text stringlengths 31 26.1k | summary stringlengths 11 1.19k |
|---|---|
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញលទ្ធផលបណ្តោះអាសន្នអំពីចំនួនសន្លឹកឆ្នោត ដែលគណបក្សនីមួយៗទទួលបានពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧នេះ។ ក្នុងចំណោមគណបក្សទាំង១៨ ដែលចូលប្រកួត គណបក្សប្រជាជនកម្ពុជា ទទួលបានសន្លឹកឆ្នោតច្រើនជាងគេបង្អស់។ យោងតាមតារាងបែងចែកចំនួនសន្លឹកឆ្នោត ដែលគ.ជ.ប បានចេញនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣នេះ គណបក្សប្រជាជនកម្ពុជា ទទួលបានសន្លឹកឆ្នោតសរុប ៦ ៣៩៨ ១៩៣ (ជាង៦,៣លាន)។ ចំនួនជាង៦,៣លានសន្លឹកនេះ ច្រើនជាងចំនួនសន្លឹកឆ្នោត ដែលគណបក្សប្រជាជនកម្ពុជា ទទួលបានពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ កាលពីឆ្នាំ២០១៨ ដល់ទៅជាង១,៥លានសន្លឹក។ កាលពីឆ្នាំ២០១៨ គណបក្សប្រជាជនកម្ពុជា ទទួលបានសន្លឹកឆ្នោត ៤ ៨៨៩ ១១៣ (ជាង៤,៨លាន)។ គណបក្ស ដែលឈរនៅលំដាប់លេខរៀងទី២ ក្នុងការទទួលបានសន្លឹកឆ្នោតច្រើនពីការបោះឆ្នោតឆ្នាំ២០២៣នេះ គឺគណបក្សហ៊្វុនស៊ិនប៉ិច ដែលមានព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ជាប្រធាន។ គណបក្សហ៊្វុនស៊ិនប៉ិច ទទួលបានសន្លឹកឆ្នោត ៧១៦ ៤៤៣ (ជាង៧១ម៉ឺន)។ បើប្រៀបធៀបទៅនឹងឆ្នាំ២០១៨ ក្នុងឆ្នាំ២០២៣នេះ សន្លឹកឆ្នោតរបស់គណបក្សហ៊្វុនស៊ិនប៉ិច កើតឡើងជិតទ្វេដង។ កាលពីឆ្នាំ២០១៨ គណបក្សរាជានិយមនេះ ទទួលបានសន្លឹកឆ្នោតត្រឹម៣៧៤ ៥១០ (ជាង៣,៧ម៉ឺន)។ មានការគណនាក្រៅផ្លូវការថា ក្នុងការបោះឆ្នោតជាតិឆ្នាំ២០២៣នេះ គណបក្សប្រជាជនកម្ពុជា ទទួល១២០អាសនៈក្នុងរដ្ឋសភា ហើយនៅសល់៥អាសនៈទៀត គឺធ្លាក់ទៅលើគណបក្សហ៊្វុនស៊ិនប៉ិច។ ព័ត៌មានអំពីការគណនាអាសនៈក្រៅផ្លូវការនេះ ដែលផ្សាយដោយសារព័ត៌មានហ្រ្វេសញូ ត្រូវបានយកទៅផ្សាយបន្តក្នុងតេឡេក្រាមរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីចាំផ្ទះ និងជាប្រធានគណបក្សប្រជាជនកម្ពុជា។ លទ្ធផលផ្លូវការនៃការបោះឆ្នោត និងចំនួនអាសនៈ ដែលគណបក្សត្រូវទទួលបាន នឹងត្រូវគ.ជ.ប ប្រកាសនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣៕ | ដោយ៖ ទេពញាណ |
1. អ្នកមិនគួរយកដៃរបស់អ្នកទៅប៉ះមុខអ្នកឡើយ ព្រោះមេរោគដែលមានលើដៃ នឹងធ្វើឲ្យមុខអ្នកងាយកើតមុនជាទីបំផុត។ 2. អ្នកគួរតែសម្អាតបន្ទប់អ្នកឲ្យស្អាត ដោយយកកម្រាលពូក ភួយ ខ្នើយ និងកន្សែងជូតមុខបោកឲ្យបានញឹកញាប់ ឬហាលថ្ងៃឲ្យបានញឹក ទើបអាចសម្លាប់មេរោគចោលអស់។ ដូចនេះ មុខអ្នកនឹងមិនងាយឡើងមុនឡើយ។ 3. អ្នកមិនគួរញ៉ាំរបស់ផ្អែមច្រើនឡើយ ទើបអាចការពារមុខអ្នកឲ្យស្អាតបាន។ 4. អ្នកគួរតែចេះបន្ធូរអារម្មណ៍ ដោយមិនគួរផ្តល់សម្ពាធឲ្យខ្លួនច្រើនពេកទេ ទើបមុខអ្នកស្អាត។ 5. អាហារបំពងខ្លាញ់ទាំងឡាយ អ្នកគួរតែចៀសកុំពិសារឲ្យសោះ ប្រសិនជាអ្នកមិនចង់ឲ្យមុខអ្នកឡើងមុន។ 6. មិនថាអ្នករវល់យ៉ាងណាទេ អ្នកគួរតែចូលគេងឲ្យមុនម៉ោង១១ ទើបអាចរក្សាស្បែកអ្នកឲ្យស្អាតបានយូរ៕ ត្រួតពិនិត្យដោយ www.health.com.kh | ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរបៀបថែរក្សាស្បែកមុខបុរសមិនឲ្យឡើងមុននោះទេ។ តើមានអ្វីខ្លះទៅ? |
អ្នកគាំទ្រក្នុងស្រុកជាច្រើនបានដឹងរួចហើយថា ចាន់ រតនា ដែលជាអ្នកលេងគុនចម្រុះប្រចាំនៅសង្វៀនល្បីលំដាប់ពិភពលោក ONE Championship ខកឡើងសង្វៀនប្រមាណជាប្រ៨ខែមកហើយនបើគិតចាប់ពីការឡើងសង្វៀនលើកចុងក្រោយនាពាក់កណ្ដាលខែសីហា។ ទោះជាមិនទាន់ឡើងសង្វៀនសាជាថ្មី ចាន់ រតនា បានថ្លែងប្រាប់អ្នកយកព័ត៌មានរបស់ ONE បែបនេះ៖«ខ្ញុំនៅតែហាត់រាល់ថ្ងៃ ជាមួយគ្រូជឺជិតស៊ូ និង គ្រូ Lorenzo រួមទាំងគុនខ្មែរ។ ក្នុងនោះប្រដាល់សកលក៏ហាត់ជាមួយគ្រូជម្រើសជាតិសញ្ជាតិគុយបាដែរ។ ខានវ៉ៃយូរតែខ្ញុំសង្ឃឹមថាកម្លាំងរបស់ខ្ញុំសូវជាបញ្ហា។ ខ្ញុំខំហាត់បុកផ្នែកកម្លាំងច្រើន»។ កីឡាករវ័យ ៣៤ឆ្នាំសង្កត់ធ្ងន់ទៀតថា៖«ខ្ញុំនៅហាត់ខ្លួនឯងជាប្រចាំដែរ មិនសម្រាកទេទោះជាមេរោគ Covid-19 ផ្ទុះឡើងថ្មីៗនេះក្ដី។ ប៉ុន្តែយើងត្រូវការពារខ្លួននិងថែរក្សាអនាម័យឲ្យបានល្អ។ ខ្ញុំហាត់ខ្លួនឯងដើម្បីឲ្យកម្លាំងល្អឡើងព្រោះដៃគូជប៉ុនរបស់ខ្ញុំត្រូវជួបខាងមុខគេខ្លាំងណាស់។ ចំពោះក្លិបសិល្បៈរបស់ខ្ញុំវិញ ខ្ញុំនឹងប្រាប់កូនសិស្សឲ្យសម្រាប់រយៈពេល២សប្ដាហ៍ដើម្បីរួមចំណែកទប់ស្កាត់ជំងឺកាចសាហាវនេះ»។ បន្ទាប់ពីឈ្នះកីឡាករជំនាញចំបាប់គុយបា Gustavo Balart នៅក្នុងកម្មវិធី ONE: DREAM OF GOLD កាលខែ សីហា ឆ្នាំ ២០១៩ កន្លងទៅនៅប្រទេសថៃ ម្ចាស់ក្លិបសិល្បៈរូបនេះមានការតាំងចិត្តខ្ពស់យ៉ាងដូច្នេះ ៖«ពេលខ្ញុំខានវ៉ៃច្រើនខែខ្ញុំក៏មិនទាន់ហ៊ានប៉ាន់ស្មានថាកម្លាំងរបស់ខ្ញុំខ្លាំងជាងមុន ឬ យ៉ាងណាទេ ប៉ុន្តែគោលដៅរបស់ខ្ញុំគឺបង្កើនកម្លាំងស៊ុហ្វឲ្យល្អជាងមុន»។ ជាមួយគ្នានោះដែរ Lorenzo តែងតែបង្ហាត់កម្លាំងដល់កូនសិស្សដើម្បីឲ្យរូបគេអាចទប់ទល់ការប្រកួតរយៈពេល៣ទឹកបានងាយស្រួល និង ត្រូវចេះគ្រប់គ្រងការប្រកួតនៅពេលហត់។ គ្រូបង្វឹកមកពី LLFitness បានគូសបញ្ជាក់៖«កម្លាំងសំខាន់ណាស់ យើងត្រូវបង្ហាត់ ចាន់ រតនា ឲ្យកាន់តែល្អ និងចេះគ្រប់គ្រងការប្រកួតថាពេលអស់កម្លាំងត្រូវធ្វើយ៉ាងណា ឬ ពេលកម្លាំងពេញត្រូវធ្វើយ៉ាងណា។ អ្វីដែលសំខាន់ រតនា នឹងជួបគូប្រកួតខ្លាំងជាង Balart ទៅទៀត ដូច្នេះត្រូវរៀបចំកម្លាំងឲ្យបានល្អជាងមុន»។ នាពេលកន្លងទៅនេះ គ្រូបង្វឹកសញ្ជាតិអ៊ីតាលីរំលឹកថា៖« រតនា ខំប្រឹងខ្លាំងណាស់។ រតនា ហាត់ក្បាច់ជីជិតស៊ូនៅក្លិប H/art Academy ជាមួយគ្រូបង្វឹក ខូវ វិវឌ្ឍនា ដើម្បីត្រៀមរួចជាស្រេចក្នុងការប្រកួតនាពេលខាងមុខ និងហាត់ការពារកុំឲ្យគ្រោះថ្នាក់ពេលគូប្រកួតចាប់ផ្ដួលលើក្ដាររេញ។ យើងចង់ឲ្យ រតនា កើនកម្លាំងខ្លាំង មានភាពអំណត់ និង ថាមពលខ្លាំងដើម្បីបំបាក់គូប្រជែង»។ ចាន់ រតនា ជាកីឡាករកម្ពុជាតែម្នាក់គត់ដែលទទួលជោគជ័យច្រើនជាងគេបំផុតនៅសង្វៀន អន្តរជាតិ ONE និងឈ្នះ ៣ដងជាប់គ្នាក្លាយជាកីឡាករកម្ពុជាល្អបំផុតប្រចាំសង្វៀនធំបំផុតក្នុងប្រវត្តិសាស្ត្រអាស៊ី។ ក្នុងការប្រកួតបន្ទាប់ ចាន់ រតនា ទំនងជួបជើងខ្លាំងមកពីជប៉ុន Yuya Wakamatsu នាពេលឆាប់ៗនេះប៉ុន្តែកម្មវិធីមួយចំនួនរបស់ ONE ត្រូវបានពន្យារពេលដោយសារមេរោគ Covid-19។ រតនា បានបង្ហើបថារូបគេត្រូវជួប Yuya តាំងពីខែ តុលា ម្ល៉េះ ប៉ុន្តែបែរខកខានទៅវិញដោយសារ រូបគេមានបញ្ហាសុខភាព។ កុំភ្លេចទស្សនា កម្មវិធីប្រកួតបន្ទាប់របស់ស្ថាប័ន ONE Championship សូមទស្សនាការប្រកួតក្នុងកម្មវិធី ONE INFINITY 1 នៅសុក្រទី ១០ ខែ មេសា ឆ្នាំ ២០២០ ចាប់ពីវេលាម៉ោង ៦:៣០ ល្ងាចតទៅពីក្រុងហ្សាកាតាប្រទេសឥណ្ឌូណេស៊ី ដែលមានផ្សាយផ្ទាល់តាមរយៈ Facebook, Twitter, YouTube,និង ONE Super App៕ | អត្ថបទ៖ ស៊ីធី |
ក្មេងប្រុសម្នាក់ដែលកើតជំងឺងងឹតភ្នែកនេះ ជាអ្នករើសចំណី និងរស់នៅដោយបរិភោគអាហារដូចជា ចំណិតដំឡូងបារាំងបំពង, ដំឡូងចៀន, នំប៉័ងស, សាច់ជ្រូកបន្ទះ និងសាច់ក្រក ជាដើម។ នៅទីបំផុតក្មេងប្រុសនេះ ត្រូវបានធ្វើរោគវិនិច្ឆ័យថា មានជម្ងឺសរសៃរប្រសាទអុបទិក គឺមានន័យថា សរសៃរប្រសាទអុបទិករបស់គាត់ដំណើរការមិនប្រក្រតី។ នេះបើតាមការសិក្សាដែលផ្សាយដោយកាសែត Annals of Internal Medicine ។ បើតាមសារព័ត៌មាន BBC ពេលទៅជួបវេជ្ជបណ្ឌិតលើកដំបូង រូបគេមានអាយុត្រឹមតែ១៤ឆ្នាំប៉ុណ្ណោះ ដោយសារមានអាការអស់កម្លាំង ។ រូបមានកម្ពស់ និងទម្ងន់ធម្មតា ហើយមិនមានរោគសញ្ញានៃកង្វះអាហារូបត្ថម្ភនោះទេ។ ក្រោយមក រូបគេត្រូវបានគេធ្វើរោគវិនិច្ឆយ ហើយរកឃើញថាខ្វះវីតាមីន B12 និងផ្តល់អាហារបំប៉នបន្ថែម ប៉ុន្តែមិនបានទទួលការព្យាបាល ឫក៏ពង្រឹងរបបអាហារនោះទេ។ ប៉ុន្មានឆ្នាំក្រោយមក អ្នកជំងឺចាប់ផ្តើមបាត់បង់សមត្ថភាពលឺ ហើយរោគសញ្ញាចក្ខុវិញ្ញាណបានវិវដ្ដទៅមុខ។ នៅពេលមានអាយុ ១៧ឆ្នាំ ភ្នែករបស់ក្មេងជនជាតិអង់គ្លេសកាន់តែមានបញ្ហាធ្ងន់ទៅ ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្នែកទីក្រុង Bristol។ វេជ្ជបណ្ឌិត Denize Atan ដែលទទួលខុសត្រូវការព្យាបាលក្មេងជំទង់នេះប្រាប់ BBC ថា របបអាហារប្រចាំថ្ងៃរបស់អ្នកជំងឺគឺ ចំណិតដំឡូងបារាំងបំពង និងពេលខ្លះគឺចំណិតនំប៉័ងស សាច់ជ្រូកបន្ទះ និងមិនមានទទួលទានបន្លែ ផ្លែឈើនោះទេ។ រូបគេមានចំណុចខ្វាក់ខាងស្តាំនៅចំកណ្តាលចក្ខុវិញ្ញាណ ដែលមានន័យថា មិនអាចបើកបរ និងពិបាកក្នុងការអាន មើលទូរទស្សន៍ ឬចំណាំមុខ បើតាមសម្តីរបស់លោកស្រីវេជ្ជបណ្ឌិត Denize Atan។ លោកស្រីបានបន្ថែមទៀតថា ករណីជំងឺបែបនេះមិនមែនជារឿងសាមញ្ញនោះទេ ហើយឪពុកម្តាយគួរតែដឹង និងយកចិត្តទុកដាក់ចំពោះគ្រោះថ្នាក់ ដែលអាចកើតមានឡើងដោយសារការបរិភោគអាហារ។ ជាការល្អដើម្បីកុំឲ្យក្មេងរើសចំណី គឺជំនួសដោយការណែនាំចំនីអាហារថ្មីៗពី ១ ទៅ២មុខ ជារៀងរាល់ពេលបរិភោគអាហារ៕ | ក្មេងប្រុសវ័យជំទង់រម្នាក់ស់នៅចក្រភពអង់គ្លេស បានកើតជម្ងឺងងឹតភ្នែកបន្ទាប់ពីបរិភោគអាហារគ្មានសារធាតុចិញ្ចឹម (junk food) អស់ជាច្រើនឆ្នាំ។ បើតាមការសិក្សាស្រាវជ្រាវដែលចុះផ្សាយកាលដើមសប្ដាហ៍នេះ។ |
MINUSCA បានសម្តែងការសោកស្តាយ បន្ទាប់ពីបានរកឃើញសាកសពទ័ពមួកខៀវម៉ារ៉ុក ដែលបានបាត់ខ្លួន ក្រោយការវាយប្រហារកាលពីថ្ងៃទី៨ ខែឧសភា នៅភូមិ ភូមិ Rafai តំបន់ Mbomou។ ចំនួននាក់ស្លាប់បានឡើងដល់៥នាក់ ដោយកងទ័ពមួកខៀវកម្ពុជា លោក អ៊ឹម សំ បានទទួលមរណភាពនៅកន្លែងកើតហេតុ មុននឹងការរកឃើញជាបន្តបន្ទាប់សាកសពទាហានខ្មែរ៤រូបទៀត គឺលោក ស៊ាន នរិន្ទ លោក មុំ តុលា និងលោក ម៉ៅ អេង។ បច្ចុប្បន្នទាហាន១០នាក់កំពុងសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យរបស់ MINUSCA ដែលក្នុងនោះមានម៉ារ៉ុក៩នាក់ និងខ្មែរ១នាក់ គឺលោក ធុច ធីម ។ ពិធីរំលឹកវិញ្ញាណក្ខន្ធវីរបុរសសន្តិភាពទាំង៥រូប នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពលោក Jean-Pierre Lacroix អគ្គលេខាធិការរងអង្គការសហប្រជាជាតិ ទទួលបន្ទុកជាប្រធានបេសកកម្មរក្សាសន្តិភាពរបស់ស្ថាប័នកំពូលមួយនេះ។ លោក Parfait Onanga-Anyanga តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ និងជាប្រធាន MINUSCA បានចូលរួមរំលែកទុក្ខជាមួយគ្រួសារជនរងគ្រោះ រួមទាំងរដ្ឋាភិបាលរបស់កម្ពុជា និងម៉ារ៉ុក៕ | បេសកកម្មរបស់អង្គការសហប្រជាជាតិប្រចាំសាធារណរដ្ឋអាហ្វ្រិកកណ្ដាល (MINUSCA) បានប្រកាសឲ្យដឹងថា ពិធីគោរពវិញ្ញាណក្ខន្ធទាហានមួកខៀវ៥នាក់ដែលទទួលមរណភាពដោយការវាយឆ្មក់របស់ក្រុមឧទ្ទាម Anti-Balaka នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៣ ខែឧសភា នៅទីក្រុង Bangui។ |
« បើគ្មានអ្វីប្រែប្រួលទេ យើងនឹងចាប់ផ្តើមប្រតិបត្តិការនៅចុងខែសីហា ឆ្នាំ២០២៤ សម្រាប់ជើងហោះហើរក្នុងស្រុក» ។ លោក ស៊ីន ចាន់សិរីវុត្ថា បានថ្លែងបែបនេះមកកាន់សារព័ត៌មានឌីជីថលថ្មីៗ(ThmeyThmey) នាថ្ងៃទី៤កក្កដា ដែលលក្ខណៈបច្ចេកទេសគឺត្រូវបានរៀបចំរួចរាល់អស់ហើយសម្រាប់ដំណើរការហោះហើរក្នុងស្រុកក្នុងដំណាក់កាលទី១ តាមយន្តហោះពិសេសប្រភេទ 2B ដែលជាយន្តហោះធុនស្រាលមានទម្ងន់មិនលើសពី៥ ៧០០ គីឡូក្រាម។ តាមផែនការរបស់ក្រុមហ៊ុន ព្រលានយន្តហោះនេះត្រូវដាក់ឱ្យដំណើរការតាំងពីចុងឆ្នាំ២០២១មកម្លេះ ប៉ុន្តែដោយសារតែការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ រួមទាំងបញ្ហាសេដ្ឋកិច្ចនានា ទើបមានការពន្យារពេលមកទល់ថ្ងៃ។ គួររំលឹកថា គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ត្រូវបានអភិវឌ្ឍន៍លើទំហំផ្ទៃដី២១៨ហិកតា និងមានដីបម្រុងក្នុងទំហំប្រមាណ១០០០ហិកតាបន្ថែមទៀតក្រោមការវិនិយោគរបស់ក្រុមហ៊ុនចិន Union Development Group (UDG)។ គម្រោងនេះ មានផ្លូវយន្តហោះចុះប្រវែង៣២០០ម៉ែត្រ និងទទឹង៦០ម៉ែត្រដែលជាប្រភេទលំដាប់4E និង4F ហើយមានសមត្ថភាពទទួលយន្តហោះប្រភេទ A-350-900 និងBoeing 777ជាដើម។ ក្រៅពីព្រលានយន្តហោះខាងលើនេះ, បច្ចុប្បន្នកម្ពុជាមានព្រលានយន្តហោះ៣ទៀត នោះគឺព្រលានអន្តរជាតិសៀមរាបអង្គរ ព្រលានយន្តហោះអន្តរជាតិព្រះសីហនុ និងព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ ក្រៅពីនេះ រដ្ឋាភិបាលក៏មានគម្រោងសាងសង់ព្រលានយន្តនៅខេត្តមណ្ឌលគិរី និងខេត្តបាត់ដំបង ផងដែរ។ បច្ចុប្បន្ន មានក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក និងអន្តរជាតិចំនួន ៣១ កំពុងដំណើរការនៅកម្ពុជា ដោយក្នុងនោះមានក្រុមហ៊ុនអាកាសចរណ៍មកពីប្រទេសអាស៊ានចំនួន៨ ក្រុមហ៊ុនមកពីប្រទេសចិន កូរ៉េ ហុងកុង តៃវ៉ាន់ កាតា និងអេមីរ៉ាតអារ៉ាប់រួម (UAE)។ របាយការណ៍ពីរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល( SSCA) បានបង្ហាញថា ក្នុងរយៈពេល៥ខែមកនេះ (ខែមករា ដល់ខែមិថុនា) អាកាសយានដ្ឋានអន្តរជាតិទាំងបីរបស់កម្ពុជាគ្រប់គ្រងអ្នកដំណើរតាមផ្លូវអាកាសរួមគ្នាបានចំនួន ២,៥ លាននាក់។ ចំនួននេះ មានកំណើន២២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣៕ | ភ្នំពេញ៖ ក្រោយពន្យារពេលម្តងហើយម្តងទៀតអស់ជាងរយៈពេលជាង២ឆ្នាំមកនេះ អាកាសយានដ្ឋានអន្តរជាតិតារាសាគរ នឹងចាប់ផ្តើមដំណើរការជើងហោះហើរក្នុងស្រុកជាផ្លូវការក្នុងខែសីហា ឆ្នាំ២០២៤។ បើតាមលោក ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បច្ចុប្បន្ន ព្រលានយន្តហោះតម្លៃជាង២០០លានដុល្លារនេះ ត្រូវបានសាងសង់រួចស្ទើរតែទាំងស្រុងហើយរួមទាំងលក្ខណៈបច្ចេកទេស។ |
ស្ថានទូតរុស្ស៊ីប្រចាំនៅកម្ពុជានៅថ្ងៃទី៣១ ខែមីនា បានរៀបចំសន្និសីទសារព័ត៌មានមួយក្រោមប្រធានបទ «ទំនាក់ទំនងរុស្ស៊ី-កម្ពុជា និងប្រធានបទពាក់ព័ន្ធនឹងគោលនយោបាយការបរទេសរុស្ស៊ី»។ នៅចំពោះមុខអ្នកសារព័ត៌មានក្នុងស្រុក លោក Anatoly Borovik អគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅកម្ពុជា បានលើកឡើងពីបញ្ហាជាច្រើន ក្នុងនោះមានដូចជាបញ្ហានៅអ៊ុយក្រែន សាលដីកាចាប់ខ្លួនរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) លើលោកវ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី និងបញ្ហាទំនាក់ទំនងកម្ពុជា-រុស្ស៊ីជាដើម។ «យើងជឿជាក់ថា គួរតែបន្តកិច្ចសហប្រតិបត្តិការរុស្ស៊ី-កម្ពុជា ដោយផ្អែកលើមិត្តភាពដ៏យូរអង្វែង»។ អគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅកម្ពុជាបានសង្កត់ធ្ងន់បែបនេះ ដោយបន្តថា ក្នុងបរិបទបែបនេះ អន្តរកម្មរបស់រុស្ស៊ី គឺផ្អែកលើប្រព័ន្ធពហុភាគី។ មិនតែប៉ុណ្ណោះ លោក Borovik បានយល់ថា កិច្ចសហប្រតិបត្តិការរុស្ស៊ី-កម្ពុជា គឺសំខាន់ណាស់នៅក្នុងក្របខណ្ឌអាស៊ាន ដោយសារកម្ពុជា នៅតែបន្តជាប្រទេសសម្របសម្រួលភាពជាដៃគូសន្ទនារវាងរុស្ស៊ី និងអាស៊ាន។ លោកអគ្គរដ្ឋទូតរុស្ស៊ី បានបន្ថែមថា រុស្ស៊ី បានចាត់ទុកការលើកកម្ពស់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច មានសារៈសំខាន់ ក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងរុស្ស៊ី។ មិនតែប៉ុណ្ណោះ ស្ថានទូតរុស្ស៊ី ក៏បានដើរតួនាទី ក្នុងការជួយអ្នកតំណាងធុរកិច្ចប្រទេសកម្ពុជា និងរុស្ស៊ី ក្នុងការបង្កើតទំនាក់ទំនងផងដែរ។ ទន្ទឹមនេះ លោក Borovik បានទទួលស្គាល់ថា ទណ្ឌកម្មរបស់លោកខាងលិច បានធ្វើឱ្យមានភាពស្មុគស្មាញនៅក្នុងទំនាក់ទំនងកម្ពុជា-រុស្ស៊ី ដូចជាពាណិជ្ជកម្ម និងធុរកិច្ចជាដើម។ ទាក់ទិននឹងជំហររបស់កម្ពុជាលើបញ្ហាអ៊ុយក្រែន ប្រេសិតរុស្ស៊ីរូបនេះ បានអះអាងថា រុស្ស៊ី បានបន្តពន្យល់កម្ពុជាច្រើនដងរួចមកហើយ ជុំវិញបញ្ហាកើតឡើងនៅអ៊ុយក្រែន និងប្រតិបត្តិការយោធាពិសេសរបស់ខ្លួន។ តាមទិន្នន័យរបស់ក្រសួងពាណិជ្ជកម្មកម្ពុជា ទំហំពាណិជ្ជកម្មរបស់កម្ពុជា និងរុស្ស៊ីនៅក្នុងឆ្នាំ២០២១ មានចំនួនច្រើនជាង ៩៤,១៨លានដុល្លារ។ ផ្អែកតាមទិន្នន័យនេះ កម្ពុជានាំចេញទៅរុស្ស៊ីមានទំហំ ៥៩,៥៤លានដុល្លារ ខណៈរុស្ស៊ីនាំមកកម្ពុជាមានទំហំ ៣៤,៦៤លានដុល្លារ៕ | រុស្ស៊ី និងកម្ពុជា គួរតែបន្តកិច្ចសហប្រតិបត្តិការដោយផ្អែកលើមិត្តភាពយូរអង្វែង។ អគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅកម្ពុជាលោក Anatoly Borovik បានបញ្ជាក់បែបនេះ នៅថ្ងៃទី៣១ ខែមីនា។ |
ដើម្បីជ្រាបច្បាស់សូមលោកអ្នកនាងទស្សនាបទសម្ភាសដូចខាងក្រោម៖ | សៀមរាប៖ «លតឆា ទសវត្សរ៍៩១» បានឈរជើងជាង៣០ឆ្នាំហើយ ក្នុងក្រុងសៀមរាប ដោយសារតែគុណភាពល តដែលធ្វើថ្មីរាល់ថ្ងៃ ហើយវាមានសភាពទន់ គួបផ្សំនឹងការប្រើប្រាស់បន្លែសរីរាង្គ និងទឹកត្រីរសជាតិឆ្ងាញ់។ ក្រៅពីលតឆា នំគូឆាយ ហាងមួយនេះ ក៏មានរសជាតិឆ្ងាញ់មិនចាញ់លតឆាប៉ុន្មានដែរ។ អ្នកស្រី ម៉ៅ ចន្ធូ ជាម្ចាស់ហាងនេះ បានប្រាប់សារព័ត៌មានថ្មីៗថា រូបគាត់បានចាប់ផ្ដើមលក់ លតឆា និងនំគូ ឆាយ តាំងពីតាមសំយាបផ្ទះគេ រហូតដល់មានលទ្ធភាពបើកហាងខ្លួនឯង។ ស្ត្រីវ័យ៥០ឆ្នាំប្លាយនេះ ឱ្យ ដឹងថា បច្ចុប្បន្ន អ្នកស្រីអាចលក់លតឆាបានចន្លោះពី៣០ ទៅ៤០គីឡូក្រាម និងនំគូឆាយរង្វង់ពី៤០០ ទៅ៥០០នំក្នុងមួយថ្ងៃ។ សព្វថ្ងៃ អ្នកស្រីមានហាងចំនួន២ ដោយមួយអ្នកស្រីគ្រប់គ្រង និងមួយទៀត គឺកូនរបស់អ្នកស្រី។ |
ក្រុងស្ទឹងសែង, កំពង់ធំ៖ ថ្វីបើ សកម្មភាពជួញដូរ និងប្រើប្រាស់បារីអេឡិចត្រូនិក ហាក់ស្ងប់ស្ងាត់បន្តិច។ ប៉ុន្តែ វិទ្យាល័យស្ទឹងសែន ខេត្តកំពង់ធំ នៅតែពង្រឹងវិធានការអប់រំសិស្សជានិច្ច ដើម្បីកាត់ផ្ដាច់ការប្រើប្រាស់បារីអេឡិចត្រូនិកនៅក្នុងគ្រឹះស្ថានសិក្សារបស់ខ្លួន។ តទៅនេះ សូមលោកអ្នកនាងទស្សនាវីដេអូដូចខាងក្រោម៖ ជារៀងរាល់ថ្ងៃចន្ទ នៅដងទង់ជាតិ គណៈគ្រប់គ្រងវិទ្យាល័យស្ទឹងសែន តែងពន្យល់ប្រាប់សិស្សអំពីផលប៉ះពាល់នៃការប្រើប្រាស់បារីឡិចត្រូនិក។ មិនតែប៉ុណ្ណោះ វិទ្យាល័យក្នុងទីរួមខេត្តកំពង់ធំមួយនេះ ក៏បានបង្កើតក្រុមប្រឹក្សាវិន័យ សម្រាប់តាមដានរាល់សកម្មភាពអវិជ្ជមានមួយចំនួនផងដែរ។ លោក ធន ធុង នាយកវិទ្យាល័យស្ទឹងសែន បានអះអាង ការប្រើប្រាស់បារីអេឡិចត្រូនិកនៅក្នុងវិទ្យាល័យស្ទឹងសែន ពុំដែលកើតមាននោះទេ ក្រោយសាលា បានផ្សព្វផ្សាយ និងដាក់វិធានការយ៉ាងតឹងរឹង តាមការណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា។ លោក បន្តថា សិស្សនៅវិទ្យាល័យស្ទឹងសែន មានការយល់ដឹងច្រើនពីផលប៉ះពាល់នៃការប្រើប្រាស់បារីអេឡិចត្រូនិក។ ក្រៅពីការអប់រំ សាលាបានបង្កើតគណៈកម្មាការ និងក្រុមប្រឹក្សាវិន័យដែលចូលរួមពីគ្រូបង្រៀនគ្រប់ផ្នែក និងសហគមន៍ ដើម្បីតាមដាន និងទប់ស្កាត់ដាច់ខាត ចំពោះសកម្មភាពជួញដូរ និងប្រើប្រាស់បារីអេឡិចត្រូនិកក្នុងសាលា។ លោក ធន ធុង នាយកវិទ្យាល័យស្ទឹងសែន លោក ធន ធុង ប្រាប់ដូច្នេះថា៖«ក្រោយក្រសួងអប់រំ ចេញសេចក្ដីណែនាំមកភ្លាម ខ្ញុំជានាយកហ្នឹង បានហៅសិស្ស និងគ្រូមក ប្រជុំគ្នា ហើយណែនាំ និងយករូបភាពបង្ហាញគាត់(សិស្ស) ថាវាប៉ះពាល់អ្វីខ្លះ។ សិស្សប្រាកដជាយល់ដឹងពីផលប៉ះពាល់ហើយ បានជាយើងមិនដែលចាប់បាន។ ហើយគ្រូក៏អត់ដែលប្រាប់ថាសិស្សហ្នឹងប្រើប្រាស់ដែរ ហើយបើសិនជាមានការប្រើប្រាស់ក៏លាក់មិនជិតដែរ»។ បារីអេឡិចត្រូនិក ពុំបានផ្ដល់ផលចំណេញដល់យុវជនដែលអ្នកប្រើប្រាស់នោះទេ។ ផ្ទុញទៅវិញ បារីប្រភេទថ្មីនេះ បានបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ការសិក្សា សុខភាព និងថ្លៃចំណាយជាដើម។ តាមសារាចរណែនាំរបស់ក្រសួងអប់រំ បារីនេះ អាចបង្ករឱ្យកើតមានជំងឺមហារីក បេះដូង និងសួតធ្ងន់ធ្ងរ ជាពិសេសធ្វើឱ្យដំណើរការខួរក្បាលមិនប្រក្រតី។ ដោយឡែក យុវតី សាំ រដ្ឋា សិស្សថ្នាក់ទី១២ នៃវិទ្យាល័យស្ទឹងសែន បានលើកឡើងថា កន្លងទៅ រូបគេធ្លាប់ឃើញសិស្សមួយចំនួនប្រើប្រាស់បារីអេឡិចត្រូនិកក្នុងបរិវេណសាលា ប៉ុន្តែ ពុំបានរាយការណ៍ដល់គណៈគ្រប់គ្រងសាលានោះទេ។ យុវតីរូបនេះ បានណែនាំឱ្យយុវជនបញ្ឈប់សកម្មភាពប្រើប្រាស់បារីអេឡិចត្រូនិក ដែលប៉ះពាល់ខ្លាំងដល់ប្រព័ន្ធខួរក្បាល និងការចំណាយលើសលុប ក្នុងវ័យកំពុងសិក្សា។ យុវតី សាំ រដ្ឋា សិស្សថ្នាក់ទី១២ នៃវិទ្យាល័យស្ទឹងសែន សាំង រដ្ឋា ប្រាប់ដូច្នេះថា៖«ចំពោះការប្រើប្រាស់បារីអេឡិចត្រូនិកនេះ វាធ្វើឱ្យប៉ះពាល់ ទៅដល់ខួរក្បាល សួត និងថ្លើម ពិសេសធ្វើឱ្យក្មេងឈ្លក់វង្វេងនឹងផ្សែងបារីហ្នឹង អត់ខិតខំរៀនសូត្រ»។ ស្រដៀងគ្នានេះ យុវសិស្ស ធឿន វីរៈថេប ក៏ធ្លាប់ឃើញសិស្សមួយចំនួនប្រើប្រាស់បារីអេឡិត្រូនិកក្នុងទីធ្លាសាលាដែរ។ ក្រោមរូបភាពនេះ រូបគេ ស្នើឱ្យគណៈគ្រប់គ្រងសាលាចេញវិធានការទប់ស្កាត់បន្ទាន់ ដើម្បីប្រឆាំងនឹងការប្រើប្រាស់បារីអេឡិចត្រូនិកក្នុងគ្រឹះស្ថានអប់រំ។ យុវសិស្ស ធឿន វីរៈថេប ថ្នាក់ទី១១ នៃវិទ្យាល័យស្ទឹងសែន ជាមួយគ្នានេះ យុវសិស្ស ធឿន វីរៈថេប បានអំពាវនាវឱ្យសិស្សានុសិស្សបញ្ឈប់ការប្រើប្រាស់បារីអេឡិចត្រូនិក ហើយផ្ដោតលើការសិក្សាវិញ។ ព្រោះ ប្រភេទបារីនេះ អាចបង្កផលប៉ះពាល់ដល់សុខភាព និងការចំណាយរបស់សិស្ស៕ អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ (វីដេអូនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើងក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុបនិងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតតាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។រាល់ខ្លឹមសារនៅក្នុងអត្ថបទ និងវីដេអូនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ) | ដោយ៖ ឃិន សុផល (យុវជនឃុំស្រយ៉ូវ) |
ព័ត៌មានលម្អិត សូមស្ដាប់ជីវព័ត៌មានរបស់លោក ឃុត សុខា កសិករដាំបន្លែសរីរាង្គជោគជ័យ ដែលរៀបរៀងដោយអ្នកស្រី អ៊ីសា រ៉ហានី ពីខេត្តសៀមរាប ដូចតទៅ៖ ប្រទេសកម្ពុជា ជាប្រទេសកសិកម្មមួយនៅអាស៊ីអាគ្នេយ៍ ប៉ុន្តែប្រទេសនេះនៅមានការនាំចូលបន្លែក្នុងទំហំពាណិជ្ជកម្មធំគួរឱ្យកត់សម្គាល់ពីប្រទេសជិតខាង មានវៀតណាម និងថៃជាដើម។ ហេតុផល ព្រោះថាការដាំបន្លែនៅក្នុងប្រទេស ត្រូវបានគេមើលឃើញថា នៅមានទំហំតូច មិនអាចបំពេញតម្រូវការជាក់ស្ដែងនៅឡើយ។ គេសង្កេតឃើញថា ការដាំបន្លែរបស់កសិករខ្មែរ នៅមានកម្រិតនៅឡើយ ទាំងបច្ចេកទេស និងបរិមាណ។ កសិដ្ឋានដាំបន្លែខ្នាតធំ មិនសូវមានការវិនិយោគច្រើនទេ ដែលនេះជាអ្វីដែលធ្វើឱ្យបន្លែពីប្រទេសជិតខាង បន្តហូរចូលមិនឈប់ឈរ។ លោក ឃុត សុខា ជាកសិករមួយរូបដែលហ៊ានវិនិយោគបោះទុនខ្នាតធំ សម្រាប់ការដាំបន្លែសរីរាង្គបែបទំនើប ទាំងបច្ចេកទេស និងទំហំដាំដុះ។ រោងកសិដ្ឋានរបស់លោក សុខា មានទីតាំងស្ថិតនៅឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប ដែលមានទំហំជាង ៣ហិកតា ដែលមានរោងដាំបន្លែជាង ៣០រោង ដាំដុះបន្លែជាប្រភេទសាលាដ ប៉េងប៉ោះ ត្រប់ ជាដើម។ល។ ក្រោយចំណាយទាំងកម្លាំង ស្មារតី និងធនធានរយៈពេល៧ឆ្នាំ ការដាំបន្លែរបស់លោកទទួលបានជោគជ័យតាមការរំពឹងទុក។ សម្រាប់កសិករ សុខា ការដាំបន្លែមិនមែនជារឿងងាយស្រួលឡើយ គឺទាមទាមឱ្យមានការអត់ធ្មត់ខ្ពស់ ពិសេសហ៊ានបោះទុនធំប្រសិនបើចង់ជោគជ័យ និងច្បាស់លាស់ថាចង់ធ្វើវា។ លោក សុខា ដែលមានការវិនិយោគពីជនជាតិអូស្ដ្រាលីម្នាក់ផងនោះ បានបោះទុនដាំបន្លែខ្នាតធំនេះ ក្នុងទំហំសាច់ប្រាក់ជាង ១លានដុល្លារអាមេរិក។ លោក សុខា រម្លឹកថា ការធ្វើកសិកម្មដំបូងគឺពិបាកណាស់សម្រាប់លោក គឺត្រូវចំណាយច្រើន និងទទួលបានផលចំណេញតិចតួចបំផុត។ ផលកសិកម្មដែលកសិកររូបនេះទទួលបានដំបូង គឺត្រឹម២ដុល្លារក្នុងមួយថ្ងៃ បើប្រៀបធៀបនឹងចំណាយប្រចាំខែ ៥ពាន់ដុល្លារក្នុងមួយខែ គឺមានគម្លាតខ្លាំង។ ការណ៍នេះធ្វើឱ្យលោកហាក់បាក់ទឹកចិត្តបន្តិច តែក្នុងចិត្តមានឆន្ទះមួយថា គេធ្វើបាន លោកក៏អាចធ្វើបានដែរ ជំរុញឱ្យលោកបន្តធ្វើរហូតមក។ ក្នុងការដាំបន្លែដំបូង លោក សុខា បានរៀបចំដីដាំដុះដូចកសិករទូទៅដែរ គឺដាំលើដីផ្ទាល់ ដោយពុំទាន់មានរោងអ្វីឡើយ។ ក្រោយមានចំណេះដឹងផ្នែកកសិកម្មរៀងគ្រាន់បើហើយនោះ ការដាំដុះរបស់លោក សុខា ក៏បានចាប់ផ្តើមទទួលផលតាមអ្វីដែលបានរំពឹងទុក។ កសិកររូបនេះរម្លឹកថា ក្នុងមួយថ្ងៃ គឺអាចបេះត្រសក់លក់នៅលើទីផ្សារបានជាងមួយតោន ត្រឡាច៥០០ក្នុងមួយថ្ងៃ ល្ពៅ៥០០គីឡួក្រាម ម្រេះខ្ទង់១០០គីឡូក្រាម។ ពេលនោះកសិកររូបនេះយល់ថា ខ្លួនប្រហែលជោគជ័យលើការដាំបន្លែនេះ តែផលលំបាកដែលប្រឈមគឺការប្រកួតប្រជែងនឹងទីផ្សារបន្លែនាំចូល និងបន្លែក្នុងស្រុកខ្លះ។ ដូច្នេះដើម្បីជៀសពីបញ្ហាប្រឈមទាំងនោះ លោក សុខា មានគំនិតថា គួរតែរកទីផ្សារតាមសណ្ឋាគារដោយផ្ទាល់ និងរៀបចំសួនបន្លែដែលមានស្ដង់ដាមួយត្រឹមត្រូវ។ ដ្បិតថា ការរកទីផ្សារតាមសណ្ឋាគារ និងភោជនីយដ្ឋានធំជាជម្រើសដ៏ល្អដើម្បីជៀសពីការប្រកួតប្រជែងបន្លែក្នុងស្រុក និងនាំចូលក៏ពិតមែន តែលោក សុខា ថាដំបូងក៏មានភាពលំបាកដែរ ដោយសារកសិដ្ឋានលោកថ្មីថ្មោង ពិសេសតាមសណ្ឋាគារភាគច្រើនគេមានអ្នកផ្គត់ផ្គង់រួចហើយដែរ។ យ៉ាងណា លោកថា ដោយសារគុណភាព និងបរិមាណបន្លែក្នុងកសិដ្ឋាន ហែបភី អែន កូ របស់លោកដែលអាចធានាគុណភាព និងបរិមានបាន ទើបងាយស្រួលរកទីផ្សារបានដោយជោគជ័យ។ លោក សុខា ជាអ្នកភូមិចំបក់ហែ ឃុំពួក ស្រុកពួក ខេត្តសៀមរាប។ លោកមានបងប្អូន៥នាក់ ដែលមានឱពុកម្តាយជាកសិករ។ ឆ្នាំនេះលោក សុខា មានអាយុ៣៦ឆ្នាំហើយ។ មានមាឌធំ កម្ពស់មិនខ្ពស់មិនទាប សប្បុរស្រអែម ដៃជើងធំៗ សុខា រម្លឹកថា ខ្លួនបានរៀនចប់ថ្នាក់វិទ្យាល័យនៅស្រុកពួកក្នុងឆ្នាំ ២០០២ និងបានឡើងមកធ្វើការក្នុងសណ្ឋាគារនៅក្រុងសៀមរាប។ អំឡុងធ្វើការនោះ ថៅកែដែលជាជនជាតិអូស្ដ្រាលី និងបានជួយលោកបង្កើតកសិដ្ឋានដាំបន្លែនេះ ផ្គត់ឱ្យលោករៀនភាសាអង់គ្លេសនៅសាលាភាសាមួយ លុះដល់អាយុ២៥ឆ្នាំ ទើបសុខាមានឱកាសចូលរៀនថ្នាក់បរិញ្ញាបត្រជំនាញគ្រប់គ្រង។ ពេលកំពុងរៀនឆ្នាំទី២ សុខា បានប្រឡងជាប់មគ្គុទ្ទេសក៍។ ក្នុងអំឡុងឆ្នាំ២០០៨ ពេលពិភពលោកកំពុងជួបវិបត្តិសេដ្ឋកិច្ច ពុំសូវមានភ្ញៀវទេសចរមកសៀមរាបទេ ដូច្នេះតាមសណ្ឋាគារមួយចំនួនចាប់ផ្តើមកាត់បន្ថយបុគ្គលិក ពេលនោះហើយដែល សុខា សម្រេចទុកកន្លែងការងារឱ្យមិត្តភក្ដិ ហើយខ្លួនដាក់ពេញធ្វើការនៅធនាគារវិញម្ដង។ ធ្វើជាមន្ត្រីឥណទានបានប្រហែល ៤ឆ្នាំ ដោយមានការអូសទាញពីអតីតថៅកែជនជាតិអូស្ដ្រាលី ដែលស្រឡាញ់សុខា និងចាត់ទុកដូចគ្រួសារនោះ បបួលមកធ្វើអាជីវកម្មខ្លួនឯង ដែលផ្តើមដំបូងលើផ្នែកស្រូវអង្ករនាំចេញទៅក្រៅប្រទេស។ តែតាមការសិក្សាមានភាពស្មុគស្មាញ ក៏បានប្ដូរមកចាប់អាជីពដាំបន្លែរហូតមកដល់សព្វថ្ងៃនេះវិញ។ ចាប់ផ្តើមដំបូង គួបផ្សំនឹងគ្មានជំនាញផ្នែកនេះផង ធ្វើឱ្យយុវជន សុខា ជួបការលំបាកច្រើន ទាំងផ្នែកដាំដុះ ចំណេះជំនាញ និងបច្ចេកទេស។ ពេលខ្លះ សុខា អង្គុយអស់សង្ឃឹមម្នាក់ឯងក៏មាន។ តាមពិតទៅ សុខា ធ្លាប់មានក្ដីស្រមៃថាចង់ដាំឈើហូបផ្លែ និងផលិតផ្លែឈើទាំងនោះ ជាភេសជ្ជៈទេ តែការងារទាំងនោះត្រូវចាយទុនច្រើនពេក ដែលវាស្ថិតក្នុងដំណាក់កាលដែលគេកំពុងគិតដល់។ ក្រោយប្រឡូកលើការដាំបន្លែចាប់ពីឆ្នាំ២០១៣មកនេះ ធ្វើឱ្យយុវជន សុខា ហាក់មានជំនឿចិត្តថាខ្លួនកាន់តែប្រសព្វ និងស្រឡាញ់វិស័យកសិកម្មខ្លាំងឡើងៗ។ សម្រាប់ សុខា អ្វីដែលគេនឹងធ្វើបន្តទៀត គឺពង្រីកការដាំបន្លែឱ្យធំជាងនេះ ដើម្បីបំពេញតម្រូវការអតិថិជន និងផ្ទេរជំនាញនេះឱ្យដល់ពលរដ្ឋខ្មែរគ្រប់រូបឱ្យមានជំនាញត្រឹមត្រូវមួយ។ ជាដំបូន្មានដល់កសិករដទៃ សម្រាប់ សុខា ការធ្វើកសិកម្មតែមួយមុខមិនគ្រប់គ្រាន់ទេ ទាល់តែចេះអភិវឌ្ឍន៍តាមបច្ចេកវិទ្យាតាមសម័យកាល ដើម្បីឱ្យទិន្នផលកើនទាំងបរិមាណ និងគុណភាព។ ដោយសារជីវិតរស់នៅជាមួយសួនបន្លែជាប់រហូត ធ្វើឱ្យកសិករ សុខា ចាត់ទុករោងបន្លែថាជាកន្លែងដែលផ្តល់សុភមង្គលឱ្យខ្លួន ហើយមានអារម្មណ៍ថាដូចមិត្តភក្ដិរបស់ខ្លួនដូច្នោះដែរ។ សុខា រម្លឹកថា ពេលខ្លះគេងមិនលក់ពេលយប់ គេក្រោកមកមើលបន្លែទាំងកណ្ដាលអាធាត្រក៏មាន គឺចង់ដឹងពីសុខទុក្ខដូចជីវិតមនុស្សដូច្នោះដែរ។ ការណ៍នេះហើយ ទើបកសិករ សុខា បញ្ជាក់ថា ខ្លួនមិនរកស៊ីអ្វីផ្សេងឡើយក្រៅពីដាំបន្លែ ទោះគេមានលុយច្រើនយ៉ាងណាក៏ដោយ។ យ៉ាងណាក៏ដោយ ក្នុងបរិបទសង្គមបច្ចុប្បន្ន កសិករ សុខា សង្កេតឃើញថា មានផលលំបាកខ្លះសម្រាប់កសិករ។ ក្នុងនោះដូចជាការជ្រើសរើសគ្រាប់ពូជ ជី តម្លៃអគ្គិសនីនៅខ្ពស់ និងទីផ្សារជាដើម ជាអ្វីដែលធ្វើឱ្យវិស័យកសិកម្មនៅកម្ពុជា ហាក់ដើរយឺត និងមានតម្រូវការបន្លែពីប្រទេសជិតខាងនៅឡើយ។ ក្រៅពីការខិតខំប្រឹងប្រែងដោយខ្លួនឯង ដោយគ្រាន់តែចង់ឃើញវិស័យកសិកម្មកម្ពុជារីកចម្រើនហើយនោះ ក្នុងនោះសុខា ក៏ចង់ឃើញការចូលរួមពីអ្នកមានទ្រព្យធនមួយចំនួន ក្នុងវិស័យនេះដែរ។ សុខា ថា អ្នកមានគួរវិនិយោគលើវិស័យនេះឱ្យបានច្រើន ព្រោះថាចង់ដាំបន្លែដែលជោគជ័យទៅបាន គួរបោះទុនច្រើន ហើយគួរតែមានការវិនិយោគពីអ្នកមានក្នុងស្រុកឱ្យបានច្រើន៕ | សៀមរាប៖ បើនិយាយពីកសិកម្ម អ្នកណាក៏ចេះធ្វើដែរ តែការធ្វើដែលជោគជ័យនោះទេ ដែលជាការលំបាក។ ការដាំបន្លែ អាចចាត់ទុកថាមានភាពងាយស្រួលក៏ថាបាន តែវានឹងលំបាកប្រសិនបើយើងមិនដឹងបច្ចេកទេស ពិសេសដាំប្រភេទបន្លែដែលមានទីផ្សារល្អ។ កសិករ លោក ឃុត សុខា បានប្រើពេល៧ឆ្នាំទម្រាំក្លាយជាកសិករជោគជ័យមួយរូប ដែលលោកចំណាយទាំងធនធានកម្លាំង និងថវិកាទ្រង់ទ្រាយធំ ដើម្បីដាំបន្លែបែបទំនើបបំពេញតម្រូវការទីផ្សារ ទើបអាចប្រកួតប្រជែងនឹងទីផ្សារខាងក្រៅបាន។ មុនជោគជ័យមកដល់សព្វថ្ងៃ កសិកររូបនេះបានជួបប្រទះបញ្ហាជាច្រើន ទាំងបច្ចេកទេសដាំ និងការចំណាយ។ ធ្វើកសិកម្មដំបូងកសិករដាំបន្លែនៅឃុំសសរស្តម្ភ ស្រុកពួករូបនេះ រកចំណូលបានត្រឹម ២ដុល្លារក្នុងមួយថ្ងៃ តែការចំណាយទូទៅរហូតដល់ ៥ពាន់ដុល្លារឯណោះក្នុងមួយខែៗ។ |
ទី១ លោក សម រង្ស៊ី ធ្លាប់សន្យាថា នឹងវិលមកកម្ពុជាវិញជាច្រើនលើកមកហើយ តែបានត្រឹមតែសន្យាខ្យល់ប៉ុណ្ណោះ។ ទី២ កាលពីរចនាសម្ព័ន្ធនៃអតីតគណបក្សសង្គ្រោះជាតិ នៅមាន លោក សម រង្ស៊ី បានលាលែង ហើយដេករង់ចាំមើលសកម្មភាពរដ្ឋាភិបាលកម្ពុជា។ ត្រង់ចំណុចទី២នេះ លោក សុខ ទូចច ទំនងជាចង់មានន័យថា កាលពីអតីតគណបក្សសង្គ្រោះជាតិ នៅមានរចនាសម្ព័ន្ធ លោក សម រង្ស៊ី មិនហ៊ានចូលស្រុកផង ដោយរង់ចាំមើលការបន្ធូរដៃពីរដ្ឋាភិបាល ចុះទម្រាំតែពេលនេះ គណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយទៅហើយនោះ តើឲ្យលោក សម រង្ស៊ី ហ៊ានមកយ៉ាងម៉េចកើត។ ទី៣ អ្នកស្រី ជូឡុង សូមួរ៉ា ភរិយារបស់លោក សម រង្ស៊ី អាចនឹងមិនផ្តល់ឱកាសឲ្យលោក វិលមកកម្ពុជានោះទេ ព្រោះអ្នកលេងនយោបាយនៅពីខាងក្រោយឆាក គឺភរិយារបស់លោក សម រង្ស៊ី មិនមែនលោក សម រង្ស៊ី ឡើយ។ ទី៤ លោក សម រង្ស៊ី អាចធ្វើព្យុះ-ធ្វើភ្លៀងនៅក្រៅស្រុក តែពេលចូលស្រុក លោក បានលើកជើងពានជូនសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅវិញ ដូចជា ករណីធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញពី ២/៣ មក ៥០ + ១ ជាដើម។ ទី៥ លោក សម រង្ស៊ី នឹងមកកម្ពុជា ដើម្បីផ្តួលរំលំរដ្ឋាភិបាល និងមកចាប់សម្តេច ហ៊ុន សែន ដោយរបៀបណា បើពេលខ្លួននៅមានសមត្ថភាពនិងលទ្ធភាព លោក ធ្វើអ្វីមិនកើតផង ចុះទម្រាំពេលនេះ ខ្លួនជាទណ្ឌិត ហើយជាប់បណ្តឹងជាច្រើនករណីផ្សេងទៀតនោះ? ដូច្នេះ រដ្ឋាភិបាល មានសិទ្ធិគ្រប់គ្រាន់ ដើម្បីការពាររដ្ឋធម្មនុញ្ញ និងរក្សាសណ្តាប់ធ្នាប់សង្គម។ លើកហេតុផលទាំង៥នេះហើយ ប្រធានបណ្ឌិត្យសភា ក៏សន្និដ្ឋានបែបនេះថា «ជារួមមក អ្វីដែល លោក សម រង្ស៊ី បំផុសចលនាវិលចូលស្រុកនេះ វាគ្រាន់តែជាសារមួយប្រាប់ទៅមហាជនថា លោក សម រង្ស៊ី មិនដេកលក់ទេ ហើយខ្លួនអាចធ្វើអាជីវកម្មក្នុងការប្រមូលថវិកាពីការវិលចូលស្រុកនេះទៀតផង។ ម្យ៉ាងវិញទៀត សកម្មភាពរបស់លោកដែលនៅកូរ៉េកាលពីពេលថ្មីៗនេះ ថាជាភាពជោគជ័យ ប៉ុន្តែបើយើងក្រឡេកមកមើលពីចំនួនអ្នកចូលរួមក្នុងមហាបាតុកម្មភ្លើងទៀនកាលពីចុងខែមេសានេះ គឺមិនដល់១ម៉ឺននាក់ផង ខណៈពេលដែលពលករខ្មែរនៅកូរ៉េមានដល់ជាង៦ម៉ឺននាក់ឯណោះ។ ជាងនេះទៅទៀតក្រោយបាតុកម្មនោះចប់ ក្រុមយុវជននៅកូរ៉េបានបែកបាក់ផ្ទៃក្នុងទៀតផង»។ មិនមែនតែលោក សុខ ទូច ទេ មន្ត្រីរដ្ឋាភិបាល និង មន្ត្រីគណបក្សកាន់អំណាច ដោយរួមទាំងសម្តេច ហ៊ុន សែន ផងនោះ ក៏បានចំអកឲ្យលោក សម រង្ស៊ី ដែរ ថាបានតែប្រកាសប៉ុណ្ណោះ ដោយមិនហ៊ានវិលមកកម្ពុជានោះទេ។ សម្តេចនាយករដ្ឋមន្ត្រី ព្រមានវាយខ្នោះលោក សម រង្ស៊ី ឲ្យតែលោក មកដល់កម្ពុជានៅពេលណា។ លោក សម រង្ស៊ី កំពុងធ្វើចលនាបំផុសប្រជាពលរដ្ឋនៅក្រៅប្រទេស ឲ្យវិលមកកម្ពុជាជាមួយលោក ក្នុងឆ្នាំ២០១៩នេះ។ លើសពីនេះ លោក ក៏រំពឹងថា មានប្រជាពលរដ្ឋក្នុងស្រុក ចាំទទួលលោកផងដែរ៕ | លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភា មិនជឿថា លោក សម រង្ស៊ី ហ៊ានចូលស្រុក ដូចការប្រកាសរបស់លោកនោះទេ។ ប្រធានបណ្ឌិត្យសភា លើកហេតុផល៥យ៉ាង នៅលើទំព័រហ្វេសប៊ុក។ |
នៅក្នុងដំណើរចុះត្រួតពិនិត្យប្រព័ន្ធស្រោចស្រពដំណាំនៅស្រុកកងមាស ខេត្តកំពង់ចាមនាពេលថ្មីៗនេះ លោក វេង សាខុន បានលើកឡើង ៥ចំណុច ដែលផ្ដល់ប្រយោជន៍ដល់ការងារបង្កបង្កើនផលរបស់កសិករ។ បើតាមលោក វេង សាខុន កសិករគួរសិក្សាអំពីតម្រូវការទីផ្សារឲ្យបានច្បាស់មុនផលិត ចៀសវាងខាតបង់ដើមទុន និងពេលវេលា។ ស្របពេល ជីកសិកម្ម និងប្រេងឡើងថ្លៃខ្ពស់ រដ្ឋមន្រ្តីកសិកម្ម ក៏បានប្រាប់ឱ្យកសិករប្រើប្រាស់ជីធម្មជាតិ ឬជីកំប៉ុស្តិ៍ជំនួសវិញ ដែលអាចរួមចំណែកសន្សំថវិកា និងកែច្នៃបានតាមលទ្ធភាពផងដែរ។ ម្យ៉ាងទៀត កសិករ ត្រូវរៀបចំកម្មវិធីផលិតកម្មបន្លែ ដើម្បីផ្គត់ផ្គងទីផ្សារឱ្យមាននិរន្ត ចៀសវាងសល់ចោល និងតម្លៃថោក។ លោក វេង សាខុន បន្ថែមថា កសិករត្រូវប្រមូលគ្នា និងរៀបចំជាបណ្តុំផលិតបន្លែ រួចចុះកិច្ចសន្យាអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា (ធានាបរិមាណផ្គត់ផ្គង់ និងស្ថិរភាពថ្លៃ) និងទទួលបានបច្ចេកទេសដាំដុះ ប្រមូលផល វេចខ្ចប់ រក្សាទុកដាក់ និងដឹកជញ្ជូនទៅកាន់ទីផ្សារ។ ជាមួយគ្នានេះ លោក វេង សាខុន ក៏បានប្រាប់ឱ្យមន្ទីរកសិកម្មកំពង់ចាម សហការជាមួយនាយកដ្ឋានវិស្វកម្មកសិកម្ម សិក្សា ពង្រីកប្រព័ន្ធស្រោចស្រពនេះបន្ថែមផងដែរ៕ | ភ្នំពេញ៖ ក្នុងបរិបទជីកសិកម្ម និងប្រេងសាំងឡើងថ្លៃខ្ពស់ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំឱ្យកសិករកាត់បន្ថយការប្រើជីគីមី តែត្រូវជំនួសវិញដោយជីធម្មជាតិ ឬជីកំប៉ុស្តិ៍ ដើម្បីសន្សំ និងកែច្នៃបានតាមលទ្ធភាព។ |
បើតាមរបាយការណ៍ដដែល ខេត្តព្រះសីហនុ មានទេសចរអន្តរជាតិច្រើនជាងគេ គឺចំនួន ៤ ៨៧៨នាក់ បន្ទាប់មកគឺរាជធានីភ្នំពេញ ដែលមានចំនួន ៣ ០៥៣នាក់ ខណៈខេត្តសៀមរាប មានទេសចរបរទេសចំនួន ២ ០៤៧នាក់។ ដោយឡែកខេត្តកំពត និងកែប មានទេសចរជាង ១ ២០០នាក់ ស្របពេលដែលខេត្តបាត់ដំបងទទួលបានភ្ញៀវអន្តរជាតិជាង ៨០០នាក់។ ចំណែកបណ្តាខេត្តផ្សេងរឹតតែខ្សត់ភ្ញៀវទេសចរបរទេស ខណៈខេត្តចំនួន ៣គឺបន្ទាយមានជ័យ,កំពង់ឆ្នាំង និងខេត្តព្រៃវែង មិនមានវត្តមានភ្ញៀវទេសចរបរទេសនោះទេ៕ | ភ្នំពេញ៖ អំឡុងសម្រាកសងថ្ងៃចូលឆ្នាំរយៈពេល៥ថ្ងៃ មានភ្ញៀវទេសបរទេសតែ ១៤ ១៤៨ នាក់ប៉ុណ្ណោះ ឬមិនដល់១ភាគរយផង នៃទេសចរសរុបចំនួន ១ ៤៥៩ ៣៨៦ នាក់ដែលបានដើរលេងនៅតំបន់ទេសចរណ៍នានានៅប្រទេសកម្ពុជា។ អ្នកដើរលេង ចំនួន ១ ៤៤៥ ២៣៨ នាក់ ឬជាង៩៩ភាគរយ គឺជាទេសចរជាតិ។ នេះបើតាមរបាយការណ៍បឋមរបស់មន្ទីរទេសចររាជធានី-ខេត្ត ដែលចេញផ្សាយនៅទំព័រហ្វេសប៊ុកក្រសួងទេសចរណ៍។ |
«ព្រឹទ្ធាចារ្យពីររូប បានស្នើសុំអាជ្ញាធរ ដាក់បញ្ចូលរមណីយដ្ឋាននេះ ជាប្រភេទរមណីយដ្ឋានថ្នាក់ខេត្ត តាំងពីឆ្នាំ២០១៤មក»។ នេះជាការអះអាងរបស់អ្នកស្រី ធិននី មុន្នីរស្មី ប្រធានមន្ទីរទេសចរណ៍ខេត្តឧត្តរមានជ័យ។ អ្នកស្រី មុន្នីរស្មី បានថ្លែងសារព័ត៌មាន ThmeyThmey ថា កន្លងមក ពលរដ្ឋធ្វើដំណើរទៅមកហួស ដោយសារផ្លូវមានស្ថានភាពពិបាក។ ក្រោយមក ក្រុមហ៊ុនមួយរបស់ចិន បានរៀបចំហេដ្ឋារចនាសម្ព័ន្ធ ធ្វើផ្លូវកៅស៊ូ ដោយពុះកាត់ ចំកណ្តាលតំបន់ រលុះធំ ដែលបានធ្វើឲ្យអ្នកដំណើរមានការចាប់អារម្មណ៍ ចូលទៅទស្សនាច្រើន។ ប្រធានមន្ទីរទេសចរណ៍រូបនេះ បានបន្ថែមថា បច្ចុប្បន្ន រមណីយដ្ឋានធម្មជាតិរលុះធំ ក្លាយជាតំបន់ទេសចរណ៍ដ៏ទាក់ទាញមួយផងដែរនៅក្នុងខេត្ត ក្រៅពីតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ សារមន្ទីរផ្ទះតាម៉ុក និង ប្រាសាទតាមាន់-តាក្របី ជាដើម។ លោក អ៊ូ សុខសាន្ត គ្រូបង្រៀនម្នាក់នៅស្រុកក្រឡាញ់ ខេត្តសៀមរាប ដែលធ្លាប់បម្រើការនៅខេត្តឧត្តរមានជ័យ សំដែងការរីករាយចំពោះអាជ្ញាធរខេត្ត ដែលបានរៀបចំឲ្យមានហេដ្ឋារចនាសម្ព័ន្ធបន្ថែម ដូចជាការលើកស្លាកសម្គាល់តំបន់ទេសចរណ៍ដីរលុះធំ ការរៀបចំសណ្តាប់ធ្នាប់ ការថែរក្សាបរិស្ថាន និងអនាម័យ។ លោក សុខសាន្ត បានកត់សម្គាល់ថា ទេសចរដែលទៅកម្សាន្តនៅទីនោះ សុទ្ធតែនាំគ្នាសរសើរពីភាពស្រស់ស្អាត និងទាក់ទាញ។ «ពិតជាប្លែកភ្នែក ហើយនេះគឺជារមណីដ្ឋានធម្មជាតិ ដែលមិនធ្លាប់មានពីមុនមក»។ គាត់បានបន្ថែមយ៉ាងដូច្នេះ ហើយបានស្នើទៅអាជ្ញាធរឲ្យយកចិត្តទុកដាក់ផងដែរចំពោះប្រាសាទខ្នារ រមណីយដ្ឋានប្រវត្តិសាស្ត្រមួយដែលនៅមិនឆ្ងាយពីនោះ។ នារយៈពេល៣ថ្ងៃ នៃឱកាសបុណ្យចម្រើនព្រះជន្មព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ទេសចរជាង៥០០០នាក់ បានទៅទស្សនារមណីយដ្ឋានរលុះធំ ដែលក្នុងនោះមានបរទេសប្រមាណ៣០នាក់ផងដែរ។ បើតាមការបញ្ជាក់របស់អ្នកស្រី ធិននី មុន្នីរស្មី អាជ្ញាធរ និងស្ថាប័នជំនាញ កំពុងស្វែងរកអ្នកជំនាញ សិក្សាស្រាវជ្រាវ ពីតំបន់ធម្មជាតិដីរលុះនេះ ដើម្បីអភិវឌ្ឍន៍ និងអភិរក្សវាឲ្យក្លាយជាតំបន់មានសក្កានុពលមួយ ប្រកបដោយភាពយូរអង្វែង ៕ | ស្ថិតនៅក្នុងភូមិត្រពាំងទូង សង្កាត់បន្សាយរាក់ ក្រុងសំរោង រមណីយដ្ឋានធម្មជាតិ «រលុះធំ» លើផ្ទៃដី៤គីឡូម៉ែត្រការ៉េ បានក្លាយជាគោលដៅទេសចរណ៍ថ្មីមួយទៀត នៅខេត្តឧត្តរមានជ័យ ដែលជាប់ព្រំដែនថៃ។ សម្រស់ «រលុះធំ» បានទាក់ទាញទេសចរជាច្រើន ជាពិសេសពលរដ្ឋនៅក្នុងខេត្ត និងបណ្តាខេត្តជិតខាង។ |
កម្មវិធីដំណើរទេសចរណ៍នេះផ្តល់ឱ្យអ្នកគាំទ្រកីឡាបាល់ទាត់នៅជុំវិញពិភពលោកមានឱកាសកាន់តែស្និទ្ធស្នាលជាមួយវីរបុរសជើងឯក និងពានរង្វាន់ក្របខ័ណ្ឌ UEFA Champions League ...ហើយឥឡូវនេះនឹងធ្វើដំណើរមកដល់ព្រះរាជាណាចក្រកម្ពុជាជាលើកដំបូងបង្អស់ពុំដែលធ្លាប់មានពីមុនមក! ក្នុងប្រវត្តិសាស្ត្រដប់មួយឆ្នាំរបស់កម្មវិធីដំណើរទេសចរណ៍នេះបានទៅដល់ ២៦ ប្រទេសនៅទូទាំងទ្វីបអាហ្វ្រិក អាស៊ី អាមេរិកខាងត្បូង និងអាមេរិកខាងជើង។ កម្មវិធីដំណើរទេសចរណ៍នៅឆ្នាំនេះក្រោមប្រធានបទ "ចែករំលែកភាពរំភើបរីករាយ ចែករំលែកពានរង្វាន់" នឹងមកដល់កម្ពុជាចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០១៨ ខាងមុខនេះ។ កម្មវិធីដំណើរទេសចរណ៍ពានរង្វាន់ក្របខ័ណ្ឌ UEFA Champions League ឆ្នាំ ២០១៨ ដែលនាំជូនដោយស្រាបៀរ Heineken® ជំរុញផ្តល់ឲ្យអ្នកគាំទ្រទូទាំងពិភពលោកនូវឱកាសផ្ទាល់ក្នុងការចូលរួមទទួលបានភាពរំភើបរីករាយនៃការទស្សនាការប្រកួតនេះ និងមានឱកាសដ៏កម្រក្នុងការឃើញផ្ទាល់នូវពានរង្វាន់ដ៏ល្បីល្បាញនេះ ជួបផ្ទាល់ជាមួយលោក Ruud van Nistelrooy និងទទួលបទពិសោធន៍ដ៏រំភើបនៃដំណើរទស្សនកិច្ចនេះ។ លោក Ruud van Nistelrooy ត្រូវបានចាត់ទុកថាជាខ្សែប្រយុទ្ធដ៏ឆ្នើមបំផុតក្នុងជំនាន់របស់លោកដោយស៊ុតបញ្ចូលទីបាន ១៥០ គ្រាប់ក្នុង ២១៩ ប្រកួតសម្រាប់ក្រុម Manchester United និងជាកីឡាករស៊ុតបញ្ចូលទីបានច្រើនជាងគេក្នុងកំណត់ត្រាបាល់ទាត់អឺរ៉ុបរបស់ក្លិបនេះ និងជាកីឡាករស៊ុតបាល់បញ្ចូលទីច្រើនជាងគេបីសម័យកាលក្នុងក្របខ័ណ្ឌ UEFA Champions League ។ ព័ត៌មានបន្ថែមអំពីកម្មវិធីដំណើរទេសចរណ៍ពានរង្វាន់ក្របខ័ណ្ឌ UEFA Champions League ដែលនាំជូនដោយស្រាបៀរ Heineken® និងវីរបុរសបាល់ទាត់លោក Ruud van Nistelrooy នឹងធ្វើការចេញផ្សាយក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។ ដើម្បីតាមដានព័ត៌មានអំពីកម្មវិធីដំណើរទេសចរណ៍ពានរង្វាន់ក្របខ័ណ្ឌ UEFA Champions League ដែលនាំជូនដោយស្រាបៀរ Heineken® នៅក្នុងប្រទេសកម្ពុជា និងឱកាសសម្រាប់អ្នកគាំទ្រចូលរួមក្នុងសកម្មភាពផ្សេងៗ សូមចូលមើលគេហទំព័រ www.facebook.com/Heineken សូមរីករាយទទួលទានស្រាបៀរ Heineken ដោយទទួលខុសត្រូវ (អត្ថបទពាណិជ្ជកម្ម) | តើអ្នកត្រៀមខ្លួនហើយឬ ចែករំលែកភាពរំភើបរីករាយ ចែករំលែកពានរង្វាន់ ក្នុងកម្មវិធីដំណើរទេសចរណ៍ពានរង្វាន់ក្របខ័ណ្ឌ UEFA Champions League ដែលនាំជូនដោយស្រាបៀរ Heineken®? |
ប៉ុន្តែចិនមិនធ្វើប្រតិបត្តិការយោធាធម្មតានៅក្នុងដែនទឹកដែលមានជម្លោះនោះទេ។ ផ្ទុយទៅវិញ ចិនកំពុងប្រយុទ្ធប្រឆាំងនឹង «សង្រ្គាមគ្មានដែនកំណត់» ដែលទ្រព្យសម្បត្តិយោធា និងមិនមែនយោធាត្រូវបានដាក់ប្រើប្រាស់នៅក្នុងវិស័យរូបវន្ត ច្បាប់ ព័ត៌មាន និងការទូត ដើម្បីយកឈ្នះសត្រូវ។ អ្នកស្រី Rhisan Mae Morales នាយិកាមជ្ឈមណ្ឌល Ateneo សម្រាប់នយោបាយ និងកិច្ចការអន្តរជាតិ (CPIA) នៃសាកលវិទ្យាល័យ Ateneo de Davao ក្នុងប្រទេសហ្វីលីពីនបានថ្លែងថា រដ្ឋាភិបាលក្រុងប៉េកាំងកំពុងអះអាងខ្លួនឯង តាមរបៀបមួយដែល «ធ្វើឱ្យមានភាពមិនច្បាស់លាស់រវាងតំបន់សន្តិភាព និងតំបន់សង្រ្គាម»។ ក្នុងបទបង្ហាញកាលពីសប្តាហ៍មុនក្នុងព្រឹត្តិការណ៍មួយដែលរៀបចំដោយមជ្ឈមណ្ឌល East-West អ្នកស្រី Morales បានពន្យល់ថា ប្រទេសចិនបានបង្កើត «តំបន់ពណ៌ប្រផេះ»។ ជាឧទាហរណ៍ ចិនបានដាក់បញ្ចូលទីភ្នាក់ងារដែនសមុទ្ររបស់ខ្លួនចូលទៅក្នុងកម្លាំងចម្រុះតែមួយ ដែលជាញឹកញាប់ធ្វើការរួមគ្នាជាមួយកងជីវពលនេសាទ និងបានបដិសេធច្បាប់ដែនសមុទ្រអន្តរជាតិ នៅពេលជជែកដេញដោលអំពីអធិបតេយ្យភាពជាតិ។ អ្នកស្រីបានថ្លែងថា ការប្រមូលផ្តុំទ្រព្យសម្បត្តិនៅសមុទ្រចិនខាងត្បូងមានប្រសិទ្ធភាព ហើយបានធ្វើឱ្យរដ្ឋាភិបាលក្រុងប៉េកាំងមាន «ចំណុចមើលមិនឃើញ» មួយចំនួន។ បន្ថែមពីនេះ ប្រទេសចិនកំពុងអនុវត្តគំនិតផ្តួចផ្តើមការទូត សេដ្ឋកិច្ច និងវប្បធម៌ ដើម្បីការពារព្រំដែនរបស់ខ្លួន ប្រសិនបើកិច្ចខិតខំប្រឹងប្រែងដែនសមុទ្រទាំងនេះមានការធ្លាក់ចុះ។ ដើម្បីទប់ទល់នឹងយុទ្ធសាស្រ្តដែលអ្នកស្រី Morales បានចាត់ទុកថា «មានភាពឆ្លាតវៃ» នោះ អ្នកស្រី ថា គេគួរតែអនុវត្តវិធីសាស្រ្តដែលផ្តោតលើប្រជាជនវិញ។ អ្នកស្រីបានផ្តល់អនុសាសន៍ដល់ហ្វីលីពីន និងសម្ព័ន្ធមិត្តបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីប្រមូលព័ត៌មានអំពីអ្វីដែលកំពុងកើតឡើងនៅសមុទ្រចិនខាងត្បូង បង្កើតកម្លាំងប្រឆាំងយោធា និងជនស៊ីវិល ដើម្បីធានាបាននូវ «ការយល់ដឹងអំពីដែនប្រតិបត្តិការ» កសាងសមត្ថភាពជុំវិញគំនិតផ្តួចផ្តើមអន្តរជាតិដែលមានស្រាប់នៅក្នុងដែនទឹកដែលមានជម្លោះ និងពង្រឹងទំនាក់ទំនងការទូតរវាងប្រជាជន និងប្រជាជន។ លោកស្រីបានថ្លែងថា៖ «ការងើបឡើងរបស់ប្រទេសចិនជៀសមិនរួចនោះទេ។ តើយើងនឹងឆ្លើយតបយ៉ាងណាចំពោះការងើបឡើងរបស់ប្រទេសចិន នោះគឺជារឿងដ៏សំខាន់បំផុត។ ហើយនៅពេលយើងឆ្លើយតបទៅនឹងប្រទេសចិន វាត្រូវតែផ្តោតលើមនុស្សជាសំខាន់ ឬសិទ្ធិបុគ្គលជាសំខាន់»។ លោក Rommel Banlaoi នាយកមជ្ឈមណ្ឌលស៊ើបការណ៍សម្ងាត់ និងការសិក្សាសន្តិសុខជាតិក្នុងប្រទេសហ្វីលីពីនក៏បានចូលរួមការសន្ទនាកាលពីសប្តាហ៍មុនដែលរៀបចំដោយលោក Satu Limaye អនុប្រធាន និងជានាយកផ្នែកស្រាវជ្រាវនៅមជ្ឈមណ្ឌល East-West ក្នុងរដ្ឋធានីវ៉ាស៊ីនតោនផងដែរ។ លោក Banlaoi ថា ប្រទេសចិនពិតជាមិនចង់មានជម្លោះនៅសមុទ្រចិនខាងត្បូងនោះទេ យ៉ាងហោចណាស់មិនចង់ឈ្លោះជាមួយប្រទេសជិតខាងដូចជាហ្វីលីពីននោះទេ។ លោកបានថ្លែងក្នុងសម្តីដើមថា «គំនិតផ្តួចផ្តើមជាសាកលនាពេលបច្ចុប្បន្នរបស់ចិនកំពុងស្នើឱ្យមានសណ្តាប់ធ្នាប់សកលថ្មីមួយដែលកំពុងគំរាមកំហែងដល់គំនិតផ្តួចផ្តើមដែលមានស្រាប់ បង្កើតឡើងដោយប្រទេសលោកខាងលិច។ ក្នុងបរិបទនោះ ខ្ញុំយល់ស្របទាំងស្រុងថា ចិនគឺជាការគំរាមកំហែងជាពិសេសចំពោះប្រទេសលោកខាងលិច។ ប៉ុន្តែចិនមិនប្រាកដជាការគំរាមកំហែងដល់ពិភពលោកទាំងមូលនោះទេ»។ លោកបានបន្ថែមថា នោះគឺជាការពិតជាពិសេសនៅក្នុងប្រទេសលោកខាងត្បូង ដែលចិនតែងតែនាំយកឱកាសសេដ្ឋកិច្ចមកឱ្យ។ ខណៈដែលប្រទេសតូចៗជារឿយៗបានងាកទៅរកតុលាការអន្តរជាតិដើម្បីដោះស្រាយជម្លោះរបស់ពួកគេជាមួយរដ្ឋាភិបាលក្រុងប៉េកាំង លោក Banlaoi បានថ្លែងថា ការចូលរួមដោយផ្ទាល់គឺជាចម្លើយតែមួយគត់ ជាពិសេសជាមួយប្រទេសចិនដែលមិនគោរពតាមសេចក្តីសម្រេចកន្លងទៅ។ លោកបានថ្លែងក្នុងសម្តីដើមថា៖ «ប្រសិនបើយើងចង់ដោះស្រាយវិវាទរបស់យើង យើងមិនមានជម្រើសអ្វីផ្សេងក្រៅតែពីការចរចាជាមួយចិនដើម្បីស្វែងរកដំណោះស្រាយនយោបាយដោយសន្តិវិធីនោះឡើយ»។ ទោះជាយ៉ាងណាក៏ដោយ វិធីសាស្រ្តនោះតម្រូវឱ្យប្រទេសដូចជាហ្វីលីពីនមានយុទ្ធសាស្ត្រ និងគោលនយោបាយច្បាស់លាស់ដើម្បីមានភាពរីកចម្រើនក្នុងកិច្ចពិភាក្សាទាំងនោះ ហើយទាំងអ្នកស្រី Morales ទាំងលោក Banlaoi បានថ្លែងថា រដ្ឋបាលថ្មីរបស់ប្រធានាធិបតី Ferdinand Marcos Jr. មិនមាននោះទេ។ អតីតប្រធានាធិបតី លោក Rodrigo Duterte មានគោលជំហរគាំទ្រចិនគួរឱ្យកត់សម្គាល់ បើប្រៀបធៀបទៅនឹងមេដឹកនាំហ្វីលីពីនមុនៗ ខណៈដែលលោក Marcos បានងាកទៅរកសហរដ្ឋអាមេរិកវិញជាមួយនឹងទំនាក់ទំនងយោធាកាន់តែជិតស្និទ្ធ។ លោក Banlaoi បានថ្លែងថា ការណ៍នេះបានបង្កឱ្យមានភាពចលាចលយ៉ាងខ្លាំងក្នុងជួររដ្ឋាភិបាលក្រុងប៉េកាំង។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកជំនាញបានថ្លែងថា ក្នុងការទប់ទល់នឹង «សង្គ្រាមគ្មានដែនកំណត់» របស់ចិន ហ្វីលីពីននៅតែតស៊ូដើម្បីអភិវឌ្ឍយុទ្ធសាស្ត្របង្រួបបង្រួមរបស់ខ្លួន។ អ្នកស្រី Morales បានថ្លែងថា ការតវ៉ាខាងការទូតអំពីការឈ្លានពានរបស់ចិនពីថ្នាក់ក្រោមរបស់រដ្ឋាភិបាលជារឿយៗត្រូវបានរារាំងនៅក្នុងក្រសួងការបរទេស ខណៈដែលលោក Banlaoi បានថ្លែងថា រដ្ឋាភិបាលក្រុងម៉ានីល «មិនទាន់ត្រៀមខ្លួនរួចរាល់» ក្នុងការទាក់ទងជាមួយរដ្ឋាភិបាលក្រុងប៉េកាំងអំពីសមុទ្រចិនខាងត្បូងនោះទេ។ លោក Banlaoi បានថ្លែងក្នុងសម្តីដើមថា «យើងមិនដឹងថា យើងកំពុងប្រយុទ្ធដើម្បីអ្វីនោះទេ»។ លោកបានបន្ថែមថា៖ «ប្រទេសចិនដឹងពីវិធីជំរុញគោលជំហរថ្នាក់ជាតិរបស់ខ្លួន» សូម្បីតែនៅពេលមានសេចក្តីសម្រេចអន្តរជាតិប្រឆាំងនឹងខ្លួនក៏ដោយ។ លោកបន្តថា៖ «ប៉ុន្តែក្នុងករណីហ្វីលីពីន ខ្ញុំបានសង្កេតឃើញថា មន្ត្រីមិនប្រាប់ពីមាគ៌ាបក្សដូចគ្នាទេពេលនិយាយអំពីគោលជំហរថ្នាក់ជាតិរបស់យើងនោះ»៕ | ភាពតានតឹងកំពុងកើនឡើងនៅសមុទ្រចិនខាងត្បូង ដែលបានក្លាយជាកន្លែងប្រកួតប្រជែងដ៏សំខាន់សម្រាប់សមរភូមិភូមិសាស្ត្រនយោបាយរវាងអាមេរិក និងចិន។ ដោយជាប់នៅកណ្តាលរវាងភាគីទាំង ២ ហ្វីលីពីនកាលពីដើមឆ្នាំនេះបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខដ៏សំខាន់មួយ ដែលនឹងអនុញ្ញាតឱ្យសហរដ្ឋអាមេរិកអាចចូលទៅកាន់ទីតាំងយោធាក្នុងសមុទ្រដែលមានជម្លោះ។ |
បើតាមសម្ដេច ហ៊ុន សែន ការបូជាសពអ្នកជំងឺកូវីដ-១៩ នេះ គឺអនុវត្តលើជនជាតិទាំងអស់នៅកម្ពុជា។ ប្រមុរដ្ឋាភិបាល ដែលបានពិភាក្សាយោបល់ជាមួយលោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បាននិយាយដូច្នេះថា៖«(យើង)បានកំណត់យកវិធានការថា អ្នកដែលមានជំងឺកូវីដ (ស្លាប់) គឺត្រូវយកបូជា។ ចំណុចនេះ គេអាចយល់បាន បើទោះបីជា ទំនៀមទម្លាប់ជនជាតិខ្លះ មិនអាច៩យកសព)បូជាក៏ដោយ ។ ប៉ុន្តែករណីពិសេសនៃជំងឺកូវីដ-១៩ នេះ យើងត្រូវតែធ្វើការបូជាជាចំបាច់ ព្រោះយើងមិនមានដី ដើម្បីដាក់កន្លែងនេះសពមួយ កន្លែងនោះសពមួយនោះទេ។ ប្រទេសជាច្រើនបានប្រើប្រាស់ដីធ្លីកប់រហូតដល់២ទៅ៣ជាន់ហើយក៏គ្មានក្រុមគ្រួសារណាទៅចូលរួមនោះបានទេ»។ សម្រាប់នាយករដ្ឋមន្ត្រី ហ៊ុន សែន ការបូជាសពអ្នកជំងឺកូវីដ-១៩នេះ គឺជាវិធានការមួយ ដែលងាយស្រួលគ្រប់គ្រងស្ថានភាពជំងឺកាចសាហាវនេះ។ សម្ដេច ហ៊ុន សែន ក៏បានឱ្យអាជ្ញាធររាជធានីភ្នំពេញ រៀបចំកន្លែងបូជាសពអ្នកជំងឺកូវីដ-១៩ មួយកន្លែង ដើម្បីទប់ស្កាត់ផលប៉ះពាល់នៃជំងឺនេះ។ មិនតែប៉ុណ្ណោះសម្ដេច ក៏បញ្ជាឱ្យអាជ្ញាធរខេត្តរៀបចំទីតាំងបូជាសព ដែលមានចម្ងាយឆ្ងាយពីទីតាំងប្រជាពលរដ្ឋរស់នៅផងដែរ។ «ប្រទេសនានា ពេល(អ្នកជំងឺកូវីដ-១៩) ស្លាប់ គឺក្រុមគ្រួសារមិនបានឃើញមុខទេ គឺគេយកទៅកប់តែម្ដង។ យើងក៏ត្រូវតែកំណត់នូវវិធានការប៉ុន្មានក្រោយពីការស្លាប់ត្រូវយកទៅបូជា។ ព្រោះនេះជាវិធានការសុខាភិបាល ដើម្បីចៀសវាងការឆ្លងរាលដាលទៅអ្នកដទៃទៀត»។ នេះជាការបញ្ជាក់របស់ប្រមុខរដ្ឋាភិបាល ដែលបានបន្ថែមថា ក្រោយបូជាសពអ្នកជំងឺកូវីដ-១៩ហើយ ត្រូវរក្សាទុកធាតុនោះ ប្រគល់ឱ្យគ្រួសាររបស់ពួកគេ ដែលរស់នៅក្រៅប្រទេស និងក្នុងប្រទេស។ កាលពីថ្ងៃទី៤ មីនា មានជនជាតិម្នាក់បានស្លាប់ នៅកន្លែងចត្តាឡីស័ក។ ប៉ុន្តែក្រសួងសុខាភិបាល បានអះអាងថា ជនជាតិចិននេះ ស្លាប់ដោយសារតែប្រើប្រាស់គ្រឿងញៀនធ្ងន់ធ្ងរ មិនមែនមកពីជំងឺកូវីដ-១៩ នោះទេ។ ក្រោយធ្វើកោសល្យវិច្ច័យរួច អាជ្ញាធរបានយកសពជនជាតិចិននោះ ទៅបូជាតាមប្រពៃណីខ្មែរ ដើម្បីបង្ការហានិភ័យនៃជំងឺកូវីដ-១៩។ គិតត្រឹមថ្ងៃទី៩ មីនា កម្ពុជា មានអ្នកជំងឺកូវីដ-១៩ មានចំនួន១០៦០នាក់ហើយ ដោយក្នុងនោះជាសះស្បើយ៥៣៨នាក់។ ក្នុងចំណោមអ្នកជំងឺទាំងនោះ មានការឆ្លងពីព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ចំនួន៥៤៩នាក់៕ | ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា បើមានករណីអ្នកជំងឺកូវីដ-១៩ ស្លាប់នោះ នឹងត្រូវយកសពទៅបូជា ដោយមិនបញ្ចុះឡើយ។ សម្ដេចថ្លែងបែបនេះ តាមរយៈសារសំឡេងជាង៧នាទី ដែលបានចែកចាយតាមបណ្ដាញសង្គមតេឡេក្រាម នៅថ្ងៃទី៩ មីនា។ |
តាមរយៈវេទិកាក្នុងស្រុកមួយនៅថ្ងៃ៨ កុម្ភៈ ទីប្រឹក្សារដ្ឋ និងជាប្រមុខបក្សកាន់អំណាចមីយ៉ាន់ម៉ា លោកស្រី អ៊ុងសាន ស៊ូជី បានលើកឡើងពីគុណតម្លៃរបស់សន្តិភាព និងការអភិវឌ្ឍ ដែលជារឿងពីរ ត្រូវដើរទន្ទឹមគ្នា។ លោកស្រី ថ្លែងបែបនេះ ដើម្បីកុំឲ្យប្រជាជនមានការចោទប្រកាន់រដ្ឋាភិបាលរបស់លោកស្រី ថា មិនបានធ្វើអ្វីសោះក្នុងរយៈពេលកាន់អំណាច ជាពិសេសនោះការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ។ លោកស្រីស៊ូជី បានលើកឡើងថា រដ្ឋាភិបាលរបស់លោកស្រី កំពុងតែអនុវត្តតាមការសន្យាដែលបានធ្វើ ក្នុងពេលឃោសនារកសំឡេងឆ្នោតរបស់បក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យជាជំហានៗ ហើយរដ្ឋាភិបាល ក៏បានគិតគូរពីការធ្វើសេចក្តីព្រាងរដ្ឋធម្មនុញ្ញមួយ ដែលអាចទទួលបានពីគ្រប់ភាគីទាំងអស់។ នេះបើយោងតាមការចុះផ្សាយរប់សារព័ត៌មាន Myanmar Times។ លោកស្រី បន្តទៀតថា សន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍសម្រាប់ប្រជាជន មិនអាចកាត់ផ្តាច់ពីគ្នាបានឡើយ។ « ប្រសិនបើមានសន្តិភាព នោះយើង ក៏អាចនាំការអភិវឌ្ឍសម្រាប់ប្រជាជន។ យើងត្រូវការរដ្ឋធម្មនុញ្ញមួយ ដែលអាចទទួលយកបានពីប្រជាជនទាំងអស់ដើម្បីអាចសម្រេចបាននូវសន្តិភាព»។ លោកស្រី សង្កត់ធ្ងន់យ៉ាងដូច្នេះ។ បន្ថែមពីនេះ លោកស្រី ក៏បានទទូចឲ្យប្រជាជនគាំទ្រចំពោះកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលលោកស្រី ដោយលោកស្រី លើកឡើង ថា បើរដ្ឋាភិបាលធ្វើតែម្ខាងនោះដំណើរការអភិវឌ្ឍ មិនអាចទៅមុខបានឡើយ។ គួរជម្រាបថា រដ្ឋាភិបាលមីយ៉ាន់ម៉ាបច្ចុប្បន្ន គឺជារដ្ឋាភិបាលស៊ីវិលលើកដំបូងហើយក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយមកនេះ។ មុនពេលឡើងកាន់តំណែង ប្រមុខបក្សកាន់អំណាចលោកស្រី អ៊ុងសាន ស៊ូជី បានសន្យាជាមួយនឹងប្រជាជនក្នុងការកែប្រែរដ្ឋធម្មនុញ្ញដើម្បីកាត់បន្ថយអំណាចយោធា និងធ្វើឲ្យប្រព័ន្ធនយោបាយមីយ៉ាន់ម៉ាស្របតាមបែបប្រជាធិបតេយ្យពិតប្រាកដ។ ក៏ប៉ុន្តែគោលដៅនៃការកែប្រែរដ្ឋធម្មនុញ្ញនេះ មិនមែនជារឿងសាមញ្ញឡើយ។ នោះ ក៏ព្រោះតែមីយ៉ាន់ម៉ា ដែលមានប្រជាជនចម្រុះជាតិសាសន៍ស្រាប់នោះ មិនទាន់មានសន្តិភាពពេញលេញឡើយ។ ក្រុមទាហានឯករាជ្យនិងជាតិសាសន៍ផ្សេងៗគ្នា នៅមិនទាន់ព្រមផ្សះផ្សារជាមួយនឹងរដ្ឋាភិបាល ដ្បិតអ្វីដែលពួកគេចង់បាន ពិសេសស្វ័យភាពគ្រប់គ្រង មិនទាន់មានការឯកភាព។ ចំណុចនេះហើយ ដែលជាផ្នែកមួយធ្វើឲ្យរដ្ឋាភិបាលលោកស្រី មិនអាចបន្ទាន់បានឡើយក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដើម្បីបំពេញតាមការសន្យាជាមួយនឹងប្រជាជន។ ថ្មីៗនេះ តំណាងរាស្ត្របក្សកាន់អំណាច ក៏បានធ្វើសំណើដើម្បីធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ២០០៨ដែលជាប់កម្អែលយោធា ហើយ ក៏ចាប់ផ្តើមមានប្រតិកម្មពីសំណាក់ក្រុមយោធាបណ្តើរៗហើយដែរ៕ | ទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា លោកស្រី អ៊ុងសាន ស៊ូជី បានប្រាប់ប្រជាជនកុំឲ្យមានការព្រួយបារម្ភចំពោះការអនុវត្តគោលនយោបាយរបស់រដ្ឋាភិបាលស៊ីវិលរបស់លោកស្រីបច្ចុប្បន្ន។ លោកស្រី អះអាងថា រដ្ឋាភិបាលកំពុងតែ អនុវត្តតាមអ្វីដែលបក្សកាន់អំណាចបានសន្យាក្នុងពេលយុទ្ធនាការបោះឆ្នោតកន្លងទៅ។ |
តុលាការអះអាងថា ជនជាតិចិនតៃវ៉ាន់២នាក់ បានចូលមកកម្ពុជា ក្នុងគោលបំណងផលិតវីដេអូបំភ្លើស ការពិតពាក់ព័ន្ធនឹងការជួញដូរមនុស្ស ការបង្ខាំងធ្វើទារុណកម្ម អំពើចាប់រំលោភ និងការលក់សរីរាង្គមនុស្ស។ កាលពីថ្ងៃទី១២កុម្ភៈ ចិនទាំងពីរនាក់នោះ បានចូលទៅអគារមួយកន្លែង ក្នុងក្រុងព្រះសីហនុ ហើយពួកគេថតសម្ដែង ដោយផ្សាយលើគណនីហ្វេសប៊ុក WA AN XIAO JI ថាត្រូវបានសន្តិសុខចាប់ខ្លួន និងវាយដំ។ លុះដល់ថ្ងៃ១៣កុម្ភៈ ពួកគេផ្សាយផ្ទាល់ជាថ្មីម្ដងទៀត នៅម្ដុំឆៃណាថោន ក្នុងក្រុងព្រះសីហនុ ពីសកម្មភាពរត់គេចខ្លួន ហើយសម្ដែងធ្វើជាភ័យខ្លាច និងស្រែកឱ្យគេជួយ។ សមត្ថកិច្ចក៏បានស្រាវជ្រាវចាប់ខ្លួនចិនទាំងពីរនាក់នេះបាន នៅថ្ងៃទី១៤ កុម្ភៈ និងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់។ ពាក់ព័ន្ធនឹងករណីនេះ លោក គួច ចំរើន អភិបាលខេត្តខេត្តព្រះសីហនុ ក៏ធ្វើសន្និសីទសារព័ត៌មានដែរ កាលពីនៅថ្ងៃទី១៥កុម្ភៈ មុនពេលដែលតុលាការបានបើកសវនាការ និងសម្រេច ឱ្យពួកគេជាប់ពន្ធនាគារ ចំនួន២ឆ្នាំ និងពិន័យ៤លានរៀល ពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម៕ | ភ្នំពេញ៖ តុលាការខេត្តព្រះសីហនុ បានសម្រេចដាក់ទោសជនជាតិចិន២នាក់ ដែលផលិតវីដេអូចាប់ជំរិត ឱ្យជាប់ពន្ធនានាគារពីរឆ្នាំ និងពិន័យជាប្រាក់៤លានរៀល ពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់ សង្គម។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់តុលាការព្រះសីហនុ។ |
ពូល G ការប្រកួតបើកឆាកក្នុងពូល G របស់ក្រុមនារី U20 កម្ពុជា ចំថ្ងៃអន្តរជាតិនារី ត្រូវធ្វើនៅកីឡដ្ឋាន Smart RSN វេលាម៉ោង ៤:០០ល្ងាច ជាមួយមីយ៉ាន់ម៉ា។ នេះ ជាលើកដំបូងក្នុងការធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួតក្នុងពូល ហើយក៏ជាការបង្ហាញខ្លួនលើកដំបូងផងដែរ សម្រាប់ក្រុមជម្រើសជាតិនារីអាយុក្រោម២០កម្ពុជា។ ដោយឡែក តាមការបញ្ជាក់ពីលោក ប្រាក់ វុទ្ធី គ្រូបង្វឹកក្រុមនារី U-20 បានបញ្ជាក់ថា កីឡាការិនីទាំងនេះ ភាគច្រើនប្រកបអាជីពក្នុងលីគកំពូលផ្នែកនារីរបស់កម្ពុជា ហើយម្យ៉ាងវិញទៀត ធ្លាប់មានបទពិសោធន៍ប្រកួតលើឆាកអន្ដរជាតិបានខ្លះដែរ។ នេះ ទំនងជាមានសង្ឃឹមច្រើនជាងក្រុមភ្ញៀវមីយ៉ាន់ម៉ា ដោយសារមិនមានការត្រៀមខ្លួនបានល្អ ព្រោះកីឡាការិនីមីយ៉ាន់ម៉ា ភាគច្រើនជាសិស្សវិទ្យាត្រូវមមាញឹកប្រឡង។ លោកស្រី SAN San Thein បានពីបញ្ហាក្នុងការត្រៀមខ្លួនដូច្នេះ។ ការហ្វឹកហាត់របស់ក្រុមជម្រើសជាតិបាល់ទាត់នារីកម្ពុជា អាយុក្រោម២០ឆ្នាំ រូបពី FFC ពូល A ពេលទន្ទឹមគ្នានេះ ការប្រកួតក្នុងពូល A ក្រុមនារី U-20 ចិន ត្រូវប្រកួតជាមួយ ហ្វីលីពីន នៅកីឡដ្ឋានជាតិ KM16 នៃទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។ លុះចូលដល់ម៉ោង ៧:៣០ យប់ នៅកីឡដ្ឋានដដែរ ក្រុមម្ចាស់ផ្ទះ ត្រូវប៉ះជាមួយ ហុងកុង។ ពូល B ក្រុមប៉ាឡេស្ទីន ម្ចាស់ផ្ទះសម្រាប់ពូល B ស្វាគមន៍ នេបាល់ នៅកីឡដ្ឋានអន្ដរជាតិ Faisal Al-Husseini វេលាម៉ោង ៨:០០យប់។ ពូល C កោះហ្គាំ ត្រូវប្រកួតជាមួយ ម្ចាស់ផ្ទះ កៀហ្ស៊ីស៊ីស្ថាន នៅកីឡដ្ឋាន Dolen Omurzakov វេលាម៉ោង ៩:០០យប់។ នេះ គឺជាប្រកួតទី២ ក្នុងពូល C របស់កោះហ្គាំ ខណៈម្ចាស់ផ្ទះគឺជាប្រកួតដំបូង។ ក្រុមភ្ញៀវនេះ បានចាញ់ អូស្ដ្រាលី យ៉ាងដំណំ ក្នុងលទ្ធផល ១៣-០ នៅកីឡដ្ឋានដដែរនេះ កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣។ ពូល D នៅវេលម៉ោង ៧:០០ យប់ លីបង់ ប្រកួតជាមួយ ប៊ូតង់ នៅកីឡដ្ឋាន Petra ប្រទេសហ្សកដានី។ លុះចូលដល់ម៉ោង១១:០០យប់ នៅក្នុងទឹកដីដដែរ ម្ចាស់ផ្ទះ ត្រូវប្រកួតជាមួយ ក្រុមភ្ញៀវ ម៉ុងហ្គោល។ ពូល E ឆាយនីសតៃប៉ិក ជួបជាមួយ តាជីគីស្ថាន នៅម៉ោង ៤:៣០ល្ងាច នៅកីឡដ្ឋាន Buriram ប្រទេសថៃ ចំណែក ក្រុមថៃ ត្រូវស្វាគមន៍ អ៊ូសបេគីស្ថាន នៅម៉ោង ៨:៣០យប់។ ពូល H តូមិននីស្ថាន ត្រូវជួបជាមួយ អ៊ឺរ៉ង នៅកីឡដ្ឋាន Bir Sherestha Mostafa Kamal នៃប្រទេសបង់ក្លាដេស វេលាម៉ោង ៦:០០ល្ងាច៕ | កម្ពុជា ដែលក្លាយជាម្ចាស់ផ្ទះប្រកួតតាមពូលក្នុងព្រឹត្តិការណ៍ AFC U-20 Women's Asian Cup របស់ក្រុមនារីជាលើកដំបូង ត្រូវស្វាគមន៍ ក្រុមភ្ញៀវមីយ៉ាន់ម៉ា ក្នុងជំនួបបើកឆាកពូល G នៅថ្ងៃ៨ មីនា វេលាម៉ោង ៤:០០ល្ងាច នៅកីឡដ្ឋាន Smart RSN។ ឡាវ ម្ចាស់ផ្ទះពូល A ត្រូវទទួលហុងកុង នៅកីឡដ្ឋានជាតិ KM16 ស្របបេលថៃទទួលអ៊ូសបេគីស្ថាន ក្នុងពូល E នៅកីឡដ្ឋាន Buriram។ |
Mohamed Salah បានស៊ុតបាល់បញ្ចូលទីគ្រាប់ទីមួយ នៅនាទី១៨ មុនពេលដែលខ្សែប្រយុទ្ធអេហ្ស៊ីបរូបនេះ បញ្ជូនទៅឲ្យ Virgil van Dijk សម្រាប់គ្រាប់ទីពីរនៅនាទី៦៨។ បច្ចុប្បន្ន ហង្សក្រហមឈរលើកំពូលតារាង ដោយមាន៤៨ពិន្ទុ ពោលគឺមាន៤ពិន្ទុលើស Manchester City ជាបណ្តោះអាសន្ន។ កម្មវិធីប្រកួតនារាត្រីថ្ងៃសៅរ៍នេះ៖ ម៉ោង៧កន្លះ៖ Arsenal vs Burnley ម៉ោង១០យប់៖ AFC Bournemouth vs Brighton & Hove Albion ម៉ោង១០យប់៖ Chelsea vs Leicester City ម៉ោង១០យប់៖ Huddersfield Town vs Southampton ម៉ោង១០យប់៖ Manchester City vs Crystal Palace ម៉ោង១០យប់៖ Newcastle United vs Fulham ម៉ោង១០យប់៖ West Ham United vs Watford ម៉ោង១២កន្លះយប់៖ Cardiff City vs Manchester United | Liverpool ក្រោមការដឹកនាំរបស់លោក Jurgen Klopp រក្សាកំណត់ត្រាមិនទាន់ស្គាល់ចាញ់ក្នុងក្របខណ្ឌ Premier League នារដូវកាលនេះ បន្ទាប់ពីពួកគេបានយកឈ្នះម្ចាស់ផ្ទះ Wolverhampton Wanderers ២-០ នៅសប្តាហ៍ទី១៨ នារាត្រីថ្ងៃសុក្រ។ |
បុណ្យចូលឆ្នាំខ្មែរនៅទឹកដីកម្ពុជាក្រោម ត្រូវបានរៀបចំឡើងដូចនៅប្រទេសកម្ពុជាដែរ។ ប្រជាពលរដ្ឋ សិស្ស និស្សិត និងកម្មករខ្មែរក្រោម ដែលធ្វើការនៅទីក្រុងបានត្រលប់ទៅស្រុកកំណើត ដើម្បីជួបជុំគ្រួសារ រៀបចំសម្អាតផ្ទះសម្បែង រៀបរណ្ដាប់សែនព្រេន ត្រៀមទទួលទេវតាឆ្នាំថ្មីនៅតាមផ្ទះ និងតាមទីវត្តអារាមនានា។ ពលរដ្លខ្មែរកម្ពុជាក្រោម បានប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ដូចគ្នានឹងពេលានៅកម្ពុជាដែរ ហើយល្បែងប្រជាប្រិយនានាដូចជា បោះអង្គញ់ ចោលឈូង ទាញព្រ័ត្រ លាក់កន្សែង ជាដើម ក៏ត្រូវបានប្រជាពលរដ្ឋខ្មែរក្រោម លេងកម្សាន្ត នៅតាមបណ្តាវត្តអារាមនានា ក្នុងវេលាចូលឆ្នាំថ្មីនេះដែរ។ ពលរដ្ឋខ្មែរក្រោម មានជំនឿលើរឿង កបិលមហាព្រហ្ម កាត់សិរសា ព្រោះចាញ់ប្រស្នាធម្មបាលកុមារដែរ ទើបបង្កើតឲ្យមានទេវតា៧អង្គ ផ្លាស់វេនគ្នា ចុះមកផែនដី ដើម្បីគ្រងថែរក្សាមនុស្សជាតិ។ នៅកម្ពុជាក្រោម ពិធីបុណ្យចូលឆ្នាំថ្មី គេមិនហៅថា សង្ក្រាន្តឆ្នាំថ្មីទេ គេហៅថា ថ្ងៃឆ្លងចូលឆ្នាំថ្មី។ ជារៀងរាល់ឆ្នាំ ពលរដ្ឋខ្មែរក្រោមភាគច្រើន តែងតែណាត់គ្នាទទួលទេវតាឆ្នាំថ្មី នៅតាមវត្តអារាម។ នៅវេលាទេវតាចុះ ខ្មែរក្រោម ធ្វើពិធីសូត្រមន្តទទួលទេវតា។ ថ្ងៃទី១ ដែលជាថ្ងៃឆ្លងឆ្នាំ គេតែងជួបជុំគ្នាទទួលទេវតា ព្រសង្ឃសម្ដែងព្រះបរិត្ត ពូនភ្នំខ្សាច់ លេងល្បែងប្រជាប្រិយ។ ថ្ងៃចូលឆ្នាំ ទី២ គឺវារៈវ័នបត ពលរដ្ឋខ្មែរក្រោម នាំគ្នាធ្វើពិធីងូតទឹកជូនឪពុកម្ដាយ តាមផ្ទះរៀងៗខ្លួន ហើយពួកគេបន្តទៅវត្ត ធ្វើពិធីងូតទឹកប្រគេន ព្រះគ្រូចៅអធិការ និងតាជី យាយជី នៅក្នុងវត្តអារាម។ ឯថ្ងៃចូលឆ្នាំ ទី៣ ជាថ្ងៃឡើងស័ក ពលរដ្ឋខ្មែរក្រោមនាំគ្នា ធ្វើពិធីស្រង់ព្រះពុទ្ធបដិមា តាមវត្តពេលរសៀល៕ | ដោយ ៖ ធន់ សេងហុង |
អ្នកស្រី រស់ ទៀង គឺជាមេភូមិព្រៃគុយ ដែលជាឃុំមួ ក្នុងចំណោមភូមិជាច្រើនទៀតនៅក្នុងឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ដើមឡើយ អ្នកស្រី គ្រាន់តែជាស្ត្រីមេផ្ទះ និងធ្វើស្រែ ដាំដំណាំបន្តិចបន្តួចនៅផ្ទះប៉ុណ្ណោះ។ ប៉ុន្តែក្រោយមក អ្នកស្រី បានស្ម័គ្រចិត្តចូលរួមជួយបម្រើការងារក្នុងសហគមន៍ទៀតផង។ ដោយសារប្រជាពលរដ្ឋ មើលឃើញពីភាពសកម្មរបស់គាត់ ក្នុងការជួយទុក្ខធុរៈពលរដ្ឋនៅក្នុងភូមិ អ្នកស្រីក៏ត្រូវបានប្រជាពររដ្ឋបោះឆ្នោតជ្រើសរើសឲ្យធ្វើជាមេភូមិ។ គាត់បានក្លាយជាមេភូមិ ២ឆ្នាំហើយ ហើយអ្នកស្រីមេភូមិ អះអាងថា គាត់តែឮនូវពាក្យលើកសរសើរ និងតម្លៃចំពោះការខំប្រឹងរបស់ខ្លួន ពីសំណាក់ពលរដ្ឋនៅក្នុងភូមិ។ ការណ៍នេះ បានធ្វើឲ្យអ្នកស្រីមេភូមិ សប្បាយរីករាយចិត្តណាស់ ហើយនៅតែប្តេជ្ញាបំពេញការងារ ពិសេសការផ្តល់សេវានានាជូនពលរដ្ឋ ឲ្យកាន់តែប្រសើរថែមទៀត បើទោះបីពេលខ្លះជួបឧបសគ្គការងារមួយចំនួនក៏ដោយ។ អ្នកស្រី រស់ ទៀង រៀបរាប់ដូច្នេះ៖«ខ្ញុំសប្បាយចិត្ត ដែលបានដឹកនាំក្នុងភូមិ និងជួយទុក្ខលំបាកដល់ប្រជាពលរដ្ធ ហើយខ្ញុំចង់ឲ្យស្រ្ដីផ្សេងទៀត មានភាពរឹងមាំដូចខ្លួនដែរ»៕ អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ (អត្ថបទ / វីដេអូ) គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើងក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុង (អត្ថបទ/ វីដេអូ) នេះគឺជាការទទួលខុសត្រូវរបស់ស្មេរ/ផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ៕ | ដោយ៖ប៊ិន ចន្ទី (យុវជនឃុំព្រៃគុយ ) |
ការផលិតវីដេអូ ឬនិយាយនៅមុខកាមេរ៉ា ជាចំណូលចិត្ត របស់កញ្ញា រិន សិទ្ធិនារី តាំងពីក្មេងមកម្ល៉េះ។ តាមរយៈការមើលទូរទស្សន៍ ក៏ដូចជារៀមច្បងដែលបង្កើតមាតិតាមបណ្តាញសង្គមនានា បានជំរុញឱ្យ សិទ្ធិនារី កាន់តែស្រលាញ់ និងចូលចិត្តការងារនេះ។ កញ្ញា រិន សិទ្ធិនារី អ្នកផលិតវីដេអូខ្លី នៅលើទំព័រហ្វេសប៊ុក Switching-ចម្លាស់។ រូបភាពពី៖ ទំព័រហ្វេសប៊ុក Switching-ចម្លាស់ សិទ្ធិនារី បានបង្ហើបប្រាប់អ្នកសារព័ត៌មានថ្មីៗ នាជំនួបនៅហាងកាហ្វេមួយ ម្តុំបឹងកេងកង ដោយអះអាងថា រូបគេមានចំណូលចិត្តនៅមុខកាមេរ៉ា និងនិយាយបញ្ចេញគំនិតតាំងពីវិទ្យាល័យមកម្ល៉េះ តែដោយសារមិនមានធនធាន និងជំនាញកាត់វីដេអូ ទើបមិនទាន់អាចចាប់ផ្តើមធ្វើបាន។ រហូតដល់ឆ្នាំ២០២០ កញ្ញា រិន សិទ្ធិនារី បានចាប់ផ្តើមបង្កើតទំព័រហ្វេសប៊ុក Switching-ចម្លាស់ និងបានផលិតវីដេអូខ្លីៗ ជាហូរហែ។ «ខ្ញុំចង់តាំងពីក្មេង ព្រោះខ្ញុំជាមនុស្ស ដែលអត់ខ្លាចគេ អត់ខ្លាចកាមេរ៉ា អត់ខ្លាចឆាក ហើយការបង្កើតវីដេអូនេះ ដោយសារខ្ញុំយល់ថា យើងមានសមត្ថភាពមួយហើយ យើងគួរតែបង្ហាញអ្វីដែលយើងគួរបង្ហាញ។ នៅពេលដែលខ្ញុំកាន់មេក្រូ ខ្ញុំបង្ហាញគំនិត មិត្តភ័ក្រខ្ញុំតែងនិយាយថា វាជាគំនិតល្អ។ អ៊ីចឹងខ្ញុំគិតថា បើខ្ញុំមានគំនិតល្អច្រើន ហើយខ្ញុំចែករំលែកទៅឱ្យអ្នកផ្សេង វានឹងបានច្រើនជាងនេះ»។ កញ្ញា រិន សិទ្ធិនារី បានលើកឡើងពីកត្តាជំរុញឱ្យខ្លួនបង្កើតទំព័រហ្វេសប៊ុក និងផលិតវីដេអូខ្លីៗដូច្នេះ។ អ្នកបង្កើតមាតិការូបនេះ តែងលើករឿងរ៉ាវជាច្រើនមកចែករំលែកក្នុងវីដេអូរបស់ខ្លួន ដែលភាគច្រើនផ្តោតទៅលើបញ្ហាសង្គមជាក់ស្តែង ។ ជាពិសេសការលើកទឹកចិត្តដល់យុវជនឱ្យកាន់តែមានភាពក្លាហាន និងមានទំនុកចិត្តលើខ្លួនឯង។ សិទ្ធិនារី តែងធ្វើជាអ្នកស្តាប់រាល់បញ្ហារបស់មិត្ត។ បញ្ហាខ្លះ បានក្លាយជាកត្តាជំរុញឱ្យយុវតីរូបនេះ មានចិត្តចង់ផ្លាស់ប្តូរផ្នត់គំនិតមួយចំនួនក្នុងសង្គម ឱ្យមានភាពល្អប្រសើរសម្រាប់យុវជន។ «ខ្ញុំមានអារមុ្មណ៍ថា កត្តា ដែលធ្វើឱ្យខ្ញុំមានភាពជឿជាក់ គឺខុសពីមិត្តរបស់ខ្ញុំ។ ឧទាហរណ៍ ម៉ាក់ប៉ា ផ្តល់សេរីភាពឱ្យខ្ញុំច្រើន ហើយលទ្ធផលដែលទទួលបាន គឺខ្ញុំមានភាពក្លាហាន រឹងមាំច្រើន ខណៈពេលដែលមិត្តខ្ញុំម្នាក់ទៀត ដែលមានម៉ាក់ប៉ាតឹងរឹង រឹតត្បិតគាត់ច្រើន គាត់បែរជាមនុស្សម្នាក់ ដែលអត់ក្លាហាន។ ខ្ញុំគិតថា ភាពក្លាហាន និងមានទំនុកចិត្ត គឺជាចំណុចពិសេស និងចំណុចចាប់ផ្តើម ដើម្បីឱ្យនរណាម្នាក់អាចអភិវឌ្ឈខ្លួនបាន»។ ម្ចាស់ទំព័រហ្វេសប៊ុក Switching-ចម្លាស់ វ័យ២២ឆ្នាំខាងលើ បានលើកពីកត្តាជាឥទ្ធិពលនៃភាពក្លាហានរបស់យុវជនដូច្នេះ។ កញ្ញា រិន សិទ្ធិនារី ជាវាគ្មិនក្នុងកម្មវិធីនិយាយជាសាធារណៈ RYL នៅឆ្នាំ២០២២។ រូបភាពពី៖ ទំព័រហ្វេសប៊ុក Switching-ចម្លាស់ សិទ្ធិនារី ក៏យល់ឃើញដែរថា ឪពុកម្តាយ តែងបារម្ភខ្លាចកូនមិនទទួលបានជោគជ័យ ហេតុនេះទើបតឹងរឹងចំពោះកូន។ ដូច្នេះ កូនៗគួរខំប្រឹងបង្ហាញពីសមត្ថភាព និងខំប្រឹងបង្កើតសមិទ្ធិផលផ្ទាល់ខ្លួន ដើម្បីទទួលបានការទុកចិត្តពីឪពុកម្តាយ ឬអាណាព្យាបាល។ ជាការពិតណាស់ ភាពជឿជាក់លើខ្លួនឯង គឺជាកត្តាសំខាន់សម្រាប់យុវជនគ្រប់រូប ក្នុងការអភិវឌ្ឈសមត្ថភាព។ លើសពីនេះ យុវជននឹងកាន់តែក្លាហានក្នុងការសម្រេចចិត្តជ្រើសរើស និងធ្វើអ្វីដែលខ្លួនស្រលាញ់ ប្រកបដោយសក្តានុពល និងទំនុកចិត្ត។ កញ្ញា រិន សិទ្ធិនារី យល់ថា ភាពក្លាហាន ជាកត្តាជំរុញឱ្យយុវជនអាចដឹងច្បាស់ថា ខ្លួនជានរណា? មានសក្ដានុពលកម្រិតណា? និងមានភាពខ្លាំងត្រង់ណា? «ធ្វើអ្វីក៏ដោយ បើសិនយើងគ្មានទំនុកចិត្ត ខ្លាចគេសើច ខ្លាចនេះ ខ្លាចនោះ អ៊ីចឹងក៏យើងមិនអាចមានភាពក្លាហានបានដែរ។ ភាពក្លាហាន និងភាពមានទំនុកចិត្ត វាជាកត្តាសំខាន់មែនទែន ដើម្បីអាចឱ្យគោលដៅរបស់មនុស្សម្នាក់ៗសម្រេចបានជោគជ័យ និងអាចបង្ហាញឱ្យពិភពលោកឃើញថា ខ្លួនឯងជានរណា»។ នេះបើតាមការលើកឡើងរបស់ម្ចាស់ទំព័រហ្វេសប៊ុក Switching-ចម្លាស់ វ័យក្មេងខាងលើ ពីសារៈសំខាន់នៃភាពក្លាហាន។ ក្រៅពីការផលិតវីដេអូលើកទឹកចិត្តយុវជន កញ្ញា រិន សិទ្ធិនារី ក៏បានលើកយកប្រធានបទអំពីសុខភាពបន្តពូជ មកចែករំលែកក្នុងវីដេអូផងដែរ។ កញ្ញាយល់ថា វាជាចំណេះដឹងសំខាន់សម្រាប់យុវជនគ្រប់រូបឈ្វេងយល់ និងជជែកឱ្យកាន់តែមានភាពទូលំទូលាយ។ កញ្ញា រិន សិទ្ធិនារី ជាមួយអ្នកគាំទ្រ នៅស្តង់លក់សៀវភៅ BABE Don't Leave នាឆ្នាំ២០២២។ រូបភាពពី៖ ទំព័រហ្វេសប៊ុក Switching-ចម្លាស់ ដំណើរផ្សងព្រេងជាមួយទំព័រហ្វេសប៊ុក Switching-ចម្លាស់ រយៈពេល៣ឆ្នាំមកនេះ កញ្ញា សិទ្ធិនារី ចាត់ទុកដូចជាការផ្សងព្រេង ដ្បិតខ្លួនទទួលបានទាំងការគាំទ្រ និងការរិះគន់ផងដែរ។ វីដេអូដំបូង ដែលផលិតឡើងក្រោមប្រធានបទ សុខភាពបន្តពូជនោះ បានធ្វើឱ្យ សិទ្ធិនារី រងការរិះគន់ពីមហាជនមួយចំនួន ដែលបង្ហាញការមិនពេញចិត្ត តាមរយៈការបញ្ចេញមតិក្នុងវីដេអូ(Commet) ដោយសារយល់ថា ស្ត្រី មិនគួរនិយាយបញ្ហាសុខភាពផ្លូវភេទ ជាសាធារណៈ។ ការណ៍នេះ បានប៉ះពាល់ផ្លូវចិត្ត យុវតីរូបនេះ យ៉ាងខ្លាំង ដ្បិតវាជាការចាប់ផ្តើមដំបូងផងនោះ។ «ប៉ះពាល់ ហើយប៉ះពាល់ខ្លាំងណាស់ ព្រោះជាពេលចាប់ផ្តើមដំបូង ហើយយើងនៅក្មេងខ្ចីទៀត»។យុវតីរូបនេះ បានលើកឡើងពីការលំបាកក្នុងការទទួលយកមតិរិះគន់ដូច្នេះ ដោយបន្ថែមថា បើសិនគ្មានមតិលើកទឹកចិត្តពីអ្នកគាំទ្រផ្សេងទេ នោះនឹងពិបាកក្នុងការផលិតវីដេអូបន្តទៀត។ យ៉ាងណាមិញ សិទ្ធិនារី នៅតែប្រកាន់ជំហរក្នុងការផលិតវីដេអូ ដែលខ្លួនយល់ថា មានអត្ថប្រយោជន៍សម្រាប់មនុស្សជុំវិញខ្លួន ជាពិសេសគឺសង្គមផ្ទាល់។ កញ្ញា រិន សិទ្ធិនារី បានលើកឡើងពីកម្លាំងចិត្តដែលបានពីអ្នកគាំទ្រថា៖«មានមនុស្សច្រើន ដែលត្រូវការគំនិតទាំងនេះ បើទោះជាមានមនុស្សច្រើនទៀតបដិសេធចំពោះគំនិតយើង ប៉ុន្តបើសិនជាយើងនៅតែបដិសេធជាមួយគេ គំនិតនោះមិនរីកចម្រើនទៅមុខឡើយ។ ហើយបើយើងចូលរួមជាមួយអ្នកគាំទ្ររបស់យើង ទោះបីមានគេបដិសេធច្រើន តែថ្ងៃអនាគត គេអាចគាំទ្រវិញក៏ថាបាន»។ សំឡេងខ្ញុំទៅបានឆ្ងាយ សិទ្ធិនារី មានអារម្មណ៍រំភើប និងរីករាយជាខ្លាំង នៅពេលដែលវីដេអូរបស់ខ្លួនបានផ្តល់ចំណេះដឹង ក៏ដូចជាជួយមនុស្សជាច្រើន ព្រោះវាជាគោលដៅ និងជាកម្លាំងចិត្ត ដើម្បីបន្តដំណើរជាមួយទំព័រហ្វេសប៊ុក Switching-ចម្លាស់។ សិទ្ធិនារី កាន់តែត្រេកអរ នៅពេលសំឡេងរបស់ខ្លួនបានសាយភាយទៅខេត្តនានា ជាពិសេសទីដាច់ស្រយាល។ «ពេលខ្ញុំទៅខេត្ត ហើយមានក្មេងៗស្គាល់ច្រើន មានន័យថា សំឡេងខ្ញុំនៃការអប់រំរបស់ខ្ញុំ សំឡេងនៃការផ្តល់ចំណេះដឹង និងការចែករំលែករបស់ខ្ញុំ វាបានទៅដល់ខេត្ត។ អ្នកនៅខេត្ត ជាគោលដៅរបស់ខ្ញុំ ដោយសារខ្ញុំមិនមានឱកាសទៅពន្យល់ពួកគាត់ផ្ទាល់ឡើយ គឺមានតែតាមប្រព័ន្ធផ្សព្វផ្សាយនេះ។ នេះជារឿង ដែលខ្ញុំសប្បាយចិត្តជាងគេ»។ នេះជាការលើករបស់កញ្ញា រិន សិទ្ធិនារី ប្រាប់សារព័ត៌មានថ្មីៗ។ ក្រៅពីការចែករំលែកចំណេះដឹងថ្មីៗ តាមរយៈវីដេអូខ្លីលើទំព័រហ្វេសប៊ុក Switching-ចម្លាស់ កញ្ញា រិនសិទ្ធិនារី ក៏បានចូលរួមធ្វើជាវាគ្មិនក្នុងកម្មវិធីជាច្រើន ជាពិសេស កម្មវិធីនិយាយជាសាធារណៈ។ ជាមួយគ្នានោះ កញ្ញា ក៏ជាអ្នកនិពន្ធសៀវភៅម្នាក់ផងដែរ ដោយស្នាដៃដំបូងមានចំណងជើងថា«Babe Dont Leave»។ សៀវភៅនេះ ត្រូវបានចងក្រងឡើងជាភាសាអង់គ្លេស ដែលជាសៀវភៅលើកទឹកចិត្តដល់នារី៕ | ភ្នំពេញ៖ កញ្ញា រិន សិទ្ធិនារី ឬភាគច្រើនស្គាល់ថា Switching-ចម្លាស់ ជាអ្នកផលិតវីដេអូខ្លីៗម្នាក់ ដែលតែងតែលើកយកបញ្ហាសង្គមនានា មកចែករំលែកដល់អ្នកទស្សនា។ ផ្អែកតាមទិដ្ឋភាពជាក់ស្តែងជុំវិញខ្លួន សិទ្ធិនារី បានបង្កើតវីដេអូទាក់ទិននឹងបញ្ហាដែលយុវជនប្រឈមដូចជា ការបាក់ទឹកចិត្ត ការរងសម្ពាធពាក្យសម្តីពីអ្នកដទៃ និងសុខភាពបន្តពូជជាដើម។ តាមរយៈវីដេអូរបស់ខ្លួន សិទ្ធិនារី សង្ឃឹមថា យុវជននឹងមានភាពក្លាហាន ហើយមានទំនុកចិត្តលើខ្លួនឯងកាន់តែច្រើន។ |
ស្ថានការណ៍នៅទីក្រុងហុងកុង នៅមិនទាន់ស្រាកស្រាន្តនៅឡើយ ចាប់តាំងពីការផ្ទុះការតវ៉ានៅដើមខែមិថុនាប្រឆាំងសេចក្ដីស្នើច្បាប់ធ្វើបត្យាប័នដ៏ចម្រូងចម្រាស។ ផ្ដើមពីរឿងនេះ ការតវ៉ាក៏រាលដាលកាន់តែធំឡើង ហើយប្រែទៅជាការទាមទារឲ្យមានកំណែទម្រង់ប្រជាធិបតេយ្យ ប្រឆាំងការលូកដៃជ្រៅរបស់រដ្ឋាភិបាលមជ្ឈិមនៅប៉េកាំងចូលកិច្ចការហុងកុង ដែលកន្លងមកអនុវត្តតាមគោលការណ៍ «ប្រទេសមួយ ប្រព័ន្ធពីរ» ។ ការធ្វើបាតុកម្មស្ទើររាល់ថ្ងៃក្នុងទីក្រុងហិរញ្ញវត្ថុមួយនេះ បានប៉ះពាល់យ៉ាងខ្លាំងដល់ការរស់នៅរបស់ប្រជាជន ពិសេសមុខមាត់របស់ហុងកុងជាមជ្ឈមណ្ឌលហិរញ្ញវត្ថុដ៏ធំមួយរបស់ពិភពលោក។ មេដឹកនាំហុងកុង ព្រមានជាច្រើនលើកថា បាតុករកំពុងរុញច្រានហុងកុងឲ្យដើរដល់ផ្លូវដែលមិនអាចបកក្រោយបាន បើមិនព្រមបញ្ឈប់ការតវ៉ាទេនោះ។ ប៉ុន្តែការទាមទារនៅតែមិនទាន់ទទួលបាន បាតុករវ័យក្មេងនៅហុងកុង នៅតែមិនទាន់ដកថយដដែល។ ប៉េកាំង ចង់បំភ័យបាតុករហុងកុង? ស្របពេលដែលសភាពការណ៍តានតឹងជាលំដាប់ ចិនក៏ចល័តប៉ូលិសប្រដាប់អាវុធប្រជាជន (PAP) ទៅកាន់ទីក្រុងស៊ិនជិន ដែលជាប់ហុងកុង។ បើតាមវីដេអូដែលផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន Peoples Daily និង Global Times រថយន្តទាំងខ្សែៗ បានធ្វើដំណើរចូលទីក្រុងស៊ិនជិននៅដើមសប្ដាហ៍កន្លងទៅ។ ចំណែករូបភាពពីលើអាកាសដែលបញ្ចេញដោយ Maxar ក៏បង្ហាញពីវត្តមានរថយន្តដឹកនាំយោធារាប់រយគ្រឿងក្នុងពហុកីឡដ្ឋានមួយកន្លែង។ In video: Chinese armed police armored vehicle fleet is prepared for a drill in Shenzhen, S China's Guangdong province. pic.twitter.com/bU4IxhaM0s People's Daily, China (@PDChina) August 12, 2019 វត្តមានប៉ូលិសប្រដាប់អាវុធ បង្កឲ្យមានការបារម្ភថា ចិនអាចធ្វើអន្តរាគមន៍ដើម្បីបញ្ចប់បាតុកម្មនៅហុងកុង ដែលខ្លួនចោទថា មានសញ្ញាភេរវកម្មទៅហើយនោះ។ ប៉ុន្តែសារព័ត៌មានរដ្ឋចិនផ្សាយថា វត្តមានប៉ូលិសប្រដាប់អាវុធនៅស៊ិនជិន គឺដើម្បីចូលរួមសមយុទ្ធដែលបានគ្រោងទុកជាយូរមកហើយប៉ុណ្ណោះ។ មន្ត្រីអាមេរិកនិយាយថា ចំនួនប៉ូលិសប្រដាប់អាវុធនេះ មានខ្ទង់ពាន់នាក់ឯណោះ តែមិនទាន់មានសញ្ញាពីការចល័តទៅហុងកុងនៅឡើយទេ។ ការពង្រាយប៉ូលិសពិសេសច្រើននៅព្រំដែននេះ អាចជាយុទ្ធសាស្ត្ររបស់ប៉េកាំងក្នុងការបំភ័យបាតុករហុងកុងឲ្យបាក់ស្បាត ហើយបញ្ចប់ការតវ៉ារបស់ខ្លួនឲ្យបានលឿន។ ប៉េកាំង ពិតជាមិនពេញចិត្តឡើយនឹងទង្វើគឃ្លើនរបស់បាតុករនាពេលកន្លងមក ពិសេសការវាយប្រហារលើការិយាល័យតំណាងរដ្ឋាភិបាកមជ្ឈិម និងការលាបពណ៌ខ្មៅលើរូបសញ្ញាជាតិដែលតំណាងឲ្យចិនទាំងមូលនោះ។ បើប៉ូលិសប្រដាប់អាវុធចិនលូកដៃ ការតវ៉ា នឹងឆាប់ចប់មិនខាន។ ហុងកុងក្លាយជាធានអានមិនទីពីរ? គ្រាន់ឃើញពីវត្តមានប៉ូលិសប្រដាប់អាវុធចិននៅជាប់ហុងកុង ដិតដាមព្រឹត្តិការណ៍ធានអានមិនឆ្នាំ១៩៨៩ ក៏វិលត្រឡប់មកវិញ។ សំណួរមួយក៏លេចឡើង តើហុងកុងនឹងក្លាយជាធានអានមិនទីពីរមែនទេ? រថក្រោះបើកជាន់បាតុករ ឈាមដាបពេញទីលាន មនុស្សស្លាប់គរជើងគ្នាដោយសារការបាញ់រះមិនរើសមុខរបស់កម្លាំងសន្តិសុខ។ នេះជារឿងរ៉ាវកាលពី៣០ឆ្នាំមុន ដែលបច្ចុប្បន្ន ជារឿងរសើបមួយរបស់បក្សកុម្មុយនីស្តចិន។ តើរដ្ឋអំណាចប៉េកាំងចង់់់ឲ្យរឿងបែបនេះកើតម្ដងទៀត? បើគ្រាន់តែចង់បញ្ចប់ការតវ៉ា វាចជារឿងងាយស្រួលមួយ ប៉ុន្តែផលវិបាករយៈពេលវែង ជាបញ្ហាប្រឈមមុខដែលប៉េកាំងត្រូវគិតគូរ មុននឹងអនុវត្តយុទ្ធសាស្ត្រដ៏គ្រោះថ្នាក់នេះ។ បើមានការបង្ក្រាបមែន មុខមាត់របស់ចិនដែលទទួលបានដោយលំបាក នឹងអសារបង់ទៅវិញ ចំណែកឯមុខមាត់ហុងកុងជាទីក្រុងហិរញ្ញវត្ថុ និងពាណិជ្ជកម្មអន្តរជាតិដ៏ធំ ក៏ត្រូវរលាយដែរ។ វិបត្តិសេដ្ឋកិច្ច នឹងកើតឡើងចំពោះតំបន់រដ្ឋបាលពិសេសមួយនេះ។ តើប៉េកាំងសុខចិត្តបោះបង់មុខមាត់ កេរ្តិ៍ឈ្មោះដើម្បីគ្រាន់តែបោសសម្អាតបាតុករឬ? សម្រាប់ស្ថាការណ៍សព្វថ្ងៃ វាមិនទាន់ដល់ដំណាក់កាលដែលចិនទ្រាំលែងបាននៅឡើយទេ។ ការសម្រេចចិត្តនៅស្ងៀម ហើយរិះគន់បាតុកម្ម ទំនងជាផ្លូវដើរដ៏ល្អសម្រាប់ប៉េកាំង ហើយឃ្លាំមើលសកម្មភាពីចម្ងាយ ដោយទុកឲ្យប៉ូលិសហុងកុង ជាអ្នកតទល់បាតុករជំនួសវិញ។ ម្យ៉ាងទៀត បាតុកម្ម ក៏មិនទាន់ទៅហួសពីបន្ទាត់ក្រហមដែរ។ ទោះមិនទាន់មានចំណាត់ការក្ដៅ ប៉េកាំងក៏ទំនងជាមិនទុកឲ្យវិបត្តិនៅហុងកុងអូសបន្លាយយូរដែរ។ នេះក៏ព្រោះតែនៅបាំងតែជាងមួយខែទៀតប៉ុណ្ណោះដល់ថ្ងៃបុណ្យជាតិទី៧០ របស់ចិនហើយ។ ថ្ងៃទី១ ខែតុលា ជាថ្ងៃកំណើតសាធារណរដ្ឋប្រជាមានិតចិន ដូចនេះប៉េកាំងពិតជាមិនចង់អបអរថ្ងៃពិសេសនេះ ដោយមានបញ្ហានៅហុងកុងឡើយ ព្រោះបង្ហាញថា បក្សកុម្មុយនីស្តមិនទាន់អាចបំពេញបំណងប្រជាជនចិនទាំងមូលនៅឡើយ៕ | រថយន្តយោធារាប់រយគ្រឿង បានចតនៅមណ្ឌលកីឡាមួយកន្លែងក្នុងទីក្រុងស៊ិនជិន ជាប់ព្រំប្រទល់ជាមួយទឹកដីហុងកុង ជាទីដែលរងការរញ្ជួយញាប់ញ័រដោយសារបាតុករជាងពីរខែមកនេះ។ រថយន្តទាំងនោះមកពីកម្លាំងប៉ូលិសប្រដាប់អាវុធប្រជាជន (PAP) បានទៅដល់ស៊ិនជិនតាំងពីដើមសប្ដាហ៍មក ដើម្បីត្រៀមធ្វើសមយុទ្ធទ្រង់ទ្រាយធំ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន។ តើប៉េកាំងប្រើយុទ្ធសាស្ត្របំភ័យ ឬចង់លេងមែនទែនដូច៣០ឆ្នាំមុន? |
បើតាមវចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យ «អាធារ» ក៏មានន័យថា អាងឬពាងទឹក; កន្លែងដែលទប់ខាំងទឹក, ស្រះទឹក; ទីដីមានជីជាតិល្អ ផងដែរ។ យើងក៏អាចប្រើពាក្យនេះ ជាកិរិយាសព្ទ បានផងដែរ ដែលមានន័យថា "ធន់ទ្រាំ, ទ្រាំទ្រ, រ៉ាប់រង "។ គ្មានអ្នកណានឹងអាធារចិញ្ចឹមវាទេ! ។ អាធារធ្វើការ ធន់ទ្រាំធ្វើការ ។ រីឯ «ជើងអាធារ» ជាប្រដាប់ធ្វើដោយឈើសម្រាប់ដំឡើងបញ្ឈរទ្រគម្ពីរសាស្រ្តា។ ជើងអាធាររៀន ជើងអាធារតូចសម្រាប់ដំឡើងទ្រសាស្ត្រារៀន; ជើងអាធារទេសន៍ ឬ ជើងអាធារគ្រែធម្មាសន៍ ជើងអាធារធំខ្ពស់សម្រាប់ដំឡើងដាក់បញ្ឈរពីមុខគ្រែធម្មាសន៍តម្កល់គម្ពីរទេសនា ។ កាលពីក្នុងសម័យដែលពុំទាន់មានសាលាបាលីរបស់រាជរដ្ឋាភិបាលនៅឡើយ, ភិក្ខុសាមណេរអ្នករៀនប្រែបាលី សុទ្ធតែមានជើងអាធារតម្កល់គម្ពីររៀន ៕ | នាមសព្ទ «អាធារ» ជាពាក្យបាលី-សំសង្ក្រឹត ដែលមានន័យថា ប្រដាប់សម្រាប់រង, សម្រាប់ទ្រ, គ្រឿងទ្រ; ការទំនុកបម្រុង; ការគាំទ្រ; ការរ៉ាប់រង; សេចក្ដីធន់ទ្រាំ, ទ្រាំទ្រ។ |
លោក ចាន់ ថា អភិបាលរងខេត្តព្រៃវែង ប្រាប់សារព័ត៌មានថ្មីៗនៅរសៀលថ្ងៃទី២៣នេះថា អាជ្ញាធរបានរកឃើញអ្នកជាប់ពាក់ព័ន្ធដោយផ្ទាល់ចំនួន១៤នាក់ ហើយអ្នកជាប់ពាក់ព័ន្ធដោយប្រយោលជាង៣០នាក់។ លោកថា ស្រី្តនគរបាលម្នាក់ដែលផ្ទុកកូវីដ-១៩ បានចូលរួមមង្គលការកាលពីថ្ងៃទី១៧កុម្ភៈ ហើយរកឃើញថាមានឆ្លងកូវីដ-១៩នៅថ្ងៃទី២១។ «ដោយសារគាត់(ស្រី្តនគរបាលផ្ទុកកូវីដ-១៩) បានមកការតាំងថ្ងៃទី១៧ អ៊ីចឹង មិនសូវចោទជាបញ្ហាប្រឈមនោះទេ ហើយសំណាកអ្នកជាង៤០ដែលបានធ្វើចត្តាឡីស័ក ក៏អវិជ្ជមានដែរ ប៉ុន្តែយើងរង់ចាំតាមដាននិងឲ្យពួកគាត់បន្តធ្វើចត្តាឡីស័កដដែល»។ នេះបើតាមការលើកឡើងរបស់លោក ចាន់ ថា ដោយបន្ថែមថា សាលារៀនបឋមសិក្សា ស ខេង ទួលសង្កែ គឺត្រូវផ្អាកមួយរយៈសិន ដោយសារម្ចាស់មង្គលការជាគ្រូបង្រៀន។ លោកថា ការសម្រេចផ្អាកនេះ ដើម្បីបង្ការការឆ្លងរីករាលដាលនៃកូវីដ-១៩៕ | នៅរសៀលថ្ងៃអង្គារនេះ លោក ចាន់ ថា អភិបាលរងខេត្តព្រៃវែងអះអាងថា អាជ្ញាធរខេត្តបានរកឃើញនិងបញ្ជូនអ្នកពាក់ព័ន្ធជាង៤០ធ្វើចត្តាឡីស័ក ក្រោយរកឃើញថាជាប់ពាក់ព័ន្ធនឹងស្ត្រីនគរបាលម្នាក់ដែលមានផ្ទុកកូវីដ-១៩ ក្នុងពិធីមង្គលការនៅស្រុកកំចាយមារ។ |
ចិននឹងធ្វើជាម្ចាស់ផ្ទះទទួលមន្ត្រីការពារជាតិបរទេសនៅទីក្រុងប៉េកាំងចាប់ពីថ្ងៃទី២៩ ដល់ ថ្ងៃទី៣១ ខែតុលាសម្រាប់វេទិកា Xiangshan ដែលរចនាដោយទីក្រុងប៉េកាំងជាការឆ្លើយតប ចំពោះកិច្ចសន្ទនា Shangri-La ប្រចាំឆ្នាំរបស់សិង្ហបុរី។ ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា ឧត្តមសេនីយលោក Liu Zhenli ដែលជា ប្រមុខស្ថាប័នយោធាដែលទទួលខុសត្រូវលើប្រតិបត្តិការ និងផែនការប្រយុទ្ធរបស់ចិនបាន លេចចេញជាគូប្រជែងកំពូលដើម្បីជំនួសរដ្ឋមន្ត្រីការពារជាតិលោក Li Shangfu ដែល បានចេញជាសាធារណៈអស់រយៈពេលជាងប្រាំមួយសប្តាហ៍។ ការតែងតាំងលោក Liu ដើម្បីជំនួសតំណែងលោក Li ទំនងជាកើតឡើងមុនពេលទីក្រុងប៉េកាំងរៀបចំវេទិកាសន្តិសុខ ដែលអ្នកតំណាងរបស់អាម៉េរិកត្រូវបានរំពឹងថានឹងចូលរួមផងដែរ។ អូស្ត្រាលីពីមុនបានបញ្ជូនជំនួយការរដ្ឋមន្ត្រីការពារជាតិទៅវេទិកានេះដែលមិនត្រូវបានធ្វើឡើងចាប់តាំងពីឆ្នាំ ២០១៩ មុនពេលជម្លោះការទូតផ្ទុះឡើងរវាងទីក្រុងប៉េកាំង និងទីក្រុងកង់បេរ៉ា ដែលឥឡូវនេះកំពុងស្ងប់ស្ងាត់ជាងមុន និងការផ្ទុះឡើងនៃជំងឺកូវីដ-១៩។ «ដូចដែលបានធ្វើឡើងម្តងទៀតថ្មីៗនេះនៃវេទិកាដែលបានធ្វើឡើងមុនការរាតត្បាតនៃជំងឺកូវីដ-១៩ ការការពារនឹងត្រូវបានតំណាងនៅក្នុងវេទិកា Xiangshan ទីក្រុងប៉េកាំងឆ្នាំ ២០២៣ ដោយមន្ត្រីជាន់ខ្ពស់»។ អ្នកនាំពាក្យក្រសួងការពារជាតិអូស្ត្រាលីបានថ្លែងក្នុងសេចក្ដីថ្លែងការ ណ៍មួយបែបនេះ ដោយបញ្ជាក់ពីការចូលរួមរបស់មន្ត្រីជាន់ខ្ពស់របស់ខ្លួន។ កាលពីថ្ងៃទី១១ ខែតុលា រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលីលោក Richard Marles បាននិយាយថា ការសន្ទនាជាមួយមន្ត្រីការពារជាតិចិនមានសារសំខាន់ណាស់ក្នុងការស្វែងយល់គ្នាទៅវិញទៅមក និងធ្វើឱ្យប្រាកដថាមិនមានការគណនាខុស។ គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីអូស្ត្រាលី លោកអាន់តូនី អាល់បានីស ដែលបានឡើងកាន់ អំណាចកាលពីឆ្នាំមុនជាមួយនឹងគោលដៅរក្សាស្ថិរភាពទំនាក់ទំនងជាមួយដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់អូស្ត្រាលីបាននិយាយថា លោករំពឹងនឹងធ្វើទស្សនកិច្ចទៅកាន់ចិននៅឆ្នាំនេះ ដែលជាលើកទីមួយដោយមេដឹកនាំអូស្ត្រាលីចាប់តាំងពីឆ្នាំ ២០១៦៕ | ក្រុមមន្ត្រីនាថ្ងៃទី ១៣ ខែតុលាបានលើកឡើងថា អូស្ត្រាលីនឹងបញ្ជូនមន្ត្រីការពារជាតិជាន់ខ្ពស់ មួយរូបទៅកាន់វេទិកាសន្តិសុខអន្តរជាតិកំពូលរបស់ចិននៅក្នុងខែតុលាជាលើកដំបូងក្នុងរយៈពេលបួនឆ្នាំ ខណៈដែលទំនាក់ទំនងទ្វេភាគីមានស្ថិរភាព។ |
តាមរយៈសេចក្ដីប្រកាសព័ត៌មាន ដែលចេញនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ស្ថានទូតកម្ពុជា ប្រាប់ឲ្យពលរដ្ឋខ្មែរ អនុវត្តតាមគោលការណ៍របស់រដ្ឋ ដែលខ្លួនកំពុងរស់នៅ ឲ្យបានខ្ជាប់ខ្ជួន ដោយរួមទាំងគោលការណ៍មិនចេញពីផ្ទះផងដែរ ដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩។ ជាមួយគ្នានេះដែរ ពលរដ្ឋខ្មែរទាំងអស់ ដែលរស់នៅក្នុងសហរដ្ឋអាមេរិក ត្រូវគួរតាមដានព័ត៌មានដែលចេញដោយរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធរបស់កម្ពុជាជាប្រចាំ។ នៅសហរដ្ឋអាមេរិក មានរដ្ឋជាង២០ហើយ ដែលបានចេញបទបញ្ជា ឲ្យពលរដ្ឋ ស្ថិតនៅក្នុងផ្ទះ រួមទាំងបិទអាជីវកម្មនិងការបញ្ជាទិញ មិនចាំបាច់មួយចំនួនផងដែរ។ គិតមកដល់ព្រឹកនៅថ្ងៃទី២៧ ខែមីនា អាមេរិក មានអ្នកឆ្លងជំងឺកូវីដ-១៩ ជាង៨,៥ម៉ឺននាក់ ដែលជាចំនួនច្រើនគេលើពិភពលោក។ ក្នុងចំណោមអ្នកឆ្លងទាំងនោះ ស្លាប់១,៣ពាន់នាក់ និង ជាសះស្បើយជាង១,៨ពាន់។ ចិន ដែលពីដំបូងមានអ្នកឆ្លងជាង ធ្លាក់មកនៅលេខ២វិញ ដោយតួលេខអ្នកឆ្លង ពីដើមទី មកដល់បច្ចុប្បន្ន មានជាង៨,១ម៉ឺននាក់ តែអ្នកដែលសម្រាកព្យាបាល នៅសល់ជាង៤ពាន់ប៉ុណ្ណោះ ខណៈអ្នកជាសះស្បើយ មានដល់ទៅជាង៧,៤ម៉ឺននាក់។ មកដល់ពេលនេះ មានជាង៣,២ពាន់នាក់។ ប្រទេសដែលមនុស្សឆ្លងច្រើនបន្ទាប់ពីចិន គឺអ៊ីតាលី ដែលអ្នកឆ្លងជាង៨ម៉ឺននាក់ហើយ ដោយក្នុងនោះ ស្លាប់ជាង៨ពាន់នាក់ និង បានជាសះស្បើយជាង១ម៉ឺននាក់។ ដោយឡែកនៅកម្ពុជា មានអ្នកឆ្លង៩៨នាក់ និងបានជាសះស្បើយ១១នាក់ ដោយគិតត្រឹមយប់ថ្ងៃទី២៦ ខែមីនា។ ចំណែកអ្នកចំនួនអ្នកស្លាប់ដោយសារCovid-19 ច្រើនជាងលើពិភពលោក គឺប្រទេសអ៊ីតាលី មានជាង៨០០០នាក់។ ជំងឺCovid-19នេះ ចាប់ផ្ដើមដំបូងគេប្រទេសចិន ទីក្រុងវូហាន ក្នុងអំឡុងខែធ្នូ ឆ្នាំ២០១៩៕ | ភ្នំពេញ៖ ស្ថានទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក អំពាវនាវឲ្យពលរដ្ឋខ្មែរនៅក្នុងផ្ទះ ស្របពេលដែលសហរដ្ឋអាមេរិក ក្លាយជាប្រទេស ដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ (Covid-19) ច្រើនជាងគេលើពិភពលោក។ |
គីសខ្លាញ់មិនមែនជាមហារីកទេ ហើយក៏មិនមានគ្រោះថ្នាក់អ្វីដែរ។ ជាទូទៅ វាមិនត្រូវការការព្យាបាលអ្វីទេ ប៉ុន្តែបើសិនជាដុំគីសនេះរំខានអ្នកដូចជា ឈឺចាប់ខ្លាំង ឬលូតលាស់ធំទៅៗ អ្នកប្រហែលជាដល់ពេលយកវាចេញហើយ។ ចំពោះមូលហេតុរបស់វាវិញគឺមិនទាន់ដឹងនៅឡើយទេ ប៉ុន្តែគីសនេះគឺកើតជាលក្ខណៈគ្រួសារតែម្តង ដូច្នេះកត្តាហ្សែនទំនងជាដើរតួនាទីជាមូលហេតុរបស់វាហើយ។ ដើម្បីកំណត់រោគវិនិច្ឆ័យកាន់តែច្បាស់ថាជាគីសខ្លាញ់ គ្រូពេទ្យប្រហែលជាត្រូវធ្វើការងារដូចខាងក្រោមនេះ៖ ពិនិត្យរាងកាយ ច្រឹបសាច់គីសនោះទៅវិភាគ ថតអេកូ ឬថតរូបភាពវេជ្ជសាស្ត្រផ្សេងៗទៀតដូចជា MRI ឬ CT Scan ក្នុងករណីដែលគីសនោះធំ មានសណ្ឋានមិនធម្មតា ឬនៅជ្រៅជាងស្រទាប់ជាលិកាខ្លាញ់។ សំណាងដែរ គីសប្រភេទខ្លាញ់បែបនេះមានឱកាសតិចតួចណាស់ដែលអាចក្លាយទៅជាមហារីកបាន។ គីសខ្លាញ់មហារីកវិញគឺជាដុំសាច់ដែលលូតលាស់យ៉ាងលឿន មិនស្ថិតនៅក្រោមស្បែកទេ តែមានការឈឺចាប់ខ្លាំង។ ការច្រឹបសាច់ទៅវិភាគ ការថត MRI ឬ CT Scan ច្រើនតែត្រូវធ្វើបើសិនជាគ្រូពេទ្យសង្ស័យថាជាមហារីក៕ ត្រួតពិនិត្យដោយ៖ www.health.com.kh | គីសខ្លាញ់គឺជាប្រភេទដុំសាច់ខ្លាញ់មួយប្រភេទដែលលូតលាស់យឺត និងច្រើនតែនៅខាងក្រោមស្បែក និង។ គីសខ្លាញ់ច្រើនតែមិនឈឺ ហើយមានចលនាពេលសង្កត់។ គីសប្រភេទនេះតែងរកឃើញនៅវ័យកណ្តាល ហើយអាចកើតមានលើសពីមួយ។ |
បើតាមអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ ដោយផ្អែកលើទិន្នន័យអ្នកឆ្លងនៅថ្ងៃទី ៨ កក្កដា ចំនួនអ្នកកើតកូវីដ-១៩ នៅខណ្ឌដង្កោ មានអ្នកឆ្លងកូវីដខ្ពស់ជាងគេ គឺ១៨.៤ភាគរយ បន្ទាប់មកខណ្ឌឫស្សីកែវ ១៧.៥ ភាគរយ ខណ្ឌពោធិ៍សែនជ័យ ១៦.៥ភាគរយ។ រីឯ ខណ្ឌសែនសុខ មាន ១១.៦ ភាគរយ ខណ្ឌមានជ័យ ៩.៤ភាគរយ ខណ្ឌដូនពេញ ៦.៨ភាគរយ ខណ្ឌទួលគោក ៥.៥ ភាគរយ ខណ្ឌច្បារអំពៅ ៣.២ភាគរយ ខណ្ឌបឹងកេងកង ២.៩ ភាគរយ ខណ្ឌជ្រោយចង្វារ ១.៤ភាគរយ។ តាមប្រភពដដែល អត្រាអ្នកកើតកូវីដ-១៩ ភាគច្រើនគឺមានអាយុចន្លោះពី២៥ទៅ៤៤ឆ្នាំ ហើយស្រីមានចំនួនច្រើនជាងបុរស គឺ ៥៦.៦ ភាគរយ។ សារព័ត៌មានថ្មីៗ មិនមានតួលេខពិតប្រាកដទាក់ទងនឹងករណីនៅរាជធានីភ្នំពេញនោះឡើយ ដោយក្រសួងសុខាភិបាល និងរដ្ឋបាលរាជធានីផ្ទាល់ បានបញ្ឈប់ការចេញរបាយការណ៍លំអិតប្រចាំថ្ងៃរបស់ខ្លួន។ មកទល់ពេលនេះ កម្ពុជាមានអ្នកឆ្លងកូវីដ-១៩ សរុប៦០៩៥៩ នាក់ ក្នុងនោះ ៤៥៥៤នាក់ករណីនាំចូល។ អ្នកជាសះស្បើយមាន៥២៤៧៥ និងស្លាប់សរុប៩០២ នាក់៕ | ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបង្ហាញស្ថិតិថា ខណ្ឌមានដង្កោ ឫស្សីកែវ ខណ្ឌ ពោធិ៍សែនជ័យ មានអត្រាឆ្លងច្រើនជាងគេ ក្នុងនោះភាគច្រើនមានអាយុចន្លោះ២៥ ដល់៤៤ឆ្នាំ ហើយភាគច្រើនជាមនុស្សស្រី។ |
ខាងក្រោមនេះជាតារាងមុខម្ហូប Top 20 និងទីតាំងដែលអ្នកទេសចរអាចទទួលនូវរសជាតិពិតៗនៃមុខម្ហូបទាំងនេះ៖ ១. Pintxos នៅក្រុង San Sebastián ប្រទេសអេស្ប៉ាញ ២. ឡាក់សា (Curry laksa) នៅក្រុងគួឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ៣. ស៊ូស៊ី (Sushi) នៅក្រុងតូក្យូ ប្រទេសជប៉ុន ៤. សាច់ទ្រូងគោ (Beef Brisket) នៅរដ្ឋតិចសាស់ សហរដ្ឋអាមេរិក ៥. បុកល្ហុង (Som tum) នៅក្រុងបាងកក ប្រទេសថៃ ៦. Smørrebrød នៅក្រុង Copenhagen ប្រទេសដាណឺម៉ាក ៧. បង្កង Crayfish នៅ Kaikoura ប្រទេសនូវែលសេឡង់ ៨. បាយ Bibimbap នៅក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ៩. ភីហ្សា Pizza margherita នៅក្រុង Naples ប្រទេសអ៊ីតាលី ១០. ឌីមសាំ (Dim sum) នៅក្រុងហុងកុង ១១. Ceviche នៅប្រទេសប៉េរូ ១២. Pastéis de nata នៅក្រុងលីស្បោន ប្រទេសព័រទុយហ្គាល់ ១៣. អយស្ទ័រ (Oysters) នៅក្រុង Freycinet ប្រទេសអូស្ត្រាលី ១៤. Cheese experiences នៅក្នុងប្រទេសបារាំង ១៥. Jerk chicken នៅប្រទេសហ្សាម៉ៃអ៊ីក ១៦. Lamb tagine នៅក្រុង Marrakech ប្រទេសម៉ារ៉ុក ១៧. ក្តាមម្ទេស (Chilli crab) នៅសិង្ហបុរី ១៨. Moules frites នៅក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក ១៩. ទាប៉េកាំង (Peking duck) នៅក្រុងប៉េកាំង ប្រទេសចិន ២០. ហ្វើ (Pho on the Hau River) ប្រទេសវៀតណាម៕ | សៀវភៅមគ្គុទេសក្ក៏ Lonely Planet កាលពីពេលថ្មីៗកន្លងមកនេះ បានចេញផ្សាយសៀវភៅស្តីពីចំនួនមុខម្ហូបអាហារចំនួន៥០០មុខនៅលើពិភពលោក (Ultimate Eats: The World's Top 500 Food Experiences...Ranked)។ ការផ្តល់ចំណាត់ថ្នាក់ទាំងនោះ មានការចូលរួមវាយតម្លៃពីសំណាក់ចុងភៅ អ្នកជំនាញម្ហូបអាហារ អ្នកសរសេរប្លក់ និងបុគ្គលិកពាក់ព័ន្ធរបស់ក្រុមហ៊ុន Lonely Planet។ |
អាស៊ានដែលមានប្រទេសជាសមាជិក ១០ ចាប់តាំងពីចុងឆ្នាំ២០២១ បានរារាំងរបបយោធាមីយ៉ាន់ម៉ាមិនឱ្យចូលរួមក្នុងកិច្ចប្រជុំរបស់ខ្លួន ដោយសារតែកង្វះវឌ្ឍនភាពក្នុងការអនុវត្តចំណុចឯកភាពទាំង ៥ ចំណុច ដែលមេដឹកនាំរបបសឹកមីយ៉ាន់ម៉ាយល់ព្រមកន្លងមក។ ក្នុងកិច្ចប្រជុំខាងមុខ ម៉ាឡេស៊ីត្រូវបានរំពឹងថា នឹងជំរុញឱ្យមានសកម្មភាពកាន់តែតឹងរ៉ឹងលើមីយ៉ាន់ម៉ា នៅពេលដែល រដ្ឋមន្ត្រីការបរទេស ជួបប្រជុំគ្នាក្នុងសប្តាហ៍នេះ ខណៈមានការមិនពេញចិត្តលើការដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ាពីសំណាក់របបយោធា។ កិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាននៅទីក្រុងភ្នំពេញ ត្រូវបានគេរំពឹងថា នឹងលើកយកបញ្ហាមីយ៉ាន់ម៉ាមកនិយាយ ក៏ដូចជាបង្ហាញការសោកស្ដាយចំពោះការខ្វះខាតវឌ្ឍនភាពលើផែនការ ការឯកភាពប្រាំចំណុច របស់អាស៊ាន ដែលបានព្រមព្រៀងកាលពីខែមេសាឆ្នាំមុន។ កិច្ចព្រមព្រៀង ៥ ចំណុចនេះ បានអំពាវនាវឱ្យបញ្ចប់ជាបន្ទាន់ចំពោះអំពើហិង្សា និងមានការសន្ទនារវាងរបបយោធា និងក្រុមប្រឆាំងរដ្ឋប្រហារក្នុងប្រទេស។ ដោយមានការព្រួយបារម្ភជុំវិញវិបត្តនយោបាយនៅមីយ៉ាន់ម៉ា រដ្ឋមន្ត្រីអាស៊ានក៏នឹងទាមទារឱ្យមាន សកម្មភាពជាក់ស្តែង ដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាព និងពេញលេញចំពោះការឯកភាពប្រាំចំណុចផង។ នេះបើយោងតាមសេចក្តីព្រាងសេចក្តីប្រកាសដែលផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP ។ មីយ៉ាន់ម៉ាបានស្ថិតក្នុងភាពចលាចល ចាប់តាំងពីរដ្ឋប្រហារយោធា នៅក្នុងខែកុម្ភៈឆ្នាំមុន ហើយចំនួនអ្នកស្លាប់ពីការបង្រ្កាបដ៏ឃោរឃៅពីសំណាក់យោធាបានកើនឡើងដល់ ២ ១០០ នាក់។ នេះបើយោងតាមទិន្នន័យក្រុមឃ្លាំមើលក្នុងតំបន់៕ | កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ធ្វើឡើងដោយគ្មានវត្តមានតំណាងមីយ៉ាន់ម៉ា។ នេះបើតាមការលើកឡើងរបស់អ្នកនាំពាក្យប្រធានអាស៊ាន នៅថ្ងៃទី១ ខែសីហា បន្ទាប់ពីមេដឹកនាំយោធាមីយ៉ាន់ម៉ា បដិសេធសំណើបញ្ជូនអ្នកតំណាងមិនមែនយោធាមក។ |
រដ្ឋាភិបាលក្រុងហាណូយ បង្ហាញជំហរជំទាស់ដាច់ខាតជុំវិញសកម្មភាពរបស់ចិន ដែលបញ្ជូននាវាទៅកាន់ប្រជុំកោះមានជម្លោះក្នុងសមុទ្រចិនខាងត្បូង។ កាលពីដើមខែមីនា នាវាកំសាន្តមួយគ្រឿងរបស់ចិន ផ្ទុកមនុស្សច្រើនជាង៣០០នាក់ បានធ្វើដំណើរទៅកាន់ប្រជុំកោះ Paracel ដែលជាទាំងចិន វៀតណាម ហ្វីលីពីន និងប្រទេសមួយចំនួនទៀត ទាមទារជាកម្មសិទ្ធិរបស់ខ្លួននោះ។ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម Le Hai Binh បានប្រាប់អ្នករាយការណ៍ព័ត៌មាន Reuters ថា វៀតណាមប្រឆាំងដាច់ខាតសកម្មភាពរបស់ចិន និងទាមទារឲ្យចិន គោរពអធិបតេយ្យរបស់ខ្លួននៅប្រជុំកោះ Paracel ក៏ដូចជាច្បាប់អន្តរជាតិជាដើម។ ក្រុងហាណូយ ក៏ទទូចឲ្យក្រុងប៉េកាំងបញ្ឈប់សកម្មភាពបែបនេះជាបន្ទាន់ និងមិនត្រូវធ្វើសកម្មភាពបែបនេះទៀតឡើយ ព្រោះវាបំពានទឹកដីវៀតណាម។ ក្រុងប៉េកាំង ទាមទារតំបន់សមុទ្រចិនខាងត្បូងនេះស្ទើរទាំងស្រុងទៅហើយ ខណៈប្រទេសខ្លះទៀតដូចជាវៀតណាម, ម៉ាឡេស៊ី, ហ្វីលីពីន, ព្រុយណេ និងកោះតៃវ៉ាន់ជាដើម ក៏ទាមទារតំបន់គ្រប់គ្រងដូចគ្នា ខុសគ្នាតែទំហំ និងទីតាំងប៉ុណ្ណោះ។ ប្រទេសទាំងនោះ បានបង្កើតវត្តមានជនស៊ីវិលតាមបណ្ដាកោះនានា ដើម្បីបញ្ជាក់ពីកម្មសិទ្ធិរៀងៗខ្លួន។ ក្នុងនាមជាមហាអំណាច ចិនបានបញ្ជូននាវាកំសាន្តជាច្រើនលើកទៅកាន់ប្រជុំកោះ Paracel មានជម្លោះនេះ។ លើសពីនេះ ចិនក៏បានបន្ថែមល្បឿនកសាងកោះសិប្បនិម្មិតជាច្រើនក្នុងតំបន់នេះ និងបានសាងសង់មូលដ្ឋានយោធា ក៏ដូចជាពង្រាយសព្វាវុធជាច្រើនទៀតផង។ សកម្មភាពយោធូបនីយកម្មរបស់ចិននៅតំបន់មានជម្លោះនេះ បង្កជាការព្រួយបារម្ភយ៉ាងខ្លាំងទាំងប្រទេសក្នុងតំបន់ និងមហាអំណាចខាងក្រៅ។ អាមេរិក ជប៉ុន និងអូស្ត្រាលី តែងចេញមុខប្រាប់ចិនឲ្យបញ្ឈប់សកម្មភាពយោធាក្នុងតំបន់នេះ ព្រោះអាចឈានដល់ការបង្កជម្លោះមិនខាន។ យ៉ាងណាមិញ ដូចសព្វមួយដង ក្រុងប៉េកាំង តែងតែអះអាងថា ចិន មិនមានជម្លោះអធិបតេយ្យលើតំបន់ដែលចិន កំពុងតែធ្វើសកម្មភាពនានា ដែលរួមទាំងការដំឡើងសម្ភារយោធាផងដែរនោះ។ ក្រុងប៉េកាំង ក៏បានទទូចឲ្យប្រទេសខាងក្រៅតំបន់ដែលមិនពាក់ព័ន្ធជម្លោះ ឲ្យគោរពការប្រឹងប្រែងដោះស្រាយបញ្ហារបស់ប្រទេសក្នុងតំបន់ ជាពិសេសនោះ អាស៊ាន និងចិន៕ | វៀតណាម បានទាមទារឲ្យចិនបញ្ឈប់បញ្ជូននាវាកំសាន្តរបស់ខ្លួនទៅកាន់តំបន់សមុទ្រចិនខាងត្បូង ដែលកំពុងប្រទាញប្រទង់មិនទាន់ដាច់ស្រេចនៅឡើយ។ ចិន តែងបញ្ជូននាវារបស់ខ្លួនទៅកាន់តំបន់កោះ Paracel ដែលទាមទារដោយវៀតណាម និងហ្វីលីពីន ដើម្បីបញ្ជាក់ពីកម្មសិទ្ធិរបស់ខ្លួនលើតំបន់ផ្លូវសមុទ្រដ៏មមាញឹកនេះ បើទោះជាប្រទេសទាមទារដទៃ ប្រាប់ចិនម្ដងហើយម្ដងទៀតឲ្យបញ្ឈប់សកម្មភាពនេះក៏ដោយ។ |
ទាំងប្រធាធិបតី ទាំងរដ្ឋមន្ត្រីការបរទេសរបស់អាមេរិក បានសាទរលទ្ធផលជំនួបមេដឹកនាំកូរ៉េនៅទីក្រុងព្យុងយ៉ាង ដែលមេដឹកនាំកូរ៉េខាងជើងបានសន្យាចាត់វិធានការថែមទៀតក្នុងការរំសាយនុយក្លេអ៊ែរ។ ក្រោយជំនួបពីរថ្ងៃ មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានបង្ហាញជាថ្មីការប្ដេជ្ញាចិត្តរបស់ខ្លួនក្នុងការប្រែក្លាយឧបទ្វីបកូរ៉េទៅជាតំបន់គ្មាននុយក្លេអ៊ែរ និងត្រៀមខ្លួនបិទទីតាំងនុយក្លេអ៊ែរមួយទៀត បើអាមេរិកចាត់វិធានការតបវិញដែរ។ ភ្លាមៗក្រោយការប្រកាសរបស់មេដឹកនាំកូរ៉េខាងជើង ប្រធានាធិបតី ដូណាល់ ត្រាំ បានបង្ហោះសារតាម Twitter របស់លោក និងចាត់ទុកវាជារឿងដ៏ល្អ និងគួរឲ្យរីករាយ។ ចំណែកឯរដ្ឋមន្ត្រីការបរទេស ម៉ៃ ប៉ុមប៉េអូ ក៏ប្រកាសត្រៀមចរចាជាមួយកូរ៉េខាងជើងភ្លាមដែរ។ បើតាមទីភ្នាក់ងារព័ត៌មាន AFP លោក ប៉ុមប៉េអូ ចាត់ទុកការប្ដេជ្ញាចិត្តខាងលើ គឺរឿងដ៏សំខាន់ ហើយអាមេរិកត្រៀមរួចហើយដើម្បីចាប់ផ្ដើមការចរចាជាមួយកូរ៉េខាងជើងដើម្បីឈានដល់ការរំសាយនុយក្លេអ៊ែរនៅបីឆ្នាំទៀត។ ស្របពេលស្ថានភាពល្អបន្តិចនោះ លោក ប៉ុមប៉េអូ ក៏បានជជែកតាមទូរសព្ទជាមួយសមភាគីកូរ៉េខាងជើង រី យ៉ុងហូ និងត្រៀមជួបគ្នាទល់មុខនៅទឹកដីអាមេរិក ក្រៅជំនួបប្រចាំឆ្នាំមហាសន្និបាតអង្គការសហប្រជាជាតិនៅសប្ដាហ៍ក្រោយ។ ប្រមុខការទូតអាមេរិករូបនេះក៏អញ្ជើញមន្ត្រីកូរ៉េខាងជើងឲ្យជួបជាមួយតំណាងពិសេសទទួលបន្ទុកកូរ៉េខាងជើង Stephen Biegun នៅឯអូទ្រីសឲ្យបានឆាប់តាមតែអាចធ្វើបានផង។ សម្រាប់លោក ប៉ុមប៉េអូ គម្រោងជំនួបនៅទីក្រុងវីយែន គឺជាឱកាសចាប់ផ្ដើមការចរចាដើម្បីផ្លាស់ប្ដូរទំនាក់ទំនងអាមេរិក និងកូរ៉េខាងជើងតាមរយៈការលុបបំបាត់នុយក្លេអ៊ែរឲ្យបានឆាប់ គឺនៅខែមករា ឆ្នាំ២០២១ ដែលលោក គីម ក៏សម្រេចចិត្តតាមកាលបរិច្ឆេទនេះដែរ។ លើសពីនោះ ការចរចានៅអូទ្រីសក៏នឹងជួយបង្កើតសន្តិភាពយូរអង្វែង និងស្ថិរភាពនៅឧបទ្វីបកូរ៉េដែរ។ ការពង្រឹងទំនាក់ទំនងភាគី គឺអ្វីដែលលោក ត្រាំ និងលោក គីម សន្យាគ្នាកាលពីជំនួបនៅសិង្ហបុរី។ កូរ៉េខាងជើងយល់ព្រមបិទទីតាំងបាញ់មីស៊ីល Dongchang-ri និងជើងទម្រសម្រាប់បាញ់មីស៊ីល ហើយកូរ៉េខាងជើងនឹងអញ្ជើញអ្នកជំនាញពីប្រទេសពាក់ព័ន្ធឲ្យធ្វើជាសាក្សីផង។ ការបិទទីតាំងនេះ ធ្វើឡើងបន្ទាប់ពីកូរ៉េខាងជើងបានកម្ទេចទីតាំងសាកល្បងនុយក្លេអ៊ែរដ៏ធំរបស់ខ្លួននៅ Punggye-ri រួចមក។ ក្រៅពីសុខចិត្តបិទកន្លែងបាញ់មីស៊ីលនេះ កូរ៉េខាងជើងក៏ចង់បន្តអនុវត្តជំហានផ្សេងដើម្បីសម្រេចឲ្យបានការរំសាយនុយក្លេអ៊ែរ ប៉ុន្តែអាមេរិកក៏ត្រូវឆ្លើយតបនឹងទង្វើរបស់ខ្លួនសិនដែរ៕ | រដ្ឋមន្ត្រីការបរទេសអាមេរិក ម៉ៃ ប៉ុមប៉េអូ នៅថ្ងៃទី១៩ ខែកញ្ញា បានស្វាគមន៍ប្រកាសការប្ដេជ្ញាចិត្តរបស់មេដឹកនាំកូរ៉េខាងជើងក្នុងការឈានទៅរំសាយនុយក្លេអ៊ែរ។ លោក ប៉ុមប៉េអូ អះអាងថា ក្រុងវ៉ាស៊ីនតោនត្រៀមខ្លួនស្រេចដើម្បីចរចាជាមួយក្រុងព្យុងយ៉ាងភ្លាមៗ សំដៅលុបបំបាត់នុយក្លេអ៊ែរពីឧបទ្វីបកូរ៉េនៅក្នុងត្រឹមចុងអាណត្តិរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ។ នេះជាសញ្ញានៃការវិលត្រឡប់រកការចរចាឡើងវិញរវាងភាគីទាំងពីរ ក្រោយជាប់គាំងច្រើនសប្ដាហ៍មកនោះ។ |
Cleanserv VD6 ជាប្រភេទម៉ាស៊ីនបូមសើម និងបូមស្ងួត ទំហំតូចងាយស្រួលប្រើប្រាស់នៅក្នុងផ្ទះ ឬការិយាល័យ តម្លៃពេញ 355$ នៅសល់ត្រឹមតែ 284$។ Cleanserv VL1-30 ជាប្រភេទម៉ាស៊ីនបូមសើម និងបូមស្ងួត តម្លៃពេញ 450$ នៅសល់ត្រឹមតែ 360$។ Cleanserv VU4 ជាប្រភេទម៉ាស៊ីនបូមធូលីលើព្រុំ អាចប្រើប្រាស់ក្នុងកន្លែងទទួលភ្ញៀវ ផ្ទះ និងមានទំហំតូចងាយស្រួលទុកដាក់ តម្លៃពេញ 715$ នៅសល់ត្រឹមតែ 572$។ Cleanserv SD43/180 ជាប្រភេទម៉ាស៊ីនខាត់ស្នាមប្រឡាក់ ឬស្លែលើកម្រាលឥដ្ឋ អាចប្រើប្រាស់នៅក្នុងរោងជាង មានទំហំតូចងាយស្រួលទុកដាក់ តម្លៃពេញ 2,150$ នៅសល់ត្រឹមតែ 1,720$។ Cleanserv E10 ជាប្រភេទម៉ាស៊ីនដុសខាត់ និងសម្ងួត ប្រើប្រាស់បាននៅក្នុងអាហារដ្ឋាន និងភោជនីយដ្ឋាន តម្លៃពេញ 3,240$ នៅសល់ត្រឹមតែ 972$ ។ Cleanserv PE53/1100 ជាប្រភេទម៉ាស៊ីនខាត់ស្នាមប្រឡាក់ ឬស្លែលើកម្រាលឥដ្ឋ ប្រើប្រាស់បានទាំងក្នុងរោងជាង ងាយស្រួលទុកដាក់ តម្លៃពេញ 3,690$ នៅសល់ត្រឹមតែ2,214$។ ប្រូម៉ូសិនរដូវវស្សា Hako 70% កំពុងរង់ចាំលោកអ្នក! តោះកុំឲ្យឱកាសពិសេសនេះ កន្លងផុតទៅឲ្យសោះ។ រួសរាន់ឡើងកាន់តែចំណេញទ្វេដង! ប្រូម៉ូសិននេះ មាននៅគ្រប់សាខា រហូតដល់អស់ពីស្តុក។ លោកអ្នកអាចទំនាក់ទំនងព័ត៌មានបន្ថែម តាមរយៈលេខ 012 432 482/095 666 322 ឬអញ្ជើញមកមើលផ្ទាល់ តាមសាខាដូចខាងក្រោម៖ សាខាទី1 ផ្ទះលេខ 27 ផ្លូវលេខ 134 សង្កាត់ មិត្តភាព ខណ្ឌ 7 មករា រាជធានីភ្នំពេញ ឬមកពីស្តុបណានជីងបត់ស្តាំ ច្រកធនាគារ ABA ចំងាយ 300 ម៉ែត្រ សាខាទី2 ផ្លូវ 1019 ខណ្ឌសែនសុខ ភ្នំពេញ (នៅទល់មុខវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ព្រៃឈើ និងសត្វព្រៃ) (អត្ថបទពាណិជ្ជកម្ម) | ការបញ្ចុះតម្លៃដែលមិនធ្លាប់មានពីមុនមក រហូតដល់ 70% ពីម៉ាស៊ីនសម្អាត ម៉ាក Hako! Hako ជាម៉ាស៊ីនសម្អាតផលិតផលអាល្លឺម៉ង់ ដែលមានបច្ចេកវិទ្យាឈានមុខគេ ហើយសម្អាតបានស្អាតទោះបីក្នុងកាលៈទេសៈ មានភក់សើម កន្លែងកង្វក់គ្រប់កម្រិត ឬធូលីកាន់ច្រើនខែក៏ដោយ។ ដូច្នេះហើយ បើទោះបីជាមានភ្លៀងធ្លាក់រាល់ថ្ងៃ ពិបាកសម្អាតកម្រាលព្រុំសើម ដែលមានធូលីកខ្វក់ កន្លែងដែលមានធូលីច្រើន ទីធ្លាដែលពិបាកសម្អាត នឹងលែងជាបញ្ហាទៀតហើយ ក្រោយមានម៉ាស៊ីនសម្អាត Hako ។ ដោយមើលឃើញថា អតិថិជនមានតម្រូវការខ្លាំង នារដូវភ្លៀវធ្លាក់នេះ សម្រាប់ការសម្អាតក្នុងផ្ទះ ឃ្លាំង សណ្ឋាគារ ភោជនីយដ្ឋាន ទើប Hako បានបញ្ចុះតម្លៃរហូតដល់ 70% លើម៉ាស៊ីនសម្អាតសម្រាប់ម៉ូឌែលដូចជា៖ |
វចនានុក្រុមសម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់ថា ពាក្យ «ព» ជាកិរិយាសព្ទ មានសំឡេងត្រង់រឹមបបូរមាត់ ហើយមានន័យថា លើកដាក់នៅលើចង្កេះកៀកនឹងដៃ ឈរ ឬដើរ។ ពកូន, ពកិច្ចការ, ពពោះ, ពការនឿយហត់,ពរវល់ ជាដើម។ នាមសព្ទ «ពរ» ក្នុងវចនានុក្រមខ្មែរ បានពន្យល់ថា ជាគុណជាតដ៏ប្រសើរ, ជាអ្វីដែលគួរប្រាថ្នាចង់បាន។ ជូនពរ ជូនជ័យ( សូមឲ្យទទួលបានអ្វីដែលគេប្រាថ្នាចង់បាន ដោយជោគជ័យ)។ ចំពោះពាក្យ «ព័រ» ជានាមសព្ទ សំដៅលើជនជាតិភាគតិច ដែលមានភាសា សម្តី វប្បធម៌ និងការរស់នៅផ្សេងពីជនជាតិខ្មែរ ហើយជនជាតិនេះច្រើនតែរស់នៅខេត្តរតនៈគិរី មណ្ឌលគិរី ជាដើម។ ជនជាតិភាគតិចទាំងអស់នោះ មានដូចជា ពួកកួយ, រដែ, ពួករដែ, កួយរដែ, ស្ទៀង, ព្នង, សំរែ, ជង។ល៕ | ពាក្យ «ព ពរ និងព័រ» នៅក្នុងភាសានិយាយ ពិតជាមានសូរសព្ទដូចគ្នា តែនៅក្នុងការសរសេរខុសគ្នា ហើយនិយមន័យក៏ផ្សេងគ្នាដែរ។ |
អាការៈព្រមានជាច្រើនដែលត្រូវការដកធ្មេញទាល់ចេញនោះមានដូចជា៖ ឈឺចាប់ខ្លាំង មានការបង្ករោគ បង្កជាគីសក្នុងមាត់ ខូចខាតដល់ធ្មេញជិតខាង មានជំងឺអញ្ចាញធ្មេញ ពុកធ្មេញ៕ ត្រួតពិនិត្យដោយ www.health.com.kh | ធ្មេញទាល់គឺជាធ្មេញថ្គាមទីបីដែលច្រើនតែកើតឡើងនៅចន្លោះអាយុ ១៧ ទៅ ២១ឆ្នាំ។ វាច្រើនតែមិនសូវមានកន្លែងគ្រប់គ្រាន់សម្រាប់រក្សាវាទុកក្នុងចន្លោះធ្មេញធម្មតាទេ ហើយក៏គួរតែត្រូវការដកចេញដែរដើម្បីកុំឲ្យមានការឈឺចាប់ និងការបង្ករោគកើតឡើងបាន។ |
នៅថ្ងៃទី១៩ កញ្ញាក្រុមហ៊ុន ByteDance ដែលគ្រប់គ្រងកម្មវិធី TikTok បានសម្រេចកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Oracle និង Walmart របស់អាមេរិកដើម្បីបន្តប្រតិបត្តិការនៅអាមេរិក។ កិច្ចព្រមព្រៀងនេះ ក៏ទទួលការយល់ព្រមជាគោលការណ៍ពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែរ។ កិច្ចព្រមព្រៀងនេះ ត្រូវបានគេមើលឃើញថា ស្របទៅនឹងអ្វីដែលលោកត្រាំចង់បាន ត្បិតអីលោកធ្លាប់គំរាមមិនឲ្យទាញយកTikTok ក្រោមហេតុផលសន្តិសុខជាតិ។ កិច្ចព្រមព្រៀងនេះ នឹងបង្កើតក្រុមហ៊ុនចំណុះមួយដែលមានឈ្មោះ TikTok Global ដោយ Oracle នឹងក្លាយជាអ្នកផ្ដល់បច្ចេកវិទ្យាឲ្យ TikTok ហើយ Walmart នឹងធ្វើការលើផ្នែកពាណិជ្ជកម្មរបស់ក្រុមហ៊ុនថ្មី។ ក្រុមហ៊ុន Oracle និង Walmart ក៏មានចំណែកភាគហ៊ុនក្នុងក្រុមហ៊ុនថ្មីនេះដែរ។ ដើម្បីឲ្យកិច្ចព្រមព្រៀងខាងលើអាចអនុវត្តទៅបាន ការយល់ព្រមពីសំណាក់រដ្ឋាភិបាលចិន និងរដ្ឋាភិបាលអាមេរិក ជារឿងចាំបាច់ផងដែរ។ ចំពោះកិច្ចព្រមព្រៀងខាងលើ កាសែតរដ្ឋចិន Global Times បានលើកឡើងថា លក្ខខណ្ឌនៃកិច្ចព្រមព្រៀងនេះ គឺជារបៀបនៃការធ្វើបាបរបស់រដ្ឋាភិបាលអាមេរិក។ កាសែតនេះ បន្ថែមថា លក្ខខណ្ឌខាងលើ ប៉ះពាល់ទៅដល់កិត្តិយស ផលប្រយោជន៍ និងសន្តិសុខជាតិចិន។ ក្នុងបទវិចារណកថារបស់ខ្លួន កាសែតមួយនេះ បង្ហាញការជំទាស់ដាច់ខាត ទៅនឹងលក្ខខណ្ឌរបស់ក្រុមហ៊ុន TikTok Global ដែលតម្រូវឲ្យ មានសមាជិកក្រុមប្រឹក្សាភិបាល៤រូបជាជនជាតិអាមេរិក និងតែមួយរូបប៉ុណ្ណោះជាជនជាតិចិន។ បន្ថែមពីនេះ តំណែងនាយកទទួលបន្ទុកសន្តិសុខរបស់ TikTok Global ក៏ត្រូវទទួលការយល់ព្រមពីអាមេរិកផងដែរ។ លើសពីនោះ បើតាមកិច្ចព្រមព្រៀងខាងលើ ក្រុមហ៊ុន Oracle របស់អាមេរិក ក៏ជាអ្នកផ្គត់ផ្គង់បច្ចេកវិទ្យា ឯ ByteDance ត្រូវបង្ហាញប្រភពកូដ និងផ្តាច់ការគ្រប់គ្រងTikTok និងកម្មវិធីមួយទៀតឈ្មោះ Douyin ចេញពីគ្នា។ Douyin គឺដូចគ្នាទាំងស្រុងទៅនឹង TikTok តែត្រូវបានប្រើប្រាស់ក្នុងប្រទេសចិនប៉ុណ្ណោះ។ ត្រង់ចំណុចនេះ Global Times អះអាងថា អាមេរិក នឹងដឹងពីប្រព័ន្ធប្រតិបត្តិការរបស់ Douyin ព្រោះអី TikTok និង Douyin មានប្រភពកូដតែមួយ។ បទវិចារណកថានេះ សង្កត់ធ្ងន់ថា បើសិនជាទម្រង់បែបកិច្ចព្រមព្រៀងខាងលើ ត្រូវបានទទួលស្គាល់ជាគំរូនៃការធ្វើពាណិជ្ជកម្ម នោះមានន័យថា នៅពេលដែលក្រុមហ៊ុនចិនពង្រីកខ្លួនចូលទីផ្សាអាមរិក រួចក្លាយជាគូប្រជែងក្រុមហ៊ុនអាមេរិក ក្រុមហ៊ុនចិននោះនឹងក្លាយជាគោលដៅរបស់អាមេរិក ដែលអាចប្រើប្រាស់វិធីសាស្ត្រដូចគ្នាដើម្បីគ្រប់គ្រងដែរ អ្វីគួរឲ្យកត់សម្គាល់នោះ កិច្ចព្រមព្រៀងខាងលើ ត្រូវបានក្រុមហ៊ុន ByteDance និង Oracle បកស្រាយផ្សេងៗពីគ្នា។ ByteDance អះអាងថា TikTok Global គឺជាក្រុមហ៊ុនចំណុះរបស់ខ្លួន ហើយByteDance នឹងកាន់កាប់ភាគហ៊ុន៨០ភាគរយ ប៉ុន្តែក្រុមហ៊ុន Oracle របស់អាមេរិកវិញអះអាងថា ភាគហ៊ុនរបស់ ByteDance នឹងត្រូវគ្រប់គ្រងដោយអ្នកវិនិយោគអាមេរិក ហើយ ByteDance នឹងមិនកាន់កាប់ភាគហ៊ុនអ្វីទាំងអស់៕ | កាសែតរដ្ឋចិន Global Times នៅថ្ងៃទី២២ កញ្ញាបានចេញផ្សាយវិចារណកថាមួយ ដោយលើកឡើងថា កិច្ចព្រមព្រៀងរវាងក្រុមហ៊ុន Oracle Walmart និង ByteDance ដើម្បីបន្តប្រតិបត្តិការកម្មវិធីវីដេអូកម្សាន្ត TikTok នៅអាមេរិក ទំនងជានឹងមិនទទួលបានការយល់ព្រមពីរដ្ឋាភិបាលចិនឡើយ។ |
សូមស្តាប់សម្ភាសរវាង នាយ យ៉ាន នៃសារព័ត៌មានថ្មីៗ និងប្តី ប្រពន្ធ អ្នកលក់ដូរតាមរ៉ឺម៉កចល័ត នៅក្នុងស្រុកទ្រាំងនេះ ដូចតទៅ៖ | តាកែវ៖ លោក សឹម មករា និងភរិយាគឺអ្នកស្រី យែន ចាន់ធឿន ទើបតែទិញ និងឲ្យជាងកែច្នៃរ៉ឺម៉កមួយ ដើម្បីលក់ទឹកអំពៅ ប្រហិត នំបុ័ងប៉ាតេ និងភេសជ្ជៈ នៅតាមភូមិ ឃុំនានា នៅស្រុកទ្រាំង ខេត្តតាកែវ។ លោក សឹម មករា ជាអ្នកមានគំនិតច្នៃជារ៉ឺម៉កចល័តនេះដោយខ្លួនឯង ដោយលោកបានគូរ ហើយយកទៅបង្ហាញជាងឲ្យច្នៃរ៉ឺម៉កចេញជារ៉ឺម៉កដែលគាត់ចង់បាន។ លោក សឹម មករា បញ្ជាក់ដូច្នេះ៖ «គំនិតកែច្នៃមកពីខ្លួនឯងផ្ទាល់ នឹកឃើញថាយើងធ្វើរបស់នេះ យើងដាក់អ៊ីវ៉ាន់បានច្រើន»។ ជារ៉ឺម៉ក ដ៏មាំមួយ ដែលមានកន្លែងដាក់សម្ភារលក់ដូរដ៏ត្រឹមត្រូវ គឺអាចដាក់ទូកញ្ចក់ពីរ ធុងទឹកកកមួយ ម៉ាស៊ីនកិនអំពៅមួយ ម៉ូទ័រមួយ ព្រមទាំង ចង្ក្រានអាំងសាច់មួយ។ |
វាមានក្តីកង្វល់ពាក់ព័ន្ធនឹងករណីឆ្លងកូរ៉ូណាវីរុសប្រភេទថ្មី (2019-nCoV) រីករាលដាលពីមនុស្សដែលគ្មានប្រវត្តិធ្វើដំណើរទៅកាន់ប្រទេសចិន។ លោក Tedros Adhanom Ghebreyesus សរសេរបែបនេះលើបណ្តាញសង្គម Twitter នៅថ្ងៃអាទិត្យ ទី៩ ខែកុម្ភៈ ។ លោក បន្តទៀតថា៖«ការរកឃើញករណីមួយចំនួនតូច អាចបង្ហាញពីការឆ្លងរាលដាលកាន់តែច្រើននៅក្នុងប្រទេសដទៃទៀត (ក្រៅពីប្រទេសចិន)។ និយាយឲ្យខ្លីទៅ យើងប្រហែលជាគ្រាន់តែមើលឃើញ ចំណែកតូចនៃផ្ទាំងទឹកកកដ៏ធំ ប៉ុណ្ណោះ»។ ក្នុងន័យនេះ លោក ចង់សំដៅថា អ្នកឆ្លងវីរុសនេះនៅក្រៅប្រទេសចិន អាចមានច្រើនជាងតួលេខដែលបានរកឃើញ។ ខណៈការឆ្លងរាលដាលនៃវីរុសនេះ នៅក្រៅប្រទេសចិន មើលទៅ មានល្បឿនយឺតក៏ពិតមែន លោកអគ្គនាយក Ghebreyesus បានព្រមានថា វាអាចពន្លឿនយ៉ាងឆាប់រហ័ស។ តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP លោក បានសង្កត់ធ្ងន់ថា ការទប់ស្កាត់ការរីករាលដាលវីរុសនេះ រក្សាជាគោលដៅចម្បងរបស់អង្គការសុខភាពពិភពលោក ក៏ប៉ុន្តែលោកអះអាងថា ប្រទេសទាំងអស់ ក៏ត្រូវតែប្រឹងប្រែងបង្កើតយុទ្ធសាស្ត្រទប់ស្កាត់រៀងខ្លួន ដើម្បីត្រៀមលក្ខណៈសម្រាប់ការមកដល់នៃវីរុសនេះផងដែរ ។ សូមបញ្ជាក់ថា ការលើកឡើងរបស់លោក Ghebreyesus បានធ្វើឡើងខណៈក្រុមអ្នកជំនាញអន្តរជាតិដែលដឹកនាំដោយ WHO បានធ្វើដំណើរទៅកាន់ប្រទេសចិន នៅថ្ងៃចន្ទ ១០ កុម្ភៈ។ គោលដៅនៃបេសកកម្មនេះ គឺដើម្បីជួយសម្របសម្រួលការឆ្លើយតប្រឆាំងនឹងការរីករាលដាលនៃកូរ៉ូណាវីរុសប្រភេទថ្មីនេះ ។ គិតមកត្រឹមថ្ងៃទី១០ ខែកុម្ភៈ វាបានសម្លាប់មនុស្សជាង៩០០នាក់ ហើយឆ្លងជាង៤ម៉ឺននាក់។ នៅក្រៅចិនដីគោកវិញ វាមានករណីឆ្លងដល់ជាង ៣៥០ដែលបានរកឃើញក្នុងប្រទេសជាង២០ ហើយអ្នកស្លាប់ក្រៅប្រទេសចិនមានម្នាក់ គឺក្នុងប្រទេសហ្វីលីពីន៕ | អគ្គនាយកនៃអង្គការសុខភាពពិភពលោក (WHO) បានព្រមានថា ករណីកូរ៉ូណាវីរុសប្រភេទថ្មីដែលបានឆ្លងដោយមនុស្សដែលពុំធ្លាប់មានប្រវត្តិទៅកាន់ប្រទេសចិនសោះនោះ អាចមានចំនួនច្រើនជាងតួលេខដែលបានរកឃើញ។ |
ផ្ដល់ដំណឹងដល់អាជីវករ ឬ ឈ្មួញ អំពីផលិតផលកសិកម្មរបស់លោកអ្នក ដល់គោលដៅជាមួយ Thmey Thmey 25 ប្រកបដោយទំនុកចិត្ត នឹងទំនួលខុសត្រូវព្រមទាំងទទួលបានតម្លៃទាបក្នុងការផ្សព្វផ្សាយផងដែរ។ ThmeyThmey 25 បានពង្រីកចំណេះដឹងជាច្រើនដល់ប្រជាពលរដ្ឋកម្ពុជា ដូចជាចែករំលែកចំណេះដឹងក្នុងការដាំដុះ កន្លែងកម្សាន្តនានាជាច្រើនទូទាំងប្រទេស និងបទសម្ភាសជាមួយអាជីវករដែលកំពុងកាន់កាប់អាជីវកម្មខ្នាតតូច និងមធ្យមរបស់ខ្លួន ដើម្បីជាគ្រឹះក្នុងការធ្វើជំនួញ ក៏ដូចជាបទពិសោធន៍ផ្សេងៗថែមទៀត។ តាមដាន ThmeyThmey25 តាមរយៈ៖ Website: http://www.thmeythmey25.com, Facebook Page: https://www.facebook.com/ThmeyThmeyNews25/?ref=bookmarks, Mobile App ThmeyThmey25: iOS: https://apple.co/2ub9pdj, Android: http://bit.ly/2KSe1MBនិង YouTube Channel: ThmeyThmey Media: https://goo.gl/D6xQBv។ ThmeyThmey25 ផ្តល់ជូនការផ្សព្វផ្សាយក្នុងតម្លៃទាប។ សូមទាក់ទងមកកាន់យើងខ្ញុំ តាមរយៈលេខទូរស័ព្ទ 096 98 111 85, 089 820 832៕ | វិស័យកសិកម្មរីកចម្រើនគួរឲ្យគត់សម្គាល់ ក្នុងរយៈពេលចុងក្រោយនេះ ដែលបានទទួលផលយ៉ាងគាប់ប្រសើរ។ ជាមួយគ្នានេះ ប្រព័ន្ធផ្សព្វផ្សាយមានតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយ និងចែករំលែកបន្ថែមទៀត។ Thmey Thmey 25 គឺជាដៃគូរសហការដ៏ល្អប្រសើរមួយក្នុងការជំរុញការលក់របស់លោកអ្នក ជាមួយការផ្សព្វផ្សាយក្នុងតម្លៃទាប។ |
តាមការយាងពីសំណាក់ក្រុមគ្រូពេទ្យចិន ព្រះអង្គទាំងទ្វេ បានយាងទៅពិនិត្យព្រះរាជសុខភាព កាលពីថ្ងៃទី២៦ ខែសីហា កន្លងមក ដែលនេះជាការយាងលើកទី២ក្នុងឆ្នាំ២០១៩ ដោយលើកទីមួយ គឺកាលពីអំឡុងខែមិនា។ កាលពីថ្ងៃទី១ ខែតុលា នាអំឡុងព្រះរាជវត្តមានក្នុងប្រទេសចិន ព្រះករុណាព្រះមហាក្សត្រ ក៏បានផ្ញើព្រះរាជសារទៅកាន់លោកប្រធានាធិបតីចិន ស៊ី ជិនភីង ដើម្បីអបអរខួបទី៧០នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិនផងដែរ៕ | ព្រះករុណា ព្រះមហាក្សត្រ ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ បានយាងនិវត្តន៍ទៅក្រុងប៉េកាំង ប្រទេសចិន នារសៀលថ្ងៃពុធ ទី២ ខែតុលា នេះ។ ព្រះរាជដំណើរនិវត្តន៍របស់ព្រះករុណា ព្រះមហាក្សត្រ និងសម្តេចព្រះវររាជមាតា មានការទៅទទួលដោយផ្ទាល់នៅអាកាសយានដ្ឋានអន្តរជាតិពីសំណាក់ប្រធានព្រឹទ្ធសភា រដ្ឋសភា នាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំជាច្រើនរូបទៀត។ |
ចាប់ផ្តើមដំបូង គេ ឃើញពលរដ្ឋនិងនិស្សិតខ្មែរនៅឥណ្ឌូណេស៊ី និង នៅឥណ្ឌា ដែលទទួលបានការសម្របសម្រួលពីរដ្ឋាភិបាល ក្នុងការធ្វើមាតុភូមិនិវត្ត។ យ៉ាងណាក៏ដោយ ពលរដ្ឋនិងនិស្សិតខ្មែរនៅក្រៅប្រទេស អាចទទួលបានតែការសម្របសម្រួលផ្នែកនីតិវិធីផ្សេងៗប៉ុណ្ណោះ ពីរដ្ឋាភិបាលឬស្ថានទូត ក្នុងការធ្វើដំណើរមកមាតុភូមិ តែការចំណាយលើជើងហោះហើរ គឺជាថវិកាផ្ទាល់ខ្លួន។ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស ប្រាប់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទ នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ យ៉ាងដូច្នេះថា៖«កន្លងមក យើង គ្រាន់តែជួយសម្រួលផ្នែកផ្លូវច្បាប់ទេ យើង ជួយផ្នែកដំណើរការ ឲ្យគាត់អាចមានសិទ្ធិមកបាន ទាំងមធ្យោបានទាំងអី តែររឿងថវិកា ខ្ញុំយល់ថា គាត់អាចដោះស្រាយខ្លួនឯង»។ លោក បន្តថា រដ្ឋាភិបាលឬស្ថានទូត អាចនឹងជួយសម្របសម្រួលពលរដ្ឋនិងនិស្សិតខ្មែរនៅប្រទេសផ្សេងទៀត បើពួកគាត់ ស្នើសុំ។ លោក និយាយបែបនេះថា៖«រឿងហ្នឹង វា អាស្រ័យលើសាមីខ្លួនទេ។ សាមីខ្លួនគេ ចង់ឲ្យជួយ យើងជួយ។ បើសាមីខ្លួន មិនចង់ទេ គេអាចដោះស្រាយបាន អាហ្នឹងតាមសាមីខ្លួន»។ អ្នកនាំពាក្យរូបនេះ សង្កត់ធ្ងន់ថា អ្វីដែលសំខាន់នោះ គឺប្រទេសនីមួយៗ អាចបើកជើងហោះ មកកម្ពុជា បានឬក៏អត់។ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ ស្ថានទូតកម្ពុជាប្រចាំឥណ្ឌូណេស៊ី បានសហការជាមួយក្រុមហ៊ុនហោះហើររបស់កម្ពុជា (Cambodia Airways) ជួយរៀបចំឲ្យនិស្សិតខ្មែរ៤២នាក់ បានធ្វើមាតុភូមិនិវត្ត។ នេះបើតាមលិខិតបស់ស្ថានទូតកម្ពុជាប្រចាំឥណ្ឌូណេស៊ី ផ្ញើជូនលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស។ ក្នុងលិខិតនោះ ស្ថានទូតកម្ពុជា អះអាងថា និស្សិតខ្មែរទាំង៤២នាក់ បានបញ្ចប់ការសិក្សានិងត្រូវសម្រាកក្នុងពេលវិស្សមកាល ហើយបានជាប់គាំងនៅឥណ្ឌូណេស៊ី ដោយសារការផ្អាកជើងហោះហើរ បន្ទាប់ពីការរាលដាលជំងឺកូវីដ-១៩។ ស្ថានទូតកម្ពុជា ជម្រាបលោករដ្ឋមន្ត្រីថា៖«ពេលនេះ និស្សិតទាំង៤២រូប បានធ្វើដំណើរទៅដល់ប្រទេសកម្ពុជា ដោយសុវត្ថិភាពហើយ»។ ចំណែក និស្សិត រួមទាំងពលរដ្ឋខ្មែរ៦០នាក់ នៅឥណ្ឌា ក៏បានវិលត្រឡប់មកវិញដែរ នៅថ្ងៃទី១២ ខែមិថុនាម្សិលមិញដូចគ្នា តាមយន្តហោះមួយគ្រឿង។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស។ ទំព័រហ្វេសប៊ុករបស់ស្ថានទូតកម្ពុជាប្រចាំឥណ្ឌា បានបង្ហោះរូបភាព អមជាមួយនឹងសារថា នៅព្រឹកថ្ងៃទី១២ ខែមិថុនា មន្ត្រីស្ថានទូត បានចូលរួមជូនដំណើរសមណនិស្សិត និស្សិត និង ប្រជាពលរដ្ឋខ្មែរ ធ្វើមាតុភូមិនិវត្តវិញ ដោយសេចក្តីសប្បាយរីករាយ។ ក្រសួងការបរទេស ផ្តល់ព័ត៌មានពីការវិលត្រឡប់របស់និស្សិតនិងពលរដ្ឋខ្មែរនៅឥណ្ឌា បន្ទាប់ពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និង លោក ណារិនដ្រា ម៉ូឌី នាយករដ្ឋមន្ត្រីឥណ្ឌា បាននិយាយជាមួយគ្នាតាមទូរស័ព្ទ។ មិនមែនតែជួយពលរដ្ឋនិងនិស្សិតខ្មែរឲ្យបានចេញពីឥណ្ឌាទេ រដ្ឋាភិបាលប្រទេសទាំងពីរ ក៏បានសហការគ្នាជួយយកពលរដ្ឋឥណ្ឌា២៨០នាក់ ចេញពីកម្ពុជាដែរ តាមជើងហោះពីរលើក គឺលើកទីមួយ នៅថ្ងៃទី១១ ខែមិថុនា ហើយលើកទីពីរ នៅថ្ងៃទី១៩ ខែមិថុនាខាងមុខ។ រីឯ ស្ថានទូតកម្ពុជាប្រចាំម៉ាឡេស៊ី បានបង្ហោះព័ត៌មានលើទំព័រហ្វេសប៊ុកថា ក្រុមការងារស្ថានទូត កំពុងធ្វើការងារជាមួយក្រុមហ៊ុនហោះហើររបស់ម៉ាឡេស៊ី (Malaysian Airlines) ដើម្បីរៀបចំជើងហោះហើរ សម្រាប់ពលរដ្ឋខ្មែរ១៤៣នាក់ ដែលខកខានដំណើរវិលមកកម្ពុជា កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០។ ពួកគេ មិនអាចមកកម្ពុជា តាមការគ្រោងទុកនាពេលនោះ គឺដោយសារតែគ្មានជើងហោះហើរ។ ស្ថានទូតកម្ពុជាប្រចាំម៉ាឡេស៊ី សរសេរថា បើមានអ្នកដំណើរគ្រប់ចំនួន យន្តហោះ អាចហោះបាន នៅថ្ងៃទី១៦ ខែមិថុនា។ ប៉ុន្តែ ស្ថានទូត បញ្ជាក់ថា ក្រុមហ៊ុន រក្សាសិទ្ធិពន្យាពេលហោះហើរ បើពុំមានអ្នកដំណើរគ្រប់ចំនួន ដើម្បីអាចទូទាត់ថ្លៃដើមបាន។ ស្ថានទូត អំពាវនាវឲ្យពលរដ្ឋខ្មែរ ដែលស្ថិតក្នុងចំណោមអ្នកដំណើរទាំង១៤៣នាក់នោះ ប្រញាប់ទាក់ទងទៅក្រុមហ៊ុនហោះហើរនេះ ឬទាក់ទងទៅក្រុមការងារស្ថានទូត។ គ្រប់ពលរដ្ឋខ្មែរ ដែលមកដល់ស្រុកវិញ ត្រូវឆ្លងកាត់ការពិនិត្យសុខភាពនិងការធ្វើតេស្តរកជំងឺកូវីដ-១៩។ ទោះធ្វើតេស្តទៅមិនមានជំងឺកូវីដ-១៩ក៏ដោយ ក៏ពួកគាត់ ត្រូវនៅដាច់ដោយឡែកពីគេរយៈពេល១៤ថ្ងៃដែរ។ ពលរដ្ឋខ្មែរ មិនតម្រូវឲ្យចំណាយថវិកា លើការធ្វើតេស្តនិងការព្យាបាលជំងឺកូវីដ-១៩ ដូចជនបរទេសឡើយ។ គេ មិនទាន់ដឹងពីគោលបំណងជាក់របស់រដ្ឋាភិបាលកម្ពុជាឡើយថា អ្វីបានជាពេលនេះ អនុញ្ញាតឲ្យពលរដ្ឋនិងនិស្សិតខ្មែរនៅក្រៅប្រទេស វិលមកស្រុកកំណើតវិញ ខណៈកាលពីដើមទី ប្រកាសដាច់ណាត់ឲ្យពលរដ្ឋនិងខ្មែរ ដែលកំពុងស្ថិតនៅក្នុងប្រទេសណាមួយ ឲ្យបន្តនៅក្នុងប្រទេសនោះសិន ដោយមិនត្រូវដំណើរចាកចេញនោះទេ។ ទោះមិនទាន់បង្ហាញគោលបំណងក្តី តែការសម្រេចចិត្តរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការជួយពលរដ្ឋនិងនិស្សិតខ្មែរ និងអនុញ្ញាតឲ្យពួកគាត់ អាចវិលត្រឡប់មកស្រុកកំណើតវិញ គឺស្ថិតក្នុងកាលៈទេសៈដែលជំងឺកូវីដ-១៩ កាន់តែរាលដាលខ្លាំងឡើងៗ នៅលើពិភពលោក។ គិតត្រឹមថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ ជំងឺកូវីដ-១៩ ឆ្លងដល់មនុស្សជាង៧,៧លាននាក់ហើយ នៅលើពិភពលោក ដោយ នៅឥណ្ឌា មានអ្នកឆ្លងជាង៣សែននាក់ ជាសះស្បើយជាង១,៥សែនាក់ ស្លាប់ជាង៨,៨ពាន់នាក់ នៅឥណ្ឌូណេស៊ី មានអ្នកឆ្លងជាង៣,៦ម៉ឺននាក់ ជាសះស្បើយជាង១,៣ម៉ឺននាក់ ស្លាប់ជាង២ពាន់នាក់ នៅម៉ាឡេស៊ី មានអ្នកឆ្លងជាង៨ពាន់នាក់ ជាសះស្បើយជាង៧ពាន់នាក់ ស្លាប់១១៩នាក់ នៅកម្ពុជា មានអ្នកឆ្លង១២៦នាក់ ជាសះស្បើយ១២៥ គ្មានអ្នកស្លាប់។ អាមេរិក នៅតែជាប្រទេស ដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ ច្រើនជាងគេ បន្ទាប់មក គឺ ប្រេស៊ីល រុស្ស៊ី និង ឥណ្ឌា៕ | រដ្ឋាភិបាលកម្ពុជា បានកែប្រែគោលការណ៍ ដោយពីមុន ប្រកាសមិនឲ្យពលរដ្ឋនិងនិស្សិតខ្មែរនៅក្រៅប្រទេស វិលមកកម្ពុជាវិញ ព្រោះខ្លាចឆ្លងជំងឺកូវីដ-១៩ ពេលធ្វើដំណើរ ហើយនាំជំងឺនេះចូលមកស្រុក តែពេលនេះ បានសម្រេចជួយសម្រួលពលរដ្ឋនិងនិស្សិតខ្មែរ នៅបណ្តាប្រទេសមួយចំនួន ឲ្យបានវិលមកកម្ពុជាវិញ។ |
យោងតាមប្រភពដដែល កម្លាំងសមត្ថកិច្ច បានរឹបអូសកាំខ្លី១ដើម ដែលមាន១៤គ្រាប់ និងរថយន្ត២គ្រឿង។ នគរបាល បញ្ជាក់តាមរយៈអត្ថបទព័ត៌មានដែលផ្សាយលើទំព័រហ្វេសប៊ុកដូច្នេះថា៖«ករណីនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងបន្តនិតិវិធី និងស្វែងរកបក្ខពួកដែលកំពុងរត់គេចខ្លួន»។ នគរបាល អះអាងថា ករណីផ្ទុះអាវុធក្នុងក្លិប កាលពីថ្ងៃទី១២មីនា គឺបង្កឡើងដោយមនុស្ស៥នាក់ ហើយបន្ទាប់ពីបង្កហេតុនេះរួច ពួកគេ ក៏នាំគ្នារត់គេចខ្លួនបាត់។ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានចេញបញ្ជាឲ្យកងកម្លាំង ចុះទៅពិនិត្យដល់ទីតាំងកើតហេតុ និងស្រាវជ្រាវតាមចាប់ជនល្មើស៕ | បុរស៤នាក់ ដោយក្នុងនោះ មានចិន៣នាក់ និងខ្មែរ១នាក់ ត្រូវកម្លាំងសមត្ថកិច្ច ស្រាវជ្រាវរហូតដល់ចាប់បាន ក្រោមការសង្ស័យថា ពួកគេ ជាប់ពាក់ព័ន្ធនឹងករណីផ្ទុះអាវុធក្នុងក្លិបកម្សាន្ត១កន្លែងនៅខេត្តព្រះសីហ៊ុន។ ទំព័រហ្វេសប៊ុក «ផ្សព្វផ្សាយអប់រំ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ» ផ្សាយនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២៩ឲ០២៣នេះ ថា កម្លាំងសមត្ថកិច្ច បានចាប់ពួកគេក្នុងកាស៊ីណូ១កន្លែង នៅខេត្តព្រះសីហនុ ហើយបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។ |
ភ្នំពេញ៖ «ប្រាសាទព្រះធាតុបារាយណ៍»មានទីតាំងក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម កសាងឡើងពីថ្មបាយក្រៀមក្នុងសតវត្សរ៍ទី១១ ស្ថិតក្នុងរចនាប័ទ្មបាភួន។ សព្វថ្ងៃប្រាសាទនេះបាក់បែកសល់តែទ្វារនិងបន្សល់នូវគ្រឿងលម្អសំណង់ ធ្វើពីថ្មភក់ដូចជា ផ្ដែរឆ្លាក់ពីទេវកថានិងហោជាងប៉ុណ្ណោះ។ «ប្រាសាទព្រះធាតុបារាយណ៍» ជាប្រាសាទវ័យចំណាស់មួយក្នុងស្រុកស្រីសន្ធរដែលទំនងជាកសាងឡើងក្នុងសតវត្សរ៍ទី១១ នៃរចនាប័ទ្មបាភួន។ ទោះបីប្រាសាទនេះ បាក់បែកបន្សល់តែទ្វារតែប្រាសាទនេះនៅតែទទួលបានការចាប់អារម្មណ៍ដោយសារតែផ្ដែរដែលជាគ្រឿងលម្អប្រាសាទធ្វើពីថ្មភក់ រក្សាសភាពរឹងមាំនៅឡើយហើយផ្ដែរនោះទៀតសោត ត្រូវបានឆ្លាក់ឡើងអំពី ទេវកថាមួយចំនួនផងដែរ។ រូបភាពផ្ដល់ដោយ_លោក_សឹង_ភារម្យ ស្ថិតក្នុងភូមិខ្យាអំពិល ឃុំបារាយណ៍ស្រុកស្រីសន្ធរ «ប្រាសាទព្រះធាតុបារាយណ៍» ត្រូវបានស្ថាបត្យករបុរាណសាងសង់លើទីទួលដីលើកជារាងចតុកោងកែង ជាអតីតរាជធានីទួលបាសាន ឬរាជធានីស្រីសឈរដែលមានគូទឹកព័ទ្ធជុំវិញ។ នៅឯប៉ែកខាងកើតនៃប្រាសាទនេះវិញ មានបារាយណ៍ធំមួយ ដែលមានទំហំបណ្ដោយ៧៥០ម៉ែត្រ និងទទឹង៤៥០ម៉ែត្រ ត្រូវបានអ្នកស្រុហៅថា «ស្រែបឹង»។ ជាប្រាសាទទោល ស្ថិតក្នុងទីតាំងអតីតរាជធានីខ្មែរសម័យកណ្ដាល«ប្រាសាទព្រះធាតុបារាយណ៍»ត្រូវបានដូនតាខ្មែរកសាងឡើង ពីថ្មបាយក្រៀមប៉ុន្តែដោយពេលវេលាកន្លងទៅយូរឆ្នាំ ធ្វើឲ្យប្រាសាទមួយនេះ បាក់បែកនៅសស់ត្រឹមតែទ្វារប៉ុណ្ណោះ។ ដ្បិតប្រាសាទចំណាស់មួយនេះ បាត់បង់រូបរាងមួយផ្នែកធំ តែក៏បានបន្សល់នូវផ្ដែរ ដែលនិយាយពីទេវកថាខ្លះផងដែរនៅរក្សារូបរាង។ចម្លាក់លើផ្ដែរដែលជាគ្រឿងសម្រាប់លម្អប្រាសាទ ត្រូវបានធ្វើឡើងអំពីថ្មភក់ ដោយផ្ដែរទាំងនោះរួមមានផ្ដែរកូរសមុទ្រទឹកដោះ ក្រឹស្ណទ្រភ្នំ រឿងរាមកេរិ៍ ឥសូររាំ និងផ្ដែរវិស្ណផ្ទំលើនាគ។ រូបភាពផ្ដល់ដោយ_លោក_សឹង_ភារម្យ ក្រៅពីនេះក៏មានហោជាងព្រះភិរុណជិះហង្ស ទ្វារបាល (អ្នកយាមទ្វារ)ព្រមទាំងរូបនាគតាមចែងប្រាសាទជាដើម។តាមរយៈសំណង់ស្ថាបត្យកម្ម «ប្រាសាទព្រះធាតុបារាយណ៍»នេះ បុរាណវិទូសន្និដ្ឋានថា ទំនងជាកសាងឡើងក្នុងសតវត្សរ៍ទី១១ស្ថិតក្នុងរចនាប័ទ្មបាភួន។ បើតាមលោក សឹង ភារម្យប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ចាម ប្រាសាទមួយនេះត្រូវបានគេស្គាល់ ដោយហៅថា «ប្រាសាទទួលបាសាន» ហើយប្រាសាទនេះទៀតសោតត្រូវបានជួសជុល ដោយសាងសង់ដំបូលប្រក់ក្បឿងឡើងវិញ ប្រមាណជាពីរឆ្នាំមកហើយ។ សូមជម្រាបផងដែរថា «ប្រាសាទព្រះធាតុបារាយណ៍»មានទីតាំងស្ថិតនៅក្នុងភូមិខ្យាអំពិល ឃុំបារាយណ៍ ស្រុកស្រីសន្ធរខេត្តកំពង់ចាម។ យោងតាមបញ្ជីស្ថានីយបុរាណប្រទេសកម្ពុជា របស់ក្រសួងវប្បធ៌មនិងវិចិត្រសិល្បៈ ចេញផ្សាយក្នុងឆ្នាំ២០១០កន្លងទៅខេត្តកំពង់ចាមមានប្រាសាទនៅមានរូបរាងចំនួន២៦, ប្រាសាទបាក់បែកបន្សល់គ្រឹះប្រាសាទចំនួន១៤និងទីតាំងដែលជាកន្លែងយកថ្មចំនួន២៩ ផងដែរ៕ (ដកស្រង់ចេញពី បញ្ជីឈ្មោះបែងចែកប្រាសាទស្ពានបុរាណ មន្ទីរពេទ្យបុរាណ នៅតាមរាជធានីខេត្ត របស់អគ្គនាយកដ្ឋានបេតិកភណ្ឌនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ) រូបភាពផ្ដល់ដោយ_លោក_សឹង_ភារម្យ | ដោយ៖ ស៊ុល រ៉វី |
ជុំវិញបញ្ហាចង្អៀតណែនក្នុងពន្ធនាគារ សម្តេច ស ខេង និងអ្នកស្រី Roueida បានជជែកគ្នាដល់គោលការណ៍ដោះលែងអ្នកទោសដោយភ្ជាប់លក្ខខណ្ឌ និងគោលការណ៍ទោសក្នុងសហគមន៍។ សម្តេច ស ខេង ជម្រាបអ្នកស្រី Roueida ថា ដើម្បីជួយសម្រួលដល់ការចង្អៀតណែនក្នុងពន្ធនាគារ កម្ពុជា បានចាប់ផ្តើមអនុវត្តគោលការណ៍ដោះលែងអ្នកទោសដោយភ្ជាប់លក្ខខណ្ឌហើយ ខណៈគោលការណ៍ទោសក្នុងសហគមន៍ កំពុងស្ថិតក្នុងការពិភាក្សារបស់ក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌។ បើតាមប្រសាសន៍របស់សម្តេច អ្នកទោស ដែលត្រូវបានដោះលែងដោយភ្ជាប់លក្ខខណ្ឌ គឺជាអ្នកទោស ដែលមានទោសស្រាល។ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ រដ្ឋមន្រ្តីមហាផ្ទៃ បានប្រកាសក្នុងពិធីមួយ នៅស្រុកអង្គស្នួល ខេត្តកណ្តាល ថា ជាការអនុវត្តលើកដំបូងនេះ មានអ្នកទោសត្រឹម១៧នាក់ប៉ុណ្ណោះ ដែលត្រូវដោះលែងដោយភ្ជាប់លក្ខខណ្ឌ។ សម្តេច សង្កត់ថា លក្ខខណ្ឌសំខាន់ ដែលអ្នកទោសទាំង១៧នាក់ ត្រូវប្រកាន់ខ្ជាប់ គឺប្រព្រឹត្តអំពើល្អ។ សម្តេច អះអាងថា បើពួកគេ ប្រព្រឹត្តបទល្មើស ឬធ្វើខុសនឹងលក្ខខណ្ឌ ពួកគេ នឹងត្រូវចាប់បញ្ជូនទៅពន្ធនាគារវិញ។ លោក នុត សវនា អគ្គនាយករង និងជាអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ ប្រាប់សារព័ត៌មានថ្មីៗថា បច្ចុប្បន្ន អ្នកជាប់ឃុំសរុប មានជិត៤ម៉ឺននាក់ ដោយក្នុងនោះ គ្រាន់តែអ្នក ដែលពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន មានចំនួនពាក់កណ្តាល។ ជំនួបរវាងសម្តេច ស ខេង និងអ្នកស្រី Roueida El Hage (រូបពីទំព័រហ្វេសប៊ុករបស់សម្តេច ស ខេង) ការដោះលែងអ្នកទោសដោយភ្ជាប់លក្ខខណ្ឌ និងទោសក្នុងសហគមន៍ សុទ្ធតែមានចែងក្នុងក្រមព្រហ្មទណ្ឌកម្ពុជា។ ក្រោយឆ្លងកាត់ការសិក្សា និងការស្រង់បទពិសោធតាមប្រទេសមួយចំនួនអស់រយៈពេលច្រើនឆ្នាំរួចមក កម្ពុជា អាចយកការដោះលែងអ្នកទោសដោយភ្ជាប់លក្ខខណ្ឌនេះ មកអនុវត្តបានមុន ខណៈទោសក្នុងសហគមន៍ នៅបន្តស្ថិតក្នុងការសិក្សា។ ក្នុងជំនួបផ្ទាល់មុខ អ្នកស្រី Roueida បានអរគុណសម្តេច ស ខេង ដែលគាំទ្រការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ក្នុងការចុះធ្វើទស្សនកិច្ចនៅតាមបណ្ដាពន្ធនាគារ។ អ្នកស្រី ក៏អរគុណផងដែរ ដែលអគ្គនាយកដ្ឋានពន្ធនាគារ បានចែករំលែកព័ត៌មាន និងទិន្នន័យចាំបាច់នានា ដល់ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ។ សម្តេច ស ខេង បានអរគុណអ្នកស្រី និងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិវិញ ដែលកន្លងមក បានជួយគាំទ្រដល់គម្រោងនានាលើការងារពន្ធនាគារនៅកម្ពុជា៕ | សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី-រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងអ្នកស្រី Roueida EI Hage ប្រធានថ្មីនៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិប្រចាំកម្ពុជា បានជួបពិភាក្សាគ្នាពីបញ្ហាចង្អៀតណែតក្នុងពន្ធនាគារកម្ពុជា ។ ជំនួបរវាងសម្តេច និងអ្នកស្រី ប្រព្រឹត្តទៅនៅទីស្តីការក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២។ |
បើតាមលោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត រមណីយដ្ឋានទេសចរណ៍ និងតំបន់ទេសចរណ៍គោលដៅ ក្នុងខេត្តកំពតមានជាង២០កន្លែង ប៉ុន្តែក្នុងថ្ងៃចូលឆ្នាំសកលនេះ ភ្នំបូកគោ និងតំបន់ទឹកឈូ ទទួលបានភ្ញៀវទេសចរទៅច្រើនជាងគេ។ លោក បញ្ជាក់បន្ថែមថា ភ្ញៀវទេសចរប្រមាណ៧០ភាគរយហើយ ដែលទៅកម្សាន្តនៅតំបន់ទាំង២នេះ ព្រោះតំបន់ទឹកឈូ ភ្ញៀវទេសចរអាចគយគន់ទេសភាពស្រស់ស្អាតជាច្រើនតាមដងព្រែក រហូតទៅដល់ទឹកឈូ។ សូមបញ្ជាក់ថា នៅថ្ងៃ៣១ ខែធ្នូ ឆ្នាំ២០២០ ដែលជាថ្ងៃឆ្លងចូលឆ្នាំថ្មី២០២១ មានភ្ញៀវទេសចរជាង៧ម៉ឺននាក់ បានទៅកម្សាន្តខេត្តកំពត ក្នុងនោះមានភ្ញៀវទេសចរបរទេសត្រឹម១៤៨នាក់ប៉ុណ្ណោះ៕ | ភ្នំពេញ៖ ថ្ងៃទី១ ខែមករា ដែលជាថ្ងៃដំបូងនៃឆ្នាំសកល២០២១ ខេត្តកំពតមានភ្ញៀវទេសចរទៅកម្សាន្ត ចំនួន៣២៦៨១នាក់ ក្នុងនោះក៏មានទេសចរបរទេសចំនួន២៩៤នាក់ផងដែរ។ នេះបើតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តកំពត។ |
ក្រោមរដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ ជម្រើសផ្នែកយោធាប្រឆាំងកូរ៉េខាងជើងបានកើនឡើងខ្ពស់ ដ្បិតលោក ត្រាំ ហាក់មិនពេញចិត្តការចរចា និងទណ្ឌកម្មរបស់អង្គការសហ ប្រជាជាតិដែលលោកយល់ថា មិនមានប្រសិទ្ធភាពរារាំងកូរ៉េខាងជើងពីការបន្តកម្មវិធីនុយក្លេអ៊ែរបាន។ មន្ត្រីសំខាន់របស់លោក និងសមាជិកព្រឹទ្ធសភាខ្លះ ដែលមានជំហរតឹងរ៉ឺង បានគាំទ្រគំនិតក្នុងការប្រើប្រាស់កម្លាំងយោធាដើម្បីបញ្ចប់មហិច្ឆតារបស់កូរ៉េខាងជើងដែរ។ ក្នុងកិច្ចសម្ភាសជាមួយទូរទស្សន៍ NBC នៅថ្ងៃទី១ ខែសីហា លោក Lindsey Graham សមាជិកព្រឹទ្ធសភាអាមេរិកមកពីរដ្ឋ North Carolina និយាយថា ជម្លោះរវាងអាមេរិក និងកូរ៉េខាងជើង ទំនងចៀសមិនផុតទេ បើកូរ៉េខាងជើងនៅតែបន្តអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលដែលអាចបាញ់ដល់ទឹកដីអាមេរិកនោះ។ លោក Graham និយាយទៀតថា លោក ត្រាំ បានប្រាប់ពីលោកបំណងក្នុងការប្រើប្រាស់យោធាកម្ទេចកូរ៉េខាងជើង ព្រោះលោកមិនអនុញ្ញាតឲ្យមានមីស៊ីលហោះមកទឹកដីអាមេរិកទេ។ សមាជិកព្រឹទ្ធសភាមកពីបក្សសាធារណរដ្ឋរូបនេះបានរំឭកសម្ដីលោក ត្រាំ ថា៖ «ប្រសិនបើមានសង្គ្រាមដើម្បីបញ្ឈប់លោក គីម ជុងអ៊ុន សង្គ្រាមនឹងផ្ទុះឡើងនៅឧបទ្វីបកូរ៉េ។ ប្រសិនបើមានស្លាប់មែន ក៏ស្លាប់នៅទីនោះដែរ មិនមែនស្លាប់នៅលើទឹកដីអាមេរិកទេ»។ លោក Graham បន្ថែមថា សម្ដីនេះអាចជាការបង្ករឿង តែនៅពេលអ្នកកាន់តំណែងជាប្រធានាធិបតីអាមេរិក អ្នកត្រូវតែការពារប្រជាជនអាមេរិក។ បើតាមការលើកឡើងរបស់លោក Graham ជម្រើសផ្នែកយោធានៅតែអាចបោះបង់បាន ព្រោះកូរ៉េខាងជើងមិនបានបង្ហាញឆន្ទៈបញ្ឈប់ការភិវឌ្ឍមីស៊ីលរបស់ខ្លួនទេ មានតែបង្កើនសមត្ថភាពកាន់តែខ្លាំងឡើងដើម្បីគំរាមអាមេរិក។ សង្គ្រាមពិតជារឿងអាចកើតឡើងដោយចៀសមិនផុត បើកូរ៉េខាងជើងនៅតែចចេសរឹងរូស ព្រោះនេះជាការបង្ខំឲ្យលោក ត្រាំ ជ្រើសរើសរវាងសន្តិសុខតំបន់ និងសន្តិសុខរបស់អាមេរិកផ្ទាល់។ សូមបញ្ជាក់ថា គ្រាន់តែខែកក្កដាមួយ កូរ៉េខាងជើងបានសាកល្បងមីស៊ីលរំលងទ្វីបដល់ទៅពីរលើក ហើយគេជឿថា មីស៊ីលនោះមានសមត្ថភាពវាយប្រហារគោលដៅជាច្រើនរបស់អាមេរិក។ បន្ទាប់ពីនេះ ប្រមុខយោធាអាមេរិក Joseph Dunford ក៏បានជជែកគ្នាពីជម្រើសផ្នែកយោធាប្រឆាំងកូរ៉េខាងជើងជាមួយសមភាគីកូរ៉េខាងត្បូងដែរ។ កូរ៉េខាងជើងចាត់ទុកការបាញ់នេះ គឺជាជោគជ័យ និងជាការព្រមានអាមេរិកផងដែរ៕ | សមាជិកព្រឹទ្ធសភាអាមេរិក លោក Lindsey Graham និយាយថា ជម្រើសផ្នែកយោធានៅតែស្ថិតក្នុងការពិចារណាក្នុងការទប់ស្កាត់កម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង និងបញ្ចប់មហិច្ឆតារបស់លោក គីម ជុងអ៊ុន ។ សមាជិកព្រឹទ្ធសភាអាមរិករូបនេះបញ្ជាក់ថា លោកប្រធានាធិបតី ដូណាល់ ត្រាំ មិនបានបោះបង់ជម្រើសយោធានេះទេ ប៉ុន្តែលោក ត្រាំ ក៏មិនចង់ឃើញសង្គ្រាមផ្ទុះឡើងនៅឧបទ្វីបកូរ៉េដែរ ព្រោះមហន្តរាយពិតជាពិបាកស្មានណាស់។ |
សម្តេច ហ៊ុន សែន បានប្រាប់ឲ្យក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវសម្បទា រួមទាំងស្ថាប័នពាក់ព័ន្ធ បន្តអនុវត្តគោលនយោបាយស្ដីពីការផ្ដល់សម្បទានដីសង្គមកិច្ច ជូនអតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារឲ្យកាន់តែល្អប្រសើរ។ «ចំពោះសមាគមអតីតយុទ្ធជនកម្ពុជាគ្រប់ថ្នាក់ ត្រូវបន្តពង្រឹងសកម្មភាព ដើម្បីលើកកម្ពស់តួនាទីយុទ្ធជននៅក្នុងសង្គម និងលើកទឹកចិត្តឲ្យបងប្អូនអតីតយុទ្ធជន ប្រកាន់ខ្ជាប់នូវស្មារតីសាមគ្គីភាព និងការជួយជ្រោមជ្រែងគ្នា ដើម្បីជាប្រយោជន៍ដល់ប្រទេសជាតិ»។ នេះបើតាម សម្តេច ហ៊ុន សែន នៅក្នុងឱកាសខួបលើកទី១៥ នៃទិវាយុទ្ធជនកម្ពុជា ។ ជាមួយគ្នានេះ រដ្ឋាភិបាលកម្ពុជា បានសម្រេចបន្តប្រាក់សេវារបបសន្តិសុខសង្គម និងដំឡើងប្រាក់សោធនិវត្តន៍ អតីតយុទ្ធជន និងជនពិការ និងផ្ដល់ប្រាក់ឧបត្តម្ភក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ចំនួនប្រាំម៉ឺនរៀល ដល់ពួកគេផងដែរ។ សូមរំលឹកថា ចាប់តាំងពីខែមេសា ឆ្នាំ២០២០ អតីតយុទ្ធជន ចំនួន១០៣,៧៩៧នាក់ ព្រមទាំងអ្នកនៅក្នុងបន្ទុកចំនួន ១៥០,៥៣៩ នាក់ កំពុងទទួលប្រាក់របបសន្តិសុខសង្គមប្រចាំខែពីរដ្ឋ ដោយដំឡើងពី៥៦ម៉ឺនរៀល ដល់៦២ម៉ឺនរៀល និងបន្ថែមដល់៦៤ម៉ឺនរៀលក្នុងមួយខែ។ ក្រៅពីនេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្ដល់ថវិការតាមរយៈសមាគមអតីតយុទ្ធជនកម្ពុជា សម្រាប់សាងសង់ផ្ទះជូនដល់គ្រួសារអតីតយុទ្ធជនក្រីក្រ និងជនពិការសរុប ចំនួន៦២៨គ្រួសារ រស់នៅលើដីសម្បទានសង្គមកិច្ចទំហំជាង ៩០០ហិចតា (ក្នុង១គ្រួសារទទួលបានដី៧០ ម៉ែត្រ គុណ១៥០ម៉ែត្រ) ស្ថិតនៅតំបន់តំណាក់ត្រយឹង ឃុំប្រងិល ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ ។ ក្រៅពីនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានអនុវត្តគោលនយោបាយស្ដីពីការផ្ដល់សម្បទាន ដីសង្គមកិច្ច ដល់អតីតយុទ្ធជននិងគ្រួសារ ចំនួន៣១៧កន្លែង នៅស្រុកគូលែន ខេត្តសៀមរាប និង ៣១៧ តេជោភ្នំឆ័ត្រ ខេត្តបន្ទាយមានជ័យ ដើម្បីឆ្លើយតបគុណបំណារបស់អតីតយុទ្ធជននេះ៕ | ភ្នំពេញ៖ សម្តេច ហ៊ុនសែន នាយករដ្ឋមន្រី្កកម្ពុជា បន្តផ្តល់សេវារបបសន្តិសុខសង្គមដល់អតីតយុទ្ធជន ជនពិការ និងជនបាត់សមត្ថភាពការងារ តាមរយៈបេឡាសន្តិសុខជាតិ។ ក្នុងលិខិតនេះ សម្តេច ក៏បានអំពាវនាវ ឲ្យក្រសួងពាក់ព័ន្ធជំរុញការអនុវត្តគម្រោងនេះឲ្យកាន់តែល្អប្រសើរ។នេះបើតាមរាជរដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី២១ មិថុនា ឆ្នាំ២០២២។ |
សាំម៉ូរៃជប៉ុនធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើលខ្លាំងម្តងហើយម្តងទៀត ក្រោយពួកគេបានយកឈ្នះលើអេស្ប៉ាញក្នុងលទ្ធផល ២-១ ក្នុងការប្រកួតនាកីឡាដ្ឋាន Khalifa International រាត្រីថ្ងៃទី១ ខែធ្នូ។ ជ័យជម្នះលើអេស្ប៉ាញរបស់ជប៉ុន បានធ្វើឱ្យអាល្លឺម៉ង់ខកចិត្តជាថ្មី ដោយមិនអាចឈានទៅវគ្គ១៦ក្រុមចុងក្រោយ។ នាសន្និសីទកាសែតក្រោយបញ្ចប់ការប្រកួតជាមួយការអបអរជ័យជម្នះ លោក Moriyasu បាននិយាយដោយក្តីរីករាយ និងបានសរសើរកូនក្រុមថាធ្វើបានល្អខ្លាំងក្នុងការប្រកួតដើម្បីឡើងវគ្គ ១៦ក្រុមបន្ត។ «អេស្ប៉ាញគឺជាក្រុមដ៏ល្អមួយក្នុងពិភពលោកដែលយើងបានដឹងមុនការប្រកួតថាជាប្រកួតដ៏លំបាក ពិតប្រាកដណាស់។ ប៉ុន្តែកីឡាកររបស់យើងបានតស៊ូព្យាយាម ហើយពួកគេក៏បានកែប្រែការប្រកួតដោយភាពជឿជាក់ គ្រប់គ្នាក៏ដូចជាអ្នកគាំទ្ររីករាយដែលយើងអាចលេងបានល្អ។ សាំមូរ៉ៃជប៉ុនមានភាពអស្ចារ្យដែលអាចអត់ធ្មត់ទប់ទល់ក្រុមខ្លាំងៗអឺរ៉ុប និងធ្វើឱ្យពួកគេខកចិត្ត២លើកជាប់គ្នា។»។ លោក Moriyasu និយាយបែបនេះ។ ក្រុមសាំមូរ៉ៃខៀវជប៉ុនបញ្ចប់ចំណាត់ថ្នាក់កំពូលតារាងនៃពូល E នៃព្រឹត្តិការណ៍ World Cup 2022 ប្រទេសកាតា នេះក្លាយជាលើកដំបូងសម្រាប់ជប៉ុនដែលបានឡើងទៅកាន់វគ្គ ១៦ក្រុម ២លើកជាប់គ្នា ហើយនឹងត្រូវជួបក្រូអាស៊ីនៅការប្រកួតវគ្គជម្រុះ ១៦ក្រុមបន្ទាប់។ អាល្លឺម៉ង់ខកចិត្តធ្លាក់ចេញពីការប្រកួតបើទោះមាន៤ពិន្ទុស្មើអេស្ប៉ាញ បើទោះឈ្នះកូស្តារីកា ៤-២ នៅជំនួបចុងក្រោយ។ អាល្លឺម៉ង់មានចំនួនគ្រាប់បាល់តិចជាងអេស្ប៉ាញ ៥គ្រាប់ ដែលធ្វើឱ្យអេស្ប៉ាញឡើងទៅវគ្គ ១៦ក្រុមជាមួយជប៉ុន៕ | លោក Hajime Moriyasu គ្រូបង្វឹកក្រុមកីឡាបាល់ទាត់ជម្រើសជាតិជប៉ុន សរសើរកូនក្រុម ដែលមានភាពអត់ធ្មត់ក្នុងការទប់ទល់ និងវាយបកយកឈ្នះក្រុមយក្សអឺរ៉ុបដល់ទៅពីរនៅ FIFA World Cup 2022។ ជប៉ុនបញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលតារាងពូល E ដោយវាយបកយកឈ្នះអាល្លឺម៉ង់ និងអេស្ប៉ាញក្នុងលទ្ធផល ២-១ ដូចគ្នា។ |
ស្របពេលដែលវិស័យសំខាន់ៗនៃសេដ្ឋកិច្ចនៅគាំងទ្រឹង ដោយសារតែការរាតត្បាតនៃជំងឺកូវីដ-១៩នោះ វិស័យកសិកម្មនៅរក្សាភាពធន់បានគួរសម ព្រោះតែមានតម្រូវការខ្លាំងអម ដោយការនាំចេញក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលកម្ពុជានិងចិន(CCFTA)។ ជាមួយគ្នានេះផ្នែកឧស្សាហកម្មផលិត ក៏បានរើបឡើងវិញជាបណ្តើរៗដែរ ដោយត្រូវសម្របខ្លួនទៅតាមលក្ខខណ្ឌប្រែប្រួលនៅខាងក្រៅ។ ធនាគារពិភពលោក បានបញ្ជាក់ថា អាជីវកម្មបោះដុំនិងលក់រាយបានប្រឹងរើបឡើងវិញយឺតៗ នៅពេលដែលសកម្មភាពសេដ្ឋកិច្ចក្នុងស្រុកងើបឡើងវិញបន្តិចម្តងៗ ,រីឯការវិនិយោគផ្ទាល់ពីបរទេសនៅតែហូរចូលកម្ពុជាឥតដាច់ ព្រមទាំងជួយទ្រទ្រង់ដល់វិស័យក្រៅប្រទេសថែមទៀត។ ប៉ុន្តែផ្ទុយទៅវិញ ផ្នែកនានានៃវិស័យសេវាកម្មដូចជា៖ ផ្នែកស្នាក់នៅ, ភោជនីយដ្ឋាន និងផ្នែកដឹកជញ្ជូននៅតែបន្តរងការប៉ះទង្គិចខ្លាំង ដោយសារការធ្លាក់ចុះនៃទេសចរក្នុងស្រុកនិងអន្តរជាតិ។ របាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា ដែលចេញផ្សាយដោយធនាគារពិភពលោក នៅថ្ងៃទី១៧មិថុនា ឆ្នាំ២០២១ បានបញ្ជាក់ថា ៖«ទៅមុខទៀតចក្ខុវិស័យសម្រាប់កំណើនសេដ្ឋកិច្ចរបស់កម្ពុជា នៅតែប្រឈមនឹងភាពមិនប្រាកដប្រជាខ្លាំង។ ក្នុងនោះ ទ្រង់ទ្រាយ និង ល្បឿននៃដំណើររើបឡើងវិញនេះ អាស្រ័យស្ទើរតែទាំងស្រុងទៅលើសភាពរបស់មេរោគ[កូវីដ-១៩]និងទៅលើល្បឿននៃការចាក់វ៉ាក់សាំងបង្ការ[ជំងឺនេះ]។ របាយការណ៍ពីធនាគារពិភពលោក ក៏បានពិនិត្យមើលសេណារីយ៉ូអវិជ្ជមាននៃកំណើនសេដ្ឋកិច្ចរបស់កម្ពុជាផងដែរ។ «[ក្នុងករណីបើ]កម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ មានភាពយឺតយ៉ាវ ហើយវិធានការបិទខ្ទប់ទូទាំងប្រទេសនៅតែមានញឹកញាប់និងអូសបន្លាយយូរ នោះ ក្រោមលក្ខខណ្ឌបែបនេះ សេដ្ឋកិច្ចតាមការព្យាករណ៍នឹងមានកំណើនតែ១ភាគរយប៉ុណ្ណោះក្នុងឆ្នាំ២០២១»។ នេះជាអ្វីដែលធនាគារពិភពលោក បានលើកឡើង។ តាមរយៈរបាយការណ៍នេះ ធនាគារពិភពលោក បានផ្តល់អនុសាសន៍ដល់កម្ពុជា គួរតែចាត់វិធានការភ្លាមៗ ដើម្បីលើកកម្ពស់ភាពជឿជាក់របស់ទីផ្សារ តាមរយៈការពន្លឿនកម្មវិធីចាក់វ៉ាក់សាំងទន្ទឹមគ្នា នឹងការប្រឹងប្រែងទប់ស្កាត់ការឆ្លងមេរោគកូវីដ-១៩ និងការស្លាប់ឱ្យមានប្រសិទ្ធភាពបន្តទៀត។ ធនាគារពិភពលោក បានបន្តថា កម្ពុជានៅមានសមត្ថភាពហិរញ្ញវត្ថុល្មម ដែលរដ្ឋាភិបាលអាចបន្តការគាំទ្រដល់កម្មវិធីសង្គ្រោះ, ស្តារឡើងវិញនិងកំណើន ដោយកែលម្អបរិយាកាសធុរកិច្ចនិងវិនិយោគ, ផ្តល់កម្មវិធីគាំពារសង្គម និងជំរុញការវិនិយោគសាធារណៈ និងកំណើនសេដ្ឋកិច្ចដែលគិតគូរដល់អ្នកក្រីក្រ។ ដើម្បីរក្សាបានស្ថិរភាពនៃវិស័យហិរញ្ញវត្ថុនោះ រដ្ឋាភិបាលត្រូវបន្តតាមដានឱ្យបានដិតដល់ លើភាពងាយរងគ្រោះ ដែលអាចបណ្តាលមកពីការពុះកញ្ជ្រោលយូរពេករបស់វិស័យអចលនទ្រព្យ និងការផ្តល់ឥណទានកាន់តែច្រើនឡើងចំពោះវិស័យសំណង។ លោកស្រីអ៊ិនហ្គូណា ដូប្រាចា ប្រធានគ្រប់គ្រងការិយាល័យធនាគាពិភពលោកប្រចាំកម្ពុជា មានប្រសាសន៍ថា៖«ដូចប្រទេសជាច្រើនទៀតនៅក្នុងតំបន់ដែរ កម្ពុជាបានរងការប៉ះទង្គិចខ្លាំងពីការធ្លាក់ចុះនៃតម្រូវការលើសកលលោក ដោយសារតែកូវីដ-១៩។ ប៉ុន្តែដំណឹងល្អនៅត្រង់ថា កម្ពុជាបានចាក់វ៉ាក់សាំងឱ្យមនុស្សក្នុងប្រទេសបានជាង៣លាននាក់រួចហើយ ដែលជាអត្រាខ្ពស់មួយនៅក្នុងតំបន់»។ បើតាមការលើកឡើងរបស់លោកស្រីអ៊ិនហ្គូណា ដូប្រាចា ធនាគារពិភពលោកនៅតែបន្តធ្វើការជាមួយកម្ពុជា ដើម្បីជួយកម្ពុជាប្រយុទ្ធនឹងមេរោគកូវីដ-១៩ និងជួយស្តារសេដ្ឋកិច្ច និងសង្គមឱ្យមានភាពធន់រឹងមាំឡើងវិញ។ របាយការណ៍ពីអ្នកជំនាញសេដ្ឋកិច្ចរបស់ធនាគារពិភពលោកបាន ផ្តល់អនុសាសន៍នូវគោលនយោបាយសំខាន់ៗមួយចំនួន សម្រាប់ទ្រទ្រង់ដល់ការរើបឡើងវិញ។ ក្នុងនោះរួមមាន៖ការដាក់ចេញវិធានការជំនួយផ្នែកសង្គម នៅក្រោយដំណាក់កាលរាតត្បាតជំងឺ ដើម្បីឆ្លើយតបទៅនឹងស្ថានការណ៍កន្ត្រាក់ណាមួយ តាមរយៈការពង្រីកវិសាលភាពគ្របដណ្តប់របស់កម្មវិធីIDPoor, ការរៀបចំបង្កើតមូលដ្ឋានទិន្នន័យមួយសម្រាប់ជន ដែលគួរទទួលបានការគាំទ្រពីកម្មវិធីសង្គម និងការធ្វើយ៉ាងណាឱ្យមានតួអង្គច្រើន សម្រាប់ចែកចាយប្រាក់ឧបត្ថម្ភសង្គមដល់ជនក្រីក្រ៕ | ភ្នំពេញ៖ សេដ្ឋកិច្ចកម្ពុជាកំពុងងើបឡើងវិញបន្តិចម្តងៗ បន្ទាប់ពីរួញទំហំអស់ ៣,១ភាគរយក្នុងឆ្នាំ២០២០។ យ៉ាងណាក្តីការរើបឡើងវិញនេះ វាស្ថិតនៅក្នុងភាពផុយស្រួយនៅឡើយ ដោយសារតែវិធានការបិទខ្ទប់អាចត្រូវដាក់អនុវត្តម្តងទៀត ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។ នេះបើតាមរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា ក្រោមចំណងជើងថា «ដំណើរឆ្ពោះទៅការរើបឡើងវិញ» ដែលចេញផ្សាយដោយធនាគារពិភពលោក (World Bank)។ |
នាយករដ្ឋមន្រ្តីវៀតណាម លោក ផាម មិញជិញ នៅថ្ងៃទី១១ ខែមករា បានផ្តើមទស្សនកិច្ចទៅឡាវរយៈពេលពីរថ្ងៃ។ ក្នុងជំនួបជាមួយប្រមុខរដ្ឋាភិបាលថ្មីឡាវ លោក Sonexay Siphandone នាយករដ្ឋមន្រ្តីវៀតណាម បានជជែកពីការពង្រឹងទំនាក់ទំនងទ្វេភាគី រួមទាំងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ។ បន្ថែមពីបញ្ហាខាងលើ មេដឹកនាំប្រទេសទាំងពីរ បានឯកភាពក្នុងការដំឡើងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច, ការគាំទ្រគ្នាទៅវិញទៅមក ដើម្បីស្តារសេដ្ឋកិច្ចក្រោយជំងឺកូវីដ-១៩ និងកសាងសេដ្ឋកិច្ចទីផ្សារដែលពឹងផ្អែកលើខ្លួនឯង ដោយមានការផ្សារភ្ជាប់ជាមួយអន្តរជាតិ និងស៊ីជម្រៅ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam Express។ មិនតែប៉ុណ្ណោះ ប្រទេសជិតខាងទាំងពីរ នឹងពង្រឹងលើការផ្សារភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ច ចាប់ពីហេដ្ឋារចនាសម្ព័ន្ធក្នុងវិស័យដឹកជញ្ជូន ប្រព័ន្ធទំនាក់ទំនង ថាមពល ពាណិជ្ជកម្មអេឡិចត្រូនិច ធនាគារ និងហិរញ្ញវត្ថុជាដើម។ ក្នុងឆ្នាំ២០២២ ទំហំពាណិជ្ជកម្មវវាងឡាវ និងវៀតណាម បានកើនឡើងយ៉ាងខ្លាំង ដោយមានចំនួន ១,៧ពាន់លានដុល្លារ ពោលគឺកើនឡើង ២១ភាគរយ បើធៀបនឹងឆ្នាំ២០២១។ ទំហំនេះ គឺលើសពីការកំណត់ទុករបស់ប្រទេសទាំងពីរ ដែលបានប៉ាន់ប្រមាណពីការកើនឡើងពាណិជ្ជកម្មត្រឹម ១០ ទៅ ១៥ភាគរយប៉ុណ្ណោះ។ ក្រៅពីបញ្ហាក្នុងស្រុក ប្រមុខរដ្ឋាភិបាលប្រទេសទាំងពីរ បានសន្យាបន្តសម្របសម្រួល និងពង្រីកការដោះដូរព័ត៌មាន និងគាំទ្រគ្នាទៅវិញទៅមកនៅថ្នាក់តំបន់ និងវេទិកាអន្តរជាតិ រួមទាំងអង្គការសហប្រជាជាតិ (UN) និងអាស៊ាន។ មេដឹកនាំប្រទេសទាំងពីរ ក៏បានចូលរួមក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការចំនួន ១០ផង ដែលពាក់ព័ន្ធភាពជាដៃគូក្នុងវិស័យឌីជីថល ជំនួយផ្នែកច្បាប់ ការដឹកជញ្ជូន និងការថែទាំសុខភាពជាដើម។ សូមបញ្ជាក់ថា ឡាវ និងវៀតណាម បានបង្កើតទំនាក់ទំនង នៅក្នុងខែកញ្ញាឆ្នាំ១៩៦២។ នៅក្នុងខែមីនា ឆ្នាំ២០១៩ ប្រទេសជិតខាងទាំងពីរ បានឯកភាពដំឡើងពីកម្រិត «មិត្តភាពបែបប្រពៃណី» ទៅកម្រិត «មិត្តភាពដ៏អស្ចារ្យ»៕ | លោក ផាម មិញជិញ នាយករដ្ឋមន្រ្តីវៀតណាម និងសមភាគីឡាវ លោក Sonexay Siphandone នៅថ្ងៃទី១១ ខែមករា បានឯកភាពដំឡើងភាពជាដៃគូសេដ្ឋកិច្ច និងគាំទ្រគ្នាទៅវិញទៅមក ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញក្រោយជំងឺកូវីដ-១៩។ |
«វិបល្លាស» ជាភាពយន្ត ដែលផលិតឡើងក្នុងបំណងសំខាន់ គឺបញ្ជ្រាបចំណេះដឹងទាក់ទងនឹងជំងឺបាក់ទឹកចិត្ត។ អ្នកនិពន្ធ ក៏ចង់ឲ្យអ្នកទស្សនា ស្វែងយល់ពីមូលហេតបណ្តាលឲ្យមានជំងឺបាក់ទឹកចិត្ត និងចូលរួមដោះស្រាយបញ្ហានេះផងដែរ។ លោក សាង ច័ន្ទវិសាល ជាអ្នកនិពន្ធ និងជាអ្នកដឹកនាំរឿង «វិបល្លាស»នេះ។ អ្នកនិពន្ធវ័យ២៣ឆ្នាំរូបនេះ ថ្លែងប្រាប់សារព័ត៌មានថ្មីៗថា បញ្ហាជំងឺបាក់ទឹកចិត្ត ឬអ្នកមានជំងឺផ្លូវអារម្មណ៍ មិនមែនកើតមានតែនៅកម្ពុជានោះទេ គឺមានទូទាំងពិភពលោក។ ដូច្នេះហើយទើបលោកនិពន្ធរឿងនេះឡើង។ វិសាល បន្ថែមដូច្នេះ៖«មនុស្សភាគច្រើន តែងយល់ច្រឡំ ពេលឃើញអ្នកមានវិបត្តិផ្លូវចិត្ត តែងតែថាគាត់ឆ្កួត តែតាមពិតពួកគេគ្រាន់តែមានជំងឺបាក់ទឹកចិត្តតែប៉ុណ្ណោះ។ ពួកខ្ញុំនិពន្ធរឿងនេះឡើង ដើម្បីឲ្យអ្នកមើល គាត់បានស្វែងយល់ពីអាការជំងឺ របស់អ្នកបាក់ទឹកចិត្ត ដើម្បីឲ្យពួកគេឈប់យល់ច្រឡំ និងចូលរួមដោះស្រាយផងដែរ»។ ភាពយន្ត«វិបល្លាស»នេះ និយាយពីជីវិត ស្នេហា សិល្បៈ និងជំងឺបាក់ទឹកចិត្តរបស់នារី ខ្មែរអាមេរិកាំងម្នាក់។ នេះបើតាមអ្នកដឹកនាំរឿងលោក សាង ច័ន្ទវិសាល ដែលបានឲ្យដឹងទៀតថា មុនផលិតភាពយន្តនេះឡើង ក្រុមការងាររបស់លោក បានសិក្សាយ៉ាងល្អិតល្អន់ពីបញ្ហាជំងឺបាក់ទឹកចិត្ត តាមអ៊ីនធឺណិត និងពីអ្នកឯកទេសខាងជំងឺផ្លូវចិត្ត។ អ្នកនិពន្ធ សាង ច័ន្ទវិសាល បញ្ជាក់ដូច្នេះ៖« រឿងនេះ យើងចាក់បញ្ចាំងតាមទូរទស្សន៍ និងរោងកុន។ យើងមិនអាចេះតែផលិតទេ ដូច្នេះយើងបានស្រាវជ្រាវច្រើន ពីប្រភេទជំងឺបាក់ទឹកចិត្តនេះ ដើម្បីកុំឲ្យអ្នកទស្សនា គាត់យល់ច្រឡំពីជំងឺបាក់ទឹកចិត្ត»។ យ៉ាងណាក៏ដោយ អ្នកនិពន្ធ និងដឹកនាំរឿងវ័យ២៣ឆ្នាំរូបនេះ មិនទាន់ហ៊ានរំពឹងខ្ពស់នៅឡើយ ថាភាយន្តនិយាយពីជំងឺបាក់ទឹកចិត្ត«វិបល្លាស»នេះ នឹងទទួលបានការគាំទ្រច្រើន ឬយ៉ាងណានោះទេ។ លោក វិសាល បញ្ជាក់ថា លោកនៅរង់ចាំមើលសន្ទុះការគាំទ្រ នៅអំឡុងពេលចាក់បញ្ចាំងនៅតាមរោងភាពយន្តសិន។ សូមជម្រាបថា ភាពយន្ត«វិបល្លាស» ដែលត្រូវចាក់បញ្ចាំងនៅបណ្តារោងកុន មានចំណងជើងថា «វិបលាសរចនា»ដែលមានរយៈពេល ១១០នាទី។ ក្រុមផលិតករ បានផលិតរឿង «វិបល្លាស»មួយផ្សេងទៀតដែលមាន៥០ភាគ ដើម្បីចាក់បញ្ចាំងតាមទូរទស្សន៍ផងដែរ៕ | «វិបល្លាស» ជាភាពយន្តនិយាយពីជំងឺបាក់ទឹកចិត្ត ដែលនឹងចាប់ផ្តើមចាក់បញ្ចាំងតាមរោងភាពយន្តនៅថ្ងៃទី១៩ ខែមេសានេះ។ យ៉ាងណាក៏ដោយ អ្នកនិពន្ធ និងដឹកនាំរឿងនេះ គឺលោក សាង ច័ន្ទវិសាល មិនទាន់ហ៊ានរំពឹងខ្ពស់ថាភាពយន្តប្រភេទកម្រនេះ នឹងទទួលបានការគាំទ្រច្រើន ឬយ៉ាងណានោះទេ។ លោក វិសាល ត្រូវរង់ចាំមើលសន្ទុះការគាំទ្រ នៅអំឡុងពេលចាក់បញ្ចាំងនៅតាមរោងភាពយន្តសិន។ |
ទីភ្នាក់ព័ត៌មានបារាំង CFI សហការជាមួយសារព័ត៌មាន Thmeythmey (ថ្មីៗ) បានសម្រិតសម្រាំងជ្រើសរើសអ្នកសារព័ត៌មានអាជីពដែលមានពិសោធន៍ការងារច្រើនឆ្នាំទាំង៨នាក់ ដើម្បីចូលរួមវគ្គបណ្តុះបណ្តាលគ្រូបង្គោលនៃគម្រោងការអភិវឌ្ឍន៍ផ្នែកព័ត៌មានតំបន់មេគង្គដោយចីរភាព (Mekong: Sustainable News)។ អ្នកសារព័ត៌មានទាំង៨នាក់នេះ នឹងទទួលបានចំណេះដឹងផ្នែកបរិស្ថានបែបវិទ្យាសាស្ត្រ និងចំណេះដឹងវិធីសាស្ត្របង្រៀន (គរុកោសល្យបង្រៀន)។ នៅក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលនៅព្រឹកថ្ងៃទី ២២ មិថុនានេះ មានការចូលរួមពីលោក ជា ច័ន្ទបូរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន, លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន និងតំណាងទីភ្នាក់ងារបារាំង CFI រួមទាំងអ្នកសារព័ត៌មាន។ លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា៖ «ក្រសួងបរិស្ថាន គាំទ្រពេញទំហឹងចំពោះការបណ្ដុះបណ្ដាលនេះ ដែលផ្សារភ្ជាប់រវាងវិស័យសារព័ត៌មាន និងបរិស្ថាន»។ លោក បន្តថា ក្រសួងបរិស្ថាន ក៏បានត្រៀមខ្លួនផ្ដល់អ្នកជំនាញបរិស្ថាន ដើម្បីមកធ្វើបទបង្ហាញដល់សិក្ខាកាមជាគ្រូបង្គោលផងដែរ។ តាមរយៈវគ្គបណ្ដុះបណ្ដាលនេះ អ្នកសារព័ត៌មានអាជីពទាំង ៨នាក់ នឹងក្លាយទៅជាគ្រូបង្គោលផ្នែកសរសេរព័ត៌មានបរិស្ថានតំបន់មេគង្គប្រចាំកម្ពុជា ដើម្បីបន្តទៅបណ្តុះបណ្តាលដល់អ្នកសារព័ត៌មាន និងអ្នកបរិស្ថានដែលផ្តោតលើគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (sustainable development goals: https://sustainabledevelopment.un.org/?menu=1300 ) របស់អង្គការសហប្រជាជាតិ។ អត្ថបទទាក់ទង ទីភ្នាក់ងារព័ត៌មានបារាំង CFI បណ្តុះបណ្តាលគ្រូបង្គោលឆ្នើម៨នាក់ផ្នែកព័ត៌មានបរិស្ថានប្រចាំតំបន់មេគង្គ វគ្គបណ្ដុះបណ្ដាលនេះមានរយៈពេល១០ថ្ងៃ។ គ្រូបង្គោលទាំងអស់នឹងស្វែងយល់កាន់តែច្បាស់អំពី ព័ត៌មានបរិស្ថានក្នុងតំបន់មេគង្គ រួមមាន ការរាយការណ៍ព័ត៌មានបរិស្ថានបែបវិទ្យាសាស្ត្រ ការបាត់បង់គម្របព្រៃឈើ បញ្ហាសំរាមនៅក្នុងទីក្រុង និងបញ្ហានៅតាមតំបន់ឆ្នេរជាដើម។ សូមបញ្ជាក់ថា ក្រៅពីប្រទេសកម្ពុជា ទីភ្នាក់ព័ត៌មានបារាំង CFI ដែលទទួលបានការគាំទ្រមូលនិធិអនុវត្តគម្រោងពីក្រសួងការបរទេស និងអភិវឌ្ឍន៍អន្តរជាតិបារាំង ក៏បានរៀបចំវគ្គបណ្តុះបណ្តាលដូចគ្នានេះ នៅក្នុងប្រទេសវៀតណាម ឡាវ និងមីយ៉ាន់ម៉ាផងដែរ៕ | ភ្នំពេញ៖ អ្នកសារព័ត៌មានអាជីពចំនួន៨នាក់មកពីស្ថាប័នផ្សេងៗគ្នា បានចូលរួមវគ្គបណ្តុះបណ្តាលគ្រូបង្គោលជំនាញសរសេរព័ត៌មានបរិស្ថាន ដែលប្រព្រឹត្តទៅនៅថ្ងៃទី២២-២៣ ខែមិថុនា ឆ្នាំ២០១៩ នាក្រុមហ៊ុនរថយន្ត Mercedes-Benz។ |
លោក កុយ គួង ប្រាប់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទ នៅល្ងាចថ្ងៃទី៤ ខែសីហា ថា ភាគីកម្ពុជា កំពុងទាក់ទងជាមួយអាជ្ញាធរថៃ ដើម្បីសុំយកសពស្រ្តីខ្មែរូបនោះ មកធ្វើបុណ្យនៅស្រុកកំណើត។ លោក និយាយថា៖«ទាល់តែថៃ អនុញ្ញាត ទើបយើងអាចយកមកបាន។ ឥឡូវ គេ កំពុងធ្វើកោសលវិច្ច័យសាកសព»។ យ៉ាងណា លោក មិនទាន់ទទួលបានព័ត៌មានលម្អិតឡើយថា ស្រ្តីខ្មែររូបនោះ ជាអ្នកបម្រើការងារនៅកន្លែងល្បែងស៊ីសងនោះឬយ៉ាងណា។ កាសែតបាងកកប៉ុស្តិ៍របស់ថៃ ផ្សាយថា ការផ្ទុះអាវុធនេះ បណ្តាលឲ្យមនុស្សស្លាប់៤នាក់ (ស្រី២នាក់) ដោយក្នុងនោះ មានមន្រ្តីប៉ូលិសស៊ើបអង្កេតម្នាក់ដែរ។ តែបាងកកប៉ុស្តិ៍ មិនបានបង្ហាញអត្តសញ្ញាណមនុស្ស៣នាក់ទៀត ដែលស្លាប់នោះទេ៕ | ស្រ្តីខ្មែរម្នាក់ ឈ្មោះ ម៉ៅ ស្រីពៅ អាយុ២៩ឆ្នាំ បានបាត់ជីវិត ក្នុងហេតុការណ៍ផ្ទុះអាវុធ នៅកន្លែងល្បែងស៊ីសងមួយ នៅទីក្រុងបាងកក ប្រទេសថៃ កាលពីយប់ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០។ នេះបើតាមការអះអាងរបស់លោក កុយ គួង អ្នកនាំពាក្យការបរទេស។ |
លោក លីវ សុផល បានរៀបរាប់ពីវិធីដាំកូនកោងកាងមានពីររបៀប។ របៀបទី១ នៅពេលដែលផ្លែវាទុំ វានឹងជ្រុះទៅក្នុងទឹក ហើយវានឹងដុះជាបន្តបន្ទាប់ៗ។ ចំណែករបៀបទី២ កាលណាដើមកោងកាងមានភាពរឹងមាំហើយ វានឹងមានផ្លែដុះចេញមក ពលរដ្ឋនិយមបេះផ្លែវាយកមកបណ្តុះតែម្តង។ លោកអះអាងថា ការបេះផ្លែវាយកមកបណ្តុះ វាផ្តល់ផលបានលឿន និងលូតលាស់បានល្អជាង ការបណ្តាយឲ្យវាជ្រុះផ្លែ ដុះដោយឯកឯង។ «បើយើងយកផ្កាវាដែលជ្រុះពីដើមមកបណ្តុះ វាមិនសូវមានគុណភាពទេ ព្រោះវាស្អុយ ហើយបណ្តូលរបស់វា អាចនឹងស្វិត ព្រោះវាត្រូវថ្ងៃយូរពេក អីចឹងបណ្តុះអត់សូវបានជោគជ័យទេ គឺបានតែ៥០ភាគរយប៉ុណ្ណោះ។ តែបើយើងបេះផ្កាវាពីដើមមក អាចបណ្តុះបានជោគជ័យ១០០ភាគរយ»។ នេះជាការបញ្ជាក់របស់លោក លីវ សុផល គណៈកម្មការសហគមន៍ត្រពាំងសង្កែ ដែលមានបទពិសោធដុះនិងដាំកូនកោងការរាប់ឆ្នាំមកហើយ។ មុននឹងបានកូនកោងកាងមួយដើម គេយកផ្លែវាមកដាំនៅនឹងដីភក់ដែលច្រកក្នុងថង់បណ្តុះកូនឈើ ដោយរង់ចាំរយៈពេល២សប្តាហ៍ ទើបចេញស្លឹក។ លោកបញ្ជាក់ថា កូនកោងកាងដែលលូតលាស់បានល្អ គឺត្រូវដាំនៅដីភក់៧០ភាគរយ ហើយលាយដីខ្សាច់៣០ភាគរយ។ សម្រាប់ទីតាំងដែលអាចបណ្តុះកូនកោងកាងបានល្អបំផុត គឺនៅកន្លែងដែលមានទឹកសមុទ្រជោរនិងនាច។ ហើយបើកាលណាគេដាំវា នៅតំបន់ដែលសម្បូរជីវជាតិ ដែលជាតំបន់ព្រៃកោងកាងរេចរឹល វាអាចនឹងលូតលាស់បានលឿនជាងដីថ្មី ដែលមិនមានព្រៃកោងកាងសោះ។ អត្ថបទទាក់ទង សង្គមស៊ីវិល បង្កើតយុទ្ធនាការដាំដើមកោងកាងឲ្យបាន១សែនដើមនៅកំពត លោក លីវ សុផល បានបញ្ជាក់ថា នៅក្នុងសហគមន៍ត្រពាំងសង្កែ មានដើមកោងកាងតែ៣២ប្រភេទប៉ុណ្ណោះ ខណៈនៅតំបន់ផ្សេង និងប្រទេសផ្សេង គេមានរហូតដល់ទៅជាង៤០ប្រភេទ។ បើតាមលោក លីវ សុផល ក្នុងចំណោមដើមកោងកាងទាំង៣២ប្រភេទនេះ ដើមកោងកាងដែលមានស្លឹកតូច គឺជាប្រភេទដើមកោងកាងដែលលូតលាស់បានល្អជាងគេ។ ដើមកោងកាងដែលមានអាយុកាល៥ឆ្នាំឡើងទៅ ជាប្រភេទដើមដែលមានឫសវែងៗ បែកខ្នែងស្អេកស្កះ និងមានដើមរឹងមាំ អាចជួយទប់ខ្យល់ព្យុះ និងរលកទឹកសមុទ្រ និងជាជម្រកដល់សត្វបក្សី ក្តាម បង្គា ត្រី ងាវ រស់នៅ និងសម្រាប់ឲ្យអ្នកនេសាទអាចរកចំណូលបានផងដែរ។ នេះបើតាមការបញ្ជាក់ពីលោក លីវ សុផល។ គណៈកម្មាការសហគមន៍ត្រពាំងសង្កែ រូបនេះ បានឲ្យដឹងទៀតថា ជាទូទៅសហគមន៍ត្រពាំងសង្កែមានភ្ញៀវទេសចរដែលមកទស្សនាព្រៃកោងកាងប្រមាណ២ពាន់ទៅ៣ពាន់នាក់ ហើយក្នុងនោះមានភ្ញៀវទេសចរដែលចូលរួមដាំកូនកោងកាងចំនួន៥០០ដើមក្នុងមួយខែ៕ | កំពត៖ ព្រៃកោងកាងដែលគ្របដណ្តប់ផ្ទៃដីជិត២ពាន់ហិកតា នៅខេត្តកំពត បានក្លាយជារនាំងការពារខ្យល់ព្យុះ និងជាជម្រករបស់សត្វបក្សី មច្ឆជាតិ ក្តាម បង្គា រស់នៅផងដែរ។ ជាពិសេស ព្រៃកោងកាងបានហុចផលដល់អ្នកនេសាទ ដែលរស់នៅតាមតំបន់នោះ ដើម្បីបំពេញជីវភាពរស់នៅប្រចាំថ្ងៃ។ លោក លីវ សុផល គណៈកម្មការសហគមន៍ត្រពាំងសង្កែ នៅស្រុកឈូក ខេត្តកំពត បានរៀបរាប់ប្រាប់អ្នកសារព័ត៌មាន ThmeyThmey25 ថា ពីរបច្ចេកទេសបណ្តុះនិងដាំកូនកោងកោង ឲ្យទទួលបានផលល្អ ១០០ភាគរយ ដូចខាងក្រោមនេះ៖ |
«ទារិកា Eliska បានកើតចេញពីផ្ទៃម្តាយ ដោយសារការវះកាត់ ក្រោយម្តាយពរពោះដល់សប្តាហ៍ទី៣៤»។ នេះបើតាមការអះអាងរបស់លោក Roman Gal អ្នកជំនាញវះកាត់នៅមន្ទីរពេទ្យក្រុង Brno នាសន្និសីទសារព័ត៌មានមួយ។ កាលពីឆ្នាំ២០១៦ អ្នកស្រី Eva Votavova អាយុ២៧ឆ្នាំ ដែលជាម្តាយរបស់ Eliska ត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថា មានជំងឺខួរក្បាលធ្ងន់ធ្ងរ។ នៅថ្ងៃទី២១ ខែសីហា អ្នកស្រី Eva បានដួលសន្លប់ ហើយត្រូវបានពិនិត្យឃើញថា មានផ្ទៃពោះ១៦សប្តាហ៍។ ក្រុមគ្រូពេទ្យបានប្រកាសថា Eva មានជំងឺស្លាប់ខួរក្បាល ប៉ុន្តែក្រុមគ្រូពេទ្យ បន្តថែទាំសរីរាង្គរបស់ម្តាយរូបនោះ ជាពិសេសបេះដូង សួត ក្រពះ ពោះវៀន និងដំណើរការផ្សេងៗផ្នែកដង្ហើម។ Eliska កើតមកដោយជោគជ័យជាមួយនឹងទម្ងន់២,១៣គីឡូក្រាម និងកម្ពស់៤២សង់ទីម៉ែត្រ។ ក្រោយនៅពេទ្យបាន២សប្តាហ៍ ឪពុកបានយក Eliska ទៅថែរក្សានៅផ្ទះ ដោយមានបងប្រុសរបស់គេនៅទីនេះ ខណៈម្តាយបន្តព្យាបាលជំងឺប្រចាំកាយរបស់ខ្លួនរហូតដល់ជីវិតចុងក្រោយ៕ | ស្ត្រីម្នាក់នៅសាធារណរដ្ឋឆេក ស្ថិតក្នុងក្រុង Brno ដែលស្លាប់ខួរក្បាលអស់រយៈពេល៤ខែមកហើយនោះ បែរជាបង្កើតបានកូនស្រីម្នាក់។ យោងតាម AFP ក្រុមគ្រូពេទ្យបានប្រកាសពីដំណឹងនេះ កាលពីថ្ងៃទី២ ខែកញ្ញា។ |
អត្ថបទទាក់ទង ប្រធានធិបតីហ្វីលីពីនថ្មី៖ ទំនាក់ទំនងហ្វីលីពីនជាមួយចិនមិនមែនមានត្រឹមជម្លោះសមុទ្រចិនខាងត្បូងនោះទេ បន្ទាប់ពីចេញពីថៃ លោក វ៉ាង យី បានធ្វើទស្សនកិច្ចនៅហ្វីលីពីនទៀត ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៦ ខែកកក្កដា។ នេះជាទស្សនកិច្ចរបស់មន្រ្តីជាន់ខ្ពស់បរទេសដំបូងនៅហ្វីលីពីន ចាប់តាំងពីរដ្ឋាភិបាលរបស់លោក Ferdinand Marcos Jr ប្រធានាធិបតីហ្វីលីពីន ចូលកាន់តំណែង។ ក្នុងជំនួបជាមួយប្រមុខការទូតហ្វីលីពីន លោក Enrique Manalo នៅថ្ងៃទី៦ ខែកក្កដា លោក វ៉ាង បានអបអរចំពោះការប្តេជ្ញារបស់ប្រធានាធិបតីហ្វីលីពីន ដែលចង់ស្វែងរកគោលនយោបាយមិត្តភាពចំពោះចិន និងជាសញ្ញាវិជ្ជមានមួយទៅកាន់ពិភពលោក។ បើតាមប្រមុខការទូតរូបនេះ ចិនជាដៃគូមួយរបស់លោក Marcos Jr ដែលចង់ពង្រឹងទំនាក់ទំនងឱ្យស៊ីជម្រៅ។ «ខ្ញុំជឿជាក់ថា បើភាគីទាំងពីរធ្វើការជាមួយគ្នា យើងពិតប្រាកដណាស់ អាចបើកយុគមាសថ្មីសម្រាប់ទំនាក់ទំនងទ្វេភាគី»។ លោក វ៉ាង បានសង្កត់ធ្ងន់បែបនេះ ដោយបន្ថែមថា ក្រុងប៉េកាំង បានត្រៀមខ្លួនជាស្រេច ក្នុងការសហការជាមួយក្នុងម៉ានីល និងគ្រោងធ្វើកិច្ចសហប្រតិបត្តិការជាមួយប្រទេសមួយនេះលើគ្រប់វិស័យ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ ចំណែករដ្ឋមន្រ្តីការបរទេសហ្វីលីពីន លោក Manalo វិញ បានថ្លែងថា ចិនជាមិត្តល្អ និងជិតស្និទ្ធ ចំពោះកិច្ចខិតខំស្តារសេដ្ឋកិច្ចឡើងវិញក្រោយជំងឺកូវីដ-១៩ ហើយប្រទេសទាំងពីរ នឹងឈរជាមួយគ្នាក្នុងពេលលំបាក រួមទាំងជួយគ្នាទៅវិញទៅមក ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រជាជន។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសហ្វីលីពីនដែលផ្តល់អោយអ្នកសារព័ត៌មាន។ មិនតែប៉ុណ្ណោះ ប្រមុខការទូតហ្វីលីពីន បានយល់ថា ស្ថានភាពសន្តិសុខនៅជុំវិញប្រទេសខ្លួន មានភាពស្មុគស្មាញយ៉ាងខ្លាំង ដោយសារតែការផ្លាស់ប្តូរបរិបទសង្គម-វប្បធម៌ សេដ្ឋកិច្ច និងនយោបាយ។ ទស្សនកិច្ចរបស់លោកវ៉ាងនៅហ្វីលីពីននេះ បានធ្វើឡើងស្របពេលប្រធានាធិបតីហ្វីលីពីនថ្មី លោក Marcos Jr ចង់មានទំនាក់ទំនងល្អជាមួយចិន។ លោក Marcos Jr បានអះអាង ក្នុងថ្ងៃទី៥ ខែកក្កដាថា លោកមិនចង់ឱ្យទំនាក់ទំនងរវាងក្រុងម៉ានីល និងក្រុងប៉េកាំងវិលវល់ត្រឹមតែជម្លោះសមុទ្រចិនខាងត្បូងនោះឡើយ។ កន្លងមក ទំនាក់ទំនងក្រុងប៉េកាំង និងក្រុងម៉ានីល មិនសូវល្អប៉ុន្មាននោះទេ ដោយសារភាគីទាំងពីរ តែងប្រើពាក្យសម្តីធ្ងន់ៗដាក់គ្នា ជុំវិញជម្លោះនៅសមុទ្រចិនខាងត្បូង។ សូមបញ្ជាក់ថា ហ្វីលីពីន ក្រោមការដឹកនាំរបស់លោក Marcos Jr បានស្វែងរកការរក្សាតុល្យភាពជាមួយចិន និងទំនាក់ទំនងជាមួយអាម៉េរិក ដែលជាសម្ព័ន្ធមិត្តចាស់របស់ខ្លួន៕ | ប្រមុខការទូតចិន លោកវ៉ាង យី នៅថ្ងៃទី៦ ខែកក្កដា បានថ្លែងទៅកាន់សមភាគីហ្វីលីពីន លោក Enrique Manalo ថា រដ្ឋាភិបាលក្រុងប៉េកាំង បានត្រៀមខ្លួនជាស្រេច ដើម្បីធ្វើការជាមួយរដ្ឋាភិបាលក្រុងម៉ានីល ក្រោមការដឹកនាំរបស់លោក Ferdinand Marcos Jr ប្រធានាធិបតីហ្វីលីពីនថ្មី។ បើតាមរដ្ឋមន្រ្តីការបរទេសចិន បើភាគីទាំងពីសហការជាមួយគ្នា ទំនាក់ទំនងចិន-ហ្វីលីពីន នឹងអាចឈានចូលយុគមាស។ |
BIG STAR CO., LTD. គឺជាម្ចាស់ម៉ាកតែមួយគត់នៃពាណិជ្ជសញ្ញា GAMBOL ដែលបានចុះបញ្ជីនៅក្នុងព្រះរាជាណាចក្រកម្ពុជា ៖ វិញ្ញាបនបត្រចុះបញ្ជីម៉ាកលេខ៖ KH/67352/18 យោងលើជំពូក/ទំនិញ/សេវាលម្អិតលេខ ២៥៖ ស្បែកជើង ស្បែកជើងស៊ក ស្បែកជើងកីឡា ស្បែកជើងជំពាម ស្រោមជើង ស្បែងជើងលំហែតាមឆ្នេរ និងស្បែកជើងសម្រាប់កូនក្មេង។ ក្រុមហ៊ុន BIG STAR CO., LTD. បានកត់សម្គាល់ឃើញថាអាជីវករជាច្រើនបាន និងកំពុងលក់ផលិតផលក្លែងក្លាយនៅក្នុងប្រទេសកម្ពុជា ដោយរំលោភទៅលើម៉ាក GAMBOL ទាំងមូល ឬមួយផ្នែកនៃម៉ាកខាងលើ។ ច្បាប់ស្ដីពី ម៉ាក ពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់នៃព្រះរាជាណាចក្រកម្ពុជាបានចែងថា ជនណាដែលក្លែងបន្លំ ពាណិជ្ជសញ្ញា សេវាសញ្ញា ម៉ាកសមូហភាព ឬពាណិជ្ជនាមរបស់សហគ្រាសមួយផ្សេងទៀត ដែលបានចុះបញ្ជីនៅក្នុងព្រះរាជាណាចក្រកម្ពុជា នឹងត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី ១.០០០.០០០ (មួយលាន) រៀល ដល់ ២០.០០០.០០០ (ម្ភៃលាន) រៀល និងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ឆ្នាំ ដល់ ៥ (ប្រាំ) ឆ្នាំ ឬ ទោសណាមួយនៃទោសទាំងពីរនេះ។ ក្រុមហ៊ុន BIG STAR CO., LTD. អះអាងថាខ្លួនមានសិទ្ធិទៅលើពាណិជ្ជសញ្ញាខាងលើពិតប្រាកដមែន។ ក្រុមហ៊ុនមានបំណងប្រើប្រាស់នូវសិទ្ធិរបស់ខ្លួនដោយអនុវត្តទៅតាមផ្លូវច្បាប់ប្រឆាំងនឹងជនទាំងឡាយណាដែលធ្វើអាជីវកម្មរំលោភបំពានលើកម្មសិទ្ធិបញ្ញារបស់ក្រុមហ៊ុន និងសិទ្ធិដទៃទៀត ស្របទៅតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។ បន្ថែមពីលើនេះ ក្រុមហ៊ុន BIG STAR CO., LTD. នឹងចាត់វិធានការណ៍យ៉ាងតឹងរឹង និងហ្មត់ចត់តាមផ្លូវច្បាប់ ប្រឆាំងនឹងការបំពាន និងការរំលោភបំពានលើម៉ាកក្នុងពេលឆាប់ៗនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលក្រុមហ៊ុន BIG STAR CO., LTD. មានសិទ្ធិទាំងស្រុងលើពាណិជ្ជសញ្ញានេះ។ ស្របទៅតាមច្បាប់នៃយុត្តាធិការនីមួយៗ រួមទាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជា វិធានការណ៍ច្បាប់ដែលនឹងត្រូវអនុវត្តប្រឆាំងទៅនឹងជនទាំងឡាយណាដែល នាំចូល លក់ ផ្គត់ផ្គង់ការលក់ កាន់កាប់ផលិតផលសម្រាប់លក់ នាំចេញ ផ្សព្វផ្សាយ ចែកចាយ និងឬ ដាក់តាំងនូវផលិតផលដែលស្រដៀងនឹងពាណិជ្ជសញ្ញា ឬរំលោភលើសិទ្ធិនៃពាណិជ្ជសញ្ញា ឬកម្មសិទ្ធិបញ្ញារបស់ក្រុមហ៊ុន BIG STAR CO., LTD. នៅក្នុងលក្ខខណ្ឌណាមួយក៏ដោយ។ ជាចុងក្រោយ យើងខ្ញុំសូមជូនដំណឹងទៅដល់សាធារណៈជនស្ដីពីការរំលោភបំពាន និងសកម្មភាពខុសច្បាប់ក្នុងការលក់ផលិតផលក្លែងក្លាយទាំងនេះ ហើយយើងខ្ញុំក៏សូមលើកទឹកចិត្តដល់អាជីវករ អ្នកលក់ អ្នកចែកចាយ និងម្ចាស់ហាងលក់ស្បែងជើងទាំងអស់ឱ្យលក់តែផលិតផលសុទ្ធស្របច្បាប់ និងពិតប្រាកដរបស់ផលិតផលស្បែកជើងម៉ាក GAMBOL។ BIG STAR CO., LTD ម្ចាស់ពាណិជ្ជសញ្ញា GAMBOL (អត្ថបទពាណិជ្ជកម្ម) | កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ ៖ ជូនចំពោះអាជីវករ អ្នកចែកចាយស្បែកជើង និងអតិថិជនទាំងអស់ឱ្យបានជ្រាបថា ៖ យើងខ្ញុំជាតំណាងឱ្យក្រុមហ៊ុន BIG STAR CO., LTD. ដែលជាក្រុមហ៊ុនមានការចុះបញ្ជីពាណិជ្ជកម្មនៅក្រោមច្បាប់នៃព្រះរាជាណាចក្រថៃឡង់ដ៏ និង មានទីស្នាក់ការក្រុមហ៊ុនស្ថិតនៅផ្លូវរ៉ាមាទី២ សង្កាត់សាម៉ៃដាម ខណ្ឌបាងខុនធាន ក្រុងបាងកក ព្រះរាជាណាចក្រថៃឡង់ដ៏ ។ |
អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងត្រួតពិនិត្យវឌ្ឍនភាពការងារត្រៀមរៀបចំពិធីបើក-បិទកីឡាជាតិលើកទី៣ និងកីឡាជនពិការលើកទី១ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២១-៣០ ខែវិច្ឆិកា លោក ថោង ខុន នឹងមានវីធីសាកល្បងបើក-បិទកីឡាជាតិផងដែរ ពោលគឺនៅមុនពិធីបើកផ្លូវការ២ថ្ងៃ។ ពិធីបើកសាកល្បងចំនួន ២លើក នាថ្ងៃទី១៩ និងថ្ងៃទី២០ ខែវិច្ឆកា ដើម្បីធានាបាននូវភាពពិតប្រាកដ និងឆ្ពោះទៅរកភាពអស្ចារ្យក្នុងពិធីបើកផ្លូវការ នាដើមសប្ដាហ៍ក្រោយ។ ក្នុងកិច្ចប្រជុំនោះដែរ មានការបែងចែកការងារជាក្រុមតូចៗ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងធានាឲ្យបាន នូវការអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់ ឆ្ពោះទៅរកភាពជោគជ័យ ក្នុងព្រឹត្តិការណ៍តេស្ដសាកល្បង នៃដំណើរឆ្ពោះទៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។ ចំពោះការងារសន្ដិសុខ សណ្ដាប់ធ្នាប់ រួមទាំងចំណតយានយន្ត ច្រកចេញ-ចូល ក៏ត្រូវបានយកចិត្តទុកដាក់ខ្ពស់ដូចគ្នា។ ការចូលរួមក៏បានចាត់តាំងត្រឹមត្រូវ ជាក់ស្ដែងមានសិស្សានុសិស្ស និងប្រជាពលរដ្ឋជាង ៤ម៉ឺននាក់ នឹងត្រូវចូលរួមក្នុងពិធីបើកនោះផងដែរ ដូច្នេះការរៀបចំត្រូវមានភាពហ្មត់ចត់បំផុត៕ | លោក ថោង ខុន អនុប្រធានអចិន្ត្រៃយ៍ CAMSOC-CAMPGOC និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) នឹងប្រារព្ធពិធីបើក-បិទសាកល្បងកីឡាជាតិលើកទី៣ នៅថ្ងៃទី១៩-២០ ខែវិច្ឆិកា។ ការធ្វើពិធីសាកល្បងនេះ ដើម្បីធានានូវការរៀបចំទទួលបានជោគជ័យ សម្រាប់កីឡាជាតិ ដើម្បីឆ្ពោះទៅព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ នៅកម្ពុជា។ |
ស្នងការរងនគរបាលជាតិលោក គៀត ច័ន្ទថារិទ្ធ បានបង្ហើបយ៉ាងខ្លីប្រាប់សារព័ត៌មានថ្មីៗថា ករណីប្លន់ធនាគារនេះ សមត្ថកិច្ចកំពុងមានរបាយការណ៍ក្នុងដៃច្រើន ដើម្បីតាមប្រមាញ់ចាប់ខ្លួនក្រុមចោរទាំងនោះ។ «ការតាមដាននេះ សមត្ថកិច្ចយើងមានតម្រុយនិងភាពរីកចម្រើនទៅមុខ ប៉ុន្តែយើងត្រូវរក្សាការសម្ងាត់ដើម្បីទុកភារកិច្ចឲ្យសមត្ថកិច្ចតាមដានសិន»។ នេះជាការបញ្ជាក់របស់លោក គៀត ច័ន្ទថារិទ្ធ។ អត្ថបទទាក់ទង ករណីប្លន់ធនាគារ RHB៖ សមត្ថកិច្ចមិនទាន់បង្ហាញរបាយការណ៍បឋមឡើយ សកម្មភាពក្រុមចោរប្លន់ធនាគារ RHB Indochina នៅផ្លូវម៉ៅសេទុង កាលពីថ្ងៃទី២៣ សីហាកន្លងមក មានករណីប្លន់ធនាគារRHB ឥណ្ឌូឆៃណា នៅលើផ្លូវម៉ៅសេទុង ដែលជនល្មើសទាំងនោះ មានគ្នាចំនួន៤ ដោយផ្អែកតាមវីដេអូពីកាម៉េរ៉ាសុវត្ថិភាព ខណៈទឹកប្រាក់ដែលត្រូវបានចោរយកនោះ មានការលើកឡើងក្រៅផ្លូវការថា មានចំនួនប្រមាណ១០ម៉ឺនដុល្លារអាមេរិក៕ | ភ្នំពេញ៖ ជាងមួយសប្ដាហ៍ហើយ ដែលសមត្ថកិច្ចកំពុងស្វិតស្វាញ ប្រដេញប្រកៀកក្រុមចោរប្លន់ធនាគារ RHB ឥណ្ឌូឆៃណា ។ ដ្បិតមិនទាន់សម្រេចលទ្ធផលផ្លែផ្កាក្តី ប៉ុន្តែសមត្ថកិច្ច បានតម្រុយវិវត្តច្រើនលើករណីប្លន់ធនាគារនេះ។ |
ក្រុមមកពីអេស្ប៉ា Atletico Madrid នឹងត្រូវប្រកួតគ្នាជាមួយក្រុមមកពីបារាំង Marseille ដើម្បីដណ្តើមពានលំដាប់ទី២អឺរ៉ុប នៅឯកីឡដ្ឋាន Parc Olympique Lyonnais ដែលមានមូលដ្ឋានក្នុងក្រុង Lyon ប្រទេសបារាំង។ មុនឡើងមកកាន់វគ្គផ្តាច់ព្រ័ត្រនេះ ក្រុមទាំងពីរបានយកឈ្នះគូប្រជែងរៀងៗខ្លួនក្នុងនោះ ក្រុមលោក Simeone បានទម្លាក់ Arsenal ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងលទ្ធផលទាំងពីរជើង ២-១ ខណៈកូនក្រុមរបស់លោក Rudi García បានយកឈ្នះ Salzburg ៣-២។ «យើងជឿជាក់ក្នុងជំនួបជាមួយ Atletico ព្រោះរដូវកាលនេះយើងបានបង្ហាញរួចហើយថា យើងគឺជាក្រុមដ៏ល្អពិតប្រាកដ»។ នេះជាការលើកឡើងរបស់ Payet។ អតីតសមាជិកក្រុម West Ham បន្ថែមថា៖«អ្នកដែលបានឈ្នះពាន Champions League ឆ្នាំ១៩៩៣ នៅតែជាវីរបុរសព្រោះគ្មាននរណាម្នាក់អាចធ្វើវាបានតាំងពីពេលនោះ។ យើងដឹងថាវាលំបាកណាស់ ហើយពិតណាស់យើងមានប្រវត្តិដ៏ល្អរួចមកហើយដើម្បីជាការលើកទឹកចិត្តក្រុម។ ប្រសិនបើយើងឈ្នះការប្រកួតវគ្គផ្តាច់ព្រ័ត្រលើកនេះទៀត នោះឈ្មោះរបស់យើងនឹងត្រូវបានចារក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ក្លិបសារជាថ្មី និងជារៀងរហូត»។ Marseille ធ្លាប់ឈានដល់វគ្គផ្តាច់ព្រ័ត្រពានទី២អឺរ៉ុប (ដែលកាលនោះគេហៅពាន UEFA Cup) ជាលើកដំបូងចាប់តាំងពីឆ្នាំ ២០០៥ ដែលពួកគេបានចាញ់ Valencia របស់អេស្ប៉ាញ ។ ដោយឡែក AT-Madrid វិញធ្លាប់លើកពាន Europa League ពីរលើករួចមកហើយក្នុងឆ្នាំ ២០១០ និង ២០១២ ហើយនឹងបានចាញ់ក្នុងវគ្គផ្តាច់ព្រ័ត្រ Champions League ពីរលើកចាប់ថែមទៀតក្នុងរយៈពេលចុងក្រោយនេះ។ សមាសភាព១១នាក់ដំបូងរបស់ក្រុមទាំងពីរ៖ Marseille៖ Mandanda, Sakai, Rami, Luiz Gustavo, Amavi, Anguissa, Sanson, Thauvin, Payet, Ocampos និង Germain Atlético៖ Oblak, Vrsaljko, Giménez, Godín, Lucas, Koke, Saúl Ñíguez, Gabi, Correa, Griezmann និង Costa | ប្រធានក្រុម Olympique de Marseille កីឡាករ Dimitri Payet ចង់ឲ្យក្រុមរបស់ខ្លួនចារប្រវត្តិសាស្ត្រថ្មីនៅក្នុងសៀវភៅប្រវត្តិសាស្ត្របាល់ទាត់ដោយការផ្តួលក្រុម Atletico Madrid ក្នុងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ UEFA Europa League ដែលធ្វើឡើងនៅរាត្រីថ្ងៃទី១៦ ខែឧសភា វេលាម៉ោង ១:៤៥នាទី [ម៉ោងនៅកម្ពុជា]។ |
សូមទស្សនាវីដេអូខាងក្រោមនេះ៖ នៅទូទាំងពិភពលោក VOLKSWAGEN ប្រភេទទី១ នៅសេសសល់ច្រើន។ ដូច្នេះក្នុងចំណោមឡានបុរាណ ដែលត្រូវនាំចូលមកប្រទេសកម្ពុជា ច្រើនជា VOLKSWAGEN ប្រភេទទី១ដែរ។ រថយន្ដ VOLKSWAGEN ប្រភេទនេះមានឈ្មោះផ្លូវការ ថាប្រភេទទី១ ពីព្រោះជាប្រភេទដំបូងគេបង្អស់ ដែលក្រុមហ៊ុន VOLKSWAGEN បានផលិត។ ក៏ប៉ុន្តែគ្មាននរណាហៅវាដូចនេះទេ! ប្លែកមែន តាមភាសានីមួយៗរថយន្ដនេះ មានឈ្មោះហៅថា Käfer (ភាសាអាល្លឺម៉ង់) Coccinelle (ភាសាបារាំង) Escarabajo (ភាសាអេស្ប៉ាញ) Beetle (ភាសាអង់គ្លេស)លឺ Kever (ភាសាហូឡង់) Maggiolino (ជាភាសាអ៊ីតាលី) Fusca (ភាសាព័រទុយហ្កាល) Garbus (ភាសាប៉ូឡូញ)។ ល។ ដែលអាចបកប្រែថា សត្វខ្ញុង ពីព្រោះវាមានរាងដូចសត្វល្អិតនេះ។ ជាភាសាខ្មែរវិញ ចាស់ៗហៅថា ឡានអណ្ដើក។ បុរាណក៏ដោយ ទូទាំងពិភពលោក មិនមែនជាប្រភេទរថយន្ដកម្រមានទេ ពីព្រោះគឺជាប្រភេទរថយន្ដ ដែលត្រូវបានផលិតយូរជាងគេបំផុត : ពីឆ្នាំ១៩៣៨ ដល់ឆ្នាំ២០១៩។ តាមពិតនៅទ្វីបអឺរ៉ុប ត្រូវបានឈប់ផលិតត្រឹមឆ្នាំ១៩៧៨។ ក្រៅពីនេះ ត្រូវបានបន្តផលិតរហូតដល់ឆ្នាំ២០០៣។ បន្ទាប់មក ត្រូវផលិតជំនាន់ចុងក្រោយមួយទៀត ក្នុងរោងចក្រមួយគត់ ស្ថិតនៅអាម៉េរិកឡាទីន រហូតដល់ឆ្នាំ២០១៩។ VOLKSWAGEN ប្រភេទទី១ ត្រូវបានដំឡើងប្រមាណ ២១លានគ្រឿង តាមរោងចក្រផ្សេងៗនៅប្រទេសអាល្លឺម៉ង់ ហើយនៅប្រទេសនានា ក្នុងទ្វីបអឺរ៉ុប ទ្វីបអាហ្វ្រិក និងទ្វីបអាម៉េរិក តែមិនមែននៅទ្វីបអាស៊ីយើងទេ។ ហេតុនេះហើយ រថយន្ដនេះ នៅទ្វីបអាស៊ីមិនមែនពេញនិយម ដូចនៅទ្វីបដទៃទៀតទេ។ មុនសង្គ្រាមនៅប្រទេសកម្ពុជា មានឡាន VOLKSWAGEN ប្រភេទទី១ ច្រើនគួរសម។ ប៉ុន្តែសូមបញ្ជាក់ថា សព្វថ្ងៃ នៅរាជធានីភ្នំពេញមាន VOLKSWAGEN ប្រភេទទី១ ពី៥ ទៅ ៦គ្រឿង នៅក្រុងសៀមរាបមាន ៥ ទៅ ៦គ្រឿង នៅខេត្តកំពង់ឆ្នាំង ស្រុករលាប្អៀរមាន ១គ្រឿង នៅក្រុងពោធិ៍សាត់មាន ១គ្រឿង នៅក្រុងបាត់ដំបងមាន ២គ្រឿង និងនៅខេត្តកណ្ដាលមាន ៣គ្រឿង។ ម៉ាក VOLKSWAGEN ត្រូវបានបង្កើតឡើងនៅប្រទេសអាល្លឺម៉ង់ នៅអំឡុងឆ្នាំ១៩៣៧ ដោយពលរដ្ឋអូទ្រីសមួយរូបឈ្មោះ PORSCHE Ferdinand ដែលក៏បានបង្កើតម៉ាក PORSCHE ដែរ។ ជាភាសាអាល្លឺម៉ង់ពាក្យ VOLKS មានន័យថា ប្រជាជន និងពាក្យ WAGEN មានន័យថាឡាន៕ | ភ្នំពេញ៖ រថយន្ដម៉ាក VOLKSWAGEN ប្រភេទទី១ ផលិតឆ្នាំ១៩៦៦ ចំនួន១គ្រឿង ត្រូវបានតាំងលម្អនៅភូមិគ្រឹះមួយកន្លែង ស្ថិតក្នុងសង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ វាចូលពីសហរដ្ឋអាម៉េរិក និងនៅបំពាក់ផ្លាកលេខអាម៉េរិកនៅឡើយ ក៏ប៉ុន្តែនៅពេលឥឡូវនេះ វាជិះមិនបាន ដោយកង្វះការប្រើ និងការថែទាំ។ វាខូចច្រើនពិតមែន ក៏ប៉ុន្តែគ្រឿងស្ទើរតែទាំងអស់ ជាគ្រឿងដើម ហើយថ្នាំពណ៌ស ក៏ជាពណ៌ពីដើមដែរ។ ក្រៅពី VOLKSWAGEN ទាំង២គ្រឿងនេះ ក៏មានបុរាណ ៤គ្រឿងទៀតដែរ ដែលជាឡានបារាំង ម៉ាក RENAULT និង CITROËN និង MERCEDES-BENZ ពីជំនាន់ផ្សេងៗ និងត្រូវបានផលិតពីប្រហែលឆ្នាំ១៩២២ ដល់ឆ្នាំ១៩៧០។ ក្នុងចំណោមនោះ មាន៣គ្រឿងជាម៉ាក។ |
កំហុសទាំងនោះមានដូចជា៖ ១. ការអប់រំកូនដោយប្រើអំពើហិង្សា ជាទង្វើដែលខុសឆ្គងបំផុតមួយ ព្រោះវាអាចធ្វើឱ្យកូនមានជំងឺផ្លូវចិត្ត។ ២. ការអប់រំដោយប្រើអំណាច ធ្វើឱ្យកូនកោតខ្លាច ក៏ជាអំពើដែលខុសដែរ ព្រោះយូរៗទៅកូននឹងមានជំងឺឆាប់ភ័យខ្លាច មិនហ៊ានធ្វើអ្វីទេ ដោយងាយកើតមានចរិតកំសាកខ្លាំងណាស់។ ៣. ការអប់រំដោយផ្តាច់ការក៏ខុសដែរ ព្រោះវានឹងធ្វើឱ្យកូនក្លាយជាមនុស្សដែលអាត្មានិយម ហើយមិនសូវចុះសម្រុងជាមួយមិត្តភក្តិទេ។ ៤. ការបណ្តោយឲ្យកូនទារអីបាននោះក៏ខុសដែរ ព្រោះបើអ្នកតាមចិត្តកូនពេក នោះអ្នកនឹងធ្វើឱ្យគេខូចជាមិនខានឡើយ ហើយពិបាកពត់មកវិញណាស់។ ៥. ការមិនសូវខ្វល់ពីកូន ក៏អាចធ្វើឱ្យគេដើរផ្លូវខុសដែរ។ ដូចនេះ អ្នកគួរតែចំណាយពេលវេលាខ្លះនៅជាមួយកូន ដើម្បីឲ្យកូនអាចទទួលបានភាពកក់ក្តៅគ្រប់គ្រាន់ពីអ្នក។ ឧបត្ថម្ភដោយហាង Baby Outlet ដែលជាហាងលក់ផលិតផលសម្រាប់កុមារ ទារក និងស្ត្រីមានផ្ទៃពោះដ៏ធំជាគេបង្អស់នៅកម្ពុជា។ ហាងលក់ទំនិញកុមារ Baby Outlet មានបីសាខា។ សាខាទី១ មានទីតាំងនៅទល់មុខសាលាបឋមសិក្សាទួលគោក។ សាខាទី២ មានទីតាំងនៅក្រោយទីស្តីការគណៈរដ្ឋមន្ត្រី តាមបណ្តោយមហាវិថីកម្ពុជាក្រោម និងសាខាទី៣ ស្ថិតនៅតាមបណ្តោយមហាវិថីព្រះនរោត្តម ក្បែរសាកលវិទ្យាល័យបញ្ញាសាស្ត្រ ខាងត្បូងវិមានឯរាជ្យ៕ ត្រួតពិនិត្យដោយ៖ http://www.health.com.kh | ឪពុកម្តាយគ្រប់រូប តែងតែប្រាថ្នាឲ្យកូនៗទទួលបានការអប់រំដ៏ល្អមួយ សម្រាប់អនាគតរបស់ពួកគេ។ ដើម្បីឲ្យកូនក្លាយជាធនធានមនុស្សដ៏មានតម្លៃរបស់សង្គមជាតិ ឪពុកម្តាយក៏មានតួនាទីសំខាន់បំផុតដែរ ក្នុងការអប់រំ និងណែនាំកូនៗ។ ប៉ុន្តែបញ្ហានៅត្រង់ថា ឪពុកម្តាយមួយចំនួន មិនបានដឹងថា មានសកម្មភាពអប់រំកូនៗមួយចំនួន គឺជាកំហុសឆ្គង និងជះឥទ្ធិពលរដ្ឋអាក្រក់ដល់កូនៗរបស់ពួកគាត់ទៅវិញ។ |
ក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុង Davos ទឹកដីស្វ៊ីស រដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិក Wilbur Ross បាននិយាយការពារនយោបាយ «America First» របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ។ ការអនុវត្តនយោបាយដែលគិតពីប្រយោជន៍អាមេរិកមុនគេនេះ ត្រូវបានគេចាត់ទុកជានយោបាយគាំពារនិយម និងរងការរិះគន់យ៉ាងខ្លាំង ដ្បិតរដ្ឋបាលក្រុងវ៉ាស៊ីនតោនបានដាក់កំហិតជាច្រើនលើក្រុមហ៊ុនបរទេស។ ក្នុងការជជែកដេញដោលនៅថ្ងៃទី២៤ ខែមករា លោក Ross បានទាត់ចោលការចោទប្រកាន់ថាអាមេរិកមាននយោបាយរឹតត្បិត តែបានចង្អុលមុខចិនថា ជាប្រទេសដែលមាននយោបាយគាំពារនិយមខ្លាំងក្លា។ «ចិនជាប្រទេសដែលពូកែខាងវោហារសាស្ត្រស្ដីពីពាណិជ្ជកម្មសេរី និងកាន់តែពូកែខាងមានអាកប្បកិរិយាគាំពារនិយម»។ នេះជាសម្ដីលោក Ross ចំពោះមុខអ្នកចូលរួមវេទិកាសេដ្ឋកិច្ច ដែលមានទំនោរទៅរកសកលភាវូបនីយកម្ម និងផ្សាយដោយសារព័ត៌មាន Bloomberg ។ ជាមួយគ្នានោះ រដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិកក៏បានបដិសេធពាក្យរិះគន់ថា អាមេរិកដកខ្លួនចេញពីវេទិកាពិភពលោក និងទុកឱកាសនេះឲ្យចិនដែលជាមហាអំណាចសេដ្ឋកិច្ចលំដាប់ទីពីរធ្វើព្យុះភ្លៀងម្ដង។ បើតាមសម្ដីរដ្ឋមន្ត្រីរូបនេះ នយោបាយអាមេរិកកន្លងមក គឺជាសិល្បៈនៃការដឹកនាំរបស់លោក ត្រាំ ដែលគេឯងមិនពេញចិត្តប៉ុណ្ណោះ ហើយអាមេរិកមិនបោះបង់តួនាទីរបស់ខ្លួនឡើយ តែចង់ធ្វើជាអ្នកដឹកនាំក្នុងការធ្វើឲ្យប្រព័ន្ធពាណិជ្ជកម្មពិភពលោកស្មើភាព និងចំណេញទាំងអស់គ្នា។ កន្លងមក ក្រុងវ៉ាស៊ីនតោន តែងបង្ហាញការមិនពេញចិត្តចំពោះការរកស៊ីរបស់ក្រុមហ៊ុនបរទេសនៅអាមេរិក និងកេងចំណេញពីទីផ្សារអាមេរិកយ៉ាងច្រើន។ លោក ត្រាំ ផ្ទាល់ តែងរិះគន់ដៃគូពាណិជ្ជកម្មរបស់អាមេរិក និយាយឲ្យចំ គឺចិន ជុំវិញឱនភាពពាណិជ្ជកម្មក្នុងទំហំរាប់ពាន់លានដុល្លារ។ ក្រោយការកាន់អំណាចមកនោះ លោកបានចាត់វិធានការជាច្រើនដើម្បីបង្រួមគម្លាតតុល្យភាពពាណិជ្ជកម្ម និងគិតប្រយោជន៍ក្រុមហ៊ុនក្នុងស្រុកជាមុន។ ចិន ដែលនៅពីក្រោយអាមេរិកនោះ បានរងផលប៉ះពាល់ពីវិធានការរបស់លោក ត្រាំ ជាបន្តបន្ទាប់ ហើយជារឿយៗក៏ព្រមានវិញថា ខ្លួននឹងចាត់វិធានការឆ្លើយតបវិញប្រឆាំងប្រទេសណាដែលអនុវត្តផ្ទុយពីបញ្ញត្តិរបស់អង្គការពាណិជ្ជកម្មអន្តរជាតិ។ ក្រុងប៉េកាំងបញ្ជាក់ថា ខ្លួនមិនចង់ឲ្យសំណុំរឿងនេះរាលដាល និងចង់ដោះស្រាយបញ្ហាខ្វែងគំនិតគ្នាក្រោមក្របខណ្ឌស្ថាបនាគ្នាទៅវិញទៅមក៕ | ក្រោមរដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ អាមេរិកត្រូវគេមើលឃើញថា កំពុងដើរលើផ្លូវទៅរកនយោបាយគាំពារនិយម ផ្ទុយពីចរន្តសកលលោកដែលជំរុញការអនុវត្តពាណិជ្ជកម្មសេរីភាវូបនីយកម្ម។ ប៉ុន្តែរដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិក Wilbur Ross និយាយថា អាមេរិកមិនទាន់អនុវត្តនយោបាយគាំពារនិយមខ្លាំងដូចចិននៅឡើយទេ ហើយចំណាត់ការទាំងឡាយលើរឿងពាណិជ្ជកម្ម គឺជាការដោះស្រាយបញ្ហាប៉ុណ្ណោះ។ |
នៅក្នុងសេចក្ដីណែនាំស្ដីពី «ការប្រមូលផល និងការនាំចេញផ្លែសំរងក្នុងភូមិសាស្ត្រស្រុកតាវែង»នៅថ្ងៃទី៩ ខែមីនា លោក សូ វណ្ណធិន អភិបាលស្រុកតាវែង បានលើកឡើងថា ប៉ុន្មានឆ្នាំកន្លងមកនេះ ដើមសំរងបានផ្ដល់ផ្លែជារៀងរាល់ឆ្នាំ ប៉ុន្តែទិន្នផលដែលប្រមូលបានមិនដូចគ្នានោះទេ ដោយឆ្នាំខ្លះបានច្រើន និងឆ្នាំខ្លះបានបន្តិចបន្តួចប៉ុណ្ណោះ។ ឆ្នាំនេះ ក៏ដូចជាឆ្នាំមុនៗដែរ ដោយមានពលរដ្ឋជាច្រើន បាននាំគ្នាទៅប្រមូលផលផ្លែសំរង នៅក្នុងព្រៃសហគមន៍ និងតំបន់ឧទ្យានជាតិវីរៈជ័យ ដើម្បីទៅលក់ឲ្យឈ្មួញកណ្តាល។ សំរង ស្ថិតក្នុងប្រភេទរុក្ខជាតិកម្រ ហើយផ្លែរបស់វាលក់បានតម្លៃថ្លៃបំផុតនៅលើទីផ្សារ។ ផ្លែរុក្ខជាតិនេះ អាចធ្វើឱសថព្យាបាលជម្ងឺ កែឆ្នៃជាម្ហូបអាហារ និងនំចំណី ជាដើម។ លោក សូ វណ្ណធិន បានបញ្ជាក់ថា សំរងផ្ដល់ផលប្រយោជន៍ច្រើនដល់ពលរដ្ឋក្នុងសហគមន៍តែផ្ទុយទៅវិញ ពលរដ្ឋបានប្រមូលផលផ្លែរបស់វា ដោយកាប់រំលំដើម ដុតគល់ ចងខ្សែរឹតគល់ ដោយមិនបានគិតពីការប្រមូលផលយូរអង្វែង។ ទន្ទឹមនេះ ឈ្មួញកណ្ដាលដែលទទួលទិញផ្លែសំរងខ្ចីពីពលរដ្ឋក៏ជាកត្តាជម្រុញឲ្យមានការកាប់បំផ្លាញដើមសំរងផងដែរ។ បញ្ហានេះបណ្តាលឲ្យចំនួនដើមសំរងថយចុះជារៀងរាល់ឆ្នាំ។ ផ្លែសំរង ដែលពលរដ្ឋប្រមូលពីព្រៃ។ រូបភាព៖ មន្ទីរបរិស្ថានខេត្តរតនគរី លោក ថ្លែងដូច្នេះថា៖« ផ្លែសំរង លក់បានថ្លៃ ដូច្នេះមានពលរដ្ឋមួយចំនួនបានប្រមូលផលផ្លែរបស់វា ដោយកាប់រំលំដើម ដុតគល់ ខ្សែរឹតគល់ ដោយមិនបានគិតពីការប្រមូលផលយូរអង្វែង។ បញ្ហានេះ បណ្តាលឲ្យចំនួនដើមសំរងថយចុះពីមួយឆ្នាំទៅមួយឆាំ្ន»។ ដើម្បីថែរក្សាដើមសំរង និងការប្រមូលផលផ្លែរបស់វាប្រកបដោយនិរន្តរភាព រដ្ឋបាលស្រុកតាវែង បានដាក់ចេញវិធានការហាមឃាត់ រាល់ការប្រមូលផ្លែសំរងខ្ចី ឬមិនទាន់ទុំល្អ តាមរបៀបបំផ្លាញដើមគ្រប់រូបភាព។ ហាមយកឧបករណ៍បំផ្លាញដើមសំរង ដូចជា រណារយន្ត រណារដៃ ពូថៅ ចូលទៅក្នុងព្រៃសំរងនៃតំបន់ឧទ្យានជាតិវីរៈជ័យ ឬព្រៃសហគមន៍ និងហាមឃាត់ដាច់ខាតចំពោះថៅកែ ឬឈ្មួញកណ្ដាល ប្រមូលទិញផ្លែសំរងខ្ចី។ ដោយឡែក ចំពោះអ្នកដែលមានបំណងទិញផ្លែសំរង ដើម្បីចែកចាយបន្តត្រូវមកទំនាក់ទំនង រដ្ឋបាលស្រុកតាវែង ដើម្បីធានាមិនទិញសំរងខ្ចី ដែលជាកត្តាជំរុញការកាប់ដើម។ ក្នុងករណីរកឃើញអ្នកប្រព្រឹត្តល្មើសផ្ទុយពីការណែនាំ គណ:កម្មការ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រស្រុកតាវែង និងស្ថាប័នមានសមត្ថកិច្ច នឹងអនុវត្តវិធានការតាមផ្លូវច្បាប់ជាធរមាន។ រដ្ឋបាលស្រុកតាវែង ព្រមានដូច្នេះ។ សូមជម្រាបថា នៅចន្លោះខែកុម្ភៈ និងខែមេសា ជារដូវប្រមូលផ្លែសំរង ដែលដុះនៅព្រៃជ្រៅនៅភាគឦសាន ខេត្តរតនគិរី ស្ទឹងត្រែង ព្រះវិហារ និងមួយផ្នែកនៃខេត្តកោះកុង៕ មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថានចុះផ្សព្វផ្សាយ និងហាមពលរដ្ឋមិនឱ្យប្រមូលផលផ្លែសំរងតាមវិធីរំលំដើម។ រូបភាព៖ ក្រសួងបរិស្ថាន | អាជ្ញាធរស្រុកតាវែង ខេត្តរតនគិរីបានបង្ហាញក្ដីបាម្ភចំពោះការថយចុះចំនួនដើមសំរង ក្នុងភូមិសាស្រ្តឧទ្យានជាតិវីរៈជ័យ ព្រោះពលរដ្ឋប្រមូលផលដោយការកាប់រំលំដើម ឬដុតគល់។ ករណីនេះ រដ្ឋបាលស្រុកតាវែង បានដាក់ចេញវិធានការហាមឃាត់ការប្រមូលទិញផ្លែសំរងខ្ចីមិនទាន់ទុំដែលនាំឱ្យមានការបំផ្លិចបំផ្លាញធ្ងន់ធ្ងរដល់ដើមសំរង។ |
Franklyn Williams អាយុ៣២ឆ្នាំ ជាប់ចោទពីបទប្លន់ និងប្រើប្រាស់បណ្ណឥណទានក្លែងក្លាយ។ ជនជាប់ចោទរួមនេះ បដិសេធរក្សាភាពស្ងៀមស្ងាត់ក្នុងសវនាការ បើទោះបីជាលោកចៅក្រម John Russo ស្រែកហាមឃាត់ច្រើនដងក៏ដោយ។ «លោក Williams ខ្ញុំគឺជាចៅក្រមក្នុងសំណុំរឿងនេះ។ បិទមាត់របស់លោកទៅ ហើយខ្ញុំនឹងប្រាប់លោក នៅពេលដែលលោកមានសិទ្ធិនិយាយ»។ លោកចៅក្រមស្រែកទៅកាន់ជនជាប់ចោទ ប៉ុន្តែ Williams បានតបតទៅវិញថា៖ «លោកព្យាយាមយកជីវិតខ្ញុំ ហើយលោកមិនព្រមអនុញ្ញាតឲ្យខ្ញុំរៀបរាប់ពីអ្វីដែលបានកើតឡើង»។ ដោយខឹងសម្បារនឹងភាពចចេសរឹងរូសរបស់ជនជាប់ចោទ លោក Russo បានបញ្ជាឲ្យមន្ត្រីតុលាការយកបង់ទៅបិទមាត់របស់ Williams។ ក្នុងបទសម្ភាសជាមួយ Fox 8 លោក Russo អះអាងពីសិទ្ធិរបស់ខ្លួនក្នុងការបិទមាត់របស់ជនជាប់ចោទ លោកបញ្ជាក់ថា គេមនុស្សពិបាកនិយាយគ្នា ពីព្រោះលោកធ្លាប់បានកាត់ក្តីជននេះ ៤ករណីរួចមកហើយ។ លោក Russo បានបញ្ជាក់ថា៖ «Williams ជាមនុស្សដែលចូលចិត្តនិយាយច្រើន និងកាត់សំដីអ្នកដទៃ។ គាត់កាត់សំដីមេធាវីរបស់ខ្លួន សាក្សី ព្រមទាំងខ្ញុំ ដែលជាចៅក្រមផងដែរ»។ លោកបានបន្ថែមថា លោកបានព្រមានយ៉ាងហោចជាង១០លើកនាអំឡុងពេលប្រមាណតែ៣០នាទី ប៉ុន្តែគេមិនព្រមស្តាប់នោះឡើយ។ ទោះបីជាយ៉ាងណាក៏ដោយ ទង្វើបែបនេះ ទទួលរងនូវការរិះគន់យ៉ាងខ្លាំងពីសហភាពសេរីភាពស៊ីវិលអាមេរិក (American Civil Liberties Union)។ ការបិទមាត់ជនជាប់ចោទ មិនមែនជារឿងធម្មតានោះឡើយ វាជាការបំបិទសិទ្ធនិយាយស្តីនាអំឡុងសវនាការ៕ | ចៅក្រមម្នាក់នៅក្រុង Cleveland រដ្ឋ Ohio សហរដ្ឋអាមេរិក ខឹងសម្បារយ៉ាងខ្លាំងនៅពេលដែលជនជាប់ចោទមិនព្រមស្តាប់តាមការណែនាំរបស់ខ្លួន ដោយមិនរក្សាភាពស្ងៀមស្ងាត់នាអំឡុងពេលនៃសវនាការកាលពីពេលថ្មីកន្លងមកនេះ។ |
នាង Kasia Lenhardt វ័យ២៥ឆ្នាំ ត្រូវបានគេរកឃើញថាស្លាប់នៅផ្ទះល្វែងមួយក្នុងក្រុងបែរឡាំងប្រទេសអាល្លឺម៉ង់ ពោលគឺត្រឹមមួយសប្តាហ៍ប៉ុណ្ណោះបន្ទាប់ពីនាង និងខ្សែការពារ Boateng ប្រកាសចែកផ្លូវគ្នានៅលើបណ្តាញសង្គម។ គ្រូ Bayern Munich លោក Flick បានបញ្ជាក់ថា Boateng បានសុំលោកចាកចេញពីជំរុំហ្វឹកហាត់ដើម្បីត្រឡប់ទៅអាល្លឺម៉ង់វិញ។ នេះមានន័យថា ខ្សែបម្រើសញ្ជាតិអាល្លឺម៉ង់ វ័យ៣២ឆ្នាំនឹងខកខានការប្រកួតផ្តាច់ព្រ័ត្រ Club World Cup រវាង Bayern Munich ទល់នឹង Tigres នៅយប់ថ្ងៃទី១១ ខែកុម្ភៈឡើយ។ នាង Kasia Lenhardt ជនជាតិប៉ូឡូញមានកេរ្តិ៍ឈ្មោះល្បីល្បាញជាបេក្ខនារីម្នាក់ក្នុងកម្មវិធី Next Top Model របស់អាល្លឺម៉ង់ក្នុងឆ្នាំ ២០១២។ នាង និង Boateng បានណាត់ជួបគ្នា និងមានទំនាក់ទំនងស្នេហាអស់រយៈពេលជាងមួយឆ្នាំ។ យ៉ាងណាក៏ដោយក្រោយរយៈពេលមួយឆ្នាំអ្នកទាំងពីរក៏បានប្រកាសចែកផ្លូវគ្នាលើបណ្ដាញសង្គមInstagram ។ សារចុងក្រោយរបស់ Lenhardt ដែលបង្ហោះលើបណ្តាញសង្គម Instagram បន្ទាប់ពីការបែកបាក់គូស្នេហ៍ គឺនៅថ្ងៃទី៣ ខែកុម្ភៈដោយសរសេរថា«ឥឡូវនេះគឺជាកន្លែងដែលអ្នកគូរបន្ទាត់ខណ្ឌចែក។ គ្រប់គ្រាន់ហើយ» ។ កាលពីថ្ងៃទី២ ខែកុម្ភៈ Boateng អតីតខ្សែការពារ Manchester City បានប្រកាសចែកផ្លូវគ្នាជាមួយ Lenhardt នៅលើ Instagram ប៉ុន្តែសារនេះត្រូវបានលុបចោលវិញហើយ។ មួយសប្តាហ៍ក្រោយបន្ទាប់ពីការបង្ហោះនេះពោលគឺនៅយប់ថ្ងៃទី៩ ខែកុម្ភៈ Lenhardt ត្រូវបានគេរកឃើញថាស្លាប់ ខណៈដែលប៉ូលិសសង្ស័យថាមូលហេតុនៃការស្លាប់នេះ ដោយសារការធ្វើអត្តឃាត៕ | Jerome Boateng បានសុំគ្រូ Bayern Munich លោក Hansi Flick ចាកចេញពីជម្រើសក្រុមសម្រាប់ប្រកួតវគ្គផ្តាច់ព្រ័ត្រ Club World Cup ទល់ក្រុម Tigres ក្រោយដឹងថាអតីតសង្សាខ្លួនដែលទើបបែកគ្នាអាទិត្យមុនបានស្លាប់។ |
Nohrshahrul Idlan Talaha បានតែតបាល់បញ្ចូលទីនៅនាទី៣០ ដើម្បីនាំមុខកម្ពុជា ១-០ នៅតង់ទីមួយ។ គ្រាប់បាល់នេះ កើតឡើងក្រោយការបញ្ជូនយ៉ាងល្អរបស់ Zaquan Adha Radzak និងរយៈពេល៥នាទីបន្ទាប់ពី Safawi Rasid បានទាត់បាល់បះនឹងរបាទី។ បន្ទាប់ពីភ្ញៀវនាំមុខ ក្រុមកីឡាករកម្ពុជាប្រឹងវាយបកវាយយ៉ាង ប៉ុន្តែឱកាសរបស់ ប្រាក់ ធីវ៉ា, រ៉ឹង ប៊ុនហៀង និងចាន់ វឌ្ឍនាកា ត្រូវបានរារាំងដោយខ្សែការពារ និងអ្នកចាំទី Khairul Fahmi Che Mat របស់ម៉ាឡេស៊ី។ ៤នាទីដំបូងនៅតង់ទីពីរ ប្រាក់ ធីវ៉ា បានបណ្តើរបាល់ចូលតំបន់គ្រោះថ្នាក់ ហើយបញ្ជូនទៅឲ្យ រ៉ឹង ប៊ុនហៀង ប៉ុន្តែ ប៊ុនហៀង បានស៊ុតខុសគោលដៅ។ អ្នកចាំទី អ៊ុំ វិចិត្រ បានសង្គ្រោះបាល់ជាបន្តបន្ទាប់ដែលវាយសម្រុកដោយខ្សែប្រយុទ្ធម៉ាឡេស៊ី ជាពិសេសឱកាសរបស់ Mohamadou Sumareh នៅនាទី៨០។ នៅនាទី៨២ Aidil Zafuan ឡើងទៅទាន់ពេលវេលាដើម្បីរារាំងបាល់ ដែល គួច សុគម្ភៈ ព្យាយាម បញ្ជូនទៅឲ្យ ប៊ុនហៀង។ ៥នាទីក្រោយមក កីឡាករកម្ពុជាទាមទារបាល់ប៉េណាល់ទី ដោយសារពួកគេមើលឃើញថា ខ្សែការពារ Shahrul Saad ធ្វើឲ្យ ប៊ុនហៀង ដួលក្នុងតំបន់គ្រោះថ្នាក់។ នៅក្នុងនាទីបន្ថែម Mohamadou Sumareh បានទាត់បាល់ទៅប៉ះនឹងរបាទី។ បញ្ចប់ការប្រកួត ម៉ាឡេស៊ី បានបីពិន្ទុពីទឹកដីកម្ពុជា ជាមួយនឹងលទ្ធផល ១-០។ សម្រាប់ការប្រកួតបន្ទាប់ ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា ត្រូវធ្វើដំណើរទៅកាន់កីឡដ្ឋាន Mandalar Thiri Stadium ក្រុង Mandalay ដើម្បីជួបជាមួយម្ចាស់ផ្ទះមីយ៉ាន់ម៉ា នាថ្ងៃទី១២ ខែវិច្ឆិកា។ ជម្រើសរបស់កម្ពុជា៖ អ៊ុំ វិចិត្រ (អ្នកចាំទី), ឆេង ម៉េង (សាត រ៉ស៊ីប ៧៣), សឿយ វិសាល (ប្រធានក្រុម), ហុង ផេង, សារ៉េត គ្រីយ៉ា, ប្រាក់ ធីវ៉ា, គួច សុគម្ភៈ, សុះ ស៊ូហាណា (គួច ដានី ៧៥), ចាន់ វឌ្ឍនាកា, កែវ សុខផេង (ប៊ិន ចន្ថាធារី ៤៦), រ៉ឹង ប៊ុនហៀង។ ជម្រើសរបស់ម៉ាឡេស៊ី៖ Shahrul Saad, Syahmi Safari, Syazwan Zainon, Aidil Zafuan, Zaquan Adha Radzak (Ahmad Hazwan Bakri ៧១), Norshahrul Idlan (Shahrel Fikri ៦២), Safawi Rasid, Akram Mahinan (Irfan Zakaria ៨៥), Mohamadou Sumareh, Syamer Kutty Abba, Khairul Fahmi Che Mat៕ | ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា ចាញ់ម៉ាឡេស៊ី ១-០ នាការប្រកួតបើកឆាកពូល A នៃព្រឹត្តិការណ៍ AFF Suzuki Cup នៅពហុកីឡដ្ឋានជាតិអូឡាំពិក ល្ងាចថ្ងៃព្រហស្បតិ៍ ទី៨ ខែវិច្ឆិកា នេះ។ |
ក្រោយបញ្ចប់កិច្ចសំណេះសំណាលជាមួយសហព័ន្ធកីឡាជាតិ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្នាក់ការ NOCC លោក វ៉ាត់ ចំរើន បានផ្ដល់បទសម្ភាសមកសារព័ត៌មានក្នុងស្រុកថា សុខមាលភាពរបស់អត្ដពលិក គឺជារឿងសំខាន់ ហើយអត្ដពលិក នឹងមានកាន់តែមានជំនឿចិត្តក្នុងការហ្វឹកហាត់ និងក្នុងការប្រកួត ដោយហ៊ានប្រកួតអស់ពីសមត្ថភាព និងកម្លាំងខ្លួន ព្រោះដឹងថាប្រសិនជាប្រឹងប្រែងហ្វឹកហាត់នោះ អាចបង្ករជារបួស អ្នកទាំងនោះ នឹងទទួលបានការព្យាបាលដោយមិនគិតប្រាក់។ អគ្គលេខាធិការ NOCC រូបនេះ បន្ថែមទៀតថា រាជរដ្ឋាភិបាលកម្ពុជាទាំងអាណត្តិមុន និងអាណត្តិនេះ បានយកចិត្តទុកដាក់ចំពោះបញ្ហាសុខភាពរបស់អត្ដពលិកជាតិ ព្រោះអ្នកទាំងនោះ ជាតួរអង្គសំខាន់ ក្នុងការប្រកួតប្រជែង និងនាំយកទុកជាតិកម្ពុជា ទៅឆាកអន្ដរជាតិ។ ក្នុងអាណត្តិនេះ ទាំងរាជរដ្ឋាភិបាល និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា យកចិត្តទុកដាក់ លើការផ្ដល់បណ្ណមូលនិធិសមធម៌សុខភាព ទៅលើកីឡាករ-កីឡាការិនី ដោយបានឲ្យអាទិភាព ដល់អត្ដពលិកជម្រើសជាតិ និងអត្ដពលិកជំនាញ តាមសហព័ន្ធកីឡាជាតិ។ «ការផ្ដល់បណ្ណមូលនិធិសមធម៌សុខភាព ដែលជាបណ្ណមួយ សម្រាប់កីឡាករ-កីឡាការិនី ពេលមានគ្រោះថ្នាក់ ក្នុងពេលហ្វឹកហាត់ អាចទៅព្យាបាលនៅមន្ទីពេទ្យសាធារណៈ និងមន្ទីរពេទ្យរដ្ឋដោយមិនគិតថ្លៃ។យើង បានជំរុញឲ្យគាត់ ប្រសិនជាមានលទ្ធភាព ត្រូវចូលរួម ក្នុងការបង់លុយចូលក្នុង ប.ស.ស ដែលជាប្រព័ន្ធមួយ ដែលធ្វើឲ្យកីឡាករមានទំនុបចិត្ត ក្នុងការលះបង់ និងគ្រោះថ្នាក់ ក្នុងការហ្វឹកហាត់ ព្រោះហានីភ័យរបស់កីឡាករ-កីឡាការិនី មានច្រើនជាងប្រជាពលរដ្ឋធម្មតា ព្រោះគាត់ហាត់រាល់ថ្ងៃ គាត់អាចមានបញ្ហាថ្លោះគ្រិច និងបញ្ហាគ្រោះថ្នាក់អីផ្សេងៗទៀត នៅលើសុខភាពផ្លូវកាយរបស់គាត់ច្រើន។ រាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់អតិភាពទៅកីឡាករ-កីឡាការិនីជម្រើសជាតិ និងកីឡាករ-កីឡាការិនីជំនាញ នៅក្នុងសហព័ន្ធកីឡាជាតិ។ សហព័ន្ធកីឡាជាតិ គាត់មានកីឡាករ-កីឡាការិនី តាមក្លិបដែលចុះឈ្មោះជាសមាជិកសហព័ន្ធ មានសិទ្ធក្នុងការទទួលបាននូវការប្រើប្រាស់មូលនិធីសមធម៌សុខាពិបាលនេះ មិនមែនជា ប.ស.ស ទេ ប៉ុន្ដែគឺ ជាការលើកទឹកចិត្តពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងការព្យាបាល ទៅលើមន្ទីរពេទ្យសាធារណៈ និងពេទ្យរបស់រដ្ឋ។»។ លោក វ៉ាត់ ចំរើន បាននិយាយប្រាប់ដូច្នេះ។ តាមការបញ្ជាក់របស់អគ្គលេខាធិការរូបនេះ បណ្ណមូលនិធិសមធម៌សុខភាព មិនមែនជាបណ្ណ ប.ស.ស ទេ បើទោះជាមានផ្ដល់ការព្យាបាលកីឡាករ-កីឡាការិនី ដោយមិនយកថវិការ ក៏ដោយ។ លោក វ៉ាត់ ចំរើន បញ្ជាក់ថា បណ្ណនេះ គឺមានសុពលភាព តែមួយឆ្នាំប៉ុណ្ណោះ។ បន្ថែមជាងនេះទៀត NOCC កំពុងជំរុញ ឲ្យកីឡាករ-កីឡាការិនីទាំងអស់ មាននូវបណ្ណ ប.ស.ស ដែលអាចទទួលបានសេវាកម្មថែសុខភាពយូអង្វែង។ ដោយឡែកការធ្វើបណ្ណ ប.ស.ស នេះ គឺស្ថិតក្នុងកិច្ចភាក្សានៅឡើងទេ។ «ចំណែក ប.ស.ស យើង ពិនិត្យមើលបន្ដទៀត។ សុពលភាពមូលនិធិសមធម៌សុខាភិបាល បានតែ១ឆ្នាំទេ។ ប្រសិនជាយើង ធ្វើ ប.ស.ស ហើយមានលទ្ធភាពរៀបចំ បញ្ជូនទៅរដ្ឋាភិបាល ដែលមានលក្ខណៈជារៀងរហូត។ យើង កំពុងពិភាក្សាគ្នា ចំពោះការធ្វើប.ស.ស និងការធានារ៉ាបរង់សុខភាព និងអាយុជីវិតកីឡាករ-កីឡាការិនី របស់យើង។»។ លោក វ៉ាត់ ចំរើន បាននិយាយដូច្នេះ៕ | លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បាននិយាយថា ការយកចិត្តទុកដាក់លើសុខមាលភាព កីឡាករ-កីឡាការិនី មានតាំងពីអាណត្តិមុនមក ហើយអាណត្តនេះ ក៏បន្តយកចិត្តទុកដាក់លើការធ្វើបណ្ណមូលនិធិសមធម៌ ដល់អត្ដពលិកជម្រើសជាតិ និងអត្ដពលិកជំនាញ តាមបណ្ដាលសហព័ន្ធកីឡាជាតិ។ អគ្គលេខាធិការរូបនេះ បញ្ជាក់ថា បណ្ណមូលនិធិសមធម៌សុខភាព គឺជាបណ្ណសម្រាប់អត្ដពលិក ប្រើប្រាស់សម្រាប់ព្យាបាល ដោយមិនគិតប្រាក់ នៅពេលមានបញ្ហាសុខភាព និងរបួសអំឡុងពេលហ្វឹកហាត់។ |
សូមអញ្ជើញទស្សនាបទសម្ភាសរវាងអ្នកសារព័ត៌មាន និងអ្នកស្រី ខៃ ចិន្តា ប្រធានសមាគមអៃរាវត្តា នៅក្នុងកម្មវិធីរាត្រីសមោសរសប្បុរសធម៌រៃអង្គាសថវិកាដូចតទៅ៖ អ្នកស្រី ខៃ ចិន្តា លើកឡើងថា រាត្រីសមោសរនេះ បានរៃអង្គាសថវិកាពីសប្បុរសជន ដើម្បីបន្តការអភិរក្សសត្វដំរី។ បើតាមអ្នកស្រី ចិន្តា ពីមួយឆ្នាំទៅមួយឆ្នាំ សមាគមទទួលបានការគាំទ្រច្រើនពីសប្បុរសជនកាន់តែច្រើន ក្នុងការចូលរួមជួយសង្រ្គោះដំរីស្រុកនៅខេត្តរតនគិរី ដែលជិតផុតពូជ។ ថវិកាដែលប្រមូលបាន សមាគមយកទៅប្រើប្រាស់ក្នុងការអភិរក្សសត្វដំរី, ការបង្កាត់ពូជសត្វដំរី, ការដាំដើមឈើដើម្បីផ្ដល់ជាជម្រកសត្វ រួមទាំងការងារសង្គមផ្សេងៗនៅក្នុងតំបន់ជនជាតិដើមភាគតិច។ ក្នុងមួយឆ្នាំសមាគមអៃរាវត្តា បានចំណាយថវិកាប្រមាណ ១០ម៉ឺនដុល្លារ។ បច្ចុប្បន្នសមាគមអៃរាវត្តា មានសត្វដំរីពេញវ័យចំនួន ៣ក្បាល និងកូនដំរី ១ក្បាល។ ជាមួយគ្នានេះ នាពេលថ្មីៗនេះ សមាគមបានព្យាយាមបង្កាត់ពូជដំរីបន្ថែមទៀតផងដែរ។ តាមរយៈការបង្កាត់ពូជនេះ អ្នកស្រី ចិន្តា សង្ឃឹមថានឹងទទួលបានភាពវិជ្ជមាន បើមិនទាន់បានលទ្ធផលអ្នកស្រីនៅតែបន្តបង្កាត់រហូតទទួលបានជោគជ័យ។ ប្រធានសមាគមរូបនេះ ក៏អំពាវនាវដល់ពលរដ្ឋគ្រប់រូបចូលរួមបរិច្ចាគថវិកាជួយសង្រ្គោះដំរីស្រុកនៅរតនគិរីផងដែរ៕ | ភ្នំពេញ៖ នៅថ្ងៃទី១៨ ខែសីហា អ្នកស្រី ខៃ ចិន្តា ប្រធានសមាគមអៃរាវត្តា បានរៀបចំកម្មវិធីរាត្រីសមោសរសប្បុរសធម៌រៃអង្គាសថវិកាដើម្បីអភិរក្សដំរីខ្មរ ដែលត្រូវការការជួយសង្រ្គោះនៅខេត្តរតនគិរី។ បើតាមអ្នកស្រី ខៃ ចិន្តា បច្ចុប្បន្នសមាគមអៃរាវត្តា មានដំរី៤ក្បាល ដែលជិតផុតពូជ។ ក្នុងមួយឆ្នាំ សមាគមរបស់អ្នកស្រីចំណាយថវិកាប្រមាណ ១០ម៉ឺនដុល្លារលើការអភិរក្សសត្វដំរី និងការងារវប្បធម៌ អប់រំ រួមទាំងកសិកម្ម នៅតំបន់ជនជាតិដើមភាគតិចនាខេត្តរតនគិរី។ |
ក្រសួងសុខាភិបាលបានបញ្ជាក់ថា ស្ត្រីដែលជាពីកូវីដ-១៩ខាងលើនោះ មានវ័យ៤០ឆ្នាំ មានអាសយដ្ឋាននៅភូមិព្រៃតាប ឃុំរោងគោ ស្រុកក្រឡាញ់ ខេត្តសៀមរាប។ ពលកររូបនេះ បានធ្វើដំណើរពីប្រទេសថៃមកដល់កម្ពុជា កាលពីថ្ងៃទី២៧មករា ឆ្នាំ២០២១។ ស្របពេលដែលកម្ពុជាមានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ជាបន្តបន្ទាប់នោះ ក៏មានពលរដ្ឋខ្មែរចំនួន២,៦១១នាក់ហើយបានចាក់វ៉ាក់សាំងការពារជំងឺនេះ។ បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ចំនួនមនុស្សដែលបានចាក់វ៉ាក់សាំងកូវីដ-១៩នេះ គឺគិតត្រឹមរយៈពេល៦ថ្ងៃពោលពីថ្ងៃទី១០-១៦កុម្ភៈ នៃការបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩។ សូមជម្រាប ចំពោះចំនួនពលរដ្ឋខ្មែរសរុបខាងលើ ដែលបានចាក់វ៉ាក់កូវីដ-១៩នេះ គឺមិនបានរាប់បញ្ចូលនូវចំនួនកងកម្លាំងទ័ពនានា ដែលបានចាក់វ៉ាក់សាំងនេះឡើយ។ វ៉ាក់សាំងកូវីដ-១៩ប្រភេទស៊ីណូហ្វាម ចំនួន៦០ម៉ឺនដូសរបស់ចិន បានដឹកមកដល់កម្ពុជាកាលពីថ្ងៃទី៧កុម្ភៈ ឆ្នាំ២០២១ ដោយមាន៣០ម៉ឺនដូស ប្រគល់ឱ្យក្រសួងសុខាភិបាល និង៣០ម៉ឺនដូសទៀត ប្រគល់ឱ្យក្រសួងការពារជាតិ៕ | ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៧កុម្ភៈនេះ ក្រសួងសុខាភិបាលប្រកាសដំណឹងល្អចំពោះស្ត្រីខ្មែរម្នាក់ជាពលករ ធ្វើដំណើរមកពីប្រទេសថៃ បានជាសះស្បើយពីជំងឺកូវីដ-១៩(COVID-19)។ ការជាសះស្បើយរបស់ស្ត្រីរូបនេះ បានធ្វើឱ្យកម្ពុជាមានអ្នកជាពីជំងឺកូវីដ-១៩សរុប៤៧០នាក់ ខណៈ៩នាក់ទៀត កំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យនានា។ |
អ្នកចាត់ការទូទៅ Real Madrid បច្ចុប្បន្នលោក Julen Lopetegui កំពុងស្ថិតក្រោមសម្ពាធធ្ងន់ធ្ងរបន្ទាប់ពីដឹកនាំក្រុមបរាជ័យជាច្រើនលើក ដោយទទួលបាន១៤ពិន្ទុ ក្នុងចំណោម៩ប្រកួត ស្ថិតនៅចំណាត់ថ្នាក់ទី ៧ នៅ La Liga។ លទ្ធផលមិនគាប់ប្រសើរនេះ មានប្រព័ន្ធផ្សព្វផ្សាយជាច្រើននៅអេស្ប៉ាញបានរាយការណ៍ថា លោក Mourinho ដែលកំពុងយ៉ាប់យ៉ឺនក្នុងការដឹកនាំ Man Utd បានចាប់អារម្មណ៍ការងារនេះ ប្រសិនបើលោក Lopetegui ពិតជាត្រូវបញ្ចប់តំណែងមែននោះ។ អត្ថបទទាក់ទង បេក្ខភាព៥រូបដែលអាចជំនួសលោក Lopetegui នៅ Real Madrid កិច្ចសន្យារបស់អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់នៅទឹកដី Old Trafford នឹងត្រូវបញ្ចប់នៅឆ្នាំ ២០២០ ប៉ុន្តែបច្ចុប្បន្នលោកក៏កំពុងស្ថិតក្រោមសម្ពាធផងដែរ បន្ទាប់ពីដឹកនាំបិសាចក្រហម បានត្រឹមចំណាត់ថ្នាក់ទី ១០ នៅក្នុងតារាង Premier League ក្រោយពីការប្រកួតចំនួន៩លើក មាន១៤ពិន្ទុ។ បើទោះយ៉ាងនេះក្តី លោក Mourinho បានប្រាប់អ្នកកាសែតក្នុងសន្និសីទសារព័ត៌មានមុនជំនួបពានរង្វាន់ UEFA Champions League រវាង Man Utd និង Juventus នៅរាត្រីថ្ងៃអង្គារនេះថា៖«អនាគតរបស់ខ្ញុំគឺនៅទីនេះ។ ខ្ញុំនៅមានកិច្ចសន្យានៅទីនេះ ហើយខ្ញុំគិតតែពីក្រុម Manchester United តែមួយមុខប៉ុណ្ណោះ។ ខ្ញុំសប្បាយរីករាយនឹងស្នាក់នៅទីនេះបន្តទៀតបន្ទាប់ពីកិច្ចសន្យារបស់ខ្ញុំបញ្ចប់»។ លោក Mourinho កាលនៅដឹកនាំ Real Madrid អ្នកចាត់ការរហស្សនាម Special One ដែលធ្លាប់ដឹកនាំក្រុមស្តេចសចន្លោះពីឆ្នាំ២០១០ ដល់២០១៣ ក៏បានបញ្ចាក់ប្រាប់ផងដែរថា ក្រុមរបស់លោក នឹងបាត់បង់កីឡាករសំខាន់៦រូបសម្រាប់ការប្រកួតនៅទឹកដី Old Trafford យប់នេះ ដោយក្នុងនោះរួមមាន Alexis Sanchez, Marouane Fellaini, Jesse Lingard, Diogo Dalot, Scott McTominay និង Phil Jones។ Man United ដែលស្ថិតក្នុងពូល H ជាមួយ Juventus Valencia និង Young Boys រកបាន៤ពិន្ទុពីការប្រកួត២លើក ស្ថិតនៅចំណាត់ថ្នាក់ទី២ តាមពីក្រោយ Juventus ដែលមាន៩ពិន្ទុពេញ៕ | លោក Jose Mourinho បានច្រានចោលព័ត៌មានដែលថាខ្លួនកំពុងពិចារណាវិលត្រឡប់ទៅកាន់ក្លិបយក្សអេស្ប៉ាញ Real Madrid វិញ កាលពីទី ២២ ខែតុលា ។ អមនឹងការបដិសេធព័ត៌មាននេះ លោក Mourinho បានបញ្ជាក់ថា លោកចង់បន្តកិច្ចសន្យាបន្ថែមទៀត ដើម្បីដឹកនាំក្រុម Manchester United ឲ្យបានយូរអង្វែង។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ |
ក្នុងកិច្ចប្រជុំបិទទ្វារមួយ ស្ថិតនៅ Mar-a-Lago នៅថ្ងៃសៅរ៍ទី ៣ ខែមីនា ប្រមុខរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានសរសើរសមភាគីចិនលោក ស៊ី ជិនភីង ដែលនឹងលុបចោលការកំណត់អាណត្តិ និងអនុញ្ញាតឲ្យលោកអាចកាន់តំណែងកាន់តែយូរតាមដែលអាចធ្វើបាន។ បើតាមសារព័ត៌មាន CNN លោក ត្រាំ បានកត់សម្គាល់ថា វាជាគំនិតល្អ ហើយអ្វីដែលសំខាន់មេដឹកនាំអាមេរិករូបនេះព្រលយថា ថ្ងៃណាមួយអាមេរិកអាចនឹងធ្វើបែបនោះដែរ។ «លោក ស៊ី ជិនភីង ឥឡូវនេះជាប្រធានាធិបតីមួយជីវិត។ ហើយលោកជាមនុស្សអស្ចារ្យ។ លោក ស៊ី ជិនភីង អាចធ្វើដូច្នេះបាន។ ខ្ញុំគិតថា វាល្អណាស់។ ប្រហែលជាថ្ងៃណាមួយយើងអាចធ្វើដូចគ្នាបានដែរ»។ លោក ដូណាល់ ត្រាំ បានលើកឡើងដូច្នេះ។ ក្រៅពីសរសើរការដឹកនាំ លោក ត្រាំ បានបន្ថែមផងដែរថា លោក ស៊ី ជិនភីងនេះជាសុភាពបុរសដ៏អស្ចារ្យម្នាក់ ហើយលោកក៏ជាមេដឹកនាំចិនដែលមានឥទ្ធិពលបំផុតក្នុងប្រវត្តិសាស្ត្រក្នុងរយៈពេលប្រហែល ១០០ឆ្នាំមកនេះដែរ។ អាចថា វាជារឿងកម្រដែលប្រមុខដឹកនាំប្រទេសប្រជាធិបតេយ្យកោតសរសើរប្រទេសនិងមេដឹកនាំដែលស្វែងរកឱកាសកាន់អំណាចកាន់តែយូរតាមតែអាចធ្វើបាននោះ។ ប៉ុន្តែវាមិនមែនជារឿងចម្លែកសម្រាប់លោក ដូណាល់ ត្រាំ នោះឡើយ។ ដូចឃើញស្រាប់កន្លងមកលោក ធ្លាប់លើកសរសើរប្រធានាធិបតីហ្វីលីពីនដែលប្រើប្រាស់សង្គ្រាមគ្រឿងញៀនសម្លាប់រង្គាលអស់មនុស្សរាប់ពាន់នាក់ផង ហើយសម្តីលោកបានទាក់ទាញការថ្កោលទោស និងការទិតៀនខ្លាំងពីសហគមន៍សិទ្ធិមនុស្សផងដែរ។ ដោយឡែកទាក់ទិនការកំណត់អាណត្តិរបស់ប្រធានាធិបតីនេះ ជាប្រពៃណីទៅហើយ ប្រធានាធិបតីអាមេរិកកាន់តំណែងបានត្រឹមពីរអាណត្តិ ដែលមួយអាណត្តិមានរយៈពេលបួនឆ្នាំ។ ការកំណត់នេះត្រូវបានកំណត់តាមរយៈការវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ ១៩៥១ ក្រោយពេលដែលប្រធានាធិបតី ហ្វ្រេងគ្លីន រ៉ូសឺហ្វែល ជាប់ឆ្នោតបួនដងបន្តបន្ទាប់គ្នាចាប់ពីឆ្នាំ ១៩៣២មកនោះ។ -ចិនមិនត្រូវការពាក្យសរសើររបស់មេដឹកនាំអាមេរិក យ៉ាងណាមិញ សម្តីសរសើររបស់លោក ត្រាំ មិនបានធ្វើឲ្យរបបដឹកនាំចិនរីករាយឡើយ ហើយចិនក៏មិនត្រូវការពាក្យសរសើរនេះដូចគ្នា។ តាមការចុះផ្សាយរបស់សារព័ត៌មាន South China Morning Post តំណាងក្រុងប៉េកាំងបានអះអាងថា ប្រព័ន្ធដឹកនាំរបស់ចិនមានលក្ខណៈពិសេសរបស់ខ្លួនរួចទៅហើយ។ ចិនគ្មានគោលដៅនាំចេញគម្រូនៃរបៀបរបបដឹកនាំរបស់ខ្លួនទៅក្រៅប្រទេស ដើម្បីឲ្យគេចម្លងតាម ឬនាំយកប្រព័ន្ធដឹកនាំបរទេសផ្សេងទៀតចូលមកក្នុងស្រុកដែរ។ «ចិននឹងដើរលើផ្លូវរបស់ខ្លួន។ យើងនឹងមិននាំចូលប្រព័ន្ធដឹកនាំបរទេស ឬនាំចេញគម្រូប្រព័ន្ធដឹកនាំរបស់យើងទៅក្រៅប្រទេសដែរ។ យើងក៏មិនសុំឲ្យប្រទេសផ្សេងចម្លង ឬធ្វើតាមអ្វីដែលយើងធ្វើដូចគ្នា»។ នេះជាការលើកឡើងរបស់លោក Zhang Yesui អ្នកនាំពាក្យនៃសភាប្រជាជនចិន និងជាអតីតអគ្គរដ្ឋទូតចិនប្រចាំនៅសហរដ្ឋអាមេរិក។ អ្នកនាំពាក្យរូបនេះមិនបានឆ្លើយតបផ្ទាល់ចំពោះការលើកឡើងរបស់លោក ដូណាល់ ត្រាំ ឡើយប៉ុន្តែលោកសង្កត់ធ្ងន់ថា បើប្រទេសដទៃចាប់អារម្មណ៍ពីបទពិសោធន៍ក្នុងការអភិវឌ្ឍប្រទេស និងអនុវត្តប្រព័ន្ធដឹកនាំរបស់ចិន ចិនអាចចែករម្លែកបានផងដែរ៕ | ចុងសប្តាហ៍កន្លងទៅ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបង្ហាញការគាំទ្រចំពោះការលុបចោលការកំណត់អាណត្តិរបស់ប្រធានាធិបតីចិនដែលអនុញ្ញាតឲ្យប្រធានាធិបតីកាន់អំណាចលើសពីពីរអាណត្តិ។ មេដឹកនាំមហាអំណាចប្រជាធិបតេយ្យរូបនេះថែមទាំងបង្ហើបថា ថ្ងៃណាមួយអាមេរិកគួរធ្វើតាមអ្វីដែលចិនកំពុងធ្វើរដែរ។ យ៉ាងណាមិញ ចិនតបវិញថា ប្រព័ន្ធដឹកនាំខ្លួនមិនត្រូវការប្រទេសផ្សេងសរសើរ ឬឲ្យប្រទេសផ្សេងចម្លងតាមឡើយ។ |
លោកអនុសេនីយឯក លី ពុទ្ធួក ប្រចាំការនៅតំបន់ស្តុបអធិការក្រុងតាខ្មៅ ខេត្តកណ្តាលបាន មានចំណាប់អារម្មណ៍ថា៖«យើងខ្ញុំពិតជាសូមកោតសរសើរ អំពីយុទ្ធនាការ ទឹកចិត្តកម្ពុជា របស់ក្រុមហ៊ុនផលិតទឹកបរិសុទ្ធកម្ពុជា ដែលបានមើលឃើញពីកិច្ចខិតខំប្រឹងប្រែង បំពេញភារកិច្ចសម្រួលចរាចរណ៍របស់ពួកយើង ជូនប្រជាពលរដ្ឋខ្មែរ ដើម្បីកាត់បន្ថយនូវគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗ»។ ហើយលោកក៏សូមថ្លែងអំណរគុណដល់ក្រុមហ៊ុន ដែលបានចូលរួម ជាមួយកងកម្លាំងសមត្ថកិច្ច លើកិច្ចខិតខំប្រឹងប្រែងនេះ តាមរយៈការឧបត្ថម្ភនូវទឹកពិសា បរិសុទ្ធកម្ពុជា និងភេសជ្ជៈផ្សេងទៀត ដើម្បីសម្រួលភាពនឿយហត់ និង ម្លាំងសមត្ថកិច្ចផងដែរ។ គួរបញ្ជាក់ថា ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានផ្តល់ជំនួយឧបត្ថម្ភនៅលើកទី២ នេះក្នុងចំនួនប្រមាណជាង ២ម៉ឺនកេស។ ក្រៅពីទឹកបរិសុទ្ធកម្ពុជា ក្រុមហ៊ុនក៏បានផលិតនូវស្រាបៀរ និង ភេសជ្ជៈដែលមានគុណភាពខ្ពស់ ដូចជា ស្រាបៀរកម្ពុជា ស្រាបៀរគូដូ KUDO ភេសជ្ជៈប៉ូវកម្លាំងវើក WURKZ និង ទឹកក្រូច អាយស៍ IZE ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើបបំផុត និង គ្រឿងផ្សំពីសហគមន៍អឺរ៉ុប ។ (អត្ថបទពាណិជ្ជកម្ម) | ខេត្តកណ្តាល៖ យុទ្ធនាការទឹកចិត្តកម្ពុជា ផ្តួចផ្តើមឡើងដោយក្រុមហ៊ុនផលិតទឹកបរិសុទ្ធកម្ពុជាដែលបានផ្តល់ជំនួយឧបត្ថម្ភទឹកពិសាបរិសុទ្ធកម្ពុជា និងភេសជ្ជៈផ្សេងទៀត ពីក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជាលើកទី ២ ទៅនគរបាលចរាចរណ៍ និងនគរបាលចម្រុះគ្រប់ប៉ុស្តិ៍ត្រួតពិនិត្យទូទាំងប្រទេស។ យុទ្ធនាការនេះ បានទទួលបានការកោតសរសើរ និងវាយតម្លៃខ្ពស់ពីមន្ត្រីនគរបាលកម្ពុជា។ |
ក្រោយដឹកនាំមន្ត្រីចុះពិនិត្យការចិញ្ចឹមបង្កងអូស្ត្រាលីរបស់ក្រុមហ៊ុនមួយ ស្ថិតនៅស្រុកត្រពាំងប្រសាទ ខេត្តឧត្តរមានជ័យ លោក វេង សាខុន ជំរុញឲ្យមន្ត្រី និងនិស្សិតកសិកម្ម មករៀនសូត្រពីបច្ចេកទេសចិញ្ចឹមបង្កង។ ក្នុងដំណើរទេស្សនកិច្ចនេះ រដ្ឋមន្ត្រីក្រសួងកសិកម្ម បានវាយតម្លៃខ្ពស់ ចំពោះការចូលរួមវិនិយោគចិញ្ចឹមបង្កងពូជថ្មី ដែលជំរុញ និងលើកទឹកចិត្តឲ្យកសិករចិញ្ចឹមជាលក្ខណ:គ្រួសារ។ កសិដ្ឋានចិញ្ចឹមបង្កងអូស្ត្រាលី ក្នុងទឹកដីខេត្តឧត្តរមានជ័យ បានចាប់ផ្ដើមដំណើរការនៅក្នុងឆ្នាំ២០១៦ ដោយមានស្រះច្រើនប្រភេទ រួមមាន ស្រះចិញ្ចឹមមេ, បាពូជ, កូន និងបង្កងសាច់ជាដើម។ បច្ចុប្បន្ន កសិដ្ឋានចិញ្ចឹមបង្កងខាងលើ កំពុងសាកល្បងពិសោធន៍ភ្ញាស់ និងចិញ្ចឹមកូនពូជ ដើម្បីសម្រេចផែនការផលិតកម្ម ផលិតបង្កងសាច់ឲ្យបាន ១តោនក្នុងមួយថ្ងៃ។ ទំព័រហ្វេសប៊ុកក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា កសិដ្ឋានចិញ្ចឹមបង្កងអូស្ត្រាលីនេះ មានកូនពូជប្រមាណ ៦០ម៉ឺន ដែលអាចផ្ដល់ផលប្រមាញ ៥០តោន ក្នុងរយៈពេល ៦ខែ។ លើសពីនេះ កសិដ្ឋាននេះ គ្រោងផលិតកូនឲ្យបាន ៥ទៅ១០លានកូននៅឆ្នាំក្រោយ។ បង្កងនៅក្នុងកសិដ្ឋាននេះ មានតម្លៃ ២៥ដុល្លារក្នុងមួយគីឡូក្រាម ដោយឈ្មួញយកទៅលក់បន្តមានតម្លៃពី ៣០ទៅ៣៥ដុល្លារក្នុងមួយគីឡូក្រាម។ បើតាមក្រសួងកសិកម្ម កសិដ្ឋានដែលកំពុងចិញ្ចឹមបង្កងក្នុងផ្ទៃដី ២៥ហិកតានេះ គ្រោងពង្រីកដល់ ១០០ហិកតា សម្រាប់ផ្គត់ផ្គង់បង្កងនៅទីផ្សារ។ សូមបញ្ជាក់ថា ការចិញ្ចឹមលក្ខណ:ធម្មជាតិនេះ ផ្តល់ចំណីមានពោត ដំឡូងមី និងសណ្តែកសៀង ដែលជាវត្ថុធាតុដើមផលិតក្នុងស្រុក៕ រូបភាពពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ | ភ្នំពេញ៖ «រដ្ឋបាលជលផល និងសកលវិទ្យាល័យភូមិន្ទកសិកម្ម គួរបញ្ជូនមន្ត្រី និងនិស្សិតចុះសិក្សា ដកស្រង់បទពិសោធន៍ បច្ចេកទេស ដើម្បីផ្សព្វផ្សាយផលិតកម្មបង្កងនេះឱ្យបានទូលំទូលាយទូទាំងប្រទេស»។ នេះជាលើកឡើងរបស់លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម នាទស្សនកិច្ចនៅកសិដ្ឋានចិញ្ចឹមបង្កង ក្នុងខេត្តឧត្តរមានជ័យ។ |
Her father saw them and assumed they were already together. He told her she had to marry the man and live with him. She dropped out of school and soon became pregnant. It was only when her husband became abusive that she was allowed back to the family home. Since then, Topodzi has been working to stop other girls having the same experience. She took on the government to change the law and increase the minimum legal age of consent for marriage from 16 to 18. "As a mother and survivor of child marriage, I am so passionate about ending child marriage," she told AFP at a recent conference on the subject in Ghana's capital Accra. "I know how it feels to be married early and I know how you handle things in your marriage -- that is so difficult." - High rates - According to a new World Bank report, more than a third of girls in sub-Saharan Africa marry before their 18th birthday, which costs countries billions of dollars in lost earnings. Estimates for 12 countries suggest some $63 billion (55.5 billion euros) is lost because child brides complete fewer years of formal education than their peers who marry later. Every year of secondary education reduces the likelihood of marrying before the age of 18 by five percent or more, it added in the report, "Educating Girls and Ending Child Marriage". West Africa in particular has the highest prevalence of marriage before age 15, and of the top 20 countries with the highest rates of child marriage in the world, 18 are in Africa. Yvette Kathurima Muhia, from the Girls Not Brides organisation of more than 1,000 civil society groups working on the issue, said governments and communities need to work together. Twenty-four countries have launched national strategies to end the practice since the African Union began a campaign to stop child marriage by 2023. But she said more needed to be done, particularly to keep girls in school by providing free meals, sanitary items and transport. "Then the families feel they can send the girls to school, where they have support and incentives rather than if they were at home," she added. - Rooted in poverty - The causes of child marriage are complex and include traditional beliefs, climate change and conflict. But poverty is an underlying factor. The UN last month said that the drought in western Afghanistan, which has displaced more than 250,000 people, has worsened an already dire humanitarian situation, compelling some families to sell their daughters to pay off debt or buy food. At least 161 children between the ages of just one month and 16 were sold between July and October, according to Unicef. Kathurima Muhia, head of Africa engagement at Girls Not Brides, conceded that the AU's 2023 target to eradicate the practice was "not going to happen", describing progress so far as "slow-moving". As well as addressing policies and legal reforms, social norms must change in communities too, she added. At the same time, people need to understand that there are no cultural or religious reasons to marry off young girls, she said. In September, the marriage of a 15-year-old Malaysian girl to a 44-year-old man sparked anger, two months after a girl aged just 11 was married off to a 41-year-old. But child marriage is not just an issue in the developing world: in June last year, the US state of New York overhauled legislation that allowed children as young as 14 to get married. The age of consent to marry there is now 18, putting pressure on other US states to follow suit. - Uphill battle - Despite growing awareness of the practice, as policy makers met in Ghana a 17-year-old girl in South Sudan was auctioned for marriage on Facebook, causing international outrage. The viral post eventually led to the largest dowry ever recorded in the fledgling war-torn nation, with the highest bidder a man three times older than her. Others bidding included a deputy state governor, according to reports. Kathurima Muhia said that indicated the scale of the task at hand. "One of the challenges we are having on the continent is where the policymakers themselves who are supposed to protect the law are the ones who are breaking it and child marriage is a key way of demonstrating that," she added. | Accra, Ghana| Respect Ruvimbo Topodzi was 15 and walking home from school in her native Zimbabwe when a 22-year-old man asked her out. She turned him down but it was too late. |
កាលពីសប្តាហ៍មុន រុស្ស៊ី, តួកគី និងសម្ព័ន្ធមិត្តអ៊ីរ៉ង់បានព្រមព្រៀងគ្នាក្នុងកិច្ចពិភាក្សាសន្តិភាពក្រុង Astana ប្រទេសកាហ្សាក់ស្ថាន ដើម្បីឈានបង្កើតតំបន់សុវត្ថិភាព (Safe Zone) ចំនួនបួននៅស៊ីរី ដើម្បីធានាសន្តិភាពនិងសុវត្ថិភាពជនស៊ីវិល។ បើតាមទីភ្នាក់ងារព័ត៌មាន AFP កិច្ចព្រមព្រៀងត្រីភាគីរុស្ស៊ី តួកគីអ៊ីរ៉ង់នេះមានគោលដៅសំខាន់ធានាឲ្យបាននូវបទឈប់បាញ់រវាងភាគី,ហាមឃាត់ការប្រយុទ្ធនៅតំបន់សុវត្ថិភាពនិងធានានិរន្តភាពនៃការចែកចាយជំនួយមនុស្សធម៌ទៅកាន់ប្រជាជនស៊ីរីដែលរងគ្រោះផង។ មកដល់ពេលនេះក្រុងម៉ូស្គូកំពុងមរមាញឹកស្វះស្វែងរកការគាំទ្រពីក្រុមប្រឹក្សាសន្តិសុខដើម្បីឈានទៅបង្កើតតំបន់សុវត្ថិភាពនៅស៊ីរីតាមការចង់បានរបស់ខ្លួនផងដែរ។ សេចក្តីព្រាងដំណោះស្រាយអង្គការសហប្រជាជាតិដែលរុស្ស៊ីរៀបចំឡើងត្រូវដាក់ចូលទៅកាន់កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិមុននេះ ដែលវាមានការពិភាក្សាដេញដោល និងបោះឆ្នោតសម្រេចផង។ រុស្ស៊ីចង់ឲ្យមានការបោះឆ្នោតសម្រេចកាន់តែឆាប់ ហើយការបោះឆ្នោតនេះអាចចាប់ផ្តើមនៅថ្ងៃ អង្គារទី ៩ ឧសភានេះ។ ដំណោះស្រាយដែលរុស្ស៊ីព្រាងឡើងនេះស្វាគមន៍កិច្ចព្រមព្រៀងត្រីភាគីនៅក្រុង Astana ហើយក៏អំពាវនាវឲ្យបណ្តាភាគីពាក់ព័ន្ធគោរពតាមប្រការដែលសំដៅបង្កតំបន់សុវត្ថិភាពថែមទៀតផង។ យ៉ាងណាក៏ដោយចុះ គំនិតផ្តួចផ្តើមរបស់រុស្ស៊ី តួកគីនិងអ៊ីរ៉ង់នេះទំនងជាប្រឈមការជំទាស់ពីបណ្តាប្រទេសលោកខាងលិចភាគច្រើន។ មន្ត្រីទូតលោកខាងលិចមួយចំនួនអះអាងថា ខ្លួនត្រូវការពេលវេលាដើម្បីស្វែងយល់បន្ថែមពីគម្រោងនេះសិន ដែលមានន័យថាការបោះឆ្នោតគាំទ្រនោះមិនអាចកើតឡើងឆាប់តាមការចង់បានរបស់រុស្ស៊ីឡើយ។ បញ្ហាប្រឈមបច្ចុប្បន្នគឺ គេមិនទាន់បានទទួលព័ត៌មានលម្អិត ជាពិសេសការកំណត់ព្រំដែនតំបន់សុវត្ថិភាព ដែលជាកន្លែងហាមឃាត់ការប្រយុទ្ធគ្នារវាងទាហានរដ្ឋាភិបាលនិងក្រុមឧទ្ទាមឡើយ។ ពាក់ព័ន្ធបញ្ហានេះ សហរដ្ឋអាមេរិកដូចជានៅមានមន្ទិលសង្ស័យនៅឡើយ ចំពោះគំនិតផ្តួចផ្តើមត្រីភាគីនេះ ព្រោះវាអាចមានបន្ថែមតួនាទីរបស់កងទ័ពអ៊ីរ៉ង់នៅស៊ីរីផង។ ចំណែករដ្ឋមន្ត្រីការពារជាតិអាមេរិក លោក James Mattis បានបកស្រាយថា មកដល់ពេលនេះគេនៅបន្តពិភាក្សានិងកំណត់ព្រំដែននៃតំបន់សុវត្ថិភាពនេះនៅឡើយ ហើយវាត្រូវការពេលវេលាច្រើនដើម្បីស្វែងយល់ទៀត។ កន្លងមករុស្ស៊ីនិងអាមេរិកបានពិភាក្សាគ្នាជិតស្និទ្ធដែរដើម្បីឈានទៅដោះស្រាយវិបត្តិស៊ីរី។ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បន្តជជែកជាមួយសមភាគីអាមេរិកលោក Rex Tillerson ដែរជុំវិញការកំណត់វិធានការបញ្ចប់ការប្រយុទ្ធគ្នានិងធានាការអនុវត្តបទឈប់បាញ់ផង។ កាលពីដើមសប្តាហ៍មុន លោក ដូណាល់ ត្រាំ បានទូរសព្ទទៅកាន់លោក វ្ល៉ាឌីមៀ ពូទីន ដើម្បីពិភាក្សាពីបញ្ហាស៊ីរីនេះដែរ ហើយលោកបានបញ្ជូនមន្ត្រីខ្លួនទៅចូលរួមជាអ្នកសង្កេតការណ៍ក្នុងកិច្ចពិភាក្សាសន្តិភាពស្តីពីស៊ីរីនៅក្រុង Astana កាលពីសប្តាហ៍មុនទៀតផង។ ត្រឡប់មកវិញ ឯកអគ្គរាជទូតស៊ុយអែតប្រចាំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ Olof Skoog យល់ឃើញដូចគ្នាថា គេត្រូវការពេលវេលាបន្ថែមដើម្បីស្វែងយល់ពីកម្មវត្ថុនៃកិច្ចព្រមព្រៀងត្រីភាគី។ លោកបន្តថា បើសិនបើមើលឃើញថា វាពិតជាសំខាន់មែន ស៊ុយអែតនឹងបោះឆ្នោតគាំទ្រ តែលោកនៅតែមិនសូវមានជំនឿចិត្តចំពោះគំនិតផ្តួចផ្តើមថ្មីទេព្រោះវាមានបទឈប់បាញ់កាលពីមុន តែការអនុវត្តគ្មានប្រសិទ្ធភាពហើយគ្មានអ្នកត្រួតពិនិត្យត្រឹមត្រូវទៀត៕ | ក្រោយឯកភាពគ្នានៅក្រុង Astana ដើម្បីបង្កើតតំបន់សុវត្ថិភាពនៅស៊ីរីដែលអាចធានាពីការអនុវត្តបទឈប់បាញ់ និងចែកចាយជំនួយមនុស្សធម៌ដល់ជនស៊ីវិល រុស្ស៊ីបានរៀបចំដំណោះស្រាយដើម្បីដាក់ស្នើសុំការគាំទ្រពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ប៉ុន្តែមន្ត្រីទូតលោកខាងលិចដូចជាមិនចង់ឲ្យ ផ្តួចផ្តើមរបស់រុស្ស៊ី, អ៊ីរ៉ង់ និងតួកគីនេះចេញជារូបរាងឡើយ។ |
នរណាក៏ដឹងដែរថា រុស្ស៊ី និងអាមេរិក គឺជាមហាអំណាចពិភពលោកពីរ ដែលមានគ្រាប់នុយក្លេអ៊ែរក្នុងឃ្លាំងច្រើនជាងគេ។ សង្គ្រាមរវាងមហាអំណាចទាំងពីរ ពិតជាមានវត្តមានអាវុធនុយក្លេអ៊ែរមិនខាន ហើយគ្រោះថ្នាក់ពិតជាមិនអាចស្មានដល់ឡើយ។ បើតាមប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន គ្មាននរណាម្នាក់អាចរស់រានមានជីវិតឡើយ បើរុស្ស៊ី និងអាមេរិក ដើរដល់ដំណាក់កាលប្រយុទ្ធគ្នាចៀសមិនផុតមែន ព្រោះនុយក្លេអ៊ែរនឹងត្រូវប្រមូលចេញពីឃ្លាំងមិនខាន។ ការលើកឡើងរបស់ប្រធានាធិបតីរុស្ស៊ីខាងលើនេះ គឺជាការឆ្លើយតបនឹងសំណួររបស់អ្នកផលិតភាពយន្តអាមេរិក Oliver Stone ដែលបានសួរលោកថា អាមេរិកនឹងក្លាយជាឈ្នះឬទេ បើមានសង្គ្រាមមែននោះ។ ផលិតករអាមេរិករូបនេះ ក៏បានសួរប្រធានាធិបតីរុស្ស៊ីពីលទ្ធភាពដែលរុស្ស៊ី និងអាមេរិកអាចកែខៃទំនាក់ទំនងដែលធ្លាក់ស្ទើរដល់បាតទៅហើយនោះ។ លោក ពូទីន ឆ្លើយវិញថា សង្ឃឹមនៅតែមាន ហើយមានរហូតដល់អាមេរិកយករុស្ស៊ីទៅកប់ក្នុងផ្នូរតែម្ដង។ សារព័ត៌មាន RT ផ្សាយនៅថ្ងៃទី៧ ខែមិថុនា ថា ក្នុងកិច្ចសម្ភាសដែលត្រូវផ្សាយទាំងស្រុងនៅសប្ដាហ៍ក្រោយ លោកប្រធានាធិបតី ពូទីន ក៏បាននិយាយដល់សម្ព័ន្ធយោធាណាតូ ដែលកំពុងពង្រឹងកម្លាំងនៅតាមព្រំដែនជាមួយរុស្ស៊ី។ ការបង្កើនកម្លាំងនេះហើយដែលជាប្រភពនៃការប៉ះទង្គិចនៅថ្ងៃអនាគតនោះព្រោះរុស្ស៊ីក៏មិននៅស្ងៀមដែរ ដោយបានពង្រាយកងទ័ព និងសព្វាវុធគ្រប់ប្រភេទរបស់ខ្លួន ទៅកាន់តំបន់ទល់មុខនឹងអឺរ៉ុបដែរ។ ដោយហៅសម្ព័ន្ធយោធាណាតូជាឧបករណ៍នយោបាយការបរទេសរបស់អាមេរិក លោក ពូទីន ក៏បានហៅសមាជិកសម្ព័ន្ធយោធានេះជាបរិវាររបស់អាមេរិកទៀតផង។ លោកពន្យល់ប្រាប់លោក Stone ថា នៅពេលក្លាយជាសមាជិកណាតូហើយ ពួកគេពិតជាមិនអាចជំទាស់គំនិតរបស់អាមេរិកបានដោយស្រួលឡើយ ហើយអាវុធគ្រប់ប្រភេទអាចត្រូវបានពង្រាយគ្រប់ពេលនៅតាមរដ្ឋសមាជិកទាំងនោះដូចជាប្រព័ន្ធការពារមីស៊ីល និងមូលដ្ឋានទ័ពថ្មីជាដើម។ ដោយរឿងនេះ ទើបរុស្ស៊ីត្រូវបង្ខំចិត្តចាត់វិធានការឆ្លើយតបវិញដើម្បីការពារខ្លួនឯង។ លោក ពូទីន ដែលកំពុងស្ថិតនៅចំកណ្ដាលរឿងអាស្រូវបោះឆ្នោតនៅអាមេរិកនោះ បញ្ជាក់ថា រុស្ស៊ីត្រូវតែតម្រង់មីស៊ីលដាក់គោលដៅដែលកំពុងគំរាមកំហែងខ្លួន ហើយស្ថានការណ៍ក៏រឹតតានតឹងទៅតាមនោះដែរ។ ជាការកត់សម្គាល់នោះ ទាំងរុស្ស៊ី ទាំងណាតូ សុទ្ធតែបានបង្កើនកម្លាំងយោធាដូចគ្នានៅតាមព្រំដែននៅអឺរ៉ុបខាងកើត តំំបន់បាល់កង់ និងសមុទ្រខ្មៅ ដែលធ្វើឲ្យគេបារម្ភថានឹងមានប៉ះទង្គិចណាមួយមិនខាន៕ | ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បានព្រមានថា គ្មានប្រទេសណាមួយនៅលើពិភពលោក អាចរួចខ្លួនបានទេ បើរុស្ស៊ី និងអាមេរិក ដែលជាមហាអំណាចនុយក្លេអ៊ែរធំជាងគេទាំងពីរ ត្រូវធ្វើសង្គ្រាមជាមួយគ្នាមែននោះ។ ក្នុងកិច្ចសម្ភាសជាមួយផលិតករភាពយន្ត Oliver Stone លោក ពូទីន បានលើកឡើងពីការកសាងកម្លាំងទ័ពរបស់ណាតូ ដែលជាការគំរាមកំហែងមកលើសន្តិសុខរុស្ស៊ី ហើយដែលត្រូវឆ្លើយតបវិញដាច់ខាត។ ទំនងបែបនេះ ទើបលោក ពូទីន ព្រមានទុកមុនពីការប៉ះទង្គិចនៅពេលខាងមុខ។ |
នៅពេលដែលអ្នផ្តាសាយ ធ្វើឲ្យរមាស់បំពង់ក ឬក្អក អ្នកអាចយកខ្ទឹមសចំនួនមួយគ្រាប់ ដោយបកសំបកចេញ។ បន្ទាប់មកអ្នកអាចបៀមក្នុងមាត់ រួចទំពារ នោះវានឹងជួយធ្វើឲ្យអាការៈនេះធូរស្រាល ដោយមិនចាំបាច់ពិសារថ្នាំឡើយ៕ ត្រួតពិនិត្យដោយ www.health.com.kh | ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរបៀបងាយបំផុតក្នុងការប្រើខ្ទឹមសដើម្បីព្យាបាលជំងឺផ្តាសាយ។ តើមានអ្វីខ្លះទៅ? |
យោងតាមការចុះផ្សាយរបស់ទស្សនាវដ្តី The Hollywood Reporter តារាសម្តែងវ័យ៥៤ឆ្នាំរូបនេះ រកចំណូលបានប្រមាណ ៧៥លានដុល្លារសម្រាប់រឿង «Avengers: Infinity War» ដែលបានចាក់បញ្ចាំងកាលពីឆ្នាំ២០១៨ ព្រោះលោកបានបង្កើតកិច្ចព្រមព្រៀងហិរញ្ញវត្ថុដ៏ពិសេសមួយជាមួយម្ចាស់ផលិតកម្ម Marvel Studios លោក Kevin Feige ។ ឲ្យពិតទៅ ផលិតកម្ម Marvel Studios ផ្តល់លុយ១០លានដុល្លារប៉ុណ្ណោះឲ្យទៅលោកសម្រាប់ការថតមួយរឿង ប៉ុន្តែដោយសារកិច្ចព្រៀមព្រៀងពិសេស លោក រ៉ូបឺត ឌូយនី ទទួលលុយបន្ថែមប្រមាណ ២,៥ភាគរយពីចំណូលរឿងនីមួយៗ បន្ទាប់ពីចាក់បញ្ចាំងរួច។ នេះបើតាមប្រភព The Hollywood Reporter។ កាលពីឆ្នាំ២០១៨ រឿង «Avengers: Infinity War» រកចំណូលបានជាង ២ពាន់លានដុល្លារនៅទូទាំងសកលលោក ខណៈរឿង «Avengers: Endgame» ដែលជារឿងថ្មីបំផុតរបស់ចក្រវាល Marvel រកចំណូលបាន១,២ពាន់លានដុល្លារ នៅសប្តាហ៍ដំបូងនៃការចាក់បញ្ចាំង។ ដូច្នេះ គេអាចទាញការសន្និដ្ឋានបានថា លោក រ៉ូបឺត ដោននី អាចរកប្រាក់កំរៃច្រើនជាង៧៥លានដុល្លារ លើសពីរឿងមុនទៅទៀត។ គួរបញ្ជាក់ដែរថា តារាសម្តែងជនជាតិអាមេរិករូបនេះ ធ្លាប់ទទួលបានកម្រៃមួយថ្ងៃ ៥លានដុល្លារសម្រាប់រយៈពេល៣ថ្ងៃ ដោយចូលរួមសម្តែងក្នុងរឿង Spider-Man: Homecoming កាលពីឆ្នាំ២០១៧។ ភាពយន្តនេះ រកចំណូលបានជាង ៨៨០លានដុល្លារនៅទូទាំងពិភពលោក។ ក្រៅពីនេះ លោក Chris Hemsworth ដែលសម្តែងជាតួអង្គ Thor និងលោក Chris Evans ដែលសម្តែងជាតួអង្គ Captain America ត្រូវបានរាយការណ៍ថា ទទួលបានកំរៃពីការសម្តែងរឿង «Avengers: Infinity War» និង «Endgame» ម្នាក់ៗចន្លោះពី ១៥ ទៅ ២០ លានដុល្លារ ក្នុងមួយរឿងៗ៕ | លោក រ៉ូបឺត ដោននី (Robert Downey Jr.) បានលេចមុខក្នុងភាពយន្តចក្រវាល Marvel កាលពីឆ្នាំ២០០៨ ដោយសម្តែងជាតួអង្គ Iron Man ។ ភាពយន្តដែលដកស្រង់ចេញពីសៀវភៅរូបត្លុកនេះ ទទួលបានការគាំទ្រជាខ្លាំងជាមួយចំណូល ៥៨៥លានដុល្លារនៅទូទាំងពិភពលោក។ ជាមួយភាពជោគជ័យជាបន្តបន្ទាប់នៃខ្សែភាពយន្តរបស់ចក្រវាល Marvel ដែលផ្តើមចេញពីតួអង្គ Iron man លោក រ៉ូបឺត ដោននី ក្លាយជាតារាសម្តែងដែលរកប្រាក់ចំណូលច្រើនជាងគេបង្អស់ ក្នុងឧស្សាហកម្មភាពយន្ត Hollywood ។ |
កញ្ញា មិន ចិន្ដា ជាយុវតីមួយរូបដែលមានបញ្ហាខ្សោយគំហើញ(មើលឃើញព្រាលៗ)ដែលបានតស៊ូរៀនសូត្រ រហូតបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកចិត្តវិទ្យា ក្នុងឆ្នាំ២០១៦ ។ មានវ័យ២៧ឆ្នាំ កញ្ញា ចិន្តា បានរំពឹងឡើងវិញថា នៅក្នុងអំឡុងពេលសិក្សា ចាប់តាំងពីឆ្នាំទី១មក នាងបានព្យាយាមបញ្ជ្រាបខ្លួនឯងទៅក្នុងសង្គម តាមរយៈការងារស្ម័គ្រចិត្តនៅតាមអង្គការក្រៅរដ្ឋាភិបាល ដូចជានៅអង្គការ VSO និងអង្គការCDMD ក្នុងនាមអ្នកស្វែងរកមតិគាំទ្រ ដើម្បីឱ្យអាជ្ញាធរដាក់បញ្ចូលផ្នែកពិការភាពទៅក្នុងផែនការអភិវឌ្ឍន៍ភូមិឃុំ។ នាងក៏ធ្លាប់ស្ម័គ្រចិត្ត នៅក្នុងអង្គការ HI ជាជំនួយការផ្នែកបច្ចេកទេសផងដែរ។ តាមយុវតីដដែល ការងារភាគច្រើនដែលខ្លួនបានធ្វើ គឺការបកប្រែភាសាបរទេស ទាក់ទងនឹងការស្រាវជ្រាវផ្នែកចិត្តសាស្ត្រ ទៅលើការគាំទ្រផ្នែកចិត្តសាស្ត្រ និងការលើកទឹកចិត្ត។ ការស្ម័គ្រចិត្តដូច្នេះ ត្រូវបានកញ្ញា មិន ចិន្តា ពន្យល់ថា នាងចង់បង្ហាញឲ្យសង្គមបានឃើញ ទោះបីខ្លួនមានបញ្ហាភ្នែកក៏ដោយ ប៉ុន្តែនាងមានសមត្ថភាពដូចមនុស្សធម្មតាដែរ។ កញ្ញា មិន ចិន្តា បញ្ជាក់ដូច្នេះ៖«ចាប់ផ្ដើមឈានជើងចូលសាកលវិទ្យាល័យ ខ្ញុំព្យាយាមបញ្ជ្រាបខ្លួនចូលទៅក្នុងសង្គម ដើម្បីឱ្យគេបានដឹងបានឮថា ស្ត្រីជនពិការក៏អាចរៀនបានច្រើន និងមានសមត្ថភាពធ្វើការ ដូចគេឯងដែរ»។ បច្ចុប្បន្ន ចិន្ដា ដែលជាកូនច្បង ក្នុងចំណោមបងប្អូន៤នាក់រូបនេះ កំពុងធ្វើការនៅក្រសួងសង្គមកិច្ចផ្នែកអគ្គលេខាធិការដ្ឋានសកម្មភាពជនពិការ និងបកប្រែឯកសារមួយចំនួនពីភាសាខ្មែរ ទៅភាសាអង់គ្លេស ដើម្បីផ្សាយលើគេហទំព័ររបស់ក្រសួងសង្គមកិច្ច និងជួយបកប្រែសម្រាប់ជនបរទេសដែលមិនចេះភាសាខ្មែរ។ ចិន្តា ក៏ទទួលបានអាហាររូបករណ៍សិក្សាភាសាអង់គ្លេស នៅមជ្ឈមណ្ឌលអូស្ត្រាលីដើម្បីការអប់រំ(ACE)ផង ដែលភាសាអង់គ្លេសនេះ សំខាន់ខ្លាំង ដើម្បីឲ្យចិន្តាតោងចាប់យកអាហាររូបករណ៍ថ្នាក់អនុបណ្ឌិតនៅប្រទេសអូស្ត្រាលី ផ្នែកពិការភាព។ ទោះមិនហ៊ានសង្ឃឹមនឹងអាចប្រឡងជាប់ តែយ៉ាងណា ចិន្តា នៅបោះបង់ នឹងប្តេជ្ញាប្រឹងរៀនភាសាឲ្យពូកែ។ ចិន្តា បញ្ជាក់ដូច្នេះ៖«ខ្ញុំអត់ហ៊ានសង្ឃឹមច្រើនថានឹងបានជាប់ទៅរៀននៅអូស្ត្រាលីទេ ព្រោះភាសាអង់គ្លេសរបស់ខ្ញុំពេលនេះ នៅមានកម្រិត។ តែទោះយ៉ាងណា ក៏ខ្ញុំខំប្រឹងដែរ ព្រោះវាជាបំណងប្រាថ្នារបស់ខ្ញុំ»។ ក្រៅពីចង់ទៅសិក្សាក្រៅប្រទេស ហើយយកចំណេះមកបម្រើប្រទេសកម្ពុជាវិញ ចិន្តាចង់ឲ្យខ្លួនឯង ក្លាយទៅគំរូ និងជាក្ដីសង្ឃឹមសម្រាប់ជនពិការដទៃទៀត តាមរយៈការខំប្រឹងរៀនសូត្រ រហូតបានជោគជ័យក្នុងកិច្ចការងារអ្វីមួយរបស់នាង។ សម្រាប់យុវតីដែលមានបញ្ហាគំហើញរូបនេះ ថាខ្លួនសោកស្តាយពន់ពេក នៅពេលបានដឹងថាជនពិការដទៃទៀត បានបោះបង់ចោលការសិក្សា ដោយហេតុផងផ្សេងៗ ហើយការមិនស្រវារកចំណេះវិជ្ជាជាប់ខ្លួននេះ នឹងធ្វើឲ្យពួកគេបាត់បង់ឱកាស នាពេលអនាគត។ នេះជាកាបន្ថែមរបស់ កញ្ញា មិន ចិន្តា ដែលបានធៀបខ្លួន ដែលរៀនបានបរិញ្ញាបត្រទៅហើយ នៅតែរងការរើសអើងដោលប្រយោល។ ចិន្តា បានបន្តដោយចោទសួរដូច្នេះថា ៖ ចុះទម្រាំអ្នកពិការដែលរៀនបានច្រើន នឹងទៅជាយ៉ាងណា? ដូច្នេះ«ខ្ញុំសំណូមពរដល់អ្នកដែលមិនឱ្យតម្លៃដល់ការសិក្សា ឱ្យខំប្រឹងប្រែងរៀនឡើងវិញ បើពុំនោះទេទៅថ្ងៃអនាគត គេនឹងស្ដាយក្រោយ។ ហើយពេលនោះ អ្វីៗហួសពេលទៅហើយ»៕ | កញ្ញា មិន ចិន្ដា ជាយុវតីមួយរូបដែលមានបញ្ហាខ្សោយគំហើញ ប៉ុន្តែនាងបានតស៊ូរៀនសូត្ររហូតបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកចិត្តវិទ្យា ក្នុងឆ្នាំ២០១៦ ។ បច្ចុប្បន្ននាងកំពុងបម្រើការងារនៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងកំពុងរៀនបំប៉នភាសាអង់គ្លេស ដើម្បីប្រឡងអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេស។ កញ្ញា មិន ចិន្តា អះអាងថា នាងខំប្រឹងរៀនព្រោះចង់ឲ្យខ្លួនក្លាយជាគំរូ និងជាក្តីសង្ឃឹមសម្រាប់ជនពិការដទៃទៀត។ |
អភិបាលរងខេត្តច័ន្ទថាបុរី លោកស្រី Karnapraempree Chitanont បានឲ្យដឹងថា នៅពេលនេះមានក្រុមហ៊ុនវិនិយោគកម្ពុជាចំនួន៥ ហើយ ដែលកំពុងទាក់ទងជាមួយក្រុមហ៊ុនថៃ នៅក្នុងខេត្តច័ន្ទថាបុរីនេះ ដើម្បីបើកមុខជំនួញក្នុងវិស័យផលិតផលកសិកម្ម ។ ប៉ុន្តែលោកស្រី Chitanont នៅតែចង់ឲ្យមានអ្នកវិនិយោគពីកម្ពុជា ទៅដាក់ទុនរកស៊ីក្នុងខេត្តច័ន្ទថាបុរីបន្ថែមទៀត ដើម្បីផលប្រយោជន៍ទៅវិញទៅមករវាងភាគីទាំងពីរ លើវិស័យកសិកម្មនេះ។ ថ្លែងក្នុងពិធីផ្សព្វផ្សាយពីសក្ដានុពលសេដ្ឋកិច្ច វិស័យទេសចរណ៍ និងកសិកម្ម ក្នុងខេត្តច័ន្ទបុរី កាលពីថ្ងៃទី១៦ ខែមិថុនា នាសណ្ឋាគារហ៊ីម៉ាវ៉ារី អភិបាលរងរូបនេះ បានបញ្ជាក់ដូច្នេះថា៖«មិនត្រឹមតែមានអ្នករកស៊ីជនជាតិខ្មែរចូលទៅទិញផ្លែឈើនៅក្នុងខេត្តច័ន្ទបុរីទេ តែក៏មានពលរដ្ឋយើង(ថៃ) ចូលមកទិញផ្លែឈើពីកម្ពុជាទៅលក់នៅស្រុកថៃវិញដែរ។ ដូច្នេះមានការសហការគ្នាទិញទៅទិញមក។ សម្រាប់សម្ព័ន្ធភាពនេះខេត្តច័ន្ទថាបុរី ស្វាគមន៍អ្នកវិនិយោគកម្ពុជា ទៅដាក់ទុនក្នុងខេត្តច័ន្ទថាបុរី និងស្វាគមន៍ភ្ញៀវទេសចរទាំងអ្នករកស៊ីពីកម្ពុជាផងដែរ។ យើងចង់ឲ្យមានអ្នកវិនិយោគកម្ពុជាច្រើនទៀត ដាក់ទុននៅតំបន់នេះ»។ ខេត្តច័ន្ទថាបុរី នៃប្រទេសថៃ មានព្រំប្រទល់ជាប់និងខេត្តប៉ៃលិន ប្រទេសកម្ពុជា។ ខេត្តច័ន្ទថាបុរី ជាតំបន់មានសក្តានុពលខ្លាំងលើវិស័យកសិកម្ម និងរ៉ែត្បូង ។ បើតាមលោកស្រី Chitanont ចម្ការកសិកកម្មក្នុងខេត្តច័ន្ទថាបុរី មានចំនួន១៩ទីតាំង ដែលភាគច្រើនដាំផ្លែធូរ៉េន មង្ឃុត មៀន និងផ្លែសៅម៉ៅជាដើម ហើយក៏ជាតំបន់នាំចេញផ្លែឈើដ៏ធំជាងគេបំផុតក្នុងប្រទេសថៃ សម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងក្រៅប្រទេសទៀតផង ។ ក្រៅពីនេះប្រជាកសិករថៃនៅក្នុងតំបន់នេះ ក៏ធ្វើស្រូវផ្កាម្លិះ និងផ្ការំដួលផងដែរ។ ប្រធានសមាគមភ្នាក់ងារទេសចរណ៍ខេត្តច័ន្ទបុរី លោកស្រី វះនិឆា វ៉ាត់ថះភុង បានឲ្យដឹងថា «ក្នុងមួយឆ្នាំៗ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិមកកម្សាន្ត នៅខេត្តច័ន្ទបុរី មានប្រមាណ ២លាននាក់ ហើយក្នុងម្នាក់ៗចំណាយទៅលើការស្នាក់នៅ ហូបចុក និងធ្វើដំណើរក្នុងមួយថ្ងៃអស់ ប្រមាណ ៤០០០បាត (ជិត៥០ម៉ឺនរៀល)»។ ក្នុងចំណោមភ្ញៀវទេសចរ ២លាននាក់ ដែលធ្វើដំណើរកម្សាន្តនៅខេត្តច័ន្ទថាបុរីនេះ ក្នុងនោះមានភ្ញៀវទេសចរខ្មែរចំនួន៥ភាគរយ។ នេះបើតាមអភិបាលរងខេត្តច័ន្ទថាបុរី។ យោងតាមរបាយការណ៍ពាណិជ្ជកម្ម របស់ស្ថានឯកអគ្គរាជទូតថៃ ប្រចាំកម្ពុជាបង្ហាញថា បានឲ្យដឹងថា នៅឆ្នាំ២០១៦ ទំហំពាណិជ្ជកម្មកម្ពុជា-ថៃ មានចំនួនប្រមាណ ៥៦០០លានដុល្លារ ហើយ នៅឆ្នាំ២០១៧ ប្រទេសទាំងពីរ សង្ឃឹមថាទំហំពាណិជ្ជកម្ម នឹងកើនដល់ទឹកប្រាក់ ៥ ៨០០លានដុល្លការ ពោលកើនឡើងក្នុងអត្រាជិត៣,៦ភាគរយ ៕ (អត្ថបទពាណិជ្ជកម្ម) | ភ្នំពេញ៖ អាជ្ញាធរថៃ ជំរុញឲ្យអ្នកវិនិយោគកម្ពុជា ងាកសម្លឹងមើលការដាក់ទុនរកស៊ីក្នុងខេត្តច័ន្ទថាបុរី ដែលជាតំបន់មានសក្តានុពលខ្លាំងលើវិស័យកសិកម្ម និងរ៉ែត្បូង ។ |
ស្រីលង្កាកំពុងមានពន្លឺតិចៗដើម្បីស្តារប្រទេសចេញពីវិបត្តិសេដ្ឋកិច្ចដែលកំពុងជាប់គាំង បន្ទាប់ពីជប៉ុនម្ចាស់បំណុលដ៏ធំមួយរបស់ស្រីលង្កា នៅថ្ងៃទី៣០ខែសីហា ប្រកាសថា នឹងសម្របសម្រួលជាមួយម្ចាស់បំណុលផ្សេងទៀតជុំវិញការរៀបចំនីតិវិធីសងបំណុលឡើងវិញរបស់ស្រីលង្កា។ នេះជាការទាមទាររបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដើម្បីធានាថា បំណុលរបស់ស្រីលង្កាមានចីរភាព មុននឹងសម្រេចផ្តល់កញ្ចប់ជំនួយផ្សេងទៀត។ ដោយព្រួយបារម្ភពីស្ថានភាពសង្គម និងសេដ្ឋកិច្ចនៅស្រីលង្កា រដ្ឋមន្រ្តីហិរញ្ញវត្ថុជប៉ុន លោក Shunichi Suzuki ប្រាប់អ្នកកាសែតថា រដ្ឋអាស៊ីខាងត្បូងនេះត្រូវតែពន្លឿនកិច្ចចរចាជាមួយ IMF ហើយម្ចាស់បំណុលទ្វេភាគីទាំងអស់រួមមានចិន និងឥណ្ឌាត្រូវតែជួបគ្នាពិភាក្សាពីបញ្ហាបំណុល។ « ជប៉ុនចង់សហការយ៉ាងសកម្មជាមួយប្រទេសម្ចាស់បំណុល និងស្ថាប័នសាធារណៈដទៃទៀត»។ នេះបើតាមការលើកឡើងរបស់រដ្ឋមន្រ្តីហិរញ្ញវត្ថុជប៉ុន។ បើតាមទីភ្នាក់ងារព័ត៌មាន Reuters ដែលស្រង់ប្រភពព៌មានមយ នៅសប្តាហ៍មុន រដ្ឋាភិបាលក្រុងតូក្យូកំពុងស្វះស្វែងរៀបចំសន្និសីទមួយដែលមានការចូលរួមពីគ្រប់ម្ចាស់បំណុលរបស់ស្រីលង្កាជាមួយក្តីសង្ឃឹមថា នឹងអាចដោះស្រាយវិបត្តិបំណុលរបស់ប្រទេសអាស៊ីខាងត្បូងបាន។ ប៉ុន្តែគេមិនទាន់ឃើញមានការបញ្ជាក់ច្បាស់ណាថា ភាគីចិននឹងចូលរួមឬអត់ទេ។ ទន្ទឹមនេះ ថ្លែងប្រាប់សភានៅថ្ងៃទី៣០ ខែសីហា លោក Ranil Wickremesinghe ដែលជាប្រធានាធិបតី និងជារដ្ឋមន្រ្តីហិរញ្ញវត្ថុស្រីលង្កាផង សង្ឃឹមថា នឹងចាប់ផ្តើមពិភាក្សាជាមួយម្ចាស់បំណុលឆាប់ៗ។ បើតាមលោក Wickremesinghe កិច្ចចរចាជាមួយ IMF លើកញ្ចប់ជំនួយចន្លោះ២ ទៅ៣ពាន់លានដុល្លារឈានដល់កម្រិតជោគជ័យមួយហើយ។ នៅថ្ងៃដដែល លោកក៏បានបង្ហាញទៅកាន់សភានូវថវិកាជាតិបណ្តោះអាសន្នដែលសំដៅលើការកាត់បន្ថយចំណាយដើម្បីបង្កើនប្រាក់ចំណូល និងទប់ទល់អតិផរណាតាមការព្រមព្រៀងជាមួយ IMF ដែរ៕ | រដ្ឋមន្រ្តីហិរញ្ញវត្ថុជប៉ុនលោក Shunichi Suzuki បញ្ជាក់នៅថ្ងៃទី៣០ ខែសីហាថា ក្រុងតូក្យូដែលជាម្ចាស់បំណុលផ្ទាល់មួយរបស់ស្រីលង្កា នឹងជួយជំរុញម្ចាស់បំណុលដទៃទៀតឱ្យចូលតុរួមគ្នាចរចាដោះស្រាយវិបត្តិបំណុលរបស់រដ្ឋអាស៊ីខាងត្បូងមួយនេះ។ ទន្ទឹមនេះ ប្រធានាធិបតីស្រីលង្កា Ranil Wickremesinghe អះអាងថា ការចរចាលើកញ្ចប់ជំនួយពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដែលបានចាប់ផ្តើមតាំងពីខែមេសា ឈានដល់កម្រិតជោគជ័យមួយហើយ។ |
ឯកអគ្គរដ្ឋទូតស្តីទី នៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា បានផ្តល់កិត្តិយសយ៉ាងខ្ពង់ខ្ពស់ នៅក្នុងកម្មវិធីសម្ពោធជាផ្លូវការនេះ។ នាយកប្រតិបត្តិគ្រប់គ្រង ក្រុមហ៊ុន Pi Pay ក្រុមហ៊ុន Alipay ធនាគារ Shinhan និងក្រុមហ៊ុន TVS ក៏មានវត្តមាន នៅក្នុងពិធីចុះហត្ថលេខា លើអនុស្សារណៈយោគយល់គ្នានេះ ក្នុងភាពជាដៃគូយុទ្ធសាស្ត្ររបស់ TADA ។ ក្នុងនោះដែរ ក៏មានតំណាងមកពីសភាពាណិជ្ជកម្មកម្ពុជា (CCC) និងដៃគូអ្នកបើករបស់ក្រុមហ៊ុន TADA ចូលរួមអបអរជាកិត្តិយស ក្នុងកម្មវិធីដ៏សំខាន់នេះផងដែរ។ លោក ខេ វូ (Kay Woo) ជាស្ថាបនិក និងជានាយកប្រតិបត្តិរបស់ TADA និង MVLមានប្រសាសន៍ថា គោលបំណងរបស់ TADA គឺដើម្បីលើកកម្ពស់ជីវភាពរស់នៅ អ្នកបើកបរឱ្យកាន់តែប្រសើរ ផ្តល់បទពិសោធន៍ល្អសម្រាប់អ្នកដំណើរ ក៏ដូចជាការផ្តល់នូវកម្មវិធីកក់ការធ្វើដំណើរ ដែលអាចជឿទុកចិត្តបាន និងប្រកបដោយភាពច្នៃប្រឌិតថ្មី សម្រាប់អ្នកប្រើប្រាស់។ លោក ខេ វូ បន្ថែម៖«យើងមានសេចក្តីសោមនស្សរីករាយ ដែលមានដៃគូ និងអ្នកបើកបរដ៏ អស្ចារ្យ បានទ្រកម្មវិធីកក់ការធ្វើដំណើរ TADA»។ លោក Tomas Pokorny នាយកប្រតិបត្តិនៃក្រុមហ៊ុន Pi Pay បានមានប្រសាសន៍នៅក្នុងឱកាសនោះដែរថា ការសហការជាមួយក្រុមហ៊ុនកក់ការធ្វើដំណើរ TADA គឺជាជំហានថ្មីមួយទៀត ស្របពេលដែលមានការលើកទឹកចិត្តប្រជាជនកម្ពុជា ឱ្យប្រើប្រាស់សេវាទូទាត់ការធ្វើដំណើរដោយមិនប្រើសាច់ប្រាក់កាន់តែច្រើនឡើងៗ នៅក្នុងសម័យឌីជីថលនេះ។ ដើម្បីអបអរពិធីសម្ពោធជាផ្លូវការ និងចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា ជាដៃគូនៅថ្ងៃនេះ ក្រុមហ៊ុនTADA នឹងប្រកាសពីកម្មវិធីធ្វើដំណើរដោយឥតគិតថ្លៃ ចំនួន១ថ្ងៃ (Free Rides Day) នៅថ្ងៃទី១០ ខែឧសភា ចាប់ពីម៉ោង៦ ព្រឹក ដល់ម៉ោង ១១:៥៩នាទីយប់ (កំណត់ត្រឹម ១២,០០០រៀល ចំពោះអ្នកជិះដំបូង ២,០០០នាក់) ដោយប្រើលេខកូដប្រូម៉ូសិន: TADANOW។ ក្រុមហ៊ុន TADA ក៏មានថវិកាលើកទឹកចិត្ត សម្រាប់អ្នកបើកបរក្នុងការចាប់ផ្តើមអាជីវកម្មដំបូង ក៏ដូចជាអរគុណដល់អ្នកបើកបររបស់ TADA ដែលបានសាកល្បងអាជីវកម្មនេះកន្លងមក។ លក្ខណៈពិសេសថ្មី របស់កម្មវិធីកក់ការធ្វើដំណើរនេះ គឺមុខងារកំណត់ការធ្វើដំណើរគិតជាគីឡូម៉ែត (TADA APP Meter) និងការហៅជិះតាមផ្លូវ (seamless street-hailing) ដែលផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ ក្នុងការទូទាត់ថ្លៃធ្វើដំណើរ ជាមួយនឹងក្រុមហ៊ុន Pi Pay និង Alipay ប្រកបដោយភាពជឿជាក់។ លោក ខេ វូ បានបន្តថា៖«យើងសូមលើកទឹកចិត្តដល់អ្នកបើកបរទាំងអស់ ទាញយក និងចុះឈ្មោះជាអ្នកបើកបរជាមួយTADA ដោយអាចរកប្រាក់ចំណូលបាន ១០០ភាគរយ រាល់ការដឹកអ្នកដំណើរ។ រាល់ការផ្តល់ជូនពីក្រុមហ៊ុន អ្នកបើកបរអាចទទួលបានទាំងចំណូលល្អប្រសើរ ព្រមទាំងធានាជូនត្រលប់មកវិញ នូវសេវាកម្មដ៏ល្អ សម្រាប់អ្នកធ្វើដំណើរតាមកម្មវិធីTADA»។ យោងតាមបទពិសោធន៍ជោគជ័យ ពីអ្នកបើកបរនៅប្រទេសសិង្ហបុរី និងវៀតណាម យើងជឿជាក់ថា នេះជាឱកាសល្អសម្រាប់អ្នកបើកបរនៅកម្ពុជា ក្នុងការចាប់យកអាជីវកម្មជាមួយ TADA។ នេះជាការបញ្ជាក់របស់លោក ខេ វូ។ លោកបន្ថែមទៀតថា៖ «ពួកយើងមិនមែនជាគូប្រជែងរបស់អាជីវកម្មដែលមានស្រាប់នោះទេ តែផ្ទុយទៅវិញ យើងគ្រាន់តែចង់ផ្តល់បន្ថែមនូវជម្រើសបច្ចេកវិទ្យាថ្មីមួយទៀត សម្រាប់អ្នកបើកបរ និងអ្នកធ្វើដំណើរ»៕ (អត្ថបទពាណិជ្ជកម្ម) | រាជធានីភ្នំពេញ៖ TADA គឺជាកម្មវិធីកក់ការធ្វើដំណើរថ្មីមួយ ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន MVL Foundation ដើម្បីផ្តល់បន្ថែមនូវជម្រើសបច្ចេកវិទ្យាថ្មីមួយទៀត សម្រាប់អ្នកបើកបរ និងអ្នកធ្វើដំណើរកម្ពុជា។ TADA ដែលបានដាក់ដំណើរដំបូងនៅសិង្ហបុរីនោះ សន្យាថានឹងមិនគិតថ្លៃកម្រៃជើងសារពីអ្នកបើកបរ និងផ្តល់នូវប្រូម៉ូសិនពិសេសៗ សម្រាប់អ្នកកក់ការធ្វើដំណើរ។ |
«ក្នុងស្មារតីបង្កើនការចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលនៃកូវីដ-១៩ ក្រសួងអប់រំយុវជន និងកីឡា សូមស្នើផ្អាកលេងកីឡា ឬហាត់ប្រាណគ្រប់ប្រភេទ ដែលមានលក្ខណៈប្រមូលផ្តុំជាបណ្តោះអាសន្ន រហូតដល់ស្ថានភាពនៃការរីករាលដាលត្រូវបានបញ្ចប់»។ នេះជាការបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ យុវជន និងកីឡា។ ក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលកន្លងទៅ ក៏បានសម្រេចឲ្យផ្អាកដំណើរការអាជីវកម្ម ក្លិបហាត់ប្រាណ និងការលេងកីឡា ឬហាត់ប្រាណ ដែលមានលក្ខណៈប្រមូលផ្តុំលើសពី១០នាក់ នៅពហុកីឡដ្ឋានជាតិ ដោយសារបញ្ហាកូវីដ-១៩ ផងដែរ។ បន្ថែមលើនេះ ក្រសួងបានប្រកាសរំសាយការប្រមូលផ្តុំហ្វឹកហាត់ ក្រុមជម្រើសជាតិថ្នាល និងផ្អាកការរៀបចំព្រឹត្តិការណ៍ផ្សេងៗទៀតផង។ គិតត្រឹមថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ កម្ពុជាមានអ្នកផ្ទុកកូវីដ-១៩ ចំនួន១១៥នាក់ ដោយព្យាបាលជាសះស្បើយចំនួន៣៥នាក់៕ | ក្រសួងអប់រំ យុវជននិងកីឡា ស្នើឲ្យផ្អាកការលេងកីឡា ឬហាត់ប្រាណដែលមានលក្ខណៈប្រមូលផ្តុំ នៅតាមទីលានសាធារណៈ ឬឯកជនជាបណ្តោះអាសន្ន ដោយសារបារម្ភការរីករាលដាលជំងឺកូវីដ-១៩។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួង ដែលចេញផ្សាយនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០។ |
ក្រោយទទួលបានការបណ្តុះបណ្តាលវគ្គអាជ្ញាកណ្តាលចៅក្រមកម្រិតមូលដ្ឋានកីឡាវាយកូនឃ្លីលើតុមានតែអាជ្ញាកណ្តាលចៅក្រម៨រូបប៉ុណ្ណោះ ដែលប្រឡងជាប់និងបានការទទួលស្គាល់ពីសហកីឡាវាយកូនឃ្លីលើតុអន្តរជាតិ។ វគ្គបណ្តុះបណ្តាលដែលរៀបចំពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ មករា មានសិក្ខកាមចំនួន២៥រូបចូលរួម។ សិក្ខាកាមទាំងនេះទទួលបានបណ្តុះបណ្តាលទាំងទ្រឹស្តី និងការអនុវត្តក្រោមបទបង្ហាញរបស់គ្រូឧទ្ទេសជនជាតិហ្វីលីពីនកញ្ញា Rachel Ramos មកពីសហព័ន្ធកីឡាវាយកូនឃ្លីលើតុអន្តរជាតិ ដែលមានសញ្ញាបត្រកម្រិតខ្ពស់បំផុត Blue Badge។ អគ្គលេខាធិការស្តីទីសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជាលោក ប៊ុយ សោភ័ណ្ឌ បានចាត់ទុកការប្រឡងជាប់សញ្ញាបត្រកម្រិតមូលដ្ឋានរបស់ចៅក្រមទាំង៨ជាជោគជ័យមួយកម្រិតរបស់សហព័ន្ធក្នុងដំណើរឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣។ «សមិទ្ធផលនេះជាជោគជ័យដ៏មិននឹកស្មានមួយ ព្រោះសិក្ខាកាមទាំងអស់សុទ្ធសឹងមិនធ្លាប់ចូលរួមវគ្គបណ្តុះបណ្តាលនេះពីមុន ដោយពួកគាត់ភាគច្រើនអនុវត្តជាក់ស្តែងតែមិនដឹងពីច្បាប់ និងបទបញ្ជាការប្រកួត»។ នេះជាការវាយតម្លៃរបស់លោក ប៊ុយ សោភ័ណ្ឌ។ ជាមួយគ្នានេះ គ្រូឧទ្ទេសហ្វីលីពីនកញ្ញា Rachel Ramos បានវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់សិក្សារបស់សិក្ខាកាមនៃវគ្គបណ្តុះបណ្តាលនេះ។ ហើយកញ្ញារំពឹងថា សិក្ខាកាមទាំងនេះនឹងយកចំណេះដឹងដែលទទួលបានពីវគ្គនេះទៅអនុវត្តប្រកបដោយគុណភាពខ្ពស់ និងមានតម្លាភាព។ លើសពីនេះនាងសង្ឃឹមថា សិក្ខាកាមទាំងអស់យកបទពិសោធនេះទៅអភិវឌ្ឍន៍សមត្ថភាពបន្ថែម ដើម្បីឈានទៅប្រឡងសញ្ញាបត្រកម្រិតអន្តរជាតិ។ ក្រោយទទួលបានជោគជ័យសម្រាប់ការបណ្តុះបណ្តាលនៅលើកនេះ សហព័ន្ធគ្រោងរៀបចំវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាលចៅក្រមមួយវគ្គទៀតនាខែមីនា ខាងមុខនេះ។ លើសពីនេះ សហព័ន្ធក៏គ្រោងស្នើសហព័ន្ធកីឡាវាយកូនឃ្លីអន្តរជាតិរៀបចំវគ្គបណ្តុះបណ្តាល ដើម្បីប្រឡងចូលកម្រិតអន្តរជាតិផងដែរ។ សិក្ខាកាមទាំង៨រូបដែលប្រឡងជាប់សញ្ញាបត្រកម្រិតមូលដ្ឋានទាំងនោះរួមមាន លោក សឹង តុលា, ឃុន ផាន់និត, តេង សំណាង, ជា សុជាតិ, សារៈ ស៊ូព្រីង, ប៊ុន វិសាល, ហង្ស រ៉ាណាស្សា និងលោក ស្លឹក ឡយ៕ | អាជ្ញាកណ្តាលចៅក្រមកីឡាវាយកូនឃ្លីលើតុចំនួន៨រូបក្នុងចំណោម២៥រូបបានការទទួលស្គាល់ពីសហព័ន្ធកីឡាវាយកូនឃ្លីលើតុអន្តរជាតិ ក្រោយទទួលបានការបណ្តុះបណ្តាលវគ្គអាជ្ញាកណ្តាលចៅក្រមកម្រិតមូលដ្ឋានរយៈពេល៣ថ្ងៃនៅទីស្នាក់ការ NOCC។ អគ្គលេខាធិការស្តីទីសហព័ន្ធ បានចាត់ទុកសមិទ្ធផលនេះជាជោគជ័យមួយកម្រិតដែលមិននឹកស្មានដល់។ |
ព្រឹត្តិបត្រស្ថិតិសេដ្ឋកិច្ច និងហិរញ្ញវត្ថុ របស់អគ្គនាយកដ្ឋានគោលនយោបាយ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបង្ហាញថា អតិផរណាមធ្យមប្រចាំត្រីមាសទីមួយ ឆ្នាំ២០២២ មានអត្រា៥,៩ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។ បើតាមក្រសួងសេដ្ឋកិច្ច នៅក្នុងនោះសន្ទស្សន៍ថ្លៃសាច់ជ្រូក បានកើនឡើង៤,៦ភាគរយ, ត្រី៥,២ភាគរយ ខណៈឧស្ម័ន(Gas) កើន២៨ភាគរយ។ អត្ថបទទាក់ទង លោក ផាន អូន៖ ម្ចាស់ស្ថានីយ/ដេប៉ូ បន្លំគុណភាពប្រេងឥន្ធនៈ អាចរងពិន័យដល់២០លានរៀល ជាមួយគ្នានេះ សន្ទស្សន៍ថ្លៃប្រេងសាំងធម្មតានៅកម្ពុជា ក៏បានកើនដល់៣៧,៣ភាគរយ និងប្រេងម៉ាស៊ូត កើនដលល់ ៤៤,៤ភាគរយ ផងដែរ។ កំណើនអតិផរណានៅកម្ពុជា ដែលប៉ះពាល់ដល់វិស័យប្រេងឥន្ធនៈនេះ គឺបណ្តាលមកការរងសម្ពាធនៃ សង្រ្គាមនៅប្រទេសអ៊ុយក្រែន។ លោក បណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិតសភាកម្ពុជា ធា្លប់ប្រាប់សារព័ត៌មានថ្មី ៗ (ThmeyThmey) ថា កំណើននៃអតិផរណាក្នុងប្រទេសនេះ វាមិនស្របតាមចំណូលរបស់ពលរដ្ឋ ជាពិសេសអ្នកប្រកបមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺមានចំណូលធា្លក់ចុះ ដោយសារបញ្ហាប្រេងឥន្ធនៈឡើងថ្លៃ។ លោក បាននិយាយដូច្នេះ៖ «អតិផរណានេះ ធ្វើឱ្យប៉ះពាល់ដល់ការរស់នៅរបស់ពលរដ្ឋប្រចាំថ្ងៃ ប្រចាំខែ។ [បញ្ហានេះ]ផ្សំគ្នាពីមួយខែ ទៅមួយខែ ធ្វើឱ្យប៉ះពាល់ជីវភាពពិតប្រាកដរបស់ពលរដ្ឋ»។ ដើម្បីកាត់បន្ថយនូវបញ្ហាអតិផរណា ដែលបណ្តាលមកការឡើងថៃ្លនៃប្រេងឥន្ធនៈ និងកង្វះស្បៀងអាហារនាពេលខាងមុខ អ្នកជំនាញសេដ្ឋកិច្ចរូបនេះ ណែនាំដល់ពលរដ្ឋត្រូវមានផែនការចំណាយឱ្យបានត្រឹមត្រូវ ពិសេសត្រូវកាត់បន្ថយការចំណាយលើទំនិញ-សេវាណា ដែលមិនចាំបាច់នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ បច្ចុប្បន្ន សាំងធម្មតានៅកម្ពុជាមានតម្លៃ ៥ ៨០០រៀល ក្នុងមួយលីត្រ។ រីឯ ប្រេងម៉ាស៊ូត ឡើងដល់ ៦ ៣០០រៀល ក្នុងមួយលីត្រ។ នេះជាការកំណត់តម្លៃថ្មី ដោយក្រសួងពាណិជ្ជកម្ម ដែលម្ចាស់ស្ថានីយ/ដេប៉ូប្រេងឥន្ធនៈ នៅទូទាំងប្រទេសត្រូវអនុវត្តដល់ដំណាច់ខែមិថុនា ឆ្នាំ២០២២៕ | ភ្នំពេញ៖ នៅត្រឹមត្រីទីមួយ ឆ្នាំ២០២២ អតិផរណានៅកម្ពុជាបានកើនក្នុងអត្រា ៥,៩ភាគរយ ក្នុងនោះ តម្លៃប្រេងសាំងធម្មតា បានកើនដល់រង្វង់៣៧ភាគរយ និងម៉ាស៊ូតកើនដល់ជាង៤៤ភាគរយ ធៀបនឹងពេលដូចគ្នា កាលឆ្នាំ២០២១។ នេះយោងតាមព្រឹត្តិបត្រស្ថិតិសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលចេញផ្សាយនៅថ្ងៃទី២៧ មិថុនា។ |
An unprecedented four-day dialogue among political parties from more than 120 countries opened in Beijing on Thursday to gather global wisdom to improve universal welfare. As key forces in the political life of most countries across the globe, political parties represent the interests and pursuits of different groups, influence domestic and foreign policies of their countries, and make important contribution to building a community with shared future for mankind. Such concept demonstrates China's will to help build a "global village" under the same roof, which is wide enough to accommodate all the members. In recent years, some parts of the world are increasingly plagued by populism and nationalism. They intend to pull themselves out of global economic cooperation for a temporary enlargement of their own interests. China, led by the Communist Party, however, has sought to engage with the world to promote more inclusive and sustained development through joint efforts with different partners. To steer economic globalization or to dither in the face of challenges? To jointly enhance international cooperation or to go separate ways? Countries around the world and their political parties are facing the questions. "The CPC (Communist Party of China) strives for both the well-being of the Chinese people and human progress. To make new and greater contribution for mankind is our Party's abiding mission," Chinese President Xi Jinping, who is also general secretary of the CPC Central Committee, gave the answer when he delivered a report to the CPC's 19th National Congress in October. The Belt and Road Initiative, proposed by Xi in 2013, is a shining example of China's solutions to global issues with a vision for a better world. With the initiative, China aims to promote infrastructure construction and connectivity, strengthen coordination on economic policies, enhance complementarity of development strategies and boost interconnected development to achieve common prosperity. The initiative is from China, but it belongs to the world. Both history and reality show that uneven development creates a breeding ground for terrorism and other evils; inclusive development helps prevent conflicts and enables sustainable peace. Lasting peace cannot be achieved in a country trapped in poverty. To build a community with shared future for mankind encourages all partners to provide public goods to eliminate regional and global imbalances, in which political parties can lead the way for their country and people. The Beijing dialogue provides a platform where political parties can communicate and exchange creative concepts and proposals for universal security and common prosperity. | BEIJING: In an era when globalization increasingly deepens, political parties from across the world, with promoting collective well-being as their goal, can pool their wisdom through dialogue to boost inclusive and common development. |
លោក សុខ លីន បានបញ្ជាក់ថា គ្រួសារជាង១០០ ដែលកំពុងបង្កើនផលិតកម្មស្បៀង និងមាន៦០នាក់ បានរៀនពីអាជីព មានដូចជា ជាងកាត់ដេរ ជាងកាត់សក់ អ្នកផាត់មុខ និងជាងម៉ូតូ។ លោកបានបន្តថា ភូមិគោលដៅក្នុងខេត្តស្ទឹងត្រែង៣៥ភូមិកំពុងអនុវត្តគម្រោងនេះ។ ការបង្កើនផលិតកម្មស្បៀងនេះដែរ មាន២ទិសដៅ ដែលប្រជាពលរដ្ឋអាចច្នៃអាហារបានសម្រាប់បរិភោគ និងអាចច្នៃបានលក់ផងដែរ។ អ្នកស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង អ្នកស្រី អេង វ័យ៣៣ឆ្នាំ ប្រាប់សារព័ត៌មានថ្មីៗថា ប្រជាពលរដ្ឋ ក្នុងស្រុកថាឡាបរិវ៉ាត់ ក៏ដូចជាអ្នកស្រីផ្ទាល់ បានចាប់ផ្ដើមដាំបន្លែនៅតាមគ្រួសារ បន្ទាប់ពីបានទទួលការបង្រៀនតាមសហគមន៍របស់អង្គការភ្លែន ដែលសហការជាមួយ CRDT។ ការដាំបន្លែនេះ បានជួយឲ្យអ្នកស្រីបង្កើនស្បៀងក្នុងគ្រួសារ និងអាចលក់បានថវិកាបន្ថែមទៀតផង។ រូបភាពពីហ្វេសប៊ុកCRDT អ្នកស្រី អេង បន្តទៀតថា បន្លែដែលដាំមាន ត្រកួន សណ្ដែក ត្រសក់ ស្ពៃ ល្ពៅ និងបន្លែផ្សេងៗ ដែលជាបន្លែសម្រាប់បរិភោគប្រចាំថ្ងៃ ដើម្បីជួយនូវការកាត់បន្ថយការចំណាយទិញម្ហូបប្រចាំថ្ងៃ។ អ្នកស្រីបន្ថែមថា ក្រៅពីបង្រៀនដាំបន្លែ ខាងអង្គការក៏បានបង្រៀនពីការធ្វើទឹកសណ្ដែក ធ្វើចេកឆាប និងមានរៀបចិញ្ចឹមសត្វទៀតផង។ អ្នកស្រី នៅតែចង់ឲ្យអង្គការភ្លែន និងអង្គការផ្សេងៗចុះជួយបង្រៀនដល់សហគមន៍បន្តទៀត។ ចំណែក អ្នកស្រី សុផុន មានវ័យ៤០ឆ្នាំ ដែលជាអ្នកស្រុកថាឡាបរិវ៉ាត់ដែលនោះ និងមានមុខរបរជាអ្នកធ្វើចេកឆាប បានប្រាប់សារព័ត៌មានថ្មីៗថា អ្នកស្រី ធ្លាប់ទទួលបានការបង្រៀនពីអង្គការភ្លែនអំពីការធ្វើចេកឆាប ហើយមុខរបរនេះ បានជួយឲ្យអ្នកស្រីមានជីវភាពធូរធាជាងមុន។ ចេកឆាប គឺមិនពិបាករកទីផ្សារទេ មានអ្នកទទួលយកគាត់អស់ៗ។ ចេកឆាប ច្រកចូលថង់តូច សម្រាប់លក់រាយ៥០០រៀល បើសិនយកឲ្យគេច្រើនៗ ១០ថងតូច ៣៥០០រៀល ហើយក្នុងមួយថ្ងៃអាចរកបានពី ៥ម៉ឺនរៀល ទៅ១០ម៉ឺនរៀល។ អ្នកស្រីបន្ថែថា អ្វីដែលពិបាក គឺអ្នកស្រី ពិបាកដើររកទិញចេកមកធ្វើចេកឆាប។ រូបភាពពីហ្វេសប៊ុកCRDT រីឯ អ្នកស្រី សាវេង ជាជាងកាត់ដេរ នៅស្រុកថាឡាបរិវ៉ាត់ដូចគ្នា បានទៅរៀនអាជីពកាត់ដេររយៈពេល៦ខែ ក្រោមការជួយរបស់អង្គការCRDT ដែលជាដៃគូសហការរបស់អង្គការភ្លែន។ បន្ទាប់ពីរៀនចប់អ្នកស្រីបានមកបើកកន្លែងកាត់ដេរនៅផ្ទះ អាចជួយឲ្យអ្នកស្រីមានជីវភាពប្រសើរជាងមុន។ អ្នកស្រីបន្តថា អ្នកស្រីពិតជាស្រឡាញ់អាជីពនេះ ហើយថែមទាំងធ្វើឲ្យអ្នកស្រីមានភាពងាយស្រួល និងសមស្របសម្រាប់អ្នកស្រី ព្រោះអ្នកស្រីមិនអាចធ្វើការងារធ្ងន់ៗបានទេ ដោយសារបញ្ហាសុខភាព។ អ្នកស្រី បន្ថែមថា អ្នកស្រី អាចមានជីវភាពប្រសើជាងមុន ដោយថ្ងៃខ្លះទទួលកាត់ដេរមិនទាន់ឲ្យភ្ញៀវទៀតផង។ អ្នកស្រីបញ្ជាក់ថា បើមិនមានការជួយពីអង្គការភ្លែន និង CRDT ទេ អ្នកស្រី ក៏មិនមានលទ្ធភាពរៀនដែរ៕ | ប្រជាពលរដ្ឋខេត្តស្ទឹងត្រែង ងាកមកបង្កើនផលិតកម្មស្បៀង និងមានអាជីបផ្ទាល់ខ្លួនជាច្រើនតាមគ្រួសារ បន្ទាប់ពីមានការចុះសហការបង្រៀន របស់អង្គការភ្លែន រួមសហការជាមួយ CRDT (Cambodian Rural Development Team)។ គោលបំណង គឺដើម្បីជួយឲ្យប្រជាពលរដ្ឋអាចមានស្បៀង បន្លែ សាច់ បរិភោគគ្រប់គ្រាន់ ដែលជាការលើកម្ពស់អាហារូបត្ថម្ភនៅតាមសហគមន៍ និងបង្កើនជំនាញដល់ប្រជាពលរដ្ឋឲ្យមានជីវភាពប្រសើរឡើងនៅតាមសហគមន៍។ នេះបើតាមលោក សុខ លីន មន្រី្តអាហារូបត្ថម្ភនៃអង្គការភ្លែនអន្តរជាតិ ដែលបានមានប្រសាសន៍ប្រាប់សារព័ត៌មានថ្មីៗ។ |
ថ្លែងនៅក្នុងកម្មវិធីមួយរៀបចំវិទ្យាស្ថានយុទ្ធសាស្ត្រ និងសិក្សាអន្តរជាតិតាមប្រព័ន្ធអនឡាញ លោក តារ៉ូ កូណា រដ្ឋមន្ត្រីការពារជាតិជប៉ុន បានលើកឡើងថា លោករំពឹងការបោះឆ្នោតថ្នាក់ជាតិ ប្រហែលជារៀបចំក្នុងខែតុលាខាងមុខ។ យ៉ាងណាក៏ដោយ រដ្ឋមន្ត្រីជប៉ុនរូបនេះ មិនបានបញ្ជាក់ពីហេតុផលច្បាស់លាស់ឡើយជុំវិញការរៀបចំការបោះឆ្នោតថ្នាក់ជាតិនេះ។ «ខ្ញុំគិតថា វានឹងមានឱកាសតូចណាស់សម្រាប់ការបោះឆ្នោតថ្នាក់ជាតិ។ ដូច្នេះ នាយករដ្ឋមន្ត្រីថ្មី នឹងក្តាប់យកឱកាសតូចទាំងនោះ ហើយអ្នកនឹងមាននាយករដ្ឋមន្ត្រីថ្មី ដែលបោះឆ្នោតដោយប្រជាជន មុខពេលបោះឆ្នោតប្រធានាធិបតីនៅអាមេរិក»។ នេះបើតាមការបញ្ជាក់របស់លោក កូណូ នៅថ្ងៃទី៩ ខែកញ្ញា ដែលផ្សាយដោយទីភ្នាក់ងារព័ត៌មាន Kyodo ។ ប្រសិនគ្មានការប្រែប្រួលទេ ការបោះឆ្នោតជ្រើសរើសប្រធានបក្ស ប្រជាធិបតេយ្យសេរី (LDP) នឹងធ្វើឡើងនៅថ្ងៃទី១៤ ខែកញ្ញា និងការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីជប៉ុននៅសភា នឹងធ្វើនៅថ្ងៃទី១៦ ខែកញ្ញាខាងមុខ។ បេក្ខជនប្រជែងតំណែងនេះ មាន៣រូបដូចជា លោក លោក យូស៊ីហ៊ីដេ ស៊ូហ្កា ប្រធានលេខាធិការដ្ឋានគណៈរដ្ឋមន្ត្រី, លោកស៊ីហ្កេរូ អ៊ីស៊ីបា អតីតរដ្ឋមន្ត្រីការពារជាតិ និងលោកហ្វូមីអូ គីស៊ីដា អតីតរដ្ឋមន្ត្រីការបរទេស។ ក្នុងការជ្រើសរើសនាយករដ្ឋមន្ត្រីជប៉ុនថ្មីនេះ ប្រធានបក្សប្រជាធិបតេយ្យសេរី មានភាគរយខ្ពស់ក្នុងការកាន់តំណែងនេះ ដោយសារសម្លេងរបស់បក្សនៅសភាតំណាងរាស្ត្រ មានគ្រប់គ្រាន់។ នាយករដ្ឋមន្ត្រីថ្មី នឹងកាន់តំណែងដែលនៅសល់ ពីនាយករដ្ឋមន្ត្រី លោកស៊ិនហ្សូ អាបេ ពោលគឺត្រូវកាន់តំណែងដល់ខែកញ្ញា ឆ្នាំ២០២១ខាងមុខ។ តាមប្រភពព័ត៌មានខាងលើ នាយករដ្ឋមន្ត្រីថ្មី អាចនឹងស្នើឲ្យមានការបោះឆ្នោតថ្នាក់ជាតិមុនអាណត្តិ ដើម្បីទាញយកប្រជាប្រិយភាព ក្នុងអំឡុងពេលផ្លាស់ប្តូរមេដឹកនាំជប៉ុននេះ។ យ៉ាងណាមិញ គណបក្ស Komeito ដែលជាដៃគូក្នុងសភារបស់បក្ស LDP ប្រកាសជំហរមិនចង់ឲ្យមាការបោះឆ្នោតមុនអាណត្តិឡើយ។ សូមបញ្ជាក់ថា នាយករដ្ឋមន្ត្រីជប៉ុន លោកស៊ិនហ្សូ អាបេ បានប្រកាសលាលែងពីតំណែងជានាយករដ្ឋមន្ត្រីក្រោមហេតុផលជំងឺដំបៅក្រពះ។ ប៉ុន្តែលោកអាបេ នៅតែបន្តកាន់តំណែងជានាយករដ្ឋមន្ត្រីសិន រហូតដល់មានអ្នកមកស្នងតំណែងរបស់លោក៕ | ប្រមុខការពារជាតិជប៉ុន លោក តារ៉ូ កូណូ នៅថ្ងៃទី៩ ខែកញ្ញា បានព្រលយពាក្យថា ការបោះឆ្នោតថ្នាក់ជាតិនៅជប៉ុន អាចនឹងរៀបចំនៅក្នុងខែតុលាខាងមុខនេះ បន្ទាប់ពីនាយករដ្ឋមន្ត្រីថ្មីចូលកាន់តំណែង។ ការលើកឡើងរបស់រដ្ឋមន្ត្រីការពារជាតិជប៉ុនបែបនេះ ធ្វើឡើងស្របពេលមានពាក្យចរាមអារ៉ាមថា នាយករដ្ឋមន្ត្រីថ្មី ប្រហែលជាស្នើឲ្យមានការបោះឆ្នោតសភាតំណាងរាស្ត្រមុនអាណត្តិផងដែរ។ |
លោកស្រី ណាន់ស៊ី ផេឡូស៊ី ប្រធានសភាតំណាងអាម៉េរិក បានទៅដល់តៃវ៉ាន់នៅយប់ថ្ងៃទី២ ខែសីហា ដោយគ្មានការប្រកាសទុកជាមុន។ នេះជាទស្សនកិច្ចមន្រ្តីអាម៉េរិកដែលមានឋានៈខ្ពស់បំផុត បើគិតចាប់ពីឆ្នាំ១៩៩៧។ ទាក់ទិននឹងដំណើរទស្សនកិច្ចនេះ លោក វ៉ាង យី រដ្ឋមន្រ្តីការបរទេស និងទីប្រឹក្សារដ្ឋចិន ដែលកំពុងធ្វើទស្សនកិច្ចនៅកម្ពុជា បានចេញសេចក្តីថ្លែងការណ៍មួយ ដោយរិះគន់យ៉ាងខ្លាំង។ «នេះបានបង្ហាញម្តងទៀតថា អ្នកនយោបាយអាម៉េរិកមួយចំនួន បានក្លាយជាអ្នកបង្កបញ្ហានៅក្នុងទំនាក់ទំនងអាម៉េរិក-ចិន ហើយអាម៉េរិក ក្លាយជាប្រទេសទីមួយ ដែលអ្នកអ្នកបំផ្លាញសន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់»។ លោក វ៉ាង បានសង្កត់ធ្ងន់បែបនេះ ដោយបន្តជំរុញឱ្យក្រុងវ៉ាស៊ីនតោន ឈប់រារាំងដំណើរការបង្រួបបង្រួម និងការអភិវឌ្ឍរបស់ចិន។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍ CGTN។ ដោយបន្តចាត់ទុកកោះតៃវ៉ាន់ជាផ្នែកមួយនៃដែនដីចិន ប្រមុខការទូតចិន បានព្រមានជាថ្មីថា ក្រុងប៉េកាំងនឹងមិនអនុញ្ញាតឱ្យមានកម្លាំងគាំទ្រឯករាជ្យតៃវ៉ាន់ និងការជ្រៀតជ្រែកផ្ទៃក្នុងពីសំណាក់ប្រទេសខាងក្រៅឡើយ។ ទន្ទឹមនេះ រដ្ឋមន្រ្តីការបរទេសចិន ក៏បានទទូចឱ្យអាម៉េរិកបញ្ឈប់ការគ្រប់គ្រងល្បែងភូមិសាស្រ្តនយោបាយផង ហើយស្វែងរកសន្តិភាព ស្ថិរភាព រួមទាំងការអភិវឌ្ឍនៅក្នុងតំបន់។ សូមបញ្ជាក់ ស្របពេលទស្សនកិច្ចរបស់ប្រធានសភាអាម៉េរិកនៅតៃវ៉ាន់ យោធាចិន បានប្រកាសធ្វើសមយុទ្ធយោធា ដោយមានបាញ់គ្រាប់ពិតផង ចំនួន ៦កន្លែងនៅសមុទ្រជុំវិញកោះតៃវ៉ាន់។ មិនតែប៉ុណ្ណោះ អ្នកនាំពាក្យក្រសួងការពារជាតិចិន បានអះអាងថា ក្រសួងការពារជាតិចស្ថិតក្នុងស្ថានភាពប្រុងជើងការកម្រិតខ្ពស់ផង៕ | រដ្ឋមន្រ្តីការបរទេសចិន និងជាទីប្រឹក្សារដ្ឋចិន លោក វ៉ាង យី នៅថ្ងៃទី៣ ខែសីហា បានរិះគន់ដំណើរទស្សនកិច្ចរបស់លោកស្រី ណាន់ស៊ី ផេឡូស៊ី ប្រធានសភាតំណាងអាម៉េរិកនៅតៃវ៉ាន់យ៉ាងខ្លាំង។ ទាក់ទិននឹងដំណើរទស្សនកិច្ចនេះ ប្រមុខការទូតចិន បានហៅអ្នកនយោបាយអាម៉េរិកមួយចំនួនជាអ្នកបង្កបញ្ហានៅក្នុងទំនាក់ទំនងទ្វេភាគី និងជាប្រទេសទីមួយ បំផ្លាញស្ថិរភាព និងសន្តិភាពនៅច្រកសមុទ្រតៃវ៉ាន់។ |
ក្នុងចំណោមអ្នកជាសះស្បើយសរុប មានជនជាតិខ្មែរ៤៦នាក់,ចិន១នាក់,បែលហ្សិក១នាក់, អង់គ្លេស៥នាក់,អាមេរិក២នាក់,វៀតណាម១នាក់,បារាំង៣៨នាក់,កាណាដា ២នាក់, ម៉ាឡេស៊ី១២នាក់ និងជនជាតិឥណ្ឌូណេស៊ី២នាក់។ ចំណែកអ្នកនៅសម្រាកព្យាបាលមានតែ ១២នាក់ប៉ុណ្ណោះ៕ | ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសថា មានអ្នកជំងឺកូវីដ-19 ចំនួន៣នាក់ទៀតបានសះស្បើយនៅថ្ងៃទី ២១ មេសានេះ គឺប្តីប្រពន្ធខ្មែរ រស់នៅសង្កាត់ជ្រោយចង្វារ និងបុរសជនជាតិចិនសញ្ជាតិកាណាដា ស្នាក់នៅបណ្តោះអាសន្នក្នុងសង្កាត់ ខណ្ឌបឹងកេងកង។ សរុបអ្នកសះស្បើយទាំងអស់មានចំនួន១១០នាក់ហើយ ។ ជាមួយគ្នានេះ កម្ពុជាក៏មិនមានករណីឆ្លងថ្មីទៀតដែរ ដែលធ្វើឲ្យចំនួនអ្នកឆ្លងនៅដដែល គឺ១២២នាក់។ |
ភាវី ដែលមានមូលដ្ឋាននៅកូរ៉េខាងត្បូង ជាកីឡាការិនីខ្មែរតែម្នាក់គត់ ក្នុងចំណោមកីឡាការិនី១៦រូបដែលបានចូលរួមក្នុងព្រឹត្តិការណ៍ Zanca 1st Asian Championship Ladies-3 Cushion ដោយសមាសភាព១៥រូបទៀត មានកីឡាការិនីកូរ៉េខាងត្បូង៩នាក់ និងជប៉ុន៦នាក់។ កីឡាការិនីកម្ពុជារូបនេះ ស្ថិតនៅក្នុងពូល C ជាមួយកីឡាការិនីកូរ៉េ Kim Min A, Lee Shing Yong និងកីឡាការិនីជប៉ុន Yuko Nishimoto។ ភារី អាយុ២៨ឆ្នាំ បានប្រកួតឈ្នះជាបន្តបន្ទាប់រហូតដល់វគ្គផ្តាច់ព្រ័ត្រ និងក្លាយជាម្ចាស់ជើងឯកក្នុងព្រឹត្តិការណ៍អន្តរជាតិដែលរៀបចំជាលើកដំបូងដោយសហព័ន្ធកីឡាប៊ីយ៉ាកូរ៉េ។ ជាមួយពានជើងឯក ភាវី ទទួលបានប្រាក់រង្វាន់ចំនួន២០០០ដុល្លារអាមេរិក។ កីឡាការិនីកូរ៉េខាងត្បូង Kim Bo Mi បាន១២០០ដុល្លារអាមេរិកសម្រាប់ចំណាត់ថ្នាក់លេខ២ ខណៈ Lee Mee Rae (កូរ៉េខាងត្បូង) និង Ayako Sakai (ជប៉ុន) បានម្នាក់ចំនួន៦០០ដុល្លារសម្រាប់ចំណាត់ថ្នាក់លេខ៣ស្ទួន។ កីឡាការិនី៤នាក់ទៀត (លេខ៥ ឬក្នុងចំណោម Top 8) រួមមាន Lim Jung Suk (កូរ៉េខាងត្បូង), Orie Hida (ជប៉ុន), Kim Se Yeon (កូរ៉េខាងត្បូង), Kim Min A (កូរ៉េខាងត្បូង) បានម្នាក់ចំនួន៤០០ដុល្លារអាមេរិក។ ស្រួង ភាវី ជាកីឡាការិនីស្នូកឃ័រ-ប៊ីយ៉ាម្នាក់ដ៏មានសក្តានុពលលើវិញ្ញាសា Ladies-3 Cushion តាមរយៈការឈ្នះជើងឯកជាច្រើនក្នុងព្រឹត្តិការណ៍ដែលរៀបចំនៅកូរ៉េខាងត្បូង។ បន្ថែមលើនេះ កីឡាការិនី ភាវី ធ្លាប់បានលេខពីរក្នុងព្រឹត្តិការណ៍អន្តរជាតិ Jennifer Shim International នៅក្រុងញូវយ៉ក សហរដ្ឋអាមេរិក កាលពីឆ្នាំ២០១៥ និងបានលេខ៣ក្នុងព្រឹត្តិការណ៍ពិភពលោក World Championship Ladies នៅក្រុង Izmir ប្រទេសតួកគី កាលពីខែកញ្ញា ឆ្នាំ២០១៨ កន្លងទៅនេះ៕ | កីឡាការិនីស្នូកឃ័រ ស្រួង ភាវី បានឈ្នះជើងឯកក្នុងព្រឹត្តិការណ៍ Zanca 1st Asian Championship Ladies-3 Cushion ក្រោមការរៀបចំរបស់សហព័ន្ធកីឡាប៊ីយ៉ាកូរ៉េ (Korea Billiards Federation) ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា នៅ Seoul Olympic Parktel ក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។ |
ក្នុងសន្និសីទព័ត៌មាននៅរសៀលថ្ងៃទី៩ ខែកុម្ភៈពីទីក្រុងវូហាន លោក Liang Wannian ដែលដឹកនាំក្រុមការងារអ្នកវិទ្យាសាស្ត្រចិនក្នុងបេសកកម្មរួមជាមួយ WHO និយាយថា ក្រុមអ្នកជំនាញមិនទាន់រកឃើញសត្វដែលផ្ទុកជំងឺកូវីដ-១៩ មុនចម្លងទៅមនុស្សឡើយ។ តាំងពីដើមមក អ្នកវិទ្យាសាស្ត្រជឿថា វីរុស SARS-Cov-2 ដែលបង្កទៅជាជំងឺកូវីដ-១៩ ទៅមនុស្សតាមរយៈសត្វ។ អត្ថបទទាក់ទង រឿងអ្នករិះគន់បេសកកម្មនៅចិន៖ WHO ថា ប្រទេសខ្លះជំទាស់ ទាំងរបាយការណ៍មិនទាន់មានផង ក្រុមអ្នកជំនាញ WHO ចាប់ផ្តើមការងារដោយជួបមន្ត្រីចិន និងត្រួតពិនិត្យមន្ទីរពេទ្យនៅវូហាន ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់ លោក Liang អះអាងថា ការសិក្សាក៏បង្ហាញដែរថា មេរោគអាចស្ថិតក្នុងរបស់ត្រជាក់ដែលនាំចូលពីទីឆ្ងាយ។ ការលើកឡើងបែបនេះមិនមែនជារឿងថ្មីឡើយ ខណៈរដ្ឋមន្ត្រីការបរទេសចិន ក៏ដូចជាកាសែតក្នុងស្រុកចិនបានលើកឡើងពីលទ្ធភាពនេះជាច្រើនខែមកហើយ។ បន្ថែមពីនេះ លោក Liang ក៏បញ្ជាក់ថា ពុំមានអ្វីបង្ហាញថា មានជំងឺឆ្លងសាយភាយក្នុងក្រុងវូហាន មុនខែធ្នូ ឆ្នាំ២០១៩ឡើយ។ ការលើកឡែងបែបនេះ ផ្ទុយពីការលើកឡើងរបស់ប្រទេសឯទៀតដែលថាចិនបានលាក់បាំងពីការផ្ទុះនៃជំងឺនេះ។ ការបញ្ជាក់របស់លោក Liang ត្រូវបានគាំទ្រដោយលោក Ben Embarak ដែលជាប្រធានក្រុមបេសកកម្ម។ អ្នកជំនាញ WHO រូបនេះប្រាប់អ្នកសារព័ត៌មានថា ពុំមានភស្តុតាងអ្វីដែលបង្ហាញថា មានការឆ្លងទ្រង់ទ្រាយធំនៅវូហាន មុនខែធ្នូឡើយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP ។ អំឡុងពេលស្នាក់នៅទីក្រុងវូហាន ក្រុមអ្នកជំនាញបានទៅពិនិត្យផ្សារលក់សត្វព្រៃ Huanan ដែលស្ថិតក្នុងការសង្ស័យជាកន្លែងផ្ទុះជំងឺដំបូង មន្ទីរពេទ្យដែលទទួលព្យាបាលអ្នកជំងឺនៅពេលមានករណីផ្ទុះដំបូង វិទ្យាស្ថានវីរុសសាស្ត្រវូហានដែលជាកន្លែងធ្វើតេស្តមេរោគ និងមជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លងនៅខេត្តហ៊ូប៉ី។ នាសន្និសីទដដែល លោក Embarak ក៏និយាយថា ការធ្លាយវីរុសពីកន្លែងពិសោធនៅវូហាន ក៏មិនអាចកើតឡើងដែរ។ ដូចនេះ បើតាមលោក Embarak ដែលធ្លាប់បម្រើការនៅការិយាល័យ WHO ប្រចាំប៉េកាំង អ្នកជំនាញមិនពិចារណាលើសម្មតិកម្មនេះឡើយ។ អតីតប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ជាអ្នកលេចមុខលេចមាត់ខ្លាំងលើការចោទប្រកាន់ករណីឆ្លងធ្លាយវីរុសនេះ។ ចិនបានរាយការណ៍ពីករណីឆ្លងជំងឺកូវីដ-១៩ ដំបូងទៅ WHO នៅថ្ងៃទី៣១ ធ្នូ ឆ្នាំ២០១៩។ បេសកកម្មរបស់ WHO នេះ ក្លាយជារឿងរសើបសម្រាប់ចិន ក៏ដូចជាការឆ្លើយឆ្លងពាក្យសម្តីរវាងចិន និងអាមេរិក។ អាមេរិក កាលពីពាក់កណ្តាលខែមករាទាមទារឲ្យការស៊ើបអង្កេតនេះមានភាពច្បាស់លាស់ និងតម្លាភាព។ ចិន វិញតបទៅអាមេរិកថា ខ្លួនប្រឆាំងដាច់ខាតការយកបេសកកម្មនេះធ្វើជារឿងនយោបាយ និងសង្កត់ធ្ងន់ថា បេសកកម្មនេះជារឿងវិទ្យាសាស្ត្រទាំងស្រុង។ មិនអត់ឡើយការសង្ស័យជុំវិញការស៊ើបអង្កេតស្វែងរកប្រភពនៃជំងឺនេះ។ ជាក់ស្តែងក្រុមការងារចំណាយពេលតែ១ម៉ោងប៉ុណ្ណោះដើម្បីពិនិត្យផ្សារលក់សត្វនៅក្រុងវូហាន។ បន្ថែមពីនេះក្រុមការងារ ក៏ចំណាយពេលជាច្រើនថ្ងៃក្នុងសណ្ឋាគារដើម្បីជួបមន្ត្រីចិន និងពុំបានចេញទៅទស្សនកិច្ចទីណាឡើយ។ គិតត្រឹមថ្ងៃទី៩ កុម្ភៈ ពិភពលោកមានករណីឆ្លងចំនួន១០៦លានករណី ជាសះស្បើយចំនួន៥៩,៤លានករណី និងស្លាប់ចំនួន២,៣៣ លាននាក់៕ | បេសកកម្មរបស់ក្រុមអ្នកជំនាញអង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃទី៩ ខែកុម្ភៈ បានធ្វើសន្និសីទសារព័ត៌មានដើម្បីបង្ហាញលទ្ធផលស្រាវជ្រាវរកប្រភពជំងឺកូវីដ-១៩ នៅចិន។ ក្រុមការងារបានស្នាក់នៅចិនអស់រយៈពេល៤សប្តាហ៍ ដោយចំណាយពេល២សប្តាហ៍ធ្វើចត្តាឡីស័កផង។ ក្រុមការងារនេះ ដឹកនាំដោយលោកវេជ្ជបណ្ឌិត Peter Ben Embarek អ្នកជំនាញសុខភាពស្បៀង និងជំងឺសត្វរបស់ WHO ។ |
១. ម្ទេសប្លោក ម្ទេសផ្លោកគ្រប់ពណ៌មានផ្ទុកវីតាមីន C ច្រើនជាងផ្លែក្រូចទៅទៀត ដោយមានចាប់ពី ៩៥ មីលីក្រាមចំពោះម្ទេសផ្លោកពណ៌បៃតង ដល់ ៣៤១ ក្រាមចំពោះម្ទេសផ្លោកពណ៌លឿង។ វាក៏មានផ្ទុកជាតិកាឡូរីទាបត្រឹម ៤៥ កាឡូរីប៉ុណ្ណោះក្នុងមួយពែងដែលធ្វើអោយវាក្លាយជាអាហារសម្រន់ដ៏ល្អបំផុត។ ២. ស្ត្របឺរី ស្ត្របឺរីមួយពែងមានផ្ទុកវីតាមីន C ដល់ទៅជិត ៩០ មីលីក្រាមឯណោះ។ ៣. ផ្លែល្ហុង ការទទួលទានល្ហុងទុំទំហំតូច ១ អាចផ្ដល់ឱ្យរាងកាយនូវវីតាមីន C ច្រើនដល់ទៅ ១៨៥ មីលីក្រាមដែលស្មើនឹង ២៧៤ ភាគរយនៃតម្រូវការប្រចាំថ្ងៃ។ ល្ហុងក៏ជាប្រភពដ៏ប្រសើរនៃជាតិសសៃជួយទប់ស្កាត់បំបាត់អាការៈទល់លាមកផងដែរ។ ៤. ផ្លែគីវី អ្នកអាចទទួលបានវីតាមីន C ដល់ទៅជិត ២០០ ភាគរយនៃតម្រូវការប្រចាំថ្ងៃដោយគ្រាន់តែទទួលទានផ្លែគីវីទំហំមធ្យម ២ ផ្លែ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ថែមទៀតនោះ គឺផ្លែឈើនេះក៏ជាប្រភពដ៏ប្រសើរនៃប៉ូតាស្យូម កាល់ស្យូម និងវីតាមីន B6 ផងដែរ។ ៥. ផ្កាខាត់ណាខៀវ ត្រឹម ១ ពែងនៃផ្កាខាត់ណាខៀវដែលចម្អិនរួចមានផ្ទុកវីតាមីន C ដល់ទៅ ១០០ មីលីក្រាមឯណោះ។ បន្លែនេះក៏មានផ្ទុកលក្ខណៈសម្បត្តិប្រឆាំងជំងឺមហារីកនិងបន្សាបជាតិពុលក្នុងរាងកាយគួរឱ្យកត់សម្គាល់៕ ត្រួតពិនិត្យដោយ www.health.com.kh | វីតាមីន C ជាសារធាតុប្រឆាំងអុកស៊ីតកម្មជួយពង្រឹងប្រព័ន្ធភាពស៊ាំ និងកម្ចាត់រ៉ាឌីកាល់សេរីទប់ស្កាត់ជំងឺគួរអោយព្រួយបារម្ភផ្សេងៗ រួមបញ្ចូលទាំងជំងឺមហារីក ជំងឺបេះដូង និងជំងឺរលាកសន្លាក់។ ហើយជាញឹកញយនៅពេលនិយាយដល់អាហារមានផ្ទុកវីតាមីន c ភាគច្រើននៃពួកយើង គឺគិតទៅដល់ផ្លែក្រូច។ ប៉ុន្តែតាមពិតទៅនៅមានអាហារមួយចំនួនទៀតដែលផ្ទុកសម្យូរទៅដោយវីតាមីនច្រើនជាងក្រូច។ ថាតើអាហារទាំងនោះមានអ្វីខ្លះទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារដែលមានផ្ទុកបរិមាណវីតាមីន C ខ្ពស់ ៖ |
រុស្ស៊ី ដែលជាប្រទេសបញ្ចេញឧស្ម័នផ្ទះកញ្ចក់ច្រើនបំផុតលំដាប់ទី៤ បានបង្ហាញឆន្ទៈរបស់ខ្លួនក្នុងការទទួលយកកាតព្វកិច្ចក្នុងការការពារបរិស្ថាន។ ទោះជាបង្ហាញឆន្ទៈក្តីបែបនេះក្តី សកម្មជនបរិស្ថាននៅតែបន្តទាមទារឲ្យរុស្ស៊ី ពិន័យជាប្រាក់លើក្រុមហ៊ុនទាំងឡាយណាដែលបញ្ចេញឧស្ម័នផ្ទះកញ្ចក់ហួសកម្រិត។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។ នៅក្នុងក្រឹត្យដែលចុះផ្សាយនៅថ្ងៃទី៥ វិច្ឆិកា លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ណែនាំឲ្យរដ្ឋាភិបាលរុស្ស៊ីកាត់បន្ថយការបញ្ចេញឧស្ម័នពុលឲ្យបានយ៉ាងហោចណាស់៧០ភាគរយនៃកម្រិតឧស្ម័នដែលរុស្ស៊ីបញ្ចេញនៅឆ្នាំ១៩៩០ ហើយត្រូវតែសម្រេចគោលដៅនេះឲ្យបានក្នុងឆ្នាំ២០៣០។ ក្នុងន័យជាមួយគ្នានេះដែរ ក្រឹត្យនេះតម្រូវឲ្យរដ្ឋាភិបាលរុស្ស៊ីបង្កើនសមត្ថភាពក្នុងការស្រូបយកឧស្ម័នទាំងនោះពីបរិយាកាស ដោយដាំព្រៃឈើបន្ថែម និងរក្សាប្រព័ន្ធអេកូឡូស៊ី។ ទោះជាយ៉ាងណាក្តី លោក ពូទីន បានសង្កត់ធ្ងន់ថា សកម្មភាពក្នុងការកាត់បន្ថយឧស្ម័នពុល ត្រូវថ្លឹងថ្លែងឲ្យសមស្របទៅនឹងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចដែរ។ លោកក៏បានបញ្ជាឲ្យរដ្ឋាភិបាលរុស្ស៊ីប្រញាប់ប្រញាល់អនុម័តផែនការសកម្មភាពសង្គម និងសេដ្ឋកិច្ចដោយរួមបញ្ចូលបញ្ហាបរិស្ថានផងដែរ។ រុស្ស៊ី ដែលមានទឹកកកគ្របដណ្តប់លើផ្ទៃដីមួយភាគធំ ងាយរងគ្រោះយ៉ាងខ្លាំងដោយសារបម្រែបម្រួលអាកាសធាតុដ្បិតអីហេដ្ឋារចនាសម្ព័ន្ធមួយភាគ ត្រូវបានសាងសង់លើផ្ទៃទឹកកក ដែលប្រឈមនឹងការរលាយនៅពេលមានកំណើនសីតុណ្ហភាពខ្លាំង។ ការប្រែប្រួលអាកាសធាតុ ក៏នឹងអាចប៉ះពាល់ដល់សេដ្ឋកិច្ចរុស្ស៊ីផងដែរ ដោយសារតែប្រទេសនេះអាស្រ័យមួយផ្នែកធំលើវិស័យប្រេង និងឧស្ម័ន ក៏ដូចជាការជីករករ៉ែ។ លោកប្រធានាធិបតី ពូទីន អះអាងថា រូបលោកជាអ្នកការពារបរិស្ថាន ប៉ុន្តែលោកក៏បានលើកជាចម្ងល់ដែរជុំវិញកត្តាដែលនាំឲ្យមានបម្រែបម្រួលអាកាសធាតុ ថាតើមកពីកត្តាមនុស្សតែមួយគត់ ឬយ៉ាងណា។ ជុំវិញកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីសឆ្នាំ២០១៥វិញ ប្រមុខរដ្ឋរុស្ស៊ី បានសសើរពីកិច្ចព្រមព្រៀងដ៏មានមហិច្ឆតានេះ។ ប៉ុន្តែលោកអះអាងថា ដើម្បីសម្រេចគោលដៅប្រទេសនីមួយៗត្រូវចំណាយទឹកប្រាក់រាប់ពាន់លានដុល្លារក្នុងការធ្វើទំនើបកម្មវិស័យឧស្សាហកម្ម និងកាត់បន្ថយការងារមួយចំនួន។ លោកបន្ថែមថា ប្រទេសនីមួយៗត្រូវរៀបចំផែនការឲ្យបានច្បាស់លាស់ ដើម្បីសម្រេចកាតព្វកិច្ចអន្តរជាតិនេះ។ ជារឿងគួរឲ្យកត់សម្គាល់ ការប្រកាសរបស់លោកពូទីននៅថ្ងៃទី៥ វិច្ឆិកា កើតឡើងមួយថ្ងៃក្រោយអាមេរិក ចាកចេញជាផ្លូវការពីកិច្ចព្រមព្រៀងអាកាសធាតុ៕ | ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីនបានចុះហត្ថលេខាលើក្រឹត្យដែលតម្រូវឲ្យរដ្ឋាភិបាលរុស្ស៊ីសម្រេចឲ្យបានកម្មវត្ថុនៃកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីសឆ្នាំ២០១៥។ ប៉ុន្តែ លោក ពូទីន បញ្ជាក់ថា ការការពារបរិស្ថាន និងអាកាសធាតុ ត្រូវដើរទន្ទឹមគ្នានឹងការអភិវឌ្ឍសេដ្ឋកិច្ច។ |
ស្របពេលការបោះឆ្នោតប្រធានាធិបតីជិតមកដល់ នាយករដ្ឋមន្រ្តីកូរ៉េខាងត្បូង លោក Kim Boo-Kyum អំពាវនាវឱ្យមន្រ្តីរដ្ឋរក្សាអព្យាក្រឹត និងគោរពវិន័យ។ «សូមចៀសវាងពីសកម្មភាព ដែលអាចនាំឱ្យមានការយល់ខុស មុនការបោះឆ្នោត»។ លោក Kim បានសង្កត់ធ្ងន់បែបនេះ នៅក្នុងពិធីចាប់ផ្តើមឆ្នាំថ្មីរបស់រដ្ឋាភិបាលកូរ៉េខាងត្បូង ក្នុងទីក្រុងសេអ៊ូល។ បើតាមទីភ្នាក់ងារព័ត៌មាន Yonhap លោកនាយករដ្ឋមន្រ្តីជំរុញមន្រ្តីរដ្ឋផ្តោតលើការជួយកែលម្អជីវភាពប្រជាជន ក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ-១៩ ដើម្បីធានាថា គ្មានប្រជាជនរូបណា ត្រូវបានទុកចោល ក្នុងអំឡុងពេលសេដ្ឋកិច្ចងើបឡើងវិញ។ លោក Kim បានប្រាប់ឱ្យមន្រ្តីរដ្ឋផ្តោតកិច្ចខិតខំ និងសម្របខ្លួនលើបញ្ហាសំខាន់ៗក្នុងនោះមានដូចជា បច្ចេកវិទ្យា និងសេដ្ឋកិច្ច ដែលបញ្ចេញឧស្ម័នកាបូនទាប។ មិនត្រឹមផ្នែកស៊ីវិលឡើយ ខាងកងទ័ពឯណោះ ក៏ត្រូវបានប្រាប់ឱ្យប្រកាន់ជំហរកណ្ដាលដែរ។ រដ្ឋមន្រ្តីការពារជាតិកូរ៉េខាងត្បូង Suh Wook នៅចុងឆ្នាំ២០២១ កន្លងទៅ ក៏ធ្លាប់បានអំពាវនាវឱ្យកម្លាំងយោធារក្សាអព្យាក្រឹត ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញកូរ៉េខាងត្បូង។ បើតាមប្រមុខការពារជាតិរូបនេះ យោធាគួរតែចិត្តទុកដាក់លើកាតព្វកិច្ចរបស់ខ្លួន ជាជាងពាក់ព័ន្ធនឹងបញ្ហានយោបាយ។ កូរ៉េខាងត្បូង នឹងរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីនៅថ្ងៃទី៩ ខែមីនា និងរៀបចំការបោះឆ្នោតថ្នាក់តំបន់នៅខែមិថុនាខាងមុខ។ ក្រោមច្បាប់កូរ៉េខាងត្បូង លោក មូន ចេអ៊ីន មិនអាចឈរឈ្មោះសម្រាប់អាណត្តិទីពីរបានឡើយ ហើយអាណត្តិ៤ឆ្នាំរបស់លោក នឹងចប់នៅពេលខាងមុខ។ មកទល់ពេលនេះ បេក្ខជនប្រជែងតំណែងប្រធានាធិបតីមាន៤រូប ដែលកំពុងស្វែងរកសំឡេងគាំទ្រ។ ក្នុងចំណោមនេះ បេក្ខជនសំខាន់ៗមាន២នាក់ គឺលោក Lee Jae-myung មកពីបក្សប្រជាធិបតេយ្យដែលជាបក្សកាន់អំណាច និងលោក Yoon Suk-yeol ដែលជាសមាជិកបក្សអំណាចប្រជាជន (PPP) ដែលបក្សប្រឆាំងរបស់កូរ៉េខាងត្បូង៕ | នាយករដ្ឋមន្រ្តីកូរ៉េខាងត្បូង Kim Boo-Kyum នៅថ្ងៃទី៣ ខែមករា បានអំពាវនាវឱ្យមន្រ្តីរដ្ឋរក្សាអព្យាក្រឹតផ្នែកនយោបាយ និងគោរពវិន័យ ខណៈពេលប្រទេសនៅតំបន់អាស៊ីខាងកើតមួយនេះ ត្រៀមរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅក្នុងខែមីនាខាងមុខ។ ផ្នែកយោធា ក៏ទទួលបានការណែនាំនេះដូចគ្នាដែរ។ |
«ការចរាចរណ៍រថយន្តអគ្គិសនី មានចំនួនជាកំណត់ត្រាថ្មីនៅក្នុងឆ្នាំ២០១៦»។ នេះបើតាមការលើកឡើងក្នុងរបាយការណ៍របស់ IEA ដែលជាបណ្តាញរបស់អង្គការអភិវឌ្ឍន៍និងកិច្ចសហប្រតិបត្តិការ ផ្នែកសេដ្ឋកិច្ច (OECD) និងមានទីស្នាក់ការនៅទីក្រុងប៉ារីស ប្រទេសបារាំង។ របាយការណ៍បានបង្ហាញថា រថយន្តអគ្គិសនីបានលក់ចេញនៅលើទីផ្សារកើនឡើង៤០ភាគរយ ពោលគឺក្នុងរង្វង់ ៧៥០ ០០០គ្រឿង។ ចំនួននេះ នាំឲ្យ IEA ប៉ាន់ប្រមាណឃើញថា រថយន្តអគ្គិសនីដែលកំពុងចរាចរលើពិភពលោកមានជាង២លានគ្រឿង។ តាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP តួលេខសរុបរបស់រថយន្តអគ្គិសនីនៅលើទីផ្សារយានយន្ត មាន១.៥ភាគរយ ខណៈកាលពីឆ្នាំ២០១៦ ទីផ្សារចិនបានស្រូបយកជិតពាក់កណ្តាលនៃប្រភេទរថយន្តអគ្គិសនីថ្មី ពោលគឺប្រមាណ៣៣៦ ០០០គ្រឿង។ បន្ទាប់ពីចិន អឺរ៉ុបស្ថិតនៅចំណាត់ថ្នាក់លេខ២ ដោយមានចំនួន២១៥ ០០០គ្រឿង។ ន័រវេសបោះជំហានទៅមុខគេនៅក្នុងបណ្តាប្រទេសអឺរ៉ុប ដោយរថយន្តអគ្គិសនី ត្រូវបានលក់ចេញ២៩ភាគរយលើទីផ្សារសរុប ដោយសារតែមានការគាំទ្រពីសាធារណជន។ ប្រទេសបន្ទាប់រួមមាន ចក្រភាពអង់គ្លេស បារាំង អាល្លឺម៉ង់ ស៊ុយអែត និងហូឡង់។ ក្នុងបេសកកម្ម កាត់បន្ថយការបំពុលបរិយាកាស និងកាត់បន្ថយការបញ្ចេញកាបូនឲ្យដល់សូន្យភាគរយ IEA បានប៉ាន់ប្រមាណថា ពិភពលោកត្រូវប្តូរទៅប្រើប្រាស់រថយន្តអគ្គិសនីជាង៦០០លានគ្រឿង ដោយគិតត្រឹមឆ្នាំ២០៤០ ៕ | បើតាមរបាយការណ៍របស់ភ្នាក់ងារថាមពលអន្តរជាតិ ការលក់រថយន្តអគ្គិសនីនៅលើពិភពលោក (IEA) បានកើន៤០ភាគរយកាលពីឆ្នាំ២០១៦ ពោលគឺកើនដល់ ៧៥០ ០០០គ្រឿង ដោយចិនជាប្រទេសនាំមុខគេ។ ចំនួនសរុបនៃរថយន្តអគ្គិសនីដែលកំពុងចរាចរលើពិភពលោកកើនដល់ជាង២លានគ្រឿង។ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.