text stringlengths 31 26.1k | summary stringlengths 11 1.19k |
|---|---|
ដើម្បីចូលរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជា ក្នុងការផ្ដល់ការអប់រំដល់កុមារឲ្យចេះនិយាយភាសាអង់គ្លេសបានស្ទាតជំនាញ និងមានសមត្ថភាពខួរក្បាលខ្ពស់ ឆ្លើយតបទៅនឹងការអភិវឌ្ឍសង្គមជាតិនាពេលបច្ចុប្បន្ន និងអនាគត សាលារៀនអន្តរជាតិកម្ពុជា-អាស៊ាន សហការជាមួយក្រុមហ៊ុនHanamaru Lab របស់ព្រះរាជាណាចក្រជប៉ុន ដាក់ឲ្យដំណើរការជាផ្លូវការនូវកម្មវិធី Think! Think! ដែលជាកម្មវិធីសម្រាប់បង្កើនភាពឆ្លាតវៃ (IQ) របស់កុមារ និងកំពុងត្រូវបាននិយមប្រើប្រាស់នៅប្រទេសជប៉ុន អាមេរិក និងបណ្តាប្រទេសជាច្រើនទៀតជុំវិញពិភពលោក ។ កម្មវិធី Think! Think! គឺជាកម្មវិធីដែលបង្កើតឡើងដោយក្រុមអ្នកជំនាញឯកទេសជប៉ុន ដើម្បីជួយបង្កើនសមត្ថភាពនៃការគិតដល់កុមារតូចៗ តាមរយៈចំណោទខ្លីៗ ដោយផ្តោតលើ វិទ្យសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា។ ជាពិសេសកម្មវិធីនេះ ជួយជំរុញទឹកចិត្តកុមារអោយស្រលាញ់ការសិក្សា ជាមួយនឹងលំហាត់និងសកម្មភាពសប្បាយរីករាយជាច្រើន និងប្រមូលទិន្នន័យជាក់ស្តែង អំពីសមត្ថភាព ចំណង់ចំណូលចិត្ត និងការប៉ិនប្រសប់របស់សិស្ស ដើម្បីតំរង់ទិសដៅសិក្សារបស់ពួកគេ។ លើសពីនេះកម្មវិធី Think! Think! គឺជាកម្មវិធីដែលទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡានៃព្រះរាជាណាចក្រកម្ពុជា និងទទួលបានជ័យលាភីក្នុងការប្រកួតប្រជែងថ្នាក់អន្តរជាតិជាច្រើន រួមមាន៖ ពានរង្វាន់ Google Play ល្អបំផុតឆ្នាំ ២០១៧ (Family Category) ពានរង្វាន់ Japan e-Learning Award for Educational Tech ជ័យលាភីជាតំណាងឲ្យប្រទេសជប៉ុន ក្នុងការចូលរួមកម្មវិធី "Global Edtech Startup Awards" (GESA) នៅទីក្រុងឡុងដ៍ និងកម្មវិធីជាច្រើនទៀត។ តាមរយៈ កម្មវិធី Think! Think! ដែលជាបច្ចេកវិទ្យាទំនើបអនុញ្ញាតឲ្យកុមារ អាចស្វ័យសិក្សាដោយខ្លួនឯងគ្រប់ទីកន្លែងតាមរយៈTablet និងកំព្យូទ័រ និងកម្មវិធីសិក្សាស្តង់ដាអន្តរជាតិ កុមារដែលសិក្សានៅសាលារៀនអន្តរជាតិកម្ពុជា-អាស៊ាន នឹងអាចនិយាយភាសាអង់គ្លេសស្ទាត់ជំនាញក្នុងរយៈពេលខ្លី និងមានសមត្ថភាពខួរក្បាលឈ្លាសវៃ ស្របទៅតាមសាកលភាវូបនីយកម្ម នៃពិភពលោក៕ (អត្ថបទពាណិជ្ជកម្ម) | សាលារៀនអន្តរជាតិកម្ពុជា-អាស៊ាន (CAM-ASEAN) គឺជាសាលារៀនដំបូងគេបង្អស់នៅកម្ពុជា ដែលសម្រេចបញ្ចូលជាផ្លូវការ កម្មវិធីឈ្មោះ Think! Think! ទៅក្នុងកម្មវិធីសិក្សា ដើម្បីបង្កើនភាពឆ្លាតវៃ (IQ) របស់កុមារ។ |
តាមរយៈសេចក្តីព័ត៌មានចុះថ្ងៃទី៣ ខែកុម្ភៈ ក្រសួងសុខាភិបាលបញ្ជាក់ថា ផលិតផលទាំងនេះ ក៏ធ្វើឱ្យអ្នកប្រើប្រាស់ងាយនឹងទទួលភាពញៀនផងដែរ ខណៈអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានហាមឃាត់ការនាំចូល ជួញដូរ និងធ្វើអាជីវកម្មផលិតផលដែលបង្កគ្រោះថ្នាក់ដល់សុខភាពទាំងនេះ។ បារីអេឡិចត្រូនិកមានរូបរាង និងទំហំជាច្រើនប្រភេទដូចជា E-cigs, Mods, Vape pens, Vapes ជាដើម។ បារីអេឡិចត្រូនិក ត្រូវបានគេប្រើប្រាស់ជាមួយកញ្ឆា និងសារធាតុញៀនផ្សេងទៀតដែរ។ តាមក្រសួងសុខាភិបាល ចំហាយបារីអេឡិចត្រូនិកដែលអ្នកប្រើប្រាស់ស្រូបយកពីឧបករណ៍ និងបញ្ចេញមកវិញមានសារធាតុមានគ្រោះថ្នាក់ ដូចជានីកូទីន (Nicotine) ភាគល្អិតៗដែលអាចស្រូបចូលទៅក្នុងសួត និងសារធាតុគីមីដែលមានក្លិនដូចជា Diacetyl ដែលអាចបណ្តាលឱ្យមានជំងឺសួតធ្ងន់ធ្ងរ។ នៅក្នុងបារីអេឡិចត្រូនិក ក៏មានសារធាតុសរីរាង្គដែលងាយហើរ និងសារធាតុគីមីដែលអាចបណ្តាលឱ្យមានជំងឺមហារីក ព្រមទាងក្រុមលោហៈធ្ងន់ ដូចជានឹកល សំណប៉ាហាំង និងសំណ ដែលគ្រោះថ្នាក់ដល់សុខភាពដែរ។ ក្រសួងសុខាភិបាលបញ្ជាក់ដូច្នេះ រួចបន្តថា៖ «បារីអេឡិចត្រូនិកបង្កផលប៉ះពាល់លើសុខភាព ដោយសារសារធាតុនីកូទីនអាចបណ្តាលឱ្យមាន ភាពញៀនខ្លាំង មានគ្រោះថ្នាក់ដល់គភ៌ ពុលដល់ទារកក្នុងផ្ទៃពោះ មានហានិភ័យដល់ការលូតលាស់ខួរក្បាល ហើយសារធាតុល្អិតៗ ដែលជ្រាបចូលដល់ក្នុងសួតអាចបណ្តាលឱ្យមានជំងឺមហារីក»។ បើតាមក្រសួងសុខាភិបាល បារីអេឡិចត្រូនិក ក៏អាចបណ្តាលឱ្យកុមារ និងក្មេងជំទង់ញៀន និងមានផលប៉ះពាល់ដល់ការលូតលាស់ខួរក្បាល និងមុខងារនៃការត្រួតពិនិត្យរបស់ខួរក្បាល។ ដូចសារធាតុញៀនដទៃទៀតដែរ នីកូទីន អាចបណ្តាលឱ្យមានការប្រែប្រួលផ្លូវចិត្ត ឆាប់មួរម៉ៅ រសាប់រសល់ ថប់បារម្ភ ឬអស់សង្ឃឹម វិបត្តិនៃការគេង ពិបាកផ្ចង់អារម្មណ៍ និងសន្ទុះចិត្តចង់ប្រើនីកូទីន។ ចំពោះផលិតផលស៊ីហ្សា ឬហៅម្យ៉ាងទៀតថា«ខ្សៀរទឹក» ក៏មានគ្រោះថ្នាក់ធ្ងន់ធ្ងរដែរដល់សុខភាព។ សិក្សាជាច្រើនបានរកឃើញថា ការជក់ស៊ីហ្សាមានបរិមាណជាតិពុលខ្លាំង ដែលអាចបណ្តាលឱ្យមានជំងឺដូចការជក់បារី មានដូចជា ជំងឺផ្លូវដង្ហើម ជំងឺបេះដូង ជំងឺធ្មេញ ទារកកើតមិនគ្រប់ខែ រលាកចម្រុះ មិនមានលទ្ធភាពបន្តពូជ សុខភាពផ្លូវចិត្តថយចុះ ជំងឺមហារីកសួត មហារីកក្រពះ និងមហារីកប្លោកនោមជាដើម។ ជាផលិតផលថ្នាំជក់ថ្មី HTP មានរូបរាងច្រើនបែប ដែលផលិតឡើងដើម្បី ជំនួសផលិតផលថ្នាំជក់ធម្មតា ដោយបន្ថែមនូវសារធាតុក្រអូប ដែលទាក់ទាញយុវវ័យឱ្យប្រើប្រាស់។ វាមាន ផ្ទុកសារធាតុនីកូទីន ដែលបង្កផលប៉ះពាល់ដល់សុខភាពដូចបារីអេឡិចត្រូនិកដែរ។ សេចក្តីប្រកាសព័ត៌មានដដែល បញ្ជាក់ដូច្នេះ។ «បារីអេឡិចត្រូនិក ស៊ីហ្សា និង HTP ពិតជាមានផលប៉ះពាល់ដល់សុខភាព និងបង្កគ្រោះថ្នាក់ដល់សង្គម»។ នេះជាការព្រមានរបស់ក្រសួងសុខាភិបាល ជាមួយនឹងការ អំពាវនាវកុំឱ្យពលរដ្ឋ ពិសេសយុវជន សាកល្បងប្រើប្រាស់ផលិតផលគ្រោះថ្នាក់ទាំងនេះ៕ អត្ថបទទាក់ទង គ្រោះថ្នាក់! បារី ក្លាយជាខ្ទង់ចំណាយរបស់សិស្សសាលាមួយចំនួន | ភ្នំពេញ៖ បារីអេឡិចត្រូនិក ផលិតផលស៊ីហ្សា និងអេចណ៍ ធី ភី (HTP-Heated Tobacco Product) ផ្តល់ផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពអ្នកប្រើប្រាស់។ នេះជាការព្រមានរបស់ក្រសួងសុខាភិបាល។ |
បូរ៉ាវី សព្វថ្ងៃជាមន្ត្រីបច្ចេកទេសទទួលបន្ទុកផ្នែកអភិវឌ្ឍន៍យុវជន របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) និងជាគ្រូកីឡាករថ្នាល់ចាប់ពីក្រោមអាយុ១៤ឆ្នាំ (Academy) របស់ក្លិបកីឡាបាល់ទាត់បឹងកេតផងដែរ។ ការងារខាងលើ គឺអតីតសមាជិកក្រុមព្រះខ័ណ្ឌរាជ (បច្ចុប្បន្ន ព្រះខ័ណ្ឌរាជាស្វាយរៀង) រូបនេះ ទទួលបានក្រោយលោកបញ្ចប់អាជីពជាកីឡាករបាល់ទាត់។ «និយាយទៅ ក្នុងនាមជាកីឡាករមួយរូប និងជាមនុស្សរស់នៅក្នុងសង្គមមួយ សំខាន់ដំបូងបង្អស់គឺត្រូវមានវិន័យសម្រាប់ខ្លួនឯង ហើយដើម្បីធ្វើឲ្យខ្លួនជោគជ័យ គឺត្រូវតែមានវិន័យនេះ។ កីឡាករគ្រប់រូបត្រូវមានគោលដៅឲ្យច្បាស់លាស់ និងមានការលះបង់ខ្ពស់លើពេលវេលាផ្ទាល់ខ្លួន ដូចជាការសប្បាយពេលយប់ ដែលគួរចៀសវាង និងកាត់បន្ថយឲ្យបានច្រើន»។ នេះជាការណែនាំរបស់ បូរ៉ាវី ដែលធ្លាប់ឆ្លងកាត់បទពិសោធលើវាលស្មៅអស់រយៈពេល១២ឆ្នាំ ចែករំលែកទៅដល់កីឡាករបាល់ទាត់ជំនាន់ក្រោយដទៃទៀត។ ក្នុងវ័យ៣១ឆ្នាំ អតីតកីឡាករមកពីខេត្តកំពង់ចាម និងជាម្ចាស់ស្បែកជើងមាស (អ្នកស៊ុតបញ្ចូលទីច្រើនជាងគេ) ៥ជំនាន់ (Hun Sen Cup ៤សម័យ និង លីគកំពូលកម្ពុជា១លើក)បន្ថែមថា អាជីពជាកីឡាករបាល់ទាត់ គឺមានរយៈពេលខ្លី ដូច្នេះកីឡាករនីមួយៗគួរយកពេលវេលានេះ ផ្តោតលើជំនាញ និងពង្រឹងសមត្ថភាពខ្លួនឲ្យបានខ្លាំងក្លា ប្រសិនពួកគេពិតជាស្រឡាញ់អាជីពមែន។ លើសពីនេះទៀតនោះ បូរ៉ាវី ដែលធ្លាប់ទៅប្រកបអាជីពជាមួយលីគកម្រិតទី៤ថៃ Surat Thani កាលពីឆ្នាំ២០១៨នោះ ក៏បានមើលឃើញពីផលវិជ្ជមានជាច្រើន សម្រាប់ក្រុមកីឡាករបាល់ទាត់ជម្រើសជាតិ ក្នុងការឆ្ពោះទៅកាន់ការប្រកួតស៊ីហ្គេម (Sea Games) ឆ្នាំ២០២៣ ដែលកម្ពុជាទទួលបានសិទ្ធិរៀបចំធ្វើម្ចាស់នោះ។ រ៉ាវី បញ្ជាក់ថា សម្រាប់គោលដៅរបស់សហព័ន្ធក្រោមការដឹកនាំរបស់លោកសៅ សុខា ព្រឹត្តិការណ៍កីឡាតំបន់អាស៊ានលើកទី ៣២ កម្ពុជា គ្រោងដណ្តើមយកមេដាយមាស មិនមែនត្រឹមប្រាក់ ឬ សំរឹទ្ធនោះឡើយ៕ | ក្រៅតែពីសមត្ថភាព វិន័យជាការងារសំខាន់ចម្បងបំផុត ដើម្បីវិវត្តន៍ខ្លួនឲ្យក្លាយជាកីឡាករល្អមួយរូប លោក ឃួន ឡាបូរ៉ាវី អតីតខ្សែប្រយុទ្ធឆ្នើមក្រុមជម្រើសជាតិកម្ពុជា និងក្លិបបឹងកេត បានអះអាងដូច្នេះក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ ដោយលោកសង្កត់ធ្ងន់ថា ក្នុងនាមជាកីឡាករអាជីពម្នាក់ ត្រូវតែមានការគោរពវិន័យលើការហ្វឹកហាត់ ការរស់នៅប្រចាំថ្ងៃ ជាពិសេសកាត់បន្ថយការសប្បាយពេលយប់ឲ្យបានច្រើន។ |
ក្នុងសេចក្ដីប្រកាសថ្ងៃទី១៦ ខែកក្កដា ក្រសួងអេកូឡូស៊ី និងបរិស្ថាន ទីផ្សារជួញដូរកាបូនជាតិដែលធ្វើតាមអនឡាញចាប់ផ្ដើមហើយ ដែលជាការបោះជំហានសំខាន់ក្នុងការកាត់បន្ថយការបញ្ចេញកាបូន និងសម្រេចគោលដៅអព្យាក្រឹត្យកាបូន។ គំនិតជួញដូរកាបូននេះ លេចឡើងតាំងពីមួយទសវត្សរ៍មុនមក។ ប៉ុន្តែដោយសារមានការបញ្ចុះបញ្ចូលពីក្រុមហ៊ុនថាមពលធ្យូងថ្ម និងគោលនយោបាយជាតិដែលផ្ដោតលើការអភិវឌ្ឍជាងបរិស្ថាន ទើបគម្រោងនេះត្រូវបានពន្យារពេលរហូតមកពេលនេះ។ ប្រព័ន្ធជួញដូរដែលទើបដំណើរនេះ នឹងកំណត់កម្រិតបញ្ចេញឧស្ម័នពុលសម្រាប់ក្រុមហ៊ុនថាមពលធំៗ និងអនុញ្ញាតឱ្យក្រុមហ៊ុននានា ទិញយកសិទ្ធិបំពុលបរិយាកាសពីក្រុមហ៊ុនផ្សេងទៀតដែលបញ្ចេញកាបូនក្នុងកម្រិតទាបជាងការកំណត់។ ជាជំហានដំបូង ការជួញដូរ នឹងគ្រប់ដណ្ដប់លើក្រុមហ៊ុនថាមពលប្រមាណ២២០០ក្រុមហ៊ុន ដែលបញ្ចេញកាបូន១ភាគ៧នៃការបញ្ចេញកាបូនទូទាំងពិភពលោកពីថាមពលផូស៊ីល។ ក្រុមហ៊ុនទាំងនេះ ក៏ផលិតឧស្ម័នកាបូន៣០ភាគរយនៃឧស្ម័នដែលចិនបញ្ចេញនៅឆ្នាំ២០១៩ ផងដែរ។ បើតាមក្រុមហ៊ុន Citigroup នៅឆ្នាំ២០២១ ការទិញសិទ្ធិបញ្ចេញឧស្ម័ននេះនឹងមានតម្លៃ៨០០លានដុល្លារ ហើយហក់ឡើងដល់២៥ពាន់ដុល្លារនៅចុងទសវត្សរ៍នេះ។ ជាមួយទំហំនេះ ប្រព័ន្ធជួញដូររបស់ចិនមានទំហំស្មើមួយភាគបីនៃប្រព័ន្ធជួញដូរនៅអឺរ៉ុប។ យ៉ាងណាមិញ នៅថ្ងៃជួញដូរដំបូងនៅទីផ្សារក្រុងសៀងហៃ កាបូនមួយតោនមានតម្លៃ៨ដុល្លារក្នុងមួយតោន ទាបជាងនៅអឺរ៉ុបដែលកាបូនមួយតោនមានតម្លៃជាមធ្យម៤៩,៤០ដុល្លារឯណោះ។ កាលពីសប្ដាហ៍មុន លោក Zhang Xiliang ដែលជាប្រធានរៀបចំប្រព័ន្ធជួញដូរ និយាយថា នៅជំហានបន្ទាប់ ការជួញដូរនឹងបញ្ចូលក្រុមហ៊ុនផ្សេងទៀតក្រុមហ៊ុនផលិតស៊ីម៉ង់ត៍ និងអាលុយមីញ៉ូមជាដើម៕ | ចិន ដែលប្រទេសបញ្ចេញឧស្ម័នកាបូនទៅក្នុងបរិយាកាសធំបំផុតលើពិភពលោក បានប្រកាសប្រើប្រាស់ប្រព័ន្ធជួញដូរកាបូននៅថ្ងៃទី១៦ ខែកក្កដា។ ប្រព័ន្ធជួញដូរកាបូននេះ នឹងក្លាយជាឧបករណ៍សំខាន់មួយក្នុងយុទ្ធសាស្ដ្ររបស់ចិនលើការកាត់បន្ថយការបំភាយឧស្ម័នកាបូន និងការសម្រេចផែនការអព្យាក្រឹត្យកាបូននៅឆ្នាំ២០៦០។ |
ក្នុងកិច្ចពិភាក្សាដែលស្តីអំពី «ស្ត្រីក្នុងការការពារវប្បធម៌» ដែលធ្វើឡើងនៅសារមន្ទីរជាតិ កាលពីថ្ងៃទី១៣មីនា លោក W. Patrick Murphy បានបញ្ជាក់ថា រដ្ឋាភិបាលអាមេរិកចូលរួមកិច្ចការពារបេតិកភណ្ឌវប្បធម៌ក្នុងភាពជាដៃគូជិតស្និទ្ធជាមួយកម្ពុជាដែលជាប្រទេសម្ចាស់ផ្ទះ ក្នុងការជំរុញគោលដៅគោលនយោបាយការបរទេសរបស់អាមេរិក ក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ច និងអភិបាលកិច្ចល្អ ផងដែរ។ ឆ្នាំ២០២០ គឺជាខួបលើកទី៧០នៃការបង្កើតទំនាក់ទំនងការទូតរវាងសហរដ្ឋអាមេរិក និងកម្ពុជា ដោយ លោកឯកអគ្គបាននិយាយដូច្នេ៖«នេះជា ឧទាហរណ៍ដ៏ច្បាស់មួយនៃកិច្ចសហការរបស់យើងគឺការប្តេជ្ញាចិត្តជាបន្តរបស់យើងក្នុងការអភិរក្សបេតិកភណ្ឌវប្បធម៌នៅកម្ពុជា។ ប្រទេសយើងទាំងពីរ គួរតែមានមោទកភាពចំពោះការងារដែលយើងសម្រេចបានរួមគ្នានៅក្នុងវិស័យនេះ» ។ លោកW. Patrick Murphy កំពុងមានប្រសាសន៍ ក្នុងកិច្ចពិភាក្សាស្តីអំពី«ស្ត្រីក្នុងការការពារវប្បធម៌» ដែលធ្វើឡើងនៅសារមន្ទីរជាតិ កាលពីថ្ងៃទី១៣មីនា ឆ្នាំ២០២០។ រូបថត៖ អ៊ូ សុខមាន/ThmeyThmey លោក W. Patrick Murphy បានរម្លឹកថាចាប់តាំងពីឆ្នាំ២០០៣មក កម្ពុជានិងអាមេរិក បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារៀងរាល់៥ឆ្នាំម្តងក្នុងគោលបំណងការពារវត្ថុបុរាណ និងគាំទ្រដល់ កម្ពុជានៃច្ច ប្រឹងប្រែងរបស់ខ្លួនក្នុងការធ្វើមាតុភូមិនិវត្តន៍វត្ថុបុរាណដែលគេយកទៅមិនអាចកាត់ថ្លៃបាន។ លោក បានបញ្ជាក់ថា ស្ថានទូតសហរដ្ឋអាមេរិកនៅកម្ពុជានៅតែ បន្តគាំទ្រស្មារតីនៃអនុស្សារណៈយោគយល់និងដើម្បីធានាឱ្យបាននូវលទ្ធផលនៃផែនការសកម្មភាពរបស់ប្រទេសទាំងពីរនេះ។ ចាប់តាំងពីឆ្នាំ២០០១រហូតដល់បច្ចុប្បន្ន អាមេរិកបានដល់ជំនួយដល់ក្នុងកម្ពុជ ក្នុងផ្នែកវប្បធម៌ មានចំនួន៤,៥លានដុល្លារ។ នេះជាការលើកឡើងរបស់អ្នកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដោយអ្នកស្រីបានបញ្ជាក់ថាជំនួយទាំងនោះ ភាគច្រើនគឺជួយទៅដល់ការជួសជុលប្រាសាទនៅលើភ្នំបាក់ខែង ប្រាសាទបន្ទាយស្រី ប្រាសាទព្រះវិហារជាដើម។ លោកW. Patrick Murphy កំពុងថតរូបជាមួយ លោកស្រី ភឿង សកុណា និងជាមួយស្ត្រីវ័យក្មេង៣រូបទៀត ដែលកំពុងធ្វើកិច្ចការអភិរក្សបេតិកភណ្ឌខ្មែរ។ រូបថត៖ អ៊ូ សុខមាន/ThmeyThmey បើតាមអ្នកស្រី ថវិកាជំនួយខាងលើនេះ ក្រៅពីការងារជួសជុលប្រាសាទនានា អាមេរិកក៏បានបង្កើតសារមន្ទីរអង្គរបូរីនៅភ្នំដាក្នុងខេត្តតាកែវ។ ការរក្សានូវសម្លៀកបំពាក់ជនរងគ្រោះ នាសម័យខ្មែរក្រហម នៅក្នុងសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង ដ៏ដូចជាការចងក្រងអត្ថបទ និងឯកសារឆ្លងឆ្លើយគ្នា ដែលទាក់ទងនឹងមជ្ឈមណ្ឌលប្រល័យពូជសាសន៍ដែរ។ អ្នកស្រី ភឿង សកុណា បញ្ជាក់ថា ផ្នែកវប្បធម៌ដែលកម្ពុជាទទួលបានការគាំទ្រពីអាមេរិកតាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នាកន្លងមកនេះ គឺបានអនុញ្ញាតឱ្យកម្ពុជាទាមទារនូវវត្ថុបុរាណសំខាន់ពីបរទេសមកវិញដែលបានបាត់បង់ពីសម័យសង្គ្រាម ចំនួន៤២សំណាក់ ហើយកម្ពុជាកំពុងស្វែងរកបុរាណរបស់ខ្មែរពីបណ្តាប្រទេសផ្សេងៗ តាមរយៈការគាំពារផ្នែកច្បាប់ពីសហរដ្ឋអាមេរិក។ រដ្ឋមន្ត្រីក្រសួងវប្បធម៌រូបនេះ បានអះអាងដូច្នេះ៖«ការចូលរួមរបស់អាមេរិកក្នុងការថែរក្សាបេតិកភណ្ឌជាតិ និងរក្សាឯកសារនានាដែលទាក់ទងនឹងប្រវត្តិកម្ពុជាយើង គឺផ្នែកមួយនៃការជួយនិងចិត្តទុកដាក់យើង ធ្វើឱ្យចំណងមិត្តភាពកាន់តែរឹងមាំ ដោយសារយើងស្គាល់គ្នាទៅវិញទៅមកយ៉ាងច្បាស់ ក្នុងការជួយថែរក្សានូវអ្វីដែលជារបស់ខ្មែរ»៕ | ភ្នំពេញ៖ការអភិរក្សប្រវត្តិសាស្ត្រនិងវប្បធម៌សម្រាប់មនុស្សជំនាន់ក្រោយៗដែលបានមកតំបន់បេតិកភណ្ឌ គឺមានតម្លៃមិនអាចកាត់ថ្លៃបាន សម្រាប់ការជំរុញសេដ្ឋកិច្ចនៃតំបន់ជុំវិញ។ នេះជាលើកឡើងរបស់លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា ដែលលោកបានបញ្ជាក់ថា សហរដ្ឋអាមេរិកប្តេជ្ញាចិត្តបន្តធ្វើកិច្ចការអភិរក្សបេតិកភណ្ឌវប្បធម៌ នៅកម្ពុជា ។ |
Alcaraz បានយកឈ្នះកីឡាករន័រវែស Casper Ruud ក្នុងលទ្ធផល ៦-៤ ២-៦ ៧-៦ (៧-១) និង ៦-៣ ក្នុងជំនួបវគ្គផ្តាច់ព្រ័ត្រនាកីឡដ្ឋាន Arthur Ashe ក្នុងក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក នៅថ្ងៃទី១១ ខែកញ្ញា។ ជ័យជម្នះរបស់ Alcaraz បានធ្វើឱ្យរូបគេក្លាយជាកីឡាករវាយកូនបាល់អាជីពក្មេងបំផុតដែលអាចកាន់ពាន Grand Slam ចាប់តាំងពី Rafael Nadal ដែលបានគ្រងជើងឯក French Open លើកដំបូងកាលពីឆ្នាំ ២០០៥ កីឡាករអេស្ប៉ាញ Alcaraz ក៏ត្រូវឡើងទៅជំនួសតំណែងកីឡាករវាយកូនបាល់លេខ១ពិភពលោករបស់កីឡាកររុស្ស៊ី Daniil Medvedev ផងដែរ និងជាប់ជាកីឡាករក្មេងជាងគេដែលឡើងឈរពូលតារាងក្នុងប្រវត្តិសាស្ត្រ ៤៩ ឆ្នាំ នៃចំណាត់ថ្នាក់ ATP។ «ជើងឯក Grand Slam និងចំណាត់ថ្នាក់លេខ១ពិភពលោក ជាអ្វីដែលខ្ញុំធ្លាប់សុបិនចង់បានតាំងពីខ្ញុំនៅក្មេង»។ នេះជាការលើកឡើងរបស់ Alcaraz ក្រោយឈ្នះពាន US Open លើកដំបូងក្នុងអាជីពទាំងវ័យក្មេង។ Alcaraz បន្ថែមថានេះ ជាសិបិនក្លាយជាការពិត ប៉ុន្តែជាអ្វីដែលរូបគេទទួលបានដោយការខិតខំប្រឹងប្រែងយ៉ាងខ្លាំង។ ដោយឡែកផ្នែកនារី Iga Swiatek របស់ប៉ូឡូញ បានគ្រងជើងឯក US Open ឆ្នាំ២០២២នេះ តាមរយៈការយកឈ្នះកីឡាការិនីទុយនីស៊ី Ons Jabeur នៅវគ្គផ្តាច់ព្រ័ត្រ៕ | Carlos Alcaraz ក្លាយជាម្ចាស់ជើងឯកពានរង្វាន់ US Open ឆ្នាំ ២០២២ ក្រោយយកឈ្នះ Casper Ruud ក្នុងវគ្គផ្តាច់ព្រ័ត្រ។ ឈ្នះពានកម្រិត Grand Slam នៅទឹកដីអាម៉េរិកនេះ បានធ្វើឱ្យកីឡាករអេស្ប៉ាញវ័យត្រឹម ១៩ឆ្នាំ ក្លាយជាកីឡាករវាយកូនបាល់ទីលេខ១ពិភពលោកផ្នែកបុរស។ |
ផលិតផលសាច់ជ្រូក ដែលរួមមាន ក្រពះ ជើង ត្រចៀក កន្ទុយ ពោះវៀនធំ អណ្ដាត ខួរ ឆ្អឹងក ឆ្អឹងជំនី.ល. ត្រូវបានឈ្មួញវេចខ្ចប់ដាក់ក្នុងកេសសរុប ២១កេស ដែលមានទម្ងន់សរុប ១,៣៣០គីឡូក្រាម ចេញពីប្រទេសថៃ កាត់តាមច្រកប៉ោយប៉ែត ក្នុងគោលដៅទៅរាជធានីភ្នំពេញ តែត្រូវកម្លាំងជំនាញចាប់បាន។ ក្រោយឃាត់និងពិនិត្យឃើញថាខូចគុណភាព អាជ្ញាធរបានធ្វើការកម្ទេចចោលហើយនៅរសៀលថ្ងៃទី២៥ តុលា នៅស្ថានីយ៍កសិកម្មទឹកវិល ក្រុងសៀមរាប។ កម្លាំងជំនាញកំពុងធ្វើការសាកសួរម្ចាស់រថយន្តសាំយ៉ុងឈ្មោះ ឆុង ចាន់ដា ដើម្បីរកប្រភពនិងធ្វើការផាកពិន័យឬផ្តន្ទាទោសតាមផ្លូវច្បាប់៕ | សៀមរាប៖ គម្លាំងគយចល័តខេត្តសៀមរាប សហការជាមួយការិយាល័យបង្ការ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ និងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច បានឃាត់រថយន្តមួយគ្រឿងដឹកសាច់ជ្រូកខូចគុណភាព ដែលមានទម្ងន់ជាងមួយតោន។ ហេតុការណ៍បានធ្វើឡើងនៅរសៀលថ្ងៃទី២៤ តុលា នៅកំណាត់ផ្លូវជាតិលេខ៦ ក្នុងភូមិដូនទ្រ ឃុំល្វា ស្រុកពួក ខេត្តសៀមរាប។ |
ចុងក្រោយក្រឹត្យពន្យារពេលអនុវត្តច្បាប់អាជា្ញសឹករយៈពេលមួយឆ្នាំទៀតនៅកោះមិនដាណាវរបស់ប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូទើតេ ត្រូវបានតុលាការកំពូលហ្វីលីពីនទទួលយកជាផ្លូវការហើយនៅថ្ងៃអង្គារទី ៦ ខែកុម្ភៈនេះ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។ តុលាការកំពូលហ្វីលីពីនបានថ្លែងតាមសេចក្តីថ្លែងការណ៍របស់ខ្លួនថា៖« ប្រធានាធិបតី និងសភាមានអំណះអំណាងគ្រប់គ្រាន់ដើម្បីពន្យារពេលការអនុវត្តច្បាប់អាជ្ញាសឹកនេះ។ ចលនាបះបោរដែលគំរាមកំហែងក្រុងម៉ារ៉ាវីនៅតែបន្តកើតមានឡើយ ហើយវាជារឿងចាំបាច់ដែលត្រូវពន្យារពេលអនុវត្តដើម្បីសុវត្ថិភាពសាធារណៈ»។ បន្ទាប់ពីតុលាការកំពូលសម្រេចទទួលយកក្រឹត្យប្រធានាធិបតីនេះហើយ សភាទាំងពីរថ្នាក់ក៏ប្រកាសគាំទ្រក្រឹត្យដែលមានគោលដៅពន្យារការអនុវត្តច្បាប់អាជ្ញាសឹកនេះរហូតដល់ចុងឆ្នាំ ២០១៨ ដែរ។ លោក ឌូទើតេ បានសម្រេចដាក់អនុវត្តច្បាប់អាជ្ញាសឹកនៅទូទាំងមិនដាណាវ ដែលមានប្រជាជនរស់នៅ ២០ លាននាក់ កាលពីខែឧសភាឆ្នាំ ២០១៧ នៅពេលដែលក្រុមភេរវជនដែលជាបណ្តាញក្រុមរដ្ឋឥស្លាមវាយយប្រហារនិងដណ្តើមកាន់កាប់ទីក្រុងម៉ារ៉ាវីនោះ។ រដ្ឋាភិបាលហ្វីលីពីនអះអាងថា ក្រុមនេះមានចេតនាចង់យកតំបន់ភាគខាងត្បូងហ្វីលីពីនដើម្បីបង្កើតរដ្ឋឥស្លាមនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ។ គេនៅចាំបានថា យុទ្ធនាការរំដោះក្រុងម៉ារ៉ាវីនេះត្រូវចំណាយពេលវេលាប្រាំខែឯណោះដោយមានការគាំទ្រពីទាហានអាមេរិកផង ហើយការរំដោះទីក្រុងពីកណ្តាប់ដៃភេរវជនេះធ្វើឲ្យមានមនុស្សស្លាប់សរុបច្រើនជាង ១១០០នាក់ឯណោះ។ ទោះជាអាជ្ញាធរចាត់ទុកថា ការបន្តអនុវត្តច្បាប់អាជ្ញាសឹកនេះជារឿងចាំបាច់សម្រាប់រក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសន្តិភាពតំបន់ក៏ដោយ នៅហ្វីលីពីនច្បាប់អាជ្ញាសឹកជារឿងចម្រូងចម្រាស និងរសើបបំផុតចាប់ពីជំនាន់មេដឹកនាំផ្តាច់ការ ហ្វែរឌីណង់ ម៉ាកូស។ ខាងក្រុមអ្នករិះគន់យល់ឃើញថា ការបន្តច្បាប់អាជ្ញាសឹកនេះជាគ្រោះថ្នាក់សម្រាប់សិទ្ធិមនុស្សក្នុងប្រទេស ហើយការបន្តពន្យាការអនុវត្តនេះជាការរំលោភរដ្ឋធម្មនុញ្ញផង។ ប៉ុន្តែតុលាការកំពូលបានច្រានចោលការចោទប្រកាន់នេះដោយលើកអំណះអំណាងថា រដ្ឋធម្មនុញ្ញមិនមានចែងឡើយពាក់ព័ន្ធចំនួនដងនៃការពន្យារពេលអនុវត្តច្បាប់អាជ្ញាសឹកនោះ។ ដូច្នេះការអះអាងថា វាជាការរំលោភរដ្ឋធម្មនុញ្ញនោះជារឿង មិនត្រឹមត្រូវឡើយ៕ | តុលាការកំពូលហ្វីលីពីនបានសម្រេចគាំទ្រការពន្យារពេលអនុវត្តច្បាប់អាជ្ញាសឹកនៅមិនដាណាវក្នុងរយៈពេលមួយឆ្នាំបន្ថែមទៀតតាមការចង់បានរបស់ប្រធាធិបតី រ៉ូឌ្រីហ្គោ ឌូទើតេ។ យ៉ាងណាក៏ដោយក្រុមសិទ្ធិមនុស្សបានអះអាងថា ការសម្រេចរបស់តុលាការនេះជាបញ្ហាធំសម្រាប់សិទ្ធិមនុស្សហ្វីលីពីន។ |
គជពបង្ហាញថា៖«លទ្ធផលផ្លូវការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៨ មាន អ្នកចុះឈ្មោះបោះឆ្នោតថ្មីជិត២សែននាក់, អ្នកដែលត្រូវបានលុបចេញពីបញ្ជីបោះឆ្នោត មានជាង៥,៦ ម៉ឺននាក់, ចំនួនប៉ាន់ស្មានអ្នកដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅមានជិត១០លាននាក់ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០១៨ អាចស្វែងរកឈ្មោះរបស់ខ្លួននៅលើគេហទំព័រ គ.ជ.ប www.voterlist.org.kh និងតាមរយៈកម្មវិធីទូរស័ព្ទដៃ Voterlist KH (App)៕ | គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា មានប្រជាពលរដ្ឋជាង ៨,៥ លាននាក់ ស្មើនឹង ៨៦, ២៨ ភាគរយ មានឈ្មោះក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០១៨។ |
មនុស្សជាង៣០ម៉ឺននាក់ ត្រូវបានបង្ខំចិត្តភៀសខ្លួនចេញពីផ្ទះសម្បែង និងរមណីយដ្ឋានតាមមាត់សមុទ្រនានា ខណៈព្យុះទីហ្វុង Rai បានវាយប្រហារតំបន់ភាគខាងត្បូង និងតំបន់ស្ថិតនៅកណ្តាលហ្វីលីពីន។ ព្យុះនេះ ក៏បានកាត់ផ្តាច់បណ្តាញទាក់ទងតាមតំបន់ខ្លះ និងធ្វើឱ្យដំបូលអាគារមួយចំនួនប៉ើងចេញក្រៅ។ Rai ជាព្យុះទីហ្វុងដ៏មានឥទ្ធិពលខ្លាំងមួយ។ កាលពីថ្ងៃទី១៦ ខែធ្នូ ព្យុះនេះបានធ្វើដំណើរឆ្ពោះទៅកាន់កោះ Siargao ដោយល្បឿនខ្យល់អតិបរមា១៩៥គីឡូម៉ែត្រក្នុងមួយម៉ោង។ បើតាមរបាយការណ៍របស់ទីភ្នាក់ងារព្យាករណ៍អាកាសធាតុហ្វីលីពីន ត្រឹមថ្ងៃទី១៧ កម្រិតល្បឿនខ្យល់ បានថយចុះមក១៥៥គីឡូម៉ែត្រក្នុងមួយម៉ោង។ នៅទីក្រុង Siargao នៃកោះភាគខាងត្បូង Mindando អាគារជាច្រើនត្រូវបានរងការបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយរួមទាំងការិយាល័យគ្រោះមហន្តរាយខេត្តផង។ ឯផ្លូវធំៗជាច្រើន ស្ថិតក្នុងទីក្រុងឆ្នេរសមុទ្រមួយនេះ ក៏បានត្រូវកាត់ផ្តាច់ដោយ ការបាក់ដី ដួលរលំដើមឈើ និងបង្គោលភ្លើង។ នេះបើយោងតាមទូរទស្សនហ្វីលីពីន ABS-CBN ។ ជាមួយគ្នានេះដែរ ទីភ្នាក់ងារមហន្តរាយជាតិបានអះអាងថា មនុស្សម្នាក់បានស្លាប់និងពីរនាក់រងរបួសក្នុងព្យុះដ៏កំណាចនេះ ដែលកំពុងតែធ្វើដំណើរទៅកាន់គោលដៅទេសចរណ៍ដ៏ពេញនិយមមួយនៃកោះ Palawan។ អភិបាលក្រុង Siargao លោក Ernesto Matugas បានប្រាប់សារព័ត៌មាន ABS-CBN ថា ព្យុះ Rai បានបំផ្លិចបំផ្លាញទីក្រុងដែលមានប្រជាជនប្រហែល១៧ម៉ឺននាក់រស់នៅត្រឹមរយៈពេលតែប៉ុន្មានម៉ោង ដែលបណ្តាលឱ្យខូតខាតធ្ងន់ធ្ងរ។ កាលពីថ្ងៃទី១៦ ខែធ្នូ ជើងហោះហើរជាច្រើន បានត្រូវលុបចោលទូទាំងប្រទេស ហើយកំពង់ផែរាប់សិប ត្រូវបានបិទបណ្តោះអាសន្ន។ ការិយាល័យអាកាសធាតុបានព្រមានថា កម្លាំងព្យុះនឹងបង្កឱ្យកម្ពស់ទឹកសមុទ្រហក់ឡើងខ្លាំងជាច្រើនម៉ែត្រ ហើយបង្កជាទឹកជំនន់គំរាមកំហែងអាយុជីវិតប្រជាជននៅតាមតំបន់ទំនាបឆ្នេរ។ ហ្វីលីពីន ត្រូវបានចាត់ទុកជាប្រទេសមួយដែលងាយរងគ្រោះបំផុតនៅលើពិភពលោកដោយសារផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុ។ ប្រទេសនេះ តែងតែរងការវាយប្រហារដោយព្យុះជារៀងរាល់ឆ្នាំជាមធ្យមមានចំនួន២០ដង ដែលធម្មតាបំផ្លាញការប្រមូលផលដំណាំ ផ្ទះសម្បែងនិងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់ក្រីក្រី៕ | ព្យុះទីហ្វុង Rai ដែលមានកម្លាំងខ្លាំងក្លាបំផុតប្រចាំឆ្នាំ២០២១ បានវាយបោកបក់ទឹកដីហ្វីលីពីននៅថ្ងៃទី១៧ ខែធ្នូ ដែលបណ្តាលឱ្យដើមឈើជាច្រើនដួលរលំ កាត់ផ្តាច់បណ្តាញខ្សែភ្លើង និងជន់លិចភូមិមួយចំនួន។ មនុស្សម្នាក់បានបាត់បង់ជីវិត ហើយជាច្រើនម៉ឺននាក់ទៀត ត្រូវជម្លៀសទៅកាន់ទីសុវត្ថិភាព។ |
ស្កាយវីឡា ជានិមិត្តរូបនៃជីវិតរស់នៅ ប្រកបដោយប្រណីតភាព កិត្យានុភាព និងភាពទាន់សម័យ ដែលជាវីឡាលើវេហាដ៏ធំស្កឹមស្កៃ ស្ថិតនៅចំកណ្ដាលទីក្រុងគជ់ នៃតំបន់អាស៊ី។ ចាប់ពីខ្លោងទ្វារ រហូតដល់ដំបូលអគារ គ្រប់ទីតាំងត្រូវបានតុបតែងយ៉ាងស្រស់ប្រិមប្រិយ ដើម្បីស្វាគមន៍លោកអ្នក ទៅកាន់ពិភពថ្មីនៃភាពខ្ពង់ខ្ពស់ និងភាពស៊ីវីល័យ។ បរិវេណទទួលភ្ញៀវ (Grand Lobby) ដ៏ធំល្វឹងល្វើយនៅជាន់ផ្ទាល់ដី ត្រូវបានតុបតែងយ៉ាងស្អាតផូផង់ អមដោយពិដានកម្ពស់១០ម៉ែត្រ។ នៅចំពីមុខច្រកចូល មានជណ្ដើរយ៉ាងសមសួនចំនួន២ នៅសងខាង ដែលនាំលោកអ្នកទៅកាន់សាល Grand Ballroom ដ៏ស្រស់ឆើតឆាយនៅជាន់ឡៅតឿ ស័ក្ដិសមសម្រាប់គ្រប់កម្មវិធី មិនថាពិធីមង្គលការ ពិធីជប់លៀងខួបកំណើត និងកម្មវិធីជួបលៀងផ្សេងទៀតឡើយ។ មកដល់ជាន់ទី៣៤ និង៣៥ លោកអ្នកនឹងទទួលបានបទពិសោធថ្មី ប្លែក និងពេញលេញនៃការ កម្សាន្ត និងលម្ហែកាយ ជាមួយនឹងបរិក្ខារលំដាប់ខ្ពស់ និងសម្បូរបែប។ អមដោយទេសភាពទីក្រុងដ៏ស្រស់ត្រកាល ស្កាយបារ ជាទីតាំងលម្ហែដ៏ពិសេសបំផុតសម្រាប់គូស្នេហ៍ មិត្តភក្តិ ឬ គ្រួសារ ជាមួយនឹងភាពច្នៃប្រឌិតខ្ពស់នៃការក្រឡុកស្រា អាហារពិសេសៗ អមដោយបរិយា កាសដ៏រ៉ូមេនទិកបំផុត។ លោកអ្នកក៏អាចរំសាយភាពធុញថប់ផងដែរ ជាមួយនឹងភោជនីយដ្ឋាន Alfresco Dining កំដរអារម្មណ៍នៅក្នុងបន្ទប់កម្សាន្ត (Entertainment Room) ឬ សម្រាកលម្ហែអារម្មណ៍នៅ Cloud Pavillion អមដោយសួនផ្កាចម្រុះ និងរុក្ខជាតិបៃតងដ៏ស្រស់សោភា។ មិនត្រឹមតែប៉ុណ្ណឹងឡើយ នៅលើអគារក៏រួមបញ្ចូលផងដែរ អាងហែលទឹក ក្លិប ហាត់ប្រាណ បន្ទប់ស្ប៉ា បន្ទប់ម៉ាស្សា និងបន្ទប់អានសៀវភៅយ៉ាងស្ងប់ស្ងាត់ ដែលធានាថាជីវិតរស់នៅប្រចាំថ្ងៃរបស់អ្នក ពោរពេញដោយខ្លឹមសារ និងគ្មានភាពនឿយណាយ។ បន្ថែមលើគុណតម្លៃនៃប្រណីតភាព ឧត្ដមភាព និងភាពទាន់សម័យ ម្ចាស់គម្រោងយកចិត្តទុកដាក់ខ្ពស់ លើគុណភាពសំណង់ និងសុខុមាលភាពយ៉ាងពេញលេញ របស់អ្នករស់នៅ។ តួយ៉ាងដូចជាជញ្ជាំងផ្នែកខាងក្រៅនៃអគារ ត្រូវបានស្រោបដោយរូបធាតុការពារអគ្គិភ័យ ដែលជារបាំងប្រឆាំង នឹងការឆាបឆេះបានយ៉ាងល្អបំផុត។ ចំណែកឯបង្អួចវិញ ត្រូវបានរចនាតាមបច្ចេកវិទ្យាការពារសំឡេងរំខាន ដើម្បីនាំមកនូវបរិយាកាសរស់នៅ ដែលមានភាពស្ងប់ស្ងាត់ ប្រកបដោយឯកជនភាព និងកាត់ផ្ដាច់ពីពិភពខាងក្រៅ។ ជាមួយគ្នានេះដែរ កញ្ចក់ព័ទ្ធជុំវិញអគារ គឺជាប្រភេទកញ្ចក់មានគុណភាពខ្ពស់ ស្របតាមស្តង់ដារអន្តរជាតិ ដោយអនុញាតពន្លឺធម្មជាតិចូលគ្រប់គ្រាន់ ប៉ុន្តែទប់ស្កាត់កម្ដៅព្រះអាទិត្យ ដែលធានាថាសីតុណ្ហភាពក្នុងយូនីតនីមួយៗ មានភាពត្រជាក់គ្រប់ពេលវេលា។ មិនត្រឹមតែប៉ុណ្ណឹងឡើយ ដើម្បីការពារការជ្រាបទឹក ចូលមកផ្នែកខាងក្នុងយូនីត ផ្ទៃនៃដំបូល បន្ទប់ទឹក ផ្នែកខាងក្រៅនៃជញ្ជាំង និងស៊ុមបង្អួច ត្រូវបានការពារដោយរូបធាតុ Polyurethane (PU)។ ក្រៅពីនេះ ដើម្បីផ្តល់ជូនភាពងាយស្រួល សុវត្ថិភាព និងបទពិសោធរស់នៅដ៏ប្រណីត ស្កាយវីឡា ផ្តល់ជូននូវការបម្រើសេវាប្រចាំថ្ងៃយ៉ាងពេញលេញ ដូចជាសេវារៀបចំមធ្យោបាយធ្វើដំណើរ សេវាបោសសម្អាត សេវាបោកអ៊ុត សេវាដើរទិញអីវ៉ាន់ សេវារៀបចំកម្មវិធី និងសេវាកម្មជាច្រើនទៀត តាមតម្រូវការជាក់ស្ដែងរបស់អ្នករស់នៅ។ ខុនដូភ្លោះនេះ ត្រូវបានបំពាក់ដោយកាមេរ៉ាសុវត្ថិភាពដ៏ទំនើប សន្ដិសុខការពារ ២៤ម៉ោង ព្រមទាំងចំណតរថយន្តក្រោមដីចំនួន ៤ជាន់។ ហើយអ្វីដែលពិសេសបំផុតនោះ គឺគ្រប់យូនីតទាំងអស់សុទ្ធសឹងតែបំពាក់ដោយជណ្តើរ សុវត្ថិភាពរៀងខ្លួន អមដោយជណ្តើរសុវត្ថិភាពរួមមួយទៀត នៅគ្រប់ជាន់ទាំងអស់។ អគារ ស្កាយវីឡា មានទីតាំងស្ថិតនៅតាមបណ្ដោយមហាវិថីសាធារណរដ្ឋប៉ូឡូញ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ជាប់នឹងរបងខាងត្បូងនៃពហុកីឡដ្ឋានជាតិអូឡាំពិក។ ស្កាយវីឡា ជាគម្រោងបណ្ដាក់ទុនរួមគ្នា រវាងក្រុមហ៊ុន GreatView Investment Pte Ltd. និង ក្រុមហ៊ុន MCC Land ដែលមានមូលដ្ឋាននៅក្នុងប្រទេសសិង្ហបុរី ដូចគ្នា។ អគារភ្លោះកម្ពស់ ៣៥ ជាន់នេះ ត្រូវបានរចនាឡើងដោយស្ថាបត្យករតៃវ៉ាន់ដ៏ល្បីឈ្មោះ លោក Chu-Yuan Lee ដែលធ្លាប់មានស្នាដៃរចនាម៉ូដ អគារ Taipei 101 អគារ Kaohsiung 85 Sky Tower និង អគារ Chung Tai Chan Monastery ជាដើម។ ស្កាយវីឡា មានខុនដូសរុបចំនួន ២៥៦យូនីត ចាប់ពីបន្ទប់គេង២ ដល់ បន្ទប់គេង៣ និងទំហំចាប់ពី ២៧២ ដល់ ៥០៩ ម៉ែត្រការ៉េ។ គម្រោងនេះបានសម្រេចការសាងសង់ជាង ៩៥% ហើយគ្រោងប្រគល់លំនៅឋានជូនអតិថិជនយ៉ាងយូរបំផុត ត្រឹមខែវិច្ឆិកា ឆ្នាំ២០២០នេះហើយ។ មកទល់សព្វថ្ងៃ យូនីតនៃគម្រោងស្កាយវីឡា លក់អស់ជាង ៦៦% ដោយយូនីតមានតម្លៃចាប់ផ្ដើមចាប់ពី ២,៦០០ ដុល្លារ ក្នុងមួយម៉ែត្រការ៉េ៕ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់ 092 92 1000 ឬ [email protected]។ ប្រភព៖ https://www.realestate.com.kh/km/news/sky-villa-ready-for-move-in-november/ (អត្ថបទពាណិជ្ជកម្ម) | នៅពេលធ្វើដំណើរឆ្លងកាត់ពហុកីឡដ្ឋានជាតិអូឡាំពិក តាមបណ្ដោយមហាវិថីព្រះសីហនុ លោក អ្នកប្រាកដជាទាក់ភ្នែក ជាមួយនឹងអគារភ្លោះដ៏ខ្ពស់ត្រដែត ជាប់នឹងរបងខាងត្បូង នៃពហុកីឡដ្ឋាន ជាក់ជាមិនខាន។ នេះជាអគារ ស្កាយវីឡា (Sky Villa) ដែលជាខុនដូលំដាប់អភិជន ត្រូវបានរចនាឡើងយ៉ាងល្អឥតខ្ចោះ ដោយបង្កប់នូវសិល្បៈស្ថាបត្យកម្ម ប្រកបដោយភាពទាន់សម័យ ជាមួយនឹងគុណតម្លៃយ៉ាងល្អប្រណីតមិនអាចប្រៀបផ្ទឹមបាន។ |
លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង ប្រាប់សារព័ត៌មាន ThmeyThmey25ថា បន្ទាប់ពីចាប់ផ្ដើមយុទ្ធនាការព្រឹកមិញនេះ ខាងកម្លាំងសមត្ថកិច្ច បានប្រមូលបានពលរដ្ឋ ដែលអនាថា វិកលចរិត ញៀនថ្នាំ បានចំនួន ១២៧នាក់ ក្នងនោះមានកុមារចំនួន៣នាក់ផងដែរ។ បន្ទាប់ពីប្រមូលជនទាំងនោះ ខាងកម្លាំងសមត្ថកិច្ច បានធ្វើការពិនិត្យសុខភាពដល់ពួកគាត់ នឹងយកពួកគាត់ទៅដាក់តាមមណ្ឌល។ ជនអនាថា វិកលចរិត និងញៀនថ្នាំ កំពុងពិនិត្យសុខភាព។ រូបភាពរដ្ឋបាលក្រុងបាត់ដំបង។ អភិបាលក្រុងបាត់ដំបងរូបនេះ អះអាងដូច្នេះ៖ «ទាំង១២៧នាក់ យើងយកពេទ្យមកពិនិត្យសុខភាពគាត់ មើលមេរោគ ហើយប្រសិនបើមានសារធាតុញៀន នឹងយកទៅមណ្ឌលដើម្បីបន្សាបគ្រឿងញៀន ហើយបើគាត់វិប្បលាស(ស្មារតី) យើងបញ្ជូនទៅ មណ្ឌលខាងសង្គមកិច្ច ដើម្បីយកគាត់ទៅថែទាំ»។ យ៉ាងណាមិញ បច្ចុប្បន្នជនអនាថា វិកលចរិត ញៀនថ្នាំជាដើមនោះ លោក ផេង សិទ្ធី អះអាងថា អាជ្ញាធរមិនទាន់ប្រមូលអស់នៅឡើយទេ ដោយសារជនមួយចំនួនបានដឹងមុន ខ្លះក៏រត់គេច ឯខ្លះមិនមានកន្លែងស្នាក់ពិតប្រាកដណាមួយឡើយ។ លោកបន្ថែមទៀតថា ប្រសិនក្នុងករណីពលរដ្ឋបានឃើញជនទាំងនោះ អាចផ្ដល់ដំណឹងដល់អាជ្ញាធរ មានសមត្ថកិច្ច ដើម្បីចុះអន្តរាគមន៍។ ក្រៅពីចំណាត់ការខាងលើ អភិបាលក្រុងបាត់ដំបងរូបនេះ លើកឡើងទៀតថា អាជ្ញាធរនឹងចាត់វិធានការ បន្ទាប់ទៀតទៅលើអាជីវកម្មសេវាផ្លូវភេទ ក្នុងក្រុងបាត់ដំបងនេះ៕ ពលរដ្ឋដែលប្រមូលបាន នឹងត្រូវពិនិត្យសុខភាព មុនយកទៅដាក់តាមមណ្ឌល។ រូបភាពរដ្ឋបាលក្រុងបាត់ដំបង។ | អាជ្ញាធរក្រុងបាត់ដំបង ផ្ដើមយុទ្ធនាការចុះប្រមូលជនអនាថា ជនវិកលចរិត ញៀនថ្នាំ នៅតាមទីសាធារណៈនានា ក្នុងក្រុងបាត់ដំបង។ សកម្មភាពនេះ លោក ផេង សិទ្ធី បញ្ជាក់ថា ដើម្បីរៀបចំសណ្ដាប់ធ្នាប់ និងសោភ័ណភាពទីក្រុង បន្ទាប់ពីការរៀបចំអាគារនានា ក្នុងតំបន់អភិរក្ស។ |
រហូតមកទល់ពេលនេះ រុស្ស៊ី នៅតែប្រើពាក្យប្រតិបត្តិការយោធាពិសេស សំដៅសកម្មភាពយោធាខ្លួននៅអ៊ុយក្រែន មិនមែនជាពាក្យសង្រ្គាមឡើយ។ ប៉ុន្តែក្រុមលោកខាងលិច និងអ្នកឃ្លាំមើលរុស្ស៊ីមួយចំនួន ប៉ាន់ស្មានថា លោក វ៉្លាឌីមៀ ពូទីន អាចនឹងរៀបចំការប្រកាសដ៏សំខាន់មួយនៅថ្ងៃទី៩ ខែឧសភា គឺការប្រកាសសង្រ្គាម ឬរហូតដល់ការប្រកាសជ័យជម្នះសង្គ្រាមលើអ៊ុយក្រែនទៀតផង។ យ៉ាងណាមិញ អំឡុងសន្និសីទកាសែតថ្ងៃទី៤ ខែឧសភា អ្នកនាំពាក្យវិមានក្រេមឡាំង Dmitry Peskov បានបដិសេធចំពោះការសន្និដ្ឋានខាងលើនេះ និងចាត់ទុកជារឿងមិនពិតនោះឡើយ។ «វាមិនអាចទៅរួចនោះទេ។ វាមិនសមហេតុផលនោះឡើយ»។ លោក Peskov បានសង្កត់ធ្ងន់បែបនេះរួចបន្តថា ប្រជាជនទាំងអស់មិនគួរស្ដាប់លើការអះអាងដែលបានថារុស្ស៊ីបានសម្រេចចិត្តប្រមូលផ្ដុំកម្លាំងយោធាឡើយ។ ថ្ងៃទី៩ ខែឧសភា ត្រូវបានគេស្គាល់ថាជាថ្ងៃទិវាជ័យជម្នះសម្រាប់រុស្ស៊ី ដែលយកឈ្នះសង្គ្រាមទល់នឹងណាស៊ីអាល្លឺម៉ង់ក្នុងឆ្នាំ១៩៤៥ អំឡុងសង្គ្រាមលោកលើកទីពីរ។ ទិវានេះ ជាពេលពិសេសដែលរដ្ឋាភិបាលក្រុងមូស្គូរៀបចំក្បួនព្យុហយាត្រាយោធារៀងរាល់ឆ្នាំ៕ | អ្នកនាំពាក្យវិមានក្រេមឡាំង Dmitry Peskov នៅទី៤ ខែឧសភា បានច្រានចោលព័ត៌មានដែលថា ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បានរៀបគម្រោងប្រកាសសង្គ្រាមលើអ៊ុយក្រែន និងប្រកាសប្រមូលកម្លាំងយោធានៅថ្ងៃទី៩ខែឧសភា។ ថ្ងៃទី៩ ខែឧសភា ជាទិវាជ័យជម្នះរបស់សហភាពសូវៀតក្នុងសង្រ្គាមលោកលើកទីពីរ។ |
ក្រុមហ៊ុន CPC ដែលចាប់ដៃគូជាមួយក្រុមហ៊ុនចិន Sinomach China Perfect Machinery Industry Corp ទទួលបានអាជ្ញាបណ្ណសាងសង់រោងចក្រចម្រាញ់ប្រេងកាតពីរដ្ឋាភិបាល កាលពីឆ្នាំ២០១២ ។ រហូតដល់ខែឧសភាឆ្នាំ២០១៦ ក្រុមហ៊ុនបានជ្រើសរើសក្រុមហ៊ុនចិន CNPC North East Refining & Chemical Engineering សម្រាប់អនុវត្តការសាងសង់រោងចក្រចម្រាញ់ប្រេងកាតដំណាក់កាលទី១ មានតម្លៃ ៦២០លានដុល្លារ ដែលស្ថិតនៅក្នុងស្រុកព្រៃនុប ខេត្តព្រះសីហនុ ។ គម្រោងទាំងមូល ដែលមាន២ដំណាក់កាល មានតម្លៃសរុប ១,៦២ ពាន់លានដុល្លារ។ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រចម្រាញ់ប្រេងកាតដំណាក់កាលទី១ នេះ។ បើតាមព័ត៌មានដែលផ្សព្វផ្សាយលើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងរ៉ែ និងថាមពល រោងចក្រចម្រាញ់ប្រេងកាតដំណាក់កាលទី១នេះ គ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ ២០១៩ ហើយគម្រោងដំណាក់កាលទី២ គ្រោងសាងសង់នៅឆ្នាំ២០២២ ដែលគម្រោងទាំងមូលមានសមត្ថភាពផលិតប្រេង ៥លាន តោនក្នុងមួយឆ្នាំ។ ក្រសួងឲ្យដឹងទៀតថា រោងចក្រនេះនឹងផលិតប្រេងម៉ាស៊ូត ហ្គាស និងប្រេងសាំងគុណភាពស្ដង់ដារ EURO-5 ដែលបច្ចុប្បន្នមិនទាន់មាននៅលើទីផ្សារក្នុងតំបន់នៅឡើយ។ នេះគឺជារោងចក្រចម្រាញ់ប្រេងដំបូងគេនៅកម្ពុជា បើគិតចាប់ពីសម័យកាលក្រោយរបបខ្មែរក្រហមមក៕ | ភ្នំពេញ៖ បន្ទាប់ពីពន្យារពេលជាច្រើនលើក គម្រោងសាងសង់រោងចក្រចម្រាញ់ប្រេងកាតរបស់ក្រុមហ៊ុនក្នុងស្រុក Cambodian Petrochemical Company (CPC) បានចាប់ផ្ដើមនៅថ្ងៃទី៤ខែឧសភា។ |
សូមស្ដាប់ប្រសាសន៍លោក គីម ហ៊ាង ៖ លោក គីម ហ៊ាង រម្លឹកថា ដីដែលគេចង់ទិញនោះ ត្រូវតែជាដីស្របច្បាប់ មានបណ្ណកម្មសិទ្ធិត្រឹមត្រូវ និងគ្មានវិវាទ។ ការលើកឡើងរបស់លោក គីម ហ៊ាង ដូចនេះគឺដូចគ្នានឹងការក្រើនរម្លឹករបស់អ្នកជំនាញ និងស្ថាប័នពាក់ព័ន្ធ ផងដែរ ស្របពេលដែលមានករណីលក់ដីឡូត៍ និងគម្រោងអចលនទ្រព្យផ្សេងទៀត បានបង្កើតបញ្ហាដល់អ្នកទិញ។ បញ្ហាដែលកើតឡើងកន្លងមក មានដូចជាករណីគម្រោងលក់ដីដែលគ្មានកម្មសិទ្ធិ កម្មសិទ្ធិជាប់បន្ទុកធានាគារ ដីធ្លីជាប់វិវាទក្ដី ជាដើម។ កាលពីដើមខែឧសភាឆ្នាំនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានណែនាំ៦ចំណុច សម្រាប់ការសម្រេចចិត្តទិញលំនៅឋាន ឬដីឡូត៍៕ | លោក គីម ហ៊ាង នាយកក្រុមហ៊ុន Khmer Real Estate បានចែករំលែកថា បើយុវជនគ្មានលទ្ធភាពទិញផ្ទះល្វែងនោះទេ គួរតែទិញដីឡូត៍ទុកសម្រាប់សង់ផ្ទះពេលក្រោយ។ អ្នកមានបទពិសោធន៍ផ្នែកអចលនទ្រព្យច្រើនឆ្នាំរូបនេះ បន្ថែមថា បើចាំមានលុយធ្វើផ្ទះចាំទិញ នោះដីឡើងថ្លៃ ហើយយុវជននៅតែគ្មានលទ្ធភាពទិញដដែល។ លោកប្រាប់ថា គេគួរទិញដីជិត ឬឆ្ងាយពីក្រុងតាមលទ្ធភាព កុំចាំសន្សំលុយបានច្រើនបានទិញនោះ។ |
១. វាជួយក្នុងការសម្រកទម្ងន់ ការផឹកទឹក អាចជួយអោយអ្នកស្រកទម្ងន់បាន ដោយសារតែវាបានបំផ្លាញនូវ ផលិតផលខ្លាញ់ដែលមាននៅក្នុងខ្លួន។ ការផឹកទឹក អាចកាត់បន្ថយនូវការស្រេកឃ្លាន ដែលវាមានប្រសិទ្ធភាពយ៉ាងខ្លាំង ក្នុងការទប់ស្កាត់នូវចំណង់នៃការទទួលទាន ដូច្នេះអ្នកនឹង មិនសូវបរិភោគអាហារច្រើននោះទេ។ លើស ពីនេះទៀត នោះគឺថា ទឹកគ្មានផ្ទុកកាឡូរីដូចជាភេសជ្ជៈផ្សេងទៀតឡើយ ។ ២. វាជាការព្យាបាលបែបធម្មជាតិមួយ ចំពោះអាការៈឈឺក្បាល ការផឹកទឹក អាចជួយកាត់បន្ថយ នូវអារម្មណ៍នៃការឈឺចាប់ខ្នង និង ឈឺក្បាល ដែលកើតមានដោយ សារតែកង្វះសារធាតុរាវ នៅក្នុងខ្លួន។ បើទោះជាមានកត្តាផ្សេងៗទៀត ដែលអាចនឹងបណ្តាលអោយ អ្នក ឈឺក្បាល ក៏ការខ្វះជាតិទឹកគឺ ជាមូលហេតុជាទូទៅមួយ ដែលអាចធ្វើអោយអ្នក មានអាការៈនេះបាន ផងដែរ ។ ៣. ជួយអោយអ្នកមើលទៅក្មេងជាងវ័យ នឹង ស្បែកមានសុខភាពល្អ អ្នកនឹងអាច មើលទៅឃើញក្មេងជាងវ័យបាន នៅពេលដែលស្បែករបស់អ្នកមាន ជាតិទឹកបានគ្រប់ គ្រាន់។ ទឹក អាចផ្តល់សំណើមដល់ស្បែក និង បង្កើនភាពយឺត តឹងណែនរបស់ពួកវាបាន ។ ៤. ជម្រុញអោយអ្នកមានភាពជោគជ័យនឹងការងារ ខួរក្បាលរបស់យើងម្នាក់ៗ គឺភាគច្រើន ត្រូវបានបង្កើតឡើងដោយទឹក ដូច្នេះការផឹកទឹក គឺអាចជួយ អោយយើងគិតបានល្អប្រសើរ, មានភាពស្វាហាប់ និង ប្រមូលផ្តុំអារម្មណ៍បានល្អ ។ ៥.ធ្វើអោយការហាត់ប្រាណអ្នក កាន់តែល្អប្រសើរ ការផឹកទឹក អាចជួយលៃតម្រូវសីតុណ្ហភាពរបស់រាងកាយ ។ វាមានន័យថា អ្នកនឹងមានអារម្មណ៍ថា មានថាមពលជាងមុន នៅពេលដែលអ្នកកំពុងហាត់ប្រាណ។ ទឹកក៏អាចជួយផងដែរ ក្នុងការផ្តល់ ថាមពលដល់សាច់ របស់អ្នក។ ៦. ជួយដល់ការរំលាយអាហារ និង បញ្ហាទល់លាមក ការផឹកទឹក គឺអាចបង្កើនដល់សកម្មភាពនៃកត្តាមេតាបូលីស ដោយសារតែវា បានជួយដល់ការរំលាយ អាហារនៅក្រពះពោះវៀន ។ សារជាតិសសៃ និង ជាតិទឹក គឺសហការណ៍គ្នាបានយ៉ាងល្អ ក្នុងការធ្វើ អោយ អ្នកមានចលនាក្រពះពោះវៀន បានជារៀងរាល់ថ្ងៃ ។ ៧. ទប់ស្កាត់មិនសូវអោយមាន បញ្ហាគ្រេចថ្លោះ និង រមួលក្រពើ ការមានផ្ទុកនូវ កម្រិតជាតិទឹកក្នុងខ្លួនបានត្រឹមត្រូវល្អ គឺអាចរក្សាអោយសន្លាក់ និង សាច់ដុំអ្នក មានជាតិរំអិល ដូច្នេះ អ្នកហាក់នឹងមិនសូវ កើតមាននូវបញ្ហា នៃការគ្រេចថ្លោះ និង រមួលក្រពើ បាននោះទេ ។ ៨. មិនសូវមានជំងឺ និង មានអារម្មណ៍ថាមានសុខភាពល្អ ការផឹកទឹក អោយបានច្រើន អាចជួយអ្នក ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនផ្តាសាយធំ និង ជំងឺផ្សេង ៗដទៃទៀត មានដូចជា ជំងឺគ្រួសក្នុងតម្រងនោម និង ជំងឺគាំងបេះដូង ជាដើម។ ការផឹកទឹក ដែលមានបន្ថែមជាមួយនឹង ទឹកក្រូចឆ្មារ គឺត្រូវបានប្រើសម្រាប់ព្យាបាល នូវជំងឺមួយចំនួន មានដូចជា ជំងឺដែលទាក់ទងនឹង ប្រព័ន្ធដង្ហើម, បញ្ហាក្រពះពោះវៀន, ជំងឺរលាកគន្លាក់ឆ្អឹង និង ជំងឺរលាកសន្លាក់ជា ដើម។ វាអាចនិយាយបានម្យ៉ាងទៀតថា អត្ថប្រយោជន៍នៃការផឹកទឹកនេះ គឺអាចជួយធ្វើអោយ ប្រព័ន្ធភាពស៊ាំអ្នក មានភាពល្អប្រសើរជាងមុនបាន។ ៩. បន្ធូរនូវអារម្មណ៍នៃការអស់កម្លាំង ទឹកត្រូវបានប្រើដោយរាងកាយ ក្នុងការជួយធ្វើអោយវា បញ្ចេញនូវសារជាតិពុល និង កាកសំណល់ ចេញពីក្នុងខ្លួន។ ប្រសិនបើរាងកាយអ្នក មិនមានជាតិទឹកគ្រប់គ្រាន់ ជាឧទាហរណ៍ បេះដូងរបស់អ្នក ត្រូវ ការធ្វើការច្រើនជាងមុន ដើម្បីច្របាច់បញ្ចេញ នូវឈាមដែលមានអុកស៊ីសែន អោយបានដល់ គ្រប់ កោសិកា និង ទៅកាន់ផងដែរ នូវ សិរីរៈសំខាន់ៗ ផ្សេងៗទៀត ទន្ទឹមនឹងនោះ សរីរៈអ្នកនឹងមានការហត់ នឿយ ហើយអ្នកក៏នឹងមានអាការៈនេះបានផងដែរ ។ ១០. ទឹកធ្វើអោយអ្នកមានអារម្មណ៍ល្អ ការផឹកទឹក នឹងជួយធ្វើអោយរាងកាយអ្នកមានអារម្មណ៍ល្អ ហេតុដូចនេះហើយ វាក៏នឹងធ្វើអោយអ្នក មានអារម្មណ៍ស្រស់ស្រាយបានផងដែរ ។ ១១. កាត់បន្ថយការប្រឈមនឹង ជំងឺមហារីក ទាក់ទងទៅនឹងប្រព័ន្ធរំលាយអាហារ ការសិក្សាមួយចំនួន បានបង្ហាញថា ការផឹកទឹកស្អាតល្អ បានក្នុង បរិមាណមួយដ៏ត្រឹមត្រូវ គឺអាចជួយកាត់បន្ថយបាននូវ ការប្រឈមទៅនឹងជំងឺមហារីកប្លោកនោម និង ជំងឺមហារីកពោះវៀនធំ។ ជាតិទឹក គឺអាចជួយបង្អន់ នូវកំហាប់នៃភ្នាក់ងារ ដែលបង្កអោយមានជំងឺ មហារីក នៅក្នុងទឹកនោម និង កាត់បន្ថយពេលវេលា ដែលពួកវានឹងផ្សារភ្ជាប់ខ្លួនវា ទៅនឹងស្រទាប់ក្នុង នៃប្លោកនោម ។ តើអ្នកបានយល់នូវ អត្ថប្រយោជន៍ នៃការផឹកទឹកចំពោះ រាងកាយអ្នកបានហើយឬនៅ បន្ទាប់ពីអ្នក បានអាននូវគុណសម្បតិ្តរបស់វា ដូចដែលយើងបានរៀបរាប់មកពីខាងលើនេះ ? ត្រួតពិនិត្យដោយ៖ www.health.com.kh | អ្នកនឹងមានការភ្ញាក់ផ្អើលជាមួយ នឹងអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព ដែលអ្នកនឹងទទួលបាន ពីការផឹកទឹក។ |
មានអ្នកជំនាញផ្នែកបរិស្ថាន ក្នុងនាយកដ្ឋានភូមិសាស្ត្រ នៃសាកលវិទ្យាល័យស៊ីដនី បានប្រសិទ្ធនាមទីក្រុងអង្គរថាជាទីក្រុងប្រព័ន្ធទឹក «Hydraulic City» ។ សម័យកាលក្រោយមក ពិតជាគួរឲ្យស្តាយ មានការប្រើប្រាស់កម្លាំងមនុស្សដូចគ្នានឹងសម័យអង្គរដែរ ដើម្បីសាងសង់ទ្វារទឹក និងប្រព័ន្ធធារាសាស្ត្រផ្សេងៗ ជាច្រើន ប៉ុន្តែមិនអាចប្រើប្រាស់ជាប្រយោជន៍បាន។ ជាឧទាហរណ៍ ទ្វារទឹកដូចបានបង្ហាញក្នុងរូបភាពនេះ គឺស្ថិតនៅក្នុងឃុំសំរោង ស្រុកព្រៃឈរ ខេត្តកំពុងចាម បានសាងសង់ឡើង ក្នុងសម័យកាលមហាលោតផ្លោះមហាអស្ចារ្យ នៃរបបខ្មែរក្រហម។ មិនដឹងថា មានជីវិតមនុស្សប៉ុន្មាននាក់ដែលបានបាត់បង់ ក្នុងពេលនៃការសាងសង់ ដែលជាទូទៅគឺធ្វើឡើងដោយបង្ខំ តែបែជាមិនអាចប្រើជាប្រយោជន៍បាននេះឡើយ។ (អត្ថបទ និងរូបភាពដោយ Chhut Chheana / USAID Wonders of the Mekong). | ប្រទេសកម្ពុជា ជាប្រទេសកសិកម្ម។ ប្រជាជនកម្ពុជា ៨៥ភាគរយជាកសិករ ប្រកបរបរកសិកម្ម។ ដូនតាខ្មែរ ក្នុងសម័យមហានគរដ៏រុងរឿង ជាពិសេសនៅក្នុងទីក្រុងអង្គរ បានសាងសង់ប្រព័ន្ធធារាសាស្ត្រ ទាំងធំទាំងតូចច្រើនឥតគណនា ដើម្បីធ្វើកសិកម្ម និងការធ្វើចរាចរ ដឹកជញ្ជូន។ ដោយយកប្រភពពីតំបន់ក្បាលស្ពាន ភ្នំគូលែន ទឹកបានហូរឆ្លងកាត់តាមប្រព័ន្ធព្រែកជីកជាច្រើនខ្វែងខ្វាត់ក្នុងទីក្រុងអង្គរ ដែលបានសាងសង់ឡើងដោយកម្លាំងមនុស្ស រូចក៏ហូរចាក់បន្តទៅក្នុងបឹងទន្លេសាប។ |
តួលេខរបស់មន្ទីរពេទ្យគន្ធបុប្ផា បានបង្ហាញថា កុមារឈឺចំនួន ៥០,០៤៦នាក់ ត្រូវបានពិនិត្យព្យាបាល នៅផ្នែកពិគ្រោះជំងឺក្រៅ។ រីឯ កុមារមានជំងឺធ្ងន់ ចំនួន ១០,៦០៩ នាក់ និងកុមារមានជំងឺគ្រុនឈាម ចំនួន ១៥២នាក់ ត្រូវដាក់សម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។ កុមារចំនួន ២,០៤៣នាក់ ត្រូវទទួលការវៈកាត់ និងកុមារចំនួន៧៨នាក់ ត្រូវបានវះកាត់បេះដូង និងភ្ជិតប្រហោងបេះដូងតាមសរសៃឈាម នៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និងសៀមរាប។ បើតាមលិខិតដដែល ស្ត្រីមានផ្ទៃពោះចំនួន ៨,៥២៧នាក់ បានពិនិត្យតាមដានផ្ទៃពោះ និងសម្រាលកូនបានចំនួន ១,៨៧៩នាក់ នៅផ្នែកពិគ្រោះជំងឺក្រៅនៃមន្ទីរសម្ភព។ គួរបញ្ជាក់ថា រាល់ការព្យាបាលទាំងអស់ គឺឥតគិតថ្លៃ៕ | ភ្នំពេញ៖ ខែមករា ដើមឆ្នាំ២០២១ កុមារ និងស្ត្រី ជាង៧ម៉ឺននាក់ បានទៅពិនិត្យព្យាបាល និងសម្រាលកូន នៅមន្ទីរពេទ្យគន្ធបុប្ផារាជធានីភ្នំពេញ និងខេត្តសៀមរាប។ នេះបើតាមរបាយការណ៍របស់មន្ទីរពេទ្យគន្ធបុប្ផា នាថ្ងៃទី៣១ ខែមករា។ |
សម្ដេច ហ៊ុន សែន បានផ្ដល់ទឹកប្រាក់ចំនួន ៤០លានរៀល របស់ក្រសួងអប់រំ យុវជន និងកីឡា បូករួមជាមួយថវិកាផ្ទាល់ខ្លួន សម្ដេច ១០,០០០ដុល្លារ ដល់កីឡាការិនី អ៊ុក ស្រីមុំ នាព្រឹកថ្ងៃទី៥ មករា ២០២២។ ក្រៅពីទឹកប្រាកនេះ ក៏មានការដំឡើងឋានន្ដរស័កជាឧត្តមសេនីយ៍ត្រី ដល់កីឡាការិនី អ៊ុក ស្រីមុំ ។ សម្ដេច បានបញ្ជាក់ថា ការដំឡើងឋានន្តរស័ក «មួយថ្នាក់»ទៀត ដល់កីឡាករ កីឡាការិនី ដែលបម្រើការងារក្នុងជួរមន្ត្រីរាជការនេះ ដើម្បីលើកទឹកចិត្តពួកគេ។ សម្ដេច បានបន្ថែមថា ការប្រកួតនៅឆាកអន្ដរជាតិ មិនមែនជាការប្រកួតផ្ទាល់ខ្លួនទេ តែគឺជាការប្រកួតតំណាងឲ្យកម្ពុជាទាំងមូល ។ «មិនមែនបញ្ហាផ្ទាល់ខ្លួនទេ ប៉ុន្តែតំណាងឲ្យជាតិទាំងមូល» ។ នេះបើតាមប្រមុខរដ្ឋាភិបាល។ ដោយឡែកលោក សុខ ម៉ុង គ្រូបង្វឹកកីឡាប៉េតង់ ក៏ទទួលបានថវិកា៤០,០០០,០០០រៀលដែរ។ ការឧបត្ថម្ភទាំងនេះ ជាផ្នែកមួយជំរុញឲ្យវិស័យកីឡាកម្ពុជាមានការវិវឌ្ឍទៅមុខ ។ កន្លងមកកីឡាករ និងកីឡាការិនី ដែលសម្រេចបានមេដាយមាសពិភពលោកនេះ នឹងទទួលបានទឹកប្រាក់១២០លានរៀល។ ប៉ុន្តែទឹកប្រាក់ទាំងនេះ ត្រូវបានកែតម្រូវមកត្រឹម៤០លានរៀលវិញ តាមរយៈការប្រកាសអន្តរក្រសួង របស់ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ។ នេះបើតាមលោក វ៉ាត់ ចំរើ់ន អគ្គលេខាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។ ថ្លែងប្រាប់សារព័ត៌មានថ្មីៗ លោក វ៉ាត់ ចំរើន បានបន្ថែមថា៖«កាលពីមុននឹង យើងយកតាមប្រាក់រង្វាន់[១២០លានរៀល]មេដាយអូឡាំពិក។ មេដាយមាសអូឡាំពិក និង[មេដាយមាស]កម្រិតពិភពលោកហ្នឹង យកដូចគ្នា ១២០លានរៀល ក្រោយមកយើងបានវាយតម្លៃលក្ខណៈបច្ចេកទេស រាជរដ្ឋាភិបាល ក៏បានកែសម្រួលប្រាក់រង្វាន់ឲ្យទៅតាមកម្រិតបច្ចេកទេស ឲ្យវាដាច់ពីគ្នា គឺមេដាយមាសពិភពលោកផ្សេង និងមេដាយកម្រិតអូឡាំពិកផ្សេង »។ បើតាមអនុក្រឹត្យរដ្ឋាភិបាលកន្លងមក មេដាយមាសក្នុងព្រឹត្តិការអូឡាំពិក បានទឹក១២០លានរៀល មេដាយប្រាក់ បាន៨០លានរៀល និងមេដាយសំរឹទ្ធ បាន៦៤លានរៀល។ ចំណែកមេដាយមាស ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីរដូវក្តៅ ឬរដូវរងារវិញ បានទឹកប្រាក់ ៨០លានរៀល ខណៈមេដាយប្រាក់ បាន៤០លានរៀល និងមេដាយសំរឹទ្ធ បាន២៤លានរៀល។ សម្រាប់មេដាយមាស ក្នុងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម បាន៤០លានរៀល , មេដាយប្រាក់បាន៣០លានរៀល និងមេដាយសំរឹទ្ធ ១៦លានរៀល។ ទឹកប្រាក់ទាំងនេះ សម្រាប់ជ័យលាភីឯកត្តជន និងជនពិការឯកត្តជន។ បន្ថែមពីនេះ ក្រសួងអប់រំយុវជន និងកីឡា និងក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ ក៏បានចេញប្រកាសអន្ដរក្រសួង ស្ដីពីគោលការណ៍ឧបត្ថម្ភ ដល់ការប្រមូលផ្ដុំកីឡាករ និងកីឡាការិនីជម្រើសជាតិ និងការផ្ដល់ប្រាក់រង្វាន់ជ័យលាភី ក្នុងការប្រកួតក្នុងប្រទេស និងក្រៅប្រទេស ដោយបានបង្កើនប្រាក់ឧបត្ថម្ភប្រចាំខែ ជា៣កម្រិត ។ កម្រិត១ គ្រូបង្វឹក បង្ហាត់កីឡាករ និងកីឡាការិនី ទទួលមេដាយស៊ីហ្គេម បាន១៧០០០០០រៀល ក្នុងមួយខែ ខណៈកីឡាករ និងកីឡាការិនី ទទួលមេដាយស៊ីហ្គេម បាន១៦០០០០០រៀល ក្នុងមួយខែ ។ កម្រិត២ គ្រូបង្វឹក បង្ហាត់កីឡាករ និងកីឡាការិនី ទទួលមេដាយស៊ីហ្គេម បាន១៥០០០០០រៀល ក្នុងមួយខែ ស្របពេលកីឡាករ និងកីឡាការិនី ទទួលមេដាយស៊ីហ្គេម បាន១៤០០០០០រៀល ក្នុងមួយខែ។ ដោយឡែកកម្រិត៣ គ្រូបង្វឹក បង្ហាត់កីឡាករ និងកីឡាការិនី ពុំទទួលបានមេដាយ ទទួលបាន១១០០០០០រៀល ក្នុងមួយខែ ហើយកីឡាករ និងកីឡាការិនី ពុំទទួលបានមេដាយ បាន ១០០០០០០រៀល ក្នុងមួយខែ ។ ក្រៅពីនេះ គ្រូបង្វឹកជម្រើសជាតិទាំងអស់ ក៏ទទួលបានរបបអាហារប្រចាំថ្ងៃ ដែលស្មើរ៤៤០០០រៀល ក្នុងមួយថ្ងៃ។ គ្រូបង្វឹក និងកីឡាករ កីឡាការិនី ហ្វឹកហាត់នៅក្រៅប្រទេស ដែលទទួលបានមេដាយស៊ីហ្គេមឡើងទៅ បានទឹកប្រាក់ ២៨០០០០០រៀល ក្នុងមួយខែ ។ ចំពោះ គ្រូបង្វឹក និងកីឡាករ និងកីឡាការិនី និងអនុរ័ក្ស ដែលមិនទាន់ទទួលបានមេដាយ បានបៀវត្ស ២០០០០០០រៀល ក្នុងមួយខែ ៕ | កីឡាការិនីប៉េតង់ អ៊ុក ស្រីមុំ ទទួលបានថវិកា៤០លានរៀលពីរដ្ឋាភិបាល ក្រោយដណ្ដើមបានមេដាយមាសជើងឯកពិភពលោក លើវិញ្ញាសាឯកត្តជន នៅទីក្រុង Santa Susanna ប្រទេសអេស្ប៉ាញ កាលពីខែវិច្ឆិកា ២០២១កន្លងមក។ |
លោក Patrick Murphy ចូលចិត្តមកកម្សាន្តនៅខេត្តសៀមរាបជាងគេ។ ក្រៅពីបំពេញការងារ លោកក៏មានពេលវេលាផ្ទាល់ខ្លួន មួយចំនួនទៀតដូចជា ការចូលរួមក្នុងព្រឹត្តិការណ៍ពាក់កណ្ដាលម៉ារ៉ាតុនជាដើម។ លោកទូតចាប់អារម្មណ៍ថា ប្រជាជនកម្ពុជាកាន់តែច្រើនឡើង យល់ពីតម្លៃនៃសុខភាព និងចូលរួមលេងកីឡាកាន់តែច្រើន។ លោក Patrick Murphy ចាត់ទុកព្រឹត្តិការណ៍រត់ម៉ារ៉ាតុន ជាពេលវេលាដែលបានជួយឱ្យលោក អាចជួបជជែកជាមួយមនុស្សជាច្រើនផងដែរ។ ជាមួយគ្នានេះ លោក Patrick Murphy ប្រាប់ថា លោកចូលចិត្តមើលការសម្ដែងរបស់ក្រុមហ្វារពន្លឺសិល្បៈ, ទស្សនាសារមន្ទីរ, ចូលចិត្តអាហារនៅសៀមរាប និងការដើរមើលសត្វស្លាប ដែលលោកយល់ថា នៅទីនេះមានសត្វស្លាបជាច្រើន ដែលប្រទេសក្នុងតំបន់ខ្លះមិនមាន។ លោក Patrick Murphy ក្នុងសន្និសីទសារព័ត៌មាននាថ្ងៃទី២៩ មេសា ឆ្នាំ២០២៤ នាខេត្តសៀមរាប។ ក្នុងសន្និសីទសារព័ត៌មាននារសៀលថ្ងៃទី២៩ មេសា នៅបណ្ណាល័យអាមេរិក (American Corner) ទីក្រុងសៀមរាប លោក Patrick Murphy ក៏បានបង្ហាញអារម្មណ៍រីករាយក្នុងអាណត្តិការងាររបស់លោក ដែលបានជួយលើការងារអភិរក្ស និងប្រសើរឡើងវិញនៃសំណង់ប្រាសាទខ្មែរ រួមមានគម្រោងជួសជុល ប្រាសាទភ្នំបាខែង និងប្រាសាទព្រះវិហារជាដើម។ ជាអ្នករៀនប្រវត្តិសាស្រ្ត និងស្រឡាញ់វិស័យនេះ លោកទូតប្រាប់ថា លោកចូលចិត្តដើរតាមប្រាសាទ និងទស្សនារឿងរ៉ាវនៅតាមចម្លាក់ជញ្ជាំង យ៉ាងយកចិត្តទុកដាក់។ រាល់ពេលលោកបានដើរមើលប្រាសាទម្ដងៗ លោកតែងរៀន និងដឹងរឿងរ៉ាវនៅប្រាសាទទាំងនោះ ពិសេសប្រវត្តិសាស្រ្ត និងជីវភាពរស់នៅរបស់ពលរដ្ឋនៅសម័យបុរាណ។ គួរបញ្ជាក់ថា លោក Patrick Murphy ត្រូវបានតែងតាំងជាអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា នៅខែសីហា ឆ្នាំ២០១៩។ យ៉ាងណា ពេលវេលាជាក់លាក់នៃការចាកចេញរបស់លោក មិនទាន់ត្រូវបានប្រកាសជាផ្លូវការនៅឡើយ។ អ្នកដែលនឹងមកជំនួសតួនាទីរបស់ លោក Patrick Murphy គឺលោក Robert Forden មានតួនាទីជាមន្រ្តីជាន់ខ្ពស់ក្រសួងការបរទេសសហរដ្ឋអាមេរិក៕ | សៀមរាប៖ លោក Patrick Murphy បានរៀបរាប់អនុស្សាវរីយ៍មួយចំនួន ដែលលោកមាននៅខេត្តសៀមរាប អំឡុងកាន់តួនាទីជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ប្រមាណ៥ឆ្នាំនេះ។ |
អាជ្ញាធរជឿថា នារីជំទង់រូបនេះ ត្រូវបានចាប់រំលោភយ៉ាងសាហាវឃោរឃៅពីក្រុមបុរស៤នាក់ ដែលចេញពីត្រកូលគ្រួសារវណ្ណៈខ្ពស់ ក្នុងរដ្ឋអ៊ូតាប្រាដេស(Uttar Pradesh) ភាគខាងជើងប្រទេសឥណ្ឌា កាលពីថ្ងៃទី១៤ ខែ កញ្ញា។ អាជ្ញាធរឥណ្ឌានិយាយនៅថ្ងៃចន្ទថា ជនរងគ្រោះចុងក្រោយនេះ ត្រូវបានគេនាំចេញពីមន្ទីរពេទ្យក្នុងរដ្ឋ Uttar Pradesh ទៅកាន់មន្ទីរពេទ្យក្នុងរដ្ឋធានីញូដេលី ហើយនាងបានស្លាប់ក្នុងអំឡុងពេលនៃការព្យាបាលនៅទីនោះ។ ករណីរំលោភក្មេងស្រីវ័យជំទង់នេះ ជាករណីមួយក្នុងចំណោមករណីរំលោភផ្លូវភេទជាច្រើនទៅលើស្ត្រីក្នុងប្រទេសឥណ្ឌា ដែលនៅទីនោះ ការរំលោភស្ត្រីភេទត្រូវបានគេរាយការណ៍ថាកើតមានឡើងក្នុងរយៈ ១៥ នាទីម្តង។ នេះបើតាមស្ថិតិរបស់រដ្ឋាភិបាលឥណ្ឌា ដែលចេញផ្សាយក្នុងឆ្នាំ ២០១៨ នោះ។ គ្រាន់តែក្នុងឆ្នាំ ២០១៨ មួយប៉ុណ្ណោះ មានសេចក្តីរាយការណ៍ថា ការរំលោភផ្លូវភេទទៅលើស្រី្តមានចំនួន ៣៤.០០០ ករណី។ កាលពី ១០ ខែមុន ស្ត្រីឥណ្ឌាមា្នក់ទៀត អាយុ ២៣ ឆ្នាំ ដែលមានវង្សត្រកូលមកពីវណ្ណៈគ្រួសារឋានៈទាបដែរនោះ បានស្លាប់បន្ទាប់ពីបុរសមួយក្រុម បានចាប់ខ្លួននាងហើយដុត នៃពេលដែលនាងធ្វើដំណើរទៅកាន់តុលាការក្នុងរដ្ឋ Uttar Pradesh ដើម្បីដាក់ពាក្យប្តឹង៕ សូមចុចទៅប្រភពដើម VOA ត្រង់នេះ | ការស្លាប់របស់នារីអាយុ ១៩ ឆ្នាំម្នាក់ ដោយសារការចាប់រំលោភដោយបុរសមួយក្រុម ក្នុងប្រទេសឥណ្ឌានោះ បានបណ្តាលឲ្យមានការធ្វើបាតុកម្មប្រឆាំងតវ៉ាជាច្រើននៅក្នុងរដ្ឋធានីញូដេលីរបស់ប្រទេសនេះ។ ស្ត្រីវ័យជំទង់ដែលជាជនរងគ្រោះដល់ស្លាប់នោះ មានវង្សត្រកូលដែលមានវណ្ណៈទាបបំផុតក្នុងប្រទេសឥណ្ឌា។ |
កាសែតកូរ៉េខាងត្បូង Chosun និងទីភ្នាក់ងារព័ត៌មាន Yonhap បានស្រង់សម្តីប្រភពដែលមិនបញ្ជាក់អត្តសញ្ញាណថា ភាគីទាំងពីរកូរ៉េខាងជើង និងអាមេរិកសម្រេចជ្រើសរើសយកសិង្ហបុរីជាទីកន្លែងសម្រាប់រៀបចំកិច្ចប្រជុំប្រវត្តិសាស្ត្រនេះ។ ការប្រកាសនេះធ្វើឡើង ស្របពេលដែលបន្តមានការប៉ាន់ស្មានថា ជំនួបនេះអាចធ្វើឡើងនៅម៉ុងហ្គោលី នៅសិង្ហបុរី ឬអាចនៅតំបន់គ្មានយោធាត្រង់បន្ទាត់ព្រំដែនខណ្ឌចែកកូរ៉េទាំងពីរផង។ ព័ត៌មាននេះក៏លេចចេញក្រោយពេលដែលលោក ត្រាំ បានបង្ហើបនៅថ្ងៃទី៤ ខែឧសភា នៅមុនធ្វើដំណើរទៅកាន់រដ្ឋតិចសាស ថា ទីតាំង និងពេលវេលាជាក់លាក់នៃជំនួបប្រវត្តិសាស្ត្ររវាងលោក និងប្រមុខដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ត្រូវបានកំណត់រួចហើយដែរ។ ប៉ុន្តែពេលនោះ លោកនៅតែមិនព្រមប្រាប់ពីកាលបរិច្ឆេទឲ្យច្បាស់លាស់ឡើយ ដោយគ្រាន់តែបន្ថែមថា ព័ត៌មានលម្អិតនឹងត្រូវប្រកាសនៅពេលខ្លីខាងមុខប៉ុណ្ណោះ។ ជំនួបរវាងលោក ត្រាំ និងលោក គីម កាន់តែខិតជិតដល់ និងកាន់តែច្បាស់ទៅៗ បន្ទាប់ពីមេដឹកនាំកូរ៉េទាំងពីរជួបគ្នានៅថ្ងៃទី២៧ ខែមេសា។ ដំណើរជាវិជ្ជមាននៃជំនួបមេដឹកនាំកូរ៉េ ទំនងជាបានត្រួសត្រាយផ្លូវដល់ជំនួបលោក ត្រាំ និងលោក គីម ដែលគេជឿថា អាចសម្រេចបានលទ្ធផលផ្លែផ្កាខ្លះមិនខាន។ ពោល គឺកូរ៉េខាងជើងបញ្ជាក់ម្ដងហើយម្ដងទៀតថា ខ្លួនមានឆន្ទៈលុបបំបាត់នុយក្លេអ៊ែរ ដែលជាការចង់បានរបស់អាមេរិក។ ប៉ុន្តែថ្មីៗនេះ កូរ៉េខាងជើងបានទិតៀនអាមេរិកដែរ ដែលបន្តទាញយកក្រេឌីតចំពោះការបង្ហាញឆន្ទៈចង់ចរចា និងបោះបង់អាវុធនុយក្លេអ៊ែរកូរ៉េខាងជើង។ រដ្ឋកុម្មុយនីស្តនេះក៏ព្រមានផងដែរថា សញ្ញាវិជ្ជមាននេះអាចត្រឡប់ទៅរកស្ថានភាពអាក្រក់វិញផង៕ | ចុងក្រោយ បុរីរដ្ឋសិង្ហបុរីក្លាយជាទីតាំងនៃជំនួបប្រវត្តិសាស្ត្ររវាងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងមេដឹកនាំកំពូលកូរ៉េខាងជើង គីម ជុងអ៊ុន នៅពេលខាងមុខ។ សារព័ត៌មានកូរ៉េខាងត្បូងបានផ្សាយដូច្នេះនៅថ្ងៃចន្ទទី ៦ ខែឧសភា។ |
តាមការអះអាងរបស់អង្គការស្បៀងអាហារពិភពលោករបស់អង្គការការសហប្រជាជាតិ(WFP) គិតចាប់ពីថ្ងៃ៤ កក្កដា មកជំនោរមូសុង ដែលនាំមកជាមួយនឹងទឹកភ្លៀងលើសលប់ និងខ្យល់បក់បោកខ្លាំងនោះ បានវាយប្រហារទៅលើជំរំជនភៀសខ្លួនរ៉ូហ៊ីងយ៉ានៅក្នុងតំបន់ Coxs Bazar របស់បង់ក្លាដែស ដោយបានបង្កឲ្យមានការបំផ្លាញធ្ងន់ធ្ងរ ការជម្លៀសខ្លួនទៅរកកន្លែងសុវត្ថិភាព និងថែមទាំងបានឆក់យកអាយុជីវិតរបស់ជនភៀសខ្លួនមួយចំនួនទៀតផង។ តាមការចុះផ្សាយរបស់មជ្ឈមណ្ឌលព័ត៌មានអង្គការសហប្រជាជាតិនៅថ្ងៃ១២ កក្កដា អ្នកនាំពាក្យ WFP Herve Verhoosel បានកត់សម្គាល់ថា មានជនភៀសខ្លួនប្រមាណ ៤៥០០០ នាក់បានរងការប៉ះពាល់ ដោយក្នុងនោះមាន ៥៦០០នាក់ ដែលរស់នៅក្នុងតំបន់ដែលងាយរងគ្រោះបំផុតនោះ ត្រូវបង្ខំចេញជម្លៀសខ្លួនបន្តទៀតដើម្បីស្វែងរកកន្លែងសុវត្ថិភាព។ តាមអ្នកនាំពាក្យដដែលនោះ បច្ចុប្បន្នក្រុមការងារជំនាញ កំពុងតែដុតដៃដុតជើងដើម្បីសង្គ្រោះជនរងគ្រោះ តាមរយៈការផ្តល់ជំនួយ ដែលជាប្រភេទចំណីអាហារហូបចុកចំអិនហើយស្រាប់ និងជាប្រភេទដែលមានលក្ខណៈថាមពលខ្ពស់។ មកទល់ពេលនេះ អ្នកនាំពាក្យ ហ៊ានអះអាងថា ជំនួយសម្រាប់ជនរងគ្រោះ មានគ្រប់គ្រាន់ និងអាចបម្រុងទុកសម្រាប់ស្ថានភាពអាក្រក់ ដែលអាចនឹងអូសបន្លាយក្នុងរយៈពេលវែងបាន។ គួរជម្រាបផងដែរ តាមរបាយការណ៍របស់ភ្នាក់ងារអង្គការសហប្រជាជាតិ មានជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ជាងកន្លះលាននាក់ ដែលភៀសខ្លួនពីមីយ៉ាន់ម៉ា កំពុងតែរស់នៅក្នុងជំរំបណ្តោះអាសន្នក្នុងទឹកដីបង់ក្លាដែស។ គិតចាប់ពីហេតុការណ៍ចុងឆ្នាំ២០១៧មក ជនភៀសខ្លួនទាំងនេះ តែងតែទទួលរងការវាយប្រហារពីគ្រោះធម្មជាតិនេះ។ នេះ នៅមិនទាន់រាប់បញ្ចូលការរស់នៅជាមួយនឹងមជ្ឈដ្ឋានមិនមានអនាម័យ និងសុខមាលភាពផង។ អ្វីគួរឲ្យកត់សម្គាល់នោះ ខណៈពួកគេកំពុងតែរស់នៅក្នុងស្ថានភាពលំបាក រដ្ឋាភិបាលមីយ៉ាន់ម៉ា នៅមិនទាន់អាចបញ្ជាក់ពីគោលជំហរច្បាស់លាស់ណាមួយសម្រាប់ការវិលត្រឡប់របស់ពួកគេទៅមីយ៉ាន់ម៉ាវិញបាននៅឡើយនោះទេ។ ការរស់នៅរបស់ពួកគេបច្ចុប្បន្ន ស្ទើរតែពឹងផ្អែកទាំងស្រុងពីការគាំពាររបស់រដ្ឋាភិបាលបង់ក្លាដែស និងជំនួយរបស់អង្គការ ដែលមានអង្គការសហប្រជាជាតិជាជំហរ៕ | ជនភៀសខ្លួនជនជាតិភាគតិចរ៉ូហ៊ីងយ៉ារាប់ពាន់នាក់ កំពុងតែរងការវាយប្រហារពីអាកាសធាតុមូសុង ដែលបង្កឲ្យមានទឹកជំនន់ និងខ្យល់ព្យុះ ក៏ដូចជាការបាក់ស្រុតដី និងទីជម្រកស្នាក់នៅបណ្តោះអាសន្នរបស់ពួកគេនៅក្នុងទឹកដីបង់ក្លាដែស។ ហេតុការណ៍នេះ មិនត្រឹមតែបង្កឲ្យមានការជម្លៀសខ្លួនរបស់ជនភៀសខ្លួនប៉ុណ្ណោះនោះទេ ប៉ុន្តែក៏ថែមទាំងបង្កឲ្យមានអ្នកស្លាប់ទៀតផង។ |
ការប្រកួតនៅកីឡដ្ឋានខេត្តស្វាយរៀងខ្សែបម្រើជនជាតិប្រេស៊ីល Maycon Calijuri បានសម្រេចគ្រាប់បាល់ឲ្យបឹងកេតនាំមុខម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង ១-០ នៅនាទីទី៦៧។ ការប្រកួតដំណើរការបាន៨នាទី Maycon បានសម្រេចគ្រាប់ទី២ឲ្យបឹងកេតបង្កើនការនាំមុខ ២-០។ ពីរគ្រាប់នេះ ក៏ជាគ្រាប់បាល់ជ័យជម្នះ ២-០ សម្រាប់បឹងកេតលើម្ចាស់ផ្ទះស្វាយរៀងផងដែរ។ ពីរគ្រាប់របស់ Maycon បាននាំឲ្យបឹងកេតដែលឈរលេខរៀងទី៤ក្នុងសប្តាហ៍ទី១៦ឡើងទៅឈរលេខរៀងទី៣បណ្តោះអាសន្នក្នុងសប្តាហ៍ទី១៧ដោយមាន៣៣ពិន្ទុ។ ព្រះខ័នរាជស្វាយរៀងទោះបីធ្វើឲ្យអ្នកគាំទ្ររបស់ខ្លួនខកចិត្តនៅក្រោមដំណក់ភ្លៀងរលឹមក៏ដោយ តែក្រុមនេះបានបន្តឈរកំពូលតារាងដោយរក្សា៣៧ពិន្ទុ។ ងាកទៅមើលការប្រកួតនៅកីឡដ្ឋានស្តាតចាស់ក្រុមម្ចាស់ផ្ទះក្រសួងការពារជាតិបានយកឈ្នះក្រុមមិនស្គាល់ចាញ់៩ប្រកួតជាប់គ្នាខេមបូឌានថាយហ្គឺរក្នុងលទ្ធផល ២-១។ ជ័យជម្នះដូចការរំពឹងទុករបស់លោក ពេទ ឡុងរចនា គ្រូបង្វឹកក្រុមទ័ពនេះបានជួយឲ្យក្រុមនេះរំកិលចំណាត់ថ្នាក់ពីលេខ៦ទៅលេខ៥ជាមួយ៣០ពិន្ទុ។ ការបរាជ័យលើកដំបូងក្រោមការដឹកនាំរបស់គ្រូបង្វឹក Oriol Mohedano បានធ្វើឲ្យខេមបូឌាថាយហ្គឺរធ្លាក់ពីលេខរៀងទី៥មកឈរលេខទី៦ដោយរក្សា២៨ពិន្ទុ។ ដោយឡែក ការប្រកួតនៅកីឡដ្ឋាន RSN ម្ចាស់ផ្ទះភ្នំពេញក្រោនបានវាយបកតាមស្មើក្រុមភ្ញៀវណាហ្គាវើលយ៉ាងត្រដាបត្រដួសក្នុងលទ្ធផល ១-១។ លទ្ធផលនេះបានធ្វើឲ្យម្ចាស់ផ្ទះភ្នំពេញធ្លាក់ចំណាត់ថ្នាក់ពីលេខ៣ទៅលេខ៤ដោយមាន៣២ពិន្ទុ ខណៈណាហ្គាវើលបានបន្តឈរលេខរៀងទី២ដោយមាន៣៣ពិន្ទុ៕ | ក្រុមបឹងកេតបានឡើងឈរលេខរៀងទី៣បណ្តោះអាសន្នក្នុងសប្តាហ៍ទី១៧នៃពានរង្វាន់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីកឆ្នាំ២០១៧ ក្រោយយកឈ្នះម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង ២-០ កាលពីល្ងាចថ្ងៃទី១៤ ខែតុលា។ ជាមួយគ្នានេះ ក្រសួងការពារជាតិ(ទ័ព)បានយកឈ្នះខេមបូឌានថាយហ្គឺរ ២-១ នៅលើទឹកដីរបស់ខ្លួនដូចការរំពឹងរបស់គ្រូបង្វឹក។ ចំណែកម្ចាស់ផ្ទះភ្នំពេញក្រោនបានត្រឹមវាយបកតាមស្មើ ១-១ ជាមួយក្រុមភ្ញៀវណាហ្គាវើល។ |
ជាងរយៈពេល ១ឆ្នាំហើយ ជំងឺកូវីដ-១៩ នៅតែបន្តរីកសាយលើពិភពលោក បើទោះបណ្តាប្រទេសនីមួយៗខិតខំយកចិត្តទុកដាក់លើកម្មវិធីផ្តល់វ៉ាក់សាំងដល់ប្រជាពលរដ្ឋខ្លួនក៏ដោយ។ គិតត្រឹមថ្ងៃទី២២ ខែកក្កដា ករណីឆ្លងជំងឺកូវីដ-១៩ របស់ពិភពលោក បានហក់ឡើងដល់ជាង ១៩៣លានករណី និងអ្នកស្លាប់មានចំនួនជាង ៤ លាននាក់។ ការបិទក្រុង និងតំបន់ នៅតែបន្តកើតមាន ខណៈប្រជាជនមួយចំនួន ត្រូវបានរដ្ឋាភិបាលស្នើឱ្យស្នាក់នៅផ្ទះ ឬដាក់ចត្តាឡីស័ក។ ទាក់ទិននឹងបញ្ហានេះ អង្គការសុខភាពពិភពលោក បានអង្កេតឃើញថា វិធានការទប់ស្កាត់កូវីដ-១៩ ដូចជាការបិទក្រុង ឬចត្តាឡីស័កជាដើម អាចធ្វើឱ្យប៉ះពាល់ដល់វិបត្តិសុខភាពផ្លូវចិត្ត ស្របពេលប្រជាជនជាច្រើន រងសម្ពាធដោយសារការអត់ការងារធ្វើ បញ្ហាហិរញ្ញវត្ថុ និងការកាត់ផ្តាច់ពីសង្គមមួយ និងសង្គមមួយទៀតជាដើម។ «ផលប៉ះពាល់សុខភាពផ្លូវចិត្តដោយសារកូវីដ-១៩ នឹងមានរយៈពេលវែង និងក្នុងទំហំធំ»។ អង្គការ WHO បានសង្កត់ធ្ងន់បែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន នាពេលបើកកិច្ចប្រជុំរយៈពេលពីរថ្ងៃ នៅក្រុងអាតែន ប្រទេសក្រិក ដោយបន្ថែមថា មនុស្សម្នាក់ៗ សុទ្ធតែរងផលប៉ះពាល់ ដោយសារជំងឺសកលមួយនេះ។ ក្នុងកិច្ចប្រជុំដដែលនេះ លោក Hans Kluge នាយកអង្គការសុខភាពពិភពលោកប្រចាំតំបន់អឺរ៉ុប បានការពារថា សុខភាពផ្លូវចិត្ត គួរតែត្រូវបានចាត់ទុកជាមូលដ្ឋាន នៃសិទ្ធិមនុស្ស។ បើតាមលោក Hans ជំងឺកូវីដ-១៩ បានអុកឡុកពិភពលោក និងឆក់យកជីវិតមនុស្សជាច្រើនលាននាក់ រួមទាំងបំផ្លាញជីវិតគ្រួសារ ការកាត់ផ្តាច់ទំនាក់ទំនងគ្រួសារ ជំនួញត្រូវក្ស័យធន ខណៈពេលប្រជាជនជាច្រើន ត្រូវបាត់បង់ឱកាសរបស់ខ្លួន។ ដោយមើលឃើញពីបញ្ហាទាំងនោះ អង្គការ WHO បានអំពាវនាវឱ្យមានការពង្រឹងសេវាសុខភាពផ្លូវចិត្តជាទូទៅ និងកែប្រែការថែទាំទាំងនោះ តាមរយៈបច្ចេកវិទ្យា។ មិនតែប៉ុណ្ណោះ អង្គការអន្តរជាតិមួយនេះ បានទទូចឱ្យមានការផ្តល់សេវាគាំទ្រសុខភាពផ្លូវចិត្ត នៅតាមសាលារៀន សកលវិទ្យាល័យ កន្លែងធ្វើការ និងសម្រាប់ក្រុមមនុស្ស ដែលកំពុងប្រយុទ្ធជាមួយជំងឺកូវីដ-១៩ ផងដែរ៕ | អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃទី២២ ខែកក្កដា បានព្រមានពីផលប៉ះពាល់រយៈពេលវែង និងធំធេងលើសុខភាពផ្លូវចិត្តបង្កដោយជំងឺកូវីដ-១៩ ។ ដើម្បីជួយកាត់បន្ថយបញ្ហាសុខភាពផ្លូវចិត្តនេះ អង្គការ WHO បានទទូចឱ្យមានសេវាគាំទ្រចិត្តវិទ្យានៅសាលារៀន សកលវិទ្យាល័យ កន្លែងធ្វើការ និងសម្រាប់ក្រុមមនុស្សដែលកំពុងប្រយុទ្ធប្រឆាំងជាមួយកូវីដ-១៩ ជាដើម។ |
«គ្រប់ប្រភេទកីឡាទាំងអស់គឺរស់ដោយសារទស្សនិកជន បើសិនជាគ្មានទស្សនិកជនគាំទ្រខ្ញុំជឿជាក់ថាវិស័យកីឡានោះមិនអាចរីកចំរើនទៅមុខបានទេ។ លទ្ធផលនៅថ្ងៃនេះដែលបងប្អូនប្រជាពលរដ្ឋកម្ពុជារបស់យើងមកទស្សនានៅទីលាននេះផ្ទាល់ដ៏ច្រើនកុះករ ធ្វើឱ្យខ្ញុំមានការភ្ញាក់ផ្អើលថាអ្នកគាំទ្រនៅកម្ពុជាពិតជាមិនធម្មតា»។ នេះជាការអះអាងរបស់លោក អាំង សិរីពិសិដ្ឋ មុនបន្ថែមថា ទោះក្រុមកម្ពុជា ចាញ់បារាំងក៏ពិតមែនតែ តែពួកគេបានឈ្នះទឹកចិត្តអ្នកគាំទ្រ ដ្បិតកម្រិតការប្រកួតកើនឡើង។ ស្មាត់ស្តាំ មឿន ម៉េឡាយ របស់ក្រុមបាល់ទះជម្រើសជាតិកម្ពុជាលោតវាយបាល់ ក្នុងជំនួបទល់នឹងយុវជនបារាំងអាយុក្រោម ១៩ឆ្នាំ។ លោក អាំង សិរីពិសិដ្ឋ បន្តថា៖«ថ្ងៃនេះយើងចាញ់លទ្ធផលក្នុងការប្រកួតតែយើងឈ្នះមកវិញនូវអ្នកគាំទ្រដ៏ច្រើនសន្ធឹកសន្ធាប់រាប់ពាន់នាក់នៅក្នុងទីលានជាប្រវត្តិសាស្រ្តរបស់យើងនេះ»។ យ៉ាងណាលោកអគ្គលេខាធិការអះអាងថា ជំនួបជើងទី២ នៅថ្ងៃទី២២ ខែកុម្ភៈ នឹងមានការប្រកួតដ៏តានតឹងជាងលើកទី១នេះ ព្រោះកីឡាករទាំងអស់ស្គាល់ទឹកដៃគ្នាទៅវិញទៅមក។ គួបញ្ជាក់ថា ការប្រកួតបាល់ទះមិត្តភាពអន្តរជាតិជើងទី២ នឹងធ្វើឡើងនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក បន្ទាប់ពីជើងទី១ កម្ពុជា ចាញ់ភ្ញៀវយុវជនបារាំងអាយុក្រោម ១៩ឆ្នាំដោយលទ្ធផល ៣-០ សិត (២៥-២៣, ២៥-២១, ២៥-២៣)៕ | លោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជាចាត់ទុកអ្នកគាំទ្រដែលបានចូលរួមទស្សនាដ៏ច្រើនជាកម្លាំងចិត្តដ៏ធំក្នុងការជំរុញឱ្យវិស័យកីឡាបាល់ទះកាន់តែរីកចំរើនទៅមុខ។ លោក សិរីពិសិដ្ឋ លើកឡើងដូច្នេះ ក្រោយបញ្ចប់ការប្រកួតមិត្តភាពអន្តរជាតិដែលក្រុមបាល់ទះជម្រើសជាតិកម្ពុជា ចាញ់ក្រុនមយុវជនអាយុក្រោម ១៩ឆ្នាំបារាំងនៅជើងទី១ នាវិមានពហុកីឡដ្ឋានជាតិអូឡាំពិក ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣។ |
លោក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន ចុះត្រួតពិនិត្យផ្ទះសំណាក់ «នាគទេព» ស្ថិតក្នុងភូមិត្រពាំងល្វា១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ការចុះធ្វើឆែកឆេរនេះ ធ្វើឡើងនៅថ្ងៃទី៨មីនា ដោយសង្ស័យថា ទីតាំងនោះ មានពាក់ព័ន្ធនឹងការនាំពលករមិនស្របច្បាប់ទៅធ្វើការនៅប្រទេសកូរ៉េ។ សមត្ថកិច្ចបានរកឃើញមានជនរងគ្រោះ១២៤នាក់ ក្នុងនោះមានស្រី ៣៩នាក់។ ជាមួយគ្នាដែរ សមត្ថកិច្ច ក៏សម្រេចនាំខ្លួនជនសង្ស័យម្នាក់ជាជនជាតិខ្មែរ មានវ័យ២៧ឆ្នាំ រួមទាំងជនរងគ្រោះ៧នាក់ ទៅកាន់ការិយាល័យ ដើម្បីសាកសួរ និងស្រាវជ្រាវបន្ថែមលើករណីខាងលើ។ ជនរងគ្រោះបញ្ជាក់ថា ពួកគេបានបង់ប្រាក់ប្រមាណ៦០០ទៅ៨០០ដុល្លារ ទៅឲ្យជនសង្ស័យវ័យ២៧ឆ្នាំខាងលើ ដើម្បីបានទៅធ្វើការនៅប្រទេសកូរ៉េ។ បច្ចុប្បន្នសមត្ថកិច្ចជំនាញ កំពុងរៀបចំសំណុំរឿងបញ្ជូនជនសង្ស័យ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ហើយចាត់ការបន្តតាមនីតិវិធីច្បាប់។ ចំណែកជនរងគ្រោះជាង១០០នាក់ខាងលើ ត្រូវបានសមត្ថកិច្ចអនុញ្ញាតឲ្យវិលត្រលប់ទៅលំនៅដ្ឋានវិញ។ សូមជម្រាបថា កាលពីចុងខែកុម្ភៈ សមត្ថកិច្ចក៏បានជួយពលករខ្មែរ១២នាក់ នៅច្រកទ្វាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញដែរ។ សមត្ថកិច្ចបញ្ជាក់ថា ពួកគេ ត្រូវបានចាញ់បោកមេខ្យល់ ហើយបម្រុងឆ្លងដែនទៅធ្វើការនៅប្រទេសម៉ាឡេស៊ី។ សមត្ដកិច្ច ឃាត់បានខ្លួនជនសង្ស័យម្នាក់ដែរ ដែលជាអ្នករស់នៅស្រុកអររាំងឪ ខេត្តត្បូងឃ្មុំ។ ជនសង្ស័យរូបនោះ ត្រូវបានឃុំខ្លួនបណ្តោះអាសន្ន នៅពន្ធនាគារាជធានីភ្នំពេញ(PJ)៕ | ភ្នំពេញ៖ សមត្ថកិច្ចរាជធានីភ្នំពេញ ឃាត់ខ្លួនមេខ្យល់ម្នាក់ ពាក់ព័ន្ធនឹងការនាំពលករទៅធ្វើការមិនស្របច្បាប់នៅប្រទេសកូរ៉េ។ ប្រតិបត្តិការនេះ សមត្ថកិច្ចបានជួយជនរងគ្រោះ១២៤នាក់។ នេះបើតាមស្នងការនគរបាលរាជធានីភ្នំពេញ។ |
វ៉ាក់សាំង ស៊ីណូវ៉ាក់ (SINOVAC) ចំនួន១លានដូសដែលមកដល់កម្ពុជានៅថ្ងៃទី៣១ កក្កដានេះ ជាការបញ្ជាទិញរបស់រដ្ឋាភិបាលកម្ពុជាដើម្បីចាក់ជូនប្រជាពលរដ្ឋក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ ក្រោយការបញ្ជាទិញវ៉ាក់សាំងជាបន្តបន្ទាប់រដ្ឋាភិបាលចិន ក៏បានផ្ដល់ជំនួយឧបករណ៍តេស្តរហ័សចំនួន ៣០ម៉ឺនផងដែរដល់កម្ពុជា។ គិតត្រឹមថ្ងៃទី៣១ កក្កដានេះកម្ពុជារកបានវ៉ាក់សាំងប្រមាណ ១៨លានដូសហើយ ដោយមួយចំនួនជាការផ្តល់ជំនួយនិងការបញ្ជាទិញ។ ក្នុងចំណោមវ៉ាក់សាំង១៨លានដូសនេះ ភាគច្រើនជាវ៉ាក់សាំងប្រភេទស៊ីណូហ្វាមនិងស៊ីណូវ៉ាក់របស់ប្រទេសចិន។ នាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល លើកឡើងថាកម្ពុជាមិនខ្វះខាតវ៉ាក់សាំងសម្រាប់ចាក់ឱ្យប្រជាពលរដ្ឋឡើយ។ រដ្ឋលេខាធិការរូបនេះ បញ្ជាក់ថា វ៉ាក់សាំងបញ្ជាទិញ និងជាជំនួយដែលមកជាបន្តបន្ទាប់រហូតដល់ពាក់កណ្ដាលខែសីហា មានចំនួន ២៦លានដូស។ បើតាមលោកស្រី យក់ សម្បត្តិវ៉ាក់សាំងរបស់ប្រទេសអង់គ្លេសប្រភេទ AstraZeneca ចំនួន ៤១.៥ម៉ឺនដូសតាមរយៈកិច្ចព្រមព្រៀងទ្វេភាគី អាចមកដល់កម្ពុជាចន្លោះថ្ងៃទី៣-៤ សីហានេះ។ ជាមួយគ្នានេះ នៅថ្ងៃទី១ សីហានេះកម្ពុជា នឹងចាប់ផ្ដើមចាក់វ៉ាក់សាំងកុមារនិងយុវជន អាយុ១២-១៧ឆ្នាំ នៅរាជធានីភ្នំពេញ, ខេត្តកណ្ដាល,ព្រះសីហនុ និងខេត្តកោះកុង។ សូមបញ្ជាក់ថាកម្ពុជាទទួលបានជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ពីបណ្តាប្រទេសជាមិត្តដូចជា ចិនជប៉ុន សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស។ រហូតមកដល់ពេលនេះ មានពលរដ្ឋជាង ៧លាននាក់ហើយដែលបានចាក់វ៉ាក់សាំងរួចរាល់៕ | ភ្នំពេញ៖ វ៉ាក់សាំង ស៊ីណូវ៉ាក់ (SINOVAC) បង្ការជំងឺកូវីដ-១៩ចំនួន១លានដូសបន្ថែមទៀត ដែលរដ្ឋាភិបាលបញ្ជាទិញពីប្រទេសចិន និងឧបករណ៍តេស្តរហ័សចំនួន ៣០ម៉ឺនជាជំនួយរបស់ចិន បានដឹកមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅព្រឹកថ្ងៃទី៣១កក្កដានេះ។ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងឱ្យរដ្ឋាភិបាលជាអ្នកទទួលយកវ៉ាក់សាំងនេះ។ |
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានជួបពិភាក្សា ជាមួយលោក ង្វៀង វ៉ាន់ហុង រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម ជុំវិញការបើកដំណើរការទេសចរណ៍ឡើងវិញរវាងប្រទេសទាំងពីរ និងពង្រឹងកិច្ចសហការក្នុងវិស័យទេសចរណ៍។ ក្នុងនោះភាគីទាំងពីរបានឯកភាពបើកជើងហោះហើរ សិក្សាពីការបើកច្រកទ្វារទេសចរណ៍ផ្លូវទឹក នៅពេលកំពង់ផែខេត្តកំពតធ្វើរួចរាល់ និងការបើកទេសចរណ៍តាមដងទន្លេ។ ជាមួយគ្នានេះរដ្ឋមន្ត្រីក្រសួងទេសចរណ៍ប្រទេសទាំងពីរ នឹងរួមគ្នាបង្កើតកញ្ចប់ផលិតផលទេសចរណ៍រួម ដោយមានការចូលរួមពីវិស័យឯកជន ក្នុងក្រមខណ្ឌផ្សព្វផ្សាយ «ប្រទេសពីរ គោលដៅតែមួយ» ។ ការបង្កើតកញ្ចប់ទេសចរណ៍នេះដើម្បីផ្លាស់ប្ដូព័ត៌មានទេសចរណ៍រវាងប្រទេសទាំងពីរ ក្នុងគោលបំណងជំរុញទេសចរទៅវិញទៅមក និងទាក់ទាញទេសចរអន្តរជាតិពីបរទេសបន្ថែម។ លើសពីការបង្កើតកញ្ចប់ទេសចរណ៍ កម្ពុជា-វៀតណាម ក៏ឯកភាពគ្នាបង្កើនការផ្សព្វផ្សាយទីផ្សារទេសចរណ៍រួមគ្នា ទៅកាន់ប្រទេសទីបី ដើម្បីឱ្យវិស័យទេសចរណ៍អាចងើបឡើងវិញពេញលេញ។ ប្រទេសទាំងពីរក៏បានឯកភាពគ្នាក្នុងការផ្លាស់ប្ដូរការអប់រំ និងចំណេះដឹងផ្នែកទេសចរណ៍ ក៏ដូចជាផ្លាស់ប្ដូរបទពិសោធរបស់ប្រតិបត្តិករ និងបុគ្គលិកក្នុងវិស័យទេសចរណ៍។ ប្រទេសទាំងពីរក៏ជំរុញឱ្យមានការបណ្ដុះបណ្ដាលមគ្គុទ្ទេសក៍ទេសចរណ័ភាសាវៀតណាម និងភាសាខ្មែរផងដែរ។ សូមជម្រាបដែរថាក្នុងជំនួបរវាងសម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ផាម មិញជីញ នាយករដ្ឋមន្ត្រីវៀតណាម កាលពីថ្ងៃទី១១ឧសភានៅសហរដ្ឋអាម៉េរិក ប្រទេសទាំងពីរបាន បានឯកភាពគ្នាបើកទ្វារទេសចរណ៍ផ្លូវគោក និងផ្លូវអាកាសឡើងវិញ ។ បើតាមរបាយការណ៍ពីក្រសួងទេសចរណ៍ រយៈពេល៤ខែនៃឆ្នាំ២០២២ ទេសចរវៀតណាមចូលមកកម្ពុជាប្រមាណ៧ម៉ឺន៥ពាន់នាក់។ ទិន្នន័យនេះជាចំនួនច្រើនជាងគេក្នុងចំណោមទីផ្សារទេសចរអន្តរជាតិសំខាន់ៗទាំង១០ ដែលមាន ថៃ ចិន អាម៉េរិក ឥណ្ឌូនេស៊ី បារាំង កូរ៉េខាងត្បូង ម៉ាឡេស៊ី អង់គ្លេស និងចិនតៃវ៉ាន់៕ | កម្ពុជា និងវៀតណាម បានឯកភាពគ្នារៀបចំកញ្ចប់ផលិតផលទេសចរណ៍រួម ក្រោមក្របខណ្ឌនៃការផ្សព្វផ្សាយ «ប្រទេសពីរ គោលដៅមួយ»។ ការរៀបចំកញ្ចប់ទេសចរណ៍នេះដើម្បី ជំរុញទេសចររវាងប្រទេសទាំងពីរនិងទាក់ទាញទេសចរអន្តរជាតិពីប្រទេសទីបី។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានពីលទ្ធផលកិច្ចប្រជុំរវាងរដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា និងរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម នៅក្រុងហាណូយ។ |
ភ្នំពេញ៖ រដ្ឋបាលខេត្ត សម្រេចបើកដំណើរការភូមិចំនួន៤ និងមណ្ឌលសុខភាពមួយកន្លែង ក្នុងខេត្តកំពង់ចាមឡើងវិញ ចាប់ពីថ្ងៃទី០៧ឧសភា បន្ទាប់ពីពលរដ្ឋអវិជ្ជមានកូវីដ-១៩។ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី៧ ឧសភា សម្រេចបើកភូមិចំនួន៤រួមមានភូមិកំផ្លាក់ ឃុំបារាយណ៍ និងភូមិទ្រា ឃុំស្វាយពោធិ៍ ក្នុងស្រុកស្រីសន្ធរ, ភូមិថ្មី ខ ឃុំរកាគយ ស្រុកកងមាស, និងភូមិសំបូរ រួមនឹង មណ្ឌលសុខភា សំបូរ ក្នុងឃុំសសសំបូរ ស្រុកបាធាយ។ ការបើកដំណើរការឡើងវិញនេះ ចាប់ពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១តទៅ។ លោក ឃន ប្រុស នាយករដ្ឋបាលខេត្តកំពង់ចាម បានប្រាប់សារព័ត៌មានថ្មីៗ២៥ តាមប្រព័ន្ធតេឡេក្រាម នៅថ្ងៃទី០៧ ឧសភា ថា ការសម្រេ បើកដំណើរការភូមិចំនួន៤ និងមណ្ឌលសុខភាពមួយកន្លែងនេះ បន្ទាប់ពីការបិទខ្ទប់អស់រយៈពេល ១៤ថ្ងៃ និងតេស្តឃើញអវិជ្ជមានកូវីដ-១៩ លើពលរដ្ឋផងដែរ។ ជុំវិញការបើកដំណើរការភូមិ និងមណ្ឌលសុខភាពខាងលើ នាយករដ្ឋបាលរូបនេះ បញ្ជាក់ថា អាជ្ញាធរនៅតែបន្តការយកទុកដាក់ និងផ្សព្វផ្សាយ ទៅលើវិធានការសុវត្ថិភាព បង្ការជំងឺកូវីដ-១៩ ដល់ពលរដ្ឋ បើទោះជាមិនមា ករណីវិជ្ជមានថ្មីក៏ដោយ។ គិតត្រឹមថ្ងៃទី០៧ឧសភានេះ កម្ពុជា មានអ្នកឆ្លងកូវីដ-១៩សរុបចំនួន ១៨១៧៩នាក់ ខណៈអ្នកជាសះស្បើយសរុបចំនួន៦៨៨៤នាក់ និងស្លាប់ ១១៤នាក់៕ | ដោយ៖ ស៊ុល រ៉វី |
សូមអានបទសម្ភាសន៍ដូចខាងក្រោម៖ តើមនុស្សគ្រប់រូបសុទ្ធតែអាចក្លាយជាសហគ្រិនមួយរូបមែនទេ? លោក ហៃ លីអ៊ាង៖ ទេ! មិនមែនគ្រប់គ្នាទេ។ ការបង្កើតអាជីវកម្មមួយ ចាំបាច់ត្រូវមានជំនក់ចិត្តចំពោះអាជីវកម្មនោះ។ មានមធ្យោបាយច្រើនណាស់ក្នុងការប្រកបការងារចិញ្ចឹមជីវិត។ យើងអាចយកសមត្ថភាពដែលយើងមាន ទៅធ្វើការឲ្យអ្នកដទៃ បណ្តាក់ទុនលើដីធ្លី ឬបណ្តាក់ទុនក្នុងគម្រោងរបស់អ្នកដទៃជាដើម។ ការបង្កើតមុខជំនួញមួយដើម្បីបង្កើតផលិតផល បង្កើតការងារ និងតង្កើតតម្លៃនៃអាជីវកម្មនោះ គឺជារឿងមួយផ្សេងទៀតដែលទាមទារនូវលក្ខណៈសម្បត្តិដែល មិនមែនមនុស្សគ្រប់រូបសុទ្ធតែមាននោះទេ។ មានគំនិតឯករាជ្យ គំនិតច្នៃប្រឌិត ចេះដឹកនាំក្រុម យល់ពីតម្រូវការរបស់អតិថិជន និងតម្រូវការទីផ្សារ ទាំងនេះគឺជាគុណសម្បត្តិដ៏សំខាន់សម្រាប់សហគ្រិន។ បើសិនជាធ្វើ ដោយគ្មានជំនក់ចិត្តចំពោះអាជីវកម្ម និងផលិតផលរបស់ខ្លួន គ្មានចំណូលចិត្តចំពោះការផ្សងព្រេងក្នុងអាជីវកម្មទេនោះ យើងមិនអាចទៅបានឆ្ងាយនោះទេ។ ដើម្បីជួយស្ថាបនាប្រទេសជាតិឡើងវិញ លោកបានជ្រើសរើសយកផ្លូវធ្វើអាជីវកម្មកាលពីដើមទសវត្សរ៍ឆ្នាំ ៩០។ ហេតុអ្វី? លោក ហៃ លីអ៊ាង៖ ខ្ញុំគិតថា អ្វីដែលសំខាន់បំផុតសម្រាប់ប្រទេសជាតិនាពេលនោះ គឺជំរុញការបង្កើតឲ្យមានបណ្តាញសហគ្រាសដ៏រឹងមាំមួយ និងគាំទ្រចំពោះអ្នកផ្តួចផ្តើមគំនិតអាជីវកម្ម។ ខ្ញុំមានហេតុផលពីរយ៉ាង។ ទីមួយ មានតែអាជីវកម្មដែលមានតម្លៃប៉ុណ្ណោះទេ ដែលអាចបង្កើតការងារដល់ប្រជាជន។ ទីពីរ វាជាមធ្យោបាយតែមួយគត់ដែលអាចឲ្យកម្ពុជាមិនទទួលរងឥទ្ធិពលនៃសកលភាវូបនីយកម្ម។ ប្រសិនបើខ្មែរមិនជឿជាក់លើខ្លួនឯង វិនិយោគិនបរទេសនឹងធ្វើជាម្ចាស់នៅប្រទេសយើង ដល់ពេលនោះ យើងនឹងលែងមានឯករាជ្យជាតិទៀតហើយ។ ដោយសារហេតុផលទាំងពីរនេះហើយ ទើបខ្ញុំបង្កើតសហគ្រាសប៉េប៉េអឹម និងខនហ្វីរែល។ មុនការបង្កើតសហគ្រាសប៉េប៉េអឹម និងខនហ្វីរែល តើលោកធ្លាប់មានបទពិសោធន៍ក្នុងការបង្កើតអាជីវកម្មពីមុនមកដែរឬទេ? លោក ហៃ លីអ៊ាង៖ ខ្ញុំគឺជាសហគ្រិនមួយរូបរួចទៅហើយ មុនពេលបង្កើតសហគ្រាសទាំងពីរនេះ។ នៅប្រទេសបារាំង ទីដែលខ្ញុំបានសិក្សាផ្នែកឱសថសាស្ត្រនោះ ខ្ញុំបានផលិត និងលក់ផលិតផលថ្នាំពេទ្យ។ នៅពេលនោះហើយ ដែលខ្ញុំចាប់ផ្តើមមានចំណូលចិត្តធ្វើអាជីវកម្ម។ ការស្តាប់ពីតម្រូវការរបស់អតិថិជន ការបង្កើតផលិតផលដែលឆ្លើយតបនឹងតម្រូវការរបស់ពួកគាត់ និងការព្យាយាមទៅឲ្យហួសពីការរំពឹងទុករបស់អតិថិជនថែមទៀត ការប្រឹងប្រែងធ្វើយ៉ាងណាឲ្យការលក់ផលិតផលទាំងនោះទទួលបានភាពជោគជ័យ ការខំពង្រីកទីផ្សារផលិតផល សម្រាប់ខ្ញុំ ទាំងនេះគឺសុទ្ធតែជាល្បែងដ៏ជក់ចិត្តមួយ។ ខ្ញុំយល់ថា ការបើកអាជីវកម្មមួយគឺជាការងារដែលយើងត្រូវធ្វើឲ្យវារីកចម្រើនទៅមុខរហូត។ សហគ្រាសប៉េប៉េអឹម និងខនហ្វីរែល គឺជាសហគ្រាសដែលលក់ផលិតផលពីរខុសគ្នា មានវត្ថុបំណងខុសគ្នា គោលដៅអតិថិជនក៏ខុសគ្នាដែរ។ ប៉ុន្តែ សហគ្រាសទាំងពីរនេះនៅតែមានចំណុចដូចគ្នា នោះគឺដើម្បីផលិតឱសថ និងផលិតផលម្ហូបអាហារ យើងត្រូវមានចំណេះដឹងក្នុងផ្នែកជីវវិទ្យា គីមីវិទ្យា និងសុខភាព។ បើសិនជាគ្មានចំណេះដឹង និងចំណូលចិត្តធ្វើការស្រាវជ្រាវដែលខ្ញុំទទួលបានពីការសិក្សារបស់ខ្ញុំក្នុងវិស័យទាំងនេះទេ ខ្ញុំក៏មិនអាចបង្កើតសហគ្រាស និងពង្រីកមុខរបរទាំងនេះបានដែរ។ ជោគជ័យនៃអាជីវកម្មផ្សារភ្ជាប់នឹងសមត្ថភាពដែលយើងមាន។ ដើម្បីទទួលបានជោគជ័យក្នុងអាជីវកម្ម ក៏ទាមទារឲ្យមានជំនក់ចិត្តផងដែរ។ ហេតុអ្វី? លោក ហៃ លីអ៊ាង៖ ជាញឹកញាប់ យើងឃើញថា ពាណិជ្ជករក្មេងៗនៅកម្ពុជាធ្វើអាជីវកម្មតាមគ្នា ហើយពួកគេឆាប់ផ្លាស់ប្តូរអាជីវកម្មនោះតាមចិត្តរបស់ខ្លួន។ ឲ្យតែលែងសូវទទួលបានផលកម្រៃពីអាជីវកម្មចាស់ ពួកគេក៏ប្តូរទៅធ្វើអាជីវកម្មថ្មីៗដែលជាអាជីវកម្មកំពុងតែពេញនិយមនាពេលនោះទៅវិញ។ អ្នកទាំងអស់នេះពិតជាក្លាហានមែនហើយ តែខ្ញុំមិនប្រាកដក្នុងចិត្តថា ពួកគេសុទ្ធតែជាសហគ្រិននោះទេ ព្រោះថាសហគ្រិនដ៏ពិតប្រាកដម្នាក់ មិនឈប់គ្រាន់តែជួបឧបសគ្គដំបូងក្នុងអាជីវកម្មរបស់ខ្លួននោះទេ។ យើងត្រូវប្រើពេលជាច្រើនឆ្នាំទម្រាំ ប៉េប៉េអឹម និងខនហ្វីរែលក្លាយជាសហគ្រាសដែលអាចឈរជើងរឹងមាំនៅលើទីផ្សារ មានកេរ្តិ៍ឈ្មោះល្អ និងមានអតិថិនជនគាំទ្រនោះ។ ដំបូង អ្នកត្រូវមានចក្ខុវិស័យដ៏រឹងមាំមួយសម្រាប់បេសកកម្មនៃអាជីវកម្មរបស់អ្នក ហើយត្រូវដើរតាមទិសដៅនោះជានិច្ច។ បន្ទាប់មកទៀត អ្នកត្រូវមានភាពអំណត់ និងមានសមត្ថភាពក្នុងការប្រឈមនឹងឧបសគ្គ ការប្រែប្រួលក្នុងបរិបទអាជីវកម្ម (ការប្រកួតប្រជែង បទប្បញត្តិក្នុងអាជីវកម្ម) និងចលនានៃទីផ្សារ។ ក្រៅពីជំនក់ចិត្ត និងភាពអត់ធ្មត់ តើត្រូវការអ្វីទៀតដើម្បីទទួលបានភាពជោគជ័យ? លោក ហៃ លីអ៊ាង៖ មិនបាច់ស្ទាក់ស្ទើរទេ ខ្ញុំសូមឆ្លើយថា គឺគំនិតច្នៃប្រឌិតថ្មីៗ។ បទពិសោធន៍ពីខនហ្វីរែល និងប៉េប៉េអឹមអាចជំរុញសហគ្រិនវ័យក្មេងឲ្យខិតខំបង្កើតគំនិតច្នៃប្រឌិតថ្មី។ ភាពរឹងមាំនៃអាជីវកម្ម គួបផ្សំនឹងសមត្ថភាព នឹងអាចបង្កើតផលិតផលថ្មីៗជាហូរហែ។ ប្រសិនបើយើងគ្រាន់តែធ្វើតាមអ្នកដទៃ នោះមិនយូរមិនឆាប់ អាជីវកម្មយើងនឹងដើរថយក្រោយ ហើយយើងនឹងបរាជ័យ។ យើងអាចចម្លងគំនិតពីអ្នកដទៃបាន ប៉ុន្តែត្រូវតែមានគំនិតថា ធ្វើឲ្យបានល្អជាងគេ។ ដើម្បីយល់ពីតម្រូវការរបស់អតិថិជន និងទីផ្សារ ចេះប្រមើមើលពីការវិវត្តនៃទីផ្សារជំនួញ យើងចាំបាច់ត្រូវចេះរកដៃគូសហការដែលពោរពេញដោយគំនិតច្នៃប្រឌិត ដូចជាចេះបង្កើតគម្រោង ផលិតផល និងចេះធ្វើឲ្យគម្រោងនោះចេញជារូបរាង។ ប៉េប៉េអឹម និងខនហ្វីរែល គឺជាសហគ្រាសដែលបណ្តាក់ទុនច្រើនក្នុងការស្រាវជ្រាវ និងការអភិវឌ្ឍ។ ក្នុងវិស័យជំនួញ មិនថាផ្នែកអ្វីនោះទេ ការប្រកួតប្រជែងគ្នាគឺមានភាពស្វិតស្វាញណាស់។ អ្នកដែលឈ្នះ គឺជាអ្នកដែលប្រឹងប្រែងធ្វើការបង្កើតថ្មី មិនមែនជាអ្នកដែលចាំតែចម្លងតាមគេនោះទេ។ នៅកម្ពុជា គឺនៅមានកន្លែងសម្រាប់អាជីវកម្មថ្មីៗជាច្រើន ប៉ុន្តែប្រសិនបើយើងចង់បង្កើតអ្វីមួយ ត្រូវតែបង្កើតអ្វីដែលថ្មី ទើបអាចឈរជើងបាន។ ឧទាហរណ៍ អ្នកចង់វិនិយោគក្នុងវិស័យទេសចរណ៍! អ្នកអាចធ្វើវាបាន ដោយបង្កើតផលិតផលថ្មី ប្លែកមិនធ្លាប់មាន។ កុំធ្វើត្រឹមតែជាតំណាងចែកចាយក្នុងតំបន់របស់ផលិតផលបរទេសនោះ។ ខ្ញុំសូមអះអាងថា ការច្រណែនចំពោះភាពជោគជ័យរបស់អ្នកដទៃ មិនមែនជាកត្តានៃជ័យជម្នះសម្រាប់ខ្លួនយើងទេ ហើយការចម្លងពីអ្នកដទៃក៏មិនគ្រប់គ្រាន់នឹងនាំយើងទៅរកភាពជោគជ័យបានដែរ។ ផ្ទុយទៅវិញ អ្នកនឹងរងគ្រោះចំពោះភាពច្រណែននេះទៅវិញ ដោយហេតុថា ពេលដែលយើងចម្លងតាមអ្នកដទៃ នោះយើងគ្មានសិទ្ធិនឹងការពារអាជីវកម្មតាមផ្លូវច្បាប់បានទេ។ ជាក់ស្តែង ខនហ្វីរែល និងប៉េប៉េអឹម បានគេចផុតពីភាពច្រណែនអស់ទាំំងនេះ ដោយការប្រកាន់យកនូវគំនិតនៃបន្តវិនិយោគកាន់តែខ្លាំងថែមទៀតទៅក្នុងការស្រាវជ្រាវ និងការអភិវឌ្ឍ។ សម្រាប់រូបលោក សហគ្រិនមួយរូបត្រូវគិតគូរពីការរក្សាឯករាជ្យភាពនៃអាជីវកម្មខ្លួន។ តើហេតុអ្វី? តាមរយៈបទពិសោធន៍នៃជីវិតជាសហគ្រិនរបស់ខ្ញុំ ខ្ញុំយល់ថា យើងមិនអាចតតាំងតែម្នាក់ឯងជាមួយគូប្រជែងគ្រប់គ្នានោះទេ។ អ្នកត្រូវចេះសហការជាមួយដៃគូដែលមានសមត្ថភាព ដែលមានចក្ខុវិស័យអាជីវកម្មស្របជាមួយអ្នក ពោលគឺដៃគូដែលស្តាប់គ្នាទៅវិញទៅមក។ ទន្ទឹមនឹងនោះ អ្នកក៏ត្រូវចេះភ្ជាប់ទំនាក់ទំនងជាមួយដៃគូខាងក្រៅផងដែរ ដើម្បីប្រឈមនឹងការប្រកួតប្រជែង។ ប៉ុន្តែ អ្នកត្រូវធ្វើរឿងទាំងនេះ ដោយគិតគូរធ្វើយ៉ាងណារក្សានូវឯករាជ្យភាពនៃអាជីវកម្មរបស់ខ្លួន។ នេះជាគោលការណ៍របស់ខ្ញុំសម្រាប់សហគ្រាស ប៉េប៉េអឹម និងខនហ្វីរែល។ តាមរយៈគោលការណ៍នេះ យើងអាចពង្រីកអាជីវកម្មសម្រាប់ការនាំចេញ ក្នុងនាមជាសហគ្រាសខ្មែរ។ ការរក្សាសហគ្រាសឲ្យនៅតែជាសហគ្រាសខ្មែរ គឺជារឿងសំខាន់ណាស់សម្រាប់ខ្ញុំ ព្រោះថាខ្ញុំក៏គិតគូរផងដែរពីឯករាជ្យភាពរបស់ខ្ញុំក្នុងនាមជាមនុស្សប្រុសម្នាក់ និងជាសហគ្រិនម្នាក់ ហើយក៏យកចិត្តទុកដាក់ផងដែរពីឯករាជ្យភាពជាតិ។ ដោយសារតែសហគ្រាសរបស់ខ្ញុំគិតគូរពីហេតុផលនេះហើយ ទើបខ្ញុំនៅតែមានជំនក់ចិត្តបន្តធ្វើវាតែទៅទៀត៕ | ជំនក់ចិត្ត ការអត់ធ្មត់ ការច្នៃប្រឌិត ឯករាជ្យភាព ... សម្រាប់ឱសថបណ្ឌិត ហៃ លីអ៊ាង ស្ថាបនិកសហគ្រាសផលិតឱសថ ប៉េប៉េអឹម និងក្រុមហ៊ុនខនហ្វីរេល ចំណុចទាំងនេះសុទ្ធសឹងតែជាពាក្យគន្លឹះដែលបានដឹកនាំជីវិតរបស់លោក ក្នុងនាមជាសហគ្រិនមួយរូប។ |
ក្រុមទាំង៨នេះ ត្រូវបានបែកចែកជា២ពូល ដោយក្នុងមួយពូល យក២ក្រុម ដើម្បីឡើងទៅប្រកួតនៅវគ្គបន្ត។ ក្លិបទាំងនោះ រួមមាន បឹងកេត , វិសាខា ,ភ្នំពេញក្រោន ,អាយអេសអាយ ដង្កោសែនជ័យ ស្ថិតនៅក្នុងពូល A ។ ដោយឡែកពូលB វិញ មានខេត្តព្រៃវែង ក្រុមកងយោធពលខេមរភូមិន្ទ ,ព្រះខ័នរាជស្វាយរៀង និងយុវជនសាលាបាល់ទាត់បាទី អាយុក្រោម១៨ឆ្នាំ។ សម្រាប់ការប្រកួតនេះ ក្លិបនីមួយៗ អាចឈ្មោះកីឡាករយ៉ាងតិច១៨នាក់ទៅ៤០នាក់ ដោយមានអាយុចាប់ពី១៦ឆ្នាំឡើងទៅ រួមទាំងមន្ត្រីក្លិប១០នាក់ទៀត។ ចំណែកការប្រកួត ប្រព្រឹត្តទៅធម្មតា ដោយមានរយៈពេល៩០នាទី និងសម្រាក១៥នាទី នៅចន្លោះតង់ទី និងទី២។ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា បានបញ្ជាក់ដូច្នេះថា៖«កីឡាករអាចប្តូរបានចំនួន៥នាក់ ក្នុងរយៈពេល៣ដង ដោយមិនរាប់បញ្ចូលការប្ដូរពេលសម្រាកចន្លោះវគ្គ ។ កីឡាករប្ដូរចេញហើយ មិនអាចចូលលេងវិញបានទេ។ បើសិន(ក្រុមណា)មានកីឡាករតិចជាង៧នាក់ ចាត់ទុកថាបានបោះបង់ការប្រកួតចោល»។ ចំពោះការប្រកួតបើកឆាកដំបូង នៅថ្ងៃទី៥ មិថុនា មាន៤ក្រុមជួបគ្នា ក្នុងនោះបឹងកេត ប៉ះវិសាខា នៅកីឡដ្ឋានខេមបូឌានអ៊ែវេ នៅរសៀលម៉ោង ៣៖៣០នាទី មុនពេលភ្នំពេញក្រោន ត្រូវជួប អាយអេសអាយ ដង្កោសែនជ័យ នៅម៉ោង៦ល្ងាច នាកីឡដ្ឋាន ស្មាត អ អេស អិន។ ចំណែក៤ក្រុមនៅពូលB នឹងត្រូវប្រកួតគ្នា នៅថ្ងៃទី៦ មិថុនា ក្នុងនោះមានខេត្តព្រៃវែង ត្រូវទទួលភ្ញៀវកងយោធពលខេមរភូមិន្ទ នាកីឡដ្ឋានខេត្តព្រៃវែង។ រីឯព្រះខ័នរាជស្វាយរៀង ត្រូវស្វាគមន៍ យុវជនសាលាបាល់ទាត់បាទី អាយុក្រោម១៨ឆ្នាំ នៅកីឡដ្ឋានខេត្តស្វាយរៀង៕ | ភ្នំពេញ៖ ក្លិបចំនួន៨ បានចូលរួមប្រកួតដណ្ដើមពានរង្វាន់ថ្មី ដែលមានឈ្មោះ League Cup ២០២១។ ពានរង្វាន់ថ្មីនេះ មានការគាំទ្រពីសំណាក់ក្រុមហ៊ុនមួយ ដែលផលិត និងផ្គត់ផ្គងសម្ភារកីឡា។ |
សព្វថ្ងៃនេះ បញ្ហាកើនឡើងនៃភាពស៊ាំនឹងថ្នាំផ្សះនៅជុំវិញពិភពលោក បានបង្កជាក្តីកង្វល់ និងផលវិបាកធ្ងន់ធ្ងរដល់វិស័យសុខាភិបាលសាធារណៈ មានន័យថា ជំងឺមួយចំនួនមិនអាចព្យាបាលបានដោយប្រសិទ្ធភាព ដោយប្រើប្រាស់ថ្នាំផ្សះក្នុងកម្រិតដែលប្រើជាទូទៅ។ ហើយការណ៍នេះនឹងបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ការព្យាបាលជំងឺមហារីក និងការវះកាត់ជាដើម។ យោងតាមអង្គការសុខភាពពិភពលោក (WHO) ភាពសុំានឹងមីក្រូប (antimicrobial resistance) ឬស្គាល់ជាទូទៅថា ភាពសុំានឹងថ្នាំផ្សះ មានន័យថា «បាក់តេរី វីរូស មេរោគផ្សិត និងប៉ារ៉ាស៊ីត អាចមានលទ្ធភាពទប់ទល់នឹងថ្នាំផ្សះ ដែលធ្លាប់ត្រូវបានប្រើដើម្បីសម្លាប់មេរោគទាំងនេះពីមុនបាន»។ ជាលទ្ធផល បញ្ហានេះអាចបង្កឲ្យមានជំងឺឆ្លង និងសម្លាប់មនុស្សជាច្រើននាក់នៅជុំវិញពិភពលោក។ រូបឯកសារ៖ កញ្ចប់ថ្នាំដែលអ្នកជំងឺទូទៅទទួលបានតាមឱសថស្ថាននានាក្រោយពេលគេរៀបរាប់អំពីអាការៈ ជំងឺផ្តាសាយដោយពុំភ្ជាប់វេជ្ជបញ្ជា ថ្នាំនេះសម្រាប់ផឹក៤ដង ឬ ១ថ្ងៃកន្លះដែលផ្សំតាមការសុំរបស់អ្នកទិញ។ ដោយឡែក ភាពស៊ាំនឹងថ្នាំផ្សះនៅកម្ពុជាក៏កំពុងតែកើនឡើងគួរឲ្យព្រួយបារម្ភ។ ជាក់ស្តែង កាលពីឆ្នាំ២០១៧ កម្ពុជាបានប្រឈមនឹងការកើនឡើងនៃករណីជំងឺគ្រុនចាញ់ ដោយសារការលេចឡើងនៃប្រភពមេរោគគ្រុនចាញ់ ដែលសុំានឹងថ្នាំដែលធ្លាប់ត្រូវបានដើម្បីព្យាបាលជំងឺនេះបានពីមុន។ កាលពីខែកញ្ញាកន្លងទៅនេះ ក្រុមអ្នកស្រាវជ្រាវកម្ពុជានិងអន្តរជាតិមួយក្រុម បានរកពីមូលហេតុចម្បងមួយក្នុងចំណោមមូលហេតុផ្សេងៗទៀត ដែលជំរុញឲ្យមានការកើនឡើងនៃបញ្ហាភាពសុំានឹងថ្នាំផ្សះនៅកម្ពុជា។ មូលហេតុមួយនោះ គឺបណ្តាលមកពីអ្នកលក់ថ្នាំដែលគ្មានវិជ្ជាជីវៈត្រឹមត្រូវ ដែលក្នុងនោះរួមមាន អ្នកដែលលក់ថ្នាំដែលមានផ្លាកយីហោលក់ថ្នាំជាលក្ខណៈឱសថស្ថាន និងអ្នកដែលដើរលក់ថ្នាំតាមសហគមន៍។ អ្នកស្រី Mishal Khan សាស្ត្រាចារ្យផ្នែកគោលនយោបាយសុខាភិបាលប្រចាំសាកលវិទ្យាល័យខាងឱសថនិវន្តនិងសុខវិទ្យានៅទីក្រុងឡុងដ៍ (London School of Hygience and Tropical Medicine) ចក្រភពអង់គ្លេស បានប្រាប់ VOA ថា នេះគឺជាការស្រាវជ្រាវលើកដំបូងបង្អស់អំពីអ្នកលក់ថ្នាំដែលគ្មានវិជ្ជាជីវៈត្រឹមត្រូវនៅក្នុងប្រទេសកម្ពុជា ដែលអ្នកស្រាវជ្រាវបានសម្ភាសក្រុមអ្នកលក់ថ្នាំទាំងនេះដោយផ្ទាល់។ នៅក្នុងបទសម្ភាសន៍តាមទូរស័ព្ទជាមួយ VOA អ្នកស្រីសាស្ត្រាចារ្យ Khan បានលើកឡើងថា៖ «អ្វីដែលព្រួយបារម្ភនោះគឺថា នៅពេលដែលយើងបានសម្ភាសអ្នកលក់ថ្នាំដែលគ្មានវិជ្ជាជីវៈត្រឹមត្រូវ ពួកគេមានការយល់ឃើញខុសអំពីថ្នាំផ្សះ។ មានករណីមួយចំនួន ពួកគេបានឲ្យអ្នកជំងឺលេបថ្នាំផ្សះ នៅពេលដែលពួកគេមិនចាំបាច់ត្រូវការថ្នាំផ្សះ។ ហើយមានករណីមួយនោះ ពួកគេបានរៀបរាប់ពីវិធីដែលពួកគេណែនាំឲ្យអ្នកជំងឺកិនបំបែកថ្នាំផ្សះ ហើយយកទៅលាបលើមុខរបួស ហើយនេះមិនមែនជារបៀបត្រឹមត្រូវនៃការប្រើថ្នាំផ្សះនោះទេ»។ ការស្រាវជ្រាវលក្ខណៈវិទ្យាសាស្ត្រដោយផ្អែកលើការប្រមូលទិន្នន័យ ការធ្វើបទសម្ភាសន៍ និងការពិភាក្សាជាក្រុមជាមួយអ្នកលក់ថ្នាំដែលគ្មានវិជ្ជាជីវៈនិងពលរដ្ឋក្នុងសហគមន៍ ដោយអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យនៅចក្រភពអង់គ្លេសនិងអ្នកស្រាវជ្រាវកម្ពុជាប្រចាំសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានធ្វើឡើងនៅក្នុងភូមិចំនួន៧ នៅក្នុងខណ្ឌពោធិ៍សែនជ័យ និងខណ្ឌសែនសុខ រាជធានីភ្នំពេញ ជាទីដែលប្រជាពលរដ្ឋភាគច្រើនជ្រើសយកសេវាលក់ថ្នាំពីក្រុមអ្នកលក់ថ្នាំដែលគ្មានវិជ្ជាជីវៈត្រឹមត្រូវ។ ការសិក្សាស្រាវជ្រាវលើកដំបូងលើក្រុមអ្នកលក់ថ្នាំដែលវិជ្ជាជីវៈត្រឹមត្រូវ ឬដែលអ្នកស្រាវជ្រាវចាត់ទុកថា «អ្នកលក់ថ្នាំលាក់កំបាំង» ឬ "Invesible Medicine Sellers" ផ្តោតសំខាន់លើ៖ ១) កត្តានានាដែលជំរុញឲ្យអ្នកជំងឺជ្រើសយកសេវាសុខភាព ដែលផ្តល់ឲ្យដោយអ្នកលក់ថ្នាំគ្មានវិជ្ជាជីវៈ និង ២) ផលប៉ះពាល់នៃការលក់ថ្នាំផ្សះដោយក្រុមអ្នកលក់ថ្នាំទាំងនេះ។ ការស្រាវជ្រាវនេះ ដែលមានចំណងជើងជាភាសាខ្មែរថា «ការស្រាវជ្រាវនៅកម្ពុជា៖ អ្នកលក់ថ្នាំដែលគ្មានវិជ្ជាជីវៈ និងការប្រើប្រាស់ថ្នាំផ្សះ» ឬជាភាសាអង់គ្លេស (Invisible medecine sellers and their use of antibiotics: A qualitative study in Cambodia) ត្រូវបានបោះពុម្ពផ្សាយដោយក្រុមអ្នកនិពន្ធនិងបោះពុម្ព BMJ Global Health ប្រចាំចក្រភពអង់គ្លេស កាលពីថ្ងៃទី២០ ខែកញ្ញាកន្លងទៅនេះ។ អ្នកស្រីសាស្ត្រាចារ្យ Khan ដែលជាអ្នកដឹកនាំក្រុមអ្នកស្រាវជ្រាវជាង១០នាក់នេះ បានបញ្ជាក់បន្ថែមថា អ្នកលក់ថ្នាំដែលគ្មានវិជ្ជាជីវៈត្រឹមត្រូវទាំងនេះ និយមផ្តល់ថ្នាំផ្សះក្នុងកម្រិតខ្លាំងនិងក្នុងករណីមិនចាំបាច់ ដើម្បីទទួលបានប្រាក់ចំណេញខ្ពស់ និងដើម្បីធ្វើឲ្យអតិថិជនរបស់ពួកគេឆាប់ជាសះស្បើយពីជំងឺ ហើយផ្តល់ថ្នាំផ្សះតាមតម្រូវការចង់បានរបស់អ្នកទិញថ្នាំ ដែលចង់ជាសះស្បើយឆាប់។ ក្នុងករណីមិនចាំបាច់ ពួកគេក៏បានផ្តល់ថ្នាំផ្សះដើម្បីព្យាបាលជំងឺដែលមិនត្រូវការថ្នាំផ្សះ ដូចជាផ្តាសសាយ ក្អក និងការរាគរុសជាដើម។ លើសពីនេះ ការស្រាវជ្រាវនេះក៏បានបង្ហាញថា ក្រុមអ្នកលក់ថ្នាំដែលគ្មានវិជ្ជាជីវៈត្រឹមត្រូវ ក៏លក់ថ្នាំផ្សះ ដែលប្រើសម្រាប់ព្យាបាលមនុស្ស ទៅឲ្យអ្នកទិញថ្នាំដើម្បីយកទៅព្យាបាលសត្វចិញ្ចឹមរបស់ពួកគេ រួមមានសត្វមាន់ គោ និងក្របីជាដើម។ អ្នកស្រី Khan បានថ្លែងថា៖ «ពួកគេគឺជាអ្នកដែលមិនមានវិជ្ជាជីវៈត្រឹមត្រូវទាល់តែសោះ ហើយពួកគេគឺជាលក់ថ្នាំផ្សះ និងផ្តល់ការណែនាំដែលមិនត្រឹមត្រូវដល់អ្នកជំងឺ។ អាកប្បកិរិយារបស់ពួកគេអាចបង្កជាគ្រោះថ្នាក់ខ្លាំង»។ យោងតាមអង្គការសុខភាពពិភពលោក (WHO) បញ្ហាកើនឡើងនៃភាពសុំានឹងថ្នាំផ្សះ ដែលបង្កឡើងដោយសារ«ការប្រើប្រាស់ខុសនិងប្រើប្រាស់ថ្នាំផ្សះហួសកម្រិតជាលក្ខណៈប្រព័ន្ធ នៅក្នុងវិស័យថ្នាំពេទ្យ និងវិស័យផលិតកម្មអាហារ បានបណ្តាលឲ្យប្រទេសនីមួយៗ[ក្នុងពិភពលោក]ប្រឈមនឹងគ្រោះថា្នក់។ ហើយបើសិនជាគ្មានការចាត់វិធានការជាបន្ទាន់និងរួមគ្នាទេ មនុស្សនៅទូទាំងពិភពលោកអាចនឹងប្រឈមនឹងបញ្ហាសុខាភិបាលដ៏ធំមួយ ដែល«មេរោគមុនៗដែលត្រូវបានបំបាត់ អាចនឹងសម្លាប់មនុស្សបានម្តងទៀត»។ ការស្រាវជ្រាវនេះក៏បានរកឃើញថា បើទោះបីជាដឹងថាអ្នកលក់ថ្នាំទាំងនោះមិនមានវិជ្ជាជីវៈត្រឹមត្រូវក្តី ក៏ពលរដ្ឋក្នុងសហគមន៍នៅតែបន្តជ្រើសយកសេវាកម្មលក់ថ្នាំពីក្រុមអ្នកលក់ថ្នាំទាំងអស់នេះ។ មូលហេតុគឺដោយសារតែពលរដ្ឋទាំងនោះទទួលបានការណែនាំពីបងប្អូន ឬសាច់ញាតិ ឬពួកគេស្គាល់អ្នកលក់ថ្នាំដោយផ្ទាល់ និងដោយសារតែបទពិសោធន៍ដែលអាការៈជំងឺរបស់ពួកគេឆាប់ធូរស្បើយ នៅពេលបានលេបថ្នាំពីអ្នកលក់ថ្នាំទាំងនោះ។ នេះបើតាមការបញ្ជាក់របស់អ្នកស្រីសាស្ត្រាចារ្យ Mishal Khan។ អ្នកស្រីសាស្ត្រាចារ្យ Khan ដែលមានបទពិសោធន៍ស៊ីជម្រៅលើការស្រាវជ្រាវអំពីវិធីសាស្ត្រទប់ស្កាត់ការរាលដាលជំងឺនៅតំបន់អាស៊ីអាគេ្នយ៍ និងអាស៊ីខាងត្បូង បានពន្យល់ថា នៅពេលដែលអ្នកជំងឺទទួលយក និងជឿទុកចិត្តលើក្រុមអ្នកលក់ថ្នាំដែលគ្មានវិជ្ជាជីវៈបែបនេះ វានឹងបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដែលអាចកើតមានក្នុងការទប់ស្កាត់ការរីករាលដាលជំងឺ ជាពិសេសក្នុងប្រទេសកំពុងអភិវឌ្ឍដូចជាប្រទេសកម្ពុជា ដែលមានប្រព័ន្ធសុខាភិបាលទន់ខ្សោយ។ អ្នកស្រី Khan បានថ្លែងថា៖ «ទី១ វាស៊ីពេលក្នុងការកំណត់ពីប្រភពមេរោគនៃជំងឺ។ ហើយបើសិនជាជំងឺនេះមិនត្រូវបានធ្វើរោគវិនិច្ឆ័យឲ្យបានត្រឹមត្រូវទេ នោះជំងឺនេះនឹងអាចរីករាលដាលដល់មនុស្សដទៃទៀត។ គ្រោះថ្នាក់ទីពីរនោះគឺថា នៅពេលអ្នកលក់ថ្នាំដែលគ្មានវិជ្ជាជីវៈទាំងនេះព្យាបាលអ្នកជំងឺ ពួកគេអាចផ្តល់ថ្នាំខុស ឬក៏ថ្នាំមិនគ្រប់ចំនួននិងកម្រិត ជាពិសេសក្នុងករណីរោគរបេង ដែលការព្យាបាលត្រូវការរយៈពេលយូរ។ ក្នុងករណីដែលអ្នកជំងឺមិនបានទទួលថ្នាំគ្រប់ចំនួននិងកម្រិត នោះវានឹងបង្កឲ្យមានបញ្ហាភាពសុំានឹងថ្នាំ។ ទីបី គឺថា អ្នកលក់ថ្នាំដែលគ្មានវិជ្ជាជីវៈអាចធ្វើឲ្យអ្នកជំងឺចំណាយប្រាក់កាសច្រើនក្នុងការព្យាបាលជំងឺ ដែលពួកគេមិនត្រូវការការព្យាបាលនោះ»។ យ៉ាងណាមិញ ការស្រាវជ្រាវនេះក៏បង្ហាញឲ្យឃើញថា ការជ្រើសយកនិងការជឿទុកចិត្តរបស់ពលរដ្ឋក្នុងសហគមន៍លើក្រុមអ្នកលក់ថ្នាំដែលគ្មានវិជ្ជាជីវៈត្រឹមត្រូវនេះ ក៏បណ្តាលមកពីកត្តាបន្ទាប់បន្សំផ្សេងៗទៀត រួមមានការលំបាកក្នុងការស្វែងរកគ្រូពេទ្យ ក្នុងករណីឈឺថ្កាត់នៅពេលយប់ មន្ទីរពេទ្យស្ថិតនៅឆ្ងាយពីផ្ទះ និងការចំណាយខ្ពស់លើសេវាសុខភាពនៅតាមមន្ទីរពេទ្យ ឬ គ្លីនិកជាដើម។ លើសពីនេះ ការស្រាវជ្រាវនេះក៏កត់សម្គាល់ពីការប្រកួតប្រជែងរវាងអ្នកលក់ថ្នាំដែលគ្មានវិជ្ជាជីវៈ ដែលពួកគេខ្លះ«និយមផ្តល់ថ្នាំផ្សះកម្រិតខ្លាំងនិងជាលក្ខណៈចម្រុះ»ដល់អ្នកទិញ ដើម្បីប្រាក់ចំណេញ។ រីឯអ្នកជំងឺ ឬអ្នកទិញថ្នាំវិញ ពួកគេភាគច្រើនតម្រូវឲ្យអ្នកលក់ថ្នាំផ្តល់ថ្នាំផ្សះដល់ពួកគេ បើទោះបីជាពួកគេមិនដឹងថា ខ្លួនមានជំងឺដែលត្រូវការថ្នាំផ្សះក៏ដោយ។ បន្ថែមលើនេះ បើសិនជាថ្នាំដែលពួកគេទិញពីអ្នកលក់ថ្នាំមួយកន្លែងមិនផ្តល់ប្រសិទ្ធភាពភ្លាមៗទេ នោះពួកគេក៏មិនរារែកក្នុងការទៅទិញថ្នាំពីអ្នកលក់ថ្នាំនៅកន្លែងផ្សេងទៀតដែរ។ យ៉ាងណាមិញ អ្នកស្រីសាស្ត្រាចារ្យ Mishal Khan ក៏បានបញ្ជាក់ថា លទ្ធផលទាំងអស់នេះដែលទាញចេញពីការស្រាវជ្រាវនៅកម្ពុជា ក៏មានលក្ខណៈស្រដៀងគ្នាទៅនឹងបណ្តាប្រទេសកំពុងអភិវឌ្ឍផ្សេងៗទៀត ដែលមានប្រព័ន្ធសុខាភិបាលទន់ខ្សោយ។ ហើយការអនុវត្តសេវាសុខភាពបែបនេះ នឹងបន្តបង្កឲ្យមានការកើនឡើងនៃភាពសុំានឹងថ្នាំផ្សះដោយក្រុមបាក់តេរី ឬដែលត្រូវបានគេស្គាល់ថាជា «superbug» ដែលអាចសម្លាប់មនុស្សយ៉ាងហោចណាស់ ១០លាននាក់នៅជុំវិញពិភពលោក ត្រឹមឆ្នាំ២០៥០ បើសិនជាមិនមានការចាត់វិធានការត្រឹមត្រូវ។ នៅកម្ពុជា គោលនយោបាយស្តីពីថ្នាំពេទ្យរបស់ក្រសួងសុខាភិបាល បានចែងថា ថ្នាក់ពេទ្យត្រូវបានអនុញ្ញាតឲ្យលក់នៅតាមឱសថស្ថានដែលមានឱសថការីដែលមានវិជ្ជាជីវៈនិងអាជ្ញាបណ្ឌលក់ដូរថ្នាំត្រឹមត្រូវ។ បន្ថែមលើនេះ អ្នកជំងឺមិនអាចសុំទិញថ្នាំដែលត្រូវបានហាមឃាត់ ដូចជាថ្នាំផ្សះ ដោយគ្មានវេជ្ជបញ្ជាពីគ្រូពេទ្យជាដាច់ខាត។ យ៉ាងណាមិញ ការស្រាវជ្រាវនេះក៏បានកត់សម្គាល់ពីតួនាទីសំខាន់មួយរបស់ក្រុមអ្នកលក់ថ្នាំដែលគ្មានវិជ្ជាជីវៈទាំងនេះ ក្នុងការផ្តល់ថ្នាំមួយចំនួនដែលសមាជិកនៃសហគមន៍នៅតាមតំបន់ដាច់ស្រយាល និងជនបទត្រូវការ និងមិនមានលទ្ធភាពធ្វើដំណើរទៅកាន់មន្ទីរពេទ្យដោយសារជីវភាពខ្សត់ខ្សោយ។ ទោះជាយ៉ាងណាក៏ដោយ អ្នកស្រី Mishal Khan បានសង្កត់ធ្ងន់ថា ផ្អែកលើលទ្ធផលដែលរកឃើញទាំងអស់នេះ ក្រុមអ្នកស្រាវជ្រាវបានណែនាំឲ្យក្រសួងសុខាភិបាលយកចិត្តទុកដាក់បន្ថែមក្រុមអ្នកលក់ថ្នាំដែលគ្មានវិជ្ជាជីវៈទាំងអស់នេះ។ អ្នកស្រីបានថ្លែងថា៖ «ការស្រាវជ្រាវរបស់យើងបង្ហាញថា នៅពេលដែលយើងបង្កើតយុទ្ធសាស្ត្រដើម្បីជួយឲ្យអ្នកជំងឺទទួលថ្នាំផ្សះពីក្រុមអ្នកផ្តល់សេវាសុខភាពដែលមានវិជ្ជាជីវៈត្រឹមត្រូវ វាក៏សំខាន់ណាស់ដែរ ដែលយើងត្រូវដឹងថា អ្នកជំងឺទទួលបានថ្នាំផ្សះមិនត្រឹមតែពីគ្រូពេទ្យ ឬឱសថការីទេ តាមពិតពួកគេក៏ទទួលបានថ្នាំផ្សះពីក្រុមអ្នកលក់ថ្នាំដែលគ្មានវិជ្ជាជីវៈដែរ»។ អាស្រ័យហេតុនេះ អ្នកតាក់តែងគោលនយោបាយសុខាភិបាល និងស្ថាប័នពាក់ព័ន្ធ ត្រូវតែទទួលស្គាល់ពីតួនាទីនិងផលប៉ះពាល់ដែលបង្កឡើងដោយក្រុមអ្នកលក់ថ្នាំដែលគ្មានវិជ្ជាជីវៈ ពាក់ព័ន្ធនឹងបញ្ហាកើនឡើងនៃភាពសុំានឹងថ្នាំផ្សះនៅកម្ពុជានេះ។ អ្នកស្រីសាស្ត្រាចារ្យ Mishal Khan បានបន្ថែមទៀតថា៖ «វាប្រសើរដែលយើងត្រូវដឹងពីអ្វីដែលអ្នកលក់ថ្នាំទាំងនេះបានធ្វើ ហើយយើងត្រូវពិចារណាស្វែងរកវិធីសាស្ត្រដើម្បីធ្វើការជាមួយក្រុមអ្នកលក់ថ្នាំទាំងនេះ។ ប៉ុន្តែ ពួកគេត្រូវតែទទួលបានវគ្គបណ្តុះបណ្តាលត្រឹមត្រូវ ពីរដ្ឋាភិបាល ឬអង្គការក្រៅរដ្ឋាភិបាល ដើម្បីធ្វើឲ្យណាឲ្យពួកគេទទួលបានវិជ្ជាជីវៈក្នុងកម្រិតមួយដែលអាចធានាថាពួកគេផ្តល់សេវាសុខភាពទៅតាមស្តង់ដាត្រឹមត្រូវ។ ទាំងនេះគឺជាវិធីសាស្ត្រខ្លះៗ ដែលអាចធានាថា ពលរដ្ឋក្នុងសហគមន៍អាចទទួលសេវាសុខភាពដែលមានគុណភាពដែលអាចទទួលយកបាន»។ អ្នកស្រីសាស្ត្រាចារ្យរូបនេះបញ្ជាក់ទៀតថា ដើម្បីកាត់បន្ថយនិងលុបបំបាត់ការលក់ថ្នាំផ្សះមិនត្រឹមត្រូវតាមក្បួនវេជ្ជសាស្ត្រ «ស្ថាប័នសុខាភិបាលរដ្ឋត្រូវតែបំពេញចន្លោះប្រហោង ដែលក្រុមអ្នកលក់ថ្នាំមិនមានវិជ្ជាជីវៈកំពុងតែបំពេញ ក្នុងនោះរួមមាន ការធានាថា ពលរដ្ឋអាចទទួលបានថ្នាំព្យាបាលជំងឺនៅពេលយប់បាន»។ ហើយបន្ថែមលើនេះ ដើម្បីលុបបំបាត់ផ្នត់គំនិតសាធារណជនដែលយល់ខុសពីថ្នាំផ្សះ វាចាំបាច់ក្នុងការបង្កើតឲ្យមានយុទ្ធនាការអប់រំនិងផ្សព្វផ្សាយពីផលវិបាកនៃការលេបថ្នាំផ្សះ ឬអង់ទីប៊ីយ្យូទិច ដោយមិនមានការធ្វើរោគវិនិច្ឆ័យត្រឹមត្រូវ៕ សូមចុចទៅប្រភពដើម VOA ត្រង់នេះ | វ៉ាស៊ីនតោន ៖ ថ្នាំផ្សះ ឬត្រូវបានស្គាល់ជាទូទៅដោយប្រជាពលរដ្ឋខ្មែរថា អង់ទីប៊ីយ្យូទិច គឺជាឱសថដ៏សំខាន់មួយ ក្នុងការសម្លាប់បាក់តេរី និងវីរូសជាច្រើនប្រភេទ ដោយបានជួយសង្គ្រោះជីវិតមនុស្សរាប់លាននាក់ ចាប់តាំងពីថ្នាំប្រភេទនេះត្រូវបានបង្កើតឡើងនៅក្នុងទសវត្សវ៍ឆ្នាំ ១៩៤០។ |
លោក Raoul-Marc Jennar បានអះអាងយ៉ាងម៉ឺងម៉ាត់ថា ការដាក់ទណ្ឌកម្មរយៈពេល១២ឆ្នាំមកលើកម្ពុជា ក្រោយរបបប៉ុលពត ដោយមានសហភាពអឺរ៉ុបគាំទ្រសហរដ្ឋអាមេរិកនោះ បានជះឥទ្ធិពលមកដល់កម្ពុជាបច្ចុប្បន្ន។ នៅក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗស្តីពីស្ថានការណ៍នយោបាយចុងក្រោយនៅកម្ពុជា អ្នកវិភាគនយោបាយជនជាតិប៊ែហ្សិកកាត់បារាំងរូបនេះបានបញ្ជាក់យ៉ាងដូច្នេះថា៖«ខ្ញុំចង់ឃើញ សហភាពអឺរ៉ុបទាញយកកំហុសអតីតកាលនោះ ជាមេរៀន។ ដំបូងគឺភាពព្រងើយកន្តើយរបស់ខ្លួនចំពោះមុខរបបប្រល័យពូជសាសន៍ប៉ុលពត បន្ទាប់មកគឺការគាំទ្រសហរដ្ឋអាមេរិកដើម្បីដាក់ទណ្ឌកម្មសេដ្ឋកិច្ចមកលើកម្ពុជាក្នុងទស្សវត្សរ៍១៩៨០នោះ។ វាមិនបានផ្តល់ផលប្រយោជន៍អ្វីសោះ គឺមានតែធ្វើឲ្យពលរដ្ឋរងទុក្ខ និងពន្យឺតកម្ពុជាមិនឲ្យមានលទ្ធភាពធ្វើអ្វីដែលសហភាពអឺរ៉ុបចង់បានគឺ លទ្ធិប្រជាធិបតេយ្យល្អឥតខ្ចោះនោះ»។ បើសិនជាសហភាពអឺរ៉ុបយកប្រធានបទប្រជាធិបតេយ្យជាមូលហេតុនៃការសម្រេចព្យួរ ឬកាត់ប្រព័ន្ធអនុគ្រោះពន្ធសម្រាប់កម្ពុជានោះ លោក Raoul-Marc Jennar នៅតែស្តីបន្ទោសសហភាពអឺរ៉ុប។ «តាមរយៈមីក្រូរបស់លោក ខ្ញុំចង់និយាយទៅកាន់សហភាពអឺរ៉ុបថា គេចង់បង្កើតប្រជាធិបតេយ្យមួយសម្រាប់កម្ពុជា ដែលវាមិនមាននៅក្នុងប្រទេសណាមួយសោះនៅអាស៊ី។ វាមិនអាចទៅរួចឡើយ។ ប្រជាធិបតេយ្យមួយ គេមិនអាចកំណត់បានភ្លាមមួយថ្ងៃ ឬពីរថ្ងៃនោះបានទេ»។ លោក Raoul-Marc Jennar ផ្ញើសារនេះទៅសហភាពអឺរ៉ុប។ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយរូបនេះបានរំឮកផងដែរថា កម្ពុជានៅត្រូវការធនធានមនុស្សច្រើនទៀត ដើម្បីកសាងប្រជាធិបតេយ្យនៅក្នុងប្រទេសនេះបាន៕ | អ្នកជំនាញសង្គមនយោបាយស្តីពីកម្ពុជាមួយរូបគឺលោក Raoul-Marc Jennar នឹងមិនសប្បាយចិត្តឡើយ បើសិនជាសហភាពអឺរ៉ុបសម្រេចព្យួរប្រព័ន្ធកូតាអនុគ្រោះពន្ធចំពោះកម្ពុជាសារជាថ្មីទៀតនោះ។ អ្នកវិភាគនយោបាយជំនាញប្រទេសកម្ពុជា និងអឺរ៉ុបរូបនេះបានស្តីបន្ទោសសហភាពអឺរ៉ុបដែលបានគាំទ្រសហរដ្ឋអាមេរិកក្នុងដាក់ទណ្ឌកម្មមកលើកម្ពុជាក្នុងទសវត្សរ៍១៩៨០។ |
តួលេខរបស់មន្ទីរពេទ្យគន្ធបុប្ផា បានបង្ហាញថា កុមារឈឺចំនួន ៣៨៥ ៥១៧ នាក់ ត្រូវបានពិនិត្យព្យាបាល នៅផ្នែកពិគ្រោះជំងឺក្រៅ។ រីឯ កុមារមានជំងឺធ្ងន់ ចំនួន ៧៥ ២៩៣ នាក់ និងកុមារមានជំងឺគ្រុនឈាម ចំនួន ៦០៣ នាក់ ត្រូវបានដាក់សម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។ កុមារចំនួន ១៦ ៩០៦ នាក់ ត្រូវបានទទួលការវៈកាត់ និងកុមារចំនួន ៦៧៦ នាក់ ត្រូវបានវះកាត់បេះដូង និងភ្ជិតប្រហោងបេះដូងតាមសរសៃឈាម នៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និងសៀមរាប។ បើតាមលិខិតដដែល ស្ត្រីមានផ្ទៃពោះចំនួន ៦២ ៤៣៩ នាក់ បានពិនិត្យតាមដានផ្ទៃពោះ និងសម្រាលកូនបានចំនួន ១៧ ៩២៦ នាក់ នៅផ្នែកពិគ្រោះជំងឺក្រៅនៃមន្ទីរសម្ភព។ គួរជម្រាបថា រាល់ការព្យាបាលទាំងអស់ គឺឥតគិតថ្លៃ៕ | ភ្នំពេញ៖ រយៈពេលពេញមួយឆ្នាំ២០២១ កុមារ និងស្ត្រី ជាង ៥៥ម៉ឺននាក់ បានទៅពិនិត្យព្យាបាល និងសម្រាលកូន នៅមន្ទីរពេទ្យគន្ធបុប្ផារាជធានីភ្នំពេញ និងខេត្តសៀមរាប។ ចំនួននេះ ថយចុះ ជាង៥ម៉ឺននាក់ បើធៀបនឹងឆ្នាំ២០២០។ នេះបើតាមរបាយការណ៍របស់មន្ទីរពេទ្យគន្ធបុប្ផា។ |
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីពេលថ្មីៗបានបង្ហើបពីគម្រោងសាងសង់ព្រលានយន្តហោះខ្នាតតូចមួយនៅខេត្តមណ្ឌលគិរី បន្ទាប់ពីលោកបានចូលរួមកិច្ចប្រជុំរបស់គណៈកម្មការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុស្ដីពីគោលនយោបាយអភិវឌ្ឍន៍វិស័យទេសចរណ៍ ដែលរៀបចំឡើងនៅថ្ងៃទី១៨ខែមេសា។ បើតាមលោក ស៊ិន ចាន់សេរីវត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល រដ្ឋាភិបាលបានឲ្យរដ្ឋបាលខេត្តបម្រុងដីជាង ៣៤០ហិកតារួចហើយសម្រាប់គម្រោងមួយនេះ។ លោកថ្លែងដូច្នេះថា៖«យើងបានធ្វើលិខិតទៅតាមរយៈគណៈរដ្ឋមន្ត្រី សុំបម្រុងទុកដីលើទីតាំងដែលយើងបានឯកភាពគ្នាក្នុងទំហំជាង ៣៤០ហិកតា»។ អ្នកនាំពាក្យរូបនេះសុំមិនបញ្ជាក់ពីទីតាំងច្បាស់លាស់នៃគម្រោងនេះទេ ដោយខ្លាចភាពជ្រួលច្របល់ទីផ្សារដីធ្លី។ លោកប្រាប់ថា ទំហំដីអាចនឹងធំជាងនេះ ខណៈស្ថាប័នជំនាញរបស់រដ្ឋាភិបាលកំពុងស្នើឲ្យបម្រុងដីបន្ថែមលើសនេះ។ លោក ស៊ិន ចាន់សេរីវត្ថា មិនទាន់អាចប្រាប់ពីពេលវេលាសាងសង់ព្រលានមួយនេះបាននោះទេដោយរង់ចាំការសិក្សាគម្រោង។ លោកនិយាយដូច្នេះថា«បន្ទាប់ពីក្រសួងទេសចរណ៍ធ្វើផែនការមេ (Master Plan) អភិវឌ្ឍន៍វិស័យទេសចរណ៍នៅខេត្តមណ្ឌលគិរី ថាកន្លែងណាត្រូវធ្វើអ្វី រួចហើយ យើងនឹងសិក្សាលម្អិតមកទៀតពីការសាងសង់ព្រលានយន្តហោះនៅទីនោះ ហើយត្រូវភ្ជាប់ទីតាំងព្រលានទៅនឹងអ្វីខ្លះ»។ បើតាមក្រសួងទេសចរណ៍ ការសិក្សាផែនការមេអភិវឌ្ឍន៍ទេសចរណ៍នៅមណ្ឌលគិរីនឹងត្រូវប្រើពេលវេលា៦ខែ។ ក្រសួងអះអាងថាខេត្តមណ្ឌលគិរីមានសក្ដានុពលអេកូទេសចរណ៍ដ៏ល្អពិសិដ្ឋ និងមានអាកាសធាតុអំណោយទានសម្រាប់ដាំបន្លែ និងផ្កាសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុកផងដែរ។ គម្រោងសាងសង់អាកាសយានដ្ឋានថ្មីនេះ អាចនឹងត្រូវចំណាយថវិការាប់សិបលានដុល្លារ។ លោក ស៊ីន ចាន់សិរីវុត្ថា ថ្លែងដូច្នេះថា៖«បើយើងធ្វើខ្នាត 4C ចំណាយខ្ទង់មិនក្រោម៥០លានដុល្លារ ឬអាច៦០លាន ទៅ១០០លានដុល្លារ»។ លោកបន្ថែមថា រដ្ឋាភិបាលមានជម្រើសពីរ គឺអាចវិនិយោគដោយខ្លួនឯង ដែលអាចខ្ចីលុយពីក្រៅប្រទេសជាដើម ឬមួយស្វែងរកដៃគូបោះទុនពីវិស័យឯកជន៕ | ភ្នំពេញ៖ ក្រៅពីភ្នំពេញ ខេត្តព្រះសីហនុ សៀមរាប និងខេត្តកោះកុង រដ្ឋាភិបាលមានផែនការសាងសង់ព្រលានយន្តហោះមួយទៀតនៅខេត្តមណ្ឌលគិរីនៃភាគឦសានប្រទេសកម្ពុជា ដើម្បីជំរុញវិស័យទេសចរណ៍នៃទីតាំងដ៏មានសក្ដានុពលមួយនេះ។ |
ក្រសួងពាណិជ្ជកម្មបានបញ្ជាក់នៅក្នុងសេចក្តីជូនដំណឹងនៅថ្ងៃចន្ទថា ការណ៍នេះដោយសារតែក្រុមហ៊ុនទាំងនោះមិនបានជូនដំណឹងពីការចុះបញ្ជីឡើងវិញឱ្យបានត្រឹមត្រូវ នៅត្រឹមដំណាច់ឆ្នាំ ២០១៨។ ក្រុមហ៊ុនពីប្រទេសកម្ពុជាបានធ្លាក់ចុះពីចំនួន ៥៦ មកនៅត្រឹម ៣៦ ក្រុមហ៊ុននៅដើមឆ្នាំ ២០១៩ នេះ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ប៉ុន្តែមិនបានបញ្ជាក់ឈ្មោះក្រុមហ៊ុនទាំងនោះនៅឡើយទេ។ ក្រសួងពាណិជ្ជកម្មកម្ពុជាបានបន្តស្នើឱ្យក្រុមហ៊ុននានាទាក់ទងនឹងតំណាងនៅសហរដ្ឋអាមេរិក គឺក្រុមហ៊ុន Registrar Corp ដើម្បីជួយសម្រួលក្នុងការចុះបញ្ជីជាថ្មី។ ក្រសួងពាណិជ្ជកម្មបានបន្តថា៖ «ដើម្បីជៀសវាងនូវការឃាត់ឃាំង ឬសកម្មភាពនិយ័តកម្មផ្សេងៗ ក្រុមហ៊ុន Registrar Corp សហរដ្ឋអាមេរិកនឹងសម្របសម្រួលផ្តល់សេវាផ្ទៀងផ្ទាត់ដោយឥតគិតថ្លៃចំពោះការចុះបញ្ជីទីតាំងផលិតចំណីអាហារឡើងវិញសម្រាប់សុពលភាពឆ្នាំ ២០១៩ ជាមួយU.S FDA ទើបអាចអនុញ្ញាតឱ្យធ្វើការនាំចូលនិងចែកចាយនៅសហរដ្ឋអាមេរិកបាន»។ សហរដ្ឋអាមេរិកទទួលទិញទំនិញពីប្រទេសកម្ពុជាចំនួន ៣,៨ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៨ ក្នុងនោះផលិតផលកសិកម្មមានចំនួន ២៤ លានដុល្លារ។ ផលិតផលកសិកម្មរបស់កម្ពុជាមានស្រូវ កៅស៊ូ អាហារសម្រន់ បន្លែនិងគ្រឿងទេស។ នេះបើតាមការបញ្ជាក់របស់គេហទំព័រនៃការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក។ ការលុបឈ្មោះក្រុមហ៊ុនបរទេសចេញពីបញ្ជីរបស់អាជ្ញាធរចំណីអាហារ និងថ្នាំពេទ្យរបស់សហរដ្ឋអាមេរិកគឺមិនមែនតែលើប្រទេសកម្ពុជាមួយទេ។ មានក្រុមហ៊ុនចំនួន៤៧.៦៣៥ ត្រូវបានលុបចេញដែលត្រូវជា ២០ ភាគរយនៃក្រុមហ៊ុនទាំងអស់ ដែលបានចុះបញ្ជីក្នុងឆ្នាំ ២០១៩។ នេះបើតាមការបញ្ជាក់នៅលើគេហទំព័ររបស់ការិយាល័យក្រុមហ៊ុន Registrar Corp ។ បុគ្គលិកម្នាក់នៃក្រុមហ៊ុន Registrar Corp ដែលសុំមិនឱ្យបញ្ចេញឈ្មោះ ដោយសារតែលោកស្រីគ្មានសិទ្ធិនិយាយជាមួយនឹងអ្នកសារព័ត៌មានបានបញ្ជាក់ប្រាប់វីអូអេថា ក្រុមហ៊ុននានាត្រូវចុះបញ្ជីឡើងវិញ នៅចន្លោះថ្ងៃទី១ ខែតុលា ដល់ថ្ងៃទី៣១ ខែធ្នូជារៀងរាល់ឆ្នាំគូ។ លោកស្រីបានបន្ថែមថា មិនដឹងមូលហេតុអ្វីដែលក្រុមហ៊ុនទាំងនោះមិនបានចុះបញ្ជីឡើងវិញទេ។ ប៉ុន្តែលោកស្រីបញ្ជាក់ថា ការលុបឈ្មោះនេះគឺមិនពាក់ព័ន្ធនឹងសេចក្តីស្នើច្បាប់ពាណិជ្ជកម្មដែលសមាជិកសភានិងព្រឹទ្ធសភារបស់សហរដ្ឋអាមេរិកបានស្នើឡើងឱ្យដាក់ទណ្ឌកម្មលើផលិតផលរបស់កម្ពុជាទេ ដែលក្នុងនោះគឺការដកឋានៈអនុគ្រោះពន្ធលើផលិតផល ដែលកម្ពុជានាំចូលសហរដ្ឋអាមេរិកក្នុងតម្លៃជាង ៤០០ លានដុល្លារក្នុងមួយឆ្នាំ។ លោកស្រីបន្ថែមថា ក្រុមហ៊ុន Registrar Corp ដែលមានមូលដ្ឋាននៅរដ្ឋ Virginia នឹងធ្វើជាតំណាងនៅសហរដ្ឋអាមេរិកសម្រាប់ក្រុមហ៊ុនទាំងនោះ។ អាជ្ញាធរចំណីអាហារនិងថ្នាំពេទ្យរបស់សហរដ្ឋអាមេរិកនៅមិនទាន់បានឆ្លើយតបនឹងសំណើសុំអត្ថាធិប្បាយរបស់វីអូអេនៅឡើយទេនៅថ្ងៃចន្ទនេះ៕ សូមចុចទៅប្រភពដើម VOA ត្រង់នេះ | វ៉ាស៊ីនតោន ៖ ក្រុមហ៊ុននាំផលិតផលចំណីអាហាររបស់កម្ពុជាចូលសហរដ្ឋអាមេរិកចំនួន ២០ ត្រូវបានអាជ្ញាធរចំណីអាហារ និងថ្នាំពេទ្យសហរដ្ឋអាមេរិក (U.S.FDA) លុបឈ្មោះចេញពីប្រព័ន្ធគ្រប់គ្រងទិន្នន័យរបស់ខ្លួនសម្រាប់ឆ្នាំ ២០១៩។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មកម្ពុជា។ |
កូនប្រើសផឿកឈ្មោលមួយក្បាល បានកើតនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២។ លោក ទ្រី ស៊ីថេង ប្រធានថែរក្សា និងសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ បានប្រាប់សារព័ត៌មានThmeyThmey25ថា កូនប្រើសនោះកើតមកមានស្ថានភាពសុខភាពដូចទៅនឹងកូនប្រើសធម្មតា ប៉ុន្ដែភ្នែករបស់វាហាក់មើលមិនសូវច្បាស់នោះឡើយ។ ប្រធានថែរក្សា និងសង្គ្រោះសត្វព្រៃភ្នំតាម៉ៅរូបនេះបញ្ជាក់ដូច្នេះ៖ «សុខភាពរបស់វាធម្មតាទាំងអស់។ គ្រាន់តែ ប្រើសផឿកនោះ ដូចជាចាញ់ពន្លឺថ្ងៃជាងប្រើសធម្មតា បើតាមការសង្កេតពេលថ្ងៃភ្នែករបស់វាបើកមិនសូវធំទេ។ គិតទៅបើគិតពីថ្ងៃកើតមកដល់ពេលនេះជិត២ខែហើយ កូនប្រើសនោះនៅតែមិនទាន់សាំហ្នឹងពន្លឺថ្ងៃដដែល»។ កន្លងមកប្រើសផឿកនេះធ្លាប់មាន នៅក្នុងមជ្ឈមណ្ឌលសូនសត្វភ្នំតាម៉ៅ ប៉ុន្ដែជាងពីរឆ្នាំមុន ត្រូវបានងាប់ ដោយសារដល់វ័យជរា។ បន្ថែមលើនេះ លោក ទ្រី ស៊ីថេង បន្តថា សត្វផឿកប្រភេទនេះ អាចកម្រ ដោយសារទាំងអ្នកអភិរក្ស និងការពារសត្វព្រៃមិនងាយបានឃើញ វត្តមានរបស់វាឡើយ៕ | ភ្នំពេញ៖ ប្រើសផឿកមួយក្បាល ត្រូវបានថែរក្សា និងការពារបានយ៉ាងល្អ បន្ទាប់ពីចាប់កំណើតនៅខែតុលា ឆ្នាំ២០២២ នៅក្នុងសួនសត្វភ្នំតាម៉ៅ។ បើតាមអ្នកជំនាញ វត្តមានសត្វផឿកប្រភេទនេះ ធ្លាប់មានពីមុន ប៉ុន្ដែហាក់បាត់វត្តមានពីរបីឆ្នាំនេះ។ |
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត ៣គ្រឿងបុកគ្នានេះ បានបណ្ដាលឲ្យមនុស្ស ១១នាក់ស្លាប់ ដោយក្នុងនោះ មានជនគ្រោះ៣នាក់ ជាមន្ត្រីគយមាត់ច្រកកំពង់ផែស្វយត័ក្រុងព្រះសីហនុ។ ជនគ្រោះជាមន្ត្រីគយទាំងបីដែលបានស្លាប់នេះ ជាអ្នកដំណើរជិះរថយន្តហាយឡែនឌ័រ។ បើតាមលោក តាប់ លន ស្នងការរងខេត្តកំពង់ស្ពឺ ក្នុងហេតុការណ៍គ្រោះថ្នាក់នេះ បង្កឡើងដោយរថយន្តហាយឡែនឌ័រ បើកវ៉ារថយន្តមួយគ្រឿង ក៏ជ្រុលទៅបុករថយន្តក្រុង២៤កៅអីដែលកំពុងបើកបញ្ច្រាស់គ្នា។សូមបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើនេះ កើតឡើងនៅចំណុចគីឡូម៉ែត្រលេខ៨៥-៨៦ ស្ថិតក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលបណ្ដាលឲ្យមនុស្ស១១នាក់ស្លាប់ និង២នាក់រងរបួស៕ | ភ្នំពេញ៖ មន្ត្រីគយកំពង់ផែខេត្តព្រះសីហនុចំនួន ៣នាក់ បានស្លាប់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ផ្ទុះឆេះរថយន្ត ដែលកើតឡើងនៅល្ងាចថ្ងៃទី ៨ មិថុនា នៅខេត្តកំពង់ស្ពឺ។ នេះបើតាមការចុះផ្សាយរបស់អង្គភាព Fresh News ដែលស្រង់សម្ដីរបស់មន្ត្រីបម្រើការនៅអគ្គនាយកដ្ឋានគយ និងរដ្ឋាករ។ |
ការិយាល័យឧត្តមស្នងការនៃអង្គការសហប្រជាជាតិ បានបញ្ជាក់ថា ការពិនិត្យកំណត់ត្រាសិទ្ធិមនុស្សរបស់កម្ពុជា គឺផ្ដោតលើឯកសារចំនួន៣ រួមមាន ទី១ របាយការណ៍ជាតិ ដែលជាព័ត៌មានផ្ដល់ដោយរដ្ឋស្ថិតក្រោមការពិនិត្យ ។ ទី២ ព័ត៌មានដែលមាននៅក្នុងរបាយការណ៍របស់អ្នកជំនាញ និងក្រុមអ្នកជំនាញសិទ្ធិមនុស្សឯករាជ្យ ដែលគេស្គាល់ថា ជានីតិវិធីពិសេស ស្ថាប័នសន្ធិសញ្ញាសិទ្ធិមនុស្ស និងអង្គភាពដទៃទៀតរបស់អង្គការសហប្រជាជាតិ និងទី៣ ព័ត៌មានដែលផ្ដល់ដោយភាគីពាក់ព័ន្ធផ្សេងៗ រួមទាំងស្ថាប័នជាតិសិទ្ធិមនុស្ស អង្គការតំបន់ និងក្រុមសង្គមស៊ីវិល។ កម្ពុជា គឺជារដ្ឋមួយក្នុងចំណោមរដ្ឋ១៤ផ្សេងទៀត ដែលត្រូវបានពិនិត្យដោយក្រុមការងារពិនិត្យរបាយការណ៍ជាសកលតាមកាលកំណត់របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅក្នុងសម័យប្រជុំ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ មករា ដល់ថ្ងៃទី១ កុម្ភៈ។ តំណាងប្រទេស៣ ដែលធ្វើជាអ្នករាយការណ៍ សម្រាប់ការត្រួតពិនិត្យរបាយការណ៍កំណត់ត្រាសិទ្ធិមនុស្សរបស់កម្ពុជានោះ រួមមានតំណាងពីប្រទេសប៉ាគីស្ថាន សេណេហ្គាល់ និងចក្រភពអង់គ្លេស។ ចំណែកលោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នឹងដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំនោះ។ UPR គឺជាដំណើរការតែមួយគត់ ដែលពាក់ព័ន្ធនឹងការពិនិត្យតាមកាលកំណត់សិទ្ធិមនុស្សរបស់រដ្ឋសមាជិកអង្គការសហប្រជាជាតិទាំង១៩៣រដ្ឋ។ ចាប់តាំងពីកិច្ចប្រជុំលើកទី១ របស់ខ្លួន ត្រូវបានប្រារព្វឡើងនៅខែមេសា ឆ្នាំ២០០៨មក រដ្ឋទាំង១៩៣ របស់អង្គការសហប្រជាជាតិ ត្រូវបានពិនិត្យពីរដងរួចមកហើយ នៅក្នុងជុំទី១ និងជុំទី២ នៃUPR។ នៅក្នុងអំឡុងពេលជុំទី៣ នៃUPRនេះ រដ្ឋទាំងឡាយ ត្រូវបានគេរំពឹងថា នឹងបង្ហាញប្រាប់ពីវិធានការផ្សេងៗ ដែលរដ្ឋខ្លួនបានចាត់ឡើង ដើម្បីអនុវត្តអនុសាសន៍ទាំងឡាយ ដែលបានលើកនៅក្នុងអំឡុងពេលនៃការពិនិត្យលើកមុន ក្នុងទិសដៅគូសបញ្ជាក់ពីវឌ្ឍនភាពសិទ្ធិមនុស្សថ្មីៗ នៅក្នុងប្រទេសរបស់ខ្លួន។ ប្រទេសកម្ពុជា ធ្លាប់បានត្រួតពិនិត្យរបាយការណ៍UPR ពីរដងរួចមកហើយ ដោយលើកទី១ ធ្វើឡើងនៅខែធ្នូ ឆ្នាំ២០០៩ និងលើកទី២ នៅខែមករា ឆ្នាំ២០១៤៕ | ភ្នំពេញ៖ កំណត់ត្រាសិទ្ធិមនុស្សរបស់កម្ពុជា នឹងត្រូវលើកយកទៅពិនិត្យ ដោយក្រុមការងារពិនិត្យរបាយការណ៍ជាសកលតាមកាលកំណត់របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ(UPR) ជាលើកទី៣ នៅក្នុងកិច្ចប្រជុំ នាទីក្រុងហ្ស៊ឺណេវ ប្រទេសស្វីស នៅថ្ងៃទី៣០ មករា (ចាប់ពីម៉ោង៨៖៣០ នាទីយប ដល់ម៉ោង១២៖00 ម៉ោងនៅកម្ពុជា)។ នេះបើតាមការិយាល័យឧត្តមស្នងការនៃអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR)។ |
អតីតនាយករដ្ឋមន្រ្តី នៅតែបន្តព្រមានចំពោះបុគ្គលណា ដែលហ៊ានប្រើប្រាស់ពាក្យសម្តីប្រមាថលើ ព្រះមហាក្សត្រ ។ បើតាមសម្ដេច ហ៊ុន សែន បុគ្គលណា ដែលប្រមាថព្រះមហាក្សត្រ នឹងមិនអាចគេចផុតពីសំណាញ់ច្បាប់។ ជាមួយគ្នានេះ ប្រមុខបក្សប្រជាជនកម្ពុជា បានផ្ដាំមន្រ្តីឱ្យការពាររបបរាជានិយម ឱ្យគង់វង្ស។ «អំពាវនាវចំពោះជនរួមជាតិ ប្ដេជ្ញាការពារឱ្យខាងតែបាននូវរបបរាជានិយមអាស្រ័យធម្មនុញ្ញ ការពាររាជបល្ល័ង ការពារព្រះមហាក្សត្ររបស់យើង»។ នេះបើតាមសម្ដេច ហ៊ុន សែន។ សម្ដេច ហ៊ុន សែន ក៏ជំរុញឱ្យរណសិរ្សសាមគ្គីបក្សខ្លួន ប្រឹងប្រែងពង្រឹង និងពង្រីករចនាចាត់តាំងថ្មី សមត្ថភាពគ្រប់គ្រង និងដឹកនាំការងារ ដើម្បីវឌ្ឍនភាព និងការអភិវឌ្ឍ។ រណសិរ្យសាមគ្គី ត្រូវចុះប្រមូល និងអប់រំ ពន្យល់ពីនយោបាយរដ្ឋាភិបាល។ ជាពិសេសទប់ស្កាត់សកម្មភាពនានា ដែលនាំដល់ការបំបែកបំបាក់ជាតិ និងបំផុសចលនាជាតិ ប្រឆាំងគំនិតជ្រុលនិយមគ្រប់ទម្រង់។ ត្រង់ចំណុចនេះ សម្ដេច ហ៊ុន សែន បានសង្កត់ធ្ងន់ថា សង្គ្រាមរវាងអ៊ីស្រាអែល និងហាម៉ាសប៉ាឡេស្ទីន គឺកើតចេញនយោបាយជ្រុលនិយម ហើយនៅកម្ពុជា ក៏អាចកើតមានដោយសារមនុស្សមួយក្រុមតូច ដែលមានមេដឹកនាំពីក្រោយ នៅក្រៅប្រទេសដែរ។ ដូច្នេះសម្ដេច ផ្ដាំឱ្យមន្រ្តីទាំងអស់ តាមដាន និងទប់ស្កាត់សកម្មភាពនយោបាយជ្រុលនិយមនេះ។ បើតាមសម្ដេច ហ៊ុន សែន នយោបាយគំនិតជ្រុលនិយម គឺពិតជាគ្រោះថ្នាក់ ដែលត្រូវការលុបបំបាត់ចោល ។ ផ្ញើសារទាំងនេះហើយ សម្ដេច ហ៊ុន សែន បកស្រាយវិញថា សម្តីរបស់សម្ដេចនេះ មិនមែនជាការបញ្ជា ក្នុងនាមនាយករដ្ឋមន្រ្តីដូចមុនទេ តែជាសម្តី និងជាការដាក់ចេញគោលនយោបាយបក្ស ក្នុងឋានៈជាប្រធានគណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះ។ | សម្ដេច ហ៊ុន សែន ផ្ដាំមន្រ្តីបក្សប្រជាជនកម្ពុជា ឱ្យការពាររបបរាជានិយម ឱ្យគង់វង្ស។ ប្រធានគណបក្សប្រជាជនកម្ពុជា ថ្លែងបែបនេះ នៅក្នុងមហាសន្និបាតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាលើកទី៦ នៅសណ្ឋាគារសុខាភ្នំពេញ នាព្រឹកថ្ងៃទី១៥ វិច្ឆិកា។ |
អត្ថបទទាក់ទង ក្រុមប្រដាប់អាវុធកាឈិន បាញ់ទម្លាក់ឧទ្ធម្ភាគចក្រយោធាមីយ៉ាន់ម៉ាមួយគ្រឿង ការប៉ះទង្គិចរវាងយោធាមីយ៉ាន់ម៉ា និងក្រុមប្រដាប់អាវុធជនជាតិភាគតិចកាឈិន កើតមានជាញឹកញាប់នៅក្នុងក្រុង Momauk ក្នុងរដ្ឋ Kachin។ យោធាមីយ៉ាន់ម៉ា តែងបញ្ជូនយន្តហោះចម្បាំងទៅវាយប្រហារក្រុមកាឈិនជាញឹកញយ។ កងទ័ពឯករាជ្យកាឈិន បានវាយប្រហារលើរថយន្ត៧គ្រឿងដែលដឹកសាំងសម្រាប់ចាក់យន្តហោះដែលនាំចូលពីចិន។ ការវាយប្រហារនេះ ធ្វើឡើងដោយសារសង្ស័យថា សាំងទាំងនោះ យកទៅចាក់យន្តហោះចម្បាំងយោធាមីយ៉ាន់ម៉ាតែម្ដង។ «ប្រជាជនប្រាប់យើងថាសាំងនោះ មិនមែនសម្រាប់ប្រើប្រាស់ជាសាធារណៈឡើយ ប៉ុន្តែសម្រាប់ក្រុមប្រឹក្សាយោធាមីយ៉ាន់ម៉ា ដូច្នេះយើងបានបើកការវាយប្រហារទៅ»។ វរសេនីយឯក លោក Naw Bu មន្រ្តីព័ត៌មាន KIA បានលើកឡើងបែបនេះ ដោយបន្ថែមថា រថយន្តចំនួន ៥គ្រឿង ត្រូវបានវាយប្រហារលើមហាវិថីសហព័ន្ធ និងពីរគ្រឿងទៀត ត្រូវបានបាញ់កម្ទេចក្នុងរដ្ឋ Shan នៅថ្ងៃទី១៧ និង១៨ ខែឧសភា។ បើតាមការបញ្ជាក់របស់ក្រុមប្រដាប់អាវុធជនជាតិភាគតិចមួយនេះ គ្មានការប្រយុទ្ធគ្នាណាមួយកើតឡើងឡើយ បន្ទាប់ពីបាញ់កម្ទេចរថយន្តដឹកសាំងនោះមក។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Irrawaddy។ គួររំលឹកថា នៅមុនរដ្ឋប្រហារយោធាដើមខែកុម្ភៈ ក្រុមប្រដាប់អាវុធកាឈិន បានចរចាស្វែងរកបទឈប់បាញ់ជាមួយយោធាមីយ៉ាន់ម៉ាជាច្រើនលើកហើយ ប៉ុន្តែចាប់តាំងពីមានការបាញ់សម្លាប់លើអ្នកតវ៉ាមីយ៉ាន់ម៉ាមក ក្រុមប្រដាប់អាវុធជនជាតិភាគតិចមួយនេះ បានបើកការវាយប្រហារលើយោធាឡើងវិញ៕ | កងទ័ពឯករាជ្យកាឈិន (KIA) បានវាយប្រហាររថយន្តចំនួន៧គ្រឿងដែលដឹកសាំងសម្រាប់ចាក់យន្តហោះ។ ការវាយប្រហារនេះ ធ្វើឡើងដោយសារតែក្រុមប្រដាប់អាវុធជនជាតិភាគតិចកាឈិនសង្ស័យថា សាំងទាំងនោះ ផ្គត់ផ្គង់ឱ្យយោធាមីយ៉ាន់ម៉ា។ នេះបើតាមការអះអាងរបស់មន្រ្តីព័ត៌មានកងទ័ពឯករាជ្យកាឈិន នៅថ្ងៃទី១៨ ខែឧសភា។ |
នាយករដ្ឋមន្ត្រីអូស្ត្រាលី ស្កុត ម៉ូរីសុន (Scott Morrison) បានប្រកាសថា អូស្ត្រាលី នឹងហាមឃាត់ដំណើរទាំងអស់ដែលមិនមែនជាជនជាតិអូស្ត្រាលី ឬប្រជាជនអចិន្ត្រៃយ៍របស់អូស្ត្រាលីពីការធ្វើដំណើរចូលទឹកដីរបស់ខ្លួនចាប់ពីម៉ោង៩យប់ថ្ងៃទី២០ ខែមីនាតទៅ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ។ ពីទីក្រុងវែលីងតោនវិញ នាយករដ្ឋមន្ត្រីនូវែលសេឡង់ អ្នកស្រី ចាស៊ីនដា អាឌើន ក៏បានប្រកាសវិធានការដូចគ្នាដែរ ដោយជនបរទេសទាំងអស់ មិនត្រូវបានអនុញ្ញាតឲ្យចូលទឹកនូវែលសេឡង់ឡើយ។ អ្នកស្រី អាឌើន ទទួលស្គាល់ថា វិធានការនេះ ពិតជារឿងមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្ររបស់នូវែលសេឡង់។ បន្ថែមពីនោះ អ្នកមានទិដ្ឋាការការងារ សិក្សា ឬពលករបណ្ដោះអាសន្ន ក៏ជាប់ក្នុងបម្រាមធ្វើដំណើរនេះដែរ។ ការបិទព្រំដែនមិនទទួលជនបរទេស ជាវិធានការតឹងមួយទៀតរបស់ប្រទេសទាំងពីរនេះបន្ថែមពីលើវិធានការដែលកំពុងអនុវត្តកន្លងមក។ យ៉ាងណាមិញ ស្ថានការណ៍ទាំងអូស្ត្រាលី ទាំងនូវែលសេឡង់ មិនទាន់ដល់ថ្នាក់ឲ្យរដ្ឋាភិបាលប្រទេសទាំងពីរបិទសាលារៀន ឬក៏ដាក់វិធានការបិទទីក្រុងដូចប្រទេសឯទៀតឡើយ។ អ្នកសម្រេចចិត្តផ្នែកគោលនយោបាយប្រទេសទាំងពីរសង្ឃឹមថា ចំណាត់ការចុងក្រោយនេះ គឺគ្រប់គ្រាន់ដើម្បីទប់ស្កាត់ COVID-19 ដោយមិនធ្វើឲ្យស្ថានការណ៍ធ្លាក់ខ្លាំងឡើយ។ បច្ចុប្បន្ន តួលេខឆ្លងសរុបនៅអូស្ត្រាលីមានចំនួន៦៤២ករណី ឯនូវែលសេឡង់មាន២៨ករណី។ ប្រមុខរដ្ឋាភិបាលអូស្ត្រាលី និយាយថា ៨០ភាគរយនៃករណីឆ្លង កើតចេញពីបុគ្គលដែលឆ្លងវីរុសពីបរទេស ឬអ្នកដែលប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកដែលទើបធ្វើដំណើរពីបរទេស៕ | អូស្ត្រាលី និងនូវែលសេឡង់ដែលនៅក្បែរខាងគ្នា នៅថ្ងៃទី១៩ ខែមីនា បានប្រកាសបិទព្រំដែនរបស់ខ្លួន លែងទទួលជនបរទេសទាំងអស់។ នេះជាវិធានការថ្មីរបស់ប្រទេសទាំងពីរនេះក្នុងការទប់ស្កាត់ការរាលដាលជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ (COVID-19) ។ មេដឹកនាំប្រទេសទាំងពីរ សុទ្ធតែអះអាងថាចំណាត់ការនេះ អាចដោះស្រាយបញ្ហានេះបានដោយមិនបណ្ដាលឲ្យស្ថានការណ៍កាន់តែធ្ងន់ធ្ងររហូតដល់ថ្នាក់មានចំណាត់ការកាន់តែតឹងរ៉ឹងឡើយ។ |
សូមបញ្ជាក់ថា ស្តេចកំពូលស្មាតហ្វូន Galaxy S20+ ឬ S20 Ultra មានសមត្ថភាពអស្ចារ្យជាទីបំផុត ក្នុងការថតរូបស៊ែលហ្វី (Selfie) ជាមួយកាមេរ៉ា 48 MP ដែលអាចថតរូបបានច្បាស់ ស្អាតខ្លាំង ដាំដោយកាមេរ៉ាក្រោយ ទំហំ 108 MP និងបំពាក់នូវមុខងារ SPACE ZOOM បាន 100X ជាពិសេសអាចថតវីដេអូក្នុងកម្រិត 8K ជាមួយនឹងមុខងារ Super Steady បានយ៉ាងអស្ចារ្យផងដែរ។ ក្រៅពីការផ្តល់ជូននូវការថតរូបអស្ចារ្យ ថាតើ Galaxy S20+ ឬ S20 Ultra មានអ្វីពិសេសបន្ថែមទៀត? មានហើយមានច្រើនទៀត ជាពិសេស លើសគេគ្មានគូប្រៀបថែមទៀតផង! ស្តេចកំពូលស្មាតហ្វូន Galaxy S20+ ឬ S20 Ultra មានអេក្រង់លាតធំពេញផ្ទៃទូរស័ព្ទ ទំហំ 6.9 អ៊ីញ (Quad HD+ 3200 x 1440), Dynamic AMOLED 2X ជាមួយនឹងសមត្ថភាពកំពូលអេក្រង់ ដែលមានភាពរលូន (អូសលឿនយ៉ាងណាក៏មិនចេះទាក់ដែរ) ដល់ទៅ 120 Hz! (Refresh Rate) ដែលធ្វើឱ្យការលេងហ្គេម ឬការទស្សនាកម្សាន្តរបស់លោកអ្នក កាន់តែជក់ចិត្ត ដិតអារម្មណ៍ថែមទៀតផង។ គ្រប់គ្រាន់នៅ? ចង់បានអីទៀត? និយាយឱ្យខ្លី និងស្រួលយល់ មាន សាមសុង Galaxy S20+ ឬ S20 Ultra គឺសឹងតែដូចមានអ្វីគ្រប់យ៉ាងក្នុងដៃអ៊ីចឹង!! អរគុណ សាមសុង ដែលធ្វើឱ្យជីវិតរបស់យើងទាំងអស់គ្នា កាន់តែមានភាពងាយស្រួល និងស៊ីវីល័យជាទីបំផុតបែបនេះ។ ដូច្នេះមិនថាលោកអ្នកនៅទីណា ឬពេលណានោះទេ ស្តេចកំពូលស្មាតហ្វូន Galaxy S20+ ឬ S20 Ultra នឹងនៅជាមួយលោកអ្នក ហើយកំដរលោកអ្នកបានគ្រប់ពេលវេលា គ្រប់កាលៈទេសៈ ដោយរីករាយជាទីបំផុត។ សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់ តាមហាងទំនើបចែកចាយផលិតផល សាមសុង ទាំងអស់ ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជន តាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32៕ (អត្ថបទពាណិជ្ជកម្ម) | ភ្នំពេញ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០៖ ពេលមានកម្មវិធីជួបជុំគ្រួសារ កម្មវិធីនៅកន្លែងការងារ កម្មវិធីពិសេសផ្សេងៗ និងដំណើរកម្សាន្តនានា ការថតរូប និងវីដេអូឱ្យបានស្អាតៗ ប្លែក ដើម្បីទុកជាអនុស្សាវរីយ៍ សម្រាប់ពេលវេលាដ៏រីករាយនេះ គឺជារឿងមួយដែលមិនអាចខ្វះបាន។ ជាមួយនឹងស្តេចកំពូលស្មាតហ្វូន សាមសុង Galaxy S20+ និង S20 Ultra មិនថាថតរូបសន្លឹក ឬវីដេអូនោះទេ គឺសុទ្ធតែអាចផ្តិតយករូបភាពបានស្អាត ភ្លឺច្បាស់ យ៉ាងល្អឥតខ្ចោះ គ្រប់ពេលវេលា និងគ្រប់ទីកន្លែងទាំងអស! អ្នកថតរូបអាជីពសុំខ្មាសតែម្តង។ |
ក្រសួងពាណិជ្ជកម្មថៃ នឹងរៀបចំពិព័រណ៍ពាណិជ្ជកម្ម «គ្រឿងអលង្ការ និងត្បូងមានតម្លៃបាងកក លើកទី៦៧-The 67th Bangkok Gems & Jewelry Fair» ចាប់ពីថ្ងៃទី៧-១១ ខែកញ្ញា ឆ្នាំ២០២២។ ក្រសួងពាណិជ្ជកម្មកម្ពុជា កាលពីថ្ងៃទី២៧ខែមិថុនា បានចេញសេចក្តីជូនដំណឹងមួយ ប្រាប់ដល់អាជីវករ ពាណិជ្ជករ ម្ចាស់សហគ្រាសដែលកំពុងធ្វើធុរកិច្ច លើវិស័យគ្រឿងអលង្ការ និងត្បូងថ្មមានតម្លៃ ហើយចង់តាំងបង្ហាញពីផលិតផលខ្លួន នៅក្នុងពិព័រណ៍នេះដែរ។ បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មកម្ពុជា ពិរព័ណ៌នេះ ជាព្រឹត្តិការណ៍ពាណិជ្ជកម្មលើវិស័យគ្រឿងអលង្ការ និងត្បូងមានតម្លៃ កម្រិតអន្តរជាតិដ៏ធំ និងធ្លាប់ទទួលបានជោគជ័យ អស់រយៈពេល៦៦លើករួចមកហើយ ដោយមានអ្នកចូលរួមតាំងពិព័រណ៍ និងទស្សនាមកពីគ្រប់តំបន់ជុំវិញពិភពលោក។ ព្រឹត្តិការណ៍នេះ នឹងរៀបចំទៅនៅមជ្ឈមណ្ឌលតាំងពិព័រណ៍ IMPACT ទីក្រុងបាងកក ប្រទេសថៃ។ សម្រាប់ធុរកិច្ចជនដែលចាប់អារម្មណ៍ចូលរួមក្នុងព្រឹត្តិការណ៍ពាណិជ្ជកម្មនេះ សូមទំនាក់ទំនងទៅ កញ្ញា តុង រីត្តា ជាមន្រ្តីសម្របសម្រួល នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ០៨៧ ៧៥៥ ៥៥១ ឬ អ៊ីម៉ែល យ៉ាងយូរបំផុតត្រឹមថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២៕ | ដោយ ៖ ធន់ សេងហុង |
ជាក់ស្តែង ថ្ងៃនេះលោក នឹម ឈុន្នី គ្រូបបង្ហាត់ការធ្វើសមាធិម្នាក់បានឲ្យនៅលើបណ្តាញសង្គមថា ស្ត្រេស ឬភាពតានតឹង គឺជាហេតុផលចម្បងមួយក្នុងចំណោមហេតុផលដទៃទៀតដែលកើតមាននៅកន្លែងការងារ ឬនៅក្នុងជីវិតប្រចាំថ្ងៃ ។ ជាការពិតណាស់ ការបំបាត់ភាពតានតឹងមិនមែនជាអ្វីដែលយើងអាចធ្វើបានក្នុងមួយថ្ងៃនោះទេ ។ ប៉ុន្តែវាត្រូវការពេលវេលា និងការយកចិត្តទុកដាក់ដ៏ពេញលេញដើម្បីធ្វើការផ្លាស់ប្តូរ ។ នៅក្នុងសំនេរដ៏ខ្លីមួយនេះខ្ញុំសុំចែករំលែកនូវគន្លឹះ សាមញ្ញៗទាំង០៥ ដែលមានប្រសិទ្ធភាពដល់បងប្អូនទាំងអស់គ្នា ! ១. ដង្ហើម បិទភ្នែករបស់អ្នកមួយភ្លែត ដកដង្ហើមចូលតាមច្រមុះរបស់អ្នក ទប់វារយៈពេលពីរ បីវិនាទី បន្ទាប់មកសម្រួលដង្ហើមចេញ។ ហើយដកដង្ហើមចេញចូលតាមច្រមុះរបស់អ្នកដោយសង្កេតទៅលើចលនាខ្យល់ ដោយគិតក្នុងចិត្តថា «ខ្ញុំដកដង្ហើមចូលដោយការព្យាបាល ដកដង្ហើមចេញពីភាពតានតឹង» សារចុះសារឡើងៗ។ ២. ដឹងគុណ ការដឹងគុណប្រៀបដូចជាឱសថជួយឱ្យយើងបន្តដំណើរទៅមុខប្រកបដោយថាមពលវិជ្ជមាន ។ បើកចិត្តរីករាយជាមួយមនុស្សជុំវិញខ្លួន ហើយរៀនរីករាយជាមួយអ្វីដែលខ្លួនកំពុងធ្វើ ។ ៣. ធ្វើលំហាត់ប្រាណ អារម្មណ៍ស្ត្រេសពេលខ្លះអាចកើតឡើងនៅពេលរាងកាយរបស់យើងពោពេញដោយថាមពលអវិជ្ជមាន ដូច្នេះហើយនៅពេលយើងធ្វើលំហាត់ប្រាណ វាធ្វើឱ្យខួរក្បាលនិងរាងកាយរបស់យើង ប្រែត្រឡប់ថាមពលអវិជ្ជមានទៅជា កម្លាំងវិជ្ជមាននិងបង្កើនតុល្យភាពក្នុងខ្លួន។ ដូច្នេះប្រសិនបើអ្នកស្ថិតក្នុងភាពតានតឹងខ្លាំងអ្នកត្រូវចំណាយពេល ៣-៥នាទីសម្រាប់សម្រួលថាមពល។ ដោយក្រោកឈររៀងរាល់ ១-២ម៉ោងម្ដង ហើយលាតដៃ និងជើងរបស់អ្នកដើម្បីសម្រួលសាច់ដុំ និងសម្ពាធឈាម។ ៤. សមាធិ សមាធិជួយឱ្យអ្នកមានសមត្ថភាពរស់នៅជាមួយបច្ចុប្បន្ន ហើយរៀនស្គាល់ខ្លួនឯងបានច្រើនជាងមុន។ មូលហេតុដែលបណ្តាលឱ្យមនុស្សភាគច្រើនមានភាពតានតឹងកើតឡើងញឹកញាប់ដោយសារតែចូលចិត្តរត់ទៅរកអតីតកាល និងអនាគត ដូច្នេះហើយសមាធិអាចជួយឱ្យអ្នកបានរស់នៅផ្ទះខ្លួនឯងខ្លះ (បច្ចុប្បន្ន)។ ៥. បង្កើនទម្លាប់គិតពីវិជ្ជមាន ជាការពិតណាស់នៅពេលអ្នកមានអារម្មណ៍ធុញថប់ ឬតានតឹងវាពិតជាពិបាកក្នុងការគិតអំពីវិជ្ជមាន។ ហើយខ្ញុំក៍មិនបានប្រាប់ថាមិនឱ្យពិបាកចិត្ត ឬតានតឹងដែរ ព្រោះទាំងនេះជារឿងរបស់ជីវិត ហើយវាក៏ជាបញ្ហារបស់មនុស្សផងដែរ។ នៅពេលអ្នកមានអារម្មណ៍តានតឹង ឬធុញថប់ ចូរចំណាយពេលបន្តិចដើម្បីផ្តោតអារម្មណ៍ទៅលើគំនិតរីករាយ។ ដូចជា ៖ មើលរូបភាពអនុស្សាវរីយ៍ល្អៗកាលនៅពីកេ្មង នឹកដល់សេចក្ដីល្អដែរយើងបានធ្វើចំពោះអ្នកដទៃ ស្ដាប់ចម្រៀង ឬភ្លេងដែលខ្លួនពេញចិត្ត ផ្ងើសារទៅកាន់មនុស្សជាទីស្រលាញ់ហើយបញ្ជាក់ពីក្ដីស្រលាញ់ដែលយើងមានចំពោះពួកគាត់ ក្នុងនាមជាកូន ឪពុកម្ដាយ ជាមិត្តភ័ក្ត្រ ៕ ត្រួតពិនិត្យដោយ៖ www.health.com.kh | រាជធានីភ្នំពេញ ៖ ស្ទើរតែគ្រប់ពេល បុគ្គលម្នាក់ៗតែងជួបបញ្ហាតានតឹងក្នុងចិត្ត ឬ Stress ដោយពុំដឹងថា ខ្លួនកើតមានបញ្ហានេះផង ។ ប្រការនេះអាចធ្វើឱ្យលក្ខខណ្ឌជំងឺកាន់តែធ្ងន់ធ្ងរឡើង ហើយបណ្តាលឱ្យភាពមិនប្រក្រតីមួយចំនួនកើតឡើងក៏មាន ។ |
កម្មករោងចក្រ អាជីវករនិងក្រុមគ្រួសារ ព្រមទាំងពលរដ្ឋ នៅក្នុងខេត្តព្រះសីហនុ ចំនួន ៣០នាក់ទៀត វិជ្ជមានកូវីដ-១៩ នៅថ្ងៃទី១៦ ឧសភា។ ទន្ទឹមនឹងការរកឃើញអ្នកវិជ្ជមានបន្ថែម អាជ្ញាធរខេត្ត ក៏បានសម្រេចផ្អាកទីតាំងអាជីវកម្ម ៤កន្លែងផងដែរ បន្ទាប់ពីពីរកឃើញភ្ញៀវ បុគ្គលិក និងកម្មករ នៅទីតាំងទាំងនេះ វិជ្ជមានកូវីដ-១៩។ រដ្ឋបាលខេត្តព្រះសីហនុ បានរកឃើញមនុស្សចំនួន ៣០នាក់ទៀតវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី១៦ ឧសភា លើកម្មករោងចក្រ អាជីវករនិងក្រុមគ្រួសារ ព្រមទាំងពលរដ្ឋផងដែរ។ តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុ ក្នុងចំណោមអ្នកវិជ្ជមានទាំង៣០នាក់នេះ មានពលរដ្ឋ ១២នាក់រស់នៅឃុំផ្សេងគ្នានៃស្រុកព្រៃនប់ ដែលរួមមាន ឃុំអណ្តូងថ្ម ឃុំទឹកថ្លា ឃុំសាមគ្គី ឃុំទួលទទឹង និងឃុំព្រៃនប់។ ក្រៅពីនេះ ជាពលរដ្ឋក្នុងក្រុងព្រះសីហនុ ដែលរួមមាន ពលរដ្ឋ៦នាក់ រស់នៅសង្កាត់លេខ ១, ពលរដ្ឋ៦នាក់រស់នៅសង្កាត់លេខ ៣, ពលរដ្ឋ៥នាក់ រស់នៅសង្កាត់លេខ ៤ និង១នាក់រស់នៅសង្កាត់លេខ២។ ក្រៅពីរកឃើញករណីថ្មីបន្ថែម៣០នាក់នេះ រដ្ឋបាលខេត្តក៏បានសម្រេចផ្អាកទីតាំងអាជីវកម្មចំនួន៤កន្លែង ហើយយកទីតាំងនោះធ្វើជាមណ្ឌលចត្តាឡីស័ក បន្ទាប់ពីរកឃើញភ្ញៀវ បុគ្គលិក និងកម្មករ នៅទីតាំងទាំងនេះ វិជ្ជមានកូវីដ-១៩។ ទីតាំងទាំង៤នោះរួមមាន សណ្ឋាគារយៀកឡាយ, ធនាគាររួយលី, កាស៊ីណូអន្តរជាតិវួយនីស៊ឺ នៃចំណុចផ្លូវ ២ធ្នូ និង ផ្សារទំនើបខ្នាតតូច ឡានធានហ្គូជីសានឆឹង ចំណុចផ្លូវឯករាជ្យ ក្នុងភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។ បើតាមរដ្ឋបាលខេត្តព្រះសីហនុ ទាំងនេះ នឹងត្រូវផ្អាកបណ្ដោះអាសន្ន ១៤ថ្ងៃ ចាប់ពីថ្ងៃទី១៧ ឧសភាទៅ ដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩។ ចំណែកម្ចាស់អាជីវកម្មទាំងនេះ ត្រូវសហការនឹងរដ្ឋបាលខេត្ត ដើម្បីស្វែងរកអ្នកពាក់ព័ន្ធ និងធ្វើតេស្តសំណាក។ មកដល់ពេលនេះ កម្ពុជាមានអ្នកឆ្លងកូវីដ-១៩សរុប ២២,៥៤៤នាក់ ខណៈអ្នកសះស្បើយមាន ១៣,០០៦នាក់ និងស្លាប់ឡើងដល់ ១៥៤នាក់៕ | ដោយ៖ ស៊ុល រ៉វី |
មតិរបស់អ្នកគាំទ្រជាច្រើននៅតែលើកឡើងដដែលៗថា ក្រុមអ្នកមានបុណ្យមួយនេះ នៅតែជួបបញ្ហាវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ បើទោះបីកីឡាករ Lionel Messi បានចាកចេញក្តី។ កីឡាករសំខាន់ៗបីរូបរួមមាន Gerard Pique, Jordi Alba និង Sergio Busquets បានកាត់ប្រាក់ពលកម្ម ដើម្បីជួយក្លិបកាត់បន្ថយបំណុល។ ប៉ុន្តែប្រធានក្លិបស្ថិតនៅតំបន់ Catalonia នេះ រំពឹងខ្ពស់លើក្រុមរបស់លោកនិងវិលត្រលប់មកការប្រកួតប្រជែងខ្លាំងៗឡើងវិញ ។ លោកអះអាងថា នឹងនាំយកកីឡាករល្បីៗមករួមក្រុមបន្ថែម។ «អ្នកគ្រប់គ្នាក្នុងពិភពលោកនេះគួរតែត្រៀមខ្លួនឱ្យរួចរាល់ព្រោះយើងត្រលប់មកវិញហើយ ប្រៀបដូចជាកីឡាករខ្លាំងម្នាក់ក្នុងទីផ្សារអ៊ីចឹង ក្រុម Barcelona បានត្រលប់មកវិញហើយ។ យើងកំពុងធ្វើឯកសារក្នុងទីផ្សារដោះដូរកីឡាករពេលនេះ ការចុះកិច្ចសន្យាជាមួយ Ferran គ្រាន់តែដំណាក់កាលដំបូងប៉ុណ្ណោះ»។លោក Laporta បាននិយាយក្នុងសន្និសីទកាសែតបែបនេះ។ លោក Joan Laporta នៅតែមានភាពជឿជាក់ខ្ពស់លើក្រុម Barcelona យ៉ាងខ្លាំង ហើយនឹងទាក់ទាញយកកីឡាករខ្លាំងមកចូលរួម បើទោះបីជាពេលនេះក្រុមបានធ្លាក់ចេញពីការប្រកួត Champions League ក្នុងរដូវកាលនេះ និងកំពុងពិបាកប្រជែងតំណែង Top 4 នៃ La Liga ក្តី៕ | លោក Joan Laporta ប្រធានក្លិប Barcelona នៅតែមានសុទិដ្ឋិនិយមចំពោះក្លិបលោកថា Barcelona នឹងក្លាយជាក្រុមដ៏ខ្លាំងមួយ សម្រាប់ប្រជែងក្នុងតំបន់អឺរ៉ុបឡើងវិញ ។ |
លោក ឃុន សុខា បានលម្អិតថា ដំណាំកសិកម្មដែលបានលិចលង់ទាំងនោះរួមមាន ដំណាំស្រូវជិត ៨ម៉ឺនហិកតា និងដំណាំរួមផ្សំដទៃទៀតជាង ៤ម៉ឺនហិកតា។ រាជធានី-ខេត្ត ដែលរងគ្រោះមាន រាជធានីភ្នំពេញ ខេត្តតាកែវ កំពង់ស្ពឺ, ស្ទឹងត្រែង ,កំពង់ចាម ,ពោធិ៍សាត់,សៀមរាប, បាត់ដំបង, បន្ទាយមានជ័យ, ឧត្តរមានជ័យ, ព្រះវិហារ, ប៉ៃលិន, កោះកុង, ព្រះសីហនុ , ស្វាយរៀង និងខេត្តមណ្ឌលគិរី។ លោក ឃុន សុខា បញ្ជាក់បន្ថែមថា៖«ដោយសារយើង កំពុងស្ថិតនៅក្នុងព្យុះទី១៥។ ដូច្នេះខេត្តទាំង១៦ នៅតែបន្តមានភ្លៀងធ្លាក់ អ៊ីចឹងផលប៉ះ អាចនឹងនៅត្រឹង ឬមានការកើនឡើងនៅតំបន់ខ្លះ»។ លោក ឃុន សុខា មិនទាន់បញ្ជាក់ពីដំណោះស្រាយចំពោះផលប៉ះពាល់ដាំំកសិកម្មនៅឡើយ ខណៈដែលបច្ចុប្បន្នអាជ្ញាធរ កំពុងតែមមាញឹកលើការងារសង្គ្រោះ និងជម្លៀសពលរដ្ឋទៅកាន់ទីសុវត្ថិភាព ផ្តល់សេវាកម្មសុខភាពស្បៀង និងទឹកស្អាត។ គួរបញ្ជាក់ផងដែរថា ក្រៅពីផលប៉ះពាល់ដំណាំកសិកម្ម គ្រោះទឹកជំនន់ក្នុងប្រទេសកម្ពុជា បានសម្លាប់មនុស្សយ៉ាងហោចណាស់១០នាក់ហើយ គិតចាប់ពីថ្ងៃទី១ ដល់ទី១១ ខែតុលា ឆ្នាំ២០២០៕ | គិតត្រឹមថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ គ្រោះទឹកជំនន់ បានជនលិចដំណាំកសិកម្មជាង១២ម៉ឺន ហិកតា នៅក្នុងរាជធានី-ខេត្តចំនួន១៦ នៃប្រទេសកម្ពុជា។ នេះបើតាម លោក ឃុន សុខា អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានប្រាប់សារព័ត៌មានThmeyThmey25 ដូច្នេះ កាលពីល្ងាច ថ្ងៃទី ១២ ខែតុលា ឆ្នាំ២០២០។ |
កីឡាករគុនខ្មែរជើងចាស់ ស សី បាត់មុខពីសង្វៀនប្រដាល់តាំងពីពាក់កណ្ដាលឆ្នាំ ២០១៨។ ដោយសារវ័យកាន់តែជ្រេ កម្លាំងធ្លាក់ចុះ ហើយគ្រួសារផ្ទាល់ប្រាប់ឲ្យឈប់វ៉ៃផង កីឡាករវ័យ ៣៧ ឆ្នាំរូបនេះបែទៅបង្ហាត់កូនប្រុសខ្លួន និងក្មេងៗមួយចំនួនក្នុងមូលដ្ឋានក្នុងភូមិស្វាយជ្រុំ ឃុំព្រែកដំបង ស្រុកមុខកំពូលខេត្តកណ្ដាល។ ការងាកមកបណ្ដុះបណ្ដាលយុវជនក្នុងវិស័យគុនខ្មែរគឺដោយសារក្ដីស្រលាញ់ និង រួមចំណែកអភិរក្សគុនខ្មែរហើយម្យ៉ាងទៀតភាពកើនឡើងនៃតម្លៃខ្លួនពីការឡើងរេញក៏ជាចំណែកមួយសម្រាប់ការជំរុញទឹកចិត្តនេះផងដែរ។ អតីតកូនសិស្សលោក អេ ភូថង បញ្ជាក់ថា ៖«ខ្ញុំចង់ឲ្យកូនខ្ញុំរៀន ផង និងហាត់ក្បាច់គុនប្រដាល់ផង។ កូនខ្ញុំឈ្មោះ សី កុសល់ ជាកូនទី២ អាយុ ១១ ឆ្នាំ រៀនថ្នាក់ទី៣។ ខ្ញុំបង្ហាត់កូនខ្ញុំ ប្រហែលជា ៥ ខែមកហើយ។ គេឆាប់ចេះ ឆាប់ចាំ ការវ៉ៃល្អ ប៉ុន្តែមិនទាន់ចេះប្រើទម្ងន់ដៃ ដៃគេនៅស្រាល តែវ៉ៃចេញបានលឿន។ ប្រហែលមួយ ឬ ពីរឆ្នាំទៀត បើរឹតតែល្អខ្ញុំនឹងស្វែងរកសង្វៀនឲ្យកូនខ្ញុំប្រកួត។ នេះជាឱកាសមួយដែលខ្ញុំបង្ហាត់កូនខ្ញុំ ព្រោះពីមុនតម្លៃខ្លួនតិចណាស់ មិនដូចឥឡូវទេឡើងរេញបានថ្លៃ ហើយ បើយើងខ្លាំង នោះតម្លៃខ្លួននឹងឡើងតាមហ្នឹងដែរ»។ កីឡាករដែលប្រឡូកលើសង្វៀនគុនចម្រុះបានចំនួន ៨ដងរូបនេះបានរៀបរាប់ទៀតថា ក្រៅពីកូនរបស់ខ្លួន លោកមានកូនសិស្សវ័យក្មេង ចំនួន ៧ នាក់ផ្សេងទៀតដែលកំពុងហាត់យ៉ាងសកម្ម។ ក្នុងនោះមានយុវជនគុនខ្មែរពីររូបអាយុ ១៧ និង ១៨ ឆ្នាំទទួលបានការបង្ហាត់ខ្លាំងក្លា និងត្រៀមចាប់គូឲ្យឡើងសង្វៀនទៀតផងនាពេលឆាប់ៗខាងមុខ ព្រោះថាសមត្ថភាពរបស់ពួកគេអាចឡើងវ៉ៃបានហើយ។ ដ្បិតជួបការលំបាកខ្លះៗលើការហ្វឹកហាត់ដោយសារតែខ្វះសម្ភារ ប៉ុន្តែលោកនៅតែក្រាញននាលក្នុងនាមជាគ្រូបង្វឹកដើម្បីលើកមុខមាត់នៅសហគមន៍របស់ខ្លួន និង ចង់ទទួលបានធនធានល្បីឈ្មោះកើតចេញពីស្រុកមុខកំពូលនៃទឹកដីខេត្តកណ្ដាល។ លោកសង្កត់ធ្ងន់ថា ៖«ខ្ញុំមានបាវសាក់មួយខ្ញុំទិញខ្លួនឯង ហើយសម្ភារមួយចំនួនបានពីលោកគ្រូ ហ៊ុន ច័ន្ទរាជ្យ នៃក្លិប Cambodian Top Team ផ្ដល់ឲ្យ ដូចជា ស៊ីប១គូ ហ្គង់សម្រាប់ក្មេងៗ ២គូ បង់រុំដៃ៣គូ ឧបករណ៍ពាក់ស្នងជើង២គូ និងកម្រាលហ្វឹកហាត់ជាដើម។ ប៉ុន្តែនៅខ្វះសម្ភារហាត់ជាច្រើនទៀតដូចជា សម្ភារសម្រាប់ធាក់ក្បាលពោះ និង ស៊ីបជាដើម។ យ៉ាងណាក្ដី យើងមានប៉ុណ្ណា គឺ ហាត់ប៉ុណ្ណឹងសិន ពេលណាខ្ញុំអាចលៃទិញបាន ខ្ញុំនឹងទិញបន្តបន្ទាប់ទៀត»។ ទោះបែបណាក៏ដោយ កីឡាករដែលទទួលចំណាត់ថ្នាក់លេខ៤ក្នុងកម្មវិធីប្រដាល់ខ្សែក្រវាត់នៅសង្វៀនស៊ីធីអិនកាល ១០ ឆ្នាំមុនបានដាក់គោលដៅមួយជាយូរមកហើយក្នុងការបង្កើតក្លិបប្រដាល់។ ឥឡូវនេះជិតចេញរូបរាង បន្ទាប់ពីទទួលលិខិតអនុញ្ញាតពីសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ពោលរង់ចាំតែលិខិតបញ្ជាក់ពីភូមិឃុំតែប៉ុណ្ណោះ។ ប៉ុន្តែក្លិបប្រដាល់នេះមិនទាន់ដឹងថាដាក់ឈ្មោះអ្វីឲ្យប្រាកដនោះ ដោយរង់ចាំការពិភាក្សាសិន។ អតីតកូនសិស្សរបស់លោក ឈិត សារឹម បញ្ជាក់អំពីជំហរនៃការបង្កើតក្លិបយ៉ាងដូច្នេះ៖«ខ្ញុំចង់ឃើញកីឡាករល្អៗចេញពីភូមិឃុំរបស់ខ្ញុំ ហើយ ខ្ញុំរីករាយពេលពួកទទួលបានតម្លៃខ្លួនច្រើនទៅថ្ងៃអនាគតព្រោះឥឡូវនេះប្រដាល់មានទីផ្សារ ហើយមិនដូចខ្ញុំកាលពីជំនាន់ខ្ញុំទេ»។ គួរដឹងដែរថា ស សី មានស្រុកកំណើតនៅឃុំព្រែកដំបង ស្រុកមុខកំពូលខេត្តកណ្ដាល។ ថ្វីត្បិតចាប់អាជីពជាអ្នកប្រដាល់គុនខ្មែរតាំងពីថ្នាក់ទី ៥ ប៉ុន្តែ គេបានឡើងប្រកួតនៅសង្វៀនគុនចម្រុះចំនួន ៨ ដងក្នុងនោះ ឈ្នះ ៤ ដង និង ចាញ់ ចំនួន ៣ ដង គិតចាប់តាំងឆ្នាំ ២០១៦ មក។ បុរសកូន៤រូបនេះចាប់ផ្ដើមហ្វឹកហាត់ប្រដាល់ជាមួយគ្រូ ណុល នៅស្រុកមុខកំពូល, លោកគ្រូ សឹង សារិទ្ធ នៅក្លិបទ័ពជើងទឹក,គ្រូ អេ ភូថង នៅក្លិបអេភូថង និង គ្រូ ឈិត សារឹម នៅក្លិបក្រសួងការពារជាតិ មុនប្រកួតក្បាច់គុនចម្រុះនៅឆ្នាំ ២០១៦ ជាមួយគ្រូហ៊ុន ច័ន្ទរាជ្យ និង គ្រូបង្វឹកសញ្ជាតិអាមេរិក Fernando៕ | អត្ថបទ៖ ស៊ីធី |
ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មាន The New York Times លោកប្រធានាធិបតី ដូណាល់ ត្រាំ បានរៀបរាប់ពីទំនាក់ទំនងរវាងគោលនយោបាយពាណិជ្ជកម្មអាមេរិកជាមួយចិន ទៅនឹងជំហររបស់ចិនក្នុងការដោះស្រាយវិបត្តិនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ លោក ត្រាំ និយាយថា អាមេរិកមានជំហរទន់ភ្លន់ដាក់ចិនយូរមកហើយ ទោះជាអាមេរិកត្រូវប្រឈមមុខទំហំឱនភាពពាណិជ្ជកម្មដ៏ធំក្ដី ហើយរឿងសំខាន់ជាងពាណិជ្ជកម្ម គឺមានតែសង្គ្រាម។ ជុំវិញបញ្ហានេះ លោក ត្រាំ បញ្ជាក់ថា លោកមានជំហរតឹងរ៉ឹងដាក់ចិនលើរឿងពាណិជ្ជកម្មតាំងពីពេលឃោសនារកសំឡេងឆ្នោត។ អាមេរិកមានទំហំឱនភាពពាណិជ្ជកម្មជាមួយចិនយ៉ាងហោចណាស់៣៥០ពាន់លានដុល្លារ ហើយនេះមិនទាន់គិតលើវិស័យកម្មសិទ្ធិបញ្ហាដែលមានតម្លៃ៣០០ពាន់លានដុល្លារទៀតផង។ សម្រាប់លោក ត្រាំ ការខាតបង់ប៉ុណ្ណេះមិនមែនជាបញ្ហាឡើយឲ្យតែចិនជួយដោះស្រាយសំណុំរឿងនុយក្លេអ៊ែរកូរ៉េខាងជើង។ «ប្រសិនបើចិនជួយខ្ញុំក្នុងបញ្ហាកូរ៉េខាងជើង ខ្ញុំអាចមើលរឿងពាណិជ្ជកម្មក្នុងផ្លូវផ្សេងក្នុងរយៈពេលណាមួយបាន។ ហើយនេះជាអ្វីដែលខ្ញុំបាននិងកំពុងធ្វើ។ ប៉ុន្តែនៅពេលប្រេងហូរចូលកូរ៉េខាងជើងនោះ ខ្ញុំមិនសប្បាយចិត្តឡើយ»។ នេះជាការមិនពេញចិត្តរបស់លោក ត្រាំ ក្នុងកិច្ចសម្ភាសដដែល ក្រោយផ្កាយរណបអាមេរិកចាប់បានសកម្មភាពរបស់កប៉ាល់ចិនផ្ទេរប្រេងទៅឲ្យកប៉ាល់កូរ៉េខាងជើងក្នុងដែនទឹកអន្តរជាតិ។ សកម្មភាពរបស់កប៉ាល់ចិន គឺជាការបំពានដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខលេខ២៣៧៥ អនុម័តខែកញ្ញា ដែលហាមសមាជិកអង្គការសហប្រជាជាតិទាំងអស់ពីការផ្ទេរទំនិញគ្រប់ប្រភេទពីកប៉ាល់មួយទៅកប៉ាល់របស់កូរ៉េខាងជើង។ ដោយឡែកដំណោះស្រាយលេខ២៣៩៧ ដែលទើបអនុម័តកាលពីសប្ដាហ៍មុន បានបើកដៃឲ្យរដ្ឋសមាជិកអាចរឹបអូស និងឆែកឆេរកប៉ាល់ទាំងឡាយដែលសង្ស័យថា ជាប់ពាក់ព័ន្ធសកម្មភាពខុសច្បាប់ជាមួយកូរ៉េខាងជើង។ ការមិនពេញចិត្តរបស់លោក ត្រាំ ពេលនេះ អាចជាសញ្ញាបង្ហាញពីការអស់ការអត់ធ្មត់របស់អាមេរិកចំពោះមុខចិនជុំវិញសំណុំរឿងនុយក្លេអ៊ែរកូរ៉េខាងជើងនេះ។ ការមិនអើពើ ឬក៏ចន្លោះប្រហោងរបស់ក្រុងប៉េកាំងក្នុងការដោះស្រាយបញ្ហានេះ អាចជំរុញឲ្យក្រុងវ៉ាស៊ីនតោនចាត់វិធានការឯកតោភាគីតែម្ដង ជាជាងយន្តការទ្វេភាគី ឬក៏ពហុភាគី។ នេះអាចជាសញ្ញាបង្ហាញដែរថា ទំនាក់ទំនងរវាងអាមេរិក និងចិន អាចរង្គោះរង្គើផងដែរ៕ | ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កំពុងអាក់អន់ចិត្តនឹងចិនយ៉ាងខ្លាំង បន្ទាប់ពីមានសេចក្ដីរាយការណ៍ថា ចិនបានអនុញ្ញាតឲ្យកប៉ាល់របស់ខ្លួនដឹកប្រេងទៅឲ្យកប៉ាល់របស់កូរ៉េខាងជើង ដែលជាទង្វើបំពានដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខ។ លោក ត្រាំ បញ្ជាក់ថា ជំហររបស់ចិនលើសំណុំរឿងនុយក្លេអ៊ែរកូរ៉េខាងជើង មានឥទ្ធិពលដល់គោលនយោបាយពាណិជ្ជកម្មរបស់អាមេរិក ខណៈអាមេរិកធ្វើមិនដឹងមិនឮរឿងឱនភាពពាណិជ្ជកម្មជាមួយចិនដើម្បីដោះស្រាយបញ្ហានេះ។ |
កម្មវិធីអាហារូបករណ៏សំខាន់ថ្មីនៃគម្រោងកម្មវិធីផ្លាស់ប្តូរវិស័យអប់រំ ដែលមានថវិកា១០លានដុល្លារកាណាដា (ជិត៨លានដុល្លារអាមេរិក) គឺជាជំនួយសម្រាប់ទ្រទ្រង់ដល់ការបណ្តុះបណ្តាលដល់យុវជន អ្នកជំនាញវ័យកណ្តាល ជាពិសេសស្ត្រីពីកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម។ នេះបើតាមហ្វេសប៊ុក សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ជាមួយគ្នានេះសម្ដេច ហ៊ុន សែន បានសើ្នឲ្យរដ្ឋាភិបាលកាណាដា បន្តផ្តល់ជំនួយបច្ចេកទេសដល់អាស៊ាន ជាពិសេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ដើម្បីលើកកំពស់ការអភិវឌ្ឍគម្រោងនវានុវត្តន៍ (គំនិតបង្កើតថ្មី) និងកំណើនសេដ្ឋកិច្ច ព្រមទាំងការពិចារណាផ្តល់ជំនួយបច្ចេកទេស និងហិរញ្ញវត្ថុដល់មជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីនផងដែរ។ បន្ថែមពីនេះថ្នាក់ដឹកនាំអាស៊ាន និងកាណាដា បានឯកភាពគ្នាក្នុងការណែនាំដល់មន្ត្រីសេដ្ឋកិច្ច ឲ្យចាប់ផ្តើមកិច្ចពិភាក្សារិះរកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន- កាណាដា ដ៏មានសក្តានុពលមួយ។ ក្រៅពីនេះមេដឹកនាំអាស៊ាន-កាណាដា ក៏ពិចារណាផ្តួចផ្តើមបង្កើតទិសដៅរួមគ្នាមួយចំនួន ដូចជា ទី១ កំណត់ទិសដៅទំហំពាណិជ្ជកម្មសរុបមួយ ដែលអាចសំរេចបានក្នុងរយៈពេល៥ឆ្នាំ ទៅ១០ឆ្នាំខាងមុខ។ ២ បង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលការទូតអាស៊ាន-កាណាដា សម្រាប់ផ្តល់វគ្គបណ្តុះបណ្តាល ឬវគ្គប្រហាក់ប្រហែលដល់មន្ត្រីការទូត ឬមន្ត្រីអាស៊ាន។ ៣ ពិនិត្យលទ្ធភាពបង្កើតគំនិតផ្តួចផ្តើមស្តីពីអ្នកការទូតវ័យក្មេងអាស៊ាន សម្រាប់រយៈពេល៥ឆ្នាំ ដែលអាចផ្តល់ឱកាសដល់អ្នកការទូតវ័យក្មេង ចំនួនបីប្រទេស ដែលជាសមាជិកអាស៊ាន និងកាណាដា ដើម្បីពង្រឹងជំនាញរបស់ពួកគេ ក្នុងអាជីពជាអ្នការទូតជាដើម៕ | ភ្នំពេញ៖ រដ្ឋាភិបាលកាណាដា ផ្ដល់ថវិកាជិត៨លានដុល្លារអាមេរិក សម្រាប់បណ្ដុះបណ្ដាលយុវជននៅក្នុងតំបន់អាស៊ាន។ ជំនួយរបស់ប្រទេសកាណាដានេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-កាណាដា លើកទី៤០ ដែលធ្វើឡើងនៅ Reception Hall, PICC ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។ |
សូមអញ្ជើញលោក-អ្នកនាងទស្សនាវីដេអូខាងក្រោមដូចតទៅ៖ | ភ្នំពេញ៖ ការលក់ដូរបន្លែ ត្រី សាច់ គ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ចាំបាច់មួយចំនួន នៅតែមមាញឹក នៅក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។ អាជីវករ អាចលក់ដូរបាន នៅពេលព្រឹក និងពេលល្ងាច ជាមួយនឹងការពាក់ម៉ាស និងរក្សាគម្លាត ព្រមទាំងការលាងសម្អាតដៃសម្លាប់មេរោគជាប្រចាំ។ |
ក្នុងកិច្ចសម្ភាសជាមួយទូរទស្សន៍ CBS នៅថ្ងៃទី ១២ ខែវិច្ឆិកា លោក បារ៉ាក់ អូបាម៉ា បញ្ជាក់ថា ការចោទប្រកាន់គ្មានភស្តុតាងរបស់លោក ដូណាល់ ត្រាំ ក៏ព្រោះតែលោកប្រធានាធិបតីមិនចូលចិត្តចាញ់ ហើយមិនធ្លាប់សារភាពថាចាញ់។ សម្រាប់លោក អូបាម៉ា ទង្វើនេះមិនត្រឹមតែបង្កអន្តរាយដល់អនាគតរដ្ឋបាលលោក បៃឌិន ប៉ុណ្ណោះទេ តែក៏បំផ្លាញប្រព័ន្ធលទ្ធិប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិកទៀតផង។ ត្រង់ចំណុចនេះ លោកសង្កត់ធ្ងន់ថា៖«នេះជាមាគ៌ាដ៏គ្រោះថ្នាក់មួយ»។ ប្រធានាធិបតីស្បែកខ្មៅដំបូងរបស់អាមេរិករូបនេះ លើកឡើងទៀតថា លោក បៃឌិន ច្បាស់ណាស់គឺជាអ្នកឈ្នះការបោះឆ្នោតប្រធានាធិបតីអាណត្តិថ្មីនេះ។ ជាក់ស្តែង បើមើលតាមលទ្ធផលឆ្នោតដែលត្រូវបានប្រកាសដោយប្រព័ន្ធផ្សព្វផ្សាយអាមេរិកធំៗកាលពីសប្ដាហ៍មុន លោកបៃឌិនទទួលសំឡេងប្រតិភូ២៩០គ្រប់គ្រាន់សម្រាប់តំណែងប្រធានាធិបតី ហើយបច្ចុប្បន្នលោកនាំមុខលោកលោកត្រាំ ៥,២លានសំឡេងឆ្នោត ឬស្មើ ៣,៦ភាគរយ។ ការធ្វើអត្ថាធិប្បាយរបស់លោកអូបាម៉ា កើតឡើងខណៈលោក ត្រាំ បន្តចោទជាសំណួរជុំវិញភាពស្របច្បាប់នៃការរាប់សន្លឹកឆ្នោតក្នុងរដ្ឋប្រទាញប្រទង់មួយចំនួន ដូចជា Michigan, Wisconsin និង Georgia ដែលជួយឲ្យលោក បៃឌិន ឈ្នះ។ ទន្ទឹមនេះ បណ្ដាមេដឹកនាំបក្សសាធារណរដ្ឋក្នុងសភា បានទទូចឲ្យលោក ត្រាំ កុំព្រមចិត្តចុះចាញ់ ឬបន្តរក្សាភាពស្ងៀមស្ងាត់ ទោះជាគ្មានភស្តុតាងបញ្ជាក់ការលួចបន្លំការបោះឆ្នោតក៏ដោយក្តី។ ក្នុងកិច្ចសម្ភាសដដែល លោក អូបាម៉ា អះអាងថា លោកមិនអស់ចិត្តត្រង់មន្ត្រីបក្សសាធារណរដ្ឋ ដែលដឹងលទ្ធផលច្បាស់ បែរជាចាក់បណ្ដោយតាមលោក ត្រាំ ទៅវិញ។ ដោយឡែក មន្ត្រីជាន់ខ្ពស់អាមេរិកមួយក្រុមដែលទទួលខុសត្រូវចំពោះការរៀបចំការបោះឆ្នោតអាមេរិក បានបញ្ជាក់នៅថ្ងៃទី ១៣ ខែវិច្ឆិកាថា គ្មានភស្តុតាងណាមួយបង្ហាញថា សន្លឹកឆ្នោតត្រូវបាត់ ឬផ្លាស់ប្តូរ ឬក៏ប្រព័ន្ធបោះឆ្នោតកើតរឿងមិនប្រក្រតីណាមួយឡើយ។ «ការបោះឆ្នោតថ្ងៃទី ៣ វិច្ឆិកា គឺជាការបោះឆ្នោតដែលមានសុវត្ថិភាពបំផុតក្នុងប្រវត្តិសាស្ត្រអាមេរិក»។ ក្រុមប្រឹក្សាសម្របសម្រួលរដ្ឋាភិបាលលើហេដ្ឋរចនាសម្ព័ន្ធបោះឆ្នោត (Election Infrastructure Government Coordinating Council) សរសេរបែបនេះក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន។ ការបញ្ចេញសេចក្តីថ្លែងការណ៍នេះ គឺឆ្លើយតបនឹងការអះអាងគ្មានភស្តុតាងរបស់លោក ត្រាំ ដោយចោទថា សន្លឹកឆ្នោតគាំទ្រជាង ២,៧ លាននៅទូទាំងប្រទេស ត្រូវបានមោឃៈ ហើយរាប់ម៉ឺនសន្លឹកទៀត ដែលលោក ត្រាំ អះអាងថា ជាសន្លឹកឆ្នោតបោះឲ្យលោក បែរត្រូវផ្លាស់ប្តូរទៅជាសំឡេងរបស់លោក បៃឌិន វិញ ជាពិសេសក្នុងរដ្ឋ Pennsylvania ៕ | អតីតប្រធានាធិបតី២អាណត្តិ លោក បារ៉ាក់ អូបាម៉ា បានរិះគន់មន្ត្រីបក្សសាធារណរដ្ឋដែលយល់ស្របទាំងងងឹតងងល់នឹងការអះអាងរបស់លោក ដូណាល់ ត្រាំ ថា មានការលួចបន្លំការបោះឆ្នោត ទោះលទ្ធផលបង្ហាញច្បាស់ថា លោក បៃឌិន ឈ្នះក៏ដោយក្ដី។ លោក អូបាម៉ា ចាត់ទុកទង្វើលោកត្រាំបែបនេះថា បង្កផលប៉ះពាល់ដល់ប្រជាធិបតេយ្យ។ |
ជំងឺខ្លាញ់រុំថ្លើមបង្កឡើងដោយសារតែការកកកុញខ្លាញ់ច្រើនក្នុងកោសិកាថ្លើម។ ថ្លើមត្រូវបានគេចាត់ទុកថាជាខ្លាញ់សុទ្ធបើសិនជាកោសិការបស់វាមានជាតិខ្លាញ់ច្រើនជាង ៥ភាគរយ។ មូលហេតុដ៏ចំបងរបស់ជំងឺនេះគឺការញ៉ាំគ្រឿងស្រវឹងច្រើនៗ ប៉ុន្តែវាក៏បណ្តាលមកពីមូលហេតុផ្សេងៗទៀតដែរ។ ករណីមួយទៀតគឺថា វាជាជំងឺខ្លាញ់រុំថ្លើមដោយសារមិនមែនគ្រឿងស្រវឹង (Non-alcoholic Fatty Liver Disease, NAFLD) ដែលវាច្រើនតែកើតឡើងជាញឹកញាប់លើមនុស្សធំទាំងពីរភេទ និងក្មេងៗនៅប្រទេសលោកខាងលិច។ ស្ថិតក្នុងករណីជំងឺខ្លាញ់រុំថ្លើមប្រភេទ NAFLD គឺជាដំណាក់កាលដំបូង ដែលវាអាចវិវត្តន៍ទៅជាធម្មតាវិញបានបើសិនជាព្យាបាលទាន់ពេលវេលា។ ប៉ុន្តែបើសិនជាមិនរកឃើញទាន់ពេលវេលាទេ វាអាចវិវត្តន៍ទៅជាអាការៈមួយធ្ងន់ធ្ងរបានឈ្មោះថា Non-alcoholic Steatohepatitis (NASH) ដែលជាស្ថានភាពជំងឺមួយប្រភេទមានការប្រមូលផ្តុំខ្លាញ់យ៉ាងច្រើន និងការរលាកលើថ្លើម ដែលជាហេតុនាំឲ្យកោសិកាថ្លើមមានការខូចខាតយ៉ាងធ្ងន់ធ្ងរ។ ការខូចខាតនេះនឹងធ្វើឲ្យកើតជាសម្លាកដល់ជាលិកាថ្លើម និងចុងក្រោយអាចប្រឈមនឹងជំងឺក្រិនថ្លើម ឬមហារីកថ្លើមខ្ពស់។ ចំពោះរោគសញ្ញាជំងឺខ្លាញ់រុំថ្លើមវិញមានដូចជា៖ អស់កម្លាំង កម្រិតអាំងស៊ុយលីន ខ្លាញ់ Triglycerides និងអង់ស៊ីមថ្លើមកើនឡើង ឈឺចាប់តិចតួចនៅកណ្តាលពោះ ឬផ្នែកខាងស្តាំនៃពោះ នៅពេលជំងឺខ្លាញ់រុំថ្លើមវិវត្តន៍ទៅជា NASH រោគសញ្ញារបស់វាអាចមានដូចជា ក្អួតចង្អោ ឈឺពោះមធ្យមឬខ្លាំងក្លា ភ្នែកនិងស្បែកទៅជាលឿង និងមិនឃ្លានអាហារ៕ ត្រួតពិនិត្យដោយ www.health.com.kh | នៅប្រទេសកម្ពុជាយើង ការកើតជំងឺខ្លាញ់រុំថ្លើមមិនសូវល្បីដូចជំងឺខ្លាញ់រុំបេះដូងទេ ប៉ុន្តែជំងឺនេះកំពុងតែកើនឡើងយ៉ាងខ្លាំងនៅទូទាំងពិភពលោក។ វាគឺជាជំងឺមួយដែលជាប់ទាក់ទងនឹងជំងឺទឹកនោមផ្អែមប្រភេទទី២ ជំងឺធាត់ជ្រុល និងការស៊ាំរបស់អាំងស៊ុយលីន។ បើសិនជាជំងឺនេះមិនត្រូវបានរកឃើញក្នុងដំណាក់កាលដំបូងទេ វាប្រហែលជាអាចក្លាយទៅជាជំងឺថ្លើមធ្ងន់ធ្ងរ និងបញ្ហាសុខភាពផ្សេងៗទៀតបាន។ |
រថយន្តចំនួន ១០០គ្រឿងបានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាប្រណាំងរថយន្ត Off Road នេះ ដោយមាន៣៤ក្រុម មកពី៤ប្រទេសផ្សេងគ្នា។ សម្រាប់កម្ពុជាមាន៣ក្រុម ប្រើរថយន្ត៩គ្រឿង សម្រាប់ការចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតនោះ រួមមាន ក្រុមខេមបូ 4x4, ក្រុម BM Garage និងក្រុមគោព្រៃ មណ្ឌលគីរី។ សម្រាប់ក្រុមទាំង៣ សុទ្ធតែធ្វើបានល្អសម្រាប់ការប្រកួតមួយនេះ។ លោក លន់ បូរ៉ា ប្រធានក្រុម Off Road BM បានបញ្ជាក់ថា ការប្រកួតជាលក្ខណៈអន្តរជាតិនេះ ទទួលបានបទពិសោធល្អៗពីកីឡាករបរទេស ដូចជា ថៃ ឡាវ ម៉ាឡេស៊ីជាដើម ដើម្បីយកទៅកែសម្រួលបច្ចេកទេសរថយន្ត និងចែករំលែកទៅអ្នកដែលនិយមចូលចិត្តការប្រណាំងរថយន្ត Off Road ជាបិសេសអាចកែតម្រូវទៅតាមស្តង់ដា និងមានសុវត្ថិភាពត្រឹមត្រូវ៕ | ក្រុមរថយន្ត Off Road កម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ១៣ ក្នុងព្រឹត្តិការណ៍កីឡាប្រណាំងរថយន្ត Off Road គម្រប់ខួប២០ឆ្នាំ(THE MAGNIFICENT TEN 2022) ដែលធ្វើឡើងរយៈពេល៣ថ្ងៃគឺពីថ្ងៃទី២៥ ដល់២៨ ខែសីហា នាខេត្ត Kanchanaburi ប្រទេសថៃ។ |
លោក ប៉ា ច័ន្ទរឿន បានពន្យល់ថា ការប្រើប្រាស់បណ្ដាញសង្គមដើម្បីចែករំលែកព័ត៌មាន ដែលមានប្រយោជន៍ដូចជាការអប់រំ ឬការអភិវឌ្ឍ និងគំនិតឆ្នៃប្រឌិតផ្សេងៗ គឺជាភាពត្រឹមត្រូវរបស់អ្នកប្រើប្រាស់បណ្ដាញសង្គមដ៏ឈ្លាសវៃ។ ប៉ុន្តែការប្រើប្រាស់បណ្ដាញសង្គមសម្រាប់បរិហារកេរ្តិ៍បុគ្គលណាម្នាក់ គឺជារឿងដែលអ្នកខ្វះក្រមសីលធម៌ មិនមានចំណេះដឹងគ្រប់គ្រាន់ប៉ុណ្ណោះ ដែលធ្វើរឿងបែបនេះ។ ទង្វើប្រើប្រាស់ហ្វេសប៊ុកបែបអសីលធម៌នេះ មិនត្រឹមតែខុសនឹងសីលធម៌ប៉ុណ្ណោះទេ ប៉ុន្តែវាអាចប្រឈមនឹងបញ្ហាផ្លូវច្បាប់ផងដែរ ព្រោះថាការយករឿងផ្ទាល់ខ្លួនរបស់អ្នកដទៃមកផ្សព្វផ្សាយជាសាធារណៈ ក៏អាចមានន័យថា ជាការបរិហារកេរ្តិ៍ជាសាធារណៈផងដែរ។ នេះបើតាមការបញ្ជាក់ពីលោក ប៉ា ច័ន្ទរឿន ប្រធានមជ្ឈមណ្ឌលទស្សនៈវិជ្ជាអនុវត្ត និងសីលធម៌កម្ពុជា។ ដើម្បីជ្រាបកាន់តែច្បាស់ សូមលោក អ្នកនាង ស្ដាប់នូវកិច្ចសម្ភាសរវាងកញ្ញា ថាន រស្មី អ្នកសារព័ត៌មាននៃសារព័ត៌មានថ្មីៗ ជាមួយលោក ប៉ា ច័ន្ទរឿន តាមខ្សែទូរសព្ទដូចតទៅ៖ | ភ្នំពេញ៖ ការប្រើប្រាស់បណ្ដាញសង្គមដើម្បីផ្សព្វផ្សាយនូវរឿងអាស្រូវរបស់នរណាម្នាក់ ទាំងការសរសេរ ទាំងរូបភាព និងវីដេអូ កំពុងធ្វើឲ្យបាត់បង់នូវសីលធម៌ជាមនុស្សដែលមានការអប់រំ ឬក៏អាចប៉ះពាល់ដល់ផ្លូវច្បាប់ផងដែរ។ នេះបើតាមការបញ្ជាក់ពីលោក ប៉ា ច័ន្ទរឿន ប្រធានមជ្ឈមណ្ឌលទស្សនវិជ្ជាអនុវត្ត និងសីលធម៌កម្ពុជា។ |
អ្នកស្រី យឹម ចាន់រ៉ុង ត្រូវជាបងស្រីរបស់ម្ចាស់ក្ងោក និងជាចិញ្ចឹមក្ងោក។ រូបភាព៖ អ្នកស្រី យឹម ចាន់រ៉ុង អ្នកស្រី យឹម ចាន់រ៉ុង ត្រូវជាបងស្រីរបស់ម្ចាស់ក្ងោក បានលើកឡើងថា នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ មានក្រុមសមត្ថកិច្ច និងក្រុមការងារផ្សេងទៀតចូលមកផ្ទះអ្នកស្រី ដោយបានបញ្ជាក់ថាការចិញ្ចឹមក្ងោកទាំងនោះ គ្មានច្បាប់អនុញ្ញាត គឺជារឿងខុសច្បាប់។ នៅថ្ងៃដដែល ក្ងោកទាំងនោះ ត្រូវបានចាប់យកទៅទាំងអស់។ ក្ងោក ដែលអ្នកស្រី យឹម ចាន់ រ៉ុងចិញ្ចឹម។ រូបភាពដោយ អ្នកស្រី យឹម ចាន់រ៉ុង។ អ្នកស្រី ចាន់រ៉ុង និយាយដូច្នេះ៖ «ខ្ញុំមិនដឹងថា ការចិញ្ចឹមក្ងោកនោះជារឿងខុសច្បាប់ទេ។ ខ្ញុំចិញ្ចឹមយូរឆ្នាំហើយ។ ប្អូនពៅរបស់ខ្ញុំជាម្ចាស់ ណាមួយក្ងោកដែលទិញកាលមុនៗនោះងាប់អស់ហើយ។ ក្រោយៗនេះជាក្ងោក បង្កាត់ប៉ុណ្ណោះ»។ អ្នកស្រីបន្តថា ការចិញ្ចឹមក្ងោកទាំងនោះកើតចេញពីការស្រឡាញ់ និងចង់ឱ្យពលរដ្ឋរួមជាមួយក្មេងៗបានស្គាល់។ លោក យង់ រតនា អនុប្រធានការិយាល័យអភិរក្ស និងវិបុលកម្ម។ ជាមួយគ្នានេះ លោក យង់ រតនា អនុប្រធានការិយាល័យអភិរក្ស និងវិបុលកម្ម បានបញ្ជាក់ថា ក្ងោកទាំង២០ក្បាល ត្រូវបានយកមកដល់មជ្ឈមណ្ឌលថែរក្សា និងសង្គ្រោះសត្វភ្នំតាម៉ៅនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣។ ក្ងោកទាំងនោះ រស់នៅដាច់ដោយឡែកចន្លោះពី១៥ថ្ងៃទៅ១ខែ ទើបក្រុមការងារចាប់ផ្ដើមពិនិត្យមើលលើនីតិសម្បទាជាថ្មី ដើម្បីអាចកំណត់បានថា តើសត្វទាំងនោះអាចរកចំណីដោយខ្លួនឯងកម្រិតណា។ «ក្ងោកដែលយើងទទួលបានទាំងនោះ យើងមិនទាន់អាចកំណត់ថាត្រូវទុក ឬលែងទៅព្រៃនៅឡើយទេ។ ដោយសារសត្វដែលចិញ្ចឹមភាគច្រើន បាត់បង់អេកូឡូស៊ី ធ្វើឱ្យពួកវាអាចពិបាករកចំណីនៅក្នុងព្រៃធម្មជាតិ។ ប៉ុន្ដែប្រសិនបើសង្កេតឃើញយ៉ាងណា ក្រុមការងារអាចចាត់ចែងតាមនោះ។ ចិញ្ចឹមសត្វព្រៃមិនខុសទេ ប៉ុន្ដែត្រូវសុំច្បាប់អនុញ្ញាត»។ លោក រតនា ថ្លែងបែបនេះ។ ពលរដ្ឋ ដែលស្រឡាញ់សត្វ អាចចិញ្ចឹមបាន ដោយគ្រាន់តែទៅដាក់ពាក្យ ដើម្បីដំណើរការឯកសារសុំចិញ្ចឹមដោយស្របច្បាប់តែប៉ុណ្ណោះ។ ទន្ទឹមនេះ ក្រុមការងារបង្គ្រាបបទល្មើសសត្វព្រៃកម្ពុជា បានបញ្ជាក់ជាមួយសារព័ត៌មានThmeyThmey25ថា ករណីចុះបង្ក្រាបសត្វក្ងោកពូជខ្មែរចំនួន៦ក្បាល និងពូជក្ងោកឥណ្ឌាចំនួន១៤ក្បាលនោះ ក្រុមការងារអនុវត្ដតាមច្បាប់ព្រៃឈើប៉ុណ្ណោះ។ ចំពោះក្ងោកបៃតងរបស់ខ្មែរចំនួន៦ក្បាលនោះ ស្ថិតក្រោមវិសាលភាពនៃច្បាប់ព្រៃឈើ ដូច្នេះក្រុមការងារ កំពុងដំណើរការបន្ត ដើម្បីដោះស្រាយជាមួយម្ចាស់សាមី។ ក្រៅពីនេះ ចំពោះក្ងោកឥណ្ឌា១៤ក្បាលវិញ ក្រុមការងារបានសុំឱ្យម្ចាស់ប្រគល់ ឱ្យបណ្ដោះអាសន្ន និងយកទៅរក្សានៅភ្នំតាម៉ៅ ដើម្បីចាត់វិធានការបន្ដ។ «គាត់ចិញ្ចឹមដោយគ្មានច្បាប់អនុញ្ញាតទេ គឺធ្វើដោយទឹកចិត្ត ប៉ុន្ដែយើងក៏លើកទឹកចិត្តគាត់ដែរ ឱ្យធ្វើតាមច្បាប់ទម្លាប់ត្រឹមត្រូវ។ ករណីខាងលើក្រុមការងារកំពុងរៀបចំឯកសារតាមផ្លូវច្បាប់ ដើម្បីធ្វើលិខិតអញ្ជើញម្ចាស់សាមីផ្ទាល់ ឱ្យចូលខ្លួនដោះស្រាយ នៅក្នុងខណ្ឌរដ្ឋបាលព្រៃឈើ ក្នុងខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ខាងមុខ»។ នេះជាការបញ្ជាក់របស់ ក្រុមការងារបង្គ្រាបបទល្មើសសត្វព្រៃកម្ពុជា។ ក្ងោក ដែលអ្នកស្រី យឹម ចាន់ រ៉ុងចិញ្ចឹម។ រូបភាពដោយ អ្នកស្រី យឹម ចាន់រ៉ុង។ យោងតាម ច្បាប់ស្តីពីព្រៃឈើ ដែលរដ្ឋសភាបានអនុម័ត កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០០២ ក្នុងជំពូកទី១០ «ការអភិរក្សសត្វព្រៃ» ត្រង់មាត្រា៤៩ បានចែងថា រាល់ការធ្វើសកម្មភាពដូចខាងក្រោម ចំពោះប្រភេទសត្វក្នុងក្រុមប្រភេទជិតផុតពូជ និងក្រុមប្រភេទមានដោយកម្រ ត្រូវបានហាមឃាត់៖ ១- ការយាយី ឬបំផ្លាញដល់ប្រភេទសត្វខាងលើ និងជម្រករបស់សត្វប្រភេទទាំងនេះ។ ២- ការបរបាញ់ ទាក់ចាប់ ដាក់អង្គុប បំពុល។ ៣- ការធ្វើជាកម្មសិទ្ធ សន្និធិ ឬថែរក្សាជាលក្ខណៈសួនសត្វ ឬគ្រួសារ។ ៤- ការដឹកជញ្ជូន។ ៥- ការធ្វើពាណិជ្ជកម្ម។ ៦- ការនាំចេញ នាំចូល។ វិធានការនៃការធ្វើសកម្មភាព ចំពោះសត្វគ្រប់ប្រភេទ ត្រូវកំណត់ដោយប្រកាសរួម របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន៕ | មន្ត្រីជំនាញកំពុងរៀបចំឯកសារតាមផ្លូវច្បាប់ ទាក់ទងករណីសត្វក្ងោក២០ក្បាលដែលត្រូវបានរដ្ឋបាលព្រៃឈើ និងក្រុមបង្ក្រាប់បទល្មើសសត្វព្រៃកម្ពុជា រឹបអូសពីផ្ទះប្រជាពលរដ្ឋនៅ ស្រុកបរិបូណ៍ ខេត្ដកំពង់ឆ្នាំង កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ។ បច្ចុប្បន្ន ក្ងោកទាំង២០ក្បាលនោះ កំពុងស្ថិតនៅក្នុងមជ្ឈមណ្ឌលថែរក្សា និងសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ។ |
ក្នុងជំនួបនោះ ក្រៅពីចុះកិច្ចព្រមព្រៀងខាងលើ ភាគីទាំងពីរ ក៏បានចុះហត្ថលេខាលើឯកសារ៥ផ្សេងទៀតដែរ ដែលរួមមាន អនុសារណៈស្តីពីយុទ្ធសហប្រតិបត្តិការលើវិស័យដឹកជញ្ជូនរយៈពេល៧ឆ្នាំ២០១៨-២០២៥, វិសោធនកម្មពិធីសារឆ្នាំ២០០៥ សម្រាប់ការអនុវត្តកិច្ចព្រមព្រៀងនៃការដឹកជញ្ជូនតាមផ្លូវគោកឆ្នាំ១៩៩៨, វិសោធនកម្មកិច្ចព្រមព្រៀងស្តីពីការដឹកជញ្ជូនផ្លូវទឹកឆ្នាំ២០០៩, កិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគីកម្ពុជា-វៀតណាមឆ្នាំ២០១៨-២០១៩ ស្តីពីការអនុគ្រោះលើពន្ធបន្ទាត់ពន្ធគយឲ្យគ្នាទៅវិញទៅមក និង កិច្ចព្រមព្រៀងស្តីពីការទប់ស្កាត់ការជួញដូរ ការជីកកកាយដោយខុសច្បាប់ និងការនាំត្រឡប់មកវិញនូវសម្បត្តិបេតិកភណ្ឌ នៃប្រទេសទាំងពីរ។ ទស្សនកិច្ចរបស់គណៈប្រតិភូកម្ពុជា នឹងត្រូវបញ្ចប់នៅថ្ងៃទី៨ ខែធ្នូ៕ | ភ្នំពេញ៖ កម្ពុជា-វៀតណាម បានចុះកិច្ចព្រមព្រៀងជាមួយគ្នាលើពាណិជ្ជកម្មតាមព្រំដែន។ ការចុះកិច្ចព្រមព្រៀងនេះ គឺធ្វើឡើងក្នុងជំនួបរវាងសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ង្វៀន សួនហ្វ៊ុក នាយករដ្ឋមន្ត្រីវៀតណាម នាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨។ |
ក្នុងឱកាសដ៏ពិសេសនេះ លោក ប៉ាង វិសុទ្ធ នាយកវិទ្យាល័យព្រែកឯក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ដល់លោកអគ្គនាយកក្រុមហ៊ុន ព្រមទាំងសហការី ទាំងអស់ដែលបានចុះជួយដល់វិទ្យាល័យព្រែកឯក តាមរយៈការធ្វើការជួសជុលកែលម្អឡើងវិញនូវអគារសិក្សាមួយខ្នងមាន៤បន្ទប់ ដែលអាចទទួលសិស្សានុសិស្សចំនួន៣២០នាក់ និងជួយដាក់ប្រព័ន្ធបណ្តាញលូទឹកសំរាប់ជួយកាត់បន្ថយទឹកជន់ក្នុងបរិវេណសាលា នៅពេលភ្លៀងធ្លាក់ខ្លាំងក្នុងរដូវវស្សា ។ ជាមួយគ្នានោះដែរ លោក Roland Bala នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន CBL បានមានប្រសាសន៍រំលឹកឡើងថា កាលពី២០ឆ្នាំមុន ក្រុមហ៊ុន CBL បានកសាងអគារមួយខ្នងនេះ ជូនសិស្សានុសិស្សវិទ្យាល័យព្រែកឯក ហើយគិតមកដល់បច្ចុប្បន្នមានសិស្សានុសិស្សរាប់ពាន់នាក់ធ្លាប់បានសិក្សាក្នុងអគារនេះ ជាពិសេសក៏មានបុគ្គលិកក្រុមហ៊ុនមួយចំនួនធ្លាប់បានសិក្សានៅទីនេះផងដែរ។ តែបច្ចុប្បន្នអគារនេះស្ថិតក្នុងសភាពទ្រុឌទ្រោមស្ទើរតែត្រូវបោះបង់ ហើយចាំបាច់ត្រូវការជួសជុលកែលំអឡើងវិញ ដូច្នេះហើយថ្ងៃនេះយើងមានសេចក្តីរីករាយនឹងត្រលប់មកសាលានេះជាថ្មីម្តងទៀត ធ្វើការកែលំអរអគារ និងធ្វើឲ្យថ្នាក់រៀននីមួយៗមានសោរភ័ណ្ឌភាពស្រស់ស្អាតគួរឲ្យចង់ចូលសិក្សាឡើងវិញ។ លោកក៏បានសំដែងនូវភាពសប្បាយរីករាយ ដោយបានឃើញបុគ្គលិកក្រុមហ៊ុនដែលបានស្ម័គ្រចិត្តចូលរួមកម្មវិធីលាបថ្នាំឆ្នាំនេះ មានការកើនឡើង១៣៤នាក់ ហើយក៏បានថ្លែងអំណរគុណដល់បុគ្គលិកស្ម័គ្រចិត្តទាំងអស់ ដែលចំណាយពេលវេលាចុងសបា្តហ៏ដើម្បីចូលរួមចំណែកក្នុងការជួយសង្គមរបស់យើងនៅថ្ងៃនេះ។ លោកសង្ឃឹមផងដែរថា សកម្មភាពសង្គមរបស់យើង នឹងជួយកាត់បន្ថយការលំបាករបស់ សិស្សានុសិស្ស ហើយនឹងពួកគេឲ្យផ្តោតលើការសិក្សា ដើម្បីអនាគតដ៏ល្អរបស់ខ្លួន។ គួររម្លឹកផងដែរថា ក្រុមហ៊ុន CBL តែងតែចូលរួមរាល់សកម្មភាពនានាក្នុងការអភិវឌ្ឍសហគមន៍ និងផ្ដោតការយកចិត្ដទុកដាក់ ជាពិសេសលើការប្រព្រឹត្ដខ្លួនជាសហគ្រាសមួយដែលមានស្មារតីទទួលខុសត្រូវខ្ពស់ចំពោះសង្គមជាតិ។ (អត្ថបទពាណិជ្ជកម្ម) | រាជធានីភ្នំពេញ៖ បុគ្គលិកក្រុមហ៊ុន CBL បានចុះជួយកែលម្អសោភ័ណ្ឌភាពនៃសាលាវិទ្យាល័យព្រែកឯកតាមរយៈការលាបថ្នាំ ជួសជុលកែលម្អអគារសិក្សាឡើងវិញ និងការដាក់ប្រព័ន្ធបណ្តាញលូរំដោះទឹកលិចក្នុងរដូវរស្សា ក្រោមការដឹកនាំដោយលោក Roland Bala នាយកគ្រប់គ្រងទូទៅ និងបុគ្គលិកនៃក្រុមហ៊ុន CBL ដែលមានការចូលរួមជាអធិបតីភាពពីលោក អ៊ុក សម្បត្តិ អនុប្រធានមន្ទីរអប់រំរាជធានីភ្នំពេញ លោក អ៊ុំ សារី ប្រធានការិយាល័យអប់រំខណ្ឌច្បារអំពៅ លោក ប៉ាង វិសុទ្ធ នាយកវិទ្យាល័យព្រែកឯង ព្រមទាំងលោកគ្រូអ្នកគ្រូ សិស្សានុសិស្សនៃវិទ្យាល័យព្រែកឯកជាច្រើន។ |
លោក ឡុង ឌឺម៉ង់ អភិបាលរងខេត្តព្រះសីហនុ ប្រាប់សារព័ត៌មានថ្មីៗ២៥រាជធានី-ខេត្តតាមទូរស័ព្ទថា មកទល់ពេលបច្ចុប្បន្ននេះ សណ្ឋាគារ ផ្ទះសំណាក់ និងរមណីយដ្ឋាននៅតំបន់ឆ្នេរ និងកោះ ត្រូវបានទេសចរកក់ជាបណ្ដើរៗ សម្រាប់ពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ ។ អភិបាលរងរូបនេះអះអាង៖ «ជារៀងរាល់ឆ្នាំ ខេត្តព្រះសីហនុមិនដែលសល់កន្លែងផ្ទះនៅនោះទេ។ ទេសចរមួយចំនួន ដែលមកកម្សាន្តនៅខេត្តព្រះសីហនុ ថ្ងៃចូលឆ្នាំ ក៏មានការបោះតង់តាមឆ្នេរ និងតាមកោះផងដែរ។ បច្ចុប្បន្ន ខេត្តព្រះសីហនុ មានកន្លែងស្នាក់ជិត ១ម៉ឺនបន្ទប់»។ រូបភាពពី៖ មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ ជាមួយគ្នានេះ រដ្ឋបាលខេត្តព្រះសីហនុ ក៏រៀបចំសង្ក្រានឆ្នាំថ្មី រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៦ ខែមេសា ឆ្នាំ២០២៤ ដើម្បីទាក់ទាញទេសចរមកកម្សាន្តទៀតផង។ ទីតាំងសង្រ្កាន្តមានចំនួន៣កន្លែង គឺនៅទីលានតេជោ (ពយតាមូង) ,ពយជំទាវម៉ៅ (ដើមឈើចាំស្នេហ៍) និងនៅ Bay of Lights។ ក្នុងព្រឹត្តិការណ៍សង្រ្កាន្តនេះ នឹងមានការប្រគុំតន្ត្រីបុរាណ-សម័យ និងការលេងល្បែងប្រជាប្រិយខ្មែរ ដូចជា ទាញព្រ័ត្រ បោះអង្គុញ ចោលឈូង លាក់កន្សែង វាយក្អម ឡើងបង្គោលខ្លាញ់ រាំដណ្តើមកៅអី និងដណ្តើមស្លឹកឈើជាដើម។ បន្ថែមពីនេះ រដ្ឋបាលខេត្តព្រះសីហនុ បានត្រៀមឡានទឹកសម្រាប់ជួយសម្រួលកម្តៅពីព្រះអាទិត្យ និងធ្វើឱ្យកម្មវីធីកាន់តែសប្បាយអធិអធមផងដែរ៕ | ភ្នំពេញ៖ ខេត្តព្រះសីហនុ ជាគោលដៅទេសចរណ៍ដ៏ពេញនិយមសម្រាប់ភ្ញៀវទេសចរ សម្រាប់ថ្ងៃបុណ្យ និងថ្ងៃចុងសប្ដាហ៍។ ស្របពេលនេះ កន្លែងស្នាក់នៅក្នុងខេត្តព្រះសីហនុ ត្រូវបានភ្ញៀវទេសចរកក់បណ្តើរៗហើយ ដើម្បីទៅកម្សាន្តក្នុងថ្ងៃចូលឆ្នាំខ្មែរខាងមុខនេះ។ លោក ឡុង ឌឺម៉ង់ អភិបាលរងខេត្តព្រះសីហនុ រំពឹងថានៅថ្ងៃចូលឆ្នាំថ្មីប្រពៃណីខ្មែរឆ្នាំ២០២៤នេះ នឹងមានភ្ញៀវទេសចរមកកម្សាន្តក្នុងខេត្តព្រះសីហនុច្រើនជាងឆ្នាំមុន ។ |
ប្រកាសរបស់រដ្ឋមន្រ្តីក្រសួងសុខាភិបាល បញ្ជាក់ថា បើបុគ្គលណា មិនពាក់មាស់ ក្នុងទីសាធារណៈ ឬក្នុងកន្លែងដែលមានមនុស្សចាប់ពី២នាក់ឡើងទៅ បុគ្គលនោះ នឹងត្រូវទទួលទណ្ឌកម្ម តាមអនុក្រឹត្យលេខ៣៧ អនក្រ.កប ស្តីពីការទប់ស្កាត់ជំងឺកូវីដ-១៩។ បើតាមអនុក្រឹត្យលេខ៣៧ អនក្រ.កប បុគ្គល មិនពាក់ម៉ាស់ នៅទីកន្លែង ដែលមានមនុស្សចាប់ពី២នាក់ឡើងទៅ ដូចការកំណត់របស់ក្រសួងសុខាភិបាល នឹងត្រូវទទួលការព្រមានសិន សម្រាប់កំហុសលើកទី១ ហើយបើនៅតែបំពានលើកទី២ នឹងប្រឈមការពិន័យប្រាក់ពី២សែនរៀល ទៅ១លានរៀល។ មានប្រភេទបុគ្គលមួយចំនួន ដែលត្រូវលើកលែង ដូចជា កុមារអាយុក្រោម៦ឆ្នាំ ដែលមិនមានជំងឺកូវីដ-១៩, បុគ្គល ដែលមិនអាចពាក់ម៉ាស់ ដោយសារបញ្ហាសុខភាព ដោយមានការបញ្ជាក់ពីគ្រូពេទ្យ, បុគ្គល ដែលរស់នៅក្នុងលំនៅឋានឯកជនជាមួយ ក្នុងអំឡុងនៃការជួបជុំគ្នាក្នុងលំនៅឋាននោះ, កីឡាករ-កីឡាការិនី ដែលកំពុងហាត់សម ឬកំពុងប្រកួតកីឡា ក្នុងព្រឹត្តិការណ៍កីឡាផ្លូវការ។ បន្ថែមពីនេះ មានកាលៈទេសៈខ្លះ ក៏ត្រូវលើកលែងដែរ រួមមាន ពេលធ្វើដំណើរតែម្នាក់ឯង តាមមធ្យោបាយធ្វើដំណើរឯកជន ឬជាមួយបុគ្គលដែលរស់នៅក្នុងលំនៅឋានជាមួយគ្នា, ក្នុងកាលៈទេសៈ ដែលតម្រូវឲ្យដោះម៉ាស់ជាចាំបាច់ ដើម្បីបង្ហាញអត្តសញ្ញាណបុគ្គល ឬដើម្បីទទួលសេវាសុខាភិបាល ឬសេវាចាំបាច់ផ្សេងទៀត, ពេលបរិភោគអាហារ ពេលពិសាទឹក និង ពេលថតរូប សម្រាប់ប្រើប្រាស់ ដើម្បីសម្គាល់អត្តសញ្ញាណក្នុងឯកសារផ្លូវការ។ ផ្អែកតាមប្រកាសរបស់រដ្ឋមន្រ្តីក្រសួងសុខាភិបាល ប្រភេទបុគ្គលខាងលើ ឬបុគ្គលដែលស្ថិតក្នុងកាលៈទេសៈទាំងនោះ នឹងមិនត្រូវរងការពិន័យប្រាក់ឡើយ។ ក្រៅពីនេះ ប្រកាសរបស់រដ្ឋមន្រ្តីក្រសួងសុខាភិបាល ថែមទាំងលើកលែងការពិន័យប្រាក់ ចំពោះសិល្បករ-សិល្បការិនី ដែលត្រូវសម្តែងក្នុងកម្មវិធីសិល្បៈ និងចំពោះបុគ្គល ដែលត្រូវបញ្ចេញមតិក្នុងកម្មវិធីឬកិច្ចប្រជុំណាមួយ ដោយសារការពាក់ម៉ាស់ ជាឧបសគ្គក្នុងការនិយាយ។ កាតព្វកិច្ចរបស់ប្រជាពលរដ្ឋ ក្នុងការរក្សាគម្លាតសុវត្ថិភាព ក៏មានកំណត់ក្នុងប្រកាសរបស់រដ្ឋមន្រ្តីក្រសួងសុខាភិបាលដែរ។ បុគ្គលគ្រប់រូប ដែលស្ថិតនៅកន្លែងធ្វើការតាមគ្រឹះស្ថានឯកជន ទីតាំងអាជីវកម្ម និង ទីកន្លែងសាធារណៈមានមនុស្សច្រើន ត្រូវរក្សាគម្លាតពីគ្នាឲ្យបានយ៉ាងតិច១ម៉ែត្រកន្លះ។ ការមិនរក្សាគម្លាតសុវត្ថិភាព តាមទីសាធារណៈឬតាមទីតាំង ដែលមានមនុស្សច្រើន នឹងត្រូវរងការព្រមានសម្រាប់លើកទី១ ហើយបើមានកំហុសលើកទី២ នឹងត្រូវពិន័យប្រាក់ពី ២សែនរៀល ដល់១លានរៀល ដូចការមិនគោរពកាតព្វកិច្ចពាក់ម៉ាស់ដែរ។ ជាងនេះទៅទៀត ពេលធ្វើដំណើរតាមមធ្យោបាយដឹកជញ្ជូនរួម ប្រជាពលរដ្ឋ ក៏ត្រូវរក្សាគម្លាតសុវត្ថិដែរ។ តែបើមិនអាចរក្សាគម្លាតសុវត្ថិភាពបាន ពេលធ្វើដំណើរតាមមធ្យោបាយធ្វើដំណើររួម ប្រជាពលរដ្ឋ ត្រូវពាក់ម៉ាស់។ ប្រកាសរបស់រដ្ឋមន្រ្តីក្រសួងសុខាភិបាល ចែងថា បើស្ថិតក្នុងកាលៈទេសៈ ដែលមិនអាចរក្សាគម្លាតសុវត្ថិភាពបាន ប្រជាពលរដ្ឋ ត្រូវពាក់ម៉ាស់ ហើយផ្ទុយមកវិញ បើស្ថិតក្នុងកាលៈទេស ដែលមិនអាចពាក់ម៉ាស់បាន ប្រជាពលរដ្ឋ ត្រូវរក្សាគម្លាតសុវត្ថិភាព។ រដ្ឋមន្រ្តីក្រសួងសុខាភិបាល ចេញប្រកាសកំណត់ពីកាតព្វកិច្ចពាក់ម៉ាស់និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិ គឺស្ថិតក្នុងកាលៈទេសៈ ដែលកម្ពុជា កំពុងរាលដាលខ្លាំងនូវជំងឺកូវីដ-១៩ និងមានប្រជាពលរដ្ឋកម្ពុជា៥នាក់ហើយ បានបាត់បង់ជីវិត ដោយសារជំងឺនេះ៕ | ការពាក់ម៉ាស់ ក្លាយជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋកម្ពុជាទូទៅហើយ នៅពេលចេញទៅកាន់ទីសាធារណៈ។ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានកំណត់ក្នុងប្រកាសថ្មី នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះ ថា ពេលស្ថិតនៅទីសាធារណៈដែលមានមនុស្សច្រើន ឬទីកន្លែងដែលមានការជួបជុំមនុស្សចាប់ពី២នាក់ឡើយទៅ ប្រជាពលរដ្ឋ ត្រូវពាក់ម៉ាស់។ |
ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ បានប្រាប់សារព័ត៌មានថ្មីៗថា ជានីតិវិធី ជនសង្ស័យទាំងបី ត្រូវបញ្ជូនទៅតុលាការ ព្រោះសមត្ថកិច្ច មិនអាចទុកពួកគេ ឲ្យលើសពី៤៨ម៉ោងឡើយ។ លោក មិនបានបញ្ជាក់ទេថា ជនសង្ស័យពីរនាក់ទៀត ជាកងរាជអាវុធហត្ថដែរឬយ៉ាងណា។ អ្នកនាំពាក្យរូបនេះ និយាយថា «ខ្ញុំ មិនបានសួរពីអត្តសញ្ញាណរបស់ពួកគេទេ។ យើង មិនខ្វល់ថាជាអ្នកណាទេ ឲ្យតែខុសច្បាប់ គឺចាប់ហើយ»។ សារព័ត៌មានថ្មីៗ មិនអាចសុំការបកស្រាយពីអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានឡើយ ដោយសារតែហៅទូរសព្ទមិនចូល។ កន្លងមក នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្លាប់ដាស់តឿនកងរាជអាវុធហត្ថ ឲ្យចៀសពីគ្រឿងញៀន។ ចំណែក សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ទើបនឹងព្រមានថា ទោះជាមានលុយ មានអំណាច និងពាក់ដល់លោកខែក៏ដោយ ក៏ត្រូវតែចាប់ដែរ ឲ្យតែពាក់ព័ន្ធនឹងគ្រឿងញៀន។ ការព្រមានរបស់សម្តេចនាយករដ្ឋមន្ត្រី គឺធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចចាប់ឧកញ៉ា គិត ធាង ម្ចាស់ក្លិបរ៉ក់ (Rock) ដែលត្រូវបានបិទចោល ដោយសារលួចនាំចូលគ្រឿងញៀន៕ | កម្លាំងពីអគ្គស្នងការនគរបាលជាតិ បានចុះទៅចាប់កងរាជអាវុធហត្ថម្នាក់ឈ្មោះ ហោ រ៉ាពិណាត ដែលមានឋានន្តរសក្តិជាវរសេនីយ៍ទោ (សក្តិបួនកន្លះ) និងមានតំណែងជានាយរងការិយាល័យហិរញ្ញវត្ថុនៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស រួមទាំងបក្សពួកពីរនាក់ទៀត កាលពីយប់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩ នៅខណ្ឌច្បារអំពៅ ដោយសង្ស័យថាពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន។ |
លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បញ្ជាក់ថា កន្លែងបង្កាត់ពូជសត្វ ខ្សឹប នេះ ត្រូវបានបញ្ចប់ការសាងសង់រួចរាល់នៅក្នុងមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ(ACCB) ស្ថិតនៅក្នុងបរិវេណរមណីយដ្ឋានក្បាលស្ពាននៃស្រុកបន្ទាយស្រី ខេត្តសៀមរាប។ លោក ហ្វីណង់ បញ្ជាក់ថា កន្លែងបង្កាត់ពូជបក្សីជិតផុតពូជនេះ នឹងផ្តល់បរិយាកាសប្រកបដោយសុវត្ថិភាពដល់សត្វខ្សឹប ដែលត្រូវបានសង្គ្រោះឱ្យស្តារសម្បទាឡើងវិញ និងបង្កលក្ខណៈងាយស្រួលដល់សត្វខ្សឹប ឱ្យបានក្រាបពង និងចិញ្ចឹមកូនរបស់ខ្លួន។ ពងសត្វខ្សឹប ដែលប្រមូលបានពីព្រៃ ក៏នឹងត្រូវបានភ្ញាស់ដោយសិប្បនិមិត្តនៅទីនោះ។ កូនសត្វទាំងអស់ ត្រូវបានចិញ្ចឹមថែទាំរហូតដល់ធំពេញវ័យ មុននឹងត្រូវបានដាក់បញ្ចូលទៅក្នុងកម្មវិធីបង្កាត់ពូជ។ កូនដែលបង្កាត់បានទាំងអស់ នឹងត្រូវលែងឱ្យចូលទៅក្នុងព្រៃវិញនាពេលអនាគត។ លោក ហ្វីណង់ រៀបរាបដូច្នេះ៖«ការបង្កើតកន្លែងបង្កាត់ពូជសត្វខ្សឹបនៅក្នុងពេលនេះ គឺជាមោទកភាពមួយរបស់កម្ពុជា និងជាជំហានដ៏សំខាន់បំផុតជាលើកដំបូង។ កន្លែងបង្កាត់ពូជ នឹងផ្តល់ក្តីសង្ឃឹមដល់ការកែប្រែជោគវាសនា និងទប់ស្កាត់ការដាច់ផុតពូជនៃបក្សីដ៏កម្រមួយប្រភេទនេះ ហើយដែលយើងទាំងអស់គ្នាជាខ្មែរចាំបាច់ត្រូវតែចូលរួមជួយអភិរក្សថែរក្សាឱ្យបានទាំងអស់គ្នា»។ សូមបញ្ជាក់ថា សត្វខ្សឹប ឬ Bengal Florican (គឺជាប្រភេទបក្សីដ៏កម្របំផុតមួយនៅក្នុងពិភពលោកដែលត្រូវបានគេចាត់ចំណាត់ថ្នាក់ជាប្រភេទរងគ្រោះជិតផុតពូជបំផុតនៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN។ សត្វខ្សឹបត្រូវបានគេប៉ាន់ស្មានថា នៅសល់មិនដល់៥០០ក្បាលទេនៅលើពិភពលោក ក្នុងនោះកម្ពុជាមាន១០០ក្បាល៕ | មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ បានបង្កើតកន្លែងបង្កាត់ពូជសត្វ «ខ្សឹប» ដំបូងគេបង្អស់នៅលើពិភពលោក ក្នុងគោលបំណងទប់ស្កាត់កុំឲ្យផុតពូជ។ សត្វខ្សឹប គឺជាប្រភេទបក្សីកម្រ ដែលកំពុងរងគ្រោះជិតផុតពូជ និងត្រូវបានគេប៉ាន់ស្មានថា នៅសល់មិនដល់៥០០ក្បាលក្នុងប្រទេស ឥណ្ឌា នេប៉ាល់ និងកម្ពុជា។ |
ព័ត៌មានពិស្ដារ សូមស្ដាប់និងអានបទសម្ភាសរវាងអ្នកសារព័ត៌មានថ្មីៗ ជាមួយលោក លី រស្មី រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាអ្នករៀបចំប្លង់ព្រហ្មមុខបួន នេះដូចទៅ៖ អ៊ីសា រ៉ហានី៖ ការរៀបចំរូបព្រហ្មមុខបួននៅព្រលានយន្តហោះសៀមរាបអង្គរ ស្រុកសូទ្រនិគមហាក់មានភាពទាក់ទាញជាខ្លាំង។ តាមព័ត៌មានទទួលបាន គឺលោកជាអ្នកគូសប្លង់ និងដឹកនាំក្នុង គម្រោងមួយនេះ។ ជាសំណួររបស់ខ្ញុំ តើហេតុអ្វីយើងធ្វើរូបព្រហ្មមុខបួននៅក្នុងព្រលានថ្មីនេះ? លី រស្មី៖ បាទចង់ជម្រាបប្អូនថា មុននឹងសម្រេចធ្វើរូបព្រហ្មមុខបួនដាក់ក្នុងអាកាសយានដ្ឋានយើងបានប្រជុំ យើងមានគណៈកម្មការតម្រង់ទិសដែលដឹកនាំដោយឯកឧត្តម តឹករ៉េត សំរេច ហើយគណៈកម្មការ ទាំងអស់ក៏បានមូលមាត់គ្នាថា កំណត់យករូបព្រហ្មហ្នឹងដាក់ក្នុងព្រលានយន្តហោះថ្មីនេះ។ ហើយរូបព្រហ្មនេះក៏តំណាងឱ្យព្រហ្មវិហារធម៌ទាំងបួន ដាក់នៅចំចំណុចកណ្ដាលនៃអាកាសយានដ្ឋានអន្ដរជាតិសៀមរាប-អង្គរ ក៏ហាក់បានដូចជាទទួលស្វាគមន៍ចំពោះភ្ញៀវទេសចរជាតិ-អន្ដរជាតិដែលមកពីទិសទាំងបួននោះដែរ។ ហើយទីពីរ ដើម្បីថែរក្សាមរតកវប្បធម៌ សិល្បៈដូនតារបស់ខ្មែរយើងដែលធ្លាប់មាន វត្តមានដែលយើងឃើញរូបព្រហ្មហ្នឹងតាំងពីសតវត្សទី១២មក។ មែនទែនមុននឹងទៀត តែជាប្រាសាទនៅ សតវត្សទី១២ មានដូចជាប្រាសាទបាយ័ន្ត ប្រាសាទតាព្រហ្ម ប្រាសាទផ្សេងៗទៀតដែលមានឆ្លាក់ប្រាង្គ ជាបដិមាព្រហ្មអ៊ីចឹង។ ហើយទីបី យើងឃើញហើយនៅក្នុងប្រទេសខ្មែរយើងបច្ចុប្បន្ននេះ ការតម្កល់រូបព្រហ្មហ្នឹងច្រើនតែធ្វើឱ្យរួចពីដៃ អត់សូវបានគិតគូរទៅលើភាពវិចិត្ររចនាសមស្របទៅតាម មរតកសិល្បៈស្ថាបត្យកម្មខ្មែរប៉ុន្មានទេ។ អ៊ីចឹងបានខ្ញុំនិងក្រុមការងារគិតថា ធ្វើរូបព្រហ្មនេះធ្វើម៉េចឱ្យមានភាពផ្ចិតផ្ចង់គ្រប់ទម្រង់ គ្រប់គ្រឿងទាំងអស់សម្រាប់ពាក់ទៅលើរូបព្រហ្ម គឺត្រូវរំលេចចេញឱ្យអស់ ដើម្បីបង្ហាញជាគំរូមួយសម្រាប់ការសិក្សារូបព្រហ្ម។ ទីបួន ដើម្បីបន្សល់ទុកស្នាដៃឱ្យកូនចៅជំនាន់ក្រោយ អ្នកសិក្សាស្រាវជ្រាវគេអាចសិក្សាតាមបានផង។ ការដំឡើងព្រះព្រហ្មនៅព្រលានយន្តហោះអន្ដរជាតិសៀមរាប-អង្គរ។ រូបភាពពីលោក លី រស្មី អ៊ីសា រ៉ហានី៖ លោក អាចថារូបព្រហ្មនេះ មានអ្វីពិសេសជាងរូបព្រហ្មកន្លងមក ដែលគេធ្លាប់កសាងឬយ៉ាងណា? លី រស្មី៖ បាទ យើងធ្វើព្រហ្មកន្លងមកនោះ យើងច្រើនតែធ្វើអត់មានកំពូលខាងលើ។ កំពូលខាងលើកំពូលមានត្របកឈូកបីជាន់។ យើងតែងរំលងរឿងហ្នឹងចោលដោយសារប្រាសាទបុរាណគេធ្វើដែរ ក៏ប៉ុន្ដែសម័យកាលតៗមកវាបាក់បែកអស់ទៅ អ៊ីចឹងអាកន្លែងដែលស្រួចហ្នឹងវាងាយនឹងបាក់ជាងគេ អ៊ីចឹងក៏បាត់បង់ទៅ ហើយខ្មែរយើងក្រោយមកយើងឃើញថា តែងធ្វើអត់កំពូល។ ហេតុដូច្នេះហើយ យើងធ្វើថ្មីនេះ គឺគ្រប់ទម្រង់គ្រប់គ្រឿងទាំងអស់។ ហើយនៅជ្រុងសារពើរសូត្រនៃរូបព្រហ្មដែលស្ថិតនៅតាមអនុទិសទាំងបួនមានរូបទេពប្រណម្យតាមជ្រុងមួយៗហ្នឹងក៏យើងរំលេចចេញដែរ។ ហើយការធ្វើឥឡូវមិនបានរំលេចបែបហ្នឹងទេ ជួនកាលគេដាក់រូបគ្រុឌក៏បាន គេដាក់រូបទេពប្រណម្យក៏បាន។ ហើយនៅលើប្រាង្គមួយៗហ្នឹងគឺមានក្បាច់ យើងហៅក្បាច់នាគមុម ឬក្បាច់សំបកត្រពាំង ដែលដាក់នៅតាមជ្រុងនីមួយៗនៃសារពើរសូត្រ ក៏យើងបានរំលេចចេញឱ្យអស់ដែរ។ អ៊ីចឹងបានខ្ញុំលើកយកមកថា ការរៀបចំរូបព្រហ្មនេះឡើងគឺធ្វើឱ្យត្រឹមត្រូវទៅតាមគ្រប់ទម្រង់ គ្រឿងលម្អនៃសិល្បៈស្ថាបត្យកម្មខ្មែរទាំងអស់ដើម្បីវិចិត្ររចនានៅលើប្រាង្គព្រះព្រហ្មនេះ។ ការដំឡើងព្រះព្រហ្មនៅព្រលានយន្តហោះអន្ដរជាតិសៀមរាប-អង្គរ។ រូបភាពពីលោក លី រស្មី អ៊ីសា រ៉ហានី៖ លោក លី រស្មី តើការសិក្សាប្លង់ ឬគំរូប្លង់នេះយើងយកចេញពីណាមកដែរ? លី រស្មី៖ ប្លង់នេះតាមពិតទៅខ្ញុំសិក្សាពីប្រាសាទបាយ័ន្ត ក៏ប៉ុន្តែព្រះភ័ក្រ្តព្រហ្មហ្នឹង យើងឃើញព្រះភ័ក្រ្តនៅប្រាសាទតាព្រហ្មល្អដែរ។ ប្រាសាទបាយ័ន្តក៏យើងសិក្សាតាមគំរូនោះដែរ។ ផ្ទៃមុខហ្នឹង គឺយើងជ្រើសរើសពីប្រាសាទដែលនៅច្រកចូល បានន័យថាខ្លោងទ្វារគោរបុរៈខាងមុខប្រាសាទបាយ័ន្ត ចំកណ្ដាលគេហ្នឹងបាទ។ ព្រោះនៅគោរបុរៈនៅបាយ័ន្តហ្នឹងក៏មានមុខព្រហ្មកំពូលបីដែរ ហើយគេធ្វើបាន ល្អខ្លាំង។ អ៊ីសា រ៉ហានី៖ ព្រហ្មមុខបួនកំពុងដំឡើង និងមិនទាន់រួចរាល់នៅឡើយទេ ប៉ុន្តែឃើញមហាជនមានការ កោតសរសើរច្រើន និងស្កឹមស្កៃ ប៉ុន្តែគេមិនទាន់ដឹងថាវាមានកម្ពស់ ទំហំ ទម្ងន់អីប៉ុន្មានទេ តើឯកឧត្តម អាចជម្រាបបានទេ? លី រស្មី៖ ចំពោះកម្ពស់ៗប្រមាណ៧ម៉ែត្រ ទម្ងន់វាអាចចូលដល់៦តោន។ យើងសង់ពីស្ពាន់។ ការដំឡើងព្រះព្រហ្មនៅព្រលានយន្តហោះអន្ដរជាតិសៀមរាប-អង្គរ។ រូបភាពពីលោក លី រស្មី អ៊ីសា រ៉ហានី៖ តើសិល្បករខ្មែរឬបរទេសជាអ្នកដំឡើងរូបនេះឡើង? លី រស្មី៖ បាទ ស្ពាន់គឺយើងធ្វើនៅខ្មែរទាំងអស់។ សូមជម្រាបថា បន្ទាប់ពីយើងបានសិក្សារូបបដិមាមួយចំនួននៅខេត្តព្រះសីហនុមក យើងមានបទពិសោធន៍ក្នុងការស្លស្ពាន់ ការចាក់ស្ពាន់។ អ៊ីចឹងយើងបានសហការគ្នាជាមួយក្រុមការងារជាងដែលនៅសៀមរាបផ្ទាល់ ដើម្បីធ្វើប៉ាន់ហើយនិងស្លស្ពាន់ចាក់នេះ គឺយើងធ្វើនៅខ្មែរទាំងអស់។ អ៊ីសា រ៉ហានី៖ រូបនោះរៀងធំដែរ តើដំណើរការនៃការរៀបចំឬដំឡើងនោះមានភាពលំបាកយ៉ាងម៉េចខ្លះ ដែរលោក? លី រស្មី៖ យើងជួបបញ្ហាលំបាកខ្លះដែរ ដោយសាររូបនោះទីមួយធំ ទីពីរគ្រឿងលម្អរូបមានច្រើន ដែលយើងត្រូវធ្វើពុម្ពច្រើនដើម្បីតម្រូវយកមកដាក់នៅលើរូបហ្នឹង។ ខ្ញុំឧទាហរណ៍ដូចជា បាំងខ្លែង ដូចជាទេពប្រណម្យ ដូចជាគ្រឿងលម្អនៅតាមចមត្រចៀក តាមបាំងមកុដខាងលើហ្នឹង និងសន្លឹកសីមា។ អ៊ីចឹងវាមានច្រើនដែលយើងត្រូវធ្វើពុម្ពដាច់ៗពីគ្នាដើម្បីយកមកតុបតែងលម្អ នៅលើរូបព្រះព្រហ្មហ្នឹង។ ហើយផលលំបាកមួយទៀតនឹងគឺ នៅពេលដែលយើងផ្គុំចូលគ្នា ធម្មតាខាងស្ពាន់វាការប្រែប្រួលខ្លះដែរ។ អ៊ីចឹងនៅពេលហ្នឹងគឺយើងត្រូវដុតកម្ដៅច្រើនដើម្បីធ្វើម៉េចឱ្យ រូបព្រហ្មនឹងវាចូលទៅកាន់ទីតាំង និងត្រូវតាមទម្រង់ដើមរបស់រូប។ ហើយគ្រឿងផ្គុំរបស់ព្រហ្មក៏យើងបាន សិក្សាល្អិតល្អន់ដែរ ដោយមានគ្រឿងដែកពីខាងក្នុងដើម្បីចាប់ភ្ជាប់ជាមួយស្ពាន់ហ្នឹងឱ្យវាកាន់តែជាប់បានល្អ។ អ៊ីសា រ៉ហានី៖ មកដល់បច្ចុប្បន្ន តើយើងដំឡើង ឬរៀបចំបានប៉ុន្មានភាគរយហើយ? ការដំឡើងព្រះព្រហ្មនៅព្រលានយន្តហោះអន្ដរជាតិសៀមរាប-អង្គរ។ រូបភាពពីលោក លី រស្មី លី រស្មី៖ បើយើងគិតទៅយើងបានប្រមាណ៨៥ភាគរយហើយ។ យើងសង្ឃឹមថាប្រហែលជានៅដើមខែ៨ នឹងបញ្ចប់រួចរាល់។ ការសម្ពោធយើងនឹងធ្វើនៅកំឡុងពេលយើងសម្ពោធអាកាសយានដ្ឋានតែម្ដង ដោយសារនៅពេលនោះនឹងមានពិធីមួយគឺពិធីបើកព្រះនេត្រ នៅពេលនោះបានរូបហ្នឹងពេញលក្ខណៈជា ព្រះព្រហ្មដែលមានឫទ្ធិបារមីសមជារូបព្រហ្មដែលយើងអាចគោរពបូជាបាន។ អ៊ីសា រ៉ហានី៖ ទាក់ទងនឹងប្លង់ព្រលានយន្តហោះសៀមរាប-អង្គរវិញ តើជាការគូសប្លង់របស់លោកដែរ ឬយ៉ាងណា? លី រស្មី៖ អត់ទេ! ព្រលានយន្តហោះហ្នឹងខាងចិនជាអ្នកគូសប្លង់ ប៉ុន្តែខ្ញុំជួយទៅលើគ្រឿងលម្អស្ថាបត្យកម្មមួយចំនួន ហើយនិងការតុបតែងលម្អខាងក្នុងមួយចំនួនផងដែរ ជាមួយគណៈកម្មការតម្រង់ទិស។ អ៊ីសា រ៉ហានី៖ ចំពោះរូបព្រហ្មខាងលើ ក្រោយដំឡើងរួច តើនឹងមានការបើកឱ្យចូលទស្សនាដែរទេ? លី រស្មី៖ មានអ្នកសួរច្រើនថាចង់ទៅមើល ខ្ញុំថាអត់ទាន់ទេ ព្រលានយន្តហោះមិនទាន់បើកទេ ទាល់តែយើងបើកហើយយើងអាចចូលទៅមើលបាន ក៏ប៉ុន្តែចូលហ្នឹង ដោយសាររូបព្រហ្មហ្នឹងស្ថិតនៅខាងក្នុងនៃមណ្ឌលកណ្ដាលនៃអាកាសយានដ្ឋានអន្ដរជាតិហ្នឹង យើងចូលបានទាល់តែ Register បន្ទាប់ពីពេលពិនិត្យប៉ាស្ព័រអីចូលទៅទើបយើងឃើញរូបព្រហ្ម គឺទាល់តែអ្នកដំណើរចេញចូលទើបអាចឃើញរូបនោះបាន៕ | សៀមរាប៖ រូបបដិមាព្រហ្មមុខបួននៅព្រលានយន្តហោះ សៀមរាប-អង្គរ ស្ថិតក្នងស្រុកសូទ្រនិគម ផ្ទុះការចាប់អារម្មណ៍ច្រើន។ ចាប់អារម្មណ៍ព្រោះថាប្លែក និងថ្មី មិនទាន់មាន ពីមុន។ តាមមន្រ្តីជំនាញ ការជ្រើសរើសបដិមាព្រហ្មមុខបួនដាក់កណ្ដាលព្រលានយន្ត ហោះថ្មីនេះ មានការគិតគូរច្បាស់លាស់ និងមានអត្តន័យពេញលេញផងដែរ។ រូបនេះធ្វើ ស្ពាន់ មានទម្ងន់ប្រមាណ៦តោន និងដំឡើងដោយសិល្បករខ្មែរ នៅខេត្តសៀមរាប។ |
រដ្ឋមន្ត្រីក្រសួងការបរទស និងសហប្រតិបត្តិការអន្តរជាតិលោក ប្រាក់ សុខុន បាននិយាយថា ថវិកា៧,៦៦លានដុល្លារ នៅក្នុងកិច្ចព្រមព្រៀងទាំងនោះ គឺរដ្ឋាភិបាលចិន បានអនុម័ត និងគាំទ្រផែ្នកហិរញ្ញវត្ថុដល់គម្រោងរបស់កម្ពុជាចំនួន១៩ លើកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ២០១៨។ ជាមួយគ្នានេះលោក ប្រាក់ សុខុន បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង កំពុងបោះជំហានទៅមុខយ៉ាងមាំមួន ជាមួយនឹងចំណងនៃកិច្ចសហប្រតិបត្តិការដ៏រឹងមាំតាមរយៈគម្រោងទាំងនេះ។ បើតាមលោក ប្រាក់ សុខុន ថ្វីត្បិតតែគម្រោងទាំងនេះ មិនមែនជាគម្រោងហេដ្ឋារចនាសម្ព័ន្ធខ្នាតធំ ប៉ុន្តែវាបានផ្តល់នូវអត្ថប្រយោជន៍យ៉ាងច្រើនសម្រាប់អនុតំបន់មេគង្គ។ រដ្ឋមន្ត្រីក្រសួងការបរទេសរូបនេះ បាននិយាយដូច្នេះថា៖«នៅក្នុងបរិបទនៃការវិវត្តយ៉ាងឆាប់រហ័សនៃទិន្នន័យ និងការច្នៃប្រឌិតថ្មីរបស់ពិភពលោក សមត្ថភាពនៃការចែករំលែក ចំណេះដឹងថ្មី ចំណេះធ្វើ និងបទពិសោធន៍ របស់ប្រទេសមេគង្គ និងចិន ដែលខ្ញុំអាចហៅថាជាហេដ្ឋារចនាសម្ព័ន្ធទន់ បានជួយបំពេញយ៉ាងល្អទៅដល់ហេដ្ឋារចនាសម្ព័ន្ធរឹង ដែលត្រូវបានអនុវត្តក្រោមគម្រោងទ្វេភាគី និងពហុភាគីដទៃទៀត។សម្រាប់រូបខ្ញុំ តម្លៃពិតប្រាកដនៃគម្រោងខ្នាតតូចទាំងនេះ គឺវាអាចបង្កើតនូវលទ្ធផលរូបី ក្នុងការលើកកម្ពស់ជីវភាពរស់នៅ និងរួមចំណែកដល់សុខុមាលភាពរបស់ប្រជាជន»។ បន្ថែមកម្ពុជា បន្តប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការអនុតំបន់នេះ ដោយផ្អែកលើសកម្មភាពអនុវត្តជាក់ស្តែង ដែលនឹងផ្តល់អត្ថប្រយោជន៍ដល់កម្ពុជា និងតំបន់មេគង្គ។ ចំណែកស្ថាប័ន ឬភា្នក់ងារអនុវត្តគម្រោងនានា ត្រូវសហការ និងសម្របសម្រួលយ៉ាងជិតស្និទ្ធ ជាមួយលេខាធិការដ្ឋានជាតិកម្ពុជានៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ក្នុងការអនុវត្តគម្រោងទាំងនេះ។ នេះជាការលើកឡើងរបស់លោក ប្រាក់ សុខុន។ កាលពីឆ្នាំ ២០១៧ រដ្ឋាភិបាលចិនក៏បានអនុវត្ត និងគាំទ្រដល់គម្រោងចំនួន១៦ របស់កម្ពុជា តាមរយៈមូលនិធិពិសេសកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ២០១៧ដែរ។ ចាប់តាំងពីការបង្កើតកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ប្រទេសកម្ពុជាបានទទួលគម្រោងសរុបចំនួន ៣៥ ដែលមានវិសាលភាពគ្របដណ្តប់លើសកម្មភាពកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម ទេសចរណ៍ បច្ចេកទេសព័ត៌មានវិទ្យា អប់រំនិងស្រាវជ្រាវ ធនធានទឹក អភិវឌ្ឍន៍ជនបទ ការតភ្ជាប់ផ្លូវអាកាស ការផ្លាស់ប្តូរផ្នែកវប្បធម៌ និងសាសនា។ គម្រោងមួយចំនួនត្រូវបានបញ្ចប់ជាស្ថាពរ និងគម្រោងដែលនៅសល់ផ្សេងទៀត កំពុងជិតបញ្ចប់ ឬមានវឌ្ឍនភាពគួរឲ្យសម្គាល់។ នេះបើតាមរដ្ឋមន្ត្រីក្រសួងការបរទេស៕ | ភ្នំពេញ៖ ដូចការគ្រោងទុក កម្ពុជា-ចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីគម្រោងកិច្ចសហប្រតិបត្តិការសម្រាប់មូលនិធិពិសេសកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ២០១៨ ដែលមានទឹកប្រាក់សរុបជាង៧លានដុល្លារអាមេរិក។ |
ត្បូងឃ្មុំ៖ អ្នកស្រី គឹមតង បានស្នងរបរធ្វើម្សៅសាគូ និងសារាយកាត់ ពីដូនតា នៅភូមិធ្លក សង្កាត់សួង ខេត្តត្បូងឃ្មុំ រយៈពេលជាង២០ឆ្នាំមកហើយ។ ក្នុងមួយថ្ងៃអ្នកស្រី អាចផលិតសារាយកាត់ ៦-៧រយគីឡូ និងម្សៅ សាគូ បានជាង១តោន ដើម្បីផ្គត់ផ្គង់ទីផ្សារនៅភ្នំពេញ។ អ្នកស្រី គឹមតង បានឱ្យដឹងថា មូលហេតុដែលរបរនេះ មានទីផ្សារល្អ ព្រោះអ្នកស្រី ផលិតផ្ដោតលើគុណភាព មិនប្រើសារធាតុគីមី ដែលធ្វើឱ្យបាត់បង់រសជាតិ។ ស្រ្តីរូបនេះបានរៀបរាប់ដូច្នេះ៖ «យើងអត់មានប្រើសារធាតុអ្វីឱ្យទុកបានយូរទេ។ បើម្សៅសាគូយើងចំហុយឱ្យឆ្អិន រួចហាលឱ្យស្ងួត យើងអាចទុកបានយូរគួរសម វាអត់ខូចគុណភាពទេ គ្រាន់តែបើយើងទុកយូរខែ វាអាចប្រែពណ៌ពីស ទៅជាក្រហមអ៊ីចឹងទេ។ ហើយបើសារាយ យើងទុកអត់បានយូរទេ»។ ដើម្បីជ្រាប់ច្បាសសូមអញ្ជើញលោកអ្នកទស្សនាបទសម្ភាសរវាង អ្នកស្រី លី គឹមតង អ្នកធ្វើម្សៅសាគូ និងសារាយកាត់ ជាមួយ លោក ជី ចំរ៉ុង អ្នកសារព័ត៌មាននៃសារព័ត៌មានថ្មីៗ២៥ ដូចតទៅ៖ | ដោយ៖ ជី ចំរ៉ុង |
កម្រិតបំភាយឧស្ម័នកាបូនិចដែលចេញពីការដុតផូស៊ីលឥន្ធនៈបានកើនឡើងដល់ ២,៧ភាគរយនៅក្នុងឆ្នាំ ២០១៨។ នេះជាការអះអាងរបស់ប្រធានវិទ្យាស្ថានស្រាវជ្រាវប្រែប្រួលអាកាសធាតុ Tyndall លោកស្រី Corinne Le Quere នៅថ្ងៃពុធទី ៥ខែធ្នូ នៅក្នុងសាកលវិទ្យាល័យ East Anglia។ បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP លោកស្រី Corinne Le Quere ដែលជាអ្នកដឹកនាំអ្នកវិទ្យាសាស្ត្រផ្សេងទៀតជិត ៨០រូបនេះដើម្បីចងក្រងរបាយការណ៍ស្រាវជ្រាវវិទ្យាសាស្ត្រនេះ បានសង្កត់ធ្ងន់ថា ទិន្នន័យថ្មីនេះអាចធ្វើឲ្យលទ្ធភាពសម្រេចតាមគោលដៅកំណត់ក្នុងកិច្ចព្រមព្រៀងអាកាសធាតុក្រុងប៉ារីសឆ្នាំ២០១៥ កាន់តែស្តួចស្តើងដែរ។ «កំណើននៃការបំភាយឧស្ម័នកាបូនិចទូទាំងពិភពលោកកំពុងធ្វើឲ្យគោលដៅមានចែងក្នុងកិច្ចព្រមព្រៀងអាកាសធាតុក្រុងប៉ារីសស្ថិតក្នុងគ្រោះថ្នាក់។ វាមិនគ្រប់គ្រាន់ឡើយដោយត្រឹមគាំទ្រថាមពលកកើតឡើងវិញនោះ។ ការប្រឹងប្រែងបញ្ចប់ការបញ្ចេញឧស្ម័នកាបូនិចក្នុងវិស័យសេដ្ឋកិច្ចចាំបាច់ត្រូវបង្កើនឡើងថែមទៀត»។ លោកស្រី Corinne និយាយដូច្នេះ។ របាយការណ៍វិទ្យាសាស្ត្រដដែលនេះបានរកឃើញផងដែរថា ការប្រើប្រាស់ថាមពលស្អាតមានថាមពលសូឡា ឬពន្លឺព្រះអាទិត្យ និងថាមពលខ្យល់ដើម្បីធានាប្រសិទ្ធិភាព និង និរន្តរភាពនៃថាមពល នៅតែតិចតួចជាងកំណើនការដឹកជញ្ជូនទំនិញ កំណើនមធ្យោបាយធ្វើដំណើរ និងការហោះហើរផ្លូវអាកាស។ គេរកឃើញផងដែរថា ឧស្ម័នកាបូនិចដែលចេញពីរោងចក្រធ្យូងថ្មមានចំណែកដល់ ៤០ភាគរយនៃឧស្ម័នកាបូនិចដែលភាយចេញទៅកាន់បរិយាកាសលើពិភពលោក។ ចំណែកការប្រើប្រាស់ប្រេង និងឧស្ម័នក៏បន្តកើនឡើងខ្លាំងដែរក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយ។ មហាអំណាចសេដ្ឋកិច្ចទីពីរ «ចិន» បញ្ចេញឧស្ម័នកាបូនិចក្នុងទំហំ ២៧ ភាគរយនៃបរិមាណឧស្ម័នកាបូនិចទាំងអស់ ហើយសំខាន់បំផុតក្នុងឆ្នាំ ២០១៨នេះ កម្រិតបញ្ចេញឧស្ម័នកាបូនិចនៅចិនកើនឡើងរហូតដល់ ៤,៧ភាគរយថែមទៀត។ ចំណែកមហាអំណាចសេដ្ឋកិច្ចទីមួយ សហរដ្ឋអាមេរិកឯណោះវិញ ក៏មានចំណែក ១៥ ភាគរយក្នុងបរិមាណឧស្ម័នកាបូនិចដែលបញ្ចញទៅបរិយាកាសទូទាំងពិភពលោកដែរ ដែលវាមានកំណើនរហូតដល់ ២,៥ភាគរយដែរ បើប្រៀបធៀបនឹងឆ្នាំមុន។ តាមពិតទៅកម្រិតសាយភាយឧស្ម័នកាបូនិចកើនឡើងពីរឆ្នាំជាប់គ្នាក្រោយស្ថិតនៅកម្រិតមួយថេរអស់បីឆ្នាំ ហើយឆ្នាំមុនកម្រិតបំភាយនេះកើនឡើងត្រឹម ១,៦ ភាគរយប៉ុណ្ណោះ។ ប៉ុន្តែដល់ឆ្នាំនេះកម្រិតឧស្ម័នផ្ទះកញ្ចក់នេះស្រាប់តែកើនឡើងកាន់តែខ្លាំងថែមទៀត។ កិច្ចព្រមព្រៀងអាកាសធាតុក្រុងប៉ារីសមានគោលដៅទប់ស្កាត់ការកើនឡើងកម្តៅនៃភពផែនដីឲ្យត្រឹម ២ អង្សា ហើយបើអាចឲ្យកាន់តែទាបត្រឹម ១,៥អង្សានៅត្រឹមឆ្នាំ ២១០០ ធៀបនឹងកម្រិតមុនសម័យបដិវត្តន៍ឧស្សាហកម្ម។ កិច្ចព្រមព្រៀងដដែលនេះក៏តម្រូវឲ្យបណ្តាប្រទេសអភិវឌ្ឍទាំងអស់កៀងគរហិរញ្ញវត្ថុឲ្យបាន ១០០ពាន់លានដុល្លារត្រឹមឆ្នាំ ២០២០ ដើម្បីជួយគាំទ្រប្រទេសកំពុងអភិវឌ្ឍដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុនេះ។ គណៈកម្មការអន្តររដ្ឋាភិបាលអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ(IPCC) បានបញ្ជាក់ថា កម្រិតឧស្ម័នកាបូនិចបំភាយទៅកាន់បរិយាកាសត្រូវតែកាត់បន្ថយឲ្យបាន ៥០ភាគរយត្រឹម ២០៣០ និងកាត់បន្ថយឲ្យអស់ទាំងស្រុងត្រឹមឆ្នាំ ២០៥០ខាងមុខផង បើសិនជាពិភពលោកចង់រក្សាកម្រិតសីតុណ្ហភាពត្រឹម ១,៥អង្សា។ តាមពិតទៅ ការបញ្ចេញរបាយការណ៍ថ្មីនេះដែរក៏កើតឡើងស្របពេលដែលប្រជាជនជិត ២០០ទូទាំងពិភពលោកប្រមូលផ្តុំគ្នានៅវេទិកាអាកាសធាតុលើកទី ២៤ក្រោមក្របខណ្ឌអង្គការសហប្រជាជាតិនៅ ទីក្រុងKatowice ប្រទេសប៉ូឡូញដើមសប្តាហ៍នេះ។ គោលដៅសំខាន់នៃកិច្ចប្រជុំឆ្នាំនេះគឺបញ្ចប់ការចរចាបង្កើតសៀវភៅណែនាំក្នុងការអនុវត្តកិច្ចព្រមព្រៀងអាកាសធាតុក្រុងប៉ារីសឆ្នាំ ២០១៥ដែលផ្តោតលើការតាមដាន វាយតម្លៃ និងកំណត់ពីវិធីសាស្ត្រផ្គត់ផ្គង់ហិរញ្ញវត្ថុសម្រាប់ការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុសាកលនេះដូចគ្នា។ | របាយការណ៍វិទ្យាសាស្ត្រថ្មីមួយបានបង្ហាញឲ្យឃើញថា កម្រិតឧស្ម័នកាបូនិចដែលបំភាយចេញទៅបរិយាកាសទូទាំងពិភពលោកកើនឡើងខ្លាំងនៅក្នុងឆ្នាំ ២០១៨។ ទិន្នន័យនេះអាចបញ្ជាក់ឲ្យឃើញថា ពិភពលោកកំពុងខិតចាកឆ្ងាយពីគោលដៅឈានទៅដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុសាកល។ |
សូមអញ្ជើញលោក-អ្នកនាងទស្សនាវីដេអូខាងក្រោមដូចតទៅ៖ | លោក សំនៀង បានធ្វើដំណើរមកពីខេត្តសៀមរាប ដើម្បីមកទស្សនាការប្រកួតបាល់ទាត់រវាងក្រុមកីឡាករបាល់ទាត់កម្ពុជា ជាមួយ ទីម័រ ដោយផ្ទាល់ នៅថ្ងៃទី២៩ ខែមេសា។ អ្នកគាំទ្ររូបនេះ មានក្ដីរំភើបដែលបានមកទស្សនាដោយផ្ទាល់នៅពហុកីឡដ្ឋានជាតិអូឡាំពិក ជាមួយអ្នកគាំទ្រជាច្រើនទៀត។ លោក សំនៀង មានមោទកភាព និងសប្បាយចិត្តចំពោះកម្ពុជាក្នុងនាមជាម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣នេះ។ ទន្ទឹមនឹងនេះ លោក សំនៀង ចង់ឱ្យពលរដ្ឋកម្ពុជាទាំងអស់ចូលរួមគាំទ្រគ្រប់ការប្រកួតទាំងអស់ក្នុងព្រឹត្តិការណ៍ដ៏ធំនេះ។ |
នៅកម្ពុជា ខេត្ត ទាំង២៥ រាជធានី ដែលមានជម្រករ៉ែ មានដូចជា៖ ១.ខេត្តកណ្តាល ២.ខេត្តតាកែវ ៣.ខេត្តកំពង់ស្ពឺ ៤.ខេត្តកំពង់ឆ្នាំង ៥.ខេត្តពោធិ៍សាត់ ៦.ខេត្តបាត់ដំបង ៧.ខេត្តសៀមរាប ៨.ខេត្តព្រះវិហារ ៩.ខេត្តបន្ទាយមានជ័យ ១០.ខេត្តកំពត ១១.ខេត្តស្ទឹងត្រែង ១២.ខេត្តក្រចេះ ១៣.ខេត្តរតនគីរី ១៤.ខេត្តមណ្ឌលគីរី ១៥.ខេត្តកំពង់ចាម ១៦.ខេត្តកំពង់ធំ ១៧.ខេត្តឧត្តរមានជ័យ ១៨.ខេត្តព្រៃវែង ១៩.ខេត្តកោះកុង ២០.ខេត្តព្រះសីហនុ ២១.ខេត្តប៉ៃលិន ប្រភេទជម្រករ៉ែទាំងនេះមានដូចជា ១.រ៉ែលោហៈ .២ រ៉ែឧស្សាហកម្ម .៣. ត្បូងថ្មមានតម្លៃ និងថ្មសំលៀង. ៤.រ៉ែឥន្ធនៈរឹង និង៥.សម្ភារៈសំណង់។ (ដកស្រង់ពីសៀវភៅ ជម្រករ៉ែនៅកម្ពុជា របស់ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ឆ្នាំ១៩៩៩) | ភ្នំពេញ៖ ប្រទេសកម្ពុជាត្រូវបានគេហៅថា ជាទឹកដីសុវណ្ណភូមិ។ សុវណ្ណភូមិ ព្រោះ ប្រទេសតូចច្រឡឹងមួយនេះសម្បូរទៅដោយធនធានធម្មជាតិ លើដី ក្រោមដី និងនៅក្នុងបាតសមុទ្រ។ ដោយមិននិយាយពីសម្បត្តិធម្មជាតិផ្សេងៗ តើអ្នកដឹងទេថា តើខេត្តណាខ្លះ នៃប្រទេសកម្ពុជា មានជម្រករ៉ែ ? |
ក្រោយជំនួបក្នុងក្រុងសៀងហៃ ប្រទេសចិន នៅថ្ងៃ៦ វិច្ឆិកា លោកឧបនាយករដ្ឋមន្ត្រីថៃ Somkid Jatusripitak បានឲ្យដឹងថា ប្រធានក្រុមហ៊ុន Alibaba បានយល់ព្រមតាមសំណើរបស់រដ្ឋាភិបាលថៃក្នុងការជួយលើកកម្ពស់ និងផ្សព្វផ្សាយទេសចរណ៍ថៃតាមរយៈការផ្សាយពាណិជ្ជកម្មតាមអនឡាញ ដែលអាចទាក់ទាញភ្ញៀវទេចរចិនរាប់សិបលាននាក់បាន។ តាមការចុះផ្សាយរបស់សារព័ត៌មានថៃ Bangkok Post លោកឧបនាយករដ្ឋមន្ត្រី បានអះអាងថា ក្រុមហ៊ុន Alibaba ពេញចិត្តនឹងជួយវិស័យទេសចរណ៍របស់ថៃ ហើយ ក៏បានស្នើឲ្យភាគីថៃរៀបចំធ្វើឃ្លីបវីដេអូខ្លី ដែលមានរយៈពេលត្រឹមតែ២០វិនាទី ដែលអាចបង្ហាញថាភ្ញៀវទេសចរអាចកម្សាន្តនៅថៃយ៉ាងរីករាយ ដើម្បីឲ្យក្រុមហ៊ុនផ្សព្វផ្សាយនៅក្នុងប្រព័ន្ធពាណិជ្ជកម្មអនឡាញរបស់ខ្លួន។ តាមលោកឧបនាយករដ្ឋមន្ត្រី ឃ្លីបវីដេអូ អាចនឹងត្រូវបានដាក់ផ្សាយនៅលើក្រុមហ៊ុនឡាញ Alibaba នៅថ្ងៃ១១ វិច្ឆិកាខាងមុខនេះ ដ្បិត ក្រុមហ៊ុន នឹងមានរៀបដាក់លក់អនឡាញធំបំផុតប្រចាំឆ្នាំនៅថ្ងៃនោះ។ លោកឧបនាយករដ្ឋមន្ត្រីចាត់ទុកថា នេះ ជាឱកាសមាសមួយសម្រាប់ថៃ ក្នុងការផ្សព្វផ្សាយទេសចរណ៍របស់ប្រទេសទៅដល់ប្រជាជនរាប់រយលាននាក់។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនលំដាប់ពិភពលោកដដែលនោះ បានឯកភាពក្នុងការបង្កើនការវិនិយោគបន្ថែមទៅតំបន់សេដ្ឋកិច្ចច្រករបៀងភាគខាងកើតនៃប្រទេស ដើម្បីប្រែក្លាយតំបន់ទាំងនោះឲ្យទៅជាមជ្ឈមណ្ឌល នៃផលិតផលសម្រាប់ផ្គត់ផ្គង់ក្នុងប្រទេស និងតំបន់ផងដែរ។ នេះបើយោងតាមការបញ្ជាក់របស់លោកឧបនាយករដ្ឋមន្ត្រីថៃ។ នាកិច្ចប្រជុំធុរកិច្ចចិន និងអាស៊ានកន្លងទៅ ស្ថាបនិកក្រុមហ៊ុនលំដាប់ពិភពលោក Alibaba លោក Jack Ma ធា្លប់បានអះអាងរួចហើយថា លោក នឹងបង្កើនវិនិយោគនៅក្នុងតំបន់អាស៊ាន ជាដៃជាគូដៃពាណិជ្ជកម្មដ៏ធំរបស់ចិន។ ថៃ ក៏ស្ថិតនៅក្នុងទិសដៅសំខាន់របស់លោក ក្នុងការបោះទុនដើម្បីវិនិយោគ និងអភិវឌ្ឍពាណិជ្ជកម្មក្នុងសម័យឌីជីថល ឬពាណិជ្ជកម្មអេឡិចត្រូនិក។ កាលពីខែមេសាកន្លងទៅ លោក Jack Ma បានជួបជាមួយនឹងលោកនាយករដ្ឋមន្ត្រីថៃ Prayuth Chan O Cha ដោយពេលនោះ សហស្ថាបនិក Alibaba បានសន្យាជួយលើកកម្ពស់ផលិតផលកសិកម្មថៃ ជាពិសេសលើផលិតដូងប្រេង អង្ករ កៅស៊ូ ក៏ដូចជាអភិវឌ្ឍសហគ្រិនភាពរបស់ថៃ និងកសិកម្មសម័យទំនើបដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា និងបទពិសោធល្អរបស់ Alibaba ពាក់ព័ន្ធផ្នែកពាណិជ្ជកម្មតាមអេឡិចត្រូនិក៕ | រដ្ឋាភិបាលក្រុងបាងកក បានស្នើឲ្យក្រុមហ៊ុនអនឡាញលំដាប់ពិភពលោក Alibaba របស់លោក Jack Ma ជួយជំរុញ និងអភិវឌ្ឍវិស័យទេសចរណ៍ថៃឲ្យកាន់តែរីកធំធាត់ ពិសេសនោះជួយផ្សព្វផ្សាយទាក់ទាញភ្ញៀវទេសចរចិនមកកាន់ទឹកដីថៃឲ្យកាន់តែច្រើន។ ក្រុងបាងកក ក៏បានស្នើឲ្យក្រុមហ៊ុនលំដាប់ពិភពលោកមួយនេះ បន្តអភិវឌ្ឍពាណិជ្ជកម្មតាមបែបអេឡិចត្រូនិកកាន់តែប្រសើរផងដែរ។ |
ការស្នើសុំនេះ បានធ្វើឡើងចំពោះមុខ លោកស្រីAngela Corcoran ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា កាលពីថ្ងៃទី១៦កក្កដា ឆ្នាំ២០១៩ នៅទីស្តីការក្រសួង។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានកម្ពុជា(AKP)។ ក្រៅពីសំណើនេះ លោក ជា សុផារ៉ា ក៏បានស្នើលោកស្រី Angela Corcoran ឱ្យជួយគាំទ្រក្នុងការអភិវឌ្ឍធនធានមនុស្ស និងអនុញ្ញាតឱ្យមន្ត្រីជំនាញពាក់ព័ន្ធរបស់ក្រសួង ទៅទស្សនកិច្ចសិក្សា ដើម្បីសិក្សាស្វែងយល់បន្ថែមពីការគ្រប់គ្រងសុវត្ថិភាព លើវិស័យសំណង់ក្នុងប្រទេសអូស្ដ្រាលី និងជួយរៀបចំជាសិក្ខាសាលា សម្រាប់បណ្ដុះបណ្ដាលមន្ត្រីពាក់ព័ន្ធ ក្នុងប្រទេសកម្ពុជា។ ជាការឆ្លើយតបនឹងសំណើនេះ លោកស្រីAngela Corcoran នឹងពិនិត្យសំណើនេះ បន្ទាប់ពីទទួលបានរបាយការណ៍ បេសកកម្មចុងក្រោយ របស់ទីប្រឹក្សាបច្ចេកទេស។ លោកស្រីបានមានប្រសាសន៍ថា លោកស្រីនឹងជួបពិភាក្សាបន្ថែមទៀត ជាមួយក្រសួងរៀបចំដែនដី ដើម្បីពិភាក្សាការងារលម្អិត ពីកិច្ចសហប្រតិបត្តិការរយៈពេលយូរ រវាងស្ថានទូតអូស្ត្រាលី និងក្រសួងរៀបចំដែនដី៕ | ភ្នំពេញ៖ លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានស្នើសុំទីប្រឹក្សា ឬអ្នកឯកទេស២រូប ពីប្រទេសអូស្ត្រាលី ដើម្បីជួយមើលការងាវិស័យសំណង់នៅកម្ពុជា។ អ្នកឯកទេស២រូបនៃវិស័យសំណង់ដែលរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី ស្នើសុំពីរដ្ឋាភិបាលអូស្ត្រាលីនោះ មានមួយរូបធ្វើជាគ្រូបណ្តុះបណ្តាល និងមួយរូបទៀត ធ្វើជាទីប្រឹក្សាបច្ចេកទេសសម្រាប់ប្រចាំការផ្ទាល់នៅទីស្តីការក្រសួង ដើម្បីជាជំនួយគាំទ្រក្នុងការរៀបចំ និងអនុវត្តបទ បញ្ញតិ្តបច្ចេកទេសនានាពាក់ព័ន្ធនឹងវិស័យសំណង់នៅកម្ពុជា។ |
រដ្ឋាភិបាលក្រុងម៉ាឌ្រីតបានអះអាងថាខ្លួនស្វាគមន៍មេដឹកនាំតំបន់ Catalonia លោក Carles Puigdemont ដែលត្រូវបានគេបញ្ចប់តំណែងកន្លងមក ឲ្យចូលរួមក្នុងការបោះឆ្នោតសភាថ្នាក់តំបន់នៅខែធ្នូខាងមុខ។ សារព័ត៌មានអង់គ្លេស BBC ផ្សាយថា លោក Carles Puigdemont ត្រូវគេបណ្តេញពីតំណែងជាមេដឹកនាំតំបន់ស្វយ័តនេះដោយសារលោកបានបន្តទាមទារប្រកាសឯករាជ្យទឹកដីCatalonia ពីអេស្ប៉ាញជាបន្តបន្ទាប់នោះ។ រដ្ឋាភិបាលអេស្ប៉ាញបានសម្រេចប្រើប្រាស់អំណាចរបស់ខ្លួនបញ្ចប់ការផ្តល់ស្វ័យភាពដល់តំបន់ Catalonia នៅចុងសប្តាហ៍នេះ ក្រោយពេលដែលសភាតំបន់ Catalonia បានសម្រេចបោះឆ្នោតប្រកាសឯករាជ្យពីអេស្ប៉ាញនោះ។ លោក Carles Puigdemont ដែលជាអ្នកនយោបាយមាននិន្នាការទៅរកការប្រកាសឯករាជ្យនោះបានអំពាវនាវឲ្យមានការប្រឆាំងនឹងការសម្រេចចិត្តរបស់រដ្ឋាភិបាលក្រុងម៉ាឌ្រីតក្នុងការបញ្ចប់ស្វ័យភាពនៃតំបន់ខ្លូនគ្រប់គ្រង។ លោកក៏បានថ្កោលទោសការសម្រេចចិត្ត រួមទាំងសន្យាបន្តប្រឹងប្រែងការងារដើម្បីឲ្យតំបន់នេះក្លាយជាប្រទេសពេញលេញ។ តាមពិតទៅអេស្ប៉ាញកំពុងហ៊ុមព័ទ្ធដោយបញ្ហាផ្ទៃក្នុងពោលគឺការបន្តទាមទារប្រកាសឯករាជ្យនៃទឹកដី Catalonia បន្ទាប់ពីមានការរៀបចំប្រជាមតិមួយកំណត់ជោគវាសនានៃទឹកដីស្វ័យភាពនេះកាលពីដើមខែកន្លងទៅ។ ប្រជាមតិនេះ បង្ហាញថាប្រជាជនតំបន់ Catalonia ដែលគ្រប់អាយុឆ្លងទន្លេរហូតដល់ជាង៩០ភាគរយគាំទ្រការចាកចេញពីអេស្ប៉ាញ។ ប៉ុន្តែតុលាការធម្មនុញ្ញបានចេញសេចក្តីសម្រេចទាត់ចោលបំណាងប្រកាសឯករាជ្យដោយអះអាងថា ប្រជាមតិមិនស្របច្បាប់ឡើយ។ ស្របពេលដែលចលនាប្រកាសឯករាជ្យនៅតែបន្ត ថ្ងៃអាទិត្យនេះគេឃើញមានចលនាបាតុកម្មផងដែរដើម្បីប្រឆាំងការប្រកាសឯករាជ្យនៃទឹកដី Catalonia និងអំពាវនាវឲ្យមានការរួមរួមជាតិ និងឯកភាពជាតិដែរ៕ | រដ្ឋាភិបាលអេស្ប៉ាញបានសម្រេចប្រកាសរៀបចំបោះឆ្នោតនៅតំបន់ Catalonia នៅខែធ្នូខាងមុខ បន្ទាប់ពីសម្រេចបញ្ចប់ស្វ័យភាពទឹកដីនេះ។ យ៉ាងណាមិញ គេនៅស្វាគមន៍អតីតមេដឹកនាំតំបន់ Catalonia ដែលដឹកនាំចលនាផ្តាច់ខ្លួននៃទឹកដីស្វយ័តនេះផងដែរក្នុងការបោះឆ្នោតខាងមុខ។- |
លោក Madeley ដែលមានរហស្សនាម «Rolls Royce» បានបង្ហាញខ្លួន ៧២៤ ប្រកួតឲ្យក្លិប Leed រហូតដល់ចូលនិវត្តន៍នៅឆ្នាំ ១៩៨០ ។ លោកត្រូវបានឲ្យដឹងថាបានទទួលរងជំងឺប្រចាំកាលក្នុងរយៈពេលជាង១០ឆ្នាំ មុនពេលទទួលមរណភាពនេះ។ Madeley ជាសមាជិកសំខាន់ (Key Player) សម្រាប់ក្លិបនៅអង់គ្លេសនេះដែលបានជួយក្រុមឈ្នះពានរង្វាន់លីគកំពូលនៅក្រោមការដឹកនាំរបស់អ្នកចាត់ការ Don Revie នៅឆ្នាំ១៩៦៩ និង១៩៧៤ បូករួមទាំងពាន League Cup ក្នុងឆ្នាំ១៩៦៨ និង FA Cup ឆ្នាំ១៩៧២ ។ អ្វីដែលអស្ចារ្យនោះ ក្នុងអំឡុងពេលស្នាក់នៅទឹកដី Elland Road ១៧រដូវកាល លោកបាននាំ Leeds ឈានដល់វគ្គផ្តាច់ព្រ័ត្រពានកំពូលអឺរ៉ុប European Cup ដែលបច្ចុប្បន្នប្តូរមក Champions League ចំនួន២លើក ក្នុងនោះរងជើងឯកមួយលើកនៅឆ្នាំ១៩៧៣ និងគ្រងជើងឯកនៅឆ្នាំ១៩៧៥។ សម្រាប់ក្រុមជម្រើសជាតិអង់គ្លេសវិញ ខ្សែការពាររហស្សនាម «Rolls Royce» ដែលកើតក្នុងក្រុង Beeston បានបង្ហាញខ្លួន ២៤លើក ចន្លោះពីឆ្នាំ១៩៧១ ដល់១៩៧៧៕ Everyone at #LUFC is deeply saddened to hear of the passing of #LUFC legend Paul Madeley. Our thoughts are with his family and friends pic.twitter.com/JgEGUhSBKV Leeds United (@LUFC) July 23, 2018 | អតីតខ្សែការពារ Leeds United និងក្រុមកីឡាបាល់ទាត់ជម្រើសជាតិអង់គ្លេសលោក Paul Madeley បានស្លាប់នៅអាយុ ៧៣ឆ្នាំ ដោយសារជំងឺរ៉ាំរ៉ៃរយៈពេលច្រើនឆ្នាំ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ |
ជាធម្មតា គេធ្លាប់តែឃើញគំនូរដែលគូសដោយខ្មៅដៃ ប៊ិច ហ្វឺត ឬជក់ជាដើម។ តែប្រភេទគំនូរអង្ករនេះ គេមិនងាយនឹងបានឃើញ និងតាំងបង្ហាញនៅតាមទីសាធារណៈឡើយ។ ក្រៅពីគេយកគ្រាប់អង្ករធ្វើជាគំនូរ គេក៏អាចយកគ្រាប់ធញ្ញជាតិផ្សេងៗទៀត ដូចជាគ្រាប់សណ្តែក គ្រាប់ល្ង និងគ្រាប់ស្រូវធ្វើបានដូចគ្នា។ នេះបើតាមការបញ្ជាក់ពីអ្នកស្រី អាអ៊ីសា ដែលជាម្ចាស់ហាងគំនូរអង្ករ។ គំនូរអង្ករនេះ ត្រូវបានគេចាត់ទុកថា ជាគំនូរដែលបង្ហាញពីផ្ទាំងទស្សនីយភាពដ៏រស់រវើក និងបញ្ជាក់ពីគុណតម្លៃនៃអង្ករ។ បច្ចុប្បន្នគំនូរអង្ករនេះកំពុងតែមានការចាប់អារម្មណ៍ខ្លាំងពីភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ។ ក្រៅពីអ្នកស្រី អាអ៊ីសា និងអ្នកស្រី ហៃយ៉ាទី ដែលចេះជំនាញតម្រៀបអង្ករធ្វើជាគំនូរនោះ ស្ត្រីខ្មែរដែលចូលសាសនាអ៊ីស្លាមមួយចំនួន និងក្មេងៗជំនាន់ក្រោយឯទៃទៀត ក៏កំពុងតែទទួលបានការបង្ហាត់បបង្រៀនពីអ្នកទាំងពីរផងដែរ។ គំនូរអង្ករបែបរូបមនុស្ស ដែលជាស្នាដៃរបស់អ្នកស្រី អាអ៊ីសា ក្នុងសំលៀកបំពាក់បិទបាំងជិត បញ្ចេញត្រឹមមុខ និងម្រាមដៃ តាមប្រពៃណីនៃសាសនាអ៊ីស្លាម អ្នកស្រី អាអ៊ីសា កំពុងតែបង្ហាញពីសា្នដៃរបស់អ្នកស្រី ដែលដាក់តាំងបង្ហាញនៅហាងគំនូរអង្ករ និងណែនាំទៅឲ្យភ្ញៀវបរទេសឥណ្ឌាម្នាក់ដែលតែងតែជាវ និងកម្ម៉ង់គំនូរអង្កររបស់អ្នកស្រី។ ក្នុងហាងគំនូរអង្ករ ពោរពេញទៅដោយគំនូរបែបប្រពៃណីបុរាណ និងគំនូរបែបសម័យ ជាពិសេសគំនូររូបថត និងឡូហ្គាក្រុមហ៊ុន។ អ្នកស្រី អាអ៊ីសា ជាម្ចាស់ហាង គំនូរអង្ករ ដែលបានឆ្លៀតម៉ោងបង្រៀនសិស្ស និងពេលណែនាំភ្ញៀវដែលកំពុងតែដើរទស្សនាមើលគំនូររបស់អ្នកស្រី បានមកឆ្លើយតបនឹងអ្នកសារព័ត៌មានថ្មីៗថា គំនិតច្នៃអង្ករធ្វើជាគំនូរនេះបង្កើតឡើង ដោយសារតែអ្នកស្រីចង់ឲ្យមហាជនស្គាល់ពីតម្លៃអង្ករ និងផ្តល់តម្លៃដល់សិល្បករខ្មែរ។ អង្គុយនៅក្បែរកន្លែងដែលដាក់តាំងគំនូរអង្ករ និងនៅពីមុខរូបគំនូររបស់ខ្លួនឯង អ្នកស្រី អាអ៊ីសា បានបញ្ជាក់ថា៖« អង្ករជាជីវិត។ ដូច្នេះយើងព្យាយាមច្នៃជីវិតមួយនេះ ឲ្យចេញជារូបគំនូរ ជាពិសេសរូបថតបែបបុរាណ និងរូបថតឪពុកម្តាយដែលបានចែកឋានទៅ ដែលគេអាចមើលរូបហ្នឹងទៅហាក់បីជារស់វរើក និងប្រៀបដូចជាពួកគាត់នៅជាមួយយើងអ៊ីចឹង។ កាលណាយើងជាវគំនូរអង្ករនេះ គឺមិនត្រឹមយកមកតែដាក់តាំងនោះទេ គឺយើងហាក់បីជារម្លឹក និងដឹងគុណអង្ករដែលផ្តល់ជីវិតដល់យើង»។ អ្នកស្រី អាអ៊ីសា ម្ចាស់ហាងនៅហាងគំនូរអង្ករ និងគំនូររបស់អ្នកស្រី អាអ៊ីសា អ្នកស្រី អាអ៊ីសា៖ ឲ្យសន្ទួចទៅគេ ដើម្បីឲ្យគេចេះស្ទួចត្រី ល្អជាជាងឲ្យត្រីទៅគេស្រាប់ ដើម្បីឲ្យទីផ្សារគំនូរអង្ករមានគេទទួលស្គាល់ច្រើន និងមានគេផ្តល់តម្លៃនូវសិល្បករប្រភេទនេះ។ អ្នកស្រី អាអ៊ីសា ក៏មានបើកវគ្គបង្រៀនដល់សិស្សដែលចង់ចេះជំនាញនេះផងដែរ។ បច្ចុប្បន្នអ្នកស្រី អាអ៊ីសា បានបើកទីតាំងចំនួន២កន្លែងសម្រាប់ឲ្យសិស្សជាច្រើនបានចូលរៀនដោយមិនគិតថ្លៃ ដើម្បីឲ្យពួកគេមានការងារធ្វើ និងអាចពង្រីកសិល្បៈគំនូរអង្ករនៅកម្ពុជាឲ្យកាន់តែធំទូលាយ។ ឡើងទៅលើជាន់ទី៣នៃហាងគំនូរអង្ករ ត្រូវជាកន្លែងដែលអ្នកស្រី ហៃយ៉ាទី ជាប្អូនបង្កើតអ្នកស្រី អាអ៊ីសា កំពុងតែអង្គុយរៀបគ្រាប់អង្ករធ្វើជារូបថតស្រី្តម្នាក់ និងបុរសម្នាក់ ដែលជាជនជាតិឥណ្ឌា ទំនងជារូបប្តីប្រពន្ធដែលភ្ញៀវកម្ម៉ង់ឲ្យធ្វើនោះ បានរៀបរាប់ថា គំនូរអង្ករនេះគឺត្រូវការពេលវេលាច្រើន ដើម្បីរៀបវាចេញជាគំនូរ និងទាមទារឲ្យមានភាពអត់ធ្មត់ ភាពច្នៃប្រឌិត និងទេព្យកោសល្យ រួមទាំងភាពតស៊ូព្យាយាមផងដែរ។ ប្រភេទគំនូរដែលមានទីផ្សារខ្លាំងជាងគេគឺជាប្រភេទ គំនូរអង្ករបែបរូបមនុស្ស រូបអង្គរវត្ត និងគំនូរបែបរូបឡូហ្គា។ នេះបើតាមការបញ្ជាក់ពីអ្នកស្រី ហៃយ៉ាទី។ គំនូរអង្ករបែបរូបមនុស្សដែលអ្នកស្រី ហៃយ៉ាទី កំពុងតែតម្រៀបចេញជារូបបុរសម្នាក់ និងស្ត្រីម្នាក់ កំពុងតម្រៀបនឹងជិតចេញជាគំនូរមួយផ្ទាំងដែលមានទំហំធំ អ្នកស្រី ហៃយ៉ាទី បានអះអាងថា គំនូរអង្ករទាំងអស់គឺមានតែគំនូរអង្ករបែបរូបមនុស្សតែប៉ុណ្ណោះ ដែលពិបាកតម្រៀបជាងគំនូរបែបណាៗទាំងអស់។ «រូបភាពបែបរូបមនុស្សនេះមិនសូវមានអ្នកណាងាយចេះទេ ដោយគំនូរខ្ញុំកំពុងធ្វើនេះគឺជិតមួយខែកន្លះ សម្រាប់មុខមនុស្សម្នាក់យើងតម្រៀបវាមួយអាទិត្យកន្លះ ដោយសារយើងតម្រៀបធ្វើម៉េចឲ្យដូចនឹងទម្រង់មុខ ទម្រង់ក និងទម្រង់ភ្នែក ហើយគ្រាប់អង្ករយើងធំៗ អ៊ីចឹងយើងត្រូវកាត់អង្ករម៉េច និងបិទអង្ករម៉េចឲ្យកើតចេញជាភ្នែក ច្រមុះ និងឲ្យដូចជារូបម្ចាស់គេ»។ នេះជាការរៀបរាប់របស់អ្នកស្រី ហៃយ៉ាទី ដែលមានជំនាញផ្គុំអង្ករធ្វើជារូបមនុស្សដ៏ស្ទាត់ជំនាញ។ គំនូរអង្ករ ជាគំនូរដែលអាចច្នៃពីគ្រាប់អង្ករគ្រប់ប្រភេទ។ ទម្រាំបានជាគំនូរអង្ករនេះគេយកគ្រាប់អង្ករទៅជ្រលក់ថ្នាំទៅតាមព័ណ៌ដែលត្រូវនឹងគំនូរនីមួយៗ។ បន្ទាប់មកទៀតគេគូររូប ឬផ្តិតរូបទៅតាមអតិថិជនដែលកម្ម៉ង់ រួចហើយបានគេយកគ្រាប់អង្ករមកតម្រៀបទៅតាមគំនូរ ដោយបិទជាមួយនឹងកាវ។ ពេលបិទរួចរាល់ហើយបានគេបាញ់ទឹកថ្នាំការពារ។ គំនូរប្រភេទនេះអាចរក្សាទុកបានដល់ទៅ៣០ឆ្នាំឯណោះ។ ស្ថិតនៅលើដំបូលហាងគំនូរអង្ករដែលជាកន្លែងបង្រៀនដល់សិស្ស មានស្ត្រីខ្មែរអ៊ីស្លាមប្រមាណជិត១០នាក់ កំពុងតែមមាញឹកនឹងការតម្រៀបគ្រាប់អង្ករធ្វើជាគំនូរ។ អ្នកស្រី ផាន់ស៊ីណា មានសញ្ជាតិអ៊ីស្លាមដែលកំពុងតែរៀបអង្ករធ្វើជារូបអប្សរា ទើបតែចេះជំនាញរៀបអង្ករធ្វើជាគំនូរនេះបានតែ៣ខែកន្លងទៅទេ តែអ្នកស្រីបានធ្វើចេញជារូបគំនូរអង្ករ រូបឡូហ្គា និងរូបដំរី។ អ្វីដែលជំរុញឲ្យអ្នកស្រីចង់ចេះជំនាញនេះដែរ ដោយសារអ្នកស្រីមានទេពកោសល្យប៉ាក់ឌិនស្រាប់ និងចង់មានជំនាញ និងមុខរបរមួយដែលច្បាស់លាស់នៅថ្ងៃអនាគត៕ | ភ្នំពេញ៖ ស្ត្រីខ្មែរអ៊ីស្លាម អ្នកស្រី អាអ៊ីសា និងអ្នកស្រី ហៃយ៉ាទី ជាសិល្បករគំនូរដែលយកគ្រាប់អង្ករធ្វើជាគំនូរដ៏ប៉ិនប្រសប់។ អស់រយៈពេល៧ឆ្នាំមកហើយ ដែលស្ត្រីខ្មែរអ៊ីស្លាមទាំងពីរនាក់នេះ មានគំនិតច្នៃជាគំនូរអង្ករ តាមរយៈក្រុមគ្រួសារដែលតែងតែធ្វើនំបាយត្រៀបជាប្រចាំថ្ងៃ។ |
ថ្ងៃទី២៩ ខែវិច្ឆិកា កងទ័ពអាកាសតៃវ៉ាន់ បានចេញប្រតិបត្តិការជាថ្មី ដើម្បីឃ្លាំមើលយន្តហោះចិនចំនួន២៧គ្រឿង ដែលបានហោះចូលក្នុងតំបន់ការពារដែនអាកាសខ្លួន។ នេះជាស្ថានការវិវដ្ដចុងក្រោយមួយទៀត នៅច្រកសមុទ្រតៃវ៉ាន់ ដែលកំពុងតែតានតឹងខ្លាំង។ អង្គការសុខភាពពិភពលោក (WHO) បានប្រកាសថា ខ្លួនមិនទាន់មានព័ត៌មានច្បាស់បញ្ជាក់ពីវីរុសបំប្លែងខ្លួនថ្មី បង្កជំងឺកូវីដ-១៩ ឈ្មោះអូមីក្រុង ងាយចំលងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ ឬក៏បង្កឱ្យមានជំងឺធ្ងន់ធ្ងរបើប្រៀបធៀបនឹងវីរុសបំប្លែងខ្លួនដទៃទៀត។ ថ្ងៃទី៣០ ខែវិច្ឆិកា ប្រធានប្រតិបត្តិក្រុមហ៊ុនឱសថ BioNTech លោក Ugur Sahin បានផ្ញើសារទៅប្រជាជន ដែលបារម្ភពីវីរុសបង្កជាជំងឺកូវីដ-១៩ អូមីក្រុង ឱ្យរក្សាភាពស្ងប់ស្ងៀម និងកុំជ្រួលច្របល់។ បើតាមប្រធានក្រុមហ៊ុន BioNTech រូបនេះ បើទោះវីរុសអូមីក្រុង អាចចម្លងលឿនមែន វ៉ាក់សាំងនៅតែអាចការពារការឈឺធ្ងន់ធ្ងរ។ តុលាការដែលគ្រប់គ្រងដោយយោធាមីយ៉ាន់ម៉ា បានសម្រេចពន្យារពេលចេញសាលក្រមដំបូងលើ លោកស្រី អ៊ុងសាន ស៊ូជី ដែលត្រូវបានទម្លាក់ចេញពីតំណែង ក្នុងរដ្ឋប្រហារកាលពីដើមខែកុម្ភៈកន្លងទៅ។ សាលក្រមដែលបានគ្រោងចេញនៅថ្ងៃទី៣០ ខែវិច្ឆិកា ត្រូវបានពន្យារ ទៅប្រកាសនៅដើមខែធ្នូវិញ។ ថ្ងៃទី១ ខែធ្នូ គណៈកម្មាធិការសារតាំងអង្គការសហប្រជាជាតិ (UN) បានបើកកិច្ចប្រជុំមួយ ដើម្បីពិនិត្យមើលលើអត្តសញ្ញាណតំណាងរបស់ប្រទេសជាសមាជិកទាំងអស់។ បើតាមអ្នកការទូតនានា ក្រុមតាលីបង់ និងយោធាមីយ៉ាន់ម៉ា ទំនងជាមិនត្រូវអនុញ្ញាតឱ្យមានតំណាងក្នុងក្នុងស្ថាប័នពិភពលោកដែលមានសមាជិក ១៩៣ នេះឡើយ។ ក្រសួងការបរទេសចិន បានកោះហៅអគ្គរដ្ឋទូតជប៉ុនប្រចាំទីកក្រុងប៉េកាំងសម្រាប់កិច្ចប្រជុំបន្ទាន់មួយ ។ ការកោះប្រជុំនេះ ធ្វើឡើងបន្ទាប់ពីអតីតនាយករដ្ឋមន្រ្តី អាបេ ស៊ិនហ្សូ បានលើកឡើងថា ជប៉ុន និងអាម៉េរិក នឹងមិននៅស្ងៀមឡើយ ក្នុងករណីចិនវាយប្រហារកោះតៃវ៉ាន់។ បើតាមលោក អាបេ ករណីឈ្លានពានលើកោះតៃវ៉ាន់ នឹងធ្វើឱ្យមានការគំរាមយ៉ាងខ្លាំងដល់ជប៉ុន។ ថ្ងៃទី២ ខែធ្នូ ប្រមុខការពារអាម៉េរិក និងកូរ៉េខាងត្បូង បានជួបពិភាក្សាគ្នា ដោយឯកភាពគ្នាធ្វើបច្ចុប្បន្នភាពផែនការសង្គ្រាម និងពិនិត្យមើលឡើងវិញការបញ្ជាការយោធារួមគ្នា ស្របពេលការគំរាមរបស់កូរ៉េខាងជើងកើនឡើង។ រដ្ឋមន្រ្តីទាំងពីរ ក៏បានអំពាវនាវឱ្យកូរ៉េខាងជើងវិលត្រលប់ចូលតុចរចាតាមបែបការទូតវិញផងដែរ។ អង្គការសហប្រជាជាតិ (UN) បានព្រមានថា តម្រូវការជំនួយមនុស្សធម៌កំពុងកើនឡើងយ៉ាងខ្លាំងនៅទូទាំងពិភពលោក ដោយសារជំងឺរាលដាលនៅតែបន្តផ្ទុះឡើង រួមទាំងបញ្ហាប្រឈមពីការប្រែប្រួលអាកាសធាតុ និងជម្លោះផ្នែកនយោបាយ។ វិបត្តិទាំងនេះ ជំរុញឱ្យមនុស្សកាន់តែច្រើនជួបគ្រោះទុរ្ភិក្ស។ ថ្ងៃទី៣ ខែធ្នូ អង្គការសុខភាពពិភពលោក (WHO) បានសរសើរកម្ពុជាពីវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ ថាបានល្អ។ ប៉ុន្តែអង្គការមួយនេះ បានអំពាវនាវឱ្យកម្ពុជា ក៏ដូចជាបណ្តាប្រទេសផ្សេងទៀត ត្រៀមខ្លួនឱ្យបានរួចរាល់សម្រាប់ករណីឆ្លងហក់ឡើងនាពេលខាងមុខ និងកុំពឹងផ្អែកតែលើវិធានការបិទព្រំដែន។ ប្រធានាធិបតីឡាវ និងចិន អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធផលូវរថភ្លើងល្បឿនលឿនដែលជាភ្ជាប់ប្រទេសទាំងពីរ។ ផ្លូវរថភ្លើងប្រវែងជាង៤០០គីឡូម៉ែត្រនេះ សាងសង់ដោយលុយចិនសុទ្ធសាធ ដែលរំពឹងថា នឹងជំរុញសេដ្ឋកិច្ច និងការតភ្ជាប់ផ្ទៃក្នុងឡាវដែលជាប្រទេសគ្មានសមុទ្រ ក៏ដូចជាការតភ្ជាប់បណ្ដាញគមនាគមន៍ក្នុងតំបន់។ ប៉ុន្តែគម្រោងនេះ ក៏នាំឱ្យមានក្ដីបារម្ភពីបញ្ហាបំណុលផងដែរ។ ថ្ងៃទី៤ ខែធ្នូ ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន លោកវ៉ាង យី បានលើកឡើងថា ទីក្រុងប៉េកាំងនឹងបន្តផ្ដល់ជំនួយវ៉ាក់សាំងតាមតម្រូវការរបស់កម្ពុជា ហើយនឹងជួយ សាងសង់រោងចក្របំពេញវ៉ាក់សាំង។ នៅតាមបណ្ដាទីក្រុងមួយចំនួនក្នុងបណ្តាប្រទេសអឺរ៉ុបបែកពាយព្យ ក្រុមបាតុកររាប់ពាន់នាក់ បានដង្ហែរក្បួន ប្រឆាំងនឹងការអនុវត្តវិធានការរឹតបន្តឹងទប់ស្កាត់ជំងឺកូវីដ-១៩ឡើងវិញ ខណៈពេលជំងឺឆ្លងនេះកំពុងតែហក់ឡើងខ្ពស់វិញ៕ | ក្នុងសប្តាហ៍ចុងក្រោយនេះ ជំងឺកូវីដ-១៩ បានក្លាយជាប្រធានបទដ៏សំខាន់មួយ ដោយសារតែការលេចឡើងនៃវីរុសបង្កជាជំងឺកូវីដ-១៩ បំប្លែងខ្លួនថ្មី អូមីក្រុង បណ្តាប្រទេសជាច្រើន បានបិទជើងហោះហើរជាមួយបណ្តាប្រទេសអាហ្រ្វ៊ិក ខណៈពេលអង្គការសុខភាពពិភពលោក (WHO) កំពុងតែតាមដាន។ ទន្ទឹមនេះ បញ្ហារុស្ស៊ី-អ៊ុយក្រែន, បញ្ហាចិន-កោះតៃវ៉ាន់ ក៏កំពុងតែក្តៅផងដែរ។ |
ស្ត្រីនីហ្សេរីយ៉ារាប់ពាន់នាក់ត្រូវបានគេជួញដូរនៅក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ទោះបីជាអ្នកខ្លះមានសំណាងអាចត្រឡប់ទៅកាន់ប្រទេសកំណើតរបស់ខ្លួនវិញក៏ដោយ។ សម្រាប់នាង Beatrice អាយុ ៣៥ ឆ្នាំ វាគឺជាការផ្ដល់ឲ្យដ៏ល្អមួយដែលនាងមិនអាចមិនទទួលយកមិនបាន ដែលនោះគឺការធ្វើការនៅឯកសិដ្ឋានដ៏ធំមួយនៅប្រទេសអ៊ីតាលី ដែលពួកអ្នកជួញដូរមនុស្សបានប្រាប់នាងកាលពីឆ្នាំ ២០១៣។ នាងយល់ព្រមទទួលយកការផ្ដល់ឲ្យដែលជាអន្ទាក់នេះ ដោយគិតថា នាងអាចជួយឪពុកម្ដាយរបស់នាងឲ្យរួចផុតពីភាពក្រីក្របាន ដោយការធ្វើការនៅឯបរទេស។ ប៉ុន្តែផ្ទុយទៅវិញ បន្ទាប់ពីត្រូវបានគេជួញដូរទៅដល់ប្រទេសអ៊ីតាលីក្រោមស្ថានភាពធ្វើដំណើរយ៉ាងលំបាកលំបិនមក នាងត្រូវបានគេបង្ខំឲ្យធ្វើជាស្ត្រីរកស៊ីផ្លូវភេទដើម្បីរកប្រាក់ឲ្យពួកអ្នកដែលជួញដូរនាង។ នាង Beatrice និយាយដូច្នេះថា៖ «មិត្តភ័ក្ដិរបស់ខ្ញុំម្នាក់បានណែនាំខ្ញុំដោយនិយាយថា សូមមើលកន្លែងនេះចុះ អ្នកនឹងធ្វើការនៅឯកសិដ្ឋាននៅទីនោះ។ គាត់មិនបានប្រាប់ខ្ញុំថា ខ្ញុំនឹងធ្វើជាស្ត្រីរកស៊ីផ្លូវភេទនោះទេ។ ដូច្នេះ ខ្ញុំបាននិយាយថា ខ្ញុំចង់ធ្វើការនៅឯកសិដ្ឋាននោះ។ នៅទីបំផុត យើងបានធ្វើដំណើរឆ្លងកាត់ប្រទេសលីប៊ី ដោយជិះតាមនាវា។ មនុស្សជាច្រើននាក់បានស្លាប់»។ នាង Beatrice នៅទីនោះរយៈពេល ៤ ឆ្នាំ។ នាងមកពីរដ្ឋ Edo នៅភាគខាងត្បូងប្រទេសនីហ្សេរីយ៉ា។ រដ្ឋនេះត្រូវគេដឹងថាជារដ្ឋដែលមានស្ត្រីជាច្រើនត្រូវបានគេជួញដូរ។ ស្ត្រីជាង ១ ម៉ឺន ១ ពាន់នាក់នៃក្រុមស្ត្រីដែលត្រូវគេជួញដូរនេះ ត្រូវគេប៉ាន់ប្រមាណថាកំពុងធ្វើការជាទាសករផ្លូវភេទនៅក្នុងប្រទេសអ៊ីតាលី។ នាង Beatrice និយាយថា ការឈឺចាប់របស់នាងគឺមិនអាចទ្រាំបាននោះទេ។ នាងបញ្ជាក់ដូច្នេះថា៖ «ប្រសិនបើអ្នករកលុយមិនបានទេ ពួកគេនឹងវាយដំអ្នក ឬក៏ធ្វើបាបតាមវិធីផ្សេងៗ។ ពួកគេនឹងញីម្ទេសស្រស់ៗលើភ្នែករបស់អ្នក។ ពួកគេឲ្យយើងដាក់ម្ទេសនោះចូលក្នុងប្រដាប់ភេទរបស់យើង។ ទោះបីជាអ្នកមករដូវក៏ដោយ ក៏អ្នកត្រូវតែចេញទៅធ្វើជាអ្នករកស៊ីផ្លូវភេទដែរ»។ អង្គការសហប្រជាជាតិបានបញ្ជាក់ថា ស្ត្រីមានចំនួនជាងពាក់កណ្ដាលនៃមនុស្សរាប់ពាន់នាក់ ដែលត្រូវបានគេជួញដូរពីទ្វីបអាហ្វ្រិកទៅកាន់ទ្វីបអឺរ៉ុបជារៀងរាល់ឆ្នាំ។ ប៉ុន្តែ បុរសនីហ្សេរីយ៉ាក៏ជាជនរងគ្រោះនៃការជួញដូរមនុស្ស និងពលកម្មដោយបង្ខំផងដែរ។ លោក Chukwuemeka Asiegbu អាយុ ៤៥ ឆ្នាំ បានចំណាយពេល ៦ ឆ្នាំ នៅប្រទេសលីប៊ី និងបានរត់គេចប៊ិះនឹងអស់ជីវិត។ បន្ទាប់ពីលោកបានត្រឡប់ទៅដល់ប្រទេសនីហ្សេរីយ៉ាវិញ លោកបានចាប់ផ្ដើមបង្កើតក្រុមតស៊ូមតិមួយដើម្បីសិទ្ធិរបស់ជនរងគ្រោះដោយសារការជួញដូរ។ លោក Chukwuemeka Asiegbu និយាយដូច្នេះថា៖ «អ្នកជួញដូរមនុស្សធ្វើអ្វីដើម្បីបំពេញតម្រូវការខ្លួនឯង។ តើវាមិនប៉ះពាល់ដល់អ្នកដទៃមែនទេ? តាមពិត យើងរកឃើញថា ការជួញដូរមនុស្សគឺប៉ះពាល់ដល់អ្នកដទៃ។ វាជារោគរាតត្បាត។ វាជាមហន្តរាយ ដោយសារតែអ្នកជួញដូរមនុស្សបំពេញតម្រូវការខ្លួនឯង ទោះបីជាធ្វើឲ្យខូចប្រយោជន៍ដល់ជីវិតរស់នៅរបស់អ្នកដទៃក៏ដោយ»។ ទីភ្នាក់ងារប្រឆាំងការជួញដូរមនុស្សរបស់ប្រទេសនីហ្សេរីយ៉ា ដែលហៅកាត់ថា NAPTIP ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០០៣ ដើម្បីដោះស្រាយបញ្ហាជួញដូរមនុស្សនេះ។ អស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ទីភ្នាក់ងារនេះសម្រេចបានកិច្ចការមួយចំនួននៅក្នុងការធ្វើមាតុភូមិនិវត្តន៍ និងការតាំងទីលំនៅឡើងវិញដល់ជនរងគ្រោះ។ នេះបើតាមការបញ្ជាក់របស់លោក Arinze Orakwe ប្រធានផ្នែកអប់រំសាធារណៈនៃទីភ្នាក់ងារប្រឆាំងការជួញដូរមនុស្សរបស់ប្រទេសនីហ្សេរីយ៉ា។ លោកបញ្ជាក់ដូច្នេះថា៖ «ការជួញដូរមនុស្សជាអំពើឧក្រិដ្ឋដែលធ្វើឲ្យប្រទេសនីហ្សេរីយ៉ាមានកេរ្តិ៍ឈ្មោះមិនល្អ។ វាជាអំពើឧក្រិដ្ឋដែលពួកយើងគ្មានមោទនភាពជាមួយនោះទេ។ រដ្ឋាភិបាលគិតថា រឿងរ៉ាវនៃការជួញដូរមនុស្សនេះគឺជារឿងសំខាន់ ដែលយើងត្រូវតែរកដំណោះស្រាយចំពោះរឿងនេះ»។ ដោយមានជំនួយពីទីភ្នាក់ងារប្រឆាំងការជួញដូរមនុស្ស ជនរងគ្រោះដូចជានាង Beatrice ជាដើម កំពុងចាប់ផ្ដើមជីវិតជាថ្មីឡើងវិញ បន្ទាប់ពីទទួលបានការបណ្ដុះបណ្ដាលវិជ្ជាជីវៈផ្សេងៗ។ ឥឡូវនេះ នាង Beatrice មានហាងលក់ម្ហូបអាហារផ្ទាល់ខ្លួននៅឯស្រុកកំណើតរបស់នាង៕ សូមចុចទៅប្រភពដើម VOA ត្រង់នេះ | អាប៊ូហ្សា ៖ ទីភ្នាក់ងារប្រឆាំងការជួញដូរមនុស្សរបស់ប្រទេសនីហ្សេរីយ៉ាកំពុងធ្វើមាតុភូមិនិវត្តន៍ និងការតាំងទីលំនៅឡើងវិញចំពោះស្ត្រីដែលរងគ្រោះដោយសារពលកម្មដោយបង្ខំ និងអំពើពេស្យាចារ ក្រោយពីត្រូវបានគេជួញដូរទៅកាន់ទ្វីបអឺរ៉ុប ដោយការសន្យាបោកប្រាស់ថានឹងផ្ដល់ការងារប្រាក់ខែល្អឲ្យធ្វើ។ |
ការប្រយុទ្ធប្រឆាំងអំពើពុករលួយនៅចិនក្នុងឆ្នាំ២០១៩ នឹងកាន់តែពង្រឹងថែមទៀត ហើយពង្រីកទៅវិស័យផ្សេងៗដែលទាក់ទងផ្ទាល់ប្រយោជន៍ប្រជាជន។ អង្គភាពប្រឆាំងអំពើពុករលួយរបស់បក្សកុម្មុយនីស្តចិន ប្រកាសថា ចិននឹងបង្កើនការប្រឹងប្រែងរបស់ខ្លួនក្នុងការលុបបំបាត់ឲ្យអស់ក្នុងវិស័យសំខាន់ៗរបស់ប្រទេសដែលជាការបារម្ភរបស់ប្រជាជនតាំងពីអប់រំ សុខាភិបាល ការការពារបរិស្ថានរហូតដល់ហិរញ្ញុវត្ថុផង។ គណៈកម្មការជម្ឈិមត្រួតពិនិត្យវិន័យនៃគណបក្សកុម្មុយនីស្តចិន នៅថ្ងៃទី១៣ ខែមករា បញ្ជាក់ថា បេសកកម្មនៅឆ្នាំ២០១៩ នឹងផ្ដោតលើអំពើពុករលួយ និងបទឧក្រិដ្ឋក្នុងចំណោមមន្ត្រីរដ្ឋាភិបាលថ្នាក់ក្រោម។ ការស៊ីសំណូក ការរំលោភអំណាច ការធ្វេសប្រហែសក្នុងការងារ និងការអនុវត្តខុសច្បាប់ក្នុងវិស័យហិរញ្ញវត្ថុ ក៏ជាគោលដៅសំខាន់ដែរ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ។ ទន្ទឹមគ្នានឹងបោសសម្អាតអំពើពុករលួយដោយផ្ទាល់ ចិនក៏នឹងលុបំបាត់បញ្ហាការិយាធិបតេយ្យក្នុងរដ្ឋាភិបាល និងបន្សុទ្ធមន្ត្រីដែលប្រព្រឹត្តកំហុសក្នុងបំពេញភារកិច្ចផងដែរ។ មិនត្រឹមទប់ស្កាត់ការរីករាលដាលអំពើពុករលួយពីខាងក្នុងឡើយ បក្សកុម្មុយនីស្តចិនដែលមានលោក ស៊ី ជិនភីង ជាអគ្គលេខាធិការនោះ ក៏នឹងចាត់វិធានការទប់ស្កាត់អ្នករកស៊ីផ្ដល់សំណូកឲ្យមន្ត្រីជាន់ខ្ពស់ដើម្បីបម្រើផលប្រយោជន៍ពួកគេដែរ។ សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៨ មន្ត្រីចំនួនជាង៦សែននាក់ ត្រូវបានដាក់ពិន័យតាមកម្រិតទោសរបស់ខ្លួនពាក់ព័ន្ធអំពើពុករលួយនេះ ក្នុងចំណោមនេះមានមន្ត្រីជាន់ទាប ឬ «មន្ត្រីរុយ»និង មន្ត្រីថ្នាក់ក្រសួង ថ្នាក់ ឬថ្នាក់ខ្ពស់ជាងនេះ ឬហៅថា «មន្ត្រីខ្លា» ផងដែរ។ នេះបើតាមទិន្នន័យផ្សាយរបស់កាសែតរដ្ឋ China Daily ។ ប៉ុន្តែយុទ្ធនាការប្រឆាំងអំពើពុករលួយដែលោក ស៊ី អះអាងថា បានទទួលជោគជ័យធំធេងនោះ ត្រូវមើលឃើញថា ជាផ្លូវកម្ចាត់អ្នកប្រឆាំងរូបលោកដែរ។ មកទល់ពេលនេះ លោក ចូវ យ៉ុងខាង អតីតសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ការិយាល័យនយោបាយរបស់គណៈកម្មាធិការមជ្ឈិមបក្ស គឺជាមន្ត្រីមានតំណែងខ្ពស់ជាងគេដែលរងគ្រោះដោយសារយុទ្ធនាការលោក ស៊ី ។ ជាអតីតរដ្ឋមន្ត្រីសន្តិសុខសាធារណៈ និងជាមេប៉ូលិសជាតិផងនោះ លោក ចូវ កំពុងអនុវត្តទោសជាប់ពន្ធនាគារអស់មួយជីវិត។ មន្ត្រីសំខាន់ៗក្នុងក្រសួងនេះ និងមន្ត្រីខ្លះទៀតដែលជាប់ទាក់ទងលោក ចូវ ក៏ត្រូវកាត់ទោសធ្ងន់ៗដែរ៕ | គណៈកម្មការត្រួតពិនិត្យវិន័យនៃបក្សកុម្មុយនីស្តចិន បានដាក់ចេញផែនការថ្មីសម្រាប់ឆ្នាំ២០១៩ ក្នុងការលុបបំបាត់អំពើពុករលួយក្នុងវិស័យអប់រំ សុខាភិបាល និងហិរញ្ញវត្ថុជាដើម។ ការប្រយុទ្ធប្រឆាំងអំពើពុករលួយជាគោលនយោបាយស្នូលរបស់ប្រធានាធិបតីចិន ស៊ី ជិនភីង ដោយដាក់គោលដៅលើមន្ត្រីគ្រប់ជាន់ថ្នាក់រាប់ទាំងសមាជិកបក្សផង។ មិនត្រឹមក្នុងស្រុកឡើយ ចិនក៏នឹងប្រើសំណាញ់មេឃដើម្បីចាប់ជនល្មើសរត់ពួននៅបរទេសមកកាត់ទោសដែរ។ |
លោក ថោង ខុន បាននិយាយថា បច្ចុប្បន្នក្រសួងបានផ្ដល់អាទិភាពដល់ការបណ្ដុះបណ្ដាលជំនាញមគ្គុទ្ទេសក៍ ដើម្បីឆ្លើយតបនឹងតម្រូវការភ្ញៀវទេសចរដែលមកកម្សាន្តនៅកម្ពុជា ជាពិសេសភ្ញៀវទេសចរចិន។ លោក ថោង ខុន ថ្លែងបែបនេះ នៅក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលមគ្គុទ្ទេសក៍ទេសចរណ៍ថ្នាក់ជាតិជំនាន់ទី៤ និងថ្នាក់តំបន់សៀមរាបជំនាក់ទី២៤ នៅខេត្តសៀមរាប នៅថ្ងៃទី១៧ខែមេសា។ រដ្ឋមន្ត្រី្កក្រសួងទេសចរណ៍រូបនេះ បន្ថែមថា កម្ពុជាមានចក្ខុវិស័យទាក់ទាញទេសចរអន្តរជាតិចំនួន ៧លាននាក់ឆ្នាំ២០២០ ដែលបង្កើតការងារផ្ទាល់ជិត ១លាននាក់ ហើយក្នុងនោះតម្រូវការមគ្គុទ្ទេសក៍ទេសចរណ៍ប្រមាណជាង ១ម៉ឺននាក់។ នៅក្នុងឆ្នាំ២០១៧ កន្លងទៅ មគ្គុទ្ទេសក៍បានបម្រើការងារក្នុងវិស័យទេសចរណ៍នៅកម្ពុជាប្រមាណជាង ៥០០០នាក់ ខណៈដែលកម្ពុជា បានស្រូបយកទេសចរអន្តរជាតិ ៥,៦លាននាក់ ដែលផ្ដល់ការងារផ្ទាល់ជាង ៦២ម៉ឺននាក់៕ | ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន ថ្លែងថា កម្ពុជាត្រូវការមគ្គុទ្ទេសក៍ទេសចរណ៍ជាង ១ម៉ឺននាក់នៅឆ្នាំ២០២០ ដើម្បីឆ្លើយតបនឹងកំណើនភ្ញៀវទេសចរ។ |
ក្រុមអ្នកវិភាគ បានពិនិត្យឃើញថា រថយន្ត Mitsubishi Pajeros ត្រូវបានប្រើប្រាស់ក្នុងព្យុហយាត្រាយោធាកូរ៉េខាងជើងចន្លោះពីខែតុលា ឆ្នាំ២០២០ ដល់ខែមករា ឆ្នាំ២០២១។ ករណីនេះ បានបង្កើតចេញជាការចោទសួរទាក់ទងនឹងប្រភព និងស្ថាប័នដែលផ្តល់រថយន្តទៅកាន់ប្រទេសឯកោមួយនេះ។ «គោលនយោបាយរបស់យើង គឺមិនដំឡើងរថយន្តសម្រាប់តម្រូវការយោធា ហើយក៏មិនដែលមានរថយន្តណាមួយធ្លាប់ត្រូវបានកែច្នៃសម្រាប់តម្រូវការយោធានោះដែរ»។ នេះជាការអះអាងរបស់ក្រុមហ៊ុន Mitsubishi។ ក្រុមហ៊ុនបានសង្កត់ធ្ងន់ថា ភ្នាក់ងារចែកចាយក៏សុទ្ធតែមានកិច្ចព្រមព្រៀងផងដែរ ក្នុងការហាមឃាត់ការលក់ ការកែច្នៃ ឬប្រើប្រាស់សម្រាប់តម្រូវការយោធា ឬដើម្បីរំខានដល់សណ្តាប់ធ្នាប់អន្តរជាតិ។ យោងតាម NK News រថយន្តដែលស្ថិតក្នុងព្យុហយាត្រាកូរ៉េខាងជើង កាលពីខែមករា ឆ្នាំ២០២១ គឺជាប្រភេទរថយន្ត Mitsubishi Pajero SUV ផលិតតាំងពីឆ្នាំ២០១៥។ ជាមួយគ្នានេះ គេក៏សង្កេតឃើញលោក Jo Yong Won មន្ត្រីកំពូលម្នាក់របស់កូរ៉េខាងជើង ប្រើប្រាស់រថយន្ត Pajero ផងដែរ នាអំឡុងខែមិនា និងខែមេសា ឆ្នាំ២០២២ កន្លងមក។ លោក គីម ជុងអ៊ុន និងមន្ត្រីដឹកនាំកំពូលកូរ៉េខាងជើងរបស់ខ្លួន ធ្លាប់ត្រូវបានឃើញប្រើប្រាស់រថយន្តទំនើបនៃក្រុមហ៊ុន Mercedes, Toyota-Lexus និង Rolls Royce ជាដើម។ សម្រាប់ម៉ូដែល Pajero ដែលលោក Jo ប្រើប្រាស់ អាចមានតម្លៃប្រមណា ៦១០០០ដុល្លារអាម៉េរិក។ ក្រុមជំនាញការ U.N. ធ្លាប់បានរាយការណ៍កន្លងមកថា បើទោះបីជាមានការបិទព្រំដែននាអំឡុងនៃការរាលដាលកូវីដ-១៩ ក៏ដោយ ក៏កូរ៉េខាងជើង នៅតែព្យាយាមនាំចូលរថយន្តទំនើបៗពីបរទេស នាដើមឆ្នាំ២០២១ ៕ | ក្រុមហ៊ុនជប៉ុន Mitsubishi Motors បានថ្លែងប្រាប់ភ្នាក់ងារស៊ើបអង្កេតលើការដាក់ទណ្ឌកម្មថា ខ្លួនគ្មានតួនាទីអ្វីក្នុងផ្តល់រថយន្ត SUVs ដល់កូរ៉េខាងជើងនោះឡើយ។ នេះបើតាមការផ្សាយរបស់ NK News ដោយផ្អែកលើរបាយការណ៍របស់ក្រុមការងារអង្គការសហប្រជាជាតិ (U.N.)។ |
ក្នុងសេចក្តីជូនដំណឹងដែលចេញផ្សាយនៅថ្ងៃទី១ សីហា និងដែលសារព័ត៌មានអេឡិចត្រូនិកថ្មីៗទទួលបាន បានកំណត់យកថ្ងៃទី១០ សីហា ជាថ្ងៃរុះរើសំណង់ខុសច្បាប់ ក្រោយអាជ្ញាធរបានចុះចែកសេចក្តីជូនដំណឹងដល់ម្ចាស់សំណង់ ឲ្យធ្វើការស្ម័គ្រចិត្តរុះរើសំណង់ខុសច្បាប់ដោយខ្លួនឯង តែផ្ទុយទៅវិញរហូតមកដល់ថ្ងៃនេះ ម្ចាស់សំណង់ទាំងនោះ មិនបានគោរពទៅតាមសេចក្តីជូនដំណឹងនោះឡើយ។ ក្នុងសេចក្តីជូនដំណឹង ដែលកំណត់យកថ្ងៃទី១០ សីហា សម្រាប់យុទ្ធនាការរុះរើសំណង់ បានសរសេរថា «អាស្រ័យហេតុនេះ គណៈកម្មការដឹកនាំ និងសម្របសម្រួលលើការរុះរើសំណង់ខុសច្បាប់ក្នុងតំបន់១ និងតំបន់២ នៃរមណីយដ្ឋានអង្គររបស់រដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរា សូមទុករយៈពេលចុងក្រោយជូនម្ចាស់សំណង់ខាងលើ ឱ្យស្ម័គ្រចិត្តរុះរើដោយខ្លួនឯងរហូតដល់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៧ ជាកំហិត»។ សេចក្តីជូនដំណឹងដដែល គណៈកម្មការចម្រុះនឹងចាប់ផ្តើមចុះអនុវត្តវិធានការរុះរើសំណង់ ចាប់ពីថ្ងៃទី១០ សីហា តាមនីតិវិធី ដោយពុំទទួលខុសត្រូវរាល់ការខូចខាតឡើយ។ យោងតាមរបាយការណ៍របស់អាជ្ញាធរជាតិអប្សរា ក្នុងអំឡុងពេលមុនបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤នេះ មានសំណង់ខុសច្បាប់ជាង៥០០សំណង់ ដែលលួចសាងសង់ដោយលាក់លៀម ក្នុងរមណីយដ្ឋានអង្គរ បើទោះបីជាអាជ្ញាធរចុះណែនាំក៏ដោយ។ ក្នុងរបាយការណ៍ដាច់ដោយឡែកមួយទៀតរបស់អាជ្ញាធរជាតិអប្សរា មានសំណង់ខុសច្បាប់ចំនួនជាង១០០ករណីទៀត ដែលលួចសាងសង់ក្រោយថ្ងៃបោះឆ្នោត៕ | សៀមរាប៖ ជាសេចក្តីសម្រេចចុងក្រោយ គណៈកម្មការចម្រុះដែលមានរដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរា បានកំណត់យកថ្ងៃទី១០ សីហា ជាថ្ងៃចុះរុះរើសំណង់ខុស ច្បាប់ ក្នុងរមណីយដ្ឋានអង្គរ។ ការកំណត់យកថ្ងៃទី១០នេះ ក្រោយពេលគណៈកម្មការ បានទុករយៈពេលដល់ម្ចាស់សំណង់ខុសច្បាប់ទាំងនោះ ត្រូវរុះរើសំណង់ដោយខ្លួនឯង និងដោយការស្ម័គ្រចិត្ត។ |
«ប្រាស» ជាកិរិយាសព្ទ មានន័យថា ដំណើរឃ្លាតឆ្ងាយ, ព្រាត់ចេញ, ចាកចេញ,ផុតចេញ។ ឧទាហរណ៍៖ បំណាច់នឹងប្រាសចាក គួរហាមាត់ផ្តែផ្តាំមួយម៉ាត់ ហេតុម្តេចក៏ទៅបាត់ ស្ងាត់សូន្យឈឹង។ រីឯ «ប្រាស់»ជាបរិវារសព្ទ សម្រាប់ផ្សំជាមួយពាក្យ ប្រើ ដែលមានន័យថា ប្រើប្រាស់។ ឧទាហរណ៍៖ ទូរ, តុ,ចាន, ឆ្នាំង ជារបស់សម្រាប់ប្រើប្រាស់ ក្នុងផ្ទះបាយ៕ | «ប្រាស»សំដៅលើ ដំណើរចាកឆ្ងាយ។ ចំណែក «ប្រាស់»ជាពាក្យដែលផ្សំជាមួយ «ប្រើ»។ |
សេចក្តីជូនដំណឹង ដែលចេញដោយ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ បានបញ្ជាក់ថា គ្រឹះស្ថានសិក្សាអប់រំបណ្តុះបណ្តាលបច្ចេកទេសនីមួយៗគឺនៅតែអាចបន្តការសិក្សាបានតាមរយៈអនឡាញ។ ក្រោយពីមានការរាតត្បាតជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ សាលារៀនរដ្ឋ និងឯកជន រួមទាំងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេសនៅរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តព្រះសីហនុ និងខេត្តដទៃទៀត ដែលកំពុងរងការគំរាមកំហែងពីជំងឺកូវីដ-១៩ក៏ត្រូវបានផ្អាកជាបណ្តោះអាសន្នផងដែរ៕ | ក្រសួងការងារ បណ្តុះបណ្តាល និង វិជ្ជាជីវៈ បានសម្រេចផ្អាកគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈដែលស្ថិតនៅក្នុងខេត្តព្រៃវែង ខេត្តកំពង់ចាម និងខេត្តកោះកុងជាបណ្តោះអាសន្នសិន ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩។ |
ព័ត៌មានលម្អិត សូមស្ដាប់ការពន្យល់ពីលោកសាស្រ្ដាចារ្យ អ៊ឹម សុខរិទ្ធី នរវិទូ នៃអាជ្ញាធរជាតិអប្សរា ដូចតទៅ៖ លោក អ៉ឹម សុខរិទ្ធី កំឡុងពេលចុះមើលការដ្ឋានកំណាយនៅខឿនព្រះវិហារក្រុងអង្គរធំ នៅដើមខែកុម្ភៈ | សៀមរាប៖ សម័យចក្រភពខ្មែរ រាជធានីអង្គរលាតសន្ធឹងលើផ្ទៃដីប្រហែល៣ពាន់គីឡូម៉ែត្រក្រឡា និងមានប្រជាជនរស់នៅជាង៨សែននាក់។ តាមអ្នកស្រាវជ្រាវ ក្រុងអង្គរធំជាតំបន់ទីប្រជុំជនធំ ឬជាតំបន់កណ្ដាលនៃរាជធានីអង្គរ។ ក្នុងតំបន់កណ្ដាលនោះដែរ គេបានបែងចែកសង្កាត់សម្រាប់មនុស្ស រស់នៅ ទៅតាមឋានានុក្រម ដូចជាសង្កាត់សម្រាប់មន្រ្តីរាជការ ព្រាហ្ម អ្នកជំនួញ ជនបរទេស និងវណ្ណៈសូទ្រ (វណ្ណៈទាបជាងគេ) ជាដើម ដែលជាការរៀបចំនាសម័យកាលនោះ៕ |
ការប្រកួត Cambodian League Cup វគ្គជម្រុះក្នុងពូល នឹងធ្វើចាប់ពីថ្ងៃទី១១ ខែកុម្ភៈ ដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣។ ពូលនីមួយៗ គឺយកចំនួនពីរក្រុម ដែលមានពិន្ទុច្រើនជាងគេ ដើម្បីប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដែលធ្វើនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣។ ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ធ្វើ២ជើង ក្នុងដី និងក្រៅទឹកដី (Home and Away)។ ចំណែក វគ្គផ្ដាច់ព្រ័ត្រធ្វើនៅថ្ងៃទី៤ ខែមិថុនា នៅទីលានអព្យាក្រឹត (ទឹកដីកណ្ដាល)។ ពានរង្វាន់លីគខាប់ ២០២២ ប្រកួត ធ្វើរៀងរាល់ថ្ងៃសៅរ៍ និងអាទិត្យ ដោយកីឡដ្ឋាន ឬទីលានបាល់ទាត់ ដែលមិនមានភ្លើង ប្រកួតនៅម៉ោង ១៥:៤៥ រសៀល ហើយទីលានបាល់ទាត់មានភ្លើងប្រកួតនៅម៉ោង ១៨:៣០យប់។ កីឡាករ ប្ដូរមិនត្រូវលើពី ៥នាក់ ក្នុងចំនួន ៣ដង ដោយមិនរាប់បញ្ចូលពេលសម្រាប់ ក្រោយបញ្ចប់តង់ទី១ ហើយកីឡាករ ដែលប្ដូរចេញហើយមិនអាចប្ដូរចូលវិញបានទេ។ ហើយបើ ប្រកួតមួយ មានសមាសភាពកីឡាករ ត្រឹម៧នាក់ ឬតិចជាងនេះ ក្នុងទីលានប្រកួត នោះចាត់ទុកថាបោះបង់ការប្រកួតចោល។ គួរបញ្ជាក់ផងដែរថា ការប្រកួត Cambodian League Cup ឆ្នាំ២០២២ មាន១៦ក្រុមចូលរួមប្រកួត ដោយភ្នំពេញក្រោន គ្រងដំណែងជើងឯក បន្ទាប់ពីយកឈ្នះ ក្រុមបាល់ទាត់វិសាខា ក្នុងលទ្ធផល ២-១៕ | ការប្រកួតលីគខាប់ Cambodian League Cup រដូវកាលទី២ ឆ្នាំ២០២៣ មាន១៤ក្រុមចូលរួម និងចែកចេញជា ២ពូល។ ពូល A មាន បឹងកេត, វិសាខា, គិរីវង់សុខសែនជ័យ, កងយោធពលខេមរភូមិន្ទ, អគ្គិសនីកម្ពុជា, កោះកុង និងព្រៃវែង។ ពូល B ភ្នំពេញក្រោន ក្រុមការពារដំណែងជើងឯក ជាមួយ ព្រះខ័នរាជស្វាយរៀង, អង្គរថាយហ្គឺរ,ណាហ្គាវើលដ៍, នគរបាលជាតិ, ISI ដង្កោសែនជ័យ និងសូលទីឡូអង្គរ។ ការប្រកួតនេះ នឹងចាប់ធ្វើឡើងនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣។ |
ការចាកចេញពីសហភាពអឺរ៉ុប នឹងធ្វើឲ្យអង់គ្លេសមានឯករាជ្យលើការសម្រេចចិត្តលើជោគវាសនារបស់ខ្លួនទាំងវិស័យសេដកិច្ច នយោបាយ សន្តិសុខ និងវិស័យការពារជាតិជាដើម។ ការចាកចេញនេះ ជាព្រឹត្តការណ៍ដ៏អស្ចារ្យសម្រាប់អង់គ្លេសក្នុងនាមជាប្រជាជាតិមួយក្រោយចប់សង្គ្រាមលោកលើកទីពីរមក។ នេះបើតាមការលើកឡើងរបស់រដ្ឋមន្ត្រីការពារជាតិ Gavin Williamson ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មាន Telegraph ។ អង់គ្លេសដែលនឹងត្រូវចាកចេញពីសហភាពអឺរ៉ុបនៅថ្ងៃទី២៩ ខែមីនា នៅមិនទាន់សម្រេចបានកិច្ចព្រមព្រៀងលែងលះនៅឡើយទេ ដ្បិតសមាជិកសភាមិនពេញចិត្តកិច្ចព្រមព្រៀងរបស់រដ្ឋាភិបាល។ យ៉ាងណាក្ដី លោក Williamson ហាក់មានសុទិដ្ឋិនិយមខ្ពស់ចំពោះអនាគតរបស់អង់គ្លេសក្រោយចាកចេញ។ ក្នុងកិច្ចសម្ភាសនៅឯក្រសួងការពារជាតិនៅថ្ងៃទី៣០ ខែធ្នូ លោកអះអាងថា បើអង់គ្លេសបង្អួតខ្លួនតាមវិធីសាស្ត្រផ្សេង អង់គ្លេសអាចដើរតួនាទីដែលពិភពលោកចង់ឃើញ។ ជាមួយគ្នានោះ ប្រមុខការពារជាតិអង់គ្លេសដដែលនេះ ក៏បង្ហាញផែនការរបស់អង់គ្លេសក្នុងការពង្រឹងវត្តមានយោធានៅបរទេស សំដៅបញ្ចេញសាច់ដុំយោធារបស់ខ្លួន។ ក្នុងន័យនេះ លោក Williamson បញ្ជាក់ថា អង់គ្លេសកំពុងសម្លឹងមើលលទ្ធភាពដាក់ទ័ពនៅតំបន់អាស៊ីមួយកន្លែង និងមួយកន្លែងទៀតនៅតំបន់ការ៉ាអ៊ីប។ ខណៈរដ្ឋមន្ត្រីខាងលើមិនបញ្ចេញពីទីតាំងជាក់លាក់នោះ ប្រភពជាច្រើនលើកឡើងថា អង់គ្លេសអាចដាក់បង្កើតយោធារបស់ខ្លួនដែលនឹងមានមូលដ្ឋាននាវាផ្គត់ផ្គង់ គ្រឿងបរិក្ខារផ្សេងៗ អាគារសម្រាប់ស្នាក់នៅ និងមន្ត្រីយោធានៅអតីតអាណានិគមរបស់ខ្លួននៅអាស៊ីអាគ្នេយ៍ ដែលអាចជាព្រុយណេ ឬសិង្ហបុរី។ សម្រាប់មូលដ្ឋានស្រដៀងគ្នានេះនៅការ៉ាអ៊ីបវិញ អាចជាប្រទេសហ្គីយ៉ាន ឬម៉ុងស៊ែរ៉ា។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន RT ។ ការអធិប្បាយរបស់លោក Williamson ធ្វើឲ្យគេនឹកដល់សម័យកាលអង់គ្លេសត្រួតត្រាប្រទេសជាច្រើននៅតំបន់អាស៊ីដូចជាឥណ្ឌា សិង្ហបុរី និងម៉ាឡេស៊ីជាដើម។ ប៉ុន្តែអង់គ្លេសបែរជាបោះបង់មហិច្ឆតារក្សាវត្តមាននៅតំបន់អាស៊ីក្រោយឆ្នាំ១៩៦៨ ទៅវិញ។ បើតាមរដ្ឋមន្ត្រីរូបនេះ ប្រទេសជាច្រើនដូចជាកាណាដា នូវែលសេឡង់ ក៏ដូចជាប្រទេសតំបន់អាហ្វ្រិកផងនោះចង់ឃើញអង់គ្លេសកាន់តួនាទីមហាអំណាចយោធា និងជាមេដឹកនាំពិភពលោកផង៕ | ប្រមុខការពារជាតិអង់គ្លេស Gavin Williamson នៅថ្ងៃទី៣០ ខែធ្នូ បានប្រកាសពីផែនការក្នុងការបង្កើតមូលដ្ឋានទ័ពចំនួនពីរនៅបរទេស ក្រោយលែងលះដាច់ស្រេចជាមួយសហភាពអឺរ៉ុប។ អង់គ្លេសដែលតាមគម្រោងត្រូវចាកចេញពីសហភាពអឺរ៉ុបនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ ចង់ដាក់ទ័ពនៅអាស៊ីអាគ្នេយ៍ និងនៅតំបន់ការ៉ាអ៊ីប។ បើតាមលោក Williamson សម័យក្រោយការចាកចេញពីអឺរ៉ុប ជាឱកាសដ៏ល្អសម្រាប់អង់គ្លេសងើបមុខឡើងវិញលើឆាកអន្តរជាតិ។ |
បើយោងតាមរបាយការណ៍ចេញដោយក្រសួងថាមពល ការផ្គត់ផ្គង់អគ្គិសនីដើរដោយពន្លឺព្រះអាទិត្យអាចមានទំហំដល់៤០ភាគរយនៃចំនួនផ្គត់ផ្គង់ថាមពលសរុបទូទាំងប្រទេសនៅត្រឹមឆ្នាំ២០៣៥ ហើយឡើង៤៥ភាគរយត្រឹមឆ្នាំ២០៥០។ នេះជាការបង្កើនបរិមាណផ្គត់ផ្គង់ដ៏ធំមួយ ដោយបច្ចុប្បន្នអាម៉េរិកមានកម្រិតប្រើប្រាស់ថាមពលបានមកពីព្រះអាទិត្យត្រឹម៣ភាគរយប៉ុណ្ណោះ។ យ៉ាងណាមិញ របាយការណ៍ដដែលនេះបានលើកឡើងថា អាម៉េរិកចាំបាច់បង្កើនសមត្ថភាពផ្ទុកថាមពលពន្លឺព្រះអាទិត្យប្រចាំឆ្នាំរបស់ខ្លួនដល់ទៅ៤ដងទើបអាចឈានទៅដល់កម្រិតដែលបានកំណត់ខាងលើ។ គម្រោង នេះក៏ត្រូវពឹងផ្អែកលើការវិនិយោគសាធារណៈក្នុងប្រព័ន្ធថាមពលដែលពីដំបូងត្រូវបានបង្កើតឡើងសម្រាប់ថាមពលធ្យូងថ្ម និងឧស្ម័នធម្មជាតិ ក៏ដូចជាការផ្លាស់ប្តូរគោលនយោបាយលើការប្រើប្រាស់ថាមពលដែលពឹងផ្អែកលើកាបូន។ ដើម្បីសម្រេចគោលដៅដ៏មានមហិច្ឆតា អាម៉េរិក ត្រូវព្យាករណ៍ថា ត្រូវនឹងចំណាយទឹកប្រាក់បន្ថែមយ៉ាងហោច៥៦២ពាន់លានដុល្លារហូតដល់ឆ្នាំ២០៥០ ។ ប៉ុន្តែរបាយការណ៍នេះ មិនបានបញ្ជាក់តួលេខសម្រាប់ការវិនិយោគរបស់រដ្ឋឡើយ។ ការដាកចេញផែនការខាងលើ កើតឡើងនៅពេលដែលប្រធានាធិបតី បៃដិន បានដាក់ចេញសកម្មភាពបន្ទាន់ស្តីពីបម្រែបម្រួលអាកាសធាតុ និងថាមពលកកើតឡើងវិញ។ ចំណែកសភាអាម៉េរិក ក៏កំពុងពិភាក្សាលើគម្រោងការធំៗលើការជួសជុសហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសដើម្បីទប់ទល់នឹងគ្រោះមហន្តរាយដូចជាព្យុះកំណាច និងភ្លើងឆេះព្រៃដែលបានយាយីអាម៉េរិកយ៉ាងខ្លាំងក្លានាឆ្នាំ២០២១។ កាលពីខែសីហា អាម៉េរិកបានដាក់គោលដៅឆ្នាំ២០៣០ ដោយកំណត់ចំនួនរថយន្តពាក់កណ្តាលដែលដាក់លក់នៅអាម៉េរិក ត្រូវគ្មានការបំភាយឧស្ម័នកាបូន៕ | រដ្ឋបាលប្រធានាធិបតី ចូ បៃដិន ប្រកាសនៅថ្ងៃទី៨ ខែកញ្ញាថា អាម៉េរិកគួរតែបង្កើនកម្លាំងថាមពលអគ្គិសនីតាមរយៈថាមពលពន្លឺព្រះអាទិត្យឱ្យបានប្រមាណ៥០ ភាគរយនៃការផ្គត់ផ្គង់ក្នុងប្រទេសត្រឹមពាក់កណ្តាលសតវត្សរីទី២១។ ការប្រកាសបង្កើនេះ ជាផ្នែកមួយក្នុងយុទ្ធសាស្រ្តបម្រែបម្រួលអាកាសធាតុរបស់អាម៉េរិក។ |
«ច្រាំង» មានន័យថា រឹមស្ទឹង, ទន្លេ, សមុទ្រ . . . រីឯ «ជ្រាំង» មានន័យថា សាច់ជាចម្រៀកៗក្នុងផ្លែដែលផ្សេងពីក្លែបនិងគ្រាប់។ ជ្រាំងខ្នុរ ។ ក្នុងន័យមួយទៀត គឺសំដៅលើ ឈ្មោះរោគមួយប្រភេទកើតនៅអណ្ដាតឬទាំងសាច់ក្នុងមាត់ផង បណ្ដាលអំពីចំហាយក្ដៅឲ្យពងបែកប្រេះរអាមផ្សា។ កើតជ្រាំង។ វចនានុក្រម កត់សម្គាល់ថា អ្នកខ្លះមិនសូវប្រយ័ត្ន ច្រើនតែប្រើ ពាក្យ ច្រាំង និង ជ្រាំង ច្រឡំពុំដឹងថាណាជាណាឡើយ ៕ | សម្រាប់ពាក្យ «ច្រាំង» និង «ជ្រាំង» វចនានុក្រមខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាត បានក្រើនរំលឹកកុំឲ្យមានការសរសេរច្របូកច្របល់គ្នា។ |
លោក Bill de Blasio ហៅភ្លៀងធ្លាក់ខ្លាំងក្នុងទីក្រុងញូវយ៉ក ដែលឈានដល់ការប្រកាសអាសន្នជា «ព្រឹត្តិការណ៍អាកាសធាតុជាប្រវត្តិសាស្រ្ត» ។ ទីក្រុងនេះ បានកត់ត្រាកម្រិតភ្លៀងធ្លាក់ខ្លាំងទូទាំងទីក្រុងដែលកំពុងបណ្តាលឱ្យមានទឹកជំនន់ និងមានស្ថានភាពគ្រោះថ្នាក់តាមដងផ្លូវផងដែរ។ ខ្សែរថភ្លើងក្រោមដីស្ទើរតែទាំងអស់នៅក្រុងដ៏មមាញឹកនេះ ត្រូវបានបញ្ជាឱ្យផ្អាកនៅល្ងាចថ្ងៃទី១ ខែកញ្ញា ស្របពេលព្យុះសង្ឃរា lda បានបង្កភ្លៀងធ្លាក់យ៉ាងជោគជាំនៅតាមរដ្ឋបណ្ដោយឆ្នេរសមុទ្រអាត្លង់ទិក។ នេះបើតាមការផ្សាយរបស់ទូរទស្សន៍ CNN ។ អាជ្ញាធរក្រុងបានបង្ហោះសារតាមបណ្តាញ Twitter ថា រាល់រថយន្តទាំងអស់ដែលមិនមានកិច្ចការបន្ទាន់ត្រូវបានហាមឃាត់នៅតាមដងផ្លូវទីក្រុងញូវយ៉ករហូតដល់ម៉ោង៥ព្រឹកថ្ងៃទី២ ខែសីហា (ម៉ោងនៅញូវយ៉ក) ដោយសារបញ្ហអាកាសធាតុ។ តាមរូបភាពដែលបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយសង្គម ទឹកបានហូរចូលដល់កន្លែងអង្គុយរង់ចាំរថភ្លើងក្រោមដីក្នុងទីកក្រុង ហើយ អាជ្ញាធរក្រុងទទួលបន្ទុកសេវាកម្មរថភ្លើងនិយាយថា សេវាកម្មផ្លូវក្រោមដីកំពុងជួបបញ្ហាខ្លាំងដោយសារទឹកជន់។ លោកអភិបាលក្រុងញ៉ូវយ៉កអំពាវនាវឱ្យប្រជាជនកុំចេញទៅក្រៅ។ លោកសរសេរក្នុងសារ Twitter ថា៖«សូមកុំនៅតាមដងផ្លូវឱ្យសោះនៅយប់នេះ ហើយទុកឱ្យក្រុមអ្នកឆ្លើយតបនិងសេវាកម្មសង្គ្រោះបន្ទាន់របស់យើងបញ្ចប់ការងាររួចរាល់សិន។ ប្រសិនបើអ្នកគិតចង់ចេញទៅក្រៅ សូមកុំចាកចេញឱ្យសោះ។» ទឹកជំនន់ បានកើតឡើងនៅ៥កន្លែងផ្សេងគ្នានៅល្ងាចថ្ងៃទី១ ដែលវាយប្រហារចាប់ពីភាគខាងលិចនៃក្រុង Philadelphia នៃ Pennsylvania ដល់ភាគខាងជើងនៃរដ្ឋ New Jersey។ អភិបាលរដ្ឋ New Jersey លោក Phil Murphy ក៏បានប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្នផងដែរ៕ | អភិបាលក្រុងញូវយ៉កលោក Bill de Blasio ប្រកាសដាក់ទីក្រុងទាំងមូលក្រោមគ្រាអាសន្នភ្លាមៗនៅយប់ថ្ងៃទី១ខែកញ្ញា បន្ទាប់ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មាន។ ផ្នែកជាច្រើនរបស់ទីក្រុង ត្រូវជន់លិច ហើយផ្លូវក្នុងទីក្រុង មិនអាចឆ្លងកាត់។ |
បន្ទាប់មក ប្រជាពលរដ្ឋមួយចំនួន ក៏ឈូឆរទៅមើលទារិកានោះ។ បើតាមវីដេអូឃ្លីបមួយ ដែលបង្ហោះលើទំព័រហ្វេសប៊ុកឈ្មោះ «ព័ត៌មានបន្ទាន់ៗក្នុងសង្គម» ស្ត្រីម្នាក់ អះអាងថាចង់បានទារិកានោះទៅចិញ្ចឹម ប្រសិនបើសមត្ថកិច្ចប្រគល់ឲ្យ។ ចំណែកឯ អ្នករើសអេតចាយ ដែលជាអ្នកឃើញទារិកានោះ ក៏ចង់បានដែរ។ យ៉ាងណាក៏ដោយ សមត្ថកិច្ច សម្រេចបញ្ជូនទារិកាខាងលើ ទៅកាន់មន្ទីរពេទ្យជាមុនសិន ដោយពុំទាន់ប្រគល់ឲ្យអ្នកណាឡើយ។ អធិការខណ្ឌឫស្សីកែវ លោក ទៀង ចាន់សារ មិនទាន់អាចបញ្ជាក់បាននោះទេ ចំពោះករណីទារិកានេះ ព្រោះលោក មិនទាន់ទទួលបានព័ត៌មាននៅឡើយ។ លោក បានប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទយ៉ាងដូច្នេះថា៖«ខ្ញុំអត់ទាន់ដឹងទេ ចាំខ្ញុំសួរគេសិន»៕ | អ្នករើសអេតចាយ បានប្រទះឃើញទារិកាទើបនឹងកើតម្នាក់ ដែលត្រូវបានរុំនឹងសារុង ហើយយកទៅចោលនៅលើគំនរសំរាម នៅមុខអគ្គិសនីទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ កាលពីយប់ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨។ |
លោក អេង ហ៊ី ប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទនៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩នេះថា ធម្យោបាយទាំងនោះ មានដូចជា រថយន្ត និង ម៉ូតូ ជាដើម ដែលត្រូវបានកែច្នៃ សម្រាប់លួចដឹកឈើ រួមទាំងម៉ាស៊ីនកាប់ឈើផ្សេងៗទៀត។ ការដុតបំផ្លាញធម្យោបាយដឹកឈើនេះ គឺអនុវត្តចាប់តាំងពីដើមខែកក្កដា ឆ្នាំ២០១៩មក ដោយគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដែលមាននាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាប្រធាន។ សមត្ថកិច្ច នឹងបន្តដុតបំផ្លាញធម្យោបាយដឹកឈើខុសច្បាប់តទៀត ពេលចាប់បាន។ យ៉ាងណា ចំពោះរថយន្ត ដែលនៅមានគុណភាព សមត្ថកិច្ច នឹងរក្សាទុក សម្រាប់ប្រើប្រាស់ក្នុងអង្គភាព ហើយឈើដែលរឹបអូសបាន សមត្ថកិច្ច លែងដុតបំផ្លាញចោលហើយ។ ទន្ទឹមនឹងការរឹបអូសធម្យោបាយដឹកឈើទាំងនោះ សមត្ថកិច្ច ក៏បានចាប់ឈ្មួញទុច្ចរិតមួយចំនួន ដោយរួមមានទាំងឧកញ៉ាផងដែរ។ កាលដើមខែកក្កដា សមត្ថកិច្ច ចាប់ឧកញ៉ា ស៊ឹង សំអុល ហើយមកដល់ពាក់កណ្តាលខែសីហានេះ សមត្ថកិច្ច បានចាប់ឧកញ៉ា គង់ ក្រឹង៕ | ក្នុងរយៈពេលជាងមួយខែមកនេះ មានមធ្យោបាយដឹកឈើខុសច្បាប់មិនតិចជាង២០០គ្រឿងទេ ដែលសមត្ថកិច្ច បានដុកបំផ្លាញចោល ក្រោយចាប់បានពីក្រុមឈ្មួញទុច្ចរិត។ នេះជាការអះអាងរបស់លោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថនិងជាអ្នកនាំពាក្យគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ។ |
កីឡាករ ជួន ចាន់ចាវ ខ្សែការពារក្រុមភ្នំពេញក្រោន របួសកជើងយ៉ាងធ្ងន់ធ្ងរ ក្នុងការប្រកួតជាមួយ អាយ អេស អាយ ដង្កោសែនជ័យ នៅដើមតង់ទី២ នាទី៤៧ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ នៅកីឡដ្ឋាន AIA KHM Park។ បញ្ហារបួសនេះកើតឡើង នៅពេលដែល ខ្សែការពាររូបនេះ រត់ទៅទាត់បាល់ផ្ដាច់ចេញទៅក្រៅពីជើង ខ្សែប្រយុទ្ធរបស់ អាយ អេស អាយ ដង្កោសែនជ័យ ហើយភ្លាត់«កជើង»យ៉ាងធ្ងន់ធ្ងរ។ នៅយប់ដដែលនោះ ក្លិបភ្នំពេញក្រោន បានបញ្ជូន ជួន ចាន់ចាវ ទៅវះកាត់ជាបន្ទាន់ ហើយការវះកាត់នោះបានជោគជ័យ។ ដោយឡែក ពេលវេលាក្នុងសម្រាកព្យាបាលនោះ ក្លិបភ្នំពេញក្រោន មិនទាន់បានបញ្ជាក់នៅឡើយទេ។ ញ៉ាណ សុស៊ីដាន ពាក់ឈុតក្រហម រូបពី Cambodian Premier League រីឯ ខ្សែបម្រើប្រយុទ្ធក្លិបកងយោធពលខេមរភូមិន្ទ កីឡាករ ញាណ សុស៊ីដាន បានរងរបួសជង្គង់ ហើយត្រូវការសម្រាកព្យាបាល។ ម្យ៉ាងវិញទៀត ខ្សែប្រយុទ្ធរូបនេះ បានធ្វើការយ៉ាងខ្លាំងនាជំនួបក្លិបបឹងកេត នៅពហុកីឡដ្ឋានស្ដាតចាស់ កាលពីថ្ងៃទី២៣ ខែធ្នូ ដែលជាហេតុធ្វើរបួសជង្គង់នោះ កាន់តែធ្ងន់ធ្ងរ។ នាការប្រកួតជាមួយបឹងកេតនោះ ញាណ សុស៊ីដាន ត្រូវប្ដូរចេញនៅនាទី៦៤ និងជំនួសដោយកីឡាករ Lucas Massaro Garcai។ តាមការបញ្ជាក់របស់លោក ឈូក ពិសិដ្ឋ អវត្ដមានរបស់កីឡាករ ២រូបខាងលើនេះ គឺមាន លឹម អារុណរ៉េយមិន ជំនួសកីឡាករ ញាណ សុស៊ីដាន ហើយ ហួត វ៉ាន់ណេត ជំនួយកីឡាករ ជួន ចាន់ចាវ។ គួរបញ្ជាក់ថា កីឡាករ ២៤រូប ដែលត្រូវចូលរួមប្រកួតមិត្តភាពជាមួយ ក្រុមជម្រើសជាតិកាតា នាថ្ងៃទី៣១ ខែធ្នុ ឆ្នាំ២០២៣ មានដូចជា៖ លឹម អារុណរ៉េយមិន, គង់ លីហួរ, ផាន សុផេន, ឃាន់ សុបិន, សុះ ស៊ូហាណា, ជា ច័ន្ទដារ៉ា, ម៉ាត់ នូរុណ, វ៉ាន់ តៃឡាម៉ី, ចន្ថា ចន្ទាកា, សឿយ វិសាល, ថេឡរ នីកូឡាស់ ឌឿង, វីរៈ ដារ៉ា, សារ៉េត គ្រីយ៉ា, យូឌៃ អូកាវ៉ា, អ៊ុំ វិចិត្រ, ឡុង ភារ៉ាត់, ហួត វ៉ាន់ណេត, ហ៊ុល គីមហ៊ុយ, សារ ទី, ស រតនា, ស៊ិន កក្កដា, ស៊ិន សុផាណាត់ និងកែម វ៉ាន់ដា៕ | លោក ឈូក ពិសិដ្ឋ អ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជា បានបញ្ជាក់ថា ជួន ចាន់ចាវ និង ញាណ សុស៊ីដាន នឹងអវត្តមានក្នុងការប្រកួតមិត្តភាពជាមួយ ក្រុមជម្រើសជាតិកាតា នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដោយសារតែបញ្ហារបួស។ អ្នកចាត់ការក្រុមរូបនេះ បានបន្ថែមថា អវត្តមានកីឡាករ ២រូបនេះ នឹងជំនួសដោយ លឹម អារុណរ៉េយមិន និង ហួត វ៉ាន់ណេត។ |
បើតាមទូរទស្សន៍ RTV San Marino ករណីស្លាប់នេះ ចំពេលដែលសាំងម៉ារ៉ាំង រកឃើញ៧ករណីថ្មីបន្ថែមទៀត។ បច្ចុប្បន្នសាំងម៉ារ៉ាំង មាន៨ករណី និងស្លាប់១ករណីដំបួង៕ | លេខាធិការដ្ឋានសុខាភិបាលសាំងម៉ារ៉ាំង (San Marino) ដែលជាប្រទេសដ៏តូចមួយនៅកណ្តាលអ៊ីតាលី បានប្រកាសពីករណីស្លាប់ដំបូងលើបុរសអាយុ៨៨ឆ្នាំម្នាក់។ អ្នកជំងឺបានចូលព្យាបាលនៅមន្ទីរពេទ្យ Rimini Infermi កាលពីថ្ងៃទី២៥ ខែកុម្ភៈ ក្នុងស្ថានភាពធ្ងន់ធ្ងរ។ |
គ.ជ.ប បានឲ្យដឹងនៅថ្ងៃទី១៤ ខែកក្កដា ជំនួយនេះធ្វើឡើងបន្ទាប់ពីមានការចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា ក្នុងទឹកប្រាក់ ៨០០លានយេន រវាងលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយលោក ហៃដឺហ៊ីសា ហូរីនូឈី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨។ ជាមួយគ្នានេះ គ.ជ.ប ក៏មានហិបឆ្នោត១២,០០០ទៀត សម្រាប់ដំណើរការរៀបចំបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដែលជាជំនួយរបស់ជប៉ុនតាំងពីឆ្នាំ១៩៩៨មក៕ | គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានទទួលហិបឆ្នោត១១,០០០ហិប និងរថយន្តPickup៤០គ្រឿងពីជប៉ុន សម្រាប់ដំណើរការរៀបចំបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦នេះ។ ហិបឆ្នោត១១,០០០ហិប និងរថយន្តPickup៤០គ្រឿងនេះ មានតម្លៃជាង៧លានដុល្លារ ដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុន។ |
លោក ខៀវ សាម៉េត ជាជនជាតិខ្មែរទីមួយដែលទទួលបានតំណែងជាប្រធានសហព័ន្ធកីឡាបាល់ទាត់ថ្នាក់អាស៊ីអាគ្នេយ៍ មួយនេះ សម្រាប់អាណត្តិឆ្នាំ២០១៩-២០២៣ ។ AFF មានសហព័ន្ធជាតិចំនួន១២ជាសមាជិក ដែលក្នុងនោះមាន កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ វៀតណាម ទីម័រខាងកើត និងអូស្ត្រាលី។ ជាមួយគ្នានេះ AFF បានប្រកាសគាំទ្រព្រះអង្គម្ចាស់ Shaikh Salman bin Ebrhim Al Khalifa នៃប្រទេសបារ៉ែន បន្តជាប្រធានសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) សម្រាប់អណត្តិថ្មី ផងដែរ៕ | លោក ខៀវ សាម៉េត អនុប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានជាប់ឆ្នោតជាសហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ (AFF) នាមហាសន្និបាតលើកទី២៦សហព័ន្ធបាល់ទាត់ថ្នាក់តំបន់មួយនេះ ដែលរៀបចំនៅសណ្ឋាគារសុខា ខេត្តសៀមរាប នៅថ្ងៃអាទិត្យ ទី១៧ ខែមីនា។ |
ទោះជាយ៉ាងណា លោកថា មកដល់ពេលបច្ចុប្បន្ននេះ នៅមានមនុស្សមួយចំនួន នៅប្រកាន់អំពីការថ្វាយសក្ការៈមួយចំនួនថាជាព្រហ្មញ្ញ ពុំមែនជាព្រះពុទ្ធ។ លោកពន្យល់ថា បើអ្នកប្រកាន់ទាំងនោះ សិក្សាពីពុទ្ធិ ភាវៈ សុខៈ នៃព្រហ្មញ្ញសាសនា និង ពុទ្ធិ ភាវៈ សុខៈ នៃព្រះពុទ្ធសាសនា ឱ្យបានច្បាស់លាស់នោះ គេនឹងមិនប្រកាន់ទៀតឡើយ។ «អ្នកខ្លះដឹងលំៗ មិនបានរៀនសូត្រឱ្យច្បាស់លាស់ ថាអ្វីជាព្រះពុទ្ធ ហើយអ្វីជាព្រហ្មញ្ញ ហើយនៅប្រកាន់។ ព្រះពុទ្ធនៅក្នុងចិត្ត។ សំខាន់ការជម្រះចិត្តឱ្យស្អាត កុំឱ្យមានការនិន្ទាឈ្នានីសគ្នាទៅបានហើយ។ ព្រះពុទ្ធទូន្មានហើយ ឱ្យខំរក ខំរក្សា ដោយទី១ សងម្ដាយឪពុក ទី២ឱ្យកូន ទី៣ហូបប្រចាំថ្ងៃ ទី៤កំណប់បុណ្យ»។ ដើម្បីជ្រាបច្បាស់ សូមលោក លោកស្រី អញ្ជើញទស្សនាការបកស្រាយរបស់លោក ញាណ ភឿន រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ដូចតទៅ៖ | ភ្នំពេញ៖ លោក ញាណ ភឿន រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា បានបញ្ជាក់ថា ការថ្វាយគ្រឿងសក្ការៈដល់ទេវតាក្នុងពេលចូលឆ្នាំប្រពៃណីជាតិ គឺជាការគោរព ជាការបូជា និងជាការតម្រង់ចិត្ត ក្នុងសេចក្ដីជ្រះថ្លា។ |
សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាត់ទុកការដាក់បញ្ចូល «ល្ខោនខោល» ទៅក្នុងបញ្ជីអរូបីយនៃមនុស្សជាតិនាពេលនេះ នឹងធ្វើឲ្យកេរ្តិ៍ឈ្មោះកម្ពុជា កាន់តែល្បីសុះសាយទូទាំងពិភពលោក ហើយក៏ធ្វើឲ្យកម្ពុជាក្លាយជាតួអង្គកាន់តែលេចធ្លោរថែមទៀត នៅលើវេទិកាបេតិកភ័ណ្ឌពិភពលោកផងដែរ។ សម្រាប់សម្ដេច ហ៊ុន សែន សមិទ្ធផលនេះ គឺជាមោទនភាពថ្មីមួយទៀត សម្រាប់ប្រជាពលរដ្ឋ និងប្រទេសកម្ពុជា ដែលល្ខោនខោលត្រូវបានទទួលស្គាល់ជាស្នាដៃសិល្បៈបុរាណដ៏វិសេសវិសាលអស្ចារ្យ និងមានតម្លៃជាសកល។ ដើម្បីអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ សម្ដេច ហ៊ុន សែន អំពាវនាវឲ្យក្រសួង ស្ថាប័ន ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួមទាំងប្រជាពលរដ្ឋ ចូលរួមវាយគង ទូងស្គ ទះប៉ោត គោះត្រដោក និងប្រើមធ្យោបាយផ្សេងៗ នៅតាមសាធារណៈ និងតាមវត្តអារាម នៅម៉ោង ១០នាទីយប់ថ្ងៃទី៣០ ខែវិច្ឆិកា ។ អត្ថបទទាក់ទង អបអរសាទរ! ល្ខោនខោល ត្រូវបានចុះបញ្ជីយូណេស្កូផ្លូវការហើយ! ល្ខោនខោលវត្តស្វាយអណ្តែត (Lkhon Khol Wat Svay Andet) របស់កម្ពុជា ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូផ្លូវការ នាអំឡុងនៃសម័យប្រជុំលើកទី១៣នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលសម្រាប់ការថែរក្សាបេតិកភណ្ឌវប្បធម៌អរូបីនៅមជ្ឈមណ្ឌល Swami Vivekananda International Convention Centre (SVICC) ក្រុង Port Loiuis ប្រទេសម៉ូរីស នៅថ្ងៃទី២៨ ខែវិច្ឆិកានេះ។ សូមបញ្ជាក់ថា ល្ខោនខោល គឺជាបេតិកភណ្ឌខ្មែរទី៥ ដែលបានទទួលឋានៈឧត្តុងឧត្តម ក្នុងការដាក់បញ្ចូលទៅក្នុងបញ្ជីអរូបីយនៃមនុស្សជាតិ បន្ទាប់ពីប្រាសាទសំបូរព្រៃគុក ដែលបានដាក់បញ្ជូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧។ ចំណែកបេតិកភណ្ឌផ្សេងៗទៀត ដែលត្រូវបានដាក់បញ្ជូលទៅក្នុងបញ្ជីសម្បត្តិវប្បធម៌ពិភពលោក រួមមាន ប្រាសាទអង្គរវត្ត នៅឆ្នាំ១៩៩២ , របាំបុរាណខ្មែរ (របាំព្រះរាជទ្រព្យ) នៅឆ្នាំ២០០៣ និងប្រាសាទព្រះវិហារ នៅឆ្នាំ២០០៨។ នេះបើតាមលិខិតសម្ដេច ហ៊ុន សែន៕ | ភ្នំពេញ៖ គ្រប់ក្រសួង និងស្ថាប័ននានា ត្រូវវាយគង ទូងស្គ នៅម៉ោង១០យប់ ថ្ងៃទី៣០ វិច្ឆិកានេះ ដើម្បីសាទរដល់ល្ខោនខោល ដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ កាលពីពេលថ្មីនេះ។ |
ក្នុងសិក្ខាសាលាផ្សព្វផ្សាយ វិធានការណ៍បង្ការការចម្លងជំងឺកូវីដ១៩ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប នៅថ្ងៃទី១៣ មីនា អភិបាលខេត្តសៀមរាបលោក ទៀ សីហា ថ្លែងថា៖«ចង់ឱ្យពលរដ្ឋយល់ពីកូវីដ១៩ និងប្រកបរបរធម្មតាវិញ កុំឱ្យមានការភ័យខ្លាច យើងរឹតតែភ័យ យើងរឹតតែដកថយ យើងរឹតតែនៅក្នុងផ្ទះ វាធ្វើឱ្យខេត្តសៀមរាប ពិសេសក្រុងយើងកាន់តែធ្លាក់ (សេដ្ឋកិច្ច) ធ្ងន់ធ្ងរទៅទៀត»។ បន្ថែមពីនេះ លោក ទៀ សីហា បានផ្ដាំផ្ញើទៅសិក្ខាកាមដែលចូលរួមខាងលើ ត្រូវយកព័ត៌មានដែលទទួលបានទៅបន្ដផ្សព្វផ្សាយទៅបងប្អូន និងអ្នកជិតខាងឱ្យបានដឹងកាន់តែច្បាស់ពីជំងឺកូវីដ១៩នេះ។ លោកអភិបាលក៏ហួសចិត្ត និងខឹងសម្បារទៅបុគ្គលមួយចំនួនដែរ ដែលកន្លងមកបានបំប៉ោងព័ត៌មានករណីរីករាលដាលជំងឺនេះនៅក្នុងខេត្តសៀមរាប ដែលវារិតតែធ្វើឱ្យសេដ្ឋកិច្ចខេត្តទេសចរណ៍មួយនេះមានសភាពធ្ងន់ធ្ងរ។ លោក ទៀ សីហា សំណូមពរដល់បុគ្គលទាំងនោះឈប់ជាបន្ទាន់ និងប្រកាសពីវិធានការផ្លូវច្បាប់ប្រសិនបើនៅបន្តផ្សាយព័ត៌មានមិនពិត។ សម្រាប់លោកអភិបាលខេត្ត ព័ត៌មានមិនពិតកាចសាហាវជាងជំងឺកូវីដទៅទៀត។ លោក ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាបបានឱ្យដឹងថា មកដល់ពេលនេះជំងឺកូវីដ១៩មានតែមួយករណីប៉ុណ្ណោះលើបុរសជនជាតិខ្មែរអាយុ៣៨ឆ្នាំ ហើយក្រុមគ្រូពេទ្យកំពុងបន្តតាមដានស្ថានភាពជំងឺយ៉ាងយកចិត្តទុកដាក់។ ជាមួយគ្នានោះ មនុស្សប្រមាណ៦០នាក់ដែលមានទំនាក់ទំនងដោយផ្ទាល់និងប្រយោល ត្រូវបាននាំយកមកពិនិត្យ តែលទ្ធផលសុទ្ធតែអវិជ្ជមាន៕ | សៀមរាប៖ ប្រជាពលរដ្ឋខេត្តសៀមរាប ភ័យខ្លាចជាខ្លាំងបន្ទាប់ពីមានករណីដំបូងនៃជំងឺ កូវីដ១៩ ត្រូវបានរកឃើញលើបុរសជនជាតិខ្មែរអាយុ៣៨ឆ្នាំ កាលថ្ងៃទី៧ មីនា។ ភ្លាមៗ ទាំងប្រជាពលរដ្ឋ និងអ្នករកស៊ីបានផ្អាកការរកស៊ី និងធ្វើដំណើរនានា ដោយបារម្ភពីករណីឆ្លង។ ការណ៍នេះបានធ្វើឱ្យសេដ្ឋកិច្ចខេត្តសៀមរាបកាន់តែធ្ងន់ធ្ងរឡើង។ អភិបាលខេត្តសៀមរាប បានអំពាវនាវឱ្យពលរដ្ឋទាំងអស់ស្វែងយល់ពីជំងឺកូវីដ១៩ឱ្យបានត្រឹមត្រូវ និងចេញមកប្រកបរបររកស៊ីឡើងវិញ ដោយមិនត្រូវបារម្ភហួសហេតុពេក ធ្វើឱ្យខាតបង់របររកស៊ី ឬខាតសេដ្ឋកិច្ចខេត្តនោះទេ។ |
នៅពេលថ្មីៗនេះមានព័ត៍មានជាច្រើនបានលើកឡើងថា ស្មាតហ្វូនរបស់ Huawei នឹងមិនអាចដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android បានទៀតឡើយ បន្ទាប់ពីក្រុមហ៊ុន Google ផ្អាកធ្វើអាជីវកម្មជាមួយក្រុមហ៊ុន Huawei។ ប៉ុន្តែផ្ទុយទៅវិញ ក្រុមហ៊ុន Huawei នៅប្រទេសកម្ពុជា ទើបតែសម្ពោធម៉ូដែលថ្មីនេះ ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android បានធម្មតា ហើយថែមទាំងជាជំនាន់ចុងក្រោយទៀតផង ដូច្នេះមានន័យថា ស្មាតហ្វូន Huawei គ្រប់ម៉ូដែល ទាំងម៉ូដែលចាស់និងម៉ូដែលថ្មី នៅតែអាចដំណើរការ Android បានធម្មតា។ ប្រសិនបើមានបញ្ហានេះមែននោះ ម៉ូដែលថ្មីដែលទើបតែសម្ពោធនេះ នឹងមិនអាចដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android បាននោះឡើយ។ ដូច្នេះសូមអតិថិជនទាំងអស់កុំមានការព្រួយបារម្ភលើបញ្ហានេះឲ្យសោះ! គួរបញ្ជាក់ផងដែរថា Huawei Y5 2019 មានតម្លៃត្រឹមតែ $119 តែប៉ុណ្ណោះ សាកសមបំផុតសម្រាប់ជម្រើសស្មាតហ្វូនលំដាប់ថវិកា ដោយមានការរចនាអេក្រង់លាតពេញតួ ប្រភេទដំណក់ទឹក 5.71 អ៊ីញ កម្រិតបង្ហាញ HD+។ ស្មាតហ្វូននេះមានអង្គចង់ចាំ 32GB ធំជាងស្មាតហ្វូនដទៃដែលមានតម្លៃប្រហាក់ប្រហែលនេះនៅលើទីផ្សារ។ រីឯកាមេរ៉ាក្រោយវិញ មានទំហំ 13 ម៉េកាភិចសែល កម្រិត aperture f/1.8 អាចចាប់យកពន្លឺ និងផ្តិតយករូបភាពបានយ៉ាងល្អ។ កាន់តែពិសេសទៅទៀតនេះ ផ្នែកខាងក្រោយ រចនាជាប្រភេទស្បែក កាលីប ទាន់សម័យ ជាមួយជម្រើសបីពណ៍គឺ ពណ៍ត្នោត ពណ៍ខ្មៅ និងពណ៍ខៀវ។ រកឯណាបាន ពិសេសទាំងតម្លៃ ពិសេសទាំងការរចនា មកព្រមគ្នាតែម្តង! ក្រៅពីការសម្ពោធម៉ូដែលថ្មី ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android ជំនាន់ចុងក្រោយនេះ ក្រុមហ៊ុនក៏បានប្រកាសពីខួប 20 ឆ្នាំរបស់ក្រុមហ៊ុន Huawei ដែលបានដំណើរការនៅប្រទេសកម្ពុជាផងដែរ។ ដើម្បីរីករាយជាមួយខួប 20 ឆ្នាំនេះ ក្រុមហ៊ុនមានកម្មវិធីពិសេសៗជាច្រើន រួមទាំងប្រូម៉ូសិនទ្រង់ទ្រាយធំ ទិញស្មាតហ្វូន Huawei ឈ្នះ រថយន្ត Mazda 2 និងរង្វាន់ជាច្រើនទៀតមានតម្លៃសរុប 250 លានរៀល ដែលការចាប់ឆ្នោតចុងក្រោយនឹងធ្វើឡើងនៅថ្ងៃ 30 មិថុនា ខាងមុខនេះ និងកម្មវិធីពិសេសៗ ព្រមទាំងយុទ្ធនាការផ្សព្វផ្សាយជាច្រើនទៀត។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ Website: https://consumer.huawei.com/kh/ Facebook: Huawei Mobile Youtube Channel: https://bit.ly/2wTMMJL Instagram: https://www.instagram.com/huaweimobilekh/ (អត្ថបទពាណិជ្ជកម្ម) | ភ្នំពេញ ថ្ងៃទី 10 មិថុនា ឆ្នាំ 2019 ៖ ក្រុមហ៊ុន Huawei ដែលជាក្រុមហ៊ុនស្មាតហ្វូនយក្សលំដាប់លេខ 2 លើពិភពលោក បានសម្ពោធស្មាតហ្វូនលំដាប់ថវិកាថ្មីមួយម៉ូដែលទៀត គឺ Huawei Y5 2019 ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 9 Pie ជំនាន់ចុងក្រោយបង្អស់ នៅការិយាល័យកណ្តាលរបស់ក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា ដោយមានការចូលរួមយ៉ាងច្រើនកុះករពីបណ្តាសារព័ត៍មាននានា កាលពីថ្ងៃសុក្រសប្តាហ៍មុន។ |
ជារឿយៗគេតែងឃើញពីករណីទេសចរដែលត្រូវស្វាខាំពេលទៅលេងប្រាសាទ មានភាគច្រើននៅអង្គរវត្ត និងបាយ័ន។ ស្វាទាំងនោះខាំទាំងក្មេង និងមនុស្សចាស់ ហើយក៏មានជនបរទេសផងដែរ។ ថ្មីៗនេះ ព័ត៌មានជនបរទេសដែលជាជនជាតិថៃត្រូវស្វាខាំ ក៏ត្រូវបានអាជ្ញាធរជាតិអប្សរាផ្សព្វផ្សាយទូលំទូលាយផងដែរ។ ភ្លាមៗក្រុមភ្នាក់ងារទេសចរណ៍បានជួយសង្រ្គោះបឋមដល់បុរសជនជាតិថៃអាយុ ៣៩ឆ្នាំ ដែលត្រូវស្វាខាំនៅបណ្ណាល័យខាងត្បូងប្រាសាទអង្គរវត្ត។ ប្រធានភ្នាក់ងារទេសចរណ៍ប្រចាំប្រាសាទអង្គរវត្ត លោក ឡេក គឹមលីន បានឱ្យដឹងថា ករណីខាងលើនេះ ដោយសារស្វាទៅដណ្ដើមសម្ភារភ្ញៀវដែរកំពុងយួរ ហើយបុរសទេសចរនោះមិនព្រមឱ្យ ទើបវាត្របាក់ខាំតែម្ដង។ ជាសំណាង បុរសរូបនោះ ត្រូវបានស្វាខាំត្រូវកដៃបន្ដិចដែលជារបួសស្រាល។ លោក គឹមលីន បញ្ជាក់ថាក្នុងឆ្នាំ២០២៣នេះ ស្វាបានខាំភ្ញៀវជាង២០ករណី ក្នុងនោះមាននៅអង្គរវត្ត និងបរិវេណអតីតក្រុងអង្គរធំ ដូចជាបាយ័ន និងបាភួនជាដើម។ អ្នកលក់ទឹក និងផ្លែឈើនៅចំណតខាងលិចប្រាសាទអង្គរវត្តដែលសុំមិនបញ្ចេញឈ្មោះបានឱ្យដឹងថា ស្វាតែងមករំខាន និងកញ្ឆក់យកអាហារពួកគេជារឿយៗ តែត្រូវក្រុមអ្នកលក់ទាំងនោះដេញជាហូរហែ។ អ្នកលក់ម្នាក់បានប្រាប់ថា ពួកគេត្រូវមានជំពាមកៅស៊ូមួយត្រៀមដើម្បីទុកបាញ់ស្វា មិនដូច្នោះទេ វានឹងមកទាញយកចេក និងផ្លែឈើផ្សេងៗដែលដាក់លក់មិនខាន។ ក្រុមស្រ្តីដែលមានគ្នា៣នាក់ជាប់ៗគ្នាអះអាងថា ស្វាខ្លះពិតជាបានខាំភ្ញៀវមែន ហើយខ្លះក៏ស្លូតដែរ។ ពួកគេអះអាងថា៖« កុំតែទៅញ៉ោះវា បើវាទាញអី ត្រូវឱ្យវា»។ ជាសត្វក្រមិចក្រមើម រប៉ិលរប៉ូច ភ្ញៀវទេសចរតែងចាប់អារម្មណ៍ហ្វូងសត្វសា្វទាំងនោះ ដោយខ្លះបានទិញចំណី ផ្លែឈើបោះឱ្យវាស៊ីផងដែរ ដើម្បីបានឃើញវា និងឱ្យវាចូលមកជិត។ នៅខាងលិចប្រាសាទបាយ័នដែលមានដាក់ផ្លែឈើលក់សម្រាប់បូជានោះ ភ្ញៀវខ្លះក៏បានទិញផ្លែចេក និងផ្លែឈើបោះឱ្យហ្វូងស្វាផងដែរ។ តើនេះជាការផ្លាស់ប្ដូរទម្លាប់របស់សត្វដែរឬទេ? ខណៈដែលពីមុនសត្វ ទាំងនោះរស់ពឹងលើធម្មជាតិ មានន័យថា ពីមុនពួកគេត្រូវចូលព្រៃដើម្បីរកអាហារ។ កំពុងអង្គុយជជែកគ្នានៅក្បែរការដ្ឋានខាងជើងឈៀងខាងលិចប្រាសាទបាយ័ន អ្នកស្រី ហាន ម៉ាច ជាកម្មករលាយបាយអជួសជុលប្រាសាទយល់ថា ការទម្លាប់ឱ្យចំណីពីទេសចរ និងក្រុមអ្នកថតស្វាដើម្បី ធ្វើអាជីវកម្ម ជាចំណែកសំខាន់ធ្វើឱ្យស្វាផ្លាស់ប្ដូរចរិត។ អ្នកស្រីបន្តថា៖« ពីមុនស្វានៅទីនេះមានច្រើនជាងនេះ តែវានៅតែក្នុងព្រៃទេ មិនចេញមកជួបមនុស្សដូចរាល់ថ្ងៃទេ។ ប្រហែលដោយសារអ្នកថតគេយកចំណីឱ្យវាស៊ី យូរៗទៅ វាក៏ធ្លាប់ ចាំតែគេយកឱ្យស៊ី ខ្ជិលរកចំណីខ្លួនឯង»។ កន្លងមកស្វាដែលរពឹសក៏ធ្លាប់ដណ្ដើមចំណី និងតោងខាំអ្នកស្រី ម៉ាច ៣លើកមកហើយ តែមិនបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរទេ គឺខាំបានតែក្រណាត់អាវខាងក្រៅប៉ុណ្ណោះ។ អ្នកស្រីរំឭកថា៖«វាមកយកអីយើង យើងមិនឱ្យ ក៏វាខាំទៅ យើងដណ្ដើមពីវាមកវិញ ប្រសិនបើឱ្យវាទៅ អត់អីទេ»។ ហេតុនេះហើយ ទើបក្រោយៗមក ស្ត្រីវ័យ៦៦ឆ្នាំ និងជាអ្នកភូមិស្រះស្រង់ជើង តែងមានឈើឬដំបងដាក់ក្បែរខ្លួន ដើម្បីបង្អើលស្វាទាំងនោះពេលវាចង់មកយក ដណ្ដើមថង់អាហារ ឬសម្ភារផ្សេងៗ ឬពេលកំពុងពិសាបាយជាដើម។ ភ្នាក់ងារទេសចរណ៍ប្រចាំប្រាសាទបាយ័ន គឺកញ្ញា ញ៉ុក សាគីម ក៏រអ៊ូរទាំពីការនឿយហត់ក្នុងការ មើលសត្វស្វាកាចៗផងដែរ។ សាគីម ប្រាប់ថា ស្វាកាចៗបានចូលអុកលុកប្រាសាទបាយ័ននៅជ្រុងខាង លិច និងខាងជើង ដូចជាឡើងលើថ្មប្រាសាទ និងរុញផ្ដួលផ្ទាំងបដាព័ត៌មានទេសចរណ៍ជារឿយៗ។ «ពេលដែលភ្ញៀវកាន់ទឹក ឬថង់មានរបស់ញុំាអី វាតែងដណ្ដើម តែប្រសិនភ្ញៀវអត់មានកាន់អីទេ គឺវាធម្មតា។ វាឡើងលើថ្ម បដាទេសចរណ៍អីវាទាញ អង្រួនទាល់តែដួល ទើបវាឈប់ វាអស់ចិត្ត»។ នេះជាការលើកឡើងរបស់ សាគីម ដោយបន្ថែមថា ស្វាខ្លះបានកញ្ឆក់យកទូរសព្ទពីភ្ញៀវទេសចរ ពេលពួកគេកំពុងកាន់ថតក្នុងប្រាសាទផងដែរ។ ក្រៅពីបង្កការភ័យខ្លាចដល់ទេសចរហើយ សត្វស្វាបង្កភាពរញ៉េរញ៉ៃនៅតាមធុងសំរាមផងដែរ។ វាបានទៅកកាយដើម្បីរកចំណីដែលគេបោះចោល ក្រែងអាចយកស៊ីបាន។ ភ្នាក់ងារទេសចរណ៍ នៅប្រាសាទបាយ័ន កញ្ញា សាគីម ប្រាប់ថា ក្រៅពីមើលភ្ញៀវ ក្នុងនោះក៏ត្រូវមើលស្វាមួយទៀតដែរ មិនដូច្នោះវានឹងរើឥវ៉ាន់ និងសម្ភារដែលទុកប្រហែស។ ដើម្បីដោះស្រាយបញ្ហាស្វាកាចនៅតំបន់អង្គរនេះ ជាបន្តបន្ទាប់អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលព្រៃឈើ បានដកហូតស្វាទាំងនោះដើម្បីយកទៅដោះលែងនៅតំបន់ភ្នំតាម៉ៅ។ តួយ៉ាងនៅចុងឆ្នាំ ២០១៩ ស្វាកាចៗមួយចំនួនត្រូវបានដកចេញ។ តែសកម្មភាពនេះត្រូវបានក្រុមថតវីដេអូស្វាបង្ហោះតាម ប្រព័ន្ធយូធូប ប្រតិកម្មជាខ្លាំង និងរិះគន់អាជ្ញាធរថាកំពុងប្រព្រឹត្តិអំពើអសីលធម៌ទៅលើពួកស្វា ក៏ដូចជាការធ្វើទារុណកម្មសត្វស្វាជាដើម។ ពួកគេយល់ថា ទង្វើនេះ កំពុងបំបែកក្រុមគ្រួសារស្វា ដែលខ្លះបែកបាក់មេប៉ាខណៈកូនៗនៅតូចៗ មិនអាចរកចំណីចិញ្ចឹមខ្លួនឯងបាន។ យ៉ាងណា អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល បកស្រាយថា អាជ្ញាធរដកតែស្វាកាចៗប៉ុណ្ណោះដែលពួកវាតែងបង្កហានិភ័យដល់ទេសចរ និងបំផ្លាញសម្ភារតាមប្រាសាទមានបដាព័ត៌មានទេសចរណ៍ និងរុញថ្មប្រាសាទបានបាក់ធ្លាក់ជាដើម៕ | សៀមរាប៖ អ្នកធ្លាប់បានទៅលេងប្រាសាទអង្គរវត្ត ឬនៅប្រាសាទបាយ័ន ច្បាស់ជាបានជួបនិងឃើញ សត្វស្វាជាញឹកញាប់ហើយ។ ពួកវាតែងរត់សំដៅមករកភ្ញៀវ ពេលឃើញមានយួរថង់ និងប្រអប់អាហារ ផ្សេងៗ។ ច្បាស់ហើយ គេត្រូវទម្លាក់ឱ្យវាភ្លាមប្រសិនមិនចង់មានរឿងជាមួយវា។ វាអាចបង្ហាញអាការៈខឹង និងស្ទុះមកខាំដណ្ដើមក៏មាន។ តើស្វាទាំងនោះសុទ្ធតែកាចៗ ឬមកពីពួកវាគ្រាន់តែចង់ស៊ីអាហារ? |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.