text stringlengths 31 26.1k | summary stringlengths 11 1.19k |
|---|---|
អ្នកនាំពាក្យក្រសួងអប់រំបញ្ជាក់ថា នាសម័យប្រឡងនៅសប្តាហ៍ក្រោយនេះ អប្បមាទ៦០៦ នាក់ និងជំនួយការអប្បមាទ២៤០៥នាក់ នឹងឃ្លាំងមើលស្ថានភាពប្រឡង ដើម្បីឲ្យការប្រឡងប្រព្រឹត្តិទៅដោយជោគជ័យ ដោយឈរលើគោលការណ៍ច្បាប់ តម្លាភាព យុត្តិធម៌ និងលទ្ធផលអាចទទួលយកបាន។ ថ្វីដ្បិតឆ្នាំនេះគ្មានអ្នកសង្កេតការក្តី តែក្រសួងអប់រំ នៅតែសហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយ (ACU) សម្រាប់ដោះស្រាយបញ្ហាដែលកើតមាននៅក្នុងអំឡុងពេលប្រឡង។ នេះជាការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងអប់រំដដែល។ សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩-២០ ខែសីហា ដោយមានសិស្សប្រឡងសរុបចំនួន១១៧,០២៤ នាក់ ស្រី ៦០៤២១ នាក់ ។ តាមតួលេខពីក្រសួងអប់រំ ឆ្នាំនេះ បេក្ខជនប្រឡងថ្នាក់វិទ្យាសាស្ត្រមាន ៤៤៦៨៣នាក់ ស្រី ២៥២៨៥នាក់ និងថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន៧២៣៤១នាក់ ស្រី ៣៥១៣៦ នាក់។ មណ្ឌលប្រឡងមានចំនួន ២០២ មណ្ឌល ថ្នាក់វិទ្យាសាស្ត្រមាន៧៥មណ្ឌល និងថ្នាក់វិទ្យាសាស្ត្រសង្គមមាន១២៧មណ្ឌល ចែកចេញជាបន្ទប់សរុបមាន៤៧២៥បន្ទប់៕ អត្ថបទទាក់ទង «អប្បមាទ»មានតួនាទីអ្វីនៅពេលប្រឡងបាក់ឌុប? | ភ្នំពេញ៖ ឆ្នាំ២០១៩នេះ មិនមានអ្នកសង្កេតការសម្រាប់ឃ្លាំមើលពេលប្រឡងបាក់ឌុប ដូចឆ្នាំមុនៗនោះទេ។ ប៉ុន្តែ ក្រសួងអប់រំ នឹងពង្រាយមន្ត្រី (អប្បមាទ និងជំនួយការអប្បមាទ) ចំនួន៣០១១នាក់ សម្រាប់ឃ្លាំងមើលការប្រឡងនៅថ្ងៃទី១៩-២០ ខែសីហាខាងមុខ។ នេះបើតាមការបញ្ជាក់ពីលោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ។ |
លោក យ៉ង សាំងកុមារ ដែលជាអ្នកជំនាញកសិកម្ម និងជាស្ថាបនិកអង្គការសេដាក បាននិយាយថា កម្ពុជាមានតម្រូវការផ្លែ«ផាសិន» ចំនួន១០តោនក្នុងមួយថ្ងៃ ខណៈកសិកម្មនៅកម្ពុជា អាចផ្គត់ផ្គង់តម្រូវការនេះ បានតែ៥តោនប៉ុណ្ណោះ។ នេះគឺជាមូលហេតុដែលនាំឲ្យកម្ពុជា ត្រូវការនាំចូលផ្លែផាសិន ពីវៀតណាមមកផ្គត់ផ្គង់តម្រូវការក្នុងស្រុកបន្ថែម។ ស្តាប់សំឡេងលោក យ៉ង សាំងកុមារ ថ្លែងចំពោះមុខអ្នកកាសែត ក្នុងចម្ការផ្លែផាសិន របស់ពលរដ្ឋជនជាតិដើមភាគតិចព្នង ក្នុងឃុំដាក់ដាំ ខេត្តមណ្ឌលគីរី អ្នកជំនាញកសិកម្មរូបនេះ បាននិយាយថា៖«បើតាមយើងដឹង យើងយកតាមតួលេខនាំចូលពីខាងក្រៅ ពីវៀតណាមក្នុងមួយថ្ងៃ គឺ៥តោន ។ ប៉ុន្តែបើយើងនិយាយតាមតម្រូវការ ប្រហែលជា១០តោន»។ ដោយសារតែមើលឃើញពីបញ្ហានាំចូល ទើបស្ថាបនិកអង្គការសេដាករូបនេះ ជំរុញឲ្យពលរដ្ឋជនជាតិដើមភាគតិចខេត្តមណ្ឌល បង្កើនរបរកសិកម្មដាំផ្លែផាសិនសរីរាង្គឲ្យបានច្រើន ដើម្បីបំពេញតម្រូវការក្នុងស្រុក និងអាចនាំចេញទៅក្រៅប្រទេស នាពេលអនាគត។ «ទីមួយ នៅមណ្ឌលគីរីនេះ ក្រៅពីការដាំ(ផ្លែផាសិន)របស់ពលរដ្ឋជនជាតិដើម ក៏មានកសិករយើងមកវិនិយោគជាឯកជនផងដែរ ។ ណាមួយនៅតំបន់ផ្សេងៗទៀត ខ្ញុំក៏បានជំរុញឲ្យមានការដាំកាន់តែច្រើន ឧទាហរណ៍នៅតំបន់ថ្មបាំង ខេត្តកោះកុង ឲ្យដាំនៅខាងកំពង់ស្ពឺ ខាងបាត់ដំបង និងកំពត ហើយយើងបានរៀបចំឲ្យមានជាសហគមន៍ដាំក្រូចវល្លិ៍ (ផាសិន)នេះ ឲ្យទៅជាបណ្ដាញហើយ។ ដូច្នេះក្រៅពីជំរុញជនជាតិដើមភាគតិច យើងក៏បានពង្រីកឲ្យមានការដាំ ជាមួយកសិករយើងផ្សេងទៀតដែរ»។ នេះជាការបញ្ជាក់របស់លោក យ៉ង សាំងកុមារ ដែលបានបន្ថែមថា ការជំរុញឲ្យកសិករដាំផ្លែផាសិននេះ ជាការទប់ស្កាត់ការនាំចូលពីប្រទេសជិតខាងមួយផ្នែកផងដែរ។ បច្ចុប្បន្ននេះ មានពលរដ្ឋជនជាតិដើមភាគតិច២០គ្រួសារ នៅខេត្តមណ្ឌល កំពុងធ្វើកសិកម្មលើផ្លែផាសិននេះ ដែលអាចផ្គត់ផ្គង់តម្រូវការក្នុងស្រុក បានចំនួនតែ១តោនប៉ុណ្ណោះ។ បើតាមអ្នកជំនាញរូបនេះ កម្ពុជានឹងអាចមានទីផ្សារផ្លែផាសិន សម្រាប់ផ្គត់ផ្គង់នៅក្នុងស្រុកគ្រប់គ្រាន់តាមតម្រូវការ ហើយក៏អាចនាំចេញទៅក្រៅប្រទេសបានផងដែរ នៅក្នុងរយៈពេល៥ឆ្នាំខាងមុខ។ អត្ថបទទាក់ទង ចម្ការកាហ្វេសរីរាង្គរបស់ជនជាតិដើមភាគតិច នៅខេត្តមណ្ឌលគិរី អ្នកជំនាញ បង្ហាញពីរបៀបពិនិត្យទឹកឃ្មុំក្លែងក្លាយ កុំឲ្យគេបោក កាហ្វេសរីរាង្គមណ្ឌលគិរី មិនខ្វះទីផ្សារ, ជប៉ុន, កូរ៉េ និងតៃវ៉ាន់ ចាំតែទទួលទិញ សេដាក អញ្ជើញកសិករ, អ្នកសារព័ត៌មាន និងអ្នកជំនួញ ទៅជួបជនជាតិដើមភាគតិចដាំកាហ្វេសរីរាង្គនៅមណ្ឌលគិរី ដើម្បីទទួលបានព័ត៌មានផលិតផលអត្តសញ្ញាណប្រចាំខេត្ត និងផលិតផលកសិកម្មទូទាំង២៥រាជធានី-ខេត្ត សូមមេត្តាចុច Download for iOS: https://apple.co/2ub9pdj និង Android: http://bit.ly/2KSe1MB ។ ការផ្សព្វផ្សាយព័ត៌មានទាំងនេះ ក៏មាននៅលើទំព័រហ្វេសប៊ុក Thmey Thmey 25 និង YouTube Channel: https://goo.gl/D6xQBv ៕ | មណ្ឌលគីរី៖ បច្ចុប្បន្ន កម្ពុជា កំពុងនាំចូលផ្លែ«ផាសិន ឬផ្លែក្រូចវល្លិ» ពីប្រទេសវៀតណាម៥តោនក្នុងមួយថ្ងៃ ដើម្បីយកមកផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ខណៈកម្ពុជាអាចផ្គត់ផ្គង់បានតែ៥តោន។ ការនាំចូលផ្លែ«ផាសិន» ពីប្រទេសជិតខាងច្រើននេះ វាជារឿងមួយដែលត្រូវយកចិត្តទុកដាក់ផងដែរ។ |
រដ្ឋបាលខេត្តព្រះសីហនុ ហាមពលរដ្ឋសាងសង់តូប ឬសំណង់របស់ខ្លួន និងស្តង់សម្រាប់តាំងលក់ទំនិញ ព្រមទាំងចតយានយន្តគ្រប់ប្រភេទនៅតាមបណ្តោយផ្លូវ៧០១-៩ និងបណ្តាផ្លូវស្ថិតត្រង់ចំណុចភូមិ១ ភូមិ២ និងភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ។ ការហាមឃាត់បែបនេះ ដើម្បីពង្រីកផ្លូវ និងដាក់បណ្តាញលូទឹកក្នុងក្រុង។ រដ្ឋបាលខេត្តព្រះសីហនុ នឹងចាប់ផ្តើមពង្រីកផ្លូវ និងដាក់បណ្តាញលូទឹក នៅតាមបណ្តោយផ្លូវ៧០១-៩ និងបណ្តាផ្លូវ ស្ថិតត្រង់ចំណុចភូមិ១ ភូមិ២ និងភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ។ ការជួសជុលនេះ រដ្ឋបាលខេត្ត តម្រូវឱ្យពលរដ្ឋរុះរើតូប ស្តង់លក់ដូរទំនិញ របង និងសំយាបផ្ទះនៅតាមចិញ្ចើមផ្លូវ ដោយទុកពេល៧ថ្ងៃ។ បើតាមរដ្ឋបាលខេត្ត ករណីពលរដ្ឋណាមិនអនុវត្តតាមបម្រាមនេះ រដ្ឋបាលខេត្ត នឹងអនុវត្តតាមវិធានការរដ្ឋបាល ដោយមិនទទួលខុសត្រូវចំពោះការបាត់បង់ទ្រព្យសម្បត្តិ ឬខូចខាតសម្ភារឡើយ។ រដ្ឋបាលខេត្តព្រះសីហនុ អះអាងថា បញ្ហាផ្ទះពលរដ្ឋនៅលើដីរដ្ឋនេះ បានកើតឡើងយូរមកហើយ តែដោយសារមិនទាន់ចាប់ផ្ដើមសាងសង់ទើបសាលាក្រុងមិនបញ្ជាឱ្យរុះរើ។ ប៉ុន្តែបច្ចុប្បន្នផ្លូវនេះ នឹងត្រូវសាងសង់ ដូច្នេះតម្រូវឱ្យរុះរើឱ្យរួចមុនថ្ងៃកំណត់។ សូមបញ្ជាក់ដែរ អាជ្ញាធរក្រុងព្រះសីហនុ សហការជាមួយមន្ទីរ-អង្គភាពពាក់ព័ន្ធ នឹងឈូសឆាយសំណង់ ដែលសង់លើចំណីផ្លូវ និងដាក់ខ្សែបណ្តាញអគ្គិសនី ទុយោទឹកស្អាត និងខ្សែទឹកក្រោមដី៕ | ដោយ៖ សែម ប្រាក់ដាវ |
ដើម្បីជ្រាបព័ត៌មានកាន់តែច្បាស់ សូមអញ្ជើញទស្សនាវីដេអូនៃកិច្ចសម្ភាសរវាងអ្នកសារព័ត៌មានថ្មីៗប្រចាំខេត្តសៀមរាប ជាមួយអ្នកស្រី វណ្ណ សាវ៉ាត ដែលកំពុងរម្ងាស់ស្ករផលិតស្ករត្នោតនៅតាមបណ្ដោយផ្លូវ ក្នុងភូមិសណ្ដាយ ឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី ដូចតទៅនេះ ជារៀងរាល់ថ្ងៃស្រ្ដីរូបនេះប្រាប់ថា អាចផលិតស្ករត្នោតពី១០ទៅ១៥គីឡូក្រាម គឺអាចរម្ងាស់ទឹកត្នោតបាន២ទៅ៣ខ្ទះ ដែលក្នុងមួយខ្ទះៗប្រើទឹកត្នោតអស់២៥ទៅ៤០លីត្រ ផលិតជាស្ករបាន៥គីឡូក្រាម និងត្រូវប្រើពេលរម្ងាស់រហូត៣ម៉ោង។ ក្នុងស្កររាវមួយគីឡូក្រាម អ្នកស្រី សាវ៉ាត លក់បានក្នុងតម្លៃ ៨ពាន់រៀល ដែលជាស្ករល្អ និងឆ្ងាញ់។ ក្រៅពីស្កររាវ អ្នកស្រីក៏មានធ្វើស្ករផែន និងស្ករហ៊ុយ (ស្ករលាយកាហ្វេ) ផងដែរ។ មានវ័យ៤៦ឆ្នាំ អ្នកស្រី វណ្ណ សាវ៉ាត បានចាប់របរផលិតស្ករត្នោត ចាប់តាំងពីអ្នកស្រីមានវ័យខ្ទង់២០ឆ្នាំ។ របរនេះ ដ្បិតថាមានភាពនឿយហត់មិនចាញ់ធ្វើស្រែចម្ការប៉ុន្មាននោះទេ តែវាបានជួយឱ្យអ្នកស្រីមានពេលគ្រប់គ្រាន់ដើម្បីមើលកូនប្រុសស្រី៣នាក់នៅផ្ទះ រៀបចំម្ហូបអាហារជូនពួកគាត់ពេលត្រឡប់មកពីរៀនវិញ។ មិនតែប៉ុណ្ណោះ របរនេះជួយសេដ្ឋកិច្ចគ្រួសារអ្នកស្រី សាវ៉ាត មួយផ្នែកធំ។ របរមួយនេះ អាចចិញ្ចឹមគ្រួសារអ្នកស្រី សាវ៉ាត បានងាយស្រួល ហើយអ្នកស្រី ក៏មិនចង់ធ្វើការងារអ្វីផ្សេងដែរ៕ | សៀមរាប៖ ក្រៅពីនំបញ្ចុក ស្រុកបន្ទាយស្រី នៃខេត្តសៀមរាប ក៏មានភាពល្បីល្បាញលើការផលិតស្ករត្នោតផងដែរ។ ក្រោយរដូវប្រាំងចូលមកដល់ ទឹកត្នោតចាប់មានទឹកច្រើន ដែលការណ៍នេះអនុញ្ញាតឱ្យអ្នកភូមិចាប់ផ្តើមផលិតស្ករត្នោត។ អ្នកស្រី វណ្ណ សាវ៉ាត ជាអ្នកភូមិសណ្ដាយ ឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី និងបានប្រកបរបរផលិតស្ករត្នោតលក់អស់ជាង២០ឆ្នាំមកហើយ។ សព្វថ្ងៃ អ្នកស្រីនៅផលិតស្ករត្នោតលក់ជាធម្មតា ទោះបីពុំមានទេសចរឆ្លងកាត់ច្រើនដូចមុនៗ។ អតិថិជនដែលចូលទិញស្ករអ្នកស្រី សាវ៉ាត ច្រើនជាភ្ញៀវខ្មែរ ហើយក្នុងមួយថ្ងៃៗ អ្នកស្រីអាចលក់ស្ករពី៥ទៅ១០គីឡូក្រាម។ |
ការខ្ចីលុយចិនដើម្បីសាងសង់ប្រព័ន្ធធារាសាស្ត្រ Chico River Pump ពីសំណាក់រដ្ឋាភិបាលប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូទើតេ ធ្វើឲ្យមានព្រួយយ៉ាងខ្លាំង។ ការព្រួយបារម្ភកើតមានក៏ព្រោះតែកម្ចីរបស់ចិនមានការប្រាក់ខ្ពស់ជាងកម្ចីប្រទេសផ្សេង ហើយលក្ខខណ្ឌនៃកិច្ចព្រមព្រៀងផ្ដល់កម្ចី ក៏មានចែងពីការប្រគល់សិទ្ធិគ្រប់គ្រងទ្រព្យសម្បត្តិរបស់ហ្វីលីពីនទៅឲ្យចិន បើហ្វីលីពីនមិនអាចសងបំណុលបានទេនោះ។ ទាក់ទងបញ្ហាលក្ខខណ្ឌបែបនេះ លោក Salvador Panelo អ្នកនាំពាក្យប្រធានាធិបតីហ្វីលីពីននិយាយថា ហ្វីលីពីនគ្មានអ្វីបានតតាំងបានឡើយក្នុងនាមជាអ្នកទៅខ្ចីលុយចិននោះ។ លោក Panelo អះអាងថា ចិនដែលជាម្ចាស់បំណុល ជាអ្នករៀបចំលក្ខខណ្ឌក្នុងកិច្ចព្រមព្រៀង ឯហ្វីលីពីនគ្មានជម្រើសអ្វីក្រៅពីទទួលយកលក្ខខណ្ឌទាំងនោះឡើយ។ ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី២៥ ខែមីនា មន្ត្រីអ្នកនាំពាក្យរូបនេះ បានប្រដូចការខ្ចីលុយពីចិនទៅនឹងការខ្ចីលុយពីធនគារ ដែលខាងម្ចាស់បំណុលជាកំណត់លក្ខខណ្ឌផ្សេងៗជាស្រេចឲ្យកូនបំណុល។ បើតាមសារព័ត៌មានហ្វីលីពីន Rappler លោក Panelo ពន្យល់ថា ពេលទៅខ្ចីលុយ ធនាគារជាអ្នកដាក់លក្ខខណ្ឌ ព្រោះនេះជារឿងធម្មជាតិដែលធនាគារតែងគិតពីប្រយោជន៍របស់ខ្លួនពេលផ្ដល់កម្ចី ឯអ្នកទៅខ្ចីមិននិយាយអ្វីទាំងអស់ ដ្បិតធនាគារអាចមិនឲ្យខ្ចីវិញបាន។ រដ្ឋាភិបាលក្រុងម៉ានីល បានខ្ចីលុយចិនចំនួន៣,៦៩ពាន់លានពឺសូដើម្បីទ្រទ្រង់គម្រោងប្រព័ន្ធធារាសាស្ត្រខាងលើ ដែលគ្រោងចំណាយចំនួន៤,៣៧ពាន់លានពឺសូ ហើយអត្រាការប្រាក់របស់ចិន គឺ២ភាគរយ។ អត្រានេះ គឺខ្ពស់ជាងអត្រាការប្រាក់កម្ចីរបស់ជប៉ុនឲ្យហ្វីលីពីនដែលមានចន្លោះពី០,២៥ភាគរយទៅ០,៧៥ភាគរយ។ ក្រុងប៉េកាំងកំណត់ពេលសងវិញចំនួន២០ឆ្នាំ ហើយ៧ឆ្នាំដំបូងសងដោយគ្មានបង់អ្វីទាំងអស់។ អ្វីគួរឲ្យចាប់អារម្មណ៍នោះ ហ្វីលីពីនក៏បានយកកោះ Reed Bank ជាវត្ថុធានាការខ្ចីប្រាក់នេះ។ ទោះជាយ៉ាងណា មន្ត្រីហ្វីលីពីនខាងលើជឿជាក់ថា ហ្វីលីពីននឹងមិនបាត់បង់ទឹកដីទៅឲ្យចិនដោយសារអត់លុយសងបំណុលឡើយ។ នេះក៏ព្រោះតែហ្វីលីពីនគ្មានប្រវត្តិសងបំណុលមិនបានឡើយ តែតែងដោះស្រាយបញ្ហាបំណុលបានជាបន្តបន្ទាប់ ហើយម្យ៉ាងទំហំលុយកម្ចីចិននៅពេលនេះ ក៏មិនជាច្រើនក្រាស់ក្រែលអ្វីដែរ៕ | អ្នកនាំពាក្យប្រធានាធិបតីហ្វីលីពីន នៅថ្ងៃទី២៥ ខែមីនា បានប្រកាសថា ហ្វីលីពីគ្មានអំណាចអ្វីទាំងអស់នៅពេលចរចាលក្ខខណ្ឌខ្ចីលុយពីចិន។ លោក Salvador Panelo អ្នកនាំពាក្យលោកប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូទើតេ លើកឡើងបែបនេះ ខណៈមានការបារម្ភពីការធ្លាក់ចូលអន្ទាក់បំណុលចិន បន្ទាប់ពីហ្វីលីពីនខ្ចីលុយចិនដើម្បីសាងសង់ប្រព័ន្ធធារាស្ត្រមួយកន្លែង។ យ៉ាងណា មន្ត្រីហ្វីលីពីនរូបនេះជឿថា ហ្វីលីពីនមានសមត្ថភាពសងបំណុលរបស់ខ្លួន។ |
ក្រុមទាំងពីរនឹងត្រូវតទល់គ្នាដើម្បីយកមួយក្រុមទៅបង្គ្រប់ជាមួយក្រុមទាំង១៥ទៀតដែលបានកៅអីរួចរាល់ហើយ។ ក្រុមពីអ៊ុយក្រែន Shakhtar បានឆ្លងកាត់ការប្រួត៥លើកចុងក្រោយរកបាន៥ពិន្ទុ ស្ថិតនៅចំណាត់ថ្នាក់ទី៣ក្នុងពូល តាមពីក្រោយក្រុមគូប្រជែងពីបារាំង Lyon ដែលឈរនៅលេខ២ ចំនួន២ពិន្ទុ។ Lyon ត្រូវការត្រឹមស្មើប៉ុណ្ណោះ តែ Shakhtar ដាច់ខាតត្រូវតែឈ្នះដើម្បីក្លាយជាក្រុមទី១៦ សម្រាប់ប្រជែងនៅវគ្គខ្វែង។ ដោយឡែកក្រុមកំពុងឈរកំពូលតារាង Manchester City ដែលមានពិន្ទុគ្រប់គ្រាន់ដើម្បីទៅជុំបន្តដោយស្វ័ប្រវត្តិ នឹងត្រូវតទល់ជាមួយ Hoffenheim ដែលស្ថិតនៅបាតតារាងមាន៣ពិន្ទុ។ ក្នុងជំនួបចុងក្រោយនេះ ក្រុមពីអាល្លឺម៉ង់ក៏ត្រូវការឈ្នះក្រុមរបស់អង់គ្លេសនេះដែរ ព្រោះនៅសល់ឱកាសប្រជែងយកកៅអីលេងក្នុងក្របខណ្ឌ Europa League។ ក្នុងលក្ខខណ្ឌដែល Shakhtar ឈ្នះ Lyon នោះមានន័យថា Hoffenheim អស់សិទ្ធិលេងនៅ Europa League តែម្តងទោះបីពួកគេឈ្នះនៅប្រកួតចុងក្រោយនេះក៏ដោយ។ សម្រាប់ពូល G ឯណោះវិញ Real Madrid និង AS Roma បានសិទ្ធិទៅវគ្គបន្តរួចហើយដែរ ប៉ុន្តែនៅឡើយ Viktoria Plzen និង CSKA Moscow ដែលមាន៤ពិន្ទុស្មើគ្នា ត្រូវប្រជែងកៅអី Europa League វគ្គ ៣២ក្រុមរៀងខ្លួន។ CSKA Moscow នឹងធ្វើដំណើរទៅជួបក្រុមយក្សអេស្ប៉ាញ ខណៈ Viktoria Plzen ត្រូវទទួលភ្ញៀវ Roma សម្រាប់ជំនួបកាត់សេចក្តីចុងក្រោយ៕ ជំនួបគូដទៃដែលត្រូវលេងនៅយប់នេះ៖ - Group E Ajax Vs FC Bayern München Benfica Vs AEK Athens - Group H Valencia Vs Manchester United Young Boys Vs Juventus | Shakhtar Donetsk នឹងត្រូវបើកទ្វាកីឡដ្ឋាន Donbass Arena ដើម្បីទទួលក្រុម Lyon សម្រាប់ការប្រកួតកាត់សេចក្តីចុងក្រោយក្នុងពូល F ដើម្បីប្រជែងគ្នាទៅកាន់វគ្គ១៦ក្រុមចុងក្រោយនៃពានរង្វាន់ UEFA Champions League នៅរាត្រីថ្ងៃទី១២ ខែធ្នូ វេលាម៉ោង ៣:០០នាទី ទៀបភ្លឺ [ម៉ោងនៅកម្ពុជា]។ |
ជំងឺស្កាល, រមាស់ស្កាល, កមស្កាល ។ ស្កាលទុក្ខ ស្រាកស្រាលទុក្ខ ។ នេះជាឧទាហរណ៍ដែលលើកឡើងក្នុងវចនានុក្រមខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត។ រងាប់ ឬ រម្ងាប់ ក៏ត្រូវបានពន្យល់ក្នុងន័យស្រដៀងគ្នាផងដែរ។ ស្កាល, អន់, ថយចុះ, ស្ងប់។ ភ្លើងរងាប់, កមរងាប់, ពិសរងាប់ ៕ | ស្កាល មានន័យថា រម្ងាប់, អន់, ថយខ្សោយស្រាកស្រាលជាងប្រក្រតី។ ពាក្យនេះប្រើបានទាំងកិរិយាសព្ទ និងគុណសព្ទ។ |
ក្នុងលិខិតរបស់ខ្លួន រដ្ឋមន្ត្រីព័ត៌មាន បានកត់សម្គាល់ពីសកម្មភាពផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងយ៉ាងគគ្រឹកគគ្រេង ជាមួយនឹងការផ្តល់វង្វាន់យ៉ាងសន្ធឹកសន្ធាប់ ហើយក្នុងនោះក៏មានបទសម្ភាសអ្នកត្រូវរង្វាន់ ដោយប្រើសកម្មភាពជំរុញលើកទឹកចិត្ត ដើម្បីអូសទាញប្រជាពលរដ្ឋ ជាពិសេសយុវជនឱ្យឈ្លក់វង្វេង។ លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ផលប៉ះពាល់ដល់សង្គមមួយផ្នែកកើតចេញពីការទទួលទានគ្រឿងស្រវឹង ដោយខ្វះការទទួលខុសត្រូវ ដូចជាគ្រោះថ្នាក់ចរាចរណ៍ អំពើហិង្សាក្នុងគ្រួសារ សង្គម និងផលប៉ះពាល់សុខភាពជាដើម។ ដើម្បីបង្ការ ទប់ស្កាត់ និងលុបបំបាត់បញ្ហាទាំងនេះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានណែនាំអង្គភាពប្រព័ន្ធផ្សព្វផ្សាយ ក្រុមហ៊ុនផលិត ចែកចាយ នាំចូល និងក្រុមហ៊ុនផ្តល់សេវាផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងទាំងអស់ ឱ្យយកចិត្តទុកដាក់អនុវត្តតាមលិខិតជូនដំណឹង និងគោលការណ៍ក្រមប្រតិបត្តិស្តីពីការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង។ «ហាមផ្សាយពាណិជ្ជកម្មផ្តល់រង្វាន់ដោយប្រើសកម្មភាពជំរុញ លើកទឹកចិត្ត ឬ អូសទាញប្រជាពលរដ្ឋឱ្យឈ្លក់វង្វេង ផ្សងសំណាងយករង្វាន់ និងពាក្យ ស្លោកដែលមានចរិតលើកទឹកចិត្តហួសហេតុពេក, ហាមយកស្ត្រី និងអនីតិជនក្រោមអាយុ១៨ឆ្នាំ ផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងដែលធ្វើឱ្យប៉ះពាល់ដល់សិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់ស្ត្រីខ្មែរ»។ ទាំងនេះ ជាការក្រើនរំលឹករបស់លោក នេត្រ ភក្ត្រា ដោយលោកណែនាំឱ្យដាក់សារព្រមាន «ពិសាគ្រឿងស្រវឹងសូមកុំបើកបរ» ឬ «ពិសាដោយការទទួលខុសត្រូវ» នារាល់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងតាមកញ្ចក់ទូរទស្សន៍គ្រប់ប្រភេទ សារព័ត៌មានតាមប្រព័ន្ធអនឡាញ អាហ្វីស ប៉ាណូ LED Screen ផ្ទាំងផ្សាយពាណិជ្ជកម្មនានា។ ចំពោះស្ពតពាណិជ្ជកម្មដែលគោរពតាមការណែនាំ ក្រសួងព័ត៌មានទុកពេលឱ្យរៀបចំធ្វើការផ្លាស់ប្តូរ និងកែសម្រួល។ ក្នុងករណីមិនមានការអនុវត្តតាមលិខិតជូនដំណឹង ក្រសួងនឹងបញ្ឈប់ការផ្សាយស្ពតពាណិជ្ជកម្មនោះ។ ចំពោះម្ចាស់ប្រព័ន្ធផ្សព្វផ្សាយណាដែលល្មើស ក្រសួងព័ត៌មាននឹងអនុវត្តតាមកិច្ចសន្យាដែលតម្កល់ទុកនៅក្រសួងព័ត៌មាន។ នៅថ្ងៃទី៩ ខែមករា ដដែល ក្រសួងសុខាភិបាល ក៏បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីផលប៉ះពាល់សុខភាពដោយសារការប្រើប្រាស់គ្រឿងស្រវឹងផងដែរ។ បើតាមក្រសួង ជាតិអាល់កុលក្នុងផលិតផលគ្រឿងស្រវឹងប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ភ្លាមៗ និងរយៈពេលយូរ។ ក្រសួងសុខាភិបាល បញ្ជាក់ថា ក្នុងរយៈពេលតែ២ទៅ៣នាទីតែប៉ុណ្ណោះ ជាតិអាល់កុលអាចជ្រៀបចូលដល់ខួរក្បាល ហើយអាចបង្ករោគសញ្ញា ទៅតាមកំហាប់ជាតិអាល់កុល ការចាប់ផ្តើមនិយាយច្រើន ចលនាអន់ថយ គំហើញថយចុះ ក្អួតចង្អោរ ឬបាត់បង់ស្មារតី ហើយការទទួលគ្រឿងស្រវឹងច្រើនពេក អាចបង្កឱ្យសន្លប់ ប្រឈមនឹងជំងឺឆ្លងដូចជាជំងឺអេដស៍ និងជំងឺផ្សេងៗទៀត។ គ្រឿងស្រវឹងបង្ករផលប៉ះពាល់រយៈពេលវែង ដូចជា ជំងឺក្រិនថ្លើម ខូចថ្លើម, ជំងឺមហារីកមាត់ បំពង់ក បំពង់អាហារ ថ្លើម ពោះវៀនធំ សុដន់។ល។, ជំងឺមហារីកឈាម, ប្រព័ន្ធភាពស៊ាំចុះខ្សោយ ងាយធ្លាក់ខ្លួនឈឺដោយសារការបង្ករោគ, បញ្ហាសុខភាពផ្លូវចិត្ត៖ ជំងឺថប់បារម្ភ (Anxiety) ជំងឺធ្លាក់ទឹកចិត្ត (Depression) មានជំងឺវង្វេងពេលឈានចូលវ័យចំណាស់ (Dementia)។ អ្នកសេពគ្រឿងស្រវឹងច្រើនក្លាយជាបុគ្គលញៀនគ្រឿងស្រវឹង, អសមត្ថភាពផ្លូវភេទ, ជំងឺបេះដូង និងសរសៃឈាម,ជំងឺសរសៃឈាមខួរក្បាល (ស្ទះ ឬបែកសរសៃឈាមខួរក្បាល), ជំងឺខ្សោយសាច់ដុំ និងឆ្អឹង, ទារកមានការលូតលាស់មិនប្រក្រតីនៅក្នុងផ្ទៃស្ត្រីប្រើប្រាស់គ្រឿងស្រវឹងអំឡុងពេលពរពោះ។ ក្រៅពីនេះ អ្នកសេពគ្រឿងស្រវឹងក៏ប្រឈមកើតជំងឺមិនឆ្លងផ្សេងៗ ដូចជា លើសជាតិអាស៊ីត លើសសម្ពាធឈាម លើសជាតិខ្លាញ់ក្នុងឈាម លើសជាតិស្ករ (ជំងឺទឹកនោមផ្អែម) អាចវិវត្តទៅរកផលវិបាក ធ្ងន់ធ្ងរ និងស្លាប់មុនអាយុ៕ | លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន កាលពីថ្ងៃទី៩ ខែមករា បានណែនាំអង្គភាពប្រព័ន្ធផ្សព្វផ្សាយ ក្រុមហ៊ុនផលិត ចែកចាយ នាំចូល និងក្រុមហ៊ុនផ្តល់សេវាផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងទាំងអស់ ឱ្យយកចិត្តទុកដាក់អនុវត្តតាមលិខិតជូនដំណឹង និងគោលការណ៍ក្រមប្រតិបត្តិស្តីពីការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង។ ជាមួយគ្នា ក្រសួងសុខាភិបាល ក៏បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីផលប៉ះពាល់សុខភាពពីការប្រើប្រាស់គ្រឿងស្រវឹងផងដែរ។ |
នៅមានពាក្យជាច្រើនទៀតដែលសរសេរច្រើនបែប ប៉ុន្តែមានអត្ថន័យដូចគ្នា ឬស្រដៀងគ្នា ដោយពាក្យទាំងនោះមានដូចជា ឥត អត់ ឬគ្មាន រហិតរហៃ ឬលិ្ហតល្ហៃ, បូកឡូក ឬច្របូកច្របល់ ជាដើម៕ | «ហាន»មានន័យថា មោះមុត ហ៊ាន។ «ហាន»ជាពាក្យប្រើផ្សំជាមួយនឹងពាក្យ«ក្លា»បានជាពាក្យពេញថា ក្លាហាន ឬហានក្លា។ ចំណែកពាក្យ«ហ៊ាន» មានន័យថា មិនខ្លាច អាច។ ហ៊ានទៅម្នាក់ឯងទាំងយប់ស្ងាត់ ហ៊ានស្តីឲ្យ។ នេះបើតាមវចនានុក្រមខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាត។ |
នាជំនួបវគ្គជម្រុះ Championship ផ្តាច់ព្រ័ត្រ នៅកីឡដ្ឋាន Wembley យប់ថ្ងៃទី២៦ ខែឧសភា Adam Armstrong ជាអ្នកសម្រេចទីគ្រាប់ជ័យជម្នះ នៅនាទី២៤ ដើម្បីនាំ Southampton ត្រឡប់ទៅលីគកំពូលអង់គ្លេសវិញ។ មុនឈានដល់វគ្គផ្តាច់ព្រ័ត្រ Southampton ដែលដឹកនាំដោយអ្នកចាត់ការទូទៅលោក Russell Martin បានយកឈ្នះ West Bromwich Albion នៅវគ្គពាក់កណ្តាល់ផ្តាច់ព្រ័ត្រក្នុងលទ្ធផលទាំងពីជើង ៣-១ ស្របពេល Leeds ឈ្នះ Norwich City ទាំងពីរជើង ៤-០។ តាមរយៈឱកាសត្រឡប់ទៅលីគកំពូលអង់គ្លេសវិញ Southampton នឹងកើនចំណូល ១៤០លានផោន (១៨០លានដុល្លារ) ពីប្រាក់រង្វាន់ផ្សេងៗ ជាពិសេសចំណូលពីការផ្សាយក្នុងការប្រកួតនៅរដូវកាលក្រោយ។ ៣ក្រុមដែលបានកៅអីឡើងទៅ Premier League រដូវកាលក្រោយមានក្រុមជើងឯក Leicester City, Ipswich Town និង Southampton។ ៣ក្រុមដែលធ្លាក់ពីលីគកំពូលទៅ Championship វិញមាន Luton Town, Burnley និង Sheffiel United៕ | Southampton បានយកឈ្នះ Leeds United ១-០ ក្នុងការប្រកួត play-off វគ្គផ្តាច់ព្រ័ត្រ ទទួលបានកៅអីឡើងទៅ Premier League រដូវកាលក្រោយ។ ត្រឡប់ទៅលីគកំពូល នឹងជួយ Southampton រកបានចំណូល ១៨០លានដុល្លារ ពីប្រាក់រង្វាន់ និងការផ្សាយការប្រកួតនៅរដូវកាលក្រោយ។ |
ក្រុមហ៊ុនមួយរបស់ចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដើម្បីជួលដីកោះមួយរបស់ប្រជុំកោះសូលូម៉ុន ដែលជាសម្ព័ន្ធមិត្តថ្មីថ្មោង។ ការចុះហត្ថលេខានេះ កើតឡើងតែមួយថ្ងៃបន្ទាប់ចិន និងកោះសូលូម៉ុនភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នា។ នេះបើតាមរបាយការណ៍ដែលផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃទី១៧ តុលា។ បើតាមឯកសារ កោះសូលូម៉ុនបានធ្វើកិច្ចព្រមព្រៀងសហប្រតិបត្តិការយុទ្ធសាស្ត្រនៅលើកោះ Tulagi ជាកន្លែងមានកំពង់ផែទឹកជ្រៅដែលខាងយោធាចង់បាន ជាមួយក្រុមហ៊ុនរដ្ឋរបស់ China Sam Group កាលពីថ្ងៃទី២២ កញ្ញា។ ពោល គឺមួយថ្ងៃក្រោយចិន និងកោះសូលូម៉ុនប្រកាសបង្កើតទំនាក់ទំនងផ្លូវការនៅថ្ងៃទី២១ ខែកញ្ញា។ Tulagi គឺជាកូនកោះដែលមានផ្ទៃដីប្រហែល ២គីឡូម៉ែត្រការ៉េ ជាមួយចំនួនប្រជាជនមួយពាន់ពីររយនាក់។ ជាទីតាំងនៃអតីតមូលដ្ឋានកងទ័ពជើងទឹកជប៉ុន និងជាកន្លែងនៃការប្រយុទ្ធគ្នាយ៉ាងសាហាវក្នុងសង្គ្រាមលោកលើកទី ២ កោះមួយនេះ អាចអភិវឌ្ឍទៅជាទីតាំងយុទ្ធសាស្ត្រមួយល្អ ពិសេសវិស័យយោធាតែម្ដង។ យ៉ាងណាមិញ បើតាមកិច្ចព្រមព្រៀង គោលដៅនៃការជួលនេះ គឺសម្រាប់ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស។ កិច្ចព្រមព្រៀងនេះក៏បានរាប់បញ្ជូលអំពីការបង្កើតឧស្សាហកម្មផ្សេងទៀតដែលសមស្របនឹងការអភិវឌ្ឍ ដែលរួមទាំងការអភិវឌ្ឍឧស្សាហកម្មប្រេង និងឧស្ម័នផងដែរ។ ក្រុមហ៊ុន China Sam បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃទី១៧ ខែតុលា ថា ខ្លួនប្តេជ្ញាសហការជាមួយកោះសូលូម៉ុនក្នុងវិស័យមួយចំនួនរួមមាន ពាណិជ្ជកម្ម ហេដ្ឋារចនាសម្ព័ន្ធ ជលផល និងទេសចរណ៍។ លោក Jonathan Pryke នាយកកម្មវិធីអ្នកវិភាគគោលនយោបាយការបរទេសដែលមានមូលដ្ឋាននៅទីក្រុងស៊ីដនី បាននិយាយថា វាមិនមែនជារឿងចម្លែកទេសម្រាប់ប្រទេសចិនក្នុងការសន្យាបង្កើតតំបន់សេដ្ឋកិច្ចពិសេសបែបនេះក្នុងប្រទេសកំពុងអភិវឌ្ឍដែលកំពុងចង់បានការវិនិយោគ។ សម្រាប់អ្នកជំនាញរូបនេះ ការភ័យខ្លាច គឺថាតំបន់ទាំងនេះអាចបង្កើតជាប្រតិបត្តិការព័ទ្ធជុំវិញរបស់ចិនដែលបន្ទាប់មកអាចរីកចម្រើនទៅជាប្រភេទនៃកន្លែងយុទ្ធសាស្ត្រអចិន្ត្រៃយ៍មួយ៕ | ដោយ៖ ឈួន ឈីវអ៊ីង |
នៅក្នុងរបាយការណ៍ទស្សនវិស័យសេដ្ឋកិច្ចឆ្នាំ២០២៣ ដែលទើបចេញផ្សាយដោយ Mastercard Economics Institute បានព្យាករថា សម្ពាធអតិផរណាសកលនឹងធ្លាក់ចុះបន្តិចនៅឆ្នាំក្រោយ មកត្រឹមកម្រិតមធ្យមសម្រាប់ប្រទេសសេដ្ឋកិច្ចអភិវឌ្ឍ ដោយធ្លាក់ចុះពី ៧,១ភាគរយនៅក្នុងត្រីមាសទី៤ ក្នុងឆ្នាំ ២០២២ មកត្រឹម ៣,១ភាគរយនៅត្រីមាសទី៤ ក្នុងឆ្នាំ២០២៣។ បើតាម Mastercard អតិផរណាបានជះឥទ្ធិពលយ៉ាងខ្លាំងទៅលើអ្នកប្រើប្រាស់។ របាយការណ៍បានលើកឡើងថា ការចំណាយសំខាន់ៗត្រូវបានគេរំពឹងថានៅតែមានស្ថេរភាព ស្របពេលមានអតិផរណា ប៉ុន្តែអ្នកប្រើប្រាស់នឹងសម្លឹងរកមើលម៉ាកយីហោណាដែលមានតម្លៃសមរម្យ និងគុណភាពប្រើប្រាស់ខ្ពស់។ នៅប្រទេសអាឡឺម៉ង់ ក្នុងរយៈពេល ៩ខែដំបូងនៃឆ្នាំនេះ ភាពមមាញឹកនៃការទិញទំនិញដោយផ្ទាល់នៅហាង បានកើនឡើង ២៣,១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩ ។ ប៉ុន្តែរាល់ការចំណាយទិញទំនិញក្នុងមួយដងគឺតិចជាង ១៤,៥ភាគរយ។ នៅក្នុងរបាយការណ៍ដដែល បានឱ្យដឹងថា នៅឆ្នាំ ២០២២ ភាពញឹកញាប់នៃការទិញទំនិញដោយផ្ទាល់របស់អ្នកប្រើប្រាស់ទូទាំងពិភពលោកបានកើនឡើង ៣១ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំ ២០១៩ ។ ប៉ុន្តែការចំណាយជាមធ្យមក្នុងការទិញដោយផ្ទាល់ បានថយចុះប្រហែល ៩ភាគរយ។ ទន្ទឹមនេះ គ្រួសារដែលមានចំណូលទាបនឹងនៅតែស្ថិតក្រោមសម្ពាធយ៉ាងខ្លាំង ដោយសារតម្លៃអាហារ និងថាមពលមានចំណែកធំនៃការចំណាយលើការប្រើប្រាស់ ខណៈគ្រួសារដែលមានប្រាក់ចំណូលខ្ពស់ បានចំណាយទ្វេដងទៅលើការចំណាយដែលមិនចាំបាច់ បើធៀបគ្រួសារដែលមានចំណូលទាប។ ក្នុងអំឡុងពេលនៃការបិទខ្ទប់ដោយសារជំងឺកូវីដ-១៩ ភោជនីយដ្ឋានធំនិងតូច បានបាត់បង់ប្រាក់ចំណូលរបស់ពួកគេប្រហែល ៣១ភាគរយ ដោយសារពួកគេបានផ្លាស់ប្តូររបៀបនៃផ្តល់សេវាកម្មម្ហូបអាហារតាមទម្រង់បណ្តាញផ្សេងៗ (Omnichannel)។ ជាមួយគ្នានេះ អាជីវកម្មខ្នាតតូចបានអនុវត្តការទិញទំនិញតាមបណ្តាញផ្សេងៗ ក៏កើនឡើង ១០ភាគរយ ខណៈម៉ាកយីហោលក់តាមអនឡាញ នឹងកើន ២៦ភាគរយ បើធៀបនិងការលក់តែនៅក្នុងហាង។ នេះបើតាម Mastercard ៕ | យោងតាម Mastercard សម្ពាធអតិផរណានឹងធ្លាក់ចុះនៅឆ្នាំ ២០២៣ ប៉ុន្តែសម្ពាធអត្រាការប្រាក់ខ្ពស់កំពុងផ្លាស់ប្តូរពីរបៀបដែលអ្នកប្រើប្រាស់ទូទៅត្រូវចំណាយ។ |
បើតាមរបាយការណ៍ របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងខែកក្កដា គ្រោះជំនន់ទឹកភ្លៀងនេះ បានធ្វើឱ្យជន់លិចផ្ទះពលរដ្ឋចំនួន ៩៦៧ខ្នង, ខូចខាត ៤៥ខ្នង, លិចសាលារៀន៣កន្លែង, លិចវត្ត៣កន្លែង និងបណ្ដាលឱ្យមនុស្សចំនួន៣នាក់ស្លាប់។ ជំនន់ទឹកភ្លៀងនេះ ក៏បណ្ដាលឱ្យជន់លិចដំណាំស្រូវចំនួន ៧ ៤៦៨ហិកតា និង ដំណាំរួមផ្សំ ៧១៦ហិកតា។ ក្នុងនោះ ដំណាំស្រូវខូចខាត ៧១៦ហិកតា និងដំណាំរួមផ្សំ ៧៦ហិកតា។ ចំពោះគ្រោះខ្យល់កន្ត្រាក់វិញ កើតឡើងចំនួន២១លើក នៅក្នុងរាជធានីខេត្តចំនួន១៦។ គ្រោះមហន្តរាយនេះ បណ្ដាលឱ្យផ្ទះរលំ និងខូចខាតធ្ងន់ធ្ងរចំនួន ១៣១ខ្នង, របើកដំបូង និងខូចខាតមធ្យម ៦៤២ខ្នង, របើកដំបូលសាលារៀន២អគារ, ដួលរលំអាគារឃ្លាំងកំពុងសាងសង់ ១កន្លែង, ដួលរលំរោងមើលបាល់ទាត់១កន្លែង, ដួលរលំផ្ទាំងផ្សាយពាណិជ្ជកម្ម១ លិចទូកនេសាទសមុទ្រ១ បណ្ដាលឱ្យមនុស្សម្នាក់ស្លាប់ និង មនុស្ស១៩នាក់រងរបួស។ ដោយឡែកគ្រោះរន្ទះបាញ់វិញ កើតមានចំនួន២០លើក នៅក្នុងខេត្តចំនួន១០។ គ្រោះថ្នាក់នេះ បណ្ដាលឱ្យមនុស្ស១៤នាក់ស្លាប់ និង១០នាក់រងរបួស ព្រមទាំងខូចខាតផ្ទះ៧ខ្នង និង ងាប់គោ១០ក្បាលផងដែរ៕ | ជំនន់ទឹកភ្លៀង ខ្យល់កន្ត្រាក់ រន្ទះបាញ់ ដែលបានកើតឡើងកាលពីអំឡុងខែកក្កដា កន្លងមក បណ្ដាលឱ្យមនុស្សចំនួន១៩នាក់ស្លាប់ និងរបួស១០នាក់។ គ្រោះធម្មជាតិជំនន់ទឹកភ្លៀងនេះ ក៏បណ្ដាលឱ្យដំណាំកសិកម្ម៧៩២ហិកតា ខូចខាត ។ |
បើតាមសេចក្តីសម្រេច លោក ស្វាយ ស៊ីថា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី នៅតែជាប្រធាននៃអង្គភាពនេះដដែល ហើយលោក ទិត សុធា ទីប្រឹក្សារដ្ឋាភិបាល ជាអនុប្រធានប្រចាំការ។ ចំណែក អនុប្រធាន មាន៧រូប គឺលោក កើត រិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ លោក នេត ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក កេត សោផាន់ អនុរដ្ឋលេខាធិការក្រសួងការបរទេស លោក ស្វាយ សុវណ្ណរិទ្ធ ទីប្រឹក្សាអមទីស្តីការគណៈរដ្ឋមន្ត្រី លោក សម សុត្ថា ទីប្រឹក្សាអមទីស្តីការគណៈរដ្ឋមន្ត្រី លោក អ៊ុន ប៊ុណ្ណារ៉ា អនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងលោក បួន លឹមហេង អនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី។ រីឯ សមាជិក មាន១៤រូប៕ | រដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចមួយ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ ស្តីពីការតែងតាំងសមាសភាពថ្មី២៣រូប នៃអង្គភាពព័ត៌មាននិងប្រតិកម្មរហ័សរបស់រដ្ឋាភិបាល។ |
២ខែនេះ រដ្ឋាភិបាល ក៏បានចំណូលពីពន្ធសំខាន់ៗ ដែលបានរក្សាកំណើនធៀបនឹងឆ្នាំ២០២២ ក្នុងនោះ ពន្ធលើប្រាក់ចំណូល១៤, ៧៣ភាគរយ ,អាករលើតម្លៃបន្ថែម ៨,៩៣ និងពន្ធលើប្រាក់បៀវត្ស ១១.០១ភាគរយ។ បន្ថែមពីនេះ ក៏ទទួលបានចំណូលពន្ធពីប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក(E-Commerce) បានប្រមាណ ១៤,៨៧លានដុល្លារអាម៉េរិកផងដែរ។ ដោយឡែក នៅខែកុម្ភៈឆ្នាំ២០២៣ រដ្ឋ ប្រមូលពន្ធ-អាករគ្រប់ប្រភេទ តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យអនឡាញអគ្គនាយកដ្ឋានពន្ធដាបានប្រមាណ ២៣៨,៦០លានដុល្លារអាម៉េរិក ស្មើ ៦,៦៨ភាគរយ នៃផែនការច្បាប់ស្ដីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ២០២៣។ ប្រៀបធៀបនឹងចំណូលពន្ធ-អាករប្រចាំខែកុម្ភៈឆ្នាំ២០២២ មានការកើនឡើងប្រមាណ ១៤,៦៤លានដុល្លារអាម៉េរិក ស្មើនឹង ៦,៥៤ភាគរយ៕ | ភ្នំពេញ៖ គិតត្រឹមខែកុម្ភៈឆ្នាំ២០២៣ រដ្ឋ បានចំណូលពីពន្ធ-អាករគ្រប់ប្រភេទប្រមាណ ៥៣៩.២៣លានដុល្លារ បើធៀបនឹងចំណូលពន្ធ-អាករ រយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ កើនបានប្រមាណ ២៧លានដុល្លារ ស្មើ ៥,២៧ភាគរយ។ នេះបើតាមអគ្គនាយកដ្ឋានពន្ធដាបានប្រកាសព័ត៌មាននៅថ្ងៃទី១៤ ខែមីនា។ |
ពិធីចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នានេះ ក្នុងបំណងចូលរួមរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញភាពរីកចម្រើននៃសេដ្ឋកិច្ចជាតិ តាមរយៈការលើកកម្ពស់វិស័យទេសចរណ៍ក្នុងស្រុក និងការងារទីក្រុងស្អាត កម្ពុជាស្អាត ជាមួយនិងការជំរុញការអភិវឌ្ឍសមត្ថភាពអាជីវករ ប្រកបរបរសេវាកម្មទេសចរណ៍ខ្នាតតូច។ ជាលទ្ធផលភាគីទាំងបី បានឯកភាពគ្នាលើអនុស្សរណៈនៃការយោគយល់គ្នា ដែលខ្លឹមសារសំខាន់ៗរួមមាន៖ - ចូលរួមកម្មវិធីអភិវឌ្ឍន៍វិស័យទេសចរណ៍ តាមរយៈការបណ្តុះបណ្តាល អាជីវកម្មតាមផ្លូវកម្រិតខ្នាតតូចនៅតាមមូលដ្ឋាន។ - ចូលរួមធ្វើផែនការរួម ដើម្បីផ្តល់វគ្គបណ្តុះបណ្តាល និងការគាំទ្រនានាដល់ស្ត្រីជាម្ចាស់អាជីវកម្មខ្នាតតូច។ - ចូលរួមចំណែកក្នុងការបង្កើតកម្មវិធីបង្រៀនអនឡាញ សម្រាប់បណ្តុះបណ្តាលអាជីវករខ្នាតមីក្រូ និងកម្រិតគ្រួសារ ក្នុងការបង្កើនគុណភាពចំណីអាហារ អនាម័យ និងអភិវឌ្ឍន៍អាជីវកម្ម។ - ផ្តល់វាគ្មិនទៅវិញទៅមក ដើម្បីចែករំលែកបទពិសោធន៍ ពាក់ព័ន្ធវិស័យទេសចរណ៍ ទីក្រុងស្អាត ភាពជាអ្នកដឹកនាំ ការគ្រប់គ្រង និងសហគ្រិនភាព ។ល។ - ឯកភាពគ្នាផ្តួចផ្តើមគំនិត និងសិក្សាលើយន្តការ ឬកម្មវិធីផ្លាស់ប្តូរ និងផ្តល់ជូនជាផលិតផលកូកា កូឡា ជាមួយនឹងការប្រមូលសំណល់ប្លាស្ទិក (ថង់ប្លាស្ទិក ដបជ័រ កំប៉ុងជ័រ)៕ (អត្ថបទពាណិជ្ជកម្ម) | រាជធានីភ្នំពេញ៖ ក្រសួងទេសចរណ៍ ក្រុមហ៊ុន កូកា-កូឡា កម្ពុជា និងសារព័ត៌មានថ្មីៗ (Thmey Thmey) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពី «ភាពជាដៃគូលើការលើកកម្ពស់វិស័យទេសចរណ៍ ទីក្រុងស្អាត និងការអភិវឌ្ឍសមត្ថភាពអាជីវករលក់ដូរនៅតាមផ្លូវ (Street Food Vendors)»។ ពិធីនេះ ធ្វើឡើងនៅទីស្តីការក្រសួងទេសចរណ៍ ក្រោមអធិបតីភាព លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។ |
ក្នុងរវាងឆ្នាំ១៩១៤ ដល់ឆ្នាំ១៩១៨ ជម្លោះប្រដាប់អាវុធមួយបានចាប់ផ្ដើមឡើងនៅទ្វីបអឺរ៉ុប តាមព្រំដែនបារាំង និងអាល្លឺម៉ង់។ ជម្លោះនេះ ត្រូវបានគេចាត់ទុកថា ជាសង្គ្រាមលោកលើកទី ១។ ក្នុងពេលនោះ អាណាព្យាបាលបារាំងនៅក្នុងប្រទេសកម្ពុជា បានបង្កើតចង្វាក់ផលិតកម្ម ផលិតខ្លាញ់ត្រី ចេញពីពពួកត្រីរៀល និងត្រីលេញ សម្រាប់ធ្វើជាឥន្ធនៈ ដើម្បីប្រើប្រាស់លើគ្រឿងម៉ាស៊ីនក្នុងសង្គ្រាមលោកលើកទី១។ រូបភាពពណ៌សអណ្តែតលើផ្ទៃទឹកនេះ គឺជាខ្លាញ់ត្រីដែលចេញពីពពួកត្រីរៀល ដែលត្រូវបានលាងសម្អាតដោយម៉ាស៊ីទូក (ពណ៌ទឹកក្រូចលាយខ្មៅ) ឬដាក់ក្នុងកន្រ្តក ជាន់ដោយជើងផ្ទាល់ដើម្បីជម្រុះខ្លាញ់ និងស្រកា មុននឹងយកទៅធ្វើប្រហុក ត្រូវបានឃាំងទុកសម្រាប់កែច្នៃធ្វើចំណីត្រី។ ជារៀងរាល់ឆ្នាំ ចាប់ពីពាក់កណ្តាលខែតុលា រហូតដល់ពាក់កណ្តាលខែមីនា ត្រីដ៏ច្រើនលើសលប់ ពិសេសពពួកត្រីរៀល ត្រីលេញទាំងនេះ បានធ្វើចរាចរផ្លាស់ទីចេញពីបឹងទន្លេសាប ចូលទៅទន្លេមេគង្គវិញ ដើម្បីលាក់ខ្លួនក្នុងរដូវប្រាំង ហើយក៏ជាពេលដែលខ្សែសង្វាក់ផលិតកម្មចម្រាញ់ខ្លាញ់ត្រីចាប់ផ្តើម ស្របនឹងពេលរដូវធ្វើប្រហុក ផ្អក ត្រីឆ្អើរ របស់ប្រជាជនកម្ពុជាផងដែរ។ បច្ចុប្បន្ននេះ ផលិតកម្មចម្រាញ់ខ្លាញ់ត្រីបែបនេះ ពុំមានទៀតឡើយ។ ប៉ុន្តែ នៅតាមដងទន្លេសាប នាកន្លែងដែលប្រជាជនកម្ពុជាមកបណ្តាខេត្តនានាក្នុងប្រទេសដើម្បីធ្វើប្រហុក ផ្អក និងត្រីឆ្អើរ យើងអាចឃើញមានអាជីវកម្មសម្អាតស្រកា និងខ្លាញ់ត្រីមុននឹងយកទៅធ្វើប្រហុកកើតមានជាជំនួយវិញ។ ពួកគេយកខ្លាញ់ត្រីទាំងនោះ ទៅកែច្នៃធ្វើចំណីត្រី។ | ក្នុងរូបភាពខាងលើនេះ គឺជាសកម្មភាពនៃផលិតកម្មចម្រាញ់ខ្លាញ់ត្រី នៅតាមមាត់ច្រាំងទន្លេមួយ ក្នុងប្រទេសកម្ពុជា ដែលបានដកស្រង់ចេញពីសៀវភៅ «ការនេសាទនៅក្នុងដែនទឹកសាបនៃប្រទេសកម្ពុជា» (La Pêche Dans les eaux douces du Cambodge) បោះពុម្ពក្នុងឆ្នាំ ១៩៤០ ។ ក្រៅពីជាប្រភពប្រូតេអ៊ីនចំណីអាហារដ៏សំខាន់សម្រាប់ប្រជាជនកម្ពុជា ត្រីរៀល ត្រីលេញ ហាក់បានដើរតួនាទីសំខាន់ផងដែរ ចំពោះប្រទេសបារាំង ក្នុងសង្គ្រាមលោកលើកទី១។ |
គណៈប្រតិភូសភាកម្ពុជា ដែលដឹកនាំដោយលោក ទី សុគន្ធ លេខាធិការគណៈកម្មការកិច្ចការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា បានថ្លែងក្នុងបទអន្តរាគមន៍ នៅមហាសន្និបាតសភាតំបន់អាស៊ី(APA) នាទីក្រុងអានតាលីយ៉ា ប្រទេសតួកគីថា ការពង្រឹងពហុភាគីនិយមពិតជាចាំបាច់ បំផុតសម្រាប់ពិភពលោក។ «ពហុភាគីនិយមជាមធ្យោបាយដ៏សំខាន់មួយក្នុងការពង្រឹង កិច្ចសហប្រតិបត្តិការអន្តរជាតិ និងសាមគ្គីភាព ដើម្បីសហគមន៍អន្តរជាតិទទួលបានជោគជ័យ និងសម្រេចបាននូវវិបុលភាពរួមគ្នាសម្រាប់ទាំងអស់គា្ន ហើយសមិទ្ធផលនៃការអភិវឌ្ឍ សេដ្ឋកិច្ច-សង្គម និងសន្តិភាពរបស់ពិភពលោក គឺមិនអាចសម្រេចទៅបានដោយគ្មាន ពហុភាគីនិយមនោះឡើយ»។ គណៈប្រតិភូសភាកម្ពុជាលើកឡើងបែបនេះ។ មហាសន្និបាតលើកទី១៣ ចាប់ពីថ្ងៃទី៦ដល់១២មករានេះ មានការចូលរួមពីគណៈប្រតិភូសភាជាសមាជិក APA ចំនួន២៥ប្រទេស ,ប្រទេសសង្កេតការណ៍ចំនួន២ និងអង្គការសង្កេតការណ៍ចំនួន៣។ ទន្ទឹមនឹងនេះ គណៈប្រតិភូសភាកម្ពុជា ចូលរួមយ៉ាងសកម្ម ក្នុងគ្រប់កិច្ចប្រជុំរបស់មហាសន្និបាត រួមមានកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិ, កិច្ចប្រជុំពេញអង្គ, កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ ស្ដីពីកិច្ចការនយោបាយជាដើម។ ក្រៅពីនេះ គណៈប្រតិភូកម្ពុជា ក៏បានរំលេចអំពីលទ្ធផលជោគជ័យ របស់កម្ពុជា ក្នុងការបំពេញតួនាទីជាប្រធានអាស៊ានក្នុងឆ្នាំ២០២២ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ រួមទាំងការដឹកនាំមហាសន្និបាត អន្តរសភាអាស៊ានលើក ទី៤៣ (AIPA43) ។ ជាលទ្ធផល ក្នុងមហាសន្និបាត APA-១៣ បានចេញនូវ «សេចក្ដីថ្លែងការណ៍ទីក្រុងអានតាលីយ៉ា និង អនុម័តសេចក្តីសម្រេចចិត្តចំនួន២៩»។ ការអនុម័តសេចក្តីសម្រេចចិត្តនេះ មានសេចក្ដីសម្រេចចិត្តរបស់ គណៈកម្មាធិការអចិន្ត្រៃយ៍ស្ដីពីកិច្ចការនយោបាយចំនួន៨, សេចក្តីសម្រេចចិត្តរបស់ គណៈកម្មាធិការអចិន្ត្រៃយ៍ស្ដីពីកិច្ចការសង្គមនិងវប្បធម៌ចំនួណ១៣, សេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការអចិន្ត្រៃយ៍ស្ដីពីសេដ្ឋកិច្ចនិងការអភិវឌ្ឍប្រកបដោយចីរភាពចំនួន៧ និងសេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការអចិន្ត្រៃយ៍ស្ដីពីថវិកា និងផែនការចំនួន១។ ជាមួយគ្នាដែរគណៈប្រតិភូសភាកម្ពុជា ក៏បានជួបពិភាក្សា ការងារជាមួយ អគ្គលេខាធិការ APA និងគណៈប្រតិភូសភា មួយចំនួនដូចជា តួកគី អ៊ីរ៉ង់ ឥណ្ឌា រុស្ស៊ី អាស៊ែបៃហ្សង់ បង់ក្លាដែស ឡាវ ឥណ្ឌូណេស៊ី និង ថៃឡង់ដ៍ ដើម្បីរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីឱ្យកាន់តែ សកម្ម និងខ្លាំងក្លាឡើងថែមទៀត៕ | ភ្នំពេញ៖ នៅក្នុងកិច្ចប្រជុំមហាសន្និបាតសភា តំបន់អាស៊ីលើកទី១៣ គណៈប្រតិភូសភាកម្ពុជា បានសង្កត់ធ្ងន់លើ ពហុភាគីនិយម ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងសាមគ្គីភាព។ |
វារីអគ្គិសនីសេសានក្រោម២ ដែលមានថាមពលអនុភាពខ្ពស់ជាងគេនៅកម្ពុជានេះ ជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុន ចំនួនបី រួមមានក្រុមហ៊ុន Hydrolancang International Energy របស់ចិន ៥១ភាគរយ ក្រុមហ៊ុន Royal Group របស់ខ្មែរ ៣៩ភាគរយ និងក្រុមហ៊ុន EVNI របស់វៀតណាម ១០ភាគរយ។ វារីអគ្គិសនីសេសានក្រោម២ ប្រើទុនវិនិយោគសរុបជិត ៨០០លានដុល្លារអាមេរិក។ ការវិនិយោគនេះតាមរូបភាពសាងសង់-ដំណើរការ-ផ្ទេរ (BOT) មានរយៈពេលសម្បទាន៤៥ឆ្នាំ ដែលក្នុងនោះរយៈពេល៥ឆ្នាំសម្រាប់ដំណើរការសាងសង់ និង៤០ឆ្នាំ សម្រាប់ធ្វើអាជីវកម្ម។ ការអភិវឌ្ឍគម្រោងវារីអគ្គិសនីសេសានក្រោម២នេះ ផ្តល់ផលប្រយោជន៍ជាច្រើនជូនប្រទេសជាតិ តាមរយៈការបង្កើតមុខរបរដល់ប្រជាពលរដ្ឋ បង្កើតប្រាក់ចំណូលពន្ធដារជូនរដ្ឋ បង្កើនកម្រិតឯករាជ្យភាព និងសន្តិសុខលើការផ្គត់ផ្គង់អគ្គិសនីកម្ពុជា កាត់បន្ថយហានិភ័យលើកផ្គត់ផ្គង់អគ្គិសនីដែលពឹងផ្អែកលើការនាំចូលឥន្ធនៈដើម្បីផលិតអគ្គិសនី និងបានចូលរួមការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន៕ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នាព្រឹកថ្ងៃចន្ទ ទី១៧ ខែធ្នូ នេះ បើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការវារីអគ្គិសនីសេសានក្រោម២នៅខេត្តស្ទឹងត្រែង ដែលមានថាមពលអនុភាព៤០០មេហ្គាវ៉ាត់។ |
កម្មវិធីប្រកួតប្រជែងពានរង្វាន់សាលាមេត្រីបរិស្ថាន គឺជាកម្មវិធីដែលរៀបចំដោយក្រសួងបរិស្ថាន និងក្រសួងអប់រំ យុវជន និងកីឡា។ ការប្រឡងប្រណាំងសាលាមេត្រីបរិស្ថាននេះ ដើម្បីលើកកម្ពស់ការយល់ដឹង និងការថែរក្សាបរិស្ថាននៅតាមសាលារៀនចំណេះទូទៅ ដោយរួមចំណែកការពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះ។ ការប្រឡងប្រណាំងពានរង្វាន់នេះ នឹងផ្ដល់ឱកាសដល់សាលាចំណេះទូទៅនៅកម្រិតបឋមសិក្សា និងមធ្យមសិក្សាទូទាំងប្រទេស។ លក្ខខណ្ឌក្នុងការចូលរួមប្រកួត ផ្ដោតទៅលើប្រធានបទ «សាលាមេត្រីបរិស្ថាននៅកម្ពុជា»។ ជាមួយគ្នានេះ សាលារៀនដែលអាចចូលរួមបាន ជាសាលារៀនទាំងអស់នៅកម្ពុជា និងជាសាលា ដែលអនុវត្តសកម្មភាពក្នុងគោលការណ៍ណែនាំស្ដីពីសាលាមេត្រីបរិស្ថាននៅកម្ពុជា។ សម្រាប់ដំណើរការនៃការប្រកួតប្រជែង សាលាទាំងអស់ អាចទទួលយកពាក្យចូលរួមប្រកួតពីនាយកដ្ឋានអប់រំបរិស្ថាន ឬតាមទំព័រហ្វេសប៊ុក សាលាមេត្រីបរិស្ថាន -Eco-schools in Cambodia។ ការដាក់ពាក្យស្នើសុំចូលរួមគឺចាប់ខែកុម្ភៈ រហូតដល់ថ្ងៃទី១៥ ខែមីនា។ ចំណែកការវាយតម្លៃ និងជ្រើសរើសចាប់ពីថ្ងៃទី១៥-៣១ ខែមីនា និងចុះវាយតម្លៃដោយផ្ទាល់នៅសាលា ចាប់ពីថ្ងៃទី១-៣០ ខែមេសា ឆ្នាំ២០១៧។ ការប្រកាសលទ្ធផល នឹងធ្វើនៅខែឧសភា។ គួរបញ្ជាក់ថា សាលាមេត្រីបរិស្ថាន ជាចលនាមួយ មានគោលបំណងលើកទឹកចិត្តសិស្សានុសិស្សក្នុងការចូលរួមផ្លាស់ប្ដូរឥរិយាបថ និងធ្វើសកម្មភាពបរិស្ថានក្នុងសាលា និងសហគមន៍ ឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព។ សាលារៀនដែលជាប់ជាសាលាមេត្រីបរិស្ថាននៅកម្ពុជា និងត្រូវបញ្ជូនទៅចូលរួមប្រកួតប្រជែងពានរង្វាន់សាលាមេត្រីបរិស្ថានក្នុងក្របខណ្ឌអាស៊ានបន្តទៀត។ ព័ត៌មានបន្ថែមអាចទាក់ទង នាយកដ្ឋានបរិស្ថាន នៃក្រសួងបរិស្ថាន ០១៦ ៦៥៤ ៥០៤ និងអ៊ីម៉ែល [email protected] ៕ | ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងបរិស្ថាន បានសហការគ្នារៀបចំ «ការប្រឡងប្រណាំងពានរង្វាន់សាលាមេត្រីបរិស្ថាន»។ កម្មវិធីនេះ ចាប់ផ្ដើមចែកពាក្យពីខែកុម្ភៈដល់ថ្ងៃទី១៥ មីនា ដែលផ្ដល់ឱកាសដល់សាលាចំណេះទូទៅទាំងអស់នៅកម្ពុជា។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងអប់រំ។ |
បើតាមប្រធាននាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងថៃ លោក Suwannachai Wattanayingcharoen មនុស្ស ៣៥នាក់បន្ថែមទៀត ត្រូវបានគេរកឃើញថា មានផ្ទុកCOVID-19 នាថ្ងៃទី១៨ ខែមីនា។ ក្នុងចំនួនអ្នកជំងឺទាំងនេះ មាន ២៩នាក់ គឺមានពាក់ព័ន្ធទៅនឹងកន្លែងប្រដាល់ និងកន្លែងកម្សាន្ត។ តួលេខសរុបនៅក្នុងប្រទេសថៃ បានកើនដល់ ២១២ករណី អ្នកស្លាប់ ១ករណី និងអ្នកជាសះស្បើយ ៤១ករណី។ ក្នុងថ្ងៃដដែលនេះ វៀតណាម ក៏រកឃើញមួយករណីដែរ។ ករណីចុងក្រោយនេះ គឺមានពាក់ព័ន្ធនឹងពិធីសាសនាឥស្លាមមួយ នៅក្នុងប្រទេសម៉ាឡេស៊ី។ ករណីសរុបនៅវៀតណាម បានកើនដល់ ៦៧ករណី និងអ្នកជាសះស្បើយមាន ១៦ករណី។ សូមបញ្ជាក់ថា ក្នុងចំណោមបណ្តាសមាជិកអាស៊ានទាំងអស់ ម៉ាឡេស៊ីមានCOVID-19 ច្រើនជាងគេពោលគឺរហូតដល់ ៦៧៣ករណី ខណៈប្រទេសមានចំនួន COVID-19 តិចជាងគេគឺកម្ពុជាមាន ៣៥ករណី។ មានតែឡាវ និងមីយ៉ាន់ម៉ាប៉ុណ្ណោះ ដែលមិនទាន់រកឃើញមានCOVID-19 នៅក្នុងប្រទេស៕ | ក្រសួងសុខាភិបាលថៃ នាថ្ងៃទី១៨ ខែមីនា បានរកឃើញអ្នកផ្ទុកជំងឺរលាកសួតបង្កដោយកូរ៉ូណាវីរុស (COVID-19) ចំនួន ៣៥ករណីបន្ថែមទៀត ខណៈវៀតណាម បានរកឃើញ ១ករណីទៀតដែលមានពាក់ព័ន្ធនឹងពិធីសាសនាមួយនៅម៉ាឡេស៊ី។ |
ក្រោយបរាជ័យពីរប្រកួតជាប់គ្នាក្រោមថ្វីជើងអូស្ត្រាលី ៣-១ និងម៉ាឡេស៊ី ២-០ ក្រុមកីឡាជម្រើសជាតិអាយុក្រោម១៥ឆ្នាំកម្ពុជាត្រូវការឈ្នះម្ចាស់ផ្ទះជាចាំបាច់នៅល្ងាចនេះ ដើម្បីបន្តក្តីសង្ឃឹមក្នុងការប្រជែងដណ្តើមកៅអីឡើងទៅវគ្គបន្ត។ ប៉ុន្តែបើចាញ់នៅលើកនេះ កម្ពុជានឹងអស់ឱកាសឡើងទៅវគ្គបន្ត ទោះបីនៅសល់ពីរប្រកួតទៀតក៏ដោយ។ កម្ពុជាអាចត្រូវធ្វើការធ្ងន់បន្តិចនៅថ្ងៃនេះ ដ្បិតពីរប្រកួតកន្លងរបស់ម្ចាស់ផ្ទះថៃ គឺពួកគេយកឈ្នះទាំងពីរប្រកួត ក្នុងនោះយកឈ្នះឡាវ ២-១ នាជំនួបបើកឆាក និងលត់ព្រុយណេ ៧-១៕ | ក្រុមកីឡាករជម្រើសជាតិអាយុក្រោម១៥ឆ្នាំកម្ពុជា ត្រូវតទល់ជាមួយម្ចាស់ផ្ទះថៃ សម្រាប់ជំនួបលើកទី៣ពូល B ពានរង្វាន់ AFF U15 Championship 2019 នៅម៉ោង៦ល្ងាចថ្ងៃពុធ ទី១ សីហានេះ។ នៅពូល B នេះដែរ U15 អូស្ត្រាលីប៉ះម៉ាឡេស៊ីនៅម៉ោង៣រសៀល រីឯព្រុយណេជួបឡាវ នៅម៉ោង៣:៣០នាទីរសៀល។ |
របាយការណ៍នេះ ជាការបំពេញបន្ថែមលើរបាយការណ៍ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី ២០១៧ របស់ខ្លួន។ របាយការណ៍ថ្មីចុងក្រោយនេះ ADB បានបង្កើនសក្ដានុពលកំណើនសម្រាប់តំបន់ ពី៥,៧ភាគរយ ទៅ ៥,៩ភាគរយ សម្រាប់ឆ្នាំ២០១៧ និង ពី ៥,៧ភាគរយ ទៅ ៥,៨ភាគរយ សម្រាប់ឆ្នាំ២០១៨។ ADB ក៏បានបញ្ជាក់ដែរថា ការបង្កើនអត្រាកំណើនតិចតួច សម្រាប់ឆ្នាំ២០១៨បែបនេះ ឆ្លុះបញ្ចាំងពីទស្សនៈបែបប្រយ័ត្នប្រយែងរបស់ខ្លួន ជុំវិញនិរន្ដរភាពនៃកំណើនការនាំចេញនៅបណ្តាប្រទេសកំពុងអភិវឌ្ឍន៍នៅអាស៊ី។ លោក Yasuyuki Sawada ប្រធានសេដ្ឋវិទូរបស់ ADB បញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានថា ប្រទេសកំពុងអភិវឌ្ឍន៍នៅអាស៊ី ផ្ដើមចេញដំណើរបានយ៉ាងល្អនៅឆ្នាំនេះជាមួយនឹងកំណើនការនាំចេញ ដែលនាំឲ្យសក្ដានុពលកំណើនជារួមកើនឡើង សម្រាប់រយៈពេលដែលនៅសេសសល់ក្នុងឆ្នាំ២០១៧នេះ។ ទោះជាភាពមាំមួននៃការងើបឡើងនៃសេដ្ឋកិច្ចសកលលោក ស្ថិតក្នុងភាពមិនប្រាកដប្រជាក៏ដោយ លោក Yasuyuki Sawada បានវាយតម្លៃថា សេដ្ឋកិច្ចរបស់តំបន់នេះ ស្ថិតក្នុងស្ថានភាពមួយដ៏ល្អប្រសើរ សម្រាប់ទប់ទល់ជាមួយនឹងវិបត្តិនានាដែលអាចកើតមានឡើង ដែលអាចបង្កផលប៉ះពាល់ដល់ទស្សនវិស័យនៃតំបន់នេះ។ បើតាមសេចក្តីប្រកាសព័ត៌មាន ADB កំណើនរួមគ្នានៃបណ្ដាប្រទេសដែលមានសេដ្ឋកិច្ចឧស្សាហកម្មធំៗ ត្រូវបានព្យាករណ៍ថា នឹងនៅបន្ដក្នុងកម្រិត ១,៩ភាគរយ ក្នុងឆ្នាំ២០១៧នេះ និងឆ្នាំ២០១៨។ ADB ព្យាករណ៍ថា កំណើនសេដ្ឋកិច្ចសម្រាប់ប្រទេសដែលស្ថិតនៅក្នុងតំបន់ប្រើប្រាស់ប្រាក់អឺរ៉ូ និងប្រទេសជប៉ុន កើនឡើងខ្ពស់ជាងមុន។ កើនឡើងដោយសារតម្រូវការក្នុងស្រុកខ្ពស់ អាចទូទាត់នឹងការថមថយតិចតួច នៃកំណើនក្នុងសហរដ្ឋអាមេរិក ឲ្យមកនៅត្រឹម២,២ភាគរយ ធៀបនឹងការព្យាករកន្លងមក ២,៤ភាគរយ។ បើបែងចែកទៅតាមតំបន់ កំណើនសម្រាប់អាស៊ីបូព៌ាត្រូវបានបង្កើន គឺឡើងដល់៦ភាគរយ ក្នុងឆ្នាំ ២០១៧ និង៥,៧ភាគរយ ក្នុងឆ្នាំ២០១៨ ខណៈការព្យាករដំបូងៗ ត្រឹម ៥,៨ភាគរយ និង ៥,៦ភាគរយ ។ បន្ទាប់ពីមានការកើនឡើងតិចតួចកាលពីពេលថ្មីៗនេះ កំណើនការនាំចេញសុទ្ធ និងកំណើនការប្រើប្រាស់ក្នុងស្រុក បានជួយឲ្យសក្ដានុពលកំណើននៅក្នុងប្រទេសចិនកើនឡើង។ ឥឡូវនេះ ប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេលំដាប់ទី ២ ក្នុងសកលលោកមួយនេះ នឹងមានកំណើន ៦,៧ភាគរយ ក្នុងឆ្នាំ ២០១៧ និង ៦,៤ភាគរយ ក្នុងឆ្នាំ ២០១៨។ អាស៊ីខាងត្បូង នៅតែជាអនុតំបន់ដែលមានកំណើនឆាប់រហ័សជាងគេ ក្នុងចំណោមអនុតំបន់ទាំងអស់នៅអាស៊ី និងប៉ាស៊ីហ្វិក។ តាមរបាយការណ៍ អាស៊ីខាងត្បូង នឹងអាចសម្រេចទៅតាមការព្យាករដំបូងៗ ពោលគឺ ៧ភាគរយ ក្នុងឆ្នាំ២០១៧ និង ៧,២ភាគរយ ក្នុងឆ្នាំ២០១៨។ ប្រទេសឥណ្ឌាដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេរបស់អនុតំបន់នេះ នឹងអាចសម្រេចទៅតាមការព្យាករកំណើន ដែលត្រូវបានធ្វើកន្លងមក ពោលគឺ ៧,៤ភាគរយ ក្នុងឆ្នាំ២០១៧ និង ៧,៦ភាគរយ ក្នុងឆ្នាំ ២០១៨ ដោយសារតែការប្រើប្រាស់ក្នុងប្រទេសមានកម្រិតខ្ពស់។ ការព្យាករកំណើនសម្រាប់អាស៊ីអាគ្នេយ៍គឺនៅដដែល ពោលគឺ ៤,៨ភាគរយ ក្នុងឆ្នាំ២០១៧ និង ៥ភាគរយ ក្នុងឆ្នាំ២០១៨ ជាមួយនឹងកំណើនកាន់តែឆាប់ជាងមុន សម្រាប់ប្រទេសម៉ាឡេស៊ី ហ្វីលីពីន និងសិង្ហបុរី បើទោះបីជានិន្នាការនេះថមថយតិចតួច ដោយសារតែប្រទេសប្រ៊ុយណេមានកំណើនយឺតជាងការរំពឹងទុកក៏ដោយ។ របាយការណ៍នេះលើកឡើងថា តម្រូវការក្នុងស្រុកខ្ពស់ ពិសេសការប្រើប្រាស់ជាលក្ខណៈឯកជន និងការវិនិយោគ នឹងបន្ដជួយគាំទ្រដល់កំណើន នៅអនុតំបន់នេះ។ ទស្សនវិស័យសម្រាប់អាស៊ីកណ្ដាលនៅឆ្នាំនេះ ក៏មានភាពល្អប្រសើរជាងមុនដែរ ដោយសារតែតម្រូវការក្នុងស្រុក និងការនាំចេញខ្ពស់នៅតាមប្រទេសមួយចំនួន បានធ្វើឲ្យសេដ្ឋកិច្ចរបស់អនុតំបន់នេះ អាចងើបឡើងវិញបានយ៉ាងឆាប់រហ័ស ផ្ទុយពីការរំពឹងទុកកន្លងមក។ គេរំពឹងថាកំណើននេះ នឹងកើនឡើងដល់ ៣,២ភាគរយ ក្នុងឆ្នាំ២០១៧ និង ៣,៨ភាគរយ ក្នុងឆ្នាំ២០១៨ បើធៀបនឹងការព្យាករកន្លងមក ៣,១ភាគរយ និង ៣,៥ភាគរយ។ កំណើននៅតំបន់ប៉ាស៊ីហ្វិក នឹងនៅបន្ដក្នុងអត្រាដដែល គឺ ២,៩ភាគរយ ក្នុងឆ្នាំ២០១៧ និង ៣,៣ភាគរយ ក្នុងឆ្នាំ២០១៨ ដោយសារតែប្រទេសប៉ាពូញូហ្គីនី ដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេរបស់អនុតំបន់នេះ បន្ដធូរស្រាលមកវិញជាបណ្ដើរ ដោយសារតែការងើបឡើងវិញនូវឧស្សាហកម្មរ៉ែ និងវិស័យកសិកម្មរបស់ខ្លួន។ គេក៏រំពឹងដែរថា សក្ដានុពលរឹងមាំក្នុងវិស័យទេសចរណ៍ នឹងជួយជំរុញឲ្យអនុតំបន់នេះ មានកំណើនរឹតតែខ្ពស់ថែនទៀត ពិសេសក្នុងប្រទេសហ្វូជី និងប្រទេសប៉ាឡាវ។ ក្នុងពេលជាមួយគ្នា មានការព្យាករថា អតិផរណាតម្លៃទំនិញប្រើប្រាស់ក្នុងតំបន់នេះ នឹងមានកម្រិតទាបជាងការប៉ាន់ស្មានកាលពីលើកមុន។ មូលហេតុ ក៏ព្រោះតែតម្លៃប្រេង និងតម្លៃស្បៀងនៅលើទីផ្សារអន្ដរជាតិ នៅបន្ដមានកម្រិតថេរ បើទោះជាតម្រូវការកើនឡើងក៏ដោយ។ ឥឡូវនេះ គេរំពឹងថាអតិផរណាតម្លៃនឹងថយចុះមកនៅត្រឹម ២,៦ភាគរយ ក្នុងឆ្នាំ២០១៧ និង ៣ភាគរយ ក្នុងឆ្នាំ២០១៨ បើធៀបជាមួយនឹងការព្យាករដំបូងៗ ៣ភាគរយ និង ៣,២ភាគរយ។ មានការិយាល័យកណ្តាលនៅក្រុងម៉ានីល ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ប្តេជ្ញាកាត់បន្ថយភាពក្រីក្រ នៅអាស៊ី និងប៉ាស៊ីហ្វិច តាម រយៈកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន កំណើនដែលធានាដល់ចីរភាពបរិស្ថាន និងសមាហរណកម្មតំបន់។ បង្កើតឡើងក្នុងឆ្នាំ ១៩៦៦ ADB នឹងប្រារព្ធខួបលើកទី ៥០ នៃភាពជាដៃគូអភិវឌ្ឍន៍របស់ខ្លួនក្នុងតំបន់។ ធនាគារនេះ ជាកម្មសិទ្ធិរបស់សមាជិកចំនួន ៦៧ប្រទេស ដែលក្នុងនោះ ៤៨ប្រទេស មកពីតំបន់នេះ។ ក្នុងឆ្នាំ ២០១៦ ជំនួយរបស់ ADB មានចំនួនសរុប ៣១,៧ ពាន់លានដុល្លារ ក្នុងនោះមានសហហិរញ្ញប្បទានចំនួន ១៤ ពាន់លានដុល្លារ៕ | ធនាគារអភិវឌ្ឍន៍អាស៊ី ADB បានចេញផ្សាយរបាយការណ៍ថ្មីមួយ ដោយបញ្ជាក់ថា សក្ដានុពលកំណើនសេដ្ឋកិច្ចនៅតាមប្រទេសកំពុងអភិវឌ្ឍនៅអាស៊ីសម្រាប់ឆ្នាំ២០១៧នេះ មានភាពល្អប្រសើរជាងមុន។ ការវាយតម្លៃពីសក្តានុពលនេះ គឺផ្អែកលើតម្រូវការនាំចេញ នៅត្រីមាសទី ១ ក្នុងតំបន់នេះ ខ្ពស់ជាងការរំពឹងទុក។ ADB បានបង្កើនសក្ដានុពលកំណើនសម្រាប់ប្រទេសកំពុងអភិវឌ្ឍនៅអាស៊ី ចន្លោះ ៥,៧ភាគរយ ទៅ ៥,៩ភាគរយ សម្រាប់ឆ្នាំ២០១៧ និងពី ៥,៧ភាគរយ ទៅ ៥,៨ភាគរយ សម្រាប់ឆ្នាំ២០១៨។ |
ក្លិប Juventus ជំពាក់ប្រាក់ឈ្នួល Ronaldo ប្រហែល ១៩,៥លានអឺរ៉ូ (២០,៨១លានដុល្លារ) ព្រមទាំងការកាត់ប្រាក់ខែដែលព្រមព្រៀងគ្នាអំឡុងជំងឺរាតត្បាតកូវីដ-១៩ ថែមទៀត។ បើតាមសេចក្តីសម្រេចរបស់តុលាការអាជ្ញាកណ្តាល ក្លិប Juventus ត្រូវបង់ប្រាក់ពាក់កណ្តាល តាមការស្នើរបស់ខ្សែប្រយុទ្ធវ័យ ៣៩ឆ្នាំ សញ្ជាតិព័រទុយហ្កាល់ បច្ចុប្បន្នកំពុងប្រកបអាជីព នៅទឹកដីប្រទេសអារ៉ាប៊ីសាអូឌីត ក្លិប Al Nassr។ យ៉ាងណាក៏ដោយ ក្រោយពេលមានសេចក្តីសម្រេចពីតុលាការអាជ្ញាកណ្តាល ក្លិប Juventus ក៏ចេញបកស្រាយ និងសុំពិនិត្យមើលសេចក្តីសម្រេចរបស់តុលាការ។ «ក្រុមប្រឹក្សាអាជ្ញាកណ្តាល បានបញ្ជាក់ពីសុពលភាពនៃកិច្ចព្រមព្រៀងកាត់បន្ថយសំណង សម្រាប់ Ronaldo ដែលលេងឱ្យ Juventus អំឡុងរដូវកាល ២០២០-២១។ ពួកគេបានយល់ព្រមមួយផ្នែកនូវសំណើរដែលធ្វើឡើងដោយ Ronaldo ដោយបញ្ជាក់ពីការទទួលខុសត្រូវមុនកិច្ចសន្យារបស់ Juventus ដែលបណ្តាលមកពីការចរចាមិនបានសម្រេច ហើយបញ្ជាឱ្យចុងចោទបង់ប្រាក់ប្រហែល ១០លានដុល្លារ។ Juventus ក៏មានការគាំទ្រផ្នែកផ្លូវច្បាប់ផ្ទាល់ខ្លួន ដូច្នេះការត្រួតពិនិត្យទៅលើការសម្រេចចិត្តរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល និងត្រូវបានធ្វើឡើង ដើម្បីភាពត្រឹមត្រូវ។»។ នេះបើតាមការប្រកាសរបស់ក្លិប Juventus។ Ronaldo ធ្លាប់បានលេងឱ្យ Juventus ដោយផ្ទេរពី Real Madrid ក្នុងឆ្នាំ ២០១៨ ដោយគេក៏បានជួយក្រុមរហស្សនាមសេះបង្កង់ឈ្នះពាន Serie A ចំនួន ២លើក, Italian Cup ១លើក និង Super Cup ចំនួន ២លើកថែមទៀត មុនពេលចាកចេញទៅចូលរួមជាមួយក្លិបចាស់ Manchester United ក្នុងឆ្នាំ ២០២១៕ | តុលាការអាជ្ញាកណ្តាលបញ្ជាឱ្យ ក្លិប Juventus បង់ប្រាក់សំណងទៅ Cristiano Ronaldo ៩,៨លានអឺរ៉ូ (១០លានដុល្លារ) ដែលជាប្រាក់ជំពាក់ថ្លៃបៀវត្សរ៍។ |
ជាយូរមកហើយ ក្រុមគ្រូពេទ្យគុយបាដែលដើរជួយប្រទេសនានានៅជុំវិញពិភពលោក ត្រូវបានចាត់ទុកជាប្រភពមួយនៃអំណាចទន់ផ្នែកការទូត និងមោទកភាពសម្រាប់រដ្ឋធានីឡាហាវ៉ាន។ ក៏ប៉ុន្តែរដ្ឋធានី វ៉ាស៊ីនតោន អះអាងថា គ្រូពេទ្យទាំងនេះផ្ដល់ប្រយោជន៍ឲ្យតែរដ្ឋាភិបាលគុយបា។ អាមេរិកជំរុញឲ្យប្រទេសនានាបដិសេធជំនួយមនុស្សធម៌បែបនេះពីគ្រូពេទ្យគុយបា។ ប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃទី២៩ ខែមេសា លោករដ្ឋមន្ត្រី ម៉ៃ ប៉ុមប៉េអូ និយាយថា៖«យើងកត់សម្គាល់វិធីសាស្ត្រដែលរបបដឹកនាំក្រុងឡាហាវ៉ាន កេងចំណេញពីជំងឺរាតត្បាតសាកល COVID-19 ដោយបន្តជិះជាន់កម្លាំងពលកម្មរបស់បុគ្គលិកសុខាភិបាលគុយបា»។ បើតាមទីភ្នាក់ងារព័ត៌មានAFP ប្រមុខការទូតអាមេរិកវ័យ៥៦ឆ្នាំរូបនេះ លើកសរសើរមេដឹកនាំនៃប្រទេសប្រេស៊ីល អេក្វាទ័រ ប៉ូលីវី និងបណ្ដាប្រទេសដទៃទៀតដែលពុំបិទភ្នែកចំពោះអំពើជិះជាន់ពីសំណាក់របបដឹកនាំគុយបា។ ត្រង់ចំណុចនេះ លោក ប៉ុមប៉េអូ ស្នើឲ្យប្រទេសទាំងអស់ធ្វើរឿងដូចគ្នានេះ រួមទាំង ប្រទេសអាហ្វ្រិកខាងត្បូង និងកាតា ផងដែរ។ «រដ្ឋាភិបាលណាដែលទទួលយកគ្រូពេទ្យគុយបា ត្រូវបង់លុយឲ្យពួកគេដោយផ្ទាល់។ បើមិនដូច្នោះទេ នៅពេលពួកគេបង់ជូនដល់របបដឹកនាំនេះ ពួកគេកំពុងជួយឲ្យរដ្ឋាភិបាលគុយបាកេងចំណេញលើការធ្វើជួញដូរមនុស្ស»។ លោករដ្ឋមន្ត្រីអាមេរិក សង្កត់ធ្ងន់បែបនេះ។ កាលពីថ្ងៃដើមសប្តាហ៍នេះ ប្រទេសអាហ្វ្រិកខាងត្បូង ដូចគ្នានឹងកាតាដែរ ដែលមានទំនាក់ទំនងល្អជាមួយសហរដ្ឋអាមេរិក បានប្រកាសថា គ្រូពេទ្យគុយបាចំនួន២១៧នាក់ បានមកដល់ប្រទេសខ្លួន ដែលមានករណីឆ្លង COVID-19ខ្ពស់បំផុតក្នុងទ្វីបអាហ្វ្រិក។ រដ្ឋាភិបាល គុយបា បានបញ្ជូនគ្រូពេទ្យខ្លួនទៅកាន់ប្រទេសមួយចំនួន អំឡុងពេលជំងឺរាតត្បាតសាកល COVID-19 នេះ ហើយក្នុងនោះក៏មាន ប្រទេស អ៊ីតាលី ដែលរងគ្រោះធ្ងន់ធ្ងរខ្លាំង។ ចំណែក បារាំងវិញ បានអនុញ្ញាតឲ្យក្រុមគ្រូពេទ្យគុយបាទៅជួយសង្គ្រោះក្នុងបណ្ដាដែនអធិបតេយ្យបរទេសខ្លួន។ គុយបា បានប្រែក្លាយការថែទាំសុខាភិបាលជាសសរស្ដម្ភសង្គមមួយរបស់ប្រទេសខ្លួន ទោះបីភាពក្រីក្ររបស់ប្រទេសកោះមួយនេះ បណ្ដាលមកពីការដាក់ទណ្ឌកម្មពីសំណាក់មហាអំណាចអាមេរិក នាពេល៦ទសវត្សរ៍ចុងក្រោយ។ កន្លងទៅ គុយបា អះអាងថា ក្នុងឆ្នាំ២០១៨ ខ្លួនរកចំណូលបាន ៦,៣ពាន់លានដុល្លារពីការបញ្ជូនក្រុមគ្រូពេទ្យទៅបរទេស ហើយប្រើប្រាស់លុយទាំងនេះពង្រឹងវិស័យសុខាភិបាលខ្លួន៕ | រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក ម៉ៃ ប៉ុមប៉េអូ បានរិះគន់ចាស់ដៃលើសម្ព័ន្ធមិត្តខ្លួនមាន អាហ្វ្រិកខាងត្បូង និងកាតា ដែលព្រមទទួលយកគ្រូពេទ្យពីប្រទេសគុយបាដើម្បីជួយប្រយុទ្ធ COVID-19។ បន្ថែមពីរិះគន់សម្ព័ន្ធខ្លួនទាំងពីរនេះ ប្រមុខការទូតអាមេរិករូបនេះ ក៏បានចោទត្រង់ៗថា ប្រទេសកោះកម្មុយនីស្តមួយនេះកេងចំណេញផ្នែកការទូតពីជំងឺរាតត្បាតសាកលCOVID-19នេះ។ |
ថ្លែងក្នុងកម្មវិធីថ្នាក់ជាតិមួយកាលពីថ្ងៃទី៤ ខែសីហា លោក មហាធៀ មហាម៉ាត់ និយាយថា ការផ្តល់ឱកាសឲ្យយុវជនទាំងនោះចូលរួមក្នុងប្រព័ន្ធដឹកនាំបែបប្រជាធិបតេយ្យ នៅអាយុក្មេងជាងមុន គឺជារឿងសំខាន់បំផុត។ ក្នុងន័យនេះ លោក ចង់សំដៅទៅការធ្វើវិសោធនកម្មរដ្ឋធម្មនុញសហព័ន្ធ ដើម្បីបន្ថយអាយុបោះឆ្នោតពី២១ ឆ្នាំមក ១៨ ឆ្នាំវិញ ដែលបានអនុម័តដោយសភាជាន់ទាបកាលពីថ្ងៃទី១៦ ខែកក្កដាកន្លងទៅ។ តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Bernama មេដឹកនាំវ័យ៩៤ឆ្នាំរូបនេះអះអាងថា ការធ្វើវិសោធនកម្មនេះ នឹងបើកឱកាសកាន់តែធំសម្រាប់មនុស្សដែលមានអាយុ ១៨ និងលើសពីនេះ ក្លាយខ្លួនជាបេក្ខភាពសម្រាប់ឈរឈ្មោះក្នុងការបោះឆ្នោត។ ខណៈក្តីសង្ឃឹមរបស់ប្រទេសជាតិលើយុវជនជំនាន់ក្រោយ មានកម្រិតខ្ពស់ លោក មហាធៀ បារម្ភថា យុវជន ដែលកំពុងរស់នៅក្នុងភាពសុខដុម ពុំដឹងទេថា តើមានការលះបង់សាច់ឈាមប៉ុន្មានឡើយ ទើបអាចធ្វើឲ្យប្រទេសម៉ាឡេស៊ីឈរនៅទីតាំងនាពេលបច្ចុប្បន្ននេះ។ «អ្នកខ្លះ បានក្លាយជាមនុស្សដែលភ្លេចការតស៊ូដ៏វែងឆ្ងាយរបស់ប្រជាជាតិ ។ សម្រាប់ពួកគេ ភាពសុខដុម និងចំណុចល្អៗ ដែលពួកគេកំពុងសោយសុខ ជារឿងធម្មតា ហើយបញ្ហាប្រទេសជាតិ ពុំមែនជាទំនួសខុសត្រូវរបស់ពួកគេនោះឡើយ»។ ត្រង់ចំណុចនេះ លោក សង្កត់ធ្ងន់ថា ការយល់ឃើញបែបនេះ អាចបំផ្លិចបំផ្លាញប្រទេសជាតិបាន។ ជាចុងក្រោយ មេដឹកនាំចាស់វស្សារូបនេះ បញ្ជាក់ទៀតថា យុវជនជំនាន់ក្រោយ គួរតែប្រកាន់ខ្ជាប់នូវគោលគំនិតចម្បងៗចំនួនពីររួមមាន ព្រលឹងស្នេហាជាតិ និងការឲ្យតម្លៃខ្លួនឯងខ្ពស់ ដ្បិតថាបុគ្គលលក្ខណៈរបស់ពួកគេ នឹងឆ្លុះបញ្ចាំងពីអត្តសញ្ញាណបច្ចុប្បន្ន និងអនាគតរបស់ប្រទេសជាតិ៕ | នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក មហាធៀ មហាម៉ាត់ លើកឡើងថា រដ្ឋាភិបាលទទួលស្គាល់តួនាទីដ៏សំខាន់របស់យុវជនជំនាន់ក្រោយ ហើយការរួមចំណែករបស់ពួកគេមានសារសំខាន់បំផុតដើម្បីបន្តទស្សនវិស័យរបស់ម៉ាឡេស៊ីនាពេលអនាគត។ |
ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីធានាបាននូវធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ និង ដើម្បីកែលម្អប្រជាជនដែលមានវ័យចំណាស់ច្រើននៅឆ្នាំ ២០២៧ រដ្ឋាភិបាលកូរ៉េមានគោលបំណងទាក់ទាញនិស្សិតបរទេសចំនួន ៣០ម៉ឺននាក់មកសិក្សា បង្កើតការងារ និងរស់នៅទីនេះ។ ដើម្បីទាក់ទាញនិស្សិតបរទេសឱ្យមកចុះឈ្មោះចូលរៀននៅសាកលវិទ្យាល័យកូរ៉េកាន់តែច្រើន ក្រសួងអប់រំគ្រោងនឹងធ្វើវិសោធនកម្មប្រព័ន្ធធានាគុណភាពអប់រំអន្តរជាតិ ដែលកំណត់ថាជាង ៣០ភាគរយនៃនិស្សិតបរទេសឆ្នាំទី១ ត្រូវតែប្រឡងជាប់កម្រិត ២ ឬ ៣ នៃតេស្តភាសាកូរ៉េជំនាញ TOPIK។ ក្រសួងអប់រំនឹងពិចារណាដករបាំងខាងលើចេញ ដោយបង្កើនការអប់រំជាភាសា និងវប្បធម៌កូរ៉េវិញ។ ក្រសួងក៏នឹងសហការជាមួយក្រសួងវប្បធម៌ ដើម្បីបំពេញតម្រូវការសិក្សាភាសាកូរ៉េដែលកំពុងកើនឡើង។ ដើម្បីដោះស្រាយការធ្លាក់ចុះនៃអត្រាកំណើតដែលអូសបន្លាយពេលនាំឱ្យមានការខ្វះខាតកម្លាំងពលកម្មឆ្លើយតបតម្រូវការទីផ្សារ ក្រសួងអប់រំនឹងទាក់ទាញនិស្សិតបរទេសដែលមានឯកទេសខាងវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងវិស្វកម្ម ដើម្បីលើកកម្ពស់បច្ចេកវិទ្យាខ្ពស់នៅក្នុងប្រទេសនេះ។ តាមរយៈកម្មវិធីអាហារូបករណ៍នានា កូរ៉េខាងត្បូងត្រូវបានគេរំពឹងថា នឹងផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់និស្សិតអន្តរជាតិចំនួន ២៧០០នាក់ ដើម្បីសិក្សាផ្នែកវិទ្យាសាស្ត្រ និងវិស្វកម្មនៅក្នុងកម្មវិធីថ្នាក់អនុបណ្ឌិត និងបណ្ឌិតនៅឆ្នាំ ២០២៧។ អាហារូបករណ៍នេះ ក៏នឹងគាំទ្រដល់និស្សិតចំនួន ៦០០០នាក់នៅមុខវិជ្ជាដែលមិនមែនជាវិទ្យាសាស្ត្រផងដែរ។ ដើម្បីទាក់ទាញអ្នកដែលមានទេពកោសល្យ ក្រសួងអប់រំសង្ឃឹមថានឹងពង្រីកអាហារូបករណ៍ដល់និស្សិតមកពីប្រទេសដែលមានតម្រូវការខ្ពស់សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយកូរ៉េ ដូចជាប៉ូឡូញ (ឧស្សាហកម្មអវកាស និងការពារជាតិ), បណ្តាប្រទេសអារ៉ាប់ (ឧស្សាហកម្មថាមពលនុយក្លេអ៊ែរ)។ បច្ចុប្បន្ននេះ និស្សិតមកពីចិន វៀតណាម និងអ៊ូសបេគីស្ថានមានចំនួន ៦៨ភាគរយនៃចំនួននិស្សិតអន្តរជាតិនៅក្នុងកូរ៉េខាងត្បូង ដែលភាគច្រើនផ្តោតលើការសិក្សាផ្នែកមនុស្សសាស្ត្រ។ នេះបើយោងតាមទិន្នន័យក្រសួងអប់រំកូរ៉េខាងត្បូង។ រដ្ឋមន្ត្រីក្រសួងអប់រំលោក Lee Ju-ho បាននិយាយថា ក្រសួងបានប្តេជ្ញាចិត្តគាំទ្រអ្នកដែលមានទេពកោសល្យបរទេសមកតាំងលំនៅនៅក្នុងប្រទេស។ លោកបន្តថា ៖ « យើងត្រូវការបណ្ដុះបណ្ដាលអ្នកមានទេពកោសល្យ (វិទ្យាសាស្ត្រ) ជាបន្ទាន់ ក្នុងបរិបទដែលមានការប្រកួតប្រជែងបច្ចេកវិទ្យាកាន់តែខ្លាំង។ ជាឧទាហរណ៍ ជប៉ុនមានបំណងទាក់ទាញនិស្សិតបរទេសចំនួន ៤០ម៉ឺននាក់នៅឆ្នាំ ២០៣៣។ ឥឡូវនេះគឺជាពេលវេលាដើម្បីទាក់ទាញអ្នកដែលមានទេពកោសល្យពីបរទេសដែលជាយុទ្ធសាស្ត្រមួយ»។ ក្រោមផែនការថ្មីនេះ ក្រសួងអប់រំនឹងសហការជាមួយក្រសួងយុត្តិធម៌ ដើម្បីបង្កើតប្រព័ន្ធទិដ្ឋាការបានលឿនរហ័ស ដើម្បីទាក់ទាញអ្នកមានរទេពកោសល្យផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាពីបរទេស ដើម្បីកុំឱ្យបេក្ខជនប្រឈមមុខនឹងស្ថានភាពធ្ងន់ធ្ងរ និងពន្យារពេលការចេញទិដ្ឋាការ។ នៅពេលដែលប្រព័ន្ធនេះចូលជាធរមាន និស្សិតដែលមានសញ្ញាប័ត្រអនុបណ្ឌិត ឬបណ្ឌិតផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាអាចទទួលបានស្ថានភាពស្នាក់នៅអចិន្ត្រៃយ៍ ឬសញ្ជាតិកូរ៉េក្នុងរយៈពេលត្រឹមតែ៣ឆ្នាំ ដែលពីមុន ៦ឆ្នាំ។ អ្នកកាន់ទិដ្ឋាការ D-2 ឬទិដ្ឋាការនិស្សិត នឹងអាចធ្វើការបានរហូតដល់ ៤០ម៉ោងក្នុងមួយសប្តាហ៍។ កាលពីមុន ពួកគេមិនត្រូវបានអនុញ្ញាតឱ្យធ្វើការលើសពី ២៥ម៉ោងក្នុងមួយសប្តាហ៍។ និស្សិតបរទេសក៏អាចធ្វើការក្រៅម៉ោងបានរហូតដល់ 30 ម៉ោងផងដែរ។ ទន្ទឹមនេះ ដើម្បីទាក់ទាញអ្នកមានទេពកោសល្យពីប្រទេសដែលនិយាយភាសាអង់គ្លេស ក្រសួងអប់រំគ្រោងនឹងផ្តល់វគ្គសិក្សាបន្ថែមទៀតដែលបង្រៀនជាភាសាអង់គ្លេសនៅតាមសាកលវិទ្យាល័យនានា ដោយសារថ្នាក់ភាគច្រើនជាភាសាកូរ៉េ។ វគ្គសិក្សាសមស្របក្នុងការសរសេរ និងក្រមសីលធម៌ស្រាវជ្រាវ នឹងមាននៅលើសេវាអនឡាញបើកចំហ ដែលផ្តល់ជូនវគ្គសិក្សាឥតគិតថ្លៃ។ និស្សិតបរទេសដែលសិក្សានៅកូរ៉េខាងត្បូងកើនឡើងខ្ពស់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយមាននិស្សិតចំនួន ១៥៣ ៦៩៥ នាក់ក្នុងឆ្នាំ ២០២០ និង១៥២ ២៨១ នាក់ក្នុងឆ្នាំ ២០២១ ហើយកើនដល់ ១៦៦ ៨៩២នាក់នៅឆ្នាំ ២០២២។ ក្នុងចំណោមនោះ មាននិស្សិតបរទេសជិត ៣ម៉ឺននាក់ដែលបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យកូរ៉េជារៀងរាល់ឆ្នាំ៕ | ក្រសួងអប់រំកូរ៉េខាងត្បូងបានប្រកាសផែនការរយៈពេល ៥ ឆ្នាំដើម្បីទាក់ទាញនិស្សិតអន្តរជាតិចំនួន ៣០ម៉ឺននាក់ ។ ផែនការនេះមានគោលបំណងទប់ទល់នឹងការថយចុះចំនួនប្រជាជន ដែលស្ថិតក្នុងកម្រិតអាយុចូលរៀន មានការថយចុះ និងពង្រឹងការប្រកួតប្រជែងរបស់សាកលវិទ្យាល័យក្នុងស្រុក ដែលកំពុងតែប្រឈមមុខនឹងកង្វះការចុះឈ្មោះចូលរៀន។ |
ជប៉ុនដែលជាមហាអំណាចក្នុងតំបន់មួយ ត្រូវបានគេមើលឃើញថា កំពុងបង្កើនសមត្ថភាពយោធារបស់ខ្លួនកាន់តែខ្លាំង។ ពោល គឺមិនមែនត្រឹមធ្វើប្រតិបត្តិការក្រោមស្លាកកងស្វ័យការពារទៀតឡើយ តែរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ស៊ីនហ្សូ អាបេ បានដាក់គោលដៅធ្វើយ៉ាងឲ្យយោធាជប៉ុនធ្វើដំណើរទៅឆ្ងាយពីឆ្នេរសមុទ្ររបស់ខ្លួនទៅទៀត។ កំណែទម្រង់កងទ័ព ត្រូវបានអនុវត្តជាបន្តបន្ទាប់ដែលត្រូវបានជំរុញដោយថវិកាយោធាច្រើនសន្ធឹកសន្ធាប់។ ស្របពេលដែលជប៉ុនពង្រឹងសមត្ថភាពកងទ័ពរបស់ខ្លួន ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក៏ប្រកាសក្ដីរំពឹងថា ជប៉ុននឹងជួយយោធាក្នុងការប្រតិបត្តិការប្រឆាំងការគំរាមកំហែងនានា។ លោក ត្រាំ និយាយបែបនេះ អំឡុងពេលចុះត្រួតពិនិត្យនាវាចម្បាំងជប៉ុន Kaga នៅថ្ងៃទី២៨ ខែឧសភា មុនចាកចេញទៅកាន់អាមេរិកវិញ។ Kaga ជានាវាចម្បាំងធំជាងគេរបស់ជប៉ុន និងត្រូវប្រើជានាវាផ្ទុកឧទ្ធម្ភាគចក្រប្រមាញ់នាវាមុជទឹក។ សព្វថ្ងៃ ទីក្រុងតូក្យូ មានគម្រោងអភិវឌ្ឍនាវាចម្បាំងនេះដើម្បីមានសមត្ថភាពឲ្យយន្តហោះចម្បាំង F-35B ឡើងចុះបាន។ យន្តហោះ F-35B ជាយន្តហោះស៊េរីទំនើបដែលអាចចុះចតដោយមិនត្រូវការផ្លូវរតវែង និងហោះឡើងលើដោយត្រង់បាន។ លោក ត្រាំ ប្រកាសថា ជប៉ុននឹងទិញយន្តហោះនេះជាងមួយរយគ្រឿងបន្ថែមទៀត ដែលវានឹងធ្វើឲ្យជប៉ុនក្លាយជាសម្ព័ន្ធមិត្តអាមេរិកដំបូងគេមានយន្តហោះ F-35 ច្រើនសន្ធឹកសន្ធាប់បែបនេះ។ ជាមួយនឹងសម្ភារថ្មីពិសេស Kaga នឹងជួយអាមេរិកដើម្បីការពារប្រឆាំងការគំរាមកំហែងដ៏ស្មុគស្មាញជាច្រើននៅក្នុងតំបន់ និងនៅក្រៅតំបន់ផងដែរ។ នេះជាការលើកឡើងរបស់ប្រធានាធិបតីអាមេរិក ដែលឈរក្បែដោយលោកនាយករដ្ឋមន្ត្រីជប៉ុន។ ការដំឡើងសមត្ថភាពនាវា Kaga និងនាវាចម្បាំងមួយទៀត Izumo ពិតជាជួយដល់ការធ្វើប្រតិបត្តិការរបស់យោធាអាមេរិកពីទឹកដីជប៉ុន ដោយនាវាទាំងពីរអាចដើរតួជាទីស្ថានីយចាក់សាំងសម្រាប់យន្តហោះ F-35 បាន។ ដើមឡើយ នាវាទាំងពីរនេះ ត្រូវបានកសាងត្រឹមជានាវាពិឃាតប៉ុណ្ណោះ ព្រោះរដ្ឋធម្មនុញ្ញជប៉ុនហាមប្រើប្រាស់នាវាដែលអាចវាយប្រហារប្រទេសផ្សេង។ គម្រោងកែប្រែនាវាទាំងពីរនេះ ត្រូវបាន ជំរុញខ្លាំងដោយលោក អាបេ ដែលកំពុងព្យាយាមកែប្រែរដ្ឋធម្មនុញ្ញសន្តិភាពផងនោះ៕ | ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ទើបបញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅជប៉ុនកាលពីថ្ងៃទី២៨ ខែឧសភា។ អំឡុងដំណើរទស្សនកិច្ចនេះ លោក ត្រាំ ក៏ឆ្លៀតចុះត្រួតពិនិត្យនាវាចម្បាំងធំជាងគេរបស់ជប៉ុន ដែលមានសមត្ថភាពផ្ទុកយន្តហោះចម្បាំងស៊េរីទំនើប F-35 ផង។ ប្រធានាធិបតីអាមេរិករូបនេះសង្ឃឹមថា ជប៉ុន នឹងអាចធ្វើជាទ័ពជំនួយសម្រាប់អាមេរិកក្នុងការទប់ទល់ការគំរាមកំហែងក្នុងតំបន់ និងនៅកន្លែងផ្សេងៗទៀតលើពិភពលោក។ |
ភ្នំពេញ៖ ក្រសួងបរិស្ថាន ចេញផ្សាយសៀវភៅមគ្គទេសក៍ ស្ដីពីគ្រឿងទេសនៅប្រទេសកម្ពុជា ដែលចំណាយពេលស្រាវជ្រាវ និងចងក្រងជិត២ឆ្នាំ។ សៀវភៅនេះ ជាកំណត់ត្រាព័ត៌មានរុក្ខជាតិខ្មែរ ដែលអាចប្រើប្រាស់ជាគ្រឿងទេស។ សៀវភៅមគ្គទេសក៍ស្ដីពីគ្រឿងទេស ក្នុងប្រទេសកម្ពុជា៤៣ប្រភេទ មាន៨៧ទំព័រ ត្រូវបានក្រសួងបរិស្ថាន ចេញផ្សាយជាផ្លូវការ នៅព្រឹកថ្ងៃទី១១ ឧសភា ឆ្នាំ២០២២ ក្នុងវេទិកាកេសរកូលលើកទី២ នៅទីស្នាក់ការសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) រាជធានីភ្នំពេញ។ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន លោកស្រី ចាន់ សុម៉ាលី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ចំណាយពេលជិត២ឆ្នាំ ស្រាវជ្រាវ និងចងក្រងសៀវភៅ មគ្គទេសក៍ស្ដីពីគ្រឿងទេសក្នុងប្រទេសកម្ពុជា។ ការចំណាយពេលយូរព្រោះ លោកស្រីត្រូវឱ្យអ្នកជំនាញពិនិត្យមើលលក្ខណៈជីវសាស្ត្រ លក្ខណៈរូប និងស្រាវជ្រាវច្រើន ពីសារសំខាន់នៃរុក្ខជាតិទាំង ៤៣ប្រភេទនោះ។ ការចងក្រងសៀវភៅមគ្គទេសក៍គ្រឿងទេសក្នុងប្រទេសកម្ពុជា មានគោលបំណង ៣ ។ លោកស្រី ចាន់ សុម៉ាលី ប្រាប់សារព័ត៌មានThmeyThmey25ថា គ្រឿងទេសជារបស់ដែលប្រជាជនខ្មែរប្រើជារៀងរាល់ថ្ងៃសម្រាប់ធ្វើម្ហូប តែមិនបានដឹងពីប្រភព និងសារសំខាន់។ ដូច្នេះគោលបំណងទីមួយលោកស្រីចង់ផ្ដល់ព័ត៌មានពីសារៈសំខាន់នៃរុក្ខជាតិ ដែលខ្មែរយកមកធ្វើគ្រឿងទេសតាំងពីដើមមក។ លោកស្រីបន្ថែមដូច្នេះ៖ « ចំណុចទីពីរ យើងចង់ឱ្យអ្នកសិក្សាស្រាវជ្រាវមួយចំនួន ឱ្យគាត់បានដឹងពីលក្ខណៈវិទ្យាសាស្ត្រ ព្រោះក្នុងនោះយើងបានរៀបរាប់ពីលក្ខណៈរូបនិងជីវសាស្ត្រ នៃគ្រឿងទេសនីមួយៗ។ និយាយឱ្យចំ សៀវភៅនេះផ្ដល់ចំណេះដឹងដល់អ្នកស្រាវជ្រាវ និងសាធារណជន។ ទីបី យើងចងក្រងជាមរតក វប្បធម៌ធ្វើម្ហូបខ្មែរ ថាគ្រឿងទេសទាំងអស់នេះមាននៅកម្ពុជា ហើយបានប្រើប្រាស់ជាយូរ។ បើសិនថ្ងៃអនាគតមានអ្នកណាចង់យកគ្រឿងទេសទៅថារបស់គេ គឺមិនបានទេ»។ លោកស្រី ចាន់ សុម៉ាលី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន។ រូបភាព៖ ក្រសួងបរិស្ថាន ជាមួយគ្នានេះ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានប្រាប់សារព័ត៌មានThmeyThmey25ថា សៀវភៅគ្រឿងទេសនេះ នឹងរួមចំណែកផ្ដល់ព័ត៌មានដល់សាធារណជនពីប្រភេទគ្រឿងទេសដែលអាចប្រើប្រាស់បាន ហើយមាននៅតំបន់របស់ប្រជាជន។ លើសពីនេះ ក្នុងសៀវភៅមគ្គទ្ទេសក៍ស្ដីពីគ្រឿងទេសក្នុងប្រទេសកម្ពុជា បានបង្ហាញពីអត្ថប្រយោជន៍ចំពោះសុខភាពនៃ គ្រឿងទេសទាំងនោះ។ លោកស្រី ចាន់ សុម៉ាលី និងក្រុមការងារកំពុងស្រាវជ្រាវ ប្រមូលព័ត៌មាន និងរូបភាពសម្រាប់ចងក្រងសៀវភៅចំនួន២ទៀត ។ សៀវភៅបន្ទាប់គឺ សៀវភៅបន្លែក្នុងស្រុក និងបន្លែក្នុងព្រៃ។ សៀវភៅមួយទៀតដែលអ្នកស្រី សុម៉ាលី កំពុងចងក្រងដែរនោះគឺ សៀវភៅផ្លែឈើស្រុក និងផ្លែព្រៃ។ លោក នេត្រ ភក្ត្រា គាំទ្រចំពោះការចងក្រងសៀវភៅពីជីវចម្រុះខ្មែរ ព្រោះកម្ពុជាមានរុក្ខជាតិជិត ២ពាន់ប្រភេទ ហើយរុក្ខជាតិមួយចំនួនមិនទាន់បានស្រាវជ្រាវនៅឡើយទេ។ ជាក់ស្ដែងពូជកេសរកូលមានប្រមាណ ៥០០ប្រភេទ តែអ្នកជំនាញបានស្រាវជ្រាវប្រមាណ ២០០ប្រភេទប៉ុណ្ណោះ។ រដ្ឋលេខាធិការរូបនេះលើកទឹកចិត្តឱ្យផ្លាស់ប្ដូរបទពិសោធរបស់ប្រជាជនតាមសហគមន៍ ដើម្បីទទួលបានព័ត៌មានពីរុក្ខជាតិទាំងនោះ៕ សៀវភៅគ្រឿងមគ្គទ្ទេសក៍ស្ដីពីគ្រឿងទេសក្នុងប្រទេសកម្ពុជា | ដោយ៖ ជឿន ស្រីណយ |
នាពេលស្វាគមន៍ដំណើរទស្សនកិច្ចលោកនាយករដ្ឋមន្ត្រីប៉ាគីស្ថាន Imran Khan នៅការិយាល័យពងក្រពើ (Oval Office) កាលពីថ្ងៃចន្ទ លោក ត្រាំ បានបញ្ជាក់ថា យុទ្ធនាការរបស់អាមេរិកក្នុងសង្គ្រាមនៅអាហ្វហ្គានីស្ថាន នារយៈពេល១៨ឆ្នាំកន្លងមក គឺដើម្បីសង្គ្រោះជីវិតមនុស្សរាប់លាន។ «យើងធ្វើសកម្មភាពដូចជាប៉ូលិស មិនមែនយោធានោះឡើយ [] ប្រសិនបើយើងដើរតួជាយោធ យើងអាចបញ្ចប់សង្គ្រាមត្រឹមតែរយៈពេល១សប្តាហ៍ ឬ១០ថ្ងៃប៉ុណ្ណោះ»។ នេះជាការអះអាងរបស់លោកត្រាំ ដោយសង្កត់ធ្ងន់ថា អាមេរិកគ្រាន់តែមិនចង់រួមចំណែកសម្លាប់មនុស្ស១០លាននាក់ ។ លោក ត្រាំ និយាយទៅកាន់លោក Khan ថា រដ្ឋបាលលោកត្រូវការកិច្ចសហការពីប៉ាគីស្ថាន សម្រាប់ជំនួបសន្តិភាពអាមេរិក-តាលីបង់។ ជាមួយគ្នានេះ លោក Khan រំពឹងថា ក្រុមតាលីបង់ និងរដ្ឋាភិបាលអាហ្វហ្គានីស្ថាន នឹងឈានទៅដល់កិច្ចចរចាបញ្ចប់សង្គ្រាម៕ | លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អះអាងថា សហរដ្ឋអាមេរិក បោះជំហានឆ្ពោះទៅមុខជាច្រើនក្នុងការបញ្ចប់សង្គ្រាមនៅអាហ្វហ្គានីស្ថាន ជាពិសេសតាមរយៈការចរចាជាមួយក្រុមតាលីបង់ កាលពីពេលថ្មីៗកន្លងមកនេះ។ |
សេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ចាម មានអ្នកជាសះស្បើយកូវីដ-១៩ ចំនួន៣០នាក់ ដោយ១៣នាក់ ជាអ្នកស្រុកកងមាស ២នាក់ជាអ្នកស្រុកកំពង់សៀម ៤នាក់ជាអ្នកស្រុកបាធាយ ៧នាក់ជាអ្នកស្រុកស្រីសន្ធរ និង២នាក់ជាអ្នកស្រុកចំការលើ ខេត្តកំពង់ចាម។ អ្នកជាសះស្បើយទាំង៣០នាក់នេះ បានធ្វើតេស្តអវិជ្ជមានកូវីដ-១៩ ចំនួន២លើក នៅវិទ្យាស្ថានសុខភាពសាធារណៈ ក្រោយសម្រាកព្យាបាលជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យមេគង្គកំពង់ចាម។ បន្ទាប់ពីសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ មនុស្សទាំង៣០នាក់នេះ ត្រូវបន្តធ្វើចត្តាឡីស័កនៅផ្ទះរៀងៗខ្លួន រយៈពេល១៤ថ្ងៃ ដើម្បីតាមដានសុខភាព។ នេះបើតាមរដ្ឋបាលខេត្តកំពង់ចាម។ ជាមួយគ្នានេះ ក្នុងសេចក្ដីប្រកាសព័ត៌មានដដែលបានបញ្ជាក់ថា គ្មានករណីឆ្លងថ្មីឡើយ ដោយអ្នកពាក់ព័ន្ធចំនួន១៦៨នាក់ផ្សេងទៀត លទ្ធផលតេស្តអវិជ្ជមានកូវីដ-១៩ ផងដែរ៕ | ខេត្តកំពង់ចាម មានអ្នកសះស្បើយពីកូវីដ-១៩ ចំនួន៣០នាក់ និងគ្មានករណីឆ្លងថ្មីឡើយ នេះបើគិតត្រឹមរបាយការណ៍កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១។ |
របាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០២០ និងទិសដៅការងារឆ្នាំ២០២១ របស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ថា ខ្លួនត្រៀមរៀបចំសុំការសម្រេចពីរដ្ឋាភិបាល ដើម្បីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពាន ផ្លូវ និងអភិវឌន្ឍន៍តំបន់នៅខេត្ត-ក្រុង ចំនួន១៤គម្រោង។ ១៤គម្រោងនេះ មាន៥គម្រោង គ្រោងសម្ពោធបើកឲ្យប្រើប្រាស់ ហើយ៩គម្រោងទៀត គឺគម្រោងបើកការដ្ឋានសាង់សង។ គម្រោងទាំង៥ ដែលគ្រោងសម្ពោធបើកឲ្យប្រើប្រាស់នោះរួមមាន ស្ពានឆ្លងកាត់ទន្លេមេគង្គ(ក្រូចឆ្មា-ស្ទឹងត្រង់), ផ្លូវជាតិលេខ៧(ខ្លាស្ទុះ-រមាត)ខេត្តក្រចេះ, ខ្សែផ្លូវក្រវាត់ក្រុងទី២, ខ្សែផ្លូវជាតិលេខ៥១ និងខ្សែផ្លូវជាតិលេខ១១។ គម្រោងទាំង៥នេះ គឺទទួលបានហិរញ្ញប្បទានសហប្រតិបត្តិការជាមួយប្រទេសចិន។ ចំណែក៩គម្រោង ដែលគ្រោងសម្ពោធបើកការដ្ឋានសាងសង់ មាន៥គម្រោងទទួលបានបិរញ្ញប្បទានសហប្រតិបត្តិការជាមួយចិន។ គម្រោងបើកការដ្ឋានសាងសង់ទាំង៥នេះរួមមាន ផ្លូវជាតិលេខ៧១សេ (ត្បូងឃុំ-ក្រូចឆ្មា-ចំការលើ), ផ្លូវជាតិលេខ៣១, ផ្លូវជាតិលេខ៣៣, ផ្លូវជាតិលេខ៤១ និងផ្លូវជាតិថ្មីពីបាត់ដំបង់ទៅសៀមរាប។ ក្នុងចំណោម៩គម្រោង ដែលក្រសួងត្រៀមរៀបចំសម្ពោធបើកការដ្ឋាន មានមួយគម្រោង គឺគម្រោងលើកកម្ពស់គុណភាពផ្លូវជាតិលេខ៤៨ (EDCF Loan) ទទួលបានហិរញ្ញប្បទានសហប្រតិបត្តិការជាមួយប្រទេសកូរ៉េ។ រីឯ៣គម្រោងទៀត គឺទទួលបានហិរញ្ញប្បទានសហប្រតិបត្តិការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី(ADB)។ គម្រោងទាំង៣នេះ មានគម្រោងអភិវឌ្ឍន៍ក្រុងរបៀងជំហានទី២ ដែលមានស្ថានីចម្រោះទឹកកខ្វក់ ខេត្តកំពត់ និងព្រះសីហនុ, គម្រោងអភិវឌ្ឍន៍ក្រុងរបៀងជំហានទី៤ នៅក្រុងកំពង់ចាម ក្រុងក្រចេះ និងក្រុងស្ទឹងត្រែង ហើយគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាបជំហានទី២ ក្នុងក្រុងបាត់ដំបង ក្រុងសិរីសោភ័ណ និងក្រុងស្ទឹងសែន៕ | ភ្នំពេញ៖ នៅឆ្នាំ២០២១នេះ ក្រសួងសាធារណការ និងដឹកជញ្ជូន មានគម្រោងតៀមបើកការដ្ឋានសាងសង់និងសម្ពោធដាក់ឲ្យប្រើប្រាស់ ស្ពាន ផ្លូវ និងអភិវឌន្ឍន៍តំបន់មួយចំនួននៅតាមបណ្ដាខេត្ត-ក្រុង ចំនួន១៤គម្រោង ដែលទទួលបានហិរញ្ញប្បទានសហប្រតិបត្តិការពីចិន កូរ៉េ និងធនាគារអភិវឌ្ឍន៍អាស៊ី(ADB)។ |
សាកលវិទ្យាល័យនានានៅប្រទេសចិនកំពុងបញ្ជូននិស្សិតរបស់ខ្លួនទៅកាន់គេហដ្ឋានវិញ ខណៈគណបក្សកុម្មុយនីស្តចិនរឹតបន្តឹងវិធានការបង្ការកូវីដ និងព្យាយាមបង្ការកុំឱ្យមានបាតុកម្មបន្ថែមទៀត បន្ទាប់ពីមានហ្វូងមនុស្សដែលខឹងសម្បានឹងវិធានការតឹងតែងបំបាត់ជំងឺកូវីដឱ្យអស់ទាំងស្រុងឬហៅថា «សូន្យកូវីដ» (Zero Covid) បានអំពាវនាវឱ្យប្រធានាធិបតីចិនលោក Xi Jinping ចុះចេញពីតំណែង នៅក្នុងការបង្ហាញការប្រឆាំងរបស់សាធារណជនដ៏ខ្លាំងបំផុតជាច្រើនទសវត្សរ៍មកនេះ។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AP។ ដោយក្រុមប៉ូលិសបានចេញមកពង្រឹងកម្លាំងយ៉ាងព្រោងព្រាត គេមិនឮមានការប្រកាសពីបាតុកម្មកាលពីថ្ងៃអង្គារ ទី ២៩ ខែវិច្ឆិកា នៅទីក្រុងប៉េកាំង សៀងហៃ ឬទីក្រុងធំៗដទៃទៀតនោះទេ។ វិធានការរឹតបន្តឹងបង្ការជំងឺកូវីដខ្លះត្រូវបានបន្ធូរបន្ថយកាលពីថ្ងៃចន្ទ ដែលអាចជាកិច្ចប្រឹងប្រែងដើម្បីបន្ថយកំហឹងសាធារណជនបន្ទាប់ពីបាតុកម្មកាលពីចុងសប្តាហ៍នៅតាមបណ្ដាទីក្រុងយ៉ាងហោចណាស់ចំនួន៨។ ប៉ុន្តែមន្ត្រីគណបក្សកាន់អំណាចរបស់ចិនបានបញ្ជាក់ថាខ្លួននឹងបន្តយុទ្ធសាស្ត្រ «សូន្យកូវីដ» ដែលតម្រូវឱ្យបិទខ្ទប់មនុស្សរាប់លាននាក់នៅគេហដ្ឋានរបស់ខ្លួន ដើម្បីព្យាយាមបំបែករាល់ករណីឆ្លងនីមួយៗ។ សាកលវិទ្យាល័យ Tsinghua ដែលជាកន្លែងលោកប្រធានាធិបតី Xi ធ្លាប់រៀនហើយនិងមានការតវ៉ារបស់និស្សិតកាលពីថ្ងៃអាទិត្យ ព្រមទាំងសាកលវិទ្យាល័យផ្សេងទៀតនៅរដ្ឋធានីប៉េកាំងនិងនៅខេត្តភាគខាងត្បូងក្វាងទុង (Guangdong) និយាយថា ពួកគេបញ្ជូននិស្សិតទៅគេហដ្ឋានវិញដើម្បីការពារនិស្សិតពីការឆ្លងកូវីដ។ ក៏ប៉ុន្តែការបញ្ជូននិស្សិតទៅស្រុកកំណើតវិញយ៉ាងឆ្ងាយនោះ ក៏បន្ថយលទ្ធភាពដែលពួកគេអាចប្រមូលផ្តុំគ្នាក្នុងបរិវេណសាលាដើម្បីតវ៉ាដូចកាលពីចុងសប្តាហ៍។ សាកលវិទ្យាល័យខ្លះបានរៀបចំរថយន្តក្រុងដើម្បីដឹកជញ្ជូននិស្សិតទៅកាន់ស្ថានីយរថភ្លើង។ ពួកគេថាថ្នាក់រៀននិងការប្រឡងបញ្ចប់នឹងធ្វើតាមអនឡាញជំនួសវិញ។ សាកលវិទ្យាល័យវនវប្បកម្មប៉េកាំង បាននិយាយនៅលើគេហទំព័ររបស់ខ្លួនថា៖ «យើងនឹងរៀបចំឱ្យនិស្សិតដែលចង់ត្រឡប់ទៅស្រុកកំណើតរបស់ពួកគេវិញ»។ សាកលវិទ្យាល័យថាមកដល់ពេលនេះ បុគ្គលិកនិងនិស្សិតទាំងអស់ធ្វើតេស្តឃើញអវិជ្ជមានជំងឺកូវីដ១៩។ បរិវេណសាកលវិទ្យាល័យនានាធ្លាប់ជាប្រភពនៃការតស៊ូមតិកាលពីកិច្ចប្រឹងប្រែងជំរុញកំណែទម្រង់ប្រជាធិបតេយ្យចុងក្រោយបង្អស់នៅចិនដីគោកកាលពីទសវត្សរ៍១៩៨០ ដែលវិវត្តរហូតក្លាយជាចលនាដឹកនាំដោយនិស្សិតនៅឆ្នាំ១៩៨៩ ដែលបានកាន់កាប់ទីលាន Tiananmen (ធានអានមេន) ដែលត្រូវបានបង្ក្រាបយ៉ាងខ្លាំងដោយកងទ័ព។ | បាតុករកាន់ក្រដាសសទទេ ក្នុងការតវ៉ាប្រឆាំងនឹងវិធានការបង្ការជំងឺកូវីដ១៩ នៅទីក្រុងប៉េកាំងប្រទេសចិន កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោយពីមានការជួបជុំដើម្បីរំឭកដល់អ្នកស្លាប់នៅក្នុងអគ្គិភ័យនៅទីក្រុង Urumqi តំបន់ Xinjiang៕ |
គ្រឿងផ្សំ ៖ ល្ហុងចំនួន៤០០ក្រាម ផ្កាថ្មចំនួន១ ពុទ្ធ្រាក្រហមចំនួន៦គ្រាប់ ស្ករខ្មៅ និងស្ករក្រាមបរិមាណល្មម។ របៀបចម្អិន ៖ 1. ដំបូងអ្នកអាចត្រាំផ្កាថ្មចំនួនមួយម៉ោងឡើងទៅ។ 2. ក្រោយពេលដែលផ្កាថ្មនោះរីក អ្នកអាចចិតផ្នែកលឿងលើនោះចេញ។ 3. បន្ទាប់មក អ្នកអាចដាក់ផ្កាថ្មនោះក្នុងចានមួយ រួចដាក់ពុទ្ធ្រាក្រហម និងស្ករខ្មៅចូល រួចដាំវា។ 4. នៅពេលដែលរំងាស់បានចំនួន៣ម៉ោង អ្នកអាចចិតល្ហុងទុំ ដាក់ចូលទៅក្នុងផ្កាថ្មនោះ រួចដាំប៉ុន្មាននាទីរួច លើកឡើងមកទើបល្ហុងមិនរលួយខ្លាំង។ ក្រោយពេលដែលអ្នកពិសាររួច វានឹងធ្វើឲ្យស្បែកអ្នកស្អាត ការពារមិនឲ្យងាយកើតស្នាមជ្រួញ ថែមទាំងពន្យារភាពចាស់ទៀតផង៕ ត្រួតពិនិត្យដោយ www.health.com.kh | ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរូបមន្តមួយដែលអាចជួយធ្វើឲ្យអ្នកក្មេងជាងវ័យ។ តើមានអ្វីខ្លះទៅ? |
យោធាអាមេរិក បានអះអាងថា ខ្លួនបានបុគ្គលិកកូរ៉េខាងត្បូងដែលធ្វើការឲ្យយោធាខ្លួននៅកូរ៉េខាងត្បូងពីលទ្ធភាពដែលពួកគេ អាចបាត់បង់ការងារ ខណៈការចរចាលើថ្លៃចំណាយរវាងវ៉ាស៊ីនតោន និងសេអ៊ូលមានដំណើរការតិចតួច។ ក្នុងលិខិតផ្ញើឲ្យក្រសួងការងារកូរ៉េខាងត្បូង បុគ្គលិកកូរ៉េខាងត្បូងជិត ៩,០០០ នាក់ អាចនឹងត្រូវដាក់ឲ្យឈប់សម្រាកដែលគ្មានប្រាក់កម្រៃចាប់ពីខែមេសា ឆ្នាំ២០២១ ទៅ។ ការចរចារវាងអាមេរិក និងកូរ៉េខាងត្បូងលើកិច្ចព្រមព្រៀងស្តីពីការចែករំលែកការចំណាយក្នុងការថែរក្សាកងទ័ពអាមេរិក ២៨,៥០០ នាក់នៅកូរ៉េខាងត្បូង មិនទាន់មានផ្លែផ្កាឡើយ។ សម្ព័ន្ធមិត្តទាំងពីរ នៅតែខ្វែងគំនិតគ្នាថា តើកូរ៉េខាងត្បូងគួរចំណាយប៉ុន្មានលើការចំណាយសរុបក្នុងការពង្រាយកងទ័ពអាមេរិកនៅកូរ៉េខាងត្បូង (USFK) ដែលជាកេរ្តិ៍ដំណែលនៃសង្គ្រាមកូរ៉េឆ្នាំ ១៩៥០-៥៣ ។ កាលពីខែមិថុនា ភាគីទាំងពីរ បានឯកភាពគ្នាលើការបន្តកិច្ចព្រមព្រៀងបណ្ដោះអាសន្នមួយ ដោយក្នុងនោះកូរ៉េខាងត្បូងយល់ព្រមបង់ថ្លៃចំណាយសម្រាប់បុគ្គលិកកូរ៉េខាងត្បូងបួនពាន់នាក់។ មុនខែមិថុនានេះ បុគ្គលិកកូរ៉េខាងត្បូង ត្រូវបានដាក់ឲ្យស្ថិតក្រោមឈប់សម្រាក់គ្មានប្រាក់ខែរួចទៅហើយ។ បើតាមទីភ្នាក់ងារព័ត៌មាន Yonhap នៅក្នុងលិខិតមួយនៅថ្ងៃទី៥ ខែតុលាដែល USFK ផ្ញើទៅក្រសួងការងារ កញ្ចប់ទឹកប្រាក់បណ្ដោះអាសន្ន នឹងផុតកំណត់នៅថ្ងៃទី៣១ ខែធ្នូខាងមុខ ហើយលុយដែលអាចចំណាយលើប្រាក់ខែបុគ្គលិកក្នុស្រុកអាចបន្តរហូតដល់ខែមីនា ឆ្នាំ២០២១ តែប៉ុណ្ណោះ។ «អវត្តមានកិច្ចព្រមព្រៀងលើថ្លៃចំណាយ ឬក៏កិច្ចព្រមព្រៀទ្វេភាគីណាមួយ, USFK ចាំបាច់ត្រូវតែបញ្ឈប់បុគ្គលិកជាតិកូរ៉េខាងត្បូងដែលចាប់ផ្តើមមិនហួសថ្ងៃទី១ ខែមេសានោះទេ។» យោធាអាមេរិកបញ្ជាក់បែបនេះ។ ទាក់ទិននឹងបញ្ហានេះ ប្រធានាធិបតី ដូណាល់ ត្រាំ ធ្លាប់បាននិយាយថា កូរ៉េខាងត្បូងគួរតែបង់ប្រាក់ច្រើនជាងនេះ។ កិច្ចពិភាក្សាក្នុងការចែករំលែកការចំណាយ ជាចំណុចដ៏សំខាន់មួយនៅក្នុងកិច្ចប្រជុំសន្តិសុខប្រចាំឆ្នាំនៅសប្តាហ៍នេះរវាងរដ្ឋមន្រ្តីការពារជាតិកូរ៉េខាងត្បូង Suh Wook និងសមភាគីអាមេរិកលោក Mark Esper នៅទីក្រុងវ៉ាស៊ីនតោន។ នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ប្រមុខការពារជាតិទាំងពីរ បានយល់ព្រមបញ្ចប់កិច្ចព្រមព្រៀងមួយ ព្រោះអវត្តមានកិច្ចព្រមព្រៀងលើថ្លៃចំណាយនេះ នឹងប៉ះពាល់ដល់សម្ព័ន្ធភាព៕ | ដោយ៖ កង ម៉េងហុង |
បច្ចុប្បន្ន អ៊ីរ៉ង់ សឹងតែហ៊ុមព័ទ្ធទៅដោយបន្ទាយទ័ពអាមេរិកទៅហើយ។ មជ្ឈិមបូព៌ា ដែលជាតំបន់មានបញ្ហាប្រឈមផ្នែកអសន្តិសុខនោះ មានមូលដ្ឋានទ័ពអាមេរិករាប់សិបកន្លែង ជាមួយនឹងកងទ័ពចន្លោះពី៥ម៉ឺននាក់ទៅ៦ម៉ឺននាក់ឯណោះ។ ប្រតិបត្តិការយោធានៅទូទាំងមជ្ឈិមបូព៌ា ស្ថិតក្រោមការបញ្ជារបស់ទីបញ្ជាការតំបន់កណ្ដាល ដែលជាទីបញ្ជាមួយក្នុងចំណោមទីបញ្ជាការទាំង៧ របស់អាមេរិកនៅទូទាំងពិភពលោក។ អ៊ីរ៉ាក់ បន្ទាយ Ain al-Asad នៅអ៊ីរ៉ាក់។ រូបភាព Twitter នៅជាប់អ៊ីរ៉ង់ គឺអ៊ីរ៉ាក់តែម្ដងដែលមានយោធាអាមេរិកប្រមាណ៥ពាន់នាក់ទៅ៦ពាន់នាក់ ដែលត្រូវបានពង្រាយនៅតាមទីតាំងជាច្រើន។ យោធាទាំងនេះ ដែលខ្លះស្ថិតនៅតាំងពីសង្គ្រាមឆ្នាំ២០០៣ មកនោះ គឺជាផ្នែកមួយនៃយុទ្ធនាការបោសសម្អាតក្រុមរដ្ឋឥស្លាម។ ទាហានអាមេរិក ដើរតួជាអ្នកប្រឹក្សា និងផ្ដល់ការហ្វឹកហាត់ដល់យោធាអ៊ីរ៉ាក់ក្នុងការប្រយុទ្ធប្រឆាំងក្រុមជ្រុលនិយម។ ថ្មីៗនេះ វ៉ាស៊ីនតោនទើបបញ្ជូនទ័ពទៅបន្ថែម ក្រោយភាពតានតឹងជាមួយអ៊ីរ៉ង់កើនឡើង។ កូវ៉ែត រថយន្តយោធាអាមេរិកនៅកូវ៉ែត។ រូបភាពក្រសួងការពារជាតិអាមេរិក កូវ៉ែត ជាសម្ព័ន្ធមិត្តជិតស្និទ្ធមួយរបស់អាមេរិកដែលមិនមែនមកពីសម្ព័ន្ធយោធាណាតូ។ ជាមជ្ឈមណ្ឌលយោធាដ៏ធំរបស់អាមេរិក កូវ៉ែត មានកងទ័ពអាមេរិកប្រមាណ១ម៉ឺន៣ពាន់នាក់។ ស្របពេលការប្រឈមមុខជាមួយអ៊ីរ៉ង់នៅអ៊ីរ៉ាក់ អាមេរិកបានបញ្ជូនទ័ពប្រមាណ៣ពាន់៥រយនាក់ទៀត ទៅកូវ៉ែតដែលនៅជាប់អ៊ីរ៉ាក់។ អាកាសយានដ្ឋានអន្តរជាតិកូវ៉ែត ជាទីតាំងចែកចាយភស្តុភារដ៏ធំរបស់អាមេរិកនៅមជ្ឈិមបូព៌ា។ អារ៉ាប៊ីសាអូឌីត យោធាអាមេរិកក្នុងមូលដ្ឋានអាកាស Prince Sultan របស់អារ៉ាប៊ីសាអូឌីត។ រូបភាព AFP កងទ័ពអាមេរិកនៅអារ៉ាប៊ីសាអូឌីត ត្រូវគេជឿថា មានប្រមាណបីពាន់នាក់។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន Newsweek ។ អារ៉ាប៊ីសាអូឌីត ជាទីតាំងដ៏សំខាន់របស់កងទ័ពអាមេរិកអំឡុងសង្គ្រាមឈូងសមុទ្រ និងសង្គ្រាមនៅអ៊ីរ៉ាក់។ អារ៉ាប៊ីសាអូឌីត ជាសត្រូវចាស់របស់អ៊ីរ៉ង់ក្នុងការប្រជែងឥទ្ធិពលនៅក្នុងតំបន់មជ្ឈិមបូព៌ា។ បារ៉ែន នាវាចម្បាំងអាមេរិកក្នុងបន្ទាយនៅបារ៉ែន។ រូបភាព AFP បារ៉ែនដែលនៅមិនឆ្ងាយពីអ៊ីរ៉ង់ ក៏មានទ័ពអាមេរិកដែរ។ អាមេរិក បានពង្រាយទ័ពនៅប្រទេសកោះមួយនេះតាំងពីសង្គ្រាមលោកលើកទីពីរមក ខណៈបារ៉ែនដែលជាប្រទេសកាន់និយាយស៊ូនីនោះ ក៏បារម្ភពីឥទ្ធិពលអ៊ីរ៉ង់ដែលប្រតិបត្តិនិកាយស៊ីអ៊ីត។ បារ៉ែន ជាមូលដ្ឋានកងនាវាចរណ៍ទី៥ និងជាមូលដ្ឋានរបស់កងទ័ពជើងទឹកចំណុះទីបញ្ជាការតំបន់កណ្ដាលផងដែរ។ ទ័ពអាមេរិកប្រមាណ៧ពាន់នាក់ ត្រូវបានពង្រាយនៅទូទាំងបារ៉ែន។ កាតា បន្ទាយ Al Udeid នៅកាតា។ រូបភាព AFP មូលដ្ឋានទ័ពអាកាស Al Udeid នៅកាតាដែលជាប្រទេសតូចសម្បូរលុយនៅជាប់អារ៉ាប៊ីសាអូឌីត ជាមូលដ្ឋានយោធាអាមេរិកធំជាងគេនៅមជ្ឈិមបូព៌ា។ ទ័ពអាមេរិកប្រមាណ១ម៉ឺន៣ពាន់នាក់ ត្រូវបានពង្រាយនៅទីនោះ។ Al Udeid ជាមូលដ្ឋានរបស់កងទ័ពអាកាសនៃទីបញ្ជាការតំបន់កណ្ដាល។ ខុសពីប្រទេសជិតខាងខ្លួន កាតាមានទំនាក់ទំនងល្អជាមួយអ៊ីរ៉ង់។ អេមីរ៉ាត់អារ៉ាប់រួម យោធាអាមេរិក និងអេមីរ៉ាតអារ៉ាប់រួមក្នុងសមយុទ្ធមួយនៅទឹកដីអេមីរ៉ាតអារ៉ាប់រួមនាពេលកន្លងមក។ រូបភាព MENAFN អេមីរ៉ាត់អារ៉ាប់រួម មានយោធាអាមេរិកប្រមាណ៥ពាន់នាក់។ ករណីវាយប្រហារលើនាវាដឹកប្រេងប្រទេសនេះនាពេលកន្លងមក ត្រូវអាមេរិកដាក់ការសង្ស័យលើអ៊ីរ៉ង់។ ហ្ស៊កដានី យន្តហោះចម្បាំងអាមេរិកក្នុងមូលដ្ឋានមួយកន្លែងនៅហ្ស៊កដានី។ រូបភាព AFP ហ្ស៊កដានី ជាម្ចាស់ផ្ទះទាហានអាមេរិកប្រហែល៣ពាន់នាក់ ដែលបម្រើកាសក្នុងសម្ព័ន្ធមិត្តចម្រុះប្រឆាំងក្រុមរដ្ឋឥស្លាម។ ហ្ស៊កដានី មានព្រំដែននៅជាប់អ៊ីរ៉ាក់តែម្ដង។ ប្រទេសនេះ ត្រូវបានមើលឃើញថា មានជំហរកណ្ដាលក្នុងជម្លោះនៅមជ្ឈិមបូព៌ា ទោះមានទំនាក់ទំនងជិតស្និទ្ធខ្លាំងជាមួយអាមេរិកក្ដី។ អូម៉ង់ មូលដ្ឋានកងទ័ពមួយកន្លែងនៅអូម៉ង់។ រូបភាព Twitter អូម៉ង់ ជាប្រទេសដែលមានអព្យាក្រឹតជាងគេក្នុងតំបន់ ហើយមានទំនាក់ទំនងល្អប្រសើរជាមួយទីក្រុងតេហេរ៉ង់។ ពេលខ្លះ អូម៉ង់ ដើរតួជាអ្នកសម្របសម្រួលក្នុងការកិច្ចការជាមួយអ៊ីរ៉ង់ផងដែរ។ ទោះជាយ៉ាងណា ប្រទេសនេះ បានអនុញ្ញាតឲ្យយោធាអាមេរិកប្រើប្រាស់ទឹកដីខ្លួនតាំងពីឆ្នាំ១៩៨០ មក ហើយសព្វថ្ងៃ យោធាអាមេរិកប្រមាណ៦រយនាក់ ឈរជើងនៅអូម៉ង់។ អាហ្វហ្គានីស្ថាន យន្តហោះអាមេរិកក្នុងបន្ទាយ Bagram នៅអាហ្វហ្គានីស្ថាន។ រូបភាព AFP ក្រោយព្រឹត្តការណ៍ថ្ងៃទី១១ ខែកញ្ញា អាមេរិក បានពង្រឹងវត្តមានខ្លាំងនៅមជ្ឈិមបូព៌ា ពិសេសនៅអាហ្វហ្គានីស្ថាន។ អាមេរិក មានទ័ពប្រមាណជិត១ម៉ឺន៤ពាន់នាក់នៅអាហ្វហ្គានីស្ថានដែលនៅជាប់អ៊ីរ៉ង់តែម្ដង។ សព្វថ្ងៃ វ៉ាស៊ីនតោន កំពុងចរចាជាមួយក្រុមតាលីបង់ដើម្បីកាត់បន្ថយចំនួនទ័ពឲ្យបានពាក់កណ្ដាល។ តួកគី មូលដ្ឋានទ័ពអាមេរិក Incirlik នៅតួកគី។ រូបភាព AFP ព្រំដែនខាងលិចរបស់អ៊ីរ៉ង់ ជាប់តួកគី។ នៅតួកគី អាមេរិកមានយោធាប្រមាណ២ពាន់នាក់នៅបន្ទាយអាកាស Incirlik ។ បន្ទាយនេះ ក៏ជាទីតាំងឃ្លាំងស្ដុកនុយក្លេអ៊ែររបស់អាមេរិកផងដែរ។ ប៉ុន្តែតួកគី មិនយល់ស្របគោលនយោបាយអាមេរិកលើអ៊ីរ៉ង់ឡើយ។ ស៊ីរី ទីតាំងទ័ពអាមេរិកមួយកន្លែងនៅស៊ីរី។ រូបភាព Sol International អាមេរិក ក៏មានទ័ពនៅស៊ីរី ដែលនៅមិនឆ្ងាយពីអ៊ីរ៉ង់ដែរ។ ទាហានអាមេរិកនៅស៊ីរី ជាផ្នែកនៃក្រុមចម្រុះអន្តរជាតិប្រឆាំងក្រុមរដ្ឋឥស្លាម។ នៅស៊ីរី អាមេរិកមានកងទ័ពប្រមាណ៨រយនាក់ ក្រោយបានដកទៅវិញខ្លះកាលឆ្នាំ២០១៩ ៕ | មជ្ឈិមបូព៌ា ជាទីតាំងមួយដែលមានមូលដ្ឋានទ័ពអាមេរិកច្រើនជាងគេ បើប្រៀបធៀបនឹងតំបន់ដទៃទៀត។ កងទ័ពអាមេរិករាប់សិបពាន់នាក់ ត្រូវបានពង្រាយជាអចិន្ត្រៃយ៍នៅក្នុងតំបន់នេះ និងប្រទេសនៅក្បែរខាង។ អាមេរិកថែមទាំងបង្កើតទីបញ្ជាការយោធាមួយប្រចាំមជ្ឈិមបូព៌ាទៀតផង។ ខណៈជម្លោះជាមួយអ៊ីរ៉ង់កំពុងក្ដៅគគុកនោះ កងទ័ពអាមេរិកក្នុងតំបន់ ជាទ័ពជួរមុខ ប្រសិនបើមានជម្លោះពេញបន្ទុកមែននោះ។ |
ថ្លែងទៅកាន់លោក ពូទីន អំឡុងជំនួបក្រៅកិច្ចប្រជុំកំពូលអាស៊ាននៅឯសណ្ឋាគារ Shangri-La កាលពីយប់ថ្ងៃទីថ្ងៃទី១៣ ខែវិច្ឆិកា លោក មហាធៀ បានគូសបញ្ជាក់បែបនេះ៖ «យើងមានយន្តហោះចម្បាំងរុស្ស៊ីមួយចំនួន ហើយយើងនៅមិនទាន់យល់ច្បាស់អំពីរបៀបថែរក្សា និងជួសជុលវាឡើយ»។ បើតាមសារព័ត៌មាន New Straits Times នាយករដ្ឋមន្ត្រីវ័យ៩៣ឆ្នាំរូបនេះ បានត្អួរត្អែរថា កងទ័ពជើងអាកាសម៉ាឡេស៊ី បានសហការរួមគ្នាជាមួយក្រុមហ៊ុនរុស្ស៊ីទាក់ទិនពីបញ្ហាខាងលើនេះ តែជាអកុសល យន្តហោះចម្បាំងតិចតួចប៉ុណ្ណោះអាចហោះហើរបាននោះ។ ការលើកឡើងរបស់លោក មហាធៀ ធ្វើឡើង ក្រោយពីរដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ី Mohamad Sabu កាលពីខែកក្កដាកន្លងទៅ ធ្លាប់បានបង្ហើបថា យន្តហោះចម្បាំង៤គ្រឿងប៉ុណ្ណោះ ក្នុងចំណោមយន្តហោះចម្បាំងរុស្ស៊ី២៨គ្រឿង ដែលជាកម្មសិទ្ធិរបស់កងទ័ពអាកាសភូមិន្ទម៉ាឡេស៊ី (RMAF) អាចធ្វើការហោះហើរបាន។ ចំណែក២៤គ្រឿងផ្សេងទៀត ពុំអាចហោះហើរបានឡើយ។ បន្ថែមពីបញ្ហានេះ លោក Mohamad បានបញ្ជាក់ថា ក្រសួងការពារជាតិម៉ាឡេស៊ី បានលុបចោលកិច្ចសន្យាទិញសម្ភារៈយោធាពីរុស្ស៊ី ដែលធ្វើឡើងដោយរដ្ឋបាលមុន ហើយសព្វនេះក្រសួងកំពុងស្វែងរកអ្នកផ្គត់ផ្គង់ថ្មី។ គួរបញ្ជាក់ផងដែរថា បច្ចប្បន្ននេះ ម៉ាឡេស៊ីមានយន្តហោះចម្បាំងប្រភេទ Sukhoi Su-30MKM របស់រុស្ស៊ីចំនួន ១៨គ្រឿង និងយន្តហោះចម្បាំងប្រភេទ MiG 29 របស់រុស្ស៊ីចំនួន ២៩គ្រឿង។ ក្នុងចំណោមយន្តហោះចម្បាំងទាំងនោះ យន្តហោះចម្បាំងពហុមុខងារប្រភេទ MiG ចំនួន១០គ្រឿង ត្រូវបានដាក់ឲ្យប្រើប្រាស់ក្នុងឆ្នាំ១៩៩៥ ខណៈយន្តហោះចម្បាំងស៊េរីទំនើប Sukhoi Su-30MKM ចំនួន៦គ្រឿង ត្រូវបានបញ្ជូនទៅដល់ម៉ាឡេស៊ី ក្នុងឆ្នាំ២០០៧ និងសេសសល់បន្ថែមទៀត គឺទទួលបានក្នុងឆ្នាំ២០០៩៕ | នាយករដ្ឋមន្ត្រីម៉ាឡេស៊ី មហាធៀ មហាម៉ាត់ នៅថ្ងៃទី១៣ ខែវិច្ឆិកា បានចោទសួរពីបញ្ហាមួយចំនួនទាក់ទងនឹងយន្តហោះចម្បាំងដែលបានទិញពីរុស្ស៊ី ជាមួយប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន។ ត្រង់ចំណុចនេះ មេដឹកនាំចំណាស់ជាងគេរូបនេះ បានអះអាងថា យន្តហោះចម្បាំងទាំងនោះ គឺដំណើរការមិនបានល្អ និងពិបាកនឹងជួសជុលថែមទៀតផង។ |
ទឹកជន់ជោរពីស្ទឹងសង្កែនេះ បណ្ដាលឲ្យផ្សារបឹងឈូក និងទីតាំងផ្សេងទៀត រងផលប៉ះពាល់។ លោកអភិបាលខេត្តបាត់ដំបង ងួត រតនៈ ថ្លែងសារព័ត៌មានថ្មីៗ តាមទូរសព្ទ កាលពីថ្ងៃទី១៦ សីហាថា ការឡើងនៃកម្ពស់ទឹកនេះ គឺដោយសារទឹកនៅផ្នែកខាងលើ បានហូរចូលស្ទឹងសង្កែយ៉ាងគំហុក បានជាធ្វើឲ្យទឹកហក់ឡើងលឿនដូច្នេះ។ កម្ពស់ទឹកដែលឡើងនេះ ក៏មិនបានប៉ះពាល់អ្វីជាធ្ងន់ធ្ងរដល់ប្រជាពលនៅក្នុងតំបន់ដែរ។ សូមរម្លឹកថា កាលពីថ្ងៃទី១៦ ខែសីហា ម៉ោង២:០០រសៀល ទឹកស្ទឹងសង្កែ បានឡើងដល់កម្ពស់១៣,៨១ម៉ែត្រ ដែលលើសពីកម្រិតប្រុងប្រយ័ត្ន៕ | បាត់ដំបង៖ មកដល់ពេលនេះ ទឹកស្ទឹងសង្កែ ក្រុងបាត់ដំបង បានបន្តស្រកចុះ នៅកម្ពស់១៣,៤៩ម៉ែត្រ ដែលស្ថិតនៅក្រោមកម្រិតប្រកាសប្រុងប្រយ័ត្ន១៣,៧៥ម៉ែត្រ។ នេះបើតាមក្រសួងធនធានទឹក និងឧត្តុនិយម។ |
ថ្លែងចំពោះមុខកម្មករ-កម្មការិនីជាង១,៧ម៉ឺននាក់ នៅស្រុកកៀនស្វាយ ខេត្តកណ្តាល នាព្រឹកថ្ងៃទី២៣សីហានេះ សម្តេច ហ៊ុន សែន បានអំពាវនាវទៅស្ថាប័នហិរញ្ញវត្ថុទាំងអស់ យ៉ាងដូច្នេះថា៖«សូមពន្យារពេលក្នុងការសងប្រាក់ ឬបន្ធូរបន្ថយមិនយកការប្រាក់ក្នុងរយៈពេលណាមួយដល់អ្នករងគ្រោះទឹកជំនន់ ដើម្បីការបន្ថយការលំបាករបស់ពួកគាត់»។ ប្រមុខរដ្ឋាភិបាលកម្ពុជា បានបន្តថា ផលដំណាំរបស់ប្រជាពលរដ្ឋជាច្រើនបានខូចខាតអស់ហើយ ហើយបានធ្វើឲ្យអ្នករងគ្រោះ គ្មានលទ្ធភាពសងប្រាក់ទៅដល់ស្ថាប័នហិរញ្ញវត្ថុតាមការកំណត់បានឡើយ។ សម្តេចនាយករដ្ឋមន្ត្រី បានប្រាប់ទៅគ្រប់ស្ថាប័នហិរញ្ញវត្ថុ បែបនេះថា៖ «សូមកុំរឹបអូសទ្រព្យសម្បត្តិពួកគាត់ ផ្ទុយទៅវិញត្រូវមានការយោគយល់ អធ្យាស្រ័យដល់ពួកគាត់»។ លើសពីនេះ សម្តេច ហ៊ុន សែន បានជំរុញឲ្យធនាគារជាតិ និងក្រសួងសេដ្ឋកិច្ច ធ្វើការជាមួយស្ថាប័នហិរញ្ញវត្ថុទាំងអស់ ដើម្បីជួយប្រជាពលរដ្ឋ ដែលជួបប្រទះគ្រោះទឹកជំនន់។ ជាមួយគ្នា មេដឹកនាំកម្ពុជា ក៏សង្ឃឹមថា គណៈពង្រឹងមូលដ្ឋានទាំងអស់ នឹងបន្តធ្វើកិច្ចការនេះ នៅតំបន់រងគ្រោះ ដែលមានស្ថាប័នហិរញ្ញវត្ថុតាំងនៅទីនោះ ដើម្បីកាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋ៕ | ប្រជាពលរដ្ឋដែលរងគ្រោះទឹកជំនន់ គួរតែទទួលបានការពន្យារពេល ឬការបន្ធូរបន្ថយសងប្រាក់ ពីស្ថាប័នហិរញ្ញវត្ថុ ដែលខ្លួនបានខ្ចី។ នេះជាស្នើសុំរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់គ្រប់ស្ថាប័នហិរញ្ញវត្ថុនៅកម្ពុជា។ |
កម្ពុជាជាប្រទេសទី 40 ដែលបានបើកវគ្គបណ្ដុះបណ្ដាលស្ដីអំពី សុវត្ថិភាព និងបច្ចេកទេសនៃការបើកបររថយន្ត Ford Ford Driving Skills for Life នេះជាលើកទី 3 ហើយដែលក្រុមហ៊ុន RMA Cambodia បានរៀបចំកម្មវិធីនេះឡើង ដោយក្នុងឆ្នាំនេះមានអ្នកចូលរួមជាង ២០០នាក់ រួមមានមន្ត្រីរាជការពីសាលាខេត្តកំពង់ឆ្នាំង មន្ទីរសាធារណការ និងដឹកជញ្ជូន អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោក អង្គភាពនគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ ស្ថាប័នពាក់ព័ន្ធនានាក្នុងខេត្តកំពង់ឆ្នាំង អ្នកបើកបររថយន្តដឹកទំនិញធំៗពីក្រុមហ៊ុនឯកជន រួមទាំងអតិថិជនFord បានចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលរយៈពេល ២ ថ្ងៃនេះដោយឥតគិតថ្លៃ។ គោលបំណងនៃការរៀបចំវគ្គបណ្ដុះបណ្ដាលនេះឡើងគឺដើម្បី៖ ១.បង្រៀនអ្នកដែលទើបនឹងទទួលបានប័ណ្ណបើកបរឲ្យយល់ច្បាស់អំពីជំនាញចាំបាច់ក្នុងការបើកបរ ២.បង្រៀនអ្នកបើកបរអំពីបច្ចេកទេសនៃការថែទាំយានយន្ត ៣.ដើម្បីចូលរួមកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ តាមរយៈការផ្ដល់ចំនេះដឹងអំពីសុវត្ថិភាពនៃការបើកបរ និងការអនុវត្តការបើកបរជាក់ស្ដែង។ នៅក្នុងនោះផងដែរ ក្រុមហ៊ុន Ford និងក្រុម RMA Cambodia ព្រមទាំង RMA Group ទាំងមូលក៏បានអញ្ជើញអ្នកជំនាញពី សាលាបណ្ដុះបណ្ដាលបច្ចេកទេសរបស់ RMA (អ្នកបច្ចេកទេស និងអ្នកជំនាញក្នុងការបើកបរជាហ 20 ឆ្នាំ) មកធ្វើបទបង្ហាញ និងអនុវត្តន៍ផ្ទាល់សម្រាប់អ្នកចូលរួមសិក្ខាសាលានេះ។ កម្មវិធីនេះត្រូវបានធ្វើឡើងដោយមានវគ្គបណ្តុះបណ្តាលអំពីទ្រឹស្ដី និង ការអនុវត្តន៏ជាក់ស្ដែងជាមួយរថយន្តផងដែរ។ លោកមីលី ហ្គុដមែន ប្រធានគ្រប់គ្រងផ្នែកទីផ្សាររថយន្ត Ford នៃក្រុមហ៊ុន RMA Cambodia បានមានប្រសាសន៍ថា៖ ប្រទេសកម្ពុជា មានអត្រាគ្រោះថ្នាក់ចរាចរណ៍កើនឡើងគួរឲ្យកត់សម្គាល់នេះដោយសារអ្នកបើកបរមួយចំនួនមិនទាន់យល់ច្បាស់អំពីច្បាប់ចរាចរណ៍ និងមិនមានជំនាញបើកបរត្រឹមត្រូវ ។ ហេតុនេះហើយ ចំណេះដឹងអំពីសុវត្ថិភាពនៃការបើកបរ និងច្បាប់ចរាចរណ៍គឺជាកត្តាមួយយ៉ាងសំខាន់ ក្នុងការកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា។ តាមរយៈវគ្គបណ្តុះបណ្តាលនេះ ខ្ញុំសង្ឃឹមថាអតិថិជន Ford ក៏ដូចជាសិក្ខាកាមដែលចូលរួមវគ្គបណ្តុះបណ្តាលនេ នឹងទទួលបាននូវចំណេះដឹង និងជំនាញបច្ចេកទេសនៃការបើកបរប្រកបដោយសុវត្ថិភាព ព្រមទាំងការអនុវត្តការបើកបរជាក់ស្តែងពីសំណាក់ក្រុមអ្នកជំនាញរបស់ក្រុមហ៊ុន Ford និង RMA Cambodia ដើម្បីចូលរួមកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ទាំងអស់គ្នានៅក្នុងប្រទេសកម្ពុជាយើង។ (អត្ថបទពាណិជ្ជកម្ម) | កាលពីថ្ងៃទី27 និងថ្ងៃទី28 ខែធ្នូ ឆ្នាំ2019 ក្រុមហ៊ុន អ អិម អេ ខេមបូឌា ដែលជាតំណាងចែកចាយ និងលក់រថយន្ត FORD ប្រចាំប្រទេសកម្ពុជា បានធ្វើការរៀបចំកម្មវិធីវគ្គបណ្ដុះបណ្ដាលស្ដីអំពី សុវត្ថិភាព និងបច្ចេកទេសនៃការបើកបររថយន្ត Ford Ford Driving Skills for Life នៅក្នុងអាកាសយានដ្ឋានខេត្តកំពង់ឆ្នាំង ដោយមានអ្នកចូលរួមប្រមាណជាង ២០០នាក់។ |
អមនឹងការអបអរនេះសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរំឮកពីភាពជូចត់ ដែលពលរដ្ឋខ្មែររស់នៅដោយគ្មានសិទ្ធិសេរីភាព ទាំងសិទ្ធិរស់រានមានជីវិត និងសិទ្ធិទទួលទានអាហារ ក្រោមរបបខ្មែរក្រហម។ តាមរយៈសំណេរនៅលើហ្វេសប៊ុក សម្ដេច ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា៖«ថ្ងៃ៧ មករា ១៩៧៩ គឺបាននាំមកវិញនូវសិទ្ឋិសេរីភាព និងវឌ្ឍនភាពសម្រាប់ពលរដ្ឋកម្ពុជារហូតមកដល់សព្វថ្ងៃ។ សូមជូនពរជនរួមជាតិទូទាំងប្រទេស សប្បាយរីករាយ នៅក្នុងថ្ងៃអាទិត្យទី ១០ ធ្នូ នៃទិវាសិទ្ឋិមនុស្សអន្តរជាតិ និងសូមមានសុខសុវត្ថិភាពក្នុងការធ្វើដំណើរជិតឆ្ងាយទាំងក្នុងនិងក្រៅប្រទេស»។ ជាមួយគ្នានេះរាជរដ្ឋាភិបាលកម្ពុជា បានរៀបចំពិធីអបអរសាទរខួប លើកទី៦៩ ទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ ក្រោមប្រធានបទ «សន្តិភាព គឺជាមូលដ្ឋានគ្រឹះនៃសិទ្ធិមនុស្ស និងការអភិវឌ្ឍ» នៅព្រឹកថ្ងៃទី១០ ធ្នូនេះ នៅសាលមហោស្របកោះពេជ្រផងដែរ ។ ពិធីនេះរៀបចំក្រោមវត្តមានលោកទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លោក កែ រ៉េមី ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សកម្ពុជា និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត ៕ | ភ្នំពេញ៖ ថ្ងៃទី១០ ធ្នូនេះ គឺជាថ្ងៃទិវាសិទ្ធិមនុស្សអន្តជាតិលើកទី៦៩ ដែលអង្គការសហប្រជាជាតិ បានប្រកាសឲ្យប្រើតាំងពីឆ្នាំ ១៩៤៨ ដើម្បីលើកស្ទួយសិទ្ធិសេរីភាពរបស់មនុស្ស និងការគោរពសិទ្ធិគ្នាទៅវិញទៅមក។ |
លោក សុខ ឥសាន សមាជិកព្រឹទ្ធសភា និងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លើកឡើងយ៉ាងដូច្នេះថា៖«ការធ្វើសេចក្តីស្នើច្បាប់ដាក់ទណ្ឌកម្មមន្ត្រីកម្ពុជា មិនស្របតាមការពិតនៅកម្ពុជាទេ និងជាការរំលោភលើឯករាជ្យ និងអធិបតេយ្យកម្ពុជា»។ ចំណែក លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា ថ្លែងបែបនេះថា៖«ការដែលដាក់ [ទណ្ឌកម្ម] ហ្នឹង គឺពាក់ព័ន្ធជាមួយបុគ្គល វា មិនពាក់ព័ន្ធមកលើផលប្រយោជន៍ប្រជាជាតិយើងទេ»។ ចំពោះលោក ផៃ ស៊ីផាន ទោះជាមានទិសដៅទៅរកបុគ្គលក្តី តែលោក នៅតែហៅការតាក់តែងសេចក្តីស្នើច្បាប់ ដើម្បីដាក់ទណ្ឌកម្មនេះ ថាអយុត្តិធម៌ សម្រាប់មន្រ្តីកម្ពុជា។ លោក ថែមទាំងចាត់ទុកសេចក្តីស្នើច្បាប់នេះ ថាមានលក្ខណៈនយោបាយ។ យ៉ាងណា លោក ហាក់មិនបារម្ភនឹងសេចក្តីស្នើច្បាប់នេះឡើយ ដ្បិតលោក មើលឃើញថា រដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអាម៉េរិក នៅតែមានទំនាក់ទំនងល្អជាមួយគ្នា។ អ្នកនាំពាក្យគណបក្សកាន់អំណាច បានបញ្ចេញប្រតិកម្មរបស់ខ្លួនតាមរយៈសារដែលសរសេរចូលទៅក្នុងបណ្តាញតេឡេក្រាមជាមួយក្រុមអ្នកកាសែត ឯមតិរបស់អ្នកនាំពាក្យរដ្ឋាភិបាល ស្ថិតក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗតាមទូរស័ព្ទ។ សេចក្តីស្នើច្បាប់ខាងលើ ហៅថា សេចក្តីស្នើច្បាប់ស្តីពីប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនៅកម្ពុជា។ ទិសដៅនៃសេចក្តីស្នើច្បាប់នេះ គឺដាក់ទណ្ឌកម្មលើមន្រ្តីកម្ពុជា ហើយស្តារប្រជាធិបតេយ្យ និងការពារសិទ្ធិមនុស្សនៅកម្ពុជា។ យោងតាមសេចក្តីស្នើច្បាប់នេះ មន្រ្តីកម្ពុជា ដែលប្រឈមនឹងការដាក់ទណ្ឌកម្ម គឺជាមន្រ្តី ដែលត្រូវសង្ស័យថា ពាក់ព័ន្ធនឹងអំពើពុករលួយ ការរំលោភសិទ្ធិមនុស្ស និងការធ្វើឲ្យប្រជាធិបតេយ្យធ្លាក់ចុះ ជាដើម។ សេចក្តីស្នើច្បាប់ស្តីពីប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនៅកម្ពុជា នៅត្រូវឆ្លងកាត់ការពិនិត្យជាច្រើនដំណាក់កាលទៀត រួមមាន ត្រូវឆ្លងកាត់ការអនុម័តពីព្រឹទ្ធសភាពេញអង្គ ពីរដ្ឋសភាពេញអង្គ និងពីប្រធានាធិបតី។ សមាជិកព្រឹទ្ធសភា២រូប គឺលោក ម៉ាកូ រ៉ូមិអូ (Marco Rubio) និង លោក អេដវ៉ាដ ម៉ាគី (Edward J. Markey) ជាអ្នកផ្តើមគំនិតតាក់តែងសេចក្តីស្នើច្បាប់នេះ តាំងពីឆ្នាំ២០២១មកម្ល៉េះ។ ជាការកត់សម្គាល់ ទាំងសមាជិកព្រឹទ្ធសភាអាម៉េរិក ទាំងសមាជិករដ្ឋសភាអាម៉េរិក ធ្លាប់បានធ្វើសេចក្តីស្នើច្បាប់មួយចំនួនពីមុនៗរួចមកហើយ ដើម្បីដាក់ទណ្ឌកម្មលើមន្រ្តីកម្ពុជា ប៉ុន្តែរហូតមកដល់ពេលនេះ គេ ដូចជាមិនទាន់ឃើញសេចក្តីស្នើច្បាប់នោះ ត្រូវបានដាក់ចូលជាធរមាននោះទេ៕ | នៅកម្ពុជា ទាំងអ្នកនាំពាក្យគណបក្សកាន់អំណាច ទាំងអ្នកនាំពាក្យរដ្ឋាភិបាល បានបញ្ចេញមតិ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២នេះ ជុំវិញសេចក្តីស្នើច្បាប់មួយ ដែលតាក់តែងឡើងដោយសមាជិកព្រឹទ្ធសភាអាម៉េរិក ក្នុងទិសដៅដាក់ទណ្ឌកម្មលើមន្រ្តីកម្ពុជា។ សេចក្តីស្នើច្បាប់នេះ ទើបនឹងត្រូវគណៈកម្មាធិការទំនាក់ទំនងការបរទេសនៃព្រឹទ្ធសភាអាម៉េរិកអនុម័ត កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២។ |
សូមអញ្ជើញលោក-អ្នកនាងទស្សនាបទសម្ភាសរវាងកញ្ញា ផាត ដាណេ អ្នកសារព័ត៌មាននៃសារព័ត៌មានថ្មីៗ២៥ និងកញ្ញា លាក់ សាវឌី ខាងក្រោមដូចតទៅ៖ កញ្ញា លាក់ សាវឌី ចាប់ផ្ដើមខ្វៃក្រពើលក់បានរយៈពេល៥ខែហើយ ក្រោយពិបាកនាំចេញទៅទីផ្សារប្រទេសចិន។ មុខម្ហូបថ្មីនេះ មានការគាំទ្រច្រើនពីអតិថិជន ដ្បិតកញ្ញា សាវឌី មិនរំពឹងឡើយថាលក់ដាច់ដូច្នេះ។ ក្រពើដែលអ្នកសៀមរាបរូបយកមកលក់ស្រស់ និងខ្វៃនោះ មានអាយុចាប់ពី១ឆ្នាំឡើងទៅ ដោយទម្ងន់ចាប់ពី៤គីឡូក្រាមឡើងទៅ។ អាជីវករវ័យក្មេងរូបនេះ បានប្រាប់សារព័ត៌មាន ThmeyThmey25 ដូច្នេះ៖«ថ្ងៃដែលយើងលក់ដាច់ខ្លាំងបំផុត ២ថ្ងៃគឺខ្ញុំលក់បាន៥០ក្បាលខ្វៃ។ ហ្នឹងខ្ញុំអត់គិតស្រស់ទេ ព្រោះស្រស់យើងលក់ទៅទាំងមូលៗ អត់ចម្អិន។ កញ្ញា សាវឌី បន្តថា ទាំងក្រពើស្រស់ និងខ្វៃ មានទីផ្សារដូចគ្នា ប៉ុន្តែក្រពើស្រស់តម្លៃទាបជាងក្រពើខ្វៃ។ កញ្ញា សាវឌី លក់ក្រពើស្រស់តម្លៃ២ម៉ឺនរៀលក្នុងមួយគីឡូក្រាម។ ចំណែកក្រពើខ្វៃ កញ្ញាលក់ក្នុងតម្លៃ៦ម៉ឺនរៀលក្នុងមួយគីឡូក្រាម ដោយបន្ថែមជាមួយទឹកជ្រលក់២រសជាតិ និងគ្រឿងលាបពីលើសាច់១កំប៉ុងផងដែរ។ ក្រោយក្រពើខ្វៃរបស់កញ្ញាលក់ដាច់ច្រើន ហើយចិញ្ចឹមលក់មិនទាន់ កញ្ញាបានទិញក្រពើចិញ្ចឹមពីកសិករផ្សេងទៀតក្នុងខេត្ត ដើម្បីបំពេញតម្រូវការអតិថិជន។ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មខេត្តសៀមរាប បានលើកឡើងថា នៅខេត្តសៀមរាប មានកសិករចិញ្ចឹមក្រពើច្រើន ហើយបច្ចុប្បន្នកសិករទាំងនោះ បានជួបបញ្ហាទីផ្សារ ខណៈឈ្មួញនៅប្រទេសចិន លែងបញ្ជាទិញ។ រូបភាពពីហ្វេសប៊ុកកញ្ញា លាក់ សាវឌី ប្រធានមន្ទីរកសិកម្មរូបនេះ បានប្រាប់សារព័ត៌មានថ្មីៗ២៥ដូច្នេះថា៖«កន្លងមកអាជ្ញាធររកទីផ្សារឱ្យនាំទៅចិន ប៉ុន្តែឥឡូវបើគេលែងទិញ អ៊ីចឹងក៏មិនដឹងធ្វើម៉េចដែរ។ ហើយបើឥឡូវហ្នឹងមានកសិករច្នៃធ្វើម្ហូបលក់ក្នុងស្រុកបានក៏ល្អហើយ ព្រោះសាច់ក្រពើមានអី គេហូបតើ»។ ទន្ទឹមនឹងនេះលោក ទា គឹមសុទ្ធ មិនលើកទឹកចិត្តឱ្យកសិករចិញ្ចឹមក្រពើតាមគ្នា ដើម្បីច្នៃធ្វើម្ហូបលក់ទាំងអស់គ្នាទេ ព្រោះវាធ្វើឱ្យទីផ្សារ និងតម្លៃធ្លាក់ចុះ។ «ឃើញគេលក់ដាច់ហើយនាំគ្នាលក់ដែរ ច្បាស់ហើយថានឹងចាល់ទីផ្សារ។ ដូចកសិករចិញ្ចឹមនាំចេញឥឡូវហ្នឹងអ៊ីចឹង»។ លោក បន្តថា កសិករគួរដាំបន្លែ ផ្លែឈើ ចិញ្ចឹមសត្វផ្សេងៗទៀត ដើម្បីបង្កើនចំណូល ក្នុងកាលៈទេសៈលំបាកនេះ៕ រូបភាពពីហ្វេសប៊ុកកញ្ញា លាក់ សាវឌី | កញ្ញា លាក់ សាវឌី ជាអាជីវករលក់ក្រពើ ក្នុងខេត្តសៀមរាប។ ក្រោយគ្មានទីផ្សារនាំចេញ កញ្ញា សាវឌី យកក្រពើទៅខ្វៃជាមុខម្ហូបថ្មីមួយ ដើម្បីបង្កើនចំណូលក្នុងបរិបទកូវីដ-១៩។ មុខម្ហូបថ្មីនេះ កំពុងមានការគាំទ្រពីអតិថិជនតាមបណ្ដាញសង្គមហ្វេសប៊ុក ដោយមួយថ្ងៃកញ្ញា អាចលក់ក្រពើខ្វៃ បានជាង២០ក្បាលឯណោះ ខណៈកូនក្រពើរស់លក់បានត្រឹមតែជាង២ពាន់ក្បាលក្នុងមួយឆ្នាំ។ |
អត្ថបទទាក់ទង ចិន ទទូចជាថ្មីឱ្យហ្វីលីពីនអូសនាវាចម្បាំងសល់ពីសង្រ្គាមលោកចេញពីសមុទ្រចិនខាងត្បូង ចិនប្រាប់ហ្វីលីពីនឱ្យដកនាវាចម្បាំងពីសមុទ្រចិនខាងត្បូង ហ្វីលីពីនថា កប៉ាល់ចិនប្រើកាណុងបាញ់ទឹកដាក់នាវាខ្លួននៅសមុទ្រចិនខាងត្បូង ក្រោយកិច្ចប្រជុំមេដឹកនាំកំពូលអាស៊ាន ឥណ្ឌូណេស៊ី ដែលជាប្រធានផ្លាស់វេន បានចេញសេចក្តីថ្លែងការណ៍មួយ ដោយបានលើកឡើងថា រដ្ឋអាស៊ានមួយចំនួន បានបង្ហាញក្តីបារម្ភពីសកម្មភាពរបស់រដ្ឋមួយចំនួន នៅក្នុងសមុទ្រចិនខាងត្បូង ដែលអាចបង្កឱ្យប៉ះពាល់ដល់អាយុជីវិតមនុស្ស។ «យើងបានពិភាក្សាពីស្ថានភាពនៅក្នុងសមុទ្រចិនខាងត្បូង។ ក្នុងអំឡុងកិច្ចប្រជុំ ក្តីបារម្ភមួយចំនួន ត្រូវបានលើកឡើងដោយបណ្តារដ្ឋសមាជិកអាស៊ានលើការទាមទារដី, សកម្មភាព, ឧបទ្ទវហេតុធ្ងន់ធ្ងរក្នុងសមុទ្រចិនខាងត្បូង រួមទាំងសកម្មភាពបង្កឱ្យជីវិតមនុស្ស ស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ បំផ្លាញបរិស្ថានសមុទ្រ បង្កើនភាពតានតឹង អាចអាចបំផ្លាញសន្តិភាព និងស្ថិរភាពក្នុងតំបន់»។ ប្រធានអាស៊ានបានបញ្ជាក់បែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍ចេញនៅថ្ងៃទី៦ ខែកញ្ញា។ សមុទ្រចិនខាងត្បូង ជាដែនទឹកជម្លោះមួយ ដែលបន្តមានភាពរកាំរកូស ហើយត្រូវបានចិនទាមទារស្ទើរតែប្រមាណ ៩០ភាគរយ។ ម៉ាឡេស៊ី ហ្វីលីពីន ព្រុយណេ និងវៀតណាម ក៏ជាភាគីនៃជម្លោះនេះដែរ។ មុនកិច្ចប្រជុំអាស៊ាននេះ ចិនបានបញ្ចេញផែនទីថ្មីមួយ ដោយបន្តទាមទារសមុទ្រចិនខាងត្បូង ជាដែនទឹករបស់ខ្លួន។ បើទោះសេចក្តីថ្លែងការណ៍ខាងលើ មិនសំដៅដល់សកម្មភាពរបស់រដ្ឋណាមួយ ប៉ុន្តែទំនងសំដៅដល់សកម្មភាពចិននៅក្នុងតំបន់នោះ។ កន្លងមក កងល្បាតចិន បានបាញ់ទឹកដាក់កប៉ាល់របស់ហ្វីលីពីន ដើម្បីរារាំងមិនឱ្យផ្គត់ផ្គង់នាវាចម្បាំងសល់ពីសម័យសង្រ្គាមលោកលើកទីពីរ ដែលត្រូវបានប្រើប្រាស់ជាមូលដ្ឋានមួយនៅក្នុងសមុទ្រចិនខាងត្បូង។ នាវាចម្បាំងនេះ មានវត្តមាននៅតំបន់ Second Thomas Shoal ក្នុងសមុទ្រចិនខាងត្បូងដែលចិនចាត់ទុកជាដែនទឹករបស់ខ្លួន។ បន្ថែមពីនេះ ប្រធានអាស៊ានបានជំរុញឱ្យភាគីជម្លោះទាំងអស់ រឹតត្បិតសកម្មភាពរបស់ខ្លួន ដើម្បីបញ្ចៀសការរីកសាយជម្លោះ ក៏ដូចជាធ្វើឱ្យស្ថានភាពជម្លោះកាន់តែស្មុគស្មាញ និងថែរក្សាសន្តិភាពនៅក្នុងតំបន់។ ក្នុងសេចក្តីថ្លែងការណ៍ដដែលនោះ ឥណ្ឌូណេស៊ី បានអំពាវនាវឱ្យភាគីជម្លោះស្វែងរកសេចក្តីសម្រេចប្រកបដោយសន្តិភាព ដោយផ្អែកលើច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១០៩៨២ផង។ មកទល់ពេលនេះ ក្រុមប្រតិបត្តិសមុទ្រចិនខាងត្បូង (COC) នៅតែបន្តចរចារវាងអាស៊ាន និងចិន ដើម្បីជាយន្តការដោះស្រាយជម្លោះដ៏សំខាន់មួយ ហើយក្រមប្រតិបត្តិមួយនេះ អាចជួយកាត់បន្ថយភាពតានតឹងរវាងចិន និងរដ្ឋអាស៊ានមួយចំនួន ពាក់ព័ន្ធនឹងបញ្ហាសមុទ្រចិនខាងត្បូង៕ | បណ្តារដ្ឋអាស៊ានមួយចំនួន បានបង្ហាញពីក្តីបារម្ភជាច្រើនពាក់ព័ន្ធនឹងជម្លោះនៅក្នុងសមុទ្រចិនខាងត្បូងលើការទាមទារដី, សកម្មភាពជាច្រើន, ឧបទ្ទវហេតុធ្ងន់ធ្ងរ ដោយក្នុងនោះរួមមានការបង្កហានិភ័យដល់សុវត្ថិភាពមនុស្ស និងការបំផ្លាញបរិស្ថានក្នុងសមុទ្រ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ានចេញនៅថ្ងៃទី៦ ខែកញ្ញា។ |
ខាងក្រោមនេះយើង នឹងបង្ហាញឱ្យដឹងពីរូបមន្តបែបធម្មជាតិងាយៗ ប៉ុន្តែមានប្រសិទ្ធភាពខ្ពស់ក្នុងការព្យាបាលដោះស្រាយបញ្ហាខើចអញ្ចាញធ្មេញ ៖ ១. តែបៃតង តែបៃតងមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយទប់ស្កាត់ជំងឺជាច្រើន រួមបញ្ចូលទាំងបញ្ហាខើចអញ្ចាញ។ តែបៃតងអាចជួយកាត់បន្ថយការរលាកនៃអញ្ចាញ ក៏ដូចជាកម្ចាត់នូវពពួកបាក់តេរីក្នុងមាត់ដែលបណ្ដាលឱ្យកើតជំងឺរលាកអញ្ចាញផងដែរ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែទទួលទានតែបៃតងរៀងរាល់ព្រឹកដើម្បីរក្សាសុខភាពធ្មេញ និងអញ្ចាញ។ ២. អំបិល អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយអំបិល ១ ស្លាបព្រាកាហ្វេក្នុងទឹកក្ដៅឧណ្ហៗ ១ ពែង។ កូរឱ្យសព្វ សឹមខ្ពុរសម្អាតមាត់ជាមួយទឹកល្បាយនេះសម្រាប់រយៈពេល ៣០ វិនាទី។ អនុវត្តឱ្យបានពី ២ ទៅ ៣ ដងក្នុងមួយថ្ងៃ។ ៣. ប្រេងដូង អ្វីដែលអ្នកត្រូវធ្វើ គឺជាដំបូងដុសសម្អាតធ្មេញដូចពេលធម្មតាជាមុនសិន សឹមខ្ពុរមាត់ជាមួយប្រេងដូងសុទ្ធ។ អ្នកក៏អាចប្រើប្រាស់ប្រេងល្ងជំនួសបានដែរ។ ៤. អាស៊ីតខ្លាញ់អូមេហ្កា ៣ ក្រៅពីល្អសម្រាប់សុខភាពអញ្ចាញហើយនោះ អាស៊ីតខ្លាញ់អូមេហ្កា ៣ ក៏ចាំបាច់សម្រាប់សុខភាពធ្មេញរឹងមាំផងដែរ។ ដូច្នេះចូរព្យាយាមរួមបញ្ចូលអាហារមានផ្ទុកសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្កា ៣ ក្នុងរបបអាហារប្រចាំថ្ងៃ។ ៥. ប្រទាលកន្ទុយក្រពើ អ្វីដែលអ្នកត្រូវធ្វើ គឺជ្រើសរើសប្រើប្រាស់នូវថ្នាំដុសធ្មេញ ឬទឹកខ្ពុរមាត់ណាដែលមានផ្ទុក ឬផ្សំឡើងពីប្រទាលកន្ទុយក្រពើ។ ៦. វីតាមីន C កង្វះនៃវីតាមីន C អាចនាំឱ្យកើតបញ្ហាអញ្ចាញដូចជា ខើចអញ្ចាញ ហូរឈាមអញ្ចាញ និងរលាក។ ដូច្នេះអ្នកគួរព្យាយាមទទួលទានអាហារដែលមានផ្ទុកសម្បូរទៅដោយវីតាមីន C រួមបញ្ចូលទាំងបន្លែផ្លែឈើស្រស់ៗ។ សម្គាល់៖ កត្តាមួយចំនួនដូចជាតំណពូជ គឺមិនអាចទប់ស្កាត់ ឬគ្រប់គ្រងបានទេ ប៉ុន្តែមិនមែនមានន័យថាអ្នកមិនអាចទប់ស្កាត់ពីកត្តាផ្សេងទៀតដែលបណ្ដាលឱ្យកើតមានបញ្ហាខើចអញ្ចាញបានដែរ! ការពារ គឺតែងប្រសើរជាងព្យាបាល។ កុំដុសធ្មេញខ្លាំងៗពេក ត្រូវដុសឱ្យស្របនឹងខ្សែអញ្ចាញ ហើយជ្រើសរើសច្រាសដុសធ្មេញប្រភេទណាដែលសមស្របមិនធំ ឬតូចពេក និងគួរប្រើខ្សែរ៉ូតសម្អាតចន្លោះធ្មេញជាប្រចាំទើបអាចរក្សាបាននូវសុខភាពមាត់ធ្មេញ រួមទាំងអញ្ចាញល្អប្រសើរ៕ ត្រួតពិនិត្យដោយ www.health.com.kh | ប្រសិនបើអញ្ចាញអ្នកកំពុងខើចនោះវាអាចជាសញ្ញាមួយនៃជំងឺអញ្ចាញធ្មេញហើយ! បញ្ហានេះអាចកើតឡើងកំឡុងវ័យកុមារ ឬពេលវ័យជំទង់ ហើយស្ថានភាពនឹងប្រែជាអាក្រក់ឡើងៗ។ ប៉ុន្តែជាធម្មតាអ្នកដែលជួបប្រទះបញ្ហាខើចអញ្ចាញច្រើនតែមានវ័យលើស ៤០ ឆ្នាំ។ អាការៈខើចអញ្ចាញក៏អាចបណ្ដាលមកពីមូលហេតុច្រើនយ៉ាងផ្សេងទៀតដូចជាអតុល្យភាពនៃអ័រម៉ូន តំណពូជ ជំងឺអញ្ចាញធ្មេញ ការរក្សាអនាម័យមាត់ធ្មេញមិនបានល្អ និងការដុសសម្អាតធ្មេញខ្លាំងៗ។ ទោះជាយ៉ាងណាកុំបារម្ភ! បញ្ហាអញ្ចាញធ្មេញខើចមិនចាំបាច់ត្រូវតែឱ្យអ្នកជួបព្យាបាលជាមួយពេទ្យធ្មេញឡើយ។ |
អ្នកចាត់ការសញ្ជាតិអាហ្សង់ទីនវ័យ ៤៦ ឆ្នាំរូបនេះបានដឹកនាំ Spurs ទទួលបានចំណាត់ថ្នាក់ទី៥ ទី៣ ទី២ និងលេខ៣បណ្តោះអាសន្នក្នុងរដូវកាលនេះ ដែលជារដូវកាលទី ៤ ចាប់តាំងពីលោកចាកចេញពី Southampton កាលពីឆ្នាំ ២០១៤។ «ខ្ញុំសង្ឃឹមក៏ដូចជាមានបំណងប្រាថ្នានៅទីនេះ ២០ឆ្នាំ ហើយសម្រេចចាកចេញ ឬបញ្ចប់អាជីពរបស់ខ្ញុំនៅទីនេះតែម្តង។ ខ្ញុំកំពុងផ្តោតការយកចិត្តទុកដាក់ខ្លាំងនៅទីនេះហើយចង់ជួយក្លិបឲ្យសម្រេចបាននូវអ្វីដែលពួកគេចង់បាននៅក្នុងប្រវត្តិសាស្ត្របាល់ទាត់»។ Pochettino លើកឡើងដូច្នេះ។ លោកបន្ថែមថា៖«វាពិតជាអស្ចារ្យណាស់ ខ្ញុំសប្បាយចិត្តដែលបានមកទីនេះ។ ខ្ញុំរីករាយក្នុងការធ្វើការនៅក្នុងក្លិបដែលមានរបៀបដឹកនាំបែបនេះ»។ អតីតកីឡាករ Bordeaux PSG និង Espanyol រូបនេះ សង្ឃឹមថាបើខ្លួយមានលទ្ធភាពលោកនឹងដើរតាមគន្លងរបស់លោក Arsene Wenger ដែលជាអ្នកចាត់ការទូទៅ Arsenal នៅទីក្រុងឡុងដ៍រយៈពេល ២២ឆ្នាំ បើទោះលោកបានចាកចេញនៅបញ្ចប់រដូវកាលមុនក៏ដោយ។ Pochettino ដែលបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល៥ឆ្នាំទៀតកាលពីខែឧសភា ឆ្នាំមុន ត្រូវបានសារព័ត៌មានជុំវិញពិភពលោកផ្សព្វផ្សាយថាលោកមានទំនាក់ទំនងក្នុងការទៅដឹកនាំ Manchester United និង Real Madrid ខណៈក្រុមទាំងពីរកំពុងដឹកនាំដោយអ្នកចាត់ការបណ្តោះអាសន្ន៕ | Mauricio Pochettino និយាយថាលោកសង្ឃឹមថានឹងក្លាយជាអ្នកចាត់ការទូទៅ Tottenham Hotspur ក្នុងរយៈពេល ២០ឆ្នាំទៅមុខទៀត និងមានគម្រោងបញ្ចប់អាជីពជាមួយក្លិបនេះតែម្តង។ |
ទូរទស្សន៍ស៊េរីថ្មីទាំងនេះអាចប្រើប្រាស់ High Dynamic Range (HDR) ដែលជាបច្ចេកវិទ្យាមួយធ្វើឲ្យរូបភាពងងឹតប្រែជាភ្លឺច្បាស់ហើយរូបភាពពណ៌ក្រម៉ៅកាន់តែដិតច្បាស់ជាងមុន។ ដើម្បីអាចវាស់កម្រិតនៃគុណភាពរូបភាពនេះបាន Color Volume បានលេចមុខឡើង និងត្រូវបានគេចាប់អារម្មណ៍កាន់តែច្រើនសម្រាប់មុខនាទីនេះ។ នៅលើអេក្រង់ទូរទស្សន៍ធម្មតា នៅពេលដែលរូបភាពភ្លឺ ឬងងឹត កម្រិតពណ៌ និងភាពច្បាស់នៃរូបភាពផ្លាស់ប្តូរមិនស្មើគ្នា ដែលធ្វើឲ្យគុណភាពរូបភាពមិនស្រស់ស្អាត និងរស់រវើក។ ទូរទស្សន៍ដែលបំពាក់ទៅដោយ Color Volume វិញអាចធ្វើឲ្យរូបភាពប្រភេទ HDR បានយ៉ាងល្អ ដោយប្រើកម្រិតពន្លឺច្រើនជាងអេក្រង់ទូរទស្សន៍ SDR ពីរដង។ SpectraCalដែលជាក្រុមហ៊ុនឈានមុខគេលើពិភពលោកផ្នែកបង្កើតកម្មវិធីវាស់កម្រិតពណ៌សម្រាប់អេក្រង់ផ្សេងៗក្នុងប្រទេសអាមេរិកបានឲ្យដឹងថាក្រុមហ៊ុននេះនឹងបន្ថែមការវាស់តាមរយៈ Color Volume ថែមទៀតទៅក្នុងកម្មវិធីវាស់កម្រិតពណ៌ឈ្មោះ CalMan (ដែលជាឧបករណ៍ពេញនិយមសម្រាប់អ្នកជំនាញផលិតអេក្រង់ដែលបញ្ចេញរូបភាពច្បាស់ និងគុណភាពខ្ពស់) ដែលនឹងធ្វើឲ្យ Color Volume ក្លាយជាស្តង់ដារថ្មីយ៉ាងឆាប់រហ័ស។ ក្នុងព្រឹត្តិការណ៍ CES 2017 ក្រុមហ៊ុនសាមសុងបានបង្ហាញទូរទស្សន៍ QLED ដែលប្រើប្រាស់ «លោហៈធាតុ metal quantum dot» ដើម្បីផ្តល់នូវគុណភាពរូបភាព និងធ្វើឲ្យពណ៌ចេញច្បាស់ និងដិតជាមុន។ ទូរទស្សន៍ QLED នឹងក្លាយជាទូរទស្សន៍ដំបូងក្នុងពិភពលោកដែលអាចឲ្យភ្នែករបស់យើងចាប់យករូបភាពដែលមានកម្រិតពណ៌ (Color Volume) ច្បាស់ ១០០ ភាគរយ ដែលទំហំពណ៌នីមួយៗមានចំនួន HDR ចាប់ពី ១៥០០ រហូតដល់ ២០០០ (រង្វាស់នៃពន្លឺ) ផ្តល់នូវសមត្ថភាពបង្ហាញរូបភាពលើអេក្រង់ប្រកបដោយគុណភាពខ្ពស់ និងមានកម្រិតពណ៌ដិតភ្លឺច្បាស់គ្មានគូប្រៀប។ ( អត្ថបទពាណិជ្ជកម្ម ) | Color Volume ដែលជាការវាស់ភាពច្បាស់នៃពណ៌នៅកម្រិតពន្លឺផ្សេងៗគ្នានោះ កំពុងបោះជំហានក្លាយជាស្តង់ដារថ្មីសម្រាប់ការបង្ហាញរូបភាពប្រកបដោយគុណភាពភ្លឺច្បាស់នៅលើអេក្រង់ទូរទស្សន៍។ |
ក្លិប PSG បានជោគជ័យក្នុងការដោះដូរកីឡាករក្នុងឆ្នាំ ២០២១នេះ ដោយបាននាំយកមកនៅកីឡាករដ៏សំខាន់ៗដូចជា Messi,Ramos,Wijnaldam,Hakimi,និងអ្នកចាំទី Donnarumma ប៉ុន្តែក្លិបបែរជាបរាជ័យក្នុងការបញ្ចុះបញ្ចូល Mbappe ទៅវិញ ខណៈកិច្ចសន្យាកីឡាករខ្សែប្រយុទ្ធវ័យ២២ឆ្នាំរូបនេះ នៅសល់ជាង ១២ខែទៀត ពោលគឺផុតកុងត្រា នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំក្រោយ។ Mbappe ដែលចូលរួមជាមួយក្លិប PSG តាំងពីឆ្នាំ២០១៧ អាចត្រូវបានក្លិប PSG ពិចារណាលក់រូបគេ នៅក្នុងទីផ្សារដោះដូរ ដែលហៀបនឹងបិទក្នុងរយៈពេល១សប្តាហ៍ទៀតនេះ។ ក្លិបដែលស្ថិតនៅទីក្រុងប៉ារីសមួយនេះ ព្យាយាមលួងលោម Mbappe ឲ្យបន្តស្នាក់នៅ PSGសិន ក៏ព្រោះមិនចង់ឲ្យ Mbappe ចាកចេញទៅដោយគ្មានតម្លៃខ្លួន នៅពេលផុតកុងត្រាផងដែរ។ បើយោងតាមសារព័ត៌មានកីឡា RMC Sports ក្លិប PSG បានផ្តល់កិច្ចសន្យាថ្មីមួយទៅកាន់ Mbappe ដោយក្នុងកិច្ចសន្យានោះ អាចឲ្យរូបគេបន្តស្នាក់នៅជាមួយក្លិបរយៈពេល ៥ឆ្នាំ អាចបូករួម១ ឆ្នាំបន្ថែម ព្រមទាំងបន្ថែមប្រាក់ពលកម្មទៀតផង។ បើសិនបន្ថែមប្រាក់ពលកម្មទៀតនោះ Mbappe នឹងក្លាយជាកីឡាករ មានប្រាក់ពលកម្មខ្ពស់ទី៣ នៅក្លិប PSG។ ក្នុងសេចក្តីរាយការណ៍នោះទៀតសោត កីឡាករខ្សែប្រយុទ្ធដ៏មានទេពកោសល្យ Mbappe បានបដិសេធលើសំណើ ដែលបានស្នើមកពីក្លិបទៅកាន់រូបគេ ដែលអាចធ្វើឲ្យក្លិប PSG នឹងត្រូវបង្ខំចិត្តលក់រូបគេចេញក្នុងពេលឆាប់ៗ ដើម្បីជៀសវាងការផ្ទេររូបគេ ដោយគ្មានតម្លៃខ្លួននាឆ្នាំក្រោយ។ PSG ក៏កំពុងសម្លឹងមើលកីឡាករខ្សែប្រយុទ្ធវ័យក្មេងរបស់ក្លិបស្ករគ្រាប់ Everton គឺកីឡាករ Richarlison មកជំនួស Mbappe ប្រសិនបើការចាកចេញបានកើតឡើងពិតមែន។ កីឡាករខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Neymar JR ក៏បានណែនាំក្លិប PSG ឲ្យយក Richarlison មកកាន់ទឹកដីប្រទេសបារាំងផងដែរ។ Kylian Mbappe ដែលចង់ចាកចេញពីក្លិប PSG ត្រូវបានក្លិបជាច្រើនចាប់អារម្មណ៍ទៅលើរូបគេ រួមមានក្លិប Real Madrid ដែលត្រូវបានគេស្មានថា អាចជាគោលដៅធំបំផុតនាំយក Mbappe ទៅទឹកដីអេស្ប៉ាញ។ ប៉ុន្តែ Real Madrid មិនទាន់បានដាក់សំណើអ្វី មកកាន់ក្លិប PSG នៅឡើយ។ ក្លិបនៅក្របខណ្ឌ Premier League ប្រទេសអង់គ្លេស Liverpool និង Manchester United ក៏បានបង្ហាញចំណាប់អារម្មណ៍លើ Mbappe ដូចគ្នាដែរ៕ | ក្លិបបាល់ទាត់រហ័ស្សនាមជាក្រុមអ្នកមាននៅប្រទេសបារាំង បានរំពឹងដោយមុតមាំថាការមកដល់របស់ខ្សែប្រយុទ្ធ Lionel Messi រួមទាំងខ្សែការពារ Sergio Ramos អាច អន្ទងចិត្តខ្សែប្រយុទ្ធវ័យ ២២ឆ្នាំ Kylian Mbappe ឲ្យបន្តស្នាក់នៅជាមួយក្លិប Paris Saint Germain។ ប៉ុន្តែក្នុងពេលថ្មីនេះ Mbappe ត្រូវបានសារព័ត៌មានមួយរាយការណ៍ថា មិនព្រមបន្តកិច្ចសន្យាថ្មីជាមួយក្លិប Paris Saint Germain ឡើយ។ |
គ្រឿងផ្សំ ៖ អំបិលគ្រួស ខ្ញីចិតជាបន្ទះៗ ស្លឹកខ្ទឹម និងគល់ខ្ទឹម ថង់ក្រណាត់មួយ។ របៀបធ្វើ ៖ អ្នកអាចយកអំបិលទៅឆារចំនួន១០នាទី ទើបចាក់វាចូលទៅក្នុងខ្ញី និងស្លឹកខ្ទឹម បន្ទាប់មកយកខ្ញី និងស្លឹកខ្ទឹមចេញ ទើបចាក់អំបិលចូលទៅក្នុងថង់នោះ រួចយកមកស្អំជាការស្រេច បើវាឈប់ក្តៅ អ្នកត្រូវតែយកវាទៅកម្តៅវិញ ដោយដាក់ស្លឹកខ្ទឹម និងខ្ញីចូល រួចទើបរើសវាចេញ ហើយយកមកស្អំទៀត។ បញ្ជាក់ ៖ បើវាក្តៅខ្លាំង អ្នកអាចយកក្រណាត់កល់ពីក្រោមថង់ក្រណាត់នោះ ដើម្បីកុំឲ្យរលាក ហើយនៅពេលដែលអ្នកស្អំ អ្នកត្រូវតែស្អំពីក្រោមឡើងលើ មានន័យថាអ្នកត្រូវតែស្អំចាប់ពីកំភួនជើងឡើងមកវិញ ទើបអាចធ្វើឲ្យឈាម និងសរសៃអ្នកដើរស្រួល នោះវានឹងមិនឈឺទៀតឡើយ៕ ត្រួតពិនិត្យដោយ៖ www.health.com.kh | តើអ្នកធ្លាប់មានអាការៈឈឺជង្គង់ ឬឈឺចង្កេះឬទេ? តើម្តាយអ្នក និងយាយតាអ្នកធ្លាប់មានអាការៈនេះឬទេ? បើមានអ្នកអាចប្រាប់វិធីទាំងនេះទៅពួកគាត់បាន នោះវានឹងជួយមិនឲ្យពួកគាត់ឈឺខ្លាំងទៀតទេ វានឹងជួយអ្នកឲ្យមានអារម្មណ៍រាងធូរស្រាល។ តើមានវិធី ឬរូបមន្តបែបណាទៅ? |
ការប្រគល់ និងទទួលប្រាក់បរិច្ចាគទៅដល់មូលនិធិគន្ធបុប្ផាកម្ពុជានេះ ត្រូវបានធ្វើឡើងរវាង លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្រី្ដក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក ថូម៉ាស់ ហ៊ុន នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata នៅទីស្នាក់ការក្រសួង នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ ។ បន្ថែមពីលើទឹកប្រាក់បរិច្ចាគចំនួន ១០ ម៉ឺនដុលា្លរសហរដ្ឋអាមេរិកថ្ងៃនេះ ក្រុមហ៊ុន Smart បានប្រើប្រាស់ធនធានហរិញ្ញវត្ថុបន្ថែម សម្រាប់ការរៀបចំការប្រគុំតន្ដ្រីសប្បុរសធម៌ស្មាមញញឹម ដែលត្រូវបានធ្វើឡើងកាលពីខែធ្នូ ឆ្នាំ២០១៩ ជាមួយនឹងដៃគូមួយចំនួន ក៏ដូចជាភ្ជាប់ជាមួយយុទ្ធនាការណ៍លើកកម្ពស់ការបរិច្ចាគជាសាធារណៈសម្រាប់មូលនិធិ៕ (អត្ថបទពាណិជ្ជកម្ម) | ភ្នំពេញ៖ ក្រុមហ៊ុន Smart Axiata បានបរិច្ចាគទឹកប្រាក់ចំនួន ១០ ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដល់មូលនិធិគន្ធបុប្ផាកម្ពុជា។ ទឹកប្រាក់ ១០ម៉ឺនដុល្លារនេះ គឺទទួលបានពីការការលក់សំបុត្រ និងសម្ភារនាការប្រគំតន្ត្រីសប្បុរសស្នាមញញឹម ដែលបានរៀបចំធ្វើកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩កន្លងទៅ។ |
នៅក្នុងប្រទេសកំពុងអភិវឌ្ឍដូចជាប្រទេសកម្ពុជា ដែលមានការសាងសង់អគារខ្ពស់ៗ អគារខុនដូ គេហដ្ឋាន ការិយាល័យ និងហាងជាច្រើន កំពុងតែលេចចេញជារូបរាងឥតឈប់ឈរ នៅគ្រប់ទិសទី ពីមួយឆ្នាំទៅមួយឆ្នាំ។ ដូច្នេះ វាពិតជាមានសារៈសំខាន់ណាស់ ដែលរាល់សំណង់អាគារទាំងអស់នោះ គប្បីរចនាឡើង ដោយមានការបញ្ចូលបណ្តុំគំនិត នៃការការពារ និងយល់ដឹងអំពីបរិស្ថាន ដែលប្រកបដោយនិរន្តរភាព ពីព្រោះវាអាចជួយកាត់បន្ថយការប្រើប្រាស់ថាមពល និងធ្វើឱ្យមានភាពប្រសើរឡើង នូវសុខភាពសាធារណៈ និងសុខភាពអ្នករស់នៅ ដោយសារតែសំណង់អាគារបែបនិរន្តរភាព និងអេកូឡូស៊ី អាចជួយបង្កើតប្រព័ន្ធខ្យល់ និងបរិយាកាសដ៏ប្រសើរ។ ថ្ងៃនេះ ក្រុមការងាររបស់សារព័ត៌មានថ្មីៗ បានជួបសម្ភាសន៍ជាមួយ លោក ហាវ បាក់ឃន ដែលជាស្ថាបត្យករវ័យក្មេង នៅក្រុមហ៊ុន សសរ សា្ថបត្យកម្ម ដើម្បីពិភាក្សាបន្ថែមទៀត អំពីសារសំខាន់ នៃការរចនាអគារបែបអេកូឡូស៊ី និងប្រកបដោយនិរន្តរភាព ចង់ដឹងថាយ៉ាងណានោះ សូមទស្សនាវីដេអូសម្ភាសន៍ទាំងអស់គ្នា៖ សារព័ត៌មានថ្មីៗ៖ តើអ្វីទៅជាការជំរុញទឹកចិត្តដ៏ធំបំផុត សម្រាប់អាជីពបច្ចុប្បន្នរបស់ បាក់ឃន នៅ សសរ ស្ថាបត្យកម្ម? លោក ហាវ បាក់ឃន៖ សសរ ស្ថាបត្យកម្ម ពិតជាផ្តល់ឱកាសឱ្យខ្ញុំ បញ្ចេញគំនិត និងអនុវត្តពីអ្វី ដែលខ្ញុំបានរៀននៅសាលា មកកាន់ទិដ្ឋភាពជាក់ស្តែង។ ខ្ញុំបានកត់សម្គាល់ឃើញថា សសរ ស្ថាបត្យកម្ម គឺជាក្រុមហ៊ុនស្ថាបត្យកម្ម និងរចនាផ្នែកខាងក្នុងដ៏លេចធ្លោមួយ នៅក្នុងប្រទេសកម្ពុជា ដែលខ្ញុំក៏អាចដុសខាត់ជំនាញរបស់ខ្ញុំ ខាងស្ថាបត្យកម្ម ហើយសិក្សាបន្ថែម ពីស្ថាបត្យករ ដែលមានបទពិសោធន៍ និងមានទេពកោសល្យដទៃទៀតផង។ សារព័ត៌មានថ្មីៗ៖ តាមទស្សនៈរបស់ បាក់ឃន តើវិស័យស្ថាបត្យកម្ម អាចជួយលើកកម្ពស់ការយល់ដឹងអំពីបរិស្ថាន នៅក្នុងប្រទេសកម្ពុជាយ៉ាងដូចម្តេច? លោក ហាវ បាក់ឃន៖ ខ្ញុំគិតថានៅពេល ដែលសង្គមមានការរីកចម្រើន ស្ថាបត្យកម្ម ក៏ដើរតួយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកនៃការការពារ និងយល់ដឹងអំពីបរិស្ថាន ជាមួយនឹងគោលបំណងលើកកម្ពស់ទីក្រុង និងសហគមន៍ប្រកបដោយនិរន្តរភាព។ ខ្ញុំរំពឹងទុកថា ប្រទេសកម្ពុជា នឹងក្លាយជាប្រទេសពោរពេញទៅដោយពណ៌បៃតង ដែលរួមបញ្ចូលនៃគំនិតអេកូឡូស៊ី ជាមួយនឹងការរចនាស្ថាបត្យកម្មដូចជា៖ សាលារៀន និងផ្សារទំនើប ដើម្បីផ្តល់នូវភាពស្រស់ស្រាយ និងផាសុកភាព។ ដើម្បីលើកកម្ពស់នៃគំនិតអេកូឡូស៊ី និងនិរន្តរភាព ក្នុងនាមជាស្ថាបត្យករ យើងគួរតែចំណាយពេលសិក្សាស្រាវជ្រាវបន្ថែមទៀត លើគម្រោងរចនាស្ថាបត្យកម្មនីមួយៗ។ បើផ្អែកតាមបច្ចេកទេស យើងត្រូវស្វែងយល់ពីវិធីសាស្ត្រ ក្នុងការទាញយកអត្ថប្រយោជន៍ ពីពន្លឺព្រះអាទិត្យ និងខ្យល់ ដើម្បីទទួលបានពន្លឺ និងខ្យល់ធម្មជាតិ ចូលក្នុងអគារ។ ដូច្នេះយើងអាចកាត់បន្ថយបរិមាណការប្រើប្រាស់អគ្គិសនី នៅក្នុងមូលដ្ឋានប្រចាំថ្ងៃរបស់យើង។ ក្នុងនាមខ្ញុំជាស្ថាបត្យករវ័យក្មេង នៅក្នុងប្រទេសកម្ពុជាមួយរូប ខ្ញុំពិតជាកោតសរសើរ លើគម្រោងស្ថាបត្យកម្ម ដែលលេចធ្លោ និងគួរឱ្យស្ញប់ស្ញែងជាច្រើន របស់ស្ថាបត្យករ ដែលគួរឱ្យគោរព និងល្បីល្បាញ គឺ លោក វណ្ណ ម៉ូលីវណ្ណ ដោយគាត់បានរចនាស្ថាបត្យកម្មបែបអេកូឡូស៊ីជាច្រើន នៅក្នុងប្រទេសកម្ពុជាដូចជា៖ អគារប៊ូឌីង និងអគារនៃវិទ្យាស្ថានភាសាបរទេសជាដើម។ ទាំងនេះ គឺជាស្ថាបត្យកម្មដ៏អស្ចារ្យ និងស្រស់ស្អាត ដែលយើងទាំងអស់គ្នា គួរតែយកគំរូតាម។ សារព័ត៌មានថ្មីៗ៖ តើអ្វីទៅដែល បាក់ឃន គិតថាអាចបង្កើតស្ថាបត្យកម្មដ៏អស្ចារ្យ? លោក ហាវ បាក់ឃន៖ ជាទូទៅមនុស្សជាច្រើនជឿជាក់ថា សារៈសំខាន់នៃស្ថាបត្យកម្ម គឺមិនត្រឹមតែផ្តោតសំខាន់ លើជម្រកតែប៉ុណ្ណោះទេ។ ដើម្បីទទួលបានស្ថាបត្យកម្មដ៏អស្ចារ្យ យើងត្រូវការការរួមបញ្ចូលសិល្បៈ និងវិទ្យាសាស្ត្រជាមួយគ្នា ដើម្បីបង្ហាញពីវប្បធម៌ ទំនៀមទម្លាប់ និងរបៀបរស់នៅ ពីព្រោះថាយើងសាងសង់អគារមួយ ដើម្បីឆ្លុះបញ្ចាំងពីរបៀបរស់នៅរបស់មនុស្សម្នាក់ៗ ហើយស្ថាបត្យកម្មនីមួយៗ គួរតែមាននិរន្តរភាព ដើម្បីរក្សាទុកសម្រាប់មនុស្សជំនាន់ក្រោយដូចជា៖ ប្រាសាទអង្គរវត្តជាដើម៕ (អត្ថបទពាណិជ្ជកម្ម) | លោក ហាវ បាក់ឃន គឺជាស្ថាបត្យករវ័យក្មេងនៅសសរ។ ស្ថាបត្យកម្មរូបនេះ បាននិយាយថា ស្ថាបត្យកម្ម កាន់តែមានតួនាទីសំខាន់ នៅក្នុងកិច្ចការពារបរិស្ថាន នៅក្នុងសង្គមអភិវឌ្ឍន៍។ លោក ហាវ បាក់ឃន បញ្ជាក់ដូច្នេះ៖«ខ្ញុំយល់ថា នៅពេលណា ដែលសង្គមមានការរីកចម្រើន ស្ថាបត្យកម្មក៏ ដើរតួយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកក្នុងការការពារនិងការយល់ដឹងអំពីបរិស្ថានផងដែរ»។ |
«ក្នុងនាមអាជ្ញាធរកំចាត់មីនកម្ពុជា និងប្រជាជនកម្ពុជា រួមទាំងសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះក្រុមគ្រួសារ មិត្តភ័ក្តិរបស់ Sir Bobby Charlton។ ការបាត់បង់តំណាងកីឡាបាល់ទាត់ និងមនុស្សធម៌រូបនេះ មិនត្រឹមតែមានក្នុងពិភពកីឡាប៉ុណ្ណោះទេ ប៉ុន្តែក៏ស្ថិតក្នុងចិត្តប្រជាជនកម្ពុជាគ្រប់រូបផងដែរ»។ នេះជាសំណេរមួយផ្នែកនៅក្នុងលិខិតដែលមានហត្ថលេខាលោក លី ធុច ដែលបានបង្ហាះលើផេកហ្វេសប៊ុកផ្លូវការរបស់អាជ្ញាធរមីននៅល្ងាចថ្ងៃទី២២ ខែតុលា ដើម្បីរំលែកទុក្ខដល់គ្រួសារសពលោក Bobby Charlton។ Sir Bobby Charlton ដែលជួយអង់គ្លេសឈ្នះ World Cup លើកដំបូង ក្នុងឆ្នាំ១៩៦៦ បានទទួលមរណភាពក្នុងវ័យ៨៦ឆ្នាំ ក្រោយរងជំងឺវង្វេងរយ:ពេលវែង នៅយប់ថ្ងៃទី២១ ខែតុលា។ លោក Charlton ជាសប្បរសជនជួយពលរដ្ឋខ្មែរ ជាពិសេសជនរងគ្រោះដោយសារមីននៅខេត្តពោធិ៍សាត់ តាមរយ:មូលនិធិ Bobby Charlton។ ក្រោមគម្រោងមូលនិធិ Find A Better Way (FABW) ដែលបង្កើតឡើងកាលពីឆ្នាំ២០១១ លោក Bobby Charlton មានមហិច្ឆតាខ្ពស់ក្នុងការជួយសម្រួលទុក្ខលំបាកជនរងគ្រោះដោយសារសង្គ្រាម ជាពិសេសចាប់តាំងពីលោកបានឃើញពីស្ថានភាពជនរងគ្រោះនៅតំបន់ចម្ការមីន នាដំណើរទស្សនកិច្ចនៅកម្ពុជា កាលពីឆ្នាំ២០០៧។ Sir Bobby Charlton Center for Vocational Training បានអនុវត្តដោយដៃគូរបស់ FABW គឺអង្គការសេវាកម្មអភិវឌ្ឈន៍ជនពិការ (DDSP)។ មជ្ឈមណ្ឌល Sir Bobby Charlton នៅកម្ពុជា ជួយគាំទ្រដល់ការងាររបស់ DDSP ដើម្បីលើកកម្ពស់សកម្មភាពជនពិការគ្រប់ប្រភេទ ជាពិសេសអ្នករស់រានមានជីវិតពីគ្រោះថ្នាក់ដោយសារគ្រាប់មីន រួមទាំងជនពិការរាងកាយ ប្រាជ្ញាស្មារតីផ្សេងៗ។ ការបាត់បង់លោក Bobby Charlton ដែលជាសប្បុរសជនដ៏ពិសេសនេះ បានធ្វើឱ្យស្ថាប័ន CMAA និងប្រជាពលរដ្ឋខ្មែរសោកស្តាយ។ «ការចូលរួមចំណែករបស់លោក Bobby Charlton ដល់ប្រទេសកម្ពុជា ជាក្តីស្រឡាញ់ដ៏ជ្រាលជ្រៅ។ ការងារមនុស្សធម៌របស់គាត់ ជាពិសេសការគាំទ្រចំពោះអាជ្ញាធរកម្ចាត់មីន និងជនរងគ្រោះនៅកម្ពុជា (CMAA) ជាសក្ខីភាពមួយចំពោះក្តីមេត្តា និងការលះបង់ក្នុងការធ្វើឱ្យពិភពលោកក្លាយជាកន្លែងប្រសើរជាងមុន។ ក្រោមការណែនាំរបស់គាត់ និងតាមរយៈមូលនិធិ Sir Bobby ប្រជាជាតិរបស់យើងបានទទួលជំនួយដ៏សំខាន់ក្នុងកិច្ចខិតខំប្រឹងប្រែងដោះមីន ការគាំទ្រដល់ជនរងគ្រោះដោយសារមីន និងអារម្មណ៍នៃក្តីសង្ឃឹមជាថ្មី»។ នេះជាសំណេរបន្ថែម អមជាមួយលិខិតរំលែកទុក្ខលោក Bobby Charlton ដែលជាការរៀបរាប់របស់លោក លី ធុជ ផ្ទាល់។ ដោយដើរតាមគន្លងមាគ៌ា និងកម្លាំងញើសឈាមក្នុងបុព្វហេតុមនុស្សធម៌របស់ Sir Bobby Charlton ចំពោះពលរដ្ឋខ្មែរ អាជ្ញាធរមីនកម្ពុជាប្តេជ្ញាខិតខំធ្វើការងារនេះបន្ត ដោយធ្វើយ៉ាងណាឱ្យកម្ពុជាលែងមានមីនតទៅទៀត។ អនុប្រធានទី១អាជ្ញាធរមីនកម្ពុជា បន្ថែមថា៖«តាមរយៈស្មារតីមនុស្សធម៌ និងការងារមិនចេះនឿយហត់របស់ Charlton នៅកម្ពុជា យើងនឹងបន្តការងារនេះ ដោយខិតខំដើម្បីប្រទេសកម្ពុជាដែលគ្មានមីន»៕ អត្ថបទទាក់ទង Sir Bobby Charlton វីរបុរស Man Utd ដែលស្លាប់នៅអាយុ៨៦ឆ្នាំ ជាម្ចាស់មជ្ឈមណ្ឌលជួយជនពិការខ្មែរនៅពោធិ៍សាត់ | លោក លី ធុជ អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា (CMAA) ផ្ញើរសារលិខិតរំលែកទុក្ខ Sir Bobby Charlton ដែលទទួលមរណភាពនៅថ្ងៃទី២១ ខែតុលា។ ក្នុងលិខិតនោះ លោកទេសរដ្ឋមន្រ្តី បានរៀបរាប់ពីវិរភាពរបស់វីរបុរសក្រុមជម្រើសជាតិអង់គ្លេស និង Manchester United ក្នុងបុព្វហេតុការងារមនុស្សធម៌ ក្នុងសកម្មភាពកម្ចាត់មីន និងជួយជនរងគ្រោះដោយសារមីននៅកម្ពុជា។ |
ការឈឺខ្នង មានទម្រង់ខុសៗគ្នាជាច្រើន អាចពីឈឺងំជាប់រហូត ទៅជាឈឺដូចមុតភ្លាមៗ និងបណ្តាលមកពីមូលហេតុជាច្រើន។ ពេលខ្លះ វាកើតឡើងពីការគ្រិច បាក់បែកឆ្អឹង ឬមានគ្រោះថ្នាក់ជាយថាហេតុផ្សេងៗទៀត។ វាអាចបណ្តាលមកពីជំងឺ ឬបញ្ហាសុខភាពមួយចំនួនដូចជា ជំងឺរលាកសន្លាក់ មានដុំក្នុងសាច់ដុំ (ជាការរួមតូចនៃបំពង់ខួរឆ្អឹងខ្នង)។ មនុស្សជាច្រើនវិវត្តន៍ទៅរកអាការៈឈឺចង្កេះធម្មតាៗ ដោយសារតែពួកគេធាត់លើសទម្ងន់ ឬជាមនុស្សអង្គុយច្រើន។ ដំណឹងល្អសម្រាប់អ្នកឈឺចង្កេះ គឺការដែលអាចទទួលបានការធូរស្បើយឡើងវិញបាន ក្នុងរយៈតែពីរបីថ្ងៃ ឬពីរបីសប្តាហ៍ និងមិនចាំបាច់វះកាត់។ វិធីសាស្ត្រទាំង ៩ យ៉ាង ដើម្បីកុំឲ្យឈឺខ្នង ១. ហាត់ប្រាណឲ្យបានច្រើន ២. ពិនិត្យទម្ងន់របស់អ្នក ៣. ឈប់ជក់បារី ៤. លក្ខណៈនៃការគេង ៥. យកចិត្តទុកដាក់លើឥរិយាបទរបស់អ្នកលើរបស់ប្រើប្រាស់ ៦. ត្រូវប្រុងប្រយ័ត្នពេលលើករបស់របរ ៧. ចៀសវាងការពាក់ស្បែកជើងកែងខ្ពស់ពេក ៨. ចៀសវាងការស្លៀកសម្លៀកបំពាក់រឹបខ្លាំង ៩. ប្រើកាបូបដៃស្នើងៗ។ ត្រួតពិនិត្យដោយ www.health.com.kh | ប្រសិនបើលោកអ្នកផ្អាកធ្វើកីឡា ដោយសារតែមានអាការៈឈឺខ្នង នោះអ្នកពិតជាមិនឯកានោះទេ។ មនុស្ស ៤ នាក់ ក្នុងចំណោមមនុស្ស ៥ នាក់ហើយ ដែលមានបញ្ហាឈឺខ្នង ហើយវាក៏ជាប់ចំណាត់ថ្នាក់ទីប្រាំដែរ ក្នុងការដែលឲ្យពួកគេទៅជួបគ្រូពេទ្យ។ |
លោក Dali Yang អ្នកជំនាញខាងនយោបាយចិននៅសាកលវិទ្យាល័យ Chicago បាននិយាយប្រាប់វីអូអេតាមទូរស័ព្ទថា៖ «អ្វីជាច្រើនដែលបានកើតមានគឺពាក់ព័ន្ធនឹងយុទ្ធសាស្ត្រសូន្យកូវីដ។ គ្មានកូវីដទេនៅពេលនេះ តែផលប៉ះពាល់ដល់សេដ្ឋកិច្ចនៃគោលនយោបាយទាំងនោះនៅតែមាន»។ សេចក្តីសម្រេចរបស់អាជ្ញាធរចិនក្នុងការបញ្ឈប់គោលនយោបាយសូន្យកូវីដ ជាបន្ទាន់នៅដំណាច់ឆ្នាំ២០២២បានបណ្តាលឱ្យមានកំណើនខ្លាំងនៃករណីកូវីដ១៩និងការស្លាប់នៅទូទាំងប្រទេសចិននៅដើមឆ្នាំ២០២៣។ រូបភាពតាមបណ្តាញសង្គមបានបង្ហាញឱ្យឃើញពលរដ្ឋចិនឈរបន្តគ្នាច្រើនម៉ោងនៅក្រៅមន្ទីរពេទ្យ។ នៅពេលបន្ទាប់មក វីដេអូបណ្តាញសង្គម រូបថតផ្កាយរណបនិងរូបថតរបស់បណ្តាញព័ត៌មានបរទេសនៅនឹងកន្លែងបានបង្ហាញកន្លែងបូជាសពមានមនុស្សស្លាប់កើនច្រើន។ ការិយាល័យស្ថិតិជាតិនៃប្រទេសចិនមិនបានផ្សាយអំពីចំនួនសរុបនៃការស្លាប់ក្នុងខែធ្នូទេ។ អ្នកស្រី Sherry Liang គ្រូបង្រៀនភាសាអង់គ្លេសអាយុ៣៥ឆ្នាំនៅភាគកណ្តាលនៃប្រទេសចិនបានថ្លែងប្រាប់វីអូអេតាមទូរស័ព្ទថា៖«កំណើនយ៉ាងច្រើននៃករណីជំងឺកូវីដនិងការស្លាប់ ជាពិសេសក្នុងចំណោមមនុស្សចាស់ បានធ្វើឱ្យខ្ញុំដឹងថារដ្ឋាភិបាលចិនមិនគិតគូរអំពីថាតើសេចក្តីសម្រេចរបស់ខ្លួនមានផលប៉ះពាល់បែបណាលើប្រជាជនចិនទេ»។ អត្រាយុវជនគ្មានការងារធ្វើ ក្រៅពីការកើនឡើងនៃករណីកូវីដនិងការស្លាប់កាលពីខែមករា ប្រទេសចិនក៏មានកំណើនអត្រាយុវជនមិនមានការងារធ្វើក្នុងកម្រិតខ្ពស់ជាប្រវត្តិសាស្ត្រ ហើយសេដ្ឋកិច្ចក៏មានដំណើរយឺតផងដែរ។ ជាច្រើនខែមកហើយ អត្រាយុវជនគ្មានការងារធ្វើក្នុងប្រទេសចិនមានលើស២០% ដែលនាំឱ្យនិស្សិតមានបរិញ្ញាបត្ររាប់លាននាក់អស់សង្ឃឹម។ ជាជាងផ្សព្វផ្សាយរូបភាពរីករាយនៃពិធីទទួលសញ្ញាបត្រ យុវជនជាច្រើននាក់ក្នុងប្រទេសចិនបានផ្សព្វផ្សាយរូបថតពួកគេដេកលើដី ទម្រេតខ្លួនផ្កាប់មុខលើជណ្តើរឬដាក់សញ្ញាបត្រក្នុងធុងសម្រាម។ ផ្សារការងារក្រៀមក្រោះបានបង្ខំយុវជនខ្លះឱ្យវិលទៅកាន់ស្រុកកំណើតរបស់ពួកគេវិញហើយក្លាយជា«កូននៅផ្ទះគ្រប់ពេល» ចំណែកឯយុវជនឯទៀតៗវិញជួបការលំបាកក្នុងការរស់នៅជាធម្មតាដោយសារមានបញ្ហាផ្លូវចិត្ត។ លោក Jacky Wang អាយុ២២ឆ្នាំជាអ្នកមានបរិញ្ញាបត្រនៅក្នុងក្រុង Shanghai បាននិយាយប្រាប់វីអូអេតាមទូរស័ព្ទថា៖«ខ្ញុំត្រូវបានពិនិត្យឃើញថាមានជំងឺធ្លាក់ទឹកចិត្តតាំងពីខ្ញុំបាត់បង់ការងារកាលពីខែមិថុនា»។ លោកបានបន្ថែមថា៖«ខ្ញុំខ្លាចមិនហ៊ានស្វែងរកការងារ។ នៅពេលណាខ្ញុំបើកគេហទំព័រស្វែងរកការងារ ខ្ញុំច្រួលច្រាលក្នុងចិត្តហើយឈឺក្បាលខ្លាំង។ ពេលណាខ្ញុំមើលតួលេខថ្មីៗអំពីយុវជនគ្មានការងារធ្វើ ខ្ញុំគិតថាតើនេះជាជីវិតខ្ញុំនៅពេលខ្ញុំរស់ក្នុងប្រទេសចិនឬយ៉ាងណា»។ កាលពីខែសីហា ចិនប្រកាសថាខ្លួនលែងផ្សាយទិន្នន័យយុវជនគ្មានការងារធ្វើទៀតហើយ ដោយនិយាយយោងដល់សេចក្តីត្រូវការកែលម្អវិធីប្រមូលទិន្នន័យ។ ការច្របូកច្របល់ខាងនយោបាយនិងក្តីទោមនស្សសាធារណៈ នៅពេលតស៊ូនឹងឧបសគ្គដោយសារការបញ្ឈប់គោលនយោបាយសូន្យកូវីដរដ្ឋាភិបាលចិនបានប្រឈមនឹងពេលលំបាកខាងនយោបាយខ្លះដែរ ព្រមទាំងក៏មានការអាក់អន់ចិត្តអំពីរបៀបដឹកនាំឆ្គាំឆ្គងរបស់លោក Xi Jinping ផងដែរ។ តាំងពីខែកក្កដាមក មន្ត្រីជាន់ខ្ពស់ពីរនាក់គឺអតីតរដ្ឋមន្ត្រីការបរទេសលោក Qin Gang និងអតីតរដ្ឋមន្ត្រីការពារប្រទេសលោក Li Shangfu មិនបានបង្ហាញខ្លួនជាសាធារណៈ ហើយបន្ទាប់មកបានត្រូវដកចេញពីតំណែង។ ដោយត្រូវយល់ឃើញថាជាអ្នកស្មោះស្ម័គ្រជាមួយលោក Xi អ្នកសង្កេតការណ៍ខ្លះបាននិយាយថាការដករដ្ឋមន្ត្រីទាំងពីរនាក់នេះចេញពីតំណែងឆ្លុះបញ្ចាំងឱ្យឃើញកង្វះតម្លាភាពនិងការទទួលខុសត្រូវខ្ពស់តាមនយោបាយរបស់មនុស្សតែម្នាក់របស់លោក Xi។ លោក Alfred Wu អ្នកជំនាញខាងនយោបាយចិននៅសាកលវិទ្យាល័យជាតិសិង្ហបូរីបាននិយាយថានៅពេលដែលលោក Xi គ្រប់គ្រងប្រទេសតឹងរ៉ឹងជាងមុន ដោយបន្តឹងការត្រួតត្រាលើសង្គមស៊ីវិលនិងបង្ក្រាបធុរកិច្ចដូចជាក្រុម Alibaba ជាដើម ប្រជាជនខ្លះបានប្រើឱកាសនានាដូចជាមរណភាពកាលពីខែតុលាមុននៃអតីតនាយករដ្ឋមន្ត្រីលោក Li Keqiang ដើម្បីប្រឆាំងនឹងការគ្រប់គ្រងដោយមនុស្សតែម្នាក់របស់លោក Xi។ លោកបានថ្លែងប្រាប់វីអូអេតាមទូរស័ព្ទថា«ដោយកាន់មរណទុក្ខដល់លោក Li ប្រជាជនចិនចង់បង្ហាញថាពួកគេនឹករឭកសម័យមានមនុស្សធម៌ជាងមុនក្នុងប្រទេសចិន ហើយពួកគេមានប្រតិកម្មដល់ការប្រែប្រួលដែលបានកើតមានក្នុងប្រទេសចិនក្រោមការគ្រប់គ្រងរបស់លោក Xi។ នៅក្រោយបណ្តាញព័ត៌មានរដ្ឋប្រកាសអំពីមរណភាពរបស់លោក Li កាលពីថ្ងៃទី២៧ខែតុលាមក រូបថតនិងវីដេអូក្នុងបណ្តាញសង្គមបានបង្ហាញឱ្យឃើញពលរដ្ឋចិនរាប់រយនាក់ឈរនៅក្រៅផ្ទះលោក Li កាលលោកនៅក្មេងក្នុងខេត្ត Anhui ដើម្បីសម្តែងការគោរពដល់អតីតនាយករដ្ឋមន្ត្រីរូបនេះ។ នៅលើបណ្តាញសង្គមចិន Weibo ពលរដ្ឋប្រើ internet ខ្លះបានហៅលោក Li ថាជា«នាយករដ្ឋមន្ត្រីល្អដែលបានឧទ្ទិសខ្លួនលោកដល់ប្រជាជន»។ ចំណែកឯជនឯទៀតៗវិញបាននិយាយថាពួកគេតែងតែ«ស្រឡាញ់និងគោរព»លោក Li។ តែក្នុងពេលខ្លីតមកកម្មវិធីត្រួតពិនិត្យតាមអ៊ីនធឺណិតនៃប្រទេសចិនបានរាំងខ្ទប់ការរុករកពាក្យពាក់ព័ន្ធទាំងនេះ។ នៅពេលប្រារព្ធពិធីបុណ្យ Halloween នៅឆ្នាំនេះ អ្នកចូលរួមខ្លះបានស្លៀកពាក់សម្លៀកបំពាក់ hazmat suits ដែលដូចពួកអាជ្ញាធរពង្រឹងបទបញ្ញត្តិប្រឆាំងជំងឺកូវីដ១៩នៅពេលរាតត្បាតជំងឺនេះ។ ចំណែកឯមនុស្សឯទៀតវិញបានពាក់ផ្ទាំងក្រដាសលើសម្លៀកបំពាក់ពួកគេជានិមិត្តរូបនៃការប្រឆាំងនឹងយុទ្ធសាស្ត្រសូន្យកូវីដក្នុងឆ្នាំ២០២២។ ដោយសកម្មភាពផលិតកម្មចុះថយក្នុងខែទីពីរបន្តបន្ទាប់កាលពីខែវិច្ឆិកា ហើយសេដ្ឋកិច្ចប្រទេសមិនបានបង្ហាញសញ្ញាអំពីការរើបឡើងវិញ លោក Wu នៅសិង្ហបូរីមិនរំពឹងថាស្ថានភាពទាំងស្រុងនឹងល្អប្រសើរជាងមុនសម្រាប់ប្រទេសចិនក្នុងពេលអនាគតឆាប់ៗនេះទេ។ លោកបានថ្លែងប្រាប់វីអូអេថានៅពេលដែលអ្វីៗភាគច្រើននឹងនៅដដែលក្នុងប្រទេសចិននៅឆ្នាំក្រោយក៏ដោយក៏«ស្ថានភាពជាមូលដ្ឋាន ជាពិសេសស្ថានភាពសេដ្ឋកិច្ចនឹងអាក្រក់ជាងឆ្នាំ២០២៣»។ ទោះជាមានទស្សនៈទុទិដ្ឋិនិយមអំពីប្រទេសចិនក្នុងឆ្នាំ២០២៤ក៏ដោយ ក៏ពលរដ្ឋចិនខ្លះយល់ថាបើប្រៀបធៀបជាមួយប្រជារាស្ត្រអ៊ុយក្រែនដែលបានរងទុក្ខវេទនាដោយសារសង្គ្រាមរបស់រុស្ស៊ីជាងមួយឆ្នាំមកហើយ ស្ថានភាពពួកគេហាក់ដូចជាល្អជាងនៅអ៊ុយក្រែន។ លោក Allen Wang បុរសចិនអាយុ៣៧ឆ្នាំនៅខេត្ត Jiangsu បានថ្លែងប្រាប់វីអូអេតាមទូរស័ព្ទថា៖«ទោះជាការគ្រប់គ្រងផ្តាច់ការរបស់រដ្ឋាភិបាលចិនគួរឱ្យខ្លាចក៏ដោយ ក៏សង្គ្រាមនៅអ៊ុយក្រែនមានមនុស្សស្លាប់ច្រើន»៕ ប្រែសម្រួលដោយលោកឈឹម សុមេធ | អ្នកវិភាគខ្លះចាត់ទុកឆ្នាំ២០២៣ជាឆ្នាំមួយមានការច្របូកច្របល់សម្រាប់រដ្ឋាភិបាលក្រុងប៉េកាំងហើយនិយាយថាហេតុការណ៍ជាច្រើនដែលបានកើតមានជាផ្នែកមួយនៃផលប៉ះពាល់ដោយសារគោលនយោបាយធ្វើមិនឱ្យមានជំងឺកូវីដ (ឬសូន្យកូវីដ) ដែលមានរយៈពេលជិតបីឆ្នាំ។ |
សូមស្តាប់សេចក្តីរាយការណ៍លម្អិតពីលោក រ៉ឹម ភារី នៃសារព័ត៌មានថ្មីៗដូចតទៅ៖ ក្លិនស្អុយដែលចេញពីប្រឡាយលូបឹងត្របែក បានធ្វើ លោក សាន ដារ៉ាវីន រង្គៀសចិត្តជាខ្លាំង ។ ទើសភ្នែកផង និងពិបាកទ្រាំនឹងក្លិនស្អុយចេញពីលូនេះផង ទើបយុវជន ដារ៉ាវីន ដែលគ្រានោះទើបត្រឡប់ពីសិក្សានៅប្រទេសថៃ បានប្រមូលគ្នីគ្នាមកប្រមូលសំរាមគ្រប់ប្រភេទលើប្រឡាយបឹងត្របែក កាលពីអំឡុងខែមីនា ឆ្នាំ២០១៩។ សកម្មភាពនេះ ចាប់ផ្តើមដោយមានយុវជនតែបីបួននាក់ប៉ុណ្ណោះ ដែលជាមិត្តភក្តិរបស់ដាវីត ប៉ុន្តែក្រោយមក សកម្មភាពនេះ បានលេចលឺដល់យុវជនដទៃទៀត សាធារណជន រួមទាំងបណ្តាញសារព័ត៌មាននានាផង។ រូបភាពពីទំព័រហ្វេសប៊ុកយុវជនសំរាម ពីទីស្នាក់ការយុវជនសំរាម ដែលមានដំបូលប្រកស័ង្គសី និងមានរបស់ប្រើប្រាស់សុទ្ធតែកែច្នៃពីសំរាម លោក សាន ដារ៉ាវីត រំឭកដូច្នេះ៖«ដំបូងឡើយ ខ្ញុំជិះកាត់ ហើយធុំក្លិនស្អុយមែនទែន។ ខ្ញុំក្រឡេកមកឃើញសុទ្ធប្លាស្ទិក អត់ឃើញទឹកពណ៌ខ្មៅទេ។ ខ្ញុំក៏គិតថា ប្រមូលគ្នាបួនប្រាំនាក់ មករើសសំរាម។ បើរើសមិនអស់ទេ មិនបាច់ឈប់ទេ។ ពេលនោះ ក៏មានអ្នកមានទំនួលខុសត្រូវលើបញ្ហាហ្នឹង មកចូលរួមជាមួយយើង ដោយសង្ឃឹមថាវានឹងអស់ ដើម្បីកុំឲ្យបង្កក្តីព្រួយបារម្ភដល់ពលរដ្ឋ។ ពលរដ្ឋរស់នៅក្បែរហ្នឹង គាត់ស៊ាំនឹងច្រមុះ ចឹងគាត់មិនដឹងថា វាប៉ះពាល់ស្អីខ្លះ។ នៅម្តុំនេះ អ្នកក្រច្រើន គាត់មានលុយតិចតួច គាត់ទៅធ្វើព្យាបាលជំងឺជាញឹកញាប់។ ខ្ញុំព្រួយបារម្ភពីប្រភពជំងឺរាតត្បាតផ្សេងៗ។ ពេលធ្វើបានប្រហែលមួយសប្តាហ៍ ស្រាប់តែមានសមត្ថកិច្ច អាជ្ញាធរ ក្រសួងពាក់ព័ន្ធ អ្នកសារព័ត៌មានចុះមក ចឹងខ្ញុំក៏សប្បាយចិត្ត ព្រោះមានការចូលរួម»។ រូបភាពពីទំព័រហ្វេសប៊ុកយុវជនសំរាម តាមពិតទៅ ការងារប្រមូលសំរាម មិនមែនជាបំណងរបស់យុវជនរូបនេះឡើយ ដ្បិតរូបគេ ក៏ចង់ធ្វើការងារស្របតាមជំនាញគ្រប់គ្រងពាណិជ្ជកម្ម ដែលបានពីសាកលវិទ្យាល័យជូឡាឡុងកន ប្រទេសថៃរបស់ខ្លួនដែរ។ ប៉ុន្តែ បញ្ហាសំរាមពាសវាលពាសកាលនៅភ្នំពេញ និងមិនទាន់មានដំណោះស្រាយ បានធ្វើឲ្យ លោក ដារ៉ាវីត ទុកចោលការងាររបស់ខ្លួនមួយឡែក ហើយងាកមកផ្តោតលើគំនិផ្តួចផ្តើម ប្រមូលសំរាមជាគំរូ និងជាសារដាស់តឿនពលរដ្ឋទូទៅ។ សូមទស្សនាវីដេអូខាងក្រោមនេះ៖ ក្រៅពីចង់ប្តូរឥរិយាបថពលរដ្ឋខ្មែរ លោក សាន ដារ៉ាវីត កែប្រែឲ្យភ្នំពេញគ្មានសំរាម សម្រាប់ លោក សាន ដារ៉ាវីត សំរាមនៅរាយប៉ាយតាមផ្លូវសាធារណៈ សួនច្បារ ក្នុងលូ និងស្ទើរគ្រប់ទីកន្លែងនៅក្នុងក្រុងភ្នំពេញ មិនត្រឹមតែប៉ះពាល់សុខភាពពលរដ្ឋនោះទេ ប៉ុន្តែវាបានធ្វើឲ្យអ្នកទេសចរបរទេស វាយតម្លៃមិនល្អចំពោះមុខមាត់ប្រទេសកម្ពុជាទៀតផង។ លោកអះអាងថា ទម្លាប់ចោលសំរាមផ្តេសផ្តាសរបស់ពលរដ្ឋជាច្រើន បានក្លាយជាបញ្ហាចម្បង ដែលលោកចង់កែប្រែ ដើម្បីឲ្យភ្នំពេញមានបរិស្ថានស្អាត។ រូបភាពពីទំព័រហ្វេសប៊ុកយុវជនសំរាម លោកពន្យល់យ៉ាងដូច្នេះថា៖ «យុវជន យើងផ្សព្វផ្សាយទៅកាន់យុវជនគ្នាយើង។ យើងរើសសំរាមឲ្យគាត់ឃើញថា សំរាមមិនគួរនៅកន្លែងហ្នឹងទេ។ យើងបានបង្កើនអ្នករើសសំរាម ឲ្យច្រើនជាងអ្នកបោះចោល។ មកដល់សព្វថ្ងៃ គឺមានការផុសផុលច្រើនមែនទែន នៅក្នុងការរើសសំរាមនៅតាមទីសាធារណៈនានា។ រូបភាពទាំងអស់នេះ បានជ្រាបដល់ពលរដ្ឋច្រើនមែនទែន តាមរយៈបណ្តាញសង្គមហ្វេសប៊ុក តាមកាសែត និងទូរទស្សន៍។ ដូច្នេះប្រហែលជាកន្លះឆ្នាំហ្នឹង ឃើញថា ពលរដ្ឋមានការផ្លាស់ប្តូរឥរិយាបថច្រើន អំពីការព្រួយបារម្ភពីបរិស្ថាន»។ រូបភាពពីទំព័រហ្វេសប៊ុកយុវជនសំរាម ស្លៀកខោខូវប៊ូវ ពាក់អាវយឺត យុវជនវ័យ២៩ឆ្នាំ ដែលបានបំពេញការងារយ៉ាងសស្រាក់សស្រាំ ក្នុងការប្រមូលសំរាម រយៈពេល៨ខែមកនេះ ហាក់រីករាយ ព្រោះបានឃើញពីការប្រែប្រួលជាវិជ្ជមានក្នុងការចោលសំរាមរបស់ប្រជាពលរដ្ឋក្នុងរាជធានី។ បើតាមលោក ដារ៉ាវីត ការធ្វើសកម្មភាពប្រមូលសំរាម គឺជាសារដ៏មានសារសំខាន់បំផុត ដើម្បីឲ្យពលរដ្ឋមើលឃើញ និងភ្ញាក់រលឹក លែងបោះចោលសំរាមក្រៅធុង និងចេះរៀបចំទុកដាក់សំរាមឲ្យបានត្រឹមត្រូវ។ ជាកូនច្បងក្នុងចំណោមបងប្អូន៣នាក់ ក្នុងគ្រួសារជីវភាពមធ្យមនៅក្រុងភ្នំពេញ ដារ៉ាវីត និងសមាជិកក្រុម នៅតែបន្តសកម្មភាពប្រមូលសំរាម និងរៀបចំក្រុមធ្វើបំពង់បឺតបរិស្ថាន ដែលទទួលបានការឧបត្ថម្ភពីសប្បុរសជននានា។ រូបភាពពីទំព័រហ្វេសប៊ុកយុវជនសំរាម តែយ៉ាងណាក៏ដោយ ការប្រឹងប្រែងធ្វើជាគំរូសម្រាប់យុវជន និងពលរដ្ឋផ្សេងទៀត មិនទាន់គ្រប់គ្រាន់នោះទេ។ លោក សាន ដារ៉ាវីត ចង់ឲ្យអាជា្ញធរអនុវត្តន៍វិធានការ ពិន័យអ្នកចោលសំរាមមិនត្រឹមត្រូវ។ បើតាមយុវជនរូបនេះ ការចូលរួមពីភាគីពាក់ព័ន្ធលើបញ្ហានេះ ទើបអាចកែប្រែឥរិយាបថរបស់ប្រជាជន ឲ្យឈប់ចោលសំរាមពាសវាលពាសកាលបាន។ លោកបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំគិតថា បញ្ហានេះ បណ្តាលមកពីទាំងអស់គ្នា។ បើសិនយើងចែកកំហុសម្នាក់បន្តិចៗ បើសិនជាអាជ្ញាធរ គាត់យកចិត្តទុកដាក់ បើប្រមូលសំរាមទាន់ពេលវេលា ហើយចុះពន្យល់ណែនាំគ្នាគាត់ថា បងដាក់សំរាមអ៊ីចេះ ដើម្បីឲ្យស៊ីនទ្រីស្រួលប្រមូល មិនមែនចូកចាក់ៗ ធ្វើឲ្យធ្លាយរប៉ាត់របាយពេញហ្នឹង។ ដូច្នេះ យើងគួរតែទទួលកំហុសនេះម្នាក់បន្តិចៗ ដើម្បីកែប្រែទម្លាប់របស់គាត់ គាត់នឹងកែហើយ ខ្ញុំជឿថាគាត់នឹងកែ តែបើមិនកែយើងចាត់វិធានការផ្សេងៗ ដាក់សម្ពាធ និងដាក់កំហិត គាត់នឹងកែហើយ»។ លោកសង្កត់ធ្ងន់ថា ការងាររបស់ខ្លួនគ្រាន់តែជាចំណែកតួចមួយ នៃដំណោះស្រាយបញ្ហានេះ ប៉ុន្តែការអប់រំពលរដ្ឋអំពីបរិស្ថាន និងទុកដាក់សំរាមឲ្យបានត្រឹមត្រូវ គួរតែត្រូវបានធ្វើឡើងតាំងពីថ្នាក់មតេ្តយ្យមកម្ល៉េះ។ បន្ទាប់ពីធ្វើការងារនេះបានមួយរយៈ លោក សាន ដារ៉ាវីត បានចាត់ទុកថា ការងាររបស់ខ្លួនបានទទួលលទ្ធផលបណ្តើរៗនោះ។ ហើយអ្វីដែល លោក សាន ដារ៉ាវីត ដែលមានរូបរាងស្តើងសម្បុរស្រអែមរូបនេះ ចង់បាន គឺប្រែក្លាយជារាជធានីភ្នំពេញ ឲ្យក្លាយជាទីក្រុងគ្មានសំរាម៕ | ភ្នំពេញ៖ ខុសពីនិស្សិតជាច្រើន នៅពេលរៀនចប់ពួកគេចូលទៅធ្វើការក្នុងម៉ាស៊ីនត្រជាក់ តែលោក សាន ដារ៉ាវីត ដែលទើបបញ្ចប់អនុបណ្ឌិតនៅប្រទេសថៃ បែរជាបានប្រមែប្រមូលយុវជនដែលមានគំនិតដូចគ្នា ធ្វើសកម្មភាពប្រមូលសំរាមនៅប្រឡាយបឹងត្របែករហូតទទួលបានការគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់ពីមហាជន។ បើតាម លោក សាន ដារ៉ាវីត បេសសកម្មដ៏លំបាកនេះ គឺដើម្បីឲ្យរាជធានីភ្នំពេញជាក្រុងគ្មានសំរាម។ |
Manchester City បានយកឈ្នះម្ចាស់ផ្ទះ AFC Bournemouth ៣-១ ក្នុងការប្រកួតសប្តាហ៍ទី៣ នៅយប់ថ្ងៃទី២៥ ខែសីហា។ ជ័យជម្នះនេះ នាំឲ្យម្ចាស់ជើងឯកចាស់ទទួលបាន៧ពិន្ទុ ស្ថិតក្នុងចំណាត់ថ្នាក់ទី២ តាមពីក្រោយគូប្រជែងឆ្នាំចាស់ Liverpool ដែលមាន៩ពិន្ទុពេញ បន្ទាប់ពីឈ្នះ Arsenal នៅ Anfield ៣-១ កាលពីថ្ងៃទី២៤ ខែសីហា។ ខ្សែប្រយុទ្ធ Sergio Aguero របស់មេឃខៀវ និង Mohamed Salah របស់ហង្សក្រហម សុទ្ធតែរកបាន២គ្រាប់ដូចគ្នាឲ្យក្រុមរបស់ពួកគេរៀងខ្លួន។ បិសាចក្រហម Man Utd បើទោះចំណាយប្រាក់សន្ធឹកក្នុងការនាំយកខ្សែការពារដែលមានតម្លៃថ្លៃៗដូចជា Aaron Wan-Bissaka និង Harry Maguire ក្តី ប៉ុន្តែពួកគេនៅតែនៅមិនបង្ហាញភាពខ្លាំងបាននៅឡើយ។ នៅ Old Trafford ម្ចាស់ជើងឯកលីគកំពូលអង់គ្លេស២០សម័យចាញ់ Crystal Palace ក្នុងលទ្ធផលប្រផិតប្រផើយ ២-១។ ឆ្លងកាត់៣ប្រកួត Man Utd ឈ្នះ១ ស្មើ១ ចាញ់១ មាន៤ពិន្ទុឈរចំណាត់ថ្នាក់ទី៥ ពីក្រោយ Leicester City ដែលមាន៥ពិន្ទុ និង Arsenal លេខ៣ មាន៦ពិន្ទុ។ មិនខុសពី Man Utd ឡើយ Tottenham Hotspur ក៏រងបរាជ័យក្នុងផ្ទះខ្លួនឯងដូចគ្នា ក្រោយចាញ់ Newcastle United ១-០។ មាន់ខ្នាយមាស រកបាន៤ពិន្ទុ ពីការប្រកួត៣លើកស្ថិតនៅចំណាត់ថ្នាក់ទី៧ គិតត្រឹមសប្តាហ៍ទី៣នេះ។ ដោយឡែក Chelsea ក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅថ្មីលោក Lampard បានទទួលជ័យជម្នះជាលើកដំបូងហើយ សម្រាប់លីគកំពូលអង់គ្លេសរដូវកាលនេះ ក្រោយចាញ់ និងស្មើក្នុងការប្រកួត២លើកដំបូង។ តោខៀវទទួលបាន៤ពិន្ទុ ឈរលេខរៀងទី១៣ បណ្តោះអាសន្ន។ ក្នុងចំណោមក្រុមទាំង២០ Watford ជាក្រុមដំបូងគេដែលមិនទាន់រកបានមួយពិន្ទុនៅឡើយក្រោយឆ្លងកាត់៣ប្រកួត ចាញ់ទាំង៣ប្រកួត៕ ខាងក្រោមនេះជាតារាងពិន្ទុសម្រាប់ក្រុមទាំង២០នៅ Premier League សប្តាហ៍ទី៣៖ | ជ័យជម្នះលើក្រុម Arsenal ៣-១ បាននាំឲ្យ Liverpool នៅរក្សាចំណាត់ថ្នាក់ទីទី១ ក្នុងតារាង Premier League បណ្តោះអាសន្ន សម្រាប់ជំនួបសប្តាហ៍ទី៣។ Chelsea ស្គាល់ជ័យជម្នះដំបូងក្រោមការដឹកនាំរបស់លោក Frank Lampard តាមរយៈការយកឈ្នះ Norwich City ៣-២ ខណៈ Manchester United បរាជ័យក្នុងដីខ្លួនឯងយ៉ាងអាម៉ាស់ក្រោមថ្វីជើង Crystal Palace ក្នុងលទ្ធផល ២-១។ |
សិក្ខាកាម៣០នាក់ មកពី២៩ប្រទេស នៃទ្វីបទាំង៥ បានចូលរួមក្នុងសិក្ខាសាលា ដែលរៀបចំដោយ IOC នៅទីស្នាក់ការកណ្តាលក្នុងក្រុង Lausanne ប្រទេសស្វីស ចាប់ពីថ្ងៃទី២៦-២៩ ខែកុម្ភៈ ឆ្នាំ២០២៤។ លោក ប៊ុយ សុភ័ណ្ឌ បានបញ្ជាក់ថា សិក្ខាសាលានេះ រៀបចំដើម្បីពង្រឹងសមត្ថភាពគ្រូបង្គោល លើការរៀបចំផែនការ, ការរៀបចំកម្មវិធីសិក្សា, ការបង្កើតសកម្មភាពអប់រំកាយ និងកីឡា និង ការវាយតម្លៃ គរុកោសល្យ នៃការបង្រៀន។ គោលបំណងនៃសិក្ខាសាលាដដែលនេះ IOC ចង់ពង្រឹង និងពង្រីកវិសាលភាព នៃការអនុវត្តគម្រោងកម្មវិធីអប់រំគុណតម្លៃអូឡាំពិក នៅតាមបណ្ដាលប្រទេសជាសមាជិករបស់ខ្លួនផងដែរ។ ដោយឡែក គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា តែងតែអនុវត្តនូវផែកការអប់រំគុណតម្លៃអូឡាំពិក ដោយបានរៀបចំវគ្គបណ្ដុះបណ្ដាលមន្ដ្រីតាមស្ថាប័នកីឡា និងសហព័ន្ធកីឡាជាតិរបស់ខ្លួន។ ជាពិសេសទៀតនោះ NOCC តែងមានវគ្គអប់រំគុណតម្លៃអូឡាំពិកនៅតាមបណ្ដាលសាលារៀនទូទាំងរាជធានី-ខេត្ត រៀងរាល់ឆ្នាំ ដើម្បីបញ្ច្រៀបដល់សិស្សានុសិស្ស និងយុវជន អំពីគុណតម្លៃស្នូលទាំង៣ របស់ទស្សនវិទ្យាអូឡាំពិក រួមមាន៖ ឧត្តមភាព, ការគោរព និងមិត្តភាព៕ លោក ប៊ុយ សុភ័ណ្ឌ តំណាង NOCC ឈរនៅខាងស្ដាំដៃ រូបពី NOCC | លោក ប៊ុយ សុភ័ណ្ឌ ទីប្រឹក្សាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានចូលរួមសិក្ខាសាលាបណ្ដុះបណ្ដាគ្រូបង្គោល និងការអប់រំគុណតម្លៃអូឡាំពិក ដែលរៀបចំដោយ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) នៅប្រទេសស្វីស។ វគ្គបណ្ដុះបណ្ដាលនេះ ដើម្បីពង្រឹងសមត្ថភាពគ្រូបង្គោល និងពង្រីកវិសាលភាព នៃការអនុវត្តគម្រោងកម្មវិធីអប់រំគុណតម្លៃអូឡាំពិក នៅតាមបណ្ដាប្រទេសជាសមាជិក IOC។ |
«នៅក្នុងរបាយការណ៍មួយ និយាយរឿងបិទអាជ្ញាបណ្ណ តែយើង(ក្រសួងព័ត៌មាន) គ្រាន់តែព្យួរទេ? »។ នេះជាការបញ្ជាក់របស់លោក ខៀវ កាញារីទ្ធ ដែលបានពន្យល់ថា ការបិទ ឬព្យួរអាជ្ញាបណ្ណស្ថាប័នព័ត៌មានណាមួយ គឺអាស្រ័យលើអង្គហេតុថា ស្ថាប័ននោះ បានអនុវត្តតាមក្រមសីលធម៌ និងវិជ្ជាជីវៈ ត្រឹមត្រូវដែរទេ។ និយាយពីចំណុចនេះ រដ្ឋមន្រ្តីព័ត៌មាន បានពន្យល់ថា មូលហេតុដែលក្រសួង សម្រេចលុប ឬព្យួរអាជ្ញាបណ្ណព័ត៌មាននោះ លុះត្រាតែស្ថាប័នណាមួយ បានទៅទារថវិកាពីពលរដ្ឋ រហូតដល់មានការប្ដឹងមកក្រសួង ។ ថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ លោក ខៀវ កាញារីទ្ធ បានពន្យល់ថា កន្លងមក មានអ្នកកាសែត៧ស្ថាប័ន បាននាំគ្នាទៅជំរិតទារលុយពីក្រុមហ៊ុនមួយ ហើយក្រសួងបានណែនាំ មុនឈានទៅដល់ការដក ឬព្យួរអាជ្ញាប័ណ្ណស្ថាប័ននោះ។ «អ្នកសរសេររបាយការណ៍ឱ្យស៊ីជម្រៅជាងនេះបន្តិច ព្រោះក្រសួងព័ត៌មានស៊ីជម្រៅលើរឿងនេះជាង»។ នេះជាការបញ្ជាក់របស់រដ្ឋមន្រ្តីព័ត៌មាន នៅក្នុងទិវាសេរីភាពសារព័ត៌មានសាកលលោក ៣ ឧសភា នៅសណ្ឋាគារសុខា។ ដោយឡែកករណីមួយទៀត ទាក់ទងនឹងការហាមឃាត់មិនឱ្យអ្នកសារព័ត៌មានចុះផ្សាយនៅតំបន់មួយ ដែលត្រូវបានគេរាំងខ្ទប់ ។ ចំណុចនេះ លោក ខៀវ កញារីទ្ធ ចោទសួរវិញថា តើអ្នកព័ត៌មាននោះ គាត់យល់ច្បាស់ពីច្បាប់ ឬគាត់បំពានច្បាប់? ត្រង់ចំណុចនេះ លោក កាញារីទ្ធ បានពន្យល់ថា បើកន្លែងហាមឃាត់មួយ គេមិនអនុញ្ញាតឱ្យអ្នកសារព័ត៌មានចុះថតរូប ឬប្រមូលព័ត៌មានហើយ អ្នកសារព័ត៌មាន គឺគ្មានសិទ្ធិអំណាចអ្វីចូលកន្លែងនោះទេ។ ចំណុចនេះហើយ ដែលរដ្ឋមន្រ្តីព័ត៌មាន បានសង្កត់ធ្ងន់ថា អ្នកសារព័ត៌មានខ្លះ ត្រូវបានគេហាមឃាត់មិនឱ្យចូលផ្ដិតយកព័ត៌មាន នៅកន្លែងហាមឃាត់នោះ បែរជាមានសេចក្តីរាយការណ៍ថា មានការរិតត្បិតសេរីភាពសារព័ត៌មានទៅវិញ។ សម្រាប់លោក ខៀវ កាញារីទ្ធ សេរីភាពសារព័ត៌មាន និងបញ្ចេញមតិនៅកម្ពុជា មានភាពប្រសើរឡើងជាប្រទេសដទៃក្នុងតំបន់ ដូចជា ថៃ ជាដើម ដែលបានបិទវេបសាយព័ត៌មានរាប់រយហើយ តែគ្មានការប្រកាសថា រិតត្បិតសេរីភាពឡើយ៕ | ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ រិះគន់លើរបាយការណ៍ស្តីពីសេរីភាពសារព័ត៌មាន ដែលសរសេរ និងចេញផ្សាយដោយសមាគម និងស្ថាប័នមួយចំនួន ដែលមិនមែនជាអង្គភាពធ្វើការលើវិស័យព័ត៌មាន និងផ្សព្វផ្សាយ។ លោក រិះគន់ថា សមាគមខ្លះ សរសេររបាយការណ៍ពីសេរីភាពព័ត៌មាន មិនត្រឹមត្រូវឡើយ។ |
អ្នកគាំទ្រប្រមាណ ២ម៉ឺននាក់ ពេញក្នុងកីឡដ្ឋាន អង្គុយក្រោមដំណក់ទឹកភ្លៀង និងផ្គរលាន់ ដើម្បីរង់ចាំមើលការបង្ហាញខ្លួន របស់កីឡាករវ័យ ៣៦ឆ្នាំ សញ្ជាតិអាហ្សង់ទីនម្ចាស់ជើងឯក World Cup 2022 ។ ការបង្ហាញវត្តមាន Messi ចំពោះមុខអ្នកគាំទ្របានពន្យាពេលប្រមាណជិត ២ម៉ោងពីសំណាក់អ្នករៀបចំ ព្រោះតែបញ្ហាអាកាសធាតុ។ កម្មវិធីចាប់ផ្តើមឡើងវិញ ក្រោយពេលដែលមេឃភ្លៀងបានថមថយទៅវិញ ខណៈដែលអ្នកគាំទ្រក្នុងកីឡដ្ឋាន DRV PNK បន្តស្រែកហៅឈ្មោះរបស់ Messi ខ្លាំង។ នាកម្មវិធីបើកនោះ David Beckham ដែលជាភាគហ៊ុននិកក្លិប បាននិយាយទៅកាន់អ្នកគាំទ្រថា ការមកដល់របស់ Messi ប្រៀបបានជាក្តីស្រមៃក្លាយជាការពិត មុនពេលដែលលោក Jorge Mas លើកសរសើរបន្ថែមទៅកាន់ Messi ប្រាប់អ្នកគាំទ្រ។ «រាត្រីនេះគឺជាអំណោយ និងការអបអរទៅកាន់ទៅក្រុមដែលផ្តល់ឱកាសមកដល់ក្រុមគ្រួសាររបស់ខ្ញុំ។ រាត្រីនេះយើងធ្វើវានៅក្រោមដំណក់ភ្លៀងធ្លាក់ ជាទឹកដ៏អស្ចារ្យបំផុត។ នេះជាពេលវេលារបស់យើង ពេលវេលាក្នុងការផ្លាស់ផ្តូរមុខមាត់ថ្មីនៅក្នុងប្រទេសនេះ។ នេះជាកីឡាករលេខ ១០ ថ្មីរបស់អ្នកគ្រប់គ្នា លេខ ១០ប្រចាំអាម៉េរិក។»។ នេះជាសម្តីលោក Jorge Mas មុនពេលបង្ហាញវត្តមានរបស់ Messi។ Messi ដែលបានមកដល់ទីក្រុង Miami កាលពីថ្ងៃទី១១ ខែកក្កដា។ ប៉ុន្មានថ្ងៃចុងក្រោយនេះ គេឃើញMessi បាននាំក្រុមគ្រួសារទៅកាន់ផ្សារទំនើបមួយកន្លែងក្នុងប្រទេសអាម៉េរិក ដោយគ្មានការរំខានខ្លាំងពីសំណាក់អ្នកគាំទ្ររបស់គេឡើយ។ ខ្សែប្រយុទ្ធ ៣៦ឆ្នាំ បាននិយាយទៅកាន់អ្នកគាំទ្រក្នុងពេលបង្ហាញខ្លួនដូច្នេះថា ៖«អរគុណខ្លាំងណាស់ចំពោះអ្នករាល់គ្នាដែលតែងតែគាំទ្រខ្ញុំ និងផ្តល់មកខ្ញុំនូវការស្រលាញ់ ។ ខ្ញុំរីករាយដែលបានមកដល់ទីនេះ។ ខ្ញុំពិតជាចង់ចាប់ផ្តើមការហ្វឹកហាត់ និងប្រកួតប្រជែងឱ្យបានឆាប់រហ័ស និងចង់ឈ្នះ ព្រមទាំងជួយក្លិបសម្រាប់ការរីកចំរើនផងដែរ។ ខ្ញុំរីករាយចំពោះគម្រោងនៅទីនេះ ហើយការផ្លាស់មកទីនេះក៏រួមការសម្រេចចិត្តរបស់ក្រុមគ្រួសារខ្ញុំផងដែរ។»។ ការបង្ហាញវត្តមានរបស់ Messi ក៏មានការចូលរួមពីសំណាក់ក្រុមគ្រួសាររបស់គេផ្ទាល់ ព្រមទាំងអតីតមិត្តរួមក្រុមនៅ Barcelona កីឡាករខ្សែបម្រើ Sergio Busquets ហើយរូបគេក៏ផ្លាស់មកចូលរួមជាមួយនឹង Inter Miami សម្រាប់ប្រកួតប្រជែងរដូវកាលថ្មីផងដែរ។ Inter Miami បច្ចុប្បន្នកំពុងស្ថិតនៅក្នុងតំបន់បាតតារាងនៃក្របខណ្ឌ Major League Soccer កាលពីថ្ងៃទី១៥ ខែកក្កដា បានបញ្ជាក់ច្បាស់ថាកីឡាករម្ចាស់ពាន Ballon dOr ៧សម័យ បានចុះកិច្ចសន្យាជាមួយក្រុមរហូតដល់ឆ្នាំ ២០២៥៕ | ក្រោមដំណក់ភ្លៀង និងក្រសែភ្នែកអ្នកគាំទ្រពេញមួយកីឡដ្ឋាន កីឡាករឆ្នើមប្រចាំប្រវត្តិសាស្ត្របាល់ទាត់ Lionel Messi បានបង្ហាញវត្តមានលើកដំបូងចំពោះអ្នកគាំទ្រក្រុម Inter Miami នាថ្ងៃទី១៦ ខែកក្កដា ក្នុងប្រទេសអាម៉េរិក។ Messi ក៏ត្រូវបានម្ចាស់ក្លិបផ្តល់រហស្សនាមកិត្តិយសថា ជាកីឡាករ «លេខ ១០ ប្រចាំអាម៉េរិក(Americas Number 10)»។ |
ពោធិ៍សាត់៖ លោក ឈីន ម៉ូ មេប៉ុស្ដិ៍ឃុំអូរសណ្ដាន់ បានលើកឡើងថា នៅក្នុងឃុំអូរសណ្ដាន់ គ្មានសកម្មភាពលេងល្បែងស៊ីសងនោះទេ ដោយសារអាជ្ញាធរ បានចុះណែនាំ និងអប់រំ ដល់ប្រជាពលរដ្ឋជាប្រចាំ។ ទន្ទឹមនឹងនេះ ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏មានការយល់ដឹងច្រើន ពីផលប៉ះពាល់នៃការលេងល្បែងស៊ីសងដែរ។ លោកមេប៉ុស្ដិ៍រូបនេះបន្តថា ក្នុងឆ្នាំ២០២២នេះ ការលេងល្បែងស៊ីសងមានបន្តិចបន្តួចនោះទេ ពោលគឺ ប្រជាពលរដ្ឋលេងបៀនៅផ្ទះពេលបុណ្យទានជួបជុំបងប្អូន និងកោសឆ្នោត។ តែបើលេងល្បែងបែបទ្រង់ទ្រាយធំ នៅក្នុងឃុំអូរសណ្ដាន់មិនមាននោះទេ។ លោក ឈីន ម៉ូ បានបញ្ជាក់ថា ៖« ក្នុងមូលដ្ឋាន មានតែអ្នកលេងឆ្នោតតិចតួចទេ ហើយខ្ញុំបានបិទទាំងស្រុង មិនឱ្យមានទៀតនោះទេ។ អ្នកលេងបៀ ជុលមាន់ ក៏អត់មានដែរ តែបើពួកគាត់ទៅលេងកន្ លែងផ្សេង ទុកឱ្យខាងគេបង្រ្កាបទៅ។ បើនៅក្នុងឃុំនេះគឺអត់បានតែម្ដង»។ លោក ឈីន ម៉ូ មេប៉ុស្ដិ៍ឃុំអូរសណ្ដាន់។ រូបភាព៖ យុវជនអន្លង់ត្នោត ប្រសិនបើមានប្រជាពលរដ្ឋនៅតែបន្តលេងល្បែងស៊ីសង លោកមេប៉ុស្ដិ៍ នៅតែបន្តអប់រំ ហាមឃាត់ និងចុះណែនាំជារៀងរាល់ខែ។ លោក ឈីន ម៉ូ បានលើកឡើងបែបនេះ ហើយបន្តថា ល្បែងស៊ីសងនេះ មិនត្រឹមតែនាំឱ្យពួកគេអន្តរាយដល់ទ្រព្យសម្បត្តិនោះទេ តែលេងច្រើននាំឱ្យប៉ះពាល់ដល់គ្រួសារហើយឈានដល់កើតមានហិង្សាទៀតផង។ លោកថា ៖«ការណែនាំរបស់អាជ្ញាធរទៅពលរដ្ឋ ទម្រាំពួកគាត់គោរព និងស្ដាប់តាម មានការលំបាកមែនទែន អ្នកខ្លះ ៣លើក អ្នកខ្លះ ៥លើក ទម្រាំគាត់ឈប់»។ លោក ឈីន ម៉ូ បានអះអាងយ៉ាងដូច្នេះ ក្នុងនាមជាមេប៉ុស្ដិ៍នៅក្នុងឃុំអូរសណ្ដាន់ នឹងចុះបង្ក្រាបឱ្យអស់ ប្រសិនបើមានការលេងល្បែង ស៊ីងសងនៅក្នុងមូលដ្ឋានរបស់លោក ព្រោះល្បែងស៊ីសងនេះ ធ្វើឱ្យខាតបង់ចំណូល ថវិកា កិត្តិយស កេរ្តិ៍ឈ្មោះរបស់ប្រជាពលរដ្ឋ និងអាចឈានដល់ការលួច ឆក់ ប្លន់ និងមានអំពើចោរកម្មផ្សេងៗទៀតផងដែរ៕ អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ (អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ) | ដោយ៖ បុត្រ លក្ខិណា(យុវជនឃុំអន្លង់ត្នោត) |
ក្នុងខែមករា កម្ពុជា បាននាំចេញអង្ករចំនួន ៣៦ ៩០០តោន ដែលមានតម្លៃ ២៨,៨៣លានដុល្លារ ទៅកាន់៣៤ ប្រទេស។ ដោយក្នុងនោះ បាននាំទៅសហគមន៍អឺរ៉ុបចំនួន ២០ប្រទេស ស្មើនឹង ៤៨ភាគរយ នៃការនាំចេញសរុប ដែលមានបរិមាណចំនួន ១៧៧៩៥តោន គិតជាទឹកប្រាក់ចំនួន ១៣,៤៤លានដុល្លារ។ កម្ពុជា បាននាំចេញអង្ករទៅចិន និងហុងកុង រហូតដល់ ៤១ភាគរយ ដែលមានបរិមាណ ១៥ ០៤៥តោន ស្មើនឹង ១១,៧៧លានដុល្លារ។ ប្រទេសអាស៊ានចំនួន ២ គឺម៉ាឡេស៊ី និងសិង្ហបុរី បានបញ្ជារទិញអង្ករកម្ពុជា ចំនួន ១ ៨៧១តោន ដែលគិតជាទឹកប្រាក់ជាង ១លានដុល្លារ និងគោលដៅ ៧ផ្សេងទៀត រួមមាន ហ្គាប៊ុង អាម៉េរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន រុស្សី និងអារ៉ាប៊ីតសាអូឌីត ចំនួន ២ ១៨៩តោន ដែលគិតជាទឹកប្រាក់ ២,៥៣លានដុល្លារ។ សហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ថា ក្នុងខែមករា ការនាំចេញអង្ករទៅចិន បានថយចុះ ដោយសារការឈប់សម្រាក់ពិធីបុណ្យចូលឆ្នាំចិន ជិត ២សប្ដាហ៍។ ចំពោះ ប្រភេទអង្ករដែលត្រូវនាំចេញ រួមមាន អង្ករក្រអូបប្រណិត«ម្លិះអង្គរ» ចំនួន ២២ ៨១០ តោន អង្ករសែនក្រអូប ចំនួន ៩ ៣៥៨ តោន អង្ករស ធម្មតាចំនួន ១ ៧២១ តោន អង្ករចំហុយចំនួន ១ ៨៦៧ តោន អង្ករសរីរាង្គចំនួន ១ ១៤៤ តោន និងបាននាំស្រូវចេញចំនួន ២៥២ ៧១៤តោន។ សរុបតម្លៃនៃការនាំចេញអង្ករ និងស្រូវ បានទឹកប្រាក់ចំនួន ៩២ លានដុល្លារ៕ | ភ្នំពេញ៖ កម្ពុជា បាននាំចេញអង្ករ របស់ទៅកាន់សហគមន៍អឺរ៉ុបកើនឡើងជាង៤០ភាគរយ ក្នុងខែមករា ឆ្នាំ ២០២៣។ ប៉ុន្តែ ការនាំចេញអង្ករទៅចិន បានថយចុះ ដោយសារការឈប់សម្រាក់ពិធីបុណ្យចូលឆ្នាំចិន ជិត២សប្ដាហ៍។ |
ថ្លែងក្នុងពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A នៅព្រឹកនេះ សម្ដេច ហ៊ុន សែន ក៏អំពាវនាវឲ្យគ្រឹះស្ថានឧត្តមសិក្សាអប់រំទាំងអស់ ផ្ដល់អាហារូបករណ៍ដល់សិស្ស ដែលប្រឡងជាប់បាក់ឌុបផងដែរ។ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ មានសិស្សជាប់និទ្ទេស A ៤០៨នាក់ ។ ចំណែកនិទ្ទេស B ២២២២នាក់ និទ្ទេស C ៦០៤១នាក់ និទ្ទេស D ១៥ ,១៨០នាក់ រីឯនិទ្ទេស E ៥២, ១៨៣នាក់៕ | ភ្នំពេញ៖ ក្រុមហ៊ុនជីបម៉ុង ចំណាយថវិកា២០ម៉ឺនដុល្លារ សម្រាប់អំណោយជា Ipad ៤០៨គ្រឿង ដល់សិស្សនិទ្ទេស A នៅឆ្នាំ២០១៨។ នេះជាការលើកឡើងរបស់សម្ដេច ហ៊ុន សែន ដែលបានបញ្ជាក់ថា ក្រុមហ៊ុនជីបម៉ុង តែងតែផ្ដល់ជំនួយឧបត្ថម្ភជា Ipad នេះ ដល់សិស្ស ចាប់តាំងពីក្រសួងអប់រំ កំណែទម្រង់គុណភាពអប់រំ ឆ្នាំ២០១៤មក។ |
លោក ឈុំ សុជាត សរសេរលើទំព័រហ្វេសប៊ុករបស់លោកដូច្នេះថា៖«តុលាការយោធាកម្ពុជា មិនមានបញ្ហាបក្ខពួកនិយម ឬគ្រួសារនិយម ដូចការចុះផ្សាយចោទប្រកាន់នោះឡើយ។ តុលាការយោធាកម្ពុជា បានដំណើរការប្រកបដោយភាពឯករាជ្យ និងតែងផ្តល់យុត្តិធម៌សម្រាប់យោធិនគ្រប់រូប»។ យ៉ាងណា អ្នកនាំពាក្យក្រសួងការពារជាតិ ប្រកាសស្វាគមន៍គ្រប់មតិរិះគន់ក្នុងន័យស្ថាបនា និងទទួលយកព័ត៌មានទាំងអស់ ដើម្បីពិនិត្យតាមដាន មុននឹងលើកជារបាយការណ៍ជូនថ្នាក់លើ។ ថ្មីៗនេះ មានមន្ត្រីក្នុងតុលាការយោធា លួចទម្លាយព័ត៌មានថា លោក ន័យ ថុល ប្រធានតុលាការយោធា បង្កើតបក្ខពួក ដោយដាក់ប្រពន្ធ-កូន និងសាច់ញាតិ ឲ្យដាន់តំណែងផ្សេងៗក្នុងស្ថាប័ននេះ។ បន្ទាប់មកក៏មានការចុះផ្សាយជាហូរហែ៕ | នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ ចាត់ទុកថាជាការបំផ្លើសខុសការពិត ចំពោះការចុះផ្សាយនានាថា តុលាការយោធាកម្ពុជា មានបក្ខពួកនិយម និងគ្រួសារនិយម។ |
«តាំងពីតូចក្រូចឆ្មាមក ខ្ញុំមិនដែលមានគម្រោងថានឹងធ្វើខ្លួនឲ្យក្លាយទៅជាមនុស្សល្បីនោះទេ។ តែខ្ញុំតែស្រមៃចង់ក្លាយជាអ្នកកាសែត ជាពិសេសជាអ្នកនិយាយវិទ្យុ។ ខ្ញុំចង់និយាយរឿងឲ្យគេស្តាប់ ចង់និយាយប្រាប់ការពិត។ ខ្ញុំតែងខំនឹករកវិធីយ៉ាងណានិយាយទៅអោយគេងាយស្តាប់ ងាយយល់។ អោយអ្នកស្តាប់ចូលចិត្តស្តាប់»។ នេះបើតាមការសរសេរនៅលើហ្វេសប៊ុករបស់ ជុន ច័ន្ទបុត្រ នៅយប់ថ្ងៃទី១ ខែឧសភា ពីរថ្ងៃក្រោយលោកបានចាកចេញពីប្រទេសកម្ពុជា ។ លោក ជុន ច័ន្ទបុត្រ បានលើកឡើងពីបេសកកម្មដ៏ពិសេសរបស់អ្នកកាសែត ដែលតែងតែប្រឈមនឹងគ្រោះថ្នាក់ ពោលរត់ចូលនៅទីដែលមានអាសន្ន។ លោកថា បើទោះបីជាលោកមិនមានគម្រោងធ្វើខ្លួនជាមនុស្សល្បីក៏ដោយ ប៉ុន្តែលោកបានក្លាយជាមនុស្សដែលគេស្គាល់ច្រើនទៅហើយ។ «ការណ៍ដែលក្លាយទៅជាបុគ្គលសាធារណៈនេះ ជួនកាលខ្ញុំត្រូវបំពេញកាតព្វកិច្ច សំរាប់ជាប្រយោជន៍សាធារណៈជនវិញ ថ្វីត្បិតតែវាអាចខុសពីបំណងរបស់ខ្ញុំក៏ដោយ»។ សូមបញ្ជាក់ថា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក សៀង សុខ បានចេញដីកាកោះហៅលោក ជុន ច័ន្ទបុត្រ អនុប្រធានវិទ្យុអាស៊ីសេរីឲ្យចូលបំភ្លឺសំណុំរឿងបន្លំខ្លួនចូលពន្ធនាគារ នៅសាលាដំបូងរាជធានីភ្នំពេញនៅម៉ោង៩ព្រឹកនៃថ្ងៃទី២ឧសភា ។ កន្លងមក អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក ឡុង រី និងលោកស្រី មូរ សុខហួរ ក៏បានចូលបំភ្លឺជាបន្តបន្ទាប់រួចទៅហើយក្នុងនាមជាសាក្សី។ | លោក ជុន ច័ន្ទបុត្រ បានសរសេរនៅលើហ្វេសប៊ុករបស់ខ្លួន ថា លោកមិនដែលមានគម្រោងធ្វើខ្លួនឲ្យក្លាយជាមនុស្សល្បីឡើយ តែលោកស្រមៃចង់ធ្វើអ្នកកាសែត ជាពិសេសអ្នកនិយាយវិទ្យុឲ្យគេស្តាប់ការពិតប៉ុណ្ណោះ។ អនុប្រធានវិទ្យុអាស៊ីសេរី ជាខេមរភាសា រូបនេះ បានបញ្ចេញសំណេរដ៏វែង មួយថ្ងៃមុនពេលដែលលោកត្រូវដល់កំណត់ចូលឆ្លើយបំភ្លឺតាមដីកាកោះរបស់ព្រះរាជអាជ្ញារាជធានីភ្នំពេញ ពោលគឺព្រឹកថ្ងៃទី២ ខែឧសភា ពាក់ព័ន្ធនឹងការក្លែងបន្លំចូលពន្ធនាគារ។ |
ក្នុងវេទិកាសាធារណៈស្តីពីកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដែលរៀបចំឡើងដោយវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាយុទ្ធសាស្ត្រ (CISS) នៅមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការកម្ពុជាកូរ៉េ នៅថ្ងៃព្រហស្បតិ៍ទី ៤ ខែមករា អ្នកជំនាញកម្ពុជា និងចិនយល់ឃើញថា កិច្ចសហប្រតិបត្តិការតំបន់ដែលមានអាយុប្រហែលពីរឆ្នាំនេះនឹងនាំមកនូវផលប្រយោជន៍ច្រើនសម្រាប់ប្រទេសមេគង្គនៅពេលអនាគត។ ថ្លែងបើកវេទិកា លោកបណ្ឌិត សុក ស៊ីផាន់ណា ជាទីប្រឹក្សារាជដ្ឋាភិបាល បានរម្លឹកថា កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងត្រូវបានបង្កើតឡើងដោយហេតុផលនយោបាយ ប៉ុន្តែវាផ្តល់នឹងប្រយោជន៍ដល់ភាគីពាក់ព័ន្ធ។ អ្នកជំនាញរូបនេះកត់សម្គាល់ថា ការប្រតិបត្តិព្រះពុទ្ធសាសនាដែលជាចំណុចរួមនៃប្រទេសមេគង្គទាំងប្រាំមួយនេះក៏ជាផ្នែកមួយនៃការរៀបចំកិច្ចសហប្រតិបត្តិការរួមនេះដែរ។ លោកបណ្ឌិត សុក ស៊ីផាន់ណា បន្ថែមថា វាជារឿងចាំបាច់ដែលប្រទេសសមាជិកត្រូវធានាឲ្យបាននូវនិរន្តរភាពនៃកិច្ចសហប្រតិបត្តិការអនុតំបន់មួយនេះដើម្បីធ្វើឲ្យគោលដៅដែលបានកំណត់រួមគ្នានេះក្លាយជាការពិត និងធានាបានថា វាអាចផ្តល់ប្រយោជន៍ដល់ប្រជាជនពិតប្រាកដ។ ចំណែក លោកបណ្ឌិត Song Junying នាយករងនៃនាយកដ្ឋានសិក្សាអាស៊ីប៉ាស៊ីហ្វិកនៃវិទ្យាស្ថានចិនសម្រាប់ការសិក្សាអន្តរជាតិ បានថ្លែងថា កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងជាវេទិកាថ្នាក់តំបន់មួយដ៏សំខាន់សម្រាប់ប្រទេសជាប់ដងទន្លេមេគង្គដែលជួយដោះស្រាយបញ្ហារួមគ្នាទាំងនយោបាយ សេដ្ឋកិច្ច សន្តិសុខ និងបញ្ហាផ្សេងទៀត។ ពាក់ព័ន្ធនឹងគំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការអនុតំបន់នេះ លោកបណ្ឌិតបានផ្តល់អនុសាសន៍ផងដែរថា ដើម្បីឲ្យយន្តការនេះអភិវឌ្ឍរហ័ស វាចាំបាច់ត្រូវមានការសម្របសម្រួលគ្នាកាន់តែជិតស្និទ្ធ រវាងភាគីពាក់ព័ន្ធផ្តោតលើវិស័យអាទិភាពទាំងប្រាំដែលត្រូវបានកំណត់រួម និងការកសាងទំនុកចិត្តរវាងគ្នា ក៏ដូចជាជំនឿចិត្តលើគម្រោងដែលកំពុងធ្វើរួមគ្នានេះ។ អ្វីដែលសំខាន់នោះ លោកបណ្ឌិតជនជាតិចិននេះចង់ឃើញសង្គមស៊ីវិលមានតួនាទីកាន់តែសំខាន់ និងសកម្មក្នុងគំនិតផ្តួចផ្តើមមេគង្គឡានឆាងនេះផងថែមទៀតផង។ វិស័យអាទិភាពចំនួនប្រាំមានដូចជាការផ្សាភ្ជាប់, កិច្ចសហប្រតិបត្តិការជំរុញសមត្ថភាពផលិត, កិច្ចសហប្រតិបត្តិសេដ្ឋកិច្ចឆ្លងដែន, កិច្ចសហប្រតិបត្តិការនៃការគ្រប់គ្រងទឹក និងកសិកម្ម និងកិច្ចសហប្រតិបត្តិការក្នុងការកាត់បន្ថយភាពក្រីក្រ។ ចំណែកលោកបណ្ឌិត ឈាង វណ្ណារិទ្ធ អ្នកស្រាវជ្រាវនៅវិទ្យាស្ថាន ISEAS និងជាសហស្ថាបនិកវិទ្យាស្ថាន CISS ឯណោះវិញបានកោតសរសើរពីអភិវឌ្ឍនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងនេះ ដោយលោកកត់សម្គាល់ថា វាប្រៀបដូចជាក្មេងតែលូតលាស់លឿន។ ក្នុងនាមជាអ្នកស្រាវជ្រាវតំបន់មួយរូប លោកក៏គាំទ្រការចូលរួមរបស់សង្គមស៊ីវិល ក្នុងកិច្ចសហប្រតិបត្តិការនេះផងដែរ ហើយប្រទេសសមាជិកក៏ត្រូវតម្កល់ប្រយោជន៍ប្រជាជនជាធំ។ លោកបានបញ្ជាក់ដូច្នេះ៖ «វាជាការអភិវឌ្ឍមួយយ៉ាងរហ័សគួរកោតសរសើរ។ សម្រាប់ប្រទេសជាសមាជិក ប្រយោជន៍ស្នូលគឺប្រយោជន៍សេដ្ឋកិច្ច។ ដូច្នេះហើយ វាជារឿងសំខាន់ដែលត្រូវមានការភ្ជាប់ទំនាក់ទំនងរវាងសង្គមស៊ីវិល ដើម្បីធានាបានថាប្រជាជនទាំងអាចទាញបានប្រយោជន៍ពីយន្តការនេះ»។ សូមបញ្ជាក់ថា កិច្ចសហប្រតិបត្តិការថ្នាក់អនុតំបន់ មេគង្គ-ឡានឆាង ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ២០១៥ ក្រោមគំនិតផ្តួចផ្តើមរបស់ចិន ហើយវេទិកានេះផ្តោតសំខាន់លើសរសរស្តម្ភបីក្នុងនោះមាននយោបាយ-សន្តិសុខ, សេដ្ឋកិច្ច និងការអភិវឌ្ឍ រួមជាមួយសង្គម និងទំនាក់ទំនងប្រជាជនទៅប្រជាជន។ កម្ពុជាក៏នឹងធ្វើជាម្ចាស់ផ្ទះនៃជំនួបកំពូលមេដឹកនាំនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទីពីរនៅថ្ងៃ ១០ មករាខាងមុខដែរ ហើយគេរំពឹងថា ផែនការសកម្មភាពរយៈពេលប្រាំឆ្នាំស្តីពីគម្រោងអភិវឌ្ឍរួម និងសេចក្តីថ្លែងការណ៍រួមទីក្រុងភ្នំពេញនឹងត្រូវអនុម័តឡើងដែរ៕ | ភ្នំពេញ៖ អ្នកជំនាញមើលឃើញថា សង្គមស៊ីវិលគួរតែមានតួនាទីសំខាន់ក្នុងកិច្ចសហប្រតិបត្តិការអនុតំបន់ មេគង្គ-ឡានឆាង (Mekong-Lancang Cooperation) ដើម្បីធានាបាននូវភាពជោគជ័យនៃវេទិកាពហុភាគីនេះ។ ប្រទេសសមាជិកយន្តការកិច្ចសហប្រតិបត្តិការតំបន់នេះក៏ត្រូវពង្រឹងការសហការ និងការសម្របសម្រួលគ្នាឲ្យជិតស្និទ្ធក្រោមក្របខណ្ឌដែលមានស្រាប់ដើម្បីដោះស្រាយបញ្ហារួម និង ធ្វើយ៉ាងណាតម្កល់ប្រយោជន៍ប្រជាជនជាធំផងដែរ។ |
«ការដាក់ឈ្មោះ ដូចជាការវាយតម្លៃទុកជាមុនពីអនាគតរបស់ក្មេង»។ នេះជាការលើកឡើងរបស់ចៅក្រមបារាំង ដោយស្នើទៅមន្ត្រីអត្រានុកូលដ្ឋានក្រុង Brive បដិសេធការសុំចុះបញ្ជីឈ្មោះកំណើត។ កុមារនោះ បានកើតកាលពីខែវិច្ឆិកា កន្លងមក ហើយក្រោយការបដិសេធពីតុលាការ ឪពុកម្តាយរបស់គេបានសម្រេចដាក់ឈ្មោះ «Dany Noe» ជំនួសវិញ។ មន្ត្រីអត្រានុកូលដ្ឋានម្នាក់ បានបន្ទរតាមការលើកឡើងរបស់ចៅក្រមថា ការបញ្ចូលឈ្មោះកីឡាករអន្តរជាតិបារាំង Griemann និង Mbappe ទៅដាក់ឲ្យកូន ហាក់ដូចជាគូសវាសដំណើរជីវិតរបស់កូន ហើយក៏អាចខុសពីចំណង់ចំណូលចិត្តផ្ទាល់របស់គេផងដែរ៕ | ចៅក្រមម្នាក់នៅតុលាការបារាំង បានហាមឃាត់គ្រួសារមួយដែលរស់នៅដេប៉ាតឺម៉ង់ Corrèze ក្នុងការដាក់ឈ្មោះកូនថា «Griezmann Mbappe»។ នេះបើយោងតាមការផ្សាយរបស់កាសែតបារាំង France Bleu Limousin។ |
«អរគុណ ការគាំទ្ររបស់អ្នក។ ហើយវាជាកំហុសរបស់ខ្ញុំ»។ អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា លោក ហុងដា សរសេរបែបនេះនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនដោយមានអមដោយរូប Emoji ទង់ជាតិកម្ពុជា និងបាល់ទាត់។ ការបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក Keisuke Honda ធ្វើឡើងក្រោយការប្រកួតរវាងក្រុមគោព្រៃកម្ពុជា ប្រកួតចាញ់ភ្ញៀវបង់ក្លាដែស ១-០ ក្នុងជំនួបមិត្តភាពអន្តរជាតិ MinebeaMitsumi។ ការសម្តែងអារម្មណ៍ថាខុសនេះដែរបន្ទាប់ពីលោក ហុងដា ដឹកនាំការប្រកួតរបស់ខ្លួននាចន្លោះពរល២ថ្ងៃនេះរងបរាជ័យផ្ទួនៗ។ ដឹកនាំឈុតអាយុក្រោម ២៣ឆ្នាំចាញ់ ជប៉ុន ៣-១ និងជម្រើសជាតិចាញ់បង់ក្លាដែស ១-០៕ | លោក Keisuke Honda អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា នាថ្ងៃទី២២ ខែកញ្ញា នេះ បានសម្តែងអារម្មណ៍ថាខ្លួនខុសក្រោយដឹកនាំជម្រើសជាតិប្រកួតចាញ់ ក្រុមបង់ក្លាដែស ១-០ នាជំនួបមិត្តភាពអន្តរជាតិនាពហុកីឡដ្ឋានជាតិមរតកតេជោ។ |
សម្ដេច ហ៊ុន សែន បាននិយាយប្រាប់ភាគីចិនថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជា នៅក្នុងឆ្នាំ២០១៨នេះ នឹងមានក្នុងរង្វង់៧,៣ភាគរយ ដែលជាកំណើនខ្ពស់បំផុតនៅក្នុងតំបន់ ហើយកំណើនសេដ្ឋកិច្ចនេះ នឹងបន្តកើនឡើងទៀតនៅឆ្នាំ២០១៩។ ហ្វេសប៊ុកសម្ដេច ហ៊ុន សែន បានសរសេរដូច្នេះថា៖«តាមការព្យាករណ៍ នៅឆ្នាំ២០១៩ខាងមុខ កំណើនសេដ្ឋកិច្ចកម្ពុជា ក៏នឹងមានលើសពី៧ភាគរយផងដែរ បើទោះបីជាមានការគំរាមកំហែង ដកប្រព័ន្ធអនុគ្រោះពន្ធសហភាពអឺរ៉ុប (EBA) ក៏ដោយ»។ ទោះជាមានបញ្ហាដកប្រព័ន្ធអនុគ្រោះពន្ធក្តី ក៏ចិននៅតែរង់ចាំជួយដល់សេដ្ឋកិច្ចកម្ពុជាជានិច្ច។ លោក ចាង ឈុនហ្ស៊ាន សន្យាថា ចិននឹងជួយជំរុញទីផ្សារផលិតផលកម្ពុជាទៅកាន់ទីផ្សារចិន បន្ថែមទៀត។ ប៉ុន្តែកម្ពុជា ក៏ត្រូវតែរកទីផ្សារសេដ្ឋកិច្ចបន្ថែម ដូចជាជប៉ុន និងរុស្ស៊ីជាដើម។ «ទីផ្សារចិនធំណាស់ ដូច្នេះហើយ លោកនឹងប្រាប់ទៅកាន់ រដ្ឋមន្ត្រីពាណិជ្ជកម្ម និងថ្នាក់ដឹកនាំចិន ឲ្យខិតខំជួយពង្រីកទីផ្សារចិន សម្រាប់ទំនិញកម្ពុជា។ កម្ពុជាគួរតែរកទីផ្សារបន្ថែមទៀត ដូចជាទីផ្សារជប៉ុន ទីផ្សាររុស្ស៊ី ព្រោះថាទំនិញ និងផលិតផលកសិកម្មកម្ពុជា គឺមានគុណភាពខ្ពស់»។ នេះជាការជំរុញរបស់អនុប្រធានរដ្ឋសភាចិន។ បច្ចុប្បន្ននេះទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងជប៉ុន មានជាង១.៥ពាន់លាដុល្លារ។ ក្នុងនោះ កម្ពុជានាំចេញទៅជប៉ុន មានជាង ១,២ ពាន់លានដុល្លារ ខណៈការនាំចូលរបស់ជប៉ុនមកកម្ពុជា មានតែជាង ៣០០ លានដុល្លារប៉ុណ្ណោះ។ នេះបើយោងតាមទិន្នន័យពីអង្គការពាណិជ្ជកម្មពីអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO)។ ទំនិញនាំចូលនាំចេញសំខាន់ៗ រួមមាន ស្បៀងអាហារ វត្ថុធាតុដើម ឥន្ទនៈមិនទាន់កែច្នៃ គីមី (សម្ភារប្លាស្ទិក ផលិតផលពេទ្យ គីមីសរីរាង្គ) ទំនិញឧស្សាហកម្ម (ដែក វាយនភ័ណ្ឌ សរសៃអំបោះ កៅស៊ូ ក្រដាស) គ្រឿងម៉ាស៊ីន គ្រឿងអគ្គិសនី ឧបករណ៍ដឹកជញ្ជូន និងមុខទំនិញផ្សេងៗទៀត។ នេះបើតាមក្រសួងពាណិជ្ជកម្ម បញ្ជាក់កន្លងមក។ កម្ពុជា និងជប៉ុន បានសន្យាថានឹងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឲ្យដល់ ២ ពាន់លានដុល្លារនៅឆ្នាំខាងមុខ។ ការសន្យានេះធ្វើឡើងរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកនាយករដ្ឋមន្ត្រី ជប៉ុន ស៊ីនហ្សូ អាបេ ក្នុងដំណើរទស្សនកិច្ចសម្ដេចទៅជប៉ុន កាលពីខែសីហា ឆ្នាំ២០១៧ ។ ចំណែកឯទំហំពាណិជ្ជកម្មរវាងកម្ពុជា និងរុស្ស៊ី នៅមានកម្រិតទាបនៅឡើយ។ រុស្សី គឺជាសមាជិកមួយក្នុងសហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី (EEU) ទាំង ៥ប្រទេស ដែលកម្ពុជាកំពុងសហការ និងជំរុញឲ្យមានកិច្ចព្រមព្រៀងសេរីជាមួយសហភាពមួយនេះនៅពេលខាងមុខ។ ទំហំពាណិជ្ជកម្មកម្ពុជា និងប្រទេសសមាជិក EEU កន្លងមកមានជិត ១៤០លានដុល្លារប៉ុណ្ណោះ ហើយការជួញដូរភាគច្រើន គឺធ្វើឡើងរវាងកម្ពុជា និងរុស្ស៊ី ។ រុស្ស៊ីបានសន្យាអនុគ្រោះពន្ធលើមុខទំនិញពីកម្ពុជាចំនួន ៣០០០មុខ កាលពីរុស្ស៊ីចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក WTO ។ ទំនិញដែលរុស្ស៊ី ចង់ទិញពីកម្ពុជានោះ ជាផលិតផលកសិកម្ម ដូចជា អង្ករ កៅស៊ូ និងស្វាយចន្ទីជាដើម។ នេះជាការអះអាងរបស់មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មកន្លងមក។ | ភ្នំពេញ៖ បើទោះជាកម្ពុជា កំពុងប្រឈមមុខនឹងការដកប្រព័ន្ធអនុគ្រោះពន្ធ (Everything But Arms) ក្តី ក៏កំណើនសេដ្ឋកិច្ចរបស់កម្ពុជា នៅតែបន្តកើនឡើងលើសពី៧ភាគរយនៅឆ្នាំ២០១៩ខាងមុខ។ នេះជាការលើកឡើងរបស់សម្ដេច ហ៊ុន សែន ក្នុងកិច្ចពិភាក្សាការងារជាមួយលោក ចាង ឈុនហ្ស៊ាន អនុប្រធានរដ្ឋសភាតំណាងប្រជាជនចិន កាលពីថ្ងៃទី២ វិច្ឆិកា។ |
ពិព័រណ៍អចលនទ្រព្យកម្ពុជាឆ្នាំ២០១៩ ដែលជាព្រឹត្តិការណ៍អចលនទ្រព្យដ៏ធំបំផុតប្រចាំឆ្នាំ ត្រូវបានចាត់ទុកថា ជាវេទិកាគម្រូក្នងប្រវត្តិសាស្ត្រ នៃការទិញលក់អចលនទ្រព្យ នៅក្នុងប្រទេសកម្ពុជា។ ហើយពិព័រណ៍អចលនទ្រព្យនេះ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី ៤ និងទី៥ ខែតុលាខាងមុខ នៅសាលធំជាន់ទី២ នៃសណ្ឋាគារណាហ្គាវើល ភ្នំពេញ។ ហេតុអ្វីគម្រោងជាច្រើនគាំទ្រព្រឹត្តិការណ៍ដ៏ធំនេះ? គ្រប់គ្នាបានទទួលស្គាល់ពីភាពជោគជ័យរបស់ពិព័រណ៍មួយនេះ នាពេលកន្លងមក [ពិព័រណ៍ អចលនទ្រព្យឆ្នាំ២០១៨]។ ជាក់ស្តែង ពិព័រណ៍នេះ ធ្លាប់មានអ្នកចូលរួមទស្សនាជាង ១ ម៉ឺននាក់ គម្រោងជាង៥០ បានចូលរួមតាំងបង្ហាញ ជាពិសេសការទិញ-លក់បានធ្វើ នៅក្នុងពិព័រណ៍នេះ គិតជាទឹកប្រាក់ជិត ៣០លានដុល្លារ។ គម្រោង La Vista One បានចូលរួមក្នុងពិព័រណ៍អចលនទ្រព្យកម្ពុជាឆ្នាំ២០១៨ ហើយនៅក្នុងពិព័រណ៍ឆ្នាំ ២០១៩ នេះវិញ La Vista One ក៏នឹងដាក់តាំងបង្ហាញគម្រោងនៅក្នុងវេទិកានេះបន្តទៀតដែរ។ អ្នកនាង Wendy Deng ប្រធានផ្នែករៀបចំផែនការរបស់គម្រោង La Vista One បាននិយាយថា៖«ខ្ញុំជឿជាក់លើពិព័រណ៍អចលនទ្រព្យកម្ពុជាថា នឹងអាចជួយជំរុញដល់ការធ្វើទីផ្សារ ជាពិសេសការលក់តែម្តង»។ អ្នកនាងបានបន្ថែមថា តាមរយៈបទពិសោធន៍ដ៏ល្អ ដែលបានពីការចូលរួមជាមួយពិព័រណ៍ឆ្នាំ២០១៨កន្លងមក នេះជាមូលហេតុ ដែលជំរុញឲ្យគម្រោង La Vista One ត្រូវតែចូលរួមម្តងទៀតនៅក្នុងឆ្នាំនេះ។ អ្នកនាង Wendyបន្ថែម៖«សម្រាប់ឆ្នាំ ២០១៩ វិញ ខ្ញុំចង់ដាក់តាំងបង្ហាញគម្រោង La Vista One ទៅដល់សារណជន អ្នកទិញ អ្នកវិនិយោគ និងអ្នកនៅក្នុងវិស័យអចលនទ្រព្យទាំងមូល ឲ្យបានឃើញពីលក្ខណៈពិសេសរបស់គម្រោង និងការផ្តល់ជូនដ៏សម្បូរបែប សម្រាប់អតិថិជននៅក្នុងពិព័រណ៍នេះ»។ លោក Scott Kang ប្រធានផ្នែកទីផ្សាររបស់ក្រុមហ៊ុន ណាគីគ្រុប ពេញចិត្តជាមួយការធ្វើការងារជាមួយ Realestate.com.kh នាពេលកន្លងមក និងពិតជាពេញចិត្តពិព័រណ៍នេះបំផុត។ លោក Scott បានលើកឡើងថា៖«គម្រោងមានអ្នកចាប់អារម្មណ៍ទិញច្រើននៅក្នុងពិព័រណ៍នេះ។ យើងមើលឃើញមានលទ្ធផលច្រើន មានគម្រោងជាច្រើន និងអ្នកទស្សនាដ៏ច្រើនចូលរួមក្នុងវេទិកានេះ»។ គម្រោងជាច្រើនបានទិញកន្លែងពិព័រណ៍រួចរាល់ គម្រោងជាច្រើន បានចូលរួមក្នុងពិព័រណ៍ដ៏ធំនេះ ដែលមានដូចជា គម្រោង Creed Urban Village, La Vista One, M-Residence, Prince Real Estate Group, Pafilia Cyprus, Victory Bay, Prince Jin Jaa, Morgan Tower, Bel Air, Prince Huan Yu, CPZY Development, R&F Group, និងគម្រោង Orkide Villa។ បន្ថែមពីគម្រោងលំនៅដ្ឋាន ក្រុមហ៊ុនអចលទ្រព្យធំៗដូចជា ក្រុមហ៊ុន Yi Fung Real Estate ក្រុមហ៊ុន Lucky Property ក្រុមហ៊ុន International Top Agent ក្រុមហ៊ុន ARU ME METAL Co.,Ltd និង Pearl Bay Consulting បានត្រៀមខ្លួនរួចរាល់ដើម្បីចូលរួម។ ព្រឹត្តិការណ៍ពិព័រណ៍អចលនទ្រព្យកម្ពុជា បានក្លាយជាវេទិកាគម្រូមួយ សម្រាប់ប្រវត្តិសាស្ត្រនៃការ ទិញ-លក់អចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា។ ជាមួយនឹងការដាក់បង្ហាញគម្រោងបុរី ខុនដូ ដី និងអចលនទ្រព្យផ្សេងៗរាប់រយគម្រោង វេទិកានេះ បានទាក់ទាញចំណាប់អារម្មណ៍វិនិយោគិនជាតិ និងអន្តរជាតិ អ្នកទិញក្នុងស្រុក និងក្រៅស្រុករាប់ពាន់នាក់ ក្នុងពិព័រណ៍កន្លងមក។ សម្រាប់អ្នកមានចំណាប់អារម្មណ៍ចូលរួមទស្សនា អ្នកចុះឈ្មោះចូលរួមដោយសេរី និងអាចមានឱកាសឈ្នះរង្វាន់ និងកាដូអនុស្សាវរីយ៍ជាច្រើន។ សូមចុះឈ្មោះចូលរួមឥឡូវនេះ។ ចុះឈ្មោះទីនេះ៖ https://realestatekh.lpages.co/october-property-expo-2019-attendees-khmer/ សម្រាប់ការធ្វើម្ចាស់ឧបត្ថម្ភ ឬចង់កក់កន្លែងតាំងគម្រោងសូមទាក់ទង៖ ភាសាខ្មែរ និងចិន៖ [email protected] ឬទូរស័ព្ទ (+៨៥៥) ៩៣ ៥៥២ ៣០៥ និង (+៨៥៥) ៧៨ ៦៣៧ ៣២៣។ អង់គ្លេស៖ [email protected] ឬទូរស័ព្ទ (+៨៥៥) ១២ ៥៩៩ ៦៦៩ និង (+៨៥៥) ៨១ ៥៩៩ ៦៦៩៕ (ប្រភព៖ https://www.realestate.com.kh/km/news/booths-are-selling-out-fast/) (អត្ថបទពាណិជ្ជកម្ម) | គម្រោងអភិវឌ្ឍន៍អភិឌ្ឍន៍ធំៗជាច្រើន បានចាប់អារម្មណ៍ និងទិញស្តង់ ដើម្បីដាក់តាំងបង្ហាញគម្រោងរបស់ខ្លួន នៅក្នុងពិព័រណ៍អចលនទ្រព្យកម្ពុជាឆ្នាំ២០១៩។ គិតមកដល់ពេលនេះ ស្តង់តាំងបង្ហាញគម្រោងប្រមាណជាង ៦០% ត្រូវបានកក់ទុក ហើយចំនួនដែលនៅសល់រំពឹងថានឹងអាចលក់អស់ក្នុងរយៈពេលខ្លីទៀតប៉ុណ្ណោះ។ ស្តង់តាំងបង្ហាញ នឹងឡើងថ្លៃ ៣០% ក្នុងពេលឆាប់ៗនេះ។ |
«ថ្ងៃទី១៦ ខែសីហានេះ ក្រុមហ៊ុនបានទទួលបទបញ្ជាពីរាជរដ្ឋាភិបាលថ្មីបន្ថែមទៀត លើការដាំដុះ ថែទាំ និងរៀបចំឲ្យទៅជាឧទ្យានជាតិ ក្រុមហ៊ុនសូមទទួលខុសត្រូវតាមបទបញ្ជាទាំងស្រុងរបស់ប្រមុខរាជរដ្ឋាភិបាល អ្វីដែលក្រុមហ៊ុនបានធ្វើ ក្រុមហ៊ុនត្រូវតែទទួលខុសត្រូវទាំងអស់»។ នេះជាការអះអាងរបស់លោក ឡេង ណាវ៉ាត្រា តាមរយៈសារជាសំឡេង ដែលសារព័ត៌មានថ្មីៗទទួលបាន។ អត្ថបទទាក់ទង សម្តេច ហ៊ុន សែន៖ ព្រៃភ្នំតាម៉ៅនឹងត្រូវអភិរក្សការពារជារៀងរហូតដោយគ្មានអ្នកណាបំផ្លាញបាន លោកបានបញ្ជាក់ថា ក្រោយការសម្រេចលុបចោលគម្រោងពីសំណាក់រដ្ឋាភិបាល ក្រុមហ៊ុនបានសម្រេចផ្អាកសកម្មភាពទាំងអស់ភ្លាមៗ ហើយតាមការណែនាំរបស់លោក ហ៊ីង ប៊ុនហៀង មេបញ្ជាករអង្គរក្ស ក្រុមហ៊ុនបានបញ្ជូនគ្រឿងចក្រសរុប១១៣គ្រឿង ដើម្បីសម្អាត និងដាំដុះ។ ជាមួយគ្នានេះផងដែរ មហាសេដ្ឋីវ័យក្មេងរូបនេះ បានលើកយកសាច់រឿង និងគោលបំណងរបស់ខ្លួនទាក់ទងនឹងគម្រោងអភិវឌ្ឈន៍តំបន់ទ្រនាប់ភ្នំតាម៉ៅ មកបំភ្លឺ ដោយបានអះអាងថា ក្រុមហ៊ុនមានបំណងឲ្យពលរដ្ឋមិនទាន់មានលំនៅដ្ឋានអាចទិញគម្រោងដោយការបង់ក្នុងតម្លៃថោកប្រចាំខែ។ គម្រោងរបស់ក្រុមហ៊ុន គឺការបង្កើតសួនឧស្សាហកម្ម តំបន់ទេសចរណ៍ ផ្លូវ ទឹក ភ្លើង ដែលនៅជិតព្រលានយន្ដហោះអន្តរជាតិថ្មី។ លោក ឡេង ណាវ៉ាត្រា បានចាត់ទុកថា ជាការលាបពណ៌ចំពោះការចោទប្រកាន់ថា លោកធ្វើការឲ្យអ្នកនេះ ធ្វើឲ្យអ្នកនោះ ដោយលោកឆ្លៀតរៀបរាប់បន្ថែមពីប្រវត្តិផ្ទាល់ខ្លួន ដែលកើតចេញពីគ្រួសារក្រីក្រមួយនៅស្រុកបាភ្នំ ខេត្តព្រៃវែង និងមានជីវិតជាពលករនៅកូរ៉េខាងត្បូងរយៈពេល២ឆ្នាំ។ «បងប្អូនខ្ញុំមាន៥នាក់ គ្រួសារខ្ញុំក្ររហូតរកបាយហូបមិនគ្រប់ ចំណែកខ្ញុំជួយរែកដីឪពុកខ្ញុំតាំងពីអាយុ១២ឆ្នាំដើម្បីដោះស្រាយការហូបចុក ហើយក៏មិនមានឱកាសទទួលបានការអប់រំខ្ពស់នោះដែរ។ មកដល់ពេលនេះទោះខ្ញុំមានជីវភាពសមរម្យ ខ្ញុំតែងតែបរិច្ចាគលះបង់ ជួយសង្គមជួយអ្នកជុំវិញខ្លួន។ ខ្ញុំមិនដែលមានចេតនាណាមួយ ធ្វើឲ្យប៉ះពាល់ទៅដល់ប្រយោជន៍ជាតិឡើយ»។ នេះជាការបញ្ជាក់របស់លោក ឡេង ណាវ៉ាត្រា។ លោក ឡេង ណាវ៉ាត្រា បានអះអាងថា លោកពិតជាពិបាកបន្តទទួលយកការចោទប្រកាន់ដ៏អាក្រក់ទៅលើខ្លួន ខណៈក្រុមហ៊ុនលោកផ្តល់ចំណូលផ្គត់ផ្គង់បុគ្គលិក និងគ្រួសាររបស់ពួកគេរាប់ពាន់នាក់។ «វាអយុត្តិធម៌ខ្លាំងណាស់ចំពោះខ្ញុំ ដែលជាយុវជនម្នាក់ និងបុគ្គលិកក្រុមហ៊ុនទាំងមូលតែងតែប្រឹងប្រែងជួយសង្គមលះបង់គ្រប់បែបយ៉ាង»។ ក្នុងសារសំឡេងរបស់ខ្លួន លោក ឡេង ណាវ៉ាត្រា ថា លោកសុខចិត្តដើរចូលគុក ប្រសិនបើស៊ើបឃើញថា លោកបានលក់ឈើ១មីល្លីម៉ែត្រ។ លោកបានក៏ច្រានចោលការចោទប្រកាន់អំពីការលាងកខ្វក់ដែលជាបទឧក្រិដ្ឋកម្មអន្តរជាតិ និងថា មានអ្នកនៅពីក្រោយផងដែរ។ «អ្វីដែលខ្ញុំបានធ្វើ ខ្ញុំទទួល អ្វីដែលខ្ញុំមិនបានធ្វើ ខ្ញុំក៏មិនទទួល ព្រោះខ្ញុំមានកាតព្វកិច្ចថែទាំ ទទួលខុសត្រូវជោគវាសនាបុគ្គលិករាប់ពាន់នាក់»។ នេះជាការបញ្ជាក់របស់លោក ឡេង ណាវ៉ាត្រា ដោយសូមទោសផងដែរចំពោះសម្តេចលើសលួសណាមួយរបស់ខ្លួន៕ | ក្រោយរក្សាភាពស្ងប់ស្ងាត់ បន្ទាប់ពីរដ្ឋាភិបាល បានសម្រេចលុបចោទ ស.ជ.ណ. តំបន់ភ្នំតាម៉ៅ លោក ឡេង ណាវ៉ាត្រា ដែលជាម្ចាស់ក្រុមហ៊ុនឡេង ណាវ៉ាត្រា បានចេញសារជាសំឡេងដែលមានរយៈពេល៤នាទីកន្លះ ដោយបានសន្យាទទួលខុសត្រូវទាំងអស់តាមបទបញ្ជារដ្ឋាភិបាល ហើយលោកក៏បានឆ្លៀតបកស្រាយពីគោលដំណងដើមរបស់ខ្លួនលើគម្រោងអភិវឌ្ឈន៍តំបន់ទ្រនាប់ភ្នំតាម៉ៅ។ |
ការអភិវឌ្ឍមីស៊ីលនិងអាវុធរបស់កូរ៉េខាងជើង កំពុងបង្កើនអស្ថិរភាពសម្រាប់សន្តិសុខក្នុងតំបន់។ នេះបើតាមការបញ្ជាក់របស់រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Lloyd Austin បន្ទាប់ពីលោកបានពិភាក្សាជាមួយរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូងលោក Suh Wook មក។ ភាគីទាំងពីរ ក៏បានពិភាក្សាគ្នាផងដែរអំពីបញ្ហាផ្សេងៗទៀតក្រៅពីបញ្ហានៅឧបទ្វីបកូរ៉េ។ ភាគីទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួមជាលើកដំបូងបង្អស់ ដោយគូសបញ្ជាក់ឡើងវិញអំពី «សារៈសំខាន់នៃការថែរក្សាសន្តិភាពនិងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់»។ សេចក្តីថ្លែងការណ៍រួមនេះ បានធ្វើឡើងចំពេលដែលទីប្រឹក្សាសន្តិសុខជាតិកូរ៉េខាងត្បូងធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិនដើម្បីជួបពិភាក្សាជាមួយមន្ត្រីការទូតជាន់ខ្ពស់ចិន។ សេចក្តីថ្លែងការណ៍នេះ ក៏បានធ្វើឡើងផងដែរ ក្រោយពេលអតីតនាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe លើកឡើងកាលពីថ្ងៃពុធថា ការឈ្លានពានរបស់ចិនលើកោះតៃវ៉ាន់ គឺជាគ្រោះថ្នាក់សម្រាប់ប្រទេសជប៉ុន។ លោក Austin និងប្រធានក្រុមនាយសេនាធិការកងទ័ពសហរដ្ឋអាមេរិកលោកនាយឧត្តមសេនីយ៍ Mark Milley កំពុងស្ថិតនៅក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង សម្រាប់ការពិភាក្សាយោធាប្រចាំឆ្នាំជាលើកដំបូងបង្អស់ជាមួយមន្ត្រីកូរ៉េខាងត្បូង ចាប់តាំងពីពេលដែលលោក Joe Biden ចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកកាលពីខែមករាមក និងជាលើកចុងក្រោយមុនពេលប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in បញ្ចប់អាណត្តិរបស់លោកនៅខែឧសភាឆ្នាំក្រោយ៕ | ទីក្រុងសេអ៊ូល រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក និងរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង បាននិយាយកាលពីពេលថ្មីៗកន្លងមក ថា ពួកគេនឹងពិនិត្យនិងធ្វើបច្ចុប្បន្នភាពឡើងវិញលើយុទ្ធសាស្ត្រទប់ទល់នឹងប្រទេសកូរ៉េខាងជើង។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។ |
សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅឆ្នាំ២០១៧នេះ មានបេក្ខជនជាប់ប្រឡងជាប់ចំនួន ៦៣,៦៦៨នាក់ ស្មើនឹង ៦៣,៨៤ភាគរយ។ ក្នុងចំណោមសិស្សដែលប្រឡងជាប់មាន និទ្ទេសA សរុប ៤២៤នាក់ និទ្ទេសB ចំនួន២,៤៦៤នាក់ និទ្ទេសC ចំនួន៥ពាន់នាក់ និទ្ទេសD ចំនួន៩,១២៣នាក់ និងនិទ្ទេសE ៤៦,៦៥៧នាក់៕ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃទី១៤ ខែតុលានេះ កំពុងជួបសំណេះសំណាល់ជាមួយសិស្សជាប់និទ្ទេសA ទាំង៤២៤នាក់ កាលពីប្រឡងបាក់ឌុបកន្លងទៅ និងអាណាព្យាបាលពួកគេផង នាវិមានសន្តិភាព។ |
លោក ម៉ក់ រ៉េមីស្សា ជាអ្នកថតរូបបែបសិល្បៈ និងបែបសារព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មាន European Pressphoto Agency។ សិល្បករថតរូបដ៏ឆ្នើម ម៉ក់ រ៉េមីស្សា មានបទពិសោធក្នុងវិស័យថតរូបជាង២០ឆ្នាំមកហើយ ហើយបានជាប់ជ័យលាភីជាច្រើនហូរហែ តាមរយៈស្នាដៃថតរូបដែលពោរពេញទៅដោយភាពច្នៃប្រឌិត។ ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ សិល្បករថតរូបដ៏ឆ្នើមរូបនេះ បានពន្យល់ពីភាពខុសគ្នា រវាងរូបថតបែបសិល្បៈ និងបែបសារព័ត៌មានយ៉ាងដូច្នេះ៖ «រូបថតបែបសារព័ត៌មាន ជារូបថតបង្ហាញពីដំណឹង ដែលកើតឡើងតាមព្រឹត្តិការណ៍នានា។ ចំណែករូបថតបែបសិល្បៈវិញ គឺកើតចេញពីការគិត និងភាពច្នៃប្រឌិតរបស់អ្នកថត»។ ដើម្បីជ្រាបច្បាស់ សូមអញ្ជើញទស្សនាបទសម្ភាសរវាងលោក គី សុខលីម អ្នកសារព័ត៌មាន ThmeyThmey ជាលោក ម៉ក់ រ៉េមីស្សា អ្នកថតរូបអាជីពដូចតទៅ៖ បើតាមលោក រ៉េមីស្សា រូបថតបែបសិល្បៈ ត្រូវការប្រើពេលវេលាច្រើន និងមានផលលំបាកខ្លាំងជាងរូបថតបែបសារព័ត៌មាន។ រូបថតបែបសិល្បៈ ទាមទារឲ្យអ្នកថតរូប មានភាពច្នៃប្រឌិតខ្ពស់ក្នុងការរិះរកគំនិតថ្មីៗ ដើម្បីបង្ហាញពីទិដ្ឋភាពនិងខ្លឹមសារនៃប្រធានបទនីមួយៗ។ ដោយឡែករូបថតបែបសារព័ត៌មានវិញ មានភាពងាយស្រួលក្នុងការផលិត ដោយរូបភាពនេះ បានបង្ហាញពីខ្លឹមសារ និងព្រឹត្តិការណ៍ដែលបានកើតឡើង។ ក្នុងវិស័យថតរូប លោក ម៉ក់ រ៉េមីស្សា បានចាប់ផ្ដើមប្រឡូកលើការថតរូបបែបសិល្បៈ ដែលរូបថតប្រភេទនេះ អាចធ្វើឲ្យលោក មានគំនិតច្នៃប្រឌិតច្រើន ក្នុងការផលិតរូបភាពឲ្យបានល្អ។ ក្រោយមានជំនាញលើការថតរូបបែបសិល្បៈ លោក រ៉េមីស្សា ក៏បានចាប់យកការថតរូបបែបសារព័ត៌មានមកដល់សព្វថ្ងៃ៕ | ភ្នំពេញ៖ បច្ចុប្បន្ន ការថតរូបមានការពេញនិយមសម្រាប់យុវជន និងមនុស្សទូទៅ ហើយការថតរូបត្រូវបានគេបែងចែកជាច្រើនផ្នែក។ តួយ៉ាង រូបថតបែបសិល្បៈ និងរូបថតបែបសារព័ត៌មាន មានលក្ខណៈខុសគ្នា ដោយរូបថតនីមួយៗបានព្យាយាមបង្ហាញខ្លឹមសារផ្សេងៗគ្នា។ បើតាមលោក ម៉ក់ រ៉េមីស្សា អ្នកថតរូបអាជីព រូបថតបែបសិល្បៈ កើតចេញពីគំនិតច្នៃប្រឌិតរបស់អ្នកថត រីឯរូបថតបែបសារព័ត៌មានវិញ ជារូបថតដែលកើតឡើងតាមរយៈព្រឹត្តិការណ៍តែប៉ុណ្ណោះ។ |
កាតព្វកិច្ចនៃការសែនដូនតា ក្នុងពិធីបុណ្យចូលឆ្នាំចិននេះ វាប្រាកដណាស់ថា កូនចៅខ្មែរជាប់សែស្រឡាយចិន ត្រូវបំពេញឱ្យបានត្រឹមត្រូវតាមប្រពៃណីពួកគេ។ ដ្បិតពួកគេត្រូវបំពេញភារកិច្ចសម្រាប់គ្រួសារ និងដូនតា នាថ្ងៃសែនចិននេះ ប៉ុន្តែវាក៏ប៉ះពាល់ដល់ខ្សែចង្វាក់ការងារខ្លះដែរ។ លោក ពេជ្រ ពង្សបុញ្ញប្ញទ្ធិ ជាអ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន twd បានទទួលពាក្យសុំច្បាប់នាថ្ងៃសែនចិន និងបុណ្យចូលឆ្នាំចិន ពីបុគ្គលិកមិនក្រោម១០នាក់ហើយ។ លោក ពង្សបុញ្ញឫទ្ធិ បានលើកឡើងថា៖«និយាយទៅ វាជាទំនៀមទម្លាប់របស់ពួកគាត់ រាល់ឆ្នាំគាត់ត្រូវតែទៅសែន។ ដោយអ្នកខ្លះសុំច្បាប់កន្លះថ្ងៃ ហើយខ្លះទៀតមួយថ្ងៃអ៊ីចឹងទៅ»។ អ្នកគ្រប់គ្រងរូបនេះបន្តថា ការឈប់របស់បុគ្គលិកបានប៉ះពាល់ដល់ប្រព័ន្ធការងារមួយចំនួន ប៉ុន្តែស្ថាប័នតែងតែមានការយោគយល់។ «នៅពេលពួកគាត់ឈប់ វាប៉ះពាល់ដល់ប្រព័ន្ធការងារដែរ តែយើងសុំឱ្យពួកគាត់ប្រាប់មុន ដើម្បីងាយស្រួលរៀបកាលវិភាគការងារ ហើយយើងសម្របសម្រួលគ្នាឱ្យពួកគាត់មកធ្វើការសងវិញថ្ងៃឈប់សម្រាក»។ នេះជាការបញ្ជាក់របស់លោក ពង្សបុញ្ញឫទ្ធិ ដែលបានប្រាប់សារព័ត៌មានថ្មីៗ២៥ ថា ជាទូទៅនៅថ្ងៃសែនចូលឆ្នាំចិន ក្រុមហ៊ុនមិនអនុញ្ញាតឱ្យពួកគេឈប់ឡើយ ។ ប៉ុន្តែការសុំច្បាប់ឈប់នេះ វាជាទំនៀមទម្លាប់រាប់ឆ្នាំមកហើយ នៅក្នុងក្រុមហ៊ុនtwd ។ ត្រង់ចំណុចនេះ លោក ជា វិបុល ប្រធានផ្នែកប្រតិបត្តិនៃក្រុមហ៊ុនGBS ក៏ជួបផលប៉ះពាល់ការងារ ដោយសារការឈប់របស់បុគ្គលិក នៅថ្ងៃចូលឆ្នាំចិននេះដែរ។ ក្រុមហ៊ុន Gourmet Beverage Solutions (GBS) ជាក្រុមហ៊ុនផ្គត់ផ្គង់សេវាកម្ម បរិក្ខារកាហ្វេ និងជួសជុលម៉ាស៊ីនកាហ្វេ។ ដូច្នេះក្រុមហ៊ុន ត្រូវមានបុគ្គលិកប្រចាំការរាល់ថ្ងៃ។ «រាល់ពេលបុណ្យ គឺយើងឈប់ បុណ្យជាតិជាដើម គឺឈប់រហូត តែនេះគាត់ឈប់ក្រៅផ្លូវការ។ នៅពេលគាត់ឈប់ច្រើន យើងរវល់ជាងមុន ហើយបើភ្ញៀវយោគយល់ វាមិនអីទេ តែបើភ្ញៀវអត់យល់វាប៉ះពាល់ដល់ការងារក្រុមហ៊ុន»។ នេះជាការលើកឡើងរបស់លោក វិបុល ដែលបន្ថែមថា ផលិតភាពការងារធ្លាក់ចុះនៅថ្ងៃនោះ រួមទាំងសេវាកម្មមួយចំនួន មានការយឺតជាងមុនផងដែរ។ ប្រធានផ្នែកប្រតិបត្តិរូបនេះបន្ថែមថា៖« ធម្មតាទេ នៅពេលវាប៉ះពាល់ក្រុមហ៊ុន យើងមិនដែលសប្បាយចិត្តទេ។ គ្រាន់តែថា យើងអត់ដឹងធ្វើម៉េច ព្រោះវាកើតឡើងរាល់ឆ្នាំ អ៊ីចឹងមានតែយើងរៀនរស់នៅជាមួយវា»។ ក្រុមហ៊ុន GBS មានបុគ្គលិកសរុប ៤០នាក់។ បើតាមលោក វិបុល បុគ្គលិកដែលសុំច្បាប់ថ្ងៃចូលឆ្នាំចិន មិនតិចជាង១០នាក់ឡើយ ដោយបុគ្គលិកស្រីឈប់ប្រមាណ ៩នាក់ ហើយបុគ្គលិកប្រុសមាន ៣ ទៅ៤នាក់។ ខណៈបុណ្យចូលឆ្នាំចិន ប្រារព្ធនៅចុងខែមករា និងដើមខែកុម្ភៈនេះ បុគ្គលិកនៃក្រុមហ៊ុន Sprintea បានប្រើប្រាស់ថ្ងៃឈប់សម្រាកប្រចាំឆ្នាំ ដើម្បីដាក់ច្បាប់សុំឈប់ថ្ងៃសែនចូលឆ្នាំចិន។ លោក ប៉ាញ ផានិត្យ នាយកក្រុមហ៊ុន Sprintea Technology បាននិយាយថា ចាប់តាំងពីបើកដំណើរក្រុមហ៊ុនមក គឺមានបុគ្គលិកសុំច្បាប់ឈប់ជារៀងរាល់ឆ្នាំ ប៉ុន្តែបុគ្គលិកដែលសុំច្បាប់មានចំនួនតិចជាងមុន។ នាយកក្រុមហ៊ុនរូបនេះលើកឡើងថា៖« ឥឡូវរាងស្បើយ[បុគ្គលិកសុំច្បាប់]ដែរ ព្រោះកាលពីមុនបុណ្យចូលឆ្នាំចិន៣ថ្ងៃ គាត់ឈប់ទាំង៣ថ្ងៃ។ តែឥឡូវ៣ថ្ងៃ គាត់ឈប់តែថ្ងៃសែនមួយថ្ងៃ ឬក៏មួយថ្ងៃកន្លះអ៊ីចឹងទៅ»។ លោក ផានិត្យ សង្កេតឃើញថា ការថមថយឈប់សម្រាកថ្ងៃចូលឆ្នាំចិននេះ ដោយសារបុគ្គលិកក្នុងក្រុមហ៊ុន មានការយល់ដឹងច្រើនជាងមុន ខណៈក្រុមហ៊ុន ក៏មិនតឹងរឹងពេកឡើយ លើបញ្ហានេះ។ សម្រាប់ក្រុមហ៊ុនដែលបម្រើសេវាកម្ម ផលិតកម្មវិធីសម្រាប់ប្រព័ន្ធកុំព្យូទ័រ និងទូរសព្ទដៃមួយនេះ មិនមានបញ្ហាច្រើនឡើយ ទោះបុគ្គលិកខ្លះសុំច្បាប់ក្តី។ លោក ផានិត្យ លើកឡើងថា នៅពេលបុគ្គលិកធ្វើការងារលើគម្រោងណាមួយ ពួកគេបានខិតខំយ៉ាងខ្លាំងរហូតបញ្ចប់គម្រោងដោយជោគជ័យ ដូច្នេះការឈប់នេះមិនមានបញ្ហាឡើយ។ សម្រាប់នាយកក្រុមហ៊ុនខាងលើនេះ យល់ថា ការឈប់សម្រាកនេះជាទម្លាប់យូរណាស់មកហើយ។ ម៉្យាង កម្ពុជា ជាប្រទេសមួយដែលសម្របតាមវប្បធម៌ខាងក្រៅ ដូច្នេះអ្នកដែលមានសែស្រឡាយចិនខ្លះ ត្រូវសម្របតាម។ លោកសង្កត់ធ្ងន់ថា ទោះត្រូវគោរពទំនៀមទម្លាប់ក្តី តែបុគ្គលិកក៏ត្រូវគិតពិចារណាថា ពិធីបុណ្យនេះ សំខាន់កម្រិតណាសម្រាប់ពួកគេដែរ៕ | ភ្នំពេញ៖ ពិធីបុណ្យចូលឆ្នាំចិន ជាបុណ្យប្រពៃណីរបស់ពលរដ្ឋចិន និងវៀតណាម។ ពលរដ្ឋខ្មែរកាត់ចិនជាច្រើន ក៏នាំគ្នាប្រារព្ធពិធីនេះដូចជនជាតិចិនដែរ។ ដោយសារដើមចមនេះហើយ ទើបបុគ្គលិកដែលជាប់សែស្រឡាយចិន ត្រូវដាក់ច្បាប់ឈប់សម្រាក ដើម្បីទៅផ្ទះជួបជុំបងប្អូន និងសែនដូនតា។ ការសុំច្បាប់នេះ ត្រូវបានអ្នកគ្រប់គ្រងតាមស្ថាប័នខ្លះ ចាត់ទុកជាទម្លាប់មួយ ដែលមិនអាចហាមឃាត់បាន ទោះថ្ងៃនោះមិនមានចែងក្នុងថ្ងៃឈប់ក្តី។ |
(អត្ថបទ និងរូបភាពដោយ Suthep Kritsanavarin / USAID Wonders of the Mekong). This is aerial view of Kampong Luang commune in Pursat province. This is one of the biggest floating villages in Tonle Sap Lake. It has at least 1200 families here. This small town have everything to offer where fishermen from 20 kilometers away will come to sell their fish. And also buying necessary things back to their villages. (អត្ថបទ និងរូបភាពដោយ Suthep Kritsanavarin / USAID Wonders of the Mekong). | នេះជារូបភាពពីលើអាកាស ក្នុងឃុំកំពង់លួង ខេត្តពោធិសាត់។ វាគឺជាភូមិបណ្តែតទឹកដ៏ធំ នៅក្នុងបឹងទន្លេសាប ដែលមានប្រជាជនរស់នៅជាង ១២០០ គ្រួសារ។ ទីប្រជុំជនតូចមួយនេះ គឺមានអ្វីៗទាំងអស់សម្រាប់ប្រជានេសាទ ដែលពួកគេមកពីទីតាំងផ្សេងៗ ចម្ងាយ២០គីឡូម៉ែត្រ ដើម្បីយកផលនេសាទរបស់ពួកគេមកលក់នៅទីនេះ ហើយទិញរបស់របរផ្សេងៗត្រឡប់ទៅវិញ។ |
ភេសជ្ជៈប៉ូវកម្លាំងដូចជា គោជុល និង Monster សុទ្ធតែមានជាតិកាហ្វេអ៊ីនខ្ពស់ណាស់ដែលជារបស់ភ្ញោចថាមពល និងអារម្មណ៍។ យ៉ាងណាមិញ វាអាចនឹងក្លាយទៅជារឿងមួយពេញនិយមកាន់តែខ្លាំងកាលពី ២០ឆ្នាំមុន ជាពិសេសជាមួយមនុស្សវ័យក្មេងដែលប្រើវាដើម្បីលាយជាមួយនឹងគ្រឿងស្រវឹងផ្សេង។ អ្នកស្រាវជ្រាវបានបរិយាយនូវការប្រឈមមុខនឹងសុខភាពមួយចំនួនដែលបណ្តាលមកពីការញ៉ាំភេសជ្ជៈមានជាតិកាហ្វេអ៊ីច្រើនៗបែបនេះ ព្រមទាំងការប្រឈមមុខផ្សេងទៀតនៅពេលញ៉ាំវាជាមួយគ្រឿងស្រវឹង។ ការប្រឈមមុខធ្ងន់ធ្ងរនៃការញ៉ាំភេសជ្ជៈប៉ូវកម្លាំងច្រើនៗមានដូចជា៖ លើសជាតិកាហ្វេអ៊ីនក្នុងខ្លួនដែលអាចនាំឲ្យលើសសម្ពាធឈាម ញ័រទ្រូង ក្អួតចង្អោ ប្រកាច់ ឬករណីខ្លះអាចស្លាប់បានដែរ មានជំងឺទឹកនោមផ្អែមប្រភេទទី២ អាចរលូតកូន កូនកើតមិនគ្រប់ទម្ងន់ និងកូនស្លាប់ក្នុងផ្ទៃ ប៉ះពាល់ដល់ប្រព័ន្ធសរសៃប្រសាទ និងបេះដូងសរសៃឈាមរបស់ក្មេង និងមនុស្សវ័យជំទង់ អាចនឹងត្រូវការប្រើប្រាស់សារធាតុអ្វីផ្សេងដែលគ្រោះថ្នាក់ ខូចសុខភាពមាត់ធ្មេញ អាចនឹងតៅជាធាត់ជ្រុលបាន៕ ផ្ដល់សិទ្ធដោយ៖www.health.com.kh | យោងទៅតាមការសិក្សារបស់អង្គការសុខភាពពិភពលោកបាន និយាយថា ភេសជ្ជៈប៉ូវកម្លាំងអាចបណ្តាលឲ្យមានបញ្ហាសុខភាពសាធារណៈច្រើនណាស់។ |
មានឯកសារជាច្រើនដែលសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន គ្រោងយកទៅពិភាក្សាជាមួយប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ លោក មូន ចេអ៊ីន នៅដើមសប្តាហ៍ក្រោយនេះ ខណៈដែលសម្តេចនឹងមានវត្តមាននៅក្នុងប្រទេសកូរ៉េខាងត្បូងនោះ។ ក្នុងចំណោមប្រធានបទសំខាន់ៗទាំងនោះ វាក៏មានឯកសារខ្លះនឹងអាចឈានដល់ការចុះហត្ថលេខាផ្លូវការរវាងតំណាងរដ្ឋាភិបាលទាំងពីរ។ លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េបានអះអាងប្រាប់សារព័ត៌មានថ្មីៗនៅថ្ងៃទី២១វិច្ឆិកានេះថា ភាគីទាំងពីរនឹងជជែកអំពីកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ ការលុបចោលការយកពន្ធត្រួតគ្នា ផ្នែកពាណិជ្ជកម្ម កសិកម្ម ហិរញ្ញវត្ថុ ព័ត៌មានវិទ្យា និងបច្ចេកវិទ្យាគមនាគមន៍។ លោកឯកអគ្គរាជទូតបានបញ្ជាក់យ៉ាងដូច្នេះ៖«ភាគីទាំងពីរក៏នឹងពិភាក្សាគ្នាឈានទៅរកការសិក្សាលើភាពអាចធ្វើបាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)។ កូរ៉េមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះជាមួយអាស៊ាន ហើយគេមានFTAនេះចំនួន១៦ទៀតជាមួយប្រទេសនានា។ »។ ចំពោះលោកឯកអគ្គរាជទូត ប្រសិនបើកម្ពុជានិងកូរ៉េខាងត្បូងអាចឈានដល់ចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ វាក៏ជាចលករជំរុញឱ្យប្រទេសដទៃទៀតដូចជាជប៉ុនធ្វើដូចគ្នា។ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េគ្រាន់តែអះអាងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនឹងផ្តល់ផលប្រយោជន៍ច្រើនដល់ពលរដ្ឋទាំងសងខាង៕ អត្ថបទទាក់ទង កម្ពុជាអាចទាញយកប្រយោជន៍ពីនយោបាយទិសខាងត្បូងរបស់សាធារណរដ្ឋកូរ៉េ កូរ៉េខាងត្បូងគ្រោងបង្កើនអាហារូបករណ៍លើសពីទ្វេដងដល់និស្សិតអាស៊ាន ព្រឹត្តិការណ៍រថភ្លើងអាស៊ានកូរ៉េចាប់ផ្តើមពីស្ថានីយ៍សេអ៊ូល | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងចេញដំណើរទៅទីក្រុងប៊ូសាននៃប្រទេសសាធារណរដ្ឋកូរ៉េនៅថ្ងៃទី២៤វិច្ឆិកានេះ ដើម្បីចូលរួមក្នុងកម្មវិធីខួបអនុស្សាវរីយ៍ឆ្នាំទី៣០នៃទំនាក់ទំនងអាស៊ាន-កូរ៉េ និងជំនួបកំពូលលើកទី១មេគង្គ-សាធារណរដ្ឋកូរ៉េ។ សម្តេច ហ៊ុន សែន គ្រោងនឹងជួបជាមួយលោកប្រធានាធិបតី មូន ចេអ៊ីន ដើម្បីពិភាក្សាលើគម្រោងសហប្រតិបត្តិការជាច្រើន។ ប្រមុខរដ្ឋាភិបាលកម្ពុជាក៏គ្រោងជួបសំណេះសំណាលជាមួយពលករ ពលការិនី និងសហគមន៍ស្ត្រីខ្មែររៀបការជាមួយស្វាមីកូរ៉េប្រមាណ២០០០នាក់ផងដែរ។ |
ក្រសួងព័ត៌មាន ចុះផ្សាយពីសម្តីរបស់លោក ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ យ៉ាងដូច្នេះថា៖«នៅពេលកម្ពុជាមានប្រព័ន្ធផ្កាយរណបផ្ទាល់ខ្លួននោះ វានឹងជួយសម្រួលដល់ការងារបានច្រើន នៅក្នុងវិស័យការពារប្រទេស ពិសេសការគ្រប់គ្រងបានល្អលើផ្នែកសន្តិសុខជាតិ សណ្ដាប់ធ្នាប់ ការគ្រប់គ្រងបានល្អនូវសន្តិសុខ តាមបណ្តោយព្រំដែនជាមួយប្រទេសជិតខាង។ បច្ចុប្បន្ននេះ បើត្រូវការតាមដានសន្តិសុខសង្គម ឬក៏បញ្ហាព្រំដែន គឺតម្រូវទិញទិន្នន័យពីផ្កាយរណបបរទេស ដូច្នេះរាល់ការសម្ងាត់ខ្លះៗរបស់យើង ពិបាកក្នុងការលាក់បាំងពីម្ចាស់ប្រព័ន្ធផ្កាយរណបរបស់គេណាស់ ហើយការជួលនោះ ក៏មានតម្លៃខ្ពស់ថែមទៀត»។ គម្រោងនេះគឺជាការលើកឡើងរវាងក្រុមហ៊ុន រ៉ូយ៉ាល់គ្រុបរបស់លោក គិត ម៉េង និងក្រុមហ៊ុនមួយរបស់ប្រទេសចិន ក្រោមការសម្របសម្រួលដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលគ្រោងនឹងបង្ហោះប្រព័ន្ធផ្កាយរណបនៅក្នុង ឆ្នាំ២០២១។ បើតាមក្រសួងព័ត៌មានដដែល លោក អ៊ឹម វុត្ថា អ្នកនាំពាក្យនៃនិយ័តករទូរគមនាគមន៍កម្ពុជាបញ្ជាក់ថា ទំហំវិនិយោគនៃការបាញ់បង្ហោះផ្កាយរណបផ្ទាល់ខ្លួនរបស់ម្ពុជានេះ អាចមានទឹកប្រាក់ប្រមាណជា១៥០លានដុល្លារ ដែលជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និង រាជរដ្ឋាភិបាលកម្ពុជា៕ | កម្ពុជាមានគម្រោងបង្ហោះប្រព័ន្ធផ្កាយរណបផ្ទាល់ខ្លួនជាលើកដំបូង ដើម្បីសម្រួលដល់ការគ្រប់គ្រងខាងផ្នែកសន្តិសុខជាតិ សណ្តាប់ធ្នាប់ និងការគ្រប់គ្រងសន្តិសុខ តាមបណ្តោយព្រំដែនជាមួយបណ្តាប្រទេសជិតខាង។ នេះបើតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន។ |
ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២០ ខែមីនា កម្ពុជាក្លាយជាទឹកដីនៃការប្រកួតប្រជែងដ៏ស្វិតស្វាញរវាងបេក្ខនារីអន្តរជាតិពីបារាំង អូស្ត្រាលី បែលហ្សិក អង់គ្លេស អេស្ប៉ាញ ស្វីស តួកគី និងអាម៉េរិកខាងជើង ប្រមាណ៣០០នាក់ក្នុងព្រឹត្តិការណ៍ Raid Amazones លើកទី២៥។ នេះក៏ជាលើកទី៤ផងដែរ សម្រាប់ព្រះរាជាណាចក្រអច្ឆរិយៈ ដែលត្រូវជ្រើសរើសជាទីតាំងនៃការប្រកួតប្រជែង បន្ទាប់ពីឆ្នាំ២០១៤, ២០១៧ និង២០១៨។ ១០០ភាគរយសម្រាប់នារី ព្រឹតិ្តការណ៍ Raid Amazones ដំណើរការបាន២៣ឆ្នាំកន្លងមកហើយ។ លោក Alexandre Debanne ពិធីករទូរទស្សន៍ដ៏ល្បីល្បាញនៅបារាំង និងជានាយកប្រតិបត្តិក្រុមហ៊ុន ZBO Media Group បានផ្តួចផ្តើមបង្កើតកម្មវិធីនេះឡើងដើម្បីឱ្យស្ត្រីបារាំង ស្ត្រីពីបណ្តាប្រទេសនិយាយភាសាបារាំង និងស្ត្រីទូទាំងពិភពលោក អាចស្គាល់ខ្លួនឯងកាន់តែច្បាស់ តាមរយៈសកម្មភាព ដំណើរកម្សាន្ត និងបទពិសោធន៍ផ្សងព្រេង ដែលនៅឆ្ងាយពីទឹកដីកំណើត។ ២៤លើកក្នុងរយៈពេល២៣ឆ្នាំ ក្នុងនោះ៣លើកនៅតំបន់អង្គរ.. នារយៈពេល២៣ឆ្នាំកន្លងមក កម្ពុជាស្ថិតក្នុងចំណោមប្រទេស/តំបន់ ជាង១០លើពិភពលោក ដែលត្រូវបានជ្រើសរើសជាទីតាំងនៃព្រឹត្តិការណ៍ Raid Amazones។ ហ្គីយ៉ាណាបារាំង ជាទីតាំងដំបូងនៃព្រឹត្តិការណ៍នាឆ្នាំ២០០១ ហើយដែនដីឯនាយសមុទ្របារាំងមួយនេះ ទទួលម្តងទៀតនៅឆ្នាំ២០១១។ កម្ពុជា ជាពិសេសតំបន់សៀមរាប-អង្គរ ធ្លាប់ជាគោលដៅនៃព្រឹត្តិការណ៍ចំនួន៣លើករួចមកហើយ គឺក្នុងឆ្នាំ២០១៤, ឆ្នាំ២០១៧ និងឆ្នាំ២០១៨។ ឆ្នាំ២០១៤ ជាដែលមានចំនួនចូលរួមច្រើនជាងគេបំផុតក្នុងចំណោមព្រឹត្តិការណ៍ទាំង២៤លើកកន្លងមក ដោយមានបេក្ខនារីសរុបដល់ទៅ៣៤៥នាក់។ ដែនដីឯនាយសមុទ្របារាំងផ្សេងទៀតដែលធ្លាប់ស្វាគមន៍ព្រឹត្តិការណ៍ Raid Amazones រួមមាន កោះ Ile de la Réunion (ឆ្នាំ២០០២, ២០០៨ និង២០២១), កោះ Mayotte (ឆ្នាំ២០១០)។ កោះម៉ូរីស នៅមហាសមុទ្រឥណ្ឌា ធ្លាប់រៀបចំបាន៤លើក គឺនៅឆ្នាំ២០០៣, ២០០៦, ២០១២ និង២០២១។ កេនយ៉ា ជាប្រទេសតែមួយគត់នៅតំបន់អាហ្វ្រិកដែលធ្លាប់ត្រូវបានជ្រើសរើសសម្រាប់ការរៀបចំព្រឹត្តិការណ៍ Raid Amazones ពោលគឺនៅឆ្នាំ២០០៥ ខណៈរដ្ឋកាលីហ្វនីញ៉ា សហរដ្ឋអាម៉េរិក ធ្លាប់ទទួលព្រឹត្តិការណ៍នេះ កាលពីឆ្នាំ២០០៦។ ក្រៅពីកម្ពុជា បណ្តាប្រទេសអាស៊ីផ្សេងទៀត ដែលបានរៀបចំព្រឹត្តិការណ៍បែបផ្សងព្រេងសម្រាប់នារីនេះ រួមមាន ស្រីលង្កា (ឆ្នាំ២០០៤, ២០០៩, ២០១៨, ២០១៩, ២០២២ និង២០២៣), ម៉ាឡេស៊ី (ឆ្នាំ២០១៣), កោះបាលី ឥណ្ឌូណេស៊ី (ឆ្នាំ២០១៥) និងវៀតណាម (ឆ្នាំ២០១៩)។ លើសពីកីឡា.. នាជំនួបជាមួយលោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីចុងខែវិច្ឆិកា ឆ្នាំ២០២៣ លោក Alexandre Debanne បានបញ្ជាក់ថា៖ «កម្មវិធី Raid Amazones អនុញ្ញាតឱ្យប្រជាជនបារាំង ប្រជាជននៃបណ្តាប្រទេសនិយាយភាសាបារាំង និងបេក្ខនារីទាំងអស់ បានយល់ពីតថភាពជាក់ស្តែងនៅកម្ពុជា»។ ពិតណាស់ កីឡាជិះកង់ភ្នំ ចែវទូកកានូ រត់ប្រណាំង បាញ់ធ្នូ ជាសកម្មភាពកីឡាដ៏ចម្បងនៃកម្មវិធី ប៉ុន្តែអ្វីដែលសំខាន់ក្នុងបេសកកម្មរយៈពេល៦ថ្ងៃនោះ គឺការពង្រឹងស្មារតីជាក្រុមដែលមានសមាជិកពីពីរ ទៅបីនាក់ ការផ្សេងព្រេង សាមគ្គីភាព ការចែករំលែកក្នុងសហគមន៍ និងសកម្មភាពផ្សេងៗដែលជាប្រយោជន៍សម្រាប់បរិស្ថាន ធនធានធម្មជាតិ ក៏ដូចជាពលរដ្ឋមូលដ្ឋាន។ បន្ថែមពីលើការឈ្វេងយល់វប្បធម៌ ប្រវត្តិសាស្ត្រ ព្រមទាំងការផ្សព្វផ្សាយពីទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក Raid Amazones ក៏ជាសកម្មភាពដែលជួយដល់កម្មវិធីសប្បុរសធម៌ផងដែរ ក្នុងនោះរួមមានការគាំទ្រដល់សមាគមបារាំង A Chacun Son Everest! លើគាំពារស្ត្រី និងកុមារី ពីជំងឺមហារីកសុដន។ ព្រឹត្តិការណ៍លើកទី២៥ នៅតំបន់សៀមរាបអង្គរពីថ្ងៃទី១៥ ដល់ថ្ងៃទី២០ ខែមីនា បេក្ខនារីដែលចូលរួមប្រកួតប្រជែងសរុបមានចំនួន២៧៥នាក់ ដោយមានសរុប១១២ក្រុម ក្នុងនោះ៩១ក្រុមមានសមាជិក២នាក់ និង៣១ក្រុម មានសមាជិក៣នាក់។ ក្រុមភាគច្រើនបំផុតគឺក្រុមស្ត្រីបារាំង។ -ថ្ងៃទីមួយ៖ រត់ចម្ងាយ១៥គីឡូម៉ែត្រ (Trail Running) ពីប្រាសាទតាព្រហ្ម ទៅប្រាសាទបី (ឆ្លងកាត់ប្រាសាទតាកែវ, ប្រាសាទតានៃ, មុខប្រាសាទព្រះខ័ន, ខ្លោងទ្វារអង្គរធំ រួមមានខ្លោងទ្វារជ័យ, ខ្លោងទ្វារខ្មោច និងខ្លោងទ្វារទន្លេអុំ។ -ថ្ងៃទីពីរ៖ ចែវទូកកានូចម្ងាយ១៥គីឡូម៉ែត្រ (Canoe) នៅកំពង់ឃ្លាំង។ បេក្ខនារី អាចឈ្វេងយល់ពីធម្មជាតិ និងការរស់នៅរបស់ពលរដ្ឋនៅភូមិបណ្តែតទឹក ក្នុងឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម។ -ថ្ងៃទីបី៖ ជិះកង់ និងរត់ ចម្ងាយ២១,៥គីឡូម៉ែត្រ ដោយចេញពីគោលដៅផ្លូវជាតិលេខ៦ ឆ្ពោះទៅវត្តភ្នំក្រោម។ តាមផ្លូវ បេក្ខនារី អាចមើលឃើញទិដ្ឋភាពផ្សេងៗនៅទីជនបទ ជាពិសេសវាលស្រែដ៏ខៀវស្រងាត់។ -ថ្ងៃទីបួន៖ ស្វែងរកកំណប់អាថ៌កំបាំង (Treasure Hunt) នៅតាព្រហ្ម, អង្គរវត្ត និងអង្គរធំ (ប្រាសាទបាយ័ន, ទីលានជល់ដំរី, ប្រាសាទទេពប្រណម, ប្រាសាទព្រះបាលីល័យ, ប្រាសាទបាពួន, ប្រាសាទព្រះពិធូរ, ប្រាសាទឃ្លាំង និងប្រាសាទសួរព្រ័ត្រ)។ នេះជាសកម្មភាពវប្បធម៌ ដោយអ្នកចូលរួមអាចយល់ដឹងកាន់តែច្បាស់អំពីប្រាង្គប្រាសាទបុរាណ និងគុណតម្លៃជាប្រវត្តិសាស្ត្រ។ -ថ្ងៃទីប្រាំ៖ ជិះកង់ភ្នំ (Mountain Bike) ចម្ងាយ៣៨គីឡូម៉ែត្រ ដោយចេញពីផ្លូវលេខ៦៤ ទៅបញ្ចប់នៅប្រាសាទចៅស្រីវិបុល។ ជាដំណើរដែលនាំឱ្យក្រុមបេក្ខនារី ស្គាល់គ្រប់រសជាតិនៃស្ថានភាពផ្លូវ ការឆ្លងភូមិតូច តំបន់ព្រៃឈើ ក៏ដូចជាបរិវេណជុំវិញប្រាសាទចៅស្រីវិបុល ដែលមានចម្ងាយប្រមាណ២៥គីឡូម៉ែត្រពីក្រុងសៀមរាប។ -ថ្ងៃទីប្រាំមួយ៖ រត់ (Trail Running) ចម្ងាយ១០គីឡូម៉ែត្រ ដោយចេញពីប្រាសាទបាយ័ន ទៅបញ្ចប់នៅប្រាសាទបី។ អ្នកប្រកួតប្រជែងត្រូវឆ្លងកាត់ខ្លោងទ្វារជ័យ ខ្លោងទ្វារខ្មោច រួមទាំងដំណើរផ្សងព្រេងនៅក្នុងព្រៃអង្គរ៕ រូបថតទាំងអស់ គឺជារូបថតក្នុងព្រឹត្តិការណ៍ Raid Amazones នៅសៀមរាប កាលពីឆ្នាំ២០១៨។ រូបថត Amazones/ZBO | រត់ ជិះកង់ ចែវទូក ដំណើរស្វែងរកកំណប់អាថ៌កំបាំង ផ្សងព្រេងក្នុងព្រៃធម្មជាតិ និងការឈ្វេងយល់ពីជីវិតប្រចាំថ្ងៃរបស់អ្នកស្រុក..។ ទាំងនេះ ជាការទទួលបាននូវបទពិសោធន៍ដ៏អស្ចារ្យរបស់បេក្ខនារីក្នុងព្រឹត្តិការណ៍លំដាប់ពិភពលោក Raid Amazones ដែលនឹងវិលមកកាន់ទឹកដីអង្គរសារជាថ្មី ក្រោយខកខានអស់រយៈពេល៦ឆ្នាំ។ |
ចិនដែលជាអ្នកទិញដ៏ធំបំផុតអាហារសមុទ្ររបស់ជប៉ុនបាននិយាយថានឹងពិនិត្យមើលយ៉ាងតឹងរ៉ឹងនូវឯកសារសម្រាប់អាហារសមុទ្រ ជាពិសេសផលិតផលទឹកពីផ្នែកផ្សេងទៀតនៃប្រទេសជប៉ុន។ លើសពីនេះ ខ្លួននឹងពង្រឹងការតាមដានសារធាតុវិទ្យុសកម្ម ដើម្បីធានាសុវត្ថិភាពចំណីអាហារដែលនាំចូលពីប្រទេសជប៉ុន ក្នុងនោះមានការហាមឃាត់អាហារពីខេត្តចំនួន១០។ វិធានការនេះ គឺធ្វើឡើងដើម្បីការពារការនាំចេញអាហារជប៉ុនដែលមានជាតិវិទ្យុសកម្មទៅកាន់ចិន និងការពារសុវត្ថិភាពចំណីអាហារនៃការនាំចូលរបស់អ្នកប្រើប្រាស់ចិន។ អស់ជាច្រើនសប្តាហ៍មកហើយ ចិនបានតវ៉ាប្រឆាំងយ៉ាងខ្លាំងចំពោះចំណាត់ការរបស់ជប៉ុនក្នុងការបញ្ចេញទឹកវិទ្យុសកម្មពីរោងចក្រនុយក្លេអ៊ែរ Fukushima ចូលទៅក្នុងសមុទ្រ។ ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិនៅសប្តាហ៍នេះ បានផ្តល់ភ្លើងខៀវដល់ជប៉ុនដើម្បីចាប់ផ្តើមបញ្ចេញទឹកជាងមួយលានតោន ដែលប្រើសម្រាប់ធ្វើឱ្យត្រជាក់រេអាក់ទ័រនុយក្លេអ៊ែរនៅក្នុងរោងចក្រ Fukushima បន្ទាប់ពីវាត្រូវបានបំផ្លាញដោយរលកយក្សស៊ូណាមិឆ្នាំ ២០១១។ អត្ថបទទាក់ទង ជប៉ុនគ្រោងបញ្ចេញទឹកពីរោងចក្រ Fukushima ចូលសមុទ្រចាប់ពីខែសីហា បន្ទាប់មានការបើកផ្លូវពី IAEA ចិនបន្តអះអាងថា របាយការណ៍ដែលបានវាយតម្លៃកន្លងមក មិនបានឆ្លុះបញ្ចាំងយ៉ាងពេញលេញនូវទស្សនៈរបស់អ្នកជំនាញទាំងអស់ដែលពាក់ព័ន្ធនោះទេ ហើយការសន្និដ្ឋានមិនត្រូវបានគាំទ្រជាឯកច្ឆ័ន្ទដោយអ្នកជំនាញនោះទេ។ ជារួមចិនបាននាំចូលអាហារសមុទ្រពីជប៉ុនចំនួន ២២,៥ភាគរយដែលមានតម្លៃ ៨៧ពាន់លានយ៉េន (៦០៤លានដុល្លារ) បន្ទាប់មកមានហុងកុងចំនួន ១៩,៥ភាគរយ និងអាម៉េរិកមាន ១៣,៩ភាគរយ។ នេះបើតាមសារព័ត៌មានរ៉យទ័រ៕ | នៅថ្ងៃទី៧ ខែកក្កដា គយចិនបាននិយាយថា ខ្លួននឹងហាមឃាត់ការនាំចូលអាហារសមុទ្រពីជប៉ុនប្រហែល១ភាគ៥ ដោយបារម្ភពីសុវត្ថិភាពអាហារទាំងនេះ ក្រោយពេលដែលជប៉ុនមានគម្រោងបញ្ចេញទឹកដែលមានសារធាតុវិទ្យុសកម្មចូលទៅក្នុងសមុទ្រនៅក្នុងខែកក្កដានេះ។ |
ខណៈក្រុមម៉ាឡេស៊ី បានមេដាយសំរឹទ្ធ ក្រុមកីឡាការិនីឥណ្ឌូណេស៊ី និងថៃ បន្តប្រជែងគ្នាដណ្តើមមេដាយមាស៕ | ក្រុមកីឡាការិនីវាយកូនគោលកម្ពុជា ដែលមានកីឡាការិនី យិន ហាមុន្នី (Yin Harmonie) និង Preap Brenna Lien បានចាញ់ក្រុមនារីម៉ាឡេស៊ី នាការប្រកួតដណ្តើមលេខ៣នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២នៅទីលាន Garden City ថ្ងៃទី១៣ ខែឧសភា នេះ។ |
តំបន់ទេសចរណ៍ធម្មជាតិចំនួន៤ភូមិសាស្ត្រ ដែលកម្ពុជាត្រៀមដាក់ចូលជាតំបន់បេតិកភណ្ឌធម្មជាតិពិភពលោកនោះ មាន ព្រែកកាំពី, ដែនជម្រកសត្វព្រៃព្រែកប្រសព្វ ក្នុងខេត្តក្រចេះ, តំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង និង តំបន់សហគមន៍ការពារធម្មជាតិត្មាតប៉ើយ នៅខេត្តព្រះវិហារ។ នេះបើតាមការបញ្ជាក់របស់លោក នេត្រ ភក្ត្រា ក្នុងដំណើរដឹកនាំក្រុមអ្នកសារព័ត៌មានទៅកាន់រមណីយដ្ឋានព្រែកកាំពី ស្ថិតនៅឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ កាលពីថ្ងៃទី៣កញ្ញា ឆ្នាំ២០២០។ សម្រាប់រមណីយដ្ឋានព្រែកកាំពី លោក នេត្រ ភក្ត្រា បាននិយាយដូច្នេះថា៖«រហូតមកដល់ពេលនេះក្រុមការងារដែលដឹកនាំដោយក្រសួងបរិស្ថាន គឺបានចងក្រងនូវឯកសារបានមួយចំនួន និងកំពុងតែបន្តធ្វើបន្ថែមទៀត ដើម្បីសិក្សានៅក្នុងតំបន់ព្រែកកាំនេះ ដើម្បីរៀបចំនូវឯកសារទាំងឡាយឱ្យបានគ្រប់ជ្រុងជ្រោយ។ ជាពិសេសនៅតាមតំបន់ជាប់ទន្លេមេគង្គ ដែលជាជម្រករបស់សត្វផ្សោត»។ ព្រែកកាំពី គឺជារមណីយដ្ឋានទេសចរធម្មជាតិមួយដែលមានសម្រស់ទេសភាពទឹកទន្លេ ដ៏ស្រស់បំព្រង ហើយក៏ជាទីកន្លែងជម្រកដ៏សុខសាន្តសម្រាប់សត្វផ្សោតទន្លេមេគង្គ។ សព្វថ្ងៃ ព្រែកកាំពី កំពុងក្លាយទៅជាតំបន់លម្អែកាយមួយដ៏ពេញនិយម និងល្បីឈ្មោះសម្រាប់ខេត្តក្រចេះ និងមានប្រជាប្រិយភាពទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ បើតាមលោកនេត្រ ភក្ត្រា បច្ចុប្បន្នព្រែកាំពី មានសត្វផ្សោតចំនួន៩២ក្បាល ហើយភ្ញៀវទេសចរដែលមកទស្សនាសត្វផ្សោតនៅតំបន់ច្រើនបំផុត គឺនៅក្នុងរដូវប្រាំង។ រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះ បានអះអាងថា កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន៣នៅលើពិភពលោកដែលមានវត្តមានសត្វផ្សោតទឹកសាបរស់នៅ ហើយកម្ពុជា ជាប្រទេសមានសត្វផ្សោតច្រើនជាងគេ។ ដោយឡែក ប្រទេស២ទៀត ដែលមានវត្តមានសត្វផ្សោតទឹកសាបនេះ គឺប្រទេសឥណ្ឌូនេស៊ី និងភូមា។ លោកនេត្រ ភក្ត្រា បានបន្តថា សម្រាប់ដែនជម្រកសត្វព្រៃព្រែកប្រសព្វ មានផ្ទៃដីជាង១២ម៉ឺនហិកតា ស្ថិតក្នុងភូមិសាស្ត្រស្រុកព្រែកប្រសព្វ និងស្រុកសំបូរ ខេត្តក្រចេះ។ ដែនជម្រកសត្វព្រៃព្រែកប្រសព្វ គឺជាតំបន់ធម្មជាតិមួយរបស់កម្ពុជា មានវត្តមានសត្វក្តាន់រស់នៅ ដែលជាប្រភេទសត្វជិតផុតពូជនៅលើពិភពលោក។ ជាពិសេសតំបន់នេះមានវត្តមានប្រភេទសត្វកម្រផ្សេងៗទៀត ជាច្រើន។ រីឯតំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែងដែលមានផ្ទៃដី២,៥ម៉ឺនហិកតា ត្រូវបានបង្កើតឡើងកាលឆ្នាំ២០១៦ ដោយមានភូមិសាស្ត្រជាប់ស្រុកចំនួនបួន គឺស្រុកសង្គមថ្មី, ស្រុកគូលែន, ស្រុករវៀង និងក្រុងព្រះវិហារ។ តំបន់បេតិកភណ្ឌមួយនេះ មានភាពល្អឯកលើសម្រស់ធម្មជាតិដ៏ស្រស់ត្រកាល ទឹកជ្រោះចំនួន៣ដំណាក់តាំង ពីកំពូលរហូតជើងភ្នំ និងមានទេសភាពចំការចេករបស់ប្រជាពលរដ្ឋតាមដងផ្លូវទៅកាន់ភ្នំត្បែង ដែលមានកម្ពស់ប្រមាណ៤០០ម៉ែត្រ ដែលអ្នកធ្វើដំណើរត្រូវឆ្លងកាត់កាំជណ្តើររហូត១៣៨០កាំ។ លើសពីនេះទៅទៀត ភ្នំត្បែងគឺជាទីតាំងប្រវត្តិសាស្ត្រដែលពលរដ្ឋកម្ពុជាគោរពបូជា ហើយទីសក្ការៈទាំងនោះរួមមាន ថ្មបីដុំជាដើម។ បច្ចុប្បន្នតំបន់បេតិកភណ្ឌភ្នំត្បែង បានក្លាយជាទីចាប់អារម្មណ៍របស់ភ្ញៀវទេសចរ ពិសេសយុវជន ក្នុងការកម្សាន្តចុងសប្តាហ៍ ដោយការបោះតង់ជាក្រុម និងជាលក្ខណៈគ្រួសារជាដើម។ អត្ថបទទាក់ទង កម្ពុជាមានសត្វជិតផុតពូជ «ត្រយងយក្ស» ៣០០ក្បាល និង «ត្រយងចង្កំកស» ៦០០ក្បាល «ត្មាត» ជាង៣០ក្បាល កំពុងដណ្តើមគ្នាស៊ីសពគោមួយក្បាល នៅខេត្តព្រះវិហារ សម្រាប់សហគមន៍ទេសចរណ៍ធម្មជាតិត្មាតប៉ើយ មានផ្ទៃដីជាង១,៧ពាន់ហិកតា ស្ថិតនៅភូមិត្មាតប៉ើយ ឃុំព្រីងធំ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ បច្ចុប្បន្ន សត្វព្រៃសំខាន់ៗនៅក្នុងសហគមន៍ត្មាតប៉ើយនេះ មានជាង១០ប្រភេទ ដោយក្នុងនោះមានសត្វត្រយងយក្សដែលតំណាងឱ្យជាតិ ដែលមានចំនួនជាង៥០០ក្បាល កំពុងរស់នៅក្នុងសហគមន៍ទេសចរណ៍ធម្មជាតិនេះ។ ក្រៅពីមានសត្វត្រយងយក្សហើយនោះ សហគមន៍ទេសចរណ៍ធម្មជាតិនេះ ក៏មាននូវសត្វក្រៀល, សត្វត្រយងចង្កំកស, សត្វត្មាត ព្រមទាំងប្រភេទសត្វកម្រផ្សេងៗទៀត៕ | ក្រចេះ៖ តំបន់ទេសចរណ៍ធម្មជាតិចំនួន៤ភូមិសាស្ត្រ ដែលមានប្រភេទសត្វកម្រ និងជិតផុតពូជលើពិភពលោកដូចជា សត្វត្រយងយក្ស សត្វត្មាត សត្វក្ដាន់ និង សត្វផ្សោតទឹកសាប ជាដើម ត្រូវបានរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថាន គ្រោងស្នើទៅអង្គការយូណេស្កូ (UNESCO) ដើម្បីបញ្ជូលក្នុងបញ្ជីបេតិកភណ្ឌធម្មជាតិពិភពលោក។ ក្រៅពីសត្វកម្រ តំបន់ទេសចរណ៍ធម្មជាតិទាំង៤ភូមិសាស្ត្រនេះ មានទេសភាពយ៉ាងស្រស់ត្រកាល។ បើតាមលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន កិច្ចការនេះកំពុងដំណើរការសិក្សាស្រាវជ្រាវលម្អិត និងចងក្រងឯកសារពាក់ព័ន្ធនានា បានមួយចំនួនហើយ។ |
បណ្តាប្រទេសលោកខាងលិចបានបញ្ជាក់ហើយថា ការឈ្លានពានអ៊ុយក្រែននឹងនាំដល់ការដាក់ទណ្ឌកម្មលើរុស្ស៊ី។ អាម៉េរិកក៏បានព្រមានរុស្ស៊ីថា ខ្លួនត្រៀមជាស្រេចដើម្បីដាក់ទណ្ឌកម្មហិរញ្ញវត្ថុ ក៏ដូចជាវិធានការត្រួតពិនិត្យការនាំចេញទំនិញទៅរុស្ស៊ីផងដែរ។ មន្ត្រីសន្តិសុខជាតិសេតវិមានលោក Peter Harrell បានអះអាងនៅថ្ងៃទី២ ខែកុម្ភៈថា ទីក្រុងវ៉ាស៊ីនតោនកំពុងធ្វើការលើវិធានការត្រួតពិនិត្យការនាំចេញទៅរុស្ស៊ីជាមួយសម្ព័ន្ធមិត្តនៅក្នុងតំបន់អាស៊ីរួមមានជប៉ុន និងកូរ៉េខាងត្បូង។ ប្រឈមុខសម្ពាធខ្លាំង រុស្ស៊ីក៏ប្រឹងចាប់ដៃចិនដែលកំពុងផ្អែមល្ហែម។ ក្រោយជំនួបថ្ងៃទី៣ ខែកុម្ភៈ ជាមួយសមភាគីរុស្ស៊ី រដ្ឋមន្រ្តីការបរទេសចិន វ៉ាង យី បានលើកឡើងថា ភាគីទាំងពីរបានសម្របសម្រួលជំហរលើរឿងអ៊ុយក្រែន។ បន្ថែមពីនេះ ចិនក៏បានយោគយល់ និងគាំទ្រគោលជំហររបស់រុស្ស៊ីស្តីពីសន្តិសុខ និងទំនាក់ទំនងជាមួយអាម៉េរិក និងសម្ព័ន្ធយោធាណាតូផងដែរ។ យ៉ាងណាមិញ អាម៉េរិកព្រមានភ្លាមៗទៅកាន់ក្រុមហ៊ុនចិនមិនឱ្យជួយរុស្ស៊ីប្រឆាំងទណ្ឌកម្មអាម៉េរិកនោះឡើយ។ អំឡុងសន្និសីទសារព័ត៌មានថ្ងៃទី៣ ខែកុម្ភៈ អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិក Ned Price សង្កត់ធ្ងន់ថា អាម៉េរិក មានមធ្យោបាយជាច្រើនដែលអាចនឹងប្រើ ប្រសិនបើឃើញមានក្រុមហ៊ុនបរទេសណាមួយ រួមទាំងក្រុមហ៊ុនចិនព្យាយាមគេចចេញពីការត្រួតពិនិត្យលើការនាំចេញទំនិញពីអាម៉េរិក។ លើសពីនេះ អ្នកនាំពាក្យខាងលើប្រាប់រុស្ស៊ីទៀតថា ទំនាក់ទំនងជិតដិតជាមួយចិន នឹងមិនអាចជំនួស ឬស្ដារផលវិបាកនៃការដាក់ទណ្ឌកម្មរបស់អាម៉េរិក និងលោកខាងលិចនោះឡើយ។ លោក Price ក៏គំរាមទៀតថា ប្រសិនបើរងទណ្ឌកម្មពីអាម៉េរិក និងលោកខាងលិច ការណ៍នោះនឹងធ្វើឱ្យខូចសមត្ថភាពផលិតកម្ម និងសក្តានុពលសេដ្ឋកិច្ច របស់រុស្ស៊ីយ៉ាងធ្ងន់ធ្ងរផងដែរ> | ទីក្រុងវ៉ាស៊ីនតោននៅថ្ងៃទី៣ ខែកុម្ភៈ បានព្រមានចំៗថា ទំនាក់ទំនងជិតស្និទ្ធជាមួយចិន មិនអាចជួយរុស្ស៊ីគេចពីទណ្ឌកម្មសេដ្ឋកិច្ចបានឡើយក្នុងករណីទណ្ឌកម្មត្រូវបានដាក់ពេលរុស្ស៊ីឈ្លានពានអ៊ុយក្រែននោះ។ លើសពីនោះ ចិនក៏អាចជួយបញ្ហាដូចគ្នា បើសិនចេញមុខជួយរុស្ស៊ីនោះ។ |
ជាង២ឆ្នាំមកហើយ ដែលកញ្ញា សេង ហ្គេកលី សម្រេចរស់នៅបែបតិចនិយម ខណៈមនុស្សទូទៅមានទំនោរលើការប្រើប្រាស់សម្ភារនិយមនៅតាមសម័យទំនើបនាពេលបច្ចុប្បន្ន។ ហ្គេកលី ជាអ្នកនិពន្ធសៀវភៅវ័យក្មេងមួយរូប ហើយក៏ជាអ្នកបង្កើតមាតិកានានាតាមអ៊ីនធឺណិតដែលពាក់ព័ន្ធនឹងបញ្ហា និងដំណោះស្រាយនៃការរស់នៅប្រចាំថ្ងៃមួយចំនួនរបស់យុវជន។ ការរស់នៅជីវិតបែបតិចនិយមរបស់យុវតីវ័យ២៤ឆ្នាំរូបនេះ គឺជាការរក្សាទុករបស់របរប្រើប្រាស់ ដែលចាំបាច់និងមានតម្លៃឱ្យតិចបំផុតសម្រាប់បម្រើដល់ការរស់នៅប្រចាំថ្ងៃ ដែលហៅជាភាសាអង់គ្លេសថា «The Minimalism»។ កញ្ញា ហ្គេកលី បានបញ្ជាក់ថា ការរស់នៅរបៀបនេះ គឺមិនមានមាត្រដ្ឋាន ស្តង់ដារ ឬរូបមន្តណា អាចកំណត់បានឡើយ ពោលគឺអាស្រ័យទៅលើគោលបំណងរបស់បុគ្គលម្នាក់ៗដែលអនុវត្ត។ ស្ទើររាល់ថ្ងៃ កញ្ញា ហ្គេកលី តែងតែពាក់អាវពណ៌ខ្មៅ។ « ការមាន [ពណ៌] ខោអាវបន្តិចបន្តួច គឺមិនមែនហៅថា Minimalism នោះទេ»។ នេះជាការលើកឡើងរបស់កញ្ញា ហ្គេកលី ដោយពន្យល់បន្ថែមថា៖ « វាក៏មិនសំដៅតែទៅលើការស្លៀកពាក់តែមួយមុខដែរ។ ប៉ុន្តែវាទាក់ទងនឹងការរស់នៅរបស់ប្រចាំថ្ងៃយើង។ ឧទាហរណ៍ ក្នុងបន្ទប់របស់យើង ឬក៏ផ្ទះរបស់យើង ឧបករណ៍ ឬឥវ៉ាន់ផ្សេងរបស់យើង វាផ្ដល់ភាពសំខាន់ ឬមានតម្លៃដល់យើងពិតប្រាកដ»។ បន្ទាប់ពីរស់នៅជីវិតបែបតិចនិយមបានជាង២ឆ្នាំមកនេះ កញ្ញា ហ្គេកលី យល់ឃើញថា ការរស់នៅបែបនេះ បានធ្វើឱ្យកញ្ញាសប្បាយចិត្ត កាត់បន្ថយស្ត្រេស ចំណេញពេលវេលា និងសន្សំថវិកា។ លើសពីនេះ នាងក៏បានក្លាយជាចំណែកមួយជួយដល់បរិស្ថានថែមទៀត តាមរយៈការកាត់បន្ថយនូវការប្រើប្រាស់សម្ភារមិនចាំបាច់ ឬរក្សាទុកតែសម្ភារណា ដែលចាំបាច់សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ។ កញ្ញា ហ្គេកលី បន្តប្រាប់សារព័ត៌មានថ្មីៗយ៉ាងដូច្នេះ៖ « យើងមានការងារត្រូវធ្វើច្រើន។ មួយថ្ងៃៗយើងរវល់ ប៉ុន្តែបើមករវល់រឿងត្រូវស្លៀកពាក់អីហ្នឹងទៀត វាកាន់តែខាតពេលខ្លាំងមែនទែន។ នៅពេលខ្ញុំប្ដូរមកពាក់តែអាវពណ៌ខ្មៅ ឬពណ៌ប្រផេះ គឺព្រឹកឡើងយើងដឹងតែទាញអាវហ្នឹងមកពាក់ ដោយមិនចាំបាច់គិតថាត្រូវពាក់ខោអាវអី។ ហើយពេលដែលអនុវត្តជីវិតបែបតិចនិយមនេះ វាជួយសម្រួលដល់ការគិត គឺយើងជ្រើសការគិតណាដែលមានប្រយោជន៍»។ កន្លងមក កញ្ញា សេង ហ្គេកលី បាននិពន្ធសៀវភៅមួយក្បាល មានចំណងជើងថា «កូនសិស្សជីវិត» ដែលមានបីភាគ។ សម្រាប់ភាគទីបីនៃសៀវភៅនេះ កញ្ញា ក៏បានលើកអំពីការជ្រើសយកការរស់នៅបែបតិចនិយមនេះផងដែរ។ កញ្ញា បានរួមបញ្ចូលទាំងនិយមន័យ អត្ថប្រយោជន៍ របៀបចាប់ផ្ដើមនៃការរស់នៅបែបតិចនិយមនេះ និងការពន្យល់ផ្សេងអំពី Minimalismនេះ៕ | ភ្នំពេញ៖ កញ្ញា សេង ហ្គេកលី ជាអ្នកសរសេរសៀវភៅ និងជាអ្នកបង្កើតមាតិកា នៅតាមបណ្តាញទំនាក់ទំនងសង្គម ដែលនិយាយអំពីយុវជន។ កញ្ញា ចាប់ផ្តើមការរស់នៅបែបតិចនិយមតាំងពីចុងឆ្នាំ២០១៩មក ដែលជួយឱ្យនាងចំណេញពេលវេលា ប្រាក់ និងជួយដល់បរិស្ថានបានថែមទៀត តាមរយៈការកាត់បន្ថយនូវការប្រើប្រាស់របស់របរប្រើប្រាស់ផ្សេងៗ។ |
ព្រះគ្រូឥន្ទបាលី កែវ អាន ព្រះវិន័យធរអនុគុណក្រុងសៀមរាប និងជាចៅអធិការវត្តអង្គរខាងត្បូង បានដឹកនាំពិធីធ្វើសមាធិនេះដោយបានរៀបចំនៅមាត់ត្រពាំងបុរាណឈ្មោះត្រពាំងល្បើក ដើម្បីឲ្យសមស្របទៅតាមមាគ៌ាពិតប្រាកដរបស់ព្រះពុទ្ធសាសនា។ ព្រះតេជគុណ កែវ អាន បានពន្យល់ថា ការធ្វើសមាធិ នេះ គឺជាវិធីសម្រាកមួយដ៏ប្រសើរ ដែលជួយឲ្យរាងកាយនិងផ្លូវចិត្តបានស្ងប់រម្ងាប់ពីកង្វល់ និងភាពចលាចលក្នុងលោក។ ហើយវិធីនេះត្រូវបានព្រះពុទ្ធជ្រើសរើសអនុវត្តដើម្បីដុសខាត់បញ្ញារហូតដល់បានត្រាស់ដឹងសច្ចធម៌ តាំងតែពីជាងពីរពាន់ឆ្នាំមុនមកម្ល៉េះ។ លោក មុត យសា ប្រធានអង្គការ PAPA និងជាមគ្គុទ្ទេសក៍ទេសចរណ៍ដែលបានដឹកនាំក្រុមសិស្សសាលាបរទេសមកធ្វើសមាធិនៅភូមិធម្មជាតិរុនតាឯក បានបញ្ជាក់ថា ការរៀបចំដំណើរកម្សាន្ត និងធ្វើសមាធិនៅទីនេះ គឺក្នុងគោលបំណងផ្សព្វផ្សាយនូវវប្បធម៌អារ្យធម៌ខ្មែរ ដែលដូនតាធ្លាប់បានអនុវត្តរាប់ពាន់ឆ្នាំមកហើយ ។ ប្រធានអង្គការរូបនេះ បញ្ជាក់ដូច្នេះថា៖«ម្យ៉ាងទៀត ការជ្រើសរើសភូមិធម្មជាតិរុនតាឯកជាទីតាំង ដោយសារទីនេះមានលក្ខណៈទេសចរណ៍ធម្មជាតិ (Eco-Tourism) និងរួមចំណែកជំរុញវិស័យទេសចរណ៍នៅទីនេះឲ្យកាន់តែទូលំទូលាយ»។ ទីប្រឹក្សានៃអាជ្ញាធរជាតិអប្សរា និងជាប្រធានគម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក លោក ម៉ី ម៉ារ៉ាឌី បានលើកឡើងថា ទេសចរណ៍សមាធិ គឺជាគម្រោងមួយនៃទេសចរណ៍ធម្មជាតិដ៏ច្រើននៅភូមិធម្មជាតិរុនតាឯក។ លោកបញ្ជាក់ដូច្នេះថា៖«កន្លងមកភ្ញៀវទេសចរបានចាប់អារម្មណ៍លើគម្រោងផ្ទះស្នាក់ ការធ្វើស្រែ ធ្វើក្រឡាន និងបង្ហោះគោមជាដើម។ នេះជាលើកទីមួយហើយដែលភ្ញៀវទេសចរបានអារម្មណ៍លើការធ្វើសមាធិ»។ បើតាមលោក ម៉ី ម៉ារ៉ាឌី វិស័យទេសចរណ៍គឺជាគម្រោងធំមួយ ដែលក្រុមគម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯកបានបង្កើតឡើង ដើម្បីលើកស្ទួយជីវភាពប្រជាពលរដ្ឋនៅទីនេះឲ្យកាន់តែល្អប្រសើរ៕ | ភ្នំពេញ៖ គម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក បានទទួលភ្ញៀវទេសចរជនជាតិអាមេរិក ចំនួន៤០នាក់ ដែលបានធ្វើពិធីទេសចរសមាធិលើកដំបូង កាលពីថ្ងៃទី៨ មេសា ក្នុងគោលដៅផ្សព្វផ្សាយនូវវប្បធម៌ និងអរ្យធម៌ខ្មែរ ដល់បណ្ដាភ្ញៀវទេសចរអន្តរជាតិ ។ នេះបើតាមហ្វេសប៊ុករបស់អាជ្ញាធរជាតិអប្សរា។ |
ព្រះអាទិត្យរះពណ៌មាសយ៉ាងឆ្អិនឆ្អៅ ដែលជះមកប្រាង្គ ប្រាសាទអង្គរវត្តបានបង្កើតជាផ្ទាំងទស្សនីយភាពមួយយ៉ាងអស្ចារ្យ។នៅពេលពន្លឺព្រះអាទិត្យមាសនេះ ចាប់ផ្ដើមបង្ហាញខ្លួនទេសចរបាននាំគ្នាស្ទុះស្ទាចាប់កាន់ម៉ាស៊ីនថតរូបរៀងៗខ្លួនដើម្បីផ្ដិតយករូបភាពតាមប្លង់ដែលខ្លួនចង់បាន។ អ្នកមានទូរស័ព្ទដៃទំនើបក៏ថតរូបរៀងៗខ្លួនដែរ។ អ្នកខ្លះក៏ថតខ្លួនឯង(selfie) ហើយអ្នកមានគ្នា ក៏ថតឱ្យគ្នាម្ដងម្នាក់ៗ។ មិនយូរឡើយ ព្រះអាទិត្យក៏រះផុតកំពូលប្រាសាទអង្គរវត្ត ហើយចាប់ផ្តើមបង្កើនកម្ដៅ និងបាត់រូបរាងម្ដងបន្តិចៗ។ តទៅនេះសូមលោកអ្នកនាង ទស្សនារូបភាពដូចខាងក្រោម៖ | សៀមរាប៖ ថ្ងៃរះនៅអង្គរវត្ត ជាទិដ្ឋភាពដ៏មនោរម្យមួយ ដែលទាក់ចិត្តទេសចរខ្មែរ និងបរទេស ទៅទស្សនា និងផ្ដិតយកទស្សនីយភាពនេះ។ ទេសចរ ត្រូវក្រោកនៅវេលាទៀបភ្លឺ ប្រមាណជាម៉ោង៥ព្រឹក ដើម្បីធ្វើដំណើរទៅមើលថ្ងៃរះនៅអង្គរតូច។ |
Zakia Khudadadi និង Hossain Rasouli ដែលជាអត្តពលិកពិការដៃ បានចាកចេញពីអាហ្វហ្កានីស្ថាន កាលពីសប្តាហ៍មុន ហើយត្រូវបញ្ជូនឲ្យបន្តហ្វឹកហាត់នៅក្រុងប៉ារីសមួយសប្តាហ៍ មុនពេលចេញដំណើរទៅកាន់ក្រុងតូក្យូ។ ការប្រឹងប្រែងជួយសម្រួលដល់អត្តពលិកទាំងពីរ បានកើតឡើងបន្ទាប់គណៈកម្មការប៉ារ៉ាឡាំពិក អាហ្វហ្កានីស្ថាន បានអះអាងថា ពួកគេមិនអាចចូលរួមប្រកួតប្រជែងបានឡើយ ដោយសារតែប្រទេសជាតិទាំងមូលស្ថិតក្រោមការគ្រប់គ្រងរបស់តាលីបង់ ចាប់ពីដើមខែសីហា នេះមក។ ក្នុងសារជាវីដេអូមួយ Khudadadi បានអង្វករឲ្យមានការជួយដល់ខ្លួន និងកីឡាករ Rasouli ដើម្បីចាកចេញពីក្រុងកាប៊ុល ពីព្រោះនាងពិតជាចង់សម្រេចក្តីសុបិនដើម្បីប្រកួតប្រជែងតំណាងឲ្យប្រទេសខ្លួន។ លោក Andrew Parsons ប្រធាន IPC រំជួលចិត្តយ៉ាងខ្លាំង ហើយបានសន្យាជួយដល់ពួកគេ និងបន្តផ្តល់សិទ្ធិសម្រាប់ពួកគេក្នុងការប្រកួតប្រជែងក្នុងក្រុងតូក្យូ បើទោះបីជាពួកគេមិនមានវត្តមាននាពិធីបើកផ្លូវការក៏ដោយ។ ក្នុងពិធីបើក ក្រុមអ្នកស្ម័គ្រចិត្ត បានដង្ហែក្បួន និងកាន់ទង់អាហ្វហ្កានីស្ថាន ជំនួសឲ្យប្រតិភូ និងអត្តពលិក។ «អាទិភាពចម្បងបំផុតរបស់យើង គឺសុខភាព និងសុវត្ថិភាពរបស់អត្តពលិកទាំងពីររូប»។ នេះជាលើកឡើងរបស់លោក Andrew Parsons ដោយបានអះអាងថា ប្រតិបត្តិការជម្លៀសនេះ មានការចូលរួមពីបណ្តារដ្ឋាភិបាលនៃប្រទេសមួយចំនួន មជ្ឈមណ្ឌលសម្រាប់កីឡា និងសិទ្ធិមនុស្ស អង្គការសិទ្ធិមនុស្សសម្រាប់ទាំងអស់គ្នា គណៈកម្មការប៉ារ៉ាឡាំពិកបារាំង និងអង់គ្លេស រួមទាំងសហព័ន្ធតេក្វាន់ដូពិភពលោក។ Khundadadi នឹងក្លាយជាកីឡាការិនីអាហ្វហ្កានីស្ថានដំបូងដែលបង្ហាញវត្តមាននៅប៉ារ៉ាឡាំពិក បើគិតចាប់តាំងពីឆ្នាំ២០០៤នៅអាតែន។ នាងនឹងត្រូវប្រកួតប្រជែងលើវិញ្ញាសាកីឡាតេក្វាន់ដូ ទម្ងន់ K44-49 គីឡូក្រាម នាថ្ងៃព្រហស្បតិ៍ទី២ ខែកញ្ញា។ រីឯកីឡាករ Rasouli ដែលដំបូងឡើយត្រូវបានចូលរួមក្នុងកីឡាអត្តពលិក វិញ្ញាសា T47 ចម្ងាយ១០០ម៉ែត្រ កាលពីសៅរ៍ ត្រូវប្តូរទៅប្រកួតវិញ្ញាសា T47 ចម្ងាយ៤០០ម៉ែត្រ នាថ្ងៃសុក្រ ទី៣ ខែកញ្ញា វិញ៕ | អត្តពលិកពីររូបរបស់អាហ្វហ្កានីស្ថាន បានទៅដល់ភូមិកីឡាប៉ារ៉ាឡាំពិកក្រុងតូក្យូ ដោយសុវត្ថិភាព ក្រោយការប្រឹងប្រែងជួយជម្លៀសចេញពីប្រទេស ដែលកំពុងគ្រប់គ្រងដោយក្រុមតាលីបង់។ គណៈកម្មការប៉ារ៉ាឡាំពិកអន្តរជាតិ (IPC) បានអះអាងយ៉ាងដូច្នេះ កាលពីចុងសប្តាហ៍កន្លងមក។ |
សង្គមស៊ីវិលចំនួន២ គឺសម្ព័នខ្មែរជំរឿននិងការពារសិទ្ធិមនុស្ស (លីកាដូ) និងអង្គការសមធម៌កម្ពុជា ដែលធ្វើជាអ្នកតំណាងឲ្យអ្នករងគ្រោះពីការខ្ចីប្រាក់កម្ចីខ្នាតតូចពីគ្រឹះស្ថានហិរញ្ញវត្ថុនិងធនាគារបានដាក់បណ្ដឹងទៅស្ថាប័នឃ្លាំមើលសាជីវកម្មអន្តរជាតិ ដោយប្ដឹងស្ថាប័នហិរញ្ញវត្ថុ ចំនួន៦ ជុំវិញការរំលោភសិទ្ធិមនុស្ស និងលក្ខខណ្ឌសាជីវកម្ម។ ស្ថាប័នឃ្លាំមើលសាជីវកម្ម នឹងពិនិត្យមើលសំណុំរឿង ពាក់ព័ន្ធគម្រោងឥតទានខ្នាតតូចរបស់សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ ដែលផ្ដល់មកកម្ពុជា តាមពាក្យបណ្ដឹងនេះ។ សេចក្ដីថ្លែងការណ៍របស់លីកាដូ ដែលចេញថ្ងៃទី៣ ឧសភា បានអះអាងថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជាទាំង៦ រួមមាន ធនាគារអេស៊ីលីដា ធនាគារហត្ថា ធនាគារស្ថាបនា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអិលអូអិលស៊ី និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ជាប់ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស និងបទដ្ឋានសាជីវកម្មអន្តរជាតិ។ សម្ព័នខ្មែរជំរឿននិងការពារសិទ្ធិមនុស្ស (លីកាដូ) និងអង្គការសមធម៌កម្ពុជា សេចក្ដីថ្លែងការណ៍ដដែលបានឲ្យដឹងថា ដើមបណ្ដឹងបានអំពាវនាវឲ្យស្ថាប័នឃ្លាំមើលសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ បើកការស៊ើបអង្កេតជាបន្ទាន់ ដើម្បីកំណត់ទំហំនៃផលប៉ះពាល់ឲ្យបានលម្អិត និងពិនិត្យវិសាលភាពនៃការរំលោភបំពាន។ ជុំវិញបណ្ដឹងករណីនេះ លោកស្រី ណាលី ពីឡូក នាយិកាទទួលបន្ទុកកិច្ចការក្រៅតំបន់នៃអង្គការលីកាដូ បានលើកឡើងថា ម្ចាស់បណ្ដឹងរងគ្រោះដោយសារកម្ចីនៅកម្ពុជាទាំងនេះ ប្រឈមនឹងហានិភ័យ ក្នុងការលាតត្រដាងពីការរំលោភបំពាន ដែលបង្កឡើងដោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជា។ បើតាមលោកស្រី ណាលី ពីឡូក បណ្ដឹងនេះ សបញ្ជាក់ថា គម្រោងឥណទានខ្នាតតូចរបស់សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ បានរំលោភបំពានដោយផ្ទាល់ ទៅលើលក្ខខណ្ឌនៃបញ្ជីលើកលែងរបស់ខ្លួន ដែលពាក់ព័ន្ធនឹងការរំលោភបំពានសិទ្ធិដីធ្លី ពលកម្មកុមារ និងសន្តិសុខសហគមន៍ជាដើម។ នាយិកាទទួលបន្ទុកកិច្ចការក្រៅតំបន់នៃអង្គការលីកាដូ បានសង្កត់ធ្ងន់ថា៖ «ការវិនិយោគប្រកបដោយគ្រោះថ្នាក់ និងខ្វះការចាត់វិធានការចាំបាច់ឲ្យបានគ្រប់ជ្រុងជ្រោយ របស់សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ ពាក់ព័ន្ធនឹងគម្រោងកម្ចីឥណទានខ្នាតតូចរបស់ខ្លួន បានបំផ្លិចផ្លាញការរស់នៅ និងខូចខាតដល់សហគមន៍ជាច្រើននៅក្នុងប្រទេស ហើយពួកគេត្រូវតែចាត់វិធានការ ដើម្បីផ្ដល់ការអនុគ្រោះពិតប្រាកដសម្រាប់អ្នកខ្ចីប្រាក់ទាំងនោះ»។ ពាក់ព័ន្ធនឹងបណ្ដឹងនេះ លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា យល់ថា បើមានរឿងរ៉ាវរំលោភបំពាន ដូចការចោទប្រកាន់មែន នោះស្ថាប័នដែលប្រព្រឹត្តខុស នឹងប្រឈមមុខលើការវិនិយោគខ្លួន ។ លោក សុខ វឿន បានបន្ថែមថា៖ «ស្ថាប័ន(គ្រឹះស្ថានមីក្រូហិរវត្ថុនិងធនាគារ) ដែលត្រូវបានរកឃើញថា ពិតជាបានរំលោភគោលការណ៍ទាំងនោះ នឹងត្រូវតម្រូវឲ្យកែប្រែ ឬប្រឈមនឹងការដកទុនវិនិយោគចេញពី សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ»។ ស្ថាប័នឃ្លាំមើលសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ មានកាតព្វកិច្ចទទួលពាក្យបណ្ដឹង ដែលពាក់ព័ន្ធនឹងការវិនិយោគរបស់ខ្លួន ដើម្បីត្រួតពិនិត្យទាំងផលវិជ្ជមាន និងអវិជ្ជមានលើគម្រោងវិនិយោគរបស់ពួកគេ។ តែយ៉ាងណាលោក សុខ វឿន អះអាងថា ខាងសមាគមហិរញ្ញវត្ថុ មិនដែលរកឃើញករណីដូចការចោទប្រកាន់នៃពាក្យបណ្ដឹងរបស់សង្គមស៊ីវិលទាំងពីរឡើយ។ បើតាមលោក សុខ វឿន ប្រព័ន្ធនៃការផ្ដល់កម្ចីនៅកម្ពុជា មានស្ដង់ដារខ្ពស់ និងមានការទទួលស្គាល់ពីអន្តរជាតិ។ «ស្ថាប័នទាំង៦ ដែលបានរងការចោទប្រកាន់ សុទ្ធតែធ្លាប់ទទួលបានសញ្ញាប័ត្រ Smart Campaign ជាស្ដង់ដារមាសកម្រិតពិភពលោកផ្ដល់ជូនដល់គ្រឹះស្ថានហិរញ្ញវត្ថុ ដែលមានបេសកម្មសង្គម រួមទាំងយន្តការណ៍អតិថិជនច្បាស់លាស់រឹងមាំ»។ នេះបើតាមលោក សុខ វឿន ដែលបានបន្ថែមថា មានបញ្ហាតិចតួចបំផុតដែលសមាគមមីក្រូហិរញ្ញវត្ថុរកឃើញជា បញ្ហាបុគ្គល។ ត្រង់ចំណុចនេះលោកពន្យល់ថា បុគ្គលខ្លះបានប្រព្រឹត្តខុសគោលការណ៍ និងក្រមសីលធម៌។ ប៉ុន្តែ បុគ្គលទាំងនោះ ត្រូវបានរងពិន័យ ហើយបញ្ឈប់ការងារ និងប្រឈមមុខផ្លូវច្បាប់។ សេចក្ដីថ្លែងការណ៍ដដែលរបស់លីកាដូ បានឲ្យដឹងថា ស្ថាប័នទាំង៦ខាងលើ ទទួលបានការអនុម័តទឹកប្រាក់ជាង៤០០លានដុល្លារ ពីមូលនិធិសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ នារយៈពេល៥ឆ្នាំចុងក្រោយនេះ។ ការផ្ដល់ឲ្យនេះ មានកម្ចីឥណទានដោយផ្ទាល់ កម្ចីបញ្ចូលគ្នា និងការវិនិយោគផ្អែកលើសមភាពពីមូលនិធិ ដែលគាំទ្រដោយមានសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិជាដើម។ ចំពោះកម្ចីឥណទានខ្នាតតូចរបស់ពលរដ្ឋកម្ពុជា ជិត៣លានកម្ចី មានទំហំទឹកប្រាក់ជាង១៤ពាន់លានដុល្លារ។ កម្ទីទាំងនេះ គឺតម្រូវឱ្យមានសវនកម្មទាំងស្រុង ហើយជាបន្ទាន់ ដើម្បីកំណត់ពីវិសាលភាពនៃការខូចខាត។ កន្លងមកអង្គការលីកាដូ បានចេញរបាយការណ៍ ប្រមាណ៥ដងហើយ រួមទាំងសេចក្ដីថ្លែងការណ៍ចុងក្រោយនេះ ជុំវិញបញ្ហាកម្ចីខ្នាតតូច និងការរំលោភសិទ្ធិមនុស្សនេះ។ ចំពោះរបាយការណ៍ និងវិធីសាស្រ្តធ្វើការរបស់អង្គការលីកាដូនេះ ខាងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា មិនចាត់ទុកជារបាយការណ៍ផ្លូវការឡើយ ព្រោះសំណាកចុះសិក្សាស្រាវជ្រាវតិចតួច ខ្វះការយល់ដឹង និងគ្មានទិន្នន័យច្បាស់លាស់។ លោក សុខ វឿន បាននិយាយថា ការចេញរបាយការណ៍បែបនេះ គឺជាការធ្វើបាបប្រជាពលរដ្ឋ និងវាយប្រហាវិស័យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារទាំងមូល ខណៈវិស័យនេះ កំពុងជួយប្រជាជនរាប់លាននាក់។ ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជារូបនេះ បានសង្កត់ធ្ងន់ថា៖ «ការចោទប្រកាន់នេះ បានបង្កការរំខាន និងប៉ះពាល់ដល់កេរ្តិ៍ឈ្មោះកម្ពុជា និងគ្រឹះស្ថានដែលយកចិត្តទុកដាក់ខ្លាំង លើសុខុមាលភាពអតិថិជនរបស់គាត់»។ បើតាមលោក សុខ វឿន កន្លងមកសមាគមធ្លាប់បានផ្ទៀតផ្ទាត់ពីរបាយការណ៍របស់លីកាដូឡើងវិញ ក្នុងករណីខេត្តបន្ទាយមានជ័យ គឺរកឃើញថាប្រាស់ចាកពីការពិតទាំងស្រុង។ តែយ៉ាងណា ភាគីខាងសមាគមនឹងបន្តតាមដាន ជុំវិញចំណុចដែលពាក់ព័ន្ធនឹងការចោទប្រកាន់របស់អង្គការសង្គមស៊ីវិល។ ជាពិសេសសហការជាមួយអង្គការ និងអ្នកពាក់ព័ន្ធ ដែលមានគោលបំណងគាំពារ ឬការពារអតិថិជន ៕ | ភ្នំពេញ៖ ស្ថាប័នហិរញ្ញវត្ថុចំនួន៦ នៅកម្ពុជា រងការរំលោភសិទ្ធិមនុស្ស និងបទដ្ឋានសាជីវកម្មអន្តរជាតិ ពីសំណាក់អង្គការសង្គមស៊ីវិល។ ប៉ុន្តែសមាគមមីក្រូហិរញ្ញវត្ថុកម្ពជា អះអាងថា មិនដែលមានករណីរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរ និងបទដ្ឋានសាជីវកម្មអន្តរជាតិឡើយ។ |
In a move that the government is claiming as a win for its tough border protection policies, Immigration Minister David Coleman said that Maribyrnong in Melbourne and Villawood in Sydney would be closed. They mark the 18th and 19th immigration detention centers closed by this government during its two terms in power. There are approximately 1,250 people currently in Australia's eight remaining immigration detention centers, down from 10,200 in mid-2013. "The government has stopped the boats, got the children out of detention and closed the once-full immigration detention facilities," Coleman said in a statement. Maribyrnong was closed immediately after the remaining 107 detainees were transferred while Villawood will be shut down by the middle on 2019. Stopping asylum seekers from coming to Australia by boat was one of the key pillars of the Liberal National Party's 2013 election campaign where it won power from the Australian Labor Party (ALP). "Under the previous Labor government, 50,000 people ¬arrived on 800 boats, 1,200 people tragically drowned at sea and 8,000 children were put in detention," Coleman said. "At its peak in July 2013, there were more than 10,000 people held in immigration detention ¬facilities in Australia, including 2,000 children." Every single one of those children who were in detention in 2013 have now been removed. Coleman attacked Labor over its border protection policies, saying the former government was "forced to open 17 detention centers to deal with the catastrophic failures of their policies." The current government's closures have saved Australia 500 million Australian dollars (352.4 million U.S. dollars), he added. | CANBERRA, Jan. 2 (Xinhua) -- The Australian government has announced the closure of two onshore immigration detention facilities. |
លោក ប៉ែន វណ្ណរឹទ្ធ នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ បានមានប្រសាសន៍នៅថ្ងៃទី៨ មករានេះថា៖ «ក្នុងឆ្នាំ២០១៨ ប្រជានេសាទខេត្តកំពង់ធំប្រមូលផលនេសាទស្រស់បានចំនួន ៥៩៧០០តោន ក្នុងនោះការធ្វើនេសាទជាលក្ខណៈគ្រួសារក្នុងដែននេសាទបានចំនួន៤១៥០០តោន និងនេសាទគ្រួសារតាមវាលស្រែចំនួន១៨២០០តោន»។ ក្នុងរយៈពេល១ឆ្នាំនេះ ពលរដ្ឋខេត្តកំពង់ធំ ចិញ្ចឹមត្រីសាច់បានចំនួន ២៥៩០០តោន, ចិញ្ចឹមត្រីរ៉ស់-ត្រីឆ្ដោចំនួន ៥៣៤០តោន, ចិញ្ចឹមកង្កែប-អន្ទង់ចំនួន ៣៣តោន, ចិញ្ចឹមគន្ធាយ ៨០០០ក្បាល និងចិញ្ចឹមក្រពើ១៦៣០០ក្បាល។ នេះបើតាមការបញ្ជាក់របស់នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ។ បើតាមគេហទំព័រក្រសួងព័ត៌មាន ខេត្តកំពង់ធំមានកសិដ្ឋានផលិតកូនត្រី២កន្លែង ដែលផលិតកូនត្រី បាន២លានក្បាល។ ក្រៅពីមានកសិដ្ឋានផលិតកូនត្រី ខេត្តកំពង់ធំ ក៏មានស្រះចិញ្ចឹមត្រីប្រមាណ ៨៤០ស្រះ បែរចិញ្ចឹមចំនួន ៤៨៣បែរ និងស្រះជម្រកត្រីសហគមន៍ចំនួន ៤៧ស្រះ។ ខេត្តកំពង់ធំ ក៏បានកែច្នៃផលនេសាទបានចំនួន ១៣១០០តោន និងផលិតទឹកត្រីបានចំនួន៤លាន៥សែនលីត្រផងដែរ។ លោក ប៉ែន វណ្ណរឹទ្ធ អះអាងថា ឆ្នាំ២០១៨ ខណ្ឌរដ្ឋបាលជលផលបានសហការ ជាមួយអាជ្ញាធរមូលដ្ឋាន និងកងកម្លាំងទាំងបី ចុះបង្កាបបទល្មើសនេសាទបានចំនួន២៨៥ករណី៕ | ភ្នំពេញ៖ ក្នុងឆ្នាំ ២០១៨កន្លងទៅ ប្រជានេសាទខេត្តកំពង់ធំ ប្រមូលផលនេសាទបានចំនួន ៥៩៧០០តោន ដោយក្នុងនោះការនេសាទលក្ខណៈគ្រួសារក្នុងដែននេសាទបានចំនួន ៤១៥០០តោន និងនេសាទលក្ខណៈគ្រួសារតាមវាលស្រែបានចំនួន ១៨២០០តោន។ នេះបើតាមគេហទំព័រក្រសួងព័ត៌មាន ដកស្រង់សម្ដីលោក ប៉ែន វណ្ណរឹទ្ធ នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ។ |
លោក យ៉ាន វិវត្តន៍ ម្ចាស់អាហារដ្ឋានចំការត្រាវ ដែលមានទីតាំងស្ថិតនៅភូមិជ័យ ឃុំទឹកវិល ក្រុងសៀមរាបបានឱ្យដឹងថា អាហារដ្ឋានរបស់លោកបានបើកដំណើរការរយៈ៨ខែមកហើយ ហើយទទួលបានភ្ញៀវជាហូរហែរទាំងអ្នកក្នុងក្រុងសៀមរាប និងខ្លះមកពីបណ្ដាខេត្តក្រុងផ្សេងៗអំឡុងពេលបុណ្យទានម្ដងៗ។ លោកបន្ថែមថា លោកបានមើលឃើញពីសក្កានុពលនៃអាហារដ្ឋានបែបជនបទនេះ ព្រោះសង្កេតឃើញថា ប្រជាពលរដ្ឋដែលរស់នៅក្នុងក្រុង ពួកគេចង់មានពេលសម្រាក និងហូបអាហារនៅកន្លែងស្ងប់ស្ងាត់ និងបរិយាកាសស្រស់សាយ ដែលខុសពីនៅក្នុងទីប្រជុំជន មានភាពអ៊ូអរ និងចង្អៀត។ ចំការត្រាវ មាន ទេសភាពវាលស្រែ និងអមដោយរុក្ខជាតិជុំវិញ។ ចំការត្រាវមានរោងអង្គុយជាង១០ មានស្រះទឹក និងដីស្រែចំការ ដែលមានទំហំសុរបជាងមួយហិកតា។ ភ្ញៀវជាច្រើនបានមកកម្សាន្ត និងហូបអាហារនៅកន្លែងនេះ មានជារៀងរាល់ថ្ងៃ ហើយចេញចូលច្រើននៅរាល់ថ្ងៃសម្រាកបុណ្យទាន។ លោក វិវត្តន៍ បានឱ្យដឹងទៀតថា ម្ហូបនៅអាហារដ្ឋានលោកមានជាង១០មុខ ហើយភ្ញៀវក៏អាចធ្វើការកុម្ម៉ង់មុខអាហារដែលខ្លួនពេញចិត្តបានផងដែរ។ មុខម្ហូបប្រចាំអាហារដ្ឋានចំការត្រាវ រួមមាន ប្រហុកលើជ្រុញ ខ្យងខ្លឹមស និងម្ជូរស្រុកស្រែ។ ភ្ញៀវមួយរូប លោក ស៊ូទី ដែលបាននាំក្រុមគ្រួសារមកហូបអាហារនៅអាហារដ្ឋានចំការត្រាវ បាននិយាយថា លោកទើបនឹងមកទីនេះជាលើកទីមួយ ហើយលោកពេញចិត្តការរៀបចំទីនេះជាខ្លាំង។ ក្រៅពីនេះលោកក៏បានកោតសើរចំពោះរសជាតិអាហារផងដែរ ហើយការរៀបចំបានល្អ និងមានអនាម័យ។ មួយរយៈចុងក្រោយនេះ គេសង្កេតឃើញថា ហាងអាហារដែលរៀបចំជាលក្ខណៈស្រុកស្រែ មានដើមឈើ និងស្រះទឹកជាដើមនោះ បានបង្កើតឡើងជាហូរហែរ ដូចជានៅតំបន់ក្របីរៀល ទឹកវិល ភ្នំក្រោម ស្រះស្រង់ និងហៀរដល់តំបន់ត្រាវកុដិ ខាងស្រុកបន្ទាយស្រីឯណោះក៏មាន។ ទោះស្ថិតក្នុងកម្រិតប្រកួតប្រជែងបែបនេះក្ដី ម្ចាស់អាហារដ្ឋានចំការត្រាវហាក់មិនព្រួយបារម្ភឡើយ លោកថា ហាងរបស់លោកមានភាពពិសេសដែលអាចទាក់ទាញភ្ញៀវបាន ដូចជា កត្ដាម្ហូបអាហារ និងបរិយាកាសការរៀបចំហាង គឺហ៊ុំព័ទ្ធដោយធម្មជាតិស្រស់ស្អាត៕ | សៀមរាប៖ បច្ចុប្បន្ននេះ មានការរៀបចំជាអាហារដ្ឋានលក្ខណៈស្រុកស្រែ មានដើមឈើ ស្រះទឹក និងមានរោងស្លឹកអង្គុយជាច្រើននៅជាយៗប្រជុំជន។ តួយ៉ាង ការរៀបចំបែបនេះក៏មានច្រើនផងដែរនៅជាយក្រុងសៀមរាប។ អាហារដ្ឋានចំការត្រាវ ជាអាហារដ្ឋានមួយកន្លែង ដែលរៀបចំឡើងដើម្បីបំពេញបំណងដល់អតិថិជនដែលចង់បានភាពស្ងប់ស្ងាត់ និងមានបរិយាកាសស្រស់ស្រាយ អមដោយធម្មជាតិជុំវិញ។ |
តៃវ៉ាន់កំពុងតែធ្វើឲ្យចិនមិនសប្បាយចិត្តហើយតាមរយៈគម្រោងប្រជាមតិប្ដូរឈ្មោះរបស់ខ្លួន។ នៅថ្ងៃទី២៤ ខែវិច្ឆិកា ប្រជាជនតៃវ៉ាន់នឹងបោះឆ្នោតដើម្បីសម្រេចថា តៃវ៉ាន់គួរចូលរួមប្រកួតក្នុងកីឡាអូឡាំពិកឆ្នាំ២០២០ នៅជប៉ុន ឬកម្មវិធីអន្តរជាតិដោយប្រើប្រាស់ឈ្មោះ «តៃវ៉ាន់» ជាងប្រើឈ្មោះ «ឆាយនីសតៃប៉ិ» ឬយ៉ាងណា។ ប្រជាមតិប្ដូរឈ្មោះនេះ ជារបៀបវារៈមួយក្នុងចំណោមប្រជាមតិ១០ទៀត ដែលធ្វើឡើងស្របពេលការបោះឆ្នោតតំបន់ដែរ។ ឈ្មោះឆៃនីសតៃវ៉ាន់ ត្រូវបានប្រើសម្គាល់តៃវ៉ាន់ក្រោយកិច្ចព្រមព្រៀង Lausanne ប្រទេសស្វ៊ីសក្នុងឆ្នាំ១៩៨១ ។ នេះក៏ព្រោះតែចិនដីគោក ចាត់ទុកតៃវ៉ាន់ជាដែនដីរបស់ខ្លួនដដែល បន្ទាប់ពីក្លាយជាតំណាងស្របច្បាប់របស់ចិនក្នុងឆ្នាំ១៩៧១ ។ ចាប់ពីពេលនោះ ក្រុងប៉េកាំងបានជំទាស់ការប្រើប្រាស់ឈ្មោះផ្លូវការរបស់តៃវ៉ាន់ជា «សាធារណរដ្ឋចិន» រហូតទទួលជោគជ័យក្នុងការកែប្រែទៅជា «ឆៃនីសតៃប៉ិ» ដោយគណៈកម្មាធិការអូឡាំពិកអន្តរជាតិតែម្ដងទៅ។ អ្នកនាំពាក្យក្រុមកីឡាអូឡាំពិកតៃវ៉ាន់ឆ្នាំ២០២០ លោក Yoshi Liu និយាយថា យើងចង់កែប្រែឈ្មោះដែលរឹតត្បិតការចូលរួមរបស់តៃវ៉ាន់ក្នុងព្រឹត្តិការណ៍អន្តរជាតិ។ លោកចាត់ទុកសកម្មភាពរបស់ IOC ជារឿងអយុត្តិធម៌ដែលតម្រូវឲ្យតៃវ៉ាន់ចូលរួមក្នុងកម្មវិធីកីឡាធំៗដោយប្រើប្រាស់ឈ្មោះឆៃនីសតៃប៉ិ តែមិនមែនសាធារណរដ្ឋចិន ឬតៃវ៉ាន់។ នេះបើតាមការផ្សាយរបស់កាសែតហុងកុង South China Morning Post ថ្ងៃទី១១ ខែវិច្ឆិកា។ យុទ្ធនាការផ្លាស់ប្ដូរឈ្មោះនេះ ដែលចាប់ផ្ដើមតាំងពីខែមករា ប្រមូលបានហត្ថលេខាចំនួន៤៣០០០០ ដែលច្រើនជាការកំណត់របស់ច្បាប់ ដែលតម្រូវឲ្យមានត្រឹម២៨១៧៤៥ នាក់។ បើអ្នកបោះឆ្នោតយល់ព្រមប្ដូរឈ្មោះមែន រដ្ឋាភិបាលតៃវ៉ាន់ត្រូវរៀបចំច្បាប់មួយឲ្យស្របតាមលទ្ធផលប្រជាមតិ។ យ៉ាងណាមិញ ដោយសារប្រជាមតិដូរឈ្មោះមិនត្រូវការច្បាប់ថ្មី ឬកែប្រែច្បាប់មានស្រាប់នោះ ក្រុងតៃប៉ិត្រូវរៀបចំការចរចាជាមួយ IOC វិញ។ យ៉ាងណាមិញ តៃវ៉ាន់ត្រូវជួបបញ្ហាលំបាកនៅ IOC នេះ ដ្បិត IOC ធ្លាប់ប្រាប់តៃវ៉ាន់ហើយថា ខ្លួនមិនអនុញ្ញាតឲ្យតៃវ៉ាន់ប្ដូរឈ្មោះឡើយ។ ប្រធានគណៈកម្មាធិការអូឡាំពិកតៃវ៉ាន់ Lin Hong-dao និយាយថា IOC នឹងកោះប្រជុំនៅដំណាច់ខែនេះដើម្បីសម្រេចថា ត្រូវបញ្ចប់ប្រតិបត្តិការរបស់តៃវ៉ាន់ឬយ៉ាងណា ក្នុងករណី IOC រកឃើញថា ប្រជាមតិនៅតៃវ៉ាន់ជាយុទ្ធនាការនយោបាយសំដៅបំពានប្រតិបត្តិការរបស់ IOC ៕ | ពលរដ្ឋតៃវ៉ាន់ នឹងបោះឆ្នោតនៅចុងខែវិច្ឆិកានេះដើម្បីសម្រេចថា ពួកគេគួរប្រើឈ្មោះ «តៃវ៉ាន់» ដើម្បីប្រកួតព្រឹត្តិការណ៍អូឡាំពិករដូវក្ដៅឆ្នាំ២០២០ និងព្រឹត្តិការណ៍ផ្សេងទៀត ឬយ៉ាងណា។ ការបោះឆ្នោតប្រជាមតិ នឹងធ្វើឲ្យក្រុងប៉េកាំងក្ដៅស្លឹកត្រចៀកមិនខាន ព្រោះជាការប៉ុនប៉ងផ្ដាច់ខ្លួនជាផ្លូវការ និងអាចបង្កជាបញ្ហានយោបាយក្នុងស្រុកផង។ កាន់តែសំខាន់នោះ តៃវ៉ាន់ក៏ត្រូវបញ្ចុះបញ្ចូលគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ឲ្យទទួលស្គាល់ការផ្លាស់ប្ដូរនេះដែរ។ |
ស្រុកកំពង់ស្វាយ, កំពង់ធំ៖ លោក ជួន ថុល មេឃុំកំពង់ស្វាយ ដែលស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានបញ្ជាក់ថា ឃុំនឹងគិតគូរពីការភ្លើងបំភ្លឺផ្លូវ នៅតាមទីតាំងដែលមានស្ថានភាពងងឹត នៅក្នុងឃុំ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ បើតាមលោក ជួន ថុល នៅក្នុងឃុំកំពង់ស្វាយ ទីតាំងងងឹត នៅក្នុងឃុំមិនមានច្រើននោះឡើយ ហើយភាគច្រើនជាទីតាំងព្រំប្រទល់រវាងភូមិមួយ ទៅភូមិមួយទៀតនៅក្នុងឃុំ។ លោកមេឃុំ នៃឃុំកំពង់ស្វាយ បញ្ជាក់ពីគម្រោងដាក់ភ្លើងបំភ្លឺផ្លូវនៅពេលយប់យ៉ាងដូច្នេះថា៖ «យើងនឹងត្រៀមដាក់ឱ្យគាត់! ចាំមើលឆ្នាំក្រោយ ព្រោះឆ្នាំនេះយើងកុងត្រាជួសជុលផ្លូវបាត់ហើយ។ ដកលុយទៅជួសជុលផ្លូវ! »។ ដ្បិតតែក្នុងភូមិសាស្ត្រឃុំកំពង់ស្វាយ មានទីតាំងដែលងងឹត គ្មានភ្លើងបំភ្លឺមែន ប៉ុន្តែលោក ជួន ថុល នៅតែបន្តក្នុងការចាត់កម្លាំងប្រជាការពារ និងមន្ត្រីប៉ុស្តិ៍ដើម្បីល្បាត ដើម្បីបង្កើនភាពកក់ក្តៅដល់ពលរដ្ឋ ឱ្យ នៅតែអាចធ្វើដំណើរទៅមកចំណុចងងឹតទាំងនោះបាន។ «យើងត្រូវដុតដៃ ដុតជើង ទាំងអស់គ្នា។ បើយើងមិនការពារគាត់(ពលរដ្ឋ) យើងមិនមានសុខសន្តិភាពទេនោះ ធ្វើឱ្យប្រជាពលរដ្ឋភ័យព្រួយ គាត់ទៅរកអ្វី ក៏មិនបានដែរ។ អ៊ីចឹងអ្វីដែលយើងលើកសព្វថ្ងៃ គឺភូមិ-ឃុំ មានសុវត្ថិភាព គឺដើម្បីសុវត្ថិភាពជូនប្រជាពលរដ្ឋ មិនឱ្យគាត់ភ័យ មិនឱ្យគាត់ខ្លាច ឱ្យគាត់មានសិទ្ធិដើរហើរគ្រប់ពេលវេលា មិនថាយប់ មិនថាថ្ងៃ។ ចង់ទៅរកស៊ី ចង់ទៅធ្វើបុណ្យ ធ្វើទាននៅកន្លែងណា ឱ្យមានសុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងឃុំរបស់យើង»។ នេះជាការលើកឡើងរបស់លោក ជួន ថុល មេឃុំកំពង់ស្វាយ។ ទន្ទឹមនឹងការសហការជាមួយកម្លាំងនគរបាលឃុំ ក្នុងការយាមល្បាត និងបង្កបរិយាកាសសុវត្ថិភាពជូនពលរដ្ឋ លោក ជួន ថុល មេឃុំកំពង់ស្វាយ ក៏បានស្នើដល់ប្រជាពលរដ្ឋ ឱ្យបង្កើនការការពារសុវត្ថិភាពបន្ថែមផងដែរ ដើម្បីចូលរួមចំណែកជាមួយអាជ្ញាធរ នៅក្នុងការទប់ស្កាត់បទល្មើស និងភាពមិនប្រក្រតីផ្សេងៗនៅក្នុងឃុំ៕ អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ (អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ) | ដោយ៖ ជឿង ស៊ីចាន់ (យុវជនឃុំកំពង់ស្វាយ) |
ដូច្នេះបើសិនជាមានក្រុមហ៊ុន ឃ្លាំងលក់រថយន្ត ឬបុគ្គលណា នាំចូលឬចែកចាយនូវផលិតផល និងគ្រឿងបន្លាស់រថយន្តម៉ាក Ford និង Ford & Device ដោយគ្មានការអនុញ្ញាតពីក្រុមហ៊ុន RMA (Cambodia) Co.,Ltd ទេនោះ ក្រុមហ៊ុន RMA នឹងចាត់ទុកថា ក្រុមហ៊ុន ឬបុគ្គលទាំងនោះមានចេតនា នាំចូល ឬចែកចាយរថយន្ត និងគ្រឿងបន្លាស់រថយន្តម៉ាក Ford និង Ford & Device ដោយបំពានច្បាប់ ស្ដីអំពីម៉ាកពាណិជ្ជនាម និងអំពើនៃប្រកួតប្រជែងមិនស្មោះត្រង់ ហើយ និងរំលោភលើសេចក្ដីសម្រេចចិត្តរបស់ក្រៃសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជាទាំងស្រុង។ នេះបើតាមលិខិតប្រកាស របស់របស់ការិយាល័យមេធាវី LDR លេខ ៣៥ លផណ/១៩ ធ្វើនៅថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០១៩ នៅរាជធានីភ្នំពេញ៕ | ភ្នំពេញ៖ ក្រុមហ៊ុន អ អិម អេ ខេមបូឌា គឺជាក្រុមហ៊ុនដែលទទួលបានសិទ្ធផ្ដាច់មុខ ក្នុងការនាំចូល និងចែកចាយលើរថយន្ត និងគ្រឿងបន្លាស់គ្រប់ប្រភេទ រថយន្តម៉ាក Ford និង Ford & Device ក្នុងទូទាំងប្រទេសកម្ពុជា ពីក្រុមហ៊ុនធំ Ford Motor Company ដែលមានទីតាំងនៅឯសហរដ្ឋអាមិក។ ការទទួលបានសិទ្ធផ្ដាច់មុខ ក្នុងការនាំចូល និងចែកចាយលើរថយន្ត និងគ្រឿងបន្លាស់គ្រប់ប្រភេទនូវរថយន្តម៉ាក «Ford»និង«Ford & Device» ក្នុងទូទាំងប្រទេសកម្ពុជា ពីក្រុមហ៊ុនធំ Ford Motor Company គឺត្រូវបានប្រកាសដោយក្រសួងពាណិជ្ជកម្ម តាមលិខិតលេខ ២៨៩៣ ព.ណ កសបចុះថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០១៩។ |
បើតាមការប្រកាសរបស់ក្រសួងការបរទេសចិន លោកស្រី Michelle Bachelet ឧត្តមស្នងការសិទ្ធិមនុស្ស UN នឹងធ្វើទស្សនកិច្ចនៅចិនចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៨ ខែឧសភា។ នេះ ជាដំណើរទស្សនកិច្ចរបស់ឧត្តមស្នងការនៅចិន បើគិតតាំងពីឆ្នាំ២០០៥ ។ ក្នុងដំណើរទស្សនកិច្ចនេះ លោកស្រី Bachelet ក៏នឹងធ្វើដំណើរទៅកាន់តំបន់ស៊ីនជាំងដែលជាកន្លែងសកម្មជនសិទ្ធិមនុស្សបាននិយាយថា ជនមូស្លីមវីហ្គ័រជាង១លាននាក់ត្រូវបានឃុំខ្លួន និងរំលោភបំពានផងដែរ។ កន្លងមក អាម៉េរិកបានចោទទីក្រុងប៉េកាំងថាបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍លើប្រជាជនមូស្លីមវីហ្គ័រនៅស៊ីនជាំង។ លើសពីនេះដែរ ក្រុមសិទ្ធិមនុស្សលោកខាងលិចបារម្ភថាដំណើរទស្សនកិច្ចនេះ អាចជាការផ្តល់ការគាំទ្រលើកំណត់ត្រារំលោភសិទ្ធិមនុស្សរបស់ចិនថែមទៀត។ «យើងមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីដំណើរទស្សនកិច្ចនាពេលខាងមុខ»។ លោក Ned Price អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិកបានលើកឡើងបែបនេះ មុនបន្តថា អាម៉េរិកគ្មានការរំពឹងទុកទេថាចិនអាចនឹងផ្តល់សិទ្ធិពេញលេញឱ្យក្រុមសិទ្ធិមនុស្សស្រាវជ្រាវក្នុងការវាយតម្លៃកំណត់ត្រាសិទ្ធិមនុស្សនៅស៊ីនជាំងឡើយ។ បើតាមលោក Price អាម៉េរិកក៏បានបង្ហាញការព្រួយបារម្ភនេះដល់ចិន និងលោកស្រី Bachelet រួចហើយដែរ។ លោក Price ក៏ឆ្លៀតរិះគន់លោកស្រី Bachelet ដែលរក្សាភាពស្ងៀមស្ងាត់អស់រយៈពេលជាច្រើនខែ បើទោះបីជាអាម៉េរិកនិងប្រទសដទៃទាមទារឱ្យចេញផ្សាយរបាយការណ៍ពីស្ថានភាពនៅស៊ីនជាំងក្តី ខណៈអាម៉េរិកមិនទាន់ទទួលរបាយការណ៍នេះឡើយ។ «ឧត្តមស្នងការសិទ្ធិមនុស្ស បន្តរក្សាភាពស្ងៀមស្ងាត់នៅចំពោះមុខព័ស្តុតាងដែលមិនអាចប្រកែកបានពីអំពើឃោរឃៅនៅស៊ីនជាំង ការរំលោភសិទ្ធិមនុស្ស និងការរំលោភបំពានផ្សេងៗទៀតនៅទូទាំងប្រទេស។ នេះជារឿងដែលគួរឱ្យព្រួយបារម្ភយ៉ាងខ្លាំងជាពិសេសនៅពេលដែលលោកស្រីជាប្រធានសិទ្ធិមនុស្ស UN គួរតែជាអ្នកដឹកនាំនិយាយពីបញ្ហាសិទ្ធិមនុស្ស»។ លោក Price បានរិះគន់លោកស្រី Bachelet បែបនេះ។ យ៉ាងណាមិញ កន្លងមក ចិនតែងបដិសេធការចោទប្រកាន់របស់លោកខាងលិចពីអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិវីហ្គ័រ។ លើសពីនេះចិនក៏ធ្លាប់ព្រមានប្រទេសផ្សេងទៀតកុំឱ្យជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ចិនដោយការរិះគន់សកម្មភាពនៅតំបន់ស៊ីនជាំង៕ | ក្រសួងការបរទេសអាម៉េរិក នៅថ្ងៃទី២០ ខែឧសភា លើកឡើងថា អាម៉េរិកការព្រួយបារម្ភយ៉ាងខ្លាំងលើដំណើរទស្សនកិច្ចរបស់ប្រមុខសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (UN) Michelle Bachelet ដោយខ្លាចចិនបង្កការរាំងស្ទះ។ លើសពីនេះ ក្រសួងការបរទេសអាម៉េរិកក៏បានរិះគន់លោកស្រី Bachelet ចំពោះភាពស្ងៀមស្ងាត់នៅចំពោះមុខឃោរឃៅនៅក្នុងតំបន់ស៊ីនជាំងផងដែរ។ |
លោក រុណ មាត្រា បានប្រាប់សារព័ត៌មាន ThmeyThmey តាមទូរសព្ទថា ក្បួនឃោសនាធំរបស់គណបក្សខ្មែររួបរួមជាតិ (KNU) គ្រោងមានអ្នកចូលរួមប្រមាណ១០០ឡាន និងអ្នកជិះម៉ូតូហែហមដទៃទៀត ដែលចាត់ទុកថាជាក្បួនធំសម្រាប់គណបក្ស។ ក្បួនឃោសនានេះ នឹងធ្វើឡើងនៅថ្ងៃទី២១ ខែកក្កដា ក្នុងខេត្តសៀមរាប។ យ៉ាងណា ក្បួនឃោសនានេះ នៅមិនទាន់ប្រាកដ ថានឹងមានការចូលរួមពីលោក ញឹក ប៊ុនឆៃ ប្រធានគណបក្សនេះឡើយ។ ក្រៅពីការហែក្បួនឃោសនាធំក្នុងខេត្តសៀមរាប គណបក្សខ្មែររួបរួមជាតិ ក៏មានការហែក្បួនទ្រង់ទ្រាយមធ្យមនៅក្នុងខេត្តផ្សេងទៀតដែរ។ លោក រុណ មាត្រា បញ្ជាក់បែបនេះថា៖ «នៅតាមបណ្ដាខេត្តផ្សេងៗ យើងមានការឃោសនាទាំងអស់ តែមិនបានធំនោះទេ ត្រឹមមានម៉ូតូ ២០ ទៅ៣០គ្រឿងប៉ុណ្ណឹង។ តែយើងផ្ដោតលើការចុះផ្ទាល់នៅមូលដ្ឋាន។ ហើយខេត្តសៀមរាប គ្រោងមានការឃោសនាធំ តែមិនដឹងថាលោក ញឹក ប៊ុនឆៃ ចូលរួមឬអត់ទេ»។ គណបក្សខ្មែររួបរួមជាតិ មានលេខរៀងលំដាប់ទី១ក្នុងតារាងសន្លឹកឆ្នោត។ គណបក្សខ្មែររួបរួមជាតិ មានបេក្ខជនឈរឈ្មោះចំនួន២៥មណ្ឌល ស្មើនឹង ២៥រាជធានី-ខេត្ត។ កាលពីបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ គណបក្សនេះ បានទទួលកៅអីមេឃុំមួយកន្លែងក្នុងខេត្តបន្ទាយមានជ័យ៕ | ភ្នំពេញ៖ គណបក្សខ្មែររួបរួមជាតិ គ្រោងធ្វើយុទ្ធនាការឃោសនាបោះឆ្នោតទ្រង់ទ្រាយធំម្ដងទៀត នៅថ្ងៃទី២១ ខែកក្កដា នៅខេត្តសៀមរាប។ នេះបើតាមអ្នកនាំពាក្យគណបក្សលោក រុណ មាត្រា។ |
Sturridge សញ្ជាតិអង់គ្លេសវ័យ ២៩ឆ្នាំ រកបាន៦៧គ្រាប់ ក្នុងការបង្ហាញខ្លួនចំនួន១៦០លើក សម្រាប់ក្រុមរហស្សនាមហង្សក្រហម បន្ទាប់ពីចាកចេញពី Chelsea កាលពីខែមករា ឆ្នាំ២០១៣។ ចំណែកខ្សែការពារសញ្ជាតិអេស្ប៉ាញ Moreno ដែលសព្វថ្ងៃមានវ័យ២៦ឆ្នាំ ធ្លាប់បង្ហាញខ្លួនចំនួន១៤១ដង ចាប់តាំងពីផ្លាស់មកកាន់ Anfield ពីក្រុម Sevilla កាលពីខែសីហា ឆ្នាំ២០១៤។ Sturridge និង Moreno ដែលមិនសូវបង្ហាញមុខឲ្យក្រុមរយៈពេលចុងក្រោយ មិនត្រូវបានផ្តល់កិច្ចសន្យាបន្ថែមឡើយ ខណៈលោក Jurgen Klopp អ្នកចាត់ការទូទៅ Liverpool ក៏មិនបាននិយាយអ្វីច្រើនឡើយជុំវិញការចាកចេញនេះ ដោយលោកគ្រាន់តែអរគុណទៅកាន់កីឡាករឆ្នើមទាំងពីររូបនេះប៉ុណ្ណោះ។ តាមរយៈការជួយក្រុមលើកពាន Champions Leageu ជាលើកទី៦ ក្លិប Liverpool កំពុងពិចារណាផ្តល់កិច្ចសន្យាបន្ថែមទៀតដល់លោក Klopp បើទោះអ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់រូបនេះនៅសល់កិច្ចសន្យា៣ឆ្នាំក្តី៕ | ខ្សែប្រយុទ្ធ Daniel Sturridge និងខ្សែការពារ Alberto Moreno នឹងចាកចេញពី Liverpool នៅរដូវកាលថ្មីខាងមុខនេះហើយ ពោលគឺនៅពេលកិច្ចសន្យាអ្នកទាំងពីរត្រូវបញ្ចប់ ។ |
នៅក្នុងវីដេអូ teaser ខ្លីដែលមានរយៈពេលត្រឹមតែ៣៧វិនាទីនេះ បានបង្ហាញអក្សរមានចលនា ដោយមានរូបប៊ិកហោះកាត់ចំពីលើអក្សរដូចជា បន្ទាត់គូសអក្សរចោល។ ក្នុងនោះក្រុមហ៊ុនសាមសុង បានជ្រើសរើសពាក្យ Act (មានសកម្មភាព) ជំនួសឲ្យពាក្យ Talk (និយាយ), ពាក្យ Leap (លោតផ្លោះ) ជំនួសឲ្យពាក្យ Step (បោះជំហ៊ាន), ពាក្យ Innovate (បង្កើតថ្មី) ជំនួសឲ្យពាក្យ Update (ភាពទាន់សម័យ), ពាក្យ Open (បើក) ជំនួសឲ្យពាក្យ Closed (បិទ), ពាក្យ Lead (ដឹកនាំ) ជំនួសឲ្យពាក្យ Follow (ធ្វើតាម), ពាក្យ Possible (អាចទៅរួច) ជំនួសឲ្យពាក្យ Impossible (មិនអាចទៅរួច) ។ល។ អ្នកលេងអ៊ីនធឺណែតភាគច្រើន បាននាំគ្នាទស្សន៍ទាយថាជាទូរស័ព្ទដៃស្មាតហ្វូនស៊េរី Galaxy ថ្មីមួយទៀតដែលគ្រោងនឹង បង្ហាញរូបរាងនាសប្តាហ៌ក្រោយនេះ ជាមួយនឹងគំនិតរចនា ព្រមទាំងលក្ខណៈពិសេសឈានមុខគេ ជាមួយអេក្រង់ស្ទើរគ្មានគែមដែលមានភាពប្រហាក់ប្រហែលគ្នា ទៅនឹងទូរស័ព្ទដៃស្មាតហ្វូន Galaxy S8 ដែរ តែលើសត្រង់សមត្ថភាពគ្មានគូប្រជែងរបស់ប៊ិក S Pen ។ ចុះចំណែកអ្នកវិញ អ្នកយល់យ៉ាងណាដែរ? ចំពោះរូបរាងទូរស័ព្ទដែលកំពុងបង្ហាញនៅក្នុងវីដេអូនេះ? ប្រសិនបើលោកអ្នកចង់ដឹងច្បាស់ សូមកុំភ្លេចរង់ចាំទស្សនាការផ្សាយផ្ទាល់ នូវការបង្ហាញរូបរាងរបស់ទូរស័ព្ទស៊េរីថ្មីនេះ នៅថ្ងៃពុធ ទី២៣ ខែសីហា សប្តាហ៌ក្រោយនេះ ពីម៉ោង ១0 យប់ ម៉ោងនៅកម្ពុជា តាមរយៈ www.Samsung.com ។ (អត្ថបទពាណិជ្ជកម្ម) | រាជធានីភ្នំពេញ៖ នៅក្នុងវេបសាយផ្លូវការរបស់ ក្រុមហ៊ុនសាមសុង ទើបបង្ហោះចេញនូវវីដេអូ Teaser ថ្មីមួយ ដែលទំនងជាចង់បង្ហើបពីទូរស័ព្ទដៃស្មាតហ្វូនជំនាន់ថ្មីរបស់ត្រកូល Galaxy ស៊េរីទំនើប ដែលមិនទាន់បានដាក់បង្ហាញពីរូបរាងច្បាស់នៅឡើយទេ តែក៏នឹងមានគម្រោងនឹងដាក់បង្ហាញជាផ្លូវការនាពេលឆាប់ៗ គឺនៅថ្ងៃពុធ ទី២៣ ខែសីហា សប្តាហ៌ក្រោយនេះ។ |
វត្ថុបុរាណទាំងអស់ ដែលត្រៀមបង្ហាញដល់សាធារណជននេះ ជាសមុច្ច័យដែលទើបទទួលបានពីការដ្ឋានកំណាយក្នុងតំបន់អង្គរ និងកុលាលភាជន៍ ពីឡដុតកុលាលភាជន៍បុរាណ នៃតំបន់ភ្នំគូលែន។ បើតាមមន្រ្តីសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ក្នុងចំណោមវត្ថុដែលនឹងយកមកពិព័រណ៌នោះ មានចំនួន៣ប្រភេទ រួមមានវត្ថុបុរាណធ្វើពីដីតដ្ឋដុតចំនួន២៤គ្រឿង, វត្ថុធ្វើលោហៈ សំរឹទ្ធ ស្ពាន់ ដែក សំណរ ចំនួន១១គ្រឿង។ ក្រៅពីវត្ថុបុរាណខាងលើនេះ ត្បូងគ្រីស្តាល់ និងគ្រាប់ក្វាត ចំនួន២០៧៩គ្រាប់ ដែលជាវត្ថុកំណាយចេញពីស្រះស្រង់ ក៏នឹងមានវត្តមានក្នុងពិព៌រណ៌នេះផងដែរ។ សូមរំឭកពីកំណាយ ត្បូង និងក្រាប់ក្វាតនៃបន្តិចថា ពួកវាត្រូវបានរកឃើញក្នុងឆ្នាំ២០២០ ដោយបុរាណវិទូ នៃអាជ្ញាធរជាតិអប្សរា នៅប្រាសាទកណ្ដាលស្រះស្រង់ សរុបចំនួន ១៣៦៥៨គ្រប់។ លើសពីទស្សនាវត្ថុបុរាណ ដែលកម្របានឃើញទាំងនោះ សាធារណជនក៏នឹងអាចទទួលបានចំណេះដឹង ព័ត៌មាន ពីវឌ្ឍនភាពវិស័យស្រាវជ្រាវ និងកំណាយតាមបែបបុរាណវិទ្យា ក្នុងតំបន់ការពារបេតិកភណ្ឌអង្គរ។ ជាមួយគ្នានេះ លោកអ្នកក៏អាចឈ្វេងយល់បន្ថែម ពីការថែទាំ និងការជួសជុលវត្ថុបុរាណ ក្រោយពេលបញ្ចប់ការងារស្រាវជ្រាវ ពីការដ្ឋានកំណាយផងដែរ។ គួរជម្រាបផងដែរថា ការតាំងពិព័រណ៌វត្ថុបុរាណទាំងនោះ ត្រូវបានប្រព្រឹត្តិទៅរយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ទី២៨ឧសភា ឆ្នាំ២០២៣។ សារមន្ទីរព្រះនរោត្ដមសីហនុ-អង្គរ ស្ថិតនៅតាមបណ្ដោយផ្លូវអប្សរា (ផ្លូវ៦០) ក្នុងក្រុងសៀមរាប ជាប់នឹងសាលាខេត្តសៀមរាប ឬលោកអ្នកនាង អាចប្រើប្រាស់ google map ដោយវាយពាក្យ Preah Norodom Sihanouk Angkor Museum៕ | សៀមរាប៖ ត្បូងគ្រីស្តាល់ គ្រាប់ក្វាត វត្ថុបុរាណ បានពីកំណាយពីតំបន់អង្គរ និងតំបន់ភ្នំគូលែន នឹងត្រូវដាក់តាំងបង្ហាញនៅថ្ងៃទី១៨ ឧសភា នៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ក្នុងក្រុមសៀមរាប។ ការរៀបចំពិព័រណ៌នេះឡើង ដើម្បីអបអរសាទរ ទិវាសារមន្ទីរអន្តរជាតិ។ |
បើតាមក្រសួងការបរទេសតៃវ៉ាន់ នៅថ្ងៃទី១៩ តុលា អ្នកការទូតរបស់ខ្លួនមួយរូបត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងបន្ទាប់ពីព្យាយាមរារាំង មិនឲ្យអ្នកការទូតចិនពីររូបចូលទៅថតរូប និងប្រមូលព័ត៌មានអំពីអ្នកដែលចូលរួមក្នុងកម្មវិធីបុណ្យជាតិតៃវ៉ាន់ ដែលរៀបចំដោយការិយាល័យតំណាងតៃវ៉ាន់ ប្រចាំប្រទេសហ្វីជី។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ព័ត៌មាន Reuters។ ថ្លែងនៅចំពោះមុខរដ្ឋសភានៅទីក្រុងតៃប៉ិ អនុរដ្ឋមន្ត្រីការបរទេសតៃវ៉ាន់ លោក Henry Tseng អះអាងថា លោកនៅបន្តពិនិត្យមើលហេតុការណ៍នេះថា ជាសកម្មភាពទូទៅរបស់ចិន ឬជាសកម្មភាពដោយឡែក។ ទោះជាយ៉ាងណាក្តី តៃវ៉ាន់ថ្កោលទោសសកម្មភាពរបស់អ្នកការទូតចិនទាំងពីររូបខាងលើ។ មន្ត្រីទូតតៃវ៉ាន់ អះអាងថា មន្ត្រីទូតចិន ព្យាយាមថតរូប និងប្រមូលព័ត៌មាន ដើម្បីចង់ដឹងថាមានអ្នកនយោបាយហ្វីជីណាខ្លះចូលរួមក្នុងពិធីនោះ។ ជាមួយគ្នានោះ តៃវ៉ាន់ក៏អះអាងថា ប៉ូលិសហ្វីជីបានចូលជួយអន្តរាគមន៍ និងបានបង្ខំឲ្យមន្ត្រីការទូតចិនចាកចេញពីកន្លែងជួបជុំនោះដែរ។ ពីខាងចិនវិញ ស្ថានទូតចិននៅហ្វីជី អះអាងថា ការប្រារព្ធបុណ្យជាតិតៃវ៉ាន់ ជាការបំពានគោលការណ៍ចិនតែមួយ ឬបង្កើតរូបភាពចិន និងតៃវ៉ាន់ជារដ្ឋដាច់ដោយឡែកពីគ្នានៅលើឆាកអន្តរជាតិ។ ស្ថានទូតចិន ក៏អះអាងផងដែរថា មន្ត្រីការទូតរបស់ខ្លួនម្នាក់រងរបួស និងចោទអ្នកការទូតតៃវ៉ាន់ថា ជាអ្នកបង្ករឿងទៅលើបុគ្គលិកស្ថានទូតរបស់ខ្លួនដែលកំពុងបំពេញមុខងារផ្លូវការនៅក្បែរកន្លែងរៀបចំនោះ។ «សាធារណរដ្ឋប្រជាមានិតចិន ជាតំណាងស្របច្បាប់តែមួយគត់របស់ចិន។ តៃវ៉ាន់ជាផ្នែកមួយមិនអាចផ្តាច់បានពីទឹកដីចិន»។ ស្ថានទូតចិនបញ្ជាក់បែបនេះ។ ប្រទេសកូនកោះនៅតំបន់ប៉ាស៊ីហ្វិក ជាទីប្រកួតប្រជែងស្វិតស្វាញមួយរវាងចិន និងតៃវ៉ាន់។ តៃវ៉ាន់ មានទំនាក់ទំនងការទូតជាមួយប្រទេស៤ ក្នុងតំបន់នោះរួមមានណូរូ កោះម៉ាសាល់ ប៉ាឡាវ និងទូវ៉ាលូ។ តៃវ៉ាន់ មិនមានទំនាក់ទំនងការទូតផ្លូវការជាមួយហ្វីជីទេ ប៉ុន្តែមានការិយាល័យតំណាងពាណិជ្ជកម្មនៅទីនោះ។ ចំណែកចិន មានទំនាក់ទំនងការទូតជាមួយតៃវ៉ាន់តាំងតែពីឆ្នាំ១៩៧៥៕ | ចិន និងតៃវ៉ាន់ នៅថ្ងៃទី១៩ ខែតុលានេះ ចេញមកអះអាងរៀងៗខ្លួនថា អ្នកការទូតប្រទេសទាំងពីរ សុទ្ធតែរងរបួសក្នុងហេតុការណ៍ប្រតាយប្រតប់គ្នាមួយនៅកន្លែងជួបជុំប្រារព្ធពិធីបុណ្យជាតិតៃវ៉ាន់ កាលពីថ្ងៃទី៨ ខែតុលា នៅឯកោះហ្វីជី។ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.