file_name stringlengths 13 17 | summary stringlengths 1 1.09k | full_article stringlengths 5 22k |
|---|---|---|
article_8442.txt | លោក Diego Simeone បានបំបែកកំណត់ត្រារបស់លោក Luis Aragones ក្នុងនាមជាអ្នកចាត់ការទូទៅ ដែលដឹកនាំក្រុម Atletico Madrid ប្រកួតក្នុងក្របខណ្ឌ La Liga។ | ជំនួប Madrid Derby រវាង Atletico Madrid និង Real Madrid ជាការប្រកួតលីគកំពូលអេស្ប៉ាញលើកទី ៤០៨ ហើយសម្រាប់លោក Simeone ក្នុងនាមជាអ្នកចាត់ការ Atletico Madrid។ អ្នកចាត់ការសញ្ជាតិអាហ្សង់ទីនរូបនេះ ឡើងដឹកនាំក្រុមមានមូលដ្ឋានក្នុងក្រុងម៉ាដ្រីឌប្រទេសអេស្ប៉ាញមួយនេះនៅឆ្នាំ ២០១១ កក្រោយផ្លាស់ចេញពី Racing Club។ លោក Simeone រកបានជ័យជ... |
article_8443.txt | Robert Lewandowski ប្រធានក្រុមកីឡាបាល់ទាត់ជម្រើសជាតិប៉ូឡូញ នឹងពាក់ស្លាកប្រធានក្រុមដែលមានពណ៍ដូចទង់ជាតិប្រទេសអ៊ុយក្រែននៅព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២២។ Lewandowski ទទួលបានស្លាកប្រធានក្រុមនេះពីអតីតប្រធានក្រុមអ៊ុយក្រែនលោក Andriy Shevchenko។ | ខ្សែប្រយុទ្ធក្រុម Barcelona រូបនេះ បានជួបលោក Shevchenko នាកីឡដ្ឋាន Warsaw ក្នុងប្រទេសអ៊ុយក្រែន។ ជំនួបនោះ Lewandowski បានទទួលកាដូស្លាកប្រធានក្រុមដែលមានពណ៌ទង់ជាតិប្រទេសអ៊ុយក្រែនពី Shevchenko ដែលជាអតីតកីឡាករ និងគ្រូបង្វឹកជម្រើសជាតិអ៊ុយក្រែន។ ទទួលបានស្លាកប្រធានក្រុមពី Shevchenko ខ្សែប្រយុទ្ធ Lewandowski អះអាងថារូបគេនឹង... |
article_8444.txt | កូរ៉េខាងត្បូង នឹងត្រូវជួបជប៉ុន ដើម្បីស្វែងរកពិន្ទុសម្រាប់ជុំទី២ ពូលD មុនវៀតណាម តទល់អារ៉ាប៊ីសាអូឌីត ចំណែកឆាយនីសតៃប៉ិ ក៏នឹងត្រូវតតាំងជាមួយក្រុមអ៊ីរ៉ង់ ក្រោយពីការប្រកួតរវាង លីបង់ និងឥណ្ឌូណេស៊ីនៃពូលC ក្នុងពានរង្វាន់បាល់ទាត់ AFC Futsal Asian Cup2022 នាទីលានបាល់ទាត់ Saad Al Abdullah Hall ក្រុងកូវ៉ែត ប្រទេសកូវ៉ែត ថ្ងៃទី៣០ ខែ... | ក្រោយបរាជ័យក្រោមថ្វីជើងក្រុមវៀតណាម ៥-១ ក្នុងជុំទី១ កូរ៉េខាងត្បូង នឹងត្រូវធ្វើការធ្ងន់ ដោយជួបមិត្តរួមពូល ជប៉ុន ដែលចាញ់ដូចគ្នានាការប្រកួតទល់នឹង អារ៉ាប៊ីសាអូឌីត ក្នុងលទ្ធផល ២-១។ សម្រាប់កូរ៉េខាងត្បូងពុំដែលមានប្រវត្តិឈ្នះជប៉ុនឡើយ។ ជួបគ្នា២លើក ជប៉ុន ឈ្នះ ១២-០ និង៥-២។ ចំណែក្រុមវៀតណាម នឹងត្រូវតទល់នឹងអារ៉ាប៊ីសាអូឌីត បន្ទាប់ពីពួ... |
article_8445.txt | Lionel Messi បង្ហាញការពេញចិត្តក្នុងការសហការជាមួយ Neymar Jr នៅ Paris Saint Germain (PSG)។ ខ្សែបម្រើប្រយុទ្ធរូបនេះ និយាយថា បើទោះជាអ្នកទាំងពីរ មិនអាចលេងជាមួយគ្នានៅក្លិប Barcelona FC បានរយៈពេលយូរ ប៉ុន្ដែពួកគេ មានឱកាសសហការគ្នានៅក្លិប PSG ក្នុងប្រទេសបារាំង។ កីឡាកររូបនេះ ក៏ទទួលស្គាល់ពីភាពខ្លាំងរបស់ Kylian Mbappé ខ្សែប្រយុទ្ធក... | Messi បាននិយាយថា រូបខ្លួនបានស្គាល់ពី Neymar ច្បាស់ ព្រមទាំងយល់ពីអារម្មណ៍របស់ខ្សែបម្រើសញ្ជាតិប្រេស៊ីលរូបនេះផងដែរ ព្រោះការរួមបទពិសោធជាមួយគ្នា នៅក្លិប Barcelona FC នៅអេស្ប៉ាញ។ «ខ្ញុំចង់មានពេលរីករាយជាមួយគាត់ច្រើនទៀតនៅ Barcelona។ ប៉ុន្តែឥឡូវនេះ ខ្ញុំបានជួបគាត់ម្តងទៀតនៅប៉ារីស ហើយពួកយើងរីករាយដែលបាននៅជាមួយគ្នា។ ខ្ញុំចូ... |
article_8446.txt | ក្រុមហ៊ុនផលិតសម្ភារៈកីឡាករដាណឺម៉ាក Hummel សម្រាប់ World Cup នាចុងឆ្នាំ២០២២ ក្នុងន័យតវ៉ាប្រឆាំងកំណត់ត្រាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរក្នុងប្រទេសកាតា គឺជាយយុទ្ធសាស្រ្តផ្សព្វផ្សាយម៉ាកផលិតផលប៉ុណ្ណោះ។ នេះបើតាមសម្តីអ្នកជំនាញផ្នែកឧស្សាហកម្មប្រាប់ទៅទីភ្នាក់ងារ Reuters ថ្ងៃទី២៩ ខែកញ្ញា។ | កាលថ្ងៃទី២៨ ក្រុមហ៊ុន Hummel បានបង្ហាញអាវក្រុមជម្រើសជាតិដាណឺម៉ាកដែលមានពណ៍ក្រហម និងពណ៍ខ្មៅ ដែលស្លាកសញ្ញាក្រុម មានពណ៍ដូចទៅនឹងអាវសឹងតែមើលមិនឃើញ។ នាថ្ងៃដែលក្រុមហ៊ុន Hummel បានបង្ហាញអាវនោះ ក៏បានពន្យល់ពីអត្ថន័យថា អាវព័ណ៌ខ្មៅ គឺជាព័ណ៌នៃការកាន់ទុក្ខដល់កម្មករសាងសងកីឡដ្ឋាន សម្រាប់ការប្រកួត World Cup ក្នុងប្រទេសកាតា ដែលបានបាត់បង់... |
article_8447.txt | ក្រុម Everton របស់លោក Prank Lampard រងការពិន័យជាប្រាក់ចំនួន ៣០ម៉ឺនផោន (៣៣,៣ម៉ឺនដុល្លារ) លើបញ្ហាអ្នកគាំទ្ររត់ចូលអុកឡុកក្នុងទីលានប្រកួត ២លើក អំឡុងពេលការប្រកួត Premier League ដែល Everton យកឈ្នះលើ Crystal Palace ក្នុងកីឡដ្ឋាន Goodison Park កាលថ្ងៃទី១៩ ខែឧសភា។ | នាការប្រកួតនោះក្រុមម្ចាស់ផ្ទះដឹកនាំដោយ Lampard ជាក្រុមហៀបនឹងត្រូវកាត់ចេញពីក្របខណ្ឌ Premier League ទៅហើយ ប៉ុន្តែជោគវាសនាអាក្រក់មិនធ្លាក់លើ Everton ឡើយ ដោយពួកគេអាចប្រកួតវាយមកយកឈ្នះលើ Crystal វិញក្នុងលទ្ធផល ៣-២ ការពារកៅអីស្ថិតនៅ Premier League។ ក្រោយជ័យជម្នះនោះ អ្នកគាំទ្រ Everton បាននាំគ្នារត់ចូលក្នុងទីលានប្រកួត ដើម្បីជ... |
article_8448.txt | ជំនួបបើកឆាកពានរង្វាន់បាល់ទាត់ក្នុងសាល AFC Futsal Asian Cup2022 វេលាម៉ោង ៥៖០០នាទី ថ្ងៃទី២៧ ខែកញ្ញា មានក្រុមជម្រើសជាតិថៃ ប៉ះអ៊ីរ៉ាក់ នាកីឡដ្ឋាន Saad Al Abdullah Hall មុនម្ចាស់ផ្ទះគុយវ៉ែត ទទួលក្រុម អូម៉ង់ នាកីឡដ្ឋានដូចគ្នា ក្នុងវគ្គជម្រុះសន្សំពីន្ទុពូល A។ | ក្រុមបាល់ទាត់ក្នុងសាលថៃ ជួបអ៊ីរ៉ាក់ ៣លើកពុំដែលស្គាល់ពាក្យចាញ់ឡើយពោល ឈ្នះ ១-០,៧-២ និង ៤-០។ ៣ប្រកួតចុងក្រោយរបស់ក្រុមថៃ ឈ្នះវៀតណាម ៣-១ ស្មើឥណ្ឌូណេស៊ីទាំងពីរលើកក្នុងលទ្ធផល ២-២ និង ០-០។ ចំណែក អ៊ីរ៉ាក់ ៣ប្រកួតចុងក្រោយរបស់គេកន្លងមក ស្មើអ៊ូបេសគីស្ថាន ៤-៤ និងចាញ់ថៃ ប្រកួតជាប់គ្នា ៧-២ និង ៤-០។ រីឯម្ចាស់ផ្ទះគុយវ៉ែត ធ្លាប់ជួបអូម៉ង... |
article_8449.txt | អ្នកចាំទី Hugo Lloris និងខ្សែការពារស្លាបឆ្វេង Theo Hernandez នៅថ្ងៃទី១៩ ខែកញ្ញា បានដកខ្លួនចេញពីក្រុមជម្រើសជាតិបារាំងសម្រាប់ការប្រកួតពានរង្វាន់ UEFA Nations League ក្នុងសប្តាហ៍នេះទល់ក្រុមអូទ្រីស និងដាណឺម៉ាក។ | នាប៉ុន្មានរយៈពេលចុងក្រោយនេះបារាំងបានអវត្តមានកីឡាករសំខាន់ៗដែលធ្លាប់ជួយក្រុមឈ្នះពានរង្វាន់ World Cup ឆ្នាំ ២០១៨ ដែលក្នុងនោះរួមមាន Paul Pogba, N’Golo Kante, Karim Benzema, Lucas Hernandez និង Kingsley Coman ជាដើម។ កាលពីសប្តាហ៍មុន ខ្សែបម្រើ Adrien Rabiot បានដកខ្លួនចេញពីក្រុមជម្រើសជាតិដូចគ្នា ហើយក្រុមដែលដឹកនាំដោយលោក Didie... |
article_845.txt | ពលរដ្ឋខ្មែរភាគច្រើនអានបញ្ចេញសំឡេងដូចគ្នារវាងពាក្យ «អាជីវក» និង «អាជីវករ» ។ អ្នកខ្លះទៀត ច្រឡំអត្ថន័យគ្នា និងអ្នកខ្លះទៀតយល់ថា ពាក្យនេះសំដៅលើការប្រកមុខរបររកស៊ី ប៉ុន្តែមិនដឹងថា មានព្យញ្ជនៈ «រ» នៅខាងចុងពាក្យ ឬក៏អត់ទេ។ នៅក្នុងវចនានុក្រមខ្មែរសម្តេច ជួន ណាត បានបញ្ជាក់ថាពាក្យ «អាជីវក» និង... | ពាក្យ «អាជីវក» (—វក់) ជានាមសព្ទ មានន័យថា បព្វជិតពួកមួយអ្នកប្រកាន់លទ្ធិផ្សេងពីពុទ្ធសាសនា, រាប់ចូលក្នុងពួកនិគ្រន្ថតិរ្ថិយ; បើអ្នកបួសភេទស្រីហៅ អាជិវិកា ( ក្នុងពុទ្ធកាល មានតែក្នុងប្រទេសឥណ្ឌា ) ។ រីឯពាក្យ «អាជីវករ» (—វៈក) ជានាមសព្ទ មានន័យថា ជនអ្នកប្រកបអាជីវកម្ម, អ្នកប្រកបមុខរបរចិញ្ចឹ... |
article_8450.txt | ក្លិប Barcelona ថ្ងៃទី១៩ ខែកញ្ញា បានបញ្ជាក់ថាក្រុមប្រឹក្សាភិបាលក្លិបបានសម្រេចអនុម័តថវិកាប្រតិបត្តិការចំនួន ១,២៥៥ពាន់លានអឺរ៉ូ (១,២៥៨ពាន់លានដុល្លារ) សម្រាប់រដូវកាល ២០២២-២៣ នេះ។ ប្រាក់ដ៏ច្រើននេះ បូករួមទាំងគម្រោងចំណាយរបស់ Barca លើការជួសជុលកីឡដ្ឋាន Nou Camp ផងដែរ។ | Barca ដែលជាក្រុមខ្លាំងមួយនៅអេស្ប៉ាញ បានប្រឈមមុខនឹងវិបត្តិហិរញ្ញវត្ថុនាប៉ុន្មានឆ្នាំចុងក្រោយនេះដ៏ស្វិតស្វាញ ជាមួយការមកដឹកនាំជាថ្មីពីសំណាក់លោក Joan Laporta ក្នុងគោលបំណងស្តារក្រុមយក្សមួយនេះឱ្យមានស្ថេរភាពឡើងវិញ។ ទោះមានបញ្ហាផ្នែកហិរញ្ញាវត្ថុធ្ងន់ធ្ងរ តែរដូវកាលថ្មីនេះ មិនមានអ្វីអាចបញ្ឈប់ពួកគេពីការនាំចូលកីឡាករថ្មីបានឡើយ។ បើត... |
article_8451.txt | អង្គការឃ្លាំមើលសិទ្ធិមនុស្ស Amnesty International និង FairSquare ស្នើដៃគូរបស់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) និងអ្នកឧបត្ថម្ភ FIFA World Cup ឱ្យជំរុញស្ថាប័ន FIFA និងរដ្ឋាភិបាលកាតា ផ្តល់សំណងដល់ពលករចំណាកស្រុក ដែលរងទុក្ខអំឡុងពេលកាតារៀបចំប្រទេស ដើម្បីធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ២០២២។ | តាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅមុនការប្រកួត World Cup មកដល់ ពោលប្រមាណ២ខែទៀត ក្រុមសិទ្ធិមនុស្សដែលចាត់តាំងដោយ Amnesty បានបើកការស្ទង់មតិលើអ្នកគាំទ្រជិត២ម៉ឺននាក់មកពី១៥ប្រទេស ដែល១០ប្រទេសមកពីអឺរ៉ុប បានគាំទ្រឱ្យ FIFA និងរដ្ឋាភិបាលកាតា ផ្តល់ប្រាក់សំណង់ដល់កម្មករធ្វើការនៅកាតា និងគ្រួសាររបស់ពលករចំណាកស្រុកដែលបានស្លាប់... |
article_8452.txt | លោក Erik ten Hag អ្នកចាត់ការទូទៅ Manchester United ថ្ងៃទី១៥ ខែកញ្ញា សារភាពថា Cristiano Ronaldo ស្រេកឃ្លានគ្រាប់បាល់បញ្ចូលទីខ្លាំងណាស់ ស្របពេលរូបគេរកបាន ១គ្រាប់នៅ Europa League។ | Ronaldo បានរួមចំណែកជួយ Man Utd រកបាន៣ពិន្ទុដំបូង ក្រោយយកឈ្នះ FC Sheriff ក្នុងលទ្ធផល ២-០ នាការប្រកួតវគ្គសន្សំពិន្ទុពូល E ពានរង្វាន់ Europa League។ ជួយបិសាចក្រហមឈ្នះផង សែប្រយុទ្ធសញ្ជាតិព័រទុយហ្កាល់ក៏បានបង្កើតកំណត់ត្រាថ្មីសម្រាប់ខ្លួនឯងផង។ គ្រាប់បាល់ដំបូងប្រចាំរដូវកាលថ្មីជាមួយ Manchester United របស់ Ronaldo ក៏ជាគ្រាប់ដំ... |
article_8453.txt | ការប្រកួត Premier League រូមទាំងព្រឹត្តិការណ៍កីឡាធំៗនៅអង់គ្លេសចុងសប្តាហ៍នេះ ត្រូវបានកំណត់ឱ្យពន្យារពេល ដើម្បីចូលរួមកាន់ទុក្ខការសោយទិវង្គត់របស់ម្ចាស់ក្សត្រីយ៍អេលីហ្សាបែតទីពីរ (Queen Elizabeth II)។ | ព្រះមហាក្សត្រីយ៍ អេលីហ្សាបែតទីពីរ បានយាងសោយទិវង្គតក្នុងព្រះជន្ម៩៦ព្រះវស្សា នៅយប់ថ្ងៃទី៨ ខែកញ្ញា ក្រោយសោយរាជ្យអស់រយៈពេល៧០ឆ្នាំ។ ដើម្បីចូលរួមកាន់ទុក្ខ ព្រឹត្តិការណ៍កីឡានៅចក្រភពអង់គ្លេស អាចនឹងត្រូវសម្រេចឱ្យផ្អាកការប្រកួតបណ្តោះអាសន្ន ស្របពេលកីឡាមួយចំនួនបានផ្អាករួចហើយ។ នេះបើតាមការចុះផ្សាយរបស់កាសែត Express។ ការប្រកួតប្រណាំងស... |
article_8454.txt | Real Madrid បន្តជ័យជម្នះរបស់ខ្លួនក្នុងជំនួប Madrid Derby ដោយយកឈ្នះ Atletico Madrid ២-១ ក្នុងជំនួបលីគសប្តាហ៍ទី៦ នៅថ្ងៃទី១៨ ខែកញ្ញា។ Paris Saint Germain, Napoli និង Union Berlin សុទ្ធតែបន្តជ័យជម្នះក្នុងលីគរៀងៗខ្លួន និងបន្តរក្សាភាពមិនចាញ់នៅរដូវកាល ២០២២-២៣នេះ។ | ជំនួបដែលស្ថិតក្នុងទីក្រុងម៉ាទ្រីឌដូចគ្នា ជាការជួបគ្នាដ៏តានតឹងទាំងក្រៅទីលាននឹងក្នុងទីលាន តួរយ៉ាងមុនការប្រកួត កីឡាករ Real Madrid ត្រូវបានអ្នកគាំទ្រ Atletico ច្រើននាក់ស្រែកចំអកឌឺដងក្នុងនោះសំដៅចំជាងគេនោះគឺខ្សែប្រយុទ្ធវ័យក្មេង Vinicius JR។ តែយ៉ាងណាកូនក្រុមដឹកនាំដោយលោក Carlo Ancelotti បានបង្ហាញរបៀបលេងយ៉ាងល្អក្នុងទីលានដោយយកឈ្... |
article_8455.txt | អ្នកចាំទី Jeremias Ledesma របស់ក្រុម Cadiz FC ទទួលបានការកោតសរសើរយ៉ាងខ្លាំងចំពោះការជួយសង្រ្គោះជីវិតអ្នកគាំទ្រដែលមានបញ្ហាគាំងបេះដូង អំឡុងការប្រកួតក្នុងជំនួប La Liga ទល់ Barcelona កាលពីថ្ងៃទី១០ ខែកញ្ញា។ | នាជំនួបនោះ Barca យកឈ្នះលើក្រុមម្ចាស់ផ្ទះ Cadiz ៤-០ ដែលរកបានដោយកីឡាករ Frankie de Jong នៅនាទី៥៥ ខ្សែប្រយុទ្ធ Robert Lewandowski នៅនាទី៦៥ កីឡាករវ័យក្មេង Ansu Fati នាទី៨៦ និង Ousmane Dembele នាទី៩០+២។ ជិតបញ្ចប់ការប្រកួតទៅហើយ រឿងហេតុអាក្រក់បានកើតឡើង។ បុរសអ្នកគាំទ្រម្នាក់ដែលឈរទស្សនាការប្រកួតពីក្រោយសំណាញ់ទីម្ខាងនៃក្រុម Cadi... |
article_8456.txt | Max Verstappen ដែលបើកឱ្យក្រុម Red Bull យកឈ្នះគូប្រជែង Charles Leclerc របស់ Ferrari ដើម្បីដណ្តើមជ័យជម្នះការប្រណាំងរថយន្ត Formula One ក្នុងកម្មវិធី Italian Grand Prix ប្រទេសអ៊ីតាលី។ ជ័យជម្នះជាលើកទី១១ ក្នុងចំណោមការប្រណាំង១៦លើក បានធ្វើឱ្យ Verstappen ដែលជាម្ចាស់ការពារតំណែងជើងឯក ឆ្ពោះទៅកាន់ជើងឯកជាលើកទីពីរជាប់គ្នានៅរដូវកាលឆ្ន... | នាការប្រណាំងនៅទីលានទី ១៦ រដូវកាល ២០២២-២៣ នៅថ្ងៃទី១១ ខែកញ្ញា ម្ចាស់ការពារជើងឯក Verstappen បានសម្រេចទីមុនគេដោយប្រើថេរវេលា ១ម៉ោង ២០នាទី និង២៧វិនាទី។ Leclerc បញ្ចប់ក្នុងចំណាត់ថ្នាក់ទី២ ខណៈ George Russell របស់ Mercedes បានលេខ៣។ ឈ្នះលើកទី១១នៅឆ្នាំនេះ ធ្វើឱ្យអ្នកប្រណាំងសញ្ជាតិហូឡង់មាន ១១៦ ពិន្ទុដាច់គូប្រជែង Leclerc សញ្ជាតិអ៊ី... |
article_8457.txt | Chelsea, AC Milan និង Juventus ត្រូវស្វែករកជ័យជម្នះលើកដំបូងរៀងខ្លួនសម្រាប់ជំនួបលើកទី២ វគ្គសន្សំពិន្ទុតាមពូល UEFA Champions League នៅរាត្រីថ្ងៃទី១៤ ខែកញ្ញា។ ចំណែក Real Madrid នឹងស្វាគមន៍ RB Leipzig ស្របពេល Manchester City ទទួល Borussia Dortmund។ | ក្រុម AC Milan នឹងត្រូវបើកទ្វារកីឡដ្ឋាន San Siro ទទួលភ្ញៀវមកពីក្រូអាស៊ី Dinamo Zagreb សម្រាប់ជំនួបពូល E វេលាម៉ោង ១១:៤៥ យប់ (ម៉ោងនៅកម្ពុជា)។ AC Milan ដែលជាក្រុមជើងឯក Serie A រដូវកាលមុនចាប់ផ្តើមប្រកួតកាលថ្ងៃបើកឆាក UCL បានត្រឹមស្មើ Salzburg លទ្ធផល ១-១។ សម្រាប់រាត្រីនេះ AC Milan ត្រូវស្វែងរកជ័យជម្នះលើកដំបូងដើម្បីប្រជែងកៅអី... |
article_8458.txt | សហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប (UEFA) នៅថ្ងៃទី១៥ ខែកញ្ញា បើកដំណើរនីតិវិធីរបស់ខ្លួន លើបញ្ហាអ្នកគាំទ្រក្លិប Celtic FC របស់ស្កុតឡែន ដែលបង្ហាញផ្ទាំងបដាទាក់ទងការសោយទិវង្គតមហាក្សត្រីអេលីហ្សាបែតទី២ និងការប្រើពាក្យមិនសមរម្យ ក្នុងជំនួបទល់ Shakhtar Donetsk ពាន Champions League។ ក្លិប Rangers ក៏ប្រឈមការដាក់ពិន័យដែរ ព្រោះបានប្រើភ្លេងជ... | ជំនួប UCL ពូល F រវាងក្រុមម្ចាស់ផ្ទះ Shakhtar Donetsk និង Celtic អ្នកគាំទ្រក្រុមភ្ញៀវបានប្រើប្រាស់ផ្ទាំងបដាជាច្រើនទាក់ទងការយាងសោយទិវង្គតព្រះមហាក្សត្រីអេលីហ្សាបែតទី២ ក្នុងកីឡដ្ឋាន Polish Army ក្នុងទីក្រុង Warsaw។ ជំនួបរវាងក្រុមទាំងពីរបានបញ្ចប់ទៅត្រឹមលទ្ធផលស្មើ ១-១។ ក្រៅពីបដាទាក់ទងនឹងរឿងសោយទិវង្គតនេះ អ្នកគាំទ្រ Celtic មួ... |
article_8459.txt | Rolls Royce ត្រូវបានគេស្គាល់ថាជារថយន្តប្រណិត និងថ្លៃថ្នូរសម្រាប់អ្នកមានទ្រព្យប្រើប្រាស់។ រថយន្តសេរីថ្មី Rolls Royce Boat Tail បានលេចមុខនៅឆ្នាំ២០២២នេះ ដោយត្រូវស្នងតំណែង Rolls Royce Sweptail ដែលផលិតឆ្នាំ ២០១៧ ក្នុងតម្លៃ ១២,៨ លានដុល្លារ។ បើទោះមិនទាន់ប្រកាសតម្លៃជាផ្លូវការ ប៉ុន្តែ Rolls Royce Boat Tail ត្រូវបានគេជឿជ... | មិនមែន Buggati, Lamborghini, Ferrari ឬក៏ Mercedes នោះឡើយ ដែលជារថយន្តប្រណិតហើយមានតម្លៃថ្លៃជាងគេលើលោក។ បើតាមការផ្សាយរបស់វេបសាយ Cars24 ក្រុមហ៊ុនផលិតរថយន្តដ៏ល្បីល្បាញរបស់អង់គ្លេស Rolls Royce បានបង្ហាញរថយន្តសេរីថ្មីសន្លាងរបស់ខ្លូម ដែលមានឈ្មោះថា Rolls Royce Boat Tail។ Boat Tail ដែលត្រូវបានផលិតឡើងនៅឆ្នាំ ២០២២នេះ មានតម្លៃរហូតដ... |
article_846.txt | នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Naftali Bennett នៅថ្ងៃទី៥ ខែឧសភា អះអាងថា ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បានសូមទោសចំពោះការអត្ថាធិប្បាយរបស់រដ្ឋមន្ត្រីការបរទេសរុស្ស៊ី ដែលអះអាងថា ជនផ្ដាច់ការ អាដុលហ្វ៍ ហ៊ីត្លែរ មានដើមកំណើតជាជនជាតិជ្វីហ្វ។ | មេដឹកនាំរុស្ស៊ី និងអ៊ីស្រាអែល បានជជែកគ្នាតាមទូរស័ព្ទនៅថ្ងៃទី៥ ខែឧសភា ដោយក្នុងឱកាសនោះ លោក វ៉្លាឌីមៀ ពូទីន បានសូមទោសនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Naftali Bennett ចំពោះការលើកឡើងរបស់រដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក ស៊ែហ្គេយ៍ ឡាវរ៉ូវ ។ បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានអ៊ីតាលី Rete 4 នៅថ្ងៃទី១ ខែឧសភា លោក ឡាវរ៉ូវ បានប្រាប់អ្នកក... |
article_8460.txt | កីឡាករ Enea Bastianini ប្រជែងឈ្នះ Francesco Bagnaia ក្នុងការប្រណាំងម៉ូតូពិភពលោក MotoGP World Championship នាទីលានប្រណាំង Aragon Grand Prix ប្រទេសអេស្ប៉ាញ ថ្ងៃទី១៨ ខែកញ្ញា។ បេក្ខភាពម្ចាស់ជើងឯក MotoGP 2022 ដែលឈរកំពូលតារាង Fabio Quartararo បានភ្លាត់ស្នៀតដួលនៅជុំដំបូង ធ្វើឱ្យការប្រជែងពានរង្វាន់កាន់តែមានភាពស្វិតស្វាញ និងទ... | កីឡាករ Bastianini មកពីក្រុម Gresini Racing បានសងសឹកលើកីឡាករ Bagnaia វិញចំពោះការប្រណាំងចាញ់នៅទីលាន San Marino GP កាលពីដើមខែកញ្ញានេះ។ នាទីលានប្រណាំងទឹកដីអ៊ីតាលីពេលនោះ Bagnaia បានយកឈ្នះលើ Bastianini ត្រឹមតែថេរវេលា 0.០៣៤ វិនាទីប៉ុណ្ណោះ។ ដោយឡែក ការប្រណាំងនាទឹកដីប្រទេសអេស្ប៉ាញលើកនេះ Bastianini បានបញ្ចប់ការឈ្នះជាប់គ្នា ៥ដ... |
article_8461.txt | ក្រុមបាល់ទាត់ក្នុងសាល Bintang Timur Surabaya មកពីឥណ្ឌូណេស៊ី គ្រងដំណែងជើងឯកក្រោយយកឈ្នះក្រុមម្ចាស់ផ្ទះ Hongyen Thakam មកពីប្រទេសថៃក្នុងលទ្ធផល ៤-២ ចំណែកក្រុមពីម៉ាឡេស៊ី Selagor MAC ទទួលបានលេខ៣ ក្រោយឈ្នះ Sahako FC មកពីវៀតណាម នៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់បាល់ទាត់ក្នុងសាល AFF FUTSAL CUP 2022។ | នៅដើមវគ្គទី១ ក្រុមភ្ញៀវ Bintang Timur Surabaya ទម្លាយសំណាញ់ទីក្រុមម្ចាស់ផ្ទះ Hongyen Thakam ២គ្រាប់ពោលនៅនាទី១១ រកបានដោយខ្សែប្រយុទ្ធ Samuel Eko និងនាទី១៥ ខ្សែបម្រើ Edison Coelho ៣នាទីក្រោយម្ចាស់ផ្ទះវាយបកតាមស្មើមកវិញដោយខ្សែបម្រើ Ampol Sirageaw ធ្វើបាននៅនាទី១៨ និងនាទី២២ ខ្សែការពារ Keattisak Songkrao ស៊ុតទម្លាយសំណាញ់ទីគ្រ... |
article_8462.txt | Barcelona ប្រកួតចាញ់ចាញ់ក្រុមម្ចាស់ផ្ទះ Bayern Munich លទ្ធផល ២-០ នាជំនួបវគ្គសន្សំពិន្ទុ Champions League ថ្ងៃទី១៣ ខែកញ្ញា នេះជាការចាញ់លើកទី៤ ជាប់គ្នាហើយសម្រាប់ Barca គិតចាប់រដូវកាល ២០១៩-២០ មក។ ចំណែក Liverpool ប្រកួតឈ្នះក្រុម Ajax Amsterdam ជាជ័យជម្នះដំបូងក្នុងពានរង្វាន់ក្លិបកំពូលអឺរ៉ិបមួយនេះ។ | ជំនួបពូល C ម្ចាស់ផ្ទះ Bayern Munich នៅតែបន្តភាពខ្លាំងរបស់ខ្លួនដោយអាចយកឈ្នះលើក្រុម Barca ជាថ្មីម្តងទៀតនាកីឡដ្ឋាន Allienz Arena ដែលជាទឹកដីផ្ទាល់ខ្លួន។ លទ្ធផល ២-០ ជាលទ្ធផលដ៏ល្អសម្រាប់ក្រុមខ្លាំងអាល្លឺម៉ង់មួយនេះ។ ២គ្រាប់ជ័យជម្នះស៊ុតរបស់ Bayern រកត្រឹមរយៈពេល ៤នាទី ដោយកីឡាករ Lucas Hernandez នាទី៥០ និង Leroy Sane នាទី៥៤ ខណៈដែ... |
article_8463.txt | Ethan Nwaneri វ័យ១៥ឆ្នាំ បានបង្ហាញខ្លួនលើកដំបូងក្នុងជ័យជម្នះរបស់ Arsenal លើក្រុម Brentford ក្នុងលទ្ធផល ៣-០ ក្នុងការប្រកួត Premier League សប្តាហ៍ទី៧ នៅថ្ងៃទី១៨ ខែកញ្ញា។ ចូលលេងនៅចុងម៉ោងនាទី៩០ Nwaneri បានក្លាយជាកីឡាករក្មេងជាងគេបំផុតក្នុងប្រវត្តិសាស្ត្រលីគកំពូលអង់គ្លេស។ | Nwaneri ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេស កើតនៅឆ្នាំ២០០៧ បានប្តូរជំនួស Fabio Vieira ដែលរកបានគ្រាប់ទី៣សម្រាប់កាំភ្លើងធំ Arsenal នៅនាទី៩០។ ក្នុងវ័យ១៥ឆ្នាំ និង១៨១ថ្ងៃ Nwaneri បានបំបែកកំណត់ត្រាកីឡាករ Harvey Elliott របស់ Liverpool ដែលបង្ហាញខ្លួនលើកដំបូងនៅអាយុក្មេងជាងគេត្រឹម១៦ឆ្នាំ និង៣០ថ្ងៃ នៅពេលកីឡាករន័រវេសលេងឱ្យ Fulham ឆ្នាំ២០១... |
article_8464.txt | Roger Federer អតីតកីឡាករវាយកូនបាល់លំដាប់លេខ១ពិភពលោក នៅថ្ងៃទី១៥ ខែកញ្ញា ប្រកាសចូលនិវត្តន៍ នៅវ័យ៤១ឆ្នាំ។ ម្ចាស់ជើងឯក Grand Slam ២០សម័យរូបនេះ នឹងចូលនិវត្តន៍ពីអាជីពកីឡាវាយកូនបាល់ ក្រោយបញ្ចប់កម្មវិធីប្រកួត Laver Cup ក្រុងឡុងដ៍ នៅថ្ងៃទី២៥ ខែកញ្ញា។ | Federer ជាគូប្រកួតប្រជែងដ៏ស្វិតស្វាញរបស់ Rafael Nadal និង Novak Djokovic ខណៈកំពូលកីឡាករទាំង៣រូបនេះសុទ្ធសឹងឈ្នះពានកម្រិត Grand Slam ចាប់ពី២០លើកដូចគ្នា។ ក្រោយសាងប្រវត្តិសាស្ត្រដ៏អស្ចារ្យនៅលើទីលានវាយកូនបាល់រយៈពេលជាង២០ឆ្នាំ កីឡាករសញ្ជាតិស្វ៊ីសរូបនេះ សម្រេចបញ្ចប់អាជីពខ្លួននៅឆ្នាំ២០២២នេះ។ មូលហេតុដែលនាំឱ្យ Federer ប្រកាសអំពី... |
article_8465.txt | អាជ្ញាកណ្តាលស្រ្តី៦រូប ត្រូវបានសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ជ្រើសរើសកាត់ក្តីក្នុងការប្រកួត FIFA World Cup ឆ្នាំ ២០២២ នៅកាតា។ វត្តមានអាជ្ញាកណ្តាលស្រ្តី បានក្លាយជាប្រវត្តិសាស្រ្តដំបូងបំផុតក្នុងការប្រកួតបាល់ទាត់បុរស់។ | FIFA បានជ្រើសយកអាជ្ញាកណ្តាលចំនួន ៣៦ នាក់ ជំនួយការអាជ្ញាកណ្តាល ៦៩ នាក់ និងមន្ត្រីវីដេអូជំនួយការអាជ្ញាកណ្តាល (VAR) ចំនួន ២៤រូប នៅក្នុងព្រឹត្តិការណ៍កីឡាបាល់ទាត់ពិភពលោកលើកទី២២ ដែលនឹងចាប់ផ្តើមនៅខែវិច្ឆិកាខាងមុខ។ ចំណោមមន្ត្រីអាជ្ញាកណ្តាលសរុបទាំង១២៩រូបខាងលើ ត្រូវបាន FIFA ជ្រើសយកពីសហព័ន្ធកីឡាបាល់ទាត់ទាំង៦ទ្វីបដោយផ្អែកលើគុណភាពក... |
article_8466.txt | អាវរបស់អតីតកីឡាករបាល់បោះដ៏ល្បីប្រចាំក្របខណ្ឌ NBA លោក Michael Jordan ដែលធ្លាប់បានពាក់ក្នុងការប្រកួតឆ្នាំ ១៩៩៨ វគ្គផ្តាច់ព្រ័ត្រ លក់បានក្នុងតម្លៃជាង ១០,១លានដុល្លារ។ អាវរបស់បុរសសញ្ជាតិអាម៉េរិករូបនេះបានក្លាយជាអាវកីឡាដែលមានតម្លៃថ្លៃជាងគេក្នុងប្រវត្តិសាស្ត្រពិភពលោក នៅក្នុងកម្មវិធីដេញថ្លៃមួយនាថ្ងៃទី១៥ ខែកញ្ញា។ | អាវដែលមានពណ៍ក្រហមវាលឃ្លាកដែលមានលេខសម្គាល់ ២៣ ពាក់ដោយ Michael Jordan លេងឱ្យក្រុមបាល់បោះ Chicago Bulls ជាអាវកីឡាថ្លៃបំផុតក្នុងពិភពលោក ដោយបានបំបែកកំណត់ត្រាអាវ«Hand of God»របស់វីរបុរសបាល់ទាត់ Diego Maradona របស់អាហ្សង់ទីនដែលលក់ការពីដើមឆ្នាំ ២០២២ បានតម្លៃ ៩,៣លានដុល្លារ។ បើតាមការប្រកាសរបស់ក្រុមហ៊ុន Sotheby’s ដែលជាក្រុមហ៊ុនលក... |
article_8467.txt | Barcelona ឡើងឈរលើកំពូលតារាងបណ្តោះអាសន្នក្នុងក្របខណ្ឌ La Liga ក្រោយជ័យជម្នះ ៤-០ លើទឹកដី Cadiz កាលពីយប់ឈានចូលថ្ងៃអាទិត្យ។ មិនដល់១០នាទីដែលនៅសេសសល់ Barcelona បាននាំមុខ ២-០ ប៉ុន្តែការប្រកួតត្រូវបានផ្អាកដល់ទៅ៥០នាទី ដោយសារអ្នកគាំទ្រម្នាក់ ត្រូវបានសង្គ្រោះបន្ទាន់។ | Jeremais Ledesma អ្នកចាំទី Cardiz បានរត់សំដៅទៅហ្វូងអ្នកគាំទ្រជាមួយនឹងកញ្ចប់សង្គ្រោះបន្ទាន់ ហើយគេបានគប់វាទៅម្តុំអ្នកគាំទ្រដែលមានបញ្ហាសុខភាព។ បន្ទាប់មកខ្សែការពារ Jose Mari របស់ម្ចាស់ផ្ទះ បានជួយដល់ក្រុមសង្គ្រោះ ដោយរត់កាន់គ្រែសង្គ្រោះបន្ទាន់សំដៅទៅអ្នកជំងឺ។ អ្នកគាំទ្ររូបនោះ ត្រូវបាននាំយកទៅមន្ទីរពេទ្យ ហ... |
article_8468.txt | លោក Antonio Conte ថ្ងៃទី១៣ ខែកញ្ញា ខកចិត្តចំពោះបរាជ័យចុងម៉ោងរបស់ Tottenham Hotspur ក្រោមថ្វីជើង Sporting Lisbon ក្នុងលទ្ធផល ២-០ នាជំនួបលើកទី២ ពូល D នៅរាត្រីថ្ងៃទី១៣ ខែកញ្ញា។ | ការប្រកួតរវាងក្រុមទាំងពីរ មិនមានការវាយសម្រុកគ្នាទៅវិញទៅមកខ្លាំងនោះឡើយ។ ប៉ុន្តែនៅចុងម៉ោង ឯណោះទេ ទើបSpurs រងការខកចិត្ត ដែលត្រូវបានម្ចាស់ផ្ទះ Sporting ស៊ុត២គ្រាប់ដណ្តើមយកជ័យជម្នះ។ ២គ្រាប់នេះ ធ្វើបានដោយកីឡាករ Paulinho នាទី៩០+១ និង Authur នាទី៩០+៣ ដើម្បីជួយក្រុមព័រទុហ្កាល់ ទទួលបាន៣ពិន្ទុបន្ថែម និងឈរកំពូលតារាងពូល D។ លោក Co... |
article_8469.txt | ក្លិប Brighton & hove Albion ថ្ងៃទី១៨ ខែកញ្ញា បានប្រកាសតែងតាំងលោក Roberto de Zerbi ជាគ្រូបង្វឹកថ្មីដោយស្នងតំណែងបន្ទាប់ពីលោក Graham Potter ដែលបានផ្លាស់ទៅដឹកនាំ Chelsea កាលពីដើមខែកញ្ញានេះ។ | គ្រូបង្វឹកសញ្ជាតិអ៊ីតាលីដែលត្រូវបានដឹងថា ជាអ្នកស្នងតំណែងដឹកនាំក្រុម Brighton បន្តពីលោក Potter ទទួលបានកិច្ចសន្យារយៈពេល ៤ឆ្នាំជាមួយក្រុមកំពុងបង្ហាញទម្រង់លេងល្អនៅ Premier League មួយនេះ។ លោក De Zerbi នឹងកាន់កាប់លើ Brighton ដែលកំពុងស្ថិតនៅចំណាត់ថ្នាក់លេខ៤ នៃ Premier League ក្រោយពេលលេងបានល្អខ្លាំង ក្រោមការដឹកនាំរបស់លោក Pott... |
article_847.txt | រុស្ស៊ីបញ្ជូនទ័ពចូលឈ្លានពានអ៊ុយក្រែនធ្វើឱ្យពិភពលោកភ្ញាក់ផ្អើល ហើយក៏បង្កក្តីបារម្ភយ៉ាងធំថា សង្គ្រាមលោកលើកទីបីអាចនឹងផ្ទុះឡើងផង។ មូលហេតុដែលប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន សម្រេចចិត្តដ៏គ្រោះថ្នាក់បែបនេះក្លាយជាប្រធានបទនៃការជជែកវែកញែកគ្នាទូទាំងពិភពលោក។ ថ្វីបើការបង្ហាញសាច់ដុំយោធា និងឈ្លានពានអ៊ុយក្រែនពីសំណាក់រុស្ស៊ីទំនងនឹង... | ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ប្រើប្រាស់កម្លាំងបាយឈ្លានពានអ៊ុយក្រែន រងការថ្កោលទោសពីសហគមន៍អន្តរជាតិ ហើយប្រទេសជាច្រើនចាត់វិធានការឆ្លើយតបផងដែរ។ ប្រជាជនពាសពេញពិភពលោកក៏បានបង្ហាញសមាណចិត្តរួមសុខទុក្ខ និងកោតសរសើរប្រជាជនអ៊ុយក្រែនដែលតតាំងនឹងការឈ្លានពាន ហើយសូម្បីតែប្រជាជនរុស្ស៊ីខ្លួនឯងក៏សម្រេចចិត្តចេញតវ៉ាប្រឆាំងនឹងការសម្... |
article_8470.txt | ក្រុម Union Berlin ឡើងឈរកំពូលតារាងលីគកំពូលអាល្លឺម៉ង់ Bundesliga លើកដំបូងក្នុងប្រវត្តិសាស្រ្តក្លិប ក្រោយឈ្នះក្រុម FC Cologne ១-០ នាជំនួបលីគកំពូលអាល្លឺម៉ង់សប្តាហ៍ទី៦ នៅថ្ងៃទី១១ ខែកញ្ញា។ | គ្រាប់បាល់ភ្លាត់ស្នៀតចូលទីខ្លួនឯងនៅនាទី៤ ពីសំណាក់កីឡាករ Timo Hubers បានធ្វើឱ្យ Union Berlin ដែលជាក្រុមមិនទាន់ស្គាល់ចាញ់សោះរដូវកាល ២០២២-២៣នេះ យកបាន៣ពិន្ទុបន្ថែម ពីម្ចាស់ផ្ទះ FC Cologne នៅកីឡដ្ឋន RheinEnergieSTADION។ Union Berlin ហៀបរកបានគ្រាប់ទី២ របស់ខ្លួនប៉ុន្តែកីឡាករ Jordan Siebatcheu ស៊ុតបាល់ពិន័យ១១ម៉ែត្រមិនចូលនៅនា... |
article_8471.txt | Francesco Totti អតីតប្រធានក្រុម AS Roma រៀបរាប់ពីការឈឺចាប់ក្នុងគ្រួសារ ដែលឈានដល់ការបែកបាក់ជាមួយអតីតភរិយា Ilary Blasi។ Totti រងការរិះគន់យ៉ាងខ្លាំង តាមរយៈព័ត៌មានមិនពិត (Fake News) លើបណ្តាញសង្គមដោយចោទខ្លួនថាជាប្រុសក្បត់ និងឪពុកមិនល្អ។ មិនចង់ហែកកេរ្តិ៍រឿងគ្រួសារទេ ប៉ុន្តែ Fake News វាយប្រហារពេក ជាពិសេសប៉ះពាល់ដល់កូនៗ... | «ដំបូងឡើង ខ្ញុំមិនចង់និយាយរឿងក្នុងគ្រួសារឱ្យគេដឹងនោះទេ ខ្ញុំពិតជាមិនចង់និយាយទេ ប៉ុន្តែខ្ញុំបានអានព័ត៌មានមិនពិតអំពីខ្ញុំច្រើនពេក ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយដែលធ្វើឱ្យខ្ញុំគេងមិនលក់ និងថែមទាំងធ្វើឱ្យកូនៗរបស់ខ្ញុំរងទុក្ខទៀតផង»។ Totti បានរៀបរាប់ក្នុងបទសម្ភាសន៍មួយកាសែត Corriere della Sera ដូច្នេះ ដោយបញ្ជាក់ថា រឿងពិត ... |
article_8472.txt | Real Madrid ចំណេញជាង ១៣លានអឺរ៉ូ (១៣,២លានដុល្លារ) ក្រោយទូទាត់បញ្ជីហិរញ្ញវត្ថុរបស់ខ្លួនសម្រាប់រដូវកាល ២០២១-២២ ខណៈជំងឺរាតត្បាតកូវីដ-១៩ នៅតែជះឥទ្ធិពលដល់ការរកប្រាក់ចំណូល។ នេះបើតាមការផ្សាយរបស់ក្លិប Real Madrid ថ្ងៃទី១២ ខែកញ្ញា។ | បើតាមការសេចក្តីថ្លែងការណ៍របសក្លិបយក្សអេស្ប៉ាញមួយនេះ ពួកគេបានរក្សាប្រាក់ចំណេញជាង១៣លានដុល្លារនេះដូចគ្នានេះបានរយៈពេលជាង ៣ឆ្នាំ ជាប់គ្នាអំឡុងពេលមានផលប៉ះពាល់ខ្លាំងដោយសារការឆ្លងជំងឺរាតត្បាតកូវីដ-១៩។ រដូវកាល ២០២១-២២ កន្លងទៅ Real Madrid បានក្លាយជាក្រុមដែលឈ្នះជើងឯក Champions League ១៤សម័យ ក្រោយពួកគេបានយកឈ្នះលើ Liverpool យ៉ាងលំប... |
article_8473.txt | ការប្រកួតពានរង្វាន់ UEFA Champions League វគ្គសន្សំពិន្ទុ ឈានចូលការប្រកួតជុំទី២ ហើយនៅរាត្រី ថ្ងៃទី១៣ ខែកញ្ញា។ ជំនួបពូល D ក្រុម Sporting CP ទទួល Tottenham Hotspur ប្រជែងតំណែងកំពូលតារាងវេលាម៉ោង ១១:៤៥ យប់ (ម៉ោងនៅកម្ពុជា) មុន Liverpool ស្វែងរក៣ពិន្ទុលើកដំបូងក្នុងជំនួបទល់ Ajax Amsterdam។ Barcelona ទៅសួសុខទុក្ខ Bayern Munich... | Liverpool ក្រុមពីអង់គ្លេសត្រូវបើកទ្វារកីឡដ្ឋាន Anfield ស្វាគមន៍ក្រុមខ្លាំង Ajax Amsterdam ក្នុងពូល A ក្នុងជំនួបលើកទី២ និងជាជំនួបសំខាន់ក្រោយបរាជ័យយ៉ាងអាម៉ាស់នៅជំនួបបើកឆាក។ Liverpool រងបរាជ័យក្រោមថ្វីជើង SSC Napoli នៅទឹកដីអីតាលី ក្នុងលទ្ធផល ៤-១ ខណៈ Ajax លត់ Rangers ដល់ទៅ ៤-០។ នេះអាចជាការប្រកួតប្រជែងដ៏តឹងតែងថ្មីមួយសម្រា... |
article_8474.txt | ជំនួបលីគកំពូលអង់គ្លេស Premier League រួមមានក្រុម Liverpool ប៉ះក្រុមម្ចាស់ផ្ទះ Chelsea និង Manchester United ទទួលក្រុម Leeds United ត្រូវបានផ្អាកបណ្តោះអាសន្ន ដោយសារខ្វះប៉ូលិសការពារសន្តិសុខ ដ្បិតត្រូវប្រមូលផ្តុំការពារព្រះរាជពិអីបុណ្យព្រះសព ម្ចាស់ក្សត្រីយ៍អេលីហ្សាបែតទី ២។ | ការប្រកួតក្របខណ្ឌ Premier League ចំនួន ៨ ដែលត្រូវប្រកួតឡើងកាលថ្ងៃទី១០ និងទី១១ ខែកញ្ញា ត្រូវបានផ្អាកជាបន្តបន្ទាប់ ក្នុងនោះការប្រកួតរវាង Brighton & hove Albion ទល់ Crystal Palace ដែលធ្លាប់បានផ្អាកដោយសារតែបញ្ហាការជួសជុលផ្លូវរថភ្លើង។ បើទោះបីជាការជួសជុលនោះត្រូវបានផ្អាកទៅវិញ ក៏ការប្រកួតនៅតែបន្តផ្អាកដដែល។ ជំនួប Arsenal ប៉ះ B... |
article_8475.txt | កីឡាការិនីបាល់ទាត់ជម្រើសជាតិជប៉ុន Yui Hasegawa ថ្ងៃទី៨ ខែកញ្ញា បានចូលរួមជាមួយក្រុម Manchester City ដោយផ្ទេរពីក្រុម West Ham United ជាមួយកិច្ចសន្យា ៣ឆ្នាំ។ ការមកដល់របស់កីឡាការិនីវ័យ ២៥ឆ្នាំ រូបនេះ ស្របពេលលីគកីឡាបាល់ទាត់នារី Women’s Super League របស់អង់គ្លេសត្រៀមចូលរដូវកាលថ្មី។ | មុនចូលរួម Man City កីឡាការិនីជប៉ុន Hasegawa បានចំណាយពេល ១រដូវកាលជាមួយក្រុម West Ham និងបានបង្ហាញបច្ចេកទេសលេងបាល់ដ៏ប៉ិនប្រសប់។ Hasegawa ធ្លាប់បង្ហាញខ្លួនឱ្យជម្រើសជាតិនារីជប៉ុន ៥៨លើក ចាប់តាំងពេលនាងបង្ហាញខ្លួនក្នុងឆ្នាំ ២០១៧ មក ដោយនាងក៏បានលេងក្នុងការប្រកួត Women World Cup, Asian Cup ក៏ដូចជាព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូ... |
article_8476.txt | Cristiano Ronaldo រកបានគ្រាប់ស៊ុតបញ្ចូលទីដំបូងនៅ UEFA Europa League ក្នុងអាជីព នាជ័យជម្នះរបស់ Manchester United លើក្រុម Sheriff Tiraspol ក្នុងលទ្ធផល ២-០។ នេះក៏ជាជ័យជម្នះលើកដំបូងរបស់ Man Utd ផងដែរ ក្រោយបរាជ័យនៅជំនួបបើកឆាកពូល E ។ | នាការប្រកួតវគ្គសន្សំពិន្ទុពូល E នៅយប់ថ្ងៃទី១៥ ខែកញ្ញា ខ្សែបម្រើ Jadon Sancho សម្រេចគ្រាប់បញ្ចូលទីយ៉ាងល្អដើម្បីជួយបិសាចក្រហមនាំមុខម្ចាស់ផ្ទះ Sheriff Tiraspol ១-០ នៅនាទី១៧។ នៅវគ្គទី១ដដែល ត្រឹមនាទី៣៩ ខ្សែប្រយុទ្ធ Ronaldo ទទួលបានបាល់ពិន័យ១១ម៉ែត្រ ហើយក៏សម្រេចគ្រាប់ទី២សម្រាប់ក្រុមលោក Erik ten Hag។ ក្នុងនាមជាកីឡាករដែលស៊ុតចូលទ... |
article_8477.txt | សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) និងសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) រួមគ្នារកដំណោះស្រាយ ដើម្បីជួយប្រទេសស៊ីរីអាចទទួលធ្វើម្ចាស់ផ្ទះក្នុងការប្រកួតកីឡាបាល់ទាត់ឡើងវិញ។ ដោយសារបញ្ហាសង្គ្រាម ស៊ីរីត្រូវបានផ្អាកមិនឱ្យមានការប្រកួតក្នុងប្រទេស ទោះត្រឹមប្រកួតមិត្តភាព។ | ស៊ីរី ត្រូវបានហាមឃាត់មិនឲ្យធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាបាល់ទាត់ ចាប់តាំងពីផ្ទុះសង្គ្រាមនៅឆ្នាំ២០១១។ យ៉ាងណាក៏ដោយការប្រកួតនៅក្រៅដីជាអន្តរជាតិ ក្រុមជម្រើសជាតិស៊ីរីនៅតែមានសកម្មភាពធម្មតា។ ជុំវិញបញ្ហានេះ FIFA កំពុងស្វែងរកដំណោះស្រាយ ដើម្បីអាចឲ្យប្រទេសនេះ ធ្វើជាម្ចាស់ផ្ទះ និងធានាបានូវសុវត្ថភាពរបស់អ្នកចូលរួមប្រកួត។ សហព័ន្ធបាល... |
article_8478.txt | អ្នកចាំទី Loris Karius ថ្ងៃទី១២ ខែកញ្ញា បានវិលត្រលប់មកកាន់ក្របខណ្ឌ Premier League វិញហើយ ក្រោយចូលរួមជាមួយ Newcastle United ជាមួយកិច្ចព្រមព្រៀងរហូតដល់ខែមករា។ | កីឡាករចាំទីវ័យ ២៩ឆ្នាំ មិនមានក្រុមលេងចាប់តាំងពីចេញពីក្រុម Liverpool នៅពេលថ្ងៃបញ្ចប់រដូវកាល២០២១-២២ ។ ការមកកាន់ទឹកដី St Jame’s Park ជាអ្នកចាំទីដៃទី២ ជំនួសអ្នកចាំទីដៃទី២ Karl Darlow ដែលរងរបួសដាច់សរសៃកជើង ខណៈអ្នកចាំទីដៃទី១ នៅតែជា Nick Pope។ អវត្តមានរបស់អ្នកចាំទី Darlow រហូតដល់ខែវិច្ឆិកា អាចក្លាយជាឱកាសថ្មីមួយសម្រាប់ Kariu... |
article_8479.txt | ទឹកប្រាក់៥ពាន់លានដុល្លារ ត្រូវបានចំណាយលើការផ្ទេរកីឡាករជាអន្តរជាតិអំឡុងទីផ្សារដោះដូរលើកទី១ ប្រចាំរដូវកាល ២០២២-២៣។ នេះបើតាមរបាយការណ៍របស់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) នៅថ្ងៃទី៨ ខែកញ្ញា ដោយអះអាងថា នេះជាចរាចររដោះដូរដែលប្រើប្រាក់ច្រើនបំផុតជាកំណត់ត្រា។ | របាយការណ៍ដែលមានដាក់ស្លាកសញ្ញានៃការផ្ទេរកីឡាករដែល FIFA បានបង្ហាញនោះទៀតសោត មានរួមបញ្ចូលអំពីរការវិភាគនៃសកម្មភាពកីឡាករអន្តរជាតិនានា ចាប់តាំងពីថ្ងៃទី១ ខែមិថុនា រហូតដល់ថ្ងៃទី១ ខែកញ្ញា អំឡុងពេលទីផ្សារដោះដូរបើក។ ចំណុចដ៏សំខាន់បំផុតដែលបានរកឃើញក្នុងរបាយការណ៍ផ្ទេរនោះ បង្ហាញបន្ថែមថា កីឡាករទាំងផ្នែកបុរស និងនារី ប្រមាណ ៩,៧១៧នាក់ ត្រ... |
article_848.txt | តុលាការដែលគ្រប់គ្រងដោយយោធាមីយ៉ាន់ម៉ា បានសម្រេចពន្យារពេលចេញសាលក្រមដំបូងលើ លោកស្រី អ៊ុងសាន ស៊ូជី ដែលត្រូវបានទម្លាក់ចេញពីតំណែង ក្នុងរដ្ឋប្រហារកាលពីដើមខែកុម្ភៈកន្លងទៅ។ សាលក្រមដែលបានគ្រោងចេញនៅថ្ងៃទី៣០ ខែវិច្ឆិកា ត្រូវបានពន្យារ ទៅប្រកាសនៅដើមខែធ្នូវិញ។ | អតីតម្ចាស់ពាន់រង្វាន់ណូបែលសន្តិភាព លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានឃុំខ្លួន ចាប់តាំងពីពេលយោធាធ្វើរដ្ឋប្រហារកាលពីដើមខែកុម្ភៈកន្លងទៅ បន្ទាប់ពីបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) របស់លោកស្រីស៊ូជី បានឈ្នះឆ្នោត កាលពីខែវិច្ឆិកា ឆ្នាំ២០២០។ បន្ទាប់ពីទម្លាក់ចេញពីតំណែង លោកស្រីស៊ូជី បានរងបទចោទជាច្រើន ក្នុងនោះការចោទអំពើពុករល... |
article_8480.txt | មិនទាន់មានក្រុមណាបញ្ឈប់ការរកគ្រាប់បាល់របស់ Erling Haaland ក្នុងការប្រកួត UEFA Champions League រដូវកាលនេះឡើយ។ Haaland បន្តរកគ្រាប់បាល់នៅចុងម៉ោង ដើម្បីជួយ Manchester City វាយបកយកឈ្នះក្រុមចាស់ Borussia Dortmund ២-១ ក្នុងវគ្គសន្សំពិន្ទុពូល G។ | Jude Bellingham ជាអ្នករកគ្រាប់ឱ្យ Dortmund នាំមុខ Man City ១គ្រាប់មុននៅនាទី៥៦ បន្ទាប់ពីបញ្ចប់វគ្គទីមួយដោយគ្មានការស៊ុតចូលទីគ្នា ក្នុងជំនួបជើងទី២ ពូល G នៅថ្ងៃទី១៤ ខែកញ្ញា។ ការប្រកួតបានឈានដល់នាទី៨០ ទើបខ្សែការពារ John Stones ស៊ុតពីចម្ងាយយ៉ាងល្អដើម្បីជួយក្រុមមេឃខៀវតាមបានស្មើវិញ មុនពេលខ្សែប្រយុទ្ធចំណូលថ្មី Haaland ដែលទើបផ្លា... |
article_8481.txt | Carlos Alcaraz ក្លាយជាម្ចាស់ជើងឯកពានរង្វាន់ US Open ឆ្នាំ ២០២២ ក្រោយយកឈ្នះ Casper Ruud ក្នុងវគ្គផ្តាច់ព្រ័ត្រ។ ឈ្នះពានកម្រិត Grand Slam នៅទឹកដីអាម៉េរិកនេះ បានធ្វើឱ្យកីឡាករអេស្ប៉ាញវ័យត្រឹម ១៩ឆ្នាំ ក្លាយជាកីឡាករវាយកូនបាល់ទីលេខ១ពិភពលោកផ្នែកបុរស។ | Alcaraz បានយកឈ្នះកីឡាករន័រវែស Casper Ruud ក្នុងលទ្ធផល ៦-៤ ២-៦ ៧-៦ (៧-១) និង ៦-៣ ក្នុងជំនួបវគ្គផ្តាច់ព្រ័ត្រនាកីឡដ្ឋាន Arthur Ashe ក្នុងក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក នៅថ្ងៃទី១១ ខែកញ្ញា។ ជ័យជម្នះរបស់ Alcaraz បានធ្វើឱ្យរូបគេក្លាយជាកីឡាករវាយកូនបាល់អាជីពក្មេងបំផុតដែលអាចកាន់ពាន Grand Slam ចាប់តាំងពី Rafael Nadal ដែលបានគ្រងជើងឯក... |
article_8482.txt | ព្រឹត្តិការណ៍កីឡាធំៗនៅអង់គ្លេស រួមទាំងការប្រកួត Premier League នៅចុងសប្តាហ៍នេះ ត្រូវផ្អាកការប្រកួតទាំងអស់ ដើម្បីចូលរួមកាន់ទុក្ខការសោយទិវង្គត់របស់ម្ចាស់ក្សត្រីយ៍អេលីហ្សាបែតទីពីរ (Queen Elizabeth II) នៃចក្រភពអង់គ្លេស និងប្រជាជាតិកុម្ម៉ង់វែល (Commonwealth realms)។ | ព្រះមហាក្សត្រីយ៍ អេលីហ្សាបែតទីពីរ បានយាងសោយទិវង្គតក្នុងព្រះជន្ម៩៦ព្រះវស្សា នៅយប់ថ្ងៃទី៨ ខែកញ្ញា ក្រោយសោយរាជ្យអស់រយៈពេល៧០ឆ្នាំ។ ដើម្បីចូលរួមកាន់ទុក្ខ ព្រឹត្តិការណ៍កីឡានៅចក្រភពអង់គ្លេស ត្រូវបានសម្រេចឱ្យផ្អាកការប្រកួតបណ្តោះអាសន្នទាំងអស់។ នេះបើតាមការចុះផ្សាយរបស់កាសែត BBC។ ការប្រកួតប្រណាំងសេះត្រូវបានបញ្ឈប់ភ្លាមៗ បន្ទាប់ពីកា... |
article_8483.txt | កីឡាការិនីប្រដាល់អូស្ត្រាលី Tai Emery បានអបអរសាទរជ័យជម្នះរបស់ខ្លួនលើកីឡាការិនីម្ចាស់ផ្ទះថៃ Rung-Arun Khunchai ដ៏គួរឲ្យភ្ញាក់ផ្អើលក្នុងព្រឹត្តិការណ៍ Bare Knuckle Fighting Championship (BKFC) កាលពីពេលថ្មីៗកន្លងមក។ | Emery បានផ្តួល Rung-Arun ឲ្យសន្លប់ ក្រោយមកនាងរត់ជុំវិញសង្វៀន រួចហើយទាញអាវរបស់ខ្លួនបញ្ចេញដើមទ្រូងនៅចំពោះមុខអ្នកគាំទ្រ។ ឃ្លីបវីដេអូអបអរដ៏កម្រនេះ ទាក់ទាញការចូលទស្សនារាប់លាន ហើយក៏បានក្លាយជាប្រធានបទនៃការពិភាក្សាដ៏ផុសផុលផងដែរ។ បង្ហាញវត្តមានលើកដំបូងក្នុងព្រឹត្តិការណ៍ BKFC កីឡាការិនីអូស្ត្រាលី Emery ម... |
article_8484.txt | ម្ចាស់ជើងឯកការប្រណាំង MotoGP World Championship ៦សម័យ Marc Marquez នឹងវិលត្រលប់ទៅកាន់ការប្រណាំងម៉ូតូធំលំដាប់ពិភពលោកវិញនាចុងសប្តាហ៍នេះ ក្នុងទីលានប្រណាំង Aragon Grand Prix ប្រទេសអេស្ប៉ាញ។ Marquez អវត្តមានជាច្រើនប្រកួត ដោយសាររបួសបាក់ឆ្អឹងដៃ។ នេះបើតាមក្រុម Honda Racing ថ្ងៃទី១៣ ខែកញ្ញា។ | កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះអវត្តមានការប្រកួត ៦ទីលានរួចមកហើយ ក្រោយពេលរូបគេត្រូវព្យាបាលរបួសត្រង់ដៃស្តាំក្រោយជួបគ្រោះថ្នាក់អំឡុងពេលប្រណាំងក្នុងខែមិថុនា ឆ្នាំ២០២០ម្លេះ។ កាលថ្ងៃទី១១ ខែកញ្ញា កីឡាករវ័យ ២៩ឆ្នាំ បានធ្វើតេស្តសាកល្បងនៅទីលាន Misano ហើយអាចវិលត្រលប់ចូលការប្រណាំងវិញបាន។ បញ្ហារបួសដៃស្តាំរបស់ Marquez បានកើតឡើងតាំងពីឆ្... |
article_8485.txt | គណកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) នៅថ្ងៃទី៨ ខែកញ្ញា ព្រមានសមាគមកីឡាអូឡាំពិកឥណ្ឌា (IOA) ប្រឈមមុខការដាក់ពិន័យមិនឱ្យមានអត្តពលិកចូលរួមប្រកួតកីឡាអូឡាំពិក ចាប់ពីខែធ្នូតទៅ ប្រសិនប្រទេសនេះគ្មានដំណោះស្រាយលើបញ្ហាជម្លោះផ្នែកអភិបាលកិច្ច និងការបោះឆ្នោតរើសប្រធានសមាគមឱ្យបានត្រឹមត្រូវទេនោះ។ | ក្រោយការព្រមានដាក់ពិន័យនេះ ប្រធានក្រុមប្រឹក្សា IOC ក៏បានសម្រេចចិត្តពន្យារពេលគម្រោងសម័យប្រជុំរបស់ខ្លួនក្នុងទីក្រុងបុមបៃ ប្រទេសឥណ្ឌា ក្នុងខែឧសភា ឆ្នាំ ២០២៣ ទៅខែកញ្ញា និងតុលាវិញ។ រឿងហេតុបណ្តាលឱ្យឈានដល់ការព្រមានពីសំណាក់ IOC បែបនេះ ក៏ព្រោះតែ ការបោះឆ្នោតជ្រើសរើសអ្នកគ្រប់គ្រង IOA ថ្មី ដែលត្រូវបានធ្វើឡើងនៅខែធ្នូ ឆ្នាំ ២០២១ ត្រ... |
article_8486.txt | នៅក្នុងកីឡាសម័យទំនើប កីឡាករបាល់ទាត់ភាគច្រើនអាចរកចំណូលគួរសម ហើយកីឡាករដែលមានទេពកោសល្យ និងមានអ្នកគាំទ្រច្រើន អាចក្លាយជាសេដ្ឋីផងដែរ។ ពួកគេមានលទ្ធភាពប្រើសម្ភារថ្លៃៗ ដូចជារថយន្ត ផ្ទះតម្លៃរាប់លានដុល្លារ ហើយលើសពីនោះទៀត អាចមានដល់ទៅយន្តហោះផ្ទាល់ខ្លួនប្រើទៀតផង។ | ដូចដែលលោកអ្នកបានដឹងស្រាប់ហើយ កីឡាករល្បីៗជាពិសេសពីតំបន់អឺរ៉ុប និងអាម៉េរិកឡាទីនដូច Lionel Messi, Cristiano Ronaldo, Neymar ជាដើមនោះសុទ្ធសឹងតែមានទ្រព្យស្តុកស្តម្ភ តាមរយៈភាពលេចធ្លោរបស់ពួកគេក្នុងវិស័យបាល់ទាត់។ យ៉ាងណាក៏ដោយ ក៏មានកីឡាករផ្សេងពីតំបន់ដទៃទៀតដែលអាចរកចំណូលបានលើសលុបផងដែរ ប៉ុន្តែថ្ងៃនោះយើងសូមបង្ហាញលោកអ្នកអំពីអតីត និងក... |
article_8487.txt | សហព័ន្ធកីឡាបាល់ទាត់វែលស៍ (FAW) នៅថ្ងៃទី១៣ ខែកញ្ញា ប្រកាសតែងតាំងលោក Rob Page ជាគ្រូបង្វឹកផ្លូវការ ក្រោយកាន់តំណែងគ្រូបណ្តោះអាសន្នជាងពីរឆ្នាំ។ Page ដែលជួយវែលស៍បង្ហាញខ្លួននៅ World Cup ឆ្នាំ២០២២ នៅកាតា លើកដំបូង យល់ព្រមចុះកិច្ចសន្យារយៈពេល ៤ឆ្នាំ។ | លោក Rob Page កាន់កាប់ការងារដឹកនាំក្រុមជម្រើសជាតិវែលស៍ បណ្តោះអាសន្ន តាំងពីខែវិច្ឆិកា ឆ្នាំ ២០២០ មកក្រោយពេលលោក Ryan Giggs ត្រូវបានចាប់ខ្លួនពីបទប៉ិនប៉ង់រំលោភបំពានផ្លូវភេទ នឹងបានប្រើអំពើហិង្សាលើមិត្តស្រីរបស់។ លោក Page បានដឹកនាំក្រុមវែលស៍ប្រកួតជម្រុះពានរង្វាន់ World Cup រហូតអាចជួយវែលស៍ឈ្នះកៅអីទៅព្រឹត្តិការណ៍ World Cup វគ្គ... |
article_8488.txt | Cristiano Ronaldo ខ្សែប្រយុទ្ធ Manchester United នៅតែជាកីឡាករដែលមានប្រាក់ពលកម្មខ្ពស់បំផុតក្នុងក្រប Premier League ក្នុងចំនួន៥៨ម៉ឺនដុល្លារក្នុងមួយសប្ដាហ៍ សម្រាប់រដូវកាល ២០២២-២៣នេះ។ Kevin De Bruyne ខ្សែបម្រើក្រុម Manchester City ស្ថិតនៅលេខរៀងទី២ ដោយទទួលបាន ៤៦ម៉ឺនដុល្លារ តាមពីក្រោយដោយ មិត្តរួមក្រុម Erling Haaland និងអ្នកច... | ក្លិបនៅលីគកំពូលអង់គ្លេសបានបំបែកកំណត់ត្រាលើការចំណាយទិញដូរកីឡាករដល់ទៅជាង២ពាន់លានដុល្លាររួចហើយ នៅទីផ្សារដោះដូរលើកទី១នេះ។ ចំណាយច្រើនលើការផ្ទេររួចហើយ ក្លិបត្រូវទទួលបន្ទុកធ្ងន់ធ្ងរថែមទៀត លើប្រាក់ឈ្នួលកីឡាករទាំងនោះ។ ការមកដល់របស់ Erling Haaland ទៅកាន់ Man City, Casemiro ទៅ Man Utd និង Kalidou Koulibaly ទៅកាន់ Chelsea ដើម បានធ្... |
article_8489.txt | លោក Thomas Tuchel នៅថ្ងៃទី១១ ខែកញ្ញា បង្ហាញការខកចិត្តដែលមិនអាចបន្តដំណើរជាមួយ Chelsea ក្រោយប៉ុន្មានថ្ងៃបន្ទាប់ពីក្លិបតោខៀវ បញ្ចប់តំណែងលោក។ | អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង វ័យ ៤៩ឆ្នាំង់ ត្រូវបានក្លិបតោខៀវ Chelsea ប្រកាសចែកផ្លូវគ្នាកាលថ្ងៃទី៧ ខែកញ្ញា មួយថ្ងៃក្រោយក្រុម Chelsea ភ្លាត់ស្នៀតចាញ់ការប្រកួតបើកឆាក Champions league ក្រោមថ្វីជើង Dinamo Zagreb ១-០។ ក្រោយមិនអស់ចិត្តក្នុងការដឹកនាំក្រុមតោខៀវ Chelsea លោក Tuchel បានបង្ហោះនៅលើបណ្តាញសង្គម |
article_849.txt | វ៉ាស៊ីនតោន — ជនចំណាកស្រុកយ៉ាងហោចណាស់២៧នាក់ បានលង់ទឹកស្លាប់កាលពីថ្ងៃពុធនេះ បន្ទាប់ពីទូកដែលពួកគេជិះឆ្លងនោះបានក្រឡាប់នៅពេលដែលពួកគេបានព្យាយាមឆ្លងដៃសមុទ្រពីប្រទេសបារាំងទៅអង់គ្លេស។ | រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំងលោក Gerald Darmanin បាននិយាយថា មនុស្ស៣៤នាក់បានស្ថិតនៅលើទូកនោះ។ មនុស្ស២នាក់ត្រូវបានជួយសង្គ្រោះហើយម្នាក់ទៀតកំពុងបាត់ខ្លួននៅឡើយដែលនេះជាសោកនាដកម្មដ៏អាក្រក់បំផុតមួយមិនធ្លាប់មានពីមុនមកដែលទាក់ទិនជនចំណាកស្រុករវាងប្រទេសទាំង២។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ ដោយមិនមានការពន្យល់ណាមួ... |
article_8490.txt | Eintracht Frankfurt ថ្កោលទោសអ្នកគាំទ្រចំពោះការធ្វើសញ្ញាណាស៊ី ក្នុងការប្រកួត Champions League ដែលរកបានជ័យជម្នះលើក្រុមបារាំង Olympique Marseille ក្នុងលទ្ធផល ១-០ នៅថ្ងៃទី១៣ ខែកញ្ញា។ នេះជាជ័យជម្នះលើកដំបូងរបស់ Frankfurt នៅក្របខណ្ឌអឺរ៉ុបវគ្គសន្សំពិន្ទុពូល D ខណៈការប្រកួតគ្របដណ្តប់ដោយបញ្ហាពីអ្នកទស្សនា។ | គ្រាប់បាល់នាំមុខ ១គ្រាប់នៅវគ្គទីមួយ បានជួយពាំនាំក្រុមម្ចាស់ជើងឯក Europa League មួយនេះអាចស្វែងរកបាននូវជ័យជម្នះខ្លួនលើកដំបូងបង្អស់នៅ Champions League និងធ្វើឱ្យ Frankfurt បន្តភាពមិនដែលចាញ់របស់ខ្លួនក្រៅទឹកដី ក្នុងពានរង្វាន់លំដាប់អឺរ៉ុបទាំង ៧ប្រកួតដែលបានប្រកួត។ តែទោះជាយ៉ាងនេះក្តី ជ័យជម្នះរបស់ក្រុមដែលដឹកនាំដោយលោក Oliver Gla... |
article_8491.txt | ក្រុមអ្នកគាំទ្រក្រុម Atletico Madrid រាប់រយនាក់ត្រូវបានគេថតវីដេអូថាបានជេប្រមាថ និងរើសអើងពូជសាសន៍លើកីឡាករ Real Madrid សញ្ជាតិប្រេស៊ីល Vinicius JR នាក្រៅកីឡដ្ឋាន Wanda Metropolitano មុនជំនួបទីក្រុងម៉ាទ្រីឌ ឬ Madrid Derby នៅថ្ងៃទី១៨ ខែកញ្ញា។ Atletico Madrid ស្នើក្រុមអ្នកគាំទ្រខ្លួន ឱ្យគោរពគូប្រកួត។ | នៅក្នុងវីដេអូដែលត្រូវបានគេបង្ហោះនៅលើបណ្តាញសង្គម អ្នកគាំទ្រទាំងនោះបានស្រែកច្រៀងសំដៅចំៗទៅកាន់ Vinicius JR ដោយប្រើពាក្យថា «Vinicius ឯងគឺជាស្វាមួយក្បាល»។ នាជំនួប Madrid Derby នោះក្រុមភ្ញៀវ Real Madrid បានយកឈ្នះលើ Atletico Madrid លទ្ធផល ២-១។ លើសពីនេះទៅទៀតបើតាមប្រព័ន្ធផ្សព្វផ្សាយអេស្ប៉ាញ អ្នកគាំទ្រ AT-Madrid បានធ្វើសំឡេងសត្វ... |
article_8492.txt | សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ប្រកាសខ្ទង់ចំណាយ១ពាន់លានដុល្លារទៅលើក្រុមទាំង៣២ ក្នុងការប្រកួត FIFA World Cup ឆ្នាំ២០២២ ពោលគឺកើនលើសឆ្នាំ ២០១៨ នៅរុស្ស៊ី ២៩ភាគរយ ស្មើនឹងជាង២០០លានដុល្លារ។ ប្រាក់ដ៏ច្រើននេះនឹងត្រូវប្រើសម្រាប់ប្រាក់រង្វាន់លើក្រុមទាំង៣២ ថ្លៃបង់ឱ្យក្លិបដែលមានកីឡាករលេងនៅព្រឹត្តិការណ៍នេះ ថ្លៃសេវ៉ាការពារ និង... | ការចំណាយប្រាក់រង្វាន់សម្រាប់ក្រុមទាំង៣២ នៅ World Cup ក្នុងប្រទេសកាតាសរុបអស់ ៤៥០លាន លើសការចំណាយនៅរុស្ស៊ី ឆ្នាំ២០១៨ ដែលចាយអស់៤០០លានដុល្លារ។ បើតាមការផ្សាយរបស់កាសែត Doha News ក្នុងវគ្គជម្រុះតាមពូលចាប់ពីពូល A ដល់ H ក្រុមនីមួយៗនឹងទទួលបានប្រាក់រង្វាន់ពី FIFA ចំនួន ២,៥លានដុល្លារ រួមទាំងបូកប្រាក់លើកទឹកចិត្តសម្រាប... |
article_8493.txt | អាល្លឺម៉ង់បិទតំបន់ជួបជុំអ្នកគាំទ្រ និងផ្លូវមួយចំនួនអំឡុងពេល World Cup ឆ្នាំ២០២២ នៅកាតា។ ការបិទតំបន់អ្នកគាំទ្រ ឬ Fan Mile នៃក្លោងទ្វារ Brandenburg នាទីក្រុងប៊ែរឡាំងតាមប្រពៃណីអាល្លឺម៉ង់នេះ ដោយសារ World Cup 2022 ចំរដូវរងា។ | កម្មវិធី Fan Mile ត្រូវបានក្លាយជាប្រពៃណីដ៏សំខាន់មួយនៃអ្នកគាំទ្របាល់ទាត់ប្រទេសអាល្លឺម៉ង់ចំពោះបទពិសោធន៍នៃព្រឹត្តិការណ៍ World Cup។ មនុស្សរាប់រយពាន់នាក់បានមកប្រមូលផ្តុំគ្នានៅតាមដងវិធីនៃក្លោងទ្វារ Brandenburg ទីក្រុងប៊ែរឡាំង ជាមួយការលក់អាហារ និងភេសជ្ជៈតាមដងផ្លូវនឹងទស្សនាការប្រកួត World Cup នៅលើផ្ទាំងកញ្ចក់ LED ធំៗ ក្នុងកម្... |
article_8494.txt | ក្លិប Manchester United ចំណាយប្រាក់លើការទិញចូលកីឡាករក្នុងរង្វង់ទឹកប្រាក់១,៣០ ពាន់លានដុល្លារអាម៉េរិកក្នុងរយៈពេល១០ឆ្នាំចុងក្រោយ ដែលច្រើនលើសគេក្នុងចំណោមលីគកំពូលបាល់ទាត់ទាំង៥នៅអឺរ៉ុប។ ចាយលុយច្រើនជាងគេមែនពិត តែបិសាចក្រហមនៅពេលនេះ នៅមិនទាន់រកឃើញភាពខ្លាំងដូចពីមុននៅឡើយ។ | យោងតាមទិន្នន័យរបស់ស្ថាប័នស្រាវជ្រាវកីឡាបាល់ទាត់ CIES Football Observatory ក្លិប Man UTD ឈរនៅចំណាត់ថ្នាក់ទី១ នាំមុខក្លិបអង់គ្លេសដូចគ្នា Manchester City និង Paris Saint-Germain នៃលីគកំពូលបារាំង ដែលចំណាយលើការផ្ទេរកីឡាករខ្ពស់បំផុត ចាប់តាំងពីការចូលនិវត្តន៍របស់លោក Sir Alex Ferguson ក្នុងនាមជាអ្នកចាត់ការទូទៅ។ ក្នុងរយៈពេលជិតមួ... |
article_8495.txt | Lewis Hamilton ច្រឡោតដាក់សមាជិកក្រុម Mercedes ក្រោយមិនអាចឈ្នះនៅក្នុងការប្រណាំងរថយន្ត Formula One ក្នុងកម្មវិធី Dutch Grand Prix ប្រទេសហូឡង់។ ម្ចាស់ការពារតំណែងជើងឯក Max Verstappen របស់ក្រុម Red Bull ជាអ្នកដណ្តើមបានជ័យជម្នះនៅទីលានទី១៥នេះ។ | Hamilton បង្ហាញការខកចិត្តចំពោះយុទ្ធសាស្ត្ររបស់ក្រុម Mercedes ដែលធ្វើឱ្យរូបគេបន្តខកឱកាសទទួលបានជ័យជម្នះជាលើកដំបូងក្នុងព្រឹត្តិការណ៍ F1 រដូវកាល២០២២នេះ។ ១៥ប្រកួតទៅហើយ ម្ចាស់ជើងឯក៥សម័យមិនទាន់ស្គាល់ជាតិឈ្នះម្តងឡើយ។ ដំបូងឡើយ អ្នកប្រណាំងអង់គ្លេសទំនងជាអាចរកបានជ័យជម្នះរបស់ខ្លួនទៅហើយនាការប្រណាំងនៅហូងឡង់ថ្ងៃទី៤ ខែកញ្ញា។ ប៉ុន្តែដោយ... |
article_8496.txt | Serena Williams ផ្អាកកាលចូលនិវត្តន៍ពីអាជីពកីឡាវាយកូនបាល់បណ្តោះអាសន្នសិន បន្ទាប់ពីប្រកួតឈ្នះកីឡាការិនីលេខ២ពិភពលោក Anett Kontaveit ដើម្បីបន្តទៅជុំទី៣ ពានរង្វាន់ US Open ឆ្នាំ២០២២។ | នាជំនួបជុំទី២ នៅថ្ងៃទី៣១ ខែសីហា អតីតកីឡាការិនីវាយកូនបាល់លេខ១ពិភពលោក Williams បានយកឈ្នះ Kontaveit ក្នុងលទ្ធផល ៧-៦(៤) ២-៦ និង ៦-២។ ក្រោយមានឱកាសបន្តទៅជុំទី៣ និងមានអារម្មណ៍ល្អក្រោយឆ្លងកាត់ការប្រកួតរយៈពេល២ម៉ោងកន្លះប្រកបដោយគុណភាពខ្ពស់ ក្នុងជំនួបកម្រិត Grand Slam កីឡាការិនីអាម៉េរិក វ័យ៤០ឆ្នាំរូបនេះ ក៏សម្រេចចិត្តដាក់ការចូលនិវ... |
article_8497.txt | Liverpool រងភាពអាម៉ាស់នៅជំនួបបើកឆាកការប្រកួត UEFA Champions League ក្រោយចាញ់ Napoli ៤-១ ពូល A។ Barcelona, Bayern Munich និង Tottenham Hotspur ជាដើមរកបាន៣ពិន្ទុនៅប្រកួតដំបូងរៀងខ្លួន។ Robert Lewandowski ជាកីឡាករដំបូងដែលអាចធ្វើបាន៣គ្រាប់ម្នាក់ឯង hat-trick មុនគេ ក្នុងក្របខណ្ឌអឺរ៉ុបនេះ ខណៈ Barcelona ឈ្នះ Viktoria Plzen ៥-១។ | ក្រោមក្រសែភ្នែកអ្នកគាំទ្រជាង៥ម៉ឺននាក់នៅកីឡដ្ឋាន Diego Armando Maradona នាថ្ងៃទី៧ ខែកញ្ញា ក្រុមម្ចាស់ផ្ទះ Napoli បានផ្តល់មេរៀនឱ្យភ្ញៀវ Liverpool តាមរយៈការស៊ុតបញ្ចូលទី៤គ្រាប់។ ៤គ្រាប់របស់ក្រុមអ៊ីតាលីធ្វើបានដោយ Piotr Zielinski ២គ្រាប់ រួមជាមួយ Andre Zambo Anguissa និង Giovanni Simeone ម្នាក់១គ្រាប់ មុនពេល Luis Diaz តាមបាន... |
article_8498.txt | ទីបំផុតទីផ្សារដោះដូកីឡាករតំបន់អឺរ៉ុបបិទហើយនៅប៉ុន្មានម៉ោងមុនថ្ងៃទី១ ខែកញ្ញា។ រឿងរ៉ាវដែលជាមន្ទិលដ៏យូរនៃការចាកចេញ ឬក៏បន្តនៅរបស់ខ្សែប្រយុទ្ធ Cristiano Ronaldo ត្រូវលាតត្រដាង ក្រោយរូបគេបន្តស្នាក់នៅ Manchester United។ លោក Erik Ten Hag អ្នកចាត់ការបិសារចក្រហម បង្ហាញក្តីរីករាយនៅពេល Ronaldo មិនអាចចាកចេញនៅពេលនេះ។ | ចាប់តាំងពីខែមិថុនា ក្រោយពេល Premier League រដូវកាល ២០២១-២២ បញ្ចប់ រឿងរ៉ាវរបស់ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ក្លាយជាបញ្ហាដ៏ក្តៅមួយ។ Ronaldo ស្នើសុំក្លិបចាកចេញ ខណៈកិច្ចសន្យាសល់រយៈពេល ១រដូវកាលទៀត។ កាលនោះក្លិប Atletico Madrid, Chelsea, Bayern Munich, Sporting CP និង Napoli ជាដើមសុទ្ធតែត្រូវបានកាសែតកីឡាល្បីៗរាយការណ៍ថាចាប់... |
article_8499.txt | លោក Kalyan Chaubey អតីតអ្នកចាំទីជម្រើសជាតិឥណ្ឌា បានជាប់ឆ្នោតជាប្រធានសហព័ន្ធបាល់ទាត់ឥណ្ឌា បន្ទាប់ពីការបោះឆ្នោតកាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២។ លោក Kalyan Chaubey ឈ្នះគូប្រជែង លោក Bhaichung Bhutia ដោយសំឡេង ៣៣-១។ | យោងទៅលើហ្វេសប៊ុក AIFF កាលពីថ្ងៃសុក្រ ទី៣ ខែកញ្ញា សហព័ន្ធកីឡាបាល់ទាត់ឥណ្ឌា (AIFF) បានបោះឆ្នោតរើសក្បាល់ម៉ាស៊ីន ដឹកនាំ បន្ទាប់ពីរួចពិន័យពីFIFA។ បន្ទាប់ពីបោះឆ្នោតសម្រេចជាផ្លូវការ AIFF បានប្រកាសសមាសភាពដឹកនាំ ធំៗចំនួន៣ គឺ លោក Kalyan Chaubey ជាប្រធាន, លោក NA Harris អនុប្រធាន និង Kipa Ajay ជាហិរញ្ញិក។ លោក Kalyan Chaubey វ័យ៤៥ឆ... |
article_85.txt | ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី បានប្រកាសនៅថ្ងៃទី២៥ ខែមករា ថា គោលដៅរបស់លោកប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ ក្នុងការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន អាចកើតឡើង ល្គឹកណាតែលោក ឱ្យភាគីអ៊ុយក្រែន ចូលរួមរាល់ការចរចា។ | មេដឹកនាំអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី បានអះអាងពីសារសំខាន់នៃការចូលរួមរបស់ភាគីអ៊ុយក្រែនក្នុងតុចរចា ដើម្បីអាចបញ្ចប់ជម្លោះជាមួយរុស្ស៊ី។ ស្របពេលមានជំនួបជាមួយប្រធានាធិបតីម៉ុលដាវី លោកស្រី Maia Sandhu លោក ហ្សេឡេនស្គី បានប្រាប់ទៅអ្នកសារព័ត៌មាន ថាសង្គ្រាម នឹងមិនបញ្ចប់ឡើយ បើសិនជាលោក ដូណាល់ ត្រាំ មិនរួមបញ្ចូលអ៊ុយក្រែនក្នុងកា... |
article_850.txt | គណៈរដ្ឋមន្ត្រីស៊ូដង់ចំនួន១២ រូបបានដាក់ពាក្យលាលែងពីតំណែងទៅកាន់នាយករដ្ឋមន្ត្រីស៊ូដង់ដែលទើបចូលកាន់តំណែងសាជាថ្មីលោក Abdalla Hamdok ដើម្បីបង្ហាញពីការតវ៉ាប្រឆាំងនឹងកិច្ចព្រមព្រៀងនយោបាយដែលបានធ្វើឡើងនាពេលថ្មីៗនេះ រវាងនាយករដ្ឋមន្ត្រី និងមេដឹកនាំយោធាដែលកំពុងកាន់អំណាច។ | នៅថ្ងៃទី ២១ ខែវិច្ឆិកា កន្លងទៅ លោក Hamdok ត្រូវបានយោធាដោះលែង និងចូលកាន់តំណែងជានាយករដ្ឋមន្ត្រីឡើងវិញ។ ការចូលកាន់តំណែងនេះធ្វើឡើង ក្រោយលោកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយជាមួយ មេដឹកនាំរដ្ឋប្រហារលោកឧត្តមសេនីយ៍ Abdel Fattah al-Burhan ដើម្បីបញ្ចប់វិបត្តិដែលគំរាមកំហែងដល់ការផ្លាស់ប្តូររបបនយោបាយនៅប្រទេសនេះ។ ខណៈពេលដែលកិច្ចព្រម... |
article_8500.txt | លោក Graham Potter ត្រូវបានក្រុមតោខៀវ Chelsea ប្រកាសតែងតាំងជាគ្រូបង្វឹកហើយថ្ងៃទី៨ ខែកញ្ញានេះ។ | គ្រូបង្វឹកក្រុម Brighton & hove Albion រូបនេះបានសម្រេចចិត្តមកដឹកនាំក្រុមនាទឹកដី Stamford Bridge ជំនួសលោក Thomas Tuchel ដែលទើបចែកផ្លូវជាមួយក្រុមថ្ងៃទី៧ ម្សិលមិញនេះ។ ការតែងតាំងលោក Potter នេះទៀតសោតក៏ព្រោះតែក្រុមតោខៀវបានមើលឃើញភាពរីកចំរើនដ៏លឿនរហ័សរបស់ក្រុម Brighton ក្នុងរដូវកាលថ្មីនេះ។ ឆ្លងកាត់ ៦ប្រកួតនៃក្របខណ្ឌ Premier Lea... |
article_8501.txt | Antony ខ្សែប្រយុទ្ធស្លាបបានបង្ហាញខ្លួន ក្នុងការប្រកួតលើកដំបូងឱ្យ Manchester United ហើយបានស៊ុតគ្រាប់ដំបូងរបស់គេទល់ក្រុម Arsenal ថ្ងៃទី៤ ខែកញ្ញាទៀតផង។ មួយគ្រាប់នេះបានធ្វើឱ្យ Antony ក្លាយជាកីឡាករសញ្ជាតិប្រេស៊ីលដំបូងគេដែលរកគ្រាប់បាល់ក្នុងការបង្ហាញខ្លួនដំបូងឱ្យក្រុមបិសាចក្រហមនៅ Premier League។ | Man United បានបញ្ចប់ភាពមិនចាញ់របស់កាំភ្លើងធំ Arsenal ត្រឹមការប្រកួតសប្តាហ៍ទី៦ នេះដោយលទ្ធផល ៣-១ និងជាជ័យជម្នះលើកទី៤ជាប់គ្នាក្រោមការដឹកនាំរបស់លោក Erik ten Hag។ Antony ផ្ទេរមកពី Ajax Amsterdam តម្លៃ ៩៤លានដុល្លារ និងប្រាក់បូកបន្ថែម ៦លានដុល្លារ បានស៊ុត១គ្រាប់បើកការនាំមុនឱ្យក្រុមម្ចាស់ផ្ទះបិសាចក្រហមលើ Arsenal តាំងនាទី ៣៥ ... |
article_8502.txt | ការប្រកួតពានរង្វាន់កីឡាបាល់ទាត់ពិភពលោក FIFA World Cup លើកទី ២២ នឹងធ្វើឡើងនៅប្រទេសកាតា នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២។ កាតា នឹងដឹកនាំ World Cup ដែលមានក្រុមចំនួន៣២ក្នុងវគ្គចែកពូលជាលើកចុងក្រោយ បន្ទាប់ពីសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) បង្កើនដល់ ៤៨ ក្រុមនៅព្រឹត្តិការណ៍ក្រោយៗ។ គិតចាប់ពី World Cup បង្កើតឡើងលើកដំបូងនៅឆ្នា... | ក្រុមកីឡាបាល់ទាត់ជម្រើសជាតិប្រេស៊ីល ជាក្រុមតែមួយគត់ដែលបង្ហាញមុខគ្រប់ព្រឹត្តិការណ៍ World Cup ទាំង២២លើក និងជាក្រុមឈ្នះជើងឯកច្រើនជាងគេផងដែរក្នុងចំនួន៥លើក។ អាល្លឺម៉ង់ និងអ៊ីតាលី តាមពីក្រោយដោយធ្លាប់លើកពានលំដាប់ពិភពលោកនេះ៤សម័យដូចគ្នា។ ៥ក្រុមទៀតដែលធ្លាប់ឈ្នះ World Cup មានអាហ្សង់ទីន បារាំង (ម្ចាស់ការពារតំណែងជើងឯក ២០១៨) និងអ៊ុយ... |
article_8503.txt | ក្លិបកីឡាបាល់ទាត់ទាំងអស់ ក្នុងក្របខណ្ឌ Premier League បានចំណាយប្រាក់សរុប ២,១៩ពាន់លានដុល្លារលើការផ្ទេរកីឡាករអំឡុងទីផ្សារដោះដូរលើកទី១ប្រចាំរដូវកាល ២០២២-២០២៣។ បើតាមរបាយការណ៍របស់ក្រុមហ៊ុនគណនេយ្យ Deloitte នេះជាការចំណាយច្រើនបំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រលីគកំពូលអង់គ្លេស។ | បើយោងតាមរបាយការណ៍ Deloitte ការចំណាយ ២,១៩ពាន់លានដុល្លារលើការផ្ទេរកីឡាកររដូវកាល ២០២២-២៣ បានកើនលើសកំណត់ត្រាចាស់កាលពីឆ្នាំ២០១៧ ដែលចំណាយអស់ ១,៦៦ពាន់លានដុល្លារ ពោលគឺកើនដល់៥៣០លានដុល្លារ។ ក្នុងចំណោមក្លិបទាំង២០នៃលីគកីឡាបាល់ទាត់កំពូអង់គ្លេស គ្មានក្រុមណាមួយមិនចំណាយប្រាក់ទិញចូលកីឡាករថ្មីទៅរួមក្រុមនោះទេ ដោយគ្រាន់តែចាយតិច និងច្រើនប៉... |
article_8504.txt | ជំនួបទីក្រុងតែមួយដូចគ្នា ឬ Merseyside Derby រវាងក្រុម Liverpool ទល់ Everton ក្នុងក្របខណ្ឌ Premier League សប្តាហ៍ទី៦ នឹងធ្វើឡើងនៅថ្ងៃទី៣ ខែកញ្ញានេះ វេលាម៉ោង ៦:៣០ ល្ងាច(ម៉ោងនៅកម្ពុជា)។ Chelsea ចង់ស្តារមុខមាត់ឡើងវិញដោយត្រូវទទួលភ្ញៀវ West Ham United វេលាម៉ោង ៩យប់ ដំណាល់គ្នាជាមួយជំនួប៥គូផ្សេងទៀត។ | Merseyside Derby នៃ Premier League រដូវកាល ២០២២-២៣ នេះនឹងក្លាយជាការបង្ហាញមុខលើកដំបូងសម្រាប់កីឡាករថ្មីមួយចំនួនរបស់ Everton និង Liverpool នាកីឡដ្ឋាន Goodison Park។ អាចនិយាយបានថាជាការស្វែងរកជ័យជម្នះថ្មីមួយទៀតសម្រាប់ Liverpool ដែលកំពុងត្រូវការពិន្ទុដើម្បីប្រជែងក្រុមខ្លាំងៗស្ថិតនៅតំបន់កំពូលតារាង។ ក្រោយរងបរាជ័យពីជំនួបទល់ Man... |
article_8505.txt | ក្រុមបិសាចក្រហម Manchester United នឹងត្រូវបើកទ្វារកីឡដ្ឋាន Old Trafford ស្វាគមន៍ក្រុម Real Sociedad នាជំនួបបើកឆាកព្រឹត្តិការណ៍ UEFA Europa League នៅរាត្រីថ្ងៃទី៨ ខែកញ្ញា។ ការប្រកួតនេះនឹងក្លាយជាការបង្ហាញខ្លួនលើកដំបូងរបស់ Cristiano Ronaldo ជាមួយ Man Utd ក្នុងពានរង្វាន់លំដាប់ទី២ អឺរ៉ុប ប៉ុន្តែជាលើកទី២ក្នុងអាជីព។ | ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ ត្រូវបានគេរំពឹងថានឹងអាចចាប់ផ្តើមជម្រើស ១១នាក់ដំបូងឱ្យ Man United សម្រាប់ជំនួបពូល E ទល់នឹង Real Sociedad ចាប់តាំងរូបបង្ហាញខ្លួនជម្រើសដំបូងក្នុងជំនួបលីគអង់គ្លេសចាញ់ក្រុម Brentford ៤-០ មក។ Ronaldo មិនដែលលេងក្នុងពានរង្វាន់ Europa League ឡើយ ចាប់តាំងពីចាកចេញពី Sporting Lisbon មក។ នេះជាលើកទី២ហ... |
article_8506.txt | ជ័យជម្នះ៣លើកជាប់គ្នារបស់ក្រុម Manchester United ធ្វើឱ្យលោក Erik ten Hag រីករាយយ៉ាងខ្លាំង។ ប៉ុន្តែអ្នកចាត់ការវ័យ ៥២ឆ្នាំ ទទូចចង់បានភាពខ្លាំងក្លាថែមទៀតពីកូនក្រុមខ្លាំង ក្រោយបំបាក់ Leicester City ត្រឹមតែ ១-០ ថ្ងៃទី២ ខែកញ្ញា។ | កីឡាករ Jadon Sancho រកបាន១គ្រាប់ដ៏ល្អនៅត្រឹមនាទី២៣ ដែលជាការបញ្ជូនពី Marcus Rashford។ ឈានចូលវគ្គទីពីរពេលផ្លាស់ប្តូរ Cristiano Ronaldo និង Casemiro បិសាចក្រហមបង្កើតឱកាសរកគ្រាប់បាល់ច្រើនលើកតែគ្មានសំណាង។ Man United ដណ្តើមបាន៣ពិន្ទុបន្ថែមពីកីឡដ្ឋាន King Power ហើយក៏ជាការឈ្នះ៣លើកជាប់គ្នា ក្រោយរងបរាជ័យ ២លើកនៅប្រកួតដំបូងនៃ Pre... |
article_8507.txt | ក្រុម Tottenham Hotspur ប្រៀបដូចរងការពិន័យ ក្រោយមានការប្រកួតដ៏មរមារញ្ញឹក៣លើកក្នុងមួយសប្តាហ៍ បើធៀបទៅក្រុមដទៃដែលមិនមានកាតព្វកិច្ចប្រកួតក្របខណ្ឌអឺរ៉ុប។ នេះជាការអះអាងរបស់លោក Antonio Conte មុនពេលត្រូវដឹកនាំ Spurs តទល់ Olympique de Marseille ពានរង្វាន់ UEFA Champions League។ | ក្រោយមានការប្រកួតក្នុងលីគច្រើន នៅថ្ងៃទី៦ ខែកញ្ញាលោក Conte អ្នកចាត់ការទូទៅមាន់ខ្នាយមមាស ចង់ឱ្យក្រុមដែលមានប្រកួតច្រើនផ្សេងទៀតស្នើទៅ Premier League ដើម្បីជួយសម្រាល និងជៀសវាងការលេង ៣ប្រកួត ១សប្តាហ៍។ Spurs ទើបតែលេង ៣ប្រកួតនៅលីគកំពូលអង់គ្លេសរយៈពេល ៧ថ្ងៃ ដោយត្រូវជួបក្រុម Nottingham Forest, West Ham United និង Fulham ហើយក្រុ... |
article_8508.txt | កាំភ្លើងធំ Arsenal រកបានជ័យជម្នះដ៏លំបាកលើក្រុមម្ចាស់ផ្ទះ FC Zurich លទ្ធផល ២-១នាជំនួបថ្ងៃបើកឆាកការប្រកួតពានរង្វាន់វគ្គសន្សំពិន្ទុពូល A នៃ UEFA Europa League រដូវកាលថ្មីថ្ងៃទី៨ ខែកញ្ញា។ ក្រុមខ្លាំងៗ AC Roma និង Manchester United ភ្លាត់ស្នៀតចាញ់រៀងខ្លួន។ | Arsenal នៅតែបន្តទម្រង់លេងបានយ៉ាងល្អក្នុងការគ្រប់គ្រងបាល់ និងការបង្កើតឱកាសរកគ្រាប់បាល់ នៃការប្រកួតក្នុងកីឡដ្ឋាន Letzigrund Stadium។ ២គ្រាប់ដែលកាំភ្លើងធំរកបានជាការធ្វើបានយ៉ាងល្អពីការសហការគ្នារវាងកីឡាករ Marquinhos និង Edward Nketiah នៅនាទី១៦ និងនាទី ៦២ សមល្មមជួយឱ្យពួកគេដណ្តើម ៣ពិន្ទុវិលទៅទឹកដីអង់គ្លេសវិញ។ ១គ្រាប់ក្រុមម្ចា... |
article_8509.txt | Erling Haaland ស៊ុតបញ្ចូលទី៣គ្រាប់ម្នាក់ឯង (Hat-Trick) ជាលើកទីពីរក្នុងការប្រកួត Premier League សប្តាហ៍ទី៥ នៅរាត្រីថ្ងៃទី៣១ ខែសីហា តាមរយៈការជួយ Manchester City ឈ្នះ Nottingham Forest ៦-០។ Arsenal បន្តជ័យជម្នះរបស់ខ្លួន ១០០ភាគរយក្នុងការប្រកួតទាំង៥លើក ក្រោយឈ្នះ Aston Villa ២-១ និងរក្សាកំពូលតារាងលីគកំពូលអង់គ្លេស។ | ត្រឹមរយៈពេល ៣៨នាទីដំបូងនៃវគ្គទីមួយ Haaland ខ្សែប្រយុទ្ធចំណូលថ្មី Man City អាចធ្វើបាន Hat-Trick ជាថ្មីទៀត បន្ទាប់ពីរូបគេសម្រេចបានដូច្នេះកាលពីចុងសប្តាហ៍មុន។ Julian Alvarez ខ្សែប្រយុទ្ធចំណូលថ្មីសម្រេចបាន២គ្រាប់ម្នាក់ឯងផងដែរ បន្ទាប់ពី ខ្សែការពារ Joao Cancelo ស៊ុតគ្រាប់ទី៤ ឱ្យក្រុមលោក Pep Guardiola ដើម្បីយកឈ្នះក្រុមទើបឡើងថ្... |
article_851.txt | សភាចិន នៅថ្ងៃទី២៣ ខែតុលា បានអនុម័តច្បាប់មួយដែលនឹងកាត់បន្ថយសម្ពាធកិច្ចការផ្ទះរបស់សិស្ស។ នេះជាវិធានការមួយទៀតរបស់ទីក្រុងប៉េកាំងក្នុងការគ្រប់គ្រងអាកប្បកិរិយា និងការជំរុញចិត្តសិស្សានុសិស្សចិន។ | រដ្ឋាភិបាលទីក្រុងប៉េកាំង ហាក់ផ្ដោតខ្លាំងលើយុវជនរបស់ខ្លួននារយៈពេលចុងក្រោយនេះ ចាប់តាំងពីការរឹតបន្តឹងការប្រើប្រាស់អ៊ីនធឺណិត ការសិក្សា រហូតដល់ការគាំទ្រតារាក្នុងវិស័យសិល្បៈ និងអនឡាញ។ ចិនក៏ត្រៀមធ្វើច្បាប់ដាក់ពិន័យមាតាបិតាចំពោះអាកប្បកិរិយាមិនល្អរបស់កូនៗផងដែរ។ នៅថ្ងៃទី២៣ ខែសីហា ទីភ្នាក់ងារព័ត៌មានរដ្ឋ Xinhua រាយការណ៍ថា គណៈកម្មា... |
article_8510.txt | បិសាចក្រហម Manchester United យកបានជ័យជម្នះលទ្ធផល ៣-១ បញ្ចប់ភាពមិនដែលចាញ់ ៥ប្រកួតជាប់គ្នារបស់ Arsenal ក្រុមកំពូលតារាង ក្នុងកីឡដ្ឋាន Old Trafford ថ្ងៃទី៤ ខែកញ្ញា។ ក្រុម Manchester City និង Liverpool ប្រកួតស្មើរៀងខ្លួន។ | ជាគ្រាប់ដំបូងនៃការចាប់ផ្តើមក្នុងក្របខណ្ឌ Premier League របស់ខ្សែប្រយុទ្ធស្លាបស្តាំ Antony កីឡាករចំណូលថ្មីក្រុម Man United ក្រោយផ្ទេរមកពីក្រុម Ajax Amsterdam ដោយស៊ុតនាំមុខ ១គ្រាប់នៅនាទី ៣៥។ ការប្រកួតក្នុងវគ្គទីមួយក្រុមទាំងសងខាងមានឱកាសវាយសម្រុកគ្នាទៅវិញទៅមកបន្ត បន្តែគ្មានលទ្ធផលប្រែប្រួល រហូតបញ្ចប់វគ្គ។ ឈានចូលវគ្គទីពីរ Ar... |
article_8511.txt | ការប្រកួតពានរង្វាន់ UEFA Champions League រដូវកាល ២០២២-២៣ បានវិលត្រលប់មកវិញហើយនាយប់ថ្ងៃទី៦ ខែកញ្ញានេះ។ ក្រុមដែលត្រូវប្រកួតជំនួបបើកឆាក មាន Chelsea ប៉ះ Dinamo Zagreb ខណៈ Borussia Dortmund ទទួល FC Copenhagen វេលាម៉ោង ១១:៤៥ យប់(ម៉ោងនៅកម្ពុជា)។ | Dimano Zagreb បើកទ្វាផ្ទះទទួល Chelsea ក្នុងជំនួបបើកឆាកពូល E នៅក្នុងកីឡដ្ឋាន Stadion Maksimir។ ក្រុម Dimano មិនមែនជាក្រុមដែលមកកាន់វគ្គចែកពូលនេះ ស្វ័យប្រវត្តិឡើយ ពួកគេឆ្លងកាត់វគ្គជម្រុះជាមួយក្រុមស្ថិតនៅតំបន់អឺរ៉ុបផ្សេងទៀត។ នៅវគ្គ Play-offs Dinamo បានប្រកួតឈ្នះក្រុម Bodo/Glimt លទ្ធផល ៤-២ ឈ្នះកៅអីវគ្គចែកពូល។ សម្រាប់ Chels... |
article_8512.txt | កីឡាករបាល់បោះ LeBron James គ្រោងចូលរួមវិនិយោគនៅក្លិប AC Milan បន្ថែមទៀត បន្ទាប់ពីរកបានប្រាក់ចំណេញជាង១០០លានដុល្លារនៅក្លិប Liverpool។ | James ដែលគេស្គាល់ថាជាកីឡាករបាល់បោះដ៏ល្បីឈ្មោះរបស់ក្រុម Los Angeles Lakers នៃក្របខណ្ឌ NBA អាម៉េរិក បានចំណាយប្រាក់វិនិយោគ ចំនួន៥លានផោន(៥,៧លានដុល្លារ) ដើម្បីទិញយកភាគហ៊ុនក្លិប Liverpool ២ភាគរយកាលពី១១ឆ្នាំមុន។ ពេលនេះរូបគេចំណេញ ១០០លានផោន (១១៥លានដុល្លារ) ពីក្រុមយក្សអង់គ្លេសមួយនេះ។ ក្រោយកាក់កបក្នុងវិស័យជំនួញបាល់ទាត់ តារាបាល់បោ... |
article_8513.txt | Jadon Sancho ក្លាយជាវីរបុរសក្នុងការជួយ Manchester United ក្រសោបយកបានជ័យជម្នះជាលើកទី៣ជាប់ៗគ្នាក្នុងក្របខណ្ឌ Premier League ក្រោយយកឈ្នះក្រុមបាតតារាង Leicester City ១-០។ | នាជំនួបសប្តាហ៍ទី៥ នៅរាត្រីថ្ងៃទី១ ខែកញ្ញា នៅកីឡដ្ឋាន King Power ខ្សែបម្រើ Sancho សម្រេចទីយ៉ាងល្អនៅនាទី ២៣ តាមរយៈការបញ្ជូនរបស់មិត្តរួមក្រុម Marcus Rashford។ លទ្ធផល ១-០ នេះបានបន្តរហូតបញ្ចប់ការប្រកួតតែម្តង។ ឈ្នះ Leicester ១-០ ជាជ័យជម្នះលើកទី៣ជាប់ៗគ្នារបស់ក្រុមបិសាចក្រហម បន្ទាប់ពីឆ្លងកាត់ភាពអាម៉ាស់នៅពីរប្រកួតដំបួងក្នុងក្រប... |
article_8514.txt | Chelsea និង Juventus សុទ្ធតែរងបរាជ័យរៀងខ្លួននៅជំនួបបើកឆាកការប្រកួតវគ្គសន្សំពិន្ទុតាមពូលពានរង្វាន់ UEFA Champions League។ ម្ចាស់ការពារតំណែងជើងឯក Real Madrid រួមជាមួយ Manchester City និង Paris Saint-Germain ជាដើមទទួលបាន៣ពិន្ទុដូចគ្នា។ | ការប្រកួតក្របខណ្ឌអឺរ៉ុបវគ្គចែកពូលរដូវកាល ២០២២-២៣ បានចាប់ផ្តើមហើយនៅរាត្រីថ្ងៃទី៦ ខែកញ្ញា។ ម្ចាស់ផ្ទះ Dinamo Zagreb បានផ្តល់ការអាម៉ាស់ឱ្យ Chelsea ជាមួយជ័យជម្នះ ១-០ នាជំនួបបើកឆាកពូល E។ ពូល E នេះដែរ FC Salzburg ប្រកួតស្មើជាមួយ AC Milan ១-១។ Juventus ក៏រងបរាជ័យដូចគ្នាក្រោមថ្វីជើងក្រុមយក្សបារាំង PSG ក្នុងលទ្ធផល ២-១ ពូល H ខណៈ... |
article_8515.txt | លោក Thomas Tuchel ត្រូវបានក្លិប Chelsea បញ្ចប់តំណែងអ្នកចាត់ការទូទៅនៅថ្ងៃទី៧ ខែកញ្ញា ពោលគឺក្រោយក្រុមតោខៀវចាញ់ Dinamo Zagreb ១-០ ក្នុងជំនួបបើកឆាកវគ្គសន្សំពិន្ទុ UEFA Champions League។ នេះបើតាមការចុះផ្សាយរបស់វេបសាយក្លិប Chelsea។ | Tuchel វ័យ៤៩ឆ្នាំ បានចូលដឹកនាំតោខៀវជំនួស Frank Lampaird កាលពីខែមករា ឆ្នាំ២០២១។ នៅរដូវកាលដំបូង អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់បានជួយ Chelsea ឈ្នះ Champions League មុនជួយក្រុមដែលទើបមានម្ចាស់ថ្មីនេះ ឈ្នះ European Super Cup និង Club World Cup នៅរដូវកាល ២០២១-២២។ យ៉ាងណាក៏ដោយ ក្រោយដឹកនាំ Chelsea នៅដើមរដូវកាលថ្មី ២០២២-២៣នេះមិនបាន... |
article_8516.txt | លោក Carlo Ancelotti ថ្ងៃទី៥ ខែកញ្ញា បានបង្ហាញក្តីបារម្ភថា ការប្រកួត World Cup 2022 នៅប្រទេសកាតា អាចជះឥទ្ធិពលដល់កីឡាករ ដែលមិនអាចដឹងមុន ចំពោះការការពារតំណែងជើងឯក UEFA Champions League របស់ Real Madrid។ | Real Madrid នឹងត្រូវចាប់ផ្តើមដំណើរការប្រកួតពានរង្វាន់ UCL របស់ខ្លួននាថ្ងៃទី៦ ខែកញ្ញានេះ ដោយត្រូវធ្វើដំណើរទៅប៉ះក្រុមជើងឯកលីគកំពូលស្កុតឡែន Celtic សម្រាប់ជំនួបពូល F វេលាម៉ោង ២យប់ រំលងអាធ្រាត្រ។ ការប្រកួតវគ្គចែកពូល UCL រដូវកាលនេះ នឹងត្រូវធ្វើឡើងដោយមានការកាត់បន្ថយពេលវេលាប្រកួតឱ្យលឿនជាងមុន ព្រោះតែការប្រកួត World Cup ដែលតាមធម... |
article_8517.txt | កីឡាករ Francesco Bagnaia សញ្ជាតិអ៊ីតាលីបើកបរម៉ូតូឱ្យក្រុម Ducati Racing ឈ្នះការប្រណាំងម៉ូតូធំលំដាប់ពិភពលោក MotoGP នាការប្រកួតក្នុងទីលានប្រណាំង San Marino Grand Prix ក្នុងទីក្រុង Misano Adriatico ប្រទេសអ៊ីតាលី ជាប្រទេសកំណើតរបស់គេ ថ្ងៃទី៤ ខែកញ្ញា។ | នេះជាការប្រណាំងលើកទី១៤ ហើយក្នុងឆ្នាំ២០២២ សម្រាប់ការប្រកួតប្រណាំងម៉ូតូ MotoGP ក្នុងចំណោម ២០ទីលាន។ Bagnaia មកពីក្រុម Ducati នៅជុំចុងក្រោយ អាចទប់ទល់ការប្រជែងពីកីឡាករ Enea Bastianini ដែលបើកបរម៉ូតូឱ្យក្រុម Gresini Racing ដែលទើបចូលរួមការប្រណាំងកម្រិត MotoGP ក្នុងឆ្នាំនេះ។ Bagnaia យកជ័យជម្នះដោយថេរវេលាមុន Bastianini ត្រឹមតែ ០.... |
article_8518.txt | លោក Kalyan Chaubey ប្រធានសហព័ន្ធបាល់ទាត់ឥណ្ឌា (AIFF) ដែលទើបជាប់ឆ្នោតអាណត្តិថ្មីនេះ បានប្ដេជ្ញាថា នឹងដឹកនាំវិស័យបាល់ទាត់ឥណ្ឌា ឲ្យមានការរីកចម្រើនទៅមុខជាងនេះទៀត។ | បើតាមគេហទំព័ររបស់សហព័ន្ធបាល់ទាត់ឥណ្ឌា ប្រធាន AIFF រូបនេះ ថានឹងបង្កើតភាពជិតស្និតជាមួយភាគីពាក់ព័ន្ធ និងក្រុមហ៊ុន ដែលវិនិយោគជាមួយ AIFF ទាំងអស់។ លោក Kalyan Chaubey បាននិយាយទៅការិយាល័យកណ្ដាលនៃប្រព័ន្ធផ្សព្វផ្សាយរបស់ឥណ្ឌាដូច្នេះ បន្ទាប់ពីរូបលោក បានចូលកាន់តំណែងភ្លាម។ ប្រធានរូបនេះ ក៏បានបន្ដថែមទៀត ការពង្រឹង នូវអ្វីដែល AIFF បានប... |
article_8519.txt | Chelsea យកបានខ្សែប្រយុទ្ធ Pierre-Emerick Aubameyang ពី Barcelona ដោយចំណាយថ្លៃផ្ទេរ១២លានដុល្លារនៅថ្ងៃចុងក្រោយនៃទីផ្សារដោះដូរកីឡាករប្រចាំរដូវកាល ២០២២-២៣។ ត្រលប់ទៅកាន់ Premier League វិញ ខ្សែប្រយុទ្ធសញ្ជាតិហ្គាបុងទទួលបានកិច្ចសន្យា ២ឆ្នាំនៅ Stamford Bridge។ នេះបើតាមការប្រកាសក្លិប Chelsea ថ្ងៃទី១ ខែកញ្ញា។ | ការប្រកាសនៃការផ្ទេរនេះត្រូវបានចេញផ្សាយមុន ១ម៉ោង មុនពេលទីផ្សារបិទ ក្រោយពេលខ្សែប្រយុទ្ធវ័យ ៣៣ឆ្នាំ បានធ្វើដំណើរទៅដល់ទីក្រុងឡុងដ៏យឺតពេល ហើយក្រុម Chelsea ក៏បានរៀបចំដាក់ឯកសារចុះឈ្មោះកីឡាករទៅ Premier League ពេលនោះ។ បើតាមក្លិប Barcelona កិច្ចព្រមព្រៀងជាមួយ Chelsea លើការផ្ទេរ Aubameyang ដែលជាអតីតកូនក្រុមលោក Thomas Tuchel ក... |
article_852.txt | ប្រធានាធិបតីតួកគី តៃយីប អ៊ែរដូហ្កាន់ និយាយថា អាម៉េរិកបានយល់ព្រមលក់យន្តហោះចម្បាំង F-16 តាមការស្នើសុំកន្លងមក ទៅឱ្យតួកគីជាថ្នូរនឹងការបញ្ជាទិញយន្តហោះចម្បាំងរបស់តួកគីក្នុងកម្មវិធី F-35 កន្លងមក។ លោក អ៊ែរដូហ្កាន់ បានលើកឡើងប្រាប់អ្នកកាសែតនៅថ្ងៃទី ១៧ ខែតុលា ក្រោយអាម៉េរិកបង្ហាញការខកចិត្តនឹងតួកគីដែលទិញអាវុធពីរុស្ស៊ីកន្លងមក។ | ថ្លែងទៅកាន់អ្នកកាសែតនៅថ្ងៃទី ១៧ ខែតុលា មុនពេលចេញដំណើរទស្សនកិច្ចនៅទ្វីបអាហ្រ្វិក លោក អ៊ែរដូហ្កាន់ បាននិយាយថាតួកគីចង់ វិនិយោគនៅក្នុងកម្មវិធី F-35ឡើងវិញ ហើយការពិភាក្សាអំពីបញ្ហាផ្សេងៗជាមួយអាម៉េរិកកំពុងដំណើរការទៅមុខ។ បន្ថែមពីនេះដែរ លោក អ៊ែរដូហ្កាន់បានលើកឡើងថា ការព្រមលក់យន្តហោះចម្បាំង F-16 របស់អាម៉េរិក គឺជាថ្នូរនឹងការទូទាត់ដ... |
article_8520.txt | កាតាម្ចាស់ផ្ទះ FIFA World Cup 2022 នឹងអនុញ្ញាតឱ្យអ្នកគាំទ្រដែលបានទិញសំបុត្រ មានសិទ្ធិទិញស្រាបៀរ នៅ៣ម៉ោងមុនការប្រកួតចាប់ផ្ដើម។ គ្រឿងស្រវឹងទាំងនោះ នឹងមិនត្រូវអនុញ្ញាតឲ្យទិញលក់ទេ អំឡុងពេលប្រកួត។ | យោងទៅលើការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ការប្រកួត World Cup 2022 នេះជាលើកទីមួយហើយ ដែលប្រទេសមូស្លីមកាតា យល់ព្រមឱ្យមានចរាចរណ៍គ្រឿងស្រវឹងក្នុងនាមជាម្ចាស់ផ្ទះ។ ការលក់គ្រឿងស្រវឹង នឹងអនុញ្ញាត្ដ ពេលដែលម្ចាស់ផ្ទះបើកទ្វាទទួលភ្ញៀវ និងអ្នកគាំទ្រមកពីបណ្ដាលប្រទេសផ្សេងៗ ប៉ុន្ដែមិនមែនអំឡុងពេលកំពុងប្រកួតទេ ពោលគឺ៣ម៉ោងមុនពេលប្រកួត... |
article_8521.txt | សហព័ន្ធបាល់ទាត់អូស្ដ្រាលី (FFA) បានបញ្ជាក់ថា នឹងមិនបន្ដដេញថ្លៃធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ AFC Asian Cup 2023 ទៀតទេ ព្រោះមានគោលដៅផ្សេងសម្រាប់ធ្វើជាម្ចាស់ផ្ទះ AFC Women’s Asian Cup 2026។ FFA នឹងប្រគល់ឯកសារទាក់ទងផ្សេងៗ ទៅសហព័ន្ធបាល់ទាត់ទ្វីបអាស៊ី (AFC) ទៅតាមពេលវេលាដែល បានកំណត់។ | យោងទៅលើការផ្សាយជាផ្លូវការរបស់ FFA អូស្ដ្រាលី នឹងមិនបន្ដប្រជែងធ្វើជាម្ចាស់ផ្ទះជាមួយ សហព័ន្ធបាល់ទាត់ផ្សេងទៀតទេ។ អូស្ត្រាលី បង្វែរចំណាប់អារម្មណ៍ខ្លួនលើការធ្វើជាម្ចាស់ផ្ទះប្រកួត AFC Women’s Asian Cup 2026 វិញ។ កាលពីថ្ងៃទី១៨ ខែកក្កដា AFC បានបង្ហាញនូវសមាសភាពសហព័ន្ធបាល់ទាត់ចំនួន៤ ដែលបានបង្ហាញចំណាប់អារម្មណ៍ ពីការចង់ធ្វើជាម្ចាស... |
article_8522.txt | ប្រធានក្លិប Paris Saint Germain លោក Nasser Al-Khelaifi ថ្ងៃទី៥ ខែកញ្ញា បានអះអាងដោយភាពជឿជាក់ថា ក្រុមចំនួន ១២ ដែលគ្រោងបង្កើតការប្រកួតពានរង្វាន់ European Super League បានព្យាយាមបំបែកប្រព័ន្ធអេកូឡូស៊ីនៃបាល់ទាត់។ | កាលខែមេសា ឆ្នាំ ២០២១ Real Madrid, Barcelona, Atletico Madrid, Juventus, AC Milan, Inter Milan, Chelsea, Manchester United, Manchester City, Arsenal, Tottenham Hotspur និង Liverpool បានគ្រោងបង្កើតការប្រកួតពានរង្វាន់ថ្មីមួយ ដោយបំបែកខ្លួនចេញពីសហព័ន្ធបាល់ទាត់អឺរ៉ុប UEFA។ ពានរង្វាន់ថ្មី ដែលគ្រោងបង្កើតនេះ មានលោក Florentino P... |
article_8523.txt | Liverpool, Tottenham HotSpur និង Bayern Munich សុទ្ធតែប៉ះក្រុមខ្លាំងដូចគ្នាក្នុងការប្រកួតបើកឆាកវគ្គសន្សំពិន្ទុតាមពូលពានរង្វាន់ UEFA Champions League នៅរាត្រីថ្ងៃទី៧ ខែកញ្ញានេះ។ | Liverpool ក្រុមម្ចាស់ជើងឯក UCL ឆ្នាំ ២០១៨-១៩ ត្រូវធ្វើដំណើរទៅទឹកដីអ៊ីតាលីនាកីឡដ្ឋាន Diego Armando Maradona ដើម្បីប្រកួតជាមួយក្រុមម្ចាស់ផ្ទះ SSC Napoli ដែលជាក្រុមខ្លាំងមួយក្នុងជំនួបពូល A។ នេះជាលើកទី៣ ហើយសម្រាប់៥រដូវកាលចុងក្រោយ ដែលក្រុមទាំងពីរបានឈានជើងមកលេងនៅ UCL និងស្ថិតក្នុងពូលជាមួយគ្នា គិតចាប់តាំងពីរដូវកាល ២០១៨-១៩ មក... |
article_8524.txt | លោក Thomas Tuchel ក្លាយជាអ្នកការទីពីរហើយនៅ Premier league ដែលត្រូវបានក្លិបបញ្ចប់តំណែង បន្ទាប់ពីលោក Scott Parker ដែលត្រូវ AFC Bournemouth បញ្ចប់តំណែងកាលប៉ុន្មានសប្តាហ៍មុន។ ការចាកចេញរបស់ Tuchel ក្លាយជារឿងដ៏ភ្ញាក់ផ្អើលនឹកស្មានមិនដល់ ជុំវិញមជ្ឈដ្ឋានបាល់ទាត់ ខណៈគ្រូសញ្ជាតិអាល្លឺម៉ងរូបនេះ បានជួយតោខៀវឈ្នះ Champions League រដូ... | សម្រាប់រដូវកាលមុនតោខៀវបញ្ចប់ចំណាត់លេខ៣ ក្នុងតារាងលីគកំពូលអង់គ្លេស ប៉ុន្តែចាប់ផ្តើមរដូវកាលថ្មីនេះមិនសូវបានល្អ ដោយស្ថិតនៅចំណាត់ថ្នាកទី៦ក្នុងតារាងលីគកំពូលអង់គ្លេស បន្ទាប់ពីឆ្លងកាត់ ៦ប្រកួត ឈ្នះ៣ ចាញ់២ និងស្មើ១។ ភាពរអាក់រអួល បង្ហាញឱ្យឃើញចាប់តាំងពីចុងរដូវកាល ២០២១-២២ ក្រោយពេលអតីតម្ចាស់ក្លិប Roman Abramovich រងទណ្ឌកម្មដោយសារ... |
article_8525.txt | លោក Thomas Tuchel អ្នកចាត់ការ Chelsea ថ្ងៃទី៦ ខែកញ្ញា បានបង្ហាញអារម្មណ៍ខឹងសម្បារ ចំពោះកូនក្រុមធ្វើមិនបានល្អ ហើយលេងគ្មានភាពជាក្រុមតែមួយ ក្រោយចាញ់ ១-០ ក្រោមថ្វីជើង Dinamo Zagreb នាជំនួបបើកឆាក UEFA Champions League ។ | បរាជ័យទល់ក្រុមក្រូអាស៊ី Dinamo Zagreb ជាការចាញ់លើកទី៣ ហើយសម្រាប់ Chelsea ចំពោះ ៥ប្រកួតចុងក្រោយមកនេះនៅរាល់ក្របខណ្ឌ។ Chelsea ដែលកំពុងមានទម្រង់មិនល្អខ្លាំងតំបន់ប្រយុទ្ធជួរមុខ ខណៈតំបន់ការពារមិនទាន់រឹងមាំឡើងវិញ បានរបូតគ្រាប់បាល់ទៅឱ្យក្រុមម្ចាស់ផ្ទះ Dinamo Zagreb ១គ្រាប់តាំងពីនាទី១៣ ។ មិនពេញចិត្តចំពោះទម្រង់លេងដ៏អាក្រក់នៃក្រុ... |
article_8526.txt | កំពូលអ្នកប្រដាល់មិនដែលចាញ់ Floyd Mayweather នឹងតទល់ជាមួយអ្នកវាយក្នុងទ្រុង MMA ជនជាតិជប៉ុន Mikuru Asakura នៅក្នុងកម្មវិធី RIZIN Fight Pass នាសង្វៀន SAITAMA SUPER ARENA ក្រុងតូក្យូ ប្រទេសជប៉ុន នៅថ្ងៃទី២៥ ខែកញ្ញា។ ជំនួបនេះកើតឡើង បន្ទាប់ពី Floyd ផ្តួលកីឡាករប្រដាល់សេរីជប៉ុន Tenshin Nasukawa ឲ្យសន្លប់ក្នុងទឹក១ កាលពីឆ្នាំ២០១៨... | បន្ទាប់ពីខកខានឡើងសង្វៀនរយៈ៣ឆ្នាំ ពេលនេះអ្នកប្រដាល់សកលអាជីព Floyd Mayweather នឹងត្រូវធ្វើដំណើរទៅកាន់ទីក្រុងតូក្យូ ប្រទេសជប៉ុន ដើម្បីប្រកួតជាមួយម្ចាស់ទឹកដី Mikuru Asakura។ សម្រាប់ពួកគេទាំងពីរពុំដែលមានប្រវត្តិជួបគ្នាឡើយ។ សម្រាប់ Floyd នេះជាលើកទីពីរសម្រាប់រូបគេដែលទៅកាន់ទឹកដីជប៉ុនក្នុងការប្រកួតប្រដាល់សកល។ Floyd ឈ្នះទាំង ៥១ប... |
article_8527.txt | លោក Jurgen Klopp គ្រូបង្វឹក Liverpool ទទូចឱ្យកូនក្រុមត្រូវពង្រឹងយកភាពខ្លាំងមកវិញ ក្រោយរងបរាជ័យដ៏អាម៉ាស់ក្រោមថ្វីជើងម្ចាស់ផ្ទះ SSC Napoli ក្នុងលទ្ធផល ៤-១ នៃជំនួប Champions League ពូល A ថ្ងៃទី៧ ខែកញ្ញា។ | នាការប្រកួតនៅទឹកដី Diego Armando Maradona ក្នុងប្រទេសអ៊ីតាលី Liverpool មានទម្រង់លេងមិនល្អនោះទេនៅវគ្គទីមួយ ដោយត្រូវម្ចាស់ផ្ទះស្វាគមន៍ ៣-០ មុន។ ចាប់ផ្តើមវគ្គទីពីរមិនដល់ ៦នាទីផង Napoli បន្ថែមគ្រាប់ទី៤ មុនពេល Liverpool តាម ១គ្រាប់មកវិញក្រោយត្រូវម្ចាស់ផ្ទះនាំមុខគ្រាប់ទី៤ ត្រឹម៣នាទី។ បរាជ័យនៅទឹកដីអ៊ីតាលីលើកនេះបង្ហាញឱ្យឃើញថា... |
article_8528.txt | ខ្សែប្រយុទ្ធវ័យក្មេង Erling Haaland សាងកំណត់ត្រាថ្មីដល់ទៅ៣ តាមរយៈការរកបាន ២គ្រាប់ម្នាក់ឯង ដើម្បីជួយក្រុមថ្មី Manchester City យកឈ្នះក្រុមអេស្ប៉ាញ Sevilla ៤-០ នៅជំនួប Champions League ពូល G ថ្ងៃទី៦ ខែកញ្ញា។ | គ្រាប់បាល់ជ័យជម្នះទាំង ៤គ្រាប់របស់ Man City ធ្វើបានដោយ Haaland ២គ្រាប់នៅនាទី២០ និងនាទី៦៧និង២គ្រាប់ទៀតដោយខ្សែបម្រើប្រយុទ្ធ Phil Foden នៅនាទី៥៨ និងខ្សែការពារ Ruben Dias នាទី៩០+២។ នេះជាជ័យជម្នះដ៏ល្អមួយសម្រាប់ក្រុមមេឃខៀវនៅកីឡដ្ឋាន Estadio R.Sanchez Pizjuan របស់ Sevilla។ ស៊ុតចូល២គ្រាប់ម្នាក់ឯងក្នុងការបង្ហាញខ្លួនលើកដំបូងនៅព... |
article_8529.txt | លោក Pep Guardiola អ្នកចាត់ការក្រុម Manchester City សរសើរខ្សែប្រយុទ្ធ Erling Haaland ថាមានទេពកោសល្យពិសេសដែលអាចស៊ុត Hat-Trick បានតាំងពីវគ្គទីមួយ នៃការប្រកួតដែលក្រុមមេឃខៀវឈ្នះ Nottingham Forest ក្នុងលទ្ធផល ៦-០ នៅថ្ងៃទី១ ខែកញ្ញា។ | ចាប់តាំងពី Haaland ចូលប្រកួតប្រជែងក្នុងក្របខណ្ឌ Premier League មក រូបគេអាចរកគ្រាប់បាល់ ១គ្រាប់គ្រប់ការប្រកួត ដោយប្រើពេលត្រឹម ៤៣នាទីប៉ុណ្ណោះ។ ពេលនេះខ្សែប្រយុទ្ធវ័យ ២២ឆ្នាំរូបនេះចាប់ផ្តើមអាជីពដ៏រីកចម្រើន ជាមួយការបំបែកកំណត់ត្រាថ្មីនានាជាមួយ Man City។ រកបាន ៣គ្រាប់ម្នាក់ឯង ត្រឹម ៣៨នាទីលើក្រុម Nottingham Forest ជាគ្រាប់បាល... |
article_853.txt | កងទ័ពជើងទឹកអាម៉េរិក សម្រេចលក់អតីតនាវាចម្បាំងផ្ទុកយន្តហោះពីរគ្រឿងទៅកាន់ក្រុមហ៊ុនកៃច្នៃនាវាមួយនៅរដ្ឋ Texas ដោយក្នុងមួយគ្រឿងលក់ក្នុតម្លៃត្រឹមតែ១សេនប៉ុណ្ណោះ។ នេះបើតាមការអះអាងពីបញ្ជាការដ្ឋានប្រព័ន្ធសមុទ្រនៃកងទ័ពជើងទឹកនៅថ្ងៃទី៥ខែតុលា។ | នាវាដឹកនាំយន្តហោះពីរគ្រឿងដែលនឹងត្រូវលក់មានឈ្មោះ USS Kitty Hawk និង USS John F. Kennedy ។ នាវាចម្បាំងពីរគ្រឿងនេះ មានសភាពទ្រុឌទ្រោម និងហួសអាយុការប្រើប្រាស់។ បើតាមរបាយការណ៍ពីសារព័ត៌មាន USA Today នាវា USS Kitty Hawk ទំនងនឹងត្រូវអូសទាញចេញពីទីក្រុង Bremerton រដ្ឋ Washington ដែលត្រូវចំណាយពេលប្រហែលជា៣០ថ្ងៃទៅ៤៥ថ្ងៃ។ឯនាវា... |
article_8530.txt | Antonio Conte អ្នកចាត់ការក្រុម Tottenham Hotspur ថ្ងៃទី១ ខែកញ្ញា និយាយថា Son Heung-Min គឺជាបុរសដ៏ល្អម្នាក់និងមានសក្តានុពល។គ្រូបង្វឹកសញ្ជាតិអ៊ីតាលី បានអះអាងដោយលើកឧទាហរណ៍ថា លោកគួរតែពិចារណាឱ្យ Son ដែលជាមនុស្សប្រុសដ៏ល្អម្នាក់រៀបការជាមួយកូនស្រីរបស់លោក។ | ចាប់ផ្តើមរដូវកាលថ្មីនេះ ខ្សែប្រយុទ្ធសញ្ជាតិកូរ៉េខាងត្បូង មានភាពរអាករអួលក្នុងការស្វែងរកទម្រង់ដ៏ល្អមកវិញ បើទោះបី Spurs ចាប់ផ្តើមរដូវកាលថ្មី បានល្អយ៉ាងណាក្តី។ ដោយឆ្លងកាត់៥ ប្រកួតមកនេះ Spurs រកជ័យជម្នះបាន ៣លើក និងស្មើ ២លើក Son Heung-Min មិនទាន់អាចស៊ុតបាន ១គ្រាប់នៅឡើយ។ រដូវកាលមុន Son ជាបេក្ខភាពស្បែកជើងមាសប្រចាំ Premier Le... |
article_8531.txt | Richarlison បង្ហូរទឹកភ្នែកក្រោយរកបាន ២គ្រាប់ឱ្យក្រុម Tottenham Hotspur ឈ្នះ Olympique Marseille នាជំនួបវគ្គសន្សំពិន្ទុ Champions League ថ្ងៃទី៧ ខែកញ្ញា។ ២គ្រាប់របស់ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល ដែលផ្ទេរពី Everton ក្នុងតម្លៃ៦០លានផោន (៦៨លានដុល្លារ) ជាគ្រាប់បាល់ដំបូងក្នុងអាជីពដែលរកបាននៅពានរង្វាន់អឺរ៉ុប។ | ២គ្រាប់ក្នុងរយៈពេល ៥នាទីពីសំណាក់ Richarlison នៅនាទី៧៦ និង នាទី៨១ ជាការបញ្ជូនដ៏ល្អពីខ្សែបម្រើ Ivan Perisic និង Pierre Hojbjerg សមល្មមជួយឱ្យ Spurs ដណ្តើមបាន៣ពិន្ទុនាការប្រកួតបើកឆាកពូល D ។ ចាប់តាំងពីចូលរួមជាមួយ Spurs ដោយឆ្លងកាត់៦ប្រកួតនៅ Premier League អតីតខ្សែប្រយុទ្ធ Everton រូបនេះមិនទាន់រកបាន១គ្រាប់នៅឡើយ ប៉ុន្តែ ២គ្រា... |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.