file_name
stringlengths
13
17
summary
stringlengths
1
1.09k
full_article
stringlengths
5
22k
article_8532.txt
លោក Aleksander Ceferin ប្រធានសហព័ន្ធបាល់ទាត់អឺរ៉ុប (UEFA) ថ្ងៃទី៥ ខែកញ្ញា អះអាងដោយភាពជឿជាក់ថាប្រទេសព័រទុយហ្កាល់ និងអេស្ប៉ាញនឹងក្លាយជាម្ចាស់ផ្ទះព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ​​FIFA World Cup ឆ្នាំ២០៣០។
ព័រទុយហ្កាល់ និងអេស្ប៉ាញធ្លាប់បានចុះកិច្ចសន្យារួមគ្នាតាំងពីឆ្នាំ ២០២០ ដើម្បីដេញថ្លៃធ្វើម្ចាស់ផ្ទះ FIFA World Cup ហើយបានដាក់ការដេញថ្លៃតាំងពីខែមិថុនា ឆ្នាំនោះ។ នាកម្មវិធីជជែកពីបាល់ទាត់ ​The Football Talk នាប្រទេសព័រទុយហ្កាល់លោក ​Ceferin បានបង្ហាញជំនឿដ៏មុតមាំថា​អេស្ប៉ាញ និងព័រទុយហ្កាល់នឹងធ្វើម្ចាស់ផ្ទះ World Cup 2030។ «ខ្...
article_8533.txt
ទីបំផុត Manchester United ទិញយកបានខ្សែបម្រើប្រេស៊ីល Antony ពី Ajax ក្នុងតម្លៃ៩៥លានដុល្លារ បូកនឹងលក្ខខណ្ឌបន្ថែម៥លានដុល្លារនៅពេលក្រោយទៀត នៅថ្ងៃបិទទីផ្សារដោះដូរកីឡាករលើកទី១ ប្រចាំរដូវកាល ២០២២-២៣ ។
ទៅកាន់ទឹកដី Old Trafford បានធ្វើឱ្យ Antony ក្លាយជាកីឡាករថ្លៃបំផុតលំដាប់ទី៤ ក្នុងប្រវត្តិសាស្ត្រ Premier League។ បើតាមការចុះផ្សាយរបស់វេបសាយផ្លូវការ Man Utd ខ្សែបម្រើស្លាបវ័យ ២២ ឆ្នាំរូបនេះ យល់ព្រមចុះកិច្ចសន្យាជាមួយក្លិបបិសាចក្រហមរហូតដល់ឆ្នាំ ២០២៧ ជាមួយនឹងជម្រើសបន្ថែមមួយឆ្នាំទៀត។ ការមកដល់របស់លោក Erik Ten Hag ក្នុងតំណែងអ្...
article_8534.txt
លោក ​Mikel Arteta អ្នកចាត់ការទូទៅ Arsenal នៅថ្ងៃទី៤ ខែកញ្ញា បង្ហាញអារម្មណ៍សោកស្តាយចំពោះការខ្ជះខ្ជាយឱកាសរបស់កូនក្រុ ដែលធ្វើឱ្យ​ចាញ់ក្រុមម្ចាស់ផ្ទះ Manchester United ក្នុងលទ្ធផល ៣-១ និងជាបរាជ័យដំបូងនៅ ​Premier League។
Bukayo Saka អាចស្វែកគ្រាប់តាមស្មើ ១-១ នៅវគ្គទីពីរនៃការប្រកួត ក្រោយត្រូវបាននាំមុខមុនពីបិសាចក្រហមតាំងវគ្គទីមួយដែលស៊ុតដោយ ​Antony។ ប៉ុន្តែយ៉ាងណាជាការធ្វេរប្រហែសរបស់កីឡាករតំបន់ការពាររបស់ Arsenal ធ្វើឱ្យរបូតគ្រាប់បាល់ ២គ្រាប់បន្ថែមទៅឱ្យ Man United នៅវគ្គទីពីរបន្ទាប់ពីរកគ្រាប់តាមស្មើរួចមក។ បិសាចក្រហមបញ្ចប់ដំណើរជ័យជម្នះ ៦លើកជ...
article_8535.txt
ខ្សែបម្រើ Paul Pogba អាចនឹងខកខានបង្ហាញខ្លួនក្នុងការប្រកួត ​World Cup នៅប្រទេសកាតា ក្រោយរូបគេសម្រេចចិត្តទទួលយកការវះកាត់ជង្គង់ ព្រោះមានបញ្ហារបួសដំបៅសរសៃពួរ។ នេះបើតាមសម្តីលោក Massimiliano Allegri គ្រូបង្វឹកក្រុម ​Juventus ថ្ងៃទី៥ ខែកញ្ញា។
Pogba បានបញ្ចប់ការរួមរស់ជាមួយ Manchester United ក្រោយបង្ហាញខ្លួន ៦រដូវកាល ដោយវិលត្រលប់ទៅក្លិបចាស់​ ​Juventus ដែលមានទីតាំងក្នុងទីក្រុងទូរីនវិញ។ តែ Pogba មិនទាន់បានបង្ហាញសមត្ថភាពក្នុងការប្រកួតក្របខណ្ឌ Serie A ផង កីឡាករវ័យ ២៩ឆ្នាំទទួលរងរបួសដោយសារដំបៅសរសៃពួរជង្គង់។ ខ្សែបម្រើសញ្ជាតិបារាំងរូបនេះ ធ្លាប់ក្លាយជាកីឡាករដ៏សំខាន់សម...
article_8536.txt
លោក Thomas Tuchel ថ្ងៃទី៣១ ខែសីហា និយាយចំៗថាក្រុម Chelsea ត្រូវការកែលម្អឱ្យបានកាន់តែលឿនតាមតែអាចធ្វើទៅបាន ក្រោយប្រកួតចាញ់ក្រុម Southampton ២-១។ ​គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់អះអាងថា នឹងធ្វើឱ្យក្រុមខ្លាំងដូចមុនដោយមិនប្រើពេលយូឡើយ។
បរាជ័យទល់ Southampton ជាការចាញ់លើកទីពីរក្នុងចំណោម៥ប្រកួតដំបូងសម្រាប់ Chelsea នាដើមរដូវកាលថ្មីនេះ ដោយកាលប្រកួតសប្តាហ៍ទី៣ ចាញ់ម្ចាស់ផ្ទះ ​Leeds United ៣-០។ នេះជាការចាញ់ក្រៅទឹកដី ២លើកជាប់គ្នាលើកដំបូងសម្រាប់ Chelsea តាំងពីឆ្នាំ២០២០ មក។ មិនសប្បាយចិត្តចំពោះលទ្ធផលក្រុមដើមរដូវកាលថ្មី ​Tuchel និយាយថា លោកមិនចូលចិត្តលទ្ធផលចាញ់ឡើយ...
article_8537.txt
ក្លិប West Ham United ថ្ងៃទី២៩ ខែសីហា បានបំបែកកំណត់ត្រាទិញកីឡាករថ្លៃបំផុតរបសខ្លួន ក្រោយចុះកិច្ចសន្យាកីឡាករខ្សែបម្រើសញ្ជាតិប្រេស៊ីល ​Lucas Paqueta ពីក្រុម Olympique Lyon តម្លៃ ៥១លានផោន (៥៩,៦លានដុល្លារ)។
នាំយក Lucas Paqueta ពី Lyon តម្លៃ ៥៩,៦លានដុល្លារនេះ ជាតម្លៃមួយដែលខ្ពស់បំផុតដែល West Ham មិនធ្លាប់បានចំណាយពីមុនមក។ កីឡាករដែលក្រុម ញញ្ញួរយក្សធ្លាប់នាំចូលថ្លៃបំផុតគឺ ខ្សែប្រយុទ្ធ Sebastien Haller ក្នុងឆ្នាំ ២០១៩។ កីឡាករវ័យ ២៥ឆ្នាំ រូបនេះជាកីឡាករទី៨ ហើយដែលលោក Devid Moyes បាននាំមករដូវកាលនេះ ដោយទទួលបានកិច្ចសន្យា៥ឆ្នាំជាមួយក្...
article_8538.txt
FIFA បានផ្អាករាល់សកម្មភាពកីឡាបាល់ទាត់របស់សហព័ន្ធបាល់ទាត់ឥណ្ឌា (AIFF) កាលពីថ្ងៃទី១៥ ខែសីហា ស្របពេលដែលក្រុមបាល់ទាត់បុរស ATK Mohun Bagan និងក្រុមបាល់ទាត់នារី Gokulam Kerala របស់ឥណ្ឌា ត្រូវប្រកួតអន្ដរជាតិ ក្នុងតំបន់។ ក្រសួងកីឡា នៃប្រទេសឥណ្ឌា បានដាក់លិខិតស្នើសុំដល់ FIFA និង AFC ស្នើសុំឲ្យក្លិបខ្លួន មានសិទ្ធចូលរួមប្រកួតអន្ដរ...
ក្រុមបាល់ទាត់នារី Gokulam Kerala បានបោះជុំរំ នៅប្រទេសអ៊ូបេគីស្ថាន ដើម្បីប្រកួតមិត្តភាព ក៏ដូចជាការត្រៀមខ្លួនប្រកួត AFC Women’s Club Championship ផងដែរ។ ជាមួយគ្នានេះ ATK Mohun Bagan ត្រូវប្រកួតជាមួយ Kuala Lumpur City FC នៅថ្ងៃទី៧ ខែកញ្ញា នៃការប្រកួត AFC Cup 2022 (វគ្គ Inter-Zone Play-off Semi Finals)។ ប៉ុន្តែការប្រកួតរបស...
article_8539.txt
លោក Jurgen Klopp ថ្ងៃទី២៣ ខែសីហា និយាយថា មានការព្រួយបារម្ភអំពីការចាប់ផ្តើមរដូវកាលថ្មី ដោយសារក្រុមមិនទាន់អាចរកជ័យជម្នះបាននៅ Premier League។ Klopp និយាយបែបនេះ ក្រោយLiverpool ចាញ់ Manchester United ដោយលទ្ធផល ២-១។
Mohamed Salah រកបាន១គ្រាប់ត្រលប់មកឱ្យ Liverpool តែមិនអាចជួយកែប្រែលទ្ធផលឡើយ ដោយបិសាចក្រហមស៊ុត២គ្រាប់ពីកីឡាករ Jadon Sancho និង Marcus Rashford រួមជាមួយកីឡាករតំបន់ការពារដ៏រឹងមាំ ធ្វើឱ្យលទ្ធផលរក្សាដល់ចប់ការប្រកួត។ Liverpool មិនទាន់អាចរកជ័យជម្នះបាន នា៣ប្រកួតដំបូង នៅPremier League បើគិតតាំងពីឆ្នាំ ២០១២-២៣ ។ Liverpool បច្ចុប្...
article_854.txt
៤ឆ្នាំបន្ទាប់ពីសង្រ្គាមលោកលើកទីពីរត្រូវបានបញ្ចប់ បក្សសម្ព័ន្ធយោធាណាតូ  (NATO) ត្រូវបានបង្កើតឡើង ដើម្បីទប់ស្កាត់ឥទ្ធិពលសហភាពសូវៀត ក៏ដូចជាការពារអឺរ៉ុបខាងលិច មិនឱ្យធ្លាក់ទៅក្រោមការគ្រប់គ្រងរបស់របបកុម្មុយនីស្ត។ ជាបក្សសម្ព័ន្ធយោធាដ៏ធំមួយ ណាតូមានសមាជិកមកពីអាម៉េរិកខាងជើង និងប្រទេសតំបន់អឺរ៉ុប។ អង្គការមួយនេះ បានទទួលជោគជ័យខ្លាំង...
សម្ព័ន្ធយោធាណាតូ (NATO) ដែលមានឈ្មោះពេញ អង្គការសន្ធិសញ្ញាអាត្លង់ទិចខាងជើង (North Atlantic Treaty Organization) ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៤៩។ តាមវេបសាយអង្គការណាតូ គោលបំណងនៃការបង្កើតមាន៣ធំៗ ដូចជា ទប់ស្កាត់ការពង្រីកឥទ្ធិពលសហភាពសូវៀត, ហាមឃាត់ការងើបឡើងវិញនៃរបបយោធានិយមនៅអឺរ៉ុប និងលើកទឹកចិត្តលើការធ្វើសមាហរណកម្មនយោបាយនៅអឺរ...
article_8540.txt
អាវក្រៅទឹកដីថ្មីរបស់ក្រុមជម្រើសជាតិអាហ្សង់ទីន មានពណ៍ស្វាយ ត្រៀមសម្រាប់ការប្រកួតព្រឹត្តិការណ៍ World Cup ប្រទេសកាតានាចុងឆ្នាំនេះ កំពុងក្លាយជាទីចំណាប់អារម្មណ៍ដ៏ទាក់ទាញមួយ។ អាវក្រុមម្ចាស់ជើងឯក Copa America ថ្មីនេះ ក៏មានបង្កប់នូវសារដ៏មានអនុភាពផងដែរ។
ក្រុមហ៊ុនផលិតសម្ភារៈកីឡាដ៏ធំលំដាប់ពិភពលោក Adidas បានឱ្យដឹងពីមូលហេតុដែលអាវក្រៅទឹកដីនៃក្រុមជម្រើសជាតិអាហ្សង់ទីនមានពណ៍ស្វាយបែបនេះថា«ជម្រើសពណ៍អាវសម្រាប់ក្រុមជម្រើសជាតិមួយនេះ គឺបង្ហាញពីសមភាពនៃយេនឌ័រ។»។ អាហ្សង់ទីននឹងត្រូវពាក់អាវឈុតពណ៍ស្វាយដ៏ស្រស់ស្អាតរបស់ខ្លួនលើកដំបូង ប្រចាំប្រវត្តិសាស្ត្រ ដែលមានលាយឡំជាមួយការបង្ហាញស្រម៉ោលពន្...
article_8541.txt
Barcelona, Bayern Munich, Inter Milan នឹងក្លាយជាជំនួបដ៏កក្រើកស្ថិតក្នុងពូល ​C នៃពានរង្វាន់ ​UEFA Champions League ឆ្នាំនេះ ក្រោយការចាប់ពូលបានបញ្ចប់នៅរាត្រីថ្ងៃទី២៥ ខែសីហារួចមក។
ក្រុមយក្សប្រចាំតំបន់អឺរ៉ុប Barca និង Bayern Munich សុទ្ធតែធ្លាប់បានលើកពានរង្វាន់ក្លិបកំពូលតំបន់អឺរ៉ុបនេះច្រើនដងដូចគ្នា។ ក្នុងនោះ Barcelona ជាម្ចាស់ UCL ៥សម័យ ខណៈ Bayern Munich ម្ចាស់ UCL ៦សម័យ។ ស្ថិតក្នុងពូល C នេះទៀតសោតក៏ចូលរួមប្រកួតប្រជែងដោយក្រុមជើងឯក ​Serie A រដូវកាល ២០២០-២១ Inter Milan និងក្រុម Viktoria Plzen ទើបឈ្ន...
article_8542.txt
ក្រុមកីឡាការិនីជប៉ុន គ្រងដំណែងជើងឯកជាលើកដំបូងរបស់ខ្លួនក្រោយឈ្នះចិន ៣-១ នៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់បាល់ទះផ្នែកនារី  Asian Volleyball Confederation (AVC) Cup for Women នាទីលានPhilSports Arena ក្នុងក្រុង Pasig ប្រទេសហ្វីលីពីន កាលពីថ្ងៃទី២៩ ខែសីហា។
ជំនួបវគ្គផ្តាច់ព្រ័ត្រក្រុមបាល់ទះនារីជប៉ុន បាននាំមុខចិន ក្នុងសិតទីមួយ ២៥-២៣ សិតទីពីរ ២៥-២១ ប៉ុន្តែនៅសិតទីបី ចិន វាយបកមកវិញបានមួយសិត ដោយឈ្នះក្នុងលទ្ធផល ២៥-១៩ និងសិតទីបួន ជប៉ុនបានយកឈ្នះក្នុងលទ្ធផល ២៥-១៦។ បញ្ចប់ការប្រកួតក្រុមនារីជប៉ុន គ្រងដំណែងជើងឯក ខណៈចិន ទទួលបានជើងឯករង។ ចំណែកក្រុមបាល់ទះនារីថៃ ទទួលបានចំណាត់ថ្នាក់លេខ៣ ក្រ...
article_8543.txt
រឿងរ៉ាវអនាគតខ្សែប្រយុទ្ធ ​Cristiano Ronaldo ជាមួយក្រុមបិសាចក្រហម Manchester United កំពុងស្ថិតក្នុងភាពងឿងឆ្ងល់ពីសំណាក់មហាជន ក្នុងវិស័យបាល់ទាត់ជុំវិញពិភពលោក។ Bruno Fernandes ជាមិត្តរួមក្រុម អះអាងកាលពីថ្ងៃទី២៣ ខែសីហាថា ការសម្រេចចិត្តចេញ ឬក៏នៅ គ្រប់គ្នានឹងឮពី Ronaldo ផ្ទាល់ឆាប់ៗនេះ។
នាការប្រកួតបិសាចក្រហមឈ្នះលើ Liverpool លទ្ធផល ២-១ ថ្ងៃទី២២ ខែសីហា ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់មិនបានបង្ហាញខ្លួនសម្រាប់ជម្រើស ១១នាក់ដំបូងឡើយ ដោយបានផ្លាស់ប្តូរចូលលេងត្រឹមតែ ៤នាទីប៉ុណ្ណោះ នៅនាទីថែមបង្គ្រប់។ ទាក់ទងទៅអនាគតខ្សែប្រយុទ្ធវ័យ ៣៧ឆ្នាំ ទៀតសោត Bruno ដែលជាកីឡាកររួមក្រុមជម្រើសជាតិជាមួយគ្នា បានបង្ហើបថា រូបគេដឹងពីការ...
article_8544.txt
កីឡាបាល់ទាត់ជាកីឡាដែលរកលុយបានច្រើនបំផុតក្នុងចំណោមកីឡាដែលមានប្រជាប្រិយភាពលើលោក។ កីឡានេះអាចរកចំណូលបានតាមរយៈការផ្សព្វផ្សាយពាណិជ្ជកម្ម កិច្ចព្រមព្រៀងសិទ្ធិទូរទស្សន៍ លក់សម្លៀកបំពាក់ និងការឧបត្ថម្ភផ្សេងៗ។ យ៉ាងណាក៏ដោយ ក្លិបល្បីៗមួយចំនួននៅតែជួយវិបត្តិហិរញ្ញវត្ថុ រហូតជំពាក់បំណុលធនាគាររាប់រយលានដុល្លារ។
Manchester United ជាក្លិបបាល់ទាត់លំដាប់មហាសេដ្ឋីនាពេលបច្ចុប្បន្ននេះ។ ដោយសារភាពល្បីល្បាញ និងមានអ្នកគាំទ្រច្រើននៅជុំវិញពិភពលោក បិសាចក្រហមអាចទាញចំណូលបានច្រើនពីកិច្ចព្រមព្រៀងផ្សេងៗ។ មុនឈានមកកាន់ភាពជោគជ័យនេះ Man Utd ធ្លាប់ធ្លាក់ក្នុងបំណុលច្រើនបំផុតលំដាប់ទី២ក្នុងប្រវត្តិសាស្ត្របាល់ទាត់។ កាលពីឆ្នាំ ១៩០៨ ក្រុមយក្សអង់គ្លេសមួយនេ...
article_8545.txt
ក្រុមមេឃខៀវ ​Manchester City នឹងត្រូវតតាំងក្នុងជំនួបដ៏ធំជាមួយក្រុម Chelsea នៅកីឡដ្ឋាន Etihad Stadium ក្រោយការចាប់ឆ្នោតជុំទីបីនៃពានរង្វាន់ League Cup (EFL) ជាពានរង្វាន់លំដាប់ទីបីប្រទេសអង់គ្លេស។
ក្រុម Newcastle United និង Leeds United ថ្ងៃទី២៤ ខែសីហា ជាក្រុម Premier League ទើបឆ្លងកាត់ការប្រកួតជម្រុះជុំទីពីររួចមក។ Newcastle ឈ្នះលើក្រុមលីគលំដាប់ទី៤ (League Two) Tranmere Rovers លទ្ធផល ២-១ ចំណែក Leeds United ឈ្នះក្រុមលីគលំដាប់ទីបី (League One) Barnsley លទ្ធផល ៣-១។ សម្រាប់ការផ្គូរផ្គងគូរប្រកួតសម្រាប់ជុំទីបីក្រុម Ma...
article_8546.txt
ការប្រកួតលីគកំពូលអ៊ុយក្រែន ​ (UPL) បានវិលត្រលប់មកការប្រកួតវិញក្រោយខកខានរយៈពេល ២៥៤ថ្ងៃ។ នាថ្ងៃទី២៣ ខែសីហា​ ក្រុម Shaktar Donetsk ជាក្រុមខ្លាំងមួយប្រចាំអ៊ុយក្រែនប្រកួតបានត្រឹមលទ្ធផលស្មើ ០-០ ទល់នឹង ​Metalist 1925។
នារដូវកាល ២០២១-២២ UPL ត្រៀមចាប់ផ្ដើមការប្រកួតទៅហើយ ប៉ុន្តែការប្រកួតទាំងអស់ត្រូវបានផ្អាកជាបន្ទាន់ ក្រោយពេលមានការវាយលុកពីសំណាក់រុស្ស៊ីនៅថ្ងៃទី២៤ ខែកុម្ភៈ។ ព្រោះតែជម្លោះមិនថមថយ UPL ត្រូវបញ្ចប់រដូវកាលមុនកំណត់ កាលចុងខែមេសា ហើយក្រុមទាំងអស់លេងបានត្រឹមតែ១៨ប្រកួតប៉ុណ្ណោះ ឯការប្រកួតអន្តរជាតិនានាក៏បានផ្អាក។ ថ្ងៃទី២៣ ខែសីហា លីគកំព...
article_8547.txt
ក្លិប Valencia នៃលីគ La Liga ថ្ងៃទី២៩ ខែសីហា បានអះអាងថាយកបានខ្សែប្រយុទ្ធសញ្ជាតិអ៊ុយរូហ្គាយ Edinson Cavani ។ អតីតកីឡាករ Paris Saint Germain និង Manchester United Cavani ព្រមចុះកិច្ចសន្យា ២រដូវកាលលេងនៅទឹកដីអេស្ប៉ាញ។
កីឡាករវ័យ ៣៥ឆ្នាំរូបនេះបានក្លាយជាកីឡាករគ្មានតម្លៃខ្លួន ចាប់តាំងកិច្ចសន្យារវាងគេនិង Man United អស់សពុលភាពមកកាលពីខែដើមមិថុនា។ Cavani ក៏ត្រូវបានក្លិបជាច្រើនតំបន់អឺរ៉ុបបានទាក់ទងទៅជួយពង្រឹងក្រុមផងដែរ។ ខ្សែប្រយុទ្ធវ័យចំណាស់ ជ្រើសរើសចូលរួមក្លិបស្ថិតនៅក្នុងក្របខណ្ឌ La Liga ទៅវិញក្នុងនាមជាកីឡាករគ្មានតម្លៃខ្លួន ហើយទទួលបានកិច្ចសន...
article_8548.txt
ក្រុមបាល់ទាត់មកប្រទេសឥណ្ឌូណេស៊ី PSM Makasaar រងបរាជ័យក្នុងទឹកដីម្ចាស់ផ្ទះម៉ាឡេស៊ី Kuala Lumpur ៥-២ នាជំនួបវគ្គផ្តាច់ព្រ័ត្រតំបន់អាស៊ាន នាកីឡដ្ឋាន Kuala Lumpur Stadium ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៤ ខែសីហា។
នៅវគ្គទី១ ក្រុមម្ចាស់ផ្ទះKuala Lumpur នាំមុខភ្ញៀវ PSM ២-០ ពោលគ្រាប់ទី១ ធ្វើបានដោយខ្សែប្រយុទ្ធ Romel Morales នៅនាទី២៣ ក្រោយពីការបញ្ជូនបាល់ចេញពីខ្សែបម្រើ Zhafri Yaha និងគ្រាប់ទី២ កើតឡើងដោយខ្សែប្រយុទ្ធ Romel Morales ជាអ្នកបញ្ជូនបាល់ឲ្យមិត្តរួមតំបន់ប្រយុទ្ធខាងលើ Jodan Mintah ជាអ្នកបញ្ចប់ទីនៅនាទី៤៥+២។ ក្រោយសម្រាក់១៥នាទីហើយ ...
article_8549.txt
នៅក្របខណ្ឌ Ligue 1 របស់បារាំងសប្តាហ៍ទីបី ក្រុមអាជ្ញាកណ្តាលកាត់សេចក្តីការប្រកួតបានផ្តល់កាតក្រហមរហូតដល់ ១១កាតទៅឱ្យកីឡាករ ដែលជាការផ្តល់កាតក្រហមច្រើនបំផុតក្នុងលីគបាល់ទាត់រយៈពេលជាង៣០ឆ្នាំមកនេះ។
ក្នុងការប្រកួតរវាងក្រុម ​Montpellier ទល់នឹង Auxerre កីឡាករ ៤នាក់ ពោលមានម្ខាងពីរនាក់ ត្រូវពិន័យកាតក្រហមបណ្តេញចេញពីការប្រកួត។ ក្រុម Auxerre ឈ្នះ Montpellier លទ្ធផល ២-១។ ក្រុម OGC Nice ក៏មានកីឡាករ ២នាក់ដែលទទួលបានកាតក្រហម អំឡុងជំនួបដែលពួកគេចាញ់ Clermont Foot លទ្ធផល ១-០ ។ រីឯជំនួបដែលក្រុម ​Rennes FC ឈ្នះ AC Ajaccio លទ្ធផល ២...
article_855.txt
បក្សប្រជាធិបតេយ្យសេរី (LDP) ទទួលជ័យជម្នះក្នុងការបោះឆ្នោតជ្រើសរើសសមាជិកសភាថ្ងៃទី៣១ ខែតុលា។ នេះបើតាមលទ្ធផលដែលចេញនៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា។ ទោះថយអាសនៈសភាបន្តិចក្ដី ជ័យជម្នះនេះ នឹងរក្សាតំណែងនាយករដ្ឋមន្រ្តី គីស៊ីដា ហ្វូមីអូ បន្តមួយអាណត្តិទៀត។
យោងតាមលទ្ធផលផ្លូវការ បក្សប្រជាធិបតេយ្យសេរីរបស់នាយករដ្ឋមន្រ្តី គីស៊ីដា ហ្វូមីអូ និងបក្ស Komeito ដែលជាដៃគូក្នុងរដ្ឋាភិបាល ទទួលបានអាសនៈភាគច្រើនចំនួន២៩០ លើអាសនៈសរុប៤៦៥ នៃសភាជាន់ទាបរបស់ជប៉ុន។ បូកបញ្ចូលអាសនៈសរុប សម្ព័ន្ធភាពចម្រុះកំពុងកាន់អំណាច អាចរក្សាអំណាចដើម្បីដឹកនាំប្រទេស៤ឆ្នាំទៀត។ ប៉ុន្តែសំឡេងគាំទ្ររបស់បក្ស LDP បានថយចុះ។...
article_8550.txt
Cristiano Ronaldo ខ្សែប្រយុទ្ធ​​ក្រុម Manchester United ជា​កំពូល​កីឡាករ​បាល់ទាត់​មាន​ប្រជាប្រិយភាព និង​មាន​អ្នក​ស្គាល់​ច្រើន​នៅ​ជុំវិញ​ពិភពលោក​។ ដោយសារ​ភាពលេច​ធ្លោ​ក្នុង​វិស័យនេះ​បានធ្វើ​ឲ្យប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ ក្លាយជា​សេដ្ឋី​មាន​ប្រាក់​រយ​លាន​ដុល្លារ​។ Ronaldo បាន​ចំណាយ​ប្រាក់​ច្រើន​សន្ធឹកទិញរថយន្ត​ទំនើប ...
មិនមែនមានតែរថយន្ត Bugatti នោះទេ Ronaldo ដែលសព្វថ្ងៃមានវ័យ៣៧ឆ្នាំ មានរថយន្តប្រណីតៗជាច្រើនគ្រឿងទៀតដែលរួមមានទាំង Mercedes, Rolls Royce, Ferrari, McLaren, Porsche និង Lamborghini ជាដើម ដែលសរុបជិត២០គ្រឿងឯណោះ។ យ៉ាងណាក៏ដោយ ថ្ងៃនេះយើងចង់បង្ហាញលោកអ្នកតែរថយន្តម៉ាក Bugatti ចំនួន៤គ្រឿង ៤សេរីផ្សេងគ្នារបស់ Ronaldo ប៉ុណ្ណោះ ដោយក្នុងន...
article_8551.txt
សហព័ន្ធបាល់ទាត់ឥណ្ឌា (AIFF) ស្នើសុំសហព័ន្ធបាល់ទាត់ពិភពលោក (FIFA) ឱ្យដកការពិន័យព្យួររាល់សកម្មភាពប្រកួតរបស់ខ្លួនវិញ។ នេះបើតាមទីភ្នាក់ងារ Reuters ថ្ងៃទី២៤ ខែសីហា។
រឿងហេតុនៃការផ្អាកសកម្មភាព AIFF ពី FIFA នេះក៏ព្រោះដោយសារតែតុលាការជាន់ខ្ពស់ឥណ្ឌាកាលពីខែឧសភា បានសម្រេចរំសាយការគ្រប់គ្រងសហព័ន្ធបាល់ទាត់ឥណ្ឌា (AIFF) ដែលមានលោក Praful Patel ជាប្រធាន ហើយតែងតាំងគណកម្មាធិការ ៣រូបថ្មី​ដើម្បីដឹកនាំប្រតិបត្តិការកែប្រែធម្មនុញ្ញរបស់សហព័ន្ធឱ្យស្របតាមការកំណត់របស់រដ្ឋាភិបាលប្រទេសនេះ។ កាលថ្ងៃទី១៦​ ខែសីហ...
article_8552.txt
ការប្រកួតកីឡាជនពិការប្រចាំទ្វីបអាស៊ី លើកទី៤ (Asian Para Games) នៅទីក្រុង Hangzhou ប្រទេសចិន ដែលគ្រោងរៀបចំនៅអំឡុងខែតុលា ឆ្នាំ២០២២ ត្រូវពន្យារពេលមួយឆ្នាំ ដោយសារតែចិនជាប់ដៃប្រយុទ្ធជំងឺកូវីដ-១៩។
យោងតាមការផ្សាយលើគេហទំព័ររបស់គណៈកម្មាធិការប៉ារ៉ាឡាំពិកអន្ដរជាតិ (International Paralympic Committee) គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកអាស៊ី (The Asian Paralympic Committee ហៅកាត់ថា APC) និង គណៈកម្មាធិការរៀបចំព្រឹត្តិការណ៍ទីក្រុង Hangzhou បានសម្រេចពន្យារពេលប្រកួត Asian Para Games លើកទី៤ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នា...
article_8553.txt
ចាប់ផ្តើមរដូវកាលថ្មីត្រឹមតែ ៣ប្រកួត លោក Thomas Tuchel គ្រូ Chelsea និងលោក David Moyes គ្រូ West Ham United ក្នុងថ្ងៃទី២១ ត្អូញត្អែដំណាលគ្នាថា ក្រុមត្រូវការកីឡាករថ្មីបន្ថែម ដើម្បីពង្រឹងសមត្ថភាព ខណៈដែលពេលវេលានៃទីផ្សារដោះដូរសល់ ៩ថ្ងៃទៀត។
បន្ទាប់ពីប្រកួតស្មើ ២​-២ ជាមួយ Tottenham Hotspur កាលសប្តាហ៍មុនមក ក្រុម Chelsea បន្តធ្វើមិនបានល្អទៀត ដោយប្រកួតចាញ់ក្រុមម្ចាស់ផ្ទះ ​Leeds United លទ្ធផល​ ៣-០ កាលពីថ្ងៃទី២១ សីហា ។ Chelsea ជួបបញ្ហាកីឡាករក្រោយពេលក្លិបរងទណ្ឌកម្មពីឥទ្ធិពលទណ្ឌកម្មរបស់លោក ​Roman Abramovich ដែលជាម្ចាស់ក្លិបចាស់ សញ្ជាតិរុស្ស៊ី បណ្តាលឱ្យកីឡាករសំខាន...
article_8554.txt
ខ្សែការពារស្លាបឆ្វេងក្រុម ​Arsenal Oleksandr Zinchenko ថ្ងៃទី២៤ ខែសីហា បាននិយាយថា ការវិលត្រលប់នៃលីគបាល់ទាត់អ៊ុយក្រែន​ ពិតជាសំខាន់សម្រាប់ប្រជាជនអ៊ុយក្រែនទាំងមូល។
លីគបាល់ទាត់អ៊ុយក្រែន (​UPL) បានវិលត្រលប់មកកាន់ការប្រកួតវិញក្រោយខកខានរយៈពេល ២៥៤ថ្ងៃ ហើយថ្ងៃប្រកួតបើកឆាកក្រុម Shakhtar Donetsk ជាក្រុមឈរកំពូលតារាងរដូវកាលចាស់ប្រកួតស្មើក្រុម Metalist 1925 ដែលទើបឡើងមកពីលីគទីពីរ។ UPL ត្រូវបានបញ្ចប់រដូវកាល២០២១-២០២២បន្ទាន់ ក្រោយប្រកួតបានត្រឹមតែ​ ១៨លើក ព្រោះតែបញ្ហាការឈ្លានពីសំណាក់រុស្ស៊ី កាលពី...
article_8555.txt
កីឡាករ-កីឡាការិនីសូហ្វតេនីសជម្រើសជាតិកម្ពុជា ៨រូបនឹងចេញទៅបោះជំរំហ្វឹកហាត់ និងចូលរួមប្រកួតព្រឹត្តិការណ៍កីឡាសូហ្វតេនីស (The Guide to the 2022 NH Nonghyup Bank Incheon Korea Cup International Soft Tennis Tournament) នៅកូរ៉េខាងត្បូង ចាប់ផ្តើមពីថ្ងៃទី១៤ ដល់២១ ខែកញ្ញា។
ប្រទេសជាង៥០ នឹងចូលរួមប្រកួតពានរង្វាន់កីឡាសូហ្វតេនីសលំដាប់ពិភពលោក (The Guide to the 2022 NH Nonghyup Bank Incheon Korea Cup International Soft Tennis Tournament) ដែលនឹងប្រារព្ធធ្វើនៅទីលាន Yeolwoomul Tennis Center និងទីលាន Ganghwa Soft Tennis court ក្នុងក្រុង Incheon ប្រទេសកូរ៉េខាងត្បូង។ អត្តពលិកជម្រើសជាតិកម្ពុជា ទាំង៨រូ...
article_8556.txt
ក្របខណ្ឌ English Premier League ឈាន​ដល់​សប្តាហ៍ទី៦ នារាត្រីនេះ ដោយមានជំនួប​៤គូ។ Chelsea និង Everton សុទ្ធតែស្ថិតក្នុងចំណោម​ក្រុម​ដែលត្រូវ​ប្រកួត​ក្រៅទឹកដី។
Crystal Palace ត្រៀម​ស្វាគមន៍ Brentford នាកីឡដ្ឋាន Selhurst Park ស្របពេល​ដែល កីឡដ្ឋាន Craven Cottage របស់​ Fulham ទទួល Brighton & Hove Albion នាវេលាម៉ោង​១ និង​៣០នាទីយប់។ ឈាន​ដល់​ម៉ោង ១ និង​៣៤នាទី តោខៀវ Chelsea ទៅ​លេងនៅ​ទឹកដី St. Mary’s របស់ Southampton ហើយ​ឈាន​ដល់​វេលាម៉ោង២ ម្ចាស់ផ្ទះ Leeds United ត្រូវតទល់ជាមួយ Everto...
article_8557.txt
វាប្រៀបបីដូចជារឿងដ៏គួរឱ្យចាប់អារម្មណ៍មួយ ដែលសប្តាហ៍មុនក្រុម Bayern Munich មកពីក្របខណ្ឌ Bundesliga អាចស៊ុតលើដៃគូប្រកួតដល់ទៅ ៧-០ មុនពេលក្រុម Paris Saint Germain យកឈ្នះលើគូប្រកួតលទ្ធផល ៧-១ នៃ Ligue 1 របស់បារាំង។ តែសប្តាហ៍នេះទាំង PSG និង Bayern បញ្ចប់ការប្រកួតដោយលទ្ធផលត្រឹមស្មើ ១-១ រៀងខ្លួន។
ជំនួបរវាងក្រុមម្ចាស់ជើងជើងឯក Bundesliga ១០សម័យកាលជាប់គ្នា Bayern Munich ស្វាគមន៍ក្រុមភ្ញៀវ Borussia Monchengladbach ថ្ងៃទី២៧ ខែសីហា បញ្ចប់ទៅដោយលទ្ធផល ១-១។ ក្រុមភ្ញៀវ Gladbach ស៊ុតនាំមុខលើម្ចាស់ផ្ទះ Bayern នៅនាទី៤៣ នៃវគ្គទីមួយដោយកីឡាករខ្សែប្រយុទ្ធ Marcus Thuram ។ ចំណែកគ្រាប់តាមស្មើមកវិញរបស់ Bayern ធ្វើបានដោយកីឡាករ Leroy...
article_8558.txt
ខ្សែប្រយុទ្ធ Karim Benzema និងជាប្រធានក្រុមរបស់ Real Madrid ថ្ងៃទី២៥ ខែសីហា ក្លាយជាកីឡាករឈ្នះពានរង្វាន់កីឡាករល្អឯកប្រចាំតំបន់អឺរ៉ុប ឬ UEFA Man’s Player of Year 2021-22។ Benzema ប្រជែងឈ្នះមិត្តរួមក្រុម Thibaut Courtois និងខ្សែបម្រើ Kevin De Bruyne របស់ Manchester City។
មិនត្រឹមតែពានរង្វាន់ឯកត្តជន UEFA ឡើយ Benzema ក៏ត្រូវបានមជ្ឈដ្ឋានបាល់ទាត់ទូទាំងពិភពលោករំពឹងថាក៏នឹងអាចឈ្នះពានរង្វាន់ Ballon d’Or សម្រាប់ឆ្នាំនេះ។ Benzema រដូវកាល ២០២១-២២ គឺជាកីឡាករដែលស៊ុតគ្រាប់បាល់ច្រើនជាងគេនៅក្នុង Champions League និងលីគ La Liga ។ រដូវកាលមុន Benzema និង ​Vinicius JR ក្លាយជាដៃគូដ៏គ្រោះថ្នាក់ សម្រាប់ក្រុម...
article_8559.txt
Manchester United, Manchester City, Liverpool, Chelsea, Arsenal, Tottenham Hotspur ទទួលបាន៣ពិន្ទុដ៏សំខាន់សម្រាប់ប្រកួតប្រជែងនាដើមរដូវកាលថ្មី Premier League សប្តាហ៍ទី៤ ក្រោយប្រកួតឈ្នះរៀងខ្លួន។
ការប្រកួតនាថ្ងៃទី២៧ ខែសីហា បិសាចក្រហមយកឈ្នះម្ចាស់ផ្ទះ Southampton ១-០ ដែលធ្វើបានដោយខ្សែបម្រើ Bruno Fernandes នៅនាទី៥៥ នៃវគ្គទីពីរ។ នេះជាជ័យជម្នះលើកទី២ របស់ Man United ក្រោមការដឹកនាំរបស់លោក Erik ten Hag ។ Man United ឈរលំដាប់ទី៨ មាន៦ពិន្ទុ។ ឯ Man City ក៏បាន៣ពិន្ទុដែរ បន្ទាប់ពីវាយបកយកឈ្នះក្រុមភ្ញៀវ Crystal Palace លទ្ធផល ៤...
article_856.txt
ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន នៅថ្ងៃទី ៥ ខែតុលា បានលើកឡើងថា លោក និងប្រធានាធិបតីចិន ស៊ី ជិនភីង បានពិភាក្សាគ្នាអំពីបញ្ហាទាក់ទិននឹងកោះតៃវ៉ាន់។ លោក បៃឌិន ក៏បានអះអាងថា ភាគីទាំងពីរ បានយល់ព្រមគោរពតាមកិច្ចព្រមព្រៀងទាក់ទងបញ្ហាដែនកោះនេះ។
នៅប៉ុន្មានថ្ងៃមុន ស្របពេលប្រារព្ធខួប៧២ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិត ទីក្រុងប៉េកាំងបានបញ្ជូនយន្តហោះចម្បាំងជាច្រើនគ្រឿងចូលទៅក្នុងតំបន់ការពារដែនអាកាសរបស់តៃវ៉ាន់ ដែលត្រូវបានតៃវ៉ាន់ចាត់ទុកថាជាការយាយីជាថ្មីពីសំណាក់ទីក្រុងប៉េកាំង។ ក្រោយព្រឹត្តិការណ៍នេះ ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន អះអាងថា មេដឹកនាំចិនយល់ព្រមគោរពរាល់កិច...
article_8560.txt
Max Verstappen បានបោះជំហានឆ្ពោះទៅរកការគ្រងតំណែងជើងឯកប្រណាំងរថយន្ត Formula One ពីររដូវកាលជាប់ៗគ្នា ក្រោយដណ្តើមបានជ័យជម្នះជាលើកទី៩ ក្នុងកម្មវិធី Belgian Grand Prix ប្រទេសបែលហ្ស៊ិក។
នាការប្រណាំងនៅទីលានទី ១៤ រដូវកាល ២០២២-២៣ នៅថ្ងៃទី២៨ ខែសីហា ម្ចាស់ការពារជើងឯក Verstappen ដែលបើកបរឱ្យ Red Bull បានប្រជែងឈ្នះមិត្តរួមក្រុមខ្លួន Sergio Perez ដើម្បីបញ្ចប់ទីមុនគេ។ អ្នកប្រណាំងសញ្ជាតិហូឡង់រូបនេះ សម្រេចបានដោយប្រើថេរវេលា ១ម៉ោង ២៥នាទី និង៥២វិនាទី។ Carlos Sainz របស់ក្រុម Ferrari ធ្វើបានក្នុងចំណាត់ថ្នាក់ទី៣ ខណៈ Ge...
article_8561.txt
សហព័ន្ធកីឡាបាល់ទាត់អន្ដរជាតិពិភពលោក (FIFA) បានសម្រេចដកការព្យួរសកម្មភាពរបស់សហព័ន្ធបាល់ទាត់ឥណ្ឌា (AIFF) ក្រោយពីទទួលបានលិខិតបញ្ជាក់ពីតុលាការកំពូលឥណ្ឌាអំពីការបញ្ចប់អាណត្តិដឹកនាំដោយ គណៈកម្មការរដ្ឋបាល (CoA)។ បើទោះជាដកការពិន័យនេះពិតមែន FIFA រួមទាំងសហព័ន្ធបាល់ទាត់ទ្វីបអាស៊ី (AFC) នៅតែបន្ដឃ្លាំមើលនូវសកម្មភាពរបស់ AIFF រហូតដល់ការ...
យោងទៅលើការផ្សាយលើគេហទំព័រផ្លូវការរបស់FIFA ការព្យួរសកម្មភាពកីឡាបាល់ទាត់ ទៅលើAIFF ត្រូវបានដកចេញ ក្រោយពីតុលាការកំពូលរបស់ឥណ្ឌា បានបញ្ជាក់ពីការបញ្ចប់អាណត្តិ CoA ដែលត្រូវបានគេចាត់ទុកថាជាភាគីទី៣ ហើយជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ AIFF។ គណៈកម្មការរដ្ឋបាលនេះ បានដើរតួរជាគណៈកម្មការប្រតិបត្តិសហព័ន្ធបាល់ទាត់ឥណ្ឌា។ រាល់សកម្មភាព...
article_8562.txt
ក្រុមមន្រ្តីប៉ូលិសបារាំងបានបើកការស៊ើបអង្កេតលើបញ្ហាដែលថា​ខ្សែបម្រើ Paul Pogba របស់ក្រុម Juventus ត្រូវបានក្លាយជាគោលដៅប៉ុនប៉ងជំរិតទារប្រាក់ពីក្រុមក្មេងទំនើងមួយក្រុម។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP ថ្ងៃទី២៨ ខែសីហា។
កាលពីថ្ងៃទី២៧ ខែ សីហា ក្នុងវីដេអូដែលមានរយៈពេលប្រមាណជាង ៣នាទី បងប្រុសរបស់ Pogba ឈ្មោះ Mathias បានសន្យាថានឹងនិយាយអំពីអាថ៌កំបាំងរបស់ Pogba ដែលជាប្អូនប្រុសខ្លួន ព្រមទាំងខ្សែប្រយុទ្ធបារាំង Kylian Mbappe។ «អាថកំបាំងដ៏ធំ ដែលពិភពលោកទាំងមូល ក៏ដូចជាអ្នកគាំទ្រប្អូនប្រុសខ្ញុំទាំងអស់ និងទាំងសម្រាប់ក្រុមស្ថិតនៅបារាំង និង Juventus សម...
article_8563.txt
ប្រធានសហព័ន្ធបាល់ទាត់បារាំង (FFF) លោក Noel Le Graet បានបង្ហាញក្តីសង្ឃឹមថា Paul Pogba ខ្សែបម្រើដ៏ឆ្នើមប្រចាំក្រុមជម្រើសជាតិនឹងអាចទទួលបានតំណែងក្នុងក្រុមសម្រាប់ព្រឹត្តិការណ៍ World Cup 2022 នៅកាតា បើទោះជាមានរឿងរ៉ាវនៅក្រៅទីលានក្តី។
Pogba បានក្លាយជាកីឡាករសំខាន់មួយរូបរបស់លោក Didier Deschamps អំឡុងការប្រកួត World Cup ឆ្នាំ ២០១៨ នៅប្រទេសរុស្ស៊ី ហើយរូបគេបានជួយបារាំងឈ្នះ World Cup លើកទីពីរ ក្នុងឆ្នាំនោះដូចគ្នា។ យ៉ាងណាមិញចាប់ផ្តើមរដូវកាលថ្មី ២០២២-២៣ ក្រោយចាកចេញពី Manchester United ដែលបានរួមរស់ ៦ឆ្នាំ ហើយផ្លាស់ទៅក្លិបចាស់ Juventus វិញ កីឡាករវ័យ ២៩ឆ្នាំ ក...
article_8564.txt
ទីបំផុត Manchester United ស្គាល់ជ័យជម្នះលើកដំបូងនៅ Premier League ក្រោយយកឈ្នះ Liverpool ២-១ នៅ Old Trafford។ អ្នកចាត់ការទូទៅ Erik ten Hag ប្រើយុទ្ធវិធីថ្មី ដោយមិនបញ្ចូលប្រធានក្រុម Harry Maguire និង Cristiano Ronaldo ក្នុងជម្រើស១១នាក់ដំបូងឡើយ។
Jadon Sancho ស៊ុតបាល់បញ្ចូលទីគ្រាប់ឱ្យក្រុមបិសាចក្រហមនាំមុខ Liverpool មុននៅនាទី១៦ នាជំនួបលីគកំពូលអង់គ្លេសសប្តាហ៍ទី៣ នៅរាត្រីថ្ងៃទី២២ ខែសីហា។ តាមរយៈយុទ្ធសាស្ត្រថ្មីរបស់លោក Erik ten Hag ដោយមិនដាក់ Maguire និង Ronaldo នៅជម្រើសដំបូង បានធ្វើឱ្យ Man Utd ល្អប្រសើរជាងពីរប្រកួតដំបូងពេលចាញ់ Brighton & Hove Albion និង Brentford យ...
article_8565.txt
រកឃើញ៦ក្រុមបន្ថែមទៀតហើយ ដើម្បីបង្គ្រប់ក្រុមទាំង ៣២ ក្នុងការប្រកួតប្រជែងដណ្តើមជើងឯកក្លិបកំពូលតំបន់អឺរ៉ុបរដូវកាល ២០២២-២៣ នៃព្រឹត្តិការណ៍ UEFA Champions League ។ យប់ថ្ងៃទី២៥ ខែសីហា នេះ នឹងមានការចាប់ឆ្នោតចែកពូលនៅក្នុងការប្រកួត UEFA Champions League ។
ក្លិបបាល់ទាត់​ Rangers បានវិលត្រលប់ទៅកាន់វគ្គចែកពូល Champions League លើកដំបូងក្នុងរយៈពេលពេល ១២ឆ្នាំ ក្រោយឈ្នះក្រុម PSV Eindhoven ១-០ នៅវគ្គជម្រុះ Play-off ចុងក្រោយជើងទីពីរ ថ្ងៃទី២៤ សីហា។ Benfica FC, Copenhagen FC, Dinamo Zagreb, Viktoria Plzen, Maccabi Haifa ស៊ុតសឹងជាក្រុមឡើងវគ្គចែកពូល ​UCL រដូវកាលថ្មីក្រោយឈ្នះរៀងខ្លួន...
article_8566.txt
សហព័ន្ធបាល់ទាត់ពិភពលោក (FIFA) គួរតែពន្លឿនការឆ្លើយតបលើបណ្តឹងឧទ្ធរណ៍ដែលរកឃើញថា អេក្វាឌ័របានក្លែងបន្លំកីឡាករក្នុងវគ្គជម្រុះដណ្តើមកៅអី ​World Cup ទ្វីបអាម៉េរិកខាងត្បូង (CONMEBOL) តាមអ្វីដែលសហព័ន្ធបាល់ទាត់ស៊ីលី ​(ANPF) រកឃើញ។ នេះបើតាម CFA ថ្ងៃទី២៣ ខែសីហា។
ANPF កាលពីថ្ងៃទី១០ ខែមិថុនា បានដាក់ពាក្យបណ្តឹងឧទ្ធរណ៍ប្រឆាំងការសម្រេចចិត្ត FIFA ដែលសម្រេចចិត្តច្រានចោលការមិនដោះស្រាយលើពាក្យបណ្តឹងដែលស៊ីលីចោទថា ក្រុមជម្រើសជាតិអេក្វាឌ័របានក្លែងបន្លំកីឡាករពេលវគ្គប្រកួតជម្រុះក្នុងតំបន់រហូតអាចឈ្នះកៅអី World Cup នៅប្រទេសកាតា។ អេក្វាឌ័រដណ្តើមបានតំណែងលេង៤ ពីវគ្គជម្រុះទ្វីបអាម៉េរិកខាងត្បូងមាន ...
article_8567.txt
ក្រុមបាល់ទាត់មកពីឥណ្ឌូណេស៊ី PSM Makasaar ត្រូវប្រកួតជាមួយក្រុមពីម៉ាឡេស៊ី Kuala Lumpur City វគ្គផ្តាច់ព្រ័ត្រពានរង្វាន់បាល់ទាត់ AFC ASIAN CUP 2022 នាកីឡដ្ឋាន Kuala Lumpur Stadium ក្នុងក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ម៉ោង ៨៖០០នាទីយប់ ថ្ងៃទី២៤ ខែសីហា។
- ជំនួបវគ្គផ្តាច់ព្រ័ត្ររវាងក្រុមបាល់ទាត់ PSM Makasaar និងម្ចាស់ផ្ទះ Kuala Lumpur City នឹងប្រជែងកៅអីក្នុងតំបន់អាស៊ានទៅប្រជែងបន្តជាមួយក្រុមផ្សេងៗក្នុងតំបន់អាស៊ី។ PSM Makasaar មុននឹងឡើងមកដល់វគ្គនេះស្មើ Kuala Lumpur ០-០ ឈ្នះTampines Rovers FC ៣-១ និងឈ្នះ Kedah ២-១ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ចំណែកក្រុមម្ចាស់ផ្ទះ Kuala ...
article_8568.txt
ខ្សែប្រយុទ្ធ Pierre Emerick Aubameyang របស់ក្រុម Barcelona បានរងរបួសក្នុងអំពើចោរកម្មមួយ ដោយត្រូវបានជនមិនស្គាល់មុខមួយក្រុមចូលវាយរូបគេ និងប្លន់ដល់ក្នុងផ្ទះ ក្រោយការប្រកួតរបស់ Barca និង Real Valladolid បញ្ចប់ទៅត្រឹមតែប៉ុន្មានម៉ោង។ នេះបើតាមរបាយការណ៍កាសែតអេស្ប៉ាញ El Pais ថ្ងៃទី២៩ ខែសីហា។
បើតាមប្រភពខាងលើ យ៉ាងហោចណាស់មានបុរសចំនួន ៤នាក់បានព្យយាមជ្រៀតចូលផ្ទះរបស់ ​Aubameyang នៅថ្ងៃទី២៩ ខែសីហា។ ក្រុមចោរទាំងនោះបានប្រើប្រាស់អាវុធដែលមានដំបង និងដែកស្រួចៗគំរាមលើខ្សែប្រយុទ្ធ Barca ព្រមទាំងនិយាយបំភិតបំភ័យប្រពន្ធរបស់កីឡាកររូបនេះថែមទៀត។ ទោះជាបែបនេះក្តី ​Aubameyang និងប្រពន្ធ មិនមានប៉ះពាល់ដល់អាយុជីវិតអ្វីឡើយ ឯក្រុមចោរទ...
article_8569.txt
ក្រោយរងពិន័យដោយសារទាស់ទែងជាមួយលោក Antonio Conte ពេលនេះលោក Thomas Tuchel ត្រូវបានសហព័ន្ធបាល់ទាត់អង់គ្លេស (FA) ប្រកាសដាក់ពិន័យថែមទៀតចំពោះការរិះគន់លើលោក Anthony Taylor ដែលជាអាជ្ញាកណ្តាលកាត់សេចក្តីការប្រកួតរវាង Chelsea និង Tottenham Hotspur កាលថ្ងៃទី១៤ ខែសីហា។
ជំនួបទីក្រុងឡុងដ៍ ឬ ​London Derby ក្រុមតោខៀវបញ្ចប់ត្រឹមលទ្ធផលស្មើ ២-២ ជាមួយក្រុមរហ័សនាមមានក្នាយមាស។ ការប្រកួតនោះបានក្លាយជាជម្លោះដ៏ក្តៅមួយរវាងគ្រូបង្វឹកក្រុមទាំងសង។ ក្រោយចប់ការប្រកួត Tuchel និង Conte ទទួលបានកាតក្រហមម្នាក់មួយ ព្រោះតែទំនាស់ពាក្យសម្តី កាយវិការ និងការចាប់ដៃគ្នាពេលប្រកួត និងក្រោយប្រកួត។ ក្រោយជំនួបដ៏តានតឹងបញ្...
article_857.txt
អង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) ក្នុងខែកញ្ញា បានចេញតារាងបែងចែកលំដាប់ថ្នាក់ប្រទេស ដែលមានគំនិតច្នៃប្រឌិតថ្មីខ្លាំងជាងគេប្រចាំឆ្នាំ ២០២១។ ស៊្វីសជាប្រទេសឈរនៅលេខរៀងទី១ ជាមួយលំដាប់ពិន្ទុ៦៥,៥ លើ ១០០។
ក្នុងឆ្នាំ២០២១ អង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) បានរកឃើញថា ការច្នៃប្រឌិតថ្មីនៅតែមានសន្ទុះនៅក្នុងប្រទេសមួយចំនួន ទោះបីសេដ្ឋកិច្ចពិភពលោកកំពុងធ្លាក់ចុះដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ ក៏ដោយ។ ប្រទេសដែលមានគំនិតច្នៃប្រឌិតថ្មីខ្ពស់បំផុតប្រចាំឆ្នាំ ២០២១ គឺស៊្វីស។ ស៊្វីសបានឈរនៅកំពូលតារាងដោយទទួលបានពិន្ទុ ៦៥,៥ លើ ១០០។ នេះជាលើក...
article_8570.txt
ក្រុម Manchester United រកបានជ័យជម្នះលើកដំបូងរបស់ខ្លួនវិញហើយក្រោយប្រកួតឈ្នះក្រុម Liverpool លទ្ធផល ២-១ ក្នុងទឹកដី ​Old Trafford ថ្ងៃទី២៣ ខែសីហា។ លោក ​Erik ten Hag និយាយថា អាកប្បកិរិយាកីឡាករ និងស្មារតីប្រយុទ្ធរួម ជាកូនសោរអាចប្រែលទ្ធផលក្រុមបែបនេះ។
គ្រាប់បាល់ស៊ុតបញ្ចូលទីដោយខ្សែប្រយុទ្ធ ​Jadon Sancho និង ​Marcus Rashford ជួយឱ្យបិសាចក្រហមឈ្នះប្រកួតលើកដំបូងរបស់ខ្លួន ក្រោយចាញ់ពីប្រកួតដើមរដូវកាលថ្មីយ៉ាងអាម៉ាស់នៅ ​Premier League។ Liverpool អាចរកបាន ១គ្រាប់មកវិញដោយការតែតរបស់ ​Mohamed Salah នៅនាទី៨១ ។ ជ័យជម្នះលើហង្សក្រហម ជាការប្រកួតឈ្នះលើកដំបូងរបស់អ្នកចាត់ការសញ្ជាតិហូឡង់...
article_8571.txt
ទោះបីកីឡាប្រណាំងរថយន្ត Formula One មិនសូវមានប្រជាប្រិយភាពនៅប្រទេសកម្ពុជា ប៉ុន្តែយ៉ាងហោចណាស់ក៏មានអ្នកធ្លាប់លឺឈ្មោះ Michael Schumacher ឬក៏ Lewis Hamilton ដែរ។ Schumacher​ និង Hamilton ត្រូវបានគេចាត់ទុកថាជាកំពូលកីឡាករប្រណាំងរថយន្តក្នុងប្រវត្តិសាស្ត្រ និងមានទ្រព្យសម្បត្តិរាប់រយលានដុល្លារ តាមរយៈការសាងកំណត់ត្រារៀងៗខ្លួននៅ F1...
Schumacher សញ្ជាតិអាល្លឺម៉ង់ដែលបានបញ្ចប់អាជីពប្រណាំង F1 នេះទៅហើយ ត្រូវបានអ្នកប្រណាំងសញ្ជាតិអង់គ្លេស Hamilton តាមស្មើ និងបំបែកកំណត់ត្រាគ្មានសល់។ លើកពាន៧លើកដូចគ្នា ប៉ុន្តែ Hamilton ឈ្នះការប្រណាំងលើទីលានច្រើនជាង Schumacher។ ទោះយ៉ាងនេះក្តី កេរ្តិ៍ឈ្មោះល្បីរន្ទឺរហូតបច្ចប្បន្ន បានធ្វើឱ្យបុរសវ័យ៥៣ឆ្នាំ Schumacher ជាប់ឈ្មោះជាអ...
article_8572.txt
សហព័ន្ធបាល់ទាត់ទ្វីបអាស៊ី (AFC) បានពិន័យទឹកប្រាក់ ១៨០០០ដុល្លារ ពីសហព័ន្ធបាល់ទាត់ឥណ្ឌា (AIFF) ចំពោះការធ្វេសប្រហែស អំឡុងពេលធ្វើជាម្ចាស់ផ្ទះ ការប្រកួតវគ្គជម្រុះក្នុងពូល D នៃព្រឹត្តិការណ៍ AFC Asian Cup 2022 Qualifiers នៅទីក្រុង Kolkata នាអំឡុងខែមិថុនា ឆ្នាំ២០២២។ ការពិន័យនេះ ធ្វើឡើងកាលពីថ្ងៃទី២៩ ខែសីហា ក្រោយពី FIFA ដកការព្យ...
AIFF រងការពិន័យពី AFC ដោយសារសកម្មភាពអវិជ្ជមានរបស់អ្នកគាំទ្រជម្រើសជាតិឥណ្ឌា អំឡុងពេលប្រកួតជាមួយ ហុងកុង និង អាហ្វហ្គានីស្ថាន។ នេះបើយោងទៅលើការផ្សាយរបស់គេហទំព័រ India Express ។ គណៈកម្មាធិការវិន័យ និងក្រមសីលធម៌របស់ AFC (The AFC's Disciplinary and Ethics Committee) ចាត់ទុកការលុកលុយ និងភាពរញ៉េរញ៉ៃរបស់អ្នកគាំទ្រថាជា ទង្វើមិនសម...
article_8573.txt
ក្លិប​កីឡាបាល់ទាត់នៅ​ក្របខណ្ឌ Premier League បំបែកកំណត់ត្រាការ​ចំណាយលើកការផ្ទេរកីឡាករច្រើនបំផុតក្នុង​ចំនួន ១,៥០ ពាន់​លាន​ផោន (១,៧៧ពាន់​លាន​ដុល្លារ​អាម៉េរិក​) នៅរដូវកាល ២០២២-២៣នេះ ទាំងទីផ្សារទិញដូរកីឡាករមិនទាន់បិទ។
បើ​យោងតាម​របាយការណ៍រ​បស់​ក្រុមហ៊ុន​ហិរញ្ញវត្ថុ Deloitte លីគកំពូលអង់គ្លេសបានចំណាយប្រាក់ ១,៧៧ពាន់​លាន​ដុល្លារ រួចហើយ លើការផ្ទេរកីឡាកររដូវកាលនេះ ដែលកើនលើសកំណត់ត្រាចាស់កាលពីឆ្នាំ២០១៧ ដែលចំណាយអស់ ១,៦៦ពាន់លានដុល្លារ។ ការចំណាយផ្ទេរកីឡាករ ទំនង់កើនឡើងបន្ថែមទៀត ដ្បិតការដោះដូររដូវកាល ២០២២-២៣នេះ ត្រូវបិទបញ្ចប់នៅយប់ថ្ងៃទី១ ខែកញ្ញាឯ...
article_8574.txt
តោខៀវ Chelsea បន្តការចាប់ផ្ដើមមិនល្អជាថ្មីនៅរដូវកាលនេះ ក្រោយចាញ់នៅកីឡដ្ឋាន​​ St Mary’s របស់ក្រុម Southampton ដោយលទ្ធផល ២-១ សម្រាប់ជំនួបសប្តាហ៍ទី៥ នៃ Premier League ថ្ងៃទី៣១ ខែសីហា។ ​ចំណែក Aleksandar Mitrovic របស់ Fulham បង្អាក់ដំណើរមិនចាញ់នាដើមរដូវកាល របស់ ​Brighton។
នាជំនួបទល់ Southampton តោខៀវ Chelsea អាចបើកការនាំមុខមុនដោយកីឡាករ Raheem Sterling នៅនាទី២៣ ។ ត្រឹមវគ្គទីមួយដដែល Southampton ស៊ុតបំប៉ោងសំណាញ់ទីលើតោខៀវវិញដោយកីឡាករ Romeo Lavia និង Adam Armstrong ។ ជាកំណត់ត្រាដ៏អាក្រក់ថ្មីមួយ Chelsea ប្រកួតចាញ់ដល់ទៅ៣លើកហើយក្នុងចំណោម៥ប្រកួត និងឈរនៅចំណាត់ថ្នាក់ទី១០ ក្នុងតារាង។ ឯការចាប់ផ្តើមរ...
article_8575.txt
អាម៉េរិក នៅថ្ងៃទី២២ ខែសីហា បានច្រានចោលសំណើរបស់ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គីដែលទាមទារឱ្យបស្ចិមលោករឹតបន្តឹងលើការផ្ដល់ទិដ្ឋាការដល់ប្រជាជនរុស្ស៊ីទាំងអស់។ គោលនយោបាយការបរទេសអឺរ៉ុប ក៏មិនគាំទ្រគំនិតនេះដែរ ដោយអះអាងថា ជនជាតិរុស្ស៊ីជាង ៣០ ម៉ឺននាក់ភៀសខ្លួនទៅអឺរ៉ុប ដោយសារតែមិនចង់រស់នៅក្រោមរបបលោក វ៉្លាឌីមៀ ពូទីន។ ប៉ុន្...
ត្រឹមមួយថ្ងៃទៀតប៉ុណ្ណោះ អ៊ុយក្រែនរងការវាយប្រហារយ៉ាងពេញទីពីសំណាក់រុស្ស៊ីកន្លះឆ្នាំហើយ។ ជិត៦ខែមកនេះ ប្រជាជនស៊ីវិល និងទាហានអ៊ុយក្រែនប្រមាណ១៥០០០នាក់បានបាត់បង់ជីវិត ខណៈរាប់លាននាក់បានភៀសខ្លួនចេញពីប្រទេស។ រុស្ស៊ីថែមទាំងក្តោបក្តាប់បានមួយផ្នែកធំនៃតំបន់ភាគខាងកើត និងខាងត្បូងអ៊ុយក្រែនទៀតផង។ ខណៈលោកខាងលិចបានដាក់ទណ្ឌកម្ម និងរឹតបន្តឹង...
article_8576.txt
តារាបាល់ទាត់នៅជុំវិញពិភពលោកភាគច្រើនសុទ្ធតែញៀនស្រា។ ទោះយ៉ាងណាក៏ដោយ ក៏មានកីឡាករមួយចំនួនបានដកខ្លួនឆ្ងាយពីការសេពគ្រឿងស្រវឹង។ មានហេតុផលជាច្រើន ដែលកីឡាករបដិសេធសេពសុរា ឬជក់បារី ដោយក្នុងនោះដោយសារការរឹតត្បឹតខាងសាសនា សីលធម៌សង្គម និងសុខភាពជាដើម។
ខាងក្រោមនេះយើងនឹងបង្ហាញកីឡាករបាល់ទាត់មានឈ្មោះល្បី និងភាពជាគំរូចំនួន៦រូប រួមទាំងហេតុផលមួយចំនួនដែលធ្វើឱ្យពួកគេចាកឆ្ងាយពីគ្រឿងស្រវឹង និងជក់បារី៖ ១- Cristiano Ronaldo កីឡាករសញ្ជាតិព័រទុយហ្កាល់រូបនេះ ជាកីឡាករបាល់ទាត់ដ៏អស្ចារ្យទាំងនៅលើវាលស្មៅ និងរបៀបរស់នៅ។ ទោះបី Ronaldo ចូលចិត្តប្រើសម្ភារទំនើបថ្លៃៗ ប៉ុន្តែខ្សែប្រយុទ្ធក្រុម M...
article_8577.txt
ជំនួប Premier League សប្តាហ៍ទីបួននេះ Manchester United ដែលទើបស្រោចស្រង់មុខមាត់ក្រោយជ័យជម្នះលើ Liverpool ២-១សប្តាហ៍មុន ត្រូវធ្វើដំណើរប្រកួតតទល់ម្ចាស់ផ្ទះ Southampton នាថ្ងៃទី២៧ ខែសីហា និងជាជំនួបដំបូងប្រចាំសប្តាហ៍វេលាម៉ោង ៦:៣០ ល្ងាច (ម៉ោងនៅកម្ពុជា)។
កាលពីសប្តាហ៍មុនបិសាចក្រហមអាចដណ្តើមបាន៣ពិន្ទុដ៏សំខាន់ពីក្រុមហស្សក្រហមដែលស្រែកឃ្លានជ័យជម្នះលើកដំបូងដូចគ្នា។ លទ្ធផល ២-១ លើ Liverpool បានរំសាយអារម្មណ៍អ្នកគាំទ្របិសាចក្រហមដែលបានព្យាយាមធ្វើបាតុកម្មប្រឆាំងតទល់នឹងគណៈគ្រប់គ្រងក្លិប ស្របពេលដែលជាថ្ងៃសា្វគមន៍ការមកដល់នៃខ្សែបម្រើការពារ Casemiro ពី Real Madrid។ ជំនួបជាមួយ Southampton...
article_8578.txt
កីឡាករប្រណាំងម៉ូតូ MotoGP សញ្ជាតិអេស្ប៉ាញ ​Marc Marquez កាលពី​ថ្ងៃទី១៨ ខែសីហា​ បាននិយាយថារូបគេរំពឹង អាចវិលត្រឡប់ចូលរួមការប្រណាំងជាថ្មីម្តងទៀតក្នុងឆ្នាំនេះ ក្រោយពេលរូបគេទទួលការវះកាត់ដៃរួចរាល់កាលខែមិថុនា។
Marquez ដែលមាន​វត្តមាននៅទីលានប្រណាំងវិញ កាលពីថ្ងៃទី១៨ ខែសីហា ក្រោយពេលវះកាត់ដៃរួច បាននិយាយថាប្រាប់អ្នកកាសែតនៅក្នុងទីលានប្រណាំង Austrian Grand Prix ថា រូបគេមិនអាចរង់ចាំរហូតដល់ពេលកាយសម្បទាល្អពេញលេញវិញនោះ​ឡើយ។ ម្ចាស់ជើងឯក MotoGP ៦សម័យរូបនេះ បានអះអាងបន្ថែមថា ក្រោយពេលការវះកាត់ដៃរួចរូបគេបានព្យាយាមហ្វឹកហាត់ឡើងវិញជារៀងរាល់សប្តា...
article_8579.txt
សហព័ន្ធអាជ្ញាកណ្តាលប្រទេសវៀតណាម (VFF) កាលពី​ថ្ងៃទី១៥សីហា បានស្នើឱ្យសហព័ន្ធបាល់ទាត់ប្រទេសនេះ ​ប្រើប្រាស់ប្រព័ន្ធអាជ្ញាកណ្តាលកាត់សេចក្តី តាមវីដេអូ(VAR) ក្នុងការប្រកួត ដើម្បីដោះស្រាយកំហុសរបស់ក្រុមអាជ្ញាកណ្តាលគ្រប់គ្រងការប្រកួត ដែលតែងកើតមានជារឿយៗ។
កាលពីថ្ងៃទី១៤ សីហា អំឡុងការប្រកួតរវាងក្រុម Hanoi ទទួលក្រុមភ្ញៀវ ​Hoang Anh Gia Lai (HAGL) នៅនាទី៣៣ នៃការប្រកួតបញ្ហាបច្ចេកទេស របស់អាជ្ញាកណ្តាលកាត់សេចក្តីការប្រកួត លោក Ngo Duy Lan បានកើតមាន ព្រោះលោកមិនបានពិន័យ ពេលកីឡាករ Do Duy Manh ក្រុម Hanoi ជាន់ជើងកីឡាករ Bruno Henrique ក្រុម HAGL ក្នុងតំបន់គ្រោះថ្នាក់។ លោក DuyLan ជាអា...
article_858.txt
អ្នកទោស វ័យ២២ឆ្នាំម្នាក់នៅពន្ធនាគារខេត្តបន្ទាយមានជ័យ បានស្លាប់ដោយសារជំងឺបេះដូង និងខ្វះអុកស៊ីសែន ទៅចិញ្ចឹមខួរក្បាល អំឡុងពេលសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន ស្រុកមង្គលបូរី។ នេះបើតាមលិខិតបំភ្លឺរបស់ពន្ធនាគារខេត្តបន្ទាយមានជ័យ ចេញថ្ងៃទី២៣ មីនា។
ការចេញលិខិតបំភ្លឺរបស់ពន្ធនាគារខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធនឹងការស្លាប់ពិរុទ្ធជនខាងលើ ដោយសារ មានអ្នកប្រើប្រាស់មួយចំនួន ចោទជាចម្ងល់ លើមន្ត្រីពន្ធនាគារ មិនព្រមបញ្ជូនអ្នកទោសដែលមានជំងឺទៅមន្ទីរពេទ្យ ទុករហូតដល់ឈឺធ្ងន់ធ្ងរ។ ភាគីពន្ធនាគារខេត្ត អះអាងថា រយៈពេលជាងមួយឆ្នាំ ដែលពិរុទ្ធជន ខាងលើជាបឃុំ ពុំធ្លាប់មានជំងឺឡើយ។ យ៉ាងណាក្ដី នៅថ...
article_8580.txt
David James អតីតអ្នកចាំទីជម្រើសជាតិអង់គ្លេស និង Liverpool ស្ថិតក្នុងចំណោមកីឡាករបាល់ទាត់ល្បីឈ្មោះចំនួន៥រូប ដែលធ្លាក់ខ្លួនក្រ រហូតជាប់បំណុលខ្ទង់លានដុល្លារ។ Emmanuel Eboue អតីតខ្សែការពារ Arsenal  ក៏នៅក្នុងចំណោមនោះដែរ។
ដូចដែលលោកអ្នកបានដឹងហើយថា បាល់ទាត់ជាកីឡាមានប្រជាប្រិយភាពហើយកីឡាករអាចទទួលបានប្រាក់ខែខ្ពស់បំផុតមួយក្នុងពិភពកីឡាលើលោក។ កីឡាករអាជីពភាគច្រើនបានក្លាយជាអ្នកមានទ្រព្យច្រើនតាមរយៈប្រាក់ឈ្នួល កិច្ចសន្យាជាមួយក្រុមហ៊ុនពាណិជ្ជកម្ម និងការប្រកបរបរផ្សេងៗបន្ថែម។ ទោះបីជាយ៉ាងណាក៏ដោយ មានកីឡាករបាល់ទាត់មួយចំនួន ក៏បានក្ស័យធនផងដែរ ដោយសារពួកគេបា...
article_8581.txt
ចាប់ផ្តើមរដូវកាលមិនល្អរបស់ Manchester United មិនអាចបន្ទោសលើការដឹកនាំរបស់អ្នកចាត់ការ​ Erik ten Hag ឡើយ ព្រោះកីឡាករក្នុងក្រុមពេលនេះមិនមានភាពស្តង់ដាដែលក្លិបត្រូវការនោះទេ។ បើតាមការលើកឡើងអតីតខ្សែការពារ Rio Ferdinand ថ្ងៃទី១៤ ខែសីហា។
ជំនួបសប្តាហ៍ទីពីរ ​Premier League បិសាចក្រហមក្រោមការដឹកនាំរបស់លោក Ten Hag បានចាញ់ការប្រកួតក្រោមថ្វីជើងក្រុម Brentford លទ្ធផល ៤-០ យ៉ាងម៉ាស់បំផុតហើយធ្លាក់ទៅឈរបាត់តារាង។ លទ្ធផលនេះបានបង្ហាញថាលោក Ten Hag បានក្លាយជាអ្នកចាត់ការដំបូងក្នុងរយៈពេល ១០០ឆ្នាំនៃប្រវត្តិសាស្ត្រក្លិបដែលចាញ់ការប្រកួត២លើកជាប់គ្នា នៅសប្តាហ៍ដំបូងនៃក្របខណ្ឌ...
article_8582.txt
Premier League សប្តាហ៍ទីពីរក្រុមកាំភ្លើងធំ Arsenal និងមេឃខៀវ Manchester City បន្តឈ្នះការប្រកួតរាងៗខ្លួន ចំណែកឯក្រុមបិសាចក្រហម Manchester United ចាញ់ក្រុម Brentford យ៉ាងអាម៉ាស់ នាការប្រកួតថ្ងៃទី១៣ ខែសីហានេះ។
ក្រុមរហ័សនាមកាំភ្លើងធំនាការប្រកួតសប្តាហ៍ទីពីរបន្តធ្វើបានល្អ ដោយរកបាន៣ពិន្ទុបន្ថែមក្រោយបំបាក់ក្រុម Leicester City លទ្ធផល ៤-២ ក្នុងទឹកដីកីឡដ្ឋាន Emirate Stadium។ ៤គ្រាប់នាំជ័យជម្នះដ៏ធំសម្រាប់ Arsenal រកបានដោយការសហការគ្នាយ៉ាងល្អរវាងខ្សែបម្រើ Granit Xhaka និងកីឡាករចំណូលថ្មី Gabriel Jesus ធ្វើបានដល់ទៅ៣គ្រាប់។ Jesus ស៊ុត២គ្រ...
article_8583.txt
កាតាបានត្រៀមខ្លួនរួចរាល់ស្រេច ដើម្បីដំណើរការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ ២០២២ ដែលព្រឹត្តិការណ៍ទៅចាប់ពីថ្ងៃទី២០ ខែវិច្ឆិកា។ កាតា នឹងប្រើប្រាស់កីឡដ្ឋានចំនួន៨ ទទួលក្រុមទាំង៣២ ខណៈកីឡដ្ឋានទើបសាងសង់រួចក្រោយគេ និងធំជាងគេ Lusail តម្លៃ៧៦៧លានដុល្លារ ត្រូវជ្រើសរើសសម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ។
ការប្រកួតកីឡាបាល់ទាត់ពិភពលោកលោកទី២២ នឹងត្រូវធ្វើឡើងដំបូងបំផុតនៅលើទឹកដីមជ្ឈិមបូព៌ា។ បន្ទាប់ពីដឹងថាខ្លួនបានឈ្នះការដេញថ្លៃធ្វើម្ចាស់ផ្ទះ World Cup 2022 កាលពីឆ្នាំ២០១០ កាតា បានបើកការសាងសង់ហេដ្ឋារចនាសម្ព័ន និងកីឡដ្ឋានមួយចំនួនក្នុងចំនួនទឹកប្រាក់រាប់ពាន់លានដុល្លារ។ ស្របពេលព្រឹត្តិការណ៍បាល់ទាត់ពិភពលោកនឹងចូលមកដល់នៅរយៈពេលជាង៣ខែទ...
article_8584.txt
សហព័ន្ធបាល់ទាត់ពិភពលោក (FIFA) ថ្ងៃទី១៦​ ខែសីហា យល់ព្រមលុបចោលការប្រកួតបង្គ្រប់កិច្ចវគ្គជម្រុះទ្វីបអាម៉េរិកខាងត្បូងរវាងប្រេស៊ីល និងអាហ្សង់ទីនហើយ។
ជំនួបរបស់ក្រុមទាំងពីរធ្លាប់បានធ្វើឡើងកាលពី ខែកញ្ញា ឆ្នាំ ២០២១ តែត្រូវបានផ្អាកក្រោយការប្រកួតចាប់ផ្តើមបាន ៦នាទី ដោយសារកីឡាករអាហ្សង់ទីន ៤រូបមិនបានធ្វើតេស្តរកជំងឺកូវីដ-១៩ មុនពេលប្រកួត។ FIFA ក៏សម្រេចឱ្យប្រទេសទាំងពីរប្រកួតឡើងវិញទៀត។ ប្រឆាំងលើការសម្រេច FIFA កាលថ្ងៃទី១១ ខែសីហា សហព័ន្ធបាល់ទាត់ប្រេស៊ីល(CBF) និងសហព័ន្ធបាល់ទាត់អាហ...
article_8585.txt
ក្រុមហង្សក្រហម Liverpool ថ្ងៃទី១៦ ខែសីហា បានបញ្ចប់ទៅត្រឹមលទ្ធផលស្មើ ១-១ ជាមួយក្រុមភ្ញៀវ Crystal Palace ក្នុងកីឡដ្ឋាន ​Anfield នៃជំនួប Premier League សប្តាហ៍ទីពីរ។ ចំណែក Darwin Nunez ទើបលេងបាន២ប្រកួតផ្លូវការក្នុងលីគអង់គ្លេស រូបគេបែរជាទទួលបានកាតក្រហម ក្រោយប៉ះទង្គិចកាយវិការ និងពាក្យសម្តីជាមួយកីឡាករ Joachim Andersen។
ហង្សក្រហមជាក្រុមម្ចាស់ផ្ទះនៅវគ្គទីមួយត្រូវបានក្រុមភ្ញៀវស៊ុតនាំមុខមុននៅនាទី៣២ ដោយខ្សែប្រយុទ្ធ Wilfried Zaha ហើយការប្រកួតបន្តមិនមានលទ្ធផលប្រែប្រួលរហូតចប់វគ្គ។ ឈានចូលវគ្គទីពីរ ​Liverpool អាចរកគ្រាប់តាមស្មើមកវិញនៅនាទី៦១ ដោយខ្សែប្រយុទ្ធសញ្ជាតិកូឡាំប៊ី Luiz Diaz ក្រោយពេលក្រុមមានត្រឹមគ្នា ១០នាក់។ Liverpool មានគ្នាត្រឹម ១០នាក់...
article_8586.txt
ក្រុមជម្រើសជាតិម៉ារ៉ុក ថ្ងៃទី១១ ខែសីហា បានបញ្ចប់តំណែងលោក Vahid Halilhodzic ដែលជាគ្រូបង្វឹក ៣ខែមុនព្រឹត្តិការណ៍ World Cup 2022 នៅប្រទេសកាតាមកដល់។
ការប្រកាសរបស់សហព័ន្ធបាល់ទាត់ម៉ារ៉ុកបែបនេះ បានបញ្ចប់ក្តីរំពឹងរបស់ក្រុមជម្រើសជាតិ លើគ្រូបង្វឹកសញ្ជាតិបារាំង និងបូស្នៀ។​ នេះជាលើកទី៣ហើយដែលលោក Halilhodzic ជាគ្រូបង្វឹក រងគ្រោះពីការបញ្ចប់តំណែងនេះដល់ទៅ ៣លើក ក្រោយពេលលោកបានជួយក្រុមឡើងទៅកាន់ជុំផ្តាច់ចុងក្រោយ World Cup។ «ដោយមើលឃើញពីភាពខុសគ្នា និងការមើលឃើញខុសគ្នារវាងសហព័ន្ធបាល់ទា...
article_8587.txt
ខ្សែប្រយុទ្ធ ​Robert Lewandowski ស៊ុត២គ្រាប់ម្នាក់ឯងដើម្បីអបអរថ្ងៃខួបកំណើតរបស់ខ្លួន និងជួយរកជ័យជម្នះរបស់ក្រុម Barcelona លើក្រុមម្ចាស់ផ្ទះ ​Real Sociedad ដោយលទ្ធផល ៤-១ ថ្ងៃទី២២ ខែសីហា នៃក្របខណ្ឌ La Liga សប្តាហ៍ទីពីរ។ ចំណែក Villarreal បំបាក់ក្រុមម្ចាស់ផ្ទះ Atletico Madrid ។
គ្រាប់បើកឆាកដំបូងរបស់ ​Barca ធ្វើបាននៅនាទី១ ដោយខ្សែប្រយុទ្ធ​ ​Lewandowski មុនធ្វើបានគ្រាប់ទី២របស់គេនៅនាទី៦៨ ដែលជាគ្រាប់ទី៣ឱ្យ ​Barca ដែរ ខណៈកីឡាករ ​Ousmane Dembele រកបានគ្រាប់ទី២ នៅនាទី៦៦​ និងកីឡាករវ័យក្មេង Ansu Fati ១គ្រាប់នាទី៧៩។ ១គ្រាប់របស់ Real Sociedad ស៊ុតនាទី៦ ដោយកីឡាករ Alexander Isak។ ឈានចូលវ័យ ៣៤ឆ្នាំ ខ្សែប្រយ...
article_8588.txt
គណៈកម្មាធិការគ្រប់គ្រងកីឡាបាល់ទាត់ឥណ្ឌា សម្តែងការភ្ញាក់ផ្អើល និងខកចិត្តចំពោះ FIFA លើបញ្ហា បញ្ឈប់រាល់សកម្មភាពប្រកួត និងព្រឹត្តិការណ៍អន្ដរជាតិផ្សេងៗដែលរៀបចំដោយ សហព័ន្ធបាល់ទាត់ឥណ្ឌា។ លោក Anil Dave ប្រធានគណៈកម្មាធិការគ្រប់គ្រងកីឡាបាល់ទាត់ឥណ្ឌា អះអាងថា កិច្ចពិភាក្សារកដំណោះស្រាយ មិនទាន់បញ្ចប់ទេ ហើយភាគីពាក់ព័ន្ធទាំងអស់ កំពុងព...
«យើងកំពុងពិភាក្សាឥតឈប់ឈរជាមួយភាគីពាក់ព័ន្ធទាំងអស់ រួមទាំង FIFA ដើម្បីស្វែងរកដំណោះស្រាយត្រឹមត្រូវចំពោះស្ថានភាពនេះ ហើយនឹងធ្វើឲ្យមានសកម្មភាពបាល់ទាត់ឡើងវិញម្តងទៀត។» លោក Anil Dave អះអាងបែបនេះ។ ប្រធានរូបនេះ បានសម្ដែងការសោកស្ដាយចំពោះការគ្រប់គ្រងជិត២ឆ្នាំចុងក្រោយ ក្រោមអាណត្ដិរបស់លោក Praful Patel អតីតប្រធានសហព័ន្ធបាល់ទាត់ឥណ្ឌា ...
article_8589.txt
ក្រុម Manchester City បានរងការពិន័យពីសហព័ន្ធ​កីឡា​បាល់ទាត់អង់គ្លេស (FA) ចំពោះបញ្ហាអ្នកគាំទ្ររត់ចូលអុកឡុកក្នុងទីលានប្រកួតក្រោយពេលក្រុមរហស្ស​​នាមមេឃខៀវក្លាយជាម្ចាស់ជើងឯក Premier League រដូវកាល ២០២១-២២។ នេះបើតាមការប្រកាសរបស់ FA ថ្ងៃទី១៨ ខែសីហា។
Man City ការប្រកួតចុងក្រោយនៃក្របខណ្ឌ ​Premier League រដូវកាលចាស់ពេលប៉ះក្រុម Aston Villa បានប្រកួតឈ្នះក្នុងលទ្ធផល ៣-២ ដោយការវាយបកក្រោយពេលត្រូវ Aston នាំមុខ២គ្រាប់ ខណៈពេលនោះកំពុងត្រូវបានក្រុម Liverpool កំពុងប្រកួតជាមួយក្រុម Wolverhampton Wanderers ហើយតាមប្រជែងពានរង្វាន់យ៉ាងកៀគគិត។ ក្រោយការប្រកួតតទល់ Aston Villa បានបញ្ចប់...
article_859.txt
ក្រុមប្រទេសសមាជិកអាសើាន កំពុងថ្លឹងថ្លែងពិចារណាអំពីការមិនអញ្ជើញមេដឹកនាំរបបយោធាមីយ៉ាន់ម៉ា​ ​មីន អ៊ុងឡាំង ឱ្យចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨ ​ដែលនឹងឡើងនាចុងខែតុលានេះ។នេះបើតាមការអះអាងរបស់ប្រេសិតពិសេសរបស់អាស៊ានសម្រាប់កិច្ចការមីយ៉ាន់ម៉ានៅថ្ងៃទី៦ ខែតុលា។
ការគ្រោងមិនអញ្ជើញប្រមុខរបបយោធារូបនេះ ធ្វើឡើងអាស៊ានមិនពេញចិត្តនឹងបរាជ័យ និងអសកម្មភាពនៃរបបសឹកនេះលើការស្តារសន្តិភាពឡើងវិញ។ រដ្ឋមន្រ្តីការបរទេសទី២របស់ព្រុយណេ និងជាប្រេសិតពិសេសអាស៊ាន​ អេរីវ៉ាន់ យូសូហ្វ បានប្រាប់សន្និសីទសារព័ត៌មានថា មេដឹកនាំរបបសឹកមីយ៉ាន់ម៉ា មិនបានធ្វើសកម្មភាពតាមផែនទីផ្លូវសន្តិភាពរបស់អាស៊ាន និងអនុសាសន៍ទាំង៥ចំ...
article_8590.txt
ក្រុម Tottenham Hotspur ថ្ងៃទី២០ សីហា ត្រូវស្វាគមន៍ក្រុម Wolverhampton Wanderers ខណៈលោក Antonio Conte ជាគ្រូបង្វឹកអវត្តមាន ក្រោយរងពិន័យកាតក្រហមកាលជំនួបទល់ Chelsea សប្តាហ៍មុន។ រីឯ​ Manchester United ទទួល​ Liverpool នៅថ្ងៃទី២៣។
ជំនួបរវាងក្រុមមាន់ខ្នាយមាស និងក្រុមកញ្ជ្រោងទឹកក្រូចនឹងធ្វើឡើងនៅវេលាម៉ោង ៦:៣០ ល្ងាច(ម៉ោងនៅកម្ពុជា) នាកីឡដ្ឋាន Tottenham Hotspur។ នាដើមរដូវកាលថ្មីនេះ Spurs បានបង្ហាញខ្លួនយ៉ាងល្អជាមួយពីរប្រកួតដំបូងដោយឈ្នះ Southampton លទ្ធផល ៤-១ ហើយស្មើ Chelsea ២-២។ ជំនួបនេះទៀតសោត Conte មិនមានវត្តមានឡើយ ព្រោះជាប់បម្រាមកាតក្រហម។ Wolver រដូវ...
article_8591.txt
លីគកំពូលបាល់ទាត់ធំៗបួនប្រចាំតំបន់អឺរ៉ុបរួមមាន La Liga, Serie A,Bundesliga និង Ligue 1 មាន​ការ​ប្រកួត​រៀងៗ​ខ្លួន​នា​រាត្រី​នេះដោយ​ ក្របខណ្ឌអេស្ប៉ាញ និងអ៊ីតាលី ផ្តើម​ជំនួបសប្តាហ៍ទី១ ខណៈ ក្របខណ្ឌអាល្លឺម៉ង់និងបារាំង បន្ត​សប្តាហ៍ទី២របស់ខ្លួន។
ជំនួបបើកឆាកដំបូងនៃក្របខណ្ឌ La Liga ក្រុម Osasuna ទទួលក្រុម Sevilla វេលាម៉ោង ២យប់ទាបភ្លឺឈានចូលថ្ងៃទី១៣។ ការប្រកួតសប្តាហ៍ទីមួយរបស់លីគកំពូលអេស្ប៉ាញនឹងធ្វើឡើងរហូតដល់ថ្ងៃទី១៦ ខែសីហា ដោយក្នុងសប្តាហ៍ដំបូងនេះហាក់មិនសូវមានការប្រកួតធំៗអ្វីឡើយ ដោយថ្ងៃទី១៤ ក្រុម Barcelona ទទួល ​Rayo Vallecano ថ្ងៃទី១៥ Real Madrid ធ្វើដំណើរទៅប្រកួត...
article_8592.txt
លោក ​Christophe Galtier អ្នកចាត់ការបច្ចុប្បន្នក្រុម ​Paris Saint Germain ថ្ងៃទី២១ ខែសីហា និយាយថា លោកមិនមានការភ្ញាក់ផ្អើលឡើយ ចំពោះការចាប់ផ្តើមរដូវកាលថ្មីយ៉ាងអស្ចារ្យនិងល្អ ពីសំណាក់កូនក្រុម។ ឈ្នះការប្រកួតយប់មិញនេះ PSG ក៏ធ្វើបានកំណត់ត្រាថ្មីពីរថែមទៀត។
ក្រុមម្ចាស់ការពារតំណែងជើងឯកលីគកំពូលបារាំង PSG នាជំនួបសប្តាហ៍ទីបីនេះ បានធ្វើដំណើរបំបាក់ក្រុម LOSC Lille ដោយលទ្ធផលដល់ទៅ ៧-១ ដល់ក្នុងទឹកដីនាកីឡដ្ឋាន​ Stade Pierre Mauroy។ ក្នុងជំនួបនោះខ្សែប្រយុទ្ធ ​Kylian Mbappe អាចរកបានគ្រាប់បាល់ ​Hat-trick ម្នាក់ឯង ដែលជាការសហការជាគ្នាទៅវិញទៅមកដ៏ល្អបំផុតជាមួយ Neymar JR និង Lionel Messi។ ...
article_8593.txt
លោក ​Erik ten Hag អ្នកចាត់ការក្រុម Manchester United ថ្ងៃទី២២ ខែសីហា បាននិយាយដោយភាពជឿជាក់យ៉ាងមុតមាំថា លោកនឹងអាចបង្ហាញពីភាពជោគជ័យ នៅក្លិបយក្សមួយនេះ ក្នុងទឹកដី។ អ្នកចាត់ការសញ្ជាតិហូឡង់រូបនេះ អះអាងថា លោកដឹង​ពីកម្រិតនៃបញ្ហាប្រឈមដែលនឹងត្រូវដោះស្រាយ។
លោក Ten Hag វ័យ ៥២ឆ្នាំបានចូលកាន់តំណែងអ្នកចាត់ការនៅក្លិបបិសាចក្រហមជំនួសលោក Ralf Rangnick ចាប់តាំងពីចប់រដូវកាលចាស់ទៅ។ ប៉ុន្តែសម្រាប់ពីរប្រកួតដំបូងនៅ Premier League អតីតគ្រូក្រុម ​Ajax Amsterdam មួយនេះ ទទួលលទ្ធផលមិនទាន់ល្អនៅឡើយ ដោយចាញ់ទាំងពីរប្រកួត។ ប្រកួតទីមួយចាញ់ Brighton & hove Albion លទ្ធផល ២-១ និងចាញ់ Brentford លទ្ធ...
article_8594.txt
លោក Haruyuki Takahashi អតីតសមាជិកគណៈកម្មាធិការរៀបចំកីឡាអូឡាំពិកក្រុងតូក្យូឆ្នាំ ២០២០ ត្រូវបានចាប់ខ្លួនពីបទសង្ស័យអំពើពុករលួយ។
លោក Takahashi វ័យ ៧៨ ឆ្នាំត្រូវបានចោទប្រកាន់ពីបទទទួលសំណូកក្នុងចំនួនទឹកប្រាក់ ៣៨០,០០០ ដុល្លារអាម៉េរិក ពីក្រុមហ៊ុនពាណិជ្ជករលក់ឥវ៉ាន់រាយតាមផ្លូវអំឡុងព្រឹត្តិការណ៍អូឡាំពិក ដែលធ្វើឡើងកាលពីឆ្នាំ២០២១។ កាលនោះ​ ពាណិជ្ជករលក់រាយដែលអាចធ្វើអាជីវកម្មតាមដងផ្លូវ ត្រូវមានកិច្ចព្រមព្រៀមដៃគូជាមួយស្ថាប័នគ្រប់គ្រងអូឡាំពិក 2020 នៅក្នុងព្រឹត...
article_8595.txt
ក្រុម Manchester City ប្រកួតស្មើក្រុមម្ចាស់ផ្ទះ ​Newcastle United ដោយលទ្ធផល ៣-៣ ក្នុងជំនួបក្របខណ្ឌ Premier League សប្តាហ៍ទីបី។ អ្នកចាត់ការមេឃខៀវ លោក Pep Guardiola និយាយថា ប្រកួតនោះបង្ហាញយ៉ាងច្បាស់ថា ​Premier League មានភាពលំបាកខ្លាំងក្នុងប្រកួតប្រជែង។
គ្រាប់បាល់ក្រុម Man City ទាំង៣គ្រាប់រកបានដោយកីឡាករ Ilkay Gundogun នាទី៥ Erling Haaland នាទី៦០ និង Bernardo Silva នាទី៦៤។ ៣គ្រាប់ក្រុមម្ចាស់ផ្ទះធ្វើបានដោយកីឡាករ Miguel Almiron នាទី២៨ Callum Wilson នាទី៣៩ និង Kieran Trippier ៥៤។ ក្នុងសន្និសីទកាសែតក្រោយចប់ការប្រកួតលោក ​Pep អ្នកចាត់ការក្រុម Man City និយាយការប្រកួតស្មើ Newc...
article_8596.txt
ខ្សែប្រយុទ្ធ Darwin Nunez ថ្ងៃទី១៦ ខែសីហា បានបង្ហោះសារសុំទោសក្លិប ​Liverpool ព្រមទាំងអ្នកគាំទ្រចំពោះអាកប្បកិរិយារហូតឈានដល់ទទួលបានកាតក្រហម អំឡុងជំនួបទល់ Crystal Palace ក្នុងកីឡដ្ឋាន​ Anfield។
Nunez វ័យ ២២ឆ្នាំ បានផ្លាស់ពីក្រុម Benfica មកក្រុមហង្សក្រហមក្នុងតម្លៃខ្លួន ១០៥លានដុល្លាររួមទាំងប្រាក់បូកបន្ថែម។ នាការប្រកួតដែល Liverpool ស្មើ ១-១ ជាមួយ Crystal Palace អំឡុងការប្រកួតត្រឹមនាទី៥៧​ ខ្សែប្រយុទ្ធសញ្ជាតិអ៊ុយរូហ្គាយទទួលបានកាតក្រហមក្រោយប្រើក្បាលបុកកីឡាករ ​​​Joachim Andersen។ Nunez ក្លាយជាកីឡាករទីពីររបស់ Liverpo...
article_8597.txt
ក្រុមតោខៀវ Chelsea ស្វាគមន៍ក្រុមមាន់ខ្នាយមាស ​Tottenham Hotspur នៃជំនួប Derby ក្នុងទីក្រុងឡុងដ៍ធំតែមួយប្រចាំក្របខណ្ឌ Premier League សប្តាហ៍ទីពីរ ថ្ងៃទី១៤ ខែសីហា។ ចំណែកឯ Manchester United និង Liverpool ត្រូវការជ័យជម្នះលើកដំបូងដើម្បីស្តារមុខមាត់។
​ London Derby ជាជំនួបប្រកួតរវាងក្រុមស្ថិតក្នុងទីក្រុងតែមួយ ហើយសប្តាហ៍ទីពីរនេះ Chelsea ជាក្រុមកំពុងតែជួបបញ្ហាខ្វះខាត់កីឡាករក្នុងការស្តារទម្រង់លេងឱ្យស្ថិតក្នុងគម្រិតប្រកួតប្រជែងកំពូល ខណៈជួប Spurs ដែលបច្ចុប្បន្នកំពុងសបង្ហាញទម្រង់លេងល្អប្រសើជាងរដូវកាលចាស់។ ​សប្តាហ៍ដំបូង Chelsea ដឹកនាំដោយលោក Thomas Tuchel រកបាន៣ពិន្ទុយ៉ាងល...
article_8598.txt
ក្រុមមន្ត្រីអាជ្ញាកណ្តាល​ស្ត្រី​បច្ចុប្បន្ន​ចាប់ផ្តើម​លេចមុខ​ក្នុង​លីគ​បាល់ទាត់​ល្បីៗនៅអឺរ៉ុប ជាមួយការកាត់ក្តីមិនចាញ់បុរសឡើយ​។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ អាជ្ញាកណ្តាល​ស្ត្រីនៅ​តែ​ទទួល​បាន​ប្រាក់​ឈ្នួលទាប​បើ​ធៀប​នឹង​មន្ត្រី​បុរស។ ក្នុងចំណោមលីគកីឡាបាល់ទាត់ស្រ្តីកំពូលទាំង៥នៅអឺរ៉ុបដែលរួមមាន Premier League, La Liga, Serie A, Bun...
ខាងក្រោមនេះ ជាព័ត៌មានលម្អិតអំពីប្រាក់ឈ្នួល ប្រាក់ប្រាក់គោលប្រចាំខែ និងប្រចាំឆ្នាំ សម្រាប់អាជ្ញាកណ្តាលបាល់ទាត់ស្ត្រីនៅក្នុងលីគបាល់ទាត់កំពូលទាំង៥នៅអឺរ៉ុប៖ ១- Guadalupe Porras Ayuso នៅលីគ LaLiga ទទួលបានថ្លៃឈ្នួល ៣១០០ដុល្លារក្នុងមួយប្រកួត ប្រាក់ខែគោល៧២០០០ដុល្លារ និងចំណូលប្រចាំឆ្នាំ៨៥០០០ដុល្លារ។ ២- Bibiana Steinhaus នៅលីគ B...
article_8599.txt
សហព័ន្ធកីឡាបាល់ទាត់អាស៊ាន (Asean Football Federation ឬ AFF) នឹងចាប់ឆ្នោតនៃការប្រកួត AFF Mitsubishi Electric Cup 2022 នាថ្ងៃទី៣០ ខែសីហានេះ វេលាម៉ោង៣:០០រសៀល នៅប្រទេសថៃ។
ជាមួយម្ចាស់ឧបត្ថម្ភថ្មី ព្រឹត្តិការណ៍នេះ មានប្រទេសចូលរួមចំនួន១០។ ការប្រកួតនេះ ក៏ត្រូវរាប់បញ្ចូលថា ជារដូវកាលទី១៤ផងដែរ នៃព្រឹត្តិការណ៍បាល់ទាត់ក្នុងតំបន់អាស៊ាន ដែលធ្វើរៀងរាល់២ឆ្នាំម្ដង ដោយគិតតាំងពីឆ្នាំ១៩៩៦មក។ ប៉ុន្ដែ ចាប់ពីឆ្នាំ១៩៩៦ មកដល់ឆ្នាំ២០២០ ព្រឹត្តិការណ៍នេះ មានឈ្មោះថា AFF Suzuki Cup ព្រោះក្រុមហ៊ុន Suzuki ជាម្ចាស់ឧ...
article_86.txt
នាយករដ្ឋមន្ត្រីជប៉ុន ស៊ីជើរូ អ៊ីស៊ីបា នៅថ្ងៃទី៧ ខែកុម្ភៈ បានឈានជើងចូលទីក្រុងវ៉ាស៊ីតោន ដោយចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេល ៣ថ្ងៃនៅអាម៉េរិក។ នេះគឺជាមេដឹកនាំបរទេសទី២ ដែលត្រូវបានស្វាគមន៍នៅសេតវិមានចាប់តាំងពីលោក ដូណាល់ ត្រាំ ឡើងកាន់តំណែងជាប្រធានាធិបតី បន្ទាប់ពីនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក ប៊ែនចាមីន ណេតានយ៉ាហ៊ូ។
ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅអាកាសយានដ្ឋានអន្តរជាតិ Haneda ក្នុងទីក្រុងតូក្យូ មុនពេលចេញដំណើរ លោកនាយករដ្ឋមន្ត្រី អ៊ីស៊ីបា បានសង្កត់ធ្ងន់ថា នេះជាជំនួបកំពូលលើកដំបូងជាមួយប្រធានាធិបតីអាម៉េរិកថ្មី ហើយលោកនឹងខិតខំកសាងទំនាក់ទំនងនៃការជឿទុកចិត្តគ្នាទៅវិញទៅមក។ លោករំពឹងថា ជប៉ុន និងអាម៉េរិកនឹងសហការគ្នាកាន់តែខ្លាំងលើបញ្ហាសេដ្ឋកិច្ច និង...
article_860.txt
ទីក្រុងតៃប៉ិ — អតីត​នាយករដ្ឋមន្ត្រីអូស្ត្រាលី​ លោក Tony Abbott និយាយ​ថា ប្រទេស​អូស្ត្រាលី គួរ​ធ្វើការ​ឲ្យ​បាន​ច្រើន​ជាង​នេះ​ទៀត​នៅ​ក្នុង​ការគាំទ្រ​ប្រទេសប្រជាធិបតេយ្យ​ ដូច​ជា​កោះ​តៃវ៉ាន់​ជាដើម​ ស្រប​ពេល​ដែល​ប្រទេស​ចិន​ដីគោគ​ កំពុង​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន​នៅ​ទូទាំង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។
នៅ​ក្នុង​សុន្ទករថា​ដែលប្រើ​ពាក្យ​ធ្ងន់ៗមួយ​កាល​ពី​ដើម​ខែ​តុលានេះ​ នៅ​វេទិកា Yushan ដែល​គាំទ្រ​ដោយ​រដ្ឋាភិបាលក្នុង​ទីក្រុង​តៃប៉ិ លោក Abbott បាន​ព្រមាន​ថា បញ្ហា​ផ្ទៃក្នុង​របស់​ចិន​ អាច​ធ្វើ​ឲ្យ​រដ្ឋាភិបាលក្រុង​ប៉េកាំងវាយ​ប្រហារ​កោះ​តៃវ៉ាន់។ ប៉ុន្មាន​ថ្ងៃ​មុន​ដំណើរ​ទស្សនកិច្ច​របស់​លោក​មក​កាន់​កោះ​នេះ ចិន​ បាន​ធ្វើការ​ហោះ​...
article_8600.txt
លោក Thomas Tuchel គ្រូបង្វឹក Chelsea ព្រមទាំងលោក Antonio Conte គ្រូរបស់ Tottenham Hotspur ថ្ងៃទី១៥ ខែសីហា ត្រូវបានសហព័ន្ធបាល់ទាត់អង់គ្លេស (FA) ប្រកាស​ដាក់ពិន័យបន្ថែមទៀត ក្រោយការប្រកួតរវាងក្រុមទាំងពីរ ដែលកើតមានការប៉ះទង្គិចពាក្យសម្តី និងកាយវិការរបស់គ្រូបង្វឹកទាំងសងខាង។ Chelsea ប្រកួតស្មើ ២​-២ Spurs។
គ្រូបង្វឹកក្រុមទាំងសងខាងបានកើតមានជម្លោះ ការប៉ះទង្គិចទាំងពាក្យសម្តី និងកាយវិការ ការឌឺដងគ្នាអំឡុងការប្រកួតដែលធ្វើឡើងនៅថ្ងៃទី១៤ ខែសីហា ដែល Chelsea ជាម្ចាស់ផ្ទះ។ មូលហេតុកើតមាននៅនាទី៦៧ ក្រោយពេលកីឡាករ ​Kai Havertz ក្រុមតោខៀវត្រូវកីឡាករ Spurs ទាក់ជើងដួលតែលោក Anthony Taylor ជាអាជ្ញាកណ្តាលមិនពិន័យរហូតធ្វើឱ្យ Spurs អាចវាយបករកគ្រ...
article_8601.txt
ក្រុមអ្នកគាំទ្រក្លិប ​Manchester United ឈ្មោះ The Man United Supporters Trust (MUST) ថ្ងៃទី១៨​​ ខែសីហា បាននិយាយថា ប្រសិនបើក្លិបបិសាចក្រហមរកបានម្ចាស់ថ្មី ម្ចាស់ថ្មីនោះគួរតែប្រើការវិនិយោគដ៏ពិតប្រាកដដើម្បីកសាងក្រុមឱ្យងើបឡើងវិញ។
ក្រុមបិសាចក្រហមដែលមានម្ចាស់បច្ចុប្បន្នជាគ្រួសារក្រកូល Glazer ពេលថ្មីៗនេះ ត្រូវបានកាសែតជាច្រើនរាយការណ៍ថា នឹងអាចដាក់លក់ក្លិបយក្សអង់គ្លេសមួយនេះឆាប់ៗ ខណៈកំពុងស្ថិតក្នុងសម្ពាធពីអ្នកគាំទ្រ។ រឿងរ៉ាវរបស់ក្រុមគ្រួសារ Glazer កំពុងក្លាយជាប្រធានបទក្តៅ ក្រោយពេលក្រុម Man United ចាប់ផ្តើមរដូវកាលថ្មីដ៏អាក្រក់ដោយចាញ់ពីរប្រកួតជាប់គ្នានៃ...
article_8602.txt
ក្របខណ្ឌ La Liga បានវិលត្រលប់មកវិញក្រោយការចាប់ផ្តើមប្រកួតសប្តាហ៍ដំបូងដ៏អស្ចារ្យដោយក្រុមមកពីទីក្រុងម៉ាឌ្រីដតែមួយ Real Madrid និង Atletico Madrid ប្រកួតឈ្នះរៀងខ្លួន​។ រីឯ Barcelona ជាគូប្រជែងពានជាមួយ Real រដូវកាលមុន ចាប់ផ្តើមរដូវកាលថ្មីមិនល្អព្រោះស្មើជាមួយ Rayo Vallecano។
ការប្រកួតសប្តាហ៍ទីពីរនៃ La Liga ក្រុម Barca ដែលដឹកនាំដោយលោក Xavi Hernandez រំពឹងទទួលបានផលពីសមត្ថភាពកីឡាករចំណូលថ្មីនាំជ័យជម្នះលើក្រុមម្ចាស់ផ្ទះ Real Sociedad។ Barca តាមរយៈពេល ១២ប្រកួតជួប Real Sociedad ក្នុងលីគកំពូលអេស្ប៉ាញមិនទាន់ស្គាល់រស់ជាតិចាញ់ម្តងឡើយ ដ្បិតមួយរយៈចុងក្រោយ Barca មិនទាន់វិលត្រលប់ទៅភាពខ្លាំងរបស់ខ្លួនវិញក្...
article_8603.txt
សម្រាប់ការប្រកួតនារាត្រីនេះ Chelsea ស្វាគមន៍ Tottenham Hotspur ក្នុងក្របខណ្ឌ Premier League ដោយ​ក្រុមទាំងពីរសុទ្ធតែមានជ័យជម្នះ​បើកឆាក​រៀងៗខ្លួន នាជំនួប​បើកឆាកសប្តាហ៍ដំបូង។ នៅ La Liga ម្ចាស់​ការពារជើងឯក Real Madrid ផ្តើមយុទ្ធនាការនៅទឹក​ដី Almeria រីឯ Bayern Munich រំពឹងទទួលបាន៣ពិន្ទុបន្ថែមទៀតក្នុង Bundesliga នៅពេលស្វាគម...
សម្រាប់ការប្រកួត Premier League កាលពីថ្ងៃសៅរ៍ Manchester City និង Arsenal បន្តជ័យជម្នះ​របស់ខ្លួននៅ​សប្តាហ៍ទី២ ខណៈ Manchester United ទទួល​រងនូវការខក​ចិត្ត២លើកជាប់គ្នា។ Barcelona បានត្រឹម​បញ្ចប់ក្នុងលទ្ធផលស្មើ ០-០ ជាមួយភ្ញៀវ Rayo Vallecano ក្នុង La Liga។ Inter Milan និង Borussia Dortmund សុទ្ធតែបាន​៣ពិន្ទុពីក្រៅទឹក​ដីនៃក...
article_8604.txt
ខ្សែបម្រើវ័យក្មេង AurelienTchouameni និង Eduardo Camavinga បង្ហាញគុណភាពទម្រង់លេងមិនល្អដូចពេលពួកគេហ្វឹកហាត់ឡើយអំឡុងការប្រកួតទល់ក្រុម Almeria។ បើតាមសម្តីលោក CarloAncelotti ថ្ងៃទី១៤ ខែសីហា។
ការប្រកួតរវាង Real Madrid ទល់ក្រុមម្ចាស់ផ្ទះAlmeria នាកីឡដ្ឋាន Power Horse នៃជំនួបបើកឆាករដូវកាលថ្មីរបស់​La Liga ក្រុមរហ័សនាមអធិរាជសមួយនេះត្រូវបានក្រុមម្ចាស់ផ្ទះស៊ុតនាំមុខតាំងនាទី៦ មកនៃវគ្គទីមួយ។ Real រកគ្រាប់តាមស្មើយ៉ាងលំបាករហូតដល់នាទី៦១ Lucas Vazquez នៃវគ្គទីពីរ​ រហូតដល់នាទី៧៥ ខ្សែការពារ David Alaba ស្វែងរកបានគ្រាប់ជ័...
article_8605.txt
ទីភ្នាក់ងារប្រឆាំងសារធាតុញៀនពិភពលោក (WADA) នឹងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអត្ដពលិក នៅថ្ងៃទី២៩-៣០ ខែសីហា តាមប្រព័ន្ធ Online។ លោក Ben Sandford ប្រធានគណៈកម្មាធិការអត្ដពលិក WADA ចាត់ទុកការបោះឆ្នោតនេះ ជាការចូលរួមដល់ធំ សម្រាប់ដោះស្រាយបញ្ហាភាព និងមិនប្រក្រតី ពាក់ព័ន្ធជាមួយសារធាតុញៀននៅក្នុងវិស័យកីឡា។
លោក Ben Sandford ចាត់ទុកអត្ដពលិក គឺជាស្នូលនៃសកម្មភាព WADA។ ប្រធានរូបនេះ សង្ឃឹមថាអត្ដពលិក និងសហព័ន្ធកីឡាគ្រប់បណ្ដាលប្រទេសទាំងអស់ បន្ដចូលរួមកាន់តែច្រើន ចំពោះការប្រយុទ្ធប្រឆាំង សារធាតុញៀនក្នុងវិស័យកីឡា ជាពិសេសការហាមប្រាមដាច់ខាតការប្រើប្រាស់អំឡុងពេលប្រកួតនានា។ «អត្តពលិក គឺជាស្នូលនៃអ្វីដែល WADA ធ្វើ និងមានការជំរុញខ្លាំង នៅក...
article_8606.txt
លោក ​Jurgen Klopp គ្រូបង្វឹកក្រុម Liverpool ថ្ងៃទី២០ ខែសីហា និយាយថាក្រុមលោកគួរទទួលបាន៣ពិន្ទុស្វ័យប្រវត្តិ ប្រសិនប្រកួតទល់ Manchester United ផ្អាកព្រោះអ្នកគាំទ្របិសាចក្រហមនាំគ្នាធ្វើបាតុកម្មប្រឆាំងម្ចាស់ក្លិបគ្រួសារ Glazer សម្រាប់ការប្រកួត ថ្ងៃទី២៣ ខែសីហា។
ជំនួបពិសេសនៃ Premier League សប្តាហ៍ទី៣ ជាជំនួបរវាង Man United ទទួល ​Liverpool ត្រូវបានរងការព្រួយបារម្ភពីការធ្វើបាតុកម្មរបស់អ្នកគាំទ្របិសាចក្រហមប្រឆាំងក្រុមគ្រួសារ ​Glazer ដែលជាម្ចាស់ក្លិប។ កាលឆ្នាំ ២០២១ ក្នុងខែឧសភា អ្នកគាំទ្របិសាចក្រហមក៏ធ្លាប់បានធ្វើបាតុកម្មនេះម្តងរួចមកហើយដោយបានចូលអុកឡុកក្នុងទីលានទាមទារឱ្យគ្រួសារ Glaze...
article_8607.txt
Philipp Lahm វីរបុរសក្រុម Bayern Munich និងជម្រើសជាតិអាល្លឺម៉ង់ បានរិះគន់ចំពោះការផ្តល់សិទ្ធិធ្វើម្ចាស់ផ្ទះ FIFA World Cup ឆ្នាំ២០២២ ទៅឱ្យប្រទេសកាតា និងអះអាងថារូបគេនឹងពហិការចូលរួមព្រឹត្តិការណ៍កីឡាបាល់ទាត់ពិភពលោកលើកនេះ។
កាតាត្រូវបានសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ប្រកាសថាបានឈ្នះការដេញថ្លៃធ្វើម្ចាស់ផ្ទះ World Cup ឆ្នាំ២០២២ កាលពីឆ្នាំ ២០១០ បើទោះប្រទេសនេះមានបញ្ហាសិទ្ធិមនុស្សក៏ដោយ។ បើតាមការផ្សាយរបស់កាសែត The Guardian កាលពីឆ្នាំ ២០២១ ពលករចំណាកស្រុកចំនួន ៦៥០០នាក់បានស្លាប់ក្នុងអំឡុងពេលសាងសង់កីឡដ្ឋានថ្មី និងហេដ្ឋារចនាសម្ព័ន្ធដើម្បីត្រៀមរៀ...
article_8608.txt
កីឡាករ​ប្រដាល់ថៃ ប៊ួខាវ បែន​ឆាមេក (Buakaw Benchamek) បង្ហាញ​ខ្លួន​នៅ​សង្វៀន Rajadamnern ជាលើកដំបូងក្នុងរយៈពេល​១៨ឆ្នាំ។ សម្រាប់ជំនួប​មិត្តភាពនា​រាត្រីនេះ ប៊ូខាវ ត្រូវប៉ះជាមួយកីឡាករ​ជប៉ុន Kota Miura កូន​ប្រុស​បង្កើត​របស់​កីឡាករ​បាល់ទាត់ជប៉ុន Kazuyoshi Miura ដែល​បន្ត​ប្រឡូកក្នុងអាជីព​ក្នុងវ័យ​៥៥​ឆ្នាំ។
ប៊ួខាវ ធ្លាប់ឡើងប្រកួតចំនួន ២៧៦ដង ឈ្នះ២៤០ ចាញ់២៤ ស្មើ១២ ធ្លាប់ផ្តួលគូប្រកួត​ឲ្យសន្លប់នៅលើសង្វៀន ៧៣ដង ប្រកួតចុងក្រោយរបស់គេ ឈ្នះកីឡាករបេឡារុស Dizmitry Varats ដោយពិន្ទុនៅក្នុងកម្មវិធីសង្វៀនគុនខ្មែរជើងឯកពិភពលោក នៅព្រះរាជាណាចក្រកម្ពុជា។ កីឡាករ Buakaw (ឆ្វេងពាក់មួក) និងកីឡាករ Kota Miura (កណ្តាលថតជាមួយអ្នកគាំទ្រ) ពេលធ្វើបទសម្...
article_8609.txt
ក្លិបតោខៀវ Chelsea ប្រកាសហាមឃាត់អ្នកគាំទ្រមួយចំនួនដែលកាន់សំបុត្រទស្សនាការប្រកួតពេញ១រដូវកាល មិនឱ្យចូលទស្សនាប្រកួតដោយគ្មានការកំណត់ ក្រោយរកឃើញរើសអើងជាតិសាសន៍លើខ្សែប្រយុទ្ធកូរ៉េខាងត្បូង Son Heung Min របស់ក្រុម Tottenham Hotspur។
បើតាមរបាយការណ៍ BBC Sports ហេតុការណ៍នៃការរើសអើងជាតិសាសន៍លើ Son កីឡាករក្រុមជម្រើសជាតិកូរ៉េខាងត្បូង កើតនៅពេលខ្សែប្រយុទ្ធរូបនេះត្រៀមទាត់បាល់ជុ្រងនៅក្នុងវគ្គទីពីរ អំឡុងការប្រកួតរវាងក្រុម Chelsea និង Spurs កាលថ្ងៃទី១៤ ខែសីហា។ Chelsea ប្រកួតស្មើ ២-២ ជាមួយ Spurs។ ក្រោយការប្រកួតនោះបញ្ចប់ និងក្រោយមានការស៊ើបអង្កេត Chelsea បានចេញស...
article_861.txt
​មិនមែន​សរសេរ​«​កេរ្តិ៍ខ្មាស​» ដូចនេះ​ទេ គឺ​ត្រូវ​សរសេរ​ជា​«​កេរ​ខ្មាស​» បែបនេះ វិញ​ទើប​ត្រឹមត្រូវ​​។ ចំណែក​ពាក្យ​«​កេរ្តិ៍ឈ្មោះ​»​សរសេរ​បែបនេះ​គឺ​ត្រឹមត្រូវ​ហើយ​។ នេះ​បើ​យោងតាម​សម្តេចព្រះសង្ឃរាជ ជួន ណាត ដែល​បាន​បកស្រាយ​នៅក្នុង​វចនានុក្រម​ខ្មែរ​។
​រចនា​នុ​ក្រម​សម្តេចព្រះសង្ឃរាជ ជួន ណាត ពន្យល់ថា ពាក្យ «​កេរ​»​និង​«​កេរ្តិ៍​» គឺ​មានន័យ​ខុសគ្នា ។ «​កេរ​» សំដៅ​ដោយ​ដំណែល ឬ​ជា​មរតក​របស់​ដូនតា ឬ​មាតាបិតា​ដែល​បាន​បន្សល់ទុក​ឲ្យ​។ ឧទាហរណ៍​ជាក់ស្តែង​៖ ស្រែ​នេះ​ជា​កេរ​របស់​ជីដូន​ខ្ញុំ​,​ប្រាសាទ​នគរវត្ត ជា​កេរ​របស់​ព្រះមហាក្សត្រ ជា​បុព្វបុរស​របស់​ខ្មែរ​។​ ​គេ​ច្រើន​ប្រើពាក្...
article_8610.txt
បញ្ជីឈ្មោះបេក្ខភាព៣០នាក់ចុងក្រោយដើម្បីជ្រើសរើសជាម្ចាស់ពាន Ballon d'Or ឆ្នាំ២០២២ ចេញហើយ។ ម្ចាស់ពានឆ្នាំចាស់ ២០២១ Lionel Messi ដែលមិនជាប់ឈ្មោះនៅឆ្នាំនេះ គាំទ្រ Karim Benzema ខ្សែប្រយុទ្ធ Real Madrid ក្លាយជាម្ចាស់ពានកីឡាករឆ្នើមបំផុតលើលោកនៅឆ្នាំ២០២២នេះ។
Benzema ត្រូវបានស្សនាវដ្តីបារាំង France Footbal ជ្រើសយកមកប្រជែងពាន Ballon d'Or ជាមួយសមាសភាព២៩រូបទៀតសម្រាប់ឆ្នាំ២០២២នេះ។ ខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះ បានជួយ Real Madrid ឈ្នះជើងឯកលីគអេស្ប៉ាញ La Liga និង UEFA Champions League រដូវកាលមុន។ បង្ហាញខ្លួន៤៦ប្រកួតឱ្យក្រុមយក្សអេស្ប៉ាញ Benzema អាចរកគ្រាប់បាល់ស៊ុតបញ្ចូលទីសរុប ៤៤...
article_8611.txt
ក្រុមប្រឹក្សាសហព័ន្ធកីឡាបាល់ទាត់អន្ដរជាតិពិភពលោក (FIFA) បានសម្រេចព្យួរសហព័ន្ធកីឡាបាល់ទាត់ឥណ្ឌា (AIFF) ជាបន្ទាន់ ដោយសារមានការជ្រៀតជ្រែកពីភាគីទី៣ ក្នុងរឿងរៀបចំបង្កើតក្បាលម៉ាស៊ីនថ្មី របស់ AIFF ដែលជាហេតុប៉ះពាល់យ៉ាងធ្ងន់ធ្ងរ លើលក្ខន្ដិកៈ របស់ FIFA ។
ការព្យួរ AIFF នេះ គឺត្រូវធ្វើជាបណ្ដោះអាសន្នសិន។ មានន័យថា រាល់សកម្មភាពដែល AIFF ចូលរួម ឬព្រឹត្តិការណ៍ណាមួយ ដែលរៀបចំដោយ AIFF ត្រូវលុបចោល ឬត្រូវពន្យារពេល។ ការព្យួរនេះ នឹងលុបចោលវិញ នៅពេលបង្កើតគណៈកម្មាធិការគ្រប់គ្រង ដើម្បីទទួលយកអំណាចរបស់គណៈកម្មាធិការប្រតិបត្តិ AIFF ត្រូវបានលុបចោល។ រដ្ឋបាល AIFF មានសិទ្ធិគ្រប់គ្រងពេញលេញ លើកិច្...
article_8612.txt
​​​ក្រុមតោខៀវ ​Chelsea បានត្រឹមខកចិត្តដ្បិតស្មើជាមួយក្រុម​Tottenham Hotspur លទ្ធផល ២-២ ក្នុងជំនួបទីក្រុងឡុងដ៍ ឬ LondonDerby គ្រូបង្វឹកគឺលោក Thomas Tuchel និងលោកAntonio Conte ត្រូវពិន័យកាតក្រហមទាំងពីរនាក់ នាថ្ងៃទី១៤ខែសីហា។
ក្រុមទាំងពីរមានការប្រកួតគ្នាយ៉ាងស្វិតស្វាញប៉ុន្តែនៅក្នុងវគ្គទីមួយក្រុមម្ចាស់ផ្ទះតោខៀវមានប្រៀបវាយសម្រុកលើ Spurs រហូតបើកការនាំមុខ១គ្រាប់នៅនាទី១៩ ដោយខ្សែការពារ Kalidou Koulibalyការប្រកួតបន្តគ្មានការប្រែប្រួសលទ្ធផលឡើងរហូតចប់វគ្គ។ ឈានដល់វគ្គទីពីរ Spurs បានដាក់សម្ពាធវិញលើក្រុមម្ចាស់ផ្ទះវិញរហូតអាចស្វែងរកគ្រាប់តាមស្មើ១-១ នៅនាទ...
article_8613.txt
ផ្លាស់ពី Brighton & Hove Albion ទៅ Chelsea ក្នុងតម្លៃ ៧៣លានុដល្លារបានធ្វើឱ្យ Marc Cucurella ជាប់ជាខ្សែការពារមានតម្លៃផ្ទេរថ្លៃជាងគេលំដាប់ថ្នាក់ទី៧ពិភពលោក និងក្លាយជាខ្សែការពារស្លាបមានថ្លៃផ្ទេរខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ Premier League។ Harry Maguire របស់ Manchester United នៅរក្សាចំណាត់ថ្នាក់ទី១ក្នុងនាមខ្សែការពារផ្ទេរថ...
ចាប់តាំងពី Maguire ផ្លាស់ពី Leicester City ទៅចូលរួមជាមួយ Man Utd នៅឆ្នាំ២០១៩ ក្នុងតម្លៃ៩៥លានដុល្លារ មិនទាន់មានកីឡាករណាបំបែបកំណត់ត្រារបស់រូបគេក្នុងនាមខ្សែការពារមានតម្លៃផ្ទេរថ្លៃជាងគេលោកលោកនៅឡើយទេ។ ខាងក្រោមនេះយើងនឹងបង្ហាញលោកអ្នកអំពីខ្សែការពារដែលមានតម្លៃផ្ទេរថ្លៃជាងគេលើលោកទាំង១០៖ ១- Harry Maguire ផ្លាស់ពី Leicester City ទ...
article_8614.txt
លោក Michael Knighton អតីតនាយកក្លិប Manchester United ថ្ងៃទី១៦ ខែសីហា បាននិយាយថាខ្ លួនកំពុងជជែកជាមួយមហាសេដ្ឋីនៅអង់គ្លេសច្រើននាក់មុនពេលចាប់ផ្តើមការដេញថ្លៃទិញក្លិបបិសាចក្រហមមកគ្រប់គ្រង។
លោក Knighton វ័យ ៧០ឆ្នាំ បានបង្ហើបឱ្យដឹងថា លោកនឹងប្រមូលផ្តុំក្រុមហ៊ុនដែលមានចំណាប់អារម្មណ៍ចង់ទិញក្លិបបិសាចក្រហមមួយនេះ ទោះបីជាលោកនឹងទទួលត្រឹមតួនាទីជាទីប្រឹក្សាក្លិបក្តីបើសិនការទិញក្លិបនេះទទួលជោគជ័យ។ ក្រុមបិសាចក្រហមចាប់ផ្តើមរដូវកាលថ្មីទទួលលទ្ធផលមិនសូវល្អ ដោយចាញ់២ប្រកួតដំបូងជាប់គ្នានៅ Premier League ហើយអ្នកគាំទ្រក្លិបល្បីឈ...
article_8615.txt
មហាសេដ្ឋីលំដាប់ពិភពលោក Elon Musk នៅថ្ងៃទី១៦ ខែសីហា ចង់ទិញយកក្លិប Manchester United។ ក្រោយមកនាយកប្រតិបត្តិក្រុមហ៊ុន Tesla Inc រូបនេះបង្ហោះលើ Twitter ថាខ្លួននិយាយលេងតែប៉ុណ្ណោះ។
«ខ្ញុំកំពុងទិញក្លិប Manchester United របស់អ្នក»។ លោក Elon Musk សរសេរបែបនេះនៅលើបណ្តាញសង្គម
article_8616.txt
ក្រោយព្រមចាកចេញពីក្រុម Real Madrid។ ក្នុងការផ្ទេរភ្លាមៗបែបនេះ ខ្សែបម្រើវ័យ ៣០ឆ្នាំ អះអាងខ្លួនគេផ្ទាល់មានបំណងផ្លាស់ប្តូរបទពិសោធន៍ថ្មី។
ជាបំណងតាមស្វែងរកខ្សែបម្រើការពារមកពង្រឹងក្រុមកំពុងជួបបញ្ហារបស់លោក Erik ten Hag ចាប់តាំងពីមកដឹកនាំ Man United ទីបំផុង គ្រូបង្វឹកវ័យ ៥២ឆ្នាំរូបនេះ យកបាន Casemiro ក្រោយពេលបរាជ័យចុះកុងត្រា Frankie de Jong មកទឹកដី ​Old Trafford។ ផ្ទេរមកបិសាចក្រហម Casemiro ទទួលបានកិច្ចសន្យា៤ឆ្នាំ ជាមួយជម្រើសបន្ថែម ១រដូវកាល ហើយមកដល់ពេលនេះគឺរង់...
article_8617.txt
ក្រុមបាល់ទះបុរសជម្រើសជាតិចិន គ្រងដំណែងជើងឯកជាលើកទី២ ក្រោយយកឈ្នះជម្រើសជាតិជប៉ុន ៣-0 នាវគ្គផ្តាច់ព្រ័តពានរង្វាន់ Asian Men’s Volleyball Cup កាលពីថ្ងៃទី១៤ ខែសីហា នៅក្រុង Nakhon Pathom ប្រទេសថៃ។
ក្រុមជម្រើសជាតិ ចិន គ្រងពានរង្វាន់ Asian Volleyball Cup ក្រោយឈ្នះជប៉ុន ៣-០ វគ្គផ្តាច់ព្រ័ត្រ។ រូបពី Asian Volleyball Confederation ក្រុមបាល់ទះបុរសចិន​ ឈ្នះជប៉ុនដោយលទ្ធផល ៣-០។ នៅសិតទី១ ២៥-២០ សិតទី២ ឈ្នះដោយពិន្ទុប្រផិតប្រផើយ ២៥-២៣ និងបន្តឈ្នះបន្ថែមទៀតនៅសិតទី៣ ២៥-២២។ នេះជាលើកទី២ សម្រាប់ក្រុមបាល់ទះជម្រើសជាតិចិន ក្រោយខកខានឈ...
article_8618.txt
អាវដែល Diego Maradona ពាក់ក្នុងការប្រកួតពានរង្វាន់កីឡាបាល់ទាត់ពិភពលោកឆ្នាំ១៩៨៦ អាចលក់បានក្នុងតម្លៃមិនគួរឱ្យជឿ ៨,៧ លានដុល្លារ និង​ជា​​តម្លៃថ្លៃ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់។ អាវរបស់ស្តេចបាល់ទាត់ប្រេស៊ីល Pele ស្ថិតក្នុងចំណាត់ថ្នាក់ទី២ បន្ទាប់ពីលក់បានតម្លៃ២០ម៉ឺនដុល្លារ​ តាមពីក្រោយដោយអាវរបស់ Geoff Hurst កីឡាករអង់គ្...
Maradona ដែលបានលាចាកលោកទៅហើយ ជាកីឡាករបាល់ទាត់ដ៏ល្បីល្បាញ អំឡុងពេលលេងឱ្យក្រុមជម្រើសជាតិអាហ្សង់ទីន និងក្លិប Napoli។ Maradona សាងកេរ្តិ៍ឈ្មោះល្បីរន្ទឺពេញពិភពលោក ក្រោយបង្ហាញខ្លួនក្នុងការប្រកួតបាល់ទាត់ពិភពលោក World Cup ឆ្នាំ១៩៨៦ តាមរយៈការយកដៃទះបាល់បញ្ចូលទីក្នុងជំនួបវគ្គ៨ក្រុមចុងក្រោយទល់អង់គ្លេស។ យ៉ាង​ណា​មិញ គ្រាប់​បាល់​នោះ​...
article_8619.txt
មកដល់ពេលនេះ អ្នករៀបចំកម្មវិធី World Cup 2022 នៅកាតា បានលក់សំបុត្រដាច់អស់ជាង ២,៤៥លានសំបុត្រហើយ សម្រាប់ការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោកចុងឆ្នាំ ២០២២។ នេះបើតាមសហព័ន្ធបាល់ទាត់ពិភពលោក (FIFA) នៅថ្ងៃទី១៨ ខែសីហា។
កាលពីខែកក្កដា ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៦ FIFA ធ្លាប់ប្រកាសថាខ្លួនបានលក់សំបុត្រ​ World Cup 2022 បានជាង ១,៥លានសំបុត្រសម្រាប់អំឡុងពេលការលក់លើកដំបូង។ សំបុត្រដែលត្រូវបានអ្នកទស្សនាទិញច្រើនជាងគេសម្រាប់ការប្រកួតក្នុងវគ្គចែកពូលមានដូចជា ជំនួប កាមេរូន ប៉ះ ប្រេស៊ីល, ប្រេស៊ីល ប៉ះ ស៊ែប៊ី, ព័រទុយហ្គាល់ ប៉ះ អ៊ុយរូហ្គាយ​, កូស្តារីកា​ ប៉...
article_862.txt
លោកស្រី Magdalena Andersson ទទួលបានការតែងតាំងជានាយករដ្ឋមន្ត្រីស្ត្រីដំបូងបំផុតនៅស៊ុយអែត ប៉ុន្តែខណៈដែលនីតិវិធីមិនទាន់ចប់សព្វគ្រប់ដល់១២ម៉ោងផង គាត់បានសម្រេចចិត្តលាលែងពីដំណែង។ នេះបើយោងតាមការផ្សាយរបស់ AFP។
កាលពីថ្ងៃទី២៤ ខែវិច្ឆិកា សភាជាន់ខ្ពស់ស៊ុយអែត Riksdag បានបោះឆ្នោតផ្តល់ទំនុកចិត្តលើលោកស្រី Magdalena Andersson នៃគណបក្សសង្គមប្រជាធិបតេយ្យ ជានាយករដ្ឋមន្ត្រីស្ត្រីដំបូងបំផុត ប៉ុន្តែមិនទាន់ដល់១២ម៉ោងស្រួលបួលផងដែរ គាត់បានប្រកាសលាលែងពីតំណែង ក្រោយភាពរង្គោះរង្គើក្នុងសម្ព័ន្ធភាពចម្រុះ ដោយគណបក្សបៃតង បដិសេធក្នុងការគ្រប់គ្រងថវិកាជាម...
article_8620.txt
គណកម្មាធិការប្រតិបត្តិសហព័ន្ធបាល់ទាត់ទ្វីបអាស៊ី (AFC) បានសម្រេចអនុម័តឱ្យប្រើប្រាស់ទម្រង់ប្រកួតថ្មី សម្រាប់ក្រុមប្រចាំតំបន់ទ្វីបអាស៊ី ក្នុងការប្រកួតជម្រុះឆ្ពោះទៅការដណ្តើមកៅអីព្រឹត្តិការណ៍ World Cup 2026 និងព្រឹត្តិការណ៍ AFC Asian Cup 2027។ នេះបើតាមសហព័ន្ធបាល់ទាត់ទ្វីបអាស៊ី AFC ថ្ងៃទី១ ខែសីហា។
ព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២៦ រៀបចំនៅប្រទេស៣ ជាសហម្ចាស់ផ្ទះរួមមាន អាម៉េរិក កាណាដា និង ម៉ិកស៊ិក​ ។ នាការប្រកួតបាល់ទាត់ពិភពលោក ក៏នឹងមានចំនួនក្រុមកើនឡើងពី ៣២ក្រុម (បច្ចុប្បន្ន) រហូតដល់ ៤៨ក្រុម លើកដំបូងក្នុងប្រវត្តិសាស្ត្រដែរ។ ជាមួយទម្រង់ប្រកួតថ្មីនេះ ទ្វីបអាស៊ីនឹងទទួលបានកៅអីស្វ័យប្រវត្តិចំនួន ៨ និង សិទ្ធិកន្លះកៅអី សម...
article_8621.txt
Dwayne Johnson ឬគេស្គាល់ថា The Rock ក្នុងវិស័យកីឡាកាស បានក្លាយជាអត្តពលិកចូលនិវត្តន៍ដែលរកចំណូលបានច្រើនជាងគេលើលោក។ The Rock អតីតកីឡាករចំបាប់អាម៉េរិក និងជាអ្នកកីឡាកាស​ តារាភាពយន្តហូលីវូដដ៏ល្បីល្បាញ អាចរកចំណូលប្រចាំឆ្នាំ៩០លានដុល្លារ គិតត្រឹមឆ្នាំ២០២២។ David Beckham អតីតកីឡាករបាល់ទាត់ ឈរនៅលេខរៀងទី៥ ក្នុងចំណោមអត្តពលិករកចំណូល...
មានវិធីសាស្ត្រផ្សេងៗគ្នា ដែលអត្តពលិកចូលនិវត្តន៍អាចរកលុយបានច្រើនសន្ទឹកសន្ទាប់ ពោលគឺលើសកាលពីពួកគេនៅប្រកបអាជីពកីឡាទៀតផង។ ពួកគេអាចចូលទៅក្នុងអាជីវកម្មមួយចំនួន និងអាចធ្វើការជាឯកអគ្គរដ្ឋទូតសម្រាប់ម៉ាកយីហោល្បីៗតាមរយៈកេរ្ត៍ឈ្មោះដែលពួកគេបានសាងរៀងៗខ្លួន។ ខាងក្រោម​នេះ​យើងនឹងបង្ហាញលោកអ្នកអំពី​កំពូល​​អត្តពលិក​ចូល​និវត្តន៍ដែលអាចរកប្រ...