text
stringlengths
31
26.1k
summary
stringlengths
11
1.19k
  សារព័ត៌មានថ្មីៗ បានធ្វើដំណើរទៅកាន់ទីតាំងផ្លូវលេខ៤០២ ស្ថិតនៅខាងក្រោយវិទ្យាស្ថានវ៉ាន់ដា ដែលជាទីប្រជុំជនមួយ សម្បូរទៅដោយការលក់ចំណីអាហារសម្រាប់មន្ត្រីរាជការ សិស្សានុសិស្ស និងបុគ្គលិកឯកជន។ ប៉ុន្តែខុសពីរាល់ដង ទីតាំងនោះមិនសូវមានមនុស្សអ៊ូអរដូចមុនឡើយ ចាប់តាំងពីរដ្ឋាភិបាល តាមរយៈក្រសួងអប់រំ យុវជន និងកីឡា ប្រកាសបិទទ្វារសាលារៀន និងគ្រឹះស្ថានសិក្សាមួយរយៈពេលខ្លី ដើម្បីទុកពេលទប់ស្កាត់ និងប្រយុទ្ធប្រឆាំងវីរុសCOVID-19 កន្លងមក។   ជាងពីរសប្ដាហ៍មកនេះ ពលរដ្ឋ និងអាជីវករនៅតំបន់នោះ ហាក់មិនសូវសប្បាយឡើយ។ នោះក៏ព្រោះតែពួកគេបាត់បង់ចំណូលជាបន្តបន្ទាប់ ដោយសារបញ្ហាវីរុសCOVID-19នេះ។ ជាអ្នកលក់អាហារពេលព្រឹកម្នាក់ នៅខាងក្រោយវិទ្យាស្ថានវ៉ាន់ដារ អ្នកស្រី ដាវី បាននិយាយថា អ្នកស្រី អាចរកចំណូលបានជាង១លានរៀលនៅថ្ងៃធម្មតា។ ប៉ុន្តែក្រោយពីផ្ទុះមានបញ្ហាCOVID-19 មក វាធ្វើឱ្យចំណូលអ្នកស្រីធ្លាក់ចុះជាបន្តបន្ទាប់។    អ្នកស្រី ដាវី បានបញ្ជាក់ថា៖«ភ្ញៀវធ្លាក់ចុះច្រើន ប៉ុន្តែដោយសារតែមានម៉ូយ (អតិថិជនប្រចាំ) គាត់ចេះតែមកញាំហ្នឹងណា។ និយាយទៅ គឺភ្ញៀវធ្លាក់ចុះអស់ច្រើន ហើយ(តាមផ្លូវ)ស្ងាត់ណាស់»។   សូមទស្សនាវីដេអូខាងក្រោម៖   អ្នកស្រី ដាវី ក៏លក់ដូរទាំងភ័យខ្លាចជំងឺ COVID-19 ដែរ ប៉ុន្តែដោយសារកត្តាជីវភាពនោះ ទើបអ្នកស្រី ត្រូវប្រឈមមុខលក់ដូរទាំងប្រុងប្រយ័ត្ន និងការពារដោយខ្លួនឯង។ «ពេលលក់ដូរពាក់ម៉ាសការពារដែរ ពេលអត់ភ្ញៀវទើបដោះចេញ។ តែពេលលក់ ខ្ញុំតែងតែពាក់ម៉ាស បាញ់ទឹកអាលកុល ពាក់ស្រោមដៃត្រឹមត្រូវ ព្រោះខ្លាចឆ្លង ហើយយើងមិនដឹងថាភ្ញៀវណាខ្លះកើតអីទេណា។ យើងការពារសុវត្ថិភាពខ្លួនឯងប្រសើរជាង»។    ដោយឡែកអ្នកលក់ភេសជ្ជៈម្នាក់ទៀតនៅក្បែរនោះ ក៏បាត់បង់ចំណូលប្រចាំថ្ងៃជាបន្តបន្ទាប់ដែរ។ ពួកគេបារម្ភថា ប្រឈមនឹងការបាត់បង់មុខរបរ បើសិនជាវីរុស COVID-19នេះ នៅតែបន្តអូសបន្លាយរយៈពេលយូរនោះ។    ពិភពលោកកំពុងជួបវិបត្តិ និងបញ្ហាប្រឈមនឹងវីរុសCOVID-19 នេះ។ បណ្ដាប្រទេសទាំងនោះ កំពុងចាត់វិធានការរួមគ្នា ដើម្បីប្រយុទ្ធប្រឆាំង ការពារ និងទប់ស្កាត់ការរីករាលដាលនៃវីរុសនេះ។ វីរុសCOVID-19នេះ មិនត្រឹមតែធ្វើឱ្យបាត់បង់ជីវិតមនុស្សទេ វាថែមទាំងធ្វើឱ្យសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងជីវភាពរស់នៅ រងផលប៉ះពាល់ទៀតផង។   បច្ចុប្បន្ននេះ វីរុសCOVID-19 បានរីករាលក្នុងប្រទេស១៧៩ហើយ ដោយមានអ្នកឆ្លងជាង២៤ម៉ឺនាក់ ហើយព្យាបាលសះស្បើយជាង៨ម៉ឺននាក់ ខណៈអ្នកស្លាប់ជាង១ម៉ឺននាក់។ គិតមកដល់ពេលនេះ កម្ពុជា មានអ្នកឆ្លងវីរុសCOVID-19 ជាង៤០នាក់ ក្នុងនោះជនជាតិចិនម្នាក់ ត្រូវបានព្យាបាលជាសះស្បើយ៕
ភ្នំពេញ៖ ពលរដ្ឋមួយចំនួន កំពុងរអ៊ូពីការបាត់ចំណូលដោយសារបញ្ហាវីរុសCOVID-19។ នោះក៏ព្រោះតែវីរុសនេះ បង្កការព្រួយបារម្ភយ៉ាងខ្លាំង ដែលធ្វើឱ្យរដ្ឋាភិបាល សម្រេចចិត្តបិទទីតាំងសាលារៀន គ្រឹះស្ថានអប់រំ និងទីកន្លែងកម្សាន្តផ្សេងទៀត។ ពលរដ្ឋដែលអាស្រ័យផល នៅតាមទីតាំងទាំងនោះ ប្រឈមមុខនឹងការខាតបង់ចំណូលយ៉ាងខ្លាំង។
  ការចុះអនុស្សារណៈនៃកិច្ចសហប្រតិបត្តិការស្តីពីការបញ្ជូនពលករជំនាញបានធ្វើឡើងនៅទីក្រុងតូក្យូ ប្រទេសជប៉ុន កាលពីថ្ងៃចន្ទ រវាងលោក សេង សក្តា អគ្គនាយកដ្ឋានការងារ និងលោកស្រី Shoko SASAKI អគ្គនាយកអន្តោប្រវេសន៍ជប៉ុន ដោយមានការចូលរួមជាអធិបតីភាព ដោយលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក Takashi YAMASHITA រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៃប្រទេសជប៉ុន។   ក្រសួងយុត្តិធម៌ជប៉ុនបញ្ជាក់តាមគេហទំព័ររបស់ខ្លួនថា នីតិវិធីក្នុងការជ្រើសរើសថ្មីនេះនឹងលុបបំបាត់ឈ្មួញកណ្តាល ហើយជប៉ុននឹងខិតខំជំរុញឱ្យមានការបញ្ជូន និងទទួលយកដោយរលូនទាំងការទទួលបានព័ត៌មានពីពលកម្ម និងប្រាក់បៀវត្សរ៍ ក៏ដូចជាព័ត៌មានពីការរំលោភសិទ្ធិមនុស្សនានា។   លោក អ៊ិត សំហេង លើកឡើងថា តាមរយៈអនុស្សារណៈនៃកិច្ចសហប្រតិបត្តិការនេះ ពលករជំនាញកម្ពុជានឹងមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការចាប់យកឱកាសនេះ ដើម្បីជាផលប្រយោជន៍សម្រាប់ផ្ទាល់ខ្លួននិងកម្ពុជា។ នេះបើតាមការសេចក្តីថ្លែងការណ៍របស់ក្រសួងការងារ។   ការអនុញ្ញាតឱ្យមានពលករជំនាញនេះកើតឡើង ក្រោយពីប្រទេសជប៉ុនបានធ្វើវិសោធនកម្មច្បាប់អន្តោប្រវេសន៍ ដែលនឹងចូលជាធរមាន នៅខែមេសាខាងមុខ ដោយបើកឱកាសឱ្យក្រុមហ៊ុនជប៉ុនជួលកម្មករជំនាញដោយផ្ទាល់ពីប្រទេសនានា ដើម្បីបំពេញកង្វះខាតកម្លាំងពលកម្មក្នុងស្រុក ដោយសារតែពលរដ្ឋជប៉ុនមានវ័យចំណាស់កាន់តែច្រើន ហើយក៏ដោយសារតែរដ្ឋាភិបាលជប៉ុនទទួលស្គាល់ថា មានការយកថ្លៃខ្ពស់ពីភ្នាក់ងារជ្រើសរើសពលករ ដែលនាំឱ្យពួកគេជំពាក់បំណុលច្រើន និងចាកចោលពីការងារមុនពេលបញ្ចប់កិច្ចសន្យា។   ប្រទេសគោលដៅនៅប្រទេសអាស៊ីចំនួន ៩ ដែលមាន កម្ពុជា ចិន វៀតណាម ហ្វីលីពីន នេប៉ាល់ ភូមា ឥណ្ឌូណេស៊ី ម៉ុងហ្កោលី និងថៃ ត្រូវគេរំពឹងថា នឹងទទួលផលប្រយោជន៍ពីច្បាប់ថ្មីនេះ ព្រោះប្រទេសទាំងនេះអាចបញ្ជូនពលករជំនាញទៅធ្វើការដោយស្របច្បាប់ ទន្ទឹមគ្នានឹងការបន្តកម្មវិធីកម្មសិក្សា ដែលមាននាពេលបច្ចុប្បន្ន។ ប្រទេសជប៉ុនរំពឹងថានឹងទទួលពលករជំនាញចំនួន ៣៤៥.១៥០ នាក់ ក្នុងរយៈពេល៥ ឆ្នាំ ដំបូងសម្រាប់ធ្វើការនៅផ្នែកថែទាំមនុស្សចាស់ សំអាតអគារ ផលិតគ្រឿងបន្លាស់ គ្រឿងរថយន្ត គ្រឿងអគ្គិសនី និងសំណង់ជាដើម។   បច្ចុប្បន្នមានពលករកម្ពុជាធ្វើការនៅប្រទេសជប៉ុនចំនួនជាង ៩០០០ នាក់ ក្រោមកម្មវិធីធ្វើកម្មសិក្សា។ ពួកគេទទួលបានប្រាក់ខែជាមធ្យមចំនួន ១៥០០ដុល្លារ។ ក្រុមអ្នកជំនាញមើលឃើញថា ដោយសារមានការបើកទូលាយជាងមុនក្នុងពេលខាងមុខ គឺចំនួនពលករជំនាញនឹងកើនឡើងខ្លាំង។   ប៉ុន្តែ សកម្មជនសិទ្ធិពលករសម្តែងការព្រួយបារម្ភថា ការផ្លាស់ប្តូរថ្មីនេះក៏នៅតែមិនអាចដោះស្រាយបញ្ហាកេងប្រវ័ញ្ចលើកម្លាំងពលកម្មរបស់ពលករជំនាញឡើយ ប្រសិនបើមិនបានកំណត់ច្បាស់លាស់លើនីតិវិធីនៃការជ្រើសរើសបុគ្គលិក និងការកំណត់លក្ខខណ្ឌនៃការងារទេ។   លោកស្រី រីកូ ហារីម៉ា នៃបណ្តាញពលករចំណាកស្រុកតំបន់មេគង្គធ្លាប់បានសម្តែង ការព្រួយបារម្ភពីការកេងប្រវ័ញ្ចកម្លាំងពលកម្មលើពលករចំណាកស្រុក ដោយក្រុមហ៊ុនជ្រើសរើសពលករដែលមិនសុច្ចរិត។   លោកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិ និងជាអ្នកជំនាញខាងពលករចំណាកស្រុក បានរិះគន់គោលនយោបាយរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តបញ្ជូនពលករចេញក្រៅប្រទេស ដោយចាត់ទុកថា វាធ្វើឱ្យខ្សោះធនធានមនុស្សនៅក្នុងប្រទេស។ យ៉ាងណាក៏ដោយ លោកស្រីយល់ថា ជម្រើសបញ្ជូនពលករទៅប្រទេសជប៉ុននិងកូរ៉េខាងត្បូងល្អ ប៉ុន្តែក៏នៅតែព្រួយបារម្ភពីសុវត្ថិភាពរបស់ពួកគេ។   លោកស្រីមានប្រសាសន៍ថា៖ «ទោះបីយល់ឃើញអីចឹងក៏ដោយ ក៏នៅតែព្រួយបារម្ភ។ តើក្រុមហ៊ុនដែលជ្រើសរើសពលករ និងនាំពលករយើងទៅប្រទេសកូរ៉េក្តី ទៅប្រទេសជប៉ុនក្តី ជាក្រុមហ៊ុនស្អាតស្អំ មានតម្លាភាពពិតប្រាកដ មានស្តងដារអន្តរជាតិក្នុងការដឹកជញ្ជូនរៀបចំឱ្យពលករចំណាកស្រុក ដោយយកផលប្រយោជន៍ពលករជាធំ មិនមែនយកផលក្រុមហ៊ុនជាធំ?»   របាយការណ៍ស្រាវជ្រាវកាលពីឆ្នាំ ២០១៦ របស់រដ្ឋាភិបាលជប៉ុនបានរកឃើញថា ជាង៧០ ភាគរយ នៃក្រុមហ៊ុនដែលជួលកម្មសិក្សាការីមកពីប្រទេសនានា បានប្រព្រឹត្តសកម្មភាពរំលោភសិទ្ធិមនុស្ស។   កម្មសិក្សាការីខ្លះត្រូវបង្ខំឱ្យធ្វើការជាច្រើនម៉ោង ហើយផ្តល់ប្រាក់កម្រៃតិចជាងកម្រិតអប្បបរិមា ដែលច្បាប់តម្រូវ។ អ្នកខ្លះត្រូវបង្ខំឱ្យធ្វើការលើសម៉ោង។ កន្លែងធ្វើការមិនត្រូវតាមនិយាមសុវត្ថិភាព។ ការណ៍នេះជំរុញឱ្យពលកររត់ចេញពីកន្លែងធ្វើការ មុនបញ្ចប់កិច្ចសន្យាដែលនាំឱ្យមានការសងសឹកពីថៅកែ។   នាង ស៊ៀ ណៃគួយ ជាអតីតកម្មសិក្សាការីខ្មែរនៅប្រទេសជប៉ុន ដែលបានរត់ចោលការងារ ដោយសារស្ថានភាពលំបាកពេក សង្ឃឹមថា ការសម្រួលទិដ្ឋាការថ្មីនេះនឹងមានផលដល់ខ្លួនផងដែរ។   នាងបានលើកឡើងថា៖ «អ្វីដែលពួកខ្ញុំមានសព្វថ្ងៃហ្នឹង ព្រោះអីពួកខ្ញុំទោះជាធ្វើការកន្លែងណាក៏ដោយ ក៏គេមិនដែលផ្តល់អាទិភាពដល់ពួកយើង ដូចជាកម្មករពេញសិទ្ធិពួកគេទេ។ ដូច្នេះពួកខ្ញុំអត់ចង់បានអ្វីដែលមិនច្បាស់លាស់ពិតប្រាកដ ហើយខ្ញុំចង់ផ្លាស់ប្តូរវិសារពួកខ្ញុំ ឱ្យទៅជាវិសារអ្វីមួយ ដែលជាក់លាក់ មិនដូចជាសព្វថ្ងៃនេះទេហើយខ្ញុំសង្ឃឹមថា ទៅថ្ងៃមុខទៀត រដ្ឋាភិបាលជប៉ុនជួយផ្លាស់ប្តូរវីសារពួកខ្ញុំពីជនភៀសខ្លួនទៅជាវីសារច្បាស់លាស់ពិតប្រាកដ»។   ក្រសួងការងារក៏បានបញ្ជាក់ថា ក្នុងបេសកកម្មរយៈពេល ៤ ថ្ងៃ ដែលបានបញ្ចប់កាលពីថ្ងៃអង្គារ លោករដ្ឋមន្ត្រីការងារក៏បានជួបពិភាក្សាជាមួយនឹងដៃគូនៅអង្គការជប៉ុន ដើម្បីសុំជួយផ្សព្វផ្សាយធ្វើយ៉ាងណាឱ្យមានការគ្រប់គ្រង និងការការពារផលប្រយោជន៍ពលករកម្ពុជា ស្របតាមច្បាប់នៃប្រទេសទាំងពីរ៕   សូមចុចទៅប្រភពដើម VOA ត្រង់នេះ
ប្រទេសកម្ពុជានិងជប៉ុនបានចុះហត្ថលេខាលើអនុស្សារណៈ ស្តីពីការយោគយល់គ្នាលើកិច្ចសហប្រតិបត្តិការបញ្ជូនពលករជំនាញទៅធ្វើការដោយស្របច្បាប់ និងជាការបង្កើនទីផ្សារការងារ និងឱកាសដល់ពលករកម្ពុជា។
  ប្រៀបធៀបរយៈពេលដូចគ្នានៃឆ្នាំដែលញាំញីដោយវិបត្តិកូវីដ-១៩ វៀតណាម លក់រថយន្តកើនពី១០ ៨១៦ ទៅ១៨ ៩៤១គ្រឿងនាអំឡុងខែមេសា ពោលគឺកើនឡើង៧៥ភាគរយ។ កត្តានេះ បង្ហាញឲ្យឃើញពីការរើបឡើងវិញខ្លះនៃសេដ្ឋកិច្ចវៀតណាមក្នុងត្រីមាសដំបូង ជាពិសេសកំណើននៃការនាំចេញ និងការវិនិយោគផ្ទាល់ពីបរទេស (FDI)។   របាយការណ៍ដែលផ្សាយនៅលើគេហទំព័រ just-auto.com បង្ហាញថា ការលក់យានយន្តនៅរយៈពេល៤ខែដំបូងមានកំណើនជិត៥៣ភាគរយផងដែរពី ៦០ ៨២៥ ទៅ៩២ ៩៨២គ្រឿង ដែលក្នុងនោះ៥៣ភាគរយជារថយន្ដដឹកអ្នកដំណើរ និងជាង៤៩ភាគរយ ជារថយន្តប្រភេទពាណិជ្ជកម្ម។   ក្រុមហ៊ុន Truong Hai (Thoco) ដែលភ្នាក់ងារចែកចាយដ៏ធំមួយនៅវៀតណាម បានបង្ហាញឲ្យឃើញថា រថយន្ត Kia មានកំណើនលក់ចេញដល់ទៅ១១៥ភាគរយ Mazda កើនក្នុងរង្វល់៤៥ភាគរយ សម្រាប់រយៈពេល៤ខែដំបូង។   ទិន្នន័យ VAMA បានបន្ថែមពីកំណើតលក់រថយន្ត Toyota, Mitsubishi Motors, Honda, Ford, Suzuki ប៉ុន្តែមិនមានរបាយការណ៍ទាក់ទងនឹង Vinfast ដែលជាផលិតផលក្នុងស្រុករបស់វៀតណាមនោះឡើយ។   កាលពីឆ្នាំ Vinfast បញ្ចេញរថយន្តជិត៣០ម៉ឺនគ្រឿងនៅលើទីផ្សារ។ ក្រុម Start-up មួយនេះ បានអះអាងពីកំណើនលក់ចេញជិត១៧ភាគរយ ក្នុងខែមេសា ពោលគឺមានចំនួន២៧១៧គ្រឿង ដែលធ្វើចំនួនសរុបដែលបានលក់ចេញឡើងដល់៩៥៦៦គ្រឿង។   ក្រោយស្ងប់ស្ងាត់ប្រមាណ៨ខែ វៀតណាម មានករណីកូវីដ-១៩ឡើងជាបន្តបន្ទាប់នាអំឡុងខែឧសភា ដោយគិតត្រឹមថ្ងៃទី១៧ ខែឧសភា នេះ វៀតណាមមានសរុប៤២៤២ករណី ក្នុងនោះស្លាប់៣៧នាក់ និងសះស្បើយ២៦៦៨នាក់៕   
ទីផ្សារយានយន្តនៅវៀតណាម មានកំណើនគួរឲ្យកត់សម្គាល់ ដោយឡើងដល់ទៅ៧៥ភាគរយកាលពីខែមេសា ខណៈដែលវិបត្តិកូវីដ-១៩នៅប្រទេសមួយនេះ មានសភាពធូរស្បើយ។ នេះបើតាមរបាយការណ៍របស់សមាគមរោងចក្រផលិតយានយន្តវៀតណាម (VAMA)។
  ដើម្បីការពារអ្នកប្រើប្រាស់ និងការក្លែងបន្លំគុណភាពនានា ក.ប.ប បានចុះត្រួតពិនិត្យស្ថានីយនិងដេប៉ូប្រេងឥន្ធនៈនៅតាមបណ្តារាជធានី-ខេត្តបានរហូតជិត២០០០កន្លែង នារយៈពេល៥ខែមកនេះនៃដើមឆ្នាំ២០២២។ ក្នុងចំណោមស្ថានីយនិងដេប៉ូទាំងនេះ មានស្ថានីយ/ដេប៉ូដល់ជាង ៦០០កន្លែង ដែលលក់ប្រេងឥន្ធនៈកេងបន្លំទាំងបរិមាណនិងគុណភាពចំពោះអ្នកប្រើប្រាស់។ នេះជាការលើកឡើងរបស់លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាជាអគ្គនាយកនៃ ក.ប.ប។   ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ(ThmeyThmey) លោក ផាន អូន បានបញ្ជាក់ថា៖ «ស្ថានីយ/ដេប៉ូប្រេងឥន្ធនៈណា ដែលយើងរកឃើញមិនមានអនុលោមភាព គឺយើងបានពិន័យជាអន្តរការណ៍ រួមទាំងណែនាំដល់ម្ចាស់សា្ថនីយ/ដេប៉ូទាំងនោះ ឱ្យធ្វើកែតម្រូវ និងឈប់ប្រព្រឹត្តល្មើសនឹងច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់បន្តទៀត»។  បើតាមអគ្គនាយក ក.ប.បនៃក្រសួងពាណិជ្ជកម្មរូបនេះ ការពិន័យអន្តរការណ៍លើម្ចាស់ស្ថានីយ/ដេប៉ូឥន្ធនៈដែលបន្លំគុណភាព និងប្រភពដើមនៃទំនិញចំពោះអ្នកប្រើប្រាស់ គឺអាចមានទំហំ ដល់២០លានរៀល(ប្រមាណ ៥ ០០០ដុល្លារ)។   លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយក ក.ប.ប។ រូបថត៖ ឈន សុផាត «បទល្មើសក្រោមច្បាប់ស្តីពី កិច្ចការពារអ្នកប្រើប្រាស់ ចំពោះបទដ្ឋានព័ត៌មានសម្រាប់អ្នកប្រើប្រាស់ គឺមានកម្រិតអតិប្បរមា១០លានរៀល ឬអាចតូចជាងហ្នឹង។ ប៉ុន្តែ ក្នុងករណីបើយើងឃើញមានការបន្លំគុណភាព! ម្ចាស់ស្ថានីយ/ដេប៉ូឥន្ធនៈនោះ អាចរងការពិន័យរហូតដល់២០លានរៀល»។ លោក ផាន អូន មានប្រសាសន៍បែបនេះ ដោយបញ្ជាក់ថា ការពិន័យនេះ គឺជាដែនសមត្ថកិច្ចរបស់មន្ត្រីអនុវត្តច្បាប់ដែលសិក្សាពីកំហុសរបស់ម្ចាស់ស្ថានីយ/ដេប៉ូឥន្ធនៈ ដោយឈរលើទំហំនៃការធ្វើពាណិជ្ជកម្ម, ផលប៉ះពាល់សង្គម រួមទាំងកត្តាជីវភាពជាក់ស្តែងរបស់ម្ចាស់ស្ថានីយ/ដេប៉ូឥន្ធនៈនីមួយៗ។   ជាមួយគ្នានេះ លោក ផាន អូន បានព្រមានដល់ម្ចាស់ស្ថានីយ/ដេប៉ូឥន្ធនៈណាដែលបន្តប្រព្រឹត្តល្មើស នឹងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់នេះ នឹងត្រូវព្យួរ ដកហូត ឬលុបចោលវិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម ឬអាជ្ញាបណ្ណតែម្តង។  លើសពីនេះទៅទៀត ម្ចាស់ស្ថានីយ/ដេប៉ូឥន្ធនៈទាំងនោះ អាចប្រឈមការកសាងសំណុំរឿងទៅតុលាការថែមទៀត។ «កន្លងមក គឺមាន៤ករណីហើយដែលយើងកសាងសំណុំរឿងរបស់ស្ថានីយប្រេងឥន្ធនៈដែលបន្តប្រព្រឹត្តល្មើសនឹងច្បាប់ ទៅតុលាការ»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក ផាន អូន។    សូមជម្រាបថា ប្រេងសាំងធម្មតាដែលលក់រយនៅលើទីផ្សារកម្ពុជា គឺមានតម្លៃ៥ ៨០០រៀល ក្នុងមួយលីត្រ ខណៈប្រេងម៉ាស៊ូត បានកើនដល់ ៦ ៣០០រៀលក្នុងមួយលីត្រ។ ដោយឡែក សាំងស៊ុបពែរ គឺមានតម្លៃ ៦ ៤០០រៀល ឬលើសពីនេះ ក្នុងមួយលីត្រ។  ក្រសួងពាណិជ្ជកម្មបានកំណត់តម្លៃទាំងនេះឱ្យគ្រប់ស្ថានីយ/ដេប៉ូឥន្ធនៈទាំងអស់ត្រូវអនុវត្តរហូតដល់បំណាច់ខែមិថុនា ឆ្នាំ២០២២៕   
ភ្នំពេញ៖ រយៈពេល៥ខែមកនេះ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ(ក.ប.ប) រកឃើញដេប៉ូ/ស្ថានីយលក់ប្រេងឥន្ធនៈប្រមាណ៦០០កន្លែងនៅទូទាំងប្រទេស ដែលមិនមានអនុលោមភាពចំពោះអតិថិជន។ បើតាមលោក ផាន អូន អគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប ម្ចាស់ស្ថានីយ/ដេប៉ូទាំងនេះ មានភាគច្រើនបានក្លែងបន្លំបរិមាណ និងគុណភាព ចំពោះអ្នកប្រើប្រាស់។
ចាប់ពីថ្ងៃទី១ ខែកក្កដា មកពលករខុសច្បាប់ជាង៣ពាន់នាក់ត្រូវបានចាប់ខ្លួននៅម៉ាឡេស៊ី ហើយវាបង្កឲ្យឲ្យមានការរិះគន់ម៉ាឡេស៊ីយ៉ាងខ្លាំងផងដែរ។ ក្រុមសិទ្ធិមនុស្សជាច្រើននាក់រួមទាំងអតីត និងសមាជិកសភានៃប្រទេសជិតខាងម៉ាឡេស៊ីផងនោះ បារម្ភថាប្រតិបត្តិការទ្រង់ទ្រាយធំនេះនឹងធ្វើឲ្យពលករទាំងនេះរងគ្រោះកាន់តែខ្លាំង។ យោងតាមនាយកដ្ឋានអអន្តោប្រវេសន៍ម៉ាឡេស៊ី អាជ្ញាធរចាប់ផ្ដើមចុះបង្រា្កបពលករខុសច្បាប់ក្រោយមានការចុះឈ្មោះពលករស្របច្បាប់នៅថ្ងៃទី៣០ខែមិថុនា។ មកដល់ថ្ងៃទី១១ខែកក្កដា ពលករខុសច្បាប់ប្រហែល ៣១០០នាក់ត្រូវបានឃុំខ្លួន ហើយថ្ងៃទី១២ ខែកក្កដាពលករជាង២០នាក់ផ្សេងទៀតក៏ត្រូវប៉ូលិសចាប់ខ្លួននៅការដ្ឋានសំណង់ក្រុង Port Dickson។ ពាក់ព័ន្ធការបង្ក្រាបពលករខុសច្បាប់នេះ សមាជិកសភាសិទិ្ធមនុស្សអាស៊ានអ្នកស្រី មូ សុខហួរ បានប្រាប់ទីភ្នាក់ងារព័ត៌មានAPF ថា៖«ការកាត់បន្ថយពលករខុសច្បាប់នៅម៉ាឡេស៊ីមិនអាចជាលេសដែលធ្វើឲ្យពលករខុសច្បាប់ទាំងនេះកាន់តែរងគ្រោះនោះទេ។ ម៉ាឡេស៊ីមានសិទ្ធិស្របច្បាប់ក្នុងការដោះស្រាយបញ្ហាពលករខុសច្បាប់ ប៉ុន្តែគេត្រូវធានាឲ្យបានថាគ្មានការបំពានសិទិ្ធមនុស្សក្នុងប្រតិបត្តិការបង្ក្រាបនេះឡើយ»។ ប្រធានសកម្មជនសិទិ្ធមនុស្សម៉ាឡេស៊ីក្រុម Tenaganita អ្នកស្រី Aegile Fernandez បានអះអាងថា តាមពិតទៅកំហុសគឺមកពីភ្នាក់ងារអន្តោប្រវេសន៍ដែលយកលុយពីពលករទាំងនោះ ហើយនាំពួកគេចូលមកម៉ាឡេស៊ីនោះ។ ហើយម៉ាឡេស៊ីមានសេដ្ឋកិច្ចនិងអាចអភិវឌ្ឍទៅបានក៏ដោយសារមានពលករខុសច្បាប់ទាំងនេះជួយបម្រើការងារក្នុងវិស័យសំណង់និងកសិកម្មដាំដុះ ដែលវាជាការងារដែលប្រជាជនម៉ាឡេស៊ីមិនធ្វើនោះ។   លោកស្រី Aegile ថ្លែងដូច្នេះថា៖«ម៉ាឡេស៊ីមិនអាចអភិវឌ្ឍខ្លាំងបែនេះទេ បើគ្មានពួកគេ។ ពួកយើងគួរតែអរគុណពួកគេដែលធ្វើឲ្យ មិនមែនចាប់ឃុំខ្លួនពួកគេឡើយ»។ សូមបញ្ជាក់ផងដែរថា មកទល់បច្ចុប្បន្ននិយោជកជាង៦០នាក់ត្រូវបានចាប់ខ្លួនដោយសង្ស័យថាជួលពលករខុសច្បាប់ឲ្យធ្វើការ។ រីឯក្នុងចំណោមពលករជាង៣ពាន់នាក់ដែលត្រូវឃុំខ្លួន ពលករមកពីបង់ក្លាដែសមានច្រើនជាងគេ បន្ទាប់មកឥណ្ឌូណេស៊ីនិងមីយ៉ាន់ម៉ា៕
ប្រតិបត្តិការបង្ក្រាបពលករខុសច្បាប់នៅម៉ាឡេស៊ីចាប់ ពីថ្ងៃទី១ មកដល់ថ្ងៃទី១២ ខែកក្កដាទទួលរងការរិះគន់យ៉ាងខ្លាំងពីបណ្ដាសមាជិកសភានិងសកម្មជនសិទ្ធិមនុស្សក្នុងតំបន់។បណ្ដាសមាជិកសភានៅក្នុងតំបន់យល់ថាការបង្ក្រាបពលករខុសច្បាប់របស់ម៉ាឡេស៊ីនឹងកាន់តែធ្វើឲ្យពលករទាំងនេះរងគ្រោះបន្ថែមទៀត។
  លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងថា ត្នោត គឺជាដើមឈើតំណាងឲ្យភូមិសាស្រ្តខេត្តកំពង់ស្ពឺ ហើយការសាងសង់រូបសំណាកនេះ គឺចង់បង្ហាញពីសក្ដានុពលរបស់ សហគមន៍ស្ករត្នោតកំពង់ស្ពឺ និងអត្ថប្រយោជន៍ជាច្រើនទៀតរបស់ត្នោត។ លោក បន្តថា បច្ចុប្បន្ន ស្ករត្នោត ក្លាយជាផ្នែកមួយជួយដល់ជីវភាពពលរដ្ឋ និងសេដ្ឋកិច្ចខេត្តកំពង់ស្ពឺ។    លោក វ៉ី សំណាង ប្រាប់សារព័ត៌មានថ្មីៗ២៥ នៅថ្ងៃទី៥ ខែវិច្ឆិកានេះ ដូច្នេះ៖« ការសាងសង់នេះ គឺចង់បង្ហាញពីសក្ដានុពលរបស់ខេត្តខ្ញុំ(កំពង់ស្ពឺ)។ ក្រៅពីរបស់អ្វីផ្សេងៗ គឺយើងមាន ដើមត្នោត ស្ករត្នោត ដែលវាអាចជាចលករមួយដែលអាចទាញយកប្រយោជសេដ្ឋកិច្ចជូនខេត្ត និងប្រជាជន»៕ 
កំពង់ស្ពឺ បានសង់រូបសំណាកផ្លែត្នោតមួយកន្លែងនៅក្បែវត្តថ្មី ជាប់នឹងគល់ស្ពានឆ្លងស្ទឹងព្រែកត្នោត ដែលស្ថិតក្នុងសង្កាត់រការធំ ក្រុងច្បារមន។ បច្ចុប្បន្ន រូបសំណាកផ្លែត្នោតនេះ ត្រូវបានសាងសង់បានប្រមាណ ៩០ភាគរយ ដែលគ្រោងសម្ភោធឆាប់ៗនេះ។  
ក្នុងចំណោមករណីសហគមន៍២០កុម្ភៈ ទាំង២៤ករណីនោះ មាន៧នាក់ (ចិន៥នាក់ ខ្មែរ២នាក់) នៅរាជធានីភ្នំពេញ និង១៧នាក់ (ចិន១២នាក់, ស្ត្រីវៀតណាម៤នាក់, បុរសខ្មែរ១នាក់) នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ជាមួយគ្នានេះ ពលករខ្មែរអាយុ៤៧ឆ្នាំ ម្នាក់ បានជាសះស្បើយ ហើយត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យបង្អែកខេត្តបន្ទាយមានជ័យ។ សរុបនៅកម្ពុជា ករណីកូវីដ-១៩ ឡើងដល់៨៤៤ករណី ក្នុងនោះ៣៤០ករណីពាក់ព័ន្ធនឹងសហគមន៍២០កុម្ភៈ និង៩០ករណីជាពលករមកពីថៃ។ អ្នកជំងឺ៤៧៨នាក់ បានជាសះស្បើយ។ ក្នុងចំណោមអ្នកជំងឺដែលកំពុងសម្រាកព្យាបាល៣៦៦នាក់នៅមន្ទីរពេទ្យ មាន១៤៤នាក់នៅមណ្ឌលចត្តាឡីស័កភ្នំពេញ ៥៤នាក់នៅមជ្ឈមណ្ឌលជាតិកំចាត់ជំងឺរបេង និងហង់សិន ៥២នាក់នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ  ៤៧នាក់នៅមណ្ឌលសុខភាពចាក់អង្រែ ៤០នាក់នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ២០នាក់នៅមន្ទីរពេទ្យបង្អែកជ័យជំនះ ខេត្តកណ្តាល ៨នាក់នៅសាលាកងរក្សាសន្តិភាពពហុសាស្ត្រកំពង់ស្ពឺ និង១នាក់នៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន៕
កម្ពុជាមានករណីវិជ្ជមានកូវីដ-១៩ ចំនួន២៤ករណីទៀត ដែលសុទ្ធតែជាករណីសហគមន៍២០កុម្ភៈ ក្នុងនោះ១៧នាក់នៅខេត្តព្រះសីហនុ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនាថ្ងៃអង្គារ ទី២ ខែមីនា ដែលធ្វើឲ្យករណីសរុបនៅកម្ពុជាឡើងដល់៨៤៤ករណី។ ក្នុងចំណោមករណីទាំងនោះ មានអ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ចំនួន៣៤០ករណី។
តារាប្រដាល់ជើងខ្លាំងសញ្ជាតិហ្សកហ្ស៊ី Davit Kiria បានចុះកិច្ចសន្យាប្រកួតក្នុងកម្មវិធី ONE Super Series។ កីឡាករជំនាញ kickboxing នឹងចូលមកដាក់អម្រែកកាន់តែធ្ងន់លើប្រភេទទម្ងន់ featherweight និង មានឆន្ទៈប្រកួតប្រជែងដណ្ដើមខ្សែក្រវាត់ផង។   Kiria ដែលមានវ័យ៣២ ឆ្នាំ មានកំណត់ត្រាឈ្នះ៣៥ លើក និង ចាញ់ ១៤ លើកហើយរូបគេឈ្នះខ្សែក្រវាត់កម្រិតពិភពលោក World Titles ជាច្រើនរួមទាំងខ្សែក្រវាត់ Kunlun Fight World Max Tournament Championship និង KFWC Savate World Championship ជាដើម។ ក្នុងអាជីពអ្នកប្រដាល់រយៈពេល ១៤ឆ្នាំ កីឡាករជំនាញការ៉ាតេរូបនេះឈ្នះអ្នកមានឈ្មោះបោះសំឡេងជាច្រើនដូចជា Andy Ristie, Murthel Groenhart និង Kem Sitsongpeenong ទៀតផង។    Kiria មានជំនាញកណ្ដាប់ដៃខ្លាំងរួមទាំងក្បាច់ទាត់ដ៏មានប្រសិទ្ធភាព ដែលកាន់តែគំរាមកំហែង ដល់គូប្រជែងទម្ងន់ featherweight។ វីរបុរសមកពីហ្សកហ្ស៊ីនឹងចូលរួមប្រកួតដោយអាចប្រឈមនឹងគូប្រកួតចាស់ដូចជា The Killer Kid Sittichai Sitsongpeenong, Tayfun Turkish Turbine Ozcan និង Superbon Banchamek។ ពួកគេអាចនឹងប្រកួតប្រជែងគ្នាដើម្បីដណ្ដើមខ្សែក្រវាត់ ONE Featherweight Kickboxing World Championship ដែលមិនពុំទាន់មានម្ចាស់គ្រប់គ្រង។    ក្រៅពីនោះ Kiria  មានភាគរយច្រើនដើម្បីជួបម្ចាស់ខ្សែក្រវាត់ ONE Featherweight Kickboxing World Grand Prix Champion កីឡាករ Giorgio The Doctor Petrosyan, វីរបុរសថៃ The Boxing Computer Yodsanklai IWE Fairtex, ម្ចាស់ខ្សែក្រវាត់ ONE Featherweight Muay Thai World Champion កីឡាករ Petchmorakot Petchyindee Academy, និង គូប្រជែងជាច្រើនផ្សេងទៀត។    គេមិនទាន់ដឹងអំពីថ្ងៃឡើងសង្វៀន ONE លើកដំបូងរបស់ Kiria នោះទេ ប៉ុន្តែ អ្នកលេង Kickboxing រូបនេះអាចបង្ហាញខ្លួនពេលកម្មវិធីរបស់ ONE នៅឆ្នាំ២០២០ ដំណើរការឡើងវិញ៕  
អត្ថបទ៖ ស៊ីធី
  លក្ខខណ្ឌនៃការប្រឡងជ្រើសរើស   ត្រូវជ្រើសរើសក្នុងចំណោមបេក្ខជន ដែលកំពុងបម្រើការងារនៅអង្គភាពនានា ក្រោមឱវាទទីស្តីការក្រសួងអប់រំ យុវជន និងកីឡា និងមន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្ត ឬជនជាតិបរទេសដែលមាន៖   - បរិញ្ញាបត្រភាសាបារាំង ឬសញ្ញាបត្រសមមូល ឬ - បរិញ្ញាបត្រមុខជំនាញផ្សេងទៀត តែមានសញ្ញាបត្រភាសាបារាំង ចាប់ពីកម្រិត DELF B2ឬ -ជាគ្រូបង្រៀន ឬគ្រូទទួលបន្ទុកបង្រៀនភាសាបារាំងដែលមានបរិញ្ញាបត្រផ្សេងទៀត ហើយមាន សញ្ញាបត្រភាសាបារាំងចាប់ពីកម្រិត DELF B1 និងមានពិសោធន៍៥ឆ្នាំក្នុងការបង្រៀនភាសាបារាំង។   ការប្រឡងជ្រើសរើស   ១. កាលបរិច្ឆេទនៃការឈប់ទទួលពាក្យសុំចុះឈ្មោះប្រឡង នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ៥:០០ ល្ងាច។ ២. សម័យប្រឡង៖ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១។ ៣-វិញ្ញាសាប្រឡង៖ - វិញ្ញាសា ភាសាបារំាង និងវិធីសាស្រ្តបង្រៀន រយៈពេល១ម៉ោង៣០នាទីមេគុណ២ - វិញ្ញាសា វប្បធម៌ទូទៅ រយៈពេល ១ម៉ោង០០នាទី មេគុណ១ ៤-មណ្ឌលប្រឡង៖ វិទ្យាស្ថានជាតិអប់រំ។ ៥-ទីកន្លែងដាក់ពាក្យ៖ បេក្ខជនតម្រូវឱ្យដាក់ពាក្យតាមប្រព័ន្ធអនឡាញតែមួយគត់ ដែលមានតំណភ្ជាប់៖ https://forms.gle/a855HmYX7jKJAZ7A6 ដោយ៖ *បេក្ខជនត្រូវទាញយក(Download)ពាក្យសុំប្រឡងជ្រើសរើសតាមតំណភ្ជាប់នេះshorturl.at/dfvxB រួចព្រីនចេញជាពណ៌ក៏បានជាសខ្មៅក៏បាន។ ក្រោយបំពេញរួចបេក្ខជនត្រូវស្គេនពាក្យដាក់បញ្ចូល(Upload) ក្នុងតំណភ្ជាប់៖ ភ្ជាប់ https://forms.gle/a855HmYX7jKJAZ7A6 *បេក្ខជនត្រូវបង់សិទ្ធិប្រឡងចំនួន២០០០រៀល(ពីរពាន់រៀលគត់) តាមធនាគាអេស៊ីដាលេខគណនី៖ 3483 04 121391 21 ឈ្មោះ៖ National Institute of Education ត្រង់គោលបំណងបេក្ខជនត្រូវសរសេរ៖ ឈ្មោះនិងលេខទូរស័ព្ទ។ ¬*សលាកបត្រឯកត្តជនរបស់បេក្ខជន ត្រូវបោះត្រាដោយប្រធានអង្គភាព។   ចំពោះព័ត៌មានលម្អិតបន្ថែម បេក្ខជនអាចតាមដាន និងសាកសួរព័ត៌មានតាមរយៈតេឡេក្រាមដែលមានឈ្មោះប្រឡងជ្រើសរើសនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្រ្តបង្រៀនភាសាបារំាងជំនាន់ទី៣ តាមតំណភា្ជប់៖ https://t.me/meafranchpro3 និងគេហទំព័រវិទ្យាស្ថានជាតិអប់រំ៖ http://www.nie.edu.kh ។ (អត្ថបទពាណិជ្ជកម្ម)  
នៅក្នុងឆ្នាំសិក្សា២០២១-២០២២នេះ ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំការប្រឡងជ្រើសរើស និងបណ្តុះបណ្តាលនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកវិធីសាស្ត្របង្រៀនភាសាបារាំងជំនាន់ទី៣ ចំនួន២៥នាក់។ ក្នុងចំណោមនិស្សិតទាំង២៥នាក់នោះ ក្រសួងនឹងផ្តល់អាហារូបករណ៍ដល់និសិ្សតចំនួន ៥នាក់ និងនិស្សិត២០រូបផ្សេងទៀត នឹងត្រូវបង់ថ្លៃសេវាសិក្សា។ បន្ទាប់ពីឆ្លងកាត់ការប្រឡងជ្រើសរើសហើយ ការសិក្សារយៈពេល២ឆ្នាំនឹងត្រូវចាប់ផ្តើម ពីថ្ងៃទី៦ ខែវិច្ឆិកាឆ្នាំ២០២១តទៅ នៅវិទ្យាស្ថានជាតិអប់រំ រៀងរាល់ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ 
លោក ងន សាំង ត្រូវបានគេស្គាល់ថាជាអគ្គនាយរបស់ក្រុមហ៊ុន អ អិម អេ ខេមបូឌា ដែលកំពុងស្លៀកឯកសណ្ឋានបុគ្គលិកសេវាអតិថិជនរបស់ភោជនីយដ្ឋាន បាប៊ីឃ្យូ ផ្លាហ្សា ទួលគោក បានមានប្រសាស៍ថា នេះមិនមែនជាលើកទី១ឡើយ ដែលរូបលោកបានស្ម័គ្រចិត្តមកបំពេញការងារនៅតាមហាងរបស់ EFG  ដែលកន្លងមកលោកធ្លាប់ស្ម័គ្រចិត្តធ្វើជាអ្នកចំអិនភីហ្សា ក្នុងហាង ដឹ ភីហ្សា ខមផេនី និងអ្នកឆុងកាហ្វេរបស់ហាងកាហ្វ ខូសស្ដា ជាដើម។ លោក ងន សាំង បាននិយាយថា ពួកយើងផ្ដួចផ្ដើមធ្វើបែបនេះឡើងដើម្បីឲ្យបុគ្គលិកការិយាល័យទាំងអស់ចំណាយពេលវេលាក្នុងការយល់ពីអតិថិជនតាមរយៈធ្វើការប្រតិបត្តិការដោយផ្ទាល់ជាមួយបុគ្គលិកក្នុងហាង ដើម្បីមានការប្រាស្រ័យទាក់ទងនិងទំនាក់ទំនងជាមួយអតិថិជន ព្រមទាំងស្វែងយល់ដឹងពីគម្លាតនិងការតម្រូវររបស់បុគ្គលិក និងអតិថិជនក្នុងការអភិវឌ្ឍភាពពេញចិត្តរបស់អតិថិជន ក្រុមហ៊ុន និងសង្គមនាពេលអនាគត។ ចំនែកឯលោក ទេព វិរៈ ជាប្រធានគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន EFG បានថ្លែងថា ក្នុងឆ្នាំនេះ ទិវា EFG ត្រូវបានធ្វើឡើងជាលើកទី ៥ ហើយបុគ្គលិកទាំងអស់របស់ក្រុមហ៊ុន RMA Cambodia ដែលធ្វើការនៅទីស្នាក់ការកណ្តាលក្នុងនោះរួមមានបុគ្គលិកនៅការិយាល័យ អ្នកគ្រប់គ្រងទូទៅ, នាយកប្រតិបត្តិការ នាយកទីផ្សារ និងអគ្គនាយកក្រុមហ៊ុន បានស្ម័គ្រចិត្តចំណាយពេលពេញមួយថ្ងៃធ្វើការនៅក្នុងហាងនានារបស់ក្រុមហ៊ុន EFG នៅទូទាំងរាជធានីភ្នំពេញ និងខេត្តសៀមរាប ដោយចុះទៅធ្វើការក្នុងហាងផ្ទាល់ មានដូចជាធ្វើការចំអិនអាហារ ការរក្សាទុកអាហារឲ្យមានអនាម័យ និងសុវត្ថិភាព ព្រមទាំងរៀបចំតុ កៅអី សម្អាតបន្ទប់ទឹក និងធ្វើការប្រាស្រ័យទាក់ទង ស្វាគមន៍ ជាមួយនឹងការទទួលបញ្ជាទិញពីអតិថិជន និង បម្រើម្ហូបអាហារជាដើម។ លោក វិរៈ ក៏បានបង្ហាញពីអារម្មណ៍ផ្ទាល់ខ្លួនថា វាជាឱកាសដ៏ល្អមួយដើម្បីទទួលយកបទពិសោធន៍ការងារប្រចាំថ្ងៃជាមួយនឹងសហការីជួរខាងមុខរបស់យើង និងអ្វីដែលសំខាន់ជាងនេះ គឺដើម្បីមានឱកាសបម្រើសេវាកម្មជូនអតិថិជនរបស់យើងដោយផ្ទាល់។ ខ្ងុំទទួលបានប្រយោជន៍យ៉ាងច្រើនពីសកម្មភាពនៅថ្ងៃនេះ ព្រោះខ្ងុំអាចចូលមកកាន់តែខិតជិតដល់បុគ្គលិករបស់យើងនៅហាង ញុំាអាហាររួមគ្នា ជជែកបែបមិត្តភ័ក្ដ ដែលធ្វើឲ្យយើងយល់ដឹងកាន់តែច្រើនពីគ្នាទៅវិញទៅមក និងរកវិធីដើម្បីកែលម្អការងារ និងជីវិតរបស់យើង។ ខ្ងុំពិតជារីករាយជាមួយនឹងសកម្មភាពរបស់យើងនៅ EFG Day ហើយនឹងចូលរួមនៅឆ្នាំក្រោយ នៅហាងផ្សេងទៀតៗ។ តាមច្បាប់ពលកម្មរបស់ព្រះរាជាណាចក្រកម្ពុជា និយោជិក ទទួលបានការឈប់សម្រាប់ ១ថ្ងៃ សម្រាប់ទិវាពលកម្មអន្ដជាតិ ១ ឧសភានេះ។ ដោយឡែក បុគ្គលិក និងគណៈគ្រប់គ្រងរបស់ក្រុមហ៊ុន RMA Cambodia ស្ម័គ្រចិត្តមកធ្វើការងារតាមហាងនានារបស់ក្រុមហ៊ុន EFG។ លោក ងន សាំង បានបន្ថែមថា៖ «បើទោះបីជាបុគ្គលិករបស់ក្រុមហ៊ុន RMA Cambodia ស្នាក់ការកណ្ដាលទទួលបានការឈប់សម្រាកមួយថ្ងៃ តែពួកគាត់ស្ម័គ្រចិត្តមកធ្វើការងារនៅតាមភោជនីយដ្ឋាន។ ពួកគាត់ទាំងនោះ ធ្លាប់តែផ្ដល់យោបល់ដំបូន្មាន ដើម្បីផ្ដល់សេវាកម្មប្រសើរ និងមានគុណភាពខ្ពស់ដល់អតិថិជន ប៉ុន្ដែសម្រាប់ថ្ងៃនេះ ពួកគាត់ត្រូវបានសហសេវិក ណែនាំវិញម្ដង រួមទាំងខ្ងុំផងដែរ។» (អត្ថបទពាណិជ្ជកម្ម)
អគ្គនាយក និងថ្នាក់ដឹកនាំធំៗរបស់ក្រុមហ៊ុន អ អិម អេ ខេមបូឌា ត្រូវបានគេប្រទះឃើញធ្វើជាអ្នករត់តុ អ្នកចំអិនអាហារ និងជាអ្នកគិតលុយដូចបុគ្គលិកធម្មតាក្នុងភោជនីយដ្ឋាននានារបស់ក្រុមហ៊ុន EFG កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៨ ដែលជាថ្ងៃទិវាពលកម្មអន្ដជាតិផងដែរ។
  កីឡាការិនីតេក្វាន់ដូ ស៊ន សៀវម៉ី ហាក់មិនពេញចិត្តចំពោះការលើកឡើង ដែលចោទថា មេដាយមាសកីឡាស៊ីហ្គេមរបស់នាងបានដោយសំណាង និងមានការអន្តរាគមពីអ្នកដទៃ។ ទោះបីមិនបញ្ចេញឈ្មោះ តែកីឡាការិនីវ័យ២៤ឆ្នាំរូបនេះ អះអាងថា អ្នកដែលលើកឡើងនូវពាក្យទាំងនេះ គឺជាមន្ត្រីដែលបម្រើការងារនៅសហព័ន្ធកីឡាតេក្វាន់ដូ WTF កម្ពុជា។ នាងបានបន្ថែមថា វាមិនមែនជាលើកទី១នោះទេ ដែលមន្ត្រីរូបនេះលើកឡើងដូច្នេះ ពោលគឺតាំងពីនាងឈ្នះមេដាយមាសកីឡា Asian Games តាំងពីឆ្នាំ២០១៤ នៅសាធារណរដ្ឋកូរ៉េមកម្ល៉េះ។    សម្រាប់ ស៊ន សៀវម៉ី រាល់សមិទ្ធផលទាំងអស់ គឺកើតឡើងពីការខិតប្រឹងប្រែង មិនមែនបានដោយងាយៗដូចការលើកឡើងខាងលើនោះទេ។ «ខ្ញុំមានបញ្ហាបន្តិចបន្តួចនៅក្នុងសហព័ន្ធផ្ទាល់ ព្រោះមេដាយមួយនឹង(មេដាយមាសកីឡាស៊ីហ្គេម)បានមកពីការខំប្រឹង បើមិនមានការខំប្រឹង ក៏មិនអាចទទួលបានជោគជ័យដែរ។ ពាក្យសម្តីមួយដែលធ្វើឲ្យខ្ញុំមិនសប្បាយចិត្តជាយូរមកហើយ មិនមែនទើបតែឥឡូវនឹងទេ ព្រោះគាត់បាននិយាយពាក្យនឹងជាច្រើនលើករួចមកហើយ គាត់ថា ខ្ញុំសំណាងទើបឈ្នះ»។ នេះជាការលើកឡើងរបស់កីឡាការិនី ស៊ន សៀវម៉ី ពេលផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មានក្នុងពិធីទទួលប្រាក់រង្វាន់លើកទឹកចិត្តពីណាហ្គាវើលដ៏។    សៀវម៉ី បញ្ជាក់បន្ថែមថា កីឡាករគ្រប់រូបត្រូវការការលើកទឹកចិត្តពីថ្នាក់ដឹកនាំសហព័ន្ធ និងអ្នកគាំទ្រ ដើម្បីជាចលករក្នុងការជួយជំរុញការខិតខំប្រឹងប្រែងនិងអភិវឌ្ឍសមត្ថភាពរបស់ខ្លួនឲ្យកាន់តែប្រសើរ។ ពួកគេពិបាកនឹងទទួលយកខ្លាំងណាស់ នៅពេលការខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីមុខមាត់ប្រទេសជាតិ ទទួលបានផលត្រឡប់មកវិញនូវពាក្យរិះគន់ពីសំណាក់អ្នកណាម្នាក់។    នៅពេលសួរថា បើសមិទ្ធផលដែលកើតឡើងពីការខិតខំប្រឹងប្រែងរបស់យើងកើតពីសំណាង តើយើងមានអារម្មណ៍យ៉ាងណា? សៀវម៉ី ឆ្លើយយ៉ាងដូច្នេះថា៖«ពិបាកទទួលយកខ្លាំងណាស់បង ព្រោះថា បើអ្នកនៅក្រៅវិស័យកីឡាអាចគាត់មិនយល់ពីកីឡាថាវាម៉េច តែពាក្យនេះលឺចេញពីអ្នកកីឡា ដែលអាចនិយាយបានថា ជាថ្នាក់ដឹកនាំម្នាក់ក្នុងវិស័យកីឡាតេក្វាន់ដូ ដោយគាត់តែងតែនិយាយគ្រប់ការជោគជ័យរបស់ខ្ញុំ គាត់ថា ខ្ញុំជោគជ័យដោយសំណាង និងមានអ្នកនេះជួយអ្នកនោះជួយជាដើម»។    ទន្ទឹមនឹងស្នើឲ្យផ្លាស់ប្តូរពីពាក្យជោគជ័យដោយសារសំណាង និងមានអ្នកជួយទៅជាពាក្យលើកទឹកចិត្ត ម្ចាស់មេដាយមាសកីឡាស៊ីហ្គេមលើកទី២៩នៅហ្វីលីពីនរូបនេះបានលើកឡើងពីកត្តា ដែលជួយជំរុញឲ្យ នាង អាចជម្នះពាក្យរិះគន់ដូច្នេះថា៖«ខ្ញុំចូលចិត្តតបស្នងអ្នកមើលអត់ឃើញពីការខិតខំរបស់ខ្ញុំ នូវភាពជោគជ័យរបស់ខ្ញុំ ព្រោះម៉ាក់ខ្ញុំគាត់និយាយថា បើយើងជោគជ័យអ្នកដែលអត់ចូលចិត្តយើងកាន់តែអត់សប្បាយចិត្ត។ ប៉ុន្តែបើយើងធ្វើតាមអ្វីដែលគាត់ចង់បាន គាត់រឹតតែសប្បាយចិត្ត។ ដូច្នេះខ្ញុំមិនអាចឲ្យគាត់ឃើញបរាជ័យរបស់ខ្ញុំបានទេ ខ្ញុំត្រូវតែយកជោគជ័យឲ្យគាត់ឃើញ»។    ជាមួយការតាំងចិត្តនឹងបន្តដើរលើវិថីនេះ កីឡាការិនីកម្ពស់១.៨៣ម៉ែត្ររូបនេះ ដាក់គោលដៅចង់ឈ្នះមេដាយមាសកីឡាស៊ីហ្គេមឲ្យបាន៥សម័យកាល ខណៈបច្ចុប្បន្ននាងឈ្នះមេដាយមាសកីឡាស៊ីហ្គេមបាន៣លើកហើយ គឺនៅឆ្នាំ២០១៣, ២០១៧ និងឆ្នាំ២០១៩។ គោលដៅបន្ទាប់ សៀវម៉ី ចង់ឈ្នះមេដាយមាសក្នុងការប្រកួតស៊ីហ្គេមនៅវៀតណាមឆ្នាំ២០២១ និងស៊ីហ្គេមលើកទី៣០ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕     
កីឡាការិនី ស៊ន សៀវម៉ី ម្ចាស់មេដាយមាសកីឡាស៊ីហ្គេមនៅហ្វីលីពីន អន់ចិត្តនឹងការលើកឡើង ដែលថា មេដាយមាសខ្លួនកើតចេញពីសំណាង និងមានការជួយជ្រោមជ្រែងពីអ្នកដទៃ។ បើអាចកីឡាការិនីវ័យ២៤ឆ្នាំរូបនេះ ចង់ឲ្យផ្លាស់ប្តូរពីពាក្យរិះគន់ជំនួសដោយពាក្យលើកទឹកចិត្ត ព្រោះកីឡាករត្រូវការការលើកទឹកចិត្តពីថ្នាក់ដឹកនាំ ឬអ្នកគាំទ្រ។ ទោះបីយ៉ាងនេះក្តី ម្ចាស់មេដាយមាសកីឡាអាស៊ី Asian Games 2014 រូបនេះ ប្តេជ្ញានឹងបន្តដើរលើវិថីនេះជាមួយគោលដៅដណ្តើមមេដាយមាសស៊ីហ្គេមឲ្យបាន៥ជំនាន់។ 
សមាជិកសភាកូរ៉េខាងត្បូង លោក Yoo Sang-bum នៅថ្ងៃទី២២ ខែកុម្ភៈ ក៏បានលើកឡើងទាក់ទិនសកម្មភាពគំរាមកំហែងរបស់កូរ៉េខាងជើង ក្រោយទទួលបានការផ្ដល់ព័ត៌មានសេវាស៊ើបការណ៍សម្ងាត់ជាតិ (NIS) នាទីក្រុងសេអ៊ូល។    សមាជិកសភារូបនេះ និយាយថា ទីក្រុងព្យុងយ៉ាងអាចនឹងធ្វើតេស្តមីស៊ីលអន្តរទ្វីបលើគន្លងធម្មតាដែលទាបជាងមុន ដើម្បីដាក់សម្ពាធអាម៉េរិក ដែលបានធ្វើសមយុទ្ធយោធានៅក្នុងតំបន់នាពេលថ្មីៗនេះជាមួយកូរ៉េខាងត្បូង និងគ្រោងធ្វើសមយុទ្ធទ្រង់ទ្រាយធំបន្ថែមទៀតនៅក្នុងប៉ុន្មានខែខាងមុខនេះ។ កន្លងមក កូរ៉េខាងជើងបានធ្វើតេស្តមីស៊ីលអន្តរទ្វីបតែនៅលើគន្លងខ្ពស់ប៉ុណ្ណោះ ដែលបង្ហាញពីសមត្ថភាពមានកម្រិតរបស់រដ្ឋកុម្មុយនីស្តមួយនេះ។    «តាំងពីដើមមក មីស៊ីលអន្តរទ្វីបមិនដែលត្រូវបានបាញ់នៅកម្ពស់ធម្មតាទេ ប៉ុន្តែកូរ៉េខាងជើងមានសមត្ថភាពធ្វើបានទាំងអស់ ហើយហាក់ដូចជាកំពុងរៀបចំកំណត់ពេលវេលាដើម្បីបង្កើនសម្ពាធលើអាម៉េរិក»។ លោក Yoo Sang-bum សមាជិកនៃគណៈកម្មាធិការស៊ើបការណ៍សម្ងាត់របស់សភាកូរ៉េខាងត្បូង ប្រាប់អ្នកសារព័ត៌មានបែបនេះ។    លោក Yoo បន្ថែមថា កូរ៉េខាងជើងក៏ទំនងជានឹងសាកល្បងនុយក្លេអ៊ែរលើកទី៧ របស់ខ្លួនក្រោយផ្អាកតាំងពីឆ្នាំ២០១៧ និងអាចបង្ហោះផ្កាយរណបចារកម្មនៅឆ្នាំនេះដែរ។ លោក Youn Kun-young សមាជិកម្នាក់ទៀតនៃគណៈកម្មាធិការស៊ើបការណ៍សម្ងាត់របស់សភាបាននិយាយថា កូរ៉េខាងជើងក៏អាចអភិវឌ្ឍមីស៊ីលអន្តរទ្វីបដែលដំណើរការដោយឥន្ធនៈរឹងទៀតផង។    នៅថ្ងៃដដែល ក្រសួងការបរទេសកូរ៉េខាងជើង បានរិះគន់លេខាធិការអង្គការសហប្រជាជាតិ អាន់តូនីញ៉ូ ហ្គូតេរ៉េស ថា មិនផ្ដល់ភាពយុត្តិធម៌ គ្មានតុល្យភាព ទៅលើការតេស្តមីស៊ីល ក្រោយប្រមុខ UN រូបនេះ ថ្កោលទោសការបាញ់មីស៊ីលចុងក្រោយបង្អស់របស់កូរ៉េខាងជើង និងជំរុញឱ្យបញ្ឈប់សកម្មភាពបង្កហេតុបន្ថែមទៀត។ ប្រមុខ UN ក៏ស្នើឱ្យកូរ៉េខាងជើងគោរពតាមដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខដែលហាមឃាត់ការសាកល្បងមីស៊ីលបែបនេះ និងវិលចូលកិច្ចចរចាលុបបំបាត់នុយក្លេអ៊ែរវិញ។   គួរបញ្ជាក់ថា មុនមានការបាញ់មីស៊ីលជាបន្តបន្ទាប់នោះ កូរ៉េខាងជើង បានព្រមានកូរ៉េខាងត្បូង និងអាម៉េរិកថាអាចនឹងប្រឈមការប្រឆាំងតបដ៏ខ្លាំងក្លា ប្រសិនបើប្រទេសទាំងពីរ បន្តអនុវត្តផែនការធ្វើសមយុទ្ធយោធារួមគ្នាដែលជាការជំរុញភាពតានតឹងនៅក្នុងតំបន់៕   
សមាជិកសភាកូរ៉េខាងត្បូងនៅថ្ងៃទី២២ ខែកុម្ភៈ បានលើកឡើងថា កូរ៉េខាងជើងអាចសាកល្បងមីស៊ីលអន្តរទ្វីប (ICBM) លើគន្លងទាប និងអាចធ្វើតេស្តគ្រាប់នុយក្លេអ៊ែរលើកទីប្រាំពីររបស់ខ្លួននៅឆ្នាំនេះ ដើម្បីពង្រឹងសមត្ថភាពយោធាឱ្យល្អឥតខ្ចោះ។ ការលើកឡើងរបស់សមាជិកសភាកូរ៉េខាងត្បូងផ្អែកលើទិន្នន័យរបស់ក្រុមមន្ត្រីចារកម្ម។
អតីតអ្នកកាសែត The Cambodia Daily គឺលោក សាំង សុឥន្ទរិទ្ធ ត្រូវមកទទួលប្រាក់ឧបត្ថម្ភចំនួន២៥០០០ដុល្លារ នៅទីស្នាក់ការសហភាពសហព័ន្ធសារព័ត៌មានកម្ពុជា (សសសក) នៅព្រឹកថ្ងៃពុធទី១០ខែឧសភានេះ។ នេះបើតាមការបញ្ជាក់របស់លោក ហ៊ុយ វណ្ណៈ ប្រធានសសសក ប្រាប់សារព័ត៌មានថ្មីៗនៅយប់ថ្ងៃអង្គារនេះ ដោយលោកអះអាងថា ថវិកាសរុបដែលលោក សាំង សុឥន្ទរិទ្ធ ទទួលបាននោះ គឺមាន២ម៉ឺនដុល្លារ គឺជាការឧបត្ថម្ភរបស់សម្តេច ហ៊ុន សែន និងសម្តេចប៊ុន រ៉ានី ហ៊ុន សែន និង៥ពាន់ដុល្លារ គឺជាការឧបត្ថម្ភរបស់លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ខៀវ កាញារីទ្ធ។ បើតាមការរៀបរាប់របស់លោក ហ៊ុយ វណ្ណៈ ការជួយជ្រោមជ្រែងដល់អតីតអ្នកកាសែត The Cambodia Daily ដែលបានធ្លាក់ខ្លួនឈឺធ្ងន់តាំងពីពាក់កណ្តាលឆ្នាំ២០១៦មកនោះ បានកើតឡើងពីថ្ងៃប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោកនៅក្រសួងព័ត៌មាន ដោយមានការណែនាំពីលោករដ្ឋមន្ត្រី ដើម្បីលោក សុឥន្ធរិទ្ធ ស្នើសុំការឧបត្ថម្ភពីសម្តេចនាយករដ្ឋមន្ត្រី។ លោកប្រធាន សសសក បានបន្តយ៉ាងដូច្នេះ៖«ខ្ញុំបានប្រាប់សាម៉ីខ្លួនឲ្យសរសេរលិខិតមួយជូនទៅសម្តេចតេជោ។ ខ្ញុំបានទទួលសំបុត្រគាត់ថ្ងៃត្រង់ថ្ងៃចន្ទម្សិលមិញ ហើយពេលរសៀលខ្ញុំបានធ្វើលិខិតមួយទៀតជូនទៅសម្តេច ហើយសម្តេចឯកភាពភ្លាមតែម្តង»។ លោក ហ៊ុយ វណ្ណៈ រៀបរាប់បន្ថែមថា ការជួយជ្រោមជ្រែងលោក សាំង សុឥន្ទរិទ្ធ កើតចេញពីការអាណិត និងស្មារតីជួយគ្នាក្នុងចំណោមអ្នកកាសែតខ្មែរ។ យោងតាមខ្លឹមសារលិខិតរបស់លោក សាំង សុឥន្ទរិទ្ធ ដែលថ្មីៗទទួលបាន លោក សុឥន្ទរិទ្ធ បានរៀបរាប់ប្រាប់សម្តេចនាយករដ្ឋមន្ត្រីអំពីស្ថានភាពធ្ងន់ធ្ងរនៃជំងឺរបស់លោក និងស្ថានភាពលំបាកនៃការចិញ្ចឹមកូនប្រុសស្រី៣នាក់។ អ្នកកាសែតជើងចាស់បានបន្តប្រាប់សម្តេចទៀតថា ចាប់តាំងពីលោកធ្លាក់ខ្លួនឈឺ ស្ថាប័នរបស់លោកបានបោះបង់លោកចោល ហើយមានតែសហការីអ្នកកាសែតខ្មែរ និងបរទេសខ្លះដែលបានរៃអង្គាសប្រមូលថវិកាដើម្បីជួយព្យាបាលជំងឺរបស់លោករហូតដល់សព្វថ្ងៃនេះ៕
នៅព្រឹកថ្ងៃពុធទី១០ឧសភានេះ អតីតអ្នកកាសែត The Cambodia Daily លោក សាំង សុឥន្ទរិទ្ធ ត្រូវទទួលជំនួយចំនួន២៥០០០ដុល្លារ ដែលជាការឧបត្ថម្ភរបស់សម្តេច ហ៊ុន សែន និងលោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ខៀវ កាញារីទ្ធ។ ការឧបត្ថម្ភនេះត្រូវបានធ្វើឡើងបន្ទាប់ពីលោក សុឥន្ទរិទ្ធ បានធ្លាក់ខ្លួនឈឺធ្ងន់ ហើយមានបន្ទុកចិញ្ចឹមកូន៣នាក់ទៀត។
  នាការប្រកួតជើងទី១ពានរង្វាន់សម្តេច ហ៊ុន សែន ថ្នាក់ជាតិនៅកីឡដ្ឋានខេត្តសៀមរាប ខ្សែប្រយុទ្ធ សៀង ចន្ធា បានសម្រេចគ្រាប់បាល់នាំមុខ ១-០ ឲ្យក្រុមបឹងកេតនៅនាទីទី២៨ មុនកីឡាករ ម៉ាត់ នូរុណ បន្ថែមមួយគ្រាប់ទៀតនៅ៦នាទីបន្ទាប់ មុនចប់តង់ទី១។ ឈានដល់តង់ទីពីរនៅនាទី៤៨កីឡាករ សៀង ចន្ធា រកបានគ្រាប់ទីពីររបស់ខ្លួន ដើម្បីបង្កើនការនាំមុខ ៣-០ ឲ្យក្រុមបឹងកេត ក្រោយមកកីឡាករ ឱ ភារុណ សម្រេចបានគ្រាប់ទី៤ មុនខ្សែការពារ ហុង ផេង រកបានគ្រាប់ជ័យជម្នះ ៥-០ នៅនាទីទី៧០។    ជ័យជម្នះនេះជួយក្រុមការពារតំណែងជើងឯកបឹងកេតមានភាគរយខ្ពស់ក្នុងការឈានទៅវគ្គ៨ក្រុមចុងក្រោយនៃពានរង្វាន់សម្តេច ហ៊ុន សែន ថ្នាក់ជាតិ ដ្បិតពួកគេត្រូវការត្រឹមស្មើ ឬចាញ់ក្រោម៥គ្រាប់ប៉ុណ្ណោះនាជំនួបជើងទីពីរនៅលើទឹកដីខ្លួន។    ដោយឡែក ការប្រកួតនៅកីឡដ្ឋានខេត្តស្វាយរៀងរវាងក្រុមម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀងជាមួយក្រុមសូលទីឡូអង្គរ បានក្លាយជាជំនួបដ៏ទាក់ទាញ និងស្វិតស្វាញបំផុត។ ឆ្លងកាត់ការប្រកួត៩០នាទីក្រុមទាំងពីរបានរក្សាលទ្ធផលដោយគ្មានការស៊ុតបញ្ចូលទីគ្នា។ ប៉ុន្តែឈាននាទីបន្ថែមនៃតង់ទីពីរភាពសប្បាយរីករាយសម្រាប់ក្រុមម្ចាស់ផ្ទះបានកើតឡើង បន្ទាប់ពីកីឡាករ ប្រាក់ មុន្នីវីរៈ សម្រេចបានគ្រាប់បាល់នាំមុខ ១-០ នៅនាទីទី៩០បូក៤ ហើយវាក៏ជាគ្រាប់ជ័យជម្នះផងដែរ។    ជ័យជម្នះយ៉ាងត្រដាបត្រដួសនៅជើងទី១នេះ ធ្វើឲ្យឱកាសឈានទៅវគ្គបន្តសម្រាប់ក្រុមជើងឯករងឆ្នាំចាស់មួយនេះ ហាក់ស្ថិតក្នុងភាពស្រពេចស្រពិលនៅឡើយទេ។ ព្រោះការប្រកួតជើងទី២ធ្វើឡើងនៅលើទឹកដីសូលទីឡូអង្គរ ដែលជាក្រុមមានភាពលេចធ្លោជាមួយការលេងដោយប្រើប្រាស់កីឡាករខ្មែរសុទ្ធ។    សម្រាប់ការប្រកួតជើងទី១កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ក្រុមកងយោធពលខេមរភូមិន្ទបានយកឈ្នះក្រុមកែប ១០-២ រីឯភ្នំពេញក្រោនយកឈ្នះអាស៊ីអឺរ៉ុប ៤-០ ខណៈណាហ្គាវើលយកឈ្នះអគ្គិសនីកម្ពុជា ៣-២ ចំណែកក្រុមព្រៃវែងយកឈ្នះអង្គរថាយហ្គឺរ ៣-២។ ដោយឡែកក្រុមគីរីវង់សុខសែនជ័យបញ្ចប់ដោយគ្មានការស៊ុតបញ្ចូលទីជាមួយនគរបាលជាតិ៕ 
ក្រុមបឹងកេតមានភាគរយខ្ពស់ក្នុងការឈានទៅវគ្គបន្តនៃពានរង្វាន់សម្តេច ហ៊ុន សែន ថ្នាក់ជាតិ ក្រោយយកឈ្នះក្រុមសៀមរាប ៥-០ នាជំនួបជើងទី១នៅកីឡដ្ឋានខេត្តសៀមរាបកាលពីរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០។ ដោយឡែក ក្រុមព្រះខ័នរាជស្វាយរៀងបានយកឈ្នះសូលទីឡូអង្គរ ១-០ យ៉ាងត្រដាបត្រដួសនៅលើទឹកដីរបស់ខ្លួន។
គិតត្រឹមព្រឹក ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២១ នេះ កម្ពុជា មានអ្នកឆ្លងសរុបចំនួន១១៣ ០៥៧នាក់ សះស្បើយ ១០៣ ៩១៨នាក់ និងស្លាប់ចំនួន២៣៦០នាក់។ តួលេខដែលមានការថយចុះនេះ គឺដោយសារតែក្រសួងសុខាភិបាល ស្រង់ទិន្នន័យតែពីម៉ាស៊ីន PCR ប៉ុណ្ណោះ ដោយមិនបានបញ្ចូលលទ្ធផលវិភាគពីឧបករណ៍តេស្តរហ័ស (Rapid Test) ទៀតឡើយ៕
លទ្ធផលវិភាគពីឧបករណ៍តេស្ត PCR បង្ហាញថា កម្ពុជាមានអ្នកឆ្លងកូវីដ-១៩ចំនួន១៧៤នាក់ទៀត រីឯអ្នកជាសះស្បើយមាន៥៣៥នាក់ និងស្លាប់២៤នាក់។ ក្នុងចំណោមករណីថ្មីទាំង១៧៤ មាន១៥៣នាក់ក្នុងសហគមន៍ និង២១នាក់ពីបរទេស។
  ស្ថាបនាឡើងនៅឆ្នាំ២០១៨នៅក្រុងហាណូយ រថយន្តម៉ាក VinFast របស់ក្រុមហ៊ុន Vingroup ទទួលបាននូវការចាប់អារម្មណ៍ខ្ពស់ ដោយក្រុមហ៊ុនកំណត់គោលដៅទីផ្សារអន្តរជាតិធំៗជាពិសេសអឺរ៉ុប និងសហរដ្ឋអាម៉េរិក។   សម្រាប់ពិព័រណ៍ Mondial de lAuto នៅក្រុងប៉ារីសនេះ VinFast មានផលិតផលរថយន្តអគ្គិសនី VF6, VF7, VF8 និង VF9។ VF8 ជាប្រភេទរថយន្ត SUV បែបគ្រួសារ ដែលគ្មានការបំភាយឧស្ម័ន ដោយមានជម្រើសពីរគឺកម្លាំង ៨២,២គីឡូវ៉ាត់ក្នុង១ម៉ោង និង ៨៧,៧គីឡូវ៉ាត់ក្នុង១ម៉ោង ហើយអាចរត់បានចន្លោះពី៤២០ទៅ៤៤៧គីឡូម៉ែត្រ ក្រោយការបញ្ចូលចរន្ត។   Mondial de lAuto 2022 ត្រូវបានចាត់ទុកជាព្រឹត្តិការណ៍ពិព័រណ៌រថយន្តដ៏ធំជាងគេនៅលើពិភពលោកដោយឆ្នាំនេះជាព្រឹតិ្តការណ៍លើកទី៨៩ ហើយព្រឹត្តិការណ៍លើកទី៩០នឹងប្រព្រឹត្តទៅនៅឆ្នាំ២០២៤។   សម្រាប់ឆ្នាំ២០២២នេះ VinFast ជាក្រុមហ៊ុនមួយក្នុងចំណោម៣ដែលទៅពីតំបន់អាស៊ី ខណៈក្រុមហ៊ុន២ទៀតជារបស់ចិន គឺ BYD និង Ora។ ម្ចាស់ផ្ទះបារាំង មានវត្តមានក្រុមហ៊ុន Alpine, Devalliet, DS Automobiles, Hopium. NamX, Peugeot និង Renault។ ក្រៅពីនេះ មានក្រុមហ៊ុន Dacia របស់រូម៉ានី, Jeep របស់អាម៉េរិក, Microlino របស់ស្វីស និង Smart របស់អាល្លឺម៉ង់។     ស្របជាមួយការវិលមកវិញនៃពិព័រណ៍យានយន្តក្រុងប៉ារីស ក្រោយខកខានរយៈពេល៤ឆ្នាំដោយសារកូវីដ-១៩ ក្រុមហ៊ុនកំពូលៗមួយចំនួនក៏ត្រូវអវត្តមានផងដែរ។ ក្រុមហ៊ុនបារាំងដែលអវត្តមានមានដូចជា Citroen និង Liger។    ក្រុមហ៊ុនផ្សេងទៀតដែលមិនបានបង្ហាញខ្លួនរួមមាន Abarth, Alfa Romeo, Aston Martin, Audi, Bentley, BMW, Cupra, Ferrari, Ford, Honda, Hyundai, Infiniti, Isuzu, Jaguar, Kia, Land Rover, Lamborghini, Lexus, Lotus, Maserati, Mercedes-Benz, Mini, Porsche, Rolls-Royce, Seat, Škoda, Tesla, Volkswagen និង Volvo ជាដើម៕  
វៀតណាមកាន់តែពង្រីកសក្តានុពលវិស័យយានយន្តរបស់ខ្លួន តាមរយៈការបង្ហាញវត្តមានក្នុងពិព័រណ៍យានយន្តពិភពលោកក្រុងប៉ារីសឆ្នាំ២០២២ (Mondial de lAuto 2022 à Paris) ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៣ ខែតុលា កន្លងមក។
នាវាទេសចរណ៍ Seabourn Ovation ពាក់ទង់ជាតិបាហាម៉ា ដែលដឹកអ្នកដំណើរ ៤៩៥នាក់ និងបុគ្គលិកបម្រើលើនាវា ៤៧០នាក់ បានចូលចតនៅកំពង់ផែទឹកជ្រៅ ភូកេត កាលពីថ្ងៃព្រហស្បតិ៍។ នាវាទេសចរណ៍នេះ បានធ្វើដំណើរចេញពីកោះ Langkawi របស់ប្រទេសម៉ាឡេស៊ី។ មនុស្សលើនាវា ដែលភាគច្រើនគឺជាជនជាតិអឺរ៉ុប ត្រូវបានត្រួតពិនិត្យសុខភាព មុនពេលអនុញ្ញាតដើរចេញពីនាវា។ តាមការចុះផ្សាយរបស់កាសែត បាងកកប៉ុស្តិ៍ នៅថ្ងៃ១៤ ខែកុម្ភៈ ប្រធានការិយាល័យដែនសមុទ្ររបស់ភូកេត  Wiwat Chidcherdwong បានបញ្ជាក់ថា អ្នកដំណើរ និងបុគ្គលិកបម្រើលើនាវាទាំងអស់ បានធ្វើតេស្តអវិជ្ជមានសម្រាប់ជំងឺផ្លូវដង្ហើម COVID-19 ។ នាវាទេសចរណ៍ដែលដឹកមនុស្សជាង១០០០នាក់នេះ បានចតនៅភូកេតប្រមាណ ១០ ម៉ោង មុនពេលចេញដំណើរបន្តទៅកាន់សិង្ហបុរី។ អ្នកនាំពាក្យរដ្ឋាភិបាលថៃម្នាក់ អ្នកស្រី Traisulee Traisoranakul បានអះអាងថា នាវាទេសចរណ៍ Seabourn Ovation បានអនុញ្ញាតឲ្យចូលចតក្នុងទីក្រុង ហុងកុង, វៀតណាម, Laem Chabang ក្នុងខេត្ត ឈុនបូរី ប្រទេសថៃ, គូឡាឡាំពួ ប្រទេសម៉ាឡេស៊ី និង កោះ Langkawi ម៉ាឡេស៊ី។ តាម បាងកកប៉ុស្តិ៍ អ្នកស្រី សង្កត់ធ្ងន់ថា វេជ្ជបណ្ឌិតនៅលើនាវានេះ បានរាយការណ៍ថា អ្នកដំណើរ និងបុគ្គលិកបម្រើលើនាវានេះ គ្មានឃើញមានរោគសញ្ញានៃវីរុស ហើយពួកគេត្រូវបានតាមដានយ៉ាងដិតដល់ខណៈនាវានេះចតនៅភូកេត អស់ពេល១០ម៉ោង។ លោកស្រី សង្កត់ធ្ងន់ថា នេះគឺជាភាពខុសគ្នាពីនាវាទេសចរណ៍ MS Westerdam ដែលបានស្នើសុំការអនុញ្ញាតសម្រាប់ការចតអាសន្នមួយ ហើយត្រូវបានបដិសេធពីសំណាក់រដ្ឋាភិបាលថៃ និងប្រទេសនិងតំបន់៤ផ្សេងទៀត។ «ប្រទេសថៃ គ្មានគោលនយោបាយហាមឃាត់នាវាណាមួយពីការចូលចតឡើយ ក៏ប៉ុន្តែឥឡូវនេះ ថៃមានវិធានការគ្រប់គ្រងជំងឺ (COVID-19) ហើយសុវត្ថិភាពពលរដ្ឋថៃ គឺជាអាទិភាពមួយ»។ លោកស្រីអ្នកនាំពាក្យ អះអាងបែបនេះ។ ចំណែកនាវាទេសចរណ៍មួយផ្សេងទៀត ឈ្មោះថា Quantum of the Seas ដែលដឹកអ្នកដំណើរនិងបុគ្គលិកបម្រើលើនាវា ៣១០០នាក់ បានចូលចតនៅភូកេតផងដែរ ហើយអ្នកទាំងអស់ បានអនុញ្ញាតឲ្យចុះពីនាវានេះ ក្រោយសីតុណ្ហភាពពួកគេ បានធ្វើតេស្តរួចរាល់។ ក្រោយមក នាវានេះ បានបន្តឆ្ពោះទៅកាន់ប្រទេសសិង្ហបុរី។ ពាក្យថា #seabournovation ក្លាយជានិន្នាការ (trending) លើបណ្ដាញសង្គម Twitter ក្នុងប្រទេសថៃ ខណៈអ្នកប្រើបណ្តាញសង្គមទាំងនោះ បានចោទជាសំណួរពាក់ព័ន្ធការអនុវត្តបទដ្ឋានខុសគ្នាក្នុងករណីនាវាទេសចរណ៍ Westerdam និងនាវា Seabourn Ovation ។ ចាប់តាំងពីចេញដំណើរពីក្រុងហុងកុង កាលពីថ្ងៃ០១ កុម្ភៈ នាវាទេសចរណ៍ Westerdam ដោយដឹកអ្នកដំណើរ ១៤៥៥នាក់ និងបុគ្គលិកបម្រើលើនាវា ៨០២ នាក់ ត្រូវបានបដិសេធដោយប្រទេសជប៉ុន កោះតៃវ៉ាន់ ហ្វីលីពីន កោះហ្កាម និងថៃ ដោយបារម្ភថា អាចមានអ្នកដំណើរជិះលើនោះ ឆ្លងជំងឺផ្លូវដង្ហើម COVID-19 ។ ជនជាតិថៃ ២១ នាក់ ក៏ស្ថិតលើនាវាទេសចរណ៍នេះផងដែរ។ កាលពីថ្ងៃពុធ ១២ ខែកុម្ភៈ ប្រទេសថៃ បានស្នើឲ្យអនុញ្ញាតនាវាទេសចរណ៍នេះចូលចតនៅកំពង់ផែ Laem Chabang ក្រោយពីប្រតិបត្តិករនាវានេះ បានដាក់សំណើសុំជំនួយពីអង្គការសុខភាពពិភពលោក និងរដ្ឋាភិបាលពាក់ព័ន្ធ។ យ៉ាងណាមិញ អាជ្ញាធរថៃ បានបដិសេធសំណើចូលចតរបស់នាវាទេសចរណ៍នេះវិញ ដោយលើកហេតុផលវិធានការការពារទុកជាមុនប្រឆាំងនឹងកូរ៉ូណាវីរុស។ ខណៈរដ្ឋាភិបាលថៃ និងបណ្តាប្រទេសនិងតំបន់ផ្សេងទៀតបដិសេធ រដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឲ្យនាវា Westerdam នេះចូលចតនៅកំពង់ផែទឹកជ្រៅនៅក្រុង ព្រះសីហនុ ដោយលើកហេតុផលថា ដើម្បីបុព្វហេតុមនុស្សធម៌។ ក្រោយមកដល់ដែនទឹកកម្ពុជា សំណាកមនុស្ស២០នាក់នៅលើនាវានេះដែលមានរោគសញ្ញាក្អក និងក្អួតចង្អោរ ត្រូវបានអាជ្ញាធរកម្ពុជាបញ្ជូនទៅពិនិត្យធ្វើតេស្ត ហើយលទ្ធផល បានបង្ហាញថា ពួកគេ បានធ្វើតេស្តអវិជ្ជមានសម្រាប់វីរុសនេះ។ ខណៈពេលនេះអាជ្ញាធរកម្ពុជា កំពុងសម្របសម្រួលមនុស្សជាង២ពាន់នាក់លើនាវានោះចេញជាបន្តបន្ទាប់ទៅកាន់មាតុប្រទេសពួកគេរៀងៗខ្លួន៕  
អ្នកដំណើរនិងអ្នកបម្រើលើនាវាជាង៤០០០នាក់ មកពីនាវាទេសចរណ៍ចំនួនពីរគ្រឿង ត្រូវបានអនុញ្ញាតឲ្យចូលចតក្នុងកំពង់ផែ ភូកេត (Phuket) ប្រទេសថៃ កាលពីថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភៈ។ ក្រោយពីមន្ត្រីសុខាភិបាលថៃ បានអះអាងថា អ្នកលើនាវាទាំងនោះគ្មានផ្ទុកជំងឺផ្លូវដង្ហើមបង្កឡើងដោយកូរ៉ូណាវីរុស (COVID-19) វាបង្កជារិះគន់ធ្ងន់ៗលើរដ្ឋាភិបាលថៃពាក់ព័ន្ធការអនុវត្តបទដ្ឋានពីរជាន់ បន្ទាប់ពីនាវាទេសចរណ៍ MS Westerdam ត្រូវបានបដិសេធឲ្យចូលចត កាលពីថ្ងៃ១២ ខែកុម្ភៈ។
ក្រោយប្រធានាធិបតី ដូណាល់ ត្រាំ បង្ហាញជំហរចង់ឈប់អនុវត្តកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ម្តងជាពីរដង ប្រមុខការបរទេសអ៊ីរ៉ង់លោក  Sigmar Gabriel បានដាស់តឿនអាមេរិកថា បើអាមេរិកហ៊ានធ្វើបែបនេះ កូរ៉េខាងជើងដែលកំពុងបន្តផលិត និងអភិវឌ្ឍនុយក្លេអ៊ែរនោះក៏នឹងមិនបោះបង់អាវុធនុយក្លេអ៊ែររបស់ខ្លួនដែរ។ ទីភ្នាក់ងារព័ត៌មាន Reuters បានស្រង់សម្តីលោក Sigmar Gabriel ដូច្នេះ៖ ក្តីបារម្ភធំបំផុតរបស់យើងពាក់ព័ន្ធកូរ៉េខាងជើងគឺថា វាជារឿងមិនអាចទៅរួចឡើយដែលរបបដឹកនាំកូរ៉េខាងជើងត្រៀមខ្លួន និងយល់ព្រមបង្កើតកិច្ចព្រមព្រៀងជាមួយសហគមន៍អន្តរជាតិដើម្បីបញ្ឈប់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន បើសិនជាកិច្ចព្រមព្រៀងដែលមានតែមួយលើលោកដែលបញ្ចប់ការផលិតអាវុធនុយក្លេអ៊ែរក្លាយជាកិច្ចព្រមព្រៀងដែលមានបញ្ហានេះ»។ កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ជាកិច្ចព្រមព្រៀងប្រវត្តិសាស្ត្រមួយដែលត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ២០១៥ ដោយមានភាគីដូចជា អ៊ីរ៉ង់ និងមហាអំណាចប្រាំបូកមួយ (សមាជិកក្រុមប្រឹក្សាសន្តិសុខទាំងប្រាំបូកអាល្លឺម៉ង់)។ ក្រោមអំណាចនៃកិច្ចព្រមព្រៀងនេះអ៊ីរ៉ង់ឯកភាពកម្រិតកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនរយៈពេល ១៥ឆ្នាំ និងអនុញ្ញាតឲ្យសហគមន៍អន្តរជាតិត្រួតពិនិត្យផង ជាថ្នូរនឹងការដកទណ្ឌកម្មដែលត្រូវបានដាក់ប្រឆាំងអ៊ីរ៉ង់រាប់ឆ្នាំមកហើយនោះ។   ចំណែក ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបង្ហាញពីឆន្ទៈរបស់ខ្លួនក្នុងការបញ្ឈប់ការអនុវត្តកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ដោយលោកចោទប្រកាន់ថា អ៊ីរ៉ង់បំពានច្បាប់អន្តរជាតិដោយអភិវឌ្ឍ និងបាញ់សាកល្បងកាំជ្រួចបាលីស្ទិកផង។ ម្យ៉ាងទៀត ក្នុងពេលឃោសនាបោះឆ្នោត ការលុបចោលកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់នេះជាគោលនយោបាយការបរទេសសំខាន់មួយរបស់លោកដូណាល់ ត្រាំ ផងដែរ។ ពាក់ព័ន្ធបញ្ហានេះប្រមុខការបរទេសអាល្លឺម៉ង់ខាងលើបានបញ្ជាក់ផងដែរពីជំហររបស់អាល្លឺម៉ង់ផ្ទាល់ក្នុងការដោះស្រាយបញ្ហាជាមួយអ៊ីរ៉ង់ ប៉ុន្តែអាល្លឺម៉ង់មិនគាំទ្រឡើយការលុបចោលកិច្ចព្រមព្រៀងនេះ។ លោកសង្កត់ធ្ងន់ថា អាល្លឺម៉ង់ត្រៀមបង្កើនសម្ពាធការទូតដើម្បីដោះស្រាយបញ្ហាជាមួយអ៊ីរ៉ង់ហើយ ប៉ុន្តែរាល់ចេតនាបំផ្លាញកិច្ចព្រមព្រៀងនេះនឹងធ្វើឲ្យសន្តិសុខអន្តរជាតិចុះដុនដាប និងកាន់តែគ្រោះថ្នាក់ខ្លាំង។ ដោយឡែក លោក Sigmar Gabriel  ក៏បានរម្លឹកឡើងវិញ និងបង្ហាញការគាំទ្រចំពោះសេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីការបរទេសរុស្ស៊ីចំពោះបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ដែរដើមសប្តាហ៍នេះ។ ក្នុងមហាសន្និបាតអង្គការសហប្រជាជាតិកាលពីខែមុន រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov ក៏បានអំពាវនាវយ៉ាងទទូចឲ្យរដ្ឋបាលក្រុងវ៉ាស៊ីនតោនព្យាយាមអនុវត្តកិច្ចព្រមព្រៀងដែលមានស្រាប់នេះឲ្យបានខ្ជាប់ខ្ជួន និងចៀសវាងព្យាយាមធ្វើឲ្យការអនុវត្តកិច្ចព្រមព្រៀងនុយក្លេអ៊ែរនេះរាំងស្ទះផងដែរ។
រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់លោក Sigmar Gabriel បានព្រមានថា បើសិនជាកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់បរាជ័យដោយសារអាមេរិកនោះ កូរ៉េខាងជើងក៏គ្មានថ្ងៃបោះបង់អាវុធនុយក្លេអ៊ែរបស់ខ្លួនដែរ។ ការ ព្រមាននេះកើតឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិកបង្ហាញចេតនាចង់ទាត់ចោលកិច្ចព្រមព្រៀងនុយក្លេអ៊ែរដែលមានជាមួយអ៊ីរ៉ង់នោះ។
ការព្យាកររបស់ក្រសួងធនធានទឹក និងឧតុនិយម បញ្ជាក់ថា ចាប់ពីថ្ងៃទី១-៧ ខែកុម្ភៈ ឥទ្ធិពលសម្ពាធខ្ពស់ពីចិន និងខ្យល់មូសុងឦសាន្តនិងថយឥទ្ធិពល បណ្ដាលឱ្យខេត្តក្នុងតំបន់ទំនាបកណ្ដាល អាចមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយទៅមធ្យមដោយអន្លើ។ តំបន់ខ្ពង់រាប អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម។ ឯតំបន់មាត់សមុទ្រអាចមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយ៕  
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម ឱ្យដឹងថា ឥទ្ធិពលសម្ពាធខ្ពស់ពីចិន និងខ្យល់មូសុងឦសាន្ត នឹងថយឥទ្ធិពលមកត្រឹមកម្រិតខ្សោយ។ ស្ថានភាពបែបនេះ នឹងធ្វើឱ្យតំបន់មួយចំនួន នៅក្នុងប្រទេសកម្ពុជា អាចមានភ្លៀងធ្លាក់កម្រិតខ្សោយ។
  ថ្ងៃទី១ ខែមេសា គឺជាថ្ងៃ ដែលមនុស្សជាច្រើនចាត់ទុកថា គឺជា «ទិវាកុហក១មេសា» ឬជាភាសាអង់គ្លេស «April Fools day» និងមានមនុស្សជាច្រើនលេងសើចនៅថ្ងៃនេះ។ ប៉ុន្តែក្នុងបរិបទរាតត្បាត នៃCOVID-19 «ទិវាកុហក១មេសា» បានធ្វើឲ្យរដ្ឋាភិបាលប្រទេស និងតំបន់មួយចំនួនព្រួយបារម្ភជាខ្លាំង ដោយសារតែប្រជាជន អាចយកព័ត៌មានមិនពិតខ្លះមកលេងសើច ឬកុហក ដែលអាចបង្កឲ្យមានផលប៉ះពាល់មួយចំនួនដល់សង្គម។    ពាក់ព័ន្ធនឹងបញ្ហានេះ រដ្ឋាភិបាលប្រទេស និងតំបន់មួយចំនួន បានចេញមុខមកព្រមានប្រជាពលរដ្ឋរបស់ខ្លួនជាបន្តបន្ទាប់ ដើម្បីទប់ស្កាត់ការចែករំលែកព័ត៌មានមិនពិត។    ថៃ នាថ្ងៃទី៣១ ខែមីនា បានព្រមានប្រជាពលរដ្ឋរបស់ខ្លួន មិនឲ្យយករឿងកូរ៉ូណាវីរុសមកលេងសើច។ នៅលើបណ្តាញសង្គមTwitter រដ្ឋាភិបាលថៃបានសរសេរយ៉ាងដូច្នេះថា៖ «វា គឺជាការប្រឆាំងនឹងច្បាប់ ដែលបង្កព័ត៌មានមិនពិតពីរឿង COVID-19 នៅចំ ទិវាកុហក១មេសា»។ ការណ៍នេះ ប្រសិនប្រជាពលរដ្ឋណាហ៊ានលេងសើចជាមួយព័ត៌មានបែបនេះ ជននោះនឹងត្រូវជាប់ពន្ធនាគាររហូតដល់ ៥ឆ្នាំ។    ចំណែកនៅកោះតៃវ៉ាន់វិញ លោកស្រី Tsai Ing-wen ប្រធានាធិបតីកោះតៃវ៉ាន់ ក៏បានថ្លែងសារនៅលើបណ្តាញសង្គម Facebook របស់ខ្លួនដែរ ដើម្បីបញ្ជាក់ប្រាប់ប្រជាពលរដ្ឋខ្លួនថា កុំឲ្យយករឿង COVID-19មកលេងសើច ព្រោះវាធ្វើឲ្យប៉ះពាល់ដល់សង្គម។ លោកស្រី Tsai បានបញ្ជាក់ថា បើជនណាហានបង្កព័ត៌មានCOVID-19 ក្លែងក្លាយ ជននោះនឹងត្រូវពិន័យជាប្រាក់រហូតដល់ជិត ១០ម៉ឺនដុល្លារ និងជាប់ពន្ធនាគាររហូតដល់ ៣ឆ្នាំ។    ដោយឡែកនៅតំបន់អាស៊ីខាងត្បូងវិញ អង្គភាពសន្តិសុខឥណ្ឌា ក៏បានព្រមានចាត់វិធានការ ប្រឆាំងព័ត៌មានមិនពិតដែរ នៅចំថ្ងៃទី April Fools day នេះ ជាពិសេសទាក់ទងនឹង COVID-19។ ឥណ្ឌាមិនអនុញ្ញាតឲ្យប្រជាពលរដ្ឋខ្លួនចែករំលែកពាក្សចរាមអារ៉ាម និងព័ត៌មានភ័យខ្លាចជុំវិញកូរ៉ូណាវីរុសណាមួយឡើយ។    ចំណែកក្រុមហ៊ុនយក្ស Google ឯណោះវិញ ក៏បានផ្អាកធ្វើ «ទិវាកុហក១មេសា» នៅចំកាលៈទេសៈពិភពលោកកំពុងតែជាប់ដៃប្រយុទ្ធជាមួយ COVID-19 នេះដែរ។ បើតាមការអះអាងរបស់Google ក្នុងស្ថានភាពបែបនេះ ក្រុមហ៊ុនផ្តោតលើការជួយមនុស្ស ជាជាងលេងសើច និងបង្កើតរឿងប្រឌិតនៅចំថ្ងៃទី១ ខែមេសានេះ។   សូមបញ្ជាក់ថា «ទិវាកុហក១មេសា» ឬជាភាសាអង់គ្លេស «April Fools day» គឺត្រូវបានមនុស្សនៅជុំវិញពិភពលោក ប្រារព្ធឡើងនៅថ្ងៃទី១ ខែមេសា ដើម្បីបង្កើតព័ត៌មានមិនពិត ឬរឿងប្រឌិតឡើង ក្នុងគោលបំណងកម្សាន្ត។ ប៉ុន្តែក្នុងស្ថានភាពផ្ទុះCOVID-19 ការលេងសើចពាក់ព័ន្ធនឹងកូរ៉ូណាវីរុស គឺមានតែបង្កឲ្យមានព័ត៌មានយល់ច្រឡំ ឬបង្កើតការភ័យខ្លាចនៅក្នុងសង្គមតែប៉ុណ្ណោះ៕  
ប្រទេសមួយចំនួន នាថ្ងៃទី៣១ ខែមីនា បានព្រមានប្រជាពលរដ្ឋរបស់ខ្លួន ហាមលេងសើច ឬបង្ហោះព័ត៌មានមិនពិតមួយចំនួន ជាពិសេសជុំវិញព័ត៌មានទាក់ទងនឹងជំងឺរលាកសួត ដែលបង្កដោយកូរ៉ូណាវីរុស (COVID-19) នៅចំថ្ងៃទី១ ខែមេសា ដែលត្រូវបានគេហៅថា«April Fools day ឬ ទិវាកុហក១មេសា»។
លើសពីនេះ សម្តេច ហ៊ុន សែន ក៏ចង់ឲ្យគេគ្រប់គ្នាដឹងដែរថា ខ្លួន បានប្រឹងប្រែងធ្វើការងារមនុស្សធម៌ជាច្រើនផ្សេងទៀតនាពេលកន្លងមក មិនមែនបំពេញតែការងារជាអ្នកដឹកនាំប្រទេសនោះទេ។  ប្រមុខរដ្ឋាភិបាល ហាក់មិនយល់ នៅពេលខ្លួនប្រឹងធ្វើការងារមនុស្សធម៌បែបនេះ តែបែរជារងការទិតៀនថា ធ្វើប្រជាភិថុតិទៅវិញ។ ប្រមុខរដ្ឋាភិបាល លើកឡើងយ៉ាងដូច្នេះថា៖«មានអ្នកខ្លះ ថា ខ្ញុំធ្វើប្រជាភិថុតិ។ តើគេ បានឃើញខ្ញុំធ្វើប្រជាភិថុតិរបៀបណាទៅ បើមួយជីវិតរបស់ខ្ញុំ ខ្ញុំ បានធ្វើកិច្ចការមនុស្សធម៌រហូតមក ហើយមិនមែនធ្វើកញ្ឆក់កណ្ដៀត តាមរបៀបមនុស្សខ្លះនោះទេ ក៏ប៉ុន្តែខ្ញុំធ្វើទៀងទាត់....»។ សំឡេងនាយករដ្ឋមន្ត្រី៖
ថ្ងៃសម្រាកនៃទិវាសិទ្ធិនារីអន្តរជាតិ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ឆ្លៀតទៅចូលរួមក្នុងពិធីសំណេះសំណាលនិងពិសាអាហារជាមួយអ្នកធាក់ស៊ីក្លូជាង៣០០នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ នាព្រឹកថ្ងៃទី៨មីនានេះ។ នៅចំពោះមុខអ្នកធាក់ស៊ីក្លូ សម្តេចនាយករដ្ឋមន្ត្រី បានបង្ហាញពីការយកចិត្តទុកដាក់របស់ខ្លួនចំពោះពួកគេ។ 
គណបក្សសង្គ្រោះជាតិ ដែលត្រូវបានចាត់ទុកជាគណបក្សប្រឆាំងធំជាងគេ និងជាគូប្រជែងដែលមានកម្លាំងគាំទ្រប្រហាក់ប្រហែលនឹងគណបក្សប្រជាជនកម្ពុជា ជាគណបក្សកាន់អំណាចសព្វថ្ងៃ ត្រូវបានតុលាការកំពូលរំលាយចោល កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។ មកដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ គឺមានរយៈពេល៤ឆ្នាំគត់ នៃការរំលាយគណបក្សប្រឆាំងដ៏ធំមួយនេះ ដែលប្រសូតចេញពីការច្របាច់បញ្ចូលគ្នា រវាងគណបក្ស សម រង្ស៊ី របស់លោក សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស របស់លោក កឹម សុខា។ ថ្វីបើគណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយចោលក្តី តែអតីតគណបក្សប្រឆាំងនេះ ពុំបានរលាយសាបសូន្យ បាត់ឈ្មោះ បាត់សកម្មភាពទាំងស្រុងនោះទេ។ ជីវិតនយោបាយនៃអតីតគណបក្សសង្គ្រោះជាតិ នៅតែស្ថិតក្នុងគេហទំព័ររបស់សារព័ត៌មានជាតិ-អន្តរជាតិ ជារឿយៗដដែល។ មេដឹកនាំកំពូលៗរបស់អតីតគណបក្សសង្រ្គោះជាតិ ពិសេសលោក សម រង្ស៊ី ដែលកំពុងរស់នៅឯក្រៅប្រទេស នៅតែមានសកម្មភាពនយោបាយ និងនៅតែនិយាយពីរឿងនយោបាយ ហើយសារព័ត៌មាន នៅតែចុះផ្សាយពីសកម្មភាព និងសារបស់លោក។ ទោះជាអ្ននយោយបាយរបស់គណបក្សនេះ ដែលកំពុងរស់នៅក្នុងស្រុកក៏ដោយ មានលោក កឹម សុខា ជា អាទិ៍ ដែលជាមេដឹកនាំប្រឆាំងកំពូល ស្មើនឹងលោក សម រង្ស៊ី ក៏នៅតែត្រូវសារព័ត៌មាន តាមប្រមាញ់ពីដំណើរជីវិតនយោបាយរបស់លោកដែរ។ លើសពីនេះ តំណាងទូតបរទេសនានា នៅកម្ពុជា ឧស្សាហ៍ទៅជួបលោក កឹម សុខា ដល់គេហដ្ឋានរបស់លោកជាញឹកញាប់។ អាចនិយាយបានថា «ស្រមោលនៃអតីតគណបក្សសង្គ្រោះជាតិ នៅតែអន្ទោលក្នុងសង្គមកម្ពុជា»។ រយៈពេល៤ឆ្នាំមកនេះ គេមិនទាន់ឃើញគណបក្សណា ហក់ទៅតោងចាប់តំណែងជាគណបក្សប្រឆាំង របស់អតីតគណបក្សសង្គ្រោះជាតិឡើយ។ បច្ចុប្បន្ន គណបក្សនយោបាយនៅកម្ពុជា មានមិនតិចជាង២០នោះទេ។ មានតែអតីតគណបក្សសង្គ្រោះជាតិទេឬ ដែលសមជាដៃគូប្រកួតរបស់គណបក្សប្រជាជនកម្ពុជា? បើអតីតគណបក្សសង្គ្រោះជាតិ មិនវិលមកវិញ តើនឹងមានគណបក្សផ្សេង អាចក្លាយជាគូប្រកួតរបស់គណបក្សប្រជាជនកម្ពុជាដែរឬទេ ឬក៏នៅតែគ្មាន? អ្នកគាំទ្រ និងមន្រ្តីអតីតគណបក្សសង្គ្រោះជាតិ រួមទាំងសហគមន៍អន្តរជាតិខ្លះ នៅតែរំពឹងថាអតីតគណបក្សសង្គ្រោះជាតិ នឹងបានវិលត្រឡប់មកវិញ។ ក្នុងខួប៤ឆ្នាំ នៃការរំលាយអតីតគណបក្សសង្គ្រោះជាតិ លោក សុខ ឥសាន សមាជិកព្រឹទ្ធសភា និងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានសរសេរសារសើចចំអក តាមបណ្តាញទំនាក់ទំនងតេឡេក្រាម ដែលប្រមូលផ្តុំដោយកាសែតថា៖«ក្តីសង្ឃឹមថាខ្មោចបក្សប្រឆាំង អាចរស់ឡើងវិញ គឺជាក្តីស្រមៃដែលមានតាំងពីឆ្នាំ២០១៧មក តែគ្មានអ្វីប្រែប្រួលទេ ងាប់រួចហើយ នៅតែងាប់មិនអាច[រស់]ឡើងវិញជាដាច់ខាត»។ អតីតគណបក្សសង្គ្រោះជាតិ បានចេញសេចក្តីថ្លែងការណ៍ពីក្រៅប្រទេស ដោយចោទប្រកាន់ថា ការរំលាយគណបក្សសង្គ្រោះជាតិរយៈពេល៤ឆ្នាំមកនេះ គឺជាការសម្លាប់ប្រជាធិបតេយ្យ អស់រយៈពេល៤ឆ្នាំដែរ។ អតីតគណបក្សប្រឆាំង ថែមទាំងចាត់ទុកការណ៍ដែលតុលាការកំពូល រំលាយខ្លួនចោលថា ថាជាការបំផ្លាញឆន្ទៈប្រជាពលរដ្ឋកន្លះប្រទេស ដែលបានបោះឆ្នោតឲ្យ។ មិនត្រឹមតែរំលាយគណបក្សចោលទេ មេដឹកនាំជាង១០០នាក់នៃអតីតគណបក្សសង្គ្រោះជាតិ ដោយរាប់ចាប់តាំងពីលោក សម រង្ស៊ី និងលោក កឹម សុខា ចុះមកត្រូវបានតុលាការកំពូល ហាមមិនឲ្យធ្វើនយោបាយ៥ឆ្នាំ ដោយរាប់ចាប់តាំងចុងឆ្នាំ២០១៧មក។ មានមន្រ្តីជាន់ខ្ពស់ខ្លះ របស់អតីតគណបក្សប្រឆាំង បានស្នើសុំសិទ្ធិនយោបាយពីរដ្ឋាភិបាលឡើងវិញ ហើយបានទៅបង្កើតគណបក្សថ្មី ខណៈការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០២២ និងការបោះឆ្នោតជាតិឆ្នាំ២០២៣ ជិតមកដល់។ បន្ថែមពីនេះ ទីស្នាក់ការកណ្តាលរបស់អតីតគណបក្សសង្គ្រោះជាតិ ដែលជាកម្មសិទ្ធិរបស់លោក សម រង្ស៊ី ក៏ត្រូវបានតុលាការភ្នំពេញ ប្រកាសដាក់លក់ទៀត ក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០២១នេះ ដើម្បីយកប្រាក់ទៅសងមេដឹកនាំកំពូលៗ របស់គណបក្សប្រជាជនកម្ពុជា ដែលជាម្ចាស់បំណុល។ លោក សម រង្ស៊ី ក្លាយជាកូនបំណុល ដោយសារលោកត្រូវបានមេដឹកនាំគណបក្សប្រជាជនកម្ពុជា ប្តឹងពីបទចោទផ្សេងៗពីគ្នា និងទាមទារឲ្យលោកបង់ប្រាក់ដល់ទៅខ្ទង់លានដុល្លារឯណោះ ដើម្បីទុកជាការសងជំងឺចិត្ត។  តាមសេចក្តីសម្រេចរបស់តុលាការភ្នំពេញ លោក សម រង្ស៊ី ត្រូវបង់ប្រាក់ដល់ទៅ១លានដុល្លារ ជូនសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា បង់ប្រាក់៦សែនដុល្លារ ជូនសម្តេច ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា បង់ប្រាក់ប្រមាណ៥សែនដុល្លារ ជូនសម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា និងបង់ប្រាក់ជាង៤,៤សែនដុល្លារ ជូនរដ្ឋាភិបាលកម្ពុជា។ លោក សម រង្ស៊ី មិនត្រឹមតែមិនអាចចូលស្រុកទេ លោកនិងថ្នាក់ដឹកនាំជាន់ខ្ពស់មួយចំនួនរបស់លោក នៅត្រូវតុលាការ ដកសិទ្ធិបោះឆ្នោត និងដកសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត ថែមទៀត។ ចំណែក លោក កឹម សុខា ឯណេះវិញ ទោះជាកំពុងរស់នៅក្នុងស្រុកក្តី តែលោកពុំអាចធ្វើអ្វីតាមចិត្តឡើយ ពិសេសសិទ្ធិនយោបាយ និងការធ្វើសកម្មភាពនយោបាបយ ត្រូវបានហាម។ រឿងក្តីរបស់លោក នៅតុលាការ ក៏មិនដឹងថាពេលណាចប់ដែរ។ ដូច្នេះ ការដែលថ្នាក់ដឹកនាំអតីតគណបក្សប្រឆាំង អាចវិលត្រឡប់មកចូលមកឆាកនយោបាយឡើងវិញ ទំនងជាពិបាកកើតមានណាស់ ហើយទោះបីជាបានចូលក្នុងឆាកនយោបាយនៅកម្ពុជាវិញ ក៏ទំនងជាត្រូវរង់ចាំ អស់រយៈពេលយូរឆ្នាំទៀតដែរ។ តើការបោះឆ្នោតជាតិឆ្នាំ២០២៣ នឹងត្រូវអវត្តមានអតីតគណបក្សសង្គ្រោះជាតិម្តងទៀត? 
អតីតគណបក្សសង្គ្រោះជាតិ បាត់ខ្លួន៤ឆ្នាំហើយ តែនៅតែមិនទាន់មានគណបក្សណាមួយ អាចលេចធ្លោក្លាយជាគូប្រកួតស្មើកម្លាំងគ្នា ជាមួយគណបក្សប្រជាជនកម្ពុជា ដូចអតីតគណបក្សសង្គ្រោះជាតិឡើយ។ 
  សង់ត្រាល់បានចេញសេចក្ដីថ្លែងការណ៍មួយស្ដីពី «លើកកម្ពស់ការការពារសិទ្ធិ និងកិច្ចគាំពារសង្គមដល់ពលករចំណាកស្រុក» កាលពីថ្ងៃទី១៨ធ្នូ ហើយក៏ជាថ្ងៃនៃទិវាពលករចំណាកស្រុកអន្តរជាតិ លើកទី២៤ ផងដែរ។ នេះជាលើកទី៣ហើយ ដែលសង់ត្រាល់ បានរៀបចំទិវាពលករចំណាកស្រុក ក្នុងគោលបំណងផ្សព្វផ្សាយទៅដល់សាធារណៈជន អ្នកតាក់តែងគោលនយោបាយ និងដៃគូរពាក់ព័ន្ធនានា ស្វែងយល់ពីបញ្ហាប្រឈមរបស់ពលករ។    តាមរយៈកម្មវិធីនេះ អ្នកប្រឹក្សាយោបល់សុវត្ថិភាពចំណាកស្រុករបស់សង់ត្រាល់ បានចុះទៅ១៦ទីតាំង ក្នុងខេត្តខេត្តកំពង់ធំ សៀមរាប ព្រះវិហារ បន្ទាយមានជ័យ បាត់ដំបង និងពោធិ៍សាត់ ដើម្បីបញ្ជ្រាបចំណេះដឹងពីបញ្ហាប្រឈមពីការចំណាកស្រុក និងប្រមូលមតិឆ្លើយឆ្លង ពីអ្នកចូលរួមប្រមាណ២០០០០នាក់។    រយៈពេល៣ឆ្នាំ ដោយគិតចាប់ពីឆ្នាំ២០២១ ដល់២០២៣ សង់ត្រាល់ បានអះអាងថា បានរកឃើញបញ្ហាប្រឈមរបស់ពលករចំនួន៣ចំណុច ដែលអង្គការនេះ បានសម្ភាស ជាមួយអតីតពលករចំណាកស្រុក ក្នុងខេត្តគោលដៅចំនួន៦ គឺខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ ខេត្តបាត់ដំបង និងពោធិ៍សាត់។    បញ្ហាប្រឈមទីមួយ តម្លៃដំណើរការនៃការចំណាកស្រុក។ ពលករចំណាកស្រុកកម្ពុជាភាគច្រើន មិនអាចធ្វើចំណាកស្រុកតាមប្រព័ន្ធ MOU បានឡើយ ដោយសារតែត្រូវចំណាយពេលវេលារង់ចាំយូរ នីតិវិធីស្មុគស្មាញ និងការចំណាយខ្ពស់។ ហេតុដូចនេះ ពលករនៅតែជ្រើសរើសការចំណាកស្រុក តាមរយៈមេខ្យល់ ឬតាមគ្រួសារ សាច់ញាតិ ជាជាងការទៅតាមទីភ្នាក់ងារជ្រើសរើសពលករ ។    បញ្ហាប្រឈមទី២ គឺយន្តការនៃការរាយការណ៍ និងបណ្តឹងតវ៉ាពាក់ព័ន្ធនឹងករណីពលករនៅមានកម្រិត។    សង់ត្រាល់រកឃើញថា ពលករខ្លះ ត្រូវបានថៅកែកេងប្រវ័ញ្ច ដោយមិនបានបើកប្រាក់ឈ្នួលឱ្យ ហើយថែមទាំងបញ្ឈប់ពីការងារ ដោយគ្មានការជូនដំណឹងជាមុន។ លើសពីនេះ ពលករតែងរងពាក្យសម្តីមិនសមរម្យ ការបង្ខំឱ្យធ្វើការងារថែមម៉ោង ដោយគ្មានប្រាក់ឈ្នួល ឬគ្មានការយល់ព្រមពីសាមីខ្លួន និងការដកហូតឯកសាររបស់ពលករជាដើម។ បញ្ហាទាំងនេះ ពលករភាគច្រើន មិនបានយល់ដឹងពីការរាយការណ៍ ហើយពួកគេយល់ថា គ្មានសិទ្ធិតវ៉ា ឬស្វែងរកកិច្ចអន្តរាគមន៍ ព្រោះហេតុផលសញ្ជាតិ ឬស្ថានភាពចំណាកស្រុក។    បញ្ហាប្រឈមទី៣ គឺវិសាលភាពនៃកិច្ចគាំពារសង្គមមិនទាន់បានគ្របដណ្តប់ ដល់អតីតពលករចំណាកស្រុកនៅឡើយ។ ត្រង់ចំណុចនេះ សង់ត្រាល់ បានលើកឡើងថា នៅឯប្រទេសគោលដៅ ពិសេសថៃ ពលករចំណាកស្រុក និងគ្រួសាររបស់ពួកគេ មិនទាន់ទទួលបាននូវការការពារសិទ្ធិ និងកិច្ចគាំពារសង្គម បានពេញលេញនៅឡើយ។ ច្បាប់ស្តីពីការងារ និងច្បាប់ស្តីពីកិច្ចគាំពារសង្គមក្នុងប្រទេសគោលដៅ មិនបានដាក់បញ្ចូលពលករចំណាកស្រុកគ្រប់វិស័យ ក្នុងការទទួលបានអត្ថប្រយោជន៍ និងកិច្ចគាំពារសង្គមបានពេញលេញ ដោយសារហេតុផលសញ្ជាតិ ទម្រង់នៃការរើសអើង ស្ថានភាពនៃការចំណាកស្រុក និងវិស័យការងារជាដើម។ ជាមួយគ្នាដែរ អតីតពលករចំណាកស្រុក ដែលវិលត្រលប់មកវិញ ជួបប្រទះបញ្ហាប្រឈម ពីការមិនទទួលបានប័ណ្ណក្រីក្រ ដោយហេតុថា ពួកគេធ្វើការចំណាកស្រុក រយៈពេលយូរ មិនស្នាក់នៅផ្ទះទៀងទាត់, បាត់ឈ្មោះពីទីកន្លែងស្នាក់នៅ ,ខ្វះខាតឯកសារ ក្នុងការចុះឈ្មោះស្នើសុំកំណត់អត្តសញ្ញាណគ្រួសារក្រីក្រ, មិនបានដឹងពីព័ត៌មាន និងភាពមិនប្រក្រតីមួយចំនួន ក្នុងការផ្តល់ជូនប័ណ្ណក្រីក្រ នៅក្នុងមូលដ្ឋានជាដើម។    បញ្ហាទាំងនេះ បានជះឥទ្ធិពលទៅលើការងារ សិទ្ធិ និងអត្ថប្រយោជន៍ របស់ពលករចំណាកស្រុក និងសមាជិកគ្រួសាររបស់ពួកគេ ក៏ដូចជាសង្គមជាតិទាំងមូល។ ដោយមើលឃើញបញ្ហាទាំងនេះ សង់ត្រាល់បានស្នើទៅរាជរដ្ឋាភិបាល ពិសេសក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងភាគីពាក់ព័ន្ធ ក្នុងការពិនិត្យ កែសម្រួលលិខិតបទដ្ឋានគតិយុត្តដែលមានស្រាប់ ឬបង្កើតគោលនយោបាយ និងត្រួតពិនិត្យការអនុវត្ត ដើម្បីឆ្លើយតបទៅបញ្ហាប្រឈមទាំងនេះ។ រដ្ឋ គួរតែកំណត់តម្លៃ និងពេលវេលាជាក់លាក់ ចំពោះការធ្វើឯកសារផ្សេងៗរួមមាន លិខិតឆ្លងដែន ប័ណ្ណពលករ(OCWC) ការពិនិត្យសុខភាព ថ្លៃទិដ្ឋាការ និងពាក្យស្នើសុំការងារធ្វើនៅក្រៅប្រទេស។ ទន្ទឹមនឹងនេះ ផ្សព្វផ្សាយឲ្យបានទូលំទូលាយចាប់ពីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។   រីឯ ការលើកកម្ពស់វិសាលភាពកិច្ចគាំពារសង្គម ភាគីពាក់ព័ន្ធ រួមមានទីភ្នាក់ងារជ្រើសរើសពលករ ជាពិសេសរាជរដ្ឋាភិបាល ត្រូវធានាថា ពលករចំណាកស្រុកកម្ពុជា ធ្វើការនៅបរទេសទាំងអស់់ ទទួលបានព័ត៌មាន និងយល់ដឹងពីកិច្ចគាំពារសង្គម ដែលពួកគេត្រូវទទួលបាន។ សង្គមស៊ីវិលនេះ ចង់ឱ្យរដ្ឋផ្ដល់ជូនប័ណ្ណអាទិភាព ឬប័ណ្ណក្រីក្រ ដល់ពលករ និងអតីតពលករដែលក្រីក្រ ព្រមទាំងសមាជិកគ្រួសាររបស់ពួកគេផងដែរ។    ចំពោះ យន្តការបណ្តឹង និងការអន្តរាគមន៍ សង់ត្រាល់ស្នើឱ្យ និយោជក រដ្ឋាភិបាល ត្រូវរៀបចំយន្តការទទួលពាក្យបណ្តឹងរបស់ពលករ ហើយត្រូវធានាថា គ្រប់រោងចក្រ សហគ្រាស មានបិទប្រកាសលេខទូរស័ព្ទរបស់អនុព័ន្ធការងារ ស្ថានទូត ឬស្ថានកុងស៊ុល។ សង់ត្រាល់ចង់ឃើញ រដ្ឋាភិបាល ជាពិសេសអនុព័ន្ធការងារ សហការជាមួយអាជ្ញាធរនៃប្រទេសទទួលពលករ ដើម្បីដោះស្រាយបណ្តឹង និងផ្តល់ដំណោះស្រាយសមស្របណាមួយ ទាំងក្រៅប្រព័ន្ធ ឬក្នុងប្រព័ន្ធដល់ពលករ។    ជាមួយគ្នាដែរ រដ្ឋក៏ត្រូវពន្លឿនដំណើរការនីតិវិធី ចំពោះដំណើរការក្តីក្នុងតុលាការឲ្យបានឆាប់រហ័ស ប្រកបដោយប្រសិទ្ធភាព ដើម្បីធានាថាពលករទទួលបានយុត្តិធម៌ ឬសំណងនានា ផ្តល់ជូនដល់ពលករ។    ជុំវិញករណីនេះ លោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារអះអាងថា ក្រសួង តែងតែទទួលយកសំណើរនានារបស់សហជីព អង្គការសង្គមស៊ីវិល សមាគម មកពិចារណា ក្នុងគោលដៅធ្វើឱ្យប្រសើរឡើងនូវសិទ្ធិ និងអត្ថប្រយោជន៍នានារបស់កម្មករនិយោជិត។   លោក កត្តា អ៊ន បានស្នើទៅសង្គមស៊ីវិលវិញយ៉ាងដូច្នេះ៖ «ខ្ញុំសូមអំពាវនាវដល់សហជីព អង្គការសង្គមស៊ីវិល សមាគម ដែលធ្វើការងារពាក់ព័ន្ធសិទ្ធិកម្មករនិយោជិត សូមដូររបៀបធ្វើការមិនមានប្រសិទ្ធភាព មករបៀបធ្វើការចំគោលដៅ និង សហការជាមួយក្រសួងការងារសម្រាប់ជាប្រយោជន៍ដល់កម្មករនិយោជិត»។    ជាមួយគ្នាដែរ លោកបញ្ជាក់ថា ក្រសួងស្វាគមន៍រាល់ការលើកយកករណីជាក់ស្តែង មានអង្គហេតុច្បាស់លាស់ មានជនរងគ្រោះពិតប្រាកដ របស់សហជីពឬអង្គការសង្គមស៊ីវិល មកដាក់លើតុ ដើម្បីជជែករកការពិត និងដំណោះស្រាយ ជាជាងធ្វើសកម្មភាពសម្រាប់តែការសរសេររបាយការណ៍ តែមិនស្វែងរកដំណោះស្រាយដល់កម្មករនិយោជិត៕ 
ភ្នំពេញ៖ មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា (សង់ត្រាល់) បានស្នើឱ្យ រដ្ឋាភិបាល ពិនិត្យនិងកំណត់ តម្លៃឯកសារនិងយន្តការដោះស្រាយបណ្ដឹងរបស់ពលករឡើងវិញ។ លើសពីនេះ សង់ត្រាល់ ចង់ឱ្យរដ្ឋយកចិត្តទុកដាក់លើកកម្ពស់លើប្រព័ន្ធគាំពារសង្គម ដល់ពលករចំណាកស្រុក។
«ធំឡើងប៉ា តែងតែបង្រៀនឱ្យធ្វើអ្វី ស្មោះត្រង់ ហើយគោរពគេ ហើយពាក្យសម្ដីនិយាយឱ្យម៉ឹងម៉ាត់»។ លោកស្រី សុខ ចន្ទី បានរំលឹកពាក្យទូន្មានរបស់អ្នកឧកញ៉ា សុខ គង់ ដែលជាឪពុកបែបនេះក្នុងពិធីជួបសំណេះសំណាលជាមួយអ្នកសារព័ត៌មាននៅសណ្ឋាគារ ឡឺបូកគោផាលិក។ លោកស្រី សុខ ចន្ទី អគ្គនាយកផ្នែកលក់ និងទីផ្សារនៃសុខាអូតែល បានបន្ថែមថា លោកស្រី តែងតែគោរស្រលាញ់អ្នកឧញ៉ា សុខ គង់ ដែលជាឪពុក ដោយលោកតែងតែផ្ដល់ដំបូន្មានល្អៗ។ អ្នកឧញ៉ាសុខ គង់ គឺជាអ្នកជំនួញម្នាក់ដ៏ល្បីល្បាញនៅកម្ពុជា ដែលលោកមានជំនួញធំជាច្រើនដូចជាសណ្ឋាគារសុខា និងក្រុមហ៊ុនសូគីម៉ិចជាដើម។   គួរជម្រាបថា នៅថ្ងៃទី ២៨-៣០ ខែឧសភា ក្លិបអ្នកកាសែតកម្ពុជា បានដឹកនាំអ្នកសារព័ត៌មានជិត៣០ស្ថាប័ន ធ្វើដំណើរទស្សនកិច្ចទៅភ្នំបូកគោខេត្តកំពត ដើម្បីជំរុញការផ្សព្វផ្សាយវិស័យទេសចរណ៍ និងសក្ដានុពលនៃការអភិវឌ្ឍន៍ក្រុងបូកគោ។  
ដោយ៖ អ៊ុត រស្មី និង ហេង ស្រីលីន
លោក គង់ មុនីច័ន្ទ នាយកប្រចាំប្រទេសនៃមូលនិធិម៉ាដក្សចូលីភីត(MJP) ដែលទទួលបន្ទុកអភិរក្ស «តំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត» បានលើកឡើងថា ស្រុកសំឡូត ជាតំបន់ដែលសម្បូរទៅសត្វព្រៃ និងជីវៈចម្រុះជាច្រើន។ ទន្ទឹមនេះ ដំរីព្រៃអាស៊ី, ខ្លាលឿងមាស និងឆ្កែព្រៃ ដែលគេធ្លាប់គិតថាបាត់វត្តមាននៅតំបន់ព្រៃសំឡូត ក៏ត្រូវបានប្រទះឃើញឡើងវិញ តាមរយៈរូបភាពជាច្រើនសន្លឹកដែលថតជាប់ដោយម៉ាស៊ីនស្វ័យប្រវត្តិ។     លោក បន្ថែមដូច្នេះថា៖ «ពួកយើងរកឃើញមានដំរីនៅឡើយ ដោយពួកវាបានចេញចូល និងរកស៊ីក្នុងតំបន់ព្រៃសំឡូតនេះ។ នេះជាព័ត៌មានគួរឱ្យរំភើប ពីព្រោះ សំឡូតនេះជាតំបន់ព្រៃមួយមានខ្នាតតូចទេ មិនធំទេ តែវាផ្ដល់ជម្រកដល់សត្វដំរីព្រៃទាំងនេះបាន។ អ្វីដែលយើងភ្ញាក់ផ្អើលខ្លាំងនោះ គឺរកឃើញខ្លាលឿងមាស ហើយនឹងឆ្កែព្រៃ ព្រោះកន្លងទៅគ្មានអ្នកណាដឹងថាពួកវានៅសល់ទេ»។    មូលនិធិម៉ាដក្សចូលីភីត បានសិក្សាពីជីវៈចម្រុះក្នុងតំបន់ព្រៃសំឡូតនៅចុងឆ្នាំ២០២១ និងបានកត់ត្រាប្រភេទសត្វ និងរុក្ខជាតិកម្រជាច្រើន ក្នុងនោះក៏បានរកឃើញសត្វប្រចៀវប្រមាណ៤០ប្រភេទក្នុងចំណោម៦០ប្រភេទនៅលើពិភពលោក។    យោងតាមទិន្នន័យរបស់ក្រសួងបរិស្ថាន នៅកម្ពុជាមានដំរីព្រៃអាស៊ីចន្លោះពី ៤០០ ទៅ៥០០ក្បាល ដែលមានច្រើនជាងគេនៅតំបន់ជួរភ្នំក្រវាញ និងភូមិភាគឦសាន ដូចជាខេត្ត មណ្ឌលគិរី , រតនៈគិរី និងស្ទឹងត្រែង។ ចំណែក ខ្លាលឿងមាស និងឆ្កែព្រៃ ត្រូវបានចាត់ថ្នាក់ជាប្រភេទសត្វរងគ្រោះជិតផុតពូជ។   លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងរិស្ថាន បានបន្ថែមថា តាមរយៈរូបភាពរាប់ពាន់សន្លឹក ដែលថតដោយម៉ាស៊ីនស្វ័យប្រវត្តិ តំបន់ព្រៃសំឡូត មានសត្វព្រៃកំពុងរស់នៅជាច្រើនប្រភេទ ដូចជា សត្វដំរីព្រៃអាស៊ី ខ្លាឃ្មុំ ខ្លាលឿងមាស កេះ ខ្ទីង និងឆ្កែព្រៃ ដែលសុទ្ធសឹងជាប្រភេទសត្វកម្រ។ ក្រៅពីនោះ ក៏បន្តមានជ្រូកព្រៃ ជ្រូកព្រុល និងព្រើស ជាដើម។    «តំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត» ជាជម្រកដ៏សំខាន់សម្រាប់ការរស់រានឡើងវិញនៃប្រភេទសត្វកម្រ ដែលគេមិនធ្លាប់គិតថាមាន។ ដូច្នេះ ការរកឃើញវត្តសត្វជាបន្តបន្ទាប់នេះ គឺជាដំណឹងល្អមួយ ប៉ុន្តែ ទាមទារឱ្យមានការយកចិត្តទុកដាក់ និងការពារបានគង់វង្ស។ នេះជាការលើកឡើងរបស់ លោក នេត្រ ភក្រ្តា។    សូមជម្រាបថា បច្ចុប្បន្នកម្ពុជាមានជីវៈចម្រុះប្រមាណ ៥ពាន់ប្រភេទ ដែលរាប់ទាំងរុក្ខជាតិ និងសត្វព្រៃ។ ជាមួយគ្នានេះ ក្រសួងបរិស្ថាន និងដៃគូពាក់ព័ន្ធ បានប្ដេជ្ញាសិក្សាក្នុងតំបន់ការពារធម្មជាតិបន្ថែមទៀត ដើម្បីរកកំណត់ត្រាថ្មី នៃប្រភេទសត្វ និងរុក្ខជាតិកម្រ៕     
បាត់ដំបង៖ ដំរីព្រៃ និងខ្លាលឿងមាស ដែលជាប្រភេទសត្វកម្រជិតផុតពូជ ត្រូវបានថតជាប់ដោយម៉ាស៊ីនស្វ័យប្រវត្តិនៅ «តំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត» ខេត្តបាត់ដំបង។ របកគំហើញដ៏សំខាន់ទាំងនេះ ជាក្ដីសង្ឃឹមនៃការស្ដាឡើងវិញ ស្របពេលក្រសួងបរិស្ថាន និងអង្គការដៃគូ កំពុងជំរុញការផ្សព្វផ្សាយ និងទប់ស្កាត់បទល្មើសសត្វព្រៃ។
ចម្លាក់នេះ ពិបាកជាងចម្លាក់ផ្សេងទៀត ព្រោះគេត្រូវប្រើពេលវេលាយូរ ទម្រាំអាចផលិតបានវត្ថុសិល្បៈមួយ។ បច្ចុប្បន្ន រោងសិប្បកម្មចម្លាក់ស្ពាន់ មិនសូវមានច្រើនប៉ុន្មានទេនៅខេត្តសៀមរាប ព្រោះគេត្រូវការប្រើទុនច្រើន និងភាពប៉ិនប្រសប់នៃការច្នៃប្រឌិតខ្ពស់ ដើម្បីបំពេញតម្រូវការលើទីផ្សារ។ យ៉ាងណា មានរោងសិប្បកម្មមួយកន្លែង កំពុងបន្ដដំណើរការផលិតសិប្បកម្ម ដើម្បីរក្សាអត្តសញ្ញាណវប្បធម៌ខ្មែរតទៅថ្ងៃមុខទៀត។   ព័ត៌មានលម្អិត សូមស្ដាប់បទយកការណ៍ដែលរៀបរៀងដោយអ្នកស្រី អ៊ីសា រ៉ហានី ដូចតទៅ៖    
សៀមរាប៖ ចម្លាក់ស្ពាន់ ជាសិល្បៈមួយបែបនៅក្នុងវប្បធម៌ខ្មែរតាំងពីយូរលង់មកហើយ។
101333 រដ្ឋបាលខេត្តព្រះសីហនុ បានប្រកាសព័ត៌មានលើទំព័រហ្វេសប៊ុករបស់ខ្លួន នៅថ្ងៃទី១០មីនានេះថា អ្នកបើករថយន្តតាក់ស៊ីម៉ាក Highlander ដែលបានដឹកស្រ្តីជនជាតិចិនម្នាក់ ចេញពីគោលដៅត្រួតពិនិត្យនៅស្រុកកំពង់សីលា ខេត្តព្រះសីហនុ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនសួរនាំ និងកសាងសំណុំរឿងចាត់ការតាមវិធានការច្បាប់។ អ្នកបើករថយន្តតាក់ស៊ី សារភាពប្រាប់អាជ្ញាធរថា កាលពីម៉ោង១០យប់ ថ្ងៃទី៨ ខែមីនា ខ្លួនបានដឹកស្រ្តីជនជាតិចិនម្នាក់ចេញពីក្រុងព្រះសីហនុ ក្នុងគោលដៅទៅរាជធានីភ្នំពេញ ក្នុងតម្លៃ៣រយដុល្លា។ បន្ទាប់មក អ្នកបើកបរនោះ បានបញ្ឈប់រថយន្តនៅចំណុចគីឡូម៉ែត្រ១៥១-១៥២  ហើយឲ្យស្ត្រីជនជាតិចិននោះឡើងជិះឡានដឹកទំនិញមួយទៀត ដើម្បីគេចពីគោលដៅត្រួតពិនិត្យរបស់សមត្ថកិច្ចនៅព្រំប្រទល់ស្រុកកំពង់សីលា (ខេត្តព្រះសីហនុ) និងស្រុកភ្នំស្រួច (ខេត្តកំពង់ស្ពឺ) ដោយបានសន្យាឲ្យប្រាក់ខ្លះ ទៅអ្នកបើករថយន្តដឹកទំនិញ។ អ្នកបើកតាក់ស៊ីនោះ បានបើករថយន្តគេចទៅរង់ចាំទទួលស្រ្តីជនជាតិចិន នៅខាងមុខគោលដៅត្រួតពិនិត្យជាមុន។ អ្នកបើកតាក់ស៊ីនោះ រៀបរាប់ទៀតថា ដោយរង់ចាំយូរពេក ខ្លួនបានទាក់ទងទៅខាងរថយន្តដឹកទំនិញ ហើយទើបដឹងថា ត្រូវបានសមត្ថកិច្ចឃាត់ហើយ។ អ្នកបើកតាក់ស៊ីនោះ បន្តថា ដោយមានការភិតភ័យ ខ្លួន ក៏បានបើករថយន្តចោលស្ត្រីជនជាតិចិន ឆ្ពោះទៅរាជធានីភ្នំពេញតែម្តង។ រហូតមកដល់ថ្ងៃទី៩ មីនា អ្នកបើកតាក់ស៊ីនោះ ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។ រដ្ឋបាលខេត្តព្រះសីហនុ សង្កត់ធ្ងន់លើទំព័រហ្វេសប៊ុកថា៖«ចំពោះជនដែលប៉ុនប៉ង និងបំផ្លាញសុខភាពសាធារណៈរបស់ជាតិ យើងត្រូវចាត់វិធានការតាមផ្លូវច្បាប់ឲ្យម៉ឺងម៉ាត់បំផុត និងគ្មានការលើកលែងឡើយ»។ រដ្ឋបាលខេត្តព្រះសីហនុ ក៏បានអះអាងដែរថា អ្នកបើករថយន្តដឹកទំនិញ និងអ្នកបើករថយន្តឈ្នួល នឹងត្រូវពិន័យប្រាក់ពី១០លានរៀល ទៅ ៥០លានរៀល តាមអនុក្រឹត្យលេខ២៧ អនក្រ.កប។ ដោយឡែកចំពោះស្រ្តីចិននេះបច្ចុប្បន្នកំពុងដាក់ឲ្យធ្វើចត្តាឡីស័ក បន្ទាប់ពីបញ្ចប់ការធ្វើចត្តាឡីស័ក [រយៈពេល១៤ថ្ងៃ] រួចរាល់ អាជ្ញាធរមានសមត្ថកិច្ច នឹងរៀបចំនីតិវិធីបណ្តេញចេញពីប្រទេសកម្ពុជា លែងឲ្យត្រឡប់មកវិញជារៀងរហូត។ បើតាមរដ្ឋបាលខេត្តព្រះសីហនុដដែល។ នៅថ្ងៃទី៤ ខែមីនា រដ្ឋបាលខេត្តព្រះសីហនុ បានប្រកាសឲ្យប្រជាជន ផ្អាកចេញទៅរាជធានីឬខេត្តដទៃមួយរយៈសិន ដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩៕ 
ភ្នំពេញ៖ អ្នកបើករថយន្តតាក់ស៊ី ដែលបានដឹកស្រ្តីជនជាតិចិន ចេញពីខេត្តព្រះសីហនុ កាលពីថ្ងៃទី៨ មីនា ត្រូវឃាត់ខ្លួនហើយ និងត្រូវកសាងសុំណុំរឿងចាត់ការតាមនីតិវិធីច្បាប់។ ចំណែកស្រ្តីជនជាតិចិននោះ ក្រោយធ្វើចត្តាឡីស័ករួច នឹងត្រូវបណ្ដេញចេញ និងលែងឲ្យចូលកម្ពុជាជារៀងរហូត។
  ហាងទំនើប LG BRANDSHOP  មានវត្ថមានមុខដំបូងគេបង្អស់នៅប្រទេសកម្ពុជា តាំងពីឆ្នាំ២០១២  មក។ ដោយសារតែមើលឃើញពីកំណើនប្រើប្រាស់ឧបករណ៍អេឡិចត្រូនិក ទន្ទឹមនឹងការរីកចម្រើនព្រមទាំងសក្តានុពលកំពុងតែមានសន្ទុះនៅក្នុងតំបន់កើនឡើង ពីមួយឆ្នាំទៅមួយឆ្នាំ  ទើបក្រុមហ៊ុន  ជីហ្គៀ (G Gear) និងក្រុមហ៊ុន LG Electronics បានសម្រេចចិត្តបើកបន្ថែមនូវសាខា LG BRANDSHOP  ថ្មីមួយទៀត នៅក្រុងតាខ្មៅ។ ខាសាថ្មីនេះ បើកដំណើរការ ដើម្បីជួយសម្រួលដល់អតិថជនឲ្យកាន់តែមានភាពងាយស្រួយ ក្នុងការស្វែងរកឧបករណ៍អេឡិចត្រូនិក ប្រើប្រាស់ប្រកបដោយគុណភាព។ សូមបញ្ជាក់ផងដែរថា ហាងទំនើប LG BRANDSHOP  មានសាខាសរុបចំនួន 9 សាខាទូទាំងប្រទេសកម្ពុជា ដូចជារាជធានីភ្នំពេញ  មាន ៤សាខា  និងតាមបណ្ដាខេត្តមួយចំនួនដូចជា សាខាខេត្តកំពង់ចាម សាខាខេត្តសៀមរាប សាខាខេត្តបាត់ដំបង សាខាក្រុងព្រះសីហនុ។ ចំណែកសាខាថ្មីក្រុងតាខ្មៅ ខេត្តកណ្ដាលនេះ ជាសាខាទី៩ របស់ហាងទំនើប LG BRANDSHOP។  LG BRANDSHOP ក្រុងតាខ្មៅ គឺមានការដាក់បង្ហាញ និងលក់នូវរាល់ឧបករណ៍អេឡិចត្រូនិករបស់ LG ទាំងអស់ ដែលមានដូចជាទូរទស្សន៍ ម៉ាស៊ីនត្រជាក់ ទូទឹកកក  ម៉ាស៊ីនបោកសម្លៀកបំពាក់ ឧបករណ៍បំពងសំឡេង និងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះជាច្រើនផ្សេងទៀត ដែលសុទ្ធសឹងតែជាផលិតផលទំនើបៗ និងម៉ូឌែលថ្មីៗ ចុងក្រោយគេបង្អស់របស់ LG ។    លោក Sung Suk Kim  អគ្គនាយកក្រុមហ៊ុន LG ប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ថា ចក្ខុវិស័យរបស់ LG អេឡិចត្រូនិកគឺ ការបង្កើតជីវិតកាន់តែប្រសើរ ជាមួយអតិថិជនរបស់ខ្លួន។ លោក Sung Suk Kim  បញ្ជាក់ថា៖«វាជាសារដ៏សាមញ្ញមួយ ប៉ុន្តែក្រុមហ៊ុន LG បានចាប់ផ្តើមផ្ដល់ជូនវា ជាមួយអតិថិជនរួចមកហើយ។ ដូច្នេះទីតាំងថ្មីនេះ គឺជាកន្លែងដ៏ល្អបំផុត សម្រាប់អតិថិជនរបស់យើង ក្នុងការទទួលយកផលិតផល LG និងសម្រេចចិត្តយ៉ាងងាយស្រួល។ លើសពីនេះទៀតខ្ញុំ សូមសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអ្នកទាំងអស់គ្នា សម្រាប់ការគាំទ្រ ព្រមទាំងផ្តល់នូវទំនុកចិត្ត ចំពោះផលិតផលម៉ាក LG នៅកម្ពុជា ដែលជាផ្នែកមួយជួយជំរុញឱ្យយើង ពង្រីកបណ្តាញកាន់តែច្រើន ដូចជាបណ្តាហាងលក់រាយ និងហាង LG Brandshops នៅទូទាំងប្រទេស»។    លោក សុខ ពិសិដ្ឋ នាយកប្រតិបត្តិក្រុមហ៊ុន ជីហ្គៀ (G Gear) បានមានប្រសាសន៍ដែរថា LG BRANDSHOP បានដើរតួនាទីយ៉ាងសំខាន់ សម្រាប់ផ្ដល់នូវបទពិសោធន៍ថ្មីៗនៃការលក់ផលិតផល LG បង្ដើតនូវបណ្ដាញសេវាកម្ម សម្រាប់អតិថិជនដ៏ល្អ និងជាកន្លែងសម្រាប់ស្វែងយល់ ពីបច្ចេកវិទ្យាទំនើបៗចុងក្រោយបំផុត ដូចបណ្ដាប្រទេសនានា នៅលើពិភពលោក។ លោក សុខ ពិសិដ្ឋ បន្តទៀតថា LG BRANDSHOP នឹងនៅតែបន្ដតួនាទី និងបេសកម្មរបស់ខ្លួន ដើម្បីកសាងទំនុកចិត្ត និងផ្ដល់នូវផលិតផលដែលមានការធានាត្រឹមត្រូវជូនអតិថិជន ដោយផ្ដោតសំខាន់លើគោលការណ៍៣ ចំណុច៖    - ទំនិញមានគុណភាព - សេវាកម្ម ល្អ - តម្លៃសមរម្យ   ក្នុងឱកាសបើកសម្ពោធសាខាថ្មី នៅក្រុងតាខ្មៅនេះដែរ   LG BRANDSHOP  មានកម្មវិធីលក់បញ្ចុះតម្លៃយ៉ាងពិសេស រហូតដល់ទៅ ២០% ការថែមជូនកាដូភ្លាមៗជាច្រើនដោយឥតកំណត់យ៉ាងសន្ធឹកសន្ធាប់ ដូចជា គ្រឿងសម្អាងពីប្រទេសកូរ៉េមួយឈុត, ដបទឹក LG ដ៏ស្រស់ស្អាត, អាវយឺត និងមួក LG   ជាដើម ព្រមទាំងមានកម្មវិធីលេងកម្សន្ដជាច្រើនផ្សេងទៀត។ កម្មវិធីពិសេសនេះ ចាប់ផ្តើមពីថ្ងៃទី ២៣ ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ នៅ LG BRANDSHOP ផ្ទះលេខ 5-6A ផ្លូវជាតិលេខ 21B ភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។  ព័ត៌មានបន្ថែ មសូមទំនាក់ទំនងមកកាន់លេខទូរសព្ទ 016 882 129៕    (អត្ថបទពាណិជ្ជកម្ម)  
ក្រុមហ៊ុន LG Electronics និងក្រុមហ៊ុន ជីហ្គៀ (G Gear) បានរៀបចំពិធីបើកសម្ពោធសាខាថ្មីមួយទៀត គឺសាខា LG BRANDSHOP ក្រុងតាខ្មៅ កាលពីថ្ងៃទី២៣ ខែឧសភា ក្រោមវត្តមានអ្នកស្រី ហ៊ុន កុសនី អភិបាលរងខេត្តកណ្តាល  និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាង២០០នាក់ទៀត។ទីតាំងថ្មីនេះ មានអាសយដ្ឋាន ផ្ទះលេខ 5-6A ផ្លូវជាតិលេខ 21B ភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។
  កាលពីថ្ងៃទី២៩ ខែមេសា រដ្ឋាភិបាលជប៉ុន បានប្រកាសឈ្មោះឥស្សរជនចំនួន៤,១៥១រូប ដែលមានស្នាដៃឆ្នើម សម្រាប់សង្គម-ជាតិ នឹងត្រូវទទួលគ្រឿងឥស្សរិយយស សម្រាប់និទាឃរដូវឆ្នាំ២០១៨  ដែលក្នុងនោះ លោក មូណេអូ យ៉ាម៉ាម៉ូតុ ត្រូវបានទទូលគ្រឿងឥស្សរិយយស ក្នុងស្នាដៃរួមចំណែកជម្រុញការអប់រំភាសាជប៉ុន និងមិត្តភាពរវាងប្រទេសជប៉ុន និងកម្ពុជា។   ចាប់តាំងពីឆ្នាំ ១៩៩៦មក លោក យ៉ាម៉ាម៉ូតុ បានធ្វើសកម្មភាពជំរុញមិត្តភាពរវាង កម្ពុជា និងជប៉ុន តាមរយះការអប់រំភាសាជប៉ុន ក្នុងខេត្តសៀមរាប ដោយបានបង្កើតសាលារៀនភាសាជប៉ុន សម្រាប់អ្នកដែលចង់សិក្សាភាសាជប៉ុន និងស្នាក់នៅ ដោយឥតបង់ថ្លៃ៕      
ស្ថាបនិកមជ្ឈមណ្ឌលអប់រំភាសាជប៉ុនយ៉ាម៉ាម៉ូតុ លោក មូណេអូ យ៉ាម៉ាម៉ូតុ (Muneo Yamamoto) ត្រូវទទួលគ្រឿងឥស្សរិយយស « The Order of The Rising Sun, Gold and silver Ray » ពីរដ្ឋាភិបាលជប៉ុនរបស់ខ្លួននៅក្រសួងការបរទេសជប៉ុន នាថ្ងៃទី១០ ខែឧសភា ខាងមុខនេះ ។
បន្ទាប់ពីបំពេញទស្សនកិច្ចនៅក្រុងវ៉ាស៊ីនតោនកាលពីខែសប្តាហ៍មុន ប្រធានាធិបតីអ៊ុយក្រែនលោក Petro Poroshenko បានលើកឡើងថា អ៊ុយក្រែន និងអាមេរិកជិតសម្រេចបានកិច្ចព្រមព្រៀងផ្គត់ផ្គង់អាវុធរួមគ្នាហើយ។ លោក ក៏សង្ឃឹមថា អាវុធទាំងនោះនឹងត្រូវបញ្ជូនមកអ៊ុយក្រែនក្នុងឆ្នាំនេះយ៉ាងយូរបំផុត។ យោងតាមសារព័ត៌មានរុស្ស៊ី RT លោក Poroshenko បានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងនេះអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលដែលប្រមុខការពារជាតិ ជេម ម៉ាទីស បំពេញទស្សនកិច្ចនៅអ៊ុយក្រែនខាងមុខប៉ុន្តែលោកមិនបានបញ្ជាក់ពីកាលបរិច្ឆេទនៃដំណើរទស្សនកិច្ចនេះឡើយ។ ក្នុងពេលបំពេញទស្សនកិច្ចនៅអាមេរិកកាលពីថ្ងៃ ២០ មិថុនា លោក Proshenko បានជជែកពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិកលោក រិច ធីល័រសិន (Rex Tillerson) ពីបញ្ហាផ្គត់ផ្គង់អាវុធនេះ។ ហើយមេដឹកនាំអ៊ុយក្រែនរូបនេះបានបញ្ជាក់ជាថ្មីម្តងទៀតថា ខ្លួនពិតជាត្រូវការអាវុធសម្រាប់ការពារខ្លួននៅពេលនេះ។ កាលពីខែកុម្ភៈរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន Pavel Klimkin បាន ព្រលយពាក្យថា អ៊ុយក្រែនពិតជាត្រូវការអាវុធសម្រាប់ការពារខ្លួន ហើយក្រៅពីនេះអ៊ុយក្រែនក៏ចង់មានទំនាក់ទំនងជិតស្និទ្ធជាមួយអាមេរិកនិងណាតូដែរ។ ចំណែកមេបញ្ជាការកងទ័ពអាមេរិកប្រចាំអឺរ៉ុប Curtis M. Scaparrotti បានអំពាវនាវឲ្យរដ្ឋបាលលោក ដូណាល់ ត្រាំ ប្រញាប់ប្រញាល់ផ្តល់ជំនួយជាសព្វាវុធបន្ថែមដើម្បីការពារខ្លួន និងកំញើញរុស្ស៊ីផងដែរ។ យ៉ាងណាក៏ដោយ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក រិច ធីល័រសិន នៅយល់ថា អាមេរិកមិនគួរចំណាយលុយលូកលាន់ចូលក្នុងបញ្ហាដែលកើតឡើងនៅអ៊ុយក្រែនឡើយ។ លោកបានលើកឡើងក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសបារាំង Jean-Marc Ayrault នៅអ៊ីតាលីកាលពីខែមេសាថា វាគ្មានមូលហេតុដែលអាមេរិកត្រូវប្រើប្រាស់លុយពន្ធប្រជាជនអាមេរិកក្នុងបញ្ហាអ៊ុយក្រែនឡើយ។ សូមបញ្ជាក់ថាជម្លោះអ៊ុយក្រែនកើតឡើងនៅក្នុងឆ្នាំ ២០១៤ បន្ទាប់ពីមានចលនាបដិវត្តន៍ទម្លាក់របបដឹកនាំស្និទ្ធរុស្ស៊ីលោក Viktor Yanokovych និងបន្ទាប់ពីរុស្ស៊ីក្រសោបយកទឹកដី Crimea ពីអ៊ុយក្រែនផង។ ជម្លោះប្រដាប់អាវុធនេះកើតឡើងនៅភាគខាងកើតអ៊ុយក្រែនរវាងក្រុមឧទ្ទាមគាំទ្រដោយរុស្ស៊ីនិងទាហានរដ្ឋាភិបាល។ មនុស្សប្រហែលមួយម៉ឺននាក់បានស្លាប់បាត់បង់ជីវិតរួចទៅហើយដោយសារជម្លោះរ៉ាំរ៉ៃនេះ៕
មេដឹកនាំអ៊ុយក្រែនសង្ឃឹមថា សហរដ្ឋអាមេរិកនឹងជួយផ្គត់ផ្គង់អាវុធឲ្យខ្លួនឆាប់ៗខាងមុខក្រោយកិច្ចព្រមព្រៀងការពារជាតិមួយត្រូវភាគីទាំងពីរចុះរួមគ្នា។ អ៊ុយក្រែនបញ្ជាក់ថាខ្លូនត្រូវការអាវុធជាចាំបាច់ដើម្បីការពារខ្លួនផង និងដើម្បីទប់ទល់នឹងរុស្ស៊ីផង។
  ចាប់តាំងបាតុកម្មផ្ទុះឡើងកាលពីខែសីហាកន្លងមក បាតុករថៃបានទាមទារលើបញ្ហាជាច្រើនដែលក្នុងនោះមានកំណែទម្រង់របបរាជានិយម ការទាមទារឲ្យលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចន្ទអូចា ចុះចេញពីតំណែង និងវិសោធនកម្មរដ្ឋធម្មនុញ្ញឲ្យមានលក្ខណៈប្រជាធិបតេយ្យជាងមុន។ ប៉ុន្តែ គេមើលឃើញថា បាតុករ ហាក់ទាមទារលើបញ្ហច្រើន និងមិនផ្តល់អាទិភាពឲ្យជាក់លាក់ឡើយ។   បើតាមកាសែតបាងកកប៉ុស្តិ៍ លោក Arnon Nampa មេដឹកនាំបាតុកម្មមួយរូបអះអាងថា ចាប់ពីឆ្នាំ២០២១ ទៅ បាតុករថៃ នឹងផ្តោតការទាមទាររបស់ខ្លួនលើកំណែទម្រង់របបរាជានិយមតែមួយមុខគត់។ កំណែទម្រង់របបរាជានិយមដែលពួកគេចង់មាន ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដើម្បីកាត់បន្ថយអំណាចមហាក្សត្រ មហា វជិរាលង្ករណ៍ ការទាមទារឲ្យស្ដេចបោះបង់ចោលការកាន់ទ្រព្យសម្បត្តិដែលមានតម្លៃរាប់ពាន់លានដុល្លារ ក៏ដូចជាបញ្ឈប់ការគ្រប់គ្រងកងទ័ពដោយផ្ទាល់ផងដែរ។   ការលើកឡើងរបស់លោក Arnon បែបនេះធ្វើឡើងបន្ទាប់ពីលោក និងបាតុករ៧រូបផ្សេងទៀតបាន ត្រូវប៉ូលិសចោទពីបទចោទប្រមាថមហាក្សត្រតាមក្រមព្រហ្មទណ្ឌពាក់ព័ន្ធការជួបជុំនៅក្រៅបន្ទាយកងពលទី១១ នៅជាយក្រុងបាងកកដែលស្ថិតក្រោមបញ្ជាផ្ទាល់របស់ស្ដេច ដោយទាមទារស្ដេចឈប់គ្រប់គ្របអង្គភាពកងទ័ពនេះទៀត។ មាត្រា១១២ នៃក្រមព្រហ្មទណ្ឌថៃដាក់ទោសរហូតដល់១៥ឆ្នាំទៅលើបុគ្គលណាដែលប្រមាថមហាក្សត្រ។   ប្រាប់អ្នកសារព័ត៌មានពេលចេញប៉ូលិសដើម្បីបកស្រាយការចោទប្រកាន់នៅថ្ងៃទី២១ ខែធ្នូ លោក Parit Chiwarak មេដឹកនាំបាតុករម្នាក់ ក៏បានរិះគន់ប៉ូលិសដែលបម្រើអ្នកដឹកនាំផ្តាច់ការ និងប្រើប្រាស់ច្បាប់ការពារមហាក្សត្រដោយបំពាន។ លោកទទូចហើយទទូចទៀតឲ្យរដ្ឋាភិបាលលុបមាត្រានេះចោល។ បើតាមលោក Arnon និយាយថា មកទល់ពេលនេះមានបាតុករចំនួន១៥៧នាក់រងបទចោទពីការប្រមាថមហាក្សត្រនេះ។   បាតុកម្មដែលអូសបន្លាយជាច្រើនខែមកនេះ មិនទាន់បានទទួលលទ្ធផលអ្វីឡើយ។ ជាក់ស្តែងលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ អះអាងថា លោកនឹងមិនចុះពីតំណែងឡើយ ចំណែកវិសោធនកម្មរដ្ឋធម្មនុញ្ញ ក៏ពុំបានសម្រេចដូចបំណងដែរ ដ្បិតអីសេចក្តីព្រាងរដ្ឋធម្មនុញ្ញដែលតាក់តែងដោយអង្គការសង្គមស៊ីវិលiLaw ដែលមានលក្ខណៈប្រជាធិបតេយ្យ និងកែរាល់មាត្រាទាំងអស់នៃរដ្ឋធម្មនុញ្ញត្រូវបានរដ្ឋសភាថៃបដិសេធក្នុងការបោះឆ្នោតកាលពីថ្ងៃទី១៨ វិច្ឆិកាទៅហើយ៕        
នៅថ្ងៃទី២១ ធ្នូ មេដឹកនាំបាតុករថៃនិយាយថា បាតុកម្មនៅឆ្នាំ២០២១ខាងមុខ នឹងផ្តោតជាអាទិភាពសំខាន់លើការទាមទារឲ្យមានកំណែទម្រង់របបរាជានិយម ខណៈបន្តដាក់សម្ពាធដល់រដ្ឋាភិបាលថៃដរាបណាការទាមទារផ្សេងទៀតត្រូវបានទទួលយក។ ជាផ្នែកមួយនៃកំណែទម្រង់រាជានិយមដ៏មានឥទ្ធិពល បាតុករក៏ទាមទារឲ្យលុបចោលច្បាប់ការពារមហាក្សត្រផងដែរ។
ស្រុកកំពង់ស្វាយ, កំពង់ធំ៖  លោក ប៉ាង ម៉េង មេប៉ុស្ដិ៍ឃុំកំពង់ស្វាយ បានលើកឡើងថា បច្ចុប្បន្នករណីគ្រឿងញៀន នៅតែជាបញ្ហាដែលគួរឱ្យបារម្ភសម្រាប់ប្រជាពលរដ្ឋ និងអាជ្ញាធរឃុំកំពង់ស្វាយ ដ្បិតថាកន្លងមកកម្លាំងប៉ុស្ដិ៍ និងមន្ត្រីជំនាញបានចុះបង្កា្របបទល្មើសជាបន្តបន្ទាប់ និងឃាត់ខ្លួនមេខ្លោងយកទៅផ្តន្ទាទោសក៏ដោយ។   អ្នកស្រី អ៊ូ សុខខេម ជាពលរដ្ឋរស់នៅភូមិចុងព្រៃ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ បានលើកឡើងពីការបារម្ភរបស់ខ្លួនថា បើមានការហូរចូលនៃគ្រឿងញៀននេះច្រើន អាចកូនៗរបស់ខ្លួន លង់នឹងការអូសទាញពីអ្នកដែលពាក់ព័ន្ធនឹងគ្រឿងញៀន និងធ្វើឱ្យប៉ះពាល់ដល់ការសិក្សាពួកគេថែមទៀត។ អ្នកស្រី អ៊ូ សុខខេម ដែលមានកូនប្រុសៗ២នាក់ បន្តដូច្នេះ៖« អ្នកស្រី បញ្ជាក់ថា ៖«ខ្ញុំព្រួយបារម្ភខ្លាំង ការជួញដូរ ខ្លាចកូនភ្លើតភ្លើនទៅតាមគេ។ ណាមួយកូនខ្ញុំសុទ្ធតែប្រុសៗទៀត»។ អ្នកស្រី អ៊ូ សុខខេម ពលរដ្ឋរស់នៅភូមិចុងព្រៃ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។  ពលរដ្ឋរូបនេះ បានស្នើឱ្យអាជ្ញាធរបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត ដល់ការទប់ស្កាត់ និងលុបបំបាត់បញ្ហាគ្រឿងញៀន នៅក្នុងឃុំ។ ទន្ទឹមនឹងនេះ អ្នកស្រី អ៊ូ សុខខេម ក៏បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធរឃុំ ពិសេសកម្លាំងប៉ុស្តិ៍នគរបាលកំពង់ស្វាយ ដែលបានចុះល្បាតជាញឹកញាប់ នៅតាមភូមិ និងបានបង្ក្រាបករណីអសកម្មជាច្រើននៅក្នុងឃុំកន្លងមក។   ឆ្លើយតបនឹងកង្វល់របស់ពលរដ្ឋជុំវិញបញ្ហាគ្រឿងញៀន លោក ប៉ាង ម៉េង មេប៉ុស្តិ៍នគរបាលឃុំកំពង់ស្វាយ បានគូសបញ្ជាក់ថា បញ្ហាគ្រឿងញៀននៅក្នុងឆ្នាំ២០២២កន្លងទៅមានការថយចុះច្រើន ព្រោះតែការបង្ក្រាប និងទប់ស្កាត់ជាបន្តបន្ទាប់របស់អាជ្ញាធរ។  បើតាមមេប៉ុស្តិ៍រូបនេះ រយៈពេលប្រមាណ ១ឆ្នាំចុងក្រោយនេះ កម្លាំងប៉ុស្តិ៍និងមន្ត្រីជំនាញ បានបង្រ្កាបករណីជួញដូរគ្រឿងញៀនបានចំនួន ៧ករណី ចាប់បានមេខ្លោងបញ្ជូនទៅពន្ធនាគារចំនួន ៥នាក់ និងបង្ក្រាបក្មេងទំនើងបានប្រមាណ ១២ករណី។   លោកបន្តថា គ្រឿងញៀន ដែលដកហូតពីជនសង្ស័យ មានជាប្រភេទ ម៉ាទឹកកក និងហេរ៉ូអ៊ីន។ «តាំងពីខ្ញុំមកនៅទីនេះ បានបង្ក្រាបមេធំៗអស់ ចាប់យកទៅដាក់ពន្ធនាគារ និងមណ្ឌលកែប្រែ ទើបបានស្ងាត់មួយរយៈ! តែឥឡូវមកទៀតហើយ ខ្ញុំកំពុងស្វែងរកមុខសញ្ញាបន្ថែម»។ លោក ម៉េង លើកឡើងបែបនេះ ហើយបន្តថា បើទោះបីទើបចូលមកកាន់ថ្មី តែត្រូវតែខិតខំដើរល្បាតជារៀងរាល់ថ្ងៃ រកមើលក្មេងទំនើងដែលនៅជុំៗគ្នា ហើយពន្យល់ពួកគេ កុំឱ្យដើរលេងយប់ជ្រៅពេក។ លោក ប៉ាង ម៉េង មេប៉ុស្តិ៍នគរបាលឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ។  សម្រាប់លោក ប៉ាង ម៉េង បញ្ហាគ្រឿងញៀននេះ ក៏ជាកង្វល់របស់លោកដែលជាមេប៉ុស្តិ៍ដែរ ព្រោះលោកមានភារកិច្ចការពារសន្តិសុខ សុវត្ថិភាព និងរក្សាសណ្តាប់ធ្នាប់នៅក្នុងឃុំ។ មេប៉ុស្តិ៍រូបនេះ បញ្ជាក់ថា កាលណានៅក្នុងភូមិឃុំ មានករណីប្រើប្រាស់ ឬជួញដូរគ្រឿងនេះ វានឹងបង្កជាផលប៉ះពាល់ចាច្រើនដល់គ្រួសារ និងសង្គមជាតិ ព្រោះអ្នកដែលប្រើប្រាស់ហើយមិនអាចគ្រប់គ្រងស្មារតីខ្លួនឯងបាន ដែលពេលខ្លះឈានដល់ប្រើហិង្សាលើសមាជិកគ្រសារ និងប្រព្រឹត្តបទល្មើសផ្សេងៗទៀតផង។   ដើម្បីការពារសុវត្ថិភាព និងសណ្ដាប់ធ្នាប់នៅក្នុងឃុំជូនពលរដ្ឋ លោក ប៉ាង ម៉េង បានប្តេជ្ញាច់ចិត្ត ពង្រឹងស្មារតីកម្លាំងសមត្ថកិច្ច ឱ្យខិតខំបំរើពលរដ្ឋបន្ថែមទៀត និងធ្វើយ៉ាងលុបបំបាត់គ្រឿងញៀនឱ្យអស់នៅក្នុងឃុំ៕   អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្មសេវាល្អ    (អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)    
ដោយ៖ ឡាន យាកលិញ (យុវជនឃុំកំពង់ស្វាយ)
  ការណ៍ដែលប្រជាជនឥណ្ឌូណេស៊ីប្រញាប់ប្រញាល់អនុវត្តបែបនេះ កើតឡើងក្រោយពីមានការអះអាងគ្មានប្រភពច្បាស់លាស់មួយលើបណ្ដាញសង្គម ដោយបញ្ជាក់ថា ពន្លឺព្រះអាទិត្យ និងវីតាមីន D ដែលផ្ដល់ឲ្យមនុស្ស អាចជួយពន្យឺត ឬសម្លាប់វីរុសដ៏កាចសាហាវនេះបាន។   ជំនឿបែបនេះ ក៏ត្រូវជំរុញខ្លាំងបន្ថែមទៀតកាលពីសប្តាហ៍មុន ពោលគឺនៅពេលដែលមន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិក បានអះអាងថា ការស្រាវជ្រាវថ្មី បង្ហាញថា ពន្លឺព្រះអាទិត្យ អាចកម្ទេចកូរ៉ូណាវីរុសយ៉ាងលឿនរហ័សបំផុត។ ប៉ុន្តែ ការសិក្សានេះ ពុំទាន់ត្រូវបានវាយតម្លៃដោយឯករាជ្យនៅឡើយទេ ខណៈប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានលើកឡើងអំពីការសិក្សានេះដោយមានទំនុកចិត្តបំផុតអំឡុងសន្និសីទព័ត៌មានមួយកាលពីថ្មីៗនេះ។   បើតាមទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃទី៣០ ខែមេសា ស្ត្រីមេផ្ទះអាយុ២៧ឆ្នាំម្នាក់ ដែលរស់នៅទីក្រុង Yogyakarta ប្រទេសឥណ្ឌូណេស៊ី និយាយថា៖«ពីមុនមក ខ្ញុំតែងតែចៀសវាងការត្រូវពន្លឺព្រះអាទិត្យដោយផ្ទាល់ ព្រោះខ្ញុំមិនចង់មានស្បែកខ្មៅ។ ក៏ប៉ុន្តែខ្ញុំសង្ឃឹមថា វានឹងជួយពង្រឹងប្រព័ន្ធភាពស៊ាំរបស់ខ្ញុំ»។    យ៉ាងណាមិញ ក្រុមវេជ្ជសាស្ត្រលើកឡើងពីមន្ទិលសង្ស័យទាក់ទិនបញ្ហានេះ ប៉ុន្តែទទួលស្គាល់ថា ការត្រូវពន្លឺព្រះអាទិត្យនាពេលព្រឹករយៈពេល១៥នាទី អាចមានផលល្អសម្រាប់សុខភាពមនុស្ស។ ត្រង់ចំណុចនេះ លោកវេជ្ជបណ្ឌិត Dirga Sakti Rambe នៅមន្ទីរពេទ្យមួយនៃរដ្ឋធានីហ្សាការតា បកស្រាយថា៖«ការសំដិលខ្លួនប្រាណដោយផ្ទាល់ក្រោមពន្លឺព្រះអាទិត្យ គឺល្អសម្រាប់ទទួលបានវីតាមីន D តែពុំមែនជាការបង្កាជំងឺ COVID-19 ឡើយ»។   បើតាម AFP លោកគ្រូពេទ្យរូបនេះ បញ្ជាក់ទៀតថា វីតាមីន D ដែលទទួលបានមកពីសាច់ត្រី ស៊ុត ទឹកដោះគោ និងការសំដិលខ្លួនប្រាណក្រោមពន្លឺព្រះអាទិត្យ គឺមានសារសំខាន់ក្នុងការរក្សាប្រព័ន្ធភាពស៊ាំឲ្យមានសុខភាពល្អ។ ក៏ប៉ុន្តែលោកសង្កត់ធ្ងន់ថា៖«ការដេកសំដិលថ្ងៃបែបនេះ ពុំសម្លាប់វីរុសដែលបង្កទៅជាជំងឺCOVID-19នោះឡើយ»។    គិតត្រឹមថ្ងៃទី៣០ ខែមេសា ប្រទេស ឥណ្ឌូណេស៊ី មានករណីឆ្លងCOVID-19សរុប ៩៧៧១ករណីក្នុងនោះជាសះស្បើយមាន១៣៩១នាក់។ អ្នកស្លាប់ដោយសារជំងឺនេះមានរហូតដល់៧៨៤នាក់។ នេះបើតាមវេបសាយ worldometers.info ដែលតាមដាន COVID-19 នៅទូទាំងពិភពលោក៕ 
ពលរដ្ឋឥណ្ឌូណេស៊ីទាំងចាស់ទាំងក្មេង បាននាំគ្នាសំដិលថ្ងៃ ដោយសង្ឃឹមថា ពន្លឺព្រះអាទិត្យ នឹងជួយសម្លាប់កូរ៉ូណាវីរុសដែលបង្កទៅជាជំងឺ COVID-19។ យ៉ាងណាមិញ អ្នកជំនាញសុខាភិបាល លើកឡើងពីមន្ទិលសង្ស័យទាក់ទិនប្រសិទ្ធភាពនៃអនុវត្តបែបនេះ។
  Duong Xuan Kiem អាយុ៥២ឆ្នាំ មានតួនាទីជានាយករងសាលាបឋម និងមធ្យមសិក្សា An Thang ក្នុងស្រុក Pac Nam ខេត្ត Bac Kan ស្ថិតនៅក្នុងការិយាល័យរបស់ខ្លួនជាមួយបុរសបីនាក់ទៀត ក្នុងនោះមានឈ្មោះ Ly Nguyen Bao អាយុ៤៧ឆ្នាំ ដែលជាគ្រូបង្រៀន ឈ្មោះ Mong Van Duy និង Ma Van Dan។   អ្នកទាំងបួន ត្រូវបានប៉ូលិសខេត្ត Bac Kan ចាប់បានកាលពីកណ្តាលសប្តាហ៍កន្លងមក ខណៈពួកគេកំពុងសេពគ្រឿងញៀនណាកូទិច នាអំឡុងម៉ោងប្រមាណ១០យប់។ លទ្ធផលតេស្តបានបង្ហាញថា អ្នកទាំងនោះ សុទ្ធតែមានលទ្ធផលវិជ្ជមានលើសារធាតុញៀន។   នាប្រតិបត្តិការនោះ សមត្ថកិច្ចរកឃើញអាភៀន៧គ្រាប់ ដបដាក់អាភៀនពីរ ដំបងអគ្គិសនី ទូរសព្ទដៃ និងវត្ថុតាងផ្សេងៗទៀត។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងស្រាវជ្រាវបន្តដើម្បីស្វែងរកអ្នកជាប់ពាក់ព័ន្ធ។   តាមច្បាប់វៀតណាម អ្នកប្រើប្រាស់គ្រឿងញៀនប្រឈមការពិន័យចន្លោះពី៥០ម៉ឺន ទៅ១លានដុង (ពីជាង២០ដុល្លារ ទៅជាង៤០ដុល្លារអាមេរិក) ខណៈការជួញដូរវិញ មានរហូតដល់ទោសប្រហារជីវិតទៅតាមទំហំនៃការជួញដូរ។   កាលពីឆ្នាំ២០១៩ វៀតណាម មានអ្នកប្រើប្រាស់គ្រឿងញៀនថ្មីរហូតដល់ទៅជាង១ម៉ឺននាក់។ យោងតាម VN Express ភាគច្រើនជាយុវជនចន្លោះពី១២ ទៅ១៨ឆ្នាំ ជាពិសេសនៅបណ្តាខេត្តភាគខាងត្បូង៕  
នាយករងសាលារៀនម្នាក់នៅខេត្ត Bac Kan ភាគខាងជើងប្រទេសវៀតណាម ត្រូវបានចាប់ខ្លួនពីបទប្រើប្រាស់គ្រឿងញៀនជាមួយមនុស្ស៣នាក់ផ្សេងទៀតនៅការិយាល័យធ្វើការរបស់ខ្លួន ក្នុងនោះមានគ្រូបង្រៀនម្នាក់ផងដែរ។ នេះបើតាមការផ្សាយរបស់សារព័ត៌មានវៀតណាម Tuoi Tre News។
  ខណៈការចរចាលើបញ្ហាបំណុលនៅទីក្រុងវ៉ាស៊ីនតោននៅអូសបន្លាយ លោក ចូ បៃឌិន បាន ពន្យារពេលដំណើរទៅកាន់អូស្ត្រាលី ដែលជាជើងទីពីរនៃដំណើរទស្សនកិច្ចអាស៊ីដែលរួមមានដំណើរទស្សនកិច្ចទៅប៉ាពូអាស៊ីនូវែលហ្គីណេផងដែរ។ អវត្តមានរបស់លោក បៃឌិន ធ្វើឱ្យប៉ះពាល់ដល់កិច្ចប្រជុំមេដឹកនាំប្រទេស Quad ។    ក្នុងសេចក្ដីថ្លែងការណ៍នាព្រឹកថ្ងៃទី១៧ ខែឧសភា នាយករដ្ឋមន្ត្រីអូស្ដ្រាលី អាន់តូនី អាល់បានីស  សង្ឃឹមថា កិច្ចប្រជុំកំពូល Quad អាចដំណើរការទៅមុខដូចដែលបានគ្រោងទុកនៅថ្ងៃទី២៤ ខែឧសភា ដោយអាមេរិកនឹងបញ្ជូនអ្នកតំណាងជាន់ខ្ពស់ទៅចូលរួម។ ប៉ុន្តែក្នុងសន្និសីទកាសែតក្នុងថ្ងៃដដែល លោក អាល់បានីស និយាយ ថា មេដឹកនាំអូស្ត្រាលី អាមេរិក ឥណ្ឌា និងជប៉ុន នឹងជួបគ្នានៅឯកិច្ចប្រជុំ G7 នៅជប៉ុននៅចុងសប្តាហ៍នេះវិញ។   «កិច្ចប្រជុំមេដឹកនាំ Quad នឹងមិនដំណើរការនៅស៊ីដនីសប្តាហ៍ក្រោយទេ។ យើងនឹងមានការពិភាក្សាគ្នារវាងមេដឹកនាំ Quad នៅជប៉ុន»។ លោក អាល់បានីស បានបញ្ជាក់បែបនេះ។   ទន្ទឹមនេះ លោក អាល់បានីស បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយអូស្ត្រាលី ថា លោកប្រាកដនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi នឹងធ្វើដំណើរទៅអូស្ត្រាលីនៅសប្តាហ៍ក្រោយតាមការគ្រោងទុកសម្រាប់ជំនួបទ្វេភាគី។   គួរបញ្ជាក់ថា Quad គឺជាក្រុមប្រទេសក្រៅផ្លូវការដែលផ្ដោតលើគោលការណ៍ឥណ្ឌូ-ប៉ាស៊ីហ្វិកបើកចំហ។ ទីក្រុងប៉េកាំងមើលឃើញថាជំនួបនេះជាការប៉ុនប៉ងដើម្បីរុញច្រានប្រឆាំងនឹងឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់។ ក្រៅពីនេះ ឥណ្ឌា និងអូស្ត្រាលី មិនមែនជាផ្នែកមួយនៃក្រុម G7 នោះទេ ប៉ុន្តែត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកិច្ចប្រជុំកំពូលនៅជប៉ុនដែរ៕  
នាយករដ្ឋមន្ត្រីអូស្ត្រាលី អាន់តូនី អាល់បានីស នាថ្ងៃទី១៧ ខែឧសភា លើកឡើងថា កិច្ចប្រជុំកំពូលដៃគូសន្តិសុខចតុភាគី (Quad) ដែលបានគ្រោងទុកនៅទីក្រុងស៊ីដនីនៅសប្តាហ៍ក្រោយ ត្រូវបានលុបចោលវិញដោយសារគ្មានប្រធានាធិបតីអាមេរិក ចូ បៃឌិន។ មេដឹកនាំប្រទេសទាំងបួនគ្រោងជួបគ្នានៅជំនួបក្រៅកិច្ចប្រជុំក្រុមប្រទេសសេដ្ឋកិច្ចរីកចម្រើនទាំង ៧ (G7) វិញ។
  គិតមកដល់ពេលនេះ ក្រុមហ៊ុនអចលនទ្រព្យចំនួន ២៧៤ក្រុមហ៊ុន បានប្រកាសក្ស័យធន។ នេះបើតាមការចុះផ្សាយរបស់វេបសាយតុលាការកំពូលចិន Peoples Court Daily នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩។ តួលេខនេះ កើនឡើង ៥០ភាគរយ បើធៀបនឹងឆ្នាំ២០១៨។    តាមរបាយការណ៍ដដែល ក្រុមហ៊ុនលំដាប់កំពូលមួយប្រចាំប្រទេសចិនឈ្មោះ Yinyi Group ដែលទទួលបន្ទុកអភិវឌ្ឍកំពង់ទីក្រុងមជ្ឍមណ្ឌលឧស្សាហកម្ម Ningbo បានប្រកាសក្ស័យធន កាលពីខែមិថុនាកន្លងទៅ ក្រោយពីខ្លួនបរាជ័យសងបំណុល ៤៣,៦លានដុល្លារ ដែលខ្ចីកាលពី៣ឆ្នាំមុន។   ទោះបីជា ក្រុមហ៊ុនដែលបានប្រកាសក្ស័យធនមានចំនួនតិចតួច បើធៀបនឹងក្រុមហ៊ុនអចលនទ្រព្យសរុបប្រមាណ ១០ម៉ឺនក្រុមហ៊ុនក្នុងប្រទេសចិនក៏ដោយក្តី គេព្រួយបារម្ភថា ការប្រកាសក្ស័យធនបែបនេះ នឹងបន្តកើនឡើង។ តាមការចុះផ្សាយរបស់កាសែតហុងកុង South China Morning Post  ប្រធានក្រុមអ្នកស្រាវជ្រាវនៃវិទ្យាស្ថាន R&D China E-House លើកឡើងថា មនុស្សគ្រប់គ្នាទាំងអ្នកទិញផ្ទះ និងអ្នកវិនិយោគ សុទ្ធតែព្រួយបាម្ភអំពីលំហូទឹកប្រាក់របស់ក្រុមហ៊ុនអចលនទ្រព្យ។   អត្ថបទទាក់ទង   បំណុលចិន កើនដល់៣០០%នៃGDP ខណៈកំណើនសេដ្ឋកិច្ចធ្លាក់ចុះទាប  ក្រុមហ៊ុនសាងសង់លំនៅឋានចិន មានការលំបាកជាងមុនក្នុងការខ្ចីបុលពីធនាគារ ក្រោយពីរដ្ឋាភិបាលក្រុងប៉េកាំង បានព្យាយាមទប់ស្កាត់កំណើននៃបំណុលក្រុមហ៊ុន ដោយរឹតត្បិតលើការខ្ចីបុលតាមរយៈនីតិវិធីមិនផ្លូវការ ដែលស្គាល់ថា «Shadow Banking»។ តួយ៉ាង ក្នុងខែឧសភា ឆ្នាំ២០១៩ អាជ្ញាធរចិន បានដាក់បម្រាមលើការផ្តល់កម្ចីដល់ក្រុមហ៊ុនអចលនទ្រព្យ ដែលគ្មានផែនការសាងសង់ និងកម្ចីសម្រាប់គម្រោងមិនច្បាស់លាស់៕
ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យចិនជាច្រើន ចាប់ផ្តើមបិទទ្វារជាបន្តបន្ទាប់ ក្រោយពីពួកគេពិបាកខ្ចីលុយពីធនាគារ។ ការរឹតត្បិតលើការខ្ចីបុលពីសំណាក់ក្រុងប៉េកាំងនេះ ធ្វើឡើងក្រោយពីកំណើនសេដ្ឋកិច្ចចិន បន្តធ្លាក់ថយចុះ ហើយបំណុលសរុបជាតិ ប៉ោងឡើងខ្លាំងបំផុតក្នុងត្រីមាសទី១ នៃឆ្នាំ២០១៩ ពោលគឺស្មើនឹង ៣០០ភាគរយនៃ GDP  ឬ ៤០ទ្រីលានដុល្លារ។
  មន្ត្រីប៉ូលិសប៉េរូ បានអះអាងប្រាប់សារព័ត៌មាន N+Media ថា ប្រតិបត្តិការស៊ើបអង្កេត និងតាមចាប់ជនល្មើស បានចាប់ផ្តើមឡើងអស់រយៈពេល៣ថ្ងៃ ដោយក្រុមប៉ូលិសតុបតែងខ្លួនជាសាន់តាក្លូស ហើយគ្រប់ច្រកល្ហកនៅតំបន់ Surquillo នៃក្រុង Lima។   «នេះជារដូវណូអែល ដូច្នេះបើមានលោកតាណូអែលដើរតាមផ្លូវច្បាស់ជាគ្មានអ្នកចាប់អារម្មណ៍ជាពិសេសនោះឡើយ។ យើងបានទាញយកឱកាសនេះដើម្បីបើកប្រតិបត្តិការ»។ លោក David Villanueva មន្ត្រីប៉ូលិសជាតិប៉េរូ បានបញ្ជាក់ប្រាប់ក្នុងបទសម្ភាសជាមួយ América TV។   តាមការស្រាវជ្រាវ ប៉ូលិសបានរកឃើញទីតាំងរបស់ក្រុមជនល្មើស ហើយប៉ូលិសស្រីមួយរូប បានយកញញួរវែងមួយទៅវាយបំបែកទ្វារឈើ ដើម្បីសម្រុកចូលចាប់ក្រុមល្មើសច្បាប់ទាំងនោះ។ ក្រុមជនល្មើសមិនបាននិយាយពាក្យ រីករាយថ្ងៃណូអែលនោះឡើយ ដោយពួកគេដឹងភ្លាមៗថា ជាក្រុមសមត្ថកិច្ច។   ជនល្មើស៤នាក់ ដែលមានប្រុស៣នាក់ និងស្រី១នាក់ ត្រូវបានចាប់ខ្លួន ជាមួយកូនកញ្ចប់ថ្នាំញៀនប្រភេទកូកាអ៊ីនតូចៗចំនួន៦ពាន់កញ្ចប់ ថ្នាំកូកាអ៊ីនចំនួន១០៤ថង់ និងកញ្ឆាចំនួន២៧៩ថង់។ កញ្ចប់ និងថង់ទាំងនោះ ត្រូវបានយកទៅទុកលាក់ក្នុងផ្ទះ។   ប៉េរូ ត្រូវបានចាត់ទុកជាមូលដ្ឋានមួយដែលផលិតកូកាអ៊ីនច្រើនជាងគេលើពិភពលោក ដូចជាកូឡុំប៊ី និងបូលីវី យ៉ាងដូច្នោះដែរ៕  
មនុស្ស៤នាក់ត្រូវបានចាប់ខ្លួនជាមួយនឹងកញ្ចប់ថ្នាំកូកាអ៊ីន និងកញ្ឆា ក្នុងប្រតិបត្តិការមួយនៅក្រុង Lima ប្រទេសប៉េរូ កាលពីដើមសប្តាហ៍កន្លងមក។ ឈានដល់ការចាប់បានជនល្មើសទាំងនោះ គឺដោយសារតែពួកគេមិនចាប់អារម្មណ៍នឹងក្រុមប៉ូលិស ដែលបានតុបតែងខ្លួនធ្វើជាតាណូអែល។
  ក្នុងរយៈពេលចុងក្រោយនេះ ស្ថានភាពអាកាសធាតុនៅក្នុងទឹកដីខេត្តព្រះវិហារ មានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ដែលធ្វើឱ្យទឹកស្ទឹងសែនហក់ឡើងខ្លាំង និងមានល្បឿនលឿន ដែលអាចបង្កឱ្យជន់លិច។ ដើម្បីត្រៀមបង្ការនូវគ្រោះមហន្តរាយ ដែលកើតឡើងដោយសារជំនន់ទឹកភ្លៀង រដ្ឋបាលខេត្តព្រះវិហារ បានប្រាប់ឱ្យពលរដ្ឋប្រុងប្រយ័ត្ន និងស្វែងរកទីទួលសុវត្ថិភាព។   ក្នុងករណីជួបគ្រោះទឹកជំនន់ រដ្ឋបាលខេត្តស្នើឱ្យពលរដ្ឋ រាយការណ៍ទៅអាជ្ញាធរជាបន្ទាន់ ដើម្បីការពារ និងជួយសង្រ្គោះទាន់ពេលវេលា។ សូមបញ្ជាក់ថា ការព្យាករអាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២១ កញ្ញា បានឱ្យដឹងថា ចាប់ពីថ្ងៃទី២២-២៨ កញ្ញា រាជធានីភ្នំពេញ និងខេត្តចំនួន១១ នឹងអាចកើតមានជំនន់ទឹកភ្លៀង៕      
ភ្នំពេញ៖ រដ្ឋបាលខេត្តព្រះវិហារ បានប្រាប់ឱ្យប្រជាពលរដ្ឋរស់នៅតាមដងស្ទឹងសែន និងមាត់ទន្លេមេគង្គ មានការប្រុងប្រយ័ត្ន និងត្រៀមបង្ការនូវគ្រោះមហន្តរាយដោយសារជំនន់ទឹកភ្លៀង។ បើតាមរដ្ឋបាលខេត្តព្រះវិហារ គិតត្រឹមព្រឹកថ្ងៃទី២៥ កញ្ញា ទឹកស្ទឹងសែនមានកម្ពស់ ១១,៣៨ម៉ែត្រ ខណៈកម្រិតប្រកាសអាសន្ន គឺ១១,៥០ម៉ែត្រ។
អូស្រ្តាលី ចង់សម្រេចឱ្យបានលឿនកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយឥណ្ឌា ដើម្បីជំនួសការនាំចេញទំនិញទៅទីផ្សារចិនដែលកំពុងមានបញ្ហា។ ប្រេសិតពាណិជ្ជកម្មអូស្ត្រាលី Tony Abbott បញ្ជាក់បែបនេះនៅថ្ងៃទី៩ ខែសីហា។ សម្រាប់លោក Abbott កិច្ចព្រមព្រៀងជាមួយឥណ្ ឌាជាសញ្ញាបង្ហាញថា ក្រុមប្រទេសជាប្រជាធិបតេយ្យ កំពុងងាកចេញពីចិន លើផ្នែកពាណិជ្ជកម្ម។ ខណៈបញ្ហាជាមួយចិន លើរឿងពាណិជ្ជកម្មមិនទាន់មានដំណោះស្រាយអ្វី ហើយក៏មិនរំពឹងថា នឹងមានច្រកចេញឆាប់ៗ អូស្ត្រាលី ក៏ងាករកមហាអំណាចមួយទៀត ដើម្បីជំនួសទីផ្សារចិន។ នៅសប្តាហ៍មុនលោក Tony Abbott ដែលជាប្រេសិតពិសេស និងជាអតីតនាយករដ្ឋមន្ត្រីអូស្រ្តាលី បានធ្វើទស្សនកិច្ចនៅទីក្រុងញូវដេលី ក្នុងនាមជាប្រេសិតពាណិជ្ជកម្មពិសេស។ ទស្សនកិច្ចរបស់លោក Abbott មានគោលបំណងពន្លឿន ការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី ជាមួយឥណ្ឌា។    ទាក់ទងកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយឥណ្ឌា លោក Abbott អះអាងថា មិនត្រឹមបង្កើនវិបុលភាពរយៈពេលវែង សម្រាប់ប្រទេសទាំងពីរឡើយ តែក៏បង្ហាញថា លោកសេរីងាកចេញពីចិនដែរ។ ក្នុងអត្ថបទមួយទៅកាន់កាសែត The Australian លោក Abbott សរសេរថា ឥណ្ឌា ជាចម្លើយទាំងអស់ទាក់ទងបញ្ហាជាមួយចិន។   «ខណៈប្រទេសមហាអំណាច កំពុងងើបឡើងជុំវិញពិភពលោក ប្រជែងគ្នាកាន់តែខ្លាំងស្ទើរតែរាល់ថ្ងៃ វាជាផលប្រយោជន៍របស់ពិភពលោក ដែលឥណ្ឌាឈរជើងនៅកន្លែងត្រឹមត្រូវ ក្នុងចំណោមប្រទេសមហាអំណាចទាំងនោះ ឱ្យបានលឿនតាមដែលអាចធ្វើទៅបាន»។ លោក Abbott បញ្ជាក់បែបនេះ។   តាមពិតទៅ ការចរចារវាងឥណ្ឌា និងអូស្ត្រាលី ស្តីពីកិច្ចព្រមព្រៀងសហប្រតិបត្តិការសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ បានចាប់ផ្តើមនៅឆ្នាំ២០១១ ប៉ុន្តែត្រូវបានផ្អាកនៅឆ្នាំ២០១៥។ ឥណ្ឌាបារម្ភខ្លាំង លើការនាំចេញកសិផលអូស្ត្រាលី ដែលអាចប៉ះពាល់ទំនិញក្នុងស្រុក។ បន្ថែមពីនេះទៀត ការទាមទាររបស់ទីក្រុងញូវដេលី ក្នុងការបន្ធូរបន្ថយការរឹតត្បិតទិដ្ឋាការ សម្រាប់កម្មករឥណ្ឌា ក៏ជាចំណុចស្នូលដ៏សំខាន់ ដែលធ្វើឱ្យអូស្ត្រាលីស្ទាក់ស្ទើរវិញដែរ។    ចំណែកកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងចិន និងអូស្ត្រាលី បានចូលជាធរមាននៅឆ្នាំ២០១៥ ក្នុងអាណត្តិ លោក Abbott ជានាយករដ្ឋមន្រ្តីតែម្ដង។ យ៉ាងណាមិញ ទំនាក់ទំនងរវាងអូស្រ្តាលី និងចិន ចាប់ផ្តើមល្អក់កករ បន្ទាប់ពីអូស្ត្រាលី ហាមឃាត់ក្រុមហ៊ុនទូរគមនាគមន៍ចិន Huawei ក្នុងគម្រោង 5G ដោយព្រួយបារម្ភលើការជ្រៀតជ្រែកពីបរទេស ចូលក្នុងនយោបាយអូស្រ្តាលី និងការអំពាវនាវរបស់អូស្រ្តាលីឱ្យមានការស៊ើបអង្កេតឯករាជ្យ អំពីប្រភពដើម នៃការរីករាលដាលនៃជំងឺកូវីដ-១៩ ។   សំណេររបស់លោក Abbott ក៏បានចោទប្រកាន់ទីក្រុងប៉េកាំងថា ធ្វើពហិការទំនិញអូស្ត្រាលីជាច្រើន។ កន្លងទៅ ចិន ដាក់ដំឡើងពន្ធ និងដាក់ការរឹតត្បិតលើទំនិញនាំចេញរបស់អូស្ត្រាលី រួមមានធ្យូងថ្ម ស្រូវបាលេ ស្រា និងគ្រឿងសមុទ្រជាដើម។ លោក Abbott ហៅសកម្មភាពរបស់ចិន ជាការប្រើប្រាស់ពាណិជ្ជកម្មជាអាវុធយុទ្ធសាស្ត្រ៕  
ដោយ៖ ងួន សុភាវត្តី
  ក្រោមការរចនារបស់ក្រុមហ៊ុននូវែលសេឡង់ ដោយមានអ្នកជំនាញ់ម៉ាល់ឌីវ និងជប៉ុនផងដែរនោះ វីឡា Muraka នឹងផ្តល់នូវទិដ្ឋភាពថ្មីមួយសម្រាប់ភ្ញៀវដែលចង់ស្វែងពីពិភពក្នុងសមុទ្រឥណ្ឌា។ ពីបន្ទប់ដ៏ទូលាយ និងទំនើបដោយមានសម្ភារគ្រប់បែបយ៉ាង ភ្ញៀវអាចទស្សនាផ្កាថ្ម ត្រី រលកទឹក និងទិដ្ឋភាពផ្សេងៗនៅក្នុងសមុទ្រ។   ជាមួយគ្នានេះ វីឡា Muraka ក៏បានបន្ទប់ភ្ជាប់មកទេសភាពខាងក្រៅ ដែលអាចឲ្យភ្ញៀវអាចស្រូបយកកំដៅព្រះអាទិត្យ រួមទាំងអាងហាងទឹកដ៏ធំមួយផងដែរ។ វីឡាទាំងមូលអាចទទួលបានភ្ញៀវចំនួន៩នាក់។   នេះមិនមែនជាលើកទីមួយឡើយសម្រាប់ក្រុមហ៊ុន Conrad Maldives Rangali Island ចំពោះការរៀបចំសេវាកម្មនៅក្នុងសមុទ្រ។ កាលពី១៣ឆ្នាំមុន ក្រុមហ៊ុននេះ បានដាក់ដំណើរភោជនីយដ្ឋានក្រោមសមុទ្រលើកដំបូងផងដែរ ដោយភោជនីយដ្ឋាន Ithaa នោះ ស្ថិតក្នុងជម្រៅ៥.៨ម៉ែត្រ៕    
ក្រុមហ៊ុនសណ្ឋាគារ Conrad Maldives Rangali Island រៀបចំបើកដំណើរការវីឡាក្រោមសមុទ្រលើកដំបូងនាពេលឆាប់ៗខាងមុខ។ វីឡាដែលមានឈ្មោះថា Muraka នេះ មានតម្លៃ១៥លានដុល្លារអាមេរិក ដោយមានបន្ទប់ស្ថិតនៅក្នុងសមុទ្រជម្រៅ៥ម៉ែត្រ។
ប៉ុន្មាននាទីក្រោយពេលដែលដុំដែកបានលោតខ្ទាតទៅចំជើងរបស់លោក Huang បុគ្គលិកពេទ្យក្នុងការប្រកួតបាននាំយកលោកចេញក្រៅទីលាន នឹងបានរៀបចំការសង្គ្រោះបឋមបន្ទាន់ ដើម្បីរុំមុខរបួសដែលបានមុតបណ្តាលមកពីដុំដែក ហើយបានបញ្ជូនលោកទៅកាន់មន្ទីពេទ្យដើម្បីព្យាបាល។   «គាត់បានមកដល់មន្ទីពេទ្យនៅវេលាម៉ោង ៨:១៥នាទីយប់ ដែលគាត់ត្រូវបានធ្វើរោគវិនិច្ឆ័យថាមានការបាក់ឆ្អឹង (Tibiofibular)និងចំហរសាច់ដុំខាងស្តាំ។ បច្ចុប្បន្ននេះលោកមានអាការៈស្ថិតស្ថេរសម្រាប់បញ្ហារបួសនេះ។»។ នេះបើតាមអ្នកនាំពាក្យនៃមន្ត្រីរៀបចំការប្រកួត Xu Deqing និយាយប្រាប់អ្នកកាសែតក្នុងសន្និសីទកាសែត។   បើតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuter កីឡាករ Zankawi សញ្ជាតិគុយវែតបានបង្ហាញភាពតក់ស្លុត និងភ័យខ្លាច ហើយរូបគេបានសួរនាំអំពីសុខទុក្ខរបស់មន្ត្រីរៀបចំការប្រកួតនោះផងដែរ។    ការប្រកួតវិញ្ញាសារចោលដុំដែកនេះ មេដាយមាសបានទៅលើកីឡាករចិន Wang Qi ចំណែកកីឡាករ Xankawi បានបញ្ចប់នៅចំណាត់ថ្នាក់លេខ ៨។ ប៉ុន្តែរូបគេធ្វើបានកំណត់ត្រាល្អដោយបានចោលបានរយៈចម្ងាយ ៦៧,៥៧ម៉ែត្រ ដែលជាការចោលលើកទីពីរក្រោយមានការប៉ះទៅលើជើងមន្ត្រីការប្រកួតនោះ។   ជាធម្មតាការប្រកួតកីឡាអត្តពលកម្ម មន្ត្រីការប្រកួតបានអង្គុយនៅឆ្ងាយជាច្រើនម៉ែត្រពីសំណាញ់ទ្រុង ដែលព័ទ្ធជុំវិញរង្វង់ដែលត្រូវឱ្យកីឡាករ បង្វិល និងចោលដុំដែក។ កម្លាំងនៃការចោលដុំដែកមានទម្ងន់ ៧,២៦គីឡូក្រាម ដែលហោះនៅលើអាកាស ហើយប៉ះចំរបស់អ្វីមួយប្រៀបបានដូចទៅនឹងការយកញញ្ញួរទៅវាយកម្ទេចរបស់អ្វីមួយនោះ។   ក្រោយមានបញ្ហានេះកើតឡើង អ្នកប្រើប្រាស់បណ្តាញសង្គមជនជាតិចិនជាច្រើនបានបង្ហាញក្តីតក់ស្លុត ក៏ដូចជាបានលើកឡើងអំពីការការពារសុវត្ថិភាពបន្ថែមទៀត នៅក្នុងបរិវេណនៃការប្រកួតកីឡាសម្រាប់មន្ត្រី៕  
មន្ត្រីរៀបចំការប្រកួតវិញ្ញាសារចោលដុំដែកលោក Huang Qinhua អាយុ ៦២ឆ្នាំ បានរងរបួសត្រង់ជើងស្តាំ ក្រោយកីឡាករ Ali Mohamed Zankawi បានចោលចម្ងាយ ហើយលោតខ្ទាតទៅចំជើងរបស់លោក អំឡុងការប្រកួតព្រឹត្តិការណ៍កីឡាអាស៊ី Asian Games លើកទី១៩ ក្នុងទីក្រុងហាងចូវ។ ក្រោយពេលមានការរងរបួសកីឡាករ Zankawi ក៏បានទៅពិនិត្យមើលបញ្ហារបួសរបស់មន្ត្រីការប្រកួតរូបនោះ។
  សហព័ន្ធកីឡាប្រដាល់គុនខ្មែរនៅថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០២០ នេះ បានចេញសេចក្តីប្រកាសព័ត៌មានមួយស្តីពីការលើកពេលរៀបចំការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ទៅរៀបចំនៅពេលក្រោយ។ តាមគម្រោងការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំ២០២០ គ្រោងធ្វើឡើងចន្លោះពីថ្ងៃទី១៦-២០ ខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខនេះ។   បើតាមលោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ការលើកពេលនឹងធ្វើរហូតដល់ការធ្វើចត្តាឡីស័ករបស់អ្នកពាក់ព័ន្ធជាមួយលោក Peter Szijjarto រដ្ឋមន្ត្រីការបរទេសហុងគ្រីត្រូវបានបញ្ចប់ និងគ្មានផ្ទុកជំងឺកូវីដ-១៩។ ប៉ុន្តែក្នុងករណីរកឃើញថា អ្នកធ្វើចត្តាឡីស័កមានផ្ទុកជំងឺរាតត្បាតជាសកលមួយនេះ ការពន្យាពេលអាចមានរយៈពេលកាន់តែយូរ។    មិនមែនមានតែការប្រកួតជើងឯកថ្នាក់ជាតិនោះទេ សូម្បីការប្រកួតប្រដាល់តាមស្ថានីយទូរទស្សន៍ ក៏ត្រូវផ្អាកសកម្មភាពផងដែរ។ នេះបើតាមការបញ្ជាក់របស់លោក តែម ម៉ឺន ដែលបានបន្ថែមថា ការសម្រេចនេះ គឺដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដ្បិតសហព័ន្ធចង់តម្កល់ផលប្រយោជន៍រួមជាធំ។    ការសម្រេចខាងលើធ្វើឡើង១ថ្ងៃក្រោយក្រសួងអប់រំយុវជននិងកីឡាចេញសេចក្តីប្រកាសព័ត៌មាន ផ្អាកការលេងកីឡា និងហាត់ប្រាណគ្រប់ប្រភេទកីឡា ដែលមានលក្ខណៈជួបជុំ និងបិទការចេញចូលក្នុងពហុកីឡដ្ឋានជាតិជាបណ្តោះអាសន្ន។ ការផ្អាកនេះ ធ្វើឡើងក្រោយកម្ពុជារកឃើញអង្គរក្សម្នាក់ ដែលបានប៉ះពាល់ផ្ទាល់ជាមួយរដ្ឋមន្ត្រីការបរទេសហុងគ្រី Peter Szijjarto មានផ្ទុកជំងឺកូវីដ-១៩។    អង្គរក្សរូបនេះ បានឆ្លងជំងឺកូវីដ-១៩ ពេល លោក ធ្វើជាអង្គរក្សការពាររដ្ឋមន្ត្រីការបរទេសហុងគ្រី ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជាកាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០។ លោក Peter ត្រូវបានរកឃើញមានផ្ទុកជំងឺកូវីដ-១៩នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅប្រទេសថៃ។ បញ្ហានេះ ធ្វើឲ្យជំនួបរវាងរដ្ឋមន្ត្រីរូបនេះ ជាមួយលោក ប្រាយុទ្ធ ចាន់អូចារ ត្រូវបានលុបចោល។    នៅក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា លោក Peter បានជួបជាមួយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន, លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស, លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧត្តុនិយម, លោក ប៉ាន សូរស័ក្តិ រដមន្ត្រីក្រសួងពាណិជ្ចកម្ម, លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល រួមទាំងមន្ត្រីជាន់ខ្ពស់មកពីស្ថាប័ននានា ក្រុមអង្គរក្ស និងអ្នកសារព័ត៌មានជាច្រើនរូបទៀត។   គិតត្រឹមថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រសួងសុខាភិបាលប្រមូលបានអ្នកប៉ះពាល់ផ្ទាល់និងប្រយោលជាង៩០០នាក់ហើយ ដើម្បីធ្វើចត្តាឡីស័ក និងធ្វើតេស្តរកមេរោគនៃជំងឺកូវីដ-១៩។ ថ្ងៃនេះជាថ្ងៃទី២ នៃការធ្វើតេស្តរកជំងឺកូវីដ-១៩។ ការធ្វើតេស្តលើកទី៣និងលើកទី៤ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ និងទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០៕    
សហព័ន្ធកីឡាប្រដាល់គុនខ្មែរ សម្រេចលើកពេលរៀបចំការប្រកួតជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២០ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរីករាលនៃជំងឺកូវីដ-១៩។ សហព័ន្ធនឹងប្រាប់ពីពេលវេលាប្រកួតសាជាថ្មី ក្រោយការធ្វើចត្តាឡីស័ករបស់អ្នកពាក់ព័ន្ធជាមួយលោក Peter Szijjarto រដ្ឋមន្ត្រីការបរទេសហុងគ្រី ដែលរកឃើញមានផ្ទុកជំងឺកូវីដ-១៩ ត្រូវបានបញ្ចប់។
  ក្នុងសេចក្តីសម្រេចរបស់ខ្លួន តុលាការប៉ាគីស្ថានបញ្ជាក់ថា កូរ៉ូណាវីរុស មិនមែនជាជំងឺឆ្លងរាតត្បាតនៅប៉ាគីស្ថានឡើយ ហើយចោទសួរថា ហេតុអ្វីការប្រយុទ្ធនឹងជំងឺនេះចំណាយលុយអស់យ៉ាងច្រើន? តុលាការនេះ បានបញ្ជាឲ្យហាងលក់ទំនិញបើកឡើងវិញ ប្រសិនបើគ្មានការជំទាស់ពីអាជ្ញាធរសុខាភិបាល ចំណែកឯបម្រាមលើអាជីវកម្មត្រូវបានលើក ហើយអាចបើកនៅចុងសប្តាហ៍បានវិញ។   «យើងរកមិនឃើញហេតុផល ហេតុអ្វីត្រូវចំណាយប្រាក់យ៉ាងច្រើនលើ កូរ៉ូណាវីរុស ដោយសារតែប៉ាគីស្ថានមិនមែនជាប្រទេសដែលរងគ្រោះខ្លាំងដោយសារជំងឺនេះ»។ នេះជាការលើកឡើងក្នុងបញ្ជារបស់តុលាការកំពូលប៉ាគីស្ថាន។ បញ្ជារបស់តុលាការនេះ ធ្វើឡើងដោយប្រើអំណាចដ៏ទូលំទូលាយរបស់តុលាការកំពូល ដែលអាចសម្រេចសំណុំរឿង ដោយមិនចាំបាច់មានរង់ចាំអ្នកយកសំណុំរឿងមកតុលាការ។   គិតត្រឹមថ្ងៃទី១៩ ខែឧសភានេះ ប៉ាគីស្ថានមានចំនួនអ្នកឆ្លង ៤៣,៩៦៦ករណី និងស្លាប់ចំនួន៩៣៩នាក់។ បើទោះបីជាចំនួននេះ ជាចំនួនតិចធៀបទៅនឹងប្រទេសនៅអឺរ៉ុប ប៉ុន្តែចំនួនឆ្លងមានការកើនឡើងយ៉ាងរហ័សក្នុងខែនេះ។ប៉ុន្តែអាជ្ញាធរប៉ាគីស្ថាន រួមទាំងលោកនាយករដ្ឋមន្ត្រីImran Khan បាននិយាយថាចំនួនករណីឆ្លងមានចំនួនតិចជាងការគ្រោងទុក។   ដោយបារម្ភពីការរលំសេដ្ឋកិច្ច រដ្ឋាភិបាលប៉ាគីស្ថានកាលពីសប្តាហ៍មុន បានអនុញ្ញាតឲ្យហាងលក់ទំនិញបោះដុំបើកឡើងវិញ ដែលជាដំណាក់កាលចាកចេញពីការបិទប្រទេសទាំងស្រុង។ភ្លាមៗនេះ គេឃើញមនុស្សកុះករសម្រុកទៅផ្សាដោយពុំសូវឃើញមានការអនុវត្តគម្លាតសុវត្ថិភាព។   បញ្ជារបស់តុលាការកំពូលប៉ាគីស្ថាន ធ្វើឡើងក្រោយក្រុមហ៊ុនផ្លូវដែកត្រឡប់ទៅបន្តប្រតិបត្តិការមានកំណត់វិញ ចំណែកឯខេត្តចំនួន៤ទៀតចាប់ផ្តើមដាក់ឲ្យដំណើរការមធ្យោបាយដឹកជញ្ជូនសាធារណៈ។ ប៉ុន្តែគ្រូពេទ្យវិញ បានរិះគន់ការបើកឡើងវិញនេះ ដោយបារម្ភពីការឆ្លងយ៉ាងរហ័ស និងធ្វើឲ្យពេញបន្ទុកប្រព័ន្ធសុខាភិបាល៕   
តុលាការកំពូលប៉ាគីស្ថាន នៅថ្ងៃទី១៨ ខែឧសភា បានបញ្ជាឲ្យរដ្ឋាភិបាលលើកបម្រាមរឹតត្បិតមួយចំនួនលើអាជីវកម្ម ដែលត្រូវបានបានដាក់ចេញដើម្បីពន្យឺតការឆ្លងជំងឺ COVID-19 ។ការបញ្ជារបស់តុលាការនេះធ្វើឡើងខណៈពេលដែលករណីឆ្លងក្នុងប្រទេសនេះកំពុងកើនឡើង ក្នុងអំឡុងពេលបិទប្រទេស។ នេះយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters ។
  ខាងក្រោមនេះគឺជាហេតុផលដែលអ្នកគួរតែញ៉ាំទឹកក្តៅឧណ្ហៗព្រឹកឡើងពេលពោះទទេ៖   ច្រោះជាតិពុល ទឹកក្តៅឧណ្ហៗមួយពែងរាល់ព្រឹកអាចលាងសម្អាតជាតិពុលពីក្នុងរាងកាយបាន។ ទឹក និងសារធាតុផ្សំៗនឹងជំរុញដល់ការរំលាយមូលេគុលរបស់អាហារក្នុងក្រពះ និងថែរក្សាផ្លូវរំលាយអាហារកាន់តែល្អ។ អ្នកក៏អាចញ៉ាំទឹកក្តៅបានដែរក្រោយពីញ៉ាំអាហាររួចដើម្បីជំនួយដល់ប្រព័ន្ធរំលាយអាហារ។ បង្កើនការរំលាយអាហារ មិនយូរមិនឆាប់ មនុស្សយើងគ្រប់គ្នានឹងជួយបញ្ហាឈឺក្រពះ ឬចលនាពោះវៀនខ្សោយ។ ការញ៉ាំទឹកក្តៅឧណ្ហៗមួយកែវនៅពោះទទេព្រឹកឡើងនឹងជួយបង្កើនការរំលាយអាហារ ព្រមទាំងជួយឱ្យរាងកាយធ្វើការដូចធម្មតាវិញបានទៀត។   បំបាត់ការឈឺចាប់ គេជឿថា ទឹកក្តៅឧណ្ហៗគឺជាឱសថធម្មជាតិដ៏មានថាមពលខ្លាំងក្លាបំផុត ហើយក៏អាចបំបាត់ការឈឺចាប់ពេលមករដូវបានដែរ។ ជាតិក្តៅនឹងទៅបន្ធូរសាច់ដុំពោះដែលជាហេតុនាំឱ្យថយចុះដល់ការឈឺចាប់ ហើយវាក៏ល្អណាស់ដែរចំពោះការឈឺចាប់បែបរមួលគ្រប់ប្រភេទ ព្រោះវាទៅជំរុញដល់របត់ឈាមរត់ដើម្បីបន្ធូរសាច់ដុំ។   សម្រកទម្ងន់ បើសិនជាអ្នកត្រូវការញ៉ាំអាហារ អ្នកប្រហែលជាធ្លាប់លឺថា ការញ៉ាំទឹកក្តៅឧណ្ហៗមួយកែវនៅពេលព្រឹងនឹងជួយសម្រកទម្ងន់បាន។ ទាមពីតទឹកក្តៅជួយបង្កើនសីតុណ្ហភាពរាងកាយ និងសម្រួលដល់ការរំលាយអាហារ។ ហេតុដូច្នេះហើយ រាងកាយនឹងរំលាយជាតិខ្លាញ់កាន់តែច្រើន។ អ្នកនឹងទទួលបានប្រយោជន៍មួយទៅលើតម្រងនោម និងអាចបញ្ចេញជាតិពុលបានថែមទៀតផង។   ពង្រឹងដល់របត់ឈាមរត់ ការញ៉ាំទឹកក្តៅឧណ្ហៗនឹងធ្វើឱ្យរាងកាយគ្មានជាតិពុលដែលគ្រោះថ្នាក់។ ហេតុដូច្នេះហើយ ទើបវាពង្រឹងដល់របត់ឈាមរត់បាន។   បន្ថយភាពចាស់ ការចាស់មុនអាយុគឺជាសុបិន្តដ៏អាក្រក់របស់ស្ត្រីគ្រប់រូប។ សំណាងដែរ រឿងនេះអាចបង្ការបានតាមរយៈការញ៉ាំទឹកទឹកក្តៅឧណ្ហៗ។ វត្តមានជាតិពុលក្នុងរាងកាយនឹងបង្កើនល្បឿននៃភាពចាស់ ហើយចាប់តាំងពីទឹកក្តៅអាចបញ្ចេញជាតិពុលទាំងនេះបានមក វាក៏អាចបន្ថយដំណើរនៃភាពចាស់ និងបង្កើនភាពយឺតកាន់តែច្រើនដល់ស្បែកទៀតដែរ៕   ត្រួតពិនិត្យដោយ www.health.com.kh
មនុស្សយើងភាគច្រើនតែងតែចាប់ផ្តើមថ្ងៃថ្មីជាមួយនឹងកាហ្វេក្តៅ ឬតែក្តៅមួយពែងក្រោយពីភ្ញាក់ពីគេង។ ប៉ុន្តែនៅពេលយើងញ៉ាំទឹកវិញ យើងតែងតែចង់ញ៉ាំទឹកត្រជាក់។ ទោះបីជាយ៉ាងណាក៏ដោយ ការញ៉ាំទឹកក្តៅជាពិសេសនៅពេលព្រឹកវិញនោះ វាពិតជាមានអត្ថប្រយោជន៍ដល់ផ្លូវរំលាយអាហារ និងបញ្ចេញជាតិពុលពីក្នុងខ្លួន។
ខាងក្រោមនេះយើង នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗដើម្បីដោះស្រាយបញ្ហានេះឆាប់រហ័ស៖ ១. ទទួលទានទឹក អ្វីដែលអ្នកត្រូវធ្វើនៅពេលមានអារម្មណ៍ក្រហាយទ្រូងច្រាលអាស៊ីតក្រពះ គឺទទួលទានទឹកធម្មតា ១ កែវ។ ទឹកមានប្រសិទ្ធភាពបន្សាបទឹកអាស៊ីតក្រពះឆាប់រហ័សគួរឱ្យកត់សម្គាល់។ ហើយប្រសិនបើអ្នកងាយនឹងជួបប្រទះបញ្ហាច្រាលទឹកអាស៊ីតក្រពះ ចូរបន្តព្យាយាមទទួលទានទឹក ១ ទៅ ២ កែវរាល់ព្រឹកខណៈពេលពោះទទេរ ។ ២. ឈរ ឬអង្គុយត្រង់ខ្លួន នៅពេលក្រហាយទ្រូងអ្នកមិនគួរគេងឡើយក៏ព្រោះវាអាចបណ្ដាលឱ្យស្ថានភាពកាន់តែអាក្រក់ឡើង។ ចូរព្យាយាមឈរ ឬអង្គុយឱ្យត្រង់ខ្លួនដើម្បីអនុញ្ញាតឱ្យអាស៊ីតដែលហូរចូលបំពង់អាហារត្រឡប់ទៅក្រពះវិញ។ ៣. ទំពារស្ករកៅស៊ូ ដើម្បីជាការប្រសើរចូរជ្រើសរើសស្ករកៅស៊ូគ្មានជាតិស្ករ។ ការទំពារស្ករកៅស៊ូរយៈពេលប្រហែល ៣០ នាទីក្រោយទទួលទានអាហារអាចជួយទប់ស្កាត់បញ្ហាច្រាលទឹកអាស៊ីតក្រពះក្រហាយទ្រូងគួរឱ្យកត់សម្គាល់។ ៤. ទទួលទានផ្លែចេក ចេកមានផ្ទុកសារធាតុ antacid និងប៉ូតាស្យូមដែលជួយបន្សាបអាស៊ីតក្រពះបានយ៉ាងឆាប់រហ័ស។ ៥. ទទួលទានទឹកប្រទាលកន្ទុយក្រពើ ការទទួលទានទឹកប្រទាលកន្ទុយក្រពើក៏មានអត្ថប្រយោជន៍ណាស់ដែរខណៈអ្នកកំពុងទទួលរងបញ្ហាច្រាលអាស៊ីតក្រពះដោយភេសជ្ជៈនេះជួយគ្រប់ស្រទាប់បំពង់អាហារ និងក្រពះ ទប់ស្កាត់ការរលាក។ ទោះជាយ៉ាងណាត្រូវប្រាកដថាទឹកប្រទាលកន្ទុយក្រពើដែលអ្នកយកមកទទួលទាន គឺសុទ្ធ ១០០ ភាគរយ៕ ត្រួតពិនិត្យដោយ www.health.com.kh
អាការៈក្រហាយទ្រូងជាញឹកញយកើតមានឡើងក្រោយពេលអ្នកទទួលទានអ្វីមិនល្អដែលអាចបណ្ដាលឱ្យច្រាលអាស៊ីតក្រពះ។ ទោះជាយ៉ាងណាកុំបារម្ភ!
  លោក ដុះ ឡុង បញ្ជាក់ថា៖«លោកយាយខ្ញុំស្រាប់តែធ្លាក់ខ្លួនឈឺត្រូវឲ្យខ្ញុំសម្រេចចិត្តថាឈប់ធ្វើការសំណង់ឆ្ងាយពីផ្ទះព្រោះត្រូវនៅជាជំហរគ្រួសារ អ៊ីចឹងហើយខ្ញុំក៏រកការងារបានធ្វើនៅឃ្លាំងផលិតជីធម្មជាតិដែលនៅជិតផ្ទះ។ ហើយនៅទីនោះហើយដែលខ្ញុំទិញវើក ហូបពីតូបលក់មុខកន្លែងធ្វើការជារៀងរាល់ថ្ងៃ មុនចូលធ្វើការ អស់១ខែហើយ។ រហូតដល់ថ្ងៃទៅ៣ ខែតុលា នេះ បានឈ្នះ៥លានរៀលតែម្តង»។    លោក បន្ថែមថា៖«ចៃដន្យអីថ្ងៃនោះនៅសល់វើកតែមួយកំប៉ុងគត់ ហើយខ្ញុំក៏ទិញទុកហូបជាធម្មតា។ គ្រាន់តែរៀបនឹងធ្វើការ ខ្ញុំក៏មិនបង្អង់យូរគាស់ឆាច់ ឃើញគេដាក់៥លាន ខ្ញុំអរឡើង ទៅជាស្ងួតមាត់អស់។ ថាហ៊ោក៏ហ៊ោមិនចេញ បានត្រឹមតែនិយាយតិចៗទៅអ្នកធ្វើការជាមួយគ្នាប្រហែល៧នាក់ ថា ខ្ញុំឈ្នះ៥លានហើយ។ គេគ្រប់គ្នាមិនជឿខ្ញុំទេ ថែមទាំងបោះពាក្យថា ឈ្នះ៥លានអីមុខស្ងួតអ៊ីចឹង។ ដល់តែថៅកែខ្ញុំដែលនៅជិតនោះសុំក្រវិលកំប៉ុងមើលទើបគាត់ជួយអរផង ហើយថាឈ្នះបាន៥លានពិតប្រាកដរបស់គេ»។    ទឹកប្រាក់នេះ លោក ដុះ ឡុង យកទៅទិញថ្នាំសង្កូវដើម្បីព្យាបាលរោគចាស់ជរារបស់លោកយាយវ័យជាង ៨០ឆ្នាំរបស់គាត់ និង បានយកទៅសងបងប្អូនខ្លះផងដែរ។  គាស់ភេសជ្ជៈប៉ូវកម្លាំងវើក សូមពិនិត្យមើលក្រវិលកំប៉ុង ដើម្បីមានឱកាសឈ្នះទឹកប្រាក់សុទ្ធ ៥០ លានរៀល ៥លានរៀល ១លានរៀល ១ម៉ឺនរៀល ៥ ពាន់រៀល និង រង្វាន់ជាភេសជ្ជៈប៉ូវកម្លាំងវើក រាប់លានកំប៉ុងទៀត៕      (អត្ថបទពាណិជ្ជកម្ម)    
លោក ដុះ ឡុង រស់នៅក្នុងឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់ បានសម្រេចក្តីប្រាថ្នាតបស្នងសងគុណលោកយាយ តាមរយៈការប្រើប្រាស់ទឹកប្រាក់៥លានរៀល ដែលឈ្នះពីភេសជ្ជៈប៉ូវកម្លាំងវើក ( WURKZ) ជួយដោះទាល់ក្នុងគ្រាលំបាកមួយពេល។
ឆ្លើយប្រាប់សារព័ត៌មានថ្មីៗ នៅថ្ងៃដំបូងនៃការថតភាពយន្តរឿងគ្រោះជីវិតកូវីដ-១៩ លោក ហ៊ុយ យ៉ាឡេង បានបញ្ជាក់ថា ភាពយន្តនេះស្រង់ចេញពីជីវិតពិតរបស់លោក និងឆ្លុះបញ្ចាំងពីស្ថានភាពរបស់មនុស្សផ្សេងទៀត ដែលជួបវិបត្តិសេដ្ឋកិច្ចក្នុងពេលកូវីដ-១៩ កំពុងរាតត្បាត។ ផលិតកររឿង ដើម្បីកូនរូបនេះ រំពឹងថា ស្នាដៃថ្មីនេះនឹងទទួលបានការគាំទ្រច្រើន ពីទស្សនិកជន។    បើទោះបីជាដំណើរការថត កាត់ត និងការចាក់បញ្ចាំង ហាក់មានការប្រញាប់ប្រញាល់ក៏ពិតមែន ប៉ុន្តែតួឯកក្នុងរឿងធ្មប់រូបនេះ បញ្ជាក់ថា គុណភាពរឿងនៅតែត្រូវបានសម្រិតសម្រាំង។ ជាតួអង្គមួយរូបក្នុងភាពយន្តនេះ លោក ហ៊ុយ យ៉ាឡេង នឹងដើរតួជាអ្នករកស៊ីខាងអចលនទ្រព្យ ដោយមានប្រពន្ធរកស៊ីខាងអនឡាញ និងមានកូនស្រីម្នាក់។ សាច់រឿងទាំងមូល នឹងបង្ហាញពីជីវិតអ្នករកស៊ីខាងអចលនទ្រព្យ និងជំនួញផ្សេងៗ ត្រូវប្រឈមនឹងវិបត្តិកូវីដ-១៩ ដូចៗគ្នា។   លោក ហ៊ុយ យ៉ាឡេង ពន្យល់បន្ថែម៖«ខ្ញុំឈឺចាប់នឹងវិបត្តិនេះ ក្នុងពេលដែលខ្ញុំមិនអាចចេញទៅណាបាន ខ្ញុំមិនអាចធ្វើអ្វីបាន ខ្ញុំកំពុងតែជួបវិបត្តិសេដ្ឋកិច្ចខ្លាំង ខ្ញុំក៏សរសេររឿងនេះ គឺក្នុងពេលដែលកូវីដកំពុងផ្ទុះ។ ខ្ញុំប្រញាប់ថត ប្រញាប់កាត់ត ហើយប្រញាប់ចាក់បញ្ចាំង ខ្ញុំចង់បញ្ចាំងក្នុងខែ៤ឬខែ៥ខាងមុខនេះតែម្ដង ព្រោះខ្ញុំប្រញាប់ប្រមូលលុយមកវិញ មកទប់ការចំណាយផ្សេងៗ»។   សូមបញ្ជាក់ថា ភាពយន្ត គ្រោះជីវិតកូវីដ-១៩ ដែលនិយាយពីវិបត្តិកូវីដ-១៩ ទាំងនៅក្នុងប្រទេសកម្ពុជា និងពិភពលោក គ្រោងចាយទុន៧ម៉ឺនដុល្លារអាមេរិក ។ ភាពយន្តនេះផលិតឡើង ដើម្បីចងក្រងទុកជាឯកសារប្រវត្តិសាស្ត្រ នៃជំងឺអាសន្នរោគដែលធ្វើឱ្យប៉ះពាលសេដ្ឋកិច្ចពិភពលោកទាំងមូល។ ភាពយន្តនេះ បានប្រារព្វពិធីក្រុងពលី និងចាប់ផ្ដើមថតរឿងថ្ងៃដំបូង កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ ៕
ភ្នំពេញ៖ រឿង គ្រោះជីវិតកូវីដ-១៩ គ្រោងនឹងចាក់បញ្ចាំងនៅក្នុងខែមេសា ឬខែឧសភាខាងមុខ។ នេះបើតាមលោក ហ៊ុយ យ៉ាងឡេង ដែលជាផលិតករ និងជាតួឯកក្នុងរឿងនោះ បានប្រាប់មូលហេតុដែលលោក ប្រញាប់ចាក់បញ្ចាំងភាពយន្តមួយនេះ ក៏ព្រោះតែលោកចង់ប្រមូលប្រាក់ យកទៅទប់ទល់ការចំណាយផ្សេងៗ ក្នុងដំណើរការថត ក៏ដូចជាប៉ះប៉ូវសេដ្ឋកិច្ចផ្ទាល់ខ្លួន ដែលបាត់បង់កាលពីកូវីដកំពុងផ្ទុះខ្លាំង។
អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ លោក នុត សវនា បានបញ្ជាក់ថា រាជធានី-ខេត្ត ដែលកំពុងផ្ទុះកូវីដ-១៩នៅតាមសហគមន៍ គឺសុទ្ធតែមានកូវីដ-១៩ ឆ្លងចូលពន្ធនាគារ លើមន្រី្តនិងអ្នកជាប់ឃុំ។ «ខេត្តណាដែលមានផ្ទុះកូវីដ-១៩ក្នុងសហគមន៍ហ្នឹង ខេត្តហ្នឹងមានហើយ(កូវីដ-១៩ឆ្លងចូលពន្ធនាគារ) លើកលែងតែឧត្តមានជ័យនិងព្រះវិហារទេ, វាផ្ទុះនៅក្រៅមែន តែខាងក្នុងវាអត់ទាន់អី»។ នេះបើតាមលោក នុត សវនា សុំមិនបញ្ចេញតួលេខអ្នកឆ្លងក្នុងពន្ធនាគារឡើយ ក្រោមហេតុផលថា ជារឿងសន្តិសុខ សណ្ដាប់ធ្នាប់។    តែយ៉ាងណាក្តី អ្នកនាំពាក្យរូបនេះ បានអះអាងប្រាប់សារព័ត៌មានថ្មីៗថា អគ្គនាយកដ្ឋានពន្ធនាគារ អាចគ្រប់គ្រងស្ថានការណ៍រាលដាលកូវីដ-១៩បាន ខណៈអ្នកជំងឺកម្រិតទី១ ត្រូវសម្រាកព្យាបាលក្នុងពន្ធនាគារ ហើយអ្នកមានសភាពធ្ងន់ត្រូវបញ្ជូនទៅមន្ទីរពេទ្យ។    ក្រៅពីនេះ អគ្គនាយកដ្ឋានពន្ធនាគារ ក៏ចាត់វិធានការរឹតបន្តឹងការសួរសុខទុកអ្នកជាប់ឃុំដែរ ដើម្បីទប់ស្កាត់ការរាលដាលកូវីដ-១៩។ នេះបើតាមលោក នុត សវនា ដោយបន្ថែមថា អង្គភាពលោក កំពុងស្នើទៅថ្នាក់លើ ដើម្បីសុំវ៉ាក់សាំងបន្ថែម សម្រាប់ចាក់ជូនដល់អ្នកជាប់ឃុំ។   ពន្ធនាគារ មានផ្ទុះកូវីដ-១៩ រួមមាននៅភ្នំពេញ កណ្ដាល កំពង់ស្ពឺ ស្វាយរៀង ប៉ៃលិន តាកែវ កំពង់ធំ កំពត និងព្រះសីហនុជាដើម ។ ក្រៅពីអ្នកឆ្លងកូវីដ-១៩ ក៏មានអ្នកជាប់ឃុំស្លាប់ដោយសារជំងឺនេះដែរ។ ក្នុងនោះ មានអ្នកជាប់ឃុំម្នាក់ស្លាប់ នៅពន្ធនាគារព្រៃស រាជធានីភ្នំពេញ និងនៅពន្ធនាគារខេត្តកំពង់ស្ពឺ ក៏ស្លាប់ម្នាក់ដែរ។ នេះបើតាមព័ត៌មានប្រកាសផ្លូវការ។   បច្ចុប្បន្នកម្ពុជា មានអ្នកជាប់ឃុំសរុបជាង៣,៨ម៉ឺននាក់ នៅទូទាំងប្រទេស ដោយក្នុងនោះ ស្ត្រីមានជាង២,៥ពាន់នាក់។ កន្លងមក អគ្គនាយកដ្ឋានពន្ធនាគារបានដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ ដល់អ្នកជាប់ឃុំប្រមាណជាង១ម៉ឺននាក់ហើយ ដល់អ្នកជាប់ឃុំនៅរាជធានីភ្នំពេញនិងខេត្តព្រះសីហនុ៕   
ភ្នំពេញ៖ រាជធានី-ខេត្តជាង១០ហើយ ដែលមានមន្រី្តនិងអ្នកជាប់ឃុំ ឆ្លងកូវីដ-១៩។ តែយ៉ាងណាអាជ្ញាធរ អាចគ្រប់គ្រងស្ថានការណ៍រាលដាលកូវីដ-១៩នេះបាន។ 
«យើងត្រូវចៀសវាងសង្គ្រាមត្រជាក់ថ្មីដែលអាចមានលក្ខណៈខុសពីសង្គ្រាមកាលពីមុន ហើយប្រហែលជាគ្រោះថ្នាក់ និងពិបាកគ្រប់គ្រងជាងមុនទៅទៀត»។ អគ្គលេខាធិការ UN អាន់តូនីញ៉ូ ហ្គូតេរ៉េស និយាយបែបនេះក្នុងកិច្ចសម្ភាសជាមួយទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី១៨ ខែកញ្ញា មុនកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ។   លោក ហ្គូតេរ៉េស លើកទឹកចិត្តឱ្យមហាអំណាចទាំងពីរ សហការគ្នាដោះស្រាយបញ្ហាអាកាសធាតុ និងរពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំលើវិស័យពាណិជ្ជកម្ម និងបច្ចេកវិទ្យា បើទោះបីជាមានការខ្វែងគំនិតគ្នាទាក់ទិននឹងរឿងនយោបាយក៏ដោយ។ យ៉ាងណាមិញ លោក ហ្គូតេរ៉េស នៅមើលឃើញថា បច្ចុប្បន្នប្រទេសទាំងពីរ តែងតែប្រឈមមុខដាក់គ្នាលើបញ្ហាផ្សេងៗ ជាជាងការសហការគ្នា។    សម្រាប់ប្រមុខ UN រូបនេះ ទំនាក់ទំនងរវាងមហាអំណាចទាំងពីរជារឿងចាំបាច់ក្នុងការដោះស្រាយបញ្ហាវ៉ាក់សាំង បម្រែបម្រួលអាកាសធាតុ និងបញ្ហាប្រឈមលើពិភពលោកជាច្រើនទៀត។ លោកសង្កត់ធ្ងន់ថា បញ្ហាទាំងនេះនឹងមិនអាចដោះស្រាយបានឡើយ ប្រសិនសហគមន៍អន្តរជាតិ និងជាពិសេសប្រទេសមហាអំណាចគ្មានទំនាក់ទំនងនឹងគ្នា។   តបនឹងការលើកឡើងរបស់ប្រមុខ UN សេតវិមាននៅថ្ងៃទី២០ ខែកញ្ញាបានឆ្លើយតបថា ទំនាក់ទំនងអាម៉េរិក និងចិនមិនមែនជាជម្លោះឡើយ។ អ្នកនាំពាក្យសេតវិមាន លោកស្រី Jen Psaki បញ្ជាក់ថា រដ្ឋបាលលោក ចូ បៃឌិន មិនយល់ស្របនឹងអ្វីដែលលោក ហ្គូតេរ៉េស លើកឡើងពីទំនាក់ទំនងអាម៉េរិក-ចិន។    «ទំនាក់ទំនងរបស់យើងជាមួយចិន មិនមែនជាជម្លោះទេប៉ុន្តែជាការប្រកួតប្រជែង»។ មន្រ្តីរដ្ឋបាលលោក បៃឌិន បញ្ជាក់បែបនេះ មុនបន្តថា អាម៉េរិកមិនដែលចង់បង្កើតសង្គ្រាមត្រជាក់ថ្មីជាមួយប្រទេសណាមួយនៅលើពិភពលោកឡើយ៕  
ប្រមុខអង្គការសហប្រជាជាតិ (UN)  អាន់តូនីញ៉ូ ហ្គូតេរ៉េស បានព្រមានពីសង្គ្រាមត្រជាក់ថ្មី ដែលអាចកើតមានរវាងចិននិងអាម៉េរិក។ ក្នុងកិច្ចសម្ភាសជាមួយទីភ្នាក់ងារព័ត៌មាន AP ប្រមុខ UN បានអំពាវនាវឱ្យមហាអំណាចធំៗទាំងពីរជួសជុលទំនាក់ទំនងដែលបាក់បែកទាំងស្រុងនេះឡើងវិញ មុនជះឥទ្ធិពលដល់ប្រទសផ្សេងៗ។ ប៉ុន្តែអាម៉េរិកបានឆ្លើយតបវិញថា ទំនាក់ទំនងចិន និងអាម៉េរិក មិនមែនជាជម្លោះ តែជាការប្រកួតប្រជែងគ្នា។
  «ការប្រគល់ទៅវិញនូវមូលនិធិ ដែលបានលួចពីប្រជាជនម៉ាឡេស៊ី គឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងមិនចេះនឿយហត់របស់រដ្ឋអាជ្ញា និងភ្នាក់ងារសហព័ន្ធដើម្បីបង្ការមិនឲ្យអ្នកដឹកនាំពុករលួយ និងបក្សពួកប្រើប្រាស់ទឹកដីអាមេរិកដើម្បីសោយសុខ្ខទ្រព្យសម្បត្តិដែលបានមកពីការលួច»។ លោក Nick Hanna រដ្ឋអាជ្ញាសហព័ន្ធអាមេរិកបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍បែបនេះ ។    ត្រង់ចំណុចនេះ លោកសង្កត់ធ្ងន់ថា៖ «ចំនួនទឹកប្រាក់ដែលបានលួចពីប្រជាពលរដ្ឋម៉ាឡេស៊ី ជាចំនួនមួយគួរឲ្យភ្ញាក់ផ្អើល ហើយយើងបានធ្វើការឥតឈប់ឈរដើម្បីប្រមូលទ្រព្យសម្បត្តិទាំងនោះវិញ ដែលគួរណាស់តែប្រើជាប្រយោជន៍ឲ្យពួកគេ»។   រួមជាមួយទឹកប្រាក់ផ្សេងទៀតដែលបានប្រគល់ជិតមួយឆ្នាំហើយ  អាមេរិកបានជួយ ឫប្រគល់ទៅវិញនូវទឹកប្រាក់ និងទ្រព្យសម្បត្តិដែលមានតម្លៃច្រើនជាង១ពាន់លានដុល្លារ។ នេះជាការបញ្ជាក់បន្ថែមរបស់ក្រសួងយុត្តិធម៍អាមេរិក ដែលដកស្រង់ចុះផ្សាយដោយទីភ្នាក់ងារសារព័ត៍មាន AFP។   គួរបញ្ជាក់ផងដែរថា ទឹកប្រាក់ទាំងនោះ គឺជាផ្នែកមួយនៃទឹកប្រាក់ជាង៤,៥ពាន់លានដុល្លារ ដែលអ្នកស៊ើបអង្កេតអាមេរិកថាត្រូវបានលួចពីក្រុមហ៊ុនវិនិយោគរបស់រដ្ឋម៉ាឡេស៊ី ដោយដាក់ការសង្ស័យថាអតីតនាយករដ្ឋមន្ត្រី ណាជីប រ៉ហ្សាក់ និងបក្សពួកជាអ្នកជួយ។   បន្ថែមពីនេះ សហរដ្ឋអាមេរិកថា ចាប់តាំងពីឆ្នាំ២០០៩ ដល់២០១៥ មន្ត្រីជាន់ខ្ពស់របស់1MDB និងអ្នកជំនួញឈ្មោះ Low Taek Jho ដែលគេស្គាល់ថា Jho Low បានបង្វែរទឹកប្រាក់រាប់ពាន់លានដុល្លារពីមូលនិធិវិនិយោគរបស់រដ្ឋម៉ាឡេ។    លោក Low បានយកទឹកប្រាក់ទាំងអស់នោះទៅទិញផ្ទះប្រណីត គ្រឿងសិល្បៈ និងភាពយន្តHollywood ដែលក្នុងនោះមានរឿង Wolf of Wall Street របស់ផលិតករ Martin Scorsese។ ក្រសួងយុត្តិធម៍អាមេរិក បានរឹបអូសទ្រព្យសម្បត្តិរបស់លោក Low និងលក់បន្តិចម្តងៗ៕
នៅថ្ងៃទី១៤ ខែមេសា ក្រសួងយុត្តិធម៍អាមេរិកបានប្រកាសឲ្យដឹងថា អាមេរិកបានបញ្ជូនទៅវិញទឹកប្រាក់៣០០លានដុល្លារ ដែលបានមកពីការលួចក្នុងរឿងអាស្រូវពុករលួយពីមូលនិធិ1MDBរបស់រដ្ឋាភិបាលម៉ាឡេស៊ី ហើយត្រូវបានឆ្លងកាត់តាមប្រព័ន្ធហិរញ្ញវត្ថុសកល។
កីឡាករវ័យ ២៥ឆ្នាំ នឹងធ្វើដំណើរទៅកាន់កីឡដ្ឋាន Santiago Bernabeu ជាមួយកិច្ចសន្យារយៈពេល ៥ឆ្នាំ ដោយទទួលបានតម្លៃនឿយហត់ ១៦,២លានដុល្លារ ក្នុងមួយរដូវកាល។ Mbappe ក៏ទទួលបានប្រាក់ឧបត្ថម្ភលើកទឹកចិត្តចំពោះការចុះកិច្ចសន្យាចំនួន ១៦២លានដុល្លារផ្សេងទៀតផងដែរ។    «គ្មាននរណាបានដឹងឡើយ ថាតើខ្ញុំរីករាយយ៉ាងណានៅពេលនេះ។ វាជាក្តីស្រមៃក្លាយជាកាតពិត ដូច្នេះ ខ្ញុំរីករាយ និងមានមោទកភាពដែលបានចូលរួមក្លិបដែលខ្ញុំតែងមានបំណង និងក្តីស្រមៃតាំងពីក្មេង។»។ Mbappe បានសរសេរបង្ហោះពីភាពរីករាយ នៅលើបណ្តាញសង្គម Instagram បែបនេះ។    Mbappe ចូលរួមក្រុម Real Madrid បន្ទាប់ពីបញ្ចប់រដូវកាលដ៏ជោគជ័យ ដោយឈ្នះពាន La Liga លើកទី៣៦ និងពានរង្វាន់ UEFA Champions League លើកទី១៥ ក្រោយឈ្នះ Borussia Dortmund នៅវគ្គផ្តាច់ព្រ័ត។ Mbappe នឹងអាចធ្វើដំណើរទៅបង្ហាញខ្លួននៅលើទឹកដីអេស្ប៉ាញ ចំពោះមុនអ្នកគាំទ្រ មុនពេលរូបគេត្រូវមានភារកិច្ចទៅលេងព្រឹត្តិការណ៍ Euro 2024 ជាមួយជម្រើសជាតិបារាំង។   កីឡាករម្ចាស់ពាន World Cup 2018 ទៀតសោត ត្រូវបានគេដឹងថាបានយល់ព្រមចុះកិច្ចសន្យាជាមួយ Real Madrid តាំងពីខែកុម្ភៈ មកម្ល៉េះ ហើយនៅក្នុងខែឧសភា កីឡាករវ័យ ២៥ឆ្នាំ បានប្រកាសពីការចាកចេញ ពីក្រុមជើងឯក Ligue 1។    ក្លិប Real Madrid អាចនិយាយថា ជាក្លិបដែល Kylian Mbappe តែងស្រមៃចង់ចូលរួមតាំងពីវ័យកុមារ មកម្ល៉េះ ហើយនិមិត្តរូបនៅក្នុងក្លិបយក្សអេស្ប៉ាញ កាលពីរូបគេនៅវ័យកុមារនោះគឺជាខ្សែប្រយុទ្ធ Cristiano Ronaldo។ បន្ទាប់ពីឃើញការបង្ហោះផ្លូវការ ក្លិប Real Madrid បង្ហាញពីវត្តមានរបស់ Mbappe សម្រាប់រដូវកាលក្រោយ។ មិនត្រឹមតែប៉ុណ្ណោះ នៅលើការបង្ហោះរបស់ Mbappe នោះ កីឡាករខ្សែប្រយុទ្ធវ័យ ៣៩ឆ្នាំ ចូលទៅបញ្ចេញមតិដោយផ្ទាល់ ថាចង់ឃើញតារាបាល់ទាត់បារាំង រីកចម្រើនក្នុងអាជីព និងរះខ្ពស់ខ្លាំង ជាមួយក្លិបម្ចាស់ពាន UCL ១៥សម័យ។   Ronaldo បានសរសេរដូច្នេះ៖«ពេលនេះជាពេលដ៏រីករាយ ដែលខ្ញុំត្រូវរង់ចាំមើលអ្នករះឡើងនៅ Bernabeu វិញហើយ។»៕
Kylian Mbappe បាននិយាយថាក្តីស្រមៃរបស់គេបានក្លាយជាការពិត ហើយក្នុងការផ្លាស់ទៅកាន់ក្លិប Real Madrid នាថ្ងៃទី៣ ខែមិថុនា បន្ទាប់ពីរង់ចាំរយៈពេលដ៏យូរ។ Real Madrid ជាក្លិបដែលខ្សែប្រយុទ្ធបារាំង តែងមានបំណងចង់ទៅលេង ដោយ Cristiano Ronaldo ជានិមិត្តរូបរបស់ Mbappe  កាលពីក្មេង។
ស៊ុត ជាអាហារដ៏មានសុខភាពល្អបំផុត ដែលអ្នកគួរទទួលទានជាប្រចាំថ្ងៃ។ ស៊ុត អាចផ្តល់សារធាតុចិញ្ចឹម និងវីតាមីន ដែលរាងកាយរបស់អ្នកត្រូវការ។ កាឡូរីក្នុងស៊ុតមួយគ្រាប់ អាស្រ័យទៅតាមវិធីសាស្ត្រចម្អិន និងការញ៉ាំរបស់អ្នក ដូចជា ៖ ១ ស៊ុតមួយគ្រាប់ៗ អាចមានកាឡូរីខុសគ្នាៗ អាស្រ័យទៅលើទំហំ និងគុណភាពនៃស៊ុត (ចំណីអាហារដែលមាន់ ឬទាស៊ីក្នុងមួយថ្ងៃ)។ ស៊ុតធំមួយគ្រាប់មានប្រហែលជា ៩០ ហើយបើតូចវិញ មានប្រហែលជា ៦០ កាឡូរី។ ២ ស៊ុតស្ងោរ មានសុខភាពល្អជាងគេ ហើយមានប្រហែលជា ៧៨ កាឡូរី។ ៣ បើអ្នកលាយស៊ុតក្នុងទឹកដោះគោ កាឡូរីរបស់វា អាចឡើងដល់ ៩០ ឬ ១០០ ឯណោះ។ ៤ កាឡរីរបស់ស៊ុត នឹងឡើងតាមជាតិខ្លាញ់ ប័រ ឬប្រេងដែលអ្នកប្រើ ដូច្នេះ សម្រាប់ស៊ុតចៀន ឬឆា វាអាចឡើងដល់ ៩០ កាឡូរី ៥ ក្នុងស៊ុតមួយគ្រាប់ ស៊ុតផ្នែកពណ៌លឿង មានប្រហែលជា ៥៥ កាឡូរី ហើយផ្នែកស មានប្រហែលជា ១៧ កាឡូរីប៉ុណ្ណោះ៕ ផ្តល់សិទ្ធិដោយ www.health.com.kh
ជម្រើសដ៏ល្អបំផុត សម្រាប់អាហារពេលព្រឹករបស់អ្នក គឺជាស៊ុត ដែលអាចជាស៊ុតស្ងោរ ឬស៊ុតចៀនជាដើម។ ប៉ុន្តែ ប្រសិនបើអ្នកព្រួយបារម្ភអំពីការឡើងទម្ងន់ ឬឆ្ងល់ថាតើក្នុងស៊ុតមួយគ្រាប់ មានប៉ុន្មានកាឡូរី អ្នកគួរតែអានអត្ថបទនេះហើយ។
តំណាងជនជាតិកួយពីខេត្តព្រះវិហារ លោកស្រី ទេព ទឹម បានបញ្ជាក់ថា តាមប្រវត្តិសាស្រ្តជនជាតិកួយ ធ្លាប់ជួយកសាងប្រាសាទជាច្រើននៅខេត្តសៀមរាប។ ជនជាតិកួយ ជាអ្នកជំនាញស្លដែក និងចេះវិធីសាស្រ្តបញ្ជាន់ថ្មផលិតជាដែក ដែលគ្មានជាតិសាសន៍ភាគតិចណាអាចធ្វើបានឡើយ។    ថ្លែងប្រាប់សារព័ត៌មានឌីជីថលថ្មីៗនៅថ្ងៃទី១៩ ខែធ្នូ នាខេត្តសៀមរាប ជនជាតិដើមភាគរតិចគួយរូបនេះ ក៏បានបង្ហាញពីបំណងចង់អភិរក្សភាសា វប្បធម៌ និងប្រពៃណីរបស់ជនជាតិកួយ កុំឱ្យបាត់បង់ ទុកជាកេរ្តិ៍មរតកសម្រាប់កូនចៅជំនាន់ក្រោយទៀត។លោកស្រីបញ្ជាក់ថា៖«ខ្ញុំមើលទៅគួរឱ្យមានមោទនភាពមែនទែន ដោយជនជាតិដើមបុព្វបុរសយើង មានចំណេះជំនាញអាចធ្វើថ្មឱ្យក្លាយជាដែក យកធ្វើអាវុធ និងសម្ភារប្រើប្រាស់សម្រាប់មនុស្សជាតិបាន មិនដែលមានប្រទេសណាអាចផលិតថ្មជាដែកដូចកួយបានទេ»។    លើសពីនេះ ចាស់ទុំជនជាតិកួយ លោកស្រី ទេព ទឹក ក៏មានបំណងចង់ឱ្យសហគមន៍កួយ ឱ្យក្លាយជាសហគមន៍ដែលស្របតាមច្បាប់ តាមរយៈការចុះបញ្ជីកម្មសិទ្ធិសមូហភាព។ ការធ្វើដូច្នេះ នឹងអនុញ្ញាតឱ្យជនជាតិដើមភាគតិចមួយនេះ អាចថែរក្សាភាសា សម្លៀកបំពាក់ វប្បធម៌ប្រពៃណី ដូចជារបាំ ក្រុមភ្លេង ដើម្បីរក្សារមតកឱ្យបានគង់វង្ស។  លោកស្រី ទេព ទឹម បានប្រៀបធៀបការរស់នៅក្នុងសង្គមមួយដែលមានចម្រុះជាតិសាសន៍ ដូចទៅនឹងសួនច្បារចម្រុះពណ៌ដូច្នោះដែរ។ សួនច្បារដែលមានពណ៌ចម្រុះ វានឹងស្រស់ស្អាតជាងសួនច្បារដែលមានតែមួយពណ៌។ ដូចនេះដែរ សង្គមមួយដែលមានជនជាតិចម្រុះច្រើន វានឹងជួយឱ្យសង្គមនោះកាន់តែស្រស់ស្អាត ចម្រុះវប្បធម៌ និងជាកោសិកាទ្រទ្រង់សង្គមឱ្យកាន់តែរឹងមាំ។ នេះជាការលើកឡើងរបស់លោកស្រី ទេព ទឹម តំណាងជនជាតិដើមភាគតិចកួយពីខេត្តព្រះវិហារ៕
សៀមរាប៖ ជនជាតិកួយ ជាជាតិសាសន៍ភាគតិចមួយនៅកម្ពុជាដែលល្បីល្បាញលើការផលិតឬស្លដែក។ តំណាងជនជាតិដើមភាគតិចកួយ លោកស្រី ទេព ទឹម បានបង្ហាញពីមោទកភាពក្នុងនាមជនជាតិកួយ ដែលធ្លាប់ជួយខ្មែរសាងសង់ប្រាសាទ និងផលិតដែកច្នៃជាសម្ភារសឹកសង្រ្គាម និងសម្ភារប្រើប្រាស់ផ្សេងៗ។ 
  វាមានជាតិផ្អែមពីធម្មជាតិ និងឆ្ងាញ់ ហើយផ្លែឈឺរីមួយផ្លែមាន ៥កាឡូរី, ជាជម្រើសផ្លែឈើល្អជាអាហារផ្សេងៗដទៃទៀតដែលមានជាតិស្ករខ្ពស់។ ទោះជាយ៉ាងណាក៏ដោយ, ចំនួនរបស់វាគឺសាមញ្ញ ពោលគឺវាមានជាតិវីតាមីន C និងវីតាមីន A តិចតួច ហើយមានសារធាតុចិញ្ចឹមផ្សេងៗទៀតតិចជាងផ្លែឈើដទៃទៀត។   អ្នកស្រាវជ្រាវបានរកឃើញថា ផ្លែឈឺរីគឺជាផ្លែឈើមួយដែលផ្សំពីសារធាតុមួយដែលគេស្គាល់ថា អាស៊ីត ellagic។ អាស៊ីត ellagic គឺជាសារធាតុមួយសំខាន់ពីព្រោះវាតបតទៅនឹងការសំយោគ ហើយវាមានអ្នកប្រឆាំងជំងឺមហារីកពីធម្មជាតិ, ដែលការពារពួកគេពីវាយប្រហារលើកោសិកាដែលនៅល្អ និងធ្វើអោយពួកវាក្លាយទៅជាកោសិកាមហារីកនោះ។   អត្ថប្រយោជន៍ៈ ដោយបន្ថយសកម្មភាពអ្នកបង្កើតជាកោសិកាមហារីក, អាស៊ីត ellagic អាចជួយការពារជំងឺមហារីក៕ ត្រួតពិនិត្យដោយ៖ www.health.com.kh  
អស់រយៈពេលជាច្រើនឆ្នាំ, ផ្លែឈឺរីត្រូវបានគេចាត់ទុកថាជាផ្លែឈើដែលមិនមានសារៈសំខាន់អ្វីទាំងអស់។
  «ខ្ញុំទើបនឹងដឹងថា វាមានរឿងបែបនេះកើតឡើង ហើយអ្នកខ្លះក៏ទើបនឹងដូរឈ្មោះថ្មីៗនៅពេលដែលខ្ញុំអំពាវនាវឱ្យអ្នកមុនចេញមុខមក អ្នកដទៃដូរឈ្មោះដើម្បីបានមកធ្វើទំនាក់ទំនងជាមួយខ្ញុំ ឬធ្វើជំនួយការរបស់ខ្ញុំ។ នេះជាសកម្មភាពមិនអាចទទួលយកបានដែរ»។ សម្តេចបាននិយាយត្រង់ៗបែបនេះ។   ចាប់តាំងពីចុងខែមិថុនាមក ប្រមុខរដ្ឋាភិបាលកម្ពុជា បានប្រកាសឈប់ប្រើទំព័រហ្វេសប៊ុកដែលមានចំនួនតាមដានជាង១៤លាន ដោយងាកទៅប្រើឆាណែល Telegram ក្នុងការបញ្ជូនព័ត៌មាន និងរៀនលេងបណ្តាញសង្គម TikTok។ ទាក់ទងនឹង TikTok សម្តេចបានប្រកាសផ្តល់តំណែងជាជំនួយការដល់ម្ចាស់គណនីមួយរូបដែលបានដាក់ឈ្មោះសម្តេច ហើយមានចំនួនតាមដានច្រើនស្រាប់ ប៉ុន្តែក្រោយមក គណនីថ្មីភ្ជាប់ឈ្មោះសម្តេច ត្រូវបានបង្កើតឡើងជាបន្តបន្ទាប់។   «ខ្ញុំគិតថា បងប្អូនពិតជាមិនមានបំណងអាក្រក់ចំពោះខ្ញុំទេ ក៏ប៉ុន្តែការធ្វើបែបនេះ អាចធ្វើឱ្យមានការប៉ះពាល់ ប្រសិនបើមានការធ្វេសប្រហែស»។ សម្តេចបានស្នើឱ្យលុបចេញជាបន្ទាន់ និងដូរឈ្មោះចេញេពីឈ្មោះ [ហ៊ុន សែន] ឱ្យដាច់ស្រឡះ ហើយសូម្បីតែគណនីគាំទ្រ ឬ Friend ក៏មិនតម្រូវឱ្យមាននោះដែរ។   សម្តេចបានបញ្ជាក់ថា៖ «ខ្ញុំមិនចាំបាច់មានគណនីគាំទ្រទេ ខ្ញុំត្រូវការភាពជាក់លាក់មួយនៃការធ្វើសកម្មភាពដោយផ្ទាល់របស់ខ្ញុំ»។   សម្តេចព្រមានចាត់ការតាមផ្លូវច្បាប់ចំពោះការប្រើប្រាស់គណនី TikTok ឈ្មោះសម្តេច ដែលអាចធ្វើឱ្យមានការយល់ខុសពេលបង្ហោះរូបភាព ឬសារផ្សេងៗ។ សម្តេចបានបន្ថែមថា សម្តេចផ្ទាល់ ឬជំនួយការសម្តេចជាអ្នកគ្រប់គ្រងគណនីផ្លូការ ហើយភាគច្រើនសម្តេចបង្ហោះដោយផ្ទាល់ និងតាមចិត្តចង់ ដោយគ្មានអ្នកណាត្រួតលើសម្តេចនោះឡើយ។   ការងាកចេញពីហ្វេសប៊ុករបស់សម្តេច ហ៊ុន សែន គឺស្របពេលដែលក្រុមប្រឹក្សាភិបាល (Oversight Board) ក្រុមហ៊ុន Meta កាលពីថ្ងៃទី២៩ ខែមិថុនា បានអំពាវនាវឱ្យព្យួរទំព័រហ្វេសប៊ុកសម្តេច ហ៊ុន សែន រយៈពេល៦ខែ ពាក់ព័ន្ធនឹងវីដេអូមួយ ដែលត្រូវបានវាយតម្លៃថា បានរំលោភវិធានរបស់ក្រុមហ៊ុនស្តីពីការគំរាមកំហែងហិង្សា។   ទោះមិនទាន់មានការសម្រេចណាមួយពីក្រុមហ៊ុន Meta ក៏ដោយ ប៉ុន្តែសម្តេច ហ៊ុន សែន បានប្រកាសលុបចោលគណនីហ្វេសប៊ុកផ្លូវការ ហើយសម្រេចយកឆាណែលតេឡេក្រាម ជាប្រភពអាទិភាពក្នុងការបញ្ជូនព័ត៌មានទាំងសារនយោបាយ សំឡេង រូបភាព ការផ្សាយផ្ទាល់ និងសារនានា ជំនួសហ្វេសប៊ុក ហើយសម្តេចក៏បានចាប់ផ្តើមប្រើប្រាស់ទិកតុកផ្លូវការផងដែរ។   ពាក់ព័ន្ធនឹងបញ្ហាដដែល នាជំនួបជាមួយកម្មករនៅស្រុកក្រគរ ខេត្តពោធិ៍សាត់ សម្តេច ហ៊ុន សែន បានបញ្ជាក់ថា សម្តេចគោរពតាមគោលនយោបាយហ្វេសប៊ុក ប៉ុន្តែសម្តេចក៏ចង់ឃើញក្រុមហ៊ុនយក្សមួយនេះ ពិចារណាដូចគ្នាចំពោះការប្រើប្រាស់ដែលវាយប្រហារសម្តេច ដូចជាការចោទប្រកាន់ភរិយា និងកូនរបស់សម្តេច ថា ជាជនបរទេស ជាដើម។   កាលពីថ្ងៃទី៤ ខែកក្កដា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីថ្លែងការណ៍ស្តីពីការហាមឃាត់បុគ្គល២២រូបចូលកម្ពុជា និងត្រូវចេញពីកម្ពុជា។ អ្នកទាំងនោះជាសមាជិកក្រុមប្រឹក្សាភិបាលត្រួតពិនិត្យ (Oversight Board) នៃក្រុមហ៊ុន Meta ដែលបានផ្តល់អនុសាសន៍ព្យួរទំព័រហ្វេសប៊ុក សម្តេច ហ៊ុន សែន។   ក្រសួងការបរទេស ចាត់ទុកថា អ្នកទាំង២២រូប ជាបុគ្គលដែលមិនអាចទទួលយកបាន (PERSONA NON GRATA) ចំពោះអនុសាសន៍ដែលមានចេតនា រារាំងសេរីភាពសារព័ត៌មានរបស់ប្រជាពលរដ្ឋកម្ពុជា និងសិទ្ធិរបស់ប្រជាពលរដ្ឋក្នុងការទទួលបានព័ត៌មានពិតពីថ្នាក់ដឹកនាំដែលពួកគេពេញចិត្ត៕    
សម្តេច ហ៊ុន សែន មានគណនី TikTok ច្រើនម្ល៉េះ? តាមពិតគឺមានតែមួយទេ គឺ ឈ្មោះ Samdech Hun Sen (@hunsenofcambodia) រីឯគណនីដ៏ច្រើនសន្ធឹកសន្ធាប់ផ្សេងទៀត គឺក្លែងក្លាយ។ តាមរយៈសារជាសំឡេងនាព្រឹកថ្ងៃសុក្រ ទី៧ ខែកក្កដា នេះ សម្តេចយល់ថា អ្នកបង្កើតមិនមានចេតនាអាក្រក់ណាមួយឡើយ ប៉ុន្តែសម្តេចស្នើឱ្យលុប ឬដូរឈ្មោះចេញជាបន្ទាន់ ព្រោះវាអាចធ្វើឱ្យមានការប៉ះពាល់ដល់សម្តេច ប្រសិនបើធ្វេសប្រហែស។
  លោក វេង សាខុន បានឲ្យក្រុមការងារស្រួងពិចារណាឲ្យស៊ីជម្រៅ ហើយរៀបចំគោលនយោបាយអភិវឌ្ឍវិស័យកម្មឡើងវិញ បន្ទាប់ពីប្រជុំដោះស្រាយបញ្ហាជាកញ្ចប់ និងពិនិត្យលើក្រមខ័ណ្ឌគោលនយោបាយស្ដីអនុវត្តច្បាប់ស្តីពី "សុខភាពសត្វ និងផលិតកម្មសត្វ" រួមទាំងលិខិតបទដ្ឋានគតិយុត្តផ្សេងៗ។ លើសពីនេះ គឺរៀបចំអនុក្រឹត្យស្ដីពី ការគ្រប់គ្រងសត្វ និងការពិឃាតសត្វ។    លោក វេង សាខុន បញ្ជាក់ថា ការរៀបចំអនុក្រឹត្យនេះឡើង គឺឈរលើគោលការណ៍បច្ចេកទេស និងគិតគូរពីបញ្ហាអនាម័យ សុខភាពសត្វ និងសុខភាពសាធារណៈ។ លោកសរសេរយ៉ាងច្នេះថា៖ «ការរៀបចំគោលនយោបាយការអភិវឌ្ឍវិស័យកសិកម្មទាំងមូល និងអនុក្រឹត្យស្តីពីការគ្រប់គ្រងការចិញ្ចឹមសត្វ សត្តឃាតដ្ឋាន កន្លែងពិឃាតសត្វ ឲ្យបានសមស្របក្នុងដំណាក់ការដោយត្រូវឈរលើគោលការណ៍បច្ចេកទេស និងច្បាប់ ដើម្បីធានា និងគិតគូរអំពីបញ្ហាអនាម័យ សុខភាពសត្វ និងសុខភាពសាធារណៈ ជំងឺឆ្លងសត្វ ការធ្វើចរាចរសត្វ និងផលិផលមានដើមកំណើតពីសត្វ»។    ជាមួយគ្នាដែរ រដ្ឋមន្រី្តកសិកម្មក៏បញ្ជាក់ដែរថា ការធ្វើអនុក្រឹត្យនេះ គឺធ្វើឲ្យទាន់បច្ចុប្បន្នភាព ដែលជាសម័យកសិពាណិជ្ជកម្ម។ «កសិករ មិនគ្រាន់តែដាំដុះ ឬចិញ្ចឹមសត្វសម្រាប់ផ្គត់ផ្គងក្នុងគ្រួសារប៉ុណ្ណោះទេ គឺសម្រាប់ផ្គត់ផ្គង់ឲ្យទីផ្សារទៀតផង»។ នេះបើតាមលោក វេង សាខុន។   ការចេញអនុក្រឹត្យនេះ ធ្វើឡើងក្រោយ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឱ្យលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រជុំដោះស្រាយបញ្ហាជាកញ្ចប់ លើករណីសម្លាប់សត្វពពែមួយក្បាល ដែលមានការថ្នាំងថ្នាក់រវាងពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋាន កាលពីពេលថ្មីៗនេះ។     អត្ថបទទាក់ទង   ករណីសត្វពពែមួយក្បាល៖ សម្ដេច ហ៊ុន សែន បញ្ជាឱ្យរដ្ឋមន្ត្រីកសិកម្ម ដោះស្រាយបញ្ហាជាកញ្ចប់   
ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្រី្តក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងរៀបចំអនុក្រឹត្យស្ដីពីការគ្រប់គ្រងចិញ្ចឹមសត្វ និងកន្លែងពិឃាតសត្វ ដើម្បីឲ្យស្របនឹងបច្ចុប្បន្នភាពនិងផ្ដោតលើប្រយោជន៍ពលរដ្ឋជាធំ។ នេះបើតាមសំណេររបស់រដ្ឋមន្រី្តក្រសួងកសិកម្ម នៅថ្ងៃទី២០ កញ្ញា។
សារមនី្ទរជាតិកម្ពុជា ស្វាគមន៍ចំពោះសាធារណជន ឬអាជីវករទាំងអស់ ដែលបានចូលរួមផ្សព្វផ្សាយពីវប្បធម៌ខ្មែរនាពេលកន្លងមក។ ប៉ុន្តែសារមន្ទីរជាតិ ក៏បានបារម្ភពីទម្រង់នៃការផ្សព្វផ្សាយទាំងនោះ ប្រាសចាកពីទម្រង់ដើម ដោយសារមិនបានពិគ្រោះយោបល់ជាមួយអ្នកជំនាញ ដែលអាចធ្វើឱ្យមានការប៉ះពាល់ដល់វប្បធម៌ដ៏ល្អផូរផង់របស់ខ្មែរ។   បើតាមសេចក្ដីជូនដំណឹងដដែល អាជីវករមួយចំនួន បានប្រើប្រាស់ស្ថាប័នរដ្ឋក្នុងការផ្តល់សេវាកម្ម សម្រាប់ប្រយោជន៍ផ្ទាល់ខ្លួន ដោយគ្មានការអនុញ្ញាត។ សារមនី្ទរជាតិ ចាំបាច់ត្រូវមានវិធានការទប់ស្កាត់មួយចំនួន ដែលរាប់ទាំងការហាមឃាត់ ឬផ្អាកសកម្មភាពថតផ្ទាល់តែម្ដង រហូតទទួលបានការណែនាំ ឬអនុញ្ញាតពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីចៀសវាងនូវការរិះគន់ពីមហាជន ក៏ដូចជា ការស្តីបន្ទោសពីថ្នាក់ដឹកនាំក្រសួង។    នេះមិនមែនជាការរឹតត្បិត ឬតឹងតែងនោះទេ តែជាកង្វល់របស់សារមនី្ទរជាតិកម្ពុជា និងជួយក្រើនរម្លឹកដល់អាជីវករមួយចំនួន ដែលផ្តល់សេវាជួលសម្លៀកបំពាក់បុរាណ ទៅថតរូបក្នុងបរិវេណសារមនី្ទរជាតិ។ នេះបើតាមសារមន្ទីជាតិ ។   សារមន្ទីជាតិ បន្ថែមថា កន្លងមកមានអ្នកប្រើប្រាស់សម្លៀកបំពាក់បុរាណខុសឆ្គង ជាពិសេសការប្រើប្រាស់ពណ៌ ការរចនាគ្រឿងអលង្ការ ម្កុដ និងស្បៃបន្ថែមលើឈុតបុរាណ។   ជាមួយគ្នានេះ សារមនី្ទរជាតិកម្ពុជា បានទទូចស្នើសុំអាជីវករ ចាំបាច់ត្រូវទាក់ទងទៅក្រសួងជំនាញ ដើម្បីសុំការឯកភាពលើគំរូម៉ូតសម្លៀកបំពាក់ ដែលត្រូវប្រើប្រាស់សម្រាប់ជួលដល់អតិថិជន ព្រមទាំងសុំការអនុញ្ញាតចូលថតរូប នៅក្នុងបរិវេណខាងមុខអគារសារមន្ទីរជាតិ។   ដកស្រង់ពីសារមន្ទីរជាតិ ដែលមានការចោទសួរសំណួរនៅក្នុងបណ្ដាញសង្គមថា «តើសារមនី្ទរជារបស់អ្នកណា? ជារបស់ជាតិ ឬក៏របស់ឯកជន?»។ នេះជាកត្តាដែលធ្វើឱ្យសាធារណជនមួយចំនួនយល់ច្រឡំថា សារមន្ទីរជាតិកម្ពុជា មិនគាំទ្រដល់វិស័យឯកជន ក្នុងការផ្សព្វផ្សាយលើកតម្លៃវប្បធម៌ខ្មែរ។ ប៉ុន្តែកន្លងមកថ្នាក់ដឹកនាំសារមនី្ទរជាតិ តែងសម្របសម្រួលជូនសាធារណជនឱ្យប្រើប្រាស់ទីតាំងសារមនី្ទរជាតិ ប្រសិនបើមានការពិភាក្សា ឬស្នើសុំជាមុន និងទទួលបានការអនុញ្ញាតពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ៕  
សារមន្ទីរជាតិកម្ពុជា បានហាមឃាត់ ឬផ្អាកសកម្មភាពអាជីវករមួយចំនួន ដែលបានប្រើប្រាស់ស្ថាប័នរដ្ឋ ក្នុងការផ្ដល់សេវាកម្មជួលសម្លៀកបំពាក់បុរាណខ្មែរ ទៅថតរូបក្នុងបរិវេណសារមន្ទីរជាតិ ដោយគ្មានលិខិតអនុញ្ញាតឡើយ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៅថ្ងៃទី១០ ខែឧសភា។
រូបភាពនិងវីដេអូនៅលើបណ្ដាញសង្គមអនឡាញបានបង្ហាញឱ្យឃើញក្រុមអ្នកតវ៉ាស្រែកពាក្យស្លោកគាំទ្របាឡេស្ទីននិងកាន់បដាជាច្រើនដែលបដាមួយសរសេរអក្សរថា៖ «បញ្ឈប់ការផ្ដល់អាវុធដល់អ៊ីស្រាអែល។ ដោះលែងប៉ាឡេស្ទីន»។   នៅទីបំផុត ប៉ូលិសបានបណ្ដេញបាតុករទាំងនេះចេញពីសណ្ឋាគារនោះ។   ជនជាតិអ៊ីស្រាអែលទាំងនេះស្ថិតនៅក្នុងប្រទេសអូស្ត្រាលីដើម្បីជួបជាមួយអ្នកនយោបាយនិងអ្នកដទៃទៀតនៅក្នុងផ្នែកមួយនៃយុទ្ធនាការជាសាកលដើម្បីផ្សព្វផ្សាយអំពីស្ថានភាពលំបាកវេទនារបស់ចំណាប់ខ្មាំងដែលក្រុមហាម៉ាស់បានឃុំនៅក្នុងតំបន់ហ្កាហ្សា (Gaza)។   គេឃើញមានសេចក្ដីរាយការណ៍ថាជនជាតិអ៊ីស្រាអែលទាំងនេះត្រូវបានឆ្មាំសន្តិសុខឯកជននាំទៅកាន់ស្ថានីយប៉ូលិស។ ក្រោយមក ស្ថានទូតអ៊ីស្រាអែលប្រចាំទីក្រុងកង់បេរ៉ាបានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា ការតវ៉ានេះបានធ្វើឱ្យក្រុមគណៈប្រតិភូនេះ «មានអារម្មណ៍ថាគ្មានសុវត្ថិភាព»។   អ្នកស្រី Jacinta Allan អភិបាលរដ្ឋ Victoria បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា ឥរិយាបថរបស់ក្រុមអ្នកតវ៉ាគឺគួរឱ្យខ្លាច។   អ្នកស្រី Allan ថ្លែងដូច្នេះថា៖ «អ្នកដែលរងទុក្ខសោកនិងការបាត់បង់ដោយសារសង្គ្រាមដ៏អាក្រក់ដែលកំពុងបន្តនៅក្នុងតំបន់មជ្ឈិមបូព៌ានេះសក្ដិសមនឹងទទួលបានការគោរព ការយកចិត្តទុកដាក់ និងការគាំទ្រពីពួកយើង»។   នៅក្នុងទីក្រុងកង់បេរ៉ា លោក Peter Dutton មេដឹកនាំគណបក្សប្រឆាំងបែបអភិរក្សនិយម បានប្រាប់សភាអូស្ត្រាលីថា ការតវ៉ាដែលមានទំនោរទៅរកប៉ាឡេស្ទីននេះគឺជា «ទង្វើអាក្រក់គ្មានសីលធម៌»។   នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Anthony Albanese បានប្រាប់សមាជិកសភាអូស្ត្រាលីកាលពីថ្ងៃទី ៣០ ខែវិច្ឆិកាថា ទង្វើរបស់បាតុករទាំងនេះគឺ «អាក្រក់ហួសហេតុ»។   លោក Albanese ថ្លែងដូច្នេះថា៖ «ការធ្វើដូច្នេះគឺមិនបានជួយអ្វីដល់បុព្វហេតុរបស់ប្រជាជនប៉ាឡេស្ទីននោះទេ។ វាមិនបានជួយអ្វីដល់ការលើកកម្ពស់យុត្តិធម៌សម្រាប់ប្រជាជនប៉ាឡេស្ទីនឬក៏សន្តិភាពនៅក្នុងតំបន់នោះឡើយ»។   កាលពីពេលថ្មីៗនេះ សាច់ញាតិនិងមិត្តភក្តិរបស់ចំណាប់ខ្មាំងមួយចំនួនដែលក្រុមហាម៉ាស់បានចាប់យកទៅបានធ្វើសន្និសីទកាសែតនៅឯសភាក្នុងទីក្រុងកង់បេរ៉ាដើម្បីអំពាវនាវឱ្យមានការដោះលែងចំណាប់ខ្មាំងទាំងនោះជាបន្ទាន់។   អូស្ត្រាលីបានបញ្ជាក់អះអាងម្ដងហើយម្ដងទៀតអំពីការជឿជាក់របស់ខ្លួនលើសិទ្ធិរបស់អ៊ីស្រាអែលនៅក្នុងការការពារខ្លួននិងការតបតចំពោះការវាយប្រហាររបស់ក្រុមហាម៉ាស់ នៅពេលដែលមនុស្សប្រហែល ១.២០០ នាក់ត្រូវបានសម្លាប់ហើយមនុស្ស ២៤០ នាក់ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង។   រដ្ឋាភិបាលអូស្ត្រាលីក៏បានជំរុញផងដែរឱ្យអ៊ីស្រាអែលធ្វើតាមច្បាប់សង្គ្រាមនិងបង្ការកុំឱ្យមានជនស៊ីវិលស្លាប់។   នៅក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ គេឃើញមានការតវ៉ារាប់សិបដងរបស់ក្រុមអ្នកគាំទ្រប៉ាឡេស្ទីននៅទូទាំងប្រទេសអូស្ត្រាលី ក៏ដូចជាការជួបជុំគាំទ្រអ៊ីស្រាអែលផងដែរ។ មន្ត្រីអូស្ត្រាលីបានបង្ហាញក្ដីបារម្ភទាក់ទិននឹងការកើនឡើងនៃការរើសអើងប្រឆាំងនឹងជាតិសាសន៍ជ្វីហ្វនិងការរើសអើងប្រឆាំងនឹងសាសនាអ៊ិស្លាមនៅក្នុងប្រទេសអូស្ត្រាលីតាំងពីពេលដែលសង្គ្រាមរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់បានផ្ទុះឡើងមក។   កាលពីខែតុលា លោក Ed Husic ដែលជារដ្ឋមន្ត្រីក្រសួងឧស្សាហកម្មអូស្ត្រាលី និងអ្នកស្រី Anne Aly ដែលជារដ្ឋមន្ត្រីក្រសួងអប់រំកុមារតូចអូស្ត្រាលី បាននិយាយថា ជនស៊ីវិលនៅតំបន់ហ្កាហ្សាបានរងនូវទណ្ឌកម្មរួមរបស់អ៊ីស្រាអែលដោយសារ «អំពើព្រៃផ្សៃរបស់ក្រុមហាម៉ាស់»។   លោក Husic និងអ្នកស្រី Aly គឺជារដ្ឋមន្ត្រីដែលកាន់សាសនាអ៊ិស្លាមតែពីររូបគត់នៅក្នុងគណៈរដ្ឋមន្ត្រីរបស់រដ្ឋាភិបាលអូស្ត្រាលី៕   ប្រែសម្រួលដោយលោក ឈឹម សុមេធ
ជនជាតិអ៊ីស្រាអែលមួយក្រុម ដែលសាច់ញាតិត្រូវបានក្រុមហាម៉ាស់ (Hamas) ចាប់ពង្រត់នៅក្នុងអំឡុងការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធនេះលើអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា ត្រូវបានក្រុមបាតុករដែលមានទំនោរទៅរកប៉ាឡេស្ទីនប្រហែល ២០ នាក់តាមរហូតដល់សណ្ឋាគាររបស់ពួកគេបន្ទាប់ពីពួកគេបានជួបជាមួយនឹងសាធារណជននិងអ្នកនយោបាយមូលដ្ឋាននៅឯមហាវិទ្យាល័យមួយកន្លែងកាលពីថ្ងៃទី ២៩ ខែវិច្ឆិកា។
  កីឡាករឥណ្ឌូណេស៊ី Dzaky Fadhlurrohman រកបាន៧,៥០ពិន្ទុ កីឡាករមីយ៉ាន់ម៉ា Khant Loon Zaw បាន៧,០៨ពិន្ទុ។ កីឡាករហ្វីលីពីន Rick Rod Luarez Ortega រកបានតែ៦,៨៣ពិន្ទុ ប៉ុណ្ណោះ។ ម្ចាស់មេដាយមាស៣ដែលទទួលបានពីគុនល្បុក្កតោនោះ រួមមាន កីឡាករពន្លឺ ពេជ្រមរកត (សម្តែងទ្វាមេគុនព្រលឹងល្បុក្កតោបុរស), កីឡាការិនី ម៉ៅ លក្ខិណា (សម្តែងទ្វាមេគុនព្រលឹងល្បុក្កតោនារី) និងកីឡាករ គឹម ទិត្យសុវឌ្ឍនៈ (ទ្វាមេគុនអាវុធឥតមុខបុរស)។ កីឡាការិនី ពុធ ចាន់ឆវី បានមេដាយប្រាក់លើវិញ្ញាសាទ្វាមេគុនអាវុធនារី៕  
កីឡាករល្បុក្កតោ ពេជ្រ ពន្លឺ បានមេដាយប្រាក់លើវិញ្ញាសាទ្វាមេគុនដៃឯកត្តជន ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ នាថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣ នេះ។ ពេជ្រ ពន្លឺ សម្រេចបាន ៧,៨២ពិន្ទុ ដោយចាញ់កីឡាករឡាវ Kongngern Inthisarn ទាំងប្រផិតប្រផើយ (៧,៨៣)។
  មុខខួបរយៈពេល ២ឆ្នាំនៃការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន មេដឹកនាំក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង ៧ (G7) បានឯកភាពដាក់ទណ្ឌកម្មលើរុស្ស៊ីបន្ថែមទៀត។ នៅក្នុងសេចក្តីថ្លែងការណ៍រួមចេញនៅថ្ងៃទី៦ ខែធ្នូ ក្រោយកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ ទណ្ឌកម្មលើកចុងក្រោយនេះរបស់ក្រុមប្រទេសG7 បានរឹតត្បិតនាំចូលពេជ្រមិនមែនឧស្សាហកម្ម ពេជ្រដែលត្រូវបានជីក ឬកែច្នៃ ឬត្រូវបានផលិតនៅរុស្ស៊ី ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ តទៅ។    «យើងប្តេជ្ញាគាំទ្រអ៊ុយក្រែនប្រកបដោយឯករាជ្យភាព និងប្រជាធិបតេយ្យ នៅក្នុងព្រំដែនដែលត្រូវបានអន្តរជាតិទទួលស្គាល់»។ សេចក្តីថ្លែងការណ៍រួមក្រុមប្រទេសរីកចម្រើនទាំង ៧ បានបញ្ជាក់បែបនេះ។ ការរឹតត្បិតលើវិស័យពេជ្រនេះ ធ្វើឡើងដើម្បីកាត់បន្ថយចំណូលទៅរុស្ស៊ី ដែលអាចបង្វែរលុយយកទៅធ្វើសង្រ្គាម និងធ្វើទំនើបកម្មអាវុធ។    បន្ថែមពីនេះ លោក គីស៊ីដា ហ្វូមីអូ នាយករដ្ឋមន្រ្តីជប៉ុន និងជាប្រធានផ្លាស់វេនរបស់ក្រុមប្រទេស G7 នៅក្នុងឆ្នាំនេះ បានប្រកាសថា ក្រុងតូក្យូ ត្រៀមខ្លួនជាស្រេចក្នុងការផ្តល់ជំនួយបន្ថែមចំនួន៤,៥ពាន់លានដុល្លារ ដើម្បីជួយអ៊ុយក្រែនពីការងើបខ្លួនចេញពីសង្រ្គាម។    ចំណែកប្រធានាធិបតីអ៊ុយក្រែន លោកវ៉ូឡូឌីមៀ ហ្សេលេនស្គី ដែលបានចូលរួមក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូនៃមេដឹកនាំក្រុមប្រទេស G7 ផងដែរ បានអំពាវនាវជាថ្មីឱ្យបន្តជំនួយទៅអ៊ុយក្រែន ដើម្បីបំបាក់ក្តីសង្ឃឹមរបស់លោកវ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី ដែលចង់ឃើញសាមគ្គីភាពរបស់ប្រទេសលោកសេរីដួលរលំ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Kyodo។   ការទទូចសុំជំនួយពីសំណាក់អ៊ុយក្រែននេះ ធ្វើឡើងស្របពេលសភាអាម៉េរិក កំពុងខ្វែងគំនិត និងមិនអាចអនុម័តជំនួយយោធាសម្រាប់អ៊ុយក្រែន តាមសំណើរបស់លោកប្រធានាធិបតី ចូ បៃឌិន បាន។    តាមទិន្នន័យរបស់វិទ្យាស្ថានស្រាវជ្រាវឯករាជ្យ IPIS ការនាំចេញពេជ្ររបស់រុស្ស៊ីនៅក្នុងឆ្នាំ២០២២ មានទំហំ ៣,៦៣ពាន់លានដុល្លារ បើទោះវិស័យមួយនេះ រងទណ្ឌកម្មអាម៉េរិកក៏ដោយ៕  
មេដឹកនាំក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង៧ (G7) នៅថ្ងៃទី៦ ខែធ្នូ បានឯកភាពដាក់ទណ្ឌកម្មបន្ថែមលើវិស័យពេជ្ររបស់រុស្ស៊ី ដើម្បីបិទដង្ហើមសេដ្ឋកិច្ចប្រទេសមួយនេះ ឱ្យបញ្ឈប់ការឈ្លានពានលើអ៊ុយក្រែន។
  នៅចំណុចស្ពានរ៉ករ៉ាក ឆ្ពោះទៅស្ពាននាគ គម្រោងកំពុងរៀបចំដាំស្មៅ និងដើមឈើ រួមនិងក្រាលការ៉ូឡាសម្រាប់ផ្លូវថ្មើរជើង គួរជាទីទាក់ទាញ។ ការអភិវឌ្ឍតំបន់នេះ បានប្រែក្លាយមុខមាត់ថ្មីនៅទីតាំងខាងលើ ដែលពីមុនមានសំណង់មិនរៀបរយជាច្រើនសង់នៅលើចំណីស្ទឹងសៀមរាប ធ្វើឱ្យសេដ្ឋកិច្ចក្នុងតំបន់នេះ មានសក្កានុពលកាន់តែខ្លាំងក្លាបន្ថែមទៀត។   សូមទស្សនាទិដ្ឋភាពនៃការរៀបចំអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយស្ទឹងសៀមរាបចាប់ពីស្ពានរ៉ករ៉ាក រហូតដល់ស្ពាននាគ ដែលថតនៅរសៀលថ្ងៃទី៤ វិច្ឆិកា ឆ្នាំ២០២១ ដូចតទៅ៖       
សៀមរាប៖ គម្រោងកែលម្អផ្លូវតាមបណ្ដោយស្ទឹងសៀមរាប ចាប់ពីស្ពានបច្ចេកទេសអង្គរ រហូតដល់ផ្លូវក្រវ៉ាត់ក្រុងសៀមរាប ដែលមានប្រវែងជាង ៦គីឡូម៉ែត្រ ចាប់ផ្តើមចេញជារូបរាងបណ្ដើរៗហើយ។ គម្រោងនេះមានការរៀបចំផ្លូវចាក់បេតុងថ្មី និងរៀបចំជាសួនច្បារសម្រាប់ការកម្សាន្តផងដែរ។
ខាងក្រោមនេះគឺជាអាការៈដែលអ្នកគួរតែស្វែងយល់អំពីរឿងខាងលើហើយដើម្បីកុំឲ្យយឺតពេលទាន់៖     គេធ្វើល្អតែនៅពេលមានអារម្មណ៍ល្អចំពោះខ្លួនឯងប៉ុណ្ណោះ     គេអាចនឹងធ្វើជាចិត្តល្អ និងយកចិត្តទុកដាក់តែពេលដំបូងៗទេ     អ្នកមិនមែនជាមនុស្សសំខាន់សម្រាប់គេរាល់ថ្ងៃឡើយ     មនុស្សប្រភេទនេះតែងតែអាត្មានិយមបំផុត     អ្នកមើលឃើញតែចំណុចល្អរបស់គេ ប៉ុន្តែគេមិនដែលឲ្យតម្លៃចំណុចល្អអ្នកឡើយ     គេតែងតែនិយាយច្រើន ប៉ុន្តែសន្យាខ្យល់រហូត៕ ត្រួតពិនិត្យដោយ www.health.com.kh
អ្នកបានជួបបុរស ឬស្ត្រីម្នាក់ដែលគិតថាអស្ចារ្យ និងល្អឥតខ្ចោះហើយ។ អ្នកប្រហែលជាគិតថាខ្លួនឯងមានសំណាងដែលអាចរកបានមនុស្សប្រភេទនេះ។ ប៉ុន្តែអ្វីដែលពិតប្រាកដនោះគឺថា តើរូបរាងខាងក្រៅល្អដូចចិត្តគំនិតគេឬអត់? មនុស្សដែលមើលទៅអស្ចារ្យច្រើនតែលាកបាំងដោយស្រោមមុខស្រស់ស្អាត ហើយក៏ជំនាញក្នុងការបង្ហាញភាពអស្ចារ្យដែរ ប៉ុន្តែពួកគេទំនងជាអាចចេញកន្ទុយ ឬធ្វើឲ្យមានបញ្ហាច្រើនដល់អ្នកបើសិនជាអ្នកបន្តរស់នៅជាមួយគេរយៈពេលយូរទៀត។ កុំបាច់សោកស្តាយឡើយនៅពេលគេព្យាយាមកេងចំណេញពីអ្នក និងបាត់មុខនៅពេលគេធ្វើការងារនោះរួច។
របាយការណ៍របស់អង្គការ Oxfam អន្តរជាតិចេញថ្ងៃទី១៨ ខែមករា បានអះអាងថា ជំងឺកូវីដ-១៩ ធ្វើឱ្យប្រាក់ចំណូលរបស់អ្នកដែលក្រីក្របំផុតលើពិភពលោកកាន់តែធ្លាក់ចុះទាបដោយបានរួមចំណែកដល់ការស្លាប់របស់មនុស្សចំនួន២១ ០០០នាក់ក្នុងមួយថ្ងៃ។ ប៉ុន្តែមហាសេដ្ឋីពិភពលោកធំៗទាំង១០ ត្រូវបានរាយការណ៍ថា ទ្រព្យសម្បត្តិរបស់ពួកគេកើនទ្វេដងចាប់តាំងពីខែមីនា ឆ្នាំ២០២០។   អង្គការខាងលើនេះ តែងតែចេញផ្សាយរបាយការណ៍ស្តីពីវិសមភាពសកលនៅពេលចាប់ផ្តើមកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុង Davos នៃទឹកដីស្វ៊ីស។ យ៉ាងណាមិញ មិនខុសពីឆ្នាំមុន កិច្ចប្រជុំឆ្នាំ២០២២ ដែលចាប់ផ្ដើមក្នុងសប្ដាហ៍នេះ ត្រូវធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូជំនួសវិញ ក្រោយពីវីរុសបំប្លែងខ្លួនអូមីក្រុងផ្ទុះឡើង។ កិច្ចពិភាក្សាក្នុងសប្តាហ៍នេះ នឹងត្រូវផ្តោតទៅលើបញ្ហាជំងឺកូវីដ-១៩ សមធម៌វ៉ាក់សាំង និងការផ្លាស់ប្តូរថាមពលទៅជាការប្រើប្រាស់ថាមពលកកើតឡើងវិញ។   «ឆ្នាំនេះ អ្វីដែលកើតឡើងគឺលើសកម្រិតធម្មតា ដោយមហាសេដ្ឋីថ្មីកើនឡើងស្ទើរជារៀងរាល់ថ្ងៃអំឡុងជំងឺកូវីដ-១៩។ ៩៩ភាគរយនៃប្រជាជនពិភពលោក កាន់តែប្រឈមនឹងភាពក្រីក្រអាក្រក់ដោយសារវិធានការបិទខ្ទប់ប្រទេស ពាណិជ្ជកម្មអន្តរជាតិមានអត្រាទាប និងទេសចរណ៍អន្តរជាតិធ្លាក់ចុះ។» នាយកប្រតិបត្តិរបស់អង្គការ Oxfam ប្រចាំអង់គ្លេស លោក Danny Srikandarajah បានថ្លែងបែបនេះដោយបន្តថា បញ្ហានេះបានរុញច្រានមនុស្សចំនួន១៦០លាននាក់បន្ថែមទៀតធ្លាក់ក្នុងភាពក្រីក្រ។   ផ្ទុយទៅវិញ មហាសេដ្ឋីទាំង១០ បែរជាកាន់តែមាន។ តាមបញ្ជីឈ្មោះចេញដោយទស្សនាវដ្តី Forbes មហាសេដ្ឋីទាំង១០របស់ពិភពលោកមាន Elon Mask ម្ចាស់ក្រុមហ៊ុន Tesla , Jeff Bezos ម្ចាស់ក្រុមហ៊ុន Amazon, Bernard Arnault ម្ចាស់ក្រុមហ៊ុន LVMH , Bill Gates ស្ថាបនិកក្រុមហ៊ុន Microsoft , Larry Ellison ម្ចាស់ក្រុមហ៊ុន Oracle , Larry Page និង Sergey Brin សហស្ថាបនិកក្រុមហ៊ុន Google , Mark Zuckerberg ស្ថាបនិកកម្មវិធីបណ្តាញសង្គម Facebook , Steve Ballmer អតីតនាយកប្រតិបត្តិក្រុមហ៊ុន Microsoft និង Warren Buffet ប្រធានក្រុមហ៊ុន Berkshire Hathaway ។   បើតាម Oxfam ទ្រព្យសម្បត្តិពួកគេបានកើនឡើងពី៧០០ពាន់លានដុល្លារដល់១,៥ទ្រីលានដុល្លារក្នុងរយៈពេលត្រឹមពីខែមីនាឆ្នាំ២០២០ ដល់ខែវិច្ឆិកា ឆ្នាំ២០២១។ លោក Elon Mask ដែលជាម្ចាស់ក្រុមហ៊ុនផលិតឡានអគ្គិសនី Tesla ដ៏ល្បីបានកើនឡើងទ្រព្យសម្បត្តិរហូតដល់១០០០ភាគរយ ខណៈមហាសេដ្ឋី Bill Gates កើនឡើងត្រឹម៣០ភាគរយ។   គួរបញ្ជាក់ថារបាយការណ៍អង្គការ Oxfamធ្វើឡើងដោយផ្អែកតាមទិន្នន័យពីបញ្ជីមហាសេដ្ឋីរបស់ទស្សនាវដ្តី Forbes និងរបាយការណ៍ប្រចាំឆ្នាំរបស់ Credit Suisse Global Wealth ៕    
តាំងពីផ្ទុះឡើងនៅចុងឆ្នាំ២០១៩ ជំងឺកូវីដ-១៩ បង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់បណ្តាប្រទេសជុំវិញពិភពលោក។ អត្រាភាពក្រីក្រកើនឡើង សេដ្ឋកិច្ចធ្លាក់ចុះ និងកំណើនអភិវឌ្ឍន៍ក៏ធ្លាក់ទាប។ យ៉ាងណាមិញ បើតាមការស្រាវជ្រាវរបស់អង្គការ Oxfam មហាសេដ្ឋីពិភពលោកបែរជាកាន់តែមានបន្ថែមទៀតទៅវិញ ស្របពេលប្រជាជនក្រីក្រកាន់តែប្រឈមបញ្ហាខ្វះខាត។
សូមអញ្ជើញអានបទសម្ភាស រវាងលោក ទីន សុខលីម អ្នកកាសែត នៃសារព័ត៌មានអេឡិចត្រូនិកថ្មីៗ និងកញ្ញាប្រាក់ មុន្នីរ័ត្ន ដូចតទៅ៖ លោក ទីន សុខលីម៖  កញ្ញាបានចាប់ផ្តើមស្ម័គ្រចិត្ត ផ្នែកអប់រំបង្ការគ្រឿងស្រវឹងតាំងពីឆ្នាំ២០០៦ ម្ល៉េះ នៅសមាគមយុវជនខ្មែរ តាមរយៈក្រុមយុវជនស្ម័គ្រចិត្តរបស់សមាគមនេះ រហូតបានក្លាយជាបុគ្គលិកនៅឆ្នាំ២០១០។ បើគិតមកដល់ពេលនេះមានរយៈពេល១០ឆ្នាំហើយ មូលហេតុអ្វីបានជាកញ្ញាធ្វើការលើបញ្ហាគ្រឿងស្រវឹង?  កញ្ញា ប្រាក់ មុន្នីរ័ត្ន៖ មូលហេតុចម្បងដែលជំរុញឲ្យខ្ញុំចាប់អារម្មរណ៍បញ្ហានេះ ដោយសារនាងខ្ញុំមើលឃើញពីគ្រោះថ្នាក់ ដែលកើតចេញពីគ្រឿងស្រវឹងនៅក្នុងសង្គមគឺមានច្រើន។ បើយោងតាមរបាយការណ៍មួយចំនួន គ្រឿងស្រវឹងជាមូលហេតុទី២ ដែលនាំឲ្យមានគ្រោះថា្នក់ចរាចរណ៍។ អីចឹងហើយគ្រឿងស្រវឹង វាគឺជាគ្រោះថា្នក់មួយដ៏សាហាវ ដែលមនុស្សមួយចំនួន មិនបានចាប់អារម្មណ៍។ ពួកគាត់យល់ថា វាជារឿងសាមញ្ញ ប៉ុន្តែសម្រាប់ខ្ញុំវាជាសោដនាកម្មមួយ ដែលចាំបាច់ត្រូវដោះស្រាយ។ យើងឃើញជាក់ស្តែង នៅពេលបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង វាប្រឈមមុខនឹងគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្តាលឲ្យទៅជាពិការភាព ឬរហូតដល់ស្លាប់ ដែលធ្វើឲ្យស្ត្រីក្លាយជាស្ត្រីមេម៉ាយ និងកុមារក្លាយជាក្មេងកំព្រាជាដើម។ ចំណែកគ្រួសារខ្លះទៀត មិនបានផឹកគ្រឿងស្រវឹងទេ ប៉ុន្តែពួកគេបានក្លាយជាជនរងគ្រោះពីអ្នកប្រើប្រាស់គ្រឿងស្រវឹង ហើយអ្វីដែលគួរឲ្យព្រួយបារម្ភទៀតនោះ យុវជនសព្វថ្ងៃ កំពុងតែវីវក់ខ្លាំងនឹងការប្រើប្រាស់គ្រឿងស្រវឹង។ បើទោះបីពួកគេបានដឹងហើយថា ការប្រើប្រាស់គ្រឿងស្រវឹង មានផលអវិជ្ជមានច្រើន ប៉ុន្តែពួកគេនៅតែផឹក ដោយសារតែប្រទេសយើងមិនទាន់មានគោលនយោបាយ គ្រឿងស្រវឹង និងការផ្សព្វផ្សាយគ្រឿងស្រវឹង។ វាផ្ទុយពីការពិតច្រើន ដែលធ្វើឲ្យពួកគេមានការ ភាន់ច្រឡំ ជាពិសេសការផ្តល់រង្វាន់ ទាំងនេះគឺជាបញ្ហាដែលយើងទាំងអស់គ្នាគួរតែចូលរួម ដើម្បីលើកកម្ពស់ការយល់ដឹងពីបញ្ហាគ្រឿងស្រវឹង និងជំរុញឲ្យមានគោលនយោបាយគ្រឿងស្រវឹង។  លោក ទីន សុខលីម៖  ពលរដ្ឋ និងយុវជនភាគច្រើនមានការយល់ដឹងពីផលប៉ះពាល់គ្រឿងស្រវឹង មូលហេតុអ្វីបានជាពួកគេនូវតែបន្តប្រើប្រាស់គ្រឿងស្រវឹង ដោយគ្មានការទទួលខុសត្រូវ? កញ្ញា ប្រាក់ មុន្នីរ័ត្ន៖  ដោយសារច្បាប់របស់ប្រទេសយើងមិនទាន់ហាមប្រាម និងរឹតបន្តឹងនៅឡើយ។ ជាក់ស្តែងយើងឃើញថា ក្មេងអាយុក្រោម១៨ឆ្នាំក៏អាចទិញស្រាបាន និងចំណែកអាជីវករ អាចលក់ឲ្យមនុស្សគ្រប់វ័យ និងក្មេងក្រោមអាយុ១៨ឆ្នាំផងដែរ។  រីឯការប្រើប្រាស់វិញមានគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។ មួយវិញទៀតទាក់ទងនឹងការយល់ដឹងរបស់ប្រជាពលរដ្ឋ ពិសេសយុវជន ពួកគេយល់ថា គ្មានអ្វីសប្បាយក្រៅពីគ្រឿងស្រវឹងទេ។ ផ្នត់គំនិតនេះហើយ ដែលជំរុញឲ្យពួកគេបន្តប្រើប្រាស់គ្រឿងស្រវឹង។ ចំណុចមួយទៀតបណ្តាញសង្គម អង្គការសង្គមស៊ីវិលមួយចំនួន មិនបានចាប់ដៃគ្នាឲ្យក្តៅគគុកនៅឡើយ។ បើក្រ     ឡេកមើលទូរទស្សន៍ ឬវិទ្យុវិញ ការអប់រំអំពីផលប៉ះពាល់ពីការប្រើប្រាស់គ្រឿងស្រវឹង មានតិចណាស់។ ផ្ទុយទៅវិញ មានតែយកតារាល្បីៗមកផ្សព្វផ្សាយឲ្យស្រាបៀ ដែលនេះកំពុងផ្តល់គំរូមិនល្អដល់យុវវ័យ។ ម្យ៉ាងទៀតក្រុមហ៊ុនគ្រឿងស្រវឹង បានឧបត្ថម្ភដល់កម្មវិធីផ្សេងៗ ដូចជាការប្រគំតន្ត្រី ការប្រកួតប្រដាល់ និងបាល់ទាត់ជាដើម ដែលធ្វើឲ្យប្រាសចាកនូវពាក្យដែលថា «កីឡា នាំមកនូវសុខភាព»។  លោក ទីន សុខលីម៖  កញ្ញាមានបទពិសោធន៍ច្រើនឆ្នាំធ្វើការលើបញ្ហាគ្រឿងស្រវឹង តើគួរដោះស្រាយបញ្ហានេះដោយរបៀបណា?   កញ្ញា ប្រាក់ មុន្នីរ័ត្ន៖  ការដោះស្រាយនេះ មិនមែនជារឿងងាយស្រួលទេ។ ប្រទេសយើងមិនទាន់មានគោលនយោបាយគ្រឿងស្រវឹង ហើយការផ្សព្វផ្សាយផលិតផលគ្រឿងស្រវឹងទៀតសោត វាខុសពីការពិតច្រើន និងទាក់ទាញ ជាពិសេសការផ្តល់រង្វាន់ផ្សេងៗ។ ដំណោះស្រាយ គឺទាមទារឲ្យមានការចូលរួមពីគ្រប់ភាគីទាំងអស់ កត្តាដ៏សំខាន់បំផុត គឺត្រូវមានគោលនយោបាយគ្រឿងស្រវឹង ពង្រឹងការអនុវត្តច្បាប់ និងត្រូវផ្លាស់ប្តូរផ្នត់គំនិតប្រជាពលរដ្ឋ។  មាននន័យថា បើសិនយើងសួរ តើគ្រឿងស្រវឹងមានផលប៉ះពាល់អ្វីខ្លះ? សូម្បីតែក្មេង ក៏ពួកគេដឹងដែរថាប៉ះពាល់សុខភាព អំពើហិង្សាក្នុងគ្រួសារ គ្រោះថ្នាក់ចរាចរណ៍ និងបញ្ហាផ្សេងទៀត ប៉ុន្តែសួរទៀតថាតើពួកគេកាត់បន្ថយ ឬឈប់ប្រើ ឬយ៉ាងណា? ចម្លើយគឺអត់។ ដោយសារផ្នត់គំនិតរបស់ពួកគាត់ គ្មានគ្រឿងស្រវឹង គឺមិនសប្បាយ។ ដូច្នេះយើងផ្លាស់ប្តូរផ្នត់គំនិតប្រជាពលរដ្ឋឲ្យគិតថា ទោះបីជាគ្មានគ្រឿងស្រវឹង ក៏អាចរីករាយជាមួយគ្រួសារ មិត្តភក្តិបានដែរ។ លោក ទីន សុខលីម៖  គម្រោង Youth Lead Project កន្លងមកបានធ្វើសកម្មភាពអ្វីខ្លះ ដើម្បីផ្លាស់ប្តូរផ្នត់គំនិតប្រជាពលរដ្ឋ ជាពិសេសយុវជនសប្បាយដោយគ្មានគ្រឿងស្រវឹង? កញ្ញា ប្រាក់ មុន្នីរ័ត្ន៖ កន្លងមកសមាគមយុវជនខ្មែរ បានបង្កើតក្រុមយុវជនជាច្រើន ក្រោយពីពួកគេទទួលបានវគ្គបណ្តុះបណ្តាលស្តីពីការអប់រំបង្ការ និងផលប៉ះពាល់គ្រឿងស្រវឹងពីសមាគមរួច។ ពួកគេបានតាំងចិត្ត កាត់បន្ថយ និងឈប់ផឹកគ្រឿងស្រវឹង ពិសេសពួកគេបានដើរតួនាទីជាភ្នាក់ងារដ៏មានសក្តានុពលមួយក្នុងការផ្សព្វផ្សាយអប់រំ គ្រឿងស្រវឹងនៅក្នុងសហគមន៍ និងធ្វើជាគំរូ ដល់មិត្តភក្តិ យុវជន និងកុមារ។  នាឱកាសកម្មវិធីបុណ្យជាតិ និងអន្តរជាតិ យើងក៏តែងតែបង្កើតសារអប់រំ ទៅដល់យុវជនទាក់ទងនឹងផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងស្រវឹងនេះដែរ។  សមាគមក៏បានចូលរួមជាមួយអង្គការដៃគូ ដើម្បីសុំការគាំទ្រពីអាជ្ញាធរ និងរដ្ឋាភិបាល ក្នុងការបង្កើតច្បាប់សេចក្តីណែនាំពីការគ្រប់គ្រងការប្រើប្រាស់គ្រឿងស្រវឹង។ ក្នុងការងារនេះយើងបានព្យាយាមតស៊ូមតិ ក្នុងការជំរុញឲ្យមានគោលនយោបាយគ្រឿងស្រវឹង ក្នុងប្រទេសកម្ពុជា។ សកម្មភាពចម្បងផ្សេងៗទៀត គឺយើងបានធ្វើការជាមួយប្រជាពលរដ្ឋនៅតាមសហគមន៍ ដោយផ្តោតសំខាន់លើស្ត្រីវ័យក្មេង និងមាតា ដើម្បីឲ្យពួកគាត់អប់រំបន្ត ទៅដល់កូនៗ និងយុវជន។  យើងក៏បានចូលរួមជាមួយក្រុមយុវជន ពីប្រទេសថៃ ឡាវ វៀតណាម និងប្រទេសផ្សេងៗទៀត ដើម្បីបង្ហាញរូបភាពរួមមួយ ដែលយើងជាក្រុមយុវជន ដែលមិនចង់ឲ្យមានការប្រើប្រាស់គ្រឿងស្រវឹង ឬយុវជនរងគ្រោះដោយសារគ្រឿងស្រវឹង។ លោក ទីន សុខលីម៖  កញ្ញាធ្លាប់បានធ្វើទៅជជែកពីបញ្ហាគ្រឿងស្រវឹង នៅប្រទេសផ្សេងៗ កញ្ញាមើលឃើញថាការប្រើប្រាស់គ្រឿងស្រវឹងស្រុកគេ និងកម្ពុជាខុសគ្នាយ៉ាងណាដែរ? កញ្ញា ប្រាក់ មុន្នីរ័ត្ន៖ ត្រង់ចំណុចនេះខ្ញុំអាចលើកឧទាហរណ៍ ប្រទេសថៃ គាត់មានគោលនយោបាយគ្រឿងស្រវឹងហើយ តាមរយៈការចែករំលែកពីមិត្តភក្តិរបស់ខ្ញុំ ដែលជាជនជាតិថៃ។ ពួកយើងបានចែករំលែកនូវព័ត៌មាន និងបញ្ហា ក៏ដូចជាការអនុវត្តមួយចំនួន។ បើប្រៀបធៀបនឹងប្រទេសយើង មានបញ្ហាច្រើននៅឡើយ។ មួយវិញទៀត នៅប្រទេសថៃ គេមានច្បាប់ហាមតារារបស់គេ មិនឲ្យផ្សព្វផ្សាយគ្រឿងស្រវឹង។ ជាក់ស្តែងមានតារាថៃម្នាក់បានបង្ហោះរូបផឹកគ្រឿងស្រវឹងក្នុង instagram របស់ខ្លួន បានប្រឈមមុខនឹងច្បាប់ក្នុងប្រទេសថៃ។ ប៉ុន្តែបើមើលកម្ពុជាយើងវិញ ស្ទើរតែគ្រប់តារា បានក្លាយជាអ្នកតំណាងផ្សព្វផ្សាយពាណិជ្ជកម្មឲ្យក្រុមហ៊ុនគ្រឿងស្រវឹង នេះគឺជាបញ្ហាដែលយើងត្រូវតែចូលរួមគិតទាំងអស់គ្នា។ លោក ទីន សុខលីម៖  ក្នុងដំណើរការធ្វើសកម្មភាព តើកញ្ញាបានជួបឧបសគ្គអ្វីខ្លះ ? កញ្ញា ប្រាក់ មុន្នីរ័ត្ន៖  ដំបូងគេគឺខ្វះការគាំទ្រ និងការសហការពីអាជ្ញាធរ។ មិនមែនអាជ្ញាធរទាំងអស់មិនបានសហការនោះទេ ប៉ុន្តែនៅមានមួយចំនួនគាត់មិនទាន់យល់ និងគាំទ្រសកម្មភាពក្រុមយុវជននៅឡើយ។ ដោយឡែកក្រុមយុវជន គាត់ត្រូវការដុសខាត់បទពិសោធន៍ និងអត់ធ្មត់ ព្រោះពេលខ្លះគាត់ទៅជួបជាមួយអាជ្ញាធរ ហើយទទួលរងសម្តីមិនសមរម្យ និងថែមទាំងបង្អាក់ទឹកចិត្តរបស់គាត់ ដែលធ្វើឲ្យយុវជនរួញរា។ មួយទៀត អ្នកអប់រំគ្រឿងស្រវឹងមានតិច ប៉ុន្តែអ្នកប្រើប្រាស់មានច្រើន ហើយការផ្លាស់ប្តូរផ្នត់គំនិតរបស់ពួកគាត់ ក៏ជាឧបសគ្គមួយទៀតដែរ។ លោក ទីន សុខលីម៖  តើអ្វីជាកម្លាំងដែលជំរុញចិត្តឲ្យកញ្ញានៅតែបន្តធ្វើការងារនេះ ? កញ្ញា ប្រាក់ មុន្នីរ័ត្ន៖  ពីព្រោះនាងខ្ញុំមិនចង់ឲ្យមានសោដនាកម្ម សម្រាប់ធនធានមនុស្សខ្មែរយើង ហើយក៏មិនចង់ឲ្យឃើញ ស្ត្រី និងកុមារ ក្លាយជាជនរងគ្រោះនៃបញ្ហានេះ។ នាងខ្ញុំតែតែលើកទឹកចិត្តខ្លួនឯង ថាត្រូវចូលរួមដោះស្រាយបញ្ហានេះ ហើយតែងតែសង្ឃឹមថា គង់តែមានថ្ងៃណាមួយ នឹងផ្លាស់ប្តូរផ្នត់គំនិតនេះ។  ក្រុមយុវជនក៏ជាកម្លាំងចិត្តដ៏សំខាន់ ដែលជំរុញឲ្យខ្ញុំនៅបន្តសកម្មភាពនេះ។ យុវជន ចាំបាច់ត្រូវទទួលបានការសាបព្រោះចំណេះដែលល្អ បើយើងរវល់តែរារែក គ្រឿងស្រវឹង នឹងបំពុលយុវជន។ លោក ទីន សុខលីម៖  ក្រោយពីធ្វើសកម្មភាពកន្លងមក តើគម្រោង Youth lead Project ទទួលបានលទ្ធផលអ្វីខ្លះ? កញ្ញា ប្រាក់ មុន្នីរ័ត្ន៖  សម្រាប់លទ្ធផលការធ្វើគម្រោងកន្លងមកយើងឃើញថា បណ្តាញក្រុមយុវជននៃសមាគមយុវជនខ្មែរបានកាត់បន្ថយ និងអ្នកមួយចំនួនទៀតឈប់ប្រើតែម្តង។ ក្រោយពីគាត់ឈប់ប្រើហើយ ពួកគេបានក្លាយជាភ្នាក់ងារដ៏សំខាន់ក្នុងការណែនាំមិត្តភក្តិបន្ត ដើម្បីឲ្យមិត្តពួកគេឈប់ប្រើប្រាស់គ្រឿងស្រវឹងដូចគ្នា។ មួយវិញទៀតយើងបានជំរុញ ឲ្យមានសេចក្តីណែនាំ ថ្នាក់ឃុំ សង្កាត់។ បច្ចុប្បន្ននេះយើងកំពុងតែគ្រោងធ្វើកម្មវិធីអប់រំលើប្រព័ន្ធបណ្តាញសង្គម។  លោក ទីន សុខលីម៖  ក្រោយពីបានខិតខំប្រឹងប្រែង ធ្វើការរយៈពេល១០ឆ្នាំ លើបញ្ហាគ្រឿងស្រវឹង តើកញ្ញារំពឹងចង់បានអ្វីទៅថ្ងៃអនាគត? កញ្ញា ប្រាក់ មុន្នីរ័ត្ន៖ អ្វីដែលជាការរំពឹងទុករបស់នាងខ្ញុំ គឺប្រទេសកម្ពុជាយើង នឹងមានគោលនយោបាយគ្រឿងស្រវឹង និងការរឹតបន្តឹងការអនុវត្តច្បាប់នេះ ព្រោះថាបើយើងមានតែច្បាប់ តែមិនអនុវត្តន៍ឲ្យតឹងរឹងទេ គ្រឿងស្រវឹង នៅតែជាបញ្ហាដដែល។ មួយវិញទៀតយុវជនផ្សេងទៀត នឹងចាប់ផ្តើមយកចិត្តទុកដាក់ពីបញ្ហានេះ និងជំរុញឲ្យមានគោលដៅនយោបាយគ្រឿងស្រវឹង៕  
កញ្ញា ប្រាក់ មុន្នីរ័ត្ន  ជាមន្ត្រីគម្រោង Youth Lead Project  នៃសមាគមយុវជនខ្មែរ។ នាង បានចាប់ផ្តើមស្ម័គ្រចិត្ត ផ្នែកអប់រំបង្ការគ្រឿងស្រវឹងនៅសមាគមយុវជនខ្មែរ នៅឆ្នាំ២០០៦ មុននឹងក្លាយជាបុគ្គលិកនៅសមាគមដដែល ក្នុងឆ្នាំ២០១០ ។ មន្ត្រីគម្រោងរូបនេះ ចាប់អារម្មរណ៍ផ្នែកអប់រំ បង្ការគ្រឿងស្រវឹងដោយសារឃើញពីគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្តាលកើតចេញពីគ្រឿងស្រវឹងនៅក្នុងសង្គម។  សម្រាប់ មុន្នីរ័ត្ន យល់ថា  គ្រឿងស្រវឹង វាគឺជាគ្រោះថា្នក់មួយដ៏សាហាវ និងជាជាសោដនាកម្មមួយ ដែលចាំបាច់ត្រូវដោះស្រាយ ហើយមុន្នីរ័ត្ន រំពឹងថា ប្រទេសកម្ពុជាយើង នឹងមានគោលនយោបាយគ្រឿងស្រវឹងក្នុងពេលឆាប់ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ និងបញ្ហាសង្គមផ្សេងៗ ដែលបង្កដោយគ្រឿងស្រវឹង។
គម្រោង ខុនដូ ឡា ខូស្ស៊ី ធីខេ  ត្រូវបានរចនាឡើងដោយមាន លក្ខណៈពិសេសបែបទំនើបចម្រុះ ព្រមទាំងមានរចនាបទប្រកបទៅដោយផាសុកភាព បច្ចេកវិទ្យាទាន់សម័យ ដោយផ្អែកទៅលើស្តង់ដារស់នៅគុណភាពអន្តរជាតិ។ គម្រោង ខុនដូ ឡា ខូស្ស៊ី ធីខេ  គឺជាគម្រោងមួយដែលនឹងផ្តល់ជូនអ្នកនូវកន្លែងរស់នៅពោរពេញដោយរស់និយមមួយបែបដែលយើងទាំងអស់គ្នាមិនធ្លាប់បានដឹងច្បាស់ពីបទពិសោធលើអគារខ្ពស់ ដែលបានផ្តល់ឲ្យការរស់នៅមួយប្រកប ដោយភាពល្អឥតខ្ចោះ ទទួលយកនៅបរិយាកាសថ្មីដែលមានផាសុខភាពរុំព័ទ្ធទៅដោយបរិស្ថាន ធម្មជាតិស្រស់បំព្រងដែលអាចឲ្យលោកអ្នកមានអារម្មណ៍ថាលើសពីអគារស្នាក់នៅធម្មតា ឬ អាចហៅបានថា វីឡាលើអាកាស។ ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់នេះផងដែល ក្រុមហ៊ុន Legend Capitaland Development Co.,Ltdដែលជាតំណាងផ្នែកលក់ផ្តាច់មុខរបស់ គម្រោង ខុនដូ ឡា ខូស្ស៊ី ធីខេ បានឲ្យដឹងថា គម្រោងនេះ នឹងមានបន្ទប់ស្នាក់នៅ  សរុបចំនួន ៨៤ យូនីត ហើយនឹងបែងចែកជាប្រភេទ ១បន្ទប់គេង និង ២បន្ទប់គេង ប្រភេទវីឡាលើអាកាស ។ គម្រោង ខុនដូ ឡា ខូស្ស៊ី ធីខេ នឹងត្រូវសាងសង់ឡើងដោយបំពាក់នូវប្រព័ន្ធអេឡិចត្រូនិច នៅក្នុងអគារទាំងមូលដែលមានចំណុចសំខាន់រួមមានប្រព័ន្ធជណ្តើរយន្តប្រអប់សម្រាប់រថយន្តចំណតរថយន្តបែបទំនើប ប្រព័ន្ធសន្សំសំចៃ ការប្រើប្រាស់អគ្គីសនីក្នុងផ្ទះ ប្រពន្ធ័ការពារអគ្គីភ័យ ឬ គ្រប់គ្រងហានិភ័យផ្សេងៗក្នុងអគារទាំងមូល ប្រព័ន្ធការពារសុវត្ថិភាព ៧ថ្ងៃ ២៤ម៉ោងដល់ការរស់នៅប្រចាំថ្ងៃ ព្រមទាំងការបំពាក់នៅឧបករណ៍ទំនើបៗជាច្រើនទៀត។  អ្វីកាន់តែអស្ចារ្យ គឺកន្លែងកម្សាន្តនៅផ្នែកខាងលើដំបូលអគារដូចជា អាងហែលទឹក ក្លឹបហាត់ប្រាណ សួនច្បារដំណាំបៃតង Sky Bar ចំណែកជាន់ក្រោមមានដូចជា ហាងកាហ្វេ បន្ទប់ពិភ្សាការងារដើម្បីផ្តល់ឲ្យមានភាពកាន់តែប្រសើរទៅដល់អ្នករស់នៅ ឲ្យទទួលបានការប្រើប្រាស់លើសពីផ្ទះស្នាក់នៅធម្មតា។ គួរបញ្ជាក់ផងដែរថា គម្រោង ខុនដូ ឡា ខូស្ស៊ី ធីខេ ត្រូវបានសាងសង់ឡើងដោយ ក្រុមហ៊ុន Soma Construction & Development ដែលជាក្រុមហ៊ុនមួយមានបទពិសោធខ្ពស់ក្នុងការសាងសង់អគារស្នាក់នៅ ផ្សារទំនើប និង សំណង់ស្តង់ដាអរន្តជាតិជាច្រើនទៀត។  ក្រុមហ៊ុន Soma Construction & Development ជាក្រុមហ៊ុនមួយដែលមាន កេរ្តិ៍ឈ្មោះដ៏ល្បីក្នុងវិស័យសំណង់ក្នុងប្រទេសកម្ពុជាផងដែរ។ អ្វីដែលកាន់តែអស្ចារ្យនោះ គម្រោង ខុនដូ ឡា ខូស្ស៊ី ធីខេ បានធ្វើការសិក្សាយ៉ាងលម្អិតនៅលើប្លង់អគារទាំងមូល ក៏ដូចជាតាមប្រភេទទំហំបន្ទប់គេង និង បរិវេណផ្ទះនៃប្រភេទនីមួយៗដោយឈរលើស្តង់ដាខ្នាតត្រឹមត្រូវ ដើម្បីឲ្យអតិថិជនទាំងអស់ទទួលបានបទពិសោធ ពិតប្រាកដថាការរស់នៅអគារ ខុនដូមានលក្ខណៈបែបណា។ ដើម្បីស្វែងយល់ឲ្យកានតែច្បាស់អំពី ប្រយោជន៍ ដែលអតិថិជនទាំងអស់និងត្រូវទទួលបានពីការរស់នៅអគារខុន សូមកុំភ្លេចធ្វើការទំនាក់ទំនងមកកាន់ភ្នាក់ងារ តាមទូរសព្ទលេខ  016 444 017 (KH) / 092 576 576 (KH+EN) / 090 384 333 (Chinese) ឬ Email: ឬចូលទៅកាន់គេហទំព័រ Facebook: La Cozii TK។  ការបើកលក់នឹងមកដល់ក្នុងពេលឆាប់ៗនេះ៕
កាលពីថ្ងៃទី ១៥ ខែ មីនា ឆ្នាំ ២០១៩  កន្លងមកថ្មីៗនេះ ខុនដូ ឡា ខូស្ស៊ី ធីខេ រៀបចំពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់គម្រោងរបស់ខ្លួនជាផ្លូវការដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវលេខ ៦០៦ភូមិទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ គម្រោងនេះ មានចម្ងាយប្រមាណ   ត្រឹមតែ ១០០ ម៉ែត្រប៉ុណ្ណោះពីភ្លើងស្តុបរង្វង់មូលទួលគោក ដែលស្ថិតក្នុងតំបន់សេដ្ឋកិច្ច ពាណិជ្ជកម្មធំៗដែលមានដូចជាតំបន់  ពាណិជ្ជកម្មបឹងកក់ អគារការិយាល័យទំនើប ចម្រុះ និង ជាបណ្តុំនៃសាលារៀនជាតិ និង អន្តរជាតិ ផ្សារទំនើប AEON Mall Sen Sok City, ផ្សារ Makro មន្ទីរពេទ្យជាតិ អន្តរជាតិ  និង គ្រឹះស្ថានធនាគារ  ហាងលក់ទំនិញជាច្រើនទៀត។
ការតឹងច្រមុះជាទូទៅបំផុតគឺជាលទ្ធផលនៃការរលាកនិងហើមស្រទាប់នៃជាលិកាច្រមុះនិងឆ្អឹងស៊ីនុស។ដោយមិនសូវជួបជាញឹកញាប់នោះការស្ទះដោយរូបរាងខុសធម្មតា (ឧទាហរណ៍ការវៀចឆ្អឹងច្រមុះឬការមានវត្ថុពីខាងក្រៅចូលក្នុងច្រមុះ) អាចនាំអោយមានការតឹងច្រមុះផងដែរ។ការប្រើប្រាស់ស្ប្រ៉ៃដើម្បីស្រួលដកដង្ហើមក្នុងរយៈពេលយូរក៏អាចអោយមានភាពអាក្រក់ទៅៗនៃការតឹងច្រមុះផងដែរ។ជាការកម្រដុំសាច់នៅនឹងច្រមុះឬបញ្ហាសុខភាពរ៉ាំរ៉ៃសុទ្ធតែអាចជាមូលហេតុនៃការតឹងច្រមុះ៕   ត្រួតពិនិត្យដោយ www.health.com.kh
ការតឹងច្រមុះគឺជាពាក្យមួយដែលសំដៅទៅលើការស្ទះលំហូរខ្យល់នៅក្នុងនិងខាងក្រៅនៃច្រមុះ។ផ្ទុយមកវិញការហៀរសំបោរសំដៅទៅលើការហៀរទឹកដែលចេញមកពីច្រមុះ។
  ថ្លែងក្នុងសន្និសីទកាសែតនៅថ្ងៃទី៥ ខែកក្កដា ប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr និយាយថា លោកនឹងព្យាយាមស្វែងរកផ្លូវផ្សេងៗដើម្បីដោះស្រាយបញ្ហាជម្លោះដែនសមុទ្រចិនខាងត្បូង ហើយក៏បើកផ្លូវសម្រាប់ការពង្រីកទំនាក់ទំនងជាមួយចិនទៅផ្នែកផ្សេងៗទៀតរួមទាំងការផ្លាស់ប្តូរសមយុទ្ធយោធាផង។ បើតាមលោក Marcos Jr ទំនាក់ទំនងរវាងហ្វីលីពីន និងអ្នកជិតខាងមួយនេះ មានច្រើនវិស័យទៀត។   «ពួកយើងមានទំនាក់ទំនងដែលមិនមែនមានតែមួយជ្រុងនោះឡើយ»។ លោក Marcos Jr សង្កត់ធ្ងន់ បែបនេះដោយចង់សំដៅលើកិច្ចសហប្រតិបត្តិការផ្សេងៗទៀតជាមួយរដ្ឋាភិបាលក្រុងប៉េកាំងក្រៅតែពីការប្រឈមមុខដាក់គ្នាក្នុងជម្លោះដែនទឹកនៅសមុទ្រចិនខាងត្បូង។   មេដឹកនាំហ្វីលីពីនរូបនេះបានបញ្ជាក់ថា ប្រទេសទាំងពីរត្រូវការការចូលរួមជាពហុភាគីដើម្បីដោះស្រាយជម្លោះដូចជាការចូលរួមដោះស្រាយបញ្ហាជាមួយអាស៊ាន។ លោក Marcos Jr ដែលទើបស្បថចូលកាន់កាលពីចុងខែឧសភាក៏អះអាងថា មេដឹកនាំនៅតំបន់អាស៊ីប៉ាស៊ីហ្វិកក៏ដើរតួយ៉ាងសំខាន់មួយក្នុងបញ្ហាភូមិសាស្ត្រនយោបាយមួយនេះផងដែរ។   លោក Marcos Jr បានព្យាយាមរក្សាតុល្យភាពរវាងមហាអំណាចអាម៉េរិកដែលជាសម្ព័ន្ធមិត្តចាស់វស្សា និងចិនដែលជាមហាអំណាចតំបន់ ដោយលោកប្ដេជ្ញាបង្កើនទំនាក់ទំនងល្អក្នុងផ្នែកពាណិជ្ជកម្មជាមួយក្រុងប៉េកាំង ខណៈរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយអាម៉េរិកក្នុងផ្នែកការពារជាតិ។ ប្រធានាធិបតីហ្វីលីពីនថ្មីរូបនេះក៏ធ្លាប់បានសន្យាថា នឹងប្ដេជ្ញាប្រកាន់ជំហររឹងប៉ឹងប្រឆាំងនឹងការគំរាមណាមួយពីក្រុងប៉េកាំងដែលអាចប៉ះពាល់ដល់អធិបតេយ្យភាពរបស់ហ្វីលីពីន៕    
ប្រធានាធិបតីហ្វីលីពីនថ្មី Ferdinand Marcos Jr នៅថ្ងៃទី៥ ខែកក្កដា បានលើកឡើងថា លោកមិនចង់ឱ្យទំនាក់ទំនងរវាងក្រុងម៉ានីល និងក្រុងប៉េកាំងវិលវល់ត្រឹមតែជម្លោះសមុទ្រចិនខាងត្បូងនោះឡើយ។ លោកក៏ចង់ឱ្យមានយន្តការពហុភាគីដោះស្រាយវិបត្តិមួយនេះ។
សេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ការចាក់វ៉ាក់សាំងក្នុងខណ្ឌទាំង៣នេះ នឹងចាប់ផ្តើមសម្រាប់ដូសទី១ នៅថ្ងៃទី២៥ ខែឧសភា រហូតដល់ ថ្ងៃទី៧ ខែមិថុនា។ សម្រាប់ការចាក់ដូសលើកទី២ នឹងចាប់ផ្តើមចាក់នៅថ្ងៃទី៣ ខែមិថុនា រហូតដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១។ ពលរដ្ឋទាំងអស់ដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ ក្នុងរាជធានីភ្នំពេញ នឹងទទួលបានការចា់វ៉ាក់សាំងគ្រប់គ្នាៗ ទៅតាមជំហានកម្មវិធីការងារ យ៉ាងយូរបំផុតក្នុងអំឡុងខែមិថុនា ឆ្នាំ២០២១។   ចំពោះទីតាំងចាក់វ៉ាក់សាំងក្នុងខណ្ឌចំការមន សង្កាត់ផ្សារដើមថ្កូវ នឹងមានទីតាំងសាលាបឋមសិក្សា អ្នកឧកញ៉ាមហាភក្តី ហ៊ុន នាង បឹងត្របែកខាងត្បូង និង វិទ្យាល័យ ហ៊ុនសែន ប៊ុនរ៉ានី ផ្សារដើមថ្កូវ ។ ចំពោះ សង្កាត់ទូលទំពូងទី១ មានទីតាំងនៅវិទ្យាល័យ ទូលទំពូង ប៉ែកខាងត្បូង។ សង្កាត់ទូលទំពូងទី២ មានទីតាំងនៅសាលាបឋមសិក្សា អ្នកឧកញ្ញ៉ាមហាភក្តីហ៊ុន នាង ទូលទំពូងទី២។ សង្កាត់បឹងត្របែក នៅសាលាបឋមសិក្សា អ្នកឧកញ៉ាមហាភក្តី ហ៊ុន នាង បឹងត្របែកខាងកើត។ ចុងក្រោយ សង្កាត់ទន្លេបាសាក់នៅសាលាបឋមសិក្សាសុធារស និង វិទ្យាល័យបឹងត្របែក។   សម្រាប់ ខណ្ឌ៧មករា ក្នុងសង្កាត់បឹងព្រលឹត សង្កាត់វាលវង់ និងសង្កាត់មនោរម្យ ពលរដ្ឋអាចទៅចាក់នៅសាលាបឋមសិក្សាសំពៅមាស។ សង្កាត់អូរឫស្សីទី២ និងសង្កាត់អូរឫស្សីទី៣ ទីតាំងចាក់វ៉ាក់សាំងស្ថិតនៅសាលាបឋមសិក្សាបាក់ទូក មណ្ឌល១។ សង្កាត់អូរឫស្សីទី១ អូរឫស្សីទី៤និងសង្កាត់មិត្តភាព មានទីតាំងនៅ សាលាបឋមសិក្សាបាក់ទូក មណ្ឌល២។    ចំណែក ខណ្ឌច្បារអំពៅ ក្នុងសង្កាត់ច្បារអំពៅទី១ ទីតាំងចាក់វ៉ាក់សាំងស្ថិតនៅសាលាបឋមសិក្សាច្បារអំពៅទី១ និងសង្កាត់ច្បារអំពៅទី២ នៅវត្តពោធិព្រះបាទ(វត្តច្បារអំពៅ)។ សង្កាត់វាលស្បូវ ស្ថិតនៅសាលាបឋមសិក្សាវាលស្បូវ និងសង្កាត់ព្រែកប្រា នៅអនុវិទ្យាល័យព្រែកប្រាលើ។ សង្កាត់និរោធ មាន៣ទីតាំងដូចជា វិទ្យាល័យច្បារអំពៅ, ទីលានកីឡា បុរី ប៉េង ហួត និងសាលា បឹងឈូកប្រជុំវង្ស។ សង្កាត់ព្រែកឯង មានទីតាំងនៅវិទ្យាល័យព្រែកឯង។ សង្កាត់ក្បាលកោះ មានទីតាំងនៅសាលាបឋមសិក្សាយកបាត្រ និងសង្កាត់ព្រែកថ្មី នៅវីទ្យាល័យព្រែកថ្មី។    ចំពោះ ទីតាំងខណ្ឌទាំង៣ ដែលមានសង្កាត់ចំនួន២១ និងទីតាំងចាក់វ៉ាក់សាំងចំនួន ២០កន្លែង អាជ្ញាធរមូលដ្ឋាននឹងពិនិត្យមើលបន្ថែមទីតាំងផ្សេងទៅតាមស្ថានភាពជាក់ស្តែង៕    
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសយុទ្ធនាការណ៍ចាក់វ៉ាក់សាំងកូវីដ-១៩ សម្រាប់ពលរដ្ឋមានអាយុ១៨ឆ្នាំឡើងទៅ នៅក្នុងខណ្ឌចំការមន ខណ្ឌ៧មករា និងខណ្ឌច្បារអំពៅ។
  ខ្សែការពារវ័យ២៧ឆ្នាំបានប្រើអាកប្បកិរិយាដោយយកដៃទះ និងជើងទាត់ឆ្មាដែលចិញ្ចឹមក្នុងផ្ទះ ហើយក្លិប West Ham United បានដាក់ពិន័យលើរូបគេ។ Zouma នឹងត្រូវបង់ប្រាក់ពិន័យប្រមាណ ៣៧០,០០០ ដុល្លារទៅកាន់អង្គការសប្បុរសធម៌សុខុមាលភាព សត្វអង់គ្លេស ដែលជាអ្នកយកសត្វឆ្មារបស់គេទៅមើលថែ។   ក្រុមហ៊ុនលក់សម្ភារៈកីឡា Adidas ក៏បានបញ្ចប់កិច្ចសន្យាជាមួយខ្សែការពារសញ្ជាតិបារាំងក្រោយពីបានឃើញឃ្លីបវីដេអូ។ បើទោះបីជាអាកប្បកិរិយារបស់ Zouma បានធ្វើឱ្យអ្នកគាំទ្ររិះគន់ ប៉ុន្តែរូបគេនៅតែត្រូវបានគ្រូបង្វឹក David Moyes ដាក់ឈ្មោះឱ្យលេងក្នុងក្រុមពេលប្រកួតទល់ក្រុម Watford។   លោក Deschamps គ្រូបារាំងក៏រិះគន់ខ្លាំងទៅលើ Zouma ប៉ុន្តែលោកបញ្ជាក់ថាជម្រើសជាតិបារាំងមិនអាចខ្វះរូបគេបានឡើយ។   «ខ្ញុំពិតជាភ្ញាក់ផ្អើលដោយអាកប្បកិរិយារបស់ Kurt ហើយរូបភាពនោះពិតជាមិនអាចទទួលយកបានឡើយ។ រឿងស្រដៀងគ្នានេះបានកើតឡើងកាលពីមុនរួចហើយសម្រាប់ការបង្កើតកំហុស ខ្ញុំក៏មិនកែប្រែការជ្រើសរើសរបស់ខ្ញុំសម្រាប់ក្រុមបារាំងដែរ»។ លោក Deschamps ប្រាប់ទូរទស្សន៍ France 3 បែបនេះ។   ខ្សែការពារ Kurt Zouma ធ្លាប់បានបង្ហាញខ្លួនឱ្យជម្រើសជាតិបារាំង ១១ លើកហើយមានវត្តមានជួយបារាំងនៅពានរង្វាន់ Euro 2020។ Zouma ក៏លេងឱ្យ West Ham ១៥លើកក្រោមការដឹកនាំរបស់លោក David Moyes សម្រាប់ប្រជែងតំណែង Top 4 នៅ Premier league៕    
គ្រូបង្វឹកក្រុមកីឡាបាល់ទាត់ជម្រើសជាតិបារាំង លោក Didier Deschamps បានចាត់ទុកអាកប្បកិរិយារបស់ខ្សែការពារ Kurt Zouma គួរឱ្យភ្ញាក់ផ្អើល និងមិនអាចទទួលយកបាន បន្ទាប់ពីឃើញវីដេអូបង្ហាញពីសកម្មភាពគេប្រើហិង្សាលើសត្វឆ្មា។
  លោក Stoltenberg បានប្រាប់ក្រុមអ្នកសារព័ត៌មាន ពេលមកដល់ស្នាក់ការធំរបស់អង្គការអូតង់ថា ក្រោយពីការបើកការវាយបករបស់អ៊ុយក្រែនទៅលើកងកម្លាំងរុស្ស៊ី ដែលត្រូវបានគេរំពឹងទុកជាយូរមកហើយនោះ កងកម្លាំងអ៊ុយក្រែនបានរុលទៅមុខ និងបានរំដោះទឹកដីខ្លះ ពីការកាន់កាប់របស់កម្លាំងរុស្ស៊ី ក្នុងអំឡុងពេលនៃការប្រយុទ្ធគ្នាដ៏ខ្លាំងក្លា។   ក្រោយពីនោះបន្តិចមក នាយឧត្តមសេនីយ៍អាមេរិកលោក Mark Milley ប្រធានសេនាធិការកងទ័ពចម្រុះនៃក្រសួងការពារជាតិសហរដ្ឋអាមេរិក បានគាំទ្រការវាយតម្លៃរបស់មេដឹកនាំអង្គការអូតង់ខាងលើ ដោយប្រាប់ក្រុមអ្នកយកព័ត៌មាននៅក្នុងទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិកថា៖ «កងកម្លាំងអ៊ុយក្រែនកំពុងរុលទៅមុខ តែក៏បានទទួលស្គាល់ផងដែរថា «ការប្រយុទ្ធគ្នាមានការលំបាកស្វិតស្វាញខ្លាំង ហើយនេះជាការប្រយុទ្ធគ្នាដ៏បង្ហូរឈាមមួយ»។   លោក Milley ក៏បាននិយាយផងដែរថា ទឹកចិត្តរបស់កងទ័ពរុស្ស៊ីមិនសូវល្អប៉ុន្មាននោះទេ ហើយរដ្ឋាភិបាលក្រុងមូស្គូមានការខ្វះខាតក្នុងការដឹកនាំកងទ័ព។   លោក Stoltenberg ក៏បាននិយាយដែរថា ការរុលទៅមុខរបស់ទាហានអ៊ុយក្រែនកើតឡើង «ដោយសារតែភាពក្លាហាន មិនរួញរា មានជំនាញត្រឹមត្រូវ ហើយក៏ជាការបញ្ជាក់និងបង្ហាញផងដែរពីការគាំទ្ររបស់អង្គការអូតង់និងក្រុមសម្ព័ន្ធមិត្តរបស់ខ្លួន ដែលបានផ្តល់ការគាំទ្រដល់អ៊ុយក្រែនអស់ពេលជាច្រើនខែកន្លងទៅនេះ ដែលធ្វើឱ្យមានលទ្ធផលល្អក្នុងសមរភូមិប្រយុទ្ធ»។   លោកក៏បានកត់សម្គាល់ផងដែរថា ការដែលអ៊ុយក្រែនទទួលបានជ័យជម្នះកាន់តែច្រើនក្នុងសមរភូមិ នឹងដាក់សម្ពាធកាន់តែខ្លាំងទៅលើប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ដើម្បីងាកមករកតុចរចា និងផ្តល់ឱ្យអ៊ុយក្រែននូវប្រៀបកាន់តែខ្លាំងក្នុងការចរចារកសន្តិភាព។   លោក Stoltenberg ក៏បានបញ្ជាក់ដែរថា ប្រសិនបើក្រុមសម្ព័ន្ធមិត្ត ចង់បានសន្តិភាពភាពមួយដ៏យូរអង្វែងនៅក្នុងប្រទេសអ៊ុយក្រែន ពួកគេត្រូវតែបន្តផ្តល់ការគាំទ្រផ្នែកយោធាដល់កងកម្លាំងអ៊ុយក្រែន។   ទីភ្នាក់ងារសារព័ត៌មាន AP បានរាយការណ៍ថា ប្រធានាធិបតីអាហ្វ្រិកខាងត្បូង លោក Cyril Ramaphosa បានទៅដល់អ៊ុយក្រែន ហើយនៅថ្ងៃសុក្រនេះ ដែលជាផ្នែកមួយនៃគណៈប្រតិភូមេដឹកនាំអាហ្វ្រិក និងមន្ត្រីជាន់ខ្ពស់ដែលកំពុងស្វែងរកវិធីដើម្បីបញ្ចប់សង្គ្រាមរបស់រុស្ស៊ី។ ក្នុងពេលជាមួយគ្នានេះដែរ មានការវាយប្រហារតាមអាកាសលើទីក្រុង Kyiv ដែលនេះគឺជាការរំលឹកដ៏ក្រៀមក្រំនៃបញ្ហាប្រឈមដែលពួកគេប្រឈមមុខ។   គណៈប្រតិភូអាហ្រ្វិកក៏មានមន្ត្រីជាន់ខ្ពស់មកពីប្រទេសសំប៊ី សេណេហ្គាល់ អ៊ូហ្គង់ដា អេហ្ស៊ីប សាធារណរដ្ឋកុងហ្គោ និងកោះកូម៉ូរ៉ូ៕  
អគ្គលេខាធិការអង្គការអូតង់លោក Jens Stoltenberg បាននិយាយថា សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែនបង្ហាញឱ្យឃើញនូវភាពចាំបាច់ក្នុងការសាមគ្គីជាមួយអ៊ុយក្រែន និងបន្តការជួយដល់ប្រទេសនេះ។
  ១. រួមបញ្ចូលក្នុងរបបអាហារ   អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែព្យាយាមទទួលទានអាហារដែលមានផ្ទុកខ្ទឹមស ឬរួមបញ្ចូលគ្រឿងទេសនេះក្នុងរបបអាហារ។ ពិសេសប្រសិនបើអ្នកកំពុងជួបប្រទះបញ្ហាឆ្លងមេរោគនៃបំពង់ផ្លូវដង្ហើមខាងលើ! នេះក៏ព្រោះតែខ្ទឹមសមានសមត្ថភាពខ្លាំងក្នុងការកាត់បន្ថយការរលាក។ ក្រៅពីរួមបញ្ចូលក្នុងអាហារ អ្នកក៏អាចទទួលទានខ្ទឹមសឆៅពី ២ ទៅ ៣ កំពឹសតែម្ដងក៏បានដែរ។ ប៉ុន្តែកុំធ្វើបែបនេះប្រសិនបើអ្នកមានបញ្ហាច្រាលទឹកអាស៊ីតក្រពះ ពិសេសមុនពេលចូលគេង។   ២. លាយខ្ទឹមសជាមួយទឹកដោះគោ   អ្នកអាចលាយខ្ទឹមសម៉ដ្ឋមួយកំពឹសក្នុងទឹកដោះគោក្ដៅឧណ្ហៗមួយកែវ។ កូរឱ្យសព្វ សឹមត្រងកាកចេញ រួចទទួលទានមុនពេលចូលគេង។ ភេសជ្ជៈនេះនឹងជួយឱ្យឆាប់គេងលក់បានស្រួល ហើយស្កប់!   ៣. ដាក់ខ្ទឹមសស្រស់ក្រោមខ្នើយ   ការដាក់ខ្ទឹមសដែលបកសំបករួចក្រោមខ្នើយក៏មានប្រសិទ្ធភាពជួយឱ្យអ្នកឆាប់គេងលក់ផងដែរ។ ខ្ទឹមសមានផ្ទុកសមាសធាតុ sulfuric និងក្លិនម្យា់ងដែលមានឥទ្ធិពលផ្ដល់ភាពស្ងប់ដល់រាងកាយ ព្រមទាំងចិត្ត៕   ត្រួតពិនិត្យដោយ www.health.com.kh
ភាគច្រើននៃពួកយើងសុទ្ធតែស្គាល់និងឧស្សាហ៍ទទួលទានខ្ទឹមស ប៉ុន្តែប្រហែលជាមិនធ្លាប់ដឹងទេថាគ្រឿងទេសនេះមានប្រសិទ្ធភាពជួយឱ្យឆាប់គេងលក់បានស្រួល។  គួរយកមកធ្វើបែបណាទៅ? កុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញអោយដឹងពីគន្លឹះក្នុងការប្រើប្រាស់ខ្ទឹមសជួយឱ្យគេងលក់ស្រួល ៖
ថ្លែងដូចនេះនៅក្នុង ទិវាសប្តាហ៍ជាតិចរាចរណ៍ផ្លូវគោក លើកទី១០ នៅខេត្តព្រៃវែង កាលពីថ្ងៃទី ៤ ខែ មេសា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរូបនេះ បានបញ្ជាក់ដូច្នេះថា៖
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេចស ខេង លើកឡើងជាថ្មីថា ប្រជាពលរដ្ឋនៅតែមានទម្លាប់មិនល្អ ដែលយកទ្រូងផ្លូវសង់រោងការ និងរោងបុណ្យ បង្កឲ្យមានការកកស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃនេះ។ ហើយទង្វើរបែបនេះនៅតែជាបញ្ហាស្មុគ្រស្មាញសម្រាប់ប្រទេសកម្ពុជា។ សម្ដេច ស ខេង បានបញ្ជាក់ដូច្នេះថា៖«ឥឡូវនេះគឺថា យើងមិនទាន់កែទម្លាប់នេះបានទេ ដែលបណ្ដាប្រទេសនានា គេមិនធ្វើទេបែបនេះ(សង់រោងលើផ្លូវ) វាគ្មានទេ ដែលយើងយកទ្រូងផ្លូវមួយចំហៀង ដើម្បីបិទផ្លូវមួយចំហៀងឲ្យធ្វើរោងការ នេះនៅស្រុកយើងទេណា នៅស្រុកគេវាគ្មានទេ»។
«បាយបិណ្ឌ» ចង់សំដៅលើ បាយពូតជាដុំ ឬមូល សម្រាប់ឧទ្ទិសកុសលឲ្យញាតិដែលកើតជាប្រេត។ ភាគច្រើនគេធ្វើនៅព្រឹកព្រលឹមចាប់ពីម៉ោង៣ ដល់ម៉ោង៥ ទាបភ្លឺ នៅតាមអារាម ពេលថ្ងៃ១រោច ខែភទ្របទ ទៅដល់ថ្ងៃខែដាច់(១៥ថ្ងៃ) ដែលហៅថា «បុណ្យកាន់បិណ្ឌ»។    ចំពោះពាក្យ «បិណ្ឌបាត» គឺអាហារដែលប្រមូល ជាដុំ ដាក់ចូលក្នុងបាត្រ គឺចង្ហាន់ដាក់បាត្រ ឬចង្ហាន់រាប់បាត្រ( សម្រាប់បព្វជិត ក្នុងព្រះពុទ្ធសាសនា) ដូចជា ចង្ហាន់បិណ្ឌបាត ឬអាហារបិណ្ឌបាតជាដើម៕    
រវាងពាក្យទាំងនេះ មិនមានន័យដូចគ្នាឡើយ។ «បាយបិណ្ឌ» មានន័យថា បាយដែលពូតឲ្យជាដុំ ឬមូល សម្រាប់ឧទ្ទិសកុសលឲ្យមនុស្សចែកឋានទៅដែលក្លាយជាប្រេត។  ចំណែក «បិណ្ឌបាត» សំដៅលើអាហារដែលប្រមូលហើយដាក់ក្នុងបាត្រ។
លោក ឌី វិជ្ជា ប្រធានក្លិបព្រះខ័នរាជស្វាយរៀង បានបង្ហោះលើផេកហ្វេសប៊ុករបស់ខ្លួនម្តងរួចមកហើយ កាលពីថ្ងៃទី១១ ខែមករា ដោយលើកជាសំណួរបែបស្ទង់មតិទៅកាន់អ្នកគាំទ្រវិស័យកីឡាបាល់ទាត់នៅខេត្តស្វាយរៀង ជុំវិញការបង្កើតពានស្វាយរៀងស៊ុបភើខាប់នេះ។   ជាលទ្ធផល មានសារខាំមិនឆ្លើយតបគាំទ្រលើសលុបស្ទើរ១០០ភាគរយដើម្បីឱ្យមានការបង្កើតនេះឡើង។ ដោយមើលឃើញពីការគាំទ្រលើសលុប លោក ឌី វិជ្ជា ប្រធានក្លិបស្វាយរៀង និងជាសមាជិកគណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានសម្រេចឱ្យបង្កើតពានស្វាយរៀងស៊ុបភើខាប់នេះតែម្តង។   «ក្រោយស្ទង់មតិ លើផេកហ្វេសបុគផ្ទាល់ខ្លួនរបស់ខ្ញុំ ចំពោះការរៀបចំការប្រកួតបាល់ទាត់ «ស្វាយរៀងស៊ុបភើខាប់» ខ្ញុំបានកត់សម្គាល់ឃើញថា មតិរបស់បងប្អូនខេត្តស្វាយរៀង ភាគច្រើនបានគាំទ្រ ដូច្នេះខ្ញុំសម្រេចថា នឹងរៀបចំពានរង្វាន់ Svay Rieng Super Cup នៅក្នុងឆ្នាំ២០២៤ ក្រោយចប់ការប្រកួតពានរង្វាន់ ស្វាយរៀងខាប់ រដូវកាលនេះ»។ នេះជាសំណេរលើផេកហ្វេសប៊ុកផ្លូវការរបស់លោក ឌី វិជ្ជា នៅរសៀលថ្ងៃទី១២ ខែមករា។   មិនត្រឹមតែរៀបចំ ពានស្វាយរៀងស៊ុបភើខាប់ឡើយ ការប្រកួតបាល់ទាត់ផ្នែកនារី និងកម្រិតកុមារ ក៏នឹងត្រូវធ្វើឡើងផងដែរនៅក្នុងឆ្នាំ២០២៤នេះ ក្រោយមានការសំណូមពរច្រើន។ ពានរង្វាន់កីឡាបាល់ទាត់នារី ដូចនេះ នឹងធ្វើឡើងនៅដើមខែមីនា ឆ្នាំ២០២៤។   ដោយឡែកពានរង្វាន់ផ្នែកកុមារ លោកឌី វិជ្ជា នឹងចាត់ឱ្យក្រុមការងារបច្ចេកទេស ចុះទៅពិភាក្សា និងសិក្សាឱ្យបានច្បាស់ជាមុនសិន មុននឹងសម្រេចដាក់កាលបរិច្ឆេតការប្រកួត។
ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ «ស្វាយរៀងស៊ុបភើខាប់» (Svay Rieng Super Cup) នឹងត្រូវរៀបចំនៅក្នុងឆ្នាំ២០២៤ ក្រោយចប់ការប្រកួតពានរង្វាន់ ស្វាយរៀងខាប់ រដូវកាលនេះ។ នេះជាការបញ្ជាក់របស់លោក ឌី វិជ្ជា ប្រធានក្លិបព្រះខ័នរាជស្វាយរៀង។ ពានរង្វាន់កីឡាបាល់ទាត់ផ្នែកនារី និងកុមារ ក៏នឹងត្រូវបង្កើតឡើងនៅឆ្នាំ២០២៤ ក្នុងខេត្តស្វាយរៀងផងដែរ។
ព្រះរាជក្រឹត្យខាងលើនេះ បានតែងតាំងព្រះពុទ្ធវង្ស ជា សំអាង ឲ្យឡើងជា សម្ដេចព្រះឧត្តមមុនី។ ព្រះមុនីកោសល ឃឹម សន ត្រូវបានតែងតាំងជា សម្ដេចព្រះពុទ្ធជ័យមុនី។ និងព្រះសាក្យវង្ស រ័ត្ន សារឿន  តែងតាំងជាសម្ដេចព្រះសាក្យមុនី៕
ភ្នំពេញ៖ ព្រះមហាក្សត្រ បានចេញព្រះរាជក្រឹត្យ នៅថ្ងៃទី១១ខែមេសា ត្រាស់បង្គាប់តែងតាំងគោរមងារជាសម្ដេចព្រះកិត្តិយស ដល់ព្រះមន្ត្រីសង្ឃចំនួន ៣អង្គ នៃគណៈមហានិកាយ។
  «លំអោនអរិយធម៌» គឺជាព្រឹត្តិការណ៍មួយ ដែលរៀបចំឡើងដោយមានប្រទេសជាច្រើនចូលរួម ដើម្បីផ្សព្វផ្សាយពីទេសចរណ៍សាសនា និងទេសចរណ៍វប្បធម៌ រវាងគ្នាទៅវិញទៅមក។ ក្នុងជំនួបពិភាក្សាការងារជាមួយលោកស្រី ទេវ្យានី ឧត្តម ខូប្រាហ្កាដេ (Devyani Uttam Khobragade) ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ រវាង លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានស្នើឱ្យឥណ្ឌាឱ្យពិនិត្យលទ្ធភាព ក្នុងការរៀបចំព្រឹត្តិការណ៍នេះ។    គោលបំណងនៃការរៀបចំព្រឹត្តិការណ៍វប្បធម៌នេះ គឺដើម្បីលើកកម្ពស់វិស័យវប្បធម៌ ផ្សព្វផ្សាយសក្ដានុពលទេសចរណ៍បែបសាសនា និងគោលដៅទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្រ ដូចជារមណីយដ្ឋានអង្គររបស់កម្ពុជា តំបន់ប្រាសាទបាហ្កានរបស់មីយ៉ាន់ម៉ា ប្រាសាទបុរោពុទ្ធោ (Borobudur) របស់ឥណ្ឌូណេស៊ីជាដើម។ ក្រៅពីនោះក៏ផ្ដោតលើការផ្សព្វផ្សាយពុទ្ធសាសនាផងដែរ។   តបតាមការស្នើសុំ លោកស្រីឯកអគ្គរដ្ឋទូតឥណ្ឌា បានឯកភាពចំពោះការលើកឡើងរបស់លោក ថោង ខុន និងបានស្នើសុំឱ្យក្រសួងទេសចរណ៍ ផ្តល់ឯកសារទស្សនទាន ដើម្បីឱ្យស្ថានទូតឥណ្ឌា រៀបចំបញ្ជាក់បន្ថែម ទៅក្រសួងការបរទេសឥណ្ឌា និងភាគីពាក់ព័ន្ធ ក្នុងការរៀបចំព្រឹត្តិការណ៍នេះ។ លោកស្រី ទេវ្យានី ជឿជាក់ថា ការរៀបចំព្រឹត្តិការណ៍នេះ នឹងអាចធ្វើទៅបាន។   គួរបញ្ជាក់ថា កម្ពុជា ឥណ្ឌា និងប្រទេសជាច្រើនទៀត ធ្លាប់បានសហការគ្នារៀបចំព្រឹត្តិការណ៍នេះ ជោគជ័យម្តងរួចមកហើយ កាលពីឆ្នាំ២០១១កន្លងទៅ៕  
ភ្នំពេញ៖ កម្ពុជាបានស្នើស្ថានទូតឥណ្ឌា ឱ្យពិនិត្យមើលលទ្ធភាពរៀបចំព្រឹត្តិការណ៍«លំអោនអរិយធម៌ (Trail of Civilization)» ដើម្បីផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍សាសនា និងទេសចរណ៍វប្បធម៌ ទៅកាន់អ្នកទេសចរ ដែលចូលចិត្តដើរកម្សាន្តផ្សារភ្ជាប់ជាមួយសាសនា។
សូមអញ្ជើញទស្សនារូបភាព និងវីដេអូ ដែលសារព័ត៌មានថ្មីៗបានផ្តិតយក ពីតាមបណ្តាដងផ្លូវមួយចំនួនដូចតទៅ៖ រូបពីហ្វេសប៊ុកសាធារណការរាជធានីភ្នំពេញ
ប្រជាពលរដ្ឋបានរូតរះសម្រុកចាកចេញពីក្រុងភ្នំពេញ ដើម្បីទៅចូលរួមពីធីបុណ្យភ្ជុំបិណ្ឌនៅឯស្រុកកំណើត។អ្នកខ្លះធ្វើដំណើរដោយម៉ូតូ អ្នកខ្លះធ្វើដំណើរដោយរថយន្តផ្ទាល់ខ្លួន ចំណែកឯអ្នកខ្លះជិះរថយន្តឈ្នួលជាដើម។ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះដែររដ្ឋបាលរាជធានីភ្នំពេញបានត្រៀមរថយន្តក្រុង១២០គ្រឿង សម្រាប់ដឹកជញ្ជូនអ្នកដំណើរទៅតាមបណ្តាខេត្តដោយឥតគិតថ្លៃផងដែរ។
  ដើម្បីជ្រាបកាន់តែច្បាស់ សូមអញ្ជើញទស្សនាកិច្ចសម្ភាសខាងក្រោមនេះ៖      ក្រុមហ៊ុន លីប្រា ជាក្រុមហ៊ុនសន្តិសុខឈានមុខមួយគេនៅកម្ពុជា ទាំងផ្នែកសេវាកម្ម និងបច្ចេកវិទ្យា។ រយៈពេលជាង៦ឆ្នាំមកនេះ ក្រុមហ៊ុន លីប្រា បាន និងកំពុងផ្តល់សេវាកម្មរក្សាសន្តិសុខ សុវត្ថិភាពជូនអតិថិជនជាច្រើននៅកម្ពុជា។    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ: 070 759 168 / 016 505 168 / 088 8014 168 ឬតាមអ៊ីមែល៖ និងគេហទំព័រ៖ http://www.libra-security.com ឬអញ្ជើញទៅកាន់ការិយាល័យរបស់ក្រុមហ៊ុន លីប្រា ដែលមានអាសយដ្ឋាននៅផ្ទះលេខ១៨, ផ្លូវលេខ៥៩៦ កែងផ្លូវ៣២១ សង្កាត់បឹងកក់២ ខណ្ឌទួលគោករាជធានីភ្នំពេញ ៕   (អត្ថបទពាណិជ្ជកម្ម)
ផ្សារទំនើប TK Avenue បានជ្រើសរើសសេវាកម្មការពារសន្តិសុខពីក្រុមហ៊ុន លីប្រា អស់ជាច្រើនឆ្នាំមកហើយ។ លោក រ័ត្ន ស៊ុនរ៉ា អ្នកគ្រប់គ្រងផ្សារ TK Avenue បានបញ្ជាក់ថាសេវាកម្មរបស់ក្រុមហ៊ុន លីប្រា បានរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការគ្រប់គ្រង និងធានាសន្តិសុខ សុវត្ថិភាព នៅក្នុងផ្សារទំនើប TK។ តាមអ្នកគ្រប់គ្រងផ្សារ TK Avenue ដដែល ទាំងបុគ្គលិកសន្តិសុខ និងថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន លីប្រា សុទ្ធសឹងតែមានទំនួលខុសត្រូវខ្ពស់ មានភាពម៉ឺងម៉ាត់ ភាពស្មោះត្រង់ និងស្វាហាប់ និងតែងតែឆ្លើយតបទាន់ពេលវេលា រាល់តម្រូវការចាំបាច់ដែលខ្លួនចង់បាន។
មានវ័យ១១ឆ្នាំ កុមារី ខៀវ វិស្សុតវិជិតា កំពុងអភិវឌ្ឍន៍ខ្លួន នៅក្នុងសិល្បៈបុរាណតាមរយៈការលេងចាប៉ីដងវែង។ កុមារីរូបនេះ ធ្លាប់ចេញសម្ដែងចាប៉ី ជាមួយសិល្បករ និងចាស់ព្រឹទ្ធាចារ្យចាប៉ីដងវែងនៅក្នុងកម្មវិធីជាច្រើនរួចមកហើយ មិនថានៅលើឆាកឬនៅតាមវត្តអារ៉ាមនានាឡើយ។ វិស្សុតវិជ្តា ក៏ទទួលបានលើកទឹកចិត្តខ្ពស់ពីសំណាក់ឪពុក និងក្រុមគ្រួសារ ដែលជំរុញឱ្យនាងបញ្ជ្រាបសិល្បៈចាប៉ីដងវែង ចូលក្នុងត្រកូលអភិជនដែរ។   រយៈពេលជិត៤ខែហើយ ដែលកុមារី  ខៀវ វិស្សុតវិជិតា រៀនចាប៉ីដងវែងជាមួយសមាគមន៍ចាប៉ីអមតៈ។ អំឡុងពេលកំពុងហាត់រៀន កុមារីរូបនេះ ក៏បានចេញសម្ដែងនៅតាមកម្មវិធីនានា ជាមួយព្រឹទ្ធាចារ្យចាប៉ីដងវែងផងដែរ។   ក្នុងកម្មវីធីរំឭកគុណគ្រូ និងបង្សុកូលជូនព្រឹទ្ធាចារ្យចាប៉ីដងវែងគ្រប់ជំនាន់នៅវត្តនាគវ័ន្ត កាលពីថ្ងៃទី៣ កញ្ញា កុមារី វិស្សុតវិជិតា ក៏បានសម្ដែងចាប៉ីជាច្រើនបទ ដោយមានការច្រៀងអមពីសំណាក់កុមារដទៃទៀតផង។ ពលរដ្ឋដែលនាំគ្នាយកចង្ហាន់ទៅប្រគេនព្រះសង្ឃគង់នៅវត្តនាគវ័ន្ត បានចោលភ្នែកមើលការសម្ដែងចាប៉ីរបស់កុមារី វិស្សុតវិជិតា គ្រប់គ្នា ដោយមិនអាចរំលងបានឡើយ។   ក្រោយសម្ដែងចប់ កុមារីវ័យ១១ឆ្នាំរូបនេះ ឆ្លៀតប្រាប់សារព័ត៌មានថ្មីៗថា រូបនាងមិនចង់ឱ្យសិល្បៈបុរាណខ្មែរ ដូចជាចាប៉ីដងវែងនេះ បាត់បង់ឡើយ។ ដោយសារចិត្តចង់អភិរក្សសិល្បៈចាប៉ីដងវែងនេះ ទើបកុមារីវិស្សុតវិជិតា ចូលរៀនចាប៉ីជាមួយសមាគមន៍ចាប៉ីអមតៈ ដោយមានការជួយជ្រោមជ្រែងពីឪពុកម្ដាយ។   « នាងខ្ញុំពិតជាស្រលាញ់ និងចង់ថែរក្សាចាប៉ីដងវែងរបស់ខ្មែរឱ្យនៅគង់វង្សតទៅ ដោយការលេងចាប៉ីដងវែងជាទម្រង់សិល្បៈមួយបែប ដែលអាចបញ្ជាក់ពីអត្តសញ្ញាណសិល្បៈបុរាណរបស់មនុស្សជាតិ ដែលបន្សល់ដោយបុព្វការីជនជំនាន់ដើម »។ នេះជាការលើកឡើងរបស់កុមារី វិស្សុតវិជិតា ដែលចង់ឃើញប្រជាជនខ្មែរ រួមគ្នាថែរក្សាអភិរក្ស និងលើកស្ទួយសិល្បៈវប្បធម៌បុរាណខ្មែរទាំងអស់គ្នា។   ដ្បិតទើបរៀន និងអនុវត្តចាប៉ីដងវែង ទើបតែបានរយៈពេលជិត៤ខែមែន ប៉ុន្តែសមត្ថភាពកុមារី វិស្សុតវិជិតា មានភាពលេចធ្លោជាងកុមារដទៃទៀត។ នេះជាការមើលឃើញរបស់លោក ពេជ សារ៉ាត ប្រធានសមាគមន៍ចាប៉ីអមតៈ។   លោក ពេជ សារ៉ាត លើកឡើកដូច្នេះថា៖ « កុមារី ខៀវ វិស្សុតវិជិតាជាក្មេងស្រីម្នាក់ដែលមានទេពកុសលខាងសិល្បៈចាប៉ីជាងក្មេងស្រីដទៃទៀត ដោយសារកុមារីនេះចូលរៀនជាមួយសមាគមន៍បានប្រមាណជាង៣ខែប៉ុណ្ណោះ នាងអាចចាប់ចាប៉ីលេងជាបទខ្លះតាមរៀមច្បងបាន »។   ដំបូងឡើងកុមារី វិស្សុតវិជិតា ចាប់យកជំនាញលេងតន្ត្រីផ្សេងៗ ដោយមិនទាន់ចាប់អារម្មណ៍លើចាប៉ីដងវែងឡើយ។ ប៉ុន្តែក្រោយពីលោក ខៀវ បញ្ញាវឌ្ឍន៍ ដែលជាឪពុកខ្លួន ទិញចាប៉ីដងវែងយកមកហាត់រៀននៅផ្ទះនោះ បានធ្វើឱ្យកុមារីវ័យ១១ឆ្នាំរូបនេះ ចាប់ផ្ដើមស្រលាញ់នឹងចូលចិត្តចាប៉ីដងវែងនេះតែម្ដង។   លោក ខៀវ បញ្ញាវឌ្ឍន៍ ដែលជាមន្ត្រីបម្រើការងារក្នុងក្រសួងពាណិជ្ជកម្ម ហើយក៏ជាអ្នកចូលចិត្តសិល្បៈចាប៉ីដងវែងផងនោះ មិនរារាំងបំណងកូនស្រីខ្លួនឡើយ។ មិនតែប៉ុណ្ណោះលោក ក៏លើកទឹកចិត្តកូនស្រី ខៀវ វិស្សុតវិជិតា ដែលមានទេពកោសល្យសិល្បៈនេះ ធ្វើយ៉ាងណាឱ្យក្លាយទៅជាធនធាន អ្នកលេងចាប៉ីដងវែងមួយរូប ដែលអាចយកចាប៉ីលេងគួបផ្សំជាមួយឧបករណ៍ភ្លេងដទៃទៀតបាន មិនថាក្រុមភ្លេងជាតិ និងភ្លេងអន្តជាតិ។   ចាប៉ីដងវែងរបស់កម្ពុជា ត្រូវបានចុះឈ្មោះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ នាអំឡុងកិច្ចប្រជុំនៅទីក្រុង Addis Ababa ប្រទេសអេត្យូពី នាថ្ងៃទី៣០ ខែវិច្ឆិកា នេះ។ ឧបករណ៍ភ្លេងបុរាណខ្មែរមួយនេះ ស្ថិតក្នុងបញ្ជីបេតិកភណ្ឌអរូបីដែលត្រូវការសង្គ្រោះបន្ទាន់។   ទោះជាចាប៉ីដងវែងបានចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិក្តី ក៏ប្រជាពលរដ្ឋខ្មែរភាគច្រើននូវមិនទាន់ឱ្យតម្លៃ និងនូវតែគិតថាចាប៉ីជាឧបករណ៍ភ្លេងសាមញ្ញក្នុងសង្គម។ ជាពិសេសគិតថា ការលេងចាប៉ីដងវែងគ្រាន់ជាអាជីពរបស់សិល្បៈករពិការ និងចាស់ៗមួយចំនួន ដើម្បីជួយជីវភាពតែប៉ុណ្ណោះ ។ សម្រាប់លោក ខៀវ បញ្ញាវឌ្ឍន៍ ការគិតបែបនេះ មិនត្រឹមត្រូវឡើយ។   ដោយមើលឃើញពីបញ្ហានេះ លោក ខៀវ បញ្ញាវឌ្ឍន៍ រឹតតែមានបំណងជំរុញឱ្យកូនស្រី ក្លាយជាអ្នកអភិរក្សសិល្បៈបុរាណ និងជួយបញ្ជ្រាបសិល្បៈប្រភេទនេះ ចូលទៅក្នុងជួរបញ្ញវន្ដ និងត្រកូលអភិជនទៀតផង។« ខ្ញុំមានបំណងបង្ហាត់បង្រៀនកូនស្រីធ្វើយ៉ាងណាអាចយកចាប៉ីដងវែង ដែលជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិនេះ ទៅលេងក្នុងជួរបញ្ញវន្ត ដែលស្ថិតក្នុងត្រកូលអភិជន និងអាចប្រគុំជាមួយនឹងក្រុមភ្លេងអន្តរជាតិបាន »។ នេះជាការបញ្ជាក់របស់អ្នកស្រលាញ់សិល្បៈចាប៉ីដងវែង។   ក្រៅពីចាប៉ីដងវែង កុមារី ខៀវ វិស្សុតវិជិតា ក៏មានទេពកុសល្យសិល្បៈ ដោយចេះលេងឧបករណ៍តន្ត្រីដូចជា ព្យាណូ ហ្គីតា រនាត និងឧបករណ៍មួយចំនួនទៀត។ នេះជាបញ្ជាក់របស់លោក ខៀវ បញ្ញាវឌ្ឍន៍ ដែលគិតទុកមុនថា កូនស្រីរបស់លោក អាចជាទំពាំងដែលមានសមត្ថភាពបញ្ជ្រាបសិល្បៈតន្ត្រីបុរាណនេះ ទៅគ្រប់ស្រទាប់វណ្ណៈ ឱ្យទទួលស្គាល់ពីតម្លៃរបស់ចាប៉ីដងវែងេរបស់ខ្មែរ។   « គ្រប់យ៉ាងកើតចេញពីយើងទាំងអស់គ្នា វប្បធម៌សិល្បៈដូនតារបស់យើងបើមិនជួយថែរក្សា មានជាតិសាសន៍ណាមកស្រលាញ់ ជួយថែរក្សាជំនួសយើងទេ ដូច្នេះខ្ញុំផ្តើមចេញពីខ្លួនឯងនឹងបន្តជំរុញទៅកូនស្រីរបស់ខ្ញុំ។ ចុះអ្នកវិញ »។ នេះជាការបញ្ជាក់របស់លោក ខៀវ បញ្ញាវឌ្ឍន៍៕   កុមារី ខៀវ វិស្សុតវិជិតា ដែលកំពុងហាត់រៀនចាប៉ីដងវែង លោក ខៀវ បញ្ញាវឌ្ឍន៍ ជាឪពុករបស់កុមារី ខៀវ វិស្សុតវិជិ្ជតា លោកពេជ សារ៉ាត ជាប្រធានសមាគមន៍ចាប៉ីអមតៈ
ដោយ៖ ប៉ូ សុភា 
ទីបំផុតក្រុមកីឡាករក្រសួងមហាផ្ទៃអាចសងសឹកក្រុមក្រសួងការពារជាតិ ដែលបានយកឈ្នះពួកគេក្នុងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ថ្នាក់ជាតិបានហើយ។ ការសងសឹកនេះ ធ្វើឡើងក្រោយពួកគេយកឈ្នះក្រុមក្រសួងការពារជាតិយ៉ាងប្រផិតប្រផើយ ១៣-១២ នៅវគ្គផ្តាច់ព្រ័ត្រ ដើម្បីគ្រងជើងឯកពានធំក្នុងពានរង្វាន់សម្តេចវិបុលបញ្ញា សុខ អាន ប្រចាំឆ្នាំ២០១៩។ ក្រៅពីការព្យាយាមហ្វឹកហាត់ និងសិក្សាពីចំណុចខ្សោយរបស់ខ្លួនក្នុងការប្រកួតមុនៗ ការយល់ចិត្តគ្នា និងលេងសហការគ្នាបានល្អក្នុងក្រុម គឺកត្តារួមចំណែកនៃភាពជោគជ័យដ៏រំភើបរបស់ក្រសួងមហាផ្ទៃ។ «ពួកយើងមានអារម្មណ៍រំភើបខ្លាំងណាស់ ដែលបានយកឈ្នះក្រុមរៀមច្បង។ យើងធ្លាប់ចាញ់ពួកគាត់ក្នុងវគ្គផ្តាច់ព្រ័ត្រនេះ ប៉ុន្តែលើកនេះ យើងបានយកឈ្នះវិញ ដោយសារតែ យើងសហការគ្នាលេងបានល្អ ហើយយើងនឹងព្យាយាមបង្កើនសមត្ថភាព ដើម្បីការពារពានមួយនេះនៅឆ្នាំក្រោយ»។ នេះជាការលើកឡើងរបស់កីឡាករ ខែម សុភ័ក្ត្រ ដែលជាអ្នករួមចំណែកដ៏ធំក្នុងជ័យជម្នះនេះ។  នាប្រកួតវគ្គផ្តាច់ព្រ័ត្រដ៏ស្វិតស្វាញនៅទីលានប៉េតង់ក្នុងពហុកីឡដ្ឋានជាតិ ក្រុមក្រសួងមហាផ្ទៃបាននាំមុខក្រសួងការពារជាតិ ១០-១ ក្រោយប្រកួតបាន៤សិត។ ប៉ុន្តែពីរប្រកួតក្រោយមក ក្រុមក្រសួងការពារជាតិបានវាយបកតាមស្មើ ១០-១០ ក្រោយពួកគេរកបាន៦គ្រាប់ក្នុងសិតទី៥ និង៣គ្រាប់នៅសិតទី៦។ ក្រសួងមហាផ្ទៃបាននាំមុខ ១២-១០ សាជាថ្មី តែក្រោយមកក្រសួងការពារជាតិបានវាយបកតាមស្មើ ១២-១២ ដែលធ្វើឲ្យការប្រកួតកាន់តែតានតឹង។ ប៉ុន្តែទីបំផុតក្រសួងមហាផ្ទៃ ដែលមានកីឡាករ ស៊ិន វង់, យ៉ា ច័ន្ទដារ៉ារិទ្ធ, ខែម សុភ័ក្ត្រ និង កឹម វីរៈ (បម្រុង ១នាក់) បានយកឈ្នះក្រសួងការពារជាតិ ១៣-១២ ដើម្បីឈ្នះពានធំលើវិញ្ញាសា៣នាក់ទល់៣នាក់ផ្នែកបុរស។ លោក ស សុខា ប្រធានសហព័ន្ធកីឡាប៊ូលនិងប៉េតង់កម្ពុជាបានសង្កេតឃើញថា កីឡាករកីឡាការិនី ក៏ដូចជាមន្ត្រីបច្ចេកទេស ដែលចូលរួមការប្រកួត និងកាត់សេចក្តីក្នុងពានរង្វាន់នេះមានកម្រិតសមត្ថភាព និងបច្ចេកកើនឡើង បើធៀបនឹងការប្រកួតថ្នាក់ជាតិកន្លងមក។ ការប្រកួតទៀតសោតបានប្រព្រឹត្តទៅយ៉ាងរលូនប្រកបដោយភាពត្រឹមត្រូវ និងយុត្តិធម៌។    «ខ្ញុំសូមវាយតម្លៃខ្ពស់ ចំពោះការប្រកួតរយៈពេល៣ថ្ងៃ គឺប្រព្រឹត្តទៅដោយរលូន និងជោគជ័យ ហើយកីឡាករ កីឡាការិនីមកពីតាមបណ្តាក្លិប សមាគមទាំងអស់បានប្រកួតគ្នាដោយត្រឹមត្រូវ និងយុត្តិធម៌ ដោយគោរពតាមបទបញ្ជាបច្ចេកទេស និងវិន័យត្រឹមត្រូវ»។ លោក ស សុខា លើកឡើងបែបនេះក្នុងពិធីបិទការប្រកួតពានរង្វាន់សម្តេចវិបុលបញ្ញា សុខ អាន លើកទី៧ កាលពីថ្ងៃទី២២ កញ្ញា កន្លងទៅ។  លោក ស សុខា បានចាត់ទុកពានរង្វាន់នេះជាការរួមចំណែកយ៉ាងសំខាន់ក្នុងការជួយពង្រឹងសមត្ថភាពកីឡាករកីឡាការិនី ក៏ដូចជាមន្ត្រីបច្ចេកទេស ដើម្បីត្រៀមការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ ពិសេសការត្រៀមធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតជើងឯកពិភពលោកនៅខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ។ លោកសង្ឃឹមថា កម្ពុជានឹងទទួលបានជោគជ័យក្នុងការប្រកួតនេះ។ ក្រុមយោធភូមិភាគពិសេសគ្រងជើងឯកលើវិញ្ញាសា៣នាក់ទល់៣នាក់នារី ក្រោយយកឈ្នះក្រុមសេនារាជសីហ៍ ១៣-៤។ ចំណែកក្រុមយុវជនរបស់ទីស្តីការគណៈរដ្ឋមន្ត្រី បានយកឈ្នះក្រុមមជ្ឈមណ្ឌល ខ.ភ.ម ១៣-៤ ដើម្បីក្លាយជាម្ចាស់ជើងឯកលើវិញ្ញាសា៣នាក់ទល់៣នាក់ក្នុងក្របខ័ណ្ឌយុវជន។ កីឡាការិនី ភៀត ផារីតា និង អាយ គីមឆាយ របស់ក្លិបមជ្ឈមណ្ឌល ខ.ភ.ម បានរួមគ្នា យកឈ្នះ អ៊ុំ ពុទ្ធាយ៉ា និង ផាត វិច្ឆិកា របស់ទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីគ្រងជើងឯកលើវិញ្ញាសា២នាក់ទល់២នាក់។ រីឯក្រុមយោធភូមិភាគទី៥ បានយកឈ្នះក្រុមខេត្តតាកែវ ដើម្បីលើកពានសមាគមលើវិញ្ញាសា៣នាក់ទល់៣នាក់។ ចំណែករដ្ឋាករទឹកស្វយ័តគ្រងជើងឯកវិញ្ញាសា៣នាក់ទល់៣នាក់វ័យចាស់ ក្រោយយកឈ្នះក្រុមសម្ព័ន្ធមានជ័យនៅវគ្គផ្តាច់ព្រ័ត្រ៕
ក្រុមកីឡាប៉េតង់ក្រសួងមហាផ្ទៃបានក្លាយជាម្ចាស់ជើងឯកពានធំក្នុងការប្រកួតពានរង្វាន់សម្តេចវិបុលបញ្ញា សុខ អាន ក្រោយពួកគេយកឈ្នះក្រុមក្រសួងការពារជាតិរបស់ម្ចាស់មេដាយមាសពិភពលោក សុខ ចាន់មាន នៅវគ្គផ្តាច់ព្រ័ត្រ។ ការខិតខំប្រឹងប្រែងហ្វឹកហាត់ និងសហការក្នុងក្រុមបានល្អ ជាកត្តារួមចំណែកក្នុងជ័យជម្នះរបស់ក្រសួងមហាផ្ទៃ។ ជាមួយការវាយតម្លៃខ្ពស់ចំពោះដំណើរការរៀបចំ ប្រធានសហព័ន្ធកីឡាប៊ូលនិងប៉េតង់កម្ពុជាចាត់ទុកពានរង្វាន់នេះថា ជាការរួមចំណែកយ៉ាងសំខាន់ក្នុងការជួយអភិវឌ្ឍន៍សមត្ថភាពកីឡាករ។
គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា កាលពីព្រឹកថ្ងៃទី១៧ ឧសភា បានរៀបចំពិធីចាប់ឆ្នោតប្រកួតវគ្គ១៦ក្រុមចុងក្រោយពានរង្វាន់សម្តេច ហ៊ុន សែន ប្រចាំឆ្នាំ២០១៨។ ក្រោយការចាប់ឆ្នោតរបស់តំណាងក្លិបទាំង១៦ ក្នុងនោះភ្នំពេញក្រោនប៉ះអគ្គិសនីកម្ពុជា, បឹងកេតជួបវេស្ទើនភ្នំពេញ, ណាហ្គាវើលតទល់ជាមួយកំពតដែលជាមួយក្រុមឡើងមកពីថ្នាក់ខេត្ត និងក្រសួងការពារជាតិប្រជែងជាមួយអាស៊ីអឺរ៉ុប។ ដោយឡែក ឱកាសឡើងទៅវគ្គបន្តរបស់ក្រុមការពារជើងឯកព្រះខ័នរាជស្វាយរៀង អាចស្ថិតក្នុងភាពស្រពេចស្រពិល ព្រោះពួកគេត្រូវប្រជែងជាមួយក្រុមជើងឯកលីគទី២ឆ្នាំ២០១៧ វិសាខា។ ចំណែកក្រុមខ្លាំងចំនួន៤ ដែលយើងសន្និដ្ឋានថា អាចឡើងទៅវគ្គបន្តនោះ រួមមានបឹងកេត ភ្នំពេញក្រោន ក្រសួងការពារជាតិ និងណាហ្គាវើល ព្រោះពួកគេប៉ះសុទ្ធតែក្រុមដែលអាចនិយាយបានថាខ្សោយជាងខ្លួន។ ប៉ុន្តែអ្វីៗអាស្រ័យលើបច្ចេកទេសប្រកួត ដូចពាក្យគេថា«បាល់មូល»មើលមិនឃើញ។ ចំណែកក្រុមសាលាបាល់ជាតិបាទីអាយុក្រោម១៨ឆ្នាំ ដែលឡើងមកវគ្គជម្រុះថ្នាក់ខេត្ត ត្រូវប្រជែងជាមួយក្រុមឡើងមកពីថ្នាក់ខេត្តដូចគ្នា គឺក្រុមកោះកុង រីឯអគ្គស្នងការនគរបាលជាតិ តទល់ជាមួយក្រុមឡើងមកពីវគ្គជម្រុះតាមខេត្តគីរីវង់សុខសែនជ័យ ខណៈសូលទីឡូអង្គរ តតាំងជាមួយក្រុមមានមូលដ្ឋាននៅខេត្តសៀមរាបដូចគ្នា គឺអង្គរថាយហ្គឺរ។  វគ្គ១៦ក្រុមចុងក្រោយពានរង្វាន់សម្តេច ហ៊ុន សែន លើកទី១២ នឹងប្រកួតជើងទី១នៅថ្ងៃទី១១ ឧសភា និងជើងទី២នៅថ្ងៃទី១៨ ឧសភា។ ការប្រកួតធ្វើតាមរូបមន្ត Home a way ដោយក្រុមនីមួយៗត្រូវប្រកួតពីរជើងរៀងៗខ្លួន ដើម្បីស្វែងរកក្រុមមានខ្ពស់ ឡើងទៅប្រកួតនៅវគ្គ ១/៤៕ 
ភ្នំពេញ៖ ការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់សម្តេច ហ៊ុន សែន លើកទី១២ បានចាប់ឆ្នោតប្រកួតវគ្គ១៦ក្រុមចុងក្រោយរួចរាល់ហើយ។ ក្នុងនោះក្លិបណាហ្គាវើល ភ្នំពេញក្រោន បឹងកេត និងក្រសួងការពារជាតិ(ទ័ព) សុទ្ធតែមានភាគរយឡើងទៅវគ្គបន្តខ្ពស់ រីឯក្រុមការពារតំណែងជើងឯកព្រះខ័នរាជស្វាយរៀងត្រូវប្រជែងជាមួយក្រុមវិសាខា។ ការប្រកួតធ្វើតាមរូបមន្ត Home a way ដោយក្រុមនីមួយៗត្រូវប្រកួតពីរជើងរៀងៗខ្លួន ដើម្បីស្វែងរកក្រុមមានពិន្ទុខ្ពស់ ឡើងទៅប្រកួតនៅវគ្គ ១/៤។
  លោក ហេង រតនា ប្រធានស៊ីម៉ាក់ បានលើកឡើងថា ស៊ីម៉ាក់ បានរកឃើញ និងបំផ្លាញចោលគ្រាប់មីនជាង៩ម៉ឺនគ្រាប់ ក្នុងនោះមាន គ្រាប់មីនមិនទាន់ផ្ទុះគ្រប់ប្រភេទសរុបចំនួន ៩៧ ៥៣៨គ្រាប់ គ្រាប់មីនប្រឆាំងមនុស្សចំនួន ១៦១៣៨គ្រាប់ មីនប្រឆាំងរថក្រោះចំនួន៣២៣គ្រាប់ គ្រាប់បែកទម្លាក់ពីយន្ដហោះ ៣៩គ្រាប់ គ្រាប់បែកចង្កោម ៨ ០៩០គ្រាប់ មីនច្នៃចំនួន១៧គ្រាប់ និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទមានចំនួន៥៧ ៥៣១គ្រាប់។   បើតាមលោក ហេង រតនា នៅឆ្នាំ២០២២ខាងមុខ ស៊ីម៉ាក់ មានផែនការរំដោះផៃ្ទដីរងការគំរាមកំហែងដោយសារគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមជាង ១២៥គីឡូម៉ែត្រក្រឡា តាមរយៈគម្រោងរបស់រដ្ឋាភិបាល និងជំនួយផ្សេងៗទៀតរបស់រដ្ឋាភិបាល ជប៉ុន ចិន ប៊ែលហ្សិក ន័រវេស អាម៉េរិក និងអង្គការមួយចំនួនទៀត៕ 
ភ្នំពេញ៖ រយៈពេល១១ខែ ឆ្នាំ២០២១ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC)  បានរកឃើញ និងបំផ្លាញចោលគ្រាប់មីន ជាង៩ម៉ឺនគ្រាប់ ដែលពលរដ្ឋបានរាយការណ៍ និងនៅដីចម្ការ ព្រមទាំងនៅចម្ការគ្រាប់ប្រមាណ៩១លានម៉ែត្រក្រឡា ស្មើនឹងជាង៩១ភាគរយនៃផែនការ។
  កម្មវិធីនេះបានបង្កើតនូវបរិយាកាសកាន់តែស្និទ្ធស្នាល រវាងថ្នាក់ដឹកនាំរបស់ធនាគារ CIMB និងអតិថិជន ក្នុងការពិភាក្សា ដោះដូរយោបល់ និងស្វែងយល់ពីតម្រូវការចាំបាច់ និងស៊ីជម្រៅរបស់ពួកគេផ្ទាល់តែម្តង។ បន្ថែមពីនេះ បានបង្កនូវភាពស្និទ្ធស្នាល រវាងអតិថិជន និងអតិថិជន ក្នុងការស្វែងរកឱកាសធុរកិច្ច នាពេលអនាគត។   ថ្លែងក្នុងកម្មវិធីដ៏ពិសេសនេះ លោក ប៊ុន យីន ប្រធាននាយកប្រតិបត្តិរបស់ធនាគារ CIMB បានគូសបញ្ជាក់ថា កម្មវិធីនេះគឺជាការអបអរសាទរ ដល់កិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលរបស់ CIMB ក្នុង    រយៈពេល១ឆ្នាំកន្លងមកនេះ និងបង្ហាញនូវការយកចិត្តទុកដាក់មួយកម្រិតទៀត ព្រមទាំងការថ្លែងអំណរគុណ ដល់អតិថិជន ដែលតែងតែជឿជាក់ និងបន្តគាំទ្រ ដល់ធនាគារ CIMB នាពេលកន្លងមកផងដែរ។    ក្នុងឱកាសនោះ លោក ប៊ុន យីន ក៏បានបង្ហាញរបាយការណ៍នៃការរីកចម្រើនរបស់ធនាគារ CIMB ផងដែរ។ បើតាមប្រធាននាយកប្រតិបត្តិរបស់ធនាគារ CIMB ចាប់តាំងពីបើកដំណើរការក្នុងប្រទេសកម្ពុជាមក ធនាគារ CIMB បានរក្សានូវកំណើនប្រតិបត្តិការអាជីវកម្មយ៉ាងល្អប្រសើរពីមួយឆ្នាំទៅមួយឆ្នាំ។ ជាក់ស្តែងរយៈពេល៥ឆ្នាំចុងក្រោយ គឺចន្លោះពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៨នេះ ធនាគារ CIMB មានកំណើនលើទ្រព្យសកម្មជាមធ្យម ២៨ភាគរយ ក្នុងមួយឆ្នាំ, កំណើនឥណទានជាមធ្យម ៣២ភាគរយ ក្នុងមួយឆ្នាំ, កំណើនប្រាក់បញ្ញើជាមធ្យម ២៩ភាគរយ ក្នុងមួយឆ្នាំ និងកំណើនប្រាក់ចំណេញជាមធ្យម ៧៤ភាគរយ ក្នុងមួយឆ្នាំ។ លោក ប៊ុន យីន បញ្ជាក់ទៀតថា៖«តាមរយៈលទ្ធផលទាំងអស់នេះ បានបង្ហាញថា ធនាគារ CIMB មានកំណើនគួរជាទីមោទក ប្រកបដោយស្ថិរភាព និងសុភវិនិច្ឆ័យ។ ស្ថិរភាព ព្រោះការកើនឡើង មានភាពនឹងនរជាលំដាប់ ហើយសុភវិនិច្ឆ័យ ព្រោះការរីកចម្រើនរបស់ធនាគារ គឺផ្អែកលើជំហានខ្លួនឯង ដោយពុំបានប្រៀបធៀបជាមួយអ្នកដទៃ»។   លោក ប៊ុន យីន បានអះអាងថា សមិទ្ធផលរបស់ធនាគារ CIMB គឺកើតចេញពីការគាំទ្ររបស់អតិថិជន ដែលមិនអាចប្រកែកបាន។ ដូច្នេះហើយ ធនាគារ CIMB នឹងបន្តខិតខំយកចិត្តទុកដាក់ កែលម្អជានិច្ចនូវគុណភាពសេវាកម្មបម្រើអតិថិជន និងនាំយកផលិតផលធនាគារ ឲ្យកាន់តែប្រសើរឡើង។ លោក ប៊ុន យីន ពន្យល់បន្តទៀតដូច្នេះ៖«នេះគឺជាកត្តាជាគន្លឹះ ដែលនាំឲ្យទទួលនូវភាពគាំទ្រកាន់តែខ្លាំងក្លា ពីអតិថិជនកំពុងមានអាទិភាពជាមួយយើង នឹងញុំាងឲ្យមូលដ្ឋានអតិថិជនធនាគារយើងកាន់តែមានភាពទូលំទូលាយ»។   សម្រាប់ថ្ងៃអនាគត ធនាគារ CIMB នឹងផ្តោតសំខាន់លើការកែលម្អនូវបច្ចេកវិទ្យា រចនាសម្ព័ន្ធដូចដែលយើងតែងតែឮ គេតែងរំឭកពីបដិវត្តន៍បច្ចេកវិទ្យាលើកទី៤។ ធនាគារ CIMB ជឿជាក់ថា បច្ចេកវិទ្យា នឹងផ្លាស់ប្តូរនូវអតិថិជនរបស់យើង អំពីរបៀបផ្តល់សេវាកម្ម និងផលិតផលថ្មីរបស់ធនាគារ ជូនដល់អតិថិជន។ ដូច្នេះ ធនាគារនឹងខិតខំប្រែក្លាយខ្លួនឯង ទៅតាមបច្ចេកវិទ្យាថ្មី លើសាខាទាំង១៣របស់ធនាគារ៕   (អត្ថបទពាណិជ្ជកម្ម)
ភ្នំពេញ៖កាលពីថ្ងៃទី៧ ខែធ្នូកន្លងទៅនេះ ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី (CIMB) បានប្រារព្ធកម្មវិធីដ៏រីករាយមួយ ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងជាមួយអតិថិជន ដើម្បីថ្លែងអំណរគុណដល់អតិថិជនធនាគារ នៅភោជនីយដ្ឋាន Topaz។ កម្មវិធីជួបជុំប្រចាំឆ្នាំនេះ មានការអញ្ជើញចូលរួមពីភ្ញៀវកិត្តិយស រួមមានអតិថិជនPreferred ប្រមាណ១០០នាក់ ក្រោមវត្តមានប្រធាននាយកប្រតិបត្តិ (CEO) និងគណៈគ្រប់គ្រងមួយចំនួនរបស់ធនាគារ CIMB ផងដែរ។
ជំនួបជើងទីមួយក្រុមរហស្សនាមហង្សក្រហមយកឈ្នះលើក្រុម Inter Milan ក្នុងលទ្ធផល ២-០ នៅកីឡដ្ឋាន Giuseppe Meazza កាលពីថ្ងៃទី១៧ ខែកុម្ភៈ។    សម្រាប់ Liverpool បញ្ហាកីឡាករមិនមែនជារឿងធំអ្វីឡើយដោយមានតែកីឡាករ៣នាក់ប៉ុណ្ណោះអវត្តមានរួមមាន Thiago Alcantara និង Roberto Firmino និង Joel Matip ។ ក្រុម Inter Milan មានតែកីឡាករ Nicolo Barella ជាប់បម្រាម។   «នាំមុខលទ្ធផល ២-០ ពិតណាស់ លទ្ធផលពេលខ្លះក៏អាចប្រែប្រួលជាញឹកញាប់ផងដែលក្នុងប្រវត្តិសាស្រ្តបាល់ទាត់។ លទ្ធផលជើងទីមួយពិតជាល្អ ប៉ុន្តែក្រុមយើងមិនគួរភ្លេចខ្លួនឡើយ ព្រោះវាជាការប្រកួតដ៏ពិបាក។» លោក Klopp និយាយបែបនេះក្នុងសន្និសីទមុនការប្រកួត។   ចំណែកលោក Simone Inzaghi ក៏បានអះអាងថា Liverpool គឺក្រុមដ៏ខ្លាំងក៏បន្តែ Inter Milan មានទំនុកចិត្តក្នុងការយកឈ្នះលើក្រុមម្ចាស់ហង្សក្រហមនៅទឹកដីកីឡដ្ឋាន Anfield។   Liverpool និង Inter ធ្លាប់ជួបគ្នាបីលើករួចមកហើយក្នុងជំនួបពានរង្វាន់ Champions League ដោយជួបគ្នា២លើកកាលពីឆ្នាំ២០០៨ និងថ្ងៃទី១៧ខែកុម្ភៈឆ្នាំ ២០២២ ហើយហង្សក្រហមយកឈ្នះទាំងបីលើក។ សម្រាប់៥ប្រកួតចុងក្រោយរបស់ក្រុមទាំងពីរ ក្រុម Liverpool ឈ្នះ៤លើកនិងស្មើ១ ឯក្រុម Inter Milan ៥ប្រកួតចុងក្រោយរបស់ពួកគេ ឈ្នះតែ១ប្រកួតតែប៉ុណ្ណោះ ២ស្មី និង២ប្រកួតចាញ់។   សម្រាប់ការប្រកួតជំនួបមួយគូផ្សេងទៀតក្នុងរាត្រីនេះ ក្រុម FC Bayern Munich នឹងបើកទ្វារកីឡដ្ឋាន Allianz Arena ទទួលក្រុម FC Salzburg វេលាម៉ោង៣ រំលងអាធ្រាត្រឈានចូលថ្ងៃទី៩ ខែមីនា៕    
មុនក្នុងពានរង្វាន់ UEFA Champions League ទល់ក្រុមអ៊ីតាលី Inter Milan លោក Jurgen Klopp ប្រាប់កូនក្រុម Liverpool របស់ខ្លួនមិនគួរសប្បាយចិត្តភ្លេចខ្លួននឹងជ័យជម្នះដូចកាលជើងទីមួយ ខណៈគ្រូបង្វឹក Inter រំពឹងក្រុមអាចស្វែងរកគ្រាប់ដើម្បីបន្តដំណើរ។
  រយ:ពេល៣ថ្ងៃ ចាប់ពីថ្ងៃ៥ ដល់៧តុលា នៃពិធីបុណ្យភ្ជុំបិណ្ឌ គឺមានភ្ញៀវទេសចរ ចំនួន៦៦៤,៦៩៧នាក់ បានធ្វើដំណើរកម្សាន្តនៅទូទាំងប្រទេស។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ ដោយបានបញ្ជាក់ថា ខេត្តកំពត ឈរក្នុងលំដាប់លេខ១ដែលទទួលបានភ្ញៀវទេសចរ ១០២ ៥៩៣នាក់, លំដាប់លេខ២ គឺខេត្តកែបទទួលបានភ្ញៀវទេសចរ ៩៦ ៤៧១នាក់ និងលំដាប់លេខ៣ ខេត្តព្រះសីហនុ ទទួលបាន៨០ ៥១៩នាក់។   ក្រៅពីខេត្តទាំងបីខាងលើ ខេត្តគោលដៅទេសចរណ៍សំខាន់ៗផ្សេងទៀត ដែលមានភ្ញៀវទេសចរដើរកម្សាន្ត ក្នុងរយៈពេល៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌនោះ មានខេត្តពោធិ៍សាត់ ទទួលបានភ្ញៀវទេសចរ ជាង៥ម៉ឺននាក់, កំពង់ស្ពឺ ទទួលបាន ជិត៤ម៉ឺននាក់, បាត់ដំបង ទទួលបាន ជាង៣,៧ម៉ឺននាក់, កំពង់ចាម ទទួលបានជាង ៣,៦ម៉ឺននាក់ និងខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរជាង៣,៣ម៉ឺននាក់។   ភ្ញៀវទេសចរភាគច្រើន បានជ្រើសរើសការដើរកម្សាន្តជាក្រុមគ្រួសារ ហើយខ្លះទៀតដើរកម្សាន្តច្រើនគោលដៅជាលក្ខណៈរង្វង់ខ្សែទស្សនកិច្ច។ ក្រសួងទេសចរណ៍ បានបញ្ជាក់ថា៖«ជានិន្នាការថ្មីនោះ គឺភ្ញៀវទេសចរមួយចំនួន បានជ្រើសរើសកន្លែងស្នាក់នៅដែលមានចង្រ្កានបាយ ឬកន្លែងចម្អិនអាហារភ្ជាប់ជាមួយ ខណៈភ្ញៀវទេសចរខ្លះទៀត ជ្រើសរើសការទទួលទានអាហារជាលក្ខណៈសាច់អាំងគ្រួសារ រៀបចំដោយខ្លួនឯង។ អ្នកទេសចរខ្លះទៀតក៏រៀបចំម្ហូបអាហារ ឬចង្រ្កានអាំងសាច់ និងប្រដាប់ប្រដាធ្វើម្ហូបផ្ទាល់ខ្លួន ដាក់ក្នុងរថយន្តក្នុងពេលធ្វើដំណើរកម្សាន្តផងដែរ ដើម្បីកាត់បន្ថយការជួបជុំក្រុមភ្ញៀវផ្សេង និងសន្សំសំចៃថវិកាបានខ្លះ»៕ 
ភ្នំពេញ៖ ក្នុងរយៈពេល៣ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌ មានភ្ញៀវទេសចរក្នុងស្រុកជាង៦៦ម៉ឺននាក់ បានចេញដើរកម្សាន្តនៅតាមរមណីយដ្ឋាននានា នៅទូទាំងប្រទេស។ ខេត្តកំពត ទទួលបានភ្ញៀវទេសចរ ច្រើនជាងគេ ដោយមានជាង១០ម៉ឺននាក់។
ក្រុង Urumqi ខេត្តស៊ីនជាំង គឺជាក្រុងមួយដែលមានប្រជាជនរស់នៅប្រមាណ៣,៥លាននាក់។ បន្ទាប់ពីរកឃើញស្ត្រីម្នាក់មានផ្ទុកកូរ៉ូណាវីរុស អាជ្ញាធរបានបិទខ្សែរថភ្លើងក្រោមដី និងរឹតត្បិតជើងហោះហើរទាំងមកដល់ និងចាកចេញដែលអ្នកដំណើរមួយចំនួនត្រូវជាប់គាំងក្រោយការបិទភ្លាមៗបែបនេះ។ ចំណែកប្រជាជននៅក្នុងទីក្រុងវិញ បានសម្រុកទៅទិញស្បៀងអាហារទុក បន្ទាប់ពីអាជ្ញាធរលើកឡើងពីវិធានការរឹតត្បិតការធ្វើដំណើរក្នុងទីក្រុង។    តាមការប្រកាសរបស់គណៈកម្មាធិការបក្សកុម្មុយនិស្តចិនក្រុង Urumqi ក្នុងថ្ងៃទី១៧ ខែកក្កដា អាជ្ញាធរ នឹងទប់ស្កាត់ការចម្លង COVID-19 តាមរយៈការពង្រឹងការគ្រប់គ្រងលើតំបន់មានមនុស្សច្រើន ការត្រួតពិនិត្យនៅតាមតំបន់មួយចំនួន ការដាក់កាមេរ៉ាពិនិត្យកម្តៅនៅតាមមន្ទីរពេទ្យ និងវិធានការផ្សេងទៀត។ នេះបើតាមការចុះផ្សាយរបស់កាសែត South China Morning Post ។   បើតាមគណៈកម្មការសុខាភិបាលក្រុង Urumqi មនុស្ស ៣នាក់ទៀត ដែលជិតស្និទ្ធនឹងស្ត្រីខាងលើ គឺជាករណី ដែលមិនចេញរោគសញ្ញា និងកំពុងស្ថិតក្រោមការត្រួតពិនិត្យ។ នៅថ្ងៃទី១៧ ខែកក្កដា ក្រុងមួយនេះ បានរាយការណ៍ថា មានករណីឆ្លង COVID-19 ចំនួន ៥ករណីបន្ថែមទៀត។    ការបិទក្រុងនៃខេត្តស៊ីនជាំងភ្លាមៗបែបនេះ គឺដោយសារប្រព័ន្ធសុខាភិបាលរបស់ទីក្រុងមិនខ្លាំងដូចតំបន់ដទៃ។ អ្នកលេងបណ្តាញសង្គមរបស់ចិនWeibo ម្នាក់ បានយល់ឃើញបែបនេះ ដោយបន្ថែមថា ប្រព័ន្ធសុខាភិបាលក្រុងភាគខាងលិច គឺមិនល្អដូចតំបន់ផ្សេងទៀតឡើយ ហើយការបិទក្រុងបែបនេះ គឺជាជម្រើសល្អបំផុត ដើម្បីទប់ស្កាត់ការរាតត្បាតនៃCOVID-19។    សូមបញ្ជាក់ថា បើទោះបីជាស្ថានភាពCOVID-19 នៅប្រទេសចិនមានសភាពស្ងប់ស្ងាត់មែនក្នុងរយៈពេលចុងក្រោយនេះ ប៉ុន្តែអាជ្ញាធរចិន មិនបានធ្វេសប្រហែសឡើយ ព្រោះខ្លាចផ្ទុះករណីឆ្លង COVID-19 ឡើងវិញ។ កន្លងមក នៅក្នុងទីក្រុងប៉េកាំង អាជ្ញាធរចិន បានបិទសាលារៀន បិទតំបន់ក្នុងទីក្រុងប៉េកាំង ដើម្បីទប់ស្កាត់ការរាតត្បាតនៃកូរ៉ូណាវីរុសជាថ្មី។ ជាលទ្ធផល អាជ្ញាធរក៏អាចទប់ស្កាត់ករណីឆ្លងក្នុងរដ្ឋធានីបាន។    គិតមកត្រឹមថ្ងៃទី១៧ ខែកក្កដា ចិនមានករណីឆ្លង COVID-19 សរុបចំនួន ៨៣៦២២ករណី អ្នកស្លាប់ ៤៦៣៤នាក់ និងអ្នកជាសះស្បើយមានចំនួន ៧៨៧៣៧នាក់៕ 
ទីក្រុង Urumqi ដែលស្ថិតក្នុងខេត្តស៊ីនជាំង ត្រូវអាជ្ញាធរចិនបិទភ្លាមៗ នៅថ្ងៃទី១៦ ខែកក្កដា បន្ទាប់ពីរកឃើញអ្នកជំងឺ COVID-19 ម្នាក់។ ការបិទក្រុងនេះ ធ្វើឲ្យអ្នកដំណើរមួយចំនួន ត្រូវជាប់គាំងព្រោះជើងហោះហើរត្រូវលុបចោល ហើយផ្លូវរថភ្លើងក្នុងក្រុងត្រូវផ្អាក ខណៈប្រជាជននៅក្នុងទីក្រុងសម្រុកទៅទិញអាហារទុក។
  លោក Nicolas Martin អគ្គនាយក HungryApp  បានលើកឡើងថា៖ ចក្ខុវិស័យរបស់ HungryApp គឺនាំជូននូវភាពសប្បាយរីករាយដល់អតិថិជនតាមរយៈ៣ចំនុចសំខាន់ៗគឺ ការដឹកជញ្ជូនរហ័សទាន់ចិត្ត ភាពងាយស្រួលដែលអតិថិជនអាចកុម្ម៉ង់ពីភោជនីយដ្ឋានផ្សេងៗគ្នាក្នុងពេលតែមួយ និងផ្ដល់នូវសេវាដឹកជញ្ជូនដោយឥតគិតថ្លៃ។   បច្ចុប្បន្ននេះ HungryApp មានហាងល្បីៗលំដាប់អន្ដរជាតិជាដៃគូរដូចជា៖ ហាង ដឹ ភីហ្សា ខមផេនី (The Pizza Company) , ហាង ដឹ កូហ្វី ក្លិប (The Coffee Club), ហាងការ៉េមស្វិនសិន (Swensens), ហាងការ៉េមឌីឃ្យូ (Dairy Queen), គ្រីសស្ពី គ្រីម (Krispy Kreme), បាប៊ី ឃ្យូ ផ្លាហ្សា (Bar. B. Q Plaza), កូកាកូឡា (Coca-Cola) និង ស្រាបៀរសឹង្ហារ (Singha Beer)។ អ្វីដែលកាន់តែពិសេសនោះគឺ HungryApp មានជម្រើសទូទាត់ជាច្រើន និងមានរហូតទៅដល់៣ភាសា (ខ្មែរ អង់គ្លេស និងចិន) ។   លោក Martin Darby នាយកគ្រប់គ្រងក្រុមហ៊ុន អ៊ី អេហ្វ ជី មានប្រសាសន៍ថា កម្មវិធីទូរស័ព្ទដៃ HungryApp នឹងបង្កើនភាពងាយស្រួលផ្ដល់ជូនអតិថិជនក្នុងការកុម្ម៉ង់អាហារនិងភេសជ្ជៈពីហាងទាំងអស់របស់អ៊ី អេហ្វ ជី។  ម្យ៉ាងទៀតការដាក់ឲ្យប្រើប្រាស់ HungryApp នេះបានបង្ហាញពីនវានិវត្តន៍របស់ក្រុមហ៊ុនក្នុងការផ្ដល់នូវភាពងាយស្រួលនិងភាពសប្បាយរីករាយដល់អតិថិជន និងការវិវត្តទៅមុខឥតឈប់ឈររបស់យើង។   ក្រៅពីចំណុចសំខាន់ៗខាងលើ HungryApp ក៏ផ្ដល់ជូននូវគុណភាពស្ដង់ដារខ្ពស់ ដោយបុគ្គលិកមានភាពរួសរាយរាក់ទាក់ និងបានឆ្លងកាត់វគ្គបណ្ដុះបណ្ដាលទាំងផ្នែកអនាម័យ ការផ្ដល់សេវាកម្មដល់អតិថិជន និងការគោរពពេលវេលា។ អ្វីដែលកាន់តែពិសេសនោះគឺ HungryApp បានដាក់ចេញនូវមុខងារ Contactless Delivery and Payment ដែលផ្ដល់ភាពងាយស្រួល អនាម័យ និងសុវត្ថិភាពសម្រាប់អតិថិជនផងដែរ។   គួរបញ្ជាក់ផងដែរថា HungryApp នឹងពង្រីកសេវាកម្មរបស់ខ្លួននៅទូទាំងទីក្រុងភ្នំពេញក្នុងខែមករាឆ្នាំ២០២១ ហើយនឹងឆ្ពោះទៅកាន់គ្រប់ខេត្តក្រុងនៅទូទាំងប្រទេសត្រឹមពាក់កណ្ដាលឆ្នាំ២០២១ខាងមុខនេះ។ កម្មវិធីពិសេសៗជាច្រើននឹងចាប់ផ្ដើមក្នុងឆ្នាំ២០២១ដែលមានដូចជា៖ កម្មវិធីផ្ដល់រង្វាន់ដល់សមាជិក HungryApp និងការដាក់បញ្ចូលមុខម្ហូបថ្មីៗជាដើម។ ហើយ HungryApp ក៏គ្រងដាក់ដំណើរការAppរបស់ខ្លួន ទៅប្រទេសមីយ៉ាន់ម៉ានិងឡាវផងដែរ។   សម្រាប់ព័ត៌មានបន្ថែមអំពី HungryApp សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការ facebook.com/hungryappasia, or visit efg.rmagroup.net ឬដោនឡូតតាមរយៈ App Store និង Google Play Storeតាមរយៈលីង៖ https://get.hungryapp.asia/ ៕   (អត្ថបទពាណិជ្ជកម្ម)  
ភ្នំពេញ - ថ្ងៃពុធទី ១៦ ខែធ្នូឆ្នាំ ២០២០ - ក្រុមហ៊ុន Express Food Group (EFG) ដែលជាបុត្តសម្ព័ន្ធរបស់ក្រុមហ៊ុន RMA Group បានប្រារព្ធពិធីសម្ពោធជាផ្លូវការនូវកម្មវិធីដឹកជញ្ជូនអាហារនិងភេសជ្ជៈតាមទូរស័ព្ទរបស់ខ្លួនគឺ HungryApp នៅហាង ដឹ ភីហ្សា ខមផេនី សាខាបឹងកេងកង១។ ពិធីសម្ពោធជាផ្លូវការនៃ HungryApp ប្រារព្ធឡើងដោយមានពិធីកាត់ខ្សែបូររួមគ្នារវាងក្រុមហ៊ុន EFG និង RMA Cambodia ដែលមានការចូលរួមពីគណៈគ្រប់គ្រងទាំងអស់ ព្រមទាំងដៃគូសហការ និងភ្ញៀវជាង២០០នាក់ទៀតពីប្រទេស ឡាវ ថៃ និងមីយ៉ាន់ម៉ា តាមរយៈវីដេអូផ្សាយផ្ទាល់ផងដែរ។
It will be the second general election in less than a year after a months-long political impasse saw the 65-member parliament dissolved in January. Political parties on the tiny half-island nation of 1.2 million people made their final pitch to voters Wednesday, wrapping up a tension-filled campaign. Violent weekend clashes broke out between supporters of the Fretilin party and backers of the National Congress for Timorese Reconstruction (CNRT) led by former president and independence hero Xanana Gusmao. Some 16 people were injured and a couple of vehicles were torched, according to the Australia Timor-Leste Election Observer Mission. East Timor -- a former Portuguese colony which won independence in 2002 after a brutal, 24-year occupation by neighbouring Indonesia -- has been wracked by violence before. In 2006, dozens were killed as political rivalries erupted into open conflict on the streets of the capital Dili. The fragile democracy wobbled again this year as parliament was dissolved and new elections called amid tensions between former prime minister Mari Alkatiri's minority government and the opposition centred around Gusmao's CNRT. Alkatiri's Fretilin party, which narrowly won last July's poll, collapsed after its bid to introduce a policy programme and new budget were thwarted by a hostile opposition. - 'Spend less, deliver more' - For decades, the so-called 1975 Generation of independence heroes, including Alkatiri and Gusmao, have played an outsized role in the political landscape. Gusmao, a leader of the resistance against Indonesia, was East Timors first president between 2002 and 2007 and then prime minister from 2007 to 2015. Alkatiri, who was forced into exile following the Indonesian invasion in 1975, served as East Timor's first prime minister between 2002 and 2006. Ahead of the vote on Saturday, Gusmao has been leaning on his role as the lead negotiator in settling a maritime boundary with Australia in March. The treaty, which ends a decades-long dispute over oil rights in the Timor Sea, could open the door to billions of dollars in royalties in a potential revenue-sharing deal from the Greater Sunrise offshore gas fields in the Timor Sea. Gusmao's CNRT has an alliance with the People's Liberation Party (PLP) and the youth-based Khunto, making the so-called Parliamentary Majority Alliance (AMP) the largest political bloc in the country. "If AMP wins we will support rapid economic development and bring oil to Timor Leste," Gusmao told tens of thousand of flag waving supporters at rally Tuesday, using an alternate name for the country. Alkatiri, a Muslim politician in the majority-Catholic country, has also promised to boost development, with the clock ticking on fast disappearing oil and gas reserves -- putting pressure on any new government to diversify the economy. Oil and gas pay for the bulk of government spending, but oil revenues are in steep decline, and the country has few other productive economic sectors. About 60 percent of East Timor's population is under 25, according to the World Bank, while some 40 percent of its people live in poverty. Providing jobs for the enormous amount of young people and reining in public spending -- especially on large infrastructure projects -- will be key tasks for the new government, analysts say. "Everyone in Timor Leste has been talking about economic diversification and a focus on agriculture, but it is still unclear what they are going to do about it," Guteriano Neves, an independent policy analyst based in Dili, told AFP. "You have to spend less and deliver more -- that is the hard task the future government will have to face." str-hp/pb/mtp © Agence France-Presse
Dili, East Timor | East Timor is set to hold weekend elections after a campaign marred by violence and political mudslinging as the impoverished country struggles to buoy its oil-dependent economy.
ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក ញឹម ពិសាល បានចេញដីកាសម្រេចលើកលែងការចោទប្រកាន់លោក សេង សារី ពីបទ«រួមគំនិតក្បត់ និងញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ក្រោយពេលពិនិត្យសំណុំរឿងចប់សព្វគ្រប់ហើយ។ លោក ញឹម ពិសាល បានចេញដីកាចុះថ្ងៃទី២១ កញ្ញា ដូច្នេះថា៖«កម្លាំងមានសមត្ថកិច្ច បញ្ឈប់ការចាប់ខ្លួនឈ្មោះ លោក សេង សារី ដែលមានអត្តសញ្ញាណដូចខាងលើនេះ»។   តាមរយៈហ្វេសប៊ុកខ្លួន សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានស្នើឱ្យស្ថាប័នតុលាការបញ្ឈប់ការតាមចាប់លោកបណ្ឌិត សេង សារី អ្នកវិភាគសង្គម និងនយោបាយ។ ការស្នើឱ្យបញ្ឈប់ការចាប់ខ្លួនលោក សេង សារី នេះធ្វើឡើង៤ថ្ងៃ ក្រោយពីសម្ដេច មើលឃើញថា លោក សេង សារី មិនមានបំណងគាំទ្រចលនារដ្ឋាភិបាលបង្រួបបង្រួមជាតិ ដែលជាសកម្មភាពរបស់លោក សម រង្ស៊ី មេដឹកនាំអតីតគណបក្សសង្គ្រោះជាតិ។ សម្ដេច ស្នើឱ្យតុលាការចាប់លោក សេង សារី កាលពីថ្ងៃទី១៧ កញ្ញា ក្រោយឃើញលោក សេង សារី និយាយពីរឿងកងកម្លាំង៦ចំណុច នៅលើហ្វេសប៊ុកខ្លួន។   រឿងកងកម្លាំងទាំង៦ចំណុច ដែលលោក សេង សារី សរសេរលើហ្វេសប៊ុក កាលពីថ្ងៃទី២១ កក្កដា ២០២១នោះ គឺសំដៅលើកម្លាំងអ្នកគាំទ្រអតីតគណបក្សប្រឆាំង កម្លាំងមហាជន កម្លាំងយុវជន កម្លាំងផ្ទៃក្នុងគណបក្សកាន់អំណាច កម្លាំងប្រដាប់អាវុធ និងកម្លាំងអន្តរជាតិ-កម្លាំងប្រទេសជិតខាង។   អត្ថបទទាក់ទង   សម្ដេច ហ៊ុន សែន ស្នើឱ្យតុលាការបញ្ឈប់ការចាប់ខ្លួនលោកបណ្ឌិត សេង សារី   តុលាការតាមចាប់បណ្ឌិត សេង សារី ដោយសង្ស័យថា គាំទ្រចលនាបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិ 
ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាលើកលែងការចោទប្រកាន់ និងបញ្ឈប់ការចាប់ខ្លួន លោក សេង សារី អ្នកវិភាគសង្គម និងនយោបាយហើយ នៅថ្ងៃទី២១ កញ្ញា។ ការសម្រេចរបស់តុលាការនេះ ធ្វើឡើងមួយថ្ងៃក្រោយពីសម្ដេច ហ៊ុន សែន សរសេរលើហ្វេសប៊ុកខ្លួន ដោយស្នើឱ្យតុលាការពិនិត្យនិងពិចារណា ក្នុងការបញ្ឈប់ការចាប់ខ្លួនលោកបណ្ឌិត សេង សារី។
តាមសេចក្តីថ្លែងការណ៍របស់ស្ថានទូតអាមេរិក វ៉ាក់សាំងក្រុមហ៊ុន Moderna  បានដឹកមកដល់វៀតណាមហើយ តាមរយៈយន្តការណ៍COVAX។ វ៉ាក់សាំងនេះ គឺជាផ្នែកមួយនេះគម្រោងរបស់លោកប្រធានាធិបតីអាមេរិក ចូ បៃឌិន ដែលផ្តល់វ៉ាក់សាំង ៨០លានដូស ឱ្យប្រទេសកំពុងអភិវឌ្ឍ ដើម្បីប្រយុទ្ធជាមួយជំងឺឆ្លងសកល។    ថ្លែងក្នុងកម្មវិធីប្រគល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ភារធារីអាមេរិក លោកChristopher Klein បានសង្កត់ធ្ងន់ថា វ៉ាក់សាំងទាំងនេះ គឺជាក្តីសង្ឃឹមក្នុងការប្រយុទ្ធប្រឆាំងជាមួយជំងឺឆ្លងសកល និងជាក្តីសង្ឃឹមសម្រាប់មនុស្សគ្រប់រូប ដើម្បីមករស់នៅក្នុងគន្លងធម្មតាវិញ។    មកទល់ពេលនេះ វៀតណាម បានផ្តល់វ៉ាក់សាំង ៣,៩៨លានដូសហើយ ឱ្យប្រជាជនខ្លួន ខណៈមនុស្សចំនួន ២៥ម៉ឹននាក់ បានទទួលវ៉ាក់សាំងពេញលេញ។ វៀតណាម បានអនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំង ក្រុមហ៊ុន Moderna ជាបន្ទាន់នៅក្នុងខែមិថុនាកន្លងទៅ៕   
វៀតណាម បានទទួលវ៉ាក់សាំង ២លានដូសលើកដំបូងពីការបរិច្ចាគរបស់អាមេរិក។ នេះបើតាមសេចក្តីប្រកាសរបស់ស្ថានទូតអាមេរិក នៅទីក្រុងហាណូយ នៅថ្ងៃទី១០ ខែកក្កដា។ ការមកដល់នៃវ៉ាក់សាំងទាំងនោះ ធ្វើឡើងស្របពេលវៀតណាម កំពុងប្រយុទ្ធប្រឆាំងជាមួយជំងឺឆ្លងកូវីដ-១៩ ។
ក្រុមហ៊ុននេះ បានទទួល វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ពីគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) លើគម្រោងវិនិយោគរបស់ខ្លួន ដែលមានទីតាំងនៅភូមិដុំផ្តៅ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត អាចបង្កើតការងារបានជិត៦០០កន្លែង ដល់ប្រជាពលរដ្ឋនៅក្នុងតំបន់។    យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅឆ្នាំ២០១៧ កម្ពុជាមានផ្ទៃដីដាំដុះដំណាំចេកមានចំនួន២៦.៧៦០ហិកតា៕  
ក្រុមហ៊ុន LONGMATE AGRICULTURE CO.,LTD បានបោះទុនចំនួន ៣២.០២១.៥៧០ដុល្លារ លើគម្រោងបង្កើតកសិដ្ឋានដាំដំណាំចេក និងការវេចខ្ចប់កសិផលសម្រេចសម្រាប់នាំចេញ។ នេះបើតាមសេចក្តីជូនដំណឹងរបស់គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។
  បើតាមលោក យូ ខេមរៈ ចម្លាក់ទាំងនោះបានបង្ហាញពីវត្តមានទ័ពចាម ចូលមកតាមផ្លូវទឹកនៃបឹងទន្លេសាប ការប៉ះទង្គិចគ្នា ការបញ្ជាទ័ពច្បាំងរបស់ព្រះបាទជ័យវរ្ម័នទី៧ ជ័យជំនះ និងការអបអររបស់ទ័ពខ្មែរជាដើម។ល។ ទ័ពជើងទឹកចាមចូលមកកាន់កាប់នគរខ្មែរនាឆ្នាំ ១១៧៧ និងត្រូវបានទ័ពខ្មែរវាយបកយកជ័យជំនះវិញនាឆ្នាំ១១៨១៕  
សៀមរាប៖ ចម្បាំងជើងទឹករវាងទ័ពខ្មែរ និងទ័ពចាម ត្រូវបានចារិកនៅផ្ទាំងថែវខាងត្បូងប្រាសាទបាយ័ន។ បុព្វបុរសខ្មែរជំនាន់នោះចង់ឱ្យអ្នកជំនាន់ក្រោយដឹងពីសកម្មភាពនៃចម្បាំងនេះ ពិសេសជ័យជំនះលើទ័ពចាម។
  ចាន់ រតនា ដែលជាជើងខ្លាំងគុនចម្រុះប្រចាំសង្វៀន ONE Championship តំណាងឲ្យកម្ពុជាបានផ្ញើក្ដីនឹករលឹកដល់អ្នកគាំទ្រក្នុងអំឡុងពេលវិបត្តិ Covid-19 នេះ និងទទូចឲ្យពលរដ្ឋ ឬ អ្នកស្នេហាវិស័យកីឡាថែរក្សាអនាម័យជាប្រចាំស្របតាមគ្រូពេទ្យជំនាញ និង ក្រសួងសុខាភិបាល។   ចាន់ រតនា បានរំលឹកបែបនេះ ៖«សូមបងប្អូនចូលរួមទាំងអស់គ្នាដើម្បីថែរក្សាសុខភាពរបស់យើងម្នាក់ៗ និងរួមចំណែកសម្រាប់កម្ពុជា។  យើងលាងដៃដោយប្រើសាប៊ូជាប្រចាំបើនៅផ្ទះ ហើយបើចេញក្រៅត្រូវមានជែលដាក់ជាប់ខ្លួនលាងដៃញឹកញាប់សម្លាប់មេរោគបន្ទាប់ពីប៉ះពាល់របស់អ្វីមួយ និងពាក់ម៉ាស់ផង។ បើមិនចាំបាច់ សូមកុំចេញក្រៅល្អជាង។ តាំងពីជំងឹ Covid-19 ផ្ទុះមក ខ្ញុំនៅផ្ទះជាមួយប្រពន្ធកូនអត់សូវហ៊ានចេញទៅណាទេ។ ក្លិបរបស់ខ្ញុំក៏ផ្អាកបង្ហាត់ដែរ។ បើចេញក្រៅតិចតួចព្រោះចាំបាច់ ក៏ខ្ញុំការពាររហូត»។    កីឡាករវ័យ៣៤ឆ្នាំរូបនេះតែងតែតាមដានព័ត៌មានហូរហែតាមរយៈផេកផ្លូវការរបស់ក្រសួងសុខាភិបាល។ ម្ចាស់ក្លិបប្រដាល់ «សិល្បៈ» សំណូមពរឲ្យពលរដ្ឋខ្មែរតាមដានព័ត៌មានពិត និងកុំជឿទៅតាមព័ត៌មានក្លែងក្លាយអំពីជំងឺ Covid-19។    កីឡាករដែលឈ្នះ៣លើកជាប្រវត្តិសាស្ត្រនៅសង្វៀន ONE Championship បានគូសបញ្ជាក់ទៀតថា ៖«ខ្ញុំកាត់បន្ថយការជួបជុំច្រើនណាស់ សូម្បីជួបជុំបងប្អូនញុំាអីជុំគ្នាក៏អត់ដែរ។ ហើយខ្ញុំលុបចោលកម្មវិធីជប់លៀង និងការជួបជុំជាច្រើនទៀតដោយសារយើងការពារខ្លាចឆ្លងដល់គ្រួសារ។ ហើយពេលជួបបងប្អូន ឬ អ្នកផ្សេងក៏ត្រូវនៅឆ្ងាយ១ម៉ែត្រកន្លះអីដែរទៅតាមការណែនាំរបស់គ្រូពេទ្យជំនាញ។ ក្នុងកាលៈទេសៈនេះយើងត្រូវមានអនាម័យខ្ពស់»។    តាមរយៈការចូលរួមពីសំណាក់ប្រជាជន អ្នកលេងគុនចម្រុះរូបនេះជឿថាស្ថានការណ៍អាចទប់ស្កាត់កុំឲ្យឆ្លងរាលដាលច្រើន ហើយស្ថាប័នរៀបចំព្រឹត្តិការណ៍កីឡានានាអាចនឹងវិលមករៀបចំព្រឹត្តិការណ៍វិញនាពេលឆាប់ៗខាងមុខ។    ថ្មីៗនេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានកោតសរសើរចំពោះការភ្ញាក់រលឹករបស់ប្រជាពលរដ្ឋដែលបានចូលរួមទប់ស្កាត់ជំងឺ Covid-19 ជាមួយរាជរដ្ឋាភិបាលជាពិសេសពលករមកពីប្រទេសថៃបានដាក់ខ្លួននៅដោយឡែករយៈពេល១៤ថ្ងៃពីក្រុមគ្រួសារ។ សម្ដេចសង្កត់ធ្ងន់ថា សូមបន្តស្មារតីនេះដើម្បីជម្នះជំងឺជំងឺ Covid-19 និង មិនត្រូវធ្វេសប្រហែសឡើយ។ ដើម្បីបង្ការ និងការពារឲ្យកាន់ល្អមួយកម្រិតទៀតសម្ដេចតេជោ ក៏បានប្រកាសផ្អាកពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ដោយតម្រូវឲ្យវិស័យឯកជន និងរដ្ឋធ្វើការធម្មតា។ នៅពេល Covid-19 ធូរស្បើយ ឬ ផុតរលត់ក្នុងពេលសមស្របណាមួយ  នោះទើបរដ្ឋដាក់ថ្ងៃឈប់សងចំនួន ៥ ថ្ងៃជំនួសវិញ។    បើគិតតាំងពីចុងខែមករារហូតដល់ ត្រឹមព្រឹកថ្ងៃទី ៨ ខែ មេសា ឆ្នាំ ២០២០  កម្ពុជាមានករណីឆ្លង មេរោគផ្លូវដង្ហើម Covid-19 នេះចំនួន ១១៧ ករណី (ស្រី១៩នាក់និងបុរស ៣៥នាក់)។ បែបណាក្ដី ពេទ្យជំនាញកម្ពុជាព្យាបាលជាសះស្បើយរហូតដល់ ៦៣ នាក់គិតត្រឹមថ្ងៃដដែលនេះ ហើយការសម្រាកព្យាបាលធ្លាក់មកនៅត្រឹម ៥៤ នាក់ប៉ុណ្ណោះ៕
អត្ថបទ៖ ស៊ីធី
ទើបអស់តំណែងនៅថ្ងៃទី២៨ ខែកក្កដា ដោយសាររឿងពុករលួយ លោក Nawaz Sharif បានជ្រើសរើសអ្នកបន្តវេនរបស់លោករួចហើយ។ លោក Sharif បានជ្រើសរើសប្អូនប្រុសលោក គឺ Shahbaz Sharif ឲ្យធ្វើជានាយករដ្ឋមន្ត្រីថ្មីរបស់ប៉ាគីស្ថាន។ លោក Sharif ត្រូវបានតុលាការកំពូលប៉ាគីស្ថានបញ្ចប់តំណែងដោយសារតែលោកផ្ដល់ព័ត៌មានមិនពិតទាក់ទងទ្រព្យសម្បត្តិរបស់លោក ហើយរឿងនេះលេចធ្លាយដោយសារតែឯកសារ Panama Paper តែម្ដង។ ថ្លែងតាមកញ្ចក់ទូរទស្សនៅថ្ងៃទី២៩ ខែកក្កដា លោក Sharif នៅតែមិនទទួលស្គាល់ការចោទប្រកាន់លើរូបលោក តែលោកក៏មិនជំទាស់ការសម្រេចរបស់តុលាការដែរ។ បន្ទាប់ពីអស់តំណែង លោក Sharif ក៏បានកោះប្រជុំជាមួយសមាជិកសភាបក្ស PML-N ដែលជាបក្សកាន់តំណែង ហើយលោកក៏បានប្រកាសពីបេក្ខភាពនាយករដ្ឋមន្ត្រីថ្មីដែលជាប្អូនប្រុសរបស់លោកតែម្ដង។ ប៉ុន្តែលោក Shahbaz ដែលកំពុងកាន់តំណែងប្រធានរដ្ឋមន្ត្រីនៃខេត្ត Punjab នឹងមិនទាន់ចូលកាន់តំណែងភ្លាមៗឡើយ។ តាមច្បាប់ប៉ាគីស្ថាន នាយករដ្ឋមន្ត្រីត្រូវជាសមាជិកសភា ដូចនេះលោក Shahbaz ត្រូវលាលែងតំណែងបច្ចុប្បន្ន បន្ទាប់ចូលរួមក្នុងការបោះឆ្នោតបំពេញបន្ថែមដើម្បីក្លាយជាសមាជិកសភា មុននឹងសភាដែលបក្ស PML-N មានសំឡេងភាគច្រើនស្រាប់បោះឆ្នោត គាំទ្របេក្ខភាពរបស់លោក។ ក្នុងរយៈពេលនេះ លោក Shahid Khaqan Abbasi មេដឹកនាំសំខាន់មួយរូបរបស់បក្ស PML-N នឹងកាន់តំណែងជានាយករដ្ឋមន្ត្រីបណ្ដោះអាសន្ន។ បើតាមទីភ្នាក់ងារព័ត៌មាន Xinhua លោក Abbasi ទំនងកាន់តំណែងប្រមុខរដ្ឋាភិបាលនៃរយៈពេល៤៥ថ្ងៃ មុននឹងប្រគល់តំណែងឲ្យលោក Shahbaz ។ ប្រធានាធិបតីប៉ាគីស្ថាន Mamnoon Hussain នឹងកោះកិច្ចប្រជុំសភាដើម្បីបោះឆ្នោតតែងតាំងលោក Abbasi ជានាយករដ្ឋមន្ត្រីបណ្ដោះអាសន្ន ទម្រាំលោក Shahbaz បំពេញលក្ខខណ្ឌគ្រប់គ្រាន់។ គេរំពឹងថា អ្វីនឹងដំណើរការដោយរលូន ព្រោះបក្សកាន់អំណាចមានសំឡេងគ្រប់គ្រាន់ទៅហើយ។ សូមបញ្ជាក់ថា ក្រៅពីបញ្ចប់តំណែងលោក Sharif តុលាការកំពូលប៉ាគីស្ថាក៏បានបញ្ជាឲ្យតុលាការដែលទទួលខុសត្រូវសំណុំរឿងពុករលួយនេះចាប់ផ្តើមចោទប្រកាន់ជាផ្លូវការនិងជំនុំជម្រះរឿងក្តីលោក Sharif, ក្រុមគ្រួសារលោក និងរដ្ឋមន្ត្រីផ្សេងទៀតផងដែរ។ ចៅក្រមតុលាការកំពូលក៏បានប្រកាសថា សកម្មភាព និងភស្តុតាងរបស់លោក Nawaz Sharif ពាក់ព័ន្ធសំណុំរឿងពុករលួយនេះជាសកម្មភាពមិនស្មោះត្រង់ចំពោះស្ថាប័ននីតិបញ្ញត្តិផងដែរ៕
លោក Nawaz Sharif ដែលទើបត្រូវបានតុលាការកំពូលប៉ាគីស្ថានបង្ខំឲ្យលាលែងពីតំណែងនាយករដ្ឋមន្ត្រី បានជ្រើសរើសប្អូនប្រុសរបស់លោកឲ្យបន្តដឹកនាំរដ្ឋាភិបាលជំនួសលោក។ លោក Sharif អស់តំណែងដោយសារតែសំណុំរឿងពុករលួយពាក់ព័ន្ធការបែកធ្លាយឯកសារ Panama Paper ។ លោកសុខចិត្តទទួលយកការសម្រេចចិត្តរបស់តុលាការ បើទោះជាលោកបដិសេធដាច់ខាតលើការចោទប្រកាន់នេះក៏ដោយ។
Hwang Hee-chan ខ្សែប្រយុទ្ធ RB Leipzig ក៏ស្ថិតក្នុងចំណោមអ្នកឆ្លងទាំង១០ផងដែររបស់សមាជិកក្រុមជម្រើជាតិកូរ៉េខាងត្បូងផងដែរ។ Hwang និងបុគ្គលិកក្រុមម្នាក់ទៀតបានធ្វើតេស្តវិជ្ជមានជំងឺរាតត្បាតនេះ បន្ទាប់ពីការប្រកួតមិត្តភាពអន្តរជាតិដែលកូរ៉េខាងត្បូងបានទទួលជ័យជំនះលើកក្រុមកាតា ២-១ កាលពីថ្ងៃទី១៧ វិច្ឆិកា។   ដោយឡែក កីឡាករ៦នាក់ និងបុគ្គលិក២នាក់ទៀត បានតេស្តវិជ្ជមានកាលពីចុងសប្តាហ៍មុននៅពេលកូរ៉េខាងត្បូង ចាញ់ម៉ិកស៊ិកក្នុងលទ្ធផល ៣-២។   ជុំវិញការឆ្លងខ្សែប្រយុទ្ធ Hwang Hee-chan ក្លិប RB Leipzig នៃក្របខណ្ឌ Bundesliga ប្រកាសថាកីឡាកររបស់ពួកគេរូបនេះ នឹងត្រូវខកខានការប្រកួតមួយចំនួនសម្រាប់ក្រុម ដ្បិតត្រូវដាក់ឲ្យនៅដាច់ដោកឡែក និងទទួលការធ្វើតេស្តជាប្រចាំរហូតជាសះស្បើយ។   ការប្រកួតមិត្តភាពរបស់ក្រុមជម្រើសជាតិកូរ៉េខាងត្បូងទាំងពីរលើកនេះ សុទ្ធតែធ្វើឡើងនៅក្នុងប្រទេសអូទ្រីស៕
សមាជិកក្រុមកីឡាបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូងចំនួនពីរនាក់ទៀតបានតេស្តចេញលទ្ធផលវិជ្ជមានជំងឺ COVID-19។ សហព័ន្ធកីឡាបាល់ទាត់កូរ៉េខាងត្បូង (KFA) បានប្រកាសនៅថ្ងៃទី១៩ វិច្ឆកា ដោយសរុបមកដល់ពេលនេះកើនចំនួនអ្នកឆ្លងដល់១០នាក់ហើយ។
អង្គការស្បៀងអាហារ និងកសិកម្មនៃសហប្រជាជាតិ (FAO) សហការជាមួយរដ្ឋបាលជលផល រៀបចំវគ្គបណ្តុះបណ្តាល ស្តីពី«ការគ្រប់គ្រងសមត្ថភាព និងកម្លាំងនេសាទ» ដល់មន្ត្រីរដ្ឋបាលជលផលថ្នាក់ជាតិ និងអ្នកពាក់ព័ន្ធផ្នែកនេសាទនៅខេត្តតំបន់ឆ្នេរ។ វគ្គបណ្ដុះបណ្ដាល ដែលមានរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១៦-១៧ វិច្ឆិកានេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជានេសាទ។   វគ្គបណ្តុះបណ្តាលនេះ នឹងកសាងសមត្ថភាពដល់ភាគីពាក់ព័ន្ធក្នុងការគ្រប់គ្រងជលផល ដោយផ្តោតលើសកម្មភាពនៃការនេសាទហួសកម្រិត និងដែននេសាទសេរី រួមទាំងពិភាក្សាយុទ្ធសាស្រ្តនិងផែនការអនុវត្តនានាដើម្បីដោះស្រាយ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់អង្គការស្បៀងអាហារ និងកសិកម្មនៃសហប្រជាជាតិ (FAO)។    រូបភាពពីFAO ផ្កាថ្ម ស្មៅសមុទ្រ និងព្រៃកោងកាង គឺជាកន្លែងបន្តពូជ និងចិញ្ចឹមជីវិតរបស់ត្រី។ ត្រីសមុទ្រមិនអាចរស់បាន ដោយគ្មានទីជម្រកដែលសម្បូរដោយសុខុមាលភាព និងបរិស្ថានល្អឡើយ។ ការគ្រប់គ្រងជលផលប្រកបដោយប្រសិទ្ធភាព នឹងរួមចំណែកដល់ដំណើរការធ្វើឱ្យមានកំណើនតម្លៃសេដ្ឋកិច្ច។   លោក បួយ រតនា អនុប្រធានរដ្ឋបាលជលផល បានលើកឡើងថា៖«ការគ្រប់គ្រងបរិមាណត្រីដែលអាចនេសាទបាន គឺចាំបាច់ដើម្បីធានាការនេសាទប្រកបដោយនិរន្តរភាព។ ផ្នែកមួយនៃការធានានូវនិរន្តរភាពនេះ គឺការកៀងគរភាគីពាក់ព័ន្ធរួមគ្នាបង្កើនការយល់ដឹងពីការនេសាទដូចជាការនេសាទហួសកម្រិត និងការនេសាទសេរីគ្មានការគ្រប់គ្រងនិងត្រួតពិនិត្យ និងការទទួលយកនូវតម្រូវការចាំបាច់សម្រាប់មនុស្សគ្រប់គ្នាក្នុងការសហការគ្នាដោះស្រាយបញ្ហាភាពប្រឈមទាំងនេះ»។    អនុប្រធានរដ្ឋបាលជលផលរូបនេះ ជំរុញឱ្យពង្រឹងការអនុវត្ត និងសកម្មភាពជាក់ស្ដែង ដើម្បីកាត់បន្ថយ ផលប៉ះពាល់អវិជ្ជមានលើធនធានជលផល ទីជម្រក និងផលប្រយោជន៍។   លោក ផែន ប៊ុនធឿន ទីប្រឹក្សាបច្ចេកទេសផ្នែកគ្រប់គ្រងជលផលសមុទ្រមកពីអង្គការ FAO បញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ នឹងជួយដល់ថ្នាក់ដឹកនាំរដ្ឋបាលជលផល ខណ្ឌរដ្ឋបាលជលផល អធិការដ្ឋានរដ្ឋបាលជលផលសមុទ្រសហគមន៍នេសាទ និងអ្នកនេសាទស្វែងយល់អំពីយន្តការ ដែលអាចប្រើប្រាស់ក្នុងការគ្រប់គ្រងធនធានជលផលសមុទ្រឱ្យមាននិរន្តរភាព។ លើសពីនេះ វគ្គបណ្តុះបណ្តាលនេះ មានការពិភាក្សាជាក្រុម និងលំហាត់ជាច្រើន ដើម្បីឱ្យភាគីពាក់ព័ន្ធ និងតួអង្គសំខាន់ៗអនុវត្តបច្ចេកទេស បង្កើតលក្ខខណ្ឌដែលមានស្ថិរភាព និងអាចព្យាករផលស្តុកត្រី។   សូមបញ្ជាក់ថា រដ្ឋបាលជលផល បានរៀបចំផែនការគ្រប់គ្រងជលផលសមុទ្រដោយមានការជួយគាំទ្របច្ចេកទេសពីអង្គការ FAO និងបានប្រជុំពិភាក្សាជាមួយភាគីពាក់ព័ន្ធនានានៅគ្រប់កម្រិត រួមទាំងអាជ្ញាធរមូលដ្ឋាន និងសហគមន៍នេសាទ។ បច្ចុប្បន្ន ផែនការនេះ កំពុងដំណើរការ សុំការអនុម័តពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ជាមួយគ្នានេះ ផែនការនេះនឹងជួយស្តារ និងការពារធនធានជលផល និងទីជម្រកសំខាន់ៗ ដែលអាចអនុញ្ញាតឱ្យទាញយកផលប្រយោជន៍ជាច្រើន ពីការនេសាទប្រកបដោយនិរន្តរភាពផងដែរ៕  
ភ្នំពេញ៖ EU និងអង្គការ FAO ប្ដេជ្ញាលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជានេសាទនៅតំបន់ឆ្នេរ តាមរយៈការរៀបចំវគ្គបណ្តុះបណ្តាលដល់មន្ត្រីរដ្ឋបាលជលផលថ្នាក់ជាតិ និងអ្នកពាក់ព័ន្ធផ្នែកនេសាទ នៅខេត្តតំបន់ឆ្នេរ។ បើតាមអង្គការ FAO ការគ្រប់គ្រងជលផលប្រកបដោយប្រសិទ្ធភាព នឹងរួមចំណែកដល់កំណើនសេដ្ឋកិច្ច។
តើរដ្ឋាភិបាលប្រធានាធិបតី Ferdinand Marcos Jr. ធ្វើអ្វីខ្លះ?   ការផ្អាកសាលារៀនបណ្ដោះអាសន្ន   យោងតាមក្រសួងអប់រំហ្វីលីពីន សាលារៀនប្រមាណ៤ពាន់កន្លែងបានផ្អាការបង្រៀន តាមថ្នាក់កាលពីដើមខែមេសាខណៈសីតុណ្ហភាពក្ដៅខ្លាំងដល់៤០-៤៥អង្សា។ របៀប បង្រៀនជំនួស (ADM) ត្រូវបានដាក់ចេញសម្រាប់ផ្តល់នូវភាពបត់បែនរួមទាំងការសិក្សាពី ចម្ងាយសម្រាប់សិស្សានុសិស្សហ្វីលីពីនជាង ១,៣ លាននាក់។   ជំនួយសម្រាប់កសិករដែលរងការខាតបង់ទិន្នផល ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. ក៏ដឹកនាំក្រសួងកសិកម្ម ឱ្យធ្វើការជាមួយក្រុមហ៊ុនធានារ៉ាប់រងដំណាំហ្វីលីពីនដើម្បីជួយកសិករដែលរងផលប៉ះពាល់ពីគ្រោះរាំងស្ងួត ហើយត្រូវប្រាកដថា កសិករទទួល បានជំនួយហិរញ្ញវត្ថុភ្លាមៗ។    ជាក់ស្តែង គ្រោះរាំងស្ងួតដែលបង្កឡើងដោយកំដៅខ្លាំង និងកង្វះទឹកភ្លៀងបានធ្វើឱ្យដំណាំ និងផលិតកម្មបសុសត្វរបស់ប្រទេសនេះធ្លាក់ចុះយ៉ាងខ្លាំងជាមួយនឹងការខូចខាតកើនឡើង ដល់៧៤លានដុល្លារ ខណៈស្រូវជាដំណាំដែលរងការខូចខាតច្រើនជាងគេរហូតដល់ទៅ៦១,៧១ ភាគរយ។   ជាការឆ្លើយតប ក្រសួងកសិកម្មហ្វីលីពីន ក៏បានពង្រីកជំនួយប្រហែល៣៧ លានដុល្លារដល់កសិករ និង អ្នកនេសាទដែលរងផលប៉ះពាល់រួមទាំងជំនួយហិរញ្ញវត្ថុចំនួន ១៩ លានដុល្លារដល់កសិករដាំស្រូវ និង១៣,៨ម៉ឺនដុល្លារសម្រាប់គ្រឿងម៉ាស៊ីន និងឧបករណ៍សម្រាប់ដំណាំស្រូវ។   ការត្រួតពិនិត្យ និងជំនួយដល់ការផ្គត់ផ្គង់ទឹក លោក Marcos Jr. បានបញ្ជាឱ្យក្រសួងបរិស្ថាន និងធនធានធម្មជាតិ តាមរយៈ ក្រុមប្រឹក្សាធនធានទឹកជាតិ សហការជាមួយការិយាល័យការពារជនស៊ីវិលដើម្បីប្រមូល ទិន្នន័យទាំងស្ថានភាព ផ្គត់ផ្គង់ទឹកលើសកម្រិត និងកង្វះការផ្គត់ផ្គង់ដែលប៉ះពាល់ដល់ផ្នែកខ្លះនៃប្រទេស។   ខណៈដែលទីក្រុងមួយចំនួនដូចជា Zamboanga និង Lloilo ប្រទះនឹងបញ្ហាកង្វះទឹកប្រើប្រាស់ និងបានប្រកាសពីស្ថានភាពគ្រោះមហន្តរាយ រដ្ឋាភិបាលនៃទីក្រុងទាំងនោះទទួលបានការ អនុញ្ញាតឱ្យប្រើប្រាស់មូលនិធិរដ្ឋសម្រាប់ដោះស្រាយបញ្ហា។ ទីក្រុង Lloilo ទទួលបានថវិកា ២១,៦ម៉ឺនដុល្លារពីមូលនិធិឆ្លើយតបរហ័សដើម្បីទិញ និងចែកចាយទឹកសម្រាប់រយៈពេល៣ ខែដល់គ្រួសារដែលរងផលប៉ះពាល់៕    
សីតុណ្ហភាពក្ដៅខ្លាំង កំពុងវាយប្រហារបណ្ដាប្រទេសតំបន់អាស៊ីអាគ្នេយ៍ ដែលបង្កឱ្យមានផលប៉ះពាល់ជាខ្លាំងដល់សុខភាព និងព្រមទាំងជីវភាពរស់នៅទាំងមូលផង ដែរ។ ហ្វីលីពីនដែលរងផលប៉ះពាល់ខ្លាំង ដាក់ចេញវិធានការមួយចំនួន ដើម្បីសម្រួលមួយចំណែកដល់ប្រជាជន។
  ក្រុមហ៊ុន EZECOM ដែលជួយគាំទ្រដល់វិស័យអប់រំអនឡាញ បានផ្តល់ប្រាក់រង្វាន់ចំនួន ១,២៥០ដុល្លារ និងកុំព្យូទ័រយួរដៃមួយគ្រឿង ជូនដល់លោក ថុល ថាន់ថន ដែលជាអ្នកឈ្នះពានរង្វាន់គ្រូបង្រៀន ដែលមានភាពច្នៃប្រឌិតខ្ពស់ប្រចាំឆ្នាំ២០២០នេះ។ ការប្រកួតដណ្តើមពានរង្វាន់នេះ ត្រូវបានរៀបចំឡើង ដោយក្រសួងអប់រំ យុវជន និងកីឡា ដោយមានការសហការ ជាមួយក្រុមហ៊ុន Step IT Academy Cambodia និងក្រុមហ៊ុន The Idea។   ក្រុមហ៊ុន EZECOM ក៏បានផ្តល់រង្វាន់ដល់បេក្ខជន និងបេក្ខនារី ដែលជាប់ចំណាត់លេខ២ និងលេខ៣ផងដែរ ដោយអ្នកនាង គីម មិថុនា ដែលជាប់លេខ២ ទទួលបានប្រាក់រង្វាន់ចំនួន ៥០០ដុល្លារនិងកុំព្យូទ័រយួរដៃមួយគ្រឿង និងលោក ចៅ វណ្ណៈ ដែលជាប់លេខ៣ ទទួលបានប្រាក់រង្វាន់ចំនួន ៣៥០ដុល្លារ និងកុំព្យូទ័រយួរដៃមួយគ្រឿង។   លោក កាំង តាំង នាយកបទពិសោធបុគ្គលិក នៃក្រុមហ៊ុន EZECOM បានថ្លែងថា៖ «យើងមានមោទនភាព ដែលអាចចូលរួមចំណែក ដល់ព្រឹត្តិការណ៍ដ៏មានកិត្យានុភាពនេះ។ ការចូលរួមរបស់យើង បញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តរបស់យើងចំពោះវិស័យអប់រំអនឡាញនៅកម្ពុជា»។   លោក កាំង តាំង មានប្រសាសន៍ថា៖ «ចាប់តាំងពីកើតមានការរាតត្បាតជំងឺកូវីដ-១៩ នៅដើមឆ្នាំនេះមក ការរៀនសូត្រអឡាញបានក្លាយជាមធ្យោបាយដ៏សំខាន់មួយសម្រាប់សិស្ស និងគ្រូ ដើម្បីបន្តការអប់រំរបស់ពួកគេ។ ដូចនេះ យើង ដែលជាក្រុមហ៊ុន EZECOM មានក្តីរីករាយដែលជួយគាំទ្រនៅទីកន្លែងណាដែលយើងអាចធ្វើបាន»។   លទ្ធផលការប្រកួតដណ្តើមពានរង្វាន់គ្រូបង្រៀនដែលមានភាពច្នៃប្រឌិតខ្ពស់ប្រចាំឆ្នាំ២០២០ នេះ ត្រូវបានប្រកាសនៅថ្ងៃចុងក្រោយនៃវេទិកាសិក្សាតាមប្រព័ន្ធអេឡិចត្រូនិចលើកទី១ ឆ្នាំ២០២០ (1st Cambodian E-Learning Forum 2020) ដែលបានប្រារព្ធធ្វើឡើងនៅថ្ងៃទី៣ និងទី៤ ខែធ្នូ ឆ្នាំ២០២០។ ពានរង្វាន់នេះត្រូវបានបង្កើតឡើងដើម្បីលើកទឹកចិត្តដល់គ្រូបង្រៀនរាប់ចាប់ពីគ្រូថ្នាក់មតេ្តយ្យសិក្សារហូតដល់គ្រូមធ្យមសិក្សា ឱ្យបង្ហាញភាពច្នៃប្រឌិត និងទេពកោសល្យរបស់ពួកគេក្នុងការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីលើកកម្ពស់បច្ចេកទេសបង្រៀន និងវិធីសាស្ត្ររៀនសូត្រ។   វេទិកានេះដែលដំបូងឡើយគ្រោងនឹងធ្វើឡើងជាព្រឹត្តិការណ៍ជួបជុំគ្នាធម្មតា ត្រូវបានផ្លាស់ប្តូរទៅធ្វើជាអនឡាញទាំងស្រុងវិញ ដោយសារក្តីបារម្ភពីការរាតត្បាតជំងឺកូវីដ-១៩ នាពេលថ្មីៗនេះ។   ឯកឧត្តមបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងនៅក្នុងសុន្ទរកថាបិទវេទិកានេះថា ការរាតត្បាតជំងឺកូវីដ-១៩ បានបង្កើនភាពបន្ទាន់សម្រាប់អ្នកអប់រំ មាតាបិតា និងគ្រូបង្រៀនឱ្យត្រៀមលក្ខណៈរួចរាល់សម្រាប់ការរៀនសូត្រតាមអេឡិចត្រូនិច ជាពិសេសនៅក្នុងបរិបទរបស់កម្ពុជា។ ឯកឧត្តមក៏បានកោតសរសើរផងដែរដល់អ្នករៀបចំកម្មវិធីដែលរួមមានក្រសួងអប់រំ ក្រុមហ៊ុន Step IT Academy Cambodia និងក្រុមហ៊ុន The Idea ព្រមទាំងក្រុមហ៊ុនជាច្រើនទៀតដូចជាក្រុមហ៊ុន EZECOM ដែលបានគាំទ្រដល់វេទិកានេះ។   ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងថា៖ «ខ្ញុំពិតជាកោតសរសើរដល់ការប្តេជ្ញាចិត្តរបស់គ្រួបង្រៀនរបស់យើង ដែលបានចំណាយពេលវេលា និងទេព្យកោសលរបស់ខ្លួនក្នុងអំឡុងពេលមានការរាតត្បាតជំងឺកូវីដ-១៩»។   ក្រុមហ៊ុន EZECOM ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៧ ហើយចាប់តាំងពីពេលនោះមកបានក្លាយជាក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុន EZECOM ផ្តល់ជូនអតិថិជនជាមួយកញ្ចប់សេវាកម្មច្រើនប្រភេទតាមរយៈខ្សែហ្វាយប៊ើអុបទិក (Fibre Optic) សម្រាប់បំពេញតម្រូវការអតិថិជនជាមួយនឹងសេវាអ៊ីនធឺណិតល្បឿនដែលល្អឥតខ្ចោះ និងដំណោះស្រាយអ៊ីនធឺណិត និងទូរគមនាគមន៍ផ្សេងៗទៀតដល់ក្រុមហ៊ុន និងអ្នកប្រើប្រាស់នៅទូទាំងប្រទេសកម្ពុជា។ ក្រុមហ៊ុន EZECOM បានទិញក្រុមហ៊ុនខ្សែហ្វាយប៊ើអុបទិក Telcotech ដែលផ្តល់លទ្ធភាពដល់ការពង្រីកការផ្តល់សេវារបស់ខ្លួន ៩៩% នៃផ្ទៃប្រទេស។   ក្រុមហ៊ុន EZECOM គឺជាក្រុមហ៊ុនអ៊ីនធឺណិតតែមួយគត់ដែលមានប្រព័ន្ធខ្សែកាប្លិ៍បាតសមុទ្រផ្ទាល់ខ្លួនដំបូងគេនៅកម្ពុជា ពោលគឺបណ្តាញខ្សែកាប្លិ៍ម៉ាឡេស៊ីកម្ពុជាថៃ (MCT) ដែលលាតសន្ធឹងប្រហែល ១.៣០០គីឡូម៉ែត្រ។ បណ្តាញខ្សែកាប្លិ៍បាតសមុទ្រនេះ ធ្វើអោយប្រទេសកម្ពុជាក្លាយជាចំណុចតភ្ជាប់មួយទៅកាន់ទ្វីបអាស៊ីទាំងមូល និងអាចឱ្យប្រទេសកម្ពុជាតភ្ជាប់ទៅតំបន់អាស៊ីប៉ាស៊ីហ្វិក តំបន់អាស៊ាន និងប្រទេសផ្សេងទៀតក្នុងពិភពលោកបានយ៉ាងងាយ ដោយឆ្លងកាត់តាមប្រទេសម៉ាឡេស៊ី។ ក្រុមហ៊ុន EZECOM ក៏បានចាប់ដៃគូផងដែរជាមួយក្រុមហ៊ុន NXT Network ដែលជាក្រុមហ៊ុនមានជំនាញខាងចែកចាយអ៊ីនធឺណិតខ្នាតធំក្នុងតំបន់អាស៊ាន ដែលបានប្រកាសភាពជាដៃគូយុទ្ធសាស្ត្រមួយដើម្បីរួមគ្នាផ្តល់សេវាកម្មកាន់តែប្រសើរឡើងសម្រាប់ទីផ្សារប្រទេសកម្ពុជា ឡាវ ភូមា វៀតណាម និងថៃ។    ក្នុងឆ្នាំ២០១១ ក្រុមហ៊ុន EZECOM បានក្លាយជាក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិតដំបូងគេក្នុងប្រទេសកម្ពុជាដែលទទួលបានវិញ្ញាបនបត្រ ISO។ ក្រុមហ៊ុនក៏បានឈ្នះពានរង្វាន់ Best ISP Award រយៈពេលពីរឆ្នាំជាប់គ្នាផងដែរគឺឆ្នាំ២០១១ និងឆ្នាំ២០១២ បានឈ្នះពានរង្វាន់ Cambodia ICT Awards (CICTA) និងទទួលបានពានរង្វាន់ Best ISP for Enterprise Award ក្នុងឆ្នាំ២០១៦ បានឈ្នះពានរង្វាន់ Best Employer Brand Award ក្នុងឆ្នាំ២០១៧ និងត្រូវបានទទួលស្គាល់ជាផ្លូវការជាមួយនឹងវិញ្ញាបនបត្រ ISO 9001:2015 Certification ក្នុងឆ្នាំ២០២០នេះ៕   (អត្ថបទពាណិជ្ជកម្ម)    
ភ្នំពេញ ថ្ងៃទី៧ធ្នូ ២០២០៖ ក្រុមហ៊ុន EZECOM ដែលជាក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ឈានមុខគេ របស់ប្រទេសកម្ពុជា បានបញ្ជាក់ជាថ្មី អំពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ចំពោះវិស័យអប់រំអនឡាញ តាមរយៈការឧបត្ថម្ភប្រាក់រង្វាន់ ដល់អ្នកឈ្នះពានរង្វាន់គ្រូបង្រៀនដែលមានភាពច្នៃប្រឌិតខ្ពស់កម្ពុជា។
  សម្ព័ន្ធភាពដឹកនាំដោយលោក Todd Boehly បានទទួលការពេញចិត្តពីការដេញថ្លៃ ដែលគ្រប់គ្រង ដោយក្រុមហ៊ុនវិនិយោគ Raine ដែលទទួលបន្ទុកទិញនឹងលក់ក្លិប នៃភាគខាងលិចទីក្រុងឡុដ៍ បើទោះមានការដេញថ្លៃនូវតម្លៃថ្លៃជាង ពីសំណាក់មហាសេដ្ឋីអង់គ្លេសលោក Jim Ratcliffe ក្តី។   ក្រោយទទួលរកឃើញម្ចាស់ថ្មី ក្លិប Chelsea បានប្រកាសថាប្រាក់ចំនួនជាង ២,១៦ពាន់លានដុល្លារ នឹងត្រូវវិនិយោគសម្រាប់ក្លិបទាំងមូលនាចុងខែឧសភា។ ចំណែកប្រាក់ប្រមាណជាង ៣,០៨ពាន់លានដុល្លារ ប្រើសម្រាប់ទិញភាគហ៊ុននៅក្នុងក្លិប ហើយត្រូវដាក់បញ្ចូលទៅក្នុងគណនីធនាគា UK Bank ដែលបានបង្កកប្រាក់របស់មហាសេដ្ឋីរុស្ស៊ី។   មិនត្រឹមតែប៉ុណ្ណោះក្នុងសេចក្តីប្រកាសរបស់ក្លិបក៏បានបញ្ជាក់បន្ថែមថា ប្រាក់របស់លោក Abramovich ដែលត្រូវបានបង្កកទាំងនោះ នឹងត្រូវផ្តល់ជួនសប្បុរសធម៌ ដើម្បីជួយជនរងគ្រោះនៃសង្គ្រាមរុស្ស៊ីអ៊ុយក្រែន។   «រដ្ឋាភិបាលអង់គ្លេសបានសម្រេចយល់ព្រមក្នុងការផ្ទេរប្រាក់ចូលក្នុងគណនីដែលបានបង្កកនៅធនាគារ UK Bank។ ក្នុងនោះប្រាក់ ២,១៦ពាន់លានដុល្លារនឹងត្រូវចំណាយសម្រាប់ផ្គត់ផ្គង់ក្លិបទាំងមូល រួមមានវិនិយោគលើកីឡដ្ឋាន ក្រុមបាល់ទាត់នារី ក្រុមយុវជន និងមូលនិធិក្លិប Chelsea។»។ នេះបើតាមសេចក្តីថ្លែងការណ៍ដែលបានផ្សាយដោយក្លិប Chelsea។   យ៉ាងណាមិញ ក្លិបយក្សរបស់អង់គ្លេសមួយនេះ ក៏បានអះអាងបន្ថែមថា ការបញ្ចប់ការលក់នេះនឹងរំពឹងរួចរាល់នាចុងខែឧសភា ទៅតាមអនុលោមនៃបទប្បញ្ញត្តិ ហើយព័ត៌មានផ្សេងៗពីការលក់នឹងត្រូវផ្តល់ជូននៅពេលបន្ទាប់៕  
ក្លិប Chelsea ថ្ងៃទី៧ ខែឧសភា រកបានម្ចាស់ថ្មីជាសម្ព័ន្ធភាព ដែលដឹកនាំដោយលោក Todd Boehly មហាសេដ្ឋីអាម៉េរិក រួមដៃជាមួយ Clearlake Capital មហាសេដ្ឋីស្វីសលោក Hansjoerg Wyss និងអ្នកវិនិយោគអចលនទ្រព្យអង់គ្លេស លោក Mark Walter ក្នុងតម្លៃ ៥,២ពាន់លានដុល្លារ។ ឯប្រាក់បង្កករបស់លោក Roman Abramovich សម្រាប់ក្លិបត្រូវផ្តល់ជួនទៅឱ្យសប្បុរសធម៌ ១០០ភាគរយ។
  ជើងហោះហើរពីកម្ពុជាទៅកាន់ប៉េកាំងនៅថ្ងៃទី៣ ខែកញ្ញា ជាជើងហោះហើរទីមួយដែលចុះចតនៅព្រលានយន្តហោះរដ្ឋធានីចិន គិតតាំងពីខែមីនាមក។ ជាង៦ខែមកនេះ ប៉េកាំង ហាមឃាត់ការធ្វើដំណើរតាមផ្លូវអាកាសពីបរទេសដើម្បីទប់ស្កាត់ការនាំចូលជំងឺ COVID-19 ។ ក្រៅពីកម្ពុជា ជើងហោះហើរពីថៃ ក្រិក ដាណឺម៉ាក អូទ្រីស និងកាណដា ក៏ទទួលបានការអនុញ្ញាតផងដែរ។   បើតាមរដ្ឋបាលអាកាសចរណ៍ស៊ីវិលចិន ប្រទេសទាំងនេះ ទទួលបានភ្លើងខៀវពីរដ្ឋាភិបាលចិនក្នុងចាប់ផ្ដើមការធ្វើដំណើរជើងអាកាសទៅកាន់ប៉េកាំង ក្រោយត្រូវបានវាយតម្លៃថាមានហានិភ័យ COVID-19 ទាប។ នេះបើតាមការផ្សាយរបស់ទូរទស្សន៍ចិន CGTN នៅថ្ងៃទី៣ ខែកញ្ញា។ យ៉ាងណាមិញ លក្ខខណ្ឌសុខភាពតឹងរ៉ឹង នឹងត្រូវអនុវត្តដដែល។   អ្នកដំណើរទាំងអស់ដែលធ្វើដំណើរទៅកាន់ប៉េកាំងតាមជើងយន្តហោះក្រៅស្រុកទាំងអស់ ត្រូវបានមានលិខិតបញ្ជាក់អវិជ្ជមានជំងឺ COVID-19 បីថ្ងៃមុនឡើងយន្តហោះ ខណៈលើកមុនគឺ៥ថ្ងៃ។ ទៅដល់ចិន អ្នកដំណើរទាំងអស់ ត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃ នៅទីតាំងក្រៅប៉េកាំង។ ពួកគេ ក៏ត្រូវធ្វើតេស្តម្ដងទៀតមុនចាកចេញពីទីតាំងនោះ ហើយត្រូវរាយការណ៍ពីកម្ដៅរបស់ខ្លួនចំនួន៧ថ្ងៃបន្ទាប់។    ក្នុងសន្និសីទសារព័ត៌មានថ្ងៃទី៣ ខែកញ្ញា លោក Xu Hejian អ្នកនាំពាក្យរដ្ឋាភិបាលទីក្រុងប៉េកាំង បញ្ជាក់ថា ទីក្រុង នឹងមិនទទួលអ្នកដំណើរលើសពីមួយពាន់នាក់ឡើយ ហើយមានតែប្រជាជនចិន ប្រជាជនប្រទេសខាងលើប៉ុណ្ណោះ ដែលអនុញ្ញាតឲ្យឡើងយន្តហោះ៕     
រដ្ឋធានីប៉េកាំង បានចាប់ផ្ដើមទទួលយកជើងហោះហើរពីប្រទេសចំនួន៨ឡើងវិញចាប់ពីថ្ងៃទី៣ ខែកញ្ញាតទៅ ដែលជានេះជាសញ្ញាបង្ហាញថា ទីក្រុងដ៏ធំមួយនេះចាប់ផ្ដើមដំណើរការជាប្រក្រតីឡើងវិញ។ ជើងហោះហើរពីកម្ពុជា ថៃ និងប្រទេសប៉ែកខាងលិច៥ទៀត ត្រូវបានអនុញ្ញាតឲ្យធ្វើដំណើរទៅប៉េកាំង ព្រោះប្រទេសទាំងនេះមានហានិភ័យជំងឺ COVID-19 ទាប។