file_name
stringlengths
13
17
summary
stringlengths
1
1.09k
full_article
stringlengths
5
22k
article_8352.txt
ខ្សែប្រយុទ្ធ Sadio Mane បានបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ២ នៃពានរង្វាន់ ​Ballon d’Or 2022 ក្រោមម្ចាស់ជ័យលាភីខ្សែប្រយុទ្ធសញ្ជាតិបារាំង Karim Benzema មួយចំណាត់ថ្នាក់​។ ខ្សែប្រយុទ្ធវ័យ​ ៣០ឆ្នាំ បានក្លាយជាកីឡាករអាហ្រ្វិកទីពីរ ដែលមានវត្តមានឡើងលើឆាកកម្មវិធីដ៏មានកិត្យានុភាព និងបានឈ្នះពានរង្វាន់ចាប់តាំងពីលោក George Weah ជាកីឡាករអា...
ខ្សែប្រយុទ្ធសញ្ជាតិសេណេហ្គាល់រូបនេះ បានទទួលពានរង្វាន់ Socrates Award កាលពីថ្ងៃទី១៨ តុលា ដែលជាពានរង្វាន់ ក្នុងនាមជាកីឡាករ ដែលសកម្មក្នុងការជួយការងារសប្បុរសធម៍ នៅក្នុងប្រទេសសេណេហ្គាល់ផ្ទាល់។ នេះគឺជាពានរង្វាន់ដំបូងបង្អស់ ទើបបង្កើតមក ដែល Mane ជាកីឡាករទទួលបានមុនគេ ហើយក៏ជាសមិទ្ធផលដំបូងរបស់រូបគេ ក្នុងនាមជាកីឡាករបាល់ទាត់ ចំពោះស...
article_8353.txt
លោក Antonio Conte អ្នកចាត់ការក្រុម Tottenham Hotspur ថ្ងៃទី២៤ ខែតុលា បានអង្វរសុំអ្នកគាំទ្រ Spurs ឱ្យមានការអត់ធ្មត់ ក្រោយពួកគេខកចិត្តខ្លាំងចំពោះលទ្ធផល ចាញ់ក្រុម ​Newcastle United ក្នុងទឹកដីខ្លួនឯង ២-១ នៃក្របខណ្ឌ Premier League។
បើទោះបីចាប់ផ្តើមការប្រកួតដំបូង Spurs ធ្វើបានល្អខ្លាំងដោយខ្សែប្រយុទ្ធ Harry Kane និងដៃគូ Son Heung-Min បង្កភាពគ្រោះថ្នាក់លើ Newcastle ក្តី ប៉ុន្តែឱកាសរកគ្រាប់បាល់ឱ្យ Spurs ទាំងនោះ​ ត្រូវបានជួយសង្រ្គោះដោយអ្នកចាំទី Nick Pope។ Newcastle មានប្រៀបវិញលើ Spurs រហូតស៊ុតនាំមុខ ២-០ ត្រឹមវគ្គទីមួយ ។ ចំណែក​ Spurs តាមបាន ១គ្រាប់មកវិ...
article_8354.txt
ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន ថ្ងៃទី១៣ ខែតុលា ជូនពរប្រទេសកាតាឱ្យទទួលបានជោគជ័យក្នុងការធ្វើម្ចាស់ផ្ទះ FIFA World Cup ឆ្នាំ ២០២២។ លោក ពូទីន ក៏បានអះអាងថា បានចែករំលែកបទពិសោធន៍រៀបបាល់ទាត់ពិភពលោកនេះទៅកាតារួចហើយដែរ ក្រោយរុស្ស៊ីធ្វើម្ចាស់ផ្ទះឆ្នាំ ២០១៨។
ក្រុមបាល់ទាត់ជម្រើសជាតិរុស្ស៊ីបានឈានជើងទៅកាន់វគ្គ៨ក្រុមចុងក្រោយអំឡុងព្រឹត្តិការណ៍ World Cup 2018 ដែលពួកគេធ្វើម្ចាស់ផ្ទះ។ ប៉ុន្តែ នៅឆ្នាំ២០២២នេះ ក្រុមរុស្ស៊ីត្រូវបានហាមឃាត់មិនឱ្យមានវត្តមានឡើយ ដោយសារតែមូលហេតុរុស្ស៊ីលុកលុយអ៊ុយក្រែនតាំងពីខែកុម្ភៈមក។ នាថ្ងៃទី១៣ ខែតុលា លោក ពូទីន បានជួបជាមួយព្រះមហាក្សត្រនៃប្រទេសកាតា Sheikh Ta...
article_8355.txt
សំបុត្រចូលរួមទស្សនាការប្រកួត ​FIFA World Cup ឆ្នាំ២០២២ នៅកាតាលក់ដាច់ជិត៣លានសំបុត្រហើយ គិតត្រឹមថ្ងៃទី១៧ ខែតុលា។ នេះបើតាមសម្តីប្រធានសហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) លោក Gianni Infantino នៅមុនការប្រកួតដែលនឹងចាប់ផ្តើមនៅថ្ងៃទី២០ ខែវិច្ឆិការ។
ប្រទេសចំនួន៣ មានចំនួនអ្នកទិញសំបុត្រច្រើនជាងគេបំផុត ក្នុងចំណោមសំបុត្រដែលបានលក់អស់ជាង ២,៨៩លានសំបុត្រ ក្នុងនោះប្រទេសកាតាផ្ទាល់តែម្តង ខណៈអាម៉េរិកនៅលំដាប់លេខ២ និងលេខ៣ អារ៉ាប៊ីសាអូឌីត។ នេះបើតាមប្រធានផ្នែកប្រតិបត្តិការ World Cup លោក Colin Smith ប្រាប់អ្នកកាសែតក្នុងសន្និសីទសារព័ត៌មានក្នុងទីក្រុងដូហារនៅថ្ងៃទី១៧ ខែតុលា។ បើតាមការ...
article_8356.txt
Karim Benzema ខ្សែប្រយុទ្ធ Real Madrid បានក្លាយជាម្ចាស់ពាន Ballon d’Or ឆ្នាំ២0២២ និងជាកីឡាករបារាំងទី៥ដែលគ្រងតំណែងកីឡាករឆ្នើមប្រចាំឆ្នាំលើលោក។ Benzema ឈ្នះពានដែលរៀបចំដោយទស្សនាវដ្តីបារាំង France Magazine នេះដោយទទួលបានសំឡេងនាំមុខគូប្រជែង Sadio Mane របស់ Bayern Munich និង Kevin de Bruyne ខែបម្រើ Manchester City។
ការឈ្នះជាលើកទី១ ក្នុងអាជីពកីឡាករបាល់ទាត់របស់របស់ខ្សែប្រយុទ្ធសញ្ជាតិបារាំង វ័យ៣៤ឆ្នាំរូបនេះ កើតឡើងបន្ទាប់ពីរូបគេរកបានគ្រាប់បាល់ស៊ុតបញ្ចូលទីរហូតដល់៤៤គ្រាប់ ក្នុងការបង្ហាញខ្លួន៤៦លើក ដើម្បីជួយក្រុម Real Madrid ឈ្នះជើងឯក La Liga និង UEFA Champions League រដូវកាលមុន។ ខ្សែប្រយទ្ធ Bayern Munich និងជម្រើសជាតិសេណេហ្គាល់ Sadio Ma...
article_8357.txt
លោក Antonio Conte សារភាពថា Tottenham Hotspur មិនមែនជាគូប្រជែងដណ្តើមពាន Premier League រដូវកាលនេះទេ បន្ទាប់ពីចាញ់ Manchester United ក្នុងលទ្ធផល ២-០ ក្នុងជំនួបសប្តាហ៍ទី១០ នៅរាត្រីថ្ងៃទី១៩​ ខែតុលា។
Spurs បានរងបរាជ័យក្នុងការប្រកួតលីគសប្តាហ៍ទី១១របស់ខ្លួន ក្រោមថ្វីជើង Man Utd ក្នុងលទ្ធផល ២-០។ ពីរគ្រាប់របស់បិសាចក្រហមសម្រេចបានដោយ Fred នៅនាទី៤៧ និង Bruno Fernandes នៅនាទី៦៩។ បើទោះជាចាញ់នៅជំនួបនេះ ខណៈ Spurs នៅឈរចំណាត់ថ្នាក់ទី៣ក្នុងតារាងក្តី ប៉ុន្តែអ្នកចាត់ការទូទៅលោក Conte មើលឃើញថាកូនក្រុមលោកនៅតែមិនទាន់ត្រៀមខ្លួនគ្រប់គ្រា...
article_8358.txt
Francis Ozoho អ្នកចាំទីក្រុម Omonia Nicosia បង្ហាញក្តីរីករាយក្រោយបានបង្ហាញខ្លួននៅ Old Trafford ព្រោះខ្លួនជាអ្នកគាំទ្រក្រុម Manchester United តាំងពីវ័យក្មេង។ អ្នកចាំទីសញ្ជាតិនេហ្សេរីយ៉ា ប្រាប់ដូច្នេះក្រោយក្រុម Omonia ចាញ់បិសាចក្រហម ១-០ នាជំនួបវគ្គសន្សំពិន្ទុតាមពូល UEFA Europa League នៅថ្ងៃទី១៣ ខែតុលា។
អ្នកចាំទី Uzoho វ័យ២៣ ឆ្នាំ ទើបតែទទួលបានពេលវេលាលេងឱ្យក្រុម Omonia Nicosia ត្រឹមតែរយៈពេល ១៣៤នាទីប៉ុណ្ណោះសម្រាប់រដូវកាលថ្មីនេះ ប៉ុន្តែរូបគេបានបង្ហាញទម្រង់លេងដ៏គួរឱ្យភ្ញាក់ផ្អើលដែលបានសង្គ្រោះបាល់ពីការស៊ុតពីសំណាក់ក្រុមកីឡាករ Man United រហូតដល់ទៅ ១០លើក។ តែទោះជាយ៉ាងណានៅនាទី ៩០+៣ នាទីបន្ថែមបង្រ្គប់ Man United នៅតែអាចរកបាន១គ្រ...
article_8359.txt
ខ្សែប្រយុទ្ធ Cristiano Ronaldo នឹងមិនមានវត្តមានធ្វើដំណើរជាមួយក្រុម Manchester United ប្រកួតជាមួយ Chelsea នៅ Stamford Bridge សម្រាប់ជំនួប Premier Laguue សប្តាហ៍នេះឡើយ។ នេះបើតាមការប្រកាសរបស់ក្លិបបិសាចក្រហមនៅថ្ងៃទី២០ ខែតុលា។
អំឡុងការប្រកួតទល់ក្រុម Tottenham Hotspur ក្នុងទឹកដី Old Trafford កាលពីថ្ងៃទី១៩ ខែតុលា​ ដែល Man United បានយកឈ្នះក្នុងលទ្ធផល ២-០ ខ្សែប្រយុទ្ធវ័យ ៣៧ឆ្នាំ មិនត្រូវបានគ្រូបង្វឹកផ្លាស់ប្តូររូបគេឱ្យចូលលេងឡើយ។ នៅនាទី ៨៩នៃការប្រកួតដែលហៀបនឹងបញ្ចប់ Ronaldo បានបង្ហាញអាកប្បកិរិយាមិនសប្បាយចិត្ត ហើយបានដើរចេញពីទីលានមុនបញ្ចប់ការប្រកួត។...
article_836.txt
ទីក្រុង JOHANNESBURG- ប្រទេស​ចិន​ជា​ប្រទេស​រក​បាន​ទិន្នផល​ត្រី​ច្រើន​បំផុត​ក្នុង​ពិភពលោក និង​មាន​កប៉ាល់​នេសាទ​ទឹក​ជ្រៅ​ច្រើន​បំផុត ដែល​មាន​ជាង ២.៧០០ គ្រឿង ​ដែល​ភាគច្រើន​ពាក់ព័ន្ធ​នឹង​ការ​នេសាទ​ខុស​ច្បាប់ ដែល​មិនត្រូវ​បាន​រាយការណ៍ និង​មិន​ត្រូវ​បាន​គ្រប់គ្រង​នៅ​តំបន់​អាហ្វ្រិក​ខាង​លិច។ នេះ​បើ​យោង​តាម​របាយការណ៍​ថ្មីមួយ​ដ...
លោក Max Schmid នាយកប្រតិបត្តិការ​នៃ​មូលនិធិ EJF បាន​ថ្លែង​ថា កប៉ាល់​នេសាទ​ ៩០% នៃ​កប៉ាល់​នេសាទ​ឧស្សាហកម្ម​របស់​ហ្គាណា ​តាម​ពិត​ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​ចិន ដែលបាន​ប្រើប្រាស់​ក្រុមហ៊ុន «ជួរមុខ​» ក្នុង​ស្រុក​ដើម្បី​ចុះ​ឈ្មោះ​ក្នុង​នាម​ជា​ពលរដ្ឋ​ហ្គាណា​ដើម្បីបញ្ជៀស​ពាក់ព័ន្ធ​នឹងផ្លូវច្បាប់។ លោក Max Schmid បាន​ថ្លែង​ក្...
article_8360.txt
លោក Antonio Conte អ្នកចាត់ការក្រុម Tottenham Hotspur ថ្ងៃទី១៧ ខែតុលា បាននិយាយថារបួសរបស់ Richarlison មិនជាបញ្ហាធំដំទេ ខណៈរូបគេត្រៀមខ្លួនបានយ៉ាងល្អសម្រាប់ការប្រកួត FIFA ​World Cup នៅកាតា។ តែទោះយ៉ាងណា Conte អះអាងថាខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលមិអាចជួយ Spurs ប្រកួតទល់ Manchester United ជំនួប Premier League ថ្ងៃទី១៩ ខែតុលាឡើយ...
Richarlison រងរបួសសាច់ដុំកំភួនជើងអំឡុងការប្រកួតទល់អតីតក្រុមចាស់របស់គេគឺ Everton ហើយត្រូវបានប្តូរចេញនៅនាទី៥២។ ក្រោយមក Richarlison ត្រូវបានគេមើលឃើញដើរដោយកាន់ឈើច្រត់ទៀតផងក្រោយចប់ការប្រកួត។ បញ្ហារបួសនេះធ្វើឱ្យខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលមានការព្រួយបារម្ភខ្លាំងចំពោះការត្រៀមខ្លួនលេងនៅ World Cup ខណៈពេលវេលាកាន់តែខិតមកដល់។ នាកិច...
article_8361.txt
Eden Hazard ប្រធានក្រុមកីឡាបាល់ទាត់ជម្រើសជាតិប៊ែលហ្ស៊ិក នៅថ្ងៃទី២៤ ខែតុលា និយាយថាប៊ែលហ្ស៊ិត្រូវការឈ្នះពានរង្វាន់ FIFA ​World Cup នៅកាតាចាំបាច់បំផុត ដើម្បីបង្ហាញយុវជន អំពី«យុគសម័យមាស»ដែលក្រុមបានសាងរយៈពេល ១០ឆ្នាំចុងក្រោយ។
ក្រុមជម្រើសជាតិប៊ែលហ្ស៊ិក បានសាងភាពល្បីល្បាញក្នុងរយៈពេល១០ឆ្នាំចុងក្រោយក្នុងពិភពបាល់ទាត់។ អំឡុងប៊ែលហ្ស៊កខ្លាំង ប៉ុន្តែក្រុមនេះនៅមិនទាន់រកឃើញពានណាមួយនៅឡើយទាំងក្នុងតំបន់អឺរ៉ុប និងកម្រិតពិភពលោក។ ស្របពេលគ្នានេះ ​Hazard ខ្សែប្រយុទ្ធវ័យ ៣១ឆ្នាំ របស់ Real Madrid និងជាប្រធានក្រុមជម្រើសជាតិប៊ែលហ្ស៊ិកតាំងពីឆ្នាំ ២០១៥ មក បានប្រកាស...
article_8362.txt
លោក Keisuke Honda អ្នកចាត់ការទូទៅក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា លើកសរសើរកីឡាករខ្មែរ-អាម៉េរិក Nick Taylor ថាជាកីឡាករល្អបំផុតសម្រាប់ក្រុមជម្រើសជាតិកម្ពុជា។ ទោះទើបបង្ហាញខ្លួនបានមួយប្រកួតឱ្យកម្ពុជា ប៉ុន្តែលោក Honda មើលឃើញពី​ការហ្វឹកហាត់ដ៏ល្អរបស់ Taylor តាមកម្រិតស្តង់ដានៅលីគអាម៉េរិក។
នៅក្នុងកម្មវិធីឆ្លើយសំនួរជុំវិញការដឹកនាំរបស់លោក Honda រយៈពេលជិត៤ឆ្នាំ នៅលេផេកហ្វេសប៊ុកផ្លូវការបស់លីគកំពូលកម្ពុជា Cambodian Premier League នៅថ្ងៃទី២៦ ខែតុលា អ្នកចាត់ការសញ្ជាតិជប៉ុនរូបនេះបាននិយាយច្រើនអំពីកីឡាករ និងស្ថានភាពក្រុមជម្រើសជាតិកម្ពុជាសព្វថ្ងៃ។ ក្នុងនោះដែរលោក Honda បានមើលឃើញពីសមត្ថភាពកីឡាករ Nick Taylor ថាជាខ្សែប...
article_8363.txt
លោក Zinedine Zidane ដែលជាអតីតកីឡាករបាល់ទាត់ល្អ និងអស្ចារ្យបំផុតមួយក្នុងពិភពលោក នាថ្ងៃទី២៥ ខែតុលា បានទទួលរូបសំណាកធ្វើពីក្រមួនថ្មីមួយដែលដាក់បង្ហាញជាកិត្តិយសរបស់លោក នាទីក្រុងប៉ារីស ប្រទេសបារាំង។
ស្ថិតក្នុងកម្មវិធីតាំងបង្ហាញរូបសំណាកនោះ Zidane ត្រូវបានគេមើលឃើញថា បានពាក់ឈុតអាវធំស្រដៀងទៅនឹងពណ៍នៃអាវដែលពាក់លើរូបសំណាក និងអមដោយភរិយារបស់លោកផ្ទាល់។ Zidane បង្ហាញអារម្មណ៍រំភើបបន្ទាប់ពីបានឈរថតរូបជាមួយនឹងរូបសំណាកក្រមួននោះ។ រូបសំណាកធ្វើពីក្រមួននោះ គឺដើម្បីជាការអរគុណដល់ Zidane ចំពោះជ័យជម្នះ World Cup លើកដំបូងឱ្យបារាំង។ មកដល់ព...
article_8364.txt
Premeir League បន្តដំណើរការប្រកួតសម្រាប់សប្តាហ៍ទី១១ របស់ខ្លួន ដោយការប្រកួតចំនួន ២គូនឹងធ្វើឡើងក្នុងរាត្រីថ្ងៃទី១៨ ខែតុលានេះ។ Brighton & Hove Albion ទទួលភ្ញៀវ Nottingham Forest ដែលនៅបាតតារាងលីគកំពូលអង់គ្លេស មុនពេល Crystal Palace ស្វាគមន៍ ​Wolverhampton Wanderers។ ជំនួបរវាង Arsenal និង Manchester City ថ្ងៃទី១៩ ត្រូវលើកពេល...
Brighton កំពុងសម្លឹងយកឈ្នះឡើងវិញលើក្រុមស្ថិតនៅបាតតារាង Nottingham ក្រោយរងបរាជ័យ ២លើកចុងក្រោយជាប់គ្នាក្នុងក្របខណ្ឌ Premier League។ សប្តាហ៍មុនក្រុមដែលដឹកនាំដោយលោក Roberto de Zerbi រងបរាជ័យក្រោមថ្វីជើងក្រុម Brentford លទ្ធផល ២-០ បន្ទាប់ពីចាញ់ Spurs ១-០ នៃការប្រកួតសប្តាហ៍ទី៨។ Nottingham ទើបឡើងមកវិញនៅ EPL ក៏មិនទទួលបានផលវិជ្ជ...
article_8365.txt
ខ្សែប្រយុទ្ធ Kylian Mbappe របស់ក្រុម Paris Saint Germain ថ្ងៃទី១៦ ខែតុលា ​បានបដិសេធការផ្សព្វផ្សាយព័ត៌មានដែលថារូបគេមានបំណងចង់ចាកចេញពីក្រុមស្ថិតនៅក្នុងទីក្រុងប៉ារីស នាខែមករា ពេលទីផ្សារដោះដូរបើកពាក់កណ្តាលរដូវកាល។ Mbappe អះអាងថារូបគេពិតជាភ្ញាក់ផ្អើលចំពោះព័ត៌មានដែលបានផ្សាយនេះ។
«ខ្ញុំមិនដែលបានសួរក្លិបអំពីការចាកចេញណាមួយឡើងនៅក្នុងខែមករា។ ព័ត៌មានទាំងនេះបានលេចឮកាលពីថ្ងៃនៃការប្រកួតរវាងក្រុម Benfica នៃជំនួប Champions League បើតាមខ្ញុំដឹង»។ Mbappe បាននិយាយប្រាប់អ្នកកាសែតបែបនេះក្រោយការប្រកួតដែល PSG បានយកឈ្នះលើក្រុម Olympique de Marseille នៅក្របខណ្ឌ Ligue 1 លទ្ធផល ១-០។ ខ្សែប្រយុទ្ធវ័យ២៣ឆ្នាំ បានបង្ហាញ...
article_8366.txt
មន្ត្រីប៉ូលិសកាតា នៅថ្ងៃទី២៥ ខែតុលា បានបញ្ឈប់សកម្មភាពតវ៉ារបស់បុរសជនជាតិអង់គ្លេសម្នាក់ដែលជាសកម្មជន LGBT ឈ្មោះ Peter Tatchell។ សកម្មជន LGBT រូបនេះ បានតវ៉ានៅក្រៅសារមន្ទីរជាតិររបស់កាតា ស្របពេលព្រឹត្តិការណ៍ FIFA World Cup ជិតចូលមកដល់។
លោក Tatchell ដែលជាមនុស្សតែមួយធ្លាប់បានប្រឆាំងតវ៉ា មុនការប្រកួត World Cup ឆ្នាំ ២០១៨ នៅរុស្ស៊ី បានឈរនៅពីមុខសារមន្ទីរជាតិកាតា រយៈពេលជាង ១ម៉ោង ដោយពាក់អាវយឺតដែលមានស្លាកថា «#QatarAntigay» ដែលសំដៅលើការប្រឆាំងរបស់កាតាលើអ្នកស្រឡាញ់ភេទដូចគ្នា។ Qatar Antigay ជាឈ្មោះមូលនិធិមួយដែលបុរសវ័យ ៧០ឆ្នាំសញ្ជាតិអង់គ្លេសបានបង្កើតឡើងដើម្បីជួយ...
article_8367.txt
វីដេអូជំនួយអាជ្ញាកណ្តាល( VAR) នឹងត្រូវដាក់ឱ្យប្រើប្រាស់លើកដំបូងក្នុងលីគកំពូលរបស់ប្រទេសស្កុតឡែន Scottish Premiership ក្នុងជំនួបរវាងក្រុម St Johnstone និងក្រុម ​Hibernian នៅសប្តាហ៍ក្រោយនេះ។
បើតាមសហព័ន្ធកីឡាបាល់ទាត់ស្កុតឡែន (FA) បានប្រកាសថានឹងដាក់ឱ្យប្រើប្រាស់នូវបច្ចេកវិទ្យា VAR នេះ ទូទាំងការប្រកួតនៃលីគកំពូលស្កុតឡែន ចាប់ពីសប្តាហ៍ក្រោយនេះតទៅ។ VAR ក៏នឹងត្រូវបានប្រើប្រាស់ក្នុងការប្រកួតពានរង្វាន់ Scottish Cup និង League Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រផងដែរ។ សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FI...
article_8368.txt
Sergio Perez ដែលបើកបរឱ្យក្រុម Red Bull ដណ្តើមបានជ័យជម្នះនៅការប្រណាំងរថយន្ត Formula One ក្នុងកម្មវីធី Singapore Grand Prix ប្រទេសសិង្ហបុរី។ ម្ចាស់ការពារតំណែងជើងឯក Max Verstappen ត្រៀមខ្លួនដើម្បីលើកពាន F1 រដូវកាលនេះ និងជាលើកទី២ក្នុងអាជីព បើទោះបញ្ចប់នៅចំណាត់ថ្នាក់ទី៧ ក្នុងការប្រណាំងនៅទីលានទី១៧នេះក្តី។
នាការប្រណាំងនៅទីលានទី ១៧ រដូវកាល ២០២២-២៣ នៅថ្ងៃទី២ ខែតុលា អ្នកប្រណាំងម៉ិកស៊ិក Perez បានសម្រេចទីមុនគេដោយប្រើថេរវេលា ២ម៉ោង ២នាទី និង២០វិនាទី។ Charles Leclerc ដែលបើកបរឱ្យ Ferrari បញ្ចប់ក្នុងចំណាត់ថ្នាក់ទី២ ខណៈ Carlos Sainz មិត្តរួមក្រុម Ferrari បានលេខ៣។ ដោយឡែក Verstappen បញ្ចប់ត្រឹមចំណាត់ថ្នាក់ទី៦។ Verstappen បានកើន៦ពិន្ទ...
article_8369.txt
Max Verstappen ក្លាយជាម្ចាស់ជើងឯកពានរង្វាន់ប្រណាំងរថយន្ត Formula One ឆ្នាំ២០២២ ទាំងនៅសល់ការប្រកួត៤ទីលានទៀត។ Verstappen របស់ក្រុម Red Bull ការពារតំណែងជើងឯករបស់ខ្លួនបាន ក្រោយឈ្នះការប្រណាំងនៅកម្មវិធី Japanese Grand Prix ប្រទេសជប៉ុន នៅថ្ងៃទី៨ ខែតុលា។
នាការប្រណាំងនៅទីលានទី១៩ ម្ចាស់ការពារជើងឯក Verstappen អាចដណ្តើមបានជ័យជន្នះជាលើកទី១២របស់ខ្លួន ដោយប្រជែងឈ្នះមិត្តរួមក្រុម Sergio Perez និង Charles Leclerc​ របស់ក្រុម Ferrari ។ អ្នកប្រណាំងសញ្ជាតិហូឡង់រូបនេះ​ ប្រើថេរវេលា ៣ម៉ោង ១នាទី និង៤៤វិនាទី ក្នុងទីលានប្រណាំងដែលមានភ្លឿងធ្លាក់ខ្លាំង។ ជ័យជម្នះនៅជប៉ុននេះ បានជួយ Verstappen ក...
article_837.txt
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក អាន់តូនី ប្លីងខិន ប្រកាសផ្តល់ជំនួយយោធាបន្ទាន់ក្នុងទំហំទឹកប្រាក់ប្រមាណ ៣៥០លានដុល្លារទៀត ដល់អ៊ុយក្រែន ឆ្លើយតបនឹងកាលៈទេសៈអាសន្ន ទប់ទល់នឹងសង្គ្រាមដែលបញ្ឆេះដោយរុស្ស៊ីដោយខ្លួនឯងទាំង«គ្មានអ្នករករឿង និងមិនស្របច្បាប់»។
ក្នុងសេចក្តីថ្លែងការណ៍មួយនាថ្ងៃសៅរ៍ទី​២៦ ខែកុម្ភៈ ប្រមុខការទូតអាមេរិករូបនេះបានបញ្ជាក់ថា កញ្ចប់ជំនួយអ៊ុយក្រែនពង្រឹងសមត្ថភាពរបស់ខ្លួនឆ្លើយតបនឹងការគំរាមកំហែងនានាដែលខ្លួនកំពុងប្រឈមទាំងផ្លូវគោក និងផ្លូវអាកាសផង។ «ជំនួយនេះបញ្ជាក់យ៉ាងច្បាស់ថា​ សហរដ្ឋអាមេរិកឈរជាមួយប្រជាជនអ៊ុយក្រែន ក្នុងពេលដែលគេកំពុងការពារអធិតេយ្យ និងប្រជាជាតិមួ...
article_8370.txt
អ៊ីតាលីម្ចាស់ជើងឯក Euro 2020 នឹងត្រូវជួបអង់គ្លេសជាថ្មីម្តងទៀតក្នុងការប្រកួតវគ្គជម្រុះក្នុងពូលនៃព្រឹត្តិការណ៍​ UEFA Euro 2024​ ក្រោយការចាប់ឆ្នោតរើសពូលក្នុងទីក្រុង Frankfurt ប្រទេសអាល្លឺម៉ង់ថ្ងៃទី៩ ខែតុលា។ អង់គ្លេស បានចាញ់អ៊ីតាលីក្នុងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់អឺរ៉ុប ដែលធ្វើនៅឆ្នាំ២០២១ ដោយបាល់កាត់ក្តី១១ម៉ែត្រ។
ក្រុមជម្រើសជាតិអ៊ីតាលីដែ​លបានយកឈ្នះអង់គ្លេសវគ្គផ្តាច់ព្រ័ត្រ ដោយការទាត់បាល់កាត់សេចក្តី ១១ម៉ែត្រលទ្ធផល ៣-២ នាកីឡដ្ឋាន Wembley ហើយគ្រងជើងឯក Euro 2020 ដែលធ្វើនៅឆ្នាំ២០២១ ក៏ត្រូវលេងទល់ក្រុមម៉ាសេដ្វានខាងជើង ដែលជាក្រុមបានទម្លាក់អ៊ីតាលីពីក្តីស្រម៉ៃឡើងទៅលេង World Cup 2022 នៅប្រទេសកាតា។ អ៊ុយក្រែន និងម៉ាលតាក៏ស្ថិតក្នុងពូល C ជាមួ...
article_8371.txt
យ៉ាងហោចណាស់មានកុមារចំនួន ៣២នាក់បានស្លាប់ ក្នុងចំណោមអ្នកស្លាប់ទាំង១២៥នាក់ក្នុងហេតុការណ៍រត់ជាន់គ្នានៅកីឡដ្ឋានបាល់ទាត់ឥណ្ឌូណេស៊ី។ នេះបើតាមសម្តីមន្ត្រីមួយរូបប្រាប់ទីភ្នាក់ងាសារព័ត៌មាន AFP នារាត្រីថ្ងៃទី៣ ខែតុលា។ មេប៉ូលិសក្រុងម៉ាឡាង នៃខេត្តជ្វាខាងកើតត្រូវបានបណ្តេញចេញពីតំណែង ដើម្បីជាការឆ្លើយតបចំពោះឧប្បត្តិហេតុដែលបង្កឱ្យមានអ្...
សោកនាដកម្មកាលពីរាត្រីថ្ងៃទី១ ខែតុលា ក្នុងទីក្រុងម៉ាឡាង បានធ្វើឱ្យមនុស្សចំនួន ១២៥នាក់បាត់បង់ជីវិត និងមនុស្សរងរបួសចំនួន ៣២៣នាក់ ក្រោយពេលមន្រ្តីប៉ូលិលដែលការពារសន្តិសុខក្នុងការប្រកួតបានប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកហ្វូងអ្នកគាំទ្រក្រុម Arema FC ដែលបានអុកឡុងក្នុងទីលាន ក្រោយក្រុមប្រកួតចាញ់។ បើតាមមន្ត្រីមួយរូបមានតួ...
article_8372.txt
មុនជំនួបទល់ក្រុមManchester City លោក Erik ten Hag អ្នកចាត់ការក្រុម Manchester United ថ្ងៃទី១ ខែតុលា សរសើរខ្សែប្រយុទ្ធ Erling Haaland មិនដាច់ពីមាត់ថាជាម៉ាស៊ីនរកគ្រាប់បាល់ឱ្យក្រុមដឹកនាំដោយលោក Pep Gaurdiola។ តែទោះយ៉ាងណាលោក Ten hag បានអះអាងថា ក្រុមលោកត្រូវមានកិច្ចការប្រកួតទល់ក្រុម Man City មិនមែនប្រកួតទល់ Haaland តែម្នាក់នោ...
​កីឡដ្ឋាន Etihad នឹងក្លាយជាទីកន្លែងកាត់សេចក្តីរវាងក្រុមស្ថិតក្នុងទីក្រុងតែមួយដូចគ្នា Man City និង Man United ឬក៏ហៅឈ្មោះថា Manchester Derby នារដូវកាលថ្មីក្នុងក្របខណ្ឌ Premier league នេះ វេលាម៉ោង ៨យប់ (ម៉ោងនៅកម្ពុជា)។ នាការប្រកួតរាត្រីនេះ Man United ក៏នឹងត្រូវមានការងារគួរឱ្យចាប់អារម្មណ៍ថ្មីមួយក្នុងការពារ ការស៊ុតរកគ្រាប់ប...
article_8373.txt
ខ្សែប្រយុទ្ធជួរមុខ Lionel Messi របស់ Paris Saint Germain នឹងអវត្តមាននាជំនប់ជើងទី២ ទល់ក្រុម Benfica នារាត្រីថ្ងៃទី១១ ខែតុលា ក្រោយមិនទាន់ជាពីរបួសកំភួនជើង។ នេះបើតាមការលើកឡើងរបស់ក្រុម PSG ថ្ងៃទី១០ ខែតុលា។
Messi រងរបួសកំភួនជើងពេលការប្រកួតទល់ Benfica នៅទឹកដីប្រទេសព័រទុយហ្កាល់ កាលពីសប្តាហ៍មុនមក។ អំឡុងការប្រកួតនោះ Messi វ័យ៣៥ឆ្នាំ ត្រូវបានក្រុមគ្រូពេទ្យរបស់ PSG ស្នើឱ្យប្តូរចេញសម្រាប់ការប្រកួតក្នុងវគ្គទីពីរ ដោយសារតែរបួសកំភួនជើងនេះ ។ ប៉ុន្តែរូបគេបានបដិសេធ និងបន្តលេងរហូតដល់ចប់ការប្រកួត។ តែយ៉ាងណាការខកខានការប្រកួតរបស់ ​Messi បាន...
article_8374.txt
ការប្រកួតពានរង្វាន់ UEFA Champions League វគ្គចែកពូលជុំទី៣ ជើងទីមួយបានវិលត្រលប់មកវិញ ថ្ងៃទី៤ ខែតុលានេះ។ ជំនួបពូល A ក្រុម Liverpool ទទួល Rangers ជាការប៉ះគ្នារវាងក្រុមចក្រភពអង់គ្លេសលើកដំបូង ក្នុងប្រវត្តិសាស្រ្តក្របខណ្ឌអឺរ៉ុប។ Inter Milan នឹងស្វាគមន៍ក្រុម Barcelona ក្នុងពូល C ខណៈពូល D ក្រុម Eintracht Frankfurt ទទួល Totten...
ជំនួបរវាង ​Liverpool និង Rangers នឹងក្លាយជាការជួបគ្នាលើកដំបូងក្នុងប្រវត្តិសាស្រ្ត នៃការប្រកួតពានរង្វាន់ Champions League។ Liverpool ធ្លាប់លេងទល់ក្រុមមកពីស្កុតឡែនចុងក្រោយបង្អស់ ក្នុងឆ្នាំ ១៩៨០-៨១ ។ ចំណែក Rangers វិញ ធ្លាប់ធ្វើដំណើរមកប្រកួតប៉ះក្រុមនៅអង់គ្លេស ៧ លើករួចមកហើយ ដោយកាលនោះរកជ័យជម្នះតែ ១លើកប៉ុណ្ណោះពីការប្រកួតទាំង...
article_8375.txt
អ្នករៀបចំកម្មវិធីប្រកួត World Cup នៅកាតាថ្ងៃទី១២ ខែតុលា ព្រមានទៅអ្នកគាំទ្រឱ្យត្រៀមខ្លួនសម្រាប់បញ្ហាកកស្ទះដែលនឹងអាចកើតមានអំឡុងការប្រកួត នៅពេលអ្នកគាំទ្រមកពីជុំវិញពិភពលោកប្រមូលផ្តុំគ្នាក្នុងរដ្ឋធានីដូហា ប្រទេសកាតា។
រថយន្តឯកជននឹងត្រូវបានហាមឃាត់ពីការធ្វើដំណើរតាមដងវិថីផ្សេងៗ និងអ្នកដែលមានផ្ទះរស់នៅក្បែរកីឡដ្ឋានក៏នឹងត្រូវមានលិខិតអនុញ្ញាតដើម្បីអាចទៅផ្ទះរបស់ពួកគេបាន។ នេះបើតាមការលើកឡើងអ្នករៀបចំកម្មវិធី និងមន្ត្រីក្នុងតំបន់ ខណពួកគេបានប្រកាសពីវិធានការបញ្ចៀសការកក់ស្ទះក្នុងការប្រកួត World Cup។ រដ្ឋដ៏តូចបំផុតមួយដែលមានចំនួនមនុស្សរស់នៅត្រឹម ២,៩...
article_8376.txt
គណៈកម្មាធិការកីឡាអូឡាំពិកហ្វីលីពីន (POC) នឹងបញ្ជូនអត្តពលិកមានទេពកោសល្យ ៨១៤រូប មកចូលរួមប្រជែងមេដាយក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ នៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ក្នុងខែឧសភា ឆ្នាំ ២០២៣។ នេះបើតាមសម្តីលោក Bambol Tolentino ប្រធាន ​POC ថ្ងៃទី១០ ខែតុលា។
ការលើកឡើងលើកឡើងពីចំនួនអត្តពលិកជាង៨០០នាក់របស់ប្រធាន POC កើតឡើងបន្ទាប់ពីមានកិច្ចប្រជុំពិគ្រោះយោបល់មួយរវាងភាគី POC និងសហព័ន្ធកីឡាជាតិហ្វីលីពីន (NSAs) នាថ្ងៃទី១០ ខែតុលា។ «ជាថ្មីម្តងទៀត នេះជាក្រុមកីឡាករប្រយុទ្ធដ៏រឹងមាំដែលជាគោលដៅ ដើម្បីបញ្ជូនទៅកាន់ការប្រកួតដណ្តើមមេដាយ។ ពួកគេសុទ្ធតែមានសមត្ថភាពពេញលេញ។»។ នេះជាការលើកឡើងរបស់លោក T...
article_8377.txt
ប្រទេសកាតានឹងពង្រឹងការត្រួតពិនិត្យលើកម្មករដែលធ្វើការងារអំឡុងការប្រកួត FIFA World Cup 2022 ។ នេះបើតាមសហព័ន្ធសហជីពអន្តរជាតិ (ITUC) ថ្ងៃទី៥ ខែតុលា ដោយបន្ថែមថា ម្ចាស់ផ្ទះ ក៏បង្កើនការតាមដានផ្នែកសុខភាព និងសុវត្ថិភាពបន្ថែមលើកម្មករដែលបន្តបំពេញការងារ​អំឡុងព្រឹត្តិការណ៍កីឡានេះ។
ទាក់ទងនឹងបញ្ហាសិទ្ធិរបស់កម្មករដែលធ្វើការងារនៅក្នុងប្រទេសកាតា ក្រុមឃ្លាំមើលសិទ្ធិមនុស្ស និងសហជីពកម្មករ​ បានព្រមានម្ចាស់ផ្ទះរួចហើយ អំពីបញ្ហាបដិសណ្ឋារកិច្ច ការធ្វើដំណើរ និងការការពារចំពោះកម្មករជាពិសេសអំឡុងព្រឹត្តិការណ៍ World Cup រយៈពេល ១ខែពេញនោះ។ តែទោះជាយ៉ាងណា បើតាមការបញ្ជាក់ពីសំណាក់ ITUC ក្រសួងការងាររបស់កាតា និងអនុវត្តការ...
article_8378.txt
រាត្រីថ្ងៃទី១ ខែតុលា ជារាត្រីដ៏រន្ធត់មួយ សម្រាប់ប្រជាជន និងប្រទេសឥណ្ឌូណេស៊ីបន្ទាប់ពីជួបឧប្បត្តិហេតុនៃការរត់ជាន់គ្នាក្នុងកីឡដ្ឋា Kanjuruhan អំឡុប្រកួតលីគបាល់ទាត់ឥណ្ឌូណេស៊ី ដែលធ្វើឱ្យអ្នកគាំទ្រស្លាប់ដល់ទៅ១២៥នាក់។ វាក្លាយជាឧប្បត្តិហេតុដ៏អាក្រក់បំផុតមួយក្នុងពិភពកីឡាបាល់ទាត់។
មិនមែនតែនៅឥណ្ឌូណេស៊ីនេះឡើយ ហេតុការណ៍ដែលបានសម្លាប់មនុស្សក្នុងកីឡដ្ឋាន បានកើតឡើងច្រើនលើកមកហើយបើគិតចាប់តាំងពីឆ្នាំ១៩៨២មក។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ ខាងក្រោមនេះ យើងនឹងបង្ហាញលោកអ្នកអំពីគ្រោះមហន្តរាយសម្លាប់មនុស្សដែលបានកើតឡើងក្នុងកីឡដ្ឋានប្រកួតកីឡាបាល់ទាត់នារយៈពេល ៤០ឆ្នាំចុងក្រោយ ៖ ខែ តុលា ឆ្នាំ ២០២២ ...
article_8379.txt
បុគ្គលិករដ្ឋាភិបាលកាតា នឹងត្រូវធ្វើការពីផ្ទះអំឡុងពេលការប្រកួត FIFA World Cup ឆ្នាំ ២០២២។ តាមសាលារៀននានាក្នុងទីក្រុងដូហា នឹងត្រូវបិទ ២សប្តាហ៍មុនការប្រកួត ខណៈដែលប្រទេសនេះត្រៀមទទួលភ្ញៀវទេសចរណ៍ដ៏ច្រើនសន្ធឹកសន្ធាប់។
កាតាគឺជាប្រទេសស្ថិតក្នុងតំបន់មជ្ឈិមបូព៌ាទីមួយដែលទទួលសិទ្ធិរៀបចំការប្រកួត World Cup ដែលនឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី២០ ខែវិច្ឆិកា ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២។ សម្រាប់ព្រឹត្តិការណ៍ World Cup អ្នករៀបចំកម្មវិធីប្រកួតក្នុងប្រទេសកាតារំពឹងថានឹងទាក់ទាញភ្ញៀវទេសចរណ៍មកទស្សនាការប្រកួតចំនួនជាង ១,២លាននាក់ ឬក៏ស្មើនឹងពាក់កណ្តាលនៃចំនួនប...
article_838.txt
ប្រធានាធិបតីប្រេស៊ីល ជែ បុលសូណារ៉ូ នៅថ្ងៃទី៣១ ខែធ្នូ បានបដិសេធទទួលជំនួយ​ពីអាហ្សង់ទីនដើម្បីដោះស្រាយបញ្ហាទឹកជំនន់ក្នុងប្រទេស។ ការបដិសេធ​មិនត្រូវការជំនួយរបស់ប្រេស៊ីលនេះ បានធ្វើឡើងខណៈប្រទេសកំពុងប្រឈមនឹងបញ្ហាទឹកជំនន់ដ៏សាហាវដែលប៉ះពាល់តំបន់នៅភាគឦសានប្រទេស និងបានសម្លាប់មនុស្សប្រមាណ ២៤នាក់។
ទីក្រុងសរុបជាង​ ១១៦ នៅរដ្ឋ Bahia ភាគឦសាននៃប្រេស៊ីល បានស្ថិតក្នុងភាពអាសន្ន នៅថ្ងៃទី ២៨ ខែធ្នូដោយសារភ្លៀងធ្លាក់ខ្លាំងចាប់តាំងពីចុងខែវិច្ឆិកាមក។ យ៉ាងហោចណាស់ទីក្រុងប្រាំ នៅរដ្ឋផ្សេងទៀតនៅភាគខាងជើងនិងភាគអាគ្នេយ៍ប្រេស៊ីលក៏ត្រូវបានជន់លិច ដោយទឹកជំនន់ផងដែរនៅប៉ុន្មានថ្ងៃចុងក្រោយនេះ។ ខណៈជួបគ្រោះទឹកជំនន់ ប្រជាជនប្រេស៊ីលជាច្រើនពាន់គ...
article_8380.txt
អ្នកគាំទ្របាល់ទាត់ម្នាក់បានស្លាប់ អំឡុងការប្រកួតរវាងក្រុម Gimnasia La Plata និង Borca Juniors នៃលីគកីឡាបាល់ទាត់អាហ្សង់ទីន នៅថ្ងៃទី៦ ខែតុលា។ បើតាមការផ្សាយរបស់ Reuters អ្នកាគាំទ្រស្លាប់ដោយសារគាំងបេះដូង ក្រោយប៉ូលិសបាញ់ឧស្ម័នបង្ហូរទឹកភ្នែកចូលទីលានដើម្បីបំបែកហ្វូងអ្នកគាំទ្រ។
ការស្លាប់នេះនៅមិនទាន់មានភាពច្បាស់លាស់នៅឡើយ ប៉ុន្តែបើតាមលោក Sergio Berni រដ្ឋមន្ត្រីសន្តិសុខក្នុងក្រុង ​Buenos Aires ប្រទេសអាហ្សង់ទីន ប្រាប់ទូរទស្សន៍ក្នុងស្រុកថា ការស្លាប់អ្នកគាំទ្រក្រុម Gimnasia La Plata បណ្តាលមកពីបញ្ហាខ្សោយបេះដូវនៅពេលរូបគេព្យាយាមចាកចេញពីកីឡដ្ឋាន Carmelo Zerillo ដែលកំពុងមានបញ្ហា។ បើតាមអាជ្ញាធរក្នុងប្រទ...
article_8381.txt
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិថៃ នឹងត្រូវតទល់ អ៊ីរ៉ង់ មុនជំនួបរវាងម្ចាស់ជើងឯករង៤សម័យ អ៊ូសបេគីស្ថាន ប្រកួតជាមួយម្ចាស់ជើងឯក៣សម័យ ជប៉ុន វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ព្រឹត្តិការពានរង្វាន់បាល់ទាត់ក្នុងសាល AFC Futsal Asian Cup។ ការប្រកួតនឹងប្រព្រឹត្តទៅនៅថ្ងៃទី៦ ខែតុលា នាកីឡដ្ឋាន Saad Al Abdullah City ក្រុងកូវ៉ែត ប្រទេសកូវ៉ែត ចាប...
សម្រាប់ក្រុមខ្លាំងក្នុងតំបន់អាស៊ានថៃ មុននឹងឡើងមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ គេជាក្រុមដែលធ្វើបានល្អក្នុងវគ្គសន្សំពិន្ទុក្នុងពូល A ដោយ៣ប្រកួត ឈ្នះ២ និងស្មើ១ ឈរលេខ១ មាន៧ពិន្ទុ។ ចំណែកអ៊ីរ៉ង់ ក៏ជាក្រុមខ្លាំងមួយដែរ ដោយ៣ប្រកួតឈ្នះទាំងអស់ ឈរលេខ១ មាន៩ពិន្ទុ។ សម្រាប់ថៃ​ និងអ៊ីរ៉ង់ កន្លងមកជួបគ្នា ៥លើកពោលថៃ ឈ្នះ៣ និងចាញ់២ ជំ...
article_8382.txt
Manchester City កក់កៅអីទៅកាន់វគ្គ១៦ក្រុមចុងក្រោយពានរង្វាន់ UEFA Champions League មុនគេ បើទោះប្រកួតស្មើ FC Copenhagen នៅជំនួបទី៤ វគ្គសន្សំពិន្ទុក្នុងលទ្ធផល ០-០ ក្តី។ Juventus ប្រឈមត្រឹមវគ្គចែកពូល ក្រោយចាញ់ Maccabi Haifa ២-០។ Chelsea ឡើងឈរកំពូលតារាងពូល​ E វិញ ក្រោយឈ្នះ AC Milan ២-០។
Man Ctiy ដែលនៅសល់គ្នា១០នាក់ កើនបាន១ពិន្ទុទៀតក្នុងជំនូបស្មើជាមួយ FC Copenhagen ០-០ ក្នុងការប្រកួតសន្សំពិន្ទុពូល G នៅយប់ថ្ងៃទី១១ ខែតុលា។ លទ្ធផលនេះ បានជួយក្រុមលោក Pep Guardiola ឡើងទៅកាន់វគ្គ១៦ក្រុមក្របខណ្ឌអឺរ៉ុបមុនគេ។ ក្រុមមេឃខៀវ រកបានពិន្ទុនាំមុខដាច់ក្នុងតារាងពូល G ក្រោយឆ្លងកាត់៤ប្រកួតមាន១០ពិន្ទុ នាំមុខក្រុមលេខ៣ Sevilla ...
article_8383.txt
យ៉ាងហោចមានមនុស្ស ៦នាក់ត្រូវបានចោទប្រកាន់ជុំវិញគ្រោះរត់ជាន់គ្នាក្នុងកីឡដ្ឋានបាល់ទាត់ Kanjuruhan ប្រទេសឥណ្ឌូណេស៊ីដែលបានសម្លាប់មនុស្សដល់ទៅ ១៣១នាក់កាលពីចុងសប្តាហ៍មុន។
«ផ្អែកលើការស៊ើបអង្កេតដែលបានរកឃើញ ព្រមទាំងមានភស្តុតាងគ្រប់គ្រាន់ យើងបានកំណត់សម្គាល់លើជនសង្ស័យចំនួន ៦រួចហើយមកដល់ពេលនេះ»។ លោក Listyo Sigit Prabowo អគ្គស្នងការនគរបាលឥណ្ឌូណេស៊ីប្រាប់ក្នុងសន្និសីតកាសែតបែបនេះទាក់ទងនឹងគ្រោះមហន្តរាយកីឡដ្ឋាន។ មនុស្សចំនួន ៦នាក់ដែលរងការចោទប្រកាន់ ដោយនាំឱ្យមានការស្លាប់មនុស្សជាង១០០នាក់ រួមទាំងកុមារផ...
article_8384.txt
ជំនួបពានរង្វាន់ UEFA Europa League សម្រាប់ការប្រកួតទីបី អាចថានៃជើងទីមួយក្នុងវគ្គសន្សំពិន្ទុនាថ្ងៃទី៦ ខែតុលាក្រុម Manchester United វាយបកឈ្នះលើ Omonia Nicosia ក្រុម Arsenal បន្តរកជ័យជម្នះលើ Bodo/Glimt ទោះបីជាប្រកួតទីពីរ ចំណែក AS Roma ចាញ់២ ប្រកួតជាប់គ្នា។
ការប្រកួតរវាង Man United ទល់ម្ចាស់ផ្ទះ Omonia Nicosia នាកីឡដ្ឋាន NEO GSP បញ្ចប់ទៅដោយលទ្ធផល ៣-២ ដោយភាពតានតឹង។ ដ្បិតបិសាចក្រហមជាក្រុមភ្ញៀវដែលមានភាគរយឈ្នះខ្លាំងក្នុងការប្រកួត ប៉ុន្តែក្រុមដឹកនាំដោយលោក Erik ten Hag មួយនេះមិនងាយស្រួលយកឈ្នះដាច់លើក្រុមស្ថិតក្នុងប្រទេសស៊ីបប៉ុន្មានឡើយ។ Omonia Nicosia ទោះត្រូវ Man United លេងគ្របដ...
article_8385.txt
គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិអារ៉ាប៊ីសាអូឌីត លោក Herve Renard ថ្ងៃទី១២ ខែតុលា បានបង្ហាញបញ្ជីឈ្មោះក្រុមកីឡាករចំនួន ៣២នាក់ត្រៀមសម្រាប់ការប្រកួត World Cup នៅប្រទេសកាតាដែលនឹងចាប់ផ្តើមនៅខែវិច្ឆិការ។ ចំណោមកីឡាករទាំង ៣២នាក់របស់លោក Renard មានអ្នកចាំទី ៣នាក់ដែលមិនសូវបានលេងឱ្យក្រុមរបស់ពួកគេប៉ុន្មានឡើយ។
ចំណោមអ្នកចាំទី៤​ រូបដែលគ្រូបង្វឹកសញ្ជាតិបារាំងបានកោះហៅរួមមាន អ្នកចាំទី Mohamed Al-Yami របស់ក្រុមលីគទីពីរ Al-Ahly និងអ្នកចាំទី Mohamed Al-Owaiz, Fawaz Al-Qarni និង Nawaf Al-Aqidi ដែលជាអ្នកចាំទ្រមិនសូវទទួលបានលេងជម្រើសដំបូងប្រចាំក្លិបរបស់ពួកគេដូច Al-Hilal, Al-Shabab និង Al-Nassr ឡើយ។ លោក Renard ក៏បានកោះហៅឡើងវិញនូវខ្សែបម្រ...
article_8386.txt
Manchester United រំពឹងដណ្តើមបាន៣ពិន្ទុបន្ថែមពីក្រុម Omonia Nicosi នៅជំនួបទី៤ ពូល E ពានរង្វាន់ UEFA Europa League នៅយប់ថ្ងៃទី១៣ ខែតុលា នាកីឡដ្ឋាន Old Trafford។ ជំនួបមុន Man Utd ឈ្នះ Omonia ក្នុងលទ្ធផល ៣-២។
ក្រុមដែលដឹកនាំដោយលោក Erik ten Hag បានត្រលប់មកកាន់ការប្រកួតក្នុងទឹកដីកីឡដ្ឋាន Old Trafford បន្ទាប់ពីការប្រកួតក្រៅទឹកដីចំនួន២ប្រកួតជាប់គ្នា។ ក្រុមបិសាចក្រហម ត្រូវការពិន្ទុបន្ថែមទៀត បន្ទាប់ពីរកបានជ័យជម្នះជាបន្តបន្ទាប់ទល់ Omonia Nicosia របស់ស៊ីប និងក្រុម Everton សប្តាហ៍មុន។ Omonia Nicosia បច្ចុប្បន្នពួកគេជាក្រុមស្ថិតនៅបាតត...
article_8387.txt
Erling Haaland និង Phil Foden ស៊ុតបញ្ចូលទី៣គ្រាប់ម្នាក់ (Hat-Trick) រៀងៗខ្លួន ដើម្បីជួយ Manchester City យកឈ្នះ Manchester United ៦-៣ ក្នុងការប្រកួត Premier League នៅយប់ថ្ងៃទី២​ ខែតុលា។ ៣គ្រាប់បន្ថែមរបស់ Haaland បានជួយរូបគេបង្កើតកំណត់ត្រាថ្មីជាកីឡាករដំបូងនៅលីគកំពូលអង់គ្លេសដែលធ្វើបាន hat-trick ២លើក ក្នុង៣ប្រកួតនៅដីខ្លួនឯ...
ក្រុមការពារតំណែងជើងឯក Man City បានបង្ហាញភាពខ្លាំងរបស់ខ្លួន ដោយរកបានដល់ទៅ៤គ្រាប់នៅត្រឹមវគ្គទី១ ក្នុងជំនួប Manchester Derby។ Foden ជាអ្នករកបានគ្រាប់នាំមុខដំបូងនៅ៨នាទីដំបូងនៃវគ្គទី១ មុនពេល Haaland សម្រេចបាន២គ្រាប់តាមក្រោយ។ មុនបញ្ចប់វគ្គទី១ Foden បន្ថែមគ្រាប់ទី២របស់ខ្លួននៅនាទី៤៤។ ចូលដល់វគ្គទី២ ត្រឹមនាទី៥៦ Antony Santos រកប...
article_8388.txt
អ្នកគាំទ្រដែលចូលរួមទស្សនាការប្រកួត FIFA World Cup នៅប្រទេសកាតា ត្រូវបង្ហាញភស្តុតាងនៃការធ្វើតេស្តរកជំងឺកូវីដ-១៩ លទ្ធផលអវិជ្ជមាន ទើបអនុញ្ញាតឱ្យចូលកីឡដ្ឋាន។ នេះបើតាមការបញ្ជាក់របស់អ្នករៀបចំការប្រកួតនៅថ្ងៃ២៩ ខែកញ្ញា។
ដោយមិនគិតពីស្ថានភាពនៃការចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ ម្ចាស់ផ្ទះកាតាទាមទារឱ្យអ្នកទស្សនា World Cup ទាំងអស់ដែលមានអាយុចាប់ពី ៦ ឆ្នាំឡើងទៅត្រូវបង្ហាញលទ្ធផលអវិជ្ជមានពីការធ្វើតេស្ត PCR ដែលបានធ្វើក្នុងរយៈពេល ៤៨ ម៉ោង ឬធ្វើតេស្តរហ័សដែលបានធ្វើឡើងក្នុងរយៈពេល ២៤ ម៉ោងមុនទៅដល់ទីតាំងប្រកួត។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន ...
article_8389.txt
កីឡាករប្រដាល់សកលអាជីព Canelo Alvarez សុំសងសឹក Dmitry Bivol ជាថ្មី នៅចុងឆ្នាំ២០២២ បន្ទាប់ពីរូបគេមិនអស់ចិត្តក្នុងកម្មវីធីប្រកួតដណ្តើមខ្សែក្រវាត់ WBA នៅរដ្ឋNevada សហរដ្ឋអាម៉េរិក កាលពីថ្ងៃទី៧ ខែឧសភា។
បន្ទាប់ពីមានការផ្គូរផ្គងសារជាថ្មីកាលពីថ្ងៃទី១០ ខែតុលា ម្ចាស់ខ្សែក្រវាត់ពិភពលោក ៥ប្រភេទទម្ងន់ Canelo Alvarez នឹងត្រូវបើកទំព័រជាថ្មីម្តងទៀតក្នុងជំនួបទល់នឹងកីឡាករ Dmitry Bivol របស់រុស្ស៊ី បន្ទាប់ពីបរាជ័យទាំងមិនអស់ចិត្តដោយពិន្ទុ។ បន្ទាប់ពីបរាជ័យនោះ បានធ្វើឱ្យអ្នកគាំទ្រ Alvarez មានការមិនពេញចិត្តជាខ្លាំងចំពោះរូបគេ។ កាលពីថ្ងៃ...
article_839.txt
ចិនចង់មានកិច្ចព្រមព្រៀងដ៏ធំមួយជាមួយបណ្តាប្រទេសតូចៗចំនួន១០នៅក្នុងតំបន់ប៉ាស៊ីហ្វិកដែលរួមមានវិស័យជាច្រើន ដោយចាប់តាំងពីវិស័យសន្តិសុខរហូតដល់ការនេសាទត្រីនៅក្នុងអ្វីដែលមេដឹកនាំមួយរួបបានព្រមានថា ជាការប៉ុនប៉ងរបស់ចិនក្នុងការដណ្តើមគ្រប់គ្រងនៅក្នុងតំបន់នោះ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AP។
សេចក្តីព្រាងកិច្ចព្រមព្រៀងមួយដែលទីភ្នាក់ងារព័ត៌មានAPទទួលបាន បានបង្ហាញថា ចិនចង់ហ្វឹកហ្វឺនដល់មន្ត្រីប៉ូលិសក្នុងតំបន់ប៉ាស៊ីហ្វិក ដោយបង្កើតជាប្រព័ន្ធសន្តិសុខតាម«លក្ខណៈធម្មតានិងទំនើប»និងពង្រីកកិច្ចសហប្រតិបត្តិការពង្រឹងច្បាប់។ ចិនក៏មានបំណងចង់អភិវឌ្ឍគម្រោងដែនទឹកសម្រាប់ការនេសាទ បង្កើនកិច្ចសហប្រតិបត្តិការលើផ្នែកអភិបាលកិច្ចនៃសន្...
article_8390.txt
Cristiano Ronaldo រកបានគ្រាប់បាល់ទី៧០០ក្នុងអាជីពសម្រាប់ក្លិប ក្រោយស៊ុតបញ្ចូលទីមួយគ្រាប់ជួយក្រុម​ Manchester United ឈ្នះ Everton ២-១ ក្នុងការប្រកួត Premier League នៅថ្ងៃទី៨ ខែតុលា។
គ្រាប់បាល់ទី១៤៤ របស់ Ronaldo សម្រាប់ Man Utd ធ្វើបាននៅនាទី៤៤ បន្ទាប់ពី Antony ស៊ុតតាមស្មើ Everton នៅនាទី១៥។ Everton រកបានគ្រាប់នាំមុខមុននៅ៥នាទីដំបូងនៃវគ្គទីមួយ ដែលធ្វើបានដោយ Alex Iwobi។ គិតមកទល់ពេលនេះ Ronaldo ដែលមានវ័យ៣៧ទៅហើយ អាចរកគ្រាប់ស៊ុតបញ្ចូលទីសរុប៧០០គ្រាប់ក្នុងអាជីពកីឡាករបាល់ទាត់សម្រាប់ក្លិប។ ទាំង៧០០គ្រាប់ ខ្សែប្...
article_8391.txt
Iker Casillas អតីតអ្នកចាំទី Real Madrid ថ្ងៃទី៩ ខែតុលា បានចេញមុខសុំទោសជាសាធារណៈក្រោយបានលុបការបង្ហោះលើបណ្តាញសង្គម Twitter ថារូបគេជាខ្ទើយ។ Casillas បានអះអាងថាគណនីរបស់គេត្រូវបានគេលួចចូលហើយក៏បង្ហោះបែបនោះ។
អតីតអ្នកចាំទីវ័យ ៤១ឆ្នាំ ដែលបានបង្ហាញខ្លួនឱ្យ Real Madrid ចំនួន៧២៥លើក បានបង្ហោះសារថាខ្លួនជាខ្ទើយ ដ៏គួរឱ្យភ្ញាក់ផ្អើលនៅលើបណ្តាញសង្គម
article_8392.txt
ជំនួបពានរង្វាន់ ​UEFA Champions League ឈានដល់ជុំទី២ នៃវគ្គជម្រុះតាមពូល។  Manchester City សម្លឹងកៅអីវគ្គ១៦ក្រុម ខណៈប៉ះ Copenhagen រីឯ Juventus ធ្វើដំណើរទៅជួប Maccabi Haifa និង ​Atletico Madrid ត្រូវសងសឹក Club Brugge។ ចំណែកជំនួបធំសប្តាហ៍នេះ AC Milan ស្វាគមន៍ Chelsea ដើម្បីប្រជែងតំណែងលេខ២ ក្នុងពូល។
Juventus នឹងធ្វើដំណើរទៅកាន់ទឹកដី Sammy Ofer ប្រទេសអ៊ីស្រាអែលដើម្បីជួបម្ចាស់ផ្ទះ Maccabi Haifa សម្រាប់ជំនួបពូល H វេលាម៉ោង ១១:៤៥នាទីយប់ថ្ងៃទី១១ ខែតុលា។ ការប្រកួតរាត្រីនេះ Juventus ដែលឈរលេខ៣ រំពឹងទទួលបាន៣ពិន្ទុដ៏សំខាន់ ដើម្បីទៅប្រជែងជាមួយ Paris Saint Germain និង SL ​​Benfica ដែលមានពិន្ទុនាំមុខ និងស្ថិតនៅតំណែងលេខ ១ និង លេខ...
article_8393.txt
ក្រុមហ៊ុនយក្ស Google បើកកិច្ចពិភាក្សាជាមួយក្លិប Tottenham Hotspur លើកិច្ចព្រមព្រៀងប្តូរឈ្មោះកីឡដ្ឋានក្រុមនៃក្របខណ្ឌ Premier League មួយនេះពី Tottenham Hotspur ទៅជា Google Stadium។ នេះបើតាមការផ្សាយរបស់កាសែត The Athletic។
Google បានបង្ហាញការចាប់អារម្មណ៍លើការដាក់ឈ្មោះក្រុមហ៊ុនខ្លួននៅកីឡដ្ឋានរបស់ Spurs ដែលមានមូលដ្ឋានក្នុងក្រុងឡុងដ៏ ក្នុងកិច្ចសន្យាតម្លៃប្រមាណ១ពាន់លានដុល្លារអាម៉េរិក។ បើទោះភាគីទាំងពីរ Google និងក្លិបមាន់ខ្នាយមាស ស្ថិតនៅតំណាក់កាលចរចាគ្នានៅឡើយក្តី ប៉ុន្តែ ត្រូវបានគេជឿជាក់ថា ម៉ាកយីហោរបស់ក្រុមហ៊ុនយក្សមួយនេះ នឹងត្រូវបង្ហាញលើផ្ទាំ...
article_8394.txt
ប្រធានាធិបតីឥណ្ឌូណេស៊ីលោក ចូកូ វីដូដូ នៅពីថ្ងៃទី៥ ខែតុលា បាននិយាយថាស្ថាប័នគ្រប់គ្រងបាល់ទាត់របស់ពិភពលោក ( FIFA) បានផ្តល់ជំនួ​យដល់ឥណ្ឌូណេស៊ី ដើម្បីដោះស្រាយបញ្ហាបាល់ទាត់ ក្រោយមានករណីរត់ជាន់គ្នាស្លាប់ជាង១០០នាក់។ ការផ្តល់ជំនួយនេះ កើតឡើងក្រោយលោក វីដូដូ បានជជែកគ្នាជាមួយប្រធាន FIFA លោក Gianni Infantino ជុំវិញហេតុការណ៍ដ៏អាក្រក់...
ស្ថិតក្នុងចំណោមគ្រោះមហន្តរាយនៃកីឡដ្ឋានបាល់ទាត់ដ៏អាក្រក់មួយក្នុងពិភពលោក មនុស្សចំនួន ១៣១នាក់ដែលជាអ្នកគាំទ្របាល់ទាត់ត្រូវបានស្លាប់ ខណៈដែលពួកគេបានព្យាយាមរុញច្រានគ្នាដើម្បីចាកចេញពីកីឡដ្ឋានដែលកំពុងតែមានអំពើហិង្សាកើតឡើង។ ហេតុការណ៍រត់ជាន់គ្នាកើតឡើងក្រោយពេល ប៉ូលិលបាញ់ឧស្ម័នបង្ហូរទឹកភ្នែកបំបែកហ្វូងអ្នកគាំទ្រក្រុម Arema FC ដែលចូល...
article_8395.txt
ការរក្សាភាពស្ងាមស្ងាត់ ១នាទីមុនការប្រកួត នឹងធ្វើឡើងរាល់គ្រប់ការប្រកួតរបស់សហព័ន្ធកីឡាបាល់ទាត់ (UEFA) ទាំងអស់ក្នុងសប្តាហ៍នេះ ដើម្បីជាការចងចាំ និងរំលែកទុក្ខដល់ជនរងគ្រោះ រត់ជាន់គ្នាស្លាប់នៅកីឡដ្ឋានប្រកួតបាល់ទាត់ឥណ្ឌូណេស៊ី។ នេះបើតាម UEFA ថ្ងៃទី៤ ខែតុលា។
មនុស្សរាប់រយនាក់ត្រូវបានរងភាពភ័យខ្លាច ខណៈពេលពួកគេបានព្យាយាមរត់ចេញពីកីឡដ្ឋាន Kanjuruhan ក្នុងទីក្រុងម៉ាឡាង ខេត្តជ្វាខាងកើត ក្រោយពេលក្រុមប៉ូលិសសន្តិសុខក្នុងកីឡដ្ឋានបានប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបញ្ឈប់ការអុកឡុងទីលានក្រោយមានការខឹងសម្បារពីសំណាក់អ្នកគាំទ្រក្រុមម្ចាស់ Arema FC ដែលក្រុមពួកគេប្រកួតចាញ់។ ឧប្បត្តិហេតុកីឡ...
article_8396.txt
​Khaby Lame តារា TikTok ដ៏ល្បីល្បាញ ត្រូវបានតែងតាំងជាទូតសុច្ឆន្ទៈ FIFA World Cup Qatar 2022 នៅប្រទេសកាតា។ តំណែងនេះ ត្រូវបានធនាគារជាតិកាតា ​(QNB) ដែលជាធនាគារដ៏ធំជាងគេបង្អស់ក្នុងតំបន់មជ្ឈឹមប៉ូពា៍ និង​​​​​​​​​​​​​​​​អាហ្វ្រិក ជាអ្នកប្រកាសតែងតាំង។
Khaby Lame ត្រូវបានគេស្គាល់ថាជាបុគ្គលម្នាក់​ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម TikTok ដែលរូបគេបានបង្ហោះជាវីដេអូបែប កាយវិការនិងទឹកមុខកំប្លែងស្ងួត។ Khaby មានចំនួនអ្នកប្រើបណ្តាញសង្គម TikTok តាមដាន (follow) រហូតដល់ទៅ ១៥០លាននាក់។ Khaby សញ្ជាតិសេណេហ្កាល់ ចាប់ផ្តើមល្បីខ្លាំងលើបណ្តាញអ៊ិនធឺណិតក្រោយរូបគេបានបាត់បង...
article_8397.txt
Barcelona ចាញ់ Inter Milan ១-០ ជាបរាជ័យជាលើកទី២ក្នុងការប្រកួតវគ្គសន្សំពិន្ទុពូល C ពានរង្វាន់ UEFA Champions League នៅរាត្រីថ្ងៃទី៤ ខែតុលា។ Bayern Munich បន្តឈ្នះទាំង៣ប្រកួត ស្របពេល Napoli លត់ Ajax ៦-១។
បរាជ័យជាលើកទី២ ក្នុងចំណោម៣ប្រកួត បានធ្វើឱ្យ Barcelona ប្រឈមធ្លាក់ពីលីគកំពូលអឺរ៉ុបត្រឹមវគ្គចែកពូលជាថ្មីទៀត។ ក្រុមយក្សអេស្ប៉ាញដែលធ្លាក់ត្រឹមវគ្គចែកពូលនៅរដូវកាលមុន បានបន្តចាញ់ Inter Milan ក្នុងសន្សំពិន្ទុពូល C រដូវកាលនេះ។ ខ្សែបម្រើ Hakan Calhanoglu ជាអ្នកសម្រេចទីជ័យជម្នះឱ្យ Inter Milan ដើម្បីទទួលបាន៣ពិន្ទុបន្ថែម និងឈរនៅចំ...
article_8398.txt
Cristiano Ronaldo ខ្សែប្រយុទ្ធក្រុម Manchester United  មិនសប្បាយចិត្តឡើយ ព្រោះមិនសូវបានចូលលេងគ្រប់គ្រាន់។ នេះបើតាមការលើកឡើងរបស់លោក Erik ten Hag អ្នកចាត់ការទូទៅ បិសាចក្រហម ក្នុងសន្និសីតកាសែតមុនក្រុមប៉ះ Omonia Nicosia ក្នុងការប្រកួតវគ្គសន្សំពិន្ទុពូល E ពានរង្វាន់ Europa League នៅរាត្រីថ្ងៃទី៦ ខែតុលា។
Ronaldo វ័យ៣៧ ឆ្នាំ នារដូវកាលថ្មីនេះ ចាប់ផ្តើមបានត្រឹម ១ប្រកួតប៉ុណ្ណោះសម្រាប់ជម្រើស ១១នាក់ដំបូងនៅក្របខណ្ឌ Premier League និង ២ប្រកួតនៅក្របខណ្ឌអឺរ៉ុប Europa League សម្រាប់ Man United។ ក្នុងជំនួបដែល Man Utd ចាញ់ Manchester City លទ្ធផល ៦-៣ Ronaldo មិនត្រូវបានផ្លាស់ប្តូរឱ្យចូលលេងឡើង ហើយក្រោយចប់ការប្រកួតនោះលោក Ten Hag បាននិ...
article_8399.txt
ក្រុម Arsenal និង Manchester United សង្ឃឹមខ្ពស់ឆ្លងផុតវគ្គចែកពូល ក្រោយរកបាន ៣ពិន្ទុបន្ថែមរៀងខ្លួនពីការប្រកួតពានរង្វាន់ UEFA Europa League នៅយប់ថ្ងៃទី១៣ ខែតុលា។ Arsenal  ឈ្នះ Bodo/Glimt លទ្ធផល ១-០ ឯ Man Utd ឈ្នះ Omonia Nicosia ១-០ ដូចគ្នា ។ ចំណែកឯ AS Roma ប្រឈមធ្លាក់ទៅលេង Europa conference League ក្រោយស្មើ Real Betis ១-...
ជំនួបពូល A ក្រុមកាំភ្លើងធំយកបាន៣ពិន្ទុដ៏សំខាន់ពី Boko/Glimt ដោយគ្រាប់បាល់ជ័យជម្នះធ្វើបានពីសំណាក់ខ្សែបម្រើឆ្នើ់ម Bukayo Saka តាំងពីនាទី២៤ វគ្គទីមួយមក។ ត្រឹមជាការប្រកួតទីបីសម្រាប់ Arsenal បច្ចុប្បន្នពួកគេជាក្រុមស្ថិតនៅលំដាប់កំពូលតារាងពូល A មាន៩ពិន្ទុក្នុងដៃ តាមពីក្រោយដោយ PSV Eindhoven លេខពីរមាន៧ពិន្ទុ ឯ Bodo/Glimt លេខ៣ ម...
article_84.txt
យោធាកូរ៉េខាងជើង នៅថ្ងៃទី២៥ ខែមករា បានបាញ់សាកល្បងមីស៊ីលប្រដេញ ដែលអាច ហោះបានចម្ងាយ ១ ៥០០គីឡូម៉ែត្រ ដើម្បីបង្ហាញពីសមត្ថភាពយោធាខ្លួន ការពារ អធិបតេយ្យភាព។ ការសាកល្បងនេះ ធ្វើឡើងក្រោយលោក ដូណាល់ ត្រាំ ប្រកាសចង់ជួបមេដឹកនាំ លោក គីម ជុងអ៊ុន សាជាថ្មី។
ប៉ុន្មានថ្ងៃក្រោយលោក ដូណាល់ ត្រាំ ប្រកាសចង់ជួបជាមួយមេដឹកនាំខ្លួនសាជាថ្មី កូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលប្រដេញថ្មី ដើម្បីបង្ហាញពីទំនើបកម្មនៃប្រព័ន្ធការពារជាតិ។ យោធាកូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលប្រដេញប្រភេទយុទ្ធសាស្រ្ត ដែលជាប្រព័ន្ធអាវុធជាតិយ៉ាងសំខាន់ នៅថ្ងៃទី២៥ ខែមករា ដោយមានការត្រួតពិនិត្យពីលោក គីម ជុងអ៊ុន ផ្ទាល់។ ...
article_840.txt
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden កាលពីថ្ងៃព្រហស្បតិ៍បានព្រមានប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiyថា «មានលទ្ធភាពពិតប្រាកដ» ថារុស្ស៊ី អាចឈ្លានពានប្រទេសអ៊ុយក្រែននៅខែក្រោយ។ នេះបើតាមសេចក្តីថ្លែងការណ៍មួយរបស់សេតវិមាន។
លោកស្រី Emily Horne អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន ថ្លែងថា «លោកប្រធានាធិបតី Biden បានមាននិយាយថា មានលទ្ធភាពពិតប្រាកដមួយថា រុស្ស៊ីអាចឈ្លានពានប្រទេសអ៊ុយក្រែននៅខែកុម្ភៈ។ លោកប្រធានាធិបតី ធ្លាប់បាននិយាយអំពីបញ្ហានេះជាសាធារណៈហើយយើងបានព្រមានអំពីរឿងនេះរាប់ខែហើយ»។ រុស្ស៊ី បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា មាន«សុទិដ្ឋិន...
article_8400.txt
Lionel Messi ប្រធានក្រុមកីឡាបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន បានបញ្ជាក់ថាការប្រកួត FIFA  World Cup នៅកាតា ឆ្នាំ ២០២២ នឹងក្លាយជាព្រឹត្តិការណ៍ World Cup ចុងក្រោយរបស់ខ្លួន។
Messi ដែលសព្វថ្ងៃមានវ័យ៣៥ឆ្នាំ អះអាងថារូបគេនឹងមិនលេងនៅការប្រកួតពានរង្វាន់កីឡាបាល់ទាត់ពិភពលោកផ្សេងទៀតឡើយ ក្រោយបញ្ចប់នៅកាតាឆ្នាំ ២០២២ ដែលនឹងចាប់ផ្តើមពីថ្ងៃទី២០ ខែវិច្ឆិកាខាងមុខនេះ។ ខ្សែប្រយុទ្ធ Paris Saint-Germain នឹងព្យាយាមជួយអាហ្សង់ទីនលើកពាន World Cup ចុងក្រោយនេះឱ្យបាន បន្ទាប់ពីជួយក្រុមឈ្នះពាន Copa America កាលពីឆ្នាំមុ...
article_8401.txt
Phil Foden ប្រជែងឈ្នះ Lionel Messi ក្លាយជាកីឡាករវ័យក្មេងបំផុតដែលអាចរកស៊ុតបញ្ចូលទីបានរហូតដល់ ៥០គ្រាប់ក្រោមការដឹកនាំរបស់លោក Pep Guardiola ក្រោយរូបគេ រកបាន៣គ្រាប់ Hat-trick ជួយ Manchester City ឈ្នះ Manchester United ៦-៣ នាជំនួប Manchester Derby នៅថ្ងៃទី២ ខែតុលា។
ក្រុមម្ចាស់ផ្ទះ Man City ទទួលបានលទ្ធផលដ៏សមប្រកបមួយក្នុងទឹកដី Etihad ដោយឈ្នះលើក្រុមភ្ញៀវ Man United ដល់ទៅ ៦-៣ នៃការប្រកួតសប្តាហ៍ទី៨ របស់ Premier League។ ក្នុងជំនួបនេះទាំង Phil Foden និង Erling Haaland អាចស៊ុតបានគ្រាប់បាល់ Hat-trick ទាំងពីរនាក់ ខណៈដែល ៣គ្រាប់តាមពីក្រោយដោយបិសាចក្រហមធ្វើបានដោយកីឡាករ Antony និង Anthony Mart...
article_8402.txt
ប្រទេសអ៊ុយក្រែននឹងចូលរួមសហការជាមួយប្រទេសអេស្ប៉ាញ និងព័រទុយហ្គាល់ ក្នុងការដេញថ្លៃធ្វើជាម្ចាស់ផ្ទះ World Cup 2030។ នេះបើតាមការផ្សាយរបស់កាសែត The Times ថ្ងៃទី៣ ខែតុលា។
បើតាមកាសែត The Times ដដែល អ៊ុយក្រែនអាចធ្វើជាម្ចាស់ផ្ទះ World Cup ដែលទំនងជាទទួលបានការអនុញ្ញាតពីសំណាក់ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី​ និង ប្រទេសព័រទុយហ្គាល់។ របាយការណ៍កាសែត The Times បានបន្ថែមថា ការប្រកាសនៃការចូលរួមជាសហសមាជិកក្នុងការដេញថ្លៃធ្វើជាម្ចាស់ផ្ទះ World Cup អាចត្រូវបានប្រកាសដោយភាគីប្រធានបាល់ទាត់អ...
article_8403.txt
ក្រុម Sevilla បណ្តេញលោក Julen Lopetegui ចេញពីតំណែងអ្នកចាត់ការទូទៅភ្លាមៗ ក្រោយក្រុមបរាជ័យយ៉ាងអាម៉ាស់ក្រោមថ្វីជើងក្រុមអាល្លឺម៉ង់ Borussia Dortmund ក្នុងជំនួបវគ្គសន្សំពិន្ទុពូល G នៃពានរង្វាន់ UEFA Champions League នៅរាត្រីថ្ងៃទី៥ ខែតុលា។
ក្រុមជើងឯក Europa League ៦សម័យ បានបន្តទម្រង់លេងដ៏រអាក់រអួលក្នុងការចាប់ផ្តើមរដូវកាលថ្មី ដោយ Sevilla រកបានជ័យជម្នះត្រឹមតែ ១ប្រកួតប៉ុណ្ណោះរាល់ការប្រកួតទាំងអស់ក្នុងរដូវកាលនេះ។ កីឡាករ Raphael Guerreiro, Jude Bellingham, Julian Brandt និង Karim Adeyemi ចែកគ្នារកបានម្នាក់ ១គ្រាប់ជួយឱ្យ Dortmund បំបាក់ Sevilla យ៉ាងចាស់ដៃ ចំណែក...
article_8404.txt
លោក Gianni Infantino ប្រធានសហព័ន្ធបាល់ទាត់អន្តរជាតិ( FIFA)នៅ ថ្ងៃទី២ ខែតុលា បានផ្តល់ការចូលរួមរំលែកទុក្ខ ទៅកាន់ប្រទេសឥណ្ឌូណេស៊ី ក្រោយមានហេតុការណ៍រត់ជាន់គ្នាក្នុងការប្រកួតបាល់ទាត់នៃលីគកំពូលឥណ្ឌូណេស៊ី បណ្តាលឱ្យមានមនុស្សស្លាប់១២៥នាក់។ លោក Infantino ចាត់ទុកហេតុការណ៍នោះជាថ្ងៃដ៏ខ្មៅងងឹតនៃកីឡាបាល់ទាត់ ឬ (A Dark day)។​
«ពិភពបាល់ទាត់ស្ថិតក្នុងស្ថានភាពតក់ស្លុត បន្ទាប់ពីឧប្បត្តិហេតុសោតនាដកម្មកើតឡើងក្នុងប្រទេសឥណ្ឌូណេស៊ី។ នេះគឺជាថ្ងៃដ៏ខ្មៅងងឹតមួយនៅក្នុងពិភពកីឡាបាល់ទាត់ និងជាសោតនាដកម្មដ៏រន្ធត់មួយដែលនឹកស្មានមិនដល់។ ខ្ញុំក៏សូមចូលរួមរំលែកទុក្ខទៅកាន់ក្រុមគ្រួសារ ក៏ដូចជាជនរងគ្រោះដែលបានបាត់បង់មិត្តភក្ក័ និងមនុស្សជាទីស្រលាញ់ នៅក្នុងហេតុការណ៍ដ៏សោក...
article_8405.txt
Erling Haaland ខ្សែប្រយុទ្ធ Manchester City បន្តបង្កើតកំណត់ត្រាថ្មីៗបន្ថែមទៀតក្នុងអាជី​ព ដោយក្លាយជាកីឡាករបាល់ទាត់ ដែលអាចរកគ្រាប់បាល់បានច្រើនជាងចំនួនការប្រកួតនៅ UEFA Champions League។ កំណត់ត្រានេះ កើតឡើងក្រោយខ្សែប្រយុទ្ធន័រវែស រកបានពីរគ្រាប់ជួយ Man City ឈ្នះ Copenhagen ៥-០ ក្នុងការប្រកួតអឺរ៉ុប វគ្គសន្សំពិន្ទុពូល G នៅថ្ង...
ស៊ុត២គ្រាប់ឱ្យ Man City បានធ្វើឱ្យខ្សែប្រយុទ្ធ Haaland ទើបមានវ័យ២២ឆ្នាំ ក្លាយជាកីឡាករដំបូងគេបង្អោះ រកបានដល់ទៅ ២៨គ្រាប់ ក្នុងការបង្ហាញខ្លួនត្រឹមតែ ២២លើកក្នុងក្របខណ្ឌកំពូលអឺរ៉ុប ដោយឈរពីលើអតីតកីឡាករ Rivaldo របស់ Barcelona ដែលរកបាន ២៧គ្រាប់ និង Luiz Suarez ដែលធ្វើបាន ២៦គ្រាប់ ត្រឹមការបង្ហាញខ្លួន ២២ប្រកួតដំបូងដូចគ្នា។ ត្រឹម...
article_8406.txt
លោក Xavi Hernandez អ្នកចាត់ការទូទៅក្រុម Barcelona ខឹងសម្បារនឹងអាជ្ញាកណ្តាលលោក Slavko Vincic​ ដែលមិនផ្តល់គ្រាប់បាល់១គ្រាប់ ខណៈក្រុមបរាជ័យក្រោមថ្វីជើង Inter Milan ១-០ នៅ Champions League  វគ្គសន្សំពិន្ទុពូល C។ Xavi ថែមទៀតចោទអាជ្ញាកណ្តាលកាត់ក្តីអយុត្តិធម៌ ក្រោយមិនផ្តល់បាល់ពិន័យ១១ម៉ែត្រថែមទៀត។
Barca ប្រកួតចាញ់ក្រុមម្ចាស់ផ្ទះ Inter Milan លទ្ធផល ១-០ ដោយកីឡាករខ្សែបម្រើសញ្ជាតិតួកគី Hakan Calhanoglu ស៊ុតនាំមុខលើ Barca នៅនាទី៤៥+២ នៅវគ្គទីមួយ។ Barca អាចរកបាន ១គ្រាប់មកវិញដោយ Pedri នៅនាទី៦៧ ប៉ុន្តែគ្រាប់បាល់នោះត្រូវបានអាជ្ញាកណ្តាលសម្រេចមិនផ្តល់ឱ្យក្រោយពិនិត្យ VAR ឃើញថាបាល់ប៉ះដៃ។ បន្ទាប់មក នៅម៉ោងបន្ថែមបង្គ្រ ប់កីឡាករ ...
article_8407.txt
អ្នកគាំទ្រជាង ១​,៣០០នាក់ពីអង់គ្លេស និងវែលស៍ត្រូវបានហាមឃាត់ដោយមិនឱ្យធ្វើដំណើរទៅកាន់ព្រឹត្តិការណ៍ World Cup នៅប្រទេសកាតានាចុងឆ្នាំ ២០២២ នេះឡើយ។ នេះបើតាម នាយកដ្ឋានទទួលបន្ទុកផ្នែកអន្តោប្រវែសន៍ចក្រភពអង់គ្លេស ( ​UK Home Office) ថ្ងៃទី១០ ខែតុលា។
វិធានការថ្មីរបស់ ​UK Home Office ត្រូវបានដាក់ចូលជាធរមានចាប់តាំងពីថ្ងៃទី៧ ខែតុលាមកម្ល៉េះ ដើម្បីជារារាំងអ្នកគាំទ្រមួយចំនួនដែលធ្លាប់មានប្រវត្តិមិនល្អក្នុងការទស្សនាបាល់ទាត់ ដូចជាបង្កអំពើហិង្សា​ និងអាកប្បកិរិយាមិនសមរម្យជាដើមនោះ ធ្វើដំណើរទៅកាន់ព្រឹត្តិការណ៍កីឡាលំដាប់ពិភពលោកនោកាតា។ World Cup ប្រទេសកាតានឹងធ្វើឡើងចាប់ពីថ្ងៃទី២០...
article_8408.txt
Chelsea ត្រូវស្វាគមន៍ក្រុមខ្លាំងមកពីអ៊ីតាលី AC Milan ដែលកំពុងឈរកំពូលតារាងក្នុងពូល E ក្នុងជំនួបវគ្គសន្សំពិន្ទុនៃពានរង្វាន់ UEFA Champions League វេលាម៉ោង​ ២យប់ (ម៉ោងនៅកម្ពុជា)។ ចំណែកក្រុម Juventus ដែលត្រូវការពិន្ទុលើកដំបូង ត្រូវបើកទ្វាកីឡដ្ឋាន Allianz ទទួលក្រុម Maccabi Haifa មកពីអ៊ីស្រាអ៊ែល។
AC Milan ដែលឈរកំពូលតារាងពូល E បណ្តោះអាសន្នមាន៤ពិន្ទុ ត្រូវធ្វើដំណើរទៅកាន់ទឹកដី Stamford Bridge ដើម្បីប្រកួតប្រជែងទល់ Chelsea ដែលជាក្រុមស្ថិតនៅបាតតារាងមាន១ពិន្ទុ សម្រាប់ជំនួបលើកទី៣វគ្គសន្សំពិន្ទុ។ មុនជួប Chelsea ក្រុម ​AC Milan ដែលជាក្រុមជើងឯក Serie A រដូវកាលមុនបានបំបាកក្រុម Empoli ក្នុងជំនួបក្របខណ្ឌ Serie A លទ្ធផល ៣-១ ...
article_8409.txt
អ៊ីរ៉ង់ នឹងត្រូវជួប ជប៉ុន ដើម្បីដណ្តើមតំណែងជើងឯកពានរង្វាន់បាល់ទាត់ក្នុងសាល AFC Futsal Asian Cup ចំណែកក្រុមថៃ និងអ៊ូសបេគីស្ថាន ប្រជែងគ្នាយកតំណែងលេខ៣ ដែលនឹងធ្វើឡើងនាកីឡដ្ឋាន Saad Al Abdullah City ក្រុងកូវ៉ែត ប្រទេសកូវ៉ែត នៅថ្ងៃទី៨ ខែតុលា។
អ៊ីរ៉ង់ បានយកឈ្នះក្រុមបាល់ទាត់ក្នុងសាលថៃ ៥-០ នៅជំនួបវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជប៉ុនឈ្នះអ៊ូសបេគីស្ថាន ២-១ នៅថ្ងៃទី៦ ខែតុលា។ អ៊ីរ៉ង់ បានបើកការនាំមុខក្រុមថៃ ១គ្រាប់មុនក្នុងដើមវគ្គទី១ នៅនាទី១ រកគ្រាប់បាល់បានដោយខ្សែប្រយុទ្ធ Hossein Tayyebi ទោះមានការវាយបកមកវិញប៉ុន្តែថៃ គ្មានសំណាងក្នុងរកគ្រាប់បាល់បានឡើយ។ អ៊ីរ៉ង់ សម្រុកទៅ...
article_841.txt
ការបញ្ជូនទ័ពជាឯកតោភាគីទៅដាក់លើដែនដីអ៊ុយក្រែន ដើម្បីប្រឆាំងនឹងការឈ្លានពានរុស្ស៊ី មិនមែនជាអាទិភាពរបស់អាម៉េរិកឡើយ។ លោក ចូ បៃឌិន ប្រធានាធិបតីអាម៉េរិក បានសង្កត់ធ្ងន់បែបនេះទៅកាន់អ្នកសារព័ត៌មាននៅសេតវិមាន ក្នុងថ្ងៃទី៨ ខែធ្នូ។ ទន្ទឹមនេះ លោក បៃឌិន ក៏សង្ឃឹមផងដែរថា លោកអាចនឹងប្រកាសពីជំនួបជាន់ខ្ពស់រវាងរុស្ស៊ី និងបក្សសម្ព័ន្ធយោធាណាតូ...
ក្នុងជំនួបជាមួយសមភាគីរុស្ស៊ី លោកវ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន បានត្រឹមតែព្រមានពីទណ្ឌកម្មសេដ្ឋកិច្ច និងចំណាត់ការមួយចំនួនប៉ុណ្ណោះ។ ប៉ុន្តែមេដឹកនាំអាម៉េរិករូបនេះ មិនបានបញ្ជាក់ពីការបញ្ជូនទ័ពទៅអ៊ុយក្រែនឡើយ ក្នុងករណីរុស្ស៊ីឈ្លានពាន។ ជាចម្លើយទៅកាន់អ្នកសារព័ត៌មាន ដែលបានសួរពីការបញ្ជូនទ័ពអាម៉េរិកទៅអ៊ុយក្រែន ល...
article_8410.txt
លោក Tite គ្រូបង្វឹកក្រុមកីឡាបាល់ទាត់ជម្រើសជាតិប្រេស៊ីល និយាយចំៗទៅកាន់កីឡាករ Dylan Bronn របស់ទុយនីស៊ីថាបានព្យាយាមធ្វើឱ្យ Neymar JR មានរបួសអំឡុងការប្រកួតដែលប្រេស៊ីលលត់ទុយនីស៊ី ៥-១ ថ្ងៃទី២៧ ខែកញ្ញា។ ក្រោយប៉ះគ្នា ​Neymar ពិតជារងរបួសបន្តិចបន្តួច ខណៈ Tite ចោទខ្សែការពារទុយនីស៊ីរូបនេះមានបំណងធ្វើឱ្យ​ ​Neymar បាត់មុខពី World Cup...
ប្រេស៊ីលស៊ុតប្រាំគ្រាប់លើទុយនីស៊ីដោយកីឡាករ ​Raphinha រកបាន២គ្រាប់ម្នាក់ឯង Neymar រកបាន១គ្រាប់ Richarlison ១គ្រាប់និង Pedro ស៊ុតបន្ថែម១គ្រាប់ គ្រាប់ទីប្រាំ។ ទុយនីស៊ីស៊ុតបាន ១គ្រាប់មកវិញតាំងពីនាទី១៨ ដោយកីឡាករ Montassar Talbi។ Neymar រកបាន១គ្រាប់បន្ថែមទៀតទល់ទុយនីស៊ីដែលជាគ្រាប់បាល់ទី៧៥ របស់គេក្នុងការបង្ហាញខ្លួនលើកទី១២០ ហើយ...
article_8411.txt
ព្រឹត្តិការណ៍ពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2022 ដែលធ្វើឡើងនៅប្រទេសកាតា គឺកាន់តែខិតជិតកាន់មកដល់ ដោយនៅសល់ពេលត្រឹមតែ ៦០ថ្ងៃទៀតប៉ុណ្ណោះ។ ការប្រកួតនេះ មានក្រុមជម្រើសជាតិនានា កំពុងប្រឹងប្រែងប្រមូលកីឡាករខ្លាំងៗ ដើម្បីហ្វឹកហាត់ និងបង្ហាញភាពខ្លាំងរបស់ខ្លួនក្នុងការប្រកួតប្រជែង។
មិនខុសពីកីឡាករល្បីៗប៉ុន្មានឡើយ ក្រុមជម្រើសជាតិមួយចំនួនគឺមានឥទ្ធិពលខ្លាំង លើបណ្តាញសង្គម សម្រាប់ការប្រកួត World Cup នាចុងឆ្នាំ២០២២។ ក្រុមជម្រើសជាតិនៃប្រទេសដែលឈ្នះកៅអីប្រកួតនៅប្រទេសកាតា កំពុងតែទទួលបានប្រជាប្រិយភាពខ្លាំងលើបណ្តាញសង្គម Instagram ពីសំណាក់អ្នកគាំទ្រជុំវិញពិភពលោក។ ក្រុមជម្រើសជាតិផ្សេងៗទៀត ដែលធ្លាប់ល្បីឈ្មោះយូរព...
article_8412.txt
ការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2022 នៅប្រទេសកាតា នឹងចាប់ផ្តើមចាប់ពីថ្ងៃទី២១ ខែវិច្ឆិកា។ ទម្រង់លេងដ៏អាក្រក់របស់ក្រុមខ្លាំងៗតំបន់អឺរ៉ុបបង្ហាញថាការប្រកួត World Cup លើកនេះអាចនឹងមានការផ្លាស់ប្តូរ។ ផ្លាស់ប្តួរ មានន័យថាក្រុមពីទ្វីបផ្សេងពិសេសអាម៉េរិកឡាទីនអាចនឹងបន្តធ្វើព្យុះភ្លៀងនៅកាតា។
ពាន ​World Cup បានធ្លាក់ទៅក្នុងដៃក្រុមដែលមកពីតំបន់អឺរ៉ុបជារឿយៗចាប់តាំងពីប្រេស៊ីលលើកពាននេះចុងក្រោយដែលធ្វើឡើងនៅកូរ៉េខាងត្បូង-ជប៉ុន ឆ្នាំ ២០០២ មក។ យ៉ាងហោចណាស់ក្រុមអឺរ៉ុបចំនួន១៣ ក្នុងចំណោម ១៦ក្រុម ដែលមានវត្តមាននៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃ World Cup ៤លើកចុងក្រោយនេះ ហើយក្រុមអ៊ីតាលី អេស្ប៉ាញ អាល្លឺម៉ង់ និងបារាំងគឺជាក្រុមស្...
article_8413.txt
អ្នកចាត់ការទូទៅជម្រើសជាតិអង់គ្លេស លោក Gareth Southgate មិនមានការអត្ថាធិប្បាយស្តីបន្ទោសអ្វីឡើយលើខ្សែការពារ Harry Maguire និងអ្នកចាំទី Nick ដែលបានបង្កើតកំហុសនាជំនួបស្មើ ៣-៣ ជាមួយអង់គ្លេសក្នុងព្រឹត្តិការណ៍ Nations League។
Maguire ទទួលរងនូវការហ៊ោចំអកយ៉ាងខ្លាំងពីអ្នកគាំទ្រនៅពេលឮការប្រកាសពីឈ្មោះខ្សែការពាររូបនេះ។ អ្វីដែលកាន់តែទទួលរងនូវការរិះគន់នោះ គឺខ្សែការពារ Manchester United បានទាក់ជើង Jamal Musiala ឲ្យដួលក្នុងតំបន់គ្រោះថ្នាក់ ដែលនាំឲ្យ Ilkay Gundogan ស៊ុតបាល់ប៉េណាល់ទីនាំមុខ ១-០ នៅនាទី៥២។ ឈានដល់នាទី៦៧ Kai Havertz បានបង្កើនការនាំមុខ ២-០ ស...
article_8414.txt
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិហូឡង់នឹង ធ្វើតេស្តអ្នកចាំទី ក្នុងវិញ្ញាសារស៊ុតបាល់១១ម៉ែត្រ នាពេលហ្វឹកហាត់សប្តាហ៍នេះ ដើម្បីស្វែករកអ្នកចាំទីពូកែសង្រ្គោះបាល់សម្រាប់ការប្រកួតពានរង្វាន់ FIFA World Cup ឆ្នាំ២០២២ នៅកាតា។ នេះបើតាមសម្តីលោក Louis van Gaal គ្រូបង្វឹកក្រុមជម្រើសជាតិហូឡង់ នៅថ្ងៃទី១៩ ខែកញ្ញា។
សប្តាហ៍នេះលោក ​Van Gaal បានកោះហៅអ្នកចាំទីដល់ទៅ ៤រូបសម្រាប់ការប្រកួតពានរង្វាន់ ​UEFA Nations league ទល់ក្រុមប៉ូឡូញ និងប៊ែលហ្ស៊ិក ក្នុងនាមជាក្រុមកំពុងស្ថិតនៅលើកំពូលតារាងនៃពូល A4 ក្នុង ​League A។ តែទោះជាយ៉ាងនេះក្តី ក្នុងចំណោមអ្នកចាំទី៤រូប លោក Van Gaal បាននិយាយថាកីឡាករអាទិភាពនឹងត្រូវបានជាប់សម្រាប់ការប្រកួតព្រឹត្តិការណ៍ Wor...
article_8415.txt
Lionel Messi គួរតែទទួលបានការកោតសរសើរ និងការតាមដានពីសំណាក់អ្នកគាំទ្រគ្រប់ប្រទេស អំឡុងពេលការប្រកួត ​World Cup ឆ្នាំ ២០២២ ខណៈរូបគេសល់ពេលវេលាមិនយូទៀតឡើយសម្រាប់អាជីពកីឡាបាល់ទាត់។ នេះបើតាមសម្តីលោក Lionel Scaloni គ្រូបង្វឹកក្រុមជម្រើសជាតិអាហ្សង់ទីន មុនបន្ថែមថា Messi នឹងមានវាសនាដូចកីឡាករវាយកូនបាល់ Rogers Federer ដែរនៅពេលគេចូលន...
នាការប្រកួតមិត្តភាពត្រៀមទៅប្រទេសកាតា ដែលអាហ្សង់ទីនយកឈ្នះលើក្រុមហ្សាម៉ាអ៊ីកក្នុងលទ្ធផល ៣-០ ថ្ងៃទី២៧ ខែកញ្ញា។ ក្នុងនោះ ២គ្រាប់ធ្វើបានដោយ ​Messi ក្រោយរូបគេផ្លាស់ប្តូរចូលបន្ទាប់ពីស្ថិតនៅកៅអីបំរុង។ ខ្សែប្រយុទ្ធវ័យ ៣៥ឆ្នាំបង្ហាញខ្លួនទល់ហ្សាម៉ាអ៊ីកគឺជាការបង្ហាញខ្លួនក្នុងជ័យជម្នះលើកទី១០០ របស់គេឱ្យក្រុមអាហ្សង់ទីន រាល់ការប្រកួតអ...
article_8416.txt
ក្រូអាស៊ី អេស្ប៉ាញ អ៊ីតាលី និងហូឡង់ បានកៅអីឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UEFA Nations League ក្រោយបញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលតារាងតាមពូលរៀងខ្លួន។ ម្ចាស់ការពារតំណែងជើងឯកបារាំង និងម្ចាស់ជើងឯកដំបូងគេព័រទុយហ្គាល់អស់ឱកាស ខណៈអង់គ្លេសត្រូវធ្លាក់ទៅលេងនៅលីគ B រដូវកាលក្រោយ។
ការប្រកួតពានរង្វាន់អឺរ៉ុប UEFA Nations League បានរកឃើញ៤ក្រុមឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ ក្រោយឆ្លងកាត់វគ្គសន្សំពិន្ទុតាមពូលនៃលីគ A រួចមក។ ឆ្លងកាត់ការប្រកួត៦លើកក្នុងលីគ A ពូល១ ក្រូអាស៊ីទទួលបានចំណាត់ថ្នាក់កំពូលតារាងមាន១៣ពិន្ទុ តាមពីក្រោយដោយដាណឺម៉ាក បារាំង និងអូទ្រីស។ លីគ A ពូល២ អេស្ប៉ាញដណ្តើមបានចំណាត់ថ្នាក់ទី១...
article_8417.txt
គ្រូជម្រើសជាតិថៃ មិនពេញចិត្តការកាត់សេចក្តីរបស់អាជ្ញាកណ្តាល ក្នុងជំនួបជាមួយកូវ៉ែត នៃពានរង្វាន់បាល់ទាត់ AFC Futsal Asian Cup2022 នាទីលាន Saad Al Abdullah Hall កាលពីថ្ងៃទី២៩ ខែកញ្ញា ។ ថៃ បានត្រឹមលទ្ធផលស្មើកូវ៉ែត ២-២។
«វាជាការប្រកួតរបស់ក្រុមមកពីអារ៉ាប់ ប៉ុន្តែខ្ញុំមិនយល់ថាហេតុអ្វីបានជាត្រូវយកអាជ្ញាកណ្តាលអារ៉ាប់ទាំងពីរឱ្យកាត់សេចក្តីនៅទីលាន។ ក្រុមទាំងពីរមានការប្រកួតដ៏ល្អដូចគ្នា កូវ៉ែតក៏ល្អ ដូច្នេះយើងល្អដូចគ្នា តែក្រុមរបស់យើងបែរជាកម្រិតឱ្យលេងបែបតឹងតែង ហើយយើងចាំបាច់ត្រូវលេងយ៉ាងប្រុងប្រយ័ត្នដោយសារតែការសម្រេចរបស់អាជ្ញាកណ្តាល»។ លោក Caslos ...
article_8418.txt
លីគកំពូលៗតំបន់អឺរ៉ុបបានវិលត្រលប់មកវិញក្រោយការសម្រាកនៃការប្រកួតអន្តរជាតិនានា។ សម្រាប់ការប្រកួតសប្តាហ៍ទី៨ នេះ Arsenal បន្តភាពខ្លាំងរបស់ខ្លួនដោយឈ្នះលើ Tottenham Hotspur ក្នុងផ្ទះ ៣-១ ជំនួបទីក្រុងឡុងដ៍នៃ Premier League។ លីគអ៊ីតាលី Serie A ក្រុម SSC Napoli ឈ្នះ Torino ៣-១ ឯលីគបារាំង Ligue 1 វិញ Paris Saint Germian ឈ្នះ OGC ...
ក្រុមកាំភ្លើងធំ បន្តនាំមុនកំពូលតារាងនៅ Premier League ក្រោយបំបាក់ក្រុមភ្ញៀវមាន់ខ្នាយមាស ក្នុងលទ្ធផល ៣-១ យ៉ាងងាយស្រួល ក្នុងកីឡដ្ឋាន Emirate ថ្ងៃទី១ ខែសីហា។ គ្រាប់បាល់ជ័យជម្នះ ៣គ្រាប់របស់Arsenal ធ្វើបានដោយកីឡាករ Thomas Partey នៅនាទី២០ ក្នុងវគ្គទីមួយ មុន Gabriel Jesus ស៊ុតគ្រាប់ទី២ នាទី៤៩ និង Granit Xhaka ស៊ុតនៅនាទី៦៧ ក្រ...
article_8419.txt
Richarlison រងការប្រមាថរើសអើងជាតិសាសន៍ ដោយការគប់ផ្លែចេកពីក្រុមអ្នកគាំទ្រ នាការប្រកួតដែលប្រេស៊ីលឈ្នះទុយនីស៊ី ៥-១ នាជំនួបមិត្តភាពអន្តរជាតិ នាថ្ងៃទី២៧ ខែកញ្ញា។ Neymar ដែលរកបាន១គ្រាប់នាជំនួបនោះ កំពុងខិតជិតតាមស្មើកំណត់ត្រាគ្រាប់បាល់របស់វីរបុរសបាល់ទាត់ប្រេស៊ីលលោក ​Pele។
ការប្រកួតនាកីឡដ្ឋាន Parc des Princes ត្រូវបានបង្ខំចិត្តផ្អាកបណ្តោះអាសន្ននៅវគ្គទីមួយ បន្ទាប់ពីមានអ្នកគាំទ្របាញ់ភ្លើងកាំរស្មី Laser លើកីឡាករប្រេស៊ីល។ រឿងដែលនឹកស្មានមិនដល់​ ខណៈពេលការប្រកួតកំពុងផ្អាក​ ស្រាប់តែមានការចោលផ្លែចេកចូលទីលានសំដៅលើខ្សែប្រយុទ្ធ Richarlison ក្រោយរូបគេស៊ុតគ្រាប់ទី២ ឱ្យក្រុមប្រេស៊ីល។ «ជារឿងនឹកស្មានមិនដ...
article_842.txt
រុស្ស៊ី នៅថ្ងៃទី១៨ ខែឧសភា បានប្រកាសបណ្តេញមន្រ្តីទូតជាច្រើននាក់មកពីប្រទេស​បារាំង ​អ៊ីតាលី និងអេស្ប៉ាញ ដើម្បីសងសឹក ចំពោះចំណាត់ការរបស់អឺរ៉ុប ដែលបានបណ្តេញមន្រ្តីទូតរុស្ស៊ីជាច្រើននាក់ នាកន្លងមក​​ជុំវិញប្រតិបត្តិការពិសេសនៅអ៊ុយក្រែន។
ក្រសួងការបរទេសរុស្ស៊ី នៅក្នុងសេចក្តីថ្លែងការណ៍មួយ បានប្រកាសថា ខ្លួនបានបណ្តេញបុគ្គលិកចំនួន៣៤នាក់ ចេញពីស្ថានទូតបារាំងនៅក្នុងទឹកដីរុស្ស៊ី ដោយទុកពេល២សប្តាហ៍។ ការប្រកាសនេះបានធ្វើឡើង ក្រោយពីក្រុងម៉ូស្គូ បានកោះហៅឯកអគ្គរដ្ឋទូតបារាំងប្រចាំរុស្ស៊ី​លោក​ Pierre Levy និងប្រាប់ពី ទង្វើរបស់បារាំងលើការបណ្តេញមន្រ្តីទូតរុស្ស៊ីចំនួន ៤៥នា...
article_8420.txt
ក្រុមបាល់ទាត់ក្នុងសាល អ៊ីរ៉ង់ នឹងត្រូវតទល់ឥណ្ឌូណេស៊ី មុនលីបង់ ជួប ឆាយនីសតៃប៉ិ ក្នុងជំនួបបើកឆាកវគ្គសន្សំពិន្ទុពូលC ក្នុងព្រឹត្តិការពានរង្វាន់បាល់ទាត់ក្នុងសាល AFC Futsal Asian Cup2022 នាកីឡដ្ឋាន Saad Al Abdullah Hall ថ្ងៃទី២៨ ខែកញ្ញា។ ការប្រកួត នឹងចាប់ផ្តើមពីម៉ោង៦ និង០០នាទីល្ងាច [ម៉ោងនៅកម្ពុជា]។
សម្រាប់អ៊ីរ៉ង់ នេះជាលើកដំបូងក្នុងជំនួបទល់នឹងក្រុម ឥណ្ឌូណេស៊ី។ ៣ប្រកួតកន្លងមក ចាញ់អាហ្សង់ទីន ២-១ ឈ្នះអ៊ូសបេគីស្ថាន ៩-៨ និងចាញ់កាហ្សាក់ស្ថាន ៣-២ ចំណែក ឥណ្ឌូណេស៊ី ៣ប្រកួតរបស់គេកន្លងមកបរាជ័យក្រោមថ្វីជើង ថៃ៥-០ ឈ្នះអូស្ត្រាលី ៨-៣ និងបន្តឈ្នះមីយ៉ាន់ម៉ា ៤-៣។ លីបង់ ធ្វើបានល្អនាជំនួប៣ប្រកួតចុងក្រោយរបស់គេដោយយកឈ្នះ ថៃ ៥-២ ឈ្នះហ៊្ស...
article_8421.txt
ការប្រកួតលីគកំពូលអង់គ្លេស Premier League បានវិលត្រលប់មកបវិញហើយក្រោយសម្រាកជាងមួយអាទិត្យ។ សម្រាប់ជំនួបសប្តាហ៍ទី៨នេះ នឹងមានការជួបគ្នាខ្លាំងប៉ះខ្លាំងក្នុងក្រុងតែមួយ ឬ Derby ពីរគូ រវាង Arsenal ទល់ Tottenham Hotspur និង Manchester City ទទួលភ្ញៀវ Manchester United។
ក្រុមកំពុងនាំមុខកំពូលតារាង Arsenal ត្រូវទទួល Spurs សម្រាប់ជំនួប London Derby នៅថ្ងៃទី១ ខែតុលា វេលាម៉ោង ៦:៣០នាទីល្ងាច [ម៉ោងនៅកម្ពុជា] មុនជំនួប៦គូផ្សេងទៀតនៅយប់ថ្ងៃដដែលនេះ។ ដោយឡែកជំនួប Manchester Derby រវាងម្ចាស់ការពារជើងឯក Man City និង Man United នឹងធ្វើនៅថ្ងៃទី២ ខែតុលា វេលាម៉ោង​ ៨:០០នាទី [ម៉ោងនៅកម្ពុជា] នៅមុនជំនួប Leeds...
article_8422.txt
Harry Kane ប្រធានក្រុមកីឡាបាល់ទាត់ជម្រើសជាតិអង់គ្លេស នឹងពាក់ស្លាកប្រធានក្រុមដែលមានឈ្មោះថា OneLove  តំណាងឱ្យការប្រឆាំងការរើសអើង នៅក្នុងការប្រកួតពានរង្វាន់ UEFA Nations League និង ​FIFA World Cup 2022 នៅប្រទេសកាតា។
«ខ្ញុំពិតជាមានកិត្តិយសដែលបានចូលរួមជាមួយក្រុមជម្រើសជាតិ ក្នុងនាមជាប្រធានក្រុមដើម្បីជួយគាំទ្រនៃសារសំខាន់របស់សញ្ញា​ OneLove នេះ។ ជាប្រធានក្រុមមួយរូបយើងទាំងអស់គ្នាអាចប្រកួតប្រជែងគ្នានៅលើទីលាន ប៉ុន្តែយើងនៅតែបន្តរួបរួមគ្នាដើម្បីប្រឆាំងរាល់ទង្វើនៃការរើសអើងគ្រប់រូបភាព។»។ Kane និយាយបែបនេះក្នុងសន្និសីទកាសែតថ្ងៃទី២១ ខែកញ្ញា មុនកា...
article_8423.txt
ក្របខណ្ឌ Premier League នៃប្រទេសអង់គ្លេសកំពុងតែជួបវិបត្តិនៃកាលវិភាគការប្រកួត ក្រោយជំនួបប្រកួតសម្រាប់សប្តាហ៍ទី៧ ក្រុមទាំងអស់ត្រូវបានពន្យាពេល ក្រោយពេលមានដំណឹងនៃការយាងសោយទិវង្គតនៃព្រះមហាក្សត្រី អេលីហ្សាបែតទី ២ កាលពីថ្ងៃទី៨ ខែកញ្ញា។
ក្រោយការសោយទិវង្គតនៃម្ចាស់ក្សត្រីអេលីហ្សាបែតទី ២ កាលថ្ងៃទី៨ ការប្រកួត Premier League ចំនួន១០ប្រកយត ពោលគឺការប្រកួតទាំងអស់នៃសប្តាហ៍ទី៧ ត្រូវបានពន្យាពេល ខណៈដែលជំនួប ៤ផ្សេងទៀតក្នុងការប្រកួតសប្តាហ៍ទី៨ ក៏ត្រូវបានពន្យាពេលជាបន្តបន្ទាប់។ ដូច្នេះបានន័យថាកាលប្រកួតចំនួន ១៤ នឹងត្រូវស្វែងរកពេលវេលាដើម្បីរៀបចំការប្រកួតបង្គ្រប់ឡើងវិញ។ ...
article_8424.txt
ប្រទេសអាហ្រ្វិកខាងត្បូង ​នឹងដេញថ្លៃធ្វើជាម្ចាស់ផ្ទះការប្រកួតពានរង្វាន់ 2027 FIFA Women’s World Cup ។ ពួកគេរំពឹងថា នឹងអាចពាំនាំយកព្រឹត្តិការណ៍នេះទៅកាន់តំបន់អាហ្រ្វិកលើកដំបូងក្នុងប្រវត្តិសាស្ត្រ។ នេះបើតាមការផ្សាយកាសែត BBC Sports ។
ប្រទេសអាហ្វ្រិកខាងត្បូងមួយនេះ គឺជាប្រទេសទីមួយហើយ និងដំបូងគេបង្អោះនៅតំបន់អាហ្រ្វិក ដែលធ្លាប់បានរៀបចំការប្រកួតព្រឹត្តិការណ៍បាល់ទាត់ពិភពលោកបុរស​ FIFA World Cup ក្នុងឆ្នាំ ២០១០។ កាលនោះប្រទេសអេស្ប៉ាញជាក្រុមគ្រងជើងឯក World Cup ដោយយកឈ្នះលើហូឡង់ ១-០។ «គណកម្មាធិការប្រតិបត្តិជាតិ (NEC) បានស្វែករកដំណោះស្រាយ ដោយយើងគួរតែដេញថ្លៃដើម្...
article_8425.txt
ក្រុមបាល់ទាត់ក្នុងសាលជម្រើសជាតិវៀតណាម នៅតែបង្ហាញភាពខ្លាំងក្រោយលត់ អារ៉ាប៊ីសាអូឌីត ៣-១ ក្នុងជុំទី២វគ្គសន្សំពិន្ទុពូលD ក្រោយជប៉ុន យកឈ្នះកូរ៉េខាងត្បូង ៦-០។ ចំណែកពូលC អ៊ីរ៉ង់ លត់ឆាយនីសតៃប៉ិ ១០-១ បន្ទាប់ពី លីបង់ បាក់ស្បាតក្រោយបរាជ័យក្រោមថ្វីជើងឥណ្ឌូណេស៊ី ៧-២ ក្នុងពានរង្វាន់បាល់ទាត់ AFC Futsal Asian Cup2022 នាទីលានក្នុងសាល S...
ក្នុងវគ្គទី១ ខ្សែប្រយុទ្ធ Nguyen Anh Duy របស់ក្រុមវៀតណាម ស៊ុតទម្លាយសំណាញ់ទី អារ៉ាប៊ីសាអូឌីត ១គ្រាប់នៅនាទី១២ និងវគ្គទី២ នៅនាទី២៩ ខ្សែការពារ Chau Doan Phat បន្ថែមគ្រាប់ទី២ ឱ្យក្រុម ខណៈរូបគេក៏បានបង្កកំហុសបង្កើតឱ្យបាល់ចូលទីខ្លួនឯង១គ្រាប់ដែរនៅនាទី៣០ ប៉ុន្តែខ្សែបម្រើ Nguyen Minh Tri បន្ថែមគ្រាប់ទី៣ ជូនក្រុមនឹងជាគ្រាប់ជ័យជម្ន...
article_8426.txt
កីឡាករដែលលេងឱ្យក្រុមបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់ នឹងទទួលបានប្រាក់លើកទឹកចិត្តបន្ថែមចំនួន ៤០​ម៉ឺនអឺរ៉ូ (៣៩​ម៉ឺនដុល្លារ) ក្នុងម្នាក់ ប្រសិនបើពួកគេអាចលើកពានជើងឯកកំពូល World Cup ជាថ្មីក្នុងប្រទេសកាតានាចុងឆ្នាំ ២០២២ ។ នេះបើតាមសហព័ន្ធបាល់ទាត់អាល្លឺម៉ង់ (DFB) ប្រកាសកាលពីពេលថ្មីៗនេះ ។
ប្រាក់លើកទឹកចិត្ត ដែល DFB នឹងផ្តល់ឱ្យកីឡាករអាល្លឺម៉ង់នេះ បានកើនឡើងពីចំនួន ៣៤​ម៉ឺនដុល្លារ បើធៀបនឹងការប្រកួតក្នុងព្រឹត្តិការណ៍ World Cup នេះដូចគ្នា ក្នុងឆ្នាំ ២០១៨ ដែលធ្វើឡើងនៅប្រទេសរុស្ស៊ី។ កាលណោះ អាល្លឺម៉ង់ ក្នុងនាមជាក្រុមការពារតំណែងជើងឯក បានធ្លាក់ចេញត្រឹមវគ្គចែកពូល។ កាលពីWorld Cup ២០១៤ នៅប្រទេសប្រេស៊ីល កីឡាករអាល្លឺម៉ង...
article_8427.txt
ក្លិប​ ​Atletico Madrid ថ្ងៃទី២០ ខែកញ្ញា បានប្រកាសថ្កោលទោសអ្នកគាំទ្រខ្លួនដែលរើសអើងពូជសាសន៍ និងប្រមាថទៅលើខ្សែប្រយុទ្ធ Vinicius Junior របស់ក្រុម Real Madrid។ Atletico Madrid ក៏បានសន្យាដោយមុតមាំថា ប្រសិនមានសមាជិកនៃក្លិបម្នាក់ណាពាក់ព័ន្ធក្នុងរឿងនេះនោះពួកគេនឹងបណ្តេញសមាជិកនោះចេញភ្លាមតែម្តង។
ជំនួបដ៏ជក់ជិត្ត Madrid Derby កាលថ្ងៃទី១៨ រវាងក្រុមយក្សប្រចាំទីក្រុងម៉ាដ្រីឌទាំង២ មុនការចាប់ផ្តើម ​រងការរំខានដោយអ្នកគាំទ្រក្រុមម្ចាស់ផ្ទះ Atletico Madrid ដែលច្រៀងរើសអើងពូជសាសន៍លើ Vinicius JR។ លទ្ធផលក្រោយបញ្ចប់ការប្រកួតក្រុមម្ចាស់ផ្ទះត្រូវក្រុមភ្ញៀវ ​Real Madrid យកជ័យជម្នះបានក្នុងលទ្ធផល ២-១។ អំឡុងការប្រកួតនោះ សំឡេងស្រែក ...
article_8428.txt
Cristiano Ronaldo បានដាក់គោលដៅអាជីពជាកីឡាកររ ហូតដល់ការប្រកួតព្រឹត្តិការណ៍ ​UEFA Euro 2024 ។ ខ្សែប្រយុទ្ធក្រុមជម្រើសជាតិព័រទុយហ្គាល់ និង ​Manchester United រូបនេះ បានអះអាងថា គេគ្មានបំណងចូលនិវត្តន៍នាពេលឆាប់ៗនេះឡើយ។
«ដំណើររបស់ខ្ញុំមិនទាន់បញ្ចប់នោះទេ អ្នកនឹងនៅតែមើលឃើញ និងបន្តដំណើរជាមួយ ​Cris រយៈពេលយូរបន្តទៀត។ ខ្ញុំចង់ចូលរួមចំណែកនៅការប្រកួត World Cup និងការប្រកួត Euros ខ្ញុំមានអារម្មណ៍ថាមានកម្លាំងចិត្តខ្លាំងចំពោះរឿងនេះ មហិច្ជតារបស់ខ្ញុំគឺអស្ចារ្យណាស់។»។ Ronaldo និយាយបែបនេះ ក្រោយពេលទទួលបានបានរង្វាន់ជាកីឡាករជម្រើសជាតិ ដែលមានគ្រាប់បាល់...
article_8429.txt
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិដាណឺម៉ាក នឹងពាក់អាវមានឈ្មោះថា (Toned Down) នៅព្រឹត្តិការណ៍ World Cup 2022 ដើម្បីបង្ហាញពីការគាំទ្រការតវ៉ារបស់ក្រុមសិទ្ធិមនុស្សនៅក្នុងប្រទេសកាតា។ នេះបើតាមការលើកឡើងរបស់ក្រុមហ៊ុនផ្គត់ផ្គង់សម្ភារកីឡា ​Hummel នៅថ្ងៃទី២៨ ខែកញ្ញា។ ក្រុមសិទ្ធិមនុស្ស ចោទម្ចាស់ផ្ទះកាតាថាបានរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ប៉ុ...
បើតាមការអះអាងក្រុមហ៊ុន Hummel ដែលបានរចនាឈុតសម្លៀកបំពក់សម្រាប់ក្រុមជម្រើសជាតិដាណឺម៉ាកនៅ World Cup បានបន្ថែមព័ត៌មាននៅលើអាវក្នុងន័យប្រយុទ្ធប្រឆាំងតវ៉ាការរំលោភសិទ្ធិមនុស្សក្នុងប្រទេសកាតា។ ក្រុមហ៊ុនផលិតសម្ភារកីឡាមួយនេះ ក៏បានផលិតអាវឈុតទី៣ ឱ្យក្រុមដាណឺម៉ាកដែលមានពណ៍ខ្មៅ បញ្ជាក់ពីការចូលរួមកាន់ទុក្ខចំពោះកម្មករសាងសងកីឡដ្ឋានដែលបាន...
article_843.txt
អាម៉េរិក អង់គ្លេស កាណាដា អូស្រ្តាលី និងសហភាពអឺរ៉ុប (EU) នៅថ្ងៃទី៣១ ខែធ្នូ ថ្កោលទោសតុលាការរុស្ស៊ីដែលសម្រេចបិទមជ្ឈមណ្ឌលសិទ្ធិមនុស្សដ៏ចំណាស់ Memorial និងអង្គការតំណាង Memorial ។ អង្គការសិទ្ធិមនុស្សទាំង២នេះ ត្រូវបានរុស្ស៊ីបង្រ្កាបឱ្យបិទក្រោមច្បាប់ភ្នាក់ងារបរទេស។
តុលាការទីក្រុងមូស្គូនៅថ្ងៃទី២៩ ខែធ្នូ សម្រេចបិទមជ្ឈមណ្ឌលសិទ្ធិមនុស្ស Memorial (Memorial Human Rights Center)។ ការសម្រេចនេះធ្វើឡើងមួយថ្ងៃ បន្ទាប់ពីតុលាការកំពូលរុស្ស៊ីដកហូតសិទ្ធិស្របច្បាប់របស់អង្គការតំណាង Memorial ដែលជាក្រុមសិទ្ធិមនុស្សទទួលបានការគាំទ្រពីអន្តរជាតិយ៉ាងខ្លាំង ជុំវិញការសិក្សាទៅលើការគាបសង្កត់នយោបាយ កាលពីសហភាព...
article_8430.txt
មនស្សស្លាប់បាត់បងជីវិត កើនឡើងជាង១៧០នាក់ហើយ ក្នុងហេតុការណ៍រត់ជាន់គ្នាមួយ ក្នុងការប្រកួតបាល់ទាត់កីឡដ្ឋាន Kanjurahan នៃលីគកំពូលប្រទេសឥណ្ឌូណេស៊ី។ ការកើនឡើងនៃចំនួនអ្នកស្លាប់នេះ ត្រូវបានរាយការណ៍ដោយក្រុមមន្រ្តីក្នុងតំបន់ នាថ្ងៃទី២ ខែតុលានេះ។ នេះបើតាមសារព័ត៌មាន CNA។
សេចក្តីរាយការណ៍ចុងក្រោយពីលោក Emil Dardak អភិបាលរងនៃខេត្តជ្វាខាងកើត បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា មានមនុស្សយ៉ាងហោចណាស់ ១៧៤នាក់បានស្លាប់បាត់បង់ជីវិត ។ ហេតុការណ៍រត់ជាន់គ្នា កើតឡើងនៅកីឡដ្ឋាន Kanjuruhan ក្នុងខេត្តជ្វាខាងកើត ក្រោយការប្រកួតរវាងក្រុមភ្ញៀវ Arema F.C. និងម្ចាស់ផ្ទះ Persebaya Surabaya ។ បើតាមប៉ូលិសឥណ្ឌូណេស៊ី អ្ន...
article_8431.txt
ថៃ ត្រៀមខ្លួនប្រជែងពិន្ទុជាមួយម្ចាស់ផ្ទះកូវ៉ែត ស្របពេលតួកម៉េនីស្ថាន នឹងតទល់ បារ៉ែន ក្នុងការប្រកួតវគ្គសន្សំពិន្ទុតាមពូលនៃពានរង្វាន់បាល់ទាត់ក្នុងសាល AFC Futsal Asian Cup2022 នាទីលានបាល់ទាត់ក្នុងសាល Saad Al Abdullah Hall នៅថ្ងៃទី២៩ ខែកញ្ញា។ ក្រៅពីនេះ អូម៉ង់ ប៉ះអ៊ីរ៉ាក់ ខណៈតាហ្ស៊ីគីស្ថាន ត្រូវតតាំង អ៊ូសបេគីស្ថាន។ ការប្រកួត...
អូម៉ង់ ក្រោយបរាជ័យដ៏ធ្ងន់ធ្ងូរនាជុំទី១ ភ្លាត់ចាញ់ម្ចាស់ផ្ទះកូវ៉ែត ៧-២ ថ្ងៃនេះគេនឹងត្រូវស្វះស្វែងក្នុងការរកជ័យជម្នះក្នុងជុំទី២នេះ ចំណែក អ៊ីរ៉ាក់ វិញក៏ធ្វើមិនបានល្អដូចគ្នាដោយចាញ់ ថៃ ៣-២។ សម្រាប់ក្រុមទាំងពីរពុំដែលមានប្រវត្តិជួបគ្នាឡើយ។ ក្នុងពេលជាមួយគ្នា តាហ្ស៊ីគីស្ថាន ក៏នឹងត្រូវសងសឹក អ៊ូសបេគីស្ថាន ក្រោយបរាជ័យ ៤-២ កាលពីឆ្ន...
article_8432.txt
ក្របខណ្ឌលីគកីឡាបាល់ទាត់ ​La Liga អេស្ប៉ាញ នៅថ្ងៃទី១៩ ខែកញ្ញា បានថ្កោលទោសអ្នកគាំទ្រ Atletico Madrid ចំពោះការរើសអើសពូជសាសន៍លើខ្សែប្រយុទ្ធ ​Vinicius Junior របស់ Real Madrid។ អ្នកគាំទ្រ AT Madrid បានជេរប្រមាថ​ Vinicius ក្នុងជំនួប Madrid Derby នាកីឡដ្ឋាន Wanda Metropolitano។
ជំនួបលីគកំពូអេស្ប៉ាញដែល Real Madrid ឈ្នះ AT Madrid លទ្ធផល ២-១ ចុងសប្តាហ៍កន្លងទៅ បានបញ្ចប់ដោយទៅដោយបញ្ហា។ បញ្ហាទាំងនោះបង្កឡើយដោយអ្នកគាំទ្រម្ចាស់ផ្ទះ AT Madrid។ អ្នកគាំទ្រទាំងនោះបានបង្ហាញឥរិយាបថរើសអើងជាតិសាសន៍ទៅលើកីឡាករដ៏គួស្អប់ខ្ពើម។ ជុំវិញករណីខាងលើនេះ បើតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យ La Liga ក្របខណ្ឌកំពូលអេស្ប៉ាញ ...
article_8433.txt
គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) កំពុងតែពិចារណាចំពោះការអនុញ្ញាតិឱ្យវិលត្រលប់មកវិញ នៃអត្តពលិករុស្ស៊ីសម្រាប់ការប្រកួត ។ ប៉ុន្តែសម្រាប់តែអត្តពលិកណាដែលបង្ហាញជំហរមិនគាំទ្រ ការលុកលុយប្រទេសអ៊ុយក្រែនពីសំណាក់រុស្ស៊ីតែប៉ុណ្ណោះ។ នេះបើតាមសម្តីលោក Thomas Bach ប្រធាន IOC ថ្ងៃទី៣០ ខែកញ្ញា។
IOC ជាស្ថាប័នកីឡាករដ៏ធំមួយប្រចាំពិភពលោកដែលបានចូលរួមចំណែកដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី ជុំវិញបញ្ហាសង្គ្រាមក្នុងប្រទេសអ៊ុយក្រែន ដែលកំពុងតែបន្តឥតឈប់ឈរ។ ក្រៅពីរុស្ស៊ីត្រូវរងការដាក់ទណ្ឌកម្មហើយ ប្រទេសបេឡ៉ារុសក៏ត្រូវបាន IOC ហាមឃាត់សម្រាប់ការប្រកួតផងដែរ ដោយសារប្រទេសនេះ បានផ្តល់ទីតាំងដល់រុស្ស៊ីវាយលុកអ៊ុយក្រែន។ បើតាមលោក ​Thomas Ba...
article_8434.txt
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិអង់គ្លេសមានទាំងសមត្ថភាព និងគុណភាពក្នុងការឈ្នះ FIFA World Cup ឆ្នាំ២០២២។ នេះបើតាមសម្តីលោក ​Gregg Berhatler គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិអាម៉េរិក។
សម្រាប់ការប្រកួត UEFA Nations League ដែលទើបកន្លងផុតទៅ អង់គ្លេសធ្វើមិនបានល្អឡើយ ដោយពួកគេរកបានត្រឹម៣ ពិន្ទុប៉ុណ្ណោះពីការប្រកួតចំនួន៦ លើក។ អង់គ្លេសត្រូវបានកាត់ចេញពីលីគគំរិត A ធ្លាក់ទៅលេងក្នុងលីគគំរិត B ​វិញនៃ UEFA Nations League ឆ្នាំក្រោយ។ តែទោះជាយ៉ាងនេះក្តី អង់គ្លេសនៅតែធ្វើឱ្យដៃគូប្រជែងមានភាពខ្លាចរអាចំពោះការប្រកួត World...
article_8435.txt
សហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប (UEFA) នៅថ្ងៃទី២០ ខែកញ្ញា ដកក្រុមកីឡាបាល់ទាត់ជម្រើសជាតិរុស្ស៊ីចេញពីការប្រកួតជម្រុះព្រឹត្តិការណ៍ Euro 2024។ នេះមានន័យថាក្រុមបាល់ទាត់រុស្ស៊ី នឹងគ្មានមុខនៅពានរង្វាន់ទ្វីបអឺរ៉ុបឆ្នាំ២០២៤ ដែលរៀបចំនៅអាល្លឺម៉ង់ឡើយ ដោយសាររុស្ស៊ីឈ្លានពានអ៊ុយក្រែន។
រុស្ស៊ីត្រូវដាក់​ឱ្យស្ថិតនៅតែម្នាក់ឯងពីសំណាក់សហព័ន្ធបាល់ទាត់ពិភពលោក ​(FIFA) និង សហព័ន្ធបាល់ទាត់អឺរ៉ុប (​UEFA) ចាប់តាំងពីពួកគេបានវាយលុកចូលអ៊ុយក្រែនតាំងពីខែកុម្ភៈមក។ ក្រុមជម្រើសជាតិរុស្ស៊ីរួមទាំងក្លិបប្រកបអាជីពក្នុងប្រទេសរុស្ស៊ីទាំងប៉ុន្មាន រងការដាក់ទណ្ឌកម្មពីស្ថាប័នបាល់ទាត់កំពូលទាំងពីរ ហើយក្រុមទាំងអស់នោះត្រូវបានហាមឃាត់ព...
article_8436.txt
លោក ​Eduard Romeu អនុប្រធានផ្នែកសេដ្ឋកិច្ចរបស់ក្រុម ​Barcelona ថ្ងៃទី២៨ ខែកញ្ញា អះអាងថាក្ លិបស្ថិតនៅតំបន់ Catalonia មួយនេះ មានលទ្ធភាពអាចនឹងយកខ្សែប្រយុទ្ធឆ្នើម Lionel Messi មកចូលរួមក្រុមឡើងវិញនៅរដូវកាលក្រោយបាន។
កិច្ចសន្យារបស់របស់ Lionel Messi ជាមួយក្រុម ​Paris Saint Germain នឹងត្រូវចប់នាចុងរដូវកាល ២០២២-២៣ នេះ ហើយអំពីរឿងរ៉ាវអនាគតបន្តរបស់តារាឆ្នើមបាលទាត់រូបទៅជាយ៉ាងណាទៀតនោះ ក៏នឹងត្រូវបកស្រាយក្រោយពេលការប្រកួត World Cup នៅកាតាត្រូវបញ្ចប់រួចរាល់។ ប្រសិនបើ Messi បានក្លាយជាកីឡាករដែលគ្មានតម្លៃខ្លួនសារជាថ្មីដូចកាលពេលរូបគេចាកចេញពី Barce...
article_8437.txt
ចំណាត់ថ្នាក់នៅលើបណ្តាញសង្គមអ៊ីនធឺណិតនានា គឺជាឧបករណ៍មួយសម្រាប់វាស់ស្ទង់នៅឥទ្ធិពល ឬភាពខ្លាំងរបស់បុគ្គុលល្បីឈ្មោះណាមួយ ដោយផ្អែកលើចំនួនអ្នកតាមដានសរុប កំណើនអ្នកតាមដាន និងអាត្រាអ្នកចូលរួមផ្សេងៗ។ តារាបាល់ទាត់ល្បីៗច្រើនរូបនាពេលបច្ចុប្បន្ន បានប្រើប្រាស់បណ្តាញសង្គម ​Instagram ជាទីកន្លែង សម្រាប់ចែករំលែកនូវព័ត៌មានផ្ទាល់ខ្លួន ក៏ដូច...
ស្របពេលដែលព្រឹត្តិការណ៍ ​World Cup 2022 នៅប្រទេសកាតាខិតជិតនឹងមកដល់ កីឡាករឆ្នើម ក៏ដូចជាតារាបាល់ទាត់ល្បីៗលើពិភពលោក កំពុងត្រៀមខ្លួននិងបង្ហាញសមត្ថភាពគួរឱ្យចាប់អារម្មណ៍ ដើម្បីទាក់ទាញភ្នែកអ្នកទស្សនា​។ កីឡាករបាល់ទាត់មួយចំនួនកំពុងតែក្លាយជាកីឡាករដ៏មានឥទ្វិពលខ្លាំងបំផុត នៅលើបណ្តាញសង្គម Instagram ដែលត្រូវបានមនុស្សគ្រប់គ្នារំពឹងនឹ...
article_8438.txt
កំពូលអ្នកប្រដាល់មិនដែលចាញ់ Floyd Mayweather នៅតែអាចរក្សាភាពមិនបរាជ័យនៅលើទឹកដីជប៉ុនក្រោយផ្តួលគូប្រកួតរបស់ខ្លួនកីឡាករជនជាតិជប៉ុន Mikuru Asakura ឱ្យសន្លប់ក្នុងទឹក៣ នៅក្នុងកម្មវិធី RIZIN Fight Pass នាសង្វៀន SAITAMA SUPER ARENA ក្រុងតូក្យូ ប្រទេសជប៉ុន កាលពីថ្ងៃទី២៥ ខែកញ្ញា។
នៅក្នុងទឹក១ ការវាយចេញរបស់បង្គោលក្រហម Floyd Mayweather ទៅលើបង្គោលខៀវ Mikuru Asakura មិនសូវជាមានការបុកខ្លាំងនោះទេ ពោលការវាយចេញលើក្រោមរបស់គេ មួយៗ ម៉ាត់ចេញទៅមកសងគ្នាចុះឡើង ក្នុងលក្ខណៈស្ទាបស្ទង់បច្ចេកទេស។ ចូលទឹក២ បង្គោលក្រហម ហាក់យល់ដឹងចំណុចខ្សោយខ្លះរបស់បង្គោលខៀវ ទើបគេប្តូរយុទ្ធសាស្រ្តពីការវាយចេញមួយៗទៅជាប្រឹងវាយសន្ធប់គ្របលើក...
article_8439.txt
កីឡាករវាយកូនបាល់ ​Novak Djokovic នៅថ្ងៃទី២៧ ខែកញ្ញាថា ចង់ឱ្យមានវត្តមានដៃគូប្រកួតប្រជែងដ៏ខ្លាំងៗរាប់ឆ្នាំចូលរួមអមដំណើរផ្តល់កម្លាំងចិត្តនៅថ្ងៃរូបគេចូលនិវត្តន៍ពីអាជីពកីឡាករ ឱ្យដូចថ្ងៃចូលនិវត្តន៍​របស់ Roger Federer អ៊ីចឹងដែរ។
នាការប្រកួតសប្តាហ៍មុននៃពានរង្វាន់ Laver Cup រូបភាពមួយរបស់ Roger Federer និង Rafa Nadal ដែលជាដៃគូប្រកួតប្រជែងគ្នាជាយូឆ្នាំមកហើយ បានអង្គុយជិតគ្នាហើយបានបង្ហូរទឹកភ្នែកដូចគ្នា ក្នុងថ្ងៃដែល Federer បង្ហាញខ្លួនចុងក្រោយក្នុងអាជីពជាកីឡាករវាយកូនបាល់។ រូបភាពនោះបានក្លាយជារឿងដ៏គួរឱ្យចាប់អារម្មណ៍ខ្លាំងមួយក្នុងបណ្តាញសង្គមនាពេលថ្មីៗនេ...
article_844.txt
នាយករដ្ឋមន្រ្តីសិង្ហបុរី លោក លី​ សៀនឡុង នៅថ្ងៃទី២៧ ខែឧសភា បានយល់ឃើញថា ប្រទេសនៅក្នុងតំបន់ គួរតែសហការលើការកសាងសន្តិសុខសមូហភាព បើទោះប្រទេសទាំងនោះ ត្រូវគិតគូរពីការពង្រឹងសន្តិសុខជាតិរបស់ខ្លួនក៏ដោយ។ ការអះអាងបែបនេះ ធ្វើឡើងបន្ទាប់ពីមេដឹកនាំសិង្ហបុរី ព្រមានពីការរត់ប្រណាំងសព្វាវុធនៅក្នុងតំបន់អាស៊ី។
បន្ទាប់ពីបញ្ចប់ទស្សនកិច្ចនៅជប៉ុនរយៈពេល ៤ថ្ងៃ ប្រមុខរដ្ឋាភិបាលសិង្ហបុរី លោក លី សៀនឡុង បានថ្លែងទៅកាន់អ្នកសារព័ត៌មានសិង្ហបុរី ជុំវិញបញ្ហាជាច្រើន ក្នុងនោះរួមមានបញ្ហាសន្តិសុខនៅក្នុងតំបន់ផង ស្របពេលសង្រ្គាមរុស្ស៊ី និងអ៊ុយក្រែនផ្ទុះឡើង។ ក្នុងសន្និសីទសារព័ត៌មាននោះ នាយករដ្ឋមន្រ្តីសិង្ហបុរី បានជំរុញឱ្យប្រទេសក្នុងតំបន់គិតគូរពីបញ្ហ...
article_8440.txt
ក្រុមបាល់ទាត់ក្នុងសាលជម្រើសជាតិថៃ ដណ្តើមបាន៣ពិន្ទុពីអ៊ីរ៉ាក់ ក្នុងលទ្ធផល ៣-២ ជំនួបបើកឆាក ខណៈម្ចាស់ផ្ទះគុយវ៉ែតលត់អូម៉ង់ ៧-២ ក្នុងវគ្គជម្រុះសន្សំពិន្ទុពូល A នៃពានរង្វាន់បាល់ទាត់ AFC Futsal Asian Cup2022 នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ នាកីឡដ្ឋាន Saad Al Abdullah Hall។
នៅក្នុងវគ្គទី១ អ៊ីរ៉ាក់ បើកការនាំមុខក្រុមថៃ ២-១ ដែលធ្វើបានដោយខ្សែបម្រើ Tareq Zeyed នៅនាទី៨ និងគ្រាប់ទី២ រកបានដោយខ្សែប្រយុទ្ធ Ihsan នៅនាទី១៤។ ថៃ តាមបាន១គ្រាប់មកវិញនៅនាទី ១៧ ដោយខ្សែការពារ Worasak Srirang Pairot។ ឈានចូលដល់វគ្គទី២ ថៃ វាយបកមកវិញយកបានគ្រាប់តាមស្មើនៅនាទី២៥ បញ្ចប់ទីដោយខ្សែបម្រើ Sarawut Phalapruek និងគ្រាប់ជ័យជ...
article_8441.txt
កាលពីរដូវកាលមុនក្នុងក្របខណ្ឌ ​Premier League មានអ្នកគាំទ្រជាច្រើន បានបង្កភាពអសន្តិសុខ ដោយបានរត់ចូលអុកឡុកក្នុងទីលាន នៅពេលពួកគេអបអរជ័យជម្នះរបស់ក្រុមពួកគេ។ ដូចទៅការប្រកួតរវាង Crystal Palace និង Evertonដែរ អ្នកគាំទ្រ Everton បានអបអរដោយរត់ចូលអុកឡុកក្នុងទីលាន ក្រោយចប់ការប្រកួត ហើយអ្នកគាំទ្រទាំងនោះក៏បានវាយប្រហារទៅលើកីឡាករថែមទ...
រីឯជំនួបចុងក្រោយដែល Manchester City ក្លាយជាម្ចាស់ពានរង្វាន់ ​Premier League ក្រោយយកឈ្នះលើ Aston Villa លទ្ធផល ៣-២ អ្នកគាំទ្រក្រុមម្ចាស់ផ្ទះ Man City ក៏បានរត់ចូលក្នុងទីលាន ដើម្បីជាការអបអរជ័យជម្នះក្រុមរបស់ពួកគេ។ ក្នុងហេតុការណ៍នោះអ្នកចាំទី ​Aston Villa ត្រូវបានរងការវាយប្រហារពីអ្នកគាំទ្រ ហើយរចនាសម្ព័ន្ធក្នុងទីលានត្រូវបានបំផ...