file_name
stringlengths
13
17
summary
stringlengths
1
1.09k
full_article
stringlengths
5
22k
article_7901.txt
​Neymar បានស៊ុតបញ្ចូលទីគ្រាប់ទី២ សម្រាប់ ​PSG នៅវគ្គទី១។ ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល បានរងរបួសនៅដើមវគ្គទីពីរ ដោយត្រូវបានខ្សែបម្រើការពារ Benjamin Andre របស់ Lille ជាន់កជើងស្តាំ ហើយធ្វើឱ្យគេត្រូវបានសែងចេញពីទីលានប្រកួតទាំងទឹកភ្នែក។
ក្រោយការត្រួតពិនិត្យអំពីរបួសរួចរាល់នាថ្ងៃទី២១ ខែកុម្ភៈ ក្លិប PSG បានបញ្ជាក់ថា Neymar បានរងរបួសដាច់សរសៃរុំកជើង។ «ក្រោយពីបានធ្វើតេស្តបន្ថែមនាថ្ងៃនេះ យើងអាចបញ្ជាក់បានថា Neymar បានរងរបួសបាក់ក៏ជើង ហើយនឹងដាច់សរសៃរុំកជើងយ៉ាងខ្លាំង។ គេនឹងត្រូវឆ្លងកាត់ការធ្វើតេស្តបន្ថែមទៀតនៅដើមសប្តាហ៍ក្រោម។»។ ក្លិប PSG បាននិយាយក្នុងសេចក្តីប្រកា...
article_7902.txt
Manchester United បានកៅអីឡើងទៅវគ្គ១៦ក្រុមចុងក្រោយ UEFA Europa League ក្រោយវាយបកឈ្នះ Barcelona នៅជំនួបជើងទី២ ក្នុងការប្រកួតជម្រុះ play-off ក្នុងលទ្ធផល ២-១។ ដោយជើងទី១នៅ Nou Camp ក្រុមទាំងពីរស្មើគ្នា ២-២ ដូច្នេះសរុបទាំងពីរជើង Man Utd ឈ្នះ Barca ៤-៣។
នាជំនួបជើងទី២នៅ Old Trafford ថ្ងៃទី២៣ ខែកុម្ភៈ ក្រុមភ្ញៀវ Barcelona រកបានគ្រាប់នាំមុខមុននៅនាទី១៨ ដែលធ្វើបានដោយ Robert Lewandowski តាមរយៈការស៊ុតបាល់ពិន័យប៉ណាល់ទី។ លទ្ធផល ១-០ បានបន្តរហូតបញ្ចប់វគ្គទី១។ ចូលដល់វគ្គទីពីរ ត្រឹម២នាទីដំបូង Fred សម្រេចបានគ្រាប់តាមស្មើឱ្យ Man Utd វិញ មុនពេលមិត្តរួមជាតិប្រេស៊ីល Antony ដែលប្តូរចូល ...
article_7903.txt
រាល់គ្រប់ម្ចាស់ថ្មីរបស់ក្លិប Manchester United គួរគិតគូរឱ្យបានខ្ពស់លើគុណភាពក្រុមដើម្បីបង្កើនលទ្ធភាពប្រជែងពាន Premier League និងចូលរួមគោរពដល់សិទ្ធិអ្នកស្រលាញ់ភេទដូចគ្នា (LGBT) ព្រមទាំងអ្នកកែភេទជាដើម។ នេះបើតាមការស្នើរបស់ក្រុមអ្នកគាំទ្រក្លិបបិសាចក្រហម Manchester United Supporters Trust (MUST) នៅថ្ងៃទី១៩ ខែកុម្ភៈ។
កាលពីខែវិច្ឆិកា ឆ្នាំ ២០២២ ក្រុមគ្រួសារ Glazer ដែលជាម្ចាស់ក្លិប Man Utd បានប្រកាសបើកផ្លូវផ្តល់ឱកាសសម្រាប់ស្វែងរកម្ចាស់ថ្មី។ ការប្រកាសរបស់គ្រួសារ Glazer អ្នកជំនួញអាម៉េរិក ធ្វើឡើងក្រោយរងការរិះគន់ខ្លាំងពីសំណាក់អ្នកគាំទ្រក្រុមម្ចាស់ជើងឯកលីគកំពូលអង់គ្លេស ២០សម័យមួយនេះ ព្រមទាំងរងការតវ៉ាឱ្យផ្លាស់ប្តូរថ្នាក់ដឹកនាំក្លិបជាច្រើនលើ...
article_7904.txt
ក្រុម Barcelona បានចុះហត្ថលេខាជាមួយកូនប្រុស ​Ronaldinho មានឈ្មោះថា Joao Mendes ដែលជាឱកាសដ៏ធំបង្ហាញសមត្ថភាពនៅទឹកដី Camp Nou។ Barca បង្ហាញក្តីរំពឹងថា Mendes នឹងមានអនាគតដូចជាឪពុកគេដែលជាតារាបាល់ទាត់កំពូលរបស់ក្លិប។
Mendes វ័យ ១៨ឆ្នាំ បានចុះកិច្ចសន្យានៅថ្ងៃទី២ ខែមីនា ចូលរួមជាមួយក្រុមយុវជន Barcelona ដោយខ្សែប្រយុទ្ធវ័យក្មេងរូបនេះ ក៏រំពឹងថានឹងធ្វើបានល្អខ្លាំងនៅក្លិប ដូចឪពុកគេដែរ។ មុនត្រូវបាន Barca នាំយកមកនេះ Mandes បានប្រើប្រាស់ពេលវេលាលេងនៅកម្រិតយុវជនតាមក្លិបជាច្រើន នៅក្នុងប្រទេសប្រេស៊ីល។ Mandes កាលពីឆ្នាំមុនបានបញ្ចប់កុងត្រាជាមួយក្លិ...
article_7905.txt
Cristiano Ronaldo​ បន្តរកបាន៣គ្រាប់ម្នាក់ឯង (Hat-trick) ជាលើកទី២ ក្នុងការប្រកួតដែល Al Nassr ឈ្នះ Damac ក្នុងលទ្ធផល ៣-០ នាជំនួបលីគកំពូលអារ៉ាប៊ីសាអូឌីត (Saudi Pro League) នៅថ្ងៃទី២៥ ខែកុម្ភៈ។
Ronaldo ដែលបច្ចុប្បន្នរកបាន ៧ គ្រាប់ក្នុងការបង្ហាញខ្លួន ៥ លើកចាប់តាំងពីចូលរួមជាមួយ Al Nassr បានស៊ុតបញ្ចូលទីទាំង៣គ្រាប់នៅនាទីទី១៨, ២៣ និង៤៤។ ទាំង៧នេះ ប្រធានក្រុមជម្រើសជាតិព័រទុយហ្កាល់ធ្វើបាននៅ២ប្រកួតចុងក្រោយ ដោយនៅជំនួបមុន Ronaldo រកបានដល់ទៅ៤គ្រាប់។ គិតមកទល់ពេលនេះ ម្ចាស់ពាន Ballon d'Or ៥សម័យ កើនគ្រាប់បាល់ស៊ុតបញ្ចូលទី៥០៦គ...
article_7906.txt
លោក Erik ten Hag អ្នកចាត់ការទូទៅ​ Manchester United ចាត់ទុកការប្រកួតវគ្គ ១៦ក្រុមពានរង្វាន់ Europa League ទល់ ​Barcelona ប្រៀបដូចជាការប្រកួតវគ្គផ្តាច់ព្រ័ត្រ។
បិសាចក្រហមកំពុងរីករាយជាមួយភាពល្អប្រសើរនៃទម្រង់លេងឡើងវិញក្រោមការដឹកនាំរបស់លោក Ten Hag ដែលបានចូលមកដឹកនាំក្នុងរដូវកាល ២០២២-២៣ នេះ។ សម្រាប់ជំនួបរាត្រីនេះ Man United ធ្វើដំណើរទៅទឹកដីអេស្ប៉ាញសម្រាប់ជំនួបជើងទីមួយ ទល់ក្រុមម្ចាស់ផ្ទះ Barca ដែលជាក្រុមកំពុងឈរកំពូលតារាង La Liga។ បច្ចុប្បន្នបិសាចក្រហមឈរនៅចំណាត់ថ្នាក់លេខ ៣ មានគម្លាត...
article_7907.txt
អ្នកចាំទី Emiliano Martinez, Thibaut Courtois និង Yassine Bounou ត្រូវបានប្រកាសជាបេក្ខភាព ៣រូបចុងក្រោយដែលត្រូវប្រជែងគ្នាសម្រាប់ពានរង្វាន់អ្នកចាំទីល្អបំផុតប្រចាំឆ្នាំ (The Best FIFA Men’s Goalkeeper Award 2022) របស់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA)។ Bounou អ្នកចាំទីរបស់ក្រុមជម្រើសជាតិម៉ារ៉ុក Courtois របស់ប៊ែលហ្ស៊ិក និ...
ពានរង្វាន់អ្នកចាំទីឆ្នើមឆ្នាំ២០២២របស់ FIFA ចាប់ផ្តើមស្វែងរកអ្នកដែលស័ក្តិសមដើម្បីទទួលវាចាប់តាំងពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ មកម្ល៉េះ។ សម្រាប់អ្នកដែលឈ្នះពានរង្វាន់នេះនឹងត្រូវប្រកាសនៅក្នុងកម្មវិធីដែលនឹងធ្វើឡើងនៅទីក្រុងប៉ារីស ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ ២០២៣។ ដំបូងឡើយបេក្ខភាពចាំទីល្អបំផុត ៥នាក់ត្រូវបានជ្រើសរើសសម្រាប់ពានរង្វាន់អ្...
article_7908.txt
គណៈកម្មាធិការកីឡាអូឡាំពិកក្រុមប្រទេសតំបន់ ​Nordic បានផ្ញើសារទៅកាន់គណៈកម្មាធិការកីឡាអូឡាំពិកអន្តរជាតិ (IOC) ថ្ងៃទី៧ ខែកុម្ភៈ បង្ហាញជំហរប្រឆាំងការវិលមកប្រកួតអន្តរជាតិនានាវិញពីសំណាក់អត្តពលិក រុស្ស៊ី និង បេឡារុស។
កាលពីខែមុន IOC បាននិយាយថា អត្តពលិកដែលមកពីប្រទេសរុស្ស៊ី និងបេឡារុស នឹងអាចត្រូវបានអនុញ្ញាតឱ្យវិលមកកាន់ការប្រកួតអូឡាំពិកវិញ។ អត្តពលិករុស្ស៊ី និងបេឡារុស អាចប្រកួតជម្រុះស្វែករកកៅអី តាមរយៈការប្រកួតប្រជែងក្នុងតំបន់អាស៊ី ដើម្បីទៅកាន់ការប្រកួតអូឡាំពិកប៉ារីសឆ្នាំ ២០២៤។ IOC ទទួលការគាំទ្រពីសំណាក់សមាជិកដ៏មានឥទ្ធិពលជាច្រើន ក្នុងនោះរ...
article_7909.txt
Kylian Mbappe មានជំនឿចិត្តមុតមាំថាក្រុម ​Paris Saint Germain អាចបន្តដំណើរទៅកាន់វគ្គ ៨ក្រុមចុងក្រោយនៃពានរង្វាន់ UEFA Champions League បើទោះចាញ់ ​Bayern Munich ១-០ នៃការប្រកួតជើងទីមួយ នៅថ្ងៃទី១៤ ខែកុម្ភៈក៏ដោយ។
គ្រាប់បាល់ជ័យជម្នះរបស់ក្រុមភ្ញៀវ Bayern Munich ធ្វើបានដោយកីឡាករ ​Kingsley Coman នៅនាទី៥៣ ពោលគឺមុនពេល Mbappe ប្តូរចូល។ ខ្សែប្រយុទ្ធបារាំង បានផ្លាស់ប្តូរចូលជំនួស Carlos Soler នៅនាទី៥៧ ហើយបានបង្កើតឱកាសស្វែករកគ្រាប់បាល់សម្រាប់ក្រុមដល់ទៅ២ដង ប៉ុន្តែត្រូវបានបដិសេធ ដោយសារតែរូបគេស្ថិតនៅជំហ Off-side។ «យើងត្រូវចងចាំចុងបញ្ចប់នៃការ...
article_791.txt
អាស៊ាន នឹងបន្តអនុវត្តតាមការឯកភាព៥ចំណុចរបស់ខ្លួនដើម្បីដោះស្រាយបញ្ហាមីយ៉ាន់ម៉ា ដោយសារឯកភាពនេះ ផ្ដល់មូលដ្ឋានគ្រប់គ្រាន់សម្រាប់សមាជិកអាស៊ានទាំងអស់រកច្រកចេញពីវិបត្តិមួយនេះ។ នេះជាចម្លើយរបស់លោក គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិទៅកាន់អ្នកសារព័ត៌មាននៅថ្ងៃទី៣ ខែសីហា។
វិបត្តិមីយ៉ាន់ម៉ា ជាបញ្ហាក្ដៅមួយក្នុងជំនួបរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ នៅកម្ពុជា។ វិបត្តិនេះ មិនធូរស្រាលឡើយ បើទោះជាអាស៊ានប្រឹងដោះស្រាយក្ដី។ អាស៊ាន ក៏បញ្ចេញការឯកភាព៥ចំណុចថែមទៀតដើម្បីដោះស្រាយវិបត្តិមានការបញ្ចប់ហិង្សា ការផ្ដល់ជំនួយមនុស្សធម៌ និងតួនាទីរបស់ប្រេសិតអាស៊ានជាដើម ប៉ុន្តែរដ្ឋាភិបាលយោធាហាក់មិនធ្វើតាមឡើយ។ ក្នុងស...
article_7910.txt
​ខ្សែការពារ Andreas Christensen ព្រមានក្រុម Barcelona ដែលខ្លួនប្រកបអាជីពជាមួយ ឱ្យប្រុងប្រយ័ត្នអំពីភាពគ្រោះថ្នាក់ Marcus Rashford របស់ខ្សែប្រយុទ្ធក្រុម​ Manchester Uniteed។ អតីតខ្សែការពារ Chelsea ក៏បានអបអរសាទលោករ Erik ten Hag សម្រាប់ការងារដឹកនាំលេចធ្លោនៅ Manchester United ផងដែរ។
ក្រុម Barcelona នឹងត្រូវបើកទ្វារកីឡដ្ឋាន Camp Nou ស្វាគមន៍ក្រុមបិសាចក្រហម Man Utd នៃជំនួបជើងទី១ វគ្គ១៦ក្រុម ពានរង្វាន់ UEFA Europa League នៅថ្ងៃទី១៦ ខែកុម្ភៈ វេលាម៉ោង ១២និង៤៥នាទី​អាធ្រាត្រ [ម៉ោងនៅកម្ពុជា]។ ការប្រកួតសរុបគ្រប់កម្មវិធីចំនួន ១៥លើកចុងក្រោយសម្រាប់ក្រុមដឹកនាំដោយលោក Ten Hag មាន ១២លើកទទួលបានជ័យជម្នះ។ បិសាចក្រហម...
article_7911.txt
Duangpetch Promthep ក្មេងប្រុសម្នាក់ក្នុងចំណោមក្មេងប្រុស១២នាក់ ដែលត្រូវបានជួយសង្គ្រោះចេញពីរូងភ្នំ Tham Luang ដោយសារតែទឹកជនលិចក្នុងប្រទេសថៃ កាលពីឆ្នាំ ២០១៨ បានទទួលមរណភាពហើយ នៅប្រទេសអង់គ្លេស។ ក្មេងប្រុស១២នាក់ និងគ្រូម្នាក់ដែលជាប់ក្នុងរូងភ្នំនោះ ជាសមាជិកក្រុមបាល់ទាត់ Wild Boars។
Duangpetch ក្មេងប្រុសដែលបានផ្លាស់ទៅរស់នៅប្រទេសអង់គ្លេស ដើម្បីសិក្សាក្នុងមហារវិទ្យាល័យ​បាល់ទាត់មួយ ក្នុងទីក្រុង ​Leicester បានស្លាប់កាលពីថ្ងៃទី១៤ ខែកុម្ភៈ។ នេះបើតាមការអះអាងរបស់មូលនិធិ Zico Foundation ដែលបានជួយគាំទ្រផ្តល់អាហារូបករណ៍ ដល់ Duangpetch។ ការស្លាប់របស់ក្មេងប្រុសដែលមានឈ្មោះហៅក្រៅថា Dom ក៏ត្រូវបានបញ្ជាក់ពីសំណាក់ម...
article_7912.txt
រដ្ឋមន្រ្តីក្រសួងកីឡារុស្ស៊ីលោក Oleg Matytsin ថ្ងៃទី១១ ខែកុម្ភៈ និយាយថាការអំពាវនាវពីរដ្ឋមន្ត្រីកីឡាជាង ៣០ប្រទេស ឱ្យហាមឃាត់អត្តពលិករុស្ស៊ី និងបេឡារុសពីកីឡាអូឡាំពិកឆ្នាំ ២០២៤ នៅទីក្រុងប៉ារីស គឺមិនអាចទទួលយកបាននោះទេ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន ​TASS។
ប្រទេសចំនួន ៣៥ ដែលក្នុងនោះរួមមានសហរដ្ឋអាម៉េរិក អាល្លឺម៉ង់ និងអូស្រ្តាលី ថា នឹងទាមទារឱ្យអត្តពលិករុស្ស៊ី និង បេឡារុស ស្ថិតនៅក្នុងការហាមឃាត់ពីការប្រកួតកីឡាអូឡាំពិកទីក្រុងប៉ារីស ២០២៤។ ប្រទេសមួយចំនួន នៅតំបន់ Nordic ក៏បានស្នើឱ្យហាមឃាត់អត្តពលិករុស្ស៊ី និងបេឡារុស ពីការប្រកួត ​Paris 2024 ដែរ ព្រោះតែសង្គ្រាមក្នុងប្រទេសអ៊ុយក្រែនន...
article_7913.txt
ក្រុមការពារតំណែងជើងឯក Manchester City ដណ្តើមបានចំណាត់ថ្នាក់កំពូលតារាង Premier League វិញ ក្រោយយកឈ្នះ Arsenal ៣-១។ Arsenal ធ្លាក់ទៅលេខ២ ជាលើកដំបូងគិតចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២២មក។
ក្នុងការប្រកួតសប្តាហ៍ទី២៣ នៅរាត្រីថ្ងៃទី១៥ ខែកុម្ភៈ ខ្សែការពារ Takehiro Tomiyasu បានបង្កើតកំហុសដោយភ្លាត់ស្នៀតបញ្ជូនបាល់ទៅក្រោយ ដែលធ្វើឱ្យ Kevin De Bruyne ឆក់យកបាល់ស៊ុតបញ្ចូលទីជួយ Man City នាំមុខ Arsenal ១គ្រាប់មុននៅនាទី២៤។ ជិតបញ្ចប់វគ្គទី១ទៅហើយ ពោលគឺនៅនាទី៤២ Bukayo Saka ទទួលបានបាល់ពិន័យ១១ម៉ែត្រ និងស៊ុតបញ្ចូលទីតាមស្មើឱ្...
article_7914.txt
​Ah Met Eyub Turkaslan អ្នកចាំទីសញ្ជាតិតួកគីបានបាត់បង់ជីវិតក្នុងហេតុការណ៍គ្រោះរញ្ជួយដី អំឡុងពេលរូបគេស្ថិតនៅក្នុងផ្ទះនាប្រទេសតួកគី។ នេះបើតាមការបញ្ជាក់ពីក្លិប Yeni Malatyaspor​ ដែល Turkaslan ប្រកបអាជីព នៅថ្ងៃទី៧ ខែកុម្ភៈ។
ហេតុការណ៍គ្រោះរញ្ជួយដីនៅក្នុងប្រទេសតួកគី និងស៊ីរ៊ី តាំងពីថ្ងៃទី៥ ខែកុម្ភៈ នោះ យ៉ាងហោចណាស់មកដល់ពេលនេះមានមនុស្សជាង ៥០០០នាក់ហើយបានបាត់បង់ជីវិត។ ​ កម្រិតរញ្ជួយដីនៅតួកគី និងស៊ីរ៊ី មានប្រមាណ ៧,៦រ៉ិចទ័រ ហើយបានបង្កឱ្យមានអាគារជាច្រើនបានបាក់រលំ ហើយមនុស្សរងគ្រោះច្រើននាក់បន្តបន្ទាប់ត្រូវបានរកឃើញ ខណៈក្រុមជួយសង្គ្រោះ កំពុងបន្តការរុក...
article_7915.txt
Neymar Jr ខ្សែប្រយុទ្ធក្រុម Paris Saint Germain ដាក់គោលដៅលេងនៅព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ២០២៦ និងដណ្តើមពានពិភពលោកមួយនេះឱ្យប្រេស៊ីល ដែលជាក្តីស្រមៃដ៏ធំបំផុតក្នុងអាជីពកីឡាករបាល់ទាត់របស់គេ។ ការដាក់គោលដៅលើកពាន World Cup របស់ Neymar គឺមានការលើកទឹកចិត្តពីមិត្តរួមក្លិប Lionel Messi។
អំឡុងការប្រកួត World Cup 2022 នៅប្រទេសកាតា កីឡាករវ័យ ៣១ឆ្នាំធ្លាប់បាននិយាយថា ព្រឹត្តិការណ៍បាល់ទាត់ដ៏ធំនៅតំបន់មជ្ឈិមបូព៌ា នឹងអាចក្លាយជាការបង្ហាញខ្លួនលើកចុងក្រោយរបស់គេ។ World Cup 2022 ប្រេស៊ីល រងបរាជ័យធ្លាក់ចេញពីការប្រកួតត្រឹមវគ្គ ៨ក្រុមចុងក្រោយ ក្រោមថ្វីជើងក្រូអាស៊ី ដោយបាល់កាត់សេចក្តី ១១ម៉ែត្រ។ ក្រោយពីការធ្លាក់ចេញពី Wor...
article_7916.txt
អ្នករៀបចំការប្រកួតកីឡាអូឡាំពិកទីក្រុងប៉ារីស ឆ្នាំ២០២៤ នៅថ្ងៃទី៨ ខែកុម្ភៈ បានបង្ហាញនិមិត្តសញ្ញាតំណាងតាមប្រភេទកីឡានីមួយៗ សម្រាប់ការប្រកួតប្រជែង។ រូបភាពតំណាងកីឡាទាំងនោះលាយឡំទៅដោយពណ៌ចម្រុះដ៏ស្រស់ស្អាតតាមប្រភេទកីឡា និងសំណុំរូបតំណាងថ្មីដែលខុសប្លែកពីអូឡាំពិកមុនៗ។
ប្រធានគណៈកម្មាធិការរៀបចំការប្រកួតអូឡាំពិកប៉ារីសលោក Tony Estanguet បាននិយាយថា ការចេញផ្សាយនៃការរចនានិមិត្តសញ្ញាប្រភេទកីឡា គឺជាសញ្ញាសម្គាល់នៃការរាប់ថយក្រោយនៃព្រឹត្តិការណ៍ដែលនឹងបើកប្រកួតនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ ២០២៤។ រូបតំណាងប្រភេទកីឡាទាំងអស់នោះភាគច្រើនមានផ្ទៃពណ៌ ផ្កាឈូក ខៀវ និងស្វាយ ដែលស្ទើខុសប្លែកពីការប្រកួតលើកមុនៗទាំងស...
article_7917.txt
ការប្រកួតពានរង្វាន់ក្លិបកំពូលលើពិភពលោក (FIFA Club World Cup) កំពុងតែដំណើរការប្រើប្រាស់សាកល្បងនូវប្រព័ន្ធមីក្រូហ្វូន សម្រាប់អាជ្ញាកណ្តាលក្នុងពេលប្រកួត ​។ ការប្រើមីក្រូហ្វូននេះ ដើម្បីនិយាយពន្យល់អ្នកគាំទ្រក្នុងកីឡដ្ឋាន ឱ្យយល់ដឹងអំពីការប៉ះទង្គិចគ្នារវាងកីឡាករ និងការពិន័យផ្សេងៗ ក្រោយពេលមានការសម្រេចចិត្តពីប្រព័ន្ធអាជ្ញាកណ្តា...
តាមធម្មតាអាជ្ញាកណ្តាលនៃការប្រកួតតែងកាត់សេចក្តី និងទាក់ទងគ្នា តាមរយៈការប្រើមីក្រូហ្វូននេះ ។ វាមិនមែនជារឿងថ្មីឡើយ សម្រាប់កីឡាបាល់ទាត់ ឬក៏បាល់ឱបនៃក្របខណ្ឌ NFL។ ប្រព័ន្ធដែល FIFA បានដាក់ឱ្យប្រើប្រាស់ក្នុងវិស័យបាល់ទាត់ ដើម្បីជំនួយដល់ការកាត់សេចក្តីឱ្យកាន់តែយុត្តិធម៍ពីសំណាក់អាជ្ញាកណ្តាល នាពេលចុងក្រោយមាន ​ប្រព័ន្ធជំនួយការអាជ្ញា...
article_7918.txt
Marcus Rashford និង Jadon Sancho រកបានម្នាក់មួយគ្រាប់ជួយ Manchester United វាយបកតាមស្មើ Leeds United ២-២ ក្នុងការប្រកួត Premier League នៅរាត្រីថ្ងៃទី៨ ខែកុម្ភៈ។ លោក Erik ten Hag ជាអ្នកចាត់ការបិសាចក្រហមរីករាយសម្រាប់ការវាយបកយកស្មើ ប៉ុន្តែខកចិត្តបាត់២ពិន្ទុ។
Leeds United ចាប់ផ្តើមការប្រកួតដំបូងបង្ហាញទម្រង់លេងយ៉ាងល្អ ខណៈដែលក្រុមម្ចាស់ផ្ទះមានភាពថ្វេប្រហែសខ្លាំង។ ត្រឹមតែ ១នាទីប៉ុណ្ណោះនៃការប្រកួត កីឡាករ Degnand Wilfried Gnonto ស៊ុតបើកឆាកនាំមុខរួចទៅហើយសម្រាប់ក្រុមភ្ញៀវ មុនពេលចាប់ផ្តើមវគ្គទីពីរដែលគ្រាប់បាល់ទី២ នាំមុខបានកើតឡើងក្រោយពេលខ្សែការពារបិសាចក្រហម Raphael Varane បង្កកំហុសឱ...
article_7919.txt
ក្របខណ្ឌ Premier League នឹងបង្ក្រាបអ្នកគាំទ្រណាដែលបានស្រែកឌឺដងគ្នាដោយប្រើប្រាស់ពាក្យសម្តីទាក់ទៅនឹងសោកនដកម្ម ក្រោយករណីនេះ កើតឡើងក្នុងការប្រកួតរវាង ​Leeds United និង Manchester United នៅថ្ងៃទី១២ ខែកុម្ភៈ។ អ្នកគាំទ្រ Leeds យកករណីដែលសមាជិកក្រុមបិសាចក្រហមធ្លាក់យន្តហោះស្លាប់៨នាក់នៅក្រុង Munichកាលពីឆ្នាំ១៩៥៨ មកដៀមដាម ស្របពេលក...
​ក្រោយការប្រកួតរវាង​ Leeds និង Man United បានបញ្ចប់ទៅមិនបានប៉ុន្មានម៉ោងផងនោះ ស្ថាប័ន Premier League បានចេញសេចក្តីថ្លែងការណ៍ថានឹងចាត់វិធានការតឹងរឹងដើម្បីបង្ក្រាបលើបញ្ហាដ៏អសិលធម៌របស់អ្នកគាំទ្រអំឡុងពេលប្រកួត។ «Premier League សូមថ្កោលទោសចំពោះការស្រែកច្រៀងដែលបានឮក្នុងការប្រកួតថ្ងៃនេះរវាង Leeds United និង Manchester United ហ...
article_792.txt
ប្រេសិតពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោកស្រី Noeleen Heyzer នៅថ្ងៃទី១៧ ខែសីហា បានទទូចឱ្យរបបសឹកមីយ៉ាន់ម៉ាដោះលែងអ្នកនយោបាយដែលជាប់ឃុំ និងបញ្ឈប់ការអនុវត្តទោសប្រហារជីវិត ក្នុងជំនួបជាមួយលោក​ឧត្តមសេនីយ៍ មីន អ៊ុងឡាំង មេដឹកនាំយោធាមីយ៉ាន់ម៉ា។
Relate 118204 118222 ក្នុងដំណើរទស្សនកិច្ចលើកដំបូងទៅមីយ៉ាន់ម៉ាចាប់តាំងពីកាន់តំណែងនៅក្នុងឆ្នាំ២០២១ លោកស្រី Noeleen Heyzer ប្រេសិតពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ បានជួបជាមួយមន្រ្តីយោធាមីយ៉ាន់ម៉ា រួមទាំងលោកឧត្តមសេនីយ៍ មីន អ៊ុងឡាំង នៅថ្ងៃទី១៧ ខែសីហា។ លោកស្រី Heyzer បានផ្តើមទស្សនកិច្ចចាប់ពីថ្ងៃទី១៦ ខែសីហា។ «ទស្សនកិច...
article_7920.txt
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិអាម៉េរិក ម៉ិកស៊ិក និងកាណាដា នឹងជាប់ដោយស្វ័យប្រវត្តិសម្រាប់ពានរង្វាន់ World Cup ឆ្នាំ ២០២៦។ ប្រទេសទាំង ៣ ជាសហម្ចាស់ផ្ទះរៀបចំការប្រកួតព្រឹត្តិការណ៍ World Cup ដែលមានក្រុមប្រកួតដល់ទៅ ៤៨ក្រុមលើកដំបូងក្នុងប្រវត្តិសាស្ត្រ។
អាម៉េរិក ម៉ិកស៊ិក និងកាណាដា ក្រុមប្រទេសមកពីអាម៉េរិកកណ្តាល-ជើង បានឈ្នះសិទ្ធិដេញថ្លៃធ្វើម្ចាស់ផ្ទះ World Cup ឆ្នាំ២០២៦។ ​ជាក់ស្តែងតាមប្រវត្តិរបស់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ប្រទេសជាម្ចាស់ផ្ទះទទួលបានសិទ្ធិទៅវគ្គផ្តាច់ព្រ័ត្រដោយស្វ័យប្រវត្តិដោយមិនចាំបាច់ឆ្លងកាត់ការប្រកួតជម្រុះ។ ប៉ុន្តែទោះជាយ៉ាងណា នេះជាលើកដំបូងសម្រា...
article_7921.txt
ខ្សែប្រយុទ្ធវ័យក្មេង Kylian Mbappe បានវិលចូលរួមហ្វឹកហាត់ជាមួយក្រុម Paris Saint Germain វិញ​ ដើម្បីបង្កើនក្តីសង្ឃឹមដល់ក្រុមកាន់តែខ្លាំងសម្រាប់ការប្រកួត UEFA Champions League ទល់ Bayern Munich ។
PSG ត្រូវស្វាគមន៍ Bayern Munich សម្រាប់ជំនួបជើងទីមួយនៃវគ្គ ១៦ក្រុម Champions League នៅទឹកដីកីឡដ្ឋាន Parc des Princes នារាត្រីថ្ងៃទី១៤ ខែកុម្ភៈ វេលាម៉ោង ៣ អាធ្រត្រ [ម៉ោងនៅកម្ពុជា]។ បើតាមការចុះផ្សាយរបស់កាសែតកីឡាបារាំង L’Equipe ថ្ងៃទី១២ កុម្ភៈ រាយការណ៍ថា ​Mbappe កម្លាំងដ៏សំខាន់សម្រាប់ PSG បានបង្ហាញវត្តមានក្នុងទីលានហ្វឹកហា...
article_7922.txt
ការពិនិត្យឡើងវិញអំពីភាពវឹកវររមុនការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ UEFA Champions League រវាងក្រុម Liverpool និង Real Madrid បាននិយាយថា អ្នករៀបចំ UEFA ទទួលខុសត្រូវចំពោះព្រឹត្តិការណ៍ ដែលបានកើតឡើងរួមទាំងការខកខានមួយចំនួនធំ ដែលស្ទើរតែនាំទៅរកគ្រោះមហន្តរាយ។
បន្ទាប់ពីមានការចេញផ្សាយការពិនិត្យឡើងវិញលក្ខណៈឯករាជ្យមួយ ថ្ងៃទី១៣ កុម្ភៈ ស្ថាប័នបាល់ទាត់កំពូលអឺរ៉ុប UEFA បានបង្ហាញការសុំទោសទៅកាន់ក្រុម Liverpool ចំពោះការចោទប្រកាន់ទៅកាន់អ្នកគាំទ្រ​ រួមទាំងការប្រមាថផ្សេងៗ។ រឿងរ៉ាវនាការប្រកួតរវាង Liverpool ទល់ Real Madrid នាវគ្គផ្តាចព្រ័ត្រ UCL បានពន្យាពេលជាង ៣៦នាទី បន្ទាប់ពីអ្នកគាំទ្រហង្...
article_7923.txt
លោក Christophe Galtier បង្ហាញក្តីព្រួយបារម្ភលើលទ្ធភាពក្រុម Paris Saint Gemain នៅពេលត្រូវប៉ះក្រុម Bayern Munich ក្នុងជំនួបពានរង្វាន់ UEFA Champions League នៅថ្ងៃទី១៤ ខែកុម្ភៈ។
PSG បានបរាជ័យក្រោមថ្វីជើងក្រុម AS Monaco លទ្ធផល ៣-១ ក្នុងជំនួប Ligue 1 នាថ្ងៃទី១១ កុម្ភៈ ខណៈអវត្តមានកីឡាករខ្សែប្រយុទ្ធសំខាន់ប្រចាំក្រុម Lionel Messi ដែលរងរបួសសរសៃពួរ ក្រោយពេលដែល Kylian Mbappe ក៏កំពុងស្ថិតក្នុងបញ្ហារបួសជាង ២សប្តាហ៍មកហើយ។ ចាញ់ Monaco ក្លាយជាការបរាជ័យលើកទី៣ ក្នុងចំណោម៧ ប្រកួតចុងក្រោយប្រចាំរដូវកាលនេះ សម្រា...
article_7924.txt
ក្របខណ្ឌ Premier League ថ្ងៃទី១០ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ខែកុម្ភៈ និយាយថានឹងបរិច្ចាកប្រាក់ ១លានផោន (១,២លានដុល្លារ) ដល់មូលនិធិជួយសង្គ្រោះ ដើម្បីជាការឆ្លើយតបទៅនឹងគ្រោះរញ្ជួយដីនៅប្រទេសតួកគី និងស៊ីរី។
«Premier League មានការសោកស្តាយខ្លាំងចំពោះការបំផ្លិចបំផ្លាញពីគ្រោះធម្មជាតិរញ្ជួយដីនៅក្នុងប្រទេសតួកគី និងស៊ីរ៊ី ដែលបានសម្លាប់មនុស្សរាប់ពាន់អ្នក។ លីគនឹងផ្តល់ជំនួយ ១លានផោនបរិច្ចាកទៅកាន់គណៈកម្មាធិការគ្រាអាសន្នគ្រោះមហន្តរាយ (DEC) ដើម្បីផ្តល់ជំនួយមនុស្សធម៌ដោយផ្ទាល់ទៅដល់អ្នកត្រូវការជំនួយ។»។ Premier League បានចេញសេចក្តីថ្លែងការ...
article_7925.txt
មហាសេដ្ឋីជនជាតិអារ៉ាប៊ីសាអូឌីតព្រះអង្គម្ចាស់ ​Alwaleed Bin Talal នឹងផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តដល់ក្រុមកីឡាកររបស់ក្លិប Al Hilal ក្នុងម្នាក់ ១លានរីយ៉ាល់ (២៦៦,៥០០ដុល្លារ) ក្រោយពួកគេបានយកឈ្នះលើក្រុមជើងឯកមកពីទ្វីបអាម៉េរិកខាងត្បូង Flamengo ក្នុងលទ្ធផល ៣-២ ហើយឈានជើងឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ FIFA Club World C...
ព្រះអង្គម្ចាស់ Alwaleed គឺជាប្រធានក្រុមហ៊ុន The Kingdom Holding Co គឺជាដៃគូគាំទ្រដ៏ខ្លាំងសម្រាប់ក្លិប Al Hilal នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីតមួយនេះ។ ព្រះអង្គម្ចាស់បានប្រកាសនៅលើបណ្តាញសង្គមអ៊ិនធឺណិតថា នឹងផ្តល់អំណោយលើកទឹកចិត្តដល់កីឡាករបន្ថែមទៀត នៅទំហំដូចៗគ្នា ប្រសិនបើពួកគេអាចបន្តយកឈ្នះវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ទល់ក្រុម Re...
article_7926.txt
ក្រុមកាំភ្លើងធំ Arsenal បន្តកាត់បន្ថយគម្លាតពីក្រុមលេខ២ នៅក្នុងក្របខណ្ឌ Premier League បន្ទាប់ពីពួកគេប្រកួតស្មើជាមួយក្រុម ​Brentford ក្នុងលទ្ធផល ១-១ នៅទឹកដីកីឡដ្ឋាន ​Emirate ថ្ងៃទី១១ ខែកុម្ភៈ ។ ចំណែកTottenham Hotspur រងបរាជ័យក្រោយថ្វីជើង Leicester City ក្នុងលទ្ធផល ៤-១ ។
សម្រាប់ការប្រកួត Arsenal ស្វាគមន៍ក្រុម Brentford ហាក់មានភាពតឹងតែង ក្នុងការស្វែងរកគ្រាប់បាល់ខ្លាំងនៅក្នុងវគ្គទីមួយ ដោយការប្រកួតក្រុមទាំងសងខាងបានបញ្ចប់ទៅត្រឹមលទ្ធផល ១-១។ ខ្សែបម្រើ ​Leandro Trossard ដែល Arsenal ទើបនាំចូលពាក់កណ្តាលរដូវកាល បានផ្លាស់ប្តូរចូលក្នុងការប្រកួតជំនួសកីឡាករ ​Gabriel Martinelli ហើយស៊ុតបើកឆាក ឱ្យកាំភ្...
article_7927.txt
ការសម្រេចចិត្តខុសរបស់ប្រព័ន្ធអាជ្ញាកណ្តាល់វីដេអូ (VAR) ក្នុងការប្រកួតរវាង ​Arsenal ទល់ Brentford  និង ​Brighton & Hove Albion ទល់ Crystal Palace ក្នុងជំនួប Premier League កាលថ្ងៃទី១១ ខែកុម្ភៈ ជាកំហុសរបស់មន្ត្រីអាជ្ញាកណ្តាលដែលជាអ្នកពិនិត្យ VAR ។ នេះបើតាមការអះអាងរបស់ស្ថាប័នអាជ្ញាកណ្តាលការប្រកួតអាជីបពង់គ្លេស (PGMOL) នៅថ្ង...
«PGMOL អាចបញ្ជាក់បានថាលោកប្រធានស្ថាប័នក្រុមមន្ត្រីអាជ្ញាកណ្តាល Howard Webb បានទាក់ទងទៅកាន់ក្រុមកាំភ្លើងធំ Arsenal ព្រមទាំង Brighton & Hove Albion ដើម្បីទទួលស្គាល់និងពន្យល់អំពីកំហុសបច្ចេកទេសនៃដំណើរការរបស់ ​VAR ក្នុងការប្រកួត Premier League របស់ពួកគេកាលថ្ងៃទី១១ ខែកុម្ភៈ។ ឧប្បត្តិហេតុទាំងពីរ គឺកើតចេញដោយសារកំហុសរបស់មនុស្ស ...
article_7928.txt
អតីតគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិជប៉ុន លោក Philippe Troussier នឹងចូលកាន់កាប់តំណែងក្នុងនាមជាគ្រូបង្វឹកថ្មី របស់ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម។ នេះបើតាមការបញ្ជាក់ ពីស្ថាប័នគ្រប់គ្រងបាល់ទាត់ប្រទេសវៀតណាម ថ្ងៃទី១៦ ខែកុម្ភៈ។ កាសែត VN Express បានបញ្ជាក់ថា ប្រាក់បៀវរត្សរ៍ មិនត្រូវបានបង្ហើបឱ្យបានដឹងនោះឡើយ ប៉ុន្តែគេជឿថា គ្រូប...
បើតាមសហព័ន្ធកីឡាបាល់ទាត់វៀតណាម (VFF) កិច្ចព្រមព្រៀងបានឈានដល់ការយល់ព្រមរួចហើយ ជាមួយអនាគតគ្រូបង្វឹកថ្មីសញ្ជាតិបារាំង ដែលនឹងចូលមកដឹកនាំទាំងក្រុមបាល់ទាត់ជម្រើសជាតិ និងក្រុមបាល់ទាត់អាយុក្រោម ២៣ឆ្នាំ បន្ទាប់ពីការចាកចេញរបស់ លោក Park Hang-seo សញ្ជាតិកូរ៉េខាងត្បូង។ «ការជ្រើសរើសសម្រាប់តំណែងកំពូលមួយនេះ គឺធ្វើឡើងដោយការប្រុងប្រយ័ត្...
article_7929.txt
Wu Yibing ក្លាយជាកីឡាករវាយកូនបាល់ចិនដំបូងគ្រងជើងឯក ATP Tour ក្រោយយកឈ្នះ John Isner នាជំនួបវគ្គផ្តាច់ព្រ័ត្រក្នុងកម្មវិធី Dallas Open នាទីក្រុងដាឡាស សហរដ្ឋអាម៉េរិក ថ្ងៃទី១២ ខែកុម្ភៈ។
កីឡាករវ័យ ២៣ឆ្នាំ មកពីទីក្រុង Hangzhou ប្រទេសចិន បានប្រកួតវាយបកយ៉ាងល្អដើម្បីប្រជែងឈ្នះគូប្រកួតក្នុងលទ្ធផល ៦-៧(៤/៧) ៧-៦(៧/៣) និង ៧-៦ (១៤/១២) ក្នុងការប្រកួតដ៏តានតឹងរយៈពេលជាង ៣ម៉ោង។ ក្រោយការប្រកួតបានបញ្ចប់ Yibing បានបង្ហាញក្តីរីករាយយ៉ាងខ្លាំង ហើយរូបគេបានចាត់ទុកជ័យជម្នះមួយនេះជាមោទកភាពដ៏ធំ ព្រមទាំងរំលឹកទៅកាន់ប្រទេសកំណើតថែមទ...
article_793.txt
ក្រសួងការពារជាតិអាម៉េរិក នៅថ្ងៃទី១ ខែកក្កដា បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយផ្តល់ជំនួយយោធាបន្ថែមក្នុងទំហំ ៨២០លានដុល្លារទៅអ៊ុយក្រែន ដើម្បីទប់នឹងការវាយប្រហាររបស់រុស្ស៊ី នៅក្នុងតំបន់ដុនបាស។ មកទល់ពេលនេះ អាម៉េរិក បានផ្តល់ជំនួយយោធាប្រមាណ ៧,៦ពាន់លានដុល្លារទៅអ៊ុយក្រែន។
ដើម្បីប្រឆាំងនឹងការឈ្លានពានរបស់ក្រុងមូស្គូ ក្រុងវ៉ាស៊ីនតោន បានប្រកាសផ្តល់ជំនួយយោធា និងសព្វាវុធជាច្រើនគ្រឿងទៅអ៊ុយក្រែន។ ជាថ្មីម្តងទៀត ក្រសួងការពារជាតិអាម៉េរិក នៅថ្ងៃទី១ ខែកក្កដា បានចេញសេចក្តីប្រកាសមួយ ដោយបញ្ជាក់ពីការផ្តល់ជំនួយយោធាបន្ថែម ក្នុងទំហំ ៨២០លានដុល្លារទៅអ៊ុយក្រែន។ «ថ្ងៃរសៀលនេះ ក្រសួងការពារជាតិអាម៉េរិក ប្រកាសផ្តល...
article_7930.txt
អនាគតនៃក្របខណ្ឌកំពូលថ្មីមួយនៅអឺរ៉ុប European Super League អាចនឹងមានក្រុមចូលរួមច្រើនដល់ទៅជាង ៨០ក្រុម។ នេះបើតាមលោក Bernd Reichart នាយកប្រតិបត្តិនៃក្រុមហ៊ុន A22 Sports Management ដែលជាម្ចាស់ឧបត្ថម្ភធំសម្រាប់ការបង្កើតក្របខណ្ឌបាល់ទាត់ បំបែកខ្លួនចេញពីក្របខណ្ឌកំពូលអឺរ៉ុប UEFA ។
សេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃទី៩ ខែកុម្ភៈ បានបង្ហាញពីលទ្ធផលពិភាក្សានៃក្រុមហ៊ុន A22 ដោយបានបញ្ជាក់ថា យ៉ាងហោចមានក្លិបបាល់ទាត់នៅអឺរ៉ុបជាង ៥០​ និងម្ចាស់ភាគហ៊ុននៃបាល់ទាត់ជាច្រើន មានបំណងចូលរួមពានរង្វាន់ថ្មីនេះ។ «ភាគច្រើននៃពួកគេបានចែករំលែកការវាយតម្លៃមូលដ្ឋានគ្រឹះនៃបាល់ទាត់អឺរ៉ុបកំពុងស្ថិតក្នុងការគំរាមកំហែង ហើយវាដល់ពេលសម្រាប់ផ...
article_7931.txt
ប្រទេសកាតាបានបញ្ជូនផ្ទះស្នាក់ចល័តដែលខ្លួនបង្កើតសម្រាប់អ្នកគាំទ្រ (Portacabins, Mobile Homes) អំឡុងការប្រកួត World Cup ទៅកាន់តំបន់រងគ្រោះរញ្ជួយដីនៅប្រទេសតួកគី និងស៊ីរី ដើម្បីសម្រួលដល់ជនរងគ្រោះ ដែលបាត់បង់ផ្ទះសម្តែង។ ​នេះបើតាមការអះអាងរបស់មន្រ្តីកាតាប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៣ ខែកុម្ភៈ។
កប៉ាល់មួយគ្រឿងបានដឹកផ្ទះស្នាក់ចល័ត ដែលជាជំនួយដំបូងរបស់កាតាចំនួន ៣៥០ផ្ទះចាកចេញទៅកាន់តួកគីកាលពីថ្ងៃទី១២ កុម្ភៈ។ បើតាមការបង្ហោះនៅលើបណ្តាញសង្គម
article_7932.txt
ក្របខណ្ឌ Premier League ចោទក្លិប Manchester City ពីបទបំពានច្បាប់ហិរញ្ញវត្ថុរបស់ខ្លួនច្រើនជាង១០០ករណី បន្ទាប់ពីការស៊ើបអង្កេតរយៈពេល ៤ ឆ្នាំ។ Man City អាចរងការដាក់ទណ្ឌកម្ម ផាកពិន័យ កាត់ពិន្ទុ ឬឈានដល់បណ្តេចេញពីលីគកំពូលតែម្តង។
បើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ក្លិបរហស្សនាមមេឃខៀវ ត្រូវបានគណៈកម្មការឯករាជ្យរបស់លីគកំពូលអង់គ្លេសដែលធ្វើការជុំវិញការបំពានច្បាប់កំណត់ហិរញ្ញវត្ថុលើការចំណាយ (FFP) ស៊ើបអង្កេតដោយរកឃើញថាមានល្មើសលើការចំណាយក្នុងចន្លោះឆ្នាំ ២០០៩ និង ២០១៨ ។ ការស៊ើបអង្កេតបានចាប់ផ្តើមនៅក្នុងខែធ្នូ ឆ្នាំ២០១៨។ ក្រោយការស៊ើបអង្កេតរយៈពេល៤ឆ្...
article_7933.txt
ខ្សែប្រយុទ្ធក្នុងវិស័យបាល់ទាត់ភាគច្រើនត្រូវបានកត់ត្រាភាពល្បីល្បាញ ក្នុងប្រវត្តិសាស្ត្រ ជាពិសេសភាពរហ័សរហួន បច្ចេកទេសនៃការលេងដោយពុំងាយមានការធ្លាក់ចុះខ្លាំងនូវទម្រង់លេង។ ភាគច្រើនកីឡាករតំបន់ប្រយុទ្ធល្អសម្បូរទៅដោយកីឡាករវ័យក្មេងៗ ដែលមានទេពកោសល្យខ្ពស់ និងភាគតិចណាស់ដែលមានកីឡាករអាយុច្រើនៗហើយ នូវតែមានទម្រង់លេងល្អខ្លាំងដដែល។
កាលពីជំនាន់មុនកីឡាករបាល់ទាត់ភាគច្រើន អាចលេងបាល់បានត្រឹមតែអាយុ ៣០ឆ្នាំឬដល់ ៣២ឆ្នាំ តែប៉ុណ្ណោះ គឺពួកគេបានបញ្ចប់អាជីពបាត់ទៅហើយ។ ប៉ុន្តែបច្ចុប្បន្នវិញ នេះកីឡាករល្អៗលំដាប់ពិភពលោក បានថែរក្សាស្ថានភាពរាងកាយរបស់ពួកគេខ្ពស់បំផុត និងលេងក្នុងកម្រិតមួយដ៏ខ្ពស់ សូម្បីតែក្នុងវ័យជាង ៣០ឆ្នាំ ឬជិត ៤០ឆ្នាំក៏ដោយ។ បច្ចុប្បន្នកីឡាករទាំងនោះទទួ...
article_7934.txt
Tottenham Hotspur ដណ្តើមបានចំណាត់ថ្នាក់ទី៤ក្នុងតារាង Premier League វិញ ក្រោយឈ្នះ West Ham United ២-០ ក្នុងការប្រកួតលីគនៅថ្ងៃទី១៩ ខែកុម្ភៈ។ Newcastle United ធ្លាក់ទៅលេខ៥ ឯ Everton និង AFC Bournemouth គេចផុតតំបន់គ្រោះថ្នាក់ក្រោយរកបាន៣ពិន្ទុរៀងខ្លួន។ Arsenal ដណ្តើមបានកំពូលតារាងលីគអង់គ្លេស និងនាំមុខគូប្រជែង Manchester Cit...
Emerson និង Son Heung-min ជួយ Spurs ទទួលបាន៣ពិន្ទុបន្ថែម ពីក្រុម West Ham ក្នុងការប្រកួតលីគអង់គ្លេសសប្តាហ៍ទី២៤។ ៣ពិន្ទុនេះក៏បានជួយក្រុមលោក Antonio Conte ដណ្តើមបានចំណាត់ថ្នាក់ទី៤ ពី Newcastle វិញដោយនាំមុខ១ពិន្ទុ។ ឆ្លងកាត់ការប្រកួត២៤លើក ក្រុមរហស្សនាមមាន់ខ្នាយមាសរកបាន៤២ពិន្ទុ តាមពីក្រោយក្រុមលេខ៣ Manchester United ចំនួន ៧ព...
article_7935.txt
គ្រូបង្វឹកក្រុមជើងឯក World Cup 2022 អាហ្សងទីនលោក Lionel Scaloni ,អ្នកចាត់ការក្រុមជើងឯក Premier League លោក Pep Guardiola និងគ្រូបង្វឹក Real Madrid លោក Carlo Ancelotti ជាបេក្ខភាពគ្រូបង្វឹកល្អបំផុត ៣រូបចុងក្រោយត្រូវប្រជែងពានរង្វាន់ The Best FIFA Men’s Coach Award 2022។
កាលពីឆ្នាំ ២០២១ លោក Scaloni ជាប់ត្រឹមចំណាត់ថ្នាក់លេខ ៤ ប៉ុណ្ណោះក្នុងនាមជាគ្រូបង្វឹកល្អប្រចាំឆ្នាំ ។ ហើយឆ្នាំដដែលគ្រូបង្វឹកអាហ្សង់ទីនរូបនេះ បានជួយក្រុមជម្រើសជាតិអាហ្សង់ទីនឈ្នះពានរង្វាន់ Copa America 2021។ ឈានដល់ឆ្នាំ ២០២២ លោកជួយអាហ្សង់ទីនឈ្នះពានរង្វាន់ Finalissima និងចុងក្រោយ World Cup 2022 នៅប្រទេសកាតា។ សម្រាប់លោក Carl...
article_7936.txt
Barcelona វាយបកតាមស្មើ Manchester United ក្នុងលទ្ធផល ២-២ ក្នុងការប្រកួតជើងទី១ វគ្គជម្រុះ១៦ក្រុម UEFA Europa League។ តាមរយៈលទ្ធផលស្មើនៅ Nou Camp នេះ ធ្វើឱ្យបិសាចក្រហមក្លាយជាក្រុមមានប្រៀបសម្រាប់ជំនួនជើងទី២នៅកីឡដ្ឋាន Old Trafford។
នាជំនួបវគ្គជម្រុះជើងទី១នៅរាត្រីថ្ងៃទី១៦ ខែកុម្ភៈ ម្ចាស់ផ្ទះ Barcelona ជាអ្នកសម្រេចទីនាំមុខមុននៅនាទី៥០ ដោយការតែតរបស់ខ្សែការពារ Marcos Alonso។ ២នាទីបន្ទាប់ពីការនាំមុខនេះ Marcus Rashford រកគ្រាប់តាមស្មើឱ្យ Man Utd វិញ មុនពេល Jules Kounde ធ្វើឱ្យបានចូលទីខ្លួនឯងនៅ៧នាទីបន្ទាប់ ដែលធ្វើឱ្យបិសាចក្រហមនាំមុខក្រុមអ្នកមានបុណ្យ ២-១ ...
article_7937.txt
លោក John Brook មន្រ្តីជំនួយការអាជ្ញាកណ្តាលប្រព័ន្ធ (VAR) ​ត្រូវព្យួរការងារចំនួន ២ប្រកួត បន្ទាប់ពីកាត់សេចក្តីខុសសម្រេចមិនផ្តល់គ្រាប់បាល់ដែលស៊ុតចូលទៅឱ្យក្រុម Brighton & Hove Albion ក្នុងជំនួប  Crystal Palace ក្នុងលទ្ធផល ១-១ ក្នុងក្របខណ្ឌ remier League កាលពីថ្ងៃទី១១ ខែកុម្ភៈ។
លោក Brook នឹងត្រូវអវត្តមានការប្រកួតចំនួន ២រួមមានការប្រកួតរវាងក្រុម ​Liverpool ទល់ Everton ជំនួប Merseyside Derby (ប្រកួតចប់រាត្រីថ្ងៃទី១៣ កុម្ភៈ) និងការប្រកួតនៅថ្ងៃទី១៥ កុម្ភៈ រវាង Arsenal ទល់ក្រុមម្ចាស់ការពារជើងឯក Manchester City។ ​ការប្រកួតនោះ Brighton កំពុងតែសម្លឹងការក្រសោបបាន ៣ពិន្ទុដ៏សំខាន់ ដើម្បីនាំពួកគេប្រជែងបាន...
article_7938.txt
Cristiano Ronaldo ស៊ុតបាល់បញ្ចូលទី៤គ្រាប់ម្នាក់ឯង ដើម្បីជួយ Al Nassr ឈ្នះ Al Wehda ៤-០ ក្នុងការប្រកួតលីគកំពូលអារ៉ាប៊ីសាអូឌីត Saudi Pro League នៅថ្ងៃទី៩ ខែកុម្ភៈ។ ៤គ្រាប់នេះ ជួយប្រធានក្រុមជម្រើសជាតិព័រទុយហ្កាល់កើនដល់៥០៣គ្រាប់ សម្រាប់ការប្រកួតក្នុងលីគអាជីព។
៤គ្រាប់របស់ខ្សែ​ប្រយុទ្ធ​វ័យ​៣៨​ឆ្នាំ ធ្វើបាននៅវគ្គទី១ចំនួន២គ្រាប់ និងវគ្គទី២ចំនួន២គ្រាប់។ បន្ថែម៤គ្រាប់ បានធ្វើឱ្យ Ronaldo កើនគ្រាប់បាល់ទី ៥០៣ ក្នុងការបង្ហាញខ្លួនឱ្យក្រុមចំនួន ៥ នៃលីគ៥ផ្សេងៗគ្នា។ ម្ចាស់ពានរង្វាន់ Ballon d'Or ៥សម័យដែលបានចូលរួមជាមួយ Al Nassr ក្នុងខែធ្នូ ដោយទទួលបានប្រាក់ឈ្នួលជាង២០០លានដុល្លារក្នុងមួយឆ្នាំ...
article_7939.txt
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy នៅថ្ងៃទី១០ ខែកុម្ភៈ បាននិយាយថា ប្រសិនបើអត្តពលិករុស្ស៊ីត្រូវបានអនុញ្ញាតឱ្យចូលរួមប្រកួតព្រឹត្តិការណ៍អូឡាំពិកទីក្រុងប៉ារីស នោះវត្តមានពួកគេប្រៀបបានជាការបង្ហាញនូវអំពើហិង្សាក្នុងការប្រកួត។ លោក Zelenskyy បានឡើងឡើងក្រោយមួយថ្ងៃ ពេលប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (​IOC) លោក Thoma...
តាមរយៈការវីដេអូខលនៅក្នុងកិច្ចប្រជុំមួយនៅក្នុងទីក្រុងឡុងដ៍ជាមួយរដ្ឋមន្រ្តីក្រសួងកីឡាមកពីប្រទេសចំនួន ៣០ លោក Zelenskyy បាននិយាយដូច្នេះថា៖«វត្តមានរបស់រដ្ឋភេរវជនជាការបង្ហាញពីអំពើហិង្សា និងគ្មានច្បាប់ទំលាប់ត្រឹមត្រូវ ហើយវានឹងមិនអាចបិទបាំងបានឡើយបើទោះបីជាជាប្រើប្រាស់ទង់ជាតិអព្យាក្រិត ឬក៏ទង់អូឡាំពិក។ ប្រសិនបើកីឡាអូឡាំពិកមានការស...
article_794.txt
ក្រសួងពាណិជ្ជកម្មថៃ នឹងពិចារណាសំណើដំឡើងថ្លៃមីកញ្ចប់ក្រោយពេលក្រុមហ៊ុនផលិតមីកញ្ចប់ធំជាងគេទាំងប្រាំនៅថៃ ស្នើសុំអនុញ្ញាតលើការដំឡើងថ្លៃមីកញ្ចប់ខណៈថ្លៃដើមផលិតកម្មកើនដែរនោះ។
ក្រុមហ៊ុនផលិតមីកញ្ចប់ធំជាងគេទាំងប្រាំនៅថៃមានដូចជា ក្រុមហ៊ុនមីកញ្ចប់ម៉ាម៉ាជាដើម ដាក់លិខិតរួមគ្នានៅថ្ងៃទី១៦ ខែសីហា ទៅកាន់នាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុងចំណុះក្រសួងពាណិជ្ជកម្មដើម្បីស្នើសុំដំឡើងតម្លៃមីកញ្ចប់របស់ខ្លួនពី០,១៧ដុល្លារទៅ០,២៣ដុល្លារក្នុង​មួយ​កញ្ចប់។ ទាក់ទងនឹងសំណើនេះ​ រដ្ឋមន្ត្រីពាណិជ្ជកម្មថៃ លោក Jurin Laksanawisit ...
article_7940.txt
Wembley ជាកីឡដ្ឋានកីឡាបាល់ទាត់ស្ថិតក្នុងចំណោមកីឡដ្ឋានទាំង១០ ដែលអាចផ្ទុកអ្នកទស្សនាច្រើនជាងគេលើលោករហូតដល់៩ម៉ឺននាក់។ ដាក់ទស្សនិជនបានច្រើន ហើយ Wembley ក៏ជាកីឡដ្ឋានបាល់ទាត់មានតម្លៃថ្លៃជាងគេលើលោកផងដែរ។
កីឡដ្ឋាន Wembley មានទីតាំងក្នុងទីក្រុងឡងដ៏ ប្រទេសអង់គ្លេស។ កីឡដ្ឋាននេះកសាងរួចរាល់ក្នុងឆ្នាំ២០០៦ ដោយប្រើថវិកាសរុប ១,៥ ពាន់លានដុល្លារអាម៉េរិក នឹងដាក់ឱ្យប្រើប្រាស់ដំបូងក្នុងឆ្នាំ២០០៧។ ដោយផ្ទុកអ្នកគាំទ្រផ្ទាល់ចំនួន ៩ ម៉ឺននាក់ Wembley ត្រូវបានគេចាត់ទុកជាកីឡដ្ឋានបាល់ទាត់ដែលធំជាងគេលើលោក និងចំណាយថ្លៃសាងសង់ខ្ពស់ជាងគេផងដែរ ក្នុង...
article_7941.txt
ប្រធានគណៈកម្មាធិការកីឡាអូឡាំពិកអន្តរជាតិលោក Thomas Bach ថ្ងៃទី១២ ខែកុម្ភៈ បាននិយាយថាស្ថាប័នលោកមិនឈរនៅខាងខុសនៃប្រវត្តិសាស្ត្រនោះទេ បន្ទាប់ពីបើកទ្វារសម្រាប់អត្តពលិករុស្ស៊ី និងបេឡារុស អាចវិលចូលរួមការប្រកួតអូឡាំពិករដូវក្តៅទីក្រុងប៉ារីសឆ្នាំ ២០២៤។ គ្រប់យ៉ាង ដើម្បីយុត្តិធម៌ក្នុងកីឡា។
ចាប់តាំងពីខែមករាមក ​IOC រងការវាយប្រហារយ៉ាងខ្លាំងពីសំណាក់ប្រទេសជាច្រើននៅតំបន់អឺរ៉ុប បន្ទាប់ពីស្ថាប័នមួយនេះបានសម្រេចថាអត្តពលិករុស្ស៊ី និងបេឡារុសអាចវិលចូលរួមការប្រកួតអូឡាំពិកវិញក្រោមរូបភាពទង់អូឡាំពិក និងទង់អត្តពលិក ។ អត្តពលិកទាំងនោះមិនត្រូវអនុញ្ញាតិឱ្យប្រើភ្លេងជាតិរុស្ស៊ី និងទង់ជាតិឡើយ។ លិខិតផ្ញើទៅកាន់លោក Thomas Bach កាលព...
article_7942.txt
សហព័ន្ធកីឡាអូឡាំពិកវៀតណាម ដាក់គោលដៅដណ្តើមមេដាយមាស១០០ និងបញ្ចប់នូវចំណាត់ថ្នាក់លេខ៣ ពីការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា ។ នេះបើតាមការចុះផ្សាយរបស់គេហទំព័រ Vietnam Plus នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣។
វៀតណាម នឹងចូលរួមប្រកួតលើ ៣០ប្រភេទកីឡាក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅកម្ពុជា។ ជាមួយគ្នានេះ សហព័ន្ធកីឡាជាតិវៀតណាម ត្រៀមរៀបចំទីភ្នាក់ងារប្រឆាំងសារធាតុញៀននឹងកីឡា ដើម្បីត្រួតពិនិត្យយ៉ាងតឹងរឹងលើការញាំ និងការប្រើប្រាស់ថ្នាំ ដើម្បីជៀសវាងមានអត្តពលិកខ្លួន មានការលួចប្រើសារធាតុញៀន និងសារធាតុបំប៉ន ដែលច្បាប់ហាមឃាត់ មុនការប្រកួតស៊ីហ...
article_7943.txt
មហាសេដ្ឋីសញ្ជាតិអ៊ីរ៉ង់-អាម៉េរិក Jahm Najafi ប្រធានក្រុមហ៊ុន MSP Sports Capital គ្រោងដាក់សំណើរដេញថ្លៃ ៣,៧៥ពានលានដុល្លារសម្រាប់កាន់កាប់ក្លិប Tottenham Hotspur នៅក្របខណ្ឌ Premier League។
បើតាមរបាយការណ៍របស់កាសែត The Financial Times នៅថ្ងៃទី១៥ ខែកុម្ភៈ ក្រុមហ៊ុន MSP Sports Capital កំពុងតែធ្វើការងារជាមួយក្រុមដៃគូវិនិយោគក្នុងការរៀបចំរចនាសម្ព័ន្ធដេញថ្លៃសម្រាប់ក្លិប Spurs ហើយត្រឹមតែរយៈពេលប៉ុន្មានសប្តាហ៍ទៀតប៉ុណ្ណោះសំណើរនេះនឹងបានទៅដល់ដៃម្ចាស់ក្លិបបច្ចុប្បន្នលោក Jeo Lewis និងប្រធានក្លិបលោក Daniel Lavy។ របាយការណ...
article_7944.txt
Erik ten Hag សរសើរ Marcus Rashford ជាកំពូលខ្សែប្រយុទ្ធដ៏ល្អម្នាក់នៅអឺរ៉ុប ក្រោយរូបគេជួយ Manchester United ឈ្នះ Leeds United ២-០ ក្នុងការប្រកួត Premier League។ បិសាចក្រហមកើនដល់៤៦ពិន្ទុ តាមពីក្រោយក្រុមកំពូលតារាង Arsenal ៥ពិន្ទុ។
នាជំនួបលីគកំពូលអង់គ្លេសសប្តាហ៍ទី២៣​ នៅយប់ថ្ងៃទី១២ ខែកុម្ភៈ ខ្សែប្រយុទ្ធ Marcus Rashford ជាអ្នកសម្រេចទីគ្រាប់នាំមុខដំបូងឱ្យ Man Utd នៅនាទី៨០ដោយការតែតបញ្ចូលទី តាមរយៈការបញ្ជូនបាល់យ៉ាងល្អពីមិត្តរួមក្រុម​ Luke Shaw។ ៥នាទីបន្ទាប់ Alejandro Garnacho ដែលទើបប្តូរចូលជំនួស Jadon Sancho បន្ថែមមួយគ្រាប់ទៀត ដើម្បីជួយក្រុមលោក Ten Hag...
article_7945.txt
ប្រទេសអាហ្សង់ទីន ស៊ីលី ប៉ារ៉ាហ្កាយ និងអ៊ុយរូហ្កាយ បានប្រកាសផ្លូវការរួមគ្នា ដេញថ្លៃធ្វើជាម្ចាស់ផ្ទះការប្រកួតព្រឹត្តិការណ៍ពានរង្វាន់បាល់ទាត់ពិភពលោក World Cup នៅឆ្នាំ ២០៣០។ ឆ្នាំ ២០៣០ និងក្លាយជាខួបរយៈពេល ១០០ឆ្នាំ នៃការបង្កើតពានរង្វាន់បាល់ទាត់ដ៏ល្បីនេះ។
ប្រទេសស្ថិតនៅទ្វីបអាម៉េរិកខាងត្បូងទាំង ៤នេះ បានបង្ហាញក្តីរំពឹងរបស់ពួកគេ និងបានអំពាវនាវឱ្យព្រឹត្តិការណ៍ World Cup វិលត្រលប់ទៅកាន់ទីតាំងដែលបានចាប់ផ្តើមប្រកួតលើកដំបូងបំផុតគឺនៅក្នុងទីក្រុង Montevideo។ ប្រទេសទាំង ៤ បានត្រៀមដាក់ឈ្មោះការប្រកួតនេះថា«កន្លែងដែលបាល់ទាត់បានកើត»។ ប្រទេសទាំង​ ៤ នឹងក្លាយជាក្រុមប្រទេសប្រជែងជាមួយនឹង ក្...
article_7946.txt
ខ្សែប្រយុទ្ធ Lionel Messi នឹងត្រូវអវត្តមានប្រកួតឱ្យក្រុម Paris Saint Germain ទល់ក្រុម AS Monaco ក្នុងជំនួប Ligue 1 សប្តាហ៍នេះ ដោយសារតែរងរបួសសរសៃពួរ។ នេះបើតាមការបញ្ជាក់របស់ក្លិប Paris Saint Germain កាលពីថ្ងៃទី១០ ខែកុម្ភៈ។
​Messi បានបង្ហាញវត្តមានលេងទល់ក្រុម Olympique Marseille នៃពានរង្វាន់ French Cup កាលពីថ្ងៃទី៧ ខែកុម្ភៈ ។ ការប្រកួតនោះជាការរងបរាជ័យដ៏អាម៉ាស់សម្រាប់ PSG ក្រោយចាញ់ក្នុងលទ្ធផល ២-១ ហើយបានធ្លាក់ចេញពីការប្រកួត។ របួសសរសៃពួរជើង Messi ក៏បានកើតឡើងអំឡុងពេលប្រកួតនោះ។ «[…] ​Leo មានអារម្មណ៍ថាឈឺត្រង់សាច់ដុំ រូបគេនឹងវិលត្រលប់មកហ្វឹកហាត់ន...
article_7947.txt
ក្រុមអធិរាជស Real Madrid បានក្លាយជាក្រុមគ្រងដំណែងជើងឯកពានរង្វាន់ ​FIFA Club World Cup លើកទី៥ ប្រចាំប្រវត្តិសាស្ត្រ បន្ទាប់ពីបានបំបាក់ក្រុមខ្លាំងមកពីអារ៉ាប៊ីសាអូឌីត Al Hilal ៥-៣ នៅវគ្គផ្តាច់ព្រ័ត្រថ្ងៃទី១១ ខែកុម្ភៈ។
ការប្រកួតវគ្គផ្តាច់ព្រ័ត្រដណ្តើមពានរង្វាន់ក្លិបកំពូលលើពិភពលោកបញ្ចប់ទៅក្នុងលទ្ធផល ៥-៣ ក្នុងកីឡដ្ឋាន Prince Moulay Abdallah។ គ្រាប់បាល់ទាំង ៥ របស់ Real Madrid ធ្វើបានដោយកីឡាករខ្សែប្រយុទ្ធវ័យក្មេង Vinicius JR ចំនួន ២គ្រាប់នៅនាទី១៣ និងនាទី៦៩ ហើយខ្សែបម្រើ Federico Valverde ២គ្រាប់នៅនាទី១៨ និងនាទី៥៨ ព្រមទាំង Karim Benzema ១គ...
article_7948.txt
បន្ទាប់ពីកម្ពុជា បានប្ដូរឈ្មោះវិញ្ញាសាប្រកួតប្រដាល់ Muay ទៅជា «គុនខ្មែរ» (Kun Khmer) ក្នុងការប្រកួតស៊ីហ្គេមលើកទី៣២ ធ្វើឱ្យថៃកើតទុក្ខមិនសុខចិត្ត។ លោក Charoen Wattanasin អនុប្រធានគណៈកម្មាធិការជាតិអូឡាំពិកថៃ (NOCT) បាននិយាយថាគណៈកម្មាធិការអូឡាំពិកអន្ដរជាតិ (IOC) មិនបានទទួលស្គាល់ពាក្យគុនខ្មែរនោះទេ ហើយកម្ពុជា បំពានទាំងស្រុង ...
យោងទៅលើការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP នារសៀលថ្ងៃទី២៤ ខែមករានេះ លោក Charoen Wattanasin បានរិះគន់យ៉ាងខ្លាំងចំពោះការបដិសេធមិនព្រមកែប្រែឈ្មោះវិញ្ញាសាប្រកួតគុនខ្មែរ ទៅ Muay Thai។ ភាគថៃ នឹងមិនបញ្ជូន អត្ដពលិក មកប្រកួតក្នុងវិញ្ញាសានេះដាច់ខាត ម្យ៉ាងវិញទៀត ក៏នឹងដាក់ពិន័យទៅលើប្រទេស ដែលជាសមាជិកសហព័ន្ធកីឡាមួយថៃអន្តរជាតិ (IFMA) ...
article_7949.txt
​លោក Luis Campos ទីប្រឹក្សាក្លិប Paris Saint Germain រីករាយប្រសិនបើតារាបាល់ទាត់ឆ្នើមអាហ្សង់ទីន Lionel Messi យល់ព្រមបន្តកិច្ចសន្យាស្នាក់នៅជាមួយក្រុមម្ចាស់ជើងឯកបារាំងបន្តទៀត។
កីឡាករវ័យ ៣៥ឆ្នាំ ម្ចាស់ពាន Ballon d’Or ៧សម័យ បានសម្រេចមហិច្ឆតារបស់គេ​ ដោយបានក្លាយជាម្ចាស់ជើងឯក World Cup 2022 កាលពីខែធ្នូ ឆ្នាំ ២០២២ កន្លងទៅ។ វិលចូលក្រុម​ PSG វិញ Messi បន្តរក្សាទម្រង់លេងដ៏ល្អសម្រាប់ក្រុមជើងឯកបារាំងដដែល។ កាលពីប្រកួតទល់ក្រុម Montpellier ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ ២០២៣ ក្រុមរហ័សនាមអ្នកមានបារាំងយកឈ្នះដោយលទ្ធ...
article_795.txt
ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប (EU) ប្រចាំនៅរដ្ឋកោះប៉ាស៊ីហ្វិកនៅថ្ងៃទី១៦ ខែសីហា លើកឡើងថា EU កំពុងធ្វើការដើម្បីបង្កើនវត្តមានរបស់ខ្លួននៅក្នុងតំបន់ប៉ាស៊ីហ្វិក តាមរយៈទំនាក់ទំនងសេដ្ឋកិច្ចនិងការប្តេជ្ញាចិត្តផ្នែកសន្តិសុខថ្មី ប៉ុន្តែវត្តមាននេះ មិនមែនដើម្បីប្រឆាំងនឹងប្រទេសណាមួយឡើយ។
ក្នុងបទសម្ភាសមួយជាមួយទីភ្នាក់ងារព័ត៌មាន Reuters អំឡុងទស្សនកិច្ចនៅនូវែលសេឡង់ឯកអគ្គរដ្ឋទូត EU ប្រចាំរដ្ឋប៉ាស៊ីហ្វិក លោក Sujiro Seam បាននិយាយថា EU ត្រូវបានស្គាល់ជាដៃគូអភិវឌ្ឍនៅក្នុងប៉ាស៊ីហ្វិកជាយូរមកហើយ ហើយ EU ក៏ចង់ឱ្យស្គាល់ជាដៃគូសេដ្ឋកិច្ច និងយុទ្ធសាស្ត្រក្នុងតំបន់ផងដែរ។ បច្ចុប្បន្ន មហាអំណាចធំៗកំពុងប្រកួតប្រជែងគ្នាដណ្តើម...
article_7950.txt
បទចោទទាក់ទងនឹងការប៉ុនប៉ងរំលោភ និងអំពើហិង្សាលើមិត្តស្រី របស់ Mason Greenwood ខ្សែប្រយុទ្ធ Manchester United ត្រូវបានតុលាការអង់គ្លេសទម្លាក់ចោលហើយ។ ទម្លាក់បទចោទ ទំនងជាខ្សែប្រយុទ្ធអង់គ្លេសរូបនេះ អាចត្រឡប់ទៅចូលរួមក្រុមបិសាចក្រហមវិញនាពេលឆាប់ៗនេះ។
Greenwood វ័យ ២១ឆ្នាំ ត្រូវបានចាប់ខ្លួនកាលពីខែមករា ឆ្នាំ ២០២១ បន្ទាប់ពីមានរឿងរ៉ាវន័យការបង្ហោះវីដេអូ និងរូបភាពទាក់ទងអំពើហិង្សា និងទំនងប៉ុនប៉ងរំលោភលើមិត្តស្រីរបស់គេកាលនោះ។ Greenwood ពេលនោះត្រូវបានរងការចោទប្រកាន់ពីបទប៉ុនប៉ងរំលោភ ការប្រើអំពើហិង្សា និងការបង្ខិតបង្ខំលើរាងកាយជាក់ស្តែង។ នៅឆ្នាំ២០២៣ ពោលនៅថ្ងៃទី២ ខែមករា តុលាការអ...
article_7951.txt
ការដោះដូរកីឡាករលើកទី២ខែមករា ឆ្នាំ២០២៣ ក្នុងក្របខណ្ឌ Premier League បានបញ្ចប់ទៅហើយ ដោយចំណាយលើតម្លៃផ្ទេរកីឡាករច្រើនជាង ១ពាន់លានដុល្លារ។ Chelsea ក្លាយជាក្លិបដែលចំណាយប្រាក់ទិញកីឡាករចូលច្រើនជាងគេ នាទីផ្សារដោះដូរលើកទី២ប្រចាំរដូវកាល ២០២២-២៣នេះ។
រឿងដែលគូឱ្យចាប់អារម្មណ៍បំផុតពេលទីផ្សារដោះដូរនេះ គឺនៅថ្ងៃចុងក្រោយដែលទីផ្សារហៀបខិតនឹងបិទ (Deadline Day) ក្លិបជាច្រើនបានបង្ហាញការដោះដូរកីឡាករដ៏គួរឱ្យភ្ញាក់ផ្អើល។ Chelsea បានបង្ហាញសាច់ដុំផ្នែកហិរញ្ញវត្ថុដោយនាំចូលកីឡាករត្រឹមទីផ្សារដោះដូរក្នុងខែមករា នេះចាយប្រាក់រហូតដល់ទៅជាង ៣៦៩,២លានដុល្លារ ដោយនាំយកកីឡាករបានចំនួន ៨នាក់ជាមួយកិ...
article_7952.txt
អ្នករៀបចំកម្មវិធីកីឡាអូឡាំពិកទីក្រុងប៉ារីស ឆ្នាំ២០២៤ (Paris 2024) នឹងគោរពតាមការសម្រេចចិត្តរបស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ជុំវិញការផ្តល់ការអនុញ្ញាតឱ្យអត្តពលិករុស្ស៊ី និងបេឡារុសអាចវិលចូលការប្រកួតវិញបាន។ ការលើកឡើងបែបនេះ បន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy អំពាវនាវឱ្យ IOC បន្តហាមឃាត់ប្រទេសទាំងពី...
បញ្ហាជម្លោះរវាង IOC និងអ៊ុយក្រែន បានកើតឡើងរយៈពេលជិត ២សប្តាហ៍ហើយ ដោយសារតែក្រោយកិច្ចប្រជុំមួយនៃក្រុមប្រឹក្សាគណៈកម្មាធិការ IOC ដែលទំនងបើកភ្លើងខៀវដល់អត្តពលិករុស្ស៊ី និងបេឡារុស អាចវិលចូលការប្រកួតវិញនៅអូឡាំពិកប៉ារីស។ បច្ចុប្បន្ន អត្តពលិករុស្ស៊ី និងបេឡារុស ទទួលបានការអនុញ្ញាតឱ្យវិលចូលរួមការប្រកួតកម្មវិធីកីឡានៅក្នុងតំបន់អាស៊ី។ ...
article_7953.txt
ពានរង្វាន់ FA Cup ដែលជាការប្រជែងគ្នារវាងក្រុមពីលីគកំពូលទាំង ៤របស់អង់គ្លេសបានរកឃើញក្រុមមួយចំនួនដែលត្រូវប៉ះគ្នានៅជុំទី៥។ Manchester United ត្រូវជួប ​West Ham United ដែលស្ថិតនៅក្របខណ្ឌ Premier League ដូចគ្នា ខណៈក្រុមផ្សេងទៀតសុទ្ធតែប៉ះគូប្រកួតមកពីកម្រិតលីគផ្សេងគ្នា។
បិសាចក្រហមមុនឈានជើងមកដល់ការប្រកួតជុំទី៥ នៃ FA Cup នេះ ពួកគេបានទម្លាក់ក្រុម Reading ដែលស្ថិតនៅលីគលំដាប់ទីពីរ Championship ក្នុងលទ្ធផល ៣-១។ ចំណែក West Ham United បានយកឈ្នះលើក្រុម Derby County ដែលស្ថិតនៅលីគលំដាប់ទី៣ English League 1 លទ្ធផល ២-០។ ក្រៅពីជំនួបក្រុមស្ថិតនៅក្របខណ្ឌ Premier League ទាំងពីរនេះ ក្រុម Wrexham ដែលមិន...
article_7954.txt
ស្តេចប្រដាល់ថៃ ប៊ួខាវ បេនឆាមេក រស់នៅខេត្តសុរិន្ទ ប្រទេសថៃ នៅថ្ងៃទី២៤ ខែមករា បានបង្ហោះសារនៅលើបណ្តាញសង្គមថាខ្លួនមានដើមកំណើតជាជនជាតិភាគតិចគួយ មិនមែនខ្មែរដូចការអះអាងរបស់ប្រពរដ្ឋខ្មែរមួយចំនួនឡើយ។ មួយថ្ងៃបន្ទាប់រូបគេ បង្ហោះសារស្នើឱ្យប្រជាជនថៃ រួមគ្នាអភិរក្សគុន«Muay Thai»។ ការបង្ហោះរបស់ ប៊ួខាវបែបនេះ ក្រោយកម្ពុជា និងថៃ ប្រទាំង...
មិនត្រឹមប្រកាសថាខ្លួនជាជនជាតិថៃ ដើមកំណើតគួយ ប៊ួខាវ ថែមទាំងបញ្ជាក់រនៅលើបណ្តាសង្គមហ្វេសប៊ុករបស់ខ្លួនថា គុន Muay Thaiជារបស់បុព្វបុរសថៃអ្នកបង្កើត មិនមែនចម្លងតាមប្រទេសណាឡើយ។ «មោទកភាពជាតិថៃ។ យើងមានគុន«Muay Thai» តាំងពីយូរលង់ណាស់មកហើយ»។ ប៊ួខាវ បានសរសេរដូច្នេះលើបណ្តាញសង្គមហ្វេសប៊ុក មុនបន្ថែមថា ការប្រកាសគុន Muay Thai គឺដើម្បីស្...
article_7955.txt
កូរ៉េខាងជើង និងកូរ៉េខាងត្បូង សុទ្ធតែបានបំពានកិច្ចព្រមព្រៀងបទឈប់បាញ់ ក្នុងករណីបញ្ជូនដ្រូនចូលដីគ្នាទៅវិញទៅមកនៅក្នុងខែធ្នូកន្លងទៅ។ ទីបញ្ជាការអង្គការសហប្រជាជាតិ (UNC) បានសង្កត់ធ្ងន់បែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញនៅថ្ងៃទី២៦ ខែមករា។
អត្ថបទទាក់ទង កូរ៉េខាងត្បូង និងកូរ៉េខាងជើង បញ្ជូនដ្រូនចូលដីគ្នាទៅវិញទៅមក នៅក្នុងខែធ្នូ ឆ្នាំ២០២២ កូរ៉េខាងត្បូង និងកូរ៉េខាងជើង បានបញ្ជូនដ្រូនចូលដីគ្នាទៅវិញទៅមក ដែលបញ្ហានេះ បានធ្វើឱ្យកើនឡើងភាពតានតឹងនៅឧបទ្វីបកូរ៉េមួយកម្រិតទៀត។ យ៉ាងណាមិញ ការបញ្ជូនដ្រូនចូលដីគ្នាទៅវិញទៅមកនេះ ត្រូវបានបញ្ជាការអង្គការសហប្រជាជាតិ (UNC) ចាត់ទុកជាក...
article_7956.txt
Manchester United, Manhcester City និង Tottenham Hotspur ឡើងជុំទី៤ ពានរង្វាន់ FA Cup ក្រោយឈ្នះរៀងខ្លួននៅជុំទី៣។ Man Utd ឈ្នះ Reading ៣-១ Man City ទម្លាក់ Arsenal ដោយលទ្ធផល ១-០ ស្របពេល Spurs ឈ្នះ Preston North End ៣-០។
ជំនួបជុំទី៣ នៅថ្ងៃទី២៨ ខែមករា នៅកីឡដ្ឋាន Old Trafford ខ្សែបម្រើ Casemiro រកបាន២គ្រាប់ម្នាក់ឯង និងមិត្តរួមជាតិប្រេស៊ីល Fred​ សម្រេចបាន១គ្រាប់។ ១គ្រាប់របស់ Reading ធ្វើបានដោយ Amadou Mbengue។ ចប់ការប្រកួតបិសាចក្រហមឈ្នះ Reading ៣-១។ ជ័យជម្នះនេះ ជួយក្រុមលោក Erik ten Hag បន្តទៅកាន់ជុំទី៤ នៃពានរង្វាន់ FA Cup រដូវកាល ២០២២-២៣។ ...
article_7957.txt
គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ពិចារណាបើកភ្លើងខៀវឱ្យអត្តពលិករុស្ស៊ី និងបេឡារុសអាចវិលចូលរួមប្រកួតព្រឹត្តិការណ៍កីឡាអន្តរជាតិនានា រួមទាំងអូឡាំពិកផង។ អ៊ុយក្រែនមិនពេញចិត្តទង្វើនេះឡើយ ដោយចោទ IOC ផ្សព្វផ្សាយសង្គ្រាមឱ្យរុស្ស៊ី។ ស្ថាប័ន IOC បានច្រានចោលការរិះគន់ ហើយថាភាគីអ៊ុយក្រែនលើកឡើងបែបនេះជាការបង្ខូចកេរិ៍្តឈ្មោះខ្លួន។
លោក Mykhaylo Podolyak ដែលជាជំនួយការប្រធានាធិបតីអ៊ុយក្រែនលោក ​Volodymyr Zelensky នាថ្ងៃទី៣០ ខែមករា ឆ្នាំ ២០២៣ បានរិះគន់ទៅកាន់ IOC ថាបានផ្សព្វផ្សាយបញ្ហាសង្គ្រាម បន្ទាប់ពីស្ថាប័នកីឡាដ៏ធំនៅលើពិភពលោកមួយនេះ​​បានពិចារណាបើកផ្លូវឱ្យអត្តពលិករុស្ស៊ី និងបេឡារុសអាចចូលរួមការប្រកួតឡើងវិញនៅព្រឹត្តិការណ៍អូឡាំពិកទីក្រុងប៉ារីស ឆ្នាំ២០២៤។...
article_7958.txt
កំណត់ត្រាថ្មីនៃការផ្ទេរកីឡាករនៅក្របខណ្ឌ Premier League បានកត់ត្រាជាថ្មីក្នុងឆ្នាំ ២០២៣ នេះបន្ទាប់ពី Chelsea បានឈានដល់កិច្ចព្រមព្រៀងនាំយកកីឡាករ Enzo Fernandez ពីក្រុម SL Benfica ក្នុងតម្លៃ ១៣១,៥លានដុល្លារ  កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ ២០២៣។
Chelsea ដែលជាក្រុមដ៏ខ្លាំងមួយប្រចាំអង់គ្លេស រដូវកាលថ្មីនេះពួកគេបានបង្ហាញសាច់ដុំផ្នែកហិរញ្ញវត្ថុ ដើម្បីទិញកីឡាករចូលក្លិបក្នុងរដូវកាល ២០២២-២៣ នេះជាមួយទំហំទឹកប្រាក់ដ៏ច្រើនមិនធ្លាប់មានពីមុនមក ក្រោមការដឹកនាំរបស់ម្ចាស់ក្លិបថ្មីលោក Todd Beohly។ Enzo Fernandez ជាកីឡាករវ័យក្មេងដែលឈ្នះពានរង្វាន់កីឡាករវ័យក្មេងល្អប្រចាំព្រឹត្តិការ...
article_7959.txt
ក្លិប Chelsea បានសម្រេចការផ្ទេរកីឡាករដល់ទៅចំនួន៧នាក់ បន្ថែប ដោយចំណាយទឹកប្រាក់សរុបអស់២៦៣លានដុល្លារសម្រាប់ទីផ្សារដោះដូរកីឡាករលើកទី២ ប្រចាំរដូវកាល ២០២២-២៣ ដោយ Malo Gusto ជាកីឡាករចុងក្រោយគិតត្រឹមថ្ងៃទី៣០ ខែមករា។ ក្រោមការគ្រប់គ្រងរបស់ម្ចាស់ក្លិបថ្មីលោក Todd Boehly ក្លិបតោខៀវ បានល្មើសច្បាប់របស់សហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប (UEFA...
កីឡាករដែល Chelsea បាននាំមកក្នុងខែមករា ឆ្នាំ ២០២៣ កីឡាករ Gusto ប៉ុន្តែនៅបន្តឱ្យក្រុម Olympique Lyonnais ខ្ចីជើងសម្រាប់រយៈពេលនៅសល់។ កីឡាកររ៦រូបទៀតដូចជា Joao Felix, ​Benoit Badiashile, David Datro Fofana, Andrey Santos, Noni Madueke និងកីឡាករ Mykhailo Mudryk ដែលមានតម្លៃខ្លួនថ្លៃជាងគេប្រចាំ Chelsea សុទ្ធសឹងតែបានមកកាន់ក្លិប...
article_796.txt
ឈានជើងជាន់ទឹកដីតៃវ៉ាន់ភ្លាម នៅ​យប់​ថ្ងៃទី​២ ខែសីហា លោកស្រី ណាន់​ស៊ី ផេ​ឡូ​ស៊ី បានចេញ​សេចក្តីថ្លែងការណ៍​មួយ ដោយ​អះអាងថា ទស្សនកិច្ច​តំណាង​សភា​របស់​អាម៉េរិក​នៅ​តៃវ៉ាន់​បញ្ជាក់​ពី​ការប្តេជ្ញា​របស់ខ្លួន ក្នុងការ​គាំទ្រ​ប្រជាធិបតេយ្យ​របស់​តៃវ៉ាន់​។​
​សេចក្តីថ្លែងការណ៍​មួយ​ចេញ​លើ​វេ​ប​សាយ​របស់​ប្រធានសភា​តំណាង​អាម៉េរិក​នៅ​ថ្ងៃទី​២ ខែសីហា បាន​បញ្ជាក់ថា​៖ «​ទស្សនកិច្ច​តំណាង​សភា​របស់​យើង​នៅ​តៃវ៉ាន់ បញ្ជាក់​ពី​ការប្តេជ្ញា​របស់​អាម៉េរិក ក្នុងការ​គាំទ្រ​ប្រជាធិបតេយ្យ​របស់​តៃវ៉ាន់​»​។ ​មិនតែប៉ុណ្ណោះ សេចក្តីថ្លែងការណ៍​ដដែល​បាន​បន្ថែមថា ទស្សនកិច្ច​នេះ មិន​ផ្ទុយ​នឹង​គោលនយោបាយ...
article_7960.txt
លោក Jose Mourinho អ្នកចាត់ការក្រុម AS Roma មើលឃើញថាក្រុម Napoli ក្លាយជាជើងឯក Serie A រដូវកាល២០២២-២៣​ ទៅហើយ។ អ្នកចាត់ការរហស្សនាម Special One អះអាងដូច្នេះ​មុនជំនួបរវាង Roma ទល់ក្រុមកំពូលតារាង Napoli ក្នុងការប្រកួតលីគកំពូលអ៊ីតាលីនៅយប់ថ្ងៃទី២៩ ខែមករា។
Napoli ដែលដឹកនាំដោយអ្នកចាត់ការ Luciano Spalletti បង្ហាញទម្រង់ប្រកួតលេចធ្លោរដូវកាលនេះ ដោយឈរនៅកំពូលតារាង Serie A នាំមុខដាច់១០ពិន្ទុ និងសល់មួយប្រកួតក្នុងដៃថែមទៀត។ ដោយមើលឃើញពីគុណភាពកីឡាករ និងភាពខ្លាំងរបស់ក្រុមកំពូលតារាងអ៊ីតាលីមួយនេះ លោក Mourinho អ្នកចាត់ការក្រុម Roma ហ៊ាននិយាយថា Napoli លើកពាន Serie A បាត់ទៅហើយ ទោះការប្រកួត...
article_7961.txt
ការដោះដូរកីឡាករសម្រាប់រដូវកាល ២០២២-២៣ ឃើញថាក្លិបស្ថិតនៅក្របខណ្ឌ Premier League ហាក់បង្ហាញភាពខ្លាំងរបស់ខ្លួនដើម្បីនាំចូលកីឡាករសម្រាប់ប្រជែងទាំងក្នុងក្របខណ្ឌលីគកំពូល និងក្របខណ្ឌតអឺរ៉ុប។ ក្នុងចំណោមក្រុមទាំង ១០ ដែលបានចាយប្រាក់លើការផ្ទេរកីឡាករច្រើនជាងគេរដូវកាលនេះ មាន៩ក្រុមមកពី Premier League។ Manchester City ចាយតិចជាងគេ។
គិតមកត្រឹមបញ្ចប់ការផ្ទេរកីឡាករក្នុងទីផ្សារដោះដូរត្រឹមខែមករា ដែលត្រូវពាក់កណ្តាលរដូវកាល ២០២២-២៣ នេះក្របខណ្ឌ Premier League បានចាយប្រាក់ ១ពាន់លានដុល្លារ ដែលតួលេខមួយនេះច្រើនជាងលីគកំពូលផ្សេងទៀតដូចជា La Liga, Serie A, Bundesliga និង Ligue 1 ទៅទៀត។ ត្រឹមតែក្រុម Chelsea មួយចាយប្រាក់ជាង ៣៧០លានដុល្លារលើការនាំចូលកីឡាករ គឺលើសអំពីត...
article_7962.txt
​ល្បឿនគឺជាកត្តាចាំបាច់បំផុតសម្រាប់បាល់ទាត់ ជាមួយបច្ចេកទេសខ្ពស់ដែលពួកគេមាន ព្រោះវាអាចជួយឱ្យកីឡាករម្នាក់ៗយកឈ្នះលើដៃគូ ក្នុងការដណ្តើមបាល់ រួមទាំងការអូសបាល់ឆ្លងផុតខ្សែការពារយ៉ាងងាយស្រួល។
ល្បឿនបានជួយដល់កីឡាករឱ្យមានភាពរហ័សរហួនតាមពេលវេលា និងមានការសម្រេចចិត្តច្បាស់លាស់នៅលើទីលានប្រកួត។ សម្រាប់ការការពារវិញ ល្បឿនបានជួយកីឡាករខ្សែការពារទាំងនោះ អាចកែប្រែស្ថានការណ៍អាក្រក់ និងជួយសង្គ្រោះបាល់ពីសំណាក់ខ្សែប្រយុទ្ធរបស់គូបដិបក្ខបាន។មួយវិញទៀត ខ្សែការពារ ឬខ្សែបម្រើ ដែលមានល្បឿនលឿន ក៏អាចជាជំនួយដល់ខ្សែប្រយុទ្ធផងដែរ។ ពួកគេ អ...
article_7963.txt
Gareth Bale អតីតកីឡាករបាល់ទាត់ដ៏ល្បីរបស់ Real Madrid និង Tottenham Hotspur បានប្រកាសថារូបគេនឹងចូលរួមប្រកួតកីឡាវាយកូនហ្គោល ក្នុងកម្មវិធីកម្រិតពិភពលោក PGA Tour ដែលនឹងធ្វើឡើងនៅឆ្នេរសមុទ្រទីក្រុង Pepple សហរដ្ឋអាម៉េរិក។ ការចូលរួមប្រកួតកីឡាថ្មីដ៏គួរភ្ញាក់ផ្អើលនេះ កើតឡើងប៉ុន្មានសប្តាហ៍ប៉ុណ្ណោះក្រោយរូបគេចូលនិវត្តន៍ពីអាជីពកីឡាក...
Bale វ័យ ៣៣ឆ្នាំ ដែលបានបង្ហាញខ្លួនឱ្យក្រុមបាល់ទាត់ជម្រើសជាតិវែលស៍នៅព្រឹត្តិការណ៍ World Cup 2022 នៅប្រទេសកាតា បានជួយក្រុម Los Angeles FC ដែលគេបានចូលរួមបានត្រឹមពាក់កណ្តាលរដូវកាលនោះលើកពានរង្វាន់ Major League Soccer ឆ្នាំ ២០២២។ កាលពីថ្ងៃទី៩​ ខែមករាឆ្នាំ ២០២៣ តារាបាល់ទាត់រូបនេះបានប្រកាសព្យួរស្បែកជើងពីអាជីពទាត់ក្នុងនាមជាវីរប...
article_7964.txt
ម្ចាស់ក្លិប Everton លោក Farhad Moshiri បាននិយាយថាក្លិបដែលស្ថិតនៅក្នុងក្របខណ្ឌ Premier League រយៈពេលជាង ៦០ឆ្នាំមួយនេះមិនមែនសម្រាប់លក់ឡើយ  និងឈានដល់កិច្ចព្រមព្រៀងវិនិយោគដើម្បីជួយធានាកិច្ចការងារសាងសង់កីឡដ្ឋានថ្មីសម្រាប់ក្រុមថែមទៀត។
តាមរយៈវីដេអូមួយដែលបានបង្ហោះនៅលើគេហទំព័រក្លិបនៅថ្ងៃទី២៤ ខែមករា លោក Moshiri បានប្រាប់ទៅកាន់ក្រុមប្រឹក្សាយោបល់របស់អ្នកគាំទ្រក្លិប Everton ថាលោកបានស្វែងរកជំនួយផ្នែកហិរញ្ញវត្ថុដើម្បីកសាងកីឡដ្ឋាន Everton ​ថ្មីនាទីក្រុងក្បែមាត់ទឹក ​Bramley-Moore Dock។ វីដេអូដែលបានបង្ហោះនោះត្រូវបានគេមើលឃើញថាបានថតរៀបចំរួចរាល់មុនពេលដែលក្រុមប្រកួ...
article_7965.txt
ព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ ២០២៣ ផ្នែកនារី សហម្ចាស់ផ្ទះអូស្តា្រលី បានផ្លាស់ប្តូរទីលានប្រកួតសម្រាប់ជំនួបបើកឆាករបស់ខ្លួនទៅកាន់កីឡដ្ឋាន Australia វិញ ដើម្បីអាចទទួលទស្សនិកជនបានច្រើន។ ដំបូងឡើងអូស្ត្រាលីគ្រោងយកកីឡដ្ឋាន Sydney Football ដែលផ្ទុកអ្នកគាំទ្របាន ៤៥,៥០០នាក់ដើម្បីរៀបចំ មុនប្តូរទៅកីឡដ្ឋានថ្មីដែលដាក់បានអ្នកគាំទ...
គម្រោងដើមនៃការប្រកួតនេះ តាមពិតត្រូវធ្វើឡើងនៅឯកីឡដ្ឋាន Sydney Football ដែលអាចផ្ទុកអ្នកទស្សនាបានចំនួន ៤៥,៥០០នាក់ ប៉ុន្តែ សហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) បានសម្រេចចិត្តផ្លាស់ប្តូរគម្រោងដើមនេះវិញ ដ្បិតផ្ទុកបានអ្នកគាំទ្រតិចពេក។ ការផ្លាស់ប្តូរនេះនឹងជួយឱ្យអ្នកគាំទ្រជាង ១សែននាក់ អាចចូលរួលទស្សនាការប្រកួត World Cup ស្ត្រីឆ្នាំ២០...
article_7966.txt
ប៉ូឡូញបានតែងតាំងលោក Fernando Santos ជាគ្រូបង្វឹកក្រុមកីឡាបាល់ទាត់ជម្រើសជាតិប៉ូឡូញជាផ្លូវការនៅថ្ងៃទី២៤ ខែមករា។ លោក Cezary Kulesza ប្រធានសហព័ន្ធកីឡាបាល់ទាត់ប៉ូឡូញ (PZPN) ការជ្រើសយកលោក Santos ជាគ្រូថ្មី ដោយផ្អែកលើសមត្ថភាពដឹកនាំក្រុមព័រទុយហ្កាល់ជាចម្បង។
លោក Santos ដែលធ្លាប់ដឹកនាំក្រុមព័រទុយហ្កាល់ជោគជ័យនៅព្រឹត្តិការណ៍ Euro 2016 និង Nations League ឆ្នាំ ២០១៨-១៩ នឹងត្រូវកាន់ការងារជាគ្រូប៉ូឡូញចាប់ពីដើមឆ្នាំ២០២៣នេះតទៅ និងជាគ្រូបង្វឹកទី២ក្នុងសតវត្សរ៍នេះបន្ទាប់ពីលោក Leo Beenhakker ដែលទើបបញ្ចប់តំណែងថ្មីៗនេះ។ «យើងចង់បានគ្រូបង្វឹកដែលមានបទពិសោធន៍ស្រាប់ដើម្បីមកដឹកនាំក្រុមជម្រើសជា...
article_7967.txt
ប្រធានគណៈកម្មាធិការអូឡាពិករុស្ស៊ី នៅថ្ងៃទី៣១ ខែមករា និយាយថាអត្តពលិកដែលប្រកួតតំណាងឱ្យរុស្ស៊ីក្នុងព្រឹត្តិការណ៍អូឡាំពិក ឬកីឡាផ្សេងៗ មិនគួរត្រូវបានរិតត្បិតលក្ខខណ្ឌខុសពីប្រទេសដទៃឡើយ។ ក្រោយការលើកឡើងដូច្នេះ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ក៏បានឆ្លើយតបវិញថា ខ្លួននឹងនៅតែបន្តរក្សាជំហរដាក់ទណ្ឌកម្មលើរុស្ស៊ី និងបេឡារុស ដដែលដោ...
ការលើកឡើងរបស់ប្រធានអូឡាំពិករុស្ស៊ីលោក Stanislav Pozdnyakov ​ចំពេលកំពុងមានជម្លោះរវាង IOC និងអ៊ុយក្រែន ពាក់ព័ន្ធនឹងការផ្តល់ភ្លើងខៀវឱ្យអត្តពលិករុស្ស៊ីអាចប្រកួតនៅព្រឹត្តិការណ៍អូឡាំពិកប៉ារីស ឆ្នាំ២០២៤។ IOC ធ្លាប់បានពិចារណាផ្តល់ឱ្យអត្តពលិករុស្ស៊ី និងបេឡារុស ចូលប្រកួតក្រោមទង់អូឡាំពិកប៉ុណ្ណោះ។ រូបភាព The New York Times «ជនជាតិ...
article_7968.txt
Lionel Messi ឈ្នះពានរង្វាន់ FIFA World Cup ឆ្នាំ២០២២ ក៏ព្រោះតែពានរង្វាន់មាសដ៏មានតម្លៃមិនអាចកាត់ថ្លៃបានមួយនេះបានជ្រើសរើសយករូបគេដើម្បីលើក។ នេះបើតាមសម្តីរបស់តារាបាល់ទាត់ឆ្នើមលំដាប់ពិភពលោកសញ្ជាតិអាហ្សង់ទីន ក្នុងកិច្ចសម្ភាស៍មួយ នៅថ្ងៃទី៣០​ ខែមករា ឆ្នាំ ២០២៣។
ខ្សែប្រយុទ្ធវ័យ ៣៥ឆ្នាំ បានជួយអាហ្សង់ទីន ឈ្នះពានរង្វាន់បាល់ទាត់ពិភពលោក World Cup កាលពីខែធ្នូ ឆ្នាំ ២០២២។ តារាបាល់ទាត់ឆ្នើមរូបនេះស៊ុតបាល់បញ្ចូលទីបាន ២គ្រាប់ និងការស៊ុតបាល់ និង១គ្រាប់នៅក្នុងការស៊ុតបាល់កាត់សេចក្តី ១១ម៉ែត្រយកឈ្នះលើបារាំងក្នុងលទ្ធផល ៤-២ ក្រោយការប្រកួតស្មើ ៣-៣ រយៈពេល ១២០នាទីនៅប្រទេសកាតា។ នាកិច្ចសម្ភាស៍មួយជាម...
article_7969.txt
Harry Kane បំបែកកំណត់ត្រា Jimmy Greaves ក្លាយជាកីឡារស៊ុតបញ្ចូលទីច្រើនបំផុតឱ្យក្រុម Tottenham Hortpur ក្រោយរូបគេរកបាន១គ្រាប់ដើម្បីជួយក្រុមឈ្នះ Manchester City ១-០ ក្នុងជំនួប Premier League នៅយប់ថ្ងៃទី៥ ខែកុម្ភៈ។
ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសរកបានគ្រាប់ទី២៦៧ សម្រាប់ក្រុម Spurs តាមរយៈការស៊ុតបញ្ចូលទី១គ្រាប់ក្នុងជ័យជម្នះរបស់ក្រុមមាន់ខ្នាយមាសលើក្រុមម្ចាស់ការពារតំណែងជើងឯក Man City។ ក្នុងវ័យ២៩ឆ្នាំ Kane បានបំបែកកំណត់ត្រារបស់អតីតកីឡាករអង់គ្លេស Jimmy Greaves​ ដែលធ្លាប់ស៊ុតបញ្ចូលទីឱ្យក្រុម Spurs បាន២២៦គ្រាប់ ក្នុងការបង្ហាញខ្លួន៣៧៩ប្រកួត។ ...
article_797.txt
ប្រធានាធិបតីរុស្ស៊ី វ៉ា្លឌីមៀ ពូទីន នៅថ្ងៃទី១៧ ខែមិថុនា បានរិះគន់ជាថ្មីទៅនឹងទណ្ឌកម្មរបស់លោកខាងលិច ដែលដាក់លើរុស្ស៊ីក្រោយការឈ្លានពានអ៊ុយក្រែន។ ទន្ទឹមនឹងការការពារប្រតិបត្តិការដែលពិភពលោកថ្កោលទោស លោក ពូទីន ចោទលោកខាងលិចថា ប្រកាន់គំនិតអាណានិគម ហើយព្យាយាមកម្ទេចសេដ្ឋកិច្ចតាមរយៈទណ្ឌកម្មឆ្កួតឡប់ ប៉ុន្តែលោកអះអាថា រុស្ស៊ីអាចដោះស្រា...
ពិវេទិកាសេដ្ឋកិច្ចនៅទីក្រុង St Petersburg ដែលអវត្តមានប្រតិភូលោកខាងលិច លោក វ៉្លាឌីមៀ ពូទីន នៅតែបង្ហាញការមិនបារម្ភចំពោះទណ្ឌកម្មរបស់លោកខាងលិចលើរុស្ស៊ីចំពោះការឈ្លានពានអ៊ុយក្រែនៅថ្ងៃទី២៤ ខែកុម្ភៈ។ ចំពោះមុខអ្នកចូលរួមជាច្រើន លោក ពូទីន និយាយម្ដងហើយម្ដងទៀតពីអនុភាពរបស់រុស្ស៊ី និងអធិបតេយ្យជាតិប្រឈមមុខនឹងទង្វើរបស់លោកខាងលិច។ «យើងជា...
article_7970.txt
តារាវាយកូនបាល់ (Tennis) ​ពិភពលោកសញ្ជាតិស៊ែប៊ី Novak Djokovic ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ និយាយថាឈ្នះពានរង្វាន់កម្មវិធី ​Australian Open ហើយតាមស្មើកំណត់ត្រាឈ្នះ Grand Slam គូប្រជែង Rafael Nadal ម្តងទៀត ជាជ័យជម្នះដ៏ធំបំផុតក្នុងជីវិតរបស់គេ។ Djokovic បានយកឈ្នះកីឡាករ Stefanos Tsitsipas ក្នុងវគ្គផ្តាច់ព្រ័ត្រ លើវិញ្ញាសាវាយទោលប...
នាជំនួបវគ្គផ្តាច់ព្រ័ត្រ Australian Open ក្នុងកីឡដ្ឋាន ​Melbourne Park នោះ Djokovic បានយកឈ្នះលើកីឡាករវ័យ​ ២៤ឆ្នាំសញ្ជាតិគ្រិកក្នុងលទ្ធផលដ៏តានតឹងចំនួន ៣សិត​ ៦-៣ ៧-៦(៤) និង ៧-៦(៥) ។ ​ជ័យជម្នះក្នុងប្រទេសអូស្ត្រាលីលើកនេះ បានក្លាយជាកំណត់ត្រាលើកទី១០ ហើយសម្រាប់កីឡាករវ័យ ៣៥ឆ្នាំ ដែលឈ្នះពាន Grand Slam នេះ ហើយតាមស្មើកំណត់ត្រារបស...
article_7971.txt
ក្រុមរហ័សនាមអ្នកមានបារាំង ​Paris Saint Germain ហាក់មិនសូវទទួលបានលទ្ធផលល្អប៉ុន្មានឡើយក្នុងឆ្នាំ ២០២៣ បន្ទាប់ពីពួកគេបានប្រកួតស្មើ ១-១ ជាមួយក្រុម Stade de Reims នាថ្ងៃទី២៩ ខែមករា ឆ្នាំ ២០២៣​។ PSG មានកីឡាករម្នាក់ទទួលកាតក្រហម ដែលជាហេតុធ្វើឱ្យមានភាពតានតឹងក្នុងការប្រកួត។
ឆ្លងកាត់ការប្រកួតក្នុងពានរង្វាន់ក្របខណ្ឌ Ligue 1 សម្រាប់ខែមករានេះចំនួន ៤លើក PSG រកបានជ័យជម្នះត្រឹមតែ ១លើកតែប៉ុណ្ណោះ និងស្មើ ១លើក ដោយគិតចាប់តាំងពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ មក។ ​ការប្រកួតទាំងបួនលើក ក្នុងខែមករានេះ PSG ចាញ់ RC Lens ក្រុមចំណាត់ថ្នាក់លេខ២ លទ្ធផល ៣-១ ចាញ់ Rennes ១-០ យកឈ្នះលើ Angers លទ្ធផល ២-០ និងចុងក្រោយស្មើ ១...
article_7972.txt
ក្រុមម្ចាស់ការពារតំណែងជើងឯក Liverpool បានធ្លាក់ចេញពីការប្រកួតនៃពានរង្វាន់​ FA Cup បន្ទាប់ពីត្រូវបានក្រុម ​Brighton & Hove Albion បំបាក់ក្នុងលទ្ធផល ២-១ ដែលជាជំនួបជុំទី៤ រាត្រីថ្ងៃទី២៩ ខែមករា ឆ្នាំ ២០២៣។ ខ្សែបម្រើប្រយុទ្ធសញ្ជាតិជប៉ុន Kaoru Mitoma បង្ហាញទម្រង់លេងដ៏អស្ចារ្យស៊ុតគ្រាប់បាល់ទី២ ចុងម៉ោង ឱ្យក្រុម ​Brighton  ។
Liverpool រងបរាជ័យយ៉ាងអាម៉ាស់សារជាថ្មីម្តងទៀត សម្រាប់ការប្រកួតក្នុងរដូវកាល ២០២២-២៣ នេះ បន្ទាប់ពីពួកគេបានធ្លាក់ចេញពីពានរង្វាន់ EFL Cup ហើយពេលនេះត្រូវបានធ្លាក់ចេញពីពានរង្វាន់ FA Cup មួយទៀត ដែលសុទ្ធសឹងតែជាពានរង្វាន់ របស់ក្រុមរហ័សនាមហង្សក្រហមមួយនេះ បានឈ្នះនារដូវកាលមុន។ នេះជាបរាជ័យលើកទីពីរហើយសម្រាប់ Liverpool ក្រោមថ្វីជើង B...
article_7973.txt
Manchester United ទទួលបានឱកាសល្អដើម្បីអាចឈ្នះពានរង្វាន់លើកដំបូងចាប់តាំងពីឆ្នាំ ២០១៧។ លោក Erik ten Hag អ្នកចាត់ការទូទៅក្រុមបិសាចក្រហមប្រាប់អ្នកសារព័ត៌មានក្នុងសន្និសីទនៅថ្ងៃទី២៤ ខែមករា មុនក្រុមត្រូវប៉ះ Nottingham Forest វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទី១ ពានរង្វាន់ EFL Cup។
យូរឆ្នាំមកហើយក្រុមបិសាចក្រហមរងការរិះគន់យ៉ាងខ្លាំងពីអ្នកគាំទ្រ ចំពោះក្លិបដែលមិនឈ្នះពានរង្វាន់អ្វីមួយសោះ នៅរយៈពេល៥ឆ្នាំចុងក្រោយ។ លើកចុងក្រោយបំផុត Man Utd ឈ្នះពានរង្វាន់ Europa League និង ​EFL Cup។ ស្ថិតក្រោមការដឹកនាំរបស់លោក Ten Hag រដូវកាលថ្មីនេះ Man Utd ក្លាយជាក្រុមកំពុងតែប្រជែងនៅតំបន់ក្រុមកំពូលតារាងទាំង ៤ ហើយពានរង្វាន់...
article_7974.txt
Manchester United ទម្លាក់ Nottingham Forest ឡើងទៅជួប Newcastle United វគ្គផ្តាច់ព្រ័ត្រ EFL Cup ឆ្នាំ២០២៣។ Man Utd បន្តឈ្នះ Nottingham Forest ២-០ នៅជើងទី២ វគ្គ១/២ ផ្តាច់ព្រ័ត្រ និងសរុបទាំងជើងទី១ បិសាចក្រហមឈ្នះ ៥-០។
Anthony Martial និង Fred រកបានម្នាក់មួយគ្រាប់ ដើម្បីជួយ Man Utd ឈ្នះ Nottingham Forest នៅជំនួបជើងទី២ដែលធ្វើឡើងនៅ Old Trafford នៅរាត្រីថ្ងៃទី១ ខែកុម្ភៈ។ សរុបលទ្ធផលទាំងពីរជើង ៥-០ គ្រប់គ្រាន់ដើម្បីនាំក្រុមលោក Erik ten Hag ឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ EFL Cup ដោយត្រូវជួប Newcastle។ នេះជាជំនួបក្នុងក្របខណ្ឌ League Cup លើកទី២ រ...
article_7975.txt
យ៉ាងហោចណាសបុរសបីនាក់ត្រូវបានចាប់ខ្លួន ក្រោយត្រូវបានគេរាយការណ៍ថាបានស្រែកជេរប្រមាថគ្នាអំឡុងការប្រកួត Premier League រវាងក្រុម Liverpool ស្មើ ០-០ នឹង Chelsea ក្នុងកីឡដ្ឋាន Anfield កាលពីថ្ងៃទី២១ ខែមករា។ នេះបើតាមការអះអាងរបស់មន្ត្រីប៉ូលិសទីក្រុង Merseyside ថ្ងៃទី២៤ ខែមករា។
បើតាមសម្តីរបស់ប៉ូលិសប្រាប់ទៅកាន់ទីភ្នាក់ងារសារព័ត៌មាន Reuters បុរសដែលមានវ័យ ២៣ឆ្នាំ ៣៧ឆ្នាំ និង ៤៩ឆ្នាំ ត្រូវបានឃាត់ខ្លួនក្រោយការសង្ស័យអំពីការនិយាយដោយចេតនាជេរប្រមាថ និងបំពានសិទ្ធិអ្នកដទៃអំឡុងការប្រកួតរវាងម្ចាស់ផ្ទះ Liverpool និង Chelsea។ ស្ថិតក្នុងហេតុការណ៍ចំនួន ៣ផ្សេងគ្នា បុរសចំនួន ២នាក់ត្រូវបានចាប់ខ្លួននៅខាងក្រៅកីឡដ្...
article_7976.txt
សហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប (UEFA) នឹងបន្ថែមការប្រកួតប្រជែងជាមួយទម្រង់នៃការប្រកួតថ្មីវគ្គជម្រុះពានរង្វាន់ Nations League ចាប់ពីឆ្នាំ ២០២៤ ទៅ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ ​UEFA ថ្ងៃទី២៥ ខែមករា នាកិច្ចប្រជុំគណៈកម្មាធិកាប្រតិបត្តិក្នុងទីក្រុង Nyon ប្រទេសស្វ៊ីស។
ការប្រកួតវគ្គជម្រុះនឹងត្រូវលេងក្នុងខែមីនា មុនឈានដល់ប្រកួតតាមពូលនីមួយៗរហូតដល់ចប់ក្នុងខែវិច្ឆិកា និងដល់វគ្គផ្តាច់ព្រ័ត្រក្នុងខែមិថុនា។ ក្រុមដែលមានចំណាត់ថ្នាក់ល្អឈរកំពូលតារាងតាមពូលនីមួយៗនៃលីគ A (Group Winner) និងក្រុមចំណាត់ថ្នាក់លេខ២ (Runners-up) និងត្រូវបន្តលេងនៅវគ្គ១/៤ ផ្តាច់ព្រ័ត្រដែលជាការប្រកួតក្នុងទឹកដី និងក្រៅទឹកដី ...
article_7977.txt
អ៊ុយក្រែនព្រមានដកខ្លួន​​​​​​ចេញពីការប្រកួតព្រឹត្តិការណ៍កីឡាអូឡាំពិកប៉ារីសឆ្នាំ២០២៤ ប្រសិនបើគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) សម្រេចបើកផ្លូវឱ្យអត្តពលិករុស្ស៊ីនិងបេឡារុសចូលរួមប្រកួតឡើងវិញបាន។
អត្តពលិក ក៏ដូចជាសហព័ន្ធអូឡាំពិកប្រទេសរុស្ស៊ី និងបេឡារុសធ្លាប់ត្រូវបានហាមឃាត់ពីសំណាក់ ​IOC ទាក់ទងទៅនឹងនឹងការចូលរួមព្រឹត្តិការណ៍កីឡាអន្តរជាតិនានាបន្ទាប់ពីពេលដែលប្រទេសរុស្ស៊ីបានបើកការឈ្លានពានចូលក្នុងអ៊ុយក្រែនកាលពីខែកុម្ភៈឆ្នាំ ២០២២​ កន្លងមក។ មកដល់បច្ចុប្បន្នសង្គ្រាមអ៊ុយក្រែនបានអូសបន្លាយមានរយៈពេល១១ខែរួចមកហើយគិតមកដល់ពេលនេះ។...
article_7978.txt
Gareth Bale សារភាពថា រូបគេមានភាពភ័យខ្លាចនៅពេលបង្ហាញខ្លួនក្នុងការប្រកួតវាយកូនហ្គោលលើកដំបូងក្នុងកម្មវិធី AT&T Pebble Beach Pro-Am នៅថ្ងៃទី៣ ខែមករា ឆ្នាំ ២០២៣។
អតីតកីឡាករបាល់ទាត់ សញ្ជាតិវែលស៍រូបនេះ បានប្រកាសចូលនិវត្តន៍ពីអាជីពជាកីឡាករបាល់ទាត់កាលពីខែមករាកន្លងទៅ ហើយបានប្រកាសចាប់យកការប្រកួតវាយកូនហ្គោលដែលជាកីឡាទីពីរ ដែលគេចូលចិត្តលេងបំផុតបន្ទាប់ពីបាល់ទាត់។​ ត្រឹមវ័យ៣៣ឆ្នាំ Bale បញ្ចប់អាជីពបាល់ទាត់ដោយនិយាយថារូបគេបានបំពេញភារកិច្ចនៅបាល់ទាត់ចប់រួចរាល់ និងឈ្នះពានរង្វាន់ជាច្រើន តាមក្តីស្...
article_7979.txt
សហព័ន្ធកីឡាបាល់ទះហ្វីលីពីន(PNVF) ប្រកាសបញ្ជីឈ្មោះកីឡាករ ១៩នាក់ ក្នុងនោះមានសមាសភាពថ្មី១៣រូប និងកីឡាការិនី ១៥នាក់សម្រាប់ត្រៀមចូលរួមការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។ តើក្រុមបាល់ទះក្នុងសាលបុរសហ្វីលីពីន អាចសងសឹកក្រុមម្ចាស់ផ្ទះកម្ពុជា បានដែរឬទេ នៅខែឧសភា ខាងមុខនេះ បន្ទាប់ពីធ្លាប់បរាជ័យនៅក្នុងព្រឹត្តិការណ៍ស៊ីហ្...
ក្រុមបាល់ទះ ហ្វីលីពីន គឺជាក្រុមដែលធ្វើមិនបានល្អសោះក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម។ ឈរពូល B ហ្វីលីពីន ចាញ់កម្ពុជា ៣-១ សិត(២៥-២១, ២៤-២៦, ៣០-២៨, ២៩-២៧) និងបន្តចាញ់ក្រុមជម្រើសជាតិថៃ ៣-0 សិត(២៥-១៥, ២៥-១៣, ២៥-១៤)។ ពិធីអាហារថ្ងៃត្រង់ និងការប្រកាសបេក្ខភាពកីឡាការិនីក្រុមបាល់ទះក្នុងសាលនារីជម្រើសជាតិហ្វីលីពីន...
article_798.txt
ប្រេសិតពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) សម្រាប់មីយ៉ាន់ម៉ា លោកស្រី Noeleen Heyzer ចាប់ផ្តើមធ្វើទស្សនកិច្ចទៅមីយ៉ាន់ម៉ា នៅមួយថ្ងៃបន្ទាប់ពីតុលាការយោធា កាត់ទោសលោកស្រី អ៊ុងសាន ស៊ូជី មេដឹកនាំរដ្ឋាភិបាលស៊ីវិល ឱ្យជាប់ពន្ធនាគាររយៈពេល ៦ឆ្នាំបន្ថែម។ នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកស្រី Noeleen Heyzer ចាប់តាំងពីទទួល...
មេដឹកនាំរដ្ឋាភិបាលស៊ីវិល លោកស្រី អ៊ុងសាន ស៊ូជី នៅថ្ងៃទី១៦ ខែសីហា បានកាត់ទោសឱ្យជាប់ពន្ធនាគារ ៦ឆ្នាំបន្ថែមទៀត ពីបទប្រព្រឹត្តអំពើពុករលួយ។ សេចក្តីសម្រេចនេះ បានឱ្យលោកស្រីស៊ូជី ត្រូវជាប់ពន្ធនាគាររយៈពេល ១៧ឆ្នាំ បើបូកជាមួយសេចក្តីសម្រេចមុនៗ។ មួយថ្ងៃបន្ទាប់ពីការកាត់ទោសខាងលើ ប្រេសិតពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិសម្រាប់ម...
article_7980.txt
សមាគមន៍បាល់ទាត់ឥណ្ឌូណេស៊ី (PSSI) បានតែងតាំងលោក Indra Sjafri ជាគ្រូបង្វឹកសម្រាប់ក្រុមជម្រើសជាតិបាល់ទាត់ ដើម្បីដឹកនាំមកប្រកួតស៊ីហ្គេម លើកទី៣២ នៅប្រទេសកម្ពុជា។ ការតែងតាំងនេះ ធ្វើឡើងដោយសារតែលោក Shin Tae Yong អតីតគ្រូជម្រើសជាតិឈុតធំ ត្រូវប្ដូមកបង្វឹក និងត្រៀមដឹកនាំ ជម្រើសជាតិអាយុក្រោម២០ឆ្នាំ ប្រកួត ក្នុងព្រឹត្តិការណ៍ U-20 W...
យោងទៅលើការផ្សាយរបស់សហព័ន្ធបាល់ទាត់អាស៊ាន (AFF) នាព្រឹកថ្ងៃទី៤ ខែកុម្ភៈ លោក Indra Sjafri នឹងដឹកនាំក្រុមបាល់ទាត់ឥណ្ឌូណេស៊ីប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នៅកម្ពុជា ដែលមានពេលជិត៣ខែ ក្នុងការត្រៀមខ្លួន។ លោក Yunus Nusi អគ្គលេខាធិការ PSSI ចាត់ទុកថាការរៀបចំសមាសភាពគ្រូបង្វឹក គឺជារឿងសំខាន់បំផុត សម្រាប់បេសកកម្ម១នេះ របស់ ...
article_7981.txt
អ្នកគាំទ្រក្រុម Mallorca ត្រូវបានគេថតបាន ជាមួយការស្រែកដោយប្រើពាក្យសម្តីរើសអើងជាតិសាសន៍ទៅកាន់ Vinicius Jr អំឡុងពេលការប្រកួត Real Madrid ចាញ់Mallorca ក្នុងលទ្ធផល ១-០ នៅកីឡដ្ឋាន Son Moix ថ្ងៃទី៥ ខែកុម្ភៈឆ្នាំ ២០២៣។
អ្នកគាំទ្រទាំងអស់នោះបានស្រែកសំដៅទៅកាន់កីឡាករវ័យ ២២ឆ្នាំ សញ្ជាតិប្រេស៊ីលដោយប្រើពាក្យថា«ស្វា»។ នេះបើតាមការបង្ហោះវីដេអូមួយ ដែលថតបានដោយក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយរបស់ជប៉ុនដ៏ធំ DAZN នៅលើបណ្តាញសង្គមអ៊ិនធឺណិត។ ទាក់ទងបញ្ហានេះ ក្រុម Mallorca មិនទាន់បានឆ្លើយតបអ្វីឡើយ។ នៅក្នុងការប្រកួតនោះ Vinicius jr រងការប៉ះទង្គិចពីសំណាក់កីឡាករ...
article_7982.txt
ក្លិប Chelsea នៃក្របខណ្ឌលីគកំពូលអង់គ្លេស Premier League ទទួលបានជោគជ័យចុះកិច្ចសន្យានាំយកកីឡាករវ័យក្មេង និងម្ចាស់បានរង្វាន់ ​World Cup សញ្ជាតិអាហសង់ទីន Enzo Fernandez ពីក្លិប Benfica តម្លៃបំបែកកំណត់ត្រានៅអង់គ្លេស ១០៦​,៨លានផោន(១៣១,៤លានដុល្លារ) នៅថ្ងៃទី៣១ ខែមករា ឆ្នាំ ២០២៣។
ខណៈពេលដែលពេលវេលានៃទីផ្សារដោះដូរកំពុងរំកិលទៅដល់ថ្ងៃបិទបញ្ចប់នោះ ការជជែងលើកិច្ចព្រមព្រៀងនានាជាមួយកីឡាករ និងក្លិបមានភាពតានតឹងមួយចំនួន។ តែទោះជាយ៉ាងណាក្លិប Benfica ក៏បានចេញសេចក្តីថ្លែងការណ៍បញ្ជាក់ថារវាងកីឡាករ និងក្លិបបានយល់ព្រមលើកិច្ចព្រមព្រៀងផ្ទាល់ខ្លួនរួចរាល់នារាត្រីថ្ងៃទី៣១ ខែកុម្ភៈ ឆ្នាំ ២០២៣។ កិច្ចព្រមព្រៀងទិញដូរកីឡាករ...
article_7983.txt
ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់កិច្ចប្រជុំនាយបេសកកម្មគណៈកម្មការកីឡាអាស៊ីអាគ្នេយ៍ ២០២៣ នាសណ្ឋាគារហ្គាឌិនស៊ីតធី ថ្ងៃទី២៥ ខែមករា លោកស្រី Umikal Haji Abdulkarim នាយបេសកកម្ម NOC ពិសេសរបស់ប្រទេសព្រុយណេ បញ្ជាក់ថា កម្ពុជាគឺពិតជារួចរាល់សម្រាប់នាមជាម្ចាស់ផ្ទះត្រៀមការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។
«ក្រោយបញ្ចប់កិច្ចប្រជុំ និងបានស្តាប់ពីបទបង្ហាញរបស់ភាគីកម្ពុជាពីវឌ្ឍនភាព និងការងារផ្សេងៗរបស់គណៈកម្មាធិការជាតិ CAMSOC ខ្ញុំឃើញថាគឺរួចរាល់ល្អ ពិតជាល្អណាស់»។ នាយបេសកកម្ម NOC ព្រុយណេ​ លើកឡើងដូច្នេះ ហើយលោកស្រីថា ពិតជារៀបចំបានល្អបើប្រៀបធៀបទៅនឹងការរៀបចំរបស់ប្រទេសព្រុយណេ កាលពីឆ្នាំ១៩៩៩ គឺកម្ពុជាមានលក្ខណៈស្តង់ដារអន្តរជាតិ។ មន្រ្...
article_7984.txt
រដ្ឋមន្ត្រីកីឡាប៉ូឡូញលោក Kamil Bortniczuk នៅថ្ងៃទី២ ខែមករា រំពឹងប្រទេសយ៉ាងហោចណាស់ ៤០ នឹងចេញមកប្រឆាំងជុំវិញការអនុញ្ញាតិអត្តពលិករុស្ស៊ី និងបេឡារុស អាចវិលចូលការប្រកួតនៅក្នុងព្រឹត្តិការណ៍អូឡាំពិកប៉ារីសឆ្នាំ ២០២៤។
នៅក្នុងកិច្ចសម្ភាស៍ជាមួយទូរទស្សន៍រដ្ឋមួយរបស់ប៉ូឡូញ លោក Bortniczuk បានបង្ហើបថា យ៉ាងហោចណាស់នៅសប្តាហ៍ក្រោយនឹងមានតំណាងប្រទេសចំនួន ៤០ បង្ហាញជំហរដ៏រឹងមាំប្រឆាំងនឹងបញ្ហាអត្តពលិករុស្ស៊ី បេឡារុស។ «ខ្ញុំគិតថាសប្តាហ៍ក្រោយនេះ ជំហរដ៏ម៉ឺងម៉ាត់ចំពោះតំណាងមកពីប្រទេសទាំង ៤០ នេះនឹងងើបឡើងតវ៉ាប្រឆាំង។ ជំហរនេះនឹងប្រឆាំងយ៉ាងច្បាស់លាស់ចំពោះកា...
article_7985.txt
ក្រោយរង់ចាំ៤៧ឆ្នាំ Newcastle United អាចបង្ហាញមុខនៅវគ្គផ្តាច់ព្រ័ត្រ EFL Cup ឬ League Cup សារជាថ្មី ក្រោយបន្តឈ្នះ Southampton នៅជំនួបវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទី២ ក្នុងលទ្ធផល ២-១។
ខ្សែបម្រើ Sean Longstaff រកបាន២គ្រាប់ម្នាក់ឯង ដើម្បីជួយ Newcastle បន្តឈ្នះ Southampton ២-១ នាជំនួបវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទី២ នៅរាត្រីថ្ងៃទី៣១ ខែមករា។ សរុបទាំងពីរជើងក្រុមរហស្សនាមសារិកាព្រៃឈ្នះ Southampton ៣-១។ ក្រោមការដឹកនាំរបស់អ្នកចាត់ការ Eddie Howe ក្រុម Newcastle អាចបង្ហាញខ្លួនសារជាតិថ្មីក្នុងពានរង្វាន់ League...
article_7986.txt
លោក Vijitr Sitinawin ប្រធានស្តីទីសហព័ន្ធកីឡាទ្រីយ៉ាត្លុងអាស៊ីអាគ្នេយ៍ និងជាប្រធានសហព័ន្ធកីឡាទ្រីយ៉ាត្លុងថៃ ដាក់គោលដៅប្រជែងមេដាយមាស១ ពីការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា។ លោក Sitinawin ប្រាប់សារព័ត៌មានថ្មីៗ តាមសារអេឡិចត្រូនិកដូច្នេះនៅថ្ងៃទី២៥ ខែមករា ខណៈព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ ដែលសល់ម...
សហព័ន្ធកីឡាទ្រីយ៉ាងត្លុងថៃដាក់គោលដៅក្នុងផែនការយុទ្ធសាស្រ្ត ដើម្បីសម្រេចក្តីប្រាថ្នាក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣។ លោក Vijitr Sitinawin ប្រធានស្តីទីសហព័ន្ធកីឡាទ្រីយ៉ាត្លុងអាស៊ីអាគ្នេយ៍ និងជាប្រធានសហព័ន្ធកីឡាទ្រីយ៉ាត្លុងថៃ ប្រាប់សារព័ត៌មានថ្មីៗ តាមសារអេឡិចត្រូនិកថា សម្រាប់អត្តពលិកកីឡាទ្រីយ៉ាត្លុងថៃ គឺបា...
article_7987.txt
លោក Ronald Koeman គ្រូបង្វឹកថ្មីក្រុមកីឡាបាល់ទាត់ជម្រើសជាតិហូឡង់ នៅថ្ងៃទី២៣ ខែមករា បាននិយាយថានឹងនាំក្រុមរហស្សនាមទឹកក្រូច ដោយប្រើទម្រង់ចាស់បុរាណដែលក្រុមធ្លាប់ប្រើពីមុនវិញ។ នេះមានន័យថាលោក Koeman នឹងរកែទម្រង់របស់លោក ​Lous Van Gaal ដែលទើបបានចុះចេញពីតំណែង។
លោក Koeman ត្រូវបានក្រុមជម្រើសជាតិហូឡង់ចាត់ទុកជាបេក្ខភាពក្នុងការដឹកនាំបន្តពីលោក Van Gaal រួចមកហើយកាលពីឆ្នាំកន្លងទៅ ប៉ុន្តែលោកទើបតែត្រូវបានប្រកាសចូលកាន់តំណែងជាផ្លូវការនាថ្ងៃទី២៣ ខែមករា នេះ។ ក្រោយការប្រកាសកាន់តំណែងផ្លូវការ គ្រូបង្វឹកដែលហៀបនឹងឈានចូលវ័យ ៦០ឆ្នាំ បាននិយាយថាលោក នឹងប្រើយុទ្ធសាស្ត្រក្រុមដូចកាលពីមុនដោយលេងមានខ្សែ...
article_7988.txt
សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) នៅថ្ងៃទី២៧ ខែមករា ហាមកីឡាករអ៊ុយរូហ្គាយ ៤ នាក់ ដែលរួមទាំងកីឡាករ Edinson Cavani និង Diego Godin ក្នុងការប្រកួតមួយចំនួន ដោយសារឥរិយាបថមិនសមរម្យរបស់ពួកគេអំឡុងប្រកួត FIFA World Cup ឆ្នាំ២០២២ ទល់ក្រុមហ្គាណា។
មិនត្រឹមហាមប្រាមកីឡាករ Cavani, Godin, Jose Maria Gimenez និងអ្នកចាំទី Fernando Muslera ស្ថាប័ន FIFA ក៏បានពិន័យសហព័ន្ធកីឡាបាល់ទាត់អ៊ុយរូហ្គាយចំនួន៥៤២៤៨ដុល្លារ និងបិទទ្វាកីឡដ្ឋានសម្រាប់ជំនួបក្នុងដីរបស់អ៊ុយរូហ្គាយមួយប្រកួតផងដែរ។ ការដាក់ពិន័យនេះ កើតឡើងដោយសារអ្នកទាំង៤ ប្រើអាកប្បកិរិយារើសអើងអ្នកគាំទ្រ និង ការប្រព្រឹត្តមិនត្រ...
article_7989.txt
Kazuyoshi Miura កីឡាករបាល់ទាត់សញ្ជាតិជប៉ុន វ័យ៥៥ឆ្នាំ បានទៅចូលរួមជាមួយក្រុម U.D Oliveirense នៃលីគទីពីរព័រទុយហ្កាល់ Liga Portugal 2 ក្រោមលក្ខខណ្ឌខ្ចីជើងពី Yokohama FC។ ព័រទុយហ្កាល់ជាប្រទេសទី៦ ដែល Miura ប្រកបអាជីពបាល់ទាត់រយៈពេល៣៧ឆ្នាំ។
Muira ដែលត្រូវបានគេផ្តល់រហ័សនាមថា «King Kazu» នៅឯស្រុកកំណើតនោះ បានចាប់ផ្តើមបង្ហាញខ្លួនសម្រាប់អាជីពបាល់ទាត់លើកដំបូងក្នុងឆ្នាំ ១៩៨៦ ដោយកាលនោះបានចូលរួមលេងឱ្យក្រុម Santos។ King Kazu ប្រើប្រាស់ពេលវេលាលេងបាល់អស់រយៈពេល ៣៧រដូវកាល ក្នុងនាមជាកីឡាករអាជីព។ ផ្លាស់ទៅកាន់ប្រទេសព័រទុយហ្កាល់ ក្លាយជាប្រទេសទី៦ សម្រាប់ Muira បន្ទាប់ពីរូបគ...
article_799.txt
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រាប់ លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង ថា ប្រទេសទាំងពីរនឹងពង្រីកទំនាក់ទំនងទ្វេភាគីដ៏ទូលំទូលាយ និងប្រកបដោយការស្ថាបនា តាមរយៈកិច្ចខិតខំរួមគ្នា។ ចំណែកលោកគីម បានលើកឡើងថា​ ប្រទេសទាំងពីររឹតតែមានសាមគ្គីភាពគ្នា ខណៈដែលរងការគំរាមកំហែងពីកម្លាំងយោធារបស់សត្រូវ។
នៅក្នុងលិខិតផ្ញើជូនមេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន សម្រាប់ថ្ងៃរំលឹកដល់ការរំដោះប្រទេសកូរ៉េពីជប៉ុន ប្រធានាធីបតីរុស្ស៊ី លោក វ៉ា្លឌីមៀ ពូទីន បានលើកឡើងថា ទំនាក់ទំនងកាន់តែជិតស្និទ្ធនឹងក្លាយជាផល ប្រយោជន៍សម្រាប់ប្រទេសទាំងពីរ ហើយជួយពង្រឹងសន្តិសុខ និងស្ថិរភាពនៃឧបទ្វីបកូរ៉េ ហើយតំបន់អាស៊ីភាគឦសានផងដែរ។ នេះបើតាមការចុះផ្សាយរបស់ទីភ...
article_7990.txt
Kylian Mbappe ស៊ុតបញ្ចូលទី៥គ្រាប់ម្នាក់ឯង ជួយ Paris St-Germain ឈ្នះ Pays de Cassel ក្រុមនៃលីគកម្រិតទី៦បារាំង ដើម្បីឈានដល់វគ្គ ១៦ ក្រុមចុងក្រោយពានរង្វាន់ French Cup ។
Pays de Cassel ដែលបានឈ្នះ៣ប្រកួតរួចហើយ បានឈានដល់វគ្គ ៣២ ក្រុមចុងក្រោយដោយត្រូវតទល់ជាមួយ PSG នៅថ្ងៃទី២៣ ខែមករា។ ត្រឹមវគ្គទី១ ក្រុមយក្សបារាំងនាំមុខ៤ទល់នឹងសូន្យទៅហើយ ដោយ Mbappe ធ្វើបាន hat-trick និងមិត្តរួមក្រុម Neymar រកបាន១គ្រាប់។ ចូលដល់វគ្គទី២ ខ្សែប្រយុទ្ធសញ្ជាតិបារាំងបន្ថែម២គ្រាប់ទៀត និងខ្សែបម្រើ Carlos Soler រកបានមួយគ...
article_7991.txt
លោក ​Erik ten Hag អ្នកចាត់ការ​ ​Manchester United បង្ហាញការខកចិត្តក្រោយ Michael Olise ស៊ុគ្រាប់ចុងម៉ោងតាមស្មើឱ្យ Crystal Palace ១-១ ក្នុងការប្រកួត Premier League សប្តាហ៍ទី១៩ នៅយប់ថ្ងៃទី១៨ ខែមករា។ Ten Hag ចោទកូនក្រុម មិនប្រឹងរកគ្រាប់បន្ថែម ស្របពេលពួកគេគ្រប់គ្រងការប្រកួតបានល្អហើយនោះ។
អ្នកចាត់ការសញ្ជាតិហូឡង់លោក Ten Hag បានហៀបនឹងក្លាយជាអ្នកចាត់ការក្រុមបិសាចក្រហមដំបូង បន្ទាប់ Sir Alex Ferguson ដែលដឹកនាំឈ្នះការប្រកួត ១០លើកជាប់គ្នាទៅហើយ ស្របពេល Man United កំពុងនាំមុខម្ចាស់ផ្ទះ Crystal Palace ១-០ ក្នុងកីឡដ្ឋាន Selhurst Park រហូតដល់នាទី៩១។ ឱកាសនេះ បាត់បង់ទៅវិញ ក្រោយកីឡាករ Olise ទាត់បាល់ពិន័យ free-kick យ៉ា...