file_name stringlengths 13 17 | summary stringlengths 1 1.09k | full_article stringlengths 5 22k |
|---|---|---|
article_8082.txt | ភ្នាក់ងារផ្ទាល់របស់ខ្សែប្រយុទ្ធ Karim Benzema បានអះអាងថា ខ្សែប្រយុទ្ធរបស់ក្រុម Real Madrid អាចលេងឱ្យបារាំងបានតាំងពីវគ្គ ១៦ក្រុមចុងក្រោយ ប៉ុន្តែរូបគេត្រូវបានបញ្ជូនទៅផ្ទះវិញមុនដោយលោក Didier Deschamps និងបុគ្គលិកពេទ្យក្នុងក្រុមជម្រើសជាតិ។ នេះបើតាមការបង្ហោះរបស់លោក Karim Djaziri លើ Twitter ដែលជាភ្នាក់ងាររបស់ Benzema ថ្ងៃទី... | Benzema វ័យ ៣៥ឆ្នាំ មុនការប្រកួតព្រឹត្តិការណ៍ World Cup មកដល់ រូបគេបានរងរបួសភ្លៅអំឡុងពេលហ្វឹកហាត់ជាមួយក្រុមក្នុងប្រទេសកាតា កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ជាហេតុបណ្តាលឱ្យរូបគេ គ្មានវត្តមានជួយក្រុមបារាំងប្រកួត World Cup តាំងពីវគ្គចែកពូលរហូតដល់វគ្គផ្តាច់ព្រ័ត្រ។ ទោះបីរបួសមុនប្រកួតមកដល់ Benzema មិនត្រូវបានលោក Deschamps ដកឈ្មោះ... |
article_8083.txt | ព្រឹត្តិការណ៍ World Cup 2022 វគ្គផ្តាច់ព្រ័ត្ររវាងអាហ្សង់ទីនទល់បារាំង ក្នុងកីឡដ្ឋាន Lusail Iconic ប្រទេសកាតា វេលាម៉ោង ១០យប់ ថ្ងៃទី១៨ ធ្នូ។ Lionel Messi និង Kylian Mbappe គឺជាកីឡាករជួរមុខលេចធ្លោរក្នុងព្រឹត្តិការណ៍នេះ ។ហើយនេះគឺជាស្ថិតិ កំណត់ត្រា ដែលខ្សែប្រយុទ្ធដែលពាក់អាវលេខ១០ ទាំង Lionel Messi និង Kylian Mbappe ធ្វើបាន ... | Lionel Messi និង Kylian Mbappe ដែលជាមិត្តរួមក្រុមនៅ Paris Saint Germain នឹងត្រូវជួបប្រកួតតទល់គ្នាសារជាថ្មីក្នុងព្រឹត្តិការណ៍ World Cup 2022 ក្នុងវគ្គផ្តាច់ព្រ័ត្រ។ កីឡាករទាំងពីរធ្លាប់បានជួបប្រកួតប្រជែងគ្នាក្នុង World Cup 2018 ម្តងរួចមកហើយដោយកាលនោះ បារាំងយកឈ្នះអាហ្សង់ទីន ៤-៣ វគ្គ ១៦ក្រុមចុងក្រោយ។ កំណត់ត្រាដែល Messi និង... |
article_8084.txt | ក្រូអាស៊ីក្លាយជាក្រុមគ្រងតំណែងលេខ៣ នៃព្រឹត្តិការណ៍ World Cup 2022 នៅប្រទេសកាតា ក្រោយយកឈ្នះម៉ារ៉ុកក្នុងលទ្ធផល ២-១ នៃជំនួបដណ្តើមលេខ៣ ក្នុងកីឡាដ្ឋាន Khalifa International ថ្ងៃទី១៧ ខែធ្នូ។ ក្រូអាស៊ីគ្រងតំណែងលេខ៣ លើកទី២ ក្នុងប្រវត្តិសាស្ត្រខ្លួន ឯម៉ារ៉ុកបានត្រឹមខកចិត្តឈរតំណែងលេខ៤។ | ការប្រកួតក្នុងវគ្គទីមួយទាំងក្រូអាស៊ីនិងម៉ារ៉ុកបានបើកការវាយសម្រុកគ្នាខ្លាំងទៅវិញទៅមកខណៈក្រុមទាំងពីរចាប់តាំងពីការប្រកួតវគ្គចែកពូលមកសុទ្ធសឹងតែជាក្រុមលេងដោយប្រើយុទ្ធសាស្ត្រការពារវាយបកដូចគ្នា។ ក្រូអាស៊ីបើកការនាំមុខតាំងពីដើមវគ្គនៅត្រឹមនាទី៧ កីឡាករ Josko Gvardiol តែតបាល់បំប៉ោងសំណាញ់ទីបានយ៉ាងល្អ ប៉ុន្តែនាំមុខមិនបានប៉ុន្មាន ម៉ា... |
article_8085.txt | លោក Didier Deschamps គ្រូបង្វឹកក្រុមជម្រើសជាតិបារាំង ថ្ងៃទី១៥ ខែធ្នូ បង្ហាញ មោទកភាពចំពោះកូនក្រុមដែលអាចឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ FIFA World Cup ជាលើកទី២ជាប់គ្នាក្រោយទម្លាក់ម៉ារ៉ុកលទ្ធផល ២-០ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ មុនជំនួបផ្តាច់ព្រ័ត្រទល់អាហ្សង់ទីន គ្រូសញ្ជាតិបារាំងរូបនេះ ផ្តាំកូនក្រុមត្រូវត្រៀមខ្លួនទប់ទល់ Lionel ... | នាជ័យជម្នះដែលបារាំងរកបានលើម៉ារ៉ុក ២-០ នោះ គ្រាប់បាល់បានកើតឡើងចាប់តាំងពី ៥នាទីដំបូងនៃវគ្គទីមួយដោយខ្សែការពារ Theo Hernandez អាចស៊ុតគ្រាប់បាល់ទីមួយសម្រាប់បារាំង ហើយកីឡាករ Randal Kolo Muani ជាអ្នកបន្ថែមគ្រាប់ទីពីរនៅនាទី៧៩ ដណ្តើមបានកៅអីវគ្គផ្តាច់ព្រ័ត្រលើកទី៤ របស់ខ្លួនក្នុងប្រវត្តិសាស្ត្រ World Cup។ ក្រោយដឹកនាំបារាំងឡើងវគ្គ... |
article_8086.txt | ម្ចាស់ផ្ទះកាតា បិទជើងហោះហើរដែលត្រូវដឹកអ្នកគាំទ្រម៉ារ៉ុកទៅកាន់ទីក្រុងដូហាប្រទេសកាតា ដើម្បីទៅទស្សនាការប្រកួត វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup 2022 រវាងម៉ារ៉ុក ទល់បារាំង។ អ្នកគាំទ្រក្រុមម៉ារ៉ុករាប់រយនាក់បានខកចិត្តផ្ទួនៗ ដ្បិតអស់ប្រាក់ថ្លៃកក់សំបុត្រទស្សនា និងសណ្ឋាគារ ដោយសារបិទជើងហោះហើរភ្លាមៗថ្ងៃទី១៤ ខែធ្នូ ហើយក្រុមបរា... | ក្រុមហ៊ុនហោះហើរម៉ារ៉ុកមួយដែលមានឈ្មោះថា Royal Air Maroc(RAM) បានប្រកាសថានឹងផ្តល់ជើងហោះហើរពិសេសជិត ៣០ សម្រាប់ដឹកអ្នកគាំទ្រម៉ារ៉ុកដែលនៅក្នុងប្រទេសធ្វើដំណើរទៅកាន់ប្រទេសកាតាដើម្បីទស្សនាការប្រកួតក្រុមតទល់បារាំងនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ការប្រកាសនេះធ្វើឡើងក្រោយសហព័ន្ធបាល់ទាត់ម៉ារ៉ុកប្រកាសផ្តល់សំបុត្រការប្រកួតវគ្គ ១/២ផ្ត... |
article_8087.txt | អ្នកគាំទ្របាល់ទាត់មួយចំនួន ដែលបានទស្សនាការប្រកួតរវាងវៀតណាម និងម៉ាឡេស៊ី នៅកីឡដ្ឋាន My Dinh នាថ្ងៃទី២៧ ខែធ្នូ ក្នុងព្រឹត្តិការណ៍ AFF Mitsubishi Electric Cup 2022 បានរិះគន់ជាខ្លាំងចំពោះបាល់ពិន័យ ១១ម៉ែត្រទៅលើម៉ាឡេស៊ី លើក្រុមភ្ញៀវ ។ ពួកគេចោទថា អាជ្ញាកណ្ដាលលំអៀងទៅលើក្រុមម្ចាស់ផ្ទះ។ ប៉ុន្តែបើតាមច្បាប់ FIFA ការសម្រេចចិត្តរបស់... | ការប្រកួតរវាងវៀតណាម និងម៉ាឡេស៊ី បានបញ្ចប់ទៅក៏ពិតមែន ប៉ុន្ដែការរិះគន់ចំពោះការពិន័យបាល់ ១១ម៉ែត្រ ឲ្យក្រុមវៀតណាម នៅនាទី៥៩ ដោយលោក Sato Ryuji អាជ្ញាកណ្ដាលក្នុងទីលាន ត្រូវបានអ្នកគាំទ្រ ចាត់ទុកថា ជាការកាត់សេចក្ដីមិនត្រឹមត្រូវ និងលម្អៀងទៅរកក្រុមម្ចាស់ផ្ទះ។ រូបកីឡាករម៉ាឡេស៊ី បានយកជើងជាន់មុខ ខ្សែប្រយុទ្ធវៀតណាម រូបពី Ha Thanh Bin... |
article_8088.txt | លោក Antonio Conte អ្នកចាត់ការក្រុម Tottenham Hotspur ថ្ងៃទី២៥ ខែធ្នូ បានបង្ហាញអារម្មណ៍មិនសប្បាយចិត្តដែលការវិលត្រលប់របស់ Premier League ឆាប់រហ័សត្រឹមតែរយៈពេល ៨ថ្ងៃបន្ទាប់តែការប្រកួត World Cup បានបញ្ចប់។ អ្នកចាត់ការសញ្ជាតិអ៊ីតាលី និយាយថាលោកនឹងផ្តល់ពេលវេលាសម្រាកខ្លះដល់កីឡាករមុនជំនួប Boxing Day ទល់ Brentford មកដល់។ | មាន់ខ្នាយមាស Tottenham Hotspur អំឡុងកាលប្រកួត World Cup មានកីឡាករចំនួន ១២នាក់ ដែលត្រូវបានទៅជួយក្រុមជម្រើសជាតិរៀងៗខ្លួនប្រកួតនៅប្រទេសកាតា។ សម្រាប់ការប្រកួតទល់ Brentford លោក Conte មិនបានដាក់ឈ្មោះរបស់អ្នកចាំក្រុមជម្រើសជាតិបារាំង Hugo Lloris និងអាហ្សង់ទីន Cristian Romero ក្នុងបញ្ជីក្រុមកីឡាករដែលត្រូវលេងឡើយ។ Hugo Lloris ជាប... |
article_8089.txt | ក្រុមកីឡាបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន ថ្ងៃទី២០ ខែធ្នូ បានផ្ញើសារសុំទោសអ្នកគាំទ្រក្រោយក្បួនដង្ហែ ពានរង្វាន់ World Cup 2022 ត្រូវបញ្ឈប់ភ្លាម ខណៈអ្នកគាំទ្រច្រើនម៉ឺននាក់បានឡោមព័ទក្បួនរថយន្តដង្ហែក្នុងទីក្រុងប៊ុយណូស៊ែ។ បញ្ឈប់ការដង្ហែពាន ដោយអ្នកចូលរួមច្រើនលើសលុបនិងបារម្ភពីគ្រោះថ្នាក់។ អ្នកគាំទ្រមួយចំនួនបានបង្ហាញអារម្មណ៍ខកចិត្... | ប្រជាជនអាហ្សង់ទីនរាប់ម៉ឺននាក់បានប្រមូលផ្តុំគ្នានៅតាមដងផ្លូវជាច្រើនក្នុងទីក្រុងប៊ុយណូស៊ែ ប្រទេសអាហ្សង់ទីន ខណៈមនុស្សរាប់ម៉ឺននាក់ផ្សេងទៀតស្ថិតនៅចំកណ្តាលទីក្រុងត្រង់ទីតាំងវិមានឯករាជ្យ«The Obelisco» ក្នុងគោលបំណងចង់ឃើញក្រុមកីឡាករអាហ្សង់ទីនជាមួយពានរង្វាន់បាល់ទាត់ពិភពលោក World Cup។ តែការចូលរួមយ៉ាងច្រើនកុះករនោះបានបង្កើតឱ្យមានរូ... |
article_809.txt | ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃទី១ ខែឧសភា អះអាងថា ប្រជាជនអ៊ុយក្រែនប្រមាណ១០០នាក់ ត្រូវបានជម្លៀសចេញពីរោងចក្រដែក Azovstal នៅទីក្រុង Mariupol នៅភាគខាងកើតអ៊ុយក្រែន ដែលត្រូវបានគ្រប់គ្រងដោយកងកម្លាំងរុស្ស៊ី។ ប្រជាជនទាំងនោះ នឹងត្រូវជម្លៀសទៅទីក្រុង Zaporizhzhia ដែលគ្រប់គ្រងដោយរដ្ឋាភិបាលអ៊ុយក្រែន។ | រុស្ស៊ីបានចំណាយពេលជិតពីរខែក្នុងការវាយប្រហារទីក្រុង Mariupol ហើយបានបណ្ដាលឱ្យជនស៊ីវិលស្លាប់ និងរងរបួសអស់ជាច្រើននាក់ ចំណែកឯប្រជាជនអ៊ុយក្រែនជាង១០ម៉ឺននាក់នៅតំបន់នោះក៏រងផលលំបាកពីសង្គ្រាម និងត្រូវការជំនួយមនុស្សធម៌ជាបន្ទាន់។ មកដល់ថ្ងៃទី២០ ខែមេសា រុស្ស៊ីបានប្រកាសគ្រប់គ្រងទីក្រុង Mariupol ទាំងមូល លើកលែងរោងចក្រស្លដែក Azovs... |
article_8090.txt | ជំងឺមហារីករបស់លោក Pele វីរបុរសបាល់ទាត់ប្រេស៊ីលបានវិវត្តិទៅរកស្ថានភាពព្រួយបារម្ភ។ អតីតកីឡាករបាល់ទាត់ដ៏អស្ចារ្យរូបនេះបានសម្រេចចិត្តថានឹងចំណាយពេលវេលាក្នុងឱកាសបុណ្យណូអែលនៅក្នុងមន្ទីរពេទ្យតែម្តង។ នេះបើតាមការបង្ហោះរបស់លោក Pele លើបណ្តាញសង្គម Instagram នៅថ្ងៃទី២០ ខែធ្នូ។ | វីរបុរសបាល់ទាត់ប្រេស៊ីលដែលធ្លាប់បានឈ្នះពានរង្វាន់ World Cup ៣លើកជាមួយក្រុមជម្រើសជាតិប្រេស៊ីល មួយរយៈពេលចុងក្រោយ បានចំណាយពេលវេលាព្យាបាលជំងឺដុំសាច់ក្នុងពោះវៀននាមន្ទីរពេទ្យ Israelita Albert Einstein ក្នុងទីក្រុង Sao Paulo។ លោក Pele វ័យ ៨២ឆ្នាំ មានជំងឺមហារីកពោះវៀនតាំងពីឆ្នាំ ២០២១ ហើយលោកក៏បានវះកាត់យកដុំសាច់ក្នុងខែកញ្ញា។ បុរស... |
article_8091.txt | លោក Pele វីរបុរសបាល់ទាត់ដ៏អស្ចារ្យរបស់ប្រេស៊ីលបានបង្ហាញការគោរពនិងអបអរដល់ក្រុមបាល់ទាត់អាហ្សង់ទីនក្រោយពួកឈ្នះពាន World Cup 2022 នៅកាតា។ លោក Pele ក៏បានសរសើរ Lionel Messi ថាសក្តិសមក្នុងការឈ្នះជើងឯក និងលើកឡើងថាលោក Diego Maradona ដែលស្លាប់ទៅហើយនោះកំពុងទទួលបានស្នាមញញ្ញឹមម្តងទៀតហើយ។ | ជ័យជម្នះដ៏ធំសម្រាប់ប្រទេសអាហ្សង់ទីនទាំងមូល ក៏ដូចជាខ្សែប្រយុទ្ធវ័យ ៣៥ឆ្នាំ Lionel Messi បានបង្ហាញថារូបគេបានសម្រេចក្តីស្រមៃក្នុងអាជីពក្រោយលើកពានរង្វាន់ World Cup ឆ្នាំ២០២២។ សមិទ្ធផលនេះ Messi ធ្វើបានដូចលោក Diego Maradona ដែលបានជួយអាហ្សង់ទីនឈ្នះពានរង្វាន់បាល់ទាត់ពិភពលោក១លើកដូចគ្នាក្នុងជំនាន់ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញនៅលើព... |
article_8092.txt | ខ្សែប្រយុទ្ធឆ្នើមអាហ្សង់ទីន Lionel Messi និយាយថា ការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី១៨ ខែធ្នូ នឹងក្លាយជាការបង្ហាញវត្តមានលើកចុងក្រោយសម្រាប់រូបគេនៅព្រឹត្តិការណ៍ World Cup។ Messi បន្ថែមថា ខ្លួនសប្បាយចិត្តដែលឈានជើងលេងនៅវគ្គផ្តាច់ព្រ័ត្រនេះ។ | Messi វ័យ៣៥ឆ្នាំ នៅ World Cup 2022 រកបាន ៥គ្រាប់ប្រចាំព្រឹត្តិការណ៍ពីការបង្ហាញវត្តមាន ៥លើកកន្លងមក ។ អំឡុងការប្រកួតអាហ្សង់ទីនឈ្នះក្រូអាស៊ី ៣-០ តារាឆ្នើមរូបគេសម្រេចគ្រាប់ដំបូង ឱ្យក្រុមនាំមុខដោយការស៊ុតបាល់ពិន័យ ១១ម៉ែត្រ។ World Cup 2022 ប្រទេសកាតា ជាការបង្ហាញខ្លួន លើកទី៥ សម្រាប់តារាបាល់ទាត់ឆ្នើមរូបនេះ ។ ប៉ុន្តែរូបគេមិនដែលឈ... |
article_8093.txt | Manchester City នឹងត្រូវធ្វើដំណើរការប្រកួតក្នុងពានរង្វាន់ EFL Cup នៅវគ្គ ៨ក្រុមដោយត្រូវជួបក្រុម Southampton ដែលមកពីក្របខណ្ឌ Premier league ដូចគ្នា ក្រោយបំបាកក្រុមការពារជើងឯក Liverpool ៣-២ នារាត្រីថ្ងៃទី២២ ខែធ្នូ នាកីឡដ្ឋាន Etihad។ Manchester United នឹងត្រូវប៉ះក្រុមដែលមកពីលីគលំដាប់ទី៣ Charlton Athletic។ | ជំនួបដ៏ខ្លាំងប្រចាំ EFL Cup នៅវគ្គ ១៦ក្រុម Man City យកឈ្នះ Liverpool ក្រុមការពារជើងឯកក្នុងលទ្ធផល ៣-២ ដើម្បីឡើងវគ្គ ៨ក្រុម ដោយត្រូវប៉ះ Southampton ដែលមកពី Premier League ដូចគ្នា។ ៣គ្រាប់ជ័យជម្នះរបស់មេឃខៀវធ្វើបានដោយខ្សែប្រយុទ្ធ Erling Haaland នាទី១០ ខ្សែប្រយុទ្ធ Riyad Mahrez នាទី៤៧ និង Nathan Ake នាទី៥៨ រីឯ ២គ្រាប់របស់ហ... |
article_8094.txt | ជំនួបការប្រកួតក្របខណ្ឌ Premier league ដែលបន្តធ្វើឡើងនៅរាត្រីថ្ងៃទី២៧ ខែធ្នូ នេះ ក្រុមតោខៀវ Chelsea នឹងត្រូវបើកទ្វារផ្ទះទទួលក្រុមភ្ញៀវ AFC Bournemouth វេលាម៉ោង ០០:៣០ មុនពេលក្រុមបិសាចក្រហម Manchester United បើកទ្វារកីឡដ្ឋាន Old Trafford ស្វាគមន៍ក្រុមលំដាប់បាតតារាង Nottingham Forest វេលាម៉ោង ៣យប់។ | មុនការប្រកួតព្រឹត្តិការណ៍ World Cup 2022 មកដល់ក្រុមតោខៀវ Chelsea ហាក់បីជួបបញ្ហាក្នុងការយកឈ្នះលើដៃគូប្រកួត ដោយក្នុងចំណោម ៥ប្រកួតចុងក្រោយបង្អស់របស់ក្រុមតោខៀវពួកគេរកបានជ័យជម្នះត្រឹមតែ ១លើកប៉ុណ្ណោះ ខណៈ ៤លើកទៀតចាញ់ទាំងអស់។ ជំនួបប៉ះគ្នា ៣លើកចុងក្រោយរវាងក្រុម Bournemouth ទល់ Chelsea គឺពួកគេមិនទាន់រងបរាជ័យនៅឡើយទេ។ ការប្រកួត ៣ល... |
article_8095.txt | Lionel Messi ដែលទើបជួយក្រុមជម្រើសជាតិអាហ្សង់ទីនឈ្នះពានរង្វាន់ World Cup 2022 នៅប្រទេសកាតាបានឈានដល់កិច្ចព្រមព្រៀងកិច្ចសន្យាថ្មីបន្តជាមួយក្រុម Paris Saint Germain។ បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters ថ្ងៃទី២១ ខែធ្នូ Messi នឹងបន្តជាមួយក្រុមយក្សបារាំងរហូតដល់ឆ្នាំ២០២៤។ | កីឡាករវ័យ ៣៥ឆ្នាំ និងជាម្ចាស់ពានរង្វាន់ Ballon d’Or ៧សម័យ កាលពីថ្ងៃទី១៨ ខែធ្នូ បានជួយក្រុមជម្រើសជាតិអាហ្សង់ទីនគ្រងតំណែងជើងឯក World Cup ជាលើកទី៣ និងលើកដំបូងសម្រាប់រូបគេផ្ទាល់ ក្រោយយកឈ្នះបារាំងដោយបាល់កាត់សេចក្តី ១១ម៉ែត្រ ក្នុងលទ្ធផល ៤-២។ «ក្នុងដើមខែធ្នូ ពោលនៅចំពាក់កណ្តាលនៃព្រឹត្តិការណ៍ World Cup កិច្ចព្រមព្រៀងមួយត្រូវបា... |
article_8096.txt | ការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក World Cup 2022 បានបញ្ចប់ទៅជាងមួយសប្តាហ៍ទៅហើយ ប៉ុន្តែរឿងរ៉ាវបង្ហាញពីការមិនអស់ចិត្ត និងការតវ៉ាអំពីការប្រកួតនៅតែបន្ត។ អ្នកគាំទ្របារាំងរិះគន់គ្រាប់ទី៣ សម្រាប់អាហ្សង់ទីនដែល Lionel Messi ស៊ុតត្រូវបានផ្តល់ឱ្យដដែល បើទោះមានកីឡាករខាងក្រៅ ២នាក់បានចូលទីលាន។ អាជ្ញាកណ្តាលលោក Szymon Marciniak ឆ្លើយត... | អាហ្សង់ទីនទទួលបានជ័យជម្នះវគ្គផ្តាច់ព្រ័ត្រលើបារាំងក្នុងកីឡដ្ឋាន Lusail Iconic ដោយបាល់កាត់សេចក្តី ១១ម៉ែត្រលទ្ធផល ៤-២ ក្រោយបញ្ចប់ការប្រកួតរយៈពេល ១២០នាទីស្មើ ៣-៣។ Lionel Messi ស៊ុតបញ្ចូលទី ២គ្រាប់ ជាមួយមិត្តរួមក្រុម Angel Di Maria ១គ្រាប់ ចំណែក Kylian Mbappe ជាអ្នកស៊ុតគ្រាប់បាល់ ៣គ្រាប់តាមស្មើធ្វើឱ្យការប្រកួតកាន់តែជក់ចិត្... |
article_8097.txt | ក្រុមហង្សក្រហម Liverpool បានឈានដល់កិច្ចព្រមព្រៀងចុះកិច្ចសន្យានាំយកខ្សែប្រយុទ្ធវ័យក្មេងសញ្ជាតិហូឡង់ Cody Gakpo ហើយ។ នេះបើតាមក្លិប PSV Eindhoven បានប្រកាសថ្ងៃទី២៦ ខែធ្នូ។ | នៅក្នុងសេចក្តីថ្លែងការណ៍លើគេហទំព័រផ្លូវការក្លិប PSV បាននិយាយឱ្យដឹងដូច្នេះថា៖« PSV និង LFC[Liverpool] បានឈានដល់កិច្ចព្រមព្រៀងជាមួយគ្នាហើយក្នុងការផ្ទេរកីឡាករខ្សែប្រយុទ្ធ Cody Gakpo។ ខ្សែប្រយុទ្ធវ័យ ២៣ឆ្នាំ និងចាកចេញទៅកាន់ទឹកដីអង់គ្លេសក្នុងពេលឆាប់ៗ ដែលរូបគេនឹងត្រូវឆ្លងកាត់ការបំពេញបែបបទចាំបាច់មុនពេលបញ្ចប់ការផ្ទេរនេះ។»។ យ៉ា... |
article_8098.txt | ក្រុមជម្រើសជាតិម៉ារ៉ុក ក្លាយជាក្រុមទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកគាំទ្រជុំវិញពិភពលោក ក្រោយបង្ហាញភាពខ្លាំងគួរឱ្យភ្ញាក់ផ្អើលនៅ FIFA World Cup 2022។ មិនតែប៉ុណ្ណោះ ក្រុមរហស្សនាមតោកំណាចអាហ្រ្វិកខាងជើង បង្កើតកំណត់ត្រាប្រវត្តិសាស្ត្រ World Cup ថ្មី ដោយឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រគ្មានក្រុមណាស៊ុតចូលទីខ្លួនឡើយ។ | ជារឿងដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើងនៅ World Cup 2022 ម៉ារ៉ុកឈានជើងឡើងដល់វគ្គ ១/២ផ្តាច់ព្រ័ត្រជួបបារាំង ដោយពួកគេបានបង្កើតប្រវត្តិសាស្ត្រជាច្រើន។ ម៉ារ៉ុកជាក្រុម ដំបូងគេប្រចាំទ្វីបអាហ្រ្វិកឡើងមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងរយៈពេល ៩២ឆ្នាំនៃប្រវត្តិសាស្ត្រ FIFA។ ទោះយ៉ាងនេះក្តីកំណត់ត្រាមួយដ៏គួរឱ្យចាប់អារម្មណ៍បំផុតដែលម... |
article_8099.txt | សមិទ្ធផលរបស់ Lisandro Martinez តាមរយៈការជួយអាហ្សង់ទីនឈ្នះ FIFA World Cup 2022 នឹងជួយ Manchester United ឈ្នះពានជាថ្មី ក្រោយខនខាន ៥រដូវកាល។ នេះបើតាមការយល់ឃើញរបស់ Scott McTominay ខ្សែបម្រើបិសាចក្រហម នៅថ្ងៃទី២០ ខែធ្នូ។ | ខ្សែការពារ Lisandro Martinez ដំបូងឡើយបានជួបបញ្ហាក្រោយពេលផ្លាស់ប្តូរទៅកាន់ Man United ពីក្លិប Ajax Amsterdam។ ប៉ុន្តែចាប់តាំងពីខ្សែការពាររូបនេះបានក្លាយជាផ្នែកមួយនៃគម្រោងរបស់លោក Erik ten Hag នៅក្រុមបិសាចក្រហម រូបគេបានបង្ហាញទម្រង់លេងដ៏គួរឱ្យភ្ញាក់ផ្អើលសម្រាប់តំបន់ការពារ។ នៅ World Cup ប្រទេសកាតាខ្សែការពារ Martinez បានបង្ហា... |
article_81.txt | រដ្ឋបាលប្រធានាធិបតីអាម៉េរិករបស់លោក ដូណាល់ ត្រាំ ចង់រក្សាបុគ្គលិក USAID ឲ្យនៅតិចជាង៣០០នាក់ ពីចំនួនបុគ្គលិកសរុបនាពេលបច្ចុប្បន្នជាង ១០០០០នាក់របស់ទីភ្នាក់ងារនេះនៅជុំវិញពិភពលោក។ | ប្រភពដែលសុំមិនបញ្ចេញឈ្មោះប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters បុគ្គលិក ២៩៤នាក់នៃទីភ្នាក់ងារអាម៉េរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) នឹងបន្តធ្វើការ ដែលក្នុងនោះរួមទាំងមនុស្ស ១២ នៅការិយាល័យអាហ្វ្រិក និង ៨នាក់នៅអាស៊ី។ លោក J. Brian Atwood អតីតប្រមុខទីភ្នាក់ងារ USAID បានលើកឡើងថា « នោជារឿងដ៏អាក្រក់ »ដោយបន្ថែមថា ការកាត់បន្ថយបុ... |
article_810.txt | ប៉ូលិសសាសនារបស់ក្រុមតាលីបង់ បានគំរាមបាញ់សម្លាប់បុគ្គលិកជាស្រី្តរបស់អង្គការក្រៅរដ្ឋាភិបាល (NGO)នៅភាគពាយ័ព្យអាហ្វហ្កានីស្ថាន ប្រសិនបើពួកគេមិនព្រមពាក់ ឬគ្របក្រណាត់ Burqa ដែលជាសម្លៀកបំពាក់បែបសាសនា ដោយតម្រូវគ្របដណ្តប់រាងកាយពួកគេពីក្បាលដល់ជើង។ ស្រ្តីបុគ្គលិកពីរនាក់បានអះអាងបែបនេះទៅកាន់ទីភ្នាក់ងារព័ត៌មាន AFP ។ | សិទ្ធិ របស់ប្រជាជនអាហ្វហ្កានីស្ថានដែលភាគច្រើនជាស្រ្តី និងកុមារី កំពុងរងការបាត់បង់ និងរំលោភបំពានជារៀងរាល់ថ្ងៃ ចាប់តាំងពីក្រុងតាលីបង់ បានវិលត្រឡប់មកកាន់កាប់អំណាចសារជាថ្មី កាលពីខែសីហាឆ្នាំ២០២១ ក្រោយយកឈ្នះលើរដ្ឋាភិបាលស៊ីវិល គាំទ្រដោយអាម៉េរិក។ ស្រ្តីនៅអាហ្វហ្គានីស្ថាន បានទទួលរងការគាបសង្កត់យ៉ាងខ្លាំង នៅក្នុងជីវិតសាធារណៈ ហើយព... |
article_8100.txt | អាហ្សង់ទីន បានយកឈ្នះបារាំង ដោយប៉េណាល់ទី ៤-២ ក្រោយលទ្ធផល១២០នាទីស្មើ ៣-៣ ដើម្បីលើកពាន FIFA World Cup 2022 នៅកាតា។ Lionel Messi ស៊ុតទាត់ប៉េណាល់ទីសម្រេចនៅនាទី២៣ ហើយ Angel Di Maria បន្ថែមគ្រាប់ទី៣នៅនាទី៣៦។ នៅនាទី៨០ Kylian Mbappe ទាត់បាល់ប៉េណាលទី ហើយ២នាទីក្រោយមកបន្ថែម១គ្រាប់ទៀតដែលធ្វើឲ្យលទ្ធផលស្មើ ២-២។ នៅនាទីម៉ោង១៥នាទី២ដង Me... | ការប្រកួតក្នុងវគ្គទីមួយនៃការដណ្តើមពានរង្វាន់បាល់ទាត់ពិភពលោក World Cup 2022 អាហ្សង់ទីនបើកការវាយសម្រុកខ្លាំងលើបារាំងចាប់តាំងពីដើមវគ្គតែម្តងដោយត្រឹម ១០នាទីដំបូងពួកគេរកបានឱកាសស៊ុតបាល់សំដៅទី ៣លើក និងការដាក់សម្ពាធជាបន្តបន្ទាប់លើបារាំង។ បារាំងក្នុងវគ្គទីមួយគ្មានឱកាសស៊ុតសំដៅសំណាញ់ទីអាហ្សង់ទីនសូម្បីតែមួយលើក។ ឈានដល់នាទី២០ អាហ្សង... |
article_8101.txt | ពលរដ្ឋនៅក្នុងរដ្ឋ Kerala ភាគខាងត្បូងប្រទេសឥណ្ឌា តែងតែបង្ហាញពីការគាំទ្រដ៏ខ្លាំងក្លាក្នុងវិស័យកីឡាបាល់ទាត់ បើទោះតំបន់នេះមានអ្នកគាំទ្រងុបងល់ក្នុងប្រភេទកីឡាគ្រីឃីតដែលជាកីឡាប្រពៃណីខ្លួនក្តី។ អ្វីដែលភ្ញាក់ផ្អើល នៅចំថ្ងៃការប្រកួតផ្តាច់ព្រ័ត្រ World Cup ២០២២ មានកូនកំលោះ ក្រមុំមួយគូក្នុងរដ្ឋ Kerala បង្ហាញពីការគាំទ្រក្រុមអាហ្សង់... | មុនជំនួបវគ្គផ្តាច់ព្រ័ត្រ World Cup កាតា នៅថ្ងៃទី១៨ ខែធ្នូ រវាងអាហ្សង់ទីន និងបារាំង ប្រទេសនៅជុំវិញពិភពលោកភាគច្រើន ត្រៀមការផ្សាយបន្តផ្ទាល់តាមកញ្ចក់ទូរទស្សន៍ ឬផ្ទាំងសំពត់សនៅតាមដងផ្លូវ ដើម្បីពលរដ្ឋពួកគេដែលស្រឡាញ់វិស័យបាល់ទាត់បានទស្សនា។ គូស្នេហ៍ឥណ្ឌាមួយគូ បានរៀបចំថ្ងៃពិសេសក្នុងជីវិតរបស់ពួកគេ ចំថ្ងៃប្រកួតផ្តាច់ព្រ័ត្រពានរង្... |
article_8102.txt | ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Lionel Messi ដែលទើបជួយក្រុមជម្រើសជាតិឈ្នះ World Cup នឹងវិលត្រលប់មកកាន់ក្លិប Paris Saint Germain វិញនៅដើមខែមករាឆ្នាំ ២០២៣ ។ នេះបើតាមលោក Christophe Galtier អ្នកចាត់ការក្រុមស្ថិតនៅកំពូលតារាង Ligue 1 បាននិយាយថ្ងៃទី២៧ ខែធ្នូ។ | ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន ទើបតែជួយក្រុមជម្រើសជាតិខ្លួន គ្រងតំណែងជើងឯកបាល់ទាត់ពិភពលោក World Cup 2022 នៅប្រទេសកាតា ដោយយកឈ្នះលើបារាំង ក្នុងលទ្ធផលបាល់កាត់សេចក្តី ១១ម៉ែត្រ ៤-២។ Messi ម្ចាស់ពាន Ballon d’Or ៧សម័យ អំឡុងការប្រកួតផ្តាច់ព្រ័ត្រ ដោយរូបគេជាអ្នកស៊ុតបាល់ ២គ្រាប់សម្រាប់អាហ្សង់ទីន។ កីឡាករវ័យ ៣៥ឆ្នាំរូបនេះ នឹងត្រូវ... |
article_8103.txt | ក្រុមកីឡាបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន បានក្លាយជាជើងឯក FIFA World Cup លើកដំបូង ក្រោយរង់ចាំ៣៦ឆ្នាំ តាមរយៈការយកឈ្នះបារាំងនៅវគ្គផ្តាច់ព្រ័ត្រ ដោយបាល់កាត់សេចក្តី១១ម៉ែត្រ។ ឈ្នះជើងឯកបាល់ទាត់នៅកាតាឆ្នាំ២០២២ ក្រុមមកពីអាម៉េរិកឡាទីនមួយនេះទទួលបានប្រាក់រង្វាន់សរុបចំនួន៨១លានដុល្លារ។ | ក្រោយឆ្លងកាត់ការប្រកួតទី៦៤ នៅយប់ថ្ងៃទី១៨ ខែធ្នូ គេបានរកឃើញជើងឯក World Cup ឆ្នាំ២០២២នេះហើយ។ អាហ្សង់ទីនបានក្លាយជាម្ចាស់ជើងឯកលើកទី៣ក្នុងប្រវត្តិសាស្ត្រ ដោយបារាំងបានត្រឹមរងជើងឯក។ ក្រូអាស៊ីបញ្ចប់ក្នុងចំណាត់ថ្នាក់ទី៣ និងក្រុមអាហ្រ្វិកម៉ារ៉ុកបញ្ចប់ក្នុងចំណាត់ថ្នាក់ទី៤។ សម្រាប់កម្មវីធី World Cup នៅកាតា FIFA ចំណាយទឹកប្រាក់សរុបច... |
article_8104.txt | ព្រឹត្តិការណ៍ពានរង្វាន់ World Cup 2022 វគ្គផ្តាច់ព្រ័ត្រនៅប្រទេសកាតា បានបញ្ចប់ទៅដោយភាពអស្ចារ្យ។ ក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីនបានសម្រេចក្តីស្រមៃគ្រងតំណែងកំពូលពិភពលោកសារជាថ្មីក្រោយរង់ចាំ៣៦ឆ្នាំ។ Lionel Messi ជាតួអង្គសំខាន់ ក្នុងការជួយអាហ្សង់ទីនឈ្នះជើងឯក World Cup ជាលើកទី៣។ Messi តែងទទួលបានកម្លាំងចិត្តពីភរិយា និងកូន... | ក្រោយជ័យជម្នះដ៏អស្ចារ្យនេះ ប្រធានក្រុមនៃក្រុមអាហ្សង់ទីនក៏តែងតែមានដៃគូជីវិតដ៏យូអង្វែងរបស់គេនៅពីក្រោយសម្រាប់ការលើកទឹកចិត្ត និងផ្តល់កម្លាំងចិត្ត រួមទាំងក្តីស្រលាញ់ពីភរិយាខ្លួនអ្នកស្រី Antonela Rocuzzo រួមទាំងកូនៗ៣នាក់ឈ្មោះ Thiago Mateo និង Ciro។ អ្នកស្រី Antonela បានផ្ញើសារគាំទ្រក្រុមអាហ្សង់ទីន ជាពិសេសចំពោះ Messi ផ្ទាល់តែ... |
article_8105.txt | ការប្រកួតពានរង្វាន់ក្របខណ្ឌលីគកំពូលអង់គ្លេស Premier League រដូវកាល ២០២២-២៣ បានវិលត្រលប់មកវិញហើយថ្ងៃទី២៦ ខែធ្នូ នេះ ដោយជំនួបចំនួន ៧គូ ត្រូវបន្តការប្រកួតប្រជែងគ្នាដណ្តើមពិន្ទុបន្តចាប់ផ្តើមរាត្រីនេះទៅ។ ក្របខណ្ឌ Premier League បានវិលត្រលប់មកវិញក្រោយព្រឹតិ្តការណ៍ World Cup 2022 បានបញ្ចប់ទៅបានត្រឹម ១សប្តាហ៍ប៉ុណ្ណោះ។ | ការវិលត្រលប់មកវិញនៃក្របខណ្ឌ Premier League រាត្រីនេះគឺនៅចំថ្ងៃ Boxing Day តែម្តងដែលក្របខណ្ឌកំពូលអង់គ្លេសមួយនេះតែងតែមានការប្រកួតជារៀងរាល់រដូវកាល។ Boxing Day គឺជាថ្ងៃបន្ទាប់ពីពិធីបុណ្យណូអែល ពោលគឺថ្ងៃទី២៦ ខែធ្នូ ដែលគេនិយមប្រារព្ធឡើងនៅលោកខាងលិច។ នៅថ្ងៃនេះ អ្នកបម្រើ និងនិយោជិកនានាតែងតែទទួលបាននូវប្រអប់ដែ... |
article_8106.txt | អ្នកស្រី Chiang Yi-shu មានវ័យ៦៥ បានចូលរួមប្រកួតកីឡាអេឡិចត្រូនិក (E-Sport) នៅក្នុងប្រទេសតៃវ៉ាន់។ អ្នកស្រី Yi-shu ថាការលេងកីឡាអេឡិចត្រូនិកលើវិញ្ញាសា League of Legends ល្អសម្រាប់ខួរក្បាល។ | ឆ្នាំត្រឹមរយៈពេល១ឆ្នាំ អ្នកស្រី Chiang Yi-shu យល់ច្បាស់ពីការលេងហ្គេមអេឡិចត្រូនិក League of Legends ខណៈ១ឆ្នាំមុនលោកស្រី មិនស្គាល់អ្វីជាកុំទ្យូទ័រ និងមិនដឹងអ្វីជាកីឡាអេឡិចត្រូនិកឡើយ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌សិង្ហបុរី CNA នៅថ្ងៃទី២១ ខែធ្នូ។ អ្នកស្រី Yi-shu ដែលបច្ចុប្បន្នមានវ័យ៦៥ឆ្នាំ ជាសមាជិកក្រុម Hungkuang Evergree... |
article_8107.txt | Manchester City ត្រូវតទល់ Liverpool នៅវគ្គ១៦ក្រុមចុងក្រោយ EFL Cup នៅវេលាម៉ោង ៣ អាធ្រាត្រ ថ្ងៃទី២២ ខែធ្នូ។ ក្រុមទាំងពីរ សុទ្ធតែអវត្តមានកីឡាករសំខាន់មួយចំនួនរៀងខ្លួន ក្រោយ FIFA World Cup ទើបបញ្ចប់។ | បើទោះបីមានភាពមមាញឹកនៃការប្រកួតក៏ដោយ ប៉ុន្តែការប្រជែងគ្នារវាងក្រុមដែលដឹកនាំដោយលោក Pep Guardiola និងក្រុមលោក Jurgen Klopp នឹងបន្តប្រកួតគ្នា តាមកាលគ្រោងទុក។ សម្រាប់ការប្រកួតរាត្រីនេះក្រុមមេឃខៀវបានត្រៀមខ្លួនរួចរាល់សម្រាប់ការប្រកួតដ៏ដូចជាកីឡាករមានសមត្ថភាពនិងកម្លាំងពេញលេញ ប៉ុន្តែលោក Guardiola បានផ្តល់ពេលវេលាសម្រាកទៅដល់កីឡាករ... |
article_8108.txt | សហព័ន្ធកីឡាបាល់ទាត់បារាំង (FFF) ថ្កោលទោសចំពោះការរើសអើងជាតិសាសន៍តាមប្រព័ន្ធអ៊ីនធឺណិត ដែលសំដៅទៅលើកីឡាកររបស់ខ្លួន ក្រោយក្រុមចាញ់អាហ្សង់ទីននៅវគ្គផ្តាច់ព្រ័ត្រ FIFA Worl Cup នៅកាតា។ FFF សន្យាថានឹងចាត់វិធានការលើក្រុមរើសអើងទាំងនោះ ក្រោយកំណត់គោលដៅបាន។ | បើតាមការផ្សាយរបស់កាសែត BBC នៅថ្ងៃទី១៩ ខែធ្នូ ខ្សែប្រយុទ្ធបារាំង Kingsley Coman និងខ្សែបម្រើ Aurelien Tchouameni ត្រូវបានទទួលរងការបំពានដោយរើសអើងជាតិសាសន៍តាមអ៊ីនធឺណិត បន្ទាប់ពីអ្នកទាំងពីរខកឱកាសសម្រេចទីបាល់កាត់សេចក្តី១១ម៉ែត្រ ទល់អហ្សង់ទីន។ អ្នកចាំទី Emiliano Martinez របស់អាហ្សង់ទីនបានសង្គ្រោះបាល់របស់ Coman និង Tchouameni ... |
article_8109.txt | ក្រុមជម្រើសជាតិបារាំងទទួលបានត្រឹមជើងឯករង FIFA World Cup ឆ្នាំ២០២២ នៅកាតា បើទោះខ្សែប្រយុទ្ធឆ្នើម Kylian Mbapp រកបានគ្រាប់តាមស្មើអាហ្សង់ទីនជាបន្តបន្ទាប់រហូតឆ្លងចូលដល់វគ្គ បាល់កាត់សេចក្តីប៉េណាល់ទី។ ចាញ់អាហ្សង់ទីនដោយបាល់កាត់ក្តី ៤-២ ប៉ុន្តែខ្សែប្រយុទ្ធបារាំង Mbapp ឈ្នះស្បែកជើងមាស និងជាកីឡាករទី២ក្នុងប្រវត្តិសាស្ត្រដែលធ្វើប... | ចាប់តាំងពីបង្កើតព្រឹត្តិការណ៍កីឡាបាល់ទាត់ពិភពលោកនៅឆ្នាំ១៩៣០ នៅអ៊ុយរុហ្កាយ រហូតដល់ឆ្នាំ២០១៨នៅរុស្ស៊ី មានតែកីឡាករម្នាក់គត់ ដែលធ្វើបាន hat-trick នៅវគ្គផ្តាច់ព្រ័ត្រ។ Geoff Hurst អតីតខ្សែប្រយុទ្ធក្រុមជម្រើសជាតិអង់គ្លេស ជាកីឡាករដំបូងបំផុតដែលរកបាន៣គ្រាប់ម្នាក់នៅវគ្គផ្តាច់ព្រ័ត្រ ក្នុងជ័យជមុ្នះ ៤-២ លើក្រុមអាល្លឺម៉ង់ (អាល្លឺម៉... |
article_811.txt | នាយករដ្ឋមន្ត្រីជប៉ុន គីស៊ីដា ហ្វូមីអូ បានសន្យាជាថ្មីនឹងពង្រឹងប្រព័ន្ធការពារជាតិគ្រប់ផ្នែក រួមទាំងកម្លាំងវាយប្រហារផងដើម្បីការពារប្រទេសលោក ខណៈការគំរាមពីចិននិងកូរ៉េខាងជើងកើនឡើងជារៀងរាល់ថ្ងៃក្នុងតំបន់។ | ក្នុងដំណើរត្រួតពិនិត្យកងទ័ពលើកដំបូងក្រោយចូលកាន់តំណែង លោក គីស៊ីដា ហ្វូមីអូ នៅថ្ងៃទី ២៧ ខែ វិច្ឆិកាបានលើកឡើងថា ស្ថានភាពសន្តិសុខក្នុងតំបន់កំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ហើយជាការផ្លាស់ប្តូរដ៏ធ្ងន់ធ្ងរបំផុត។ ការលើកឡើងរបស់លោក គីស៊ីដា ធ្វើឡើងក្រោយមើលឃើញ ការបាញ់មីស៊ីលជាញឹកញាប់របស់កូរ៉េខាងជើង ក៏ដូចជា សកម្មភាពយោធាចិនកាន់តែកើនឡើងក្... |
article_8110.txt | មន្ត្រីរដ្ឋាភិបាលបារាំងនិងប្រធានសហព័ន្ធមិនពេញចិត្ត ចំពោះកីឡាករអាហ្សង់ទីន ដែលបានឌឺដងលើ Mbappe ក្នុងការប្រារព្ធពិធីអបអរជ័យជម្នះក្នុងទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីន។ មន្ត្រីបារាំង ចាត់ទុកការឌឺដងនោះថា ជាចេតនាប្រមាថលើក្រុមបារាំង។ | អំឡុងពេលក្រុមបាល់ទាត់អាហ្សង់ទីន ប្រារព្ធពិធីដង្ហែពានរង្វាន់ និងអបអរជ័យជម្នះខ្លួន ក្នុងទីក្រុង Buenos Aires នោះ អ្នកគាំទ្រក្រុមអាហ្សង់ទីនមួយចំនួនតូច បាននាំគ្នាដុតគម្របមឈូសដោយបានដាក់រូបថត ដែលមានមុខរបស់ Mbappe នៅលើនោះ។ អ្នកចាំទីដែលឈ្នះស្រោមដៃមាស Emiliano Martinez ក៏បានកាន់រូបកូនតុក្កតាទារកហហើយមានបិទរូបថតរបស់ Mbappe ដែលបង... |
article_8111.txt | ការប្រកួត AFF Mitsubishi Electric Cup នឹងចាប់ផ្ដើមពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣។ ប្រទេសចំនួន ១០ ចូលរួមប្រកួត ដោយចែកចេញជា ២ពូល។ | ពូល A មាន ថៃ, ហ្វីលីពីន, កម្ពុជា, ឥណ្ឌូណេស៊ី និងព្រុយណេ ឯពូល B មានវៀតណាម, ម៉ាឡេស៊ី, សិង្ហបុរី, មីយ៉ាន់ម៉ា និងឡាវ។ ការប្រកួតរដូវកាល២០២២ ធ្វើតាមទឹកដីនៃម្ចាស់ផ្ទះនីមួយៗ ដោយគោលការណ៍ត្រូវបានកែប្រែ មិនប្រកួតក្នុងទឹកដីកណ្ដាល ដូចអំឡុងពេលកូវីដ-១៩ ទេ។ ក្រុមនីមួយៗ ត្រូវប្តូរទឹកដីគ្នាមួយប្រកួតម្នាក់ ដោយប្រើកីឡដ្ឋានសរុបចំនួន១០។ ពហុ... |
article_8112.txt | ការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2022 ឈានដល់វគ្គដណ្តើមជើងឯកហើយរវាងអាហ្សង់ទីន និងក្រុមការពារជើងឯកបារាំង។ មុនឈានដល់វគ្គនេះ ក្រុមខ្លាំងមួយចំនួនត្រូវបានធ្លាក់ចេញពីការប្រកួតទាំងខកចិត្ត ហើយក៏ធ្វើឱ្យគ្រូបង្វឹកមួយចំនួនបានលាលែងពីតំណែង ឬត្រូវបញ្ចប់តំណែងផងដែរ។ | ចាប់តាំងពីការប្រកួតតាំងពីថ្ងៃទី២០ ខែវិច្ឆិកា មកដល់ថ្ងៃទី១៦ ខែធ្នូនេះ ជាលទ្ធផលគ្រូបង្វឹកចំនួន ៧ហើយដែលបានប្រកាសលាលែងពីតំណែង និងខ្លះត្រូវបានក្រុមជម្រើសជាតិបញ្ចប់តំណែងតែម្តង់។ ជាមួយគ្នានេះដែលលោក Fernando Santos គ្រូបង្វឹកក្រុមជម្រើសជាតិព័រទុយហ្កាល់ក្លាយជាគ្រូបង្វឹកទី៧ ដែលបានចាកចេញពីតំណែង។ ក្រុមព័រទុយហ្កាល់បានធ្លាក់ចេញពីកា... |
article_8113.txt | លោក Szymon Marciniak សញ្ជាតិប៉ូឡូញនឹងក្លាយជាអាជ្ញាកណ្តាលកាត់ក្តីក្នុងការប្រកួត FIFA World Cup 2022 វគ្គផ្តាច់ព្រ័ត្ររវាងអាហ្សង់ទីនទល់បារាំង។ នេះបើតាមការប្រកាសរបស់សហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) ថ្ងៃទី១៥ ខែធ្នូ។ | អាជ្ញាកណ្តាលវ័យ ៤១ឆ្នាំ ដែលនឹងត្រូវក្លាយជាអាជ្ញាកណ្តាលប៉ូឡូញលើកដំបូងកាត់ក្តីវគ្គផ្តាច់ព្រ័ត្រ World Cup 2022 លើកនេះ ធ្លាប់បានបង្ហាញវត្តមានក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកលើកដំបូងនៅឆ្នាំ ២០១៨ នៅប្រទេសរុស្ស៊ីរួចមកហើយ។ ជាពិសេសមុនកាត់ក្តីវគ្គផ្តាច់ព្រ័ត្រ លោក Marciniak បានដឹកនាំកាត់ក្តីរបស់របស់បារាំងទល់ដាណឺម៉ាកវគ្គចែកពូល ... |
article_8114.txt | ក្រុមបិសាចក្រហម Manchester United បានជំរុញឱ្យមានការពិភាក្សាបន្តកិច្ចសន្យារយៈពេល១ឆ្នាំបន្ថែមទៀត ទៅកាន់កីឡាករចំនួន ៤រូបក្នុងនោះក៏មានខ្សែប្រយុទ្ធក្រុមជម្រើសជាតិអង់គ្លេស Marcus Rashford ម្នាក់ដែរ។ នេះបើតាមសម្តីលោក Erik ten Hag ជាអ្នកចាត់ការថ្ងៃទី២៤ខែធ្នូ។ | កីឡាករក្រុមបិសាចក្រហម Marcus Rashford, Fred, Luke Shaw, Diogo Dalot សុទ្ធសឹងតែឈានដល់ឆ្នាំចុងក្រោយហើយដែលកុងត្រារបស់ពួកគេជាមួយក្រុមបិសាចក្រហមនឹងត្រូវផុតកំណត់ប៉ុន្តែពួកគេអាចនឹងទទួលបានជម្រើសបន្តកិច្ចសន្យារយៈពេល ១២ខែបន្តទៀត។ រដូវកាល ២០២២-២៣ Rashford បានរកឃើញទម្រង់លេងដ៏ល្អរបស់គេមកវិញក្រោមការដឹកនាំរបស់លោកTen Hag ដោយគេបានបង្ហា... |
article_8115.txt | ការប្រកួតព្រឹត្តិការណ៍ពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2022 ប្រទេសកាតាឈានដល់វគ្គផ្តាច់ព្រ័ត្រស្វែងរកក្រុមគ្រងតំណែងជើងឯកកំពូលនាថ្ងៃទី១៧ ខែធ្នូនេះហើយ។ ក្រុមជើងខ្លាំងមកពីទ្វីបអាម៉េរិកខាងត្បូង អាហ្សង់ទីន ត្រូវតទល់ជាមួយក្រុមការពារតំណែងជើងឯកឆ្នាំ ២០១៨ បារាំង ក្នុងកីឡដ្ឋាន Lusail Iconic វេលាម៉ោង ១០យប់(ម៉ោងនៅកម្ពុជា)។ | ជំនួបរវាងអាហ្សង់ទីនទល់បារាំងនឹងក្លាយជាការប្រកួតមួយ ដើម្បីស្វែងរកឱកាសគ្រងតំណែងជើងឯកពិភពលោក World Cup លើកទី៣ ក្នុងប្រវត្តិសាស្រ្តរៀងៗខ្លួន ។ ក្រុមទាំងពីរនេះ ធ្លាប់បានឈ្នះពានពិភពលោក ២លើកដូចគ្នារួចមកហើយ។ អាហ្សង់ទីន ឈ្នះពានរង្វាន់ World Cup នៅឆ្នាំ ១៩៨៦ និង១៩៧៨។ ចំណែកបារាំង ឈ្នះនៅឆ្នាំ១៩៩៨ និង២០១៨។ មុនឈានជើងមកដល់វគ្គផ្តាច់ព... |
article_8116.txt | Zlatan Ibrahimovic ខ្សែប្រយុទ្ធវ័យចំណាស់សញ្ជាតិស៊ុយអែត ជឿជាក់ថាខ្សែប្រយុទ្ធ Lionel Messi នឹងអាចជួយអាហ្សង់ទីនលើកពាន FIFA World Cup 2022 នៅប្រទេសកាតា។ សមាជិកក្រុម AC Milan បានប្រាប់អ្នកកាសែតបែបនេះក្នុងទីក្រុងឌូបៃថ្ងៃទី១២ ខែធ្នូ។ | បង្ហាញវត្តមានលើកទី៥ នៅក្នុងព្រឹត្តិការណ៍ World Cup តារាឆ្នើម Lionel Messi កំពុងតែសម្លឹងក្នុងការឈានជើងឡើងដល់វគ្គផ្តាច់ព្រ័ត្រជាលើកទីពីរក្នុងអាជីពជាកីឡាកររបស់ខ្លួន នៅពេលអាហ្សង់ទីនប្រកួតតទល់ក្រូអាស៊ីក្នុងជំនួបវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររាត្រីថ្ងៃទី១៣ ខែធ្នូ ក្នុងកីឡដ្ឋាន Lusail Iconic។ វ័យ៣៥ឆ្នាំ Messi កំពុងបង្ហាញទៅកាន់ពិ... |
article_8117.txt | តោកំណាចអង់គ្លេសជាក្រុមទី៤ កក់កៅអីវគ្គ ៨ក្រុមចុងក្រោយបន្ទាប់ពីបារាំង ក្រោយប្រកួតយកឈ្នះលើសេណេហ្កាល់ដោយលទ្ធផល ៣-០ យ៉ាងងាយស្រួល នាកីឡដ្ឋាន Al Bayt ប្រទេសកាតារាត្រីថ្ងៃទី៤ ឈានចូលថ្ងៃទី៥ ខែធ្នូ។ អង់គ្លេសឈានជើងឡើងដល់វគ្គ ៨ក្រុមលើក ១១ក្នុងប្រវត្តិសាស្ត្រខ្លួននៅព្រឹត្តិការណ៍ World Cup។ | ជ័យជម្នះដ៏ត្រជៈត្រចងដែលអង់គ្លេសរកបានលើក្រុមតោកំណាចទ្វីបអាហ្រ្វិក សេណេហ្កាល់ទាំង ៣គ្រាប់កើតឡើងដោយការសហការគ្នាយ៉ាងល្អនិងការយល់ចិត្តគ្នាក្នុងការប្រកួតពីសំណាក់កីឡាករអង់គ្លេស។ គ្រាប់ដំបូងកើតឡើងសម្រាប់អង់គ្លេសនៅនាទីចុងវគ្គទីមួយដោយ Jordan Henderson នៅនាទី៣៩ គ្រាប់ទីពីរកើតឡើងដោយ Harry Kane ហៀបនឹងបញ្ចប់វគ្គទីមួយនាទី៤៥+៣ និងគ្រា... |
article_8118.txt | ខ្សែប្រយុទ្ធឆ្នើមប្រចាំក្រុមជម្រើសជាតិព័រទុយហ្កាល់ Cristiano Ronaldo ថ្ងៃទី១១ ខែធ្នូ ថាក្តីស្រមៃឈ្នះពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup ត្រូវបានបញ្ចប់ហើយ ក្រោយព័រទុយហ្កាល់ហាលអាវត្រឹមវគ្គ៨ក្រុមចុងក្រោយ ក្រោមថ្វីជើងម៉ារ៉ុក។ | ព័រទុយហ្កាល់ជួបរឿងខកចិត្តនៅវគ្គ ៨ក្រុមចុងក្រោយ បន្ទាប់ពីជម្រើសជាតិម៉ារ៉ុកទម្លាក់ក្នុងលទ្ធផលប្រកួត ១-០ នៅក្នុងកីឡដ្ឋាន Al Thumama ថ្ងៃទី១០ ខែធ្នូ នៃការប្រកួត World Cup 2022។ តាមរយៈការបង្ហោះសារបង្ហាញពីអារម្មណ៍ដ៏ក្តុកក្តួលទៅកាន់អ្នកគាំទ្រលើបណ្តាញសង្គម Instagram កាលពីថ្ងៃទី១១ ខែធ្នូ ប្រធានក្រុមព័រទុយហ្កាល់ ដែលកំពុងក្លាយជាប... |
article_8119.txt | ប្រេស៊ីលបានបង្កើតកំណត់ត្រាថ្មីមួយបន្ថែមទៀត ក្នុងការប្រកួតព្រឹត្តិការណ៍ FIFA World Cup នៅកាតា ក្រោយឆ្លងទៅវគ្គ៨ក្រុមចុងក្រោយ។ ក្នុងការប្រកួតដែលយកឈ្នះកូរ៉េខាងត្បូង ៤-១ នៅវគ្គ១៦ក្រុមចុងក្រោយ ក្រុមសាំបា បានដាក់ឱ្យកីឡាករទី២៦លេង ដោយមិនទាន់មានក្រុមណាធ្លាប់ធ្វើឡើយនៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោក។ | ក្នុងការប្រកួតដែលប្រេស៊ីលឈ្នះកូរ៉េខាងត្បូងនោះ អំឡុងរយៈពេល ១០នាទីចុងក្រោយ អ្នកចាំទីដៃទី៣ Weverton បានផ្លាស់ប្តូរចូលជំនួសអ្នកចាំទី Alisson សម្រាប់ការប្រកួតរបស់ប្រេស៊ីល។ វត្តមានរបស់ Weverton បានជួយប្រេស៊ីលក្លាយជាក្រុមដំបូងក្នុងប្រវត្តិសាស្ត្រ FIFA ដែលបានប្រើប្រាស់កីឡាករដល់ទៅ ២៦រូបផ្សេងគ្នាក្នុងការប្រកួត World Cup។ World C... |
article_812.txt | ភ្នំពេញ៖ កិច្ចប្រជុំអង្គការសហប្រជាជាតិលើកទី៥ស្តីពីប្រទេសអភិវឌ្ឍតិចតួច(UNLDC5) នឹងត្រូវរៀបចំឡើងនៅចុងខែមករាខាងមុខនៅក្នុងប្រទេសកាតា។ សន្និសីទកំពូលនេះនឹងក្លាយជាវេទិកាចរចា និងពិភាក្សាដ៏សំខាន់សម្រាប់ការឈានទៅដោះស្រាយបញ្ហាប្រឈមរួមរបស់បណ្តាប្រទេសអភិវឌ្ឍតិចតួចនៅលើសាកលលោក។ | កិច្ចប្រជុំកំពូលរបស់អង្គការសហប្រជាជាតិស្តីប្រទេសអភិវឌ្ឍតិចតួចលើកទីប្រាំនឹងត្រូវរៀបចំឡើង ចាប់ពីថ្ងៃ ២៣ ដល់ថ្ងៃ ២៧ ខែមករា។ វេទិកានេះប្រមូលផ្តុំមេដឹកនាំពិភពលោកក្នុងកម្រិតប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលនៃបណ្តារដ្ឋសមាជិកអង្គការសហប្រជាជាតិ។ ក្រៅពីតំណាងប្រជាជាតិក្នុងកម្រិត ប្រមុខរដ្ឋប្រមុខរដ្ឋាភិបាល តួអង្គសំខាន់ ផ្សេងទៀតដែលនឹង... |
article_8120.txt | លោក Keisuke Honda អ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជា នៅថ្ងៃទី៦ ខែធ្នូ បានសរសេរលើបណ្តាញសង្គម Twitter ផ្ទាល់ខ្លួនថា ជប៉ុនគួរតែកំណត់គោលដៅឈ្នះពាន World Cup នៅកាតា ជាជាងដាក់គោលដៅត្រឹមវគ្គ ៨ក្រុមចុងក្រោយ ទើបលទ្ធផលគាប់ប្រសើរជាងនេះ។ | ជប៉ុនធ្លាក់ចេញពី World Cup 2022 ត្រឹមវគ្គជម្រុះ ១៦ ក្រុមចុងក្រោយ ក្រោយចាញ់ក្រូអាស៊ីវគ្គស៊ុតបាល់ ១១ម៉ែត្រកាត់សេចក្តី ៣-១ បន្ទាប់ពីលទ្ធផលការប្រកួតរយៈពេល ១២០នាទីស្មើ ១-១ នៃព្រឹត្តិការណ៍ World Cup 2022 នៅប្រទេសកាតា។ មុនពេលជប៉ុនធ្វើដំណើរមកកាន់ការប្រកួតនៅប្រទេសកាតាគ្រូបង្វឹកជប៉ុនលោក Hajime Moriyasu ធ្លាប់បាននិយាយដោយប្តេជ្ញាច... |
article_8121.txt | ប្រេស៊ីលខកខានបន្តការប្រជែងពានរង្វាន់ World Cup 2022 ក្រោយត្រូវក្រូអាស៊ីយកឈ្នះក្នុងវគ្គស៊ុតបាល់កាត់សេចក្តី ១១ម៉ែត្រលទ្ធផល ៤-០២ ក្រោយបញ្ចប់លទ្ធផលស្មើ ១-១ ពេញ១២០នាទីក្នុងកីឡដ្ឋាន Education City ប្រទេសកាតា។ កីឡាករអ្នកចាំទី Dominik Livakovic និង Bruno Petkovic សង្រ្គោះក្រូអាស៊ី ក្រោយត្រូវ Neymar ស៊ុតនាំមុខមុនត្រឹមនាទី ១០៥+១... | កាប្រកួតក្នុងវគ្គទីមួយ រវាងក្រូអាស៊ីក្រុមជើងឯករងឆ្នាំ ២០១៨ និងប្រេស៊ីលម្ចាស់ពាន ៥សម័យ តែងតែបើកការវាយសម្រុកគ្នាខ្លាំងទៅវិញទៅមកធ្វើឱ្យការប្រកួតមានភាពជក់ចិត្តខ្លាំងក្នុងកីឡដ្ឋាន Education City ប្រទេសកាតា។ តែបើទោះបីការវាយសម្រុកគ្នាច្រើនលើកច្រើនសារការបង្កើតឱកាសក្នុងស៊ុតទម្លុះសំណាញ់ទីលើគ្នានៅតែគ្មាន។ លទ្ធផលក្នុងវគ្គទីមួយនៅតែ... |
article_8122.txt | ក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីនកក់កៅអីវគ្គផ្តាច់ព្រ័ត្រព្រឹត្តិការណ៍ World Cup 2022 ក្រោយបំបាក់ក្រូអាស៊ីក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រលទ្ធផល ៣-០ នៃការប្រកួតក្នុងកីឡដ្ឋាន Lusail Iconic ប្រទេសកាតារាត្រីថ្ងៃទី១៣ ខែធ្នូ។ អាហ្សង់ទីនឈានជើងឡើងដល់វគ្គផ្តាច់ព្រ័ត្រលើកទី៤ របស់ខ្លួនក្នុងរយៈពេល ៤០ឆ្នាំនៃប្រវត្តិសាស្ត្រ World C... | ជំនួបដ៏អស្ចារ្យរវាងក្រុមម្ចាស់ជើងឯក ២សម័យអាហ្សង់ទីន ទល់ជើងឯករងក្រូអាស៊ីចាប់ផ្តើមវគ្គទីមួយ ដោយក្រូអាស៊ីនៅដើមវគ្គធ្វើបានយ៉ាងល្អក្នុងការដាក់សម្ពាធខ្លាំងលើគូប្រកួតមួយលើកជាពីរលើក ប៉ុន្តែពួកគេគ្មានឱកាសក្នុងស៊ុតសំដៅសំណាញ់ទីអាហ្សង់ទីនបាននោះទេ។ អាហ្សង់ទីនបានកែប្រែស្ថានកាលចាប់តាំងពីពាក់កណ្តាលវគ្គដោយបានវាយបកសម្រុកលើក្រូអាស៊ីវិញក្... |
article_8123.txt | ការប្រកួតវគ្គជម្រុះ ១៦ក្រុមចុងក្រោយនៃ FIFA World Cup 2022 ឈានដល់ការប្រកួតបង្ហើយនារាត្រីថ្ងៃទី៦ ខែធ្នូនេះ ដោយម៉ារ៉ុកជាក្រុមក្តីសង្ឃឹមចុងក្រោយសម្រាប់ទ្វីបអាហ្រ្វិកក្នុងការប្រកួត World Cup ដោយត្រូវតតាំងអេស្ប៉ាញ វេលាម៉ោង ១០យប់។ ព័រទុយហ្កាល់ត្រូវប្រជែងស្វ៊ីសដើម្បីបន្តក្តីសង្ឃឹមឡើងវគ្គ៨ក្រុមចុងក្រោយ វេលាម៉ោង ២យប់រំលងអាធា្រត្... | ជំនួបរវាងម៉ារ៉ុកទល់អេស្ប៉ាញនឹងត្រូវធ្វើឡើងក្នុងកីឡដ្ឋាន Education City ប្រទេសកាតាវេលាម៉ោង ១០យប់។ World Cup 2022 នៅកាតាក្លាយជាការបង្ហាញខ្លួនលើទី៥ សម្រាប់ម៉ារ៉ុក ហើយក៏ជាលើកទីពីរដែលឡើងមកដល់ការប្រកួតវគ្គ ១៦ក្រុមចុងក្រោយ។ ម៉ារ៉ុកត្រូវស្វែករកក្តីស្រមៃឡើងទៅកាន់វគ្គ ៨ក្រុមចុងក្រោយ ក្រោយពួកគេធ្វើបានល្អខ្លាំងនៅវគ្គចែកពូលក្នុងនាម... |
article_8124.txt | លោក Luis Enrique អតីតគ្រូបង្វឹកក្រុមជម្រើសជាតិអេស្ប៉ាញ ថ្ងៃទី១២ ខែធ្នូ បាននិយាយថា លោករួចរាល់ហើយសម្រាប់ទទួលយកការប្រកួតប្រជែងថ្មី ហើយរំពឹងថាគម្រិតដឹកនាំនៅតាមក្លិបនឹងនៅតែមានគម្រិតខ្ពស់ដដែល។ លោក Enrique ចាកចេញពីតំណែងគ្រូបង្វឹកអេស្ប៉ាញក្រោយក្រុមធ្លាក់ចេញពី World Cup 2022 ក្រោយដឹកនាំរយៈពេល ៤ឆ្នាំចាប់តាំងពី ២០១៨ មក។ | លោក Luis Enrique បានចែកផ្លូវជាមួយក្រុមកីឡាបាល់ទាត់អេស្ប៉ាញកាលពីថ្ងៃ៦ ខែធ្នូ ក្រោយពេលក្រុមធ្លាក់ចេញពី World Cup ក្រោមថ្វីជើងម៉ារ៉ុកក្នុងវគ្គ ១៦ក្រុមចុងក្រោយ ដោយការស៊ុតបាល់កាត់សេចក្តី ១១ម៉ែត្រលទ្ធផល ៣-០។ លោក Luis de La Fuente គ្រូបង្វឹកក្រុមអេស្ប៉ាញអាយុក្រោម ២១ឆ្នាំ ចូលមកដឹកនាំជំនួសលោក Enrique វិញ។ និយាយក្នុងបទសម្ភាសន៍មួ... |
article_8125.txt | «បាល់មូលចៅ តែតាមការពិនិត្យបារាំងមានឱកាសច្រើនជាងគេ»។ នេះជាសំណេរសម្តេច ហ៊ុន សែន តបទៅកាន់ម្ចាស់គណនីហ្វេសប៊ុកម្នាក់ដែលខំមិនសួរសម្តេចជុំវិញព្រឹត្តិការណ៍បាល់ទាត់ FIFA World Cup នៅកាតា។ | នៅថ្ងៃទី១១ ខែធ្នូ សម្តេច ហ៊ុន សែន បានបង្ហោះសារលើផេកហ្វេសប៊ុកផ្លូវការអំពីការចាកចេញរបស់សម្តេច និងគណៈប្រិតភូកម្ពុជាទៅបែលហ្ស៊ិកដើម្បីចូលរួមប្រជុំអាស៊ាន និងទស្សនកិច្ចនៅបារាំង។ នៅក្នុងសារនោះ មានម្ចាស់គណនីម្នាក់បានសរសេរខំមិន (comment) ក្នុងសាររបស់សម្តេច ពាក់ព័ន្ធនឹងការប្រកួតបាល់ទាត់ពិភពលោកដែលកំពុងដំណើរការនៅប្រទេសកាតា។ សម្តេចន... |
article_8126.txt | ក្រុមកីឡាបាល់ទាត់ជម្រើសជាតិជប៉ុន នឹងត្រូវតតាំងជាមួយក្រូអាស៊ី វគ្គ១៦ក្រុមចុងក្រោយ FIFA World Cup 2022 នៅយប់ម៉ោង១០ ថ្ងៃទី៥ ខែធ្នូ។ មុនទៅកាន់ទៅកាន់ទឹកដីកាតា សាំម៉ូរៃជប៉ុនបានកំណត់គោលដៅឆ្លងឱ្យផុតវគ្គ១៦ក្រុមចុងក្រោយនេះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។ ដោយឡែកមួយក្រុមទៀត ប្រេស៊ីលប៉ះក្រុមអាស៊ីកូរ៉េខាងត្បូងនៅម៉ោង២អាធ្រាត្រ។ | ជប៉ុនមិនដែលឆ្លងផុតវគ្គ ១៦ក្រុមចុងក្រោយនៅព្រឹត្តិការណ៍ World Cup ឡើយ ប៉ុន្តែលោក Hajime Moriyasu ដែលជាគ្រូបង្វឹក មានជំនឿមុតមាំ ក្នុងការនាំជប៉ុនឡើងឱ្យបានយ៉ាងហោចណាស់ដល់វគ្គ ៨ ក្រុមចុងក្រោយនៅកាតាឆ្នាំ ២០២២នេះ។ នៅវគ្គចែកពូល ជប៉ុនបានផ្តល់មេរៀនយ៉ាងឈឺចាប់ដល់អាល្លឺម៉ង់ និងបានយកឈ្នះអេស្ប៉ាញក្នុងលទ្ធផល ២-១ ដូចគ្នាថែមទៀត ដើម្បីបន្ត... |
article_8127.txt | ការរំពឹងពីការទទួលបានអ្នកគាំទ្រដ៏ច្រើនសន្ធឹកសន្ធាប់បន្ថែមទៀតនៅក្នុងវគ្គ ១/៤ ផ្តាច់ព្រ័ត្រ នេះមិនអាចកើតឡើងដូចអំឡុងការប្រកួតវគ្គចែកពូលឡើយ ខណៈ World Cup 2022 ... | អ្នករៀបចំកម្មវិធីប្រកួតនៅកាតា ក៏ធ្លាប់បានកំណត់អត្តសញ្ញាណអ្នកគាំទ្រអន្តរជាតិដ៏ច្រើនបំផុតដែលបានធ្វើដំណើរចូលក្នុងទីក្រុងដូហាចាប់ពីថ្ងៃ២៤ ដល់ ២៨ ខែវិច្ឆិកា អំឡុងការប្រកួតដ៏មមាញឹកក្នុងវគ្គចែកពូល ដែលមួយថ្ងៃលេងដល់ទៅ ៤ប្រកួត។ បើតាមរបាយការណ៍នៅថ្ងៃទី៧ ខែធ្នូ របស់គណៈកម្មាធិការកំពូលផ្នែកដឹកជញ្ជូននិងវប្បធម៍ (SC) កាតា ដែលជាអ្នករៀបច... |
article_8128.txt | កីឡដ្ឋាន 974 ក្នុងចំណោមកីឡដ្ឋានទាំង៨ ដែលត្រូវបានម្ចាស់ផ្ទះកាតាយកមកដំណើរការប្រកួត FIFA World Cup 2022។ កីឡដ្ឋាន 974 បានក្លាយជានិមិត្តរូបមួយនៃនិរន្តរភាពសំណង់មួយដែលបានសាងសងឡើងសម្រាប់ការរៀបចំទទួលបានប្រកួតនានា ហើយត្រូវបានលើកសរសើរអំពីភាពច្នៃប្រឌិតនៃសិល្បៈសំណង់ក្នុងសតវត្សទី២១ នេះ។ យ៉ាងណាបន្ទាប់បញ្ចប់ជំនួបវគ្គ១៦ក្រុមចុងក្រោយ ... | កីឡដ្ឋាន 974 ត្រូវបានសាងសងឡើងក្នុងពេលវេលាដ៏អស្ចារ្យមួយព្រមទាំងបានបំបែកកំណត់ត្រារបស់ខ្លួនក្នុងការប្រកួត World Cup ក្នុងនាមជាកីឡដ្ឋានដែលកែច្នៃពីដែកទូកុងតឺន័រទាំងស្រុង មិនធ្លាប់មានកីឡដ្ឋានណាធ្វើបានពីមុនមក។ កីឡដ្ឋាននេះធ្វើឡើងជាមួយខ្លឹមផ្សារនិមិត្តសញ្ញាដ៏សំខាន់មួយ ដោយឈ្មោះរបស់កីឡដ្ឋាននេះ បានសំដៅទៅលើលេខកូដចម្ងាយដែលបានប្រើប្រ... |
article_8129.txt | ក្រុមជើងឯករងឆ្នាំ ២០១៨ ក្រូអាស៊ី នឹងត្រូវតតាំងជាមួយម្ចាស់ពាន ៥សម័យកាលប្រេស៊ីល នៅវគ្គ ៨ក្រុមចុងក្រោយ FIFA World Cup 2022 ក្នុងកីឡដ្ឋាន Education City វេលាម៉ោង ១០យប់ ថ្ងៃទី៩ ខែធ្នូ។ គូទីពីរជាការប៉ះគ្នាជាថ្មីម្តងទៀតតាំងពីឆ្នាំ ២០១៤ រវាងហូឡង់ ទល់អាហ្សង់ទីនម្ចាស់ពាន ២សម័យ វេលាម៉ោង ២យប់រំលងអាធ្រាត្រ ក្នុងកីឡដ្ឋាន Lusail Icon... | នេះជាការជួបគ្នាលើកទីបី សម្រាប់ក្រូអាស៊ី និងប្រេស៊ីលក្នុង World Cup ដោយពីរលើកបានកើតឡើងនៅឆ្នាំ ២០០៦ និង ២០១៤ ហើយក្រុមសាំបាប្រេស៊ីលយកឈ្នះទាំង ២ប្រកួត។ ក្រូអាស៊ីកំពុងសម្លឹងរកការឆ្លងផុតទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រលើកទី៣ ខណៈប្រេស៊ីលនឹងក្លាយជាលើកទី៨។ ក្រូអាស៊ីបញ្ចប់ចំណាត់ថ្នាក់លេខ២ នៅវគ្គចែកពូល ក្រោយប្រកួតស្មើម៉ារ៉ុក ០... |
article_813.txt | សភាជាតិប៉ាគីស្ថាន កាលពីថ្ងៃអាទិត្យ បានបោះឆ្នោតដកទំនុកចិត្តលោក Imran Khan ពីតំណែងនាយករដ្ឋមន្ត្រី។ លោក Shehbaz Sharif មេដឹកនាំក្រុមប្រឆាំង ក្លាយជាបេក្ខភាពនាំមុខសម្រាប់តំណែងនាយករដ្ឋមន្ត្រី បន្តពីលោក Khan។ | រដ្ឋាភិបាលដែលដឹកនាំដោយគណបក្ស Tehreek-e-Insaf (PTI) របស់លោក Imran Khan ត្រូវបានសភាជាតិដកទំនុកចិត្ត ក្នុងការបោះឆ្នោតកាលពីថ្ងៃអាទិត្យ។ ខណៈដែលគ្មាននាយករដ្ឋមន្ត្រីណាមួយនៅប៉ាគីស្ថាន បានបញ្ចប់អាណត្តិដឹកនាំ៥ឆ្នាំពេញ នារយៈពេល៧៥ឆ្នាំចុងក្រោយ លោក Khan ជាមេដឹកនាំដំបូង ដែលត្រូវបានសភាបោះឆ្នោតដកទំនុកចិត្ត។ កាលពីថ្ងៃសៅរ៍ សភាប៉ាគីស្ថាន... |
article_8130.txt | ព្រឹត្តិការណ៍ World Cup មិនទាន់មានក្រុមតំណាងប្រទេសណាផ្សេងទៀតឡើយ ក្រៅពីអ៊ីតាលី និងប្រេស៊ីលដែលអាចលើកពាននេះ ២លើកជាប់គ្នា។ អ៊ីតាលីធ្វើបាននៅឆ្នាំ ១៩៣៤ និងឆ្នាំ ១៩៣៨ មុនប្រេស៊ីលសម្រេចតាមក្រោយក្នុងឆ្នាំ ១៩៥៨ និង ១៩៦២។ សម្រាប់បារាំងក្នុងនាមជាក្រុមជើងឯកឆ្នាំ ២០១៨ មានឱកាសលើកពាននេះពីរព្រឹត្តិការណ៍ជាប់គ្នាផងដែរ ដោយត្រូវឆ្លងកាត់២ប្... | បារាំងមុនមកប៉ះម៉ារ៉ុកនៅវគ្គ ១/២ផ្តាច់ព្រ័ត្រនេះ ពួកគេបានឆ្លងកាត់ការប្រកួតដ៏អស្ចារ្យ ដោយនៅវគ្គចែកពូល ពួកគេបញ្ចប់លេខ១ ពូល D បំបាក់អូស្ត្រាលី ៤-១ យកឈ្នះដាណឺម៉ាក ២-១ និងចាញ់ទុយនីស៊ី ១-០។ ឈានដល់វគ្គ ១៦ក្រុមចុងក្រោយ មាន់គកបារាំងទម្លាក់ប៉ូឡូញក្នុងលទ្ធផល ៣-១ យ៉ាងងាយស្រួល និងវគ្គ ៨ក្រុមយកជ័យជម្នះលើអង់គ្លេសទាំងលំបាក ២-១។ ចំណែកម៉... |
article_8131.txt | ការប្រកួតពានរង្វាន់កីឡាបាល់ទាត់ FIFA World Cup ឆ្នាំ២០២២ បានឈានដល់វគ្គ៨ក្រុមចុងក្រោយហើយនៅយប់ថ្ងៃទី៩ ខែធ្នូតទៅ។ ឆ្លងកាត់កាតប្រកួតវគ្គចែកពូល រហូតដល់វគ្គ១៦ក្រុមចុងក្រោយ គេបានរកឃើញកីឡាករ១១០រូបអាចរកគ្រាប់ស៊ុតបញ្ចូលទីសរុប១៤៨គ្រាប់ ប៉ុន្តែក្នុងនោះ៣គ្រាប់ជាបាល់ចូលទីខ្លួនឯង (own goal) ដោយកីឡាករ៣រូបផ្សេងគ្នា។ | គ្រាប់បាល់ស៊ុតបញ្ចូលទីសរុប១៤៨គ្រាប់បានកើតឡើយ ក្រោយឆ្លងកាត់ការប្រកួត៣២លើក ក្នុងនោះ៤៨ប្រកួតនៅវគ្គសន្សំពិន្ទុ និង៨ប្រកួតនៅវគ្គ១៦ក្រុមចុងក្រោយ។ ១៤៨គ្រាប់ ធ្វើបានដោយកីឡាករ១១០រូប មកពីក្រុមទាំង៣២ផ្សេងគ្នា។ ក្នុងចំណោម១៤៨គ្រាប់ មាន៣គ្រាប់ជាគ្រាប់ចូលទីខ្លួនឯង ដែលធ្វើបានដោយខ្សែការពារម៉ារ៉ុក Nayef Aguerd, អ្នកចាំទីអាល្លឺម៉ង់ Manue... |
article_8132.txt | ស្របពេល FIFA World Cup 2022 ឈានចូលដល់ការប្រកួតវគ្គ៤ក្រុមចុងក្រោយ សារព័ត៌មានថ្មីនឹងបង្ហាញអំពីកីឡាករចំនួន១០រូបដែលស៊ុតបញ្ចូលទីលឿនបំផុតក្នុងប្រវត្តិសាស្ត្រព្រឹត្តិការណ៍កីឡាបាល់ទាត់ពិភពលោក។ អ្នករកគ្រាប់បាល់លឿនបំផុត ត្រូវបានកត់ត្រាចាប់តាំងពីបង្កើត World Cup ដំបូងនៅឆ្នាំ១៩៣០ម្លេះ។ | ក្នុងចំណោមកីឡាករទាំង១០ Hakan Sukur អតីតខ្សែប្រយុទ្ធឆ្នើមក្រុមជម្រើសជាតិតួកគីសម្រេចទីលឿនជាងគេបំផុតក្នុងប្រវត្តិសាស្ត្រ World Cup ដោយប្រើពេលត្រឹម១១វិនាទី ក្រោយការប្រកួតចាប់ផ្តើម។ គ្រាប់បាល់ដែល Sukur ធ្វើបាននោះ កើតឡើងកាលពី២០ឆ្នាំមុន ក្នុងការប្រកួតដណ្តើមយកលេខ៣ ទល់កូរ៉េខាងត្បូ នៅ World Cup ឆ្នាំ២០០២ ដែលកូរ៉េ-ជប៉ុនធ្វើម្ចាស់... |
article_8133.txt | អាហ្សង់ទីនបន្តក្តីសង្ឃឹមខ្លួនសារជាថ្មីម្តងទៀតនៅដំណើរស្វែងរកពានរង្វាន់ World Cup 2022 ក្នុងនាមជាក្រុមតែមួយចុងក្រោយមកពីទ្វីបអាម៉េរិកខាងត្បូងដែលឈានជើងឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដោយឡើងទៅជួបក្រូអាស៊ីដៃគូចាស់ឆ្នាំ ២០១៨ ក្រោយយកឈ្នះហូឡង់បាល់កាត់សេចក្តី ១១ម៉ែត្រលទ្ធផល ៤-៣ ក្រោយប្រកួត ១២០នាទីលទ្ធផល ២-២ ក្នុងកីឡដ្ឋាន Lusail... | ការប្រកួតដែលមានវ័យចំណាស់មួយរវាងហូឡង់និងអាហ្សង់ទីនបានចាប់ផ្តើមប្រកួតក្នុងវគ្គទីមួយយ៉ាងអស្ចារ្យ នៅដើមវគ្គទីមួយហូឡង់បានដាក់សម្ពាធគូប្រកួត ប៉ុន្តែមិនប៉ុន្មានអាហ្សង់ទីនគូប្រកួតដ៏ខ្លាំងបានវាយមកដាក់សម្ពាធសម្រុកខ្លាំងលើហូឡង់វិញ។ ការបង្កើតឱកាសច្រើនលើកដែលអាហ្សង់ទីនបានព្យាយាមទទួលបានផ្លែផ្កានៅក្នុងនាទី៣៥ កីឡាករ Nahuel Molina ដែលទើ... |
article_8134.txt | ៨ក្រុមកំពុងបោះជំហានបន្តទៅកាន់វគ្គ១/៤ផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ FIFA World Cup 2022 នៅតាកា បន្ទាប់ពីពួកគេទទួលជ័យជម្នះរៀងៗខ្លួន។ ក្រុមទាំងនោះ រួមមាន ហូឡង់, អាហ្សង់ទីន, ក្រូអាស៊ី, ប្រេស៊ីល, អង់គ្លេស, បារាំង, ម៉ារ៉ុក និងព័រទុយហ្កាល់។ | ខណៈក្រុមទាំង៨ត្រូវបន្តដំណើរទៅកាន់តំណែងជើងឯក ២៤ក្រុមផ្សេងទៀតក្នុងចំណោម៣២ក្រុមបានហាលអាវជាបន្តបន្ទាប់ ក្នុងនោះមាន៨ក្រុមនៅវគ្គ៨ក្រុមចុងក្រោយ និង១៦ក្រុមនៅវគ្គជម្រុះតាមពូល។ លទ្ធផលបានបង្ហាញថា ជប៉ុនជាក្រុមដែលមានចំណោមថ្នាក់ខ្ពស់ជាងគេ គឺលេខ៩ក្នុងចំណោមក្រុមដែលបានហាលអាវ។ ក្នុងការប្រកួត៣លើកក្នុងពូល E... |
article_8135.txt | ម៉ារ៉ុកឈានទៅវគ្គ៨ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ World Cup ជាប្រវត្តិសាស្ត្រ បន្ទាប់ពីទទួលជ័យជម្នះ ៣-០ លើអេស្ប៉ាញដោយការទាត់ប៉េណាល់ទីកាត់សេចក្តី ក្រោយលទ្ធផល១២០នាទីស្មើគ្នា ០-០។ | ជំនួបនៅក្នុងវគ្គទីមួយរវាងម៉ារ៉ុកទល់អេស្ប៉ាញ មានភាពតានតឹងរៀងៗខ្លួនដោយការប្រកួតគ្មានគ្រាប់បាល់ស៊ុតបញ្ចូលទីគ្នាកើតឡើងសោះ ខណៈក្រុមទាំងសងខាងលេងដោយការប្រុងប្រយ័ត្នដូចគ្នា។ នៅពាក់កណ្តាលវគ្គទីមួយអេស្ប៉ាញបានដាក់សម្ពាធសម្រុកខ្លាំង ប៉ុន្តែត្រូវម៉ារ៉ុកការពារបានយ៉ាងរឹងមាំ និងឈានចូលចុងវគ្គ ម៉ារ៉ុកអាចកែប្រែស្ថានកាល ហើយបានវាយបកសម្រុកខ... |
article_8136.txt | ក្រុមការពារតំណែងជើងឯកបារាំងនៅតែធ្វើបានល្អសឹងមិនគួរឱ្យជឿដោយបន្តឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រសារជាថ្មីម្តងទៀត ក្រោយយកឈ្នះលើអង់គ្លេសលទ្ធផល ២-១។ បារាំងឡើងវគ្គ ១/២ផ្តាច់ព្រ័ត្រលើកទី២ ចជាប់គ្នា និងលើកទី៧ ប្រចាំប្រវត្តិសាស្ត្រខ្លួន និងបានបញ្ចប់ក្តីស្រមៃឈ្នះពានរបស់អង់គ្លេស។ | ជំនួបដ៏អស្ចារ្យរវាងតោកំណាចអង់គ្លេស ទល់មាន់គកបារាំងដែលជាក្រុមយក្សតំបន់អឺរ៉ុបដូចគ្នា ក្នុងការប្រកួតវគ្គទីមួយទាំងអង់គ្លេស និងបារាំងបានបើកការវាយសម្រុកគ្នាខ្លាំងដូចគ្នា ការប្រកួតបានត្រឹមតែ១៧នាទី បារាំងរកបានគ្រាប់នាំមុខមុនលើអង់គ្លេសដោយការស៊ុតពីចម្ងាយយ៉ាងល្អពី Aurelien Tchouameni។ ក្រោយត្រូវបារាំងនាំមុខមុន អង់គ្លេសបានវាយសម្រុ... |
article_8137.txt | បន្ទាប់ពីចូលនិវត្តន៍អស់រយៈពេលមួយឆ្នាំ ស្តេចប្រដាល់ហ្វីលីពីន Manny Paquiao វិលទៅកាន់សង្វៀនជាថ្មីដោយត្រូវជួបប្រកួតទល់គ្រូគុនកូរ៉េខាងត្បូង DK Yoo និងជា Youtuber ផង លើប្រភេទទម្ងន់៧៧គីឡូក្រាម។ អ្នកទាំងពីនឹងជួបគ្នាក្នុងកម្មវិធីតាំងពិព័រណ៍វគ្គសន្សំពិន្ទុវិលជុំ«Six-round Exhibition» នៅថ្ងៃទី១០ ខែធ្នូ ម៉ោង១០ព្រឹកតទៅ នៅសង្វៀនម... | ម្ចាស់ជើងឯក WBA ៨សម័យកាល Manny Paquiao មានប្រវត្តិប្រកួតកួត៧២លើក ឈ្នះ៦២ ចាញ់៨ ស្មើ២ និងធ្លាប់ផ្តួលគូប្រកួតឱ្យសន្លប់លើសង្វៀន ៣៩លើក។ ប្រកួតចុងក្រោយរបស់គេចាញ់ពិន្ទុកីឡាករគុយបា Yordenis Ugas ក្នុងកម្មវិធី PBC កាលពីឆ្នាំ២០២១។ ចំណែកកីឡាករកូរ៉េខាងត្បូង DK Yoo នេះជាជំនួបលើកទីពីរសម្រាប់គេ បន្ទាប់ពីចាញ់កីឡាករអង់គ្លេស Bradley Sco... |
article_8138.txt | ក្រុមហ៊ុនហោះហើរដ៏ធំរបស់ប្រទេសម៉ារ៉ុក Royal Air Maroc នឹងបន្ថែមជើងហោះហើរពិសេសចំនួន ៣០ ដើម្បីដឹកអ្នកគាំទ្ររបស់ជម្រើសជាតិម៉ារ៉ុកពីទីក្រុង Casablanca ទៅកាន់ទីក្រុងដូហារសម្រាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទល់ម្ចាស់ការពារតំណែងជើងឯកបារាំងនៅថ្ងៃ១៤ ខែធ្នូខាងមុខ។ នេះបើតាមការប្រកាសរបស់ក្រុមហ៊ុន Royal Air Maroc នៅថ្ងៃទី១២ ខ... | បើតាមការអះអាងពីក្រុមហ៊ុន Royal Air Maroc ជើងហោះហើរពិសេសចំនួន៣០ នឹងធ្វើដំណើរចាប់ពីថ្ងៃទី១៣ និងថ្ងៃទី១៤ ខែធ្នូ ចំថ្ងៃនៃការប្រកួតផ្ទាល់តែម្តង។ គោលបំណងសំខាន់ដែលក្រុមហ៊ុនហោះហើរ Royal Air Maroc បានផ្តល់នូវការហោះហើរពិសេសនេះ ក៏ព្រោះដើម្បីចូលរួមអបអរ ក្រុមជម្រើសជាតិម៉ារ៉ុកដូចប្រជាជនម៉ារ៉ុកដទៃទៀត ក្រោយម៉ារ៉ុកក្លាយជាក្រុមអាហ្រ្វិក... |
article_8139.txt | ទម្លាក់អេស្ប៉ាញវគ្គ១៦ក្រុមចុងក្រោយ FIFA World Cup បានជួយម៉ារ៉ុកក្លាយជាក្រុមទី៤របស់អាហ្វ្រិកបានកៅអីឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយក្នុងប្រវត្តិសាស្ត្របាល់ទាត់ពិភពលោក។ ម៉ារ៉ុក ក៏ទទួលបានការសារទរពីប្រជាជាតិអារ៉ាប់ជាច្រើនផងដែរ ដោយពួកគេបានបង្ហោះរូបក្រុមកីឡាករអាហ្វ្រិកមួយនេះកក្រើកបណ្តាញសង្គម Twitter។ | ម៉ារ៉ុក យកឈ្នះក្រុមយក្សអឺរ៉ុបអេស្ប៉ាញដោយបាល់កាត់សេចក្តី ១១ម៉ែត្រក្នុងលទ្ធផល ៣-០ ក្រោយការប្រកួតដ៏តានតឹងក្នុងរយៈពេល ១២០នាទីបញ្ចប់ដោយលទ្ធស្មើ ០-០ នៃជំនួបក្នុងកីឡដ្ឋាន Education City ប្រទេសកាតា។ អ្នកចាំទី Yassine Bounou ក្លាយជាវីរបុរសសង្គ្រោះបាល់កាត់សេចក្តី ១១ម៉ែត្រ ដែលបានសង្គ្រោះការស៊ុត ២លើករបស់កីឡាករអេស្ប៉ាញ និងមួយគ្រាប់... |
article_814.txt | មិនមែនសរសេរ«កេរ្តិ៍ខ្មាស» ដូចនេះទេ គឺត្រូវសរសេរជា«កេរខ្មាស» បែបនេះ វិញទើបត្រឹមត្រូវ។ ចំណែកពាក្យ«កេរ្តិ៍ឈ្មោះ»សរសេរបែបនេះគឺត្រឹមត្រូវហើយ។ នេះបើយោងតាមសម្តេចព្រះសង្ឃរាជ ជួន ណាត ដែលបានបកស្រាយនៅក្នុងវចនានុក្រមខ្មែរ។ | រចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត ពន្យល់ថា ពាក្យ «កេរ»និង«កេរ្តិ៍» គឺមានន័យខុសគ្នា ។ «កេរ» សំដៅដោយដំណែល ឬជាមរតករបស់ដូនតា ឬមាតាបិតាដែលបានបន្សល់ទុកឲ្យ។ ឧទាហរណ៍ជាក់ស្តែង៖ ស្រែនេះជាកេររបស់ជីដូនខ្ញុំ,ប្រាសាទនគរវត្ត ជាកេររបស់ព្រះមហាក្សត្រ ជាបុព្វបុរសរបស់ខ្មែរ។ គេច្រើនប្រើពាក្... |
article_8140.txt | ក្រុមខ្លាំងព័រទុយហ្កាល់ បានរងការខកចិត្តយ៉ាងខ្លាំង ដោយបានធ្លាក់ចេញពីព្រឹត្តិការណ៍ FIFA World Cup 2022 នៅតាកា ដោយសារម៉ារ៉ុក។ ការតែតបាល់បញ្ចូលទីរបស់ខ្សែប្រយុទ្ធ Youssef En-Nesyri នៅនាទី៤២ គ្រប់គ្រាន់ក្នុងការនាំឲ្យម៉ារ៉ុកឈានទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ នេះជាប្រវត្តិសាស្ត្រផងដែរ សម្រាប់ក្រុមដែលដឹកនាំដោយលោក Walid Regra... | ការប្រកួតដ៏អស្ចារ្យរវាងតោកំណាច Atlas មកពីអាហ្រ្វិកទល់ព័រទុយហ្កាល់ក្រុមយក្សតំបន់អឺរ៉ុប ក្នុងការប្រកួតវគ្គទីមួយទាំងព័រទុយហ្កាល់ និងម៉ារ៉ុកបានបើកការវាយសម្រុកគ្នាខ្លាំងដូចគ្នា ខណៈព័រទុយហ្កាល់ព្យាយាមសម្រុកការគ្រប់គ្រងបាល់មួយៗនៅតំបន់មុខទីរបស់ម៉ារ៉ុក ឯម៉ារ៉ុកព្យាយាមប្រើទម្រង់ការពារវាយបកដ៏អស្ចារ្យរបស់ខ្លួនលើព័រទុយហ្កាល់។ ការព្... |
article_8141.txt | Kylian Mbappe រកបាន២គ្រាប់ម្នាក់ឯង ដើម្បីជួយក្រុមការពារជើងឯកបារាំងឈ្នះប៉ូឡូញ ៣-១ បន្តកៅអីទៅកាន់វគ្គ១/៤ផ្តាច់ព្រ័ត្រ FIFA World Cup 2022។ ពីរគ្រាប់បន្ថែមនេះ បានជួយ Mbappe កើនគ្រាប់ស៊ុតដល់៥គ្រាប់ហើយ និងនាំមុខគេក្នុងការប្រជែងតំណែងស្បែកជើងមាស (Golden Boot) ពីព្រឹត្តិការណ៍បាល់ទាត់ពិភពលោកនៅកាតា។ | Mbappe ខ្សែប្រយុទ្ធឆ្នើមក្រុម Paris Saint-Germain នាំមុខបណ្តោះអាសន្នក្នុងតារាងអ្នកស៊ុតបញ្ចូលទីច្រើនគេដោយរកបាន៥គ្រាប់ នាំមុខកីឡាករ៧រូបទៀតដែលរកបាន៣គ្រាប់រៀងខ្លួន។ កីឡាករទាំង៧រូបដែលរកបាន៣គ្រាប់ រួមមាន Lionel Messi ប្រធានក្រុមអាហ្សង់ទីន, Alvaro Morata របស់អេស្ប៉ាញ, Enner Valencia របស់អេក្វាទ័រ, Cody Gakpo របស់ហូឡង់ រូមជាមួ... |
article_8142.txt | បាល់ដែលមានឈ្មោះថា Al Hilm ដែលមានន័យជាភាសាអារ៉ាប់ប្រែថា «សុបិន» នឹងដាក់ឱ្យប្រើប្រាស់ចាប់ពីការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ FIFA World Cup 2022 តទៅ រហូតដល់វគ្គផ្តាច់ព្រ័ត្រតែម្តង។ | សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) បានប្រកាសថាបាល់ថ្មីឈ្មោះសុបិន នឹងតម្រូវឱ្យប្រើប្រាស់សម្រាប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រក្នុងព្រឹត្តិការណ៍ World Cup ជំនួសឱ្យគ្រាប់បាល់ចាស់ដែលមានឈ្មោះថា Al Rihla ដែលប្រើអំឡុងការប្រកួតវគ្គចែកពូល ១៦ក្រុម និង ៨ក្រុមចុងក្រោយ។ Al Hilm បាល់ថ្មីផលិតដោយក្រុមហ៊ុនផលិតសម្ភារកីឡា... |
article_8143.txt | Eden Hazard ប្រធានជម្រើសជាតិបែលហ្ស៊ិក បានប្រកាសចូលនិវត្តន៍ពីជម្រើសជាតិ បន្ទាប់ក្រុមបានធ្លាក់ចេញពី World Cup 2022 ត្រឹមវគ្គចែកពូល។ Hazard ជាកីឡាករទីពីរបន្ទាប់ពីខ្សែប្រយុទ្ធទុយនីស៊ី Wahbi Khazri ដែលប្រកាសចូលនិវត្តន៍ដែរក្រោយក្រុមហាល់អាវត្រឹមវគ្គចែកពូលដូចគ្នា។ | ត្រឹមវ័យ ៣១ឆ្នាំ Hazard ក្នុងនាមជាប្រធានក្រុមបែលហ្ស៊ិក ប្រកាសចូលនិវត្តន៍ព្រោះមិនអាចជួយក្រុមឆ្លងផុតវគ្គចែកពូល និងក្រុមរងភាពអាម៉ាស់ខ្លាំង ខណៈបែលហ្ស៊ិកជាក្រុមចំណាត់ថ្នាក់លេខ៣ នៅ World Cup ឆ្នាំ ២០១៨។ បែលហ្ស៊ិកធ្លាក់ចេញនៅវគ្គចែកពូល ក្រោយ៣ប្រកួត ឈ្នះកាណាដា ១-០ ចាញ់ម៉ារ៉ុក ២-០ និងស្មើក្រូអាស៊ី ០-០ មានត្រឹមតែ ៤ពិន្ទុឈរលេខ៣ក... |
article_8144.txt | ព្រឹត្តិការណ៍ World Cup 2022 នៅប្រទេសកាតាឈានដល់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងរាត្រីថ្ងៃទី១៣ ឈានចូលទី១៤ ខែធ្នូ នេះហើយ។ ជំនួបដំបូង អាហ្សង់ទីនត្រូវតទល់ដៃគូចាស់កាលឆ្នាំ ២០១៨ និងជាក្រុមជើងឯករង ក្រូអាស៊ី នៅក្នុងកីឡដ្ឋាន Lusail Iconic វេលាម៉ោង ២យប់រំលងអាធ្រាត្រ(ម៉ោងនៅកម្ពុជា)។ | ឆ្លងកាត់មកដល់វគ្គ ១/២ផ្តាច់ព្រ័ត្រ អាហ្សង់ទីនក្រុមខ្លាំងតែមួយគត់មកពីទ្វីបអាម៉េរិកខាងត្បូង ដែលបានបំបាក់ហូឡង់ក្នុងការប្រកួតដ៏មានភាពតានតឹងជាមួយបញ្ហាប៉ះទង្គិចនៅលើទីលាន ហើយឈ្នះក្នុងការស៊ុតបាល់កាត់សេចក្តី ១១ម៉ែត្រ ក្រោយបញ្ចប់ ១២០នាទីស្មើ ២-២ នៃវគ្គ ៨ក្រុមចុងក្រោយ។ អាហ្សង់ទីនបញ្ចប់ចំណាត់លេខ១ ពូល E ដោយបានយកឈ្នះប៉ូឡូញ ២-០ ឈ្នះ... |
article_8145.txt | នៅសល់ត្រឹមតែ ២ប្រកួតទៀតដែលក្រុមអាហ្សង់ទីន និងព័រទុយហ្កាល់ត្រូវឆ្លងកាត់ដើម្បីអាចឈានជើងដល់វគ្គផ្តាច់ព្រ័ត្រនៃ World Cup 2022 ។ Lionel Messi និងអាហ្សង់ទីនទទួលបានសន្ទុះនៃការគាំទ្រខ្លាំងបំផុតពីសំណាក់អ្នកគាំទ្រក្នុងការប្រកួតមួយនេះ ចំណែក Cristiano Ronaldo អាចនឹងបាត់បង់តំណែងជម្រើសដំបូងឱ្យព័រទុយហ្កាល់ ខណៈដែលមហិច្ឆតាមិនឈប់ឈរនៃបុ... | ពិតណាស់ការប្រកួតជំនួបផ្តាច់ព្រ័ត្រ FIFA World Cup រវាងអាហ្សង់ទីន និងព័រទុយហ្កាល់ នឹងក្លាយជាការប្រកួតដ៏អស្ចារ្យបំផុតមិនធ្លាប់មានពីមុនមក ហើយក៏ជាផ្ទាំងទស្សនីយ៍ភាពចុងក្រោយនៃការបិទបញ្ចប់មួយរវាងការប្រកួតប្រជែងនៃអ្នកទាំងពីរក្នុងពិភពបាល់ទាត់។ World Cup ប្រទេសកាតានឹងក្លាយជាការបង្ហាញខ្លួនចុងក្រោយនៃតារាបាល់ទាត់ឆ្នើមទាំងពីរនេះ ដោយ... |
article_8146.txt | ស្តេចប្រដាល់អាស៊ីជនជាតិហ្វីលីពីន Manny Pacquiao បានយកឈ្នះគ្រូគុនកូរ៉េខាងត្បូង DK Yoo ដោយពិន្ទុ បន្ទាប់ពីឆ្លងកាត់ការប្រកួតពេញ៦ទឹក ក្នុងកម្មវិធីពិព័រណ៍ Fighter នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ នាសង្វៀនមជ្ឈមណ្ឌលតាំងពិព័រណ៍អន្តរជាតិកូរ៉េខាងត្បូង ក្រុង Goyang ប្រទេសកូរ៉េខាងត្បូង។ | ទោះមានវ័យចាស់បន្តិចមែនតែស្តេចប្រដាល់អាស៊ី Manny Pacquiao នៅតែបន្តធ្វើបានល្អដោយបានយកឈ្នះគូប្រកួតរបស់ខ្លួន DK Yoo ដែលជាគ្រូគុនកូរ៉េខាងត្បូង បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញអស់រយៈពេល៦ទឹកពេញ។ ក្នុងទឹកទី១ បង្គោលខៀវ Pacman ជ្រលរបន្តិចហើយក៏លូកស្តាំមួយទៅលើបង្គោលក្រហម DK Yoo តែមិនយូរក៏សងបកមកវិញភ្លាមៗ។ បង្គោលខៀវ មិនហ៊ានបុកចូលនោះទេ... |
article_8147.txt | ឈានដល់វគ្គ៨ក្រុមចុងក្រោយ FIFA World Cup ឆ្នាំ២០២២ ក្រុមពីតំបន់អាស៊ីសុទ្ធតែបានវេចបង្វេចត្រឡប់ទៅផ្ទះរៀងខ្លួន។ អូស្ត្រាលី កូរ៉េខាងត្បូង និងជប៉ុន ដែលឆ្លងផុតវគ្គចែកពូល បរាជ័យរៀងខ្លួននៅវគ្គ១៦ក្រុមចុងក្រោយ។ ទោះក្រុមហាលអាវ ប៉ុន្តែកីឡាករអាស៊ីមួយចំនួនបានបង្កើតប្រវត្តិសាស្ត្ររៀងខ្លួនក្នុងព្រឹត្តិការណ៍កីឡាបាល់ទាត់ពិភពលោក។ | ក្នុងប្រវត្តិព្រឹត្តិការណ៍ World Cup មានតែឆ្នាំ២០០២ដែលកូរ៉េ-ជប៉ុនធ្វើម្ចាស់ផ្ទះប៉ុណ្តោះ ដែលក្រុមអាស៊ីបានបន្តដល់វគ្គល្អជាងគេ។ កាលនោះ កូរ៉េខាងត្បូងឡើងដល់វគ្គ៤ក្រុមចុងក្រោយ។ យ៉ាងណាក៏ដោយ ក្នុងក្រសែភ្នែក និងអារម្មណ៍អ្នកគាំទ្រជុំវិញពិភពលោក ក្រុមនៅអាស៊ីជាក្រុមខ្សោយជាងគេ និងមិនរំពឹងឈានដល់វគ្គឆ្ងាយៗឡើយ។ ប៉ុន្តែមិនដូចអ្វីដែលពួកគ... |
article_8148.txt | ក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្កាល់ជាក្រុមចុងក្រោយគេនៃព្រឹត្តិការណ៍ FIFA World Cup 2022 នៅប្រទេសកាតាដែលឈានជើងឡើងទៅកាន់វគ្គ ៨ក្រុម ក្រោយយកឈ្នះស្វ៊ីលយ៉ាងងាយស្រួលក្នុងលទ្ធផល ៦-១ នាកីឡដ្ឋាន Lusail Iconic។ ព័រទុយហ្កាល់ឡើងវគ្គ ៨ក្រុមលើកដំបូងរយៈពេល ១២ឆ្នាំ ចាប់តាំងពីឆ្នាំ ២០១០។ | ការប្រកួតក្នុងវគ្គទីមួយ ព័រទុយហ្កាល់បង្ហាញសមត្ថភាពនៃភាពខ្លាំងរបស់ខ្លួនក្នុងការប្រកួតដោយអាចស៊ុតបំប៉ោងសំណាញ់ទីលើស្វ៊ីស ២គ្រាប់មុន ដោយកីឡាករ Goncalo Ramos នៅនាទី១៧ ការស៊ុតទម្លុះដៃអ្នកចាំទីបានយ៉ាងល្អ និង Pepe ខ្សែការពារវ័យ៣៩ឆ្នាំចាស់ជាងគេប្រចាំការប្រកួតដែលតែតបាល់បញ្ចូលទីនាទី៣៣។ បញ្ចប់វគ្គទីមួយព័រទុយហ្កាល់នាំមុខស្វ៊ីល ២-០។ ... |
article_8149.txt | Mario Ferri ត្រូវបានចាប់ខ្លួន ដោយសារកាន់ទង់ឥន្ទធនូតំណាងការស្រឡាញ់ភេទដូចគ្នារត់ចូលទីលានអំឡុងការប្រកួត FIFA World Cup រវាងព័រទុយហ្កាល់ និងអ៊ុយរូហ្កាយ។ Ferri បានប្រាប់ Reuters ថាលោក Gianni Infantino ប្រធានសហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) បានជួយរូបគេឱ្យមានសេរីភាពឡើងវិញពីការចាប់ខ្លួនដោយអាជ្ញាធរកាតា។ | អ្នកគាំទ្រឈ្មោះ Ferri ដែលរត់ចូលទីលាននោះ បានពាក់អាវពណ៍ខៀវដោយផ្សារភ្ជាប់ជាមួយសារ ជួយសង្គ្រោះអ៊ុយក្រែន«Save Ukraine» នៅផ្ទៃខាងមុខអាវ និងពាក្យគោរពសម្រាប់ស្ត្រីអ៊ីរ៉ង់ «Respect For Iranian Women» នៅពីក្រោយអាវ។ ភ្លាមៗនោះរូបគេ ក៏ត្រូវបានអាជ្ញាធរកាតាចាប់ឃាត់ខ្លួន។ ប្រទេសកាតាដែលធ្វើជាម្ចាស់ផ្ទះ World Cup 2022 តែងរងការរិះគន់អំពី... |
article_815.txt | ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន បានចេញបញ្ជាឱ្យមន្ត្រីជាន់ខ្ពស់ការពារជាតិដាក់កងទ័ពទទួលបន្ទុកអាវុធនុយក្លេអ៊ែរ ប្រុងជើងការខ្ពស់ក្នុងកាតព្វកិច្ចត្រៀមប្រយុទ្ធនាថ្ងៃអាទិត្យនេះ ដោយលោកចោទថា លោកខាងលិចកំពុងប្រើជំហានដែលមានចរិតអមិត្តប្រឆាំងប្រទេសខ្លួន។ | បើតាមការផ្សាយទីភ្នាក់ងារព័ត៌មាន AFP មេដឹកនាំរុស្ស៊ីរូបនេះណែនាំទាំងរដ្ឋមន្ត្រីការពារជាតិលោក Sergei Shoigu និងនាយអគ្គសេនាធិការកងទ័ពលោក Valery Gerasimov ឱ្យចាត់ចែងការងារសន្តិសុខជាតិដ៏សំខាន់នេះ ដើម្បីឆ្លើយតបនឹងឥរិយាបថមិនសមគួររបស់ក្រុមប្រទេសស្ចិមលោក។ «ខ្ញុំបញ្ជាប្រមុខការពារជាតិ និង នាយអគ្គសេនាធិការកងទ័ពជើងគោករុស្ស៊ីឱ្យដាក់ទ... |
article_8150.txt | ក្រុមសាំបាប្រេស៊ីលជាក្រុមទី៦ ដែលបានកក់កៅអីទៅកាន់ការប្រកួតវគ្គ ៨ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ FIFA World Cup 2022 ប្រទេសកាតា ក្រោយបំបាក់កូរ៉េខាងត្បូងយ៉ាងងាយស្រួលក្នុងលទ្ធផល ៤-១កីឡដ្ឋាន 974 រាត្រីថ្ងៃទី៥ ខែធ្នូ។ ប្រេស៊ីលនឹងធ្វើដំណើរទោវគ្កបន្ទាប់ដោយត្រូវជួបក្រូអាស៊ី។ | ជ័យជម្នះគ្រាប់បាល់ដ៏ងាយស្រួលរបស់ប្រេស៊ីលលើកូរ៉េខាងត្បូងកើតឡើងចាប់តាំងពីដើមវគ្គទីមួយ ពោលត្រឹមនាទី៧ ខ្សែប្រយុទ្ធវ័យក្មេង Vinicius JR ស៊ុតបំប៉ោងសំណាញ់ទី បន្ទាប់មកនាទី១៣ Neymar JR ជាអ្នកសម្រេចដោយការស៊ុតបាល់ពិន័យ ១១ម៉ែត្រ។ គ្រាប់បាល់បន្ថែមទីបី ធ្វើបានដោយ Richarlison ពីការសហការគ្នាប៉ះបាល់យ៉ាងស្អាតរហូតមានគ្រាប់បញ្ចូលទីនាទី២៩ ... |
article_8151.txt | ព្រឹត្តិការណ៍កីឡាបាល់ទាត់ពិភពលោក World Cup បង្កើតឡើងដំបូងនៅឆ្នាំ១៩៣០ ដោយអ៊ុយរូហ្កាយធ្វើម្ចាស់ផ្ទះ ហើយក៏ជាម្ចាស់ជើងឯកផង។ នៅឆ្នាំដំបូងនោះ ពានរង្វាន់អ្នកស៊ុតចូលទីច្រើនជាងគេ (Golden Boot) ក៏បានបង្កើតឡើងស្របគ្នាផងដែរ ដោយកីឡាករអាហ្សង់ទីន Guillermo Stabile ជាអ្នកទទួលបាន ក្រោយរកបាន៨គ្រាប់។ | World Cup បន្តធ្វើរៀងរាល់៤ឆ្នាំម្តងជាបន្តបន្ទាប់ក្នុងឆ្នាំ១៩៣៤ និង១៩៣៨ មុនពេលត្រូវអាក់ខានពីរលើកក្នុងឆ្នាំ១៩៤២ និង១៩៤៦ ដោយសារសង្គ្រាមលោក។ នៅឆ្នាំ១៩៥០ ព្រឹត្តិការណ៍បាល់ទាត់ពិភពលោកចាប់ផ្តើមដំណើរការឡើងវិញ និងបន្តរហូតបច្ចុប្បន្ន។ គិតចាប់ពីបង្កើត World Cup ២១លើករូចមក គេបានរកឃើញអ្នកឈ្នះស្បែកជើងមាសចំនួន២៧រូប។ មូលហេតុដែលមានចំនួ... |
article_8152.txt | ការប្រកួតព្រឹត្តិការណ៍ពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2022 រាត្រីថ្ងៃ៥ ខែធ្នូ នៅប្រទេសកាតា ក្រូអាស៊ីឈានជើងឡើង ៨ក្រុមចុងក្រោយសារជាថ្មីក្រោយយកឈ្នះការប្រកួតលើក្រុមសាំមូរ៉ៃជប៉ុនដោយលទ្ធផលបាល់ ១១ម៉ែត្រកាត់សេចក្តី ៣-១ ក្រោយការប្រកួតរយៈពេល ១២០នាទីក្រុមទាំងពីរស្មើ ១-១។ | ជំនួបដ៏អស្ចារ្យរវាងសាំមូរ៉ៃជប៉ុននិងក្រូអាស៊ី បញ្ចប់ការប្រកួតទៅដោយភាពស្វិតស្វាញ និងជក់ចិត្តខ្លាំងប្រចាំវគ្គជម្រុះ ១៦ក្រុមចុងក្រោយរាត្រីនេះ។ គ្រាប់បាល់ជប៉ុនរកបាននាំមុខក្រូអាស៊ីកើតឡើងនៅនាទី៤៣ ដោយកីឡាករ Daizen Maeda ខណៈក្នុងវគ្គទីមួយ ក្រុមទាំងសងខាងមានការសម្រុកគ្នាខ្លាំង។ ឈានចូលវគ្គទីពីរការប្រកួតដ៏តានតឹងបានបន្ថែមសម្រាប់ក្រុ... |
article_8153.txt | អ្នកគាំទ្រក្រុមជម្រើសជាតិជប៉ុនបង្ហាញមោទកភាពចំពោះក្រុមក្រោយង្ហាញទម្រង់យ៉ាងអស្ចារ្យបើទោះអស់ឱកាសត្រឹមវគ្គ១៦ក្រុមចុងក្រោយ FIFA World Cup នៅកាតា។ ក្រុមសាំមូរ៉ៃជប៉ុន ចាញ់ក្រូអាស៊ីដោយបាល់កាត់ក្តី ១១ម៉ែត្រក្នុងលទ្ធផល ៣-១។ | លទ្ធផលស្មើ ១-១ រវាងជប៉ុន និងក្រូអាស៊ីក្រោយបញ្ចប់ការប្រកួត១២០នាទី។ សាំម៉ូរៃជប៉ុនបានស៊ុតគ្រាប់នាំមុខមុនលើក្រូអាស៊ីនាទី៤៣ ដោយកីឡាករ Daizen Maeda ចំណែកក្រូអាស៊ីបានបញ្ចប់ក្តីសង្ឃឹមជប៉ុនដែលនាំមុខដោយ Ivan Perisic ក្រោយតែតបាល់បញ្ចូលទីតាមស្មើនៅនាទី៥៥។ បាល់កាត់សេចក្តី ១១ម៉ែត្រ ក្រូអាស៊ីយកឈ្នះលើជប៉ុន ៣-១។ ក្រោយរងការឈឺចាប់ដែលក្រុម... |
article_8154.txt | លោក Fernando Santos គ្រូបង្វឹកក្រុមជម្រើសជាតិព័រទុយហ្កាល់បានដាក់ប្រធានក្រុម Cristiano Ronaldo ឱ្យនៅបម្រុងក្នុងជំនួបទល់ស្វ៊ីសវគ្គ១៦ក្រុមចុងក្រោយ FIFA World Cup។ Goncalo Ramos ដែលជំនួស Ronaldo អាចរកបានដល់ទៅ៣គ្រាប់ម្នាក់ឯង និងជាកីឡាករដំបូងដែលធ្វើបាន hat-trick ក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកនៅកាតា។ | Ramos ខ្សែប្រយុទ្ធវ័យក្មេងក្រុម Benfica សម្រេចទី៣គ្រាប់ម្នាក់ឯងនៅនាទី១៧ ៥១ និង៦៧ ក្នុងចំណោម៦គ្រាប់ដែលព័រទុយហ្កាល់រកបានក្នុងជ័យជម្នះលើស៊្វីសក្នុងលទ្ធផល ៦-១ នៅរាត្រីថ្ងៃទី៦ ខែធ្នូ។ ខ្សែប្រយុទ្ធវ័យ២១ឆ្នាំ ដែលលោក Santos ដាក់ជំនួស Ronaldo សម្រាប់ជម្រើស១១នាក់ដំបូង បានក្លាយជាកីឡាករដំបូងបំផុតធ្វើបាន hat-trick នៅ World Cup ឆ្ន... |
article_8155.txt | Ronaldo វីរបុរសប្រេស៊ីល នឹងមិនសប្បាយចិត្តឡើយ ប្រសិបបើអាហ្សង់ទីនឈ្នះ FIFA World Cup នៅកាតា។ ការលើកឡើងរបស់ម្ចាស់ស្បែកជើងមាស World Cup រូបនេះ បន្ទាប់ពីអតីតក្រុមគូប្រជែងខ្លួនអាហ្សង់ទីនទម្លាក់ក្រូអាស៊ីនៅវគ្គ៤ក្រុមចុងក្រោយ ដើម្បីឡើងទៅវគ្គផ្តាច់ព្រ័ត្រ។ | ប្រេស៊ីល ឈ្នះជើងឯកកីឡាបាល់ទាត់ពិភពលោកចុងក្រោយឆ្នាំ ២០០២ នៅកូរ៉េ-ជប៉ុន ដោយ Ronaldo ដើរតួយ៉ាងសំខាន់សម្រាប់ជ័យជម្នះនេះ។ នាព្រឹត្តិការណ៍ក្រោយៗ សាំបាប្រេស៊ីលធ្វើមិនបានល្អឡើយ ក្នុងនោះក្រុមយក្សឡាទីនមួយនេះ មិនឈានចូលដល់វគ្គផ្តាច់ព្រ័ត្រឡើយ។ Ronaldo ទស្សនាការប្រកួតរវាងអាហ្សង់ទីន និងក្រូអាស៊ី ស្របពេលប្រេស៊ីលធ្លាក់ត្រឹមវគ្គ៨ក្រុម... |
article_8156.txt | លោក Gianni Infantino ប្រធានសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ថ្ងៃទី៧ ខែធ្នូ សរសើរការប្រកួតរបស់ក្រុមទាំងអស់ក្នុងវគ្គចែកពូលនៅក្នុងព្រឹត្តិការណ៍ World Cup ប្រទេសកាតាអស្ចារ្យមិនធ្លាប់មាន។ ប្រធាន FIFA បន្ថែមថា World Cup លែងមានក្រុមខ្សោយហើយ ដ្បិតក្រុមមកទ្វីបផ្សេងៗកាន់តែរីកចម្រើន។ | ព្រឹត្តិការណ៍ World Cup 2022 បានបង្កើតរឿងរ៉ាវអស្ចារ្យប្លែកៗជាច្រើនសឹងមិនគួរឱ្យជឿ។ អតីតម្ចាស់ជើងឯកដូចជាអាហ្សង់ទីន, អេស្ប៉ាញ, អាល្លឺម៉ង់ និងប្រេស៊ីលសុទ្ធតែជួបរឿងខកចិត្ត ក្រោយចាញ់ការប្រកួតក្នុងវគ្គចែកពូលដូចគ្នា។ ចំណែកក្រុមមកពីទ្វីបអាហ្រ្វិក អាស៊ី និងអាម៉េរិកបង្ហាញវត្តមានក្នុងវគ្គ ១៦ក្រុមចុងក្រោយដ៏គួរឱ្យភ្ញាក់ផ្អើលជាមួយនិង... |
article_8157.txt | Guillermo Ochoa អ្នកចាំទីឆ្នើមក្រុមជម្រើសជាតិម៉ិកស៊ិក ណែនាំក្រុមតំបន់អាម៉េរិកខាងជើង អាម៉េរិកកណ្តាល និងការ៉ាអ៊ីប (CONCACAF) ត្រូវយកបទពិសោធន៍តាមក្រុមទ្វីបអឺរ៉ុប ទៅពង្រឹងក្រុមជម្រើសជាតិខ្លួន បើមិនចង់បាក់មុខនៅការប្រកួត FIFA World Cup ឆ្នាំ២០២៦។ ម៉ិកស៊ិក កាណាដា និងអាម៉េរិកស្ថិតក្នុងតំបន់ CONCACAF ជាសហម្ចាស់ផ្ទះ World Cup 20... | «ខ្ញុំសង្ឃឹមថាក្រុមនៅ CONCACAF អាចបង្កើតកម្មវិធីប្រកួតដូច Asian Cup, Copa America បន្ថែមទៀត មិនមែនគ្រាន់តែលេងមិត្តភាពនៅអាម៉េរិកនោះទេ។ ប្រកួតមិត្តភាពមិនផ្តល់ផលប្រយោជន៍ដល់ក្រុមនៅ CONCACAF នោះទេ»។ នេះជាការលើកឡើងរបស់ Ochoa ក្រោយក្រុមនៅ CONCACAF ធ្លាក់ចេញពី World Cup កាតា ត្រឹមវគ្គចែកពូលស្ទើរទាំងអស់។ Guillermo Ochoa អំឡុងប... |
article_8158.txt | តោកំណាចអង់គ្លេសជាក្រុមទី៤ កក់កៅអីវគ្គ ៨ក្រុមចុងក្រោយបន្ទាប់ពីបារាំង ក្រោយប្រកួតយកឈ្នះលើសេណេហ្កាល់ដោយលទ្ធផល ៣-០ យ៉ាងងាយស្រួល នាកីឡដ្ឋាន Al Bayt ប្រទេសកាតារាត្រីថ្ងៃទី៤ ឈានចូលថ្ងៃទី៥ ខែធ្នូ។ អង់គ្លេសឈានជើងឡើងដល់វគ្គ ៨ក្រុមលើក ១១ក្នុងប្រវត្តិសាស្ត្រខ្លួននៅព្រឹត្តិការណ៍ World Cup។ | ជ័យជម្នះដ៏ត្រជៈត្រចងដែលអង់គ្លេសរកបានលើក្រុមតោកំណាចទ្វីបអាហ្រ្វិក សេណេហ្កាល់ទាំង ៣គ្រាប់កើតឡើងដោយការសហការគ្នាយ៉ាងល្អនិងការយល់ចិត្តគ្នាក្នុងការប្រកួតពីសំណាក់កីឡាករអង់គ្លេស។ គ្រាប់ដំបូងកើតឡើងសម្រាប់អង់គ្លេសនៅនាទីចុងវគ្គទីមួយដោយ Jordan Henderson នៅនាទី៣៩ គ្រាប់ទីពីរកើតឡើងដោយ Harry Kane ហៀបនឹងបញ្ចប់វគ្គទីមួយនាទី៤៥+៣ និងគ្រា... |
article_8159.txt | ការប្រកួតដ៏ជក់ចិត្តនៃព្រឹត្តិការណ៍ពានរង្វាន់ FIFA World Cup 2022 ក្នុងជំនួបពូល C រាត្រីថ្ងៃទី៣០ វិច្ឆិកា ឈានចូលថ្ងៃទី១ ធ្នូ អាហ្សង់ទីនបំបាក់ប៉ូឡូញក្នុងលទ្ធផល ២-០ ដណ្តើមបានកៅអីវគ្គ ១៦ក្រុម ទោះប៉ូឡូញចាញ់ប៉ុន្តែជាក្រុមស្ថិតនៅចំណាត់ថ្នាក់លេខ ២ ព្រោះម៉ិកស៊ិកធ្លាក់ដោយសារចាញ់គ្រាប់បាល់ ក្រោយពួកគេឈ្នះអារ៉ាប៊ីសាអូឌីតត្រឹមលទ្ធផល... | ជ័យជម្នះអាហ្សង់ទីន ២-០ ជួយពាំនាំពួកគេឡើងទៅកាន់វគ្គ ១៦ក្រុមចុងក្រោយក្នុងនាមជាក្រុមស្ថិតនៅកំពូលតារាងពូល C។ ២គ្រាប់អាហ្សង់ទីនកើតឡើងដោយការស៊ុតពីសំណាក់កីឡាករ Alexis MacAllister នៅនាទី៤១ ដើមវគ្គទីពីរ និងកីឡាករ Julian Alvarez នៅនាទី៦៧ លទ្ធផលនេះបានអូសបន្លាយដល់ចប់ការប្រកួត ខណៈប៉ូឡូញទន្ទឹមរង់ចាំអ៊ុតលទ្ធផលម៉ិកស៊ិក។ ម៉ិកស៊ិកភ្លាត់... |
article_816.txt | គ្រោះទឹកជំនន់ដ៏កំណាចដែលបានវាយប្រហាររដ្ឋជាច្រើនរបស់ម៉ាឡេស៊ីកាលពីចុងខែធ្នូឆ្នាំ២០២១ និងដើមខែមករាឆ្នាំ២០២២ បានបង្កឱ្យមានការបំផ្លិចបំផ្លាញ និងខាតបង់សរុបគិតជាទឹកប្រាក់ចំនួន១,៤៦ពាន់លានដុល្លារ។ នេះបើតាមរបាយការណ៍របស់អង្គភាពស្ថិតិម៉ាឡេស៊ីចេញថ្ងៃទី២៨ ខែមករា។ | ក្នុងរបាយការណ៍ពិសេសស្តីពីផលប៉ះពាល់នៃគ្រោះទឹកជំនន់នៅម៉ាឡេស៊ីចុងឆ្នាំ២០២១ និងដើមឆ្នាំ២០២២ ប្រធាននាយកដ្ឋានស្ថិតិម៉ាឡេស៊ី Mohd Uzidin Mahidin បានបញ្ជាក់ថា ម៉ាឡេស៊ី បានខាតបង់ទឹកប្រាក់ស្មើនឹង០,៤ភាគរយនៃផលិតផលក្នុងស្រុកសរុប។ «គ្រោះទឹកជំនន់ដែលបានវាយប្រហារប្រទេសនេះកាលពីចុងឆ្នាំ២០២១ និងដើមឆ្នាំ២០២២ បាននាំឱ្យមានការខូតខាតធ្ងន់ធ្ងរដ... |
article_8160.txt | ការប្រកួតវគ្គជម្រុះ ១៦ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ FIFA World Cup 2022 ដែលជំនួបដំបូងរវាងហូឡង់ ទល់នឹងអាម៉េរិកបានបញ្ចប់ការប្រកួតហើយ។ ហូឡង់ជាក្រុមឡើងទៅកាន់វគ្គ ១/៤ បន្ទាប់ទៀតក្រោយពួកគេយកឈ្នះការប្រកួតដោយទម្លាក់អាម៉េរិកក្នុងលទ្ធផល ៣-១ នាកីឡដ្ឋាន Khalifa International។ | ជ័យជម្នះដែលហូឡង់ដណ្តើមបានពីដៃអាម៉េរិក បង្ហាញពីភាពខ្លាំងរបស់ពួកក្នុងនាមជាក្រុមមកពីទ្វីបអឺរ៉ុបមួយក្នុងការប្រកួត World Cup 2022 នៅប្រទេសកាតានេះ។ ៣គ្រាប់ដែលហូឡង់រកបានសម្រេចបានដោយកីឡាករខ្សែប្រយុទ្ធ Memphis Depay នាទី១០ និងកីឡាករខ្សែការពារស្លាបឆ្វេង Daley Blind នាទី៤៥+១ ហៀបបញ្ចប់វគ្គទីមួយ ចំណែកគ្រាប់ទីបីកើតឡើងក្នុងវគ្គទីពីរក... |
article_8161.txt | ក្រុមជម្រើសជាតិបែលហ្ស៊ិក ប្រកួតចាញ់ម៉ារ៉ុកក្នុងលទ្ធផល ២-០ នៅព្រឹត្តិការណ៍ FIFA World Cup 2022 ។ បរាជ័យនេះ បានធ្វើឱ្យអ្នកគាំទ្របែលហ្ស៊ិក ផ្ទុះកំហឹង និងបង្កបញ្ហាកើតឡើងនៅក្នុងទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្ស៊ិក។ | អ្នកគាំទ្រជាច្រើន បាននាំគ្នាដើរវាយបំបែកកញ្ចក់ហាងលក់ទំនិញ រួមជាមួយការដុតកាំជ្រួច និងដុតរថយន្ត នៅតាមដងផ្លូវនៃទីក្រុងប្រ៊ុចសែល។ បើតាមមន្ត្រីប៉ូលីសក្នុងទីក្រុង យ៉ាងហោចមនុស្សចំនួន ១១នាក់ ក្នុងហេតុការណ៍នោះ ត្រូវបានចាប់ខ្លួន និងមនុស្សម្នាក់ទៀត បញ្ជូនទៅឃុំឃាំងភ្លាមៗ។ «មនុស្សរាប់សិបនាក់ ក្នុងនោះក៏មានខ្លះពាក់អាចធំ បានព្យាយាមតតាំ... |
article_8162.txt | ប្រមុខការទូតសហរដ្ឋអាមេរិកបានរិះគន់លើការសម្រេចចិត្តរបស់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ FIFA ដែលបានគំរាមកំហែងផាកពិន័យជាកាតលឿងដល់កីឡាករបាល់ទាត់រូបណា ប្រសិនបើគេពាក់ក្រណាត់ចងនៅលើដើមដៃរបស់គេ នៅក្នុងព្រឹត្តិការណ៍កីឡាបាល់ទាត់ពិភពលោកក្នុងប្រទេសកាតា។ កាយវិការរបស់កីឡាករនេះបង្ហាញការគាំទ្រ... | ថ្លែងនៅក្បែរសមភាគីដែលជារដ្ឋមន្ត្រីការបរទេសរបស់ប្រទេសកាតានោះ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken និយាយថា៖ «នេះជារឿងដែលតែងតែធ្វើឱ្យមានការព្រួយបារម្ភ នៅពេលដែលយើងឃើញការរឹតបន្តឹងណាមួយចំពោះសេរីភាពនៃការបញ្ចេញមតិនោះ»។ លោក Blinken បន្ថែមដូចនេះថា៖ «រឿងនេះវាកាន់តែសំខា... |
article_8163.txt | លោក Lionel Scaloni គ្រូបង្វឹកក្រុមជម្រើសជាតិអាហ្សង់ទីន ថ្ងៃទី១ ខែវិច្ឆិកា បង្ហាញអារម្មណ៍ហួសចិត្ត បន្ទាប់ពីអាហ្សង់ទីនត្រូវបន្តការប្រកួតវគ្គ១៦ក្រុមចុងក្រោយ FIFA World Cup 2022 ក្រោយសម្រាកបានតែ២ថ្ងៃប៉ុណ្ណោះក្រោយបញ្ចប់វគ្គចែកពូល។ ក្រុមពីទ្វីបអាម៉េរិកឡាទីនមួយនេះ ត្រូវជួយអូស្ត្រាលីវគ្គ១៦ក្រុមនៅថ្ងៃទី៣ ខែធ្នូ។ | ក្រុមម្ចាស់ជើងឯកពានរង្វាន់ទ្វីបអាម៉េរិកខាងត្បូង Copa America អាហ្សង់ទីនរកបានជ័យជម្នះលើប៉ូឡូញ ២-០ ដើម្បីដណ្តើមកៅអីវគ្គ ១៦ក្រុម ក្នុងជំនួបចុងក្រោយនៃវគ្គចែកពូល។ អាហ្សង់ទីននឹងត្រូវបន្តការប្រកួតវគ្គជម្រុះ ១៦ក្រុមទល់អូស្រ្តាលីបន្តនៅថ្ងៃទី៣ ខែធ្នូ ពោលក្រោយប៉ះប៉ូឡូញត្រឹម២ថ្ងៃ។ ឃើញការប្រកួតដ៏មមារញឹកដែលក្រុមមិនមានពេលគ្រប់គ្រាន់ក... |
article_8164.txt | ការប្រកួតវគ្គចែកពូលជុំទីបីនៃព្រឹត្តិការណ៍ពានរង្វាន់ FIFA World Cup 2022 រាត្រីថ្ងៃទី៣០ ខែវិច្ឆិកា ក្នុងការប្រកួតពូល D អូស្រា្តលីដណ្តើមបានកៅអីវគ្គ ១៦ក្រុមលើកទី២ ក្នុងប្រវត្តិសាស្ត្រខ្លួន ក្រោយឈ្នះលើដាណឺម៉ាកលទ្ធផល ១-០។ ចំណែកបារាំងដែលកក់កៅអីតាំងពីជុំទីពីរ បន្តស្ថិតនៅតំណេងកំពូលតារាង តែពួកគេភ្លាត់ស្នៀតចាញ់ការប្រកួតចុងក្រោយក... | ជ័យជម្នះ ១-០ លើដាណឺម៉ាកដែលអូស្រ្តាលីក្រសោបបានសំបុត្រទៅកាន់វគ្គបន្ទាប់ ជាការស៊ុតយ៉ាងល្អពីកីឡាករខ្សែបម្រើ Mathew Leckie នៅនាទី៦០ ដែលជាការបញ្ជូនយ៉ាងល្អពីកីឡាករ Riley McGree។ ការប្រកួតរវាងអូស្ត្រាលីនិងដាណឺម៉ាកនៅវគ្គទីមួយគ្មានការស៊ុតបញ្ចូលទីលើគ្នាឡើយ។ ជ័យជម្នះបានរុញច្រានអូស្ត្រាលីគេចផុតពីការតាមប្រម៉ាញ់ពីក្រុមទុយនីស៊ី ដែលពួក... |
article_8165.txt | លទ្ធផលស្មើ ១-១ រវាងហូឡង់ និងអេក្វាទ័រ ជាការបិទច្រកម្ចាស់ផ្ទះកាតាក្នុងការឈានទៅវគ្គបន្តនៃព្រឹត្តិការណ៍ FIFA World Cup 2022។ ហូឡង់ និងអេក្វាទ័រ ដែលបានឈ្នះរៀងៗខ្លួននាការប្រកួតបើកឆាកក្នុងពូល A ឡើងបាន៤ពិន្ទុដូចគ្នា រីឯកាតា ដែលបន្តចាញ់សេណេហ្កាល់ ៣-១ មិនមានពិន្ទុរាប់នោះឡើយ ដូច្នេះជំនួបចុងក្រោយរបស់ពួកគេជាមួយហូឡង់ គ្រាន់តែជាការប... | ចាប់ផ្តើមវគ្គទីមួយបានយ៉ាងល្អ ហូឡង់បើកការនាំមុខមុនត្រឹម ៥នាទីដំបូងដោយការស៊ុតបញ្ជូលទីដ៏មុតស្រួចពីសំណាក់ខ្សែប្រយុទ្ធវ័យ ២៣ឆ្នាំ Cody Gakpo ដែលជាគ្រាប់ទីពីរសម្រាប់គេនៅ World Cup 2022។ ការប្រកួតដ៏ជក់ចិត្តរវាងក្រុមទាំងពីរបានបន្តក្រោយលទ្ធផល ១-០ ដោយការព្យាយាមសម្រុកគ្នាទៅវិញទៅមកយ៉ាងគួរឱ្យចាប់អារម្មណ៍ក្នុងជំនួបរាត្រីថ្ងៃទី២៥ នេះ... |
article_8166.txt | ការប្រកួតវគ្គចែកពូលនៃព្រឹត្តិការណ៍ FIFA World Cup 2022 រកឃើញពីក្រុមបន្ថែមទៀតហើយឡើងទៅកាន់វគ្គ ១៦ក្រុមចុងក្រោយពីជំនួបដ៏ជក់ចិត្តក្នុងពូល A ហូឡង់រក្សាតំណេងកំពូលតារាងមាន ៧ពិន្ទុ ក្រោយឈ្នះម្ចាស់ផ្ទះកាតា ២-០។ ចំណែកសេណេហ្កាល់ឈ្នះកៅអីវគ្គបន្ទាប់ បញ្ចប់ដំណើរឡើងវគ្គ ១៦ក្រុមលើកទីពីររបស់អេក្វាទ័រ ដោយយកឈ្នះក្នុងលទ្ធផល ២-១ យ៉ាងអស្ចារ... | គ្រាប់បាល់ជ័យជម្នះហូឡង់លើម្ចាស់ផ្ទះកាតា ធ្វើបានយ៉ាងល្អដោយខ្សែប្រយុទ្ធវ័យ ២៣ឆ្នាំ Cody Gakpo ស៊ុតបញ្ចូលទីនាទី ២៦ ដែលជាការបញ្ជូនដ៏ល្អពីកីឡាករ Davy Klassen ហើយបញ្ចប់វគ្គទីមួយក្រុមពណ៍ទឹកក្រូចហូឡង់នាំមុខលើកាតាមុន ១-០ នៅវគ្គទីមួយ។ គ្រាប់ទីពីរដ៏ល្អធ្វើឱ្យហូឡង់មានភាគរយស្ទើតែ១០០ ភាគរយពេញឡើងវគ្គ ១៦ក្រុម បានកើតឡើងដោយខ្សែបម្រើ Fra... |
article_8167.txt | ការប្រកួតពានរង្វាន់ FIFA World Cup 2022 នៅប្រទេសកាតាវគ្គចែកពូលបានឈានមកដល់ការប្រកួតចុងក្រោយ និងចុងបញ្ចប់នៅថ្ងៃទី២ ធ្នូនេះ។ ជំនួបពូល H វេលាម៉ោង ១០យប់ អ៊ុយរូហ្កាយជួបហ្កាណ រីឯកូរ៉េខាងត្បូងប៉ះព័រទុយហ្កាល់។ អ៊ុយរូហ្កាយ និងកូរ៉េខាងត្បូងត្រូវការឈ្នះដាច់ខាតដើម្បីឱកាសទៅវគ្គ១៦ក្រុមចុងក្រោយ ខណៈហ្កាណាស្មើអាចក៏មានភាគរយច្រើនចាប់ដៃជា... | ការប្រកួតក្នុងកីឡដ្ឋាន Al Janoub ដែលជាការប្រកួតរវាងក្រុមអ៊ុយរូហ្កាយជួបហ្កាណា វេលាម៉ោង ១០យប់ ជំនួបដ៏សំខាន់ចុងក្រោយនេះ អ៊ុយរូហ្កាយដែលមានត្រឹម ១ពិន្ទុសម្រាប់ប្រកួតត្រូវតែឈ្នះ ខណៈហ្កាណាជាក្រុមលេខ ២មាន ៣ពិន្ទុក្នុងដៃសុំត្រឹមស្មើពួកគេនឹងអាចឡើងវគ្គបន្តជាមួយព័រទុយហ្កាល់។ កូរ៉េខាងត្បូងជួបព័រទុយហ្កាល់ដែលជាក្រុមខ្លាំងក្នុងពូល H ... |
article_8168.txt | Mesut Ozil អតីតសមាជិកកីឡាករក្រុមជម្រើសជាតិអាល្លឺម៉ង់ ក្លាយជាកីឡាករម្នាក់ប្រចាំនៅប្រទេសអាល្លឺម៉ង់ដែលរងការរើសអើងជាតិសាសន៍ខ្លាំង បើទោះរូបគេបានដើរតួរយ៉ាងសំខាន់ក្នុងការជួយអាល្លឺម៉ង់ឱ្យឈ្នះពានរង្វាន់ World Cup ឆ្នាំ២០១៤ នៅប្រទេសប្រេស៊ីល។ | អ្នកគាំទ្រនៅក្នុងការប្រកួត រវាងអាល្លឺម៉ង់ទល់អេស្ប៉ាញ នាជំនួបវគ្គសន្សំពិន្ទុពូល E នៅថ្ងៃទី២៧ ខែវិច្ឆិកា អ្នកគាំទ្រមួយចំនួន បានបង្ហាញអាកប្បកិរិយាត្រាប់តាមកីឡាករអាល្លឺម៉ង់ដោយបានយកដៃបិទមាត់ ខណៈក្នុងដៃពួកគេមានបង្ហាញរូបភាពអតីតកីឡាករអាល្លឺម៉ង់ Mesut Ozil។ ការបង្ហាញពីរូបភារបស់ Ozil ពីសំណាក់អ្នកគាំទ្រទាំងនោះ ក្នុងនៃឆ្លើយតបទៅកាន... |
article_8169.txt | ការប្រកួតដ៏អស្ចារ្យ Lionel Messi ស៊ុតបង្កើតក្តីសង្ឃឹមបន្តដំណើរ មុនកីឡាករ Enzo Fernandez សម្រេចក្តីសុបិនចុងក្រោយនៅចុងម៉ោងជួយឱ្យអាហ្សង់ទីនយកឈ្នះលើម៉ិកស៊ិកលទ្ធផល ២-០ ក្នុងកីឡដ្ឋាន Lusail Iconic នៃព្រឹត្តិការណ៍ World Cup 2022 ប្រទេសកាតា។ ស៊ុតមួយគ្រាប់នាំមុខលើម៉ិកស៊ិកជួយឱ្យ Messi រកបានគ្រាប់បាល់ទី៨ របស់គេនៅព្រឹត្តិការណ៍ Wor... | ជំនួបដែលជាក្តីសង្ឃឹមរបស់អាហ្សង់ទីនក្នុងការបន្តក្តីសង្ឃឹមទៅកាន់វគ្គបន្ទាប់ក៏ដូចជាការប្រកួតស្វែងរកឱកាសដណ្តើមកៅអីវគ្គបន្ទាប់របស់ម៉ិកស៊ិកដូចគ្នា វគ្គទីមួយដ៏តានតឹងអាហ្សង់ទីនព្យាយាមស្វែករកឱកាសខ្លួនក្នុងការទម្លុះរនាំងដ៏រឹងមាំរបស់ម៉ិកស៊ិកតែគ្មានឱកាសល្អកើតឡើងឡើយសំដៅសំណាញ់ទី។ ម៉ិកស៊ិកក៏ត្រូវការពិន្ទុបានព្យាយាមវាយសម្រុកដូចគ្នាទៅល... |
article_817.txt | ភ្នំពេញ៖ ជប៉ុន សង្ឃឹមថា ការបោះឆ្នោតនៅកម្ពុជានាពេលខាងមុខ នឹងឆ្លុះបញ្ចាំងពីសំឡេងចម្រុះរបស់ប្រជាជនកម្ពុជា។ រដ្ឋមន្រ្តីការបរទេសជប៉ុន លោក HAYASHI Yoshimasa លើកពីចំណុចនេះ នៅក្នុងជំនួបពិភាក្សាជាមួយលោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តាមខ្សែទូរសព្ទ កាលពីថ្ងៃទី១១ មករា។ | ក្នុងជំនួបពិភាក្សាគ្នានេះ លោក HAYASHI Yoshimasa បានលើកពីកិច្ចសហប្រតិបត្តិការ និងពង្រឹងការទំនាក់ទំនងឱ្យកាន់តែស្អិតល្មួតថែមទៀត ជាពិសេសការបំពេញកិច្ចការនៅក្នុងតំបន់។ ថ្លែងពីចំណុចនេះហើយ រដ្ឋមន្រ្តីការបរទេសជប៉ុន ក៏បង្ហាញពីបំណងចង់ឃើញការបោះឆ្នោតនៅកម្ពុជា ពោរពេញទៅដោយសំឡេងចម្រុះរបស់ប្រជាជនកម្ពុជាដែរ។ ក្រសួងការបរទេសជប៉ុន បានស្រង់... |
article_8170.txt | ម៉ារ៉ុកបំបាក់បែលហ្ស៊ិកដណ្តើមបាន ៣ពិន្ទុដ៏សំខាន់ក្នុងលទ្ធផល ២-០ នាកីឡដ្ឋាន Al Thumama ជំនួបពូល F នៃព្រឹត្តិការណ៍ពានរង្វាន់ FIFA World Cup 2022 នៅប្រទេសកាតា។ រយៈពេល ១៤ឆ្នាំ ប៊ែលហ្ស៊ិកនៅតែមិនអាចយកឈ្នះលើម៉ារ៉ុកបាន។ | ផ្តើមការប្រកួតនៅវគ្គទីមួយរវាងប៊ែលហ្ស៊ិកនិងម៉ារ៉ុក ក្រុមទាំងពីរនេះបានបានព្យាយាមរៀងខ្លួន ដើម្បីស្វែងរកឱកាសក្នុងការស៊ុតបញ្ជូលទីគ្នា តែបើទោះបីព្យាយាមសម្រុកខ្លាំងយ៉ាងណា ក្រុមនីមួយៗក៏មិនធ្វេរប្រហែសធ្វើឱ្យគូប្រកួតអាចរកបានឱកាសល្អក្នុងការស៊ុតឡើយ។ វគ្គទីមួយដ៏តានតឹងនៅតែបន្តដោយគ្នាលទ្ធផលគ្រាប់បាល់ប្រែប្រួល ខណៈម៉ារ៉ុកក៏មានឱកាសដាក់ស... |
article_8171.txt | ការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2022 នារាត្រីថ្ងៃទី២ ខែធ្នូ នៅប្រទេសកាតារកបានក្រុមមួយបន្ថែមទៀតហើយទៅកាន់វគ្គ ១៦ក្រុមចុងក្រោយនោះគឺកូរ៉េខាងត្បូង។ អ៊ុយរូហ្កាយបញ្ចប់ចំណាត់ថ្នាក់លេខ៣ ក្រោយយកឈ្នះលើហ្កាណាក្នុងលទ្ធផល ២-០ តែមិនគ្រប់គ្រាន់សម្រាប់ឡើងវគ្គបន្ទាប់ ចំណែកកូរ៉េខាងត្បូងបង្កើតរឿងដ៏ភ្ញាក់ផ្អើលយកឈ្នះព័រទុយ... | គ្រាប់បាល់ជ័យជម្នះដែលអ៊ុយរូហ្កាយធ្វើបានកើតឡើងសុទ្ធសឹងក្នុងវគ្គទីមួយនៃការប្រកួតនាកីឡដ្ឋាន Al Janoub ដោយកីឡាករ Giorgian de Arrascaeta នៅនាទី២៦ និងនាទី៣២ បើទោះបីក្នុងវគ្គទីពីរក្រុមទាំងពីរនេះគ្មានការស៊ុតគ្រាប់បាល់បន្ថែមលើគ្នាក្តី។ បញ្ចប់ចំណាត់លេខ៣ មាន៤ពិន្ទុ អ៊ុយរូហ្កាយខកខានឈ្នះកៅអីវគ្គ ១៦ក្រុមក្រោយ ខណៈព័រទុយហ្កាល់មិនអាចទប... |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.