text
stringlengths
33
22.2k
summary
stringlengths
61
956
  កុមារី ចាន់ សុវណ្ណធីណា ជាសិស្សថ្នាក់ទី៣ នៃសាលារៀនឯកជនមួយក្នុងរាជធានីភ្នំពេញ។ នៅពេលថ្មីៗនេះ កុមារី សុវណ្ណធីណា បានទទួលជ័យលាភីមេដាយមាស និងឈ្នះពានចំនួន ៥ ពីការប្រឡងគណិតិទ្យាអូឡាំព្យាដហុងកុងអន្តរជាតិ វគ្គផ្តាច់ព្រ័ត្រប្រចាំឆ្នាំ២០២៤ នៅទីក្រុងហុងកុង ចាប់ពីថ្ងៃទី២៣-២៥ ខែសីហា។ ការប្រឡងនេះ មានបេក្ខជនមកប្រឡងផ្ទាល់ជាង ៧០០នាក់ ម...
ភ្នំពេញ៖ កុមារីវ័យ ៩ឆ្នាំ ចាន់ សុវណ្ណធីណា ដែលតែងចូលរួមប្រឡងក្នុងកម្មវិធីគណិតវិទ្យាទាំងថ្នាក់ជាតិ និងអន្តរជាតិ បានបន្តដណ្ដើមមេដាយមាស និងពានចំនួន ៥ទៀត ពីការប្រឡងគណិតិទ្យាអូឡាំព្យាដហុងកុងអន្តរជាតិ វគ្គផ្តាច់ព្រ័ត្រប្រចាំឆ្នាំ២០២៤។ បច្ចុប្បន្ន កុមារីរូបនេះ  ទទួលបានពាន និងមេដាយនៃការប្រកួតគណិតវិទ្យាអូឡាំពិកអន្តរជាតិ សរុបចំនួ...
ពិធីបិទបញ្ចប់គម្រោងជំនួយបច្ចេកទេសកីឡារវាងកម្ពុជា និងចិន ត្រូវបានចុះហត្ថលេខាបិទបញ្ចប់គម្រោងជាផ្លូវការ ក្រោមវត្តមានលោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC រួមជាមួយវត្តមានលោកស្រី Zhong Jie ជាអគ្គកុងសលស្ថានទូតចិនប្រចាំកម្ពុជា ស្ថិតក្នុងទីតាំងមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺននិងកីឡា នាថ្ងៃទី២៨ ខែសីហា។   ថ្លៃក្នុងពិធីចុះហត្ថលេខាបិទបញ្ចប់គម...
ស្ថាប័នគ្រប់គ្រងកីឡាប្រទេសកម្ពុជាមានក្តីរំពឹងយ៉ាងមុតមាំ ថានឹងអាចបន្តបញ្ជូនក្រុមអត្តពលិកកីឡាជាច្រើនទៅហ្វឹកហាត់នៅឯប្រទេសចិន ស្ថិតក្រោមកិច្ចសហប្រតិបត្តិការគម្រោងជំនួយផ្នែកបច្ចេកទេសកីឡាបន្ថែមទៀត នៅក្នុងពេលអនាគត។ នេះបើតាមប្រសាសន៍របស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។
Olmo ខកខានបង្ហាញខ្លួនលេងឱ្យក្រុម Barca នៅជំនួបក្របខណ្ឌ La Liga ២លើកដំបូង ព្រោះតែបញ្ហាច្បាប់់ផ្នែកហិរញ្ញវត្ថុ (Financial Fair Play) បន្ទាប់ពីបានផ្ទេរមកពីក្រុម RB Leipzig។ កីឡាករអន្តរជាតិអេស្ប៉ាញ ដែលបង្កើតភាពភ្ញាក់ផ្អើលអំឡុងការប្រកួត UEFA Euro បានផ្លាស់ប្តូរចូលលេងនៅការបង្ហាញខ្លួនក្នុងការប្រកួតលើកដំបូង ហើយបានស៊ុតនាំយកជ័យជ...
Dani Olmo ក្លាយជាកីឡាករនាំសំណាង ក្រោយពេលរូបគេផ្លាស់ប្តូរចូលលេងឱ្យក្រុម Barcelona ក្នុងការប្រកួតយកឈ្នះលើក្រុម Rayo Vallecano លទ្ធផល ២-១ ក្នុងការប្រកួត La Liga។ ជាការបង្ហាញខ្លួនលើកដំបូង Olmo រកបាន១គ្រាប់ និងជាគ្រាប់ជ័យជម្នះសម្រាប់ Barca ៣លើក ជាប់គ្នានៅរដូវកាលថ្មី។
  អង្គការសុខភាពពិភពលោក (WHO) នៅពាក់កណ្តាលខែសីហា បានដាក់ជំងឺអុតស្វា ទៅក្នុងស្ថានភាពអាសន្នសុខាភិបាលសាធារណៈនៃក្តីបារម្ភអន្តរជាតិជាលើកទីពីរ ដ្បិតជំងឺអុតស្វា ដោយបង្កដោយវ៉ារ្យ៉ង់គ្រោះថ្នាក់ និងឆ្លងរហ័ស clade 1 បានផ្ទុះឡើងនៅកុងហ្គោ ហើយរីកសាយទៅប្រទេសជិតខាង។ ប៉ាគីស្ថាន និងថៃ ក៏បានរកឃើញជំងឺអុតស្វាបង្កដោយវីរុសប្រភេទ clade 1 នេះដែ...
អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃទី២៧ ខែសីហា បានជូនដំណឹងថា ទឹកមាត់ មិនមែនជាប្រភពចម្លងដ៏សំខាន់សម្រាប់ជំងឺអុតស្វាឡើយ។ យ៉ាងណាក៏ដោយ អង្គការសុខភាពពិភពលោក ត្រូវការពេលបន្ថែម ដើម្បីស្រាវជ្រាវឱ្យបានម៉ត់ចត់ និងទទូចឱ្យពាក់ម៉ាស់សម្រាប់អ្នកជំងឺអុតស្វា, អ្នកជាប់ពាក់ព័ន្ធនឹងអ្នកជំងឺអុតស្វា និងពេលទំនាក់ទំនងជាមួយក្រុមគ្រូពេទ្យព្យាបាលអ្...
ចៅក្រម J. Campbell Barker បានអនុញ្ញាតឱ្យផ្អាកជាបណ្តោះអាស័ន្នចំនួន ១៤ថ្ងៃកាលពីថ្ងៃចន្ទនៅក្នុងរឿងក្តីដែលបានលើកឡើងដោយអគ្គរដ្ឋអាជ្ញាបក្សសាធារណរដ្ឋរបស់រដ្ឋចំនួន១៦ ដើម្បីជំទាស់ប្រឆាំងនឹងគោលនយោបាយនេះ។   កាលពីខែមិថុនា លោកប្រធានាធិបតី Biden បានប្រកាសគោលនយោបាយថ្មីមួយដែលបានសម្រួលដល់ការចូលសញ្ជាតិសម្រាប់ជនអន្តោប្រវេសន៍កន្លះលាននាក់ដ...
ចៅក្រមរដ្ឋ Texas បានបញ្ជាឱ្យផ្អាកជាបណ្តោះអាស័ន្នលើគោលនយោបាយមួយដែលនឹងសម្រួលដល់ដំណើរការអនុញ្ញាតឱ្យប្តីប្រពន្ធរបស់ពលរដ្ឋសហរដ្ឋអាមេរិក ក្នុងការទទួលបានភាពស្របច្បាប់នៅក្នុងសហរដ្ឋអាមេរិក។ សេចក្តីសម្រេចនេះជាបរាជ័យមួយដល់គោលនយោបាយកំណែទម្រង់អន្តោប្រវេសន៍ដ៏ធំមួយរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ។ នេះបើតាមសេចក្តីរាយការណ៍រប...
  ដើម្បីជ្រាបច្បាស់សូមលោកអ្នកទស្សនាបទសម្ភាសរវាង លោក តុប វណ្ណរ៉ា អ្នកសារព័ត៌មាននៃសារព័ត៌មានថ្មីៗ ជាមួយ យុវជន គាវ សំណាង អតីតសិស្សនិទ្ទេស A  ដូចតទៅ៖    យុវជន គាវ សំណាង លើកឡើងថា មុនពេលប្រឡង និងក្នុងពេលប្រឡងសុទ្ធតែសំខាន់។ ជាពិសេសមុនពេលប្រឡង មួយសប្តាហ៍បេក្ខជនទាំងអស់ គួរតែថែរក្សាសុខភាពឲ្យបានល្អ និងមានពេលសម្រាកឲ្យបានច្រើន ជាពិ...
ភ្នំពេញ៖ នៅសល់ប្រមាណមួយខែទៀតប៉ុណ្ណោះ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនឹងចាប់ផ្តើម។ សិស្សានុសិស្សដែលត្រៀមប្រឡងបាក់ឌុប បានខិតខំប្រឹងប្រែងរៀនសូត្រ និងឆ្លៀតពេលរៀនគួរបន្ថែមនៅតាមសាលានានា។ ការប្រឡងជិតមកដល់ អតីតសិស្សនិទ្ទេស A ឆ្នាំ២០២៣ លោក គាវ សំណាង បានចែករំលែកគន្លឹះសំខាន់ៗ ដែលគួរធ្វើមុនពេលប្រឡង និងពេលប្រឡង។
  បេក្ខជនប្រធានាធិបតីបក្សប្រជាធិបតេយ្យលោកស្រី កាម៉ាឡា ហារីស បានច្រានចោលការអះអាងរបស់គូប្រជែងបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី២៧ ខែមីនា ថា ភាគីទាំងពីរបានយល់ព្រមបិទមីក្រូហ្វូននៅឯវេទិកាជជែកដេញដោលប្រធានាធិបតីអាម៉េរិកនាថ្ងៃទី១០ ខែកញ្ញា។   ក្រុមជំនួយការលោកស្រី ហារីស បានបញ្ជាក់ថា កិច្ចការនេះនៅតែជាបញ្ហាដែលត្រូវការជជែក...
បេក្ខភាពបក្សសាធារណរដ្ឋលោក ដូណាល់ ត្រាំ បានប្រកាសជាឯកតោភាគីថាលោកបាន ឈានដល់កិច្ចព្រមព្រៀងជុំវិញលក្ខខណ្ឌនៃការបិទសំឡេងអំឡុងការជជែកដេញដោលផ្ទាល់តាមរយៈទូរទស្សន៍ ABC នាថ្ងៃទី 10 ខែកញ្ញា។ យ៉ាងណាមិញ គូប្រជែងមកពីបក្សប្រជាធិបតេយ្យលោកស្រី កាម៉ាឡា ហារីស មិនយល់ស្របលើលក្ខខណ្ឌនេះ។
  ចាប់ពីចុងខែកញ្ញាតទៅ ភ្ញៀវទេសចរបរទេសដែលចូលទិញបណ្ណទស្សនារមណីយដ្ឋានអង្គរ រយៈពេល១ថ្ងៃ លែងតម្រូវឱ្យរូបថត សញ្ជាតិ អាយុ និងភេទ ទៀតហើយ។ នេះបើតាមការសម្រេចជារួម ពីក្រុមប្រឹក្សាភិបាលគ្រឹះស្ថានអង្គរ នៅក្នុងកិច្ចប្រជុំនាថ្ងៃទី២៧ សីហា។   លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាន...
សៀមរាប៖ ក្រុមប្រឹក្សាភិបាលគ្រឹះស្ថានអង្គរ បានសម្រេចនូវគោលការណ៍ថ្មីៗមួយចំនួនលើការទិញបណ្ណ ឬទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ដូចជាការទិញសំបុត្ររយៈពេលមួយថ្ងៃ លែងតម្រូវឱ្យមានការថតរូប អាយុ សញ្ជាតិ និងភេទទៀតហើយ។ ការងារនេះ ដើម្បីសម្រួលការមកទស្សនាតំបន់រមណីយដ្ឋានអង្គរ និងបង្កភាពងាយស្រួលដល់ភ្ញៀវទេសចរ។
កីឡាករអ៊ុយរូហ្គាយ វ័យ ២៧ឆ្នាំ អំឡុងការប្រកួតកាលពីថ្ងៃទី២២ ខែសីហា រូបគេត្រូវបានក្រុមជួយសង្គ្រោះបន្ទាន់ ចូលសង្គ្រោះភ្លាមៗក្នុងទីលាន បន្ទាប់ពីរូបគេជួបបញ្ហាគាំងបេះដូង អំឡុងការប្រកួតពានរង្វាន់ Copa Libertadores ក្នុងកីឡដ្ឋាន Morumbi ប្រទេសប្រេស៊ីល វគ្គ ១៦ក្រុមចុងក្រោយ។   តាមរយៈការបង្ហោះនៅលើបណ្តាញសង្គម X អតីត Twitter ក្លិប C...
កីឡាករ Juan Izquierdo របស់ក្លិប Club Nacional ដែលបានជួបបញ្ហាគាំងបេះដូងអំឡុងការប្រកួតទល់នឹងក្លិបប្រេស៊ីល Sao Paulo ក្នុងពានរង្វាន់ Copa Libertadores កាលពីសប្តាហ៍មុន បានស្លាប់ហើយ ក្រោយការជួយសង្គ្រោះរយៈពេល ១សប្តាហ៍រួចមក។ នេះបើតាមក្លិប Club Nacional បានប្រកាសនាថ្ងៃទី២៨ ខែសីហា។
  អំបិលដែលកម្ពុជាបានចេញទៅទីផ្សារប្រទេសអឺរ៉ុប គឺជាប្រភេទផ្កាអំបិល អំបិលក្រួស អំបិលស្លឹក។ រីឯប្រភេទម៉ត់ ត្រូវបាននាំចេញទៅប្រទេសជប៉ុន។ បើតាមប្រធានសមាគមអ្នកផលិតម៉ាកសម្គាល់ភូមិសាស្ត្រទំនិញអំបិលកំពត-កែប បច្ចុប្បន្នអំបិលកម្ពុជា គឺមានការទទួលបានស្គាល់ទូលំទូលាយពីទីផ្សារប្រទេសក្នុងតំបន់អឺរ៉ុប។    «ជាង២ឆ្នាំនេះ យើងនាំចេញអំបិលទៅក្រៅ...
ប្រមាណ២ឆ្នាំមកនេះ កម្ពុជាបាននាំចេញអំបិលទៅទីផ្សារអន្តរជាតិចំនួន៨០តោន។ ក្នុងនោះ ប្រភេទអំបិលសម្គាល់ភូមិសាស្ត្រ(GI) មានប្រមាណ៣០តោន។ នេះជាការលើកឡើងរបស់លោក  ប៊ុន ណារិន ប្រធានសមាគមអ្នកផលិតម៉ាកសម្គាល់ភូមិសាស្ត្រទំនិញអំបិលកំពត-កែប ដែលបានបញ្ជាក់ថា អំបិលទាំងនេះ ត្រូវបាននាំចេញទីផ្សារប្រទេសក្នុងតំបន់អឺរ៉ុប ជាពិសេសប្រទេសឆែក បារាំង អ...
ពិធីបិទបញ្ចប់គម្រោងជំនួយបច្ចេកទេសកីឡារវាងកម្ពុជា និងចិន ធ្វើឡើងក្រោមវត្តមានលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ជាមួយលោកស្រី Zhong Jie ជាអគ្គកុងស៊ុលស្ថានទូតចិនប្រចាំកម្ពុជា ស្ថិតក្នុងទីតាំងមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺននិងកីឡា នាថ្ងៃទី២៨ ខែសីហា។   នាកិច្ចសម្ភាសជាមួយក្រុមអ្នកសារព័ត៌មាន លោក វ៉ាត់ ចំរើន អគ្គលេខ...
ស្ថានទូតចិនប្រចាំកម្ពុជា នឹងបន្តផ្តល់ជំនួយគម្រោងផ្នែកបច្ចេកទេសកីឡាដល់កម្ពុជា សម្រាប់កម្ពុជាត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាយុវជនអាស៊ីលើកទី៥ នៅក្នុងឆ្នាំ ២០២៩។ នេះជាការអះអាងរបស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។
ដើម្បីឱ្យការពង្រីកការអនុវត្តម៉ូដែលសាលារបស់គណ:កម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ (គ.វ.អ.) នៅតាមសាលាបឋមសិក្សា ប្រព្រឹត្តទៅបានរលូន លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ បានឱ្យក្រុមការងារពាក់ព័ន្ធ រៀបចំកិច្ចប្រជុំ ពិភាក្សារៀបចំគម្រោង និងសម្រេចយន្តការឱ្យបានច្បាស់លាស់។ នេះបើតាមទំព័រហ្វេសប៊ុកក្រសួងអ...
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានចាប់ផ្ដើមបើកកិច្ចប្រជុំស្តីពីការពង្រីកការអនុវត្តម៉ូដែលសាលារបស់គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ (គ.វ.អ.) នៅតាមសាលាបឋមសិក្សា។ ការពង្រីកការអនុវត្តម៉ូដែលនេះ ធ្វើឡើងក្រោយសម្ដេច ហ៊ុន ម៉ាណែត មានមហិច្ឆតាចង់ប្រែក្លាយសាលាបឋមសិក្សារដ្ឋ ៧ពាន់កន្លែង នៅទូទាំងប្រទេស ឱ...
  ដំណើរទស្សនកិច្ចគុនខ្មែរទៅកាន់តំបន់អង្គរ ដែលមានកីឡាករ-ការិនីប្រដាល់ ឈឿង ល្វៃ លន បញ្ញា ទូច ចាន់វត្តី និងល្បុកត្តោជាច្រើនរូបទៀត ក្នុងគោលដៅសិក្សាបន្ថែមពីសាវតានៃក្បាច់គុនដូចតាខ្មែរ ដែលមានឆ្លាក់នៅលើជញ្ជាំងប្រាសាទជាច្រើន នៅទឹកដីអង្គរ។   កម្មវិធីដំណើរទស្សនកិច្ចគុនខ្មែរទៅកាន់តំបន់ប្រវត្តិសាស្ត្រអង្គរ ក្រោមគំនិតផ្ដួចផ្ដើមរបស់អ...
កីឡាករប្រដាល់គុនខ្មែរ លន បញ្ញា និង ឈឿង ល្វៃ បង្ហាញពីមោទកភាពចំពោះការសម្តែងគុនខ្មែរនៅមុខប្រាសាទអង្គរ នៅក្នុងដំណើរទស្សនកិច្ចគុនខ្មែរទៅកាន់តំបន់អង្គរ ដែលមានរយៈពេល៣ថ្ងៃ ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែសីហា។
  អង្គការទាំងពីរ នឹងអនុវត្តកិច្ចសហការខ្លួនសាលាបឋមសិក្សាគោលដៅចំនួន១០៩ និងកុមារបាត់បង់ឱកាសទទួលការអប់រំចំនួន ៥ ២៤១នាក់ នៃខេត្តចំនួន៥ ក្នុងនោះ រួមមាន ខេត្តកំពង់ធំ ឧត្តរមានជ័យ ពោធិ៍សាត់ កំពត និង កោះកុង។ អង្គការ អេដ អេ អាកស្យុង និងអង្គការអាក់សិនអេតកម្ពុជា អនុវត្តគម្រោងខាងលើនេះ  រយៈពេល២ឆ្នាំ ចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៥ ក្រោម...
អង្គការ អេដ អេ អាកស្យុង និងអង្គការអាក់សិនអេតកម្ពុជា សហការគ្នាដើម្បីផ្ដល់ឱកាសអប់រំដល់កុមារកម្ពុជាដែលបាត់បង់ការរៀនសូត្រនៅកម្រិតបឋមសិក្សាជាង៥០០០នាក់ នៃសាលារៀនជាង១០០។ នេះជាការរួមចំណែកដើម្បីលើកកម្ពស់សិទ្ធិទទួលបានសមធម៌ គុណភាពពាក់ព័ន្ធនៃការអប់រំបឋមសិក្សា ភាពជាម្ចាស់ និងការដោះស្រាយបញ្ហានៃកុមារងាយរងគ្រោះ កុមារបាត់បង់ឱកាសទទួលបាន...
  ស្លឹកផ្ទី   ផ្ទី គឺជាបន្លែដ៏ពេញនិយម ងាយស្រួលដាំដុះ ហើយអាចដុះលូតលាស់បានយ៉ាងលឿន នៅតាមផ្ទះនីមួយៗ ដូច្នេះវាមានតម្លៃថោកណាស់។ ទោះជាយ៉ាងណាក៏ដោយ បន្លែដែលមានតំលៃថោកនេះមានផ្ទុកនូវសារធាតុចិញ្ចឹមជាច្រើន និងល្អសម្រាប់សុខភាព។   វាមានជាតិត្រជាក់ និងមានប្រសិទ្ធភាពបំបាត់កំដៅបានយ៉ាងល្អ វាត្រូវបានគេប្រើសម្រាប់ព្យាបាលកន្ទួលរមាស់ សម្លាប់...
រដូវកាលនេះ ផ្ទះរបស់អ្នកមិនអាចខ្វះមុខម្ហូបបន្លែ ៣ មុខនេះឡើយក្នុងការហូបចុកជាលក្ខណៈគ្រួសារ។ ខាងក្រោមនេះជាបន្លែ៣មុខដែលមានតម្លៃថោក ឆ្ងាញ់ ហើយល្អចំពោះសុខភាព៖
  ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង យូន សុកយ៉ល នៅថ្ងៃទី២៧ ខែសីហា បានប្រកាសបើកប្រតិបត្តិការរយៈពេល៧ខែ ដើម្បីបង្ក្រាបឧក្រិដ្ឋកម្មផ្លូវភេទតាមប្រព័ន្ធឌីជីថល ដោយផ្តោតសំខាន់លើអ្នកដែលកេងប្រវ័ញ្ចលើកុមារ ក្មេងជំទង់។   ការចាប់ផ្តើមប្រតិបត្តិការនេះ កើតឡើងបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង បានរាយការណ៍អំពីបញ្ហានៃការបង្កើតមាត...
កូរ៉េខាងត្បូងបានប្រកាសការបង្រ្កាបឧក្រិដ្ឋកម្មផ្លូវភេទតាមប្រព័ន្ធឌីជីថល ផ្តោតលើជនរងគ្រោះជាស្ត្រី និងក្មេងស្រី ចំពោះការលេចឡើងរូបភាពអាសអាភាសដោយចៃដន្យ។
  ក្រុមអ្នកនាំពាក្យ អះអាងថា លោកស្រី ពេជ ចន្ទមុន្នី មិនប្រើប្រាស់តួនាទីជាភរិយា របស់នាយករដ្ឋមន្ត្រី ទៅគាំទ្រ ឬនៅពីក្រោយអំពើខុសច្បាប់របស់បុគ្គលណាម្នាក់ឡើយ។    ក្រុមអ្នកនាំពាក្យ បង្ហាញអត្តចរិតលោកស្រី ចន្ទមុន្នី បែបនេះ៖ «លោកជំទាវបណ្ឌិត តែងតែប្រកាន់ខ្ជាប់នូវការបំពេញតួនាទីយ៉ាងល្អប្រសើរ និងឥរិយាបថប្រកបដោយសេចក្ដីថ្លៃថ្នូរ ក្នុង...
ភ្នំពេញ៖ ក្រុមអ្នកនាំពាក្យនាយករដ្ឋមន្ត្រី ចេញច្រានចោលព័ត៌មានដែលថា លោកស្រី ពេជ ចន្ទមុន្នី ភរិយារបស់សម្ដេច ហ៊ុន ម៉ាណែត ជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុន CIC។ នេះបើតាមសេចក្ដីប្រកាសបដិសេធរបស់ខុទ្ទកាល័យសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ចេញថ្ងៃទី២៨សីហា។
លោករដ្ឋមន្ត្រីឧស្សាហកម្ម បានបញ្ជាក់ថា ការធ្វើទំនើបកម្មរបស់ក្រសួងលើការប្រើប្រាស់ប្រព័ន្ធទូទាត់ឌីជីថលនេះ គឺដើម្បីកាត់បន្ថយពេលវេលា ធានាបានគណនេយ្យភាព តម្លាភាព។ ជាពិសេស គឺកាត់បន្ថយការចំណាយក្រៅផ្លូវការតែម្តង។ បើតាមលោក ហែម វណ្ណឌី បច្ចុប្បន្នសកម្មភាពនៃការងារចុះបញ្ជីអាជីវកម្ម ការបំពេញទម្រង់ឯកសារនានារបស់ក្រសួងឧស្សាហកម្ម គឺត្រូវប...
ភ្នំពេញ៖ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ប្រកាសឈប់ទទួលយកការបង់ថ្លៃសេវាសាធារណៈពីវិស័យឯកជនជា«ក្រដាសប្រាក់»ទៀតហើយ។ លោកប្រកាសបែបនេះ ក្នុងកិច្ចប្រជុំជាមួយវិស័យសហគ្រាសធុនមីក្រូ តូច និងមធ្យម នាថ្ងៃទី២៨ ខែសីហា ដែលក្រសួងបាន ដំណើរនូវការទូទាត់តាមប្រព័ន្ធឌីជីថលក្នុងប្រព័ន្ធគណនីធ...
  យោងតាម Bright Side នេះគឺជាអ្វីដែលអ្នកត្រូវដឹងអំពីមូលហេតុនៃការឈឺពោះនៅកន្លែងផ្សេងៗគ្នា៖   1.ការឈឺចាប់នៅក្រោមទ្រូង ឬពោះផ្នែកខាងលើ៖ ក្រហាយទ្រូង   ការក្រហាយទ្រូង (ការចាល់ជាតិអាស៊ីត) បង្កើតការឈឺចុកចាប់នៅទ្រូងខាងក្រោម និងពោះផ្នែកខាងលើ។ លើសពីនេះ អ្នកអាចនឹងមានអារម្មណ៍ក្រហាយក្នុងបំពង់ក ពេលខ្លះថែមទាំងមានរសជាតិជូរចម្លែកទៀតផង។   ...
អារម្មណ៍ឈឺចុកចាប់ ក្នុងទ្រូងខាងក្រោម ក្នុងពោះអាចប្រាប់បានច្រើនអំពីស្ថានភាពរាងកាយបច្ចុប្បន្ន។
  យោងតាមអនុក្រឹតចុះថ្ងៃទី២៨ ខែសីហា សម្តេចនាយករដ្ឋមន្ត្រីបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតេជោ គឺជាតំណាងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ក្នុងការសម្របសម្រួលកិច្ចប្រតិបត្តិការ និងអភិវឌ្ឍន៍ អាកាសយានដ្ឋានអន្តរជាតិ។    អាកាសយានដ្ឋាននេះ ក៏មានភារកិច្ចសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ក្រុមហ៊ុនគ្រប់គ្រងអាកាសយានដ្ឋានអន្តរជាតិ និង...
សម្តេច ហ៊ុន ម៉ាណែត បានសម្រេចបង្កើតអាកាសយានដ្ឋានអន្តរជាតិតេជោ ថ្នាក់ស្មើ នាយកដ្ឋានចំណុះអគ្គនាយកដ្ឋានប្រតិបត្តិការ និងសេវាកម្មនៃរដ្ឋលេខាធិការ ដ្ឋានអាកាស ចរណ៍ស៊ីវិល។
នាមហាសន្និបាតបញ្ចប់អាណត្តិ និងបន្តអាណត្តិថ្មី មានការប្រកាសអំពីការបូកសរុបសមិទ្ធផលក្នុងអាណត្តិចាស់ និងមានកិច្ចពិភាក្សាលើផែនការយុទ្ធសាស្ត្រសម្រាប់អាណត្តិថ្មីទី១០ រួមទាំងការបោះឆ្នោតជាកញ្ចប់ផ្តល់សេចក្តីទុកចិត្តសម្រាប់គណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាការ៉ាតេថ្មី អាណត្តិទី១០។    ស្ថិតក្នុងកិច្ចពិភាក្សាស្វែងរកយុទ្ធសាស្ត្រសម្រ...
សហព័ន្ធកីឡាការ៉ាតេកម្ពុជា (CKF) គ្រោងពង្រឹងសមត្ថភាពយុវជនអាយុក្រោម ១៩ ឆ្នាំ ដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតកីឡាយុវជនអាស៊ីលើកទី៥ (ASIAN Youth Games)។ នេះជាការបញ្ជាក់របស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នៅក្នុងកម្មវិធី មហាសន្និបាតបញ្ចប់អាណត្តិទី៩ ឆ្នាំ ២០២០-២៤ និងបន្តអាណត្តិទី១០ ពីឆ្នា...
  ចេញពីសណ្ឋាគារ Memoir Palace Resort &Spa នាម៉ោង៨ព្រឹក កីឡាករ កីឡាការិនីគុនខ្មែរ និងល្បុក្កតោ ១២រូប បានធ្វើដំណើរទៅប្រាសាទអង្គរវត្ត ដោយបានទស្សនារូបចម្លាក់ក្បាច់គុនលើជញ្ជាំងប្រាសាទ អមជាមួយបុរាណវិទូ លោក ភឹង ដារ៉ា ឈរពន្យល់រៀបរាប់បន្ថែមពីអត្ថន័យរូបចម្លាក់ទាំងនោះ។    ក្រោយទស្សនកិច្ចហើយ កីឡាករ កីឡាការិនីទាំងអស់ បានសម្ដែងស្នៀត...
សៀមរាប៖ ពេញមួយថ្ងៃ នៃដំណើរទស្សនកិច្ចគុនខ្មែរលើតំបន់ប្រវត្តិសាស្ត្រអង្គរ នាថ្ងៃទី២៨ សីហា កីឡាករ កីឡាការិនីគុនខ្មែរ និងល្បុក្កតោ បានដើរទស្សនាចម្លាក់តាមប្រាសាទ ជិះកង់ និងឡើងភ្នំបាខែង។
មជ្ឈមណ្ឌលជាតិផ្តល់ឈាម បានគូសបញ្ជាក់ពីតម្រូវការ ចាំបាច់អំពីការបរិច្ចាគឈាម ដោយអះអាងថាមន្ទីរពេទ្យត្រូវការឈាមមួយប្លោកនៅរៀងរាល់ ៥នាទីម្តង ដើម្បីជួយសង្គ្រោះជីវិតអ្នកជំងឺ។    គ្រាន់តែនៅក្នុងរាជធានីភ្នំពេញ តម្រូវការឈាមប្រចាំថ្ងៃគឺចន្លោះពី ៣០០ ទៅ ៣៥០ប្លោក ខណៈដែលតម្រូវការឈាមនៅទូទាំងប្រទេស គឺត្រូវការប្រមាណ ១៤ម៉ឺនប្លោកក្នុងមួយឆ្នា...
ធនាគារ វីង (ខេមបូឌា) ម.ក បានរៀបចំពិធីប្រារព្ធខួបលើកទី១៦ របស់ខ្លួនតាមរយៈការរៀបចំកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ក្រោមប្រធានបទ បរិច្ចាគឈាម ចែករំលែកក្តីសង្ឃឹម។ក្នុងកាយវិការបង្ហាញពីសមានចិត្តចំពោះសហគមន៍នេះ បុគ្គលិកធនាគារ វីង ជាច្រើនបានរួមគ្នា ដោះស្រាយបញ្ហាកង្វះខាតឈាម តាមរយៈការចូលរួមព្រឹតិ្តការណ៍បរិច្ចាគឈាមដែលត្រូវបានរៀបច...
  ក្រសួងបរិស្ថាន រុក្ខាប្រមាញ់ និងទេសចរណ៍របស់ណាមីប៊ីបានប្រកាសកាលពីដើមសប្តាហ៍នេះថា ប្រទេសខ្លួននឹងបរបាញ់សត្វព្រៃជាង ៧០០ក្បាលសម្រាប់យកសាច់ចែកជូនដល់ប្រជាជនដែលខ្វះខាតអាហារ ស្របពេលប្រទេសអាហ្វ្រិកប៉ែកខាងត្បូងមួយនេះ ទទួលរងនូវគ្រោះរាំងស្ងួតយ៉ាងតិច ១០០ឆ្នាំកន្លងមក។   ផែនការនេះ មានគោលបំណងកាត់បន្ថយសម្ពាធលើប្រភពទឹកដែលមានស្រាប់នៅក្ន...
ណាមីប៊ីស្ថិតនៅអាហ្វ្រិកប៉ែកខាងត្បូង គ្រោងបាញ់សម្លាប់សត្វដំរីចំនួន ៨៣ ក្បាល និងសត្វព្រៃជាច្រើនទៀត ដើម្បីចែកសាច់សត្វទាំងនេះ ទៅដល់ប្រជាជនដែលអត់ឃ្លាន។
អត្ថបទទាក់ទង   លោកម៉ាក្រុង ថា ការចាប់ខ្លួនមេTelegram ជានីតិវិធីតុលាការសុទ្ធសាធ  បន្ទាប់ពីចាប់ខ្លួននៅអាកាសយានដ្ឋានមួយក្រៅទីក្រុងប៉ារីស ទីបំផុត រដ្ឋអាជ្ញាបារាំង បានចោទប្រកាន់ លោក Pavel Durov សហស្ថាបនិក និងជានាយកប្រតិបត្តិបណ្តាញសង្គម Telegram ជាផ្លូវការ នៅថ្ងៃទី២៨ ខែសីហា។    ស្ថិតក្នុងដំណាក់កាលចោទប្រកាន់បែបនេះ លោក Pavel D...
រដ្ឋអាជ្ញាបារាំង នៅថ្ងៃ២៨ ខែសីហា បានចោទមេ Telegram លោក Pavel Durov លើបទចោទជាច្រើន ពាក់ព័ន្ធនឹងការមិនអាចទប់ស្កាត់បានលើព័ត៌មានការទូទាត់ប្រាក់ខុសច្បាប់, ជួញដូរគ្រឿងញៀន, លាងលុយកខ្វក់, និងឆបោកជាដើម។ ទន្ទឹមនេះ មេ Telegram ត្រូវហាមឃាត់មិនឱ្យចាកចេញពីបារាំង ដ្បិតរងបទចោទ ប៉ុន្តែអនុញ្ញាតឱ្យនៅក្រៅឃុំ។
  នាឡិកាខ្នាតធំនេះ មានកម្ពស់៣៥ម៉ែត្រ និងមានអង្កត់ផ្ចិតជិត ១០ម៉ែត្រដែលមានបង្ហាញម៉ោងជាលេខខ្មែរ និងអក្សរអរគុណសន្តិភាព។ លោក ឃុត ឧសភា នាយករដ្ឋបាលខេត្តកំពត បានឱ្យដឹងថា ក្រុមសាងសង់ បានធ្វើការទាំងយប់ ទាំងថ្ងៃ ក្នុងរយៈពេលត្រឹមតែ១០ថ្ងៃប៉ុណ្ណោះ ក្នុងការដំឡើងនាឡិកាខ្នាតធំ ដែលជាសមិទ្ធផលថ្មី នៃខេត្តជាប់សមុទ្រមួយនេះ។ បើតាមរដ្ឋបាលខេត្...
នាឡិកាខ្នាតធំ ដែលមានកម្ពស់ ៣៥ម៉ែត្រ ដែលសង់នៅចម្ងាយប្រហែល៥០០ម៉ែត្រ ពីខាងត្បូង រូបសេះសមុទ្រ នឹងដំឡើងរួចរាល់នៅថ្ងៃនេះ។ នេះបើតាមលោក ឃុត ឧសភា នាយករដ្ឋបាលខេត្តកំពត បញ្ជាក់ប្រាប់សារព័ត៌មានឌីជីថលថ្មីៗតាមទូរសព្ទ នៅថ្ងៃទី២៩ ខែសីហា។
  ជាដែនរដ្ឋបាលទី៦ នៃខេត្តព្រះសីហនុ បន្ទាប់ក្រុងព្រះសីហនុ ស្រុកព្រៃនប់ ស្រុកស្ទឹងហាវ ស្រុកកំពង់សីលា និងក្រុងកោះរ៉ុង ក្រុងកំពង់សោម មានសង្កាត់ចំនួន៥ គឺសង្កាត់រាម, បិតត្រាំង, អូរឧកញ៉ាហេង, បឹងតាព្រហ្ម និងសង្កាត់អូរជ្រៅ។   តាមអនុក្រឹត្យ សង្កាត់រាម គឺជាទីតាំងរដ្ឋបាលក្រុងកំពង់សោម។ សម្រាប់ពេលបច្ចុប្បន្ន ក្រុមប្រឹក្សាស្រុកព្រៃនប...
«កំពង់សោម» បានក្លាយជាក្រុងថ្មីមួយទៀតរបស់ខេត្តព្រះសីហនុ តាមរយៈអនុក្រឹត្យដែលចុះហត្ថលេខាដោយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី២៨ ខែសីហា ដោយយកឃុំចំនួន៥ពីស្រុកព្រៃនប់។ តាមពិតទៅ ឈ្មោះនេះ មិនមែនថ្មីប្លែកនោះឡើយ ខណៈពលរដ្ឋខេត្តនិយមហៅ «កំពង់សោម» ពេលសំដៅដល់ខេត្តព្រះសីហនុទាំងមូល។
  ក្នុងទស្សនកិច្ចនេះ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី និងប្រតិភូកម្ពុជា បានជួបពិភាក្សាការងារជាមួយ លោក លី កាន់ជៀ សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្រ្តីក្រសួងចាត់តាំងនៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន កាលពីថ្ងៃទី២៦ ខែសីហា។ ក្នុងជំនួបនេះ ថ្នាក់ដឹកនាំកម្ពុជា-ចិន បានផ្លាស់ប្តូរបទពិសោធការងារ ដោយស្វែងយល់ពីគ្នាលើកិច្ចការ...
លោក ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានដឹកនាំប្រតិភូទៅប្រទេសចិន ដើម្បីស្វែងយល់ពីគ្នាទៅវិញទៅមកលើកិច្ចការងារដឹកនាំ និងគ្រប់គ្រងវិស័យមុខងារសាធារណៈ។ នេះបើតាមក្រសួងមុខងារសាធារណៈ។
  លោក Jake Sullivan ទីប្រឹក្សាសន្តិសុខជាតិអាម៉េរិក បានចាប់ផ្តើមទស្សនកិច្ចរយៈពេល ៣ថ្ងៃ នៅទីក្រុងប៉េកាំង តាំងពីថ្ងៃទី២៧ ខែសីហាមក ដោយបានជជែកពីប្រធានបទក្តៅៗជាច្រើនដូចជា តៃវ៉ាន់, សមុទ្រចិនខាងត្បូង និង ការគ្រប់គ្រងទំនាក់ទំនងទ្វេភាគី។    ជាដំណើរទស្សនកិច្ចលើកដំបូងទៅកាន់ចិន ចាប់តាំងពីឆ្នាំ២០១៦ ទីប្រឹក្សាសន្តិសុខជាតិអាម៉េរិក បាន...
ក្នុងដំណើរទស្សនកិច្ចរយៈពេល ៣ថ្ងៃ នៅទីក្រុងប៉េកាំង លោក Jake Sullivan បានសង្កត់ធ្ងន់ពីបញ្ហាសមុទ្រចិនខាងត្បូង ការគ្រប់គ្រងទំនាក់ទំនងទ្វេភាគី និងកោះតៃវ៉ាន់ ជាមួយភាគីចិន។ យ៉ាងណាក៏ដោយ ដំណើរទស្សនកិច្ចនេះ ត្រូវបានមន្រ្តីចិនចាត់ទុកជារូបភាពវិជ្ជមាន ក្នុងការគ្រប់គ្រងទំនាក់ទំនងទ្វេភាគី។
  កីឡាប៉ារ៉ាឡាំពិក ជាព្រឹត្តិការណ៍កីឡាចម្រុះអន្តរជាតិ ដែលធ្វើឡើងរៀងរាល់បួនឆ្នាំម្តង សម្រាប់អត្តពលិកមានពិការភាព។ ប៉ារ៉ាឡាំពិក ស្រដៀងទៅនឹងការប្រកួតកីឡាអូឡាំពិកដែរ ប៉ុន្តែព្រឹត្តិការណ៍នេះបង្កើតឡើងជាពិសេសដើម្បីបង្ហាញពីសមត្ថភាពកីឡាករ-ការិនីដែលមានបញ្ហារាងកាយ សតិអារម្មណ៍ ឬខ្សោយបញ្ញាជាដើម។ ប្រារព្ធធ្វើលើកជាដំបូងនៅឆ្នាំ ១៩៦០ ប៉...
ព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិក ក្រុងប៉ារីស ឆ្នាំ ២០២៤ បានបើកកម្មវិធីប្រកួតផ្លូវការហើយនៅយប់ថ្ងៃទី២៨ ខែសីហា។ ពីអាស៊ីអាគ្នេយ៍ មានតែប្រទេស១០ប៉ុណ្ណោះ លើកលែងព្រុយណេ បានបញ្ជូនអត្តពលិករៀងខ្លួន ទៅប្រជែងមេដាយនៅប្រទេសបារាំង។ ចំណោមប្រទេសទាំង១១នៅអាស៊ីអាគ្នេយ៍ដដែល មានតែ កម្ពុជា ព្រុយណេ និងទីម័រខាងកើតប៉ុណ្ណោះ ដែលមិនធ្លាប់ដណ្តើមមេដាយណា...
សម្រាប់ការតែងតាំង និងការផ្លាស់ប្តូរថ្នាក់គ្រប់គ្រងជាន់ខ្ពស់នេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការប្តេជ្ញាចិត្ត និងការយកចិត្តទុកដាក់យ៉ាងខ្លាំងរបស់ ធនាគារ ចំពោះការជ្រើសរើសថ្នាក់ដឹកនាំដែលមានសមត្ថភាពខ្ពស់ក្នុងការកាន់តួនាទីដ៏សំខាន់នេះ។ ទាំងនេះនឹងធានាបានថាធនាគារ ស្ថាបនា នៅតែរក្សានូវគោលជំហរយ៉ាងរឹងមាំ គុណតម្លៃ និងវប្បធម៌ផ្តោតលើអតិ...
ធនាគារ ស្ថាបនា ដែលជាធនាគារពាណិជ្ជឈានមុខគេមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា បានប្រកាសតែងតាំងលោក ហែន ហ្គី ម៉ូលដឺ ជាប្រធាននាយកប្រតិបត្តិ ធនាគារ ស្ថាបនា ចាប់ពីថ្ងៃទី២៣ ខែសីហា ឆ្នាំ ២០២៤ នេះតទៅ។
  អគ្គនាយកធនាគារ SME បានលើកបែបនេះក្នុងកិច្ចប្រជុំរវាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាមួយវិស័យសហគ្រាសធុនមីក្រូ តូច និងមធ្យម នៅថ្ងៃទី២៨ ខែសីហា។ ក្នុងកិច្ចប្រជុំនេះ អ្នករកស៊ីក្នុងវិស័យសហគ្រាសធុនតូច និងមធ្យម បានលើកឡើងពីផលពិបាក ក្នុងការទទួលបានហិរញ្ញប្បទានពីធនាគាររដ្ឋមួយនេះ ព្រោះតែការទាមទារទ្រព្យ...
ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME Bank) កំពុងរៀបចំកិច្ចសហប្រតិបត្តិការជាមួយសាជីវកម្មធានាឥណទានកម្ពុជា (CGCC) ដើម្បីបង្កើនការផ្តល់ឥណទានដល់សហគ្រាសធុនតូច និងមធ្យម (SMEs)ណាដែលគ្មានទ្រព្យធានាគ្រប់គ្រាន់។ បើតាមលោក លឹម អូន អគ្គនាយកធនាគារ SME យន្តការនេះអាចចេញជារូបរាងនៅចុងខែកញ្ញា ឆ្នាំ២០២៤។
  ពិធីចុះហត្ថលេខាត្រូវបានធ្វើឡើង រវាងក្រសួងបរិស្ថាន និងក្រុមហ៊ុន Everwave GmbH ។ បើតាមក្រសួងបរិស្ថាន គម្រោងសម្អាតអនាម័យបរិស្ថានរបស់ក្រុមហ៊ុនអាល្លឺម៉ង់ នឹងរួមបញ្ចូលទាំងការប្រមូលសំណល់ ក្នុង និងក្បែរប្រភពទឹក រួមទាំងការញែកសំណល់។    ក្នុងពិធីនេះ លោក អ៊ាង សុផល្លែត បានអរគុណដល់ប្រទេស និងប្រជាជនអាល្លឺម៉ង់ និងអង្គការដៃគូ ដែលយកចិ...
កម្ពុជា និងអាល្លឺម៉ង់ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ លើការអនុវត្តគម្រោងសម្អាតអនាម័យបរិស្ថាន Blue Cambodia-Everwaves cleanup Project ដើម្បីពង្រឹងការអនុវត្តយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ឆ្ពោះទៅភាពស្អាតរបស់កម្ពុជា។
Nunez  ស្ថិតក្នុងចំណោមកីឡាករ ១១នាក់ផ្សេងទៀត បានជាប់ពាក់ព័ន្ធទៅនឹងហេតុការណ៍ប៉ះទង្គិចគ្នារវាងអ្នកគាំទ្រអ៊ុយរូហ្គាយ និងកូឡុំប៊ី ហើយទទួលបានការពិន័យជាប្រាក់ និងបម្រាមការប្រកួតដូចៗគ្នា។ កីឡាករក្រុមអ៊ុយរូហ្គាយដទៃផ្សេងទៀតរួមមាន Rodrigo Bentancur ជាប់បម្រាមអន្តរជាតិ ៤ប្រកួត ខណៈកីឡាករ Ronald Araujo, Jose Maria Gimenez និង Mathia...
សហព័ន្ធកីឡាបាល់ទាត់អាម៉េរិកខាងត្បូង (CONMEBOL) ពិន័យ Darwin Nunez ខ្សែប្រយុទ្ធ Liverpool ចំនួន៥ប្រកួត ជាមួយជម្រើសជាតិអ៊ុយរូហ្គាយ ចំពោះហេតុការណ៍ប្រតាយប្រតប់គ្នាទល់នឹងអ្នកគាំទ្រ អំឡុងការប្រកួតពានរង្វាន់ Copa America ឆ្នាំ ២០២៤ កាលពីខែកក្កដា។
  ក្នុងរយៈពេល១០ខែខាងមុខ ការដ្ឋានសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ពីជ្រោយចង្វា-អរិយក្សត្រ នឹងចាប់ផ្ដើមបើកការសាងសង់ បន្ទាប់ពីបិទបញ្ចប់របាយការណ៍ចុងក្រោយ ទាក់ទងនឹងការសិក្សាលម្អិតចំពោះផលប៉ះពាល់បរិស្ថាន និងសង្គម កាលពីពេលថ្មីៗនេះ។ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ លើកឡើងថា ការសិក្សាលម្អិតចំពោះផលប៉ះពាល់បរិស្ថាន និងសង្គម ជ...
គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ពីជ្រោយចង្វារ-អរិយក្សត្រ ដែលបានចុះកិច្ចព្រមព្រៀងកាលពីខែធ្នូ ឆ្នាំ២០២២ នឹងបើកការដ្ឋានសាងសង់នៅខែមិថុនា ឆ្នាំ២០២៥។ នេះបើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ។
  ភាគីទាំង២ បាននិយាយថា ការពិភាក្សាឥតមានការលាក់លៀម ប្រកបដោយខ្លឹមសារ និងការស្ថាបនា ដោយទីភ្នាក់ងារព័ត៌មានស៊ីនហួ (Xinhua) រៀបចំចាត់ចែងដោយរដ្ឋចិន បានដកស្រង់សម្តី លោក Wang Yi មកចុះផ្សាយថា គន្លឹះដើម្បីរក្សាទំនាក់ទំនងរវាងចិន និងសហរដ្ឋអាមេរិក ឱ្យនៅលើផ្លូវត្រូវ ស្ថិតនៅក្នុងការដឹកនាំរបស់ប្រមុខរដ្ឋទាំង២។   លោកទាំង២ បានពិភាក្សាផែនក...
ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិក លោកJake Sullivan និងរដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បានជួបគ្នា នៅថ្ងៃទី២ នៅក្នុងទីក្រុងប៉េកាំង កាលពីថ្ងៃពុធ ដើម្បីពិភាក្សាលើប្រធានបទ រួមមានជំនួបកំពូលរវាងប្រមុខរដ្ឋរបស់ប្រទេសទាំង២ និងការតានតឹងនៅក្នុងសមុទ្រចិនខាងត្បូង។
កីឡាករវ័យ ២៥ឆ្នាំ សញ្ជាតិបារាំង បានចូលរួមជាមួយនឹងក្រុមម្ចាស់ជើងឯក La Liga និង Champions League ក្នុងនាមជាកីឡាករគ្មានតម្លៃខ្លួន ក្រោយផ្ទេរមកពីក្រុម Paris Saint Germain កាលពីខែមិថុនា។ ការផ្ទេរមកកាន់ក្លិប Real Madrid បានជោគជ័យរបស់ Mbappe បានបិទបញ្ចប់រឿងរ៉ាវនៃការផ្ទេរដែលមានរយៈពេលជាច្រើនឆ្នាំ។   ទោះធ្លាប់បានសន្យាថានឹងរកគ្រា...
អ្នកចាត់ក្រុម Real Madrid លោក Carlo Ancelotti មិនបារម្ភឡើយរឿងបញ្ហាទម្រង់លេងរបស់ខ្សែប្រយុទ្ធចំណូលថ្មី Kylian Mbappe បើទោះមិនទាន់រកបានគ្រាប់បាល់ នៅក្នុងការប្រកួត ២លើកដំបូងដើមរដូវកាលថ្មី ២០២៤-២៥។
  បើតាមសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មានភារកិច្ច ជាតំណាងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ក្នុងការសម្របសម្រួលកិច្ចប្រតិបត្តិការនិងអភិវឌ្ឍន៍ អាកាសយានដ្ឋានអន្តរជាតិ។   អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មានភារកិច្ច សហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ក្រុមហ៊ុនគ្រប់គ្រងអាកាសយានដ្ឋានអន្តរជ...
អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ថ្នាក់ស្មើនាយកដ្ឋានចំណុះ អគ្គនាយកដ្ឋានប្រតិបត្តិការ និងសេវាកម្មនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ត្រូវបានបង្កើតឡើងតាមរយៈអនុក្រឹត្រចុះថ្ងៃទី២៨ ខែសីហា។
លោក ឌិត ទីណា បានសម្តែងការសប្បាយចិត្ត និងលើកទឹកចិត្តពេលឃើញការដាំដុះដើមមន និងការរស់ឡើងវិញនៃវិស័យតម្បាញសូត្រ ជាមួយនឹងដំណើរការនៃច្រវាក់ផលិតកម្មសូត្រ ដែលមានគុណភាព និងតម្លៃខ្ពស់។ ក្នុងដំណើរទស្សនកិច្ច នៅរោងសិប្បកម្មសូត្រសិប្បករអង្គរ នាថ្ងៃទី២៩ ខែសីហា លោករដ្ឋមន្រ្តីកសិកម្ម បានកោតសរសើរចំពោះ ការខិតខំប្រឹងប្រែងធ្វើឱ្យដំណើរការឡើ...
សៀមរាប៖ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទស្សនកិច្ចនៅរោងកសិដ្ឋានសូត្រ សិប្បករអង្គរ ក្នុងស្រុកពួក ខេត្តសៀមរាប និងបានប្រគល់ដើមមនប្រភេទថ្មី ដល់ក្រុមហ៊ុនអាទីសង់អង្គរ សម្រាប់ដាំដុះ ក្នុងគោលដៅដើម្បីជួយជំរុញក្នុងការបើកដំណើរការឡើងវិញ នូវរោងសិប្បកម្មតម្បាញសូត្រខ្មែរដ៏ល្បីល្បាញមួយនេះ។
នាមហាសន្និបាតបញ្ចប់អាណត្តិទី៩ ឆ្នាំ២០២០-២៤ ដែលធ្វើនៅសាលប្រជុំរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ថ្ងៃទី២៩ ខែសីហា បណ្តាក្លិបការ៉ាតេជាសមាជិករបស់សហព័ន្ធចំនួន ៤៥ក្លិប បានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តដល់លោក អូន ព័ន្ធមុនីរ័ត្ន បន្តធ្វើជាប្រធាន CKF នៅក្នុងអាណត្តិទី១០ ចាប់ពីឆ្នាំ ២០២៤-២០២៨។   បន្តជាប្រធាន CKF លោក អូន ព័...
សហព័ន្ធកីឡាការ៉ាតេកម្ពុជា (CKF) ចាយអស់ជាង ១លានដុល្លារអាម៉េរិក នៅអាណត្តិមុន ពីឆ្នាំ ២០២០ ដល់ឆ្នាំ ២០២៤។ នេះបើតាមការអះអាងរបស់លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងឱកាសដែលលោកបន្តធ្វើប្រធាន CKF អាណត្តិថ្មីទី១០។ ប្រាក់ជាង១លានដុល្លារ បានចំណាយលើពការង្រឹងសមត្ថភាពបតាមណ្តាក្លិបជាសមាជិក ក្រុមអត្តព...
  លោក កែវ រតនៈ បានចុះទៅពិនិត្យផ្ទាល់ដល់ចម្ការចេក ក្នុងខេត្តកំពង់ចាម ដែលជាកន្លែងទទួលបានការអនុគ្រោះលើតម្លៃអគ្គិសនី។ តាមគោលការនយោបាយរបស់រាជរដ្ឋាភិបាល គឺគាំទ្រផ្នែកទីផ្សារ និងផ្តល់អគ្គិសនីបៃតង ក្នុងវិស័យកសិកម្ម។    រដ្ឋមន្ត្រីរ៉ែនិងថាមពល បានបញ្ហាពីអត្រាពិសេស ក្នុងផ្នែកកសិកម្ម ដែលតម្លៃអគ្គិសនីត្រឹម ៤៨០រៀល ក្នុង១គីឡូវ៉ាត់ម៉ោ...
លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ជំរុញឱ្យ អ្នកមានដើមទុន វិនិយោគលើវិស័យកសិកម្ម ដើម្បីទទួលបានអគ្គិសនីអនុគ្រោះពិសេស ដែលជាគោលនយោបាយរបស់រដ្ឋាភិបាល។ នេះបើតាមការចេញផ្សាយរបស់ក្រសួងរ៉ែ និងថាមពល។
តាមរយៈអនុក្រឹត្រចុះហត្ថលេខាដោយ សម្ដេច ហ៊ុន ម៉ាណែត នៅថ្ងៃទី២៧ ខែសីហា ក្រុមការងារចំពោះកិច្ចឥណទានកាបូន មានរដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត ជាប្រធាន និងមានអនុប្រធានចំនួន ៤រូប ដែលជារដ្ឋលេខាធិការក្រសួងបរិស្ថាន, ទីស្ដីការគណៈរដ្ឋមន្រ្តី, ក្រសួងសេដ្ឋកិច្ច និងតំណាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។     ក្រុមការងារចំពោះកិច...
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតក្រុមការងារចំពោះកិច្ចឥណទានកាបូន សម្រាប់ធ្វើជាដៃគូពិភាក្សាការងារជាមួយវិស័យឯកជន។ ក្នុងនាមជាសេនាធិការរបស់រដ្ឋាភិបាល ក្រុមការងារចំពោះកិច្ចនេះ មានភារកិច្ចសម្របសម្រួលការងារពាក់ព័ន្ធឥណទានកាបូន និងត្រូវសហការប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងមានអនុលោមភាពច្បាប់។
  ប្រទេសចិន ត្រូវបានចោទប្រកាន់ថាបានដាក់គុកជនជាតិវីហ្គ័រ (Uyghurs) និងជនជាតិភាគតិចកាន់សាសនាអ៊ីស្លាមដទៃទៀត ជាង១លាននាក់ នៅតំបន់ Xinjiang ប៉ែកពាយព្យប្រទេស។ តែ ចិនបដិសេធដាច់អហង្ការ ចំពោះការចោទប្រកាន់នេះ។   ការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស បានលាតត្រដាងកាលពីថ្ងៃអង្គារថា ខ្លួនបានរៀបចំកិច្ចពិភាក្សាជ...
ការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស បាននិយាយកាលពីថ្ងៃអង្គារថា គោលនយោបាយ«ដែលមានបញ្ហា» នៅតែមានក្នុងប្រទេសចិន ពីរឆ្នាំក្រោយមកចាប់តាំងពីចេញរបាយការណ៍ដ៏សំខាន់របស់ខ្លួន ដែលលើកឡើងអំពី«ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ» ដែលអាចកើតឡើងនៅតំបន់ Xinjiang របស់ចិន។ នេះបើយោងតាមសេចក្ដីរាយការណ៍ របស់ទីភ្នាក់ងារសារព័ត៌...
  គណៈកម្មាធិការជាតិថ្មីនេះ មានប្រធាន អនុប្រធាន និងសមាជិកសរុប ១៣រូប មាន សមាសភាពមកពីក្រសួងពាណិជ្ជកម្ម, ទីស្ដីការគណៈរដ្ឋមន្រ្តី, ក្រសួងសេដ្ឋកិច្ច, ក្រសួងឧស្សាហកម្ម, ក្រសួងយុត្តិធម៌, ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, អគ្គនាយកដ្ឋានគយ, អគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស និងអន្តរជាតិ, អគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម និងប្រធានលេខាធ...
សម្តេចនាយករដ្ឋមន្ត្រី បានចេញអនុក្រឹត្យរៀបចំ និងការប្រព្រឹត្តទៅរបស់គណៈកម្មាធិការជាតិឧបាស្រ័យពាណិជ្ជកម្ម(វិធានប្រឆាំងនឹងការលក់បង្ខូចថ្លៃ, ការឧបត្ថម្ភធននិងវិធានការពន្ធប៉ះប៉ូវ និងវិធានការការពារ) ដែលមាន លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ជាប្រធាន។ យោងតាមអនុក្រឹត្យចុះថ្ងៃទី២៧ ខែសីហា គណៈកម្មាធិការជាតិឧបាស្រ័យពាណិ...
  ក្រុមហ៊ុនអាកាសចរណ៍ Air China និង China Southern Airlines បានទទួលយន្តហោះ C919 នៅថ្ងៃទី២៨ ខែសីហា នៅរោងចក្រនៃសាជីវកម្មយន្តហោះពាណិជ្ជកម្មចិន (COMAC) នាទីក្រុងសៀងហៃ។    យន្តហោះដែលដឹកទៅឲ្យក្រុមហ៊ុន Air China មានកៅអីសរុបចំនួន ១៥៨ ក្នុងនោះកៅអី VIP (Business Class) ចំនួន៨ និងកៅអីធម្មតា (Economy Class) ចំនួន១៥០។ ទាំងក្រុមហ៊ុន ...
ក្រុមហ៊ុនអាកាសចរណ៍ Air China និង China Southern Airlines បានក្លាយជាក្រុមហ៊ុនអាកាសចរណ៍បន្ទាប់របស់ចិន ដែលត្រៀមប្រតិបត្តិការយន្តហោះដឹកអ្នកដំណើរ C919 ដែលជាផលិតផលក្នុងស្រុក(Made in China)។
ប្រតិបត្តិការបង្ក្រាបនេះ ជនសង្ស័យបានចាក់សមត្ថកិច្ចបណ្តាលឱ្យរងបួស។ ជនល្មើសរូបនេះ ក៏ដណ្ដើមកាំភ្លើងពីសមត្ថកិច្ច នឹងបាញ់តដៃជាមួយទៅក្រុមសមត្ថកិច្ច។ អ្នកនាំពាក្យបញ្ជាក់បែបនេះ ហើយលោកបន្តថា ក្រុមប៉ូលិសបានបាញ់ជនសង្ស័យវិញ។ ក្នុងហេតុការណ៍ផ្ទុះអាវុធខាងលើ លោក វិច្ឆិកា បានឱ្យដឹងថា មានប៉ូលិសម្នាក់បានបាត់បង់ជីវិត ហើយជនសង្ស័យក៏បានស្លា...
លោក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អះអាងប្រាប់សារព័ត៌មានឌីជីថលថ្មីៗថា នាល្ងាចថ្ងៃទី២៩ សីហានេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបករណីគ្រឿងញៀន ក្នុងសង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ តាមការរាយការណ៍របស់ពលរដ្ឋ។
  ប្រព័ន្ធភាពស៊ាំនៅក្នុងខ្លួនមនុស្ស មានតួនាទីការពាររាងកាយពីភ្នាក់ងារបង្កគ្រោះថ្នាក់ដូចជា បាក់តេរី និងមេរោគ។   ជារឿយៗប្រព័ន្ធការពាររាងកាយត្រូវបានប្រៀបធៀបទៅនឹង កងទ័ពយាម ដែលមានភារកិច្ចកំណត់អត្តសញ្ញាណ និងលុបបំបាត់កត្តាគ្រោះថ្នាក់ ធានាថាសុខភាព និងមុខងាររបស់រាងកាយត្រូវបានរក្សាយ៉ាងមានប្រសិទ្ធភាព។   នៅក្នុងបរិបទទំនើប ទម្លាប់ប្...
តើអ្នកឧស្សាហ៍មានអារម្មណ៍អស់កម្លាំង ឬឈឺយ៉ាងងាយទេ? ប្រហែលជាទម្លាប់ប្រចាំថ្ងៃដែលហាក់ដូចជាគ្មានគ្រោះថ្នាក់ តែ បំផ្លាញ ប្រព័ន្ធភាពស៊ាំរបស់អ្នកដោយស្ងៀមស្ងាត់!
  ហេតុអ្វីបានជាអាហារសមុទ្រមិនគួរទុកចោលមួយយប់?   អាហារសមុទ្រគឺជាអាហារដែលងាយខូច ជាពិសេសនៅពេលទុកចោលនៅសីតុណ្ហភាពខាងក្រៅ បាក់តេរីអាចលូតលាស់បានយ៉ាងឆាប់រហ័សនៅលើអាហារសមុទ្រ ទោះបីជាវាត្រូវបានចម្អិនរួចក៏ដោយ។ ការទទួលទានអាហារសមុទ្រដែលរក្សាទុកពេញមួយយប់អាចនាំឱ្យមានការពុលអាហារ ដែលមានរោគសញ្ញាដូចជា ចង្អោរ ក្អួត រាគ និងឈឺពោះ។   អាហារសមុ...
ទម្លាប់ស្ដាយអាហារសល់ពេលយប់អាចបង្កគ្រោះថ្នាក់ដល់សុខភាពជាងការគិតទៅទៀត។ តោះស្វែងយល់ពីមុខម្ហូប ៥មុខ ដែលមិនគួរទុកចោលពេញមួយយប់ បើមិនដូច្នេះទេ អ្នកនឹង «នាំគ្រោះមហន្តរាយដល់ខ្លួន»!
  សេចក្តីប្រកាសព័ត៌មានរបស់ក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ នាថ្ងៃទី២៩ ខែសីហា បានបញ្ជាក់ថា គម្រោងវិនិយោគដែលទទួលបានការលើកទឹកចិត្តពិសេសពីរដ្ឋាភិបាលទាំងនោះ មានគម្រោងបង្កើតរោងចក្រកែច្នៃអាលុយមីញ៉ូម, សិប្បកម្មកែឆ្នៃដែក, រោងចក្រផលិតបំពង់ទីបដែក, រោងចក្រផលិតចំណីសត្វ, រោងចក្រផលិតគ្រឿងសង្ហារិម, អគារពហុមុខងារ។ គម្រោងអភិវឌ្ឍ...
គម្រោងវិនិយោគចំនួន២៧ទៀតនៅខេត្តសីហនុ ទទួលបានការលើកទឹកចិត្តពិសេសពីរាជរដ្ឋាភិបាល។ បើតាមក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ គម្រោងវិនិយោគទាំងនេះ គឺមានទុនសរុប ៣០៦លានដុល្លារ។
  ពិធីសម្ពោធនេះ ត្រូវបានរៀបចំធ្វើឡើងនៅសណ្ឋាគារ រ៉ូសវូដ ភ្នំពេញ ក្នុងគោលបំណងដើម្បីលើកកម្ពស់ ការទូទាត់ជាប្រាក់រៀលសម្រាប់ភ្ញៀវទេសចរកូរ៉េមកកាន់ប្រទេសកម្ពុជា ក៏ដូចជាគាំទ្រដល់ សមាហរណកម្មសេដ្ឋកិច្ចនៃប្រទេសទាំងពីរ និងការរួមចំណែកដល់បរិយាប័ន្នហិរញ្ញវត្ថុ ស្របតាមចក្ខុវិស័យធនាគារជាតិនៃកម្ពុជា។   លោកស្រី ជា សិរី ទេសាភិបាល ធនាគារជាត...
ភ្នំពេញថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤៖ ធនាគារ PPCBank រួមជាមួយភាគទុនិករបស់ខ្លួន គឺធនាគារ Jeonbuk របស់ប្រទេសកូរ៉េខាងត្បូង និងធនាគារជាតិនៃកម្ពុជា បានរៀបចំពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ គម្រោងទូទាត់ឆ្លងដែនតាមឃ្យូអរកូត ដំណាក់កាលទី១ (កម្មវិធីធនាគារចល័តរបស់ធនាគារ Jeonbuk ស្កេនខេអេចឃ្យូអរកូត) រវាង សាធារណរដ្ឋកូរ៉េ និងព្រះរាជាណ...
លោក ប្រាក់ សោភ័ណ បានសង្កត់ថា លោកនឹងប្រឹងប្រែងកៀរគរជំនួយសម្បុរសជន ដើម្បីជួយគាំទ្រវិស័យគុនខ្មែរ និងល្បុក្កតោ ក៏ដូចជារក្សាការពារសម្បត្តិវប្បធម៌ក្បាច់គុនបុរាណខ្មែរ។ បើតាមលោក សោភ័ណ សិល្បៈក្បាច់គុនបុរាណខ្មែរនេះ ក៏ជាផ្នែកមួយជួយដល់វិស័យទេសចរណ៍ខេត្តសៀមរាបទៀតផង។   «មែនទែនទៅ ខ្ញុំចង់ជួយពួកគាត់ ហើយអាចថាលទ្ធភាពយើងមានប៉ុន្មាន យើងជួយ...
សៀមរាប៖ អភិបាលខេត្តសៀមរាប លោក ប្រាក់ សោភ័ណ សន្យាជួយគាំទ្រវិស័យគុនខ្មែរ។ លោកថ្លែងបែបនេះ នៅក្នុងជំនួបជាមួយកីឡាករ និងកីឡាការិនីគុនខ្មែរ និងល្បុក្កតោ រួមទាំងប្រតិភូកីឡា នៅសាលាខេត្តសៀមរាប នាថ្ងៃទី២៩ សីហា។
  «ទងកន្ត្រៃ» ជាឈ្មោះសត្វបក្សីមួយប្រភេទ សម្បុរខ្មៅរូបរាងដូចសត្វរន្ទេប កន្ទុយក៏ឆែកដូចគ្នា ប៉ុន្តែមានព្រុយតែមួយ។     «ទងកន្ត្រៃ» ជា ប៉ែកតំណបណ្ដុះត្រង់ក្បាលកន្សៃទូក-ង ឬទូកមួង។     «ទងកន្ត្រៃ» ជាឈ្មោះនំបង់ខ្លាញ់មួយប្រភេទ ធ្វើដោយម្សៅខ្សាយសាបក៏មាន ផ្អែមក៏មាន :  នំទងកន្ត្រៃ។
«ទងកន្ត្រៃ» ថ្នាក់ពាក្យជានាម ដែលមានសូរអានថា ទង-កន់-ត្រៃ ថ្នាក់ពាក្យជានាម មាននិយមន័យដល់ទៅបីផ្សេងៗគ្នា។ នេះបើតាមវចនានុក្រមខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាត។
លិខិតដែលចុះហត្ថលេខាដោយ លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប កាលពីថ្ងៃទី២៩សីហា បញ្ជាក់ទៀតថា ក្នុងករណីឈ្មោះ ឬទិន្នន័យពុំត្រឹមត្រូវ ពលរដ្ឋត្រូវស្នើសុំទៅក្រុមចុះឈ្មោះបោះឆ្នោត ឱ្យកែតម្រូវទៅតាមឯកសារសំអាងច្បាស់លាស់។   ក្រៅពីប្រាប់ឱ្យពលរដ្ឋពិនិត្យឈ្មោះបោះឆ្នោតហើយ គ.ជ.ប ក៏ណែនាំពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត និងអ្នកដែលទើបគ្រប់អាយុបោះឆ្នោត ...
គ.ជ.ប ប្រាប់ឱ្យពលរដ្ឋទៅពិនិត្យ ផ្ទៀងផ្ទាត់ឈ្មោះ និងទិន្នន័យរបស់ខ្លួន ក្នុងបញ្ជីបោះឆ្នោត ដែលបិទផ្សាយនៅតាមរដ្ឋបាលឃុំ សង្កាត់ ចាប់ពីថ្ងៃទី១-១៦ ខែកញ្ញា។ ពលរដ្ឋក៏អាច ចូលផ្ទៀងផ្ទាត់ និងមើលឈ្មោះ និងទិន្នន័យខ្លួន តាមគេហទំព័ររបស់ គ.ជ.ប បានរ។
  ដើម្បីសម្រេចបាននូវវិញ្ញាបនបត្រដ៏មានកិត្យានុភាពនេះ រោងចក្រដំឡើងរថយន្ត Ford បានខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍ និងអនុវត្តប្រព័ន្ធគ្រប់គ្រងគុណភាពផ្ទៃក្នុង បរិស្ថាន និងគោលនយោបាយនិរន្តរភាព ដែលត្រូវបានវាយតម្លៃយ៉ាងម៉ត់ចត់ ដើម្បីផ្តល់ជូននូវផលិតផលមួយដែលមានគុណភាពខ្ពស់ដល់អតិថិជនជាអ្នកប្រើប្រាស់ផ្ទាល់។   ស្តង់ដារកម្រិត ISO 9001:2...
កាលថ្មីៗនេះ រោងចក្រដំឡើងរថយន្ត Ford ដែលជាបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ដែលមានទីតាំងស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រគរ ស្ថិតក្នុងភូមិសារវ័ន ឃុំស្នាអន្សារ ស្រុកក្រគរ ខេត្តពោធិ៍សាត់។  រោងចក្រដំឡើងរថយន្ត Ford គឺជារោងចក្រដំឡើងរថយន្តដំបូងគេ ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលទទួលបានវិញ្ញាបនបត្រស្តង់ដារអន្តរជាត...
  ការព្រមាននេះ ធ្វើឡើងតាមរយៈសេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី២៩ ខែសីហា បន្ទាប់ពីក្រសួងសង្កេតឃើញថា មានក្រុមជនមួយចំនួន បានធ្វើសកម្មភាពរំលោភបំពាន តាម បណ្តោយដងស្ទឹងព្រែកត្នោតដូចជា ការចាក់ដីរំលោភចូលស្ទឹង ការរំលោភកាន់កាប់មាត់ច្រាំងស្ទឹង និងការរំលោភចូលដីចំណីស្ទឹង ដែលមានចម្ងាយ៣០ម៉ែត្រ ពីមាត់ច្រាំងស្ទឹង។   «ដងស្ទឹងព្រែកត្នោត រួមទា...
ក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ឱ្យប្រជាពលរដ្ឋដែលកាន់កាប់មាត់ច្រាំងស្ទឹងព្រែកត្នោត និងដីចំណីស្ទឹង ត្រូវរុះរើសំណង់ និងដកចេញដោយស្ម័គ្រចិត្ត ដើម្បីចូលរួមអនុវត្តគម្រោងរំដោះទឹកជំនន់ស្ទឹងព្រែកត្នោត។ ក្រសួងធនធានទឹក ក៏បានប្រាប់ឱ្យរដ្ឋបាលខេត្តកណ្ដាល កំពង់ស្ពឺ និងភ្នំពេញ ចាត់វិធានការតាមផ្លូវច្បាប់លើជនដែលនៅតែបន្តសកម្មភាពរំលោភប...
  ក្នុងសេចក្តីថ្លែងការណ៍នាថ្ងៃដដែល រដ្ឋមន្រ្តីទទួលបន្ទុកគោលនយោបាយពាណិជ្ជកម្ម លោក Douglas Alexander បានអះអាងថា នេះជាដំណឹងល្អសម្រាប់ធុរកិច្ចអង់គ្លេស ដែលកំពុងខិតជិតឲ្យដល់គោលដៅក្នុងអាចទាញយកផលប្រយោជន៍ពីឱកាសនៃការចូលរួមជាមួយកិច្ចព្រមព្រៀង CPTPP នេះ។   បើតាមសេចក្តីប្រកាសរបស់រដ្ឋាភិបាលអង់គ្លេស ជាង៩៩ភាគរយនៃការនាំចេញរបស់អង់គ្លេសប...
តំណាងរដ្ឋាភិបាលអង់គ្លេស នៅថ្ងៃទី២៩ ខែសីហា បានប្រកាសពីការចូលរួមកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងរីកចម្រើនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ដែលនឹងចូលជាធរមានចាប់ពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤។
សហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប (UEFA) បានបង្កើតទម្រង់ប្រកួតថ្មីសម្រាប់ជើងឯកក្លិបកំពូលអឺរ៉ុប បន្ទាប់ពីបង្កើនក្រុមពី៣២ ទៅ ៣៦ក្រុម នៅរដូវកាល ២០២៤-២៥ នេះ។ ក្រុមទាំង៣៦ ដែល៣០ក្រុមបានកៅអីស្វ័យប្រវត្តិ និង៦ក្រុមទទួលបានពីការប្រកួតជម្រុះ play-off នឹងមាន៨ប្រកួតរៀងខ្លួន ទល់នឹង៨ក្រុមផ្សេងគ្នា ក្នុងវគ្គសន្សំពិន្ទុ League phase។ ចំណោម៨ប្រ...
ក្រុមទាំង៣៦ បានចាប់ឆ្នោតរើសក្រុមប្រកួត UEFA Champions League រដូវកាល ២០២៤-២៥ រួចរាល់ហើយនៅរាត្រីថ្ងៃទី២៩ ខែសីហា ដែលធ្វើឡើងនៅមជ្ឈមណ្ដល Grimaldi Forum ប្រទេសមូណាកូ។ ជាមួយទម្រង់ថ្មី គ្មានការចែកពូល (group stage) ដូចមុនឡើយ ដោយជំនួសវិញនូវការប្រកួតសន្សំពិន្ទុ (League phase) ដោយក្រុមនីមួយៗមានការប្រកួតជាមួយ៨ក្រុមផ្សេងទៀតនៅវគ្គនេ...
  ក្រសួងបរិស្ថាន នឹងបន្តអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលផ្ដោតការយកចិត្តទុកដាក់លើការអភិវឌ្ឍបម្រើឱ្យប្រយោជន៍ប្រជាសហគមន៍ ក្នុងគោលបំណងជំរុញការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការពារទឹកដី ការពារធនធានធម្មជាតិ និងការលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន។ លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន លើកឡើងដូច្នេះ នៅក្នុងជំនួបជាមួយគ្រ...
ភ្នំពេញ៖ ក្រសួងបរិស្ថាន បានដាក់ចេញផែនការជំរុញការចូលរួមរបស់ពលរដ្ឋក្នុងការការពារទឹកដី ការពារធនធានធម្មជាតិ និងមានជីវភាពល្អប្រសើរ តាមរយៈពង្រីកការអភិវឌ្ឍ«គោលដៅលំហែបៃតង»។ ជាមួយគ្នានេះ ក្រសួង នឹងបង្កើតរបៀងលំហែបៃតងនៅតាមតំបន់ការពារធម្មជាតិ ដែលតភ្ជាប់ពីខេត្តកំពង់ស្ពឺ កោះកុង ព្រះសីហនុ កំពត និងកែប, តំបន់អភិវឌ្ឍន៍ត្រីកោណ CLV-TDA ខេ...
បើតាមគយ ទំនិញគ្មានច្បាប់ទាំងនេះ បានកើតឡើង ៣ករណីផ្សេងគ្នា។ ក្នុងនោះ កាលពីថ្ងៃទី ២៨ ខែសីហា មន្ត្រីការិយាល័យគយ និងរដ្ឋាករដូងខេត្តបាត់ដំបង សហការជាមួយនគរបាល ចាប់បានចុងស្លាបមាន់ និងគ្រឿងក្នុងមាន់បង្កក ២៣៩ គីឡូក្រាម ដែលឈ្មួញលួចលាក់បង្កប់ក្នុងទំនិញដទៃ នាំចូលពីប្រទេសថៃ តាមផែស្ងួតដូង។   នៅថ្ងៃទី២៨ ខែសីហា មន្ត្រីការិយាល័យស្រាវជ្រ...
ជើងទា និងស្លាបមាន់ ៤ ២៣៩គីឡូក្រាម ដែលឈ្មួញនាំចូលពីប្រទេសថៃខុសច្បាប់ ត្រូវបានមន្រ្តីជំនាញនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្រ្កាបបាន និងដុតបំផ្លាញចោល កាលពីថ្ងៃទី២៩ ខែសីហា។
  កាលពីឆ្នាំ ២០១៤ ក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានចាប់ដៃគូអាជីវកម្មប៊ែងកាសួរេនជាមួយគ្នា ហើយភាពជាដៃគូមួយនេះបានក្លាយជាគំរូអាជីវកម្មប៊ែងកាសួរេនដ៏ល្អមួយសម្រាប់ប្រទេសកម្ពុជា ដោយផ្តើមដំណើរចេញពីចំណុចដំបូង រហូតឈានដល់ការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុ និងការពារអាយុជីវិតរួមគ្នាប្រកបដោយភាពសម្បូរ...
ក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ មានមោទនភាពយ៉ាងក្រៃលែងដោយបានប្រារព្ធពិធីអបអរសាទរភាពជាដៃគូដ៏ល្អឥតខ្ចោះក្រោមប្រធានបទ «មួយទសវត្សរ៍នៃការត្រួសត្រាយវិថីដៃគូអាជីវកម្មប៊ែងកាសួរេននៅកម្ពុជា» កាលពីល្ងាចថ្ងៃទី២៩ ខែសីហា ក្រោមអធិបតីរបស់លោក Charles Cheo ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន ហ្វតតេ ...
នាសិក្ខាសាលាផ្សព្វផ្សាយវិធានប្រតិបត្តិសម្រាប់គម្រោងកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្ដីពីការប្រែប្រួលអាកាសធាតុ នៅថ្ងៃទី២៩ សីហា លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន អះអាងថា ក្នុងនាមជាសមាជិកនៃកិច្ចព្រមព្រៀងនេះ កម្ពុជាប្តេជ្ញាប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ និងពន្លឿនការផ្លាស់ប្តូរឆ្ពោះទៅការអភិវឌ្ឍន៍ប្រកបដោយចីរភា...
ភ្នំពេញ៖ កម្ពុជាជាប្រទេសមួយ ក្នុងចំណោមប្រទេសតិចតួច ដែលបានបោះជំហានលើការកសាងសមត្ថភាព និងការត្រៀមខ្លួន ក្នុងការធ្វើពាណិជ្ជកម្មកាបូន តាមមាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្ដីពីការប្រែប្រួលអាកាសធាតុ។ តាមរយៈការបោះជំហាននេះ លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន រំពឹងថា កម្ពុជានឹងអាចកសាងខ្លួនក្លាយជាអ្នកដឹកនាំលើការធ្វើព...
  ដោយទទួលបានការអញ្ជើញពីក្រុមខ្មែរក្រហមដើម្បីធ្វើបទសម្ភាសន៍ជាមួយមេដឹកនាំរបស់ពួកគេគឺលោក ប៉ុល ពត នៅក្នុងប្រទេសកម្ពុជានាឆ្នាំ១៩៧៨ អ្នកកាសែតទាំងបីរូបបានជាប់ផុងខ្លួននៅក្នុងសំណាញ់នៃការបោកបញ្ឆោត និងគ្រោះថ្នាក់ជាច្រើន។    លោក ម៉ានូ រ៉ាចាន់ អគ្គនាយកក្រុមហ៊ុន វីង ដែលបានឧបត្ថម្ភគាំទ្រជាច្រើនដល់ការផលិតខ្សែភាពយន្តនេះបានលើកឡើងថា៖ «ពល...
ធនាគារ វីង មានមោទនភាពដែលមានបានចូលរួមគាំទ្រក្នុងគម្រោងផលិតខ្សែភាពយន្តបែបប្រវត្តិសាស្រ្ត «ការណាត់ជួបជាមួយ ប៉ុល ពត»។ នៅក្នុងស្នាដៃផលិតខ្សែភាពយន្តថ្មី «ការណាត់ជួបជាមួយ ប៉ុលពត» របស់លោកប៉ាន់ រិទ្ធី ដែលជាអ្នកដឹកនាំរឿងត្រូវបានគេទទួលស្គាល់ជាអន្តរជាតិ បាននាំអារម្មណ៍ទស្សនិកជនទៅកាន់ទិដ្ឋភាពដ៏សំខាន់មួយនៅក្នុងប្រវត្តិសាស្រ្តកម្ពុជា។...
ការប្រកួត Malaysia Speed Festival Merdeka Race 2024 ដែលរៀបចំនៅប្រទេសម៉ាឡេស៊ី នឹងត្រូវចាប់ផ្ដើមពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤។ ព្រឹត្តិការណ៍នេះ គឺជាការប្រណាំម៉ូតូ ដ៏ធំមួយ ដែលមានការចូលរួមពីកីឡាករខ្លាំងៗជាច្រើន ក្នុងតំបន់។ កីឡាករប្រណាំងម៉ូតូកម្ពុជា១រូប លោក លឹម ពិសិដ្ឋ នឹងចូលរួមក្នុងព្រឹត្តិការណ៍នេះ។   នេះ ...
លោក លឹម ពិសិដ្ឋ កីឡាករប្រណាំងម៉ូតូលើផ្ទៃរាបកម្ពុជា នឹងចូលរួមប្រកួតព្រឹត្តិការណ៍ Malaysia Speed Festival (MSF) Merdeka Race 2024 នៅប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤។ ជាការប្រណាំងលើកដំបូងរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍អន្ដរជាតិ ដែលមានកីឡាករបរទេសខ្លាំងៗចូលរួម ពិសិដ្ឋ នឹងប្រឹងអស់ពីសមត្ថភាព។
  ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងតាខ្មៅ ជាគម្រោងជំហានទី១ សម្រាប់ការគ្រប់គ្រងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ នៅក្នុងក្រុងតាខ្មៅ ឱ្យមានប្រសិទ្ធភាព ដែលសំដៅថែរក្សាបរិស្ថាន និងសុខភាពប្រជាជន។ បើតាមក្រសួងសាធារណការ គម្រោងនេះ មានសមត្ថភាពចម្រោះទឹកកខ្វក់បាន ១ម៉ឺន២ពាន់ម៉ែត្រគីប ក្នុងមួយថ្ងៃ ស្ថានីយបូមទឹកកខ្វក់ចំនួន ៧កន្លែង បណ្...
ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុនសាងសង់ KUMHO-TECHCROSS Joint Venture បាន ចុះហត្ថលេខាលើកិច្ចសន្យាសាងសង់គម្រោងអភិវឌ្ឍន៍ប្រព័ន្ធប្រ ព្រឹត្តកម្មទឹកកខ្វក់ក្រុងតាខ្មៅ ខេត្តកណ្តាល។ គម្រោងនេះ នឹងអនុវត្តក្រោម ហិរញ្ញប្បទានរបស់ធនាគារនីហរ័ណ- អាហរ័ណ នៃសាធារណរដ្ឋកូរ៉េ។ 
  ក្នុងដំណើរទស្សនកិច្ចផ្លូវការ និងកិច្ចប្រជុំលើកទី៤នៃគណៈកម្មការចម្រុះកម្ពុជា-ហ្វីលីពីន សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់២៨ ខែសីហា នៅទីក្រុងម៉ានីល លោក សុខ ចិន្តាសោភា ជួបជាមួយ លោក Marcos ហើយផ្លាស់ប្ដូរយោបល់គ្នា លើវិស័យជាច្រើន រួមមានការបង្កើនការតភ្ជាប់ផ្លូវអាកាស ពាណិជ្ជកម្មទ្វេភាគី វិនិយោគ...
លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបជាមួយលោក Ferdinand R Marcos Jr ប្រធានាធិបតីហ្វីលីពីន រួមជាមួយ លោក Enrique A. Manalo រដ្ឋមន្ត្រីក្រសួងការបរទេសហ្វីលីពីន ពិភាក្សាពីពាណិជ្ជកម្មទ្វេភាគី និងវិស័យទេសចរណ៍។
លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនថ្មីប្រចាំកម្ពុជា បន្តជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បន្ទាប់ពីជួបជាមួយថ្នាក់ដឹកនាំ និងឥស្សរជនមួយចំនួន។ នាក្នុងជំនួបនេះ លោក ហង់ជួន ណារ៉ុន បានសម្តែងការស្វាគមន៍ចំពោះការតែងតាំង លោក វ៉ាង វិនពីន ជាឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋប្រ...
«រដ្ឋាភិបាលចិន បានយកចិត្តទុកដាក់លើវិស័យអប់រំ យុវជន និងកីឡា ដោយបន្ដផ្ដល់អាហារូបករណ៍ដែលមានគុណភាពខ្ពស់ជូនដល់និស្សិតកម្ពុជា ព្រោះយុវជនគឺតំណាងអនាគតរបស់ប្រទេសជាតិ យុវជនក៏ជាតំណាងអនាគតនៃចំណងមិត្តភាពរវាងកម្ពុជា-ចិនផងដែរ»។ នេះជាការលើកឡើងរបស់លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នៅក្នុងជំនួបជាមួយលោក ហង់ជួន ណារ៉ុន រដ្ឋមន្រ...
ជំនួបស្មើលទ្ធផល ១-១ រវាងក្រុម Real Madrid ទល់នឹងក្រុម Las Palmas ត្រូវជាការប្រកួតសប្តាហ៍ទី៣ បានធ្វើឱ្យក្រុមការពារតំណែងជើងឯក ជួបភាពរអាក់រអួលក្នុងការស្វែងរកពិន្ទុ ដើម្បីប្រជែងពានរង្វាន់ក្នុងរដូវកាលថ្មី។ ឆ្លងកាត់ ៣ប្រកួត ក្រុមរហស្សនាមអធិរាជស ទើបតែយកឈ្នះការប្រកួតបានចំនួន ១លើកប៉ុណ្ណោះ ខណៈមានការប្រកួតស្មើ ២លើកជាប់គ្នា។   ចំព...
លោក Carlo Ancelotti អ្នកចាត់ការក្រុម Real Madrid មិនមានលេសអ្វីបកស្រាយនោះទេសម្រាប់ការចាប់ផ្តើមរដូវកាលថ្មីក្របខណ្ឌ La Liga របស់កូនក្រុមពោរពេញដោយភាពរអាក់រអួល ក្រោយការប្រកួតស្មើ ១-១ ទល់នឹងក្រុម Las Palmas នាថ្ងៃទី២៩ ខែសីហា។ ៣ប្រកួតដំបូងក្រុមម្ចាស់ការពារតំណែងជើងឯកឈ្នះ១ និងស្មើ២លើក។
បើតាមការផ្សាយរបស់កាសែត BBC អ្នកចាត់ការសញ្ជាតិអេស្ប៉ាញ បានចំណាយប្រាក់ផ្ទាល់ខ្លួនជិត១លានដុល្លារ ដើម្បីផ្តល់ជារង្វាន់លើកទឹកចិត្តដល់ក្រុមជំនួយការ និងបុគ្គលិកក្លិបទាំងអស់ សរុបចន្លោះពី៦០ ទៅ៧០នាក់។   ជារឿយៗ នៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតលោក Guardiola តែងតែលើកសមាជិក និងបុគ្គលិកក្លិប Man City ទាំងអស់ដើម្បីបង្ហាញពីការរួមច...
លោក Pep Guardiola អ្នកចាត់ការទូទៅ Manchester City បានផ្តល់ប្រាក់រង្វាន់ ១ម៉ឺនផោន (១៣០០០ដុល្លារ) ដល់សមាជិកម្នាក់ៗទាំងក្រុមជំនួយការ និងបុគ្គលិកក្លិបទាំងអស់ដែលធ្វើការនៅក្នុងអគារកីឡដ្ឋាន Etihad ដើម្បីជាការអរគុណចំពោះការងារដ៏ល្អរបស់ពួកគេកាលពីរដូវកាលមុន។
  តំបន់ទេសចរណ៍ «ខ្នងផ្សារ» មានព្រំប្រទល់ជាប់ខេត្តកំពង់ស្ពឺ និងខេត្តកោះកុង ជាតំបន់ព្រៃភ្នំដ៏ធំមួយ ដែលមានទេសភាពស្រស់ត្រកាលលាក់ខ្លួននៅក្នុងព្រៃ។ តាមរយៈការធ្វើដំណើរកម្សាន្តរបស់ភ្ញៀវទេសចរ បានធ្វើឲ្យប្រជាពលរដ្ឋនៅតំបន់នោះ មានជីវភាពល្អប្រសើរជាងមុន។ ស្ថិតនៅភូមិតាំងបំពង់ ឃុំ តាសាល សហគមន៍ទេសចរណ៍ខ្នងផ្សារ ក៏មានសេវាកម្មរៀបចំម្ហូបអា...
 តំបន់ទេសចរណ៍«ខ្នងផ្សារ» បានស្វាគមន៍កំណើនភ្ញៀវទេសចរជាច្រើន ដែលចូលចិត្តផ្សងព្រេងតាមព្រៃភ្នំ ពីគ្រប់ទិសទីនាអំឡុងរដូវវស្សានេះ ជាពិសេសរៀងរាល់ថ្ងៃចុងសប្តាហ៍ ចាប់ពីចុងខែកក្កដាមក។ ប៉ុន្តែចាប់ពីពាក់កណ្តាលខែសីហា ភ្ញៀវហាក់ស្ងាត់បន្តិចម្តងៗ ជាហេតុធ្វើឱ្យប្រជាសហគមន៍ថយចំណូលដូចគ្នា។ បើតាមមគ្គទេសក៍ នៃសហគមន៍ខ្នងផ្សារ ដោយសារភ្ញៀវបានសម្...
  ជាលើកដំបូងចាប់តាំងពីឡើងកាន់តំណែងនៅឆ្នាំ២០២១ នាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្រ្តីការពារជាតិវៀតណាម បានបំពេញទស្សនកិច្ចនៅហ្វីលីពីន ជាលើកដំបូង។    នៅជំនួបនាវិមានប្រធានាធិបតី  លោក Ferdinand Marcos Jr. មេដឹកនាំហ្វីលីពីន បានប្រាប់ប្រមុខការពារជាតិហ្វីលីពីនថា ភាគីទាំងពីរ មានទំនាក់ទំនងប្រវត្តិសាស្រ្តដ៏សំខាន់ ហើយពេលនេះ ក៏កំ...
ហ្វីលីពីន និងវៀតណាម នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការការពារ និងសន្តិសុខ ខណៈប្រទេសអាស៊ីអាគ្នេយ៍ទាំងពីរ កំពុងមានជម្លោះដែនសមុទ្រជាមួយចិន។ លោក Ferdinand Marcos Jr. ប្រធានាធិបតីហ្វីលីពីន នៅថ្ងៃទី៣០ ខែសីហា បានប្រាប់រដ្ឋមន្រ្តីការពារជាតិវៀតណាមថា ទំនាក់ទំនងទ្វេភាគី នឹងធ្វើឱ្យស៊ីជម្រៅបន្ថែមទៀត។
ដើម្បីបង្ហាញពីសារៈសំខាន់របស់ព្រះពុទ្ធសាសនា ក្នុងការដោះស្រាយ និងព្យាបាលបញ្ហាសុខភាពផ្លូវចិត្ត នាយកដ្ឋានសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន សហការជាមួយអង្គការពុទ្ធសាសនាដើម្បីការអប់រំនៃកម្ពុជា បានរៀបចំសិក្ខាសាលា ស្តីពីព្រះពុទ្ធសាសនា និងសុខភាពផ្លូវចិត្ត នៅខេត្តបាត់ដំបង។ រូបភាពពីក្រសួងសុខាភិបាល។     នាពិធីបើកសិក្ខាសាលា លោកវេ...
«ព្រះពុទ្ធសាសនា បានជួយព្យាបាលប្រជាជនដែលមានបញ្ហាសុខភាពផ្លូវចិត្តយ៉ាងស្ងៀមស្ងាត់»។ លោកវេជ្ជបណ្ឌិត ហុក គឹមចេង អគ្គនាយកបច្ចេកទេសសុខាភិបាល លើកឡើងដូច្នេះ នៅក្នុងសិក្ខាសាលាស្តីពីព្រះពុទ្ធសាសនា និងសុខភាពផ្លូវចិត្ត នៅខេត្តបាត់ដំបង កាលពីថ្ងៃទី២៩ សីហា។ បើតាមលោកវេជ្ជបណ្ឌិតរូបនេះ ព្រះពុទ្ធសាសនា មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយសុខភា...
ក្រុមអ្នកបើកបរដែលមានពាក់អាវពណ៌បៃតងនៅថ្ងៃទី២៩ ខែសីហា បានប្រមូលផ្តុំគ្នាធ្វើកូដកម្មនៅជិតការិយាល័យរបស់ក្រុមហ៊ុនបច្ចេកវិទ្យាធំបំផុតរបស់ឥណ្ឌូណេស៊ី GoTo (ក្រុមហ៊ុនមេរបស់ Gojek) និងក្រុមហ៊ុនដឹកជញ្ជូនអាហារធំបំផុតនៅអាស៊ីអាគ្នេយ៍គឺ Grab ។   ទីភ្នាក់ងារព័ត៌មាន Reuters បានដកស្រង់សម្តីអ្នកបើកបរម្នាក់ថា លោកត្រូវធ្វើការ ១០ ម៉ោងក្នុងម...
អ្នកបើកបរម៉ូតូឈ្នួលជាង ១០០០នាក់បានធ្វើកូដកម្មនៅទីក្រុងជាច្រើនក្នុងប្រទេសឥណ្ឌូណេស៊ី ដោយតវ៉ាអំពីប្រាក់ឈ្នួលទាប និងអំពាវនាវឱ្យរដ្ឋាភិបាលការពារសិទ្ធិរបស់ពួកគេ។
  បើតាមអនុក្រឹត្យស្តីពីបង្កើត គ.ត.អ ដែលចុះហត្ថលេខាដោយសម្តេច ហ៊ុន ម៉ាណែត នាថ្ងៃទី២៧ ខែសីហា គណៈកម្មការនេះ គឺមានតួនាទីពិនិត្យ និងផ្តល់យោបល់លើផែនការវិនិយោគសាងសង់កែលម្អអាកាសយានដ្ឋាន ពាក់ព័ន្ធ និងហេដ្ឋារចនាសម្ព័ន្ធ រួមទាំងពិនិត្យតាមដានលើការសាងសង់បន្ថែម លើលក្ខណៈបច្ចេកទេស ហេដ្ឋារចនាសម្ព័ន្ធ និងការបំពាក់សម្ភារៈបច្ចេកទេស បម្រើឱ្...
រដ្ឋាភិបាលសម្រេចបង្កើតគណៈកម្មការតាមដាន ត្រួតពិនិត្យ និងតម្រង់ទិស លើការសាងសង់កែលម្អ និងអនុវត្តកិច្ចព្រមព្រៀងអភិវឌ្ឍន៍អាកាសយានដ្ឋានមូលដ្ឋាន និងអន្តរជាតិ (គ.ត.អ) ដើម្បីធានាលើការពង្រឹងសុវត្ថិភាពសន្តិសុខ និងនិរន្តរភាពនៃការអភិវឌ្ឍអាកាសយានដ្ឋានមូលដ្ឋាន និងអន្តរជាតិនៅកម្ពុជា។ គណៈកម្មការដែលជាសេនាធិការរបស់រដ្ឋាភិបាលនេះ គឺមានលោក ...
នាសាលប្រជុំស្ថិតក្នុងទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិក (NOCC) នាថ្ងៃទី២៩ ខែសីហា លោក ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានដឹកនាំកិច្ចពិភាក្សា ជាមួយនឹងគណៈកម្មាធិការចំពោះកិច្ច ព្រមទាំងតំណាងប្រធាន និងអគ្គលេខាសហព័ន្ធកីឡាយុទ្ធគុនចម្រុះទាំងអស់របស់កម្ពុជា ដើម្បីរិះរកវិធីសាស្ត្រក្នុងការរៀបចំការប្រកួតកីឡាយ...
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានលើកឡើងថា ការប្រកួតកីឡាយុទ្ធគុនចម្រុះបុរាណខ្មែរ ពានរង្វាន់សម្តេច ហ៊ុន ម៉ាណែត លើកទី១ នឹងប្រមូលផ្តុំស្មារតីអ្នកគុននិយមបុរាណខ្មែរមកពីគ្រប់ទិសទី ឱ្យមករួបរួមសាមគ្គីគ្នា ដើម្បីការថែរក្សាដួងព្រលឹងបុព្ធបុរសជាតិ លើប្រភេទក្បាច់គុនខ្មែរទាំងអស់។
  ការថយចុះចំនួនប្រជាជននៅតាមជនបទ ជាពិសេសស្រ្តីគឺជាក្តីកង្វល់ដ៏ធំមួយរបស់រដ្ឋាភិបាលជប៉ុន។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ស្ត្រីកាន់ច្រើនបានផ្លាស់ទៅរស់នៅ សិក្សា និងធ្វើការនៅទីក្រុងតូក្យូ។ មកដល់ទីក្រុងហើយ ពួកគេមិនចង់ត្រឡប់ទៅរស់នៅស្រុកកំណើតវិញឡើយ។ និន្នការនេះបានធ្វើឲ្យចំនួនស្រ្តីនៅលីវតាមជនបទមានការថយចុះខ្លាំង។    តាមជំរឿនថ្នាក់ជាតិ...
រដ្ឋាភិបាលជប៉ុននឹងផ្តល់ជំនួយហិរញ្ញវត្ថុដល់ទៅ ៧០០០ដុល្លារដល់ស្ត្រីនៅលីវ ប្រសិនបើពួកគេផ្លាស់ពីទីក្រុងតូក្យូទៅជនបទដើម្បីរៀបការ ដោយចាប់ផ្តើមឆ្នាំ ២០២៥។
បើតាមការព្យាកររបស់ក្រសួងធនធានទឹក ការវិវត្តន៍នៃសម្ពាធទាប ដែលគ្របដណ្ដប់លើឈូងសមុទ្រថៃ ភាគកណ្ដាលនៃអាងទន្លេមេគង្គ សមុទ្រចិនខាងត្បូង និងកម្ពុជា បានបង្ហាញឱ្យឃើញថា តំបន់វាលទំនាប អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើ ផ្ទៃដី៥៥ភាគរយ។ ខ្យល់បក់ មកពីទិសនិរតី និងពាយ័ព្យ  មានល្បឿនមធ្យម ១០.៥០ម៉ែត្រក្នុងវិនាទី។  ...
ភ្នំពេញ៖ កម្ពុជា ទទួលរងឥទ្ធិពលព្យុះទី១០ ឈ្មោះសានសាន ជាមួយនឹងឥទ្ធិពលលើខ្យល់មូសុងនិរតី បក់បោកមកលើសមុទ្រ Andaman នឹងធ្វើឱ្យតំបន់មួយចំនួនបន្តមានភ្លៀងធ្លាក់លាយឡំផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ ចាប់ពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី២ ខែតុលា។
រថយន្តដឹកទំនិញលើសទម្ងន់ទាំងនោះ ត្រូវបានអាជ្ញាធរឃាត់ នៅផ្លូវជាតិលេខ៧ ស្ថិតក្នុងឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ។ រថយន្តដឹកទំនិញ៣គ្រឿងនេះ ជាប្រភេទរថយន្តសណ្តោងសឺមីរ៉ឺម៉កភ្លៅ៦ ដឹកដំឡូង និងជីកសិកម្ម។  ក្នុងនោះមានរថយន្ត២គ្រឿង ជារថយន្តវៀតណាម បានផ្ទុកទម្ងន់ពី៦៥-៧០តោន លើសទម្ងន់កំណត់ចាប់ពី ២០-២៥ តោន។    ជាមួយគ្នានេះ ក្រសួងសាធារ...
ភ្នំពេញ៖ អាជ្ញាធរខេត្តក្រចេះ ឃាត់ទុករថយន្ត៣គ្រឿងរយៈពេល១ឆ្នាំ ដែលដឹកលើសទម្ងន់កំណត់ចន្លោះពី២០ទៅ២៥តោន។ នេះបើតាមហ្វេសប៊ុករបស់ក្រសួងសាធារណការ និងដឹងជញ្ជូននៅថ្ងៃទី ៣០ ខែសីហា។
មិនខុសពីឆ្នាំមុនឡើយ ពិធីបុណ្យមាឃបូជា, ព្រះរាជពិធីច្រត់ព្រះនង្គ័ល, ទិវាពលកម្ម អន្តរជាតិ, ពិធីបុណ្យចម្រើនព្រះជន្ម ព្រះមហាក្សត្រ ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្ដម សីហនុ ក្នុងខែឧសភា នៅរក្សាការឈប់សម្រាក១ថ្ងៃដដែល។   ចំណែកថ្ងៃចូលឆ្នាំខ្មែរដែលធ្លាប់ឈប់៤ថ្ងៃ ត្រូវប្តូរមកឈប់ត្រឹម៣ថ្ងៃវិញ។ នៅក្នុងខែកុម្ភៈ កក្កដា និងសីហា មិនមានថ្ង...
ភ្នំពេញ៖ នៅឆ្នាំ២០២៥ខាងមុខ រដ្ឋាភិបាលកម្ពុជា បានកំណត់ឱ្យឈប់សម្រាកសាធារណៈ ចំនួន ២២ថ្ងៃ ដូចទៅនឹងឆ្នាំ២០២៤នេះដែរ។ នេះបើយោងតាមអនុក្រឹត្យ ស្តីពីប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិក កម្មករប្រចាំឆ្នាំ២០២៥ ចុះថ្ងៃទី២៩ ខែសីហា។
គោលបំណងនៃកម្មវិធីដំណើរទស្សនកិច្ចគុនខ្មែរ លើទឹកដីអង្គរនេះ គឺចង់បំផុសស្មារតីគុនខ្មែរ ឱ្យកាន់តែប្រសើរឡើងថែមទៀត។ ក្នុងដំណើរទស្សនកិច្ចលើកដំបូងនេះ មានវត្តមានកីឡាករប្រដាល់ជួរមុខកម្ពុជា រួមមាន ឈឿង ល្វៃ , លន បញ្ញា និងកីឡាការិនី ទូច ចាន់វត្តី និងកីឡាករ កីឡាការិនីល្បុកត្តោជាច្រើនរូបទៀត ដើម្បីសិក្សាស្វែងយល់ពីសាវតា នៃក្បាច់គុនខ្ម...
សៀមរាប៖ ២យប់ ៣ថ្ងៃ ជាដំណើរទស្សនកិច្ចគុនខ្មែរ នៅតំបន់ប្រវត្តិសាស្រ្តអង្គរ លើកដំបូង ដែលរៀបចំដោយអគ្គនាយកដ្ឋានកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា ចាប់ពី២៧ ដល់២៩ សីហា។ ពេលវេលាខ្លី តែមានន័យគ្រប់គ្រាន់សម្រាប់ឱ្យកីឡាករ កីឡាការិនីគុនខ្មែរ និងល្បុក្កតោ ទទួលបានបទពិសោធន៍ និងចំណេះដឹងថ្មី នៅលើទឹកដីអច្ឆរិយៈមួយនេះ។
  បញ្ហាសន្តិសុខជាចំណុចស្នូលក្នុងកិច្ចពិភាក្សារបស់អង្គការវេទិកាបណ្ដាប្រទេសដីកោះប៉ាស៊ីហ្វិក (Pacific Islands Forum) នៅឆ្នាំនេះ ដែលអង្គការនេះជាប្លុកមួយ ដែលប្រទេសខ្លះនៅក្នុងប្លុកនេះគឺជាដៃគូរបស់សហរដ្ឋអាមេរិក ខ្លះជាមិត្តរបស់ចិន និងខ្លះនៅរក្សាចំណងទាក់ទងជាមួយតៃវ៉ាន់។   ប្រទេសអូស្រ្តាលី ដែលជាសម្ព័ន្ធមិត្តរបស់អាមេរិក បានបញ្ចុះបញ...
មេដឹកនាំប្រទេសនានានៅតំបន់មហាសមុទ្រប៉ាស៊ីហ្វិកកាលពីថ្ងៃសុក្របានគាំទ្រគំនិតផ្តួចផ្តើមដ៏សំខាន់មួយខាងការត្រួតពិនិត្យរួមគ្នា និងបានប្រឆាំងទៅនឹងវិធានការរបស់សម្ព័ន្ធមិត្តនានារបស់ចិននៅក្នុងតំបន់នោះដែលចង់ធ្វើឱ្យតៃវ៉ាន់នៅឯកោ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន AFP ដែលបានធ្វើសេចក្តីរាយការណ៍ពេលក្រុមមេដឹកនាំប្រទេសទាំងនេះបញ្ចប់កិច្ចប្...
ដើម្បីជ្រាបច្បាស់ សូមលោក-អ្នកនាងទស្សនាបទសម្ភាសខាងក្រោម៖    ក្នុងឋានៈជានាយកបឋមសិក្សាចំការមន លោក ង៉ែត ម៉ើ បានលើកឡើងថា នៅឆ្នាំ២០១៣-២០១៤ បឋមសិក្សាមួយនេះ មានតែរោងប្រកស័ង្គសីពីរបន្ទប់ និងសិស្សចំនួន៨០នាក់ប៉ុណ្ណោះ។ ក្នុងឆ្នាំដដែល លោកបានដើរតួនាទីជាគ្រូបង្រៀនផង និងនាយកសាលាផង ដោយត្រូវចំណាយពេលបង្រៀនទាំងវេនព្រឹក និងសៀល ថែមទៀត។    ព...
លោក ង៉ែត ម៉ើ បានប្រែក្លាយសាលា បឋមសិក្សាចំការមន ដែលស្ថិតនៅទីដាច់ស្រយាល នៃឃុំតាកែន ស្រុកឈូក ខេត្តកំពត ឱ្យមានអគារ និងការអប់រំត្រឹមត្រូវ តាមរយៈការកៀគររកជំនួយពីសប្បុរសជន និងអង្គការដៃគូនានា។ បច្ចុប្បន្ន បឋមសិក្សាមួយនេះ មានអត្រាសិស្សទទួលបានការសិក្សារហូតដល់៩៥ភាគរយ ធៀបនឹងអតីតកាលសិស្សចំនួនធំបានបង់ការសិក្សា។ ការផ្លាស់ប្រែមុខមាត់ស...
ការប្រកួតពានរង្វាន់ សម្តេចមហាបវរធិបតី ឆ្នាំ ២០២៤ Sea V League Challenge បានចាប់ផ្តើមការប្រកួតចាប់ពីថ្ងៃទី៣០ ខែសីហា ដោយមានក្រុមជម្រើសជាតិ ៤ប្រទេស រួមមានកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានចូលរួម ដើម្បីប្រជែងកៅអីទៅកាន់ការប្រកួតពានរង្វាន់ Sea V League កម្រិតកំពូលក្នុងតំបន់អាស៊ីអាគ្នេយ៍។   នៅក្នុងការប្រកួតថ្ងៃទី១ ក្រុមបាល់ទះជម្រើសជ...
ក្រុមបាល់ទះជម្រើសជាតិកម្ពុជា នឹងត្រូវបន្តភារកិច្ចការប្រកួតពានរង្វាន់សម្តេចមហាបវរធិបតី ឆ្នាំ ២០២៤ Sea V League Challenge សម្រាប់ជំនួបទី២ នាថ្ងៃទី៣១ ខែសីហា ដោយស្វាគមន៍ក្រុមបាល់ទះជម្រើសជាតិឡាវ វេលាម៉ោង ៦:៣០ល្ងាច ក្នុងសាលបាល់ទះពហុកីឡដ្ឋានជាតិអូឡាំពិក។ ក្រុមបាល់ទះជម្រើសជាតិម៉ាឡេស៊ី នឹងត្រូវបន្តការប្រកួតទល់នឹងក្រុមសិង្ហបុរី ...
  ចាប់តាំងពីដើមសប្តាហ៍មក Logo របស់ Facebook និង Messenger នៅលើគណនីជាច្រើនបានផ្លាស់ប្តូរពីផ្ទៃពណ៌ខៀវ និងស ទៅជាពណ៌ខ្មៅ និងខៀវ។ អ្នកប្រើប្រាស់ម្នាក់ឈ្មោះ Kennytesuya បានសរសេរនៅលើ Reddit ថា ៖«ខ្ញុំបានព្យាយាមដំឡើងឡើងវិញជាច្រើនដងដោយគិតថាវាជាកំហុស ប៉ុន្តែវាមិនមែនទេ» ។ ជុំវិញការការប្រែពណ៌ Logo នេះ បានទទួលរិះគន់ពីអ្នកប្រើប្រាស់...
ក្រោយប៉ុន្មានថ្ងៃរងការរិះគន់ពីអ្នកប្រើប្រាស់ជាច្រើន ដោយសារស្លាកសញ្ញាកម្មវិធី (logo)ប្រែទៅជាខ្មៅ និងខៀវ  ក្រុមហ៊ុន Facebook បានអះអាងថា នេះជាបញ្ហាបច្ចេកទេសហើយបានកំពុងដំណើរជុសជុល។
លោក អ៊ុន ថេង កសិករដាំមៀននៅខេត្តប៉ៃលិន បានប្រាប់សារព័ត៌មានថ្មីៗកាលពីថ្ងៃទី២៦ ខែសីហាថា ឆ្នាំនេះ ការប្រមូលទិញមៀនពីសំណាក់ក្រុមហ៊ុនចិនបានតម្លៃថោកជាងឆ្នាំមុនៗ ដោយសារតែពួកគេជួបបញ្ហាទីផ្សារ។ លោកបន្ថែមថា តម្លៃ៣០០០ទៅ៣៥០០រៀលនេះ គឺកសិករបានត្រឹមរួចខ្លួនប៉ុណ្ណោះ ហើយបើសិនជួបបញ្ហាអាកាសធាតុ ជាពិសេសការកើនឡើងកម្ដៅនារដូវប្រាំងខាងមុខទៀតនោះ...
តម្លៃនាំចេញទៅចិនធ្លាក់ចុះ គួបផ្សំកត្តាអាកាសធាតុក្ដៅនារដូវប្រាំងខាងមុខនេះ ធ្វើឱ្យអ្នកដាំមៀនប៉ៃលិន ចាប់ផ្ដើមគិតដល់ការខាតបង់។ ឆ្នាំនេះ មៀនប៉ៃលិនទទួលបានតម្លៃត្រឹមតែ៣០០០ទៅ៣៥០០រៀលប៉ុណ្ណោះ ក្នុងមួយគីឡូក្រាម ធៀបឆ្នាំមុនបានតម្លៃរហូតដល់៣៦០០ទៅ៤៥០០រៀល ក្នុងមួយគីឡូក្រាម។
  មួយរយៈចុងក្រោយនេះ មេ Telegram មានរឿងក្តីក្តាំងជាច្រើនពាក់ព័ន្ធនឹងការមិនអាចទប់ស្កាត់បានលើព័ត៌មានការទូទាត់ប្រាក់ខុសច្បាប់, ជួញដូរគ្រឿងញៀន, លាងលុយកខ្វក់, និងឆបោកជាដើម។ បារាំងបានដាក់ការសង្ស័យថា នាយកប្រតិបត្តិ Telegram មានការជាប់ពាក់ព័ន្ធមេដឹកនាំរុស្ស៊ី។    ជុំវិញរឿងនេះ សារព័ត៌មានរុស្ស៊ី Sputnik បានដកស្រង់សម្តីលោក Peskov ...
នៅថ្ងៃទី៣០ ខែសីហា អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានបញ្ជាក់ថា ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន មិនដែលជួបជាមួយស្ថាបនិក Telegram លោក Pavel Durov ទេ។
ដើម្បីជ្រាបច្បាស់សូមលោកអ្នកទស្សនាវីដេអូខាងក្រោម៖    ការធ្វើអាជីវកម្មរបស់ម្ចាស់អាជីវកម្មរូបនេះ មិនផ្ដោតតែលើផលចំណេញតែមួយមុខនោះទេ ប៉ុន្តែលោកបានគិតគូពីសុខភាពរបស់អ្នកប្រើប្រាស់ ដោយជ្រញ់របស់លោក ត្រូវបានផលិតឡើងតាមលក្ខណៈស្ដង់ដាច្បាស់លាស់ បូករួមទាំងគុណភាពឈើដែលមិនប៉ះពាល់សុខភាពទៅថ្ងៃមុខ។    លោក ឈុន វីរៈ  បានបញ្ជាក់ដូច្នេះ៖  «ជាទូ...
ភ្នំពេញ៖ ម្ចាស់សិប្បកម្មជ្រញ់ម៉ៃសាក់ខ្មែរ លោក ឈុន វីរៈ បានចំណាយពេលជាង២០ឆ្នាំ ដាំដើមម៉ៃសាក់លើផ្ទៃដី១៣១ហិកតា ដើម្បីកែច្នៃធ្វើជ្រញ់លក់។ បង្កើតអាជីវកម្មរយៈពេល៣ឆ្នាំ លោក ឈុន វីរៈ  បានលើកឡើងថា ការជ្រើសរើសម៉ៃសាក់មកធ្វើជាជ្រញ់ ព្រោះឈើប្រភេទនេះ ស្វិត ធន់នឹងសំណើម និងគ្មានជ័រ ដែលនាំឱ្យប៉ះពាល់ដល់សុខភាព។
  យោងស្ថិតិរបស់អគ្គនាយកដ្ឋានគយវៀតណាម ចំនួនរថយន្តដែលនាំចូលទៅប្រទេសនេះនៅតែបន្តកើនឡើង បើទោះបីជាទីផ្សារប្រើប្រាស់រថយន្តថ្មីក្នុងស្រុកមិនសូវសកម្មបើធៀបនឹងឆ្នាំ២០២៣។ គិតត្រឹមខែកក្កដា វៀតណាមបាននាំចូលរថយន្តគ្រប់ប្រភេទប្រមាណ ៩១ ៦៣៧គ្រឿងពីបរទេស ដែលកើនឡើងជិត ១៥ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។   សម្រាប់រថយន្តដឹកអ្នកដំណើរ វៀ...
រយៈពេល ៧ខែឆ្នាំនេះ វៀតណាមបាននាំចូលរថយន្តចំនួន ៩១ ៦៣៧គ្រឿង មានកំណើន ១៤,៨ភាគរយធៀបគ្រាដូចគ្នាក្នុងឆ្នាំ២០២៣ ដែលភាគច្រើនមកពីថៃ ឥណ្ឌូណេស៊ី និងចិន។
អ្នកស្រី ឈង់ ចំប៉ា ជាកសិករក្នុងសមាគមអ្នកដាំបន្លែសុវត្ថិភាពសៀមរាប បានរៀនសូត្រច្រើនពីបច្ចេកទេសដាំដុះដំណាំមើម និងដំណាំស្លឹកពីអ្នកបច្ចេកទេសអង្គការអាគ្រីស៊ុត។ តាំងពីចូលសមាជិក ក្នុងឆ្នាំ២០១៨មក អ្នកស្រី ចំប៉ា តែងអនុវត្តន៍គោលការណ៍ណែនាំ របៀបដាំដុះតាមបច្ចេកទេស ដែលធ្វើឱ្យដំណាំបានផលល្អ និងកើនបរិមាណ។ បច្ចុប្បន្ន កសិកររូបនេះកំពុងដាំ...
សៀមរាប៖ អង្គការអាគ្រីស៊ុតកម្ពុជា បានចងក្រងបង្កើតសមាគមអ្នកដាំបន្លែសុវត្ថិភាពសៀមរាប នៅក្នុងឆ្នាំ ២០១៨ ក្នុងបំណងប្រមូលផ្តុំកម្លាំងអ្នកផលិត និងងាយស្រួលរកទីផ្សារ។ កសិករក្នុងសមាគម មានភាពងាយស្រួលក្នុងការរៀបចំផែនការដាំ ពិសេសផលិតផលមិនស្ទះ ហើយទីផ្សារមានអ្នកគាំទ្រច្រើន នាពេលបច្ចុប្បន្ន។
កាលពីខែឧសភា ឆ្នាំ២០២២ ស្ថាប័ន SEA បានយល់ព្រមជាឯកច្ឆ័ន្ទប្រគល់សិទ្ធិរៀបចំការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ ២០២៧ ទៅឱ្យម៉ាឡេស៊ី បន្ទាប់ពីព្រុយណេដកខ្លួនចេញ។   បើតាមការផ្សាយរបស់កាសែត FMT នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ ២០២៤ រដ្ឋមន្ត្រីក្រសួងយុវជន និងកីឡាម៉ាឡេស៊ី អ្នកស្រី Hannah Yeoh បានប្រាប់ទៅ SEA ថាខ្លួនកំពុងរង់ចាំមតិយោបល់របស់ក្រសួងហិរ...
រដ្ឋាភិបាលម៉ាឡេស៊ី បានទទួលយកសំណើរបស់សហព័ន្ធកីឡាស៊ីហ្គេម (SEA) ក្នុងការទទួលសិទ្ធិរៀបចំធ្វើម្ចាស់ផ្ទះកីឡាអាស៊ីអាគ្នេយ៍ (SEA Games) ឆ្នាំ ២០២៧។ រដ្ឋចំនួន៣ Sarawak, Sabah, និង Penang នឹងប្រើប្រាស់ថវិការៀងៗខ្លួនដើម្បីសហការជាមួយក្រុងគូឡាឡាំពួ ដំណើរការកីឡា SEA Games ជាលើកទី៧។
ដើម្បីជ្រាបច្បាស់សូមលោកអ្នកទស្សនាវីដេអូខាងក្រោម៖    តំបន់ទេសចរណ៍ «ខ្នងផ្សារ» ជាទីតាងទេសចរណ៍ឡើងភ្នំមួយ ស្ថិតនៅរវាងព្រំប្រទល់ខេត្តកំពង់ស្ពឺ និងខេត្តកោះកុង។ ដើម្បីទៅកាន់ទីនេះ ប្រសិនបើលោកអ្នកចេញពីរាជធានីភ្នំពេញ ត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ៤ ទៅកាន់ទីរួមខេត្តកំពង់ស្ពឺ រួចឆ្លងស្ពានខេត្តកំពង់ស្ពឺប្រមាណជាង១គីឡូ បត់ស្តាំ ប្រមាណ...
ភ្នំពេញ៖ ភ្នំខ្នងផ្សារ ជាទីកន្លែងធម្មជាតិគួរជាទីគយគន់ វាលស្មៅដ៏ស្រស់ស្អាត ខ្យល់ត្រជាក់ និងជាពេលវេលាល្អ ដើម្បីថតរូបអមដោយទេសភាពខៀវស្រងាត់នៅតាមជើងភ្នំ។ ភ្នំខ្នងផ្សារនេះ បានក្លាយជាទីឋានទេសចរណ៍ធម្មជាតិដ៏ទាក់ទាញមួយសម្រាប់ទេសចរដើរឡើងភ្នំ។ នាពេលព្រឹកទេសចរ អាចទស្សនាព្រះអាទិត្យរះ អមដោយអាកាសធាតុត្រជាក់ និងពលល្ងាច អាចគយគន់ថ្ងៃលិចព...
  ក្លិបកីឡាបាល់ទាត់ទាំង២០ នៃក្របខណ្ឌ Premier League ចាយប្រាក់សរុប ២,៣៦ពាន់លានដុល្លារ អំឡុងទីផ្សារដោះដូរកីឡាករលើកទី១ ដែលថយ ៧៤០លានដុល្លារបើធៀបនឹងឆ្នាំមុន ដែលចាយអស់រហូតដល់ ៣,១០ ពាន់លានដុល្លារ។ ចាយអស់ ២,៣៦ពាន់លានដុល្លារ តែលក់បាន ១,៦ ពាន់លានដុល្លារ មានន័យថា ក្លិបទាំង២០នៅលីគកំពូលអង់គ្លេស ចំណាយអស់ ៧២៨ប៉ុណ្ណោះ។   Brighton បានក...
ទីផ្សារដូរដោះកីឡាករលើកទី១ នៅអង់គ្លេស ប្រចាំរដូវកាល ២០២៤-២៥ បានបិទបញ្ចប់ហើយនៅយប់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ ដោយក្លិបនៅ Premier League ចាយអស់ ២,៣៦ពាន់លានដុល្លារ។ Brighton & Hove Albion ចាយច្រើនជាងគេលើការទិញចូលកីឡាករក្នុងចំណោមក្លិបកំពូលទាំង២០ ស្របពេល Manchester City ទទួលបានចំណួលពីការលក់កីឡាករច្រើនជាងគេ។
  តាមប្រភព ដែលសុំមិនបញ្ចេញឈ្មោះ ក្រុមហ៊ុន Google កំពុងពិចារណាដំឡើងមជ្ឈមណ្ឌលទិន្នន័យដ៏ធំ នៅក្បែរទីក្រុងហូជីមិញ របស់វៀតណាម។ ការបញ្ចេញព័ត៌មាននពាក់ព័ន្ធនឹងការសាងសង់មជ្ឈមណ្ឌលទិន្នន័យថ្មីនេះកើតមានឡើង ស្របពេលដែលអ្នកប្រើប្រាស់សេវាកម្មក្រុមហ៊ុន Google ដូចជា Youtube នៅវៀតណាមមានកំណើនខ្លាំង។    ទោះមិនបានបញ្ជាក់ពីទំហំវិនិយោគច្បាស់ល...
ក្រុមហ៊ុន Google កំពុងពិចារណាកសាងមជ្ឈមណ្ឌលផ្ទុកទិន្នន័យដ៏ធំមួយនៅភាគខាងត្បូងវៀតណាម។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី២៩ ខែសីហា ដោយស្រង់ប្រភពពីប្រភពសង្ខេបលើគម្រោងរបស់ក្រុមហ៊ុន Google។
ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការបម្រើការងារនៅក្រសួងអភិវឌ្ឍន៍ជនបទ មានបេក្ខជនចូលរួមប្រឡងចំនួន ៧២៩នាក់ ខណៈជ្រើសរើស ៦នាក់ប៉ុណ្ណោះ។ តាមរយៈការរៀបចំការប្រឡងនេះ ក្រសួងមុខងារសាធារណៈ នៅតែបន្តរៀបចំការប្រឡងដោយហ្មត់ចត់។ សូមអញ្ជើញទស្សនាវីដេអូខាងក្រោមដូចតទៅ៖   លោក វ័រ សុផល ប្រធាននាយកដ្ឋានកិច្ចការមុខងារសាធារណៈ បានលើកឡើងថា ការប្រឡង...
ភ្នំពេញ៖ នៅថ្ងៃទី៣១ សីហា ក្រសួងមុខងារសាធារណៈ បានរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការចូលបម្រើការនៅក្រសួងអភិវឌ្ឍន៍ជនបទ។ ការប្រឡងនេះ ជ្រើសរើសបេក្ខជនត្រឹមតែ ៦រូបប៉ុណ្ណោះ។ បើទោះបីជ្រើសរើសតិចតួច តែការរៀបចំការប្រឡងនៅឈរលើគោលការណ៍គុណាធិបតេយ្យ។
កំពូលរថយន្ត OFF-FRAD JETOUR Traveller T2  ឬ រថយន្តទំនើបស៊េរី JETOUR DASHING 2024(សម្រាប់ប្រភេទវីឡាទោល) ការបញ្ចុះតម្លៃជាច្រើនសន្ធឹកសន្ធាប់រហូតដល់ 30,000 ដុល្លារភ្លាមៗ សម្រាប់ប្រភេទផ្ទះផ្សេងៗទៀត កាន់តែពិសេសជាងនេះទៅទៀត លោកអ្នកនឹងទទួលបានសន្លឹកឆ្នោតផ្សងសំណាង ទទួលបានឱកាសឈ្នះរង្វាន់រថយន្តទំនើប ROLLS ROYCE ថែមទៀតផង! កុំឱ្យខកខា...
(ភ្នំពេញ)៖ ទៅវត្ត ទៅស្រុក ឆ្នាំនេះជាមួយរថយន្តទំនើបដ៏ថ្មីសន្លាងតែម្តង! ដើម្បីអបអរសាទរ ពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ បុរី មេគង្គ លែន បានផ្តល់ជូននូវ «ភ្ជុំបិណ្ឌ Promotion» ដ៏ធំសម្បើម ច្រើនសន្ធឹកសន្ធាប់ សម្រាប់អតិថិជនដែលទិញផ្ទះក្នុងខែកញ្ញានេះរួមមាន៖
លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជាបានថ្លែងពីប្រទេសចិននៅថ្ងៃសៅរ៍នេះថា ក.អ.ក បានចូលជាសមាជិកថ្មីរបស់ IHJ ជាមួយបណ្តាប្រទេសចំនួន១៣ទៀតនៅ «វេទិកាអ្នកសារព័ត៌មានផ្លូវមួយខ្សែក្រវ៉ាត់មួយ» ប្រព្រឹត្តទៅនៅទីក្រុងឆុងឈីងដែលចូលរួមដោយអ្នកសារព័ត៌មានប្រមាណ២០០នាក់មកពី៥២ប្រទេស។     តាមរយៈវេទិកា និងបណ្តាញអ្នកព័ត៌មានអន្តរជាតិនេះ ក្លិបអ្នក...
ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) បានក្លាយជាសមាជិកនៃបណ្ដាញអ្នកសារព័ត៌មានអន្តរជាតិចំនួន២២ប្រទេស (International Home of Journalists) ដែលប្រព្រឹត្តនៅប្រទេសចិន នៅថ្ងៃទី៣១ ខែសីហា។
ក្នុងដំណើរនោះ លោក តូច ប៊ុនហួរ បានលើកឡើងថា ដំណាំស្រូវនៅក្នុងឃុំទាំង៣នេះ គឺពិបាកក្នុងការជួយសង្គ្រោះ ដោយសារគ្មានប្រភពទឹកគ្រប់គ្រាន់។ តែយ៉ាងណា បើសិន មានភ្លៀងធ្លាក់ នោះផ្ទៃដីរងផលប៉ះពាល់អាចស្តារឡើងវិញបាន។ រដ្ឋលេខាធិការរូបនេះ បានណែនាំឱ្យមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ មន្ទីរធនធានទឹក ការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន អ...
ស្រូវ៧៧៨ហិកតា បានរងការខូចខាត និង៤៣៩១ហិកតាកំពុងរងផលប៉ះពាល់ពីគ្រោះរាំងស្ងួត ដែលកើតឡើងនៅឃុំពង្រ ឃុំចុងកាល់ និងឃុំជើងទៀន ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។ ករណីនេះ ត្រូវបានលោក តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំមន្រ្តីជំនាញពាក់ព័ន្ធ ទៅពិនិត្យស្ថានភាពដោយផ្ទាល់ និងស្វែងរកមធ្យោបាយ កាត់បន្ថយការខូចខ...
បើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងព័ត៌មាន កម្មវិធីដំណើរទស្សនកិច្ចទៅកាន់ទិសឦសាននេះ  មិនតម្រូវឱ្យបង់ថវិកាឡើយ រាប់ទាំងការធ្វើដំណើរ ម្ហូបអាហារ ភេសជ្ជៈ និងការស្នាក់នៅជាដើម។  កញ្ចប់ថវិកាទស្សនកិច្ចនេះ ឧបត្ថម្ភក្រោម សម្តេច ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី រួមជាមួយការឧបត្ថម្ភពីសប្បុរសជនផងដែរ។   ទស្សនកិច្ចទៅទិសឦសានលើកទី១ នឹងធ្វ...
ភ្នំពេញ៖ ក្រសួងព័ត៌មាន នឹងរៀបចំដំណើរទស្សនកិច្ចទៅទិសឦសានដោយឥតគិតថ្លៃ នៅរៀងរាល់ថ្ងៃសៅរ៍ ដើម្បីផ្ដល់ឱកាសឱ្យពលរដ្ឋ បានមើលពីទិដ្ឋភាពជាក់ស្ដែងនៅតាមតំបន់ព្រំដែន និងការវិវឌ្ឍន៍របស់ប្រជាជននៅក្នុងខេត្តភូមិភាគឦសាន។ ដំណើរទស្សនកិច្ចនេះ ចាប់ផ្ដើមនៅថ្ងៃទី៧ ខែកញ្ញា រហូតដល់ចុងឆ្នាំ២០២៤។
ឆ្លងកាត់ការប្រកួត៣លើកនៅលីគកំពូលអង់គ្លេស Haaland រកបានគ្រាប់ស៊ុតគ្រប់ការប្រកួត ក្នុងចំនួនសរុប ៧ គ្រាប់ឱ្យម្ចាស់ការពារតំណែងជើងឯក Man City ក្នុងនោះសម្រេចបាន hat-trick ២លើកជាប់គ្នា។ នេះជាការចាប់ផ្តើមរដូវកាលដ៏ល្អបំផុតរបស់ខ្សែប្រយុទ្ធអន្តរជាតិន័រវែស ក្នុងរដូវកាលទី៣របស់គេនៅទឹកដីអង់គ្លេស។   ក្រោយចប់ការប្រកួតដោយដណ្តើមបាន៣ពិន្ទុ...
Erling Haaland បន្តរកបានគ្រាប់បាល់ស៊ុតបញ្ចូលទី៣គ្រាប់ម្នាក់ឯង (Hat-trick) ជាលើកទីពីរជាប់គ្នា ដោយជួយ Manchester City ឈ្នះ West Ham United ៣-១ ក្នុងការប្រកួត Premier League សប្តាហ៍ទី៣ នៅយប់ថ្ងៃទី៣១ ខែសីហា។ ៣ប្រកួត ខ្សែប្រយុទ្ធន័រវែស រកបាន៧គ្រាប់។
ជំនួបដំបូងនៃវគ្គសន្សំពិន្ទុចុងក្រោយ ក្រុមបាល់ទះជម្រើសជាតិម៉ាឡេស៊ី បន្តការប្រកួតទល់ ឡាវ វេលាម៉ោង ៤រសៀល មុនពេល កម្ពុជា ទទួល សិង្ហបុរី វេលាម៉ោង ៦ និង៣០នាទី។ ឆ្លងកាត់ការប្រកួត២លើករៀងខ្លួន កម្ពុជា ឈរលេខ១បណ្តោះអាសន្ន មាន៦ពិន្ទុ ក្រោយឈ្នះទាំងពីរប្រកួត ស្របពេលម៉ាឡេស៊ី នៅលេខ២ ឈ្នះ១ ចាញ់១ មាន៤ពិន្ទុ។ លេខ៣ សិង្ហបុរី ឈ្នះ១ ចាញ់១ ម...
ការប្រកួតកីឡាបាល់ទះពានរង្វាន់សម្តេចមហាបវរធិបតី ឆ្នាំ ២០២៤ Sea V League Challenge ឈានដល់ជំនួបចុងក្រោយ វគ្គសន្សំពិន្ទុហើយ ដោយម្ចាស់ផ្ទះកម្ពុជា ត្រូវតទល់ សិង្ហបុរី ក្រោយពេល ម៉ាឡេស៊ី ប៉ះឡាវ នៅរសៀលថ្ងៃទី១ ខែកញ្ញា។
ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ចាប់ពីថ្ងៃទី១-១០ ខែកញ្ញា តម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា នឹងត្រូវលក់ ៤ ០០០រៀល ក្នុងមួយលីត្រ សម្រាប់សាំងធម្មតា រីឯម៉ាស៊ូត លក់តម្លៃ ៣ ៨៥០រៀល ក្នុងមួយលីត្រ។ តម្លៃសាំងធម្មតានេះ បានធ្លាក់ចុះ ១៥០រៀល ធៀបនឹងរយៈ ១០ថ្ងៃមុន ដែលសាំងធម្មតាមានតម្លៃ  ៤ ១៥០រៀល និងម៉ាស៊ូតមានតម្លៃ ៣ ៩៥០រៀល។    ក្នុងសេចក្តី...
ភ្នំពេញ៖ ប្រេងសាំងធម្មតា ធ្លាក់ចុះ១៥០រៀលនៅសល់តម្លៃ ៤ ០០០រៀល ក្នុងមួយលីត្រ រីឯម៉ាស៊ូត ធ្លាក់ថ្លៃ១០០រៀលនៅសល់តម្លៃ ៣ ៨៥០រៀល ដែលគិតចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី ១០ ខែកញ្ញា។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១កញ្ញានេះ។