file_name
stringlengths
13
17
summary
stringlengths
1
1.09k
full_article
stringlengths
5
22k
article_8262.txt
លោក Jose Mourinho ​អ្នកចាត់ការក្រុម ​AS Roma នៅថ្ងៃទី៩ ខែវិច្ឆិកា បាននិយាយថាកីឡាករក្នុងក្រុមម្នាក់បានក្បត់មិត្តរួមក្រុម ដោយការបង្ហាញទម្រង់លេងដ៏អាក្រក់បំផុត និងអាកប្បកិរិយាគ្មានវិជ្ជាជីវៈ អំឡុងការប្រកួតក្របខណ្ឌ Serie A ដែល Roma ស្មើ Sassuolo។
ការប្រកួតរវាងក្រុម Roma ទល់ Sassuolo បញ្ចប់ទៅដោយលទ្ធផលស្មើ ១-១ ខណៈកីឡាករ Tammy Abraham ស៊ុតគ្រាប់ចុងម៉ោងជួយឱ្យ Roma ដណ្តើមបាន ១ពិន្ទុមកវិញពីក្រុមម្ចាស់ផ្ទះ Sassuolo ដែលដឹកនាំដោយលោក Andrea Pinamonti។ ក្នុងជំនួបលីគកំពូលអ៊ីតាលីនេះ លោក Mourinho មើលឃើញថាមានកូនក្រុមរបស់ខ្លួនម្នាក់ក្បត់ក្រុម ដោយលេងមិនអស់ពីចិត្ត។ ទោះជាយ៉ាងណាក្...
article_8263.txt
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិដាណឺម៉ាកថ្ងៃទី១៤ ខែវិច្ឆិកា បានប្រកាសសមាសភាពកីឡាករ ៥រូបបន្ថែមទៀត ដើម្បីបង្គ្រប់សមាជិកទាំង ២៦រូប ធ្វើដំណើរទៅការប្រកួត FIFA World Cup ប្រទេសកាតា។
កីឡាករទាំង ៥ ដែលដាណឺម៉ាកបានសម្រេចជ្រើសរើសចុងក្រោយរួមមានខ្សែប្រយុទ្ធ Yussuf Poulsen របស់ក្រុម RB Leipzig, ខ្សែប្រយុទ្ធ Christian Norgaard របស់ក្រុម Brentford, អ្នកចាំទី Frederik Ronnow របស់ Union Berlin, កីឡាករខ្សែបម្រើ Alexander Bah លេងនៅ Benfica និង RobertSkov មកពីក្រុម Hoffenheim សុទ្ធតែត្រូវបានជ្រើសរើស។ នេះជាការជ្រើ...
article_8264.txt
ខ្សែប្រយុទ្ធក្រុម Barcelona កីឡាករ Robert Lewndowski ត្រូវបានកោះហៅឱ្យចូលរួមជាមួយក្រុមជម្រើសជាតិប៉ូឡូញសម្រាប់ការប្រកួតព្រឹត្តិការណ៍ FIFA World Cup 2022 ដែលធ្វើឡើងនៅប្រទេសកាតាក្នុងពេលខាងមុខ។ World Cup នៅកាតានឹងក្លាយជាការបង្ហាញវត្តមានលើកទី៩ សម្រាប់ប៉ូឡូញនៃព្រឹត្តិការណ៍នេះ។
បង្ហាញខ្លួននៅ World Cup ប្រទេសរុស្ស៊ីឆ្នាំ ២០១៨ រហូតមកដល់កាតាក្នុងឆ្នាំនេះ ប៉ូឡូញឈានជើងពីរលើកជាប់គ្នារហើយសម្រាប់ World Cup បើគិតចាប់តាំងពីឆ្នាំ ២០០៦ ដែលកាលនោះពួកគេ បង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ពិភពលោកនេះលើកចុងក្រោយ។ ប៉ូឡូញធ្លាប់ទទួលបានចំណាត់ថ្នាក់ លេខ៣ ចំនួន ៣លើកនៃព្រឹត្តិការណ៍ World Cup ចំណោមការបង្ហាញខ្លួនទាំង ៨លើករួច...
article_8265.txt
ការចាប់ដៃដោយភាពឆ្គាំឆ្គងររវាងខ្សែប្រយុទ្ធ Cristiano Ronaldo និងខ្សែបម្រើ ​Bruno Fernandes ជារឿងលេងសើចតែប៉ុណ្ណោះសម្រាប់មិត្តរួមក្រុមទាំងក្រុមជម្រើសជាតិព័រទុយហ្កាល់ និង ​Manchester United ទាំងពីររូប។ នេះបើតាម ​Joao Mario សមាជិកក្រុមព័រទុយហ្កាល់ដែលបានរួមដំណើរជាមួយគ្នាទៅកាន់ World Cup នៅកាតា។
រឿងដ៏គួរឱ្យចាប់អារម្មណ៍មួយរវាងដៃគូមិត្តរួមក្រុម Man Utd ទាំងពីរកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ត្រូវចាប់បានដោយកាមេរ៉ា ហើយវាបានក្លាយជារឿងដ៏គួរឱ្យរសើបមួយនៅលើបណ្តាញសង្គមអ៊ិនធឺណិត។ ឃ្លីបវីដេអូមួយនោះនៅពេលដែល Fernandes បានដើរមកដល់បន្ទប់ផ្លាស់សម្លៀកបំពាក់នៃកន្លែងហ្វឹកហាត់ Ronaldo បានលើកដៃបំណងជាការចាប់ដៃស្វាគមន៍មិត្តរួមក្រុម ​Fernand...
article_8266.txt
Lionel Messi ប្រធានក្រុមជម្រើសជាតិអាហ្សង់ទីន មានភាពសប្បាយរីករាយ និងចង់លេងក្នុងព្រឹត្តិការណ៍ World Cup នៅប្រទេសកាតាយ៉ាងខ្លាំង។ Messi ក៏បានចូលហ្វឹកហាត់ជាមួយអាហ្សង់ទីន សម្រាប់ការប្រកួតកម្តៅសាច់ដុំជាមួយអេម៊ីរ៉ាត់អារ៉ាប់រួមផងដែរ។ នេះបើតាមលោក Lionel Scaloni គ្រូបង្វឹកអាហ្សង់ទីន នៅថ្ងៃទី១៥ ខែវិច្ឆិកា។
​World Cup នៅប្រទេសកាតាលើកនេះក្រុមជម្រើសជាតិអាហ្សង់ទីនកំពុងតែសម្លឹងស្វែងរកជ័យជម្នះពានរង្វាន់ពិភពលោកលើកទី៣ របស់ខ្លួន បើគិតចាប់តាំងពីឆ្នាំ ១៩៨៦ មក ហើយខ្សែប្រយុទ្ធដែលលេងឱ្យក្រុម ​Paris Saint Germain ត្រូវបានគេរំពឹងថានឹងលេងក្នុងតួនាទីដ៏សំខាន់នៃការប្រកួតពេលខាងមុខ។ អាហ្សង់ទីនទៅកាន់ World Cup ជាមួយកំណត់ត្រា ៣៥ប្រកួតមិនដែលចាញ់...
article_8267.txt
ខ្សែប្រយុទ្ធ Cristiano Ronaldo នៅថ្ងៃទី១៣ ខែវិច្ឆិកា បាននិយាយថារូបគេត្រូវបានក្រុម Manchester United ក្បត់គេ។ ប្រធានក្រុមព័រទុយហ្កាល់​​ អះអាងទៀតថា រូបគេគ្មានការគោរពទៅកាន់អ្នកចាត់ការបិសាចក្រហមលោក Erik ten Hag ទេ ដ្បិតអ្នកចាត់ាការហូឡង់ ក៏មិនបានផ្តល់ការគោរពដល់ខ្លួន និងឆ្លងកាត់រដូវកាលថ្មីដ៏ជូចត់។
Ronaldo បានត្រឡប់ចូលរួមជាមួយ Man United លើកទីពីរកាលពីរដូវកាល ២០២១-២២ ដោយអាចរកគ្រាប់បាល់បានដល់ ២៤គ្រាប់រាល់គ្រប់ការប្រកួត។ តែទោះជាយ៉ាងនេះក្តី Man United បរាជ័យក្នុងការឈ្នះកៅអី Champions league សម្រាប់រដូវកាលថ្មី ២០២២-​២៣ ស្របពេល Ronaldo ក៏ត្រូវបានកាសែតកីឡាល្បីៗជាច្រើនបានប្រកាសថាបានស្នើសុំក្រុមបិសាចក្រហមចាកចេញក្រោមហេតុផល...
article_8268.txt
ក្រុមបាល់ទាត់ជម្រើសជាតិហ្គាណា ថ្ងៃទី១៤ ខែវិច្ឆិកា បានប្រកាសសមាសភាពកីឡាករទាំង ២៦រូបហើយសម្រាប់ការប្រកួតព្រឹត្តិការណ៍ពានរង្វាន់បាល់ទាត់ពិភពលោក ​FIFA World Cup 2022 នៅប្រទេសកាតា។ ហ្គាណាដែលខកខានកាលឆ្នាំ​ ២០១៨ លើកនេះសម្បូរទៅដោយកីឡាករវ័យក្មេងៗនឹងមានទេពកោសល្យ ដើម្បីប្រជែងជើងឯកលំដាប់ពិភពលោកនេះ។
ហ្គាណាដែលដឹកនាំដោយគ្រូបង្វឹកលោក Otto Addo បានជួយប្រទេសទ្វីបអាហ្រ្វិកមួយនេះវិលត្រលប់មកកាន់ការប្រកួត ​World Cup វិញនាឆ្នាំ ២០២២ នេះ ក្រោយពួកគេខកខាននៅឆ្នាំ ២០១៨។ ហ្គាណាស្ថិតនៅក្នុងពូល ​​H ដែលមានក្រុមព័រទុយហ្កាល់​, កូរ៉េខាងត្បូង និងអ៊ុយរូហ្កាយ។ ភាគច្រើននៃកីឡាករហ្គាណាដែលលោក ​Addo បានជ្រើសរើសសុទ្ធសឹងតែកីឡាករវ័យក្មេងមានបទពិសោ...
article_8269.txt
ខ្សែប្រយុទ្ធក្រុម Fulham កីឡាករ Aleksandar Mitrovic មានវត្តមានចំណោមកីឡាករទាំង ២៦រូប សម្រាប់ជួយស៊ែប៊ី ក្នុងការប្រកួតពានរង្វាន់ World Cup 2022 នៅប្រទេសកាតា នាពេលខាងមុខ បើទោះបីជាកំពុងមានបញ្ហារបួសកជើងក្តី។ ស៊ែប៊ី ប្រកាសសមាសភាពកីឡាករ នាថ្ងៃទី១១ ខែវិច្ឆិកានេះ។
កាលពីសប្តាហ៍មុន ខ្សែប្រយុទ្ធដែលជួយ Fulham ឡើងមកលេងនៅក្របខណ្ឌ Premier League រដូវកាលនេះ បានជួបបញ្ហារបួស ដោយរូបគេបានអវត្តមានជំនួបទល់ Manchester City កាលពីជំនួបក្នុងលីគកំពូលអង់គ្លេស សប្តាហ៍ទី១៥។ Metrovic ត្រូវបានរំពឹងថា នឹងជាពីរបួសពេញលេញ សម្រាប់ World Cup នៅកាតា។ សម្រាប់ស៊ែប៊ី កីឡាករ ខ្សែប្រយុទ្ធក្រុម Southampton គឺ Dusan...
article_827.txt
លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជាអាចក្លាយទៅជាទីតាំង សម្រាប់ការជួបប្រជុំការងារសំខាន់ៗមួយចំនួន ពាក់ព័ន្ធនឹងការអនុវត្តកិច្ចព្រមព្រៀង ៥ចំណុចរបស់អាស៊ាន លើបញ្ហាមីយ៉ាន់ម៉ា។ ពីសន្និសីទសារព័ត៌មាន នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្រោយត្រឡប់មកដល់កម្ពុជាវិញ លោក ប្រាក់ សុខុន ថ្លែងថាកិច្ចប្រជុំដែលអ...
លោករដ្ឋមន្ត្រីការបរទេសកម្ពុជា បន្តថា៖«កន្លងទៅវាមានការលំបាករួចទៅហើយ នៅក្នុងការត្រូវរ៉ូវគ្នា រវាងអ្នកយកជំនួយមនុស្សធម៌ និងរដ្ឋអំណាចនៅឯមូលដ្ឋាន។ រដ្ឋអំណាចដែលនៅមូលដ្ឋាន គាត់ថាទីកន្លែងអ្នកដែលចង់យកជំនួយមនុស្សធម៌ទៅផ្គត់ផ្គង់ អត់សុវត្ថិភាព។ អ៊ីចឹងគាត់មិនអាចឱ្យយកទៅទេ ព្រោះគាត់មិនអាចទទួលខុសត្រូវ សន្តិសុខ សុវត្ថិភាព អ្នកដែលយកជំនួយ...
article_8270.txt
Cristiano Ronaldo សារភាពថាហៀបនឹងចូលរួមជាមួយក្រុមគូប្រជែងក្នុងទីក្រុងតែមួយ ​Manchester City កាលពីរដូវកាលមុន តែត្រូវបាន Sir ​Alex Ferguson រារាំង និងបញ្ចុះបញ្ចូលរូបគេត្រឡប់ទៅ Manchester United វិញ។ នេះបើតាមសម្តី Ronaldo ដែលត្រូវបានផ្សាយដោយកម្មវិធី Piers Morgan Uncensored នៅថ្ងៃទី១៦ វិច្ឆិកា។
ខ្សែប្រយុទ្ធវ័យ ៣៧ឆ្នាំ បានឱ្យដឹងថាគេត្រូវបានលោក Ferguson ជំរុញឱ្យចូលរួមក្រុមបិសាចក្រហមជាលើកទី២ នៅទឹកដី Old Trafford បន្ទាប់ពីគេចាកចេញពីក្រុម Juventus របស់អ៊ីតាលីកាលពីខែសីហា ឆ្នាំ ២០២១។ Ronaldo វិលទៅ Old Trafford ជាមួយកិច្ចសន្យា ២រដូវកាល ជាទីកន្លែងដែលរូបគេឈ្នះពានរង្វាន់ចំនួន ៨នៅអង់គ្លេសពីឆ្នាំ ២០០៣-២០០៩។ «ប្រសើរណាស់និយ...
article_8271.txt
Bayern Munich មានសមាជិកកីឡាករដែលត្រូវបានក្រុមជម្រើសជាតិកោះហៅទៅចូលរួមក្នុងការប្រកួត FIFA World Cup ឆ្នាំ ២០២២ ច្រើនជាងគេរហូតដល់ទៅ១៧នាក់។ Barcelona និង Manchester United ស្ថិតនៅចំណាត់ថ្នាក់ទីពីរស្ទួន ក្រោយមានកីឡាករ១៦រូបដូចគ្នាទៅកាន់ប្រទេសកាតា។
គិតមកដល់ពេលនេះ ក្រុមទាំង៣២បានប្រកាសសមាសភាពកីឡាករ២៦នាក់ចុងក្រោយរួចអស់ហើយ បើទោះក្រុមខ្លះត្រូវប្តូរ ឬបន្ថែមកីឡាករមួយចំនួនក្តី។ ក្រុមទាំងអស់នៅមានពេលរុះរើកីឡាករជាបន្តបន្តាប់រហូតដល់មុនពេលប្រកួតដំបូង២៤ម៉ោង។ ក្រោយប្រកាសកីឡាករផ្លូវការទាំង៣២ក្រុម គេបានមើលឃើញថា កីឡាករដែលប្រកបអាជីពនៅក្លិប Bayern Munich នៃលីគកំពូលអាល្លឺម៉ង់ មានចំនួ...
article_8272.txt
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកាមេរូន បានប្រកាសសមាសភាពកីឡាករទាំង ២៦រូបហើយ សម្រាប់ការប្រកួតព្រឹត្តិការណ៍ ​World Cup 2022 នៅប្រទេសកាតា ។ ការប្រកួតនៅកាតានឹងក្លាយជាការបង្ហាញវត្តមានលើកទី ៨ សម្រាប់ក្រុមជម្រើសជាតិមកពីទ្វីបអាហ្រ្វិកមួយនេះ នៅការប្រកួត ​World Cup។
ក្រុមម្ចាស់ពានរង្វាន់ ​Africa Cup of Nations ឆ្នាំ ២០១៧ មួយនេះ ស្ថិតក្រោមការដឹកនាំដោយលោក​ Rigobert Song ជាគ្រូបង្វឹក កាមេរូន បង្ហាញខ្លួនលើកនេះ សម្បូរទៅដោយកីឡាករជើងចាស់ ធ្លាប់បង្ហាញខ្លួននៅព្រឹត្តិការណ៍ ​World Cup នេះ ទាំងកាលពីឆ្នាំ ២០១០ និង ២០១៤ ដែលពួកគេបានបង្ហាញខ្លួនលើកចុងក្រោយ។ កាមេរូនត្រូវបានចាប់ពូលស្ថិតនៅពូល G ដែលមា...
article_8273.txt
លោក Gerardo Martino គ្រូបង្វឹកក្រុមជម្រើសជាតិម៉ិកស៊ិក នៅតែជ្រើសយកខ្សែប្រយុទ្ធ Raul Jimenez ទាំងមានរបួស ក្នុងចំណោមកីឡាករទាំង២៦នាក់ចុងក្រោយទៅកាន់ FIFA World Cup នៅកាតា។ Jimenez​ បង្ហាញខ្លួនបានតែ៤ប្រកួតប៉ុណ្ណោះសម្រាប់ក្រុម Wolverhampton Wanderers ក្នុងក្របខណ្ឌ Premier League ដោយសាររបួសជង្គង់ និងក្រលៀន។
ក្នុងចំណោមក្រុមទាំង ៣២នៃការប្រកួត World Cup នៅកាតាក្រុមម៉ិកស៊ិកក៏ជាក្រុមខ្លាំងមួយប្រចាំទ្វីបអាម៉េរិកខាងជើង ដោយពួកគេធ្លាប់បានបង្ហាញខ្លួនក្នុងការប្រកួតព្រឹត្តិការណ៍ដ៏ធំនេះដល់ទៅ ១៦លើករួចមកហើយ ដោយការឈានជើងដំបូងគឺនៅ World Cup លើកទី១ ឆ្នាំ ១៩៣០។ ម៉ិកស៊ិកធ្លាប់បានដកខ្លួនចេញមួយលើកនៅឆ្នាំ ១៩៣៨ ហើយក៏ជាក្រុមធ្លាប់ឡើងដល់វគ្គ ១/៤ ២...
article_8274.txt
Romelu Lukaku ត្រូវបានជ្រើសរើសឱ្យស្ថិតក្នុងបញ្ជីឈ្មោះកីឡាករទាំង ២៦រូបរបស់ក្រុមជម្រើសជាតិបែលហ្ស៊ិក ទៅកាន់ការប្រកួត FIFA World Cup នៅប្រទេសកាតា បើទោះបីមានការបារម្ភពីបញ្ហារបួសក៏ដោយ។ បែលហ្ស៊ិកមានចំណាត់ថ្នាក់លេខ២ពិភពលោក លើ FIFA Ranking។
មុនការប្រកាសឈ្មោះនៃក្រុមបែលហ្ស៊ិកនេះ លោក Roberto Martinez ដែលជាគ្រូបង្វឹកបានព្រមានទៅ Lukaku ថារូបគេត្រូវតែបង្ហាញសមត្ថភាពជាមួយកាយសម្បទាឱ្យសមស្របទៅនឹងក្រុមសម្រាប់ការប្រកួតវគ្គចែកពូល ប្រសិនរូបគេចង់មានឈ្មោះលេង។ Lukaku ហាក់ដូចជាធ្វើបានតាមអ្វីដែលលោក Martinez ចង់បាន។ Lukaku ដែលជាកីឡាករដែលរកគ្រាប់បាល់ច្រើនជាងគេសម្រាប់បែលហ្ស៊ិក...
article_8275.txt
ខ្សែប្រយុទ្ធ Hakim Ziyech មានឈ្មោះជាមួយក្រុមជម្រើសជាតិម៉ារុកសាជាថ្មីសម្រាប់ព្រឹត្តិការណ៍ World Cup 2022 នៅប្រទេសកាតា។ សមាជិកក្រុម Chelsea រូបនេះ ខកខានជួយម៉ារុកអំឡុងការប្រកួត Africa Cup of Nations 2021 ដោយសារតែមានជម្លោះជាមួយអតីតគ្រូបង្វឹកក្រុមម៉ារុកនេះ។
ម៉ារុក កាលស្ថិតក្រោមការដឹកនាំរបស់លោក Vahit Halilhodzic បានដក Ziyech ចេញពីក្រុមជម្រើសជាតិដោយសារតែរូបគេបានបង្ហាញអាកប្បកិរិយាដែលមិនត្រឹមត្រូវតាមគោលការណ៍នៃការជ្រើសរើស ហើយក៏បង្កទៅជាជម្លោះ។ សម្រាប់ World Cup នៅកាតា ម៉ារុកក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីលោក Walid Regragui បានកោះហៅ Ziyech ចូលជួយក្រុមឡើងវិញក្នុងចំណោមសមាជិក២៦នាក...
article_8276.txt
Antonio Rudiger ខ្សែការពារក្រុមជម្រើសជាតិអាល្លឺម៉ង់ នឹងបរិច្ចាគប្រាក់ចំណូលដែលគេរកបានពីការប្រកួត FIFA World Cup ជួយដល់កុមារ ១១នាក់ នៅក្នុងប្រទេសសេរ៉ាឡេអូន ក្នុងតំបន់អាហ្វ្រិក។
ខ្សែការពារក្រុម ​Real Madrid រូបនេះ ជាអ្នកបង្កើតមូលនិធិ Antonio Rudiger សម្រាប់ប្រទេសសេរ៉ាឡេអូនកាលពីខែមករា ឆ្នាំ២០២២។ ជាមួយព្រឹត្តិការណ៍ World Cup កំពុងខិតជិតមកដល់ Rudiger បាននិយាយថា រូបគេបានបរិច្ចាគប្រាក់សប្បុរសធម៌ទៅកាន់អង្គការ Bigshoe សម្រាប់ការអភិវឌ្ឍគម្រោងមូលនិធិជួយនៅប្រទេសសេរ៉ាឡេអូន។ សកម្មភាពរបស់ Rudiger គឺជាការឆ្...
article_8277.txt
Lionel Messi ខ្សែប្រយុទ្ធឆ្នើមក្រុមជម្រើសជាតិអាហ្សង់ទីន ជ្រើសរើស ប្រេស៊ីល បារាំង និង​អង់គ្លេស ជាក្រុមខ្លាំងដែលនឹងគម្រាមកំហែងដល់ក្តីស្រមៃចុងក្រោយរបស់ខ្លួនក្នុងការជួយអាហ្សង់ទីនដណ្តើមពានរង្វាន់ FIFA World Cup ឆ្នាំ២០២២ នៅប្រទេសកាតា។
ខ្សែប្រយុទ្ធវ័យ ៣៥ឆ្នាំ មកពីក្រុម Paris Saint Germain នឹងត្រូវស្ពាយក្តីសង្ឃឹមរបស់ប្រទេសអាហ្សង់ទីនរាប់លាននាក់សារជាថ្មីសម្រាប់ការប្រកួតនៅប្រទេសកាតា ខណៈក្រុមជម្រើសជាតិនៃប្រទេសមកពីទ្វីបអាម៉េរិកខាងត្បូងមួយនេះបានសន្យានាំពាន World Cup លើកទី៣​ ទៅអាហ្សង់ទីនវិញ គិតចាប់តាំងពីឆ្នាំ ១៩៨៦។ បើទោះបីជាអតីតខ្សែប្រយុទ្ធក្រុម ​Barcelona រ...
article_8278.txt
គ្រូបង្វឹកលោក Gustavo Alfaro បង្ហាញឈ្មោះកីឡាកររបស់ក្រុមជម្រើសជាតិអេក្វាទ័រទាំង២៦នាក់ទៅកាន់ការប្រកួត FIFA World Cup 2022 នៅកាតាក្តី នៅថ្ងៃទី១៤ វិច្ឆិកា។ Byron Castillo ដែលមានបញ្ហាជុំវិញការក្លែងបន្លំសញ្ជាតិ មិនមានឈ្មោះទៅកាតាឡើយ។
អេក្វាទ័របានក្លាយជាក្រុមចុងក្រោយគេបង្អស់ដែលបានប្រកាសសមាសភាពកីឡាករ ក្រោយរង់ចាំការសម្រេចចិត្តចុងក្រោយជាលើកទីពីររបស់លោក Alfaro ដែលជាគ្រូបង្វឹកមុនពេលប្រកាស។​ ខ្សែប្រយុទ្ធ Enner Valencia ដែលកំពុងមានទម្រង់លេងខ្លាំងនៅលីគតួកគី នឹងក្លាយជាប្រធានក្រុមសម្រាប់ការប្រកួតនៅកាតា។ កីឡាករខ្សែបម្រើ Byron Castillo ​ដែលជាកីឡាករមួយរូបដែលត្រូ...
article_8279.txt
ព្រឹត្តិការណ៍ FIFA World Cup 2034 នឹងក្លាយជាការប្រកួតពានរង្វាន់ World Cup លើកទី២៥ លើពិភពលោក មិនទាន់រកឃើញប្រទេសដែលទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះនៅឡើយ ខណៈការដេញថ្លៃមិនទាន់បើកដំណើរការពីសំណាក់ FIFA។ តំបន់អាស៊ានត្រូវបានគេដឹងថាជាប្រទេសបានបង្ហាញចំណាប់អារម្មណ៍ដេញថ្លៃដំបូងគេបង្អស់។
ប្រទេសអាស៊ាន ដែលជាសមាជិកនៃសហព័ន្ធបាល់ទាត់ពិភពលោក (FIFA) បច្ចុប្បន្នកំពុងតែបង្ហាញចំណាប់អារម្មណ៍ ធ្វើជាម្ចាស់ផ្ទះ World Cup ដោយរួមសហការគ្នាច្រើនប្រទេសតែមួយរៀបចំ។ ក្រោយព្រឹត្តិការណ៍ World Cup 2022 នៅប្រទេសកាតាដែលជាប្រទេសទោលរៀបចំការប្រកួត នៅឆ្នាំ ២០២៦ នឹងមានប្រទេសបីរួមគ្នាធ្វើម្ចាស់ផ្ទះរៀបចំការប្រកួត World Cup នេះដោយមានអាម...
article_828.txt
នាយករដ្ឋមន្រ្តីនូវែលសេឡង់ ចាស៊ីនដា អាឌើន នៅថ្ងៃទី២៦ ខែឧសភាជំរុញឱ្យអាម៉េរិកត្រលប់មកកិច្ចព្រមព្រៀងវឌ្ឍនភាព និងគ្រប់ជ្រុងជ្រោយសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) វិញ ប្រសិនអាម៉េរិកចង់ពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចជាមួយបណ្តាប្រទេសនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ អាម៉េរិកចាកចេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះកាលពីឆ្នាំ២០១៧ ។
នាយករដ្ឋមន្រ្តីនូវែលសេឡង់ ចាស៊ីនដា អាឌើន កំពុងដឹកនាំប្រតិភូទៅអាម៉េរិកដែលជាដំណើរទស្សនកិច្ចដើម្បីជំរុញវិស័យពាណិជ្ជកម្ម និងទេសចរណ៍រវាងប្រទេសទាំងពីរ ក៏ដូចជាតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ មេដឹកនាំក្រុងវែលីងតោននៅថ្ងៃទី២៦ ខែឧសភា បានជំរុញឱ្យក្រុងវ៉ាស៊ីនតោនត្រលប់មកចូលរួមកិច្ចព្រមព្រៀងពាណិជ្ជកម្មវឌ្ឍនភាព និងគ្រប់ជ្រុងជ្រោយសម្រាប់ភាពជាដៃ...
article_8280.txt
លោក Jurgen Klopp  អ្នកចាត់ការទូទៅក្លិប Liverpool ត្រូវសមាគមបាល់ទាត់អង្គ់គ្លេស (FA) ហាមមិនឲ្យចូលរួមក្នុងការប្រកួតក្នុងជំនួបជាមួយ ក្រុមបាល់ទាត់ Southampton ក្នុងកីឡដ្ឋាន Anfield នៅយប់ថ្ងៃទី១២ ខែវិច្ឆិកា នៃការប្រកួតក្របខ័ណ្ឌ English Premier League។ ការដាក់ពិន័យនេះ បន្ទាប់ពី លោក Klopp ទទួលបានកាតក្រហម ដោយសារខឹងសម្បារយ៉ាងខ្ល...
កាលពីថ្ងៃទី១៦ ខែតុលា លោក Jurgen Klopp ត្រូវបានអាជ្ញាកណ្ដាលពិន័យកាតក្រហម ចំពោះការចោទប្រកាន់ និងខឹងសម្បារយ៉ាងខ្លាំងទៅលើ លោក Gary Beswick ក្នុងជំនួបជាមួយ Manchester City នៅកីឡដ្ឋាន Anfield ចំពោះការប៉ះទង្គិចគ្នា រវាង Mohamed Salah ខ្សែប្រយុទ្ធ Liverpool និងខ្សែការពាររបស់ Manchester City នៅនាទី៨៦។ បើទោះជា Liverpool ឈ្នះ ក្រ...
article_8281.txt
ខ្សែប្រយុទ្ធ Sardar Azmoun ដែលរងរបួស ក៏ជាប់ឈ្មោះក្នុងក្រុមកីឡាបាល់ទាត់ជម្រើសជាតិអ៊ីរ៉ង់ទៅកាន់ FIFA World Cup ផងដែរ ស្របពេលខ្សែបម្រើ Omid Ebrahimi ត្រូវបានដកចេញពីបញ្ជីឈ្មោះវិញ ដែលធ្វើឱ្យអ៊ីរ៉ង់សល់សមាជិកតែ ២៥នាក់។ គ្រូបង្វឹកអ៊ីរ៉ង់លោក Carlos Queiroz បញ្ជាក់ថា Ebrahimi របួសក្រលៀនក្នុងការប្រកួតមិត្តភាពសប្តាហ៍មុន ខណៈកីឡាករជ...
ក្រុមអ៊ីរ៉ង់នឹងបង្ហាញខ្លួនជាលើកទី៦ នៅ FIFA World Cups ឆ្នាំ ២០២២ នៅកាតា។ អ៊ីរ៉ង់នឹងត្រូវប៉ះអង់គ្លេសក្នុងការប្រកួតបើកឆាក នៅថ្ងៃទី ២១ ខែវិច្ឆិកា នៅកីឡដ្ឋាន Khalifa International Stadium ក្នុងទីក្រុង Al Rayyan។ អ៊ីរ៉ង់​ស្ថិត​ក្នុង​ពូល B រួម​ជាមួយ​តោកំណាច​អង់គ្លេស សហរដ្ឋអាម៉េរិក និង​វេលស៍។ សមាជិក២៥នាក់របស់អ៊ីរ៉ង់មានអ្នកចាំ...
article_8282.txt
លោក Diego Alonso គ្រូបង្វឹកក្រុមជម្រើសជាតិអ៊ុយរូហ្កាយនៅតែដាក់ការទុកចិត្តលើកខ្សែប្រយុទ្ធវ័យចំណាស់ ​Luis Suarez និង​ ​​Edinson Cavani សម្រាប់ការប្រកួតពានរង្វាន់ ​FIFA World Cup ​2022 នៅប្រទេសកាតា ក្រោយក្រុមពីទ្វីបអាម៉េរិកខាងត្បូងមួយនេះ​ប្រកាសកីឡាករទាំង ២៦រូបចុងក្រោយ នៅថ្ងៃទី១០ ខែវិច្ឆិកា។
បើទោះបីជាកំពុងស្ថិតក្នុងបញ្ហារងរបួសកជើងក៏ដោយតែ កីឡាករខ្សែប្រយុទ្ធវ័យ ៣៥ឆ្នាំ Cavani នៅតែបានបង្ហាញការលេងនៅលើទីលានបានយ៉ាងល្អពោលដោយការប្រកួតឱ្យក្រុម Valencia កាលពីសប្តាហ៍មុននៃការប្រកួតក្របខណ្ឌ ​La Liga ដោយគេអាចលេងបានពេញរយៈពេល ៩០នាទី។ ចំណែក ​Suarez ក៏ជាខ្សែប្រយុទ្ធមួយដ៏សំខាន់ មុនពេលត្រូវបានកោះហៅសម្រាប់ក្រុមជម្រើសជាតិសារជាថ...
article_8283.txt
អារ៉ាប៊ីសាអូឌីតបានប្រកាសសមាជិកទាំង​ ២៦រូបរបស់ខ្លួនដែលដឹកនាំដោយលោក ​Herve Renard ត្រៀមសម្រាប់ការប្រកួតក្នុងព្រឹត្តិការណ៍ FIFA World Cup 2022 ដែលហៀបមកដល់នៅពេលខាងមុខ។ សមាជិកមួយចំនួនរបស់អារ៉ាប៊ីសាអូឌីតសំខាន់ៗក៏ស្ថិតនៅកីឡាកររបួសដូចក្រុមដទៃដែរ។
Al-Faraj ដែលជាប្រធានក្រុមនឹងជាកីឡាករដ៏សំខាន់ បានរងរបួសអំឡុងការប្រកួតមិត្តភាពទល់ក្រុមអ៊ីស្លង់កម្តៅសាច់ដុំមុនការប្រកួតនៅកាតា ប៉ុន្តែប្រធានក្រុមរូបនេះក៏នៅតែមានឈ្មោះក្នុងបញ្ជីកីឡាករទាំង​ ២៦រូប។ World Cup នៅប្រទេសកាតាលើកនេះនឹងក្លាយជាការបង្ហាញខ្លួនទី៦ ហើយសម្រាប់អារ៉ាប៊ីសាអូឌីត ដោយពួកគេធ្លាប់បង្ហាញខ្លួនដំបូងនៅឆ្នាំ ១៩៩៤ បន្ទា...
article_8284.txt
លោក Mikel Arteta អ្នកចាត់ការក្រុម ​Arsenal សង្ឃឹមបញ្ហារបួសរបស់ Bukayo Saka មិនប៉ះពាល់ដល់ឱកាសលេង FIFA World Cup ឱ្យក្រុមអង់គ្លេស នៅប្រទេសកាតា។ Saka ត្រូវបានប្តូរចេញត្រឹមវគ្គទីមួយដោយសាររបួស នាការប្រកួតដែល Arsenal ឈ្នះ Nottingham Forest លទ្ធផល​ ៥-០។
នាជំនួបក្របខណ្ឌ ​Premier League នៅយប់ថ្ងៃទី៣០ ខែតុលា ខ្សែប្រយុទ្ធវ័យក្មេងក្រុមកាំភ្លើងធំ ​Bukayo Saka ត្រូវបានលោក Arteta ដាក់ឱ្យលេងស្ថិតក្នុងជម្រើស​ ១១នាក់ដំបូង ហើយរូបគេក៏ជាអ្នកនាំឱកាសរកបានគ្រាប់បាល់ដំបូងបើកឆាក់ទៅឱ្យមិត្តរួមក្រុម ​Gabriel Martinelli ត្រឹមនាទី៥។ តែ ​Saka ត្រូវបានបានខ្សែការពារស្លាបឆ្វេងរបស់ ​Nottingham F...
article_8285.txt
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិជប៉ុន នៅថ្ងៃទី១ ខែវិច្ឆិកា បង្ហាញបញ្ជីឈ្មោះកីឡាករផ្លូវការទាំង ២៦នាក់ត្រៀមសម្រាប់ World Cup 2022 នៅប្រទេសកាតា ខណៈកីឡាករឆ្នើម ដូចជា Kyogo Furuhashi របស់ ​Celtic FC និង Yuya Osaka របស់ Vissel Kobe គ្មានឈ្មោះក្នុងបញ្ជី។ គ្រូជប៉ុនលោក Hajime Moriyasu ដាក់គោលដៅនាំក្រុមជម្រើសជាតិជប៉ុនឈានឱ្យដល់វគ្គ ១/...
ជប៉ុនមិនដែលឆ្លងផុតវគ្គ ១៦ក្រុមចុងក្រោយនៅព្រឹត្តិការណ៍ World Cup ឡើយ ប៉ុន្តែលោក Moriyasu មានជំនឿមុតមាំ ក្នុងការនាំជប៉ុនឡើងឱ្យបានយ៉ាងហោចណាស់ដល់វគ្គ ៨ ក្រុមចុងក្រោយនៅកាតា។ «គោលបំណងធំយើងយ៉ាងហោចណាស់អាចសម្រេចបានត្រឹមវគ្គ ៨ក្រុមចុងក្រោយ តែវាមិនមែនជារឿងងាយស្រួលឡើយ។»។ លោក Moriyasu និយាយបែបនេះក្នុងសន្និសីទកាសែត។ ជប៉ុនត្រូវជួបជាម...
article_8286.txt
ការប្រកួត UEFA Champions league បានឈានដល់ការប្រកួតចុងក្រោយហើយនៃវគ្គសន្សំពិន្ទុក្នុងពូល នៅរាត្រី ថ្ងៃទី១ ខែវិច្ឆិការ។ ពូល D មាន ​Tottenham Hotspurs, Sporting CP, Eintracht Frankfurt និង ​Olympique de Marseille ជាពូលតែមួយគត់ ដែលត្រូវប្រជែងគ្នាដល់ជំនួបចុងក្រោយដើម្បីរកពីរក្រុមទៅវគ្គបន្ត និងមួយក្រុមទៅ Europa League។
ជំនួបបង្ហើយពូល A ក្រុម Liverpool ស្វាគមន៍ក្រុមកំពូលតារាង SSC Napoli វេលាម៉ោង ៣យប់ ដែលជាជំនួបសងសឹងជើងទីមួយដែលហង្សក្រហមរងបរាជ័យយ៉ាងអាម៉ាស់នៅទឹកដីអ៊ីតាលី​កាលជំនួបបើកឆាក។ Rangers ក្រុមអស់ឱកាសលេងពានអឺរ៉ុបត្រូវប៉ះ Ajax Amsterdam នៅកីឡដ្ឋាន Johan Cruyff ដែលជាក្រុមឈរលេខ៣ ក្នុងពូល។ ក្លិប Club Brugge របស់ប៊ែលហ្ស៊ិកលេខ ១ ពូល B ត្...
article_8287.txt
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិបារាំងជាក្រុមកំពុងតែសំបូរទៅដោយបញ្ហាកីឡាករច្រើនជាងក្រុមណាៗទាំងអស់ ស្របពេលការប្រកួត FIFA World Cup 2022 នៅប្រទេសកាតាកាន់តែខិតជិតមកដល់។ បន្ទុកដ៏ធ្ងន់មួយនេះនឹងធ្លាក់លើខ្សែប្រយុទ្ធ Kylian Mbappe ឬយ៉ាងណា ខណៈសមាជិកសំខាន់ៗមួយចំនួនអវត្តមាន និងរបួស។
ខ្សែប្រយុទ្ធក្រុម Paris Saint Germain បានក្លាយជាកីឡាករវ័យក្មេងលំដាប់ទី២​ បន្ទាប់ពីលោក Pele វីរបុរសបាល់ទាត់ប្រេស៊ីល ដែលអាចរកគ្រាប់បាល់ ២គ្រាប់នៅវគ្គផ្តាច់ព្រ័ត្រ World Cup ​2018 ក្នុងជំនួបដែលបារាំងឈ្នះក្រូអាស៊ី ៤-២។ Mbappe នឹងត្រូវទទួលបន្ទុកធ្ងន់ក្នុងការការពារតំណែងជើងឯក ខណៈដែលមិត្តរួមក្រុមមួយចំនួនគ្មានឈ្មោះជួយបារាំងលើកន...
article_8288.txt
Barcelona ធ្លាក់ចេញពីការប្រកួត UEFA Champions League ត្រឹមវគ្គសន្សំពីន្ទុតាមពូល ក្រោយបន្តចាញ់ Bayern Munich ក្នុងលទ្ធផល ៣-០។ នេះជាលើកទី២សម្រាប់ក្រុមយក្សអេស្ប៉ាញ ដែលមិនអាចឆ្លងផុតទៅវគ្គខ្វែង បន្ទាប់ពីខកខាននៅរដូវកាលមុន។ ក្រុមអេស្ប៉ាញពីរទៀត AT-Madrid និង Seviila សុទ្ធសឹងធ្លាក់ត្រឹមវគ្គចែកពូលនេះ។
Barcelona នៅសល់កៅអីលេង Europa League ក្រោយទទួលបានចំណាត់ថ្នាក់ទី៣ក្នុងពូល C ដោយស្វ័យប្រវត្តិបើទោះនៅសល់១ប្រកួតទៀតក្តី។ បន្ទាប់ពីចាញ់ក្រុមកំពូលតារាង Bayern Munich ក្នុងជំនួបទី៥​ នៅរាត្រីថ្ងៃទី២៦ ខែតុលា ក្រុមដែលដឹកនាំដោយអ្នកចាត់ការលោក Xavi Hernandez រកបាន៤ពិន្ទុប៉ុណ្ណោះ តាមពីក្រោយក្រុមលេខ២ Inter Milan ៦ពិន្ទុ និង Bayern Mu...
article_8289.txt
ខ្សែប្រយុទ្ធ ​Sadio Mane បានក្លាយជាតំណាងនៃក្តីសុបិនរបស់យុវជនអាហ្រ្វិករាប់លាននាក់។ ​Mane កើតចេញពីភូមិតូចមួយនៃប្រទេសសេណេហ្គាល់ ហើយបានប្រែក្លាយខ្លួនទៅជាតារាបាល់ទាត់កម្រិតខ្ពស់បំផុតនៅតំបន់អឺរ៉ុប និងក្លាយជាតំណាងនិមិត្តរូបសម្រាប់ប្រទេសតំបន់អាហ្វ្រិក និងអន្តរជាតិផង។
អំឡុងពេលនៅវ័យកុមារ Mane បានប្រឆាំងតវ៉ាជាមួយក្រុមគ្រួសារដែលមិនព្រមអនុញ្ញាតឱ្យគេទៅលេងបាល់ទាត់តាមក្តីស្រមៃ។ ខ្សែប្រយុទ្ធក្រុម ​Bayern Munich ពេលបច្ចុប្បន្នរូបនេះ ធ្លាប់បានលួចចេញពីភូមិកំណើត Bambali ដើម្បីបានទៅចូលរួមជាមួយក្រុមយុវជននៅសាលាបាល់ទាត់មួយក្នុងរដ្ឋធានី Dakar ដើម្បីចាប់យកក្តីស្រមៃរបស់គេដោយអាចលេងបាល់នៅតាមក្លិបបាល់ទាត...
article_829.txt
ភ្នំពេញ៖ សមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងការលក់សាច់ជ្រូក មាន់ ទា រួមទាំងផលិតផលកសិកម្មផ្សេងទៀត លើបណ្ដាញសង្គម ដោយប្រើប្រាស់គណនីក្លែងក្លាយ ដើម្បីឆបោកអតិថិជន។ នេះបើតាមការចេញផ្សាយរបស់នាយកដ្ឋាននគរបាលទេសចរណ៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
សមត្ថកិច្ចនៃនាយកដ្ឋាននគរបាលទេសចរណ៍ បានស្រាវជ្រាវរកឃើញជនសង្ស័យ និងឈានដល់ការឃាត់ខ្លួន បុរសម្នាក់ ដែលមានទីលំនៅភូមិខ្នាតខាងជើង ឃុំបឹងត្រាញ់ជើង ស្រុកសំរោង ខេត្តតាកែវ។ ប្រតិបត្តិការនេះ ធ្វើឡើងកាលពីថ្ងៃទី២៣ មីនា។ ជនសង្ស័យប្រើទំព័រហ្វេសប៊ុកជាច្រើន ដែលមានឈ្មោះ សែនជ័យ ដង្ខៅជ្រូកសាច់, សេវាកម្មទិញលក់ កសិផល និងផលិតផលកសិកម្មកម្ពុជា,...
article_8290.txt
Cristiano Ronaldo វិលត្រឡប់ចូលជួយក្រុម Manchester United ដោយរកបាន១គ្រាប់ និងជាគ្រាប់បាល់ទី៧០១ក្នុងអាជីព ដើម្បីជួយក្រុមឈ្នះ Sheriff Tiraspol ក្នុងការប្រកួត UEFA Europa League នៅរាត្រីថ្ងៃទី២៧ ខែតុលា។ Arsenal ចាញ់ PSV Eindhoven ២-០ និងជាបរាជ័យលើកដំបូងក្នុងវគ្គសន្សំពិន្ទុរបស់ពួកគេ។
នាជំនួបវគ្គសន្សំពិន្ទុពូល E នៅ Old Trafford ក្រុមម្ចាស់ផ្ទះ Man Utd រកបាន៣ពិន្ទុបន្ថែមក្រោយយកឈ្នះ Sheriff Tiraspol ក្នុងលទ្ធផល ៣-០។ ៣គ្រាប់របស់ក្រុមបិសាចក្រហមសម្រេចបានដោយ Diogo Dalot នៅនាទី៤៤ Marcus Rashford នៅនាទី៦៥ និង Cristiano Ronaldo នៅនាទី៨១។ វិលចូលក្រុមសារជាថ្មី ក្រោយអ្នកចាត់ការ Man Utd លោក Erik ten Hag ដកឈ្មោះច...
article_8291.txt
Chelsea និង Liverpool រងការខកចិត្តជាថ្មី ក្រោយបរាជ័យរៀងខ្លួនក្នុងការប្រកួត Premier League សប្តាហ៍ទី១២ ថ្ងៃទី២៩ ខែតុលា។ Chelsea ចាញ់ Brighton & Hove Albion ៤-១ ឯ Liverpool ចាញ់ Leeds United ២-១។ Tottenham Hotspur វាយបកយកឈ្នះ FC Bournemouth ៣-២ បន្ទាប់ពី Manchester City ឡើងឈរកំពូលតារាងលីគកំពូលអង់គ្លេស ក្រោយឈ្នះ Leicester...
ចាញ់ Brighton ដល់ទៅ ៤-១ បានធ្វើឱ្យ Chelsea ខ្ទាតចេញពី Top 4 ទៅលេខ៥វិញ ជំនួសដោយ Newcastle United ដែលបង្ហាញភាពខ្លាំងរបស់ខ្លួនរដូវកាលនេះ តាមរយៈជ័យជម្នះលើ Aston Villa ៤-០។ តោខៀវឈរលេខ៥មាន២១ពិន្ទុ តាមពីក្រោយសារិកាព្រៃ ៣ពិន្ទុ។ Liverpool ក៏ត្រដាបត្រដួសដូចគ្នា ក្រោយបន្តចាញ់ Leeds Unted ក្នុងផ្ទះខ្លួនឯង ២-១។ នេះជាបរាជ័យលើកទី២ជា...
article_8292.txt
ក្រុម ​Yokohama F Marinos គ្រងតំណែងជើងឯក J1 League លើកដំបូងចាប់តាំងពីឆ្នាំ ២០១៩ មក ក្រោយប្រកួតយកឈ្នះលើក្រុម Vissel Kobe នៅថ្ងៃនៃការប្រកួតចុងក្រោយរបស់លីគ ដោយលទ្ធផល ៣-១។ ​ម្ចាស់ការពារតំណែងជើងឯករដូវកាលចាស់ Kawasaki Frontale បានត្រឹមខកចិត្តដ្បិតចាញ់ ២ពិន្ទុ ស្ថិតនៅលំដាប់លេខ ២។
​នាការប្រកួតនោះ ​Yokohama បើកការនាំមុខលើ ​Vissel Kobe មុនដោយការតែតបាល់បញ្ជូលទីរបស់កីឡាករ Jose Elber​ ត្រឹមនាទី ២៦ ប៉ុន្តែអតីតកីឡាករក្រុម Newcastle United ខ្សែប្រយុទ្ធ ​Yoshinori Muto បានជួយរកគ្រាប់តាមស្មើមកវិញឱ្យ Kobe នៅចុងម៉ោងនៃវគ្គទីមួយ ពេលបន្ថែមម៉ោង ៣នាទី។ ចាប់ផ្តើមវគ្គទីពីរទើបតែបាន ៨នាទី កីឡាករ Takuma Nishimura បាន...
article_8293.txt
ខ្សែប្រយុទ្ធ Romelu Lukaku ដែលកំពុងជួបបញ្ហារបួសញាំញី ស្ថិតនៅក្នុងភាពស្រពិចស្រពិល សម្រាប់ការបង្ហាញខ្លួនឱ្យជម្រើសជាតិប៊ែលហ្សិក ក្នុងការប្រកួត World Cup ២០២២ នៅកាតា។
គ្រូបង្វឹកជម្រើសជាតិប៊ែលហ្សិកលោក Roberto Martinez បាននិយាយថា Lukaku ត្រូវតែមានទម្រង់លេងល្អគ្រប់គ្រាន់សម្រាប់ជម្រើសជាតិ បើមិនដូច្នេះទេ លោកនឹងមិនជ្រើសរើសរូបគេឡើយ។ បើតាមគ្រូបង្វឹករូបនេះ វត្តមានខ្សែប្រយុទ្ធក្រុមInter Malin ស្ថិតនៅក្នុងការសម្រេចចុងក្រោយ មុននឹងចេញបញ្ជីឈ្មោះផ្លូវការ នៅថ្ងៃទី១០ វិច្ឆិកា។ «(ការសម្រេចចិត្តនេះ) វ...
article_8294.txt
បើតាមការចុះផ្សាយរបស់កាសែត BBC អ្នកគិតលុយក្នុងផ្សារទំនើបម្នាក់វ័យ ៣០ ឆ្នាំបានស្លាប់បន្ទាប់ពីបុរស់ដែលជាខ្មាន់កាំភ្លើងម្នាក់បើកការវាយប្រហារលើប្រជាពលរដក្ឋនៅក្នុងផ្សារទំនើបនោះ។
ក្រោយការវាយប្រហារ ក៏មានអ្នករងរបួសចំនួន៥នាក់ផងដែរ ហើយក្នុង​ចំណោម​អ្នក​របួសនោះ​មានកីឡាករ Pablo Mari របស់ Arsenal ដែលត្រូវបានក្លិប Monza នៃលីគកំពូលអ៊ីតាលី Serei A ​ខ្ចី​ជើង​។ Mari ខ្សែការពារសញ្ជាតិអេស្ប៉ាញវ័យ២៩ឆ្នាំ ត្រូវបានក្រុមកាំភ្លើងធំទិញពីក្រុម Flamengo នៃលីគកំពូលប្រេស៊ីលកាលពីឆ្នាំ២០២០។ ក្រោយបង្ហាញខ្លួនឱ្យ Arsenal ១២...
article_8295.txt
សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) បានសរសេរលិខិតអង្វរទៅកាន់ក្រុមដែលនឹងមានវត្តមានក្នុងការប្រកួត FIFA World Cup 2022 នៅប្រទេសកាតា ឱ្យពួកគេផ្តោតតែលើការប្រកួតតែមួយមុខបានហើយ។ FIFA បានអំពាងនាវឱ្យបណ្តាក្រុមទាំង៣២ ត្រូវបានអូសទាញកីឡាចូលទៅក្នុងសមរភូមិ មនោគមវិជ្ជា ឬ នយោបាយ។ នេះបើតាមរបាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយរបស់អង់គ្លេសថ្ងៃទ...
លិខិតអង្វរ និងការអំពាវនាវដែលផ្ញើមកពីសំណាក់ប្រធាន FIFA លោក Gianni Infantino ព្រមទាំងអគ្គលេខាធិការនៃសហព័ន្ធ អ្នកស្រី Fatma Samoura ធ្វើឡើងក្រោយពីមានការតវ៉ាជាច្រើនពីសំណាក់ក្រុមដែលមានវត្តមានប្រកួត World Cup លើបញ្ហាសិទ្ធិមនុស្សក្នុងប្រទេសកាតា។ ប្រទេសកាតាត្រូវបានគេចោទថាបានរំលោភលើសិទ្ធិអ្នកដែលស្រលាញ់ភេទដូចគ្នា ឬ LGBTQ+ មិនត្រ...
article_8296.txt
ខ្សែបម្រើ ​Paul Pogba នឹងខកខានជួយក្រុមកីឡាបាល់ទាត់ជម្រើសជាតិបារាំងក្នុងការប្រកួត FIFA ​World Cup នៅប្រទេសកាតា ឆ្នាំ ២០២២។ របួសជាបញ្ហាចំបងដែលធ្វើឱ្យ ​Pogba មិនអាចជួយបារាំងការពារតំណែងជើងឯក​ពានរង្វាន់ពិភពលោកនៅចុងឆ្នាំនេះបាន។ នេះបើតាមភ្នាក់ងារផ្ទាល់របស់ Pogba បានបញ្ជាក់ថ្ងៃទី៣១ ខែតុលា។
​Pogba វ័យ ២៩ឆ្នាំ ដែលបានជួបចំណែកសំខាន់ក្នុងការជួយក្រុមមាន់គកគ្រងតំណែងជើងឯក World Cup ឆ្នាំ ២០១៨ នៅប្រទេសរុស្ស៊ី ត្រូវបានអ្នកតាមដាននៃពិភពបាល់ទាត់រំពឹងថានឹងអាចបង្ហាញខ្លួនឱ្យក្រុមបារាំងសារជាថ្មីនៅកាតា។ តែទោះជាយ៉ាងណា ក្រោយវិលត្រលប់ទៅកាន់ Juventus ក្រោយចាកចេញពី Manchester United ខ្សែបម្រើរូបនេះញាំញីទៅដោយបញ្ហារបួសដំបៅសរសៃជង...
article_8297.txt
គ្រូបង្វឹក​ក្រុមជម្រើសជាតិអូស្ត្រាលី លោក Graham Arnold នាថ្ងៃអង្គារ ទី​៨ ខែវិច្ឆិកា នេះ បាន​ប្រកាសពីបញ្ជីឈ្មោះ​កីឡាករ២៦​រូប​សម្រាប់ព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ​២០២២ នៅ​ប្រទេសកាតា។ អ្នក​ចាំទី Mathew Ryan ត្រូវបាន​តែងតាំងជា​ប្រធាន​ក្រុម ហើយក៏ជាការ​បង្ហាញ​ខ្លួន​លើកទី​៣​របស់គេ​ក្នុងព្រឹត្តិការណ៍ FIFA World Cup ផងដែរ។
អូស្ត្រាលីនឹងបង្ហាញខ្លួន​ជាលើកទី​៦ក្នុងព្រឹត្តិការណ៍ FIFA World Cup ដោយការ​ឈាន​ទៅ​ដល់​វគ្គ​១៦ក្រុម​ចុងក្រោយ​កាលពី​ឆ្នាំ​២០០៦ ជាកំណត់ត្រា​ដ៏ល្អ​បំផុត​សម្រាប់​ក្រុមរហស្សនាម «កង់គូរូ» មួយនេះ។ វត្តមាន​ភាគច្រើន រួមទាំងព្រឹត្តិការណ៍ឆ្នាំ២០១៨ផងដែរនោះ ពួក​គេសុទ្ធតែធ្លាក់​ពីការប្រកួត​ជម្រុះតាមពូល។ លោក Graham Arnold ជឿជាក់ថា ក្រ...
article_8298.txt
Luis Suarez ជួយ Club Nacional លើកពានរង្វាន់ Primera Division នៃលីគកីឡាបាល់ទាត់កំពូលអ៊ុយរូហ្គាយលើកទី​ ៤៩។ អតីតខ្សែប្រយុទ្ធឆ្នើម Barcelona រូបនេះ ដើរតួរយ៉ាងសំខាន់ និងក្លាយជាកីឡាករឆ្នើមប្រចាំការប្រកួត ដោយជួយក្រុមដែលរូបគេធ្លាប់លេងតាំងពីកុមារភាពមួយនេះ យកឈ្នះ Liverpool FC លទ្ធផល ៤-១ ដើម្បការពារជើងឯករបស់ខ្លួន។
​Suarez ម្ចាស់ស្បែកជើងមាស ​Premier League រដូវកាល ២០១៤ បានចាកចេញពីក្រុម Atletico Madrid កាលពីខែកក្កដា នឹងបានចូលរួមជាមួយក្រុមចាស់ដែលគេធ្លាប់លេងតាំងពីវ័យក្មេង Club Nacional សម្រាប់រដូវកាល ២០២២ នេះ។ ​Suarez ស៊ុតបាន ៦គ្រាប់ឱ្យក្រុមយក្សអ៊ុយរូហ្គាយមួយនេះក្រោយបង្ហាញខ្លួនបាន ១៣លើក។ នេះជាការឈ្នះពានរង្វាន់លីគកំពូលអ៊ុយរូហ្គាយជាលើ...
article_8299.txt
Cristiano Ronaldo ប្រធានក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្គាល់ ដែលបានក្លាយឈ្មោះជាកីឡាករល្អប្រចាំពិភពលោក ៥លើក នឹងបង្ហាញវត្តមាននៅក្នុងប្រទេសកាតា ជាមួយបេសកកម្មចុងក្រោយ សម្រាប់ការដណ្តើមពានរង្វាន់ FIFA ​World Cup។
យុគសម័យនេះជារឿងដែលមិនអាចប្រកែកបានទេថា​​ Ronaldo គឺជាកីឡាករខ្សែប្រយុទ្ធដ៏ឆ្នើមនិងអស្ចារ្យមួយរូបលើពិភពលោក ។ ប៉ុន្តែរដូវកាលថ្មីនេះ ​តារាឆ្នើមព័រទុយហ្គាល់មានភាពរអាក់រអួលទម្រង់លេង ខណៈរូបគេស្ថិតនៅជាមួយក្រុម Manchester United។ ​អនាគត Ronaldo ត្រូវបានមនុស្សជាច្រើនលើកមកវែកញែក ខណៈពេលដែលការប្រកួតព្រឹត្តិការណ៍ World Cup ខិតជិតមកដល...
article_83.txt
លោក ដូណាល់ ត្រាំ នៅថ្ងៃទី២០ ខែមករា បានស្បថចូលកាន់តំណែងជាប្រធានាធិបតីអាម៉េរិកទី៤៧ ជាផ្លូវការ។
ពីវិមានសភាអាម៉េរិក The Capitol លោក ដូណាល់ ត្រាំ បានស្បថចូលកាន់តំណែងជាប្រធានាធិបតីអាម៉េរិក នៅចំពោះមុខសមាជិកសភា, មេដឹកនាំបរទេស, និងប្រធានាធិបតីផុតអាណត្តិអាម៉េរិក។ ទន្ទឹមនេះ មហាសេដ្ឋីអាម៉េរិកជាច្រើននាក់ ដូចជាលោក Elon Musk, លោក Mark Zuckerberg និង លោក Jeff Bezos ក៏ដូចរួមដែរ។ «ខ្ញុំសូមស្បថថា ខ្ញុំនឹងប្រតិបត្តិតួនាទីជាប្រធាន...
article_830.txt
សំណល់ប្លាស្ទិកដែលមានសារធាតុពុលបាន​កប់ក្នុងដីច្រើនជាងនៅក្នុងទឹកទៅទៀត។ នេះបើតាមការបញ្ជាក់របស់អង្គការសហប្រជាជាតិ (UN)។ សំណល់ប្លាស្ទិកកប់ក្នុងដីមានផ្ទុកសារធាតុគីមី ដែលអាចប៉ះពាល់ដល់​ផលដំណាំ ហើយផ្តល់ផលអាក្រក់ដល់សុខភាពមនុស្សពេលទទួល​ទាន។ ហេតុនេះ អង្គការស្បៀងអាហារនិងកសិកម្ម (FAO) បានអំពាវនាវឱ្យចូលរួមកែ​លម្អការគ្រប់គ្រងសំណល់ប្លា...
ជាធម្មតា មនុស្សគ្រប់គ្នាតែងលើកការព្រួយបារម្ភពីសំណល់ប្លាស្ទិកក្នុងទឹក ដែលបានបំពុល​ប្រព័ន្ធអេកូឡូស៊ីក្នុងទឹកយ៉ាងខ្លាំង។ ប៉ុន្តែ តាមពិតទៅសំណល់ប្លាស្ទិកកប់ក្នុងដីមានចំនួន​ច្រើន និង​មានសារធាតុបំពុលខ្លាំងជាងប្លាស្ទិកក្នុងទឹកទៅទៀត។ នេះបើតាមការអះអាងរបស់​អង្គការសហប្រជាជាតិ។ សំណល់ប្លាស្ទិកក្នុងដី ភាគច្រើនមានប្រភពចេញពីវិស័យកសិកម្...
article_8300.txt
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិព្រុយណេ ដណ្តើមបានកៅអីទៅកាន់ការប្រកួតជើងឯកអាស៊ាន AFF Mitsubishi Electric Cup ឆ្នាំ២០២២ ក្រោយរង់ចាំ២៦ឆ្នាំ។
ក្រោយប្រកួតជម្រុះដូរទឹកដីគ្នាជាមួយទីម័រខាងកើត ព្រុយណេបានយកឈ្នះក្នុងលទ្ធផល ៦-៣។ ជើងទី១ ព្រុយណេឈ្នះ ៦-២ និងជើងទី២ចាញ់ទីម័រខាងកើត ១-០។ តាមរយៈល្ធផលនេះបានជួយព្រុយណេ ឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ AFF Mitsubishi Electric Cup សារជាថ្មី ដោយត្រូវស្ថិតក្នុងពូល A ជាមួយកម្ពុជា ហ្វីលីពីន ឥណ្ឌូណេស៊ី និងថៃ។ នេះជាការបង្ហាញខ្លួនជាថ្មីរបស់ព...
article_8301.txt
កូស្តារីកា បានប្រកាសបញ្ជីឈ្មោះកីឡាករ២៦នាក់របស់ខ្លួនសម្រាប់ព្រឹត្តិការណ៍ FIFA World Cup 2022 នៅប្រទេសកាតា។ Keylor Navas, Bryan Oviedo, Bryan Ruiz និង Joel Campbell សុទ្ធតែស្ថិតក្រោមជម្រើសរបស់លោក Luis Fernando Suarez។
គិតចាប់តាំងពីឆ្នាំ១៩៩០ ក្រុមពី CONCACAF មួយនេះ នឹងបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ World Cup ជាលើកទី៦ ដោយលទ្ធផលល្អបំផុតកន្លងមក គឺការឈានចូលវគ្គ១/៤ផ្តាច់ព្រ័ត្រកាលពី២០១៤។ សម្រាប់ព្រឹត្តិការណ៍នៅឆ្នាំ២០១៨ ពួកគេបានធ្លាក់ចេញនៅវគ្គជម្រុះតាមពូល។ គ្រូបង្វឹកជនជាតិកូឡុំប៊ី លោក Luis Fernando Suarez បានដឹកនាំកូស្តារីកា ចាប់ពីខែមិថុនា ...
article_8302.txt
លោក Kasper Hjulmand គ្រូបង្វឹកក្រុមជម្រើសជាតិដាណឺម៉ាក បានប្រកាសសមាសភាពកីឡាករ២១នាក់ ដើម្បីចូលរួមប្រកួតប្រជែងពានរង្វាន់ FIFA World Cup ឆ្នាំ២០២២ នៅកាតា។ Christian Eriksen ដែលធ្លាប់មានបញ្ហាបេះដូងលើទីលានអំឡុងការប្រកួត European ២០២០ ក៏ជាប់ក្នុងជម្រើស២១នាក់ផងដែរ ខណៈ៥នាក់ទៀតស្ថិតក្នុងការសម្រេចចុងក្រោយ។
ក្រុមជម្រើសជាតិដាណឺម៉ាក នឹងបង្ហាញខ្លួនជាលើកទី៦ នៅ FIFA World Cup នៅកាតា។ ដាណឺម៉ាកនឹងត្រូវប៉ះទុយនេស៊ីក្នុងការប្រកួតងបើកឆាកនៅថ្ងៃទី ២២ ខែវិច្ឆិកា នៅកីឡដ្ឋាន Education City ក្នុងទីក្រុង Al Rayyan។ ដាណឺម៉ាក ស្ថិតក្នុងពូល D រួមជាមួយបារាំង ទុយនីស៊ី និងអូស្ត្រាលី។ សម្រាប់កីឡាករទាំង២១នាក់ចុងក្រោយ លោក Hjulmand បានជ្រើសយកអ្នកចាំ...
article_8303.txt
Arsenal ឡើងទៅឈរកំពូលតារាងវិញក្រោយលត់ក្រុមបាតតារាង Nottingham Forest ៥-០ នាការប្រកួត Premier League សប្តាហ៍ទី១២ នៅថ្ងៃទី៣០ ខែតុលា។ Manchester United កើន៣ពិន្ទុបន្ថែមតាមរយៈជ័យជម្នះ ១-០ លើក្រុម West Ham United ទាំងលំបាក។
ក្រុមកាំភ្លើងធំរកបានជ័យជម្នះទី១០របស់ខ្លួនក្នុងចំណោមការប្រកួតទាំង១២លើករដូវកាល ២០២២-២៣នេះជាមួយរបៀបលេងដ៏អស្ចារ្យក្រោមការដឹកនាំរបស់លោក Mikel Arteta ដោយបំបាក់ Nottingham ដល់ទៅ៥ទល់សូន្យ។ ៥គ្រាប់របស់ Arsenal សម្រេចបានដោយ Gabriel Martinelli, Reiss Nelson (២គ្រាប់), Thomas Partey និង Martin Odegaard។ តាមរយៈជ័យជម្នះនេះ បានជួយ Ar...
article_8304.txt
ការចាប់ឆ្នោតវគ្គ១៦ក្រុមចុងក្រោយនៃពានរង្វាន់ UEFA Champions League ក៏ដូចជាវគ្គ Play-offs នៃពានរង្វាន់ Europa League និង Europa Conference League បានប្រព្រឹត្តទៅកាលពីថ្ងៃទី៧ ខែវិច្ឆិកា។
UEFA Champions League នៅវគ្គ១៦ក្រុម Champions League គូដែលចាប់អារម្មណ៍នោះ គឺម្ចាស់ជើងឯក១៤ជំនាន់ Real Madrid ត្រូវប៉ះ Liverpool ដែលពួកគេបានយកឈ្នះ ១-០ នាជំនួបវគ្គផ្តាច់ព្រ័ត្រនៅក្រុងប៉ារីស កាលពីឆ្នាំមុន។ ជើងឯកបារាំង Paris St-Germain ត្រូវតទល់ជាមួយ Bayern Munich។ ជាមួយគ្នានេះ ជើងឯក Premier League គឺ Manchester City ត្រូវប...
article_8305.txt
Son Heung-Min នៅមិនទាន់ច្បាស់ថាអាចជួយក្រុមកីឡាបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូងនៅ World Cup ឆ្នាំ២០២២ នៅកាតាទេ បន្ទាប់ពីត្រូវទទួលការវះកាត់របួសលើផ្ទៃមុខ។ នេះបើតាមការប្រកាសរបស់ក្លិប Tottenham Hotspur នៅថ្ងៃទី៣ ខែវិច្ឆិកា។
Son បានរងរបួសលើផ្ទៃមុខអំឡុងការប្រកួត Champions League រវាង Spurs ទល់ Olympique de Marseille នាទឹកដីបារាំងកាលពីថ្ងៃទី១ ខែវិច្ឆិកា។ ខ្សែប្រយុទ្ធ វ័យ ៣០ឆ្នាំរូបនេះ បានប៉ះទង្គិចជាមួយខ្សែការពារ Chancel Mbemba ហើយត្រូវរបួសត្រង់ក្រោមភ្នែកខាងឆ្វេងនៅពាក់កណ្តាល់តង់ទី១។ Son ត្រូវបានគ្រូពេទ្យចូលទីពិនិត្យ មុនម្រេចចិត្តប្តូរចេញ​។ «យ...
article_8306.txt
Leicester​ City ទទួលស្វាគមន៍ក្រុមខ្លាំង Manchester City មុនពេលលោក Graham Potter ត្រូវដឹកនាំ Chelsea ទៅជួបក្រុមចាស់ Brighton & Hove Albion ក្នុងការប្រកួត Premier League សប្តាហ៍ទី១២ នៅយប់ថ្ងៃទី២៩ ខែតុលា។ ជំនួប៦គូផ្សេងទៀត ក៏នឹងត្រូវតទល់គ្នានៅរាត្រីនេះផងដែរ។
ម្ចាស់ផ្ទះ Leicester និងត្រូវបើកទ្វារផ្ទះ King Power ទទូលក្រុមការពារតំណែងជើងឯក Man City នៅជំនួបដំបូងនៅវេលាម៉ោង ៦:៣០នាទី [ម៉ោងនៅកម្ពុជា]។ ក្រុមរហស្សនាមគញ្ជ្រោងធ្វើបានល្អនៅ២ប្រកួតចុងក្រោយដោយរកបាន៦ពិន្ទុពេញ និងគេចផុតពីតំបន់ត្រូវកាត់ចោល។ ដោយឡែកគូប្រជែង Man City ដែលជាក្រុមខ្លាំងរដូវកាលនេះ ទើបចាញ់១ប្រកួតប៉ុណ្ណោះ ចំណោមការប្រក...
article_8307.txt
គ្រូបង្វឹកជម្រើសជាតិប្រេស៊ីល លោក Tite កាលពីថ្ងៃទី៧ ខែវិច្ឆិកា បានប្រកាសបញ្ជីឈ្មោះកីឡាករ២៦របស់ខ្លួន សម្រាប់ដំណើរទៅកាន់ព្រឹត្តិការណ៍ FIFA World Cup 2022 នៅប្រទេសកាតា។ Neymar ស្ថិតក្នុងចំណោមខ្សែប្រយុទ្ធ៩នាក់ ជាមួយនឹងវត្តមានកីឡាករវ័យក្មេង Vinicius Jr., Grabriel Martinelli និង Rodrygo។
Dani Alves ដែលមានវ័យ៣៩ឆ្នាំ ហើយបច្ចុប្បន្នជាសមាជិកក្លិប UNAM របស់ម៉ិកស៊ិក ក្រោយចាកចេញពី Barcelona ក៏ស្ថិតក្នុងជម្រើសផងដែរ រួមជាមួយខ្សែការពារ៨នាក់ ខ្សែបម្រើ៦នាក់ និងអ្នកចាំទី៣នាក់។ វ័យ៦១ឆ្នាំ លោក Tite បានដឹកនាំប្រេស៊ីលចាប់តាំងពីឆ្នាំ២០១៦មក ហើយលោកក៏បានប្រកាសចាកចេញពីតំណែងផងដែរ ក្រោយបញ្ចប់ព្រឹត្តិការណ៍ World Cup នេះ។ នៅឆ្ន...
article_8308.txt
អ្នកចាត់ការក្រុម Tottenham Hotspur លោក Antonio Conte ថ្ងៃទី៦ ខែវិច្ឆិកា និយាយថា លោកខកចិត្តជាមួយអ្នកគាំទ្រក្រុមខ្លួនដែលស្រែកចំអកមកលើក្រុមអំឡុងវគ្គទីមួយ នាការប្រកួតចាញ់ក្រុម Liverpool ក្នុងលទ្ធផល ២-១ ជំនួបក្របខណ្ឌ Premier league សប្តាហ៍ទី១៤។
ការស្រែកចំអកដោយប្រើពាក្យ«Booed»គឺជារឿងមួយ ដែលអ្នកចាត់ការសញ្ជាតិអ៊ីតាលីមិនចង់បាន នាការប្រកួតដែលគម្រប់ការមកដឹកនាំរយៈពេល ១ឆ្នាំនៅក្រុម Spurs របស់លោក។ Spurs ធ្លាក់មកឈរនៅលំដាប់លេខ៤ នៅលើតារាង Premier League។ Liverpool បើកការនាំមុខមុនដោយខ្សែប្រយុទ្ធ Mohamed Salah ត្រឹមនាទី១១ ដែលការសហការគ្នាបានយ៉ាងល្អ ជាមួយខ្សែប្រយុទ្ធ Darwin ...
article_8309.txt
Pau FC ក្លិបនៃលីគកីឡាបាល់ទាត់កម្រិតទី២ បារាំង Ligue 2 មិនអនុញ្ញាតឱ្យ​ Nguyen Quang Hai ខ្សែបម្រើឆ្នើមក្រុមជម្រើសជាតិវៀតណាម ជួយជម្រើសជាតិប្រកួតពានរង្វាន់ឃជើងឯកអាស៊ាន ​AFF Mitsubishi Electric Cup 2022 ឡើយ។ នេះបើតាមការផ្សាយរបស់សារព័ត៌មានវៀតណាម VNexpress នៅថ្ងៃទី២៩ ខែតុលា។
បើតាមលោក Le Hoai Anh អគ្គលេខាធិកាសហព័ន្ធកីឡាបាល់ទាត់វៀតណាម (VFF) សហព័ន្ធបានចរចាជាមួយក្លិប ​Pau FC របស់បារាំងហើយ ប៉ុន្តែភាគីក្លិបបានបដិសេធមិនព្រមបញ្ជូនខ្សែបម្រើ ​Quang Hai សម្រាប់ការប្រកួតព្រឹត្តិការណ៍ពានរង្វាន់ AFF Mitsubishi Electric Cup ឡើយ។ ក្លិប Pau FC លើកហេតុផលថាការប្រកួត Mitsubishi Electric Cup មិនមែនជាថ្ងៃសម្រាក...
article_831.txt
បន្ទាប់ពីកងទ័ពរុស្ស៊ីដកចេញពីតំបន់នៅជុំវិញទីក្រុងកៀវ មន្រ្តីអ៊ុយក្រែន បានអះអាងថា សាកសពប្រជាជនស៊ីវិលចំនួន ៤១០ ត្រូវបានរកឃើញក្នុងតំបន់ជុំវិញនោះ។ គ្រាន់តែក្រុង Bucha មានសាកសពជិត ៣០០នាក់។ ទាក់ទិននឹងបញ្ហានេះ មេដឹកនាំអ៊ុយក្រែន និងមេដឹកនាំបណ្តាប្រទេសផ្សេងទៀត បានចោទរុស្ស៊ីពីបទសម្លាប់រង្គាល និងអំពើឃោរឃៅនៅអ៊ុយក្រែន ដែលទាមទារឱ្យមា...
ការរកឃើញសាកសពមនុស្សជិត៣០០នាក់ នៅទីក្រុង Bucha ភាគពាយ័ព្យរដ្ឋធានីកៀវ កំពុងក្លាយជាប្រធានក្ដៅ ដោយអ៊ុយក្រែនចោទរុស្ស៊ីចំៗថា ប្រព្រឹត្តអំពើសម្លាប់រង្គាល។ នេះបើតាមការបញ្ជាក់ របស់អភិបាលក្រុងកៀវ ប្រាប់ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃទី២ ខែមេសាកន្លងទៅ។ សាកសព មានចងដៃទៅខាងក្រោយ និងរប៉ាត់រប៉ាយ។ យ៉ាងណាមិញ ការចោទប្រកាន់ទាំងនោះ ត្រូវបានរ...
article_8310.txt
ខែវិច្ឆិកាបានឈានចូលមកដល់ហើយ ខណៈព្រឹត្តិការណ៍ FIFA World Cup ក៏ខិតកាន់តែគៀកខ្លាំងមែនទែនហើយ ពោលគឺនៅសល់តែជាង១០ថ្ងៃទៀតប៉ុណ្ណោះ។ ម្ចាស់ផ្ទះកាតាបានត្រៀមកីឡដ្ឋានចំនួន៨រួចរាល់ហើយ ដើម្បីដំណើរការប្រកួតពានរង្វាន់កីឡាបាល់ទាត់ពិភពលោកលើកទី២៣។ ​ក្រុមបាល់ទាត់ជម្រើសជាតិកាតា នឹងប្រកួតបើកឆាក់ទទួលអេក្វាទ័រ ថ្ងៃទី២០ វិច្ឆិកា។
កន្លងមកតែងតែមានការព្រួយបារម្ភថា ការសាងសង់កីឡដ្ឋានមិនទាន់ពេលវេលា ពីសំណាក់អ្នកតាមដានវិស័យកីឡាបាល់ទាត់។ ប៉ុន្តែផ្ទុយទៅវិញម្ចាស់ផ្ទះកាតា បានរួចរាល់ក្នុងការរៀបចំកីឡដ្ឋានទាំង ៨ សម្រាប់ World Cup។ ការសាងសង់កីឡដ្ឋានទាំងនេះបានចាប់ផ្តើមតាំងពីខែវិច្ឆិកា ឆ្នាំ ២០១៥ មក ដោយឆ្លងកាត់រយៈពេល ៧ឆ្នាំ នៃដំណើរការ និងប្រាក់រាប់ពាន់លានដុល្លារ...
article_8311.txt
ខ្សែការពារ Gerard Pique នៃក្រុម ​Barcelona ថ្ងៃទី៥ ខែវិច្ឆិកា បានអះអាងថា វេលានេះមិនមែនការលាគ្នាចុងក្រោយរវាងរូបគេនិងក្លិបឡើយ ។ ខ្សែការពាររូបនេះ បានបង្ហាញខ្លួនលើកចុងក្រោយសម្រាប់ក្រុមអ្នកមានបុណ្យនាទឹកដី ​Spotify Camp Nou បន្ទាប់ពីប្រកាសថាចូលនិវត្តន៍ពេលថ្មីៗនេះ។ Pique ក៏បានផ្តែផ្តាំអ្នកគាំទ្រថា Barca ជាផ្ទះរបស់គេ ហើយគេនឹងវ...
Pique ត្រូវបានប្តូរចេញនៅនាទី ៨៥ក្រោយពេលដែលក្រុម Barca បានប្រកួតនាំមុខលើក្រុមភ្ញៀវ Almeria ដោយលទ្ធផល ២-០ ដែលស៊ុតបានដោយកីឡាករ Ousmane Dembele និង Frankie de Jong។ ខ្សែការពារវ័យ ៣៥ឆ្នាំ បានប្រកាសថា អាជីពរបស់គេឈានដល់ទីបញ្ចប់ហើយ ខណៈ ​Barcelona បានយល់ព្រមបញ្ចប់កិច្ចសន្យាជាមួយរូបគេ ដោយស្វ័យប្រវត្តិមុនការចាប់ផ្តើមព្រឹត្តិការណ៍...
article_8312.txt
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិព្រុយណេ និងទីម័រខាងកើត ត្រូវប្រកួតជម្រុះ play-off ពីរជើងដើម្បីដណ្តើមកៅអីទៅកាន់ AFF Mitsubishi Electric Cup 2022 ដែលនឹងធ្វើនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣។ លោក Mario Rivera Campesino គ្រូបង្វឹកក្រុមជម្រើសជាតិព្រុយណេ ជឿជាក់ថា ការតាំងចិត្ត និងស្មារតីប្រកួតរបស់កីឡាករ នឹងធ...
ការប្រកួតជើងទី១វគ្គជម្រុះ play-off ព្រុយណេ ត្រូវស្វាគមន៍ ទីម័រខាងកើត នៅ Bandar Seri Begawan នាថ្ងៃទី៥ ខែវិច្ឆិកា មុនត្រឡប់ទៅទឹកដីទីម័រខាងកើតសម្រាប់ជើងទី២ នៅថ្ងៃទី៨ ខែវិច្ឆិកា នៅកីឡដ្ឋាន Balapan dan padang ។ លោក Mario Rivera Campesino គ្រូបង្វឹកជម្រើសជាតិព្រុយណេ ថ្លែងក្នុងសន្នីសិទ។ រូបពី Football Federation of Brunie Da...
article_8313.txt
លោក Xavi Hernandez អ្នកចាត់ការទូទៅក្រុម Barcelona ថា​ក្រុមបានបង្កើតកំហុសតាំងពីប្រកួតដំបូងមក ទើបត្រូវធ្លាក់ត្រឹមវគ្គចែកពូល EUFA Champions League រដូវកាលនេះ។ Xavi ប្រាប់កូនក្រុមឱ្យបំភ្លេចការខកចិត្តទាំងអស់នេះចោល ហើយសហការគ្នាឡើងវិញដើម្បីប្រជែងពាន La Liga និង Europa League។
អ្នកចាត់ការវ័យ ៤២ឆ្នាំ ទទួលស្គាល់បរាជ័យបន្ទាប់ពី Barcelona ប្រកួតចាញ់ ​Bayern Munich លទ្ធផល ៣-០ ម្តងទៀតនៃការប៉ះគ្នាលើកទីពីរនៃជំនួបពូល C ថ្ងៃទី២៦ ខែតុលា។ Xavi ដឹងមុនហើយថាក្រុមរបស់លោកនឹងធ្លាក់ត្រឹមវគ្គចែកពូល ក្រោយ Inter Milan យកឈ្នះ ៤-០ លើ Viktoria Plzen ម្លេះ។ ឆ្លងកាត់ ៥ប្រកួតក្នុងពូល Barca ឈ្នះបានតែ ១លើកតែប៉ុណ្ណោះ ហើយព...
article_8314.txt
Gerard Pique ខ្សែការពារក្រុម Barcelona ប្រកាសចូលនិវត្តន៍ពីអាជីពកីឡាករបាល់ទាត់ត្រឹមវ័យ៣៥ឆ្នាំ។ ខ្សែការពារអេស្ប៉ាញរូបនេះ នឹងព្យួរស្បែកជើងតែម្តង បន្ទាប់ពីការប្រកួតចុងក្រោយនៅទឹកដី Nou Camp ក្នុងជំនួប Barca ទល់ Almeria ក្នុងក្របខណ្ឌ La Liga នៅថ្ងៃទី៦ ខែវិច្ឆិកា ចុងសប្តាហ៍នេះ។
Pique ដែលបានផ្លាស់ទៅចូលរួមជាមួយ Barcelona នៅឆ្នាំ២០០៨ ក្រោយរួមរស់ជាមួយ Manchester United ៤រដូវកាល បានប្រកាសពីការបញ្ចប់អាជីពកីឡាករបាល់ទាត់របស់ខ្លួននៅក្នុងវីដេអូមួយដែលបានបង្ហោះលើបណ្តាញសង្គម។ នៅក្នុងវីដេអូនោះខ្សែការពារសញ្ជាតិអេស្ប៉ាញ រៀបរាប់ថា៖«ខ្ញុំធ្លាប់បាននិយាយហើយថា នឹងមិនទៅចូលរួមជាមួយក្រុមណាផ្សេងទៀតឡើយ បន្ទាប់ពី Barca...
article_8315.txt
អ្នកចាំទី De Gea បានបង្ហាញទម្រង់លេងដ៏ល្អដោយបានសង្គ្រោះបាល់ពីការស៊ុតរបស់កីឡាករ West Ham ជាច្រើនលើកនៅក្នុងវគ្គទីពីរ ដើម្បីជួយ Man United យកបាន ៣ពិន្ទុពីការប្រកួតក្នុងទឹកដី ​Old Trafford។ ជ័យជម្នះនេះ ធ្វើឱ្យ​ក្រុមបិសាចក្រហមឆ្លងកាត់​ ៨ប្រកួតមិនទាន់រងបរាជ័យម្តងឡើយរាល់គ្រប់ការប្រកួត ហើយនេះក៏ជាជ័យជម្នះទី៥ ក្នុងក្របខណ្ឌ ​Premi...
ក្រោយពេលបង្ហាញខ្លួនដ៏គួរឱ្យភ្ញាក់ផ្អើលក្នុងការប្រកួត អ្នកចាត់ការវ័យ ៥២ឆ្នាំបាននិយាយប្រាប់អ្នកកាសែតថា លោកកំពុងគិតគូផ្តល់កិច្ចសន្យាបន្ថែមដល់អ្នកចាំទីសញ្ជាតិអេស្ប៉ាញរូបនេះ។ De Gea នឹងផុតកិច្ចសន្យាជាមួយក្រុមបិសាចក្រហមនាចុងបញ្ចប់រដូវកាល ២០២២-២៣ នេះ។ «ការចរចាកិច្ចសន្យា ដូចដែលយើងនិយាយពីដំបូង យើងកំពុងផ្តោតអារម្មណ៍លើការប្រកួត។ ...
article_8316.txt
ព្រឹត្តិការណ៍ពានរង្វាន់ក្លិបកំពូលប្រចាំតំបន់អឺរ៉ុប ​UEFA Champions League ឈានដល់ថ្ងៃបង្ហើយនៃប្រកួតវគ្គសន្សំពិន្ទុក្នុងពូល នាថ្ងៃទី២ ខែវិច្ឆិកានេះ។ ពូល E, F, G, H ត្រូវប្រកួតបង្រ្គប់មួយប្រកួតសប្តាហ៍ចុងក្រោយ ខណៈដែលក្រុម ​AC Milan ទទួល FC ​Salzburg ពូល E ចំណែក ​Shakhtar Donetsk ទទួល RB Leipzig ពូល F ដើម្បីប្រជែងកៅអីវគ្គ ១...
ជំនួបពូល E វេលាម៉ោង ៣យប់ដែលជាការប្រកួតរវាងក្រុមយក្សអ៊ីតាលី ​​​AC Milan ត្រូវបើកទ្វារកីឡដ្ឋាន San Siro ស្វាគមន៍ក្រុម FC Salzburg មកពីអូទ្រីស នឹងជាក្រុមកំពុងតែប្រជែងពិន្ទុដើម្បីអាចឈ្នះកៅអីឆ្លងទៅវគ្គ ១៦ក្រុមចុងក្រោយ។ ឆ្លងកាត់ ៥ប្រកួតក្នុងពូល AC Milan រកបាន ៧ពិន្ទុឈរលេខ២បណ្តោះអាសន្ន តាមពិន្ទុពីក្រោយដោយ ​Salzburg មាន ៦ពិន្ទ...
article_8317.txt
AC Milan និង RB Leipzig ជាក្រុមចុងក្រោយបង្អស់ទទួលបានកៅអីទៅវគ្គ១/៨ផ្តាច់ព្រ័ត្រពានរង្វាន់ UEFA Champions League ក្រោយរកបាន៣បន្ថែមរៀងខ្លួននៅជំនួបចុងក្រោយវគ្គសន្សំពិន្ទុ។ Shakhtar Donetsk, RB Salzburg និង Juventus សល់កៅអីទៅលេងពាន Europa League ជាមួយក្រុម៥ទៀត ដែលបញ្ចប់ក្នុងចំណាត់ថ្នាក់ទី៣តាមពូលនិមួយៗ។
ក្រោយយកឈ្នះ RB Salzburg ដោយលទ្ធផល ៤-០ នៅជំនួបចុងក្រោយវគ្គសន្សំពិន្ទុពូល E ក្រុម AC Milan បញ្ចប់ក្នុងចំណាត់ថ្នាក់ទី២ ដោយទទួលបានកៅអីទៅវគ្គ១៦ក្រុមចុងក្រោយ។ ក្រុមអ៊ីតាលីមួយនេះ រកបាន១០ពិន្ទុ តាមពីក្រោយក្រុមកំពូលតារាង Chelsea ៣ពិន្ទុ និងនាំមុខក្រុមលេខ៣ RB Salzburg ចំនួន៤ពិន្ទុ។ RB Salzburg សល់កៅអីទៅលេខ Europa League ខណៈ Dina...
article_8318.txt
Romelu Lukaku ខ្សែប្រយុទ្ធ ​Inter Milan ​រងរបួសសរសៃពួរជាថ្មីម្តងទៀត ក្រោយវិលត្រលប់ចូលរួមក្រុមបានត្រឹម២ខែ ក្រោយសះស្បើយពីរបួសចាស់នេះ។ Lukaku របួសរយៈពេល ៣សប្តាហ៍មុន World Cup មកដល់ តែលោក Simeone Inzaghi អ្នកចាត់ការ Inter Milan អះអាងថាមិនមានបញ្ហាឡើយសម្រាប់ការប្រកួតនៅកាតា។
ខ្សែប្រយុទ្ធសញ្ជាតិប៊ែលហ្ស៊ិក បានវិលត្រលប់ទៅចូលរួមជាមួយ Inter Milan ក្នុងនាមជាកីឡាករខ្ចីជើងពីក្រុម Chelsea។ Lukaku បានរួមចំណែកជួយ Inter ឆ្លងផុតវគ្គសន្សំពិន្ទុពានរង្វាន់ Champions league កាលពីសប្តាហ៍មុន ដោយរកបាន១គ្រាប់ក្នុងជ័យជម្នះលើក្រុម Viktoria Plzen ៤-០។ Lukaku ក៏បានបង្ហាញខ្លួនជាមួយ Inter Milan កាលពីសប្តាហ៍មុនជំនួបទ...
article_8319.txt
រុស្ស៊ី បាញ់ស្រោចមីស៊ីលលើរដ្ឋធានីកៀវ និងទីក្រុងអ៊ុយក្រែនផ្សេងទៀតជាថ្មីនៅថ្ងៃទី៣១ ខែតុលា បន្ទាប់ពីក្រុងមូស្គូចោទក្រុងកៀវពីការប្រើដ្រូនវាយប្រហារលើកងនាវាសមុទ្រខ្មៅនៅតំបន់គ្រីមេ។
បើតាមរដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន សំឡេងផ្ទុះមីស៊ីល បានលាន់រំពងនៅក្រុងកៀវ និងពាសពេញផ្ទៃប្រទេសនាថ្ងៃទី៣១ ខែតុលា។ ប៉ុន្មានថ្ងៃមុននេះ រុស្ស៊ីប្រកាសផ្អាកកិច្ចព្រមព្រៀងដែលអនុញ្ញាតឱ្យអ៊ុយក្រែននាំធញ្ញជាតិចេញ ដោយអះអាងថាក្រុងកៀវប្រើដ្រូនចំនួន១៦វាយប្រហារលើកងនាវាសមុទ្រខ្មៅខ្លួននៅឯតំបន់គ្រីមេ។ «មីស៊ីលរុស្ស៊ីជាច្រើនគ្រាប់ទៀតវាយប្រហា...
article_832.txt
ស្ថានទូតអាម៉េរិកប្រចាំនៅទីក្រុងមូស្គូ នៅថ្ងៃទី២១ ខែកុម្ភៈ បានព្រមានពលរដ្ឋខ្លួន ដែលកំពុងស្នាក់នៅរុស្ស៊ីឱ្យមានផែនការចាកចេញពីរុស្ស៊ី ក្រោមហេតុផលអសន្តិសុខ និងស្របពេលវិបត្តិអ៊ុយក្រែនកំពុងតែតានតឹង។
យ៉ាងណាមិញ ការជូនដំណឹងរបស់អាម៉េរិកនេះ ត្រូវបានអ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីរិះគន់យ៉ាងខ្លាំង។ ស្ថានការណ៍នៅតំបន់ព្រំដែនអ៊ុយក្រែន កាន់តែក្តៅឡើងក្នុងរយៈពេលចុងក្រោយ ខណៈពេលរុស្ស៊ី និងបេឡារុស បានប្រកាសបន្តសមយុទ្ធយោធា ដែលត្រូវបញ្ចប់នៅថ្ងៃទី២០ ខែកុម្ភៈ។ មិនតែប៉ុណ្ណោះ ក្រុមផ្តាច់ខ្លួននៅតំបន់ភាគខាងកើតអ៊ុយក្រែន បានប៉ះទង្គិចជាមួ...
article_8320.txt
លោក Erik ten Hag អ្នកចាត់ការទូទៅ Manchester United បញ្ជាក់ថា Cristiano Ronaldo នឹងត្រឡប់ចូលជួយក្រុមវិញក្នុងជំនួបទល់ Sheriff Tiraspol ក្នុងការប្រកួត UEFA Europa League នៅរាត្រីថ្ងៃទី២៧ ខែតុលា។ Ronaldo វិលចូលក្រុមវិញ ប៉ុន្តែខ្សែការពារ Raphael Varane ត្រូវអវត្តមានរហូតដល់ការប្រកួត World Cup។
Ronaldo បានត្រឡប់ចូលហ្វឹកហាត់ជាមួយក្រុមឈុតធំ Man Utd វិញ បន្ទាប់ពីត្រូវបានលោក Ten Hag ដកឈ្មោះចេញក្នុងការប្រកួតដែលបិសាចក្រហមស្មើ Chelsea ១-១ ក្នុងជំនួប Premier League សប្តាហ៍មុន។ ដកឈ្មោះចេញ ដោយសារខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្កាល់រូបនេះ ដើរចេញពីទីលានប្រកួតមុនបញ្ចប់ការប្រកួត ដែល Man Utd ឈ្នះ Spurs ២-២ ក្នុងជំនួបលីគសប្តាហ៍ទី...
article_8321.txt
Manchester United ស្ថិតក្នុងចំណោមក្រុមទាំង៨ ដែលបញ្ចប់ក្នុងចំណាត់ថ្នាក់ទី២តាមពូល UEFA Europa League ដែលត្រូវបន្តទៅលេងវគ្គជម្រុះ play-off ជាមួយក្រុមលេខ៣តាមពូលដែលធ្លាក់ពី Champions League។
បើទោះឈ្នះ Real Sociedad ក្នុងការប្រកួតចុងក្រោយពូល E ក្នុងលទ្ធផល ១-០ នៅថ្ងៃទី៣ ខែវិច្ឆិកា ប៉ុន្តែ Man Utd បញ្ចប់ក្នុងចំណាត់ថ្នាក់ទី២ បើទោះមាន១៥ពិន្ទុស្មើជាមួយក្រុមកំពូលតារាង។ Real Sociedad នៅរក្សាចំណត់ថ្នាក់កំពូលតារាងដដែល ដ្បិតមានប្រៀបលើ Man Utd ដោយសារសំណល់គ្រាប់បាល់ល្អជាង។ បញ្ចប់ក្នុងចំណាត់ថ្នាក់ទី២ក្នុងពូល មានន័យថាក្រ...
article_8322.txt
Tottenham Hotspur កក់កៅអីទៅវគ្គ១៦ក្រុមចុងក្រោយ UEFA Champions League ក្រោយវាយបកយកឈ្នះ Marseille ២-១ ក្នុងជំនួបវគ្គសន្សំពិន្ទុចុងក្រោយពូល D។ Spurs ដែលបញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលតារាង ជាក្រុមអង់គ្លេសទី៤ បន្ទាប់ពី Manchester City, Chelsea និង Liverpool ដែលបន្តទៅវគ្គ១/៨ផ្តាច់ព្រ័ត្រ។
នាជំនួបចុងក្រោយពូល D ដែលជាពូលដ៏តឹងតែបំផុតក្នុងចំណោមពូលទាំង៨ នៅរាត្រីថ្ងៃទី១ ខែវិច្ឆិកា ម្ចាស់ផ្ទះ Marseille បានបើកការវាយសម្រុកតាំងពីដើមវគ្គទី១ រហូតធ្វើបានសម្រេចគ្រាប់បាល់នៅចុងតង់នាទី៤៥+២ ដោយខ្សែការពារ Chancel Mbemba។ ចូលដល់វគ្គទី២នៅនាទី៥៤ ខ្សែការពារ Clement Lenglet តែតបញ្ចូលទីជួយ Spurs តាមស្មើវិញ មុនពេល Pierre Hojbjerg...
article_8323.txt
ការប្រកួត FIFA World Cup 2022 នៅកាតា នៅសល់ជាង២សប្តាហ៍ទៀតប៉ុណ្ណោះនឹងឈានមកដល់​។ ព្រឹត្តិការណ៍កីឡាបាល់ទាត់ពិភពលោកលើកនេះ នឹងក្លាយជាការបង្ហាញខ្លួនចុងក្រោយសម្រាប់កីឡាករឆ្នើម Lionel Messi និង Cristiano Ronaldo។ ជាឱកាសចុងក្រោយ តើប្រធានក្រុមជម្រើសជាតិអាហ្សង់ទីន និងប្រធានក្រុមព័រទុយហ្គាល់ អាចស្គាល់ជាតិពាន ​World Cup ដែលឬទេ ស្របព...
រជ្ជកាលរបស់ Messi និង Ronaldo បានដើរជិតដល់នាទីចុងក្រោយទៅហើយ បន្ទាប់ពីអ្នកទាំងពីរធ្វើព្យុះភ្លៀងក្នុងពិភពកីឡាបាល់ទាត់ជាងមួយទសវត្សរ៍។ ក្នុងអាជីពជាង១០ឆ្នាំមកនេះ អ្នកទាំងពីរបានបង្កើតប្រវត្តិសាស្ត្រជាច្រើនជាពិសេសសម្រាប់ក្លិប។ Messi ជួយ Barcelona លើកពានធំៗជាច្រើន Ronaldo ក៏លេចធ្លោអំឡុងពេលលេងឱ្យ Manchester United និង Real Madr...
article_8324.txt
ខ្សែប្រយុទ្ធឆ្នើម ​Lionel Messi ធ្លាប់បានឈ្នះពានរង្វាន់ជាង ៤០ ជាមួយក្លិប និងក្រុមជម្រើសជាតិបាល់ទាត់អាហ្សង់ទីន ក្នុងអាជីពដ៏អស្ចារ្យរបស់គេ។ តែខ្សែប្រយុទ្ធវ័យ ៣៥ឆ្នាំរូបនេះ មិនទាន់ឈ្នះពានរង្វាន់កំពូល ​FIFA World Cup ដើម្បីបំពេញក្តីស្រមៃដ៏ធំចុងក្រោយរបស់ខ្លួនឡើយ។
នៅក្នុងក្រសែភ្នែកនៃប្រជាជនអាហ្សង់ទីនរាប់លាននាក់​ Messi ត្រូវប្រៀបធៀបត្រឹមលំដាប់ទី២ បន្ទាប់ពីលោក Diego Maradona ដែលជាវីរបុរសអាហ្សង់ទីន ដែលបានជួយប្រទេសប៉ែកទ្វីបអាម៉េរិកខាងត្បូងមួយនេះ ឈ្នះពានរង្វាន់ World Cup ក្នុងឆ្នាំ ១៩៨៦។ តែការគិតបែបនេះនឹងអាចត្រូវបានផ្លាស់ប្តូរវិញ ប្រសិនបើខ្សែប្រយុទ្ធវ័យ ៣៥ឆ្នាំ ឈ្នះពាន World Cup នៅប្...
article_8325.txt
Max Verstappen បំបែកកំណត់ត្រាឈ្នះការប្រណាំងទី១៤ នៅព្រឹត្តិការណ៍ Formula One ឆ្នាំ២០២២នេះ​ ក្រោយឈ្នះនៅ Mexico City Grand Prix ប្រទេសម៉ិកស៊ិក។ Verstappen ដែលក្លាយជាជើងឯករដូវកាលនេះរួចទៅហើយនោះ ឈ្នះការប្រណាំង៩លើកចុងក្រោយជាប់ៗគ្នា។
Verstappen ដែលបើកបរឱ្យក្រុម Red Bull បន្តរកបានជ័យជម្នះនៅទីលានប្រណាំងទី២០ ក្នុងកម្មវិធី Mexico City Grand Prix នៅថ្ងៃទី៣០ ខែតុលា។ អ្នកប្រណាំងសញ្ជាតិហូឡង់ដែលក្លាយជាជើងឯក F1 តាំងពីការប្រណាំងនៅទីលានទី១៨ក្នុងប្រទេសជប៉ុននោះ ប្រើពេលត្រឹម ១ម៉ោង ៣៨នាទី និង៣៦វិនាទី ដើម្បីទៅដល់ទីមុនគូប្រជែង Lewis Hamilton របស់ Mercedes។ កីឡាករ Se...
article_8326.txt
ប្រទេសឥណ្ឌូណេស៊ី នឹងរុះរើកីឡដ្ឋានបាល់ទាត់ដែលបានជួយឧប្បត្តិហេតុរត់ជាន់គ្នាស្លាប់ ១៣១នាក់ថ្មីៗនេះ ហើយសាងសង់សារជាថ្មី។ នេះបើតាមសម្តីលោក ចូកូ វីដូដូ ប្រធានាធិបតីនៃប្រទេសឥណ្ឌូណេស៊ីនាថ្ងៃទី១៨ ខែតុលា។
លោក ចូកូ វីដូដូ បានសន្យាថានឹងប្តេជ្ញាចិត្តកែប្រែឱ្យបានហ្មត់ចត់លើវបត្តិកីឡាបាល់ទាត់ក្នុងប្រទេសឥណ្ឌូណេស៊ីដែលជាទីកន្លែងសម្បូរទៅដោយអំពើហិង្សា។ ប្រធានាធិបតីដែលប្រជាជនឥណ្ឌូណេស៊ីនិយមហៅឈ្មោះថា ចូកូវី នាថ្ងៃទី១៨ បាននិយាយបែបនេះប្រាប់ទៅកាន់អ្នកកាសែត ក្រោយពេលជួបពិភាគ្សាជាមួយលោក Gianni Infantino ជាប្រធានសហព័ន្ធបាល់ទាត់ពិភពលោក (FIFA...
article_8327.txt
កីឡាកររុស្ស៊ី Islam Makhachev គ្រងតំណែងខ្សែក្រវាត់ទម្ងន់ស្រាល ក្រោយបំបាក់ម្ចាស់ខ្សែក្រវាត់ទម្ងន់ស្រាល ៣សម័យកាល កីឡាករ Charles Oliveira ឱ្យបោះបង់ការប្រកួតក្នុងទឹកទី២ នៃការប្រកួតដណ្តើមខ្សែក្រវាត់ UFC 280 នៅសង្វៀន Red Coner MMA ក្នុងទីលាន Etihad Arena ក្រុងអាប៊ុយដាប៊ី ប្រទេសអេមីរ៉ាតអារ៉ាប់រួម កាលពីថ្ងៃទី២៣ ខែតុលា។
ក្នុងទឹក១ បង្គោលលឿងមកពីប្រេស៊ីល Charles Oliveira ដើរចូលសាកវាយលូកឆ្វេងស្តាំមួយ-ពីរ ទៅលើកីឡាកររុស្ស៊ី Islam Makhachev បង្គោលក្រហម។ Makhachev ចាប់ផ្តើមវាយសងបកទៅវិញ ហើយក៏បានចាប់កាច់ផ្តួលបញ្ចេញស្នៀតក្រៀកករ ជាប់ទៅលើ Oliveira។ ការរើបម្រាស់ចេញពីក្បាច់ក្រៀករបស់បង្គោលក្រហម ធ្វើឱ្យបង្គោលលឿងមានឱកាសរុញផ្អឹបទៅនឹងសំណាញ់សង្វៀន។ ការប្រ...
article_8328.txt
បទចម្រៀងដែលមានចំណងជើងថា «Light the Sky» ច្រៀងដោយតារាស្រី៤រូប នឹងត្រូវប្រើជាផ្លូវការក្នុងពិធីបើកការប្រកួត FIFA World Cup ឆ្នាំ២០២២ នៅកាតា។ Light the Sky ដែលត្រូវបានសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ ​(FIFA)ជ្រើសរើសចុងក្រោយក្នុងចំណោម៤បទ រៀបរាប់ច្រើនអំពីស្រ្តី និងអាជ្ញាកណ្តាលស្ត្រីនាព្រឹត្តិការណ៍ពិភពលោកលើកទី២២នេះ។
បទចម្រៀង Light the Sky ជាបទចម្រៀងផ្លូវការទី៤ ហើយសម្រាប់ការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក World Cup 2022 បន្ទាប់ពីបទចម្រៀងដែលមានចំណងជើង Hayya Hayya (Better Together) បទទីពីរ Arhbo ច្រៀងដោយតារាចម្រៀង Ozuna និង GIMS និងបទ ​The world is yours to take ដែលជាបទទីបី។ Light the Sky នឹងត្រូវយកទៅដាក់សម្តែងនៅក្នុងកម្មវិធីបើកការប្...
article_8329.txt
ក្លិប Aston Villa បានសម្រេចបញ្ចប់តំណែងលោក Steven Gerrard ជាអ្នកចាត់ការទូទៅ ក្រោយដឹកនាំក្រុមបន្តចាញ់ Fulham ៣-០ ក្នុងការប្រកួត Premier League នៅរាត្រីថ្ងៃទី២១ ខែតុលា។ ឆ្លងកាត់១១ប្រកួតរដូវកាលនេះ Aston Villa ឈ្នះតែពីរប្រកួតប៉ុណ្ណោះក្រោមការដឹកនាំរបស់ Gerrard។
Aston Villa បច្ចុប្បន្ន ស្ថិតនៅចំណាត់ថ្នាក់ទី១៧ ក្នុងតារាងលីគកំពូលអង់គ្លេសមាន៩ពិន្ទុ ក្រោយឆ្លងកាត់ការប្រកួត១១លើក​ ចាញ់៦ ឈ្នះ២ និងស្មើ៣លើក។ បន្ទាប់ពីការប្រកួតចុងក្រោយចាញ់ Fulham ក្លិប​ Aston Villa ក៏បានបញ្ចប់តំណែង Gerrard តែម្តង។ អ្នកនាំពាក្យក្លិប Aston Villa បាននិយាយក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា៖«យើងសូមអរគុណដល់ Ste...
article_833.txt
លោក យូន សុកយ៉ល (Yoon Suk-yeol) បានជាប់ឆ្នោតជាប្រធានាធិបតីកូរ៉េខាងត្បូងក្នុងការបោះឆ្នោតថ្ងៃទី៩ ខែមីនា ក្នុងសំឡេងគាំទ្រយ៉ាងប្រផិតប្រផើយ។ លោក យូន ទទួលបានសំឡេងគាំទ្រ៤៨,៦ភាគរយ បើធៀបនឹងលោក លី ចេម្យុង (Lee Jae-myung)  ដែលមានសំឡេងគាំទ្រចំនួន ៤៧,៦ភាគរយ។ ក្នុងយុទ្ធនាការរកសំឡេងឆ្នោត ប្រធានាធិបតីជាប់ឆ្នោតរូបនេះ បានសន្យាដោះស្រាយបញ្...
កើតនៅក្នុងឆ្នាំ ១៩៦០ ក្នុងក្រុងសេអ៊ូល លោក យូន សុកយ៉ល ជាកូនប្រុសច្បងក្នុងគ្រួសារ និងមានម្តាយឪពុកជាសាស្រ្តចារ្យនៅសកលវិទ្យាល័យមួយ។ មុននឹងក្លាយជារដ្ឋអាជ្ញានៅក្នុងឆ្នាំ ១៩៩៤ លោក យូន បានសិក្សាមុខវិជ្ជាច្បាប់នៅសកលវិទ្យាល័យជាតិសេអ៊ូល។ នៅក្នុងឆ្នាំ២០០២ លោក យូន បានធ្វើជាមេធាវីរយៈពេលខ្លីមុននឹងត្រលប់មកធ្វើការនៅការិយាល័យរដ្ឋអាជ្ញាវ...
article_8330.txt
ការប្រកួតរវាងក្រុម ​Hull City ស្វាគមន៍ក្រុម Birmingham City ដែលជាជំនួបក្នុងក្របខណ្ឌទីពីររបស់អង់គ្លេស Championship ត្រូវបានពន្យាពេលជាង ៣០នាទី ព្រោះតែបញ្ហារបាទីមានទំហំធំខុសបច្ចេកទេស។ ក្រុមអាជ្ញាកណ្តាលកាត់ក្តី សម្រេចឱ្យមន្ត្រីក្នុងកីឡដ្ឋានរៀបចំកាត់តម្រឹមរបាទីឱ្យបានត្រឹមត្រូវតាមស្តងដារឡើងវិញ ទើបបន្តការប្រកួត។
អាជ្ញាកណ្តាលលើទីលានលោក Leigh Doughty និងជំនួយការ បានសម្រេចចិត្តចំណាយពេលជាង ៣០នាទីមុនការប្រកួតទៅតាមកាលវិភាគដែលបានតម្រូវក្នុងកីឡដ្ឋាន MKM ក្រោយពេលក្រុមមន្ត្រីប្រចាំកីឡដ្ឋានបានកាត់ ​និងកែតម្រូវទំហំរបាទីឡើងវិញ ឱ្យត្រូវនឹងស្តង់ដារប្រព័ន្ធត្រួតពិនិត្យគ្រាប់បាល់ ឬ Goal-Line technology និងបានដំណើរការប្រក្រតីឡើងវិញ។ បើតាមសេចក្ត...
article_8331.txt
សហព័ន្ធកីឡាបាល់ទាត់វៀតណាម (VFF) នៅថ្ងៃទី១៧ ខែតុលា បានប្រកាសបញ្ចប់កិច្ចសន្យាលោក Park Hang Seo ក្នុងនាមជាគ្រូក្រុមកីឡាបាល់ទាត់ជម្រើសជាតិវៀតណាម ក្រោយរួមរស់រយៈពេល ៥ឆ្នាំ។ គ្រូសញ្ជាតិកូរ៉េខាងត្បូងរូបនេះ នឹងចែកផ្លូវជាមួយវៀតណាមនៅថ្ងៃទី៣១ ខែមករា ឆ្នាំ ២០២៣។ នេះបើតាមការផ្សាយរបស់កាសែត The Korean Times។
ការចែកផ្លូវនេះត្រូវបានគេមើលឃើញថា នឹងធ្វើឡើងក្រោយពេលដែលលោក Park Hang Seo ដឹកនាំក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម ប្រកួតប្រជែងក្នុងពានរង្វាន់ AFF Mitsubishi Electric Cup 2022 ដែលនឹងធ្វើឡើងនាចុងឆ្នាំនេះរួចរាល់។ ចាប់តាំងពីចូលដឹកនាំក្រុមបាល់ទាត់ជម្រើសជាតិបុរសវៀតណាម និងក្រុមបាល់ទាត់អាយុក្រោម២៣ឆ្នាំ វៀតណាម ក្នុងឆ្នាំ ២០១៧ បាល់ទាត...
article_8332.txt
ការប្រកួតក្របខណ្ឌ Premier League ឈានដល់ការប្រកួតសប្តាហ៍ទី១០ ហើយ។ ជំនួប៤ គូនឹងធ្វើឡើងក្នុងថ្ងៃទី១៥ ខែតុលា នេះ មុនជំនួបធំប្រចាំសប្តាហ៍រវាង Liverpool ស្វាគមន៍ Manchester City នៅ Anfield រាត្រីថ្ងៃទី១៦ វេលាម៉ោង ១០:៣០យប់។
ក្រុម Leicester City បច្ចុប្បន្នដែលដឹកនាំដោយ Brendan Rogers ដែលកំពុងស្ថិតនៅបាតតារាងនឹងត្រូវបើកទ្វារកីឡដ្ឋាន King Power របស់ខ្លួនស្វាគមន៍ក្រុម Crystal Palace របស់លោក Patrick Vieira វេលាម៉ោង ៦:៣០ ល្ងាចថ្ងៃទី១៥ ខែតុលា។ Leicester City ចាប់ផ្តើមរដូវកាលថ្មីដោយទម្រង់លេងធ្លាក់ខ្លាំងសឹងមិនគួរឱ្យជឿ ស្របពេលត្រូវជួប Crystal ដែលទើប...
article_8333.txt
Chelsea, Real Madrid, Paris St Germain, Borussia Dortmund និង Benfica កក់កៅអីទៅកាន់វគ្គ១៦ក្រុមចុងក្រោយ UEFA Champions League។​ Juventus មិនអាចឆ្លងផុតវគ្គចែកពូលជាថ្មីនៅរដូវកាល២០២២នេះក្រោយចាញ់ Benfica ៤-៣ នៅជំនួបទី៥ ពូល​ H។
ជ័យជម្នះ ២-១ លើក្រុម RB Salzburg ក្នុងជំនួបទី៥ពូល E គ្រប់គ្រាន់ដើម្បីជួយ Chelsea បន្តទៅកាន់វគ្គ១៦ក្រុមចុងក្រោយ។ ក្រុមតោខៀវរកបាន១០ពិន្ទុ ឈរកំពូលតារាងពូល E នាំមុខក្រុមលេខ២ AC Milan ៣ពិន្ទុ និងដាច់ពិន្ទុក្រុមលេខ៣ RB Salzburg ចំនួន៤ពិន្ទុ ខណៈការប្រកួតសល់១លើកប៉ុណ្ណោះ។ ពូល E នេះ AC Milan ដែលបានយកឈ្នះ Dinamo Zagreb ៤-០ ត្រូវប...
article_8334.txt
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកាណាដា បានដាក់បញ្ជូលបន្ថែមនូវជំនួបមិត្តភាពទល់ក្រុមជម្រើសជាតិបារ៉ែន ដែលនឹងធ្វើឡើងក្នុងទីក្រុងម៉ាណាម៉ាប្រទេសបារ៉ែនផ្ទាល់ ដែលជាផ្នែកមួយនៃការត្រៀមកម្តៅសាច់ដុំសម្រាប់ព្រឹត្តិការណ៍ World Cup ក្នុងប្រទេសកាតា។ នេះបើតាមសហព័ន្ធកីឡាបាល់ទាត់ប្រទេសកាណាដា ថ្ងៃទី២០ ខែតុលា។
ការប្រកួតដែលនឹងធ្វើឡើងថ្ងៃទី១១ ខែវិច្ឆិកា ដែលប្រទេសកាណាដាបានដាក់បន្ថែមចូលក្នុងកាលវិភាគប្រកួត ក្នុងនោះក៏នឹងមានការប្រកួតទល់ក្រុមជម្រើសជាតិជប៉ុនផងដែរ នៅថ្ងៃទី១៧ នៅទីក្រុងឌូបៃ។ «បារ៉ែនបានយល់ព្រមធ្វើជាម្ចាស់ផ្ទះប្រកួតជាមួយយើង​ ដែលបានផ្តល់ឱកាសដល់យើងក្នុងសាកល្បងប្រកួតលើកដំបូងក្នុងទឹកដីមជ្ឈឹមបូពា៍ដ៏ដូចជា និងការបន្សាំនៅអាកាសធាត...
article_8335.txt
លោក Marcelo Martinez អ្នកគាំទ្រក្រុមកីឡាបាល់ទាត់ជម្រើសជាតិអាហ្សង់ទីនដំបូងបំផុត បានធ្វើដំណើរទៅដល់ប្រទេសកាតា ៦ខែមុនព្រឹត្តិការណ៍ FIFA World Cup ចាប់ផ្តើម។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី២៤ ខែតុលា។
Martinez អ្នកគាំទ្រក្រុមអាហ្សង់ទីនដំបូងគេបង្អស់រូបនេះ បានទៅដល់ទីក្រុងដូហារ កាលពីថ្ងៃទី៣ ខែឧសភា មកម៉្លេះ ជាមួយនឹងការតែងខ្លួនដែលមានសក់ពណ៍ខៀវ និង ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងលើបណ្តាញអ៊ិនធឺណិត។ អ្នកគាំទ្រវ័យ ៥២ឆ្នាំរូបនេះបានបង្ហាញក្តីរំពឹងរបស់លោកថា តារាបាល់ទាត់ឆ្នើម Messi នឹងអាចលើកពានរង្វាន់លំដាប់ពិភពលោក ដូចក្តីស្រម៉ៃរ...
article_8336.txt
ការប្រកួតរវាងម្ចាស់ផ្ទះ Leeds United ទល់ Arsenal នៅក្របខណ្ឌ ​Premier League សប្តាហ៍ទី១០ រងការរិះគន់ពីសំណាក់អ្នកគាំទ្រ ក្រោយពន្យាពេលប្រកួតជាង ៣៨នាទី ដោយសារដាច់ចរន្តអគ្គីសនីក្នុងកីឡដ្ឋាន Elland Road។
មុនការប្រកួតដែល Arsenal យកឈ្នះ Leeds ១-០ ចរន្តអគ្គីសនីក្នុងកីឡដ្ឋានត្រូវបានកាត់ផ្តាច់។ បញ្ហាផ្នែកប្រព័ន្ធទំនាក់ទំនងត្រូវបានធ្លាក់លើក្រុមអាជ្ញាកណ្តាល មិនត្រឹមតែប៉ុណ្ណោះប្រព័ន្ធអាជ្ញាកណ្តាលវីដេអូ VAR ក៏មិនអាចដំណើរការបាន។ ដោយគ្មានដំណោះស្រាយក្រោយរយៈពេលជាង ១០នាទី អាជ្ញាកណ្តាល់កាត់សេចក្តីការប្រកួតបានជជែកជាមួយអ្នកចាត់ការក្រុម...
article_8337.txt
ការប្រកួតព្រឹត្តិការណ៍ UEFA Champions League ប្រកួតទី៥​ ក្នុងវគ្គជម្រុះតាមពូល នាថ្ងៃទី២៥ ខែតុលានេះ ដោយChelsea ត្រូវទទួលក្រុម FC Salzburg ប្រជែងកៅអីវគ្គ ១៦ក្រុមស្វ័យប្រវត្តិ ។ ចំណែក ​Sevilla ទទួល FC Copenhagen ដែលជាក្រុមមាន២ពិន្ទុដូចគ្នា នឹងត្រូវការឈ្នះរៀងខ្លួន ដើម្បីអាចបន្តលេងក្នុងពានអឺរ៉ុបទៀត។
​តោខៀវដឹកនាំដោយគ្រូបង្វឹកអង់គ្លេស​​ Graham Potter បច្ចុប្បន្ន មាន ៧ពិន្ទុ ខណៈ Salzburg ឈរលេខ២ មាន ៦ពិន្ទុ ក៏ជាក្រុមដែលមិនបណ្តែតបណ្តោយឱ្យ Chelsea ដណ្តើមបានពិន្ទុដ៏ងាយប៉ុន្មានឡើយ នាការប្រកួតក្នុងទឹកដីកីឡដ្ឋាន ​Red Bull Arena របស់ពួកគេ។ មុនពេលឈានដល់ជំនួបនេះក្រុមទាំងពីរឆ្លងកាត់ការប្រកួតក្នុងលីគរាងខ្លួន មានលទ្ធផលស្មើដូចគ្នា...
article_8338.txt
Alisson Becker អ្នកចាំទី Liverpool បានក្លាយជាអ្នកចាំទីដំបូងគេក្នុងប្រវត្តិសាស្ត្រ ដែលរកគ្រាប់បាល់ស៊ុតបញ្ចូលទី និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមសម្រេចទី (Asisst) នៅ៤រដូវកាលជាប់គ្នានៅក្របខណ្ឌ Premier League។ Alisson បញ្ជូនបាល់ឱ្យ Mohamed Salah ស៊ុត ១គ្រាប់យកឈ្នះលើ Manchester City ក្នុងជំនួបលីគសប្តាហ៍ទី១០ ថ្ងៃទី១៦ ខែតុលា។
Mohamed Salah រកបានឱកាសពីការបញ្ជូនបាល់ពីអ្នកចាំទី ​Alisson ហើយស៊ុតសម្រេចទីក្រុម Man City នៅនាទី៧៦ ដើម្បីជួយ Liverpool ឈ្នះ ១-០។ បន្ទាប់ពីការបញ្ជូនបាល់យ៉ាងល្អនោះ Alisson បានជាប់ជាអ្នកចាំទីដែលរួមចំណែកជួយក្រុមដោយ asisst ចំនួន៣លើក និងស៊ុតបញ្ចូលទី១លើកនៅ Premier League ​ចាប់តាំងពីបង្ហាញខ្លួនឱ្យ Liverpool ៥រដូវកាល។ គ្រាប់បាល់...
article_8339.txt
អាម៉េរិក ជំរុញអាជ្ញាធរ និងមន្ត្រីប៉ូលិលប្រទេសកាតាដែលត្រៀមរការពារសណ្តាប់ធ្នាប់ក្នុងការប្រកួត FIFA World Cup ឱ្យមានភាពអត់ធ្មត់ និងភាពអធ្យាស្រ័យខ្ពស់ ចំពោះអ្នកទៅគាំទ្រព្រឹត្តិការណ៍នេះ។ នេះបើតាមសម្តី ឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំទីក្រុងដូហារ នៅថ្ងៃទី១៨ ខែតុលា ស្របពេលនឹងមានអ្នកគាំទ្រប្រមូលផ្តុំគ្នារាប់ម៉ឺននាក់អំឡុងការប្រកួតនោ...
«យើងចង់ធានាឱ្យបានថាការអនុវត្តន៍ច្បាប់ គឺឱ្យត្រូវចំទីកន្លែង។ យើងចង់ឱ្យមានការធានា លើការគ្រប់គ្រងអ្នកគាំទ្រ ដោយក្រុមមន្ត្រីកាតាទាំងអស់គួរតែមានភាពអត់ធ្មត់ និងការអធ្យាស្រ័យខ្ពស់ និងតម្លាភាព។»។ ​លោក Timmy Davis ឯកអគ្គរដ្ឋទូតអាម៉េរិកបាននិយាយប្រាប់អ្នកកាសែតបែបនេះ ក្រោយកិច្ចពិភាគ្សាជាមួយខាងអាជ្ញាធរប្រទេសកាតា។ សម្រាប់ការប្រកួត W...
article_834.txt
ហ្វីលីពីន នៅថ្ងៃទី៩ ខែឧសភា កំពុងរៀបចំការបោះឆ្នោតប្រធានាធិបតី ដើម្បីស្នងតំណែងលោក រ៉ូឌ្រីហ្គោ ឌូទើតេ ប្រធានាធិបតីហ្វីលីពីនបច្ចុប្បន្ន។ ក្នុងការបោះឆ្នោតប្រធានាធិបតីលើកនេះ លោក Ferdinand Marcos Jr ត្រូវបានរំពឹងថា នឹងក្លាយជាប្រធានាធិបតីហ្វីលីពីននៅអាណត្តិបន្ទាប់ ដោយមានសំឡេងគាំទ្រលើសពីដៃគូប្រជែងដ៏ច្រើនលើសលុប។
Relate ចាប់តាំងពីព្រឹកព្រលឹម ប្រជាជនហ្វីលីពីនជាច្រើនលាននាក់ ដោយមានពាក់ម៉ាស់ការពារជំងឺកូវីដ-១៩ បានចេញទៅមណ្ឌលបោះឆ្នោត ដើម្បីរើសមេដឹកនាំប្រទេសថ្មី។ មណ្ឌលបោះឆ្នោតទាំងអស់ នឹងបិទទ្វារនៅម៉ោង ៧យប់។ ក្នុងការបោះឆ្នោតឆ្នាំ២០២២ ប្រជាជនហ្វីលីពីនប្រមាណ ៦០ភាគរយ នៃប្រជាជនសរុប មានសិទ្ធិបោះឆ្នោតរើសថ្នាក់ដឹកនាំហ្វីលីពីន ចាប់ពីប្រធានាធិបត...
article_8340.txt
Lionel Messi ប្រធានក្រុមកីឡាបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន យល់ថា មានតែក្រុមបារាំង និងប្រេស៊ីលប៉ុណ្ណោះស័ក្តិសមឈ្នះពានរង្វាន់ FIFA World Cup ឆ្នាំ២០២២ នៅប្រទេសកាតា។ Messi ហ៊ានអះអាងបែបនេះ ដោយសារបារាំង និងប្រេស៊ីលម្បូរកីឡាករមានទេពកោសល្យ និងប្រកបអាជីពសុទ្ធតែនៅលីគកំពូលៗ។
ខ្សែប្រយុទ្ធឆ្នើមក្រុម Paris Saint Germain រូបនេះ បាននិយាយថា ប្រេស៊ីល អាល្លឺម៉ង់ បារាំង អង់គ្លេស និងអេស្ប៉ាញ សុទ្ធសឹងតែជាក្រុមខ្លាំងៗនឹងមានភាគរយខ្ពស់ក្នុងការប្រជែងពានរង្វាន់ ​World Cup។ ប៉ុន្តែ Messi វ័យ ៣៥ឆ្នាំ មើលឃើញថាមានក្រុមពីរប៉ុណ្ណោះដែលល្អជាងគេដាច់ មានបារាំង និង ប្រេស៊ីល សម្រាប់តំណែងជើងឯកពានរង្វាន់ពិភពលោកនេះ។ ស្រ...
article_8341.txt
កងកម្លាំងសន្តិសុខប្រទេសកាតា បានចាប់ឃុំខ្លួន និងរំលោភបំពានលើសិទ្ធិរបស់អ្នកស្រលាញ់ភេទដូចគ្នា ខណៈព្រឹត្តិការណ៍ World Cup 2022 ជិតមកដល់។ នេះបើតាមអង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW)ថ្ងៃទី២៤ ខែតុលា ។
ការស្រលាញ់ភេទដូចគ្នា គឺជារឿងខុសច្បាប់នៅក្នុងប្រទេសកាតា ដែលជាប្រទេសស្ថិតក្នុងតំបន់អារ៉ាប់មួយនេះ។ បញ្ហានេះបានធ្វើឱ្យតារាបាល់ទាត់មួយចំនួននៅលើពិភពលោក មានការបារម្ភអំពីបញ្ហាសិទ្ធិមនុស្ស ជាពិសេស LGBT+ ឬដែលមនុស្សស្រីស្រលាញ់ភេទដូចគ្នា ។ «សេរីភាពនៃការបញ្ចេញមតិ និងការមិនរើសអើងដោយផ្អែកលើនិន្នាការផ្លូវភេទ និងអត្តសញ្ញាណយេនឌ័រ គួរតែត...
article_8342.txt
ក្រុមបាល់ទះនារីក្នុងសាល ស៊ែប៊ី បន្តភាពខ្លាំងរបស់ខ្លួនបន្ទាប់ពីបំបាក់ក្រុមប្រេស៊ីល មិនឱ្យតដៃបាន ៣-០ សិត។ ចំណែក អ៊ីតាលី គ្រងលេខ៣ ក្រោយឈ្នះ អាម៉េរិក ៣-០ សិតនាវគ្គផ្តាច់ព្រ័ត្រពានរង្វាន់បាល់ទះក្នុងសាលនារី IFVB Volleyball Women’s World Championship 2022 ដែលធ្វើឡើងនៅប្រទេសហូឡង់។
ក្នុងសិតទី១ ក្រុមនារីស៊ែប៊ី នាំមុខមុនដោយពិន្ទុប្រកៀកប្រកិតគ្នាមិនជាដាច់ឆ្ងាយឡើយដោយពង្ស ២៦-២៤ ចូលដល់សិតទី២ ស៊ែប៊ី បន្តនាំមុខទាំងលំបាកយ៉ាងប្រដេញ ប្រេស៊ីលដោយពង្ស ២៥-២២ និងនៅក្នុងសិតទី៣ ក្រុមនារីប្រេស៊ីល ប្រឹងប្រែងស្រវាយកជ័យជម្នះដែរ តែមិនអាចទៅរួចជាមួយស៊ែប៊ី ដោយពិន្ទុ ស៊ែប៊ី២៥-១៧ ប្រេស៊ីល។ បញ្ចប់ការប្រកួតក្រុមបាល់ទះនារីប្រេ...
article_8343.txt
Cristiano Ronaldo ក្រោយបង្ហាញអាកប្បកិរិយាដែលមិនអាចទទួលយកបានជាលើកទីពីរនៅក្រុម Manchester United នេះបង្ហាញថាក្លិបគួរតែបញ្ចប់ទំនាក់ទំនងជាមួយកីឡាករវ័យ ៣៧ឆ្នាំរូបនេះ ។ នេះបើតាមសម្តីអតីតកីឡាករក្រុម Man United លោក Gary Neville ថ្ងៃទី២៣ ខែតុលា។
​ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ ដែលទើបតែរកបានគ្រាប់បាល់ទី ៧០០របស់ខ្លួនក្នុងអាជីពជាកីឡាករបាល់ទាត់ នារដូវកាល ២០២២-២៣​ នេះ មិនសូវទទួលបានពេលវេលាលេងឱ្យក្រុមបិសាចក្រហមប៉ុន្មានឡើយ ពោលគឺរូបគេតែងតែស្ថិតនៅក្នុងកៅអីបម្រុងជានិច្ច ក្រោមការដឹកនាំរបស់អ្នកចាត់ការ Erik ten Hag។ កាលពីជំនួបបិសាចក្រហមប្រកួតស្មើ ១-១ ទល់ក្រុមតោខៀវ​ Chelsea...
article_8344.txt
ក្រុមហង្សក្រហម Liverpool ថ្ងៃទី១៦ ខែតុលា​ ថ្កោលទោសក្រុមអ្នកគាំទ្រក្រុម Manchester City មួយក្រុមដែលបានស្រែកច្រៀងខ្លាំងៗអំឡុងពេលប្រកួត ដោយប្រើពាក្យអាក្រក់ទាក់ទង់នឹងសោកនាដកម្មក្នុងកីឡដ្ឋាន Anfield ។
ក្នុងជ័យជម្នះ ១-០ របស់ liverpool លើ Manchester City ជាការជួបគ្នាដ៏មានភាពតានតឹងខ្លាំង។ ក្រុមទាំងសងខាងបានបង្កជារឿងរ៉ាវជាច្រើន ហើយបន្សល់ទុកនូវភាពជូចត់ដល់ក្រុម Liverpool ក្រោយត្រូវបានអ្នកគាំទ្រ Man City ច្រៀងចម្រៀងដ៏ក្រៀមក្រំពីសោកនាដកម្មដែលធ្វើឱ្យអ្នកគាំទ្រ Liverpool ស្លាប់ ដែលជាហេតុការណ៍ដ៏អាក្រក់កើតឡើងលើ Liverpool។ «យើងពិ...
article_8345.txt
Ryan Alonzo ដែលជាអត្តពលិកប្រទេសហ្វីលីពីនមួយរូប ធ្វើបានកំណត់ត្រា Guinness World Record ថ្មីមួយនិងជាលើកទីពីរសម្រាប់រូបគេ ពីការលោតអន្ទាក់បានចំនួនជុំច្រើនជាងគេលើពិភពលោក។ នេះបើតាមការប្រកាសរបស់សៀវភៅកំណត់ត្រា Guinness ក្នុងខែតុលានេះ។
បុរសដែលមានឈ្មោះហៅក្រៅថា ​Skipman ឬ បុរសនៃការលោកអន្ទាក់ មានវ័យ ៣៧ឆ្នាំ រូបនេះ ធ្វើបានកំណត់ត្រាថ្មីទីពីររបស់គេ ដោយលោតអន្ទាក់បង្វិលខ្សែជុំវិញដងខ្លួនបាន៣,៧៣១ជុំ ដែលកំណត់ត្រាចាស់របស់គេមានត្រឹមចំនួន ២,៤០៥ជុំតែប៉ុណ្ណោះ។ កំណត់ត្រាដំបូងបង្អស់របស់ Alonzo ធ្វើបានក្នុងឆ្នាំ ២០២១ នៅពេលដែលគេបានលោកអន្ទាក់ប្រើដៃ ដើម្បីបង្វិលខ្សែជុំវិញ...
article_8346.txt
សហព័ន្ធកីឡាបាល់ទាត់កាតា (QFA) ទទួលបានសិទ្ធិរៀបចំព្រឹត្តិការណ៍ពានរង្វាន់ទ្វីបអាស៊ី AFC Asian Cup នៅឆ្នាំ ២០២៣ ជំនួសចិន ពោលក្រោយដឹកនាំធ្វើម្ចាស់ផ្ទះ FIFA World Cup ឆ្នាំ២០២២។ នេះបើតាមការប្រកាសរបស់សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) ថ្ងៃទី១៧ ខែតុលា។
ប្រទេសកាតាដែលនឹងរៀបចំ ​World Cup 2022 នាខែវិច្ឆិកា បានយកឈ្នះលើប្រទេសកូរ៉េខាងត្បូង និងឥណ្ឌូណេស៊ីក្នុងការធ្វើជាម្ចាស់ផ្ទះការប្រកួត AFC Asian Cup 2023 ក្រោយការដាក់ដេញថ្លៃរយៈពេលជាង ៣ខែមកនេះ។ «គណៈកម្មាធិការនៃសហព័ន្ធកីឡាបាល់ទាត់តំបន់អាស៊ី AFC ថ្ងៃនេះសូមប្រកាសថាសហព័ន្ធកឡាបាល់ទាត់ប្រទេសកាតា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតពាន...
article_8347.txt
ការលក់រថយន្តអគ្គិសនី (EV) ថ្មីនៅក្នុងប្រទេសអូស្ត្រាលីបានកើនឡើង ៦៥ភាគរយ ក្នុងឆ្នាំ ២០២២។ គិតចាប់តាំងពីខែមករា ដល់ខែកញ្ញា រថយន្តអគ្គិសនីជិត ២២,០០០ គ្រឿង ត្រូវបានលក់ចេញក្នុងប្រទេសនេះ។
រថយន្តដើរដោយថាមពលអគ្គិសនី បានកើនប្រជាប្រិយភាពខ្លាំងនៅក្នុងប្រទេសអូស្ត្រាលីនៅរយៈពេលចុងក្រោយ ដោយសារតែតម្រូវការកាន់តែច្រើននៃរថយន្តគ្មានការបំភាយឧស្ម័ន និងផែនការក្នុងការបញ្ឈប់ការលក់ម៉ាស៊ីនសាំងផង។ រថយន្តអគ្គិសនីជិត ២២,០០០ គ្រឿងត្រូវបានគេរាយការណ៍ថា បានលក់ដាច់នៅក្នុងប្រទេសអូស្ត្រាលីចាប់ពីខែមករាដល់ខែកញ្ញាឆ្នាំ ២០២២ ស្មើ៦៤ភាគរយ ...
article_8348.txt
លោក Unai Emery បានក្លាយជាអ្នកចាត់ការទូទៅថ្មីក្រុម Aston Villa ជំនួសលោក Steven Gerrard ដែលត្រូវ​បានបញ្ចប់តំណែងសប្តាហ៍មុន។
Emery អតីតគ្រូបង្វឹក Arsenal បានដឹកនាំក្រុមអេស្ប៉ាញ Villarreal រយៈពេល២ឆ្នាំ មុនផ្លាស់ទៅ Aston Villa នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២។ ក្លិបនៃលីគកំពូលអង់គ្លេសមួយនេះក៏ត្រូវបង់ជិត ៥,៨៩លានដុល្លារទៅឱ្យក្លិប Villarreal ព្រោះលោក Emery នៅសល់កិច្ចសន្យាជាមួយ Villarreal ខណៈ Aston Villa ត្រូវទិញផ្តាច់កិច្ចសន្យានេះ។ ចូលកាន់តំណែងជាអ្នកចា...
article_8349.txt
កាតា ដែលចូលជាសមាជិកជាមួយសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) តាំងពីឆ្នាំ ១៩៣០ ទើបតែបានបង្ហាញខ្លួនលើកដំបូងបំផុតក្នុងព្រឹត្តិការណ៍ FIFA World Cup ជុំផ្តាច់ព្រ័ត្រ នៅឆ្នាំ២០២២នេះ ដោយសារខ្លួនជាម្ចាស់ផ្ទះ។ កាតាស្ថិតនៅពូល A ត្រូវជួប អេក្វាទ័រ សេណេហ្គាល់ និងហូឡង់។
កាតា សព្វថ្ងៃ​ស្ថិតនៅ​ចំណាត់ថ្នាក់​ទី៥០ពិភពលោក នៃ​តារាង FIFA Ranking។ កីឡាករកាតាមួយចំនួនដែលអាចធ្វើព្យុះភ្លៀងក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ២០២២នេះ Abdelkarim Hassan, Boualem Khouhki, Karim Boudaif និង Hassan Al Haydos សម្រាប់តំបន់ការពារ​​ និងបម្រើ ខណៈ Almoez Ali ជាខ្សែប្រយុទ្ធដ៏មុតស្រួច។ គ្រូបង្វឹក៖ លោក Félix Sá...
article_835.txt
នៅក្នុង​វចនានុក្រម​ខ្មែរ របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​បញ្ជាក់ថា ពាក្យ​ទាំងពីរ​នេះ​ប្រើ​ក្នុងន័យ​ផ្សេង​ពីគ្នា។
១. ពាក្យ «សិទ្ធិ» មានន័យថា សេចក្តីសម្រេច, សេចក្តីសម្រេច​ផល​ឬ​ផល​សម្រេច, សេចក្តី​ស័ក្តិសិទ្ធិ, អំណាច, សេចក្តី​អង់អាច, សេចក្តីសម្រេច​តាម​អំណាចច្បាប់។ ២. ពាក្យ «សិទ្ធ» មានន័យថា ដែល​សម្រេច​ហើយ, ដែល​សម្រេច​តាម​មាត្រា​ច្បាប់, ដែល​ស័ក្តិសិទ្ធិ, សម្បូណ៌, ពូកែ, ជំនាញ, មាន​ប្រាជ្ញា​វាងវៃ៕ [ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះស...
article_8350.txt
ខ្សែប្រយុទ្ធសញ្ជាតិបារាំង Karim Benzema ដែលនឹងត្រូវផុតកិច្ចសន្យាជាមួយ Real Madrid នាចុងបញ្ចប់រដូវកាល ២០២២-២៣ នេះ បាននិយាយថារូបគេនឹងចូលនិវត្តន៍ពីកីឡាបាល់ទាត់ជាមួយក្រុមអធិរាជសតែម្តង។ ការប្រកាសរបស់រូបគេ ក្រោយពេលឈ្នះពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំ Ballon d’Or។
ខ្សែប្រយុទ្ធបារាងវ័យ ៣៤ឆ្នាំ ដែលជាកីឡាករតំបន់ប្រយុទ្ធល្អមួយរូបក្នុងទ្វីបអឺរ៉ុបរយៈពេលជាច្រើនឆ្នាំមកនេះ បានទទួលនូវពានរង្វាន់កីឡាករឆ្នើមបំផុតលើពិភពលោក ដូចទៅនឹងអ្វីដែលរូបបានស្រម៉ៃតាំងពីនៅវ័យក្មេងមក ។ ក្រោយតែពីទទួលបាននូវពានរង្វាន់Ballon d’Or ហើយ ខ្សែប្រយុទ្ធជម្រើសជាតិបារាំងរូបនេះ បាននិយាយ ប្រាប់វិទ្យុ Onda Cero ថា៖ «ពិតណាស់...
article_8351.txt
ក្រុមកីឡាបាល់ទះក្នុងសាលនារីប្រេស៊ីល ត្រូវជួបម្ចាស់ការពារជើងឯកស៊ែប៊ី វគ្គផ្តាច់ព្រ័ត្រពានរង្វាន់បាល់ទះនារីពិភពលោក IFVB Volleyball Women’s World Championship ឆ្នាំ២០២២។ ប្រេស៊ីល បានទម្លាក់អ៊ីតាលីដោយលទ្ធផល ៣-១សិត ឯស៊ែប៊ី ឈ្នះអាម៉េរិក ៣-១ ដូចគ្នា ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែលធ្វើឡើងនៅប្រទេសហូឡង់ ថ្ងៃទី១៣ ខែតុលា។
ជំនួបក្នុងទីក្រុង Apeldoorn ប្រទេសហូឡង់ ក្រុមបាល់ទះនារីប្រេស៊ីល បានយកឈ្នះអ៊ីតាលី ដោយលទ្ធផល ៣-១ សិត ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ក្នុងសិតទី១ ប្រេស៊ីល បើកការនាំមុខមុនដោយពិន្ទុប្រកៀកប្រកិតគ្នា ២៥-២៣។ យ៉ាងណាអ៊ីតាលី វាយបកមកវិញតាមបានស្មើក្នុងសិតទី២ ដោយលពិន្ទុប្រដេញប្រភើចគ្នា ២៥-២២។ ចូលដល់សិតទី៣ ក្រុមម្ចាស់ជើងឯក២សម័យកាលប...