file_name
stringlengths
13
17
summary
stringlengths
1
1.09k
full_article
stringlengths
5
22k
article_7992.txt
លោកស្រី Fatimata សញ្ជាតិម៉ាលី ប្រធានគម្រោង តំណាង FIFA បាននិយាយថា ការបណ្ដុះគំនិតលេងកីឡាបាល់ទាត់នៅក្នុងសាលា ទាំងកម្រិតបឋម និងយុវជន គឺជាគុណតម្លៃវិជ្ជមាន ដែលស្របតាមគ្នា ជាមួយវិស័យអប់រំ សម្រាប់កុមារ និងយុវជន។ ម្យ៉ាងវិញទៀត នេះ ក៏ជាផ្នែកមួយរក្សាបាននូវអត្ដចរិតដ៏ល្អ សម្រាប់កុមារ តាមរយៈការអប់រំឲ្យទទួលបាននូវភាពសប្បាយរីករាយ និងបង្...
លោកស្រី FATIMATA Sidibe ថ្លែងក្នុងពិធីសម្ភោធទីលាន និងសាលាតម្រង់ទិស ២៥រាជធានីខេត្ត «កីឡាបាល់ទាត់ក្នុងសាលា គឺនាំមកនូវភាពរីករាយ និងសុខដុមរមនាសម្រាប់កុមារ។ ការលេងកីឡាបាល់ទាត់មិនត្រឹមតែជាការប្រកួតទេ ប៉ុន្ដែការរៀនតាមរយៈការប្រកួតផង និងជាការទំនាក់ទំនង ការគោរពគ្នា និងការអនុគ្រោះគ្នាទៅវិញទៅមកផង។ វិស័យកីឡា គឺជាមធ្យោបាយអប់រំមួយដ៏ល...
article_7993.txt
​Shaktar Donetsk ក្រុមខ្លាំងនៃលីគកំពូលអ៊ុយក្រែន ត្រៀមថវិកាប្រមាណ ២៥លានដុល្លារសម្រាប់ជួយដល់ប្រទេសអ៊ុយក្រែន ក្រោយពួកគេបានលក់ខ្សែប្រយុទ្ធ Mykhailo Mudryk ទៅឱ្យ Chelsea ក្នុងតម្លៃ ១០៨ដុល្លារអាម៉េរិក។
២៥លានដុល្លារដែលក្លិប ​Shakhtar Donetsk បរិច្ចាគសម្រាប់ជួយទៅដល់ក្រុមទាហានអ៊ុយក្រែនដែលកំពុងតស៊ូក្នុងសង្គ្រាប់អ៊ុយក្រែន-រុស្ស៊ី និងជួយដល់ក្រុមគ្រួសារទាហានទាំងនោះ។ នេះបើតាមប្រធានក្លិប ​Shakhtar Donetsk លោក Rinat Akhmetov និយាយថ្ងៃទី១៦ ខែមករា​។ ការប្រកាសបែបនេះកើតឡើងក្រោយមួយថ្ងៃបន្ទាប់ពីក្រុមខ្លាំងអ៊ុយក្រែនមួយនេះ ទទួលបានប្រា...
article_7994.txt
ថៃ ក្លាយជាជើងឯក AFF Cup ឆ្នាំ ២០២២ និងជាលើកទី២ជាប់គ្នា ក្រោយយកឈ្នះវៀតណាម ១-០ នៅវគ្គផ្តាច់ព្រ័ត្រ ជើងទី២ នៅកីឡដ្ឋាន Thammasat។ សរុបទាំងពីរជើងថៃឈ្នះវៀតណាម ៣-២។
ប្រធានក្រុមថៃ Theerathon Bunmathan នៅតែបង្ហាញភាពលេចធ្លោ ដោយរកបានគ្រាប់បាល់ជ័យជម្នះបន្ថែមទៀតសម្រាប់ក្រុមម្ចាស់ផ្ទះនៅនាទី២៤។ លទ្ធផល ១-០ នេះរក្សារហូតដល់បញ្ចប់ការប្រកួតតែម្តង។ ដោយជើងទី១ នៅទឹកដីវៀតណាម ក្រុមទាំងពីរបញ្ចប់ក្នុងលទ្ធផល ២-២ ដូច្នេះសរុបទាំងពីរជើងទីថៃឈ្នះ ៣-២។ តាមរយៈលទ្ធផលនេះ ក្រុមរហស្សនាមដំរីចម្បាំង ក្លាយជាម្ចាស់ព...
article_7995.txt
Juventus នៅថ្ងៃទី២២ ខែមករា បានប្រកាសតែងតាំងលោក Francesco Calvo ជាប្រធានផ្នែកក្លិបបាល់ទាត់ថ្មីជំនួសលោក Andrea Agnelli។ ការតែងតាំងនេះធ្វើឡើងក្រោយក្លិបយក្សអ៊ីតាលីមួយនេះរងទណ្ឌកម្មកាត់ ១៥ពិន្ទុចេញក្នុងរដូវកាលនេះដោយសារតែបញ្ហាបំពានច្បាប់ហិរញ្ញវត្ថុជុំវិញការដោះដូរកីឡាករ។
ក្រុមរហ្សនាមសេះបង្កង់នៃលីគកំពូលអ៊ីតាលី Serei A ត្រូវរងទណ្ឌកម្មកាលពីដើមខែមករានេះ បន្ទាប់ពីមានការស៊ើបអង្កេតលើការបំពានច្បាប់ផ្នែកហិរញ្ញវត្ថុដែលបានធ្វើឡើងអំឡុងក្លិបមួយនេះស្ថិតក្រោមការដឹកនាំរបស់ប្រធានក្លិប Andrea Agnelli និងអតីតនាយកក្លិបម្នាក់ទៀត។ កាលពីថ្ងៃទី២០ ខែមករា ក្រុមជើងខ្លាំងដែលធ្លាប់ឈ្នះពានរង្វាន់លីគកំពូលអ៊ីតាលី ១០ល...
article_7996.txt
Cristiano Ronaldo និង ​Lionel Messi បានផ្តល់ជូនទស្សនិយភាពដ៏អស្ចារ្យដល់អ្នកគាំទ្រនាការប្រការប្រកួត Riyadh Season Cup 2023 រវាងក្រុមអារ៉ាប៊ីសាអូឌីត All Star ទល់ក្រុម  Paris Saint Germain។ កីឡាករឆ្នើមទាំងពីររកបានគ្រាប់បាល់រៀងៗខ្លួនក្នុងការប្រកួតដែលស៊ុតបញ្ចូលទីគ្នាដល់ទៅ ៩គ្រាប់ក្នុងទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត រាត្រ...
ក្រុមរហ័សនាមអ្នកមានបារាំង Paris Saint Germain បានយកឈ្នះលើក្រុមតារាបាល់ទាត់មកពីក្រុម Al Hilal និង Al Nassr All Star ដោយលទ្ធផល ៥-៤ ។ ក្នុងការប្រកួតនោះខ្សែប្រយុទ្ធវ័យ ៣៥ឆ្នាំ រកបានគ្រាប់បាល់ដំបូងនៃការប្រកួតនិងជាគ្រាប់សម្រាប់ PSG តាំងពីនាទី៣ មកម្ល៉េះ ខណៈមិត្តរួមក្រុមរបស់គេ ៤រូបផ្សេងទៀតបានស៊ុតបញ្ចូលទី។ ចំណែកក្រុមនៃប្រទេសអារ...
article_7997.txt
សហព័ន្ធកីឡាបាល់ទាត់អូស្ត្រាលី (FA) នៅថ្ងៃទី១០ ខែមករា បានពិន័យជាកំណត់ត្រាមិនធ្លាប់មានលើក្លិប  ទៅលើក្រុម Melbourne Victor នៃក្របខណ្ឌលីគកីឡាបាល់ទាត់កំពូលអូស្ត្រាលី ជាប្រាក់ប្រមាណ ៤៥០,០០០ដុល្លារអូស្ត្រាលី (៣១០,៤១០ដុល្លារអាម៉េរិក)និងដក១០ពិន្ទុ ៤រដូវកាល ក្រោយអ្នកគាំទ្រខ្លួនអុកលុកក្នុងទីលាន។ ហេតុការណ៍នេះ បណ្តាលឱ្យមានកីឡាករម្ន...
នាហេតុការណ៍ដ៏គួរឱ្យភ័យខ្លាចនោះ កីឡាករក្រុម Melbourne City អ្នកចាំទី Tom Glover បានចាកចេញពីទីលានដោយនៅលើផ្ទៃមុខពោរពេញដោយឈាម បន្ទាប់ពីត្រូវបានអ្នកគាំទ្រខាងក្រុម Melbourne Victory យកធុងដែកគប់ចំនៅពេលដែលពួកគេបានរត់ចូលអុកលុកក្នុងទីលាននាកីឡដ្ឋាន Rectangular។ ជាលទ្ធផលការប្រកួតរវាងក្រុមក្នុងទីក្រុងតែមួយដូចគ្នាត្រូវបានអាជ្ញាកណ្តា...
article_7998.txt
កសិករអាហ្សង់ទីនម្នាក់បានដាំពោតក្នុងចម្ការក្នុងទំហំដីប្រមាណ ១២៤ហិកតា ចេញជាផ្ទៃមុខរបស់ Lionel Messi។ ទោះក្នុងផ្ទៃដីធំ តែគេអាចមើលឃើញរូប Messi ច្បាស់ពីលើអាកាស។ កសិករដាំពោតជាពិសេសនេះ ដើម្បីអបអរ Messi ដែលរួមចំណែកសំខាន់ក្នុងការជួយអាហ្សង់ទីនឈ្នះ FIFA World Cup 2022 នៅកាតា។
ចម្ការពោតដែលបានដាំដុះចេញជាមុខរបស់ Messi ស្ថិតនៅក្នុងខេត្ត ​Los Cordoba នៃប្រទេសអាហ្សង់ទីន ធ្វើឡើងដោយប្រើក្បួនដោះស្រាយគណិតវិទ្យាដើម្បីកំណត់ទីតាំងដើម្បីដាំដើមពោតនេះ។ ការធ្វើបែបនេះ ដើម្បីឱ្យបានត្រឹមត្រូវដូចទៅនឹងមុខរបស់តារាឆ្នើមរបស់អាហ្សង់ទីន។ លទ្ធផលចុងក្រោយនៃការដាំដុះនេះគឺជារូបដ៏ធំសម្បើមរបស់ Messi ជាមួយរោមពុកមាត់ដ៏ច្រើន ដ...
article_7999.txt
​Cristiano Ronaldo នឹងត្រូវបង្ហាញខ្លួនលើកដំបូងក្នុងការប្រកួតមិត្តភាព ឱ្យក្រុមតារានៃក្លិបនៅអារ៉ាប៊ីសាអូឌីតទល់ក្រុមយក្សបារាំង ​Paris Saint Germain គិតចាប់តាំងពីចូលរួមជាមួយក្រុម ​Al Nassr នៅដើមឆ្នាំ ២០២៣ មក។ ក្រុមតារាបាល់ទាត់ Riyadh ST XI ដែលបានបូកបញ្ចូលគ្នានឹងដឹកនាំដោយ Ronaldo ជាប្រធានក្រុម ដើម្បីតទល់ PSG ដែលមាន Lionel M...
កីឡាករវ័យ ៣៧ឆ្នាំ សញ្ជាតិព័រទុយហ្កាល់នឹងដឹកនាំក្រុមដែល​​រួមបញ្ចូលគ្នារវាងក្រុម Al Nassr ជាមួយ Al Hilal នៃលីគកំពូលអារ៉ាប់ សម្រាប់ការប្រកួតដណ្តើមពានរង្វាន់​ ​Riyadh Season Cup 2023។ ការប្រកួតមិត្តភាពដណ្តើមពានរង្វាន់នេះ ក៏នឹងក្លាយជាការជួបគ្នាលើកចុងក្រោយបំផុតក្នុងប្រវត្តិសាស្រ្តបាល់ទាត់រវាង ​Ronaldo និង Messi ផងដែរ។ ចំណោមក...
article_80.txt
ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានចេញសារព្រមានដាក់ពន្ធ និងទណ្ឌកម្មកាន់តែខ្លាំងលើរុស្ស៊ី នៅថ្ងៃទី២២ ខែមករា បើសិនជាលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន មិនព្រមបង្កើតកិច្ចព្រមព្រៀងសន្តិភាព ដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន។
អត្ថបទទាក់ទង លោក ពូទីន ប្ដេជ្ញាសហការជាមួយលោក ត្រាំ ដើម្បីបញ្ចៀសសង្គ្រាមលោកលើកទី៣ ខណៈដែលសង្គ្រាមនៅអ៊ុយក្រែន មិនមានភាពថមថយ មេដឹកនាំថ្មីរបស់អាម៉េរិក លោក ដូណាល់ ត្រាំ បានគំរាមភាគីរុស្ស៊ីពីការដាក់ពន្ធ និងទណ្ឌកម្មខ្លាំងក្លា បើគ្មានកិច្ចព្រមព្រៀងកើតឡើង។ «បើសិនជាយើងមិនបង្កើតកិច្ចព្រមព្រៀងទេនោះ តទៅមុខ ខ្ញុំគ្មានជម្រើសផ្សេងក្រៅព...
article_800.txt
កូរ៉េខាងជើង នៅថ្ងៃទី១៧ ខែសីហា បានបាញ់មីស៊ីលប្រដេញចំនួន ២គ្រាប់ទៅក្នុងសមុទ្រលឿង។ នេះបើតាមការបញ្ជាក់របស់យោធាកូរ៉េខាងត្បូង។ ការមីស៊ីលលើកចុងក្រោយនេះ ធ្វើឡើងក្នុងថ្ងៃ លោកយូន សុកយ៉ល កាន់តំណែងជាប្រធានាធិបតីកូរ៉េខាងត្បូង បាន១០០ថ្ងៃ។
ក្នុងឆ្នាំ២០២២ កូរ៉េខាងជើង បានបាញ់មីស៊ីលជាច្រើនគ្រាប់ ដើម្បីបង្ហាញសាច់ដុំរបស់ខ្លួនដាក់អាម៉េរិក ក៏ដូចជាកូរ៉េខាងត្បូង ដែលទើបតែមានមេដឹកនាំថ្មី។ ក្នុងថ្ងៃលោកយូន សុកយ៉ល ចូលកាន់តំណែងប្រធានាធិបតី​កូរ៉េខាងត្បូងបាន១០០ថ្ងៃ កូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលប្រដេញចំនួនពីរគ្រាប់ជាថ្មី ទៅក្នុងសមុទ្រលឿង។ «យោធាកូរ៉េខាងត្បូង បានចាប់សញ្ញ...
article_8000.txt
ខ្សែប្រយុទ្ធវ័យ ៣៧ឆ្នាំ Cristiano Ronaldo បានបង្ហាញខ្លួនលេងឱ្យក្រុម Al Nassr លើកដំបូងនៃជំនួបលីគអាជីពរបស់អារ៉ាប៊ីសាអូឌីត (Saudi Pro league) ។ ក្នុងតួនាទីជាប្រធានក្រុម កីឡាករសញ្ជាតិព័រទុយហ្កាល់រូបនេះ បានដឹកនាំ​ Al Nassr ប្រកួតឈ្នះលើក្រុម Al Ettifaq លទ្ធផល ១​-០ ហើយឡើងឈរកំពូលតារាង។
​Ronaldo ខំប្រឹងប្រែងបង្ហាញទម្រង់លេងអស់ពីសមត្ថភាព​ ប៉ុន្តែរូបគេមិនអាចរកបានគ្រាប់បាល់ដំបូងខ្លួនឡើយ សម្រាប់ក្រុមឡើយ ។ ការប្រកួតនោះ កីឡាករ Anderson Talisca ជាអ្នកស៊ុតនាំជ័យជម្នះ ១-០ ឱ្យក្រុមម្ចាស់ផ្ទះ Al Nassr នៅកីឡដ្ឋាន​ Mrsool Park ថ្ងៃទី២២ ខែមករា។ ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Talisca អតីតកីឡាកររបស់ក្រុម Benfica និង ​Bes...
article_8001.txt
វៀតណាម ត្រូវទទួលក្រុមម្ចាស់ការពារជើងឯកថៃ ក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រជើងទី១ ព្រឹត្តិការណ៍  AFF Mitsubishi Electric Cup 2022 នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ នៅកីឡដ្ឋាន My Dinh វេលាម៉ោង ៧:៣០នាទី។ លោក Park Hang Seo គ្រូជម្រើសជាតិវៀតណាម ប្ដេជ្ញាជួយក្រុមយកជ័យជម្នះឲ្យបានដាច់ខាត ព្រោះជាបេសកកម្មចុងក្រោយ ដ្បិតកិច្ចសន្យាក្នុងនាមគ...
លោក Park Hang Seo ថាមិនឲ្យបទពិសោធន៍ចាញ់ថៃកាលឆ្នាំ២០២១ នៅប្រទេសសិង្ហបុរី ក្នុងលទ្ធផល ២-០ នៅវគ្គពាក់កណ្ដាល់ផ្ដាច់ព្រ័ត្រ ត្រឡ​ប់មកលងបន្លាចក្រុមវៀតណាមទៀតឡើយ ក្រោយលោកចាកចេញ។ លោក Alexandre Mano Polking គ្រូជម្រើសជាតិថៃ រូបពី AFF Mitsubishi Electric Cup 2022 ក្នុងការធ្វើជាម្ចាស់ផ្ទះជំនួបនេះ គ្រូបង្វឹកសញ្ជាតិកូរ៉េខាងត្បូង តាំ...
article_8002.txt
Arsenal បានបន្តជ័យជម្នះរបស់ខ្លួនលើក្រុម Tottenham Hotspur ក្នុងលទ្ធផល ២-០ នាការប្រកួត Premier League សប្តាហ៍ទី១៨ នៅថ្ងៃទី១៥ ខែមករា។ ជ័យជម្នះនេះ បានជួយកាំភ្លើងធំកើនគម្លាតពិន្ទុនាំមុខកំពូលតារាង៨ពិន្ទុ។ Newcastle United ដណ្តើមបានលេខ៣​ ពី Manchester United វិញ ក្រោយបន្តឈ្នះ Fulham ១-០។
គ្រាប់បាល់នាំមុខដំបូងរបស់ Arsenal ក្នុងជំនួប London Derby នាកីឡដ្ឋាន Tottenham Hotspur កើតឡើងដោយចូលទីខ្លួនឯងរបស់អ្នកចាំទី Hugo Lloris នៅនាទី១៤ តាមរយៈការទាត់របស់ Bukayo Saka។ ២២នាទីក្រោយមក ខ្សែបម្រើឆ្នើមអង់គ្លេស Saka ដដែល បានបញ្ជូនបាល់ឱ្យមិត្តរួមក្រុម Martin Odegaard សម្រេចទីយ៉ាងល្អដើម្បីជួយក្រុមរបស់លោក Mikel Arteta នាំ...
article_8003.txt
Manchester City ធ្លាក់ត្រឹមវគ្គ៨ក្រុមចុងក្រោយពានរង្វាន់ EFL Cup ក្រោយភ្លាត់ស្នៀតចាញ់ Southampton ក្នុងលទ្ធផល ២-០។ Man City ហាលអាវ បានផ្តល់ឱកាសច្រើនសម្រាប់ក្រុម Manchester United ប្រជែងយកពានកម្រិតទី៣របស់អង់គ្លេសរដូវកាល ២០២២-២៣នេះ។
នាជំនួបវគ្គ៨ក្រុមចុងក្រោយ នៅយប់ថ្ងៃទី១១ ខែមករា កីឡាករ Sekou Mara និង Moussa Djenepo រកបានម្នាក់មួយគ្រាប់ដើម្បីជួយ Southampton ទម្លាក់ក្រុមខ្លាំង Man City ដើម្បីបន្តទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ Southampton ត្រូវបន្តជួប Newcastle United នៅ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ Newcastle បានទម្លាក់ Leicester City នៅវគ្គ៨ក្រុ...
article_8004.txt
​​លោក Frank Lampard ត្រូវបានក្លិប Everton បញ្ចប់តំណែងជាអ្នកចាត់ការទូទៅនៅថ្ងៃទី២៣ ខែមករា បន្ទាប់ពីក្រុមធ្លាក់ទៅលេខ១៩ នៃតារាងពិន្ទុ Premier League ប្រឈមកាត់ចោលទៅលីគកម្រិតទី២ រដូវកាលក្រោយ។
ការដឹកនាំចុងក្រោយបង្អស់របស់ Lampard នៅក្រុម Everton គឺកាលពីជំនួបថ្ងៃទី២០ ខែមករា ដែលក្រុមបានប្រកួតចាញ់ West Ham United ក្នុងលទ្ធផល ២-០ ក្នុងការប្រកួតលីគសប្តាហ៍ទី២០ របស់ពួកគេ។ បរាជ័យនេញ ធ្វើឱ្យ Everton ធ្លាក់ទៅឈរលេខ​​១៩ក្នុងតារាងលីគកំពូលអង់គ្លេស ដោយមានត្រឹម ១៥ពិន្ទុពីការប្រកួត ២០លើក។ Southampton ដែលមាន១៥ពិន្ទុស្មើគ្នា ស្...
article_8005.txt
លោក ​Noel Le Graet បង្ខំឱ្យចុះចេញពីតំណែងប្រធានសហព័ន្ធកីឡាបាល់ទាត់បារាំងង (FFF ) ក្រោយរងការរិះគន់ខ្លាំងៗពីសំណាក់អ្នកកីឡាបាល់ទាត់ល្បីៗ ជុំវិញពាក្យសម្តីរបស់លោកដែលមិនគោរព Zinedine Zidane និងករណីមួយចំនួនទៀត។ នេះបើតាមការប្រកាសរបស់ FFF នាថ្ងៃទី១១ ខែមករា។
ការសម្រេចចិត្តចុះចេញពីតំណែងរបស់លោក Le Graet នេះបានកើតឡើងភ្លាមៗ ក្រោយពេលដែល FFF បានបើកកិច្ចប្រជុំបន្ទាន់មួយក្នុងទីក្រុងប៉ារីស។ មិនត្រឹមតែករណីមិនគោរព Zidane អតីតប្រធាន FFF ដែលកាន់តំណែងរយៈពេល ១១ឆ្នាំ ក៏ត្រូវបានរដ្ឋាភិបាលបារាំងបើកការស៊ើបអង្កេតផងដែរទៅលើស្ថាប័នកីឡាបាល់ទាត់មួយនេះ។ «លោក Noel Le Graet បានយល់ព្រមជាមួយនឹងគណកម្មាធ...
article_8006.txt
Erling Haaland ធ្វើបាន Hat-Trick ជាលើកទី៤រដូវកាលនេះ បំបែកកំណត់ Ruud van Nistelrooy ក្នុងនាមកីឡាកររកបាន៣គ្រាប់ក្នុងមួយប្រកួតចំនួន៤លើកលឿនបំផុតនៅ Premier League។ គិតត្រឹមពេលសប្តាហ៍ទី២០ Haaland កើនចំនួនគ្រាប់ស៊ុតដល់២៥គ្រាប់ ពោលគឺលើសម្ចាស់ស្បែកជើងមាសរដូវកាលមុន ខណៈការប្រកួតទើបបានពាក់កណ្តាលរដូវកាល។
នាជំនួបក្របខណ្ឌលីគកំពូលអង់គ្លេសសប្តាហ៍ទី២០ នៅថ្ងៃទី២២ ខែមករា ខ្សែប្រយុទ្ធសញ្ជាតិន័រវែសបន្តធ្វើបាន៣គ្រាប់ម្នាក់ឯងជាថ្មី និងជាលើកទី៤ ក្រោយបង្ហាញខ្លួនឱ្យ Man City ១៩ប្រកួតរដូវកាលនេះ។ ៣គ្រាប់បន្ថែមបស់ Haaland ជួយ ម្ចាស់ការពារជើងឯក Manchester City ឈ្នះ Wolverhampton Wanderers ៣-០។ រកបាន៣គ្រាប់ម្នាក់ជាលើកទី៤ Haaland បានបំបែក...
article_8007.txt
​អ្នក​ស្រី ​Nualphan Lamsam ​ឬ Madam Pang ជា​មហា​សេដ្ឋីថៃ ​និង​ជា​អ្នក​ស្រលាញ់​វិស័យ​កីឡាបាល់ទាត់​ម្នាក់ដ៏ខ្លាំងក្លា។ ក្រៅពីជាម្ចាស់ក្លិប Port FC ​នៃ​លីគ​កំពូល​ថៃ Madam Pang ក៏ជាអ្នកចាត់ការទូទៅក្រុមជម្រើសជាតិថៃផ្នែកបុរសនាពេលបច្ចុប្បន្ន និងធ្លាប់ជាអ្នកចាត់ការក្រុមស្ត្រីថៃផងដែរ។
ឈ្មោះ Madam Pang នៅក្នុងវិស័យបាល់ទាត់លែងជារឿងគួរភ្ញាក់ផ្អើលសម្រាប់អ្នកគាំទ្របាល់ទាត់ថៃ និងតំបន់អាស៊ីអាគ្នេយ៍ទាំងមូលទៀតហើយ។ លោកជំទាវ Pang បានចូលរួមចំណែកជ្រោមជ្រែងវិស័យកីឡាបាល់ទាត់ថៃយ៉ាងសកម្ម ទាំងក្រុមជម្រើសជាតិបុរស និងក្រុមស្ត្រីថៃ។ អ្វីដែលពិសេស អ្នកស្រីជាអ្នកផ្គត់ផ្គង់ និងឧបត្ថម្ភដ៏ធំសម្រាប់ក្រុមស្ត្រីទៀតផង។ ជាមួយនឹងសក...
article_8008.txt
លោក Abraham Tolentino ប្រធានគណៈកម្មាធិការអូឡាំពិកហ្វីលីពីន (POC) បានបង្ហាញការមិនពេញចិត្តមកលើម្ចាស់ផ្ទះកម្ពុជា ចំពោះការដាក់កំហិត និងមិនបញ្ចូលប្រភេទកីឡាមួយចំនួន នៅស៊ីហ្គេមឆ្នាំ២០២៣។ POC ថាប្រភេទកីឡាទាំងនេះ ហ្វីលីពីនធ្លាប់ឈ្នះមេដាយមាសក្នុងព្រឹត្តិការណ៍មុនៗ។
POC បានដាក់គោលគដៅឆ្ពោះទៅដណ្តើមចំណាត់ថ្នាក់កំពូលទាំង ៤ នៅស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាទទួលរៀបចំលើកដំបូងក្នុងប្រវត្តិសាស្ត្រ។ ប៉ុន្តែ ក្រោយម្ចាស់ផ្ទះកម្ពុជា ប្រកាសប្រភេទកីឡា និងវិញ្ជាសាសម្រាប់ដំណើរការប្រកួត ភាគីហ្វីលីពីន មិនសប្បាយចិត្តនោះឡើយ។ តាមរយៈការផ្សាយរបស់កាសែត Rappler ប្រធាន POC បង្ហាញក្តីបារម្ភ និងមិនពេញចិត្ត ក្រោយ...
article_8009.txt
ក្រុម Tottenham Hotspur ប្រកួតចាញ់ម្ចាស់ការពារតំណែងជើងឯក Manchester City ក្នុងលទ្ធផល ៤-២ បើទោះនាំ២គ្រាប់មុនក្តី ក្នុងជំនួប Premier League នៅថ្ងៃទី១៩ ខែមករា។ ក្រោយកូនក្រុមប្រកួតចាញ់លោក Antonio Conte ដែលជាអ្នកចាត់ការទូទៅនិយាយថាកូនក្រុមលោកនៅខ្វះបទពិសោធន៍ក្នុងការប្រកួតទល់ក្រុមធំៗ ប៉ុន្តែអ្នកចាត់ការសញ្ជាតិអ៊ីតាលីរូបនេះថាចង់...
ក្រុមម្ចាស់ផ្ទះ Man City បានវាយបកយកឈ្នះលើក្រុមភ្ញៀវ Spurs ដែលបាននាំមុខពួកគេមុនដល់ទៅ ២គ្រាប់ក្នុងជំនួបលីគកំពូលអង់គ្លេសសប្តាហ៍ទី១៩។ ជ័យជម្នះនេះបានជួយ Man City កើនឱកាសប្រដេញពិន្ទុជាមួយក្រុមកំពូលតារាង Arsenal​ ឡើងវិញ។ នាសន្និសីទកាសែតក្រោយតែពីបញ្ចប់ការប្រកួតលោក ​Antonio Conte បានបង្ហាញក្តីសោកស្តាយដែលកូនក្រុមខកខានបាន ៣ពិន្ទុ...
article_801.txt
អ្នកសារព័ត៌មានជប៉ុនម្នាក់ឈ្មោះ Toru Kubota ត្រូវបានជាប់បទចោទពីការបំពានច្បាប់អន្តោប្រវេសន៍ និងបំផុសបំផុលឱ្យមានការប្រឆាំងរបបសឹកមីយ៉ាន់ម៉ា។ នេះបើតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ានៅថ្ងៃទី៤ ខែសីហា បន្ទាប់ពីលោក Kubota ត្រូវបានចាប់ខ្លួនកាលពីសប្តាហ៍មុន។
អ្នកកាសែតជនជាតិជប៉ុន លោក Toru Kubota ត្រូវបានចាប់ខ្លួនដោយយោធាមីយ៉ាន់ម៉ាកាលពីសប្តាហ៍មុន ខណៈកំពុងយកការណ៍ពីការតវ៉ាប្រឆាំងរដ្ឋាភិបាលយោធានៅក្រុង Yangon។ ចាប់តាំងពីក្តោបក្តាប់អំណាចនៅខែកុម្ភៈ ឆ្នាំ២០២១មក របបសឹកមីយ៉ាន់ម៉ាបានចាប់ផ្តើមបំបិទសិទ្ធិសេរីសារព័ត៌មាន ចាប់ខ្លួនអ្នកយកការណ៍ ក៏ដូចជារឹតបន្តឹងលើប្រព័ន្ធផ្សព្វផ្សាយនានាទាំងតាម...
article_8010.txt
គណៈកម្មាធិការជាតិសិង្ហបុរី (SNOC) នឹងបញ្ជូនអត្តពលិជម្រើជាតិរបស់ខ្លួនចំនួន ៥១៧រូប ដែលត្រូវលេងលើ២៧ប្រភេទកីឡា សម្រាប់ចូលរួមប្រកួតព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា នាខែឧសភា ខាងមុខនេះ។ នេះបើតាមការបញ្ជាក់ពីប្រធាន SNOC លោក Tan Chuan Jin ប្រាប់កាសែត The Straitstimes នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣។
ក្នុងចំណោមកីឡាទាំង២៧ប្រភេទ កីឡារប្រដាល់សកលជម្រើសជាតិរបស់សិង្ហបុរី បានបញ្ចេញបញ្ជីឈ្មោះកីឡាករ-កីឡាការិនី៦រូបរួមានកីឡាករ ៤រូប និងកីឡាការិនី២រូប ក្នុងនោះមានកីឡាករ Mohamed Hanurdeen Bin Hamid ដែលត្រូវប្រកួតលើប្រភេទទម្ងន់ ៥៤គីឡូក្រាម, កីឡាករ Muhammad Khidhir Bin Saniff ដែលត្រូវប្រកួតលើប្រភេទទម្ងន់ ៧១គីឡូក្រាម។ កីឡាករ Muhamma...
article_8011.txt
ទំព័រថ្មីនៃវិស័យបាល់ទាត់នៅលើពិភពលោកសម្រាប់ការប្រកួតប្រជែងគ្នាសារជាថ្មីរវាងតារាបាល់ទាត់កំពូលពីររូប Cristiano Ronaldo និង ​Lionel Messi នឹងត្រូវជួបគ្នាម្តងទៀតនៅថ្ងៃទី១៩ ខែមករា ក្នុងទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត ក្នុងជំនួបដណ្តើមពានមិត្តភាព Riyadh Season Cup 2023។ ការប្រកួតនេះ ប្រព្រឹត្តទៅ នៅម៉ោង១១យប់ (ម៉ោងនៅកម្ពុជា)...
អាជីពដ៏ត្រចះត្រចង់របស់ ​Ronaldo នៅតំបន់អឺរ៉ុបបានបញ្ចប់ ក្រោយរូបគេឈ្នះពានរង្វាន់ Champions League ចំនួន ៥លើកជាមួយ Real Madrid រួមទាំងពានរង្វាន់នៅអង់គ្លេសជាមួយ Manchester United អ៊ីតាលី Serie A ចំនួន២លើកជាមួយ Juventus។ ចាប់តាំងពីចុះកិច្ចសន្យាជាមួយ ​Al Nassr តារាបាល់ទាត់វ័យ ៣៧ឆ្នាំ បានរៀបរាប់ថាភារកិច្ចរបស់គេនៅតំបន់អឺរ៉ុបប...
article_8012.txt
សមាគមន៍បាល់ទាត់ថៃ (FA Thailand) អាចរងការពិន័យពី AFF ប្រសិនជាភស្ដុតាងមិនគ្រប់គ្រាន់ដើម្បីបញ្ជាក់ពីការដុតកាំជ្រួចអំឡុងពេល ធ្វើជាម្ចាស់ផ្ទះប្រកួត ជាមួយហ្វីលីពីន នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ និងប្រកួតជាមួយម៉ាឡេស៊ី នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣។ ការដុតកាំជ្រួចនេះ ត្រូវបានចាត់ទុកថា ជាការរំលោភបំពាន ក្នុងគោលការណ៍ប្រកួតពានរង្វាន់ ...
យោងទៅលើការផ្សាយរបស់សមាគមន៍បាល់ទាត់ថៃ ចាប់តាំងពីថ្ងៃទី១៣ ខែមករា ក្រុមនគរបាលប៉ុស្ដិ៍ Khlong Luang នៅខេត្ត Pathum Thani កំពុងស៊ើបអំពីករណីដុតកាំជ្រួច និងការផ្ទុះកាំជ្រួច ដែលបង្កឡើងដោយអ្នកគាំទ្រក្រុមជម្រើសជាតិថៃ បណ្ដាលឱ្យមានភ្លើងឆេះវត្ថុមួយចំនួន។ ភ្លើងនេះ ត្រូវបានពន្លត់ទាន់ពេល។ បើទោះជាការឆេះនេះ មិនធំដុំរហូតឈានដល់គ្រោះថ្នាក់...
article_8013.txt
បុរសអ្នកជំនួញអារ៉ាប៊ីសាអូឌីតម្នាក់នាំមុខលើការដេញថ្លៃសំបុត្រមាសក្នុងតម្លៃ​ ២,៦៦លានដុល្លារ សម្រាប់ទស្សនាការប្រកួតរវាង Paris Saint Germain ទល់ជាមួយតារាបាល់ទាត់របស់ Al Nassr រួមគ្នាជាមួយ  Al Hila។ ការប្រកួតនឹងមានការជួបគ្នាវាងខ្សែប្រយុទ្ធ Cristiano Ronaldo និង​ ​Lionel Messi ផងដែរ។
តាមរយៈអង្គភាពកម្សាន្តរបស់អារ៉ាប៊ីសាអូឌីត បានប្រកាសនៅលើបណ្តាញសង្គម ​
article_8014.txt
តារាបាល់ទាត់ឆ្នើម Lionel Messi បានវ៉ាដាច់លោក Diego Maradona ដែលជាវីរបុរសអាហ្សង់ទីន ក្នុងនាមជាកីឡាករដ៏អស្ចារ្យបំផុតប្រចាំពិភពលោក និងពិភពលោកបាល់ទាត់។ នេះបើតាមលោក Lionel Scaloni គ្រូបង្វឹកក្រុមជម្រើសជាតិអាហ្សង់ទីន ដែលទើបឈ្នះពានរង្វាន់ ​World Cup 2022។
Messi ត្រូវបានគេលើកឡើងថា ជាកីឡាករល្អបំផុតប្រចាំប្រវត្តិសាស្រ្តចាប់តាំងពីលើកពាន World Cup។ សម្រាប់លោក Scaloni ដែលជាគ្រូបង្វឹកអាហ្សង់ទីន តាំងពីឆ្នាំ២០១៨នោះ ក៏បានបង្ហើបថា លោកធ្លាប់និយាយលើកទឹកចិត្ត Messi ឱ្យបន្តដំណើរជាមួយក្រុមជម្រើស ក្រោយពេលខ្សែប្រយុទ្ធវ័យ ៣៥ឆ្នាំ រូបនេះ បានសម្រាកពីភារកិច្ចជួយក្រុមជម្រើសជាតិ​ ក្រោយក្រុមធ្ល...
article_8015.txt
អតីតកីឡាករក្រុមជម្រើសជាតិជប៉ុនលោក Hiroshi Nanami និងលោក Ryoichi Maeda ត្រូវបានតែងតាំងជាគ្រូជំនួយក្រុមជម្រើសជាតិជប៉ុន ក្រោមការគ្រប់គ្រងរបស់គ្រូបង្កោលលោក Hajime Moriyasu សម្រាប់គោលដៅទៅកាន់ព្រឹត្តិការណ៍ ​World Cup ឆ្នាំ២០២៦។ នេះបើតាមការប្រកាសរបស់សហព័ន្ធកីឡាបាល់ទាត់ជប៉ុន (JFA) នៅថ្ងៃទី១៧ ខែមករា។
បើតាមការបង្ហោះនៅលើបណ្តាញសង្គម ​
article_8016.txt
អ្នកគាំទ្រវិស័យកីឡាបាល់ទាត់ឥណ្ឌូណេស៊ី ជាច្រើនចាត់ទុក វិស័យបាល់ទាត់ឥណ្ឌូណេស៊ី ចាប់ផ្ដើមដើរថយក្រោយ និងជារឿងគួរឲ្យខ្មាសអៀនដល់ប្រទេសជិតខាង។ ការរិះគន់នេះ បន្ទាប់ពីសហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូណេស៊ី (PSSI) បានបញ្ជាក់ជាផ្លូវការថា ការប្រកួតជើងឯងលីគ២ ឆ្នាំ២០២៣ នឹងមិនធ្វើទេ ដោយលើកយកហេតុផល ៣យ៉ាងដូចជា ខ្វះហេដ្ឋារចនាសម្ព័ន្ធកីឡា, ក្លិបខ...
អ្នកគាំទ្រជាច្រើន យល់ថាការផ្អាកការប្រកួតជើងឯកលីគ២ ឆ្នាំ២០២៣ របស់ប្រទេសឥណ្ឌូណេស៊ី គឺជារឿងគួរឲ្យខ្មាសប្រទេសជិតខាងខ្លួន ហើយក៏បញ្ជាក់ថា វិស័យកីឡាបាល់ទាត់នៅឥណ្ឌូណេស៊ី កំពុងដើរថយក្រោយ។ ចំណែក អ្នកគាំទ្រមួយចំនួនទៀត រិះគន់ថា ការដើរថយក្រោយនៃវិស័យកីឡាបាល់ទាត់នៅ ឥណ្ឌូណេស៊ី ព្រោះបញ្ហាចាត់ចែងមិនបានល្អ របស់គណៈកម្មការប្រតិបត្តិរបស់ PS...
article_8017.txt
ប្រធានក្រុមអាហ្សង់ទីន Lionel Messi កំពុងតែបង្ហាញឥទ្ធិពលខ្លួនយ៉ាងខ្លាំងបន្ថែមទៀត ដោយបានជាប់ឈ្មោះក្នុងបញ្ជីសម្រិតសម្រាំងកីឡាករល្អប្រចាំឆ្នាំនៃពានរង្វាន់ FIFA Best Men’s Player ឆ្នាំ២០២២ ក្រោយរូបគេបានឈ្នះពានរង្វាន់ World Cup នៅកាតា។ Kylian Mbappe, Erling Haaland សុទ្ធតែស្ថិតក្នុងចំណោមបេក្ខភាព១៤នាក់ចុងក្រោយប្រជែង Best FIFA...
តារាបាល់ទាត់វ័យ ៣៥ឆ្នាំ រួមជាមួយនឹងមិត្តរួមក្រុម Paris Saint Germain ខ្សែប្រយុទ្ធវ័យក្មេង Kylian Mbappe និងកីឡាករវ័យក្មេង Erling Haaland មកពីក្រុម Manchester City សុទ្ធសឹងតែក្នុងចំណោមកីឡាករចំនួន ១៤​នាក់សម្រាប់ពានរង្វាន់ The Best FIFA Men’s Player។ នេះបើតាមសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ​ (FIFA ) ប្រកាសថ្ងៃទី១២ ខែមករា។ Mes...
article_8018.txt
លោក Erik ten Hag អ្នកចាត់ការក្រុមបិសាចក្រហម Manchester United បន្ទោសកូនក្រុមដែលជាខ្សែការពារចំពោះការបង្កកំហុសនៅចុងម៉ោង ដែលជាហេតុនាំឱ្យក្រុមរងបរាជ័យក្រោមថ្វីជើងក្រុមកំពូលតារាង Arsenal ក្នុងលទ្ធផល ៣-២ ថ្ងៃទី២២ ខែមករា។ Arsenal បន្តនាំមុខកំពូលតារាងដាច់ពីក្រុម Man Utd ចំនួន១១ពិន្ទុ។
ក្រុមបិសាចក្រហមត្រូវបានអ្នកគាំទ្រ ព្រមទាំងអ្នកវិភាគជាច្រើនលើកយកមកនិយាយអំពីសមត្ថភាពដើម្បីឈ្នះពានរង្វាន់លើកដំបូងក្នុងរដូវកាលថ្មីនេះ បន្ទាប់ពីពួកគេបានប្រកួតយកបានជ័យជម្នះចំនួន ៥លើកជាប់គ្នាចាប់តាំងពីព្រឹត្តិការណ៍ World Cup បានបញ្ចប់រួចមក។ ប៉ុន្តែកាលពីពាក់កណ្តាលសប្តាហ៍មុន Man United ប្រកួតត្រឹមស្មើជាមួយម្ចាស់ផ្ទះ Crystal Pal...
article_8019.txt
កុងត្រារបស់លោក Philippe Troussier គ្រូបង្វឹកសញ្ជាតិបារាំង និងក្រុមជម្រើសជាតិវៀតណាម  បានឈានមកដល់ការព្រមព្រៀងជាបឋម។ លោក Philippe នឹងត្រូវដឹកនាំក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម បន្ទាប់ពីលោក Park Hang Seo ដែលនឹងចប់កុងត្រា នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣។
យោងទៅលើការផ្សាយរបស់ VNexpress ការជជែកពីកិច្ចព្រមព្រៀងដឹកនាំក្រុមជម្រើសជាតិវៀតណាម រវាងលោក Philippe និងសហព័ន្ធកីឡាបាល់ទាត់វៀតណាម (VFF) បានឈានទៅរកចំណុចវិជ្ជមាន ដោយគ្រូបង្វឹកសញ្ជាតិបារាំងនេះ នឹងចូលមកដឹកនាំបន្ទាប់ពី លោក Park Hang Seo ដែលចប់កិច្ចសន្យានៅថ្ងៃទី៣១ ខែមករា។ ជាជាក់ស្ដែក ការចរចាគ្នាចំពោះកិច្ចសន្យានេះ បានប្រព្រឹត្តទ...
article_802.txt
កងទ័ពអាកាសតៃវ៉ាន់ បានបង្អួតយន្តហោះចម្បាំងទំនើប F-16 ដែលផលិតដោយអាម៉េរិកជាសាធារណៈនៅយប់ថ្ងៃទី១៧ ខែសីហា ដែលបង្ហាញពីការតាំងចិត្តការពារដែនកោះរបស់ខ្លួន ខណៈពេលមានភាពតានតឹងជាមួយចិន។
បន្ទាប់ពីមានសមយុទ្ធយោធាដែលមិនធ្លាប់មានពីមុនរបស់ចិនកន្លងមក យោធាតៃវ៉ាន់ ក៏បង្ហាញយន្តហោះចម្បាំងទំនើប F-16 របស់ខ្លួននៅយប់ថ្ងៃទី១៧ ខែសីហា។ នៅក្នុងការបង្ហាញយន្តហោះចម្បាំងនេះ កងទ័ពអាកាសតៃវ៉ាន់បង្ហាញអ្នកយកពត៌មានពីរបៀបដែលពួកគេបំពាកអាវុធយ៉ាងលឿនទៅលើយន្តហោះចម្បាំង F-16 រួមមានទាំងមីស៊ីលប្រឆាំងនាវាប្រភេទ Harpoon ផង។ ក្រោយមកយន្តហោះចម...
article_8020.txt
គ្រូបង្វឹកក្រុមជម្រើសជាតិអាហ្សង់ទីនលោក Lionel Scaloni  ផ្តាំផ្ញើរទៅកាន់ខ្សែប្រយុទ្ធឆ្នើម Lionel Messi ថាក្រុមជម្រើសជាតិអាហ្សង់ទីននឹងបើកទ្វារស្វាគមន៍ទទួលរូបគេជានិច្ច ក្នុងព្រឹត្តិាការណ៍ FIFA ​World Cup ឆ្នាំ២០២៦។
លោក Scaloni បានដឹកនាំក្រុមអាហ្សង់ទីនដែលមាន Messi ជាប្រធានក្រុម ដណ្តើមបានជើងឯកកីឡាបាល់ទាត់ពិភពលោក ​World Cup នៅកាតា ក្រោយរង់ចាំអស់រយៈពេល ៣៦ឆ្នាំ ក្រោយឈ្នះបារាំងដោយបាល់កាត់សេចក្តី ១១ម៉ែត្រ ៤-២ នៅវគ្គផ្តាច់ព្រ័ត្រ។ ជំនួបដ៏ប្រផិតប្រផើយនៃវគ្គផ្តាច់ព្រ័ត្រនោះ Messi សមាជិកក្រុម PSG រកបានគ្រាប់បាល់ស៊ុតបញ្ចូលទីលើបារាំង ២គ្រាប់ ...
article_8021.txt
លោក Gary Neville អ្នកវិធាគកីឡាបាល់ទាត់ដ៏ល្បីប្រចាំទូរទស្សន៍ Sky Sports បាននិយាយថា ​Arsenal នឹងមិនឈ្នះជើងឯក Premier League រដូវកាលនេះឡើយ បើទោះបច្ចុប្បន្នពួកគេនាំមុខកំពូលតារាងក៏ដោយ។ អតីតខ្សែការពារ Manchester United និងអង់គ្លេសរូបនេះ ជឿថាកាំភ្លើងធំនឹងបញ្ចប់រដូវកាលក្នុងចំណាត់ថ្នាក់ក្រោម Man City និង Man Utd ថែមទៀត។
Arsenal បានបំបាក់ក្រុម ​Tottenham Hotspur ក្នុងជំនួប London Derby ឬក៏ហៅថាការប្រជែងក្រុមមកពីទីក្រុងតែមួយដោយលទ្ធផល ២​-០ ហើយជ័យជម្នះនេះបានរុញច្រានឱ្យក្រុមដែលដឹកនាំដោយលោក Mikel Arteta នាំមុខដាច់លើកំពូលតារាង Premier League ដល់ទៅ ៨ពិន្ទុពីលើក្រុមលេខ២ Man City។ Man City ទើបតែប្រកួតចាញ់ ​Man United លទ្ធផល ២-១ នៃជំនួបប្រកួត Man...
article_8022.txt
ក្រុមការពារតំណែងជើងឯកថៃ ត្រូវស្វាគមន៍វៀតណាមក្នុងការប្រកួតពានរង្វាន់ AFF Cup វគ្គផ្តាច់ព្រ័ត្រជើងទី២ នៅថ្ងៃទី១៦ ខែមករា នៅកីឡដ្ឋាន Thammasat វេលាម៉ោង ៧:៣០នាទីយប់។ ទោះថៃជាក្រុមមានប្រៀប ក្រោយលទ្ធផលជើងទីមួយ ២-២ ប៉ុន្តែគ្រូថៃលោក Mano Polking នឹងមិនប្រើទម្រង់ទប់យកស្មើដើម្បីលើកពានឡើយ។ លោក Polking ថាលេងទប់ គ្រោះថ្នាក់ដល់ក្រុមទៅ...
កាលពីជើងទី១នៅកីឡដ្ឋាន My Dinh ទឹកដីវៀតណាម ក្រុមទាំងពីរបានបញ្ចប់ក្នុងលទ្ធផល ២-២។ លទ្ធផលនេះ បានធ្វើឱ្យថៃក្លាយជាក្រុមមានប្រៀប ដ្បិតមានគ្រាប់ចំណេញក្រៅដីដល់ទៅ២គ្រាប់ ជាទុនសម្រាប់ទទួលវៀតណាមនៅទឹកដីខ្លួនវគ្គផ្តាច់ព្រ័ត្រជើងទី២។​​ ថៃ ត្រូវការលទ្ធផលត្រឹម ០-០ ឬ ១-១ នឹងក្លាយជាម្ចាស់ពានតំបន់អាស៊ានឆ្នាំ២០២២នេះ។ ទោះជាក្រុមមានប្រៀប​ ប...
article_8023.txt
ប្រធានាធិបតីចិនលោក ស៊ី ជិនភីង ជាមេដឹកនាំដ៏មានអំណានាពេលបច្ចុប្បន្ន។ ស្របពេល ពង្រឹងអំណាចនយោបាយរបស់ខ្លួន លោកស៊ី ក៏មានគោលដៅចម្បងចង់ប្រែក្លាយចិនទៅជាប្រទេសដែលមានកម្រិតកីឡាបាល់ទាត់ដ៏ខ្លាំងក្លាមួយផងដែរ។ ការពង្រឹកកីឡាកថ្នាល ជាគោលនយោបាយចិន ដើម្បីសម្រេចមហិច្ឆតាក្លាយជាក្រុមបាល់ទាត់បុរសល្អបំផុតនៅអាស៊ីឆ្នាំ២០៣០ និងល្អបំផុតលើលោកឆ្នាំ...
រដ្ឋាភិបាល​ចិន​បានបង្ហាញ​មហិច្ឆតា​របស់ខ្លួន លើ​វិស័យ​កីឡាបាល់ទាត់ ដោយ​បានធ្វើ​កំណែទម្រង់​ដ៏ធំមួយ​ដើម្បី​បង្កើន​សមត្ថភាព​នៃ​ការប្រកួត​កីឡា​​បាល់ទាត់ នៅក្នុង​ប្រទេស​ដែលមាន​ប្រជាជន​ច្រើន​បំផុត​នៅលើ​ពិភពលោក​មួយ​នេះ។ គោលដៅ​សំខាន់​​ចំបង​នៃ​គម្រោង​របស់ចិន ធ្វើ​យ៉ាងណា​ដើម្បី​ធានាថា​ក្រុមបាល់ទាត់​ស្ត្រី​​ចិន ក្លាយជា​ក្រុម​ខ្លាំ...
article_8024.txt
ក្នុងការប្រកួតពានរង្វាន់វាយកូនបាល់ Australian Open មិនអនុញ្ញាតឱ្យប្រើប្រាស់ទង់ជាតិរុស្ស៊ី និងបេឡារុសឡើយ។ ការហាមនេះ កើតឡើងបន្ទាប់ពីឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំអូស្ត្រាលីតវ៉ា ក្រោយឃើញមនុស្សម្នាក់បានបង្ហាញទង់ជាតិរុស្ស៊ីក្នុងចំណោមអ្នកទស្សនានាការប្រកួតកីឡាវាយកូនបាល់នេះ។
ទង់ជាតិដែលមានពណ៍ក្រហម ស និងឆ្នូតខៀវ ដែលជាទង់ជាតិរុស្ស៊ី ត្រូវបានគេឃើញបង្ហាញវត្តមាននៅក្នុងការប្រកួតវាយកូនបាល់កម្មវិធី Australian Open អំឡុងការប្រកួតជុំទីមួយរវាងកីឡាការិនីអ៊ុយក្រែន Kateryna Baindl និងកីឡាការិនីរុស្ស៊ី Kamilla Rakhimova នៅថ្ងៃទី១៦ ខែមករា។ ក្រោយពេលដែលមានប្រតិ្តកម្មពីសំណាក់អ៊ុយក្រែន សមាគមរៀបចំកម្មវិធីប្រកួត...
article_8025.txt
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិប៉ូឡូញនឹងតែងតាំងអតីតគ្រូក្រុមក្រុមជម្រើសជាតិព័រទុយហ្កាល់លោក ​Fernando Santos ឱ្យធ្វើជាគ្រូបង្វឹកថ្មីរបស់ពួកគេ។ នេះបើតាមការអះអាងរបស់លោក Cezary Kulesza ប្រធានសហព័ន្ធបាល់ទាត់ប៉ូឡូញ (​PZPN) នៅថ្ងៃទី២៣​ ខែមករា។
ការលើកឡើងបែបនេះបានកើតឡើងនៅពេលដែលលោក Kulesza បានបង្ហោះរូបភាពនៅលើបណ្តាញសង្គម
article_8026.txt
ការប្រកួតព្រឹត្តិការណ៍វាយកូនបាល់លំដាប់ថ្នាក់ ​Grand Slam កម្មវិធី Australia Open នឹងចាប់ផ្តើមនៅថ្ងៃទី១៦ ខែមករា ក្នុងទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី។ ការប្រកួត ​Australia Open ឆ្នាំ២០២៣ នេះ នឹងមានកីឡាករល្បីៗដែលធ្លាប់បានគ្រងពាននេះពីមុនមក រួមជាមួយកីឡាករវ័យក្មេងជំនាន់ថ្មី ចូលរួមប្រជែងគ្នា។
ខាងក្រោមនេះជាកីឡាករវាយកូនបាល់កំពូលទាំង ៥ ត្រៀមប្រកួតដណ្តើមពានរង្វាន់ Grand Slam៖ ១.Novak Djokovic អតីតកីឡាករវាយកូនបាល់លំដាប់ទី១ ពិភពលោក កំពុងតែសម្លឹងមើលការតាមស្មើ ​Rafa Nadal ជាថ្មីម្តងទៀតសម្រាប់ងាជាកីឡាករដែលឈ្នះពានរង្វាន់ Grand Slam ចំនួន ២២លើក ក្នុងការវិលត្រលប់មកកាន់ការប្រកួតក្នុងប្រទេសអូស្ត្រាលីនេះម្តងទៀត។ កាលពីឆ្នា...
article_8027.txt
ទ្វីបអឺរ៉ុបគឺជាទីកន្លែងដ៏ពិសេសមួយដែលប្រមូលផ្តុំទៅដោយកីឡាករបាល់ទាត់លំដាប់ពិភពលោកមានសមត្ថភាពជាច្រើនប្រកបអាជីព ប៉ុន្តែនារយៈពេលប៉ុន្មានឆ្នាំចុងក្រោយមកនេះ កីឡាករដែលលេងនៅតំបន់អឺរ៉ុបមួយចំនួនក៏បានផ្លាស់ប្តូរ ទៅកាន់លីគផ្សេងពិសេសលីគនៅចិន  Chinese Super League ដើម្បីចាប់ស្រវ៉ាប្រាក់ថ្លៃពលកម្មដ៏ច្រើនសន្ធឹកសន្ធាប់រួមទាំងជាតារាបាល់ទ...
កីឡាករដែលបានផ្លាស់ទៅប្រកបអាជីពនៅទឹកដីចិនទទួលបានប្រាក់ឈ្នួលខ្ពស់ទាំងនោះសុទ្ធសឹងតែជាកីឡាករមានឈ្មោះល្បីៗនៅតំបន់អឺរ៉ុប ហើយជាពិសេសខណៈដែលអាជីពរបស់ពួកគេហៀបនឹងបញ្ចប់។ ក៏ ប៉ុន្តែក៏មានកីឡាករមួយចំនួនបានផ្លាស់ចេញពីលីគកំពូលចិន ក្រោយពេលដែលប្រាក់ពលកម្មរបស់ពួកគេត្រូវបានកាត់បន្ថយនៅក្នុងឆ្នាំ ២០២១ ផងដែរ។ មនុស្សជាច្រើនបានចោទប្រកាន់កីឡាករ...
article_8028.txt
លោក​​​ Christophe Galtier អ្នកចាត់ការទូទៅ Paris Saint Germain បង្ហាញការខកចិត្តចំពោះកូនក្រុមក្រោយប្រកួតចាញ់ក្រុម Rennes ក្នុងលទ្ធផល ១-០ នៃជំនួបក្របខណ្ឌលីគកំពូលបារាំង Ligue 1 នៅរាត្រីថ្ងៃទី១៥ ខែមករា។ ក្រោយបរាជ័យលោក Galtier បានផ្តាំកូនក្រុមឱ្យផ្តោត និងពង្រឹងភាពខ្លាំងឡើយវិញ​ ព្រោះ World Cup ចប់ហើយ។
ក្រុមរហ័សនាមអ្នកមានបារាំងចាប់ផ្តើមការប្រកួតក្នុងឆ្នាំ ២០២៣ ក្នុងនាមក្រុមស្ថិតនៅចំណាត់ថ្នាក់កំពូលតារាង ​Ligue 1 ដោយដាច់ពិន្ទុក្រុមលេខពីរ RC Lens ៧ពិន្ទុ។ ប៉ុន្តែឆ្លងកាត់ ៣ប្រកួតចុងក្រោយ PSG ហាក់មានទម្រង់មិនសូវល្អដោយរងបរាជ័យក្រៅដី ២លើកជាប់គ្នាតែម្តង ដែលធ្វើឱ្យពួកគេថយគម្លាតពិន្ទុពីក្រុម RC Lens មកត្រឹមតែ ៣ពិន្ទុ។ PSG ប្រក...
article_8029.txt
Manchester City ក្លាយជាក្លិបបាល់ទាត់រកចំណូលបានច្រើនជាងគេលើលោកពីររដូវកាល​ជាប់គ្នា ២០២០-២១ និង២០២១-២២។ នេះបើយោងតាមទិន្នន័យដែលចេញផ្សាយដោយ Deloitte Football Money League ជាក្រុមហ៊ុនប្រឹក្សាពន្ធ និងហិរញ្ញវត្ថុ នៅថ្ងៃទី១០ ខែមករា។
ក្លិបរហ្សនាមមេឃខៀវក្នុងក្របខណ្ឌ Premier League អាចរកចំណូលបាន ៧៩០លានដុល្លារនៅរដូវកាល​ ២០២១-២២ លើសរដូវកាលមុនដែលពួកគេរកបាន៧១០,៨១លានដុល្លារ ដោយសារនៅមានជំងឺកូវីដ-១៩នៅឡើយ។ ចំណូលដ៏ច្រើននេះ ដោយសារ Man City កើនចំណូលពាណិជ្ជកម្មក្នុងកំណត់ត្រា Premier League ចំនូន ៤០៣លានដុល្លាររដូវកាលមុន ដោយកើនលើស៧០លានដុល្លារ បើធៀបរដូវកាល ២០២០-២១។...
article_803.txt
សាធារណរដ្ឋបារំាងកំពុងស្ថិតក្នុងដំណាក់កាលចម្រាញ់បេក្ខជនប្រធានាធិបតី មុនពេលបោះឆ្នោតប្រធានាធិបតីជុំទីមួយមកដល់ក្នុងរយៈពេលប្រហែល ២ខែខាងមុខ។ ដំណាក់កាលចម្រាញ់បេក្ខជននេះគឺ សំដៅដល់លក្ខខណ្ឌដែលកំណត់ឱ្យបេក្ខជនម្នាក់ៗស្វែងរកសំឡេងគាំទ្រឱ្យបានយ៉ាងហោចណាស់ ៥០០ ពីមន្ត្រីដែលជាប់បោះឆ្នោតទូទាំងប្រទេស។
ថ្វីបើការបោះឆ្នោតជ្រើសរើសប្រធានាធិបតីបារាំងជុំទីមួយនឹងមកដល់នៅថ្ងៃ១០ ខែមេសា ក៏ដោយ ដំណើរការនៃការជម្រុះបេក្ខជនដែលមានគុណវុឌ្ឍិ និងលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការចូលប្រជែងតំណែងកំពូលរបស់រដ្ឋនេះទើបតែចាប់ផ្តើមពីថ្ងៃ ៤ខែកុម្ភៈនេះទេ និងមានរយៈពេលចំនួនបួនសប្តាហ៍។ បទបញ្ញត្តិនេះដែរ ត្រូវបានដាក់ចេញក្នុងគោលបំណងចម្បងកំណត់ចំនួនបេក្ខជន...
article_8030.txt
ក្រុមការពារតំណែងជើងឯក ថៃ ស្មើវៀតណាម ២-២ នៅជំនួបជើងទី១ វគ្គផ្តាច់ព្រ័ត្រ AFF Cup ឆ្នាំ២០២២ នៅថ្ងៃទី១៣ ខែមករា នាកីឡដ្ឋាន My Dinh។
នៅវគ្គទី១ ក្រោយការប្រកួតដំណើរការបាន២៤នាទី ខ្សែប្រយុទ្ធ Nguyen Tien Linh រកបានគ្រាប់នាំមុខឱ្យម្ចាស់ផ្ទះវៀតណាមដោយការតែតបញ្ចូលទីយ៉ាងល្អ តាមរយៈការបញ្ជូនរបស់ Nguyen Quang Hai។ លទ្ធផល ១-០ រក្សារហូតបញ្ចប់វគ្គទី១។ ចូលដល់វគ្គទី២ នាទី៤៨ កីឡាករ Poramet Arjvirai រកបានគ្រាប់តាមស្មើឱ្យថៃវិញ មុនពេល បន្ថែមគ្រាប់នាំមុខនៅ១៥នាទីបន្ទាប់ដោ...
article_8031.txt
Joao Felix  ដែល Chelsea ទើបខ្ចីជើងពី Atletico Madrid ​ទទួលបានកាតក្រហមក្នុងការបង្ហាញខ្លួនដំបូង ស្របពេលតោខៀវរងបរាជ័យក្រោមថ្វីជើង Fulham ក្នុងលទ្ធផល ២​-១ នៃជំនួបក្របខណ្ឌ ​Premier League ថ្ងៃទី១២ ខែមករា។ លទ្ធផលនេះ បានបន្ថែមសម្ពាធកាន់តែខ្លាំងឡើងសម្រាប់លោក Graham Potter សម្រាប់កៅអីអ្នកចាត់ការទូទៅ ខណៈ ៩ប្រកួតចុងក្រោយរកបានជ័យជ...
ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្កាល់ Felix ចូលជួយក្រុម Chelsea ភ្លាមៗតែម្តង បន្ទាប់ពីសម្រេចការផ្ទេរដោយខ្ចីជើងពីក្រុមអេស្ប៉ាញ Atletico Madrid។ បង្ហាញខ្លួនដំបូង Felix បែជាទទួលកាត់ក្រហម និងធ្វើឱ្យក្រុមបរាជ័យថែមទៀត។ Felix ទទួលបានកាតក្រហមនៅនាទី៥៨ នៃការប្រកួតក្រោយរូបគេបានទៅប៉ះទង្គិចគ្នាជាមួយកីឡាករខ្សែការពារ Kenny Tete អំឡុងពេលការ...
article_8032.txt
លោក Pele វីរបុរសបាល់ទាត់ដ៏អស្ចារ្យរបស់ប្រេស៊ីល និងជាកីឡាករតែម្នាក់ក្នុងពិភពលោកដែលឈ្នះពាន World Cup ៣លើក ហើយត្រូវមនុស្សគ្រប់រូបតាំងនាមឱ្យថាជាស្តេចនៃបាល់ទាត់ បានទទួលមរណភាពក្នុងវ័យ ៨២ឆ្នាំ។ Pele ទទួលមរណភាពដោយការវិវត្តធ្ងន់ធ្ងរនៃជំងឺមហារីក។
កើតក្នុងគ្រួសារដែលមានឪពុកឈ្មោះ Dondinho និងម្តាយឈ្មោះ Celeste Arantes និងមានបងប្អូនបង្កើតចំនួន ២នាក់ លោក Pele ចាប់កំណើតនៅក្នុងសង្កាត់ Tres Coracoes ទីក្រុង Minas Gerais នឹងរស់ធំធាត់ឡើងនៅក្នុងតំបន់ក្រីក្រ Bauru ក្នុងទីក្រុង Sao Paulo ។ ឈ្មោះកំណើតហៅថា Adison Arantes do Niscimento ប៉ុន្តែត្រូវបានគេហៅខ្លីថា Pele ។ ឈ្មោះPel...
article_8033.txt
Manchester United, Tottenham Hotspur និង Liverpool ក្លិបកីឡាបាល់ទាត់អង់គ្លេស Premier League ស្ថិតក្រោមគោលដៅចង់បានរបស់ក្រុមហ៊ុនជំនួញកីឡាដ៏ល្បីរបស់កាតា (Qatar Sports Investments) ហៅកាត់ថា QSI។ នេះបើយោងតាម Bloomberg News បានចុះផ្សាយនៅថ្ងៃទី៩ ខែមករា។
លោក Nasser Al-Khelaifi ប្រធានក្រុមហ៊ុន QSI ថ្មីៗនេះបានពិភាក្សាជាមួយប្រធានក្លិប Tottenham Hotspur លោក Daniel Levy ជុំវិញការទិញភាគហ៊ុនមួយភាគធំទៅកាន់កាប់។ មិនត្រឹមតែប៉ុណ្ណោះ តាមរយៈរបាយការណ៍ដែលកាសែតសេដ្ឋកិច្ច Bloomberg ទទួលបាន ក្រុមហ៊ុនដ៏ធំរបស់កាតាមួយនេះ បានពិចារណាលើការទិញយកភាគហ៊ុនរបស់ Man Utd ឬ Liverpool ទៀតផង។ នៅមុនការចា...
article_8034.txt
Cristiano Ronaldo នៅមិនទាន់អាចបង្ហាញខ្លួនឱ្យ ​Al Nassr ទេ ព្រោះវត្តមានរបស់ខ្លួនបានធ្វើឱ្យក្រុមស្ថិតនៅលីគកំពូលអារ៉ាប៊ីសាអូឌីតមួយនេះលើសកូតាកីឡាករបរទេសក្នុងក្រុម។ នេះបើតាមប្រភពពីក្លិប ​Al Nassr ប្រាប់ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃទី៥ ខែមករា។
នៅពេលដែល Ronaldo ត្រូវបានបង្ហាញខ្លួនចំពោះមុខអ្នកគាំទ្រក្រុម Al Nassr លើកដំបូងកាលពីថ្ងៃទី៤ ខែមករា​ ខ្សែប្រយុទ្ធវ័យ ៣៧ឆ្នាំ បាននិយាយថារូបគេពិតជាចង់លេងជាមួយក្រុមឱ្យបានឆាប់រហ័សតាមតែអាចធ្វើទៅបាន។ តាមគម្រោងការក្រុម Al Nassr នឹងត្រូវប្រកួតទល់ក្រុម ​Al Ta’ee នៅថ្ងៃទី៥ ក្នុងកីឡដ្ឋាន Mrsool Park ប៉ុន្តែការប្រកួតត្រូវបន្តពន្យារពេ...
article_8035.txt
មិនមែនជារឿសមញ្ញនោះឡើយដើម្បីក្លាយជាអត្តពលិកកំពូលក្នុងវិស័យកីឡានៅជុំវិញពិភពលោក។ មានអត្តពលិកជាច្រើនបានប្រកបអាជីពជាលក្ខណៈក្រុម ឬឯកត្តជនទៅតាមប្រភេទកីឡាដែលពួកគេស្រលាញ់ ចូលចិត្ត ដោយក្នុងនោះមានកីឡាករខ្លះបានវិវត្តន៍ខ្លួនរហូតមានឈ្មោះល្បីរន្ទឺលើសកលលោក។
ភាពល្បីល្បាញរបស់អ្នកកីឡាមួយចំនួននោះ បាននាំឲ្យពួកគេក្លាយខ្លួនជាសេដ្ឋី ឬមហាសេដ្ឋីមានប្រាក់វាល់លានដុល្លារតាមរយៈការបង្ហាញខ្លួនក្នុងកីឡា ជាពិសេសតាមរយៈក្រុមហ៊ុនផ្សព្វផ្សាយ និងម៉ាកយីហោជាដើម ស្របពេលពួកគេមានអ្នកតាមដាន និងគាំទ្រទស្សនារាប់លាននាក់នៅជុំវិញពិភពលោក។ ទោះយ៉ាងណាក៏ដោយ មានអត្តពលិកតិចតួចប៉ុណ្ណោះដែលអាចទទួលបានភាពល្បីល្បាញ ដោ...
article_8036.txt
ក្រុម Paris Saint Germain រងបរាជ័យលើកដំបូងបំផុតក្នុងក្របខណ្ឌ Ligue 1 រដូវកាល ២០២២-២៣ នេះ ដោយចាញ់ក្រោមថ្វីជើងក្រុមម្ចាស់ផ្ទះ RC Lens ក្នុងលទ្ធផល ៣-១ ក្នុងកីឡដ្ឋាន Stade Bollaert-Delelis។ ក្រុមឡើងជើង Lens ដែលស្ថិតនៅលេខ២ បន្តក្តីសង្ឃឹមប្រជែងពានទល់ក្រុមកំពូលតារាង PSG ដោយមានគម្លាតចំនួន៤ពិន្ទុ។
PSG លេងដោយអវត្តមានកីឡាករប្រយុទ្ធសំខាន់ Neymar ដែលរូបគេបានជាប់បម្រាមក្រោយទទួលបានកាតក្រហមពេលប្រកួតទល់ក្រុម Strasbourg កាលសប្តាហ៍មុន ចំណែកឯ Lionel Messi កំពុងបន្តសម្រាកយកកម្លាំងក្រោយបញ្ចប់ការប្រកួត World Cup នៅកាតា។ ជ័យជម្នះ ៣-១ របស់ RC Lens ធ្វើបានដោយកីឡាករ Przemyslaw Frankowski ដែលស៊ុតគ្រាប់បើកឆាកតាំងពីនាទី៥ និងខ្សែប្រយ...
article_8037.txt
កីឡាករវាយកូនបាល់ Novak Djokovic ម្ចាស់ជើងឯកពានរង្វាន់ Grand Slam ២១លើក បានបង្ហាញអារម្មណ៍រីករាយដែលបានវិលត្រលប់ទៅកាន់ការប្រកួតក្នុងប្រទេសអូស្រា្តលីជាថ្មី ដោយទទួលបានការស្វាគមន៍ខ្លាំងពីសំណាក់អ្នកគាំទ្រ។
Djokovic បានប្រកួតក្នុងប្រទេសអូស្ត្រាលីលើកដំបូងនៃពានរង្វាន់ Adelaide International ថ្ងៃទី៣ ខែមករា ដោយបានយកឈ្នះលើកីឡាករវាយកូនបាល់ Constant Lestienne លទ្ធផល ២សីត ៦-៣ និង​ ៦-២​។ កីឡាករវ័យ ៣៥ឆ្នាំសញ្ជាតិស៊ែប៊ីកាលពីឆ្នាំ​ ២០២២ រូបគេត្រូវបានប្រទេសអូស្ត្រាលីហាមឃាត់មិនឱ្យចូលរួមប្រកួតពានរង្វាន់ Australia Open លំដាប់ Grand Slam ...
article_8038.txt
Cristiano Ronaldo បានធ្វើដំណើរទៅដល់ទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីតហើយនៅថ្ងៃទី៣ ខែមករា ឆ្នាំ ២០២៣ មុនពេលតារាបាល់ទាត់ឆ្នើមសញ្ជាតិព័រទុយហ្កាល់ ត្រូវបង្ហាញវត្តមានចំពោះមុខអ្នកគាំទ្ររាប់ម៉ឺននាក់របស់ក្រុម Al Nassr។ ក្លិប Al Nassr បានព្រមព្រៀងផ្ទេរយក Ronaldo ទៅជួយក្រុមក្នុងតម្លៃជាង២០០លានដុល្លារអាម៉េរិក។
បើតាមការផ្សាយរបស់ទូរទស្សន៍ Al Ekhbariya របស់អារ៉ាប៊ីសាអូឌីត ខ្សែប្រយុទ្ធវ័យ ៣៧ឆ្នាំ កំពុងស្ថិតនៅសណ្ឋាគាមួយកន្លែងក្នុងក្រុងរីយ៉ាដ មុនម្ចាស់ពានរង្វាន់ ​Ballon d’Or ៥សម័យ ទៅដល់អារ៉ាប៊ីសាអូឌីតនៅព្រឹកថ្ងៃទី៣ ខែមករានេះ។ អំឡុងពេលដែល Ronaldo បានធ្វើដំណើរឈានជើងមកដល់អាកាសយានដ្ឋានទីក្រុង រីយ៉ាដ ក្រុមកងការពារជាច្រើនរួមទាំងមន្ត្រីប...
article_8039.txt
Gareth Bale វីរបុរសបាល់ទាត់ក្រុមជម្រើសជាតិវែលស៍ និងជាអតីតកីឡាករដ៏ល្បីរបស់ក្លិប Tottenham Hotspur និង Real Madrid បានប្រកាសចូលនិវត្តន៍ពីអាជីពកីឡាករបាល់ទាត់ទាំងនៅក្លិប និងក្រុមជម្រើសជាតិ ត្រឹមវ័យ ៣៣ឆ្នាំ។ ការប្រកាសរបស់ Bale ធ្វើឡើងតាមរយៈការបង្ហោះសារនៅលើបណ្តាញសង្គមនាថ្ងៃទី៩ ខែមករា។
កីឡាករជំនាញជើងឆ្វេងរូបនេះ រកបានគ្រាប់បាល់ចំនួន ៣៣គ្រាប់ ពីការបង្ហាញខ្លួន ១១១ប្រកួត សម្រាប់ក្រុមជម្រើសជាតិវែលស៍។ ក្នុងនោះ Bale ក៏បានបង្ហាញវត្តមានឱ្យជម្រើសជាតិខ្លួន ក្នុងព្រឹត្តិការណ៍បាល់ទាត់ធំៗដូចជា UEFA Euro ចំនួន ២លើក និង World Cup កាតា។ នៅក្នុងការបង្ហោះសារលើបណ្តាញសង្គមនាថ្ងៃទី៩ ខែមករានោះ ខ្សែប្រយុទ្ធដែលបានជួយ Real Ma...
article_804.txt
គិតមកត្រឹមថ្ងៃនេះ វាមានរយៈពេលបួនថ្ងៃហើយចាប់ពីពេលដែលប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ឌីមៀ ពូទីន បញ្ជាទ័ពចូលឈ្លានពានអ៊ុយក្រែន ក្រោមការលេសបោសសម្អាតហេដ្ឋរចនាសម្ព័ន្ធយោធាអ៊ុយក្រែននិងកងទ័ពចេញពីតំបន់ភាគកើតដែលផ្តាច់ខ្លួន។ ថ្វីដ្បិតថា កងទ័ពរុស្ស៊ីមានបំពាក់សព្វាវុធទំនើបក្តី និងមានចំនួនច្រើនក្តី ការរាយការណ៍ជាច្រើនបង្ហាញថា កងទ័ពទាំងនោះហ...
ទាហាន និងប្រជាជនអ៊ុយក្រែនពួតដៃគ្នាប្រឆាំងទ័ពរុស្ស៊ី អ្នកជំនាញជាច្រើនចាត់ទុកថា សមត្ថភាពបន្ទច់បង្អាក់ការវាយប្រហាររបស់ទ័ពរុស្ស៊ីឆ្ពោះចូលរដ្ឋធានីគៀវនេះ កើតចេញពីការពួតដៃគ្នារវាងកម្លាំងទ័ព និងការសាមគ្គីភាពរបស់ប្រជាជនដែលមិនរត់គេចវេស ហើយហ៊ានចេញមុខតតាំងនឹងការឈ្លានពាន។ សម្រាប់វិស័យយោធាអ៊ុយក្រែន មានការវាយតម្លៃដែរ វាមានលក្ខណៈប្រសើ...
article_8040.txt
Dani Alves កីឡាករក្រុមជម្រើសជាតិប្រេស៊ីល ត្រូវបានរងការចោតប្រកាន់ពីបទបំពានផ្លូវភេទនៅក្នុងក្លិបរាត្រីមួយកន្លែងក្នុងទីក្រុង Barcelona ប្រទេសអេស្ប៉ាញកាលពីសប្តាហ៍មុន។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍ ​​​ESPN។
បើតាមមន្រ្តីប៉ូលីសក្នុងតំបន់ក្នុងកក្រុង Barcelona ប្រាប់ទៅកាន់ ​ESPN មានស្ត្រីម្នាក់បានដាក់ពាក្យបណ្តឹងដោយមានហេតុការណ៍មួយនៅក្លិបរាត្រីដែលមានឈ្មោះថា Sutton ប៉ុន្តែមន្ត្រីប៉ូលិសរូបនោះមិនអាចបញ្ជាក់អំពីអត្តសញ្ញាណមនុស្សដែលពាក់ព័ន្ទបានឡើយ។ Sutton គឺជាក្លិបរាត្រីដ៏ល្បីល្បាញមួយក្នុងទីក្រុងបាសេឡូណា។ យ៉ាងណាមិញបើតាមការចុះផ្សាយរបស់...
article_8041.txt
លោក Deschamps ត្រូវបានតែងតាំងឱ្យចូលមកដឹកនាំក្រុមជម្រើសជាតិបារាំងតាំងពីឆ្នាំ ២០១២ មកម្ល៉េះ ។ ការវិវត្តរបស់ក្រុមជម្រើសជាតិបារាំងក្នុងដំណើរទៅកាន់តំណែងជើងឯកម្តងទៀត ហាក់បីប្រែប្រួលខ្លាំងចាប់តាំងពីព្រឹត្តិការណ៍ World Cup 2014 មក ដោយកាលនោះបារាំងឈានជើងឡើងដល់វគ្គ ៨ក្រុមចុងក្រោយ។ កាលនោះបារាំងធ្លាក់ចេញក្រោមថ្វីជើងម្ចាស់ពាន World ...
ការវិវត្តរបស់បារាំងដែលលោក Deschamps បានដឹកនាំធ្វើឱ្យបារាំងវិលទៅជាក្រុមខ្លាំងនិងដ៏គួរឱ្យភ័យខ្លាចនៅតំបន់អឺរ៉ុប ក្នុង World Cup ឆ្នាំ ២០១៨ ។ ទម្រង់លេងការពារនិងវាយបកដ៏រហ័សរហួនបារាំងបានប្រើក្នុងការប្រកួតទទួលបានប្រសិទ្ធិភាពខ្លាំង ជាមួយកីឡាករវ័យក្មេងជាមួយល្បឿនលាយឡំទេពកោសល្យដ៏គួរឱ្យភ្ញាក់ផ្អើល។ តំបន់ការពារបារាំងចាប់ផ្តើមមានភាព...
article_8042.txt
Newcastle United ដែលកំពុងលេចធ្លោនៅ Premier League ត្រូវបានធ្លាក់ចេញពីពានរង្វាន់ FA Cup ជុំទី៣ដ៏គួរភ្ញាក់ផ្អើល​ ក្រោមថ្វីជើងក្រុម Sheffield Wednesday នៃលីគកំម្រិតទី៣អង់គ្លេស League1។
Newcastle ដែល​ឈរ​នៅ​លេខ​រៀង​ទី​៣​ក្នុង​តារាង​លីគកំពូលអង់គ្លេសចាញ់ក្រុម Sheffield Wednesday ក្នុងលទ្ធផល ២-១ នាជំនួបជុំទី៣ នៅរាត្រីថ្ងៃទី៧ ខែមករា។ ​​២​គ្រាប់របស់ Sheffield Wednesday ធ្វើបានដោយខ្សែប្រយុទ្ធ Josh Windass មុនពេល Bruno Guimaraes រកបាន១គ្រាប់តាមក្រោយសម្រាប់ក្រុមសារិកាព្រៃ។ បរាជ័យនេះ បានធ្វើឱ្យលោក Eddie Howe អ្...
article_8043.txt
រឿងរ៉ាវក្នុងពិភពកីឡាបាល់ទាត់ដ៏អស្ចារ្យ មិនមានតែក្នុងការប្រកួតនោះទេ ប៉ុន្តែក៏ទាក់ទងនឹងមិត្តភាពជិតស្និទ្ធរវាងកីឡាករផងដែរ។ កីឡាករនៅតាមក្លិបមួយចំនួនបានបង្ហាញពីភាពរីករាយរបស់ពួកគេមិនថានៅក្នុងពេលបំពេញការងារទាំងក្នុងទីកន្លែងហ្វឹកហាត់ ទីលានប្រកួត និងក្រៅទីលានជាដើមជាមួយមិត្តភក្កិដ៏ជិតស្និតក្នុងក្លិបតែមួយ ឬបើទោះបីជាស្ថិតនៅក្លិបផ្...
បច្ចុប្បន្នយើងបានដឹងបានឮអំពីកីឡាករជាច្រើនដែលជាគូប្រជែងនៅលើទីលាន​ ប៉ុន្តែមិនច្រើននោះទេដែលទំនាក់ទំនងទាំងនោះនៅខាងក្រៅទីលានត្រូវបានរសាត់ឆ្ងាយដោយសារការប្រកួតប្រជែង។ ទោះជាយ៉ាងនេះ តើអ្វីទៅដែលនាំឱ្យកីឡាករមានទំនាក់ទំនងរាប់អានគ្នាជិតស្និទ្ធទាំងក្នុងនិងក្រៅទីលាន? ជាការពិតណាស់មិត្តភាពក្នុងនិយមន័យនេះគឺសំដៅលើកីឡាករដែលមានទំនាក់ទំនងល្...
article_8044.txt
ប្រទេសកាប់វែរ ជាប្រទេសដំបូង ដែលប្រកាសថា នឹងប្តូរឈ្មោះកីឡដ្ឋានក្រុមបាល់ទាត់ជម្រើសជាតិខ្លួន ដាក់តាមឈ្មោះរបស់លោក Pele ដែលត្រូវបានគេចាត់ទុកជាស្តេចបាល់ទាត់ ក្រោយពេលលោកទទួលមរណភាពកាលពីសប្តាហ៍មុន។ ការប្តូរឈ្មោះកីឡាដ្ឋានដាក់ឈ្មោះលោក Pele នេះ ធ្វើឡើងតាមបំណងរបស់លោក Gianni Infantino ដែលជាប្រធានស្ថាប័នបាល់ទាត់អន្តរជាតិ (FIFA)។
កាប់វែរគឺជាប្រទេស​ប្រជុំកោះមួយស្ថិតក្នុងទ្វីបអាហ្រ្វិក នៃឈូងសមុទ្រអាត្លង់ទិក ហើយត្រូវបានបង្កើតឡើងនៅក្នុងខែកក្កដា ឆ្នាំ១៩៧៥ ដែលមានរដ្ឋធានីឈ្មោះប្រាយ៉ា។ ប្រទេសកាប់វែរជាដែនដីប្រជុំកោះដាច់ដោយឡែកមួយ នៅលើផ្ទៃមហាសមុទ្រមានចម្ងាយជាង​ ៥០០គីឡូម៉ែត្រពីដីគោគដោយជាប់ទៅនឹងប្រទេសសេណេហ្កាល់ជាងគេ ។ ប្រទេសនេះ មានប្រជាជនរស់នៅសរុបជាង ៥៦១,៩០...
article_8045.txt
លោក Cristiano Ronaldo ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ បាននិយាយអំពីការផ្លាស់ប្ដូមកក្លិប Al Nassr របស់ប្រទេសអារ៉ាប៊ីសាអូឌីត ថារូបលោក បានជោគជ័យនៅក្នុងតំបន់អឺរ៉ុបជាច្រើន ហើយនេះ គឺជាពេលវេលា ដែលត្រូវផ្លាស់ប្ដូបទពិសោធ និងសាងកំណត់ត្រាថ្មីនៅក្នុងតំបន់អាស៊ី។ បន្ទាប់ពីក្លិប Al Nassr បានបង្ហោះព័ត៌មាននេះជាផ្លូវការ ខ្សែប្រយុទ្ធរូបនេ...
ក្លិប Al Nassr បានបង្ហាញកាដូឆ្លងឆ្នាំសកល២០២៣ ដល់អ្នកគាំទ្របាល់ទាំងអស់ ដោយបានបង្ហាញជាផ្លូវការពីការយកម្ចាស់ពានរង្វាន់ Ballon d'Or ៥សម័យកាល មកទឹកដីអារ៉ាប៊ីសាអូឌីត ក្នុងតម្លៃ៧៥លានដុល្លា ក្នុងមួយរដូវកាល។ កុងត្រារបស់ខ្សែប្រយុទ្ធវ័យ ៣៧ឆ្នាំរូបនេះ មានរយៈពេល២ឆ្នាំកន្លះ ដោយនឹងចប់នៅអំឡុងឆ្នាំ២០២៥។ យោងទៅលើការផ្សាយរបស់ Channel News...
article_8046.txt
ម្ចាស់ជើងឯកឆ្នាំ២០១០ ម៉ាឡេស៊ី ត្រូវប្រកួតជាមួយ ជម្រើសជាតិថៃ ក្រុមការពារតំណែងជើងឯក នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជើងទី១ នៃព្រឹត្តិការណ៍ AFF Mitsubishi Electric Cup 2022 នៅកីឡដ្ឋានជាតិ Bukit Jalil នៃប្រទេសម៉ាឡេស៊ី នាថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ៧:៣០ យប់។ ការប្រកួតនេះ នឹងមានអ្នកចូលរួមទស្សនាច្រើន ព្រោះសំបុត្រទស្សនា​ ប...
យោងតាមការផ្សាយលើវេបសាយ AFF Mitsubishi Electric Cup សំបុត្រ ៥៩០០០ ត្រូវបានអ្នកគាំទ្រទិញ ដោយមិនទាន់បានមួយថ្ងៃផង។ លោក Kim Pan-gon គ្រូជម្រើសជាតិម៉ាឡេស៊ី ចាត់ទុកចំនួនអ្នកទស្សនាច្រើននៅកីឡដ្ឋាន គឺជាកម្លាំងចិត្តគាំទ្រក្រុមជម្រើសជាតិម៉ាឡេស៊ី ឲ្យឆ្លងផុតវគ្គនេះ បើទោះជាគូប្រកួត គឺជាក្រុមការពារតំណែងជើងឯកក៏ដោយ។ គ្រូបង្វឹករូបនេះ បាន...
article_8047.txt
ខ្សែប្រយុទ្ធ​លំដាប់ពិភពលោក Cristiano Ronaldo បាន​ក្លាយជា​សមាជិក​ថ្មី​ផ្លូវការរបស់ក្លិប Al-Nassr នៃក្របខណ្ឌកំពូលអារ៉ាប៊ីសាអូឌីត Saudi Pro League។ ក្នុងចំណោម​សមាជិក​ក្រុម​ដែល​ដឹកនាំ​ដោយគ្រូបង្វឹក​បារាំង Rudi Garcia យ៉ាងហោចណាស់​មាន​កីឡាករ​អារ៉ាប៊ី​សាអូឌីត​៣នាក់​ធ្លាប់​បាន​ប្រកួត​តទល់​ជាមួយក្រុម​ជម្រើស​ជាតិ​កម្ពុជា។
នាជំនួប​មិត្តភាព​អន្តរជាតិ នៅកីឡដ្ឋាន Sheikh Zayed Cricket Stadium ក្រុងអាប៊ុយដាប៊ី កាលពី​ថ្ងៃទី​១៤ ខែមករា ឆ្នាំ២០១៧ កម្ពុជា​ដែលស្ថិតក្រោម​ការ​ដឹកនាំ​របស់គ្រូបង្វឹក​កូរ៉េខាងត្បូង Lee Tae Hoon បាន​ចាញ់អារ៉ាប៊ីសាអូឌីត របស់គ្រូបង្វឹក​ហូឡង់ Bert van Marwijk ក្នុងលទ្ធផល ៧-២។ កីឡាករ​៣រូបដែល​លេងឲ្យ​ក្លិប Al-Nassr នាពេល​បច្ចុប...
article_8048.txt
នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយមកនេះ ការវិវត្តនៃបាល់ទាត់បានរំកិលខ្លួនទៅមុខជានិច្ចរហូតធ្វើឱ្យកីឡាករជំនាន់ចាស់មួយចំនួនដែលធ្លាប់បានកសាងកេរិ៍្តឈ្មោះល្បីល្បាញ ឈានដល់ការបញ្ចប់អាជីពជាកីឡាករកំពូលៗនៅតាមក្លិបធំៗតំបន់អឺរ៉ុប។ កីឡាករល្បីៗទាំង ត្រូវបន្តទៅលេងជាមួយក្លិបនៅក្រៅលីគកំពូលទាំង៥នៅអឺរ៉ុប ស្របពេលវ័យកាន់តែជ្រេ។
ស្ថិតក្នុងវ័យដែលនឹងត្រូវជិតដល់ពេលចូលនិវត្តន៍ពីអាជីពបាល់ទាត់ កីឡាករមួយចំនួនបានចាកចេញពីតំបន់អឺរ៉ុបទៅកាន់ទ្វីបនានាដើម្បីបន្តការលេងនាពេលវេលាចុងក្រោយ ព្រមទាំងដើម្បីជាការចែករំលែកនូវបទពិសោធន៍ពីកម្រិតនៃបាល់ទាត់តំបន់អឺរ៉ុបទៅកាន់តំបន់ផ្សេងៗទៀតដើម្បីការអភិវឌ្ឍ។ នារយៈពេលប៉ុន្មានជាង ១០ឆ្នាំចុងក្រោយមកនេះ យើងបានសម្លឹងឃើញការវិវត្តទាំង...
article_8049.txt
ក្រុម Tottenham Hotspurs ប្រកួតចាញ់ក្រុម Aston Villa ក្នុងទឹកដីខ្លួនក្នុងលទ្ធផល ២-០​ ធ្លាក់ចេញពីតំណែងក្រុមកំពូលទាំង ៤ ក្នុងតារាង Premier League គិតត្រឹមការប្រកួតសប្តាហ៍ទី១៧ នៅរាត្រីថ្ងៃទី១ ខែមករា។ Chelsea បន្តមានគម្លាត់ពិន្ទុឆ្ងាយពីតំបន់ក្រុមកំពូលទាំង ៤ ក្រោយប្រកួតស្មើក្រុមម្ចាស់ផ្ទះ Nottingham Forest ១-១។
​Aston Villa ដឹកនាំដោយលោក Unai Emery នៅតែធ្វើបានល្អក្នុងការប្រកួតដើម្បីដណ្តើមពិន្ទុប្រជែងក្នុងក្របខណ្ឌ Premier League ដោយរកបានជ័យជម្នះលើមាន់ក្នាយមាស Tottenham Hotspur ដល់ក្នុងផ្ទះតែម្តងក្នុងលទ្ធផល ២-០។ ២គ្រាប់ជ័យជម្នះកើតឡើងនៅក្នុងវគ្គទីពីរដោយខ្សែប្រយុទ្ធ Emiliano Buendia នៅនាទី៥០​ និងខ្សែបម្រើ Douglas Luiz នៅនាទី៧៣។ បរ...
article_805.txt
នេះជាបដិវត្តន៍ទីមួយដែលបានកើតឡើងនៅអ៊ុយក្រែនក្នុងខែតុលា ឆ្នាំ១៩៩០។ ប៉ុន្តែវាមិនមែនជាបដិវត្តន៍ដែលល្បីល្បាញខ្លាំងនោះទេ។ ក្នុងពេលនោះ អ៊ុយក្រែននៅមិនទាន់ប្រកាសឯករាជ្យពីសហភាពសូវៀតនៅឡើយទេ។ គេហៅវាថាជាបដិវត្តន៍ក្រានីត ដោយសារ ចលនានេះដឹកនាំដោយក្រុមសិស្សនិស្សិត ដែលជ្រើសរើសយកការដំឡើងតង់នៅលើឥដ្ឋក្រានីត ដែលស្ថិតនៅក្បែរទីលានឯករាជ្យរបស់ទ...
២.បដិវត្តន៍ពណ៌ទឹកក្រូច (Orange Revolution) បដិវត្តន៍ពណ៌ទឹកក្រោយនេះកើតឡើងចន្លោះពីខែ វិច្ឆិកាឆ្នាំ ២០០៤ ដល់ខែមករាឆ្នាំ ២០០៥ ដែលគេសំដៅទៅលើបណ្ដុំនៃចលនាបាតុកម្ម រួមទាំងព្រឹត្តិការណ៍នយោបាយផ្សេងៗទៀតដែលកើតមាននៅក្នុងប្រទេសអ៊ុយក្រែន។ ការធ្វើបាតុកម្មបានកើតឡើង ក្រោយពេលដែលគេរកឃើញពីភាពមិនប្រក្រតីក្នុងការបោះឆ្នោតប្រធានាធិបតីក្នុងឆ្នា...
article_8050.txt
ម្ចាស់ការពារតំណែងជើងឯកថៃ បានយកឈ្នះឥណ្ឌូណេស៊ី ៣-០ នៅជំនួបជើងទី២ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ AFF Championship ដើម្បីឡើងទៅជួបវៀតណាមនៅវគ្គផ្តាច់ព្រ័ត្រ។​​ ទម្លាក់ឥណ្ឌូណេស៊ីដោយលទ្ធផលទាំង២ជើង ៣-១ អ្នកចាត់ការទូទៅថៃ Madam Pang បានផ្តល់ប្រាក់រង្វាន់៥លានបាត (១៥ម៉ឺនដុល្លារអាម៉េរិក) ដល់គ្រូបង្វឹក និងសមាជិកក្រុមទាំងអស់។
នាជំនួបជើងទី២ នៅ​កីឡដ្ឋាន Thammasat ​ថ្ងៃ​ទី១០ ខែមករា ក្រុមម្ចាស់ផ្ទះថៃ នៅតែបង្ហាញរបៀបលេងដ៏ល្អ ដោយការវាយសម្រុកទៅកាន់ក្រុមភ្ញៀវម៉ាឡេស៊ីតាំងពីដើមវគ្គទី១ រហូតសម្រេចគ្រាប់បាល់នាំមុខដោយខ្សែប្រយុទ្ធ Teerasil Dangda នៅនាទី១៩។ ចូលដល់វគ្គទី២ ក្រោយការប្រកួតដំណើរការបាន១០នាទី Bordin Phala បន្ថែមគ្រាប់ទី២ឱ្យក្រុមរហស្សនាមដំរីចម្បាំង...
article_8051.txt
វីរបុរសបាល់ទាត់ប្រេស៊ីល ​Pele ដែលជួយប្រេស៊ីលឈ្នះ World ​Cup ២លើក បានទទួលមរណៈភាពក្នុងវ័យ ៨២ឆ្នាំ នៅថ្ងៃទី២៩ ខែធ្នូ បន្ទាប់ពីទប់ទល់នឹងជំងឺមហារីកជាច្រើនឆ្នាំ។ Neymar, Cristiano Ronaldo, Kylian Mbappe និង Lionel Messi ចាត់ទុក ​Pele ជាអ្នកបំផុសគំនិតកីឡាបាល់ទាត់ទៅជាសិល្បៈនៃកីឡាឱ្យមានប្រជាប្រិយភាពខ្លាំងឡើង។
លោក Pele កើតចេញពីគ្រួសារក្រីក្រ រហូតក្លាយជាវីរបុរសបាល់ទាត់ដ៏អស្ចារ្យប្រចាំប្រេស៊ីល និងពិភពលោក ក្លាយជាកីឡាករបាល់ទាត់តែម្នាក់ក្នុងពិភពលោកដែលឈ្នះពានរង្វាន់ World Cup ៣លើក ប្រចាំប្រវត្តិសាស្ត្រនៃបាល់ទាត់សម័យទំនើប។ Pele បានកែប្រែកីឡាបាល់ទាត់ឱ្យទៅជាសិល្បៈនៃកីឡារហូតមកដល់បច្ចុប្បន្ន ហើយបានធ្វើឱ្យកីឡាមួយនេះមានភាពរស់រវើកជាមួយទេព...
article_8052.txt
លោក Gianni Infantino ប្រធានសហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) បានដាស់តឿនទៅកាន់អ្នកគាំទ្រឱ្យបញ្ឈប់ការរើសអើងជាតិសាសន៍ចំពោះកីឡាករខ្សែការពារ Samuel Umtiti និងមិត្តរួមក្រុមកីឡាករ Lameck Banda អំឡុងពួកគេលេងឱ្យក្រុម Lecce ទល់ Lazio នាថ្ងៃទី៤ ខែមករា។
បើតាមការចុះផ្សាយរបស់កាសែតអ៊ីតាលី Gazzetta dello Sport អំឡុងការប្រកួតដែលក្រុម Lecce យកឈ្នះលើក Lazio ដោយលទ្ធផល ២-១ ត្រូវបានផ្អាក់រយៈពេលខ្លី ខណៈដែលប្រព័ន្ធផ្សព្វផ្សាយក្នុងកីឡដ្ឋានបានប្រកាសឱ្យអ្នកគាំទ្រក្នុងកីឡដ្ឋានបញ្ឈប់ការស្រែកដោយប្រើពាក្យមិនសមរម្យលើកីឡាករ។ ក្នុងហេតុការណ៍នោះអ្នកគាំទ្រក្រុម Lazio បានស្រែកដោយប្រើពាក្យរើសអើ...
article_8053.txt
Cristiano Ronaldo កីឡាករដ៏ឆ្នើមមួយរូបក្នុងអាជីពជាតារាបាល់ទាត់កំពូលនៅលើពិភពលោក ត្រូវបានផ្តល់ឈ្មោះឱ្យថាជាកីឡាករព័រទុយហ្កាល់ល្អបំផុតប្រចាំប្រវត្តិសាស្ត្រសហព័ន្ធកីឡាបាល់ទាត់ប្រជាជាតិមួយនេះ។ ដ្បិត Ronaldo ជោគជ័យអាជីពបាល់ទាត់តាំងពីក្មេង តែរូបគេមិនជោគជ័យដូចបំណង នៅវ័យជិតចូលនិវត្តន៍សោះឡើយ។
Ronaldo ត្រូវបានអ្នកគាំទ្រ ចាត់ទុកគេជាកីឡាករម្នាក់ដ៏ល្អអស្ចារ្យបំផុតប្រចាំពិភពលោក និងពិភពបាល់ទាត់ ក្នុងអាជីពរបស់គេ ជាង២០ឆ្នាំមកនេះ ។ មិនត្រឹមតែជាកីឡាករអាជីពប៉ុណ្ណោះទេ ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់រូបនេះ ក៏ជាអ្នកជំនួញដ៏ជោគជ័យផងដែរ។ ប៉ុន្តែពេលវេលាចុងក្រោយនៃអាជីពកីឡាកររបស់ម្ចាស់ពាន Ballon d’Or ៥សម័យបែរជាមិនស្រស់បំព្រងដូ...
article_8054.txt
កីឡាករបាល់ទាត់នៃប្រទេសអេស្តូនីមួយក្រុម បានចេញលិខិតសុំទោសចំពោះការបង្ហោះរូបភាពនៅ លើបណ្តាញសង្គម អំពីការជួបជុំហូបអាហារជាមួយអ្នកចាត់ការក្រុមជម្រើសជាតិរុស្ស៊ីលោក Valery Kapin នាថ្ងៃអបអរឆ្នាំថ្មី។
រូបភាពនៃការជួបជុំមួយនោះត្រូវបានបង្ហោះនៅលើបណ្តាញសង្គម ​Instagram ដោយអតីតកីឡាករខ្សែការពារ ក្រុមជម្រើសជាតិអេស្តូនី Andrei Stepanov និងលោក Kapin ស្ថិតនៅក្នុងភោជនីយដ្ឋានមួយ ដែលចូលរួមដោយតារាបាល់ទាត់ក្នុងប្រទេសអេស្តូនីជាច្រើនរូប ។ មិនត្រឹមតែប៉ុណ្ណោះក៏មានកីឡាករក្រុមជម្រើសជាតិអេស្តូនីមួយរូបដែរ គឺប្រធានក្រុម Konstantin Vassiljev...
article_8055.txt
ខ្សែប្រយុទ្ធ ​Gareth Bale នៅមានសមត្ថភាពខ្ពស់ជាមួយក្រុមជម្រើសជាតិវែលស៍ និងក្លិបបល្បីៗមួយចំនួន។ នេះជាការអះអាងរបស់លោក Rob Page គ្រូបង្វឹកក្រុមជម្រើសជាតិវែលស៍នៅថ្ងៃទី១០ ខែមករា ដោយហាក់បង្ហាញការសោកស្តាយ ន្ទាប់ពី Bale ប្រកាសបញ្ចប់អាជីពជាកីឡាករបាល់ទាត់ត្រឹមវ័យ៣៣ឆ្នាំ។
កាលពីថ្ងៃទី៩ ខែមករា Bale វ័យ​ ៣៣ឆ្នាំ បានសម្រេចចិត្តប្រកាសចូលនិវត្តន៍ពីវិស័យបាល់ទាត់ ដោយបានបង្ហោះសារលើបណ្តាញសង្គម
article_8056.txt
លោក Rudi Garcia គ្រូបង្វឹករបស់ក្រុម Al Nassr បាននិយាយនៅថ្ងៃទី៣ ខែមករានេះថា ការចុះកិច្ចសន្យាជាមួយខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្កាល់ Cristiano Ronaldo ជាការបោះជំហ៊ានដ៏ធំបន្ថែមទៀតទៅកាន់អនាគតនៃវិស័យបាល់ទាត់របស់អារ៉ាប៊ីសាអូឌីត កាន់តែរីកចម្រើនទៅមុខ។ ការលើកឡើងបែបនេះបន្ទាប់ពីខ្សែប្រយុទ្ធវ័យ ​៣៧ បានធ្វើដំណើរទៅដល់ទីក្រុងរីយ៉ាដ ដើម្...
Ronaldo ត្រូវបានផ្ទេរទៅកាន់ក្លិបនៅទឹកដីអារ៉ាប៊ីសាអូឌីតក្នុងនាមជាកីឡាករគ្មានតម្លៃខ្លួន បន្ទាប់ពីរូបគេបានចែកផ្លូវជាមួយក្រុមបិសាចក្រហម Manchester United កាលពីខែវិច្ឆិកាឆ្នាំ ២០២២ មុនព្រឹត្តិការណ៍ World Cup។ តារាឆ្នើមសញ្ជាតិព័រទុយហ្កាល់ចូលរួមជាមួយក្រុមស្ថិតនៅលីគកំពូលអារ៉ាប៊ីសាអូឌីតក្រោមកិច្ចសន្យារយៈពេល ២ឆ្នាំ កន្លះ ដោយទទួល...
article_8057.txt
លោក Gianni Infantino ប្រធានសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ស្នើបណ្តាប្រទេសទាំងអស់ដែលជាសមាជិក ​FIFA ដាក់ឈ្មោះកីឡដ្ឋានណាមួយក្នុងប្រទេសពួកគេថា Pele ដើម្បីជាការរំលឹក និងឧទ្ទិសដល់វីរបុរសបាល់ទាត់ប្រេស៊ីលលោក Pele ដែលគេចាត់ទុកជាស្តេចបាល់ទាត់ពិភពលោក។
លោក Pele ដែលជាកីឡាករបាល់ទាត់តែម្នាក់ដែលបានឈ្នះពានរង្វាន់ World Cup ចំនួន៣លើក បានទទួលមរណភាពកាលពីសប្តាហ៍មុនក្នុងវ័យ ៨២ឆ្នាំ ដោយសារតែការវិវត្តធ្ងន់ធ្ងរនៃជំងឺមហារីក។ បន្ទាប់ពីការបាត់បង់លោក Pele ប្រទេសប្រេស៊ីលបានសម្រេចធ្វើបុណ្យជាតិរយៈពេល ៣ថ្ងៃសម្រាប់កាន់ទុក្ខដល់ស្តេចបាល់ទាត់រូបនេះ។ មឈូលរបស់លោក Pele ត្រូវបានដាក់ក្នុងទីលាននៃក...
article_8058.txt
នាយប់ថ្ងៃទី៩ ខែមករា ក្រុមជម្រើសជាតិវៀតណាម បានទម្លាក់ឥណ្ឌូណេស៊ី នៅកីឡដ្ឋាន My Dinh ក្នុងលទ្ធផល ២-០ ជើងទី២ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ AFF Cup ឆ្នាំ ២០២២ និងជាការឈ្នះលើកដំបូងក្នុងរយៈពេល២៦ឆ្នាំ។ លទ្ធផលនេះ ធ្វើឲ្យលោក Park Hang Seo មានសង្ឃឹមដឹកនាំឲ្យក្រុមវៀតណាម ដណ្ដើមពានរង្វាន់ AFF Championship រដូវកាលទី១៤ ដែលជាបេសកកម្មចុងក...
ក្រុមជម្រើសជាតិវៀតណាម បានធ្វើឲ្យគ្រូបង្វឹកលោក Park Hang Seo មានមោទកភាពជាខ្លាំង ក្នុងការឈ្នះឥណ្ឌូណេស៊ីក្នុងព្រឹត្តិការណ៍ AFF Mitsubishi Electric Cup 2022។ មុនការប្រកួតគ្រូបង្វឹករូបនេះ បាននិយាយទុកមុនថា ការប្រកួតនេះ អាចជាលើកចុងក្រោយសម្រាប់លោកក្នុងនាមគ្រូក្រុមវៀតណាម ប្រសិនជាចាញ់ ឥណ្ឌូណេស៊ី។ ប៉ុន្ដែពេលនេះ លោក Park Hang Seo ...
article_8059.txt
បង្ហាញខ្លួនលើកដំបូងជាកមួយក្លិបថ្មី ​Al Nassr ខ្សែប្រយុទ្ធ Cristiano Ronaldo នៅថ្ងៃទី៣ ខែមករា និយាយចំពោះមុខអ្នកកាសែតថា ការងាររបស់ខ្លួននៅអឺរ៉ុបបានសម្រេចរួចរាល់អស់ហើយ។ Ronaldo ទៅកាន់ទឹកដីអារ៉ាប៊ីសាអូឌីត ដើម្បីទទួលបានការប្រកួតប្រជែងថ្មីនៅតំបន់អាស៊ី និងជួយអភិវឌ្ឍបាល់ទាត់អារ៉ាប៊ីសាអូឌីត។
Ronaldo បានផ្លាស់ទៅកាន់ក្លិបថ្មី Al Nassr ក្នុងនាមជាកីឡាករគ្មានតម្លៃខ្លួន ក្រោយរូបគេបានចែកផ្លូវជាមួយក្រុមបិសាចក្រហម Manchester United កាលពីខែវិច្ឆិកាដោយសារបញ្ហារកាំរកូសក្នុងរដូវកាលថ្មីនេះ។ ចូលរួមជាមួយក្រុម Al Nassr កាលពីសប្តាហ៍មុនជាមួយកិច្ចសន្យារយៈពេល ២ឆ្នាំកន្លះ អតីតខ្សែប្រយុទ្ធ Real Madrid នឹងទទួលបានថ្លៃពលកម្មប្រមាណ ...
article_806.txt
នាយករដ្ឋមន្រ្តីអង់គ្លេស លោក បូរីស ចនសុន នៅថ្ងៃទី៩ ខែមេសា បានសន្យាផ្តល់់ជំនួយយោធា និងសេដ្ឋកិច្ចបន្ថែមទៀតទៅអ៊ុយក្រែន ដើម្បីទប់ទល់នឹងការឈ្លានពានរុស្ស៊ី ក្នុងដំណើរទស្សនកិច្ចនៅទីក្រុងកៀវ។
ប្រមុខរដ្ឋាភិបាលអង់គ្លេស លោក បូរីស ចនសុន បានធ្វើទស្សនកិច្ចនៅអ៊ុយក្រែន នៅថ្ងៃទី៩ ខែមេសា បន្ទាប់ពីកងកម្លាំងយោធារុស្ស៊ី បានដកចេញពីតំបន់នោះ។ ក្នុងដំណើរទស្សនកិច្ចលើកដំបូងទៅកៀវ ចាប់តាំងពីរុស្ស៊ីបើកប្រតិបត្តិការយោធាពិសេសនេះ លោកចនសុន បានសរសើរអ៊ុយក្រែន ក្នុងការប្រយុទ្ធជាមួយរុស្ស៊ី និងរុញច្រានឱ្យកម្លាំងយោធារុស្ស៊ីចេញពីតំបន់ជុំវិ...
article_8060.txt
ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Lionel Messi ដែលទើបជួយក្រុមជម្រើសជាតិឈ្នះ World Cup នឹងវិលត្រលប់មកកាន់ក្លិប Paris Saint Germain វិញនៅដើមខែមករាឆ្នាំ ២០២៣ ។ នេះបើតាមលោក Christophe Galtier អ្នកចាត់ការក្រុមស្ថិតនៅកំពូលតារាង Ligue 1 បាននិយាយថ្ងៃទី២៧ ខែធ្នូ។
ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន ទើបតែជួយក្រុមជម្រើសជាតិខ្លួន គ្រងតំណែងជើងឯកបាល់ទាត់ពិភពលោក World Cup 2022 នៅប្រទេសកាតា ដោយយកឈ្នះលើបារាំង ក្នុងលទ្ធផលបាល់កាត់សេចក្តី ១១ម៉ែត្រ ៤-២។ Messi ម្ចាស់ពាន Ballon d’Or ៧សម័យ អំឡុងការប្រកួតផ្តាច់ព្រ័ត្រ ដោយរូបគេជាអ្នកស៊ុតបាល់​ ២គ្រាប់សម្រាប់អាហ្សង់ទីន។ កីឡាករវ័យ ៣៥ឆ្នាំរូបនេះ នឹងត្រូវ...
article_8061.txt
ខ្សែប្រយុទ្ធបារាំង Kylian Mbappe បានចេញមុខការពារលោក Zinedine Zidane បន្ទាប់ពីប្រធានសហព័ន្ធកីឡាបាល់ទាត់បារាំង (FFF) និយាយថាខ្លួននឹងមិនលើកទូរសព្ទទេ ប្រសិន Zidane ខលហៅទីពិភាក្សាគ្នាជុំវិញការងារជាគ្រូជម្រើសជាតិបារាំង។
FFF បានប្រកាសពីការបន្តកិច្ចសន្យារបស់គ្រូបង្វឹកលោក Didier Deschamps កាលពីសប្តាហ៍មុន បន្ទាប់ពីលោក Deschamps បានដឹកនាំក្រុមមាន់គកបារាំងទៅកាន់វគ្គផ្តាច់ព្រ័ត្រ World Cup ជាលើកទីពីរ បើទោះបានត្រឹមរងជើងឯកក្រោយចាញ់អាហ្សង់ទីននៅវគ្គផ្តាច់ព្រ័ត្រនៅកាតា។ មុនបន្តកិច្ចសន្យានេះ លោក Zidane ត្រូវបានគេឡើងឡើងថាទំនងអាចក្លាយជាគ្រូបារាំង​​ស...
article_8062.txt
Newcastle United មិនទាន់ស្គាល់បរាជ័យឡើយក្នុងការប្រកួត១៣លើកចុងក្រោយ ក្នុងក្របខណ្ឌ Premier League បន្ទាប់ពីស្មើ Arsenal ០-០ ក្នុងជំនួបសប្តាហ៍ទី១៨របស់ខ្លួននៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣។
ក្រុមរហស្សនាមសារិកាព្រៃ បានបង្ហាញភាពលេចធ្លោខ្លាំងនៅរដូវកាល២០២២-២៣នេះ ក្រោយពួកគេនាំចូលកីឡាករមានទេពកោសល្យមួយចំនួន បន្ទាប់ពីមានម្ចាស់ថ្មីដែលសម្បូរទ្រព្យចូលទៅកាន់កាប់។ ក្រោយស្មើក្រុមកំពូលតារាង Arsenal ក្នុងលទ្ធផល ០-០ Newcastle បានរក្សាការប្រកួតមិនចាញ់សោះក្នុង១៣ប្រកួតចុងក្រោយ។ ចំណោម១៣ប្រកួតនេះ ក្រុមដែលដឹកនាំដោយអ្នកចាត់ការទូ...
article_8063.txt
អ្នកចាំទី Hugo Lloris ដែលជួយបារាំងឈ្នះជើងឯក FIFA World Cup ឆ្នាំ ២០១៨ បានប្រកាសចូលនិវត្តន៍ពីក្រុមបាល់ទាត់ជម្រើសជាតិ​ត្រឹមវ័យ ៣៦ឆ្នាំ ថ្ងៃទី៩ ខែមករា។ បញ្ចប់ភារកិច្ចជាមួយជម្រើសជាតិ ប្រធានក្រុម Lloris ថារូបគេចង់ចំណាយពេលឱ្យបានច្រើនជាមួយក្រុមគ្រួសារ។
Lloris បានបង្ហាញខ្លួនចំនួន ១៤៥ប្រកួតសម្រាប់ក្រុមជម្រើសជាតិបារាំងពីឆ្នាំ ២០០៨​ ដល់ឆ្នាំ ២០២២ ​​​ហើយអ្នកចាទីក្រុម Tottenham Hotspur រូបនេះបានក្លាយជាប្រធានក្រុមបារាំងចំនួន ១២១ប្រកួតដែលជាកំណត់ត្រាដ៏វែងមួយ។ អ្នកចាំទីវ័យ៣៦ឆ្នាំ ចាប់ផ្តើមការប្រកួតអន្តរជាតិជាមួយបារាំងដំបូងឆ្នាំ ២០០៨ ហើយរូបគេបានលេងនៅក្នុងពានរង្វាន់ UEFA Euro ឆ្...
article_8064.txt
លោក Antonio Mateu Lahoz ត្រូវបានដកតំណែងក្នុងការងារអាជ្ញាកណ្តាលកាត់ក្តីក្នុងការប្រកួតក្របខណ្ឌ La Liga បន្ទាប់ពីលោកបានផ្តល់ការពិន័យកាតលឿងជាច្រើនបំផុតអំឡុងការប្រកួតរវាងក្រុមកំពូលតារាង Barcelona ទល់ ​Espanyol សប្តាហ៍មុន។
លោក Lahoz ដែលជាអាជ្ញាកណ្តាលកាត់សេចក្តីការប្រកួតនាជំនួបតំបន់ ​Catalan Derby កាលពីថ្ងៃទី៣១ ធ្នូ នៃពិធីអបអរឆ្នាំថ្មី លោកបានចំណាយកាតលឿងដល់ទៅចំនួន ១៥កាត ទៅលើកីឡាករចំនួន ១៣នាក់លើទីលាន រួមទាំងលោក Xavi អ្នកចាត់ការទូទៅ Barca ផងដែរ។ ចំណោមកីឡាករទាំង ១៣រូបនេះ ខ្សែការពារស្លាប Jordi Alba របស់ Barca ទទួលបានកាត់លឿង​ ២លើកស្មើកាតក្រហមបណ...
article_8065.txt
បន្ទាប់ពីឈប់សម្រាក់អបអរជ័យជម្នះនៃពានរង្វាន់ World Cup 2022 រយៈពេលជាង ៣សប្តាហ៍រួចមក តារាបាល់ទាត់ឆ្នើមលំដាប់កំពូលពិភពលោក ​Lionel Messi ត្រូវបានក្រុមការងារក៏ដូចជាមិត្តរួមក្រុមនៃក្រុម Paris Saint Germain ផ្តល់រង្វាន់កិត្តិយសនិងការស្វាគមន៍យ៉ាងកក់ក្តៅនាពេលខ្សែប្រយុទ្ធវ័យ ៣៥ឆ្នាំរូបនេះបានវិលត្រលប់ទៅដល់ទីលានហ្វឹកហាត់ថ្ងៃទី៤​ ខ...
ម្ចាស់ពានរង្វាន់ Ballon d’Or ៧សម័យ សញ្ជាតិអាហ្សង់ទីនរូបនេះ ទទួលបានការពន្យាពេលឈប់សម្រាកបន្ថែមពីសំណាក់ក្លិប PSG បន្ទាប់ពីរូបគេបានរួមចំណែកដ៏ធំ ក្នុងការជួយក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន ឈ្នះពានរង្វាន់ World Cup 2022 នៅកាតា។ តារាបាល់ទាត់វ័យ ៣៥ឆ្នាំរូបនេះ បានឈប់សម្រាកក្រោយបញ្ចប់ការប្រកួត World Cup ចាប់ពីថ្ងៃទី១៩ ខែធ្នូ ឆ្...
article_8066.txt
លោក Jurgen Klopp អ្នកចាត់ការក្រុម ​Liverpool បានចោទក្រុម Brentford ថាបានលេងដោយបំពានច្បាប់ បន្ទាប់ពីក្រុមរបស់លោកប្រកួតចាញ់ក្នុងលទ្ធផលដ៏គួរឱ្យភ្ញាក់ផ្អើល ៣​-១ ក្នុងជំនួប Premier League សប្តាហ៍ទី១៧ នៅរាត្រីថ្ងៃ២ ខែមករា ឆ្នាំ ២០២៣។
បរាជ័យជំនួបទល់ Brentford ធ្វើឱ្យក្រុមហង្សក្រហមខកចិត្ត ដ្បិតខាតបង់ពិន្ទុ ធ្វើឱ្យមានគម្លាត់ខិតចេញពីតំបន់ Top 4 នៃក្របខណ្ឌ Premier League។ ៣គ្រាប់យកឈ្នះលើ Liverpool ស៊ុតបញ្ចូលទីដោយកីឡាករ Ibrahima Konate ខ្សែការពារ Liverpool ភ្លាត់ស្នៀតធ្វើឱ្យចូលទីខ្លួនឯងគ្រាប់ទីមួយ ចំណែកគ្រាប់ទី២ ដោយ Yoane Wissa នាទី៤២ និង Bryan Mbeurno ន...
article_8067.txt
វីរបុរសកីឡាបាល់ទាត់ប្រេស៊ីល Pele ដែលមានឈ្មោះដើម Edson Arantes do Nascimentos ទទួលមរណៈភាពក្នុងវ័យ ៨២ឆ្នាំ ថ្ងៃទី២៩ ខែធ្នូ ដោយសារជំងឺមហារីករ៉ាំរ៉ៃ។ កីឡាករល្បីៗ រួមជាមួយអ្នកនយោបាយមានឥទ្ធិពលលើលោកចូលរួមរំលែកទុក្ខលោក Pele។
បើតាមរយៈការផ្សព្វផ្សាយពីមន្ទីរពេទ្យ Albert Einstein ក្នុងទីក្រុង Sao Paolo ប្រទេសប្រេស៊ីលដែលជាទីកន្លែងរបស់ Pele បានសម្រាកព្យាបាលជំងឺនោះ បានប្រកាសពីមរណៈភាពរបស់លោក Pele នៅវេលាម៉ោង ៣:២៧ រសៀល ថ្ងៃទី២៩ ខែធ្នូ។ មូលហេតុនៃការស្លាប់របស់ស្តេចកីឡាបាល់ទាត់ប្រេស៊ីលត្រូវបានខាងមន្ទីរពេទ្យរៀបរាប់ថាដោយសារការបរាជ័យនៃដំណើរការសរីរាង្គច្រើ...
article_8068.txt
កីឡាបាល់ទាត់ ជាប្រភេទកីឡាដែលទទួលបានភាពទាក់ទាញខ្លាំងជាងញេនៅជុំវិញពិភពលោក។ ប៉ុន្តែកីឡានេះ បានធ្វើឱ្យកាន់តែគួរចាប់អារម្មណ៍ថែមទៀតនៅពេលមានកីឡាករ កីឡាការិនីមានរូបសម្រស់ស្អាតៗបង្ហាញខ្លួននៅលើទីលានប្រកួត។
បើទោះមិនសូវទទួលបានប្រជាប្រិយភាពដូចក្រុមបុរស ប៉ុន្តែក្រុមកីឡាការិនីស្ត្រី ក៏បានផ្តល់ការប្រកួតដ៏អស្ចារ្យផងដែរនៅរយៈពេល២០ឆ្នាំចុងក្រោយ។ មិនត្រឹមតែមានជំនាញ បច្ចេកទេស កីឡាការិនីដែលមានសម្រស់ស្រស់ស្អាត​ ក៏បានផ្តល់ទស្សនីយភាពក្នុងការប្រកួតផងដែរសម្រាប់អ្នកគាំទ្រ។ មិនត្រឹមប្រកបជីពក្នុងវិស័យបាល់ទាត់ កីឡាការិនីដែលមានសម្រស់ល្អៗមួយចំន...
article_8069.txt
ខ្សែប្រយុទ្ធវ័យក្មេងរបស់បារាំង Kylian Mbappe និង Achraf Hakimi ខ្សែការពារម៉ារ៉ុកដែលជាមិត្តដ៏ជិតស្និទ្ធនិងជាដៃគូដ៏ល្អនៅក្លិប Paris Saint Germain បានបន្លំខ្លួនដោយបិទបាំងមុខដើរលេងក្នុងទីក្រុងញូវយ៉ក ដែលជាក្រុងពាណិជ្ជកម្មដ៏ធំរបស់អាម៉េរិក អំឡុងពេលថ្ងៃឈប់សម្រាក់ក្រោយ World Cup។
ក្រោយពីក្រុម PSG បានបញ្ចប់ការប្រកួតក្របខណ្ឌ Ligue 1 កាលពីប៉ុន្មានថ្ងៃមុនរួចដោយចាញ់ក្រុមចំណាត់ថ្នាក់លេខ២​ RC Lens ក្នុងលទ្ធផល ៣-១ រួចមកអ្នកចាត់ការក្រុមលោក Christophe Galtier បានផ្តល់ពេលវេលាសម្រាក់កីឡាករសំខាន់ៗមួយចំនួនដែលជាការសម្រាកក្រោយព្រឹត្តិការណ៍ World Cup ក្នុងនោះរួមមាន Mbappe និង Hakimi តែម្តង។ ខ្សែប្រយុទ្ធវ័យ ២៤ឆ្...
article_807.txt
ក្រសួងការពារជាតិរុស្ស៊ី នៅថ្ងៃទី១៤ ខែមេសា បានអះអាងថា នាវាចម្បាំងរបស់ខ្លួនមួយគ្រឿង បានលិចទៅក្នុងសមុទ្រ បន្ទាប់ពីផ្ទុះគ្រាប់ និងឆេះ។ យ៉ាងណាមិញ យោធាអ៊ុយក្រែន បានបញ្ជាក់ថា នាវាចម្បាំង Moskva ត្រូវបានពន្លិច ដោយសារតែមីស៊ីលប្រឆាំងនាវារបស់ខ្លួន។ ក្រោយការលិចនៃនាវាចម្បាំងនោះ វាមានការផ្ទុះដ៏ខ្លាំងមួយនៅក្នុងទីក្រុងកៀវ។
នាវាចម្បាំង Moskva នៅក្នុងកងនាវាសមុទ្រខ្មៅរុស្ស៊ី បានលិចនៅក្នុងសមុទ្រ បន្ទាប់ពីមានការផ្ទុះគ្រាប់។ តាមការបញ្ជាក់របស់ក្រសួងការពារជាតិរុស្ស៊ី កងនាវិកចំនួន ៥០០នាក់ ត្រូវបានជម្លៀសចេញ ខណៈនាវាដែលខូចខាតនោះ ត្រូវបានបញ្ជូនទៅកំពង់ផែមួយ។ បើតាមរុស្ស៊ី ឧបទ្ទវហេតុនេះ កំពុងស្ថិតក្រោមការស៊ើបអង្កេត។ យ៉ាងណាមិញ អ៊ុយក្រែន បានអះអាងថា ខ្លួនប...
article_8070.txt
វៀតណាម និងម៉ាឡេស៊ី ចាប់ដៃគ្នាឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ AFF Mitsubishi Electric Cup 2022 ក្រោយទម្លាក់មីយ៉ាន់ម៉ា និងសិង្ហបុរី រៀងខ្លួន ក្នុងជំនួបចុងក្រោយពូល B នៅថ្ងៃទី៣ ខែមករា។ វៀតណាម ត្រូវប៉ះឥណ្ឌូណេស៊ី ស្របពេល ម៉ាឡេស៊ីជួបថៃ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
វៀតណាម ឈ្នះ មីយ៉ាន់ម៉ា នៅកីឡដ្ឋាន My Dinh ក្នុងលទ្ធផល ៣-០។ ការប្រកួតនេះ ម្ចាស់ផ្ទះវៀតណាម មានឱកាសជាច្រើន ទៅលើក្រុមភ្ញៀវ។ ត្រឹម ៨នាទីដំបូង ម្ចាស់ផ្ទះ វៀតណាម បានទម្លាយសំណាញ់ទី មីយ៉ាន់ម៉ា ដោយកីឡាករ Nguyen Van Quyet ខែ្សបម្រើប្រយុទ្ធវៀតណាម បានប៉ះឲ្យមិត្តរួមក្រុម ប៉ុន្ដែកីឡាករ Kyaw Zin Lwin ខ្សែការពារមីយ៉ាន់ម៉ា បានព្យាយាមទាត...
article_8071.txt
ការក្លាយជាទៅកីឡាករដែលទទួលបានប្រាក់ថ្លៃពលកម្មខ្ពស់ជាងគេគឺមិនមែនជារឿងសាមញ្ញនោះឡើយ ព្រោះទម្រាំក្លាយជាកីឡាករកម្រិតកំពូលលើពិភពលោក កីឡាករនីមួយៗត្រូវសាងកេរ្តិ៍ឈ្មោះល្បី និងមានប្រជាប្រិយភាព។
កីឡាករបាល់ទាត់រកបានប្រាក់ចំណូលរបស់ពួកគេជាងរៀងរាល់សប្តាហ៍ពីការប្រកួតឱ្យក្រុម ហើយប្រភពតែមួយនៃចំណូលរបស់កីឡាករដែលបានបង្កើតលុយជាច្រើនគឺបានមកពីកិច្ចព្រមព្រៀងនិងការយល់ព្រមគ្នានានាពីក្រុមហ៊ុនឧបត្ថម្ភ។ មិនមែនរឿងដែលគួរឱ្យភ្ញាក់ផ្អើលឡើយដែលថាកីឡាករល្បីឈ្មោះកំពូលក្នុងពិភពលោកអាចរកចំណូលបានខ្ពស់ផងដែរនោះ។ លើសពីនេះទៅទៀតក្លិបដែលទទួលបានជោ...
article_8072.txt
ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទី១ នៃពានរង្វាន់ AFF Cup រវាងម្ចាស់ផ្ទះឥណ្ឌូណេស៊ី និងវៀតណាម នៅថ្ងៃទី៦​ ខែមករា ត្រូវបង្កើនការការពារតឹងរឹងជាងមុននៅក្នុងទីលានប្រកួត។ នេះបើតាមការបញ្ជាក់របស់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ដោយស្នើឱ្យមានការរៀបចំ និងធានាសុវត្ថិភាពសម្រាប់អ្នកចូលរួម និងកីឡាករ ដ្បិតឥណ្ឌូណេស៊ីបានបង្កបញ្ហ...
ការ​ប្រកួត​ជើង​ទី​១ រវាងឥណ្ឌូណេស៊ី និងវៀតណាម​ នឹងចាប់ផ្តើមនៅ​ម៉ោង​៤:៣០​រសៀល [ម៉ោងនៅកម្ពុជា] នេះ ដោយដំបូងឡើយត្រូវធ្វើនៅម៉ោង ៧:៣០នាទីយប់។ ដោយមើលឃើញថា ម្ចាស់ផ្ទះឥណ្ឌូណេស៊ីធ្លាប់មានប្រវត្តិបង្កបញ្ហាអំឡុងពេលប្រកួត រហូតដល់មានការដាក់ពិន័យ និងក្រោយមកហាក់ដូចជាបង្ហាញឥរិយាបថមិនសមរម្យពីសំណាក់អ្នកគាំទ្រទៀតនោះ FIFA បានស្នើក្រុមម្ចាស...
article_8073.txt
Arsenal, Barcelona, Napoli, Bayern Munich និង Paris Saint-Germain ស្ថិតនៅកំពូលតារាងនៃលីគកីឡាបាល់ទាត់កំពូលទាំង៥នៅអឺរ៉ុបរៀងខ្លួន ក្រោយឆ្លងកាត់ការប្រកួតបានពាក់កណ្តាលរដូវកាល ២០២២-២៣។
Arsenal នាំមុខគូប្រជែងចាប់តាំងពីដើមរដូវកាលមក បន្ទាប់ពីក្រុមដែលដឹកនាំដោយអ្នកចាត់ការទូទៅលោក Mikel Arteta បង្ហាញភាពលេចធ្លោខុសពីរដូវកាលមុខៗ។ ជំនួបចុងក្រោយក្នុងក្របខណ្ឌ Premier League ក្រុមកាំភ្លើងធំយកឈ្នះ Brighton & Hove Albion ក្នុងលទ្ធផល ៤-២។ ឆ្លងកាត់ការប្រកួត១៦លើក Arsenal ចាញ់តែមួយលើកគត់ ក្រៅពីនោះឈ្នះ១៤លើក និងស្មើមួយ មា...
article_8074.txt
Lionel Messi ខ្សែប្រយុទ្ធឆ្នើមក្រុមអាហ្សង់ទីន នៅថ្ងៃទី២១ ខែធ្នូ បានធ្វើដំណើរទៅកាន់ផ្ទះកំណើតរបស់ដែលស្ថិតនៅក្នុងទីក្រុង Rosario ប្រទេសអាហ្សង់ទីនក្រោយជួយក្រុមឈ្នះពាន FIFA World Cup លើកទី៣ និងលើកដំបូងសម្រាប់អាជីពក្នុងអាជីព។ Messi ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់អ្នកអ្នកគាំទ្រជាច្រើននាក់នៅពីមុខផ្ទះផ្ទាល់ខ្លួនរបស់គេ​ ទោ...
ខ្សែប្រយុទ្ធវ័យ ៣៥ឆ្នាំ អំឡុងការប្រកួតយកឈ្នះបារាំង រូបគេបានស៊ុតគ្រាប់បាល់ពីគ្រាប់ឱ្យអាហ្សង់ទីនក្នុងការប្រកួតខណៈមិត្តរួមក្រុមដែលរស់នៅក្នុងទីក្រុងកំណើតតែមួយនោះគឺ Angel Di Maria ជាអ្នកស៊ុតគ្រាប់ទី២ មុន ការប្រកួតរយៈពេល ១២០នាទីបញ្ចប់ដោយលទ្ធផលស្មើ ៣-៣ និងពេលអាហ្សង់ទីនប្រជែងឈ្នះបារាំងដោយបាល់កាត់សេចក្តី ១១ម៉ែត្រលទ្ធផល ៤-២។ ការ...
article_8075.txt
ប្រធានាធិបតីបារាំងលោក អេម៉ានុយអ៊ែល ម៉ាក្រុង នៅតែប្រកាន់ជំហរក្នុងការធ្វើដំណើរទៅកាន់ប្រទេសកាតា ដើម្បីគាំទ្រក្រុមជម្រើសជាតិបារាំងប្រកួតវគ្គផ្តាច់ព្រ័ត្រ FIFA World Cup ទល់អាហ្សង់ទីន។ ការអះអាងរបស់លោកម៉ាក្រុង បន្ទាប់ពីកាតាត្រូវបានចោទពីបទប្រព្រឹត្តិអំពើពុករលួយជាមួយអ្នកនយោបាយអឹរ៉ុប  នាកិច្ចប្រជុំមេដឹកនាំអឺរ៉ុបនៅព្រុចសែល។
លោក ម៉ាក្រុង មានវត្តមានរួចហើយក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដែលបារាំងឈ្នះម៉ារ៉ុក ២-០ នៅថ្ងៃទី១៥ មុនពេលធ្វើដំណើរទៅកាន់ទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក ដើម្បីចូលរួមកិច្ចប្រជុំកំពូលរបស់សហភាពអឺរ៉ុប។ ការធ្វើដំណើររបស់លោក ម៉ាក្រុង ទៅកាន់ប្រទេសកាតា ជាមួយវត្តមាននៅកៅអី VIP និងបន្ទាប់មកលោកចូលក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់...
article_8076.txt
ក្រុមគ្រួសារវីរបុរសបាល់ទាត់ប្រេស៊ីលលោក ​Pele ថ្ងៃទី២៥ ខែធ្នូ បានប្រមូលផ្តុំគ្នានៅក្នុងមន្ទីពេទ្យ Albert Einstein នៃទីក្រុង Sao Paulo ប្រទេសប្រេស៊ីល ជាទីកន្លែងដែលវីរបុរសដ៏អស្ចារ្យប្រចាំពិភពលោកវ័យ ៨២ឆ្នាំ បានសម្រាកព្យាបាលជំងឺមហារីក។ ក្រុមគ្រួសារ Pele បានចំណាយពេលបុណ្យណូអែលក្នុងមន្ទីពេទ្យ។
បើតាមរបាយការណ៍នៃការព្យាបាលរបស់វេជ្ជបណ្ឌិតនៃមន្ទីពេទ្យ Sao Paulo បាននិយាយថា ជំងឺមហារីករបស់លោក Pele បានវិវត្តស្ថិតក្នុងស្ថានភាពដ៏គួរឱ្យបារម្ភ ​ដោយតម្រូវឱ្យមានការថែទាំងកាន់ច្រើនទាក់ទងនឹងមុខងារខ្សោយតម្រងនោម និងបេះដូង។ «ស្ទើរតែទាំងអស់គ្នា រីករាយបុណ្យណូអែល ការដឹងគុណ ការស្រលាញ់ ការរួបរួមគ្នា ក្រុមគ្រួសារ ខ្លឹមសារនៃបុណ្យណូអែល។...
article_8077.txt
ជំនួបដណ្តើមចំណាត់ថ្នាក់លេខ៣ នៃពានរង្វាន់ FIFA World Cup 2022 នឹងធ្វើឡើងក្នុងរាត្រីថ្ងៃទី១៧ ខែធ្នូ នេះហើយ ដោយក្រូអាស៊ី ត្រូវប៉ះម៉ារ៉ុក នៅវេលាម៉ោង១០យប់នេះ។ នេះជាការប៉ះគ្នាលើកទី២ ក្នុងព្រឹត្តិការណ៍តែមួយ មុនចាកចេញពីប្រទេសកាតា។
ក្រុមជើងឯករងឆ្នាំ ២០១៨ ក្រូអាស៊ីត្រូវបង្ហាញខ្លួនក្នុងការប្រកួតជាថ្មីម្តងទៀតក្នុងប្រទេសកាតា ក្រោយពួកគេបានប្រកួតចាញ់អាហ្សង់ទីន ៣-០ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីថ្ងៃទី១៣ ខែធ្នូ។ ចំណែកម៉ារ៉ុកបានបង្ហាញរឿងរ៉ាវដ៏អស្ចារ្យរបស់ពួកគេជាច្រើនចាប់តាំងពីវគ្គចែកពូលមកដល់វគ្គ ១/២ផ្តាច់ព្រ័ត្រ ប៉ុន្តែប៉ះបារាំងពួកគេហាក់បីដូចគ្មានឱកា...
article_8078.txt
អាវផាយស្បៃបែបប្រពៃណីអារ៉ាប់ (Bisht) ត្រូវបាន Lionel Messi ប្រធានក្រុមជម្រើសជាតិអាហ្សង់ទីនពាក់ដើម្បីទទួលពាន FIFA World Cup 2022។ អាវផាយស្បៃនេះ ត្រូវបានពាក់លើឥស្សរជនល្បីឈ្មោះ ដូចជាខ្សែរាជវង្ស បព្វជិត ឬក៏ត្រូវពាក់ក្នុងពិធីសំខាន់លំដាប់កំពូល និងពិធីអាពាហ៍ពិពាហ៍ជាដើម។  Messi ត្រូវបានប្រជាជនអារ៉ាប់លើកតម្កើង បន្ទាប់ពីជួយអាហ្សង...
កីឡាករ Lionel Messi ទំនងជាត្រូវបានផ្ដល់កិត្តិយសយ៉ាងខ្លាំងពីប្រជាជនអារ៉ាប់ ដោយ Bisht ត្រូវបានពាក់​លើខ្លួនកីឡាកររូបនេះ ក្នុងពេលទទួលពានរង្វាន់ FIFA World Cup កាលពីថ្ងៃទី១៨ ខែធ្នូ។ អាវស្បៃខាងក្រៅពណ៌ខ្មៅ គឺជាសម្លៀកបំពាក់ប្រពៃណីបុរសនៅក្នុងពិភពអារ៉ាប់ ដែលជារឿយៗត្រូវបានពាក់សម្រាប់ឱកាសពិសេស សម្រាប់ជនកំពូលផ្សេងៗ ដូចជាអាពាហ៍ពិពាហ...
article_8079.txt
ក្រុមកាំភ្លើងធំ Arsenal វិលត្រលប់មកកាន់ការប្រកួតក្របខណ្ឌ ​Premier League ដោយបន្តភាពខ្លាំងរបស់ខ្លួននៅដដែល ដោយបានបំបាក់ក្រុមភ្ញៀវ West Ham United ក្នុងទឹកដីកីឡដ្ឋាន Emirates ក្នុងលទ្ធផល ៣-១ ។ Arsenal បន្តនាំមុខកំពូលតារាង មានពិន្ទុដាច់ក្រុមលេខ២ ដល់ទៅ ៧ពិន្ទុដដែល។
ក្រុមកីឡាករវ័យក្មេងកំពុងមានទេព្យកោសល្យល្អៗ បានបង្ហាញការចាប់អារម្មណ៍ និងភាពទាក់ទាញខ្លាំងក្រោមការដឹកនាំរបស់លោក Mikel Arteta ជាអ្នកចាត់ការទូទៅ ខណៈកាន់លោក Arsene Wenger ក៏បានអង្គុយទស្សនាការប្រកួតនេះដែរ។ លោក Wenger បានវិលត្រលប់មកកាន់ទឹកដី Emirates លើកដំបូង ចាប់តាំងពីបានប្រកាសលាលែងពីតំណែងអ្នកចាត់ការក្រុមកាលពីឆ្នាំ ២០១៨ ក្រោយ...
article_808.txt
អ្នកទោស វ័យ២២ឆ្នាំម្នាក់នៅពន្ធនាគារខេត្តបន្ទាយមានជ័យ បានស្លាប់ដោយសារជំងឺបេះដូង និងខ្វះអុកស៊ីសែន ទៅចិញ្ចឹមខួរក្បាល អំឡុងពេលសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន ស្រុកមង្គលបូរី។ នេះបើតាមលិខិតបំភ្លឺរបស់ពន្ធនាគារខេត្តបន្ទាយមានជ័យ ចេញថ្ងៃទី២៣ មីនា។
ការចេញលិខិតបំភ្លឺរបស់ពន្ធនាគារខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធនឹងការស្លាប់ពិរុទ្ធជនខាងលើ ដោយសារ មានអ្នកប្រើប្រាស់មួយចំនួន ចោទជាចម្ងល់ លើមន្ត្រីពន្ធនាគារ មិនព្រមបញ្ជូនអ្នកទោសដែលមានជំងឺទៅមន្ទីរពេទ្យ ទុករហូតដល់ឈឺធ្ងន់ធ្ងរ។ ភាគីពន្ធនាគារខេត្ត អះអាងថា រយៈពេលជាងមួយឆ្នាំ ដែលពិរុទ្ធជន ខាងលើជាបឃុំ ពុំធ្លាប់មានជំងឺឡើយ។ យ៉ាងណាក្ដី នៅថ...
article_8080.txt
បារាំងបង្កើតប្រវត្តិសាស្ត្រសារជាថ្មីឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រជួបអាហ្សង់ទីនដែលកំពុងរង់ចាំ ក្រោយយកឈ្នះការប្រកួតលើម៉ារ៉ុក នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងលទ្ធផល ២-០ នាកីឡដ្ឋាន Al Bayt ប្រទេសកាតារាត្រីថ្ងៃទី១៤ ឈានចូលទី១៥ ខែធ្នូ។ បារាំងក្រុមការពារតំណែងឯកធ្វើបានបង្កើតប្រវត្តិសាស្ត្រដំបូងសម្រេចក្តីស្រមៃខ្លួនឡើងវគ្គផ្តាច់ព្...
ការប្រកួតរវាងបារាំង និងម៉ារ៉ុកចាប់ផ្តើមការប្រកួតក្នុងវគ្គទីមួយ ម្ចាស់ការពារតំណែងឯកបារាំងធ្វើបានល្អខ្លាំងក្នុងការប្រកួត ដោយបានដាក់ការវាយសម្រុកសន្ធាប់ខ្លាំងលើម៉ារ៉ុកក្រុមតំណាងទ្វីបអាហ្រ្វិកមិនឱ្យខាត់ពេលយូឡើយត្រឹមតែ ៥នាទីប៉ុណ្ណោះកីឡាករខ្សែការពារស្លាប Theo Hernandez ស៊ុតបាល់ទម្លុះសំណាញ់ទីម៉ារ៉ុកបើកការនាំមុខ ១-០។ ចាប់ពីនាំម...
article_8081.txt
ក្រុម Manchester United ចាប់ផ្តើមជីវិតថ្មីដោយភាពវិជ្ជមានក្នុងការប្រកួត គ្មានវត្តមានខ្សែប្រយុទ្ធ Cristiano Ronaldo ខណៈខ្សែប្រយុទ្ធជំនាន់ក្រោយ Marcus Rashford និង Anthony Martial និង Fred បានបង្ហាញសមត្ថភាពដ៏អស្ចារ្យឡើងវិញ ដោយស៊ុត ៣-០ យកឈ្នះលើ Nottingham Forest។ រីឯ Chelsea វិលត្រលប់មកកាន់ជ័យជម្នះឡើងវិញ ដោយយកឈ្នះ Bournemo...
ទោះបីយកបានជ័យជម្នះដ៏សំខាន់ក្នុងទឹកដី ​Old Trafford ក្តី តែលោក Erik ten Hag ដែលជាអ្នកចាត់ការក្រុម នៅតែបង្ហាញបំណងស្វែងរកខ្សែប្រយុទ្ធដើម្បីមកជំនួសតំណែង Ronaldo នៅក្នុងទីផ្សារដោះដូរនាពេលខាងមុខ។ ភាពមិនប្រាកដប្រជារបស់ខ្សែប្រយុទ្ធវ័យ ៣៧ឆ្នាំ មកកាន់ទឹកដី ​Old Trafford លើកទីពីរ បានឈានដល់ទីបញ្ចប់មុនពេលព្រឹត្តិការណ៍ World Cup 202...