text stringlengths 31 26.1k | summary stringlengths 11 1.19k |
|---|---|
មូលហេតុ នៃការជួបជុំនេះ ត្រូវបានគេបង្ហើបឲ្យដឹងថា គឺដើម្បីរួមគ្នារិះរកវិធី និងរកដំណោះស្រាយ ធ្វើយ៉ាងណា លើកស្ទួយវិស័យសិល្បៈភាពយន្តនៅកម្ពុជា ឲ្យមានការរីកចម្រើនទៅមុខ ព្រោះកន្លងមក វិស័យភាពយន្តនៅកម្ពុជា ដែលផលិតដោយផលិតករខ្មែរ តែងទទួលរងនូវការរិះគន់ និងមិនទាន់ទទួលបានការគាំទ្រ ពីសម្នាក់ទស្សនិកជនរបស់ខ្លួននៅឡើយទេ។ ការរិះគន់ បានលើកឡើងថា អត្ថបទរឿង ឬសាច់រឿងនៃភាពយន្ត ការសម្តែង នៅមានកម្រិតមិនទាន់អាចទទួលយកបាន។ យោងតាមលោក សុខ ជំនោរ អតីត អ្នកដឹកនាំសម្តែងចម្រៀងកាយវិការ ផលិតកម្មហង្សមាស និងជា អ្នកចាត់ចែងកម្មវិធី បញ្ជាក់ថា សមាជិកជាអ្នកនិពន្ធ និងអ្នកធ្វើការទាក់ទងវិស័យភាពយន្ត ដែលបានចុះឈ្មោះរួច មានចំនួន៣០នាក់ហើយ ហើយតាមការគ្រោងទុក ចំនួនអ្នកចូលរួមនៅល្ងាចនេះ អាចមានប្រមាណចន្លោះពី៤០ ទៅ៥០នាក់។ | យោងសេចក្តីជូនដំណឹង ដែលត្រូវបង្ហោះលើហ្វេសប៊ុកលោកឆាយ បូរ៉ា អតីតប្រធានសមាគម អ្នកផលិតភាពយន្ត និងជាផលិតករភាពយន្តដ៏ល្បីនៅកម្ពុជា បានឲ្យដឹងថា នៅរសៀលម៉ោង ថ្ងៃទី១៥ ខែកក្កដានេះ នឹងមានជំនួប ដ៏ចាំបាច់មួយរវាង អ្នកនិពន្ធ និងផលិតករ អ្នកដឹកនាំរឿងភាពយន្តខ្មែរ នៅនាយកដ្ឋានសិល្បៈភាពយន្ត ក្នុងសង្កាត់ជ្រោយចង្វារ។ ការជួបជុំនេះ នឹងធ្វើបទបង្ហាញដោយលោកឆាយ បូរ៉ា អំពីការតែងនិពន្ធអត្ថបទភាពយន្ត និងដឹកនាំរឿង ការជ្រើសរើសតួ និងកិច្ចការមួយ ចំនួនទៀត ទាក់ទងនឹងវិស័យភាពយន្តខ្មែរ។ |
ប្រធានាធិបតីកូរ៉េខាងត្បូង យូន សុកយ៉ល ទើបបានតែងតាំងលោក Kim Yung-ho ជារដ្ឋមន្ត្រីថ្មីក្រសួងបង្រួបបង្រួមកូរ៉េ។ លោក Kim Yung-ho ដែលមានជំហរជាអ្នកអភិរក្សនិយមនេះ តែងបានរិះគន់ជាហូរហែរពីការរំលោភសិទ្ធិមនុស្សនៅកូរ៉េខាងជើង។ «ក្រសួងបង្រួបបង្រួមឧបទ្វីបកូរ៉េបានធ្វើសកម្មភាពដូចជាក្រសួងផ្ដល់ជំនួយរបស់កូរ៉េខាងជើង ហើយវាមិនត្រឹមត្រូវទេ»។ ប្រធានាធិបតីកូរ៉េខាងត្បូងលោក យូន បានលើកឡើងបែបនេះក្នុងចក្តីថ្លែងការណ៍មួយចេញដោយលេខាធិការសារព័ត៌មានរបស់លោក។ លើសពីនេះ លោក យូន ក៏បានជំរុញឱ្យក្រសួងនេះ ផ្លាស់ប្ដូរវិធានការរបស់ខ្លួនផងដែរ។ យោងតាមសេចក្តីថ្លែងការណ៍ លោក យូន បានជំរុញឱ្យក្រសួងបង្រួបបង្រួមឧបទ្វីបកូរ៉េក្រោកឈរឡើងដើម្បីប្រជាធិបតេយ្យសេរី ហើយការបង្រួបបង្រួមគួរតែនាំឱ្យមានភាពកាន់តែប្រសើរសម្រាប់ទាំងប្រជាជនកូរ៉េខាងត្បូង និងកូរ៉េខាងជើង។ ទំនាក់ទំនងរវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើងហាក់នៅមានភាពចម្រូងចម្រាស ដ្បិតកូរ៉េខាងជើងថ្មីៗនេះ បានបន្តសាកល្បងអាវុធជាហូរហែ និងបានព្យាយាមបាញ់បង្ហោះផ្កាយរណបស៊ើបការណ៍ទៅក្នុងលំហ៕ | ប្រធានាធិបតីកូរ៉េខាងត្បូងលោក យូន សុកយ៉ល នៅថ្ងៃទី២ ខែកក្កដា បានប្រាប់ឱ្យក្រសួងបង្រួបបង្រួមកូរ៉េចាត់វិធានការតឹងរ៉ឹងជាងមុនចំពោះកូរ៉េខាងជើង ដោយលោកអះអាងថា កន្លងមកក្រសួងនេះ បានផ្តោតខ្លាំងពេកលើការផ្តល់ជំនួយដល់កូរ៉េខាងជើង។ |
ពិព័ណ៍សៀវភៅនេះ នឹងបើកឲ្យសាធារណជនចូលរួមដោយសេរី ចាប់ពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ តទៅ ពីម៉ោង៩ព្រឹករហូតដល់ម៉ោង១២យប់ ហើយមិនត្រឹមតែប៉ុណ្ណោះកម្មវិធីនេះ នឹងបន្តរយៈពេលកាន់តែយូរជាងមុនទៅទៀត គឺរហូតដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ ឯណោះ។ អ្នកចូលចិត្ដអានសៀវភៅនៅក្នុងរាជធានីភ្នំពេញ អាចទទួលបានសៀវភៅដែលមានតម្លៃសមរម្យស្មើនឹង១ដុល្លារឡើងទៅ ក្នុងមួយក្បាល នៅក្នុងពិព័រណ៍សៀវភៅ Big Bad Wolf Book Sale Cambodia 2023 ។ ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ Big Bad Wolf Books បានរៀបចំព្រឹត្តិការណ៍ពិព័រណ៍សៀវភៅធំបែបនេះរួចមកហើយនៅបណ្តាប្រទេសចំនួន១៥ ក្នុងនោះមាន៣៧ទីក្រុង ដែលពួកគេបានទៅដល់ និងរៀបចំប្រារព្ធពិធីនេះឡើង។ ជាមួយនឹងការដាក់តាំងលក់សៀវភៅនេះ Big Bad Wolf ចង់កសាង វប្បធម៌នៃការអាននៅកម្ពុជាដោយនាំមកនូវសៀវភៅភាសាអង់គ្លេសដែលមានតម្លៃសមរម្យសម្រាប់មនុស្សគ្រប់រូប។ សៀវភៅជាច្រើនប្រភេទត្រូវយកមកដាក់តាំង មានដូចជា៖ សៀវភៅសម្រាប់កុមារ, រឿងប្រឌិត, រឿងពិត, ដែលអនុញ្ញាតឱ្យមនុស្សស្ថិតនៅ ក្នុងជំនាន់ផ្សេងៗគ្នា អាចស្វែងរកនូវសៀវភៅ ដែលលក់ដាច់បំផុត, សៀវភៅល្បីៗ, ប្រលោមលោក, រឿងប្រឌិតបែបវិទ្យាសាស្ត្រ, មនោសញ្ចេតនា, សៀវភៅអភិវឌ្ឍខ្លួន, អក្សរសាស្ត្រ, ប្រលោមលោកក្រាហ្វិក, អាជីវកម្ម, ស្ថាបត្យកម្ម និង រចនា, សៀវភៅធ្វើម្ហូប និងសៀវភៅជាច្រើនប្រភេទទៀត នៅក្នុងកម្មវិធីពិព័រណ៍សៀវភៅដ៏ធំនេះ។ មិនត្រឹមប៉ុណ្ណោះ សម្រាប់មិត្តអ្នកអានដែលមាននិមិត្តរូប (អាយដល) ជាអ្នកនិពន្ធក្នុងចិត្ត កុំភ្លេចនាំគ្នាមកគាំទ្រពួកគាត់ ពីព្រោះថាក្រៅពីសៀវភៅបរទេស ក៏មានសៀវភៅខ្មែរយើងដែលនិពន្ធដោយអ្នកនិពន្ធក្នុងស្រុកជាច្រើនរាប់មិនអស់ផងដែរ។ ពិព័រណ៍នេះនឹងផ្តល់ឱកាសដល់ប្រជាជនកម្ពុជាដើម្បីទទួលបាននូវបទពិសោធន៍ក្នុងការទិញសៀវភៅភាសាអង់គ្លេសដែលមានគុណភាពល្អ និង ថ្មីៗ ក្នុងតម្លៃមួយដ៏សមរម្យ។ វាមានសារសំខាន់ណាស់ ក្នុងការរៀនភាសាថ្មីមួយ និង បង្រៀនឱ្យមនុស្សមានទម្លាប់អានតាំងពីក្មេង នោះហើយទើបធ្វើអោយ ក្មេងៗជំនាន់ក្រោយធំដឹងក្តីពោរពេញដោយចំណេះដឹង។ និយាយទៅ Big Bad Wolf Book Sale គឺជាពិព័រណ៍សៀវភៅដ៏ធំបំផុតនៅក្នុងប្រទេសកម្ពុជា ដែលនឹងកើតឡើងក្នុងពេលឆាប់ៗនេះ។ Big Bad Wolf Book Sale ជឿជាក់លើការតបស្នងទៅកាន់សង្គមវិញ ហើយជឿជាក់ថា បុគ្គលគ្រប់រូបមានសិទ្ធិក្នុងការអាននិងរៀន ទោះពួកគាត់មានឋាន:អ្វីក៏ដោយ។ តាមរយ:សកម្មភាពសង្គមឈ្មោះ Red Readerhood របស់ Big Bad Wolf Book Sale ពិព័រណ៍សៀវភៅឆ្នាំ ២០២៣ នេះ នឹងសហការជាមួយអង្គការមួយនៅកម្ពុជា ហើយអំពាវនាវ អោយអ្នកចូលរួម ជួយឧបត្ថម្ភជាសៀវភៅនៅកន្លែង Red Readershood ដែលមានទីតាំងនៅក្បែរបញ្ជរគិតប្រាក់ នៃពិព័រណ៍សៀវភៅនោះ។ ពិព័រណ៍សៀវភៅ Big Bad Wolf Book Sale នឹងចូលរួមគាំទ្រ គំនិតផ្ដួចផ្ដើមនេះតាមរយៈការបរិច្ចាគសៀវភៅចំនួន ៣០០ក្បាល ទៅកាន់បណ្ណាល័យកំពង់ត្របែក ។ អ្នកចូលរួម អាចទទួលបានព័ត៌មានលំអិត និងទទួលបានអត្ថប្រយោជន៏បន្ថែមទៀត នៅពិព័រណ៍សៀវភៅ ដោយគ្រាន់តែចុះឈ្មោះដើម្បីក្លាយជាសមាជិករបស់ Big Bad Wolf នៅទីនេះ៖ https://bigbadwolfbooks.com/ | ភ្នំពេញ៖ ពិព័រណ៍សៀវភៅលំដាប់ពិភពលោក Big Bad Wolf Books ដែលមានកំណើតនៅម៉ាឡេស៊ី បានបង្ហាញវត្តមានជាថ្មីម្តងទៀតហើយនៅកម្ពុជា។ នាពិធីសម្ពោធពិព័រណ៍សៀវភៅដ៏ធំនេះ មានការអញ្ជើញចូលរួមជាគណៈអធិបតីពីសំណាក់លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោកស្រី ទន់ សាអ៊ីម អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោក Andrew Yap សហស្ថាបនិក Big Bad Wolf Books លោកឧកញ៉ា អ៊ុក ចន្ថា និងអ្នកស្រីអគ្គនាយិកាផ្សារទំនើបអូឡាំព្យា ព្រមទាំងបងប្អូនក្រុមការងារសារព័ត៌មានជាច្រើននាក់។ |
ក្នុងបទសម្ភាសជាមួយវិទ្យុអាស៊ីសេរី កាលពីថ្ងទី២១ ខែកញ្ញា ឆ្នាំ២០២១ លោក សម រង្ស៊ី លើកឡើងថា លោក ចង់បានជាងអ្នកណាទាំងអស់ ក្នុងការចរចាជាមួយភាគីសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីឆ្ពោះទៅរកដំណោះស្រាយរួមគ្នា និងទុកជាការបើកទំព័រប្រវត្តិសាស្រ្តថ្មីសម្រាប់ប្រទេសកម្ពុជា។ លោក ថ្លែងថា៖«យើងត្រៀម យើងស្នើ យើងសុំ យើងរង់ចាំ ឲ្យមានការជជែកគ្នា រកដំណោះស្រាយដោយសន្តិវិធីតាមរយៈការចរចា ប៉ុន្តែលោក ហ៊ុន សែន គាត់ប្រកាសហើយប្រកាសទៀត ថាមិនចរចាជាមួយពួកប្រឆាំង ពួកក្បត់ជាតិស្អីណា ឧទាមអី ទណ្ឌិតអី ដាច់ខាត់អត់មានការចរចាទេ ហ្នឹងអារម្មណ៍គាត់»។ សម្រាប់ស្ថានភាពនាពេលបច្ចុប្បន្ន ផ្លូវនាំទៅរកការចរចាជាថ្មីរវាងអ្នកកាន់អំណាច និងអ្នកប្រឆាំង ហាក់តូចចង្អៀតណាស់។ ប្រមុខគណបក្សកាន់អំណាច ប្រកាសឡើងវិញក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ឲ្យកុមារអាយុពី៦ឆ្នាំទៅ១២ឆ្នាំ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ ថា៖«អញ គ្មានត្រូវការចរចាជាមួយទេ ប្រាប់អ្នកឯងឲ្យហើយទៅ។ ឥឡូវនេះ បញ្ហារបស់អញ គឺដោះស្រាយកូវីដ ដោះស្រាយសេដ្ឋកិច្ចសង្គម ឈានទៅបោះឆ្នោតឃុំ-សង្កាត់២០២២ និងឈានទៅបោះឆ្នោតថ្នាក់ជាតិ២០២៣។ ការងាររបស់អញ មានតែប៉ុណ្ណឹង។ រឿងរបស់ពួកឯង ទុកនៅតុលាការទៅ»។ លោក សម រង្ស៊ី បន្តថា៖«មិនមែនខាងសម រង្ស៊ី ខាងគណបក្សសង្គ្រោះជាតិទេ ដែលត្រូវបន្ទន់ឥរិយាបថ គឺខាងលោក ហ៊ុន សែនទេ ត្រូវបន្ទន់ឥរិយាបថ»។ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាច សរសេរក្នុងបណ្តាញតេឡេក្រាមថា៖«ទណ្ឌិតក្រៅច្បាប់ ចង់បានណាស់រឿងចរចា ដើម្បីបានរស់ឡើងវិញ តែហួសពេលហើយ ព្រោះបានប្រព្រឹត្តខុសច្បាប់ធ្ងន់ធ្ងររួចហើយ»។ លោក សម រង្ស៊ី រំពឹងថា ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ ដែលជាខួបទី៣០នៃការបង្កើតកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ភាគីប្រឆាំង និងភាគីកាន់អំណាច នឹងបន្ទន់ឥរិយាបថរៀងខ្លួន ហើយនាំគ្នាបែរទៅអនុវត្តតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសទាំងអស់គ្នា។ បើមានការបន្ទន់ឥរិយាបថ និងមានការចរចាគ្នា ក្នុងឱកាសខួបទី៣០នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសពិតមែន លោក វាយតម្លៃមុនថា ប្រជាពលរដ្ឋកម្ពុជា និងសហគមន៍អន្តរជាតិ នឹងអបអរសាទរយ៉ាងពេញទំហឹង។ ក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងឲ្យកុមារ សម្តេច ហ៊ុន សែន បញ្ជាក់ជាថ្មីថា៖«គ្មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសទី២ទេ កុំសង្ឃឹម ព្រោះប្រទេសនេះ មិនមែនជាប្រទេសវាយគ្នាឯណា»៕ | លោក សម រង្ស៊ី មេដឹកនាំក្រុមប្រឆាំង ដែលកំពុងរស់នៅឯក្រៅប្រទេស បង្ហាញជំហរខាងភាគីរបស់លោក ថា តែងមានបំណងចង់ជជែកគ្នាជាមួយភាគីកាន់អំណាច ពិសេសសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។ ប៉ុន្តែ លោក អះអាងថា ឧបសគ្គ ដែលមិនអាចនាំឲ្យមានការចរចា គឺដោយសារមេដឹកនាំគណបក្សកាន់អំណាច មិនព្រមបន្ទន់ឥរិយាបថ។ |
ប្រសិនគ្មានការប្រែប្រួលទេ ប្រធានាធិបតីចិន លោកស៊ី ជិនភីង នឹងធ្វើទស្សនកិច្ចនៅរុស្ស៊ី ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែមីនា។ នេះជាទស្សនកិច្ចទៅក្រៅប្រទេសលើកដំបូងរបស់លោកស៊ី ជិនភីង ក្រោយកាន់តំណែងជាប្រធានាធិបតីនៅអាណត្តិទីបី។ តាមសេចក្តីប្រកាសរបស់វិមានក្រេមឡាំង លោកស៊ី និងជជែកជាមួយសមភាគីរុស្ស៊ី លោកវ្ល៉ាឌីមៀ ពូទីន ជុំវិញការអភិវឌ្ឍទំនាក់ទំនងគ្រប់ជ្រុងជ្រោយបន្ថែម និងទំនាក់ទំនងជាយុទ្ធសាស្រ្តរវាងប្រទេសជិតខាងទាំងពីរ ក៏ដូចជាការផ្តោះប្តូរគំនិតលើការធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិប្រទេសទាំងពីរលើឆាកអន្តរជាតិ។ មិនតែប៉ុណ្ណោះ មេដឹកនាំទាំងពីរ គ្រោងចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគីផងដែរ។ កិច្ចចរចាសន្តិភាព រួមទាំងទិដ្ឋភាពសង្រ្គាមនៅអ៊ុយក្រែន ក៏អាចត្រូវបានមេដឹកនាំចិនលើកយកមកដែរ។ ចាប់តាំងពីឡើងកាន់តំណែងជាប្រធានាធិបតីនៅក្នុងឆ្នាំ២០១៣ លោកស៊ី បានជួបលោកពូទីន ដោយផ្ទាល់ក្នុងរយៈពេល ៣៩លើក។ នៅក្នុងខែកុម្ភៈ ឆ្នាំ២០២២ មុនពេលរុស្ស៊ីឈ្លានពានអ៊ុយក្រែន មេដឹកនាំប្រទេសទាំងពីរ បានហៅទំនាក់ទំនងទ្វេភាគីថាគ្មានព្រំដែន។ កន្លងមក ចិនបានអំពាវនាវឱ្យរដ្ឋាភិបាលក្រុងកៀវ និងក្រុងមូស្គូ ចូលតុចរចាជាមួយគ្នា ដើម្បីស្វែងរកសន្តិភាព។ មិនតែប៉ុណ្ណោះ ក្រុងប៉េកាំង បានរិះគន់ប្រទេសលោកខាងលិច ដែលបន្តបញ្ជូនអាវុធទៅអ៊ុយក្រែន ខណៈខ្លួនបារម្ភពីការរីកសាយនៃជម្លោះ៕ | ប្រធានាធិបតីចិន លោកស៊ី ជិនភីង នឹងធ្វើទស្សនកិច្ចនៅរុស្ស៊ីរយៈពេល ៣ថ្ងៃដោយផ្តើមពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែមីនា។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសចិន នៅថ្ងៃទី១៧ ខែមីនា។ ទស្សនកិច្ចរបស់លោកស៊ី ធ្វើឡើងតាមការអញ្ជើញរបស់លោកវ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី។ |
ជាការបង្ហាញការប្ដេជ្ញាចិត្តទប់ទល់ចិន នាវាចម្បាំងអាម៉េរិក រហូតដល់នាវាចម្បាំងសម្ព័ន្ធមិត្តមានអង់គ្លេស និងកាណាដា បានបើកកាត់ច្រកសមុទ្រតៃវ៉ាន់ជាញយៗ។ ប្រតិបត្តិការរបស់នាវាទាំងនេះធ្វើឱ្យចិនដែលចាត់ទុកច្រកសមុទ្រតៃវ៉ាន់ក្រោមអធិបតេយ្យខ្លួនខឹងសម្បា។ ដូចសព្វដង ចិនបានថ្កោលទោសប្រតិបត្តិការរបស់នាវាចម្បាំងអាម៉េរិក និងកាណាដាដែលបានចរាចរនៅច្រកសមុទ្រតៃវ៉ាន់នាថ្ងៃទី២០ ខែកញ្ញា។ បើតាមទីបញ្ជាការយោធាភូមិភាគខាងកើតរបស់កងទ័ពរំដោះប្រជាជនចិន កងកម្លាំងរបស់ខ្លួនបានតាមដានយ៉ាងដិតដល់ ហើយព្រមានទៅកាន់នាវាទាំងនោះផងដែរ។ «កងកម្លាំងចិនតែងប្រុងជើងការខ្ពស់ ប្រឆាំងយ៉ាងអង់អាចរាល់ការគំរាម និងការបង្ករឿង ក៏ដូចជាការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីដោយមិនញញើត»។ នេះបើតាមសេចក្តីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃទី២១ ខែកញ្ញា។ ក្នុងសេចក្តីថ្លែងការណ៍របស់កងទ័ពជើងទឹកអាម៉េរិកវិញ នាវាពិឃាតបំពាក់មីស៊ីលប្រដេញ USS Higgins និងនាវាចម្បាំងរបស់កាណាដា HMCS Vancouver ធ្វើដំណើរកាត់ច្រកសមុទ្រតៃវ៉ាន់ដែលមិនស្ថិតក្នុងកម្មសិទ្ធិរបស់ប្រទេសណាមួយ។ «កិច្ចសហប្រតិបត្តិការបែបនេះបង្ហាញពីផ្នែកដ៏សំខាន់នៃយុទ្ធសាស្រ្តរបស់យើងចំពោះតំបន់ដែលរុងរឿង និងមានសន្តិសុខ»។ នេះបើតាមសេចក្តីថ្លែងការណ៍របស់កងទ័ពជើងទឹកអាម៉េរិក។ ទន្ទឹមនេះ រដ្ឋមន្រ្តីការពារជាតិកាណាដាលោកស្រី Anita Anand បញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយផ្សេងថា កាណាដាក្នុងនាមជាប្រទេសប៉ាស៊ីហ្វិកបានបើកប្រតិបត្តិការឆ្លងកាត់ច្រកតៃវ៉ាន់ជាប្រចាំនេះដើម្បីបង្ហាញពីការប្តេជ្ញាលើកកម្ពស់ស្ថិរភាព និងវិបុលភាពជាសកលនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិកប៉ុណ្ណោះ។ រីឯ ក្រសួងការពារជាតិតៃវ៉ាន់វិញអះអាងថា បេសកកម្មរួមរបស់នាវាចម្បាំងអាម៉េរិក និងកាណាដាស្ថិតក្នុងស្ថានភាពធម្មតាទេ។ សូមបញ្ជាក់ថា នេះជាលើកទី២ហើយក្នុងរយៈពេល១ខែនេះ ដែលនាវាចម្បាំងអាម៉េរិកបើកឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ បន្ទាប់ពីភាពតានតឹងយោធារវាងក្រុងតៃប៉ិ និងក្រុងប៉េកាំងត្រូវបានបញ្ឆេះឡើងដោយដំណើរទស្សនកិច្ចរបស់ប្រធានសភាតំណាងអាម៉េរិក លោកស្រី ណាន់ស៊ី ផេឡូស៊ី នៅតៃវ៉ាន់កាលពីដើមខែសីហា៕ | យោធាចិន នៅថ្ងៃទី២១ ខែកញ្ញា បានថ្កោលទោសទង្វើបង្ករឿងរបស់អាម៉េរិក និងកាណាដាបន្ទាប់ពីនាវាចម្បាំងពីរគ្រឿងរបស់កងទ័ពជើងទឹកប្រទេសទាំងពីរនេះធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់នៅថ្ងៃទី២០ ខែកញ្ញា។ |
លោក Nicolas Sarkozy អតីតប្រធានាធិបតីបារាំង ត្រូវបានតុលាការក្រុងប៉ារីសរកឃើញថា បានចំណាយថវិកាច្រើនជាង ១០លានយូរ៉ូ លើយុទ្ធនាការឃោសនាបោះឆ្នោតក្នុងឆ្នាំ២០១២ ។ ការចំណាយនេះ គឺលើសពីចំនួនថវិកាដែលមានចែងនៅក្នុងច្បាប់។ តាមរយៈការរកឃើញកំហុសនោះ តុលាការ បានកាត់ទោសឱ្យលោក Sarkozy ជាប់ពន្ធនាគារ ១ឆ្នាំ ប៉ុន្តែតុលាការ អនុញ្ញាតឱ្យលោកអនុវត្តទោសនៅផ្ទះ ដោយមានពាក់កងដៃអេឡិចត្រូនិច ដើម្បីតាមដាន។ យ៉ាងណាមិញ អតីតប្រធានាធិបតីបារាំង បដិសេធកំហុសទាំងនោះ ហើយនឹងប្តឹងជំទាស់នឹងសេចក្តីសម្រេចនោះ។ នេះជាសេចក្ដីសម្រេចលើកទីពីរហើយ ដែលតុលាការកាត់ទោសឱ្យលោក Sarkozy ជាប់ពន្ធនាគារមួយឆ្នាំ។ ប៉ុន្តែសេចក្តីសម្រេចលើកទីមួយនោះ មិនទាន់អនុវត្តឡើយ ដោយរង់ចាំការប្តឹងជំទាស់។ តាមរដ្ឋអាជ្ញា លោក Sarkozy បានចំណាយលុយរហូតដល់ទៅ ២២,៥ លានយូរ៉ូ លើយុទ្ធការក្នុងការជួបជុំ និងពិធីផ្សេងៗ កាលពីឆ្នាំ២០១២។ ប៉ុន្តែលោកបានជួលក្រុមហ៊ុន Bygmalion ដើម្បីឱ្យចេញថ្លៃចំណាយលើពិធីទាំងនោះជំនួស។ គួររំលឹកថា នៅក្នុងការបោះឆ្នោតឆ្នាំ ២០១២ លោក Sarkozy បានចាញ់ការបោះឆ្នោត លោក François Hollande។ ចាប់តាំងពីពេលនោះមក អតីតប្រធានាធិបតីរូបនេះ បានក្លាយជាមុខសញ្ញានៃការស៊ើបអង្កេតជាច្រើន៕ | អតីតប្រធានាធិបតីបារាំង លោក Nicolas Sarkozy ត្រូវបានតុលាការបារាំង នៅថ្ងៃទី៣០ ខែកញ្ញា កាត់ទោសឱ្យជាប់ពន្ធនាគារ ១ឆ្នាំ ដោយសារមូលនិធិមិនស្របច្បាប់ពាក់ព័ន្ធនឹងយុទ្ធនាការបោះឆ្នោតកាល២០១២។ |
គ្រឹះស្ថានអង្គរបញ្ជាក់ថា ក្នុងរយៈពេល ៤ខែមកនេះ មានទេសចរសរុប ៣៣ ២០៥នាក់ បានទិញសំបុត្រចូលរមណីយដ្ឋានអង្គរ ដែលចំនួននេះកើនជាង ៦៣៣ភាគរយ ធៀបនឹងរយៈពេលក្នុងឆ្នាំ២០២១ គ្រាដែលកម្ពុជា ក៏ដូចជាពិភពលោកជួបវិបត្តិធ្ងន់ធ្ងរពីការរាតត្បាតនៃជំងឺកូវីដ-១៩។ ដោយឡែក ក្នុងខែមេសាកន្លងទៅនេះ មានចំនួនទេសចរ ចំនួន ១៣ ៣៦៤នាក់ បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ហើយចំណូលលក់សំបុត្រនោះមានចំនួន ៥៣៧ ០៤០ដុល្លារ។ ក្រៅពីនេះតំបន់អង្គរ គ្រឹះស្ថានអង្គរ ក៏បានលក់សំបុត្រចូលទស្សនាតំបន់កោះកេរបានចំនួន ៣ ៤៣៥ដុល្លារដែរ ដល់ទេសចរអន្តរជាតិចំនួន ២២៩នាក់ ក្នុងខែមេសាកន្លងទៅ។ ទន្ទឹមនឹងនេះ ចំណូលពីការលក់សំបុត្រទូក នៅកំពង់ផែចុងឃ្លៀស ក្នុងខែមេសា មានចំនួន ១៥ ៩១៩ដុល្លារ ទៅដល់ទេសចរចំនួន ៣ ៨១៧នាក់ផងដែរ។ ក្នុងរយៈពេល ៤ខែ ចំណូលពីការលក់សំបុត្រចូលរមណីយដ្ឋានអង្គរ ដែលបានឧបត្ថម្ភទៅមូលនិធិគន្ធបុប្ផា មានចំនួន ៦៦ ៤១០ដុល្លារ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ៕ | កម្ពុជា ទទួលបានចំណូលជាង ១,៣លានដុល្លារ ពីការលក់សំបុត្រចូលទស្សនាអង្គរ ក្នុងរយៈពេល៤ខែ ឆ្នាំ២០២២។ ចំនួននេះ កើនឡើងជាង ៦៦២ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ។ |
ក្នុងការប្រកួតនៅទឹកដី Santiago Bernabeu ក្រុមភ្ញៀវ Bayern Munich អាចរកគ្រាប់បាល់នាំមុខមុនដោយកីឡាករ Joshua Kimmich តាំងពី៣នាទីដំបូងនៃវគ្គទី១ មុនពេល Karim Benzema រកគ្រាប់បាល់តាមស្មើឲ្យម្ចាស់ជើងឯកចាស់វិញនៅនាទី១១ ពីការបញ្ជូនបាល់យ៉ាងល្អពីមិត្តរួមក្រុម Marcelo។ ចូលដល់តង់ទី២ ត្រឹមនាទីដំបូង Benzema ដដែលបានរកគ្រាប់បាល់នាំមុខវិញបន្ទាប់ពីអ្នកចាំទី Steven Ulreich របស់ Bayern ភ្លាត់ស្នៀតនៅមុខទី ហើយ James Rodriguez ដែលខ្ចីជើងពី Real ជាអ្នកស៊ុតតាមស្មើវិញនៅនាទី៦៣ ដែលក្រុមទាំងពីរបញ្ចប់ទៅក្នុងលទ្ធផល ២-២។ ក្រុមរបស់លោក Zinedine Zidane បាននាំមុខក្រុមជើងឯកលីកកំពូលអាល្លឺម៉ង់ Bayern Munich ក្នុងលទ្ធផល ២-១ កាលពីប្រកួតជើងទីមួយក្នុងទឹកដី Allianz Arena។ ដូច្នេះលទ្ធផលសរុបទាំងពីរជើងក្រុមម្ចាស់ជើងឯកអឺរ៉ុប ១២សម័យមានគ្រាប់បាល់នាំមុន៤ទល់នឹង៣ អាចឈានទៅកាន់វគ្គផ្តាច់ព្រ័ត្រដើម្បីដណ្តើមពានលំដាប់ទី១អឺរ៉ុបនេះ ៣រដូវកាលជាប់គ្នា។ ក្រុមអធិរាជស នឹងត្រូវរង់ចាំការប្រកួតរវាង Liverpool និង Roma ដែលត្រូវជួបគ្នាជើងទី២ នៅរាត្រីថ្ងៃទី២ ខែឧសភានេះ ដើម្បីរកក្រុមណាដែលអាចឈានទៅកាន់វគ្គផ្តាច់ព្រ័ត្រដែលនឹងធ្វើឡើងនៅទីក្រុងកៀវ ប្រទេសអ៊ុយក្រែន នាថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០១៨៕ អត្ថបទទាក់ទង UCL៖ Zidane មិនខ្វល់ពីតំណែង តែចង់ជួយ Real ឈ្នះពានលើកទី៣ ក្នុងនាមជាអ្នកចាត់ការ Real រំពឹងឈ្នះពាន UCL ៣ឆ្នាំជាប់គ្នា ក្រោយស៊ីម្ចាស់ផ្ទះ Bayern ២-១ វគ្គ១/២ជើងទី១ | Real Madrid បានកៅអីទៅកាន់វគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ UEFA Champions League បន្ទាប់ពីប្រកួតស្មើគ្នា ២-២ ជាមួយ Bayern Munich នាជំនួប វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជើងទី២ នៅរាត្រីថ្ងៃទី១ ឧសភា។ |
អ្នកចាំទី Vaessen បានរងរបួសត្រង់ក្បាលធ្ងន់ធ្ងរ ក្រោយមានការប៉ះទង្គិច នៅពេលដែលកីឡាករខ្សែប្រយុទ្ធ Brian Brobbey របស់ក្រុម Ajax បានព្យាយាមស៊ុតបាល់ ស្របពេលអ្នកចាំទីបានលោតមកសង្គ្រោះបាល់នោះ។ កីឡាករក្រុមទាំងសងខាងបានឈរចោមរោម ពេលដែលក្រុមគ្រូពេទ្យបានជួយសង្គ្រោះបន្ទាន់លើអ្នកចាំទី Vaessen។ ការបញ្ចាំងពីការប្រកួតនៅលើបណ្តាញទូរទស្សន៍បានបង្វែរកាមេរ៉ាចេញ ដើម្បីបញ្ចៀសពីភ្នែកទស្សនិកជន អំពីរឿងរ៉ាវដ៏សោកស្តាយនេះ។ អ្នកចាំទី Vaessen ត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យ ក្រោយពេលដែលបានជួយសង្គ្រោះបន្ទាន់ នៅក្នុងទីលាន។ ក្រោយពេលជួយសង្គ្រោះកីឡាករក្រុមសងខាងបានវិលត្រលប់ចូលទៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់ ហើយការប្រកួតក៏ត្រូវបានលុបចោល។ «Etienne ត្រូវបានបាត់បង់ស្មារតីហើយមិនអាចបន្តលេងទៀតឡើយគេត្រូវបានពេលព្យាបាលមួយរយៈ។ ពេលនោះបុគ្គលិកពេទ្យរបស់យើងបានចាប់ផ្តើមធ្វើចលនាដល់គាត់ដើម្បីឱ្យដឹងខ្លួនឡើងវិញភា្លមៗ ប៉ុន្តែវាហាក់ដូចជាមិនមែនជាបញ្ហាសម្រាប់បេះដូងរបស់គាត់នោះទេ គាត់ដឹងខ្លួនឡើងវិញពេលនាំចេញពីទីលាន ហើយបញ្ជូនទៅកាន់មន្ទីពេទ្យ។»។ នេះបើតាមប្រធានក្រុម RKC លោក Frank van Mosselveld បាននិយាយប្រាប់ទូរទស្សន៍ NOS អំពីហេតុការណ៍។ បើតាមកាសែត Telegraf កីឡាករចាំទីវ័យ ២៨ឆ្នាំ ត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យ ក្រោយពេលដែលការប្រកួតបានសម្រេចលុបចោលនៅត្រឹមនាទី៨៤ ដែលក្រុម Ajax បាននាំមុនលើក្រុម RKC លទ្ធផល ៣-២។ នេះជាការលុបចោលការប្រកួតលើកទីពីរសម្រាប់ក្រុម Ajax នៅក្នុងរដូវកាលនេះ បន្ទាប់ពីពួកគេត្រូវបានលុបចោលការប្រកួតទល់នឹងក្រុម Feyenoord ម្តងរួចមកហើយកាលពីសប្តាហ៍មុន ដោយសារតែអ្នកគាំទ្របានដុតកាំជ្រូចភ្លៀងបោះចូលក្នុងទីលានប្រកួត និងបង្កហិង្សា នៅក្នុងនាទី៥៤ នៃការប្រកួត។ កាលនោះ Ajax បាននាំមុខ Feyenoord លទ្ធផល ៣-០ តែការប្រកួតត្រូវបានរៀបចំឡើងវិញ ដោយប្រកួតបង្រ្គប់នាទីដែលនៅសល់៕ | ក្រុម Ajax Amsterdam ត្រូវបានលុបចោលការប្រកួតរបស់ខ្លួនសារជាថ្មីម្តងទៀត នៅការប្រកួតក្រៅទឹកដីទល់នឹងក្រុម RKC Waalwijk ក្រោយពេលដែលអ្នកចាំទីក្រុមម្ចាស់ផ្ទះ Etienne Vaessen ត្រូវបានរងរបួសធ្ងន់ធ្ងរ ក្រោយពេលដែលមានការប៉ះទង្គិចគ្នាជាមួយនឹងកីឡាករក្រុម Ajax ។ ការប្រកួតត្រូវបានលុបចោលត្រឹមនាទី៨៤ ហើយ Ajax បាននាំមុនក្រុម RKC ដោយលទ្ធផល ៣-២។ |
លោក Apisit Im-Amphai គ្រូបង្វឹកក្រុមបឹងកេតជឿជាក់ថា ជំនួបលើកទី២របស់ខ្លួនជាមួយវិសាខានៅរសៀលនេះ នឹងមានការប្រកួតប្រជែងខ្លាំងជាងជំនួបលើកទី១ជាមួយអង្គរថាយហ្គឺរ ដែលពួកគេបញ្ចប់ក្នុងលទ្ធផលស្មើ ១-១។ ការវាយតម្លៃបែបនេះ បន្ទាប់ពី លោក សង្កេតឃើញថា កីឡាករវិសាខាទាំងបរទេសនិងកម្ពុជាភាគច្រើនមានគុណភាពខ្ពស់ និងកាយសម្បទាល្អ។ នាសន្និសីទសារព័ត៌មានមុនការប្រកួតកាលពីថ្ងៃទី២១ កុម្ភៈ នៅកីឡដ្ឋានខេមបូឌាអ៊ែរវ៉េ លោក Apisit Im-Amphai បានលើកឡើងដូច្នេះថា៖«ដូចយើងដឹងហើយថា វិសាខាសម្បូរកីឡាករជម្រើសជាតិច្រើន ហើយកីឡាករបរទេសរបស់គេមានមាឌធំៗល្អ។ ដូច្នេះការជួបពួកគេអាចមានការប្រកួតប្រជែងខ្លាំងជាងជួបអង្គរថាយហ្គឺរ។ យើងចង់ឈ្នះ ដូច្នេះយើងនឹងលេង១០០ភាគរយ»។ តែយ៉ាងណាគ្រូបង្វឹកជនជាតិថៃរូបនេះអះអាងថា បឹងកេតបានត្រៀមខ្លួន និងរៀបចំបានយ៉ាងល្អ ដើម្បីទទួលក្រុមជើងឯករងពានរង្វាន់លីគឆ្នាំ២០១៩មួយនេះ។ លោកប្តេជ្ញាថា លោនឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាពក្នុងការដឹកនាំក្រុមឲ្យទទួលបានលទ្ធផលដ៏គាប់ប្រសើរសម្រាប់ក្រុម និងអ្នកគាំទ្រ។ ក្រៅពីជំនួបរវាងបឹងកេតជាមួយវិសាខា ដែលធ្វើឡើងនៅម៉ោង៣:៣០នាទីរសៀល ក៏មានការប្រកួតពីរគូទៀតផងដែរ។ ក្នុងនោះណាហ្គាវើលត្រូវប្រកួតបើកឆាកជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិនាកីឡដ្ឋានអគ្គិសនីកម្ពុជា ខណៈក្រុមគីរីវង់សុខសែនជ័យបើកទ្វារកីឡដ្ឋានខ្លួនទទួលភ្ញៀវព្រះខ័នរាជស្វាយរៀង។ ការប្រកួតទាំងពីរធ្វើឡើងនៅម៉ោង៣:៣០នាទីរសៀលដូចគ្នា៕ | ក្រុមបឹងកេតត្រូវបើកទ្វារកីឡដ្ឋានទទួលភ្ញៀវវិសាខានៅម៉ោង៣:៣០នាទីរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០នេះ។ នេះអាចចាត់ទុកជាជំនួបដ៏ជក់ចិត្តប្រចាំសប្តាហ៍ទី២ នៃពានរង្វាន់ក្រមខណ្ឌមិត្តហ្វូនខេមបូឌានលីគ ដ្បិតក្រុមទាំងពីរមានសមត្ថភាពខ្លាំង និងសម្បូរកីឡាករមានគុណភាពដូចគ្នា។ គ្រូបង្វឹកក្រុមបឹងកេតជឿជាក់ថា ការជួបវិសាខាអាចតានតឹងជាងប៉ះអង្គរថាយហ្គឺរ។ ក្រៅពីការប្រកួតដ៏ជក់ចិត្តនេះ ក៏មានការប្រកួតពីរគូទៀតផងដែរ។ |
«ដកចង្កាមាន់» [កិ.] ជាសំនួនវោហារ ដែលមានន័យថា ត្រដរខ្យល់ អាការៈហៀបដាច់ខ្យល់ស្លាប់ : គាត់ដកចង្កាមាន់បានបន្តិចទើបដាច់ខ្យល់។ រីឯពាក្យ «ត្រដរខ្យល់» វិញ មានការពន្យល់ពីរបែប។ ទីមួយ គឺ ដង្ហក់ក្នុងអាការៈហៀបនឹងដាច់ខ្យល់ ហៀបនឹងស្លាប់ : អ្នកជំងឺកំពុងត្រដរខ្យល់។ ទីពីរ មានន័យថា ត្រដាបត្រដួស លំបាកលំបិន ស្ទើរនឹងដួលរលំ : ក្រុមហ៊ុនកំពុងត្រដរខ្យល់៕ | សារព័ត៌មានឌីជីថលថ្មីៗ សូមលើកយកពាក្យ «ដកចង្កាមាន់» និង «ត្រដរខ្យល់» មកពន្យល់ ដោយផ្អែកតាមវចនានុក្រមខ្មែរ២០២២ របស់ក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យសភាកម្ពុជា។ |
កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៣ និងកិច្ចប្រជុំពាក់ព័ន្ធអាស៊ានដែលមានរយៈពេល៤ថ្ងៃ កំពុងរៀបចំឡើងតាមរយៈប្រព័ន្ធវីដេអូ ដោយសារតែជំងឺរាតត្បាតសកល COVID-19។ ជំនួបទាំងនេះ ដំបូងឡើយ គ្រោងរៀបចំឡើងនៅដើមខែសីហា ក្នុងខែសីហានារដ្ឋធានី ហាណូយ នៃប្រទេសវៀតណាម ព្រោះប្រធានអាស៊ានឆ្នាំ២០២០នេះ គឺជាវៀតណាម។ ក្នុងសុន្ទរកថាបើកកិច្ចប្រជុំនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន សួនហ្វុក បានថ្លែងថា កិច្ចសហប្រតិបត្តិការរាប់ទសវត្សរ៍របស់សមាជិកអាស៊ាន គឺកំពុងត្រូវបានធ្វើតេស្តក្នុងបរិបទដែលពោរពេញដោយការប្រែប្រួលយ៉ាងឆាប់រហ័ស និងបញ្ហាប្រឈមដែលមិនធ្លាប់កើតមានពីមុនមក ជាពិសេស ជំងឺរាតត្បាតសកល COVID-19 ។ យ៉ាងណាមិញ ភាពស្អិតល្មួត និងការឆ្លើយតបក្នុងចំណោមសមាជិកអាស៊ានទាំង១០ បានអនុញ្ញាតឲ្យអង្គការតំបន់នេះឈរប្រកៀកស្មាគ្នាប្រឈមមុខនឹងបញ្ហាប្រឈមធំធេងនេះ ហើយបន្តពុះពារទៅមុខ។ លោកនាយករដ្ឋមន្ត្រី ហ្វុក បញ្ជាក់បែបនេះ ដែលដកស្រង់ចុះផ្សាយដោយទីភ្នាក់ងារព័ត៌មានជប៉ុន Kyodo ។ មូលបទនៃកិច្ចប្រជុំអាស៊ានឆ្នាំ២០២០នេះ គឺ«ភាពស្អិតល្មួត និងការឆ្លើយតប»។ ជំងឺរាតត្បាតសកល COVID-19 គឺជាប្រធានបទក្តៅក្នុងជំនួបពិភាក្សាសម្រាប់ថ្ងៃដំបូងនៃកិច្ចប្រជុំរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន។ នេះបើយោងតាមសេចក្តីព្រាងនៃសេចក្តីថ្លែងការណ៍រួម ដែលទីភ្នាក់ងារ Kyodo ទទួលបាន ។ ក្នុងសេចក្តីព្រាងដដែល រដ្ឋមន្ត្រីការបរទេសអាស៊ាន ទទួលស្គាល់ពីផលប៉ះពាល់ធ្ងន់ធ្ងរនិងលើវិស័យជាច្រើន ដែលបង្កឡើងដោយសារជំងឺ COVID-19 មកលើតំបន់ ដូចជា ការបង្អាក់ច្រវាក់ផលិតកម្ម និងការបាត់បង់ការងារជាដើម។ បញ្ហាមួយទៀត ដែលទំនងនឹងត្រូវយកមកពិភាក្សាក្នុងជំនួបនេះ គឺ បញ្ហាជម្លោះដែនអធិបតេយ្យភាពនៅសមុទ្រចិនខាងត្បូង ។ សមុទ្រចិនខាងត្បូង កំពុងមានភាពតានតឹងកាន់តែខ្លាំងរវាងសហរដ្ឋអាមេរិក និងចិន ដោយក្រុងវ៉ាស៊ីនតោនចោទចិនថាសម្ងែងកម្លាំងយោធាដើម្បីសម្លុតប្រទេសជិតខាងខ្លួន ខណៈក្រុងប៉េកាំងអះអាងថាអាមេរិកជាប្រទេសខាងក្រៅ តែព្យាយាមជ្រៀតជ្រែកចូលបញ្ហាសមុទ្រចិនខាងត្បូង។ សមុទ្រនេះ ជាផ្លូវពាណិជ្ជកម្មដ៏មមាញឹកបំផុតមួយ និងមានធនធានធម្មជាតិជាច្រើន ដូចជា ប្រេង ឧស្ម័ន និងត្រី ដែលមានតម្លៃរាប់ពាន់លានដុល្លារ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ចិនបានកសាងកោះសិប្បនិម្មិត ដែលបំពាក់ដោយហេដ្ឋារចនាសម្ព័ន្ធយោធា។ ទង្វើនេះបង្កក្តីព្រួយបារម្ភដល់ប្រទេសក្នុងតំបន់អាស៊ានខ្លះ ដែលទាមទារតំបន់ត្រួតស៊ីជាមួយចិន។ ក្រៅពីចិន ប្រទេសទាមទារផ្សេងទៀត មានដូចជា វៀតណាម ហ្វីលីពីន ព្រុយណេ និងម៉ាឡេស៊ី ។ ម្យ៉ាងទៀត សេចក្តីព្រាងនៃសេចក្តីថ្លែងការណ៍រួមរបស់រដ្ឋមន្ត្រីការបរទេសអាស៊ានដដែល ក៏បាននិយាយដល់បញ្ហារ៉ូហ៊ីងយ៉ា។ ជនភាគតិចមួយនេះ រត់ភៀសខ្លួនពីរដ្ឋរ៉ាក់ឃីន ភាគខាងលិចប្រទេសមីយ៉ាន់ម៉ា ទៅកាន់ព្រំដែនបង់ក្លាដែស ដើម្បីគេចខ្លួនពីការបង្ក្រាបរបស់ក្រុមយោធា។ តាមរបាយការណ៍របស់អង្គការសហប្រជាជាតិ ចាប់តាំងពីខែសីហា ឆ្នាំ២០១៧ ជនជាតិភាគតិចរ៉ូហ៊ីងយ៉ាប្រមាណ ៧៤ម៉ឺននាក់ បានភៀសខ្លួនទៅកាន់ប្រទេសបង់ក្លាដែស។ ចុងក្រោយ ភាពតានតឹងនៅឧបទ្វីបកូរ៉េ ក៏នឹងរំពឹងថាស្ថិតក្នុងរបៀបវារៈកំពូលរបស់កិច្ចប្រជុំពាក់ព័ន្ធរបស់រដ្ឋមន្ត្រីអាស៊ានផងដែរ ជាពិសេស ក្នុងវេទិកាតំបន់អាស៊ាន (ARF) ដែលនឹងរៀបចំឡើងនាថ្ងៃទី១២ ខែកញ្ញា ។ កិច្ចប្រជុំដែលផ្តោតសំខាន់បញ្ហាសន្តិសុខតំបន់ ក៏នឹងមានការចូលរួមពីសំណាក់រដ្ឋមន្ត្រីការបរទេសចិន វ៉ាង យី និងរដ្ឋមន្ត្រីការបរទេសអាមេរិក ម៉ៃ ប៉ុមប៉េអូ ផងដែរ។ ការឈ្លោះប្រកែកគ្នារវាងមហាអំណាចទាំងពីររាប់ចាប់តាំងពីសង្គ្រាមពាណិជ្ជកម្ម ការទម្លាក់កំហុសគ្នាទៅមកករណីជំងឺ COVID-19 និងគោលនយោបាយចិននៅហុងកុងជាដើម នឹងធ្វើឲ្យកិច្ចជំនួបពាក់ព័ន្ធអាស៊ាន ARF កាន់តែក្តៅគគុក ទោះបីជារៀបចំឡើងតាមរយៈប្រព័ន្ធវីដេអូក៏ដោយក្តី៕ | រដ្ឋមន្ត្រីការបរទេសនៃរដ្ឋសមាជិកអាស៊ាន បានចាប់ផ្ដើមកិច្ចប្រជុំប្រចាំឆ្នាំ នៅថ្ងៃទី៩ ខែកញ្ញាហើយក្រោយត្រូវពន្យារពេលជាងមួយខែ ដោយសារជំងឺ COVID-19។ ការរាតត្បាតសកល COVID-19, ជម្លោះដែនអធិបតេយ្យភាពនៅសមុទ្រចិនខាងត្បូង, បញ្ហាជនភៀសខ្លួនរ៉ូហ៊ីងយ៉ានិងភាពតានតឹងនៅឧបទ្វីបកូរ៉េ ជាស្ថិតក្នុងបញ្ជីរបៀបវារៈនៃកិច្ចពិភាក្សានេះ។ |
នៅក្នុងផ្ទះថ្មតៀមមួយ ក្នុងទីធ្លាដ៏ធំ ដែលមានលើកស្លាកគណបក្សឆន្ទៈខ្មែរ បុរសម្នាក់ ដែលមានមាឌធំ កំពុងអង្គុយពិភាក្សាការងារ ជាមួយសមាជិកបក្សខ្លួនប្រមាណ៣នាក់ អំពីគោលនយោបាយបក្សមួយចំនួន សម្រាប់ផ្សព្វផ្សាយទៅប្រជាពលរដ្ឋ។ ផ្ទះថ្មតៀមមួយនេះ ពីមុនគឺជាអតីតទីស្នាក់ការគណបក្សសម រង្ស៊ី (១៩៩៥-២០១២) ប៉ុន្តែនៅពេលនេះ វាក្លាយជាទីស្នាក់ការរបស់គណបក្សឆន្ទៈខ្មែរ ដែលដឹកនាំលោក គង់ មុនីកា កូនប្រុសពៅរបស់លោក គង់ គាំ អតីតមន្ត្រីគណបក្សប្រឆាំងនេះ។ ក្នុងសភាពហាក់ដូចជាហត់នឿយ និងរវល់ភារកិច្ចបោះឆ្នោតក្តី ប៉ុន្តែលោក គង់ មុនីកា ក៏នៅតែឆ្លៀតពេលមកផ្ដល់កិច្ចសម្ភាសដល់អ្នកសារព័ត៌មានថ្មីៗ អំពីគោលបំណងដែលខ្លួន ឈានជើងចូលឆាកនយោបាយ។ សម្រាប់លោក គង់ មុនីកា ការបង្កើតគណបក្សនយោបាយ ដើរតួជាគណបក្សប្រឆាំង ជំនួសអតីតគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការរំលាយកន្លងមកនេះ គឺមិនមែនដោយសារលោក ស្អប់លោក សម រង្ស៊ី និងសម្ដេច ហ៊ុន សែន ទេ ប៉ុន្តែលោក ចង់ក្លាយជាជម្រើសថ្មី សម្រាប់ប្រជាពលរដ្ឋ ។ ឪពុក និងបងប្រុសខ្ញុំ មិនដែលជំរុញឲ្យខ្ញុំធ្វើនយោបាយទេ ប៉ុន្តែពេលវេលាបង្ខំ «ដោយសារខ្ញុំមានឈាមជ័រ ជាអ្នកនយោបាយផង ហើយខ្ញុំក៏ជាអ្នកចូលចិត្តតាមដាននយោបាយតាំងពីដើម ដ្បិតខ្ញុំមិនសូវចេញមុខ ចេញមាត់ក្តី ទើបធ្វើឲ្យខ្ញុំមានចំណាប់អារម្មណ៍ធ្វើនយោបាយហ្នឹង»។ នេះជាការបកស្រាយរបស់លោក គង់ មុនីកា ដែលមានបំណងចង់បន្តនយោបាយរបស់ឪពុក និងបងប្រុសខ្លួន ។ បំណងចង់ធ្វើនយោបាយរបស់លោក គង់ មុនីកា នេះ គឺកើតចេញពីពេលវេលានៃនយោបាយក្ដៅ ស្របពេលដែលលោក គង់ គាំ ជាឪពុក និងបងប្រុសខ្លួនពីរនាក់ គឺលោក គង់ បូរ៉ា និងលោក គង់ សភា ត្រូវបាត់បង់សិទ្ធិធ្វើសកម្មភាពនយោបាយរយៈពេល៥ឆ្នាំ តាមអំណាចរបស់តុលាការកំពូល។ នៅពេលសួរថា តើលោក ឈានជើងចូលក្នុងវិស័យនយោបាយ ដោយសារឪពុកលោក និងគ្រួសារបង្ខំមែនទេ? លោក គង់ មុនីកា ញញឹមបន្តិចហើយឆ្លើយតបភ្លាមៗថា ឪពុក និងបងប្រុសលោក មិនដែលជំរុញឲ្យលោកធ្វើនយោបាយទេ ប៉ុន្តែពេលវេលាទៅវិញទេ ដែលជាអ្នកបង្ខំលោកឲ្យឈានជើងចូលនយោបាយ បន្តក្តីស្រមៃរបស់ឪពុកខ្លួន។ បុរសវ័យជាង៣០ឆ្នាំ សប្បុរស មានមាឌធំរូបនេះ បាននិយាយដូច្នេះថា៖«ក្នុងក្រុមគ្រួសារខ្ញុំមាន៣នាក់ហើយ ដែលជាប់បម្រាមនយោបាយរយៈពេល៥ឆ្នាំ ដែលមានលោកឪពុក និងបងប្រុសខ្ញុំ២នាក់ ដូច្នេះពួកគាត់មិនមានសិទ្ធិអ្វីដែលអាចរួមចំណែកធ្វើនយោបាយជាមួយគណបក្សឆន្ទៈខ្មែរអ្វីទេ ប៉ុន្តែយើងត្រូវការជាយោបល់ ជាបទពិសោធន៍ពីគាត់ ចំពោះខ្ញុំ ជាឪពុកនិងកូន ជាបងនិងប្អូន ចៀសមិនផុតពីសុំយោបល់ពីគាត់ថា គួរធ្វើយ៉ាងម៉េចយ៉ាងណា គឺគ្រាន់តែសុំជាបទពិសោធន៍ទេ។ ក៏ប៉ុន្តែពួកគាត់មិនមែនជាអ្នកដែលជំរុញឲ្យយើងធ្វើជាអ្នកដឹកនាំគណបក្សនយោបាយនោះទេ»។ ក្តីស្រមៃចង់ក្លាយជាគណបក្សឈ្នះឆ្នោតដឹកនាំរដ្ឋាភិបាល ហាក់នៅលើដំណើរផ្លូវវែងឆ្ងាយទៀត។ ដ្បិតអ្វីគណបក្សឆន្ទៈខ្មែរ ដែលបង្កើតឡើងដោយលោក គង់ មុនីកា កូនអតីតមន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងនេះ ហាក់នៅក្មេងខ្ចី ហើយគ្រាន់តែមានក្តីរំពឹងលើអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិ។ លោក គង់ មុនីកា ដែលដឹងពីចំណុចនេះ បាននិយាយថា គណបក្សឆន្ទៈខ្មែរ ត្រូវប្រើពេលវេលាយូរទៀត ដើម្បីឈរជើងឲ្យរឹងមាំ ក្លាយទៅជាគណបក្សប្រឆាំងមួយ ដែលអាចផ្ដល់ក្តីទុកដល់ពលរដ្ឋ នោះទើបអាចទទួលបានការគាំទ្រពីពួកគេ ដើម្បីឈានទៅដឹកនាំរដ្ឋាភិបាលនាពេលអនាគត។ ខ្ញុំគោរពការដឹកនាំរបស់លោក សម រង្ស៊ី និងសម្ដេច ហ៊ុន សែន ប៉ុន្តែខ្ញុំចង់ធ្វើជាជម្រើសថ្មី សម្រាប់ពលរដ្ឋ គិតមកដល់ពេលនេះ វាមានរយៈពេលជាង២ខែហើយ ដែលលោក គង់ មុនីកា ស្គាល់រសជាតិជីវិតនៅក្នុងវិស័យនយោបាយ។ ការទាញប្រជាប្រិយភាព ទាញការគាំទ្រ និងជំនឿចិត្តពីពលរដ្ឋ គឺជាភារកិច្ចថ្មី ដែលលោក គង់ មុនីកា ត្រូវបំពេញឲ្យបានខ្លាំងដូចឪពុក និងបងប្រុសខ្លួន ដែលធ្លាប់ជាអតីតអ្នកនយោបាយគណបក្សសង្គ្រោះជាតិកន្លងមក។ ដ្បិតមិនទាន់ឈានជើងកប់ជ្រៅក្នុងនយោបាយក្ដី ប៉ុន្តែកិច្ចការងារជាច្រើនដែលលោក គង់ មុនីកា បានរៀនសូត្រពីឪពុក និងបងប្រុសខ្លួននោះ គឺការត្រៀមដោះស្រាយបញ្ហាប្រជាពលរដ្ឋ តាមរយៈការប្រមូលទុក្ខលំបាករបស់ពួកគេ យកទៅដោះស្រាយ។ សម្រាប់លោក គង់ មុនីកា ការធ្វើនយោបាយរបស់ឪពុក និងបងប្រុសលោក រួមទាំងមេដឹកនាំអតីតគណបក្សប្រឆាំងលោក សម រង្ស៊ី (លើកយកឈ្មោះលោក សម រង្ស៊ី ជាគោល)កន្លងមក គឺបានជួយដោះស្រាយបញ្ហាពលរដ្ឋ និងបញ្ហាជាតិច្រើន ដែលមិនអាចប្រកែកបាន។ ប៉ុន្តែនិយាយបែបនេះ មិនមែនមានន័យថា លោក គង់ មុនីកា ឲ្យតម្លៃការដឹកនាំរបស់លោក សម រង្ស៊ី ខ្លាំងជាងសម្ដេច ហ៊ុន សែន ឡើយ ហើយក៏មិនមែនឲ្យតម្លៃសម្ដេច ហ៊ុន សែន ខ្លាំងជាងលោក សម រង្ស៊ី ដែរ។ ក្នុងក្រសែភ្នែករបស់អ្នកនយោបាយវ័យក្មេងរូបនេះ ទាំងលោក សម រង្ស៊ី និងសម្ដេច ហ៊ុន សែន សុទ្ធតែមានគោលនយោបាយដឹកនាំល្អរៀងៗខ្លួន ប៉ុន្តែគ្រាន់តែអ្នកនយោបាយជើងចាស់ទាំងពីរនេះ មិនចេះប្រើឱកាសដោះស្រាយបញ្ហាជាតិរួមគ្នាប៉ុណ្ណោះ។ ដោយសារតែចំណុចនេះហើយ ទើបបានជាលោក គង់ មុនីកា សម្រេចចិត្តបង្កើតគណបក្សឡើងមក ដើម្បីផ្ដល់ជាជម្រើសថ្មីសម្រាប់ពលរដ្ឋ។ «ជាយុវជនស្រករក្រោយ យើងមិនចង់ឃើញគំរូមិនល្អ ពីអ្នកនយោបាយចាស់ៗទេ ចំណុចល្អយើងទទួលយកទាំងអស់ ។ យើងគោរពនូវវីរៈភាពរបស់អ្នកដឹកនាំរដ្ឋាភិបាល (រដ្ឋាភិបាលសម្ដេច ហ៊ុន សែន) យើងគោរពនូវវីរៈភាពរបស់មេដឹកនាំគណបក្សប្រឆាំង (សំដៅលើលោក សម រង្ស៊ី) ដែលជួយឲ្យមានលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស ហើយពលរដ្ឋបានស្គាល់សិទ្ធិកន្លងមក។ ខ្ញុំពិតជាគោរពនូវវីរៈភាពរបស់ពួកគាត់។ ប៉ុន្តែពួកគាត់មានចំណុចមួយចំនួនដែលខ្ញុំមើលឃើញនោះ គឺមិនបានប្រកួតប្រជែងគ្នា ដោយឈរនៅលើគោលនយោបាយអភិវឌ្ឍន៍ប្រទេសជាតិ ហើយបែរជាយកឈ្នះ-ចាញ់គ្នាលើរឿងបុគ្គល លាបពណ៌គ្នារវាងខ្មែរ និងខ្មែរ»។ នេះជាការមើលឃើញរបស់ប្រធានគណបក្សឆន្ទៈខ្មែរ ដែលប្ដេជ្ញាថា គណបក្សលោក នឹងចូលរួមប្រកួតប្រជែងនយោបាយ ដោយឈរលើគោលការណ៍ផ្សះផ្សារជាតិ និងបង្រួបបង្រួមជាតិ ដើម្បីដំណើរការអភិវឌ្ឍប្រទេស។ ចង់បង្រៀនឲ្យយុវជនចូលរួមនយោបាយក្នុងភាពត្រឹមត្រូវ ខណៈកំណើនយុវជន មានចំនួន៦៥ភាគរយ នៃចំនួនប្រជាជនទូទាំងប្រទេសនោះ ភាគច្រើនពួកគេបាននាំគ្នាឈានជើងក្នុងវិស័យនយោបាយ តាមរយៈការគាំទ្រគណបក្សនយោបាយដែលពួកគេពេញចិត្ត។ ចលនាយុវជនក្នុងវិស័យនយោបាយ ជារឿងមួយចាំបាច់ ដែលមិនអាចខ្វះបាន នៅក្នុងសង្គមជាតិទូទាំងសាកលលោក មិនថាតែកម្ពុជានោះទេ។ ប្រទេសជាតិរីកចម្រើន ក៏ដោយសារតែមានយុវជនជាសសរទ្រូងជាតិ ប៉ុន្តែបើជាតិប្រេះស្រាំនោះ ក៏ដោយសារតែយុវជនបែកបាក់សាមគ្គីផងដែរ។ វាជាបញ្ហាមួយ ដែលលោក គង់ មុនីកា កំពុងព្រួយបារម្ភ។ ប្រធានគណបក្សឆន្ទៈខ្មែររូបនេះ បានមើលឃើញថា អ្នកនយោបាយជើងចាស់ តែងតែប្រើប្រាស់យុវជនជាឈ្នាន់នយោបាយខ្លួន តាមរយៈការប្រកួតឈ្នះ-ចាញ់ ជាលក្ខណៈបុគ្គល ដោយការលាបពណ៌គ្នាទៅវិញទៅមក ថាអ្នកនេះល្អ ឬអ្នកនោះអាក្រក់។ ទម្លាប់នយោបាយបែបនេះ នឹងធ្វើឲ្យយុវជនបែកបាក់គ្នា ឈ្លោះប្រកែកគ្នាដោយសារកាន់ជើងអ្នកនយោបាយរៀងៗខ្លួន ហើយប្រទេសជាតិ នឹងប្រឈមហានិភ័យ។ សម្រាប់លោក មុនីកា ការធ្វើនយោបាយបែបអភិវឌ្ឍជាតិ នឹងអាចជួយឲ្យយុវជនរឹងមាំ ក្លាយជាមេដឹកនាំល្អ សម្រាប់ប្រទេសជាតិ។ អង្គុយនៅក្នុងសាឡុងឈើ ក្នុងការិយាល័យនៃស្នាក់ការគណបក្សឆន្ទៈខ្មែរ អ្នកនយោបាយវ័យក្មេងរូបនេះ បានបញ្ជាក់ដូច្នេះថា៖«យើងត្រូវស្គាល់អ្វីជាសិទ្ធិ យើងកុំធ្វើអ្វីដែលវាជ្រុលហួស ឬក៏លាបពណ៌គ្នារវាងខ្មែរ និងខ្មែរ។ យើងត្រូវផ្ដល់ឲ្យយុវជនរួមចំណែកកសាងប្រទេស យើងកុំរារាំង និងចោទគ្នាទៅវិញទៅមក។ ដូច្នេះក្នុងនាមខ្ញុំជាអ្នកនយោបាយជំនាន់ក្រោយ ខ្ញុំនឹងធ្វើចិត្តឲ្យទូលាយ ព្រោះយើងបានឃើញបទពិសោធន៍របស់អ្នកនយោបាយជើងចាស់រួចហើយ ការចង្អៀតចង្អល់ដាក់គ្នាវាមិនល្អទេ។ ដូច្នេះយុវជន ក៏ត្រូវរៀនបើកចិត្តឲ្យទូលាយដែរ។ កាលណាយើងបើកចិត្តឲ្យទូលាយ គំនិតយើងកាន់តែទូលាយ យើងនឹងមានលំហរច្រើនក្នុងការជ្រើសរើស ហើយអាចប្រើប្រាស់សិទ្ធិកាន់តែទូលាយ»។ បើតាមលោក គង់ មុនីកា គំរូមេដឹកនាំល្អ នឹងអាចបណ្ដុះគ្រាប់ពូជធនធានមនុស្សល្អ សម្រាប់ប្រទេសជាតិ។ ពីមន្ត្រីទូត និងព្រឺទ្ធសភា ក្លាយជាអ្នកនយោបាយ កើតនៅឆ្នាំ ១៩៨០ កុមារ គង់ មុនីកា គឺជាកូនទី៦ នៅក្នុងគ្រួសារមួយ រស់នៅទីក្រុងភ្នំពេញ ដែលមានឪពុក ជាអតីតអ្នកនយោបាយ។ យុវជន គង់ មុនីកា ដែលសិស្សពូកែផ្នែកគណិតវិទ្យា និងអក្សរសាស្ត្រខ្មែរ បានបញ្ចប់ការសិក្សាសញ្ញាបត្របឋមសិក្សាទុតិយសភូមិ នៅឆ្នាំ១៩៩៦ ហើយបានបន្តសិក្សាបញ្ចប់ការថ្នាក់បរិញ្ញាបត្រច្បាប់សាធារណៈ នៅសាកលវិទ្យាភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅឆ្នាំ២០០១ មុននឹងបន្តសិក្សាបញ្ចប់ថ្នាក់អនុបណ្ឌិត ផ្នែកទំនាក់ទំនងអន្តរជាតិ នៅសាកលវិទ្យាល័យម៉ូណាស់ (Monash University) ប្រទេសអូស្ត្រាលី នៅក្នុងឆ្នាំ២០០៥។ ក្រោយបញ្ចប់ការសិក្សានៅអូស្ត្រាលី យុវជន គង់ មុនីកា បានត្រឡប់មកកម្ពុជាវិញ ដោយចូលបម្រើការងារជាមន្ត្រី ក្នុងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាមួយរយៈពេលខ្លី មុននឹងបន្តការសិក្សាបញ្ចប់ជំនាញច្បាប់អន្តរជាតិ ថ្នាក់អនុបណ្ឌិត នៅប្រទេសសិង្ហបុរី ក្នុងឆ្នាំ២០១០។ បន្ទាប់ពីបញ្ចប់ការសិក្សាបរិញ្ញាបត្រអនុបណ្ឌិតទី២នេះ លោក គង់ មុនីកា បានវិលមកចូលបម្រើការងារនៅតាមអង្គការ និងបណ្ដាទូតមួយចំនួន (សុំមិនបញ្ចេញឈ្មោះទីកន្លែង) ប្រចាំកម្ពុជាវិញ អស់រយៈជាង៧ឆ្នាំមកនេះ ទើបសម្រេចឈានជើងឆាកនយោបាយ ដោយបង្កើតគណបក្សឆន្ទៈខ្មែរ នៅចុងខែឧសភា ឆ្នាំ២០១៨នេះ។ «ឆ្លៀតនៅក្នុងពេលដែលស្ថានភាពនយោបាយផុយស្រួយបែបនេះ យើងក៏សោកស្ដាយដែលគណបក្សសង្គ្រោះជាតិ មិនអាចចូលរួមការបោះឆ្នោត ហើយយើងដែលមានឈាមជ័រជាអ្នកប្រជាធិបតេយ្យដូចគ្នា ទើបយល់ឃើញថា យើងមិនអាចបណ្ដែតបណ្ដោយឲ្យគណបក្សកាន់អំណាច កាន់អំណាចតែឯងជិះសេះលែងដៃបានទេ។ ហើយយើងក៏មិនអាចបណ្ដោយឲ្យឆន្ទៈប្រជាពលរដ្ឋកន្លងមក ថមថយដោយគ្មានការទទួលខុសត្រូវ។ ដូច្នេះយើងឲ្យឱកាសនេះ ដែលបក្សយើងក្លាយជាជម្រើសថ្មីរបស់ប្រជាពលរដ្ឋ។ យើងនឹងអាចចូលរួមក្នុងនាមជាអ្នកនយោបាយស្រករក្រោយ ដើម្បីអភិវឌ្ឃន៍ប្រទេសតាមបែបផែនប្រជាធិបតេយ្យ»។ នេះជាការបញ្ជាក់របស់លោក គង់ មុនីកា ដែលរំពឹងថា គណបក្សលោក នឹងអាចទទួលបានការគាំទ្រពីប្រជាពលរដ្ឋ ឈានទៅដឹកនាំរដ្ឋាភិបាល ដើម្បីសម្រេចបំណងរបស់ឪពុកខ្លួនកន្លងមក៕ | ភ្នំពេញ៖ លោក គង់ មុនីកា គឺជាកូនទី៦ របស់លោក គង់ គាំ អតីតមន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំង។ ជានិស្សិតដែលបញ្ចប់ការសិក្សាផ្នែកច្បាប់សាធារណៈ និងទំនាក់ទំនងអន្តរជាតិ លោក គង់ មុនីកា បានសម្រេចចិត្តឈានជើងចូលប្រឡូកក្នុងឆាកនយោបាយ បន្ទាប់ពីឪពុក និងបងប្រុសខ្លួនពីរនាក់ ត្រូវបានតុលាការកំពូល ហាមធ្វើសកម្មភាពនយោបាយ៥ឆ្នាំ។ តាមពិតទៅការធ្វើនយោបាយមិនមែនជាគោលដៅដំបូង របស់លោក គង់ មុនីកា នោះទេ។ ប៉ុន្តែដោយសារពេលវេលាតម្រូវឲ្យខ្លួន ត្រូវដើរតួជាជម្រើសថ្មី ជំនួសឪពុក និងបងប្រុសនោះ ទើបបុរសវ័យជាង៣០ឆ្នាំ ដែលមានឈាមជ័រអ្នកនយោបាយរូបនេះ សម្រេចបង្កើតគណបក្សឆន្ទៈខ្មែរ ដើម្បីបន្តនយោបាយ ក្នុងទិសដៅសម្រេចគោលបំណងឪពុកខ្លួន។ |
ការព្យាករណ៍អាកាសធាតុ របស់ក្រសួងធនធានទឹក និងឧតុនិយម តំបន់ទំនាបកណ្ដាល នឹងអាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីមធ្យមទៅបង្គួរ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៣ ខែកញ្ញា ។ ចំណែកតំបន់ខ្លះក៏មានភ្លៀងធ្លាក់ច្រើនដោយអន្លើ លាយឡំដោយខ្យល់កន្ត្រាក់ និងផ្គរ រន្ទះ។ នៅតំបន់ខ្ពង់រាប នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើនលាយឡំទៅដោយផ្គរ រន្ទះ ផងដែរ។ ចំពោះតំបន់មាត់សមុទ្រវិញ នឹងអាចមានភ្លៀងនៅក្នុងកម្រិតពីមធ្យមទៅច្រើនលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវឱ្យពលរដ្ឋដែលរស់នៅតាមបណ្ដាខេត្តជាប់ជួរភ្នំ ទីទំនាប និងជាប់ផ្លូវទឹកមានការប្រុងប្រយ័ត្នពីជំនន់ទឹកភ្លៀង ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែកញ្ញា។ដោយឡែកនៅថ្ងៃទី៧ ដល់ថ្ងៃទី៩វិញ ពលរដ្ឋរស់នៅ ឬប្រកបរបរនេសាទសមុទ្រមានការប្រុងប្រយ័ត្នពី ភ្លៀងខ្យល់ និងរលកសមុទ្រខ្ពស់ៗ៕ | ភ្នំពេញ៖ កម្ពុជា នឹងរងឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប ITCZ និងខ្យល់មូសុងនិរតីបក់ក្នុងល្បឿងពីមធ្យមទៅបង្គួរនៅទូទាំងប្រទេសរយៈពេល៤ថ្ងៃ។ |
បើតាមវីដេអូឃ្លីបត្រូវបានផ្សាយដោយទូរទស្សន៍ Sky Italia បានបង្ហាញអំពីក្រុមអ្នកគាំទ្រគប់ដុំថ្មទៅលើរថយន្តក្រុងក្រុម Lyon ហើយការគប់ដុំថ្មនោះ បានធ្វើឱ្យបែកកញ្ចក់រថយន្តចំនួន ២។ អំឡុងពេលរថយន្តបានចូលទៅដល់ក្នុងកីឡដ្ឋាន Stade Velodrome គេបានឃើញអំពីលោក Grosso បានកាន់កន្សែងបិទតាំងត្រង់មុខរបស់លោកខាងលើថ្ងាស់ ដោយលាយឡំដោយឈាម ហើយមានជំនួសការលោក ២នាក់ថែមទៀតបានដើរអមលោកចូលក្នុងកីឡដ្ឋានផងដែរ។ លោក Grosso ជាអតីតកីឡាករក្រុមជម្រើសជាតិអ៊ីតាលី ហើយលោកបានរួមចំណែកជួយដល់អ៊ីតាលីឈ្នះពានរង្វាន់ World Cup ក្នុងឆ្នាំ ២០០៦ បានរងរបួសត្រង់ផ្ទៃមុខ ដោយលាយឡំជាមួយនឹងកម្ទេចកញ្ចក់រថយន្តក្រុងនៅជាប់លើផ្ទៃមុខរបស់លោកថែមទៀត។ បើតាមការប្រកាសរបស់ស្ថាប័នគ្រប់គ្រងលីគបាល់ទាត់បារាំង (LFP) នាថ្ងៃទី៣ ខែវិច្ឆិកា ការប្រកួតរវាងក្រុម Marseille ទល់នឹង Lyon ត្រូវធ្វើឡើងវិញនៅថ្ងៃទី៦ ខែធ្នូ ប៉ុន្តែស្ថាប័នគ្រប់គ្រងមួយនេះ មិនបានបញ្ជាក់ពីទីកន្លែងសម្រាប់ការប្រកួតនៅឡើយទេ។ ក្រុមបច្ចុប្បន្នកំពុងស្ថិតក្នុងស្ថានភាពអាក្រក់ ដោយពួកគេកំពុងតែស្ថិតនៅចំណាត់ថ្នាក់បាតតារាង Ligue 1 ដោយឆ្លងកាត់ ៩ប្រកួត កន្លងមកពួកគេរកបានត្រឹមតែ ៣ពិន្ទុ តែប៉ុណ្ណោះ ហើយគូប្រកួតរបស់ពួកគេ Marseille ស្ថិតនៅចំណាត់ថ្នាក់លេខ ៩ ដែលមាន ១២ពិន្ទុក្នុងដៃ។ ក្រុមទាំងពីរនេះកាលពីរដូវកាលមុនសុទ្ធសឹងតែជាក្រុមជើងខ្លាំង នៅក្នុងលីគកំពូលបារាំង ហើយតែងតែមានកម្រិតនៃការប្រកួតប្រជែងខ្ពស់ខ្លាំងទាំងលំដាប់ក្នុងស្រុក និងលំដាប់អឺរ៉ុបថែមទៀត៕ | ជំនួបរវាងក្រុម Olympique de Marseille និង Olympique Lyonnais ក្របខណ្ឌ Ligue 1 បារាំង នឹងត្រូវរៀបឡើងវិញនៅថ្ងៃទី៦ ខែធ្នូ បន្ទាប់ពីការប្រកួតនៅថ្ងៃទី៣០ ខែតុលា ត្រូវបានផ្អាក ព្រោះតែរថយន្តដឹកកីឡាកររបស់ក្រុម Marseille បានរងការគប់ដុំថ្មពីសំណាក់អ្នកគាំទ្រ ហើយគ្រូបង្វឹកលោក Fabio Grosso ជាគ្រូបង្វឹករបួសបែកក្បាល។ |
ដំណើរការទាំងមូល នៃការទាញយកគ្រាប់កាកាវ សម្រិតសម្បកគ្រាប់ កិនឱ្យម៉ដ្ឋ លាយគ្រឿងផ្សំបញ្ចូលគ្នា និងចាក់បញ្ចូលទៅក្នុងពុម្ព គឺត្រូវបានប្រព្រឹត្តទៅ នៅនឹងកន្លែងផលិតផ្ទាល់ ក្នុងខេត្តសៀមរាបតែម្តង។ ផលិតផលសម្រេច នឹងត្រូវរុំដោយដៃ មុននឹងយកទៅដាក់បញ្ចូលក្នុងប្រអប់ សម្រាប់ចែកចាយទៅកាន់ទីផ្សារ។ ដំណើរការផលិតនៃការចាប់ផ្តើមពីគ្រាប់កាកាវ រហូតក្លាយទៅជាដុំបន្ទះស្ករសូកូឡានេះ គឺដើម្បីធានាថា ស្កសូកូឡា ត្រូវបានផលិតដោយដៃផ្ទាល់ មានគុណភាពខ្ពស់ និងមានរសជាតិឆ្ងាញ់បំផុត។ ស្ករសូកូឡានេះ ក៏ត្រូវបានផលិតជាពិសេស សម្រាប់អ្នកបរិភោគអាហារបួស និងមិនមានការលាយផ្សំជាមួយជាតិស្អិតនោះឡើយ។ ក្រុមហ៊ុន Wat Chocolate ក៏បានបង្កើតកាកាវខ្មែរដំបូងគេ នៅឯកសិដ្ឋានរបស់ពួកគេផងដែរ ដែលធ្វើឱ្យកម្ពុជា ក្លាយជាប្រទេសទី៦៧ ក្នុងពិភពលោក ដែលអាចផលិតគ្រឿងផ្សំចាំបាច់របស់សូកូឡាបាន។ កាកាវខ្មែរនេះ មានរសជាតិគ្រាប់ធញ្ញជាតិឈ្ងុយឆ្ងាញ់ និងក្លិនកាកាវពិតប្រាកដ ហើយគ្រឿងផ្សំទាំងអស់ ដែលប្រើប្រាស់សម្រាប់ផលិតស្ករសូកូឡានេះ គឺត្រូវបានផ្គត់ផ្គង់ដោយផ្ទាល់ នៅក្នុងប្រទេសកម្ពុជាតែម្តង។ Wat Chocolate មានផ្តល់ជូននូវស្ករសូកូឡាជាច្រើនប្រភេទ ដោយក្នុងនោះរួមមានទាំងស្ករសូកូឡាបន្ទះខ្មៅទាំង ៩ប្រភេទ (មានបរិមាណជាតិកាកាវខុសៗគ្នា ចាប់ពី ៦៥% ដល់ ៨៥%) និងមានផ្សំជាមួយរសជាតិដូចជា ទឹកដោះគោគ្រាប់ស្វាយចន្ទី ម្ទេសអាចម៍សត្វ និងម្រេចប្រៃជាដើម។ ហើយក្នុងនោះ ក្រុមហ៊ុនក៏មានផ្តល់ជូននូវសូកូឡាដប ដែលមានឈ្មោះថា watella (រសជាតិកាកាវ និងគ្រាប់ធញ្ញជាតិ ឬគ្រាប់អាល់ម៉ុន និងកៅឡាក់) ផលិតឡើងពីម្សៅសូកូឡាសរីរាង្គសុទ្ធ ១០០% ប្រេងបន្លែ ស្ករ និងគ្រាប់ធញ្ញជាតិផ្សេងៗ ជាច្រើនទៀត។ អតិថិជនដែលមានចំណាប់អារម្មណ៍ អាចស្វែងផលិតផលសូកូឡារបស់ Wat Chocolate បាន នៅឯពិធីតាំងពិព័រណ៍ផលិតផលខេត្តសៀមរាប ដោយក្នុងនោះក្រុមហ៊ុន ក៏មានផ្តល់ជូន នូវប្រភេទកាកាវជាកម្ទេច ក្នុងកញ្ចប់ ប័រ ម្សៅ និងតែរសជាតិសូកូឡាផងដែរ។ លោកអ្នក ប្រហែលនឹងអាចភ្ញាក់ផ្អើល ជាមួយនឹងរសជាតិនំសូកូឡា បន្ទះសំប៉ែត សូកូឡាដុំមូល សូកូឡាក្បាលសំប៉ែត និងសូកូឡារសជាតិក្រូច ដ៏ឆ្ងាញ់ជាប់មាត់ទៀតផង៕ (អត្ថបទពាណិជ្ជកម្ម) | Wat Chocolate ត្រូវបានបង្កើតឡើងនៅដើមឆ្នាំ២០១៩ ដោយវិនិយោគិនមួយក្រុម ដែលមានទំនាក់ទំនងជិតស្និទ្ធនឹងគ្នា និងសុទ្ធសឹងតែជាអ្នកដែលមានចំណង់ចំណូលចិត្តខ្ពស់ជាមួយនឹងសូកូឡា។ ពួកគេ បានផលិតស្ករសូកូឡាដ៏ឈ្ងុយឆ្ងាញ់ជាងគេបំផុត នៅកម្ពុជា ជាមួយនឹងរសជាតិប្លែកមាត់ ពោលគឺបានជួយលើកមុខមាត់កម្ពុជា ឱ្យក្លាយជាប្រទេសដែលអាចផលិតស្ករសូកូឡាកម្រិតអន្តរជាតិបាន។ |
សហមេធាវីទាំង៤រូបរបស់លោក កឹម សុខា ប្រកាសជាសាធារណៈតាមរយៈសេចក្តីថ្លែងការណ៍ថា ពួកគាត់ បានទៅផ្ទះលោក កឹម សុខា កាលពីរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ ដើម្បីពិភាក្សាគ្នាពីការដាក់បណ្តឹងតវ៉ាទៅកាន់សាលាឧទ្ធរណ៍ តែត្រូវកងកម្លាំងសមត្ថកិច្ច ដែលចាំយាមនៅមុខផ្ទះរបស់លោក កឹម សុខា រារាំងមិនឲ្យចូល។ សហមេធាវីទាំង៤រូបខាងលើ បន្តថា សមត្ថកិច្ច បានណែនាំពួកគាត់ ឲ្យទៅសុំការអនុញ្ញាតពីព្រះរាជអាជ្ញាជាមុនសិន ដើម្បីអាចបានចូលជួបលោក កឹម សុខា នៅក្នុងផ្ទះ។ សហមេធាវីរបស់លោក កឹម សុខា បញ្ជាក់ដូច្នេះថា៖«សហមេធាវី មិនអាចអនុវត្តតាមការណែនាំ ដែលផ្ទុយនឹងច្បាប់ ក្រម និងវិធានជាធរមាន ដែលគ្រប់គ្រងវិជ្ជាជីវៈមេធាវីនោះឡើយ»។ សារព័ត៌មានថ្មីៗ បានស្នើទៅលោក ប្លង់ សុផល ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមតុលាការភ្នំពេញ តាមបណ្តាញតេឡេក្រាម ដើម្បីសុំឲ្យបកស្រាយចំពោះសេចក្តីថ្លែងការណ៍របស់សហមេធាវីដែលការពារក្តីឲ្យលោក កឹម សុខា តែលោកព្រះរាជអាជ្ញារងរូបនេះ មិនទាន់ឆ្លើយតប។ ចំណែក លោក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ និងលោក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មិនលើកទូរស័ព្ទ។ យ៉ាងណា លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ និងលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានចេញមុខតតបនឹងសហមេធាវីរបស់លោក កឹម សុខា តាមរយៈការសរសេរចូលទៅក្នុងក្រុមតេឡក្រាម ដែលប្រមូលផ្តុំដោយអ្នកកាសែត។ លោក ជិន ម៉ាលីន សរសេរដូច្នេះថា៖«បើគ្រាន់តែសុំការអនុញ្ញាតពីព្រះរាជអាជ្ញាបន្តិចទៅ ដូចជាមិនទាស់ខុសអីទេ ព្រោះវាតម្រូវដោយលក្ខខណ្ឌកំណត់ក្នុងសាលក្រមតុលាការ ដែលមានអំណាចតាមផ្លូវច្បាប់។ ប្រសិនបើព្រះរាជអាជ្ញា មិនអនុញ្ញាត នោះទើបជាការរំលោភបំពានសិទ្ធិមេធាវីក្នុងការជួបជាមួយកូនក្តី»។ លោក បន្ថែមថា សូម្បីតែចូលជួបកូនក្តីក្នុងពន្ធធនាគារ ក៏មេធាវី ត្រូវតែសុំការអនុញ្ញាតពីអ្នកគ្រប់គ្រងពន្ធនាគារដែរ។ រីឯ លោក សុខ ឥសាន សរសេរបែបនេះថា៖«សមត្ថកិច្ច អនុវត្តតាមសាលក្រមតុលាការ។ បើមេធាវី ចង់ជួបកូនក្តី ត្រូវសុំតុលាការជាមុនសិន ទើបសមត្ថកិច្ចអនុញ្ញាត»។ ក្នុងសេចក្តីថ្លែងការណ៍ដដែល សហមេធាវីរបស់លោក កឹម សុខា លើកឡើងថា សិទ្ធិរបស់លោក កឹម សុខា ដែលត្រូវទទួលបានជំនួយពីមេធាវី ត្រូវបានរំលោភយ៉ាងធ្ងន់ធ្ងរ វៀរលែងតែមានការកែប្រែជាវិជ្ជមាននិងទាន់ពេលវេលា។ យោងតាមសាលក្រមរបស់តុលាការភ្នំពេញ ដែលប្រកាសកាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ មិនអាចជួបអ្នកណាទាំងអស់ ក្រៅពីសមាជិកគ្រួសារ។ លោក អាចជួបអ្នកផ្សេងបានក្រៅសមាជិកគ្រួសារ លុះត្រាតែមានអនុញ្ញាតពីព្រះរាជអាជ្ញាសិន។ តុលាការភ្នំពេញ បានដាក់ទោសលោកឲ្យជាប់ឃុំក្នុងផ្ទះរយៈពេល២៧ឆ្នាំ និងមិនអាចធ្វើនយោបាយអស់មួយជីវិត ក្រោមការចោទប្រកាន់ពីបទត្រូវរ៉ូវគ្នាជាមួយបរទេសដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា៕ | ដោយ៖ ទេពញាណ |
អត្ថបទទាក់ទង ប្រវត្តិសង្ខេប វេជ្ជបណ្ឌិត បេអាត រីចឈ្នឺរ វីរបុរសនៃកុមារកម្ពុជា ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា លោកវេជ្ជបណ្ឌិត Beat Richner ទទួលមរណភាពនៅប្រទេសស្វីស | មូលនិធិគន្ធបុប្ផា តាមរយៈសេចក្តីជូនដំណឹងរបស់ខ្លួន បានផ្តល់ឱកាសដល់សាធារណជនទូទៅអាចចូលរួមសំដែងមរណទុក្ខ និងសេចក្តីរំលឹកដឹងគុណចំពោះវិញ្ញាណក្ខន្ធលោកវេជ្ជបណ្ឌិត បេអាត រីចឈ្នឺរ នៅមជ្ឈមណ្ឌលព័ត៌មាននៃមន្ទីរពេទ្យគន្ធបុប្ឆាភ្នំពេញ (ជិតវត្តភ្នំ) និងនៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ក្នុងខេត្តសៀមរាប នាថ្ងៃទី១០ ខែកញ្ញា ចាប់ពីម៉ោង១០ព្រឹកទៅ៕ |
«ការិយាល័យអចិន្ត្រៃយ៍ និងមហាសន្និបាត AIMF បានអនុម័តជូនរាជធានីភ្នំពេញធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតសមាគម AIMF លើកទី៣៩ នៅឆ្នាំ២០១៩ តាមការស្នើសុំរបស់យើង»។ សាលារាជធានីភ្នំពេញ បានអះអាងយ៉ាងដូច្នេះក្នុងទំព័រហ្វេសប៊ុករបស់ខ្លួន។ សមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (ASSOCIATION INTERNATIONALE DES MAIRES FRANCOPHONES) ដែលហៅកាត់ថា AIMF ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៧៩ នាមហាសន្និបាតលើកទីមួយនៅក្រុងកេប៊ិច ប្រទេសកាដាណា។ បច្ចុប្បន្ន AIMF មានក្រុងចំនួន២៩៤ ពី៥១ប្រទេសជាសមាជិក ដែលបច្ចុប្បន្នស្ថិតក្រោមការដឹកនាំរបស់លោកស្រី Anne Hidalgo អភិបាលក្រុងប៉ារីស។ កម្ពុជា មានរាជធានី-ខេត្តចំនួនជាសមាជិកស្ថាប័នមួយនេះ ដែលក្នុងនោះមាន រាជធានីភ្នំពេញ សៀមរាប បាត់ដំបង និងកំពត។ សាលារាជធានីភ្នំពេញ បានលើកឡើងពីលទ្ធផលជាផ្លែផ្ការបស់ប្រតិភូកម្ពុជាដែលដឹកនាំដោយលោកអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង អភិបាលរាជធានី។ ប្រតិភូកម្ពុជា បានជួបជាមួយលោកស្រី Pauline CARMONA ប្រធានស្តីទីនាយកដ្ឋានកិច្ចការអាស៊ី និងអូសេអានី នៃក្រសួងកិច្ចការបរទេសបារាំង ដែលភាគីបារាំង សន្យាពង្រឹងកិច្ចសហប្រតិបត្តិការកន្លងមក និងជំរុញវិនិគិនមកភ្នំពេញ ថែមទាំងបានឯកភាពគ្នាជំរុញការសិក្សាគម្រោងប្រព័ន្ធដឹកជញ្ជូន Tramway ក្នុងជំហានទី៣ ដោយជ្រើសរើសយកមហាវិថីព្រះមុនីវង្សមកសិក្សា។ នាជំនួបជាមួយ លោកស្រី Anne Hidalgo ដែលជាប្រធាន AIMF និងជាអភិបាលក្រុងប៉ារីស ភាគីប៉ារីសនឹងបន្តជួយគាំទ្ររាជធានីភ្នំពេញ នៅក្នុងក្របខណ្ឌការងាររបស់ AIMF និងសហប្រតិបត្តិការផ្សេងៗទៀត ដែលក្នុងនោះមាន ការផ្តល់យោបល់លើការសិក្សារៀបចំផ្លូវឯកទិស និងការជួយដល់រាជធានីភ្នំពេញក្នុងការអភិវឌ្ឍន៍ទីក្រុងឲ្យក្លាយជាទីក្រុងបៃតង ទំនើបទាន់សម័យប្រកបដោយបរិស្ថានល្អ។ កន្លងមក ប៉ារីសបានជួយរាជធានីភ្នំពេញលើការងារបច្ចេកទេសច្រើន ជាពិសេសការរៀបចំប្លង់គោលប្រើប្រាស់ដីធ្លី ២០៣៥។ ក្នុងក្របខណ្ឌនៃមហាសន្និបាត AIMF លើកទី ៣៨ ដែលមានសមាជិកចំនួន ២៩៤ទីក្រុង ភ្នំពេញក៏បានដើរតួនាទីសំខាន់ផងដែរ ក្នុងនាមជារាជធានីតែមួយគត់នៅអាស៊ី ដែលជាតំណាងក្នុងការិយាល័យអចិន្ត្រៃយ៍។ កន្លងមក កម្ពុជាក៏បានរៀបចំកិច្ចប្រជុំផ្សេងៗផងដែរក្នុងក្របខណ្ឌ AIMF ប៉ុន្តែជាលើកដំបូងបំផុតដែលភ្នំពេញនឹងក្លាយជាម្ចាស់ផ្ទះនៃមហាសន្និបាត។ នាជំនួបនៅក្រុង Lille ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែវិច្ឆិកា កន្លងមក មហាសន្និបាត ផ្តោតលើតម្លៃការរៀបចំព្រឹត្តិការណ៍កីឡានៅក្នុងទីក្រុង ដែលជាផ្នែកមួយនៃការពង្រឹងចលនារស់រួមគ្នារបស់ប្រជាពលរដ្ឋ។ Cette journée est placée sous le thème "Sport et démocratie dans les territoires francophones". L'occasion d'étudier comment le #sport, sa pratique et ses valeurs, peuvent être une force pour nos villes, tant en matière de qualité de vie pour les habitants que de vivre-ensemble. pic.twitter.com/OgWcsLVKrE Anne Hidalgo (@Anne_Hidalgo) November 5, 2018 ក្រុង Hue របស់វៀតណាម ជាក្រុងចុងក្រោយនៅអាស៊ី ដែលបានរៀបចំមហាសន្និបាត AIMF កាលពីឆ្នាំ២០០៧ ។ នៅមុនជំនួបនៅ Lille មហាសន្និបាត ជាបន្តបន្ទាប់ត្រូវបានរៀបចំនៅ កេប៊ិក (កាណាដា), ប៉ារីស (បារាំង), Lausanne (ស្វីស), Erevan (អាមេនី), អាបៃហ្សង់ (កូតឌីវ័រ), ប៉ារីស (បារាំង), Kinshasa (សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ), ទុយនី (ទុយនីស៊ី) បៃរូត (លីបង់) និង ម៉ុងរ៉េអាល់ (កាណាដា)៕ | រាជធានីភ្នំពេញ នឹងធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) លើកទី៣៩ នាឆ្នាំ២០១៩ ខាងមុខ។ នេះជាការបញ្ជាក់របស់សាលារាជធានីភ្នំពេញ បន្ទាប់ពីលោក ឃួង ស្រេង អភិបាលរាជធានី បានដឹកនាំប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការនៅក្រុងប៉ារីស និងចូលរួមមហាសន្និបាត AIMF លើកទី៣៨ នៅក្រុង Lille ប្រទេសបារាំង ចន្លោះពីថ្ងៃទី១ ដល់ថ្ងៃទី១០ ខែវិច្ឆិកា។ |
សេវាកម្មនេះ ពេញនិយមសម្រាប់ទេសចរបរទេស ពិសេសទេសចរអាស៊ី ដូចជាកូរ៉េ ចិន ជាដើម។ សហគមន៍នេះ មានទីតាំងស្ថិតនៅភូមិជ្រៃ សង្កាត់ទឹកវិល ក្រុងសៀមរាប៕ | សៀមរាប៖ សហគមន៍រទេះក្របី ជាទីតាំងទេសចរមួយកន្លែងដែលយកក្របីមកដឹកភ្ញៀវទេសចរ កម្សាន្ត ដើម្បីគយគន់ទេសភាពជីវភាពរបស់ប្រជាសហគមន៍។ |
នេះជាលើកទីមួយហើយដែល វិទ្យាស្ថានអន្តរជាតិ-កម្ពុជាអាស៊ានត្រូវបានទទួលស្គាល់ជាលក្ខណៈតំបន់និងអន្តរជាតិ។ ទាំងនេះក៏ដោយសារតែ CAM-ASEAN បានយកចិត្តទុកដាក់បំផុតចំពោះគុណភាពអប់រំ កម្មវិធីសិក្សា និងមានការរៀបចំបានយ៉ាងល្អនូវវិធីសាស្ត្របង្រៀន ការជ្រើសរើសគ្រូ និងសាស្ត្រាចារ្យល្អៗ ការប្រើប្រាស់បច្ចេកវិទ្យាក្នុងការបង្រៀន ការគ្រប់គ្រងហ្មត់ចត់។ ក្រៅពីកម្មវិធីសិក្សាគោល CAM-ASEAN មានបង្កើតកម្មវិធីបន្ថែមជាច្រើនដើម្បីជំរុញការសិក្សារបស់សិស្សដូចជាក្លឹបអាន ក្លឹបសរសេរ ក្លឹបនិយាយ ទស្សនកិច្ចសិក្សា និងកម្មវិធីប្រកួតប្រជែងជាច្រើន ព្រមទាំងសិក្ខាសាលានានាជាប្រចាំ។ ក្រៅពីកម្មវិធីភាសារអង់គ្លេសពាណិជ្ជកម្ម ភាសាអង់គ្លេសទូទៅ និងកម្មវិធីភាសាចិន CAM-ASEAN ក៏មានមជ្ឈមណ្ឌលទៅសិក្សានៅបរទេស(Study Abroad Center) មជ្ឈមណ្ឌលផ្តល់ព័ត៏មានអាហារូបករណ៍ និងកម្មវិធីផ្លាស់ប្តូរយុវជនអន្តរជាតិ (Information Center for Foreign Scholarship and International Youth Exchange Programs) និងមជ្ឈមណ្ឌលសិក្សាពីអាស៊ាន (Center for ASEAN Studies) ផងដែរ។ មិនតែប៉ុណ្ណោះ CAM-ASEAN មានទស្សនៈវិស្ស័យច្បាស់គឺបំពាក់ជំនាញភាសាអង់គ្លេស និងជំនាញទន់ក្នុងការប្រកួតប្រជែងលើឱកាសការងារក្នុងសហគមន៍អាស៊ាន។ (អត្ថបទពាណិជ្ជកម្ម) | ភ្នំពេញ៖ថ្មីៗនេះ CAM-ASEAN ត្រូវបានជ្រើសរើសជាសាលាដែលផ្តល់កម្មវិធីសិក្សាភាសាអង់គ្លេសល្អជាងគេប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក (Best EFL Programme 2016) ដោយ APAC Insider។ |
ទំនោរនេះ ក៏អាចចាត់ទុកជាជោគជ័យមួយនៃការអនុវត្តគោលនយោបាយរបស់រដ្ឋាភិបាលសិង្ហបុរីក្នុងការលើកកម្ពស់ «ការយកចិត្តដាក់ និងមើលថែគ្នានៅក្នុងក្រុមគ្រួសារ»ផងដែរ។ មានប្រជាជនជាងពីរម៉ឺនគ្រួសារហើយនៅសិង្ហបុរីដែលបានទទួលផលប្រយោជន៍ពីគោលនយោបាយផ្តល់ «ជំនួយទិញផ្ទះល្វែងក្បែរគ្នា» របស់រដ្ឋាភិបាលសិង្ហបុរី គិតចាប់ពីគោលនយោបាយនេះត្រូវបានដាក់ចេញឲ្យអនុវត្តជាផ្លូវការចាប់ពីចុងឆ្នាំ២០១៥មក។ នេះបើយោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាលំនៅឋាន និងអភិវឌ្ឍរបស់រដ្ឋាភិបាលសិង្ហបុរី នៅថ្ងៃ៨កុម្ភៈ។ គួរជម្រាបបន្តិចថា រដ្ឋាភិបាលសិង្ហបុរី ដែលមានក្រុមប្រឹក្សាលំនៅឋាន និងអភិវឌ្ឍ (HDB) ជាសេនាធិការ នៅថ្ងៃ២៤ សីហា ឆ្នាំ២០១៥ បានប្រកាសអនុវត្ត គោលនយោបាយផ្តល់ជំនួយសម្រាប់ការទិញផ្ទះល្វែងក្បែរ ឬនៅជាមួយគ្នារវាងឳពុកម្តាយ និងកូន ក្រោមចក្ខុវិស័យ «ផ្ទះតម្លៃសមរម្យ, គ្រួសារកាន់តែជិតស្និទ្ធ , ទំនាក់ទំនងកាន់តែរឹងមាំ»។ ដូចចែងច្បាស់ក្នុងចក្ខុវិស័យនៃគោលនយោបាយ រដ្ឋាភិបាលសិង្ហបុរី មានបំណងមិនត្រឹមតែជួយសម្រួលប្រជាជនដែលចំណូលទាបអាចមានផ្ទះរស់នៅសមរម្យប៉ុណ្ណោះនោះទេ ក៏ប៉ុន្តែក៏ធ្វើឲ្យក្រុមគ្រួសាររបស់ពួកគេ អាចបានរស់នៅកាន់តែក្បែរគ្នា និងអាចមើលថែ និងគាំទ្រគ្នាទៅវិញទៅមកបានទៀតផង។ តាមរយៈគោលនយោបាយនេះ រដ្ឋាភិបាលសិង្ហបុរី ផ្តល់ជំនួយ បីម៉ឺនដុល្លារសិង្ហបុរី សម្រាប់ឳពុកម្តាយ ឬកូនដែលបានរៀបការ ហើយទិញផ្ទះល្វែងរស់នៅជាមួយគ្នា និង ពីរម៉ឺនដុល្លារសិង្ហបុរី សម្រាប់ឳពុកម្តាយ ឬកូនដែលបានរៀបការ ហើយទិញផ្ទះល្វែងរស់នៅក្បែរគ្នា។ សម្រាប់អ្នកនៅលីវ រដ្ឋាភិបាល ក៏ផ្តល់ជំនួយចន្លោះពី មួយម៉ឺន ទៅមួយម៉ឺនប្រាំពាន់ដុល្លារសិង្ហបុរី នៅពេលគេអនុវត្តតាមគោលនយោបាយនេះ។ បើតាមក្រុមប្រឹក្សាលំនៅឋាន និងអភិវឌ្ឍ (PHG) គិតចាប់ពីការប្រកាសអនុវត្តគោលនយោបាយនេះ រដ្ឋាភិបាលសិង្ហបុរី បានចំណាយថវិកាអស់ប្រមាណ ៣៧៧ លានដុល្លារសិង្ហបុរីសម្រាប់ក្រុមគ្រួសារចំនួន ប្រមាណ ២០១០០ រួចមកហើយ៕ | ប្រជាពលរដ្ឋសិង្ហបុរីកាន់តែច្រើនរាប់ពាន់នាក់ បានទទួលផលប្រយោជន៍ពីគោលនយោបាយសម្បទានលើការទិញផ្ទះល្វែងដែលស្ថិតនៅក្បែរ ឬនៅជាមួយគ្នា រវាងឳពុកម្តាយ និងកូន។ |
សេចក្តីណែនាំដែលចេញផ្សាយដោយក្រសួងទេសចរណ៍ មានគោលបំណងឲ្យម្ចាស់អាជីវករ ម្ចាស់រមណីយដ្ឋាន និងប្រជាពលរដ្ឋ ចូលរួមអនុវត្ត និងពង្រឹងគុណភាពផលិតផល សេវាកម្ម និងរៀបចំទុកដាក់សំរាម ដាច់ដោយឡែកពីគ្នាទៅតាមប្រភេទខុសគ្នា ។ ជាពិសេសបញ្ឈប់ការបោះចោលក្រដាសជូតមាត់នៅក្រៅធុង។ ទន្ទឹមនឹងនេះ ក្រសួងស្នើឲ្យសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវចុះអប់រំទៅពលរដ្ឋដែលលក់ដូរតាមផ្លូវថ្នល់ឲ្យរក្សាអនាម័យម្ហូប អាហារ និងផ្តល់បដិសណ្ឋានកិច្ចជូនភ្ញៀវទេសចរ។ តាមការណែនាំរបស់ក្រសួងទេសចរណ៍ ឧបាសក ឧបាសិកា និងពុទ្ធបរិស័ទ ចំរុះជើងវត្ត ត្រូវសហការជាមន្ទីរធម្មការ និងសាសនា ដើម្បីរៀបចំវត្តអារាមឲ្យក្លាយជាកន្លែងដែលអាចឈ្វេងយល់ពីប្រវត្តិ និងទំនៀមទម្លាប់នៃការរៀបចំពិធីបុណ្យភ្ជុំបិណ្ឌ និងចូលរួមថែរក្សាអនាម័យក្នុងបរិវេណវត្តនាឱកាសបុណ្យភ្ជុំបិណ្ឌនេះ ។ ជាមួយគ្នាផងដែរ ក្រសួងទេសចរណ៍ ប្រាប់ឲ្យប្រតិបត្តិករទេសចរណ៍ សហការជាមួយអាជ្ញាធរដែនដី និងសមត្ថកិច្ច ចូលរួមទប់ស្កាត់ការជួញដូរគ្រឿងញៀន និងការធ្វើអាជីវកម្មផ្លូវភេទលើកុមារ ។ ជាពិសេសការទប់ស្កាត់រាល់សកម្មភាពរបស់ក្មេងទំនើង។ រាល់ម្ចាស់កាណូត ឬម្ចាស់ទូក«ដ» មិនត្រូវដឹកភ្ញៀវឲ្យលើសចំណុះដែលធ្វើដំណើរកម្សាន្តទៅរមណីយដ្ឋាននានា ដោយឆ្លងកាត់សមុទ្រ ស្ទឹងបឹង ជាដើម។ នេះជាសេចក្តីណែនាំបន្ថែមរបស់ក្រសួងទេសចរណ៍ទៅកាន់ម្ចាស់អាជីករ នៅតាមរមណីយដ្ឋាននានា៕ | ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានណែនាំឲ្យសមត្ថកិច្ចគ្រប់ថ្នាក់ និងម្ចាស់អាជីវកម្ម រៀបចំសណ្តាប់ធ្នាប់សាធារណៈ និងទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ដើម្បីធានាបានសន្តិសុខ សុវត្ថិភាព និងអនាម័យ នាពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ។ |
ទាំងមន្រ្តីនយោបាយ ទាំងមន្រ្តីមុខងារសាធារណៈ រហូតដល់មេទាហាន មេប៉ូលិស និងកងកម្លាំងគ្រប់ថ្នាក់ ដែលកំពុងកាន់តួនាទី នឹងមិនត្រូវរុះរើឡើយ បើទោះបីមានការផ្លាស់ប្តូរនាយករដ្ឋមន្រ្តីថ្មីក៏ដោយ។ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីចាំផ្ទះ បានប្រកាសដំណឹងនេះ នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣។ សម្តេច ហ៊ុន សែន ចេញមកប្រកាសពីការរក្សាទុកមន្រ្តីក្នុងជំនាន់សម្តេច បន្ទាប់ពីសម្តេច ទទួលបានដំណឹងថា ពួកគេ មានកង្វល់ពីរឿងផ្លាស់ប្តូរមន្រ្តី។ សម្តេច បន្តថា ការសម្រេចរក្សាទុកមន្រ្តីក្នុងជំនាន់រដ្ឋាភិបាលចាស់ឲ្យនៅដដែលនេះ គឺធ្វើឡើងក្នុងកិច្ចពិភាក្សានាពេលកន្លងមក រវាងសម្តេចជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់មួយចំនួន រួមមាន សម្តេច សាយ ឈុំ សម្តេច ស ខេង សម្តេច ទៀ បាញ់ សម្តេច ម៉ែន សំអន លោក ហ៊ុន ម៉ាណែត លោក អូន ព័ន្ធមុនីរ័ត្ន និងលោក កើត រិទ្ធ ជាដើម។ សម្តេច បញ្ជាក់ដូច្នេះថា៖«យើង នឹងរក្សាទុកនៅមន្រ្តីទាំងអស់ ដែលបានតែងតាំងរួចមកហើយ»។ មន្រ្តីនយោបាយ ដែលត្រូវរក្សាទុកដដែល មានដូចជា រដ្ឋលេខាធិការ-អនុរដ្ឋលេខាធិការតាមក្រសួង និងទីប្រឹក្សារដ្ឋាភិបាល ។ល។ ប៉ុន្តែ អ្នកទាំងនោះ នឹងត្រូវតែងតាំងដោយព្រះរាជក្រឹត្យឡើងវិញ ពេលរដ្ឋាភិបាលចាស់ផុតអាណត្តិ ហើយចូលដល់អាណត្តិនៃរដ្ឋាភិបាលថ្មី។ អ្នកផ្សេងទៀត ដែលត្រូវតែងតាំងដោយអនុក្រឹត្យ ក៏នឹងត្រូវតែងតាំងដោយអនុក្រឹត្យឡើងវិញដែរ។ ចំណែក មន្រ្តីមុខងារសាធារណៈ នឹងមិនត្រូវប៉ះពាល់ឡើយ ដោយលើកលែងតែពួកគេ ដល់អាយុចូលនិវត្តន៍ ដែលត្រូវចូលនិវត្តន៍តាមច្បាប់កំណត់។ សូមបញ្ជាក់ថា លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់សម្តេច ហ៊ុន សែន នឹងឡើងកាន់តំណែងនាយករដ្ឋមន្រ្តីជំនួសសម្តេច ចាប់ពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ទៅ។ ចំពោះក្បាលម៉ាស៊ីនរដ្ឋាភិបាលអាណត្តិថ្មី ជាពិសេស តំណែងរដ្ឋមន្រ្តីតែម្តង ប្រហែលជានឹងមានការផ្លាស់ប្តូរទ្រង់ទ្រាយធំ ពេលលោក ហ៊ុន ម៉ាណែត ឡើងកាន់តំណែងនាយករដ្ឋមន្រ្តី៕ | ដោយ៖ ទេពញាណ |
តើមានអ្វីខ្លះដែលត្រូវតែពិនិត្យនោះ? 1. នៅពេលដែលអ្នកមានផ្ទៃពោះ៤ខែរួច អ្នកត្រូវតែទៅពិនិត្យដើម្បីវាស់ពីកម្ពស់នៃស្បូនរបស់អ្នក និងប្រវែងនៃពោះរបស់អ្នកថាតើវាមានលក្ខណៈប្រក្រតីឬទេ បើវាមិនធម្មតា អ្នកអាចព្យាបាលទាន់ពេល។ 2. អ្នកត្រូវតែពិនិត្យទឹកនោមរបស់អ្នក ព្រោះមានតែពិនិត្យទឹកនោមទេដែលអាចឲ្យអ្នកដឹងថាអ្នកមានជំងឺលើសឈាមឬទេ ឬមានជំងឺផ្សេងៗកើតឡើងលើរាងកាយអ្នកឬទេ ដើម្បីអាចព្យាបាលទាន់ពេល។ 3. នៅដំណាក់កាលនៃការមានផ្ទៃពោះសុទ្ធតែអាចកើតមានអាការៈហើមជើងទាំងអស់ ប៉ុន្តែបើវាហើមខ្លាំង អ្នកត្រូវតែពិនិត្យ ហើយត្រូវតែវាស់សំពាធឈាមអ្នក ថាមិនត្រូវអ្នកអាចមានជំងឺលើសឈាមបាន។ 4. អ្នកត្រូវតែទៅឆ្លុះមើលកូនក្នុងពោះថាតើកូនលូតលាស់គ្រប់លក្ខណៈ ហើយមានសុខភាពល្អឬទេ នេះជាការពិនិត្យដែលសំខាន់ណាស់ដែលអ្នកខានពុំបានឡើយ ព្រោះបើមិនពិនិត្យ អ្នកមិនដឹងពីសុខភាពកូនក្នុងផ្ទៃឡើយ។ 5. អ្នកត្រូវតែស្តាប់ពីចង្វាក់បេះដូងរបស់កូនក្នុងផ្ទៃ បើឮសំឡេង នោះបញ្ជាក់ថាកូនមានជីវិត ហើយមានសុខភាពល្អទៀតផង នោះអ្នកមិនចាំបាច់ព្រួយបារម្ហថាកូនមានរឿងកើតឡើងទេ៕ ត្រួតពិនិត្យដោយ www.health.com.kh | ថ្ងៃនេះយើងខ្ញុំនឹងប្រាប់អ្នកពីចំនុចមួយចំនួនដែលអ្នកគួរតែពិនិត្យនៅពេលដែលអ្នកទៅមន្ទីរពេទ្យ។ |
អ្នកអាចព្យាបាលកន្ទួលរមាស់ដោយសារខោទឹកនោមបានដោយខ្លួនឯង។ កន្ទួលរមាស់នោះនឹងបាត់ទៅវិញ ក្នុងរយៈពេល ៣ឬ៤ថ្ងៃ បន្ទាប់ ហើយវាមិនបានផ្ដល់ផលរំខានដល់ទារកនោះទេ។ ដើម្បីព្យាបាលកន្ទួលរមាស់ដោយសារខោទឹកនោម អ្នកត្រូវ៖ ត្រូវផ្លាស់ប្តូរខោទឹកនោមទារកឱ្យបានញឹកញាប់ ហើយឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន បន្ទាប់ពីទារកសើម ឬពោរពេញទឹកនោមនៅក្នុងខោទឹកនោម ដើម្បីឱ្យវាស្ងួត និងស្អាតល្អ។ លាងសម្អាតគូទរបស់ទារក ជាមួយសាប៊ូដែលគ្មានជាតិអាល់កុល គ្មានក្លិនក្រអូប ហើយផ្ដល់សំណើម។ ការលាងជម្រះគូទរបស់ទារកជាមួយទឹកធម្មតា នឹងធ្វើឱ្យស្បែករបស់ទារកស្ងួត។ ដោះខោទឹកនោមចេញ ដើម្បីឱ្យខ្យល់អាចជួយព្យាបាលកន្ទួលរមាស់ដោយសារខោទឹកនោមបាន។ ប្រសិនអាកាសធាតុក្ដៅ អ្នកគ្រាន់តែដាក់ទារកនៅលើកន្សែងពោះគោ។ ប្រសិនបើអាកាសធាតុមិនក្ដៅពេកនោះទេ អ្នកអាចនាំទារកចេញមកលេងនៅខាងក្រៅ។ ប្រើក្រែម ឬប្រេងលាបលើគូទរបស់ទារក នៅមុនពេលស្លៀកខោទឹកនោមឱ្យទារក។ ស្រទាប់នៃក្រែមលើស្បែក អាចការពាររវាងស្បែករបស់ទារក ទៅនិងទឹកនោម និងលាមករបស់ទារក។ ងូតទឹកមួយថ្ងៃម្ដង គឺគ្រប់គ្រាន់សម្រាប់ទារក។ អ្នកអាចប្រើទឹកលាងសម្អាត pH ដល់ទារក ឬបន្ថែមសារជាតិដែលធ្វើឱ្យស្បែកទន់ តិចតួចទៅក្នុងទឹកសម្រាប់ងូតរបស់ទារក។ អ្នកត្រូវដឹងថា សារជាតិដែលធ្វើឱ្យស្បែកទន់ អាចធ្វើឱ្យទារករអិលនៅក្នុងពេលមុជទឹក។ ប្រសិនបើទារកមានកន្ទួលរមាស់ ដោយសារប្រតិកម្មអាឡែហ្ស៊ី ហើយមិនបាត់ទៅវិញក្នុងរយៈពេលយូរ អ្នកមិនត្រូវប្រើប្រាស់ផលិតផលដើម្បីបំបាត់កន្ទួលរមាស់នោះទេ៕ ត្រួតពិនិត្យដោយ www.health.com.kh | កន្ទួលរមាស់ដោយសារខោទឹកនោម គឺជារឿងធម្មតាមួយ ចំពោះទារក ជាពិសេសនៅពេលដែលពួកគេមានអាយុពី ៩ ទៅ ១២ ខែ។ ដូច្នេះ នៅក្នុងដំណាក់កាលមួយចំនួនដែលជាឪពុកម្ដាយ មិនបានផ្លាស់ប្ដូររខោទឹកនោម ក្រោយពេល ទារកនោមហើយ អាចនឹងត្រូវប្រឈមមុខជាមួយកន្ទួលរមាស់ដោយសារខោទឹកនោម។ |
ក្នុងចំណោមរដ្ឋាភិបាលក្រោយរដ្ឋប្រហារទាំងអស់ តើពួកគេមានបានធ្វើការងារដូចរដ្ឋាភិបាលខ្ញុំទេ? រដ្ឋាភិបាលខ្ញុំបន្តអភិវឌ្ឍ ឯបរទេសបានលើកសរសើរយើងផង។ នេះជាសម្ដីរបស់ប្រមុខរដ្ឋាភិបាលយោធាថៃ ប្រាយុទ្ធ ចន្ទអូចា នៅថ្ងៃទី១០ ខែកក្កដា ដែលបានបង្កប់ន័យអួតអាងពីសមិទ្ធផលរបស់រដ្ឋាភិបាលលោកក្នុងរយៈពេល៤ឆ្នាំក្រោយប្រហារឆ្នាំ២០១៤ ខណៈសហគមន៍អន្តរជាតិរិះគន់ពេញៗមាត់នាពេលកន្លងមក។ យោងតាមសារព័ត៌មានថៃ The Nation លោក ប្រាយុទ្ធ បានប្រាប់តារាសម្ដែង និងចម្រៀងជើងចាស់នៅវិមានរដ្ឋាភិបាល ថា គ្មានប្រទេសកំពុងអភិវឌ្ឍណាមួយ អាចសម្រេចបានលទ្ធផលដូចរដ្ឋាភិបាលលោកឡើយ ហើយលោកចង់ចែករំលែកមោទកភាពនេះជាមួយអ្នកចូលរួមទាំងអស់។ យ៉ាងណាមិញ ប្រមុខរបបយោធារូបនេះ មិនបានបរិយាយឲ្យបានលម្អិតពីសមិទ្ធផលរបស់ថៃក្រោមការដឹកនាំរបស់លោកឡើយ។ បន្ថែមពីលើនោះ លោក ប្រាយុទ្ធ ដែលបានពន្យារពេលបោះឆ្នោតម្ដងជាពីរដង និងសរសេររដ្ឋធម្មនុញ្ញថ្មីដែលបើកផ្លូវឲ្យខ្លួនលោកធ្វើជានាយករដ្ឋមន្ត្រីក្រោយការបោះឆ្នោតខាងមុខនោះ បានប្រកាសដែរថា លោកគ្មានបំណងក្រាញអំណាចអ្វីឡើយ។ ជាមួយនឹងការពេញចិត្តការដឹកនាំរបស់ខ្លួន មេដឹកនាំរបបយោធារូបនេះសង្កត់ធ្ងន់ថា លោកមិនដែលទទួលបានផលប្រយោជន៍ពីតំណែងនាយករដ្ឋមន្ត្រីទេ ហើយលោកមិនមែនជាអ្នកជំនួញឡើយ ដូចនេះគ្មានការចាំបាច់ដើម្បីទាញប្រយោជន៍ដែរ។ បកក្រោយបន្តិចទៅកាន់ខែឧសភា ឆ្នាំ២០១៤ លោក ប្រាយុទ្ធ ដែលកាលនោះមានតំណែងជាមេបញ្ជាការកងទ័ពភូមិន្ទថៃក៏មានឥទ្ធិពល បានដឹកនាំក្រុមយោធាធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិលដែលដឹកនាំដោយបក្សភឿថៃ។ មូលហេតុនៅពីក្រោយ គឺដោះស្រាយបញ្ហាសង្គមដែលបែកបាក់ដោយសារវិបត្តិនយោបាយរបស់ក្រុមអាវក្រហម និងក្រុមអាវលឿង។ ក្រុមប្រឹក្សាសន្តិភាព និងសណ្ដាប់ធ្នាប់ (NCPO) ក៏បង្កើតឡើងដើម្បីដឹកនាំប្រទេស។ បន្ទាប់ពីក្ដាប់អំណាចមកនោះ របបសឹកថៃបានរឹតត្បិតសកម្មភាពនយោបាយទាំងអស់ ហើយហាមការជួបជុំគ្នាទៀតផង។ របបយោធាក៏សន្យារៀបចំការបោះឆ្នោតម្ដងហើយម្ដងទៀត តែក៏ត្រូវបានលើកពេលជាបន្តបន្ទាប់ដែរ។ ទោះជាមានរដ្ឋធម្មនុញ្ញថ្មីក្នុងឆ្នាំ២០១៧ និងច្បាប់បម្រើការបោះឆ្នោតក្ដី លោក ប្រាយុទ្ធ នៅតែមិនអាចប្រាកដពីកាលបរិច្ឆេទបោះឆ្នោតដដែល ទោះជាសន្យាថា មិនឲ្យហួសពីឆ្នាំ២០១៩ ក៏ដោយ៕ | មេដឹកនាំរបបយោធាថៃ ប្រាយុទ្ធ ចន្ទអូចា នៅថ្ងៃទី១០ ខែកក្កដា បាននិយាយអួតអាងពីការដឹកនាំរបស់ខ្លួន ទោះជាមានការរិះគន់ខ្លាំងជុំវិញបញ្ហាសិទ្ធិមនុស្ស និងការលើកពេលការបោះឆ្នោតម្ដងជាពីរដងក្ដី។ ជាមួយនឹងការកាន់អំណាចពេញដៃក្រោយរដ្ឋប្រហារខែឧសភា ឆ្នាំ២០១៤ មកនោះ លោក ប្រាយុទ្ធ អះអាងថា រដ្ឋាភិបាលរបស់លោកបានប្រឹងប្រែងធ្វើការយ៉ាងខ្លាំង ហើយក៏សម្រេចបានលទ្ធផលជាច្រើនដែរ។ |
«ខ្ញុំគិតថាទីនេះដូចជាផ្ទះរបស់ខ្ញុំដែលខ្ញុំវិលត្រលប់មកប្រទេសកម្ពុជាវិញ»។ លោក Oriol Mohedano Segura លើកឡើងដូច្នេះក្នុងពិធីចុះកុងត្រារយៈពេល៥ឆ្នាំ ក្នុងការរួមការងារជាមួយក្លិបបាល់ទាត់សៀមរាបយូណាយធីត(SRU) ហើយលោកចង់មានការប្រកួតប្រជែងមួយដ៏ពិតប្រាកដនៅលើទីលានក្នុងប្រទេសកម្ពុជា។ អតីតគ្រូបង្វឹកក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរាង រូបនេះថាបាល់ទាត់នៅកម្ពុជាគឺពិតជាមានការប្រកួតប្រជែងខ្លាំង។ គ្រូបង្វឹកមានវ័យ ៣៧ឆ្នាំសញ្ជាតិអេស្ប៉ាញ និយាយថា៖«ការប្រកួតប្រជែងនៅទីនេះគឺត្រូវមានទំនួលខុសត្រូវខ្ពស់ដើម្បីឱ្យកីឡាករថ្នាលមានអនាគតល្អ»។ លោក Oriol Mohedano បញ្ជាក់ជំហរគោលដៅក្នុងការដឹកនាំយុវជនថ្នាលអាយុក្រោម១៤ឆ្នាំសៀមរាបយូណាយធីតដូច្នេះ ដែលជាគោលដៅជំរុញឱ្យយុវជនថ្នាលទទួលបានការហ្វឹកហាត់ស្របតាមស្តង់ដាអន្តរជាតិ។ ក្នុងពិធីចុះកុងត្រានោះដែរ លោក ម៉េត មករា ប្រធានក្លិបបាល់ទាត់សៀមរាបយូណាយធីត(Siem Reap United)លើកឡើងថាលោក Oriol មានគុណសម្បត្តិគ្រប់គ្រាន់ដែលជាក្តីរំពឹងសម្រាប់សៀមរាបយូណាយធីតក្នុងការសម្រេចគោលដៅ ក្លាយជាក្រុមបាល់ទាត់ដ៏មានស្តង់ដារមួយ ដើម្បីប្រកួតប្រជែងទាំងថ្នាក់ជាតិ និងអន្តរជាតិ។ «ខ្ញុំយល់ថាបទពិសោធរបស់ Oriol គឺដូចខ្ញុំដែលស្រលាញ់វិស័យបាល់ទាត់។ ខ្ញុំជឿជាក់ថាការដឹកនាំរបស់គាត់រយៈពេលវែងនឹងនាំឱ្យសៀមរាបយូណាយធីតនឹងអាចលេងក្នុងលីគកម្ពុជាបាន»។ ប្រធានក្លិបបាល់ទាត់សៀមរាបយូណាយធីតបន្ថែមទៀតថា៖«លោកគ្រូ Oriol គាត់មានទាំងបទពិសោធមានទាំងជំនាញមានទាំងបេះដូងស្រលាញ់កម្ពុជាយើងទៀត។ ខ្ញុំរំពឹងថាគាត់នឹងពាំនាំនូវបច្ចេកទេសរបៀបលេងដូចនៅអេស្ប៉ាញមកជួយបណ្តុះបណ្តាលយុវជនយើងនៅកម្ពុជា ជាក់ស្តែងក្នុងក្លិបសៀមរាបយូណាយធីតតែម្តង»។ លោក មករា បន្តថាសម្រាប់ភាពខ្វះខាតរបស់ក្លិបតែងតែមានព្រោះពេលនេះកំពុងតែចាប់ផ្តើម ជាក់ស្តែងក្លិបកំពុងតែសាងសង់ទីលានដែលមានទីតាំងនៅស្រុកបន្ទាយស្រី។ គួបញ្ជាក់ថា លោក Oriol Mohadano Segura ជនជាតិអេស្ប៉ាញ មាន«License A» ទទួលស្គាល់ដោយសហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប (UEFA)។ ពីឆ្នាំ២០១១-២០១៤ គ្រូជំនួយក្រុមបាល់ទាត់យុវជនអាយុក្រោម១៩ឆ្នាំនៅប្រទេសអេស្ប៉ាញ Club Gimnastic De Tarragona ចន្លោះឆ្នាំ២០១៤-២០១៥ ជំនួយការក្រុមយុវជនអាយុក្រោម១៨ឆ្នាំរបស់ Servette FC នៃប្រទេស្វីស នៅឆ្នាំ២០១៦ ជាគ្រូបង្វឹកក្លិបបាល់ទាត់ភ្នំពេញក្រោន និងនៅឆ្នាំ២០១៦-២០១៧ ជាគ្រូជំនួយក្លិបបាល់ទាត់ Finlad Veikkausliiga នៃប្រទេសហ្វាំងឡង់។ នៅចន្លោះឆ្នាំ២០១៧ ដល់២០២១ លោក Oriol បានមកដឹកនាំក្រុមបាល់ទាត់អង្គរថាយហ្គឺរ។ នៅឆ្នាំ២០២២ ជាគ្រូជំនួយក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង និងចុងក្រោយនៅឆ្នាំ២០២៣ លោកក្លាយជាគ្រូជំនួយក្រុមបាល់ទាត់យុវជនអាយុក្រោម ១៩ឆ្នាំ Raufoss នៃប្រទេសន័រវេស៕ | លោក Oriol Mohedano Segura ក្លាយជាគ្រូបង្វឹកថ្មី និងជានាយកបច្ចេកទេសកីឡាថ្មីរបស់ក្លិបបាល់ទាត់សៀមរាបយូណាយធីត (SRU) ជាផ្លូវការនៅថ្ងៃទី២៩ ខែសីហា។ ក្លាយជាគ្រូក្រុមបាល់ទាត់ក្នុងខេត្តសៀមរាប លោក Oriol ដែលចាត់ទុកកម្ពុជា ដូចជាផ្ទះរបស់ខ្លួន នឹងពង្រឹងក្រុមថ្នាល អាយុក្រោម១៤ឆ្នាំ SRU តាមស្តង់ដាអន្តរជាតិ។ |
បញ្ជាការដ្ឋានអាហ្វ្រិកអាមេរិក AFRICOM បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ការវាយប្រហារតាមអាកាសនេះ ធ្វើឡើងក្នុងការការពារខ្លួន នៅថ្ងៃសុក្រ ចម្ងាយប្រហែល៥០គីឡូម៉ែត្រភាគពាយព្យនៃទីក្រុងកំពង់ផែ Kismayo។ សេចក្តីថ្លែងការណ៍និយាយថា ពួកជ្រុលនិយម al-Shabab ២នាក់ទៀតត្រូវកងកម្លាំងសូម៉ាលីសម្លាប់ក្នុងការប្រយុទ្ធដោយអាវុធធុនតូច។ អ្នកនាំពាក្យរបស់បញ្ជាការដ្ឋានអាហ្វ្រិកអាមេរិក បាននិយាយថា កងកម្លាំងអាមេរិកឬសម្ព័ន្ធមិត្តមិនមានរងរបួសទេ។ ការវាយប្រហារតាមអាកាសនេះធ្វើឡើងបន្ទាប់ពីក្រុមជ្រុលនិយម អង្កេតការល្បាតរួមគ្នារវាងកងកម្លាំងអាមេរិកនិងសូម៉ាលី។ សហរដ្ឋអាមេរិកបានធ្វើការវាយប្រហារតាមអាកាសជាង២០ដង នៅឆ្នាំនេះប្រឆាំងនឹងក្រុម al-Shabab ដែលមានទំនាក់ទំនងជាមួយក្រុមភេរវកម្ម al-Qaida ដែលជាក្រុមជ្រុលនិយមអ៊ីស្លាមដ៏គ្រោះថ្នាក់នៅតំបន់សាហារ៉ាអាហ្វ្រិកខាងត្បូង៕ សូមចុចទៅប្រភពដើម VOA ត្រង់នេះ | កងយោធាសហរដ្ឋអាមេរិកនិយាយថា ខ្លួនបានធ្វើការវាយប្រហារតាមអាកាសដែលបានសម្លាប់ពួកជ្រុលនិយម al-Shabab ១៨នាក់ បន្ទាប់ពីកងកម្លាំងអាមេរិកនិងកងកម្លាំងក្នុងស្រុកបានរងការវាយប្រហារនៅគាគខាងត្បូងប្រទេសសូម៉ាលី។ |
តាកែវ៖ ៤១នាក់បន្ថែម ភាគច្រើនជាកម្មករ ៤១ករណីវិជ្ជមានកូវីដ-១៩ ត្រូវបានរកឃើញនៅថ្ងៃទី១៩ ឧសភា ក្នុងខេត្តតាកែវ ដោយភាគច្រើន គឺជាកម្មករ-កម្មការិនីរោងចក្រសាន់បូ។ ពលរដ្ឋខ្មែរទើបមកពីថៃ ចំនួន៨នាក់ ក៏ស្ថិតក្នុងចំណោមអ្នកវិជ្ជមានកូវីដ-១៩ នៅតាកែវ នាថ្ងៃទី១៩ ឧសភាដែរ។ តាមរដ្ឋបាលខេត្តតាកែវ ក្នុងចំណោមអ្នកវិជ្ជមានកូវីដ-១៩ ទាំង៤១នាក់ មាន ២៧នាក់ រស់នៅស្រុកបាទី,ស្រុកព្រៃកប្បាស៤នាក់, ស្រុកកោះអណ្ដែត៤នាក់,ស្រុកអង្គរបូរី៣នាក់,ស្រុកសំរោង១នាក់,ស្រុកត្រាំកក់១នាក់ និងស្រុកបូរីជលសារ១នាក់។ ដោយសារករណីឆ្លងមានជាបន្តបន្ទាប់ដូច្នេះ កាលពីថ្ងៃទី ១៩ ឧសភា រដ្ឋបាលខេត្តក៏បានសម្រេចបិទបណ្តោះអាសន្នផ្សារសំរោងយ៉ោង និងបិទខ្ទប់ផ្នែកខ្លះនៃភូមិភូមិស្មៅខ្ញី ភូមិចក ភូមិពូនភ្នំ និងភូមិរលាំងគ្រើល ក្នុងភូមិសាស្ត្រស្រុកបាទី។ សូមជម្រាបថា ចាប់ពីថ្ងៃទី៩ឧសភា ឆ្នាំ២០២១ មកដល់ថ្ងៃទី១៩ ឧសភា ខេត្តតាកែវ រកឃើញឆ្លងកូវីដ-១៩ ចំនួន៣៩២នាក់ ដែលច្រើនតែជាកម្មកររោងចក្រ ក្នុងនោះមនុស្ស២នាក់ក៏បានស្លាប់ដោយសារកូវីដ-១៩ផងដែរ។ បាត់ដំបង៖ ឆ្លងថ្មី៧នាក់ ដោយ៣នាក់ចាពលករមកពីថៃ ខេត្តបាត់ដំបង បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន៧នាក់ទៀត ដោយក្នុងនោះ៣នាក់ជាពលករមកពីប្រទេសថៃ និង៤នាក់ឆ្លងបន្តគ្នាក្នុងសហគមន៍។។ មនុស្ស ២នាក់ មានអាសយដ្ឋាននៅស្រុកបាណន់, ស្រុកគាស់ក្រឡ ,ស្រុករុក្ខគិរី មាន១នាក់រៀងខ្លួន, ២នាក់ មានអាសយដ្ឋាននៅបន្ទាយមាជនជ័យ និងម្នាក់ទៀតនៅរាជធានីភ្នំពេញ។ នេះបើតាមការបញ្ជាក់របស់រដ្ឋបាលខេត្ត។ គិតមកដល់ពេលនេះខេត្តបាត់ដំបង មានអ្នកឆ្លងសរុប១១០នាក់ អ្នកកំពុងសម្រាកព្យាបាលចំនួន៦៩នាក់ ខណៈអ្នកជាសះស្បើយ ៣៨នាក់ និងអ្នកស្លាប់១នាក់។ ពោធិ៍សាត់៖ មាន៥នាក់ ដែលនាំចូលពីភ្នំពេញ,បាត់ដំបង,ព្រះសីហនុ និងស្វាយរៀង ខេត្តពោធិ៍សាត់ ក៏បានរកឃើញមនុស្ស ៥នាក់បន្ថែមទៀតដែរ មានកូវីដ-១៩ ក្នុងនោះមានស្រី៤នាក់។ តាមរបាយការណ៍របស់មន្ទីរសុខាភិបាលខេត្តពោធិ៍សាត់ ក្នុងចំណោមអ្នកវិជ្ជមានថ្មីទាំង៥នាក់ មាន១នាក់ជាអ្នកដំណើរពីរាជធានីភ្នំពេញ, ២នាក់ពីខេត្តបាត់ដំបង, ១នាក់ពីខេត្តព្រះសីហនុ និង១នាក់ទៀតជាអ្នកដំណើរពីខេត្តស្វាយរៀង។ ខេត្តពោធិ៍សាត់ មានអ្នកឆ្លងកូវីដ-១៩ សរុបចំនួន ៧២នាក់ ក្នុងនោះ៦នាក់បានសះស្បើយ ៣នាក់បានស្លាប់ និង ៦៣នាក់កំពុងសម្រាកព្យាបាល។ នេះបើតាមរបាយការណ៍ដដែល។ ប៉ៃលិន៖ រកឃើញ៣ករណី ក្នុងនោះមានទារិកាអាយុជាង២ខែម្នាក់ ទារិកាអាយុជាង ២ខែម្នាក់ ស្ថិតក្នុងចំណោមអ្នកវិជ្ជមានកូវីដ-១៩ ទាំង៣ករណីដែលត្រូវបានរកឃើញនៅក្នុងខេត្តប៉ៃលិន នាថ្ងៃទី១៩ ឧសភា។ នេះបើតាមរដ្ឋបាលខេត្តប៉ៃលិន ដែលបញ្ជាក់ទៀតថា ទារិការូបនេះ ឆ្លងពីម្តាយដែលទើបត្រឡប់មកពីប្រទេសកាលពីថ្ងៃទី៣ ខែឧសភា កន្លងទៅ។ ចំណែក២ករណីទៀត គឺជាអ្នកដំណើរពីរាជធានីភ្នំពេញ។ ក្រោពីបញ្ចេញតួលេខអ្នកឆ្លងហើយ អាជ្ញាធរខេត្តនីមួយៗ ក៏បានអំពាវនាវឲ្យអ្នកដែលបានប្រាស្រ័យទាក់ទងដោយផ្ទាល់ និងប្រយោល ជាមួយអ្នកមានវិជ្ជមានកូវីដ-១៩ ទាំងអស់រួសរាន់ទៅយកសំណាក និងពិនិត្យសុខភាព នៅមន្ទីរពេទ្យបង្អែកដែលនៅជិតផ្ទះ និងដាក់ខ្លួនឲ្យនៅដាច់ដោយឡែក ១៤ថ្ងៃ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ទៅសហគមន៍ផ្សេង។ គិតត្រឹមព្រឹកថ្ងៃទី២០ ខែឧសភា កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ២៣៦៩៧នាក់ អ្នកជាសះស្បើយសរុបចំនួន ១៥៧០០នាក់ ខណៈអ្នកស្លាប់កើនដល់ ១៦៤នាក់៕ | ខេត្តតាកែវ ពោធិ៍សាត់ បាត់ដំបង និងប៉ៃលិន បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ សរុប៥៦នាក់ នៅថ្ងៃទី១៩ ខែឧសភា។ ក្នុងនោខេត្តតាកែវ៤១នាក់,បាត់ដំបង៧នាក់,ពោធិ៍សាត់៥នាក់ និងប៉ៃលិន៣នាក់។ ខាងក្រោមនេះ គឺជារបាយការណ៍នៃអ្នកឆ្លងប្រចាំថ្ងៃទី១៩ ឧសភា នៅក្នុងខេត្តទាំង៤នេះ។ |
ដូចអ្នកប្រឆាំងមុនៗដែរ លោក តុ វ៉ាន់ចាន់ បានសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សកាន់អំណាចតាមរយៈលិខិតដែលលោកសរសេរជូនទៅសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាប្រធានគណគណបក្ស នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣នេះ។ លោក ជម្រាបសម្តេចថា លោក ចូលគណបក្សប្រជាជនកម្ពុជា គឺដើម្បីរួមចំណែកអភិវឌ្ឍនិងការពារប្រទេសជាតិ។ អតីតអ្នកនយោបាយប្រឆាំងរូបនេះ បង្ហាញការប្តេជ្ញាទៅកាន់ប្រធានគណបក្សកាន់អំណាចដូច្នេះថា«ខ្ញុំបាទ នឹងដើរតាមគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដោយស្មោះស្ម័គ្រឥតងាករេ ហើយបម្រើនិងការពារគណបក្សប្រជាជនកម្ពុជាពីពេលនេះតទៅ»។ គេ មិនទាន់ឃើញការឆ្លើយតបពីសម្តេចនយករដ្ឋមន្រ្តី ហ៊ុន សែន នោះទេ។ ប៉ុន្តែ ជាការសង្កេតឃើញក្នុងមួយរយៈចុងក្រោយនេះ យុវជន សកម្មជន និងអ្នកមាននិន្នាការប្រឆាំង បាននាំគ្នាសុំចូលរួមជាមួយគណបក្សប្រជាជនកម្ពុជាជាបន្តបន្ទាប់ ហើយសុទ្ធតែទទួលបានស្វាគមន៍ពីសម្តេចនាយករដ្ឋមន្រ្តី ដោយគ្មានអ្នកណាម្នាក់ ត្រូវបដិសេធឡើយ៕ | បាត់មុខមួយរយៈ លោក តុ វ៉ាន់ចាន់ អតីតតំណាងរាស្រ្ត និងជាអតីតមន្រ្តីជាន់ខ្ពស់១រូបរបស់អតីតគណបក្សសង្គ្រជាតិ បានបង្ហាញខ្លួនមកវិញ ដោយទីតាំងដែលលោកចង់ឈរជើងក្នុងឆាកនយោបាយនាពេលនេះ គឺគណបក្សកាន់អំណាច ពុំមានជាគណបក្សប្រឆាំងទៀតឡើយ។ |
«ខ្ញុំសូមអបអរសាទរ!ចំពោះគាត់ ព្រោះគាត់ក៏ជាអ្នកលំបាកមួយដែរ។ គាត់រត់ តុតុ ដើម្បីចិញ្ចឹមប្រពន្ធកូន ហើយគាត់ឆ្លៀតពេលហ្វឹកហាត់រាល់ថ្ងៃ អីចឹងបានថាការព្យាយាមរបស់គាត់ពេលនេះបានសម្រេចហើយ»។ លោក យី វាសនា ផ្តល់បទសម្ភាសផ្ទាល់ដល់សារព័ត៌មានថ្មីៗដូច្នេះ។ បន្ថែមពីលើនោះទៀត លោកអគ្គលេខាធិការបន្ថែមថា ការប្រជែងមេដាយជូនជាតិនេះសង្ឃឹមថារាជរដ្ឋាភិបាលនឹងបំពេញបន្ថែមនូវជីវភាពខ្វះខាតរបស់គាត់។ ពិធីបំពាក់មេដាយជូនកីឡាការិនីប៉ារ៉ាលើកទម្ងន់ វិញ្ញាសាប្រភេទទម្ងន់ ៧៩គីឡូក្រាម។ លោក យី វាសនា បញ្ជាក់ថា៖«គាត់មិនត្រឹមតែបានមេដាយ ឬប្រាក់ និងជយលាភីទេ ប៉ុន្តែគាត់ជាបេក្ខភាពសម្រាប់ផ្តល់កិត្តិយសជូនជាតិយើង អ៊ីចឹង!គាត់ជាវីរជនរបស់ខ្ញុំ»។ សម្រាប់មេដាយមាសលើកដំបូងនេះជាអ្វីដែលកីឡាប៉ារ៉ាលើកទម្ងន់កម្ពុជាធ្វើបានក្នុងនាមជាម្ចាស់ផ្ទះ។ គួបញ្ជាក់ថា សម្រាប់កីឡាប៉ារ៉ាលើកទម្ងន់កម្ពុជា ឈ្នះមេដាយសរុប៤ ក្នុងនោះមាស២ និងសំរឹទ្ធ២។ កីឡាករ គង់ សិលា សម្រេចបានមេដាយមាសទាំង២ លើវិញ្ញាសាទម្ងន់១០៧គីឡូក្រាម និងកីឡាការិនី ច្រឹង លន់ លើវិញ្ញាសាប្រភេទទម្ងន់៧៩គីឡូក្រាម ក្នុងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា៕ | លោក យី វាសនា អគ្គលេខាធិការកីឡាប៉ារ៉ាឡាំពិកកម្ពុជា រំភើបចិត្ត និងកោតសរសើរចំពោះការតស៊ូររបស់កីឡាករប៉ារ៉ាលើកទម្ងន់កម្ពុជា គង់ សិលា ដែលជម្នះភាពលំបាកប្រជែងមេដាយមាសជូនជាតិ ក្នុងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ដែលបញ្ចប់ទៅកាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ។ |
Asian stock markets opened higher after US President Donald Trump and Chinese leader Xi Jinping agreed on the sidelines of a G20 summit in Argentina at the weekend to hold off on imposing new tariffs while negotiators seek a deal. Trump announced another apparent breakthrough late Sunday on Twitter, saying China had agreed to "reduce and remove" tariffs on cars. The ceasefire follows months of tensions and punitive custom duties on hundreds of billions of dollars worth of goods that raised fears of an escalation that would harm the global economy. Both sides gained from hitting the pause button, with Trump avoiding further hits to US agricultural exports, and Xi staving off an escalation of the pressure that higher tariffs would place on his country's slowing economy. China's nationalist Global Times tabloid welcomed the Buenos Aires agreement as a "momentous step forward" that brings "huge potential for fair trade". "It is hoped that the trade teams from both countries will reach as many practical agreements as possible and as quickly as possible to hasten China-US cooperation," the daily said. The Communist Party's official mouthpiece, the People's Daily, described the announcement as an "important consensus" that shows the two countries' common interests "outweigh differences". - 'Worse before it gets better' - Asian stock markets opened on a high note on Monday, with Tokyo up by more than one percent and Hong Kong and Shanghai rising more than two percent. After being spooked by the conflict, investors returned to buying following the long-awaited meeting between the two presidents. But observers warned there were still major issues that need to be resolved, including access for US companies and intellectual property protection. "We anticipate that things are still likely to get worse before they get better, and that the negative sentiment impact created by the trade narrative will create additional market volatility," said Kerry Craig, global market strategist at JP Morgan Asset Management. Under the agreement, Trump is shelving a plan to raise tariffs on $200 billion worth of Chinese imports from 10 percent to 25 percent from the start of next year -- but the hike will kick in if negotiators fail to reach a final deal within 90 days. The United States has slapped 25 percent tariffs on another $50 billion worth of Chinese imports and they remain in effect despite the truce. China has hit back with similar tariffs on $110 billion worth of goods made in the United States. The US leader tweeted on Sunday that China had agreed to scale back tariffs on cars, but he did not explain which would be removed and which would be reduced. Beijing had reduced auto import duties from 25 percent to 15 percent in July. But it added a 25 percent tariff on US cars as trade tensions soared, bringing them to 40 percent. Trump wants China to do more to reduce its $335 billion trade surplus with the United States, further open up its economy and take action to curb the alleged theft of intellectual property. The Global Times said the two sides would discuss expanding market access, protecting intellectual property and "joint control of cyber crime". "Both parties agree that they will endeavour to have this transaction completed within the next 90 days," the newspaper said, invoking a deadline that only the US side had mentioned on Saturday. - 'No magic wand' - The White House said Saturday that China had agreed to purchase a "very substantial" amount of agricultural, energy, industrial and other products from the United States. Trump and Xi will "immediately" begin talks on "structural changes" affecting forced technology transfer, intellectual property protection and cyber theft, it added. The state-run China Daily struck a cautious tone. "No magic wand has been waved to make the differences between the United States and China vanish overnight," the newspaper said. The Buenos Aires deal shows that both sides are aware that the tariffs could damage the global economy, it said. "But given the complexity of interactions between the two economies, the rest of the world will still be holding its collective breath while it waits to see if the series of constructive plans that are in the works can put bilateral relations back on a cooperative rather than confrontational track," the China Daily said. | Beijing, China | China's state-run media hailed the trade war truce with the United States as "momentous" on Monday but warned of complex negotiations ahead, even as President Donald Trump said Beijing agreed to cut car tariffs. |
ស្ទឹងត្រែង៖ រយៈពេលបីខែ ចាប់ពីខែមីនា ដល់ខែឧសភា ឆ្នាំ ២០២២ នេះ ត្រីបបែលយក្សទឹកសាប ដែលត្រូវបានចាត់ទុកថា ជាប្រភេទត្រីបបែលទឹកសាប មានទំហំខ្លួនធំជាងគេលើពិភពលោក បានបង្ហាញខ្លួនជាបន្តបន្ទាប់ នៅក្នុងទន្លេមេគង្គ ក្នុងខេត្តស្ទឹងត្រែង ធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង។ នៅថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០២២ ត្រីបបែលយក្សទឹកសាបមួយក្បាល ទម្ងន់ ១៣៩គីឡូក្រាម បានជាប់សន្ទូចរបស់អ្នកនេសាទ នៅក្នុងភូមិកោះព្រះ ឃុំកោះព្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ ជាអកុសល ត្រីបបែលយក្សមួយក្បាលនេះ បានងាប់ ដោយសារមានរបួសធ្ងន់ធ្ងរ ហើយត្រូវបានគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ សហការជាមួយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប នៃរដ្ឋបាលជលផល នាំយកទៅធ្វើជាសំណាក សម្រាប់ទុកឱ្យសិក្សានុសិស្ស សិក្សាស្រាវជ្រាវ និងសម្រាប់តាំងបង្ហាញឱ្យមហាជនបានស្គាល់។ ត្រីបបែលយក្សទឹកសាប ទម្ងន់ ១៣៩គីឡូក្រាម ដែលត្រូវបានគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ សហការជាមួយ វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប នៃរដ្ឋបាលជលផល នាំយកទៅធ្វើសំណាក។ រូបភាព៖ ឈួយ សំអុល លោកថាច់ ផាណារ៉ា ប្រធានមន្ទីរពិសោធន៍ របស់វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប ដែលជាអ្នករៀបចំធ្វើសំណាកនេះ បានឱ្យដឹងថា ការដែលវិទ្យាស្ថានយកត្រីបបែលយក្សមួយនេះ មករៀបចំធ្វើជាសំណាក គឺដើម្បីទុកតាំងបង្ហាញដល់ក្មេងជំនាន់ក្រោយ និងសាធារណជន ឱ្យស្វែងយល់បន្ថែម។ «យើងចង់រក្សាទុកត្រីបបែលយក្សមួយក្បាលនេះជាសំណាក ព្រោះវាជាប្រភេទត្រីកម្រ ដែលប្រជាពលរដ្ឋខ្លះមិនជឿថា នៅក្នុងទន្លេមេគង្គ មានត្រីបបែលយក្សទឹកសាបដ៏ធំបែបនេះរស់នៅទេ»។ លោកថាច់ ផាណារ៉ា កំពុងរៀបចំធ្វើសំណាក ត្រីបបែលយក្សទឹកសាប ទម្ងន់ ១៣៩គីឡូក្រាម ដែលងាប់ ។ រូបភាព៖ ថាច់ ផាណារ៉ា នៅថ្ងៃទី ០៤ ខែឧសភា ឆ្នាំ ២០២២ ត្រីបបែលយក្សទឹកសាប ទម្ងន់ ១៨០ គីឡូក្រាម បានជាប់សន្ទូចអ្នកនេសាទ នៅភូមិ ឃុំ ស្រុក ក្នុងខេត្តស្ទឹងត្រែងដដែល។ ដោយមានការសហការល្អ រវាងប្រជានេសាទ និងគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ ត្រីបបែលយក្សមួយក្បាលនេះ មានវាសនាបានរស់រានមានជីវិត និងវិលត្រឡប់ទៅទីជម្រកដើមវិញក្នុងថ្ងៃបន្ទាប់ គឺថ្ងៃទី ០៥។ បបែលយក្សទឹកសាប ទម្ងន់ ១៨០ គីឡូក្រាម ដែលគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ បានលែងឱ្យវិលត្រឡប់ទៅទីជម្រកដើមវិញ។ រូបភាព៖ ឈុត ឈាណា នៅថ្ងៃទី ០៩ ខែឧសភា ក្រុមអភិរក្សតំបន់រ៉ាមសារស្ទឹងត្រែង បានឱ្យដឹងថា ត្រីបបែលយក្ស ទម្ងន់ ២៥គីឡូក្រាម បានជាប់សន្ទួចអ្នកនេសាទ នៅក្នុងភូមិអូររុន ឃុំអូរស្វាយ ខេត្តស្ទឹងត្រែង។ ជាអកុសល ត្រីបបែលយក្សមួយក្បាលនេះ បានងាប់មិនអាចជួយសង្រ្គោះបាន។ បបែលយក្សទឹកសាប ទម្ងន់ ៨ គីឡូក្រាម។ រូបភាព៖ ក្រុមអភិរក្សតំបន់រ៉ាមសារស្ទឹងត្រែង នៅថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២២ កូនត្រីបបែលយក្ស ទម្ងន់ ៣គីឡូក្រាម បានជាប់មងអ្នកនេសាទ ឈ្មោះ ម៉ា សុខៈ រស់នៅក្នុងភូមិកាំងដីស សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ ម៉ា សុខៈ បានសហការជាមួយលោក ទូច ប៊ុនថង អនុប្រធានវិទ្យាស្ថានស្រាវជ្រាវជលផលទឹកសាប និងលោក ស្រី សមវិចិត្រ នាយខណ្ឌស្តីទីខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង លែងចូលទៅក្នុងទន្លេវិញ។ លោក ទូច ប៊ុនថង អនុប្រធានវិទ្យាស្ថានស្រាវជ្រាវជលផលទឹកសាប(អាវពណ៌ទឹកប៊ិច) និងលោក ស្រី សមវិចិត្រ នាយខណ្ឌស្តីទី ខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង (ពាក់ឯកសណ្ឋានមន្ត្រីជលផល) និងលោក ម៉ា សុខៈ (ពាក់អាវខៀវដៃវែង) បានលែងត្រីបបែលយក្សចូលក្នុងទន្លេវិញ។ រូបភាព៖ ខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង លោកបណ្ឌិត ហ្សេប ហូហ្គេន អ្នកដឹកនាំគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ ចាត់ទុកទន្លេមេគង្គ ក្នុងខេត្តស្ទឹងត្រែង គឺជាពិភពអន្លង់ទឹកជ្រៅ និងជាពិភពក្រោមទឹកដ៏អស្ចារ្យ ដែលសត្វជីវិតជាច្រើនប្រភេទរស់នៅទីនោះ ហើយក៏មិនធ្លាប់មានកាស្រាវជ្រាវរុករក ដែលតម្រូវឱ្យមានការយកចិត្តទុកដាក់ ការការពារ និងថែរក្សា។ លោក ហេ្សប ហូហ្គេន មានប្រសាសន៍ថា៖ «យើងត្រូវតែធ្វើសកម្មភាពចាប់ពីពេលនេះទៅ មុនពេលដែលប្រភេទសត្វដូចជា ត្រីបបែលយក្សទឹកសាប បានផុតពូជជារៀងរហូតទៅ។ ព្រឹត្តការណ៍នេះ ហាក់បញ្ជាក់ឱ្យឃើញថា ខេត្តស្ទឹងត្រែង គឺជាទីជម្រកយ៉ាងសំខាន់ នៃត្រីបបែលយក្សទឹកសាប និងប្រភេទត្រី ដែលមានទំហំដងខ្លួនធំជាងគេលើពិលោក តែប្រជាជនកម្ពុជា ពុំធ្លាប់បានដឹង និងចាប់អារម្មណ៍។ ដូច្នេះ គួរយើងនាំគ្នាយកចិត្តទុកដាក់ ជួយថែរក្សា និងការពារធនធានជលផលដ៏អស្ចារ្យទាំងនេះ ដែលមាននៅក្នុងទន្លេមេគង្គក្នុងប្រទេសយើង តែប្រទេសដទៃគ្មាន។»៕ | ដោយ៖ ឈុត ឈាណា អច្ឆរិយភាពនៃទន្លេមេគង្គ |
អាហារបំពង អ្នកមិនត្រូវពិសាអាហារដែលចៀន បំពងខ្លាញ់នោះទេ។ អាហារដែលអាំង ក៏មិនត្រូវបរិភោគច្រើនដែរ ព្រោះនៅក្នុងអាហារទាំងនោះ សុទ្ធតែមានសារធាតុដែលអាចធ្វើឱ្យអ្នកកើតមហារីកបាន។ ដូចនេះក្រោយពេលដែលអ្នកពិសារួច វានឹងនាំជាតិពុលទៅឱ្យកូនក្នុងផ្ទៃជាមិនខានឡើយ។ ថ្លើមសត្វ មានអ្នកម្តាយខ្លះយល់ថា ការបរិភោគថ្លើមសត្វច្រើន ល្អចំពោះការលូតលាស់របស់កូនក្នុងផ្ទៃ ។ តាមពិតវាមិនល្អឡើយ។ វាអាចធ្វើឱ្យកូនក្នុងផ្ទៃមានរូបរាងមិនគ្រប់ជ្រុងជ្រោយ ក្រោយពេលដែលអ្នកបរិភោគនៅចន្លោះពេលខែនេះ ជាពិសេសថ្លើមជ្រូក។ បើអ្នកបរិភោគច្រើនពេក នោះ វានឹងធ្វើឱ្យអ្នកមានឈាមច្រើន ដែលអាចធ្វើឱ្យអ្នកងាយរលូតកូន។ អាហារលឿន អាហារលឿននៅទីនេះ សំដៅដល់មីកំប៉ុង អាហារកំប៉ុង និងភេសជ្ជៈផ្សេងៗ។ ក្រោយពេលដែលអ្នកពិសាអាហារទាំងនេះហើយ វានឹងធ្វើឱ្យអ្នកមានអារម្មណ៍ឆាប់ឆ្អែត ហើយធ្វើឱ្យអ្នកទទួលសារធាតុចិញ្ចឹមមិនបានគ្រប់គ្រាន់ទៀតផង។ ជាងនេះទៅទៀត នៅក្នុងនោះមានជាតិអំបិលច្រើន ដែលអាចបំផ្លាញសុខភាពអ្នកយ៉ាងងាយ។ អាហារប៉ូវ នៅពេលដែលអ្នកស្ថិតក្នុងចន្លោះខែនេះ អ្នកមិនត្រូវប៉ូវពេកទេ ព្រោះវាអាចធ្វើឱ្យកូនលូតលាស់មិនគ្រប់ជ្រុងជ្រោយ។ ជាងនេះទៅទៀត វាអាចធ្វើឱ្យអ្នកក្តៅក្នុងបាន។ អាហារដែលត្រជាក់ នៅពេលដែលអ្នកមានផ្ទៃពោះ៣ខែ អ្នកមិនត្រូវពិសាការ៉េម ឬរបស់ដែលត្រជាក់យកចេញពីទូរទឹកកកឡើយ ព្រោះវាងាយធ្វើឱ្យអ្នកមានអាការរលូតកូន។ ម្យ៉ាងទៀត វាអាចធ្វើឱ្យកូនក្នុងផ្ទៃមានលក្ខណៈមិននឹងនរទៀតផង។ ឧបត្ថម្ភដោយ៖ ហាង Baby Outlet ដែលមានលក់ផលិតផលទារក កុមារ និងស្ត្រីមានផ្ទៃពោះជាង១ម៉ឺនមុខ។ Baby Outlet បីសាខា៖ សាខាទី១ ទីតាំងនៅទល់មុខសាលាបឋមសិក្សាទួលគោក។ សាខាទី២ នៅក្រោយទីស្តីការគណៈរដ្ឋមន្ត្រី។ និងសាខាទី៣ មានទីតាំងនៅតាមបណ្តោយមហាវិថីព្រះនរោត្តមជាប់សាលាបញ្ញាសាស្ត្រកម្ពុជា៕ ត្រួតពិនិត្យដោយ www.health.com.kh | នៅក្រោយការមានមានផ្ទៃពោះចំនួន៣ខែ នោះក្រពះរបស់អ្នកនឹងរីកធំ ហើយអាហារដែលអ្នកចង់បរិភោគ នឹងកាន់តែច្រើនទៅៗ។ ប៉ុន្តែអ្នកត្រូវតែប្រយ័ត្នពីអាហាររបស់អ្នក ទើបវាមិនប៉ះពាល់ដល់អ្នក និងកូន។ តើមានអាហារអ្វីខ្លះ ដែលមិនគួរបរិភោគនោះ? |
តើឯកសារប្រមាថព្រះមហាក្សត្រ អាចរំលាយគណបក្សអំណាចខ្មែរបានទេ? នេះគឺជាសំណួររបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានចោទសួរទៅក្រុមអ្នកច្បាប់របស់រដ្ឋាភិបាល ឲ្យពិនិត្យមើលជុំវិញពាក្យសម្ដីរបស់លោក សួន សេរីរដ្ឋា ដែលបានប្រមាថព្រះមហាក្សត្រ។ សម្ដេច ហ៊ុន សែន ចាត់ទុកការប្រមាថព្រះមហាក្សត្រនេះ ជាទោសធ្ងន់ធ្ងរ ដែលមិនអាចលើកលែងឲ្យបាន។ បើតាមប្រមុខរដ្ឋាភិបាល សមត្ថកិច្ចបានរកឃើញឯកសារនៅក្នុងផ្ទះលោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ ពាក់ព័ន្ធនឹងការប្រមាថខាងលើនេះ។ ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅព្រឹកថ្ងៃទី១៤ សីហានេះ នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ដូច្នេះថា៖ | ភ្នំពេញ៖ ក្រៅពីប្រធានគណបក្សអំណាចខ្មែរ លោក សួន សេរីរដ្ឋា ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួន ទាក់ទងនឹងការប្រើប្រាស់ពាក្យពេចន៍ប៉ះពាល់ទឹកចិត្តកងទ័ពនៅលើហ្វេសប៊ុកនោះ គណបក្សមួយនេះ ក៏អាចប្រឈមមុខនឹងការរំលាយបក្ស ពាក់ព័ន្ធនឹងឯកសារប្រមាថព្រះមហាក្សត្រដែរ។ រដ្ឋាភិបាលកំពុងតាមដានលើពាក្យពេចន៍ប្រមាថរបស់លោក សួន សេរីរដ្ឋា។ |
តើមានអ្វីខ្លះទៅ? 1. នៅពេលដែលអ្នកខ្ចិល មិនហាត់ប្រាណ នោះប្រព័ន្ធការពាររាងកាយអ្នកនឹងធ្លាក់ចុះ ដោយធ្វើឲ្យជំងឺផ្សេងៗងាយឆ្លងចូលរាងកាយអ្នកណាស់។ ដូចនេះ អ្នកគួរតែសាងទម្លាប់ហាត់ប្រាណ ទើបអាចធ្វើឲ្យរាងកាយអ្នករឹងមាំ។ 2. បើអ្នកមានទម្លាប់អង្គុយគងទាក់ខ្លា អ្នកគួរតែកែចោលទម្លាប់អាក្រក់មួយនេះ ព្រោះវាអាចធ្វើឲ្យខូចឆ្អឹងខ្នងអ្នក ដោយធ្វើឲ្យចុករោយបាន។ ជាពិសេស ឈាមក្នុងរាងកាយអ្នកក៏ដើរមិនស្រួលដែរ ដោយធ្វើឲ្យឈាមអ្នកឡើងចុះមិនទៀងទេ។ ដូចនេះ អ្នកគួរតែអង្គុយឲ្យត្រង់ ទើបល្អចំពោះសុខភាព។ 3. អ្នកមិនគួរអង្គុយនៅមុខកុំព្យូទ័រហួសពី៣ម៉ោងមិនកម្រើកនោះទេ ព្រោះអាចធ្វើឲ្យអ្នកប្រឈមមុខនឹងគ្រោះថ្នាក់ខ្លាំងណាស់។ ដូចនេះ អ្នកគួរតែមានពេលសម្រាកហើយដើរចេញពីកុំព្យូទ័រខ្លះ ទើបអ្នកមានសុវត្ថិភាព។ 4. បើអ្នកមានទម្លាប់អាក្រក់ញ៉ាំទឹកតិច អ្នកគួរតែកែមកពិសារទឹកឲ្យបានច្រើន ទើបល្អចំពោះសុខភាពរបស់អ្នក ព្រោះបើអ្នកខ្វះជាតិទឹក នោះសុខភាពអ្នកនឹងអាចទ្រុឌទ្រោមខ្លាំងណាស់។ 5. អ្នកមិនគួររក្សាទម្លាប់លេងទូរស័ព្ទក្នុងបន្ទប់ទឹកទេ ព្រោះអាចធ្វើឲ្យអ្នកបញ្ចេញមិនអស់ឡើយ ដោយអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកខ្លាំងណាស់។ 6. នៅពេលដែលរាងកាយអ្នកចេញសញ្ញាខុសពីធម្មតា អ្នកគួរតែប្រយ័ត្ន ហើយពិនិត្យសុខភាពឲ្យបានល្អ ទើបអាចព្យាបាលបានទាន់ពេលវេលា។ ដូចនេះ បើអ្នកអាចកែទម្លាប់ទាំងនេះចេញ នោះសុខភាពអ្នកនឹងអាចរឹងមាំបាន។ ត្រួតពិនិត្យដោយ www.health.com.kh | ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីទម្លាប់ដែលអាចឆក់យកសុខភាពអ្នកដោយមិនដឹងខ្លួន។ |
នៅក្នុងសារបង្ហោះនោះ លោកត្រាំក៏បានភ្ជាប់នូវអត្ថបទព័ត៌មានមួយ ទាក់ទងការដកកម្លាំងកងទ័ពអាមេរិកនៅក្នុងតំបន់ផងដែរ ដែលក្នុងនោះនឹងមានការកាត់បន្ថយពីចំនួន៥.២០០មកត្រឹម៣.៥០០នាក់ ដែលចំនួននេះក៏ត្រូវបានសារព័ត៌មាន The Wall Street Journal ចុះផ្សាយផងដែរ។ ដោយឡែកមន្ត្រីយោធាអាមេរិក ក៏បានបញ្ជាក់ពីគម្រោងនៃការកាត់បន្ថយចំនួនកងទ័ពអាមេរិក ក្នុងប្រទេសអ៊ីរ៉ាក់ផងដែរ ដោយលើកឡើងថា ការកាត់បន្ថយនេះដោយសារតែកងកម្លាំងយោធារបស់ប្រទេសអ៊ីរ៉ាក់មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការប្រយុទ្ធតតាំងនឹងអាចយកឈ្នះទៅលើក្រុមជ្រុលនិយមឥស្លាម ISIS ដែលនៅសេសសល់ទាំងនោះ។ ប្រធានបទនៃការកាត់ចំនួនកងទ័ពអាមេរិកក្នុងប្រទេសអ៊ីរ៉ាក់ ក៏ត្រូវបានលើកយកមកពិភាក្សាក្នុងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីប្រទេសអ៊ីរ៉ាក់លោក Mustafa Al-Kadhimi មកកាន់សេតវិមាននាពេលថ្មីៗនេះផងដែរ៕ សូមចុចទៅប្រភពដើម VOA ត្រង់នេះ | លោកប្រធានាធិបតីអាមេរិក Donald Trump និងមន្ត្រីអាមេរិកដទៃផ្សេងៗទៀតលើកឡើងស្រដៀងគ្នាថា សហរដ្ឋអាមេរិកមានគម្រោងនឹងកាត់បន្ថយចំនួនកងទ័ពអាមេរិកក្នុងប្រទេសអ៊ីរ៉ាក់។ ក្នុងសារមួយដែលបង្ហោះក្នុងបណ្តាញ Twitter កាលពីថ្ងៃសៅរ៍ លោក ត្រាំនិយាយថា សហរដ្ឋអាមេរិកមានគម្រោងនឹងកាត់បន្ថយវត្តមាននៃកងយោធាអាមេរិកក្នុងប្រទេសអ៊ីរ៉ាក់។ ទោះជាយ៉ាងនេះក្តី លោកមិនបានបញ្ជាក់លម្អិតពីគម្រោងការនៃការកាត់បន្ថយចំនួនកងទ័ពនោះទេ។ |
នៅខែមិនា ឆ្នាំ២០១៧ អង់គ្លេសបានកែប្រែច្បាប់ដោយតម្លើងការផាកពិន័យចាប់ពី២០០ផោន (ជាង២៨០ដុល្លារអាមេរិក) និងការដកហូតពិន្ទុចំនួន៦ពិន្ទុ ពីអ្នកបើកបរដែលប្រើប្រាស់ទូរសព្ទដៃនៅពេលបើកបរ។ ជាលទ្ធផល មនុស្សជាង១២០០នាក់ ត្រូវជាប់ពិន័យ១២ខែ ហើយជិត៦០០នាក់ទៀត ត្រូវបានដកហូតបណ្ណបើកបរទាំងស្រុង។ ការសិក្សាថ្មីមួយរបស់ក្រុមហ៊ុន Imperial Cars លើអ្នកបើកបរ៥០០នាក់នៅអង់គ្លេស បានបង្ហាញថា យុវជនគឺជាក្រុមដែលទទួលរងនៅការផាកពិន័យជាងគេ ដោយសារតែពួកគេចូលចិត្តនិយាយទួរសព្ទនៅពេលបើកបរ ក្នុងនោះមាន២៤ភាគរយ សម្រាប់អាយុពី១៨ ទៅ២៤ឆ្នាំ។ ការសិក្សាបានរកឃើញផងដែរថា យុវជនចន្លោះពី២៥ទៅ៣៤ឆ្នាំមួយចំនួន ថែមទាំងហ៊ានថត Selfies ខណៈខ្លួនកំពុងបញ្ជីយានយន្ត។ ទោះបីជាយុវជនចន្លោះពី១៨ ទៅ២៤ឆ្នាំ ប្រមាណ៤១ភាគរយ បានអះអាងថា ខ្លួនមិនដែលប្រើប្រាស់ទូរសព្ទនៅពេលបើកបរក៏ដោយ ប៉ុន្តែគេវាយតម្លៃថា អ្នកបើកបរប្រមាណ៩លាននាក់នៅអង់គ្លេស នៅតែមិនអាចទុកទូរសព្ទឲ្យទំនេរឡើយ។ លោក Neil Smith នាយកក្រុមហ៊ុន Imperial Cars បានលើកឡើងថា ការប្តូរទម្លាប់របស់មនុស្សពិតជាពិបាកខ្លាំងណាស់ ជាពិសេសក្រុមយុវជន ដោយពួកគេមិនខ្វល់ពីច្បាប់នោះឡើយ។ លោកបានណែនាំថា៖«ប្រសើរបំផុតគឺសុវត្ថិភាព ជាជាងការនិយាយសុំទោសដោយសារទង្វើរបស់អ្នក»៕ | អ្នកបើកបរប្រមាណ១២០០នាក់នៅចក្រភពអង់គ្លេស ត្រូវបានដកហូតសិទ្ធិបើកបររយៈពេល១២ខែ ដោយសារតែពួកគេបានប្រើប្រាស់ទូរសព្ទ នៅពេលដែលរថយន្តវិលកង់។ យោងតាមការផ្សាយរបស់សារព័ត៌មានយានយន្ត uk.motor1.com នេះជាការអនុវត្តតាមច្បាប់បញ្ញត្តិដ៏តឹងរ៉ឹង ដែលរដ្ឋាភិបាលបានដាក់ចេញកាលពីឆ្នាំ២០១៧ កន្លងមក។ |
នៅក្នុងរបាយការណ៍វាយតម្លៃសេដ្ឋកិច្ចប្រចាំខែរបស់ MOEF ដែលមាននៅក្នុងសៀវភៅបៃតង ចាប់តាំងពីខែមិថុនា ឆ្នាំ២០២២មក អតិផរណារបស់កូរ៉េខាងត្បូងនៅតែស្ថិតក្នុងកម្រិតខ្ពស់ ហើយសន្ទុះនៃការងើបឡើងវិញនៃការប្រើប្រាស់ក្នុងស្រុកក៏កំពុងធ្លាក់ចុះ។ ក្នុងនោះការនាំចេញបានបន្តធ្លាក់ចុះ ហើយស្ថានភាពធុរកិច្ចហាក់កាន់តែអាក្រក់ឡើងៗ នាំឱ្យសេដ្ឋកិច្ចធំបំផុតទីបួនរបស់អាស៊ីកំពុងស្ថិតក្នុងវិបត្តិសេដ្ឋកិច្ច។ ឱនភាពពាណិជ្ជកម្មរបស់កូរ៉េខាងត្បូងកាលពីខែមករា បានកើនឡើងខ្ពស់បំផុតដោយមានចំនួន ១២,៦៩ពាន់លានដុល្លារ ដែលជាការខាតបង់លើកទី ១១ ជាប់ៗគ្នាដោយសារតែការកើនឡើងនៃថ្លៃថាមពល។ កូរ៉េខាងត្បូងជាប្រទេសដែលពឹងផ្អែកខ្លាំងលើការនាំចូលថាមពល។ លើសពីនេះ តម្លៃទំនិញប្រើប្រាស់នៅក្នុងប្រទេសកូរ៉េខាងត្បូងក៏បានកើនឡើង ៥,២ភាគរយក្នុងខែមករា បើធៀបគ្រាដូចគ្នាកាលពីឆ្នាំមុន ខណៈការកើនឡើងនៃអតិផរណាមានអត្រា ៥ភាគរយ ឬខ្ពស់ជាងនេះសម្រាប់រយៈពេល ៩ខែជាប់ៗគ្នាមកនេះ។ ចំណែកធនាគារកណ្តាលកូរ៉េ (BoK) ចេញផ្សាយក្នុងខែមករាកន្លងទៅ សេដ្ឋកិច្ចនៃដែនដីគីមឈីមួយនេះ កាលពីឆ្នាំ២០២២ មានកំណើន២,៦ភាគរយ ដែលថយចុះពី ៤,១ភាគរយកាលពីឆ្នាំ២០២១។ នៅឆ្នាំ២០២៣ សេដ្ឋកិច្ចកូរ៉េរំពឹងថានឹងកើនឡើងត្រឹមតែ ១,៦ភាគរយ ព្រោះត្រូវរងផលប៉ះពាល់នៃការរឹតបន្តឹងរូបិយវត្ថុពិភពលោក។ នេះបើតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកូរ៉េ។ វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចកូរ៉េ (KERI) កាលពីថ្ងៃទី ៣ ខែកុម្ភៈ ក៏បានចេញផ្សាយរបាយការណ៍របស់ខ្លួនដោយបានកែសម្រួលការព្យាករកំណើនសេដ្ឋកិច្ចចំពោះកូរ៉េខាងត្បូងនៅឆ្នាំ២០២៣ មកត្រឹម១,៥ភាគរយ ដែលទាបជាងការព្យាករពីមុន០,៤ភាគរយ ដោយសារតែសន្ទុះនៃការធ្លាក់ចុះសេដ្ឋកិច្ចនៅចុងឆ្នាំ ២០២២ ។ អ្នកជំនាញនៅ KERI បានលើកឡើងថា ៖ «ប្រទេសកូរ៉េមិនមានម៉ាស៊ីនកំណើនសេដ្ឋកិច្ចក្នុងស្រុកដើម្បីយកឈ្នះលើវិបត្តិសេដ្ឋកិច្ចពិភពលោក ខណៈសេដ្ឋកិច្ចធំទី៤ នៅអាស៊ីមួយនេះ នឹងប្រឈមមុខនឹងវិបត្តិជាផ្លូវការនៅឆ្នាំ ២០២៣»។ ជាងនេះទៅទៀត ប្រសិនបើធនាគារកណ្តាលអាមេរិកបន្តរឹតបន្តឹងគោលនយោបាយរូបិយវត្ថុ ហើយបំណុលឯកជននៅតែមានកម្រិតខ្ពស់ ហើយបង្កឱ្យមានវិបត្តិទីផ្សារហិរញ្ញវត្ថុ នោះទំហំនៃការកាត់បន្ថយអត្រាកំណើនសេដ្ឋកិច្ចរបស់ប្រទេសកូរ៉េអាចនឹងរងផលប៉ះពាល់កាន់តែធំជាងនេះ។ ចំណែកឯ សមត្ថភាពគាំទ្រគោលនយោបាយរបស់រដ្ឋាភិបាលកូរ៉េក៏ត្រូវបានកាត់បន្ថយផងដែរ ដោយសារតែការចំណាយហិរញ្ញវត្ថុច្រើនពេកដើម្បីទប់ទល់នឹងជំងឺរាតត្បាតកូវីដ-១៩ ។ ដូច្នេះការទម្លាក់ទស្សនវិស័យកំណើនសេដ្ឋកិច្ចគឺជាការជៀសមិនរួច៕ | ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MOEF) របស់កូរ៉េខាងត្បូងនៅថ្ងៃទី១៧ ខែកុម្ភៈ បានឱ្យដឹងថា សេដ្ឋកិច្ចប្រទេសបានធ្លាក់ចុះ នៅពេលប្រឈមមុខនឹងអតិផរណាខ្ពស់ និងការនាំចេញបន្តធ្លាក់ចុះ។ នេះជាលើកទីមួយហើយ ដែលក្រសួងបានវាយតម្លៃថា សេដ្ឋកិច្ចកូរ៉េបានធ្លាក់ចុះចាប់តាំងពីការងើបឡើងវិញបន្តិចម្តងៗពីផលវិបាកនៃការាលដាលជំងឺកូវីដ-១៩។ |
លោក គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងក្រុមហ៊ុនបុត្រសម្ព័ន្ធរួមមាន ធនាគារ វីង និងក្រុមហ៊ុនទូរស័ព្ទចល័តសែលកាត បានសហការបង្កើតយុទ្ធសាស្ត្រផ្សព្វផ្សាយអំពីបុណ្យផ្កាប្រាក់មហាសាមគ្គី និងរៃអង្គាសថវិកា ដើម្បីជួយដល់មន្ទីរពេទ្យ។ នេះជាលើកទី២ហើយ ដែលធនាគារវីងបានចូលរួមប្រារព្ធពីធីនេះ។ លោកស្រី ម៉ៅ ចំណាន ជាអគ្គនាយិកាប្រតិបត្តិការនៃ ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និង ធនាគារ វីង (ខេមបូឌា) ម.ក បានមានប្រសាសន៍ថា៖ ក្នុងនាមជាម្តាយមួយរូប នៅពេលដែលកូនៗមានបញ្ហាសុខភាព អ្នកម្តាយតែងតែកើតក្តីបារម្ភគ្រប់ពេលវេលា ជាពិសេសនៅពេលដែលកូនឈឺ និងពិបាកស្វែងរកកន្លែងព្យាបាលដែលទុកចិត្ត។ លោក គិត ម៉េង និងលោកស្រី ម៉ៅ ចំណាន ព្រមទាំងក្រុមគ្រួសារ បានបរិច្ចាគធនធានផ្ទាល់ខ្លួន នូវទឹកប្រាក់ចំនួន ១០លានរៀល សម្រាប់រួមចំណែកក្នុងពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី។ ធនាគារវីង ក៏បានរួមចំណែកនូវទឹកប្រាក់ចំនួន២០លានរៀល ព្រមទាំងបានលើកទឹកចិត្តបុគ្គលិក ឲ្យចូលរួមបរិច្ចាគ និងបានផ្សព្វផ្សាយដល់សាធារណជន តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីឲ្យមានការចូលរួមបរិច្ចាគថវិកាកាន់តែច្រើន។ វីង បានផ្តល់សេវាឥតគិតថ្លៃ ដល់សប្បុរសជនទាំងឡាយ ដែលបានបរិច្ចាគថវិកា តាមរយៈសេវាកម្មរបស់ខ្លួន។ ក្រុមហ៊ុនទូរស័ព្ទចល័តសែលកាត បានរួមចំណែកទឹកប្រាក់ចំនួន ១០លានរៀល និងបានផ្សព្វផ្សាយ តាមរយៈការផ្ញើសារផ្សព្វផ្សាយតាមទូរស័ព្ទ ដល់សាធារណជនទូទាំងប្រទេសផងដែរ។ មន្ទីរពេទ្យកុមារអង្គរ បានទទួលរងការប៉ះពាល់យ៉ាងខ្លាំងលើផ្នែកហិរញ្ញវត្ថុ នៅអំឡុងពេលនៃជំងឺរាតត្បាតនេះ។ ព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ ធ្វើឡើងក្នុងគោលបំណងធានាថា មន្ទីរពេទ្យអាចបន្តផ្តល់ការព្យាបាលដោយឥតគិតថ្លៃ ជូនដល់កុមារដែលងាយរងគ្រោះ ដោយសារប្រាក់ចំណូលគ្រួសារធ្លាក់ចុះ។ ពិធីនេះ ត្រូវបានរៀបចំឡើងជាពីរផ្នែក ដោយរួមមានការសម្តែងព្រះធម៌ទេសនាជាធម្មទានដោយធម្មកថិកល្បីៗ តាមប្រព័ន្ធអនឡាញចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ២៨ ខែសីហានិងបញ្ចប់នៅថ្ងៃទី ២៩ ខែសីហា។ លោកវេជ្ជបណ្ឌិត ងួន ច័ន្ទភក្ត្រា នាយកមន្ទីរពេទ្យកុមារអង្គរ បានមានប្រាសាន៍ថា៖ «ថវិកាដែលទទួលបានពីការរៀបចំពិធីបុណ្យផ្កាប្រាក់នេះ គឺជាចំណែកដ៏សំខាន់បំផុត ដើម្បីធ្វើឱ្យប្រតិបត្តិការរបស់យើងដំណើរការប្រកបដោយគុណភាព និងក្តីមេត្តា។ លោកបានបន្តថា ៖ «តាងនាមឱ្យមន្ទីរពេទ្យកុមារអង្គរ ក៏ដូចអ្នកជំងឺទាំងអស់ យើងសូមថ្លែងអំណរគុណចំពោះ លោក គិត ម៉េង និង លោកស្រី ម៉ៅ ចំណាន សហការីមកពីក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងម្ចាស់ជំនួយដទៃទៀត ចំពោះការរួមចំណែកដ៏មានតម្លៃនេះ។» មន្ទីរពេទ្យកុមារអង្គរ ជាមណ្ឌលសុខភាពថែទាំកុមារឈានមុខគេមួយនៅកម្ពុជា ដែលបានពិនិត្យ និងព្យាបាលកុមារជាច្រើននៅទូទាំងព្រះរាជាណាចក្រកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩៩។ ជារៀងរាល់ថ្ងៃ មន្ទីរពេទ្យនេះ បានផ្តល់ការព្យាបាលដល់កុមារប្រមាណ៤០០ នាក់ និងបានចំណាយទឹកប្រាក់៦លានដុល្លារអាម៉េរិក ជារៀងរាល់ឆ្នាំ។ ក្នុងឆ្នាំ២០២០កន្លងទៅនេះ មន្ទីរពេទ្យកុមារអង្គរ បានពិនិត្យ និងព្យាបាលកុមារបានចំនួន ៩៧ ០៦៩ករណី អប់រំបណ្តុះបណ្តាលមន្ត្រីសុខាភិបាល និស្សិតគិលានុបដ្ឋាក និស្សិតវេជ្ជសាស្ត្រ និងបុគ្គលិកមន្ទីរពេទ្យកុមារអង្គរ បានចំនួន៧៣ ៩០៨នាក់ និងអប់រំសុខភាពតាមបណ្ដាភូមិ សាលារៀន មណ្ឌលសុខភាព និងក្នុងសហគមន៍បានចំនួន ៥៦ ៧៤៧នាក់ ។ ដោយសារវិបត្តិនៃជំងឺកូវីដ-១៩ នៅតែបន្តកើតមានឡើង មន្ទីរពេទ្យកុមារអង្គរ បានទទួលរងការប៉ះពាល់យ៉ាងខ្លាំងផ្នែកហិរញ្ញវត្ថុ ព្រោះព្រឹត្តិការណ៍ ឬសកម្មភាពរៃអង្គាសមួយចំនួនធំ មិនអាចប្រព្រឹត្តទៅបាន ហើយជំនួយមូលនិធិពីក្រុមហ៊ុនអាជីវកម្ម ឬសប្បុរសជនដែលធ្លាប់ផ្តល់ជំនួយសប្បុរសធម៌មកកាន់មន្ទីរពេទ្យ ក៏មានការធ្លាក់ចុះ។ អតិថិជនវីង ដែលមានបំណងចូលរួមជួយដល់មន្ទីរពេទ្យកុមារអង្គរ អាចបរិច្ចាគធនធានរបស់ពួកគេ តាមរយៈភ្នាក់ងារវីង ជិត១ម៉ឺនកន្លែង ឬតាមរយៈកម្មវិធីស្មាតហ្វូនវីង ដោយឥតគិតថ្លៃ។ អតិថិជន ក៏អាចបរិច្ចាគតាមលេខគណនីជាប្រាក់រៀល ៩១២២ ឬប្រាក់ដុល្លារតាមគណនីលេខ ៨១២២៕ (អត្ថបទពាណិជ្ជកម្ម) | ធនាគារវីង ក្រុមហ៊ុនទូរស័ព្ទចល័តសែលកាត ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប រួមជាមួយ ភ្នាក់ងារវីង អតិថិជន និងដៃគូផ្សេងទៀត បានរួមគ្នាជួយផ្តល់ និងរៃអង្គាសប្រាក់ជួយដល់មន្ទីរពេទ្យកុមារអង្គរ ដែលកំពុងជួបវិបត្តិ ផ្នែកហិរញ្ញវត្ថុ ក្នុងអំឡុងពេលនៃជំងឺកូវីដ-១៩។ |
ថ្លែងក្នុងសន្និសីទកាសែត ក្រោយបញ្ចប់ប្រតិបត្តិការជួយជនរងគ្រោះ ដោយសារករណីបាក់អគារនៅខេត្តកែប កាលពីថ្ងៃទី៥ មករា សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បាននិយាយដូច្នេះថា៖«សូមគោរពថ្លែងនូវអំណរព្រះគុណយ៉ាងខ្ពង់ខ្ពស់បំផុតដល់ ព្រះមហាក្សត្រកម្ពុជា និង សម្តេចម៉ែ ដែលព្រះអង្គទាំងទ្វេតែងតែយកព្រះទ័យទុកដាក់អំពីសុខទុក្ខប្រជារាស្ត្រ ហើយព្រះអង្គក៏បានចូលរួមជាព្រះរាជអំណោយថវិកា ក្នុងការជួយដល់បងប្អូនជនរងគ្រោះនៅក្នុងឧប្បទ្ទវហេតុដ៏រន្ឋត់នេះផងដែរ»។ ចំពោះការជួយទៅលើជនរងគ្រោះនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសឧបត្ថម្ភថវិកាដែលទទួលបានពីសប្បុរសជន ដោយផ្ដល់ឱ្យអ្នករងរបួស នូវទឹកប្រាក់១ម៉ឺនដុល្លារក្នុងម្នាក់ សម្រាប់យកទៅដោះស្រាយបញ្ហាសុខភាព។ ដោយឡែកករណីពិសេសនៃការជួយសង្គ្រោះជនរងគ្រោះប៉ុន្មាននាក់ចុងក្រោយនេះ គឺពួកគេម្នាក់ៗទទួលបាន២ម៉ឺនដុល្លារ។ ចំណែកគ្រួសារសពជនរងគ្រោះម្នាក់ៗទទួលបាន៥ម៉ឺនដុល្លារ និង បន្ថែម១០លានរៀលទៀតសម្រាប់ពិធីបុណ្យសព។ នេះជាការប្រកាសរបស់ប្រមុខរដ្ឋាភិបាល។ គួរបញ្ជាក់ថា ហេតុការណ៍បាក់អគារ នៅក្បែរវត្តសុមាធិ ក្រុងកែប ខេត្តកែប កាលពីថ្ងៃទី៣ មករានេះ បានបណ្ដាលឱ្យមនុស្សស្លាប់៣៦នាក់ ក្នុងនោះមានស្រី១៤នាក់ (ក្មេងស្រី២នាក់) និងរងរបួស២៣នាក់៕ | ភ្នំពេញ៖ ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ បានព្រះរាជប្រទានថវិកា២ម៉ឺនដុល្លារអាមេរិក សម្រាប់ជួយដោះស្រាយទុក្ខលំបាកជនរងគ្រោះ ដោយសារការបាក់រលំអគារនៅខេត្តកែប។ សម្ដេចចៅហ្វាវាំង គង់ សំអុល បានយកថវិកាពីព្រះមហាក្សត្រ ទៅប្រគល់ឱ្យរដ្ឋាភិបាល។ |
លោក យ៉ន ឌីន នាយការិយាល័យ នគរបាលបង្ការពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានប្រាប់សារព័ត៌មានថ្មីៗថា ភ្លើងបានឆេះក្នុងបន្ទប់ដាក់សម្ភារចាស់ៗ ដែលមានទីតាំងនៅក្រោម កាំជណ្ដើរព្រះវិហារផ្នែកខាងមុខ។ លោកបន្ថែមថា អគ្គិភ័យនេះ មិនបណ្ដាលឱ្យខូចខាតសម្ភារធ្ងន់ធ្ងរឡើយ។ ទោះជាយ៉ាងណា មូលហេតុនៃការឆេះ លោកថាក្រុមការងាររបស់លោក នៅមិនទាន់អាចកំណត់បានឡើយ។ លោក យ៉ន ឌីន ពន្យល់បន្ថែម៖«ឆេះបន្ទប់ដាក់សម្ភារចាស់ៗ មានទ្វារបង្អួចជាដើម។ ខូចខាតកាំជណ្ដើរព្រះវិហារខ្លះ ទៅមុខអាចប្រេះស្រាំ ព្រោះត្រូវកំដៅខ្លាំង»។ សូមបញ្ជាក់ថា អគ្គិភ័យនៅក្នុងវត្តសន្ធររង្សី ហៅវត្តត្រើយព្រែក បានចាប់ផ្ដើមឆេះនៅវេលាម៉ោង ១២និង៣០នាទី ថ្ងៃត្រង់ ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២។ អគ្គិភ័យនេះ ត្រូវបានពន្លត់ឱ្យរលត់មួយរយភាគរយ នៅម៉ោង២ និង៣០នាទីរសៀលថ្ងៃដដែល ដោយពុំមានមនុស្សរងរបួសឡើយ។ ក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យនេះ បានប្រើប្រាស់ទឹកអស់ចំនួន០២រថយន្ត៕ រូបផ្តល់ឱ្យ | ភ្នំពេញ៖ អគ្គិភ័យនៅក្នុងវត្តសន្ធររង្សី ហៅវត្តត្រើយព្រែក ស្ថិតក្នុងភូមិអន្លង់សាឡី ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ត្រូវបានពន្លត់ឱ្យរលត់ទាំងស្រុង ដោយពុំមានមនុស្សរងរបួសឡើយ។ |
«យើងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលកម្ពុជា COVAX អង្គការសុខភាពពិភពលោក និងយូនីសែហ្វ ដើម្បីនាំវ៉ាក់សាំងទាំងនោះ មកដល់នាពេលឆាប់ៗខាងមុខ»។ នេះជាបើតាមការបញ្ជាក់របស់លោកឯកអគ្គរដ្ឋទូតអាមេរិក។ សម្រាប់តំបន់អាស៊ីអាគ្នេយ៍ ឡាវ វៀតណាម ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងហ្វីលីពីន ទទួលបានវ៉ាក់សាំងកូវីដ-១៩ ដែលជាជំនួយរបស់សហរដ្ឋអាមេរិក ជាបន្តបន្ទាប់ ដែលរួមមាន Johnson & Johnson, Moderna និង Pfizer ជាដើម។ នៅកម្ពុជានាពេលបច្ចុប្បន្ន ទទួលបានវ៉ាក់សាំងសរុបជាង១៧លានដូសហើយ ទាំងការបញ្ជាទិញពីចិន និងជំនួយបរទេស ក៏ដូចជាតាមរយៈយន្តការកូវ៉ាក់៕ | លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា តាមរយៈ Twitter របស់ខ្លួន បានអះអាងថា សហរដ្ឋអាមេរិកកំពុងផ្តល់ជំនួយវ៉ាក់សាំង Johnson & Johnson ជាង១លានដូស ដល់ប្រជាពលរដ្ឋកម្ពុជា តាមរយៈយន្តការ COVAX។ |
អត្ថបទទាក់ទង មន្ត្រីហ្វីលីពីននិងក្រុមអង្គរក្សលោក ឌូទើតេ ចាក់វ៉ាក់សាំងកូវីដ-១៩ ទាំងគ្មានការយល់ព្រម ថ្មីៗនេះ រដ្ឋមន្ត្រីមហាផ្ទៃហ្វីលីពីន លោក Eduardo Ano បានអះអាងថា សមាជិកគណៈរដ្ឋមន្ត្រីខ្លះ និងក្រុមសន្តិសុខប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូទើតេ បានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ រួចហើយ ស្របពេលវ៉ាក់សាំងទាំងនោះ មិនទាន់ត្រូវបាននិយ័តករឱសថក្នុងស្រុកទទួលស្គាល់ឡើយ។ មេបញ្ជាការកងអង្គរក្សប្រធានាធិបតី លោក Jesus Durante និយាយថា ក្រុមអង្គរក្ស បានទទួលការចាក់វ៉ាក់សាំងតាំងពីដើមខែកញ្ញាមកម្លេះ ប៉ុន្តែមិនបញ្ជាក់ថា ប្រើប្រាស់វ៉ាក់សាំងណាឡើយ។ លោក Franklin Drilon សមាជិកព្រឹទ្ធសភា នៅថ្ងៃទី៣១ ខែធ្នូ កន្លងទៅ បានលើកឡើងថា មេបញ្ជាការ PSG គួរតែត្រូវកោះហៅមកបំភ្លឺនៅក្នុងព្រឹទ្ធសភា ជុំវិញការចាក់វ៉ាក់សាំង ដែលមិនទាន់ទទួលបានការអនុញ្ញាតលើកងអង្គរក្សប្រធានាធិបតី។ នេះបើតាមការចុះផ្សាយរបស់កាសែត Inquirer ។ លោកប្រធានាធិបតី ឌូទើតេ តបទៅលោក Drilon វិញថា កុំចង់មកពាក់ព័ន្ធជាមួយក្រុមអង្គរក្សរបស់លោក ព្រោះការចាក់វ៉ាក់សាំងនេះ គ្រាន់តែជាការការពារខ្លួនពីកូវីដ-១៩ ប៉ុណ្ណោះ គ្មានអ្វីលើសពីនេះឡើយ។ ទន្ទឹមនេះ ប្រមុខរដ្ឋហ្វីលីពីនរូបនេះ បានបន្តថា ប្រសិនជាហ៊ានហៅកងអង្គរក្សចូលបំភ្លឺក្នុងសភា វានឹងមានបញ្ហាតិចតួចមួយចំនួន។ «តាមខ្ញុំយល់ ពួកគេធ្វើនេះ គឺដើម្បីប្រយោជន៍សម្រាប់ជីវិតគេ»។ លោក ឌូទើតេ បានពន្យល់បែបនេះ ដោយបន្ថែមថា បើសិនបើក្រុមសន្តិសុខប្រធានាធិបតីត្រូវបំភ្លឺនៅក្នុងសភាមែននោះ លោកនឹងប្រាប់មិនឲ្យអ្នកទាំងនោះនិយាយអ្វីទាំងអស់។ លោកថែមទាំងអះអាងថា អង្គរក្សលោក បានបំពេញកាតព្វកិច្ចរបស់ខ្លួន តាមរយៈការចាក់វ៉ាក់សាំង ដើម្បីការពារប្រធានាធិបតីប៉ុណ្ណោះ ហើយអ្វីៗ សុទ្ធតែមានចែងនៅក្នុងច្បាប់។ សូមបញ្ជាក់ថា នៅថ្ងៃទី៤ ខែមករា ហ្វីលីពីន មានករណីឆ្លងចំនួន ៩៥៩ករណី និងអ្នកស្លាប់ចំនួន ៦នាក់។ តួលេខសរុប ហ្វីលីពីនមានអ្នកឆ្លងកូវីដ-១៩ ចំនួន ៤៧៨៧៦១ករណី អ្នកស្លាប់មានចំនួន ៩២៦៣នាក់។ ចំណែកអ្នកជាសះស្បើយមានចំនួន ៤៤៨២៧៩នាក់៕ | ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូទើតេ នៅថ្ងៃទី៤ ខែមករាបានប្រើពាក្យធ្ងន់ៗដាក់សមាជិកព្រឹទ្ធសភាដែលចង់កោះហៅក្រុមសន្តិសុខប្រធានាធិបតីទៅសួរនាំពាក់ព័ន្ធការចាក់វ៉ាក់សាំងដែលមិនទាន់ទទួលបានការអនុញ្ញាត។ បើតាមលោក ឌូទើតេ ការចាក់វ៉ាក់សាំងទាំងនោះ ជាការពារខ្លួន និងការពាររូបលោកប៉ុណ្ណោះ។ |
«សម្រាប់ពេលបច្ចុប្បន្ននេះ យើងកំពុងរៀបចំផែនការការប្រកួតពានរង្វាន់អឺរ៉ូយ៉ាងពិតប្រាកដដូចដែលយើងចង់បាន»។ លោក Ceferin បានប្រាប់វិទ្យុអាល្លឺម៉ង់ ARD ដូច្នេះនៅពេលត្រូវបានសួរអំពីវត្តមានអ្នកគាំទ្រចូលរួមក្នុងកីឡដ្ឋានដែលមាន១២ប្រទេសធ្វើម្ចាស់ផ្ទះ ខណៈការធ្វើតេស្តចេញលទ្ធផលវិជ្ជមាន COVID-19 នៅតែកើនឡើងនៅទូទាំងទ្វីបអឺរ៉ុបក៏ដោយ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។ ប្រធាន UEFA បន្ថែបថា៖« ជាការពិតខ្ញុំបានប្រាប់អ្នកទាំងអស់គ្នាកាលពីខែកុម្ភៈថា Euro នឹងប្រព្រឹត្តទៅតាមវេលាធម្មតា ប៉ុន្តែអ្វីៗបានផ្លាស់ប្តូរក្នុងរយៈពេលមួយខែក្រោយមក។ ប៉ុន្តែឥឡូវយើងបានត្រៀមខ្លួនបានល្អហើយ។ យើងវៃឆ្លាតជាងមុន ហើយខ្លាំងជាងឆ្នាំមុនព្រោះពេលនេះយើងដឹងថាអ្វីៗអាចកើតមានឡើងដោយរបៀបណា និងការពារបានផងដែរ»។ ដោយសារការរាតត្បាតជំងឺសកល Euro 2020 ដែលមាន១២ប្រទេសធ្វើជាម្ចាស់ផ្ទះ ត្រូវបានពន្យារពេលប្រកួតពីថ្ងៃទី១១ ខែមិថុនា ទៅធ្វើនៅថ្ងៃទី១១ ខែកក្កដាឆ្នាំ ២០២១ វិញ។ បើទោះការពន្យារពេលមានរយៈពេលជិត១ឆ្នាំ ប៉ុន្តែប្រធានបាល់ទាត់អឺរ៉ុបសញ្ជាតិស្លូវ៉ានីសង្កត់ធ្ងន់ថា ចំនួនអ្នកគាំទ្រនៅក្នុងកីឡដ្ឋានអាចកំណត់ត្រឹម ៣០, ៥០ ឬ ៧០ភាគរយប៉ុណ្ណោះទៅតាមស្ថានភាពជាក់ស្តែង៕ | លោក Aleksander Ceferin ប្រធានសហព័ន្ទកីឡាបាល់ទាត់អឺរ៉ុប (UEFA) ជឿជាក់ថា ការប្រកួតវគ្គផ្តាច់ព្រ័ត្រ Euro ឆ្នាំ ២០២០ ដែលត្រូវពន្យារពេលរហូតដល់ឆ្នាំ ២០២១ អាចដំណើរការបានជាមួយអ្នកគាំទ្រនៅក្នុងកីឡដ្ឋាននានាទូទាំងទ្វីបអឺរ៉ុបបាន។ យ៉ាងណាក៏ដោយ លោក Ceferin នៅតែមានក្តីបារម្ភផងដែរពីផលប៉ះពាល់នៃជំងឺឆ្លង COVID-19 ក្នុងព្រឹត្តិការណ៍ពានរង្វាន់អឺរ៉ុបដែលធ្វើឡើងខែមិថុនា ឆ្នាំក្រោយនេះ។ |
ថ្លែងក្នុងជំនួបទ្វេភាគីជាមួយលោក ស៊ី ជិនភីង សម្ដេច ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា ក្នុងនាមជាប្រមុខរដ្ឋាភិបាលថ្មី នាអាណត្តិទី៧នេះ នឹងប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការ ទំនាក់ទំនង និងចំណងមិត្តភាពយូរអង្វែងតទៀត។ តាមរយៈការជំនួបទល់មុខ នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានដឹកនាំប្រតិភូ ទៅទស្សនកិច្ចនៅប្រទេសចិននេះ បានថ្លែងយ៉ាងដូច្នេះ៖«ការជ្រើសរើសប្រទេសចិន នៅក្នុងទស្សនកិច្ចទី១នេះ ដូចឯកឧត្តមប្រធានាធិបតី(ស៊ី ជិនភីង) បានជ្រាប គឺជាការបង្ហាញសារយ៉ាងច្បាស់អំពីគោលជំហរ គោលនយោបាយរបស់កម្ពុជា គឺអត់មានការកែប្រែទេ នឹងការផ្ដល់ទៅលើអាទិភាព ក្នុងមិត្តភាពដែកថែបរវាងប្រទេសយើងទាំងពីរ»។ ដំណើរទស្សនកិច្ចនៅចិនរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា ប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា តាមការអញ្ជើញរបស់នាយករដ្ឋមន្រ្តីចិន លោក លី ឈាំង។ សម្តេច ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ពីដំណើរទស្សនកិច្ចនៅចិននេះ តាំងពីនៅក្នុងជំនួបជាមួយសមភាគីចិន លោក លី ឈាំង នៅក្នុងក្រុងហ្សាការតា ឥណ្ឌូណេស៊ី នៅក្រៅកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំពាក់ព័ន្ធ។ អត្ថបទទាក់ទង ចិនជាប្រទេសទីមួយនៃដំណើរទស្សនកិច្ចទ្វេភាគី របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត សម្ដេច ហ៊ុន ម៉ាណែត នឹងជួបប្រធានាធិបតីចិន ពិភាក្សាពីសហប្រតិបត្តិការត្បូងពេជ្រ និងយុទ្ធសាស្រ្ត តាមរយៈដំណើរទស្សនកិច្ចនេះ ប្រមុខរដ្ឋាភិបាលកម្ពុជា និងមានជំនួបដោយឡែកជាមួយលោក ស៊ី ជិនភីង ប្រធានាធិបតីចិន និងលោក ចាវ ឡឺជឺ ប្រធានសភាតំណាងប្រជាជន។ ក្នុងជំនួបនេះ ភាគីទាំងពីរ នឹងពិភាក្សាគ្នាលើទស្សនៈវិស័យមួយចំនួន រួមមាន ការកសាងសហគមន៍វាសនារួមគ្នាកម្ពុជា-ចិន ក្នុងយុគសម័យថ្មី , ការជំរុញបន្ថែមនូវកិច្ចសហប្រតិបត្តិការត្បូងពេជ្រ, ទិសដៅយុទ្ធសាស្រ្តសម្រាប់ទំនាក់ទំនងកម្ពុជា-ចិន ព្រមទាំងកិច្ចការតំបន់ និងអន្តរជាតិ ដែលផ្ដល់ប្រយោជន៍រួម។ ជាមួយគ្នានោះ សម្ដេច ហ៊ុន ម៉ាណែត ក៏នឹងមានជំនួបជាមួយលោក លី ឈាង នាយករដ្ឋមន្រ្តីចិន ដែលនឹងពិភាក្សាគ្នា ពីកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីរវាងប្រទេសទាំងពីរ។ នាយករដ្ឋមន្ត្រីទាំងពីរ ក៏នឹងធ្វើជាអធិបតីភាព ក្នុងពិធីការចុះហត្ថលេខាលើឯកសារមួយចំនួនដែរ។ | សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ប្រាប់លោក ស៊ី ជិនភីង ប្រធានាធិបតីចិនថា ការជ្រើសរើសចិន ដើម្បីធ្វើទស្សនកិច្ចដំបូងគេនេះ គឺជាសារមួយ ដើម្បីបង្ហាញពីជំហរនយោបាយកម្ពុជា ចំពោះរដ្ឋាភិបាលចិន។ |
កំហឹងរបស់ជនជាតិឥស្លាមឥណ្ឌូណេស៊ីលើវិបត្តិរ៉ូហ៊ីងយ៉ា បានឈានដល់ដំណាក់កាលមួយកាន់តែអាក្រក់ហើយ ។ ក្រុមបាតុកឥស្លាមជាច្រើននាក់ នៅថ្ងៃទី០៦ កញ្ញា បានដុតទង់ជាតិមីយ៉ាន់ម៉ាក្នុងពេលដែលពួកគេ បានប្រមូលផ្តុំធ្វើបាតុកម្មនៅខាងក្រៅស្ថានទូតមីយ៉ាន់ម៉ាប្រចាំរដ្ឋធានីហ្សាការតា ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន ឥណ្ឌូណេស៊ី The Jakarta Post ។ តាមប្រភពព័ត៌មានដដែលនោះ បន្ទាប់ពីក្រុមបាតុករ បានដុតទង់ជាតិរួចហើយនោះ ពួកគេ ក៏បានគប់ដបទឹកសុទ្ធ និងដុំថ្មទៅកាន់ស្ថានទូតមីយ៉ាន់ម៉ា និងថែមទាំងប៉ុនប៉ងទម្លាយបន្លាលួសទៅកាន់ស្ថានទូតទៀតផង ។ យ៉ាងណាក៏ដោយ ស្ថានការណ៍ ត្រូវបានបន្ធូរបន្ថយ ដ្បិត មានការធានាសន្តិសុខពីប៉ូលិសឥណ្ឌូណេស៊ី ។ សូមជម្រាបផងដែរថា ក្រោយពីមានការប៉ះទង្គិចគ្នារវាងកងកម្លាំងរដ្ឋាភិបាលមីយ៉ាន់ម៉ា និងក្រុមឧទ្ទាមប្រដាប់អាវុធនៅខែសីហា នៅក្នុងរដ្ឋ Rakhine មក មានជនជាតិភាគតិចម៉ូស្លីមរ៉ូហ៊ីងយ៉ាជាង១០ម៉ឺននាក់ហើយ បានរត់ភៀសខ្លួនចេញពីមីយ៉ាន់ម៉ាទៅកាន់បណ្តាជាប្រទេសជិតខាង ។ នេះបើយោងតាមរបាយការណ៍ចុងក្រោយរបស់អង្គការសហប្រជាជាតិ UNHCR ។ ជុំវិញការប្រមូលផ្តុំនេះដែរ រដ្ឋាភិបាលឥណ្ឌូណេស៊ី ក៏បានប្រាប់ពលរដ្ឋខ្លួន កុំឲ្យចេញមុខបាតុកម្មនោះទេ ពោលគឺ ទុកលទ្ធភាពឲ្យរដ្ឋាភិបាល ដើម្បីចេញចំណាត់ការជាមួយនឹងរដ្ឋាភិបាលមីយ៉ាន់ម៉ាដោយផ្ទាល់។ តាមពិតទៅ នេះមិនមែនជាការប្រមូលជាលើកដំបូងឡើយនៅក្នុងប្រទេសឥណ្ឌូណេស៊ី ដែលធ្វើឡើងក្នុងគោលដៅទាមទារឲ្យមីយ៉ាន់ម៉ា បញ្ឈប់សកម្មភាពរើសអើង និងហិង្សាលើជនជាតិភាគតិចឥស្លាមរ៉ូហ៊ីងយ៉ានៅរដ្ឋ Rakhine នៃប្រទេសមីយ៉ាន់ម៉ានោះ។ នៅចុងឆ្នាំ២០១៦កន្លងទៅ ក៏មានចលនាប្រមូលផ្តុំស្រដៀងគ្នារបស់ពលរដ្ឋឥស្លាមនៅបណ្តារដ្ឋអាស៊ាន ដែលរួមមាន ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងថៃ បន្ទាប់ពីមានហិង្សាប្រដាប់អាវុធនៅរដ្ឋ Rakhine នៅខែតុលា ឆ្នាំ២០១៦នោះ ដែលបានបណ្តាលឲ្យមាន ជនជាតិរ៉ូហ៊ីងយ៉ាជាច្រើននាក់ បានភៀសខ្លួនចេញពីប្រទេស និងរកជំនួញអន្តរាគមន៍នោះ ៕ | ស្របពេលដែលបញ្ហាធ្វើទុក្ខបុកម្នេញទៅលើជនជាតិរ៉ូហ៊ីងយ៉ានៅរដ្ឋ Rakhine នៃប្រទេសមីយ៉ាន់ម៉ា កាន់តែវិវត្តទៅរកភាពអាក្រក់ទៅៗ ក្រុមបាតុករជាច្រើននាក់នៅឥណ្ឌូណេស៊ី ដែលជាប្រទេសដែលមានចំនួនប្រជាជនឥស្លាមច្រើនជាងគេរបស់ពិភពលោក ក៏បានផ្ទុះបាតុកម្មទាមទារឲ្យមីយ៉ាន់ម៉ា ចាត់វិធានការដើម្បីបញ្ឈប់បញ្ហានេះ។ |
Bale សមាជិកក្រុមជម្រើសជាតិវែល៍ បានបង្ហាញការមិនសប្បាយចិត្តក្នុងការស្នាក់នៅជាមួយក្រុមរហស្សនាមស្តេចស ហើយឥឡូវរូបគេរំពឹងថានឹងចាកចេញពីក្លិបយក្សអេស្ប៉ាញមួយនេះនៅពេលទីផ្សារដោះដូរកីឡាករបើកទ្វារនារដូវកាលក្រោយ។ បើតាមការចុះផ្សាយរបស់ FourFourTwo មានក្លិបចំនួន៣ ដែលនាំមុខគេសម្រាប់ការទិញយកអតីតកីឡាកររបស់ Tottenham Hotspur រូបនេះ ហើយអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះក៏មាន Newcastle ផងដែរ។ ក្នុងចំណោមក្លិបទាំង៣ ដែលចង់បាន Bale រួមមាន Inter Miami ក្រុមនៃលីគកំពូលអាមេរិកដែលមាន David Beckham ជាម្ចាស់ Newcastle រួមទាំងក្លិប Spurs ក៏ត្រូវបានគេរាយការណ៍ថាចង់បានអតីតកូនក្រុមចាស់របស់គេយកទៅកាន់ក្រុងឡុងដ៍វិញផងដែរ។ Newcastle រហូតមកដល់ពេលថ្មីៗនេះប្រហែលជាមិនមានលទ្ធភាពចរចាយក Bale បាននោះទេ ប៉ុន្តែនៅពេលការកាន់កាប់របស់ម្ចាស់ថ្មីដែលជារជ្ជទាយាទនៃប្រទេសអារ៉ាប៊ីសាអូឌីតព្រះអង្គម្ចាស់ Mohammed Bin Salman នោះ ពួកគេនឹងអាចមានកម្រិតហិរញ្ញវត្ថុថ្មីមួយទៀតដែលអាចនិយាយគ្នាបាន។ ប្រសិនបើព្រះអង្គម្ចាស់ Bin Salman អាចឡើងកាន់កាប់ក្រុមរហស្សនាមសារិកាព្រៃនៅប៉ុន្មានសប្តាហ៍ខាងមុខនេះ មានន័យថាក្លិបនឹងទទួលបានកញ្ចប់លុយដ៏ច្រើនដើម្បីចំណាយនៅក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករចាប់ផ្តើមនៅរដូវកាលថ្មី ២០២០-២១។ ស្របពេលគ្នានេះដែរ ដោយសារវិបត្តិ COVID-19 បច្ចុប្បន្ន Real Madrid ហាក់ដូចជាព្យាយាមបញ្ចេញកីឡាករមួយចំនួនក្នុងតម្លៃថ្ងៃមួយដើម្បីសម្រួលដល់ក្លិប ហើយកីឡាករដែលត្រូវបញ្ចេញនោះអាចមាន Bale និង James Rodriguez ជាដើម។ Bale វ័យ៣០ឆ្នាំ បានចាកចេញពីក្រុមមាន់ខ្នាយមាស Spurs ទៅកាន់ក្លិបយក្ស Real Madrid ក្នុងឆ្នាំ ២០១៣ ក្នុងតម្លៃកំណត់ត្រាក្លិបជិត១០០លានដុល្លារ។ រយៈពេលប៉ុន្មានរដូវកាលចុងក្រោយរូបគេពិតជាមានបញ្ហាជាមួយក្រុមញឹកញាប់ ពិសេសនៅពេលក្រុមស្ថិតក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅលោក Zinedine Zidane៕ | Newcastle United បានត្រៀមខ្លួនរួចស្រេចក្នុងការចំណាយទឹកប្រាក់ ៥៣ លានផោន (៦៥លានដុល្លារអាមេរិក) ដើម្បីទិញយកខ្សែប្រយុទ្ធ Gareth Bale ពី Real Madrid។ នេះជាការត្រៀមចំណាយដ៏ច្រើនមិនធ្លាប់មាន ស្របពេលក្លិបនៅ Premier League មួយនេះជិតមានម្ចាស់ជាកំពូលមហាសេដ្ឋី។ |
កញ្ចប់ជំនួយរបស់សហគ្រិនខ្មែរ គឺជាយន្តការមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តន៍យុទ្ធសាស្ត្រ គាំទ្រដល់សហគ្រាសធុនតូចនិងមធ្យម និងធុរកិច្ចបង្កើតថ្មី ដើម្បីដោះស្រាយបញ្ហាប្រឈមផ្នែកអាជីវកម្ម និងប្រតិបត្តិការ និងភាពមិនប្រាកដប្រជាក្នុងពេលអនាគត ដែល បណ្តាលមកពីការរីករាលដាល នៃវិបត្តិកូវីដ-១៩។ ការគាំទ្រជាពិសេសនេះ នឹងត្រូវបែងចែកទៅផ្នែកដែលចាំបាច់ នៃអាជីវកម្មនៅក្នុងវិស័យដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយរោគរាតត្បាតនេះ។ លោក វង្សី វិស្សុត រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានកត់សម្គាល់ថា កញ្ចប់ជំនួយនេះ នឹងជួយដល់សហគ្រាសធុនតូចនិងមធ្យម និងធុរកិច្ចបង្កើតថ្មី ដើម្បីទប់បម្រុង និងស្ដារអាជីវកម្មឲ្យរីកចម្រើនឡើងវិញក្នុងអំឡុងពេលមានវិបត្តិនេះ ពីព្រោះអាជីវកម្មទាំងនេះ គឺជាក្បាលម៉ាស៊ីនជំរុញសេដ្ឋកិច្ច តាមរយៈការបង្កើតការងារ និងបន្ថែមគុណតម្លៃ ក៏ដូចជាគាំទ្រកំណើនសេដ្ឋកិច្ច របស់កម្ពុជា។ លោក បានបន្ថែមទៀតថា៖«រាជរដ្ឋាភិបាលកម្ពុជា តាមរយៈមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព ក៏ដូចជាសហគ្រិនខ្មែរ គឺមានគោលដៅកសាងកម្លាំងដឹកនាំ ឬអាចនិយាយថា ជាមេទ័ពក្នុងវិស័យឯកជន ដើម្បីប្រយុទ្ធក្នុងសមរភូមិសេដ្ឋកិច្ច ពាណិជ្ជកម្ម ក៏ដូចជាបច្ចេកវិទ្យា តាមរយៈការបង្កើនសមត្ថភាពប្រកួតប្រជែង ប្រសិទ្ធភាពធុរកិច្ចជាមីក្រូ និងប្រសិទ្ធភាពសេដ្ឋកិច្ចជារួម ក្នុងបរិការណ៍ថ្មី នៃសកលលោក ឬប្រក្រតីថ្មី ក្នុងគោលដៅបង្កើតនូវតម្លៃបន្ថែម និងកម្លាំងអូសទាញសេដ្ឋកិច្ចថ្មីៗទៀតនៅកម្ពុជា»។ នៅក្នុងឆ្នាំ២០២១ សហគ្រិនខ្មែរ កំពុងរៀបចំកញ្ចប់ជំនួយលើកទី៣បន្តទៀត ដើម្បីជាយុទ្ធសាស្ត្រឆ្លើយតប ដើម្បីផ្តល់ជំនួយដល់អាជីវកម្ម ដើម្បីឲ្យពួកគាត់រឹងមាំឡើងវិញ។ កញ្ចប់ជំនួយនេះ ក៏ដើរតួជាយន្តការបញ្ចូលសាច់ប្រាក់ដោយផ្ទាល់ ទៅក្នុងសេដ្ឋកិច្ច តាមរយៈអាជីវកម្មដើម្បីទ្រទ្រង់ការងាររបស់ប្រជាជនកម្ពុជា។ «កញ្ចប់ជំនួយសហគ្រិនខ្មែរលើកទី ៣» នឹងអនុវត្តតាមនីតិវិធីដូចគ្នា ទៅនឹងកញ្ចប់ជំនួយឆ្នាំមុន ដោយមាន៤ ដំណាក់កាល។ ដំណាក់កាលទី១ សហគ្រិនខ្មែរ នឹងធ្វើសេចក្តីប្រកាសនៅលើគេហទំព័រហ្វេសប៊ុក បណ្តាញព័ត៌មាន និងតាមរយៈបណ្តាញដៃគូរបស់ខ្លួន ដើម្បីលើកកម្ពស់ការយល់ដឹងអំពីកម្មវិធីនេះ និងប្រកាសបើកទទួលពាក្យស្នើសុំ។ ដំណាក់កាលទី២ ពាក្យស្នើសុំទាំងអស់ នឹងត្រូវបានសម្រិតសម្រាំង ដោយប្រើគោលការណ៍វិនិច្ឆ័យ ដែលមានលក្ខណៈស្តង់ដារ។ ដំណាក់កាលទី៣ បេក្ខជនដែលត្រូវបានជ្រើសរើស ត្រូវបានអញ្ជើញឲ្យមកធ្វើបទបង្ហាញ អំពីអាជីវកម្ម និងយន្តការនៃការប្រើប្រាស់កញ្ចប់ថវិការបស់ពួកគេ ទៅកាន់គណៈកម្មការជំនាញ។ ដំណាក់កាលចុងក្រោយ កញ្ចប់ជំនួយត្រូវបានផ្តល់ទៅឲ្យបេក្ខជនជ័យលាភី។ លោក ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្ដិនៃសហគ្រិនខ្មែរ មានប្រសាសន៍ថា៖ «សហគ្រិនខ្មែរ ជឿជាក់ថា កម្មវិធីកញ្ចប់ជំនួយនេះ គឺជាការឆ្លើយតបទាន់ពេលវេលា និងមានប្រសិទ្ធភាព ពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលត្រូវបានអនុវត្តដោយសហគ្រិនខ្មែរ ដើម្បីគាំទ្រសហគ្រាសធុនតូច និងមធ្យម និងធុរកិច្ចបង្កើតថ្មី ដែលកំពុងរងឥទ្ធិពលពីវិបត្តិកូវីដ-១៩ ហើយកំពុងរៀបចំអាជីវកម្មរបស់ខ្លួន សម្រាប់បរិបទប្រក្រតីថ្មីនេះ»។ លោក ឈៀង វណ្ណមុនិណ្ឌ បន្តថាសហគ្រិនខ្មែរ ទទួលស្វាគមន៍ ក្នុងភាពជាដៃគូហិរញ្ញប្បទាន ពីស្ថាប័នពាក់ព័ន្ធផ្សេងៗ ក្នុងការប្រើប្រាស់វេទិកាកញ្ចប់ជំនួយរបស់ សហគ្រិនខ្មែរ ដើម្បីកសាង និងជំរុញ ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព និងការស្តារសេដ្ឋកិច្ចឡើងវិញ នៅប្រទេសកម្ពុជា៕ (អត្ថបទពាណិជ្ជកម្ម) | នៅក្នុងឆ្នាំ២០២០ សហគ្រិនខ្មែរ បានប្រគល់នូវកញ្ចប់ជំនួយចំនួនពីរលើក។ តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កញ្ចប់ជំនួយរបស់សហគ្រិនខ្មែរ លើកទី១ និងទី២ បានផ្តល់ថវិកាប្រមាណ ៤០ ម៉ឺនដុល្លារ ដល់សហគ្រាសធុនតូច និងមធ្យម និងធុរកិច្ចបង្កើតថ្មី ចំនួន២៧ ក្នុងចំណោមពាក្យស្នើសុំចំនួន ២៧៨ មកពី១៩ ខេត្តនិងរាជធានី។ សហគ្រាសធុនតូច និងមធ្យម និងធុរកិច្ចបង្កើតថ្មី ដែលត្រូវបានជ្រើសរើស មកពីវិស័យផ្សេងៗគ្នាដូចជា វិស័យកសិកម្ម កសិឧស្សាហកម្ម សិប្បកម្ម សេវាកម្ម បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន។ |
បើតាមក្រសួងទេសចរណ៍ ក្នុងចំណោមភ្ញៀវទេសចរខាងលើ ភ្ញៀវទេសចរជាតិ មានប្រមាណ ១.០៥៦.០០០នាក់ និងភ្ញៀវទេសចរអន្តរជាតិ មានប្រមាណ ២៤០០០នាក់៕ សូមថ្លែងអំណរគុណដល់ក្រុមហ៊ុនដែលបានចូលរួមឧបត្ថម៖ ១, ឥណទានគេហដ្ឋានរបស់ធនាគារ ស៊ីអាយអិមប៊ី ផ្តល់ជូនអត្រាការប្រាក់ 7.99% បន្ថែមជាមួយសេវាធានារ៉ាប់រងអាយុជីវិតរហូតដល់ 50,000 ដុល្លារអាមេរិក ដោយឥតគិតថ្លៃ។ សូមទំនាក់ទំនង 023 988 388 ។ ២, រថយន្តប្រណីតម៉ាក Mercedes-Benz (មែសឺដេស-បិនស៍) ថ្មីៗឆ្នាំ២០១៨ កំពុងដាក់លក់នៅ ក្រុមហ៊ុន ស្តារ អូតូ (ខេមបូឌា) ខូអិលធីឌី ស្ថិតនៅមហាវិថីសម្តេច ហ៊ុន សែន ឬផ្លូវ៦០ម៉ែត្រ ភ្នំពេញ។ ទូរស័ព្ទផ្នែកលក់ 017 231 488 និងផ្នែកសេវាកម្ម ០11 726 988 ។ ៣, ស្អាតដូចតារា ស្អាតបែបស៊ូណេ, ទូរស័ព្ទទំនាក់ទំនង៖ 017 800 150 / 098 5000 88 , ទីតាំងស្ថិតនៅផ្សារទំនើបសុវណ្ណា។ ៤, រីករាយឆ្នាំថ្មី! បង្កើតបរិយាកាសដ៏រីករាយនៅក្នុងឆ្នាំថ្មីជាមួយ កូកា-កូឡា រសជាតិនៃអារម្មណ៍ស្រស់ស្រាយ។ | ក្រសួងទេសចរណ៍ បានទទួលរបាយករណ៍បឋមថា ភ្ញៀវទេសចរជាតិ-អន្តរជាតិ ចំនួន ១.០៨០.០០០នាក់ បានទៅកម្សាន្តនៅតាមរមណីយដ្ឋាននានានៅទូទាំងប្រទេសកម្ពុជា ក្នុងថ្ងៃទី១នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ |
នៅកម្ពុជា «ខ្លាឃ្មុំធំ» រស់នៅតាមទីជម្រកសមស្របប្រភេទព្រៃស្រោង និងពាក់កណ្ដាលស្រោង។ សត្វប្រភេទនេះក៏ឃើញមានផងដែរនៅប្រទេស ឡាវ ភូមា ថៃភាគខាងជើង និងប៉ាគីស្ថាន។ លក្ខណៈជីវសាស្ត្រ «ខ្លាឃ្មុំធំ» ចូលចិត្តរស់នៅតាមទីជម្រកតំបន់ខ្ពង់រាប តំបន់ព្រៃពាក់កណ្តាលស្រោង និងវាលស្មៅក្រាស់ៗ ហើយជាទូទៅ សត្វប្រភេទនេះដេកនៅពេលថ្ងៃនៅតាមប្រហោងគល់ឈើធំៗ រូងភ្នំ និងក្រហែងថ្មជាដើម។ នេះបើតាមសៀវភៅថនិកសត្វកម្ពុជា។ «ខ្លាឃ្មុំធំ» ចេញរកស៊ីនៅពេលយប់ ប៉ុន្តែមានពេលខ្លះរកស៊ីពេលថ្ងៃផងដែរនៅរដូវផ្លែឈើទុំ។ ចំណីអាហាររបស់ «ខ្លាឃ្មុំធំ» មានដូចជា ឃ្មុំ, ព្រួត, ឫសឈើ, សត្វល្អិត និងរុក្ខជាតិ។ «ខ្លាឃ្មុំធំ» មានលក្ខណៈបន្ស៊ាំទៅនឹងចំណីផ្សេងៗ ប៉ុន្តែចំពោះខ្លាឃ្មុំដែលចិញ្ចឹមនៅក្នុងសួនសត្វវាស៊ីចំណីដូចជា បបរសណ្តែក បន្លែ ត្រី សាច់ឆៅ ដូង។ល។ ការបន្តពូជរបស់«ខ្លាឃ្មុំធំ» ខ្លាឃ្មុំធំញីបង្កើតកូនម្តងបាន ១-២ក្បាល បន្ទាប់ពីពពោះរយៈពេល ៧-៨ខែ ជួនកាលមានកូនរហូតដល់ ៣-៤ក្បាល ប៉ុន្តែចំនួននេះកម្រនឹងមានណាស់។ កូនរស់នៅជាមួយមេរហូតដល់អាយុ៣ឆ្នាំ និងជួនកាលរហូត ដល់មេរបស់វាមានកូនបន្ទាប់មួយទៀត។ វាជាប្រភេទសត្វរស់នៅឯកឯង ប៉ុន្តែវារស់នៅជាគូពេលរដូវបន្តពូជតែប៉ុណ្ណោះ។ ភិនភាគរបស់ខ្លាឃ្មុំធំ មានមាឌធំជាងគេក្នុងចំណោមប្រភេទខ្លាឃ្មុំទាំងអស់ ដែលមានដងខ្លួនគ្របដណ្តប់ដោយរោមក្រាស់វែងៗពណ៌ត្នោត និងមានឆ្នូតពណ៌លឿងខ្ចីរាងដូចអក្សរវេ (V) នៅខាងក្រោមករបស់វា។ ស្លឹកត្រចៀករបស់វាមានទំហំធំជាងខ្លាឃ្មុំតូច និងមានប្រវែងក្បាល-ដងខ្លួនពី ១២០០-១៥០០ម.ម ជាមធ្យមសត្វឈ្មោលមានទម្ងន់ពី ១១០-១៥០គ.ក រីឯញីវិញមានទម្ងន់ពី ៥៦-៩០គ.ក។ ចំណែកឯប្រអប់ជើងរបស់វាមានទំរង់ស្រដៀងទៅនឹងប្រអប់ជើងរបស់មនុស្សដែរ។ ប្រភពនៃឯកសារសត្វនេះ សារព័ត៌មានថ្មីៗ ដកស្រង់ពីសៀវភៅថនិកសត្វកម្ពុជា ដែលរៀបរៀងដោយ ម៉ែន សូរិយន់, សួន ផល្លា, ស៊ិន ប៉ូលីន និង Joe Walston ឆ្នាំ២០០៨៕ | «ខ្លាឃ្មុំធំ» ត្រូវបានថយចុះដោយសារការបាត់បង់ទីជម្រក ការខ្វះខាតទីតាំងរកចំណី និងការបរបាញ់ដើម្បីយកសំណាកធ្វើអាជីវកម្ម។ «ខ្លាឃ្មុំធំ» វាស្ថិតក្នុងក្រុមប្រភេទជិតផុតពូជ ដែលត្រូវបានការពារដោយច្បាប់ស្តីពីព្រៃឈើ និងបានចុះបញ្ជីក្រហមអង្គការ IUCN ថាជាប្រភេទរងគ្រោះ។ |
បន្ទាប់ពីទទួលបានជោគជ័យលើសការរំពឹងទុក នៃការរៀបចំ«ពិព័រណ៍ម្សៅទឹកដោះគោ»កាលពីចុងខែកញ្ញាកន្លងទៅ ឥឡូវនេះ ហាងបេប៊ីអោតឡេត បានរៀបចំពិព័រណ៍ដ៏មានសារៈសំខាន់មួយទៀតសម្រាប់អ្នកម្តាយដែលកំពុងពពោះទាំងអស់។ ពិព័រណ៍នោះគឺ«ពិព័រណ៍សម្ភារត្រៀមសម្រាល» ដែលនឹងរៀបចំនៅថ្ងៃទី ២៦ និងទី២៧ ខែតុលាខាងមុខនេះ នៅហាងបេប៊ីអោតឡេត សាខាទួលគោកតែមួយគត់ ចាប់ពី៨ព្រឹក ដល់ម៉ោង ៨យប់។ បើតាមលោក វាលសុន ឃីម នាយកគ្រប់គ្រងទីផ្សារនៃហាងបេប៊ីអោតឡេត ការតាំងពិព័រណ៌«ត្រៀមសម្រាល»នៅពេលខាងមុខនេះ នឹងមានការចូលរួមពីវេជ្ជបណ្ឌិតជាតិ និងអន្តរជាតិជាច្រើនរូប ដើម្បីចែករំលែកចំណេះដឹងទាក់ទងនឹងអ្នកម្តាយពពោះ អ្នកម្តាយទើបសម្រាលកូនដល់អ្នកចូលរួម ជាពិសេសអ្នកម្តាយកំពុងពពោះទាំងអស់។ លោក វាលសុន ឃីម បញ្ជាក់ដូច្នេះ៖«យើងមានវេជ្ជបណ្ឌិតជនជាតិថៃ ដែលឧបត្ថម្ភដោយមន្ទីរពេទ្យ Piyavate Hospital នៅក្នុងប្រទេសថៃ និងវេជ្ជបណ្ឌិតជនជាតិជប៉ុន ដែលឧបត្ថម្ភដោយមន្ទីរពេទ្យ Sunrise Japan នៅក្នុងប្រទេសកម្ពុជាយើងចូលរួម ហើយក៏មានវេជ្ជបណ្ឌិតក្នុងស្រុកចូលរួមចែករំលែកចំណេះដឹងផងដែរ»។ ក្រៅពីនេះ ក៏មានផងដែរតំណាងក្រុមហ៊ុនលក់ផលិតទារកនិងកុមារជាច្រើនចូលរួម មានមានដូចជា ក្រុមហ៊ុនម្សៅទឹកដោះគោ,ដបទឹកដោះ,សម្លៀកបំពាក់ទារក និងកុមារ, ក្រដាសសើម និងសម្ភារប្រើប្រាស់ចាំបាច់ផ្សេងៗជាច្រើនទៀត។ នេះបើតាមលោក វាលសុន ឃីមដដែល។ សូមបញ្ជាក់ផងដែរថា នៅក្នុង«ពិព័រណ៍សម្ភារត្រៀមសម្រាល»នៅថ្ងៃទី២៦ និងទី២៧ ខែតុលាខាងមុនេះក៏មានកម្មវិធីដើរម៉ូតកុមារផងដែរ ហើយអ្នកម្តាយ អាចជ្រើសរើសសម្ភារសម្រាប់ស្វាគមន៍ #LittleOne នៅក្នុងពិព័រណ៍បានទៀតផង។ ជាពិសេស អ្នកចូលរួម និងទិញទំនិញនៅក្នុងថ្ងៃនោះ និងមានឱកាសឈ្នះរង្វាន់ភ្លាម ជាមួយការចាប់ផ្សងសំណាងរង្វាន់យ៉ាងសន្ធឹកសន្ធាប់។ គួរកត់សម្គាល់ថា បេប៊ីអោតឡេត តែងតែរិះរកនូវអ្វីដែលល្អៗ ជាពិសេសវិធីសាស្ត្រងាយស្រួលក្នុងការចិញ្ចឹមបីបាច់ថែរក្សាកូន មកចែករំលែកដល់លោកឪពុកអ្នកម្តាយគ្រប់រូប។ អ្វីដែលកាន់ពិសេស និងងាយស្រួលទៀតនោះ គឺហាងបេប៊ី អោតឡេត បានបង្កើតគេហទំព័រមួយ www.bbocambodia.com សម្រាប់ឲ្យអតិថិជនស្វែងរក និងទិញសម្ភារនានាពីហាងបេប៊ី អោតឡេត បានពីគ្រប់ទីកន្លែង គ្រប់ពេលវេលា និងងាយស្រួលជាទីបំផុត។ គេហទំព័រនេះ ក៏កំពុងតែពេញនិយមប្រើប្រាស់ ពីអតិថិជនផងដែរ។ សម្រាប់ព័ត៌មានលម្អិត ទាក់ទងតាមលេខទូរសព្ទ 017 222 978 ៕ | ភ្នំពេញ៖ ហាងបេប៊ីអោតឡេត បានរៀបចំពិព័រណ៍ដ៏សំខាន់មួយទៀត គឺពិព័រណ៍«សម្ភារត្រៀមសម្រាល» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ និងទី២៧ ខែតុលាខាងមុខនេះ នៅបេប៊ីអោតឡេតសាខាទួលគោក។ នៅក្នុងពិព័រណ៍ដ៏សំខាន់សម្រាប់អ្នកម្តាយដែលកំពុងពពោះនេះ នឹងមានការចូលរួមចែករំលែកចំណេះដឹង ពីវេជ្ជបណ្ឌិតជាតិ និងអន្តរជាតិជាច្រើនរូប ក្នុងនោះក៏មានដែរវេជ្ជបណ្ឌិតជនជាតិជប៉ុនមកពីមន្ទីរពេទ្យ Sunrise Japan នៅក្នុងប្រទេសកម្ពុជា និងវេជ្ជបណ្ឌិតជនជាតិថៃ ពីមន្ទីរពេទ្យ Piyavate Hospital នៅក្នុងប្រទេសថៃ។ |
Rolls Royce Phantom មួយគ្រឿងនោះ ជាការបញ្ជាទិញពីរុស្ស៊ី ដោយអតិថិជនម្នាក់នៅអ៊ីតាលី។ តួរថយន្តទាំងមូលមិនមានបញ្ហាអ្វីនោះឡើយ ប៉ុន្តែពេលទៅដល់អ៊ីតាលី មន្ត្រីគយ បានកត់សម្គាល់ពីលក្ខណៈពិសេសរបស់វា ជាពិសេសពូករថយន្ត និងគ្រឿងផ្សេងៗ សុទ្ធតែស្រោបជាពិសេសដោយស្បែកក្រពើ។ ក្រោយការស៊ើបអង្កេត ការប្រើប្រាស់ស្បែកក្រពើនេះ មិនមែនចេញពីប្រភពក្រុមហ៊ុន Rolls Royce នោះឡើយ ប៉ុន្តែជាតុបតែងលម្អបន្ថែមតាមការបញ្ជាទិញ។ អាជ្ញាធរ បានសម្រេចដាក់ពាក្យបណ្តឹងប្រឆាំងនឹងអ្នកនាំចូលរថយន្ត ដើម្បីឈានទៅការដាក់ពិន័យផ្លូវការ។ ម្ចាស់រថយន្តត្រូវបានតម្រូវឲ្យបកស្បែកក្រពើនោះចេញ ទើបអាចមានសិទ្ធិយករថយន្តពីភ្នាក់ងារគយទៅប្រើប្រាស់។ ក្រពើស្ថិតក្នុងចំណោមពូជសត្វដែលត្រូវការពារតាមអនុសញ្ញាក្រុងវ៉ាស៊ីនតោនស្តីពីការពាណិជ្ជកម្មអន្តរជាតិទាក់ទងរុក្ខជាតិ និងសត្វដែលជិតផុតពូជ។ អ៊ីតាលីស្ថិតក្នុងចំណោមប្រទេសហត្ថលេខីចំនួន១៦០ បើគិតចាប់តាំងពីឆ្នាំ១៩៧៥មក៕ | កាលពីពេលថ្មីៗកន្លងមកនេះ គយអ៊ីតាលីបានរឹបអូសយក Rolls Royce Phantom ដ៏ទំនើបមួយគ្រឿង ដោយសារតែផ្នែកខាងក្នុងនៃរថយន្ត សុទ្ធតែស្រោបដោយស្បែកក្រពើ។ យោងតាមការផ្សាយរបស់ Motor1 អាជ្ញាធរអ៊ីតាលី ពង្រឹងការអនុវត្តសន្ធិសញ្ញាអន្តរជាតិស្តីពីការការពាររុក្ខជាតិ និងពពួកសត្វជិតផុតពូជ។ |
លោកប្រធានាធិបតី Joe Biden បានស្វាគមន៍យ៉ាងកក់ក្តៅដល់នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Anthony Albanese នៅសេតវិមាន ដោយលោកបានទទួលស្គាល់ថា ទស្សនកិច្ចផ្លូវរដ្ឋនេះត្រូវគ្របដណ្តប់ដោយព្រឹត្តិការណ៍គួរឱ្យខ្ពើមរអើមនៅផ្នែកម្ខាងទៀតនៃផែនដី។ លោកប្រធានាធិបតី Joe Biden បានថ្លែងថា៖ «ជាមួយគ្នា យើងគាំទ្រអ៊ីស្រាអែលប្រឆាំងនឹងភេរវកម្មរបស់ពួកហាម៉ាស់។ យើងគាំទ្រអ៊ុយក្រែនប្រឆាំងនឹងអំពើកំណាចរបស់ប្រធានាធិបតីរុស្ស៊ី Vladimir Putin។ ហើយយើងបានបង្ហាញឱ្យឃើញថាលទ្ធិប្រជាធិបតេយ្យអាចពុះពារឧបសគ្គដែលជាកិច្ចការដ៏មានសារៈសំខាន់បំផុតដល់ជីវិតមនុស្ស រាប់បញ្ចូលទាំងការប្រែប្រួលអាកាសធាតុរហូតដល់ជំងឺមហារីក»។ លោក Albanese បានគូសបញ្ជាក់ជម្លោះទាំងនោះដើម្បីសង្កត់ធ្ងន់ថា អូស្ត្រាលីនិងសហរដ្ឋអាមេរិកដែលជាប្រទេសប្រកាន់ប្រជាធិបតេយ្យសេរីនិយម មានឧត្តមគតិដូចគ្នា។ លោកនាយករដ្ឋមន្ត្រីអូស្ត្រាលីបានថ្លែងថា៖ «នៅក្នុងពិភពលោកគ្មានភាពទៀងទាត់នៅ ពេលសព្វថ្ងៃនេះ សម្ព័ន្ធភាពរវាងអូស្ត្រាលីនិងសហរដ្ឋអាមេរិកនិងវិធីដែលយើងឈរគ្មានងាករេប្រឆាំងនឹងការឈ្លានពាន ទោះវាជាការលុកលុយមិនត្រឹមត្រូវតាមច្បាប់ក្នុងប្រទេសអ៊ុយក្រែន ឬទោះវាជាការវាយប្រហារភេរវកម្មរបស់ពួកហាម៉ាស់លើអ៊ីស្រាអែលក៏ដោយ ក៏ជាអ្វីមួយដែលយើងអាចពឹងពាក់គ្នាបាន ដើម្បីការពារគុណតម្លៃរួមគ្នារបស់យើង»។ លោក Biden បានមានប្រសាសន៍ថា ទស្សនកិច្ចនេះបានផ្តល់ដល់ឥស្សរជនទាំងពីរ នាក់នេះនូវឱកាសមួយសម្រាប់«បង្កើន»កិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំងពីរ ដែលមានរួមវិស័យបច្ចេកវិទ្យា វិទ្យាសាស្ត្រ និងកិច្ចប្រឹងប្រែងខាងយោធា។ មេដឹកនាំទាំងពីរក៏បាននិយាយយោងដល់ការប្រឹងប្រែងរបស់ពួកគេក្នុងការទប់ទល់នឹងសត្រូវរួមគ្នាគឺប្រទេសចិន ដោយលោក Biden បានព្រមានរដ្ឋាភិបាលក្រុងប៉េកាំងអំពីការយាយីកាលពីពេលថ្មីៗនេះរបស់ខ្លួនដល់នាវាហ្វីលីពីនក្នុងសមុទ្រចិនខាងត្បូង។ លោកបាននិយាយថា ការវាយប្រហារណាមួយអាចនាំឱ្យមានការអនុវត្តសន្ធិ សញ្ញាការពារគ្នាទៅវិញទៅមករវាងអាមេរិកជាមួយប្រទេសជាប្រជុំកោះនៅអាស៊ីអាគ្នេយ៍នោះ។ កាលពីដើមអាណត្តិលោកក្នុងឆ្នាំ ២០២១ លោក Biden បានធ្វើឱ្យមានភាពដៃគូសន្តិសុខត្រីភាគីជាមួយប្រទេសអូស្ត្រាលីនិងចក្រភពអង់គ្លេស ហៅ AUKUS។ ភាពដៃគូនេះអំពាវនាវឱ្យមានការពង្រឹងអន្តរភាពប្រតិបត្តិការយោធានិងជំនួយដល់អូស្ត្រាលីឱ្យមាននាវាមុជទឹកដើរដោយកម្លាំងថាមពលនុយក្លេអ៊ែរ។ កាលពីថ្ងៃពុធសប្តាហ៍មុន លោក Biden បាននិយាយថា លោកប្រាកដក្នុងចិត្តថា សភានឹងផ្តល់ ប្រាក់ជួយដល់ AUKUS។ លោកប្រធានាធិបតី Bidenបានថ្លែងទៀតថា៖ «AUKUS ស្ថិតក្នុងផលប្រយោជន៍របស់យើង។ នៅពេលយើងសម្រេចកិច្ចព្រមព្រៀងនេះជាមួយគ្នា ប្រធានាធិបតីចិនលោក Xi Jinping បានសួរខ្ញុំថា តើយើងគ្រាន់តែព្យាយាមឡោមព័ទ្ធចិនឬទេ។ ខ្ញុំបាននិយាយថា «ទេ» យើងមិនមែនឡោមព័ទ្ធចិនទេ។ យើងគ្រាន់តែធ្វើឱ្យប្រាកដថាផ្លូវសមុទ្រនៅតែបើកចំហ។ គាត់មិនអាចកែប្រែជាឯកតោភាគីនូវបទបញ្ញត្តិស្តីពីផ្លូវអាកាសអន្តរជាតិនិងផ្លូវទឹកអន្តរជាតិបានទេ។ល។ ហើយនេះជាអ្វីទាក់ទិនជាមួយ AUKUS»។ ក្រុមអ្នកវិភាគនិយាយថា អ្វីទាំងអស់នេះកំពុងត្រូវសង្កេតមើលដោយដិតដល់មិនមែនតែដោយរដ្ឋាភិបាលក្រុងប៉េកាំង រដ្ឋាភិបាលក្រុងកង់បេរ៉ានិងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនតែប៉ុណ្ណោះទេ តែក៏ត្រូវសង្កេតមើលដោយតំបន់ដែលត្រូវយកចិត្តដោយរដ្ឋាភិបាលទាំងបីនេះដែរ គឺក្រុមបណ្តាប្រទេសជាកោះក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។ លោកBiden បានធ្វើជាម្ចាស់ផ្ទះទទួលមេដឹកនាំនៃប្រទេសកោះទាំងនេះនៅក្នុងវេទិកាមួយកាលពីខែមុន។ លោក Gordon Peake ជាទីប្រឹក្សាជាន់ខ្ពស់នៃបណ្តាកោះក្នុងមហាសមុទ្រប៉ាស៊ីហ្វិកនៅឯវិទ្យាស្ថានសន្តិភាពសហរដ្ឋអាមេរិក។ លោកថ្លែងថា៖ «វាមានសារៈសំខាន់ដែរដែលឃើញថា ការណ៍នេះមានការយល់ឃើញបែបណាក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។ មេដឹកនាំខ្លះមិនសូវកក់ក្តៅជាមួយ AUKUS ទេ។ មេដឹកនាំឯទៀតមានយោបល់ផ្ទុយចំពោះ AUKUS។ មានការជំទាស់ច្រើននឹង AUKUS ក្នុងតំបន់នោះ ហើយជាពិសេសមានការប្រឆាំងនឹងនាវាមុជទឹកនុយក្លេអ៊ែរ ទោះជានាវាទាំងនេះដើរដោយកម្លាំងនុយក្លេអ៊ែរនិងមានផ្ទុកអាវុធធម្មតាមិនមែនជាអាវុធនុយក្លេអ៊ែរក៏ដោយ»។ ក្នុងពេលឆាប់ៗនេះ លោក Albanese នឹងបំពេញទស្សនកិច្ចដ៏សំខាន់មួយទៀត។ កាលពីពេលកន្លងទៅនេះ លោកបានប្រកាសថា លោកនឹងទៅបំពេញទស្សនកិច្ចនៅក្រុងប៉េកាំងនិងក្រុងសៀងហៃ ប្រទេសចិន នៅដើមខែវិច្ឆិកា ដើម្បីជួបជាមួយលោកប្រធានាធិបតីចិន Xi Jinping៕ | នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Anthony Albaneseបានបំពេញទស្សនកិច្ចផ្លូវរដ្ឋមួយនៅសេតវិមាន កាលពីថ្ងៃពុធ ទី២៥ ខែតុលា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិក អំពីនាវាមុជទឹកដើរដោយកម្លាំងនុយក្លេអ៊ែរនិងអំពីវត្តមានយោធារួមគ្នារបស់ពួកគេក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដែលជាចំណាត់ការសំខាន់សម្រាប់ទប់ទល់នឹងកំណើនមហិច្ឆតារបស់ចិន។ |
សៀមរាប៖ អាជ្ញាធរជាតិអប្សរា ស្នើឱ្យពលរដ្ឋចូលចតយានជំនិះគ្រប់ប្រភេទក្នុងចំណតដែលបានកំណត់នៅបរិវេណខាងមុខប្រាសាទអង្គរវត្ត ដើម្បីបញ្ជៀសការកកស្ទះ ក៏ដូចជារក្សាសណ្ដាប់ធ្នាប់សាធារណៈ ឱ្យបានល្អប្រសើរក្នុងថ្ងៃចូលឆ្នាំខ្មែរ។ លោក ណន តូនី ប្រធានក្រុមសណ្ដាប់ធ្នាប់ ដែលគ្រប់គ្រងក្នុងរមណីដ្ឋានអង្គរនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ក្រុមការងារសណ្តាប់ធ្នាប់ បានរៀបចំដាក់កម្លាំងទៅតាមគោលដៅសំខាន់ៗនៅចំណតធំ ខាងមុខប្រាសាទអង្គរវត្ត។ លោកពន្យល់ថា ការដាក់កម្លាំងនេះ ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋ ដែលជិះយានជំនិះមកទស្សនាប្រាសាទនានាកុំឱ្យកកស្ទះ នាថ្ងៃចូលឆ្នាំប្រពៃណីខ្មែរ។ លោក តូនី បន្តថា នៅប្រាសាទអង្គរវត្តចំណតធំមានតែមួយប៉ុណ្ណោះ គឺនៅចំពីមុខបរិវេណប្រាសាទតែម្ដង។ ប៉ុន្តែ បើក្នុងករណីចំណតទីនេះពេញ ពលរដ្ឋក៏អាចយកយានជំនិះ ទៅចតនៅចំណតភ្នំបាខែងបានដែរ ។ ក្នុងនាមជាប្រធានក្រុមសណ្ដាប់ធ្នាប់លោក តូនី ទទូចស្នើសុំឱ្យប្រជាពលរដ្ឋ ដែលអញ្ជើញមកទស្សនាប្រាសាទអង្គរវត្ត ឬក៏ប្រាសាទផ្សេងៗទៀត នៅក្នុងទឹកដីសៀមរាប សូមចតយានយន្តនៅក្នុងចំណតដែលបានកំណត់។ ពាក់ព័ន្ធនឹងពលរដ្ឋដែលរកស៊ីដឹកភ្ញៀវទេសចរវិញ សូមទម្លាក់ភ្ញៀវរួចហើយ ជួយយកយានជំនិះទាំងឡាយមកចតនៅក្នុងចំណតឱ្យបានត្រឹមត្រូវ ចៀសវាងចតតាមចិញ្ចើមផ្លូវ បង្កឱ្យស្ទះនិងអាចបណ្តាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ។ លោក តូនី បញ្ជាក់បន្ថែមថា ចំណតនៅខាងមុខបរិវេណប្រាសាទអង្គរវត្តនេះ ជាចំណត់សាធារណៈ ពុំមានយកសេវានោះទេ។ រីឯទីតាំងដែលនៅខាងក្រៅចំណតសាធារណៈនេះ ជាចំណតដែលពលរដ្ឋ រៀបចំតាមមុខផ្ទះឬវាលស្រែ ដើម្បីឱ្យឡានឬម៉ូតូចូលចត ហើយយកសេវាដោយខ្លួនឯង ។ ការណ៍នេះ មិនពាក់ព័ន្ធជាមួយនឹងអាជ្ញាធរជាតិអប្សរានោះទេ៕ | ដោយ៖ ថោង ប្រណី |
អារ៉ាប៊ីសាអូឌីត នឹងរៀបចំព្រឹត្តិការណ៍ World Cup ក្រោយពេលដែលប្រទេសម៉ារ៉ុក, ព័រទុយហ្កាល់ និងអេស្ប៉ាញ ធ្វើជាសហម្ចាស់ផ្ទះការប្រកួតរួមសម្រាប់ពានរង្វាន់ FIFA World Cup ឆ្នាំ ២០៣០។ World Cup ឆ្នាំ ២០៣៤ ត្រូវបានសហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) កំណត់សម្រាប់តែប្រទេសស្ថិតក្នុងតំបន់អាស៊ី និងទ្វីបអូសេអានី ទើបអាចដេញថ្លៃបាន។ អារ៉ាប៊ីសាអូឌីត នឹងក្លាយជាប្រទេសទី២ មកពីតំបន់អារ៉ាប់ ដែលនឹងរៀបចំការប្រកួតព្រឹត្តិការណ៍បាល់ទាត់ពិភពលោក បន្ទាប់ពីប្រទេសកាតាបានរៀបចំនៅក្នុងឆ្នាំ ២០២២។ ចំពោះការដេញថ្លៃផ្លូវការ សហព័ន្ធបាល់ទាត់អារ៉ាប៊ីសាអូឌីត (SAFF) បាននិយាយថា ពួកគេនឹងមានការរីកលូតលាស់រួមគ្នា ហើយយុទ្ធនាការ World Cup នឹងបង្ហាញពីវិធីដែល ប្រទេសកំពុងពង្រឹងចំណងមិត្តភាពជាមួយប្រទេសដទៃផ្សេងទៀតតាមរយៈកីឡា។ កន្លងមកប្រទេសក្នុងតំបន់មជ្ឈិមបូព៌ា បានចំណាយដើមទុកជាច្រើនវិនិយោគទៅលើ កីឡាដែលរួមមានកីឡាល្បីៗលើពិភពលោកដូចជា បាល់ទាត់, ប្រណាំងរថយន្ត Formula One, ប្រដាល់សកលពិភពលោក, កីឡាវាយកូនហ្គោលជាដើម។ «ការប្រាប់រឿងបាល់ទាត់របស់យើងទៅកាន់ពិភពលោកគឺមានសារៈសំខាន់ខ្លាំងណាស់។ យើងមានការវិវឌ្ឍដែលមិនធ្លាប់មានពីមុនមកក្នុងការប្រកួតទាំងបុរស និងស្រ្តី ហើយការ ដេញថ្លៃរបស់យើងគឺជាការអញ្ជើញបើកចំហទៅកាន់ពិភពលោកឱ្យចូលរួមជាមួយយើង ក្នុងដំណើរដ៏គួរឱ្យរំភើបនេះ។»។ នេះបើតាមសម្តីរបស់លោក Yasser Al Misehal ប្រធានសហព័ន្ធ SAFF។ ដំណើរការបន្ទាប់ក្នុងដំណើរដេញថ្លៃផ្លូវការ គឺជាការបញ្ជូនឯកសារដេញថ្លៃពេញលេញទៅកាន់ FIFA នៅក្នុងខែកក្កដា ជាមួយនឹងការតែងតាំងម្ចាស់ផ្ទះសម្រាប់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០៣០ និងឆ្នាំ២០៣៤ នឹងត្រូវបោះត្រានៅក្នុងមហាសន្និបាតរបស់ FIFA នៅចុងឆ្នាំនេះ៕ | ប្រទេសអារ៉ាប៊ីសាអូឌីត បានចាប់ផ្តើមយុទ្ធនាការរបស់ខ្លួន ក្នុងរៀបចំការដេញថ្លៃផ្លូវការ ដើម្បីធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ២០៣៤។ អារ៉ាប៊ីសាអូឌីត ជាបេក្ខភាពតែមួយគត់ ដែលបានទទួលបានជោគជ័យ ក្នុងការបង្ហាញចំណាប់អារម្មណ៍ ដេញថ្លៃធ្វើម្ចាស់កាលពីឆ្នាំមុនរួចមក។ |
ខ្លឹមសារ១ម៉ោង និង២៥នាទី របស់សម្ដេច ហ៊ុន សែន បានរៀបរាប់ថា ក្រោយពីប្រទេសជាតិត្រូវបានរំដោះចេញពីរបបខ្មែរក្រហម ដោយកម្លាំងចលនាបះបោល៥ក្រុមហើយនោះ ក៏មានការរៀបចំរចនាសម្ព័ន្ធ នៃការបង្កើតបក្សឡើងវិញ ដោយក្នុងនោះ មានមនុស្ស៧នាក់ ដែលមានអំណាចនៅក្នុងបក្សនេះ តាមរយៈការបោះឆ្នោតពីសមាជិកចំនួន៦២នាក់ នៃមហាសន្និបាត ចាប់ពីថ្ងៃទី៥ ដល់៨ មករា ១៩៧៩។ អ្នកមានអំណាចគ្រានោះ រួមមានលោក ប៉ែន សុវណ្ណ សម្ដេច ហេង សំរិន សម្ដេច ជា ស៊ីម សម្ដេច ហ៊ុន សែន លោក ប៊ូ ថង លោក ចាន់ គិរី និងលោក វ៉ាន់ សន។ ជាមួយគ្នានេះ រដ្ឋាភិបាលបណ្ដោះអាសន្នមួយក៏បានបង្កើតឡើង ដោយមានឈ្មោះថា ក្រុមប្រឹក្សាប្រជាជនបដិវត្ដកម្ពុជា នៅថ្ងៃទី៨ មករា ។ សម្ដេច ហ៊ុន សែន បានរៀបរាប់ថា សម្ដេច ហេង សំរិន ជាប្រធានក្រុមប្រឹក្សាប្រជាជនបដិវត្តកម្ពុជា មានតួនាទីជាប្រមុខរដ្ឋផង និងជានាយករដ្ឋមន្រ្តីផង ខណៈលោក ប៉ែន សុវណ្ណ ជាអនុប្រធាន ទទួលបន្ទុកកិច្ចការពារជាតិ។ ចំណែកសម្ដេច ហ៊ុន សែន ជាសមាជិកទទួលបន្ទុកកិច្ចការបរទេស ហើយសម្ដេច ជា ស៊ីម ជាសមាជិកទទួលបន្ទុកកិច្ចការមហាផ្ទៃ។ លោក ចាន់ វ៉ែន ទទួលបន្ទុកកិច្ចការអប់រំ, លោក ម៉ុក សាគន្ធ ទទួលបន្ទុកសេដ្ឋកិច្ច និងជីវភាព , លោក កែវ ចិន្តា ទទួលបន្ទុកឃោសនាការ និងវប្បធម៌ និងលោក នូ បេង ទទួលបន្ទុកកិច្ចការសុខាភិបាល។ ចន្លោះឆ្នាំ១៩៧៩ ដល់ ១៩៨១ មានការរៀបចំរចនាសម្ព័ន្ធ និងតែងតាំងសមាជិកតាមស្ថាប័ននៃរដ្ឋាភិបាលបណ្ដោះអាសន្នជាហូរហែរ រហូតដល់មានការរៀបចំមហាសន្និបាតលើកទី៤ ដោយមានការរៀបចំគណៈកម្មាធិការកណ្ដាលមួយ ដែលបានដាក់បញ្ចូលលោក សាយ ភូថង (មរណភាព) ក្នុងតួនាទីបក្ស តាមរយៈបោះឆ្នោតមហាសន្និបាតវិសាមញ្ញ ។ បើតាមសម្ដេច ហ៊ុន សែន ក្នុងគ្រានោះ ក៏មានការបោះឆ្នោតសភា ដែលបានកសាងរដ្ឋធម្មនុញ្ញសាធារណរដ្ឋប្រជាមានិតកម្ពុជាមួយ ដោយក្នុងនោះសម្ដេច ហេង សំរិន ជាប្រធានរដ្ឋ ហើយលោក សាយ ភូថង ជាអនុប្រធាន។ សម្ដេច ជា ស៊ីម ជាប្រធានសភា ខណៈលោក ប៉ែន សុវណ្ណ ជានាយករដ្ឋមន្រ្តី ឬជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី។ សម្ដេច ហ៊ុន សែន ជាឧបនាយករដ្ឋមន្រ្តីក្រសួងការបរទេស , លោក ចាន់ ស៊ី ឧបនាយករដ្ឋមន្រ្តីក្រសួងការពារជាតិ និងលោក ជា សុទ្ធ ឧបនាយករដ្ឋមន្រ្តីក្រសួងផែនការ។ រៀបរាប់មួយអន្លើរនេះហើយ សម្ដេច ហ៊ុន សែន ក៏បានបកស្រាយពីមូលហេតុចាប់ខ្លួនលោក ប៉ែន សុវណ្ណ យកទៅឃុំខ្លួននៅវៀតណាម ។ ក្នុងអំឡុងពេលលោក ប៉ែន សុវណ្ណ កាន់អំណាចជានាយករដ្ឋមន្រ្តី រយៈពេល៦ខែនោះ សម្ដេច ហ៊ុន សែន បានអះអាងថា មេដឹកនាំរូបនេះ បានប្រព្រឹត្តអំពើខុសឆ្គងចំពោះមេដឹកនាំផ្សេងទៀតនៅបក្ស ។ ប្រមុខរដ្ឋាភិបាល កាន់អំណាចជាង៣៧ឆ្នាំ ដែលបានចាប់ខ្លួនលោក ប៉ែន សុវណ្ណ ដោយផ្ទាល់ដៃរូបនេះ បានបកស្រាយដូច្នេះថា៖« ប៉ែន សុវណ្ណ បានធ្វើកំហុសច្រើនណាស់ ចាប់តាំងពីពេលចូលមកដល់ទីក្រុងភ្នំពេញ។ ការឆែកផ្ទះបង ជា ស៊ីម , ឆែកផ្ទះ បង ហេង សំរិន និងការប៉ុនប៉ងមកឆែកផ្ទះរបស់ខ្ញុំ គឺជាកំហុសដ៏ធ្ងន់ធ្ងរមួយ ដែល ប៉ែន សុវណ្ណ បានបង្កើត។ ក្រៅពីនោះ ប៉ែន សុវណ្ណ បានបង្កើតរឿងរ៉ាវច្រើនណាស់ រាប់ទាំងចាប់មេដឹកនាំ(តស៊ូរបស់បក្ស)មួយចំនួន ដោយគ្រាន់តែធ្វើដំណើរមកសួរសុខទុក្ខបងប្អូនថា្នក់ដឹកនាំ ដូចជាបង ហេង សំរិន បង ជាស៊ីម ឬខ្លួន ខ្ញុំ នៅក្នុងទីក្រុងភ្នំពេញ។ ប៉ុន្តែយើងចេះតែអធ្យាស្រ័យ និងអប់រំគ្នា»។ សម្ដេច ហ៊ុន សែន បានបញ្ជាក់ទៀតថា លោក ប៉ែន សុវណ្ណ បានធ្វើឱ្យកម្លាំងអ្នកតស៊ូជាមួយគ្នានៅតំបន់ឦសាន្ត ជាប់ព្រំដែនវៀតណាម មានការថ្នាំងថ្នាក់ និងបែកខ្ញែក រត់ចូលព្រៃទៅចូលរួមជាមួយពួកខ្មែរក្រហមវិញ ដោយសារមានការសង្ស័យគ្នា។ សម្ដេច បានសង្កត់ធ្ងន់ថា លោក ប៉ែន សុវណ្ណ មានការសង្ស័យលើសម្ដេច ជា ស៊ីម និងសម្ដេច ហេង សំរិន ជាបន្តបន្ទាប់។ លុះដល់ថ្ងៃទី២៨ វិច្ឆិកា ១៩៨១ លោក ប៉ែន សុវណ្ណ ក៏បានកោះប្រជុំចង្អៀតមួយ ជាមួយសម្ដេច ជា ស៊ីម សម្ដេច ហេង សំរិន សម្ដេច ហ៊ុន សែន និងលោក សាយ ភូថង ដែលជាអ្នកមានអំណាចក្នុងបក្ស។ បើតាមសម្ដេច ហ៊ុន សែន ក្នុងកិច្ចប្រជុំនេះ គឺលោក ប៉ែន សុវណ្ណ បានរៀបចំផ្លាស់ប្ដូរមេដឹកនាំតាមក្រសួង ដោយឱ្យលោក ចាន់ ស៊ី រដ្ឋមន្រ្តីការពារជាតិ ទៅជារដ្ឋមន្រ្តីឧស្សាហ៍កម្ម ជំនួសលោក កែវ ចិន្តា ដែលត្រូវធ្វើជាលេខាបក្សក្រុងភ្នំពេញ។ ចំណែកតួនាទីរដ្ឋមន្ត្រីការពារជាតិនៅទំនេរ លោក ប៉ែន សុវណ្ណ សុំចូលកាន់តំណែងនេះ មួយទៀត ក្រៅពីតួនាទីនាយករដ្ឋមន្រ្តី។ ប៉ុន្តែសម្ដេច ហ៊ុន សែន បដិសេដលើបំណងរបស់លោក ប៉ែន សុវណ្ណ រហូតមានគំនិតថ្នាំងថ្នាក់ចិត្តនឹងគ្នា។ សម្ដេច ហ៊ុន សែន ចាត់ទុកការទាមទាររបស់លោក ប៉ែន សុវណ្ណ នេះ ជាការក្ដោបក្ដាប់អំណាច និងជាអំពើក្បត់បក្ស។ សម្ដេច ហ៊ុន សែន ដែលបានពិភាក្សាជាមួយលោក សាយ ភូថង ពីគម្រោងដកលោក ប៉ែន សុវណ្ណ ចេញពីបក្ស បានបកស្រាយយ៉ាងដូច្នេះ៖«បង សាយ ភូថង ប្រាប់ខ្ញុំថា ប៉ែន សុវណ្ណ ក្បត់ហើយ ដូច្នេះយើងមិនអាចទុកគាត់តទៅទៀតបានទេ។ ដូច្នេះ ខ្ញុំ ក៏បានបញ្ជាក់ថា ពិតប្រាកដណាស់បង មិនទុក( ប៉ែន សុវណ្ណ) តទៅទៀតទេ។ យើងត្រូវតែដោះស្រាយបញ្ហារបស់យើងហើយ ប៉ុន្តែតើត្រូវធ្វើយ៉ាងម៉េច បើ ប៉ែន សុវណ្ណ គឺជាមនុស្សដែលមកពីវៀតណាម។ អ៊ីចឹងតើ យើងយកទៅណា? យើងត្រូវតែហ៊ាននិយាយជាមួយវៀតណាម ដើម្បីប្រគល់ឱ្យវៀតណាមជួយ»។ សម្ដេច ហ៊ុន សែន និងលោក សាយ ភូថង ជាអ្នកចូលចាប់លោក ប៉ែន សុវណ្ណ ផ្ទាល់ដៃ នៅក្នុងគេហដ្ឋាន ហើយបញ្ជូនតាមជើងយន្តហោះ ទៅវៀតណាមភ្លាមៗ។ ក្រោយកម្ចាត់លោក ប៉ែន សុវណ្ណ ចេញពីបក្សហើយ ក៏មានការគាំទ្រឱ្យលោក ចាន់ ស៊ី ដែលជាឧបនាយករដ្ឋមន្រ្តីការពារជាតិ ឡើងកាន់តំណែងជានាយករដ្ឋមន្រ្តី ជំនួសវិញ។ លោក ចាន់ ស៊ី កាន់អំណាចជានាយករដ្ឋមន្រ្តី បានតែជាង៣ឆ្នាំប៉ុណ្ណោះ ក៏ទទួលមរណភាព នៅឆ្នាំ១៩៨៤ ដោយសារជំងឺមហារីកគ្រាប់ឈាមធ្ងន់ធ្ងរ។ ត្រង់ចំណុចនេះ សម្ដេច ហ៊ុន សែន ក៏បានផ្ញើរសារមួយទៅលោក ខាន់ សុវណ្ណ ដែលគេស្គាល់ថា ជាអ្នកអត្ថាធិប្បាយហូរហែរពីរឿងនយោបាយនៅកម្ពុជា ឱ្យកែតម្រូវពាក្យពេចន៍ខ្លួនឡើងវិញ ដែលបានបកស្រាយថា ការតែងតាំងលោក ប៉ែន សុវណ្ណ និងលោក ចាន់ ស៊ី ជានាយករដ្ឋមន្រ្តី គឺជានយោបាយប្រទាញប្រទង់គ្នា រវាងរដ្ឋាភិបាលវៀតណាម និងសូវៀត (រុស្ស៊ី)។ បានន័យថា អ្នកកាន់តំណែងនាយករដ្ឋមន្រ្តីគ្រានោះ នឹងប្រឈមគ្រោះថ្នាក់ ដោយសារតែគោលនយោបាយរដ្ឋាភិបាលបរទេសទាំងពីរ។ សម្ដេច ហ៊ុន សែន ចាត់ទុកការបកស្រាយរបស់លោក ខាន់ សុវណ្ណ នេះ ខុសពីការពិតទាំងស្រុង ដែលនាំឱ្យបរទេស និងមហាជនយល់ច្រឡំ។ សូមបញ្ជាក់ថា លោក ប៉ែន សុវណ្ណ បានជាប់ពន្ធនាគារនៅទីក្រុងហាណូយ ប្រទេសវៀតណាម អស់រយៈពេល១០ឆ្នាំ ចាប់តាំងពីឆ្នាំ១៩៨១ ដល់១៩៩១។ អតីតនាយករដ្ឋមន្ត្រីសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា និងជាអតីតតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិរូបនេះ កើតនៅថ្ងៃទី ១៥ ខែ មេសា ឆ្នាំ ១៩៣៦ នៅភូមិចន្ទទៀប ឃុំសំរោង ស្រុកត្រាំកក់ ខេត្តតាកែវ។លោក បានទទួលមរណភាព កាលពីថ្ងៃទី២៩ តុលា ២០១៦។ មុនពេលទទួលមរណភាពលោក ប៉ែន សុវណ្ណ ធ្លាប់បកស្រាយជាសាធារណៈ និងតាមរយៈសន្និសីទកាសែតដែរថា លោកបានដឹងពីនយោបាយបញ្ចូលនិគមវៀតណាម ដែលចង់បញ្ជូនប្រជាជន កាន់តែច្រើនឡើង ឱ្យមករស់នៅលើទឹកដីប្រទេសកម្ពុជា។ លោក ប៉ែន សុវណ្ណ ធ្លាប់អះអាងថា វៀតណាមចង់ប្រើប្រាស់នយោបាយ សម្លាប់ខ្មែរ តាមរយៈគម្រោង ផែនការ «ក៥» ដែលជាការរៀបចំកេណ្ឌប្រជាពលរដ្ឋឱ្យកាប់ព្រៃ ដែលអាចស្លាប់រាប់សែននាក់ ដោយសារជំងឺគ្រុនចាញ់ និងជាន់មីន ក្រោមលេសការពារព្រំប្រទល់ដែនខ្មែរ-ថៃ។ អតីតមេដឹកនាំរូបនេះ ក៏ធ្លាប់បានបញ្ជាក់ថា វៀតណាមក៏មាននយោបាយ ប្លន់ទ្រព្យសម្បត្តិជាតិកម្ពុជាដែរ។ បើតាមសៀវភៅសុបិននិងការពិត លោក វ៉ាន់ឌី កាអុន បានសរសេរថា ការដកហូតដំណែង លោក ប៉ែន សុវណ្ណ គឺបណ្ដាលមកពីលោកប្រមាថទីក្រុងហាណូយយ៉ាងខ្លាំង ដោយចង់មានទំនាក់ទំនងដោយផ្ទាល់ជាមួយទីក្រុងមូស្គូ រំលងទីក្រុងហាណូយ។ មិនតែប៉ុណ្ណោះលោក ប៉ែន សុវណ្ណ បានប៉ុនប៉ងរំដោះកម្ពុជាពីការគាបសង្កត់របស់វៀតណាម ហើយប្រឆាំងនឹងនយោបាយអន្តោប្រវេសន៍វៀតណាមនៅកម្ពុជា។ ប៉ុន្តែសំខាន់ជាងនេះ លោកប៉ែន សុវណ្ណ របូតពីតំណែង ហើយត្រូវគេចាប់ដាក់គុក ក៏ព្រោះតែលោក ជាអតីតខ្មែរវៀតមិញ ដណ្ដើមតួនាទីដឹកនាំរបស់ក្រុមខ្មែរក្រហមភូមិភាគបូព៌ាប្រឆាំងនឹងប៉ុលពត ដែលគេស្គាល់ថា ជាក្រុម ជា ស៊ីម, ហេង សំរិន, និង ហ៊ុន សែន។ ដោយសារទំនាស់ប្រជែងអំណាចរវាងចរន្តទាំងពីរនេះហើយ ដែលធ្វើឱ្យវៀតណាមបារម្ភ ហើយបង្ខំចិត្តកម្ចាត់ចោល។ នេះបើតាមការចុះផ្សាយរបស់វិទ្យុបារាំងអន្តរជាតិកន្លងមក។ ប្រវត្តិសង្ខេប ពីការបះបោលផ្ដួលរលំរបបខ្មែរក្រហម តាមរយៈការរៀបរាប់របស់សម្ដេច ហ៊ុន សែន ចលនារំដោះប្រទេសជាតិ ចេញពីរបប ប៉ុល ពត ដែលមានការងើបរើបម្រាស់ឡើង ដោយចលនាអ្នកស្នេហាជាតិ៥ក្រុម ពីតំបន់ផ្សេងៗ។ ក្នុងនោះ មានក្រុមកម្លាំងទី១ មកពីទិសបូព៌ា ដែលដឹកនាំដោយសម្ដេច ហេង សំរិន ជាប្រធាន និងសម្ដេច ជា ស៊ីម (មរណភាព) អតីតប្រធានព្រឹទ្ធសភា ជាអនុប្រធាន ដែលបានបះបោលប្រឆាំងខ្មែរក្រហម នៅថ្ងៃទី២៥ ឧសភា ១៩៧៨។ ក្រុមទី២ ដឹកនាំដោយលោក ប៊ុន មី ជាប្រធាន និងលោក ប៊ូ ថង (មរណភាព)អតីតរដ្ឋមន្រ្តីក្រសួងការពារជាតិ ជាអនុប្រធាន ពីទិសឦសាន្ត នៅតាមព្រំដែនកម្ពុជា-វៀតណាម ដែលមានកម្លាំង ២វីរសេនាតូច ផ្ដាច់ខ្លួនចេញពីពួកខ្មែរក្រហមតាំងពីឆ្នាំ១៩៧៥ ដើម្បីប្រមូលកម្លាំងតស៊ូ។ ក្រុមទី៣ គឺរបស់សម្ដេច ហ៊ុន សែន ដែលចាប់ផ្ដើមតស៊ូ តាំងពីថ្ងៃទី ២០ មិថុនា ១៩៧៧ ហើយបានបង្កើតរណស្សិរសង្គ្រោះជាតិ នៅក្នុងស្រុកស្នួល ខេត្តក្រចេះ ដោយមានកម្លាំងប្រមូលផ្ដុំឈរជើង ប្រមាណជា៧-៨កងវីរសេនាតូច ។ ក្រុមនេះ សម្ដេច ជាប្រធាន និងលោក ហែម សាមិន (មរណភាព) ដែលជាអតីតអភិបាលខេត្តកណ្ដាល ជាអនុប្រធាន។ ក្រោយរំដោះប្រទេសបាន សម្ដេច បានប្រមូលកម្លាំង រហូតដល់ ២៣កងវីរសេនាតូច និងក្រុមប្រតិបត្តិការប្រដាប់អាវុធ ១០០ក្រុម ដែលមានកម្លាំងសរុបជាង១ម៉ឺននាក់។ ដោយឡែកកម្លាំងទី៤ គឺជាកម្លាំងប្រមូលផ្ដុំ ដែលជាអ្នកភៀសខ្លួន ទៅរស់នៅវៀតណាមខាងជើង។ ក្រុមនេះ មានអ្នកខ្លះ បានចូលប្រទេសវិញ នៅឆ្នាំ១៩៧០ ហើយត្រូវបានពួកខ្មែរក្រហមសម្លាប់ចោល។ ហើយខ្លះទៀត ដូចជា លោក ជា សុទ្ធ លោក ចាន់ ស៊ី លោក ប៉ែន សុវណ្ណ លោក កែវ ចិន្តា លោក ជ័យ សុភី និងលោក ម៉ុក សុគន្ធ ជាដើម នៅរស់រានមានជីវិត ហើយក៏បានចូលរួមកម្លាំងរណស្សិរសង្គ្រោះជាតិ នៅឆ្នាំ១៩៧៨។ ប្រតិភូកម្លាំងប្រមូលផ្ដុំនេះ ដឹកនាំដោយលោក ប៉ែន សុវណ្ណ ជាប្រធាន និងលោក ម៉ុក សុគន្ធ ជាអនុប្រធាន។ ចំណែកតំបន់ខេត្តកោះកុង ជាប់ព្រំដែនថៃ ដឹកនាំដោយ លោក សាយ ភូថង និងសម្ដេច ទៀ បាញ់ ជាអនុប្រធាន៕ | ៦ឆ្នាំហើយ ដែលលោក ប៉ែន សុវណ្ណ អតីតនាយករដ្ឋមន្ត្រីសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា និងជាអតីតតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ បានទទួលមរណភាព ដោយសាររោគាពាធ នៅជន្មាយុ៨០ឆ្នាំ។ ដ្បិតអតីតមេដឹកនាំរូបនេះ មរណកាលហើយក្តី ប៉ុន្តែរឿងរ៉ាវប្រវត្តិនៃការតស៊ូរំដោះប្រទេសកម្ពុជា និងការចាប់ខ្លួនលោក ប៉ែន សុវណ្ណ ត្រូវបានបកស្រាយជាថ្មី តាមរយៈសារសំឡេងពិសេសមួយ របស់សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃទី១៦ មករា។ |
សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា ការដាក់ដំណើរការសណ្ឋាគារ The Great Duke ធ្វើជាមន្ទីរពេទ្យសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ គឺដើម្បីផ្តល់លទ្ធភាពដល់ក្រសួងសុខាភិបាល ក្នុងការប្រមូលផ្តុំធនធានមនុស្ស សម្ភារបរិក្ខារ និងបច្ចេកទេសចាំបាច់ក្នុងការជួយសង្គ្រោះដល់អាយុជីវិតអ្នកជំងឺឲ្យទាន់ពេលវេលា និងទប់ស្កាត់ជំងឺកូវីដ-១៩កុំឲ្យរាតត្បាតខ្លាំង។ ក្រសួងសុខាភិបាលបានផ្តាំដល់ពលរដ្ឋដែលរស់នៅក្នុងក្បែរសណ្ឋាគារនេះ កុំមានការភ័យខ្លាច និងសូមឲ្យពលរដ្ឋបន្តគោរពតាមវិធានការអនាម័យរបស់ក្រសួងសុខាភិបាល។ បើតាមក្រសួង ទីតាំងព្យាបាលខាងលើនេះមានការគ្រប់គ្រងដោយសន្តិសុខរក្សាសណ្តាប់ធ្នាប់ និងអនុវត្តតាមវិធានការសុវត្ថិភាពយ៉ាងហ្មត់ចត់។ គួរបញ្ជាក់ថា នៅកម្ពុជាមានអ្នកឆ្លងសរុបចំនួន៩៨៧នាក់ហើយ ក្នុងនោះករណីសះស្បើយ មាន៥១០នាក់ រីឯអ្នកជំងឺក្នុងសហគមន៍២០កុម្ភៈ ឡើងដល់៤៧៧នាក់ហើយ៕ | ភ្នំពេញ៖ ក្រោយពីមានអ្នកឆ្លងជំងឺកូវីដ-១៩រាតត្បាតកាន់តែខ្លាំង រដ្ឋាភិបាលបានសម្រេចយកសណ្ឋាគារ The Great Dukeធ្វើជាមន្ទីរពេទ្យសម្រាប់ពិនិត្យ ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ ក្នុងកម្រិតស្រាល។ នេះបើតាមសេចក្តីប្រកាស ដែលចុះហត្ថលេខាដោយលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល។ |
ម្ចាស់សហគ្រាសធុនតូច និងមធ្យម យល់ឃើញថា ឥណទានដែលធនាគារអភិវឌ្ឍន៍ជនបទ ផ្តល់ឱ្យពួកគេ ក្នុងអត្រាការប្រាក់៦ភាគរយក្នុងមួយឆ្នាំ សម្រាប់ដោះស្រាយបញ្ហានានាក្នុងចង្វាក់ផលិតកម្មនោះ គឺនៅតែមានអត្រាខ្ពស់។ ម្ចាស់សហគ្រាសដែលធ្វើការក្នុងវិស័យកសិកម្ម បានសង្កត់ធ្ងន់ថា លក្ខខណ្ឌឬបែបបទនៃការដាក់ទ្រព្យបញ្ចាំ ដើម្បីខ្ចីប្រាក់ពីធនាគារអភិវឌ្ឍន៍ជនបទគឺពិបាក ខណៈពេលវេលានៃការសងប្រាក់ត្រឡប់ទៅវិញ មានរយៈពេលខ្លី សម្រាប់លទ្ធភាពយកទៅប្រើប្រាស់ពង្រីកអាជីវកម្មឱ្យរីកចម្រើន។ ជាម្ចាស់សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីមួយកន្លែង នៅខេត្តកំពង់ធំ អ្នកស្រី អ៊ិន ឡៃហួត ទទួលស្គាល់ថា អត្រាការប្រាក់៦ភាគរយក្នុងមួយឆ្នាំ របស់ធនាគារអភិវឌ្ឍន៍ជនបទនេះ គឺទាបជាងទីផ្សារនៃធនាគារឯកជន។ ប៉ុន្តែដោយសារកម្ពុជា កំពុងជួបវិបត្តិសេដ្ឋកិច្ចព្រោះតែកូវីដ-១៩នោះ វាធ្វើឱ្យអ្នកស្រី អ៊ិន ឡៃហួត ពិបាកសម្រេចដាក់ពាក្យស្នើសុំខ្ចីប្រាក់ពីធនាគារអភិវឌ្ឍន៍ជនបទ យកមកប្រើប្រាស់ដែរ ។ នោះក៏ព្រោះតែអ្នកស្រី ឡៃហួត យល់ឃើញថា អត្រាការប្រាក់៦ភាគរយ ក្នុងបរិបទកូវីដ១៩នេះ គឺនៅតែខ្ពស់។ ម្ចាស់សិប្បកម្មរូបនេះ កំពុងសិក្សាពីលទ្ធភាពនៃអាវជីកម្មរបស់ខ្លួន ដើម្បីស្នើសុំកម្ចីពីធនាគារអភិវឌ្ឍន៍ជនបទ ក្នុងទំហំទឹកប្រាក់២០ម៉ឺនដុល្លារ ដើម្បីដោះស្រាយការកកស្ទះផលិតផល និងពង្រីកអាជីវកម្មខ្លួនបន្ថែម។ «ការប្រាក់៦ភាគរយក្នុងមួយឆ្នាំ សម្រាប់អាជីវកម្មយើងរាល់ថ្ងៃនេះ គឺនៅតែខ្ពស់ដែរ។ ចំណូលនៃការលក់រាល់ថ្ងៃរបស់យើង គឺវាអត់បាន ហើយផលិតផលយើង គឺមានតម្លៃថោកជាងឆ្នាំមុនៗ»។ នេះបើតាមអ្នកស្រី ឡៃហួត ដែលបានបន្ថែមថា ការប្រាក់៦ភាគរយក្នុងមួយឆ្នាំ គឺនៅតែច្រើនសម្រាប់អាជីវកម្មមួយ ដែលបាត់ចំណូលស្ទើទាំងស្រុង។ ម្ចាស់សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីរូបនេះ បានបន្តថា តាំងដើមឆ្នាំ២០២០មក ពិភពលោក និងកម្ពុជា ជួបនូវជំងឺកូវីដ-១៩ ទើបធ្វើឱ្យគ្រាប់ស្វាយចន្ទីដែលកែច្នៃរួច គឺបោះដុំលក់បានតែតម្លៃ១៣ដុល្លារ ក្នុងមួយគីឡូក្រាម ពោលគឺធ្លាក់ចុះ២ដុល្លារ បើធៀបនឹងឆ្នាំ២០១៩ ដែលមានតម្លៃ១៥ដុល្លារក្នុងមួយគីឡូក្រាម។ អ្នកស្រីបានបន្តថា គ្រាប់ស្វាយចន្ទីក្នុងឆ្នាំនេះ លក់ចេញបានតម្លៃទាបហើយ ថែមទាំងចំណាយលើបុគ្គលិកកើនឡើង ដោយសារថ្លៃឈ្នួលបុគ្គលិកម្នាក់ កើនពី២០,០០០ ទៅ២៥,០០០រៀល ក្នុងមួយថ្ងៃ។ រីឯការចំណាយថ្លៃលើវត្ថុធាតុដើមពីកសិករ គឺនៅរក្សាដដែល។ មិនត្រឹមតែអត្រាការប្រាក់នៅខ្ពស់ទេ សូម្បីតែរយៈពេលសងត្រឡប់ ចន្លោះពី២ ទៅ៥ឆ្នាំ នៅក្នុងលក្ខខណ្ឌរបស់ធនាគារអភិវឌ្ឍន៍ជនបទនោះ ក៏ធ្វើឱ្យលោកស្រី អ៊ិន ឡៃហួត យល់ថា ពិបាកប្រើប្រាស់ ដោះស្រាយអាជីវកម្មដែរ។ ម្ចាស់សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីវ័យ៤៤ឆ្នាំរូបនេះ និយាយថា៖«គម្រោងសងប្រាក់ត្រឡប់វិញ ២ទៅ៥ឆ្នាំនោះ គឺរយៈពេលខ្លីណាស់សម្រាប់ខ្ញុំ។ ពេលវេលានេះ ខ្ញុំរកប្រាក់បាន គឺគ្រាន់សម្រាប់តែសងធនាគារអភិវឌ្ឍន៍ជនបទវិញប៉ុណ្ណោះ ប៉ុន្តែខ្ញុំអត់មានអ្វីសល់ សម្រាប់ពង្រីកអាជីវកម្មឱ្យរីកធំទៅមុខបានទេ»។ ម្ចាស់សិប្បកម្ម «ម្នាស់ទឹកឃ្មុំ» នៅខេត្តស្ទឹងត្រែង លោក សាយ ពន្លឺចិត្តករុណា ក៏យល់ឃើញពីបញ្ហាអត្រាការប្រាក់ និងរយៈពេលសងត្រឡប់ទៅវិញ ក្នុងបរិបទសេដ្ឋកិច្ចកម្ពុជា ប្រឈមមុខនឹងជំងឺកូវីដ១៩ដែរ។ ទាំងលោកស្រី អ៊ិន ឡៃហួត និងលោក សាយ ពន្លឺចិត្តករុណា សុទ្ធស្នើសុំឱ្យធនាគារអភិវឌ្ឍន៍ជនបទ ទម្លាក់ការប្រាក់មកត្រឹម៥ភាគរយ ក្នុងមួយឆ្នាំ ហើយពន្យារពេលសងត្រឡប់វិញ ចាប់ពី៦ទៅដល់៨ឆ្នាំ ដើម្បីងាយស្រួលដល់លទ្ធភាពសងប្រាក់វិញ ហើយថែមទាំងអាចពង្រីកអាជីវកម្មបានល្អប្រសើរទៀតផង។ លោក សាយ ពន្លឺចិត្តករុណា ម្ចាស់សិប្បកម្ម «ម្នាស់ទឹកឃ្មុំ» នៅខេត្តស្ទឹងត្រែង បានពន្យល់ប្រាប់សារព័ត៌មានថ្មីៗ(ThmeyThmey)តាមទូរសព្ទថា៖«ខ្ញុំសុំពេលសងប្រាក់ត្រឡប់វិញពីធនាគារអភិវឌ្ឍន៍ជនបទ ឱ្យបាន៦ឆ្នាំឡើងវិញ គឺល្អ។ ក្នុងរយៈពេល៦ឆ្នាំ នៃការសង់ប្រាក់ត្រឡប់ទៅវិញនេះ បើការប្រាក់អាចចុះនៅត្រឹម៥ភាគរយ គឺកាន់តែប្រសើរ សម្រាប់ខ្ញុំដែលធ្វើសិប្បកម្ម នៅតំបន់ដាច់ស្រយាល»។ មូលហេតុដែលលោក ពន្លឺចិត្តករុណា លើកឡើងបែបនេះ ដោយសម្អាងថា ការដាំម្នាស់ គឺខុសពីដំណាំផ្សេងៗ។ បើតាមលោក ករុណា ស្វាយមួយឆ្នាំឱ្យផលបាន២ដង ប៉ុន្តែម្នាស់ដាំរហូត១ឆ្នាំ៤ខែ ទើបអាចប្រមូលផល។ ដូច្នេះពេលវេលាដែលធនាគារអភិវឌ្ឍន៍ជនបទ បានកំណត់ក្នុងគម្រោងសង់ប្រាក់ត្រឡប់ទៅវិញ ក្នុងរយៈពេល២ទៅ៥ឆ្នាំ គឺខ្លីណាស់សម្រាប់សិប្បកម្មម្នាស់ទឹកឃ្មុំនេះ។ ពាក់ព័ន្ធនឹងអត្រាការប្រាក់៦ភាគរយក្នុងមួយឆ្នាំ របស់ធនាគារអភិវឌ្ឍន៍ជនបទ គឺជាកញ្ចប់ថវិកាឧបត្ថម្ភធនរបស់រដ្ឋាភិបាល ដែលជួយចេញខាតពី៣ ទៅ៤ភាគរយទៅហើយ ក្នុងស្ថានភាពដែលសេដ្ឋកិច្ចកំពុងជួបវិបត្តិដោយសារកូវីដ-១៩ ។ នេះជាលើកឡើងរបស់ លោក កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ ដោយបញ្ជាក់ថា រវាងការប្រាក់៥ភាគរយ និង៦ភាគរយក្នុងមួយឆ្នាំ គឺមិនជាគម្លាតខុសគ្នាធំនោះទេ សម្រាប់ម្ចាស់សហគ្រាស ប៉ុន្តែអ្វីដែលសំខាន់ គឺនៅត្រង់ម្ចាស់សហគ្រាស អាចមានលទ្ធភាពទទួលបានកម្ចីរបស់រដ្ឋាភិបាលនេះដែរ ឬអត់។ លោក កៅ ថាច បាននិយាយដូច្នេះ៖« បើខ្ញុំទម្លាក់អត្រាការប្រាក់នៅត្រឹម៥ភាគរយ ក្នុងមួយឆ្នាំ តើពួកគាត់មានសមត្ថភាពមកខ្ចី ឬ អត់។ អ្នកដែលមកខ្ចីហ្នឹងភាគច្រើន គឺពួគគាត់គ្មានទ្រព្យបញ្ចាំ និងគ្មានរបាយការណ៍ហិរញ្ញវត្ថុ និងគ្មានផែនការអាជីវកម្មបានច្បាស់លាស់ឡើយ។ ដូច្នេះហើយ ទោះធនាគារអភិវឌ្ឍន៍ជនបទ ទម្លាក់ការប្រាក់នៅត្រឹម៤ ឬ៥ភាគរយ ក៏ម្ចាស់សហគ្រាសទាំងនោះ គ្មានសមត្ថភាពទទួលបានកម្ចីនេះដែរ»។ ម្ចាស់សិប្បកម្មម្នាស់ទឹកឃ្មុំ ដែលមានផ្ទៃដីដាំដុះជាង១០ហិកតា ក្នុងឃុំអូរឫស្សី ស្រុកសៀមបូក ខេត្តស្ទឹងត្រែង លោក ពន្លឺចិត្តករុណា មានបំណងស្នើសុំកម្ចីថវិកាពីធនាគារអភិវឌ្ឍន៍ជនបទ ចំនួន១៥ម៉ឺនដុល្លារ ដើម្បីបង្វិលទុន និងពង្រីកអាជីវកម្មបន្ថែម។ ប៉ុន្តែលោក មានបញ្ហាមួយដែលពាក់ព័ន្ធនឹងទ្រព្យបញ្ចាំ។ នោះក៏ព្រោះតែដី១០ហិកតា ដែលលោក ករុណា បង្កើនផលកសិកម្មនេះ គឺជាប្លង់ទន់ និងមិនមានរៀបចំរបាយការណ៍ហិរញ្ញវត្ថុ នៃអាជីវកម្មបាន ទើបពិបាកទទួលបាន កម្ចីពីធនាគារអភិវឌ្ឍន៍ជនបទ។ បើតាមលោក សាយ ពន្លឺចិត្តករុណា សព្វថ្ងៃសហគ្រាសកែច្នៃទឹកម្នាស់ មានតម្លៃត្រឹម៧ម៉ឺនដុល្លារ និងដី១០ហិកតា សម្រាប់ធ្វើជាទ្រព្យបញ្ចាំ តែខាងធនាគារអភិវឌ្ឍន៍ជនបទ ហាក់ដូចជាឱ្យតម្លៃទ្រព្យបញ្ចាំលោកទាប ពោលគឺស្ទាក់ស្ទើរក្នុងការផ្ដល់ទំហំប្រាក់កម្ចី១៥ម៉ឺនដុល្លារ សម្រាប់សហគ្រាសម្នាស់ទឹកឃ្មុំរបស់លោក។ លោក ពន្លឺចិត្តករុណា ដាំម្នាស់ទឹកឃ្មុំនេះ បានអះអាងថា ដំណើរការសិប្បកម្មកែច្នៃម្នាស់ខ្លួន ១១ឆ្នាំមកនេះ ប្រើប្រាស់កម្ចីហិរញ្ញវត្ថុពីធនាគារឯកជនមួយចំនួន ក្នុងខេត្តស្ទឹងត្រែង ហើយមិនដែលជួបបញ្ហា ឬលក្ខខណ្ឌស្មុគស្មាញ ក្នុងការខ្ចីពីធនាគារឯកជនទាំងនោះឡើយ។ ថ្វីដ្បិតថា សហគ្រាសមានទ្រព្យបញ្ចាំនៅធនាគារឯកជនមួយចំនួន និងមានប្លង់ដី ឬប្លង់ផ្ទះជាប្លង់ទន់ ក៏ដោយ ក៏ធនាគារអភិវឌ្ឍន៍ជនបទ ផ្ដល់ឱកាសឱ្យខ្ចី ទៅតាមទិដ្ឋភាពជាក់ស្តែងដែរ។ នេះបើតាមលោក កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ។ លោក កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ ឆ្លើយតបនឹងបញ្ហាទ្រព្យបញ្ចាំនោះ លោក កៅ ថាច បានបកស្រាយដូច្នេះ៖«យើងមានភាពបត់បែន ក្នុងការទទួលទ្រព្យបញ្ចាំ ដែលមានលក្ខណៈខុសពីធនាគារឯកជន។ ពេលខ្លះ ប្លង់ទន់ខ្លះ ក៏យើងទទួលយកបានដែរ ប្រសិនបើប្លង់ហ្នឹង មានបង់ពន្ធ និងនៅទីតាំងណាមួយដែលល្អ»។ អត្ថបទទាក់ទង តើសហគ្រាសកែច្នៃកសិផល ត្រូវមានលក្ខខណ្ឌអ្វីខ្លះដើម្បីបានកម្ចីពីរដ្ឋាភិបាល? ចាប់តាំងពី ១៦មីនា ឆ្នាំ២០២០មក ដែលរដ្ឋាភិបាលបានទម្លាក់កញ្ចប់ថវិកា៥០លានដុល្លារ សម្រាប់ជួយដោះស្រាយបញ្ហារបស់ SME ដែលធ្វើការលើវិស័យកសិកម្ម គឺមានជិត៣០សហគ្រាសមកហើយ ដែលបានដាក់ស្នើសុំកម្ចីក្នុងកញ្ចប់៥០លានដុល្លារនោះ។ នេះជាលើកឡើងរបស់ លោក កៅ ថាច ដោយបានបញ្ជាក់ថា ម្ចាស់សហគ្រាសទាំងនោះ មកខ្ចីប្រាក់ក្នុងទំហំតូចៗប៉ុណ្ណោះ ដែលមានត្រឹមចន្លោះពី៥ ទៅ១០ម៉ឺនដុល្លារ ពោលគឺមិនទាន់មានអ្នកមកខ្ចីប្រាក់ ដែលធនាគារអភិវឌ្ឍន៍ផ្តល់ឱ្យខ្ពស់បំផុត ក្នុងទំហំ៣០ម៉ឺនដុល្លារនៅឡើយ៕ | ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា បានទម្លាក់កញ្ចប់ថវិកាចំនួន៥០លានដុល្លារ សម្រាប់ជួយដោះស្រាយបញ្ហាវិនិយោគរបស់សហគ្រាសធុនតូច និងមធ្យម(SME) ដែលធ្វើការលើវិស័យកសិកម្ម ក្នុងគ្រាដែលកម្ពុជាកំពុងជួបវិបត្តិកូវីដ-១៩(COVID-19) កាលពីថ្ងៃទី១៦មីនា ឆ្នាំ២០២០ មក។ ថវិកា៥០លានដុល្លារនេះ គឺផ្តល់តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ ដោយម្ចាស់សហគ្រាសអាចខ្ចីបាន រយៈពេល២ឆ្នាំ សម្រាប់យកធ្វើជាទុនបង្វិល និងទុនវិនិយោគ មានរយៈពេល៥ឆ្នាំ ក្នុងអត្រាការប្រាក់៦ភាគរយ។ ប៉ុន្តែសហគ្រិនក្នុងវិស័យនេះ កំពុងសិក្សាពីលទ្ធភាពខ្ចីប្រាក់ និងស្នើរដ្ឋាភិបាល ឱ្យទម្លាក់អត្រាការនៅត្រឹម៥ភាគរយ និងពន្យារពេលសងត្រឡប់ទៅវិញ ចាប់ពី៦ទៅ៨ឆ្នាំឡើងទៅ។ |
បើតាមសេចក្ដីថ្លែងការណ៍របស់ខ្លួន ស្ថានទូតអាម៉េរិកនៅអូស្ត្រាលី នៅថ្ងៃទី៣០ ខែសីហា លើកឡើងថា ខ្លួនទទួលបាន ការជូនដំណឹងពីរដ្ឋាភិបាលកោះសូឡូម៉ុនក្នុងការហាមមិនឱ្យនាវាកងទ័ពជើងទឹកអាម៉េរិក USS Mercy ចូលចតកំពង់ផែកោះសូឡូម៉ុន បន្ទាប់ពីនាវាមួយនេះបានទៅដល់កំពង់ផែ Honiara នៅថ្ងៃទី២៩ ខែសីហា។ «នៅថ្ងៃទី២៩ ខែសីហា អាម៉េរិកទទួលបានការជូនដំណឹងជាផ្លូវការពីរដ្ឋាភិបាលនៃកោះសូឡូម៉ុនទាក់ ទងនឹងការផ្អាករាល់ការចូលចតរបស់នាវាកងទ័ពជើងទឹកទាំងអស់ ហើយត្រូវការរង់ចាំការធ្វើបច្ចុប្បន្នភាពនីតិវិធីពិធីសារសិន»។ ស្ថានទូតអាម៉េរិកបានលើកឡើងបែបនេះក្នុងសេចក្ដីថ្លែងការណ៍មួយ។ សេចក្ដីថ្លែងការណ៍ដដែលនោះបានបញ្ជាក់ថា នាវាកងទ័ពជើងទឹកអាម៉េរិក បានទទួលការអនុញ្ញាតតាមការទូតតាំងពីមុនពេលការហាមប្រាមត្រូវបានអនុវត្ត។ ក្រុងវ៉ាស៊ីនតោន ក៏បញ្ជាក់ថា ពួកគេនឹងបន្តតាមដានស្ថានការណ៍យ៉ាងដិតដល់។ ការជូនដំណឹងពីការហាមប្រាមចូលចតនាវាជាបណ្ដោះអាសន្ននេះបានកើតឡើងក្រោយនាវាឆ្មាំឆ្នេរសមុទ្រអាម៉េរិក Oliver Henry កាលពីសប្ដាហ៍មុន ក៏មិនបានអនុញ្ញាតឱ្យចូលចត និងបញ្ចូលប្រេងនៅ កំពង់ផែ Honiara ដែរ ដោយសារតែរដ្ឋាភិបាលកោះមួយនេះមិនបានឆ្លើយតបទៅនឹងសំណើរបស់អាម៉េរិក។ កោះសូឡូម៉ុនក៏កំពុងមានទំនាក់ទំនងដ៏តានតឹងជាមួយអាម៉េរិក និងសម្ព័ន្ធមិត្តក្រុងវ៉ាស៊ីនតោនតាំងពីកោះមួយនេះបានចុះកិច្ចព្រមព្រៀងសន្តិសុខជាមួយចិនកាលពីខែឧសភា។ យ៉ាងណាមិញ អ្នកនាំពាក្យម្នាក់របស់នាយករដ្ឋមន្រ្តីសូឡូម៉ុន Manasseh Sogavare បានច្រានចោលរបាយការណ៍ហាមប្រាមនាវាអាម៉េរិកជាបណ្ដោះអាសន្ននេះ។ បើតាម ទីភ្នាក់ងារព័ត៌មាន Reuters ថា លោក Sogavare នឹងបញ្ជាក់ពីរឿងនេះនៅរសៀលថ្ងៃទី៣០ ខែសីហា។ នាវាកងទ័ពជើងទឹកអាម៉េរិក Mercy កំពុងមានបេសកកម្មមនុស្សធម៌មួយជាមួយយោធាអូស្ត្រាលី និងជប៉ុនដែលមានគោលបំណងផ្សព្វផ្សាយពីសុខភាពសម្រាប់សហគមន៍ គម្រោងវិស្វកម្ម និងការពិភាក្សាអំពីគ្រោះមហន្តរាយផ្សេងៗ៕ | ស្ថានទូតអាម៉េរិកប្រចាំទីក្រុងកង់បេរ៉ា នៅថ្ងៃទី៣០ ខែសីហា អះអាងថា រដ្ឋាភិបាលកោះសូឡូម៉ុននឹងផ្អាកបណ្ដោះអាសន្នចំពោះការចូលចតរបស់នាវាកងទ័ពជើងទឹកអាម៉េរិកដោយសាររង់ចាំការធ្វើបច្ចុប្បន្នភាពនីតិវិធីសិន។ យ៉ាងណាមិញ កោះសូឡូម៉ុនឆ្លើយតបថា ខ្លួនមិនបានហាមឃាត់នាវាអាម៉េរិកជាបណ្ដោះអាសន្ននោះឡើយ ហើយបញ្ជាក់ថា នៅតែស្វាគមន៍នាវាអាម៉េរិកក្នុងការចូលចតកំពង់ផែរបស់ខ្លួន។ |
រដ្ឋមន្ត្រីសុខាភិបាលអ៊ីស្រាអែល លោក Yaakov Litzman និងភរិយា ត្រូវបានគេរកឃើញថាមានផ្ទុក COVID-19 បន្ទាប់ពីបង្ហាញខ្លួននៅទីសាធារណៈ ក្នុងរយៈពេលចុងក្រោយនេះ។ បើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងសុខាភិបាលអ៊ីស្រាអែល ពេលនេះ លោករដ្ឋមន្ត្រី និងភរិយា មានស្ថានភាពសុខភាពល្អប្រសើរនៅឡើយទេ។ ពេលនេះ ក្រសួង កំពុងស៊ើបអង្កេត ថាតើលោកឆ្លងCOVID-19 មកពីប្រភពណាមួយ។ ចំណែកអ្នកមានទំនាក់ទំនងជិតស្និទ្នក្នុងរយៈពេលថ្មីៗនេះ ដូចជាមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ជាច្រើននាក់ និងមនុស្សផ្សេងទៀត ត្រូវបានក្រសួងទាមទារឲ្យដាក់ចត្តាឡីស័កខ្លួនឯងមួយរយៈសិនដែរ។ នាថ្ងៃទី៣០ ខែមីនាកន្លងទៅ លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu ក៏បានធ្វើតេស្តរក COVID-19ដែរ ប៉ុន្តែលទ្ធផលអវិជ្ជមាន បន្ទាប់ពីបុគ្គលិកធ្វើការក្នុងសភាមានផ្ទុក COVID-19។ គិតមកត្រឹមពេលនេះ អ៊ីស្រាអែលមានករណី COVID-19 សរុបជាង ៦ពាន់ករណី អ្នកស្លាប់ ៣០ករណី និងអ្នកជាសះស្បើយ ២៨៩ករណី៕ | រដ្ឋមន្ត្រីសុខាភិបាលអ៊ីស្រាអែល នាថ្ងៃទី២ ខែមេសា ត្រូវបានគេរកឃើញថា មានផ្ទុក ជំងឺរលាកសួត ដែលបង្កដោយកូរ៉ូណាវីរុស (COVID-19)។ ពេលនេះ លោកបានដាក់ខ្លួននៅដាច់ដោយឡែក និងគោរពតាមវេជ្ជបញ្ជារបស់គ្រូពេទ្យ ដើម្បីព្យាបាលជំងឺឆ្លងមួយនេះ។ |
លោកកេត សោផាន់ ថ្លែងប្រាប់អ្នកកាសែត ក្រោយជំនួបរវាងលោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និង លោក Hidehisa Hornouchi កាលពីថ្ងៃទី១៤ ខែសីហាថា របាយការណ៍ដែលកម្ពុជាដាក់ជូនទៅគណៈកម្មការអឺរ៉ុប ជាការឆ្លើយរាល់ចំណុចនានា ដែលគណៈកម្មការអឺរ៉ុបបានចោទសួរមករដ្ឋាភិបាលកម្ពុជា តាមរយៈរបាយការណ៍មួយដែលមានឈ្មោះថា «Note to the file» ដែលមានកម្រាស់៣០ទំព័រ។ លោកបន្តថា របាយកាណ៍ដែលកម្ពុជាដាក់ទៅនោះគឺបញ្ជាក់ពីលទ្ធផលដែលរដ្ឋាភិបាលបានអនុវត្តនៃការបើកលម្ហនៃលិទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងសង្គមស៊ីវិលជាដើម។ លោកបាននិយាយថា៖«របាយការណ៍ដែលកម្ពុជាដាក់ទៅនោះ គឺឆ្លើយរាល់ចំណុចលម្អិតទាំងអស់នៅក្នុងឯកសារដែលមានឈ្មោះថា Note to the file» ។ ការដាក់របាយកាណ៍នេះ ស្របពេលដែលគណៈកម្មការអឺរ៉ុបបានបិទបញ្ចាប់ដំណើរការនិតិវិធីត្រួតពិនិត្យលើកដំបូងរបស់ខ្លួន ដែលមារយៈពេល ៦ខែ មុននឹងឈានទៅដល់ការព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA។ ជានីតិវិធី បន្ទាប់ពីរយៈពេល៦ខែនេះ កម្ពុជានិងអឺរ៉ុប មានពេល៣ខែពីរដងទៀត ដែលត្រូវធ្វើការជាមួយគ្នាក្នុងរឿង EBA ។ ៣ខែដំបូង គឺកម្ពុជានិងអឺរ៉ុប នៅតែបន្តពិភក្សាគ្នា ហើយ៣ខែលើកទីពីរ អឺរ៉ុប នឹងដាក់សំណើមួយទៅសមាជិករបស់ខ្លួន ដើម្បីសម្រេចថា ដក EBA ពីកម្ពុជា ឬមិនដក។ លោក កេត សោផាន់ ប្រាប់សារព័ត៌មានថ្មីៗបន្ថែមតាមទូរសព្ទថា ក្នុងឯកសារ Note to the file គណៈកម្មការអឺរ៉ុប ក៏បានបន្តទាមទារនូវអ្វីដែលខ្លួន «ចង់បាន» ផងដែរ។ ប៉ុន្តែ លោក មិនបញ្ជាក់ថា ពាក្យ «ចង់បាន» របស់គណៈកម្មការអឺរ៉ុប គឺជាអ្វីនោះទេ។ ប៉ុន្តែ លោក បង្ហើបថា អ្វីដែលគណៈកម្មការអឺរ៉ុបចង់បាននិងទាមទារ គឺដូចលើកមុនដដែល។ កន្លងមក គណៈកម្មការអឺរ៉ុប បានទាមទារលក្ខខណ្ឌមួយចំនួនពីរដ្ឋាភិបាលកម្ពុជា ដូចជា ទម្លាក់បទចោទចេញពីលោក សម រង្ស៊ី លោក កឹម សុខា និង អ្នកនយោបាយដទៃទៀតនៃគណបក្សប្រឆាំង។ លើសពីនេះ គណៈកម្មការអឺរ៉ុប នៅទាមទារឲ្យរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឲ្យអតីតគណបក្ស ធ្វើសកម្មភាពដូចមុន និងផ្តល់តំណែងដល់មន្ត្រីនៃគណបក្សនេះឡើងវិញ៕ អត្ថបទទាក់ទង សហជីព និង GMAC បារម្ភពីការបាត់បង់EBA ដែលធ្វើឱ្យប៉ះពាល់ដល់អ្នកវិនិយោគនៅកម្ពុជា | រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស បានដាក់របាយការណ៍មួយ ទៅកាន់គណៈកម្មការអឺរ៉ុប នៅពាក់កណ្តាលខែសីហា ឆ្នាំ២០១៩នេះ ដើម្បីឆ្លើយតបរាល់ចំណុចនានា ដែលត្រូវបានចោទសួរដោយគណៈកម្មការអឺរ៉ុប។ លោកកេត សោផាន់ អ្នកនាំពាក្យក្រសួងការបរទេសបានឲ្យដឹងថា របាយការណ៍នោះ និយាយយ៉ាងលម្អិតពីការគោរពលិទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សរបស់រដ្ឋាភិបាលកម្ពុជា។ |
ក្នុងចំណោមករណីថ្មីទាំង១១៣ ភ្នំពេញមាន១០៣នាក់ (ខ្មែរ១០២នាក់ ចិន១នាក់), ស្វាយរៀង៣នាក់ (សុទ្ធតែជាជនជាតិខ្មែរនៅសង្កាត់បាវិត), ព្រះសីហនុ៣នាក់ (ជនជាតិខ្មែរនៅទំនប់រលក), កណ្តាល៣នាក់ (ជនជាតិចិននៅឃុំសំពៅពូន) និងកំពត១នាក់ (ស្ត្រីវ័យ១៩ឆ្នាំនៅកំពង់ត្រាច)។ អ្នកជំងឺ៩០នាក់ដែលបានជាសះស្បើយ មាន២នាក់ដែលមិនមែនជាករណីសហគមន៍ (ជនជាតិឥណ្ឌូណេស៊ីអាយុ២៧ឆ្នាំ និងបុរសជនជាតិខ្មែរអាយុ៥៦ឆ្នាំ ដែលជាកងទ័ពមួកខៀវ)។ ៨៨នាក់ទៀតស្ថិតក្នុងសហគមន៍២០កុម្ភៈ ក្នុងនោះ ៧នាក់ចេញពីសណ្ឋាគារក្រេតឌុក ១៦នាក់ពីមជ្ឈមណ្ឌលជាតិកំចាត់ជំងឺរបេង និងហង់សិន ២០នាក់ពីមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ និង៤៤នាក់ពីសណ្ឋាគារសម័យថ្មីអន្តរជាតិ ខេត្តព្រះសីហនុ។ ជាមួយគ្នានេះដែរ ក្រសួងបានចេញសេចក្តីប្រកាសព័ត៌មានស្តីពីករណីស្លាប់២នាក់ ដែលជាបុរសជនជាតិខ្មែរអាយុ៦៨ឆ្នាំ និង៤៩ឆ្នាំ។ តាមការផ្តល់ព័ត៌មានពីមន្ទីរពេទ្យហ្លួងម៉ែ បុរសអាយុ៦៨ឆ្នាំ ដែលរស់នៅភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ បានស្លាប់កាលពីថ្ងៃទី៧ ខែមេសា នាវេលាម៉ោង១ និង៤០នាទីរំលងអាធ្រាត រីឯបុរសអាយុ៤៩ឆ្នាំ នៅភូមិទ្រា៣ ស្លាប់នៅម៉ោង១១ និង៥៥នាទីព្រឹក។ ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យបង្ហាញ ពួកគាត់បានស្លាប់បាត់បង់ជីវិតដោយសារវិបត្តិផ្លូវដង្ហើមស្រួចស្រាវ ធ្ងន់ធ្ងរដោយសារកូវីដ-១៩។ គិតមកដល់ពេលនេះ កម្ពុជា មានអ្នកជំងឺកូវីដ-១៩ សរុប៣០២៨នាក់ ក្នុងនោះ២៤៩៦នាក់ ស្ថិតក្នុងករណីសហគមន៍២០កុម្ភៈ។ អ្នកជំងឺសរុប១៩១៤បានជាសះស្បើយ ខណៈ អ្នកស្លាប់មាន២៤នាក់។ ព្រឹត្តិការណ៍២០កុម្ភៈ រាលដាលនៅក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល ព្រះសីហនុ ព្រៃវែង ស្វាយរៀង សៀមរាប ត្បូងឃ្មុំ កំពង់ធំ កំពង់ចាម កែប តាកែវ បាត់ដំបង និងកំពត កំពង់ឆ្នាំង និងពោធិ៍សាត់។ ក្នុងចំណោមនោះ ខេត្តមួយចំនួនដូចជាបាត់ដំបង និងកំពង់ធំ ក៏បានព្យាបាលសះស្បើយអស់ផងដែរ៕ | មនុស្ស១១៣នាក់ទៀត មានលទ្ធផលវិជ្ជមានកូវីដ-១៩ នៅកម្ពុជា ស្លាប់២នាក់ និង៩០នាក់ បានជាសះស្បើយ។ នេះបើតាមរបាយការណ៍របស់ក្រសួងសុខាភិបាលនាព្រឹកថ្ងៃព្រហស្បតិ៍ ទី៨ ខែមេសា ឆ្នាំ២០២១។ ករណីភាគច្រើនបំផុតនៅរាជធានីភ្នំពេញដែលមានដល់ទៅ១០៣នាក់។ |
ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ហាមមិនឱ្យនេសាទត្រីកាម៉ុង «ប្លាធូ» ចាប់ពីថ្ងៃទី ១៥ ខែមករា រហូតដល់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ ដើម្បីធានាឱ្យបាននូវនិរន្តរភាពផលស្តុកក្នុងធម្មជាតិ ។ ក្រសួងកសិកម្ម បានបញ្ជាក់ថា រយៈពេលដែលហាមមិនឱ្យនេសាទនេះ គឺជារដូវបន្តពូជ និងពងកូនរបស់ត្រី កាម៉ុង«ប្លាធូ» ក្នុងដែនសមុទ្រកម្ពុជា។ ការផ្អាកសកម្មភាពនេសាទនេះ ដើម្បីថែរក្សា ការពារ ធនធានជលផលសមុទ្រទាំងនោះឱ្យបានយូរអង្វែងទៀតផង។ | ដោយ៖ សុង សុធាវី |
សូមអញ្ជើញលោក អ្នកនាង កញ្ញា ទស្សនាបទសម្ភាសរវាង កញ្ញា ជឿន ស្រីណយ អ្នកសារព័ត៌មានThmeyThmey25 និងលោក ង៉ោ ពេជ្រ មន្ត្រីនៃនាយកដ្ឋានអភិវឌ្ឍទេសចរណ៍អង្គរនៃអាជ្ញាធរជាតិអប្សរា ដូចតទៅ៖ ប្រាសាទនាគព័ន្ធ ជាទីតាំងទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្រមួយក្នុងខេត្តសៀមរាប។ ប្រាសាទនាគព័ន្ធមានភាពទាក់ទាញយ៉ាងខ្លាំង ត្បិតត្រូវបានសាងសង់ឡើងនៅកណ្ដាលបារាយណ៍ ដែលមានទឹកជុំវិញ។ នាពេលថ្មីៗនេះ អាជ្ញាធរជាតិអប្សរា បានធ្វើស្ពានមួយ ដើម្បីឆ្លងបារាយណ៍ទៅកាន់ទីធ្លាប្រាសាទនាគព័ន្ធ។ អាជ្ញាធរជាតិអប្សរា ក៏គ្រោងបើកកំពង់ទឹកឡើងវិញ ដើម្បីឱ្យភ្ញៀវទេសចរអាចជិះទូកទៅទស្សនាប្រាសាទនាគព័ន្ធបានដែរ។ លោក ង៉ោ ពេជ្រ មន្ត្រីនៃនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរនៃអាជ្ញាធរជាតិអប្សរា លើកឡើងថា ក្រៅពីធ្វើស្ពានប្រវែង៤៥០ម៉ែត្រ អាជ្ញាធរជាតិអប្សរា ក៏បានធ្វើផ្លូវទស្សនាចរណ៍ថ្មីសម្រាប់ភ្ញៀវទេសចរបានទស្សនា និងដើរកម្សាន្តនៅប្រាសាទនាគព័ន្ធបានពេញលេញ។ ភ្ញៀវទេសចរ អាចដើរទស្សនាវង់ខាងក្រៅប្រាសាទ ដែលមានព្រៃជុំវិញ បន្ទាប់មកទេសចរអាចដើរទស្សនាប្រាសាទនាគព័ន្ធ។ លោក ង៉ោ ពេជ្រ មន្ត្រីនៃនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរនៃអាជ្ញាធរជាតិអប្សរា «វង់ទស្សនាចរណ៍ថ្មីនេះ ទេសចរអាចមើលព្រៃឈើ វល្លិ៍ប្លែកៗ និងស្អាតៗ ជាពិសេសក៏មានសត្វព្រៃ និងសត្វដែលនៅលើទឹក។ ទេសចរអាចថតរូបស្អាតៗបាន។ យើងបានធ្វើផ្លូវជាវង់រួចហើយ ដូច្នេះទេសចរពេលមកដល់អាចដើរឆ្វែលទាំងមូលបាន។ វង់ទស្សនាចរណ៍នេះ ក៏សម្រួលកុំឱ្យកកស្ទះភ្ញៀវនៅតែបរិវេណណាមួយ »។ នេះជាការរៀបរាប់របស់លោក ង៉ោ ពេជ្រ។ នៅតាមផ្លូវថ្មី នៃវង់ទស្សនាចរណ៍ប្រាសាទនាគព័ន្ធក៏មានតុឈើ សម្រាប់ឱ្យភ្ញៀវទេសចរសម្រាក ពេលដើរកម្សាន្តហត់។ បន្ទាប់ពីទេសចរដើរទស្សនាវង់ខាងក្រៅហើយទេសចរ អាចដើរឆ្វែលមើលប្រាសាទនាគព័ន្ធដែលនៅខាងក្នុងបាន។ ប្រាសាទនាគព័ន្ធ ជាអតីតមន្ទីរពេទ្រជាសម័យបុរាណ។ នៅជាប់ប្រាសាទនាគព័ន្ធមានស្រះទឹកតូចៗចំនួន៤ ដែលទេសចរតែងយកទឹកនៅស្រះនោះដើម្បីលុបមុខ និងសុំសេចក្ដីសុខ៕ | សៀមរាប៖ អាជ្ញាធរជាតិអប្សរា បានរៀបចំវង់ទស្សនាចរណ៍ប្រាសាទនាគព័ន្ធ សម្រាប់សម្រួលដល់ការដើរទស្សនារបស់ទេសចរ។ វង់ទស្សនាចរណ៍ប្រាសាទនេះ អាចឱ្យទេសចរបានដើរឆ្លងកាត់ព្រៃ និងទឹកដែលនៅជុំវិញប្រាសាទនាគព័ន្ធបានយ៉ាងពេញលេញ។ ទេសចរចំណាយពេល ១ដងទៅទស្សនាប្រាសាទនាគព័ន្ធ នឹងបានមើលឃើញគ្រប់ជ្រុងជ្រោយនៃប្រាសាទនាគព័ន្ធ។ |
១. ទឹកដោះគោស្រស់ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយអំបិលសមុទ្រកន្លះស្លាបព្រាបាយជាមួយទឹកដោះគោស្រស់ ២ស្លាបព្រាបាយ។ កូរឱ្យសព្វ សឹមលាប ល្បាយលើស្បែកមុខដោយប្រើប្រាស់ដុំសំឡី។ រងចាំសម្រាប់រយៈពេល ១០នាទី សឹមលាងសម្អាតស្បែកមុខជាមួយទឹកធម្មតាឱ្យច្រើន។ អនុវត្តឱ្យបានម្ដង ឬ ២ដងក្នុងមួយសប្តាហ៍។ ២. ទឹកឃ្មុំ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកដោះគោស្រស់ជាមួយទឹកឃ្មុំពី ២ ទៅ ៣ស្លាបព្រាកាហ្វេឱ្យក្លាយជាល្បាយខាប់ៗ។ លាបល្បាយលើស្បែកមុខនិងកដោយកុំភ្លេចដុសខាត់ស្បែកថ្នមៗផង។ រងចាំសម្រាប់រយៈពេលពី ២០ ទៅ ៣០នាទី សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។ អនុវត្តឱ្យបានពី ២ ទៅ ៣ដងក្នុងមួយសប្តាហ៍។ អ្នកក៏អាចលាយយ៉ាអួរសុទ្ធនិងទឹកឃ្មុំឱ្យក្លាយជាល្បាយខាប់ៗនិងទុកចោលសម្រាប់រយៈពេល ៥នាទីសិន សឹមលាបលើស្បែក ហើយទុកចោលសម្រាប់រយៈពេល ២០ នាទីមុននឹងលាងចេញជាមួយទឹកក្ដៅឧណ្ហៗ។ ៣. ប្រេងដូង អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយប្រេងដូងសុទ្ធ ១ស្លាបព្រាកាហ្វេជាមួយទឹកឃ្មុំ ១ស្លាបព្រាកាហ្វេ និងយ៉ាអួរ ១ស្លាបព្រាកាហ្វេឱ្យសព្វក្លាយជាល្បាយខាប់ៗ។ លាបល្បាយលើស្បែកមុខ និងរងចាំសម្រាប់រយៈពេល ១៥នាទី សឹមលាងសម្អាតចេញ។ អនុវត្តឱ្យបានពី ២ ទៅ ៣ដងក្នុងមួយសប្តាហ៍។ ៤. ប្រទាលកន្ទុយក្រពើ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបម៉ាស្សាជែលប្រទាលកន្ទុយក្រពើស្រស់លើស្បែកមុខដោយប្រើប្រាស់ដុំសំឡី។ រងចាំរហូតដល់ស្ងួត សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។ ៥. យ៉ាអួរ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយយ៉ាអួរសុទ្ធពី ១ ទៅ ២ស្លាបព្រាបាយជាមួយទឹកឃ្មុំ ១ស្លាបព្រាបាយជាមួយទឹកក្រូចឆ្មារស្រស់ ១ស្លាបព្រាកាហ្វេឱ្យសព្វចូលគ្នា។ លាបល្បាយលើស្បែកមុខនិងក បន្ទាប់មករងចាំសម្រាប់រយៈពេលពី ១៥ ទៅ ២០នាទី។ អនុវត្តម្ដងក្នុងមួយសប្តាហ៍។ ៦. ចេកទុំ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយចេកទុំជោរជាមួយទឹកក្រូចឆ្មារស្រស់ឱ្យក្លាយជាល្បាយខាប់ៗ។ លាបម៉ាស្សាល្បាយលើស្បែក និងទុកចោលសម្រាប់រយៈពេល ១០ នាទី សឹមលាងសម្អាតចេញ។ អនុវត្តឱ្យបាន ២ ដងក្នុងមួយសប្តាហ៍។ ៧. ប៉េងប៉ោះ ទឹកក្រូចឆ្មារស្រស់ និងទឹកដោះគោ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកប៉េងប៉ោះស្រស់ជាមួយទឹកក្រូចឆ្មារស្រស់ និងទឹកដោះគោចូលគ្នាឱ្យសព្វ។ លាបម៉ាស្សាល្បាយលើផ្ទៃមុខដែលលាងសម្អាតរួចស្អាត ព្រមទាំងតំបន់-ក។ ទុកចោលសម្រាប់រយៈពេលប្រហែល ២០ នាទី សឹមលាងសម្អាតចេញជាមួយទឹកត្រជាក់ជាការស្រេច៕ ត្រួតពិនិត្យដោយ www.health.com.kh | គ្រាន់តែចង់ឱ្យស្បែកភ្លឺស្រស់ថ្លាបែបធម្មជាតិមិនពិបាកឡើយ! គួរធ្វើបែបណាទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញពីរូបមន្តធម្មជាតិជួយឱ្យស្បែកភ្លឺស្រស់ថ្លា ៖ |
ក្រុងវ៉ាស៊ីនតោនបន្តធ្វើឲ្យក្រុងប៉េកាំងក្តៅស្លឹកត្រចៀកជាថ្មីទៀតនៅសប្តាហ៍នេះដោយបញ្ជូនយន្តហោះចម្បាំងខ្លួនពីរគ្រឿងឲ្យហោះហើរឆ្លងកាត់តំបន់ជម្លោះសមុទ្រចិនខាងត្បូង។ កងទ័ពអាកាសអាមេរិកបានប្រកាសទទួលស្គាល់ការហោះហើរនេះថែមមទាំងបានរម្លឹកជាថ្មីផងដែរថា អាមេរិកនៅតែហោះហើរឆ្លងកាត់ដោយសារវាជាដែនអន្តរជាតិ ថ្វីបើចិនទាមទារក៏ដោយ។ យោងតាមទីភ្នាក់ងារព័ត៌មាន Reuters អ្នកនាំពាក្យកងទ័ពអាកាសអាមេរិក Ryan Simpson បានលើកឡើងដូច្នេះ៖« វាជាការចង្អុលបង្ហាញយ៉ាងច្បាស់ពីសមត្ថភាពរបស់យើងក្នុងការបំពេញប្រតិបត្តិការសឹកជាមួយកងកម្លាំងសម្ព័ន្ធមិត្តយើងបានយ៉ាងងាយស្រួល»។ យន្តហោះចម្បាំងទាំងពីរគ្រឿងដែលហើរកាត់តំបន់ជម្លោះសមុទ្រចិនខាងត្បូងនោះគឺ យន្តហោះ B1-B ហើយយន្តហោះទាំងពីរនេះបានចូលរួមសមុយុទ្ធរួមជាមួយកងទ័ពអាកាសជប៉ុន នៅតំបន់សមុទ្រចិនខាងកើតផងដែរ។ វាជាសមយុទ្ធពេលយប់ជាលើកដំបូងដែររវាងទ័ពអាកាសសម្ព័ន្ធមិត្តទាំងពីរនោះ។ ការសម្ញែងសាច់ដុំយោធាដោយហើហើរយន្តហោះចម្បាំងនៅតំបន់ជម្លោះ ក៏កើតឡើងស្របពេលដែលភាពតានតឹងនៅឧបទ្វីបកូរ៉េកើនឡើងខ្លាំងបន្ទាប់ពីក្រុងព្យុងយ៉ាងបាញ់បង្ហោះមីស៊ីលបាលីស្ទីកឆ្លងទ្វីបដោយជោគជ័យកាលពីថ្ងៃអង្គារកន្លងទៅ។ ក្រុងវ៉ាស៊ីនតោនបារម្ភកាន់តែខ្លាំងពីសន្តិសុខរបស់ខ្លួនដែរពេលដែលកូរ៉េខាងជើងសម្រេចបានមីស៊ីលឆ្លងទ្វីបនេះ ហើយរបបដឹកនាំនេះក៏ចង់ឲ្យក្រុងប៉េកាំងបន្តប្រឹងប្រែងថែមទៀតដើម្បីដាក់គំនៀបលើក្រុងព្យុងយ៉ាងឲ្យបោះបង់កម្មវិធីផលិតអាវុធនុយក្លេអ៊ែររបស់ខ្លួនផង។ ដោយឡែក កាលពីខែមុន គេក៏ឃើញយន្តហោះចម្បាំងប្រភេទនេះចំនួនពីរគ្រឿងហោះចេញពីកោះ ហ្គាម (Guam) ដោយឆ្លងកាត់ដែនជម្លោះនេះម្តងដែរ។ ម្យ៉ាងវិញទៀតកាលពីសប្តាហ៍មុន ក្រុងវ៉ាស៊ីនតោនក៏បានបញ្ជូននាវាពិឃាតមួយគ្រឿងទៅក្បែរតំបន់ជម្លោះសមុទ្រចិនខាងត្បូងដែរ ដែលវាធ្វើឲ្យចិនខឹងសម្បារខ្លាំងដែរ។ នាវាពិឃាត USS Stethem បើកបរស្ថិតនៅចម្ងាយតិចជាង ២២ គីឡូម៉ែត្រពីប្រជុំកោះជម្លោះ ប៉ារ៉ាសែលនៅសមុទ្រចិនខាងត្បូងនៅថ្ងៃអាទិត្យទី ២ ខែកក្កដា ហើយវាជាការអនុវត្តសេរីភាពនាវាចរណ៍របស់ក្រុងវ៉ាស៊ីនតោនជាលើកទីពីរហើយរាប់ចាប់ពីពេលដែលលោក ដូណាល់ ត្រាំ ស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកនៅចុងខែមករានោះ។ | យន្តហោះចម្បាំងអាមេរិកពីរគ្រឿងហោះហើរឆ្លងកាត់តំបន់ជម្លោះសមុទ្រចិនខាងត្បូងនៅថ្ងៃសុក្រ ទី ៧កក្កដានេះ ហើយអាមេរិកអះអាងថាខ្លួនបន្តចាត់ទុកតំបន់ជម្លោះជាដែនអន្តរជាតិដែលគ្រប់គ្នាប្រើប្រាស់បាន។ វត្តមានយន្តហោះអាមេរិកហោះឆ្លងកាត់តំបន់ជម្លោះ កើតឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយនាវាពិឃាតអាមេរិកបើកក្បែរតំបន់ជម្លោះដែលបានបង្កឲ្យចិនក្តៅក្រហាយខ្លាំងដែរនោះ។ |
បិសាចក្រហមនឹងប៉ះ ក្រុមមកពីលីគទី៣អង់គ្លេស Wigan នៅថ្ងៃទី៨ ខែមករា ហើយក្រុមកាម៉េរូន ក៏ត្រូវតទល់ក្រុមសាំប៊ី ជំនួបមិត្តភាពនៅថ្ងៃទី៩ ខែមករា មុនពេលដែលក្រុមត្រូវធ្វើដំណើរទៅប្រកួតពានរង្វាន់ AFCON នៅថ្ងៃទី១៥ ខែមករា ក្នុងប្រទេសកូតឌីវ័រ។ លោក Ten hag បាននិយាយទាក់ទងនឹងអ្នកចាំទី Onana ដូច្នេះថា ៖«ខ្ញុំមិនដឹងឡើយថាគេអាចនឹងលេងទល់ក្រុម Spurs ឬយ៉ាងណា តែគេនឹងនៅទីនេះលេងការប្រកួតទល់នឹងក្រុម Wigan។»។ ហាក់បីដូចជាការវិលចុះឡើងសម្រាប់ក្រុមបិសាចក្រហម ដោយពួកគេកាលពីប៉ុន្មានសប្តាហ៍មុនបានបំបាក់ក្រុម Aston Villa លទ្ធផល ៣-២ ប៉ុន្តែនៅសប្តាហ៍បន្ទាប់ក៏បានបែរមកចាញ់ក្រោមថ្វីជើង Nottingham Forest លទ្ធផល ២-១។ លទ្ធផលមិនល្អបន្តដាក់សម្ពាធលើតំណែងរបស់លោក Ten Hag ទោះជាក្លិបត្រូវបានកាន់កាប់ដោយម្ចាស់ថ្មីលោក Jim Ratcliffe ម្ចាស់ក្រុមហ៊ុន INEOS ហើយកាលពីពេលថ្មីនេះបុរសទាំងពីរ បានជួបគ្នាលើកដំបូងនៅទៅលានហ្វឹកហាត់។ អ្នកចាត់ការសញ្ជាតិហូឡង់ អះអាងថាលោកបានជជែកគ្នារយៈពេលយូរជាមួយនឹងលោកមហាសេដ្ឋី Ratcliffe ដែលអ្នកកាន់កាប់ក្លិបថ្មី ជាមួយភាគហ៊ុន ២៥ភាគរយ និងសម្លឹងមើលការបំពេញការងារជាមួយគ្នាទៅមុខទៀត។ បុរសវ័យ ៥៣ឆ្នាំ បង្ហាញក្តីរំពឹងថានឹងមានការផ្លាស់ប្តូរខ្លាំងសម្រាប់ក្រុម ក្រោមការដឹកនាំរបស់ម្ចាស់ថ្មីនេះ។ ក្រុមបិសាចក្រហមបច្ចុប្បន្ន មានត្រឹមតែ ២ពានរង្វាន់ តែប៉ុណ្ណោះដែលត្រូវប្រកួតប្រជែង ក្នុងនោះមានពានរង្វាន់ FA Cup និង Premier League បន្ទាប់ពីពួកគេបានធ្លាក់ចេញពីពានរង្វាន់អឺរ៉ុប Champions League និងពានរង្វាន់លំដាប់ទី៣ អង់គ្លេស EFL Cup ទៅហើយ៕ | អ្នកចាំទី Andre Onana នឹងបង្ហាញខ្លួនឱ្យ Manchester United មួយប្រកួតចុងក្រោយក្នុងជំនួបពានរង្វាន់ FA Cup ជុំទី៣ ទល់ Wigan Athletic មុនទៅជួយក្រុមជម្រើសជាតិកាម៉េរូនក្នុងការប្រកួតពានរង្វាន់ទ្វីបអាហ្រ្វិក Africa Cup of Nations។ |
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ គម្រោងអប់រំបរិយាបន្ននៅបឋមសិក្សា (IPEA) បញ្ជាក់ថា ការដាក់ឱ្យប្រើប្រាស់កញ្ចប់អំណាននេះ នឹងក្លាយជាទុននៅក្នុងដំណើរការរៀនសូត្ររបស់កុមារ ហើយ ក៏ជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ក្នុងការលើកកម្ពស់ការអប់រំកម្រិតថ្នាក់ដំបូង នៅបឋមសិក្សានៅកម្ពុជាដែរ។ កញ្ចប់សម្ភារអំណាន និងវិធីសាស្ត្របង្រៀនថ្នាក់ទី៣ រួមបញ្ចូលទាំងសម្ភារសិក្សាស្របតាមអាយុសិស្ស និងសៀវភៅណែនាំសម្រាប់គ្រូ ត្រូវបានបង្កើតឡើងស្របទៅនឹងកម្មវិធីសិក្សាជាតិ ក្រោមកិច្ចសហការរវាងក្រសួងអប់រំ និងគម្រោងអប់រំបរិយាបន្ននៅបឋមសិក្សា (IPEA) ដែលទទួលបាន មូលនិធិពីទីភ្នាក់ងារជំនួយអាមេរិក (USAID)។ កញ្ចប់សម្ភារអំណាននេះ ត្រូវបានរៀបចំដោយផ្អែកលើ វិធីសាស្ត្រជោគជ័យ ដែលបានបង្កើតឡើង និងអនុវត្តនៅកម្រិតថ្នាក់ទី១ និងថ្នាក់ទី២ ដោយមានការគាំទ្រពី USAID ចាប់តាំងពីឆ្នាំ២០១៧។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដដែល។ លោកស្រី Kerry Pelzman នាយិកាបេសកកម្មរបស់ USAID បានលើកឡើងថា ការប្រកាសដាក់ឱ្យអនុវត្តន៍កញ្ចប់សម្ភារអំណានថ្នាក់ទី៣ ជាសក្ខីភាពមួយបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នា រវាងគម្រោងអប់រំបរិយាបន្ននៅបឋមសិក្សា នៃទីភ្នាក់ងារជំនួយសហរដ្ឋអាមេរិក USAID និងក្រសួងអប់រំ។ សម្រាប់លោកស្រី Kerry Pelzman ព្រឹត្ដិការណ៍ដ៏សំខាន់នេះ គូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ USAID ក្នុងការធ្វើឱ្យប្រសើរឡើង នូវការអប់រំកម្រិតថ្នាក់ដំបូងនៃបឋមសិក្សានៅកម្ពុជា និងផ្តល់នូវបំណិនអាន និងសរសេរ ដល់សិស្សថ្នាក់ទី៣ ដើម្បីទទួលបានជោគជ័យក្នុងការសិក្សា។ លទ្ធផលតេស្តរង្វាយតម្លៃអំណានថ្នាក់ដំបូង ដែលគាំទ្រដោយ USAID បានបង្ហាញពីការរីកចម្រើនគួរឱ្យកត់សម្គាល់ ក្នុងរយៈពេលតែមួយឆ្នាំ ក្នុងចំណោមសិស្សថ្នាក់ទី៣ នៅតាមសាលារៀន ដែលបានអនុវត្តកម្មវិធីកុមាររៀនកុមារចេះ បើប្រៀបធៀបទៅនឹងសិស្សក្នុងសាលារៀនដែលមិនបានទទួលអន្តរាគមន៍។ ល្បឿនអំណានជាមធ្យមរបស់សិស្សថ្នាក់ទី៣ បានកើនឡើងពី៣២ ទៅ៥០ពាក្យ ក្នុងមួយនាទី ខណៈដែលពិន្ទុនៃការអានយល់ន័យរបស់សិស្ស ដែលបានបញ្ចប់រង្វាយតម្លៃនេះ កើនឡើងជិត ទ្វេដងពី ៣២ ទៅ ៥៧ភាគរយ។ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យល់ឃើញថា កំណើជិតទ្វេដងនៃការអានយល់ន័យរបស់សិស្ស នៅគ្រប់សាលាបឋមសិក្សានៅខេត្តកំពង់ឆ្នាំង បន្ទាប់ពីការអនុវត្តកញ្ចប់សម្ភារៈអំណានថ្នាក់ទី៣ បានបង្ហាញពីការប្ដេជ្ញាចិត្ត ក្នុងការជំរុញឱ្យមានការធានាបានគុណភាពនៃការអប់រំនៅកម្ពុជា។ «ក្រសួងសូមប្រកាសដាក់ឱ្យអនុវត្តកញ្ចប់សម្ភារៈអំណាន ដែលមានភស្តុតាងបញ្ជាក់ពីប្រសិទ្ធភាពនេះ ជាផ្លូវការនៅទូទាំងប្រទេស ចាប់ពីពេលនេះតទៅ សម្រាប់ជាប្រយោជន៍ដល់ការសិក្សារបស់សិស្សថ្នាក់ទី៣ ទាំងអស់នៅកម្ពុជា»។ នេះជាប្រសាសន៍របស់រដ្ឋមន្ត្រីក្រសួងអប់រំ នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ IPEA។ នៅឆ្នាំ២០២៣ USAID តាមរយៈគម្រោងអប់រំបរិយាបន្ននៅបឋមសិក្សា (IPEA) បានបណ្តុះបណ្តាលគ្រូបង្រៀនប្រមាណ ៣ ០០០នាក់ លើវិធីសាស្រ្តបង្រៀនអំណានថ្នាក់ដំបូង ដែលជាវិធីសាស្ត្របង្រៀនថ្មី និងផ្តល់អត្ថប្រយោជន៍ដល់សិស្សថ្នាក់ទី១ ដល់ថ្នាក់ទី៣ ប្រមាណ ៩០ ០០០នាក់។ ផ្អែកលើសមិទ្ធផលទាំងនេះ USAID នឹងបន្តគាំទ្រក្រសួងអប់រំ ពង្រីកវិសាលភាពនៃការអនុវត្តអំណានកម្រិតថ្នាក់ដំបូង និងពង្រឹងអភិបាលកិច្ចសាលារៀនបឋមសិក្សាទូទាំងប្រទេសបន្ថែមទៀត នាពេលអនាគត៕ | ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ កញ្ចប់សម្ភារអំណានថ្នាក់ទី៣ នៃកម្មវិធីកុមាររៀនកុមារចេះ ដើម្បីផ្តល់ជំនាញមូលដ្ឋានគ្រឹះដល់សិស្សថ្នាក់ទី៣។ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ បានប្រកាសឱ្យអនុវត្តជាផ្លូវការនេះ ធ្វើឡើងនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ នៅសាលាបឋមសិក្សាច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ |
បច្ចុប្បន្ន ឥណ្ឌាជាមហាអំណាចសេដ្ឋកិច្ចលំដាប់ទីប្រាំក្នុងពិភពលោក បន្ទាប់ពីអាល្លឺម៉ង់ ជប៉ុន ចិន និងអាម៉េរិក។ បើតាមរបាយការណ៍របស់ក្រុមហ៊ុន Goldman Sachs បន្ថែមពីលើការកើនឡើងចំនួនប្រជាជន ការច្នៃប្រឌិត និងបច្ចេកវិទ្យា ការទាក់ទាញទុនវិនិយោគខ្ពស់ និងការបង្កើនផលិតភាពការងារ គឺជាកត្តាដែលជួយឱ្យសេដ្ឋកិច្ចឥណ្ឌាមានកំណើនសេដ្ឋកិច្ចដ៏រឹងមាំ និងរីកចម្រើននាពេលអនាគតដ៏ខ្លីខាងមុខនេះ។ សេដ្ឋវិទូក្រុមហ៊ុន Goldman Sachs Research India លោក Santanu Sengupta បានលើកឡើងថា ក្នុងរយៈពេលពីរទសវត្សរ៍ខាងមុខ អត្រាពលរដ្ឋដែលចូលរួមក្នុងកម្លាំងពលកម្ម (Dependency ratio) របស់ឥណ្ឌានឹងស្ថិតក្នុងកម្រិតទាបបំផុតក្នុងចំណោមសេដ្ឋកិច្ចក្នុងតំបន់។ Dependency ratio នៃប្រទេសមួយត្រូវបានវាស់ដោយចំនួនសមាជិកក្នុងបន្ទុក ជាមួយនឹងចំនួនសមាជិកដែលពេញអាយុធ្វើការ។ Dependency ratio ទាបបង្ហាញថា មានមនុស្សពេញវ័យក្នុងវ័យធ្វើការកាន់តែច្រើនដែលអាចទ្រទ្រង់មនុស្សវ័យក្មេង និងមនុស្សចាស់បាន។ លោក Santanu Sengupta និយាយថា នេះពិតជាឱកាសមួយសម្រាប់ប្រទេសឥណ្ឌាក្នុងការសម្រេចបាននូវគោលដៅរបស់ខ្លួនក្នុងការបង្កើតសមត្ថភាពផលិតកម្ម ការបន្តអភិវឌ្ឍសេវាកម្ម និងហេដ្ឋារចនាសម្ព័ន្ធ។ រដ្ឋាភិបាលឥណ្ឌាបានផ្តល់អាទិភាពដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសផ្លូវថ្នល់ និងផ្លូវដែក។ ប្រទេសនេះបានបង្កើតកម្មវិធីកម្ចីឥតការប្រាក់ជាច្រើន សម្រាប់រយៈពេល ៥០ឆ្នាំ ដើម្បីឱ្យក្រុមហ៊ុនរដ្ឋជំរុញការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ។ បើតាមក្រុមហ៊ុន Goldman Sachs វាជាពេលវេលាដ៏ត្រឹមត្រូវសម្រាប់វិស័យឯកជននៅក្នឥណ្ឌាក្នុងការបង្កើនសមត្ថភាពក្នុងការផលិត និងសេវាកម្ម ដើម្បីបង្កើតការងារបន្ថែមទៀត និងស្រូបយកកម្លាំងពលកម្មច្រើន។ ក្រុមហ៊ុនបន្ថែមថា៖« កត្តាជំរុញមួយសម្រាប់សេដ្ឋកិច្ចឥណ្ឌា គឺភាពជឿនលឿននៃបច្ចេកវិទ្យា និងការច្នៃប្រឌិត»។ យោងតាម Nasscom ដែលជាសមាគមពាណិជ្ជកម្មក្រៅរដ្ឋាភិបាលរបស់ឥណ្ឌា ប្រាក់ចំណូលវិស័យបច្ចេកវិទ្យារបស់ឥណ្ឌាត្រូវបានគេរំពឹងថានឹងកើនឡើងចំនួន ២៤៥ពាន់លានដុល្លារនៅចុងឆ្នាំ ២០២៣ ។ លើសពីនេះ សមត្ថភាពទាក់ទាញដើមទុននឹងក្លាយជាកត្តាជំរុញដ៏សំខាន់មួយទៀតសម្រាប់កំណើនរបស់ឥណ្ឌា។ ប៉ុន្តែក្រុមហ៊ុន Goldman Sachs ក៏បានព្រមានអំពីហានិភ័យដែលសេដ្ឋកិច្ចឥណ្ឌាប្រឈមមុខ រួមទាំងអត្រាការចូលរួមកម្លាំងពលកម្មផងដែរ។ របាយការណ៍របស់ Goldman Sachs បានកត់សម្គាល់ថា សមាមាត្រនៃចំនួនប្រជាជនដែលចូលរួមក្នុងកម្លាំងពលកម្មនៅឥណ្ឌាបានធ្លាក់ចុះក្នុងរយៈពេល ១៥ ឆ្នាំកន្លងមកនេះ។ ក្នុងនោះអត្រាចូលរួមក្នុងកម្លាំងពលកម្មស្ត្រីរបស់ឥណ្ឌាគឺ ទាបជាងបុរស។ ក្រុមហ៊ុន S&P Global និង Morgan Stanley ក៏បានព្យាករថា ឥណ្ឌានឹងក្លាយទៅជាមហាអំណាចសេដ្ឋកិច្ចទីបីនៅឆ្នាំ ២០៣០។ ផលិតផលក្នុងស្រុកសរុបរបស់ឥណ្ឌាក្នុងត្រីមាសទី១ បានកើនឡើង ៦,១ភាគរយបើធៀបឆ្នាំមុន លើសពីការរំពឹងទុកកំណើន ៥ភាគរយនៃការស្ទង់មតិដែលធ្វើឡើងដោយ Reuters។ តាមការព្យាករកន្លងមក ចិន នឹងវ៉ាអាម៉េរិកជាមហាអំណាចសេដ្ឋកិច្ចទី១ នៅឆ្នាំ២០២៧៕ | ឥណ្ឌាបានត្រៀមខ្លួនជាស្រេចដើម្បីក្លាយជាមហាអំណាចសេដ្ឋកិច្ចទីពីររបស់ពិភពលោកនៅឆ្នាំ ២០៧៥ ដោយនាំមុខមិនត្រឹមតែជប៉ុន និងអាល្លឺម៉ង់ប៉ុណ្ណោះទេ ប៉ុន្តែក៏មានអាម៉េរិកផងដែរ។ នេះបើតាមរបាយការណ៍របស់ធនាគារ Goldman Sachs ។ |
លោក Joshua Wong ត្រូវបានស្គាល់ថា ជាសកម្មជនប្រឆាំងរដ្ឋាភិបាលហុងកុង និងទីក្រុងប៉េកាំងដ៏សំខាន់ម្នាក់។ នៅក្នុងបាតុកម្មឆ្នាំ ២០១៩ លោក ក៏បានដើរតួយ៉ាងសំខាន់ផងដែរ ក្នុងដឹកនាំបាតុកម្មប្រឆាំងរដ្ឋាភិបាល លើសេចក្តីស្នើច្បាប់បត្យាប័ន។ ការដឹកនាំបាតុកម្មនៅពេលនោះ គឺលោកWong ទើបតែត្រូវបានដោះលែងពីពន្ធនាគារនៅក្នុងខែមិថុនា។ បន្ទាប់ពីមានសេរីភាព លោកបានឈរនៅមុខក្រុមបាតុករហុងកុងជាច្រើនពាន់នាក់ និងរិះគន់រដ្ឋាភិបាលហុងកុង ដែលចាត់ទុកបាតុកម្ម ជាកុបកម្ម។ មេដឹកនាំបាតុកម្មប្រឆាំងរូបនេះ ត្រូវបានប៉ូលិសឃុំខ្លួនបណ្តោះអាសន្ននាពេលថ្មីៗនេះ ជុំវិញការរៀបចំការជួបប្រជុំខុសច្បាប់។ បន្ទាប់ពីឃុំខ្លួនបណ្តោះអាសន្ន តុលាការហុងកុង នៅថ្ងៃទី២ ខែធ្នូ បានសម្រេចដាក់ពន្ធនាគារលើ លោក Wong ចំនួន ១៣ខែកន្លះ ពីបទរៀបចំ និងញុះញង់ឲ្យមានការជួបជុំខុសច្បាប់នៅក្បែរទីស្នាក់ការប៉ូលិសកណ្តាលក្នុងក្រុងហុងកុង។ Wong ក៏បានសារភាពពីការប្រព្រឹត្តកំហុសទាំងនេះដែរ។ ជាមួយគ្នានេះ កញ្ញាAgnes Chow ដែលមានវ័យ ២៣ឆ្នាំ ត្រូវតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារ ១០ខែ និងលោក Ivan Lam ដែលមានវ័យ ២៦ឆ្នាំ ឲ្យជាប់ពន្ធនាគារ ចំនួន ៧ខែ បន្ទាប់ពីអ្នកទាំងពីរសារភាពកំហុស ថា បានប្រព្រឹត្តដូច Wong ដែរ។ បន្ទាប់ពីចេញសាលក្រម លោកWong បានស្រែកយ៉ាងដូច្នេះថា៖ « ខ្ញុំដឹងថា ថ្ងៃខាងមុខ នឹងតឹងរ៉ឹងជាងនេះទៀត ប៉ុន្តែយើងនៅតែជម្នះវាដដែល»។ មុនពេលបើកសវនាការ អ្នកគាំទ្រលោក Wong ប្រមាណ ១០០នាក់ បានមកជួបជុំគ្នានៅក្នុងបន្ទប់កាត់ក្តី ខណៈមនុស្សមួយក្រុមតូច ដែលគាំទ្រទីក្រុងប៉េកាំង បានជួបជុំគ្នានៅក្រៅតុលាការ ដែលអំពាវនាវឲ្យតុលាការដាក់ទោសយ៉ាងធ្ងន់ធ្ងរលើលោក Wong។ សភាជិកព្រឹទ្ធសភាអាមេរិក លោក Marsha Blackburn ក៏បានបញ្ចេញសារលើកទឹកចិត្តមេដឹកនាំបាតុកម្មនៅហុងកុង។ លោក ចាត់ទុកលោក Wong ជាអ្នកលើកទឹកចិត្តក្នុងការប្រយុទ្ធ ដើម្បីសេរីភាពនៅគ្រប់ទីកន្លែង។ ទន្ទឹមនេះ លោក Blackburn ក៏បានចោទចិនផងដែរ ថា បានបង្ក្រាបសិទ្ធិមនុស្ស និងបំផ្លាញស្វ័យភាពរបស់ទីក្រុងហុងកុង។ ទីក្រុងហុងកុង បានជួបបាតុកម្មទ្រង់ទ្រាយធំជាបន្តបន្ទាប់ ដើម្បីទាមទារឲ្យរដ្ឋាភិបាលទីក្រុងប៉េកាំង ក៏ដូចជាក្រុងហុងកុងទម្លាក់ច្បាប់សន្តិសុខជាតិ និងច្បាប់ភ្លេងជាតិចិនចោល។ ប៉ុន្តែបាតុកម្មបានស្ងប់ស្ងាត់ទៅវិញ បន្ទាប់ពីច្បាប់សន្តិសុខជាតិហុងកុង ដែលអាចដាក់ពន្ធនាគាររហូតដល់មួយជីវិត ចូលជាធរមាន៕ | លោក Joshua Wong សកម្មជនប្រឆាំងរដ្ឋាភិបាលហុងកុងដ៏សំខាន់ ត្រូវបានតុលាការ កាត់ទោសឲ្យជាប់ពន្ធនាគារ ១៣ខែកន្លះ ដោយសារការជួបប្រជុំដោយខុសច្បាប់ក្នុងការតវ៉ានឹងរដ្ឋាភិបាលនៅក្នុងឆ្នាំ២០១៩កន្លងទៅ។ សកម្មជនពីរនាក់ទៀត ត្រូវកាត់ទោសឲ្យជាប់ពន្ធនាគារ៧ខែ និង១០ខែ។ |
ដោយមើលឃើញពីបញ្ហានៃផលិតផលគីមីច្រើននៅលើទីផ្សារ កញ្ញាស្រាវជ្រាវរកឃើញផលិតផល Love My Face Organic Cleansing Solution ដើម្បីដកយកជាតិគីមីនៅក្នុងស្រទាប់ស្បែក។ អ្វីដែលកាន់តែអរស្ចារ្យនោះ គឺ ផលិតផល Acne pits ព្យាបាលខ្មូត ខូង ដោយសារមុនរបស់កញ្ញា គ្មានប្រតិកម្ម ហើម របកទៀត។ គុណភាពដ៏ល្អនេះ បានធ្វើឲ្យកក្រើកដល់អ្នកលេងបណ្តាញសង្គម Facebook ជាច្រើន ជាមួយនឹងលទ្ធផលដែលមិនគួរឲ្យជឿទាល់តែសោះ។ បញ្ហាខ្មូត ខូង ដោយសារមុន ជាបញ្ហាដែលគ្មានថ្នាំព្យាបាលក្រៅពីធ្វើការវះកាត់កែសម្ផស្សនោះទេ។ រូបមន្តភាគច្រើន កញ្ញាសិក្សាចេញពី Internet និងក្នុងសៀវភៅឱសថបុរាណខ្មែរ។ ហើយបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មកម្ពុជា និងចបផ។ ផលិតផលនេះ កើតចេញពីការស្វះស្វែងស្រាវជ្រាវផ្សំ និងធ្វើតេស្តជាច្រើនលើកច្រើនសារដោយ កញ្ញា មូល មន្នីនិច។ ដោយមានចំណូលចិត្តសិក្សាស្រាវជ្រាវ ឱសថបុរាណខ្មែរតាំងពីនៅក្មេង កញ្ញាបានរៀបរាប់ពីអារម្មណ៍ពិត យ៉ាងស្មោះត្រង់បំផុតថាប្រសិទ្ធភាព និងលទ្ធផលចេញមកពិតជានឹកស្មានមិនដល់ដែរ។ កញ្ញា មូល មន្នីនិច រៀបរាប់ថា៖«ខ្ញុំធ្លាប់ឆ្លងកាត់ ការលំបាកត្រូវគេធ្វើបាប និងរងការរិះគន់ រាប់មិនអស់ បើកាលនោះខ្ញុំបោះ បង់ចោលពាក់កណ្ដាល ទីច្បាស់ជាគ្មានខ្ញុំដូចថ្ងៃនេះទេ។ ខ្ញុំសប្បាយចិត្តរកអីថ្លែងមិនបានពេល ទទួលបានសារអរគុណពីអ្នកដែលបានប្រើផលិតផលហើយជាមុនខូងអស់មានសម្រស់ ស្រស់ ស្អាតឡើងវិញ។ ពេលនេះ មានអ្នកវិនិយោគចិនចង់សហការនាំចេញផលិតផលខ្ញុំនៅកាន់ប្រទេសចិន ពីព្រោះគាត់និយាយថា មុន ខូង ពិបាកព្យាបាលណាស់ សូមរក្សារូបមន្តឲ្យបានល្អ ។ ខ្ញុំកំពុងរៀបចំខ្លួនពង្រីកផលិតផលខ្មែរទៅប្រទេសចិន និង ពិភពលោកទាំងមូល» កញ្ញាកំពុង រើសតំណាងចែកចាយ និងម្ចាស់ភាគហ៊ុន ដែលដើមទុនចាប់ផ្តើមពី 100$ ម្ចាស់ភាគហ៊ុន 2880$ និង មជ្ឈមណ្ឌលចែកចាយផលិតផល តាមបណ្តាលខេត្ត 50000$ ។ កញ្ញា ធានាទិញយកវិញ 100% និងចំណាយជួយម្ចាស់ភាគហ៊ុន Boost Page ដោយលុយកញ្ញាទាំងអស់ ចាំតែមើលថែទាំអតិថិជនតែប៉ុណ្ណោះ ពិតជាកំរនឹងមានមែន។ ដូចនេះនៅចាំអីទៀត ដើម្បីកុំឲ្យខកខានឱកាសល្អៗបែបនេះ សម្រាប់អ្នកដែលចាប់អារម្មណ៍អាចទាក់ទងទៅកាន់មជ្ឈមណ្ឌលព្យាបាលមុខ និងសម្រស់គ្លីមមី ដែលមានអាស័យដ្ឋានអាគាលេខ3 ផ្លូវ306 សង្កាត់បឹងកេងកង1 ខណ្ឌចំការមន។ ហើយអាចទាក់ទងតាមរយៈលេខទូរស័ព្ទ :081 555061/081 555 062/095 555 925/095 555 026/097 8634 509 ឬទៅកាន់ហ្វេសប៊ុកផេក https://www.facebook.com/gleamycambodia ៕ (អត្ថបទពាណិជ្ជកម្ម) | ចាប់ផ្តើម ស្រាវជ្រាវតាំងពី ឆ្នាំ ២០១៤ កញ្ញា មូល មន្នីនិច បានរកឃើញថ្នាំរុក្ខជាតិខ្មែរ កម្ចាត់មុនយ៉ាងមានប្រសិទ្ធភាព ហើយល្បីខ្លាំងមែនទែន នៅក្នុងបណ្តាញសង្គម Facebook ។ ដោយសារវាមានប្រតិកម្ម ហើម ក្រហម របក អតិថិជនបានស្នើសុំឲ្យស្រាវជ្រាវ ផលិតផលព្យាបាលមុនបែបធម្មជាតិ ដោយគ្មានប្រតិកម្ម។ ហើយនៅឆ្នាំ 2020នេះ កញ្ញា បានរកឃើញផលិតផលព្យាបាលមុន គ្មានប្រតិកម្ម ឈ្មោះថា Love My Face Organic Acne Cream និង ផលិតផលថែរក្សា និងព្យាបាលស្បែកឲ្យក្មេងជាងវ័យ Cleopatra Anti Aging Cream ។ |
គ្រឹះស្ថានបណ្ដុះបណ្ដាលវិជ្ជាជីវៈទេសចរណ៍ អាចបើកដំណើការវិញ លុះត្រារដ្ឋាភិបាលប្រកាសបញ្ចប់ព្រឹត្តិការណ៍ ២៨ វិច្ឆិកា។ នេះបើតាមសេចក្តីជូនដំណឹងក្រសួងទេសចរណ៍។ ក្រសួងទេសចរណ៍ បានបញ្ជាក់ថា ដំណើរការផ្អាកគ្រឹះស្ថានបណ្ដុះបណ្ដាលវិជ្ជាជីវៈនេះ ជាផ្នែកមួយចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៃព្រឹត្តិការណ៍ឆ្លងចូលសហគមន៍ ២៨ វិច្ឆិកា។ តែយ៉ាងណាក្រសួងទេសចរណ៍ ស្នើឲ្យគ្រឹះស្ថានដំណើរការជំនាញនេះ ដោយការបណ្ដុះបណ្ដាល តាមរយៈការសិក្សាពីចម្ងាយ ឬតាមប្រព័ន្ធអនឡាញ។ គិតត្រឹមថ្ងៃទី១៧ធ្នូ ឆ្នាំ២០២០ កម្ពុជាអ្នកមានវីរុសកូវីដ-១៩ ចំនួន៣៦២នាក់។ ក្នុងនោះ មានអ្នកឆ្លងក្នុង ព្រឹត្តិការណ៍២៨វិច្ឆិកា ចំនួន៤១នាក់ ដែលមានអ្នកជាសះស្បើយ១៣នាក់។ ដោយឡែក អ្នកជាសះស្បើយនៅទូទាំងប្រទេសមាន រហូតដល់៣១២នាក់៕ | ដោយ៖ ប៉ូ សុភា |
តាមរយៈការបណ្តុះបណ្តាលពោរពេញដោយ ឧបករណ៍ សំភារៈទំនើប សាស្ត្រាចារ្យប្រកបដោយបទពិសោធន៍ ការចុះអនុវត្តផ្ទាល់ជាមួយអ្នកជំងឺនៅក្នុងគ្លីនីកធ្មេញ ការចុះសហគមន៍ ការសិក្សាស្រាវជ្រាវលើប្រធានបទថ្មីៗ ការចែករំលែកបទពិសោធន៍ពីសាស្ត្រាចារ្យជាតិនិងអន្តរជាតិ ការផ្លាស់ប្តូររបទពិសោធន៍ និងទទួលយកចំណេះដឹងថ្មីៗតាមរយៈការចុះកម្មសិក្សានៅក្រៅប្រទេស ទាំងនេះជាហេតុផល មួយចំនួនដែល និស្សិត បានជ្រើសរើសយកសាកលវិទ្យាល័យពុទ្ធិសាស្ត្រដើម្បីសិក្សាផ្នែកទន្តសាស្ត្រ។ ជាក់ស្តែងថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧ សាកលវិទ្យាល័យពុទ្ធិសាស្ត្របានរៀបចំបញ្ជូននិស្សិតផ្នែក ទន្តសាស្ត្រចំនួន ១០នាក់ ឲ្យចុះកម្មសិក្សានៅ សាកលវិទ្យាល័យ Khon Kaen ព្រះរាជាណាចក្រថៃ រយៈពេល ០២ សប្តាហ៍ នេះជាលើកទីបី ហើយ ដែលនិស្សិតផ្នែក ទន្តសាស្ត្រនៃសាកលវិទ្យាល័យពុទ្ធិសាស្ត្របានចុះកម្មសិក្សា នៅសាកលវិទ្យាល័យ Khon Kaen ។ ក្នុងអំឡុងខែកុម្ភៈ និងខែមីនា សាកលវិទ្យាល័យពុទ្ធិសាស្ត្របានបញ្ជូននិស្សិតចុះកម្មសិក្សានៅក្រៅប្រទេសចំនួន ៥២នាក់ ក្នុងនោះសាកលវិទ្យាល័យ Khon Kaen ចំនួន ៥១នាក់ (វេជ្ជសាស្ត្រ ១០នាក់ ទន្តសាស្ត្រ ១០នាក់ ឱសថសាស្ត្រ ២៣នាក់ និង គិលានុបដ្ឋាក ៨នាក់) និងនៅសាកលវិទ្យាល័យ KOREATECH និស្សិត ផ្នែកព័ត៌មានវិទ្យា ចំនួន ១នាក់ ។ ការបញ្ជូននិស្សិតចុះកម្មសិក្សានៅក្រៅប្រទេសមានគោលបំណង ដើម្បីឲ្យនិស្សិត ទទួលបានឱកាសក្រេបយកចំណេះដឹង ជំនាញ និងបទពិសោធន៍ថ្មីៗបន្ថែមទៀតពីបណ្តាប្រទេសដែលមានស្តង់ដារ វិស័យសុខាភិបាលខ្ពស់ ដើម្បីឲ្យនិស្សិតអាចអភិវឌ្ឍ សម្ថភាពរបស់ខ្លួន ប្រកបដោយគុណភាព និងជំនាញពិតប្រាកដ និងដើម្បីចូលរួមអភិវឌ្ឍវិស័យសុខាភិបាលនៅកម្ពុជា ឲ្យមានការរីកចម្រើនមួយកម្រិតទៀត និងជាការចូលរួមដើម្បីកសាងទំនុកចិត្តប្រជាពលរដ្ឋកម្ពុជាលើគុណភាព វិស័យសុខាភិបាលនាថ្ងៃអនាគត ចៀសវាងការចំណាកស្រុកទៅ ក្រៅប្រទេសក្នុងការរកសេវាព្យាបាលជំងឺ។ សាកលវិទ្យាល័យពុទ្ធិសាស្ត្របាននឹង កំពុងខិតខំប្រឹងប្រែងក្នុងការពង្រីក កិច្ចសហប្រតិបត្តិការ ជាមួយដៃគូជាតិ និងអន្តរជាតិបន្ថែមទៀត ដើម្បីឲ្យនិស្សិតពុទ្ធិសាស្ត្រ មានលទ្ធភាពកាន់តែច្រើន ក្នុងការចុះកម្មសិក្សានៅបរទេសសម្រាប់ពង្រឹងសមត្ថភាព និងអាជីពរបស់ខ្លួនកាន់តែប្រសើរឡើង និងប្រកបដោយគុណភាពខ្ពស់នាពេលអនាគត។ ( អត្ថបទពាណិជ្ជកម្ម ) | ទន្តសាស្ត្រគឺជាផ្នែកមួយនៃ វិស័យសុខាភិបាល ដែលទទួលការបណ្តុះបណ្តាលរយៈ ៧ឆ្នាំ ដើម្បីក្លាយជាទន្តបណ្ឌិត មួយរូបដែលមានសមត្ថភាពគ្រប់គ្រាន់។ |
ដូចអ្វីដែលទីភ្នាក់ងារ Reuters ស៊ើបអង្កេត កាលពីខែតុលា ជនជាតិកម្ពុជា៨នាក់ដែលស្ថិតនៅបញ្ជីនោះ គឺជាមន្ត្រីជាន់ខ្ពស់ និងក្រុមគ្រួសារដែលស្និទ្ធនឹងមេដឹកនាំកម្ពុជា។ តាមការចុះផ្សាយរបស់កាសែតក្នុងស្រុកស៊ីប Daily Politics អ្នកទាំងនោះ គឺរួមមានលោករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អូន ព័ន្ធមុនីរ័ត្ន និងភរិយា, ក្មួយស្រីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺលោកស្រី ហ៊ុន គីមឡេង និងស្វាមីលោកស្រី គឺលោកឧត្ដមសេនីយ៍ នេត សាវឿន អគ្គស្នងការប៉ូលិសជាតិ ព្រមទាំងកូនស្រី, និងលោក ឡៅ ម៉េងឃីន សមាជិកព្រឹទ្ធសមាជិក និងជាអ្នកជំនួញដ៏ល្បីឈ្មោះមួយរូប និងភរិយារបស់លោក។ ក្រៅពីអ្នកទាំង៨នាក់នេះ លោក Jho Taek Low ដែលទទួលបានលិខិតឆ្លងដែនស៊ីប ក្នុងឆ្នាំ២០១៥ និងជាអ្នកដែលប៉ូលិសម៉ាឡេស៊ីតាមប្រមាញ់ក្នុងសំណុំរឿង 1MDB ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មហិរញ្ញវត្ថុ ក៏ស្ថិតក្នុងបញ្ជីឈ្មោះនេះផងដែរ។ អ្នកជំនួញរុស្ស៊ី Oleg Deripaska ដែលបច្ចុប្បន្នរងទណ្ឌកម្មអាមេរិក និងមហាសេដ្ឋីកេនយ៉ាប្រាក់ពាន់លាន ឈ្មោះ Humphrey Kaiuki ដែលរងបទចោទប្រកាន់នៅប្រទេសលោកពាក់ព័ន្ធរកស៊ីគេចពន្ធ ក៏ស្ថិតក្នុងបញ្ជីឈ្មោះនេះ។ ជនជាតិចិនម្នាក់ ឈ្មោះថា Zhang Shumin ដែលត្រូវបានរាយការណ៍ពាក់ព័ន្ធនឹងការបោកប្រាស់យកមាស ព្រមទាំងភរិយា និងកូនបីនាក់ ក៏មានឈ្មោះក្នុងបញ្ជីនឹងដកហូតសញ្ជាតិស៊ីបនេះដែរ។ ការទម្លាយឈ្មោះនេះ ធ្វើឡើងក្រោយរដ្ឋាភិបាលស៊ីប កាលពីដើមខែវិច្ឆិកានេះ បានប្រកាសចាប់ផ្តើមដំណើរការដកហូតសញ្ជាតិបុគ្គល២៦នាក់ ដែលពួកគេទទួលបានក្រោមកម្មវិធីទាក់ទាញវិនិយោគរបស់ជាតិ។ មែនទែនទៅ ការដកហូតសញ្ជាតិបែបនេះគឺជារឿងកម្របំផុត ហើយសកម្មភាពរបស់រដ្ឋាភិបាលស៊ីបនេះ កើតឡើងក្រោយពីអាជ្ញាធរខ្លួនបានបើកការស៊ើបអង្កេត ក្រោយលេចធ្លាយរបាយការណ៍មួយ។ របាយការណ៍នោះគឺ ការស៊ើបអង្កេតរបស់ទីភ្នាក់ងារព័ត៌មាន Reuters កាលពីពាក់កណ្ដាលខែតុលា ដែលបានបង្កើតជាសំណួរពាក់ព័ន្ធនឹងប្រសិទ្ធភាព ដែលអាជ្ញាធរស៊ីបត្រួតពិនិត្យល្អិតល្អន់ពីជីវប្រវត្តិរបស់បុគ្គលដែលត្រូវបានផ្តល់សញ្ជាតិ។ នៅក្នុងរបាយការណ៍នេះ ក៏បានទម្លាយដែរថា សមាជិកគ្រួសារនិងមនុស្សជំនិតរបស់មេដឹកនាំកម្ពុជា មានទ្រព្យសម្បត្តិនៅបរទេសដែលស្មើនឹង១០លានដុល្លារ ហើយអ្នកទាំងនោះបានប្រើប្រាស់ទ្រព្យសម្បត្តិពួកគេទិញសញ្ជាតិបរទេស។ បើតាមការស៊ើបអង្កេតរបស់ Reuters សាច់ញាតិ ឬជំនិតរបស់មេដឹកនាំកម្ពុជា៨នាក់ដែលក្នុងនោះគឺមានអគ្គស្នងការប៉ូលិសជាតិ និងរដ្ឋមន្ត្រីហិរញ្ញវត្ថុ ទទួលបានសញ្ជាតិស៊ីបក្នុងឆ្នាំ២០១៦ និង២០១៧។ សូមបញ្ជាក់ថា ចំណុចពិសេសរបស់សញ្ជាតិស៊ីបគឺថា អ្នកកាន់លិខិតឆ្លងដែនស៊ីប នឹងក្លាយជាសញ្ជាតិអ៊ឺរ៉ុប ហើយអាចធ្វើការ និងធ្វើដំណើរដោយសេរីក្នុងប្លុកប្រទេសទាំង២៨នេះ។ បច្ចុប្បន្ន លិខិតឆ្លងដែនស៊ីបជិត៤០០០ ត្រូវបានផ្តល់ឲ្យអ្នកវិនិយោគដែលបោះទុនវិនិយោគយ៉ាងតិច២,២លានដុល្លារ ក្រោមកម្មវិធីទាក់ទាញការវិនិយោគរបស់ប្រទេសស៊ីប។ ហើយរដ្ឋាភិបាលស៊ីប រកលុយបានប្រមាណ ៧,៨ពាន់លានដុល្លារពីកម្មវិធីវិនិយោគនេះ គិតចាប់ពីដំណើរការកម្មវិធីក្នុងឆ្នាំ២០១៣មក។ សហភាពអឺរ៉ុប កាលពីខែមករា បានព្រមានប្រទេសស៊ីប និងប្រទេសផ្សេងទៀតថា ពួកគេត្រូវតែពង្រឹងនីតិវិធីសាកសួរជីវប្រវត្តិ បន្ទាប់ពីមានការព្រួយបារម្ភថា ជនជាតិនៃប្រទេសទី៣ កំពុងប្រើប្រាស់កម្មវិធីទាក់ទងការវិនិយោគនេះក្នុងគោលដៅលាងលុយកខ្វក់ និងបំពានច្បាប់ពន្ធដារ៕ | កាសែតក្នុងស្រុក ស៊ីប (Cyprus) បានបញ្ចេញបញ្ជីឈ្មោះអ្នកវិនិយោគបរទេសនិងសមាជិកក្រុមគ្រួសារពួកគេទាំង២៦នាក់ ដែល «លិខិតឆ្លងដែនមាស» នឹងត្រូវដកហូតដោយរដ្ឋាភិបាលស៊ីប។ ក្នុងរបាយការណ៍ថ្មី ដែលបានចុះផ្សាយនេះ ក៏មានរដ្ឋមន្ត្រីសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមេប៉ូលិសជាតិកម្ពុជា ស្ថិតក្នុងចំណោមអ្នកនឹងបាត់បង់សញ្ជាតិស៊ីប។ |
ការរាប់ថយក្រោយទៅកាន់ការបោះឆ្នោតនៅថៃដែលគេរំពឹងជាច្រើនឆ្នាំ បានចាប់ផ្ដើមហើយ បន្ទាប់ពីព្រះចៅ មហាវជិរាលង្ករណ៍ បានយល់ព្រមលើច្បាប់ស្ដីការជ្រើសតាំងតំណាងរាស្ត្រ និងការតែងតែងសមាជិកព្រឹទ្ធសភា។ ច្បាប់សំខាន់ទាំងពីរដែលបម្រើឲ្យការបោះឆ្នោតនៅពេលខាងមុខ ត្រូវបានចុះក្នុងរាជកិច្ចនៅថ្ងៃទី១២ ខែកញ្ញា ហើយនឹងចូលធរមាននៅរយៈពេល៩០ថ្ងៃបន្ទាប់ គឺក្នុងអំឡុងខែធ្នូខាងមុខតែម្ដង។ បើតាមច្បាប់ថៃ ក្រោយការដាក់ឲ្យអនុវត្តជាផ្លូវការរួច ការបោះឆ្នោតទូទៅមួយ ត្រូវរៀបចំក្នុងអំឡុងពេល១៥០ថ្ងៃក្រោយ ដែលនេះមានន័យថា គណៈកម្មការរៀបចំការបោះឆ្នោតរបស់ថៃមានពេលដល់ខែឧសភា ឆ្នាំ២០១៩ ដើម្បីបោះឆ្នោតជ្រើសរើសសមាជិកសភាតំណាងរាស្ត្រ។ ឯក្នុងច្បាប់ស្ដីពីការតែងតាំងសមាជិកព្រឹទ្ធសភាវិញចែងថា សមាជិកព្រឹទ្ធសភាចំនួន២០០នាក់ជ្រើសរើសដោយរបបយោធា ៥០នាក់ដោយគណៈកម្មការរៀបចំការបោះឆ្នោត។ បើតាមកាសែតបាងកកប៉ុស្តិ៍ រដ្ឋធម្មនុញ្ញចែងថា សមាជិកសភាតំណាងរាស្ត្រមានចំនួន៥០០រូប ដែល៣៥០រូបជ្រើសតាំងតាមរយៈការបោះឆ្នោតក្នុងមណ្ឌលទូទាំងប្រទេស ហើយ១៥០នាក់ទៀតត្រូវជ្រើសតាំងតាមប្រព័ន្ធសមាមាត្រ។ រដ្ឋសភាមានភារកិច្ចជ្រើសរើសនាយករដ្ឋមន្ត្រីពីចំណោមបក្សឈ្នះឆ្នោត។ តែបើមិនអាចធ្វើតាមនីតិវិធីបាន នោះសមាជិកព្រឹទ្ធសភាក៏ចូលរួមក្នុងការជ្រើសរើសនាយករដ្ឋមន្ត្រីដែរ ហើយដែលជាឥស្សរជនមិនមែនជាតំណាងរាស្ត្របានទៀតផង។ ជុំវិញកាលបរិច្ឆេទបោះឆ្នោតវិញ រដ្ឋាភិបាលយោធាធ្លាប់បានប្រកាសហើយថា ទំនងជាធ្វើនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩ ខាងមុខនេះ។ ការប្រកាសរបស់របបយោធានេះ មិនទាន់ធ្វើឲ្យប្រជាជនថៃកក់ក្ដៅនៅឡើយទេ ព្រោះតែយោធាធ្លាប់ពន្យារពេលការបោះឆ្នោតនេះម្ដងជាពីរដងរួចទៅហើយ។ កាលពីខែសីហា នាយករដ្ឋមន្ត្រីរដ្ឋាភិបាលសឹក ប្រាយុទ្ធ ចន្ទអូចា ក៏នៅតែចំហរទ្វារដល់ការអូសបន្លាយការបោះឆ្នោតទៀតដែរ។ ក្នុងដំណើរទៅកាន់បោះឆ្នោតនេះដែរ របបយោធាក៏ត្រៀមលើកលែងបម្រាមជួបជុំលើអ្នកនយោបាយដែរ ដើម្បីឲ្យពួកគេមានឱកាសត្រៀមខ្លួនប្រជែងការបោះឆ្នោតឆ្នាំក្រោយ។ កន្លងមក ក្រុមយោធាបានរងការរិះគន់យ៉ាងខ្លាំងលើរឿងនេះ ដ្បិតបក្សនយោបាយនានាបានត្អូញត្អែរថា ពួកគេអាចគ្មានពេលគ្រប់គ្រាន់ដើម្បីប្រកួត ហើយពេលវេលាក៏កាន់តែខើចខ្លីដែរនោះ៕ | មហាក្សត្រថៃ មហាវជិរាលង្ករណ៍ (Maha Vajiralongkorn) បានឡាយព្រះហស្តលើច្បាប់សំខាន់ៗចំនួនពីរដែលចាំបាច់សម្រាប់ការបោះឆ្នោត។ ច្បាប់ស្ដីការជ្រើសតាំងតំណាងរាស្ត្រ និងការតែងតាំងសមាជិកព្រឹទ្ធសភា ក៏ត្រូវបានចុះក្នុងរាជកិច្ចនៅថ្ងៃទី១២ ខែកញ្ញារួចហើយដែរ។ ការប្រកាសឲ្យប្រើច្បាប់នេះ នឹងបើកផ្លូវដល់ការបោះឆ្នោតជ្រើសរើសសមាជិកសភា ត្រូវតែរៀបចំឡើងយ៉ាងយូរនៅត្រឹមខែឧសភា ឆ្នាំ២០១៩ ខាងមុខនេះ។ |
លោក ស៊ី ជិនភីង ជាមេដឹកនាំប្រទេសមហាអំណាចចុងក្រោយគេមួយ ដែលនិយាយតាមទូរសព្ទជាមួយលោក ចូ បៃឌិន ។ ការសន្ទនានេះធ្វើឡើង៣សប្តាហ៍ក្រោយលោក បៃឌិន ឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិក។ មុនសន្ទនាជាមួយថ្នាក់ដឹកនាំចិន លោក បៃឌិន បានចរចាតាមទូរសព្ទជាមួយថ្នាក់ដឹកនាំកាណាដា បារាំង អង់គ្លេស ជប៉ុន ឥណ្ឌា អាល្លឺម៉ង់ និងរុស្ស៊ីផង។ អត្ថបទទាក់ទង លោកបៃឌិន និងលោកពូទីន ជជែកគ្នាជាលើកដំបូងដោយផ្តោតលើនុយក្លេអ៊ែរ សិទ្ធិមនុស្ស និងអ៊ុយក្រែន: ក្នុងកិច្ចសន្ទនាមុនបុណ្យចូលឆ្នាំចិន ប្រធានាធិបតីអាមេរិក បានលើកឡើងពីការធ្វើពាណិជ្ជកម្មបែបគំរាម និងអយុត្តិធម៌របស់ចិន។ នេះបើតាមសេចក្តីថ្លែងការណ៍របស់សេតវិមាននៅថ្ងៃទី១០ ខែកុម្ភៈ។ លោក បៃឌិន ក៏និយាយផងដែរពីការបង្ក្រាបនៅហុងកុង ការរំលោភសិទ្ធិមនុស្សលើក្រុមជនជាតិភាគតិចមូស្លីមវីហ្គ័រនៅតំបន់ស៊ីនជាំង សកម្មភាពរបស់ចិនទៅលើតៃវ៉ាន់ និងសកម្មភាពកាន់តែកម្រោលឡើង និងការពង្រីកអំណាចយោធារបស់ចិននៅក្នុងតំបន់។ «ខ្ញុំលើកឡើងពីក្តីបារម្ភ លើការអនុវត្តពាណិជ្ជកម្មរបស់ចិន ការរំលោភសិទ្ធិមនុស្ស និងការគំរាមលើតៃវ៉ាន់»។ នេះជាការបញ្ជាក់របស់លោក បៃឌិន ក្នុងសន្និសីទសារព័ត៌មាននាក្រសួងការពារជាតិនៅពេលក្រោយមក។ ប្រមុខរដ្ឋអាមេរិក និយាយថា លោកនឹងធ្វើការជាមួយចិន ដើម្បីបម្រើប្រយោជន៍ប្រជាជនអាមេរិក។ ចំណែកលោក ស៊ី វិញនិយាយថា ការប្រឈមមុខដាក់គ្នារវាងចិន និងអាមេរិក ជាមហន្តរាយសម្រាប់ពិភពលោក ហើយប្រទេសទាំងពីរត្រូវតែស្រោចស្រង់ឡើងវិញមធ្យោបាយទំនាក់ទំនងដើម្បីបញ្ចៀសការយល់ច្រឡំ និងការមិនចុះសម្រុងគ្នា។ បន្ថែមពីនេះ ប្រមុខរដ្ឋចិន ក៏ប្រាប់អាមេរិកផងដែរឱ្យប្រយ័ត្នប្រយែងលើបញ្ហាតៃវ៉ាន់ ហុងកុង និងស៊ីនជាំងដែលសុទ្ធតែជារឿងទាក់ទងទៅនឹងអធិបតេយ្យ និងបូរណភាពដែនដីចិន។ នេះបើតាមការផ្សាយរបស់ទូរទស្សន៍រដ្ឋចិន។ ជាមួយគ្នានេះ លោក ស៊ី ក៏សង្កត់ធ្ងន់ពីសារសំខាន់កិច្ចសហប្រតិបត្តិការអាចជួយប្រទេសទាំងពីរ និងពិភពលោកទាំងមូលសម្រេចគោលបំណងរួម។ បើតាមមេដឹកនាំចិន មានតែកិច្ចសហប្រតិបត្តិការប៉ុណ្ណោះដែលជាជម្រើសត្រឹមត្រូវ។ ក្រៅពីបញ្ហាទាំងអស់នេះ មេដឹកនាំប្រទេសអំណាចទាំងពីរ ក៏ជជែកពីបញ្ហាសំខាន់ៗផ្សេងទៀតដែលអនុញ្ញាតឱ្យភាគីទាំងពីរពង្រីកកិច្ចសហប្រតិបត្តិការដូចជាសុខាភិបាលសាកល បម្រែបម្រួលអាកាសធាតុ និងការបង្ការការសាយភាយអាវុធនុយក្លេអ៊ែរ។ សូមរំឭកថា រដ្ឋបាលលោក បៃឌិន អះអាងកន្លងថា នឹងពិភាក្សាជាមួយសម្ពន្ធមិត្ត និងដៃគូយុទ្ធសាស្ត្រជាមុនសិនដើម្បីរកផ្លូវតទឡ់ជាមួយគូប្រជែងដូចជារុស្ស៊ី ឬចិនជាដើម។ ក្នុងទស្សនកិច្ចទៅមន្ទីរបញ្ចកោណនៅថ្ងៃទី១០ ខែកុម្ភៈ លោកបៃឌិន បានចេញបញ្ជាឱ្យពិនិត្យឡើងវិញយុទ្ធសាស្ត្ររបស់អាមេរិកក្នុងទំនាក់ទំនងជាមួយចិន ជាពិសេសលើវិស័យចារកម្ម បច្ចេកវិទ្យា និងវត្តមាននៃកងទ័ពអាមេរិកក្នុងតំបន់។ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin ធ្លាប់បានបង្ហើបថា ការតទល់ទៅនឹងចិន ជាអាទិភាពដំបូងបង្អស់នៃវិស័យការពារជាតិអាមេរិក។ លោក Austin ក៏បានបង្កើតក្រុមការងារដើម្បីពិនិត្យលើយុទ្ធសាស្ត្រយោធាដែលពាក់ព័ន្ធជាមួយចិន៕ | ប្រធានាធិបតីអាមរិកចូ បៃឌិន និងលោកប្រធានាធិបតីចិនស៊ី ជិនភីង បានសន្ទនាគ្នាតាមទូរសព្ទជាលើកដំបូងនៅថ្ងៃទី១០ខែកុម្ភៈ។ បញ្ហាជារសើបដូចជាតៃវ៉ាន់ ហុងកុង និងសិទ្ធិមនុស្សនៅស៊ីនជាំង ជាប្រធានបទសំខាន់។ កិច្ចសន្ទនារវាងមេដឹកនាំមហាអំណាចពិភពលោកទាំងពីរ ធ្វើឡើងបន្ទាប់ពីលោកបៃឌិន បញ្ជាឱ្យក្រសួងការពារជាតិពិនិត្យគោលនយោបាយអាមេរិកក្នុងទំនាក់ទំនងជាមួយចិន។ |
ដើម្បីឈ្វេងយល់បន្ថែមពីស្នាដៃ ក៏ដូចជាជំហ៊ាននីមួយៗរបស់អ្នកនិពន្ធ ឆ្ពោះទៅសម្រេចមហិច្ឆតារបស់ខ្លួន សូមអញ្ជើញលោកអ្នកនាង ស្ដាប់បទយកការណ៍ ដែលរៀបរៀងដោយកញ្ញា ប៉ូ សាគុន នៃសារព័ត៌មានថ្មីៗដូចតទៅ៖ ដ្បិតតែភាពយន្តខ្មែរខ្លះ ត្រូវបានប្រជាជនរបស់ខ្លួនរិះគន់ អំពីគុណភាពក៏ពិតមែន ប៉ុន្តែនៅមួយរយៈកាលចុងក្រោយនេះ គេក៏សង្កេតឃើញថា ផលិតករខ្មែរមួយចំនួន កំពុងប្រឹងប្រែងសម្រិតសម្រាំងស្នាដៃរបស់ខ្លួនណាស់ដែរ។ អាចថាពិបាកបន្ទោសចំពោះគុណភាពរឿង ក៏ដូចជាគុណភាពនៃការសម្ដែងរបស់តួនីមួយៗ ក៏ព្រោះថាកម្ពុជា នៅមិនទាន់មានសាលាបង្រៀនជំនាញភាពយន្តនោះឯង។ បើទោះបីជាភាពយន្តខ្មែរ ហាក់ដើរយឺតជាងភាពយន្ត នៅតាមបណ្ដាប្រទេសមួយចំនួនក៏ដោយ ក៏លោក ហ៊ុយ យ៉ាឡេង ដែលធ្លាប់ឆ្លងកាត់ការដឹកនាំរឿងប្រមាណជា២០រឿងមកនោះ នៅតែមិនបោះបង់មហិច្ឆតា ដែលចង់ឱ្យពិភពលោក ទទួលយកភាពយន្តខ្មែរ។ លោក ហ៊ុយ យ៉ាឡេង រៀបរាប់ដូច្នេះ៖«ក្ដីបំណងធំ គឺភាពយន្តរបស់យើងទៅដល់សហរដ្ឋអាមេរិក ខ្ញុំចង់ឱ្យកុនរបស់យើង ផ្សព្វផ្សាយទៅទូទាំងពិភពលោក ដូចជាកុនកូរ៉េ កុនចិន កុនថៃ ដែលគេដើរទៅហើយ។ នេះទើបខ្ញុំសប្បាយចិត្តជាងគេ។ រាល់ថ្ងៃហ្នឹង ខ្ញុំសប្បាយចិត្តល្មមៗ នៅពេលដែលកុនរបស់យើង ទទួលបានការគាំទ្រ»។ រូបថត ផ្តល់ដោយលោក ហ៊ុយ យាឡេង អ្នកនិពន្ធ និងជាអ្នកដឹកនាំភាពយន្ត ជាអ្នកដឹកនាំនិងជាអ្នកនិពន្ធរឿង វិកលចរិត និងរឿង ទឹកចិត្តឪពុក ដែលទទួលបានការគាំទ្រពីទស្សនិកជនច្រើន លោក ហ៊ុយ យ៉ាឡេង ក៏ធ្លាប់បរាជ័យលើភាពយន្តមួយចំនួនដែរ ហើយវាជាស្នាដៃដំបូង ក្នុងផលិតកម្ម (មាតុចក្រហ្វីម) របស់លោក។ ការបរាជ័យលើកនោះហើយ ដែលធ្វើឱ្យលោកចាប់ផ្ដើម មើលពីចំណុចខ្សោយរបស់ខ្លួន និងព្យាយាមកែប្រែកំហុសទាំងនោះ។ អ្នកដឹកនាំរឿងរូបនេះ បន្ត៖«ដំបូងក៏គេមិនទាន់ស្គាល់ដែរ។ រឿងទី១ ខ្ញុំសហការជាមួយមហាហង្ស រឿងអាព្រឿងងាប់ហើយ។ រឿងទី២ ជារឿងកំប្លែងអាកុក អាច្រវា ក៏មិនសូវមានអ្នកស្គាល់ដែរ។ យើងខាត! ក្រោយមកយើងធ្វើរឿង វិកលចរិត ខ្ញុំស្រឡាញ់រឿងហ្នឹងជាងគេ ហើយរឿងនេះ គឺជារឿងដែលខ្ញុំចាប់ផ្ដើមប្រឡូក ក្នុងការតែងនិពន្ធ។ រឿងនេះហើយដែលខ្ញុំគិតថា ត្រូវធ្វើរឿងដែលអាចចាក់បញ្ចាំងនៅស្រុកគេបាន។ ពេលនោះហើយ ដែលខ្ញុំគិតថា ធ្វើរឿងកុំធ្វើតែរឿងដែលចាក់នៅក្នុងស្រុក ធ្វើយ៉ាងណារឿងត្រូវតែមានគុណភាព»។ ពាក់អាវក្រឡាការ៉ូ ពណ៌សលាយទឹកប៊ិក ពាក់ម៉ាសពណ៌ខៀវ អង្គុយលើសាឡុង នៅខាងក្រៅរោងភាពយន្តទំនើបមួយកន្លែង ក្នុងខណ្ឌទួលគោករាជធានីភ្នំពេញ នាម៉ោងប្រហែល១១ថ្ងៃត្រង់ បុរសវ័យ៤១ឆ្នាំរូបនេះ អះអាងថា លោកធ្លាប់ធ្លាក់ទឹកចិត្ត ស្ទើរតែសម្លាប់ខ្លួន នៅពេលស្នាដៃរបស់លោកជួបបរាជ័យ។ ជាស្នាដៃដំបូង នៃការនិពន្ធសេណារីយ៉ូភាពយន្តរឿង វិកលចរិត ភាពយន្តនេះ មិនមែនបរាជ័យព្រោះគុណភាពខ្សោយឡើយ ប៉ុន្តែទំនងស្នាដៃរបស់លោក មិនទាន់មានគេស្គាល់ច្រើន។ សំឡេងរៀងក្ងួរបន្តិច លោក យ៉ាឡេង ថាវាជារឿងពិត គ្រានោះលោកខ្មាសគេផង បាក់ទឹកចិត្តផង និងអស់សង្ឃឹមផង។ «បញ្ចាំងមិនមានអ្នកទទួលស្គាល់ អាទិត្យទី១ មិនមានអ្នកមើល ពេលនោះហើយ ដែលខ្ញុំភ័យជាងគេ ព្រោះរឿងទី១ រឿងទី២ ដែលយើងបានធ្វើវាខាត ខ្ញុំខ្ចីប្រាក់មិត្តភ័ក្ដិ យកមកធ្វើការបន្ត។ អ៊ីចឹងដល់កំណត់ដែលខ្ញុំត្រូវសងគេវិញ។ ខ្ញុំគិតថា រឿង វិកលចរិត ជារឿងដែលខ្ញុំអាចសងគេបាន ព្រោះខ្ញុំមើលរឿងបរទេស ហើយប្រៀបគុណភាពរឿងរបស់យើង អាចទប់ជាមួយគេបាន តែទីបំផុតអ្នកទស្សនា គាត់មិនទាន់គាំទ្រ គាត់មិនទាន់ស្គាល់យើង»។ លោកបន្ថែម ខណៈខ្នងផ្អែកលើសាឡុងពណ៌ក្រហមឆ្អិនឆ្អៅ ដោយដៃទាំងសងស្រាក់ចូលគ្នា ដាក់កម្ពស់ចុងដង្ហើម។ «ចុះព័ត៌មានដោយចៃដន្យ ដោយសារតែខ្ញុំថា យើងដួលហើយ។ មានអ្នកគាំទ្រម្នាក់ គាត់លួចថត ហើយយករូបនោះទៅ Post ថាខ្ញុំដួលហើយ ហើយរឿងនោះ ខ្ញុំខំធ្វើចង់ងាប់ គុណភាពគិតថា អាចទទួលយកបាន តែមិនមានអ្នកគាំទ្រ។ កាលនោះ ខ្ញុំជិះកង់លែងទៅមុខ ខ្ញុំគិតថា បើសិនជាខ្ញុំកាច់ចង្កូតចូលកណ្ដាលផ្លូវ ខ្ញុំស្លាប់បាត់។ ប៉ុន្តែនៅពេលដែល post ហើយ ពេលទៅដល់ផ្ទះ មានអ្នកគាំទ្រ គាត់មើលហើយ គាត់លើកទឹកចិត្តខ្ញុំ ហើយគាត់ចាប់ផ្ដើមរិះគន់ដល់ប្រជាជនថា រឿងល្អ ស្ដង់ដារ អាចទទួលយកបាន ហេតុអ្វីមិនគាំទ្រគាត់។ ពេលនោះហើយ ព័ត៌មានចាប់ផ្ដើមផុសផុល ហើយពេលដែលពួកគាត់ទៅមើលឃើញថាល្អមែន»។ រូបថត ផ្តល់ដោយលោក ហ៊ុយ យាឡេង អ្នកនិពន្ធ និងជាអ្នកដឹកនាំភាពយន្ត ចាប់ពីហេតុការណ៍លើកនោះមក ស្នាដៃរបស់លោក ទទួលបានភាពជោគជ័យជាបន្តបន្ទាប់។ ជោគជ័យនេះ មិនមែនមកពីទស្សនិកជនអាណិតលោកឡើយ ប៉ុន្តែមកពីស្នាដៃទាំងនោះត្រូវបានសម្រិតសម្រាំង អស់ពីកម្លាំងកាយ និងចិត្តនោះឯង។ ប្រយ័ត្នប្រហែងបំផុត ហ្មត់ចត់បំផុត ខំរកគន្លឹះកាត់បន្ថយចំណុចខ្សោយ ឱ្យបានច្រើនបំផុត ក៏ដើម្បីបំពេញចិត្តអ្នកមើល។ បុរសសម្បុរស្រអែម ទុកសក់រាងវែងបន្តិច ដោយមានស្កូវល្បាយអាចម៍ខ្លាទៅហើយនោះ រៀបរាប់ពីភាពយន្ត ដែលទទួលបានភាពយោគជ័យជាបន្តបន្ទាប់ ក្នុងឥរិយាបថអង្គុយគងអន្ទាក់ខ្លា។ «រឿងរបស់ខ្ញុំបន្ទាប់ទៀត គឺរឿងធ្មប់ ដែលខ្ញុំចាប់ផ្ដើមគិតថា តម្រូវអ្នកទស្សនាក្នុងស្រុកឱ្យបានច្រើន ភាគច្រើនយុវវ័យ ហើយវាជារឿងបុរាណមួយ ដែលមិនសូវមានអ្នកធ្វើ។ ធ្មប់ មានអ្នកគាំទ្រច្រើន លើសវិកលចរិត ទទួលបានពានអ្នកទស្សនាច្រើនជាងគេ។ បន្ទាប់ពីធ្មប់យើងបានធ្វើរឿង ទារុណកម្មខ្មោច គឺជារឿងមួយនិយាយពីសង្គមបច្ចុប្បន្ន។ រឿងចុងក្រោយរបស់ខ្ញុំ ដែលបានបញ្ចាំងនៅដើមឆ្នាំនេះ គឺរឿង ដើម្បីកូន។ តាមពិតទៅ នៅមុនពេលធ្វើរឿងស្ដីពីជីវិតពិត ទឹកចិត្តឪពុក អ្នកដឹកនាំរឿងរូបនេះ កើតគំនិតថ្មីឡើយ ក៏ព្រោះតែការត្អូញត្អែររបស់ទស្សនិកជន។ «អ្នកទស្សនាគាត់ធុញ គាត់ចូលComment ថាហេតុអ្វីយើង មានតែមួយប្រភេទរឿង? ហេតុអ្វី មិនធ្វើប្រភេទរឿងផ្សេងៗទៀត? អ៊ីចឹងខ្ញុំគិតថា ខ្ញុំគួរតែសាកល្បង ធ្វើរឿងអ្វីផ្សេងមួយ ដែលមិនមែនជារឿងខ្មោច។ រឿងជីវិត អ្នកមីង ពាន់ ភួងបុប្ផា គាត់ធ្វើរឿងទឹកចិត្តម្ដាយ តែឪពុកមិនមានអ្នកណាធ្វើទេ។ ពេលនោះ ខ្ញុំចង់ធ្វើរឿងឪពុកមួយ និយាយពីជីវិតអ្នកធាក់ស៊ីក្លូ ហើយយើងទទួលបានជោគជ័យ មានអ្នកគាំទ្រច្រើន អ្នកខ្លះដែលមិនដែលស្គាល់រោងកុនផង គាត់ចូលមើលក្នុងរោងកុនដោយសារយើង ជាពិសេសឪពុកៗ គាត់នាំគ្រួសាររបស់គាត់មកមើល ដើម្បីប្រាប់កូនគាត់ ឱ្យដឹងពីជីវិតរបស់ឪពុក ថាលំបាកយ៉ាងម៉េច»? បុរសកើតក្នុងគ្រួសារកសិករ និងជាកូនពៅ ក្នុងចំណោមបងប្អូន៤នាក់រូបនេះ កំពុងតែព្យាយាមសិក្សាបន្ថែម ពីចំណូលចិត្តអ្នកទស្សនា ដើម្បីវាយលុកទីផ្សារបន្ត។ «ទៅមុខទៀត យើងសង្កេតមើលសង្គមបច្ចុប្បន្ន យើងមើលទឹកចិត្តអ្នកគាំទ្រទាំងអស់ ថាគាត់ចង់បានអ្វី។ ខ្ញុំចង់បំបែកទីផ្សារ ឱ្យច្រើនប្រភេទ។ ខ្ញុំគិតថា ភាពយន្តឱ្យតែយើងផលិតឱ្យបានល្អ មានគុណភាព មិនមែនមានតែរឿងខ្មោចទេ ដែលទទួលបានអ្នកគាំទ្រ។ ខ្ញុំបានឆ្លងកាត់រឿងជីវិតឪពុក ភាគច្រើនគេថា កុំធ្វើ ប្រយ័ត្នមិនមានអ្នកមើល។ ប៉ុន្តែទីបំផុត ខ្ញុំទទួលបានការគាំទ្រ។ អ៊ីចឹង ខ្ញុំមិនសូវភ័យទេ។ ខ្ញុំនឹងបំបែកទីផ្សារមួយទៀត ធ្វើរឿងប្លែកៗ ដូចជារឿង Action និងរឿងវិទ្យាសាស្ត្រជាដើម»។ រូបថត ផ្តល់ដោយលោក ហ៊ុយ យាឡេង អ្នកនិពន្ធ និងជាអ្នកដឹកនាំភាពយន្ត បើទោះបីជាមានក្ដីប្រាថ្នាធំធេងក៏ពិតមែន ប៉ុន្តែអ្នកដឹងនាំរឿង ខ្មោចដើមចេកជ្វា ហ៊ុយ យ៉ាឡេង ប្រហែលពិបាកធ្វើដំណើរ ទៅដល់គោលដៅបន្តិចហើយ ព្រោះបញ្ហាបច្ចេកទេសផង ក៏ដូចជាដើមទុនជាដើម។ «ឆ្លងមកដល់រឿងទី៣ ដែលខ្ញុំនិយាយនេះ ភាគច្រើន គឺយើងត្រូវការចាយប្រាក់ច្រើន។ អ៊ីចឹងយើងត្រូវការសិក្សារឿងណា ដែលវាត្រូវនឹងថវិការបស់យើង។ រឿងជីវិតក៏យើងនឹងធ្វើដែរ អ៊ីចឹងប្រហែលជាខ្ញុំ ត្រូវផ្អាករឿងខ្មោចសិន។ ខ្ញុំពិភាក្សាជាមួយក្រុមការងារ រឿង Once Shot មួយរឿងនោះ មិនមានបញ្ហាអ្វីទេ ប៉ុន្តែបញ្ហា គឺបច្ចេកទេស។ យើងចង់បានកាំភ្លើង AK មួយដែលវាជាកាំភ្លើងថតកុន បាញ់ទៅមានផ្កាភ្លើង តែមិនមានបញ្ហា ហើយចេញសម្បកផ្ទុះ ដូចមែនទែន។ ខ្ញុំឃើញនៅអាមេរិកគេធ្វើ ខ្ញុំរកមិនទាន់បាន។ ពេលដែលយើងរកប្រភពបាន ខ្ញុំនឹងធ្វើវា»។ បើនិយាយឱ្យចំទៅ សម្រាប់លោក ហ៊ុយ យ៉ាឡេង ទំនងមិនមែនមានក្ដីប្រាថ្នា ត្រឹមតែចង់ឱ្យភាពយន្តខ្មែរ មានវត្តមានលើទីផ្សារពិភពលោកប៉ុណ្ណោះឡើយ ប៉ុន្តែលោកបានមើលឃើញជ្រៅជាងនោះ។ «វិស័យសិល្បៈ ភាពយន្ត គឺជាវិស័យឆ្លុះបញ្ចាំងពីសង្គម។ ជាវិស័យដែលជួយប្រទេស។ ឧទាហរណ៍ ដូចជាប្រទេសកូរ៉េ គេស្គាល់ប្រទេសកូរ៉េច្រើន ដោយសារតែវិស័យសិល្បៈ ដោយសារតែភាពយន្ត និងវិស័យចម្រៀង Kpop។ រដ្ឋាភិបាលរបស់គេ ប្រឹងជួយមែនទែន គេប្រឹងធ្វើឱ្យវិស័យហ្នឹង ដើរមែនទែន ហើយគេប្រឹង ផ្សព្វផ្សាយមែនទែន។ ពេលដែលវិស័យភាពយន្តគាត់ខ្លាំង វិស័យចម្រៀងគាត់ខ្លាំង អ្នកណាក៏ស្គាល់កូរ៉េដែរ»។ អង្គុយមើលទៅផ្ទាំងផ្សព្វផ្សាយភាពយន្តថៃ នៅចំពោះមុខ ខណៈពេលបុរសជំទង់ពីរនាក់ កំពុងដើរឆ្លងកាត់ ម្ចាស់ស្នាដៃរឿង ធ្មប់ រូបនេះ ចង់ឱ្យស្ថាប័នរដ្ឋមួយចំនួន ជួយជ្រោមជ្រែងវិស័យភាពយន្ត ដែលខ្លួនមើលឃើញថា វាមានសារសំខាន់ចំពោះសេដ្ឋកិច្ចជាតិនោះ។ «វិស័យហ្នឹង ខ្ញុំគិតថាសំខាន់មែនទែន។ តាមពិតទៅ ខ្ញុំចង់ឱ្យរដ្ឋាភិបាល ជួយឱ្យបានច្រើន តាមពិតទៅនៅស្រុកគេ គេមានក្រសួង៤ឯណោះ ដែលគាំទ្រវិស័យភាពយន្ត និងវិស័យសិល្បៈ។ មានក្រសួងទេសចរណ៍ ក្រសួងព័ត៌មាន ក្រសួងអប់រំ និងក្រសួងវប្បធម៌ រួមគ្នា ដើម្បីធ្វើឱ្យវិស័យហ្នឹងដើរ។ កាលណាវិស័យហ្នឹងដើរខ្លាំង វិស័យទេសចរណ៍ គេស្គាល់យើងច្រើន អ៊ីចឹងគេមកលេងប្រទេសយើងកាន់តែច្រើន សេដ្ឋកិច្ចយើងកាន់តែដើរ ហើយភាពយន្តយើងបានផ្សព្វផ្សាយទៅជុំវិញពិភពលោក»។ រូបថត ផ្តល់ដោយលោក ហ៊ុយ យាឡេង អ្នកនិពន្ធ និងជាអ្នកដឹកនាំភាពយន្ត លោកពន្យល់បន្ថែមដូច្នេះ៖«បច្ចុប្បន្នមានតែក្រសួងវប្បធម៌មួយទេ ដែលប្រឹងតែម្នាក់ឯង។ នៅពេលដែលក្រសួងពាណិជ្ជកម្ម គាត់ទៅតាំងពិព័រណ៍ គាត់គួរតែដាក់ផ្ទាំងផ្សព្វផ្សាយ ពីភាពយន្ត ឬពីសិល្បៈមួយ មិនគួរផ្សព្វផ្សាយតែពាណិជ្ជកម្មទេ។ ក្រសួងព័ត៌មាន ត្រូវតែជួយផ្សព្វផ្សាយពីភាពយន្ត ទៅកាន់ពិភពលោក។ ក្រសួងវប្បធម៌ គឺជាអ្នកធ្វើមុនគេហើយ ប៉ុន្តែត្រូវតែក្រសួងទាំង៣ ទាំង៤ហ្នឹង រួមគ្នា។ ក្រសួងអប់រំអីហ្នឹង ជួយមើលគ្នា ដើម្បីឱ្យវិស័យហ្នឹង រីកចម្រើន»។ ឆ្លងកាត់ឧបសគ្គច្រើន ក្នុងវិស័យដែលខ្លួនស្រឡាញ់ពេញបេះដូងនេះ លោក ហ៊ុយ យ៉ាឡេង ពិតជាមានក្ដីសង្ឃឹមថា ថ្ងៃណាមួយ ភាពយន្តខ្មែរ នឹងល្បីល្បាញឡើងវិញ ជាមិនខាន។ «ធម្មតា នៅពេលដែលយើង ប្រឡូកក្នុងវិស័យដែលយើងស្រឡាញ់ និយាយតាមត្រង់ បើទោះបីជាដាច់បាយ ក៏យើងសប្បាយចិត្តដែរ។ ហើយខ្ញុំ ក៏ចង់ស្នងពីដូនតា តាំងពីសម័យសង្គមរាស្ត្រនិយម ដែលដូនតារបស់យើង ផលិតភាពយន្តយ៉ាងល្អ រហូតដល់ល្បីពេញអាស៊ី។ ក្នុងនាមយើងជាកូនខ្មែរ យើងតែងតែមានមោទកភាព ថាដូនតាយើងខ្លាំង ដូច្នេះយើង ត្រូវតែធ្វើយ៉ាងណាឱ្យអស់ពីលទ្ធភាព ហើយនឹងធ្វើឱ្យខ្លាំងជាងដូនតា»៕ | ភ្នំពេញ៖ មានមហិច្ឆតាចង់ឱ្យភាពយន្តខ្មែរ អាចបង្ហាញខ្លួនក្នុងទីផ្សារពិភពលោក អ្នកដឹកនាំរឿងលោក ហ៊ុយ យ៉ាឡេង ដែលមានបទពិសោធក្នុងវិស័យសិល្បៈភាពយន្តអស់រយៈពេលជាង២០ឆ្នាំ កំពុងតែប្រឹងប្រែងសម្រិតសម្រាំងគុណភាពស្នាដៃភាពយន្តរបស់ខ្លួនរាល់ថ្ងៃ។ ដ្បិតតែក្ដីស្រមៃនេះហាក់នៅឆ្ងាយ ប៉ុន្តែអ្នកនិពន្ធនិងជាអ្នកដឹងនាំរឿង ទឹកចិត្តឪពុក រូបនេះ បានបោះជំហ៊ានជាបណ្ដើរៗហើយ តាមរយៈការឆក់យកចិត្តអ្នកគាំទ្រក្នុងស្រុក។ ការណ៍នេះជាសញ្ញាជំរុញចិត្តលោក ហ៊ុយ យ៉ាឡេង មិនអស់សង្ឃឹមចំពោះក្ដីប្រាថ្នារបស់ខ្លួន។ |
«យើងសុខចិត្តស្ដាប់មតិជំទាស់ ជាជាងស្ដាប់មតិបញ្ជោរយើង»។ នេះជាការលើកឡើងរបស់ សម្ដេច ស ខេង ដែលបានផ្ដាំឲ្យមន្ត្រីបក្សនិងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ចុះប្រមូលរាល់បញ្ហាទាំងនោះ តាមរយៈការរៀបចំវេទិកាសាធារណៈនៅតាមមូលដ្ឋាន ដើម្បីទទួលយកមតិពលរដ្ឋមកពិចារណា និងដោះស្រាយឲ្យបានត្រឹមត្រូវ។ ត្រង់ចំណុចសម្ដេច ស ខេង បានរំឭកមន្ត្រីបក្សថា ការស្ដាប់មតិជំទាស់របស់ពលរដ្ឋច្រើន វាអាចជួយដល់អាជ្ញាធរ ក្នុងការគិតរិះរកមធ្យោបាយដោះស្រាយបញ្ហា និងការអភិវឌ្ឍជាតិជាមួយរដ្ឋាភិបាលយ៉ាងមានប្រសិទ្ធភាពជាងមតិស្រប ដែលអាចផ្ដល់គ្រោះថ្នាក់ដល់ការដឹកនាំរបស់រដ្ឋាភិបាល។ ថ្លែងក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ នៅថ្ងៃទី១២ មិថុនានេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរូបនេះ បាននិយាយដូច្នេះថា៖«ខ្ញុំគិតថា ការរៀបចំវេទិការសាធារណៈនេះ គឺមានប្រសិទ្ធភាព ព្រោះពីមុនប្រជាជនយើង គាត់រួញរា មិនសូវហ៊ាននិយាយទេ ។ ឥឡូវធ្វើយ៉ាងម៉េច រៀបចំកម្មវិធីវេទិកាសាធារណឲ្យបានច្រើន ដោយធ្វើតាមសង្កាត់ទាំងអស់ ហើយធ្វើឲ្យដល់ភូមិផង ដើម្បីយើងស្ដាប់ប្រតិកម្មរបស់ប្រជាពលរដ្ឋ ហើយតាមរយៈហ្នឹងវាមានផលប្រយោជន៍ច្រើនណាស់ ផលប្រយោជន៍មួយគឺថា យើងអាចឲ្យគាត់ផ្ដល់ព័ត៌មានឲ្យយើង ហើយយើងលើកទឹកចិត្តឲ្យគាត់និយាយដូច្នេះគាត់អត់ខ្លាចទេ។ ទីពីរ ពង្រឹងសមត្ថភាពមន្ត្រីយើង ឲ្យគាត់ទៅស្ដាប់ហើយយកបញ្ហាហ្នឹងមកពិចារណាដោះស្រាយ ហើយទីបំផុតយើងអាចរក្សាបាននូវស្ថិរភាព។យើងសុខចិត្តស្ដាប់មតិជំទាស់ ជាជាងស្ដាប់មតិបញ្ជោរយើង។ ខ្ញុំថាអ៊ីចឹង ព្រោះយើងស្ដាប់មតិជំទាស់បានច្រើន ជួយយើងបានច្រើន។ យើងស្ដាប់មតិបញ្ជោរ គ្រាន់តែបានបញ្ជោរទេ»។ បន្ថែមពីនេះសម្ដេច ស ខេង បានប្រាប់ឲ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ ផ្សព្វផ្សាយគោលនយោបាយរដ្ឋាភិបាល ឲ្យបានគ្រប់ជ្រុងជ្រោយ និងចេញវិធានការដោះស្រាយបញ្ហាពលរដ្ឋភ្លាមៗ៕ | ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេច ស ខេង បញ្ជាឲ្យថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាទាំងអស់ ត្រូវចុះស្ដាប់មតិ និងប្រមូលព័ត៌មាន ទាក់ទងនឹងបញ្ហា និងក្តីព្រួយបារម្ភរបស់ប្រជាពលរដ្ឋ យកទៅដោះស្រាយឲ្យទាន់ពេលវេលា មិនថាជាបញ្ហារបស់អ្នកប្រឆាំងរដ្ឋាភិបាលក្តី។ |
ក្នុងរបាយការណ៍វាយតម្លៃបឋមរបស់ក្រុមហ៊ុនហិរញ្ញវត្ថុ Standard and Poors សាកលវិទ្យាល័យល្បីៗរបស់អូស្ត្រាលី នឹងខាតបង់ប្រាក់ចំណូលពីការបង់ថ្លៃសាលាដល់ទៅបីពាន់លានដុល្លារ។ នេះក៏ព្រោះតែរដ្ឋាភិបាលអូស្ត្រាលី បានដាក់ចេញវិធានការទប់ស្កាត់ការរាលដាលកូរ៉ូណាវីរុស ដែលហាមប្រាមជនបរទេសមិនមានសញ្ញាតិអូស្ត្រាលី ឬក៏ប្រជាជនអចិន្ត្រៃយ៍ចូលទឹកដីខ្លួន។ បានន័យថា ជនជាតិចិនដែលចង់បន្តការសិក្សានៅអូស្ត្រាលី ក៏មិនអាចជាន់ទឹកដីអូស្ត្រាលីបានដែរ។ ការផ្ទុះកូរ៉ូណាវីរុស កើតចំពេលការចូលបវេសនកាលឆ្នាំសិក្សាថ្មីដែលជាទូទៅផ្ដើមខែកុម្ភៈ និងស្របពេលដែលនិស្សិតរាប់ម៉ឺននាក់កំពុងសម្រាកនៅទឹកដីចិននៅឡើយ។ ការខាតបង់មិនមែនកើតមានត្រឹមការបង់ថ្លៃសាលារៀនឡើយ។ បើមិនជនជាតិមិនអាចជាន់ទឹកដីអូស្ត្រាលីបាននោះ ការខាតបង់ នឹងបន្តកើតមានលើផ្នែកដទៃទៀត។ «ការគន់គូររបស់យើង គឺគិតតែលើប្រាក់ចំណេញរបស់សាលារៀនប៉ុណ្ណោះ ហើយមិនបានបញ្ចូលការរួមចំណែកផ្នែកសេដ្ឋកិច្ចផ្សេងទៀតឡើយរាប់ពីការស្នាក់នៅ ទេសចរណ៍រហូតដល់ការប្រើប្រាស់ទំនិញ និងសេវាកម្មក្នុងស្រុកជាដើម។» នេះជាការបញ្ជាក់របស់ Standard and Poors ក្នុងរបាយការណ៍របស់ខ្លួនចេញថ្ងៃទី៦ ខែកុម្ភៈ។ អូស្ត្រាលី ជាគោលដៅសំខាន់មួយសម្រាប់ការបន្តការសិក្សារបស់និស្សិតបរទេសដែលស្វែងរកសាលារៀនកម្រិតស្តង់ដាពិភពលោក ពិសេសនិស្សិតដែលមិនចង់ទៅសិក្សានៅអឺរ៉ុប ឬអាមេរិក។ និស្សិតបរទេស ក៏ក្លាយជាចំណូលដ៏សំខាន់របស់សាកលវិទ្យាល័យអូស្ត្រាលី ហើយនិន្នាការបែបនេះក៏កើនឡើងជាបន្តបន្ទាប់នៅប៉ុន្មានឆ្នាំចុងក្រោយ។ ដូចនេះ បម្រាមរបស់រដ្ឋាភិបាល ពិតជាប៉ះពាល់ខ្លាំងដល់សាលារៀននានា។ ឆ្លើយតបនឹងស្ថានការណ៍បែបនេះ សាលាខ្លះ បានផ្ដល់លុយថ្លៃសាលាឲ្យសិស្សវិញ ខណៈខ្លះទៀតផ្លាស់ប្ដូរកាលវិភាគ។ ជាក់ស្ដែង សាកលវិទ្យាល័យស៊ីដនី បានប្រកាសលើកពេលតម្រូវឲ្យសិស្សទាំងអស់បង្ហាញមុខនៅសាលារៀនដល់ថ្ងៃទី៣០ ខែមីនា ដែលនេះ គឺវែងជាងរយៈពេលធម្មតាមួយខែទៅហើយ ហើយក៏ត្រៀមបើកថ្នាក់បង្រៀនពីចម្ងាយផងដែរ៕ | ការផ្ទុះកូរ៉ូណាវីរុស អាចធ្វើឲ្យសាកលវិទ្យាល័យនានានៅអូស្ត្រាលីបាត់បង់ចំណូលរាប់ពាន់លានដុល្លារ។ នេះបើតាមការវាយតម្លៃមួយពីផលប៉ះពាល់បង្កដោយវីរុសប្រភេទថ្មីនេះ។ ការខាត់បង់នេះ កើតឡើងក៏ព្រោះតែនិស្សិតចិនដែលគម្រោងចំណាយលុយដើម្បីបន្តការសិក្សានៅទឹកដីអូស្ត្រាលី ត្រូវបង្ខំចិត្តផ្លាស់ប្ដូរគោលដៅរបស់ខ្លួនវិញ បន្ទាប់ពីទីក្រុងកង់បេរ៉ាចេញបម្រាមពាក់ព័ន្ធការធ្វើដំណើរ សំដៅទប់ស្កាត់ការរាលដាលវីរុសមួយនេះ។ |
រដ្ឋសភានីតិកាល៥ ត្រូវបានបញ្ចប់ហើយ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨។ ចំណែក រដ្ឋាភិបាលអាណត្តិទី៥ ក៏ត្រូវបញ្ចប់ត្រឹមថ្ងៃនេះដែរ។ ទោះជានីតិកាល ត្រូវបានបញ្ចប់ក្តី ប៉ុន្តែរាល់ការងារប្រចាំថ្ងៃ នៅដំណើរការដដែល រហូតទាល់តែបង្កើតរដ្ឋសភាថ្មីសម្រាប់នីតិកាលទី៦រួច ទើបរដ្ឋសភាចាស់ អស់តួនាទី។ បើតាមការបញ្ជាក់ពីលោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា នៅក្នុងអំឡុងពេលអស់នីតិកាល ឬដំណាក់កាលចាំផ្ទះនេះ រដ្ឋសភា និងរដ្ឋាភិបាល មិនអាចមានកិច្ចប្រជុំ ស្នើ ឬសម្រេចសេចក្ដីព្រាងច្បាប់ណាមួយឡើយ។ លោក ឡេង ប៉េងឡុង បញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទយ៉ាងដូច្នេះថា៖«រដ្ឋសភា ចប់នីតិកាល ប៉ុន្តែមិនទាន់ចប់ភារកិច្ចទេ ព្រោះថា សភាចាស់ចប់ភារកិច្ច លុះត្រាតែសភាថ្មីកាន់តំណែង រដ្ឋាភិបាលក៏ដូចគ្នា។ ឥឡូវ ប្រជុំមិនបានទេ តែអាចធ្វើកិច្ចការងាររដ្ឋបាលប្រចាំថ្ងៃ ឯរដ្ឋាភិបាលក៏ដូច្នេះដែរ»។ នៅក្នុងនីតិកាលនៃការគ្រប់គ្រងរដ្ឋសភា អ្នកនាំពាក្យខាងលើ បានឲ្យដឹងថា រដ្ឋសភា និងរដ្ឋាភិបាល មិនមានឧបសគ្គអ្វីឡើយ ដោយដំណើរការបានរលូត ទៅតាមលទ្ធិប្រជាធិបតេយ្យ។ ជាការកត់សម្គាល់ រយៈពេល៥ឆ្នាំនៃនីតិកាលទី៥ រដ្ឋសភាបាន អនុម័តបានសេចក្ដីព្រាងច្បាប់ និងសេចក្ដីស្នើច្បាប់ចំនួន១០៩។ សូមបញ្ជាក់ថា រដ្ឋសភា ដែលផុតនីតិកាលទី៥នេះ បានបើកកិច្ចប្រជុំដំបូងក្រោមព្រះរាជវត្តមានព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៣។ ចំណែកក្រុមតំណាងរាស្ត្រ ក៏បានចូលធ្វើសច្ចាប្រណិធាន នៅព្រះបរមរាជវាំង ដើម្បីចូលកាន់តំណែងនៅថ្ងៃតែមួយនេះដែរ៕ | ភ្នំពេញ៖ គិតមកដល់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨ រដ្ឋសភាកម្ពុជា បានបញ្ចប់នីតិកាលរបស់ខ្លួនហើយ។ រយៈពេល៥ឆ្នាំនៃនីតិកាលរបស់រដ្ឋសភា បានអនុម័តសេចក្ដីព្រាងច្បាប់ និងសេចក្ដីស្នើច្បាប់ចំនួន១០៩។ នីតិកាលទី៦របស់រដ្ឋសភា នឹងចូលមកដល់ បន្ទាប់ពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ត្រូវបានបញ្ចប់។ |
នាយករដ្ឋមន្ត្រីកាណាដាលោក ចាស្ទីន ទ្រូដូ នៅថ្ងៃទី១១ ខែកុម្ភៈបានលើកឡើងថា អាម៉េរិកនិងកាដាណាបានសហការគ្នាបាញ់ទម្លាក់វត្ថុមិនស្គាល់អត្តសញ្ញាណមួយហោះក្នុងដែនអាកាសកាណាដា។ លោក ទ្រូដូ លើបណ្ដាញសង្គម Twitter បានសរសេរថា យន្តហោះរបស់កាណាដា និងអាម៉េរិកបានសហការគ្នាបណ្ដេញវត្ថុមិនស្គាល់អត្តសញ្ញាណនេះចេញពីទឹកដីកាណាដា ហើយត្រូវបានបាញ់ទម្លាក់ដោយយន្តហោះ F-22 របស់អាម៉េរិក។ ភ្លាមៗបន្ទាប់ពីការបាញ់ទម្លាក់វត្ថុនោះ អាជ្ញាធរអាកាសចរណ៍អាម៉េរិកបានបិទផ្នែកខ្លះនៃដែនអាកាសនៅរដ្ឋMontana ភាគពាយព្យដើម្បីស្វែងរកវត្ថុនោះ។ យ៉ាងណាមិញ ទាំងអាជ្ញាធរកាណាដា និងអាម៉េរិកនៅមិនទាន់អាចកំណត់អត្តសញ្ញាណវត្ថុនោះនៅឡើយ។ បើតាមរដ្ឋមន្ត្រីការពារជាតិកាណាដា លោកស្រី Anita Anand វត្ថុដែលត្រូវបានបាញ់ទម្លាក់នោះមានរាងស៊ីឡាំងតូច។ «វត្ថុនោះបានហោះហើរក្នុងរយៈកម្ពស់ប្រហែល៤ម៉ឺនហ្វុត (១២,២០០ ម៉ែត្រ) ក្នុងដែនអាកាសកាណាដាដោយខុសច្បាប់ ហើយបានបង្កការគំរាមកំហែងដល់សុវត្ថិភាពនៃការហោះហើរស៊ីវិល»។ លោកស្រី Anand បានប្រាប់អ្នកកាសែតបែបនេះ។ កម្ទេចបំណែកវត្ថុមិនស្គាល់អត្តសញ្ញាណនេះ បច្ចុប្បន្នត្រូវបានកងកម្លាំងកាណាដាយកទៅវិភាគ។ នេះបើតាមលោក ទ្រូដូ។ ក្រោយកើតឧបទ្ទវហេតុនេះ សេតវិមានបាននិយាយថា លោក ចូ បៃឌិន និងលោក ទ្រូដូបានសរសើរដល់ភាពជាដៃគូដ៏រឹងមាំ និងមានប្រសិទ្ធភាពរបស់ទីបញ្ជាការការពារដែនអាកាសអាមេរិកខាងជើង (NORAD) និងទីបញ្ជាការភាគខាងជើងរបស់អាម៉េរិក និងយល់ព្រមបន្តការសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងការស្វែងរក តាមដាន និងការពារដែនអាកាសនៃប្រទេសទាំងពីរ។ គួរបញ្ជាក់ថា ហេតុការស្រដៀងគ្នានេះបានកើតឡើងកាលពីសប្តាហ៍មុនក្នុងដែនអាកាសរបស់អាម៉េរិក ដោយចិនបានបង្ហោះបាឡុងដោយក្នុងទឹកដីអាម៉េរិក ខណៈដែលអាម៉េរិកបានចោទប្រកាន់ថាជាបាឡុងស៊ើបការណ៍និងបានបាញ់ទម្លាក់៕ | យន្តហោះចម្បាំងអាម៉េរិក នៅថ្ងៃទី១១ ខែកុម្ភៈ បានបាញ់ទម្លាក់វត្ថុមិនស្គាល់អត្តសញ្ញាណមួយហោះក្នុងដែនអាកាសកាណាដា ដែលជាឧបទ្ទវហេតុលើកទី២ លើផ្ទៃមេឃអាម៉េរិកខាងជើងបន្ទាប់ពីការបាញ់ទម្លាក់បាឡុងចិនកាលពីមួយសប្តាហ៍មុន។ |
បើគិតចាប់តាំងពីដំណើរលើកដំបូងនៅខែមិនាមក សារមន្ទីរ Unko [Unko មានន័យថា លាមកជាភាសាខ្មែរ] ទទួលអ្នកទស្សនាប្រមាណជាង១០ម៉ឺននាក់រួចទៅហើយ។ សារមន្ទីរនេះ នឹងបម្រើការរហូតដល់ខែកញ្ញា ខាងមុខ។ «យើងជឿថា ការអង្គុយលើលាមក គឺជាផ្នែកមួយនៃការកម្សាន្ត មិនមែនលក្ខណៈជាការទស្សាននៅសារមន្ទីរនោះឡើយ»។ នេះបើតាមការអះអាងរបស់តំណាងម្នាក់នៃសារមន្ទីរ Unko ដោយបញ្ជាក់ថា លាមកទាំងអស់គ្រាន់តែជានិមិត្តរូបប៉ុណ្ណោះ ហើយត្រូវបានរចនា និងដាក់ពណ៌យ៉ាងទាក់ទាញសម្រាប់អ្នកទស្សនា។ អ្នកទស្សនាដូចធ្វើសកម្មភាពគ្រប់បែបយ៉ាងដើម្បីថតរូបជាមួយលាមក និងបង្គន់សិប្បនិម្មិត រួចយកទៅបង្ហោះក្នុងបណ្តាញសង្គម ជាពិសេស Instagram។ សារមន្ទីរដែលមានទម្រង់ដូចគ្នា ក៏ធ្លាប់មាននៅស៊ុយអែត និងអាមេរិកផងដែរ។ សារមន្ទីរ Unko ទទួលបានភ្ញៀវជិត១ម៉ឺននាក់ទទួលភ្ញៀវទស្សនាជាង១០០០នាក់ជារៀងរាល់ថ្ងៃ ដោយតម្លៃសំបុត្រ គឺ១៦ដុល្លារអាមេរិកសម្រាប់មនុស្សពេញវ័យ និង៩ដុល្លារអាមេរិក សម្រាប់កុមារ៕ | Unko Museum ដែលស្ថិតនៅក្រុងយូកូហាម៉ា ខេត្តកាណាហ្គាវ៉ា ចម្ងាយ៤០គីឡូម៉ែត្រ ភាគខាងត្បូងក្រុងតូក្យូ ប្រទេសជប៉ុន បានក្លាយជាសារមន្ទីរដ៏ទាក់ទាញមួយសម្រាប់អ្នកទស្សនាដែលចង់ឃើញទិដ្ឋភាពកែច្នៃផ្សេងៗនៃលាមក។ នេះបើយោងតាមការផ្សាយរបស់ CNN។ |
វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer ចំនួន៣១២៣៩០ដូស ទៅដល់ម៉ាឡេស៊ីនៅថ្ងៃទី២១ ខែកុម្ភៈ។ នេះជាចំនួនវ៉ាក់សាំងដែលម៉ាឡេស៊ីទទួលបាននៅជំហានដំបូងពីក្រុមហ៊ុន។ រដ្ឋមន្ត្រីវិទ្យាសាស្ត្រម៉ាឡេស៊ី Khairy Jamaluddin និយាយថា វ៉ាក់សាំងជើងទីពីរ នឹងទៅដល់ម៉ាឡេស៊ីនៅថ្ងៃទី២៦ ខែដដែល ហើយវ៉ាក់សាំងដែលនៅសល់នឹងទៅត្រូវដឹកជញ្ជូនរៀងរាល់ពីរសប្ដាហ៍។ ម៉ាឡេស៊ី បញ្ជាទិញវ៉ាក់សាំងពី Pfizer ចំនួន៣២លានដូស។ ក្រៅពីវ៉ាក់សាំងដែលអភិវឌ្ឍដោយក្រុមហ៊ុន Pfizer និង BioNTech ម៉ាឡេស៊ី ក៏នឹងទទួលបានវ៉ាក់សាំងពីក្រុមហ៊ុនចិន Sinovac Biotech ផងដែរ។ បើតាមលោក Khairy វ៉ាក់សាំងពីចិន នឹងទៅដល់ម៉ាឡេស៊ីនៅថ្ងៃទី២៧ ខែកុម្ភៈ។ លោកមិនបញ្ជាក់ចំនួនជាក់លាក់ឡើយ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ។ បន្ទាប់ពីទទួលវ៉ាក់សាំង ម៉ាឡេស៊ី ក៏មិនបង្អង់ពេលដែរក្នុងការចាប់ផ្ដើមកម្មវិធីចាក់វ៉ាក់សាំងរបស់ខ្លួន។ រដ្ឋមន្ត្រីម៉ាឡេស៊ីនិយាយថា កម្មវិធីចាក់វ៉ាក់សាំង នឹងរំកិលមកថ្ងៃទី២៤ ខែកុម្ភៈ ដែលលឿនជាងការគ្រោងទុកពីរថ្ងៃ។ នាយករដ្ឋមន្ត្រី មូហ៊ីឌីន យ៉ាស៊ីន និងអគ្គនាយកសុខាភិបាល Noor Hisham Abdullah ជាអ្នកទទួលវ៉ាក់សាំងមុនគេ។ ម៉ាឡេស៊ី ជាប្រទេសរងគ្រោះដោយសារជំងឺកូវីដ-១៩ ខ្លាំងជាងគេមួយនៅតំបន់អាស៊ីអាគ្នេយ៍។ ប្រទេសនេះកត់ត្រាករណីឆ្លងប្រមាណ២៨ម៉ឺននាក់ និងមានអ្នកស្លាប់ជាងមួយពាន់នាក់៕ | ម៉ាឡេស៊ី សម្រេចចិត្តពន្លឿនកាលបរិច្ឆេទចាក់វ៉ាក់សាំងពីរថ្ងៃ ខណៈវ៉ាក់សាំងកូវីដ-១៩ ជើងដំបូងរបស់ក្រុមហ៊ុន Pfizer បានទៅដល់ប្រទេសនេះនៅថ្ងៃទី២១ ខែកុម្ភៈ។ វ៉ាក់សាំងកូវីដ-១៩ នឹងបន្តទៅដល់ម៉ាឡេស៊ីនៅសប្ដាហ៍ខាងមុខទៀត សម្រាប់កម្មវិធីចាក់វ៉ាក់សាំងរបស់រដ្ឋាភិបាលដែលគ្រោងចាក់ឱ្យប្រជាជន៨០ភាគរយនៅឆ្នាំ២០២១នេះ។ |
របាយការណ៍របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា ប្រជាពលរដ្ឋ ដែលទើបនឹងគ្រប់អាយុបោះឆ្នោត និងប្រជាពលរដ្ឋ ដែលមិនបានចុះឈ្មោះបោះឆ្នោត កាលពីឆ្នាំ២0១៦ មានជាង ១.៦លាននាក់។ ប៉ុន្តែ របាយការណ៍របស់គ.ជ.ប បង្ហាញថា ក្នុងចំណោមប្រជាពលរដ្ឋជាង ១.៦ លាននាក់នោះ មានប្រជាពលរដ្ឋជិត ៣សែន នាក់ហើយ ដែលបានទៅចុះឈ្មោះបោះឆ្នោត ដោយគិតពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី២ ខែតុលា ឆ្នាំ២0១៧។ ចំនួនថ្មីនៃអ្នកចុះឈ្មោះបោះឆ្នោតជិត៣សែននាក់នោះ មានប្រមាណតែជាង ១៧ភាគរយប៉ុណ្ណោះ បើប្រៀបធៀបក្នុងចំណោមប្រជាពលរដ្ឋជាង ១.៦លាននាក់។ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប ប្រាប់សារព័ត៌មានថ្មីៗថា ក្នុងចំណោមប្រជាពលរដ្ឋជាង ១.៦លាននាក់នោះ ប្រជាពលរដ្ឋ ដែលកំពុងធ្វើការនិងរស់នៅឯក្រៅប្រទេស មានជាង ១លាននាក់ឯណោះ ហើយជិត ៦សែននាក់ទៀត គឺប្រជាពលរដ្ឋនៅក្នុងប្រទេស។ បើតាមលោក ហង្ស ពុទ្ធា គ.ជ.ប មិនអាចកំណត់បានទេថា ក្នុងចំណោមប្រជាពលរដ្ឋជិត ៣សែននាក់ ដែលទើបនឹងចុះឈ្មោះបោះឆ្នោត មានប្រជាពលរដ្ឋក្នុងប្រទេស ឬក្រៅប្រទេសប៉ុន្មាន។ ប៉ុន្តែលោក អ្នកនាំពាក្យគ.ជ.បរូបនេះ សន្និដ្ឋានថា ប្រជាពលរដ្ឋប្រមាណជិត៣សែននាក់ ដែលទើបនឹងចុះឈ្មោះបោះឆ្នោត គឺភាគច្រើន ជាប្រជាពលរដ្ឋ នៅក្នុងប្រទេស។ ចំណែកឯប្រជាពលរដ្ឋនៅក្រៅប្រទេសវិញ លោក អះអាងថា មានចំនួនតិចតួចបំផុត ដែលបានធ្វើដំណើរមកកម្ពុជា ដើម្បីចូលរួមចុះឈ្មោះបោះឆ្នោត។ «បញ្ហាចម្បង គឺថៅកែមិនឲ្យឈប់។ សូម្បីតែពេលភ្ជុំបិណ្ឌ មិនឲ្យឈប់ផង ព្រោះខ្លាចដាច់ចង្វាក់ផលិតកម្មរបស់គេ។ ហើយមួយទៀត ពួកគាត់ [ប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេស] ខ្លាចប៉ះពាល់ដល់ជីវភាព បើមកចុះឈ្មោះបោះឆ្នោតនៅកម្ពុជា»។ នេះជាហេតុផល ដែលលោក ហង្ស ពុទ្ធា លើកឡើង ហើយអះអាងថា ជាឧបសគ្គសម្រាប់ប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេស ក្នុងការធ្វើដំណើរមកចុះឈ្មោះបោះឆ្នោតនៅកម្ពុជា។ ការចុះឈ្មោះបោះឆ្នោតថ្មីនេះ ដែលបានចាប់ផ្តើមពីថ្ងៃទី១ ខែកញ្ញា មកនោះ នឹងត្រូវបញ្ចប់នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២0១៧។ ដើម្បី អាចមានសិទ្ធិបោះឆ្នោតថ្នាក់ជាតិ ក្នុងឆ្នាំ២0១៨ ប្រជាពលរដ្ឋ ត្រូវតែទៅចុះឈ្មោះបោះឆ្នោត។ ចំណែកឯ ប្រជាពលរដ្ឋ ដែលបានចុះឈ្មោះកាលពីឆ្នាំ២0១៦រួចហើយ អាចមានសិទ្ធិទៅបោះឆ្នោតក្នុងឆ្នាំ២0១៨តែម្តង ដោយមិនតម្រូវឲ្យចុះឈ្មោះសាជាថ្មីនោះទេ។ ប៉ុន្តែពួកគេ ក៏ត្រូវតែទៅពិនិត្យឈ្មោះរបស់ខ្លួនឡើងវិញដែរ ដែលត្រូវបានបិទផ្សាយនៅតាមឃុំ-សង្កាត់ ឬក៏អាចចូលទៅមើល នៅក្នុងគេហទំព័រនេះ http://www.voterlist.org.kh/។ សូមបញ្ជាក់ថា ចំនួនចាស់នៃអ្នកចុះឈ្មោះបោះឆ្នោតក្នុងឆ្នាំ២0១៦ មានជិត ៨លាននាក់។ ដូច្នេះ បើបូកចំនួនចាស់និងចំនួនថ្មី បញ្ជូលគ្នា ប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតបច្ចុប្បន្ន មានជាង ៨.១លាននាក់ហើយ៕ | ភ្នំពេញ៖ ការចុះឈ្មោះបោះឆ្នោតថ្មី ដែលមានរយៈពេល៧0ថ្ងៃ បានប្រពឹត្តទៅអស់ជាង៣0ថ្ងៃហើយ។ ក្នុងរយៈពេលជាង៣0នេះ ចំនួនថ្មីនៃអ្នកចុះឈ្មោះបោះឆ្នោត មានតែជាង ១៧ភាគរយ ប៉ុណ្ណោះ។ |
សូមអញ្ជើញស្តាប់បទយកការណ៍ ដែលរៀបចំដោយ លោក រ៉ឹម ភារី អ្នកយកព័ត៌មាន របស់គេហទំព័រថ្មីៗ ដូចតទៅ៖ | ភ្នំពេញ៖ ការរីកចម្រើននៃប្រព័ន្ធបច្ចេកវិទ្យា ចរន្តសាកលភាវូបនីយកម្ម និងកម្មវិធីតាំងពិព័រណ៌សៀវភៅប្រចាំឆ្នាំជាដើម គឺជាមូលហេតុ ដែលអ្នកធ្វើការងារពាក់ព័ន្ធនឹងវិស័យអំណាន ថាជាកត្តាជំរុញដ៏សំខាន់ ដែលធ្វើឲ្យផ្នត់គំនិតពលរដ្ឋខ្មែរ ជាពិសេសយុវជន ងាកមកចាប់អារម្មណ៍ខ្លាំងលើការអានក្នុងមួយរយៈពេលចុងក្រោយនេះ។ |
វិបត្តិកូវីដ-១៩ នៅតែបន្តជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចរបស់បណ្តាគ្រួសារក្រីក្រ និងងាយរងគ្រោះនៅកម្ពុជា។ អង្គការស្បៀងនិងកសិកម្មនៃសហប្រជាជាតិ(FAO) បានលើកឡើងដូច្នេះ នៅក្នុងទិវាស្បៀងអាហារពិភពលោកលើកទី៤១ ប្រចាំឆ្នាំ២០២១។ មូលហេតុដែលគ្រួសារក្រីក្រនិងងាយរងគ្រោះកំពុងប្រឈមនឹងវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរនេះ គឺដោយសារតែក្រុមមនុស្សទាំងនេះ បានពឹងផ្អែកតែទៅលើប្រភពចំណូលបានពីការធ្វើស្រែចម្ការ ការស៊ីឈ្នួលលក់កម្លាំងពលកម្ម និងសកម្មភាពមិនមែនកសិកម្ម ជាដើម។ សេចក្តីប្រកាសព័ត៌មានរបស់អង្គការ FAO បានបញ្ជាក់ថា «តាមការវាយតម្លៃផលប៉ះពាល់សង្គមសេដ្ឋកិច្ច ជាងពាក់កណ្តាលនៃគ្រួសារនៅកម្ពុជាត្រូវកាត់បន្ថយបរិមាណនិងគុណភាពអាហារ ក្នុងអំឡុងពេលមានការរាតត្បាតជំងឺកូវីដ-១៩នេះ»។ បើតាមអង្គការFAOផលប៉ះពាល់សង្គមសេដ្ឋកិច្ចនេះ គឺជាភាពរាំងស្ទះដល់ការសម្រេចឱ្យបាននូវការអភិវឌ្ឍដោយចីរភាពត្រឹមឆ្នាំ២០៣០នៅកម្ពុជា។ ថ្ងៃទី១៦តុលានេះ ក្រសួងកសិកម្ម រួមជាមួយអង្គFAO បានរៀបចំទិវាស្បៀងអាហារពិភពលោកប្រចាំឆ្នាំនៅក្នុងខេត្តព្រៃវែង ក្រោមប្រធានបទ «សកម្មភាពយើង គឺជាអនាគតយើង ផលិតកម្មល្អ អាហាររូបត្ថម្ភល្អ បរិស្ថានល្អ នាំឱ្យជីវិតកាន់តែប្រសើរ»។ លោក Antonio Schiavone តំណាងស្ដីទីអង្គការFAOប្រចាំកម្ពុជាលើកឡើងថា៖« ទិវាស្បៀងអាហារពិភពលោកឆ្នាំនេះ គឺជាយុទ្ធនាការផ្សព្វផ្សាយស្បៀង ដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់សាធារណជន ឱ្យបង្កើនការយកចិត្តទុកដាក់ ទៅលើការជ្រើសអាហារ និងរបៀបនៃការផលិត វេចខ្ចប់ ចម្អិន និងរក្សាទុកអាហារ ដែលធ្វើឱ្យយើងគ្រប់គ្នា ក្លាយជាផ្នែកសំខាន់មួយ នៃប្រព័ន្ធនេះ»។ អត្ថបទទាក់ទង «សកម្មភាពយើង គឺជាអនាគតយើង»! កម្ពុជានឹងប្រារព្ធទិវាស្បៀងអាហារពិភពលោក នៅខេត្តព្រៃវែង សូមរម្លឹកថា កាលឆ្នាំ២០២០កម្ពុជា ប្រារព្ធទិវាស្បៀងអាហារពិភពលោកនៅក្នុងខេត្តសៀមរាប ក្រោមប្រធានបទ«រួមគ្នាផលិតស្បៀងសម្រាប់មនុស្ស និងនិរន្តរភាពផែនដី»៕ | ភ្នំពេញ៖ បណ្តាគ្រួសារក្រីក្រ និងងាយរងគ្រោះនៅកម្ពុជា នៅតែបន្តរងគ្រោះផ្នែកសេដ្ឋកិច្ចធ្ងន់ធ្ងរ ដោយសារតែវិបត្តិកូវីដ-១៩។ នេះជាការលើកឡើងរបស់អង្គការស្បៀងនិងកសិកម្មនៃសហប្រជាជាតិ (FAO) ដោយបានបញ្ជាក់ថា ការប្រឈមវិបត្តិសេដ្ឋកិច្ចរបស់គ្រួសារក្រីក្រទាំងនោះ គឺមកពីពួកគេពឹងផ្អែកលើចំណូលដែលបានពីការធ្វើស្រែចម្ការ ការស៊ីឈ្នួលលក់កម្លាំងពលកម្ម និងសកម្មភាពមិនមែនកសិកម្ម ជាដើម។ |
អត្ថបទទាក់ទង U18 ម៉ាឡេស៊ី ឡើងទៅឈរលេខ២ក្នុងពូលបណ្តោះអាសន្ន ក្រោយឈ្នះកម្ពុជា ៣-០ ប្រវត្តិសាស្ត្រ! U18 កម្ពុជាឈ្នះថៃ ៤-៣ ជាលើកដំបូងក្នុងព្រឹត្តិការណ៍ AFF ទោះចាញ់អូស្ត្រាលី ៥-១ ក្នុងការប្រកួត តែទម្រង់លេងរបស់ U18 កម្ពុជា ទទួលបានការកោតសរសើរ ឆ្លងកាត់ការប្រកួតបួនលើក កម្ពុជាចាញ់៣លើក និងឈ្នះ១លើក ដូច្នេះ មិនមានពិន្ទុគ្រប់គ្រាន់ឆ្ពោះទៅកាន់វគ្គខ្វែងនោះឡើយ។ ដោយឡែកសិង្ហបុរី ដែលរកបានគ្រាប់បាល់ជ័យជម្នះនៅនាទី៦៦ ក៏មិនអាចឡើងទៅវគ្គនោះដែរ ដោយពួកគេមានត្រឹម៤ពិន្ទុពីការប្រកួត៤លើក។ ការកាត់ផ្តាច់ក្តីសង្ឃឹមរបស់កម្ពុជា សិង្ហបុរី ក៏ដូចជាថៃនោះ កើតឡើងបន្ទាប់ពីម៉ាឡេស៊ី បានយកឈ្នះអូស្ត្រាលី ៣-០ នាការប្រកួតគូដំបូងនៅថ្ងៃនេះ។ អូស្ត្រាលី និងម៉ាឡេស៊ី មាន៩ពិន្ទុស្មើគ្នា ពីការប្រកួត៤លើក ដោយម្ចាស់ផ្ទះវៀតណាម ជាក្រុមតែមួយគត់ដែលអាចប្រជែងយកកៅអីជាមួយក្រុមទាំងពីរ។ ជម្រើស១១នាក់ដំបូងកម្ពុជា៖ វីរៈ ដារ៉ា (អ្នកចាំទី), អាត អូនតូច, ជុង មករា (ប្រធានក្រុម), ញឹម លីហួរ, ជា សុខម៉េង, លឹម ពិសុទ្ធ, ធី លៀង, មិត្ត សាម៉ើយ, មិន រតនៈ, កែវ ឧត្តម, ប៊ុនធឿន ប៊ុនណារ៉ុង។ កីឡាកបម្រុងដែលបានចូលលេង៖ វុធ តុលា, សៀន សុភ័ក្ត្រា, សៀង ចន្ធា៕ | ក្រុមកីឡាបាល់ទាត់ជម្រើសជាតិអាយុក្រោម១៨ឆ្នាំកម្ពុជា បានបាត់បង់ឱកាសទៅកាន់វគ្គបន្តដោយស្វ័យប្រវត្តិ បន្ទាប់ពីពួកគេបានប្រកួតចាញ់សិង្ហបុរី ១-០ សម្រាប់ជំនួបលើកទី៤នៅក្នុងពូល B នៃពានរង្វាន់ AFF U18 Championship នៅកីឡដ្ឋាន Thong Nhat Stadium ក្រុងហូជីមិញ ប្រទេសវៀតណាម នាថ្ងៃទី១៣ ខែសីហា នេះ។ |
នៅថ្ងៃទី២៨កុម្ភៈនេះ គឺជាសវនាការលើកទីពីរហើយ ដែលកញ្ញា ឈឹម ស៊ីថរ និងសមាជិកសហជីព៨រូបទៀត បានចូលក្នុងតុលាការ។ សវនាការលើកនេះ ព្រះរាជអាជ្ញា ចៅក្រម និងមេធាវី មានពេលដេញដោលសួរ កញ្ញា ឈឹម ស៊ីថរ តែម្នាក់ប៉ុណ្ណោះ។ សវនាការចាប់ផ្ដើមម៉ោង៩និង៥នាទី ដោយចាប់ផ្ដើមពីការដេញដោលរបស់ ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ សេង ហៀង។ លោកចោទសួរពីការរៀបគម្រោងតវ៉ា អំឡុងពេលថ្ងៃឆ្លងឆ្នាំសកល ឆ្នាំ២០២១ រួមទាំងគម្រោងបិទផ្លូវ ដើម្បីតវ៉ាផងដែរ។ ជាមួយគ្នានេះ ព្រះរាជអាជ្ញាចោទសួរដដែលៗ ហើយសង្កត់ធ្ងន់ គឺ៖ «តើគាត់(ក្រុមអ្នកតវ៉ា)នៅតែជាបុគ្គលិក របស់ក្រុមហ៊ុនណាហ្គាវើលដ៍ទៀតឬទេ! »។ ក្រៅពីនេះ ព្រះរាជអាជ្ញា ក៏សួរពីជំនួយថវិការដែលបានពីអង្គការអន្តរជាតិ ដូចជា JASS និង EWMI រួមទាំងការទៅចូលរួមរៀនវគ្គបណ្ដុះបណ្ដាលនៅក្រៅប្រទេសជាដើម។ ចំណែក លោកស្រី សឿង ចរិយា ប្រធានក្រុមប្រឹក្សាជំនុំជម្រះ ក៏ចោទសួរទៅកាន់ កញ្ញា ឈឹម ស៊ីថរ ដែលថា៖ «តើប្អូន(ឈឹម ស៊ីថរ) ចាំទេ នរណា ផ្ដល់គំនិតនានាប្រឆាំងការតវ៉ានេះ»? ជុំវិញសំណុំរឿងខាងលើ កញ្ញា ឈឹម ស៊ីថរ បានរងបទចោទញុះញង់ និងបង្កឲ្យមានភាពចលាចលក្នុងសង្គម ក្រោមហេតុផលថា បាននាំកម្មករដទៃទៀត ធ្វើកូដកម្ម។ ចំពោះការចោទសួរនេះ កញ្ញា ឆ្លើយអះអាងជាច្រើនដងថា ការតវ៉ាគឺកើតចេញពីការមូលមតិគ្នា តាមសំឡេងបោះឆ្នោតក្នុងសហជីព ឥតមានការបង្ខំ និងបញ្ចុះបញ្ចូលឡើយ។ «ផ្អែកតាមច្បាប់ការងារ ក្រុមហ៊ុនបញ្ឈប់បុគ្គលិកមិនស្របច្បាប់ ហើយវិវាទដោះស្រាយមិនទាន់ចប់។ ដូច្នេះ គ្មានច្បាប់ណាមួយចែងថា ពួកខ្ញុំមិនមែនជាបុគ្គលិកនោះទេ។ នាងខ្ញុំនៅតែជាបុគ្គលដដែល!»។ នេះជាការឆ្លើយតបរបស់កញ្ញា ឈឹម ស៊ីធរ ទៅកាន់ព្រះរាជអាជ្ញា ដែលបានចោទសួរសំនួរដូចគ្នា។ ជាមួយគ្នាដែរ ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ បានឆ្លើយទៅកាន់លោកស្រី សឿង ចរិយា យ៉ាងដូច្នេះថា៖ «នាងខ្ញុំសូមជម្រាបថា មិនមានការផ្ដល់គំនិតឲ្យចេញតវ៉ាទេ គឺជាគំនិតឯកច្ឆន្ទ»។ កញ្ញា ឈឹម ស៊ីថរ ពន្យល់ថា កម្មករដែលរងផលប៉ះពាល់ពីការកាត់បន្ថយបុគ្គលិករបស់ក្រុមហ៊ុន រួមទាំងសមាជិក គឺស្ម័គ្រចិត្តចេញតវ៉ា។ លើសពីនេះកញ្ញា ស៊ីថរ បានអះអាងថា ថវិកាដែលបានពីអង្គការអន្តរជាតិផ្សេងៗខាងលើ ក៏មិនបានយកទៅទ្រទ្រង់ការធ្វើកូដកម្មដែរ គឺយកទៅជួយឧបត្ដម្ភដល់ កម្មករតែរងផលប៉ះពាល់ដោយសារកូវីដ-១៩ និងជីវភាពខ្វះខាត ហើយក៏មានទិញជាគ្រឿងអាហារផ្ដល់ពួកគេផងដែរ។ កញ្ញា បន្ថែមថា ក្នុងតវ៉ាកន្លងមក ក្នុងនាមជាមេសហជីព កញ្ញាដើរតួត្រឹមជាអ្នកសម្របសម្រួលប៉ុណ្ណោះ ហើយការសម្រេចផ្សេងទៀត គឺជាការសម្រេចរួម តាមសំឡេងបោះឆ្នោត។ សវនាការជាង៣ម៉ោង គឺបានបញ្ចប់ ដោយសហជិកសហជីព៨រូបទៀត ពុំបានឆ្លើយឆ្លងអ្វីឡើយ។ ហេតុនេះ សវនាការត្រូវ បន្តដល់សប្ដាហ៍ក្រោយ នៅថ្ងៃទី៧មីនា។ ពាក់ព័ន្ធនឹង ការជំនុំជម្រះនេះ លោក អំ សំណាត មន្ត្រីអង្គការលីកាដូ ដែលបានចូលស្ដាប់សវនាការនោះ បានបង្ហាញការយល់ឃើញថា ជម្លោះនេះ គឺជាជម្លោះរវាង បុគ្គលិកនិងក្រុមហ៊ុន ពុំមែនជាជម្លោះពលរដ្ឋរវាងពលរដ្ឋឡើយ។ លោកថា ក្រុមសហជីព ទាមទារតាមនីតិវិធី ហើយអស់ជម្រើសទើបឈានដល់កូដកម្ម។ ដូច្នេះ មិនអាចដាក់បន្ទុកលើមេសហជីពបានណាម្នាក់បានឡើយ ព្រោះពួកគេធ្វើឡើយតាមសំឡេងរួមរបស់ក្រុមសហជីពពួកគេ។ សូមជម្រាបថា ក្រុមតវ៉ាណាហ្គាវើលដ៍ បានចេញតវ៉ាតាំងពីថ្ងៃទី១៨ធ្នូ ២០២១ រហូតដល់ ឥឡូវ។ មេហជីព និងសកម្មជន របស់ក្រុមនេះត្រូវបាន អាជ្ញាធរចាប់ខ្លួនជាច្រើនលើក ហើយដោះលែងវិញ។ ប៉ុន្តែចុងក្រោយនេះ មេសហជីពរបស់ពួកគេ គឺកញ្ញា ឈឹម ស៊ីថរ បានជាប់ចោទ និងឃុំខ្លួន។ វិវាទនេះ កើតឡើងដោយសារក្រុមហ៊ុន កាត់បន្ថយបុគ្គលិក១៣២៩នាក់ អំឡុងវិបត្តិកូវិដ-១៩ ។ ក្នុងនោះមេសហជីពពួកគេអះអាងថា មានសមាជិកពួកគេរហូតដល់១១០០នាក់។ ហេតុនេះ ទើបពួកគេទាមទារ ឲ្យក្រុមហ៊ុនពិនិត្យមើលនីតិវិធីច្បាប់ឡើងវិញ ខណៈពួកគេយល់ថា ការសម្រេចនេះ ជាការរើសអើងសហជីព៕ | ភ្នំពេញ៖ ក្នុងសវនាការលើកទី២ នៃការជំនុំជម្រះរឿងប្រធានសហជីពណាហ្គាវើលដ៍ប្រមាណ៣ម៉ោង ព្រះរាជអាជ្ញា ចៅក្រម និងមេធាវី រួមគ្នាចោទសួរ ទៅជនជាប់ចោទចង់ដឹងថា នរណាជាអ្នកផ្ដួតផ្ដើមគំនិតតវ៉ា។ ករណីនេះ កញ្ញា ឈឹម ស៊ីធរ ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ អះអាងថា ក្រុមបាតុករស្ម័គ្រចិត្តចេញតវ៉ា ឥតមានជនណាបង្ខំឡើយ។ |
លោក បែ មករា បានប្រាប់សារព័ត៌មានថ្មីៗតាមតេលេក្រាមថា ទីផ្សារដោះដូរកីឡាករ គឺជារឿងធម្មតាសម្រាប់ក្លិបនីមួយៗ ក្នុងវិស័យកីឡាបាល់ទាត់ ព្រោះនេះ គឺជាផ្នែកមួយក្នុងការរៀបចំឲ្យបានល្អសម្រាប់ត្រៀមប្រកួតរដូវកាលថ្មី។ លោក បែ មករា បញ្ជាក់ថា ការផ្លាស់ប្ដូរកីឡាករ ជាទ្រង់ទ្រាយធំ អាចឲ្យក្រុមបានត្រៀមខ្លួនមួយផ្នែក សម្រាប់រដូវកាល២០២៣។ «មួយឆ្នាំៗ តែងតែមានការរុះរើកីឡាករ។ ឆ្នាំកន្លងមក យើងមិនសូវបានជោគជ័យទេ ព្រោះមិនបានពានរង្វាន់អ្វីសោះ ដូច្នេះ យើងបានព្យាយាមរុះរើទ្រង់ទ្រាយធំមួយ ដើម្បីមានការផ្លាស់ប្ដូនៅរដូវកាលថ្មីនេះ។»។ លោក បែ មករា បាននិយាយដូច្នេះ។ ដូចគ្នានេះដែរ លោក អ៊ុំ ករុណា អគ្គលេខាធិការក្លិបអង្គរថាយហ្គឺ កាលពីថ្ងៃទី១៦ វិច្ឆិកា ឆ្នាំ២០២២ បានប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទថា ការចែកផ្លូវជាមួយកីឡាករ គឺជារឿងជាស់មិនផុតសម្រាប់ក្លិបបាល់ទាត់ទាំងអស់ មិនថាក្លិបនៅកម្ពុជា ឬក៏នៅបរទេសនោះទេ។ លោក ករុណា បានប្រាប់បែបនេះថា៖«យើង ចង់ប្ដូររចនាសម្ព័ននៅឆ្នាំក្រោយបន្ដិច។ យើង ចង់ផ្ដល់ឱកាសឲ្យក្មេងៗ ប្រកួតបានច្រើន។ ម្យ៉ាងវិញទៀត យើង ក៏នឹងយកកីឡាករផ្សេងៗមកពីក្រៅ ដើម្បីជំនួសអ្នកដែលចេញផងដែរ។»។ ដោយឡែក សារព័ត៌មានថ្មីៗ មិនអាចទំនាក់ទំនងទៅខាងក្លិបគិរីវង់សុខសែនជ័យបានទេ។ ក្លិបទាំង៨ ដែលបានចូលរួមក្នុងការប្រកួត Cambodian Premier League 2022 មាន៖ ភ្នំពេញក្រោន, វិសាខា, ព្រះខ័នរាជស្វាយរៀង, វិសាខា, ណាហ្គាវើលដ៍, កងយោធពលខេមរភូមិន្ទ, អង្គរថាយហ្គឺរ និងគិរីវង់សុខសែនជ័យ។ ក្លិបគិរីវង់សុខសែនជ័យ គិរីវង់សុខសែនជ័យ មានគ្រូបង្វឹក និងកីឡាករ សរុបចំនួន១០នាក់ បានចែកផ្លូវជាមួយក្លិប មាន៖ គ្រូបង្វឹក Manuel Retamero Fraile, អ្នកចាត់ការទូទៅ Florian Lucho Baudirt, កីឡាករ ហ៊ត ឈិនជិន, មាស សុធារូ, សួង ដាវិត, លី ម៉ូស្លីម, Motohiro Keneshiro, David Julien, Thiago Fernandes និងអ្នកចាំទី ថា ច័ន្ទឬទ្ធី។ ក្លិបអង្គរថាយហ្គឺ កីឡាករ ១០រូបដែលបានចែកផ្លូវជាមួយក្លិប មាន៖ កីឡាករ Jozsef, Soh Narita, Silva Gabrieleiro, Mouzinho, រដ្ឋ សំណាង, មិត សាម៉ើយ, កែវ សារ៉ាត់, ឡាក់ សុភ័ក្ត្រា និងម៉ៅ ពិសិដ្ឋ។ ក្លិបបឹងកេត កីឡាករក្លិបបឹងកេត ៦រូប បានចែកផ្លូវជាមួយក្លិប មាន៖ កីឡាករ Opeyemi K. Ajayi, Mustafa Zazai, Sakari Tukianen, Taher Jahanbakhsh, សេត រ៉ូស៊ីប និងហ៊ុល គឹមហ៊ុយ។ ក្រៅពីមានកីឡាករ បានចែកផ្លូវ ក្លិបបឹងកេត ក៏បានបង្ហាញសមាសភាពកីឡាករ ៣រូបមាន៖ អ៊ាវ សុវណ្ណរ៉ា, ឃាន់ សុបិន និងហេង សុវណ្ណបញ្ញា។ ក្លិបព្រះខ័នរាជ ស្វាយរៀង ក្លិបព្រះខ័នរាជស្វាយរៀង មានសមាសភាព ៤រូបបានចាក់ចេញពីក្លិប គឺ Oriol Segura គ្រូជំនួយ, អ្នកចាំទី អ៊ុំ សិរីរ័ត្ន (ក្របខ័នខ្ចីជើង), លី សុម៉េត, និងម៉ន វ៉ាន់ដា។ កីឡាករ ២រូបបានចូលរួមជាមួយក្លិប មាន៖ សេត រ៉ូស៊ីប និងគួច ដានី។ ក្លិបកងយោធពលខេមរភូមិន្ទ ក្លិបទ័ពមានកីឡាករចំនួន ៤រូបបានចាក់ចេញពីក្លិប ចំណែក១រូបចូលនិវត្ត។ កីឡាករ ៥រូបមាន៖ អ្នកចាំទី អ៊ុំ វិចិត្រ, កីឡាករ Takumu Nishihara, Jonathan Campbell និងកាន់ វិសាល។ ចំណែកកីឡាករ ឈិន ឈឿន បានប្រកាសចូលនិវត្ត។ ក្លិបណាហ្គាវើលដ៍ ក្លិបណាហ្គាវើលដ៍ មានកីឡាករ ៣រូបបានចែកផ្លូវ មាន៖ គួច ដានី, ឈឹម ពេជពន្លឺ និងណុប តុលា។ ផ្ទុយទៅវិញក្លិបភ្នំពេញក្រោន និងវិសាខា បានបន្ថែមសមាជិក ហើយមិនទាន់មានកីឡាកររូបណា បានចែកផ្លូវជាមួយក្លិបនៅឡើយទេ។ ក្លិបភ្នំពេញក្រោន អ្នកចាំទី១ រូប គឺ អ៊ុំ វិចិត្រ បានចូលរួមជាមួយក្លិបជាផ្លូវការ។ ក្រៅពីនេះ ក្លិបភ្នំពេញក្រោន ក៏បានបន្ដកុងត្រាជាមួយកីឡាករ Yudai Ogawa និងខ្សែបម្រើប្រយុទ្ធ Valerii Grishiin ហើយក៏បន្ដកុងត្រា២ឆ្នាំ បន្ថែមលើ គ្រូបង្គោលលោក Oleg Starynskyi។ ក្លិបវិសាខា ក្លិបម្ចាស់ជើងឯកពានសម្ដេចនេះ មិនទាន់មានកីឡាករចែកផ្លូវនៅឡើយទេ ប៉ុន្ដែក៏បានបង្ហាញនៅសមាភាពគ្រូបង្វឹកមួយរូប មានឈ្មោះថា Anthony John McMullen។ វិសាខា ក៏បាននាំចូលកីឡាករបន្ថែមមួយរូបទៀតគឺ Mouzinho ខ្សែប្រយុទ្ធសញ្ជាតិទីម័រខាងកើត។ ការប្រកួត Cambodian Premier League 2023 នឹងចាប់ផ្ដើមជាផ្លូវការនៅអំឡុងខែសីហា ដែលជាកាលវិភាគមួយ ស្រដៀងទៅនិងលីគរបស់អឺរ៉ុប ម្យ៉ាងវិញ ក៏ពេលមួយដែលកម្ពុជា បានបញ្ចប់ភារកិច្ចធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣២ ផងដែរ៕ | នៅដើមរដូវកាល និងចុងរដូវកាល ការផ្លាស់ប្ដូរ និងចាក់ចេញរបស់កីឡាករបានកើតឡើងសម្រាប់ក្លិបបាល់ទាត់នីមួយៗ។ ប៉ុន្ដែក្លិបខ្លះ មានការផ្លាសប្ដូរច្រើន ខណៈ ខ្លះទៀតក៏មានតិច។ ក្លិបបឹងកេត ជាក្លិប១ក្នុងចំណោមក្លិបផ្សេងទៀត ដែលមានកីឡាករចាកចេញ ដល់ទៅ៦នាក់។ ចំណែក គិរីវង់សុខសែនជ័យ មានកីឡាករ ដល់ទៅ១០នាក់ បានចែកផ្លូវជាមួយក្លិប ដូចគ្នាទៅនិងអង្គរថាយហ្គឺ ដែរ។ លោក បែ មករា អ្នកចាត់ការទូទៅក្លិបបឹងកេត ចាត់ទុកថា នេះ គឺជារឿងធម្មតារបស់ក្លិប ដែលត្រូវត្រៀមខ្លួន និងកែទម្រង់ថ្មីសម្រាប់រដូវកាល ឆ្នាំ២០២៣។ |
យោងតាមកម្មវិធីប្រកួត វ៉ាន់ វឿន (ដែលគេស្គាល់ឈ្មោះថា សុខ ទូ) ត្រូវប្រកួតមុនគេដោយប៉ះជាមួយកីឡាករម្ចាស់ផ្ទះម៉ាឡេស៊ី Mohd Ali ក្នុងទម្ងន់៥៤គីឡូក្រាម។ នៅវគ្គ១/៤ផ្តាច់ព្រ័ត្រ វ៉ាន់ វឿន បានយកឈ្នះកីឡាករសិង្ហបុរី Bryan Tee លើពិន្ទុ ៣០-២៧ ខណៈ Mohd Ali ទម្លាក់កីឡាករឥណ្ឌូណេស៊ី Mad Lani ៣០-២៧ ដូចគ្នា។ ឡៅ ចិត្រា ត្រូវតទល់ជាមួយកីឡាករម្ចាស់ផ្ទះម៉ាឡេស៊ីម្នាក់ទៀត គឺ Ain Bin Kamarrudin ក្នុងទម្ងន់៥៧គីឡូក្រាម។ មុនឡើងមកវគ្គនេះ ឡៅ ចិត្រា បានយកឈ្នះកីឡាករឥណ្ឌូណេស៊ី Jekson Karmela ៣០-២៧ ខណៈ Ain ទទួលជ័យជម្នះលើកីឡាករសិង្ហបុរី Lee Tae Jun ២៩-២៨ ។ សម្រាប់ការប្រកួតទម្ងន់៦៣.៥គីឡូក្រាម ឃីម ឌីម៉ា ត្រូវប្រជែងជាមួយកីឡាករហ្វីលីពីន Ryan Jakiri។ ឃីម ឌីម៉ា បានយកឈ្នះកីឡាករម្ចាស់ផ្ទះ Mohd Amirul ៣០-២៧ រីឯ Ryan Jakiri មានឈ្មោះមកកាន់វគ្គនេះ ដោយស្វ័យប្រវត្តិ។ ចំណែកការប្រកួតចុងក្រោយ ម៉ឺន សុភា ប្រកួតក្នុងទម្ងន់៧១គីឡូក្រាមជាមួយកីឡាករម្ចាស់ផ្ទះម៉ាឡេស៊ី Muhamad Samri។ ម៉ឺន សុភា បានយកឈ្នះកីឡាករឥណ្ឌូណេស៊ី Jalu Aji Darma Sus ក្នុងលទ្ធផល ២០-១៧ ដោយអាជ្ញាកណ្តាលបញ្ឈប់ការប្រកួតនៅទឹកទីបី រីឯ Muhamad Samri មានឈ្មោះនៅវគ្គនេះដោយស្វ័យប្រវត្តិ។ ជ័យជម្នះក្នុងការប្រកួតនឹងផ្តល់ឱកាសដល់កីឡាករគុនខ្មែរ ឈានទៅប្រជែងយកមេដាយមាសជូនជាតិ៕ | កីឡាករប្រដាល់គុនខ្មែរ៤រូប ត្រូវប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្រោមប្រភេទទម្ងន់រៀងៗខ្លួនក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី២៩លើសង្វៀន MiTEC ក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ចាប់ពីវេលាម៉ោង១រសៀល [ម៉ោងនៅកម្ពុជា] តទៅ។ |
លោក ម៉ម សូណង់ដូ ដែលនឹងត្រូវឈប់កាន់តំណែងជាប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យជាផ្លូវការ នៅថ្ងៃទី៤ កញ្ញានោះ បាននិយាយថា គណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សលោក បានត្រៀមរៀបចំសមាសភាពឈឈ្មោះជាប្រធានបក្សប្រមាណពីរ ឬ បីរូប ដើម្បីជ្រើសរើសម្នាក់ជំនួសតំណែងលោក នៅក្នុងសមាជបក្សខាងមុខនេះ។ បើតាមលោក ម៉ម សូណង់ដូ ក្នុងចំណោមសមាសភាពទាំងនេះ ក៏មានលោកស្រី ហួន ផាន់ណារី ដែលជាអនុប្រធានគណបក្សផងដែរ។ ថ្លែងប្រាប់សារព័ត៌មានថ្មីៗ លោក ម៉ម សូណង់ដូ បានលើកឡើងដូច្នេះថា៖«ខ្ញុំអត់ហ៊ានឆ្លើយឲ្យច្បាស់លាស់ទេថា តើអ្នកក្រោយដែលមកកាន់តំណែងជំនួសខ្ញុំអាចធានាដំណើរការគណបក្សបានទៅមុខយូររហូតដល់ពេលណាទេ។ ប៉ុន្តែខ្ញុំមើលឃើញថា ពួកគេម្នាក់ៗសុទ្ធតែមានសមត្ថភាពអាចដឹកនាំគណបក្សជំនួសខ្ញុំបាន»។ បើទោះជាលាលែងចេញពីតួនាទីប្រធានគណបក្សក្តី ប៉ុន្តែលោក សូណង់ដូ មិនទាន់បោះបង់ចោលការធ្វើនយោបាយឡើយ។ បើតាមលោក សូណង់ដូ ក្នុងវិស័យនយោបាយនេះ លោកនៅតែបន្តផ្ដល់យោបល់វែកញែកពីបញ្ហាសង្គម និងរិះគន់លើចំណុចខ្វះខាតរបស់អ្នកនយោបាយ ។ លោក ម៉ម សូណង់ដូ បានសុំលាលែងពីតួនាទីជាប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ កាលពីថ្ងៃទី៤ សីហាកន្លងមក។ មូលហេតុដែលលោក ម៉ម សូណង់ដូ សម្រេចចិត្តលាលែងចេញពីគណបក្សនេះ ដោយសារលោកមើលឃើញថា ប្រជាពលរដ្ឋមិនគាំទ្រគណបក្សខ្លួន ដែលធ្វើឲ្យលោកអស់កម្លាំងចិត្តក្នុងការដឹកនាំគណបក្សបន្តដំណើរនៅលើផ្លូវនយោបាយនេះ៕ | ភ្នំពេញ៖ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ នឹងរៀបចំសមាជវិសមញ្ញនៅថ្ងៃទី៩ កញ្ញា ខាងមុខ ដើម្បីជ្រើសរើសប្រធានបក្ស ជំនួសលោក ម៉ម សូណង់ដូ ដែលបានសម្រេចលាលែងពីតួនាទីកាលពីថ្ងៃទី៤ សីហា។ |
នាយឧត្តសេនីយ៍ សែម សុវណ្ណនី អគ្គនាយកនៃមជ្ឈមណ្ឌលជាតិ បានណែនាំកងកម្លាំងចេញបំពេញបេសកកម្មឱ្យអនុវត្តភារកិច្ច ដោយមិនត្រូវមើលស្រាលស្ថានការណ៍ណាមួយឡើយ។ ទន្ទឹមនោះកងកម្លាំងទាំងអស់ ត្រូវចេះដកបទពិសោធន៍ និងក្រេបយកមេរៀនល្អៗ ដើម្បីកែតម្រូវរាល់កំហុសឆ្គង ដែលបានកើតមានឡើង។ ទិដ្ឋភាពកងកម្លាំងរាជអាវុធហត្ថលេខ១៧១ ធ្វើដំណើរឡើងយន្តហោះ។ រូបភាព៖ មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានបញ្ជាក់ថា៖ «ត្រូវចងចាំថា វត្តមានរបស់កងកម្លាំងយើងនីមួយៗ មិនត្រឹមតែតំណាងអង្គការសហប្រជាជាតិ កងយោធពលខេមរភូមិន្ទ ឬមជ្ឈមណ្ឌលជាតិប៉ុណ្ណោះទេ គឺតំណាងឱ្យប្រទេសកម្ពុជាទាំងមូល។ ដូច្នេះ គ្រប់សកម្មភាពទាំងក្នុង និងក្រៅម៉ោងធ្វើការត្រូវតម្កល់កិត្តិយសជាតិជាតិជាចម្បង»។ គួរបញ្ជាក់ផងដែរថា តាំងពីឆ្នាំ២០០៦ រហូតដល់ពេលនេះ កម្ពុជាបានបញ្ជូនកងកម្លាំងរក្សាសន្តិភាព ចំនួន៨៤៧៥នាក់ ទៅបំពេញបេសកកម្មមនុស្សធម៌ ជាមួយអង្គការសហប្រជាជាតិ នៅក្នុងប្រទេសចំនួន៩ រួមមាន៖ ស៊ូដង់ ស៊ូដង់ខាងត្បូង, ឆាដ, លីបង់, ស៊ីរី, ម៉ាលី, អាហ្វ្រិកកណ្តាល សាយប្រឺស និងយ៉េមែន។ បច្ចុប្បន្ន កម្ពុជា មានកម្លាំងកងទ័ពមួកខៀវជាង ៨០០នាក់ កំពុងបំពេញបេសកកម្មរក្សាសន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាជាតិនៅ សាធារណរដ្ឋស៊ូដង់ខាងត្បូង ម៉ាលី លីបង់ និងសាធារណរដ្ឋអាហ្វ្រិកកណ្តាល៕ យោធិននារី ត្រៀមចេញបំពេញបេសកកម្មនៅសាធារណរដ្ឋស៊ូដង់ខាងត្បូង។ រូបភាព៖ មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព | ភ្នំពេញ៖ កងកម្លាំងរាជអាវុធហត្ថលេខ១៧១ ចំនួន៧៣នាក់ ក្នុងនោះមានយោធិននារី៣៤នាក់ បានចេញដំណើរទៅបំពេញបេសកកម្មនៅសាធារណរដ្ឋស៊ូដង់ខាងត្បូង នៅរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២នេះ។ |
ពោធិ៍សាត់៖«ស្ទឹងតាតៃ» ជាស្ទឹងមួយដែលស្ថិតក្នុងសហគមន៍អូរសោម ស្រុកវាលវែង បានក្លាយជាកន្លែងទីតាំងស្ទូចត្រីដ៏ទាក់ទាញមួយ សម្រាប់ទេសចរ។ ដងស្ទឹងតាតៃ មានត្រីច្រើនប្រភេទ និងជាកន្លែងដែលពោរពេញដោយទេសភាពស្រស់បំព្រង រួមនឹងខ្យល់អាកាសត្រជាក់បរិសុទ្ធ ដែលអំណោយផលដល់ទេសចរ។ នេះបើលោក នួន លីម ដែលជាមគ្គទេសក៍នៅសហគមន៍អូរសោម បានប្រាប់ Thmeythmey25។ ដើម្បីជ្រាបច្បាស់សូមទស្សនាកិច្ចសម្ភាស រវាងកញ្ញា ជឿន ស្រីណយ អ្នកសារព័ត៌មានThmeythmey25 និងលោក នួន លីម មគ្គទេសក៍នៅសហគមន៍អូរសោម ដូចតទៅ៖ លោក នួន លឹម ដែលជាមគ្គទេសក៍ទេសចរណ៍នៅតំបន់អូរសោម បានឲ្យដឹងថាមូលហេតុដែលភ្ញៀវទេសចរ និយមមកស្ទូចត្រីនៅស្ទឹងតាតៃ គឺដោយសារតែស្ទឹងនេះសម្បូរត្រីច្រើនប្រភេទ និងមានអំណោយផលពីអាកាសធាតុដ៏ត្រជាក់ផងនោះ។ លោក នួន លីម រៀបរាប់ទៀតថា ស្ទឹងតាតៃ ជាអាងត្រីធម្មជាតិដែលសម្បូរទៅដោយត្រីជាច្រើនប្រភេទដូចជា ត្រីខ្មៅ ត្រីទីឡាបយា ត្រីផ្ទក់ ត្រីឆ្តោ និងត្រីប៉ាសេអ៊ីជាដើម។ «ភ្ងៀវទេសចរមកស្ទូចត្រីនៅស្ទឹងតាតៃ ក្នុងតំបន់អូរសោម ក្នុងមួយថ្ងៃ ២ ទៅ ៣ ទូក ជារៀងរាល់ថ្ងៃ ដោយពួកគេស្នាក់នៅ យ៉ាងហោចណាស់ ២យប់ ៣ថ្ងៃ។ ការស្ទូចត្រីក្នុងតំបន់អូរសោម បានធ្វើឲ្យប្រជាជនក្នុងសហគមន៍ អាចរកចំណូលបានពីការជួលទូក ក្នុង១ថ្ងៃ ១០ ម៉ឺនរៀល រួមទាំងបានចូលរួមសប្បាយ ស្ទូចត្រីជាមួយភ្ញៀវផងដែរ»។ នេះជាការរៀបរាប់របស់មគ្គទេសក៍ទេសចរណ៍ដដែល។ ក្រៅពីស្ទូចត្រីកម្សាន្ត អ្នកទេសចរ ក៏អាចមានឱកាសបានឃើញសត្វព្រៃ និងសត្វស្លាបដែលមានវត្តមាននៅសហគមន៍អូរសោមដែរ រួមមានដូចជា សត្វកេងកង ស្វា សំពោច កំប្រុក ជ្រូកព្រៃ និងប្រើសជាដើម។ គួរបញ្ជាក់ផងដែរថា ទំនប់ស្ទឹងតាតៃ នៅតំបន់អូរសោម ជាទីទេសចរណ៍ថ្មីមួយក្នុងខេត្តពោធិ៍សាត់ ដែលវាជាទីតាំងល្អសម្រាប់លំហេអារម្មណ៍ និងស្ទូចត្រីលេង រួមទាំងគយគន់ទេសភាពធម្មជាតិ ព្រៃឈើ យ៉ាងស្រស់ស្អាត៕ | ដោយ៖ ជឿន ស្រីណយ និង ហុង ស្រីណា |
លោក អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន បានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី២២ មីនា ថា ព្រឹត្តិការណ៍១ម៉ោងដើម្បីភពផែនដី(60+ Earth Hour)នេះ គឺគ្រាន់តែនិមិត្តរូបនៃការយកចិត្តទុកដាក់ក្នុងកិច្ចការពារបរិស្ថាន ដើម្បីជាផ្នែកមួយជួយថែរក្សាភពផែនដី។ លោកបញ្ជាក់យ៉ាងដូច្នេះថា៖«ព្រឹត្តិការណ៍នេះ គឺជាសារមួយ ដើម្បីបព្រ្ជាៀប ទៅកាន់មនុស្សឲ្យចូលរួមថែរក្សាបរិស្ថាន តាមរយៈការកាត់បន្ថយប្រើប្រាស់ថាមពលអគ្គិសនីណា ដែលមិនចាំបាច់ ដើម្បីជួយដល់ភពផែនដី»។ ព្រឹត្តិការណ៍បិទចរន្តអគ្គិសនីរយៈពេល១ម៉ោង នឹងធ្វើឡើងនៅល្ងាចថ្ងៃទី២៥ ខែមីនា ក្រោមប្រធានបទ៖«ការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព» ។ ក្នុងព្រឹត្តិការណ៍ ក៏មានការប្រគំតន្ត្រី នៅសួនច្បារមុខវត្តបទុមវត្តី ដែលមានការចូលរួមពីតារាចម្រៀង កញ្ញា មាស សុខសោភា និង លោក Jimmy Kiss ផងដែរ។ លោក ឈិត សំអាត ប្រធានអង្គការ WWF ប្រចាំប្រទេសកម្ពុជា ដែលជាអ្នកបង្កើតយុទ្ធនាការនេះ បានថ្លែងថា បច្ចុប្បន្ន ពលរដ្ឋខ្មែរភាគច្រើន បានកែប្រែឥរិយាបថ ចំពោះការគិតគូរពីបញ្ហាបរិស្ថាន។ យុទ្ធនាការបិទអគ្គិសនី១ម៉ោងនេះ គឺជាការរម្លឹកបន្ថែមទៀត ឲ្យពលរដ្ឋផ្តោតលើការថែរក្សាបរិស្ថាន ដោយការកាត់បន្ថយការប្រើប្រាស់ថាមពលអគ្គិសនី។ លោកបញ្ជាក់ថា«ទោះគ្មានតួលេខ ឬការស្រាវជ្រាវ តែខ្ញុំសង្កេតឃើញថា ក្នុងCommentក្នុងហ្វេសប៊ុកក្តី ឬការបង្ហោះក្នុងហ្វេសប៊ុក ពាក់ព័ន្ធរឿងរ៉ាវបរិស្ថាន គឺបង្ហាញថា ពលរដ្ឋភាគច្រើនបានកែប្រែឥរិយាបថ ដោយពួកគេតែងតែបង្ហាញការបារម្ភ គិតគូរ និងចូលរួមការពារបរិស្ថាន»។ លោកបន្ថែមថា យុទ្ធនាការនេះ គឺគ្រាន់តែជាផ្នែកមួយប៉ុណ្ណោះ ប៉ុន្តែដើម្បីជួយបរិស្ថានឲ្យបានកាន់តែច្រើន គឺគេគួរងាកមកបង្កើតបន្ថែមនូវថាមពលអគ្គិសនី ដោយប្រើខ្សល់ ឬ ពន្លឺព្រះអាទិត្យ ជាដើម ដើម្បីកាត់បន្ថយការបំពុលដល់បរិស្ថាន។ លោក កេត មុន្នីវឌ្ឍនា ប្រធានក្រុមប្រឹក្សាយុវជនអគ្គរដ្ឋសហរដ្ឋអាមេរិកប្រចាំកម្ពុជា បាននិយាយថា បច្ចុប្បន្ន មនុស្សជាច្រើនបានយល់ដឹងច្រើនពីបញ្ហាបរិស្ថាន។ លោក មុន្នីវឌ្ឍនា បន្ថែមថា ការបង្កើតព្រឹត្តិការណ៍នេះ គឺគ្រាន់តែការរម្លឹកយុវជន ឲ្យចូលរួមបន្ថែមទៀត ក្នុងការកិច្ចការពារបរិស្ថាន តាមការចេះសន្សំសំចៃថាមពល។ សូមបញ្ជាក់ថា ព្រឹត្តិការណ៍ដែលបង្កើតឡើងតាំងពីឆ្នាំ២០០៧នេះ នឹងលើកទឹកចិត្តឲ្យពលរដ្ឋខ្មែរទូទាំងប្រទេស បិទភ្លើងអគ្គិសនីរយៈពេល១ម៉ោង ដោយប្រើជំនួសដោយភ្លើងទានវិញ។ ក្រៅពីកម្ពុជា ប្រទេសចំនួន១៧២ប្រទេស ដែលជាសមាជិកនៃយុទ្ធនាការ១ម៉ោងសម្រាប់ភពផែនដីនេះ ក៏ចូលរួមក្នុងយុទ្ធនាការអន្តរជាតិមួយនេះផងដែរ៕ | ភ្នំពេញ៖ ក្រសួងបរិស្ថាន អង្គការមូលនិធិសកលសម្រាប់អភិរក្សធម្មជាតិ (WWF) និងក្រុមប្រឹក្សាយុវជនរបស់អគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានរួមគ្នា បង្កើតព្រឹត្តិការណ៍បិទចរន្តអគ្គិសនីរយៈពេល១ម៉ោង ដើម្បីជានិមិត្តរូប នៃការយកចិត្តទុកដាក់ដល់ភពផែនដី ដែលកំពុងរងការបំពុល និងការបំផ្លាញដោយឧស្ម័នពុល ដែលកើតឡើងពីថាមពលអគ្គិសនី។ |
១. បន្លែបៃតង បន្លែបៃតងជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំងអុកស៊ីតកម្មអាចប្រយុទ្ធប្រឆាំងរ៉ាឌីកាល់សេរីដែលបង្កការបំផ្លាញដល់ស្បែកនិងនាំឱ្យកើតមុន។ អ្នកក៏គួរព្យាយាមរួមបញ្ចូលបន្លែប្រភេទ cruciferous រួមមានផ្កាខាត់ណា, ប្រូខូលី ឬផ្កាខាត់ណាខៀវ និងស្ពៃក្ដោបជាដើមក្នុងរបបអាហារប្រចាំថ្ងៃផង ខណៈដែលវាមានផ្ទុកសម្បូរទៅដោយជាតិសសៃ និងសារធាតុចិញ្ចឹមដែលរាងកាយត្រូវការចាំបាច់សម្រាប់រក្សាបាននូវស្បែកភ្លឺរលោងមានសុខភាពល្អ។ ២. យ៉ាអួរ អាហារសម្រន់នេះជាប្រភពដ៏ប្រសើរនៃជាតិប្រូបាយអូទិក។ ប្រសិនបើអ្នកចង់ប្រឆាំងនឹងរោគមុន នោះអ្នកចាំបាច់គួរព្យាយាមរក្សាឱ្យបាននូវសុខភាពប្រព័ន្ធរំលាយអាហារល្អប្រសើរ។ ហើយវិធីដ៏ងាយបំផុតមួយដើម្បីរក្សាសុខភាពប្រព័ន្ធរំលាយអាហារនោះ គឺការទទួលទានអាហារមានផ្ទុកសារធាតុប្រូបាយអូទិកដែលជួយគ្រប់គ្រងបាក់តេរីក្នុងពោះវៀន។ ម្យ៉ាងវិញទៀតប្រសិនបើប្រព័ន្ធរំលាយអាហារដំណើរការមុខងារបានត្រឹមត្រូវនោះវានឹងអាចមានសមត្ថភាពពេញលេញក្នុងការបំបែករាល់ចំណីអាហារដែលអ្នកទទួលទាន។ ជាលទ្ធផលរាងកាយអាចស្រូបយកសារធាតុចិញ្ចឹមពីក្នុងអាហារបានកាន់តែប្រសើរ។ ៣. ដំឡូងជ្វា នេះក៏ព្រោះតែអាហារមើមនេះជាប្រភពដ៏ប្រសើរនៃវីតាមីន A និងវីតាមីន C ដែលល្អសម្រាប់ដោះស្រាយបញ្ហាមុន។ ៤. ខ្ទឹមស ពេលខ្លះរោគមុនក៏អាចកើតឡើងដោយសារប្រតិកម្មឆ្លើយតបរបស់រាងកាយប្រឆាំងនឹងមេរោគបាក់តេរី។ ខ្ទឹមសមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយរាងកាយរួមបញ្ចូលទាំងសារធាតុ allicin។ ៥. ការ៉ុត មានផ្ទុកសម្បូរទៅដោយវីតាមីន A ដែលមិនត្រឹមតែល្អសម្រាប់ភ្នែកប៉ុណ្ណោះទេ ប៉ុន្តែក៏ចាំបាច់សម្រាប់ស្បែកកាត់បន្ថយនិងទប់ស្កាត់ការឡើងមុនផងដែរ។ ការ៉ុតក៏ជាប្រភពដ៏ប្រសើរនៃជាតិសសៃដែលជួយកម្ចាត់ជាតិពុលពីប្រព័ន្ធរាងកាយ។ ៦. ផ្លែប៉ោម មានផ្ទុកជាតិសសៃ pectin ល្អសម្រាប់ប្រឆាំងរោគមុនដោយកម្ចាត់ជាតិពុលដែលបង្កបញ្ហានេះចេញពីរាងកាយ។ ៧. តែបៃតង ជាប្រភពដ៏ប្រសើរបំផុតនៃសារធាតុប្រឆាំងអុកស៊ីតកម្ម epigallocatechin gallate ឬ EGCG ដែលមានប្រយោជន៍កាត់បន្ថយការផលិតជាតិខ្លាញ់ sebum របស់ស្បែកទប់ស្កាត់ការឡើងមុន។ ក្រៅពីទទួលទានតែបៃតងជាប្រចាំហើយនោះ អ្នកក៏អាចប្រើប្រាស់ក្រណាត់ស្អាតជ្រលក់ក្នុងទឹកតែបៃតងដើម្បីលាបលើតំបន់ស្បែកដែលឧស្សាហ៍ឡើងមុនដូចជាស្បែកមុខសម្រាប់រយៈពេលយ៉ាងហោចណាស់ ១០ នាទី។ លាងសម្អាតចេញជាមួយទឹកត្រជាក់ និងអនុវត្តឱ្យបាន ២ ដងក្នុងមួយសប្តាហ៍។ ៨. ផ្លែបឺរ ផ្លែឈើនេះមានផ្ទុកសម្បូរទៅដោយជាតិខ្លាញ់ល្អ monounsaturated ដែលជួយរក្សាជាតិសំណើមនៃស្បែកបានយ៉ាងប្រសើរ ខណៈដែលស្នាមជ្រីវជ្រួញ ក៏ដូចជាមុនងាយនឹងលេចឡើងចំពោះស្បែកស្ងួតពេកដូចគ្នា។ លើសពីនេះទៅទៀតជាតិខ្លាញ់ monounsaturated ក៏ជួយអោយរាងកាយអាចស្រូបសារធាតុចិញ្ចឹម និងវីតាមីនផ្សេងៗដែលស្បែកត្រូវការបានពេញលេញផងដែរ។ វីតាមីន B នៃផ្លែបឺរក៏មានលក្ខណៈសម្បត្តិប្រឆាំងការរលាកដែលទប់ស្កាត់បញ្ហាមុនគួរឱ្យកត់សម្គាល់។ កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh សូមមិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕ ត្រួតពិនិត្យដោយ www.health.com.kh | ភាគច្រើននៃពួកយើងប្រហែលជាមិនដឹងទេថារបបអាហារក៏ជះឥទ្ធិពលយ៉ាងខ្លាំងទៅលើសម្រស់ផងដែរ។ ថាតើអាហារអ្វីខ្លះជួយទប់ស្កាត់ការឡើងមុន? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារដែលមានប្រសិទ្ធភាពប្រឆាំងរោគមុន ៖ |
ដំណើរទស្សនកិច្ចរយៈពេលប្រាំថ្ងៃចាប់ផ្តើមនៅថ្ងៃទី២៤ ខែកក្កដានៅប្រជុំកោះបារាំង New កោះ Caledonia បន្ទាប់មកឈប់នៅវ៉ានូទូ និងប៉ាពូអាស៊ីណូវែលហ្គីណេ។ វិមានប្រធានា ធិបតីបារាំង Elysée បាននិយាយថា នេះជាលើកទីមួយហើយដែលប្រធានាធិបតីបារាំងនឹង ធ្វើដំណើរទៅកាន់ប្រទេសឯករាជ្យក្នុងតំបន់ប៉ាស៊ីហ្វិកហើយមិនត្រឹមតែទឹកដីក្រៅប្រទេស របស់បារាំងប៉ុណ្ណោះទេ។ អ្នកសិក្សាស្រាវជ្រាវនៅមជ្ឈមណ្ឌលសម្រាប់ការសិក្សាអឺរ៉ុបក្នុងសាកលវិទ្យាល័យជាតិអូស្ត្រាលី (ANU) លោកស្រី Denise Fisher បាននិយាយថាដំណើរទស្សនកិច្ចរបស់ លោកម៉ាក្រុង គឺ មានសារសំខាន់ខ្លាំងណាស់ ហើយនឹងផ្តោតលើអនាគតសម្រាប់រដ្ឋ New Caledonia បន្ទាប់ ពីការធ្វើប្រជាមតិឯករាជ្យចំនួនបីដែលបរាជ័យ និងយុទ្ធសាស្រ្តឥណ្ឌូប៉ាស៊ីហ្វិករបស់បារាំង។ ដំណើរទស្សនកិច្ចរបស់លោកម៉ាក្រុងទៅកាន់ប្រជុំកោះនេះកើតឡើង ៥ ឆ្នាំបន្ទាប់ពីការធ្វើ ដំណើរចុងក្រោយរបស់លោកនៅទីនោះ ហើយ ១៩ ខែបន្ទាប់ពីពលរដ្ឋ New Caledonian បានបដិសេធឯករាជ្យភាពនៅក្នុងការបោះឆ្នោតប្រជាមតិលើកទីបី និងចុងក្រោយ ក្រោមអ្វី ដែលត្រូវបានហៅថាកិច្ចព្រមព្រៀង Noumea អំពីអនាគតរបស់កោះនេះ។ ទោះជាយ៉ាងណាក៏ដោយការគាំទ្រចំពោះឯករាជ្យនៅតែមានកម្រិតខ្ពស់ក្នុងចំណោមប្រជាជនជនជាតិដើមភាគតិច Kanak ហើយមានយុទ្ធនាការបន្តសម្រាប់ការសម្រេចចិត្តដោយខ្លួនឯង។ លោកម៉ាក្រុងនឹងថ្លែងសុន្ទរកថានៅរដ្ឋធានី Noumea ជាកន្លែងដែលលោកអាចនឹងបង្ហាញ ពីសារសំខាន់នៃ New Caledonia ចំពោះបារាំង ហើយនឹងធ្វើការពិភាក្សាជាមួយគណបក្ស នយោបាយអំពីអនាគតរបស់ខ្លួន។ សាស្ត្រាចារ្យផ្នែកច្បាប់សាធារណៈនៅសាកលវិទ្យាល័យ New Caledonia លោក Matthias Chauchat បាននិយាយថា ដំណើរទស្សនកិច្ចរបស់ ម៉ាក្រុងត្រូវបានរៀបចំឡើងដើម្បីបញ្ជាក់ឡើងវិញអំពីអធិបតេយ្យភាពរបស់បារាំង។ នៅថ្ងៃទី២៧ ខែកក្កដាលោកម៉ាក្រុងប្រហែលនឹងធ្វើដំណើរទៅវ៉ានូទូដែលនឹងក្លាយជាដំណើរ ទស្សនកិច្ចលើកដំបូងទៅកាន់ប្រទេសមួយនេះដោយប្រធានាធិបតីបារាំងចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៦០ នៅពេលដែលទឹកដីនេះត្រូវបានប្រើប្រាស់ជាខុនដូអង់គ្លេស-បារាំង។ វ៉ានូទូបាន ទទួលឯករាជ្យនៅឆ្នាំ ១៩៨០ ។ បន្ទាប់មកលោកម៉ាក្រុងនឹងទៅប៉ាពូអាស៊ីណូវែលហ្គីណេនៅថ្ងៃទី២៨ ខែកក្កដា ដែលជាលើក ទីមួយសម្រាប់ប្រធានាធិបតីបារាំងក្នុងការទស្សនកិច្ច។ វិមានប្រធានាធិបតីបាននិយាយថាគោលបំណងគឺច្រើនដើម្បីចូលរួមឡើងវិញនៅក្នុងតំបន់ ប៉ាស៊ីហ្វិក ហើយក៏ជាជម្រើសវិធានការមួយចំពោះការកើនឡើងនៃឥទ្ធិពលរបស់ចិននៅក្នុង តំបន់។ លោកម៉ាក្រុងកាលពីឆ្នាំមុនបានបើកដំណើរការវិធីសាស្រ្តឥណ្ឌូប៉ាស៊ីហ្វិករបស់បារាំង ឡើងវិញបន្ទាប់ពីមានជម្លោះដ៏ជូរចត់ជុំវិញកិច្ចសន្យានាវាមុជទឹកដែលត្រូវបានលុបចោលជា មួយអូស្ត្រាលី៕ | ប្រធានាធិបតីបារាំង លោក ម៉ានុយអែល ម៉ាក្រុង នឹងធ្វើដំណើរទៅកាន់តំបន់ប៉ាស៊ីហ្វិកភាគ និរតីក្នុងសប្តាហ៍នេះក្នុងដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រដែលត្រូវបានរចនាឡើងដើម្បី ពង្រឹងយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក និងបញ្ជាក់ឡើងវិញពីតួនាទីរបស់បារាំងនៅក្នុងតំបន់។ |
មន្ត្រីជំរឿន កំពុងតែញាប់ដៃញាប់ជើង បញ្ចប់ការងាររបស់ខ្លួនឲ្យទាន់ពេលវេលាដែលកំណត់ត្រឹមថ្ងៃទី១៣ ខែមីនានេះ។ លោក ណុប កនណាវុឌ្ឍ អ្នកនាំពាក្យក្រសួងផែនការ បានប្រាប់អ្នកសារព័ត៌មានថ្មីៗតាមទូរសព្ទថា មកដល់ថ្ងៃនេះខាងមន្ត្រីជំរឿនកំពុងតែបន្តកិច្ចការងារជំរឿនយ៉ាងមមាញឹក។ បើតាមអ្នកនាំពាក្យដដែល នៅតាមបណ្តាខេត្តមួយចំនួន មន្ត្រីជំរឿនបានបញ្ចប់ការងារនេះបណ្តើរៗហើយ លើកលែងតែរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ដែលទំនងជាចប់យឺតជាងគេ ដោយសារកំណើនប្រជាជនច្រើន។ លោក ណុប កនណាវុឌ្ឍ បញ្ជាក់ដូច្នេះ៖«ការធ្វើជំរឿននៅរាជធានីភ្នំពេញ ងខេត្តព្រះសីហនុ យើងបានបញ្ជូនមន្ត្រីជំរឿនបន្ថែមទៀត ដើម្បីឲ្យកិច្ចការការងារមួយនេះប្រព្រឹត្តទៅយ៉ាងរលូន»។ បើតាមលោក លោក ណុប កនណាវុឌ្ឍ រយៈពេលធ្វើជំរឿនរយៈពេល១០ថ្ងៃមកនេះ មន្ត្រីជំរឿនបានប្រទះនឹងបញ្ហាមួយចំនួនដូចជាគ្រោះថ្នាក់ចរាចរណ៍, សត្វឆ្កែខាំ ពេលចុះទៅប្រមូលព័ត៌មានផ្ទាល់ដល់ផ្ទះប្រជាពលរដ្ឋនៅ និងការរារាំងមន្ត្រីជំរឿនមិនឲ្យធ្វើកិច្ចការនេះជាដើម។ ទោះជាយ៉ាងនេះក្តីអ្នកនាំពាក្យក្រសួងផែនការ អះអាងថា ការធ្វើជំនរឿនប្រជាជនលើកទី៣នេះ នឹងបញ្ចប់ទៅដោយរលូនល្អ។ សូមបញ្ជាក់ថា ការធ្វើជំរឿនលើកទី៣នេះ បានចាប់ផ្តើមពីថ្ងៃទី៣ ដល់ថ្ងៃទី១៣ ខែមីនា ដោយគ្រោងចំណាយថវិការដ្ឋជាង៨លានដុល្លារ។ ការងារជំរឿនប្រជាជនកម្ពុជា បានធ្វើរួច២ដងហើយគឺនៅឆ្នាំ១៩៩៨ និងឆ្នាំ២០០៨។ ជំរឿននៅឆ្នាំ១៩៩៨ មានប្រជាជនចំនួន១១,៤៣៧,៦៥៦នាក់ ហើយឡើងដល់ ១៣,៣៩៥,៦៨២នាក់ នៅឆ្នាំ២០០៨។ នៅឆ្នាំ២០១៥ អង្គការសហប្រជាជាតិ បានប៉ាន់ប្រមាណថា ចំនួនប្រជាជនកម្ពុជាកើនដល់១៥,៥៨លាននាក់៕ | ភ្នំពេញ៖ គិតត្រឹមថ្ងៃទី១៣មីនានេះ ជាថ្ងៃបញ្ចប់កិច្ចការងារធ្វើជំរឿននៅតាមរាជធានី-ខេត្តទូទាំងប្រទេសកម្ពុជា។ នៅតាមបណ្តាខេត្តមួយចំនួន មន្ត្រីជំរឿនបានបញ្ចប់ការងារនេះបណ្តើរៗហើយ ប៉ុន្តែនៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ការធ្វើជំរឿនទំនងយឺតយ៉ាវបន្តិច ដោយសារកំណើនប្រជាជនច្រើន។ លោក ណុប កនណាវុឌ្ឍ អ្នកនាំពាក្យក្រសួងផែនការបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗដូច្នេះ។ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.