text stringlengths 31 26.1k | summary stringlengths 11 1.19k |
|---|---|
មួយរយៈចុងក្រោយនេះ ប្រទេសជាច្រើននៅតំបន់អឺរ៉ុប បានរកឃើញករណី COVID-19 ជាច្រើន។ គ្រាន់តែថ្ងៃទី៦ ខែមីនា អូទ្រីស បានរកឃើញករណីថ្មីចំនួន ១០ករណី ដែលធ្វើឲ្យចំនួនសរុបកើនដល់ ៤៧ករណី។ ក្នុងថ្ងៃដដែលនេះ អាល្លឺម៉ង់ គឺជាប្រទេសរកឃើញអ្នកជំងឺ COVID-19 ច្រើនជាងគេនៅក្នុងតំបន់ ពោលគឺមានរហូត ១៣៤ករណីឯណោះ។ ករណីកូរ៉ូណាវីរុសនៅអាល្លឺម៉ង់ បានកើនដល់ ៥៣៤ករណី និងអ្នកជាសះស្បើយ ១៧ករណី។ ចំណែកនៅន័រវែលវិញ COVID-19 ក៏ត្រូវបានគេរកឃើញច្រើន គួរឲ្យកត់សម្គាល់ផងដែរ។ ក្នុងថ្ងៃដដែល ន័រវែល បានរកឃើញអ្នកជំងឺចំនួន ២៣ករណី ដែលធ្វើឲ្យចំនួនសរុបកើនដល់ ៩៥ករណី។ បើតាមតួលេខរបស់ BNO Tracking Coronavirus អ៊ីតាលីនៅតែជាប្រទេស ដែលមានតួលេខCOVID-19 ច្រើនជាងគេបំផុតនៅក្នុងតំបន់អឺរ៉ុប ដែលមានចំនួន ជិត ៣៩០០ករណី ដែលតាមពីក្រោយអាល្លឺម៉ង់មាន ៥៣៤ករណី បារាំង ៤២៣ករណី និងប្រទេសនៅតំបន់អឺរ៉ុបផ្សេងទៀត។ ក្នុងរយៈពេលចុងក្រោយនេះ COVID-19 ត្រូវបានគេមើលឃើញថា មានការធ្លាក់ចុះនៅក្នុងចិន ប៉ុន្តែបែបជាកើនឡើងខ្លាំងនៅក្រៅប្រទេសចិន ជាពិសេសកូរ៉េខាងត្បូង អ៊ីរ៉ង់ និងតំបន់អឺរ៉ុបនេះតែម្តង៕ | គិតត្រឹមថ្ងៃទី៦ ខែមីនា តំបន់អឺរ៉ុប ត្រូវបានគេរកឃើញករណីCOVID-19 ចំនួន ៥៨៦៩ករណី។ ក្នុងនោះ មានករណីស្លាប់ចំនួន ១៥៧ករណី និងជាសះស្បើយចំនួន ៣២០ករណី។ |
ក្នុងសេចក្តីថ្លែងការណ៍ ទីភ្នាក់ងារទទួលបន្ទុកកិច្ចការអន្តោប្រវេសន៍និងគយ (ICE) របស់អាមេរិក បញ្ជាក់ថា និស្សិតដែលកំពុងសិក្សានៅសហរដ្ឋអាមេរិកតាមរយៈប្រព័ន្ធអនឡាញ ត្រូវចាកចេញពីប្រទេស ឬអនុវត្តវិធានការដទៃទៀត ដូចជា ការផ្ទេរទៅកាន់សាលារៀនដែលមានគ្រូបង្គោលណែនាំដោយផ្ទាល់ ជាដើម។ ប្រសិនមិនធ្វើដូច្នេះទេ ពួកគេអាចប្រឈមមុខពិន័យផ្នែកអន្តោប្រវេសន៍ រួមមាន ការផ្ដួចផ្ដើមនីតិវិធីដកឈ្មោះពួកគេចេញពីបញ្ជីអន្តោប្រវេសន៍អាមេរិក។ ទីភ្នាក់ងារសហព័ទ្ធអាមេរិកនេះ សង្កត់ធ្ងន់បែបនេះ ដែលដកស្រង់ចុះផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP ។ ទីភ្នាក់ងារ ICE អាមេរិកនេះ បានអះអាងទៀតថា ក្រសួងការបរទេសអាមេរិក នឹងមិនចេញទិដ្ឋាការដល់សិស្សចុះឈ្មោះចូលរៀនក្នុងថ្នាក់ដែលដំណើរការតាមប្រព័ន្ធអនឡាញទាំងស្រុង សម្រាប់ឆមាសនារដូវស្លឹកឈើជ្រុះ (សប្ដាហ៍ទី៣នៃខែកញ្ញា ដល់ចុងខែធ្នូ) ខាងមុខ។ ហើយទីភ្នាក់ងារទទួលបន្ទុកការពារព្រំដែននិងគយអាមេរិក (UBP) ក៏នឹងមិនអនុញ្ញាតឲ្យសិស្សទាំងនោះចូលទឹកដីអាមេរិកផងដែរ។ ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកបែបនេះ នឹងប៉ះពាល់ដល់សិស្សរាប់ពាន់នាក់ដែលទៅកាន់សហរដ្ឋអាមេរិកដើម្បីបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា ឬចូលរួមកម្មវិធីហ្វឹកហាត់ ក៏ដូចជាការសិក្សាខាងវិជ្ជាជីវៈជាដើម។ ប្រាប់ទូរទស្សន៍អាមេរិក CNN និស្សិតអាយុ២៦ឆ្នាំម្នាក់ ឈ្មោះ Valeria Mendiola បាននិយាយថា៖«វាកើតមានភាពមិនច្បាស់លាស់ច្រើនណាស់។ វាធ្វើឲ្យខ្ញុំពិបាកនឹងធ្វើការសម្រេចចិត្ត»។ និស្សិតនៅសាកលវិទ្យាល័យ Harvard រូបនេះបន្តទៀតថា៖«ប្រសិនខ្ញុំត្រូវត្រលប់ទៅកាន់ប្រទេសម៊ិកស៊ិកវិញ ខ្ញុំអាចត្រលប់ទៅវិញបាន ក៏ប៉ុន្តែនិស្សិតបរទេសច្រើនទៀត ពុំអាចធ្វើអ៊ីចឹងបានឡើយ»។ យ៉ាងណា សាកលវិទ្យាល័យភាគច្រើននៅសហរដ្ឋអាមេរិក ពុំទាន់ប្រកាសផែនការពួកគេសម្រាប់ឆមាសនារដូវស្លឹកឈើជ្រុះឆ្នាំ២០២០នៅឡើយទេ។ សាលារៀនមួយចំនួន កំពុងពិចារណាយកមធ្យោបាយបង្រៀនលាយគ្នា រវាងអនឡាញ និងក្នុងថ្នាក់ ក៏ប៉ុន្តែសាកលវិទ្យាល័យខ្លះ ក្នុងនោះ សាកលវិទ្យាល័យ Harvard បានអះអាងថា ថ្នាក់ពួកគេទាំងអស់ នឹងត្រូវរៀបចំឡើងតាមប្រព័ន្ធអនឡាញ ។ ត្រង់ចំណុចនេះ សាកលវិទ្យាល័យ Harvard បញ្ជាក់ថា ៤០ភាគរយនៃនិស្សិតថ្នាក់បរិញ្ញាប័ត្រពួកគេ នឹងត្រូវអនុញ្ញាតឲ្យត្រលប់ទៅកាន់បរិវេណសាលារៀនវិញ តែការបង្រៀន នឹងត្រូវរៀបចំឡើងតាមអនឡាញ។ យោងតាមរបាយការណ៍របស់វិទ្យាស្ថានអប់រំអន្តរជាតិ (IIE) ក្នុងឆ្នាំសិក្សា២០១៨-២០១៩ មាននិស្សិតបរទេសជាង១លាននាក់សិក្សាក្នុងសហរដ្ឋអាមេរិក។ តួលេខនេះ ស្មើនឹង៥,៥ភាគរយនៃសិស្សថ្នាក់ឧត្តមសិក្សាសរុបរបស់សហរដ្ឋអាមេរិក ហើយនិស្សិតបរទសរួមចំណែក ៤៤,៧ពាន់លានដុល្លារដល់សេដ្ឋកិច្ចអាមេរិកកាលពីឆ្នាំ២០១៨។ សិស្សបរទេសច្រើនបំផុតដែលសិក្សានៅអាមេរិកគឺមកពី ចិន ឥណ្ឌា កូរ៉េខាងត្បូង អារ៉ាប៊ីសាអូឌីត និងកាណាដា៕ | សហរដ្ឋអាមេរិក នៅថ្ងៃទី៦ ខែកក្កដា បានប្រកាសថា ខ្លួននឹងមិនអនុញ្ញាតឲ្យនិស្សិតបរទេសបន្តរស់និងសិក្សានៅក្នុងប្រទេស ប្រសិនបើថ្នាក់ពួកគេទាំងអស់ត្រូវប្ដូរទៅរៀនតាមអនឡាញនៅឆមាសក្រោយ ដោយសារវិបត្តិ COVID-19 ។ |
អាវលេខ៧ ដែលខ្សែប្រយុទ្ធអន្តរជាតិព័រទុយហ្គាល់ចាប់ផ្តើមពាក់គឺចាប់តាំងពីរូបគេបានផ្លាស់ពីក្លិប Sporting Lisbon មកកាន់ទឹកដី Old Trafford កាលពីឆ្នាំ២០០៣។ លោក Sir Alex Ferguson អតីតអ្នកចាត់ការទូទៅក្រុម Manchester United ជាអ្នកណែនាំ Cristiano Ronaldo ឲ្យពាក់អាវលេខ៧នេះ ដោយសារអតីតអ្នកចាត់ការសញ្ជាតិស្កុតឡែនមើលឃើញថា Ronaldo ជាកីឡាករល្អ ហើយកីឡាករល្អៗរបស់ Man Utd តែងតែពាក់អាវលេខ៧។ «ខ្ញុំចង់ឲ្យអ្នកពាក់អាវលេខ៧» នេះជាសម្តីរបស់លោក Ferguson ប្រាប់ទៅ Ronaldo ដែលចូលលេងឲ្យ Man utd លើកដំបូងដែលមានវ័យទើប១៨ឆ្នាំប៉ុណ្ណោះ។ «ខ្ញុំមានអារម្មណ៍រំភើបយ៉ាងខ្លាំងនៅពេលគាត់ឲ្យខ្ញុំពាក់លេខ៧ ពីព្រោះខ្ញុំដឹងថាកីឡាករល្បីៗនៅទីនេះសុទ្ធតែធ្លាប់ពាក់អាវលេខ៧»។ នេះជាការលើកឡើងរបស់ Cristiano Ronaldo។ បើតាមការចុះផ្សាយរបស់ Goal.com ម្ចាស់ពាន Ballon dOr ៤ដង ជាប់ចិត្តនឹងអាវលេខ៧នេះរហូតផ្លាស់ទៅ Real Madrid ក៏នៅតែពាក់លេខនេះដដែល ហើយមកទល់នឹងបច្ចុប្បន្នក៏បានបង្កើតម៉ាកផលិតផលផ្ទាល់ខ្លួន CR7 ដ៏ល្បីឈ្មោះថែមទៀតផង៕ | Cristiano Ronaldo ជាកីឡាករបាល់ទាត់ល្បីល្បាញលើលោកនាពេលបច្ចុប្បន្ននេះ និងតែងតែពាក់អាវលេខ៧រាល់ការប្រកួតសម្រាប់ក្រុមជម្រើសជាតិ និងក្លិបដែលខ្លួនប្រកបអាជីព។ |
បើតាមសេចក្ដីជូនដំណឹងរបស់មន្ទីរកាលពីដើមសប្តាហ៍ មន្ទីរសាធារណការខេត្តកណ្ដាល ស្នើឲ្យពលរដ្ឋដែលត្រូវឆ្លងកាត់តាមកំណាត់ផ្លូវខាងលើ ត្រូវធ្វើដំណើរតាមផ្លូវផ្សេងដូចជា ផ្លូវក្រវាត់ក្រុងទី២ពីផ្លូវ ៦០ម៉ែត្រ ទៅផ្លូវចំការដូង ផ្លូវវត្តព្រែកថ្លឹង ផ្លូវលេខ២០ ផ្លូវលេខ១២០ និងផ្លូវជាតិលេខ៣ ដើម្បីសម្រួលចរាចរណ៍ និងចៀសវាងការកកស្ទះ។ គួរបញ្ជាក់ថា ក្រសួងសាធារណការ និងដឹកជញ្ជូនធ្លាប់ឲ្យដឹងថា ផ្លូវជាតិលេខ២នឹងត្រូវស្ថាបនាថ្មីនៅក្នុងពេលប្រហែល១ឆ្នាំទៀតដោយក្រុមហ៊ុនកូរ៉េ ប៉ុន្តែតាមភាពជាក់ស្ដែងផ្លូវនេះត្រូវការជួសជុលសិន ដើម្បីសម្រួលការធ្វើដំណើរ៕ | មនី្ទរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល នឹងបើកការដ្ឋានជួសជុលផ្លូវជាតិលេខ២ នៅពេលយប់ ចាប់ពីទី១៩ខែកក្កដានេះតទៅ ចាប់ពីរង្វង់មូលក្រុងតាខ្មៅ ទីរួមខេត្តកណ្ដាល ដល់ព្រំប្រទល់ខេត្តកណ្ដាល-តាកែវ។ |
របាយការណ៍ខាងលើនេះ ឲ្យដឹងថា ទីក្រុងភ្នំពេញប្រឈមបញ្ហាជាច្រើនក្នុងការផ្ដល់សេវាមូលដ្ឋាន ដែលរួមមានប្រព័ន្ធបង្ហូរទឹកស្អុយ ស្ថានីយកែច្នៃទឹកស្អុយ សេវាដឹកជញ្ជូនសាធារណៈ និងការគ្រប់កាកសំណល់រឹង។ ការគ្រប់គ្រង និងការផ្ដល់ហិរញ្ញប្បទានលើការរៀបចំទីក្រុង អភិបាលកិច្ច និងការផ្ដល់សេវា ក៏ជួបបញ្ហាប្រឈមផងដែរ។ របាយការណ៍នេះ បន្ថែមថា ទោះបីមានដំណើរការរៀបចំក្រុងដែលមានស្រាប់ក៏ដោយ ក៏ការផ្ដល់ហិរញ្ញប្បទាន និងសមត្ថភាពបច្ចេកទេស ជាញឹកញាប់ បង្កនូវឧបសគ្គជាច្រើនដល់ផែនការអភិវឌ្ឍទីក្រុង ទីតាំង និងផែនការប្រើប្រាស់ដី ជាពិសេស នៅថ្នាក់ខណ្ឌ និងសង្កាត់។ លោកស្រី Inguna Dobraja នាយិកាគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា មានប្រសាសន៍ដូច្នេះថា៖«ភ្នំពេញប្រឈមនឹងឱកាសដ៏សំខាន់មួយក្នុងការកែខៃទីក្រុងជាវិជ្ជមានមួយសម្រាប់អនាគតរបស់ខ្លួន ការបង្កើតការងារឲ្យបានច្រើនថែមទៀត និងការបង្កលទ្ធភាពឲ្យមានសេវាកម្មកាន់តែប្រសើរជាងមុន»។ លោកស្រីបន្ថែមថា៖«ការអភិវឌ្ឍនទីក្រុងដែលមានការគ្រប់គ្រង និងរៀបចំផែនការបានល្អ អាចជួយធ្វើឲ្យទីក្រុងមានភាពល្បីល្បាញក្នុងការធានាឲ្យមានស្ដង់ដាររស់នៅប្រសើរសម្រាប់អនាគតមនុស្សជំនាន់ក្រោយ»។ ធនាគារពិភពលោក បានផ្ដល់អនុសាសន៍មួយចំនួន ដើម្បីលើកកម្ពស់ទីក្រុងភ្នំពេញ ឲ្យមាននិរន្តរភាព និងកាន់តែមានភាពប្រកួតប្រជែង។ ធនាគារននេះ បានណែនាំឲ្យកែលម្អស្ថាប័ន និងអភិបាលកិច្ច ដើម្បីឲ្យទីក្រុងអាចអភិវឌ្ឍទៅបានប្រកបដោយភាពសុខដុម និងប្រសិទ្ធភាពជាងមុន។ ទន្ទឹមនឹងនេះ ភ្នំពេញត្រូវកែលម្អផែនការរៀបចំទីក្រុង និងការអនុវត្តផែនការ តាមរយៈការបង្កើតបទដ្ឋានគតិយុទ្ធ ក្របខណ្ឌច្បាប់ និងពង្រឹងផែនការរៀបចំទីក្រុងដែលមានស្រាប់។ លើសពីនេះ របាយការណ៍បានប្រាប់ឲ្យមានការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទីក្រុងដែលប្រកបដោយនិរន្តរភាព ដើម្បីលើកកម្ពស់កម្រិតជីវភាពរស់នៅ និងភាពប្រកួតប្រជែង។ ចុងក្រោយ របាយការណ៍បានណែនាំឲ្យមានការធានាថាការរៀបចំទីក្រុង ដែលគិតគូរគ្រប់ជ្រុងជ្រោយ ដើម្បីចៀសវាងវិសមភាព៕ | ភ្នំពេញ៖ បន្ទាប់ពីបានលូតលាស់ដ៏ឆាប់រហ័សក្នុងរយៈពេល ១០ឆ្នាំកន្លងមក ដែលបានរួមចំណែកបង្កើនឱកាសការងារ និងកាត់បន្ថយភាពក្រីក្រ រាជធានីភ្នំពេញត្រូវការកែលំអជាច្រើនទៀត។ នេះបើតាមរបាយការណ៍របស់ធនាគារពិភពលោក (World Bank) ស្ដីពីការអភិវឌ្ឍទីក្រុងក្នុងរាជធានីភ្នំពេញ ដែលចេញផ្សាយនៅថ្ងៃទី២០ខែធ្នូ ដែលបានលើកឡើងថា ការលើកកម្ពស់ផែនការ ការគ្រប់គ្រង និងហេដ្ឋារចនាសម្ព័ន្ធទីក្រុង គឺជាការរឿងចាំបាច់ ដើម្បីបញ្ចៀសការរីករាលដាលនៃភាពគ្មានសណ្ដាប់ធ្នាប់ ការស្ទះចរាចរណ៍ និងការបំពុលផ្សេងៗ។ |
ក្នុងសារលិខិតសម្រាប់ទិវាអក្ខរកម្មជាតិ ៨ កញ្ញា ២០១៩ ក្រោមប្រធានបទ«អក្ខរកម្មផ្សារភ្ជាប់ នឹងជំនាញមុខរបរ» សម្តេចបានអំពាវនាវដល់ ក្រសួងពាក់ព័ន្ធ និងស្ថាប័នជាតិ និងអន្តរជាតិ នានា ត្រូវតែបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីជំរុញ និងលើកកម្ពស់ការងារអក្ខរកម្មនៅកម្ពុជាឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។ សម្តេចបានលើកឡើងក្នុងលិខិតថា ក្រសួងនិងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវធានាឲ្យបាន ក្នុងការផ្តល់ការសិក្សាពេញមួយជីវិត សម្រាប់ប្រជាពលរដ្ឋគ្រប់រូប និងស្របទៅនឹងបរិការណ៍ថ្មី នៃគោលដៅអភិវឌ្ឍប្រកបដោយចីរភាព។ លើសពីនេះ ក្រសួងនិងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវបង្កើតកម្មវិធី អប់រំ កម្មវិធីសិក្សាពេញមួយជីវិត ទាំងផ្នែកអក្ខរកម្ម ទាំងវិជ្ជាជីវៈ ឱ្យកាន់តែសម្បូរបែបនិងមានភាពបត់បែន ឆ្លើយតបនឹងតម្រូវការអ្នកសិក្សា ដើម្បីផ្តល់សេវាអប់រំពេញមួយជីវិត ទាំងសេវាអប់រំក្នុងប្រព័ន្ធ ទាំងសេវាអប់រំក្រៅប្រព័ន្ធ និងទាំងសេវាអប់រំមិនផ្លូវការ ដល់ប្រជាពលរដ្ឋគ្រប់រូប។ ប្រមុខរដ្ឋាភិបាលបានលើកឡើងដូច្នេះថា៖« បងប្អូនជនរួមជាតិ ដែលជាមាតាបិតា ឬអ្នកអាណាព្យាបាល ក៏សូមជួយបន្តជំរុញបងប្អូន កូនចៅឱ្យបានចូលរៀនតាមសាលារៀន ចំណេះទូទៅគ្រប់ៗគ្នា។ ក្មួយៗនិងបងប្អូន ដែលពុំទាន់ចេះអក្សរ ភ្លេចអក្សរ ឬបោះបង់ការសិក្សា សូមខិតខំប្រឹងប្រែងស្វែងរកការរៀនសូត្រ នៅតាមថ្នាក់អក្ខរកម្ម ថ្នាក់សមមូល ថ្នាក់ចូលរៀនឡើងវិញ និងការបណ្តុះបណ្តាល ជំនាញនៅតាមមជ្ឈមណ្ឌល សិក្សាសហគមន៍ ដែលនៅជិតភូមិឋានរបស់ខ្លួន»។ សម្តេច ហ៊ុន សែន បន្តថា អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ចូលរួមគាំទ្រឱ្យបានខ្លាំងក្លាថែមទៀត ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ មជ្ឈមណ្ឌលសិក្សា និងជំរុញលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ដែលមិនបានរៀនសូត្រ ឬបោះបង់ការសិក្សា ឱ្យមានឱកាសទទួលបានការរៀនសូត្រជាថ្មី តាមថ្នាក់រៀនអប់រំក្រៅប្រព័ន្ធ តាមគ្រប់រូបភាព ជាពិសេស ត្រូវខិតខំបង្កលក្ខណៈងាយស្រួល ដល់ប្រជាពលរដ្ឋ ដែលជាជនមានពិការភាព ឱ្យទទួលបានលទ្ធភាពក្នុងការសិក្សារៀនសូត្រ។ អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក ឌី ខាំបូលី បានឲ្យដឹងថា ក្រសួងនឹងរៀបចំផែនកាសកម្មភាពសម្រាប់អនុវត្តន៍ទៅតាមគោលនយោបាយរបស់រដ្ឋាភិបាល «ការសិក្សាពេញមួយជីវិត សម្រាប់ប្រជាពលរដ្ឋគ្រប់រូប» និងក្រសួង ស្ថាប័ន ពាក់ព័ន្ធ ដើម្បីពង្រឹង និងពង្រីកប្រព័ន្ធអប់រំសម្រាប់ពលរដ្ឋកម្ពុជា ដែលប្រកបដោយគុណភាព និងសមធម៌។ លើសពីក្រសួងនឹងជួបប្រជុំជាមួយអ្នកក្នុងវិស័យអប់រំក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ដើម្បីពង្រឹងគុណភាពលើកម្មវិធីសិក្សានៃស្ថាប័នទាំងនោះបន្ថែមទៀតផងដែរ។ លោកមានប្រសាសន៍យ៉ាងនេះថា៖«ប្រជាជនកម្ពុជាទាំងអស់នឹងទទួលបានការអប់រំ ប្រកបដោយគុណភាព សមធម៌ និងបរិញ្ញាប័ណ្ណ និងឱកាសសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នា។ ដូច្នេះបន្ទាប់ពីគោលនយោបាយនឹងអនុម័ត រួចរាល់ហើយ ក្រសួងសនឹងរៀបចំផែនការសកម្មភាពដើម្បីអនុវត្តន៍ទៅតាមយុទ្ធសាស្រ្ត ដែលមាននៅក្នុងគោលនយោបាយនោះ»។ លិខិតខាងលើនោះក៏បានសង្កត់ធ្ងន់ថា ប្រធានរោងចក្រ សហគ្រាស និងក្រុមហ៊ុនឯកជន ត្រូវជួយជំរុញការបើកថ្នាក់អក្ខរកម្មគួបផ្សំ នឹងថ្នាក់បំប៉នមុខជំនាញវិជ្ជាជីវៈផ្សេងៗ ដល់បងប្អូនកម្មករ កម្មការិនី ដើម្បីជាប្រយោជន៍របស់ពួកគេផង និងជាប្រយោជន៍ដល់ម្ចាស់រោងចក្រ សហគ្រាសផង ដោយទាំងអស់គ្នា ត្រូវចងចាំថា «មានអក្ខរកម្ម មានការគិតគូរ និងការសម្រេចចិត្តបានត្រឹមត្រូវ» «មានអក្ខរកម្មនាំឱ្យការអភិវឌ្ឍសហគមន៍ កាន់តែរីកចម្រើន» «មានអក្ខរកម្មមានសុខដុមជីវិតបុគ្គល គ្រួសារ និងសង្គម»៕ | ភ្នំពេញ៖ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវដល់ក្រសួងពាក់ព័ន្ធ និងស្ថាប័នជាតិ អន្តរជាតិនានា ឲ្យបន្តយកចិត្តទុកដាក់បន្ថែមទៀតលើវិស័យអប់រំ ដោយធ្វើយ៉ាងណាឲ្យស្របតាមគោលនយោបាយ «ការសិក្សាពេញមួយជីវិត»។ នេះបើយោងតាមលិខិតរបស់រដ្ឋាភិបាលដែលចេញផ្សាយកាលពីថ្ងៃទី ២៦ ខែសីហា នេះ។ |
ខេត្តមណ្ឌលគិរី មាន៥ក្រុង-ស្រុក ដោយអាសនៈទាំង៥៩ (ស្រី១០នាក់) សុទ្ធតែបានលើបេក្ខជនគណបក្សប្រជាជនកម្ពុជា។ បញ្ជីរាយនាមបេក្ខជនជាប់ឆ្នោតក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ប្រចាំខេត្តមណ្ឌលគិរី៖ https://www.necelect.org.kh | ក្រុមប្រឹក្សាខេត្តមណ្ឌលគិរី អាណត្តិទី៣ ចូលកាន់មុខតំណែងជាផ្លូវការ កាលពីថ្ងៃទី១៧ ខែមិថុនា ក្រោមអធិបតីភាពលោក ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។ លោក ម៉ែន ង៉ុយ បន្តកាន់តំណែងជាប្រធានអាណត្តិថ្មី ដោយមានសមាជិក១៤នាក់ (ស្រី៣នាក់)។ |
ជំនួបផ្តាច់ព្រ័ត្រក្របខណ្ឌលំដាប់ទី២អឺរ៉ុប នឹងត្រូវធ្វើឡើងនៅកីឡដ្ឋាន Stadion Energa ក្នុងក្រុង Gdansk ដែលមានសមត្ថភាពផ្ទុកទស្សនិកជនសរុបជាង៤ម៉ឺននាក់។ ប៉ុន្តែដោយសារតម្រូវឱ្យគោររពគោលការគម្លាតសុវត្ថិភាព ការប្រកួតនេះបានអនុញ្ញាតិឱ្យមានអ្នកគាំទ្រ២៥ភាគរយនៃចំនួនផ្ទុកសរុប។ បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters អ្នកគាំទ្ររបស់ក្រុមទាំងសងខាង នឹងទទួលបានសំបុត្រចូលទស្សនាចំនួន២០០០សន្លឹករៀងៗខ្លួន។ ចំណែកសំបុត្រដែលនៅសល់នឹងត្រូវចែកជូនគណៈកម្មាធិការរៀបចំក្នុងស្រុក, UEFA និងសមាគមជាតិដៃគូពាណិជ្ជកម្ម រួមជាមួយនិងក្រុមហ៊ុនផ្សព្វផ្សាយ។ យ៉ាងណាក៏ដោយ UEFA បានបញ្ជាក់ថាអ្នកគាំទ្រដែលអាចចូលក្នុងកីឡដ្ឋានសម្រាប់ជំនួបផ្តាច់ព្រ័ត្រ ត្រូវមានលិខិតបញ្ជាក់ថាបានចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ រួចរាល់១០០ភាគរយ ហើយតេស្តចេញលទ្ធផលអវិជ្ជមានផង។ ៤ក្រុមចុងក្រោយ Europa League រដូវកាល ២០២០-២១ នេះនៅសល់៤ក្រុមរួមមាន Manchester United, AS Roma, Arsenal និង Villarreal។ ឆ្លងកាត់ការប្រកួតជើងទី១ Man Utd ឈ្នះ Roma ៦-២ ឯ Villarreal ឈ្នះ Arsenal ២-១៕ | ការប្រកួតវគ្គផ្តាច់ព្រ័ត្រ Europa League ដែលធ្វើឡើងនៅប្រទេសប៉ូឡូញ នាថ្ងៃទី២៦ ខែឧសភានឹងអនុញ្ញាតឱ្យទទួលអ្នកគាំទ្រចូលទស្សនាផ្ទាល់ក្នុងកីឡដ្ឋានចំនួន ៩៥០០ នាក់។ ការអនុញ្ញាតនេះធ្វើឡើងបន្ទាប់ពីសហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប (UEFA) ទទួលបានភ្លើងបៃតងពីសំណាក់អាជ្ញាធរប៉ូឡូញ ប៉ុន្តែសម្រាប់អ្នកចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ រួចប៉ុណ្ណោះ។ |
រឿងពេលម៉ែ ចាស់ទៅជាខ្សែភាពយន្ដខ្មែរបែបប្រលោមលោក ធ្លាប់ចេញជាសៀវភៅម្ដងរួចទៅហើយ កាលពីឆ្នាំ២០១៩ និងទើបតែបញ្ចប់ការថតជាភាពខ្សែភាយន្ដនៅចុងឆ្នាំ២០២១។ អ្នកស្រី ពាន់ ភួងបុប្ផា បានមានប្រសាសន៍ថា៖ «មូលហេតុដែលអ្នកស្រីនិពន្ធរឿងនេះ ដោយសារចង់ឆ្លុះបញ្ចាំងពីជីវិតពិត របស់ប្រជាជនខ្មែរក្នុងន័យអប់រំដល់កូនៗឱ្យចេះប្រតិបត្ដិអ្នកមានគុណនៅពេលមានជីវិត កុំឱ្យស្ដាយក្រោយពេលលោកចាកឆ្ងាយពីយើង។ បើទោះបីនៅពេលដឹកនាំសម្ដែងមានឩបសគ្គខ្លះៗក្ដី ក៏អ្នកស្រីមិនមានចិត្ដរាថយ នៅតែបន្ដការផលិតខ្សែភាពយន្ដរបស់អ្នកស្រី»។ ខ្សែភាពយន្ដខ្មែរខ្នាតធំរឿងពេលម៉ែ ចាស់ទៅ នឹងចាក់បញ្ចាំងជាផ្លូវការនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ សម្រាប់ពុកម៉ែ បងប្អូនអាចទៅទស្សនាបាន នៅគ្រប់រោងភាពយន្ដទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជា៕ (អត្ថបទពាណិជ្ជកម្ម) | ភ្នំពេញ៖ ខ្សែភាពយន្ដខ្មែរខ្នាតធំរឿងពេលម៉ែ ចាស់ទៅ បានប្រារព្ធពិធីសម្ពោធជាផ្លូវការនៅផ្សារជីបម៉ុង សែនសុខ ដែលជាស្នាដៃនិពន្ធ និងដឹកនាំរឿងជើងចាស់របស់អ្នកស្រី ពាន់ ភួងបុប្ផា និងមានការចូលរូមពីសំណាក់តារាល្បីៗ ។ |
នៅពេលដែលសង្គមមនុស្សកាន់តែមានការរីកចម្រើន ជាពិសេសជាមួយនឹងផ្នែកវិទ្យាសាស្ត្រ ការគ្រប់គ្រងពេលវេលាគឺជារឿងដែលមិនអាចរំលងបាន។ អ្នកជំនាញជាច្រើននាក់បានបង្កើតឧបករណ៍នានាក្នុងការសម្រេចនូវភាពច្បាស់លាស់ក្នុងការកំណត់នូវរាល់វិនាទី ដោយសារវាមានសារសំខាន់សម្រាប់នាវិកដែលធ្វើដំណើរតាមមហាសមុទ្រ ឬអ្នកវិទ្យសាស្ត្រដែលធ្វើការពិសោធជាដើម។ គេហទំព័រ Explain That Stuff បានពន្យល់ថា នៅក្នុងឆ្នាំ១៥៨៣ រូបវិទូម្នាក់ដែលមានឈ្មោះ Galileo Galilei បានបង្កើតនាឡិកាមួយបែបដែលប្រើប្រាស់ដុំរំយោល មានចលនាទៅវិញទៅមក ឬគេហៅថា Pendulum ជាមួយនឹងស្ពឺរង្វិលពិសេសស្ថិតនៅខាងក្នុង។ លោកបានកំណត់ការយោលនៃដុំនេះទៅវិញទៅមកម្តង ក្នុងពេលមួយវិនាទី។ ដោយសារតែដុំរំយោលនោះអាចឈប់មានចលនាដោយសារតែការកកិតជាមួយនឹងខ្យល់ និងវត្ថុផ្សេងៗ អ្នកប្រើប្រាស់តែងមួលដុំវាឡើងវិញជារៀងរាល់ថ្ងៃ ដើម្បីឲ្យបន្តនៅមានចលនា។ បច្ចេកវិទ្យាមួយនេះបានបម្រើជីវិតមនុស្សឲ្យមានភាពកាន់តែងាយស្រួលអស់រយៈពេលរាប់រយឆ្នាំមកហើយ។ មកទល់បច្ចុប្បន្ន នាឡិការបស់អ្នកមិនប្រើប្រាស់ដុំរំយោលនេះតទៅទៀតនោះទេ ដោយសារតែទំហំដ៏ធំ និងគ្រឿងដ៏ស្មុគស្មាញរបស់វា។ ក្នុងការកំណត់ម៉ោងឲ្យបានកាន់តែប្រសើរជាមួយនឹងតម្លៃកាន់តែធូរថ្លៃ គេប្រើប្រាស់សារធាតុម្យ៉ាងហៅថា «Quartz» ។ វាជាប្រភេទគ្រីស្តាល់ ដែលបង្កមកពីស៊ីលីកូន ឌីអុកស៊ីត ដែលសម្បូរនៅតាមស្រទាប់ភពផែនដី។ វាមិនទទួលរងឥទ្ធិពលពីទំនាញផែនដី ឬការប្រែប្រួលសីតុណ្ហភាពដូចដុំរំយោលនោះឡើយ។ គេប្រើប្រាស់ Quartz ក្នុងការកំណត់ម៉ោងដោយផ្ទេរចរន្ទអគ្គីសនីទៅលើវាបន្តិចៗក្នុងលំនាំមួយហៅថា Piezoelectric រួចសារធាតុ Quartz នេះនឹងមានរំញ័រក្នុងកម្រិតមួយយ៉ាងច្បាស់លាស់គឺ ៣២៧៦៨ ដងក្នុងមួយវិនាទី ឬ ៣២៧៦៨ អ៊ែក។ ចំនួននេះត្រូវបានរាប់ដោយបន្ទះក្តារអេឡិចត្រូនិច និងបម្លែងវាឲ្យទៅជាមួយវិនាទីយ៉ាងច្បាស់លាស់ ទៅលើអេក្រង់ឌីជីថល ឬទ្រនិចនាឡិកា។ តែទោះបីជាវាល្អយ៉ាងនេះមែន Quartz ក៏នៅតែអាចមានភាពប្រែប្រួលបន្តិចបន្តួចផងដែរ ដូចជានៅក្នុងសីតុណ្ហភាព និងសម្ពាធខុសៗគ្នា។ ក្នុងមួយខែៗ នាឡិការប្រើប្រាស់ Quartz អាចមានការប្រែប្រួលប្រមាណ២ទីបីវិនាទី៕ | នៅក្នុងប្រវត្តិសាស្ត្រ មនុស្សបានប្រើប្រាស់កាលៈទេសៈ និងឧបករណ៍ខុសៗគ្នាក្នុងការកំណត់ពេលវេលា និងម៉ោងពេល។ ជំហានដំបូងគេគឺការប្រើប្រាស់ព្រះអាទិត្យក្នុងការដឹងពីពេលព្រឹក ពេលថ្ងៃ និងពេលយប់។ ក្រោយមកទៀត មនុស្សក៏បានបង្កើតជាប្រព័ន្ធប្រតិទិនជាច្រើនប្រភេទក្នុងការចងក្រងពេលវេលាទុកឲ្យបានយូរ និងច្បាស់លាស់ជាងមុន ដោយការសិក្សាពីចលនានៃភពផែនដី ជាមួយនឹងព្រះអាទិត្យ និងចលនានៃគន្លងព្រះខែជាដើម។ |
បើតាមក្រសួងសុខាភិបាល អ្នកដែលអនុញ្ញាតឲ្យចូលវត្តអារ៉ាម វិហារ សាលាឆាន់ និងកុដិ នីមួយៗ ត្រូវពាក់ម៉ាស់ជាចាំបាច់ និងជាប្រចាំ។ ក្នុងវត្តអារ៉ាម នីមួយៗ ត្រូវរៀបចំឲ្យមានកន្លែងលាងដៃ នៅច្រកចេញ-ចូល និងត្រូវរក្សាគម្លាត ហើយត្រូវមានឧបករណ៍វាស់កម្ដៅ អាកុលឬ ជែល សម្រាប់លាងដៃ។ សម្រាប់ព្រះសង្ឃ ដូនជី និងតាជី ក៏ត្រូវពាក់ម៉ាស់គ្រប់ពេលវេលា លើកលែងនៅពេលឆាន់ ឬបរិភោគអាហារ។ សម្រាប់បុគ្គលដែលបានប្រគេនចង្ហាន់ បច្ច័យ និងគ្រឿងឧបភោគបរិភោគ ដល់ព្រះសង្ឃរួច ត្រូវចេញពីវត្តភ្លាម ដើម្បីកាត់បន្ថយការចម្លងវីរុសកូវីដ-១៩។ ការរៀបចំចង្ហាន់ សម្រាប់ព្រះសង្ឃ ត្រូវធ្វើដាច់ដោយឡែកពីគ្នា ចៀសវាងការឆាន់រួមគ្នា និងត្រូវរក្សាគម្លាតពីព្រះសង្ឃមួយអង្គ ទៅព្រះសង្ឃមួយអង្គ ត្រឹមមួយម៉ែត្រកន្លះ។ ដោយឡែកក្រសួងធម្មការនិងសាសនា ក៏បានចេញសេចក្ដីណែនាំស្ដីពីវិធានការ បង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ នៅតាមទីវត្តអារ៉ាមផងដែរ។ ក្រសួងធម្មការ និងសាសនា តម្រូវឲ្យរាល់កិច្ច ឬពិធីសាសនា នៅតាមវត្តអារ៉ាម ត្រូវធ្វើឡើងទៅអាជ្ញាធរមានសមត្ថកិច្ចបានកំណត់។ គ្រប់វត្តអារ៉ាម និងវិហារសាសនាផ្សេងៗ ត្រូវរក្សាឲ្យបានខ្ជាប់ខ្ជួន ក្នុងការអនុវត្តវិធានការ »៣ការពារ និង ៣កុំ» ព្រមជាមួយវិធានការសុខាភិបាលចាំបាច់ផ្សេងទៀត សំដៅទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។ ជាពិសេសចៀសវាងការរៀបចំកិច្ច ឬពិធីសាសានា ឬការជួបជុំទាំងឡាយណាដែលមានសភាពអ៊ូអរ និងមានមនុស្សចូលរួមច្រើន៕ | ភ្នំពេញ៖ ក្រសួងសុខាភិបាល បានណែនាំឲ្យពុទ្ធបរិស័ទ ចេញពីវត្តភ្លាម នៅពេលប្រគេនទេយ្យទានព្រះសង្ឃរួច ដើម្បីបង្ការវីរុសកូវីដ-១៩ ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ ។ សេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល បានធ្វើឡើងកាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២១។ |
លោក Zidane អតីតខ្សែបម្រើវ័យ៤៦ឆ្នាំ បានដឹកនាំក្លិបឲ្យឈ្នះពាន Champions League បីឆ្នាំជាប់ៗគ្នា មុនពេលលោកចាកចេញកាលពីខែឧសភា ឆ្នាំមុន។ ក្លិបបានអះអាងថា លោក Zidane បានយល់ព្រមដឹកនាំក្លិបសារជាថ្មីរហូតដល់ឆ្នាំ២០២២។ លោក Solari ត្រូវបានបញ្ចប់មុខដំណែងក្រោយជ័យជម្នះ ៤-១ លើ Real Valladolid បន្ទាប់ពី Real Madrid ធ្លាក់ពី Champions League ដោយសារ Ajax និងបានរងបរាជ័យទាំងពីរលើកក្នុងជំនួប El Clasico ជាមួយ Barcelona ទាំងក្នុង La Liga និង Copa del Rey៕ | គ្រូបង្វឹកសញ្ជាតិបារាំង Zinedine Zidane បានវិលទៅដឹកនាំក្លិប Real Madrid ឡើងវិញ បន្ទាប់ពីចាកចេញពីក្លិបយក្សរបស់អេស្ប៉ាញមួយនេះកាលពី១០ខែមុន។ លោកត្រូវជំនួសលោក Santiago Solari ក្រោយ Real ធ្លាក់ទម្រង់លេងដ៏ធ្ងន់ធ្ងរនារយៈពេលចុងក្រោយនេះ។ |
សុធីរ៖ មនុស្សចេញជិះពេញផ្លូវវិញហើយអ្ហាអើយ! ដល់ពេលចង្អៀតណែន អ្នកបើកបរឡានថ្លៃខ្លះដែលនិយម ស៊ីផ្លេ ដេញគេឱ្យចេញឆ្ងាយពីឡានខ្លួនឯងនោះ ចេញមកទៀតហើយ។ សំណាង៖ មិនមែនម្ចាស់ឡានទេ។ ច្រើនតែពួក chauffeur ទេ។ សុធីរ៖ ពេលខ្លះ គឺតៃកុងឡានមែន តែម្ចាស់ឡានអង្គុយនៅពីក្រោយដែរតើ។ ម៉េចមិនប្រាប់តែកុងទៅ? ព្រោះបើគេជេរ គឺគេជេរម្ចាស់ឡានហើយ។ បើគេថតលេខឡានបង្ហោះហ្វេសប៊ុក គឺឡានរបស់អ្នកអង្គុយក្រោយនោះហើយ។ តែអញថា ម្ចាស់ឡានខ្លះ បើកបរផ្ទាល់ខ្លួនឯង ក៏អត់សូវគិតដែរ។ ដូចផ្លូវហ្នឹង គាត់បង់ពន្ធជិះម្នាក់ឯងអីចឹង។ សំណាង៖ អញមិនកាន់ជើង អ្នកបើកបរឥតសីលធម៌ហ្នឹងទេ។ ចុចស៊ីផ្លេ ឱ្យគេចៀសពីគន្លងខ្លួនឯង ពិសេសពេលស្ទះផ្លូវផង គឺមិនត្រូវទេ។ ប៉ុន្តែ អញក៏ទើសចិត្តនឹងអ្នកបើកបរចុចទូរសព្ទ និយាយទូរសព្ទរំភើយ ហើយនៅពីមពើមកណ្តាលថ្នល់ហ្នឹងដែរ។ មិនដឹងអង្កាល់ណា វាអស់ អាធុនហ្នឹង? សុធីរ៖ យី អានេះ! និយាយចុះ និយាយឡើង ខឹងខ្លាំងជាងអញទៀត? | ផ្អាករឿងកូវីដ-១៩ ក្លើសុធីរ និងសំណាង ត្រឡប់មកនិយាយរឿងចរាចរណ៍វិញម្តង។ សុធីរ និយាយទូលពិតទៅសំណាង ខឹងរឿងអ្នកបើកឡានធំៗ ថ្លៃៗមួយចំនួនតូច បើកបរឥតសីលធម៌ ស៊ីផ្លេដាក់អ្នកធ្វើដំណើរផ្សេងៗទៀតឱ្យចៀសចេញពីគន្លងផ្លូវរបស់ខ្លួន។ |
ក្រសួងរតនាគារអាម៉េរិក នៅថ្ងៃទី១៨ ខែកក្កដា បានចេញផ្សាយរបាយការណ៍ស្តីពីមូលបត្របំណុលរដ្ឋាភិបាលដោយបង្ហាញថា តម្លៃនៃមូលបត្របំណុលរដ្ឋាភិបាលអាម៉េរិកកាន់កាប់ដោយអង្គភាពបរទេសបានកើនដល់កំណត់ត្រាខ្ពស់កាលពីខែឧសភា ដោយមានចំនួន ៨,១២៩ទ្រីលានដុល្លារ។ តួលេខនេះ បានកើនឡើងជិត ១០០ពាន់លានដុល្លារ បើធៀបនឹងខែមេសា ឆ្នាំនេះ។ ប្រទេសដែលកាន់កាប់ចំណែកធំបំផុតគឺជប៉ុនមាន ១,១២៨ទ្រីលានដុល្លារ ធ្លាក់ចុះបន្តិចពី ១,១៥ទ្រីលានដុល្លារកាលពីខែមេសា។ តាមពីក្រោយដោយចិនដែលមានទំហំទឹកប្រាក់ ៧៦៨ពាន់លានដុល្លារ ក៏ធ្លាក់ចុះពី ៧៧០ពាន់លានដុល្លារក្នុងខែមេសា។ ប៉ុន្មានឆ្នាំកន្លងមកនេះ ជប៉ុននិងចិនបានឆ្លាស់គ្នាកាន់តំណែងកំពូលដែលកាន់កាប់មូលបត្របំណុលរបស់រដ្ឋាភិបាលអាម៉េរិក។ អតិផរណាទាប និងកំណើនសេដ្ឋកិច្ចក្នុងស្រុកយឺតអស់រយៈពេលជាច្រើនឆ្នាំបានធ្វើឱ្យអ្នកវិនិយោគជប៉ុនចាក់ទុនទៅក្រៅប្រទេស ដែលសំដៅទៅអាម៉េរិកច្រើនជាងគេ។ ទោះបីជាធនាគារកណ្តាលជប៉ុន (BOJ) បានបញ្ចប់គោលនយោបាយអត្រាការប្រាក់អវិជ្ជមានកាលពីខែមីនា ក៏អ្នកជំនាញយល់ថា លំហូរវិនិយោគទៅក្រៅប្រទេសនឹងមិនផ្លាស់ប្តូរទិសដៅនាពេលឆាប់ៗនេះទេ។ បច្ចុប្បន្ន វិនិយោគិនកំពុងចាប់អារម្មណ៍លើចំនួនមូលបត្របំណុលរដ្ឋាភិបាលអាម៉េរិកដែលជប៉ុនកាន់កាប់។ ការថយចុះនៃតួលេខនេះ ត្រូវបានគេយល់ថា ជាលទ្ធផលនៃអន្តរាគមន៍ដើម្បីគាំទ្រប្រាក់យ៉េន។ ចាប់ពីចុងខែមេសា ដល់ដើមខែឧសភា មន្ត្រីជប៉ុនបានចំណាយ ៦១,៥ពាន់លានដុល្លារ ដើម្បីគាំទ្ររូបិយប័ណ្ណក្នុងស្រុក។ នៅពេលនោះ ប្រាក់១ដុល្លារអាម៉េរិកត្រូវបានជួញដូរក្នុងរង្វង់តម្លៃ ១៦០,៨យ៉េន ដែលជាថ្លៃទាបបំផុតក្នុងរយៈពេល ៣៤ឆ្នាំ។ តម្លៃមូលបត្របំណុលរបស់រដ្ឋាភិបាលអាម៉េរិកបានកើនឡើងនាពេលថ្មីៗនេះ ដោយសារវិនិយោគិនរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) នឹងកាត់បន្ថយអត្រាការប្រាក់នៅឆ្នាំនេះ។ ចាប់តាំងពីដើមឆ្នាំ ទីផ្សារបានបន្តជំរុញការព្យាករឡើងវិញអំពីលទ្ធភាពដែល Fed អាចដំឡើងអត្រាការប្រាក់នៅខែកញ្ញា៕ | បច្ចុប្បន្ន វិនិយោគិនជប៉ុនមានភាគហ៊ុនជាង ១,១ទ្រីលានដុល្លារនៅក្នុងមូលបត្របំណុលរបស់រដ្ឋាភិបាលអាម៉េរិក ដែលនាំមុខចិនមានជិត ៧៧០ពាន់លានដុល្លារ។ |
កីឡាករកម្ពុជា អ៊ុត ដួងខែ ឡើងទៅវគ្គផ្ដាច់ព្រ័ត្រ បន្ទាប់ពីយកឈ្នះ កីឡាករម៉ាឡេស៊ី Mohamad Muiz ក្នុងលទ្ធផល ៥០-៤៥ ខណៈកីឡាករវៀតណាម Tran Hoang Phuc យកឈ្នះលើ កីឡាករ Prakrit Maisuk ក្នុងលទ្ធផល ៣៧ទល់២៣៕ | កីឡាករ អ៊ុត ដួងខែ ឈ្នះមេដាយមាស លើវិញ្ញាសាវាយយកពិន្ទុផ្នែកយុវជន នៅវគ្គផ្ដាច់ព្រ័ត្រ ក្រោយឈ្នះកីឡាករវៀតណាម Tran Hoang Phuc ក្នុងលទ្ធផល ៣៣-ទល់១៣ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាប៊ូលជើងឯកអាស៊ីលើកទី៤ នៅទីក្រុងបាងកកប្រទេសថៃ។ |
លោកស្រី ជិន លក្ខិណា តំណាងក្រុមហ៊ុន អភិវឌ្ឍន៍អចលនទ្រព្យ សៀមរាបអង្គរ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី១៦ ខែ វិច្ឆិកា ឆ្នាំ ២០២០ នេះថា៖ «នៅក្នុងតំបន់ទីប្រជុំជនក្នុងស្រុកប្រាសាទបាគង ជាពិសេសស្ថិតនៅជាប់ផ្លូវជាតិលេខ៦ មិនសូវមានដីទំនេរទំហំធំៗនោះទេ ហើយតម្លៃដីក៏បានឡើងខ្ពស់ផងដែរ»។ លោកស្រី បានមានប្រសាសន៍បន្តថា៖ «សម្រាប់ដីដែលក្រុមហ៊ុនទទួលបានសិទ្ធិក្នុងការលក់ទំហំ ១៤ហិកតា ស្ថិតនៅទីតាំងដូចបានបញ្ជាក់ខាងលើនេះ អាចនិយាយបានថា ជាដីដែលមានទំហំធំ និងមានសក្ដានុពលក្នុងតំបន់ ព្រោះក្រៅពីនៅជាប់ផ្លូវជាលេខ៦ (ក្បាលដីខាងមុខ) នៅខាងក្រោយទីតាំងដីជាប់ផ្លូវរដ្ឋទំហំ ២២ម៉ែត្រ ហើយនៅចំហៀងដី មានផ្លូវភូមិទំហំ ១០ម៉ែត្រ និងនៅក្បែរផ្លូវក្រវាត់ក្រុងទំហំ ៤០ម៉ែត្រ ដែលផ្តល់ភាពងាយស្រួលចរាចរណ៍ និងដឹកជញ្ជូន»។ លោកស្រីបញ្ជាក់ទៀតថា៖ «ពីមានផ្លូវជាច្រើននៅហ៊ុមព័ទ្ធជុំវិញ ទីតាំងដីក៏ស្ថិតនៅជិតផ្សារម៉ាក្រូ ផ្សារស្វាយធំ មានសាលារៀនរដ្ឋ មណ្ឌលសុខភាពរដ្ឋ និងឯកជន ស្ថាប័នរដ្ឋ (មន្ទីរសាធារណការ និងដឹកជញ្ជូន) គ្រឹះស្ថានហិរញ្ញវត្ថុឯកជន មានគម្រោងអភិវឌ្ឍន៍បុរីលំនៅដ្ឋានជាច្រើន និងជាតំបន់ដែលមានការប្រកបអាជីវកម្មចម្រុះ ដែលទាំងអស់នេះសុទ្ធតែជាកត្តាសំខាន់ដែលជំរុញមានសក្ដានុពលកាន់តែខ្លាំង»។ ពាក់ព័ន្ធទៅនឹងការដាក់លក់ដីដែលមានទំហំធំមួយនេះ លោកស្រី ជិន លក្ខិណា បានមានប្រសាសន៍បញ្ជាក់ថា៖ «តម្លៃដីដែលត្រូវបានដាក់លក់នៅពេលនេះគឺស្ថិតក្នុងកម្រិតទាបជាងទីផ្សារ ពោលគឺត្រឹម ១៦០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ប្លង់រឹង ដែលផ្តល់ឱកាសចំណេញច្រើនសម្រាប់អ្នកទិញទុកវិនិយោគបន្ត ក៏ដូចជាអ្នកទិញសម្រាប់គម្រោងអភិវឌ្ឍន៍ផ្សេងៗ ជាពិសេសគម្រោងអភិវឌ្ឍន៍ជាបុរី ឬបណ្តុំលំនៅដ្ឋានតម្លៃសមរម្យ»។ លោកស្រីបានបង្ហើបប្រាប់ថា៖ «តាមខ្ញុំដឹង នៅក្បែរទីតាំងដីខាងលើនេះ មានក្រុមហ៊ុនអភិវឌ្ឍន៍របស់ចិនដ៏ធំមួយ ដែលគ្រោងនឹងចូលមកអភិវឌ្ឍន៍អចលនទ្រព្យ បង្កើតជាក្រុងថ្មីមួយ ដែលមានឈ្មោះថា China Town នៅទំហំទឹកប្រាក់វិនិយោគរាប់រយលានដុល្លារ ហើយប្រសិនគម្រោងអភិវឌ្ឍន៍មួយនេះលេចចេញជារូបរាង វានឹងជំរុញឱ្យតម្លៃដីទាំងក្នុងតំបន់អភិវឌ្ឍន៍ ទាំងដីនៅតំបន់ក្បែរខាងឡើងថ្លៃខ្ពស់ជាក់ជាមិនខាន។ ដូច្នេះសម្រាប់ការទិញដីនៅតំបន់នេះក្នុងពេលបច្ចុប្បន្ន គឺជាឱកាសដ៏ល្អបំផុត ខណៈដែលនៅមានកម្រិតនៅឡើយ»៕ សម្រាប់ព័ត៌មានលម្អិតពីការលក់ដី អាចទាក់ទងតាមរយៈទូរស័ព្ទលេខ ៖ 066 78 88 88 / 096 83 88 888 (អត្ថបទពាណិជ្ជកម្ម) | សៀមរាប ៖ ដីទំនេរដែលស័ក្ដិសមទៅនឹងគម្រោងអភិវឌ្ឍន៍ធំៗក្នុងតំបន់ទីប្រជុំជន នៅជាប់ផ្លូវជាតិលេខ៦ និងមានផ្លូវហ៊ុមព័ទ្ធជុំវិញ ក្នុងភូមិគោកត្នោត ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ក្បែរផ្សារទំនើបម៉ាក្រូ ត្រូវបានប្រកាសដាក់លក់នៅក្នុងតម្លៃក្រោមទីផ្សារ ដែលផ្តល់ឱកាសដល់បណ្តាអ្នកអភិវឌ្ឍន៍ទទួលបានចំណេញច្រើនពីការវិនិយោគបន្ត។ |
សម្រាប់ចំណងការទូតតាំងពីឆ្នាំ១៩៥០ មក សហរដ្ឋអាមេរិកមានឯកអគ្គរដ្ឋទូតឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព១៦នាក់ ក្រោមអណត្តិប្រធានាធិបតី១០រូប។ លោក Randolph A.Kidder ត្រូវបានតែងតាំង តែមិនបានថ្វាយសារតាំងនោះឡើយ ហើយខណៈដែលទំនាក់ទំនងត្រូវបានកាត់ផ្តាច់នៅឆ្នាំ១៩៦៥ និងផ្សារភ្ជាប់ឡើងវិញ នៅឆ្នាំ១៩៦៩ សហរដ្ឋអាមេរិក មានភារធារី ដែលបំពេញការងារការទូតជាមួយកម្ពុជា។ សារព័ត៌មានថ្មីៗ សូមលើកយកឈ្មោះឯកអគ្គរដ្ឋទូតអាមេរិក និងប្រវត្តិនៃទំនាក់ទំនងការទូតរវាងកម្ពុជា នារយៈពេល៧០ឆ្នាំកន្លងមកនេះ ដោយផ្អែកតាមឯកសារដែលផ្សាយនៅលើគេហទំព័រស្ថានទូតអាមេរិកប្រចាំកម្ពុជា។ នៅឆ្នាំ១៩៥០ ក្រោមរដ្ឋការលោក Harry S.Truman សហរដ្ឋអាមេរិក បានចាប់ផ្តើមកិច្ចការបរទេសជាមួយកម្ពុជា ហើយនៅថ្ងៃទី១១ ខែកក្កដា លោក Donald R.Heath ក្លាយជាអ្នកការទូតអាមេរិកដំបូងគេ ដែលបានថ្វាយសារតាំង ដល់ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ នរោត្តម សីហនុ។ លោកក៏ជាតំណាងសហរដ្ឋអាមេរិក ប្រចាំឡាវ និងវៀតណាមផងដែរ ដោយមានការិយាល័យនៅទីក្រុងសៃហ្គន ។ សណ្ឋាគារឡឺរ៉ូយ៉ាល់ បានក្លាយជាទីស្នាក់ការដំបូងនៃការិយាល័យតំណាងសហរដ្ឋអាមេរិកនៅភ្នំពេញ។ ក្រោយមកការិយាល័យតំណាងទូត ត្រូវបានតម្លើងជាស្ថានឯកអគ្គរដ្ឋទូត ហើយនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ១៩៥២ ហើយលោក Heath បានក្លាយជាឯកអគ្គរដ្ឋទូតអាមេរិកផ្លូវការលើកដំបូង។ ក្រោយកិច្ចព្រមព្រៀងក្រុងហ្សឺណែវ លោក Robert McClintock បានថ្វាយសារតាំងដល់ព្រះមហាក្សត្រកម្ពុជា នាថ្ងៃទី២ ខែតុលា ឆ្នាំ១៩៥៤ ដើម្បីក្លាយជាឯកអគ្គរដ្ឋទូតអាមេរិកទី២ប្រចាំកម្ពុជា។ លោក McClinktock បានបញ្ចប់បេសកកម្មនៅខែតុលា ឆ្នាំ១៩៥៦ ហើយត្រូវបានជំនួសដោយលោក Carl W.Strom។ លោក Strom ថ្វាយសារតាំងនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ១៩៥៦ និងកាន់តំណែងរហូតដល់ខែមិនា ឆ្នាំ១៩៥៩។ លោក William C.Trimble ជាឯកអគ្គរដ្ឋទូតទីបីរបស់អាមេរិក ប្រចាំកម្ពុជា ក្រោមរដ្ឋការលោក Dwight D. Eisenhower។ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ១៩៥៩ លោកបានថ្វាយសារតាំងដល់សម្តេចព្រះនរោត្តម សីហនុ។ បើតាមឯកសាររបស់ស្ថានទូតអាមេរិក លោក Trimble ស្ថិតក្នុងចំណោមឯកអគ្គរដ្ឋទូតម្នាក់ដ៏មានជោគជ័យនៅកម្ពុជា ជាពិសេសចំណងដៃផ្លូវជាតិលេខ៤ ដែលត្រូវបានសម្តេច នរោត្តម សីហនុ និងលោក Eisenhower ចាត់ទុកថា ជាផ្លូវមិត្តភាពនៃការពង្រឹងទំនាក់ទំនងប្រទេសទាំងពីរ។ នារយៈពេល២ខែបន្ទាប់ពីលោក Trimble បញ្ចប់បេសកកម្មនៅថ្ងៃទី៨ មិថុនា ឆ្នាំ១៩៦២ លោក Philip D. Sprouse បានចូលកាន់តំណែងបន្ត ខណៈសហរដ្ឋអាមេរិកស្ថិតក្រោមការដឹកនាំរបស់លោកប្រធានាធិបតី John F.Kennedy។ លោក Sprouse ស្ថិតក្នុងសម័យកាលដ៏អស្ចារ្យរបស់កម្ពុជា ដូចជាករណីឈ្នះក្តីក្នុងរឿងប្រាសាទព្រះវិហារ សម័យរីកចម្រើនផ្នែកសិល្បៈភាពយន្ត តន្ត្រី និងស្ថាបត្យកម្ម។ លោក Sprouse បានថ្វាយសារតាំងនាថ្ងៃទី២០ ខែសីហា ឆ្នាំ១៩៦២ ហើយបញ្ចប់បេសកកម្មនៅថ្ងៃទី៣ ខែមីនា ឆ្នាំ១៩៦៤។ បន្ទាប់មកទៀត លោក Randolph A.Kidder ក្លាយជាអ្នកបន្តវេន ដោយលោកត្រូវបានតែងតាំងនាថ្ងៃទី៩ ខែកក្កដា ឆ្នាំ១៩៦៤ ប៉ុន្តែលោកបានត្រឹមធ្វើសច្ចារប្រណិធានប៉ុណ្ណោះ មិនបានថ្វាយសារតាំងនោះឡើយ។ លោក Kidder បានចាកចេញពីកម្ពុជានៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ១៩៦៤ ហើយទំនាក់ទំនងរវាងកម្ពុជា និងរដ្ឋបាលលោក Lyndon B.Johnson ត្រូវបានកាត់ផ្តាច់នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ១៩៦៥ ខណៈអាមេរិក មានលោក Alf E.Bergensen ជាភារីធារី។ ស្ថានទូតអាមេរិកប្រចាំក្រុងភ្នំពេញ បានបើកឡើងវិញ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ១៩៦៩ ដោយមានលោក Lloyd M.Rives ជាភារធារី។ ឈានដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ១៩៧០ លោក Emory C.Swank ត្រូវបានតែងតាំងអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព ដោយលោកបានថ្វាយសារតាំងនារយៈពេល១២ថ្ងៃបន្ទាប់។ បេសកកម្មរបស់លោកត្រូវបានបញ្ចប់កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ១៩៧៣ ដោយពីអណត្តិលោក Richard Nixon ដល់លោក Gerald Ford។ លោក John Gunther Dean ទទួលបានការតែងតាំងនៅថ្ងៃទី១៤ ខែមិនា ឆ្នាំ១៩៧៤ និងថ្វាយសារតាំងនៅថ្ងៃទី៣ ខែមេសា ឆ្នាំដដែល។ ៥ថ្ងៃមុនការកាប់កាន់អំណាចរបស់ខ្មែរក្រហម លោកបានចាកចេញពីកម្ពុជា ពោលគឺនៅថ្ងៃទី១២ ខែមសា ឆ្នាំ១៩៧៥ ដោយស្ថានទូតបានបិទ ព្រមទាំងមានការជម្លៀសបុគ្គលិករបស់ស្ថានទូត។ ពេញមួយរបប៣ឆ្នាំ៣ខែ និង២០ថ្ងៃ កម្ពុជាគ្មានចំណងការទូតជាមួយបរទេសនោះឡើយ។ ឈានដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ១៩៩១ ទើបសហរដ្ឋអាមេរិk បានបើកការិយាល័យតំណាងរបស់ខ្លួនឡើងវិញនៅកម្ពុជា ដោយមានលោក Charles H. Twining ជាតំណាងសហរដ្ឋអាមេរិក។ ក្រោយមក លោកត្រូវបានតែងតាំង និងថ្វាយសារតាំងជាឯកអគ្គរដ្ឋទូតផ្លូវការនៅឆ្នាំ១៩៩៤។ លោកបានបញ្ចប់អណ្តត្តិនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ១៩៩៥។ លោក Kenneth M.Quinn បានក្លាយជាទូតអាមេរិកទីពីរ ក្រោយរបបខ្មែរក្រហម ដោយលោកទទួលបានការតែងតាំងនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ១៩៩៥ ហើយថ្វាយសារតាំងនៅថ្ងៃទី២៨ ខែមិនា ឆ្នាំ១៩៩៦ ខណៈបេសកកម្មរបស់លោកបានបញ្ចប់នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ១៩៩៩។ បន្ទាប់មក លោក Kent M. Wiedemann ក្លាយជាឯកអគ្គរដ្ឋទូតអាមេរិកទីបីប្រចាំកម្ពុជា នាអំឡុងនៃការគ្រប់គ្រងសេតវិមានរបស់លោក Bill Cliton។ លោកត្រូវបានតែងតាំងនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ១៩៩៩ និងថ្វាយសារតាំងនៅថ្ងៃទី៣១ ខែសីហា ឆ្នាំដដែល។ លោកបានចាកចេញពីកម្ពុជានៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០០២។ លោក Charles A.Ray បានកាន់តំណែងបន្ត ដោយត្រូវបានតែងតាំងនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០០២ ហើយថ្វាយសារតាំងនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០០៣។ ក្រោយការចាកចេញរបស់លោក Ray នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០០៥ លោក Joseph A.Mussomeli បានក្លាយជាឯកអគ្គរដ្ឋទូតអាមេរិកដំបូងដែលបានថ្វាយសារតាំងដល់ព្រះករុណាព្រះមហាក្សត្រព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី។ លោក Mussomeli ត្រូវបានតែងតាំងនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០០៥ និងថ្វាយសារតាំងនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំដដែល។ លោកបានចាកចេញពីកម្ពុជានៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០០៨។ ខណៈទំនាក់ទំនងការទូតឈានដល់អាយុកាល៦០ឆ្នាំ លោកស្រី Carol A.Rodley បានក្លាយជាស្ត្រីឯកអគ្គទូតអាមេរិកដំបូងប្រចាំកម្ពុជា ដោយទទួលបានការតែងតាំងនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០០៨ ហើយថ្វាយសារតាំងនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០០៨។ ឆ្លងពីរដ្ឋបាលលោក George W.Bush ចូលដល់លោក Barack Obama លោកស្រី Rodley បញ្ចប់បេសកកម្មនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១១ ហើយលោក William E.Todd បានចូលកាន់តំណែងបន្ត ហើយលោកបានថ្វាយសារតាំងនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១២ និងបញ្ចប់បេសកកម្មនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៥។ លោក William A.Heidt ដែលមានភរិយាដើមកំណើតខ្មែរនៅខេត្តពោធិ៍សាត់ បានក្លាយជាឯកអគ្គរដ្ឋទូតអាមេរិក បន្តពីលោក E.Todd ដោយបានទទួលការតែងតាំងនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៥ និងថ្វាយសារតាំងនៅថ្ងៃទី២ ខែធ្នូ ឆ្នាំដដែល។ ក្រោយលោក A.Heidt បញ្ចប់បេសកកម្ម លោក W. Patrick Murphy គឺជាឯកអគ្គរដ្ឋទូតអាមេរិក នាពេលបច្ចុប្បន្ន ក្រោមរដ្ឋបាលលោក Donald Trump ដោយទទួលបានការតែងតាំងនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩ ហើយថ្វាយសារតាំងជូនព្រះករុណាព្រះមហាក្សត្រ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំដដែល។ លោក Murphy ជាមន្រ្តីអាជីពជាន់ខ្ពស់ម្នាក់នៅក្នុងក្រសួងការបរទេសអាមេរិក ដោយ បានដឹកនាំការិយាល័យទទួលបន្ទុកកិច្ចការតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០១៩។ លោកបានធ្វើជាឧបការីរងរដ្ឋមន្រ្តីក្រសួងការបរទេសទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍ ពីឆ្នាំ ២០១៦ ដល់ឆ្នាំ២០១៨ ហើយធ្លាប់ធ្វើជាអនុប្រធានបេសកកម្មទូត និងជាភារធារីប្រចាំនៅប្រទេសថៃ និងឡេសូតូ រួមទាំងបេសកកម្មការងារនៅបណ្តាប្រទេសជាច្រើនទៀត៕ | ឆ្នាំ២០២០ ជាឆ្នាំដែលកម្ពុជា និងសហរដ្ឋអាមេរិក ប្រារព្ធខួប៧០ឆ្នាំនៃទំនាក់ទំនងការទូត។ នៅកម្ពុជា រដ្ឋាភិបាលកម្ពុជា និងស្ថានទូតអាមេរិក បានរៀបចំព្រឹត្តិការណ៍សេដ្ឋកិច្ច សុខាភិបាល សិល្បៈ វប្បធម៌ អប់រំ កីឡា បរិស្ថាន សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ជាបន្តបន្ទាប់ពេញមួយឆ្នាំ ដើម្បីអបអរចំណងការទូតនេះ។ |
នៅការិយាល័យបោះឆ្នោតក្នុងសាលាបឋមសិក្សាទួលគោក នៃមណ្ឌលរាជធានីភ្នំពេញ សមាជិកគ.ជ.ប លោក ឌឹម សុវណ្ណារុំ បានយកសម្ភារសម្រាប់បម្រើការបោះឆ្នោត ទៅប្រគល់ឲ្យប្រធានការិយាល័យ ដើម្បីរៀបចំការបោះឆ្នោត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ កក្កដា។ ក្នុងការប្រគល់សម្ភារទាំងនេះ ក៏មានការធ្វើបទបង្ហាញពីសំណាក់តំណាងគ.ជ.ប រូបនេះ អំពីលក្ខណៈបច្ចេកទេសនៃប្រភេទឧបករណ៍នីមួយៗ នៅចំពោះមុខបណ្ដាអ្នកអង្កេតការណ៍ជាតិ និងអន្តរជាតិ សង្គមស៊ីវិល និងអ្នកកាសែតផងដែរ។ សម្ភារដែលគ.ជ.ប ប្រគល់ជូនប្រធានការិយាល័យទូទាំងប្រទេសនេះ រួមមានប្រអប់ហិបដាក់សន្លឹកឆ្នោត ថ្នាំទឹកខ្មៅជ្រលក់ដៃ សន្លឹកឆ្នោត កុំព្យូទ័រ និងកាម៉េរាជាដើម។ | ភ្នំពេញ៖ ដូចការគ្រោងទុក គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រគល់សម្ភារបច្ចេកទេស និងហិបឆ្នោត នៅតាមការិយាល័យ នៃមណ្ឌលបោះឆ្នោត ទូទាំងរាជធានី-ខេត្ត នៅព្រឹកថ្ងៃទី២៨ កក្កដានេះ។ |
ក្រោមក្រសែភ្នែកមនុស្សរាប់លាននាក់ទូទាំងពិភពលោក ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានជួបតទល់លើកដំបូងបំផុតជាមួយមេដឹកនាំកំពូលកូរ៉េខាងជើង គីម ជុងអ៊ុន ។ មុនមកដល់ជំនួបថ្ងៃទី១២ ខែមិថុនានេះ គម្រោងនៃជំនួបត្រូវបានលោក ត្រាំ លុបចោលម្ដងហើយក្រោមហេតុផលសកម្មភាពបង្ករឿងរបស់កូរ៉េខាងជើង។ ប៉ុន្តែមិនប៉ុន្មានថ្ងៃក្រោយមក លោក ត្រាំ ក៏ប្រកាសថា ជំនួបនេះបន្តដូចការគ្រោងទុកដដែល។ ក្នុងការជួបតទល់លើកដំបូងនេះ លោក ត្រាំ និយាយថា លោកមានកិត្តិយសដែលបានជួបលោក គីម នៅសិង្ហបុរី។ ចំណែកឯប្រមុខដឹកនាំកូរ៉េខាងជើងវិញនិយាយថា កូរ៉េខាងជើង និងអាមេរិកបានជម្នះបញ្ហាជាច្រើនមុនមានជំនួបនៅថ្ងៃនេះ។ ការលុបបំបាត់ក្លេអ៊ែរ និងការធានាសន្តិសុខសម្រាប់របបដឹកនាំក្រុងព្យុងយ៉ាង គឺជាប្រធានបទសំខាន់ដែលលោក ត្រាំ និងលោក គីម ត្រូវជជែកគ្នា។ ទោះជាកូរ៉េខាងជើងធ្លាប់បង្ហាញឆន្ទៈរំសាយនុយក្លេអ៊ែររបស់ខ្លួនដោយឥតងាករេក្ដី ភាគីទាំងសងខាងនៅខ្វែងគំនិតគ្នាលើវិធីសាស្ត្រឈានដល់លុបបំបាត់នុយក្លែនេះ ខណៈកូរ៉េខាងជើងហាក់មិនទាន់ជឿជាក់លើសម្ដីរបស់អាមេរិកមួយភាគរយឡើយលើការធានាសន្តិសុខ និងការព្យួរទណ្ឌកម្ម។ សម្រាប់អាមេរិក កូរ៉េខាងជើងត្រូវបោះបង់នុយក្លេអ៊ែរទាំងស្រុង ក្រោមការត្រួតពិនិត្យ និងមិនអាចវិលទៅអភិវឌ្ឍម្ដងទៀតឡើយ។ បើកូរ៉េខាងជើងធ្វើដូច្នេះបាន ទើបអាមេរិកលើកលែងទណ្ឌកម្មសេដ្ឋកិច្ច ទុកឲ្យលោក គីម បន្តដឹកនាំ ហើយថែមទាំងជួយពង្រឹងសេដ្ឋកិច្ចផង។ ប៉ុន្តែកូរ៉េខាងជើងវិញចង់បានការរំសាយនុយក្លេអ៊ែរនេះផ្ដោតលើកម្មវិធីអភិវឌ្ឍអាវុធថ្មី មិនមែនអាវុធផលិតរួចហើយឡើយ ហើយម្យ៉ាងត្រូវធ្វើព្រមគ្នានឹងលុបចោលទណ្ឌកម្មផង។ បើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានកូរ៉េខាងជើង KCNA នៅថ្ងៃទី១១ ខែមិថុនា ក្រៅពីប្រធានបទអាវុធនុយក្លេអ៊ែរ មេដឹកនាំកូរ៉េខាងជើង និងអាមេរិក ក៏នឹងផ្លាស់ប្ដូរទស្សនៈស៊ីជម្រៅ និងទូលាយលើបង្កើតទំនាក់ទំនងទ្វេភាគីថ្មី ការបង្កើតយន្តការយូរអង្វែងដើម្បីរក្សាសន្តិភាពអចិន្ត្រៃយ៍នៅឧបទ្វីបកូរ៉េ និងបញ្ហាទាក់ទងផលប្រយោជន៍គ្នាទៅវិញទៅមក។ បញ្ហាទាំងអស់ដែលត្រូវពិភាក្សានេះ កើតឡើងដោយសារការផ្លាស់ប្ដូរយុគសម័យ៕ | ជំនួបប្រវត្តិសាស្ត្ររវាងមេដឹកនាំអាមេរិក និងកូរ៉េខាងជើងដែលគ្រប់គ្នាទន្ទឹងរង់ចាំ បានចាប់ផ្ដើមហើយនៅព្រឹកថ្ងៃទី១២ ខែមិថុនា ឯសណ្ឋាគារ Capella លើកោះសេនតូសា។ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានចាប់រលាក់ដៃគ្នា មុននឹងដើរទៅជួបគ្នា៤៥នាទីសិន មុនចាប់ផ្តើមប្រជុំធំរយៈពេល ៩០ នាទីទៀត។ នេះជាជំនួបលើកទីមួយរវាងមេដឹកនាំប្រទេសគូសត្រូវទាំងពីរ ដោយមានការរំសាយនុយក្លេអ៊ែរពីឧបទ្វីបកូរ៉េជារបៀបវារៈសំខាន់។ |
លោក តុប សុភ័ក អ្នកនាំពាក្យក្រសួងទេសចរណ៍ បានប្រាប់អ្នកសារព័ត៌មានថ្មីៗតាមទូរសព្ទថា តំបន់ទេសចរណ៍ ដែលទទួលបានភ្ញៀវឡើងវិញនោះ មានតំបន់ឆ្នេរសមុទ្រ, ខេត្តភាគឦសាន និងតំបន់ភ្នំ ដែលជាតំបន់អេកូទេសចរណ៍ធម្មជាតិ អមដោយទឹកធ្លាក់ និងព្រៃព្រឹក្សាដើម។ លោក តុប សុភ័ក ពន្យល់បន្ថែម៖«ដោយសារតែស្ថានភាពយើងរៀងល្អប្រសើរបន្តិច គ្រាន់តែវាមិនអីទាំងស្រុង។ ប្រជាពលរដ្ឋដើរលេងកម្សាន្តចុងសប្តាហ៍ ដែលជាទូទៅពួកគាត់ទៅលេងនៅតំបន់ឆ្នេរសមុទ្រដែលទទួលបានភ្ញៀវទេសចរច្រើនជាងគេ»។ អ្នកនាំពាក្យក្រសួងទេសចរណ៍ ក្នុងអំឡុងពេលស្ងប់ស្ងាត់ភ្ញៀវ ក្រសួងទេសចរណ៍ បានណែនាំឲ្យម្ចាស់រមណីយដ្ឋាន ម្ចាស់តំបន់ទេសចរណ៍នានា យកឱកាសនេះកែតម្រូវសេវាកម្ម តុបតែង និងអនុវត្តអនាម័យឲ្យបានត្រឹមត្រូវ ដើម្បីទទួលភ្ញៀវទេសចរឡើងវិញ នៅពេលដែលស្ថានភាពជំងឺបានធូរស្បើយ៕ | ភ្នំពេញ៖ ភ្ញៀវទេសចរ ចំនួន ៣៩៨,០៩៩នាក់ បានចេញដើរកម្សាន្តនៅតាមបណ្តាតំបន់ទេសចរណ៍នានា នៅទូទាំងកម្ពុជា នៅក្នុងរយៈពេល៣សប្តាហ៍ដំបូងនៃខែ ខែឧសភានេះ។ នេះបើតាមតួលេខរបស់ក្រសួងទេសចរណ៍ ដែលបន្តថាក្នុងចំណោមទេសចរជិត៤០ម៉ឺននាក់នេះ មានភ្ញៀវទេសចរអន្តរជាតិ ចំនួន៧,១៧៧នាក់។ ខេត្តដែលទទួលបានទេសចរច្រើនជាងគេ គឺខេត្តកំពត និងខេត្តកែប បន្ទាប់មកគឺមានខេត្តកណ្តាល បាត់ដំបង ក្រចេះ ព្រះសីហនុ និងខេត្តកោះកុង ហើយខេត្តដទៃទៀត ក៏ទទួលបានភ្ញៀវទេសចរឡើងវិញដែរ។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍។ |
លោក ស៊ុន សុថុល និងគ្រួសារ បានទៅរស់នៅកាណាដា តាំងពីឆ្នាំ១៩៨៨ ។ ទោះចាកឆ្ងាយពីកម្ពុជាពិតមែន តែបេះដូងលោក សុថុល នៅតែស្រលាញ់ និងនឹកនា ប្រទេសកំណើតជានិច្ច។ លោកតែងតាមដាន និងមើលព័ត៌មាន អំពីការអភិវឌ្ឍនៃស្រុកកំណើត ជាពិសេស ការជួសជុលសម្បត្តិបេតិកភណ្ឌដ៏ផូរផង់ ដែលលោកស្រលាញ់។ លោក ស៊ុន សុថុល និងគ្រួសារ រួមទាំងលោក គឹម សុធិន អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា នៅខ្លោងទ្វារតាកាវ។ រូបភាពពី៖ អាជ្ញាធរជាតិអប្សរា «ទោះខ្ញុំ ជាខ្មែរមករស់នៅបរទេសយូរ ប៉ុន្តែអារម្មណ៍ និងចិត្តខ្ញុំ នៅតែនៅលើរបស់អ្វី ដែលជារបស់ជាតិយើង»។ នេះជាការលើកឡើងរបស់លោក សុថុល ដោយបន្ថែមថា នៅពេលលោកឃើញ ផ្សព្វផ្សាយរបស់សារព័ត៌មានថ្មីៗ ឬសារព័ត៌មាននានា អំពីការជួសជុលប្រាសាទ លោកចាប់អារម្មណ៍ខ្លាំង និងមានបំណងចូលរួមជួសជុលផងដែរ។ បំណង ដែលប៉ងជាយូរ ក៏បានសម្រេចនៅពេលលោក សុថុល និងគ្រួសារ មកលេងកម្ពុជានៅចុងខែកក្កដា ឆ្នាំ២០២២។ លោកបានរៀបរាប់ប្រាប់សារព័ត៌មានThmeyThmey25ថា លោកមានបំណងចង់ចូលរួមចំណែកជួសជុលប្រាសាទ និងវត្ថុបុរាណជាយូរមកហើយ ប៉ុន្តែលោកមិនទាន់មានឱកាស និងមិនដឹងទាក់ទងទៅនរណា។ ឆ្លៀតក្នុងដំណើរកម្សាន្តនៅខេត្តសៀមរាប លោកបានស្វះស្វែងរកវិធី ដើម្បីធ្វើវិភាគទាននេះ។ អ្នកជំនាញកំពុងជួសជុលចម្លាក់ទេវតាទាញព្រ័ត្រ នៅខ្លោងទ្វារតាកាវ។ រូបភាពពី៖ អាជ្ញាធរជាតិអប្សរា «ពេលទៅស្រុកខ្មែរ ខ្ញុំតាមស៊ើបមើល ថាតើគួរធ្វើយ៉ាងម៉េចទើបអាចរួមចំណែកចូលរួមក្នុងការកសាងឡើងវិញនូវរបស់ខូចខាត ហើយទីបំផុតខ្ញុំរកឃើញវិធីក្នុងការចូលរួមធ្វើវិភាគទាន»។ លោក សុថុល បានថ្លែងដូច្នេះ ដោយបន្ថែមថា កត្តា ដែលលោកចង់ចូលរួមចំណែកជួសជុលខ្លោងទ្វារតាកាវ ព្រោះតែការស្រលាញ់នូវមតរតកស្នាដៃ ដែលបុព្វបុរសខ្មែរ បន្សល់ទុករាប់ពាន់ឆ្នាំមកហើយនេះ សម្រាប់កូនចៅជំនាន់ក្រោយ។ លោកចង់ឱ្យក្មេងៗជំនាន់ក្រោយដឹងថា ខ្មែរធ្លាប់ជាប្រទេសខ្លាំងពូកែ មានសមត្ថភាពធ្វើអ្វីក៏បាន និងចេះការពារប្រទេស។ ទន្ទឹមនោះ លោកក៏ចង់បណ្តុះស្មារតីពលរដ្ឋខ្មែរឯទៀត រួមគ្នាថែរក្សាសម្បត្តិបេតិកភណ្ឌជាតិ ទោះក្នុងកម្រិតណាក្តី។ លោក សុថុល បានលើកឡើងពីការចែករំលែកធនធានរបស់លោកជាមួយប្រាសាទ ដូច្នេះថា៖« ខ្ញុំគិតថា ប្រាក់ខ្ញុំចូលរួមនេះតិចណាស់ ប៉ុន្តែខ្ញុំសប្បាយចិត្ត ដោយសារពីលទ្ធផលនៃការជួសជុលធំ។ រូបទេវតានៅខ្លោងទា្វរតាកាវបានចេញជារូបរាងឡើង ខ្ញុំពិតជាសប្បាយចិត្តណាស់។ ប្រាក់បន្តិចបន្តួចនេះ លោក គឹម សុធិន ធ្វើចេញជារូបរាង។ ទោះបីបានជាទេវតាតែមួយ ប៉ុន្តែខ្ញុំសង្ឃឹមថា ថ្ងៃក្រោយក៏មានអ្នកដទៃចូលរួមធ្វើម្នាក់បន្តិចៗ យូរៗទៅរបស់យើងនឹងបានដូចដើមវិញ»។ កូនអ្នកក្រុងភ្នំពេញរូបនេះ ក៏បានកោតសរសើរចំពោះកម្មករជួសជុលប្រាសាទ ដែលរងខូចខាតទាំងអស់ ឱ្យមានភាពរឹងមាំ និងបានល្អស្អាតវិញ។ លោកបានរៀបរាប់ទាំងរីករាយថា លោកពិតជារំភើប ដែលឃើញរបស់ខូចខាត ទ្រុឌទ្រោម ទទួលបានការមើលថែ និងប្រែជារឹងមាំឡើងវិញ។ អ្នកជំនាញកំពុងជួសជុលចម្លាក់ទេវតាទាញព្រ័ត្រ នៅខ្លោងទ្វារតាកាវ។ រូបភាពពី៖ អាជ្ញាធរជាតិអប្សរា លើសពីនេះ លោកក៏បានសំណូមពរឱ្យពលរដ្ឋខ្មែរក្នុងប្រទេស និងក្រៅប្រទេស ទុកចិត្តលើគ្នាទៅវិញទៅមក។ ជាពិសេស ពលរដ្ឋខ្មែរគួរមានគំនិតវិជ្ជមានជាមួយគ្នា ដោយពុំត្រូវគិតថាវិភាគទានទាំងនោះ មិនបានប្រើប្រាស់ត្រឹមត្រូវឡើយ។ ពលរដ្ឋខ្មែររស់នៅកាណាដារូបនេះបានលើកឡើងដូច្នេះ៖«យើងទាំងអស់ គឺជាជនជាតិខ្មែរ ហើយឃើញរបស់យើងខូចខាត បេតិកភណ្ឌជាតិខូចខាត ព្យាយាមធ្វើឡើងវិញឱ្យបានល្អ។ ដូច្នេះ ខ្ញុំគិតថា បើយើងពឹងផ្អែកទៅលើបរទេសឱ្យគេមកជួយយើង ខ្ញុំមើលទៅមិនងាយបានស្រួលទេ។ អ៊ីចឹងទើបខ្ញុំគិតថា បើខ្មែរយើងទាំងក្នុងប្រទេស និងក្រៅប្រទេស ចូលរួមគ្នាម្នាក់តែ ១ដុល្លារ ២ដុល្លារ យើងអាចយកប្រាក់នេះជួយខ្លួនឯង ដោយមិនចាំបាច់ពឹងពាក់បរទេស»។ នាដំណើរកម្សាន្តរយៈពេល ១ខែកន្លះ លោក សុថុល មើលឃើញថា កម្ពុជា បានផ្លាស់ប្តូរជាច្រើន ជាពិសេសក្រុងភ្នំពេញ ដែលជាទីកំណើតរបស់លោក។ ដោយឡែក លោកក៏បានទៅកម្សាន្តក្រុងព្រះសីហនុផងដែរ ដោយលោកបានមើលឃើញថា ទីក្រុង ដែលពីដើមមិនមានផ្ទះ តែឥឡូវសម្បូអគារធំៗ សណ្ឋាគារធំៗ រីហ្សតស្អាតៗ។ ចំណែកនៅខាងសៀមរាប ក៏មានការរៀបចំយ៉ាងល្អ មានផ្លូវស្អាតទៅអង្គរ ដែលមិនដូចជំនាន់មុន មានផ្លូវរលាក់ ពិបាកធ្វើដំណើរ។ ក្រោយត្រឡប់ទៅកាណាដាដើមខែកញ្ញា លោក ស៊ុន សុថុល និងគ្រួសារ ក៏មានបំណងមកលេងកម្ពុជាជាថ្មីម្តងទៀត នៅពេលមានឱកាស៕ | ភ្នំពេញ៖ ក្រោយឃ្លាតឆ្ងាយពីប្រទេសកំណើត៣៤ឆ្នាំ លោក ស៊ុន សុថុល និងគ្រួសារ បានមកលេងកម្ពុជាដោយភ្ជាប់នូវបំណងចូលរួមអភិរក្សសំណង់បេតិកភណ្ឌពីដូនតា។ គ្រួសាររបស់លោក សុថុល បានបរិច្ចាគទឹកប្រាក់ប្រមាណ ១ពាន់ដុល្លារ ដើម្បីជួសជុលចម្លាក់ទេវតាទាញព្រ័ត្រតួទី៨ នៅក្លោងទ្វារតាកាវ ខេត្តសៀមរាប។ |
សម្ដេច ពិន សែម បានផ្ដាំធម្មកថិក ឬព្រះសង្ឃសម្ដែងទេសនាល្បីៗ ដែលទទួលបានការគោរពអំឡុងពេលគ្រងស្បងចីវរនោះ កុំយកព្រះធម៌ទៅដើររកស៊ី ក្រោយពេលសឹកហើយ ព្រោះវាជារឿងឆ្គាំឆ្គងមួយ។ «បើសិនលាសិក្ខាទៅវិញ កុំទៅធ្វើជាធម្មាចារ្យ ដើរទេសនាឱ្យគេស្ដាប់ទៀត បើខ្លួនឯងជាឧបាសក។ ទៅរកវិជ្ជារកស៊ីជំនួញជួញព្រែលក់ដូរស្អីទៅ»។ នេះជាសង្ឃដីការបស់ព្រះអង្គ ពិន សែម ដែលបានចោទជាសំនួរវិញថា បើសឹកហើយ នៅតែដើរទេសនានោះ តើចាំបាច់សឹកធ្វើអី? ហេតុអ្វីមិនព្រមនៅធ្វើជាសង្ឃទៅ? មូលហេតុដែលសម្ដេច ពិន សែម មានសង្ឃដីការទូន្មានបែបនេះ ដោយសារព្រះអង្គឃើញមានព្រះសង្ឃខ្លះ មានភាពល្បីល្បាញអំឡុងពេលជាធម្មាកថិក ហើយពេលសឹកវិញនោះ មានពុទ្ធបរិស័ទជាច្រើន ចង់លើកកូនក្រមុំឱ្យគ្រប់គ្នា ព្រោះគេឃើញចំណេះដឹងសង្ឃអង្គនោះ នាពេលទេសនា។ ប៉ុន្តែពេលរៀបការហើយនោះ អតីតធម្មាកថិក ដែលល្បីល្បាញនោះ មិនសូវចេះរកស៊ី ហើយចេះតែដើរទូន្មានគេ ក៏កើតមានជម្លោះក្នុងគ្រួសារហើយ ក៏ចែកផ្លូវគ្នាវិញ។ ដោយសារធ្លាប់ឃើញទិដ្ឋភាពបែបនេះហើយ ទើបសម្ដេច ពិន សែម មិនចង់ឱ្យធម្មាកថិក ដែលលាចាសិក្ខាបទនោះ យកព្រះធម៌ទៅទេសនា ដើម្បីជាមធ្យោបាយរកស៊ីនោះទេ ព្រោះវាជាឧបាយមួយ។ តែយ៉ាងណាព្រះអង្គ ក៏មិនបានហាមឃាត់អ្នកដែលជ្រះថ្លា នឹងសាសនាដែរ ក្រោយពេលសឹក។ «ហើយបើថាជ្រះថ្លានឹងសាសនា ទៅធ្វើជាអាចារ្យវត្ត គណៈកម្មកាវត្តអីទៅ ឬធ្វើជាគ្រូបង្រៀនធម៌ បង្រៀនសាលាបាលីអីទៅ កុំទៅដើរទេសនាឱ្យគេស្ដាប់។ ខ្លួនឯងចេះធម៌ ចេះពីសាសនា យោងខ្លួនឯងមិនរួច។ នៅជាអ្នកបួសមិនកើត ត្រឡប់សឹកហើយ នៅមិនដឹងខ្លួនទៀត»។ នេះជាសង្ឃដីការបស់សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម៕ | សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម បានសម្ដែងធម៌ទូន្មានទៅកាន់ព្រះសង្ឃគ្រប់អង្គ ដែលសឹកលាចាកសិក្ខាបទហើយ មិនគួរណា ដើរធ្វើធម្មាចារ្យ ឬទេសនាអប់រំ ព្រានប្រដៅអ្នកដទៃ ព្រោះវាអាចនាំឱ្យប៉ះពាល់ដល់វិស័យព្រះពុទ្ធសាសនា។ |
ជិតមួយសប្ដាហ៍មកហើយ ដែលសំឡេងម៉ូទ័របុកបេតុង និងកាត់ដែក លាន់ឮចេញពីអគារផ្ទះល្វែងដ៏ធំមួយកន្លែង លើផ្លូវក្រវ៉ាត់ក្រុង ជាប់ផ្លូវចូលសង្កាត់ស្វាយដង្គំ។ ជាសំណង់អគារមួយ ដែលមានការសាងសង់យ៉ាងឆាប់រហ័ស គឺបានដំណើរការសាងសង់អំឡុងដើមឆ្នាំ ២០២០។ កាលពីពេលថ្មីៗនេះ អាជ្ញាធរខេត្តសៀមរាប បានប្រជុំសម្រេចឱ្យម្ចាស់អគារផ្ទះល្វែងខាងលើ កាត់អគាររបស់ខ្លួនជា២កំណាត់ ព្រោះផ្នែកខាងមុខប្រមាណ២ម៉ែត្រ ចូលចំណីផ្លូវសាធារណ។ ក្រុមការងារអន្ដរក្រសួង ចុះវាស់វែងគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ បានចុះវាស់វែង និងរកឃើញថា អគារនេះលយចេញជាប់ចំណីផ្លូវ ដែលត្រូវរុះរើជាចាំបាច់។ ចៅសង្កាត់ស្វាយដង្គំ លោក ហ៊ា ហាវ ប្រាប់ថា ក្រុមការងារអន្ដរក្រសួងចុះវាស់វែងបានរកឃើញថា ផ្ទះល្វែងខាងលើ ធ្វើលយចូលបន្ទាត់ក្រហមដីចំណីផ្លូវសាធារណ ហើយក្នុងនាមជាអាជ្ញាធរមូលដ្ឋាន លោកបានដាក់លិខិតជូនដំណឹងដល់ម្ចាស់អគារឱ្យរុះរើហើយដែរ។ លោកបន្ត៖«...ខ្ញុំបានជូនដំណឹង២ដងទៅ៣ដង យើងប៉ះត្រឹមណា ២ម៉ែត្រឬ៣ម៉ែត្រ យើងត្រូវតែកាត់ រុះរើ តែថាឱ្យរុះទាំងអស់ គឺសង្កាត់ខ្ញុំអត់ដឹង»។ អភិបាលក្រុងសៀមរាប លោក នួន ពុទ្ធារ៉ា ឆ្លើយថា ការងានេះគឺជាការសម្រេចរបស់ក្រុមការងារចម្រុះលើគម្រោងផ្លូវ៣៨ខ្សែ ហើយសំណង់ផ្ទះល្វែងដែលស្ថិតនៅភូមិគ្រួសនេះ ក៏ស្ថិតនៅក្រៅដែនសមត្ថកិច្ចការអនុញ្ញាតឱ្យសង់ដែរ។ លោកពន្យល់ថា៖« ដោយសារចំនួននេះច្រើន (ច្រើនការ៉េ) គាត់សុំ (ច្បាប់) ទៅថ្នាក់ខេត្ត លើសពី៥០០ការ៉េទៅត្រូវសុំខេត្ត។ យ៉ាងណា បើតាមការបញ្ជាក់ពីលោកអភិបាលក្រុង ដែលលោកបានចូលរួមប្រជុំលើបញ្ហាខាងលើនេះ បានប្រាប់ត្រួសៗថា ម្ចាស់អគារបានសង់ខុសគោលការណ៍ច្បាប់អនុញ្ញាត គឺសុំច្បាប់១៤ល្វែង តែសង់រហូតដល់២៣ល្វែង ហើយមួយទៀត ម្ចាស់អគារធ្វើលើសដីស្នើសុំ គឺធ្វើលយចូលចំណីផ្លូវសាធារណៈ ដែលប៉ះពាល់ដល់គម្រោងផ្លូវ៣៨ខ្សែ។ លោក នួន ពុទ្ធារ៉ា បានស្នើឱ្យអ្នកកាសែត សួរព័ត៌មានលម្អិតទៅមន្ទីរជំនាញ ថាតើអគារនោះមានកំហុសឆ្គងអ្វីខ្លះ ទើបតម្រូវឱ្យវាយចោលយ៉ាងដូច្នេះ។ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ខេត្តសៀមរាប លោក ហ៊ី សាយ បានសារព័ត៌មានថ្មីៗតាមទូរសព្ទនៅថ្ងៃទី៤ ធ្នូ ថា លោកអត់ដឹងរឿងនេះទេ។ លោក ហ៊ី សាយ និយាយខ្លីៗឆ្លើយតបនឹងសំណួរអ្នកសារព័ត៌មានយ៉ាងដូច្នេះថា៖« អត់ដឹងទេ ខ្ញុំអត់ចាំ អត់ច្បាស់ ឥឡូវខ្ញុំកំពុងនៅ(ឃុំ)ពាក់ស្នែង...ខ្ញុំអត់ចាំទេ»។ យ៉ាងណា លោកជំរុញឱ្យអ្នកសារព័ត៌មានសាកសួរទៅម្ចាស់សំណង់អគារសិន មុននឹងសុំចម្លើយពីលោក។ លោកថា៖« សួរៗ ម្ចាស់ផ្ទះគេមើល៍ សួរម្ចាស់គេសិនទៅ ចាំសួរខ្ញុំ ម្ចាស់គេប្រាប់ថាម៉េច...ទៅទីតាំងនោះតែម្ដង សួរគេមើល៍ហេតុអីធ្វើហើយរុះចឹងៗ...»។ ពលរដ្ឋមួយរូបដែលនៅក្បែរអគារនោះ ប្រាប់ថា មិនបានស្គាល់ម្ចាស់អគារនោះថាអ្នកណាទេ តែបានឮតាមគេថា ជាអ្នករកស៊ីនៅភ្នំពេញ។ ពលរដ្ឋរូបនោះដែលសុំមិនបញ្ចេញឈ្មោះប្រាប់ថា តាមឮផ្ទះល្វែងនេះ ប្រកាសលក់ក្នុងមួយល្វែងតម្លៃជិត២០ម៉ឺនដុល្លារ។ សារព័ត៌មានថ្មីៗ មិនអាចស្វែងរកទំនាក់ទំនងសុំការបំភ្លឺពីម្ចាស់អគារបានទេ ដោយសារស្លាកលក់ និងការិយាល័យលក់ ត្រូវបានដកចេញ និងពុំមានបុគ្គលិកធ្វើការ។ តាមប្រភពពីអ្នកទិញមួយរូប ដែលបានកក់លុយទិញផ្ទះល្វែងខាងលើ ប្រាប់ថា លោកបានទទួលប្រាក់កក់ចំនួន៥ម៉ឺនដុល្លារវិញហើយ ក្រោយក្រុមហ៊ុនប្រកាសថា មិនអាចដំណើរការសាងសង់បន្តទៀត៕ | សៀមរាប៖ សំណង់ផ្ទះល្វែងមួយកន្លែងក្នុងក្រុងសៀមរាប ត្រូវអាជ្ញាធរសម្រេចឱ្យរុះរើវិញ បន្ទាប់ពីពិនិត្យឃើញថា សង់ខុសច្បាប់ និងប៉ះពាល់លើគម្រោងអភិវឌ្ឍន៍ផ្លូវ៣៨ខ្សែ។ ជាអគារផ្ទះល្វែង មានជាង២០ល្វែង និងសង់បានប្រមាណ៦០ភាគរយ ស្ថិតនៅបណ្ដោយផ្លូវមមាញឹក គឺផ្លូវក្រវ៉ាត់ក្រុងប៉ែកខាងលិច ក្នុងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។ |
គោលដៅអភិវឌ្ឍប្រកបដោយនិរន្តរភាព ឬហៅកាត់ ថាSDGs (Sustainable Development Goals) គឺជាគោលដៅអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិសម្រាប់អនុវត្តរយៈពេល១៥ឆ្នាំ គឺពីឆ្នាំ២០១៥ដល់២០៣០ ដែលត្រូវបានអនុម័តនៅចុងឆ្នាំ២០១៥កន្លងទៅ។ គោលដៅអភិវឌ្ឍន៍នេះ ត្រូវបានកំណត់ជំនួសគោលដៅអភិវឌ្ឍន៍សហសវត្សរ៍របស់អង្គការសហប្រជាជាតិដែលអនុវត្តសម្រាប់រយៈពេល១៥ឆ្នាំមុន គឺឆ្នាំ២០០០ ដល់ឆ្នាំ២០១៥។ យុវជន ដើរតួរនាទីយ៉ាងសំខាន់ក្នុងការចូលរួមជាមួយតួអង្គផ្សេងៗទៀតក្នុងការឈានទៅដល់ការសម្រេចឲ្យបាននៅគោលដៅទាំង ១៧។ ដោយឡែកកម្ពុជា បាននឹងកំពុងតែដើរតួយ៉ាងសកម្មក្នុងការសម្រេចឲ្យបាននៅគោលដៅទាំងនោះ។ ប្រតិភូសិស្សវិទ្យាស្ថានអន្តរជាតិកម្ពុជា-អាស៊ាន ត្រូវបានទទួលស្វាគមន៍យ៉ាងរាក់ទាក់ពីសំណាក់គណៈកម្មាការរៀបចំកម្មវិធី និងជាពិសេសពីរដ្ឋមន្ត្រីក្រសួងសំខាន់ៗ បីរបស់ប្រទេសសិង្ហបុរី។ ក្រោយពីបានចូលរួមយ៉ាងសកម្មក្នុងកម្មវិធីនេះ និងក្រោយពីបានទទួលនូវចំនេះដឹងពីបុគ្គលសំខាន់ៗ នោះហើយ ប្រតិភូយុវជនកម្ពុជាក៏បានចែករំលែកផងដែរ នូវការចូលរួមរបស់យុវជនក្នុងប្រទេសកម្ពុជាក្នុងការឈានទៅសម្រេចឲ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព (Sustainable Development Goals) នឹងបន្តប្តេជ្ញាចូលរួមជាមួយនិងតួរអង្គពាក់ព័ន្ធទាំងអស់ក្នុងការសម្រេចឲ្យបាននៅគោលដៅនោះសម្រាប់កម្ពុជា។ គួសបញ្ចាក់ផងដែរថា កម្ពុជាសម្រេចបានគោលដៅ ៤ ក្នុងចំនោមគោលដៅទាំង ៩របស់គោលដៅអភិវឌ្ឍន៍សហសវត្សរ៍របស់អង្គការសហប្រជាជាតិ(MDGs) តួយ៉ាងកម្ពុជា បានសម្រចការកាត់បន្ថយភាពក្រីក្រពី៤៧.៨% មកត្រឹម ១៩.៨% ត្រឹមឆ្នាំ២០១១ ដែលលើសពីគោលដៅ ០.៣% នេះបើយ៉ោងតាមរបាយ៍ការរបស់រាជរដ្ឋាភិបាលកម្ពុជា។ CAM-ASEAN មានអាសយដ្ឋាននៅអគារលេខ ១៨B ផ្លូវ ២០៥ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន ខាងត្បូងភោជនីយដ្ឋាន ខ្មែរ-ថៃ អូទ្បាំពិក ចម្ងាយ ៥០ ម៉ែត្រ បត់ចូលតាមហាងលក់ផ្លែឈើ ស្រីមុំអូទ្បាំពិក។ ទូរស័ព្ទលេខ៖ 023 976 999/07077 44 50 គេហទំព័រ៖ www.cam-asean.com ហ្វេសប៊ុក៖ www.facebook.com/camaseaninstitute (អត្ថបទពាណិជ្ជកម្ម) | ប្រតិភូសិស្សមួយក្រុម ត្រូវបានជ្រើសរើសតំណាងឲ្យវិទ្យាស្ថានអន្តរជាតិកម្ពុជា-អាស៊ាន (CAM-ASEAN) ចូលរួមកម្មវិធីវេទិកាយុវជន GCNS 2018 នៅប្រទេសសិង្ហបុរី។ វេទិកាយុវជនមួយនេះ មានការចូលរូមពីយុវជនដទៃទៀតនៃប្រទេសសមាជិកអាស៊ាន ដោយផ្តោតសំខាន់ទៅលើគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព (Sustainable Development Goals)។ |
ថ្លែងនៅក្នុងសន្និសីទព័ត៌មាននៅរដ្ឋធានី Addis Ababa របស់អេត្យូពី លោករដ្ឋមន្ត្រី វ៉ាង យី បានគូសបញ្ជាក់ថា៖«ជាទូទៅ បំណុលនៅអាហ្វ្រិកគឺជាបញ្ហាដ៏ស្មុគស្មាញមួយ ដែលបន្សល់ទុកមកពីប្រវត្តិសាស្ត្រ»។ យោងតាមទីភ្នាក់ងារព័ត៌មាន AFP ត្រង់ចំណុចនេះ ប្រមុខការទូតចិនដ៏មានឥទ្ធិពលរូបនេះ បានបកស្រាយទៀតថា បំណុលទាំងនេះពុំបានកើតឡើងនាពេលបច្ចុប្បន្ននេះឡើយ ហើយចិនមានចំណែកតិចតួចបំផុតនៅក្នុងរឿងនេះ។ ក្រុងប៉េកាំង បានចាក់បញ្ចូលលុយនិងកម្ចីរាប់ពាន់លានដុល្លារ ទៅក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធទូទាំងតំបន់អាហ្វ្រិក។ ហើយនៅទីនោះ មេដឹកនាំអាហ្វ្រិកជាច្រើនចាត់ទុកកិច្ចព្រមព្រៀងជាមួយចិន ល្អជាងកិច្ចព្រមព្រៀងទ្វេភាគីដែលផ្តល់ឲ្យដោយបណ្តាប្រទេសលោកខាងលិច។ ទន្ទឹមនឹងគ្នានេះដែរ ចិនជាអ្នកផ្គត់ផ្គង់ហិរញ្ញវត្ថុទ្វេរភាគីដ៏ធំបំផុតតែមួយគត់លើគម្រោងហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់អាហ្វ្រិក ដែលមានចំនួនច្រើនលើសពី ធនាគារអភិវឌ្ឍន៍អាហ្វ្រិក, សហភាពអឺរ៉ុប, ក្រុមហ៊ុនហិរញ្ញវត្ថុអន្តរជាតិ, ធនាគារពិភពលោក និងបណ្តាក្រុមប្រទេសជឿនលឿនទាំងប្រាំបី (G-8) សរុបបញ្ចូលគ្នាទៅទៀតផង។ ជុំវិញរឿងនេះ លោក វ៉ាង យី បានអះអាងថា៖ «យើងដឹងថាចំពោះបញ្ហាហិរញ្ញវត្ថុ ប្រទេសខ្លះនៅតំបន់អាហ្វ្រិក បាន និងកំពុងជួបប្រទះនឹងការលំបាកជាច្រើន។ ចិនទទួលស្គាល់ពីសារៈសំខាន់ដែលថាខ្លួនជាមិត្តល្អ និងបងប្អូនល្អរបស់អាហ្វ្រិក។ ហើយយើងត្រៀមលក្ខណៈជួយជានិច្ច នៅពេលណាក៏ដោយឲ្យតែបណ្តាប្រទេសនៅតំបន់អាហ្វ្រិកត្រូវការខ្លួននោះ»។ គួរបញ្ជាក់ផងដែរថា ទំហំនៃការវិនិយោគ និងការសាងសង់របស់ចិនក្នុងរយៈពេល១៣ឆ្នាំ ពោលគឺចាប់ពីឆ្នាំ២០០៥ ដល់ឆ្នាំ២០១៨ មានចំនួនសរុបដល់ទៅ ២៩៨ពាន់លានដុល្លារ នៅក្នុងតំបន់សមុទ្រខ្សាច់សាហារ៉ារបស់អាហ្វ្រិក។ នេះបើយោងតាមទិន្នន័យរបស់វិទ្យាស្ថានសហគ្រាសអាមេរិក (AEI) ដែលមានមូលដ្ឋាននៅរដ្ឋធានីវ៉ាស៊ីនតោន៕ | រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី នៅថ្ងៃទី០៣ ខែមករា បានច្រានចោលក្តីកង្វល់ជុំវិញអន្ទាក់បំណុលរបស់បណ្តាប្រទេសក្នុងតំបន់អាហ្វ្រិកជាមួយចិន ដោយអះអាងថា ប្រទេសទាំងនោះជាប់បំណុលតាំងពីដើមមកម្ល៉េះ។ ការលើកឡើងរបស់ប្រមុខការទូតរបស់ចិនរូបនេះធ្វើឡើង ខណៈលោកទៅដល់ទឹកដីអេត្យូពីក្នុងទស្សនកិច្ចបួនប្រទេសនៅតំបន់អាហ្វ្រិក។ |
ក្រោយទទួលដំណែងជា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា បានជំរុញដល់កសិករឱ្យនាំគ្នាស្នើសុំការអនុគ្រោះថ្លៃអគ្គិសនី នៅកាន់ភ្នាក់ងារអគ្គិសនីកម្ពុជា ឬសេវាករក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីជួយសម្រួលកាត់បន្ថយថ្លៃដើមផលិត។ នៅក្នុងកិច្ចសន្ទនាស្ដីពី «ការប្រើប្រាស់ថាមពលអគ្គិសនីសម្រាប់វិស័យកសិកម្ម» កាលពីថ្ងៃទី១៤ ខែវិច្ឆិកា លោក ឌិត ទីណា បានអញ្ជើញ លោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល លោក យឹម ពិសិទ្ធ ប្រធានអាជ្ញាធរអគ្គិសនី និង លោក កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា ព្រមទាំងតំណាងសហគមន៍កសិកម្មជាច្រើនទៀត ដើម្បីផ្សព្វផ្សាយពីលក្ខខណ្ឌនៃការអនុគ្រោះថ្លៃអគ្គិសនី ដល់កសិករឱ្យមានភាពច្បាស់លាស់បន្ថែមទៀត។ កិច្ចសន្ទនាស្ដីពី «ការប្រើប្រាស់ថាមពលអគ្គិសនីសម្រាប់វិស័យកសិកម្ម» កាលពីថ្ងៃទី១៤ ខែវិច្ឆិកា នៅទីស្ដីការក្រសួងកសិកម្ម។ ក្នុងកិច្ចសន្ទនានេះ លោក ឌិត ទីណា បានលើកឡើងថា ពីមួយថ្ងៃទៅមួយថ្ងៃ វិស័យកសិកម្ម មានការអភិវឌ្ឍយ៉ាងខ្លាំង ខណៈអគ្គិសនី បានក្លាយជាធាតុចូលដែលមិនអាចខ្វះបាន។ កន្លងទៅ លោក ធ្លាប់បានចុះទៅជួបកសិករតាមមូលដ្ឋាន ហើយពួកគេបានត្អូញត្អែរ ពីបញ្ហាថ្លៃអគ្គិសនី ដែលធ្វើឱ្យប៉ះពាល់ផលដល់ថ្លៃដើមផលិត។ ជាក់ស្ដែង គ្រាន់តែវិស័យចិញ្ចឹមសត្វមួយមុខ កសិករទូទាំងប្រទេស ត្រូវចំណាយភ្លើងអស់ប្រមាណ ១២លានគីឡូវ៉ាត់ម៉ោង ដែលគិតជាទឹកប្រាក់ប្រហែល ២លានដុល្លារក្នុងមួយខែ។ លោក បញ្ជាក់ថា គោនយោបាយរបស់រដ្ឋាភិបាលក្នុងការអនុគ្រោះថ្លៃអគ្គិសនីមានស្រាប់ហើយ គឺនៅតែការអនុវត្តឱ្យគ្រប់គ្នាតែប៉ុណ្ណោះ។ លោក ឌិត ទីណា ប្រាប់ថ្លែងដូច្នេះថា៖« ខ្ញុំសុំលើក ឧទាហរណ៍ពីវិស័យចិញ្ចឹមជ្រូក បើចង់ឱ្យវាមានសុខភាពល្អ គាត់(កសិករ) ត្រូវការដាក់ម៉ាស៊ីនត្រជាក់ អ៊ីចឹង វាការត្រូវចំណាយពេលច្រើនទាំងយប់ និងថ្ងៃ។ ដោយឡែក សួរថា គាត់ទទួលបានភ្លើងអនុគ្រោះ ឬអត់? គាត់ថា អត់ដឹងផង ដូច្នេះ ខ្ញុំចង់ឱ្យអាជ្ញាធរអគ្គិសនី ពន្យល់ពីលក្ខខណ្ឌ នៃការទទួលការអនុគ្រោះថ្លៃភ្លើងនេះបន្ថែមទៀត ដើម្បីឱ្យកសិករយើងបានដឹង។ យើងត្រូវតែទទួលបានតម្លៃអនុគ្រោះនេះ»។ លោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានលើកឡើងថា ក្រសួងបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើផែនការរបស់រដ្ឋាភិបាល ក្នុងការកាត់បន្ថយថ្លៃអគ្គិសនីលើវិស័យកសិកម្ម។ សព្វថ្ងៃ ក្រសួងកំពុងរៀបចំផែនការ ធ្វើយ៉ាងណា តបណ្ដាញចែកចាយប្រភពអគ្គិសនីឱ្យគ្រប់គ្រាន់ ជាពិសេសតំបន់ដាច់ស្រយាល។ បន្ថែមជាមួយគុណភាពប្រើប្រាស់ពេញ ២៤ម៉ោង និងតម្លៃសមរម្យ សម្រាប់ជួយដល់វិស័យកសិកម្មកម្ពុជា។ លោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល នៅក្នុងកិច្ចសន្ទនាស្ដីពី «ការប្រើប្រាស់ថាមពលអគ្គិសនីសម្រាប់វិស័យកសិកម្ម» កាលពីថ្ងៃទី១៤ ខែវិច្ឆិកា។ ចំណែក ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា លោក យឹម ពិសិទ្ធ បានឱ្យដឹងថា កាលពីឆ្នាំ២០១៦ ក្រសួងរ៉ែ និងថាមពល បានដាក់ចេញគោលនយោបាយអនុគ្រោះថ្លៃពិសេសតែមួយគត់ ចំពោះអតិថិជនដែលយក អគ្គិសនី ទៅប្រើប្រាស់លើការងារបូបទឹកនៅពេលយប់ ចាប់ពីម៉ោង៩យប់ ដល់៧ព្រឹក ក្នុងអត្រាតម្លៃ៤៨០រៀលក្នុងមួយគីឡូវ៉ាត់ម៉ោង។ ក្រោយមក នៅឆ្នាំ២០២១ រដ្ឋាភិបាល បានសម្រេចផ្ដល់ការអនុគ្រោះថ្លៃអគ្គិសនីនេះ ដល់អតិថិជនដែលប្រើប្រាស់គ្រប់ប្រភេទកសិកម្ម ដូចជា វិស័យចិញ្ចឹមសត្វ ដំណាំ នេសាទ និងផលិតកម្ម ឬកែច្នៃ។ លោក យឹម ពិសិទ្ធ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា នៅក្នុងកិច្ចសន្ទនាស្ដីពី «ការប្រើប្រាស់ថាមពលអគ្គិសនីសម្រាប់វិស័យកសិកម្ម» កាលពីថ្ងៃទី១៤ ខែវិច្ឆិកា។ សូមជម្រាបថា ដើម្បីទទួលការអនុគ្រោះថ្លៃអគ្គិសនីនេះ ចំពោះសហគមន៍កសិកម្ម ត្រូវចាត់តំណាងមួយទៅដាក់ពាក្យស្នើសុំទៅកាន់អាជ្ញាធរអគ្គិសនីកម្ពុជា ឬសេវាករឯកជនក្នុងតំបន់ ដោយមានទទួលស្គាល់ និងឯកភាពពីអាជ្ញាធរមូលដ្ឋានផងដែរ។ ចំណែក រូបវន្តបុគ្គលវិញ គ្រាន់តែស្នើសុំទៅកាន់អគ្គិសនីកម្ពុជា ឬសេវាករឯកជន និងប្រាប់ពីមូលហេតុនៃការចង់បានថ្លៃអនុគ្រោះអគ្គិសនី៕ | ភ្នំពេញ៖ នៅឆ្នាំ២០២១ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានសម្រេច បន្ធូរបន្ថយថ្លៃអគ្គិសនីមកត្រឹម ៤៨០រៀលក្នុងមួយគីឡូវ៉ាត់ម៉ោង សម្រាប់វិស័យកសិកម្ម ដែលប្រើប្រាស់នៅពេលយប់ គឺចាប់ពីម៉ោង៩យប់ ដល់ម៉ោង៧ព្រឹក។ រហូតមកដល់ពេលនេះ មានកសិករតិចតួចប៉ុណ្ណោះ ដែលបានអនុវត្តផែនការនេះ ខណៈមួយចំនួនទៀត ពុំទទួលបានព័ត៌មានគ្រាប់គ្រាន់ ឬជួបបញ្ហាជាមួយសេវាករ។ |
ដោយមានសំណើរជាច្រើនពីអតិថិជនអំពីសេវាកម្មដឹកជញ្ចូននេះហើយ ទើបផាកកាហ្វេបានដាក់ដំណើរការនូវសេវាកម្មដឹកជញ្ចូនម្ហូបអាហារទៅកាន់ទីកន្លែងរបស់អតិថិជន។ ដែរសេវាកម្មនេះផងដែរបានដំណើរការអស់រយៈពេលជិតមួយខែកន្លងមកហើយ។ លោកអ្នកអាចទំនាក់ទំនងមក លេខទូរសព្ទសេវាដឹកជញ្ជូនរបស់ផាកកាហ្វេដែលមានលេខទំនាក់ទំនង៖ ០២៣ ៩២០ ៩២០ ធានាក្នុងរយៈពេលពី២៥នាទី ម្ហូបអាហារក្តៅៗ ភេសជ្ជៈ កាហ្វេនិងត្រូវបានរៀបចំ វេចខ្ចប់ដោយអនាម័យ ស្តង់ដារត្រឹមត្រូវ នឹងដឹកទៅដល់ទីកន្លែងរបស់អតិថិជន ជាមួយបុគ្គលិកផ្នែកដឹកជញ្ជូនប្រកបដោយវិជ្ជាជីវៈក្នុងការងារ។ កាន់តែពិសេសចាប់ពីថ្ងៃទី២១ សីហានេះ ដល់ថ្ងៃទី ២០ កញ្ញា ផាកកាហ្វេមានកម្មវិធីប្រូម៉ូសិន សម្រាប់សេវាកម្មដឹកជញ្ជូនដល់ទីកន្លែងនេះគឺ៖ រាល់ការចំណាយអស់ពី៥ ដុល្លារ និងទទួលបានបណ្ណ័ផ្តល់ជូនភេសជ្ជៈកូកាកូឡាកំប៉ុងចំនួន១សន្លឹកភ្លាមៗ ហើយកាន់តែពិសេសជាងនេះទៅទៀតរាល់ចំណាយពី ១៥ ដុល្លារ គឺកាន់តែពិសេសទៅទៀតគឺទទួលបានបណ្ណ័ផ្តល់ជូនកូកា កូឡាដប1.50L ចំនួន១សន្លឹកភ្លាមៗផងដែរ សម្រាប់ការកម្ម៉ងនៅពេលបន្ទាប់។ ក្រៅពីនេះលោកអ្នកពិតជាបានជ្រាបហើយថាភោជនីយដ្ឋានផាកកាហ្វេគឺជាភោជនីយដ្ឋានក្នុងស្រុកមួយដែលមានសាខាច្រើនជាងគេ បើធៀបជាមួយភោជនីយដ្ឋានក្នុងស្រុកមួយចំនួន និងមានអាយុកាលលើសមួយទសវត្ស មានទីកន្លែងស្អាត មានផាសុកភាពនិងប្រកបដោយអនាម័យ សេវាកម្មរហ័សទាន់ចិត្ត បុគ្គលិកមានស្នាមញញឹមទទួលស្វាគមន៌ ពិសេសជាភោជនីយដ្ឋានគំរូមួយដែលបំរើជូនអាហារគ្មានប៊ីចេងមុនដំបូងគេបង្អស់ផងដែរ។ ( អត្ថបទពាណិជ្ជកម្ម ) | ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះគេសង្កេតឃើញថាសេវាកម្មដឹកជញ្ជូនទំនិញផ្សេងៗ មិនថាជារបស់របរប្រើប្រាស់ប្រចាំថ្ងៃ ខោអាវសម្លៀកពាក់ សូម្បីតែជាគ្រឿងបរិភោគផ្សេងៗ មានជាម្ហូបអាហារចំអិនស្រាប់ៗ ស៊ុប ភេស្ជៈ កាហ្វេក៏មានដាក់បន្ថែមនូវសេវាកម្មដឹកជូនដល់ទីកន្លែងសម្រាប់អតិថិជនផងដែរ ក្នុងន័យបង្កើនភាពងាយស្រួល និងតម្រូវការជូនដល់អតិថិជនរបស់ខ្លួន។ ដោយសម័យបច្ចុប្បន្ននេះមនុស្សគ្រប់រូបសុទ្ធតែមានភាពមមាញឹកក្នុងការងារ ក៏ដូចជាអាជីវកម្មផ្សេងៗ និងជាពិសេសបញ្ហាស្ទះចរាចរណ៍ ដែលមិនអាចអនុញ្ញាតឱ្យមានពេលគ្រប់គ្រាន់ទៅទទួលទាននៅភោជនីយដ្ឋាន ឬហាងកាហ្វេនានា។ |
ក្រុមពូល F ដែលគេចាត់ទុកថាជាពូលមរណប្រចាំរដូវកាល២០២៣/២៤នេះ បានឆ្លងកាត់ការប្រកួតសន្សំពិន្ទុ៥លើករៀងខ្លួនហើយ ដោយនៅជំនួបទី៥ នៅរាត្រីថ្ងៃទី២៨ ខែវិច្ឆិកា Dortmund ឈ្នះ AC Milan ៣-១ ស្របពេល PSG ស្មើ Newcastle ១-១។ ក្រុមអាល្លឺម៉ង់ Dortmund រកបាន១០ពិន្ទុ តាមពីក្រោមដោយក្រុមបារាំង PSG ៧ពិន្ទុ និង Newcastle របស់អង់គ្លេស ជាមួយក្រុមអ៊ីតាលី AC Milan មាន៥ពិន្ទុដូចគ្នានៅលេខរៀងបន្តបន្ទាប់។ ស្របពេល Dortmund បានកៅអីទៅវគ្គខ្វែងដោយស្វ័យប្រវត្តិ ក្រុម៣ទៀត PSG, Newcastle និង AC Milan ត្រូវប្រជែងពិន្ទុគ្នានៅជំនួបចុងក្រោយ។ ជំនួបកាត់សេចក្តីពូល F ក្រុម Dortmund ទទួក PSG ខណៈ Newcastle ស្វាគមន៍ AC Milan នៅរាត្រីថ្ងៃទី១៤ ខែធ្នូ។ ក្រុមដែលឡើងទៅវគ្គ១៦ក្រុមស្វ័យប្រវត្តិរួមមាន Bayern Munic, AT-Madrid, Lazio, Barcelona, Man City, RB Leipzing, Real Sociedad, Inter Milan និង Real Madrid។ លទ្ធផលការប្រកួតគូផ្សេងៗសម្រាប់ជំនួបទី៥ វគ្គសន្សំពិន្ទុតាមពូល៖ Lazio ២-០ Celtic Shakhtar Donetsk ១-០ ANTWERP Feyendoord ១-៣ AT-Madrid PSG ១-១ Newcastle Man City ៣-២ Leipzing Young Boys ២-០ Crvena Zvezda Barcelona ២-១ Porto៕ | Borussia Dortmund កក់កៅអីវគ្គ១៦ក្រុមចុងក្រោយ UEFA Champions League ក្នុងចំណោមក្រុមខ្លាំងទាំង៤ក្នុងពូល F ក្រោយឈ្នះ AC Milan ៣-១។ Paris St-Germain, Newcastle United និង AC Milan មានពិន្ទុប្រទាញប្រទង់គ្នា ដោយត្រូវកាត់ក្តីនៅជំនួបចុងក្រោយ ដើម្បីរក១ក្រុមទៀត ទៅវគ្គបន្តជាមួយ Dortmund។ |
សមាជិក-សមាជិកា៥៨រូបនៃព្រឹទ្ធសភា ដែលកើតឡើងពីការបោះឆ្នោតអសកល កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ គឺសុទ្ធតែមកពីគណបក្សប្រជាជនកម្ពុជា និង២រូប ត្រូវបានចាត់តាំងដោយព្រះមហាក្សត្រ ហើយ២រូបទៀត ត្រូវបានជ្រើសតាំងដោយរដ្ឋសភា។ សមាជិក-សមាជិកា២រូបនៃព្រឹទ្ធសភា ដែលត្រូវបានរដ្ឋសភាជ្រើសតាំង គឺមកពីគណបក្សហ្វ៊ុនស៊ិនប៉ិច។ សមាជិក-សមាជិកាទាំង៥៨រូបនៃព្រឹទ្ធសភា ដែលមកពីគណបក្សប្រជាជនកម្ពុជា រួមមាន៖ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា លោក ស៊ើយ កែវ លោក ម៉ុម ជឹមហ៊ុយ លោកស្រី ទី បូរ៉ាស៊ី លោក ថុង ចន់ លោក អ៊ុក ប៊ុនឈឿន លោក សួន លន់ លោក យ៉ង់ សែម លោក ឡាយ ម៉េងឃីន លោក សុខ យាត លោក សុខ ឥសាន លោក ទេព ងន លោក ចាន់ ណារ៉េត លោក ណាំ ទុំ លោក ឈិន គឹមយាត លោក គង់ សារាជ លោក ឡាយ អ៊ីពិសិទ្ធិ លោក ជា ជេដ្ឋ លោក ស៊ីម កា លោក នៃ ប៉េណា លោក គិន ណែត លោក អ៊ុក គង់ លោកស្រី ស៊ឹង ស៊ីយុត លោក ប៉ុល លឹម លោក ម៉ាន់ ឈឿន លោក អន ស៊ុំ លោក ហែម ខន លោក ច្រឹង គឹមស្រ៊ាន លោក ខៀវ មុត លោក មួង ប៉យ លោក ទឹម ផន លោក ជុំ វង លោក ឡាន់ ឆន លោក ឈួន ឡេង លោកស្រី មុំ សណ្តាប់ លោក ម៉ែន ស៊ីផាន់ លោកស្រី ឱ សុខុម លោក កុក អាន លោក ម៉ុង ឫទ្ធី លោក ប្រាក់ ចំរើន លោក ញ៉ែម សាម៉ន លោកស្រី ឯម ផលាមុនី លោក គឹម ធា លោក សាយ បូរិន លោក ស្រី បេន លោកស្រី មាន សំអាន លោក អាយ ខន លោក ម៉ម ប៊ុននាង លោក សត ណាឌី លោកស្រី ស៊ី វណ្ណថា លោក ជឹម លាវ លោក លី យ៉ុងផាត់ លោក ទេព យុទ្ធី លោក ឈើយ ចាន់ណា លោក លី សារី លោក ឆាយ វណ្ណា លោកស្រី ឃួន ឃុនឌី លោក ហេង បូរ៉ា សមាជិកា២រូបនៃព្រឹទ្ធសភា ដែលត្រូវបានចាត់តាំងដោយព្រះមហាក្សត្រ គឺសម្តេច នរោត្តម អរុណរស្មី និងលោកស្រី អ៊ុំ សូម៉ានីន។ ឯសមាជិក-សមាជិកា២រូបនៃព្រឹទ្ធសភា ដែលមកពីគណបក្សហ្វ៊ុនស៊ិនប៉ិច និងត្រូវបានជ្រើសតាំងដោយរដ្ឋសភា គឺលោក សួន មាន លោកស្រី ជា ច័ន្ទទេវី៕ | សមាជិក-សមាជិកព្រឹទ្ធសភា ក្នុងនីតិកាលទី៤នេះ មានចំនួន៦២ ដែលកាលពីមុនមានត្រឹមតែ៦១រូប។ សមាជិក-សមាជិកាទាំង៦២រូប ត្រូវបានប្រកាសសុពលភាពរួចហើយ តាមរយៈកិច្ចប្រជុំលើកដំបូង នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ ក្រោមព្រះរាជវត្តមានរបស់ព្រះមហាក្សត្រ។ |
«អស់រយៈពេល៣០ឆ្នាំហើយ មិត្តភក្តិបារាំង និងជប៉ុនរបស់យើងបាននិងកំពុងសហការជាមួយអង្គការយូណេស្កូ ផ្តល់នូវគំរូនៃការអនុវត្តកិច្ចសហប្រតិបត្តិការពហុភាគីដ៏អស្ចារ្យ ប្រកបដោយប្រសិទ្ធភាព ដែលទទួលបាននូវការកោតសរសើរពីគ្រប់មជ្ឈដ្ឋានជាតិ-អន្តរជាតិ»។ នេះបើតាមព្រះរាជបន្ទូលរបស់ព្រះករុណា ព្រះមហាក្សត្រ។ ក្រោមព្រះរាជតម្រិះផ្តួចផ្តើម និងព្រះរាជអំពាវនាវរបស់ព្រះករុណា ព្រះមហាក្សត្រ ព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» យន្តការអន្តររដ្ឋាភិបាលស្តីពីការអភិរក្សរមណីយដ្ឋានប្រវត្តិសាស្ត្រតំបន់អង្គរ (ICC-Angkor) ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៣។ នៅចំពោះមុខលោកស្រី អូដ្រេ អាហ្ស៊ូឡាយ (Audrey Azoulay) ព្រះមហាក្សត្រ បានរំលឹកដល់ការយកចិត្តទុកដាក់របស់សម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងការការពារ ជួសជុល និងគ្រប់គ្រងរមណីយដ្ឋាន វប្បធម៌ប្រវត្តិសាស្ត្រ រយៈពេលជាង៣០ឆ្នាំមកនេះ ហើយព្រះអង្គបានធានាថា រដ្ឋាភិបាលថ្មី ក្រោមការដឹកនាំរបស់សម្តេច ហ៊ុន ម៉ាណែត នឹងបន្តនិរន្តរភាពកម្មវិធីដែលបានអនុវត្តកន្លងមក។ គណៈកម្មាធិការសម្របសម្រួលអន្តរជាតិ (ICC) បានសម្រេចបន្តអាណត្តិរបស់ខ្លួនក្នុងទម្រង់បច្ចុប្បន្នសម្រាប់រយៈពេល១០ឆ្នាំទៀត ពោលគឺពីឆ្នាំ២០២៣ ដល់ឆ្នាំ២០៣៣ ដែលនេះជាគំរូនៃការគំណត់គោលនយោបាយមួយពោរពេញទៅដោយមហិច្ឆតាក្នុងការអភិវឌ្ឍប្រកបដោយចីរភាពនូវរមណីយដ្ឋានអង្គរ ប្រាសាទព្រះវិហារ សំបូរព្រៃគុក និងកោះកេរ។ «យើងមានការពេញចិត្តជាខ្លាំងចំពោះវឌ្ឍនភាពនៃគណៈកម្មាធិការ ICC ទៅកាន់ប្រទេសជាតិផ្សេងទៀតកាន់តែច្រើន ដែលរំលេចពីសាមគ្គីភាពអន្តរជាតិ ដែលយើងចង់ឃើញមានការរីកសាយកាន់តែខ្លាំងនៅក្នុងពិភពលោករបស់យើង ដែលការបែកបាក់កើតមានច្រើនញឹកញាប់ជាងការរួបរួមគ្នា»។ ព្រះករុណា ព្រះមហាក្សត្រ សព្វព្រះរាជហឫទ័យ ថ្លែងអំណរគុណចំពោះបារាំង និងជប៉ុនដែលជាសហប្រធាន រួមទាំងបណ្តាផ្សេងទៀតដែលចូលរួមក្នុងការការពារបេតិកភណ្ឌកម្ពុជា រួមមានអាល្លឺម៉ង់ ចិន កូរ៉េខាងត្បូង ឥណ្ឌា អ៊ីតាលី សហរដ្ឋអាម៉េរិក និងចក្រភពអង់គ្លេស។ ព្រះមហាក្សត្រ បានបង្ហាញពីការដឹងគុណគ្មានព្រំដែនចំពោះយូណេស្កូដែលធ្វើសកម្មភាពនៅកម្ពុជា ដែលជាចំណែកនាំឱ្យប្រាសាទព្រះវិហារ សំបូរព្រៃគុក និងកោះកេរ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌមនុស្សជាតិ បន្ទាប់ពីរមណីយដ្ឋានអង្គរ។ ចំពោះអាជ្ញាធរជាតិអប្សរា ព្រះប្រមុខរដ្ឋ បានសាទរស្ថាប័នថ្នាក់ជាតិមួយនេះ នូវការងារដ៏អស្ចារ្យ លើការអនុវត្តសេចក្តីសម្រេចនានារបស់ អាយស៊ីស៊ី-អង្គរ សំបូរព្រៃគុក ជាពិសេសការគ្រប់គ្រងប្រាសាទ ការអភិវឌ្ឍទូទៅលើផ្ទៃដី៤ម៉ឺនហិកតានៃតំបន់ការពារប្រាសាទអង្គរ-សៀមរាប ការថែរក្សាបារាយណ៍ និងស្ទឹងសៀមរាប ការអភិវឌ្ឍទីក្រុង ការគ្រប់គ្រងទេសចរណ៍ និងការបណ្តុះបណ្តាលអាជីពជាច្រើន។ ព្រះមហាក្សត្រ បានមានព្រះរាជបន្ទូលថា៖ «ខ្ញុំពិតជាចង់ឱ្យគ្រាប់ពូជដែលបានសាបព្រោះបានកើតទៅជាសាលាបុរាណវិទ្យាខ្មែរ និងមុខវិជ្ជាពាក់ព័ន្ធនាពេលអនាគតដែលពោរពេញដោយជំនាញការស្រាវជ្រាវ និងការបោះពុម្ពផ្សាយកម្រិតខ្ពស់»។ ព្រះករុណា ព្រះមហាក្សត្រ ក៏បាននឹកគុណជាពិសេសផងដែរចំពោះជំនាញការបរទេសនៃក្រុមប្រឹក្សាវិទ្យាសាស្ត្រ រួមមានសាស្ត្រាចារ្យ Azedine Beschaouch, សាស្ត្រាចារ្យ Mounir Bouchenaki ដែលមានការប្តេជ្ញាមិនចេះនឿយហត់ដើម្បីជាប្រយោជន៍បេតិកភណ្ឌរបស់កម្ពុជាតាំងពីឆ្នាំ១៩៩១មក។ ជាមួយនឹងសាមគ្គីភាពនៃក្រុមការងារអន្តរជាតិ ព្រះករុណា ព្រះមហាក្សត្រ ជឿជាក់ថា នឹងអណត្តិរយៈពេល១០ឆ្នាំបន្ថែមទៀតរបស់ ICC ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០៣៣ នឹងសម្រេចបាននូវគោលបំណងរួមនៃវិបុលភាព និងនិរន្តភាព៕ ប្រភពរូបថតទាំងអស់៖ UNESCO | ព្រះករុណា ព្រះមហាក្សត្រ ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានយាងចូលរួមក្នុងសន្និសីទអន្តររដ្ឋាភិបាលលើកទី៤ស្តីពីអង្គរ នៅទីស្នាក់ការអង្គការយូណេស្កូ ក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី១៥ ខែវិច្ឆិកា។ ក្នុងព្រះរាជសុន្ទរកថា ព្រះមហាក្សត្រ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខំប្រឹងប្រែងរបស់គណៈកម្មាធិការអន្តរជាតិដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ និងសំបូរព្រៃគុក ដែលហៅកាត់ថា អាយស៊ីស៊ី-អង្គរ (ICC-Angkor) នារយៈពេល៣០ឆ្នាំកន្លងមកនេះ។ |
ត្រីធម្មជាតិ អាចសម្បូរដោយរដូវ ឬអាស្រ័យតាមលទ្ធភាពនៃការបន្តពូជ និងស្ថានភាពរស់នៅ តាមរយៈទឹក រួមជាមួយចំណីនៅក្នុងទន្លេ បឹងបួរ។ ត្រីធម្មជាតិ ត្រូវការការពារជាចាំបាច់នៅរដូវពងកូន ដើម្បីមានលទ្ធភាពបង្កកំណើត។ គម្រោងអឆ្ឆរិយៈភាពទន្លេមេគង្គ បានបញ្ជាក់ថា រយៈពេលមួយទស្សវត្សចុងក្រោយនេះ អ្នកស្រាវជ្រាវសង្កេតឃើញថា ធនធានជលផលធម្មជាតិកម្ពុជា ថយចុះខ្លាំង។ បញ្ហានេះបានធ្វើឱ្យត្រីធម្មជាតិមិនអាចផ្គត់ផ្គង់តម្រូវការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាជនបានគ្រប់គ្រាន់ទេ។ រូបភាពអ្នកនេសាទ ដោយគម្រោងWonders of the Mekong ជាមួយគ្នានេះ កត្តាដែលធ្វើឱ្យធនធានជលផល ធ្លាក់ចុះអាចបណ្ដាលមកពី ការប្រែប្រួលអាកាសធាតុ ការផ្លាស់ប្តូររបបទឹកជន់ ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ការកាប់ឬដុតបំផ្លាញព្រៃលិចទឹកដែលជាជម្រកមច្ឆជាតិ ការបំផ្លាញប្រព័ន្ធអេកូឡូស៊ីធម្មជាតិ ការចាក់លុបសមុទ្រ បឹងបួរ។ ប្រទេសកម្ពុជា មានបឹងទន្លេសាបដ៏ធំល្វឹងល្វើយ ទន្លេមេគង្គ ស្ទឹង បឹងបួរ។ កន្លងមក ត្រីធម្មជាតិ ត្រូវបានផ្គត់ផ្គង់ត្រីរាប់សែនតោន សម្រាប់ការប្រើប្រាស់ក្នុងស្រុក និងនាំចេញ។ ប៉ុន្តែបច្ចុប្បន្ន ធនធានមួយចំនួនទៀតកំពុង រងគ្រោះ ឬអាចនៅសល់បរិមាណតិចតួចប៉ុណ្ណោះ។ កន្លងមកលោកស្រី ហួយ ស្រីនៅ មន្ត្រីនាយកដ្ឋានអភិវឌ្ឍវារីវប្បកម្ម បានលើកឡើងថា ចំនួនត្រីធម្មជាតិកំពុងធ្លាក់ចុះ ដោយសារពលរដ្ឋភាគច្រើនមិនទាន់បានស្វែងយល់ និងថែរក្សាវត្តមានត្រីធម្មជាតិឡើយ។ទោះបីជា ប្រភេទត្រីនោះជាត្រីធម្មតា ត្រីជិតផុតពូជ ឬជាប្រភេទត្រីកម្រ។ រូបភាពអ្នកនេសាទ ដោយគម្រោងWonders of the Mekong លោកស្រី ស្រីនៅ ថ្លែងដូច្នេះ៖ «ពលរដ្ឋយើងភាគច្រើន តែងគិតថាត្រីធម្មជាតិមានរសជាតិឆ្ងាញ់ជាងត្រីចិញ្ចឹម។ នេះហើយជាការជំរុញឱ្យមានការនេសាទ ដើម្បីផ្គត់ផ្គង់នៅលើទីផ្សារ។ អ្វីដែលគួរឱ្យស្ដាយជាងនេះ គឺពលរដ្ឋខ្លះនិយមបរិភោគពងត្រី។ ទាំងនេះជាបញ្ហាធំបំផុត ដែលបណ្ដាលឱ្យចំនួនត្រីធ្លាក់ចុះ នៅក្នុងធម្មជាតិ»។ មន្ត្រីនាយកដ្ឋានអភិវឌ្ឍវារីវប្បកម្មរូបនេះ បន្ថែមថា បច្ចុប្បន្នចំនួនពូជត្រី ដែលអាចប្រមូលបានច្រើនជាងគេ ពីក្នុងធម្មជាតិ គឺត្រីប្រា ។ លោកស្រីក៏បានសំណូមពរឱ្យ ពលរដ្ឋទាំងអស់ជួយសហការជួយការពារ និងថែរក្សាប្រភេទត្រីទឹកសាបរបស់កម្ពុជា។ ជាពិសេសសូមកុំនេសាទនៅរដូវបិទនេសាទ ដែលជារដូវត្រីពង ដើម្បីអាចបង្កើនចំនួនត្រីនៅក្នុងធម្មជាតិឡើងវិញ។ វិស័យវារីវប្បកម្ម បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយសម្ពាធទៅលើធនធានធម្មជាតិ បង្កើនប្រាក់ចំណូល បង្កើនផលស្តុកធម្មជាតិ ធានាសន្តិសុខស្បៀង និងអាហារូបត្ថម្ភជូនប្រជាជនកម្ពុជា ក៏ដូចជាប្រជាជនលើពីភពលោក។ តាំងពីឆ្នាំ២០១៧ មកដល់បច្ចុប្បន្ន តាមរយៈគម្រោង ក្រុមការងារប្រមូលកូនត្រីធម្មជាតិពីទន្លេមេគង្គមកថែបំប៉នក្នុងស្រះ ដោយមានការផ្តល់ចំណី ត្រួតពិនិត្យគុណភាពទឹក និងតាមដានការលូតលាស់យ៉ាងយកចិត្តទុកដាក់។ លោកស្រី ស្រីនៅ បញ្ជាក់ដូច្នេះ៖ «ត្រីទាំងនោះគឺយើងមានការបែងចែកតាមប្រភេទ តាមឆ្នាំ និងតាមស្រះបំប៉នដាច់ដោយឡែក ដើម្បីងាយស្រួលដឹងពីសាវតារបស់ត្រី»។ គម្រោងអឆ្ឆរិយៈភាពទន្លេមេគង្គ បានទទួលត្រីរាជ និងត្រីគល់រាំងពីប្រជានេសាទ និងវារីវប្បករជាបន្តបន្ទាប់សម្រាប់ ថែបំប៉ន មុនពេលលែងចូលទៅក្នុងធម្មជាតិវិញ៕ លោកស្រីហួយ ស្រីនៅ រូបភាពដោយ Wonders of the Mekong | ភ្នំពេញ៖ កត្តាអាកាសធាតុ របបទឹកជន់ នេសាទខុសច្បាប់ ការបំផ្លាញជម្រកមច្ឆជាតិ ការបំផ្លាញប្រព័ន្ធអេកូឡូស៊ីធម្មជាតិ ការចាក់លុបសមុទ្រ បឹងបួរ បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់បរិមាណត្រីនៅក្នុងធម្មជាតិ។ កត្តាទាំងនេះ កំពុងធ្វើឱ្យទិន្ធផលត្រីធម្មជាតិនៅក្នុងទន្លេ និងបឹងបួរ ធ្លាក់ចុះ។ |
ករណីដំបូងនៅអាហ្សង់ទីន គឺបុរសវ័យ៤៣ឆ្នាំម្នាក់ ដែលទើបត្រឡប់ពីវិស្សមកាលនៅក្រុងមីឡែន ប្រទេសអ៊ីតាលី ដោយឆ្លងកាត់ក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញ។ បើ Infobae រដ្ឋមន្ត្រីក្រសួងសុខាភិបាលអាហ្សង់ទីន លោក Gonzalez Garcia បានអះអាងថា ក្រុមការងារបន្តស្រាវជ្រាវអ្នកដែលពាក់ព័ន្ធ ប៉ុន្តែដោយសារបុរសនោះជិះរថយន្តហោះលំដាប់ First Class ហេតុដូច្នេះការចម្លង មានកម្រិតទាប។ យោងតាម AFP ករណីនៅស៊ីលី គឺបុរសវ័យ៣៣ឆ្នាំម្នាក់នៅក្រុង Talca ដែលទើបត្រឡប់ពីអាស៊ីអាគ្នេយ៍រយៈពេល១ខែកន្លងមក។ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Jaime Mañalich បានអះអាងថា អ្នកជំងឺមិនមានលក្ខណៈធ្ងន់ធ្ងរឡើយ។ រីឯករណីនៅលិចតិញស្តាញ សារព័ត៌មាន Volksblatt បានដកស្រង់សំដីរដ្ឋមន្ត្រីក្រសួងកិច្ចការសង្គម លោក Mauro Pedrazzini ដែលបានបញ្ជាក់ថា អ្នកជំងឺជាបុរសវ័យក្មេងម្នាក់ ទើបត្រឡប់ពីប្រទេសស្វីស។ មនុស្ស១៣នាក់ផ្សេងទៀត ដែលត្រូវបានធ្វើតេស្តដំណាលគ្នា សុទ្ធតែមានលទ្ធផលអវិជ្ជមាន។ ប្រទេស៧៤កន្លងមកដែលមានករណីឆ្លង COVID-19 រួមមាន៖ -អាស៊ី៖ ចិន (បញ្ចូលទាំង ហុងកុង តៃវ៉ាន់ និងម៉ាកាវ) កូរ៉េខាងត្បូង ជប៉ុន (បូកករណីនាវា Diamond Princess) អ៊ីរ៉ង់ សិង្ហបុរី ថៃ អេមីរ៉ាតអារា់ប់រួម ម៉ាឡេស៊ី វៀតណាម អូម៉ង់ ហ្វីលីពីន លីបង់ អ៊ីរ៉ាក់ កូវ៉ែត ប៉ារែន អាហ្វហ្គានីស្ថាន ឥណ្ឌា ណេប៉ាល់ កម្ពុជា ស្រីលង្កា ប៉ាគីស្ថាន កាតា ឥណ្ឌូណេស៊ី ហ្ស៊កដានី និងអារ៉ាប៊ីសាអូឌីត។ -អឺរ៉ុប៖ អ៊ីតាលី បារាំង ចក្រភពអង់គ្លេស (មានករណីនៅអង់គ្លេស វេលស៍ ស្កុតឡេន អៀរឡង់ខាងជើង និងហ្ស៊ីប្រាល់តា) អាល្លឺម៉ង់ ស៊ុយអែត រុស្ស៊ី អេស្ប៉ាញ ហ្វាំងឡង់ បែលហ្ស៊ិក អូទ្រីស ក្រូអាស៊ី ស្វីស ក្រិក រូម៉ានី ន័រវេស ម៉ាសេដ្វានខាងជើង ដាណឺម៉ាក អេស្តូនី ហូឡង់ និងសាំងម៉ារាំង លីទុយអានី បេឡារុស អ៊ីស្លង់ ម៉ូណាកូ អៀរឡង់ លុចសំបួ អាមេនី សាធារណរដ្ឋឆេក អង់ដូរ៉ា ព័រទុយហ្គាល់ ឡេតូនី និងអ៊ុយក្រែន។ អាមេរិកខាងជើង៖ សហរដ្ឋអាមេរិក កាណាដា ម៉ិកស៊ិក។ អាមេរិកឡាទីន៖ ប្រេស៊ីល, អេក្វាឌ័រ។ អាហ្វ្រិក៖ អេហ្ស៊ីប, អាល់ហ្សេរី, នីហ្សេរីយ៉ា, ទុយនីស៊ី, សេណេហ្គាល់, ម៉ារ៉ុក។ អូសេអានី៖ អូស្ត្រាលី, នូវែលសេឡង់។ ផ្សេងៗ៖ អាស៊ែបៃហ្សង់, ហ្សកហ្ស៊ី, អ៊ីស្រាអែល, សាធារណរដ្ឋដូមីនិក៕ | អាហ្សង់ទីន ស៊ីលី និងលិចតិញស្តាញ បានប្រកាសពីការរកឃើញករណីឆ្លងកូរ៉ូណាវីរុស (COVID-19) នៅក្នុងប្រទេសរៀងៗខ្លួន ដែលធ្វើឲ្យចំនួនប្រទេសសរុបឡើងដល់៧៧។ ករណីនៅហុងកុង ម៉ាកាវ និងតៃវ៉ាន់ ត្រូវបានបញ្ចូលក្នុងក្របខណ្ឌប្រទេសចិន រីឯនៅចក្រភពអង់គ្លេស មានករណីនៅអង់គ្លេស អៀរឡង់ខាងជើង វេលស៍ ស្កុតឡែន និងហ្ស៊ីប្រាល់តា។ |
ថ្លែងទៅកាន់អ្នកកាសែត អ្នកស្រី Carrie Lam ដែលជាមេដឹកនាំទីក្រុងហុងកុង និងទទួលបានការគាំទ្រពីរដ្ឋាភិបាលក្រុងប៉េកាំង បាននិយាយថា បាតុករនាំគ្នាបង្កឲ្យស្ថានភាពនៅក្នុងទីក្រុងនេះ «កាន់តែគ្រោះថ្នាក់ថែមទៀត»។ អ្នកស្រី Lam បានបដិសេធជាថ្មីម្ដងទៀតចំពោះការស្នើរបស់បាតុករដែលសុំឲ្យអ្នកស្រីចុះចេញពីតំណែង ហើយអ្នកស្រីថ្លែងថា រដ្ឋាភិបាលមានការប្ដេជ្ញារក្សាសណ្ដាប់ធ្នាប់នៅក្នុងសង្គម។ អ្នកស្រីក៏បានថ្លែងថា រដ្ឋាភិបាលក៏នឹងមិនសម្រេចទៅតាមការទាមទាររបស់បាតុករក្នុងការដោះលែងអ្នកដែលត្រូវបានចាប់ខ្លួន ក្នុងអំឡុងពេលនៃការធ្វើបាតុកម្មក្នុងរយៈពេលប៉ុន្មានសប្ដាហ៍កន្លងមកនេះនោះទេ។ អ្នកស្រី Lam ក៏បានចោទប្រកាន់ការធ្វើបាតុកម្មទាំងនេះថាបានធ្វើឲ្យទីក្រុងហុងកុង ធ្លាក់ចូលក្នុងផ្លូវមួយដែលមិនអាចត្រឡប់ក្រោយវិញបាន និងបានប៉ះពាល់ដល់សេដ្ឋកិច្ចនៃទីក្រុងនេះ។ បាតុករនៅទីក្រុងហុងកុង បានធ្វើបាតុកម្មហិង្សានៅកន្លែងសំខាន់ៗមួយចំនួនកាលពីយប់ថ្ងៃអាទិត្យ ហើយបានប្រើប្រាស់វិធីសាស្ត្រគេចវេសពីការវាយឆ្មក់ និងឧស្ម័នបង្ហូរទឹកភ្នែករបស់ប៉ូលិស ខណៈដែលការធ្វើបាតុកម្មប្រឆាំងនឹងច្បាប់បត្យាប័នឈានចូលដល់សប្ដាហ៍ទី៩៕ សូមចុចទៅប្រភពដើម VOA ត្រង់នេះ | និយោជិតនាំគ្នាធ្វើបាតុកម្មនៅទីក្រុងហុងកុង នៅថ្ងៃចន្ទនេះ ដែលធ្វើឲ្យមនុស្សម្នាមិនអាចទៅធ្វើការបាន ហើយបង្ខំឲ្យជើងហោះហើរជាង២០០ត្រូវលុបចោល។ |
កាលពីថ្ងៃទី ៧ ឧសភាកន្លងទៅ លោក សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានចុះពិនិត្យទីតាំងជុំវិញព្រៃឡង់ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ និងព្រះវិហារ ដើម្បីស្វែងរកទីតាំងសមស្របដើម្បីសង់ស្នាក់ការរួមមួយ ក្នុងការបង្កើនប្រសិទ្ធភាព ការពារ និងអភិរក្សធនធានធម្មជាតិ នៅក្នុងដែនជម្រកសត្វព្រៃ «ព្រៃឡង់»។ រដ្ឋលេខាធិការក្រសួងបរិស្ថានរូបនេះ អះអាងថា ស្នាក់ការនេះ នឹងប្រើប្រាស់ជាកន្លែងប្រមូលផ្ដុំនូវធនធានបច្ចេកទេស ការអនុវត្តច្បាប់ ការគ្រប់គ្រងកម្លាំងការពារល្បាត ប្រចាំការ។ លោក សៅ សុភាព បន្តថា ស្នាក់ការនេះ ក៏មានសារៈសំខាន់ក្នុងការអន្តរាគមន៍លើបទល្មើសធនធានធម្មជាតិ ដែលអាចកើតឡើងនៅក្នុងតំបន់ការពារធម្មជាតិ និងផ្តល់លទ្ធភាពឲ្យមានការចូលរួមពីក្រសួងស្ថាប័ន និងដៃគូសហការផ្សេងទៀត។ សូមបញ្ជាក់ថា ដែនជម្រកសត្វព្រៃ «ព្រៃឡង់» ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តចំនួន៤ គឺខេត្តកំពង់ធំ ព្រះវិហារ ក្រចេះ និងខេត្តស្ទឹងត្រែង ដែលមានផ្ទៃដីសរុប៤៣១ ៦៨៣ហិកតា។ ជាមួយគ្នានេះ តំបន់ការពារធម្មជាតិចំនួន១៩កន្លែងនៅដែនជម្រកសត្វព្រៃ «ព្រៃឡង់» ត្រូវបានដាក់បញ្ចូលជាតំបន់ការពារ និងអភិរក្ស កាលពីឆ្នាំ២០១៩៕ | ភ្នំពេញ៖ ដើម្បីពង្រឹងការគ្រប់គ្រងធនធានធម្មជាតិក្នុងតំបន់ ក្រសួងបរិស្ថាន មានគម្រោងសង់ស្នាក់ការសំខាន់ៗមួយចំនួន នៅជុំវិញដែនជម្រកសត្វព្រៃ «ព្រៃឡង់»។ នេះបើតាមក្រសួងបរិស្ថាន។ |
លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខប្រមាញ់ និង នេសាទ អះអាងថា ការយកដីនៅតំបន់ភ្នំតាម៉ៅ ក្នុងខេត្តតាកែវ ទៅដោះដូរយកដីនៅតំបន់ផ្សេង «មិនប៉ះជាន់លើផ្ទៃដីឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃ» នោះទេ។ ការអះអាងរបស់លោករដ្ឋមន្រ្តីកសិកម្ម ធ្វើឡើងតាមរយៈលិខិត១ច្បាប់ ដែលលោក ឆ្លើយតបនឹងលោក ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីនៃទីស្តីការគណៈរដ្ឋមន្រ្តី។ ក្នុងលិខិត ដែលចុះកាលបរិច្ឆេទតាំងពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ លោក វេង សាខុន បានជម្រាបជូនលោក ប៊ិន ឈិន ដូច្នេះថា៖«ការដោះដូរផ្ទៃដីតំបន់ភ្នំតាម៉ៅ ជាការចាំចាច់របស់រាជរដ្ឋាភិបាល សម្រាប់ការអភិវឌ្ឍ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋមូលដ្ឋាន ព្រមទាំងផ្តល់បន្ថែមទៀតនូវទុនសម្រាប់ការអភិវឌ្ឍគម្រោងយុទ្ធសាស្រ្តនានា ជំរុញ និងកែលម្អឧទ្យានសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ អាចប្រកួតប្រជែងក្នុងបរិបទសេដ្ឋកិច្ចបច្ចុប្បន្ន ព្រមទាំងជំរុញកំណើនចំណូលធានានិរន្តរភាពផងដែរ»។ លិខិតរបស់លោក វេង សាខុន បានឲ្យដឹងថា ផ្ទៃដីឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ មានទំហំជាង៤០០ហិកតា ដែលមានរបងព័ទ្ធជុំវិញ។ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ ទីស្តីការគណៈរដ្ឋមន្រ្តី បានចេញសេចក្តីជូនដំណឹង (សជណ) ស្តីពីការសម្រេចរបស់រដ្ឋាភិបាល ក្នុងការផ្តល់ដី៨០០ហិកតានៅតំបន់ភ្នំតាម៉ៅ ទៅឲ្យក្រុមហ៊ុនខ្មែរ ហ្រ្វេស មីល ឯ.ក (Khmer Fresh Milk) ដើម្បីអភិវឌ្ឍ ហើយរដ្ឋាភិបាល បានទទួលមកវិញនូវដី១១២២ហិកតា នៅតំបន់ផ្សេង។ សជណនោះ ត្រូវបានបញ្ជូនទៅកាន់លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម និង លោក អ៊ូច ភា អភិបាលខេត្តតាកែវ។ ការចេញលិខិតពីសំណាក់លោក វេង សាខុន គឺជាការឆ្លើយតបនឹងសជណរបស់ទីស្តីការគណៈរដ្ឋមន្រ្តី។ បើតាមសជណ ដីទាំង៨០០ហិកតា នៅតំបន់ភ្នំតាម៉ៅ ដែលត្រូវបានប្រគល់ឲ្យក្រុមហ៊ុនខ្មែរ ហ្វ្រេស មីល មាន២ទីតាំង។ ទីតាំងទី១ មានទំហំ៣០០ហិកតា គឺជាទីតាំងស្ថានីយ៍ចិញ្ចឹមគោពូជភ្នំតាម៉ៅ ដែលគ្រប់គ្រងដោយអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វនៃក្រសួងកសិកម្ម។ តំបន់ដែលរដ្ឋាភិបាល បានមកវិញពីការកាត់តំបន់ដី៣០០ហិកតានេះ ទៅឲ្យក្រុមហ៊ុនខ្មែរ ហ្រ្វេស មីល គឺមានទំហំ៤០០ហិកតា ដែលស្ថិតក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ សជណ មិនបញ្ជាក់ថា រដ្ឋាភិបាល នឹងទុកតំបន់ដី៤០០ហិកតានោះ សម្រាប់អភិវឌ្ឍអ្វីនោះទេ។ ទីតាំងទី២ មានទំហំ៥០០ហិកតា គឺជាទីតាំងឧទ្យានសួនសត្វ និងជាមជ្ឈមណ្ឌលសង្គ្រោះសត្វភ្នំតាម៉ៅ។ ការប្រគល់តំបន់ដី៥០០ហិកតានេះ ទៅឲ្យក្រុមហ៊ុនខ្មែរ ហ្វ្រេស មីល ធ្វើឲ្យរដ្ឋាភិបាល ទទួលបានមកវិញនូវតំបន់ដី២កន្លែង ដោយតំបន់ដី១កន្លែង មានទំហំ២៥០ហិកតា ស្ថិតក្នុងស្ថានីយ៍អភិវឌ្ឍន៍ព្រៃឈើបន្ទាយស្រី នៃស្រុកបន្ទាយស្រី និងស្រុកស្វាយលើ ខេត្តសៀមរាប ហើយតំបន់ដី១កន្លែងទៀត មានទំហំជាង ៤៧២ហិកតា ស្ថិតក្នុងស្រុកអូររាំង ខេត្តមណ្ឌលគិរី។ សជណ បញ្ជាក់ថា តំបន់ដី២៥០ហិកតា ក្នុងខេត្តសៀមរាប នឹងត្រូវប្រើប្រាស់សម្រាប់បង្កើតសួនសត្វ Safari Angkor ហើយតំបន់ដីជាង៤៧២ហិកតា នៅខេត្តមណ្ឌលគិរី នឹងត្រូវទុកសម្រាប់បង្កើតសួនភូតគាមមណ្ឌលគិរី៕ អត្ថបទទាក់ទង រដ្ឋ យកដីតំបន់ភ្នំតាម៉ៅ៨០០ហិកតា ទៅដូរយកដីជាង១០០០ហិកតា នៅតំបន់ផ្សេង | ដោយ៖ ទេពញាណ |
«បើគិតពីឡើងថ្នាក់ហើយអត់ចេះអី តើយើងឡើងទៅធ្វើអី? អ៊ីចឹងគឺអត់(ឱ្យជាប់ដោយស្វ័យប្រវត្តិ)ទេ សុំឱ្យ(ក្រសួងអប់រំ)រៀបចំការប្រឡង»។ នេះជាការបញ្ជាក់របស់សម្ដេច ហ៊ុន សែន ដែលបានពន្យល់ថា មូលហេតុដែលសម្ដេច អនុញ្ញាតឱ្យសិស្សប្រឡងឆ្នាំ២០២០ ជាប់ស្វ័យប្រវត្តិ ហើយគ្មាននិទ្ទេសនោះ ដោយសារតែពួកគេ បានរៀនសូត្រច្រើន មុនពេលស្ថានភាពកូវីដ-១៩ វាយលុកខ្លាំង ដែលនាំឱ្យពិបាកក្នុងការរៀបចំការប្រឡង។ ប្រមុខរដ្ឋាភិបាល បានបន្ថែមថា ៖ «ឥឡូវ(សិស្សបាក់ឌុប ឆ្នាំ២០២១នេះ) សុំអារឿង(ជាប់ស្វ័យប្រវត្តិ)ហ្នឹង ដោយសារខ្លួនបានរៀនតិចតួច តែវាត្រូវតែប្រឡង។ បើខ្លួនមិនចេះ ត្រូវប្រឹងរៀនឱ្យចេះ ដើម្បីត្រៀមខ្លួនទៅប្រឡង ហើយបើប្រឡងមិនជាប់ឆ្នាំហ្នឹងទេ ឆ្នាំក្រោយត្រូវរៀន ហើយប្រឡងទៀតទៅ»។ សម្រាប់នាយករដ្ឋមន្រ្តី ការអនុញ្ញាតឱ្យជាប់ដោយស្វ័យប្រវត្តិញឹកញាប់ពេកនេះ វានឹងធ្វើឱ្យប៉ះពាល់ដល់វិស័យអប់រំ។ «ឥឡូវឧទាហរណ៍ឱ្យជាប់ ហើយទៅប្រឡងចូលមហាវិទ្យាល័យយ៉ាងម៉េច? បើមុខវិជ្ជាថ្នាក់ទី១២ ដែលជាថ្នាក់ចុងក្រោយ ខ្លួនឯងអត់ចេះផង ហើយទៅប្រឡងចូលមហាវិទ្យាល័យយ៉ាងម៉េច? វាមិនដាច់ជន្ទុល អាហ្នឹង ដូចជាធ្វើផ្ទះបាក់សសរផ្ទះ»។ នេះជាការលើកឡើងរបស់សម្ដេច ដែលប្រាប់យុវជនបន្ថែមថា បើរៀនមិនចេះហើយ ដើម្បីតែបានសញ្ញាបត្រនោះ ក៏មិនអាចយកធ្វើអ្វីបានដែរ។ សិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ឬឌីប្លូម នៅតាមសាលារដ្ឋ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ ។ ក្រសួងអប់រំ បានប្រគល់សិទ្ធិអំណាច និងការទទួលខុសត្រូវ ទៅគ្រឹះស្ថានមធ្យមសិក្សានីមួយៗ ឱ្យរៀបចំការប្រឡង។ ចំណែកមន្ទីរអប់រំ មានភារកិច្ចបញ្ជូនបុគ្គលិកអប់រំ នៅការិយាល័យជំនាញ ត្រួតពិនិត្យតាមមណ្ឌលប្រឡងដែរ បើសិនក្នុងករណីចាំបាច់។ ចំពោះលទ្ធផលប្រឡងវិញ នឹងប្រកាស នាថ្ងៃទី២២ ខែវិច្ឆិកា ។ សម្រាប់សិស្សសញ្ញាបត្រមធ្យមសិក្សាទុតិយសភូមិ ឬបាក់ឌុប នឹងត្រូវធ្វើឡើងនៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ ដោយប្រធានមន្ទីរអប់រំ ត្រូវធ្វើសំណើរមណ្ឌលប្រឡងបាក់ឌុប ជូនរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដើម្បីពិនិត្យនិងសម្រេច។ នេះបើតាមក្រសួងអប់រំ។ ជាមួយគ្នានេះក្រសួងអប់រំ ក៏អនុញ្ញាតឱ្យសាលាឯកជនរៀបចំការប្រឡងឌីប្លូម និងបាក់ឌុប នៅតាមសាលារៀងៗខ្លួន។ សិស្សតាមសាលាឯកជននេះ បានប្រឡងជាបន្តបន្ទាប់ហើយ កាលពីថ្ងៃទី១១ និងថ្ងៃ២៥ តុលាកន្លងមក។ លទ្ធផលប្រឡងរបស់សិស្សតាមសាលាឯកជននេះ នឹងប្រកាសនៅថ្ងៃទី២៨-២៩ ខែធ្នូ ឆ្នាំ២០២១៕ | ភ្នំពេញ៖ រដ្ឋាភិបាល មិនអនុញ្ញាតឱ្យសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) និងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ជាប់ដោយស្វ័យប្រវត្តិឡើយ។ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងបែបនេះ នៅក្នុងពិធីប្រកាសបិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ លើក្រុមកុមារអាយុចាប់ពី ៦ឆ្នាំឡើង ក្នុងក្របខណ្ឌទូទាំងប្រទេស និងប្រកាសបើកចាក់វ៉ាក់សាំងលើកុមារអាយុ ៥ឆ្នាំ នៅថ្ងៃទី០១ ខែវិច្ឆិកា។ |
រដ្ឋធានីរបស់ប្រទេសម៉ាល់ត៍ គឺ «វ៉ាឡែត» ដោយភាសាបារាំងថា La Vallette រីឯភាសាអង់គ្លេសថា «Valleta»។ ចំណាំ៖ កន្លងមក សារព័ត៌មាន ThmeyThmey ទទួលនូវការរិះគន់ទាក់ទងនឹងការតម្រូវឲ្យសរសេរឈ្មោះប្រទេស។ ទាក់ទងនឹងករណីនេះ យើងខ្ញុំគ្រាន់តែចង់បញ្ជាក់ថា សំណេរយើងខ្ញុំផ្អែកលើឯកសារដែលទទួលបានពីស្ថាប័នរដ្ឋ (ក្រុមប្រឹក្សាជាតិភាសាខ្មែរនៃទីស្តីការគណៈរដ្ឋមន្ត្រី) យើងខ្ញុំគ្រាន់តែចង់ឃើញសំណេរដែលមានការឯកភាពគ្នាប៉ុណ្ណោះ ហើយក៏មិនហ៊ានអារកាត់ថា សំណេរតាមទម្លាប់កន្លង មានកំហុសឆ្គមងនោះដែរ៕ | ម៉ាល់ត៍ ជាប្រទេសកោះមួយនៅអឺរ៉ុបខាងត្បូង។ សទ្ទានុក្រមឈ្មោះប្រទេស រដ្ឋធានី/រាជធានី របស់ក្រុមប្រឹក្សាជាតិភាសាខ្មែរ តម្រូវឲ្យសរសេរ «ម៉ាល់ត៍» បែបនេះ ដោយយោងតាមភាសាបារាំង «Malte»។ បច្ចុប្បន្ន យើងសង្កេតឃើញ អ្នកខ្លះសរសេរថា «ម៉ាល់តា» ដោយពួកគេយោងតាមភាសាអង់គ្លេស «Malta»។ |
អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ កូនជ្រូកសន្សំលុយខ្នាតយក្សមួយ អាចលក់ចេញក្នុងតម្លៃ៨ម៉ឺន ទៅ១០ម៉ឺនរៀល។ ម្ចាស់សិប្បកម្មរូបនេះ លើកឡើងថា កូនជ្រូកសន្សំលុយខ្នាតយក្សនេះ មួយថ្ងៃធ្វើបានចន្លោះ ពី២០ ទៅ២៥ជ្រូកប៉ុណ្ណោះ។ ទោះបីជាអ្នកមកទិញតែងតែតថ្លៃ ប៉ុន្តែកូនជ្រូកយក្សនេះ នៅតែមានទីផ្សារខ្លាំងដូចកូនជ្រូកតូចៗផងដែរ។ កូនជ្រូកសន្សំលុយគឺលក់ដាច់ ទាំងតូចនិងធំ៕ សូមអញ្ជើញទស្សនាវីដេអូខាងក្រោមដូចតទៅ៖ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ www.thmeythmey25.com | ភ្នំពេញ៖ លោក អាន សុខអ៊ាង ជាម្ចាស់សិប្បកម្មផលិតកូនជ្រូកសន្សំលុយ នៅសង្កាត់ព្រែកលាភ។ លោក អាន សុខអ៊ាង បានប្រាប់សារព័ត៌មានថ្មីៗ២៥ថា លោកចាប់ផ្តើមរបរនេះ រយៈពេល៥ឆ្នាំហើយ និងមានផលិតកូនជ្រូកសន្សំលុយប្រមាណ១៧ប្រភេទ។ |
ទិន្នន័យពីអង្គការទេសចរណ៍ជាតិជប៉ុន (JNTO) បានបង្ហាញថា ចំនួនភ្ញៀវបរទេសសម្រាប់អាជីវកម្ម និងការកម្សាន្តមាន ២,៦៩លាននាក់ កាលពីខែមុន ដោយធ្លាក់ចុះបន្តិច បើធៀបនឹងខែធ្នូ ឆ្នាំ២០២៣។ នៅក្នុងខែធ្នូ ជប៉ុនទទួលបានភ្ញៀវទេសចរ ២,៧៣ លាននាក់។ ទោះការមកដល់ក្នុងខែមករារបស់ភ្ញៀវទេសចរ ត្រូវបានរងផលប៉ះពាល់ដោយការរញ្ជួយដីដ៏ធំ នៅថ្ងៃទី១ ខែមករា នៅភាគខាងលិចនៃខេត្ត Ishikawa ក្តី ចំនួននេះគឺដូចគ្នាទៅនឹងកម្រិតក្នុងឆ្នាំ ២០១៩ ដែលជាពេលជប៉ុនបានស្វាគមន៍ភ្ញៀវទេសចរ ចំនួនសរុបចំនួន ៣៩,៩លាននាក់។ អ្នកធ្វើដំណើរភាគច្រើនក្នុងខែនីមួយៗគឺមកពី កូរ៉េខាងត្បូង តៃវ៉ាន់ និងអូស្ត្រាលី។ ឯអ្នក ទេសចរមកពីចិននៅតែទាបជាងកម្រិតមុនការរាតត្បាត ដែលនៅពេលនោះអ្នកដំណើរចិនដីគោកមានចំនួនជិតមួយភាគបី នៃភ្ញៀវទេសចរទាំងអស់ និង ៤០ភាគរយនៃការចំណាយ របស់ភ្ញៀវទេសចរសរុប។ ភ្ញៀវចិនមានចំនួន ៤១៥៩០០ នាក់ក្នុងខែមករា កើនឡើង ៣៣ ភាគរយធៀបនឹងខែមុន។ ហើយប្រតិបត្តិករហាងទំនិញ Isetan Mitsukoshi Holdings និង J.Front Retailing បានលើកឡើងថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន បានរួមចំណែកយ៉ាងច្រើនដល់ការលក់ ទំនិញប្រណីត និងរបស់របរគ្មានពន្ធនៅក្នុងពាក់កណ្តាលដំបូងនៃខែកុម្ភៈ។ អ្នកគ្រប់គ្រងទូទៅនៅក្រុមហ៊ុនប្រឹក្សាឧស្សាហកម្មទេសចរណ៍ Honichi Lab លោក Teppei Kawanishi មានប្រសាសន៍ថា ភ្ញៀវទេសចរចិន អាចនឹងជ្រើសរើសសម្រាប់ការធ្វើដំណើរ កម្សាន្តកាន់តែច្រើននៅឆ្នាំនេះ ដែលជានិន្នាការត្រូវបានស្គាល់ថាជាការស្នាក់នៅលំហែ ដែលផ្ទុយទៅនឹងការកើនឡើងនៃការដើរទិញអីវ៉ាន់ ដែលបានឃើញកាលពីប៉ុន្មានឆ្នាំមុន។ «របៀបរស់នៅគឺដើរជុំវិញកន្លែងកម្សាន្តមួយយឺតៗ ហើយរីករាយជាមួយវាដូចអ្នកស្រុក»។ លោកបានបញ្ជាក់បែបនេះ ដោយសំដៅលើការស្នាក់នៅបែបលំហែកម្សាន្ត និងការរស់នៅ ប្រចាំថ្ងៃ ដូចជនជាតិជប៉ុន។ គួរបញ្ជាក់ថា លំហូរចូលនៃអ្នកទេសចរ គឺជាផ្នែកមួយដ៏សំខាន់នៃសេដ្ឋកិច្ចរបស់ជប៉ុន ហើយអ្នកទេសចរបានចំណាយច្រើនជាង ៣៣,៣២ពាន់លានដុល្លារ កាលពីឆ្នាំមុន ដែលជាទំហំលើសពីគោលដៅរបស់រដ្ឋាភិបាលលើកដំបូង។ ទេសចរណ៍ទៅកាន់ជប៉ុនទាំងអស់ ត្រូវបានផ្អាកអស់រយៈពេលជាង ២ ឆ្នាំក្នុងអំឡុងពេល ជំងឺរាតត្បាតកូវីដ-១៩ ប៉ុន្តែឧស្សាហកម្មនេះ ត្រូវបានដោះស្រាយកាលពីឆ្នាំមុន ដោយការ ធ្លាក់ចុះយ៉ាងឆាប់រហ័សនៃប្រាក់យ៉េន ដែលធ្វើឱ្យជប៉ុនក្លាយជាទិសដៅទេសចរណ៍ដ៏អំណោយផលមួយ៕ | តាមទិន្នន័យផ្លូវការចេញផ្សាយនៅថ្ងៃទី២១ ខែកុម្ភៈ ជប៉ុនទទួលបានភ្ញៀវទេសចរបរទេសលើសពី ២ លាននាក់ ក្នុងរយៈពេលប្រាំបីខែជាប់ៗគ្នា ដល់ខែមករា ឆ្នាំ២០២៤។ ចំនួន នេះ ជាការបង្ហាញមួយនៃសក្តានុពលនៃវិស័យទេសចរណ៍ជប៉ុន ដែលមានតាំងពីមុនផ្ទុះជំងឺកូវីដ-១៩។ |
គម្រោងនេះត្រូវបានលើកឡើងដោយលោក Liu Xueliang អគ្គនាយកក្រុមហ៊ុន BYD Asia Pacific Auto Sales Division នៅចំពោះមុខសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងជំនួបការងារនៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៥ ខែកក្កដា។ នៅលើទំព័រហ្វេសប៊ុករបស់សម្តេចបានសរសេររៀបរាប់យ៉ាងដូច្នេះ៖ « ក្រុមហ៊ុន BYD Asia Pacific Auto Sales Division មានគម្រោងសាងសង់រោងចក្រដំឡើងយានយន្តអគ្គិសនីនៅកម្ពុជា ដែលអាចមានសមត្ថភាពដំឡើងរថយន្តចំនួន ២០ ០០០គ្រឿងក្នុងមួយឆ្នាំ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទីផ្សារអន្តរជាតិ» ។ តែយ៉ាងណាមិញ គម្រោងនេះមិនទាន់ត្រូវបានបង្ហាញជាក់លាស់ពីពេលវេលា និងទីតាំងសាងសង់រោងចក្រដំឡើងយានយន្តអគ្គិសនីរបស់ចិននៅកម្ពុជាឡើយ។ ចេញពីជួបសម្តេច ហ៊ុន ម៉ាណែត អគ្គនាយកក្រុមហ៊ុន BYD បានទៅជួបពិភាក្សាការងារជាមួយលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)លើគម្រោងបង្កើតរោងចក្រដំឡើងយានយន្តអគ្គិសនីរបស់ខ្លួននៅកម្ពុជា។ លោក ស៊ុន ចាន់ថុល បានអះអាងទៅកាន់អគ្គនាយកក្រុមហ៊ុន BYD ថា ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលលើកិច្ចការងារវិនិយោគ CDCនឹងជួយសម្របសម្រួលរាល់កិច្ចការងារនានាដែលក្រុមហ៊ុនមានសំណើសុំទៅកាន់បណ្ដាភាគីពាក់ព័ន្ធក្នុងវិស័យរដ្ឋ ដើម្បីបង្កើនបរិយាកាសវិនិយោគឱ្យកាន់តែមានភាពរលូនជោគជ័យ។ ក្រុមហ៊ុន BYD Asia Pacific Auto Sales Division ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៥ និងមានទីស្នាក់ការនៅក្រុង Shenzhen ប្រទេសចិន។ កាលឆ្នាំ២០២២ ក្រុមហ៊ុននេះផលិតរថយន្តបានចំនួន៣លានគ្រឿង និងមានសាខានៅ៧០ប្រទេស។ សម្រាប់នៅទ្វីបអាស៊ី, ក្រុមហ៊ុនដ៏លេចធ្លោមួយនេះ មានរោងចក្រផលិត និងដំឡើងរថយន្តនៅប្រទេសចិន, ថៃ, ឥណ្ឌា, និងឥណ្ឌូណេស៊ី ។ សព្វថ្ងៃ ក្រុមហ៊ុននេះ គឺជាគូប្រជែងដ៏មួយធំរបស់ក្រុមហ៊ុនអាម៉េរិក Tesla។ ចំនួននៃការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា បានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ បើតាមរបាយការពីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងឆមាសទី១ ឆ្នាំ២០២៤ មានយានយន្តអគ្គិសនីចំនួន ២ ៩៦៨ គ្រឿង ត្រូវបានចុះបញ្ជី។ ក្នុងនោះ មានម៉ូតូអគ្គិសនី៩១៤គ្រឿង ត្រីចក្រយាន(កង់) ចំនួន ៤៤០គ្រឿង និងរថយន្តចំនួន ១៦១៤គ្រឿង។ របាយការណ៍ដដែលបានបង្ហាញថា ក្នុងចំណោមរថយន្តអគ្គិសនីទាំងអស់ ដែលបានចុះបញ្ជីនៅក្រសួងសាធារណការ មាន៦៥៨គ្រឿង ជាប្រទេសរថយន្តរបស់ក្រុមហ៊ុនចិន BYD, មាន ២៦១គ្រឿងពីក្រុមហ៊ុនជប៉ុន Toyota ខណៈ១៨៦គ្រឿងជារថយន្តTESLA របស់អាម៉េរិក។ គួររំលឹកថា កាលពីថ្ងៃទី២ឧសភា ក្រុមហ៊ុន Toyota របស់ជប៉ុនសម្ពោធនូវរោងចក្រផ្គុំ និងដំឡើងរថយន្តជាផ្លូវការនៅកម្ពុជា ក្រោមទុនវិនិយោគជិត៣៧លានដុល្លារអាម៉េរិក។ រោងចក្រដំឡើងរថយន្តនេះ មានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុប ភ្នំពេញ មានសមត្ថភាពដំឡើងរថយន្តប្រភេទ SUV ម៉ាក FORTUNER និងប្រភេទ Pick-UP ម៉ាក HILUX បានចំនួន១ ៣២០គ្រឿងក្នុងឆ្នាំ២០២៤នេះ។ ក្នុងនោះរថយន្ត FORTUNER ចំនួន ២៩០គ្រឿង និងរថយន្ត HILUX ចំនួន ១០៣០គ្រឿង។ មកទល់បច្ចុប្បន្ន កម្ពុជាមានរោងចក្រដំឡើងរថយន្តចំនួន៦ហើយ។ ក្នុងនោះ មានរោងចក្ររបស់ក្រុមហ៊ុន DAEHAN AUTO (CAMBODIA) CO., LTD. នៅខេត្តស្វាយរៀង ផលិតរថយន្តSAMYUNG។ រោងចក្ររបស់ក្រុមហ៊ុន RMA AUTOMOTIVE (CAMBODIA) CO LTD. នៅខេត្តពោធិ៍សាត់ ផលិតរថយន្ត FORD។ រោងចក្ររបស់ក្រុមហ៊ុន CAMKO MOTOR CO., LTD. នៅខេត្តកោះកុង ផលិតរថយន្ត HYUNDAI។ រោងចក្ររបស់ក្រុមហ៊ុន HGB MOTORS ASSEMBLY CO., LTD. នៅខេត្តបន្ទាយមានជ័យផលិតរថយន្ត KIA និងរោងចក្ររបស់ក្រុមហ៊ុន GTV MOTOR CO., LTD. នៅខេត្តកណ្តាលកំពុងដំណើរការសាកល្បង៕ | ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំរបស់ចិន BYD គ្រោងបើករោងចក្រដំឡើងរថយន្តអគ្គិសនីនៅកម្ពុជា។ រោងចក្ររបស់ចិនមួយនេះ មានសមត្ថភាពដំឡើងឡានអគ្គិសនីបាន២ម៉ឺនគ្រឿងក្នុងមួយឆ្នាំ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញ។ |
លោក ផែង ហេង មេធាវីមួយរូបរបស់លោក កឹម សុខា បានប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទថា ជាទូទៅក្រុមមេធាវី និងលោក កឹម សុខា ជជែកគ្នាតែពីផ្លូវច្បាប់បុណ្ណោះ ដោយមិនផ្តោតឲ្យស៊ីជម្រៅពីរឿងនយោបាយ ឬការបោះឆ្នោតឡើយ។ លោកមេធាវី ផែង ហេង ដែលអះអាងថាទើបនឹងត្រឡប់មកពីជួបលោក កឹម សុខា នៅពន្ធនាគារត្រពាំងផ្លុង ក្នុងខេត្តត្បូងឃ្មុំ កាលពីសប្តាហ៍មុន បានបញ្ជាក់យ៉ាងដូច្នេះ៖«ឲ្យគាត់ផ្ញើសារពីរឿងបោះឆ្នោត បែបនេះ ឬបែបនោះ គឺអត់មានទេ»។ យ៉ាងណាក៏ដោយ នាពេលកន្លងមក លោក កឹម សុខា ធ្លាប់លើកឡើងពីការសម្រេចចិត្តរបស់ប្រជាពលរដ្ឋ ក្នុងការទៅបោះឆ្នោត ឬមិនទៅ។ លោក ផែង ហេង រម្លឹកពីប្រសាសន៍របស់អតីតប្រធានគណបក្សប្រឆាំង បែបនេះថា៖«គាត់ ធ្លាប់និយាយកន្លងមកថា ប្រជាពលរដ្ឋ អាចគិតខ្លួនឯងថា សន្លឹកឆ្នោតរបស់ពួកគាត់ មានតម្លៃកម្រិតណា ក្នុងការអភិវឌ្ឍប្រទេស។ ហើយរឿងទៅបោះឆ្នោត ឬមិនទៅ គឺជាសិទ្ធិរបស់ប្រជាពលរដ្ឋ»។ មកដល់ពេលនេះ សំណុំរឿងរបស់លោក កឹម សុខា មិនទាន់វិវត្តទៅមុខនោះទេ ពោលគឺ នៅតែស្ថិតក្នុងដំណាក់កាលនៃការស៊ើបសួរដដែល។ អស់រយៈពេលជាច្រើនខែមកហើយ ដែលចៅក្រមស៊ើបសួរ ផ្អាកទៅជួបលោក កឹម សុខា។ កន្លងមក មានសាក្សីមួយចំនួន ដែលភាគច្រើនជាសង្គមស៊ីវិល ត្រូវបានចៅក្រមស៊ើបសួរ ហៅទៅឲ្យបំភ្លឺ ពាក់ព័ន្ធនឹងសំណុំរឿងរបស់លោក កឹម សុខា។ មានតែលោក កឹម សុខា ប៉ុណ្ណោះ ដែលស្ងៀមស្ងាត់ក្នុងរឿងបោះឆ្នោត។ ប៉ុន្តែ ក្រុមអ្នកប្រឆាំងនៅក្រៅប្រទេស ជាពិសេសលោក សម រង្ស៊ី ដែលរួមមានទាំងកូនស្រីរបស់លោក កឹម សុខា ផងនោះ បានបង្ហាញការប្រឆាំងខ្លាំងណាស់ ចំពោះការបោះឆ្នោតលើកនេះ។ លោក សម រង្ស៊ី ដែលជាដៃគូនយោបាយរបស់លោក កឹម សុខា និងអ្នកគាំទ្រ នាំគ្នាអំពាវនាវជាដដែលៗ កុំឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។ បច្ចុប្បន្ន ពួកគេ កំពុងធ្វើយុទ្ធនាការយ៉ាងផុសផុលមួយ នៅលើបណ្តាញសង្គម ដែលហៅថា «យុទ្ធនាការម្រាមដៃស្អាត»៕ | លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ មិនមាត់កអ្វីទាំងអស់ ជុំវិញការបោះឆ្នោត។ គាំទ្រឲ្យប្រជាពលរដ្ឋ ទៅបោះឆ្នោត ឬក៏អំពាវនាវឲ្យប្រជាពលរដ្ឋធ្វើពហិការ គេមិនទាន់បានឮពីលោក កឹម សុខា នោះទេ។ |
ផ្ទាំងទស្សនីយភាពនេះ បង្ហាញពីសម័យកាលដ៏យូរលង់នៅលើទឹកដីដ៏ចំណាស់មួយ ដែលមានតែ មហាសមុទ្រដ៏ធំធេងល្វឹងល្វើយ។ តាមរយៈការសម្តែងនេះ គេ ឃើញដីគោកតូចមួយ បានលេចចេញពីផ្ទៃសមុទ្រ និងធ្លកមួយដើមបានដុះឡើង ព្រមទាំងបរិយាយពី ទឹកសមុទ្រ ដែលស្រករីងបន្តិចម្តងៗធ្វើឲ្យដីគោករីកធំឡើងរហូតក្លាយជាកោះមួយ ហៅថា «កោះគោកធ្លក»។ ការសម្តែងនេះទៀតសោត ក៏មានតួអង្គ នាងនាគ បុត្រីស្តេចភូជង្គនាគ ដែលមកកម្សាន្តលើកោះនោះ បានជួប ព្រះថោង និងទទួលយកធ្វើជាស្វាមី។ អំណឹះតមក នាងនាគ និង ព្រះថោង ដែលជាបុព្វការីនៃជនជាតិខ្មែរ បានរស់នៅលើដីគោកប្រកបដោយជីជាតិ ដែលមានឈ្មោះថា «នគរគោកធ្លក» ៕ សូមទស្សនាការសម្តែងអំពីកំណើតនគរខ្មែរក្នុងពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេម | ភ្នំពេញ៖ ទស្សនីយភាពអំពីកំណើតនគរខ្មែរ ត្រូវបានលើកយកមកសម្តែង ក្នុងពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២។ ក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ បានធ្វើឱ្យមហាជនដែលទៅទស្សនាផ្ទាល់ ក៏ដូចជាទស្សនាតាមរយៈការផ្សាយបន្តផ្ទាល់ មានសេចក្តីរំភើបយ៉ាងក្រៃលែង។ មហាជន បានទះដៃសាទរ និងស្ញប់ស្ញែងខ្លាំង ពីទិដ្ឋភាពដ៏កម្រនេះ។ |
លោក Napoleon Hill ជាអ្នកនិពន្ធជនជាតិអាមេរិក ដែលបានទទួលមរណភាពក្នុងអាយុ៨៧ឆ្នាំ កាលពីឆ្នាំ១៩៧០។ លោកត្រូវបានចាត់ទុកជាបុគ្គលដ៏ជោគជ័យម្នាក់ផ្នែកអក្សរសិល្ប៍ទំនើប និងជាអ្នកនិពន្ធដ៏អស្ចារ្យម្នាក់សម្រាប់វិថីឆ្ពោះទៅរកជោគជ័យ។ ស្នាដៃដ៏ល្បីល្បាញបំផុតរបស់លោក Napoleon Hill គឺ «Think and Grow Rich» ដែលបោះពុម្ពផ្សាយកាលពីឆ្នាំ១៩៣៧។ ក្រៅពីនោះ មាន The Law of Success (១៩២៨) The Magic Ladder to Success (១៩៣០) Outwitting the Devil (១៩៣៨ បោះពុម្ព២០១១) How to Sell Your Way Through Life (១៩៣៩), The Master-Key to Riches (១៩៤៥), How to Raise Your Own Salary (១៩៥៣) Success Through a Positive Mental Attitude (ជាមួយ W. Clement Stone) (១៩៥៩), Grow Rich!: With Peace of Mind (១៩៦៧), Succeed and Grow Rich Through Persuasion (១៩៧០) និង You Can Work Your Own Miracles ជាដើម។ លោក Napoleon Hill ក៏ធ្លាប់ធ្វើជាទីប្រឹក្សាម្នាក់របស់លោកប្រធានាធិបតី Franklin D.Roosevelt ពីឆ្នាំ១៩៣៣ ដល់ឆ្នាំ១៩៣៦ ផងដែរ៕ | «If you cannot do great things, do small things in a great way»។ នេះជាការលើកឡើងរបស់លោក Napoleon Hill ដែលមានន័យជាភាសាខ្មែរថា «បើអ្នកមិនអាចធ្វើរឿងដ៏អស្ចារ្យទេ ចូរធ្វើរឿងតូចៗតាមវិធីដ៏អស្ចារ្យ»។ |
ទាក់ទងនឹងករណីមួយនេះ លោក ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឆ្លៀតអំពាវដល់ម្ចាស់យានយន្តទាំងអស់រួសរាន់ និងចំណាយពេលវេលាទៅកាត់ឈ្មោះរបស់ខ្លួនចេញពីយានយន្ដដែលខ្លួនបានលក់ ដើម្បីគេចផុតពីទំនួលខុសត្រូវផ្នែកច្បាប់ក្នុងករណីគ្រោះថ្នាក់ណាមួយ។ សូមស្តាប់ការលើកឡើងរបស់លោក ប៉ាល់ ចន្ទតារា៖ អ្នកនាំពាក្យរូបនេះ លើកឡើងថា នៅពេលដែលម្ចាស់រថយន្តបានលក់ ផ្ទេរកម្មសិទ្ធិ ឬផ្ទេរពីម្ចាស់មួយទៅម្ចាស់មួយទៀត ម្ចាស់រថយន្តត្រូវបំពេញបែបបទឲ្យបានត្រឹមត្រូវ ដើម្បីជៀសផុតពីបញ្ហាផ្សេងៗដែលបង្កឡើងជាយថាហេតុណាមួយ។ តែបើមិនទាន់មានការកាត់ឈ្មោះត្រឹមត្រូវ អ្នកលក់ និងអ្នកទិញ ត្រូវបានលិខិតត្រឹមត្រូវដែលមានការដឹងឮពីអាជ្ញាធរ។ ដើម្បីកាត់ឈ្មោះនៅមន្ទីរសាធារការ និងដឹកជញ្ចូន មា្ចស់កម្មសិទ្ធិ ឬអ្នកទទួលសិទ្ធិ ត្រូវបង់ពន្ធប្រថាប់ត្រាជាមុនសិនទើបអាចកាត់ឈ្មោះបាន។ ដើម្បីបង់ពន្ធបាន គេត្រូវបំពេញពាក្យសុំតាមទម្រង់ FORM VT 01 ដែលចេញដោយអគ្គនាយកដ្ឋានពន្ធដារ។ ការបង់ពន្ធអាចធ្វើបាននៅមន្ទីរសាធារណការ និងដឹកជញ្ចូន នៅរាជធានីភ្នំពេញ សម្រាប់ការកាត់ឈ្មោះនៅភ្នំពេញ តែសម្រាប់ខេត្ត ការបង់ពន្ធត្រូវធ្វើនៅសាខាតាមបណ្តាខេត្ត។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងសាធារណការ និងដឹកជញ្ចូន។ តាមមាត្រា ៨៥ ស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក ជនដែលបើកបរធ្វេសប្រហែស ដែលបង្កឲ្យស្លាប់អ្នកដទៃ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំ ទៅ៣ឆ្នាំ និងពិន័យជាទឹកប្រាក់ ៤លានរៀលទៅ ១៥លានរៀល។ បើតាមអនុក្រឹត្យស្តីពីការកំណត់ល្បឿនសម្រាប់យានជំនិះ អ្នកបើកបរត្រូវប្រើប្រាស់ល្បឿនអតិបរមា។ នៅទីប្រជុំជនអ្នកបើកបររថយន្តគ្រប់ប្រភេទត្រូវប្រើល្បឿន៤០គីឡូម៉ែត្រក្នុងមួយម៉ោង និងក្រៅទីប្រជុំជនត្រូវប្រើល្បឿន៦០គីឡូម៉ែត្រក្នុងមួយម៉ោង ហើយសម្រាប់ទោចក្រយានយន្ត ទោចក្រយានយន្តសណ្តោងរ៉ុម៉ក ត្រីចក្រយានយន្ត ត្រាក់ទ័រ យានយន្តកសិកម្ម ត្រូវប្រើល្បឿន៣០គីឡូម៉ែត្រក្នុងមួយម៉ោងសម្រាប់នៅទីប្រជុំជន និងទីក្រៅប្រជុំជន ត្រូវរក្សាល្បឿន៤០គីឡូម៉ែត្រក្នុងមួយម៉ោង៕ | ភ្នំពេញ៖ បុរសឈ្មោះ សេង ពិទូរ្យ ទទួលបានមេរៀនមួយពាក់ព័ន្ធនឹងការលក់រថយន្តដែលមិនបានកាត់ឈ្មោះត្រឹមត្រូវ។ កាលពីម្សិលមិញ រថយន្តដែលប្រើកាតគ្រីឈ្មោះរបស់លោកបានបង្ករគ្រោះថ្នាក់ចរាចរណ៍បណ្តាលនិស្សិតស្រីម្នាក់ស្លាប់។ ក្រោយការបង្ហោះពេញបណ្តាញសង្គម លោកពិទូរ្យដែលកំពុងស្ថិតនៅប្រទេសរុស្ស៊ី បានបកស្រាយថា លោកបានលក់រថយន្តនោះបីឆ្នាំមកហើយ។ តែលោកពិទូរ្យ កាន់តែធូរស្រាលក្នុងចិត្ត បន្ទាប់ពីមានការបង្ហោះលិខិតលក់ដូរមួយទៀត ដែលបង្ហាញថា ម្ចាស់រថយន្តចុងក្រោយ មានឈ្មោះ យិន ង្គិច ហើយបុរសនោះ ក៏បានអះអាងពីទំនួលខុសត្រូវរបស់ខ្លួនចំពោះក្រុមគ្រួសារជនរងគ្រោះ។ |
នៅលើគណនីហ្វេសប៊ុករបស់ខ្លួន លោក ហ៊ុន ម៉ានី មិនត្រឹមបានកោតសរសើរនូវទំនាក់ទំនងដ៏ស្និទ្ធស្នាលរបស់ឪពុក និងព្រះចៅស៊ុលតង់ ព្រះមហាក្សត្រនៃប្រទេសប្រ៊ុយណេ នោះទេ ប៉ុន្តែលោក ក៏ទុកព្រះរាជវត្តមានរបស់ព្រះព្រះចៅស៊ុលតង់នៅកម្ពុជានេះ ថាជាការផ្តល់ឱកាសឱ្យកូនៗ បន្តមរតកទំនាក់ទំនាក់ទំនង និងមិត្តភាពជាបងប្អូននេះឱ្យ កាន់តែរឹងមាំដែរ។ លោក ហ៊ុន ម៉ានី បញ្ជាក់ដូច្នេះ៖ «ការយាងរបស់ព្រះអង្គ មកកាន់ព្រះរាជាណាចក្រកម្ពុជា នាពេលនេះ បានបង្ហាញពីទំនាក់ទំនងប្រកបដោយភក្តីភាព និងភាពជិតដិតជាបងប្អូន ក៏ដូចជាការផ្តល់ឱកាសដល់យើងខ្ញុំ ដែលជាកូនៗដើម្បីបន្តទំនាក់ទំនង រឹតចំណងមិត្តភាពជាបងជាប្អូននេះ បន្តពីមួយជំនាន់ ទៅមួយជំនាន់ឱ្យកាន់តែរឹងមាំ»។ សម្រាប់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ចំណងមិត្តភាពដ៏ស្អិត ល្មួត នេះ មិនត្រឹមតែបានសបញ្ជាក់ពីភាតុភាពរវាងបុគ្គល និងបុគ្គល ដែលជាថ្នាក់ដឹកនាំ ប្រទេសជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏បានបង្ហាញពីអនាគតដ៏សុខដុម និងរុងរឿងនៃប្រជាជាតិ ទាំងពីរផងដែរ។ ព្រះចៅស៊ុលតង់ ហាជី ហាសិនណល់ ប៊ូលហ្កះ ព្រះមហាក្សត្រនៃប្រទេសប្រ៊ុយណេ និងព្រះរាជបុត្រា ម៉ាទីន បានយាងមកដល់កម្ពុជា នៅល្ងាចថ្ងៃទី២៩មេសា ដោយសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា អមដំណើរដោយកូនប្រុសទាំង៣ ទៅទទួលព្រះរាជ ដំណើរដោយផ្ទាល់ និងបន្តអមដំណើរទៅកាន់សណ្ឋាគារ។ ព្រះអង្គ និងព្រះបុត្រា យាងមកកម្ពុជា ដើម្បីសោយព្រះក្រសាពេលព្រឹកជាមួយសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ដែលព្រះអង្គរាប់អានទុកដូចជាប្អូនពៅ និងកូនប្រុស ទាំង៣រូបរបស់សម្តេច ហ៊ុន សែន រួមមានសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី, លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងលោក ហ៊ុន ម៉ានិត មេបញ្ជាការរងកងទ័ពជើងគោក។ មុនយាងមកកម្ពុជា ព្រះមហាក្សត្រប្រ៊ុយណេ ក៏បានបញ្ចប់ព្រះទស្សនកិច្ចផ្លូវការនៅប្រទេសថៃ និងបានជួប លោក ថាក់ស៊ីន ស៊ីណាវ៉ាតត្រា អតីតនាយករដ្ឋមន្ត្រីថៃ ដែលព្រះអង្គរាប់អានទុកជាប្អូនទី១ផងដែរ។ ក្រោយសោយក្រយា ព្រះចៅស៊ុលតង់ ហាជី ហាសិនណល់ ប៊ូលហ្កះ ព្រះមហាក្សត្រប្រ៊ុយណេ និងព្រះរាជបុត្រា ម៉ាទីន បានយាងនិវត្តន៍ទៅកាន់ប្រទេសប្រ៊ុយណេ នៅវេលាម៉ោងជាង១២ ថ្ងៃត្រង់ ថ្ងៃទី៣០ ខែមេសានេះ៕ | លោក ហ៊ុន ម៉ានី ចាត់ទុកព្រះរាជដំណើររបស់ព្រះចៅស៊ុលតង់ ហាជី ហាសិនណល់ ប៊ូលហ្កះ ព្រះមហាក្សត្រនៃប្រទេសប្រ៊ុយណេ មកកាន់ប្រទេសកម្ពុជា ថាបានបង្ហាញពីទំនាក់ទំនងបងប្អូនដ៏ភក្តី និងជិតដិតជាមួយសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាដែលជាឪពុក។ |
គណៈកម្មការសម្ព័ន្ធសាកលវិទ្យាល័យពិភពលោក (The Worlds University with Real Impact Ranking ២០២១) បានសម្រេចផ្តល់ចំណាត់ថ្នាក់ដល់សកលវិទ្យាល័យជាតិគ្រប់គ្រង សម្រាប់ផ្នែកកម្មវិធីសិក្សាសហគ្រិនភាព ដែលជាប់ចំណាត់ថ្នាក់ទី២៦ ក្នុងចំណោមសកលវិទ្យាល័យទាំង៥០។ ចំណែកកម្មវិធីបណ្តុះតម្លៃសីលធម៌សង្គមរបស់សាកលវិទ្យាល័យជាតិគ្រប់គ្រង គឺទទួលបានចំណាត់ថ្នាក់ទី៣៧ និងកម្មវិធីគ្រប់គ្រងក្នុងពេលមានវិបត្តិ ជាប់ចំណាត់ថ្នាក់ទី៣៣ ក្នុងចំណោមសកលវិទ្យាល័យទាំង៥០។ ក្រសួងអប់រំ យុវជន និងកីឡា បានចាត់ទុកលទ្ធផលនេះ ជាការឆ្លុះបញ្ចាំងអំពី កិច្ចខិតខំប្រឹងប្រែងរបស់គណៈគ្រប់គ្រង សាស្ត្រចារ្យ និងបុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ក្នុងការកែលម្អកម្មវិធីសិក្សា និងដំណើរការបង្រៀន និងការស្រាវជ្រាវ ក្នុងបរិការណ៍ជំងឺកូវីដ-១៩។ ជាពិសេសបានពាំនាំនូវមុខមាត់ថ្មីនៃវិស័យឧត្តមសិក្សារបស់កម្ពុជាទៅកាន់ឆាកអន្តរជាតិ និងផ្តល់ជំនឿទុកចិត្តសម្រាប់អប់រំ និងការស្រាវជ្រាវនៅកម្រិតឧត្តមសិក្សាជូនដល់សិស្សានុសិស្ស និស្សិត មាតាបិតា និងអាណាព្យាបាល និងជាបន្ទាត់ថ្មីនៃការប្រកួតប្រជែង ការលើកកម្ពស់គុណភាពអប់រំ និងការស្រាវជ្រាវ ដើម្បីឆ្ពោះទៅការបង្កើតកម្មវិធីសិក្សា សម្រាប់ឆ្លើយតម្រូវការទីផ្សារ និងអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ សូមបញ្ជាក់ថា សកលវិទ្យាល័យ Hanze University of Applied Sciences នៃប្រទេសហូឡង់ ជាប់ចំណាត់ថ្នាក់លេខ១ ផ្នែកកម្មវិធីសិក្សាសហគ្រិនភាព។ សកលវិទ្យាល័យ Burapha University នៃប្រទេសថៃ ជាប់ចំណាត់ថ្នាក់លេខ១ ផ្នែកកម្មវិធីគ្រប់គ្រងក្នុងពេលមានវិបត្តិ និងសកលវិទ្យាល័យ Ecole 42 នៃប្រទេសបារាំង ជាប់ចំណាត់ថ្នាក់លេខមួយផ្នែក វិធីបណ្តុះតម្លៃសីលធម៌សង្គម៕ | ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានសាទរដល់សកលវិទ្យាល័យជាតិគ្រប់គ្រង ដែលត្រូវបានគណៈកម្មការសម្ព័ន្ធសាកលវិទ្យាល័យពិភពលោក ទទួលស្គាល់ និងវាយតម្លៃថា ជាសាកលវិទ្យាល័យកំពូល ក្នុងចំណោមសកលវិទ្យាល័យទាំង៥០ក្នុងពិភពលោក។ |
១១នាក់ដំបូងរបស់លោកគ្រូបង្វឹក Koji Gyotoku មានអ្នកចាំទី ម៉ាត់ ហ្វារីប, សែន ហានាហ្វី, អ៊ឺម ដាណាត, ឌឿន ជីតុង, លឹម វឌ្ឍនា, គារ វិសាល, ផាន វិរៈ, នឹម អូរវ៉ាន់ដា, សេត មហាម៉ាត់សឡេះ, វ៉ន សុវណ្ណារ៉ា និងថាញ់ ដារ៉ូ។ ដោយឡែក វ៉ាស៊ុណាន់ កៈសិដេជ កូនប្រុសអ្នកស្រី ពុធ ធិតា ប្រធានក្លិបបឹងកេត ស្ថិតក្នុងកៅអីបម្រុង។ ជំនួបកាត់ក្តីចុងក្រោយពូល C រវាង កម្ពុជា និងព្រុយណេ នឹងចាប់ផ្តើមនៅម៉ោង៣ បន្តិច ទៀតនេះ។ កាលពីជំនួបបើកឆាកដែលកម្ពុជា ទល់មីយ៉ាន់ម៉ា ទាំង ថាញ់ ដារ៉ូ និង ស៊ុណាន់ កៈសិដេជ សុទ្ធតែបង្ហាញខ្លួននៅជម្រើសដំបូង។ នៅជំនួបទី២ទល់វៀតណាម ដារ៉ូ និងកៈសិដេជ នៅកៅអីបម្រុងដូចគ្នា៕ | ខ្សែប្រយុទ្ធឆ្នើម ថាច់ ដូរ៉ូ ស្ថិតក្នុងជម្រើស១១នាក់ដំបូងរបស់ក្រុមកម្ពុជា អាយុក្រោម១៦ឆ្នាំ ក្នុងជំនួបចុងក្រោយពូល C ទល់ព្រុយណេ ក្នុងការប្រកួត Asean U16 Boys Championship ឆ្នាំ ២០២៤។ |
វចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត បានពន្យល់ពាក្យ «រយៈ»ជាសំស្ក្រឹត និងបាលីលាយគ្នា មានន័យថា សន្ទុះ,ល្បឿន,ដំណើររួសរាន់, ឆាប់រហ័ស។ ឧទាហរណ៍៖ រយៈកាល,រយៈផ្លូវ, រយៈវេលា, រយៈពេល។ ចំណែកឯពាក្យ «រយះ»មានន័យថា បែករហែកញែកចេញដូចគេចាប់យះ។ ឧទាហរណ៍៖ សើចរយះមាត់, មែកឈើរយះ, រយះសំពត់ ជាដើម៕ | «រយៈ»សំដៅលើ សន្ទុះ,ល្បឿន,ដំណើររួសរាន់, ឆាប់រហ័ស។ ចំណែកឯពាក្យ «រយះ» សំដៅលើ រហែកញែកចេញដូចគេចាប់យះ។ |
ប្រធានព្រឹទ្ធសភាអូស្ដ្រាលី លោក ស្កុត រីយេន (Scott Ryan) បានទទួលទង់ APPF ពីសម្ដេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា ដើម្បីជាសក្ខីភាពបញ្ជាក់ថា អូស្ដ្រាលីជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ APPF លើកទី២៨ នៅឆ្នាំក្រោយនេះ។ លោក ស្កុត រីយេន បានសម្ដែងអារម្មណ៍រីករាយ និងបង្ហាញជំហរបន្តលើកកម្ពស់យន្តការ APPF ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការជាមួយប្រទេសនានាក្នុងតំបន់ និងពិភពលោក ដើម្បីសុខសន្ដិភាព និងការអភិវឌ្ឍដោយនិរន្ដរភាព។ គួរបញ្ជាក់ថា កិច្ចប្រជុំ APPF លើកទី២៨ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ និងរៀបចំនៅខេត្តសៀមរាបមានប្រទេសចំនួន ២១ចូលរួមក្នុងចំណោមប្រទេស ២៧ ដែលជាសមាជិកភាព។ កម្ពុជាបានចូលរួមជាមយយវេទិកានេះតាំងពីឆ្នាំ ១៩៩៥មក៕ | សៀមរាប៖ កិច្ចប្រជុំសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF) លើកទី២៧ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះ បានបិទបញ្ចប់ហើយនៅល្ងាចថ្ងៃទី១៦ មករា ឆ្នាំ២០១៩។ កិច្ចប្រជុំពេញ៣ថ្ងៃចាប់ពីថ្ងៃទី១៤ មក បានសម្រេចផ្លែផ្កាគួរឱ្យកត់សម្គាល់ ដូចជាបញ្ហាឧក្រិដ្ឋកម្មក្នុងតំបន់ បម្រែបម្រួលអាកាសធាតុ និងសមភាពយេនឌ័រជាដើម។ល។ ជាមួយគ្នានេះដែរ ប្រទេសអូស្ដ្រាលី នឹងទទួលធ្វើម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំលើកទី២៨ ដែលគ្រោងធ្វើនៅខែមករា ឆ្នាំ២០២០។ |
នៅក្នុងកិច្ចប្រជុំជាមួយជំនួយការជាន់ខ្ពស់របស់វិមានប្រធានាធិបតីកូរ៉េខាងត្បូង Cheong Wa Dae ប្រមុខរដ្ឋកូរ៉េខាងត្បូង លោកមូន ចេអ៊ីន បានលើកឡើងថា៖ « កូរ៉េខាងត្បូង នឹងធានាថា នឹងមិនមានភាពខ្វះចន្លោះណាមួយក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការសម្ព័ន្ធមិត្តអាមេរិក-កូរ៉េខាងត្បូង និងដំណើរការសន្តិភាពលើឧបទ្វីបឡើយ»។ ក្នុងន័យនេះ កូរ៉េខាងត្បូង នឹងបង្កើនទំនាក់ទំនងពហុវិស័យជាមួយអាមេរិក ក្នុងរដ្ឋបាលរបស់លោក ចូ បៃឌិន ដែលគ្រោងចូលកាន់តំណែងនៅខែមករា ឆ្នាំ២០២១ខាងមុខនេះ។ បន្ថែមពីលើនេះ លោក មូន ក៏បានប្តេជ្ញាជំរុញទំនាក់ទំនងកូរ៉េខាងត្បូង-អាមេរិក ឲ្យមានកាន់តែរឹងមាំ និងបន្តអភិវឌ្ឍការផ្សារភ្ជាប់ប្រជាជននៃប្រជាជាតិទាំងពីរផងដែរ។ តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap កូរ៉េខាងត្បូង នឹងសហការជាមួយរដ្ឋបាលប្រធានាធិបតីទី៤៦ របស់អាមេរិកលើគុណតម្លៃរួមគ្នា ដូចជាលទ្ធិប្រជាធិបតេយ្យ សន្តិភាព សិទ្ធិមនុស្ស កិច្ចសហប្រតិបត្តិការពហុភាគី ការរួបរួមជាអន្តរជាតិ និងជាពិសេសការប្រយុទ្ធប្រឆាំងCOVID-19 និងការបម្រែបម្រួលអាកាសធាតុជាដើម។ ចំណែកក្នុងវិស័យសេដ្ឋកិច្ចវិញ លោក មូន បានលើកឡើងថា កូរ៉េខាងត្បូង នឹងស្វែងរកកិច្ចសហប្រតិបត្តិការទ្វេភាគីលើសេដ្ឋកិច្ចរវាងក្រុងសេអ៊ូល និងក្រុងវ៉ាស៊ីនតោន ឲ្យកាន់តែធំជាងមុន នៅក្នុងអាណត្តិរបស់លោក បៃឌិន ផងដែរ។ នៅថ្ងៃទី៧ ខែវិច្ឆិកាកន្លងទៅ ប្រធានាធិបតីកូរ៉េខាងត្បូងរូបនេះ ក៏បានចេញសារអបអរសាទរលោក បៃឌិន បេក្ខជនប្រធានាធិបតីបក្សប្រជាធិបតេយ្យផងដែរ បន្ទាប់ពីលោក ត្រូវបានបោះឆ្នោតឲ្យជាប់ជាប្រធានាធិបតីទី៤៦របស់អាមេរិក។ ប្រសិនគ្មានការប្រែប្រួលទេ ពិធីប្រគល់តំណែងប្រធានាធិបតីអាមេរិក នឹងធ្វើឡើងនៅចុងខែមករា ឆ្នាំ២០២១ ខាងមុខនេះ៕ | ប្រធានាធិបតីកូរ៉េខាងត្បូង លោកមូន ចេអ៊ីន នៅថ្ងៃទី៩ ខែវិច្ឆិកា បានសន្យាថា នឹងពង្រឹងទំនាក់ទំនងទ្វេភាគីបន្ថែមទៀតជាមួយប្រធានាធិបតីអាមេរិកថ្មី ដែលគ្រោងនឹងចូលកាន់តំណែងចាប់ពីខែមករា ឆ្នាំ២០២១ តទៅ។ ក្នុងកិច្ចសហប្រតិបត្តិការនេះ លោកប្រធានាធិបតីកូរ៉េខាងត្បូង បានប្តេជាការពារមិនឲ្យមានចន្លោះប្រហោងឡើងក្នុងសម្ព័ន្ធមិត្តទាំងពីរ។ |
សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយ អំពីអត្ថប្រយោជន៍នៃការថែរក្សាសុខភាព និងសម្ផស្ស តាមរយៈវិធីកែប្រែទម្លាប់នៃការរស់នៅឲ្យបានត្រឹមត្រូវ និងរួមមានការធ្វើបទបង្ហាញ និងផ្តល់ការប្រឹក្សាយោបល់ អំពីការស្ដារ និងថែរក្សាសុខភាព និងសម្ផស្ស ពីសំណាក់ក្រុមគ្រូពេទ្យជំនាញ ដែលបានឆ្លងកាត់ការហ្វឹកហ្វឺន បណ្ដុះបណ្ដាល និងទទួលបានសញ្ញាប័ត្របញ្ជាក់គុណភាព ពីស្ថាប័ននានានៅលើពិភពលោក ដើម្បីណែនាំអ្នកចូលរួម ឲ្យអនុវត្តការថែរក្សាសុខភាព និងសម្ផស្សឲ្យបានត្រឹមត្រូវ។ ថ្លែងក្នុងសិក្ខាសាលានេះ លោក ខៀវ កាញារីទ្ធ បានមានប្រសាសន៍ថា៖«ឆ្លៀតក្នុងឱកាសនេះ ខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ Abosolute Health Group ដែលបានជ្រើសរើសប្រទេសកម្ពុជា ដើម្បីរៀបចំសិក្ខាសាលាដ៏មានអត្ថប្រយោជន៍នេះឡើង ដើម្បីចែករំលែកចំណេះដឹង និងស្វែងយល់ពីការព្យាបាលបង្កើតកោសិកាថ្មីនេះឡើង ដល់អ្នកចូលរួម ក៏ដូចជាប្រជាជនកម្ពុជា។ ខ្ញុំជឿជាក់ថា ការព្យាបាលបង្កើតកោសិកាថ្មីឡើងវិញ និងពន្យារភាពចាស់នេះ នឹងទទួលបានការចាប់អារម្មណ៍ពីអ្នកចូលរួមទាំងអស់ និងពិតជាបានរួមចំណែកបញ្ជ្រាបពីចំណេះដឹងផ្នែកសុខភាព ជូនអ្នកចូលរួមទាំងអស់»។ ថ្លែងក្នុងសិក្ខាសាលាផងដែរនេះ វេជ្ជបណ្ឌិត CHATCHAI SRIBUNDIT អគ្គនាយកក្រុមហ៊ុន Absolute Health Group បានគូសបញ្ជាក់ថា៖«ខ្ញុំមានសេចក្តីសោមន្ស ក្នុងការស្វែងរកដៃគូសហការនៅកម្ពុជា ដើម្បីធានាបានឲ្យថា ប្រជាជននៅក្នុងតំបន់ទទួលបានការព្យាបាលដែលមានគុណភាព»។ Absolute Health គឺជាគ្លីនិកដែលឈានមុខគេនៅប្រទេសថៃ និងមានក្រុមគ្រូពេទ្យជំនាញ ពោរពេញដោយបទពិសោធន៍ ដែលផ្ដល់នូវទំនុកចិត្តជូនអតិថិជន នូវការព្យាបាលឆ្លើយតបទៅនឹងតម្រូវការផ្នែកសុខភាពគ្រប់ផ្នែក គ្រប់ដំណាក់កាល ចាប់តាំងពីការពិនិត្យវិភាគសុខភាពលក្ខណៈជារួម ដើម្បីរកឲ្យឃើញនូវមូលហេតុនៃជំងឺយ៉ាងស៊ីជម្រៅ ការពិនិត្យវិភាគជំងឺរ៉ាំរ៉ៃនានា ការថែទាំសុខភាព ក្នុងន័យការពារជំងឺ និងពន្យារភាពចាស់ ព្រមជាមួយនឹងសេវាប្រកបដោយភាពងាយស្រួល កក់ក្ដៅ យកចិត្តទុកដាក់ នាគ្រប់ដំណាក់កាលទាំងអស់ នៃការព្យាបាល។ លើសពីនេះទៅទៀត ក្រុមគ្រូពេទ្យជំនាញ មិនត្រឹមតែបំពេញតួនាទីជាគ្រូពេទ្យព្យាបាលប៉ុណ្ណោះទេ ថែមទាំងបំពេញតួនាទី ជាទីប្រឹក្សាផ្នែកសុខភាពផ្ទាល់ខ្លួន ដើម្បីជាវិធីសាស្ត្រគាំទ្រសុខភាពដ៏ល្អ ចំពោះអ្នកជំងឺក្នុងរយៈពេលវែងទៀតផង។ គ្លីនិកនេះ សង្កត់ធ្ងន់លើការព្យាបាលឲ្យចំមូលហេតុពិតនៃជំងឺ ការពារមិនឲ្យមានជំងឺ ដោយឧបករណ៍និងបច្ចេកវិទ្យាទំនើបទាន់សម័យ គ្រប់ដណ្ដប់គ្រប់ប្រព័ន្ធដំណើរការរាងកាយ ស្ដារនិងព្យាបាលជំងឺ ដោយវិធីកែប្រែទម្លាប់ការរស់នៅ លាងជាតិពុល ប្រើប្រាស់សារធាតុចិញ្ចឹម វីតាមីន និងជាតិអ៊ីយ៉ុង ការមើលថែផ្នែកចំណីអាហារចំពោះបុគ្គលយ៉ាងមានអនាម័យ ការថែទាំសម្រស់ស្បែក ពន្យារភាព និងការបន្តឹងស្បែកនិងរាង្គកាយ ដើម្បីឲ្យអ្នកមានភាពស្រស់ស្អាតដូចធម្មជាតិ ដោយបច្ចេកវិទ្យាព្យាបាលដោយចលនា និងស្ដារដោយវេជ្ជសាស្ត្រ ដោយប្រើកាំរស្មីឡាស៊ែរ រលក shock wave រលកម៉ាញ៉េទិច ដើម្បីព្យាបាលដោយគ្មានការឈឺចាប់។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖ លោក សេង វណ្ណៈ លេខទូរស័ព្ទ៖ +855 92 217 434 ៕ (អត្ថបទពាណិជ្ជកម្ម) | ភ្នំពេញ៖ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ គ្លីនិកពហុព្យាបាល Absolute Health នៃព្រះរាជាណាចក្រថៃ បានរៀបចំសិក្ខាសាលាមួយ ស្តីការព្យាបាលបង្កើតកោសិកាថ្មីឡើងវិញ និងពន្យារភាពចាស់។ សិក្ខាសាលានេះ រៀបចំឡើងនៅសណ្ឋាគារសូហ្វីថែល ភ្នំពេញ ភូគីត្រា ក្រោមអធិបតីភាព លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកស្រី តឹករ៉េត កំរ៉ង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងមានការអញ្ជើញចូលរួមដោយភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើននាក់។ |
នៅក្នុងកម្មវិធី ដែលមានការចូលរួមផងដែរពីសំណាក់លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងភរិយា បេក្ខជនទាំង៦នាក់ បានបើកឆាកដោយច្រៀងរួមគ្នា។ បន្ទាប់មកពួកគេបានបកស្រាយចម្រៀងម្នាក់១បទនៅវិញ្ញាសាទី១ ។ សម្រាប់កូនក្រុមរបស់កញ្ញា សុគន្ធ នីសា កុមារី ឃុយ ម៉ីហៀង អាយុ១២ឆ្នាំ មកពីខេត្តកំពង់ស្ពឺ ច្រៀងបទ «ខ្យល់កំពូលភ្នំ» កុមារី ណូ ឈូស៊ីវហេង អាយុ៧ឆ្នាំ នៅរាជធានីភ្នំពេញ ច្រៀងបទ «Let it go»។ ចំណែកកូនក្រុមលោក ព្រាប សុវត្ថិ វិញ កុមារា ឡុង លីងគ័ង្គ អាយុ១២ឆ្នាំ មកពីខេត្តតាកែវ បកស្រាយបទ «បងពីមុនឆ្កួតបាត់ហើយ» កុមារា ពេជ្រ ថៃ អាយុ១២ឆ្នាំ មកពីខេត្តបាត់ដំបង ច្រៀងបទ «អាណែតមាសបង»។ ងាកទៅកូនក្រុមរបស់កញ្ញា ឱក សុគន្ធកញ្ញា ឯណោះវិញ កុមារី រ៉ន ចាន់ឌីន អាយុ១២ឆ្នាំ មកពីខេត្តកំពង់ស្ពឺ ច្រៀងបទ «ស្រីណាមិនយំ» កុមារី សុខ សុជាតា អាយុ១២ឆ្នាំ ពីរាជធានីភ្នំពេញ ច្រៀងបទ «ផ្លូវស្នេហ៍បែកបាក់»។ ឈានដល់វិញ្ញាសាទី២ បេក្ខជនត្រូវបានតម្រូវឲ្យច្រៀងជាមួយគ្រូបង្វឹករបស់ខ្លួន។ ឡុង លីងគ័ង្គ និង ពេជ្រ ថៃ ចាប់ដៃគ្នាច្រៀងជាមួយ លោក ព្រាប សុវត្ថិ នូវបទចម្រៀងដែលមានចំណងជើងថា «ថ្នម»។ បន្ទាប់មក កញ្ញា សុគន្ធ នីសា ច្រៀងបទ «Sweet តែដំបូង» ជាមួយ ឃុយ ម៉ីហៀង និង ណូ ឈូស៊ីវហេង ដែលជាកូនក្រុមរបស់ខ្លួន។ ចុងក្រោយ ជាការបកស្រាយបទ «គ្មានថ្ងៃអូនមិនយំ» របស់កញ្ញា ឱក សុគន្ធកញ្ញា ជាមួយ រ៉ន ចាន់ឌីន និង សុខ សុជាតា។ ក្រៅរង្វាន់លើកទឹកចិត្តជាច្រើនផ្សេងទៀត បេក្ខជនវគ្គផ្តាច់ព្រ័ត្រទាំង៦នាក់ សុទ្ធតែទទួលបានការឧបត្ថម្ភបន្ថែមពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងម្នាក់ៗចំនួន ៣០០០ដុល្លារអាមេរិកផងដែរ៕ | កុមារា ពេជ្រ ថៃ បានក្លាយជាម្ចាស់ពានក្នុងកម្មវិធីប្រឡងចម្រៀងកុមារ The Voice Kids Cambodia របស់ទូរទស្សន៍ហង្សមាស ប្រចាំឆ្នាំ២០១៧ ដែលមានប្រាក់រង្វាន់១០០លានរៀល និងការឧបត្ថម្ភជាច្រើនផ្សេងទៀត។ ពេជ្រ ថៃ ទទួលបានសំឡេងគាំទ្រច្រើនជាងបេក្ខជន៥នាក់ទៀតនាការប្រកួតផ្តាច់ព្រ័ត្រនៅរាត្រីថ្ងៃសៅរ៍ ទី១៤ ខែតុលា។ |
យុទ្ធនាការនេះបានប្រើនូវ Hashtag ជំរុញទឹកចិត្តចំនួនបីរួមគ្នាជាមួយនឹងសុភាពនារី ដែលមានបុគ្គលិកលក្ខណៈរឹងមាំបំផុតទាំងបីរូបរបស់សែលកាត ដើម្បីផ្សព្វផ្សាយអំពីការយល់ដឹងនៃតម្លៃរបស់ស្ត្រី។ #GenerationEquality #IWD2021 #SheEmpowers។ នៅក្នុងវីដេអូ ដែលកំពុងផ្សាយផ្ទាល់លើបណ្តាញសង្គមហ្វេសប៊ុកនាពេលនេះ កញ្ញា រ៉េត ស៊ូហ្សាណា ដែលជាទូតសុឆន្ទៈតំណាងឱ្យសែលកាត, ស្រីនា ដែលជាអ្នកចែករំលែកមាតិកាទាក់ទងនឹងការថែរក្សាសម្រស់ដែលកំពុងទទួលបាននូវការគាំទ្រខ្លាំង និង Mina ដែលជា Idol ដ៏ពេញនិយមបំផុតមួយរូបផងនោះ បានចែករំលែកនូវរឿងរ៉ាវផ្ទាល់ខ្លួនរបស់ពួកគាត់ ពាក់ព័ន្ធនឹងបញ្ហាប្រឈមនៅក្នុងជីវិត ដើម្បីជួយលើកទឹកចិត្តដល់ស្ត្រីគ្រប់រូបឱ្យមានកម្លាំងចិត្តក្នុងការសម្រេចបាននូវគោលដៅជីវិតរបស់ខ្លួន។ កញ្ញា ស៊ូហ្សាណា បានចែករំលែកឱ្យដឹងថា៖ «ពេលខ្លះ នៅពេលដែលយើងសម្រេចបាននូវលទ្ធផលជាផ្លែផ្កា ក៏មានលេចចេញនូវមនុស្សដែលស្អប់យើង និងចង់ធ្វើឱ្យយើងអាប់ឱន ហើយប្រសិនបើពួកគេយករឿងទាំងអស់ហ្នឹងទៅចែករំលែកនៅលើបណ្តាញសង្គមទៀតនោះ វាអាចនឹងបង្កបញ្ហាជាច្រើនដល់ខ្លួនយើង»។ «ខ្ញុំចង់ផ្តាំផ្ញើរទៅកាន់ស្ត្រីគ្រប់រូបថា យើងត្រូវតែធ្វើខ្លួនឱ្យរឹងមាំជាងបុគ្គលទាំងអស់នេះ ហើយយើងត្រូវជឿជាក់លើខ្លួនឯង និងកុំសូវខ្វល់ខ្វាយពីអ្វីដែលមនុស្សផ្សេងទៀតកំពុងគិតមកលើយើង។ មិនត្រូវឱ្យគេមករារាំងផ្លូវទៅកាន់គោលដៅរបស់យើងនោះឡើយ»។ អ្នកទាំងអស់គ្នា ដែលបានទស្សនាវីដេអូនៅលើទំព័រហ្វេសប៊ុកសែលកាត Cellcard Play និង People in Need Cambodia ក៏ត្រូវបានលើកទឹកចិត្តឱ្យចែករំលែកវីដេអូទាំងនេះ ទៅកាន់ស្ត្រីទាំងអស់ដែលពួកគេតែងគោរពកោតសរសើរ និងឱ្យតម្លៃបំផុត រួមជាមួយនឹងសារផ្ទាល់ខ្លួនដើម្បីសម្តែងនូវការដឹងគុណផងដែរ។ រឿងរ៉ាវទាំងឡាយដែលមានអត្ថន័យដក់ជាប់អារម្មណ៍បំផុតនៅក្នុងយុទ្ធនាការនេះ នឹងត្រូវយកទៅចែករំលែកបន្តនៅតាមបណ្តាញសង្គម ដើម្បីឱ្យប្រជាពលរដ្ឋនៅទូទាំងប្រទេសបានជ្រាបកាន់តែច្បាស់។ កិច្ចសហការនៅក្នុងយុទ្ធនាការ រវាងក្រុមហ៊ុនសែលកាត និងអង្គការ People in Need Cambodia នេះ គឺជាគំនិតផ្តួចផ្តើមមនុស្សធម៌ដំបូងគេក្នុងឆ្នាំនេះ បន្ទាប់ពីស្ថាប័នទាំងពីរបានចុះអនុស្សារណៈយោគយល់គ្នារកាលពីខែមករាកន្លងទៅថ្មីៗនេះ។ លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាតបានមានប្រសាសន៍ឱ្យដឹងថា៖ អង្គការ People in Need Cambodia កំពុងដឹកនាំនូវគម្រោងជាច្រើន ដែលផ្តល់នូវសារៈប្រយោជន៍នៅទូទាំងប្រទេសកម្ពុជា ហេតុដូចនេះហើយ ក្រុមហ៊ុនសែលកាត ពិតជាមានមោទនភាពបំផុត ដែលបានចូលរួមសហការជាមួយ ក៏ដូចជាជួយផ្សព្វផ្សាយនូវកិច្ចការងារដែលពួកគេកំពុងអនុវត្ត។ ក្រោមកិច្ចសហការនេះ ក្រុមហ៊ុនសែលកាត រួមជាមួយក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប នឹងចូលរួមគាំទ្រគម្រោងរបស់អង្គការ PIN ដោយក្នុងនោះមានដូចជា គម្រោងគ្រប់គ្រងគ្រោះមហន្តរាយ ការឆ្លើយតបទៅនឹងវិបត្តិជម្ងឺកូវីដ សមភាពយេនឌ័រ និងការគោរពសិទ្ធិស្ត្រីនិងកុមារជាដើម៕ (អត្ថបទពាណិជ្ជកម្ម) | ដើម្បីចូលរួមអបអរសាទរទិវាសិទ្ធិនារីនាឆ្នាំនេះ ក្រុមហ៊ុនសែលកាតបានបង្ហាញជូននូវឈុតវីដេអូពិសេសមួយ ក្រោមកិច្ចសហការជាមួយអង្គការ People in Need Cambodia ដើម្បីអបអរសាទរដល់វីរនារីទាំងអស់នៅក្នុងប្រទេសកម្ពុជា។ |
អ្នកកំពុងរកវិធីសាស្ត្រព្យាបាលស្នាមអុជខ្មៅ ស្នាមជាំ អាចម៍រុយ វិធីមួយដែលមានប្រសិទ្ធភាពតែមិនប៉ះពាល់ដល់ស្បែកមុខ។ ស្បែកមុខរបស់អ្នកប៉ះពាល់ជាមួយនឹងកម្ដៅថ្ងៃច្រើន ធ្វើឲ្យស្បែកជាំស្រអាប់ខ្មៅ។ ការបាត់បង់តុល្យភាពអ័រម៉ូន ជះឥទ្ធិពលដល់ហ្សែនបន្ត ក៏ជាមូលហេតុបង្កគ្រោះថ្នាក់ដល់ស្បែកធ្វើឲ្យស្បែកត្រូវស្ងួត បង្កើតស្នាមអុជខ្មៅ ស្នាមជាំ ជាពិសេសក្រោយពេលសម្រាលកូនរួច។ ដើម្បីមានស្បែកមុខមាំមួន ស្រស់ស្អាត និងជឿជាក់ការពារការបង្កើតស្នាមអុជខ្មៅ អ្នកទាំងអស់គ្នាគួរមានវិធីត្រៀមបំរុងល្អបំផុត។ កែប្រែរបបអាហាររាល់ថ្ងៃដើម្បីតុល្យភាពអាហារូបត្ថម្ភ អនុវត្តវិធីសាស្ត្រថែសម្រស់តាមបែបធម្មជាតិ កាត់បន្ថយការប្រើប្រាស់ផលិតផលថែរក្សាស្បែកបណ្ដាលឲ្យប៉ះពាល់ដល់ស្បែក។ ក្ដាប់ជាប់តម្រូវការទាំងនោះ ឡេលាបកំចាត់ស្នាមអុជខ្មៅ Kami Skin K3 បានផលិតចេញ។ KAMI SKIN - គឺជាវិធីសាស្ត្រល្អបំផុតសម្រាប់ស្បែកចាស់ជរា ស្បែកត្រូវខួចខាត អុជខ្មៅជាំនិងអាចម៍រុយ។ ក្នុងឡេមានផ្ទុកច្រើនសារជាតិចិញ្ចឹម វីតាមីនជាមួយនឹងម៉ូលេគុលតូចៗអាចជ្រាបចូលជ្រៅទៅក្នុងស្បែក ជួយឲ្យស្បែកស្រូបយកងាយស្រួលនិងប្រសិទ្ធភាពបំផុត។ មានចម្ងល់មួយដែលអ្នកទាំងអស់គ្នាច្រើនតែសួរថា៖ តើឡេព្យាបាលស្នាមអុជខ្មៅ Kami Skin K3 នេះពិតជាមានប្រសិទ្ធភាពមែនឬទេ? ដើម្បីឲ្យតម្លៃផលិតផលមួយដែលល្អឬមិនល្អ អ្នកគួរពិនិត្យមើលសមាសធាតុផ្សំនិងយន្តការនៃផលប៉ះពាល់របស់ផលិតផល។ -សាមាសធាតុថែរក្សាស្បែកមុខរបស់ឡេលាបព្យាបាលស្នាមអុជខ្មៅ Kami Skin K3 មានសុវត្ថិភាពល្អសម្រាប់អ្នកប្រើប្រាស់៖ គោលដៅនៃផលិតផលនេះគឺជួយអ្នកប្រើប្រាស់អាចកែប្រែនិងជំនួយការព្យាបាល ថែរក្សាស្បែកមុខដែលមានស្នាមអុជខ្មៅយ៉ាងមានប្រសិទ្ធភាព។ ជាពិសេសមានការចូលរួមនៃបណ្ដាសមាសធាតុផ្សំពីធម្មជាតិជួយឲ្យស្បែកមាំមួន ម៉ដ្ខរលោងនិងមិនបារម្ភពីបញ្ហាស្នាមអុជខ្មៅទៀតឡើយ។ ១/ផ្សិតលិង្សី៖ បានចាត់ទុកជាឳសថមួយល្អបំផុត។ ការប្រើប្រាស់ផ្សិតលិង្សីជួយឲ្យរាងកាយផ្គត់ផ្គង់គ្រប់គ្រាន់ជាតិទឹក ជួយរក្សានិងប្រើប្រាស់ជាតិទឹកត្រឹមត្រូវ ការពារបានភាពបត់បែននៃស្បែក រក្សាបានសំណើម និងធ្វើឲ្យស្បែកទន់ម៉ដ្ឋរលោង។ ទន្ទឹមនឹងនោះផ្សិតលិង្សីអាចជួយឲ្យរាងកាយបន្សុតបានរ៉ាឌីកាល់សេរីរាង្គ ជួយបញ្ចេញជាតិពុលក្នុងរាងកាយ មានផលប្រយោជន៍បណ្ដេញសារជាតិអាក្រក់នៅលើស្បែក ធ្វើឲ្យស្បែកសរលីង ជៀសវាងបានជម្ងឺនៃស្បែក ដូចជា ប្រតិកម្មអាឡែហ្សី។ ប្រយោជន៍បង្កាប្រតិកម្មអាឡែហ្សីដោយសារ Acid Ganoderic។ ២/ យិនស៊ិន៖ មានប្រយោជន៍ការពារតុល្យភាពការរំលាយអាហារ បង្កាភាពចាស់ជរារក្សា និងចិញ្ចឹមកោសិកាស្បែកជ្រៅពីខាងក្នុង បំបាត់ស្នាមជាំខ្មៅ ធ្វើឲ្យស្បែកសស្ដារឡើងវិញភាពស្រស់ស្អាតនៃស្បែក ជាពិសេសគឺមានប្រយោជន៍ប្រឆាំងបាក់តេរីអាក្រក់ដែលនាំឲ្យខូចខាតដល់ស្បែក ខ្លិនក្រអូបឈ្ងុយរបស់យិនស៊ិនមានសម្ថភាពបំបាត់ការហត់នឿយ ធ្វើឲ្យអារម្មណ៍ស្រស់ថ្លា ពង្រឹងសុខភាពទៀតផង។ ៣/ សារជាតិកន្ទុយក្រពើ៖ មានប្រយោជន៍កាត់បន្ថយភាពហើមដែលកើតឡើងដោយមុន ការពារការបង្កើតមុនថ្មី កាត់បន្ថយមុន និងបង្កើតការបត់បែននៃស្បែក។ ៤/ សារជាតិទឹកឃ្មុំ៖ ទឹកឃ្មុំមានលទ្ធភាពបង្កើនភាពធន់និងការពារការឆ្លងមេរោគ រក្សាសំណើមធម្មជាតិនៃស្បែក បំបាត់កោសិកាអាក្រក់អំពីស្នាមខ្មៅ អាចម៍រុយ។ ជាពិសេស នៅរដូវត្រជាក់ ក្ដៅខ្លាំង ទឹកឃ្មុំនៅមានប្រយោជន៍បង្កើនការបត់បែន រក្សាសំណើមធម្មជាតិ ធ្វើឲ្យស្បែកម៉ដ្ឋរលីង ស្រស់ស្អាត។ ៦/ សារជាតិទឹកដោះគោខាប់៖ គឺជាទឹកដោះគោដំបូងដែលកម្ររកបានខ្លាំងណាស់ សម្បូរសារជាតិចិញ្ចឹម បានផ្ទុកភាពស៊ាំច្រើនដូចជា IgA, IgC, IgM គឺជាបណ្ដាសារជាតិដែលអាចការពារការឆ្លងមេរោគ ប្រឆាំងនឹងបាក់តេរី ល្អបំផុតដើម្បីបញ្ចេញរូបមន្តលេងូតទឹកឲ្យសតាមបែបធម្មជាតិទាំងស្រុង ។ ជាមួយនឹងចំនួន IgC ក្នុងទឹកដោះគោខាប់ខ្ពស់ដល់ ២០០ភាគរយ បើធៀបនឹងទឹកដោះគោធម្មតា ព្រោះក្នុងទឹកដោះគោខាប់សម្បូរ protein, vitamins និង magnesium, zinc, calcium មានប្រយោជន៍រក្សាសំណើមល្អបំផុតសម្រាប់ស្បែក។ ២/ គុណប្រយោជន៍របស់ Kami Skin K3 ជួយបំបែកកោសិកាមេកានិចម៉ដ្ឋទន់រលោងនិងងាយស្រួល ជំនួយការជំរុញដំណើរការរបកនៃកោសិកាស្បែកដែលខួចខាតទន់ខ្សោយ ស្បែកដែលកើតមានស្នាមអុជខ្មៅ អាចម៍រុយ ស្នាមសម្លាកឬស្នាមជាំមកពីស្នាមមុន ។ ធ្វើឲ្យស្បែកម៉ដ្ឋរលីង និងស្រស់ស្អាត មានប្រសិទ្ធិភាពយូរអង្វែង។ បំបាត់ស្នាមអុជខ្មៅ អាចម៍រុយ មុនគ្រប់ប្រភេទ ប្រើ១សប្ដាហ៍នឹងឃើញប្រសិទ្ធិភាព។ បង្កាភាពចាស់ជរានៃបណ្ដាកោសិកាស្បែក ស្ដារឡើងវិញ និងបង្កើតកោសិកាថ្មី។ ជម្រះស្បែកជ្រៅពីខាងក្នុង កម្ចាត់ជាតិពុលក្នុងស្បែក។ ស្ដារឡើងវិញនូវកោសិកាស្បែក ការពារភាពចាស់នៃស្បែក ធ្វើឲ្យស្បែកស្រស់ស្អាត ។ លើកកម្ពស់ដំណើរការសំយោគ protein ជំរុញការលូតលាស់ collagen។ Vitamin C និងបណ្ដាសមាសធាតុផ្សេងធ្វើឲ្យរលាយស្នាមអុជខ្មៅដោយប្រសិទ្ធិភាព ធ្វើឲ្យស្បែកស្រស់ថ្លា ផ្ដល់សំណើមឲ្យស្បែកមាំមួនទទួលយកស្បែកស្អាតឥតខ្ចោះ។ បង្កើតសារជាតិចិញ្ចឹម ផ្គត់ផ្គង់ដល់ស្បែកពីខាងក្នុង។ ធ្វើឲ្យស្បែកសស្មើ និងជម្រះរន្ធញើស។ ជាមួយនឹងសមាសធាតុថែរក្សាស្បែកផ្សំពីធម្មជាតិទាំងស្រុងព្រមទាំងការកែប្រែល្អបំផុតទៅលើស្បែកមុខ ដូច្នេះ Kami Skin K3 សមស្របជាជម្រើសដ៏ល្អនៃអ្នកមានបំណងថែទាំស្បែកមុខ។ទំនាក់ទំនងផ្នែកលក់ និងសេវាដឹកជញ្ជូនដោយឥគិតថ្លៃ ០៦៩ ៥៥០ ៨៣១ ៕ (អត្ថបទពាណិជ្ជកម្ម) | បច្ចុប្បន្ននេះ ឡេលាបព្យាបាលស្នាមអុជខ្មៅ Kami Skin K3 កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជនព្រោះតែប្រសិទ្ធភាពកំចាត់ស្នាមអុជខ្មៅស្នាមជាំនិងអាចម៍រុយរបស់ផលិតផល។ ប៉ុន្តែនៅតែមានអ្នកប្រើប្រាស់ខ្លះមានជម្ងល់ បារម្ភមិនដឹងថា Kami Skin K3 មានប្រសិទ្ធភាពពិតមែនឬទេ? |
អាជ្ញាធរប្រទេសកាតាមិនទាន់បានប្រកាសពីការអនុញ្ញាតឱ្យចំនួនអ្នកគាំទ្រចូលទស្សនាបានប៉ុន្មានភាគរយក្នុងកីឡដ្ឋានអំឡុងពេលប្រកួតឡើយ។ ការប្រកួត World Cup ឆ្នាំ២០២២ ដែលជាព្រឹត្តិការណ៍ដំបូងក្នុងប្រទេសតំបន់អារ៉ាប់ នឹងធ្វើឡើងចាប់ពីថ្ងៃទី២១ ខែវិច្ឆិកា ដល់ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២។ ជាមួយគ្នានេះ សហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) បានបើកការចាប់ឆ្នោតដើម្បីផ្តល់ជូនសំបុត្រសម្រាប់ការប្រកួតនីមួយៗដែលចាប់ផ្ដើមពីតម្លៃ ៦៩ដុល្លារសម្រាប់អ្នកគាំទ្រអន្តរជាតិ។ តម្លៃនេះទាបជាងប្រមាណ១ភាគ៣ ធៀបការប្រកួតឆ្នាំ World Cup ឆ្នាំ២០១៨ ។ ប៉ុន្តែសំបុត្រប្រកួតវគ្គផ្តាច់ព្រ័ត្រចុងក្រោយមានតម្លៃដល់ទៅ១,៦០៧ដុល្លារ។ ពលរដ្ឋកាតា រួមទាំងកម្មករចំណាកស្រុកជាប្រភពនៃភាពចម្រូងចម្រាសអំពីបញ្ហាការរំលោភសិទ្ធិការងារ និងការបាត់បង់ជីវិតជាមួយអ្នករៀបចំកម្មវិធីប្រកួត នឹងត្រូវទទួលបានសំបុត្រក្នុងតម្លៃទាបបំផុតត្រឹមតែ ១១ដុល្លារ។ សម្រាប់អ្នកគាំទ្រដាក់ពាក្យទិញសំបុត្រជាកញ្ចប់សម្រាប់តាមដានការប្រកួតនីមួយៗ ឬតាមក្រុមនីមួយៗ ឬក៏សំបុត្រសម្រាប់កីឡដ្ឋានពិសេស FIFA នឹងចាប់ឆ្នោតនៅថ្ងៃទី៨ ខែកុម្ភៈ ហើយប្រកាសលទ្ធផលនៅថ្ងៃទី៨ ខែមីនា។ កាតាចំណាយប្រាក់រាប់ពាន់លានដុល្លារសម្រាប់ត្រៀមការប្រកួត World Cup លើកដំបូង ឯ FIFA ក៏រំពឹងកម្មវិធីនឹងដំណើរការទៅដោយរលូន។ កីឡដ្ឋានចំនួន៧ បានកសាងឡើង នឹង១កីឡដ្ឋានបានកែលម្អឡើងវិញ ប៉ុន្តែបញ្ហាចំពោះមុខវិញ គឺ ប្រទេសកាតាកំពុងជួបបញ្ហាខ្វះខាតសណ្ឋាគារសម្រាប់អ្នកគាំទ្រ។ «នេះគឺ FIFA World Cup សម្រាប់កាតា តំបន់អារ៉ាប់និងពិភពលោក។ ហើយផលិតផលដែលដាក់លក់ថ្ងៃនេះបានបង្ហាញពីគោលបំណង FIFA ក្នុងការនាំការប្រកួតដ៏ស្រស់ស្អាតទៅកាន់អ្នកគាំទ្រទូទាំងពិភពលោកតាមតែអាចធ្វើបាន។» លោក Fatma Samoura អគ្គលេខាធិការ FIFA បានថ្លែងបែបនេះ។ មិនតែប៉ុណ្ណោះលោក Nasser Al Khater អ្នករៀបចំកម្មវិធី World Cup ប្រចាំកាតា លើកឡើងថា ការប្រកួត FIFA World Cup នៅមជ្ឈិមបូព៌ា និងពិភពអារ៉ាប់ នឹងក្លាយជាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ។ អ្នករៀបចំកម្មវិធីប្រកួតបានរំពឹងថា អ្នកគាំទ្រប្រមាណ១,២លាននាក់ អាចនឹងមកទស្សនាការប្រកួតរបស់ក្រុមទាំង៣២៕ | ព្រឹត្តិការណ៍ពានរង្វាន់ World Cup 2022 នៅប្រទេសកាតា បានចាប់ផ្តើមបើលក់សំបុត្រហើយនាថ្ងៃទី១៩ ខែមករា។ កាតាបានបញ្ចុះតម្លៃសំបុត្រសម្រាប់ប្រជាជន និងកម្មករចំណាកស្រុកដើម្បីបានចូលទស្សនាការប្រកួតក្នុងតម្លៃ១១ដុល្លារ។ |
ស្ថិតនៅតំបន់ទីប្រជុំជនសាអែម នៃខេត្តព្រះវិហារ «សារមន្ទីរធម្មជាតិសកលសម្តេចតេជោ ហ៊ុន សែន ព្រះវិហារ» (Eco-Global Museum Samdech Techo Hun Sen- Preah Vihear) បានលេចចេញជារូបរាងឡើងក្រោមកិច្ចសហប្រតិបត្តិការ១០ឆ្នាំរវាងរដ្ឋាភិបាលកម្ពុជា ដែលមានទីស្តីការគណៈរដ្ឋមន្ត្រី ក្រុមការងារពិសេសថ្នាក់ជាតិតំបន់ព្រះវិហារ អាជ្ញាធរព្រះវិហារ និងអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌នៃអង្គការសហប្រជាជាតិ (យូណេស្កូ)។ សារមន្ទីរធម្មជាតិសកលដែលត្រូវសម្ពោធក្រោមអធិបតីភាពសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នេះ ត្រូវបានចាត់ទុកដូចជាកញ្ចក់មួយដែលពលរដ្ឋនៅតំបន់ព្រះវិហារ អាចប្រើប្រាស់ដើម្បីឆ្លុះបញ្ចាំងពីអតីតកាលរបស់ខ្លួន ជាពិសេសសហគមន៍ជនជាតិភាគតិចកួច។ តាមសេចក្តីប្រកាសព័ត៌មានរបស់យូណេស្កូ សម្តេច ហ៊ុន សែន បានផ្តួចផ្តើមបង្កើតសារមន្ទីរនេះ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០០៨ ក្នុងគោលបំណងឆ្លុះបញ្ចាំងអំពីអារ្យធម៌ដ៏រុងរឿងរបស់ខ្មែរសម័យបុរាណ ហើយព្រមទាំងបង្ហាញអំពីជីវិតសហគមន៍ជនជាតិភាគតិចកួច និងភាពសម្បូរបែបនៃបរិស្ថានធម្មជាតិ។ ក្រៅពីការដាក់តាំងបង្ហាញវត្ថុសិល្បៈប្រមូលមកពីប្រាសាទព្រះវិហារ និងប្រាសាទនានានៅក្នុងតំបន់ សារមន្ទីរធម្មជាតិសកល ក៏មានបង្ហាញនូវប្រភេទសត្វ និងរុក្ខជាតិ ដែលមានលក្ខណៈពិសេស និងកំពុងប្រឈមនឹងការផុតពូជ ព្រមទាំងវត្ថុប្រើប្រាស់ផ្សេងៗដែលឆ្លុះបញ្ចាំងពីសហគមន៍ប្រជាជននៅក្នុងតំបន់ជនជាតិខ្មែរ និងជនជាតិភាគតិចកួយ។ បច្ចុប្បន្ន សារមន្ទីនេះ កំពុងរៀបចំនៅលើផ្ទៃដី១០ហិចតា ដោយមានការដាក់តាំងបង្ហាញអំពីវប្បធម៌ ប្រវត្តិសាស្ត្រ ប្រពៃណី និងធម្មជាតិ ហើយគោលដៅនាថ្ងៃអនាគត វានឹងគ្របដណ្តប់លើផ្ទៃសរុប១៧៧ហិចតា៕ | «សារមន្ទីរធម្មជាតិសកលសម្តេចតេជោ ហ៊ុន សែន ព្រះវិហារ» (Eco-Global Museum Samdech Techo Hun Sen- Preah Vihear) ដែលផ្តួចផ្តើមឡើងដោយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០០៨ ក្រោមកិច្ចសហការជាមួយអង្គការយូណស្កូ ត្រូវបើកសម្ពោធ នាព្រឹកថ្ងៃអង្គារ ទី២០ ខែមីនា នេះ។ |
បើតាមទីភ្នាក់ងារសារព័ត៌មាន Reuters ជំនួបអនឡាញនេះ ធ្វើឡើងខណៈពេលដែលករណីឆ្លងនៅប្រទេសកំពុងអភិវឌ្ឍមានការកើនឡើងយ៉ាងច្រើន រួមទាំងមានការព្រមានផងដែរថាការខាតបង់នឹងមានច្រើនជាង ២,៥ទ្រីលានដុល្លារ ដែលជាបានព្យាករពីពេលមុនដើម្បីឆ្លងកាត់វិបត្តិនេះ។ កិច្ចប្រជុំខាងលើនេះ ត្រូវបានកោះហៅដោយលោកអាន់តូនីញ៉ូ ហ្គូតេរ៉េស អគ្គលេខាធិការ UN ប្រទេសកាណាដា និងហ្សាម៉ាអ៊ីក(Jamaica)។ លោកស្រី Amina Mohammed អគ្គលេខាធិការរងUN និយាយថាប្រទេសកំពុងអភិវឌ្ឍជាច្រើន រួមមានប្រទេសមានចំណូលកម្រិតមធ្យម ខ្វះខាតទឹកប្រាក់ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងជំងឺCOVID-19 និងការស្រោចស្រង់ប្រទេសមកវិញនៅពេលជំងឺCOVID-19 ផុតរលត់ទៅ។ លោកស្រីប្រាប់អ្នកកាសែតថា កិច្ចការនេះកំពុងតែធ្វើ ប៉ុន្តែមិនទាន់រហ័ស។ លោកស្រី Mohammed បន្ថែមថា ការអនុគ្រោះដោយប្រទេសសេដ្ឋកិច្ចនាំមុខចំនួន២០(G20) និងប្រទេសម្ចាស់បំណុល Paris Club ចំពោះការផ្អាកសងបំណុលដល់ចុងឆ្នាំ២០២០ ក្នុងក្របខណ្ឌបំណុលផ្លូវការទ្វេភាគីសម្រាប់ប្រទេសក្រីក្របំផុត ជាការចាប់ផ្តើមយ៉ាងសំខាន់។ ប៉ុន្តែលោកស្រីអះអាងថា នៅមានកិច្ចការចំបាច់ជាច្រើនទៀតដែលត្រូវធ្វើ។ ក្នុងចំណោមប្រទេសចំនួន៧៧ ដែលទទួលបានការអនុគ្រោះផ្អាកការសងបំណុល មានប្រទេសចំនួន២២ បានស្នើពន្យាការសងជាផ្លូវការ។ ចំណែកឯប្រទេសដទៃទៀត បង្ហាញការបារម្ភចំពោះលទ្ធភាពក្នុងការខ្ចីប្រាក់នាពេលខាងមុខ។ កិច្ចប្រជុំនៅថ្ងៃទី២៨ ខែឧសភា នឹងមានការចូលរួមពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ធនាគារពិភពលោក សហភាពអាហ្វ្រិក វិទ្យាស្ថានហិរញ្ញវត្ថុអន្តរជាតិ និងអង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍។ បើតាមលោកស្រី Mohammed កិច្ចប្រជុំនេះមានគោលបំណងសម្រេចសេចក្តីព្រៀងមួយក្នុងរយៈពេល៨សប្តាហ៍។ ជុំវិញកិច្ចប្រជុំថ្ងៃ២៨ ខែឧសភា គេឃើញមានការអំពាវនាវ (IMF) បន្ថែមសាច់ប្រាក់សកល ដោយបែងចែកទុនបំរុងអន្តរជាតិ(Special Drawing Rights)ជាថ្មី ប៉ុន្តែអាមេរិកបដិសេធ។ សេចក្តីព្រៀងសម្រាប់កិច្ចប្រជុំនេះ ក៏ចែងពីការជួយប្រទេសកំពុងអភិវឌ្ឍដែលចង់ផ្អាកការសងបំណុល មិនមែនសម្រាប់តែប្រទេសដែលស្ថិតក្នុងក្របខណ្ឌG20 ឡើយ ក៏ដូចជាការស្នើឲ្យម្ចាស់បំណុលឯកជនចេញវិធានការយ៉ាងសកម្ម ដើម្បីជៀសវាងការក្ស័យធនដោយគ្មានសណ្តាប់ធ្នាប់៕ | មន្ត្រីអង្គការសហប្រជាជាតិ បានអះអាងឲ្យដឹងថា អង្គការសហប្រជាជាតិ (UN) នឹងមានជំនួបជាមួយថ្នាក់ដឹកនាំប្រទេសមួយចំនួន នៅថ្ងៃទី២៨ ខែឧសភា ដើម្បីពិភាក្សាពីការគាំទ្រហិរញ្ញវត្ថុដល់ប្រទេសមានកំពុងលូតលាស់ ដែលសេដ្ឋកិច្ចកំពុងរងផលប៉ះពាល់ខ្លាំងដោយសារជំងឺ COVID-19 ។ |
អតីតស្តេចប្រដាល់កម្ពុជា បានប្រាប់អ្នកសារព័ត៌មានថ្មីៗ ថា លោកបានធូស្បើយច្រើនពីជំងឺផងដែរ។ ការប្រកួតកីឡាប្រដាល់សកលជ្រើសរើសជើងឯកថ្នាក់ជាតិ ធ្វើឡើងនៅក្នុងសាលកីឡាប្រដាល់ ពហុកីឡដ្ឋានជាតិអូឡាំពិក ពីថ្ងៃទី២៦ ដល់ទី២៩ ខែធ្នូ។ | លោក អេ ភូថង មិនត្រឹមតែមកទស្សនាការប្រកួតតែប៉ុណ្ណោះទេ តែលោកក៏មកគាំទ្រកូនប្រុស អេ វិរៈខាំឈិតភូថង (មឿន មេឃា) ដែលត្រូវប្រកួតវគ្គផ្តាច់ព្រ័ត្រក្នុងទម្ងន់ ៦៧គីឡូក្រាម។ |
នៅចំពោះមុខអ្នកគាំទ្រក្នុងរដ្ឋ Michigan លោក ដូណាល់ ត្រាំ និយាយថា ខណៈរដ្ឋបាលលោកប្រឹងប្រែងបង្កើតការងារ ក្រុមបក្សប្រជាធិបតេយ្យឆ្វេងនិយមក្នុងសភា គឺពោរពេញដោយការច្រណែន, ការស្អប់ខ្ពើម និងកំហឹង។ តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP មេដឹកនាំមកពីបក្សសាធារណរដ្ឋរូបនេះ លើកឡើងចំៗថា៖«អ្នកទាំងនេះ គឺជាមនុស្សឆ្អួត»។ លោក ត្រាំ បញ្ជាក់ទៀតថា បក្សប្រជាធិបតេយ្យដែលគ្រប់គ្រងសភាតំណាង បានព្យាយាមបង្ខូចសន្លឹកឆ្នោតរបស់ប្រជាជនអាមេរិករាប់លាននាក់ដែលជាអ្នកស្នេហាជាតិ។ អត្ថបទទាក់ទង ទីបំផុត រដ្ឋសភាអាមេរិកបោះឆ្នោតចោទប្រកាន់លោក ត្រាំ ជាផ្លូវការ មុនឈានទៅដកតំណែង ប្រធានាធិបតី ត្រាំ ចោទប្រធានសភាតំណាងថា «ប្រកាសសង្គ្រាមជាមួយលទ្ធិប្រជាធិបតេយ្យ» ក្រោយពីការជជែកតស៊ូមតិ១០ម៉ោងឥតសម្រាក សមាជិកសភាអាមេរិក បានសម្រេចបោះឆ្នោត ២៣០ ទល់នឹង១៩៧ សំឡេង អនុម័តបទចោទប្រកាន់ទី១ នោះគឺ ការរំលោភអំណាច ដែលអះអាងថា លោក ត្រាំ បានអនុវត្តអំណាចប្រធានាធិបតីដើម្បីបានផលចំណេញផ្ទាល់ខ្លួន ខណៈមិនខ្វាយខ្វល់ ឬប៉ះពាល់ដល់ប្រយោជន៍ជាតិ ដោយដាក់សម្ពាធលើអ៊ុយក្រែនឲ្យជ្រៀតជ្រែកការបោះឆ្នោតជ្រើសរើសប្រធានាធិបតី ២០២០។ ជាមួយគ្នានេះ សមាជិកសភាអាមេរិក ក៏បានបោះឆ្នោត ២២៩ ទល់នឹង ១៩៨ សំឡេង អនុម័តបទចោទប្រកាន់ទី២ ដែលអះអាងថា នៅពេលត្រូវបានចាប់កំហុសបាន, នៅពេលសភាតំណាងបានបើកការស៊ើបអង្កេត និងស៊ើបសួរក្នុងនីតិវិធីដកតំណែងប្រធានាធិបតីនោះ លោក ត្រាំ បានព្យាយាមរារាំងដំណើរការរបស់សភានេះ។ ជាមួយលទ្ធផលបោះឆ្នោតនេះ លោកដូណាល់ ត្រាំ បានក្លាយជាប្រធានាធិបតីទី៣ក្នុងប្រវត្តិសាស្ត្រអាមេរិក ដែលត្រូវបានចោទប្រកាន់ដែលអាចឈានដល់ការដកហូតតំណែង ក៏ប៉ុន្តែមិនមានន័យថា លោក ត្រាំ អស់តំណែងឡើយ។ ជានីតិវិធី ប្រធានាធិបតីអាមេរិកទី៤៥រូបនេះ នឹងទៅឡើងសវនាការក្នុងព្រឹទ្ធសភាដែលគ្រប់គ្រងដោយបក្សសាធារណរដ្ឋ។ ហើយការជំនុំជម្រះនេះ រំពឹងរៀបចំឡើង នាខែមករា ឆ្នាំ២០២០ខាងមុខ។ ក្នុងករណីព្រឹទ្ធសភាសម្រេចចិត្តដកតំណែងដែរ ទើបលោក ត្រាំ អស់តំណែង។ អនុប្រធានាធិបតី ម៉ៃ ផេន នឹងឡើងអង្គុយកៅអីប្រធានាធិបតីជំនួស។ សូមបញ្ជាក់ថា ការបោះឆ្នោតរបស់សភាតំណាងអាមេរិកនៅថ្ងៃពុធនេះ ធ្វើឡើង៤ខែក្រោយពី មន្ត្រីចារកិច្ចអាមេរិកមួយរូបដែលមិនបញ្ចេញឈ្មោះ (whistleblower) បានដាក់ពាក្យបណ្តឹងទៅសភាក្នុងខែកញ្ញា អំពីការជជែកគ្នាតាមទូរសព្ទរវាងលោក ត្រាំ និងប្រធានាធិបតីអ៊ុយក្រែន។ អំឡុងការជជែកគ្នាតាមរយៈទូរសព្ទក្នុងខែកក្កដានេះ លោក ត្រាំ បានដាក់សម្ពាធលោក Zelensky បើកការស៊ើបអង្កេតលើលោក ចូ បៃឌិន ដែលបច្ចុប្បន្នជាបេក្ខជនបក្សប្រជាធិបតេយ្យឈានមុខម្នាក់ក្នុងការបោះឆ្នោតឆ្នាំក្រោយ ដោយភ្ជាប់ទៅនឹងជំនួយយោធា៕ | ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប្រតិកម្មខ្លាំងប្រឆាំងនឹងបក្សប្រជាធិបតេយ្យដែលចោទពួកគេថា «ពោរពេញដោយការស្អប់ខ្ពើម» ក្រោយពីលោកត្រូវបានចោទប្រកាន់ជាផ្លូវការដោយសភាក្នុងការបោះឆ្នោតលើមាត្រានៃការចោទប្រកាន់ដែលអាចឈានដល់ការដកហូតតំណែង (impeachment) ។ ការបោះឆ្នោតពីសំណាក់សមាជិកសភានេះ ធ្វើឡើងនៅថ្ងៃពុធ ១៨ ខែធ្នូ លើបទចោទចំនួនពីរ គឺការរំលោភអំណាច និងការរារាំងដំណើរការសភា ។ |
លោក កុយ គួង អ្នកនាំពាក្យក្រសួងបរទេស និងសហប្រតិបត្តិការអន្តរជាតិ បញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗតាមប្រព័ន្ធតេឡេក្រាមថា ពលករខ្លែរនៅថៃសរុបជាង១លាននាក់។ អំឡុងពេលរាលដាលកូវីដ-១៩ខ្លាំងនេះ ក្រុមការងារស្ថានទូតប្រចាំនៅថៃ កំពុងជួយពលករ ពិសេសនៅតំបន់បិទខ្ទប់។ លោក កុយ គួង បញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗដូច្នេះថា៖ «ក្រុមការងារនៅថៃបាន ជួយមើលថែទាំដោយយកចិត្តទុកដាក់ ពលករណាដែលឆ្លងកូវីដ-១៩ ហើយបានទាក់ទងជាប្រចាំជាមួយរោងចក្រសហគ្រាស ឱ្យផ្គត់ផ្គង់អាហារគ្រប់គ្រាន់ ដល់ពលករ ស្ថិតក្នុងតំបន់បិទខ្ទប់»។ លើសពីនេះ ស្ថានទូត តែងយកគ្រឿងឧបភោគបរិភោគមួយចំនួន ចែកដល់ពលករដែលជួបការលំបាកខ្លាំងផងដែរ។ ការបង្កើនការយកចិត្តទុកដាក់លើពលករនេះ ដោយសារប្រទេសថៃ មានអ្នកឆ្លងកូវីដ-១៩ជិត២ម៉ឺននាក់ក្នុងមួយថ្ងៃ ហើយកម្ពុជា ក៏បានប្រកាសបិទខ្ទប់ខេត្តជាប់ព្រំដែនកម្ពុជា-ថៃចំនួន៨ផងដែរ។ ខេត្តចំនួន៨ ដែលបិទខ្ទប់បណ្ដោះអាសន្ននេះមាន ខេត្តបាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ សៀមរាប ពោធិ៍សាត់ និងខេត្តកោះកុង។ ការបិទខ្ទប់តំបន់មួយចំនួននៅថៃ និងខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ធ្វើឡើងក្នុងគោលបំណងតែមួយ គឺទប់ស្កាត់ការរាលដាលកូវីដ-១៩។ យ៉ាងណាក៏ដោយ លោក ឌី ថេហូយ៉ា មន្រី្តទទួលបន្ទុកពលករទេសន្តរប្រវេសន៍ នៃអង្គការសង់ត្រាល់ អះអាងថា វិធានបិទខ្ទប់តែម្យ៉ាង មិនអាចជួយទប់ស្កាត់ការរាលដាលកូវីដ-១៩បានឡើយ។ រដ្ឋាភិបាលកម្ពុជា ត្រូវតែធ្វើការឲ្យសកម្ម រួមទាំងជំរុញរដ្ឋាភិបាលថៃ ឲ្យចេញវិធានការបន្ថែម ក្នុងការជួយដល់ពលករ។ ថ្លែងក្នុងកម្មវិធីសំឡេងពលករ ស្ដីពីតម្រូវការមូលដ្ឋានចាំបាច់បំផុត ក្នុងស្ថានភាពនៃការបិទខ្ទប់នៅថៃ និង៨ខេត្ត តាមព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី៣០កក្កដា លោក ថេហូយ៉ា ថា៖ «ស្ថានទូតខ្មែរ ឬរដ្ឋាភិបាល ត្រូវជំរុញឲ្យរដ្ឋាភិបាលថៃ ផ្ដល់ការចាក់ដល់ពលករ។ អាជ្ញាធរកម្ពុជានៅថៃ ត្រូវធ្វើយ៉ាងណាធានាឲ្យពលករមានស្បៀងអាហារគ្រប់គ្រាន់ ហើយមានកន្លែងសម្រាកព្យាបាល»។ លោក ថេហូយ៉ា គូសបញ្ជាក់ថា ការចាត់វិធានការបន្ថែម ទើបអាចជួយគាំពារដល់ពលករខ្មែរបាន ពិសេសគឺចុះដល់តំបន់ ឬផ្ទះពលករស្នាក់នៅដើម្បីជួយដល់ពួកគេ និងការចុះប្រមូលព័ត៌មានបន្ថែម ដើម្បីរកដំណោះស្រាយបន្ថែម។ តាមមន្ត្រីរូបនេះ មានពលករខ្មែរជាង១ម៉ឺននាក់ហើយ បានឆ្លងកូវីដ-១៩នៅថៃ។ ពលករខ្មែរនៅថៃជិត២លាន ភាគច្រើនធ្វើការក្នុងវិស័យឧស្សាហកម្ម សំណង់ និងការងារក្រៅប្រព័ន្ធមិនរៀបរយមួយចំនួនទៀត។ ពាក់ព័ន្ធនឹងបិទខ្ទប់តំបន់មួយចំនួននៅថៃនេះ កាលពីថ្ងៃ២៩ ខែកក្កដា លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអំពាវនាវឲ្យពលករខ្មែរនៅថៃទាំងអស់ កុំចល័តចេញពីកន្លែងស្នាក់នៅ។ ការធ្វើបែបនេះ គឹជៀសវាងអាជ្ញាធរថៃ ចាត់វិធានការផ្លូវច្បាប់ ពីការល្មើសបម្រាមបិទខ្ទប់។ លោក ហេង សួរ សង្កត់ធ្ងន់ថា ទោះបីពលករចប់ការងារ ឬមានធុរៈចាំបាច់យ៉ាងណាក៏ដោយ គឺត្រូវពន្យារពេលយ៉ាងហោចណាស់ដល់ថ្ងៃទី១៣ខែសីហា។ «ចំពោះមុខ ប្រសិនជាបងប្អូនធ្វើដំណើរមកព្រំដែនកម្ពុជា-ថៃ តាមមធ្យោបាយណាក៏ដោយ គឺបងប្អូននឹងត្រូវអាជ្ញាធរមានសមត្ថកិច្ចថៃ តម្រូវឱ្យធ្វើដំណើរវិលត្រឡប់ទៅកន្លែងដើមវិញ។ ម្ចាស់រថយន្ត ឬមេខ្យល់ដែលដឹកជញ្ជូនពលករ គឺល្មើសនឹងបម្រាមរបស់អាជ្ញាធរថៃ។ ដូច្នេះត្រូវប្រឈមនឹងការចាត់វិធានការច្បាប់ផងដែរ»។ នេះជាសំណេរនៅលើទំព័រហ្វេសប៊ុក របស់អ្នកនាំពាក្យក្រសួងការងារ។ លោក កែវ វណ្ណថន អគ្គនាយករង និងជាអ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានប្រាប់សារព័ត៌មានថ្មីៗតាមប្រព័ន្ធតេឡេក្រាមថា ក្នុងអំឡុងខែកក្កដានេះ មានពលករខ្មែរត្រឡប់ពីប្រទេសថៃជាង៧.៨០០នាក់។ បើគិតពីខែធ្នូ ឆ្នាំ២០២០ រហូតមកដល់ពេលនេះ មានពលករខ្មែរដែលបានត្រឡប់មកកម្ពុជាវិញ មានជាង៥ម៉ឺននាក់ ក្នុងនោះមានករណីឆ្លងដែនខុសច្បាប់ ដែលអាជ្ញាធរថៃចាប់ប្រគល់មកឲ្យកម្ពុជាវិញជាង៦ពាន់នាក់។ កន្លងមកសមត្ថកិច្ចកម្ពុជាក៏បានឃាត់ខ្លួនពលករខ្មែរ ឆ្លងដែនខុសច្បាប់ជាង២៦០នាក់ដែរ។ នេះបើតាមលោក កែវ វណ្ណថន៕ អត្ថបទទាក់ទង ទោះរងសម្ពាធខ្លាំង លោក ប្រាយុទ្ធ ប្រកាន់ជំហរមិនចុះចេញពីតំណែងឬរំលាយសភាឡើយ COVID-19៖ រដ្ឋាភិបាលគួរឲ្យពលករ ទទួលបានជំនួយសង្គម និងបង្កើតការងារក្នុងស្រុក ពលករត្រឡប់ពីថៃ យ៉ាងតិច៣០០នាក់ក្នុងមួយថ្ងៃ ខណៈថៃបិទខ្ទប់ ដោយសារកូវីដ-១៩កាន់តែខ្លាំង | ភ្នំពេញ៖ មន្រី្តកម្ពុជាអះអាងថា ក្រុមការងាររបស់ស្ថានទូតកម្ពុជាប្រចាំនៅថៃ និងអាជ្ញាធរថៃកំពុងសហការគ្នាជួយដល់ពលករខ្មែរ ខណៈប្រទេសឆ្លងកូវីដ-១៩ រាលដាលកាន់តែខ្លាំង ហើយកម្ពុជា ក៏ប្រកាសបិទខ្ទប់ខេត្ត ចំនួន៨ ដែលនៅជាប់ព្រំដែនថៃផងដែរ។ នៅដំណាក់កាលនេះ សង្គមស៊ីវិលថារដ្ឋាភិបាលកម្ពុជា គួរបន្ថែមយន្តការចុះធ្វើការឲ្យលម្អិតជាមួយអាជ្ញាធរថៃ រួមទាំងជំរុញរដ្ឋាភិបាលថៃ ឲ្យជួយដាក់ចញវិធានការបន្ថែម ដើម្បីជួយដល់ពលករកម្ពុជា។ |
បណ្តាក្រុមហ៊ុនសាជីវកម្មបច្ចេកវិទ្យាឈានមុខគេនៅលើពិភពលោកដូចជា Apple, Samsung, Google បានពង្រីក និងផ្លាស់ប្តូរផលិតកម្មទៅកាន់វៀតណាម។ កិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការចាប់យកឱកាសវិនិយោគលើផលិតកម្មបច្ចេកវិទ្យា រាប់ចាប់ពីការកាត់បន្ថយពន្ធ និងការកសាងហេដ្ឋារចនាសម្ព័ន្ធថ្មី រហូតដល់ការចូលរួមក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី គឺជាការប្តេជ្ញាចិត្តចំពោះការផ្លាស់ប្តូរទៅរកការអភិវឌ្ឍបៃតង។ ការកាត់បន្ថយរឹតត្បិតលើការវិនិយោគ ជាកំណែទម្រង់ដ៏ប្រសើរ ដែលបង្កនូវបរិយាកាសក្នុងការទាក់ទាញវិនិយោគិនពីបរទេសមកអភិវឌ្ឍក្នុងស្រុកកាន់តែច្រើន។ លោក Brian Lee Shun Rong អ្នកស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចនៃធនាគារវិនិយោគ Maybank សិង្ហបុរីបានឱ្យដឹងថា ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ វៀតណាមបានក្លាយជាប្រទេសដែលមានការរឹតបន្តឹងទាបបំផុតទី២ ក្នុងអាស៊ាន បន្ទាប់ពីសិង្ហបុរីលើសន្ទស្សន៍រឹតបន្តឹងការគ្រប់គ្រងការវិនិយោគផ្ទាល់ពីបរទេស (FDI) របស់អង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍន៍(OECD) ក្នុងវិស័យធុរកិច្ច ដើម្បីតាមទាន់ប្រទេសផ្សេងទៀតក្នុងតំបន់ ជាមួយការបង្កើនគុណសម្បត្តិប្រកួតប្រជែង និងទាក់ទាញទុនវិនិយោគពីបរទេស»។ ចំណែកលោក Benoit Tellier ដែលជាអ្នកគ្រប់គ្រងបច្ចេកទេសរបស់ក្រុមហ៊ុន Linagora បារាំងក៏បានមើលឃើញពីសក្តានុពលឧស្សាហកម្មឌីជីថលនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍នេះ ពិសេស ធនធានមនុស្ស ដោយវៀតណាមមានវិស្វករក្មេងៗដែលទទួលបានការបណ្តុះបណ្តាលប្រកបដោយគុណភាព គឺជាធនធានឈានមុខគេសម្រាប់រួមចំណែកក្នុងការអភិវឌ្ឍក្នុងវិស័យមួយនេះ។ លើសពីនេះ វៀតណាមបានកំពុងព្យាយាមរក្សាការគ្រប់គ្រងអតិផរណា និងធានាគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចជាមួយនឹងគោលនយោបាយបត់បែន និងប្រុងប្រយ័ត្នបំផុត។ ប្រទេសមួយនេះបំណងក្នុងការគ្រប់គ្រងអតិផរណាកម្រិត ៤ភាគរយនៅក្នុងឆ្នាំនេះ។ នេះបើតាមសារព័ត៌មាន Asia Financial។ លោក Raymond Mallon អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃវិទ្យាស្ថានគោលនយោបាយអូស្ត្រាលី-វៀតណាម (AVPI) បានលើកឡើងថា ៖« ខ្ញុំគិតថារដ្ឋាភិបាលវៀតណាមមានភាពសកម្មមែនទែន ហើយរហូតមកដល់ពេលនេះ អតិផរណាគឺស្ថិតនៅក្រោមការគ្រប់គ្រង។ យើងមិនអាចនិយាយបានទេថាវៀតណាម គ្មានសម្ពាធអតិផរណា» ។ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃវិទ្យាស្ថាន AVPI រូបនេះ បានបន្តថា វិស័យថាមពល និងការដឹកជញ្ជូនកំពុងតែដាក់សម្ពាធដល់រដ្ឋាភិបាល ចំណែកវិស័យម្ហូបអាហារ ការអប់រំ សុខាភិបាល អតិផរណាគឺស្ថិតនៅក្រោមការគ្រប់គ្រង។ លោកជឿជាក់ថា វៀតណាមអាចគ្រប់គ្រងអតិផរណាក្នុងគោលដៅដែលបានកំណត់៕ | វៀតណាមគឺជាគោលដៅសម្រាប់ការផ្លាស់ប្តូរខ្សែច្រវាក់ផ្គត់ផ្គង់ ជាពិសេសទាក់ទាញការវិនិយោគបរទេសក្នុងវិស័យបច្ចេកវិទ្យាកម្រិតខ្ពស់។ ទន្ទឹមនេះ កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការគ្រប់គ្រងអតិផរណា និងគោលនយោបាយរូបិយវត្ថុដែលអាចបត់បែនយ៉ាងរហ័សរបស់វៀតណាម ក៏បានជួយឱ្យសេដ្ឋកិច្ចប្រទេសមួយនេះរីកចម្រើនប្រកបដោយស្ថិរភាព។ |
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញលោក-អ្នកនាងទស្សនាបទសម្ភាសរវាងកញ្ញា អ៊ុត រស្មី អ្នកសារព័ត៌មានថ្មីៗ និងលោកវេជ្ជបណ្ឌិត ចាន់ វិចិត្រ នាយករងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងជាប្រធានសមាគមគ្រូពេទ្យសើស្បែកកម្ពុជា ដូចតទៅ៖ បើតាមលោកវេជ្ជបណ្ឌិត ចាន់ វិចិត្រ ឯកទេសសើស្បែក និងឡាស៊ែ ជំងឺសើស្បែកអាចព្យាបាលជានៅដំណាក់កាលដំបូង ឬទើបកើតឡើងភ្លាមៗ។ ប្រសិនបើ ជំងឺនេះរីកសាយភាយទៅសរីរាង្គផ្សេងៗហើយនោះ មិនអាចព្យាបាលជានោះទេ។ លោកវេជ្ជបណ្ឌិតបានពន្យល់ដូច្នេះថា៖«នៅពេលដែលយើងទុកយូរ វារាលដាលទៅជាដំបៅ ហើយដំណាក់កាលដំបៅព្យាបាលមិនជា វានឹងអាចសាយភាយទៅរកសរីរាង្គផ្សេងៗទៀត។ អីចឹងបញ្ហាគ្រោះថ្នាក់មិនមែនតែលើស្បែកទេ។ ស្បែកអាចព្យាបាលវះកាត់ចេញ ឬបាញ់ឡាស៊ែចេញបាន ប៉ុន្តែដល់ ដំណាក់កាលធ្ងន់ធ្ងរ គឺគ្រូពេទ្យត្រូវព្យាបាល ទៅតាមការសាយភាយរបស់ជំងឺ។ តែការដែលល្អ ត្រូវដឹងតាំងពីដំណាក់កាលដំបូង គឺអាចព្យាបាលជា»៕ | ភ្នំពេញ៖ ការឡើងអាចម៍រុយដុះ, ឡើងប្រជ្រុយ, ស្បែកមានសភាពក្រហមក្រមៅ និងតំបន់ងាយត្រូវកម្ដៅថ្ងៃដូចជា ផ្ទៃមុខ និងករ ជាសញ្ញាមួយដែលប្រឈមនឹងកើតជំងឺមហារីកស្បែក ជាពិសសេសការត្រូវកម្ដៅថ្ងៃផ្ទាល់ ដោយមិនមានរបាំងការពារ។ ជំងឺមហារីកស្បែកមាន៤ដំណាក់កាល ហើយនៅដំណាក់កាលដំបូង គឺកើតឡើងតែនៅលើស្បែក ឬក្នុងស្រទាប់ស្បែកប៉ុណ្ណោះ។ ប៉ុន្តែ បើសិនជាទុកយូរមិនព្យាបាលទាន់ពេល វានឹងអាចរីកសាយភាយទៅកាន់សរីរាង្គផ្សេងៗទៀត។ |
«ដោយឈរលើមូលដ្ឋាននៃការអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយចិនតែមួយ ដែលទទួលស្គាល់តៃវ៉ាន់ជាផ្នែកមិនអាចបំបែកបាននៃទឹកដីចិន វៀតណាមរក្សានិងអភិវឌ្ឍទំនាក់ទំនងប្រជាជន មិនមែនរដ្ឋាភិបាលជាមួយតៃវ៉ាន់ក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ វិទ្យាសាស្ត្រ បច្ចេកវិទ្យា វប្បធម៍ ការអប់រំ ... ដោយមិនអភិវឌ្ឍទំនាក់ទំនងកម្រិតរដ្ឋណាមួយជាមួយតៃវ៉ាន់ទេ»។ លោកស្រី Pham Thu Hang អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម បានបញ្ជាក់បែបនេះនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងហាណូយនៅថ្ងៃទី២០ ខែឧសភា។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានដកស្រង់សម្តីលោកស្រី Hang ថា វៀតណាមគោរពគោលការណ៍មិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់គ្នាទៅវិញទៅមក ហើយជឿជាក់ថា ការរក្សាសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការនៅច្រកសមុទ្រតៃវ៉ាន់ដើរតួនាទីយ៉ាងសំខាន់សម្រាប់ប្រទេសក្នុងតំបន់ និងពិភពលោក។ ការបញ្ជាក់បែបនេះ ធ្វើឡើងស្របពេលលោក William Lai អាយុ៦៤ឆ្នាំ ប្រធានបក្សប្រជាធិបតេយ្យជឿនលឿន (DPP) ដែលកំពុងកាន់អំណាចនៅតៃវ៉ាន់ បានស្បថចូលកាន់តំណែងជំនួសលោកស្រី Tsai Ing-wen ដែលបានដឹកនាំកោះនេះអស់រយៈពេល ៨ឆ្នាំកន្លងមក។ នៅចុងខែធ្នូឆ្នាំ២០២៣ នៅពេលដែលប្រធានាធិបតីចិនលោក ស៊ី ជិនភីង បានធ្វើទស្សនកិច្ចទៅកាន់វៀតណាម ភាគីទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួមវៀតណាម - ចិនដោយបានបញ្ជាក់ថា «ភាគីវៀតណាមបានអះអាងឡើងវិញនូវការអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយចិនតែមួយ ហើយប្រឆាំងដាច់ខាតចំពោះសកម្មភាពបែងចែកតៃវ៉ាន់ឯករាជ្យតាមទម្រង់ណាមួយ»។ នេះបើតាមសារព័ត៌មាន VOA ជាភាសាវៀតណាម។ ភ្លាមៗនោះ ទីក្រងតៃប៉ិបានថ្កោលទោសសេចក្តីថ្លែងការណ៍ខាងលើ ហើយបានអំពាវនាវដល់ទីក្រុងហាណូយ កុំធ្វើតាមពាក្យព្យាបាទរបស់ចិន ដែលមានបំណងកាត់បន្ថយអធិបតេយ្យភាពរបស់តៃវ៉ាន់។ ក្រសួងការបរទេសតៃវ៉ាន់ បញ្ជាក់ជាថ្មីថា សាធារណៈរដ្ឋចិន (តៃវ៉ាន់) ជាប្រទេសឯករាជ្យ អធិបតេយ្យភាព ហើយថា សាធារណរដ្ឋចិន (តៃវ៉ាន់) ឬសាធារណៈរដ្ឋប្រជាមានិតចិន (ចិន) មិនពឹងផ្អែកលើគ្នាទៅវិញទៅមកឡើយ។ នេះជាការពិតដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ និងស្ថានភាពបច្ចុប្បន្ន។ សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសតៃវ៉ាន់បាននិយាយថា ការចោទប្រកាន់ដែលបំភ្លៃអំពីស្ថានភាពអធិបតេយ្យភាពរបស់តៃវ៉ាន់មិនអាចផ្លាស់ប្តូរការពិត ឬផ្លាស់ប្តូរស្ថានភាពនេះបានទេ។ បច្ចុប្បន្ន តៃវ៉ាន់ជាដៃគូពាណិជ្ជកម្មធំជាងគេទី៥ របស់វៀតណាម។ យោងតាមស្ថិតិរបស់វៀតណាមក្នុងឆ្នាំ២០២៣ ទុនវិនិយោគពីតៃវ៉ាន់នឹងកើនឡើងដល់ ២,២ពាន់លានដុល្លារជាមួយនឹងគម្រោងជិត ៣២០០គម្រោង និងដើមទុនចុះបញ្ជីសរុបជាង ៣៩,៥ពាន់លានដុល្លារ។ អាម៉េរិក ដែលជាប្រទេសមិនមានទំនាក់ទំនងផ្លូវការជាមួយតៃវ៉ាន់ ប៉ុន្តែជាប្រទេសផ្គត់ផ្គង់ និងគាំទ្រអាវុធដ៏សំខាន់បំផុតរបស់កោះនោះ កាលពីថ្ងៃទី ២០ ខែឧសភា បានចេញសេចក្តីថ្លែងការណ៍អបអរសាទរលោក Lai ដោយនិយាយថា ភាគីទាំងពីរមានបំណងសហការដើម្បីរក្សាសន្តិភាព និងស្ថិរភាពឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់។ រហូតមកដល់ពេលនេះ ចិនតែងតែចាត់ទុកកោះតៃវ៉ាន់ជាផ្នែកមិនអាចបំបែកបាននៃទឹកដីរបស់ខ្លួន ហើយសុខចិត្តប្រើគ្រប់វិធានការដើម្បីបង្រួបបង្រួមកោះនេះ។ រដ្ឋាភិបាលក្រុងប៉េកាំងតែងតែចាត់ទុកលោក William Lai ជាអ្នកបំបែកខ្លួន និងជាអ្នកបង្កបញ្ហា។ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី នៅថ្ងៃទី២០ ខែឧសភា បានបញ្ជាក់ថា បញ្ហានយោបាយផ្ទៃក្នុងរបស់តៃវ៉ាន់ មិនអាចផ្លាស់ប្តូរការពិត ដែលកោះនេះជាផ្នែកមួយរបស់ចិន៕ | ក្រសួងការបរទេសវៀតណាម នៅថ្ងៃទី២០ ខែឧសភា បានអះអាងសារជាថ្មីអំពីការប្តេជ្ញាចិត្តគោរពគោលនយោបាយចិនតែមួយ ហើយចាត់ទុកតៃវ៉ាន់ជាផ្នែកមិនអាចបំបែកបាននៃទឹកដីចិន។ |
លោក ម៉ម ប៊ុនហេង បានបញ្ជាក់ក្នុងសេចក្តីប្រកាសថា ការសម្រេចទទួលភ្ញៀវពីប្រទេសទាំង៦នេះឡើងវិញ គឺក្រោយពីមានចំណារយល់ព្រមពីសម្តេចនាយករដ្ឋមន្រ្តី កាលពីថ្ងៃម្សិល (១៩ឧសភា) និងយោងតាមការវិវត្តសភាពការណ៍នៃជំងឺកូវីដ-១៩។ យ៉ាងណា លោក អះអាងថា គ្រប់អ្នកដំណើរទាំងជនជាតិខ្មែរនិងជនបរទេស ដែលចូលមកកម្ពុជា តម្រូវឲ្យមានវិញ្ញាបនបត្របញ្ជាក់សុខភាពថា គ្មានជំងឺកូវីដ-១៩ ដែលចេញដោយអាជ្ញាធរសុខាភិបាលនៃប្រទេសសាមី។ លោក បន្ថែមថា សម្រាប់អ្នកដំណើរជាជនបរទេស គឺត្រូវមានឯកសារធានារ៉ាប់រងសុខភាព ដែលមានទឹកប្រាក់យ៉ាងតិច៥ម៉ឺនដុល្លារ ក្នុងអំឡុងស្នាក់នៅក្នុងប្រទេសកម្ពុជា ហើយត្រូវគោរពតាមវិធានការផ្សេងៗ របស់រដ្ឋាភិបាលកម្ពុជា។ លោក បន្តថា វិធានការតម្រូវឲ្យមានឯកសារធានារ៉ាប់រងសុខភាព មិនត្រូវបានអនុវត្តចំពោះមន្រ្តីនៃតំណាងប្រទេសឬអង្គការអន្តរជាតិ ដែលកាន់ទិដ្ឋាការការទូតប្រភេទ A និងប្រភេទ B ឡើយ។ លើសពីនេះ ពេលមកដល់កម្ពុជា ទាំងអ្នកដំណើរជាជនជាតិខ្មែរនិងជនបរទេស នឹងត្រូវបញ្ជូនទៅធ្វើតេស្តរកមេរោគកូវីដ-១៩ ហើយត្រូវរង់ចាំទទួលលទ្ធផលនៅមន្ទីរពិសោធន៍ប៉ាស្ទ័រ។ នេះបើតាមសេចក្តីប្រកាសរបស់លោករដ្ឋមន្រ្តីសុខាភិបាលដដែល។ តួលេខពី worldometers បង្ហាញថា គិតត្រឹមថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ អ្នកឆ្លងជំងឺកូវីដ-១៩ នៅទូទាំងពិភពលោក កើនឡើងដល់ជាង៥លាននាក់ហើយ ដោយអាមេរិក នៅតែឈរលេខរៀងទី១ក្នុងតារាង គឺមានអ្នកឆ្លងជាង១,៥លាននាក់ ស្លាប់ជាង៩,៣ម៉ឺននាក់ អេស្ប៉ាញ ឆ្លងជាង២,៧សែននាក់ ស្លាប់ជាង២,៧ម៉ឺននាក់ (លេខរៀងទី៣) អ៊ីតាលី ឆ្លងជាង២,២សែននាក់ ស្លាប់ជាង៣,២ម៉ឺននាក់ (លេខរៀងទី៦), បារាំង ឆ្លងជាង១,៨សែននាក់ ស្លាប់ជាង២,៨ម៉ឺននាក់ (លេខរៀងទី៧), អាល្លឺម៉ង់ ឆ្លងជាង១,៧សែននាក់ ស្លាប់ជាង៨ពាន់នាក់ (លេខរៀងទី៨), និង អ៊ីរ៉ង់ ឆ្លងជាង១,២សែននាក់ ស្លាប់ជាង៧ពាន់នាក់ (លេខរៀងទី១០)។ កម្ពុជា បានផ្អាកទទួលភ្ញៀវពីប្រទេសទាំង៦ ចាប់ពីពាក់កណ្តាលខែមីនា ឆ្នាំ២០២០មក។ ការសម្រេចបើកទទួលភ្ញៀវពីប្រទេសទាំងនេះឡើងវិញ គឺបន្ទាប់ពីកម្ពុជា បានព្យាបាលអ្នកជំងឺកូវីដ-១៩ទាំង១២២នាក់ ជាសះស្បើយអស់។ នៅថ្ងៃនេះផងដែរ (២០ឧសភា) លោក ម៉ម ប៊ុនហេង បានសរសេរលិខិតជូនទៅអ្នកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ ដើម្បីសុំបើកសារមន្ទីរនៅទូទាំងប្រទេស ឲ្យភ្ញៀវជាតិ-អន្តរជាតិចូលទស្សនាឡើងវិញ ចាប់ពីខែមិថុនា ឆ្នាំ២០២០ទៅ៕ | កម្ពុជា ព្រមទទួលភ្ញៀវមកពីប្រទេសទាំង៦ឡើងវិញ គឺ អាមេរិក អេស្ប៉ាញ អ៊ីតាលី បារាំង អាល្លឺម៉ង់ និង អ៊ីរ៉ង់ ក្រោយផ្អាកមួយរយៈកន្លងមក។ នេះបើតាមសេចក្តីប្រកាសរបស់លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលនិងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០។ |
ក្រសួងសុខាភិបាលព្រុយណេ បានប្រកាសថា ជនជាតិព្រុយណេ ចំនួន ២រូប បានបាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ បន្ទាប់ពីត្រូវបញ្ជូនទៅដាក់មជ្ឈមណ្ឌលចត្តាឡីស័កនៅក្នុងខែសីហា។ នេះជាករណីស្លាប់លើកដំបូង ក្នុងរយៈពេលជាងមួយឆ្នាំកន្លងមកនេះ។ ព្រុយណេ បានរាយការណ៍ករណីស្លាប់ចុងក្រោយនៅក្នុងខែមិថុនា ឆ្នាំ២០២០ កន្លងទៅ។ អ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ សរុបនៅព្រុយណេ កើនដល់ ៥នាក់។ ទន្ទឹមនេះ ករណីឆ្លងជំងឺកូវីដ-១៩ ប្រចាំថ្ងៃក៏មានចំនួនច្រើនផងដែរ។ នៅថ្ងៃទី២៤ ខែសីហា ព្រុយណេ មានករណីឆ្លងប្រចាំថ្ងៃចំនួន ១១០ករណី ដោយករណីឆ្លងសរុបកើនដល់ ១៩៨៣ករណី។ ចាប់តាំងពីខែកក្កដា កន្លងមក អាជ្ញាធរព្រុយណេ បានចេញវិធានការមួយចំនួន ដើម្បីទប់ស្កាត់ការរីកសាយនៃជំងឺឆ្លងសកលមួយនេះ ក៏ដូចជាវីរុសបង្កជាជំងឺកូវីដ-១៩ ទម្រង់ដែលតា។ រោងភាពយន្ត កន្លែងសាសនា ត្រូវបានបិទទាំងអស់ ខណៈប្រជាជនជាច្រើនត្រូវស្នាក់នៅផ្ទះ ប្រសិនបើគ្មានកិច្ចការចាំបាច់៕ | ព្រុយណេ នៅថ្ងៃទី២៤ ខែសីហា រាយការណ៍ពីករណីស្លាប់ដោយសារជំងឺកូវីដ-១៩ ចំនួន ២នាក់លើកដំបូង ក្នុងរយៈពេលជាង ១ឆ្នាំកន្លងមក ស្របពេលប្រទេសអាស៊ីអាគ្នេយ៍មួយនេះ កំពុងមានករណីឆ្លងជំងឺកូវីដ-១៩ ហក់ឡើង។ |
ផ្លែប៉ោម ផ្លែប៉ោមមិនត្រឹមតែមានសន្ទស្សន៍ glycemic ទាបនៅ 38 ប៉ុណ្ណោះទេ ពួកវាក៏សម្បូរទៅដោយវីតាមីន C ជាតិសរសៃរលាយ និងសារធាតុប្រឆាំងអុកស៊ីតកម្មផងដែរ។ លើសពីនេះ ផ្លែប៉ោមក៏មានផ្ទុកសារជាតិ pectin ដែលជាសារធាតុជួយកម្ចាត់ជាតិពុលចេញពីរាងកាយ និងកាត់បន្ថយតម្រូវការអាំងស៊ុយលីនចំពោះអ្នកជំងឺទឹកនោមផ្អែមប្រមាណ ៣៥%។ ក្រូចថ្លុង ទឹកក្រូច ក្រូចឃ្វិច អរគុណចំពោះសកម្មភាពដូចអាំងស៊ុយលីនរបស់វា ក្រូចថ្លុងមានប្រសិទ្ធភាពក្នុងការបញ្ចុះជាតិស្ករក្នុងឈាម។ ប៉ុន្តែប្រសិនបើអ្នកជំងឺកំពុងបញ្ចុះជាតិខ្លាញ់ក្នុងឈាមជាមួយនឹងថ្នាំ Statin ពួកគេមិនគួរញ៉ាំផ្លែឈើនេះ រួចលេបថ្នាំភ្លាមនោះទេ ព្រោះវាមានលទ្ធភាពបង្កផលប៉ះពាល់ដូចជា rhabdomyolysis តម្រងនោម និងជាតិពុលក្នុងថ្លើម។ ក្នុងពេលជាមួយគ្នានេះ វាត្រូវបានណែនាំឱ្យផឹកយ៉ាងហោចណាស់ 2 ម៉ោងបន្ទាប់ពីទទួលទានផ្លែឈើទាំងនេះ ដើម្បីកុំឱ្យបង្កើនការពុល ឬប្រតិកម្មថ្នាំ។ សារី ផ្លែសារី មានជាតិទឹក 84% នៅក្នុងផ្លែឈើមួយប្រភេទ មានជាតិសរសៃ និងវីតាមីនជាច្រើន ដែលជួយគ្រប់គ្រងជាតិស្ករក្នុងឈាម។ ផ្លែសារី ត្រូវបានគេជឿថាមានប្រយោជន៍ខ្លាំងណាស់សម្រាប់ជំងឺទឹកនោមផ្អែមព្រោះវាជួយបង្កើនភាពប្រែប្រួលអាំងស៊ុយលីនក្នុងរាងកាយ និងមានកម្រិតជាតិស្ករក្នុងឈាមទាបដល់ទៅ៣៨។ អ្នកជំងឺទឹកនោមផ្អែមអាចញ៉ាំផ្លែសារី១ក្នុងមួយថ្ងៃដើម្បីកាត់បន្ថយការឃ្លានផ្អែមដោយគ្មានគ្រោះថ្នាក់។ ផ្លែល្ហុង សារធាតុចិញ្ចឹមជាច្រើនដែលមាននៅក្នុងផ្លែល្ហុង ធ្វើឱ្យវាអាចគ្រប់គ្រងជំងឺទឹកនោមផ្អែម និងការពារជំងឺបេះដូង។ ផ្លែល្ហុងក៏មានអង់ស៊ីមដែលការពារអ្នកជំងឺទឹកនោមផ្អែមប្រឆាំងនឹងរ៉ាឌីកាល់សេរីដែលបង្កគ្រោះថ្នាក់។ ជាមួយនឹងសន្ទស្សន៍ glycemic នៃ 60 ផ្លែល្ហុងគឺជាផ្លែឈើដែលវេជ្ជបណ្ឌិតណែនាំនៅក្នុងបញ្ជីមុខម្ហូបសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ផ្លែបឺរ ខ្លាញ់ល្អ និងប៉ូតាស្យូមក្នុងផ្លែបឺរ មានអត្ថប្រយោជន៍ខ្លាំងណាស់សម្រាប់អ្នកជំងឺទឹកនោមផ្អែម។ ផ្លែបឺរក៏ជួយកាត់បន្ថយកម្រិត triglycerides និងកម្រិតកូឡេស្តេរ៉ុលអាក្រក់នៅក្នុងខ្លួនផងដែរ។ ពិសេសជាងនេះទៅទៀត 15 គឺជាសន្ទស្សន៍ glycemic នៅក្នុងផ្លែបឺរ ដែលមានកម្រិតទាប និងមានសុវត្ថិភាពបំផុត។ ផ្លែ plum ក្រៅពីមានកាឡូរីទាប ផ្លែ plum ក៏មានសន្ទស្សន៍ glycemic ទាបបំផុតនៅ 24 ។ ប្រភពសម្បូរនៃជាតិសរសៃធ្វើឱ្យផ្លែព្រូនជាផ្លែឈើដ៏ល្អសម្រាប់អ្នកជំងឺទឹកនោមផ្អែម និងអ្នកជំងឺបេះដូងដូចគ្នា។ លើសពីនេះទៀត plums ក៏ជួយដល់ការទល់លាមកសម្រាប់អ្នកជំងឺជាច្រើន និងជួយកែលម្អប្រព័ន្ធរំលាយអាហារផងដែរ៕ ត្រួតពិនិត្យដោយ www.health.com.kh | ផ្លែឈើខាងក្រោមពិតជាល្អសម្រាប់សុខភាព ជាពិសេសអ្នកជំងឺទឹកនោមផ្អែមអាចទទួលទានបានដោយសេរី។ |
អត្ថបទទាក់ទង នាយករដ្ឋមន្ត្រី រំពឹងទុកមុនថា កិច្ចព្រមព្រៀងពាណិជ្ជកម្មកម្ពុជា-ចិន នឹងទាញវិនិយោគិនអាមេរិក មកកម្ពុជា ទោះកម្ពុជាមានពាណិជ្ជកម្មសេរីជាមួយចិន បើថ្លៃដើមកសិផលនៅតែខ្ពស់ គឺមិនអាចប្រជែងនឹងគេបានឡើយ បន្ទាប់ពីFTAរវាងទាំង២ខាងលើបានចូលជាធរមានហើយនោះ ច្បាស់ណាស់នឹងមានវិនិយោគិនជាច្រើនពីប្រទេសចិនមកវិនិយោគលើវិស័យនានានៅកម្ពុជា ពិសេសវិនិយោគលើវិស័យកសិកម្ម។ ដោយឡែក តាមរយៈFTAនេះ កម្ពុជាមានឱកាសតិចតួចណាស់សម្រាប់វិនិយោគិនរបស់សហរដ្ឋអាមេរិកមកវិនិយោគក្នុងទឹកដីរបស់ខ្លួន ដោយសារតែកត្តានយោបាយ និងការខ្វះខាតនៃកម្លាំងពលកម្មជំនាញ។ នេះជាលើកឡើងរបស់លោក គី សេរីវឌ្ឍន៍ អ្នកវិភាគសេដ្ឋកិច្ច ដោយបញ្ជាក់ថាខ្សែចង្វាក់ផលិតកម្មរបស់វិនិយោគិនអាមេរិក គឺអត់ត្រូវនឹងកម្លាំងពលកម្មដែលកម្ពុជាកំពុងមានឡើយ។ បណ្ឌិតស្រាវជ្រាវសេដ្ឋកិច្ចរូបនេះ និយាយប្រាប់សារព័ត៌មានថ្មីៗដូច្នេះ៖«ជំនាញកម្លាំងពលកម្មក្នុងក្រទេសយើង មិនទាន់សមស្របជាមួយផលិតកម្មធុនមធ្យមនិងធុនធ្ងន់របស់សហរដ្ឋអាមេរិកបានឡើយ ដោយសារតែការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈយើងនៅមានកម្រិត»។ បើតាមលោក គី សេរីវឌ្ឍន៍ បច្ចុប្បន្នកម្ពុជាមានធនធានធម្មជាតិ និងធនធានមូលធន ប៉ុន្តែនូវខ្វះខាតនូវឡើយនៃកម្លាំងពលកម្ម ហើយការខ្វះខាតនេះគឺជាការលំបាកណាស់សម្រាប់ការទាញធុរជនអាមេរិក មកវិយោគនៅកម្ពុជា។ អ្នកវិភាគសេដ្ឋកិច្ចរូបនេះមើលឃើញ ក្នុងរយៈពេលភ្លាមៗបន្ទាប់ពីFTAរវាងកម្ពុជា-ចិនបានចូលជាធរមាន កម្ពុជា គឺមិនទាន់ដល់ការទាញអ្នកវិនិយោគអាមេរិកបានឡើយ។ ប៉ុន្តែ បើមានអ្នកវិយោគអាមេរិកចូលមកកម្ពុជា ក៏មានចំនួនតិចតួចដែរ ខណៈវិនិយោគិនចិន កូរ៉េ និងជប៉ុន ជាច្រើន បានត្រៀមខ្លួននិងរៀបចំជាស្រេចក្នុងការវិយោគនៅកម្ពុជា។ ពិសេសការវិនិយោគលើវិស័យកសិកម្មនៅជាមានសក្កានុពលរបស់កម្ពុជា ក្នុងការនាំចេញដោយមិនជាប់របាំងពន្ធគយ។ លោក គី សេរីវឌ្ឍន៍ បានបន្តថា កត្តាទម្រង់ផលិតកម្មនៃវិស័យកសិកម្មនេះ ក៏ជាកត្តាចម្បងមួយ សម្រាប់ធុរជនអាមេរិក មិនអាចមកវិនិយោគនៅកម្ពុជាបានភ្លាមៗ បន្ទាប់FTAកម្ពុជា-ចិន មានជាផ្លូវការ។ លោក និយាយដូច្នេះ៖«ក្នុងរយៈពេលភ្លាមៗក្រោយFTAរវាងកម្ពុជា-ចិន បានជា[អាមេរិក] មិនអាចមកវិនិយោគនៅកម្ពុជាបាន ដោយសារតែគម្រោងលើកលែងពន្ធដែលអនុវត្តចាប់ពីឆ្នាំ២០២១តទៅ មានភាគច្រើនគឺលើវិស័យកសិកម្ម។ ហើយអាមេរិក ភាគច្រើនគឺមិនវិនិយោគលើវិស័យកសិកម្មទេ»។ ដោយឡែក លើកត្តានយោបាយរវាងអាមេរិក និងចិន នៃជម្លោះពាណិជ្ជកម្មនឹងគ្នាដែលនឹងជះឥទ្ធិពលលើកម្ពុជា លោក គី សេរីវឌ្ឍន៍ មិនអាចវាយតម្លៃឬកំណត់បានឡើយ។ «ប្រសិនបើជារឿងកត្តានយោបាយ[រវាងអាមេរិកនិងចិន] គឺយើងអត់មានហេតុផលមកនិយាយថាអ្នកវិនិយោគអាមេរិក មកឬ មិនមកទេ គឺអាស្រ័យនិន្នាការ និងរបស់នយោបាយ»។ នេះជាការបញ្ជាក់របស់លោក គី សេរីវឌ្ឍន៍ ដោយបន្តថា៖«ប្រសិនបើអ្នកនយោបាយយល់ឃើញថាឥឡូវយើងត្រូវគ្នា យើងជួយគ្នា[អាមេរិក និងចិន] ដើម្បីឱ្យកម្ពុជានាំ[ផលិតផល]ទៅចិនបាន នោះគេនឹងទម្លាក់អ្នកវិយោគមក។ ប៉ុន្តែបើគេ[អាមេរិក]យល់ឃើញថាកម្ពុជានៅតែសេពគប់ជាមួយចិន និងមានគំនិតមិនចង់ប៉ះពាល់ជាមួយចិនទេ ទោះបីជាយើងមានស្ថានភាពសេដ្ឋកិច្ចល្អប្រសើរយ៉ាងណាក៏ដោយ ក៏ធុរជនអាមេរិកមិនមកដែរ»។ សង្គ្រាមពាណិជ្ជកម្មរវាងមហាអំណាចសេដ្ឋកិច្ចអាមេរិកនិងចិននាពេលបច្ចុប្បន្ន បានធ្វើឱ្យក្រុមហ៊ុនអាមេរិកជាច្រើន ដកការវិនិយោគរបស់ខ្លួនពីប្រទេសចិន ហើយសម្លឹងមើលការវិយោគនៅប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍វិញ។ ប៉ុន្តែចរន្តនៃការវិនិយោគរបស់ក្រុមហ៊ុនអាមេរិកទាំងនោះ នៅក្នុងតំបន់ភាគច្រើនឆ្ពោះទៅប្រទេសវៀតណាម។ នេះជាលើកឡើងរបស់លោក ឈាង វណ្ណារិទ្ធ ប្រធានវិទ្យាស្ថានទស្សនវិស័យអាស៊ី ដោយបន្តថា ក្នុងរយៈពេលនេះ បើកម្ពុជា ខិតខំជំរុញអភិបាលកិច្ច កាត់បន្ថយភាពស្មុគស្មាញនៃឯកសារ និងអំពើពុករលួយជាដើម គឺអាចទាញវិនិយោគិនអាមេរិកបានខ្លះដែរ តាមរយៈFTAរវាងកម្ពុជា-ចិន។ សម្រាប់លោក ឈាង វណ្ណារិទ្ធ មើលឃើញថាFTA រវាងកម្ពុជា-ចិន នឹងអាចជួយកម្ពុជា ឱ្យមានលទ្ធភាពណាមួយសម្រាប់ក្រុមហ៊ុនធំៗរបស់អាមេរិកមកសិក្សាក្នុងការវិនិយោគ។ ហេតុផលដែលFTA រវាងកម្ពុជា-ចិន អាចជួយកម្ពុជាក្នុងការទាញវិយោគិនអាមេរិកបាន គឺព្រោះនៅពេលដែលកម្ពុជាមានFTAជាមួយចិន នោះការផ្លាស់ប្តូរផលិតរវាងប្រទេសទាំងនេះទៅដោយរលូន។ បើតាមប្រធានវិទ្យាស្ថានទស្សនវិស័យអាស៊ីរូបនេះ ក្រុមហ៊ុនអាមេរិកដែលមកផលិតទំនិញនៅកម្ពុជានោះគឺអាចនាំទំនិញទៅអាមេរិកបាន ហើយក៏អាចនាំទៅប្រទេសចិនបាន ដោយផ្ទុយពីក្រុមហ៊ុនអាមេរិកដែលកំពុងវិនិយោគនៅប្រទេសចិនមិនអាចនាំទៅសហរដ្ឋអាមេរិកបាន ដោយសារតែសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសមហាអំណាចទាំងពីរនេះ។ អាមេរិក ក្រៅពីខ្លាំងលើវិស័យតិចណូឡូជីហើយនោះ ក៏ខ្លាំងលើបច្ចេកវិទ្យាក្នុងវិស័យកសិកម្មផងដែរ។ លោក ឈាង វណ្ណារិទ្ធ និយាយដូច្នេះ៖«ប្រសិនបើយើងទាញយកការវិនិយោគបច្ចេកវិទ្យាផលិតកម្មផ្នែកកសិកម្មពីសហរដ្ឋអាមេរិកបាននោះ គឺល្អសម្រាប់កម្ពុជា»។ លោកបានបន្តថា៖«បច្ចុប្បន្ននេះ វិស័យកសិកម្មយើង គឺត្រូវការតែតិចណូឡូជី និងចង្វាក់ផលិតកម្មទេ។ ដោយឡែក ទីផ្សារ គឺយើងមានហើយ បន្ទាប់ពីកម្ពុជា-ចិន ចុះហត្ថលេខាលើFTA នាពេលខាងមុននេះ»។ លោក ឈាង វណ្ណរិទ្ធ បានបញ្ជាក់ថា ភាពខ្លាំងនៃបច្ចេកវិទ្យាផលិតកម្មផ្នែកកសិកម្មរបស់សហរដ្ឋអាមេរិក ជាឱកាសមួយសម្រាប់អាមេរិក ក្នុងការមកវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា ពីព្រោះកម្ពុជាមានផ្ទៃដីកសិកម្មធំ ដីមានជីវជាតិ ពិសេសគឺមានទីផ្សារពិភពលោកមួយដ៏ធំជាងគេ ជាប្រទេសចិន។ ថ្វីដ្បិតFTAរវាងកម្ពុជា-ចិននេះ ជាឱកាសសម្រាប់ក្រុមហ៊ុនអាមេរិកមកវិនិយោគនៅកម្ពុជាក៏ដោយ ប៉ុន្តែលោក ឈាង វណ្ណរិទ្ធ មិនអាចកំណត់នូវភាពច្បាស់លាស់ណាមួយបានឡើយ ថា អាមេរិកប្រាកដនឹងមកវិនិយោគនៅកម្ពុជាតាមរយៈFTAនេះ។ ពោលគឺអាស្រ័យលើភាពមើលឃើញឱកាសរបស់វិនិយោគិនអាមេរិកផ្ទាល់តែម្តង។ ជាមួយនឹងគ្នា លោក ឆេង គឹមឡុង នាយកមជ្ឈមណ្ឌលនវានុវត្តន៍ផ្នែកអភិបាលកិច្ច នៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី មើលឃើញថា បន្ទាប់ពីកម្ពុជា-ចិន មានFTAផ្លូវការជាមួយគ្នា នោះវិនិយោគធំៗរបស់សហរដ្ឋអាមេរិក នឹងចូលមកកម្ពុជា។ លោក បានបន្តថា បានជាFTAរវាងកម្ពុជា-ចិន នឹងធ្វើឱ្យធុរជនអាមេរិក មកកម្ពុជា ព្រោះបច្ចុប្បន្ន ចិន និងអាមេរិកកំពុងប្រកួតប្រជែងផ្នែកសេដ្ឋកិច្ចជាមួយគ្នា ហើយប្រសិនបើអាមេរិក មិនមកវិយោគនៅកម្ពុជាក្នុងឱកាសនេះទេ នោះទីផ្សារកម្ពុជាភាគច្រើន នឹងបានទៅលើប្រទេសចិន។ ទន្ទឹមនឹងសម្លឹកមើលភាពប្រកួតប្រជែងនៃការវិនិយោគរបស់អាមេរិកនៅកម្ពុជា ក្រោមFTAរវាងកម្ពុជា-ចិននេះ វិនិយោគិនទាំងនោះ ក៏ប្រឈមនឹងបញ្ហាជាច្រើនផងដែរ។ ពិសេសបញ្ហាពាក់ព័ន្ធរឿងអំពើពុករលួយ, បញ្ហាបង់ពន្ធ, ការចុះបញ្ជីការវិនិយោគមានភាពស្មុគស្មាញ, ភាពទន់ខ្សោយនៃតម្លភាពនៅកម្ពុជា...ជាដើម។ នេះជាការលើកឡើងរបស់លោក គឹមឡុង ដោយបន្តថាបញ្ហាទាំងនេះ គឺភាពជាឧបសគ្គដ៏ធំ ដើម្បីឱ្យធុរជនអាមេរិកឱ្យមកវិនិយោគនៅកម្ពុជា។ លោកបណ្ឌិត ឆាយ គឹមឡុង បាននិយាយដូច្នេះ៖«ប្រសិនបើប្រទេសយើងមានគោលនយោបាយមួយទៀតដោយធ្វើកំណែទម្រង់លើបញ្ហាខាងលើទាំងនេះ សម្រាប់ទីផ្សារសេរីកុំឱ្យមានភាពស្មុគស្មាញ និងបំបាត់អំពើពុករលួយឱ្យបានច្រើនជាអតិប្បរិមានោះ ខ្ញុំគិតថាអ្នកវិនិយោគសេរីមកពីអាមេរិក គេមិនខ្លាចប្រជែងនឹងជាទីផ្សារសេរីរបស់ចិនឡើយ»។ ព្រោះបច្ចុប្បន្ននេះ យើងមិនទាន់អាចគ្រប់គ្រងនឹងបញ្ហាទាំងអស់នេះបាន ដោយសារមន្ត្រីអនុវត្តគោលនយោបាយទាំងនេះ នៅមានកម្រិត»។ ជាមួយនឹងគ្នានេះ លោក មាស សុខសេនសាន្ត អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា ចិននឹងក្លាយជាទីផ្សារមួយយ៉ាងធំសម្រាប់កម្ពុជា ក្រោយពេលFTAកម្ពុជា-ចិន បានចូលធរមាន។ តាមរយៈFTA នេះ កម្ពុជានឹងស្រូបយកក្រុមហ៊ុនធំៗ ក្នុងនៅក្រៅតំបន់ រាប់ទាំងសហរដ្ឋអមេរិក ដើម្បីវិយោគលើ ចង្វាក់ផលិតកម្មនានា ពិសេសចង្វាក់ផលិតវិស័យកសិកម្ម សម្រាប់នាំចេញទៅប្រទេសចិន ដែលជាទីផ្សារដ៏ធំជាងគេ ក្នុងពិភពលោក។ បច្ចុប្បន្ន កម្ពុជាមានសក្កានុពលផ្នែកកសិកម្ម ហើយក្រុមហ៊ុនធំៗមិនថាក្រុមហ៊ុនរបស់ចិន ក្រុមហ៊ុនរបស់អាមេរិក ក្រុមហ៊ុនរបស់ជប៉ុន ក្រុមហ៊ុនរបស់កូរ៉េ និងក្រុមហ៊ុនរបស់សិង្ហបុរីទេ តែក្រុមហ៊ុនទាំងមើលឃើញពីផលចំណេញនៃពាណិជ្ជកម្ម នោះគេនឹងចូលកម្ពុជាដើម្បីវិនិយោគលើផ្នែក កសិ-ឧស្សាហកម្មហើយ។ នេះជាលើកឡើងរបស់ លោក មាស សុខសេនសាន្ត ដោយបន្តថា សម្រាប់ក្រុមហ៊ុនវិនិយោគរបស់សហអាមេរិក គឺមានលទ្ធភាពក្នុងការវិនិយោគលើផ្នែកកសិ-ឧស្សាកម្មនេះ តាមរយៈការនាំចូលនូវបច្ចេកទេសកែច្នៃ និងចង្វាក់ផលិតកម្មទំនើបចូលកម្ពុជា។ សង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិន នាពេលបច្ចុប្បន្ន បានធ្វើឱ្យកម្ពុជាទទួលផលប្រយោជន៍មួយផ្នែក ពីការវិនិយោគរបស់ក្រុមហ៊ុនរបស់ប្រទេសនានា ពិសេសក្រុមហ៊ុនរបស់អាមេរិក ដែលបានបង្វែរ និងរើរុះចង្វាក់ផលិតកម្មនានាពីប្រទេសមកតំបន់អាស៊ីអាគ្នេយ៍។ បើតាមអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ចរូបនេះ ប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ មានកម្ពុជា ថៃ និងវៀតណាម គឺមានឱកាសច្រើនក្នុងស្រូបយកក្រុមហ៊ុនធំៗដែលចេញពីចិនមកវិនិយោគ ហើយក្នុងចំណោមទាំង៣នេះ កម្ពុជាមានសក្កានុពលខ្ពស់សម្រាប់ការនិយោគរបស់ក្រុមហ៊ុនទាំងនោះ ពិសេសអាមេរិ ដោយសារកម្ពុជានិងចិន មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយគ្នា។ កាលពីថ្ងៃទី២១កញ្ញា ឆ្នាំ២០២០ ក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ ជាមួយលោក អាឡិចសាន់ដឺ ហ្វែលម៉េន (Alexander Feldman) ប្រធានក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន សម្ដេច ហ៊ុន សែន បានរំពឹងទុកថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិននេះ នឹងអាចទាញក្រុមហ៊ុនអាមេរិក មកវិនិយោគនៅកម្ពុជា។ ប្រមុខរដ្ឋាភិបាលកម្ពុជា បាននិយាយដូច្នេះ៖«ខ្ញុំសង្ឃឹមថា ច្បាប់និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន នឹងដើរតួជាកត្តាដ៏សំខាន់មួយ ជួយធ្វើឱ្យកម្ពុជាក្លាយជាគោលដៅសម្រាប់ក្រុមហ៊ុនអាមេរិក ដែលកំពុងរកទីតាំងផលិតកម្មថ្មី នៅតំបន់អាស៊ីអាគ្នេយ៍»៕ | ភ្នំពេញ៖ កម្ពុជា-ចិនបានបញ្ចប់កិច្ចចរចាព្រមព្រៀងពាណិជ្ជកម្មកម្ពុជា-ចិនសេរី(FTA)ជាមួយគ្នារួចអស់ហើយ ដោយរង់ចាំតែថ្ងៃចុះហត្ថលេខាជាផ្លូវការ ប៉ុណ្ណោះ។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលគ្រោងចូលជាធរមាននេះ កម្ពុជានឹងអាចទាញវិនិយោគិនធំៗពីបណ្តាប្រទេសក្នុងនិងក្រៅតំបន់។ ទន្ទឹមនឹងគ្នានេះ មានមន្ត្រីជំនាញ អ្នកវិភាគសេដ្ឋកិច្ច កំពុងមើលឃើញពីភាពផ្ទុយគ្នា និងភាពមិនច្បាស់លាស់ ថា តើកម្ពុជាអាចទាញអ្នកវិនិយោគិនរបស់សហរដ្ឋអាមេរិកបានដែរឬទេ តាមរយៈFTAនេះ? |
ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី Singapore Airline បានដាក់ឲ្យដំណើរការជើងហោះហើរពីសិង្ហបុរីទៅកាន់ទីក្រុងញូយ៉ក សហរដ្ឋអាមេរិក។ ជើងហោះហើរដ៏ឆ្ងាយលើសគេនេះត្រូវប្រើរយៈពេលប្រមាណ១៩ម៉ោងនៅលើអាកាសដោយមិនមានការតភ្ជាប់ជើងហោះហើរដទៃទៀតឡើយ។ តើការហោះហើររយៈពេលវែងនេះមានលក្ខណៈដូចម្តេច ឬប្រឈមបញ្ហាអ្វីខ្លះ? ការហោះហើរលើអាកាសដែលមានចំងាយជាង១៥០០០គីឡូម៉ែត្រមិនមែនជារឿងមួយដែលសាមញ្ញឬងាយស្រួលនោះឡើយ។ នេះជាការបញ្ជាក់របស់អ្នកបើកបរយន្តហោះជើងចាស់ម្នាក់ លោក S L Leong ក្នុងការចុះផ្សាយរបស់ទូរទស្សន៍ Channel News Asia របស់សិង្ហបុរី។ បើតាមការបញ្ជាក់របស់លោក Leong អ្នកបើកបរ និងអ្នកបម្រើការលើយន្តហោះចំនួនពីរក្រុមត្រូវធ្វើការឆ្លាស់ពេលគ្នាដើម្បីសម្រេចកិច្ចការមួយនេះបាន ហើយវាជាកិច្ចការមួយដែលនឿយហត់នៅពេលដែលទីតាំងដែលយើងត្រូវធ្វើការចុះចតមានការផ្លាស់ប្តូរល្វែងម៉ោងច្រើន។ លោកបន្ថែមថា ការផ្លាស់ប្តូរល្វែងម៉ោងច្រើនឬ Jet lag អាចបង្កបញ្ហាសុខភាពបន្តិចបន្តួច ដូចជាឈឺក្បាល វិលមុខ អស់កម្លាំង និងងងុយគេងជាដើម។ ប៉ុន្តែវាជាបញ្ហាដែលអ្នកធ្វើដំណើរតាមអាកាសឆ្ងាយៗតែងជួបប្រទះ។ វាជារឿងចំបាច់ដែលអ្នកបើកបរ និងអ្នកបម្រើការលើយន្តហោះត្រូវការការសម្រាកឲបានគ្រប់គ្រាន់ ព្រោះវាអាចធានាសុវត្ថិភាព និងសេវាកម្មរបស់អ្នកដំណើរពេលកំពុងហោះហើរ។ ដូច្នេះហើយទើបនៅលើយន្តហោះ Airbus A350 ដែលផលិតនៅប្រទេសបារាំងមួយនេះមានបន្ទប់ធំៗមានផាសុខភាព សម្រាប់អ្នកបម្រើការលើជើងហោះហើរមួយនេះអាចសម្រាកបានយ៉ាងងាយស្រួល។ ចំណែករឿងមួយដែលត្រូវចៀសវាងសម្រាប់អ្នកបើក និងបម្រើការងារលើយ្តហោះនោះ គឺបរិភោគកាហ្វេព្រោះវាអាចរំខានការចូលដំណេក និងធ្វើឲ្យការផ្តោតអារម្មណ៍របស់ពួកគេពេលបើកបរយន្តហោះចុះខ្សោយ។ ចំពោះអ្នកធ្វើដំណើរវិញ វាក៏ំមិនមែនជារឿងងាយស្រួលប៉ុន្មានដែរ។ នៅលើអាកាស សម្ពាធបរិយាកាស និងបរិមាណអុកស៊ីសែនថយចុះ។ ការអង្គុយយូរអាចធ្វើឲសាច់ដុំស្ពិក និងអារម្មណ៏ធុញទ្រាន់ខ្លះៗ។ អ្នកបម្រើសេវាលើយន្តហោះតែងណែនាំឲអ្នកដំណើរឧស្សាហ៏ហូបទឹកឲបានគ្រប់គ្រាន់និងធ្វើចលនាដៃជើងឲបានញឹកញាប់។ បន្ទាប់ពីធ្វើការចុះចតបានសម្រាច់ ពីលុតនិងក្រុមអ្នកធ្វើការដទៃទៀតអាចទៅ សម្រាក់នៅសណ្ឋាគារចំនួន៣ថ្ងៃយកកំលាំងនិងហោះហើរទៅកាន់ទិសដៅដទៃទៀត។ | ដោយ៖ គី ចំណារ |
សម្រាប់ការដំណើរការជ្រើសរើសសិស្សឲ្យបានទទួលបានអាហារូបករណ៍នេះ អង្គការមូលនិធិកុមារ បានវាយតម្លៃទៅលើសមត្ថភាព លទ្ធផលសិក្សា និងលក្ខខណ្ឌមួយចំនួនទៀត ក្នុងចំណោមកុមារជាច្រើន ដែលបានទទួលការជួយគាំទ្រឧបត្ថម្ភនៅក្នុងអង្គការផ្ទាល់។ ជាលទ្ធផល មានសិស្សចំនួន៥រូប ដែលបានឆ្លងផុតនៅវគ្គទីមួយ។ បន្ទាប់មក ធនាគារ CIMB បានសម្ភាស និងតេស្តសមត្ថភាពផ្ទាល់ ទៅលើសិស្សទាំង៥រូប នៅការិយាល័យកណ្តាល ហើយក្នុងនោះធនាគារបានជ្រើសរើសសិស្សឆ្នើម៣រូប ដើម្បីផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ទៅតាមមុខជំនាញ ដែលពួកគេចង់សិក្សា ដូចជាថ្នាក់បរិញ្ញាបត្រ ផ្នែកវិស្វកម្មអេឡិចត្រូនិក នៅវិទ្យាស្ថានបច្ចេកវិទ្យានៃកម្ពុជា។ បរិញ្ញាបត្រ ផ្នែកបច្ចេកវិទ្យាព័ត៌មាន នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងបរិញ្ញាបត្រផ្នែកវិស្វកម្មមេកានិក នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា។ លោកស្រី អ៊ុំ ចិន្តាភក្តី នាយកធនធានមនុស្ស របស់ធនាគារ CIMB បានមានប្រសាសន៍ថា ធនាគារផ្តល់អាហារូបករណ៍នេះ ដើម្បីរួមចំណែកលើកកម្ពស់វិស័យអប់រំ ដែលជាផ្នែកមួយនៃកម្មវិធីទំនួលខុសត្រូវសង្គម ក្នុងការជួយត្រឡប់ទៅដល់សហគមន៍ ដែលយើងកំពុងប្រកបអាជីវកម្ម។ អ្នកស្រី ចិន្តាភក្តីបន្តទៀតថា៖«ការសិក្សា ពិតជាមានសារៈសំខាន់ណាស់ ដែលមិនត្រឹមតែផ្លាស់ប្តូរជីវិតរបស់យុវជន ឲ្យកាន់តែប្រសើរនោះទេ តែថែមទាំងអាចផ្តល់ប្រយោជន៍ដល់គ្រួសារ និងសង្គមជាតិទៀតផង។ ដូច្នេះធនាគារ CIMB រីករាយ ក្នុងការសហការជាមួយអង្គការ មូលនិធិកុមារ ដែលជាអង្គការជួយដល់កុមារខ្វះខាតរាប់រយនាក់ ក្នុងប្រទេសកម្ពុជា ដោយផ្តល់អាហារូបករណ៍ ដល់សិស្សឆ្នើមទាំង៣រូបនេះ ឲ្យបានបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ ហើយជូនពរឲ្យពួកគេសម្រេចក្តីបំណងរបស់ខ្លួន ហើយអាចជួយដល់សង្គមជាតិ ក្នុងនាមជាធនធានមនុស្សដ៏ល្អ នាពេលថ្ងៃអនាគត»។ លោក អ៊ា ឆាយគាង តំណាងរបស់អង្គការមូលនិធិកុមារ (CCF) ដែលបានជួយទំនុកបម្រុងដល់សិស្សឆ្នើមទាំង៣រូបកន្លងមកបានថ្លែងថា នេះជាមោទនភាពមួយ និងជាការរីករាយមួយ សម្រាប់យើងខ្ញុំទាំងអស់គ្នា ដែលសិស្សនិស្សិតយើងមានសមត្ថភាពខ្ពស់ ក្នុងការប្រជែងយកអាហារូបករណ៍ ដែលតម្រូវទៅតាមលក្ខខណ្ឌជ្រើសរើសរបស់ធនាគារ CIMB។ លោក អ៊ា ឆាយគាង បន្ថែម៖ «យើងខ្ញុំទាំងអស់គ្នា ក៏ដូចជាថ្នាក់ដឹកនាំរបស់អង្គការមូលនិធិកុមារកម្ពុជា (CCF) សូមថ្លែងអំណរគុណ និងអរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះធនាគារ CIMB និងថ្នាក់ដឹកនាំរបស់ធនាគារ ដែលសម្រេចជ្រើសរើសសិស្សនិស្សិតរបស់យើងខ្ញុំ ដើម្បីផ្តល់អាហារូបករណ៍ពេញលេញ សម្រាប់កម្មវិធីសិក្សាថ្នាក់ឧត្តមសិក្សានេះ។ កាយវិការប្រកបដោយសប្បុរសធម៌នេះ ឆ្លុះបញ្ជាំងឲ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ ក្នុងការចូលរួមចំណែកអភិវឌ្ឍសង្គមជាតិកម្ពុជាយើង ពីសំណាក់ធនាគារ និងថ្នាក់ដឹកនាំរបស់ធនាគារ CIMB ជាពិសេសក្នុងវិស័យអប់រំសិក្សាធិការ ដូចដែលធនាគារបានផ្តល់ជូនក្នុងថ្ងៃនេះ»។ យុវជន បូ រិទ្ធិវង្ស ជាសិស្សមួយរូប ដែលទទួលបានអាហារូបករណ៍ ពីធនាគារ CIMB បានបញ្ជាក់ថា រូបគេរំភើបរីករាយក្រៃលែង ដែល ធនាគារ CIMB បានផ្តល់អាហារូបករណ៍ពេញលេញ សម្រាប់កម្មវិធីថ្នាក់បរិញ្ញាបត្រនេះដល់ខ្លួន និងមិត្តភក្តិខ្ញុំ២រូបទៀត ហើយនេះជាការទទួលបានឱកាសអភិវឌ្ឍខ្លួន និងចំណេះដ៏ល្អមួយសម្រាប់ពួកគេ។ យុវជន បូ រិទ្ធិវង្ស ប្តេជ្ញាដូច្នេះ៖«ខ្ញុំនឹងខិតខំសិក្សាដើម្បីយកចំណេះដឹង ជំនាញរបស់ខ្ញុំចូលរួមក្នុងការអភិវឌ្ឍសហគមន៍យើង សង្គមជាតិយើងឲ្យបានរីកចម្រើនទៅមុខអោយបានឆាប់រហ័ស និងដើម្បីចូលរួមជួយកាត់បន្ថយភាពក្រីក្រ ក្នុងសហគមន៍របស់ខ្ញុំផ្ទាល់ផងដែរ »។ សូមបញ្ជាក់ផងដែរថា ធនាគារ CIMB បានចាប់ផ្តើមប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ក្នុងប្រទេសកម្ពុជា នៅចុងឆ្នាំ២០១០ ហើយបច្ចុប្បន្នធនាគារមានសាខាចំនួន១៤ តាមបណ្តារាជធានី និងខេត្តសំខាន់ៗ នៅក្នុងប្រទេស។ នេះគឺជាឆ្នាំទីមួយ នៃកម្មវិធីអាហារូបករណ៍របស់ធនាគារ CIMB នៅក្នុងប្រទេសកម្ពុជា។ ជាមួយគ្នានេះ ធនាគារ CIMB ក៏បានផ្តល់អាហារូបករណ៍អាស៊ាន ជារៀងរាល់ឆ្នាំ ដល់និស្សិតខ្មែរផងដែរ សម្រាប់ថ្នាក់បរិញ្ញាបត្រ នៅគ្រប់សាកលវិទ្យាល័យល្បីៗ ទូទាំងសាកលលោក។ ក្នុងនោះ មាននិស្សិតឆ្នើមខ្មែរយើងមួយរូប ដែលទទួលបានអាហារូបករណ៍ថ្នាក់តំបន់នេះ និងកំពុងសិក្សានៅសាកលវិទ្យាល័យ McGil ប្រទេសកាណាដាផងដែរ។ អស់រយៈពេលជិត១០ឆ្នាំកន្លងមកនេះ ធនាគារ CIMB បានចូលរួមសកម្មភាពសប្បុរសធម៌ជាច្រើន ដែលរួមមានវិស័យសំខាន់ៗ ដូចជាវិស័យអប់រំ ដោយធនាគារ បានឧបត្ថម្ភដល់សាលាដាច់ស្រយ៉ាល និងអង្គការនានាក្នុងប្រទេសកម្ពុជា និងផ្តល់អាហារូបករណ៍ ដល់និស្សិតសិក្សានៅក្រៅប្រទេស។ មិនតែប៉ុណ្ណោះ ធនាគារ CIMB ក៏បាន និងបន្តចូលរួមសកម្មភាពសប្បុរសធម៌ក្នុងវិស័យវិស័យសុខាភិបាលដែរ តាមរយៈការបរិច្ចាគឈាម និងឧបត្ថម្ភ ដល់មន្ទីរពេទ្យគន្ធបុប្ផា មន្ទីរពេទ្យបង្អែកបាទី និងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតជាដើម ក៏ដូចជាចូលរួមក្នុង វិស័យសង្គមកិច្ច ដោយធនាគារបានឧបត្ថម្ភដល់កាកបាទក្រហម និងមជ្ឈមណ្ឌលកុមារកំព្រានានា ព្រមទាំងផ្នែកបរិស្ថាន ដោយធនាគារបានចូលរួមដាំកូនឈើ នៅវិទ្យាល័យ ឧដុង្គជាដើម។ (អត្ថបទពាណិជ្ជកម្ម) | រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី១៦ ខែមិថុនាកន្លងទៅនេះ ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី (ធនាគារ CIMB) ដែលជាធនាគារអន្តរជាតិឈានមុខគេ ក្នុងប្រទេសកម្ពុជា បានប្រកាសផ្តល់ និងប្រគល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាផ្លូវការ ដល់សិស្ស៣រូប មកពីអង្គការមូលនិធិកុមារ (CCF) នៅអគារ Exchange Square ការិយាល័យកណ្តាលរបស់ធនាគារ CIMB។ អាហារូបករណ៍របស់ធនាគារ CIMB នេះ ឧបត្ថម្ភដល់និស្សិត នូវថ្លៃសិក្សាពេញលេញ សម្រាប់ថ្នាក់បរិញ្ញាបត្រ រយៈពេល ៤-៥ឆ្នាំ អាស្រ័យលើមុខជំនាញ។ |
របាយការណ៍ទីផ្សារខុនដូ ឆ្នាំ២០១៩ របស់CBRE បានបង្ហាញថា គម្រោងថ្មីទាំង ៥ នេះ មានដូចជា៖ គម្រោងលំនៅដ្ឋាន អារ៉ាកាវ៉ា មាន ២,០០០ យូនីត, គម្រោង ថ្ម១ ដុំ មាន១២០ យូនីត, គម្រោងភ្នំពេញស្តារ មាន ២៥០ យូនីត, គម្រោង បុរី ឃីឡាមាន ៣០០ យូនីត និងគម្រោង សិវែន រ៉េស៊ីដិន មាន ៣០០ យូនីត។ ខុនដូតម្លៃសមរម្យ មានទាបបំផុតចាប់ពីជាង ៨០០ ដុល្លារ ក្នុងមួយម៉ែត្រការ៉េ រហូតដល់ជាង ១,៥០០ ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។ នេះបើតាមរបាយការណ៍ដដែល។ កម្រិតតម្លៃខុនដូ មានលក្ខណៈខុសគ្នា អាស្រ័យទៅតាមទីតាំង ទំហំយូនីត សេវាកម្មក្នុងគម្រោង និងតំបន់់សេវាកម្មជុំវិញ។ សម្រាប់គម្រោងថ្មីៗ ពេលនេះកំពុងចាប់យកតំបន់រីកចម្រើនថ្មី ដូចជា ទួលគោក សែនសុខ និងខណ្ឌជ្រោយចង្វារ៕ (ប្រភព៖https://www.realestate.com.kh/km/news/c-b-r-e-says-affordable-condo-on-the-rise/) (អត្ថបទពាណិជ្ជកម្ម) | ក្នុងពេលថ្មីៗនេះ គម្រោងខុនដូតម្លៃសមរម្យចំនួន ៥ គម្រោង បានបើកសម្ពោធជាផ្លូវការនៅទីក្រុងភ្នំពេញ ដែលនឹងបន្ថែមការផ្គត់ផ្គង់ ជាង ៣,០០០ យូនីត ទៅក្នុងទីផ្សារ។ គេរំពឹងថា ចំនួនខុនដូតម្លៃទាបទាំងអស់ មានប្រមាណជាង ៧,០០០ យូនីត នៅក្នុងឆ្នាំ ២០១៩។ |
ការប្រារព្ធពិធីដ៏ឱឡារិកដែលមានទាំងបាញ់កាំជ្រួចផងនោះ បានរៀបចំឡើងនៅទីក្រុងមួយ នៅក្បែរភ្នំ Paektu កាលពីថ្ងៃចន្ទ ២ ធ្នូ ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ព័ត៌មានកូរ៉េខាងជើង KCNA។ កាសែតរបស់បក្សកុម្មុយនីស្តកូរ៉េខាងជើង ឈ្មោះថា Rodong Sinmu បានចុះផ្សាយរូបភាពដែលគេឃើញ លោក គីម ជុងអ៊ុន ញញឹម ខណៈលោកកាត់ខ្សែបូក្រហម នៅឯកម្មវិធីនោះ ហើយគេក៏ឃើញរូបភាពអគារច្រើន ដែលហ៊ុមព័ន្ធដោយព្រិលផងដែរ។ ទីក្រុងថ្មីនេះ ដែលមានឈ្មោះថា Samjiyon គឺជាចក្ខុវិស័យមួយហៅថា «ក្តីស្រមៃដែលចង់ក្លាយជារដ្ឋសង្គមនិយមដ៏ល្អឥតខ្ចោះ» ។ នៅទីនេះ គេឃើញមាន ផ្ទះ សណ្ឋាគារ ទីកន្លែងកម្សាន្តសម្រាប់ជិះស្គី អគារពាណិជ្ជកម្ម វប្បធម៌ និងមន្ទីរពេទ្យ ជាដើម។ ទីភ្នាក់ងារព័ត៌មាន KCNA បានបញ្ជាក់ថា ទីក្រុងនេះ អាចទទួលបានមនុស្សចំនួន៤ពាន់គ្រួសារ ហើយមានអគារឧស្សាហកម្ម និងសាធារណៈដល់ទៅ ៣៨០ ប្លុក ក្នុងទំហំផ្ទៃដីសរុបរាប់ម៉ឺនហិកតា ។ សូមបញ្ជាក់ថា ទីក្រុងនេះ គឺជាគំនិតផ្តួចផ្តើមសេដ្ឋកិច្ចដ៏ធំបំផុតមួយរបស់លោក គីម ជុងអ៊ុន ដែលបានដាក់ដំណើរការ ជាផ្នែកមួយនៃការធ្វើឲ្យសេដ្ឋកិច្ចកូរ៉េខាងជើងអាចរស់បានដោយខ្លួនឯង។ ក៏ប៉ុន្តែការសាងសង់របស់វា ធ្លាប់ត្រូវបានពន្យារពេលដោយសារតែកង្វះខាងសម្ភារធ្វើសំណង់ និងកម្លាំងពលម្ម។ ការខ្វះខាតនេះ កើតឡើងព្រោះតែលទ្ធផលនៃទណ្ឌកម្មដែលដាក់ពីសំណាក់សហគមន៍អន្តរជាតិដើម្បីបញ្ឈប់កម្មវិធីនុយក្លេអ៊ែររបស់ក្រុងព្យុងយ៉ាង។ ការពន្យារពេលក្នុងការសាងសង់ បានជំរុញឱ្យរបបលោក គីម ជុងអ៊ុន ប្រមូលកងពលតូចដែលជាកម្លាំងយុវជនមកធ្វើការ។ ទង្វើនេះហើយ ធ្វើឲ្យក្រុមសកម្មជនសិទ្ធិមនុស្ស ចាត់ទុកថាជា «ពលកម្មទាសករ» ។ នោះក៏ហេតុថា ពួកពលករទាំងនោះ ធ្វើការដោយគ្មានទទួលបានប្រាក់ អាហារហូបចុកមិនគ្រប់គ្រាន់ ហើយត្រូវបង្ខំឲ្យធ្វើការជាង១២ម៉ោងក្នុងមួយ សម្រាប់រយៈពេល១០ឆ្នាំ ជាថ្នូនឹងឱកាសល្អប្រសើរដើម្បីអាចចូលរៀនសូត្រថ្នាក់ឧត្តមសិក្សា ឬចូលរួមជាមួយបក្សកម្មុយនីស្តរបស់កូរ៉េខាងជើង៕ | មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានអបអរសាទរការបញ្ចប់គម្រោងសាងសង់ដែលជាស្នាដៃរបស់លោកមួយ។ នោះគឺ ទីក្រុងថ្មីមួយ ដែលមានទីតាំងនៅក្បែរភ្នំស័ក្តិសិទ្ធិ ហើយវាក៏ជាទីកន្លែងដែលត្រកូលគីមចាប់កំណើតឡើងផងដែរ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង បានហៅទីក្រុងនេះថា «គំរូដ៏ល្អឥតខ្ចោះនៃអរិយធម៌ទំនើប» ។ |
លេខាធិការដ្ឋាននៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍បានឲ្យដឹងថា RCEP កំពុងដំណើរការហើយនីតិវិធីដើម្បីទទួលសមាជិកថ្មី ដែលអាចនឹងរួចរាល់នៅឆ្នាំក្រោយ។ រហូតមកដល់ពេលនេះ មានតំបន់សេដ្ឋកិច្ចជាច្រើនរួមទាំងស្រីលង្កា និងហុងកុង បានបង្ហាញចំណាប់អារម្មណ៍ក្នុងការចូលរួមក្នុងប្លុកពាណិជ្ជកម្មនេះ។ យោងតាមអគ្គលេខាធិការរងអាស៊ានទទួលបន្ទុកសហគមន៍សេដ្ឋកិច្ច Satvinder Singh បានឲ្យដឹងថា នីតិវិធីសម្រាប់ការទទួលយកសមាជិកថ្មីកំពុងត្រូវបានព្រាង។ នៅពេលដែលបានបញ្ចប់ ភាគីដែលចាប់អារម្មណ៍អាចចាប់ផ្តើមដំណើរការចរចាជាផ្លូវការដើម្បីចូលរួម RCEP ។ ថ្លែងនៅក្នុងសន្និសីទថ្មីៗនេះនៅទីក្រុងហ្សាការតាជុំវិញការកំណត់ពេលវេលាជាក់លាក់សម្រាប់ការបំពេញច្បាប់នៃការចូលជាសមាជិក RCEP លោក Singh បាននិយាយថា ៖« វាពិបាកក្នុងការនិយាយ ប៉ុន្តែសង្ឃឹមថានៅឆ្នាំ ២០២៤» ។ បច្ចុប្បន្ន RCEP បានប្រមូលផ្តុំសមាជិកចំនួន ១៥ ដែលក្នុងនោះមានប្រទេសសមាជិកអាស៊ានចំនួន១០ និងប្រទេសជាដៃគូចំនួន៥ រួមមានចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់។ កិច្ចព្រមព្រៀង RCEP ត្រូវបានចុះហត្ថលេខានៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅខាងក្រៅកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ ដែលដឹកនាំដោយវៀតណាម ហើយចូលជាធរមានជាផ្លូវការចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ ២០២២។ សេដ្ឋកិច្ច RCEP មានចំនួន ៣០ភាគរយនៃទំហំសេដ្ឋកិច្ចពិភពលោក។ កិច្ចព្រមព្រៀងនេះមានគោលបំណងលុបបំបាត់ ៩០ភាគរយនៃពន្ធនាំចូលក្នុងប្លុកនេះរយៈពេល ២០ឆ្នាំ៕ | កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) កំពុងរៀបចំសេចក្តីព្រាងច្បាប់ដើម្បីទទួលយកសមាជិកបន្ថែមទៀតចាប់ពីឆ្នាំ២០២៤ ដោយស្រីលង្កា និងហុងកុងកំពុងបង្ហាញចំណាប់អារម្មណ៍ចូលជាមួយប្លុកនេះ ។ បច្ចុប្បន្ន RCEP បានប្រមូលផ្តុំសមាជិកចំនួន១៥ប្រទេស។ |
សូមលោកអ្នកស្តាប់បទសម្ភាសន៍នេះទាំងស្រុងដូចតទៅ៖ សូមចុចទៅប្រភពដើម VOA ត្រង់នេះ | មិនមានស្ត្រីច្រើនទេដែលបានបម្រើការនៅក្នុងវិស័យបច្ចេកវិទ្យា ហើយមានស្ត្រីកាន់តែតិចដែលអាចកាន់តំណែងជាន់ខ្ពស់។ កញ្ញា ម៉ៅ សុផល្លីន ជាស្ត្រីខ្មែរអាមរិកាំងមួយរូបមកពីទីក្រុង Stockton រដ្ឋកាលីហ្វ័រញ៉ា ដែលបានប្តូរទីលំនៅទៅធ្វើការនៅប្រទេសសិង្ហបុរីកាលពីឆ្នាំ២០១៦ ដើម្បីកាន់តួនាទីជាអ្នកពង្រីកទីផ្សារនៅតំបន់អាស៊ីប៉ាស៊ីហ្វិកនៃក្រុមហ៊ុនបច្ចេកវិទ្យា Salesforce របស់សហរដ្ឋអាមេរិក ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំបំផុតមួយក្នុងពិភពលោក។ កញ្ញា សុផល្លីន ក៏ជាសមាជិកនៃក្រុមប្រឹក្សាភិបាលរបស់អង្គការ Cambodians in Tech ដែលដឹកនាំដោយកូនខ្មែរអាមេរិកាំងនិងមានគោលដៅភ្ជាប់ទំនាក់ទំនងរវាងជនជាតិខ្មែរដែលបម្រើការក្នុងជំនាញបច្ចេកវិទ្យា។ ក្នុងពេលថ្មីៗនេះ លោក សឹង សុផាត នៃ VOA បានជួបសម្ភាសន៍កញ្ញា ម៉ៅ សុផល្លីន ក្នុងពេលកញ្ញាចូលរួមមហោស្រពវិទ្យាសាស្ត្រនិងវិស្វកម្ម STEM Festival មួយនៅរាជធានីភ្នំពេញ ដើម្បីស្វែងយល់បន្ថែមអំពីគន្លឹះសម្រាប់ស្ត្រីអាចចូលកាន់តំណែងល្អនៅក្នុងការងារបច្ចេកវិទ្យា និងសារៈសំខាន់នៃជំនាញ soft skills និងភាសាអង់គ្លេសសម្រាប់វិស័យបច្ចេកវិទ្យានៅកម្ពុជា។ |
ស្នងការដ្ឋាននគរបាលខេត្តសៀមរាប លោក តេង ច័ន្ទណាត បានឱ្យដឹងថា កម្លាំងជំនាញរបស់លោកកំពុងតាមដាន រាល់សកម្មភាពប្រមូលមនុស្សរបស់ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ លោក ខឹម វាសនា។ តាមការបញ្ជាក់ពីលោក តេង ច័ន្ទណាត ចំនួនអ្នកសម្រុកមកផ្ទះរបស់លោក ខឹម វាសនា ក្នុងរយៈពេល២ថ្ងៃចុងក្រោយនេះ មានពី២ទៅ៣ពាន់នាក់។ តេង ច័ន្ទណាត ស្នងការដ្ឋាននគរបាលខេត្តសៀមរាប «វាជាសកម្មភាពមួយ ដែលយើង អត់ទាន់សង្កេតថា វាជាការបះបោរ ឬជាការបំបះបំបោរទេ គ្រាន់វានៅក្នុងលក្ខណៈមួយកំពុងតាមដាន គាត់ប្រមូលឱ្យពលរដ្ឋមកស្ដាប់គាត់និយាយ ហើយក្នុងនោះតាមរយៈហ្វេសប៊ុក ឬអាខោន(ហ្វេសប៊ុកផ្លូវការ) គាត់ក្ដី គាត់បានបង្ហាញលក្ខណៈបំផុសបំផុលដែរ ដែលថាពិភពលោកនឹងត្រូវរលត់រលាយអ៊ីយ៉ាងម៉េច ប៉ុន្តែនៅខាងក្នុងនោះ (ដីចម្ការ) គាត់និយាយអប់រំពលរដ្ឋគឺទាក់ទងនឹងព្រះពុទ្ធសាសនា ប៉ុន្តែគ្រាន់តែថា ជាអត្តន័យស៊ីជម្រៅយ៉ាងណានោះ សមត្ថកិច្ចកំពុងតាមដានបន្ថែមទៀត»។ នេះជាការពន្យល់បន្ថែមរបស់លោក តេង ច័ន្ទណាត។ ជុំវិញករណីនេះដែរ រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា លោក សេង សុមុនី បានទទួលព័ត៌មាននេះហើយ និងកំពុងតាមដានសកម្មភាពដូចគ្នា។ លោកប្រាប់ថា ការប្រកាសខ្លួនជាអាទិទេព និងការមានជំនឿងប់នឹងអ្វីមួយនោះ ជាសេរីភាពរបស់ប្រជាពលរដ្ឋទូទៅដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។ អ្វីដែលសំខាន់នោះ រាល់សកម្មភាពទាំងឡាយ មិនត្រូវប៉ះពាល់ដល់ពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋឡើយ។ លោក សេង សុមុនី បន្តថា៖« ផលប៉ះពាល់ ដូចជាយកធម៌ព្រះទៅច្រៀង ទៅបន្ទុរបង្អាប់ យកព្រះពុទ្ធទៅដុតអី ។ល។ កម្រិតលោក ខឹម វាសនា មិនទាន់ដល់កម្រិតដែលប៉ះពាល់ទេ ក្រុមការងារកំពុងតាមដានពិនិត្យ និងសិក្សា តើបុគ្គលនោះកំពុងបង្កើតជំនឿផ្សេងឬយ៉ាងណា»? លោក ខឹម វាសនា ទាយថានឹងមានបាតុភូត Black hole ដែលវានឹងធ្វើឱ្យភពផែនដីនេះ ជន់លិចដោយគ្រោះធម្មជាតិដ៏ធំ។ លោកបានអំពាវនាវឱ្យអ្នកជឿលោក ទៅចម្ការដែលជាទីអាសនៈរបស់លោក ប្រើសម្រាប់ធ្វើសមាធិ ស្ថិតនៅស្រុកបន្ទាយស្រី ដើម្បីគេចផុតពីគ្រោះដ៏អាក្រក់នេះ។ សារព័ត៌មានថ្មីៗ មិនអាចទាក់ទងលោក ខឹម វាសនា ប្រធាន និងលោក អ៊ី សាំងឡេង អនុប្រធាន និងលោក ចិន ថុន អគ្គលេខាធិការបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដើម្បីសាកសួរពីព័ត៌មានបន្ថែមបានឡើយ ដោយមិនមានអ្នកទទួលទូរសព្ទ។ អនុប្រធានអាជ្ញាធរទន្លេសាប នៃក្រសួងធនធានទឹក និងឧតុនិយម លោក ម៉ៅ ហាក់ ហាក់អស់សំណើចបន្ដិចដែរ ពេលឮលោក ខឹម វាសនា ប្រកាសថា នឹងមានទឹកជំនន់ជន់លិចពិភពលោកនេះនាពេលដ៏ឆាប់ខាងមុខ។ លោក ម៉ៅ ហាក់៖« សូមជម្រាបថា ក្រសួងធនធានទឹក និងឧតុនិយមបានព្យាករណ៍ ហើយបានជម្រាបជូនអំពីស្ថានភាពទឹកជំនន់ក្នុងប្រទេសកម្ពុជាយើងហើយ អ៊ីចឹងដែលថាលិចលង់អ៊ីនៅណាហ្នឹង ខ្ញុំដូចជាមិន ដូចជាព័ត៌មានមិនដឹងបានពីណាមក ពីព្រោះយើងមានបណ្ដាញយើងផ្សព្វផ្សាយច្បាស់លាស់ ហើយកន្លងមកនេះយើងបានជូនដំណឹងហូរហែមកអ៊ីចឹង ដូច្នេះព័ត៌មានហ្នឹងខ្ញុំគិតថា ដូចជាមិនត្រឹមត្រូវទេ»។ មន្រ្តីក្រសួងធនធានទឹករូបនេះ សំណូមពរសុំឱ្យពលរដ្ឋ មុននឹងជឿព័ត៌មានអ្វីមួយ ដែលផ្សព្វផ្សាយទាក់ទងនឹងអាកាសធាតុ គួរយោងលើការផ្សព្វផ្សាយរបស់ក្រសួងធនធានទឹកជាគោល ដោយមិនត្រូវជឿស្ថាប័ន ឬបុគ្គលដែលគ្មានមូលដ្ឋាន និងមិនសមហេតុផលឡើយ។ ក្រៅពីពលរដ្ឋដែលនៅក្នុងស្រុក ក្នុងនោះក៏មានពលរដ្ឋខ្មែរដែលជាពលករនៅកូរ៉េខាងត្បូង ក៏ស្លន់ស្លោ និងកំពុងវិលត្រឡប់មកកម្ពុជាវិញដែរ ទោះបីពួកគេកំពុងធ្វើការ និងខាតប្រយោជន៍ជាច្រើនក៏ដោយ។ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏ក្រើនរំឮកដល់ពលករទាំងនោះដែរ គឺប្រើបញ្ញាដើម្បីជឿអ្វីមួយឱ្យបានច្បាស់លាស់៕ | សៀមរាប៖ សមត្ថកិច្ចខេត្តសៀមរាប កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ទៅលើសកម្មភាពកៀរគរប្រមូលមនុស្សរបស់លោក ខឹម វាសនា ឱ្យទៅស្នាក់នៅចម្ការរបស់លោក ស្ថិតនៅស្រុកបន្ទាយស្រី ខេត្តសៀមរាប ដើម្បីគេចផុតពីបាតុភូតគ្រោះធម្មជាតិលិចលង់ពិភពលោក។ |
យោងតាមសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តសៀមរាប បានប្រាប់ពីមូលហេតុនៃការបិទនេះថា ដើម្បីធានាប្រសិទ្ធភាពក្នុងការគ្រប់គ្រងការរីករាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍។ នៅថ្ងៃទី២ កក្កដា នោះដែរ ខេត្តសៀមរាបបានបន្តរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ថ្មីសរុប ៤៧នាក់ ក្នុងនោះមួយករណីរកឃើញនៅក្នុងផ្សារដំដែក។ សូមបញ្ជាក់ថា ក្នុងចំណោមអ្នកវិជ្ជមានដែលរកឃើញនៅថ្ងៃទី ២កក្កដា នៅសៀមរាបនោះ ភាគច្រើនជាពលរដ្ឋរស់នៅក្រុងសៀមរាប បន្ទាប់មកស្រុកជីក្រែង បន្ទាយស្រី សូទ្រនិគម និងស្រុកពួក។ គិតត្រឹមថ្ងៃទី២ កក្កដា ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ខេត្តសៀមរាបរកឃើញអ្នកជំងឺកូវីដ១៩ សរុប ១,៣២០នាក់ ស្លាប់១៤នាក់ ជាសះស្បើយ ៥១២នាក់ និង៧៩៤នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការ និងវិទ្យាល័យដំដែក៕ | សៀមរាប៖ អាជ្ញាធរខេត្តសៀមរាប ប្រកាសពីការរកឃើញករណីវិជ្ជមានចំនួន ៤៧នាក់បន្ថែម នៅថ្ងៃទី២កក្កដា ខណៈស្លាប់មាន១នាក់បន្ថែម។ ជាមួយគ្នានេះ ក៏មានអ្នកជំងឺ ២៩នាក់បានជាសះស្បើយផងដែរ។ នៅយប់ថ្ងៃទី២ កក្កដា អាជ្ញាធរខេត្តសៀមរាប បានសម្រេចបិទផ្សារដំដែក ដែលស្ថិតនៅស្រុកសូទ្រនិគម រយៈពេល២សប្ដាហ៍ គឺចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី១៥ កក្កដា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលបន្ត។ |
អ៊ុយក្រែន កំពុងស្ថិតក្នុងស្ថានភាពខ្វះខាតថាមពលជាខ្លាំង បន្ទាប់ពីការវាយប្រហាររបស់រុស្ស៊ីលើរោងចក្រផលិតថាមពលសំខាន់ៗនាពេលកន្លងមក។ ខណៈកំពុងខ្វះខាតថាមពលនេះប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ក្នុងសារជាវីដេអូបានស្នើឱ្យពលរដ្ឋប្រើប្រាស់ថាមពលដោយសន្សំសំចៃ។ ដ្បិតរោងចក្រថាមពលដើរដោយថាមពលនុយក្លេអ៊ែរចំនួន៤ត្រូវបានស្តារឡើងវិញហើយក្តី មនុស្ស៦លាននាក់នៅតែគ្មានថាមពលប្រើប្រាស់។ ការវាយប្រហារថ្មីៗនេះបានបណ្តាលឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតលើអ៊ុយក្រែនមកទល់ពេលនេះ ខណៈបណ្តាលឱ្យមនុស្សរាប់លាននាក់គ្មានថាមពល និងទឹកប្រើប្រាស់ក្នុងរដូវរងា។ បើតាមប្រតិបត្តិករបណ្តាញអគ្គិសនីជាតិអ៊ុយក្រែន Ukrenergo ការផ្គត់ផ្គង់អគ្គិសនីជាង៣០ភាគរយទៀតនៅតែមិនទាន់ដំណើរការ និងបានស្នើឱ្យប្រជាជនកាត់បន្ថយការប្រើប្រាស់ថាមពល។ លើសពីនេះដែរ ប្រតិបត្តិករបណ្តាញអគ្គិសនីក៏បានបន្ថែមថា ក្រុមការងារកំពុងខិតខំជួសជុលជាបន្តទៀត។ ក្នុងដំណើរទស្សនកិច្ចទៅទីក្រុង Vyshorod ភាគខាងជើងនៃទីក្រុង Kyivនៅថ្ងៃទី២៥ ខែវិច្ឆិកា ដើម្បីមើលអគារដែលខូតខាតដោយសារមីស៊ីលរបស់រុស្ស៊ី លោក ហ្សេលេនស្គី បានបង្ហាញជំហរសារជាថ្មីប្រឆាំងនឹងរុស្ស៊ី។ ក្នុងដំណើរទស្សនកិច្ចដដែល លោក ហ្សេលេនស្គី ក៏បានទៅមើលមជ្ឈមណ្ឌលសង្គ្រោះបន្ទាន់មួយក្នុងចំណោមមជ្ឈមណ្ឌលសង្គ្រោះបន្ទាន់ជាច្រើនដែលត្រូវបានបង្កើតឡើងដើម្បីផ្តល់កំដៅ ទឹក អគ្គិសនី និងប្រព័ន្ធទូរស័ព្ទដល់ពលរដ្ឋក្នុងតំបន់។ «រួមគ្នាយើងនឹងអាចឆ្លងកាត់ផ្លូវដ៏លំបាកនេះសម្រាប់ប្រទេសយើង។ យើងនឹងយកឈ្នះលើគ្រប់បញ្ហាប្រឈម ហើយយើងប្រាកដជានឹងឈ្នះ»។ លោក ហ្សេលេនស្គី បានលើកឡើងបែបនេះក្នុងសេចក្តីថ្លែងការណ៍តាមវីដេអូមួយ។ ទីក្រុងមូស្គូធ្លាប់និយាយថា ការវាយប្រហារហេដ្ឋារចនាសម្ព័ន្ធជាមូលដ្ឋានរបស់អ៊ុយក្រែននេះ គឺជារឿងស្របច្បាប់ផ្នែកយោធា ហើយទីក្រុងកៀវអាចបញ្ចប់ការប៉ះទង្គិចលើពលរដ្ឋខ្លួនបានដោយទីក្រុងកៀវឆ្លើយតបទៅនឹងការទាមទាររបស់រុស្ស៊ី។ ប៉ុន្តែកន្លងមក អ៊ុយក្រែនបានលើកឡើងថា ការវាយប្រហាររបស់រុស្ស៊ីដែលមានបំណងបង្កភាពប៉ះពាល់ដល់ជនស៊ីវិលនេះ ជាឧក្រិដ្ឋកម្មសង្គ្រាម៕ | អាជ្ញាធរអ៊ុយក្រែននៅថ្ងៃទី២៥ ខែវិច្ឆិកា ស្ដារឡើងវិញជាបណ្តើរៗរោងចក្រថាមពលដើរដោយនុយក្លេអ៊ែរចំនួន៤ បន្ទាប់ពីការវាយប្រហាររបស់រុស្ស៊ីកន្លងមក។ យ៉ាងណាមិញ មនុស្សរាប់លាននាក់នៅតែគ្មានថាមពលប្រើប្រាស់គ្រប់គ្រាន់ ដ្បិតរោងចក្រមិនអាចផលិតថាមពលបានគ្រប់គ្រាន់។ |
ការតម្រូវឱ្យអនុវត្តបែបនេះ ក៏ព្រោះតែកន្លងមក អគ្គនាយកដ្ឋានពន្ធដារ មើលឃើញសហគ្រាសមួយចំនួន ដែលមានសកម្មភាពអាជីវកម្មផ្គត់ផ្គង់ទំនិញ មានលក្ខណៈលក់រាយច្រើនមុខនូវទំនិញមានតម្លៃទាប និងមានប្រតិបត្តិការប្រចាំថ្ងៃ ជាពិសេសសហគ្រាសប្រកបអាជីវកម្មហាងទំនិញលក់រាយ និងស្ថានីយប្រេងឥន្ធនៈ ឬឧស្ម័នហ្គាស មិនទាន់អនុវត្តការចេញវិក្កយបត្រធម្មតាទៅឱ្យអ្នកប្រើប្រាស់ចុងក្រោយ បានត្រឹមត្រូវឡើយ។ យោងតាមច្បាប់សារពើពន្ធ ស្តីពី វិធាននៃការប្រើប្រាស់វិក្កយបត្រ អ្នកជាប់ពន្ធមធ្យម និងអ្នកជាប់ពន្ធធំ ត្រូវចេញវិក្កយបត្រអាករ(Tax Invoice) ទៅឱ្យអ្នកទិញដែលជាអ្នកជាប់ពន្ធស្ថិតនៅក្រោមរបបស្វ័យប្រកាស និងត្រូវចេញវិក្កយបត្រធម្មតា(Commercial Invoice) ទៅឱ្យអ្នកទិញដែលមិនស្ថិតក្រោមរបបស្វ័យប្រកាស។ ដោយឡែក ចំពោះអ្នកជាប់ពន្ធតូច ត្រូវចេញវិក្កយបត្រធម្មតាទៅឱ្យអ្នកទិញទាំងអស់ ទោះបីជាអ្នកទិញទាំងអស់ ជាប់ពន្ធតាមរបបស្វ័យប្រកាស និង មិនស្ថិតនៅក្រោមរបបស្វ័យប្រកាស ដែលជាអ្នកប្រើប្រាស់ចុងក្រោយក៏ដោយ។ ដើម្បីពង្រឹងការអនុវត្តវិធាននៃការប្រើប្រាស់វិក្កយបត្រធម្មតាឱ្យមានប្រសិទ្ធភាព និង ត្រឹមត្រូវស្របច្បាប់ និងលិខិតបទដ្ឋានគិតយុត្តស្តីពីពន្ធដារ កាលពីថ្ងៃទី១៨កញ្ញា ឆ្នាំ២០២៣ លោក គង់ វិបុល បានណែនាំសារជាថ្មី ដល់អ្នកប្រកបអាជីវកម្មទំនិញលក់រាយ និងស្ថានីយប្រេងឥន្ធនៈទាំងអស់ គឺត្រូវចេញវិក្កយបត្រធម្មតាឱ្យអតិថិជន ទោះបីជាការចេញវិក្កយបត្រនោះ សរសេរដោយដៃ ឬម៉ាស៊ីនគិតលុយតាមប្រព័ន្ធPOS ឬ ប្រព័ន្ធអេឡិចត្រូនិក អ្វីក៏ដោយ។ លើសពីនេះ សហគ្រាសត្រូវប្រើទម្រង់វិក្កយបត្រ ដែលមានលេខរៀងវិក្កយបត្រ និងមាននិទ្ទេសសំខាន់ៗ ស្រមតាមវិធាននៃការប្រើប្រាស់វិក្កយបត្ររបស់អគ្គនាយកដ្ឋានពន្ធដារ។ ជាមួយគ្នានេះ សហគ្រាសត្រូវរៀបចំប័ណ្ណទទួលចំណូលសម្រាប់ប្រចាំថ្ងៃ ដោយបូកសរុបវិក្កយបត្រដែលបានចេញប្រចាំថ្ងៃ(សម្រាប់ប្រើប្រាស់ផ្ទៃក្នុង)។ ក្នុងករណី សហគ្រាសប្រើប្រាស់ម៉ាស៊ីនគិតលុយPOS ឬប្រព័ន្ធអេឡិចត្រូនិកផ្សេងលើសពីមួយ សហគ្រាសត្រូវរៀបចំប័ណ្ណទទួលចំណូលទៅតាមប្រព័ន្ធPOS ឬតាមប្រព័ន្ធអេឡិចត្រូនិកផ្សេងៗទៀត នីមួយៗដាច់ពីគ្នា។ អគ្គនាយកពន្ធដារ បានបញ្ជាក់ថា ទម្រង់ប័ណ្ណទទួលចំណូលប្រចាំថ្ងៃ ត្រូវមានកាលបរិច្ឆេទ និងលេខរៀងជាលំដាប់ពេញមួយឆ្នាំ ដោយត្រូវមានព័ត៌មានលម្អិតនូវលេខម៉ាស៊ីនគិតលុយ ចំនួនវិក្កយបត្រប្រចាំថ្ងៃដែលបានចេញ (លេខរៀងចាប់ផ្តើម និងលេខរៀងចុងក្រោយប្រចាំថ្ងៃ) និងចំនួនទឹកប្រាក់សរុប។ សម្រាប់សហគ្រាសអាជីវកម្មស្ថានីយប្រេងឥន្ធនៈ គឺត្រូវរៀបចំប័ណ្ណទទួលចំណូលសរុបប្រចាំថ្ងៃ ដោយបូកសរុបវិក្កយបត្រដែលបានចេញប្រចាំថ្ងៃ ទៅតាមទូ ឬម៉ាស៊ីនចាក់សាំងនៃស្ថានីយនីមួយៗដាច់ដោយឡែកពីគ្នា។ ក្នុងករណី ម្ចាស់សហគ្រាសចេញវិក្កយបត្រតាមម៉ាស៊ីនគិតលុយតែមួយ ត្រូវរៀបចំប័ណ្ណទទួលចំណូលសរុបប្រចាំថ្ងៃរួមតែមួយ។ ចំពោះ ទម្រង់ប័ណ្ណទទួលចំណូលសរុបប្រចាំថ្ងៃ សហគ្រាស ត្រូវមានកាលបរិច្ឆេទ និងលេខរៀងជាលំដាប់ពេញមួយឆ្នាំ ដោយត្រូវមានព័ត៌មានលម្អិតនូវចំនួនវិក្កយបត្រប្រចាំថ្ងៃដែលបានចេញ, មានលេខសម្គាល់ទូ ឬម៉ាស៊ីនចាក់សាំង លេខកុងទ័រ (លេខចាប់ផ្តើម និងលេខរៀងចុងក្រោយប្រចាំថ្ងៃ និងចំនួនទឹកប្រាក់សរុប។ បើតាមលោក គង់ វិបុល សម្រាប់គោលដៅនៃការប្រកាសពន្ធប្រចាំខែ ត្រូវបានអនុញ្ញតឱ្យប្រកាសចំណូលពីប្រតិបត្តិការលក់តាមលេខប័ណ្ណទទួលចំណូលសរុបប្រចាំថ្ងៃនីមួយៗ ដោយបញ្ចូលព័ត៌មានក្នុងប្រអប់បរិយាយនៃប្រព័ន្ធ e-Filing នូវលេខវៀងវិក្កយបត្រប្រចាំថ្ងៃ និងលេខម៉ាស៊ីនគិតលុយ ចំពោះសហគ្រាសប្រកបអាជីវកម្មហាងទំនិញលក់រាយ។ ចំពោះស្ថានីយប្រេងឥន្ធនៈ ឬឧស្ម័នហ្គាសវិញ ត្រូវបញ្ចូលព័ត៌មានក្នុងប្រអប់បរិយាយនៃប្រព័ន្ធ e-Filing នូវលេខវៀងវិក្កយបត្រប្រចាំថ្ងៃ និងលេខទូ ឬម៉ាស៊ីនចាក់សាំង។ ទន្ទឹមនេះ សហគ្រាសត្រូវមានឯកសារភ័ស្តុតាំងទាក់ទិន នឹងប្រតិបត្តិការលក់ដែលអាចត្រួតពិនិត្យបាន សម្រាប់គោលដៅពន្ធដារ ។ លោក គង់ វិបុល សង្ឃឹមយ៉ាងមុតមាំថា គ្រប់សហគ្រាសជាអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសទាំងអស់ នឹងអនុវត្តការណែនាំខាងលើនេះឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីចៀសវាងនូវការពិន័យណាមួយ៕ | ដើម្បីពង្រឹងការអនុវត្តវិធាននៃការប្រើប្រាស់វិក្កយបត្រធម្មតាឱ្យមានប្រសិទ្ធភាព និង ត្រឹមត្រូវស្របច្បាប់ និងលិខិតបទដ្ឋានគិតយុត្តស្តីពីពន្ធដារ លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានប្រាប់ដល់អ្នកប្រកបអាជីវកម្មទំនិញលក់រាយ និងស្ថានីយប្រេងឥន្ធនៈទាំងអស់ ត្រូវចេញវិក្កយបត្រធម្មតាឱ្យអតិថិជន រាល់សកម្មភាពទិញ-លក់ទំនិញ។ លោកបញ្ជាក់ថា ការចេញវិក្កយបត្រនេះ គឺត្រូវប្រើទម្រង់ដែលមានលេខរៀងវិក្កយបត្រ និងមាននិទ្ទេសសំខាន់ៗ បើទោះបី ការចេញវិក្កយបត្រនោះ សរសេរដោយដៃ ឬម៉ាស៊ីនតាមប្រព័ន្ធអេឡិចត្រូនិក ក្តី។ |
បច្ចុប្បន្ន កម្ពុជា មានវ៉ាក់សាំងចំនួន៣ប្រភេទ ដែលកំពុងផ្តល់ឱ្យពលរដ្ឋ។ ក្នុងនោះ កម្ពុជាចាប់ផ្តើមចាក់វ៉ាក់សាំងដំបូកជូនដល់ពលរដ្ឋដើម្បីបង្ការជំងឺកូវីដ-១៩នោះ គឺវ៉ាក់សាំងរបស់ក្រុមហ៊ុនSinopharm ចំពោះមនុស្សវ័យពី១៨ឆ្នាំ ដល់៥៩ឆ្នាំ តាំងពីថ្ងៃទី១០កុម្ភៈ ឆ្នាំ២០២១ មកដល់ ថ្ងៃទី៤មីនា កម្ពុជា ក៏បានចាប់ផ្តើមចាក់វ៉ាក់សាំង COVISHIELD លើមន្ត្រី និងពលរដ្ឋអាទិភាព ដែលមានអាយុចាប់ពី៦០ឆ្នាំឡើង។ រហូតដល់ថ្ងៃទី១មេសា ឆ្នាំ២០២១ កម្ពុជា បានចាក់សាំងវ៉ាក់សាំងSinovac ទៅលើមនុស្សដែលមានវ័យចាប់ពី១៨ឆ្នាំឡើង ទៅផងដែរ។ គិតមកដល់ពេលនេះ កម្ពុជា មានអ្នកជំងឺកូវីដ-១៩ សរុប៣,០២៨នាក់ ក្នុងនោះ២,៤៩៦នាក់ ស្ថិតក្នុងករណីសហគមន៍២០កុម្ភៈ។ អ្នកជំងឺសរុប១,៩១៤បានជាសះស្បើយ ខណៈអ្នកស្លាប់មាន២៤នាក់។ព្រឹត្តិការណ៍២០កុម្ភៈ រាលដាលនៅក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល ព្រះសីហនុ ព្រៃវែង ស្វាយរៀង សៀមរាប ត្បូងឃ្មុំ កំពង់ធំ កំពង់ចាម កែប តាកែវ បាត់ដំបង និងកំពត កំពង់ឆ្នាំង និងពោធិ៍សាត់។ ក្នុងចំណោមនោះ ខេត្តមួយចំនួនដូចជាបាត់ដំបង និងកំពង់ធំ ក៏បានព្យាបាលសះស្បើយអស់ផងដែរ៕ | ភ្នំពេញ៖ ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ បានរីកសាយភាយកាន់តែធំ ដែលមានសរុប២,៤៩៦នាក់ ឆ្លងកូវីដ-១៩ ក្នុងចំណោមករណីសរុបជាង៣០០០ និងមាន២៤នាក់បានស្លាប់។ ទន្ទឹមនឹងមានការរាតត្បាតខ្លាំងពីព្រឹត្តិការណ៍២០កុម្ភៈនេះ កម្ពុជាក៏សម្រុកចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ជូនពលរដ្ឋនៅទូទាំងប្រទេសបានប្រមាណ៧៥ម៉ឺននាក់ ផងដែរ។ ក្នុងចំណោមដែលមានបានវ៉ាក់សាំងរួចនេះ មាន៥៦៦,៤២០នាក់ ជាក្រុមពលរដ្ឋអាទិភាព និង១៩០,១០៦នាក់ទៀត ជាក្រុមកងកម្លាំងទ័ព។ នេះបើយោងតាមរបាយការណ៍ផ្សេងពីគ្នារបស់ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ នាថ្ងៃទី៨មេសា។ |
ក្រសួងធនធានទឹកនិង ឧតុនិយម នៅថ្ងៃទី៩ វិចិ្ឆកានេះ បានជូនដំណឹងថា អាកាសធាតុនៅកម្ពុជា នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយទៅច្រើនរយៈពេលមួយសប្ដាហ៍ ។ ជាពិសេសនៅរាជធានីភ្នំពេញ ខេត្តស្វាយរៀង ព្រៃវែង កណ្ដាល តាកែវ កំពង់ធំ កំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង។ តាមការព្យាករណ៍របស់ក្រសួងធនធានទឹក បណ្ដាលខេត្តនៅតំបន់វាលទំនាបកណ្ដាល អាចនឹងមានភ្លៀង ផ្គរ រន្ទះ ក្នុងកម្រិតពីខ្សោយទៅច្រើន ពិសេសនៅក្នុងខេត្តស្វាយរៀង ព្រៃវែងកណ្ដាល តាកែវ កំពង់ធំ កំពង់ស្ពឺ កំពង់ឆ្នាំង និងរាជធានីភ្នំពេញ។ រីឯ បណ្ដាលខេត្តជាប់ជួរភ្នំដងវែក និងខ្ពង់រាបឦសាន អាចនឹងមានភ្លៀង ផ្គរ រន្ទះ ក្នុងកម្រិតខ្សោយ ទៅបង្គួរ ជាពិសេសនៅក្នុងខេត្ត ក្រចេះ ត្បូងឃ្មុំ និងកំពង់ចាម។ ចំណែកឯ តំបន់មាត់សមុទ្រ អាចនឹងមានភ្លៀង ផ្គរ រន្ទះ ក្នុងកម្រិតពីខ្សោយ ទៅបង្គួរ។ ក្រសួងធនធានទឹក និងឧតុនិយមបានអំពាវនាវឱ្យពលរដ្ឋនៅតាមបណ្ដាលខេត្តនិងរាជធានី ត្រូវប្រុងប្រយ័ត្ននិងត្រៀមខ្លួនជាមុន ចំពោះបាតុភូតធម្មជាតិ ដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុ៕ | ភ្នំពេញ៖ ចាប់ពីថ្ងៃទី ១០-១៦ ខែវិចិ្ឆកា កម្ពុជានឹងទទួលនូវឥទ្ធិពលពីជើងនូវទ្រនុងសម្ពាធខ្ពស់ចិន ប្រសព្វនឹងជ្រលងសម្ពាធទាបប៉ាស៊ីហ្វិកទូលពីក្រោមទៅលើ។ ស្ថានភាពបែបនេះ ធ្វើឱ្យតំបន់ខ្លះមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយទៅច្រើន និងមានផ្គរ រន្ទះផងដែរ។ |
គ្រូបង្វឹកក្រុម U19 ចិនលោក Jia Xiuquan ជឿជាក់ថា បើកម្ពុជារក្សាទម្រង់លេងដូចជួប U19 ចិននាជំនួបបើកឆាកក្រុមដទៃទៀតដូចជាមីយ៉ាន់ម៉ា និងហ្វីលីពីននឹងជួបការលំបាកដូចក្រុមលោក។ ការអះអាងនេះ ក្រោយ U19 ចិនយកឈ្នះកម្ពុជាក្នុងលទ្ធផល ១-០ នៅនាទី៩០+២យ៉ាងលំបាកលំបិននៅពហុកីឡដ្ឋានជាតិកាលពីថ្ងៃទី២៤ តុលា កន្លងទៅ។ ការបរាជ័យនេះត្រូវបានគ្រូបង្វឹក U19 កម្ពុជាដាក់បន្ទុកលើការខ្វះការយកចិត្តទុកដាក់ និងរក្សាជំហរមិនល្អរបស់កីឡាករនៅចុងម៉ោង។ ក្រុម U19 កម្ពុជាស្វាគមន៍ក្រុមភ្ញៀវ U19 មីយ៉ាន់ម៉ានាជំនួបលើកទី២ក្នុងវគ្គជម្រុះពូល G នៃព្រឹត្តិការណ៍ AFC U19 Championship 2018 នាម៉ោង៦:៣០នាទីល្ងាចថ្ងៃទី២៦ តុលានេះនៅពហុកីឡដ្ឋានជាតិ។ ក្នុងជំនួបបើកឆាកក្រុម U19 មីយ៉ាន់ម៉ាបានលត់ក្រុមហ្វីលីពីនក្នុងលទ្ធផល ៦-០។ ទន្ទឹមនឹងនេះគ្រូបង្វឹក U19 កម្ពុជាលោក Inoue Kazunori ប្តេជ្ញាថា នឹងខិតខំប្រឹងប្រែងប្រកួតឲ្យអស់ពីសមត្ថភាព ដើម្បីស្វែងរកជ័យជម្នះឲ្យបាននៅល្ងាចនេះ។ ហើយ លោក នឹងព្យាយាមកែតម្រូវរាល់ចំណុចខ្វះខាតរបស់កីឡាករដែលបានកើតឡើងក្នុងជំនួបជាមួយចិន។ ក្រៅពីជំនួបជក់ចិត្តខាងលើនៅម៉ោង៣:៣០នាទីរសៀលនេះក្រុម U19 ហ្វីលីពីនក្រោយរងបរាជ័យ ៦-០ ក្រោមថ្វីជើងមីយ៉ាន់ម៉ាត្រូវតទល់ជាមួយ U19 ចិននៅពហុកីឡដ្ឋានជាតិផងដែរ៕ | ក្រុមជម្រើសជាតិអាយុក្រោម១៩ឆ្នាំកម្ពុជាស្វាគមន៍ក្រុមភ្ញៀវ U19 មីយ៉ាន់ម៉ានាជំនួបលើកទី២វគ្គជម្រុះពូល G នៃព្រឹត្តិការណ៍ AFC U19 Championship 2018 នាម៉ោង៦:៣០នាទីល្ងាចថ្ងៃទី២៦ តុលានេះ នៅពហុកីឡដ្ឋានជាតិ ក្រោយហ្វីលីពីនតទល់ជាមួយចិនម៉ោង៣:៣០នាទីរសៀល។ ជាមួយគ្នានេះគ្រូបង្វឹក U19 ចិនបាននិយាយថា បើកម្ពុជាអាចរក្សាទម្រង់លេងដូចជួបក្រុមរបស់លោក U19 មីយ៉ាន់ម៉ានឹងជួបការលំបាកនៅល្ងាចនេះ។ |
នាសន្និសីទសារព័ត៌មានប្រចាំខែនៅថ្ងៃ៣១ ឧសភា អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Lê Th Thu Hng បានប្រតិកម្ម និងតវ៉ាជាថ្មីទៅលើការធ្វើសមយុទ្ធយោធានៅក្នុងដែនសីមានៃសមុទ្រចិនខាងត្បូងរបស់ចិន ដោយលោកស្រីបានចាត់ទុកថា វាជាសកម្មភាពបំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យរបស់វៀតណាម។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam News ។ លោកស្រីអ្នកនាំពាក្យថែមទាំងហៅសកម្មភាពបំពានរបស់ចិនថា ជាការដើរបញ្ច្រាសនឹងស្មារតីនៃកិច្ចព្រមព្រៀងទ្វេភាគី និងពហុភាគី(ក្នុងក្របខណ្ឌអាស៊ាន) និងកាន់តែធ្ងន់ធ្ងរនោះ ចិនបានដើរហួសដែនកំណត់ ដែលមេដឹកនាំប្រទេសទាំងពីរ បានឯកភាពគ្នា។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ ខុសពីសព្វមួយដង ក្រុងហាណូយមិនត្រឹមតែយកវេទិកាព័ត៌មានមួយនេះ ថ្កោលទោសចិនប៉ុណ្ណោះនោះទេ ក្រុងហាណូយក៏បានឆ្លៀតឱកាសនេះ ផ្ញើសារដាស់តឿនទៅកាន់រដ្ឋពាក់ព័ន្ធនៃជម្លោះពីរផ្សេងទៀត រួមមាន ហ្វីលីពីន ដែលជាមិត្តអាស៊ាន និង តៃវ៉ាន់ផងដែរ។ «វៀតណាម ក៏សូមទាមទារឲ្យហ្វីលីពីនបញ្ឈប់សកម្មភាពសាងសង់នៅលើកោះសិប្បនិមិ្មតនៅប្រជុំកោះ Spratly ក៏ដូចជាស្នើឲ្យហ្វីលីពីនមានភាពអត់ធ្មត់ ហើយអនុវត្តតាមសេចក្តីថ្លែងការណ៍ដែលជាយន្តការពាក់ព័ន្ធនៃសមុទ្រចិនខាងត្បូងដើម្បីទប់ស្កាត់ការរីករាលដាលនៃជម្លោះ។ ចំណែកតៃវ៉ាន់ក៏ដូចគ្នាដែរ។ សកម្មភាពចុងក្រោយ រាប់ទាំងបញ្ចូលទាំងការធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅកោះ Itu Aba កំពុងតែចូលរួមជាការគំរាមកំហែងធ្ងន់ធ្ងរមួយមកលើសន្តិភាពនិងសន្តិសុខដែនសមុទ្រហើយ»។ នេះជាការលើកឡើងរបស់អ្នកនាំពាក្យទៅកាន់ហ្វីលីពីន និងតៃវ៉ាន់ ។ គួរជម្រាបផងដែរថា បើគិតក្នុងក្របខណ្ឌរួម ជម្លោះសមុទ្រចិនខាងត្បូង គឺជាជម្លោះអធិបតេយ្យដែលមានភាគីពាក់ព័ន្ធដូចជា ព្រុយណេ ម៉ាឡេស៊ី ហ្វីលីពីន វៀតណាម តៃវ៉ាន់ និង ចិន។ រយៈពេលចុងក្រោយនេះ មានរបាយការណ៍របស់ក្រុមអ្នកស្រាវជ្រាវបានបង្ហាញថា ភាគីពាក់ព័ន្ធពិសេសចិន ហាក់ដូចជាមានសកម្មភាពយោធូបនីយកម្មច្រើនដែលធ្វើឲ្យដំណើរការនៃការចរចាបង្កើតក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង ត្រូវជួបផលលំបាកច្រើន៕ | រដ្ឋាភិបាលវៀតណាម បានទទូចឲ្យគ្រប់ភាគីពាក់ព័ន្ធដែលរួមមានទាំងចិន ហ្វីលីពីន និងតៃវ៉ាន់ បញ្ឈប់សកម្មភាពនានា ដែលបង្កឲ្យស្ថានភាពនៅសមុទ្រចិនខាងត្បូងកាន់តែយ៉ាប់យឺន។ ក្រុងហាណូយ ដែលអះអាងថាខ្លួនមានសិទ្ធិយ៉ាងស្របច្បាប់ក្នុងតំបន់សមុទ្រមានជម្លោះ ចង់ឲ្យភាគីទាំងនេះ ត្រឡប់មកអនុវត្តតាមកិច្ចព្រមព្រៀងដែលត្រូវបានបង្កើតកន្លងមក។ |
យោងតាមការផ្សាយរបស់សហព័ន្ធបាល់ទាត់កម្ពុជា កាលពីរសៀលថ្ងៃទី១១ ខែវិច្ឆិកា ការសិក្សា រយៈពេល ៥ថ្ងៃ គឺមានគ្រូឧទ្ទេសអន្តរជាតិរបស់ FIFA ដូចជា គ្រូជនជាតិម៉ាឡេស៊ី Mohammad Rodzali Binyacob មន្រ្តីអភិវឌ្ឍន៍អាជ្ញាកណ្តាលអន្តរជាតិ FIFA, គ្រូជនជាតិហុងកុង លោក Yim Yau Cheug គ្រូបច្ចេកទេស FIFA និងលោក Amad Khalidi Suprian គ្រូកម្លាំងកាយ FIFA។ សូមជម្រាបថា វគ្គសិក្សានេះ រៀបចំដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) ក្រោមការគាំទ្រពីសហព័ន្ធបាល់ទាត់អន្ដរជាតិ FIFA ដោយចាប់ផ្តើម ពីថ្ងៃទី៧-១១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសាលមជ្ឈមណ្ឌលជាតិ ហ្វឹកហ្វឺនកីឡា៕ | វគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាល (FIFA Ma Refereeing Course) រយៈពេល៥ថ្ងៃ ដើម្បីបង្កើន និងពង្រឹងគុណភាពអាជ្ញាកណ្ដាល ឱ្យដឹកនាំការប្រកួតក្នុងទីលានកាន់តែប្រសើរ ត្រូវបានបិទបញ្ចប់ហើយ។ វគ្គបណ្ដុះបណ្ដាលនេះ មានសិក្ខាកាម៣៣នាក់ ចូលរួម ក្នុង នោះស្ត្រី ២នាក់។ |
អ្នកនាំពាក្យ បានបញ្ជាក់បន្ថែមពីលើអំណះអំណាងរបស់លោករដ្ឋមន្ត្រី ម៉ម ប៊ុនហេង ដែលបញ្ជាក់ថា កម្ពុជាមិនទាន់មានករណីឆ្លងទៀតនោះឡើយ ក្រៅពីករណីបុរសចិនម្នាក់កន្លងមកនៅខេត្តព្រះសីហនុ។ រដ្ឋមន្ត្រីសុខាភិបាល បានលើកឡើងពីកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការបំពាក់ឧបករណ៍តាមដាន និងត្រួតពិនិត្យនៅតាមអាកាសយានដ្ឋាន និងច្រកព្រំដែន ក៏ដូចជាសារអប់រំផ្សេងៗ ដើម្បីទប់ស្កាត់ការឆ្លង COVID-19 នៅក្នុងប្រទេស។ លោកបានអះអាងថា មន្ទីរពេទ្យរុស្ស៊ី មន្ទីរពេទ្យគន្ធបុប្ផា មន្ទីរពេទ្យកុមារជាតិ និងបណ្តាមន្ទីរពេទ្យតាមខេត្ត សុទ្ធតែត្រៀមលក្ខណៈរួចជាស្រេចក្នុងការឆ្លើយតបស្ថានការណ៍នេះ៕ | គិតត្រឹមថ្ងៃទី២ ខែមីនា នេះ ពលរដ្ឋទាំងខ្មែរ និងបរទេស ចំនួន១៣៥នាក់ហើយដែលបានធ្វើតេស្តនៅវិទ្យាស្ថានជាតិប៉ាស្ទ័រដើម្បីពិនិត្យរកកូរ៉ូណាវីរុស (COVID-19) ប៉ុន្តែលទ្ធផលសុទ្ធតែអវិជ្ជមាន។ នេះជាការអះអាងរបស់លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល នាសន្និសីទសារព័ត៌មាន ដោយមិនរាប់បញ្ចូលករណីអ្នកដំណើរ៤១ជាតិសាសន៍ជាង២០០០នាក់ពីនាវា Westerdam កន្លងមកនោះឡើយ។ |
នៅថ្ងៃព្រហស្បតិ៍ទី១៧ខែសីហា ទីភ្នាក់ងាររាជវាំងបានផ្សាយថា ចៅស្រីច្បងអធិរាជជប៉ុន ព្រះនាងMako នឹងភ្ជាប់ពាក្យជាមួយមិត្តប្រុសទ្រង់នៅថ្ងៃទី៣ខែកញ្ញានាខាងមុខ។ តាមពិតពិធីភ្ជាប់ពាក្យរបស់ព្រះនាង Mako ដើមឡើយត្រូវប្រកាសចាប់តាំងពីខែកក្កដាមកម្ល៉េះ ប៉ុន្តែដើម្បីសម្របកាលវិភាគរបស់សែស្រឡាយរាជវង្ស ពិធីភ្ជាប់ពាក្យនេះក៏ត្រូវគេប្រកាសនៅថ្ងៃទី១៧ខែសីហាវិញ។ សារព័ត៌មានជប៉ុន Japan Times ផ្សាយថា៖« នៅព្រឹកថ្ងៃទី៣ខែកញ្ញា គេរំពឹងថា អធិរាជAkihito នឹងប្រកាសយល់ព្រមពីអាពាហ៍ពិពាហ៍របស់ចៅស្រីខ្លួន។ បន្ទាប់មកប្រធានទីភ្នាក់ងាររាជវាំងលោក Shinichiro Yamamoto រៀបចំសន្និសីទសារព័ត៌មានដើម្បីប្រកាសពិធីភ្ជាប់ពាក្យជាសាធារណៈ ក្រោយពេលលោកជម្រាបទៅកាន់អធិរាជ និងអធិរាជនី រួមទាំងមាតានិងបិតារបស់ព្រះនាង Mako ផងពីការប្រកាសនេះ »។ អាពាហ៍ពិពាហ៍ផ្លូវការរបស់ព្រះនាង Mako និងមិត្តប្រុសទ្រង់នឹងរៀបចំឡើងក្នុងឆ្នាំ២០១៨។យោងតាមច្បាប់ បន្ទាប់ពីរៀបការជាមួយសាមញ្ញជន ព្រះនាងនឹងត្រូវលុបឈ្មោះចេញពីបញ្ជីរាជវង្សដោយស្វ័យប្រវត្តិ។ ទោះត្រូវអស់ឋានៈបែបនេះក្តី ក៏ចៅស្រីអធិរាជជប៉ុនរូបនេះ នៅតែស្ម័គ្ររៀបការជាមួយរាស្ត្រសាមញ្ញម្នាក់ដែរ។ សូមរម្លឹកបន្តិចថា ព្រះនាងMako និងមិត្តប្រុសរបស់ទ្រង់លោក Kei Komuro បានជួបគ្នាចាប់តាំងពីឆ្នាំ ២០១២ ហើយលោក Kei Komuro ក៏បានស្នើសុំចូលដណ្ដឹងកាលពីឆ្នាំមុន៕ | ចៅស្រីច្បងរបស់អធិរាជជប៉ុន Akihito ព្រះនាង Mako និងមិត្តប្រុសទ្រង់លោក Kei Komuroនឹង ភ្ជាប់ពាក្យនៅថ្ងៃទី ៣ ខែកញ្ញា។ គេរំពឹងថា អធិរាជ Akihito នឹងប្រកាសយល់ព្រមជាផ្លូវការចំពោះការរៀបអាពាហ៍ពិពាហ៍របស់ចៅស្រីទ្រង់នៅថ្ងៃភ្ជាប់ពាក្យខាងមុខ។ |
ដើម្បីមានភាពងាយស្រួលក្នុងការផ្សព្វផ្សាយព័ត៌មាននៅជុំវិញព្រឹត្តិការណ៍អូឡាំពិកដែលចាប់ផ្តើមពីថ្ងៃទី៩ រហូតដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ក្រុមហ៊ុនបច្ចេកវិទ្យា Intel នឹងបំពាក់ប្រព័ន្ធអ៊ីធើណិតល្បឿនលឿនមានឈ្មោះថា Intel 5G ដើម្បីងាយស្រួលប្រើប្រាស់ចល័តលើទូរសព្ទស្មាតហ្វូន និងលើវេបសាយ។ នេះគឺជាមធ្យោបាយមួយក្នុងចំណោមវិធីជាច្រើនទៀតដែលគួរឲ្យចាប់អារម្មណ៍បំផុតក្នុងព្រឹត្តិការណ៍លំដាប់ពិភពលោកលើកនេះផងដែរ។ ក្រៅពីប្រព័ន្ធ 5G កូរ៉េខាងត្បូងក៏នឹងដាក់កម្មវិធីបច្ចេកវិទ្យាពិសេសៗថ្មីផ្សេងទៀតដូចជា AR Ways App ឬ Moble Guide សម្រាប់នាំផ្លូវអ្នកចូលរួមទស្សនាទៅកាន់គោលដៅដែលពួកគេចង់ទៅ និងកម្មវិធី Genie Talk Mobile App ដែលអាចបកប្រែបាន ២៨ភាសា ក្រៅពីភាសាកូរ៉េ៕ | បចេ្ចកវិទ្យា 5G ត្រូវដាក់ឲ្យប្រើប្រាស់ដំបូងគេបង្អោះក្នុងការប្រកួតកីឡាអូឡាំពិករដូវរងាឆ្នាំ២០១៨ នៅទីក្រុងព្យុងឆាង (Pyeongchang 2018 Winter Olympic Games) ប្រទេសកូរ៉េខាងត្បូង។ |
ក្រុមហ៊ុនព្រីនស៍ ហូល ឌីង គ្រុប តែងតែចូលរួមយ៉ាងសកម្មក្នុងការងារសង្គម និងដោយគិតគូរដល់ប្រជាពលរដ្ឋទាំងអស់ អ្នកឧកញ៉ា ចេន ហ្ស៉ី ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនព្រីនស៍ ហូល ឌីង គ្រុប បានធ្វើការឆ្លើយតបយ៉ាងរហ័ស ដោយបរិច្ចាគថវិកា ៣ លានដុល្លារអាមេរិកជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីផ្តល់ជំនួយក្នុងការទិញវ៉ាក់សាំងកូវីដ១៩ ចំនួន ១ លានដូស ។ សម្តេចតេជោ ហ៊ុន សែន បានចេញលិខិតថ្លែងអំណរគុណនៅថ្ងៃដដែលនោះ ជូនអ្នកឧកញ៉ា ចេន ហ្ស៊ី ដើម្បីសម្ដែងអំណរគុណនិងការកោតសរសើរចំពោះទឹកចិត្តសប្បុរសធម៌របស់អ្នកឧកញ៉ា ចេន ហ្ស៊ី។ សូមបញ្ជាក់ថា ក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប មានអាជីវកម្មគ្របដណ្តប់លើវិស័យអចលនទ្រព្យ ធនាគារ ហិរញ្ញវត្ថុ អាកាសចរណ៍ ទេសចរណ៍ ឡូជីស្ទីក បច្ចេកវិទ្យា ភោជនីយដ្ឋាន ការកម្សាន្ត និងវិស័យផ្សេងៗជាច្រើនទៀត ព្រមទាំងជាសហគ្រាសចម្រុះខ្នាតធំលំដាប់កំពូលនៅកម្ពុជាផងដែរ។ បន្ថែមពីនេះ អង្គការមូលនិធិសប្បុរសធម៌ ព្រីនស៍ រៀល អ៊ីស្ទេត ដែលបង្កើតឡើងដោយក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត (ខេមបូឌា) គ្រុប បានរៀបចំសកម្មភាពសប្បុរសធម៌នៅកម្ពុជាសរុបជាង ២៤៨ លើក ដែលបានបរិច្ចាគជាថវិកានិងសម្ភារសរុបជាង ១១.២៩៣.០០០ ដុល្លារអាមេរិក និងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនជាង ៣២ ម៉ឺននាក់៕ (អត្ថបទពាណិជ្ជកម្ម) | នៅថ្ងៃទី ៧ ខែធ្នូ ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាល ម៉ម ប៊ុនហេង និងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អូន ព័ន្ធមុនីរ័ត្ន ត្រៀមថវិកាសម្រាប់ការទិញវ៉ាក់សាំងកូវីដ១៩ ចំនួន ១លានដូស ដើម្បីចាក់ជូនចំពោះអ្នកដែលធ្វើការនៅកន្លែងដែលមានហានិភ័យខ្ពស់ និងអ្នកដែលមានហានិភ័យ។ |
លោក Fahmi Abdul Moin មេធាវីរបស់ជនជាតិភាគតិចវីហ្គ័រទាំង១១នាក់ បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃទី១២ ខែតុលា ថា កូនក្ដីរបស់ខ្លួន ត្រូវបានដោះលែង បន្ទាប់ពីរាជអាជ្ញាម៉ាឡេស៊ីបានទម្លាក់បទចោទប្រឆាំងលើករណីឆ្លងចូលទឹកដីម៉ាឡេស៊ីខុសច្បាប់។ ជនជាតិវីហ្គ័រ១១នាក់នេះ ស្ថិតក្នុងចំណោមជនជាតិវីហ្គ័រ២៥នាក់ ដែលបានហែកគុកនៅទឹកដីថៃកាលពីឆ្នាំ២០១៧ មុននឹងឆ្លងចូលទឹកដីម៉ាឡេស៊ី។ ក្រោយការដោះលែងក្រោមហេតុផលមនុស្សធម៌ ជនជាតិភាគតិចទាំង១១នាក់ ក៏បានធ្វើដំណើរទៅកាន់តួកគីនៅថ្ងៃទី៩ ខែតុលាកន្លងទៅ។ អង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW) បានស្វាគមន៍ការសម្រេចចិត្តរបស់ម៉ាឡេស៊ី ព្រោះបើបញ្ជូនទៅកាន់ទឹកដីចិនវិញនោះ ពួកគេនឹងប្រឈមមុខការឃុំខ្លួន ឬការធ្វើទារុណកម្ម ឬក៏ទោសធ្ងន់ជាងនេះទៅទៀត។ តាមពិតទៅ ក្រុងប៉េកាំងបានដាក់សំណើទៅកាន់រដ្ឋាភិបាលចាស់ម៉ាឡេស៊ីដើម្បីធ្វើបត្យាប័នជនជាតិវីហ្គ័រទាំង១១នាក់នេះកាលពីខែកុម្ភៈ។ យ៉ាងណាមិញ នាយករដ្ឋមន្ត្រីថ្មីម៉ាឡេស៊ី មហាធៀ មហាម៉ាត់ មិនខ្វល់សំណើរបស់ចិនឡើយ ខណៈម៉ាឡេស៊ីហាក់ប្រកាន់នយោបាយឯករាជ្យជាងមុនក្នុងទំនាក់ទំនងជាមួយចិន។ ចំណែកឯរដ្ឋាភិបាលរបស់អតីតនាយករដ្ឋមន្ត្រី ណាជីប រ៉ាហ្សាក់ វិញ មានទំនោរខ្លាំងទៅរកចិន។ កាលពីឆ្នាំ២០១៧ លោក ណាជីប បានបញ្ជូនជនជាតិវីហ្គ័រចំនួន២៩នាក់ទៅឲ្យក្រុងប៉េកាំងវិញ ដោយអះអាងថា ជាប់ពាក់ព័ន្ធនឹងសកម្មជនជ្រុលនិយម។ ជនជាតិវីហ្គ័រ ត្រូវបានរាយការណ៍ថា រងការធ្វើទុក្ខបុកម្នេញនៅឯតំបន់ស៊ីនជាំងភាគខាងលិច ជាទីដែលពួកគេជួបការរឹតត្បិតសិទ្ធិសេរីភាពយ៉ាងខ្លាំង ពិសេសការប្រតិបត្តិសាសនាឥស្លាមតែម្ដង។ នៅស៊ីនជាំងដែលតំបន់ស្វយ័តមួយរបស់ចិន ជនជាតិវីហ្គ័រ និងជនមូស្លីមច្រើនជាងមួយលាននាក់ ត្រូវបានឃុំខ្លួនក្នុងមន្ទីរកែប្រែឡើងវិញសម្រាប់ទោសទណ្ឌស្រាលៗដូចជាការទាក់ទងជាមួយសមាជិកគ្រួសារដែលរស់នៅក្រៅប្រទេស ឬក៏ចែករំលែកការថ្ងៃលំហែកាយសាសនាឥស្លាមតាមបណ្ដាញសង្គមជាដើម។ ទោះជាមានភស្តុតាងច្រើនសន្ធឹកសន្ធាប់ក្ដី ក្រុងប៉េកាំងបានទាត់ចោលការចោទប្រកាន់ទាំងអស់នេះ៕ | អាជ្ញាធរម៉ាឡេស៊ី បានដោះលែងជនជាតិវីហ្គ័រ (Uighur) ចំនួន១១នាក់ ដែលរត់គេចពីមន្ទីរឃុំខ្លួននៅទឹកដីថៃកាលពីឆ្នាំ២០១៧ ។ មេធាវីជនជាតិភាគតិចរបស់ចិនទាំងនេះ និយាយថា ជនជាតិវីហ្គ័រត្រូវបានបញ្ជូនទៅកាន់តួកគីហើយ។ នេះមានន័យថា ក្រុងគួឡាឡាំពួ បានទាត់ចោលសំណើធ្វើបត្យាប័នរបស់ក្រុងប៉េកាំង។ |
លោក ប៉ា ច័ន្ទរឿន អ្នកជំនាញផ្នែកទស្សនវិជ្ជា អប់រំ និងជាប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា ថាដើម្បីស្ដារសីលធម៌សង្គមឱ្យល្អប្រសើរឡើងវិញ ក្រសួងអប់រំយុវជន និងកីឡា គួររឹតបន្តឹងការបង្រៀនមុខវិជ្ជា សីលធម៌ពលរដ្ឋ នៅគ្រប់កម្រិតសិក្សាទាំងអស់ រាប់ចាប់ពីមត្តេយ្យសិក្សាឡើងទៅ។ អ្នកជំនាញផ្នែកទស្សនវិជ្ជារូបនេះ ថាសិស្សបច្ចុប្បន្ន ហាក់មិនសូវយកចិត្តទុកដាក់រៀន មុខវិជ្ជាសីលធម៌-ពលរដ្ឋឡើយ ពិសេសសិស្សវិទ្យាល័យដែលជ្រើសរើសយកផ្នែកវិទ្យាសាស្ត្រពិត ព្រោះពួកគេយល់ថា មុខវិជ្ជានេះមិនសំខាន់។ នេះ ហើយជារឿងដែលសង្គម ត្រូវព្រួយបារម្ភ និងយកចិត្តទុកដាក់ខ្ពស់។ លោក ប៉ា ច័ន្ទរឿន អ្នកជំនាញផ្នែកទស្សនវិជ្ជា អប់រំ និងជាប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា (រូបពីហ្វេសប៊ុក Chanroeun Pa) លោក ប៉ា ច័ន្ទរឿន អះអាង៖«រឿងសិស្សដែលរៀនថ្នាក់វិទ្យាសាស្ត្រពិត មិនសូវយកចិត្តទុកដាក់រៀនសូត្រ មុខវិជ្ជាសីលធម៌ពលរដ្ឋ គឺជារឿងពិត ខ្ញុំឮពីគ្រូដែលបង្រៀនមុខវិទ្យានេះច្រើននាក់ ហើយក៏ឮពីសិស្សរៀនថ្នាក់វិទ្យាសាស្ត្រពិតនេះដែរ។ ព្រោះគេគិតថា មុខវិទ្យាហ្នឹងអត់យកទៅប្រឡងផង ទៅខ្វល់រៀនធ្វើអី? ប៉ុន្តែធាតុពិត ទោះប្រឡងឬមិនប្រឡង ការអប់រំសីលធម៌ពលរដ្ឋនេះ គឺជាស្នូល ចាំបាច់សម្រាប់សង្គម ដើម្បីឱ្យសង្គមយើង មានសីលធម៌ មានសុខដុមរមនា»។ លោក ច័ន្ទរឿន ថាប្រសិនសិស្ស ប្រឡងធ្លាក់មុខវិជ្ជាសីលធម៌ពលរដ្ឋទៅហើយ តើឱ្យរំពឹងថា ពួកគេយកចំណេះជំនាញរបស់ខ្លួន ទៅជួយជាតិម្ដេចបាន? លោកបន្ថែមថា ក្រសួងអប់រំ គួរតែកំណែទម្រង់ប្រព័ន្ធអប់រំ ពិសេសផ្ដោតឱ្យខ្លាំងលើមុខវិជ្ជា សីលធម៌ពលរដ្ឋ។ លោកថា ក្រសួងគួរតែកំណត់ឱ្យសិស្សធ្លាក់ដោយស្រ័យប្រវត្តិ ប្រសិនពួកគេប្រឡងធ្លាក់ មុខវិជ្ជាសីលធម៌ពលរដ្ឋនេះ។ លោក ប៉ា ច័ន្ទរឿន ដាក់បន្ទុក៖«ប្រសិនសិស្សប្រឡងធ្លាក់មុខវិជ្ជាសីលធម៌ពលរដ្ឋ សុំឱ្យធ្លាក់ដោយស្វ័យប្រវត្តិ ។ ព្រោះបើធ្លាក់សីលធម៌ទៅហើយ តើទៅធ្វើអ្វីកើតទៀត? ព្រោះទោះពូកែ មានបញ្ញា មានសមត្ថភាព យ៉ាងណាក៏ដោយ បើសីលធម៌អន់ហើយ ទៅធ្វើការងារណាមួយ មានតែទៅបង្កបញ្ហា ដល់សង្គមមិនចេះចប់ទេ។ មនុស្សកាលណាមានតែចំណេះជំនាញ តែអសីលធម៌ សឹងតែសាហាវជាងសត្វតិរច្ឆានទៅទៀត»។ ជុំវិញរឿងនេះ សារព័ត៌មានឌីជីថលថ្មីៗ ពុំទាន់ទទួលបានការឆ្លើយតបពី លោក កាន់ ពុទ្ធី អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡានៅឡើយ ដោយលោក អះអាងថា កំពុងមមាញឹកបូកសរុបរបាយការណ៍ទាក់ទងនឹងការប្រឡងបាក់ឌុប និងការងារទទួលហឹបវិញ្ញាសាបាក់ឌុប ដែលដឹកជញ្ជូនពីតាមបណ្តាខេត្ត មកកាន់មណ្ឌលកំណែ។ ទាក់ទងនឹងបញ្ហានេះដែរ លោក សំបូរ មាណ្ណារ៉ា សាស្ត្រាចារ្យប្រវត្តិសាស្ត្រ ដែលមានបទពិសោធន៍បង្រៀនប្រមាណ ៤ទស្សវត្សមកហើយនោះ ទទួលស្គាល់ថាសីលធម៌ក្នុងសង្គមកម្ពុជា ពិតជាធ្លាក់ចុះគួរឱ្យព្រួយបារម្ភមែន។ ទោះជាយ៉ាងណា លោកថាការដាក់កំហិតសិស្ស ដែលមិនយកចិត្តទុកដាក់រៀនមុខវិជ្ជា សីលធម៌ពលរដ្ឋតែម្យ៉ាង មិនទាន់គ្រប់គ្រាន់ ធ្វើឱ្យសង្គមកម្ពុជា មានសីលធម៌ល្អ នៅឡើយទេ។ សាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា ថាសិស្សមិនប្រឹងប្រែងរៀនសូត្រ ពិសេសមុខវិជ្ជាសីលធម៌ពលរដ្ឋ អាចមកពីមជ្ឈដ្ឋានគ្រួសារ មិនផ្ដល់គំរូល្អ ការបំពុលពីសង្គម តាមរយៈការផ្សព្វផ្សាយ គ្រឿងស្រវឹងគ្រង់ទិសទី និងការផ្សព្វផ្សាយពីល្បែងស៊ីសង គ្រប់ច្រកល្ហកជាដើម។ បន្ថែមពីនោះ គ្រូបង្រៀនចាស់វស្សារូបនេះថា នៅជុំវិញសាលារៀន មានកន្លែងលេងហ្គេម និងកន្លែងលក់-ទទួលទានគ្រឿងស្រវឹងផង។ នេះគឺជាផលប៉ះពាល់ដល់សិស្សយ៉ាងធ្ងន់ធ្ងរ។ លោក សំបូរ មាណ្ណារ៉ា បន្ថែម៖«ដាក់កំហិតសិស្ស ដែលមិនរៀនសីលធម៌ ហើយឱ្យពួកគេធ្លាក់ តើគ្រប់គ្រាន់ទេ បើសង្គមមានរឿងអាណាចារ្យ ល្បែង សុរា ម្ដាយឪពុកផឹកនិងលេងបៀ? ដូច្នេះគ្រប់ភាគី ត្រូវធ្វើព្រមគ្នា ត្រូវជួយគ្នា ដើម្បីឱ្យកូន និងក្មេងជំនាន់ក្រោយធ្វើល្អ»។ ដោយសារសង្គមមានការបំពុលច្រើនបែបនេះហើយ ទើបបានជាលោក ប៉ា ច័ន្ទរឿន ជំរុញឱ្យក្រសួងអប់រំ ពិចារណាដាក់បញ្ចូលមុខវិជ្ជាសីលធម៌ពលរដ្ឋ ជាមុខវិជ្ជាស្នូល ពីម្រិតមត្តេយ្យ សិក្សា រហូតដល់ថ្នាក់វិទ្យាល័យ។ គ្រប់កម្រិតសិក្សាទាំងអស់ ប្រសិនសិស្សប្រឡងធ្លាក់ មុខវិជ្ជាសីលធម៌ពលរដ្ឋ គួរកំណត់ឱ្យធ្លាក់ដោយស្វ័យប្រវត្តិ។ លោកទទួលស្គាល់ថា ការអប់រំរឿងសីលធម៌ មិនមែនជារឿងងាយស្រួលឡើយ គឺទាមទារការយកចិត្តទុកដាក់និងពេលវេលាយូរ ដូច្នេះត្រូវតែចាប់ផ្ដើមពីក្មេង ទើបអាចធានាថាពលរដ្ឋ មានទាំងចំណេះជំនាញ និងសីលធម៌ក្នុងការរស់នៅ។ លោកថា មេរៀនទាក់ទងនឹង សីលធម៌ពលរដ្ឋនៅសាលារដ្ឋបច្ចុប្បន្ន នៅមានភាពស្រាល មិនទាន់ស៊ីជម្រៅ។ អ្វីដែលត្រូវយកចិត្តទុកដាក់ខ្ពស់នោះ លោក ប៉ា ច័ន្ទរឿន ថាការបង្រៀនមុខវិជ្ជា សីលធម៌ពលរដ្ឋ ត្រូវតែបង្រៀនពីគ្រឹះគុណធម៌ បណ្ដុះមនសិការស្នេហាជាតិ គិតប្រយោជន៍រួមជាធំ និងបណ្ដុះមនសិការជួយគ្នា។ «មើលទៅមុខវិជ្ជា សីលធម៌ពលរដ្ឋ ដូចជាមុខវិជ្ជាសម្លកកូរអ៊ីចឹង។ បញ្ចូលសិទ្ធិបន្តិច ចរាចរណ៍បន្តិច សុខភាពបន្តិច។ យើងមិនសូវបានផ្ដោតលើ ការបណ្ដុះមូលដ្ឋានគ្រឹះ នៃសីលធម៌សង្គម បណ្ដុះគុណធម៌ក្នុងនាមជាពលរដ្ឋ បែបប្រជាធិបតេយ្យសេរីឡើយ»។ នេះជាការសង្កេតឃើញរបស់លោក ប៉ា ច័ន្ទរឿន។ ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជារូបនេះ បានប្រៀបធៀប ប្រព័ន្ធអប់រំនៅកម្ពុជាជាមួយប្រទេស សិង្ហបុរី ថាមានភាពខុសគ្នាឆ្ងាយ។ លោកថានៅសិង្ហបុរី បានចាប់ផ្ដើមបណ្ដុះកុមារ ឱ្យមានភាពជាពលរដ្ឋសកម្ម ដោយដាក់កម្មវិធីអប់រំ ពីការបណ្ដុះសីលធម៌ល្អ ទម្លាប់ល្អ គុណធម៌ សុជីវធម៌ តាំងពីនៅថ្នាក់មត្តេយ្យ រហូតដល់ថ្នាក់មហាវិទ្យាល័យ។ យ៉ាងណាក៏ដោយ លោកថា ការដាក់ប្រធានបទ សម្រាប់ឱ្យសិស្សរៀនពីថ្នាក់មត្តេយ្យ រហូតដល់មហាវិទ្យាល័យ គឺជារឿងបច្ចេកទេស ទាល់តែមានការសិក្សា និងវាយតម្លៃឱ្យបានត្រឹមត្រូវ ទើបការអនុវត្តមានប្រសិទ្ធភាព។ លោក ច័ន្ទរឿន ជំរុញដូច្នេះថា៖«ការដាក់មេរៀន ផ្ដោតលើអត្តចរិត មនសិការរបស់ក្មេង ឱ្យពួកគេដឹងថាត្រូវធ្វើអ្វីសម្រាប់ខ្លួនឯង គ្រួសារ សង្គម ប្រទេស និងពិភពលោក ដើម្បីឱ្យមានប្រយោជន៍ និងឱ្យពួកគេយល់ច្បាស់ពីអ្វីដែលខ្លួនធ្វើ កុំឱ្យធ្វើទាំងមិនយល់។ ត្រូវបង្រៀនយ៉ាងណា ឱ្យពួកគេចេះវាយតម្លៃ ចេះថ្លឹងថ្លែង ចេះវិភាគ ដោយមិនចេះតែសូត្រឱ្យតែចាំមាត់»។ លើសពីនេះលោកថា មុខវិជ្ជាសីលធម៌ គួរតែជាវិញ្ញាសាស្នូលមួយ សម្រាប់ការប្រឡងជ្រើសរើសគ្រូបង្រៀន និងការប្រឡងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើតាមមន្ទីរ ឬក្រសួងនីមួយៗផងដែរ។ «ខ្ញុំជឿថាការធ្វើបែបនេះ នឹងអាចជួយលើកកម្ពស់ ទាំងការរៀនសូត្រមុខវិទ្យាសីលធម៌ពលរដ្ឋ ក៏ដូចជាការស្ដារឡើងវិញ នូវស្ថានភាពសីលធម៌ ក្នុងសង្គមកម្ពុជា»។ សូមបញ្ជាក់ថា ១០ឆ្នាំមកនេះ កម្ពុជាបានកែទម្រង់វិស័យអប់រំ ៤ដំណាក់កាលមកហើយ ក្រោមការដឹកនាំរបស់លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា ចាប់តាំងពីឆ្នាំ២០១៣-២០២៣នេះ។ ក្រសួងបានដាក់ចេញ និងអនុវត្តិនូវអាទិភាព កំណែទម្រង់ដំណាក់កាលទី១ ដែលមាន៨ចំណុច នៅឆ្នាំ២០១៤ និង១៥ចំណុច ឈរលើសសរស្ដម្ភ៥ នៅឆ្នាំ២០១៥។ កំណែទម្រង់ដំណាក់កាលទី២ ផ្ដោតលើការគ្រប់គ្រងសាលារៀន និងគ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូ នៅឆ្នាំ២០១៨។ ដំណាក់កាលទី៣ កែទម្រង់លើការកសាងប្រព័ន្ធ និងអភិវឌ្ឍន៍ធនធានមនុស្ស ឈរលើសសរស្ដម្ភ៥ ពីឆ្នាំ២០១៩-២០២២។ និងដំណាក់កាលទី៤ កែទម្រង់ការបណ្ដុះបណ្ដាល ធនធានមនុស្សសម្រាប់បរិវត្តកម្មសេដ្ឋកិច្ចឌីជីថល ចាប់ពីឆ្នាំ២០២២៕ | ភ្នំពេញ៖ សីលធម៌ និងសុជីវធម៌ក្នុងសង្គមកម្ពុជា ត្រូវបានគេមើលឃើញថា បានធ្លាក់ចុះគួរឱ្យព្រួយបារម្ភបំផុត នាពេលបច្ចុប្បន្ន។ និន្នាការធ្លាក់ចុះនេះរាប់ចាប់ពីកុមារ សិស្សសាលា យុវជន មនុស្សចាស់ រហូតដល់មន្ត្រីរាជកា និងអ្នកជំនួញធំៗមួយចំនួនផង។ ហេតុអ្វី សង្គមកម្ពុជា ធ្លាក់ដល់ដំណាក់កាលនេះ? តើត្រូវធ្វើយ៉ាងណា ដើម្បីស្ដារស្ថានការណ៍បាន? |
បំពង់បង្ហូរហ្គាស Nord Stream ដែលភ្ជាប់ពីរុស្ស៊ីទៅអាល្លឺម៉ង់ក្រោមសមុទ្របាល់ទិកត្រូវបានរកឃើញបែកធ្លាយបួនកន្លែងកាលពីខែមុនដែលទំនងបំភាយឧស្ម័នមេតានច្រើនបំផុតមិនធ្លាប់មានក្នុងបរិយាកាស។ កន្លងមក រុស្ស៊ីចោទលោកខាងលិចដោយមិនសំដៅលើប្រទេសជាក់លាក់ណាមួយនៅពីក្រោយការបំផ្ទុះនេះ។ ដោយមិនផ្តល់ព័ស្តុតាង ក្រសួងការពារជាតិរុស្ស៊ី នៅថ្ងៃទី២៩ ខែតុលាចោទអង់គ្លេសជាប្រទេសបំផ្លាញហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់របស់រុស្ស៊ី។ មុនសង្រ្គាមនៅអ៊ុយក្រែន Nord Stream ជាបំពង់ផ្គត់ផ្គង់ហ្គាសដ៏សំខាន់របស់រុស្ស៊ីទៅអឺរ៉ុប។ «យោងតាមព័ត៌មានដែលរកបាន អ្នកតំណាងអង្គភាពកងទ័ពជើងទឹកអង់គ្លេសចូលរួមក្នុងការរៀបចំផែនការ ផ្គត់ផ្គង់ និងអនុវត្តការវាយប្រហារភេរវកម្មនៅសមុទ្របាល់ទិកនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំនេះដែលបានបំផ្ទុះបំពង់បង្ហូរហ្គាស Nord Stream 1 និង Nord Stream 2 »។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការពារជាតិរុស្ស៊ី។ យ៉ាងណាមិញ រដ្ឋាភិបាលអង់គ្លេសច្រានចោលការចោទប្រកាន់នេះ។ «ដើម្បីបង្វែរពីការទទួលខុសត្រូវរបស់ពួកគេចំពោះការឈ្លានពានខុសច្បាប់យ៉ាងមហន្តរាយនៅអ៊ុយក្រែន ក្រសួងការពារជាតិរុស្ស៊ីកំពុងងាកទៅបង្កើតអំណះអំណាងដែលមិនពិតយ៉ាងពេញទំហឹង»។ ក្រសួងការពារជាតិអង់គ្លេសឆ្លើយតបបែបនេះដោយបន្ថែមថា រឿងប្រតិដ្ឋនេះបង្ហាញពីអ្វីដែលកំពុងកើតឡើងក្នុងរដ្ឋាភិបាលរុស្ស៊ីជាជាងពីលោកខាងលិច។ នៅថ្ងៃដដែល ក្រសួងការបរទេសរុស្ស៊ី ក៏បានចោទអ្នកតំណាងមកពីអង្គភាពកងទ័ពជើងទឹកអង់គ្លេសនេះពីការជួយអ៊ុយក្រែនរៀបចំដ្រូនវាយប្រហារលើកងនាវាសមុទ្រខ្មៅរុស្ស៊ីនៅកំពង់ផែ Sevastopol នាតំបន់គ្រីមេ។ បើតាមរដ្ឋាភិបាលក្រុងមូស្គូ កប៉ាល់មួយគ្រឿងរបស់កងនាវាសមុទ្រខ្មៅរបស់ខ្លួនរងការខូចខាតតិចតួចពីការវាយប្រហារដោយដ្រូននៅថ្ងៃទី២៩ ខែតុលា៕ | ក្រសួងការពារជាតិរុស្ស៊ី នៅថ្ងៃទី២៩ ខែតុលាចោទអ្នកជំនាញមកពីអង្គភាពកងទ័ពជើងទឹកអង់គ្លេសជាអ្នកបំផ្ទុះបំពង់បង្ហូរឧស្ម័ន Nord Stream កាលពីចុងខែកញ្ញា។ ប៉ុន្តែ អង់គ្លេសច្រានចោលការចោទប្រកាន់នេះដោយអះអាងថា រដ្ឋាភិបាលក្រុងមូស្គូកំពុងតែប្រតិដ្ឋរឿង។ |
ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យពុទ្ធិសាស្ត្រ នាព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩ ប្រមុខរដ្ឋាភិបាល លើកឡើងដូច្នេះថា «ខ្ញុំ ចេះតែចោទសួរថា ចុះគ្រាន់តែផលិតអង្ករធម្មតា គឺថោកណាស់ទៅហើយ ចុះទៅផលិតអង្ករសិប្បនិម្មិត យកទៅលក់ដាច់យ៉ាងម៉េចកើត? ធ្វើទៅមិនរួចទេ។ អានេះ វា ជាសង្គ្រាមចិត្តមួយ»។ ប្រមុខរដ្ឋាភិបាល បន្តទៀតថា «រហូតដល់ពេលនេះ អាជ្ញាធររបស់យើង នៅចាញ់បោកគេទៅទៀត មិនចេះគិតពីការប្រៀបធៀបថ្លៃ។ ឥឡូវ យើង គ្រាន់តែដាំធម្មតា ថ្លៃស្រូវរបស់យើង មានការធ្លាក់ចុះទៅហើយ ចុះទម្រាំទៅធ្វើអង្ករសិប្បនិម្មិត? ដើម្បីបានអង្ករសិប្បនិម្មិត ត្រូវឆ្លងកាត់ចង្វាក់ឧស្សាហកម្ម សិប្បកម្ម ទើបអាចទៅរួច មិនមែនចេះតែយកទៅធ្វើឯណា»។ កន្លងមក ធ្លាប់មានប្រជាពលរដ្ឋខ្មែរមួយចំនួន បង្ហោះលើបណ្តាញសង្គមថា ពួកគេ ទិញចំអង្ករដែលលាយជាមួយផ្លាសស្ទិច៕ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា គ្មានអ្នកណា អាចផលិតអង្ករសិប្បនិមិ្មតបានឡើយ។ សម្តេចនាយករដ្ឋមន្ត្រី មិនយល់ នៅពេល មានគេនិយាយថា មានការលួចលក់ដូរអង្ករសិប្បនិម្មិតនៅកន្លែងនេះឬកន្លែងនោះ។ |
គួរបញ្ជាក់ផងដែរថា គម្រោង ថោន ហោស៍ ប៊ី (Town-House B) ថ្មីរបស់ បុរី ប៊ុនលី នេះ នឹងក្លាយជា ជាលំនៅស្ថានសម្រាប់ ធ្វើអាជីវកម្មខ្នាតតូច និងមធ្យម និងជាការិយាល័យដ៏ទំនើប ផងដែរ។ នោះក៏ដោយសារតែ គម្រោង បុរី ប៊ុនលី ស្ថិតនៅទីតាំងភូមិសាស្ត្រអាជីវកម្ម ដ៏រីកចម្រើនយ៉ាងឆាប់រហ័ស និងជាតំបន់ពាណិជ្ជកម្មដ៏សំខាន់ សម្រាប់ផ្គត់ផ្គង់តម្រូវការប្រជាជនក្នុងតំបន់ ដែលកំពុងសាងសង់នៅលើផ្ទៃដី ប្រមាណ ៣ ហិកតា។ គម្រោង បុរី ប៊ុនលី ផ្តល់ជូនជាប្រភេទផ្ទះ២ប្រភេទ និង៤ជម្រើស ដូចជា ហ្សប ហោស៍ អេ (Shop House-A) និង ហ្សប ហោស៍ ប៊ី (Shop House-B), ថោនហោស៍ អេ (Town House-A), និង ថោនហោស៍ ប៊ី (Town House-B) ។ រាល់ប្រភេទផ្ទះអាជីវកម្មទំនើប របស់ បុរី ប៊ុនលី ត្រូវបានសាងសង់ឡើង ស្របទៅតាមផ្នត់គំនិត និងការចង់បានរបស់អតិថិជន ប្រកបដោយការរចនាដ៏ល្អឯក ដែលផ្អែកទៅលើគុណភាព និងទំនុកចិត្ត ដោយផ្តល់ជូននូវភាពប្រណិត និងផាសុកភាពសម្រាប់ការស់នៅ ធ្វើឲ្យជីវិតលោកអ្នកកាន់តែទាន់សម័យ។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមរយៈលេខ៖ 010 22 77 89, 068/077 22 77 89 ឬតាមអាសយដ្ឋាន ផ្លូវបឹងតាម៉ាត សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ៕ (អត្ថបទពាណិជ្ជកម្ម) | គម្រោង បុរី ប៊ុនលី ទើបតែប្រឡូកចូលទីផ្សារដំណាក់កាលទី១ ប្រមាណកន្លះឆ្នាំប៉ុណ្ណោះ តែគម្រោង បុរី ប៊ុនលី ទទួលបានជោគជ័យ និងវិវត្តន៍ទៅកាន់ការពង្រីកវិសាលភាព និងកិត្តិនាមរបស់ខ្លួនយ៉ាងខ្លាំង។ យើងសង្កេតឃើញថា បុរី ប៊ុនលី មានសន្ទុះគាំទ្រពីសំណាក់អតិថិជនគួរឲ្យកត់សម្គាល់ ដោយគម្រោងនៃដំណាក់កាលដំបូង ត្រូវបានលក់អស់ទាំងស្រុង។ នេះសបញ្ចាក់ពីការមើលឃើញពីគុណតម្លៃ និងភាពលេចធ្លោរបស់គម្រោង បុរី ប៊ុនលី។ ដើម្បីឆ្លើយតបទៅតាមតម្រូវការរបស់អតិថិជន បុរី ប៊ុនលី សម្រេចប្រកាសបើកលក់ប្រភេទផ្ទះ ថោន ហោស៍- ប៊ី (Town House-B) ដំណាក់កាល ២ ដោយមានត្រឹមតែ ៥0ខ្នងតែប៉ុណ្ណោះ។ |
អគ្គនាយកដ្ឋានពន្ធដារ បានឲ្យដឹងដូច្នេះថា ក្នុងពេលថ្មីៗនេះ មានសារព័ត៌មាន និងបណ្ដាញសង្គម Facebook មួយចំនួន បានសរសេរ និងផ្សាយថា ប្រាក់ពិន័យដែលត្រូវបង់ គឺប្រែប្រួលតាមតែបបូរមាត់របស់មន្ត្រីពន្ធដារ ហើយពន្ធដារគិតតែពិន័យដោយមិនមានការយោគយល់ណាមួយសោះជាមួយពលរដ្ឋខ្លួន។ ក្នុងករណីមន្ត្រីពន្ធដារណាម្នាក់ យកប្រាក់លើសពីចំនួនប្រាក់ពន្ធដែលបញ្ជាក់ក្នុងវិក្កយបត្រ អ្នកជាប់ពន្ធអាចដាក់ពាក្យបណ្ដឹងដោយបញ្ជាក់ពីឈ្មោះ និងអត្តសញ្ញាណរបស់មន្ត្រីនោះ ព្រមទាំងភ្ជាប់មកជាមួយឯកសារពាក់ព័ន្ធមកអគ្គនាយកដ្ឋានពន្ធដារ ឬក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឬអង្គភាពប្រឆាំងអំពើពុករលួយ។ នេះបើតាមសេចក្ដីជូនដំណឹងខាងលើ។ អគ្គនាយកដ្ឋានពន្ធដារ បញ្ជាក់ថា ការប្រមូលពន្ធអាករគ្រប់ប្រភេទសុទ្ធតែមានចែងក្នុងច្បាប់ស្ដីពីសារពើពន្ធ និងបទប្បញ្ញត្តិនានាសី្ដពីពន្ធដារ ដែលរដ្ឋបាលសារពើពន្ធ គឺជាអង្គភាពដែលមានភារកិច្ចអនុវត្តតាមការប្រមូលពន្ធអាការ ដើម្បីបង់ចូលថវិការដ្ឋ។ អគ្គនាយកដ្ឋានពន្ធដារ បន្ថែមថា អ្នកជាប់ពន្ធ អាចបង់ពន្ធអាករនៅតាមសាខាពន្ធដារខេត្ត-ខណ្ឌ ឬធនាគារពាណិជ្ជជាដៃគូ ទៅតាមចំនួនប្រាក់ពន្ធ ដូចបានកំណត់ក្នុងវិក្កយបត្រ ហើយរាល់ការប្រមូលប្រាក់ពន្ធអាករ គឺសុទ្ធតែមានចេញវិក្កយបត្រ (Single Invoice) ដែលបញ្ជាក់យ៉ាងត្រឹមត្រូវពីប្រភេទពន្ធអាករ ចំនួនប្រាក់ពន្ធ និងប្រាក់ពន្ធបន្ថែមនិងការប្រាក់ ដោយប្រព័ន្ធគ្រប់គ្រងទិន្នន័យរបស់អគ្គនាយកដ្ឋានពន្ធដារ៕ | ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ ណែនាំឲ្យសាធារណជន ដាក់ពាក្យប្ដឹងក្នុងករណីមន្ត្រីពន្ធដារណាម្នាក់យកប្រាក់ពន្ធលើសចំនួនកំណត់ក្នុងច្បាប់។ នេះបើតាមសេចក្ដីជូនដំណឹងរបស់អគ្គនាយកដ្ឋានមួយនេះ។ |
The two sides held high-level economic meetings in Beijing as both face rising trade tensions with the United States. Brussels and Beijing recently announced new tariffs on US goods in retaliation for moves by the Trump administration. "Both sides agreed to resolutely oppose unilateralism and protectionism and prevent such practices from impacting the world economy and even dragging the world economy into recession," said Chinese Vice Premier Liu He, responsible for shepherding the world's second largest economy. Liu had led China's three rounds of trade talks with the US, negotiations that have broken down over the Trump administration's pledge to move forward with tariffs despite an agreement in May to put the duties on hold. "Unilateralism and trade protectionism is on the rise and tensions have appeared in the economic relations between major economies," Liu told an audience of European and Chinese officials. European Commission Vice President Jyrki Katainen echoed Liu's words, describing the World Trade Organization "as the centre of the rules-based international trading system". Even as the two sides seek common ground on combating the US moves, there are deep divisions between them. EU companies and officials harbour concerns about Beijing's policies that are shared by their counterparts in Washington. "We need more than just talk, we need to demonstrate adherence to international trading rules," said Katainen, proposing reforms to develop new rules for a "global level playing field" in key areas such as "industrial subsidies". Beijing's industrial policies such as the "Made in China 2025" project, which is designed to transform China from a maker of sports shoes and denims into high-tech goods, is a major concern in Washington and stands at the heart of proposed new US tariffs on China. "The two sides committed to defend the multilateral trading system that is centred on the WTO and based on rules," said Liu, acknowledging the need to maintain fair market access. Katainen called on Liu to go further in removing market access barriers for companies and preventing overcapacity in high-tech sectors "covered by the Made in China 2025 strategy". He demanded that all industries enjoy equal treatment. | Beijing, China | The European Union and China pledged on Monday to uphold a rules-based international trade system, making an oblique criticism of growing protectionism in Washington despite their own disagreements. |
លោក ប៊ូ វរសក្ស ប្រធានអង្គការ Birdlife និងNaturelife បានប្រាប់សារព័ត៌មានថ្មីៗ២៥ថា សៀវភៅសត្វស្លាបតំបន់ការពារទេសភាពបឹងព្រែកល្ពៅត្រូវបានបោះពុម្ពចេញ ជាលើកដំបូងសម្រាប់កិច្ចការងារថែរក្សា និងអភិរក្សសត្វស្លាបនៅតំបន់បឹងព្រែកល្ពៅ។ លោក បានបន្ដថា សៀវភៅនេះមានរូបភាពសត្វស្លាប និងព័ត៌មាននៃសត្វស្លាបចំនួន៩៦ប្រភេទក្នុងចំណោម ១៣២ប្រភេទ ដែលមានវត្តមានក្នុងតំបន់ការពារខេត្តតាកែវ។ សត្វទាំងនេះ ត្រូវបានអង្កេតតាមដានដោយក្រុមការងារអង្គការជីវិតធម្មជាតិនៅកម្ពុជាដោយសហការជាមួយមន្រ្តីឧទ្យានុរក្សប្រចាំនៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅអស់រយះពេលជាង១៥ឆ្នាំមកហើយ។ រូបភាពសត្វក្រៀលដោយ អង្គការ Bridlife ប្រធានអង្គការ Birdlife និងNaturelifeរូបនេះ អះអាងដូច្នេះ៖ «ថវិកាយើងមានកម្រិត ដូច្នេះជាលើកដំបូងអាចបោះចេញត្រឹម១០០ក្បាលប៉ុណ្ណោះ។ (យើង) អាចមិនទាន់មានលទ្ធភាពចែកជូនជាសាធារណៈទេ បានត្រឹមចែកសម្រាប់គោលដៅសំខាន់សិន»។ សៀវភៅចំណងជើង «សត្វស្លាបក្នុងតំបន់ការពារបឹងព្រែកល្ពៅ» នឹងចែកជូនដល់គោលដៅមួយចំនួនដូចជា សិស្សសាលានៅតំបន់ការពារបឹងព្រែកល្ពៅ មន្ទីរបរិស្ថាន ដៃគូពាក់ព័ន្ធ និងអ្នកសិក្សាស្រាវជ្រាវទាក់ទងសត្វមួយចំនួនផងដែរ។ បើតាមលោក ប៊ូ វរសក្ស សៀវភៅនេះ អាចនឹងកែសម្រួលជាថ្មី ដោយសារប្រភេទសត្វមួយចំនួនមិនទាន់ត្រូវបានបញ្ចូល និងប្តូររូបសត្វមួយចំនួនដែលមិនសូវច្បាស់ចេញ។ លោក សង្ឃឹមថា គម្រោងនៃការបោះពុម្ពលើកទីពីរអាចនឹងមានប្រភេទសត្វច្រើនដែលត្រូវបានបញ្ចូល ចំណែកឯរូបភាពអាចនឹងច្បាស់ជាងមុន។ រូបភាពសត្វចាបព្រៃរែង ដោយអង្គការBriflie គោលបំណងធំបំផុតនៃការបោះពុម្ពសៀវភៅសត្វស្លាបនៅតំបន់ការពារបឹងព្រែកល្ពៅ គឺដើម្បីផ្សព្វផ្សាយអំពីប្រភេទសត្វស្លាបនៅក្នុងតំបន់ការពារ។ សៀវភៅនេះ អាចជាផ្នៃកមួយជួយបញ្ជា្របចំណេះដឹងដល់សាធារណជន ជាពិសេសសិស្សានុសិស្សនៃសាលាក្នុងមូលដ្ឋាន និងជុំវិញតំបន់ការពារខាងលើ។ លើសពីនេះ សម្រាប់អ្នកសិក្សាស្រាវជ្រាវ ភ្ញៀវទេសចរ អាចធ្វើសេចក្តីសម្រេចចិត្ត ដើម្បីរៀបចំផែនការគ្រប់គ្រង់ និងអភិរក្សនាពេលអនាគត។ សៀវភៅនេះបណ្តុំដោយរូបភាព ព័ត៌មានសំខាន់ៗទាក់ទងនឹងរបាយប្រជាសាសន៍ ពេលវេលា ព័ត៌មានមូលដ្ឋានក្នុងការធ្វើអត្តសញ្ញាណ និងចំណាត់ថ្នាក់សម្រាប់ការអភិរក្សនៃប្រភេទសត្វស្លាបនីមួយៗដូចជាប្រភេទសម្បូរ បង្គួរ ប្រភេទជិតរងការគំរាមកំហែង ប្រភេទងាយរងគ្រោះ ប្រភេទជិតផុតពូជ និងប្រភេទជិតផុតពូជបំផុត។ សៀវភៅសត្វស្លាបនៅតំបន់ការពារបឹងព្រែកល្ពៅ រូបភាពដោយអង្គការBridlife គួររម្លឹកផងដែរថា តំបន់ការពារទេសភាពបឹងព្រែកល្ពៅ ស្ថិតក្នុងស្រុកបុរីជលសារ និងស្រុកកោះអណ្តែត ខេត្តតាកែវ។ តំបន់ការពារនេះ មានផ្ទៃដីទំហំ ៨៣០៥ហិកតា និងសម្បូរទៅដោយជីវៈចម្រុះជាច្រើនប្រភេទ រួមមានសត្វស្លាបចំនួន១៣២ប្រភេទ មច្ឆជាតិចំនួន១៣៨ប្រភេទ និងរុក្ខជាតិទឹក៣០ប្រភេទ៕ | ភ្នំពេញ៖ សៀវភៅសត្វស្លាបក្នុងតំបន់ការពារបឹងព្រែកល្ពៅ ត្រូវបានបោះពុម្ពលើកដំបូងក្នុងឆ្នាំ២០២២ ដោយអង្គការជីវិតធម្មជាតិនៅកម្ពុជា សហការជាមួយក្រសួងបរិស្ថាន បន្ទាប់ពីចំណាយពេល១៥ឆ្នាំការពារអភិរក្សនៅក្នុងបឹងព្រែកល្ពៅ។ ជំហានដំបូងសៀវភៅនេះ ត្រូវបានបោះពុម្ព១០០ក្បាល ដើម្បីចែកជូនក្រុមគោលដៅនៅតំបន់បឹងព្រែកល្ពៅ និងដៃគូ។ |
បើតាមក្រសួងទេសចរណ៍ ប្រេងឥន្ទនៈឡើងថ្លៃបន្តបន្ទាប់ បានធ្វើឱ្យពលរដ្ឋមួយចំនួនកាត់បន្ថយការធ្វើដំណើរកម្សាន្តទៅកាន់គោលដៅទេសចរណ៍ឆ្ងាយៗ។ មួយវិញទៀត មន្ត្រីរាជការ ភាគច្រើនជាប់រវល់នឹង ឃោសនាបោះឆ្នោតនៅតាមមូលដ្ឋានឃុំ-សង្កាត់របស់ខ្លួន មិនអាចនាំគ្រួសារដើរកម្សាន្តចុងសប្តាហ៍។ ស្ថានភាពភ្ញៀវទេសចរផ្ទៃក្នុងនៅថ្ងៃទី ២៨-២៩ ខែឧសភានេះ មានចំនួន ២៧៤,០២៦នាក់ ក្នុងនោះភ្ញៀវជាតិ ២៥៩,៣៩៣នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ១៤,៦៣៣នាក់។ ខេត្តគោលដៅទេសចរណ៍ដែលមានភ្ញៀវទៅកម្សាន្តច្រើនរួមមាន ខេត្តព្រះសីហនុ ទទួលបានភ្ញៀវទេសចរ ៥៦,២៥១នាក់, បាត់ដំបង ៣៩,៩២៩នាក់, រាជធានីភ្នំពេញ ៣៦,២៨២នាក់, កំពត ៣១,១២១នាក់, សៀមរាប ១៩,៧៨២នាក់, កែប ១២,៨៣៦នាក់, កំពង់ស្ពឺ ១១,៥៤៥នាក់ និងខេត្តពោធិ៍សាត់ ១០,៨៤៥នាក់៕ ទិដ្ឋភាពភ្ញៀវទេសចរ ដើរទស្សនាប្រាសាទអង្គរវត្ត | ភ្នំពេញ៖ ចុងសប្ដាហ៍ទី ៤ នៃខែឧសភា មានភ្ញៀវទេសចរជាង ២៧ម៉ឺននាក់ បានចេញដើរកម្សាន្តតាមតំបន់ទេសចរណ៍នានាទូទាំងប្រទេស។ តួរលេខនេះ ថយចុះប្រមាណ ៩ភាគរយ ធៀបនឹងរយៈពេលដូចគ្នាសប្ដាហ៍ទី៣ មានភ្ញៀវជាង៣០ម៉ឺននាក់។ |
Assortment food sources of vitamin E. Healthy products តើអាហារប្រភេទណាខ្លះសម្បូរវីតាមីន E? ១. គ្រាប់ផ្កាឈូករ័ត្ន គ្រាប់ផ្កាឈូករ័ត្នគឺជាអាហារសម្រន់មួយដែលសម្បូរដោយវីតាមីន ជាតិសរសៃ ប្រូតេអ៊ីន ប៉ូតាស្យូម ម៉ាញ៉េស្យូម និងស័ង្កសី។ គ្រាប់ផ្កាឈូករ័ត្ន១០០ក្រាមមានវីតាមីន E ៣៥,១៧មិល្លីក្រាម។ ២. គ្រាប់អាល់ម៉ុន គ្រាប់អាល់ម៉ុន១០០ក្រាមផ្តល់វីតាមីន E ២៥,៦៣មិល្លីក្រាម។ ក្រៅពីវីតាមីន E គ្រាប់អាល់ម៉ុនមានប្រូតេអ៊ីន ជាតិសរសៃ ប៉ូតាស្យូម និងម៉ាញ៉េស្យូម។ ៣. សណ្ដែកដី សណ្ដែកដី ១០០ក្រាមមានវីតាមីន E ៤,៩៣មិល្លីក្រាម។ យកល្អគួរញ៉ាំសណ្ដែកដីលីង ឬសណ្ដែកដីសាបដោយមិនមានបន្ថែមរសជាតិ ឬអំបិល។ ៤. ផ្លែបឺរ ផ្លែបឺរគឺជាផ្លែឈើសុខភាពមួយដែលមានជាតិស្ករតិច និងមានសារធាតុចិញ្ចឹមច្រើន។ ផ្លែបឺរ១០០ក្រាម មានវីតាមីន E ២,០៧មិល្លីក្រាម។ ៥. ស្ពៃពួយឡេង ស្ពៃពួយឡេងឆៅ១០០ក្រាមផ្ទុកវីតាមីន E ២,០៣មិល្លីក្រាម។ ស្ពៃពួយឡេងក៏មានវីតាមីន A វីតាមីន C ជាតិសរសៃ និងប៉ូតាស្យូមដែរ។ ៦. ផ្កាខាត់ណាខៀវ ត្រឹម ១ ពែងនៃផ្កាខាត់ណាខៀវផ្ដល់ឱ្យរាងកាយនូវវីតាមីន E ចាំបាច់ប្រចាំថ្ងៃដល់ទៅ ១៥ ភាគរយ។ លើសពីនេះទៅទៀតផ្កាខាត់ណាខៀវមានផ្ទុកសម្បូរទៅដោយសមាសធាតុ Sulfuric ដែលជួយកម្ចាត់ជាតិពុលផ្សេងៗពីក្នុងរាងកាយគួរឱ្យកត់សម្គាល់ ៕ ត្រួតពិនិត្យដោយ៖ www.health.com.kh | វីតាមីន E គឺជាវីតាមីនសំខាន់ចំពោះប្រព័ន្ធភាពស៊ាំ សុខភាពសរសៃឈាម និងសុខភាពស្បែក ។ សម្រាប់មនុស្សពេញវ័យក្នុងមួយថ្ងៃគួរទទួលបានវីតាមីន E ១៥មីល្លីក្រាម ហើយបើយើងទទួលបានវីតាមីន E គ្រប់គ្រាន់អាចការពារយើងពីជំងឺបេះដូង ជំងឺមហារីក និងជំងឺភ្នែកបង្កដោយកត្តាអាយុ ។ |
កាលពីថ្ងៃសុក្រ សហរដ្ឋអាមេរិកបានបង្កើនការយកពន្ធគយពី ១០ ទៅ ២៥ ភាគរយ លើទំនិញចិនដែលមានទឹកប្រាក់ចំនួន ២០០ ពាន់លានដុល្លារ។ ប្រទេសចិនបានសន្យាថានឹងចាត់វិធានការសងសឹកវិញ ប៉ុន្តែមិនបានបញ្ជាក់លំអិតអំពីវិធានការទាំងនោះទេ។ ប្រធានាធិបតីអាមេរិកលោក Donald Trump ក៏បានបញ្ជាមន្ត្រីឲ្យចាប់ផ្ដើមបង្កើនពន្ធគយលើទំនិញផ្សេងទៀតស្ទើរតែទាំងអស់ដែលនាំចូលពីប្រទេសចិន ដែលទំនិញទាំងនោះមានទឹកប្រាក់ប្រមាណ ៣០០ ពាន់លានដុល្លារ ដែលដំណើរការនេះត្រូវគេរំពឹងថានឹងត្រូវការពេលជាច្រើនខែទៅមុខទៀត។ លោក Trump បាននិយាយថា ប្រទេសចិនកំពុងប្រើយុទ្ធសាស្ត្រពន្យារពេលទាក់ទិននឹងរឿងឯកភាពលើកិច្ចព្រមព្រៀងជាមួយនឹងសហរដ្ឋអាមេរិក។ លោក Trump បានសរសេរនៅលើ Twitter កាលពីថ្ងៃសៅរ៍ម្សិលមិញថា ប្រទេសចិនចង់ឃើញថាតើគណបក្សប្រជាធិបតេយ្យឈ្នះការបោះឆ្នោតប្រធានាធិបតីអាមេរិកនៅក្នុងឆ្នាំ ២០២០ ឬក៏អត់។ លោកបានបន្ថែមថា ប្រសិនបើគណបក្សប្រជាធិបតេយ្យឈ្នះការបោះឆ្នោត នោះប្រទេសចិន «នឹងបន្តកេងចំណេញលើសហរដ្ឋអាមេរិកចំនួន ៥០០ ពាន់លានដុល្លារជារៀងរាល់ឆ្នាំ»។ ប៉ុន្តែ អ្នកវិភាគអាជីវកម្មនានាបាននិយាយថា ពន្ធគយខ្ពស់ជាងមុនដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនយកលើទំនិញរបស់ចិននេះ នឹងធ្វើឲ្យពលរដ្ឋអាមេរិកាំងចំណាយកាន់តែច្រើនជាងមុនដើម្បីទិញទំនិញរបស់ចិន៕ សូមចុចទៅប្រភពដើម VOA ត្រង់នេះ | សហរដ្ឋអាមេរិក និងប្រទេសចិនកំពុងជាប់គាំងនៅក្នុងសង្គ្រាមពាណិជ្ជកម្ម បន្ទាប់ពីពួកគេបានចរចាគ្នាជុំចុងក្រោយដែលសម្រេចមិនបានកិច្ចព្រមព្រៀងណាមួយ។ |
លោក អិច នុង ដែលប្រកបរបរបើកកាណូតនេះ ប្រមាណ២០ឆ្នាំមកហើយនោះ បញ្ជាក់ថាលោកមិនបានរៀនជំនាញបើកបរកាណូតនេះ នៅសាលាបណ្តុះបណ្តាលនោះទេ ពោលគឺរៀនតពីអ្នកចេះបើកកាណូតមុនៗប៉ុណ្ណោះ។ សូមស្តាប់សម្ភាសរវាង នាយ យ៉ាន អ្នកសារព័ត៌មាននៃសារព័ត៌មានថ្មីៗ និងលោក អិច នុង អ្នកបើកកាណូតដឹកភ្ញៀវទេសចរតាមកោះ ដូចតទៅ៖ | ព្រះសីហនុ៖ លោក អិច នុង ជាអ្នកបើកបរកាណូតដឹកភ្ញៀវទេសចរ ទៅតាមបណ្តាកោះនានា ក្នុងខេត្តព្រះសីហនុ។ កាណូតទេសចរណ៍នេះ អាចផ្ទុកមនុស្សបានអតិបរមា៣៥នាក់ ហើយនៅពេលដឹកភ្ញៀវទេសចរណ៍ វាអាចបើកបរបានល្បឿនជាមធ្យម ៣០គីឡូម៉ែត្រ ក្នុងមួយម៉ោង។ ការពិតលោក អិច នុង មិនមែនជាម្ចាស់កាណូតនេះទេ គាត់ទទួលប្រាក់ឈ្នួលប្រចាំខែពីក្រុមហ៊ុនដែលផ្តល់សេវាជួលកាណូតជិះកម្សាន្តតាមកោះនេះ។ លោក អិច នុង ពន្យល់ពីមូលហេតុដែលលោក មិនទៅរត់ឌុបដូច្នេះ៖ «បើរត់ម៉ូតូឌុប វាមិនទៀង ចំណូលមិនគ្រប់ចិញ្ចឹមកូន។ កាលណាយើងមកបើកកាណូតនេះ យើងមានប្រាក់ខែប្រចាំខែ ដែលយើងអាចដោះស្រាយជីវភាពគ្រួសារបាន»។ |
សេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រងប្រេងកាតនិងផលិតផលប្រេងកាត ត្រូវបានតាក់តែងឡើង ស្របនឹងបរិបទនៃវិស័យប្រេងកាតនៅកម្ពុជានាពេលបច្ចុប្បន្ន។ គោលបំណងនៃការតាក់តែងច្បាប់នេះឡើង គឺដើម្បីជំរុញការអភិវឌ្ឍវិស័យប្រេងកាតប្រកបដោយនិរន្តភាពនិងប្រសិទ្ធភាព និងដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងផលប្រយោជន៍យូរអង្វែងរបស់ប្រទេស។ នេះបើតាមសំណេរដែលបង្ហោះលើទំព័រហ្វេសប៊ុករបស់អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល (Royal Government Spokeman Unit)។ អង្គភាពអ្នកនាំពាក្យ អះអាងថា សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាតនិងផលិតផលប្រេងកាត មាន៩ជំពូកនិង៧២មាត្រា។ អង្គភាពអ្នកនាំពាក្យ សរសេរយ៉ាងដូច្នេះថា «ច្បាប់នេះមានវិសាលភាពអនុវត្តលើរាល់សកម្មភាពក្នុងវិស័យប្រេងកាតនៅក្នុងបូរណភាពទឹកដីនិងអធិបតេយ្យរបស់កម្ពុជា រួមទាំងបាតសមុទ្រនិងស្រទាប់ដីក្រោមបាតសមុទ្រនៃតំបន់សេដ្ឋកិច្ចផ្ដាច់មុខនិងតំបន់ខ្ពង់រាបបាតសមុទ្រ ព្រមទាំងតំបន់ផ្សេងៗទៀត ដែលកម្ពុជាមានសិទ្ធិអធិបតេយ្យ»៕ | គណៈរដ្ឋមន្រ្តី បានបើកកិច្ចប្រជុំនៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៩នេះ ក្រោមអធិបតីភាពរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីពិភាក្សាពីសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាតនិងផលិតផលប្រេងកាត។ |
យោងតាមសេចក្ដីជូនដំណឹងរបស់គណៈកម្មការជាតិអូឡាំពិកកម្ពុជា កាលពីថ្ងៃទី២ ខែឧសភា ម្ចាស់ផ្ទះវៀតណាម បានកំណត់ពេលវេលាសម្រាប់ការទៅដល់ខុសៗគ្នា ដោយយោងតាមពេលវេលាប្រកួត នៃប្រភេទកីឡាខុសគ្នា ហើយបានកំណត់ឲ្យទៅដល់មុន២ថ្ងៃ និងត្រលប់មកវិញមួយថ្ងៃ ក្រោយចប់ការប្រកួត។ កីឡា៤ប្រភេទដែលត្រូវទៅនៅថ្ងៃ៤ ខែឧសភានោះ មានកីឡាបាល់ទាត់ទាំងពីវិញ្ញាសា បុរស-នារី, ប្រដាល់គុនខ្មែរ, ប្រដាល់ Kick Boxing និងប្រណាំងទូកកានូ/រ៉ូអ៊ីង។ រាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់លើការធ្វើដំណើររបស់អត្ដពលិក ក៏ដូចជាប្រតិភូកីឡាទាំងអស់ ដើម្បីសុវត្ថិភាព និងបង្ហាញនូវការយកចិត្តទុកដាក់ ដល់ប្រតិភូកីឡាទាំងអស់គ្នា។ គួរបញ្ជាក់ផងដែរថា កីឡា៤ប្រភេទនោះ បានត្រៀមខ្លួនរួចជាស្រេច ដើម្បីប្រកួតស៊ីហ្គេមនៅប្រទេសវៀតណាម។ តាមការបញ្ជាក់ពីមន្ដ្រីសហព័ន្ធកីឡាជាតិនីមួយៗ អត្ដពលិក នឹងប្រឹងប្រកួតឱ្យអស់ពីសមត្ថភាព ដើម្បីទទួលបានលទ្ធផលល្អប្រសើរ៕ | កីឡាករ កីឡាការិនី កីឡា៤ប្រភេទ នឹងត្រូវចេញដំណើរទៅកាន់ប្រទេសវៀតណាម នៅថ្ងៃទី៤ ខែឧសភានេះ ដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតក្នុងព្រឹតិ្តការណ៍ស៊ីហ្គេមលើកទី៣១។ កម្ពុជាចូលរួមប្រកួត៣៣ប្រភេទកីឡា នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១ ដែលនឹងរៀបចំពិធីបើក នៅថ្ងៃទី១២ ឧសភា និងបញ្ចប់នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២នេះ។ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.