file_name stringlengths 13 17 | summary stringlengths 1 1.09k | full_article stringlengths 5 22k |
|---|---|---|
article_7000.txt | ក្របខណ្ឌលីគកំពូលប្រេស៊ីល Serie A បានបញ្ចប់នៅថ្ងៃទី៦ ខែធ្នូ ដែលជារដូវកាលដ៏គួរឱ្យចាប់អារម្មណ៍បំផុតមួយ ដោយក្រុម Palmeiras រក្សាតំណែងជើងឯកបន្តទៀតរបស់ខ្លួន ខណៈ Santos FC ជាក្លិបទីចាប់ផ្តើមអាជីពដ៏អស្ចារ្យរបស់វីរៈបុរស Pele និងខ្សែប្រយុទ្ធឆ្នើម Neymar Jr បានធ្លាក់ចេញពីលីគកំពូលប្រេស៊ីលលើកដំបូងក្នុងប្រវត្តិសាស្ត្រ។ | ក្លិប Palmeiras ប្រកួតស្មើ ១-១ ទល់នឹងក្រុម Cruzeiro ដើម្បីគ្រងជើងឯកលើកទី ១២ របស់ខ្លួនជាប់គ្នា។ ក្លិប Santos វិញបានប្រកួតចាញ់ក្រុម Fortaleza នៅក្នុងទឹកដីកីឡដ្ឋាន Urbano Caldeira ដែលជាទីកន្លែងធ្លាប់បានតម្កល់សពរបស់លោក Pele ពេលដែលលោកបានចែកឋានទៅ កាលពីខែមករា ដើមឆ្នាំ ២០២៣។ ក្លិប Atletico Mineiro និង Flamengo ដែលជាបេក្ខភាពមួយ... |
article_7001.txt | Arsenal ឡើងឈរកំពូលតារាង Premier League ជាថ្មី ក្រោយយកឈ្នះ Brighton & Hove Albion ២-០។ Liverpool ដែលស្មើ Manchester United ០-០ នៅសប្តាហ៍ទី១៧ នៅថ្ងៃទី១៧ ខែធ្នូ ធ្លាក់មកលេខ២វិញ ដោយតាមពីក្រោយ Arsenal ១ពិន្ទុ។ | ១គ្រាប់របស់ Gabriel Jesus និងនាទី៥៣ និង Kai Havertz នាទី៨៧ បានជួយក្រុមកាំភ្លើងធំដណ្តើមបានចំណាត់ថ្នាក់កំពូលតារាងវិញ។ ត្រឡប់ទៅកំពូលតារាង បន្ទាប់ពី Liverpool ប្រកួតស្មើ Man Utd ០-០។ ហង្សក្រម រកបានត្រឹម១ពិន្ទុប៉ុណ្ណោះ បើទោះបង្ហាញទម្រង់លេងដ៏អស្ចារ្យជាមួយការវាយសម្រុកពេញមួយប្រកួតលើក្រុមភ្ញៀវបិសាចក្រហម។ យ៉ាងណាក៏ដោយ Liverpool គ... |
article_7002.txt | លោក Pep Guardiola អ្នកចាត់ាការទូទៅ Manchester City មើលឃើញថាទម្រង់លេងរបស់ក្រុម Tottenham Hotspurs និង Liverpool មានការរីកចម្រើនខ្លាំងនៅរដូវកាលនេះ។ ទោះយ៉ាងនេះក្តី អ្នកចាត់ការអេស្ប៉ាញ នៅតែជឿជាក់កូនក្រុម Man City នៅតែការពារតំណែងជើងឯកលីគកំពូលអង់គ្លេស Premier League រដូវកាល ២០២៣-២៤។ | ៣ ប្រកួតចុងក្រោយរបស់ក្រុម Man City បានប្រកួតស្មើទាំងអស់ទល់នឹងក្រុម Chelsea, Liverpool និង Tottenham Hotspur ដែលបណ្តាលឱ្យក្រុមការពារជើងឯកធ្លាក់ទៅកាន់ចំណាត់ថ្នាក់លេខ ៣។ យ៉ាងណាមុនការប្រកួតទល់នឹង Aston Villa នាថ្ងៃទី៦ ខែធ្នូ លោក Guardiola បង្ហាញការជឿជាក់ថាក្រុមលោកនឹងឈ្នះពានរង្វាន់លើកទី៤ ជាប់គ្នា។ «អារម្មណ៍របស់ខ្ញុំ ថ្ងៃនេះ... |
article_7003.txt | ការប្រកួតពានរង្វាន់កីឡាអេឡិចត្រូនិកវិញ្ញាសា Mobile Legends Bang Bang ក្នុងព្រឹត្តិការណ៍ M5 World Championship ដែលធ្វើឡើងនៅក្នុងប្រទេសហ្វីលីពីន ឈានដល់ការប្រកួតថ្ងៃទី៥ នៃការប្រកួតវគ្គចែកពូល នាថ្ងៃទី៦ ខែធ្នូ។ ជំនួបពូល A ក្រុមកម្ពុជា See You Soon នឹងត្រូវប្រជែងទល់នឹងក្រុមខ្លាំងមកពី ONIC Esports របស់ឥណ្ឌូណេស៊ី ដើម្បីសម្រេចរ... | ជំនួបរវាងក្រុម See You Soon ទល់នឹង ONIC Esports នឹងកើតឡើងនៅវេលាម៉ោង ៥ល្ងាច ម៉ោងនៅកម្ពុជា ដើម្បីសម្រេចជោគវាសនារកក្រុមឈរតំណែងកំពូលតារាង។ បច្ចុប្បន្នក្រុមតំណាងកម្ពុជា ស្ថិតនៅចំណាត់ថ្នាក់លេខ ១ និង ONIC នៅលេខ ២ មាន ២ពិន្ទុស្មើគ្នា ក្រោយពីយកឈ្នះការប្រកួតទៅលើក្រុម Triple Esports លទ្ធផល ២-០ និង Bigetron Sons ២-០ ដូចគ្នានៅការប្... |
article_7004.txt | សហព័ន្ធបាល់ទាត់អាមេរិកខាងត្បូង (CONMEBOL) ប្រកាសនៅថ្ងៃទី៤ ខែធ្នូ ប្រកាសថា ព្រឹត្តិការណ៍ Copa America ឆ្នាំ២០២៤ នឹងធ្វើឡើងនៅទីក្រុងចំនួន ១៤ របស់សហរដ្ឋអាម៉េរិក ដោយវគ្គផ្តាច់ព្រ័ត្រនឹងធ្វើនៅកីឡដ្ឋាន Hard Rock ក្នុងទីក្រុង Miami Gardens រដ្ឋ Florida ដែលផ្ទុកទស្សនិកជនជិត៧ម៉ឺននាក់។ | ការប្រកួតពានរង្វាន់កីឡាបាល់ទាត់ប្រចាំតំបន់អាម៉េរិកខាងត្បូង នឹងចាប់ពីថ្ងៃទី ២០ ខែមិថុនា ដល់ថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០២៤ ដោយមាន១៦ក្រុមចូលរួម ក្នុងនោះ ១០ក្រុមមកពី CONMEBOL និង ៦ មកពី (CONCACAF) ដែលមានអាម៉េរិកខាងជើង កណ្តាល និងតំបន់ការាបៀន។ ដើម្បីដំណើរការប្រកួត Copa America ឆ្នាំ ២០២៤ ម្ចាស់ផ្ទះអាម៉េរិក នឹងប្រើប្រាស់កីឡដ្ឋា... |
article_7005.txt | សហព័ន្ធបាល់ទាត់តួកគី (TFF) នៅថ្ងៃទី១៣ ខែធ្នូ អនុញ្ញាតឱ្យលីគតួកគីទាំងអស់ដំណើរការប្រកួតឡើងវិញនៅថ្ងៃទី១៩ ខែធ្នូ បន្ទាប់ពីត្រូវបានផ្អាក់ដោយសារប្រធានក្លិបបាល់ទាត់ ចូលទៅដាល់អាជ្ញាកណ្តាលដល់ក្នុងលើទីលានប្រកួត។ នេះជាការបញ្ជាក់របស់ប្រធាន TFF លោក Mehmet Büyükekşi។ | TFF សម្រចផ្អាកការប្រកួតលីគទាំងអស់ក្នុងប្រទេស ដោយគ្មានកំណត់ បន្ទាប់ពីប្រធានក្លិប Ankaragucu លោក Faruk Koca ចូលទៅដាល់អាជ្ញាកណ្តាល Halil Umut Meler ចំមុខក្នុងទីលាន ក្រោយបញ្ចប់ការប្រកួតក្របខណ្ឌ Super Lig ទល់នឹងក្រុម Rizespor កាលពីថ្ងៃទី១១ ខែធ្នូ។ មួយថ្ងៃបន្ទាប់ ពោលគឺនៅថ្ងៃទី១២ ខែធ្នូ តុលាការប្រទេសតួកគី បានបញ្ជាឱ្យចាប់ខ្លួន... |
article_7006.txt | Declan Rice សម្រេចទីចុងម៉ោងនៅនាទី៩០+៧ ជួយ Arsenal ឈ្នះ Luton Town ទាំងប្រផិតប្រផើយ ក្នុងលទ្ធផល ៤-៣ និងនាំក្រុមរហស្សនាមកាំភ្លើងធំ ដាច់៥ពិន្ទុ នៅកំពូលតារាង Premier League។ | នាជំនួបលីគអង់គ្លេសសប្តាហ៍ទី១៥ រវាងម្ចាស់ផ្ទះ Luton និង Arsenal នៅរាត្រីថ្ងៃទី៥ ខែធ្នូ មានគ្រាប់បាល់កើតឡើងដល់ទៅ៧គ្រាប់។ Gabriel Martinelli សម្រេចគ្រាប់នាំមុខឱ្យកាំភ្លើងធំនៅនាទីទី២០ មុនពេល Gabriel Osho តាមស្មើឱ្យ Luton វិញនៅ៥នាទីបន្ទាប់។ ជិតចប់វគ្គទី១ទៅហើយ ពោលនៅនាទី៤៥ Gabriel Jesus បន្ថែមគ្រាប់នាំមុខជាថ្មីឱ្យ Arsenal។ ច... |
article_7007.txt | ក្រុមកីឡាអេឡិចត្រូនិក See You Soon របស់កម្ពុជា បានបន្តដំណើរឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយ ពានរង្វាន់ M5 World Championship ក្រោយពីបានបញ្ចប់ចំណាត់ថ្នាក់លេខ២ ពូល A ខណៈក្រុមឥណ្ឌូណេស៊ី ONIC Esports បញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលតារាង។ ឈ្នះកៅអីឡើងទៅវគ្គបន្ទាប់ ក្រុមតំណាងកម្ពុជាត្រូវបន្តប៉ះក្រុមខ្លាំងហ្វីលីពីន AB Bren ដែលជាម្ចាស់... | ឆ្លងកាត់ការប្រកួតក្នុងវគ្គចែកពូល ក្រុម See You Soon បានបញ្ចប់ចំណាត់ថ្នាក់លេខ ២ ក្រោយយកឈ្នះការប្រកួតចំនួន ២ប្រកួត និងចាញ់ ១ប្រកួត ពីការប្រកួតចំនួន ៣លើករបស់ខ្លួន។ ក្រុមដែលស្ថិតក្នុងពូល A រួមមានក្រុម ONIC Esports ជើងខ្លាំងឥណ្ឌូណេស៊ីដែលបញ្ចប់ចំណាត់ថ្នាក់លេខ ១កំពូលតារាង ហើយក្រុម Triple Esports មកពីអារ៉ាប៊ីសាអូឌីតនៅលេខ ៣ និង... |
article_7008.txt | លោក Unai Emery សារភាពថា Aston Villa មិនមែនជាក្រុមប្រជែងពាន Premier League រដូវកាលនេះនោះទេ បើទោះកូនក្រុមខ្លួនអាចដណ្តើមបានជ័យជម្នះលើក្រុមម្ចាស់ការពារតំណែងជើងឯក Manchester City ១-០ ក៏ដោយ។ | Leon Bailey បានស៊ុតបាល់បញ្ចូលទីនៅនាទី៧៤ និងជាគ្រាប់ជ័យម្នះរបស់ Aston Villa លើក្រុម Man City ក្នុងជំនួបលីគកំពូលអង់គ្លេសសប្តាហ៍ទី១៥ នៅរាត្រីថ្ងៃទី៦ ខែធ្នូ។ ជ័យជម្នះនេះ បានជួយ Aston តាមស្មើកំណត់ត្រារបស់ Man City ដែលឈ្នះប្រកួតក្នុងដី១៤លើកជាប់ៗគ្នា និងថែមទាំងដណ្តើមបានចំណាត់ថ្នាក់លេខ៣ ពីក្រុមខ្លាំងនេះថែមទៀត។ ក្រោយការប្រកួត ល... |
article_7009.txt | តុលាការប្រទេសតួកគី នៅថ្ងៃទី១២ ខែធ្នូ បានបញ្ជាឱ្យចាប់ខ្លួនលោក Faruk Koca ប្រធានក្លិប Ankaragucu ដែលចូលទៅដាល់អាជ្ញាកណ្តាលដល់ក្នុងទីលានប្រកួត នៃក្របខណ្ឌ Super Lig។ ដោយឡែកជនសង្ស័យពីររូបទៀត ត្រូវបានឃុំខ្លួនពាក់ព័ន្ធនឹងអំពើហិង្សាលើអាជ្ញាកណ្តាលនេះដែរ។ | បើតាមសម្តីរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌តួកគីលោក Yilmaz Tunc លោក Koca និងពីរនាក់ផ្សេងទៀតត្រូវបានចាប់ខ្លួនពីបទ ធ្វើឱ្យរបួសដល់មន្ត្រីអាជ្ញាកណ្តាល បន្ទាប់ពីរដ្ឋអាជ្ញាទទួលពាក្យបណ្តឹងជុំវិញករណីហិង្សាក្នុងទីលានបាល់ទាត់ នៃលីគកំពូលតួកគី។ លោក Koca បានចូលទៅក្នុងទីលាន ហើយដាល់អាជ្ញាកណ្តាល Halil Umut Meler នៅពេលដែលសំឡេងផ្លុំកញ្ចែចុ... |
article_701.txt | ប្រទេសស្រីលង្កាដែលរងគ្រោះយ៉ាងខ្លាំងពីវិបត្តិសេដ្ឋកិច្ចក្នុងប្រទេស បានឈានដល់កិច្ចព្រមព្រៀងបឋមជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) សម្រាប់ការទទួលប្រាក់កម្ចីប្រមាណជាង២,៩ពាន់លានដុល្លារ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយរបស់ IMF ដែលចេញផ្សាយនៅថ្ងៃទី១ ខែកញ្ញា។ | ស្រីលង្កាដែលជួបប្រទះវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ បានចាប់ផ្តើមចរចាលើកម្ចីជំនួយបន្ថែមពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) តាំងពីខែមេសា ក្រោមការដឹកនាំរបស់អតីតប្រធានាធិបតីលោក ហ្គោតាបាយ៉ា រ៉ាចាប៉ាក់សា។ ប៉ុន្តែកញ្ចប់ជំនួយនេះ ហាក់ចរចាមិនបានសម្រេច ដ្បិតបញ្ហានយោបាយក្នុងប្រទេសអាស៊ីខាងត្បូងមួយនេះ ជំរុញឱ្យមានការពន្យារពេលម្តងហើយម្ដ... |
article_7010.txt | ក្រុមកីឡាអេឡិចត្រូនិក See You Soon តំណាងប្រទេសកម្ពុជានៅក្នុងការប្រកួតពានរង្វាន់ពិភពលោក M5 World Championship ត្រូវប្រកួតប្រជែងទល់នឹងក្រុម DEUS VULT មកពីប្រទេសរុស្ស៊ី ដើម្បីឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Lower Bracket នៅថ្ងៃទី១៥ ខែធ្នូ វេលាម៉ោង ៥ល្ងាចម៉ោងនៅកម្ពុជា។ រវាងក្រុមទាំងពីរប្រសិនបើក្រុមណាចាញ់ នឹងត្រូវធ្លាក... | ការប្រកួត M5 World Championship វគ្គ Knockout ជុំទីពីររកឃើញក្រុមចំនួន ៦ ដែលកំពុងប្រជែងដណ្តើមកៅអីវគ្គបន្ត នៃពានរង្វាន់លំដាប់ពិភពលោក លើប្រភេទវិញ្ញាសា Mobile Legends ឆ្នាំ ២០២៣។ ៦ក្រុមដែលប្រកួតប្រជែងមកដល់វគ្គនេះ មានក្រុមស្ថិតនៅតំបន់ Upper Bracket មាន ONIC Esports របស់ឥណ្ឌូណេស៊ី និង AP Bren របស់ម្ចាស់ផ្ទះហ្វីលីពីន ដែលក្រុម... |
article_7011.txt | Manchester United មិនអាចឆ្លងផុតវគ្គចែកពូល UEFA Champions League និងសូម្បីកៅអី Europa League បន្ទាប់ពីចាញ់ Bayern Munich ១-០ នៅជំនួបចុងក្រោយ នៅថ្ងៃទី១២ ខែធ្នូ។ ៦ប្រកួតក្នុងពូល A បិសាចក្រហមរកបានជ័យជម្នះតែមួយលើកគត់ ដោយបញ្ចប់ក្នុងចំណាត់ថ្នាក់បាតតារាង។ | ១គ្រាប់របស់ Kingsley Coman បានជួយ Bayern Munich ឈ្នះ Man Utd ១-០ នៅ Old Trafford និងជួយក្រុមពួកគេរក្សាភាពមិនចាញ់សោះក្នុងវគ្គសន្សំពិន្ទុទាំង៦ប្រកួត។ ផ្ទុយទៅវិញ នេះជារដូវកាលដ៏អាក្រក់សម្រាប់ក្រុមដែលដឹកនាំដោយអ្នកចាត់ការលោក Erik ten Hag ដែលមិនអាចឆ្លងទៅវគ្គខ្វែងក្របខណ្ឌកំពូលអឺរ៉ុប ហើយថែមទាំងមិនទទួលបានកៅអី Europa League ទៅទៀ... |
article_7012.txt | Ronaldinho អតីតវីរបុរសប្រេស៊ីល និង Barcelona បាននិយាយថាខ្សែប្រយុទ្ធ Kylian Mbappe អាចនឹងឈ្នះពានរង្វាន់កីឡាករកំពូលប្រចាំឆ្នាំ Ballon d’Or ជាមួយនឹងក្រុមណាមួយក្រៅពី Paris Saint Germain។ យ៉ាងណា Ronaldinho ចង់ឃើញខ្សែប្រយុទ្ធសញ្ជាតិបារាំងឈ្នះ Ballon d’Or ជាមួយ PSG។ | ប៉ុន្មានឆ្នាំចុងក្រោយកីឡាករវ័យ ២៤ឆ្នាំ បានបង្ហាញសមត្ថភាពដ៏ខ្លាំងនៃទេពកោសល្យរបស់គេទៅកាន់ពិភពលោកបាល់ទាត់ រហូតរូបគេអាចមានឈ្មោះល្បីល្បាញខ្លាំងហៀបនឹងស្មើទៅនឹងកីឡាករល្បីលំដាប់ៗពិភពលោក Cristiano Ronaldo និង Lionel Messi ជាដើម។ Mbappe ត្រឹមវ័យ ១៨ឆ្នាំ បានជួយក្រុមជម្រើសជាតិបារាំងឈ្នះពានរង្វាន់ World Cup 2018 ហើយនៅឆ្នាំ ២០២២ ខ្ស... |
article_7013.txt | សហព័ន្ធកីឡាបាល់ទាត់តួកគី (TFF) សម្រចផ្អាកការប្រកួតលីគទាំងអស់ក្នុងប្រទេស ដោយគ្មានកំណត់ បន្ទាប់ពីប្រធានក្លិប Ankaragucu លោក Faruk Koca ចូលទៅដាល់អាជ្ញាកណ្តាលចំមុខក្នុងទីលាន ក្រោយបញ្ចប់ការប្រកួតក្របខណ្ឌ Super Lig ទល់នឹងក្រុម Rizespor។ ប្រធានាធិបតីតួកគី Recep Tayyip Erdogan សរសេរលើបណ្តាញសង្គម X ដោយមិនអនុញ្ញាតឱ្យមានអំពើហិង្ស... | លោក Koca បានចូលទៅក្នុងទីលាន ហើយវាយអាជ្ញាកណ្តាល Halil Umut Meler នៅពេលដែលសំឡេងផ្លុំកញ្ចែចុងក្រោយបញ្ចប់ការប្រកួតរវាងក្រុមភ្ញៀវ Rizespor ដែលរកបានគ្រាប់បាល់តាមស្មើ Ankaragucu នៅនាទី ៩៧ ក្នុងលទ្ធផលស្មើ ១-១ នៅកីឡដ្ឋាន Eryama ថ្ងៃទី១១ ខែធ្នូ។ ក្រោយផ្លុំកញ្ចែបញ្ចប់ភ្លាម អ្នកគាំទ្រ Ankaragucu ក៏បានចូលអុកលុកពេញទីលាន ហើយលោកអាជ្ញា... |
article_7014.txt | អនាគតរបស់លោក Erik ten Hag នៅក្នុងក្រុម Manchester United កំពុងតែប្រឈមមុខនឹងការបណ្តេញចេញពីតំណែង ខណៈការប្រកួតនៅក្នុងពានរង្វាន់ក្លិបកំពូលអឺរ៉ុប UEFA Champions League នៅត្រឹមវគ្គចែកពូល ក្នុងជំនួបសំខាន់ចុងក្រោយត្រូវប៉ះ Bayern Munich នៅក្នុងទឹកដី Old Trafford វេលាម៉ោង ៣យប់ ឈានចូលថ្ងៃទី១៣ ខែធ្នូ។ | បើទោះ ក្រុមរហស្សនាមបិសាចក្រហមបានប្រកួតយកឈ្នះលើក្រុម Chelsea ដោយលទ្ធផល ២-១ កាលពីសប្តាហ៍មុខនៅក្នុងក្របខណ្ឌ Premier League ក៏ដោយ ប៉ុន្តែការវិលត្រឡប់មកប្រកួតលើកចុងក្រោយទល់នឹងក្រុម AFC Bournemouth ក្រុមរបស់លោក Ten Hag បែរជាប្រកួតចាញ់ដោយលទ្ធផល ៣-០ ទៅវិញ។ ចំពោះលទ្ធផលចាញ់ការប្រកួតក្រោមថ្វីជើង Bournemouth នៅក្នុងទឹកដី Old Traff... |
article_7015.txt | AP Bren របស់ម្ចាស់ផ្ទះហ្វីលីពីនជាម្ចាស់ជើងឯកការប្រកួតកីឡាអេឡិចត្រូនិកពានរង្វាន់ M5 World Championship ក្រោយពួកគេបានយកឈ្នះ ONIC Esports របស់ឥណ្ឌូណេស៊ីនៅវគ្គផ្តាច់ព្រ័ត្រ ក្នុងលទ្ធផល ៤-៣។ លើកពានរង្វាន់ M-Series ជាលើកទីពីរក្រុម AP Bren ទទួលបានប្រាក់រង្វាន់ ៣០ម៉ឺនដុល្លារ, ក្រុម ONIC លេខ ២ ទទួលបាន ១២ម៉ឺនដុល្លារ ចំណែកក្រុមតំ... | ឈ្នះការប្រកួតដោយលទ្ធផលប្រដេញគ្នា ដោយលទ្ធផល ៤-៣ នៅទីតាំងប្រកួត Rizal Memorial Coliseum ក្រុម AP Bren បានបំបែកកំណត់ត្រាក្នុងនាមជាក្រុមម្ចាស់ផ្ទះដែលឈ្នះពានរង្វាន់ក្នុងផ្ទះដោយផ្ទាល់លើកដំបូង និងជាក្រុមដំបូងដែលឈ្នះពានរង្វាន់ពិភពលោក ២លើក។ AP Bren ជាក្រុមជើងឯកពានរង្វាន់ចំនួន ២លើក M2 World Championship និង M5 World Championshi... |
article_7016.txt | គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បានអនុម័តសំណើក្នុងការផ្លាស់ប្តូរសញ្ជាតិអត្តពលិក៩រូប ដែលអាចអនុញ្ញាតឱ្យពួកគេមានសិទ្ធិចូលរួមប្រកួតប្រជែងសម្រាប់ប្រទេសថ្មី ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤។ កីឡាការិនីហែលទឹកកាណាដា Kayla Sanchez ដែលធ្លាប់ឈ្នះមេដាយអូឡាំពិកពីរ ក៏បានប្តូរសញ្ជាតិទៅហ្វីលីពីនផងដែរ។ | Sanchez បានឈ្នះមេដាយអូឡាំពិកចំនួនពីរដែលតំណាងឱ្យប្រទេសកាណាដា ប៉ុន្តែបន្ទាប់ពីការប្រកួតជើងឯកពិភពលោកឆ្នាំ ២០២២ រូបនាងបានសម្រេចផ្លាស់ប្តូរសញ្ជាតិ ទៅហ្វីលីពីនវិញ ដើម្បីអាចតំណាងឱ្យប្រទេសតំបន់អាស៊ានមួយនេះ ប្រកួតនៅអូឡាំពិកក្រុងប៉ារីស ឆ្នាំ២០២៤។ កីឡាការិនីហែលទឹក វ័យ២២ឆ្នាំ ដែលជាសមាជិកក្រុមជម្រើសជាតិកម្រិតខ្ពស់របស់កាណាដាតាំងពីឆ្... |
article_7017.txt | លោក Arsene Wenger ប្រធានផ្នែកអភិវឌ្ឍន៍កីឡាបាល់ទាត់របស់ FIFA មើលឃើញថា FIFA Club World Cup ដែលពង្រីកដល់៣២ក្រុម នឹងជួយវិស័យកីឡាបាល់ទាត់ជាសកល ពោលគឺមិនត្រឹមតែវិស័យបាល់ទាត់នៅក្នុងតំបន់អឺរ៉ុបនោះទេ។ សហជីពកីឡាករបាល់ទាត់ពិភពលោក Fifpro បារម្ភពីការបង្កើនចំនួនក្រុមចូលរួមនេះ។ | ព្រឹត្តិការណ៍ Club World Cup នឹងមានក្រុម ៣២ ចូលរួមលើកដំបូងនៅឆ្នាំ ២០២៥ ដោយមានក្លិបពីទ្វីបចំនួន៦ មានអឺរ៉ុប អាស៊ី អាម៉េរិកឡាទីន អូសេអានី អាហ្វ្រិក និង CONCACAF។ ជុំវិញការបង្កើនចំនួនក្រុមចូលរួមនេះ សហជីពកីឡាករពិភពលោក Fifpro និងលោក Pep Guardiola អ្នកចាត់ការទូទៅក្រុម Manchester City បង្ហាញក្តីបារម្ភចំពោះផែនការនេះ។ Fifpro យល់... |
article_7018.txt | Jake Paul តារាយូធូបដ៏ល្បី និងជាកីឡាករប្រដាល់អាជីពរបស់អាម៉េរិក នឹងក្លាយជាអ្នកជួយណែនាំ ក្រុមកីឡាករប្រដាល់ជម្រើសជាតិអាម៉េរិកពីពេលនេះទៅរហូតដល់កីឡាអូឡាំពិករដូវក្តៅទីក្រុងប៉ារីស ឆ្នាំ ២០២៤។ នេះបើតាមការប្រកាសរបស់ស្ថាប័នកីឡាប្រដាល់អាម៉េរិក (USA Boxing) នាថ្ងៃទី១៩ ខែធ្នូ។ | បើតាមសេចក្តីប្រកាស USA Boxing កីឡាករ Jake Paul នឹងចែករំលែកពីបទពិសោធន៍ពីការប្រកួត របស់គេ និងភាពប៉ិនប្រសប់ក្នុងការកសាងភាពល្បីល្បាញបានលឿនរហ័ស ដើម្បីណែនាំអ្នកប្រដាល់ស្ម័គ្រចិត្តលំដាប់កំពូលអាម៉េរិក រួមមានកីឡាករ Joshua Edwards និង Morelle McCane។ «វាគឺតែងតែជាគោលដៅរបស់ខ្ញុំ ដើម្បីបំភ្លឺការយកចិត្តទុកដាក់ មិនត្រឹមតែលើកីឡាប្រដាល... |
article_7019.txt | ការប្រកួត FIFA Club World Cup ដែលមាន ៣២ ក្រុមជាលើកដំបូងឆ្នាំ ២០២៥ នឹងរៀបចំនៅទឹកដីអាម៉េរិក ចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៣ ខែកក្កដា។ នេះបើតាមការប្រកាសរបស់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) នៅថ្ងៃទី១៨ ខែធ្នូ។ | ព្រឹត្តិការណ៍ Club World Cup នឹងមានក្លិបមកពីសហព័ន្ធចំនូន ៦ ក្នុងនោះទ្វីបអឺរ៉ុប (UEFA) មាន១២ក្រុមច្រើនជាងគេ។ Chelsea, Real Madrid និង Manchester City មានកៅអីស្វ័យប្រវត្តិ ដ្បិតឈ្នះ UEFA Champions League នៅរយៈពេល ៤ ឆ្នាំចុងក្រោយ។ Arsenal នឹងត្រូវចូលដែរ ប្រសិនបើពួកគេឈ្នះ Champions League នៅរដូវកាលនេះ។ Bayern Munich, Paris... |
article_702.txt | ប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr. នៅថ្ងៃទី៥ ខែកញ្ញា បានជួបជាមួយសមភាគីឥណ្ឌូណេស៊ី ចូកូ វីដូដូ នៅទីក្រុង Bogor ក្នុងទស្សនកិច្ចក្រៅប្រទេសដំបូងបង្អស់របស់លោក Marcos Jr. ក្រោយជាប់ឆ្នោតកាលពីឧសភា។ កិច្ចសហប្រតិបត្តិការសន្តិសុខ ពាណិជ្ជកម្ម និងការដឹកជញ្ជូន ជារបៀបវារៈសំខាន់ក្នុងជំនួបនេះ។ | លោក Ferdinand Marcos Jr. បានយកឥណ្ឌូណេស៊ីជាទិសដៅទីមួយដូចអតីតប្រធានាធិបតីមុនលោក រ៉ូឌ្រីហ្គោ ឌូទើតេ ដែរ។ អំឡុងទស្សនកិច្ចបីថ្ងៃ លោក Marcos Jr. នៅថ្ងៃទី៥ ខែកញ្ញា បានជួបជាមួយប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ នៅទីក្រុង Bogor ដោយមេដឹកនាំទាំងពីរបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងសន្តិសុខក្នុងតំបន់។ អំឡុងកិច្ចប្រជ... |
article_7020.txt | Everton អាចគេចផុតតំបន់ត្រូវកាត់ចោលពីក្រមខណ្ឌ Premier League បន្ទាប់ពីលត់ក្រុមឡើងជើង Newcastle United ក្នុងលទ្ធផល ៣-០។ West Ham United វាយយកឈ្នះ Tottenham Hotspur ២-១។ | ត្រឹមរយៈ ២០ ថ្ងៃបន្ទាប់ពីធ្លាក់ចូលទៅតំបន់គ្រោះថ្នាក់ ពេលនេះ Everton បានងើបរួចវិញ ដោយផ្តល់ភាពអាម៉ាសឱ្យ Newcastle។ Dwight McNeil, Abdoulaye Doucoure និង Beto បានជួយឱ្យរបស់លោក Sean Dyche រកបាន៣ពិន្ទុដ៏សំខាន់នៅជំនួបលីគសប្តាហ៍ទី១៥ នៅរាត្រីថ្ងៃទី៧ ខែធ្នូ។ ១៥ប្រកួតដើមរដូវកាល២០២៣-២៤ នេះ Everton ធ្វើបានល្អហើយដោយឈ្នះ៦ ស្មើ២ និងច... |
article_7021.txt | ម្ចាស់ការពារតំណែងជើងឯ Manchester City ត្រូវបានចាប់ឆ្នោតនៅថ្ងៃទី១៨ ខែធ្នូ ជួប Copenhagen FC វគ្គ ១៦ ក្រុមចុងក្រោយពានរង្វាន់ UEFA Champions League ខណៈក្រុមជើងឯករង Inter Milan ប៉ះ Atletico Madrid។ | ក្រុមពីលីគកំពូលដាណឺម៉ាក Copenhagen ដែលបានបញ្ចប់ចំណាត់ថ្នាក់ទីពីរពូល A ប្រសើរជាង Manchester United ដែលនៅបាតតារាង បានឈានដល់វគ្គខ្វែងលើកដំបូងចាប់តាំងពីឆ្នាំ ២០១១ មក។ ឈានដល់វគ្គ១៦ក្រុងចុងក្រោយ ក្រុមជើងឯកលីគកំពូលដាណឺម៉ាក Copenhagen ត្រូវប៉ះក្រុមខ្លាំង Man Utd។ Real Madrid ដែលឈ្នះជើងឯកក្របខណ្ឌអឺរ៉ុបច្រើនជាងគេជាកំណត់ត្រា ១៤ ... |
article_7022.txt | កីឡាករ John Mcleary Ornido មកពីប្រទេសហ្វីលីពីនជាដៃគូប្រកួតរបស់កីឡាករកម្ពុជា ចាន់ រតនា ក្នុងការប្រកួតពានរង្វាន់ «អ្នកលេងគុន» និយាយថារូបគេក៏ជាជើងខ្លាំងមួយរូប នៅការប្រកួតលើកីឡាប្រដាល់ក្បាច់គុនចម្រុះកន្លងមក និងជាជើងឯកខ្សែប្រវ៉ាត់ព្រមទាំងពានរង្វាន់ជាច្រើន។ | «អ្នកលេងគុន» នឹងត្រូវធ្វើឡើងនៅក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក ក្នុងរាជធានីភ្នំពេញ ថ្ងៃទី១៦ ខែធ្នូ។ «អ្នកលេងគុន» ជាកម្មវិធីប្រកួតប្រជែងថ្មីមួយទៀត ដើម្បីលើកកម្ពស់ក្បាច់គុនបុរាណខ្មែរ ជាពិសេសក្បាច់គុនល្បុក្កតោ ។ កម្មវិធីប្រកួតនេះ នឹងមានកីឡាករចម្រុះក្បាច់គុន និងស្នៀតពិសេស ចូលរួមប្រកួតប្រជែង ។ ការប្រកួតមានការចូលរួមពីកីឡាករកម្ពុ... |
article_7023.txt | ខ្សែប្រយុទ្ធ Mohamed Salah រកបានគ្រាប់បាល់ទី ២០០ សម្រាប់ក្រុម Liverpool ក្រោយរូបគេរួមចំណែករកបានគ្រាប់បាល់ ១គ្រាប់ រួមជាមួយនឹងមិត្តរួមក្រុម Harvey Elliott ដែលរកបាន ១គ្រាប់នៅក្នុងជ័យជម្នះលើក្រុម Crystal Palace ដែលមានគ្នាត្រឹម ១០នាក់ ដោយលទ្ធផល ២-១។ Liverpool រកបាន ៣ពិន្ទុឡើងឈរកំពូលតារាង Premier League។ | ក្រុមរហស្សនាមហង្សក្រហមឈរកំពូលតារាង រកបាន ៣៧ពិន្ទុ ដោយនាំមុខលើក្រុម Arsenal ដែលធ្លាក់ទៅលេខ ២ មាន ៣៦ពិន្ទុ ក្រោយពីពួកគេបានចាញ់ការប្រកួតក្រោមថ្វីជើង Aston Villa ១-០។ Liverpool វាយបកយកឈ្នះការប្រកួត ដោយ Mohamed Salah ស៊ុតគ្រាប់តាមស្មើនៅនាទី៧៦ និង Harvey Elliott នៅនាទី៩០+១ ក្រោយពេលដែលកីឡាករ Jean-Philippe Mateta ស៊ុតគ្រាប់បាល... |
article_7024.txt | សហព័ន្ធបាល់ទាត់ទួរគី (TFF) តាមរយៈក្រុមប្រឹក្សាវិន័យរបស់ខ្លួននៅថ្ងៃទី១៣ ខែធ្នូ បានដាក់បម្រាមអតីតប្រធានក្លិប Ankaragucu លោក Faruk Koca មិនឱ្យពាក់ព័ន្ធវិស័យកីឡាបាល់ទាត់តួកគីមួយជីវិត។ ការពិន័យដ៏ធ្ងន់ធ្ងរនេះ កើតឡើងដោយសារលោក Koca ដាល់អាជ្ញាកណ្តាលដល់ក្នុងទីលាន បន្ទាប់ពីក្រុមខ្លួនត្រូវបានក្រុមគូប្រជែងតាមស្មើនៅចុងម៉ោង។ | ក្រៅពីពិន័យលោក Faruk Koca យ៉ាងចាស់ដៃ ក្រុមប្រឹក្សាភិបាល TFF ក៏ពិន័យក្លិប Ankaragucu នៃលីគកំពូលតួកគី Super Lig ជាប្រាក់ ជិត៧ម៉ឺនដុល្លារ និងមិនឱ្យមានអ្នកគាំទ្រក្នុងការប្រកួតក្នុងផ្ទះ ចំនួន៥ប្រកួតទៀតផង ជុំវិញចលាចលដែលពាក់ព័ន្ធនឹងអ្នកគាំទ្រ និងមន្ត្រីរបស់ក្លិប។ មន្ត្រីក្លិបផ្សេងទៀតបានទទួលការហាមឃាត់ និងការផាកពិន័យផងដែរ។ រឿងហ... |
article_7025.txt | Cristiano Ronaldo ដើរចាកចេញពីទីលានប្រកួតស្របពេលអ្នកគាំទ្រក្រុម Al Hilal ស្រែកចំអកដាក់រូបគេដោយប្រើឈ្មោះរបស់ខ្សែប្រយុទ្ធ Lionel Messi ថា «Messi, Messi, Messi» ឮពេញៗត្រចៀក បន្ទាប់ពីក្រុម Al Nassr របស់ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្កាល់ប្រកួតចាញ់ក្រុម Al Hilal ដោយលទ្ធផល ៣-០ ក្នុងជំនួបទីក្រុងតែមួយ Riyadh Derby នាថ្ងៃទី២ ខែធ្នូ។ | កីឡាករម្ចាស់ពាន Ballon d’Or ៥សម័យគួរតែអាចបញ្ចប់ការប្រកួតដោយអាចរកបានគ្រាប់បាល់ក្នុងការប្រកួត ប៉ុន្តែយ៉ាងណាបញ្ហាមួយចំនួនពីការត្រួតពិនិត្យលើប្រព័ន្ធ VAR បានបដិសេគ្រាប់បាល់មួយចំនួនដែល Al Nassr រកបាន ព្រោះតែស្ថិតនៅជំហរ Offside។ ៣គ្រាប់របស់ Al Hilal ធ្វើបានដោយកីឡាករ Sergej Milinkovic Savic នាទី៦៤ និង Aleksandar Mitrovic នាទី... |
article_7026.txt | ក្រុម Liverpool និង Bayern Leverkusen សម្រេចគោលដៅឆ្លងទៅកាន់វគ្គ ១៦ក្រុមចុងក្រោយពានរង្វាន់ Europa League មុនគេ។ Olympique de Marseille, Brighton & Hove Albion, West Ham United, Freiburg និង៦ក្រុមទៀត ទទួលបានកៅអី play-off ក្នុងដៃ។ | Liverpool បានយកឈ្នះលើក្រុម LASK លទ្ធផល ៤-០ ក្នុងជំនួបពូល E នៅ Anfield ស្របពេល Leverkusen ឈ្នះ Qarabag ១-០ ពូល H នៅជំនួបទី៥រៀងខ្លួន នៅរាត្រីថ្ងៃទី៣០ ខែវិច្ឆិកា។ ៤គ្រាប់ជ័យជម្នះរបស់ Liverpool ជាការស៊ុតបញ្ចូលទីដោយកីឡាករ Luis Diaz នៅនាទី១២ ខ្សែប្រយុទ្ធ Cody Gakpo នាទី១៥ នៅក្នុងវគ្គទីមួយមុនពេលដែល Mohamed Salah ស៊ុតបាល់ពិន័យ... |
article_7027.txt | ហ្វាំងឡង់ នឹងបិទច្រកព្រំដែនទាំងអស់លើកលែងតែចំណុចឆ្លងកាត់ភាគខាងជើងបំផុតនៅតាមព្រំដែនរបស់ខ្លួន ជាមួយរុស្ស៊ី ចាប់ពីពាក់កណ្តាលអធ្រាត្រថ្ងៃទី២៤ ខែវិច្ឆិកា ក្នុងគោលបំណងបញ្ឈប់លំហូរ អ្នកស្វែងរកសិទ្ធិជ្រកកោនទៅកាន់ប្រទេសអឺរ៉ុប និងអាត្លង់ទិកខាងជើង (Nordic)។ នេះបើ តាមការបញ្ជាក់របស់នាយករដ្ឋមន្ត្រីហ្វាំងឡង់ លោក Petteri Orpo នៅថ្ងៃទី២២... | ចាប់តាំងពីដើមខែវិច្ឆិកា មនុស្សជាង ៦០០នាក់ បានចូលទៅហ្វាំងឡង់ ដើម្បីទៅបណ្តាប្រទេសអឺរ៉ុប តាមរយៈរុស្ស៊ី ដោយគ្មានឯកសារធ្វើដំណើរត្រឹមត្រូវ។ ដើម្បីទប់ស្កាត់លំហូរជនភៀសខ្លួន ទីក្រុងហែលស៊ីនគី បានប្រកាសបិទច្រកព្រំដែនជាច្រើន ហើយបានចោទប្រកាន់រដ្ឋាភិបាលក្រុងមូស្កូពីការបង្កឱ្យមានការធ្វើចំណាកស្រុក។ យ៉ាងណាមិញ វិមានក្រេមឡាំង បានបដិសេធកា... |
article_7028.txt | ក្លិប Everton ថ្ងៃទី១ ខែធ្នូ បានប្រកាសថា ក្លិបនឹងប្តឹងឧទ្ធរណ៍ប្រឆាំងនឹងការកាត់ ១០ពិន្ទុចេញពីក្លិបពួកគេ ដោយក្របខណ្ឌ Premier League។ | ក្លិបស្ថិតក្នុងទីក្រុង Merseyside ត្រូវបានគេកាត់ពិន្ទុភ្លាមៗកាលពីខែវិច្ឆិកា បន្ទាប់ពីត្រូវបានរកឃើញថា បានបំពានច្បាប់នៃប្រាក់ចំណេញ និងនិរន្តរភាពទាក់ទងនឹងការខាតបង់។ «ក្លិបបាល់ទាត់ Everton ថ្ងៃនេះបានដាក់សំណើរទៅប្រធានក្រុមប្រឹក្សាចៅក្រមនៃក្របខណ្ឌ Premier League របស់ខ្លួនចំពោះការសម្រេចចិត្តដោយគណៈកម្មាធិការ Premier League ក្ន... |
article_7029.txt | ខ្សែប្រយុទ្ធ Lionel Messi និយាយថា ប្រជាជនអាហ្សង់ទីន ស្រលាញ់រូបគេយ៉ាងខ្លាំង ក្រោយពេលរូបគេ បានសម្រេចក្តីបំណងឈ្នះពានរង្វាន់ World Cup នៅក្នុងប្រទេសកាតា កាលពីឆ្នាំ ២០២២ ។ | ក្រុមអាហ្សង់ទីនក្លាយជាក្រុមជើងឯកពានរង្វាន់បាល់ទាត់ពិភពលោក World Cup ជាលើកទី៣ ក្រោយពួកគេបានយកឈ្នះលើក្រុមការពារជើងឯកបារាំង ដោយការស៊ុតបាល់កាត់សេចក្តី ១១ម៉ែត្រ ដោយលទ្ធផល ៤-២ ក្រោយការប្រកួត ១២០នាទី ស្មើ ៣-៣។ នៅក្នុងកិច្ចសម្ភាសដ៏ពិសេសមួយជាមួយនឹងប្រព័ន្ធផ្សព្វផ្សាយ Disney Star+ ខ្សែប្រយុទ្ធវ័យ ៣៦ឆ្នាំ បាននិយាយថា ការឈ្នះពានរង្... |
article_703.txt | រុស្ស៊ីកើបលុយពីការនាំចេញថាមពលប្រមាណ១៥៨ពាន់លានដុល្លារគិតក្នុងរយៈពេល៦ខែ រាប់ចាប់ពីប្រទេសនេះឈ្លានពានអ៊ុយក្រែនមក។ ចំណូលមកពីការលក់ឧស្ម័នឱ្យទៅអឺរ៉ុបមានប្រហែលពាក់កណ្ដាលឯណោះ។ នេះបើតាមរបាយការណ៍របស់មជ្ឈមណ្ឌលស្រាវជ្រាវថាមពល និងខ្យល់ស្អាត (CREA) ចេញនៅថ្ងៃទី៦ ខែកញ្ញា។ | សង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែន បានធ្វើឱ្យតម្លៃឥន្ធនៈផូស៊ីលដូចជាប្រេង ឧស្ម័ន និងធ្យូងថ្មរបស់រុស្ស៊ីត្រូវប៉ាន់យ៉ាងខ្លាំង។ តម្លៃឧស្ម័នធម្មជាតិបានហក់ឡើងដល់កម្រិតខ្ពស់បំផុតនៅអឺរ៉ុបនាពេលថ្មីៗនេះ ដោយសាររុស្ស៊ីបន្ថយការផ្គត់ផ្គង់។ តម្លៃប្រេងឆៅក៏បានហក់ឡើងដែរក្រោយការឈ្លានពាននេះ។ «ការកើនឡើងតម្លៃឥន្ធនៈហ្វូ... |
article_7030.txt | ក្រុម See You Soon របស់កម្ពុជាបន្តឈ្នះក្រុម Triple Esports មកពីប្រទេសអារ៉ាប៊ីសាអូឌីត លទ្ធផល ២វគ្គទល់០ នៅក្នុងការប្រកួតវគ្គចែកពូល A ពានរង្វាន់កីឡាអេឡិចត្រូនិកវិញ្ញាសា Mobile Legend Bang Bang ព្រឹត្តិការណ៍ M5 World Championship នាថ្ងៃទី៤ ខែធ្នូ ក្នុងប្រទេសហ្វីលីពីន។ | លទ្ធផលឈ្នះ ២វគ្គទល់០ របស់ក្រុម See You Soon តំណាងកម្ពុជា ទៅលើក្រុម Triple Esports បានជួយដល់ក្រុមម្ចាស់ពាន MPL Cambodia រដូវកាលទី៥ មួយនេះបានកក់កៅអីសម្រាប់វគ្គ Playoffs រួចជាស្រេច បើទោះជានៅសល់១ប្រកួតក្នុងដៃក៏ដោយ។ See You Soon ប្រកួតទីមួយយកឈ្នះ Bigetron Sons លទ្ធផល ២-០ និងប្រកួតទីពីរ Triple Esports លទ្ធផល ២-០។ សល់ការប្រ... |
article_7031.txt | ខ្សែប្រយុទ្ធ Erling Haaland អាចនឹងត្រូវរងការចោទប្រកាន់ពីសំណាក់ពីសំណាក់សមាគមបាល់ទាត់អង់គ្លេស (FA) សម្រាប់ការរិះគន់លើអាជ្ញាកណ្តាលដោយប្រើពាក្យប្រមាថ «Wtf» លើបណ្តាញសង្គម X ក្រោយការប្រកួតដែល Manchester City ស្មើ Tottenham Hotspur ៣-៣ នាថ្ងៃទី៣ ខែធ្នូ។ | Man City ហៀបក្រសោបបានជ័យជម្នះ បន្ទាប់ពីបាននាំមុខដោយលទ្ធផល ៣-២ នៅត្រឹមនាទី៨៤ ដែលជាការស៊ុតបាល់បញ្ចូលទី ពីសំណាក់ខ្សែប្រយុទ្ធ Jack Grealish។ យ៉ាងណាកីឡាករ Dejan Kulusevski បានស៊ុតបាល់តាមស្មើ ៣-៣ នៅក្នុងនាទី៩០ បញ្ចប់ក្តីសង្ឃឹមរបស់ក្រុមដឹកនាំដោយលោក Pep Guardiola។ អំឡុងការប្រកួត Haaland ត្រូវបានខ្សែការពារក្រុម Spurs កីឡាករ Eme... |
article_7032.txt | ក្រុមកីឡាអេឡិចត្រូនិក See You Soon លើប្រភេទវិញ្ញាសារកីឡាលើទូរសព្ទដៃ Mobile Legends BangBang នឹងចាប់ផ្តើមដំណើរបេសកកកម្មការប្រកួតក្នុងពានរង្វាន់លំដាប់ថ្នាក់ពិភពលោក M5 World Championship នៅក្នុងប្រទេសហ្វីលីពីននៅថ្ងៃទី៣ ខែធ្នូ ដោយត្រូវជួបក្រុម Bigetron Sons មកពីប្រទេសប្រេស៊ីល ក្នុងពូល A។ | បន្ទាប់ពីគ្រងជើងឯកក្នុងការប្រកួតពានរង្វាន់ក្នុងប្រទេសកម្ពុជា MPL Cambodia Autume Splits រដូវកាលទី៥ រួចមក កាលពីខែតុលា ក្រុម See You Soon ក្លាយជាក្រុមតំណាងឱ្យកម្ពុជាក្នុងការប្រកួតពានរង្វាន់លំដាប់អន្តរជាតិនានាលើវិញ្ញាសា Mobile Legends នាចុងឆ្នាំ ២០២៣។ See You Soon បានឆ្លងកាត់ការប្រកួតពានរង្វាន់ Mobile Legends Professional... |
article_7033.txt | បញ្ហាកើតឡើងបន្ថែមសម្រាប់ក្លិប Manchester United បន្ទាប់ពីក្រុមមួយនេះ កំពុងតែស្ថិតក្រោមសម្ពាធដ៏ខ្លាំងនៃទម្រង់លេងមិនល្អ ព្រមទាំងបញ្ហាកីឡាករសំខាន់ៗរងរបួស ប្រឈមមុខធ្លាក់ចេញពីពានរង្វាន់អឺរ៉ុបផ្សេងៗ។ ពេលនេះក្រុមបិសាចក្រហម កំពុងស្ថិតក្រោមការស៊ើបអង្កេតលើការប្រើប្រាស់សាច់មាន់ឆៅ អំឡុងការប្រកួតក្នុងទឹកដី Old Trafford បណ្តាលឱ្យអ... | បើតាមការផ្សាយរបស់កាសែត The Athletic ក្លិបបិសាចក្រហមកំពុងស្ថិតក្រោមការស៊ើបអង្កេតដោយក្រុមប្រឹក្សារបស់កីឡដ្ឋាន Old Trafford បន្ទាប់ពីមានមនុស្សច្រើន អ្នកអះអាងថា ពួកគេបានឈឺ បន្ទាប់ពីទទួលទានសាច់មាន់ឆៅ ដែលត្រូវបានបម្រើនៅក្នុងការប្រកួតមួយក្នុងកីឡដ្ឋាន Old Trafford។ ក្លិប Man United បានបដិសេធមិនបកស្រាយលើបញ្ហានេះ ប៉ុន្តែក្លិបស... |
article_7034.txt | រដ្ឋាភិបាលអូស្ត្រាលីហាមក្លិបបាល់ទាត់ Shan United របស់មីយ៉ាន់ម៉ាមិនឱ្យធ្វើដំណើរទៅប្រទេសខ្លួន ដើម្បីប្រកួតពានរង្វាន់ AFC Cup ទល់នឹងក្រុមអូស្ត្រាលី Macarthur FC ក្នុងក្រុងស៊ីដនី ដោយត្រូវលេងនៅទឹកដីថៃវិញ។ ក្រុមប្រឹក្សាពិសេសសម្រាប់មីយ៉ាន់ម៉ា (SAC-M) អបអរការសម្រេចរបស់អូស្ត្រាលី ជុំវិញការបដិសេធទិដ្ឋាការកីឡាករ និងមន្ត្រីក្លិប S... | ការបដិសេធទិដ្ឋាការ ធ្វើឡើងមុនការប្រកួតរវាង Macarthur FC និង Shan United ១សប្តាហ៍មុនការប្រកួតដែលធ្វើនៅថ្ងៃទី៣០ ខែវិច្ឆិកានេះ សម្រាប់ជំនួបទី៥ ក្នុងពូល F។ កាលពីជំនួបដំបូងរវាងក្រុមទាំងពីរ ធ្វើឡើងនៅកីឡដ្ឋាន Thuwunna ក្នុងក្រុងយ៉ាំងហ្គោន ប្រទេសមីយ៉ាន់ម៉ា កាលពីខែកញ្ញា។ ប្រធានក្លិប Macarthur FC លោក Sam Krslovic បានអះអាងថា នៅរ... |
article_7035.txt | Cristiano Ronaldo ប្រធានក្រុម Al Nassr ត្រូវបានគេរាយការណ៍ថា បានស្នើទៅកាន់អាជ្ញាធរក្របខណ្ឌ Saudi Pro League ឱ្យរៀបចំក្រុមអាជ្ញាកណ្តាល ដែលមានបទពិសោធន៍នៅក្នុងព្រឹត្តិការណ៍ World Cup ឱ្យមកកាត់សេចក្តីក្នុងជំនួបលីគកំពូលអារ៉ាប៊ីសាអូឌីតរវាងAl Nassr ទល់នឹងក្រុម Al Hilal។ | បើតាមការផ្សាយរបស់កាសែត Marca របស់អេស្ប៉ាញ Ronaldo ចង់បានអាជ្ញាកណ្តាលសញ្ជាតិកូឡុំប៊ីលោក Wilmar Roldan ដើម្បីកាន់កាប់ការប្រកួតជំនួបដ៏ធំរបស់ក្រុមទាំង ២ ស្ថិតក្នុងក្របខណ្ឌ Saudi Pro League។ Al Nassr ប៉ះ Al Hilal ដោយការប្រកួតត្រូវធ្វើឡើងនៅវេលាម៉ោង ១យប់ ថ្ងៃទី២ ខែធ្នូ។ ចាប់តាំងពីមកដល់អារ៉ាប៊ីសាអូឌីត កីឡាករវ័យ ៣៨ឆ្នាំ បានបង្... |
article_7036.txt | ក្រុមកីឡាបាល់ទាត់ជម្រើសជាតិអង់គ្លេស អាយុក្រោម ១៧ឆ្នាំ (U17) ធ្លាក់ចេញពី FIFA World Cup ឆ្នាំ២០២៣ ក្រោមថ្វីជើងក្រុមអាស៊ី អ៊ូសបេគីស្ថាន នៅវគ្គ១៦ក្រុមចុងក្រោយ។ អ៊ូសបេគីស្ថាន ត្រូវបន្តឡើងទៅជួបបារាំងនៅវគ្គ១/៤ផ្តាច់ព្រ័ត្រ។ | នាជំនួបវគ្គ១៦ក្រុមចុងក្រោយពានរង្វាន់កីឡាបាល់ទាត់ពិភពលោក U17 ដែលរៀបចំនៅប្រទេសឥណ្ឌូណេស៊ី លើកទី១៩ ក្រុមអ៊ូសបេគីស្ថាន បានយកឈ្នះម្ចាស់ជើងឯកឆ្នាំ២០១៧ អង់គ្លេសក្នុងលទ្ធផល ២-១។ Amirbek Saidov ជាអ្នករគ្រាប់បាល់នាំមុខឱ្យអ៊ូសបេគីស្ថាននៅនាទីទី៤ មុនពេល Joel Ndala សមាជិកក្រុម Manchester City តាមស្មើឱ្យអង់គ្លេសវិញនៅនាទី៣៦។ គ្រាប់បាល់... |
article_7037.txt | ការប្រកួតវគ្គជម្រុះជុំទីពីរពានរង្វាន់ World Cup 2026 តំបន់អាស៊ី បានវិលត្រឡប់មកការប្រកួតនារាត្រីថ្ងៃទី២១ ខែវិច្ឆិកា ដោយក្នុងនោះក្រុមស្ថិតក្នុងតំបន់អាស៊ានចំនួន ៧ ក៏នឹងត្រូវឆ្លងកាត់ការប្រកួតប្រជែងរៀងៗខ្លួន ដើម្បីឱកាសកៅអីទៅកាន់វគ្គជម្រុះជុំទី៣ បន្តទៀត។ សិង្ហបុរី ទទួល ថៃ ខណៈដែលក្រុមហ្វីលីពីន ស្វាគមន៍ក្រុមឥណ្ឌូណេស៊ី ដើម្បីប្... | កាលពីការប្រកួតជើងទីមួយ ថ្ងៃបើកឆាកជម្រុះ World Cup 2026 តំបន់អាស៊ី នៅថ្ងៃទី១៧ ខែវិច្ឆិកា កន្លងទៅ ក្រុមតំបន់អាស៊ីចំនួន ៧ មានតែវៀតណាម និងម៉ាឡេស៊ី ដែលឈ្នះការប្រកួត។ ថៃ, សិង្ហបុរី, ហ្វីលីពីន, ឥណ្ឌូណេស៊ី, មីយ៉ាន់ម៉ា, សុទ្ធសឹងតែចាញ់ការប្រកួតដូចៗគ្នា។ ជំនួបពូល C ក្រុមម្ចាស់ផ្ទះសិង្ហបុរី ត្រូវស្វាគមន៍ក្រុមខ្លាំងក្នុងតំបន់អាស៊ាន... |
article_7038.txt | ក្រុមកីឡាអេឡិចត្រូនិក See You Soon តំណាងកម្ពុជានឹងត្រូវបន្តដំណើរការប្រកួតក្នុងពូល A សម្រាប់ពានរង្វាន់ M5 World Championship ដោយត្រូវប៉ះក្រុមជើងឯកមកពីអារ៉ាប៊ីសាអូឌីត Triple Esports ដែលធ្វើឡើងនៅវេលាម៉ោង ១រសៀល ថ្ងៃទី៤ ខែធ្នូ ក្នុងប្រទេសហ្វីលីពីន។ | ក្រុមម្ចាស់ពាន MPL Cambodia រដូវកាលទី៥ លើវិញ្ញាសា Mobile Legends Bang Bang បានឈ្នះការប្រកួតលើក្រុម Bigetron Sons មកពីប្រេស៊ីល ក្នុងជំនួបពូល A លើកដំបូងរបស់ពួកគេ ដោយប្រើពេលវេលាសរុបត្រឹម ២២នាទី សម្រាប់យកលទ្ធផលវគ្គ ២-០ រាត្រីថ្ងៃទី៣ ខែធ្នូ។ See You Soon រកបាន ១ពិន្ទុ ឈរលេខ ២ ក្នុងពូលបណ្តោះអាសន្ត។ វិលមកការប្រកួតបន្ត See Yo... |
article_7039.txt | Erling Haaland កីឡាករខ្សែប្រយុទ្ធប្រចាំក្រុម Manchester City បានបំបែកកំណត់ត្រាថ្មីមួយបន្ថែម ដោយរូបគេក្លាយជាកីឡាករដែលស៊ុតរកបានគ្រាប់បាល់ ៤០គ្រាប់លឿនជាងគេបំផុតនៅក្នុងពានរង្វាន់ UEFA Champions League ក្រោយជួយរួមចំណែករកបាន ១គ្រាប់ក្នុងជ័យជម្នះរបស់ក្រុម ស្ថិតក្នុងប្រទេសអង់គ្លេសឈ្នះលើ RB Leipzig លទ្ធផល ៣-២ នារាត្រីចូលថ្ងៃទី២... | កីឡាករវ័យ ២៣ឆ្នាំ ស៊ុតគ្រាប់បាល់តាមពីក្រោយ ១គ្រាប់ នៅនាទី៥៤សម្រាប់ក្រុម Man City បន្ទាប់ពីត្រូវបានក្រុម RB Leipzig ស៊ុតនាំមុខ ២គ្រាប់មុននៅនាទី ១៣ និង ៣៣ ដោយកីឡាករ Lois Openda ទាំង ២គ្រាប់។ ២គ្រាប់វាយបកបន្ថែមដើម្បីយកឈ្នះធ្វើបានដោយកីឡាករ Phil Foden នាទី៧០ និង Julian Alvarez នៅនាទី៨៧។ ឈ្នះលើ Leipzig ធ្វើឱ្យការពារជើងឯក Man... |
article_704.txt | «ឧទានសព្ទ» គឺជាពាក្យ ឬក្រុមពាក្យ ដែលគេនិយាយបន្លឺសូររបស់វាឡើងឮខ្លាំង ខុសប្លែកពីពាក្យធម្មតា ដើម្បីបង្ហាញអារម្មណ៍ ភ្ញាក់ផ្អើល, បង្ហាញពីភាពសប្បាយ, ភ័យ, រំជួលចិត្តរបស់មនុស្ស។ របៀបបញ្ចេញសំលេងឧទានសព្ទគឺមានបីបែប ហើយបែបនីមួយៗ គឺមានសំឡេងខុសៗគ្នាផងដែរ។ | ឧទានសព្ទបែបត្រាប់សូរ បាតុភូតធម្មជាតិ រួមមាន ផ្គរលាន់ គ្រឹម! គ្រឹម!, ខ្យល់បក់ វ៉ូៗ, រន្ទះបាញ់ ផាំង!, សមុទ្ទរលក គ្រាំៗ! ចំពោះឧទានសព្ទត្រាប់សូរ សំរែកសត្វ ឆ្កែព្រុស វ៉ូសៗ, សត្វត្លុម តុំ! តុំ,ចង្រិតយំ ច្រេតៗ! ចំណែកឧទានសព្ទត្រាប់សូរវត្ថុ ខ្យល់វាយបង្អួច ឮផាំង, សូរស៊ីរ៉ែនឡានពេទ្យ វ៉ូវ៉ៅៗ!។... |
article_7040.txt | Harry Maguire ខ្សែការពារក្រុម Manchester United នាថ្ងៃទី២២ ខែវិច្ឆិកា បានទទួលយកការសុំទោសរបស់សមាជិកសភាសញ្ជាតិហ្គាណាមួយរូប ដែលបាននិយាយចំអកលើខ្លួន អំឡុងស្ថិតក្នុងកម្មវិធីកិច្ចពិភាក្សាសភាសស្តីពីថវិកាជាតិ កាលពីឆ្នាំ ២០២២ កន្លងទៅ។ | លោក Isaac Adongo សមាជិកសភាប្រទេសហ្គាណា បានប្រៀបធៀបការគ្រប់គ្រងសេដ្ឋកិច្ចរបស់អនុប្រធានាធិបតី Mahamadu Bawumia របស់ប្រទេសហ្គាណា ដែលស្ថិតនៅទ្វីបអាហ្រ្វិក ទៅនឹងទម្រង់លេងមិនល្អរបស់កីឡាករខ្សែការពារ Maguire កាលពីឆ្នាំ ២០២២។ ប្រទេសហ្គាណាកំពុងប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតរបស់ខ្លួន ដែលបាននាំមកដោយការជំពាក់បំណុលសាធារណ... |
article_7041.txt | លោកប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូវី ដូដូ នៅថ្ងៃទី៤ ខែធ្នូ បង្ហាញបំណងរបស់ខ្លួនទៅកាន់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ដោយចង់ឱ្យ ឥណ្ឌូណេស៊ី សហការជាមួយសិង្ហបុរី រួមគ្នារៀបចំការប្រកួត U-20 FIFA World Cup ឆ្នាំ ២០២៥។ | «លិខិតដែលមានចុះហត្ថលេខាពីសំណាក់សហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូណេស៊ី (PSSI) និង សិង្ហបុរី (FAS) ដែលបង្ហាញពីចំណាប់អារម្មណ៍រៀបកីឡាបាល់ទាត់ពិពភលោកបុរសអយុក្រោម២០ឆ្នាំបានប្រកាសរួចហើយ។ លោក វិដូដូ បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងហ្សាការតាដូច្នេះ ដោយដាក់ការជឿជាក់ថាប្រទេសទាំងពីរនឹងធ្វើម្ចាស់ U20 World Cup បានយ៉ាងល្អ។ នេះបើតាមការផ្សាយរបស... |
article_7042.txt | ក្លិប Nantes របស់បារាំងបានប្រកាសថាអ្នកគាំទ្រខ្លួន ១រូប បានស្លាប់បន្ទាប់ពីការវាយដំនៅក្បែរកីឡដ្ឋាន ដែលបានកើតឡើងនៅមុនពេលក្លិប បានប្រកួតឈ្នះដោយលទ្ធផល ១-០ លើក្រុម OGC Nice ក្នុងជំនួបក្របខណ្ឌ Ligue 1 នាថ្ងៃទី២ ខែធ្នូ។ បើតាមរបាយការណ៍ដែលបានចុះផ្សាយ អ្នកគាំទ្រក្លិប Nantes ត្រូវបានគេចាក់សម្លាប់។ | បើតាមការអះអាងរបស់ក្លិប Nantes រឿងហេតុកើតឡើងនៅក្បែកីឡដ្ឋានរបស់ក្លិបផ្ទាល់ ហើយភ្លាមៗអ្នកគាំទ្រម្នាក់នោះបានរងរបួសធ្ងន់ធ្ងរ មុនពេលគេបានបាត់បង់ជីវិត។ យោងតាមកាសែត L’Equipe ដ៏ល្បីរបស់បារាំង អ្នកគាំទ្រម្នាក់នោះ គឺជាសមាជិកនៃក្រុមអ្នកគាំទ្រប្រចាំក្លិបផ្ទាល់ (Brigade Loire) និងត្រូវបានគេដឹងថា ជាអ្នកគាំទ្រដ៏ងប់ងល់មួយរូបរបស់ក្លិប N... |
article_7043.txt | ខ្សែប្រយុទ្ធ Lionel Messi ចោទប្រកាន់ក្រុមមន្ត្រីប៉ូលិសប្រេស៊ីលពីបទប្រើអំពើហិង្សាដ៏ឃោរឃៅលើអ្នកគាំទ្រអាហ្សង់ទីន និងចាត់ទុកអំពើហិង្សានៅមុនការប្រកួតរវាងប្រេស៊ីលទល់នឹងអាហ្សង់ទីន ក្នុងការប្រកួតជម្រុះ World Cup 2026 តំបន់អាម៉េរិចខាងត្បូង (CONMEBOL) ជាសោកនាដកម្មមួយផងដែរ នៅក្នុងកីឡដ្ឋាន Maracana ប្រទេសប្រេស៊ីល នាថ្ងៃទី២២ ខែវិច្... | រឿងហេតុដំបូង កើតចេញពីបញ្ហារបស់អ្នកគាំទ្រប្រេស៊ីល និងអាហ្សង់ទីន ដោយអ្នកគាំទ្រក្រុមសងខាងបានចាប់ផ្តើមការវាយតប់គ្នានៅត្រង់កន្លែងឈរក្រោយសំណាញ់ទី អំឡុងពេលក្រុមទាំងពីរកំពុងគោរពភ្លេងជាតិរៀងៗខ្លួនមុនប្រកួត។ វាយប្រតាយប្រតប់គ្នា បានជំរុញឱ្យប៉ូលិសចូលទៅបញ្ឈប់ហិង្សារវាងអ្នកគាំទ្រ រហូតឈានដល់ហិង្សារវាងមន្ត្រីប៉ូលិសជាមួយនឹងក្រុមអ្នកគ... |
article_7044.txt | LeBron James បានក្លាយជាកីឡាករបាល់បោះដំបូងគេដែលរកបាន ៣៩,០០០ ពិន្ទុនៅក្នុងការប្រកួតក្របខណ្ឌ NBA។ ពិន្ទុទី ៣៩,០០០ របស់កីឡាករអាម៉េរិក កើតឡើងក្នុងការប្រកួតដែល LA Lakers ឈ្នះ Utah Jazz ក្នុងជំនួបលីគរដូវកាលនេះ។ | James រកបាន ១៧ពិន្ទុ ក្នុងជ័យជម្នះរបស់ LA Lakers លើគូប្រជែង Utah Jazz ក្នុងលទ្ធផលពិន្ទុ ១៣១-៩៩ ដើម្បីទទួលបានកៅអីវគ្គ ១/៤ ផ្តាច់ព្រ័ត្រ។ កីឡាករអន្តរជាតិអាម៉េរិក វ័យ ៣៨ឆ្នាំ បានវ៉ាដាច់អតីតជើងខ្លាំង Kareem Abdul-Jabbar វីរបុរស Lakers ដែលរកបាន ៣៨,៣៨៧ពិន្ទុ កាលពីខែកុម្ភៈ ដើម្បីក្លាយជាអ្នកស៊ុតបញ្ចូលទីដាច់គេនៅ NBA។ «ខ្ញុំពិតជ... |
article_7045.txt | Manchester United មានភាគរយតិចតួចប៉ុណ្ណោះក្នុងការទទួលបានកៅអីទៅវគ្គ១៦ក្រុមចុងក្រោយ UEFA Champions League ក្រោយ Galatasaray រកបាន២គ្រាប់ពីក្រោយតាមស្មើ ៣-៣។ Arsenal ជាក្រុមទី១០ បានកៅអីស្វ័យប្រវត្តិឆ្លងផុតវគ្គចែកពូល។ | ក្នុងការប្រកួតទី៥ វគ្គសន្សំពិន្ទុពូល A នៅរាត្រីថ្ងៃទី២៩ ខែវិច្ឆិកា អ្នកចាំទី Andre Onana ភ្លាត់ស្នៀតធ្វើឱ្យ Man Utd របូតគ្រាប់បាល់ដល់ទៅ២គ្រាប់ នៅពេល Hakim Ziyech ទាត់បាល់ពិន័យ free-kick ទាំងពីរលើកនៅនាទី២៩ និង៦២ បន្ទាប់ពី Alejandro Garnacho និង Bruno Fernandes ស៊ុយម្នាក់១គ្រាប់មុននៅនាទី១១ និង១៨។ Scott McTominay សម្រេចគ... |
article_7046.txt | Rodrygo ខ្សែប្រយុទ្ធ Real Madrid និងក្រុមជម្រើសជាតិប្រេស៊ីល រងការផ្ញើសាររើសអើងជាតិសាសន៍នៅលើបណ្តាញសង្គម បន្ទាប់ពីរូបគេបានប្រកែកគ្នា នៅលើទីលានប្រកួតជាមួយនឹង Lionel Messi នៅក្នុងជំនួបដែលប្រេស៊ីលចាញ់អាហ្សង់ទីន ១-០ វគ្គជម្រុះពានរង្វាន់ World Cup 2026 ទ្វីបអាម៉េរិកខាងត្បូង។ | ប្រេស៊ីលចាញ់ការប្រកួតក្រោមថ្វីជើងអាហ្សង់ទីន ១-០ ក្នុងទីក្រុង Rio de Janeiro ហើយជាការចាញ់លើកទី៣ ជាប់គ្នានៅវគ្គជម្រុះតំបន់។ ជំនួបរវាងប្រេស៊ីល និងអាហ្សង់ទីន ត្រូវបានរំខានដោយបញ្ហាអំពើហិង្សារវាងអ្នកគាំទ្រអាហ្សង់ទីន និងប្រេស៊ីល និងរវាងមន្ត្រីប៉ូលិសទល់អ្នកគាំទ្រអាហ្សង់ទីន នៅក្នុងកីឡដ្ឋាន Maracana បណ្តាលឱ្យការប្រកួតពន្យាពេលជា... |
article_7047.txt | ក្រុមកីឡាបាល់ទាត់ជម្រើសជាតិប្រេស៊ីល បន្តចាញ់អាហ្សង់ទីន ១-០ ក្នុងការប្រកួតជម្រុះ FIFA World Cup តំបន់អាម៉េរិកឡាទីន នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកានេះ។ នេះជបរាជ័យ៣លើកចុងក្រោយជាប់គ្នា ក្នុងចំណោម៦ប្រកួតរបស់ក្រុមសាំបា។ | ក្នុងជំនួបវគ្គសន្សំពិន្ទុនៅកីឡដ្ឋាន Maracana ក្នុងក្រុងរីយ៉ូ រវាងម្ចាស់ផ្ទះប្រេស៊ីល ទល់អាហ្សង់ទីនត្រូវបានពន្យាពេលក្រោយមានអំពើហិង្សាកើតឡើងរវាងអ្នកគាំទ្រក្រុមទាំងពីរ។ ២៧នាទីក្រោយអន្តរាគមន៍ ទើបការប្រកូតចាប់ផ្តើមដំណើរការ។ ខ្សែការពារ Nicolas Otamendi បានតែតបាល់បញ្ចូលទីនៅនាទី៦៣ ដើម្បីជួយម្ចាស់ការពារតំណែងជើងឯកអាហ្សង់ទីន រកបាន... |
article_7048.txt | ដូចទៅនឹងការប្រកួតលើកទីមួយ នៃជើងទីមួយវគ្គជម្រុះជុំទីពីរ World Cup 2026 តំបន់អាស៊ី ក្រុមអាស៊ានចំនួន ៧ មានតែ ២ក្រុមប៉ុណ្ណោះដែលយកឈ្នះការប្រកួត ។ ចំណែកក្រុមចំនួន ៥ ផ្សេងទៀតត្រដាបត្រដួសពីការប្រកួតប្រជែង។ | ក្រុមបាល់ទាត់ជម្រើសជាតិថៃរកបាន ៣ពិន្ទុលើកដំបូងរបស់ខ្លួនក្នុងពូល C ក្រោយយកឈ្នះលើក្រុមសិង្ហបុរីលទ្ធផល ៣-១ ក្នុងជំនួបវគ្គជម្រុះជុំទីពីរពានរង្វាន់ World Cup 2026 តំបន់អាស៊ី (AFC) នារាត្រីថ្ងៃទី២១ ខែវិច្ឆិកា។ ម៉ាឡេស៊ី បន្តឈ្នះការប្រកួតលើកទីពីរលើឆាយនីតាយប៉ិ ឡើងឈរកំពូលតារាងស្ថិតក្នុងពូល D ។ ចំណែកជំនួបរវាងហ្វីលីពីន និងឥណ្ឌូណ... |
article_7049.txt | Arsenal ឈរចំណាត់ថ្នាក់កំពូលតារាងក្របខណ្ឌ Premier League លើស៤ពិន្ទុ លើក្រុម Manchester City ក្រោយពួកគេបានប្រកួតយកឈ្នះលើក្រុម Wolverhampton Wanderers ដោយលទ្ធផល ២-១ នាការប្រកួតលីគកំពូលអង់គ្លេសថ្ងៃទី២ ខែធ្នូ។ រីឯក្រុម Manchester United បន្តជួបរឿងខកចិត្តដោយប្រកួតចាញ់ក្រុម Newcastle United លទ្ធផល ១-០ បន្ទាប់ពីស្មើនៅក្នុងពានរ... | ចាប់ផ្តើមការប្រកួតយ៉ាងល្អ និងលឿនបំផុត ក្រុមកាំភ្លើងធំរកបានគ្រាប់បាល់ ២គ្រាប់ នៅត្រឹម ១៣នាទីដំបូង ដោយគ្រាប់ទី១ ធ្វើបានដោយកីឡាករ Bukayo Saka នាទី៦ និង Martin Odegaard ស៊ុតគ្រាប់ទី២ នៅនាទី១៣។ ចំណែកគ្រាប់បាល់របស់ក្រុម Wolver រកបានដោយកីឡាករ Matheus Cunha នៅនាទី៨៦។ Arsenal រកបាន ៣៣ពិន្ទុ ពីការប្រកួតចំនួន ១៤លើក ដោយមានគម្លាត ៤... |
article_705.txt | កូរ៉េខាងត្បូង នៅថ្ងៃទី១ ខែកញ្ញា អំពាវនាវអង់គ្លេសឱ្យមានការឆ្លើយតបរួមគ្នាចំពោះច្បាប់កាត់បន្ថយអតិផរណារបស់អាម៉េរិក ដែលលែងផ្តល់សិទ្ធិឱ្យរថយន្តអគ្គិសនីដែលដំឡើងនៅខាងក្រៅអាមេរិកខាងជើងទទួលបានឥណទានពន្ធ។ | ការអនុម័តច្បាប់កាត់បន្ថយអតិផរណារបស់អាម៉េរិក ធ្វើឱ្យកូរ៉េខាងត្បូងមានការព្រួយបារម្ភយ៉ាងខ្លាំងពិសេសផលប៉ះពាល់អវិជ្ជមាននៃច្បាប់ថ្មីនេះលើក្រុមហ៊ុនផលិតរថយន្តអគ្គិសនីក្នុងស្រុករបស់កូរ៉េខាងត្បូង។ ទាក់ទងនឹងបញ្ហានេះ រដ្ឋមន្ត្រីពាណិជ្ជកម្មលោក Ahn Duk-geun លើកឡើងសំណើឱ្យមានការពិភាក្សាអំពីវីធីសាស្ត្រដោះស្រាយជាមួយនឹងច្បាប់ថ្មីរបស់អាម៉... |
article_7050.txt | ក្រុមកីឡាបាល់ទាត់ជម្រើសជាតិអង់គ្លេស បានបញ្ចប់យុទ្ធនាការការប្រកួតជម្រុះពានរង្វាន់បាល់ទាត់ទ្វីបអឺរ៉ុប UEFA Euro 2024 ដោយស្មើ ម៉ាសេដ្វានខាងជើង ១-១ នាថ្ងៃទី២០ ខែវិច្ឆិកា។ ទោះស្មើ ប៉ុន្តែប្រធានក្រុម Harry Kane អះអាងថាសមាជិកក្រុមមោទកភាពចំពោះការបញ្ចប់ចំណាត់ថ្នាក់កំពូលតារាងពូល C។ | អង់គ្លេស ឈ្នះកៅអីជុំផ្តាច់ព្រ័ត្រ Euro 2024 ដែលធ្វើឡើងនៅប្រទេសអាល្លឺម៉ង់ នៅឆ្នាំ ២០២៤ ក្នុងនាមជាក្រុមកំពូលតារាង ខណៈដែលអ៊ីតាលីក្រុមលេខ ២។ អង់គ្លេស ឈរកំពូលតារាងដោយរក្សាកំណត់ត្រាមិនចាញ់សោះ។ ក្នុងពេល C នេះ អ៊ុយក្រែន ម៉ាសេដ្វានខាងជើង និងម៉ាល់ត៍ ហាលអាវ។ ខ្សែប្រយុទ្ធ Harry Kane បង្ហាញចំណាប់អារម្មណ៍ខ្លួនក្រោយចប់ការប្រកួត ដោយចា... |
article_7051.txt | ក្រុមកីឡាបាល់ទាត់ជម្រើសជាតិថៃ បានចែកផ្លូវជាមួយគ្រូបង្វឹកលោក Alexandre Polking បន្ទាប់ពីការចាប់ផ្តើមយុទ្ធនាការជម្រុះ FIFA World Cup 2026 តំបន់អាស៊ី បាន២ប្រកួត។ នេះបើតាមការបញ្ជាក់របស់អ្នកចាត់ការអ្នកស្រី Nualphan Lamsam នៅថ្ងៃទី២២ ខែវិច្ឆិកា ដោយតែងតាំងគ្រូជប៉ុនលោក Masatada Ishii ជំនួសវិញ។ | បើទោះ ដឹកនាំក្រុមថៃ ទទួលជ័យជម្នះ ៣-១ លើសិង្ហបុរី នៅជំនួបទី២ពូល C នៅថ្ងៃទី២១ ខែវិច្ឆិកាក្តី ប៉ុន្តែមិនគ្រប់គ្រាន់ក្នុងការសង្គ្រោះតំណែងគ្រូសញ្ជាតិប្រេស៊ីល-អាល្លឺម៉ង់ Polking ឡើយ។ នេះដោយសារជំនួបបើកឆាក ក្រុមរហស្សនាមដំរីសង្គ្រាមចាញ់ចិន ២-១ ក្នុងផ្ទះខ្លួនឯង។ អ្នកចាត់ការក្រុមថៃអ្នកស្រី Nualphan Lamsam ឬ Madam Pang បានសរសេរលើផ... |
article_7052.txt | ក្រុម Manchester City រងការខកចិត្តសារជាថ្មីនៅក្នុងការប្រកួតស្មើ ៣-៣ ទល់ក្រុមភ្ញៀវ Tottenham Hotspur នារាត្រីថ្ងៃទី៣ ខែធ្នូ ក្នុងកីឡដ្ឋាន Etihad ដែលជាការប្រកួតស្មើលើកទី៣ នៅក្នុងក្របខណ្ឌ Premier League របស់ពួកគេ។ | ក្រុមម្ចាស់ផ្ទះដែលជាក្រុមការពារតំណែងជើងឯក ត្រូវបានក្រុម Spurs ស៊ុតបើកការនាំមុខតាំងតែនាទី៦ ដោយកីឡាករប្រធានក្រុម Heung-Min Son ប៉ុន្តែប្រធានក្រុមសញ្ជាតិកូរ៉េខាងត្បូង បែរជារបូតភ្លាត់ស្នៀតធ្វើឱ្យចូលទីខ្លួនឯងវិញនៅ៣នាទីបន្ទាប់ ដែលផ្តល់ឱកាសដល់ Man City តាមស្មើ ១-១ ត្រឹម។ Man City បានវាយបក ដោយកីឡាករ Phil Foden ស៊ុតរកបានគ្រាប់ទ... |
article_7053.txt | ក្រុមកីឡាបាល់ទាត់ជម្រើសជាតិអង់គ្លេស វិលត្រឡប់ទៅកាន់ចំណាត់ថ្នាក់លេខ៣ ពិភពកលោក នៅក្នុងតារាង FIFA Rankings បន្ទាប់ពីពួកគេបានឆ្លងកាត់ការប្រកួតប្រជែងនៅវគ្គជម្រុះពានរង្វាន់ក្រុមកំពូលអឺរ៉ុប Euro 2024 បានយ៉ាងល្អ ហើយបានរុញក្រុមប្រេស៊ីលដែលកំពុងមានបញ្ហាទម្រង់លេងធ្លាក់ចេញពីចំណាត់ក្រុមកំពូលទាំង ៤។ | តំណែងចំណាត់ថ្នាក់លេខ ៣ ជាតំណែងខ្ពស់បំផុតមួយដែលអង់គ្លេសធ្លាប់សម្រេចបានក្នុងតារាងចំណាត់ថ្នាក់ FIFA កាលពីមុនមក។ បន្ទាប់ពីបានវិលត្រឡប់ក្នុងតារាងចំណាត់ថ្នាក់កំពូលឡើងវិញ លោក Gareth Southgate គ្រូបង្វឹកក្រុមអង់គ្លេសថាលោកនឹងធ្វើឱ្យក្រុមឈានដល់កម្រិតកំពូលក្នុងតារាងចំណាត់ថ្នាក់ FIFA។ «យើងនៅមាន ២កម្រិតទៀតដែលជាទីកន្លែងដែលយើងត្រូវធ្... |
article_7054.txt | Borussia Dortmund កក់កៅអីវគ្គ១៦ក្រុមចុងក្រោយ UEFA Champions League ក្នុងចំណោមក្រុមខ្លាំងទាំង៤ក្នុងពូល F ក្រោយឈ្នះ AC Milan ៣-១។ Paris St-Germain, Newcastle United និង AC Milan មានពិន្ទុប្រទាញប្រទង់គ្នា ដោយត្រូវកាត់ក្តីនៅជំនួបចុងក្រោយ ដើម្បីរក១ក្រុមទៀត ទៅវគ្គបន្តជាមួយ Dortmund។ | ក្រុមពូល F ដែលគេចាត់ទុកថាជាពូលមរណប្រចាំរដូវកាល២០២៣/២៤នេះ បានឆ្លងកាត់ការប្រកួតសន្សំពិន្ទុ៥លើករៀងខ្លួនហើយ ដោយនៅជំនួបទី៥ នៅរាត្រីថ្ងៃទី២៨ ខែវិច្ឆិកា Dortmund ឈ្នះ AC Milan ៣-១ ស្របពេល PSG ស្មើ Newcastle ១-១។ ក្រុមអាល្លឺម៉ង់ Dortmund រកបាន១០ពិន្ទុ តាមពីក្រោមដោយក្រុមបារាំង PSG ៧ពិន្ទុ និង Newcastle របស់អង់គ្លេស ជាមួយក្រុម... |
article_7055.txt | អាវក្រុមជម្រើសជាតិអាហ្សង់ទីនចំនួន ៦ ដែលប្រធានក្រុម Lionel Messi បានពាក់អំឡុងការប្រកួត FIFA World Cup 2022 នៅប្រទេសកាតា នឹងត្រូវដាក់ឱ្យដេញថ្លៃនៅក្នុងខែធ្នូ ដោយក្រុមហ៊ុនដេញថ្លៃដ៏ធំ Sotheby។ តម្លៃអាវទាំង៦របស់ Messi ត្រូវបានគេប៉ាន់ស្មានថាច្រើនជាង ១០លានដុល្លារ។ | អាវទាំង ៦ ជាអាវសរុបពេញមួយព្រឹត្តិការណ៍ដែល Messi បានពាក់លេងការប្រកួតតាំងពីប្រកួតទល់នឹងក្រុមអារ៉ាប៊ីសាអូឌីត, ម៉ិកស៊ិក, ប៉ូឡូញ, អូស្ត្រាលី, ហូឡង់, ក្រូអាស៊ី និងបារាំង។ ក្រុមអាហ្សង់ទីនគ្រង់ជើងឯកពានរង្វាន់ World Cup 2022 ដោយយកឈ្នះលើបារាំងលទ្ធផលបាល់កាត់សេចក្តី ១១ម៉ែត្រ ៤-២ ក្រោយការប្រកួតស្មើលទ្ធផល ៣-៣ ក្នុងកីឡដ្ឋាន Lusail ទ... |
article_7056.txt | លោក Gareth Southgate អះអាងថា ក្រុមជម្រើសជាតិអង់គ្លេស បានត្រៀមខ្លួនរួចរាល់ សម្រាប់ដំណើរក្នុងការប្រកួតប្រជែង ក្នុងពានរង្វាន់ Euro 2024 ។ អ្នកចាត់ការក្រុមដដែល ថែមទាំងរំពឹងថា ក្រុមរហស្សនាមតោកំណាច នឹងក្លាយជាក្រុមចំណាត់ថ្នាក់លេខ ១ ក្នុងចំណោមការប្រកួត ដែលចូលចិត្តទស្សនាបំផុត។ | អង់គ្លេស ត្រូវបានចាប់ចូលក្នុងពូល C ដោយពួកគេបានគេចចេញផុតពីពូលដែលមានក្រុមខ្លាំងៗ។ ក្នុងពូល C នេះមានវត្តមានក្រុមស្លូវ៉េនី, ដាណឺម៉ាក និងស៊ែប៊ី។ ព្រឹត្តិការណ៍ Euro 2024 នឹងធ្វើឡើងនៅក្នុងប្រទេសអាល្លឺម៉ង់ នាពាក់កណ្ដាលខែមិថុនា ឆ្នាំក្រោយ។ លោក Southgate ដែលបានចូលកាន់កាប់តំណែងនៅក្រុមជម្រើសជាតិអង់គ្លេសតាំងពីឆ្នាំ ២០១៦ បានជួយក្រុម... |
article_7057.txt | លោក Erik ten Hag អ្នកចាត់ការក្រុម Manchester United ទទួលយករាល់ការស្តីបន្ទោសសម្រាប់លទ្ធផលមិនល្អរបស់ក្រុមដែលធ្វើឱ្យរបូតជ័យជម្នះលើក្រុម Galatasaray ដោយបញ្ចប់ការប្រកួតក្នុងក្របខណ្ឌ UEFA Champions League ត្រឹមលទ្ធផលស្មើ ៣-៣ នារាត្រីថ្ងៃទី៣០ ខែវិច្ឆិកា។ Man United សល់ឱកាសស្តួចស្តើងក្នុងការប្រជែងទៅកាន់វគ្គបន្ទាប់ និងសូម្បីកៅអ... | «ខ្ញុំ ដែលជាអ្នកត្រូវស្តីបន្ទោសចំពោះការធ្វើឱ្យរបូតពិន្ទុ។ ខ្ញុំនឹងទទួលខុសត្រូវចំពោះរឿងហេតុទាំងនេះ ប៉ុន្តែយើងក៏ដឹងដែរថាទាំងនេះគឺជាគម្រោងដែលយើងកំពុងដំណើរការកសាងក្រុម។ យើងនៅតែស្ថិតនៅក្នុងផ្លូវមួយដ៏ត្រូវ ដូច្នេះខ្ញុំដឹងថាយើងត្រូវតែធ្វើដំណើរទៅ ហើយជាជំហ៊ានដែលយើងត្រូវទទួលយក មិនតែប៉ុណ្ណោះខ្ញុំប្រាកដណាស់ថាយើងនឹងជោគជ័យក្នុងរយៈពេ... |
article_7058.txt | ក្រុមអ្នកគាំទ្ររបស់ក្លិប Legia Warsaw របស់ប្រទេសប៉ូឡូញ ត្រូវបានហាមមិនឱ្យចូលទស្សនាការប្រកួតទល់នឹងក្រុម Aston Villa ជំនួបពានរង្វាន់ Europa Conference League នៅថ្ងៃទី៣០ ខែវិច្ឆិកា បន្ទាប់ពីពួកគេ បានប៉ះទង្គិចគ្នាជាមួយនឹងក្រុមមន្ត្រីប៉ូលិសអង់គ្លេស ដែលបង្កឱ្យមន្ត្រីប៉ូលិស ៣នាក់រងរបួស។ | ភាពចលាចលកើតឡើងមុនការប្រកួតជំនួបពានរង្វាន់ Europa Conference League ក្នុងកីឡដ្ឋាន Villa Park រវាងក្រុមម្ចាស់ផ្ទះ Aston Villa របស់លោក Unai Emery ស្វាគមន៍ក្រុម Legia Warsaw។ បន្ទាប់ពីអំពើហិង្សារវាងអ្នកគាំទ្រនិងមន្ត្រីប៉ូលិសរួច តំបន់កៅអីដែលត្រូវទុកសម្រាប់អ្នកគាំទ្ររបស់ក្រុមភ្ញៀវត្រូវបានប៉ូលិសបិទមិនឱ្យមានអ្នកចូលទស្សនាឡើយ។ «... |
article_7059.txt | លោក Erik ten Hag ថាក្រុម Manchester United ត្រូវតែលុបបំបាត់កំហុសជាលក្ខណៈបុគ្គល និងខិតខំប្រឹងក្រោកឈរឡើងវិញជាមួយទម្រង់លេងក្នុងកម្រិតខ្ពស់បំផុតរបស់ពួកគេ នៅពេលត្រូវធ្វើដំណើរប្រកួតប្រជែងទល់នឹងក្រុមខ្លាំងដូចជា Newcastle United ក្នុងការប្រកួតក្របខណ្ឌ Premier League នាថ្ងៃទី២ ខែធ្នូ។ | Man United បច្ចុប្បន្នស្ថិតនៅចំណាត់ថ្នាក់លេខ ៦ ដោយមាន ២៤ពិន្ទុក្នុងដៃ មានគម្លាត ១ពិន្ទុ ពីក្រុម Newcastle United ដែលស្ថិតនៅចំណាត់ថ្នាក់លេខ ៧ នឹងត្រូវប៉ះគ្នាក្នុងជំនួបក្របខណ្ឌ Premier League ក្នុងកីឡដ្ឋាន St James Park វេលាម៉ោង ៣យប់ ចូលថ្ងៃទី៣ ខែធ្នូ។ ក្រុមបិសាចក្រហមត្រូវបន្តការប្រកួត ក្រោយពួកគេបញ្ចប់ត្រឹមលទ្ធផលខកចិត្តស... |
article_706.txt | បណ្ដាមេដឹកនាំអាហ្វ្រិកនៅថ្ងៃទី៥ ខែកញ្ញា បានអំពាវនាវឱ្យប្រទេសអ្នកមានដែលជាប្រទេសបំពុលបរិស្ថានខ្លាំង បង្កើនលុយជំនួយសម្រាប់គម្រោងនានាទាក់ទិនបញ្ហាអាកាសធាតុ។ គម្រោងទាំងនោះនឹងជួយប្រទេសនៅអាហ្រ្វិកដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនាពេលបច្ចុប្បន្ន ក៏ដូចជាពេលអនាគត។ | ប្រទេសនានានៅទ្វីបអាហ្រ្វិកកំពុងស្វែងរកកញ្ចប់ជំនួយបន្ថែមឱ្យបាន២៥ពាន់លានដុល្លារ សម្រាប់វិនិយោគលើគម្រោងនានាដែលរៀបចំដើម្បីឆ្លើយតបនឹងបញ្ហាបម្រែបម្រួលអាកាសធាតុក្នុងរយៈពេល៣ឆ្នាំ។ គម្រោងទាំងនោះរួមមានការកែលម្អភាពធន់ក្នុងវិស័យកសិកម្ម និងកែលម្អហេដ្ឋារចនាសម្ព័ន្ធ ដែលវានឹងជួយឱ្យអាហ្រ្វិកសម្របខ្លួនជាមួយបញ្ហាបម្រែបម្រួលអាកាសធាតុបានប្... |
article_7060.txt | Lionel Messi ប្រធានក្រុមជម្រើសជាតិអាហ្សង់ទីនថា ខ្លួនមិនទាន់បានគិតអំពីអនាគត នៅក្នុងក្រុមជម្រើសជាតិឡើយ ប៉ុន្តែកីឡាករវ័យ ៣៦ឆ្នាំ អះអាងចង់ផ្តោតលើការការពារតំណែងជើងឯក Copa America នៅឆ្នាំ ២០២៤ ដែលការប្រកួតនឹងត្រូវធ្វើឡើងនៅក្នុងប្រទេសអាម៉េរិក។ | កាលពីដើមឆ្នាំ ២០២៣ កីឡាករវ័យ ៣៦ឆ្នាំ ធ្លាប់បាននិយាយក្រោយឈ្នះពានរង្វាន់ World Cup 2022 ក្នុងប្រទេសកាតាថា ការជួយក្រុមអាហ្សង់ទីនឈ្នះពានរង្វាន់ពិភពលោកទី៣ នឹងក្លាយជាការប្រកួតចុងក្រោយរបស់គេ។ តែការប្រកួតបន្តបន្ទាប់ទាំងមិត្តភាព និងជម្រុះ World Cup 2026 កីឡាករក្រុម Inter Miami នៅតែមានវត្តមានជាមួយអាហ្សង់ទីន។ ក្រុមអាហ្សង់ទីនជាក្... |
article_7061.txt | ព្រឹត្តិការណ៍ពានរង្វាន់ក្រុមកំពូលអឺរ៉ុប Euro 2024 បានចាប់ពូលរកឃើញក្រុមដែលត្រូវប្រកួតគ្នាហើយ ថ្ងៃទី២ ខែធ្នូ ដោយក្រុមម្ចាស់ផ្ទះអាល្លឺម៉ង់ស្ថិតនៅក្នុងពូល A នឹងត្រូវប្រកួតថ្ងៃបើកឆាកព្រឹត្តិការណ៍ ជាមួយក្រុមស្កុតឡែន។ ចំណែកក្រុមអ៊ីតាលី ត្រូវបានចាប់ចូលក្នុងពូល B ដែលមានក្រុមខ្លាំងដូចជាអេស្ប៉ាញ, អាល់ប៉ានី និងក្រូអាស៊ី។ | អាល្លឺម៉ង់ម្ចាស់ជើងឯក ៣សម័យកាល នឹងត្រូវចាប់ផ្តើមការប្រកួត Euro 2024 ដោយប៉ះក្រុមស្កុតឡែន សម្រាប់ជំនួបពូល A មុនទៅប៉ះក្រុមក្នុងពូលផ្សេងទៀតរួមមានហុងគ្រី និងស្វ៊ីស។ ព្រឹត្តិការណ៍ Euro 2024 ធ្វើឡើងរយៈពេល ១ខែពេញ ចាប់ពីថ្ងៃទី១៤ ខែមិថុនា ហើយដែលការប្រកួតផ្តាច់ព្រ័ត្រនឹងធ្វើឡើងនៅថ្ងៃទី១៤ ខែកក្កដា ២០២៤ នៅកីឡដ្ឋាន Berlin Olympic ... |
article_7062.txt | លោក Gianni Infantino ប្រធានសហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) និយាយថានៅក្នុងពិភពបាល់ទាត់គឺគ្មានទីកន្លែងសម្រាប់អំពើហិង្សាឡើយ។ ការលើករបស់លោក Infantino បន្ទាប់ពីការប៉ះទង្គិចគ្នាដ៏អាក្រក់រវាងអ្នកគាំទ្រអាហ្សង់ទីន និងមន្ត្រីប៉ូលិសប្រេស៊ីល អំឡុងការប្រកួតអាហ្សង់ទីនឈ្នះលើប្រេស៊ីល ១-០ នៅវគ្គជម្រុះ FIFA World Cup។ | អំពើហិង្សាកើតឡើងរវាងអ្នកគាំទ្រក្រុមទាំងសងខាង អំឡុងពេលដែលកីឡាករក្រុមទាំងសងខាងកំពុងគោរពទង់ជាតិមុនការប្រកួត។ បន្ទាប់ពីជម្លោះរវាងអ្នកគាំទ្រ មន្ត្រីប៉ូលិសបានចូលមកហាមឃាត់ ប៉ុន្តែបែរជាបង្កអំពើហិង្សាបន្ថែមឡើងទល់ជាមួយនឹងក្រុមអ្នកគាំទ្រអាហ្សង់ទីន ក្នុងកីឡដ្ឋន Maracana ក្នុងទីក្រុងរីយ៉ូ។ រឿងហេតុបានដឹងឮដល់លោក Infantino ប្រធាន FIF... |
article_7063.txt | ក្រូអាស៊ី បានក្លាយជាក្រុមចុងក្រោយ បានកៅអីទៅកាន់ការប្រកួតជុំផ្តាច់ព្រ័ត្រព្រឹត្តិការណ៍ Euro 2024 ដែលធ្វើឡើងនៅប្រទេសអាល្លឺម៉ង់ ក្រោយពួកគេឈ្នះអាមេនី ១-០ ក្នុងការប្រកួតចុងក្រោយវគ្គជម្រុះ នាថ្ងៃទី២១ ខែវិច្ឆិកា។ ក្រោយបញ្ចប់វគ្គជម្រុះ គេរកឃើញក្រុម២១ រួមទាំងម្ចាស់ផ្ទះ ទៅកាន់ជុំចុងក្រោយឆ្នាំ២០២៤ ឯ១២ក្រុមទៀត ត្រូវប្រកួត play... | លទ្ធផល ១-០ ដែលសម្រេចគ្រាប់បាល់ដោយ Ante Budimir បានជួយឱ្យក្រូអាស៊ី រកបាន ៣ពិន្ទុបន្ថែម ដើម្បីរក្សាតំណែងលេខ ២ ពូល D ខណៈតួកគីឈរកំពូលតារាង។ វែលស៍ បញ្ចប់ចំណាត់ថ្នាក់លេខ៣ សល់កៅអី Play-offs។ អាមេនី និងលេតូនី ហាលអាវ។ ឈ្នះការប្រកួតធ្វើឱ្យក្រូអាស៊ី បន្តកំណត់ត្រាមិនធ្លាក់ត្រឹមជម្រុះរបស់ពួកគេសម្រាប់រាល់ការប្រកួតជើងឯកពានរង្វាន់អឺរ... |
article_7064.txt | ជាអ្នកស្រលាញ់ខ្លាំងលើវិស័យការប្រណាំងទូក និងចង់ថែរក្សាវប្បធម៌ប្រពៃណីកេរ្តិ៍ដូនតា លោក រ៉េន រតនៈ បានឆ្លៀតពីបំពេញការងារជាអ្នកសារព័ត៌មាន ដើម្បីប្រឹងប្រែងកៀរគរជំនួយជួយដល់ទូក ង ឈ្មោះ នាងតាវត្តីសែនមានជ័យ ស្ថិតក្នុងឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល ។ | អ្នកសារព័ត៌មានដែលមានស្រុកកំណើត ឃុំថ្មគរ ស្រុកល្វាឯម រូបនេះ តែងតែជួយជ្រោមជ្រែង ដល់ការសម្របសម្រួលស្មារតីសាមគ្គីភាពរវាងក្រុមកីឡាករចំណុះទូក ទាំងចាស់ទាំងក្មេង ។ ក្រៅពីការកៀរគរជំនួយនេះ លោក រ៉េន រតនៈ តែងតែចូលរួមយ៉ាងសកម្មក្នុងការរៀបចំកម្មវិធីប្រកួតទូកក្នុងភូមិស្រុក និងការឧបត្ថម្ភទូក សម្រាប់យកទៅប្រណាំង។ ថវិកា ឬជំនួយផ្សេងៗនេះ គឺ... |
article_7065.txt | ក្រុម Zhejiang United របស់ចិនបានបន្តក្តីសង្ឃឹមរបស់ខ្លួន ក្នុងការស្វែងរកពិន្ទុដើម្បីបន្តដំណើរប្រកួតប្រជែងក្នុងពានរង្វាន់ក្លិបកំពូលទ្វីបអាស៊ី AFC Champions League ដោយយកឈ្នះ Buriram United របស់ថៃ លទ្ធផល ៣-២ នារាត្រីថ្ងៃទី២៩ ខែវិច្ឆិកា។ ជំនួបរវាងក្រុមទាំងពីរពោរពេញទៅដោយបញ្ហានៃការប៉ះទង្គិចគ្នា តាំងពីវគ្គទីមួយ រហូតដល់ បញ្ចប់ក... | ការប្រកួតស្ថិតក្នុងពូល H ក្រុម Buriram United ស្ថិតនៅចំណាត់ថ្នាក់លេខ ៣ មាន ៦ពិន្ទុ ស្របពេលដែលក្រុម Zhejiang United ដែលបានយកឈ្នះការប្រកួតរកបាន ៣ពិន្ទុបន្ថែម មាន ៦ពិន្ទុស្មើ បើទោះស្ថិតនៅចំណាត់ថ្នាក់លេខ ៤។ ក្នុងពូល H នេះ ក្រុម Melbourne City មានចំណាត់ថ្នាក់លេខ២ និងក្រុម Ventforet Kofu ជាក្រុមកំពូលតារាង មាន៨ពិន្ទុដូចគ្នា។ ... |
article_7066.txt | អ្នករៀបចំការប្រកួតកីឡាអូឡាំពិករដូវក្តៅទីក្រុងប៉ារីសឆ្នាំ ២០២៤ នាថ្ងៃទី២២ ខែវិច្ឆិកា បាននិយាយខ្លួននឹងដាក់លក់សំបុត្រសម្រាប់ចូលទស្សនាព្រឹត្តិការណ៍កីឡាលំដាប់ពិភពលោក ៤សែនសន្លឹកបន្ថែមទៀតនៅនៅចុងខែវិច្ឆិកា។ សំបុត្រសម្រាប់ទស្សនាការប្រកួតកីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤ លក់បានប្រមាណជាង ៧,២លានសន្លឹក រួចមកហើយ គិតមកដល់ពេលនេះ។ | តាមគោលដៅរបស់អ្នករៀបចំ Paris 2024 ពួកគេរំពឹងថានឹងលក់បាន ១០លានសន្លឹក សម្រាប់ការប្រកួតព្រឹត្តិការកីឡាអូឡាំពិកដែលនឹងធ្វើឡើងពីថ្ងៃទី២៦ ខែកក្កដា ដល់ថ្ងៃទី១៤ ខែសីហា នៅក្នុងឆ្នាំ ២០២៤។ «ខ្ញុំមិនដឹងទេថាគណៈកម្មាធិការរៀបចំផ្សេងទៀតបានលក់សំបុត្របានច្រើនដូច្នេះនោះទេ។ ការលក់សំបុត្រមកដល់ពេលនេះមានចំនួន ៧,២លានសន្លឹកហើយ»។ នេះបើតាមសម្តីរប... |
article_7067.txt | ក្រុមកីឡាករបាល់ទាត់ជម្រើសជាតិថៃ និងក្រុមគ្រូបង្វឹក បានសុំពរជ័យដែលជាជំនួយផ្នែកស្មារតី ពីព្រះសង្ឃដ៏ល្បីមួយអង្គក្នុងប្រទេសថៃ មុនការប្រកួតវគ្គជម្រុះ FIFA World Cup 2026 តំបន់អាស៊ី (AFC)។ | វត្តមានសហប្រធានក្រុមថៃ Chanathip Songkrasin និង Theerathon Bunmathan ព្រមទាំងកីឡាករជើងចាស់ Teerasil Dangda, Sarach Yooyen, Pansa Hemviboon និង Krisada Kaman សុទ្ធសឹងតែទៅសុំពរជ័យពីព្រះសង្ឃព្រះនាម ចៅ ឃុន ថុងឆៃ។ ក្រៅពីកីឡាក ក៏មានលោក Mano Polking ជាគ្រូបង្វឹក និងសហការីផងដែរ។ កីឡាករថៃ និងក្រុមគ្រូបង្វឹក ក៏ទទួលបាននូវខ្សែអំបោ... |
article_7068.txt | បើទោះជាមិនសូវទទួលបានឱកាសច្រើនក្នុងការបង្ហាញខ្លួនក្នុងក្រុម Manchester United តែខ្សែការពារ Harry Maguire នៅតែបន្តប្រយុទ្ធសម្រាប់តំណែងជម្រើស ១១នាក់ដំបូងនៅក្នុងក្រុមដែលស្ថិតក្រោមការដឹកនាំរបស់លោក Erik ten Hag។ ខ្សែការពារសញ្ជាតិអង់គ្លេសរូបនេះ បានអះអាងថា ខ្លួនបានសម្រេចចិត្តយ៉ាងត្រឹមត្រូវ ដែលបន្តស្នាក់នៅក្នុងក្រុមបិសាចក្រហម... | កាលរដូវកាលមុន Maguire បានខកខានបង្ហាញខ្លួននៅបិសាចក្រហមស្ទើរតែទាំងស្រុង ខណៈដែលកីឡាករខ្សែការពារ Raphael Varane, Lisandro Martinez និង Victor Lindelof ត្រូវបានជ្រើសរើសដោយលោក Ten Hag សម្រាប់កាន់កាប់តំណែងតំបន់ការពារប្រចាំក្រុម។ នៅទីផ្សារដោះដូរមុនបើករដូវកាល Maguire ក៏ត្រូវបានគេរាយការណ៍ថាត្រូវបានក្លិប West Ham United ទាក់ទងដើម... |
article_7069.txt | ក្លិបរបស់ប្រទេសអ៊ីស្រា្តអ៊ែល Maccabi Haifa និង Maccabi Tel Aviv ដែលត្រូវបានប្រកួតប្រជែងក្នុងពានរង្វាន់អឺរ៉ុប Europa League ព្រមទាំង Europa Conference League នឹងត្រូវធ្វើឡើងនៅក្នុងប្រទេសស៊ែប៊ី ដោយបិទទ្វាមិនអនុញ្ញាតឱ្យមានអ្នកគាំទ្រចូលទស្សនា។ នេះបើតាមការប្រកាសរបស់សហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប UEFA នាថ្ងៃទី១៦ ខែវិច្ឆិកា។ | ក្លិប Haifa ត្រូវជួបតទល់នឹងក្រុម Rennes របស់បារាំង នៅក្នុងកីឡដ្ឋាន Belgrade Stadion Mitic សម្រាប់ជំនួបក្នុងពានរង្វាន់ Europa League ពូល F នាថ្ងៃទី៣០ ខែវិច្ឆិកា។ ចំណែកក្រុម Tel Aviv នឹងត្រូវលេងការប្រកួតពានរង្វាន់ Europa Conference League ជំនួបពូល B ទល់នឹងក្រុម Zorya Luhansk ថ្ងៃទី២៥ ខែវិច្ឆិកា និងក្រុម Gent នៅថ្ងៃទី១៤ ... |
article_707.txt | ក្រុមការងារអន្តរជាតិដឹកនាំដោយទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) នឹងបន្តនៅត្រួតពិនិត្យស្ថានការណ៍នៅរោងចក្រផលិតថាមពលដើរដោយនុយក្លេអ៊ែរ Zaporizhzhia លុះត្រាតែស្ថានភាពនៅទីនោះមានស្ថិរភាពជាងនេះ។ ស្ថានការណ៍នៅរោងចក្រថាមពលនេះ ក្លាយក្ដីបារម្ភរបស់សហគមន៍អន្តរជាតិដោយសារតែការប្រយុទ្ធទៅមករវាងរុស្ស៊ី និងអ៊ុយក្រែន។ | ប្រធាន IAEA លោក Rafael Grossi និងក្រុមការងារនៅថ្ងៃទី១ ខែកញ្ញា បានទៅដល់រោងចក្រ Zaporizhzhia របស់អ៊ុយក្រែនដែលស្ថិតក្នុងដៃរុស្ស៊ី ខណៈក្រុងកៀវ និងក្រុងមូស្គូនៅតែចោទប្រកាន់គ្នាទៅវិញទៅមកជុំវិញការវាយប្រហារនៅតំបន់ជុំវិញដែលអាចបង្កគ្រោះមហន្តរាយនុយក្លេអ៊ែរ។ ការទៅដល់នេះ កើតឡើងបន្ទាប់ពីត្រូវបានពន្យាពេលជាច្រើនម៉ោងដោយសារបានបាញ់ផ្លោង... |
article_7070.txt | ខ្សែការពារ Harry Maguire រងរបួសក្បាលរហូតត្រូវបានគ្រូពេទ្យពិនិត្យ ២ដង នៅក្នុងការប្រកួតក្រុម Manchester United យកឈ្នះ ១-០ លើក្រុម Fulham។ អង្គការសប្បុរសធម៌ខួរក្បាលឈានមុនគេនៅក្នុងប្រទេសអង់គ្លេស បង្ហាញពីការព្រួយបារម្ភខ្លាំង អំពីការព្យាបាលបន្ទាន់លើទីលានរបស់ក្រុមគ្រូពេទ្យរបស់ក្រុម ទៅលើបញ្ហារងរបួសត្រង់ក្បាលរបស់ខ្សែការពារ Mag... | ក្នុងការប្រកួតនាកីឡដ្ឋាន Craven Cottage ខ្សែការពារ Maguire បានរងរបួសត្រង់ក្បាល ដោយការប៉ះទង្គិចក្បាលទល់ក្បាល ជាមួយនឹងកីឡាករ Rodrigo Muniz អំឡុងការប្រជែងបាល់គ្នាក្នុងការប្រកួត។ Maguire ត្រូវបានក្រុមគ្រូពេទ្យប្រចាំក្លិបបិសាចក្រហម ពិនិត្យដោយផ្ទាល់នៅលើទីលាន ពេលប៉ះទង្គិចរួច និងសម្រេចឱ្យខ្សែការពារអង់គ្លេសចូលលេងបន្ត។ យ៉ាងណានៅក... |
article_7071.txt | ទីភ្នាក់ងារប្រឆាំងសារធាតុញៀនពិភពលោក (WADA) ពិន័យក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) ចំនួន ៥០ម៉ឺនដុល្លារ ជុំវិញការអនុញ្ញាតឱ្យកូរ៉េខាងជើងបង្ហាញទង់ជាតិរបស់ពួកគេក្នុងព្រឹត្តិការណ៍កីឡាអាស៊ី ក្រុងហាងចូវ ប្រទេសចិន។ OCA អនុញ្ញាតឱ្យកូរ៉េខាងជើងបង្ហាញទង់ជាតិ ស្របពេលប្រទេសឯកោមួយនេះ កំពុងជាប់បម្រាមករណីមិនគោរពច្បាប់ WADA។ | WADA បានហាមមិនឱ្យកូរ៉េខាងជើងបង្ហាញទង់ជាតិផ្លូវការក្នុងព្រឹត្តិការណ៍កីឡាសំខាន់ៗទាំងអស់ ក្រៅពីព្រឹត្តិការណ៍កីឡាអូឡាំពិក និងប៉ារ៉ាឡាំពិក ក្នុងឆ្នាំ ២០២១ ដោយសារប្រទេសនេះ មិនបានអនុវត្តត្រឹមត្រូវ ក្នុងកម្មវិធីធ្វើតេស្តរកសារធាតុហាមឃាត់លើអត្តពលិក។ បើទោះស្ថិតក្នុងបម្រាមក្តី ប៉ុន្តែទង់ជាតិកូរ៉េខាងជើងត្រូវបានបង្ហាញពេញមួយព្រឹត្តិក... |
article_7072.txt | ការប្រកួតជម្រុះពានរង្វាន់ FIFA World Cup 2026 ទ្វីបអាស៊ី រវាងក្រុមជម្រើសជាតិប៉ាឡេស្ទីន ទល់នឹងលីបង់ ត្រូវធ្វើឡើងនៅប្រទេសអូស្ត្រាលី។ ប្រទេសទាំងពីរត្រូវបានបង្ខំចិត្តឱ្យប្រកួតនៅទឹកដីកណ្តាល ព្រោះតែបញ្ហាសង្គ្រាមដែលកំពុងកើតមាននៅក្នុងតំបន់កាហ្សា រវាងអ៊ីស្រ្តាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស់ រយៈពេលជិត២ខែ។ | ដំបូងឡើយការប្រកួតរវាងប៉ាឡេស្ទីន ទល់និងក្រុមលីបង់ ត្រូវធ្វើឡើងនៅក្នុងទីក្រុង Beirut នៅក្នុងសប្តាហ៍នេះ មុនពេលដែលប្រទេសប៉ាឡេស្ទីនត្រូវបានកំណត់ឱ្យធ្វើជាម្ចាស់ផ្ទះទទួលការប្រកួត ដែលធ្វើឡើងនៅទឹកដីកណ្តាលនៅក្នុងទឹកដីកីឡដ្ឋាន Khalid Bin Mohammed ប្រទេសអេម៊ីរ៉ាត់អារ៉ាប់រួម នៅថ្ងៃទី១៦ ខែវិច្ឆិកា។ ក្រោយពីការប្រកួតស្ថិតក្នុងប្រទេសអូ... |
article_7073.txt | ក្របខណ្ឌ Premier League បច្ចុប្បន្នកំពុងតែត្រូវបានវាយលុកដោយបញ្ហាប្រព័ន្ធអាជ្ញាកណ្តាលវីដេអូ (VAR) ដោយបង្កឱ្យក្លិបមួយចំនួនមិនសប្បាយចិត្តចំពោះលទ្ធផលនៃការប្រកួត។ Brighton & Hove Albion ត្រូវបានក្រុមបាតតារាង Sheffield United តាមស្មើ ១-១ ដែលធ្វើឱ្យលោក Roberto de Zerbi អ្នកចាត់ការ Brighton រិះគន់ខ្លាំងលើអាជ្ញាកណ្តាលកាត់ក្តីដែ... | Brighton បាននាំមុខ ១-០ តាំងតែនាទី៦ ដើមវគ្គទីមួយ ដោយជាការស៊ុតបាល់បញ្ចូលទីរបស់ កីឡាករ Simon Adingra។ ទោះយ៉ាងណាការប្រកួតមានការប៉ះទង្គិចគ្នាអំឡុងប្រជែងបាល់នៅក្នុងវគ្គទីពីរអំឡុងនាទី៦៨ បណ្តាលឱ្យកីឡាករ Madmoud Dahoud របស់ក្រុមម្ចាស់ផ្ទះ Brighton ទទួលបានកាត់ក្រហម ហើយបន្ទាប់មក ៥នាទីក្រោយ ក្រុម Sheffield បានវាយសម្រុកខ្លាំងរហូតស៊... |
article_7074.txt | ក្រុមចំនួន៤ទៀត បានកក់កៅអី១៦ក្រុម នៃក្របខណ្ឌ Champion League ក្នុងនោះ Bayern Munich, Real Madrid , Inter Milan និង Real Sociedad ។ ចំណែក Man utd ចាញ់ Copenhagen ក្រោយខ្សែប្រយុទ្ធ Marcus Rashford កាតក្រហម។ | Manchester United នាំមុខលើក្រុម Copenhagen ក្នុងពានរង្វាន់វគ្គចែកពូល UEFA Champions League ដោយលទ្ធផល ២-០ ដោយការស៊ុតពីសំណាក់ខ្សែប្រយុទ្ធ Rasmus Hojlund តែឱកាសយក ៣ពិន្ទុ បានបាត់បង់ទៅវិញ ក្រោយ Marcus Rashford បានកាតក្រហមនៅក្នុងវគ្គទីមួយ ធ្វើឱ្យលទ្ធផលប្រែប្រួលខ្លាំង ដោយត្រូវម្ចាស់ផ្ទះវាយបកឈ្នះលទ្ធផល ៤-៣ នៅថ្ងៃទី៩ វិច្ឆិកា ... |
article_7075.txt | Son Heung-min ប្រធានក្រុមជម្រើសជាតិកូរ៉េខាងត្បូង ថានឹងលេងដោយយកចិត្តទុកដាក់បំផុតពេលស្វាគមន៍ក្រុមសិង្ហបុរី ក្នុងជំនួបជុំទីពីរវគ្គជម្រុះពានរង្វាន់ FIFA World Cup 2026 តំបន់ទ្វីបអាស៊ី។ ខ្សែប្រយុទ្ធឆ្នើមរបស់ Spurs រូនេះ សរសើរសមាជិកក្រុមសិង្ហបុរី មានគុណភាប ដែលអាចគំរាមកំហែងកូរ៉េខាងត្បូងនៅជំនួបបើកឆាកពូល C នេះ។ | កូរ៉េខាងត្បូងត្រូវស្វាគមន៍ សិង្ហបុរី នៅក្នុងកីឡដ្ឋាន Seoul World Cup នៅថ្ងៃទី១៦ ខែវិច្ឆិកា វេលាម៉ោង ៦ល្ងាច (ម៉ោងនៅកម្ពុជា)។ និយាយក្នុងសន្និសីទកាសែតមុនការប្រកួត ប្រធានក្រុមកូរ៉េខាងត្បូង ថាក្រុមខ្លួននឹងលេងដោយយកចិត្តទុកដាក់បំផុត ដូចទៅនឹងការប្រកួតដទៃដែលក្រុមឆ្លាប់បានឆ្លងកាត់។ «យើងនឹងយកចិត្តទុកដាក់នឹងការប្រកួត ហើយដូចអ្វីដែល... |
article_7076.txt | សហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) នឹងផ្តល់សច្ចាប័នដល់ប្រទេសអារ៉ាប៊ីសាអូឌីត សម្រាប់ការធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតព្រឹត្តិការណបាល់ទាត់ពិភពលោក World Cup ឆ្នាំ ២០៣៤ នៅចុងឆ្នាំ ២០២៤។ ការសម្រេចនេះ បន្ទាប់ពីការប្រកាសរបស់ FIFA ថាប្រទេសស្ថិតក្នុងតំបន់មជ្ឈិមបូព៌ាមួយនេះ ជាប្រទេសតែមួយគត់ដែលបានដាក់លិខិតដេញថ្លៃ។ | ការសម្រេចចិត្តប្រគល់សិទ្ធិដល់ប្រទេសអារ៉ាប៊ីសាអូឌីតនេះ FIFA នឹងផ្តល់សច្ចាប័នជាផ្លូវការនៅចុងឆ្នាំ ២០២៤ ហើយនិងផ្តល់លក្ខណៈវិនិច្ឆ័យបច្ចេកទេសទាំងអស់បន្ថែមទៀតត្រូវបានបំពេញ។ ប្រទេសអារ៉ាប៊ីសាអូឌីត ប៉ុន្មានឆ្នាំចុងក្រោយមកនេះ ពួកគេបានបោះដើមទុនវិនិយោគយ៉ាងខ្លាំងទៅលើវិស័យកីឡា ដូចជាវិស័យបាល់ទាត់, ការប្រណាំងរថយន្ត F1 ក៏ដូចជាកីឡាវាយកូ... |
article_7077.txt | ក្រុមព័រទុយហ្កាល់ បំបាក់ក្រុមអ៊ីស្លង់លទ្ធផល ២-០ នៅក្នុងការប្រកួតវគ្គជម្រុះពានរង្វាន់ Euro 2024 ដើម្បីរក្សាកំណត់ត្រាជាក្រុមកំពូលតារាងមិនដែលចាញ់ការប្រកួតមួយលើកសោះ ។ ព័រទុយហ្កាល់ ឈ្នះ ១០លើកជាប់ៗគ្នា សម្រាប់ការប្រកួតក្នុងពូល J នាថ្ងៃទី១៩ ខែវិច្ឆិកា។ | ព័រទុយហ្កាល់ បង្ហាញភាពខ្លាំងរបស់ខ្លួន ស្ថិតក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Roberto Martinez ដោយបញ្ចប់ចំណាត់ថ្នាក់កំពូលតារាងពូល J ជាមួយ ៣០ពិន្ទុក្នុងដៃ ព្រមទាំងទទួលបានកៅអី សម្រាប់ព្រឹត្តិការណ៍ Euro 2024 នៅប្រទេសអាល្លឺម៉ង់។ ស្លូវ៉ាគី ជាក្រុមស្ថិតនៅចំណាត់ថ្នាក់លេខ ២ មានគម្លាត ៨ពិន្ទុ ពីក្រុមព័រទុយហ្កាល់ ហើយក៏ជាក្រុមត្រូវរ... |
article_7078.txt | ប្រកួតជម្រុះពានរង្វាន់បាល់ទាត់ទ្វីបអឺរ៉ុប UEFA Euro 2024 រកឃើញក្រុមចំនួន ៨ បន្ថែមទៀត មាន អង់គ្លេស, អាល់បានី, ហុងគ្រី, ស៊ែប៊ី, ដាណឺម៉ាក់, រ៉ូម៉ានី, ស្វ៊ីស និង ស្លូវ៉ាគី ទៅកាន់ការប្រកួតក្នុងប្រទេសអាល្លឺម៉ង់ នៅឆ្នាំក្រោយ។ ក្រុមមួយចំនួនផ្សេងទៀត ក៏កំពុងស្វែងរកឱកាសប្រជែងកៅអី នៅការប្រកួតចុងក្រោយរបស់ពួកគេ។ | កាលពីខែតុលា ក្រុមដែលបានកក់កៅអីហើយ រួមមានអាល្លឺម៉ង់ (ម្ចាស់ផ្ទះ), អូទ្រីស, បែលហ្ស៊ិក, បារាំង, ព័រទុយហ្កាល់, ស្កុតឡែន, អេស្ប៉ាញ និងតួកគី។ អង់គ្លេស ក្នុងពូល C រកបានកៅអីសម្រាប់ជុំផ្តាច់ព្រ័ត្រព្រឹត្តិការណ៍ Euro 2024 របស់ក្រោយពេលការប្រកួតយកឈ្នះលើក្រុមម៉ាល់តា លទ្ធផល ២-០ ហើយរកបាន ១៩ពិន្ទុ ឈរក្នុងនាមជាក្រុមកំពូលតារាង។ អង់គ្លេ... |
article_7079.txt | Lionel Messi នៅតែមានវត្តមានក្នុងក្រុមជម្រើសជាតិអាហ្សង់ទីន ត្រៀមសម្រាប់ការប្រកួតជម្រុះ World Cup 2026 ទល់នឹងក្រុមអ៊ុយរូហ្កាយ និង ប្រេស៊ីល។ នេះជាការអះអាងរបស់គ្រូបង្វឹកលោក Lionel Scaloni បើទោះប្រធានក្រុមរូបនេះមិនបានបង្ហាញខ្លួនគ្រប់គ្រាន់ក្នុងទីលានរយៈពេលជិត ១ខែចុងក្រោយ ចាប់តាំងពីក្រុម Inter Miami បានធ្លាក់ចេញពីការប្រជែងពា... | «Messi គឺមិនមានអ្វីនោះទេ គេកំពុងធ្វើបានយ៉ាងល្អ បើទោះជាគេមិនបានលេងការប្រកួតណាមួយក្នុងរយៈពេល ២៥ថ្ងៃ តែគេធ្វើបានល្អនៅក្នុងការហ្វឹកហាត់ជាធម្មតា រូបគេមានភាពពេញលេញល្អសម្រាប់ការប្រកួត។»។ លោក Scaloni បាននិយាយក្នុងសន្និសីទកាសែតមុនការប្រកួតបែបនេះ។ ក្រុម Inter Miami បានធ្លាក់ចេញពីការប្រកួតពានរង្វាន់ MLS វគ្គ Playoffs ហើយខ្សែប្រយ... |
article_708.txt | ភ្នំពេញ៖ ក្រសួងមហាផ្ទៃ សម្រេចទទួលស្គាល់ គណបក្សសន្តិភាពជាតិ (គ.ស.ជ) កាលថ្ងៃ ទី២១មីនា។ បក្សនេះ មានទីស្នាក់ការកណ្ដាលនៅផ្ទះលេខ៦៩Z ផ្លូវបេតុង ភូមិអូរណ្ដូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ នេះបើតាម ប្រកាសស្ដីពី ការចុះបញ្ជី គណបក្សសន្តិភាពជាតិ ចេញដោយលោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ | គណបក្សសន្តិភាពជាតិ មានលោក រស់ សារ៉ុម ជាប្រធានគណៈកម្មាធិការបណ្ដោះ អាសន្ន ។ ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានឌីជីថលថ្មីៗ ប្រធានរូបនេះ អះអាង ពីគោលជំហរ គណបក្ស ជាបក្សប្រកាន់កណ្ដាលនិងស្ដាំនិយម។ ចំពោះ បាវចនាបក្ស គឺ ការពារសមធម៌ វឌ្ឍនភាព សង្គម។ លោក សារ៉ុម បញ្ជាក់ពីបេសកកម្មរបស់បក្សខ្លួនយ៉ាងដូច្នេះ៖ «ធ្វើយ៉ាងណា ការពារ សន្តិភាពឱ្យបា... |
article_7080.txt | លោក ស៊ី ជីងភីង ប្រធានាធិបតីចិន បាននិយាយថាគុណភាពរបស់ក្រុមជម្រើសជាតិចិន មិនទាន់មានភាពច្បាស់លាស់ខ្លាំងនៅឡើយ បើទោះជាការប្រកួតវគ្គជម្រុះពានរង្វាន់ World Cup 2026 តំបន់អាស៊ី កន្លងមក បានយកឈ្នះលើថៃ ក្តី។ | តាមរយៈវីដេអូអំពីកិច្ចសន្ទនាក្រៅផ្លូវការរវាងលោក ស៊ី ជីនភីង និងនាយករដ្ឋមន្ត្រីថៃលោក សេដ្ឋា ថាវីស៊ីន ដែលបានផ្សាយរបស់គណនីរដ្ឋាភិបាលថៃ នៅលើបណ្តាញសង្គម X អតីត |
article_7081.txt | លោក Cesc Fabregas អតីតខ្សែបម្រើ Arsenal, Chelsea និង Barcelona ត្រូវបានតែងតាំងជាអ្នកចាត់ការបណ្ដោះអាសន្នរបស់ក្រុម Como នៃលីគលំដាប់ទីពីរអ៊ីតាលី Serie B។ នេះជាការងារចាត់ការក្រុមលើកដំបូង ក្រោយប្រកបអាជីពជាកីឡាករ ពីរទសវត្សរ៍។ | ក្នុងវ័យ៣៦ឆ្នាំ Fabregas ត្រូវជំនួសតំណែងលោក Moreno Longo សម្រាប់តួនាទីគ្រប់គ្រងក្រុម Como។ មុនឡើងជាអ្នកចាត់ការនេះ អតីតខ្សែបម្រើឆ្នើមក្រុមជម្រើសជាតិអេស្ប៉ាញ ធ្លាប់បានបង្ហាញខ្លួន១៧ប្រកួតឱ្យក្រុមនៅ Serie B នេះ មុនពេលចូលនិវត្តន៍ និងក្លាយជាគ្រូបង្វឹកក្រុមយុវជន និងក្រុមបម្រុង។ Fabregas បានចូលរួមជាមួយក្រុម Como ក្នុងខែសីហា ឆ្... |
article_7082.txt | កីឡាការិនី Jenni Hermoso នៅតែរងសម្ពាធទាក់ទងនឹងរឿងអាស្រូវការថើបពីសំណាក់លោក Luis Rubiales អតីតប្រធានសហព័ន្ធអេស្ប៉ាញ អំឡុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកស្រ្តី World Cup 2023 បន្តរហូតដល់ចប់រឿងក្តីការប្តឹងផ្តល់គ្នា ក្នុងរយៈពេលជិត៣ខែ។ កីឡាការិនីវ័យ ៣៣ឆ្នាំ បាននិយាយថានាងរំពឹងរឿងដែលល្អៗចូលក្នុងជីវិតនាងឡើងវិញ បន្ទាប់ពីរឿងអាស្រូវន... | អតីតមេបាល់ទាត់អេស្ប៉ាញ លោក Rubiales ត្រូវបានហាមឃាត់ពីសកម្មភាពបាល់ទាត់ ដោយសហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) រយៈពេល ៣ឆ្នាំ ក្រោយពេលមានរឿងអាស្រូវការថើបរួចមក។ អំឡុងកម្មវិធីប្រគល់ពានរង្វាន់បាល់ទាត់ពិភពលោកស្ត្រី ឆ្នាំ ២០២៣ នៅក្នុងទីក្រុងសីដនី ប្រទេសអូស្ត្រាលី រឿងហេតុបានកើតឡើងពេលដែលកីឡាការិនីឡើងទទួលការបំពាក់មេដាយ និងប្រគល់ពានពី... |
article_7083.txt | ខ្សែការពារព័រទុយហ្កាល់ Pepe ក្លាយជាកីឡាករស៊ុតបញ្ចូលទីចាស់បំផុតក្នុងប្រវត្តិសាស្ត្រ UEFA Champions League ក្រោយតែតបាល់បញ្ចូលទីជួយ FC Porto ឈ្នះ Royal Antwerp ក្នុងវគ្គសន្សំពិន្ទុពូល H ។ | Pepe ដែលមានវ័យ ៤០ឆ្នាំ និង ២៥៤ថ្ងៃ បានរកគ្រាប់បាល់បញ្ចូលទីទីពីរឱ្យ Porto នៅនាទី៩០+១ ក្នុងជ័យជម្នះ ២-០ លើក្រុម Royal Antwerp នៅថ្ងៃទី៧ ខែវិច្ឆិកា។ តាមរយៈគ្រាប់បាល់នេះ បានធ្វើឱ្យអតីតខ្សែការពារឆ្នើម Real Madrid ក្លាយជាកីឡាករដំបូងគេដែលមានអាយុលើស ៤០ឆ្នាំ អាចរកបានគ្រាប់បញ្ចូលទីក្នុងពានរង្វាន់កំពូលអឺរ៉ុប។ នេះមានន័យថា Pepe បាន... |
article_7084.txt | ម្ចាស់ការពារតំណែងជើងឯក Manchester City និង RB Leipzig ជាក្រុមដំបូងគេកក់កៅអីទៅកាន់វគ្គ១៦ក្រុមចុងក្រោយ UEFA Champions League តាមរយៈការយកឈ្នះរៀងខ្លួនក្នុងពូល G។ Man City ឈ្នះ Young Boy ៣-០ ដែលជាជ័យជម្នះ៤លើកជាប់គ្នា ស្របពេល RB Leipzig ឈ្នះ FK Crvena Zvezda ២-១។ ពូល F ដែលជាពូលមរណៈប្រចាំរដូវកាល ២០២៣-២៤ ប្រដេញពិន្ទុគ្នាទាំង៤ក... | ២គ្រាប់របស់ខ្សែប្រយុទ្ធឆ្នើម Erling Haaland និង១គ្រាប់របស់ខ្សែបម្រើ Phil Foden ក្នុងការប្រកួតលើកទី៤ នៅ Etihad យប់ថ្ងៃទី៧ ខែវិច្ឆិកា នៃវគ្គសន្សំពិន្ទុពូល G គ្រប់គ្រាន់ដើម្បីជួយ Man City បន្តទៅវគ្គខ្វែងដោយស្វ័យប្រវត្តិ។ ឆ្លងកាត់ការប្រកួត៤លើក ក្រុមដែលដឹកនាំដោយអ្នកចាត់ការទូទៅលោក Pep Guardiola រកបាន១២ពិន្ទុពេញ នាំមុខក្រុមលេ... |
article_7085.txt | Neymar Jr ដែលបានរងរបួសជង្គង់ធ្ងន់ធ្ងរ និងដាច់សរសៃ ACL កាលពីដើមខែតុលា បានខកខានក្នុងសកម្មភាពបាល់ទាត់រយៈពេលជិត ២ខែមកហើយ។ បើតាមវេជ្ជបណ្ឌិតក្នុងក្រុមជម្រើសជាតិប្រេស៊ីលលោក Rodrigo Lasmar នាថ្ងៃទី១៣ ខែវិច្ឆិកា ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល បានជាសះស្បើយ ក្រោយពីការវះកាត់រយៈពេលជាង២សប្តាហ៍ តែក៏នៅមិនទាន់មានការព្យាករណ៍ថានឹងអាចវិលត្រ... | កីឡាករវ័យ ៣១ឆ្នាំ បានរបួសជង្គង់ និងសាច់សរសៃឆ្អឹងមុខ (ACL) និងសរសៃពួរនៅជង្គង់ខាងឆ្វេងរបស់គេ អំឡុងពេលបានបំពេញកាតព្វកិច្ចជាមួយនឹងក្រុមជម្រើសជាតិប្រេស៊ីល ក្នុងការប្រកួតជម្រុះពានរង្វាន់ World Cup 2026 នៅក្នុងតំបន់ទ្វីបអាម៉េរិកខាងត្បូង (CONMEBOL)។ Neymar ទទួលបានការវះកាត់កាលពីដើមខែវិច្ឆិកា នៅក្នុងមន្ទីពេទ្យ Belo Horizonte។ អំ... |
article_7086.txt | ព្រះអង្គម្ចាស់ នរោត្តម រ៉ាវីចក្រ និងព្រះរៀម ព្រះអង្គម្ចាស់ នរោត្តម ពុទ្ធពង្ស សមាជិករាជវង្សានុវង្សខ្មែរ បានក្លាយជាម្ចាស់ភាគហ៊ុនក្លិបបាល់ទាត់ថៃ Police Tero FC។ បើតាមការប្រកាសរបស់ក្លិប Police Tero FC និងការចុះផ្សាយរបស់កាសែត The Nation នៅថ្ងៃទី៧ ខែវិច្ឆិកា ការបោះទុនរបស់ព្រះអង្គម្ចាស់ នរោត្តម រ៉ាវីចក្រ ដែលធ្លាប់ចង់ទិញក្លិប ... | ក្រោយជួបគ្នាក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី៦ ខែវិច្ឆិកា ដែលមានវត្តមានព្រះអង្គម្ចាស់ នរោត្តម រ៉ាវីចក្រ និងព្រះអង្គម្ចាស់ នរោត្តម អម្រិតធីវង្ស រួមជាមួយភាគីថៃដែលមានលោក Kongsak Yodmanee ប្រធានអាជ្ញាធរកីឡាថៃ និងលោក Brian Linzze Markar អនុប្រធានក្លិប Police Tero FC បានប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍន៍ក្លិប... |
article_7087.txt | អ្នកចាំទី Gianluigi Donnarumma របស់ក្រុម Paris Saint Germain ពេលបច្ចុប្បន្ន ដែលជាអតីតអ្នកចាំទី AC Milan រូបនេះ ត្រូវបានអ្នកគាំទ្រ ក្នុងទឹកដីអ៊ីតាលី ប្រើប្រាស់វិធីចាស់ ដោយគប់លុយក្លែងក្លាយចូលក្នុងទីលានប្រកួត ដើម្បីជាការឌឺដងដល់អ្នកចាំទីសញ្ជាតិអ៊ីតាលី ដែលសម្រេចចិត្តផ្លាស់ទៅកាន់ក្លិបអ្នកមានបារាំង Paris Saint Germain។ ក្នុង... | PSG រងបរាជ័យសម្រាប់ការប្រកួតក្រៅទឹកដី ដោយចាញ់ក្រោមការវាយបកពីសំណាក់ក្រុមម្ចាស់ផ្ទះ AC Milan ក្នុងលទ្ធផល ២-១ នារាត្រីថ្ងៃទី៨ ខែវិច្ឆិកា (ម៉ោងនៅកម្ពុជា)។ ការលើកលែងទោសពីកំហឹងអ្នកគាំទ្រ គ្មានឡើយ សម្រាប់ Donnarumma ខណៈដែលរាល់ទីតាំងអង្គុយក្នុងកីឡដ្ឋាន San Siro គឺត្រូវបានពោរពេញដោយលុយធនាគាក្លែងក្លាយ ដែលអ្នកគាំទ្របានប្រើក្នុងការ... |
article_7088.txt | ចំណោម៧ក្រុមពីតំបន់អាស៊ីអាគ្នេយ៍ មានតែក្រុមកីឡាបាល់ទាត់ជម្រើសជាតិ វៀតណាម និង ម៉ាឡេស៊ី ប៉ុណ្ណោះរកបានជ័យជម្នះរៀងខ្លួន ក្នុងការប្រកួតបើកឆាក វគ្គជម្រុះ FIFA World Cup ជុំទី២។ ថៃ មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី និងឥណ្ឌូណេស៊ី បរាជ័យទាំងអស់។ | ក្នុងការប្រកួតបើកឆាកពូល C វគ្គជម្រុះតំបន់អាស៊ីនៅយប់ថ្ងៃទី១៦ ខែវិច្ឆិកា ក្រុមថៃ បានរងបរាជ័យក្រោមថ្វីជើងចិន នៅកីឡដ្ឋាន Rajamangla លទ្ធផល ២-១ ស្របពេលកូរ៉េខាងត្បូងឈ្នះសិង្ហបុរី ៥-០។ តាមរយៈលទ្ធផលនេះ កូរ៉េខាងត្បូងឈរកំពូលតារាងបណ្តោះអាសន្នមាន៣ពិន្ទុស្មើចិនដែលឈរលេខ២។ ថៃ នៅលេខ៣ និងសិង្ហបុរីនៅបាតតារាង។ ប្រកួតបន្ទាប់ សិង្ហុរី ទទួល... |
article_7089.txt | មាន «អណ្តូងរ៉ែមាស» នៃទេពកោសល្យកីឡាបាល់ទាត់ក្នុងប្រទេសឥណ្ឌា។ នេះជាកាលើកឡើងរបស់របស់លោក Arsene Wenger ប្រធានផ្នែកអភិវឌ្ឍន៍បាល់ទាត់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ដោយមើលឃើញថា ឥណ្ឌាអាចដើរតួយ៉ាងសំខាន់ក្នុងវិស័យកីឡាបាល់ទាត់កម្រិតពិភពលោក។ | ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសឥណ្ឌា ក្នុងតួនាទីជាប្រធានការអភិវឌ្ឍន៍កីឡាបាល់ទាត់សកល លោក Wenger បានបង្ហាញពីគោលដៅរបស់ខ្លួនដោយធ្វើយ៉ាងណាឱ្យកាន់តែមានភាពប្រសើរឡើងនៃកីឡាបាល់ទាត់នៅជុំវិញពិភពលោក។ «គោលដៅចម្បងរបស់ខ្ញុំនៅទីនេះ គឺបង្ហាញអ្នករាល់គ្នាថាមានអណ្តូងរ៉ែមាសកីឡាករបាល់ទាត់នៅទីនេះ ប៉ុន្តែនៅពេលនេះនៅមិនទាន់ត្រូវបានរុករក យ... |
article_709.txt | ស្វ៊ីស បានកោះហៅឯកអគ្គរដ្ឋទូតចិនប្រចាំទីក្រុងប៊ែនឱ្យចូលជួបដើម្បីបង្ហាញក្ដីព្រួយបារម្ភជុំវិញស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសនេះ បន្ទាប់ពីឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិចេញរបាយការណ៍ពាក់ព័ន្ធការធ្វើទុក្ខបុកម្នេញជនជាតិភាគតិចវីហ្គ័រនៅស៊ីនជាំង។ | របាយការណ៍ដែលចេញផ្សាយកាលពីចុងខែសីហា ដោយការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) បានរកឃើញថា ការឃុំខ្លួនដោយបំពាន និងរើសអើងរបស់ចិនលើជនជាតិវីហ្គ័រ និងជនជាតិមូស្លីមដទៃទៀតនៅស៊ីនជាំងអាចជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ យ៉ាងណាមិញ រដ្ឋាភិបាលចិនបានច្រានចោលការលើកឡើងក្នុងរបាយការណ៍នោះយ៉ាងដាច់អហង្... |
article_7090.txt | Tottenham Hotspur ស្គាល់បរាជ័យលើកដំបូងក្នុងទឹកដីខ្លួនឯង តាមរយៈការចាញ់ Chelsea ៤-១ ក្នុងការប្រកួត Premier League សប្តាហ៍ទី១១ យប់ថ្ងៃទី៦ ខែវិច្ឆិកា។ Spurs សល់គ្នា៩នាក់ប៉ុណ្ណោះ ក្រោយនាំមុខ១គ្រាប់មុន។ ម្ចាស់ការពារជើងឯក Manchester City ឡើងទៅឈរកំពូលតារាងវិញ។ | Spurs ដែលមិនស្គាល់ចាញ់សោះក្នុងការប្រកួត១០លើកកន្លងមក នៅតែបង្ហាញភាពខ្លាំងដដែលក្នុងជំនួបទល់នឹង Chelsea នៅសប្តាហ៍ទី១១។ ក្រោយការវាយសម្រុកជាបន្តបន្ទាប់ នៅ៦នាទីដំបូងវគ្គទី១ Dejan Kulusevski បានសម្រេចគ្រាប់នាំមុខឱ្យក្រុមលោក Ange Postecoglou។ Chelsea មានឱកាសតាមស្មើវិញដល់ទៅ២លើករបស់ Raheem Sterling និង Moisés Caicedo ប៉ុន្តែអាជ្ញ... |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.