text
stringlengths
31
26.1k
summary
stringlengths
11
1.19k
យោងតាមទិន្នន័យរបស់មន្ទីរស្រាវជ្រាវកីឡាបាល់ទាត់ CIES Football Observatory បង្ហាញថាដោយសារតែកត្តាអាយុនៅតិច និងទេពកោសល្យទើបធ្វើឱ្យ Rashford អាចមានតម្លៃខ្លួនថ្លៃបែបនេះ។   Rashford ដែលសព្វថ្ងៃមានអាយុ ២៣ ឆ្នាំបានបង្ហាញភាពលេចធ្លោនៅរដូវកាល ២០២០-២១ នេះ ដោយស៊ុតបញ្ចូលទីបាន១៥គ្រាប់នៅគ្រប់ការប្រកួតទាំងអស់សម្រាប់ក្លិបបិសាចក្រហម និងជម្រើសជាតិអង់គ្លេស។ រូបគេបានជួយ Man Utd ស្ថិតនៅលេខ២ក្នុងក្របខណ្ឌ Premier League បណ្តោះអាសន្ន។     សម្រាប់ Erling Haaland តារាឆ្នើមរបស់ Borussia Dortmund និង Trent Alexander-Arnold ខ្សែការពាររបស់ Liverpool ស្ថិតនៅកំពូលទាំងបីក្នុងនាមកីឡាករមានតម្លៃខ្លួនថ្លៃជាមួយ Rashford ផងដែរ។   Haaland សញ្ជាតិន័រវែសដែលមានវ័យទើប២០ឆ្នាំ ត្រូវបាន CIES Football Observatory កំណត់តម្លៃទិញផ្តាច់កិច្ចសន្យាចំនួន ១៩២លានដុល្លារអាមេរិក ខណៈ Arnold វ័យ២២ឆ្នាំ និងជាខ្សែការពារអន្តរជាតិអង់គ្លេសមានតម្លៃ ១៩០លានដុល្លារអាមេរិក។   Bruno Fernandes ដែលជួយ Man Utd បង្កើនទម្រង់លេងល្អមួយកម្រិតឡើងវិញនៅចំណាត់ថ្នាក់ទី៤ ដោយមានតម្លៃផ្ទេរ ១៩០លានដុល្លារអាមេរិកផងដែរ។   អ្វីដែលគួរកត់សម្គាល់ ខ្សែប្រយុទ្ធអន្តរជាតិបារាំង Kylian Mbappe ដែលឈរកំពូលតារាងក្នុងនាមកីឡាករថ្ងៃជាងគេលើលោកកន្លងមកបានធ្លាក់ទៅលេខ៥វិញគិតត្រឹមដើមឆ្នាំ២០២១នេះ។ ខ្សែប្រយុទ្ធឆ្នើមក្រុមយក្ស PSG វ័យ២២ឆ្នាំរូបនេះ មានតម្លៃផ្ទេរ ១៨៧លានដុល្លារអាមេរិក។   Jadon Sancho ខ្សែបម្រើ Borussia Dortmund, Joao Felix ខ្សែបម្រើ AT-Madrid, Alphonso Davies ខ្សែការពារ Bayern Munich, Raheem Sterling ខ្សែប្រយុទ្ធ Manchester City និង Kai Havertz ខ្សែបម្រើ Chelsea ស្ថិតក្នុងចំណោមកីឡាករបាល់ទាត់ទាំង១០ដែលមានតម្លៃខ្លួនខ្ពស់។   ដោយឡែក Lionel Messi ខ្សែប្រយុទ្ធឆ្នើម Barcelona ឯណោះវិញបានធ្លាក់ទៅលេខរៀងទី៩៧ ក្នុងតម្លៃ ៦៨លានដុល្លារ ហើយ Cristiano Ronaldo របស់ Juventus ធ្លាក់ទៅលេខ១៣១ ជាមួយតម្លៃផ្ទេរ ៦៦លានដុល្លារ។ ធ្លាក់ថ្លៃ ដោយសារតារាឆ្នើមទាំងពីរមានវ័យកាន់តែចាស់ និងកិច្ចសន្យាជាមួយក្លិបមានរយៈពេលខ្លី៕    
Marcus Rashford ខ្សែប្រយុទ្ធក្រុម Manchester United បានក្លាយជាកីឡាករដែលមានតម្លៃខ្លួនទិញផ្តាច់កិច្ចសន្យាថ្លៃបំផុតក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្ន ជាមួយនឹងតម្លៃ២០៨លានដុល្លារ។ Erling Haaland របស់ Borussia Dortmund ឡើងទៅលេខរៀងទីពីរ ខណៈ Kylian Mbappe ខ្សែប្រយុទ្ធឆ្នើម Paris Saint-Germain ដែលធ្លាប់ឈរកំពូលតារាងបានធ្លាក់ទៅលេខ៥។
  Welbeck ត្រូវបានសង្គ្រោះភ្លាមៗនៅលើទីលានដោយក្រុមវេជ្ជបណ្ឌិត បន្ទាប់ពីរូបគេដួលបត់កជើងពេលប្រជែងបាល់ជាមួយខ្សែការពារគូប្រជែងនៅមុខទីរបស់ Sporting។ អ្នកចាត់ការទូទៅក្រុមកាំភ្លើងធំលោក Unai Emery បានបញ្ជាក់ថា ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេស វ័យ២៧ឆ្នាំនេះបានបាក់កជើងធ្ងន់ធ្ងរ។    លទ្ធផលស្មើគ្នា ០-០ ជាមួយក្រុមពីព័រទុយហ្គាល់នៅទឹកដី Emirates យប់មិញនេះ នាំឲ្យ Arsenal បានកៅអីទៅវគ្គ៣២ក្រុមចុងក្រោយដោយស្វ័យប្រវត្តិទោះសល់២ប្រកួតទៀត។ ឆ្លងកាត់ការប្រកួត ៤លើកកន្លងមក កាំភ្លើងធំរកបាន១០ពិន្ទុ ឈរនៅចំណាត់ថ្នាក់ទី១ ពូល E តាមពីក្រោយដោយ Sporting ដែលមាន៧ពិន្ទុ ហើយ Vorskla និងQarabag FK មាន៣ពិន្ទុដូចគ្នា។   ជុំវិញបញ្ហារបួសរបស់ Welbeck លោក Emery លើកឡើងពីការព្រួយបារម្ភថា៖« រូបគេកំពុងស្ថិតនៅមន្ទីរពេទ្យនៅឡើយ ហើយយើងកំពុងរង់ចាំព័ត៌មាន។ ប៉ុន្តែយើងគិតថាវាពិតជារបួសធ្ងន់ធ្ងរ ហើយនេះជារបួសកជើងថែមទៀតដែលអាចនឹងត្រូវសម្រាករយៈពេលវែង»។ លទ្ធផលគូប្រកួតដទៃទៀតដើម្បីប្រជែងពានលំដាប់ទី២អឺរ៉ុបនេះមានដូចជា៖   - Group A    Bayer Leverkusen ១ - ០ FC Zuerich Ludogorets Razgrad ០ - ០ AEK Larnaca   - Group B    Celtic ២ - ១ RasenBallsport Leipzig Rosenborg ២ - ៥ Salzburg   - Group C  Bordeaux ១ - ១ Zenit St. Petersburg Slavia Prague ០ - ០ FC Koebenhavn - Group D    Fenerbahce ២ - ០ Anderlecht Dinamo Zagreb ៣ - ១ Spartak Trnava   - Group E    Arsenal ០ - ០ Sporting CP Vorskla ០ - ១ Qarabag FK   - Group F    Olympiacos ៥ - ១ F91 Dudelange Real Betis ១ - ១ Milan   - Group G    Rapid Wien ០ - ០ Villarreal Spartak Moscow ៤ - ៣ Rangers   - Group H    Apollon Limassol ២ - ៣ Eintracht Frankfurt Lazio ២ - ១ Marseille   - Group I    Genk ១ - ១ Besiktas Malmoe FF ១ - ១ Sarpsborg 08 - Group J    Akhisarspor ២ - ៣ Sevilla FC Krasnodar ២ - ១ Standard Liege   - Group K    FC Astana ២ - ១ Jablonec Dynamo Kyiv ៣ - ១ Rennes - Group L    BATE Borisov ០ - ១ Chelsea Vidi FC ១ - ០ PAOK Thessaloniki FC  
Danny Welbeck រងរបួសកជើងធ្ងន់ធ្ងរក្នុងអំឡុងការប្រកួតដែល Arsenal ស្មើគ្នាជាមួយ Sporting Lisbon ក្នុងលទ្ធផល ០-០ នៃពានរង្វាន់ UEFA Europa League នៅរាត្រីថ្ងៃទី៨ ខែវច្ឆិកា។
ការហាមឃាត់នេះ ធ្វើឡើងចាប់ពីម៉ោងសូន្យ នាថ្ងៃទី៧ ខែមេសា ពីភូមិសាស្ត្រនៃខេត្តមួយទៅខេត្តមួយទៀត។ ប៉ុន្តែភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល ត្រូវបានចាត់ទុកជាតំបន់តែមួយ ដោយមិនស្ថិតក្នុងការហាមប្រាមចេញ-ចូលគ្នានោះឡើយ។ ការហាមឃាត់នេះ ត្រូវបានលើកលែងចំពោះ ការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ដំណើរបំពេញភារកិច្ចរបស់មន្ត្រីរាជការសាធារណៈ កងកម្លាំងប្រដាប់អាវុធ រថយន្តសង្គ្រោះបន្ទាន់ រថយន្តពន្លត់អគ្គិភ័យ រថយន្ដដឹកសំរាម-កាកសំណល់ ការដឹកកម្មករទៅកន្លែងការងារ ការធ្វើដំណើររបស់ពលរដ្ឋទៅពេទ្យ និងការធ្វើដំណើរក្រោមមូលហេតុចាំបាច់ផ្សេង ដោយមានលិខិតស្នាម ឬឯកសារបញ្ជាក់។ រមណីយដ្ឋានទេសចរណ៍ទាំងអស់ទូទាំងប្រទេស ត្រូវបានតម្រូវឲ្យបិទរយៈពេល១៤ថ្ងៃ៕
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ល្ងាចថ្ងៃអង្គារនេះ បានចេញសេចក្តីសម្រេចស្ដីពី ការហាមឃាត់ ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចរណ៍ទូទាំងប្រទេស ជាបណ្ដោះអាសន្នដើម្បីទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១។
  កិច្ចប្រជុំនេះរៀបចំឡើងនៅថ្ងៃទី៥មិថុនានេះ រៀបចំឡើងដើម្បីណែនាំថ្នាក់ដឹកនាំតុលាការ ចាត់វិធានឱ្យបានតឹងរឹងលើសំណុំរឿងក្មេងទំនើង ដើម្បីរួមចំណែកក្នុងកិច្ចការបង្ការនៃការទប់ស្កាត់សកម្មភាពរបស់ក្រុមក្មេងទំនើង ដែលនឹងជួយធានាសុវត្ថិភាពជូនពលរដ្ឋ រក្សាសណ្តាប់ធ្នាប់សាធារណៈ សន្តិសុខសង្គម និងសេចក្តីថ្លៃថ្នូររបស់សង្គមជាតិ។ ករណីសំណុំរឿងក្មេងទំនើង ត្រូវបានរដ្ឋមន្ត្រីយុត្តិធម៌ចាត់ទុកជាសំណុំរឿងអាទិភាព។ នៅក្នុងកិច្ចប្រជុំនេះ លោក កើត រិទ្ធ បានសង្កត់ធ្ងន់យ៉ាងដូច្នេះ៖«ការបង្កើតក្រុមការងារតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តវិធានការច្បាប់ នៅក្នុងសំណុំរឿងក្មេងទំនើង ក៏ដូចជា សំណុំរឿងគ្រឿងញៀន, សំណុំរឿងចរាចរណ៍ និងសំណុំរឿងអត្រានុកូលដ្ឋាន ដែលសុទ្ធសឹងជាសំណុំរឿងអាទិភាព នៅក្នុងក្របខ័ណ្ឌនៃយុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ»។    លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។ រូបពីក្រសួងយុត្តិធម៌ កាលពីថ្ងៃទី៤មិថុនា លោក កើត រិទ្ធ ក៏បានសម្រេចបង្កើតក្រុមការងារតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធនាការជុំរុញនិងពន្លឿនការដោះស្រាយរឿងក្ដីនៅតុលាការ និងយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតី នៅតាមតុលាការ (ក.ត.វ)។ លោក ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការជាប្រធានក្រុមការងារនេះ។   ទាក់ទិននឹងករណីក្មេងទំនើង បច្ចុប្បន្ននេះ សមត្ថកិច្ចតាមបណ្ដារាជធានី ខេត្ត បានចុះបង្ក្រាបក្មេងទំនើងជាបន្តបន្ទាប់ ដោយខ្លះអប់រំ ហើយយខ្លះរៀបចំសំណុំរឿងពួកគេទៅតុលាការ។ បើតាមក្រសួងព័ត៌មាន រយៈពេល៦ខែនេះ សមត្ថកិច្ចបានបង្ក្រាបសកម្មភាពក្មេងទំនើង ប្រមាណ ៨០០ករណី ពោលគឺកើនឡើង២០០ករណី បើធៀបនឹងឆ្នាំ២០២៣។ ប្រតិបត្តិការបង្ក្រាបនេះ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនក្មេងទំនើង ប្រមាណ២ ០០០នាក់ ក្នុងនោះ១ ៥០០នាក់ ត្រូវបានសមត្ថកិច្ចអប់រំ ធ្វើកិច្ចសន្យា និងប្រគល់ទៅអាណាព្យាបាលវិញ។ យ៉ាងណាក៏ដោយ មានក្មេងទំនើងជាង៤០០នាក់ ត្រូវបានបញ្ជូនទៅតុលាការ ដោយសង្ស័យថា ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន និងបទល្មើសព្រហ្មទណ្ឌ៕    អត្ថបទទាក់ទង   សង្គមស៊ីវិលយល់ថា ការបញ្ជូនក្មេងទំនើងទៅតុលាការ មិនមែនជាជម្រើសល្អប្រសើរ 
ភ្នំពេញ៖ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំតុលាការទូទាំងប្រទេស ដើម្បីណែនាំអំពីការអនុវត្តវិធានការច្បាប់ឱ្យបានម៉ឺងម៉ាត់ ក្នុងសំណុំ រឿងដែលពាក់ព័ន្ធនឹងក្មេងទំនើង។ នេះបើតាមការចេញផ្សាយរបស់ក្រសួងយុត្តិធម៌។
អ្នកស្រី អ៊ិន ឡៃហួត ម្ចាស់សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីជ័យសំបូរ និងជាដៃគូសហប្រតិបត្តិការពាណិជ្ជកម្មរបស់ក្រុមហ៊ុន Top Planning បានឱ្យដឹងថា នៅឆ្នាំ២០២៣នេះ ក្រុមហ៊ុន Top Planning បានជោគជ័យលើការសិក្សាពីរបៀបកែច្នៃសម្បកស្វាយចន្ទី ទៅជាប្រេងឥន្ធនៈ។ ដូច្នេះ ក្រុមហ៊ុន ក៏មានគម្រោងសាងសង់រោងចក្រកៀបសម្បកស្វាយចន្ទី ទៅប្រេងនៅកម្ពុជា។    អ្នកស្រី អ៊ិន ឡៃហួត ម្ចាស់សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីជ័យសំបូរ។ រូបភាព៖ ឈុំ ចន្ថា    អ្នកស្រី អ៊ិន ឡៃហួត ពន្យល់ដូច្នេះថា៖«ការខ្វះខាតលើសម្បកហ្នឹង វាមានបញ្ហាខ្លាំង ដោយសារតែទីតាំងផលិតរបស់យើង ពង្រីកអត់ទាន់បាន។ ដើម្បីក្លាយជារោងចក្រកៀបសម្បកមួយ ទាល់តែមានទីផ្សារសាច់ហ្នឹងច្រើនដែរ ព្រោះថា បើអត់មានទីផ្សារលក់សាច់ទេ យើងផលិតបានមិនដឹងលក់នៅឯណា។ អ៊ីចឹង! ពេលហ្នឹងហើយ ដែលយើងកំពុងពិចារណាគ្នា ហើយរកដៃគូថ្មីៗមកថែមទៀត»។    អ្នកស្រី អ៊ិន ឡៃហួត  បានបន្ថែមថា ប្រសិនបើ រោងចក្រកៀបសម្បកទៅជាប្រេងឥន្ធនៈដំណើរការបាន វានឹងផ្ដល់ប្រយោជន៍ច្រើនដល់កសិករ ដែលជួយបង្កើតការងារ និងបង្កើនតម្លៃ ដល់ស្វាយចន្ទីកម្ពុជា ជាពិសេស ជំរុញឱ្យកសិករមានកម្លាំងចិត្តដាំដុះបន្ថែមទៀត។    កម្ពុជា ជាប្រទេសផលិតស្វាយចន្ទីធំមួយនៅលើពិភពលោក ដូច្នេះ ចំពោះវត្ថុធាតុដើមក្នុងការកែច្នៃ ពុំជាបញ្ហាសម្រាប់កម្ពុជានោះទេ ប៉ុន្តែ អ្វីដែលជាបញ្ហាប្រឈមធំនោះគឺ កង្វះការកែច្នៃគ្រាប់ ដើម្បីបានសម្បក។ ការណ៍នេះ ទាមទារឱ្យមានរោងចក្រកែច្នៃ និងទីផ្សារនាំចេញគ្រាប់ចន្ទីបន្ថែមទៀត។    លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជាធ្លាប់បានប្រាប់សារព័ត៌មាន Themy Thmey 25 កាលពីខែកុម្ភៈថា ក្រុមហ៊ុន Top Planning បានមកសិក្សាពីដំណាំស្វាយចន្ទីរបស់កម្ពុជា តាំងពីឆ្នាំ២០១៩ មកម្លេះ ហើយក៏បានបើករោងចក្រខ្នាតតូចមួយ នៅខេត្តកំពង់ធំ ដើម្បីស្ទាបស្ទង់ពីដំណើរការបើករោងចក្រធំ។ ប្រសិនបើ ដំណើរការបើករោងចក្រនេះ ជោគជ័យនោះនឹងអូសទាញរោងចក្រចំនួន ២បន្ថែមទៀត គឺរោងចក្រកៀបសម្បកយកប្រេងនិងរោងចក្រផលិតធ្យូងឧស្សាហកម្មពីសំណល់សម្បកចន្ទី ដែលកៀបរួច។     លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា    បើតាមលោក ស៊ីឡុត កម្ពុជាត្រូវការរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីចន្លោះពី៣០ទៅ៥០ រោងចក្រ ហើយរោងចក្រនីមួយៗ ត្រូវមានសមត្ថភាពផលិត ៤ពាន់តោនក្នុង១ឆ្នាំទើបអាចសល់សម្បកសម្រាប់បង្កើតប្រេងជីវៈឥន្ធនៈបាន៕     
ភ្នំពេញ៖ ក្រុមហ៊ុន Top Planning co.,LTD (TPJ) របស់ជប៉ុន កំពុងពិចារណាបង្កើតរោងចក្រដែលអាចផលិតគ្រាប់ស្វាយចន្ទី និងកែច្នៃសម្បក ទៅជាប្រេងឥន្ធនៈ នៅកម្ពុជា។ មូលហេតុដែលក្រុមហ៊ុន ស្ទាក់ស្ទើរបោះទុនវិនិយោគ ដោយសារតែកម្ពុជា នៅខ្វះខាតកន្លែងកែច្នៃគ្រាប់ចន្ទី។
  បើតាមការសិក្សាស្រាវជ្រាវឯកសារ Environmental Science & Technology ដែលចុះផ្សាយកាលពីឆ្នាំ២០១១ តាមរយៈគេហទំព័រ sciencefocus.com បានឲ្យដឹងជាខ្លីថា ក្នុងមួយម៉ោងៗ មនុស្សបាត់បង់ស្បែកក្នុងបរិមាណជាមធ្យមប៉ុន្មាន ០.០៣ ក្រាមទៅដល់ ០.០៩ក្រាម។ បើតាមការគណនា ក្នុងមួយឆ្នាំគឺ ក្នុងទម្ងន់ប្រមាណកន្លះគីឡូក្រាម។ ចំនួននេះអាចមើលទៅហាក់បីដូចជា តិចមែន តែក្នុងមួយជីវិតមនុស្ស មនុស្សម្នាក់ៗអាចជម្រុះស្បែកដល់ទៅ៣៥គីឡូក្រាមជាមធ្យម (បើគិតថាអ្នកនោះអាចរស់បានដល់អាយុ៨០ឆ្នាំ)។    តើស្បែកដែលជ្រុះទាំងអស់នោះធ្វើដំណើរទៅណា? ចម្លើយអាចធ្វើឲ្យអ្នកអានមួយចំនួនមានអារម្មណ៍ចម្លែក តែធូលីដែលមានក្នុងផ្ទះរបស់អ្នក ពេលខ្លះវាជាស្បែករបស់ខ្លួនអ្នកផ្ទាល់ទេ។ មិនមែនធូលីទាំងនោះ គឺមកពីដីនៅខាងក្រៅនោះទេ។ 
ស្បែករបស់មនុស្សជាសារីរាង្គមួយដែលមានផ្ទៃក្រឡាធំជាងគេ បើប្រៀបធៀបជាមួយសរីរាង្គដទៃទៀតដែលមានទីតាំងនៅខាងក្រៅខ្លួន។ ស្បែករបស់មនុស្សដុះ និងងាប់ទៅវិញជារៀងរាល់វិនាទី។ ស្បែកស្រទាប់ក្រៅទាំងនោះនឹងត្រូវជំនួសមកវិញជាមួយនឹងស្បែកថ្មីដែលដុះមកពីខាងក្នុង។
Hakim Ziyech ដែលផ្ទេរចេញពី Ajax ក្នុងតម្លៃ ៤៥លានផោន (៥៨លានដុល្លារ) ជាកីឡាករដំបូងគេបង្អស់ដែលអ្នកចាត់ការទូទៅលោក Frank Lampard នាំចូលទៅរួមក្រុមសម្រាប់រដូវកាលថ្មីនេះ។ Ziyech ខ្សែបម្រើអន្តរជាតិម៉ារុក នឹងត្រូវលេងក្នុងតំបន់បម្រើស្លាប ស្របពេលអ្នកចាត់ការសញ្ជាតិអង់គ្លេសដែលចូលទៅដឹកនាំ Chelsea កាលពីពាក់កណ្តាលរដូវកាលមុន បានអនុញ្ញាតឲ្យខ្សែបម្រើ Willian និង Pedro ចាកចេញទៅហើយ។   សម្រាប់តំបន់ប្រយុទ្ធវិញ Timo Werner ក៏ត្រូវបានបញ្ចូលក្នុងក្រុមដើម្បីបង្កើនការរកគ្រាប់បាល់ផងដែរ។ Werner ខ្សែប្រយុទ្ធសញជាតិអាល្លឺម៉ង់ ដែលផ្លាស់ពី RB Leipzig ក្នុងតម្លៃ៥០លានផោន (៦៥លានដុល្លារ) អាចនឹងត្រូវចាប់ដៃគូជាមួយ Tammy Abraham ដើម្បីប្រជែងពាន Premier League និង Champions League។   ការចំណាយប៉ុណ្ណេះ នៅមិនទាន់ស្កប់ស្កល់សម្រាប់ក្លិបដែលមានម្ចាស់ជាសេដ្ឋីសញ្ជាតិរុស្ស៊ី Roman Abramovich ឡើយ។ លោក Abramovich បានបន្តផ្តល់កញ្ចប់ថវិការរាប់រយលានដុល្លារបន្ថែមទៀតសម្រាប់លោក Lampard ទិញកីឡាករទៅបំពេញចន្លោះ ដែលលោកគិតថាខ្វះខាត។   Chelsea បានចាយជាង៤៥លានផោន (៥៩លានដុល្លារអាមេរិក) ដើម្បីទិញយកខ្សែការពារ Ben Chilwell ពី Leicester City។ ខ្សែការពារស្លាបឆ្វេងសញ្ជាតិអង់គ្លេស វ័យ២៣ឆ្នាំរូប បានទៅដល់ទឹកដី Stamford Bridge នៅមុនវត្តមានរបស់ខ្សែបម្រើ Kai Havertz ដែលតោខៀវទិញចូលថ្លៃជាងគេក្នុងចំណោមកីឡាករទាំង៤រូប។    Havertz សមាជិកក្រុមជម្រើសជាតិអាល្លឺម៉ង់ វ័យ២១ឆ្នាំ បានផ្ទេរចេញពីក្រុម Bayer Leverkusen នៅរដូវកាលនេះ ក្នុងតម្លៃដល់ទៅ៧១លានផោន (៩២លានដុល្លារអាមេរិក) ឯណោះ។ គិតនៅត្រឹមខែកញ្ញានេះ Chelsea បានចំណាយប្រាក់២៨០លានដុល្លារហើយ លើតម្លៃខ្លួនកីឡាករ៤រូបខាងលើ។ ក្រៅពីនេះ ខ្សែការពារពីររូបទៀតដែលក្រុមក្នុងក្របខណ្ឌកំពូលអង់គ្លេសមួយនេះទទួលបានដោយគ្មានតម្លៃខ្លួនមាន Thiago Silva ខ្សែការពារសញ្ជាតិប្រេស៊ីលវ័យ៣៥ឆ្នាំ ពី Paris Saint-Germain និង Malang Sarr វ័យ២១ឆ្នាំ សញ្ជាតិសេណេហ្គាល់ពី Nice៕  
ទោះបីទីផ្សារដោះដូរកីឡាករដំណើរការអំឡុងពេលមាន COVID-19 ក្តី ប៉ុន្តែក្លិប Chelsea នៅតែបានបញ្ចេញខ្ទង់ចំណាយដ៏ច្រើននៅដើមរដូវកាល ២០២០-២១ នេះ។ ខ្សែបម្រើ Hakim Ziyech Timo Werner Ben Chilwell និង Kai Havertz សុទ្ធសឹងជាសមាជិកថ្មីដែលតោខៀវនាំចូលទៅកាន់ Stamford Bridge រួចហើយ ដែលសរុបជាទឹកប្រាក់ជិត៣០០លានដុល្លារអាមេរិក។
ខ្យល់ព្យុះបានបោកបក់យ៉ាងខ្លាំងក្នុងល្បឿនជាង២៦០គីឡូម៉ែត្រក្នុងមួយម៉ោង ទៅក្រុង Wuhan កាលពីរាត្រីថ្ងៃសុក្រ។ ភ្លាមៗនោះ មនុស្សចំនួន៨នាក់ បានស្លាប់ និងជាង២៨០នាក់បានរងរបួស ខណៈផ្ទះជាង៣០ខ្នង បានរលំខ្ទេចខ្ទី។ បើតាម AFP រថយន្តជាច្រើនគ្រឿងបានរងការខូចខាត ដើមឈើជាច្រើនបានបាក់រលំ និងផ្នែកខ្លះនៃអគារជាច្រើនរងការបផ្លាញ ខណៈផ្ទះជាង២៦០០០ គ្មានអគ្គិសនីប្រើប្រាស់។ នៅក្រុង Suzhou ក្បែរសៀងហៃ ព្យុះមួយទៀតបានបោកបក់ ក្នុងល្បឿនជាង២០០គីឡូម៉ែត្រក្នុង១ម៉ោង ដែលបណ្តាលឲ្យមនុស្ស៤នាក់ស្លាប់ និង១នាក់បន្តបាត់ខ្លួន។ នេះជាករណីរងគ្រោះដ៏ធ្ងន់ធ្ងរដោយសារអាកាសធាតុនៅប្រទេសចិន ដោយក្នុងខែឧសភានេះដែរ មនុស្ស១១នាក់ផ្សេងទៀតហើយដែលបានស្លាប់នៅតំបន់ផ្សេងៗគ្នា ជិតក្រុងសៀងហៃ៕
ព្យុះកំបុតត្បូងចំនួនពីរ បានវាយប្រហារនៅភាគកណ្តាល និងខាងកើតប្រទេសចិន ដែលបានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់១២នាក់ស្លាប់ និងរបួសជាង៤០០នាក់។ នេះបើតាមរបាយការណ៍របស់អាជ្ញាធរចិន នាថ្ងៃសៅរ៍។
សម្រាប់អ្នកដែលចូលចិត្តម្ហូបចិន អាចពិសាឌីមសាំពិសេស ដែលមានតម្លៃ១៦.៨០ដុល្លារ សម្រាប់ម្នាក់ នៅភោជនីយដ្ឋានចិន ដែលបានឈ្នះពានរង្វាន់លំដាប់ពិភពលោក Fortune Palace នៅ (ជាន់ទី១ណាហ្គាវើល) ឬ ១៨.៨០ដុល្លារ សម្រាប់ម្នាក់ នៅភោជនីយដ្ឋានប្រណីតចិន Hall of Golden Chimes (ជាន់ទី៥ណាហ្គាទី២) ដែលមើលការខុសត្រូវ និងច្នៃម្ហូប ដោយមេចុងភៅមកពីទីក្រុងហុងកុង។ ហាងនេះ បើកបម្រើអតិថិជន ពីម៉ោង១១:៣០ព្រឹក ដល់ម៉ោង២:៣០រសៀល នៅរៀងរាល់ថ្ងៃសៅរ៍ អាទិត្យ និងថ្ងៃបុណ្យជាតិ។ សូមនាំក្រុមគ្រួសាររបស់អ្នក មកពិសាប៊ូហ្វេនៅទីនេះ និងទទួលបានការបញ្ចុះតម្លៃដ៏ច្រើន សម្រាប់កុមារអាយុចន្លោះ ៥ ដល់ ១២ ឆ្នាំ ខណៈកុមារអាយុក្រោម៥ឆ្នាំ ញ៉ាំឥតគិតថ្លៃ។ មិនតែប៉ុណ្ណោះ ពុកម៉ែបងប្អូន ក៏អាចមកទស្សនាការសម្តែងថ្មី ពិសេសដ៏អស្ចារ្យរបស់យើងផងដែរ គឺទស្សនាព្រឹត្តិការណ៍សិល្បៈចម្រុះពណ៌ នៅសាលមហោស្រព NABA (ជាន់ទី ២ ណាហ្គាទី ២) នៅម៉ោង ៧:៣០យប់ រៀងរាល់ថ្ងៃពុធ ដល់អាទិត្យ ដែលនឹងចាប់ផ្តើមពីថ្ងៃទី ៧ ខែកក្កដានេះតទៅ។ ព្រឹត្តិការណ៍សិល្បៈចម្រុះពណ៌ដ៏អស្ចារ្យនេះ មានការចូលរួមសម្តែង ដោយសិល្បករ-សិល្បការិនីចម្រុះជាតិសាសន៍ ដែលមានការសម្តែងចម្រៀង រាំ និងសៀករហ័សកម្មលំដាប់ពិភពលោក។ ចូលរួមទស្សនាដោយឥតគិតថ្លៃ នៅ NABA ដែលជាសាលមហោស្រពបច្ចេកវិទ្យាវីដេអូ 3D mapping ដំបូងគេបង្អស់នៅកម្ពុជា ដោយផ្តល់ជូនចំនួន១.០០០កៅអី។ សម្រាប់ប្រិយមិត្ត ដែលមានបំណងចង់ទស្សនា ការផ្សាយបន្តផ្ទាល់បាល់ទាត់ពិភពលោកឆ្នាំ ២០១៨ លោកអ្នកអាចទស្សនាបាន នៅគ្រប់អេក្រង់ធំៗ នៅណាហ្គាវើល។ ទន្ទឹមនឹងនេះ លោកអ្នក ក៏បានរីករាយជាមួយការបញ្ចុះតម្លៃអាហារ និងភេសជ្ជៈ ពេញមួយខែកក្កដា។ ពិសេស សូមអញ្ជើញមកទស្សនាការប្រកួតបាល់ទាត់ពិភពលោកវគ្គផ្តាច់ព្រ័ត្រ នៅថ្ងៃទី១៥ ខែកក្កដា នៅក្លិបដាលីនដាលីន (ជាន់ផ្ទាល់ដី ណាហ្គាវើល) និងទស្សនាវគ្គផ្តាច់ព្រ័ត្រ និងកម្សាន្ត ជាមួយការប្រគំតន្ត្រី ដែលមានហ្គេមសប្បាយៗ និងការចាប់រង្វាន់ជាច្រើន។ ណាហ្គាវើល ក៏មានផ្តល់ជូននូវភាពរីករាយផងដែរ បន្ទាប់ពីម៉ោងការងារ ចាប់ពីម៉ោង ៥:៣០ល្ងាចរហូតដល់ម៉ោង៨:៣០យប់ នៅរៀងរាល់ថ្ងៃចន្ទ ពុធ និងសុក្រ នៅបានីយដ្ឋាន Golden Horizon (ជាន់ផ្ទាល់ដី ណាហ្គាទី ២) ដែលមានស្រាក្រឡុក និងភេសជ្ជៈ តម្លៃ២$ប៉ុណ្ណោះ សម្រាប់ម្នាក់៕ ( អត្ថបទពាណិជ្ជកម្ម )
ភ្នំពេញ៖ ណាហ្គាវើល ផ្តល់ជូនការបញ្ចុះតម្លៃដ៏សន្ធឹកសន្ធាប់ ពេញមួយខែកក្កដានេះ ដោយអនុញ្ញាតឲ្យអតិថិជនមកពីគ្រប់ទិសទី អាចទទួលយកនូវបទពិសោធន៍ដ៏អស្ចារ្យ និងរីករាយ ពិសាប៊ុហ្វេកំពូលរសជាតិ នៅភោជនីយដ្ឋានប៊ុហ្វេអន្តរជាតិ 2Pangea (ជាន់ទី២ ណាហ្គាទី២) ដែលវែងជាងគេនៅភ្នំពេញដោយ២នាក់ គិតថ្លៃ១នាក់ប៉ុណ្ណោះ។ តម្លៃ២៨ដុល្លារ សម្រាប់ប៊ុហ្វេថ្ងៃត្រង់ ពីម៉ោង១២ ដល់ម៉ោង២:៣០រសៀល ឬ៣៣ដុល្លារ សម្រាប់ប៊ុហ្វេពេលល្ងាច ពីម៉ោង៥:៣០ ដល់៧:៣០យប់។ អតិថិជន ក៏អាចកម្ម៉ង់បង្កងបន្ថែមបានផងដែរ។
  អង្គភាពប្រឆាំងអំពើពុករលួយ បានអះអាងថា ការប្រឡងជាប់ជាសិស្សចៅក្រមជំនាន់ទី១០ របស់បេក្ខនារី សយ យូសុមនា គ្មានបញ្ហាអ្វីដែលខុសប្រក្រតីនោះទេ។ អង្គភាពប្រឆាំងអំពើពុករលួយ ដែលបានចុះត្រួតពិនិត្យ និងស្រាវជ្រាវលើបេក្ខនារី យូសុមនា ក្រោយមានការរិះគន់លើរូបនាងនោះ បានអះអាងថា ផ្អែកតាមការសិក្សារបស់ យូសុមនា គឺនាងពិតជាមានសមត្ថភាពប្រឡងជាប់មែន ប៉ុន្តែគ្រាន់តែនាងមានអាយុ ២០ឆ្នាំប៉ុណ្ណោះ។    ក្នុងន័យនេះ ACU បានសង្កត់ធ្ងន់ថា បញ្ហាអាយុតិចនេះ គឺដោយសារតែ យូសុមនា ចូលរៀនថ្នាក់ដំបូងនៅអាយុជាង៤ឆ្នាំ ប៉ុន្តែដោយសារតែនាងរៀនពូកែនោះ ទើបនាងត្រូវបានគេអនុញ្ញាតឱ្យរៀន ដោយគ្មានការផ្លោះថ្នាក់ រហូតដល់ប្រឡងឌីប្លូម និងបាក់ឌុបក្តី សុទ្ធតែមានពិន្ទុខ្ពស់។ បើតាម ACU លំដាប់ពិន្ទុសរុប ដែល យូសុមនា ប្រឡងសញ្ញាបត្រទុតិយភូមិឆ្នាំ២០១៥ មាន ៩១.៥០៦ ពិន្ទុ ក្នុងវ័យជាង១៦ឆ្នាំ។ មិនតែប៉ុណ្ណោះ ACU ថែមទាំងអះអាងថា បេក្ខនារី យូសុមនា នៅតែធ្វើបានល្អ សម្រាប់ការសិក្សាបន្តនៅថ្នាក់មហាវិទ្យាល័យច្បាប់ ៤ឆ្នាំ ដោយនាងទទួលបានលទ្ធផលបញ្ចប់ការសិក្សា «Very Good»។   និយាយពីបញ្ហាអាយុជាសិស្សចៅក្រមនេះ ACU បានបន្ថែមថា បេក្ខនារី សយ យូសុមនា គ្មានអ្វីដែលផ្ទុយពីលក្ខខណ្ឌកំណត់ឡើយ ហើយការប្រឡងនេះ គឺក្នុងក្របខណ្ឌជ្រើសរើសសិស្សចៅក្រម មិនមែនចូលធ្វើចៅក្រមនោះទេ។   នាយកដ្ឋានអប់រំ បង្ការ និងទប់ស្កាត់អំពើពុករលួយ របស់អង្គភាពប្រឆាំងអំពើពុករលួយ ដែលបានចុះសិក្សា និងស្រាវជ្រាវលើករណីរិះគន់ បេក្ខនារី សយ យូសុមនា បានចេញសេចក្តីប្រកាសព័ត៌មានដូច្នេះថា៖«នេះមិនមែនជាការប្រឡងប្រជែងចូលធ្វើចៅក្រមភ្លាមទេ។ នេះជាការប្រឡងប្រជែងចូលធ្វើជាសិស្សចៅក្រម ជំនាន់ទី១០ ចំនួន៥០រូប ។ បេក្ខជនដែលប្រឡងជាប់ទាំង៥០រូបនេះ ទាំងបេក្ខជន សយ យូសុមនា(ភេទ ស្រី អាយុ២០ឆ្នាំ ៧ខែ ៧ថ្ងៃ គិតត្រឹមថ្ងៃឈប់ទទួលពាក្យប្រឡងថ្ងៃទី៣០ កញ្ញា ឆ្នាំ២០១៩) ត្រូវការពេល២ឆ្នាំទៀត ដើម្បីរៀនថ្នាក់ធ្វើជាចៅក្រម ហើយទាល់តែប្រឡងចេញធ្វើជាចៅក្រមបានជាប់ទៀត ទើបធ្វើចៅក្រមបាន មិនមែនការប្រឡងសិស្សចៅក្រមជំនាន់ទី១០ សម័យប្រឡង២៣-២៤ វិច្ឆិកា ២០១៩នេះជាប់ ហើយចេញធ្វើចៅក្រមភ្លាមទេ»។   ប្រធានគណបក្សខ្មែរក្រោក បានសរសេរលើហ្វេសប៊ុករិះគន់បេក្ខនារីសិស្សចៅក្រម សយ យូសុមនា ថា «អាយុ ២០ឆ្នាំប្រលងជាប់ចៅក្រម ដូចនេះបានន័យថាអាយុ១៥ឆ្នាំជាប់បរិញ្ញាប័ត្រ អាយុ១១ឆ្នាំចប់បាក់ឌុប ដូច្នេះគាត់ចូលរៀនថ្នាក់បឋមសិក្សាតាំងពីនៅក្នុងពោះម្ល៉េះ ពិតជាខ្លាំងមែន ។ ចៅក្រមក្មេងយ៉ាងហ្នឹង ស៊ីញ៉េឃុំ ស៊ីញ៉េឃុំ»។   ត្រង់ចំណុចនេះACU បានអះអាងថា បេក្ខនារី សយ យូសុមនា ពិតជាបានបំពេញគ្រប់លក្ខខណ្ឌដែលបានកំណត់ត្រឹមត្រូវ ទើបគេអនុញ្ញាតឱ្យចូលប្រឡងប្រជែងជ្រើសរើសសិស្សចៅក្រមជំនាន់ទី១០ នេះ។ បើតាមACU ប្រការ៣ដែលចែងពីលក្ខខណ្ឌនៃការប្រឡងប្រជែងជ្រើសរើស បានកំណត់ថា បេក្ខជនទាំងពីរភេទ ត្រូវមានសញ្ជាតិខ្មែរពីកំណើត ហើយអាយុ៣៥ឆ្នាំយ៉ាងច្រើន (មិនមែនកំណត់អាយុ៣៥ឆ្នាំទើបអនុញ្ញាតឱ្យប្រឡងចូលនោះទេ) រួមទាំងមានសញ្ញាបត្រច្បាប់ឡើងទៅ។ ACU  បានសង្កត់ធ្ងន់ថា រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ និងក្រសួងយុត្តិធម៌ ពិតជាបានដំណើរការជ្រើសរើសសិស្សចៅក្រមជំនាន់ទី១០ បានត្រឹមត្រូវ ទាំងលក្ខខណ្ឌសមត្ថភាព លក្ខខណ្ឌអាយុ និងច្បាប់ផ្សេងទៀត។   « ប្រសិនបើបេក្ខជន សយ យូសុមនា ឆ្លងកាត់បានដោយជោគជ័យ ក្នុងការរៀនសូតវិជ្ជាជីវៈតុលាការរយៈពេល២ឆ្នាំ ហើយប្រឡងជាប់ធ្វើជាចៅក្រមក្តី ព្រះរាជអាជ្ញាក្តី នៅក្នុងអាយុជិត២៣ឆ្នាំ ក៏មិនត្រូវបានហាមឃាត់ដោយច្បាប់ដែរ»។ នេះជាការលើកឡើងរបស់នាយកដ្ឋានអប់រំ បង្ការ និងទប់ស្កាត់អំពើពុករលួយ ដែលបានលើកយកករណីបេក្ខនារី យូសុមនា ទៅធៀបនឹងនាយករដ្ឋមន្ត្រីហ្វាំងឡង់លោកស្រី Sanna Marin វ័យ៣៤ឆ្នាំ, លោក Mayank ចៅក្រមនៅឥណ្ឌា មានវ័យ២១ឆ្នាំ និងកញ្ញា Jasmine ចៅក្រមនៅអាមេរិក មានវ័យ២៥ឆ្នាំជាដើម។     ដ្បិតអង្គភាពប្រឆាំងអំពើពុករលួយអះអាងបែបនេះក្តី ប៉ុន្តែប្រធានគណបក្សខ្មែរក្រោក ដែលរិះគន់លើភាពវ័យក្មេងរបស់បេក្ខនារី សយ យូសុមនា មិនទទួលយកឡើយ។លោក សុខ សុវណ្ណ វឌ្ឍនាសាប៊ុង បានអះអាងថា ខ្លួនបានរកឃើញភាពមិនប្រក្រតីក្នុងនីតិវីធីដាក់ពាក្យសុំចូលប្រឡងប្រជែងសិស្សចៅក្រមនេះ ដែលរៀបចំដោយក្រសួងយុត្តិធម៌ និងរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ ហើយចូលរួមសង្កេតការដោយអង្គភាពប្រឆាំងអំពើពុករលួយ ។   «ពាក្យសុំចូលប្រជែងសិស្សចៅក្រមជំនាន់ទី១០ បានបញ្ជាក់ពីការភ្ជាប់ បរិញ្ញាប័ត្រច្បាប់ ដែលចុះហត្ថលេខា នៅថ្ងៃទី ២៦ កុម្ភៈ ឆ្នាំ ២០១៩ តែការពិត កញ្ញា សយយូសុមនា ទើបបានប្រលងនៅសម័យប្រលងបរិញ្ញាប័ត្រថ្ងៃទី ២៩ កក្កដា ឆ្នាំ ២០១៩ នេះទេ ដូចនេះការដាក់ពាក្យសុំចូលប្រជែងសិស្សចៅក្រម តើកញ្ញាបានបរិញ្ញាប័ត្រពីណាទៅភ្ជាប់ជាមួយពាក្យសុំ ? (ឬមានការជ្រោមជ្រែងណាមួយ ? ប្រភពឯកសា គេហទំព័រហ្វេសបុករបស់ ACU)»។ នេះជាការលើកឡើងរបស់ប្រធានគណបក្សខ្មែរ ដែលបានបន្ថែមថា អង្គភាពប្រឆាំងអំពើពុករលួយ មិនបានពិនិត្យគ្រប់ជ្រុងជ្រោយចំពោះបញ្ហានេះ ដោយចេញសេចក្ដីប្រកាសព័ត៌មានទាំងខ្វះចន្លោះ។   សមាជិកក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ស្នើឱ្យមានការស៊ើបអង្កេតម្ដងទៀតលើករណីខាងលើនេះ។ ប្រធានគណបក្សខ្មែរក្រោក បានសរសេរលើហ្វេសប៊ុកយ៉ាងដូច្នេះថា៖«ខ្ញុំសង្ឃឹមថានឹងមានការពិនិត្យជាថ្មីចំពោះករណីនេះ ព្រោះពលរដ្ឋកម្ពុជាកំពុងទទូចសុំឱ្យកែទម្រង់ប្រព័ន្ធយុត្តិធម៌ ចុះបើគ្រាន់តែនីតិវិធីសុំប្រឡងប្រជែងសិស្សចៅក្រមមាននីតិវិធីបន្លប់ បន្លំយ៉ាងនេះ តើចៅក្រម កន្លងមកដែលបានចេញធ្វើការ ពលរដ្ឋអាចទុកចិត្តបានឬទេ?»៕  
ភ្នំពេញ៖ បេក្ខនារី សយ យូសុមនា ដែលប្រឡងជាប់ចៅក្រមកាលពីពេលថ្មីៗនេះ ពិតជាមានសមត្ថភាពពិតប្រាកដ ។ ចំណែកឯបញ្ហាអាយុនៅតិច (២០ឆ្នាំ) មិនមែនជារនាំង ដែលរារាំងក្តីបំណងចង់ធ្វើជាចៅក្រមរបស់ យូសុមនា ដោយសារតែច្បាប់នោះដែរ។ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) អះអាងបែបនេះ ប្រាប់ទៅលោក សុខ សុវណ្ណ វឌ្ឍនាសាប៊ុង ប្រធានគណបក្សខ្មែរក្រោក ដែលរិះគន់លើកញ្ញា សយ យូសុមនា នេះ។
លោករដ្ឋមន្រ្តី បានសរសេរលិខិតជូនទៅគ្រប់ប្រធានមន្ទីរផែនការរាជធានី-ខេត្ត នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ ដើម្បីទប់ស្កាត់និងបំបាត់ភាពមិនប្រក្រតីទាំងនេះ។ លោក ប្រាប់ប្រធានមន្ទីរ ឲ្យសហការជាមួយអាជ្ញាធរថ្នាក់ក្រោមជាតិ ដើម្បីផ្តល់ការណែនាំពីនីតិវិធី ក្នុងការកំណត់អត្តសញ្ញាណកម្មនៃគ្រួសារក្រីក្រ ក្នុងអំឡុងជំងឺកូវីដ-១៩។ ជាមួយគ្នានេះ លោក ថែមទាំងប្រាប់ប្រធានមន្ទីរឲ្យចុះដល់ឃុំ-សង្កាត់ ដើម្បីណែនាំដល់គ្រួសារ ដែលកំពុងប្រើបណ្ណសមធម៌ហួសសុពលភាព និងដើម្បីពិនិត្យការកំណត់អត្តសញ្ញាណកម្មនៃគ្រួសារក្រីក្រ ដែលពុំទាន់មានបណ្ណសមធម៌។ លើសពីនេះ ប្រធានមន្ទីរ ត្រូវចុះដល់ឃុំ-សង្កាត់ ដើម្បីដកហូតបណ្ណសមធម៌ ពីគ្រួសារ ដែលមានជីវភាពល្អប្រសើរវិញ ហើយក៏ដើម្បីដោះស្រាយភាពមិនប្រក្រតី រួមទាំងការតវ៉ានានាដែរ។ នេះជាប្រសាសន៍របស់លោករដ្ឋមន្រ្តីដដែល ដែលនិយាយទៅកាន់ប្រធានមន្ទីររបស់លោក ក្នុងលិខិតនោះ។ មិនមែនតែលោករដ្ឋមន្ត្រីក្រសួងផែនការទេ សម្តេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក៏សង្កេតឃើញបញ្ហាក្នុងកម្មវិធីជំនួយនេះដែរ។ រដ្ឋមន្រ្តីមហាផ្ទៃ អះអាងថា ភាពមិនប្រក្រតីមួយចំនួន ដែលកើតឡើង មានដូចជា «ការយកកម្លៃសេវាពីប្រជាពលរដ្ឋ» ដែលទៅផ្ទៀងផ្ទាត់ឈ្មោះទទួលប្រាក់ឧបត្ថម្ភ និង «ការគប់គិតបន្លំដកយកថវិការរបស់ប្រជាពលរដ្ឋ» ដែលជាអ្នកទទួលផល ក្នុងកម្មវិធីជំនួយនេះ ជាដើម។ សម្តេចរដ្ឋមន្រ្តី បានដាក់លិខិតទៅគ្រប់អភិបាលរាជធានី-ខេត្ត ដើម្បីទប់ស្កាត់។ តាមរយៈលិខិតរបស់ខ្លួន នៅថ្ងៃទី១០ ខែកក្កដា សម្តេច សង្កត់ធ្ងន់ជាមួយអភិបាលរាជធានី-ខេត្ត យ៉ាងដូច្នេះថា៖«រដ្ឋបាលរាជធានី-ខេត្ត ត្រូវចាត់វិធានការឲ្យបានម៉ឺងមាត់ចំពោះមន្រ្តីឃុំ-សង្កាត់ណា ដែលបានអនុវត្តមិនប្រក្រតីណាមួយក្នុងកម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ»។ កន្លងមក សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏ធ្លាប់ព្រមានដែរថា នឹងមិនលើកលែងឲ្យជាដាច់ខាត ចំពោះមន្រ្តីថ្នាក់ឃុំ-សង្កាត់ណា ដែលប្រព្រឹត្តអំពើមិនប្រក្រតី ក្នុងកម្មវិធីឧបត្ថម្ភប្រាក់ដល់អ្នកក្រីក្រនិងជនងាយរងគ្រោះ ក្នុងអំឡុងវិបត្តិជំងឺកូវីដ-១៩៕ អត្ថបទទាក់ទង   មានករណីបន្លំយកប្រាក់ពលរដ្ឋក្រីក្រ ដែលទទួលបានពីការឧបត្ថម្ភរបស់រដ្ឋ   នាយករដ្ឋមន្រ្តី ព្រមានចាត់វិធានការក្តៅលើមន្រ្តីមូលដ្ឋាន ដែលមានភាពមិនប្រក្រតីក្នុងកម្មវិធីផ្តល់ប្រាក់ដល់អ្នកក្រ   តើអ្នកក្រីក្រ ទទួលបានប្រាក់ឧបត្ថម្ភប៉ុន្មាន ក្នុងអំឡុងកូវីដ? 
កម្មវិធីឧបត្ថម្ភប្រាក់ដល់អ្នកក្រីក្រនិងជនងាយរងគ្រោះ ទើបតែចាប់ផ្តើមអនុវត្តបានពីរសប្តាហ៍ លោក ឆាយ ថន រដ្ឋមន្រ្តីក្រសួងផែនការ ក៏សង្កេតឃើញបញ្ហាកើតឡើង រួមមាន គ្រួសារមួយចំនួន មានបណ្ណសមធម៌ (បណ្ណក្រីក្រ) ខណៈគ្រួសារទាំងនោះ មានជីវភាពល្អប្រសើរ, គ្រួសារមួយចំនួន កាន់បណ្ណក្រីក្រហួសសុពលភាព, គ្រួសារមួយចំនួន ពុំទាន់មានបណ្ណសមធម៌, និងគ្រួសារមួយចំនួន ចាប់ផ្តើមបំបែកសមាជិក ដើម្បីឲ្យគ្រួសារថ្មី បានបណ្ណសមធម៌ដែរ។
  មិនខុសពីប្រទេសផ្សេងឡើយ កូរ៉េខាងជើង ក៏ជាប្រទេសមួយដែលស្ថិតក្នុងបញ្ជីយន្តការ COVAX ដែរ ក្នុងការទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។ យ៉ាងណាមិញ រដ្ឋាភិបាលក្រុងព្យុងយ៉ាង បានបដិសេធទទួលយកវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយសារផ្អែកលើហេតុផលទុកឱ្យបណ្តាប្រទេស ដែលខ្វះខាត។    បើតាមកាសែត Wall Street Journal អង្គការយូនីសេហ្វ (UNICEF) ដែលតំណាងឱ្យយន្តការ COVAX ក្នុងការដឹកជញ្ជូនវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទៅបណ្តាប្រទេសផ្សេងៗ បានអះអាងថា ក្រសួងសុខាភិបាលកូរ៉េខាងជើង មិនទទួលយកការដឹកជញ្ជូនវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់ក្រុមហ៊ុន Sinovac ចំនួន ៣លានដូសឡើយ។ កូរ៉េខាងជើង បានជំរុញឱ្យអង្គការយូនីសេហ្វ ទុកឱ្យប្រទេសផ្សេង។    នៅក្នុងខែកក្កដាកន្លងមក កូរ៉េខាងជើង ក៏មិនទទួលការដឹកជញ្ជូនវ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca ផងដែរ។ នេះបើតាមក្រុមអ្នកជំនាញ ដែលមានមូលដ្ឋានកូរ៉េខាងត្បូង។    សូមបញ្ជាក់ថា មកទល់ពេលនេះ កូរ៉េខាងជើង មិនទាន់រាយការណ៍ពីករណីឆ្លងជំងឺកូវីដ-១៩ ឡើយ ស្របពេលប្រទេសមួយនេះ បានរឹតបន្តឹងវិធានទប់ស្កាត់ជំងឺឆ្លងយ៉ាងខ្លាំង។ កន្លងទៅ មេដឹកនាំគីម ជុងអ៊ុន បានដកមន្រ្តី២ ឬ៣រូបថែមទៀត ពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ នេះ៕
កូរ៉េខាងជើង បានបដិសេធទទួលយកវ៉ាក់សាំងក្រុមហ៊ុន Sinovac ចំនួន ៣លានដូសឡើយ ដោយវ៉ាក់សាំងទាំងនោះ គឺស្ថិតនៅក្រោមយន្តការ COVAX។ នេះបើតាមការចុះផ្សាយរបស់កាសែត Wall Street Journal នៅថ្ងៃទី១ ខែកញ្ញា។
ការសិក្សាបានឲ្យដឹងថា ការហាត់ប្រាណប្រហែលជាអាចដោះស្រាយបញ្ហាមួយចំនួនបាន ប៉ុន្តែមិនទាំងអស់ឡើយ ជាពិសេសភាពគ្រោះថ្នាក់ដែលជាប់ទាក់ទងនឹងការញ៉ាំគ្រឿងស្រវឹងច្រើនៗតែម្តង។ ការសិក្សាចុងក្រោយបំផុតនេះបានពិនិត្យទៅលើការស្លាប់ដោយសារតែជំងឺមហារីក និងជំងឺបេះដូងសរសៃឈាម ព្រមទាំងការឆាប់ស្លាប់ជាទូទៅ ឬមុនអាយុ ៧៥ឆ្នាំ។ អ្នកស្រាវជ្រាវបានតាដានពួកគេប្រហែល ១០ឆ្នាំ ជាពិសេសអ្នកដែលមានអាយុចាប់ពី ៤០ឆ្នាំឡើងទៅ។ អ្វីដែលមិនគួរឲ្យភ្ញាក់ផ្អើលនោះគឺថា ពួកគេបានរកឃើញទំនាក់ទំនងជាច្រើនរវាងមូលហេតុទាំងឡាយ និងការស្លាប់ដោយសារជំងឺមហារីកលើអ្នកដែលមិនមានភាពសកម្មរាងកាយ។ ប៉ុន្តែពួកគេបានរកឃើញទៀតថា ការដែលមានភាពសកម្មខាងរាងកាយកាន់តែច្រើនជាទូទៅគឺអាចបំបាត់ទំនាក់ទំនងជាមួយនឹងទម្លាប់នៃការញ៉ាំគ្រឿងស្រវឹងបាន។ តាមពិតទៅ ការញ៉ាំគ្រឿងស្រវឹងម្តងម្កាលក៏មានជាប់ទាក់ទងនឹងការថយចុះនៃការស្លាប់គ្រប់ប្រភេទលើអ្នកដែលមានភាពសកម្មរាងកាយបំផុតផងដែរ។ ថ្វីបើការសិក្សានេះមានភាពរឹងមាំខាងការតាមដានទៀងទាត់ និងមានការសិក្សាធំក៏ដោយ តែយើងមិនអាចច្បាស់ថា រាល់ទំនាក់ទំនងទាំងអស់អាចប្រើប្រាស់ និងយកជាការបានឡើយ។ ឧទាហរណ៍ អ្នកដែឡមានភាពសកម្មខាងរាងកាយក៏ប្រហែលជាត្រូវចៀសវាងការជក់បារី និងញ៉ាំអាហារផ្តល់សុខភាពដែរ។ វាពិបាកណាស់ក្នុងការគ្រប់គ្រងឥទ្ធិពលទាំងឡាយទាំងស្រុងនៅពេលធ្វើការវិភាគមួយនេះ។  ខណៈពេលដែលការហាត់ប្រាណទៀងទាត់ប្រហែលជាអាចទប់ស្កាត់គ្រោះថ្នាក់ដែលជាប់ទាក់ទងនឹងការញ៉ាំគ្រឿងស្រវឹងច្រើនៗមែន តែវាមិនអាចធ្វើឲ្យរាងកាយធន់នឹងជំងឺបានឡើយ៕ ត្រួតពិនិត្យដោយ www.health.com.kh
បើយោងទៅតាមសេចក្តីរាយការណ៍មួយរបស់សារព័ត៌មាន Mail Online បានឲ្យដឹងថា មនុស្សពេញវ័យដែលញ៉ាំគ្រឿងស្រវឹងជាទៀងទាត់ តែហាត់ប្រាណប្រហែល ៥ម៉ោងក្នុងមួយសប្តាហ៍ទំនងជាមិនងាយឆាប់ស្លាប់ឡើយ។
  ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបញ្ជាក់ថា មុនឈានដល់ការឃាត់ខ្លួនស្ត្រីអ្នកលក់នេះ ដោយសារតែស្ត្រីរូបនេះ តែងតែងបង្ហោះរូបភាព និងវីដេអូបែបស៊ីចស៊ី លេចលើ លេចក្រោម ដែលនាំឲ្យខូចតម្លៃខ្លួនជាស្ត្រីខ្មែរ។ ក្រោយពីស្ត្រីរូបនេះ ត្រូវបានអាជ្ញាធរកោះហៅ ពន្យល់ណែនាំ និងបានធ្វើកិច្ចសន្យាដោយបញ្ឈប់ឲ្យមានសកម្មភាពនេះ និងទុកឱកាសឲ្យកែខ្លួនម្តងរួចមកហើយ ប៉ុន្តែស្ត្រីរូបនោះនៅតែមិនរាងចាល ទើបអាជ្ញាធរឈានដល់ការឃាត់ខ្លួនដើម្បីដោះស្រាយតាមផ្លូវច្បាប់។   ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានសរសេរនៅទំព័រហ្វេសប៊ុកដូច្នេះថា៖«បន្ទាប់ពីធ្វើកិច្ចសន្យា និងសារភាពកំហុសរួច នៅវេលាម៉ោង១១កន្លះព្រឹក អាជ្ញាធរក៏បានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ។ ស្រាប់តែម៉ោង២កន្លះនៅថ្ងៃដដែល នាងនៅតែមិនរាងចាល ថែមទាំងផុសរូបអាក្រាតកាយ ដែលស្លៀកតែខោលីអូ»។    បើតាមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទង្វើរបស់ស្ត្រីរូបនោះពិតជាធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ស្ត្រីខ្មែរ និងប៉ះពាល់ដល់ប្រពៃណីទំនៀមទម្លាប់ខ្មែរ។  នាងត្រូវបានចាប់ខ្លួនពីបទផុសរូបភាព និងសម្ភារអាសអាភាស។   សូមបញ្ជាក់ថា កាលពីថ្ងៃទី១៧ ខែកុម្ភៈ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាទៅក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ ឲ្យបិទគណនី និង ទំព័រហ្វេសប៊ុក ឬបណ្តាញសង្គមណា ដែលផ្សាយលក់ផលិតផល ដោយការបញ្ចេញកេរខ្មាស និងប្រើពាក្យអសុរោះ៕   អត្ថបទទាក់ទង   អ្នកលក់អនឡាញសិចស៊ី ថៃ ស្រីនាង៖ សូមបងប្អូនតាមហ្វេកប៊ុក កុំយកគំរូតាមនាងខ្ញុំ! 
ភ្នំពេញ៖  ស្ត្រីឈ្មោះ វ៉ាន់ រចនា ដែលគេស្គាល់តាមហ្វេសប៊ុកថា ថៃ ស្រីនាង តាមរយៈការលក់សម្លៀកបំពាក់តាមអនឡាញ  ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅថ្ងៃទី១៩ ខែកុម្ភៈ ពីបទបង្ហោះរូបភាពដែលបង្ហាញដើមទ្រូងដែលប៉ះពាល់ដល់តម្លៃសង្គម ដោយយោងតាមមាត្រា៣៨-៣៩ ស្តីពីច្បាប់ប្រឆាំងការជួញដូរមនុស្ស ការពារអនីតិជន ដែលអាចជាប់ពន្ធនាគារពី១ខែ ទៅ១ឆ្នាំ។  នេះបើតាមការផ្សាយព័ត៌មានរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនៅថ្ងៃទី២០ ខែកុម្ភៈ។
ដើម្បីជ្រាបបន្ថែម សូមលោក-អ្នកនាង អញ្ជើញទស្សនាវីដេអូបទយកការណ៍ នៅសហគមន៍អេកូទេសចរណ៍ព្រះរំកិលដូចតទៅ៖     ក្នុងដំណើរទស្សនកិច្ចសារព័ត៌មានទៅកាន់តំបន់ទេសភាពព្រៃលិចទឹកដងទន្លេមេគង្គ ដែលរៀបចំឡើយដោយអង្គការ WWF និងអង្គការ NTFP-EP កម្ពុជា អ្នកសារព័ត៌មានជាច្រើនស្ថាប័ន រួមទាំងអ្នកសារព័ត៌មានថ្មីៗ២៥ បានទៅទស្សនាផ្ទាល់រមណីយ និងជិះទូកទៅទស្សនាសត្វផ្សោតនៅខាងទន្លេមេគង្គឡាវ។ អ្នកសារព័ត៌មាន ក៏បានរងចាំផ្ដិតយករូបភាព សត្វផ្សោតទាំងនោះ ដែលបានងើបឡើងគួរឲ្យចង់ទស្សនាម្ដងហើយម្ដងទៀត។    ក្រុមការងារ ThmeyThmey25 បានចូលរួមក្នុងដំណើរទស្សនកិច្ចសារព័ត៌មានទៅកាន់តំបន់ព្រៃលិចទឹកតាមដងទន្លេមេគង្គ និងបានទៅទស្សនាផ្ទាល់នៅរមណីយដ្ឋានព្រះរំកិល ដែលស្ថិតនៅទឹកដីខេត្តស្ទឹងត្រែងជាប់ព្រំដែនប្រទេសឡាវ ដែលរៀបចំឡើយដោយអង្គការ WWF និងអង្គការ NTFP-EP កម្ពុជា។   នៅជ្រុងម្ខាងនៃសហគមន៍អេកូរទេសចរណ៍«ព្រះរំកិល» តាំងពីព្រឹកដល់ថ្ងៃរសៀលនៅតាមតូបលក់ម្ហូបអាហារនីមួយៗ មានសភាពស្ងប់ស្ងាត់ ដោយពុំសូវមានភ្ញៀវទេសចរមកកម្សាន្តដូចមុនៗឡើយ។ ខ្សត់ភ្ញៀវទេសចរដោយសារផ្លូវលំបាកជារឿងមួយ តែសំខាន់គឺមិនសម្បូរសត្វផ្សោតទៀតឡើយនារដូវប្រាំងនេះ ដោយវាទៅជ្រកក្នុងទន្លេមេគ្គឡាវដែលមានទឹកជ្រៅជាងទន្លេមេគង្គកម្ពុជា។ ថ្ងៃខ្លះក៏ឃើញមានសត្វផ្សោតចុះមកខាងទន្លេមេគង្គកម្ពុជា ថ្ងៃខ្លះក៏មិនឃើញចុះមក។   អ្នកស្រី ជឿន ធីតា អាជីវករលក់ដូរនៅរមនីយដ្ឋានព្រះរំកិល ដែលស្ថិតនៅក្នុងស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង បានអះអាងប្រាប់ ThmeyThmey25 ដូច្នេះថា៖«អត់សូវមានភ្ញៀវទេសឥឡូវ! ភ្ញៀវបរទេសធ្លាក់ចុះច្រើន ហើយភ្ញៀវទេសចរខ្មែរក៏ធ្លាក់ដែរ។ និយាយទៅ មកពីផ្លូវវាពិបាកផង និងផ្សោតមិនសូវនៅហ្នឹងច្រើនដូចពីមុន ព្រោះវាបានផ្លាស់ប្តូរទីកន្លែងទៅនៅខាងលើវិញ (ទន្លេមេគង្គឡាវ) តាំងពីគេធ្វើទំនប់វារីអគ្គីសនីដនសាហុងមក»។ អាជីវករវ័យ៣០ឆ្នាំ ដែលលក់បាយដំណើប និងបុកល្ហុងនៅសហគមន៍អេកូរទេសចរណ៍ព្រះរំកិល រយៈពេល៣ឆ្នាំមកហើយនោះ ធ្លាប់តែរកចំណូលបាន៦០ម៉ឺនរៀលក្នុងមួយថ្ងៃ មកនៅក្រោម១០ម៉ឺនរៀលប៉ុណ្ណោះ។   ស្ថិតនៅខាងមុខសហគមន៍អេកូរទេសចរណ៍ព្រះរំកិល ដែលមានដាក់តាំងរូបចម្លាក់សត្វផ្សោត ជាកន្លែងភ្ញៀវទេសចររងចាំជិះទូកទៅទស្សនាសត្វផ្សោយ។ នៅឆ្វេងដៃនៃរូបចម្លាក់នេះ គឺតូបលក់អាហាររបស់អ្នកស្រី សាយ វណ្ណា ដែលកំពុងរងផលប៉ះពាល់ពីការធ្លាក់ចុះចំនួនសត្វផ្សោត ជាហេតុនាំឲ្យពុំសូវមានភ្ញៀវទេសចរមកកម្សាន្តទីនេះ។ អាជីវករ សាយ វណ្ណា បង្ហាញក្តីបារម្ភដូច្នេះ៖«ខ្ញុំកាន់តែបារម្ភហើយ! បើអស់ពីផ្សោតទៅ មានតែមើលព្រៃលិចទឹក ដើមឈើ និងសត្វស្លាបតែប៉ុណ្ណឹង។ អ្នកនេសាទត្រីឥឡូវវាទំនើបណាស់ បើយើងមិនជួយថែរក្សាគ្នាវានឹងបាត់បង់ទាំងអស់»។   ភ្ញៀវទេសចរបរទេសប្ដីប្រពន្ធមួយគូ បានត្រឡប់នមកពីជិះទូកមើលផ្សោតវិញ នាម៉ោងប្រមាណ ១រសៀល ហើយភ្ញៀវទេសចរជាប្ដីបានចង្អុលទៅរូបចម្លាក់ផ្សោត ហើយប្រាប់អ្នកសារព័ត៌មានថា យើងមកទីនេះ ដើម្បីមើលផ្សោត។ យើងចំណាយពេល១ម៉ោងលើទឹក តែមិនឃើញផ្សោតទេ។ ភ្ញៀវទេសចរប្ដីប្រពន្ធ ដែលបានជិះទូកទៅទស្សនាសត្វផ្សោតក្នុងទន្លេមេគង្គនៃខេត្តស្ទឹងត្រែងនេះ សម្រេចចិត្តឡើងគោកវិញក្រោយរងចាំអស់រយៈ១ម៉ោងហើយ តែពុំបានឃើញសត្វផ្សោតដូចបំណងឡើយ។     អ្នកស្រី Ketty ដែលជាប្រពន្ធបានប្រាប់ ThmeyThmey25 ដូច្នេះថា៖«យើងចង់ឃើញសត្វផ្សោតនៅទីនេះ ប៉ុន្តែយើងមិនបានឃើញនោះទេ។ ជាអកុសល វានៅឆ្ងាយពីទីនេះ»។ ភ្ញៀវទេសចរបរទេសប្ដីប្រពន្ធមួយគូនេះ បានជិះទូកម្ដងទៀតទៅកាន់ទន្លេមេគង្គឡាវ ដើម្បីទស្សនាសត្វផ្សោតដែលពួកវាកំពុងប្រមូលផ្តុំគ្នាទៅរស់នៅក្នុងទឹកជ្រៅនៃទន្លេមេគង្គលើខាងប្រទេសឡាវ។   អង្គការ WWF Cambodia បានបង្ហាញរបាយការណ៍ថា នៅឆ្នាំ២០១៩ ផ្សោតចំនួន៨ក្បាលបានស្លាប់ និងមានផ្សោតចំនួន១៣ក្បាលបានកើតថ្មី នៅអន្លង់ផ្សោតខេត្តក្រចេះនិងស្ទឹងត្រែង។ បច្ចុប្បន្ន កម្ពុជា មានផ្សោតចំនួន៩២ក្បាល ដែលកំពុងរស់នៅតាមដងទន្លេមេគង្គក្នុងខេត្តក្រចេះនិងស្ទឹងត្រែង។    លោក ដន ប័ណ្ណ ឆ្មាំទន្លេមេគង្គប្រចាំសហគមន៍អេកូរទេសចរណ៍ព្រះរំកិល បានអះអាងថា ផ្សោតនៅដងទន្លេមេគង្គរងផលប៉ះពាល់យ៉ាងខ្លាំង ព្រោះមានអ្នកលួចដាក់មង និងឆក់តាមដងទន្លេមេគង្គ។ ក្រុមការងារឆ្មាំរបស់លោក បានរឹបអូស និងដកហូតឧបករណ៍នេសាទខុសច្បាប់បានច្រើន ដែលចូលរួមថែរក្សាការពារសត្វផ្សោតនៅកម្ពុជា និងជាសត្វដែលទាក់ទាញភ្ញៀវទេសចរឲ្យមកលេងនៅព្រះរំកិល។   លោក ដន ប័ណ្ណ ដែលអះអាងថាសត្វផ្សោតនៅក្នុងដែនសហគមន៍អេកូទេចរណ៍ព្រះរំគិលមានតែ៣ក្បាលប៉ុណ្ណោះ បានសំណូមទៅឆ្មាំភាគីឡាយដូច្នេះថា៖«ខ្ញុំតែងតែសំណូមពរឲ្យគេចូលរួមផង(ភាគីឆ្មាំឡាវ) បើគាត់មិនបានធ្វើទេ គឺផ្ដល់សិទ្ធិឲ្យខាងក្រុមយើងចូលទៅ ព្រោះវា(ផ្សោត)នៅទឹកដីគេឆ្ងាយ។ បើមិនអីចឹងទេ គឺអស់ហើយ។ សត្វផ្សោតមានតែ៣ក្បាលទេ ហើយផ្សោតទាំងនោះចូលទឹកដីខាងភាគីឡាវជ្រៅ គឺឆ្មាំរបស់ខ្ញុំ ពិតជាពិបាកធ្វើការ»។    អ្នកស្រី សាយ វណ្ណា ដែលប្រកបរបរលក់ដូរនៅក្នុងសហគមន៍អេកូទេសចរណ៍ព្រះរំកិល សំណូពរដល់ពលរដ្ឋឲ្យរួមគ្នាការងារសត្វផ្សោតយ៉ាងដូច្នេះ៖«ខ្ញុំសំណូមពរដល់ប្រជាពលរដ្ឋយើង ជួយការពារគ្នា។ ឥឡូវអ្នកនេសាទត្រីហ្នឹង វាទំនើបណាស់ បើយើងអត់ជួយថែរក្សាគ្នា វានឹងទៅ(បាត់បង់)ទាំងអស់ហ្នឹងហើយ»។ ចំពោះអ្នកស្រី ជឿន ធីតា ដែលជាអាជីវករម្នាក់ទៀតបានអំពាវនាវយ៉ាងដូច្នេះ៖«ខ្ញុំចង់អំពាវនាវឲ្យគេចុះមើល ដូចថា មានអ្នកឆក់អីចឹង ខ្លាចប៉ះពាល់ដល់ផ្សោត។ តែភាគច្រើន ខ្ញុំថា មកពីគេធ្វើវារីអគ្គីសនីហ្នឹងច្រើនជាង។ ដោយសារ គេធ្វើដំបូង គេបំផ្ទុះគ្រាប់បែកដើម្បីកម្ទេចថ្ម អីចឹងវាឮខ្លាំងៗ សូមបីតែយើងនៅលើគោក យើងភ្ញាក់ម្ដងៗដែរ ចុះទម្រាំផ្សោតវានៅក្នុងទឹក គឺវាប៉ះពាល់ខ្លាំងមែនទែន»៕
ស្ទឹងត្រែង៖ ប្រជាពលរដ្ឋដែលប្រកបរបរលក់ដូរនៅក្នុងសហគមន៍អេកូរទេសចរណ៍ព្រះរំកិល បាត់ចំណូលប្រចាំថ្ងៃ ដោយខ្សត់ភ្ញៀវទេសចរមកកម្សាន្តព្រោះចំនួនសត្វផ្សោតធ្លាក់ចុះ។ ធ្លាក់ចុះចំនួនផ្សោតនៅក្នុងដែនសហគមន៍ព្រះរំកិល គឺផ្សោតទាំងនេះទៅជ្រកនៅក្នុងទន្លេមេគង្គឡាវវិញ ដែលជាតំបន់ទឹកជ្រៅជាងទន្លេមេគង្គកម្ពុជា។ ទាំងអាជីវករ និងឆ្មាំប្រាំសហគមន៍អេកូទេសចរព្រះរំកិល យកចិត្តទុកដាក់កាន់តែខ្ពស់ក្នុងការថែរក្សាសត្វផ្សោតឲ្យនៅគង់វង្សក្នុងដែនទឹកកម្ពុជា។
  សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បាននិយាយអំពីតួនាទីសារព័ត៌មានកម្ពុជា និងព័ត៌មានក្លែងក្លាយតាមរយៈសារលិខិតមួយដែលសម្តេចបានផ្ញើទៅវេទិកានិពន្ធនាយកលើកទី១៥ ស្តីពីការ «ពង្រឹងសារព័ត៌មានអាជីព ដើម្បីប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ» ដែលត្រូវបានរៀបចំដោយក្លិបអ្នកកាសែតកម្ពុជា នាព្រឹកថ្ងៃទី២១ខែធ្នូនេះ។ សារលិខិតរបស់ប្រមុខរដ្ឋាភិបាលត្រូវបានអានដោយលោក មាស  សុភ័ណ្ឌ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ដែលត្រូវបានអញ្ជើញឲ្យធ្វើជាអធិបតីនៅក្នុងពិធីបើកវេទិកានិពន្ធនាយក។   នៅក្នុងសារលិខិត៣ទំព័រ ប្រមុខរដ្ឋាភិបាលកម្ពុជាបានយល់ស្របអំពីភាពចាំបាច់ដែលវេទិកានិពន្ធនាយកបានលើកយកប្រធាន «ព័ត៌មានក្លែងក្លាយ» មកពិភាក្សារកដំណោះស្រាយនៅពេលនេះ។ សម្រាប់សម្តេច ហ៊ុន សែន កម្ពុជាបានប្រឈមយ៉ាងខ្លាំងទៅនឹងការប្រើប្រាស់ព័ត៌មានក្លែងក្លាយ ជាពិសេសតាមរយៈបណ្តាញសង្គមដ៏ពេញនិយម ពីបណ្តាក្រុមអ្នកនយោបាយប្រឆាំង និងអ្នកឱកាសនិយម ដែលលោកថា ចង់ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់។   និយាយដល់ត្រង់នេះ សម្តេច ហ៊ុន សែន ដែលទើបបញ្ចប់ការដឹកនាំសន្និបាតគណៈកម្មាធិការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជាម្សិលមិញនេះ បានថ្លែងសរសើរដល់អ្នកកាសែត និងសារព័ត៌មានមួយចំនួនធំដែលបានជួយទប់ស្កាត់ការវាយលុកនៃព័ត៌មានក្លែងក្លាយ ដែលបានគំរាមកំហែងសន្តិសុខជាតិ និងស្ថិរភាពនយោបាយ។   លោកមាស  សុភ័ណ្ឌ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានអានសារលិខិតលោកនាយករដ្ឋមន្ត្រីយ៉ាងដូច្នេះ៖« [ខ្ញុំ]សូមកោតសរសើរដល់បងប្អូនអ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មានដែលបានបកស្រាយពន្យល់ឆ្លើយតបនឹងទៅនឹងការប្រើប្រាស់ព័ត៌មានក្លែងក្លាយតាមរយៈប្រព័ន្ធផ្សព្វផ្សាយនានាដែលប្រឆាំងនឹងរដ្ឋាភិបាល»។ សារលិខិតមានខ្លឹមសារបន្តថា៖«បេសកម្មរបស់បងប្អូនអ្នកសារព័ត៌មាន ពិតជាបានចូលរួមចំណែកយ៉ាងសកម្មក្នុងកិច្ចការពារសុខសន្តិភាព ស្ថិរភាពនយោបាយ ពិសេសបានលើកស្ទួយលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សបានយ៉ាងពិតប្រាកដ»។   និយាយដល់អ្នកសារព័ត៌មាន ប្រមុខរដ្ឋាភិបាលកម្ពុជាបានលជំរុញឲ្យពួកគេគោរពក្រមសីលធម៌ ដោយមិនផ្សព្វផ្សាយព័ត៌មានដែលពួកគេមិនទទួលបានគ្រប់ជ្រុងជ្រោយនោះឡើយ។ ប្រធានគណបក្សកាន់អំណាចបានបញ្ជាក់យ៉ាងដូច្នេះ៖«រដ្ឋាភិបាលកម្ពុជាត្រូវការព័ត៌មានដែលមានថាមភាពប្រកបដោយការទទួលខុសត្រូវ និងមានភាពស្មោះត្រង់ចំពោះវិជ្ជាជីវៈ។ អ្នកសារព័ត៌មានត្រូវហ៊ាននិយាយការពិត ហ៊ានរិះគន់ស្ថាបនា»។   សម្តេចនាយករដ្ឋមន្ត្រីបានអំពាវនាវដល់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិដែលកំពុងបំពេញការងារនៅក្នុងប្រទេសកម្ពុជាឲ្យពួកគេអនុវត្តក្រមសីលធម៌វិជ្ជាជីវៈ ហើយជៀសវាងការផ្សាយព័ត៌មានតែមួយជ្រុង ឬដោយសារគំនុំ ដោយសារតែប្រយោជន៍ផ្ទាល់ខ្លួន និងត្រូវជៀសវាការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយបំប៉ោងសភាពការណ៍ ញុះញង់ឲ្យមានជម្លោះផ្ទៃក្នុង ដោយរុញច្រានប្រទេសឲ្យចូលក្នុងអសន្តិសុខ និងមានជម្លោះជាមួយប្រទេសជិតខាងជាដើម។    សូមបញ្ជាក់ថា នេះជាឆ្នាំទី២ហើយដែលប្រមុខរដ្ឋាភិបាលបានផ្ញើសារទៅវេទិកានិពន្ធនាយកប្រចាំឆ្នាំរបស់ក្លិបអ្នកកាសែតកម្ពុជា៕  
ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន ទទួលស្គាល់ថាកម្ពុជាបានប្រឈមនឹងឥទ្ធិពលនៃព័ត៌មានក្លែងក្លាយ ដែលបានគំរាមកំហែងដល់ស្ថិរភាពនយោបាយ និងសន្តិសុខជាតិ។ ប៉ុន្តែសម្តេច ហ៊ុន សែន បានសរសើរដល់សារព័ត៌មានខ្លះដែលបានដើរតួនាទីឆ្លើយតបទប់ទល់នឹងព័ត៌មានក្លែងក្លាយទាំងនោះផងដែរ។
  ខ្សែប្រយុទ្ធសញ្ជាតិនីហ្សេរីយ៉ាវ័យ ៣០ ឆ្នាំរូបនេះបានក្លាយជាសមាជិករបស់ក្រុម Man United ក្នុងលក្ខខណ្ឌខ្ចីជើងពីក្លិបនៃលីគកំពូលចិន Shanghai Shenhua រហូតដល់ចុងបញ្ចប់រដូវកាលនេះ។   ជាអតីតកីឡាករ Watford រយៈពេល៣រដូវកាល Ighalo បាននិយាយថាសូម្បីតែម្តាយរបស់ខ្លួនក៏យំដែរនៅពេលលឺដំណឹងកូនប្រុសរបស់ខ្លួនសម្រេចបំណងក្នុងជីវិត ហើយថែមទាំងបង្កើតកម្មពិធីជប់លៀងនៅតាមផ្លូវនៅឯស្រុកកំណើតផង។   «មានក្លិបមួយចំនួនផ្សេងទៀតបានបង្ហាញការចាប់អារម្មណ៍ តែខ្ញុំជ្រើសរើសយក Man Utd ប្រសិនបើអាចធ្វើទៅបាន។ Ighalo និយាយដូច្នេះ។ Odion Ighalo (ឆ្វេង) ជាអ្នកគាំទ្រក្រុម Man Utd តាំងពីវ័យក្មេង   ថ្លែងទៅកាន់វេបសាយ Man Utd ផ្ទាល់ Ighalo បន្ថែមទៀតថា៖« នៅម៉ោង ១១ យប់នៅទីក្រុងសៀងហៃភ្នាក់ងាររបស់ខ្ញុំបានទូរសព្ទមកខ្ញុំហើយនិយាយថាក្លិបបិសាចក្រហមចង់ចុះកិច្ចព្រមព្រៀងជាមួយខ្ញុំ ដូច្នេះខ្ញុំចាប់ផ្តើមស្វែងរកអ្នកបកប្រែម្នាក់ដើម្បីនិយាយរឿងនេះ»។    «ខ្ញុំពិតជាសប្បាយចិត្តណាស់។ ដំបូងខ្ញុំចង់និយាយអរគុណព្រះជាម្ចាស់ដែលបានធ្វើឲ្យរឿងនេះកើតឡើងហើយវាដូចជាសុបិនក្លាយជាការពិតសម្រាប់ខ្ញុំ។ អ្នកដែលស្គាល់ខ្ញុំ សូម្បីតែនៅប្រទេសនីហ្សេរីយ៉ា និងនៅពេលខ្ញុំលេងនៅ Watford មិត្តរួមក្រុមរបស់ខ្ញុំដឹងច្បាស់ថាខ្ញុំស្រឡាញ់ Man United និងជាអ្នកគាំទ្រក្លិបនេះយូរមកហើយ។ នៅពេលខ្ញុំលេងទល់នឹង Man Utd អារម្មណ៍នោះគឺនៅទីនោះព្រោះវាជាសុបិនរបស់ខ្ញុំ»។   ខ្សែប្រយុទ្ធ Ighalo ជាសមាជិកទី២របស់អ្នកចាត់ការទូទៅលោក Ole Gunnar Solskjaer យកទៅកាន់ Old Trafford នាទីផ្សារដោះដូរកីឡាករខែមករា បន្ទាប់ពីទិញបានខ្សែបម្រើ Bruno Fernandes ពី Sporting Lisbon។    Man Utd ឈរចំណាត់ថ្នាក់ទី៧ ក្នុងតារាង Premier League ក្រោយប្រកួត២៥លើក មាន៣៥ពិន្ទុ តាមពីក្រោយក្រុមលេខ៤ Chelsea ចំនួន៦ពិន្ទុ និងក្រុមកំពូលតារាង Liverpool ដល់ទៅ ៣៨ពិន្ទុ៕
Odion Ighalo សារភាពថាខ្លួនពិតជាចង់ចូលរួមជាមួយ Manchester United ខ្លាំងណាស់ រហូតសុខចិត្តកាត់ប្រាក់ខែដើម្បីធ្វើឲ្យកិច្ចព្រមព្រៀងក្នុងលក្ខខណ្ឌខ្ចីជើងនេះកើតឡើង។ Ighalo ដែលជាអ្នកគាំទ្របិសាចក្រហមតាំងពីវ័យក្មេងមកនោះ អះអាងទៀតថារូបគេគេងមិនលក់ពេញមួយយប់ ក្រោយសុបិនផ្លាស់ទៅ Old Trafford ក្លាយជាការពិត។
  ចាប់ពីចុងខែតុលានេះតទៅ រាល់ផលិតផលបារីនឹងត្រូវដំឡើងថ្លៃនៅក្នុងប្រទេសម៉ាឡេស៊ី។ នេះជាការបញ្ជាក់របស់រដ្ឋមន្ត្រីសុខាភិបាលម៉ាឡេស៊ីលោក វេជ្ជបណ្ឌិត Dzulkefly Ahmad។    តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានម៉ាឡេស៊ី Bernama រដ្ឋមន្ត្រីខាងលើបានពន្យល់ថា ការដំឡើងថ្លៃបារីនេះធ្វើឡើងដោយសារការដំឡើងពន្ធដែលស្ថិតក្រោមច្បាប់ស្តីពីការគ្រប់គ្រងចំណូលថ្នាំជក់ដែលបង្កើតឡើងកាលពីឆ្នាំ ២០០៤មកនោះ។   រដ្ឋមន្ត្រីរូបនេះបានបង្ហើបដែរថា កាលពីដើមសប្តាហ៍នេះដែរ អាគារសភាម៉ាឡេស៊ីទាំងមូលត្រូវគេកំណត់ជាកន្លែងគ្មានការជក់បារី ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺ សមាជិកសភាម្នាក់ស្ថិតក្នុងចំណោមមនុស្ស ៨នាក់ត្រូវបានគេផាកពិន័យដោយសារគេជក់បារីក្នុងតំបន់ហាមឃាត់។   ក្រៅពីការដំឡើងថ្លៃបារី រដ្ឋាភិបាលម៉ាឡេស៊ីក៏នឹងកំណត់អាយុអប្បបរមាសម្រាប់អ្នកចង់ទិញគ្រឿងស្រវឹងផងដែរ។ កន្លងមក នៅម៉ាឡេស៊ី អាយុ ១៨ឆ្នាំអាចទិញគ្រឿងស្រវឹងបាន ប៉ុន្តែចាប់ពីពេលនេះអ្នកចង់ទិញទាល់តែមានអាយុចាប់ពី ២១ ឆ្នាំឯណោះ។    តាមបទបញ្ជាថ្មី អ្នកលក់គ្រឿងស្រវឹងក៏ត្រូវដាក់ស្លាកសញ្ញាដែលក្រើនរម្លឹកអ្នកទិញថា វាប៉ះពាល់ដល់សុខភាព ហើយក៏ចាំបាច់ត្រូវដាក់តាំងផលិតផលគ្រឿងស្រវឹងដាច់ដោយឡែកពីផលិតផលចំណីអាហារ ឬម្ហូបអាហារដទៃទៀតដែរ។  បន្ថែមពីនេះ ច្បាប់នេះក៏ត្រូវដាក់ឲ្យអនុវត្តសម្រាប់អ្នករៀបចំពិធីស្រាបៀអាល្លឺម៉ង់ Oktoberfest ផងដែរ៕  
រដ្ឋាភិបាលម៉ាឡេស៊ីនឹងចាប់ផ្តើមដំឡើងថ្ងៃបារីនៅក្នុងប្រទេសចាប់ពីចុងខែនេះតទៅ។ រដ្ឋាភិបាលនេះក៏ចេញបទបញ្ញត្តិកំណត់អាយុអ្នកចង់ទិញគ្រឿងស្រវឹងអប្បបរមាពី ១៨ ដល់ ២១ឆ្នាំផងដែរ ហើយបទបញ្ជានេះចូលជាធរមានចាប់ពីសប្តាហ៍នេះ។
  សម្ដេច ស ខេង ចាត់ទុកបញ្ហាពលកររងគ្រោះនេះ ជារឿងសំខាន់មួយ ដែលមន្ត្រីពាក់ព័ន្ធទាំងអស់ មិនត្រូវឈរឱបដៃមើលនោះទេ ពោលគឺត្រូវរកវិធីដោះស្រាយបញ្ហានេះ ដើម្បីរកភាពយុត្តិធម៌ដល់ពលករខ្មែរ។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ដូច្នេះថា៖«(ពលករ)ពេលដែលទៅ(ចំណាកស្រុក)នោះ ទោះបីជាទៅខុសច្បាប់ ឬមិនដឹងថាទៅរបៀបម៉េច មិនទាន់ជាមនុស្សពិការទេ។ ប៉ុន្តែពេលបញ្ចូនមកវិញ តាមច្រកហ្នឹងវាទៅជាមនុស្សពិការ ។ នេះជាបញ្ហាមួយ ដែលយើងមានការសោកស្ដាយ និងឈឺចាប់ណាស់។ ពេលគាត់ទៅ គាត់ជាមនុស្សមានកាយសម្បទាគ្រប់គ្រាន់ ដៃជើង អាចមានកម្លាំងធ្វើការបាន តែពេលត្រឡប់មកវិញ បាក់ដៃម្ខាង បាក់ជើងម្ខាង ខ្វាក់ភ្នែកម្ខាង និងខ្វះភ្នែកទាំងពីរ។ នេះជាសោកនាដកម្មមួយ ដែលយើងមិនអាចឈរមើលបានទេ»។     ដើម្បីដោះស្រាយបញ្ហានេះ សម្ដេច ស ខេង បញ្ជាឲ្យមន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវចេញមុខស្រាវជ្រាវរកមូលហេតុ និងដោះស្រាយជាមួយអាជ្ញាធរក្នុងប្រទេសនីមួយៗ ដែលបញ្ជូនពលករខ្មែររងគ្រោះ ដូចការរៀបរាប់ខាងលើឲ្យខាងតែបាន។ បើតាមសម្ដេច ស ខេង ការយកចិត្តទុកដាក់ដោះស្រាយលើបញ្ហាពលករខ្មែរ រងគ្រោះដោយពិការភាពនេះ វាក៏ជារឿងមួយល្អ សម្រាប់រដ្ឋាភិបាល ដើម្បីបញ្ចៀសការចោទប្រកាន់ ឬថ្មបាក់ទម្លាក់មកលើការដឹកនាំរបស់ខ្លួនផងដែរ។   កាលពីឆ្នាំ២០១៨កន្លងមក រដ្ឋាភិបាល បានជួយសង្គ្រោះពលករខ្មែររងគ្រោះជាង៨ពាន់នាក់ ពីបណ្ដាប្រទេសនានា ។ក្នុងនោះពួកគេរងគ្រោះ ដោយសារអំពើជួញដូរមនុស្ស ការធ្វើអាជីវកម្មផ្លូវភេទ និងការកេងប្រវ័ញ្ចកម្លាំងពលករជាដើម។ នេះបើតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ៕  
ភ្នំពេញ៖ ពលករខ្មែរខុសច្បាប់មួយចំនួន ទទួលរងពិការភាព នៅពេលដែលពួកគេ ត្រូវបានបញ្ជូនត្រឡប់មកកម្ពុជាវិញ។ វាជារឿងដែលមន្ត្រីមានសមត្ថកិច្ច ត្រូវសិក្សាស្រាវជ្រាវដោះស្រាយលើបញ្ហានេះ។ សម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្លែងបែបនេះ នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ជាតិស្តីពីការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០១៨ និងទិសដៅឆ្នាំ២០១៩ នាថ្ងៃទី២៣ មេសា។
  ខាងក្រោមនេះគឺជាខ្លឹមសារ ដែលស្រង់ចេញពីព្រះរាជក្រឹត ស្ដីពី ប្រព័ន្ធមរតកមនុស្សរស់ នៃព្រះរាជាណាចក្រកម្ពុជា៖   បុគ្គលឬក្រុមមនុស្សរូបណាដែលត្រូវបានជ្រើសរើសជា មរតកមនុស្សរស់ ត្រូវមានលក្ខណសម្បត្តិដូចជា មានចំណេះដឹង ជំនាញ ទេពកោសល្យ និងបច្ចេកទេស ស្នាដៃឯក ផ្នែកបេតិកភណ្ឌវប្បធម៌អរូបី។ មានមនសិការខ្ពស់ក្នុងការចូលរួមអភិរក្សបេតិកភណ្ឌវប្បធម៌វប្បធម៌អរូបី។    បុគ្គលនោះ ត្រូវមានសមត្ថភាពខ្ពស់ និងភាពស្មោះត្រង់ ក្នុងការផ្ទេរចំណេះដឹង ដោយមិនលាក់លៀម វិជ្ជាជិវៈ ជំនាញ ទេពកោសល្យ និងបច្ចេកទេស ទៅអ្នកជំនាន់ក្រោយ និងហ៊ានលះបង់ដើម្បីជំនាញ និងមានសីលធម៌រស់នៅថ្លៃថ្នូរ។   រូបផ្ដល់ឱ្យដោយក្រសួងវប្បធម៌ មរតកមនុស្សរស់ត្រូវបានជ្រើសរើស និងទទួលស្គាល់ចេញពីទម្រង់ផ្សេងៗ នៃបេតិកភណ្ឌវប្បធម៌អរូបីដែលមានលក្ខខណ្ឌដូចជា មានតម្លៃលេចធ្លោ និងជាសក្ខីភាពនៃទេពកោសល្យដ៏ប៉ិនប្រសប់ក្នុងការបង្កើត និងការច្នៃប្រឌិតតាមឯកទេសនីមួយៗ ដែលជាឫសគល់នៃប្រពៃណី និងវប្បធម៌របស់សង្គម។    មរតកមនុស្សរស់ ត្រូវមានចរិតលក្ខណៈបង្ហាញតម្លៃឯក នៃបេតិកភណ្ឌវប្បធម៌អរូបីក្នុងតំបន់ និងសហគមន៍ និងបង្ហាញពីសារៈសំខាន់ដែលអាចបញ្ជាក់ពីអត្តសញ្ញាណនៃតំបន់ សម្រាប់ប្រជាពលរដ្ឋ និងសង្គមជាតិ។    លក្ខខណ្ឌទាំងបីខាងលើ ត្រូវយកមកពិចារណាដោយផ្ដល់អាទិភាព នូវបញ្ហាប្រឈមមួយចំនួន ដូចជា ប្រឈមនឹងការថយចុះ នៃអ្នកមានចំណេះដឹង ជំនាញ ទេពកោសល្យ និងបច្ចេកទេស ដែលកំពុងទទួលរងឥទ្ធិពលពលអវិជ្ជមាន នៃសកលភាវូបនីយកម្ម។ ប្រឈមនឹងការបាត់បង់នូវសារសំខាន់នៃលក្ខណៈដើម។ ប្រឈមនឹងការបាត់បង់នូវកិត្យានុភាពវប្បធម៌។    មរតកមនុស្សរស់មានគោរមងារថ្នាក់ជាតិ ដែលទទួលស្គាល់ដោយព្រះរាជក្រឹត្យ តាមសំណើរបស់នាយករដ្ឋមន្ត្រី។ មរតកមនុស្សរស់ មានគ្រឿងសម្គាល់របស់ខ្លួន។    ទោះជាយ៉ាងណា មរតកមនុស្សរស់មានកាតព្វកិច្ចសហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដូចជា រៀបចំចងក្រងឯកសារសម្រាប់បង្ហាត់បង្រៀន ផ្សព្វផ្សាយ ដែលបម្រើប្រយោជន៍សង្គមជាតិ។ ផ្ទេរចំណេះដឹង ជំនាញ ទេពកោសល្យ និងបច្ចេកទេសរបស់ខ្លួន ដោយគ្មានលាក់លៀម ដល់អ្នកជំនាន់ក្រោយ តាមរយៈការបណ្ដុះបណ្ដាល។    ផ្សព្វផ្សាយចំណេះដឹង ជំនាញ ទេពកោសល្យ និងបច្ចេកទេសដែលខ្លួនមាន ឱ្យបានទូលំទូលាយ ដល់សាធារណជនទូទៅតាមគ្រប់មធ្យោបាយ។ បន្តថែរក្សាឱ្យបានគង់វង្ស និងអភិវឌ្ឍន៍ចំណេះដឹង ជំនាញ ទេពកោសល្យ និងបច្ចេកទេស ដែលសាមីខ្លួនបានទទួលកិត្តិយស។ ទទួលភារកិច្ចផ្សេងៗទៀត ដែលគណៈកម្មាធិការមរតកមនុស្សរស់ និងរាជរដ្ឋាភិបាលប្រគល់ជូន។ បុគ្គល ឬក្រុមមនុស្សដែលត្រូវបានទទួលស្គាល់ជាមរតកមនុស្សរស់ អាចរងការបដិសេធចោលនូវគោរមងារ និងផលប្រយោជន៍ទាំងអស់នេះវិញ ដោយមូលហេតុ អនុវត្តពុំបានទៅតាមកាតព្វកិច្ច ដូចមានចែងក្នុងមាត្រា១០ នៃព្រះរាជក្រឹត្យនេះ ឬក៏មរតកមនុស្សរស់ ប្រព្រឹត្តផ្ទុយពីសីលធម៌វិជ្ជាជីវៈ ឬត្រូវបានតុលាការផ្ដន្ទាទោសពីបទមជ្ឈិម ឬបទឧក្រិដ្ឋណាមួយ។    ប្រសិនបើមរតកមនុស្សរស់ ទទួលមរណភាពក្នុងកេរ្ដិ៍ឈ្មោះល្អ គោរមងារត្រូវបានរក្សា តែប្រាក់ឧបត្ថម្ភជីវភាពប្រចាំខែពីថវិកាជាតិត្រូវបានបញ្ចប់។ ស្នាដៃបេតិកភណ្ឌវប្បធម៌អរូបីរបស់មរតកមនុស្សរស់ គឺជាកម្មសិទ្ធិរបស់មរតកមនុស្សរស់ ដែលត្រូវបានការពារដោយច្បាប់ស្ដីពីសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល។ ប្រភពធនធានផ្គត់ផ្គង់ដល់មរតកមនុស្សរស់ និងគណៈកម្មាធិការមរតកមនុស្សរស់ បានមកពីថវិកាជាតិជាកញ្ចប់ និងថវិកាដោយឡែក ក្នុងក្របខណ្ឌថវិកាប្រចាំឆ្នាំរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។   គណៈកម្មាធិការមរតកមនុស្សរស់មានសិទ្ធិទទួល និងគ្រប់គ្រងមូលនិធិ ដែលបានមកពីប្រភពហិរញ្ញប្បទាន សហប្រតិបត្តិការបរទេស និងពីប្រភពផ្សេងទៀត សម្រាប់បំពេញការងាររបស់ខ្លួន ឱ្យមានប្រសិទ្ធភាព។   មរតកមនុស្សរស់ត្រូវទទួលបានផលប្រយោជន៍ និងលាភការដូចជា ប្រាក់ឧបត្ថម្ភជីវភាពប្រចាំខែ ពីថវិកាជាតិ។ បើមន្ត្រីរាជការទទួលការតែងតាំង ជាមរតកមនុស្សរស់ ត្រូវទទួលបានប្រាក់បំណាច់ណាមួយ ដែលមានចំនួនច្រើនជាង។ ការឧបត្ថម្ភសម្ភារៈថវិកា និងមធ្យោបាយសម្រាប់បម្រើការសិក្សាស្រាវជ្រាវ និងបណ្ដុះបណ្ដាល។ ផលប្រយោជន៍និងលាភការរបស់មរតកមនុស្សរស់ ត្រូវកំណត់ដោយប្រកាសរួមរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ៕  
ភ្នំពេញ៖ បុគ្គលដែលត្រូវបានតែងតាំងដោយព្រះរាជក្រឹត្យ ឱ្យស្ថិតក្នុងប្រព័ន្ធមរតកមនុស្សរស់ ត្រូវតែមានទេពកោសល្យល្អឯកផ្ដាច់គេ លើចំណេះ ជំនាញ និងបច្ចេកទេស ផ្នែកបេតិកភណ្ឌវប្បធម៌អរូបី។ ត្រូវជាបុគ្គលដែលមានអត្តចរិតល្អ មានសណ្ដានចិត្ត ទូលាយ និងស្មោះត្រង់ ក្នុងការចែករំលែកចំណេះ ជំនាញដែលខ្លួនមាន ទៅឱ្យអ្នកជំនាន់ក្រោយ ដោយមិនលាក់លៀម។ មរតកមនុស្សរស់ មានក្រមសីលធម៌របស់ខ្លួន ដែលកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
  ជំនួបរវាង Barca និង PSG នឹងធ្វើឡើងនៅកីឡដ្ឋាន Camp Nou នៅរាត្រីថ្ងៃទី១៥ ខែកុម្ភៈ វេលាម៉ោង ៣:០០ នាទីរំលងអាធ្រាត្រ [ម៉ោងនៅកម្ពុជា]។ ប្រវត្តិជួបគ្នា១០លើកចុងក្រោយ ក្រុមរហស្សនាមអ្នកមានបុណ្យឈ្នះ៤លើក ចាញ់៣ និងស្មើ២លើក។   ជម្រើស១១នាក់ដំបូងរបស់ក្រុមម្ចាស់ផ្ទះដែលមានលោក Ronald Koeman ជាអ្នកចាត់ការអាចមាន អ្នកចាំទី Marc-Andre ter Stegen, ខ្សែការពារ Sergino Dest, Mingueza, Clement Lenglet និង Jordi Alba, ខ្សែបម្រើមាន De Jong, Sergio Busquets និង Pedri ហើយខ្សែប្រយុទ្ធ Ousmane Dembele, Lionel Messi និង Antoine Griezmann ដោយប្រើប្រព័ន្ធ (៤-៣-៣)។   សម្រាប់ជម្រើស១១នាក់ដំបូងរបស់ក្រុមលោក Mauricio Pochettino ត្រូវបានគេជឿជាក់ថាមាន អ្នកចាំទី Navas, ខ្សែការពារ Florenzi, Marquinhos, Kimpembe និង Kurzawa, ខ្សែបម្រើ Paredes, Gueye, Sarabia និង Verratti ហើយខ្សែប្រយុទ្ធមាន Mbappé និង Icardi ដោយប្រើទម្រង់ (៤-២-៣-១)។   ដោយឡែកការប្រកួតជើងទី១ រវាង Leipzig ទល់នឹង Liverpool នឹងត្រូវធ្វើនៅទឹកដីកណ្តាលក្នុងកីឡដ្ឋាន Puskas Arena នាក្រុងប៊ុយដាប៉ែស ប្រទេសហុងគ្រី វេលាម៉ោង ៣:០០នាទី ទៀបភ្លឺដូចគ្នា។   ជម្រើស១១នាក់ដំបូងរបស់ Leipzig មានអ្នកចាំទី Gulacsi ខ្សែការពារ Mukiele, Upamecano, Klostermann ខ្សែបម្រើ Adams, Sabiter, Kampl, Olmo, Angelino និងប្រយុទ្ធមាន Poulsen និង Nkunku។   ជម្រើស១១នាក់ដំបូងរបស់ Liverpool មាន អ្នកចាំទី Alisson, ខ្សែការពារ Alexander-Arnold, Kabak, Henderson និង Robertson ខ្សែបម្រើមាន Thiago, Wijnaldum, Jones និងខ្សែប្រយុទ្ធមាន Salah, Firmino, Mane៕  
ការប្រកួតពានរង្វាន់ UEFA Champions League បានវិលត្រឡប់មកវិញហើយក្រោយសម្រាកជាង២ខែមក។ Barcelona នឹងត្រូវទទួលភ្ញៀវ Paris Saint-Germain សម្រាប់ជំនួបជើងទី១ វគ្គ១៦ក្រុមចុងក្រោយ ខណៈ RasenBallsport Leipzig ប៉ះ Liverpool នៅទឹកដីកណ្តាលក្នុងប្រទេសហុងគ្រី។
 ត្រីកញ្ចុះថ្ម មានឈ្មោះវិទ្យាសាស្ត្រ (Pseudomystus siamensis) និងឈ្មោះជាភាសាអង់គ្លេស Asian bumblebee catfish ជាប្រភេទត្រីទឹកសាប ដែលមានរស់នៅពាសពេញក្នុងតំបន់អាស៊ីអាគ្នេយ៍ ដូចជានៅក្នុងអាងទន្លេមេគង្គក្រោម ទន្លេមេក្លង ទន្លេចៅប្រាយ៉ា ប្រព័ន្ធទន្លេនៅសងខាងជម្រាលនៃឧបទ្វីបម៉ាឡេ និងនៅតាមបណ្តោយឆ្នេរសមុទ្រនាភាគអាគ្នេយ៍ក្នុងប្រទេសថៃ ជាដើម។ ត្រីកញ្ចុះថ្ម មានប្រវែងដងខ្លួនអតិបរមា ១៥ស.ម។ វាស៊ីកូនតូចៗ របស់វារិសត្វ ព្រមទាំងកន្ទុំរុយផងដែរជាអាហារ។ ត្រីកញ្ចុះថ្ម ពង-កូន អំឡុងពេលរដូវវស្សាចាប់ផ្តើមចូលមកដល់ ដោយយើងអាចឃើញកូនតូចៗរបស់វាជាប់មងរបស់អ្នកនេសាទ នៅក្នុងខែឧសភា។ ត្រីកញ្ចុះថ្ម ត្រូវបានគេកត់ត្រាចូលក្នុងបញ្ជីក្រហម IUCN Red List (Least Concern) ក្នុងឆ្នាំ ២០១២ ជាប្រភេទត្រីដែលរងគ្រោះតិចតួច ដែលនឹងអាចឈានទៅការផុតពូជ។ កត្តាគំរាមកំហែងនាពេលបច្ចុប្បន្នចំពោះត្រីប្រភេទនេះ មិនត្រូវបានគេដឹងឡើយ។ ប៉ុន្តែ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការប្រែប្រួលអាកាសធាតុ ការនេសាទហួសកម្រិត និងការប្រើប្រាស់ឧបករណ៍ខុសច្បាប់ដោយប្រើចរន្តអគ្គិសនីឆក់ ដែលគេនិយមហៅថា ឆក់ក្តៅ ឆក់ត្រជាក់ ដែលជាឧបករណ៍នេសាទដ៏គ្រោះថ្នាក់បំផុតសម្រាប់មច្ឆជាតិ ការប្រើប្រាស់រំសេវផ្ទុះ និងការសាងសង់ទំនប់វារិអគ្គីសនី សុទ្ធតែជាបញ្ហាប្រឈមយ៉ាងធ្ងន់ធ្ងរដល់ជីវិតមច្ឆជាតិទូទៅក្នុងពេលបច្ចុប្បន្ន និងទៅអនាគត ដែលអាចនិយាយបានថា ត្រីមួយចំនួនធំនៅក្នុងប្រទេសកម្ពុជានឹងបាត់រូបរាង សល់ត្រឹមតែឈ្មោះសម្រាប់ក្មេងជំនាន់ក្រោយហៅប៉ុណ្ណោះ បើពុំមានការចូលរួមពីមជ្ឈដ្ឋានទូទៅ ដើម្បីថែរក្សាការពារធនធានមច្ឆជាតិទាំងអស់គ្នានោះទេ។
 គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ (Wonders of the Mekong) សូមណែនាំត្រីឥតស្រកាមួយប្រភេទ ដែលជាប្រភេទត្រីទឹកសាប មានរស់នៅតាមបណ្តោយដងទន្លេមេគង្គក្រោម និងនៅក្នុងដៃទន្លេសំខាន់ៗរបស់វាផងដែរ ដូចជាទន្លេសេកុងជាដើម។
  សូមស្ដាប់ប្រសាសន៍លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន៖     បើតាមលោក ស៊ុន ចាន់ថុល ការបង្កើតឲ្យមានច្រកត្រួតពិនិត្យរួមគ្នា គឺស្របនឹងគោលបំណងរបស់មហាអនុតំបន់មេគង្គ និងអាស៊ាន ដើម្បីផ្ដល់ភាពងាយស្រួលដល់ការដឹកជញ្ជូនឆ្លងកាត់ព្រំដែន។   គួរបញ្ជាក់ច្រកបាវិត គឺច្រកដ៏សំខាន់មួយ ខណៈដែលរដ្ឋាភិបាលមានផែនការស្ថាបនាផ្លូវល្បឿនលឿនពីភ្នំពេញទៅកាន់ច្រកមួយនេះ។ សព្វថ្ងៃតំបន់បាវិតមានសកម្មសេដ្ឋកិច្ចយ៉ាងមមាញឹក ហើយច្រកព្រំដែនរវាងកម្ពុជានិងវៀតណាម នៅតំបន់នេះកំពុងមានបញ្ហាកកស្ទះរថយន្តដឹកជញ្ជូន ពិសេសរថយន្តដឹកកុងតេន័រ ឆ្លងកាត់ច្រកនេះ៕
ភ្នំពេញ៖ រដ្ឋមន្ត្រីសាធារណការ និងដឹកជញ្ជូនរបស់កម្ពុជា និងរដ្ឋមន្ត្រីដឹកជញ្ជូនរបស់វៀតណាម បានចាប់ផ្ដើមពិនិត្យដោះស្រាយបញ្ហាកកស្ទះការដឹកជញ្ជូន ឆ្លងកាត់ច្រកព្រំដែនរវាងប្រទេសទាំងពីរ ដែលបានចាប់ផ្ដើមនៅថ្ងៃទី១៩ខែធ្នូនេះ។  លោក ស៊ុន ចាន់ថុល ឲ្យដឹងថា ភាគីទាំងពីរនឹងមានកិច្ចប្រជុំទ្វេភាគីជាបន្តបន្ទាប់ ក្រោយការចុះពិនិត្យជាស្ដែងនេះ ដើម្បីដោះស្រាយបញ្ហាដឹកជញ្ជូនឆ្លងព្រំដែននេះ។ ជាមួយគ្នានេះ បើតាមលោក ស៊ុន ចាន់ថុល ភាគីវៀតណាមបានត្រៀមដីប្រមាណ៥០ហិកតាក្នុងទឹកដីរបស់ខ្លួន ដើម្បីឲ្យភាគីទាំងពីរសិក្សាបង្កើតជាតំបន់ត្រួតពិនិត្យរួមគ្នា។
Growth Height Pro រួមមានអ្វីខ្លះ? សមាសភាគសំខាន់របស់ Growth Height Pro ជួយបំពេញនូវសារធាតុចិញ្ចឹមដូចជា៖កាល់ស្យូម ស័ង្កសី ម៉ាញេស្យូម និងប្រយោជន៍បាក់តេរី Probiotic (L Acidophilus - B Bifidum) ជំនួយការថែទាំផ្លូវពោះវៀនរបស់ក្មេង។ សូមទស្សនាកិច្ចសម្ភាសខ្លីខាងក្រោម៖ ទំនាក់ទំនងទិញ Hotline + line : 070 98 77 78,066 98 77 78,012 722 108  facebook link:   https://www.facebook.com/Smartl070987778Metfone066987778Cellcard012722108/ អាស័យដ្ឋាន៖ ផ្ទះលេខ13គ ផ្លូវ 271 ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខ័ណ្ឌ សែនសុខ រាជធានីភ្នំពេញ៕ ខាងក្រោមនេះជារូបភាពអតិថិជនដែលប្រើប្រាស់ផលិតផលGrowth Height Pro   (អត្ថបទពាណិជ្ជកម្ម)
បញ្ហាកម្ពស់ជារឿងដ៏គួរឱ្យបារម្ភមួយសម្រាប់មនុស្សជាច្រើនជាពិសេសមិត្តៗយុវវ័យដែលមិនសូវមានភាពអំណោយផលរឿងកម្ពស់ពីធម្មជាតិ ហើយ វាអាចជាបញ្ហាដែលអ្នកខ្លះគិតថាប៉ះពាល់ដល់រូបរាងសង្ហាររបស់ខ្លួន ឬក៏ខ្មាសគេដែលខ្ពស់ៗជាងជាដើម។
អគ្គិសនីកម្ពុជា នឹងផ្អាកចរន្តអគ្គិសនីក្នុងតំបន់មួយចំនួន រយៈពេល៣ថ្ងៃ ក្នុងនោះមានថ្ងៃទី៤ នឹងផ្អាកនៅសង្កាត់ស្ទឹងមានជ័យទី១ ទី២ និងទី៣ សង្កាត់ដង្កោ សង្កាត់ជើងឯក សង្កាត់ព្រៃស សង្កាត់ចោមចៅទី១និងទី២។ ថ្ងៃទី៥ អគ្គិសនីកម្ពុជា នឹងផ្អាកចរន្តអគ្គិសនីក្នុងតំបន់មួយចំនួននៅសង្កាត់បឹងទំពុនទី១ សង្កាត់គោកឃ្លាង សង្កាត់ជើងឯក សង្កាត់ព្រៃស សង្កាត់គោករកា សង្កាត់ចោមចៅទី៣ សង្កាត់ត្រពាំងក្រសាំង សង្កាត់សំរោងក្រោម សង្កាត់កំបូល សង្កាត់ស្នោរ សង្កាត់ឪឡោក សង្កាត់កន្ទោក និង ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ថ្ងៃទី៦ អគ្គិសនីកម្ពុជានឹងផ្អាកចរន្តអគ្គិសនីក្នុងតំបន់មួយចំនួន នៅសង្កាត់ព្រែកព្នៅ សង្កាត់ជ្រោយចង្វារ សង្កាត់ជើងឯក សង្កាត់គោករកា សង្កាត់ចោមចៅទី៣ សង្កាត់ត្រពាំងក្រសាំង សង្កាត់សំរោងក្រោម សង្កាត់កំបូល សង្កាត់ស្នោរ សង្កាត់ឪឡោក សង្កាត់កន្ទោក និងស្រុកអង្គស្នួល ខេត្តកណ្ដាល៕
អគ្គិសនីកម្ពុជា នឹងផ្អាកការផ្គត់ផ្គង់អគ្គិសនីនៅតំបន់មួយចំនួន ក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាល ចាប់ពីម៉ោង៩ព្រឹក ដល់៥ល្ងាច ថ្ងៃទី៤ ដល់ថ្ងៃទី៦តុលា ឆ្នាំ២០១៩។ បើតាមសេចក្ដីជូនដំណឹងរបស់អគ្គិសនីកម្ពុជា ការផ្អាកផ្គត់ផ្គងនេះ គឺដើម្បីជួសជុលនិងរុះរើខ្សែបណ្ដាញអគ្គិសនី។
ក្រសួងសាធារណការចិននៅចុងសប្តាហ៍មុន បានឲ្យដឹងថា មជ្ឈមណ្ឌលសង្គ្រោះដែនសមុទ្រ នឹងផ្តល់ការគាំទ្រកាន់តែល្អប្រសើរ សម្រាប់ប្រតិបត្តិការជួយសង្គ្រោះបន្ទាន់នៅក្នុងដែនសមុទ្រ ជាពិសេសនៅតំបន់ភាគខាងត្បូងនៃសមុទ្រចិនខាងត្បូងតែម្តង។ នេះបើយោងតាមការចុះផ្សាយរបស់ភា្នក់ងារព័ត៌មានចិន Xinhua។    ក្រសួងដដែលនោះ ក៏បានលើកពីសកម្មភាពរបស់អាជ្ញាធរចិនមុនពេល នៃការបង្កើតមជ្ឈមណ្ឌលនេះ ដោយក្នុងនោះនៅឆ្នាំ២០១៨កន្លងទៅ ក្រសួង បានបញ្ជូននាវាសង្គ្រោះមួយគ្រឿងទៅកាន់តំបន់ថ្មប៉ប្រះទឹក Zhubi នៃប្រជុំកោះ Nansha ឬប្រជុំកោះ Sprately នៃសមុទ្រចិនខាងត្បូង។ ជាលទ្ធផល ក្រុមប្រតិបត្តិការងារនេះ បានសង្គ្រោះមនុស្ស១៦នាក់ និងនាវាពីរគ្រឿង ដែលស្មើនឹងទ្រព្យសម្បត្តិ ១.៧ លានដុល្លារ ។    គួរជម្រាបបន្តិចថា សមុទ្រចិនខាងត្បូង គឺជាដែនសមុទ្រជម្លោះមួយ ដែលមានរដ្ឋពាក់ព័ន្ធដូចជារដ្ឋអាស៊ានរួមមាន ព្រុយណេ ម៉ាឡេស៊ី ហ្វីលីពិន និងវៀតណាម ជាមួយនឹងចិន។ ចិន បានទាមទារគ្រប់គ្រងតំបន់នេះស្ទើរតែទាំងស្រុងតាមអំណេះអំណាងប្រវត្តិសាស្ត្ររបស់ខ្លួន ខណៈរដ្ឋអាស៊ាន ទាមទារតាមរយៈច្បាប់អន្តរជាតិ។   ជុំវិញការបើកមជ្ឈមណ្ឌលសង្គ្រោះនេះ ហ្វីលីពីន ដែលកាលពីជាងពីរឆ្នាំមុនធ្លាប់តែជាគូបដិបក្ខនឹងចិនចេញមុខមួយនោះ មិនបានមើលឃើញថាជាការគំរាមកំហែង និងប៉ះពាល់ការទាមទារអធិបតេយ្យអ្វីឡើយ។ តាមសារព័ត៌មានហ្វីលីពីន inquirer អ្នកនាំពាក្យប្រធានាធិបតីហ្វីលីពីន លោក Salvador Panelo ចាត់ទុកសំណង់នេះ គឺជារឿងដ៏គួរសាទរ ហើយហ្វីលីពីន ក៏មិនមានការយល់ទាស់ខុសអ្វីឡើយ បើចិន មានបំណងចង់បង្កើតឲ្យមជ្ឈមណ្ឌលសង្គ្រោះបែបនេះនោះ។   ក៏ប៉ុន្តែអ្នកនាំពាក្យ និងជាទីប្រឹក្សាផ្នែកច្បាប់របសលោកប្រធានាធិបតីហ្វីលីនរូបនេះ ក៏បានបញ្ជាក់ផងដែរថា ប្រសិនបើចិន មានបំណងអ្វីលើសពីសកម្មភាពមនុស្សធម៌នេះ ហ្វីលីពីន នឹងការដាក់ការសង្ស័យ និងធ្វើបណ្តឹងការទូតទៅកាន់ចិនហើយ។ លោក សង្កត់ធ្ងន់ថាបើសិន ហ៊ានកែប្រែទៅជាមូលដ្ឋាននុយក្លេអ៊ែរជាដើមនោះ ហ្វីលីពីន ក៏មិនស្ងៀមដែរ។    សូមបញ្ជក់បន្តិចផងដែរថា បច្ចុប្បន្ន អាស៊ាន និងចិន កំពុងតែចរចាគ្នាក្នុងការបង្កើតក្រមប្រតិបត្តិមួយសម្រាប់អនុវត្តនៅក្នុងសមុទ្រចិនខាងត្បូង ដើម្បីធានាពីការមិនប្រព្រឹត្តសកម្មភាពខុសច្បាប់ និងដើម្បីទប់ស្កាត់ការប្រឈមមុខគ្នាគ្រប់ទម្រង់ផងដែរ៕ 
រដ្ឋាភិបាលក្រុងប៉េកាំង បានបើកដំណើរការមជ្ឈមណ្ឌលមួយដើម្បីប្រតិបត្តិការសង្គ្រោះដែនសមុទ្រនៅក្នុងសមុទ្រចិនខាងត្បូង។ ក្រុងប៉េកាំង រំពឹងថា ទីស្នាក់ការសង្គ្រោះនេះ នឹងជួយធានាឲ្យការសង្គ្រោះទាន់ពេលវេលា និង សុវត្ថិភាពនៃការធ្វើចរាចរណ៍ដែនទឹក ខណៈដែលជម្លោះសមុទ្រចិនខាងត្បូង នៅមិនទាន់ បានដោះស្រាយបានចប់នៅឡើយនោះ។
  លោកគ្រូអ្នកគ្រូ មានតួនាទីយ៉ាងសំខាន់ក្នុងការអប់រំ ណែនាំ និងបង្ហាត់បង្រៀនដល់សិស្សានុសិស្ស។ ធនធានមនុស្ស ដែលបានរៀនខ្ពង់ខ្ពស់ទាំងអស់ គឺសុទ្ធតែត្រូវឆ្លងកាត់ការបណ្តុះបណ្តាលពីគ្រូគ្រប់កម្រិត។ ក្រៅពីនេះ លោកគ្រូអ្នកគ្រូ ក៏ជាតួអង្គដ៏សំខាន់សម្រាប់កូនសិស្សយកតម្រាប់តាមផងដែរ។ ក្នុងន័យនេះ ទើបលោកគ្រូ ឡាយ ប៉ូ ព្យាយាមធ្វើសកម្មភាពល្អៗ និងចាត់ទុកសិស្សដូចជាកូន ដើម្បីបំពេញតួនាទីជាអាណាព្យាបាលទី២។   លោកគ្រូ ឡាយ ប៉ូ បានដកថវិកាផ្ទាល់ខ្លួន ២ម៉ឺនរៀលរាល់ខែ ដើម្បីសន្សំទុកទិញទឹកដោះគោ និងនំបុ័ង ចែកឱ្យសិស្ស ដែលលោកគ្រូបង្រៀន គឺថ្នាក់ទី១០ និងថ្នាក់ទី១២។ លោកគ្រូ បានប្រាប់សារព័ត៌មានថ្មីៗ២៥ឲ្យដឹងថា៖ «មូលហេតុដែលខ្ញុំធ្វើបែបនេះ ព្រោះខ្ញុំចាត់ទុកសិស្សដូចកូនអ៊ីចឹង ដូច្នេះមានតិចក្តីច្រើនក្តី ក៏គួរចែករំលែកឱ្យសិស្សដើម្បីគាត់រីករាយ»។ លោកគ្រូ ឡាយ ប៉ូ ចាក់ទឹកដោះគោឱ្យសិស្ស នៅវិទ្យាល័យហ៊ុន សែន វាលរេញ។ រូបភាពពី លោក ឡាយ ប៉ូ    ក្រៅពីនេះ គ្រូបង្រៀនរូបនេះ ចង់ធ្វើជាគំរូដល់លោកគ្រូអ្នកគ្រូផ្សេងទៀត ឱ្យមានចិត្តស្រឡាញ់ និងចាត់ទុកសិស្សដូចកូនដែរ។ លោកគ្រូ ឡាយ ប៉ូ ចង់កែប្រែគំនិតគ្រូមួយចំនួន ដែលតែងយកផលប្រយោជន៍ពីសិស្ស ឱ្យក្លាយជាការខិតខំចែករំលែកដល់សិស្សវិញ។ លោក បន្ថែមថា យើងអាចប្រជែងគ្នាធ្វើអំពើល្អ ក្នុងនាមជាមាតាបិតាទី២ ពិតប្រាកដសម្រាប់សិស្ស។   គ្រូបង្រៀនមុខវិជ្ជាភាសាខ្មែររូបនេះ តែងចែកអាហារឱ្យសិស្សបរិភោគ គ្រប់ពេលមានកម្មវិធីបុណ្យជាតិដូចជា បុណ្យចូលឆ្នាំខ្មែរ បុណ្យអុំទូក និងចុងឆ្នាំសិក្សា ដោយចំណាយម្តងប្រមាណ ៥ម៉ឺនរៀល។ លោកគ្រូវ័យ៤១ឆ្នាំរូបនេះ បានលើកឡើងថា៖ «ការដកលុយ២ម៉ឺនរៀល ពីប្រាក់ខែរបស់ខ្លួន វាមិនច្រើនណាស់ណាឡើយ ព្រោះមិនមែនទិញឱ្យសិស្សរាល់ថ្ងៃទេ។ ម្យ៉ាង ខ្ញុំស្រឡាញ់ការចែករំលែកនេះ ដែលវាជាចំណែកជួយបណ្តុះគំនិតសិស្សឱ្យចេះចែករំលែក»។   រយៈពេល ១៨ឆ្នាំក្នុងអាជីពជាគ្រូបង្រៀន បានធ្វើឱ្យលោក ឡាយ ប៉ូ យល់កាន់តែស៊ីជម្រៅពីអត្ថន័យ ក្នុងនាមជាគ្រូបង្រៀន ដែលមានតួនាទីយ៉ាងសំខាន់សម្រាប់ សិស្សានុសិស្សរាប់ពាន់នាក់។ លោកគ្រូ ប៉ូ យល់ថា គ្រូបង្រៀនជាមនុស្សម្នាក់ ដែលមានសមត្ថភាពបង្រៀនសិស្ស និងជាមនុស្សប្រកបដោយសីលធម៌ អាចធ្វើជាគំរូដល់សិស្សដើរផ្លូវល្អ។ ដោយឡែក ឪពុកម្តាយ ជាអ្នកបង្កើតរាង្គកាយ ចំណែកលោកគ្រូអ្នកគ្រូ ជាអ្នកបណ្តុះចំណេះដឹង ជាពិសេសសីលធម៌ផងដែរ៕  
ភ្នំពេញ៖ លោក ឡាយ ប៉ូ ជាគ្រូមុខវិជ្ជាភាសាខ្មែរម្នាក់ នៅវិទ្យាល័យ ហ៊ុន សែន វាលរេញ ខេត្តព្រះសីហនុ។ លោកគ្រូ ប៉ូ ចាត់ទុកសិស្សដូចជាកូនរបស់ខ្លួន ព្រោះបន្ទាប់ពីឪពុកម្តាយដែលផ្តល់កំណើត គឺលោកគ្រូអ្នកគ្រូ ជាអាណាព្យាបាលទី២ ដែលផ្តល់ចំណេះដឹង។ ទឹកចិត្តស្រឡាញ់កូនសិស្ស បានធ្វើឱ្យលោក ហ៊ានចំណាយថវិកាផ្ទាល់ខ្លួន ដើម្បីទិញអាហារឱ្យសិស្សដូចជា ទឹកដោះគោ នំបុ័ង និងស្ករគ្រាប់ជាដើម។ លោក ឡាយ ប៉ូ ដែលចាប់អាជីពជាគ្រូបង្រៀនអស់រយៈពេល ១៨ឆ្នាំមកនេះ សង្ឃឹមថា កូនសិស្សនឹងខិតខំរៀនសូត្រ ជាពិសេស នឹងយកគំរូល្អតាមលោកផងដែរ។
  ក្រុមហ៊ុនទាំងបីនោះដែលCDCបានអនុម័ត និងចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ រួមមាន៖ ក្រុមហ៊ុន EALYTEX (CAMBODIA) GARMENT និងក្រុមហ៊ុនXINLONGTAI (CAMBODIA) INDUSTRIAL គ្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់និងរោងចក្រផលិតអំបោះគ្រប់ប្រភេទ នៅរាជធានីភ្នំពេញ។ ក្រុមហ៊ុន EALYTEX (CAMBODIA) GARMENT មានទុនវិនិយោគ៣,៤លានដុល្លារ គ្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ នៅខណ្ឌពោធិ៍សែនជ័យ។ ក្រុមហ៊ុនXINLONGTAI (CAMBODIA) INDUSTRIAL គ្រោងបង្កើតរោងចក្រផលិតអំបោះគ្រប់ប្រភេទសម្រាប់នាំចេញ ជាមួយទុន ៦លានដុល្លារ នៅខណ្ឌដង្កោ។    ដោយឡែក ក្រុមហ៊ុន CAPITAL GARMENTS CO., LTD គ្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ នៅក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ជាមួយដើមទុនវិនិយោគប្រមាណ ៣,៣លានដុល្លារ៕   
ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តឱ្យក្រុមហ៊ុនបី ដែលមានទុនវិនិយោគសរុប១២,៧លានដុល្លារ បង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ និងផលិតអំបោះ រាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ។ តាមរយៈក្រុមហ៊ុនទាំងបីនេះ នឹងផ្តល់ឱកាសការងារជូនដល់ប្រជាពលរដ្ឋកម្ពុជា បានជាង៣០០០កន្លែងផងដែរ។
មន្ត្រីកាំកុងត្រូលខេត្តព្រះសីហនុ បានសហការណ៍ជាមួយស្ថាប័នគយ ប៉ូលីសច្រកកំពង់ផែ និងតំណាងអង្គការ World Emergency Relief បានដុតកំទេចថ្នាំពេទ្យហួសកាលបរិច្ឆេទចំនួន៣៣គីឡូក្រាម ខណៈថ្នាំពេទ្យដែលអាចប្រើប្រាស់បានចំនួន១,៣៤៩ គីឡូក្រាម បានប្រគល់ជូនមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ នេះបើយោងតាមទំព័រហ្វេសប៊ុករបស់អគ្គនាយកដ្ឋានកាំកុងត្រូល ដែលបានផ្សព្វផ្សាយនៅយប់ថ្ងៃទី១៣ ខែកញ្ញា។     បើតាមហ្វេសប៊ុកខាងលើ ទំនិញថ្នាំពេទ្យទាំងនេះ គឺជាប្រភេទទំនិញគ្មានការទាមទារក្នុងសន្និធិគយបណ្តោះអាសន្ន៕     
ភ្នំពេញ៖ បន្ទាប់ពីរកឃើញថ្នាំពេទ្យហួសកាលកំណត់៣៣គីឡូក្រាម មន្ត្រីកាំកុងត្រូលខេត្តព្រះសីហនុ បានសហការណ៍ជាមួយអ្នកពាក់ព័ន្ធ ដើម្បីធ្វើការដុតកំទេច ខណៈថ្នាំពេទ្យដែលអាចប្រើប្រាស់បានចំនួន១,៣៤៩ គីឡូក្រាម បានប្រគល់ជូនមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។    
ចាប់តាំងពីបង្កើតជាតំបន់ទេសចរណ៍ «ទឹកធ្លាក់បុស្សស្បូវ» ត្រូវបានគ្រប់គ្រងដោយកងទ័ពតំបន់ប្រតិបត្តិការសឹករងព្រះវិហារ។ ទឹកធ្លាក់បុស្សស្បូវ ជាកន្លែងដែលភ្ញៀវទេសចរអាចអង្គុយទទួលទានអាហារ និងងូតទឹកត្រជាក់ ក្រោមម្លប់ ដើមឈើ យ៉ាងរីករាយ។ ភ្ញៀវទេសចរអាចធ្វើដំណើរ ចូលតាមផ្លូវក្រួសក្រហម មានចម្ងាយប្រមាណ ១៦ គីឡូម៉ែត្រផ្លូវជាតិនៅត្រង់ចំណុចកណ្តាលនៃផ្លូវបំបែកឆ្ពោះទៅតំបន់ប្រាសាទព្រះវិហារ និងទៅកាន់ទីប្រជុំជនស្រុកជាំក្សាន្តនៃខេត្តព្រះវិហារ។   សូមអញ្ជើញទស្សនាបទសម្ភាសរវាងកញ្ញា ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មាន Thmey Thmey 25 ជាមួយលោកវរសេនីយ៍ឯក ធៀម ធាន មេបញ្ជាការរងប្រចាំតំបន់ប្រតិបត្តិការខេត្តព្រះវិហារដូចតទៅ៖    លោក ធៀម ធាន មេបញ្ជាការរងប្រចាំតំបន់ប្រតិបត្តិការខេត្តព្រះវិហារ លើកឡើងថា៖ «ក្រោយបង្កើតជាតំបន់ទេសចរណ៍ ទឹកធ្លាក់បុស្សស្បូវ បានផ្ដល់ប្រាក់ចំណូលដល់គ្រួសារកងទ័ព និងប្រជាពលរដ្ឋរស់នៅតំបន់នេះ តាមរយៈការមកកម្សាន្តរបស់ភ្ញៀវទេសចរ»។ បើតាមលោកមេបញ្ជាការរង ទឹកធ្លាក់បុស្សស្បូវនេះ អំណោយផលនៅក្នុងរដូវវស្សា ដែលមានទឹកធ្លាក់សម្រាប់ភ្ញៀវទេសចរលេងកម្សាន្ត៕     
ព្រះវិហារ៖ ទឹកធ្លាក់ «បុស្សស្បូវ» ជារមណីយដ្ឋានទេសចរណ៍ដ៏ទាក់ទាញមួយ ដែលលាក់ខ្លួននៅជើងភ្នំដងរែក ខេត្តព្រះវិហារ។ ទឹកធ្លាក់ដែលមានធម្មជាតិស្រស់បំព្រង អមព្រៃឈើតូចធំ លាយឡំជាមួយនឹងផ្ទាំងថ្ម តូច-ធំ នេះ មានទីតាំងនៅភូមិតេជោបុស្សស្បូវ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ លោកធៀម ធាន មេបញ្ជាការរងប្រចាំតំបន់ប្រតិបត្តិការខេត្តព្រះវិហារ បញ្ជាក់ថា៖ «តំបន់ទឹកធ្លាក់តេជោបុស្សស្បូវ បានប្រែជាតំបន់ទេសចរណ៍ ដែលពីមុន តំបន់នេះ ជាតំបន់សង្គ្រាមរវាងទ័ពកម្ពុជា-ថៃ»។
  លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា វគ្គបណ្តុះបណ្តាលជំនាញសាងសង់ស្ពាន ថ្នល់ កំពង់ផែ និងផ្លូវដែកនេះជាជំនាញថ្មីដែលកម្ពុជាទើបតែបង្កើតឡើង ដើម្បី ជួយឲ្យកម្ពុជាមានធនធានមនុស្សគ្រប់គ្រាន់នៅក្នុងវិស័យវិស្វកម្ម និងសំណង់ សម្រាប់អភិវឌ្ឍប្រទេសកម្ពុជា។    រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងដូច្នេះថា៖«កន្លងមកមិនទាន់ឃើញមានគ្រឹះស្ថានណាមួយផ្ដោតលើការបណ្ដុះបណ្ដាលលើជំនាញបច្ចេកទេសសាងសង់ស្ពាន ថ្នល់ កំពង់ផែ និងផ្លូវដែកទេ។ យើងមានលទ្ធភាពកសាងគ្រឹះស្ថានសិក្សា ដើម្បីផ្តល់ចំណេះដឹងដល់កូនខ្មែរ ប៉ុន្តែកូនខ្មែរទាំងអស់ត្រូវមានឆន្ទៈខ្ពស់ និងមុតស្រួច ក្នុងការយកចំណេះដឹងទាំងនោះទៅបម្រើជាតិមាតុភូមិនៃយើងឱ្យកាន់តែរីកច្រើនរុងរឿង ប្រកបដោយកេរ្តិ៍ឈ្មោះល្បីរន្ទឺពាសពេញពិភពលោក»។    លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា ជាជំហានដំបូងអន្តរក្រសួងទាំងពីរនេះនឹងជ្រើសរើសនិស្សិតចំនួន២០០នាក់ចូលរៀនវគ្គសិក្សានូវជំនាញទាំងនោះសម្រាប់ឆ្នាំសិក្សា២០២០-២០២១នេះ។ ចំពោះតម្លៃនៃការសិក្សា និងការផ្តល់អាហារូបករណ៍ដល់និស្សិត អន្តរក្រសួងទាំងពីរនេះកំពុងតែពិចារណា និងវាយតម្លៃ។    «ក្រសួងនឹងខិតខំប្រឹងប្រែងស្វែងរកមូលនិធិនានាពីដៃគូអភិវឌ្ឍន៍ ដើម្បីផ្ដល់អាហារូបករណ៍ជូននិស្សិតដែលជួបការលំបាក ប៉ុន្តែមានសមត្ថភាព និងមហិច្ឆតាចង់សិក្សាជំនាញនេះ នៅវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន»។ នេះជាការរៀបរាប់របស់លោករដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដោយបញ្ជាក់ថា ក្រសួងនឹងសហការជាមួយនឹងគ្រូបង្គោលបរទេសសម្រាប់បណ្តុះបណ្តាលនូវជំនាញនេះ។   បើតាមលោករដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងនឹងផ្តល់សម្ភារសិក្សាដល់និស្សិតសម្រាប់សិក្សាជំនាញទាំងនេះប្រកបដោយគុណភាព។ ព្រមទាំងរៀបចំឲ្យនិស្សិតទៅសិក្សានៅកន្លែងការដ្ឋានសាងសង់ផ្ទាល់ដើម្បីឲ្យនិស្សិតអនុវត្តជាក់ស្តែង។ លោកបន្តថា ក្រោយពីនិស្សិតរៀនចប់ ក្រសួងក៏នឹងរៀបចំស្វែករកការងារឲ្យនិស្សិតផងដែរ។   លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា តាមរយៈជំនាញទាំងនេះដែលសិក្សានៅវិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នឹងជំរុញឲ្យនិស្សិតមានសមត្ថភាពខ្ពស់នៅក្នុងការអភិវឌ្ឍវិស័យសំណង់ និងវិស្វកម្មឲ្យមានភាពរីកចម្រើនដើម្បីប្រែក្លាយឲ្យគ្រឹះស្ថានសិក្សាទាំងពីរនេះមានកេរ្តិ៍ឈ្មោះនៅកម្ពុជា រួមទាំងបណ្តាប្រទេសដទៃទៀតផងដែរ។   លោករដ្ឋមន្ត្រីអប់រំបានថ្លែងដូច្នេះថា៖«វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាកន្លងមកមានការទទួលស្គាល់។ ពេលនិស្សិតទៅទស្សនកិច្ចនៅប្រទេសបារាំង គ្រាន់តែឮថាមកពីសាលាតិចណូ គេទទួលស្គាល់ ដោយសារតែមាននិស្សិតខ្មែរដែលរៀនបាន២ទៅ៣ឆ្នាំបានអាហារូបករណ៍ទៅរៀន។ គឺសុទ្ធតែជាអ្នកចេះច្បាប់ និងចេះមូលដ្ឋានគ្រឹះ»។    លោករដ្ឋមន្ត្រីនៃក្រសួងទាំងពីរគឺសុទ្ធតែសង្ឃឹមយ៉ាងមុតមាំថា និស្សិតនឹងមានសមត្ថភាពកសាងហេដ្ឋារចនាសម្ព័ន្ធស្ពាន ផ្លូវថ្នល់ឲ្យមានប្រសិទ្ធភាព និងគុណភាពខ្ពស់ ក្រោយពីនិស្សិតបានបញ្ចប់វគ្គបណ្តុះបណ្តាលជំនាញទាំងនេះចប់៕   
ភ្នំពេញ៖ ក្រសួងអប់រំ និងក្រសួងសាធារណការ បានចុះអនុស្សារណៈនៃការយោគយល់ស្តីពីការបង្កើតវគ្គបណ្តុះបណ្តាលជំនាញសាងសង់ស្ពាន ថ្នល់ កំពង់ផែ និងផ្លូវដែក ដល់និស្សិតកម្ពុជា។ ជំនាញទាំងនេះត្រូវបានក្រសួងទាំងពីរកំណត់ឲ្យនិស្សិតសិក្សានៅវិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។
មុនជំនួបវគ្គផ្តាច់ព្រ័ត្រ World Cup កាតា នៅថ្ងៃទី១៨ ខែធ្នូ រវាងអាហ្សង់ទីន និងបារាំង ប្រទេសនៅជុំវិញពិភពលោកភាគច្រើន ត្រៀមការផ្សាយបន្តផ្ទាល់តាមកញ្ចក់ទូរទស្សន៍ ឬផ្ទាំងសំពត់សនៅតាមដងផ្លូវ ដើម្បីពលរដ្ឋពួកគេដែលស្រឡាញ់វិស័យបាល់ទាត់បានទស្សនា។   គូស្នេហ៍ឥណ្ឌាមួយគូ បានរៀបចំថ្ងៃពិសេសក្នុងជីវិតរបស់ពួកគេ ចំថ្ងៃប្រកួតផ្តាច់ព្រ័ត្រពានរង្វាន់កីឡាបាល់ទាត់ពិភពលោក ប៉ុន្តែកូនកំលោះក្រមុំទាំងពីរបានបង្ហាញពីការគាំទ្រក្រុមរៀងខ្លួន។ ប៉ុន្មានម៉ោងមុនការប្រកួតផ្តាច់ព្រ័ត្ររវាងអាហ្សង់ទីន និងបារាំងនៅកីឡដ្ឋាន Lusail របស់ប្រទេសកាតា Sachin R និង Athira បានរៀបការជាមួយគ្នានៅក្នុងពិធីមួយដែលធ្វើឡើងនៅទីក្រុង Kochi ប្រទេសឥណ្ឌា។   Sachin R ដែលជាកូនកំលោះ ជាអ្នកគាំទ្រដ៏ក្លៀវក្លារបស់តារាបាល់ទាត់ Lionel Messi និងក្រុមជម្រើសជាតិអាហ្សង់ទីន ខណៈកូនក្រមុំ Athira ជាអ្នកគាំទ្រក្រុមបាល់ទាត់បារាំង។ បើទោះពួកគេបានយល់ព្រមលើលក្ខខណ្ឌជាច្រើនមុនក្លាយជាប្តីប្រពន្ធក្នុងពិធីអាពាហ៍ពិពាហ៍ ប៉ុន្តែគូស្នេហ៍ទាំងពីរមិនសម្របសម្រួលគ្នាអំពីក្រុមដែលពួកគេគាំទ្រក្នុងជំនួបវគ្គផ្តាច់ព្រ័ត្រនោះឡើយ។   ដោយស្រឡាញ់ងប់ងុលចំពោះក្រុមដែលខ្លួនគាំទ្រចំថ្ងៃប្រកួតផង ទាំងកូនក្រមុំ និងកូនកំលោះបានពាក់អាវក្រុមជម្រើសជាតិរៀងខ្លួនពីលើឈុតរៀបការនៅចំពោះមុខអ្នកចូលរួមពិធីរៀបការពួកគេ។ កូនកំលោះ Sachin យកអាវអាហ្សង់ទីនលេខ១០របស់ Messi មកគ្របខ្លួន ឯកូនក្រមុំ Athira យកអាវបារាំងលេខ១០ របស់ Kylian Mbappe មកគ្របខ្លួនដូចគ្នា។   អាហ្សង់ទីនបានឈ្នះវគ្គផ្តាច់ព្រ័ត្រ ដោយការស៊ុតបាល់ប៉េណាល់ទីក្នុងលទ្ធផល ៤-២ លើក្រុមបារាំង ហើយជ័យជម្នះនេះផ្តល់ឱកាសឱ្យ Messi វ័យ ៣៥ឆ្នាំ ស្គាល់រសជាតិលើកពាន World Cup ជាលើកដំបូងក្នុងអាជីព។   សូមបញ្ជក់ថា រដ្ឋ Kerala ជាកន្លែងដែលមានអ្នកគាំទ្រ Messi យ៉ាងច្រើន។ ក្រោយឈ្នះពាន World Cup ពលរដ្ឋនៅទីនោះបានប្រារព្ធពិធីទទួលជ័យជម្នះតាំងពីយប់ថ្ងៃទៅ១៨ ខែធ្នូ ដោយអ្នកគាំទ្រគ្រវីទង់ជាតិអាហ្សង់ទីន និងបាញ់កាំជ្រួចពេញតំបន់នោះ៕  
ពលរដ្ឋនៅក្នុងរដ្ឋ Kerala ភាគខាងត្បូងប្រទេសឥណ្ឌា តែងតែបង្ហាញពីការគាំទ្រដ៏ខ្លាំងក្លាក្នុងវិស័យកីឡាបាល់ទាត់ បើទោះតំបន់នេះមានអ្នកគាំទ្រងុបងល់ក្នុងប្រភេទកីឡាគ្រីឃីតដែលជាកីឡាប្រពៃណីខ្លួនក្តី។ អ្វីដែលភ្ញាក់ផ្អើល នៅចំថ្ងៃការប្រកួតផ្តាច់ព្រ័ត្រ World Cup ២០២២ មានកូនកំលោះ ក្រមុំមួយគូក្នុងរដ្ឋ Kerala បង្ហាញពីការគាំទ្រក្រុមអាហ្សង់ទីន និងបារាំងរៀងខ្លួន ក្នុងថ្ងៃរៀបអាពាហ៍ពិពាហ៍ពួកគេ។
កសិករ លូន សាវុធ បានដូរមកដាំផ្ទីក្នុងរោងសំណាញ់ ដែលពីមុនលោកដាំបន្លែស្លឹកចម្រុះ ដូចជាសាឡាត់ ស្ពៃ និងខាត់ណាជាដើម។ ជាងមួយឆ្នាំមកហើយ ដែលកសិករវ័យជាង៦០ ឆ្នាំរូបនេះ ប្ដូរមកដាំបន្លែផ្ទី ដែលពលរដ្ឋខ្មែរយកចិត្តបរិភោគ ដោយគិតថាជាដំណាំងាយដាំ មិនពិបាកមើលថែច្រើន និងញាប់បានដកកាត់លក់។    ក្នុងបទសម្ភាសជាមួយសារព័ត៌មានឌីជីថលថ្មីៗនាថ្ងៃទី១ ខែកុម្ភៈ លោក លូន សាវុធ រំឭកថា ក្នុងខែវស្សា ផ្ទីអាចលក់បានថ្លៃចន្លោះពី៣ពាន់ ទៅ៤ពាន់រៀល ហើយក្នុងមួយថ្ងៃ លោកអាចកាត់ផ្ទីបោះលក់ឱ្យឈ្មួញកណ្ដាល ពី៥០គីឡូក្រាម ឬលើសពីនេះ។ លោកបន្តថា ស្រប ពេលតំបន់ភាគច្រើន ជន់លិចដោយសារទឹកភ្លៀងនារដូវវស្សា ជាឱកាសល្អជួយឱ្យរោងសំណាញ់ដែលលោករៀបចំក្បែរផ្ទះ អាចដាំដុះផ្ទីបានល្អ និងកាត់លក់បានរាល់ថ្ងៃ។ លោក បន្តថា៖«យើងដាំប្រើពេលតែ២០ថ្ងៃលើសតិចតួចអាចដកកាត់បណ្ដើរៗហើយ។ ដាំក្នុង រោងលូតលាស់ល្អ និងគ្មានសត្វល្អិតមករករឿងទេ បើដាក់ដាំខាងក្រៅ ស្លឹកវាអាចម៍រុយ ខ្មៅៗ អត់ល្អ»។   កសិករ លូន សាវុធ កំពុងបាញ់ទឹកស្រោចផ្ទីដែលលោកទុកធ្វើពូជ។ យ៉ាងណាមិញ នារដូវប្រាំងនេះ ដំណាំផ្ទីត្រូវបានឈ្មួញបន្ថោកតម្លៃត្រឹម២ពាន់រៀល ឬលើសនេះបន្ដិចបន្តួច ដោយសារកសិករដាំនៅទីវាលខាងក្រៅបានច្រើន។ យ៉ាងនេះក្ដី លោក សាវុធ និងភរិយា បន្តរៀបំរោងធ្វើដីព្រោះគាប់ផ្ទីបន្តទៀត តែក្នុងកម្រិតទាបជាង ពេលមុន ដោយមានលាយបន្លែស្ទឹកផ្សេងៗចម្រុះ។    កំឡុងពេលនេះ គ្រួសារលោក សាវុធ បានដកឃ្លាបន្ដិច ដោយមានពេលសម្រាកខ្លះ និង រៀបចំគ្រាប់ពូជផ្ទី ដែលកាត់ពីដើមចាស់ៗដែលលោកទុកធ្វើពូជ សម្រាប់ទុកដាំនៅរដូវ វស្សាខាងមុខ៕
សៀមរាប៖ កសិករនៅសង្កាត់ក្របីរៀល ក្រុងសៀមរាប លោក លូន សាវុធ បានចាប់ផ្តើមដាំបន្លែផ្ទីជាងមួយឆ្នាំមកហើយ ដោយដំណាំនេះមានទីផ្សារល្អគួរសម និងងាយស្រួលដាំ ពិសេសក្នុងរោងសំណាញ់។
  ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយពិនិត្យមើលការឃោសនាចុងក្រោយរបស់គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំតំណាងដោយលោក ហ៊ុន ម៉ាណែត និងគណបក្សហ៊្វុនស៊ិនប៉ិច ដែលដឹកនាំដោយសម្តេច នរោត្តម ចក្រាវុធ នាព្រឹកថ្ងៃទី២១ ខែកក្កដា នេះ លោក ប្រាជ្ញ ចន្ទ បានលើកឡើងថា បរិយាកាសឃោសនា ជាទូទៅល្អ មានសន្តិសុខ សណ្តាប់ធ្នាប់ ដោយសារតែកិច្ចសហប្រតិបត្តិការល្អរវាងមន្ត្រីរៀបចំការបោះឆ្នោត អាជ្ញាធរដែនដី និងមានសមត្ថកិច្ច។     ប្រធាន គ.ជ.ប មើលឃើញថា គណបក្សនយោបាយកាន់តែចាស់ទុំ មានក្រមសីលធម៌ ដោយមានការគោរពត្រឹមត្រូវតាមច្បាប់ និងចែកវេនគ្នាធ្វើសកម្មភាព ខណៈពាក្យបណ្តឹងមានត្រឹមតែប្រមាណ៣០បណ្តឹងប៉ុណ្ណោះ ហើយភាគច្រើនជាបណ្តឹងពាក់ព័ន្ធនឹងការឃោសនាតាមអនឡាញ។   លោកបានបន្ថែមថា អ្នកសង្កេតការអន្តរជាតិ ដែលមកពី៦០ស្ថាប័ន ក្នុងនោះមានអតីតមេដឹកនាំស្ថាប័នរដ្ឋ និងសភា ពីបណ្តាប្រទេសនានា គឺដោយសារតែពួកគាត់ចាប់អារម្មណ៍អំពីការបោះឆ្នោតនៅកម្ពុជា ដែលដំណើរការតាមប្រជាធិបតេយ្យ និងផ្អែកតាមនីតិរដ្ឋត្រឹមត្រូវ៕  
លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានវាយតម្លៃពីដំណើរការយ៉ាងល្អប្រសើរក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសអ្នកតំណាងរាស្ត្រអណត្តិទី៧ រយៈពេល២១ថ្ងៃកន្លងមក។
    វគ្គបណ្តុះបណ្តាលនេះ គឺជាផ្នែកមួយនៃគម្រោង «ពង្រឹងសិទ្ធិអំណាចរបស់ស្រ្តីវ័យក្មេង ក្នុងការធ្វើសេចក្តីសម្រេចចិត្ត និងជំរុញការផ្តល់សេវាសាធារណៈ ឱ្យកាន់តែមានគណនេយ្យភាព» ដែលកំពុងអនុវត្តរួមគ្នា ដោយអង្គការអង្គការអាក់សិនអេតកម្ពុជា និងអង្គការតម្លាភាពកម្ពុជា ជាមួយស្ថាប័នដៃគូមួយចំនួនទៀត។ គម្រោងនេះ គឺទទួលបានជំនួយហិរញ្ញវត្ថុ ពីសហភាពអឺរ៉ុប(EU) និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអែត(SIDA) ដែលមានរយៈពេល៣ឆ្នាំ ដោយចាប់ផ្តើមឆ្នាំ២០២០ ដល់ឆ្នាំ២០២៣៕    
កោះកុង៖ សារព័ត៌មានថ្មីៗ បានផ្តល់ការបណ្តុះបណ្តាលលើកទី២ លើការ«សរសេរ និងផលិតវីដេអូព័ត៌មានតាមទូរសព្ទ» ដល់យុវជន១៨នាក់ នៅខេត្តកោះកុង។ វគ្គបណ្ដុះបណ្ដាលនេះ បានប្រព្រឹត្តទៅពីថ្ងៃទី២៦ ដល់២៧ខែមីនា ឆ្នាំ២០២២ ដោយមានកិច្ចសហការពីក្រុមប្រឹក្សាយុវជនកម្ពុជា(YCC) អង្គការអាក់សិនអេតកម្ពុជា(Actionaid Cambodia) និងអង្គការតម្លាភាពកម្ពុជា(Transparency International Cambodia)។ តំណាងយុវជនចំនួន៣នាក់ ដែលបានចូលរួមវគ្គបណ្តុះបណ្តាលនេះ បានប្តេជ្ញាប្រើចំណេះពីការសិក្សាទៅផលិតអត្ថបទព័ត៌មាន និងវីដេអូព័ត៌មានទូរសព្ទដៃ ពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈនៅក្នុងសហគមន៍ខ្លួនឱ្យកាន់តែប្រសើរ។
  នាយករដ្ឋមន្រ្តីស្រីលង្កា លោក Ranil Wickremesinghe ដែលទើបតែស្បថចូលកាន់តំណែងនៅថ្ងៃទី១២ ខែឧសភា ស្របពេលស្រីលង្កាកំពុងប្រឈមវិបត្តិសេដ្ឋកិច្ច និងការតវ៉ានៅនៅក្នុងប្រទេស។ យ៉ាងណាមិញ ការតែងតាំងនាយករដ្ឋមន្រ្តីថ្មី មិនបានរម្ងាប់កំហឹងរបស់ក្រុមបាតុករស្រីលង្កា ដែលបន្តជំរុញឱ្យលោកប្រធានាធិបតីចុះចេញពីតំណែងឡើយ។ កន្លងមក លោកហ្កោតាបាយ៉ា រ៉ាចាប៉ាក់សា ប្រធានាធិបតីស្រីលង្កា បានសន្យាធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញ និងផ្តល់អំណាចបន្ថែមទៅសភា។     ទាក់ទិនបញ្ហានេះ លោក Wickremesinghe នឹងពិភាក្សាជាមួយការិយាល័យអគ្គរដ្ឋអាជ្ញា ដើម្បីធ្វើវិសោធកម្មរដ្ឋធម្មនុញ្ញលើកទី២១។     «វិសោធនកម្មលើកទី២១ នេះ នឹងត្រូវបានលើកមកពិភាក្សាជាមួយការិយាល័យអគ្គរដ្ឋអាជ្ញានៅថ្ងៃស្អែក (ថ្ងៃទី១៦ ខែឧសភា) ហើយបន្ទាប់មកនឹងបង្ហាញទៅកាន់គណៈរដ្ឋមន្រ្តីដើម្បីអនុម័ត»។ លោក Wieckremesinghe បង្ហោះសារបែបនេះ នៅថ្ងៃទី១៥ ខែឧសភា លើបណ្តាញសង្គម Twitter ។    វិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី២១នេះ ត្រូវបានរំពឹងថា នឹងលុបចោលការធ្វើវិសោធនកម្មលើទី២០ ដែលផ្តល់អំណាចប្រតិបត្តិស្ទើតែទាំងស្រុងឱ្យប្រធានាធិបតីស្រីលង្កា។ លោក រ៉ាចាប៉ាក់សា កន្លងមក បានលុបចោលវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១៩ ដែលបានផ្តល់អំណាចទៅសភា ខ្លាំងជាងប្រធានាធិបតី។     កាលពីចុងខែមេសា បក្សប្រឆាំងស្រីលង្កា SJB ក៏បានបញ្ជូនសេចក្តីព្រាងច្បាប់នៃវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី២១ ទៅកាន់អគ្គលេខាធិការសភាដែរ។ គោលបំណងនៃសេចក្តីព្រាងនោះ គឺលុបបាត់ប្រព័ន្ធប្រធានាធិបតីបច្ចុប្បន្ន ដោយជំនួសមកវិញនូវប្រព័ន្ធដែលពង្រឹងលទ្ធិប្រជាធិបតេយ្យដែលផ្អែកលើការបែងចែងអំណាច ព្រមទាំងត្រួតពិនិត្យ និងតុល្យភាពអំណាច។    គួររំឭកថា ក្រោយទទួលបានជ័យជម្នះក្នុងការបោះឆ្នោតកាលពីខែសីហា ឆ្នាំ២០២០ គ្រួសាររ៉ាចាប៉ាក់សា បានក្តោបក្តាប់អំណាចក្នុងប្រទេស ដែលអនុញ្ញាតឱ្យលោក រ៉ាចាប៉ាក់សា ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីស្តារអំណាចប្រធានាធិបតីឡើងវិញ ព្រមទាំងបញ្ចូលសមាជិកគ្រួសារក្នុងមុខតំណែងសំខាន់ៗទៀតផង។ មកទល់ពេលនេះ ប្រធានាធិបតីស្រីលង្កានៅតែរក្សាតំណែងរបស់ខ្លួនដដែល ស្របពេលសមាជិកគ្រួសារលោក ដែលមានតួនាទីជានាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីផ្សេងៗទៀត បានលាលែងពីតំណែងអស់ហើយ បន្ទាប់ពីមានហិង្សាផ្ទុះឡើងនៅក្នុងប្រទេស និងការទាមទារឱ្យចុះចេញពីតំណែង៕        
នាយករដ្ឋមន្រ្តីស្រីលង្កាថ្មី លោក Ranil Wickremesinghe នៅថ្ងៃទី១៦ ខែឧសភា នឹងពិភាក្សាជាមួយការរិយាល័យអគ្គរដ្ខអាជ្ញាជុំវិញការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី២១ ដើម្បីកំហិតអំណាចរបស់ប្រធានាធិបតី។
  «ការដឹកនាំបែបប្រជាធិបតេយ្យ កំពុងត្រូវបានលើកស្ទួយ»។ នេះជាសំដីរបស់លោក ប្រាយុទ្ធ ចន្ទអូចា ប្រាប់ទៅកាន់លោកស្រី Federica Mogherini ដែលបានធ្វើដំណើរទៅកាន់ប្រទេស ដើម្បីចូលរួមកិច្ចប្រជុំអាស៊ានកាលពីសប្តាហ៍មុន។   ខណៈភាគីថៃ និង EU ត្រៀមលក្ខណៈរួចរាល់ដើម្បីចុះហត្ថលេខាលើសេចក្តីព្រាងនៃកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូយុទ្ធសាស្ត្រ មេដឹកនាំថៃរូបនេះ លើកឡើងថា លោក សប្បាយចិត្តក្រៃលែងក្នុងការពង្រឹងទំនាក់ទំនងរវាងថៃ និង EU ។    តាមការចុះផ្សាយរបស់កាយាល័យព័ត៌មានជាតិថៃ នៅថ្ងៃទី៣ ខែសីហា តំណាង EU លោកស្រី Federica បញ្ជាក់ឲ្យដឹងថា ថៃ និងសហភាពអឺរ៉ុប បានពង្រឹងទំនាក់ទំនងយ៉ាងកក់ក្តៅក្នុងវិស័យសំខាន់ៗដូចជា ពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ និងវប្បធម៌។    បច្ចុប្បន្ន ភាគីទាំងសងខាង ក៏បានប្រកាសគាំទ្រការបន្តកិច្ចចរចាស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងថៃ និង EU និង អាស៊ាន-EU ផងដែរ។ បន្ថែមពីនេះ កិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូយុទ្ធសាស្ត្រ ត្រូវបានបង្កើតឡើងដើម្បីលើកកម្ពស់ការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីថែមទៀតផង។    សូមបញ្ជាក់ថា EU បានទទួលស្គាល់ពីសក្តានុពល និងភាពរៀបរយផ្នែកសេដ្ឋកិច្ចរបស់ថៃ ខណៈគម្រោងវិនិយោគជាច្រើន ដែលបង្កើតឡើងដោយក្រុមអ្នកវិនិយោគអឺរ៉ុប ទទួលបានការគាំទ្រខ្លាំងក្លាក្នុងប្រទេសថៃ ៕
ក្នុងជំនួបជាមួយតំណាងសហភាពអឺរ៉ុបទទួលបន្ទុកគោលនយោបាយសន្តិសុខ និងកិច្ចការការបរទេស លោកស្រី Federica Mogherini អំឡុងទស្សនកិច្ចលោកស្រីក្នុងប្រទេសថៃ នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចន្ទអូចា បានស្នើឲ្យសហភាពអឺរ៉ុបមានទំនុកចិត្តលើស្ថានភាពនយោបាយក្នុងប្រទេសថៃ។
អត្ថបទទាក់ទង   ខេត្តមណ្ឌលគិរី រំពឹងរកចំណូល៥០០លានដុល្លារពីទេសចរ ៣លាននាក់ក្នុង១ឆ្នាំៗ   ការបង្កើត«ក្រុងសៀមរាបថ្មី» បានស្ថិតក្នុងផែនការមេអភិវឌ្ឍទេសចរណ៍ ឆ្នាំ២០២០-២០៣៥   ផែនការមេ ២០២០-២០៣៥ ដើម្បីអភិវឌ្ឍទេសចរណ៍ខេត្តសៀមរាបទៅជា «មាសបៃតង»   រដ្ឋាភិបាលរៀបចំផែនការមេអភិវឌ្ឍទេសចរណ៍ខេត្តមណ្ឌលគិរី កែប និងសៀមរាប   ខេត្តកែបជាតំបន់ឆ្នេរសមុទ្រទី២បន្ទាប់ខេត្តកំពត ដែលអាចផលិតអំបិលបាននៅលើទឹកដីកម្ពុជា ហើយខេត្តទាំងពីរនេះមានផ្ទៃដីស្រែផលិតអំបិលជិត៥,០០០ហិកតា។ ដោយសារមើលឃើញសក្តានុពលនៃផលិតផលអំបិលនេះ ទើបក្រសួងទេសចរណ៍ គ្រោងបំលែងស្រែអំបិលទៅជាគោលដៅកសិទេសចរណ៍ស្រែអំបិល។    បើតាមលោក នី ផល្លី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអ្នកទទួលបន្ទុករៀបចំផែនការមេអភិវឌ្ឍខេត្តកែប កម្ពុជា នឹងបង្កើតឱ្យមានជាសារមន្ទីរស្រែអំបិល ដើម្បីទាក់ទាញភ្ញៀវទេសចរ។ ក្រោយបញ្ចប់កិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ដើម្បីពិនិត្យឆ្លងសេចក្តីព្រាងផែនការមេសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តកែប នៅទីស្តីការក្រសួងទេសចរណ៍នាព្រឹកថ្ងៃទី១៤មករា ឆ្នាំ២០២១ លោក នី ផល្លី បានបញ្ជាក់ដល់ក្រុមអ្នកសារព័ត៌មានដូច្នេះ៖«សារមន្ទីរស្រែអំបិលខេត្តកែប គឺជាផលិតផលទេសចរណ៍ថ្មី សម្រាប់បង្ហាញដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យស្គាល់ អំពីចង្វាក់ផលិតកម្មស្រែអំបិល»។    រូបតំណាង៖ អំបិលរបស់កសិករនៅខេត្តកំពតត្រៀមនឹងប្រមូលផល។ សម្រាប់ក្រសួងទេសចរណ៍ដែលបានដាក់ផែនការគាំទ្រផែ្នកកសិទេសចរណ៍នៅតំបន់ស្រែអំបិលទាំងនេះ  នឹងអាចបង្កើនប្រសិទ្ធភាពសេដ្ឋកិច្ច តាមរយៈការការផលិត និងជំរុញការលក់អំបិលនៅនឹងកន្លែង ក្នុងការទទួលបានប្រាក់ចំណូលបន្ថែមពីភ្ញៀវទេសចរ ផងដែរ។ នេះជាការលើកឡើងរបស់ លោក នី ផល្លី  ដែលជឿជាក់ថា សារមន្ទីរស្រែអំបិល នឹងចាប់ផ្ដើមអនុវត្តឡើង ក្រោយផែនការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តកែបនេះ ។    មន្ត្រីជំនាញទទួលបន្ទុករៀបចំផែនការមេអភិវឌ្ឍខេត្តកែបនេះបាននិយាយដូច្នេះ៖«ក្រោយពេលផែនការអភិវឌ្ឍទេសចរណ៍ខេត្តកែបអនុម័ត យើងនឹងអាចស្វែងរកជំនួយបច្ចេកទេស ពីព្រោះកន្លងមកមានប្រទេសជាច្រើនដែលផលិតអំបិលបាន គឺគេបង្កើតសារមន្ទីរស្រែអំបិលឡើងដែរ។ ពិសេស យើងមានបទពិសោធន៍នៅប្រទេសបារាំង ដែលបានបង្កើតសារមន្ទីរ ដោយតំបន់ខ្លះគេបង្កើតសារមន្ទីរអំបិល និងតំបន់ខ្លះគេបង្កើតសារមន្ទីរឆ្នេរអំបិល»។    បើតាមលោក នី ផល្លី ការបង្កើតសារមន្ទីរស្រែអំបិលនៅខេត្តកែបជាបច្ចេកទេស គឺមិនជាការលំបាកទេ ដោយតែមានផែនការអនុវត្តហើយរកដៃគូ ឬរកម្ចាស់ជំនួយ ពិសេសពីសំណាក់ក្លឹបឆ្នេរស្អាតបំផុតនៅលើពិភពលោកជួយគាំទ្រផ្នែកបច្ចេកទេស គឺកម្ពុជា អាចបង្កើតសារមន្ទីរស្រែអំបិលបានហើយ។    ជាមួយគ្នានេះ លោក ប៉ែន សុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើង ពីក្តីព្រួយបារម្ភដែលពាក់ព័ន្ធនឹងតម្លៃអចលនទ្រព្យនៅតំបន់ស្រែអំបិលធ្វើឱ្យផលប៉ះពាល់ដល់ការផលិតអំបិលប្រចាំឆ្នាំ។ លោក បានកត់សម្គាល់ឃើញថា បច្ចុប្បន្នដោយសារតែការអភិវឌ្ឍវិស័យអចលនទ្រព្យនៅតំបន់ជុំវិញស្រែអំបិលមានតម្លៃខ្ពស់ ក៏មានអ្នកជំនួញមួយចំនួនបានប្រមូលទិញស្រែអំបិលពីប្រជាកសិករ ជាច្រើនទុក ដោយគ្មានសកម្មភាពផលិតអំបិលឡើយ។    តំបន់ស្រែអំបិលនេះដែលមាននៅក្នុងខេត្តកំពត និងកែប មានផលប្រយោជន៍យ៉ាងច្រើន និងជាកេរ្ត៍ដំណែលរបស់ប្រជាជនកម្ពុជា ហើយក៏ជាកន្លែងរក្សាទុកនូវស្បៀង វប្បធម៌ ប្រពៃណី របស់តំបន់សមុទ្រ។ លោក ប៉ែន សុផល និយាយដូច្នេះ៖«បើយើងអាចរក្សាការពារតំបន់ស្រែអំបិលទាំងអស់នោះបាន កុំឱ្យមានការរំលោភ មានការប្រែក្លាយ[ទៅជាតំបន់អភិវឌ្ឍអចលនទ្រព្យ] នោះតំបន់ស្រែអំបិលនឹងក្លាយជាគោលដៅទេសចរណ៍មួយដ៏សំខាន់សម្រាប់ខេត្ត និងសម្រាប់កម្ពុជា»។    បើរបាយការណ៍សង្ខេបនៅក្នុងសេចក្តីព្រាងផែនការមេសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តកែបរបស់ក្រសួងទេសចរណ៍ ផ្ទៃដីស្រែអំបិលខេត្តកែបពីចំនួន១,០៣២ហិកតាក្នុងឆ្នាំ២០១៧ មកត្រឹម៩៩៥.១២ហិកតា ក្នុងឆ្នាំ២០២០។ របាយការណ៍ដដែលបានបង្ហាញថា កាលឆ្នាំ២០១៧ ទិន្នផលអំបិលជាមធ្យម៣០តោនក្នុងមួយហិកតា ដោយផ្តល់ទិន្នផលអំបិលសរុបប្រចាំឆ្នាំ៣៨,០០០តោន ខណៈក្នុងឆ្នាំ២០១៨ កម្ពុជាមិនអាចផលិតអំបិលបានព្រោះ បញ្ហាអាកាសធាតុ(ភ្លៀងរហូតក្នុងរដូវផលិតអំបិល)។  លោក ប៉ែន សុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដី ក្នុងកិច្ចប្រជុំគណៈកម្មការអន្តរក្រសួងដើម្បីពិនិត្យឆ្លងសេចក្តីព្រាងផែនការមេសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តកែប នៅទីស្តីការក្រសួងទេសចរណ៍នាព្រឹកថ្ងៃទី១៤មករា ឆ្នាំ២០២១។  ដោយឡែក ឆ្នាំ២០១៩ កសិករធ្វើអំបិលមួយហិកតាទទួលបានទិន្នផលជាមធ្យមត្រឹម៨,៥តោន ប៉ុន្តែចំនួននេះបានកើនដល់១២,៥តោន នៅក្នុងឆ្នាំ២០២០។    សម្រាប់លោក កឹង ស៊ុនធាង ប្រធានការិយាល័យផលិតអំបិលនៃមន្ទីរឧស្សាហកម្ម បច្ចេកទេស និងនវានុវត្តន៍ខេត្តកំពត ក្នុងចំណោមកសិករផលិតអំបិលនៅខេត្តកំពតចំនួន១៧០គ្រួសារ មាន៤០គ្រួសារហើយបានលះបង់នៃការផលិតអំបិល។ លោក ស៊ុនធាង បានបញ្ជាក់ថាសារព័ត៌មានថ្មីៗតាមទូរសព្ទនារសៀលថ្ងៃទី១៤មករា ថា ចំពោះកសិករ៤០គ្រួសារ ដែលបានបញ្ឈប់សកម្មភាពផលិតអំបិលនោះ មានកសិករខ្លះឈប់គឺផលិតអំបិលតែម្តង, កសិករខ្លះទៀត ខ្វះកម្លាំងពលកម្ម(កម្មករ)ក៏ផ្អាកការធ្វើអំបិល និងកសិករមួយចំនួនទៀត គឺលក់ដីស្រែអំបិលទៅអ្នកផ្សេងដោយគ្មានសកម្មភាពផលិតអំបិល ឡើយ។    បើតាម ប្រធានការិយាល័យផលិតអំបិលនៃមន្ទីរឧស្សាហកម្ម បច្ចេកទេស និងនវានុវត្តន៍រូបនេះ កម្ពុជាទទួលបានទិន្នផលអំបិលពីខេត្តកំពត និងកែប បានជាង៨៤,០០០តោន នៅក្នុងឆ្នាំ២០២០។ សម្រាប់ការផលិតនៅក្នុងខេត្តទាំងនេះដែលមានផ្ទៃសរុប៤,៧៤៨ហិកតា គឺប្រើប្រាស់កម្លាំងប្រមាណ៥០០នាក់។ផលិតផលអំបិល គឺជាទំនិញយុទ្ធសាស្ត្ររបស់កម្ពុជា ហើយរដ្ឋាភិបាលបានកំណត់ជាចក្ខុវិស័យដោយធ្វើយ៉ាងណាការពារតំបន់ស្រែអំបិល និងជំរុញមានការផលិតអំបិលឱ្យបានច្រើន៕
ក្រៅពីខេត្តសៀមរាប និងមណ្ឌលគិរីនោះ កម្ពុជាក៏កំពុងរៀបចំផែនការមេអភិវឌ្ឍវិស័យទេសចរណ៍ខេត្តកែបឆ្នាំ២០២០-២០៣៥ ផងដែរ។ សម្រាប់ផែនមេអភិវឌ្ឍវិស័យទេសចរណ៍ខេត្តកែប គឺដើម្បីកែប្រែឱ្យក្លាយជាតំបន់លំហែកាយបែបប្រណិត និងជាទិសដៅទេសចរណ៍ផ្ទះទី២ សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ តាមរយៈផែនមេអភិវឌ្ឍវិស័យទេសចរណ៍ខេត្តកែបក្នុងរយៈពេល១៥ឆ្នាំនេះ កម្ពុជានឹងបង្កើត«សារមន្ទីរស្រែអំបិល» រួមទាំងបង្កើតប៉ូលទេសចរណ៍សំខាន់ចំនួន៤ទៀត។
បិសាចក្រហមបានយកឈ្នះក្រុម Aston Villa ក្នុងលទ្ធផល១-០ នាការប្រកួតពានរង្វាន់ FA Cup ជុំទី៣ ក្នុងទឹកដី Old Trafford។ ១គ្រាប់ជ័យជម្នះរកបានដោយ McTominay នៅនាទី៨ ដើមវគ្គទីមួយ។   បន្ទាប់ពីទទួលបានជ័យជម្នះហើយនាំក្រុម Man Utd ឆ្លងទៅកាន់វគ្គជុំទី៤ លោក Rangnick ដែលគ្រូបង្វឹកបណ្តោះអាសន្ន បានលើកសរសើរ McTominay និង De Gea ដែលប្រឹងប្រែងជួយក្រុមយ៉ាងល្អ។   «គេគឺជាក្មេងប្រុសចេញពីក្រុមយុវជន។ គេពិតជាមានកម្លាំងអស្ចារ្យខ្លាំងណាស់ ហើយគេចាប់ផ្តើមអាចរកគ្រាប់បាល់បាន។ ខ្ញុំមិនមានអ្វីភ្ញាក់ផ្អើលឡើយ ក្នុងពេល២ឆ្នាំទៀតគេ (Scott McTominay) អាចក្លាយជាប្រធានក្រុមបិសាចក្រហមបាន។ យើងកំពុងអភិវឌ្ឍក្រុមទៅជាក្រុមដែលមិនមានក្រុមណាអាចស៊ុតចូលយើងបានឡើយ។ De Gea ថ្ងៃនេះពិតជាធ្វើបានល្អខ្លាំងណាស់។ ខ្ញុំចង់ឱ្យគេបន្តសង្រ្គោះបាល់បានច្រើនសម្រាប់ក្រុមបន្ថែមទៀត។» លោក Rangnick និយាយបែបនេះក្នុងសន្និសីទកាសែតក្រោយចប់ការប្រកួត។   លោក Rangnick ក៏បានសរសើរទៅកាន់ក្រុមកីឡាករទាំងអស់ដែលប្រើការខិតខំប្រឹងប្រែងប្រមូលអារម្មណ៍លេងជាក្រុមបានយ៉ាងល្អរហូតទទួលបានជ័យជម្នះ។  Manchester United នឹងត្រូវប្រកួតតទល់ជាមួយម្ចាស់ផ្ទះ Aston Villa នៃការប្រកួត Premier League នៅថ្ងៃទី១៥ខែមករា៕
លោក Ralf Rangnick ជឿជាក់កីឡាករវ័យក្មេង Scott McTominay នឹងអាចក្លាយជាប្រធានក្រុម Manchester United ក្នុងរយៈពេល២ឆ្នាំខាងមុខ។ លោកក៏សរសើរ De Gea ដែលជួយសង្រ្គោះគ្រាប់បាល់ច្រើនថាអ្នកចាំទីដ៏ពូកែម្នាក់។
  សូមអញ្ជើញលោក-អ្នកនាងទស្សនាវីដេអូសម្ភាសរវាងកញ្ញា ផាត ដាណេ អ្នកសារព័ត៌មាននៃសារព័ត៌មានថ្មីៗ២៥ និងលោកឧកញ៉ា ម៉ុង ឫទ្ធី ដូចតទៅ៖   «ម៉ុង ឫទ្ធី សែនជ័យ» ជាឈ្មោះតំបន់កសិ-ទេសចរណ៍របស់លោក ម៉ុង ឫទ្ធី ដែលស្ថិតនៅឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ កន្លែងទេសចរណ៍នោះ មានផ្ទៃដីសរុបប្រមាណ៥០០ហិកតា ដាំដុះដំណាំចម្រុះប្រភេទ មានទាំងឈើហូប ព្រៃឈើធម្មជាតិ បន្លែបង្ការ សត្វព្រៃ សត្វស្រុក និងធនធានធម្មជាតិផ្សេងៗទៀតផងដែរ។    លោក ម៉ុង ឫទ្ធី បានពន្យល់ថា ការបង្កើតតំបន់កសិ-ទេសចរណ៍ គឺមិនមានលក្ខខណ្ឌអ្វីឡើយ ប៉ុន្តែកសិករត្រូវមានឆន្ទៈ និងគំនិតកែច្នៃដោយខ្លួនឯង ដើម្បីទាក់ទាញអ្នកទេសចរណ៍ឱ្យមកកម្សាន្ត។ លើសពីនេះ កសិករក៏ត្រូវសិក្សាឱ្យបានច្បាស់ពីលទ្ធភាពក្នុងការបង្កើត ព្រោះវាត្រូវចំណាយពេលវេលាយូរ និងថវិកាច្រើន។   ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ២៥ លោក ម៉ុង ឫទ្ធី បានលើកឡើងដូច្នេះថា៖«ខ្ញុំធ្វើរយៈពេល១៦ឆ្នាំហើយ ទើបតែបានប៉ុណ្ណឹងទេ។ អ៊ីចឹងអ្នកនឹកឃើញ ចេះតែនឹកឃើញថាបើយើងដាំឈើហូបផ្លែឱ្យគេចូលបេះហើយយកលុយអ៊ីចឹងទៅចេះតែនឹកឃើញ ប៉ុន្តែធ្វើអត់កើតទេ។ ឈើហូបផ្លែជួនកាលគេហូបទៅរាគអាចម៍ តើគេអាចទទួលយកបានអត់គឺគេមិនអាចទទួលយកបានទេ អ៊ីចឹងដល់យើងគិតពីសុវត្ថិភាព ទាំងម្ហូបអាហារ និងផ្លែឈើត្រូវគិតពីសុវត្ថិភាពឱ្យបានខ្ពស់បំផុត»។    ក្រៅពីនេះ តំបន់កសិ-ទេសចរណ៍ មិនមែនគ្រាន់តែជាកន្លែងកម្សាន្ត លំហែអារម្មណ៍ជាមួយបរិយាកាសធម្មជាតិប៉ុណ្ណោះទេ តែវាក៏ជាកន្លែងសម្រាប់កសិករអាចសិក្សាបន្ថែមពីបច្ចេកដាំដុះដំណាំ និងធ្វើជាគំរូជាក់ស្ដែងដល់អ្នកទេសចរដែលបានទៅទស្សនាផងដែរ។ នេះបើតាមការលើកឡើងរបស់លោក ម៉ុង ឫទ្ធី ដោយលើកទឹកចិត្តឱ្យអ្នកក្នុងវិស័យកសិកម្ម ត្រូវសិក្សាឱ្យបានច្បាស់ពីការបង្កើតតំបន់កសិ-ទេសចរណ៍ ពិសេសត្រូវជំនាញកសិកម្ម និងបច្ចេកទេសច្បាស់លាស់ផងដែរ៕  
ការកែច្នៃ ឬអភិវឌ្ឍតំបន់កសិ-ទេសចរណ៍ មិនមែនជារឿងងាយស្រួល ដែលនឹកឃើញចង់បង្កើតអាចបង្កើតបាននោះឡើយ។ នេះ ជាការក្រើនរំលឹករបស់ឧកញ៉ា ម៉ុង ឫទ្ធី ម្ចាស់តំបន់កសិ-ទេសចរណ៍ «ម៉ុង ឫទ្ធី សែនជ័យ» លើផ្ទៃដីជាង៥០០ហិកតា នៅស្រុក សំរោងទង ខេត្តកំពង់ស្ពឺ។ ក្នុងបទសម្ភាសជាមួយ ThmeyThmey 25 តាមប្រព័ន្ធ Zoom លោកបានបញ្ជាក់ថា តំបន់ កសិ-ទេសចរណ៍មួយ ចាំបាច់ត្រូវមានការសិក្សាស្វែងយល់ពីលទ្ធភាពក្នុងការអភិវឌ្ឍ ទំហំផ្ទៃដី ថវិកា និងពេលវេលាឱ្យ ច្បាស់ជាមុនសិន។ បន្ថែមពីលើនេះ តំបន់កសិ-ទេសចរណ៍ ក៏មិនមែនត្រឹមតែសម្រាប់ទេសចរណ៍នោះដែរ វាត្រូវជាកន្លែងគំរូសម្រាប់ការសិក្សាបច្ចេកទេសដាំដុះផ្សេងៗ។
ក្នុងសន្និសីទសារព័ត៌មានស្តីពីយុទ្ធនាការរួមគ្នាទទួលខុសត្រូវក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ អ្នកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ថ្លែងដូច្នេះថា៖«បុគ្គលមួយចំនួន ហាក់ដូចជាជឿជាក់ [លើវ៉ាក់សាំង] ខ្លាំងពេក ហើយក៏មានការភ័ន្តច្រឡំលើការប្រើប្រាស់វ៉ាក់សាំង។ គាត់ យល់ថា កាលណាបានចាក់វ៉ាក់សាំងទៅ គាត់លែងឆ្លងហើយ អ៊ីចឹងមិនមានភាពចាំបាច់អី សម្រាប់គាត់ ក្នុងការអនុវត្តនូវវិធានការសុខាភិបាលទេ»។    ទន្ទឹមនឹងនេះ ប្រជាពលរដ្ឋ ចាប់ផ្តើមបន្តការជួបជុំគ្នាឡើងវិញ និងចូលចិត្តទៅកន្លែងដែលបិទជិត។ អ្នកស្រី ឱ វណ្ណឌីន មានប្រសាសន៍ថា ការជួបជុំគ្នា ការទៅកន្លែងបិទជិត រួមទាំងការអាងលើការបានចាក់វ៉ាក់សាំង គឺជាមូលហេតុ ដែលបង្កឲ្យការឆ្លងជំងឺកូវីដ-១៩ កាន់តែកើនឡើង។    អ្នកស្រី ឱ វណ្ណឌីន ដែលទទួលខុសត្រូវលើការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ អះអាងថា ក្រសួងសុខាភិបាល បានសង្កេតឃើញការប្រែប្រួលឥរិយាបថរបស់ប្រជាពលរដ្ឋ ពីការប្រុងប្រយ័ត្នខ្ពស់ មកជាការប្រុងប្រយ័ត្នទាប ក្នុងការការពារខ្លួនពីជំងឺកូវីដ-១៩។ អ្នកស្រី គូសបញ្ជាក់ថា ក្នុងអំឡុងឆ្នាំ២០២០ ប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់ក្នុងការការពារខ្លួនពីជំងឺកូវីដ-១៩ តែមកដល់បច្ចុប្បន្ន (ឆ្នាំ២០២១) ប្រជាពលរដ្ឋ ហាក់មានការធ្វេសប្រហែសជាងមុន។    អ្នកស្រី លើកឡើងពីការធ្លាក់ចុះនៃសេចក្តីប្រុងប្រយ័ត្ននេះ ដើម្បីពញ្ញាក់ស្មារតីឲ្យប្រជាពលរដ្ឋ ចាប់ផ្តើមប្រុងប្រយ័ត្នខ្ពស់ដូចពីមុន។ អ្នកស្រី ថែមទាំងទទូចឲ្យបុគ្គលគ្រប់រូប គោរពវិធានការសុខាភិបាលឲ្យបានខ្ពស់ ជាពិសេស វិធានការ៣កុំ និង៣ការពារ ដើម្បីកម្ពុជា អាចឆាប់វិលត្រឡប់ទៅរកស្ថានភាពប្រក្រតីឡើងវិញ។   កន្លងមក អ្នកស្រី ធ្លាប់បានពន្យល់ថា វ៉ាក់សាំង មិនអាចការពារបាន១០០ភាគរយឡើយ  ពោលគឺ ទោះបានចាក់វ៉ាក់សាំងរួចហើយក៏ដោយ ក៏បុគ្គលម្នាក់ នៅតែមានឱកាសឆ្លងជំងឺកូវីដ-១៩ដែរ បើបុគ្គលនោះ មិនគោរពតាមវិធានការសុខាភិបាលក្នុងការការពារខ្លួន។ យ៉ាងណា វ៉ាក់សាំង អាចជួយបុគ្គលម្នាក់ មិនឲ្យមានស្ថានភាពធ្ងន់ធ្ងរ បើបុគ្គលនោះ ឆ្លងជំងឺកូវីដ-១៩។    ក្នុងរយៈពេលប្រមាណ៦ខែ ដោយគិតពីខែកុម្ភៈមក ជាពេលដែលកម្ពុជា ចាប់ផ្តើមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ឲ្យប្រជាពលរដ្ឋ រហូតដល់ពាក់កណ្តាលខែសីហា ឆ្នាំ២០២១នេះ មានប្រជាពលរដ្ឋអាយុ១៨ឆ្នាំឡើងទៅជាង៨,៤លាននាក់ហើយ ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។ ជាង៨,៤លាននាក់នេះ គឺជិត៨៤ភាគរយ នៃប្រជាជនអាយុ១៨ឆ្នាំឡើងទៅប្រមាណ១០លាននាក់ ដែលជាគោលដៅនៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។    បន្ថែមពីនេះ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ រដ្ឋាភិបាល បានចាប់ផ្តើមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ឲ្យកុមារនិងមនុស្សវ័យជំទង់អាយុពី១២ឆ្នាំទៅ១៧ឆ្នាំ ដែលមានចំនួនប្រមាណ២លាននាក់។ រយៈពេលកន្លះខែមកនេះ មានកុមារនិងមនុស្សវ័យជំទង់ជាង៥៥ម៉ឺននាក់ហើយ ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។    អ្វីដែលគួរគត់សម្គាល់មួយទៀតនោះ គឺរដ្ឋាភិបាល ថែមទាំងបានចាប់ផ្តើមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ដូសទី៣ថែមទៀត។ អ្នក ដែលមានអាទិភាពមុនគេ ក្នុងការទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ដូសទី៣ គឺមន្រ្តី និងកងកម្លាំង ដែលប្រឈមនឹងការឆ្លងជំងឺកូវីដ-១៩ខ្ពស់ជាងគេ។ មានមន្រ្តី កងកម្លាំង និងសមាជិកគ្រួសាររបស់ពួកគេជាង២៤ម៉ឺននាក់ហើយ ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ដូសទី៣។    រដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ផ្ញើសារក្រើនរម្លឹកប្រជាពលរដ្ឋជារឿយៗថា មិនត្រូវធ្វេសប្រហែសនោះទេ បើទោះបីជាបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩រួចហើយក៏ដោយ៕   
ដោយសារជំងឺកូវីដ-១៩ អូសបន្ថាយពេលកាន់តែយូរទៅៗ ការប្រុងប្រយ័ត្នរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការការពារខ្លួនពីជំងឺនេះ ហាក់ថយចុះបន្តិចម្តងៗ។ ជាពិសេស នៅពេលដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ទៀតនោះ ប្រជាពលរដ្ឋមួយចំនួន រឹតតែធ្វេសប្រហែសក្នុងការពារខ្លួនពីជំងឺនេះ។
៣គ្រាប់របស់ Salah សម្រេចបានដោយការទាត់បាល់ប៉េណាល់ទី២គ្រាប់ និងស៊ុតវូលេ១គ្រាប់នៅនាទី (៤, ៣៣ និង៨៨) និង Virgil van Dijk ធ្វើបានមួយគ្រាប់ដោយប្រើក្បាលនៅនាទី២០។ ដោយឡែក៣គ្រាប់របស់ Leeds ដែលជាក្រុមទើបឡើងពីលីគទីពីរ ស៊ុតបញ្ចូលទីដោយ Jack Harrison, Patrick Bamford និង Mateusz Klich ដែលជាគ្រាប់បាល់តាមស្មើ មុន Salah បន្ថែមគ្រាប់ជ័យជម្នះ។   នេះជាការធ្វើបាន Hat-trick ក្នុងជំនួបបើកឆាកលីគលើកដំបូងសម្រាប់ខ្សែប្រយុទ្ធសញ្ជាតិអេហ្ស៊ីប និងជាលើកដំបូងរបស់ក្រុមហង្សក្រហម បន្ទាប់ពី John Aldridge ធ្វើបានដូច្នេះកាលពី ៣២ឆ្នាំមុន។   ៣ពិន្ទុនេះ បានជួយក្រុមការពារតំណែងជើងឯកដែលមានលោក Jurgen Klopp ជាអ្នកចាត់ការឈរចំណាត់ថ្នាក់ទី៣បណ្តោះអាសន្ន ខណៈ Arsenal នៅកំពូលតារាង។ ក្រុមកាំភ្លើងធំ ក្រោមការដឹកនាំរបស់លោក Mikel Arteta បានទទួលលទ្ធផលដ៏គាប់ប្រសើរក្រោយឈ្នះ Fulham ដែលទើបឡើងមកលីគកំពូលរដូវកាលនេះដល់ទៅ ៣-០។      ៣គ្រាប់របស់ Arsenal ធ្វើបានដោយ Alexandre Lacazette ខ្សែការពារ Gabriel និង Pierre-Emerick Aubameyang។ ទាំង៣គ្រាប់នេះដែរ សុទ្ធតែទទួលបានពីការបញ្ចូនបាល់ (Assist) ពី Willian ទាំង៣លើក។ ខ្សែបម្រើសញ្ជាតិប្រេស៊ីលរូបនេះ ទើបផ្លាស់ចេញពី Chelsea ដោយគ្មានតម្លៃខ្លួននៅដើមរដូវកាលថ្មីនេះ។   ដោយឡែកជំនួប២គូទៀត Crystal Palace បានយកឈ្នះ Southamton ១-០ ហើយ Newcastle United យកឈ្នះ West Ham United ២-០។ សារិការព្រៃឈរនៅលេខរៀងទី២ បណ្តោះអាសន្ន ខណៈ Crystal Palace នៅលេខ៤ ដោយទទួលបាន៣ពិន្ទុដូចគ្នា៕    
Mohamed Salah រកបាន៣គ្រាប់ម្នាក់ឯង (Hat-trick) ដើម្បីជួយម្ចាស់ការពារជើងឯក Liverpool យកឈ្នះ Leeds United ក្នុងលទ្ធផល ៤-៣ នាការប្រកួតបើកឆាក Premier League នៅយប់ថ្ងៃទី១២ ខែកញ្ញា។ Willian ដែលទើបចេញពី Chelsea បានជួយ Arsenal រកបាន៣ពិន្ទុសម្រាប់ជំនួបដំបូងរដូវកាល ២០២០-២១ ផងដែរ តាមរយៈការបញ្ជូនបាល់៣លើក (Assist) ដើម្បីយកឈ្នះ Fulham ៣-០។
ក្នុងចំណោមបន្លែផ្លែឈើដែលនាំចូលពីវៀតណាមតាមច្រកអូយ៉ាដាវចំនួន២៩មុខ សមត្ថកិច្ច បានដកហូតចំនួន៣មុខ រួមមាន ម្ទេស ស្ពៃស និងស្ពៃចង្កិះ ដោយសាររកឃើញមានសាធាតុគីមី។ នេះបើតាមការចុះផ្សាយរបស់គេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃទី១៣ ខែមិថុនា។ បន្លែទាំង៣មុខនេះ ត្រូវបានសមត្ថកិច្ចដកហូត និងយកទៅបំផ្លាញចោល ព្រមទាំងធ្វើការណែនាំអាជីវករឲ្យប្រុងប្រយ័ត្ន និងបញ្ឈប់ការនាំចូលទំនិញបន្លែមានជាតិគីមី ដែលនាំចូលពីប្រទេសជិតខាងផងដែរ។     គេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិ បានដកស្រង់ប្រសាសន៍ លោក ជា អ៊ាកឃឹម អនុប្រធាននាយកដ្ឋានមន្ទីរពិសោធន៍ ថា  ជារៀងរាល់ខែ នាយកដ្ឋានមន្ទីរពិសោធន៍ បានសហការណ៍ជាមួយសាខាកាំកុងត្រូល មន្ទីរពាណិជ្ជកម្ម តាមបណ្ដាខេត្ត ចុះត្រួតពិនិត្យនិងធ្វើការពិសោធន៍ ចំពោះគ្រឿងឧបភោគ បន្លែ ផ្លែឈើ នៅតាមបណ្ដាផ្សារនានា ដើម្បីលើកកម្ពស់ សុវត្ថភាពចំណីអាហារជូនពលរដ្ឋ។  លោកបន្តថា ក្នុងករណីពិនិត្យទៅឃើញសារធាតុគីមី សមត្ថកិច្ចជំនាញនិងដកហូត យកទៅកំទេចចោលភ្លាមៗ ដោយមិនអនុញ្ញាតឲ្យដាក់តាំងលក់បន្តទៀតឡើយ។ លោកបន្ថែមថា ក្រុមការងាររបស់ខ្លួន បានចុះត្រួតពិនិត្យចំនួន១៧ខេត្ត គិតទាំងខេត្តរតនគិរីនេះផងដែរ។ លោក ជា អ៊ាកឃឹម ក៏បានសុំអំពាវនាវដល់អាជីវករ បញ្ឈប់ការនាំចូលនូវបន្លែផ្លែឈើពីប្រទេសជិតខាង ដើម្បីធ្វើឲ្យប្រជាកសិករខ្មែរ ដែលបង្កបង្កើនផល បន្លែផ្លែឈើ ក្នុងប្រទេស មានជីវភាពធូរធារ៕   
ភ្នំពេញ៖ មន្ត្រីមន្ទីរពិសោធន៍នៃអគ្គនាយកដ្ឋានកាំកុងត្រូល បានសហការណ៍ជាមួយកាំកុងត្រូលនៅខេត្តរតនគិរី បានដកហូតបន្លែចំនួន៣មុខ រួមមាន ស្ពៃស ស្ពៃចង្កិះ និងម្ទេស មានជាតិគីមី ដែលនាំចូលពីវៀតណាម តមច្រកអន្តរជាតិអូរយ៉ាដាវ។   
សម្រាប់ព្រលានយន្តហោះអន្តរជាតិភ្នំពេញទទួលបានកំណើនអ្នកដំណើរកើន ២៤.៥ភាគរយ ព្រលានយន្តហោះអន្តរជាតិសៀមរាប២១.៨ភាគរយ និងព្រលានយន្តហោះអន្តរជាតិក្រុងព្រះសីហនុ កើនឡើង ១៦.២ ភាគរយ។ លោក ខែក នរិន្ទដា នាយកផ្នែកទំនាក់ទំនងនៅក្រុមហ៊ុន Cambodia Airports មានកត្តាមួយចំនួនដែលធ្វើឲ្យចំនួនអ្នកដំណើរឆ្លងកាត់ព្រលានយន្តហោះទាំង៣របស់កម្ពុជាកើនឡើង ក្នុងនោះមានដូចជាស្ថានភាពសេដ្ឋកិច្ច និងអត្រាកំណើនអ្នកដំណើរដ៏រឹងមាំរបស់កម្ពុជា ការបើកជើងហោះហើរថ្មីៗពីប្រទេសផ្សេងៗមកកម្ពុជា និងកំណើនការធ្វើដំណើរតាមផ្លូវអាកាសរបស់ពិភពលោក និងក្នុងតំបន់អាស៊ី ប៉ាស៊ីហ្វិក។  សម្រាប់ លោក ខែក នរិន្ទដា អាកាសចរណ៍កម្ពុជា បានដើរតួនាទីដ៏សំខាន់ក្នុងការលើកកម្ពស់វិស័យទេសចរណ៍ និងសេដ្ឋកិច្ចកម្ពុជា ដែលបានទទួលការមកដល់ភ្ញៀវទេសចរអន្តរជាតិ និងទេសចរក្នុងស្រុកផងដែរ។ សូមបញ្ជាក់ថា Vinci Airports ជាក្រុមហ៊ុនមេរបស់Cambodia Airport ដែលកំពុងគ្រប់គ្រងភាគហ៊ុន៧០ ភាគរយ លើការវិនិយោគរួមគ្នា។ ក្រុមហ៊ុននេះ ក៏កំពុងបោះទុន១០០ លានដុល្លារបន្ថែម វិនិយោគលើការបង្កើនសមត្ថភាពព្រលានយន្តហោះភ្នំពេញ និងសៀមរាប ដើម្បីទទួលអ្នកដំណើរសរុប១០លាននាក់ក្នុងមួយឆ្នាំ៕
គិតត្រឹមត្រីមាសទី៣ឆ្នាំ២០១៧នេះ អ្នកដំណើរឆ្លងកាត់ព្រលានយន្តហោះអន្តរជាតិអន្តរជាតិភ្នំពេញ សៀមរាប និងព្រះសីហនុ មានប្រមាណ៦លាន៣សែននាក់ កើនចំនួន២៥.៧ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៦ ។ នេះបើតាមរបាយការណ៍សកល ដែលបានពីក្រុមហ៊ុន Vinci Airports ជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុន Cambodia Airport ។
អត្ថបទទាក់ទង   ជម្រុះ World Cup៖ ហេតុអ្វីអន្តរជាតិចាប់អារម្មណ៍ជាពិសេសជំនួបអ៊ីរ៉ង់ និងកម្ពុជា? ទីភ្នាក់ងារព័ត៌មាននិស្សិតអ៊ីរ៉ង់ (ISNA) ប៉ាន់ស្មានថាសំបុត្រជាង៣៥០០សន្លឹកត្រូវបានក្រុមស្ត្រីអ៊ីរ៉ង់ទិញរួចអស់ហើយដើម្បីមើលការប្រកួតរវាងក្រុមជម្រើសជាតិអ៊ីរ៉ង់ ទល់កម្ពុជា នៅថ្ងៃទី១០ ខែតុលា នាកីឡដ្ឋាន Azadi។ នេះជាសំបុត្រស្របច្បាប់សម្រាប់ស្ត្រីអ៊ីរ៉ង់លើកដំបូងក្នុងប្រវត្តិសាស្ត្រ បន្ទាប់ពីជាប់បម្រាមរយៈពេលជិត៤០ឆ្នាំមក។ កាលពីថ្ងៃទី២២ កញ្ញា ប្រធានសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) លោក Gianni Infantino ប្រកាសថាស្ត្រីអ៊ីរ៉ង់បានអនុញ្ញាតឲ្យចូលមើលការប្រកួតក្រុមបុរសដោយសេរីក្នុងជំនួបវគ្គជម្រុះជុំទី២នៃពានរង្វាន់កីឡាបាល់ទាត់ពិភពលោក ឆ្នាំ២០២២ នៅកាតា រួមទាំងការប្រកួតផ្សេងៗទៀត។ ការប្រកាសនេះ កើតឡើងបន្ទាប់ពីអ្នកគាំទ្រស្ត្រីអ៊ីរ៉ង់ម្នាក់នាង Sahar Khodayari ដុតសម្លាប់ខ្លួននៅមុខតុលាការ ដ្បិតនាងត្រូវកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ៦ខែ ពីបទព្យាយាមចូលកីឡដ្ឋានដោយបន្លំខ្លួនស្លៀកពាក់ជាបុរស។ យ៉ាងណាក៏ដោយ បើទោះជាមានការជំរុញពី FIFA ក្តី ប៉ុន្តែខាងភាគីអាជ្ញាធរអ៊ីរ៉ង់នៅមិនទាន់បើកទូលាយសម្រាប់ស្ត្រីនៅឡើយទេ ដោយពួកគេកំណត់ចំនួនស្ត្រីចូលកីឡដ្ឋានត្រឹមតែ ៤៦០០នាក់ប៉ុណ្ណោះ ខណៈកីឡដ្ឋាន Azadi អាចផ្ទុកអ្នកទស្សនាផ្ទាល់រហូតដល់ទៅ ៩០០០០នាក់។ មានការអនុញ្ជាតិពីសំណាក់អាជ្ញាធរអ៊ីរ៉ង់មែនតែអង្គការឃ្លាំមើលសិទិ្ធមនុស្សបង្ហាញក្តីបារម្ភខ្លាំង ជុំវិញសិទ្ធិរបស់ស្ត្រីក្នុងវិស័យបាល់ទាត់ក្នុងប្រទេសកាន់សាសនាឥស្លាមមួយនេះ។ ស្ត្រីអ៊ីរ៉ង់ពីររូបដែលធ្លាប់បានធ្វើយុទ្ធនាការប្រឆាំងនឹងការហាមប្រាមចូលកីឡដ្ឋាន បានប្រាប់អង្គការសិទិ្ធមនុស្សមួយនេះអំពីឧបសគ្គជាក់ស្តែងនិងគ្រោះថ្នាក់សម្រាប់ស្ត្រី។ សកម្មជនស្ត្រីម្នាក់មកពីក្រុម OpenStadiums (ក្រុមទាមទារឲ្យផ្តល់សិទ្ធិចូលកីឡដ្ឋាន) ដែលសុំមិនបញ្ចេញឈ្មោះដើម្បីការពារសុវត្ថិភាពខ្លួននិយាយថា៖«យើងអាចប្រឈមមុខនឹងការជាប់ពន្ធនាគារច្រើនឆ្នាំ។ ស្ត្រីដែលពាក់ពុកចង្ការបន្លំខ្លួនមិនមែនជាសកម្មជនទេ។ ពួកគេគឺជាអ្នកគាំទ្រដែលគ្រាន់តែចង់ចូលរួមទស្សនាការប្រកួតប៉ុណ្ណោះ។ បើពួកគេបញ្ជូនអ្នកទៅពន្ធនាគារគឺទោសអ្នកស្មើនឹងឧក្រិដ្ឋជន ដែលអ្នកគ្រាន់តែចូលមើលប្រកួតបាល់ទាត់នោះ។ មិនត្រឹមប៉ុណ្ណោះ ទោសមួយនេះនឹងធ្វើបាបអ្នកមួយជីវិត ពោលគឺនៅពេលអ្នកដាក់សុំការងារធ្វើ គឺគេមិនទទួលយកអ្នកឡើយ»។ Human Rights Watch បានផ្តល់យោបល់ទៅកាន់ FIFA ថាស្ថាប័នគ្រប់គ្រងកីឡាបាល់ទាត់ពិភពលោកមួយនេះ គួរប្រើឥទ្ធិពលខ្លួនទៅកាន់អាជ្ញាធរអ៊ីរ៉ង់ដើម្បីដាក់កំហិតឲ្យពួកគេលុបចោលការកំណត់ចំនួនស្ត្រីចូលកីឡដ្ឋានដែលជាការរើសអើងមួយ ហើយអនុញ្ញាតឲ្យស្ត្រីនៅក្នុងប្រទេសអ៊ីរ៉ង់ទាំងអស់ដែលចង់ចូលរួមមើលការប្រកួតបាល់ទាត់អាចមានសិទ្ធិគ្រប់គ្នា៕
អង្គការឃ្លាំមើលសិទិ្ធមនុស្ស (Human Rights Watch) យល់ឃើញថា ផែនការរបស់អ៊ីរ៉ង់ដើម្បីកំណត់ចំនួនស្ត្រីអាចចូលរួមទស្សនាក្នុងការប្រកួតកីឡាបាល់ទាត់បុរសនៃជំនួបវគ្គជម្រុះ FIFA World Cup 2020 នៅក្រុងតេហេរ៉ង់ជាការបោកបញ្ឆោត រើសអើង និងជាគ្រោះថ្នាក់សម្រាប់ស្ត្រីដដែល។
ជាក់ស្តែងគ្រាន់តែប្រឡូកនៅលើបណ្តាញសង្គមក្នុងរយៈពេលខ្លីប៉ុណ្ណោះ ទំព័រហ្វេសប៊ុក អ្នកនាង លីឈីង ដែលមានឈ្មោះថា JChing Cosmetic មានអ្នកតាមដាន (Followers) ចំនួន 235K និង TikTok ឈ្មោះ saolyching (JJChing) មានអ្នកចូលចិត្ដសរុប 903.8K Likes។    អ្នកនាង សៅ លីឈីង ហៅចែ JJ Ching បានឲ្យដឹងថាដើមចមដែលជំរុញឲ្យ អ្នកនាងបង្កើតមាតិកាលើបណ្តាញសង្គមដោយសារតែជាចំណង់ចំណូលចិត្តផ្ទាល់ខ្លួន និងស្រឡាញ់ការចែករំលែកនូវបទពិសោធន៍ល្អៗ ទៅកាន់អ្នកទស្សនា។  អ្នកនាង បានបន្ថែមថា ខ្ញុំមិនដែលនឹកស្មានថាវីដេអូ ដែលនាងខ្ញុំបង្ហោះលើបណ្តាញសង្គម ទទួលបានការគាំទ្រដល់ថ្នាក់នេះឡើយ! នេះប្រហែលមកពីមាតិការបស់នាងខ្ញុំ ចាក់ត្រូវបេះដូងអ្នកគាំទ្រ ក៏ដូចជាមានប្រយោជន៍សម្រាប់ពួកគាត់។ នាងខ្ញុំពិតជាមានក្តីរំភើបក្រៃលែង ហើយនឹងព្យាយាមផលិតនូវវីដេអូថ្មីៗ ល្អៗ ដែលជាគុណប្រយោជន៍ដល់អ្នកទស្សនាបន្ថែមទៀត។      គួររំលឹកផងដែរថា អ្នកនាង សៅ លីឈីង ហៅចែ JJ Ching មិនត្រឹមតែជា Influencer និង អ្នកបង្កើតមាតិកាលើបណ្តាញសង្គមកំពុងលេចធ្លោតែប៉ុណ្ណោះទេ ប៉ុន្តែអ្នកនាងថែមទាំងជាម្ចាស់ក្រុមហ៊ុន JChing Cosmetic ថែមទៀតផង។   ក្រៅពីនេះ អ្នកនាង សៅ លីឈីង ហៅចែ JJ Ching តែងតែចូលរួមសកម្មភាពសប្បុរសធម៌ តាមរយៈការជួយដល់កុមារកំព្រា ប្រជាជនក្រីក្រ ស្រ្តីមេម៉ាយ មនុស្សចាស់ជរា  និង មន្ទីរពេទ្រគន្ធបុប្ផា ជដើម៕  
អ្នកនាង សៅ លីឈីង ហៅចែ JJ Ching ត្រូវបានគេស្គាល់ថា ជា Content Creator ដ៏ឆ្នើមមួយរូប ក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈ វីដេអូខ្លីបខ្លីៗ អំពីជីវិតពិតប្រចាំថ្ងៃ និងសកម្មភាពសប្បុរធម៌។
  កញ្ញា គី ចិត្រមិនា ភ្ញៀវទេសចរដែលបានធ្វើដំណើរឡើងភ្នំឱរ៉ាល់កាលពីដើមខែសីហា បានបង្ហាញបទពិសោធន៍នៃដំណើរផ្សងព្រេងមួយនេះថា៖ «ដំបូងពេលដល់ជើងភ្នំរៀងហត់បន្តិច ប៉ុន្តែពេលឡើងមកដល់លើកំពូល គឺសប្បាយព្រោះអត់ដែលគិតថាខ្លួនឯងឡើងដល់។ នៅពេលដល់កំពូលគឺមានមោទកភាពចំពោះខ្លួនឯងដែលអាចធ្វើបាន»។   ទោះបីការឡើងភ្នំឱរ៉ាល់ ជាលើកទី១ របស់កញ្ញា មិនាក៏ដោយ តែយុវតីរូបនេះ ប្រើពេលជាង ៤ម៉ោងប៉ុណ្ណោះ ដើម្បីឡើងដល់កំពូលភ្នំឱរ៉ាល់ ដែលមានកម្ពស់ ១៨១៣ម៉ែត្រ។ បើតាមកញ្ញា មិនា មូលហេតុដែលជ្រើសរើសឡើងភ្នំឱរ៉ាល់ ព្រោះជាភ្នំដែលខ្ពស់ជាងគេនៅកម្ពុជា ហើយជាកន្លែងដែលនាងមានបំណងចង់មកយូរហើយ។   ដើម្បីជ្រាបកាន់តែច្បាស់ សូមអញ្ជើញទស្សនាវីដេអូដូចតទៅ៖      ចំណែកមិត្តភក្តិមួយក្រុម ដែលជាបុរសមានគ្នាបីនាក់ បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនក្នុងដំណើរផ្សងព្រេងឡើងភ្នំជាលើកទីមួយនេះថា៖ «មូលហេតុដែលសម្រេចចិត្តឡើងភ្នំឱរ៉ាល់ ព្រោះជាភ្នំដែលខ្ពស់ជាងគេ។ ថែមទាំងចង់ជម្នះខ្លួនឯង ព្រោះនេះជាកម្មវិធីផ្សងព្រេងមួយ ដែលត្រូវឡើងចុះភ្នំមួយក្នុងរយៈពេលត្រឹមមួយថ្ងៃ»។    ក្នុងចំណោមមិត្តភក្តិបុរសទាំងបីនាក់ លោក ជា ឌី បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនថា៖ «ពេលឡើងដល់គឺមានអារម្មណ៍ថាស្រស់ស្រាយ ហើយមានអារម្មណ៍ថាបានមកដល់ចំណុចកំពូលក្នុងប្រទេសកម្ពុជា។ សម្រាប់អាកាសធាតុ បើប្រៀបជាមួយប្រទេសដទៃមិនចាញ់គ្នាទេ សីតុណ្ហភាពត្រឹមប្រហែល១០អង្សា ហើយមានភ្លៀងតិចៗទៀតវាត្រជាក់ស្រួល ជាពិសេសធម្មជាតិខៀវស្រងាត់»។   ទេសចរដែលបានផ្សងព្រេងឡើងភ្នំឱរ៉ាល់វិលល្ងាច សំណូមពរឲ្យភ្ញៀវទេសចរទាំងអស់ទាំងបុរសនិងស្ត្រី គួរឡើងភ្នំឱរ៉ាល់ ព្រោះជាភ្នំដែលខ្ពស់ជាងគេក្នុងប្រទេសកម្ពុជា។ ពិសេសការឡើងភ្នំ ជាការជម្នះខ្លួនឯង ដើម្បីទទួលបានបទពិសោធន៍ថ្មី។ មិនត្រឹមតែប៉ុណ្ណោះ ភ្ញៀវទេសចរអាចគយគន់ទេសភាពដ៏ស្រស់ស្អាតទៀតផល៕  
កំពង់ស្ពឺ៖ ដំណើរផ្សងព្រេងកាត់ព្រៃភ្នំ ដើម្បីឡើងដល់កំពូលភ្នំដែលខ្ពស់បំផុតនៅកម្ពុជា ដោយចំណាយរយៈពេលត្រឹមតែមួយថ្ងៃ ជាបទពិសោធន៍ថ្មីរបស់ក្រុមអ្នកចូលចិត្តធ្វើដំណើរផ្សងព្រេង។  ហេតុផលដែលយុវជនមួយក្រុម សម្រេចចិត្តឡើងចុះភ្នំឱរ៉ាល់ត្រឹមរយៈពេលពី៨ទៅ៩ម៉ោងក្នុងថ្ងៃតែមួយ ព្រោះចង់ជម្នះនឹងខ្លួនឯង និងដឹងពីសមត្ថភាពរបស់ខ្លួន។
  ប្រេងសាំងធម្មតាមានតម្លៃត្រឹម  ៤ ២០០រៀល ខណៈម៉ាស៊ូត មានតម្លៃ ៣ ៩៥០រៀលក្នុងមួយលីត្រ។ តម្លៃប្រេងឥន្ធនៈទាំងនេះត្រូវបានអនុវត្តពីថ្ងៃទី១ដល់១០ឧសភា ឆ្នាំ២០២៣។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ដែលតម្រូវឱ្យគ្រប់ស្ថានីយ៍ប្រេងឥន្ធនៈ អនុវត្តតាមតម្លៃនេះឱ្យបានខ្ចាប់ខ្ជួន។   ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ក្នុងករណីស្ថានណីយ៍/ ដេប៉ូប្រេងឥន្ធនៈណាដែលមិនមានអនុលោមភាព ពោលគឺខុសនឹងបទប្បញ្ញត្តិចំពោះអតិថិជន នឹងត្រូវបានមន្រ្តីជំនាញធ្វើការពិន័យទៅតាមនីតិវិធីដែលមានចែង និងធ្វើកិច្ចសន្យាដោយផ្ទាល់ក្នុងការបញ្ឈប់អំពើកេងបន្លំគ្រប់រូបភាពទាំងអស់របស់ខ្លួន៕   
ដើមខែឧសភានេះ ប្រេងសាំងធម្មតាមានតម្លៃត្រឹម  ៤ ២០០រៀលក្នុងមួយលីត្រ។ តម្លៃនេះ បានធ្លាក់ចុះចំនួន២០០រៀលក្នុងមួយលីត្រ បើធៀបនឹងរយៈពេល១០ថ្ងៃមុន។
ពេលនេះ ក្រុមសមត្ថកិច្ច កំពុងតាមរកជនសង្ស័យឈ្មោះ Gokmen Tanis អាយុ៣៧ឆ្នាំ ដែលមានដើមកំណើតតួកគី៕
យ៉ាងហោចណាស់មនុស្ស៣នាក់ស្លាប់ និងរបួស៩នាក់ ក្នុងការបាញ់រះទៅលើរថភ្លើងអគ្គិសនីមួយនៅក្រុង Utrecht ប្រទេសហូឡង់ នាថ្ងៃចន្ទនេះ។ CNN ដកស្រង់តុល្យការនេះ ដោយផ្អែកតាមការអះអាងរបស់លោក Jan Van Zaen ដែលជាចៅហ្វាយក្រុង។
  ជាការពិត វិស័យទេសចរណ៍ បានចូលរួមចំណែកយ៉ាងខ្លាំងនៅផលិតផលក្នុងស្រុកសរុប (GDP) របស់ថៃ ប៉ុន្តែវាត្រូវបានបង្អាក់ដោយជំងឺកូវីដ-១៩ ដែលផ្ទុះឡើងនៅចុងឆ្នាំ២០១៩។ យ៉ាងណាមិញ ពេលនេះ វិស័យទេសចរថៃ ចាប់ផ្តើមងើបឡើងវិញហើយ ក្រោយរដ្ឋាភិបាលថៃ បានដាក់ចេញគោលនយោបាយមួយចំនួន ខណៈលក្ខខណ្ឌរឹតត្បិតប្រទេស ក៏ត្រូវដកចេញដែរ។   តាមការផ្តល់ចំណាត់ថ្នាក់នៅក្នុងឆ្នាំ២០១៧ ថៃ បានជាប់ចំណាត់ថ្នាក់នៅលំដាប់ទី៩ ដែលជាប្រទេសទាក់ទាញភ្ញៀវទេសចរដ៏ច្រើនជាងគេបំផុតនៅលើពិភពលោក ដោយទទួលបានភ្ញៀវទេសចរប្រមាណ ៣៥លាននាក់។ ការវាយតម្លៃនេះ ធ្វើឡើងដោយ អង្គការទេសចរណ៍ពិភពលោក (UNWTO) របស់អង្គការសហប្រជាជាតិ។    ស្របគ្នានេះ ត្រឹមរយៈពេល ៩ខែប៉ុណ្ណោះ ក្នុងឆ្នាំ២០២៣ ថៃបានទទួលអ្នកដំណើរច្រើនជាង ១៨លាននាក់ និងរកចំណូលបានជាង ២០ពាន់លានដុល្លារ។ ថៃ បានដាក់គោលដៅទទួលអ្នកដំណើររហូតដល់ ៣០លាននាក់ នៅក្នុងឆ្នាំ២០២៣ រួមទាំងចំណូល ៤០ពាន់លានដុល្លារ។    តើហេតុអ្វីបានជាថៃ អាចរកភ្ញៀវទេសចរបានច្រើនជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍? តើរដ្ឋាភិបាលប្រទេសមួយនេះ បានប្រើប្រាស់យុទ្ធសាស្រ្តអ្វី ដើម្បីទាក់ទាញភ្ញៀវទេសចរ?    ១. គោលនយោបាយទាក់ទាញភ្ញៀវទេសចរ   គោលនយោបាយទាក់ទាញភ្ញៀវទេសចររបស់ថៃ ត្រូវបានរៀបចំឡើងយ៉ាងល្អ មានគម្រោងច្បាស់លាស់ និងត្រូវបានប្រតិបត្តិយ៉ាងប្រសើរ។ ដើម្បីទាក់ទាញភ្ញៀវទេសចរ ថៃ បានដាក់បញ្ចូលវិស័យទេសចរទៅក្នុងរបៀបវារៈអភិវឌ្ឍជាតិ នៅក្នុងឆ្នាំ២០០៩ ហើយផែនការអភិវឌ្ឍវិស័យទេសចរណ៍ជាតិឆ្នាំ២០១២-២០១៦ ក៏ត្រូវបានអភិវឌ្ឍផងដែរ។ ក្រោមគោលនយោបាយបែបនេះ ថៃបានបង្កើនកិច្ចខិតខំ ក្នុងការឆ្នៃតំបន់ទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធអគារ ការពង្រឹងធនធានមនុស្ស រួមទាំងការដាក់ចេញបទបញ្ញត្តិ និងវិធានផ្សេងៗជាដើម។    បន្ថែមពីនេះ ថៃ បានលើកតម្កើងវិស័យទេសចរណ៍របស់ខ្លួនយ៉ាងខ្លាំងនៅលើអន្តរជាតិ។ ជាការពិត ថៃបានលើកតម្កើងតាមរយៈការទទួលកិច្ចប្រជុំ ឬសន្និសីទអន្តរជាតិ ដោយរួមទាំងកែលម្អការទទួលភ្ញៀវ និងសន្និសីទផ្សេងៗ។ លើសពីនេះ ថៃក៏បានកែលម្អសុវត្ថិភាព និងទាំងស្តង់ដារផាកសុខភាពផង។    ២. គោលនយោបាយលើកលែងទិដ្ឋាការ   ដើម្បីទាក់ទាញភ្ញៀវទេសចរមកប្រទេសខ្លួន ថៃបានដាក់ចេញគោលនយោបាយលើកលែងទិដ្ឋាការសម្រាប់បណ្តាប្រទេសជាច្រើន ដោយក្នុងនោះរួមមានអាម៉េរិក និងសហភាពអឺរ៉ុបផង។ អ្នកដំណើរប្រទេសទាំងនោះ អាចស្នាក់នៅថៃចាប់ពីចន្លោះ ១៤ថ្ងៃ ដល់៩០ថ្ងៃ។    ថ្មីៗនេះ ថៃ បានដាក់ចេញគោលនយោបាយលើកលែងទិដ្ឋាការចំពោះភ្ញៀវទេសចរមកពីចិន និងកាហ្សាក់ស្ថានថែមទៀត ស្របពេលចិនមានថ្ងៃឈប់សម្រាកក្នុងខែតុលា។ គោលនយោបាយនេះ នឹងអនុវត្តសាកល្បងរហូតដល់ដំណាច់ខែកុម្ភៈ ឆ្នាំ២០២៤។    ការអនុវត្តគោលនយោបាយបែបនេះ នឹងជួយឱ្យភ្ញៀវទេសចរអាចស្នាក់នៅក្នុងប្រទេសបានកាន់តែយូរ ហើយចំណាយថវិកាកាន់តែច្រើន។ ការចំណាយរបស់ទេសចរ នឹងក្លាយជាចំណូលរបស់ជាតិដ៏សំខាន់មួយ។    ៣. ការអនុវត្តយុទ្ធសាស្រ្តទេសចរណ៍វេជ្ជសាស្ត្រ   ជាការពិត ថៃជាប្រទេសមួយ ដែលមានប្រព័ន្ធវេជ្ជសាស្រ្តដ៏ខ្លាំងមួយនៅក្នុងតំបន់។ ជុំវិញបញ្ហានេះ ភ្ញៀវទេសចរមួយចំនួន បានស្វះស្វែងរកការព្យាបាលនៅថៃ ដោយសារតែវេជ្ជបណ្ឌិតមានជំនាញ និងពូកែ ខណៈសម្ភារវិជ្ជសាស្រ្តក៏ជឿនលឿន និងជំនាន់ចុងក្រោយផងដែរ។ បន្ថែមពីនេះ ក្រុមគូ្រពេទ្យ ក៏រាក់ទាក់ និងយកចិត្តទុកដាក់សម្រាប់អ្នកជំងឺផង។    តាមការវាយតម្លៃរបស់អ្នកជំនាញ ទេសចរណ៍វេជ្ជសាស្ត្រ អាចនឹងមានកម្រិតលើពីឆ្នាំ២០១៩ ទៅទៀត ដោយអាចមានទំហំប្រមាណ៥៦,៤លានដុល្លារ (២ពាន់លានបាត)។   ជុំវិញទេសចរណ៍វេជ្ជសាស្ត្រនេះ ភ្ញៀវទេសចរ បានស្វះស្វែងរកការព្យាបាលនៅថៃដូចជា ការថែរក្សាសម្រស់ ការពិនិត្យសុខភាព ការព្យាបាលជំងឺផ្សេងៗ រួមទាំងការវះកាត់ជាដើម។    ៤. ការធ្វើឱ្យមានភាពចម្រុះនៅក្នុងវិស័យទេសចរ   ក្រៅពីគោលនយោបាយលើកលែងទិដ្ឋាការ ក៏ដូចជាគោលនយោបាយផ្សេងៗ ថៃធ្វើឱ្យវិស័យទេសចរខ្លួនមានភាពចម្រុះ  ដោយថៃមានទាំងប្រាសាទ សមុទ្រ ក្លឹប បារ កន្លែងកម្សាន្ត ការទិញទំនិញ ការបើកហាងទំនើបៗ ក៏ដូចជាផ្សាររាត្រីជាដើម។    ដោយសារតែធ្វើឱ្យវិស័យទេសចរមានភាពសម្បូរបែបនេះហើយ ទេសចរជាច្រើន ចង់ទៅកម្សាន្តនៅថៃ ដើម្បីសាកល្បងពីបទពិសោធន៍ជាច្រើន ក៏ដូចជាសាកល្បងជីវិតបែបថ្មី។   បន្ថែមពីនេះ ថៃ ក៏បានរៀបចំសណ្តាប់ធ្នាប់ ការការពារសន្តិសុខ និងស្ថិរភាពសាធារណៈសម្រាប់ភ្ញៀវទេសចរផង ដែលវាអាចចូលរួមចំណែកក្នុងការទាក់ទាញភ្ញៀវទេសចរសម្រាប់ប្រទេសខ្លួនផងដែរ៕   
ថៃជាប្រទេសមួយ ដែលទទួលបានភ្ញៀវទេសចរច្រើនជាងគេបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយវិស័យមួយនេះបានដើរតួនាទីដ៏សំខាន់នៅក្នុងសេដ្ឋកិច្ចថៃទាំងកំណើនសេដ្ឋកិច្ច និងចំណូលជាតិ។ តើប្រទេសនេះ ធ្វើអ្វីខ្លះក្នុងការទាក់ទាញទេសចរ?
  លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា បានធ្វើទស្សនកិច្ចទៅកាន់សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីមួយ មានទីតាំងនៅភូមិត្រពាំងអារក្ស ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ កាលពីថ្ងៃទី៣០ មករា ឆ្នាំ២០២០ កន្លងមក។     នៅពេលមន្ត្រីទូតអាមេរិក និងភ្ញៀវដទៀតទៅដល់ គេបានឃើញស្ត្រីជាង១០នាក់ កំពុងមមាញឹកធ្វើការងាររៀងៗខ្លួន ខ្លះគាបគ្រាប់ស្វាយចន្ទី ខ្លះសម្អាត និងអ្នកខ្លះវេចខ្ចប់គ្រាប់ស្វាយចន្ទីដែលបានកែច្នៃរួចរាល់។ បុគ្គលិកទាំងនោះ សុទ្ធតែពាក់ស្រោមដៃ ម៉ាស់  និងពាក់មួកប្លាស្ទិកស្តើងផង ដើម្បីរក្សាអនាម័យ។ អ្នកស្រី អ៊ិន ឡៃហួត ដែលជាម្ចាស់សិប្បកម្ម ក៏បានយកឱកាសនេះ រៀបរាប់ពីដើមចមនៃការបង្កើតសិប្បកម្មខ្នាតតូចរបស់ខ្លួនតែម្តង។    មានសម្បុរស្រអែមស្រស់ មានភាពរួសរាយរាក់ទាក់ អ្នកស្រី ឡៃហួត បន្តរៀបរាប់ប្រាប់លោក W. Patrick Murphy អមជាមួយកាយវិការយ៉ាងរស់រវើកផងថា អ្នកស្រីបង្កើតសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីនៅដើមឆ្នាំ២០១៩ ហើយបច្ចុប្បន្ន មានបុគ្គលិក១៥នាក់ភាគច្រើនជាស្ត្រីមេផ្ទះ។ ការងារនៅក្នុងសិប្បកម្ម ត្រូវបានបែងចែកជាពីរក្រុម ដោយមួយក្រុមជាអ្នកគ្រាប់ស្វាយចន្ទីចេញពីសំបក និងក្រុមទៀត ជាអ្នកសម្អាតគ្រាប់ស្វាយចន្ទី។    កសិករវ័យ៤៤ឆ្នាំរូបនេះ បន្តរៀបរាប់ទៀតថា កត្តាចម្បងដែលធ្វើឲ្យខ្លួនបង្កើតសិប្បកម្មច្នៃគ្រាប់ស្វាយចន្ទីនេះ ក៏ដោយសារវតែអ្នកស្រី ក៏ដូចជាកសិករផ្សេងទៀតតែងតែរងគ្រោះ ព្រោះតម្លៃគ្រាប់ស្វាយចន្ទីចុះថោក ពេលប្រមូលផលម្តងៗ។ អ្នកស្រី អ៊ិន ឡៃហួត ដែលបទពិសោធន៍រយៈពេល៨ឆ្នាំ លើការដាំដុះ កែច្នៃ ទីផ្សារ និងកិច្ចការមួយចំនួនលើផលិតផលគ្រាប់ស្វាយចន្ទីផងនោះ រៀបរាប់ថា៖«ដ្បិតខ្ញុំរៀនសូត្របានច្រើន ពីបច្ចេកទេសនានា លើផលិតផលដំណាំគ្រាប់ស្វាយចន្ទី  ប៉ុន្តែខ្ញុំនៅតែជួបបញ្ហាតម្លៃគ្រាប់ស្វាយចុះថោក ដោយសារតែយើងគ្មានទីផ្សារ និងតម្លៃណាមួយច្បាស់លាស់ រវាងអ្នកលក់ និងអ្នកទិញ ធ្វើឱ្យខ្ញុំ និងកសិករដទៃប្រឈមការខាត»។   អត្ថបទទាក់ទង   ទូតអាមេរិក ប្រាប់កសិករនៅកំពង់ធំពីការរួមចំណែករបស់អាមេរិកលើវិស័យកសិកម្មកម្ពុជា   សម្រាប់អ្នកស្រី ឡៃហួត សិប្បកម្មរបស់ខ្លួន នឹងមិនត្រឹមតែបង្កើនតម្លៃបន្ថែមរបស់គ្រាប់ចន្ទីប៉ុណ្ណោះទេ តែថែមទាំងផ្តល់ប្រាក់ចំណូលបន្ថែមដល់កសិករផងដែរ។ អ្នកស្រី អ៊ិន ឡៃហួត រៀបរាប់ដូច្នេះ៖«ក្រៅពីជួយដោះស្រាយបញ្ហាតម្លៃគ្រាប់ស្វាយចន្ទីនៅលើទីផ្សារ ជូនពលរដ្ឋមួយចំនួន សិប្បកម្មខ្ញុំនេះ ក៏មានឆន្ទៈ និងគោលដៅ ចូលរួមលុបបំបាត់អំពើហិង្សាក្នុងគ្រួសារ លុបបំបាត់ភាពក្រីក្រ និងការចំណាកស្រុក តាមរយៈការផ្តល់ការងារឱ្យគាត់ធ្វើ ដោយទទួលបានប្រាក់កម្រៃសមស្របមួយ សម្រាប់ទ្រទ្រង់ជីវភាពគ្រួសាររៀងខ្លួន»។   គ្រាប់ស្វាយចន្ទីអាចប្រមូលផលបានចាប់ពីចុងខែកុម្ភៈ ដល់ខែឧសភា។ ហើយក្នុងរដូវប្រមូលផលឆ្នាំនេះ អ្នកស្រីស្រី ឡៃហួត មានលទ្ធភាពប្រមូលទិញគ្រាប់ស្វាយចន្ទីស្រស់បានតែប្រមាណ១០០តោនប៉ុណ្ណោះ ដោយសារខ្វះដើមទុន និងដោយសារសិប្បកម្មទើបបង្កើត មិនទាន់មានលទ្ធភាពកែច្នៃបានច្រើន។  អ្នកស្រី អ៊ិន ឡៃហួត បាននិយាយដូច្នេះ៖«រាល់ថ្ងៃក្នុងរដូវគ្រាប់ស្វាយចន្ទីប្រមូលផល ចម្ការរបស់កសិករយើង ពួកគាត់បានផ្គត់ផ្គង់ពីមួយឆ្នាំទៅមួយឆ្នាំ គឺមានការកើនឡើងរហូត។ ដូច្នេះ ធ្វើឱ្យយើងខ្វះទុនសម្រាប់ទិញគ្រាប់ស្វាយចន្ទីស្រស់ពីកសិករ»។     ដើម្បីឆ្លើយតបនឹងកំណើនផ្គត់ផ្គង់គ្រាប់ស្វាយចន្ទី របស់កសិករពីមួយឆ្នាំទៅមួយឆ្នាំ និងចង់ឱ្យផលិតផលរបស់ខ្លួន អាចឲ្យនាំចេញទៅក្រៅប្រទេសផងនោះ អ្នកស្រី អ៊ិន ឡៃហួត នឹងសាងសង់រោងសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីថ្មី ដោយសហការជាមួយវិនិយោគិនពីក្រុមហ៊ុនជប៉ុន នៅក្នុងអំឡុងខែមីនា ឆ្នាំ២០២០នេះ។ អ្នកស្រី បានអះអាងប្រាប់សារព័ត៌មានThemyThmey25 ថា សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីថ្មីនេះ នឹងដំឡើងសម្ភារសម្រាប់កែច្នៃគ្រាប់ស្វាយចន្ទី  បន្ទប់កែច្នៃ បន្ទប់វេចខ្ចប់ និងរក្សាគុណភាព ឱ្យមានលក្ខណៈស្តង់ដារអន្តរជាតិ  ព្រមទាំងធានាបានរសជាតិឆ្ងាញ់ និងសុវត្ថិភាពសម្រាប់អ្នកបរិភោគ។   ម្ចាស់សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីរូបនេះ បានបន្តដោយភាពជឿជាក់ថា សិប្បកម្មថ្មីនេះ នឹងរួមចំណែកកាន់តែច្រើន ដល់លើកកម្ពស់ស្រី្ត និងកាត់បន្ថយការចំណាកស្រុក តាមរយៈការផ្តល់ការងារដល់ពលរដ្ឋក្នុងសហគមន៍ ពី២០ ទៅ៣០នាក់។      អ្នកស្រី អ៊ិន ឡៃហួត ស្ថិតនៅក្នុងសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីរបស់អ្នកស្រី ក្នុងភូមិត្រពាំងអារក្ស ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ការខិតខំប្រឹងប្រែងរបស់អ្នកស្រី អ៊ិន ឡៃហួត ត្រូវបានលោក W. Patrick Murphy កោតសរសើរជាខ្លាំង។ លោក Patrick និយាយថា អ្នកស្រី អ៊ិន ឡៃហួត ជាកសិករគំរូល្អមួយរូប សម្រាប់កសិករខ្មែរដទៃទៀតដែលបានអភិវឌ្ឍខ្លួនក្លាយជាសហគ្រិន និងបានរួមចំណែកជួយ ជំរុញជីវភាពគ្រួសារខ្លួនឯងផង និងប្រជាសហគមន៍ផង។ លោក W. Patrick Murphy បញ្ជាក់ដូច្នេះ៖ «ខ្ញុំរីករាយ និងលើកទឹកចិត្តដល់កសិករខ្មែរគ្រប់រូប ឱ្យធ្វើជាគំរូល្អដល់អ្នកដទៃ ក្នុងការអនុវត្តការងារកសិកម្ម ដើម្បីចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច»។   បើតាមអគ្គរដ្ឋទូតរូបនេះ ក្នុងរយៈពេល៧០ឆ្នាំ នៃទំនាក់ទំនងអាមេរិកជាមួយកម្ពុជាមកនេះ អាមេរិក បានផ្តល់ជំនួយដល់កម្ពុជាក្នុងកសិកម្ម ជិត២,០០០លានដុល្លារ តាមរយៈទីភ្នាក់ងារជំនួយអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ(USAID) ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងពាណិជ្ជកម្មជាដើម៕  
កំពង់ធំ៖ តម្លៃកសិផលបានថោក នៅពេលប្រមូលផល មិនមែនជារឿងថ្មីឡើយនៅកម្ពុជា។ តម្លៃកសិផលគ្មានស្ថិរភាពនេះហើយ ដែលបានផ្លាស់ប្តូរឋានៈរបស់អ្នកស្រី អ៊ិន ឡៃហួត ពីអ្នកដាំស្វាយចន្ទីធម្មតាម្នាក់ មកជាម្ចាស់សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីខ្នាតតូចមួយ ដែលមានទីតាំង នៅភូមិត្រពាំងអារក្ស ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ អ្នកស្រី ឡៃហួត បង្កើតសិប្បកម្មនេះ រយៈពេល១ឆ្នាំហើយ ដោយប្រមូលទិញគ្រាប់ស្វាយចន្ទីស្រស់៣៤គ្រួសារ ដែលកំពុងដាំដុះស្វាយចន្ទីនៅលើផ្ទៃដីជាង ៣៤០ហិកតា។
  សមាគមធនាគារកម្ពុជា(ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា(CMA) នៅរសៀលថ្ងៃទី១០ឧសភា បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដែលឆ្លើយតបនឹងការលើកឡើងរបស់អង្គការសម្ព័នខ្មែរជំរឿននិងការពារសិទ្ធិមនុស្ស (លីកាដូ) និងអង្គការសមធម៌កម្ពុជា ពាក់ព័ន្ធនឹងស្ថាប័នហិរញ្ញវត្ថុចំនួន៦នៅកម្ពុជា ដែលអនុវត្តអាជីវកម្មកម្ចី ដោយបានរំលោភបំពានសិទ្ធិមនុស្ស និងបទដ្ឋានសាជីវកម្មអន្តរជាតិ។    ជុំវិញករណីនេះ លោក កាំង តុងងី បានលើកឡើងថា CMA ទទួលស្គាល់នូវក្តីបារម្ភរបស់អង្គការសង្គមស៊ីវិល ជំវិញករណីរំលោភបំពានសិទ្ធិមនុស្សក្នុងសេវាកម្ចីនេះ។  បើតាមលោក កាំង តុងងី កន្លងមកCMA បានរកឃើញករណីមួយចំនួន ដែលបុគ្គលិកប្រព្រឹត្តិខុសដូចជា៖ ការជំរុញឱ្យពលរដ្ឋខ្ចីលុយ និងករណីជំរុញឱ្យពលរដ្ឋលក់ដី លក់ផ្ទះ ដើម្បីសងបំណុល ធនាគារ និងមីក្រូហិរញ្ញវត្ថុ... ជាដើម។ ប៉ុន្តែ លោក អះអាងថា ករណីនេះ មិនមានស្ថានភាពធ្ងន់ធ្ងរដូចការចោទប្រកាន់របស់សង្គមស៊ីវិលឡើយ។    «អ្វីដែលយើងចេញសេចក្តីថ្លែងការណ៍នេះ គឺយើងទទួលស្គាល់ការបារម្ភពីខាងសង្គមស៊ីវិលដែលបានលើកឡើង»។ លោក តុងងី ថ្លែងប្រាប់សារព័ត៌មានថ្មីៗ(ThmeyThmey)តាមទូរសព្ទបែបនេះ ដោយបន្តរៀបរាប់ថា ៖«តាមពិតធ្លាប់រកឃើញរកករណីខុសតិចតួចដែរ តែអ្វីដែលយើងរកឃើញនោះ គឺវាមិនបានកើតឡើងក្នុងប្រព័ន្ធទេ ដោយស្ថិតនៅក្នុងកម្រិតបុគ្គលិកប៉ុណ្ណោះ ហើយបុគ្គលជាបុគ្គលិកនោះ ត្រូវបានប្រឈមមុខចំពោះច្បាប់ផ្សេងៗនៅពេលដែលយើងរកឃើញ»។    ដ្បិតថាសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា ទទួលស្គាល់នូវចំណុចខ្វះខាតមួយចំនួន របស់បុគ្គលិកស្ថាប័នហិរញ្ញវត្ថុក្តី ប៉ុន្តែសមាគមន៍គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ រួមទាំងសមគមធនាគារកម្ពុជា បានបង្ហាញនូវក្តីខកចិត្តជាខ្លាំង ដែលអង្គការលីកាដូ និងអង្គការសមធម៌កម្ពុជា មើលរំលងពីការខិតខំចូលរួមយ៉ាងសកម្មពីវិស័យធនាគារនិងមីក្រូហិរញ្ញវត្ថុ ក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ការកាត់បន្ថយភាពក្រីក្រ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ ជិត៣០ឆ្នាំមកនេះ។    អ្នកនាំពាក្យCMAរូបនេះ បានបន្ថែមថា៖ «អ្វីដែលសង្គមស៊ីវិលលើកឡើង វាមិនផ្តោតទៅលើស្ថាប័នហិរញ្ញវត្ថុតែ៦ហ្នឹងទេ។ តែវាហាក់បង្ហាញថា វិស័យយើងទាំងមូល ដែលបានខំប្រឹងប្រែង២០-៣០ឆ្នាំមកនេះ ក្នុងការជួយប្រជាពលរដ្ឋយើង ក្នុងការស្តារសេដ្ឋកិច្ចជាតិ ដូចគ្មានជាប្រយោជន៍អ្វីសោះ ដោយយកករណីតិចតូច មកចោទប្រកាន់ថាវិស័យទាំងមូល មិនល្អ ឃោរឃៅ និងរំលោភសិទ្ធិពលរដ្ឋ ជាដើម»។    កាលពីថ្ងៃទី៣ឧសភា ឆ្នាំ២០២២ អង្គការលីកាដូ និងអង្គការសមធម៌កម្ពុជា ដែលធ្វើជាអ្នកតំណាងឲ្យអ្នករងគ្រោះពីការខ្ចីប្រាក់កម្ចីខ្នាតតូចពីគ្រឹះស្ថានហិរញ្ញវត្ថុនិងធនាគារ បានដាក់បណ្ដឹងទៅស្ថាប័នឃ្លាំមើលសាជីវកម្មអន្តរជាតិ ដោយប្ដឹងស្ថាប័នហិរញ្ញវត្ថុ ចំនួន៦ ជុំវិញការរំលោភសិទ្ធិមនុស្ស និងលក្ខខណ្ឌសាជីវកម្ម។ ស្ថាប័នឃ្លាំមើលសាជីវកម្ម នឹងពិនិត្យមើលសំណុំរឿង ពាក់ព័ន្ធគម្រោងឥតទានខ្នាតតូចរបស់សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ ដែលផ្ដល់មកកម្ពុជា តាមពាក្យបណ្ដឹងនេះ។     អត្ថបទទាក់ទង   ស្ថាប័នហិរញ្ញវត្ថុ៦ រងបណ្ដឹងរំលោភសិទ្ធិមនុស្ស និងលក្ខខណ្ឌសាជីវកម្មអន្តរជាតិ   គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជាទាំង៦ ដែលរងបណ្ដឹងរំលោភសិទ្ធិមនុស្ស និងលក្ខខណ្ឌសាជីវកម្មអន្តរជាតិ ពីអង្គការសង្គមស៊ីវិលនោះ មាន ធនាគារអេស៊ីលីដា ធនាគារហត្ថា ធនាគារស្ថាបនា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអិលអូអិលស៊ី និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់។    បើតាមលោក កាំង តុងងី កិច្ចការពារអតិថិជន និងអ្នកប្រើប្រាស់ គឺជាកាតព្វកិច្ចរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលបានចូលរួមយ៉ាងសកម្មក្នុងការផ្សាភ្ជាប់ទៅនឹងយុទ្ធសាស្រ្តជាតិ ស្តីពីបរិយាបន្នហិរញ្ញវត្ថុឆ្នាំ២០១៩-២០២៥។ បន្ថែមលើនេះ យន្តការទទួលបណ្តឹង និងគ្រប់គ្រងបណ្តឹងអតិថិជន ក៏ត្រូវបានអនុវត្ត តាមរយៈមធ្យោបាយផ្សេងៗ ធ្វើឡើងដោយគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ។     ជាងនេះទៅទៀត ដើម្បីពង្រឹងនឹងការអនុវត្តការងាររបស់បុគ្គលិក ក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុ ជាង៨ម៉ឺននាក់នៅទូទាំងប្រទេសនេះ សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យាកម្ពុជា បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវក្រមប្រតិបត្តិសម្រាប់វិស័យធនាគារ និងហរិញ្ញវត្ថុ និងការកែសម្រួលឡើងវិញ នូវវិធានផ្តល់ឥណទាន។     លោក កាំង តុងងី បានបញ្ជាក់ថា ក្រមនេះ មានគោលបំណងចម្បងក្នុងការផ្តល់សេវាហិរញ្ញវត្ថុ ប្រកបដោយតម្លាភាព ទទួលខុសត្រូវ ក្រមសីលធម៌ប្រកបដោយវិជ្ជាជីវៈ យុត្តិធម៌ និងការប្រកួតប្រជែងដោយស្មើភាព។ ក្រមនេះ នឹងជួយឱ្យវិស័យធនាគារនិងហិរញ្ញវត្ថុ មានកំណើនរឹងមាំនិងបរិយាបន្ន ព្រមទាំងជំរុញនូវកំណើនសេដ្ឋកិច្ច និងចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ។ នេះជាការបន្ថែមរបស់លោក កាំង តុងងី។    បន្ថែមពីនេះ វគ្គសិក្សាកាតព្វកិច្ចនៃការផ្តល់ឥណទានប្រកបដោយទំនូលខុសត្រូវ ក៏ត្រូវបានដាក់ឱ្យដំណើរការផងដែរ ដែលតម្រូវឱ្យមន្រ្តីផ្តល់ឥណទានពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ចូលរួមសិក្សា និងមានការទទួលស្គាល់ដោយស្ថាប័នដាច់ដោយឡែកមួយទៀត។    ចាប់តាំងពីផ្ទុះកូវីដ-១៩ ហើយគិតត្រឹមខែមីនាឆ្នាំ២០២២ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ បានជួយសម្រួលបន្ទុកដល់អតិថិជនរបស់ខ្លួន ដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ តាមរយៈការធ្វើឥណទានរៀបចំឡើងវិញបានជាង៦២ម៉ឺនគណនី ជាមួយនឹងសមតុល្យសាច់ប្រាក់ប្រមាណ៧ពាន់លានដុល្លារ។ នេះបើតាមសេចក្តីថ្លែងការណ៍រួមរបស់ សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ៕  
ភ្នំពេញ៖ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) ទទួលស្គាល់នូវក្តីបារម្ភរបស់អង្គការសង្គមស៊ីវិល ជុំវិញការរំលោភបំពានសិទ្ធិមនុស្ស នៅក្នុងសេវាកម្មកម្ចី។ ប៉ុន្តែ លោក កាំង តុងងី អ្នកនាំពាក្យCMA បានបញ្ជាក់ថា ករណីទាំងនោះគឺ មិនធ្ងន់ធ្ងរ ឬមានលក្ខណៈជាប្រព័ន្ធ ដូចការលើកឡើងរបស់អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស (លីកាដូ) និងអង្គការសមធម៌កម្ពុជា ឡើយ។
  ជនភៀសខ្លួន Rohingya ប្រហែលជិត១លាននាក់ ដែលភាគច្រើនបានរត់គេចខ្លួនពីការវាយប្រហាររបស់កងទ័ពក្នុងប្រទេសមីយ៉ាន់ម៉ាដែលនៅជាប់ប្រទេសបង់ក្លាដែសក្នុងឆ្នាំ២០១៧ បានមករស់នៅក្នុងជំរំជនភៀសខ្លួនមួយចំនួនដែលគ្មានអនាម័យក្នុងភាគអាគ្នេយ៍ប្រទេសបង់ក្លាដែស។   ដោយមានជនភៀសខ្លួនជាច្រើនបានបដិសេធមិនព្រមត្រឡប់ទៅកាន់លំនៅដ្ឋានដើមរបស់ខ្លួនក្នុងប្រទេសមីយ៉ាន់ម៉ាវិញ ដោយគ្មានការធានាសុវត្ថិភាពនិងសិទ្ធិមនុស្ស និងដោយមានបញ្ហាក្រុមក្មេងស្ទាវប្រើប្រាស់គ្រឿងញៀនកំពុងកើនមានឡើងខ្លាំងនៅតាមជំរំនោះ រដ្ឋាភិបាលប្រទេសបង់ក្លាដែសបានបញ្ចប់ភាពអត់ធ្មត់និងចាប់ផ្តើមគម្រោងផែនការរបស់ខ្លួនក្នុងការបិទជំរំទាំងនោះ។   មន្ត្រីប៉ូលិសបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា មានរថយន្តក្រុងយ៉ាងហោចណាស់ក៏ចំនួន១០ដែរបានដឹកជញ្ជូនជនភៀសខ្លួនចេញពីជំរំជនភៀសខ្លួនក្នុងតំបន់ Cox's Bazar ឆ្ពោះទៅកាន់ទីក្រុងកំពង់ផែ Chittagong។   មន្ត្រីប៉ូលិសមូលដ្ឋានបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា រថយន្តក្រុងទាំង១០នោះបានដឹកជនភៀសខ្លួនប្រមាណ៤០០នាក់ទៅកាន់តំបន់កោះដែលគេបានគ្រោងទុកនោះ។   ការិយាល័យអ.ស.បក្នុងប្រទេសបង់ក្លាដែស បានចេញសេចក្តីថ្លែងការណ៍ខ្លីមួយនៅថ្ងៃព្រហស្បតិ៍នេះ ដោយលើកឡើងថាខ្លួន «មិនមានការពាក់ព័ន្ធ» នៅក្នុងដំណើរការផ្លាស់ប្តូរទីតាំងជនភៀសខ្លួនទាំងនោះទេហើយខ្លួនបានទទួល «ព័ត៌មានតិចតួច» ប៉ុណ្ណោះជុំវិញបញ្ហានេះ៕   សូមចុចទៅប្រភពដើម VOA ត្រង់នេះ
ប្រទេសបង់ក្លាដែសបានចាប់ផ្តើមបញ្ជូនជនភៀសខ្លួន Rohingya ជាច្រើននាក់កាលពីថ្ងៃព្រហស្បតិ៍ទៅកាន់តំបន់កោះមួយដែលធ្វើឲ្យអ.ស.បនិងក្រុមសិទ្ធិមនុស្សមានការព្រួយបារម្ភខ្លាំង ព្រោះទីកោះនោះជាកន្លែងងាយប្រឈមនឹងគ្រោះថ្នាក់ខ្យល់ព្យុះស៊ីក្លូននិងទឹកជំនន់កើតមានឡើង។នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP។
  ជំងឺរលាកផ្លូវដង្ហើមមួយប្រភេទ បានផ្ទុះឡើងនាទីក្រុង Wuhan ចិន តាំងពីខែធ្នូ ឆ្នាំ២០១៩ មកម្លេះ។ រហូតមកដល់ថ្ងៃទី៥ មករា អាជ្ញាធរចិន បានរកឃើញថា ជំងឺប្រភេទនេះ មានចំនួន ៥៩ករណី ប៉ុន្តែវាមិនមានជាជំងឺរលាកសួតកម្រិតធ្ងន់ SARS ឬជំងឺឆ្លងផ្សេងទៀតនោះទេ។    អត្ថបទទាក់ទង   អាជ្ញាធរចិន ថា ជំងឺរលាកសួតដែលកំពុងផ្ទុះឡើងនៅទីក្រុង Wuhan មិនមែនជាជំងឺ SARS យ៉ាងណាក៏ដោយ តាមរបាយការណ៍ថ្មីរបស់អង្គការសុខភាពពិភពលោក ជំងឺរលាកផ្លូវដង្ហើមនៅចិនបច្ចុប្បន្ន អាចមានផ្ទុកវីរុសប្រភេទថ្មី ដែលអាចបង្កឲ្យកើតជំងឺ SARS និង MERS និងជំងឺឆ្លង។ ប៉ុន្តែយ៉ាងណាដ៏ដោយ អ្នកជំនាញត្រូវការព័ត៌មានជាច្រើនទៀតទាក់ទងទៅនឹងវីរុសប្រភេទថ្មីនេះ ដើម្បីសន្និដ្ឋាន ថាតើវីរុសនេះ ដែលអាចបង្កឲ្យបាត់បង់ជីវិតិឬក៏អត់។    វីរុស Coronaviruses គឺជាប្រភេទវីរុសមេ ដែលអាចបង្កឲ្យមានជំងឺផ្តាសាយធម្មតា ទៅជាជំងឺរលាកសួតកម្រិតធ្ងន់ SASR និង MERS។ ប៉ុន្តែប្រភេទខ្លះនៃវីរុសនេះ គឺមិនបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរទេ ហើយប្រភេទខ្លះទៀត គឺបង្កគ្រោះថ្នាក់ខ្លាំង ដែលអាចបណ្តាលឲ្យមនុស្សស្លាប់បាន។ បើតាមសេចក្តីថ្លែងការណ៍របស់អង្គការសុខភាពពិភពលោក ព័ត៌មានដំបូងជុំវិញជំងឺរលាកសួតនៅចិន បានចង្អុលបង្ហាញថា វីរុសCoronaviruses អាចមានវីរុសថ្មីមួយទៀត ដែលអាចបង្កឲ្យកើតជំងឺ SARS និង MERS បាន។   ជាការពិតជំងឺ SARS គឺជាជំងឺរលាកសួតកម្រិតធ្ងន់មួយ ដែលកើតចេញពីភាគខាងត្បូងប្រទេសចិន នាខេត្តGuangdong ក្នុងឆ្នាំ២០០៣។ ជំងឺនេះ គឺឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ តាមរយៈក្អក ឬកណ្តាស់។ ចំណែក MERS វិញ ក៏មានស្ថានភាពជំងឺដូច SARSដែរ ប៉ុន្តែជំងឺMERS គឺផ្ទុះឡើងនៅក្នុងតំបន់មជ្ឈិមបូព៌ា នាប្រទេសអារ៉ាប៊ីសាអូឌីតនាឆ្នាំ២០១២។    នៅក្នុងសេចក្តីថ្លែងការណ៍ដដែលនេះ ក៏បានបញ្ជាក់ថាអាជ្ញាធរចិន បានដឹកនាំពិសោធន៍ និងរកវិធីលុបបំបាត់ចោលវីរុស Coronaviruses និងជំងឺផ្សេងទៀតដែរ។ បានន័យថា ចិនមិនបានទាត់ចោលឡើយថា ជំងឺរលាកសួតនៅទីក្រុង Wuhan អាចមានផ្ទុកវីរុសថ្មីនេះ។    សូមបញ្ជាក់ថា ជំងឺរលាកសួត SARS បានផ្ទុះឡើងម្តងហើយនាប្រទេសចិន ក្នុងឆ្នាំ ២០០៣ ។ ពេលនោះជំងឺ SARS បានរីកសាយភាយយ៉ាងលឿងនៅក្នុងទីក្រុងមួយចំនួនរបស់ចិន ដែលបង្កឲ្យមនុស្សចំនួន ៨០០០នាក់ឆ្លង់ជំងឺមួយនេះ ហើយមនុស្សចំនួន ៧៧៥ បានបាត់បង់ជីវិត ៕
អង្គការសុខភាពពិភពលោក នៅថ្ងៃទី៨ ខែមករា អះអាងថា ករណីជំងឺរលាកសួតនៅក្នុងប្រទេសចិនជាង ៥០ករណី នាទីក្រុង Wuhan អាចមានផ្ទុកវីរុសប្រភេទថ្មី ដែលអាចបង្កឲ្យកើតជំងឺរលាកសួតកម្រិតធ្ងន់ SARS និង MERS បាន។ ប៉ុន្តែនេះគ្រាន់តែជាសង្ស័យរបស់អង្គការសុខភាពពិភពលោកប៉ុណ្ណោះ ព្រោះអ្នកជំនាញ ត្រូវការព័ត៌មានជាច្រើនទៀត។
«លោក កឹម សុខា បានប្រាប់ទៅសហការីឲ្យចូលរួមដោយសប្បុរស ព្រោះជារឿងសោកនាដកម្មរបស់ខ្មែរ មិនមែនជាពេលវេលាចោទគ្នាទេ គឺជាពេលសង្គ្រោះ»។ នេះបើតាមការអះអាងរបស់លោក មុត ចន្ថា បុគ្គលដែលស្និទ្ធនឹងអតីតប្រធានគណបក្សសង្គ្រោះជាតិ ជុំវិញករណីបាក់អគារដែលសម្លាប់មនុស្ស៣៦នាក់ និងបណ្តាលឲ្យ២៣នាក់ទៀតរងរបួស។ លោក មុត ចន្ថា បានសរសេរនៅលើហ្វេសប៊ុករបស់ខ្លួនបន្ថែមយ៉ាងដូច្នេះថា៖ «អស់រយៈពេលបីថ្ងៃនេះ ទោះបីមិនបានទៅដោយផ្ទាល់ដល់ទីកន្លែងកើតហេតុ លោក កឹម សុខា បានសង្កេតឃើញសមត្ថកិច្ចបានខឹតខំប្រឺងប្រែងយ៉ាងខ្លាំង គួរឲ្យកោតសរសើរក្នុងប្រតិបត្តិការជួយសង្គ្រោះ»៕
លោក កឹម សុខា អតីតប្រធានគណបក្សប្រឆាំង បានចូលរួមចំណែកបរិច្ចាគថវិកាចំនួន២០០០ដុល្លារ ដល់ជនរងគ្រោះ និងក្រុមគ្រួសាររបស់ពួកគេក្នុងហេតុការណ៍បាក់រលំអគារនៅខេត្តកែប កាលពីចុងសប្តាហ៍កន្លងមក។
  ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោក-អ្នកនាងទស្សនាបទសម្ភាសរវាង កញ្ញា អ៊ុត រស្មី អ្នកសារព័ត៌មានថ្មីៗ ជាមួយ វេជ្ជបណ្ឌិត លី លីមអ៊ាង ឯកទេសផ្នែក កុមារ និងទារក នៃមន្ទីរពហុព្យាបាលសម្ភពសោភាមានជ័យ ដូចតទៅ៖     លោកវេជ្ជបណ្ឌិតឯកទេសផ្នែកកុមារ និងទារក លី លីម អ៊ាង បានណែនាំថា ទារក ឬកុមារ ត្រូវតែមកទទួលការចាក់ថ្នាំបង្ការ តាមវេជ្ជបញ្ជារបស់គ្រូពេទ្យ ឱ្យបានត្រឹមត្រូវតាមការកំណត់ ហើយបើទារក ឬកុមារ ពន្យារថ្ងៃចាក់វ៉ាក់សាំងយូរ នោះនឹងធ្វើឱ្យការផលិតប្រព័ន្ធភាពស៊ាំរបស់កុមារមិនបានគ្រប់គ្រាន់ ហើយប្រសិទ្ធភាពនៃថ្នាំបង្ការអាចថយចុះ ឬអាចគ្មានប្រសិទ្ធភាពផងដែរ។   បើតាមលោកវេជ្ជបណ្ឌិតឯកទេសផ្នែកកុមារ និងទារក នៃមន្ទីរពហុព្យាបាលសម្ភពសោភាមានជ័យ រូបនេះ បានអះអាងថា ក្រោយពេលចាក់ថ្នាំបង្ការទារក ឬកុមារ អាចមានអាការៈក្ដៅខ្លួនទៅតាមប្រភេទ នៃថ្នាំបង្ការនីមួយៗ ប៉ុន្តែ អាការៈនេះមិនធ្ងន់ធ្ងរនោះទេ។ លោកវេជ្ជបណ្ឌិតឯកទេសផ្នែកកុមារ និងទារក លី លីម អ៊ាង បានណែនាំពីវិធីបញ្ចុះកម្ដៅទារក ឬកុមារក្រោយពេលចាក់ថ្នាំបង្ការយ៉ាងដូច្នេះថា៖«អ្នកម្ដាយអាចយកកន្សែងពោះគោ ជ្រលក់ជាមួយទឹកក្ដៅឧណ្ហៗ ស្អំលើខ្លួនទារក ឬកុមារ ដើម្បីបញ្ចុះកម្ដៅ។ ប្រសិនបើ ទារក ឬកុមារ នៅតែក្ដៅខ្លួនទៀតនោះ អ្នកម្តាយត្រូវតែប្រញាប់យកកូនមកជួបវេជ្ជបណ្ឌិតជំនាញ»៕
ភ្នំពេញ៖ ការចាក់ថ្នាំបង្ការ ឬវ៉ាក់សាំងលើទារក-កុមារ គឺជួយឱ្យទារក ឬកុមារជៀសផុតពីជំងឺផ្សេងៗ និងអាចកាត់បន្ថយអត្រាគ្រោះថ្នាក់ និងស្លាប់ផងដែរ។ លោកវេជ្ជបណ្ឌិត លី លីមអ៊ាង ឯកទេសផ្នែកកុមារ និងទារក បានលើកឡើងថា ទារកទើបកើតត្រូវទទួលការចាក់វ៉ាក់សាំងឬថ្នាំបង្ការ ចំនួនពីរមុខគឺ ថ្នាំបង្ការជំងឺថ្លើមប្រភេទបេ (B) និងថ្នាំបង្ការជំងឺរបេង។ ក្រៅពីថ្នាំបង្ការទាំងពីមុខនេះ កុមារក៏ត្រូវតែទទួលការចាក់ថ្នាំបង្ការលើជំងឺផ្សេងៗទៀត ដូចជា ជំងឺរលោកសួត, ក្អកមាន់, រលាកខួរក្បាល និងជំងឺគ្រុនស្វិតដៃជើងជាដើម។
  ក្នុងកម្មវិធីបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ សម្រាប់អ្នកមានអាយុ៦ឆ្នាំឡើង និងបើកយុទ្ធនាការចាក់សម្រាប់ក្មេងអាយុ៥ឆ្នាំ នៅព្រឹកថ្ងៃទី១វិច្ឆិកា ឆ្នាំ២០២១នេះ សម្តេចនាយករដ្ឋមន្រ្តី បានថ្លែងថា កម្ពុជា មិនត្រូវមើលស្រាលទេសចរខ្មែរនោះទេ។ ក្នុងបរិបទកូវីដ-១៩នៅតែបន្ត ទេសចរខ្មែរ មានឱកាសស្គាល់តំបន់ទេសចរណ៍របស់ខ្លួនច្បាស់ជាងមុន និងអាចផ្ដល់ចំណូលដល់សហគមន៍ទេសចរណ៍នៅតាមតំបន់ផងដែរ។    សម្ដេច ហ៊ុន សែន បញ្ជាក់ដូច្នេះ៖« កុំមើលស្រាលទេសចរខ្មែរឱ្យសោះ! ទេសចរខ្មែរ ចាយ (លុយ) ធំជាងទេសចរបរទេស។ ចាយធំ ហើយហ៊ានដេកសណ្ឋាគារផ្កាយ៥!បើទទួលទានហើយ ដណ្ដើមគ្នាចេញលុយ អាហ្នឹងខ្មែរហើយ តែបើទទួលទានហើយចេញលុយមួយចានម្នាក់ នោះមិនមែនខ្មែរទេ»។   សម្ដេច ហ៊ុន សែន បញ្ជាក់ដែរថា ចំនួនទេសចរខ្មែរ នឹងជួយស្ដារសេដ្ឋកិច្ចប្រទេសបានឡើងវិញ។ «ប្រាក់ចំណូលរបស់ពួកគាត់ នឹងមានកំណើន។ ការងារ នឹងមានកំណើនឡើងវិញ។ រោងចក្រ នៅតែបន្តដំណើរការ។ ផ្ទះសំណាក់ សណ្ឋាគារ នឹងដំណើរការឡើងវិញ»។    ជាមួយគ្នានេះ សម្ដេច ហ៊ុន សែន ក៏បានបញ្ជាក់ពីការបើកដំណើរការទេសចរសុវត្ថិភាព (ទេសចរណ៍វ៉ាក់សាំង) ដែលទាញទេសចរពីក្រៅប្រទេសចូលមកកម្ពុជា។ បច្ចុប្បន្ន កម្ពុជា កំពុងដំណើរការទេសចរណ៍សុវត្ថិភាពក្នុងខេត្តព្រះសីហនុ និិងអាចបើកខេត្តសៀមរាប និងភ្នំពេញ។  សូមជម្រាបថា ភ្ញៀវទេសចរ ដែលមកក្នុងកម្មវិធីទេសចរណ៍វ៉ាក់សាំង តម្រូវឱ្យធ្វើតែតេស្តរកកូវីដ-១៩ នៅពេលមកដល់អាកាសយានដ្ឋានអន្តរជាតិ-ភ្នំពេញ ប៉ុណ្ណោះ។ ក្នុងករណីទទួលបានលទ្ធផលអវិជ្ជមាន ភ្ញៀវទេសចរអាចដើរកម្សាន្តដោយសេរី នៅក្នុងតំបន់ ឬគោលដៅទេសចរដោយសុវត្ថិភាព ដោយមូលដ្ឋានអាជីវកម្មទេសចរណ៍ទាំងអស់ សុទ្ធតែត្រូវបានពិនិត្យការអនុវត្តតាមនីតិវិធីប្រតិបត្តិស្ដង់ដា និងវិធានសុវត្ថិភាពទេសចរជាមុន។    បន្ថែមពីនេះ ភ្ញៀវទេសចរក៏តម្រូវឱ្យ មានធានារ៉ាប់រង សម្រាប់ការព្យាបាលជំងឺកូវីដ-១៩ ជាយថាហេតុ និងសំណងលើការលុបចោលការកក់សេវាកម្មទេសចរណ៍នានា នៅកម្ពុជាជាយថាហេតុ, សំបុត្រយន្តហោះ ,វិញ្ញាបនបត្របញ្ជាក់ថា គ្មានជំងឺកូវីដ-១៩ ចេញក្នុងរយៈពេល៧២ម៉ោងនៃជើងហោះ និង ព័ត៌មានអំពីប្រវត្តិធ្វើដំណើរ១៤ថ្ងៃ មុនពេលចេញមកកម្ពុជា៕ 
សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បញ្ជាក់ថា ទេសចរខ្មែរ មិនអាចទៅលេងកម្សាន្តនៅបរទេសបានដូចមុន ដោយសារជំងឺកូវីដ-១៩។ ដូច្នេះ ទេសចរខ្មែរ មានឱកាសស្គាល់តំបន់ទេសចរណ៍ក្នុងប្រទេសកាន់តែច្បាស់ជាងមុន។
បន្ទាប់ពីមេបញ្ជាការកងទ័ពឥណ្ឌូណេស៊ីលោក Gatot Nurmantyo ក្រសួងការបរទេសឥណ្ឌូណេស៊ីត្រៀមលក្ខណៈរួចរាល់ហើយដើម្បីផ្ញើកំណត់ទូទៅកាន់ក្រសួងការបរទេសអាមេរិក និងកោះហៅតំណាងទូតអាមេរិកនៅឥណ្ឌូណេស៊ីមកសួរនាំ។ យោងតាមទីភ្នាក់ងារព័ត៌មាន Reuters លោក Nurmantyo ត្រូវបាននាយសេនាធិការចម្រុះកងទ័ពអាមេរិកលោក Joseph F Dunford Jr អញ្ជើញឲ្យទៅចូលរួមសន្និសីទស្តីពីការប្រឆាំងចលនាជ្រុលនិយម ដែលរៀបចំឡើងនៅក្រុងវ៉ាស៊ីនតោនចាប់ពីថ្ងៃ ២៣ ដល់ថ្ងៃ ២៤ តុលា។ ប៉ុន្តែនៅថ្ងៃសៅរ៍ទី ២១ ខែតុលា ពេលលោក Nurmantyo ត្រៀមឡើងយន្តហោះ ស្រាប់តែក្រុមហ៊ុនអាកាសចរណ៍ប្រាប់លោកថា ខាងនាយកដ្ឋានពន្ធគយ និងការពារព្រំដែនអាមេរិកមិនអនុញ្ញាតឲ្យលោកចូលទឹកដីអាមេរិកទៅវិញ។  យ៉ាងណាមិញ វាមិនមានការបកស្រាយណាមួយពាក់ព័ន្ធហេតុផលដែលលោកត្រូវហាមចូលទឹកដីអាមេរិកឡើយ។ ប៉ុន្តែឥណ្ឌូណេស៊ីបានស្នើសុំឲ្យក្រសួងការបរទេសអាមេរិក និងស្ថានទូតអាមេរិកប្រចាំក្រុងហ្សាការតាបកស្រាយហើយ។ រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ីលោកស្រី Retno Marsudi បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ដូច្នេះ៖«យើងបានសុំឲ្យក្រសួងការបរទេសអាមេរិក និងស្ថានទូតអាមេរិកប្រចាំក្រុងហ្សាការតាបកស្រាយ ហើយយើងកំពុងរង់ចាំចម្លើយពីគេឥឡូវនេះ»។ បើតាមសម្តីអ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌូណេស៊ី Arrmanatha Nasir ស្ថានទូតឥណ្ឌូណេស៊ីប្រចាំក្រុងវ៉ាស៊ីនតោនត្រៀមផ្ញើកំណត់ទូតបន្ថែមទៀតទៅកាន់រដ្ឋមន្ត្រីការបរទេសអាមេរិកលោក រិចធី ល័រសិន ដើម្បីទាមទារឲ្យលោកបកស្រាយឲ្យអស់មន្ទិលសង្ស័យផងដែរ។ ហើយដើមសប្តាហ៍នេះ ក្រសួងការបរទេសឥណ្ឌូណេស៊ីក៏កោះហៅឯកអគ្គរដ្ឋទូតរងរបស់អាមេរិកមកសួរនាំថែមទៀត។ ដោយឡែកខាងស្ថានទូតអាមេរិកប្រចាំក្រុងហ្សាការតាបានជួយសម្រួលដល់ការធ្វើដំណើររបស់ឧត្តមសនីយ៍ឥណ្ឌូណេស៊ី ហើយក៏បានសូមអភ័យទោសទៅរដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ីផងដែរពាក់ព័ន្ធបញ្ហានេះ។ ស្ថានទូតអាមេរិកបានបញ្ជាក់ដូច្នេះ៖ «ឯកអគ្គរដ្ឋទូតអាមេរិក Joseph Donovan បានសុំអភ័យទោសលោកស្រី Marsudi រួចរាល់ហើយចំពោះបញ្ហាដែលកើតឡើងលើឧត្តមសេនីយ៍ Nurmantyo។ យើងនៅតែប្តេជ្ញាចិត្តចំពោះភាពជាដៃគូយុទ្ធសាស្ត្រជាមួយឥណ្ឌូណេស៊ីដើម្បីធានាសន្តិភាព វិបុលភាពសម្រាប់ប្រទេស និងប្រជាជនយើង»៕
ឥណ្ឌូណេស៊ីនឹងផ្ញើកំណត់ទូតទៅក្រសួងការបរទេសអាមេរិកដើម្បីទាមទារឲ្យបកស្រាយរឿងបដិសេធមេទ័ពខ្លួនចូលទឹកដីអាមេរិកនាថ្ងៃអាទិត្យទី ២២ ខែតុលានោះ។ ឥណ្ឌូណេស៊ីក៏ត្រៀមកោះហៅតំណាងស្ថានទូតអាមេរិកប្រចាំក្រុងហ្សាការតា មកសួរនាំពាក់ព័ន្ធបញ្ហានេះដែរ។
សូមបញ្ជាក់ថា កម្ពុជាបានសម្រេចផ្អាកនាំចូលគ្រឿងក្នុង និងបំណែកសាច់បង្កក ជាបណ្តោះអាសន្នក្នុងរយៈពេល ៦ ខែ ដោយគិតចាប់ពីថ្ងៃទី ១២ ខែមីនា ដល់ថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២៤។ តាមសេចក្ដីជូនដំណឹងរួមរវាងក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម ចុះថ្ងៃទី១២ ខែមករា ផលិតផលបង្កកដែលត្រូវផ្អាកនាំចូលនោះមាន អណ្តាតគោ អណ្តាក្របី ថ្លើមគោ ថ្លើមក្របី គ្រឿងក្នុងគោផ្សេងៗ ថ្លើមមាន់ សាច់ និងគ្រឿងក្នុងមាន់។ ចំណែកពោះវៀន ប្លោក និងក្រពះទាំងមូល ឬជាផ្នែកនៃសត្វស្រស់ ក្លាស្សេ បង្កក ប្រឡាក់អំបិល ត្រាំទឹកអំបិល សម្ងួត ឬឆ្អើររួច ក៏ត្រូវផ្អាកនាំចូលដែរ៕  
ភ្នំពេញ៖ ជើងមាន់បង្កក ប្រមាណ១០០តោន ត្រូវបានមន្ត្រីជំនាញខេត្តស្វាយរៀង ដុតកម្ទចចោល នៅថ្ងៃទី៤កុម្ភៈនេះ។ ជើងមាន់ទាំងនេះ ត្រូវបានឈ្មួញដឹកតាមរថយន្តកុងតឺន័រចំនួន ៤គ្រឿងពីប្រទេសវៀតណាម ចូលមកកម្ពុជាដោយគ្មានច្បាប់អនុញ្ញាត តាមច្រកព្រំដែនអន្តរជាតិបាវិត និងត្រូវអាជ្ញាធរខេត្តស្វាយរៀងចាប់បាន កាលល្ងាចពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ក្នុងភូមិសាស្ត្រស្រុករមាសហែក។ ចំណែកឯអ្នកបើកបរ ត្រូវបានបញ្ជូនទៅសួរនាំ និងចាត់ការតាមនីតិវិធីច្បាប់។
អត្ថបទទាក់ទង   Super Cup៖ Kroos ទាត់បាល់ជ្រុងបញ្ចូលទីជួយ Real ឈ្នះ Valencia ៣-១ ឡើងវគ្គផ្តាច់ព្រ័ត្រ ខ្សែបម្រើ Lionel Messi និង Antoine Griezmann អាចរកបានម្នាក់មួយគ្រាប់ មុនពេល Koke ស៊ុគ្រាប់បាល់នាំមុខដំបូងឲ្យ At-Madrid នៅដើមតង់ទី២ នាជំនួបវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងកីឡដ្ឋាន King Abdullah Sports City ប្រទេសអារ៉ាប់ប៊ីសាអូឌីត នារាត្រីថ្ងៃទី៩ ខែមករា។   ខ្សែប្រយុទ្ធ Alvaro Morata រួមជាមួយ Angel Correa បន្ថែមម្នាក់មួយគ្រាប់ដើម្បីជួយ At-Madrid យកឈ្នះ Barca វិញក្នុងលទ្ធផល ៣-២។   At-Madrid ដែលដឹកនាំដោយអ្នកចាត់ការលោក Diego Simeone ត្រូវឡើងទៅដណ្តើមពាន Super Cup ជាមួយក្រុមមកពីទីក្រុងម៉ាឌ្រីដដូចគ្នា Real Madrid នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ១:០០នាទីអាធ្រាត្រ [ម៉ោងនៅកម្ពុជា]។   Real បានកក់កៅអីសម្រាប់វគ្គផ្តាច់ព្រ័ត្រនេះមុន At-Madrid បន្ទាប់ពីពួកគេយកឈ្នះ Valencia ដោយលទ្ធផល ៣-១៕    
ក្រុម Atletico Madrid បានទម្លាក់ Barcelona  ដោយគ្រាប់បាល់វាយបកក្នុងលទ្ធផល ៣-២ ដើម្បីឡើងទៅជួប Real Madrid នៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Spanish Super Cup ឆ្នាំ២០២០។
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានព្យាករថា ចាប់ពីថ្ងៃទី០៩-១៥ កក្តដានេះ តំបន់មាត់សមុទ្រ, តំបន់វាលទំនាបភាគកណ្តាល, ភាគខាងជើង, ភាគខាងពាយ័ព្យ, តំបន់វាលទំនាបភាគខាងក្រោម និងខេត្តនៅភាគខាងកើតជាប់វៀតណាម នឹងមានភ្លៀងធ្លាក់ពីតិចទៅច្រើន។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក ដែលចេញផ្សាយនៅថ្ងៃទី០៩ កក្កដានេះ។ បើតាមការព្យាកររបស់ក្រសួងធនធានទឹក កម្ពុជា កំពុងទទួលរងឥទ្ធិពលជ្រលងសម្ពាធទាប ជាមួយនិងរបបខ្យល់មូសុងនិរតីកម្រិតមធ្យម។ ស្ថានភាពអាកាសធាតុបែបនេះ បណ្ដាលឲ្យបណ្ដាខេត្តជាប់មាត់សមុទ្រ ខេត្តកោះកុង និងព្រះសីហនុ នឹងអាចមានភ្លៀងធ្លាក់ពីតិចទៅមធ្យម។ ដោយឡែក បណ្ដាខេត្ត-ក្រុងនៅតំបន់វាលទំនាបភាគកណ្ដាល ភាគខាងជើង និងភាគពាយ័ព្យ នឹងមានភ្លៀងធ្លាក់ពីតិចទៅបង្គួរ ក្នុងនោះ ភាគខ្លះមានភ្លៀងធ្លាក់ខ្លាំង។    សេចក្ដីជូនដំណឹងខាងលើ បន្ថែមថា បណ្ដារាជធានី-ខេត្ត នៅតំបន់វាលទំនាបភាគខាងក្រោម និងខេត្តភាគខាងកើត ជាប់និង វៀតណាម អាចនឹងមានភ្លៀងពីតិចទៅមធ្យម និងភាគខ្លះមានភ្លៀងធ្លាក់ខ្លាំង។ ក្រសួងធនធានទឹក និងឧតុនិយម ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ទ្រាក់ ដែលអាចកើតមានឡើងជាយថាហេតុ ជាពិសេស តំបន់វាលទំនាប៕   
ដោយ៖ ឃុន សម្ផស្ស
  នៅក្រៅកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ ក្នុងក្រុងហ្សាការតា ឥណ្ឌូណេស៊ី នៅថ្ងៃទី៧ ខែកញ្ញា ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន សុកយ៉ល និងសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានជួបគ្នាដោយផ្ទាល់ ដើម្បីជជែកពីបញ្ហាក្នុងតំបន់ កិច្ចសហប្រតិបត្តិការ និងពាណិជ្ជកម្មទ្វេភាគី។ ទន្ទឹមនេះ មេដឹកនាំកូរ៉េខាងត្បូង បានអបអរសម្តេច ហ៊ុន ម៉ាណែត ជាថ្មី ក្រោយកាន់តំណែងជាប្រមុខរដ្ឋាភិបាលថ្មី។    ក្នុងជំនួបនេះ មេដឹកនាំប្រទេសទាំងពីរ បានឯកភាពប្រើប្រាស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលចូលជាធរមាននៅក្នុងខែធ្នូកន្លងទៅ និងកិច្ចព្រមព្រៀងពន្ធគយ ចុះហត្ថលេខានៅក្នុងខែមេសា ដើម្បីបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីបន្ថែមទៀត។ នៅក្នុងឆ្នាំ២០២២ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងកូរ៉េខាងត្បូង បានកើនដល់ ១,០៥ពាន់លានដុល្លារ ដែលជាទំហំដ៏ខ្ពស់បំផុត។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap។    បន្ថែមពីនេះ លោកយូន បានបង្ហាញពីក្តីបារម្ភចំពោះការបាញ់ផ្កាយរណបរបស់កូរ៉េខាងជើង ដែលបំពាននឹងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងស្នើឱ្យសម្តេចគាំទ្រចំណាត់ការខ្លាំងក្លា ដើម្បីដាក់សម្ពាធលើកូរ៉េខាងជើងផង។    តាមរយៈសំណេរលើបណ្តាសង្គម Facebook ដែលមានគណនី Samdech Thipadei Hun Manet, Prime Minister of Cambodia សម្តេច ហ៊ុន ម៉ាណែត អរគុណដល់ការយកចិត្តទុកដាក់របស់រដ្ឋាភិបាលក្រុងសេអ៊ូល ចំពោះពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការងារនៅកូរ៉េខាងត្បូង។    ស្របគ្នានេះ ប្រធានាធិបតីកូរ៉េខាងត្បូង បានសន្យានឹងពិចារណាបង្កើនកូតាសម្រាប់ពលករកម្ពុជា និងបន្តលើកទឹកចិត្តដល់ក្រុមហ៊ុនកូរ៉េខាងត្បូង មកវិនិយោគនៅកម្ពុជា ជាពិសេស ក្នុងវិស័យបច្ចេកវិទ្យាឌីជីថល៕   
ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន សុកយ៉ល និងសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី៧ ខែកញ្ញា បានឯកភាពពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី តាមរយៈការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។ នេះបើតាមការបញ្ជាក់របស់ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង។
  ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៤-១៦ មេសានេះ នឹងមានការចរាចរនូវយានយន្តគ្រប់ប្រភេទជាច្រើន ដែលអាចបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ឬមានការកកស្ទះជាដើម។ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អំពាវនាវដល់ពលរដ្ឋ ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តត្រឹមត្រូវ និងត្រូវគោរពសិទ្ធិអាទិភាព, គោរពសញ្ញាចរាចរណ៍ រួមទាំងប្រកាន់ស្ដាំជានិច្ច។   បើតាមសេចក្ដីអំពាវនាវរបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ពលរដ្ឋដែលប្រើប្រាស់ផ្លូវក្នុងថ្ងៃចូលឆ្នាំខ្មែរទាំងអស់ ត្រូវពាក់មួកសុវត្ថិភាព និងពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពក្នុងពេលធ្វើដំណើរ ជាពិសេសត្រូវបើកបរដោយមានស្មារតីប្រុងប្រយ័ត្ន និងមានសីលធម៌យោគយល់គ្នា។    ប្រជាពលរដ្ឋ មិនត្រូវបើកបរលើសល្បឿនកំណត់ និងមិនត្រូវបើកបរក្នុងស្ថានភាពស្រវឹង ឬងងុយដេកឡើយ។ ជាមួយគ្នា គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក មិនអនុញ្ញាតឲ្យប្រជាពលរដ្ឋផ្ទុកអ្នកដំណើរលើសចំនួនកំណត់នោះទេ ពិសេសហាមមិនឲ្យផ្ទុកអ្នកដំណើរលើដំបូលរថយន្តឡើយ។    ក្នុងសេចក្ដីអំពាវនាវខាងលើ បានបញ្ជាក់ទៀត អ្នកបើកបរមិនត្រូវបត់ ឬវ៉ាជែង ក្នុងភាពប្រថុយប្រថាន ឬធ្វេសប្រហែស និងហាមមិនឲ្យមានការបាចទឹកលើអ្នកធ្វើដំណើរតាមដងផ្លូវឡើយ។ សូមបញ្ជាក់ថា ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ ពីថ្ងៃទី១៣-១៧ ខែមេសា ឆ្នាំ២០១៨ មានមនុស្សចំនួន៤៧នាក់ បានស្លាប់  និង១៤៣នាក់របួសធ្ងន់ឥស្រាល ដោយសារគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងចំនួន៩៣លើក៕  
ភ្នំពេញ៖ ដើម្បីបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអំពាវនាវដល់ប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវឲ្យមានការប្រុងប្រយ័ត្នចំពោះករណីគ្រោះថ្នាក់ចរាចរណ៍។ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានចេញវិធានការ ១១ចំណុចសំខាន់ៗដល់ពលរដ្ឋដែលប្រើប្រាស់ដងផ្លូវ។ នេះបើតាមសេចក្ដីអំពាវនាវរបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកដែលចុះហត្ថលេខាដោយសម្ដេច ស ខេង។ 
  ឆ្លើយតបនឹងសំនួរអ្នកកាសែតបរទេស ជុំវិញព្រះរាជវត្តមានព្រះមហាក្សត្រខ្មែរ ដែលកំពុងគង់ព្យាបាលព្រះរាជសុខភាពនៅចិន អ្នកនាំពាក្យក្រសួងការបរទេស អ្នកស្រី Hua Chunying បានបញ្ជាក់ថា៖«ដូចអ្នកទាំងអស់គ្នាដឹងហើយថា សែរាជវង្សានុវង្សកម្ពុជា គឺមានទំនាក់ទំនងយ៉ាងស្អិតល្មួតជាប្រពៃណីជាមួយចិន។ ហើយព្រះអង្គតែងតែយាងមកពិនិត្យព្រះរាជសុខភាពនៅចិនជាទៀងទាត់។ ហើយខ្ញុំមិនបានដឹងអ្វីច្រើនទាក់ទងនឹងព្រះរាជដំណើរទស្សនកិច្ចរបស់ព្រះមហាក្សត្រខ្មែរ និងជំងឺCOVID-19នេះទេ ប៉ុន្តែខ្ញុំគ្រាន់តែដឹងថា ព្រះអង្គយាងមកពិនិត្យព្រះរាជសុខភាពជាធម្មតាប៉ុណ្ណោះ»។   ព្រះមហាក្សត្រ និងសម្ដេចម៉ែ បានយាងទៅពិនិត្យព្រះរាជសុខភាពនៅចិន កាលពីថ្ងៃទី១ មេសា។ ព្រះរាជដំណើរពិនិត្យសុខភាពនេះ ស្របពេលដែលកម្ពុជា កំពុងរៀបចំច្បាប់ស្តីគ្រប់គ្រងប្រទេសក្នុងគ្រាអាសន្ន ខណៈដែលជំងឺCOVID-19 រាតត្បាតនៅកម្ពុជា។   តែយ៉ាងណាអ្នកនាំពាក្យរដ្ឋាភិបាលថា ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងទៅពិនិត្យព្រះរាជសុខភាព នៅប្រទេសចិននោះ មិនមែនដោយសារគេចវេសពីការឡាយព្រះហស្ថលេខាលើច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្នឡើយ។លោក ផៃ ស៊ីផាន ក៏ស្នើពលរដ្ឋកុំឱ្យទាញយកព្រះមហាក្សត្រ មករិះគន់ និងវាយតម្លៃលើព្រះអង្គ ក្នុងរឿងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសក្នុងគ្រាអាសន្ននេះ ដែលនាំឱ្យមានទោស និងខុសច្បាប់ ទាក់ទងនឹងការប្រមាថព្រះរាជជេស្ដារព្រះមហាក្សត្រ។   កន្លងមកសម្ដេច ហ៊ុន សែន បានបញ្ជាក់ថា មាត្រា២២នៃរដ្ឋធម្មនុញ្ញកម្ពុជា បានចែងពីការដាក់ប្រទេសក្នុងគ្រាអាសន្ន ប៉ុន្តែមិនបានចែងពីការគ្រប់គ្រងស្ថានភាពឡើយ ទើបតម្រូវឱ្យរដ្ឋាភិបាលសម្រេចបង្កើតច្បាប់ ដើម្បីងាយស្រួលគ្រប់គ្រង។បើតាមសម្ដេច ហ៊ុន សែន ការបង្កើតច្បាប់គ្រប់គ្រងប្រទេសក្នុងគ្រាអាសន្ននេះឡើង ដើម្បីទុកឱ្យមាននៅក្នុងដៃប៉ុណ្ណោះ ហើយក៏មិនច្បាស់ថា នឹងត្រូវអនុវត្តភ្លាមៗដែរ បើសិនជាស្ថានការណ៍ជំងឺCOVID-19 នៅក្នុងប្រទេសមិនទាន់ដល់កម្រិតធ្ងន់ធ្ងរ។   គិតត្រឹមថ្ងៃទី២ មេសានេះ កម្ពុជា មានអ្នកឆ្លងជំងឺCOVID-19 ចំនួន១១០នាក់ហើយ ខណៈអ្នកជាសះស្បើយ៣៤នាក់៕ អត្ថបទទាក់ទង   លោក ផៃ ស៊ីផាន ៖ ព្រះមហាក្សត្រ យាងទៅពិនិត្យព្រះរាជសុខភាពនៅចិន មិនមែនដោយសារគេចពីច្បាប់ប្រកាសអាសន្នឡើយ 
ភ្នំពេញ៖ ព្រះកុរណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា និងសម្ដេចម៉ែ បានយាងទៅពិនិត្យព្រះរាជសុខភាពនៅប្រទេសចិន តាមការណាត់ជួបរបស់ពេទ្យ ហើយមិនមែនដោយសារជំងឺCOVID-19ទេ។ នេះជាការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការបរទេសចិន។
សេចក្ដីជូនដំណឹងដដែលនេះបញ្ជាក់ថា ការកំណត់ថ្ងៃឈប់សម្រាកក្នុងឱកាសភ្ជុំបិណ្ឌនេះ គឺក្រសួងអនុវត្តដោយយោងតាមច្បាប់ស្ដីពីការងារ និងប្រកាសរបស់ក្រសួងចុះថ្ងៃទី៣ខែវិច្ឆិកាឆ្នាំ២០១៦ ស្ដីពីការឈប់បុណ្យដែលត្រូវមានប្រាក់ឈ្នួលប្រចាំឆ្នាំ២០១៧។ សេចក្ដីជូនដំណឹងបន្ថែមថា រោងចក្រ សហគ្រាស ត្រូវខិតខំរៀបចំបើកប្រាក់ឈ្នួលកម្មករនិយោជិតឲ្យបានមុនថ្ងៃបុណ្យភ្ជុំបិណ្ឌ។ តែបើគ្មានលទ្ធភាពបើកប្រាក់ឈ្នួលទាន់ពេលទេ ត្រូវអនុញ្ញាតឲ្យកម្មករនិយោជិតទទួលប្រាក់បុរេប្រទានយ៉ាងតិច ៥០ភាគរយ៕
ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានកំណត់ឲ្យបណ្ដារោងចក្រ សហគ្រាសទាំងអស់ ដែលស្ថិតក្រោមច្បាប់ស្ដីពីការងារ ត្រូវអនុញ្ញាតឲ្យកម្មករនិយោជិតទាំងអស់ឈប់សម្រាកដោយមានប្រាក់ឈ្នួលនាឱកាសបុណ្យភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី១៩ដល់ថ្ងៃទី២១ខែកញ្ញាឆ្នាំនេះ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងនៅថ្ងៃទី៥ខែកញ្ញា។
សូមអញ្ជើញលោក-អ្នកនាងទស្សនារូបភាពខាងក្រោមដូចតទៅ៖ 
សៀមរាប៖ ទេសចរក្មេង-ចាស់ ទាំងប្រុសទាំងស្រី បាននាំគ្នាតុបតែងខ្លួន និងស្លៀកសម្លៀកបំពាក់តាមបែបបុរាណ ទៅទស្សនាប្រាសាទអង្គរវត្ត។ ជាមួយទឹកមុខរីករាយ អ្នកទេសចរទាំងនោះ សប្បាយចិត្តនឹងការថតរូបទុកជាអនុស្សាវរីយ៍ ជាមួយប្រាសាទអង្គរ និងទេសភាពវាលស្មៅ ក្នុងបរិវេណប្រាសាទ។
កម្ពុជា ឈូងសមុទ្រថៃ ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង កំពុងរងឥទ្ធិពលរដ្ឋពីសម្ពាធទាប។ នេះបើតាមសេចក្តីជូនដំណឹងស្តីពីអាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម។   បើតាមក្រសួងធនធានទឹក ស្ថានភាពបែបនេះ ធ្វើឱ្យបណ្តាខេត្តមួយចំនួន នៅតំបន់វាលទំនាប មានខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្តាល តាកែវ និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់បោកបក់គ្រប ដណ្តប់លើផ្ទៃដី១០ភាគរយ។ នៅតំបន់វាលទំនាប  មានសីតុណ្ហភាពមធ្យមអប្បបរមា២៣អង្សា និងសីតុណ្ហភាពមធ្យមអតិបរមា៣១អង្សា។ នេះបើតាមក្រសួងធនធានទឹក និងឧតុនិយុម។   ចំណែកនៅតំបន់ខ្ពង់រាបវិញ សីតុណ្ហភាពមធ្យមអប្បបរមា២៣អង្សា និងសីតុណ្ហភាពមធ្យមអតិបរមា៣១អង្សា។ ខេត្តមួយចំនួននៅតំបន់ខ្ពង់រាប ដូចជាកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី តំបន់ជួរភ្នំក្រវាញ និងជួរភ្នំដងរែក អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់បោកបក់គ្របដណ្តប់លើផ្ទៃដី ៥ភាគរយ។    នៅតំបន់មាត់សមុទ្រ នឹងមានសីតុណ្ហភាពមធ្យមអប្បបរមា២៣អង្សា និងសីតុណ្ហភាពមធ្យមអតិបរមា៣០អង្សា។ នេះបើតាមក្រសួងធនធានទឹក ដែលបន្តទៀត ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់បោកបក់ គ្របដណ្តប់លើ ផ្ទៃដី១០ភាគរយ៕    
ដោយ៖ ជ ដារី
បើតាមលោក ម៉ៅ ធនិន តំបន់ទេសចរណ៍នៅផ្ទៃទឹកបឹងទន្លេសាប ដែលពោរពេញទៅដោយសោភណ្ឌភាពស្រស់ស្អាត ជាតំបន់អេកូទេសចរណ៍មួយ សម្រាប់ភ្ញៀវទេសចរទៅកម្សាន្ត។ លោក ម៉ៅ ធនិន បន្តថា នាផ្ទៃទឹកបឹងទន្លេសាប នៅរដូវប្រាំង និងរដូវវស្សា មានទេសភាពខុសគ្នា។ នៅតំបន់ផ្ទៃទឹកបឹងទន្លេសាបនេះ ក្រៅពីមានវាលស្មៅលិចទឹកដ៏ស្រស់ស្អាត ដើមរាំង និងដើមសណ្ដាន់ ក៏ជាផ្នែកមួយ ដែលទាក់ចិត្តភ្ញៀវទេសចរឲ្យកម្សាន្តផងដែរ។   សូមស្ដាប់ការលើកឡើងរបស់លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ដូចតទៅ៖ ចំណែកតំបន់ទេសចរណ៍នៅតំបន់ភ្នំវិញ ដែលមានជួរភ្នំ និងទឹកជ្រោះ ក៏ជាតំបន់អេកូទេសចរណ៍ធម្មជាតិ ដែលបានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ អភិបាលខេត្តពោធិ៍សាត់ បញ្ជាក់ថា ចន្លោះខែ៩-១០ ភ្ញៀវទេសចរអាចទៅស្រូបខ្យល់អាកាសបរិសុទ្ធនៅតំបន់រាំងខ្វាវ ដែលមានទេសភាពស្រស់ត្រកាល។ លោក ម៉ៅ ធនិន អះអាងថា អាជ្ញាធរខេត្ត និងមន្ទីរជំនាញ កំពុងរៀបចំ ដោយធ្វើឲ្យមានលក្ខណៈល្អប្រសើរ ដើម្បីស្រូបយកភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកកម្សាន្តនៅខេត្តពោធិ៍សាត់។   តំបន់ទេសចរណ៍នាទីប្រជុំជន រួមមាន  រមណីយដ្ឋានទាំង ៣៤កន្លែងរួមមាន បុរីវប្បធម៌កោះសំពៅមាស, បូជនីយដ្ឋានប្រវត្តិសាស្ត្រលោកឧកញ៉ាឃ្លាំងមឿង និងលោកជំទាវខាន់ខៀវ និងវត្តគិរីបរវង្សមានជ័យ។ រីឯតំបន់ទេសចរណ៍បឹងទន្លេសាប រួមមាន សហគមន៍ភូមិអណ្តែតទឹកកំពង់លួង, សហគមន៍ទេសចរណ៍រាំងទិលគ្រួសារខ្ញុំ និងតំបន់សត្វស្លាបជ្រោយស្វាព្រាហ្មណ៍។   ចំណែកតំបន់ទេសចរណ៍ជួរភ្នំក្រវាញ រួមមាន រមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង, ភ្នំលាំងត្រាច, ភ្នំបាយឃ្លះ, ភ្នំបាក់ត្រា, ទំនប់ឈើតោក, ភ្នំថ្មកែវ, សហគមន៍អេកូទេសចរណ៍រាំងខ្វាវ, អូរដា, ចម្ការក្រូចពោធិ៍សាត់ ចម្ការទុរេន, ល្បាក់កំរោញ, ជំរំសត្វស្លាបបឹងព្រះពន្លៃ, បាកាន, ភ្នំទំព័រ, ភ្នំរូងប្រចៀវ, ព្រៃក្រវាញធម្មជាតិ, ជម្រកសត្វក្រពើភ្នំ, ចម្ការហូបផ្លែ, សហគមន៍ជនជាតិជង, ទឹកធ្លាក់ស្ទឹងតាចាន់ អូរកន្ធាយ, ទឹកធ្លាក់ឆាយរកា, ទឹកធ្លាក់ឆាយខ្ពស់, ទឹកធ្លាក់ភ្នំសំពៅ, ទឹកធ្លាក់ថ្មថ្លើមខ្មៅ, ទឹកធ្លាក់ឆាយប្រុយ, ទឹកធ្លាក់ស្ទឹងតាសុខ,ជម្រកសត្វព្រៃភ្នំសំកុស, ទឹកធ្លាក់ថ្មដាតូច និងទឹកធ្លាក់ថ្មដាធំ។   សូមបញ្ជាក់ថា ក្នុងចំណោមរមណីយដ្ឋាន ៣៤កន្លែងនេះ មានរមណីយដ្ឋានមួយចំនួនបានរៀបចំរួច និងមានដំណើរការ។ ដោយឡែករមណីយដ្ឋានមួយចំនួនទៀត កំពុងរៀបចំអភិវឌ្ឍឲ្យមានដំណើរការ៕
តំបន់ទេសចរណ៍ក្នុងខេត្តពោធិ៍សាត់ ត្រូវបានចែកចេញជា ៣តំបន់ គឺតំបន់ភ្នំ, តំបន់ផ្ទៃទឹកបឹងទន្លេសាប និងតំបន់ទីប្រជុំជន ក្នុងចំណោមតំបន់ទាំងនេះ មានរមណីយដ្ឋានទេសចរណ៍ចំនួន ៣៤កន្លែង។ ក្នុងសន្និសីទសារព័ត៌មានស្ដីពីវឌ្ឍនភាព និងទិសដៅការងារបន្តលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ លើកឡើងថា៖ «សក្ដានុពលនៅក្នុងខេត្តពោធិ៍សាត់ បានលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ និងមានការអភិវឌ្ឍខ្លាំង»។
  ចំនួនករណីបំពានមាត្រា១១២នៃក្រមព្រហ្មទណ្ឌថៃដែលត្រូវស្គាល់ជាទូទៅថា ច្បាប់ការពារព្រះមហាក្សត្រ បានកើនឡើងយ៉ាងខ្លាំងតាំងពីឆ្នាំ២០១៦ មក។ នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ធអូចា និយាយដូចនេះនៅថ្ងៃទី១៥ ខែមិថុនា។ នេះជាលើកដំបូងដែលលោក ប្រាយុទ្ធ និយាយដល់រឿងរសើបមួយនេះ ខណៈដែលប្រជាជនថៃកាន់តែច្រើន ពិសេសយុវជននាំគ្នាប្រើប្រាស់បណ្ដាញសង្គមដើម្បីបង្ហាញការមិនពេញចិត្តរបស់ពួកគេពាក់ព័ន្ធរបបរាជានិយម។   «យើងដឹងហេតុអ្វីពួកគេមានសកម្មភាពខ្លាំង។ តើវាជិតដល់ថ្ងៃមែនទេ? ប្រទេសថៃខុសពីគេ។ យើងមិនអាចផ្លាស់ប្ដូរតាមរយៈអំពើហិង្សាឡើយ។» លោក ប្រាយុទ្ធ ថ្លែងបែបនេះ តែមិនបញ្ជាក់ឲ្យលម្អិតឡើយ។ ប៉ុន្តែលោក ទំនងចង់សំដៅដល់ថ្ងៃទី២៤ ខែមិថុនា ដែលជាថ្ងៃថៃផ្លាស់ប្ដូរពីរបបរាជនិយមផ្ដាច់ការទៅជារាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញវិញ។    បើតាមកាសែតបាងកកប៉ុស្តិ៍ លោក ប្រាយុទ្ធ បន្ថែមថា មហាក្សត្រ មហា វជិរាលង្ករណ៍ បានស្នើកុំឲ្យប្រើច្បាប់ការពារមហាក្សត្រ ប៉ុន្តែនៅពេលដែលអាជ្ញាធរមិនប្រើប្រាស់ច្បាប់នេះ បែរជាមានអ្នកបំពានទៅវិញ។ ក្នុងន័យនេះ នាយករដ្ឋមន្ត្រីថៃរូបនេះ បានទទូចឲ្យប្រជាជនកុំក្លាយខ្លួនជាឧបករណ៍សម្រាប់អ្នកដែលមិនពេញចិត្តស្ថាប័នមហាក្សត្ររបស់ប្រទេស ហើយនាំគ្នាចែករំលែកព័ត៌មានមិនពិតនៅលើបណ្ដាញសង្គមទៅវិញ។    ដោយសារច្បាប់នេះ សកម្មជនថៃជាច្រើននាំគ្នាភៀសខ្លួនទៅក្រៅប្រទេសដូចជាអឺរ៉ុប និងប្រទេសក្បែរខាងថៃដើម្បីគេចពីសំណាញ់ច្បាប់។ ទាក់ទងរឿងនេះ លោក ប្រាយុទ្ធ បញ្ជាក់ថា រដ្ឋាភិបាលបាងកក បានផ្ញើលិខិតទៅកាន់ប្រទេសទាំងនោះដោយស្នើឲ្យចាប់បញ្ជូនជនភៀសខ្លួននយោបាយទាំងនោះត្រឡប់ទៅថៃវិញ ក្នុងករណីពួកគេបង្កបញ្ហា។ ប៉ុន្តែលោកក៏អះអាងថា បើរដ្ឋាភិបាលទាំងនោះ មិនបញ្ជូនពួកគេទៅវិញ ក៏រដ្ឋាភិបាលថៃមិនអាចធ្វើអ្វីបានដែរ។   ចំណែករឿងសកម្មជន Wanchalearm Satsaksit វិញ លោក ប្រាយុទ្ធ លើកឡើងថា រូបគេត្រូវបានចោទប្រកាន់ពីបទល្មើសតិចតួចប៉ុណ្ណោះ ប៉ុន្តែបានរត់ចេញពីប្រទេសទៅកាន់កម្ពុជាវិញ។ បើតាមនាយករដ្ឋមន្ត្រីថៃ អ្នករត់ភៀសខ្លួនខ្លះ មិនបានធ្វើខុសឡើយ ឯខ្លះទៀតមានកំហុសតូចតាច តែលោកមិនយល់ថា ហេតុអ្វីត្រូវរត់គេចឡើយ៕   
នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទអូចា បានដាស់តឿនប្រជាជនថៃកុំចូលរួមក្នុងយុទ្ធនាការប្រឆាំងមហាក្សត្រ ព្រោះនឹងនាំបញ្ហាដល់ខ្លួនឯង។ ថៃ ជាប្រទេសមួយដែលដាក់ទោសទណ្ឌយ៉ាងធ្ងន់ធ្ងរលើអ្នកដែលប្រមាថមហាក្សត្រ។ ប៉ុន្តែលោក ប្រាយុទ្ធ្ អះអាងថា មាត្រាស្ដីពីការទោសទណ្ឌអ្នកប្រមាថស្ដេច (Les Majeste) មិនត្រូវបានយកមកអនុវត្តឡើយនៅប៉ុន្មានឆ្នាំចុងក្រោយតាមព្រះរាជតម្រិះមហាក្សត្រ មហា វជិរាលង្ករណ៍ ។ 
រដ្ឋាភិបាលនូវែលសេឡង់ នៅថ្ងៃអង្គារ ១៧ ខែមីនា បានប្រកាសកញ្ចប់ថវិកា៧,៣ពាន់លានដុល្លារ ក្នុងគោលដៅផ្តល់សន្ទុះដល់សេដ្ឋកិច្ចប្រទេសនេះដែលរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារការរាតត្បាតនៃជំងឺ COVID-19។   ថ្លែងនៅមុខសភានូវែលសេឡង់ រដ្ឋមន្ត្រីហិរញ្ញវត្ថុនូវែលសេឡង់ Grant Robertson ទទួលស្គាល់ពីលទ្ធភាពនៃការដាំក្បាលចុះនៃសេដ្ឋកិច្ចប្រទេស។ ទោះជាបែបនេះក្តី លោក សង្កត់ធ្ងន់ថា កញ្ចប់ថវិកាដែលមានទំហំ៧,៣ពាន់លានដុល្លារនេះ អាចជួយកាត់បន្ថយផលប៉ះពាល់ដែលបង្កឡើងដោយ COVID-19។    តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP រដ្ឋមន្ត្រីរូបនេះ គូសបញ្ជាក់ថា កញ្ចប់ថវិកាខាងលើរួមបញ្ចូល ការឧបត្ថម្ភប្រាក់បៀវត្ស អនុគ្រោះពន្ធ និងជំនួយវិស័យថែទាំសុខភាព។ បើតាមលោក Grant Robertson កញ្ចប់ថវិកានេះ គឺជាជំហានដំបូងរបស់រដ្ឋាភិបាលដើម្បីទប់ទល់ផលវិបាកផ្នែកសេដ្ឋកិច្ច ខណៈកញ្ចប់ថវិកាដើម្បីផ្តល់សន្ទុះដល់សេដ្ឋកិច្ចជាបន្តបន្ទាប់ទៀតនឹងត្រូវប្រកាសក្នុងខែឧសភា ក្នុងកញ្ចប់ថវិកាប្រចាំឆ្នាំ។   ថវិកាប្រមាណ ៣ពាន់លានដុល្លារនឹងត្រូវបែងចែកសម្រាប់ការឧបត្ថម្ភប្រាក់បៀវត្ស ចំណែកឯទឹកប្រាក់ ១,៧ពាន់លានដុល្លារទៀតត្រូវបែងចែកសម្រាប់ចំណាយក្នុងសុខុមាលភាពប្រជាជន។  លោករដ្ឋមន្ត្រីហិរញ្ញវត្ថុ Robertson អះអាងបែបនេះ ដោយបន្ថែមថា ថវិកា ១,៧ពាន់លានដុល្លារផ្សេងទៀត នឹងត្រូវចំណាយលើការអនុគ្រោះពន្ធរបស់ក្រុមហ៊ុនសហគ្រាស រីឯវិស័យអាកាសចរណ៍នឹងទទួលបានការឧបត្ថម្ភទុនបន្ថែមចំនួន៦០០លានដុល្លារ។    សូមបញ្ជាក់ថា គិតត្រឹមថ្ងៃអង្គារទី ១៧ មីនា នេះ ករណី COVID-19នៅនូវែលសេឡង់មានចំនួន ១២ករណីហើយ ដោយពុំទាន់ករណីស្លាប់ឡើយ ដោយឡែកមនុស្សប្រមាណ ៩០០០នាក់ត្រូវបានដាក់ឲ្យនៅដាច់តែឯង៕
ដោយ៖ គយ រតនបុរិន្ទ 
  ស្នងការនគរបាលរាជធានីភ្នំពេញលោក ស ថេត បានចេញលិខិតបង្គាប់ឲ្យលោក ស៊ឹម ប៊ុនធឿន ដែលមានឋានៈនាយរងផ្នែកការពារ និងអន្តរាគមន៍ ចំណុះអធិការដ្ឋាននគរបាលខណ្ឌមានជ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ផ្អាកការងារ ក្រោមហេតុផលថា មន្ត្រីរូបនេះ បានផាកពិន័យពលរដ្ឋមិនត្រឹមត្រូវ ហើយថែមទាំងមិនចេញបង្កាន់ដៃផាកពិន័យតាមការកំណត់ទៀត។     តាមរយៈលិខិតរបស់មេប៉ូលិសក្រុង ចុះថ្ងៃទី១១ មិថុនា បានសរសេរដូច្នេះថា៖«សាមីខ្លួន(លោក ស៊ឹម ប៊ុនធឿន) ត្រូវមកបង្ហាញមុខនៅការិយាល័យបុគ្គលិក រៀងរាល់ម៉ោងធ្វើការ ដើម្បីកែប្រែកំហុសឆ្គង និងរង់ចាំការសម្រេចជាថ្មី»។   កាលពីពេលថ្មីៗនេះ មានការចែករំលែកវីដេអូជាង៣នាទី លើបណ្ដាញសង្គមហ្វេសប៊ុក ដែលបង្ហាញពីការចរចារវាងមន្ត្រីប៉ូលិសខាងលើ ជាមួយយុវជនម្នាក់ ដែលជាម្ចាស់ម៉ូតូមួយគ្រឿង ហើយត្រូវបានប៉ូលិសផាកពិន័យនេះ។ ក្នុងការចរចាគ្នានោះលោក ស៊ឹម ប៊ុនធឿន បានទារប្រាក់ផាកពិន័យពីយុវជនរូបនោះ ចន្លោះពី១០ម៉ឺនរៀល ទៅ២០ម៉ឺនរៀល ដើម្បីគេចផុតពីការយកម៉ូតូ ដែលផាកពិន័យនេះ ទៅកាន់ស្នងការនគរបាលរាជធានីភ្នំពេញ។ ដោយសារទារប្រាក់លើសកំណត់ ទើបស្នងការនគរបាលរាជធានីភ្នំពេញលោក ស ថេត ចេញសេចក្តីសម្រេចបញ្ឈរជើងមន្ត្រីប៉ូលិសខាងលមួយរយៈពេលសិន៕
ភ្នំពេញ៖ មន្ត្រីនគរបាលម្នាក់ ត្រូវបានផ្អាកការងារជាបណ្ដោះអាសន្ន ដោយសារការផាកពិន័យលើពលរដ្ឋមិនត្រឹមត្រូវ តាមច្បាប់កំណត់។ ការសម្រេចផ្អាកការងារមន្ត្រីនគរបាលរូបនេះ ធ្វើឡើងបន្ទាប់ពីប្រជាពលរដ្ឋ បានលួចថតសកម្មភាពយកប្រាក់ផាកពិន័យមិនត្រឹមត្រូវ ហើយបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក កាលពីពេលថ្មីៗនេះ។
លោក ប៉ែន ចាន់ធី ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តស្វាយរៀង បានប្រាប់សារព័ត៌មានឌីជីថលថ្មីៗ នៅថ្ងៃទី១៥ ខែមករាថា ជ្រូក១៣០ក្បាល របស់កសិករមួយគ្រួសារ ស្ថិតក្នុងភូមិកណ្តាល ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង បានងាប់បន្តបន្ទាប់ចាប់តាំងពីថ្ងៃទី១៣ ខែមករា មកម្ល៉េះ។ ករណីនេះ លោក សង្ស័យថាមកពីជំងឺប៉េស្តជ្រូកអាហ្រ្វិក។   យ៉ាងណា នេះគ្រាន់តែជាសង្ស័យប៉ុណ្ណោះ ខណៈមន្រ្តីជំនាញបានយកសំណាកជ្រូកទាំងនោះទៅវិភាគ ដើម្បីឱ្យប្រាកដថា ករណីនេះកើតចេញពីជំងឺប៉េស្តជ្រូកអាហ្វ្រិក ឬយ៉ាងណា។ លោក ប៉ែន ចាន់ធី បន្ថែមដូច្នេះថា៖«យើងគ្រាន់តែសង្ស័យថាជាជំងឺប៉េស្តជ្រូកអាហ្វ្រិកប៉ុណ្ណោះ ដូច្នេះ យើងមិនអាចសន្និដ្ឋានឱ្យជាក់លាក់នោះទេ។ ឥឡូវ យើងរង់ចាំមន្រ្តីជំនាញគេយកសំណាកទៅវិភាគរកលទ្ធផលជាមុនសិន»។     ជាវិធានការ ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តស្វាយរៀង បានផ្សព្វផ្សាយពីអំពីវិធានការការពារ បាញ់ថ្នាំសម្លាប់មេរោគតាមទ្រុង និងចែកថ្នាំចាក់ជ្រូកដល់ពលរដ្ឋដទៃ ដើម្បីបង្ការហានិភ័យជំងឺផ្សេងៗ។ បច្ចុប្បន្ន ជ្រូកទាំង១៣០ក្បាល ត្រូវបានគេកប់ និងដុតកម្ទេចចោលតែម្ដង៕         
ភ្នំពេញ៖ មន្រ្តីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តស្វាយរៀង សង្ស័យករណីងាប់ជ្រូក១៣០ក្បាល នៅស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង បណ្ដាលមកពីជំងឺប៉េស្តជ្រូកអាហ្វ្រិក។
ខ្សែបម្រើក្លិប Manchester City បានធ្វើការងារធ្ងន់កាលពីជំនួប Manchester Derby ជាមួយបិសាចក្រហម Manchester United ហើយជួយក្រុមមេឃខៀវយកឈ្នះដោយលទ្ធផល ២-០។ នៅថ្ងៃបន្ទាប់រូបគេក៏មិនបានបង្ហាញខ្លួននៅកន្លែងហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិឡើយ។    ទាក់ទងនឹង Bernardo លោក Santos សង្ឃឹមថារូបគេនឹងអាចចូលលេងវិញបានពេលប្រកួតទល់ស៊ែប៊ី។«ខ្ញុំមិនបានរាប់បញ្ចូលគាត់ឡើយ។ គាត់មានបញ្ហារបួសសាច់ដុំ។ ខ្ញុំមិនគិតថាគាត់អាចលេងបានក្នុងកាលៈទេសៈនេះឡើយ យើងសង្ឃឹមគាត់បានលេងវិញនៅការប្រកួតបន្ទាប់ជាមួយស៊ែប៊ី។»    លោក Santos ប្រាប់ក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតទៀតថា Silva មានសភាពហត់នឿយខ្លាំង ព្រោះមានការប្រកួតច្រើន ទើបគេមិនអាចមកហ្វឹកហាត់បាន។ ទោះជាយ៉ាងណា លោក Santos  រំពឹងរូបគេនឹងបានជាពីរបួសឆាប់ៗ។    ព័រទុយហ្កាល់ ត្រូវការពិន្ទុខ្លាំងពីការប្រកួតក្នុងទីក្រុង Dublin ជាមួយម្ចាស់ផ្ទះអៀរឡង់នាយប់នេះ។ ក្នុងពូល A ព័រទុយហ្គាល់កំពុងឈរលេខ២ មាន១៦ពិន្ទុ ក្រោមស៊ែប៊ី ១ពិន្ទុដែលមាន ១៧ពិន្ទុឈរលេខ១៕
ខ្សែបម្រើ Bernardo Silva នឹងគ្មានវត្តមានជួយក្រុមជម្រើសជាតិព័រទុយហ្គាល់ឡើយ ។ លោក  Fernando Santos គ្រូព័រទុយហ្គាល់ បាននិយាយថា កីឡាករវ័យ ២៧ឆ្នាំរូបនេះ បានរងរបួសសាច់ដុំពេលកំពុងហ្វឹកហាត់មុនជំនួបជាមួយម្ចាស់ផ្ទះអៀរឡង់នៃការប្រកួតជម្រុះ World Cup 2022 នាម៉ោង២៖៤៥នាទី ឈានចូលថ្ងៃទី១២ វិច្ឆិកា (ម៉ោងកម្ពុជា)។
ទស្សនិកជនមួយចំនួនដែលធ្លាប់បានតាមដាន ពីគេហទំព័រសារព័ត៌មានថ្មីៗ ប្រហែលជាធ្លាប់បានដឹងខ្លះៗហើយពី Serge Comtesses។ ជាពិសេសទៅទៀតនោះ បានដឹងពីប្រវត្តិត្រួសៗ ព្រមទាំងសេវាកម្ម និងផលិតផលលេខ១លំដាប់ពិភពលោក ដែលជាដំណោះស្រាយដ៏អស្ចារ្យ សម្រាប់គ្រប់បញ្ហាសរសៃសក់ដែលលោកអ្នកកំពុងជួបបញ្ហា។ ថ្ងៃនេះលោក ឡា វិបុល ដែលជាប្រធាន នឹងបកស្រាយឲ្យទស្សនិកជនទាំងអស់ បានជ្រាបកាន់តែច្បាស់ពី Serge Comtesses ដូច្នេះសូមរីករាយទស្សនាវីដេអូខាងក្រោម៖ ទីតាំងនៅ ផ្លូវលេខ២១E0, ផ្លូវលេខ១៣៦ កែងផ្លូវ៤៩, សង្កាត់ផ្សារថ្មីIII, ខណ្ឌដូនពេញ, រាជធានីភ្នំពេញ។ ព័ត៌មានលម្អិតសូមទាក់ទងទៅកាន់(៨៥៥)២៣ ៩៦៦ ២៦៣ / (៨៥៥) ២៣ ៦៣ ០០ ៧៣៣. Facebook : schwarzkopf professional cambodia  (អត្ថបទពាណិជ្ជកម្ម)
រាជធានីភ្នំពេញ៖ តើអ្នកធ្លាប់ស្គាល់ ធ្លាប់ឮពីSerge Comtesses ពីមុនមកដែរឫទេ? តើដឹងថាវាជាអ្វី ហើយមានប្រភពមកពីណាឫអត់? អ្វីដែលសំខាន់ តើអ្នកដឹងទេថានៅក្នុង Serge Comtesses មានអ្វីដែលពិសេសខ្លះ?
  បច្ចុប្បន្នក្រុមហ៊ុនចិនមួយនេះ កំពុងសិក្សានិងវាយតម្លៃអំពីលទ្ធភាពនូវគម្រោងវិនិយោគខាងលើ ដោយគ្រោងបញ្ចប់នៅចុងឆ្នាំ២០២០។ នេះជាការលើកឡើងរបស់លោក លី សំរិទ្ធ ប្រាប់សារព័ត៌មានថ្មីៗ(Thmey Thmey)តាមទូរសព្ទនៅថ្ងៃទី២២ ខែកក្កដា  ដោយបន្តថា ការសាងសង់រោងចក្រដុតសំរាមដើម្បីផលិតនិងផ្គត់ផ្គង់ថាមពលអគ្គីសនីនេះ គឺជាការរួមចំណែកអភិវឌ្ឍខេត្តសៀមរាបឱ្យកាន់តែល្អប្រសើរ តាមរយៈការសម្អាត និងថែរក្សា ការពារបរិសា្ថន។    ក្នុងមួយៗថ្ងៃ សំរាមនៅក្រុងសៀមរាប មានប្រមាណ៤៨០តោន ហើយអាចកើនដល់៦០០តោនក្នុងឆ្នាំ២០២២ នឹងឈានរហូតដល់ជាង១០០០តោន នៅក្នុងឆ្នាំ២០៣៥។ នេះបើយោងតាមរបាយការណ៍ដែលរដ្ឋបាលខេត្តសៀមរាបបង្ហាញក្នុងកិច្ចប្រជុំបច្ចេកទេសរវាងលោក ទៀ សីហា អភិបាលខេត្តសៀមរាបជាមួយ លោក Zhang Xiaozhong ប្រធានការិយាល័យតំណាងខាងភាគីក្រុមហ៊ុន MIZUDA ប្រចាំនៅកម្ពុជានិងសហការី  កាលពីថ្ងៃទី២១កក្កដា ឆ្នាំ២០២០៕ 
ក្រុមហ៊ុន MIZUDA របស់ប្រទេសចិន គ្រោងបង្កើតរោចក្រដុតសំរាមឱ្យបាន២១ម៉ឺនតោនក្នុងមួយឆ្នាំ ដោយផលិតថាមពលអគ្គីសនីជាង៧៥ម៉ឺនគីឡូវ៉ាត់ម៉ោង នៅខេត្តសៀមរាប។ ការផលិតអគ្គិសនីពីសំរាមរបស់ក្រុមហ៊ុនចិននេះ  អាចចូលរួមផ្គត់ផ្គង់ថាមពលអគ្គិសនីក្នុងក្រុងសៀមរាបបាន១០ភាគរយ។ បើតាមលោក លី សំរិទ្ធ អភិបាលរងខេត្តសៀមរាប ក្រុមហ៊ុនចិនមួយនេះ នឹងវិនិយោគបង្កើតរោងចក្រដុតសំរាម ដើម្បីផលិតថាមពលអគ្គិសនីនេះឡើងនៅឆ្នាំ២០២១។
  អត្ថបទនេះ មិនមានបំណងរិះគន់ស្ត្រី ឬបុរសទាំងអស់ឡើយ។ នេះ គឺជាអត្ថបទដែលចង់ដាស់តឿនស្មារតីនារី ឬបុរសមួយចំនួនដែលមានមោទកភាពខ្លាំងពេកនៅចំពោះសា្វមី ឬភរិយាដែលមានចំណេះ និងហិរញ្ញវត្ថុតិចជាងខ្លួន។ តើអ្វីខ្លះជាចំណុចខ្វះខាតរបស់ស្ត្រី ឬបុរសមួយចំនួននោះ ចំពោះស្វាមី ឬភរិយា?    ចំណុចអវិជ្ជមានរបស់ភរិយា៖  ១) ច្រើនប្រៀបធៀបសមត្ថភាពខ្លួនឯងជាមួយស្វាមីខ្លួន។  ២) ច្រើនប្រៀបធៀបសមត្ថភាពស្វាមីខ្លួនឯងជាមួយបុរសដទៃ។  ៣) ច្រើនប្រើអំណាចខ្លួនឯងខ្លាំងនៅក្នុងសង្គមគ្រួសារ ព្រោះ គិតថា ខ្លួនឯងជាអ្នកចេះដឹង និងជាអ្នកកាន់កាប់សេដ្ឋកិច្ចគ្រួសារ។  ៤) ច្រើនប្រៀបធៀបកម្រិតជីវភាពគ្រួសារខាងស្វាមីជាមួយគ្រួសារដទៃ។  ចំណុចអវិជ្ជមានរបស់ស្វាមី៖  ១) ច្រើនប្រៀបធៀបភរិយាខ្លួនទៅនឹងស្ត្រីដទៃទៀត។ ចូរចងចាំថា ស្ត្រីមិនចង់ឲ្យបុរសប្រៀបធៀបខ្លួនគេទៅនឹងស្ត្រីពូកែដទៃទៀតឡើយ។  ២) ច្រើនប្រើអំណាចរបស់ខ្លួនខ្លាំងទៅលើភរិយា ដូចជា មើលងាយភរិយាជាដើម។   ៣) ផ្តល់តម្លៃតិចតួចឲ្យភរិយា ព្រោះ គិតថា ភរិយាធ្វើតែការងារផ្ទះ។  ៤) ច្រើនប្រៀបធៀបកម្រិតជីវភាពគ្រួសារខាងភរិយាខ្លួនឯងជាមួយគ្រួសារដទៃ។    សរុបសេចក្តីមក ដើម្បីចៀសវាងកុំឲ្យមានបញ្ហា ចូរស្វាមី និងភរិយា ទាំងឡាយបោះបង់គំនិតខាងលើចោល ហើយឈោងចាប់យកចំណុចមួយដែលថា, ក្រោយអាពាហ៍ពិពាហ៍, ដៃគូជីវិត គឺត្រូវជិះទូកជាមួយគ្នា ប្រឈមជាមួយគ្នា ជម្នះឧបសគ្គជាមួយគ្នា ចែវទូកទៅមុខជាមួយគ្នាលុះជីវិតចុងក្រោយ ហើយចូរកុំបន្ទោសគ្នាទៅវិញទៅមក ព្រោះ នេះ គឺជាល្បោយនៃជីវិត។ អ្នកខ្លះ និយាយថា ជីវិតគ្មានឧបសគ្គ ជីវិតគ្មានការប្រឈមសោះ គឺជាជីវិតដែលគ្មានន័យ។ ជីវិតដែលមានន័យ គឺជាជីវិតដែលឆ្លងកាត់ឧបសគ្គ ការប្រឈម ការតស៊ូ និងភាពស្រណុកសុខស្រួល។   កំណត់ចំណាំ៖ ជាការគត់សម្គាល់ គ្រួសារដែលស្វាមី ឬភរិយា មានជីវភាពខុសគ្នាខ្លាំង ហើយរៀបការជាមួយគ្នា ភាគច្រើន ពួកគេអាចរស់នៅជាមួយគ្នាបានយូរអង្វែង ព្រោះ ភាគីខាងខ្សោយជាង ច្រើនសុខចិត្តចុះចាញ់។ តែបើភាគីទាំងពីរមានជីវភាពគួរសមប្រហាក់ប្រហែលគ្នា ពួកគេច្រើនប្រើអំណាចរៀងៗខ្លួន ដូច្នេះ ការបែកបាក់ក៏កើតមានឡើងដែរ៕     
 ភ្នំពេញ៖ ជារួម មុនពេលរៀបអាពាហ៍ពិពាហ៍ គូស្នេហ៍មិនសូវបានគិតពីស្ថានភាពអតីតភាព បច្ចុប្បន្នភាពនៃដៃគូជីវិតឡើយ។ ពួកគេគិតតែម្យ៉ាងគត់ គឺសេចក្តីស្នេហាដែលពួកគេស្រឡាញ់គ្នា។ ប៉ុន្តែ ជារឿយៗ ក្រោយរៀបការ ការប្រៀបធៀបចេះតែកើតមានឡើងរវាងប្តី និងប្រពន្ធ ជាពិសេស ក្នុងគូស្រករដែលស្ត្រីមានចំណេះ និងអំណាចហិរញ្ញវត្ថុខ្លាំងជាងបុរស ឬបុរសមានចំណេះ និងហិរញ្ញវត្ថុខ្លាំងជាង។
លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្តសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា បានថ្លែងក្រោយកិច្ចប្រជុំគណៈកម្មាធិការអន្ដរជាតិអាយស៊ីស៊ី-អង្គរ នៅល្ងាចថ្ងៃទី២៧ មករាថា អង្គភាពនេះ អាចធ្វើការបានលឿនជាងពេលមុន ដូចជាករណីថ្មធ្លាក់ គឺអាចលើកដាក់ភ្លាមៗ មិនចាំបាច់ឆ្លងយោបល់ ឬលើកគម្រោងវែងឆ្ងាយ សួរក្រុមអ្នកជំនាញការអាដហុក។ លោកស្រីបន្ថែមថា សព្វថ្ងៃអាជ្ញាធរជាតិអប្សរា មាននាយកដ្ឋានថែទាំ និងអភិរក្សប្រាសាទដែរ តែជាគម្រោងធំៗ ដូច្នេះអង្គភាពនេះ នឹងជំរុញកិច្ចការងារអភិរក្សប្រាសាទ ឱ្យកាន់តែល្អប្រសើរថែមួយកម្រិតទៀត។ យ៉ាងណាក៏ដោយ អង្គភាពនេះ មិនទាន់ត្រូវបានបញ្ជាក់ថាមានសមាសភាពពាក់ព័ន្ធយ៉ាងដូចម្ដេចនៅឡើយទេ តែស្ថិតក្រោមការគ្រប់គ្រងរបស់នាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ។ អង្គភាពនេះ ត្រូវបានគេរំពឹងថា នឹងជួយធានាបាននូវការត្រួតពិនិត្យស្ថានភាពនៃការអភិរក្សប្រាសាទ នៅតាមទីតាំងហានិភ័យ ក៏ដូចជាថែរក្សាជាប្រចាំនូវប្រាសាទទាំងអស់ ពិសេសនូវការអភិរក្សយូរអង្វែងតាមប្រាសាទនានា ក្នុងតំបន់រមណីយដ្ឋានអង្គរ៕  
សៀមរាប៖ គណៈកម្មាធិការអន្ដរជាតិអាយស៊ីស៊ី-អង្គរ បានអនុម័តតាមសំណើរបស់អាជ្ញាធរជាតិអប្សរា ក្នុងការបង្កើតអង្គភាពថែទាំប្រាសាទមួយទៀត ដើម្បីបង្កើនប្រសិទ្ធភាពលើការងារអភិរក្សប្រាសាទឱ្យបានឆាប់រហ័ស។
លោក គួច ចំរើន បានប្រកាសផ្អាកការធ្វើដំណើរនៅលើលំហសមុទ្របណ្ដោះអាសន្ន សម្រាប់ទូកអ្នកនេសាទ ទូកកម្សាន្ត ឬទូកទេសចរណ៍ទាំងអស់ ដើម្បីចៀសវាសនូវគ្រោះថ្នាក់ដែលអាចបង្កឡើងជាយថាហេតុ។    « តាមព័ត៌មាននៅថ្ងៃនេះ គឺព្រឹកនេះតែម្តងអាចនឹងមានខ្យល់នឹងរលកសមុទ្រធំ។ ពាក់ព័ន្ធបញ្ហានេះ ខ្ញុំសុំស្នើឱ្យមានការផ្អាកការធ្វើទៅលើលំហសមុទ្រជាបន្តទៀត។ ចំពោះការងារទាក់ទងដឹកជញ្ជូនភ្ញៀវទាំងដីគោក និងដីកោះសូមមេត្តាផ្អាក ក្នុងនោះប្រជាពលរដ្ឋ និងអាជ្ញាធរ ត្រូវចូលរួមផងដែរ»។នេះជាការពន្យល់របស់លោក គួច ចំរើន។    ក្រៅពីប្រព័ន្ធសម្ពាធទាប កម្ពុជាក៏រងសម្ពាធពីខ្យល់មូសុងនិរតី និងខ្យល់សមុទ្រ ( Sea Breeze ) ។ អភិបាលខេត្តព្រះសីហនុរូបនេះ ក៏បានបន្ថែមដូច្នេះ « បើមានអ្នកជាប់គាំនៅលើកោះ ក្នុងស្ថានភាពនេះសូមឱ្យពួកគេសង្កេតមើលនិងប្រើប្រាស់ពេលវេលាដែលស្ងប់ខ្យល់ នៅចន្លោះពីឬបីម៉ោងនោះ ដោះស្រាយតាមរំដោះខ្លួនតាមទិដ្ឋភាពជាក់ស្ដែង»។    លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ បានបញ្ជាក់ថា ក្នុងស្ថានភាពនៃការផ្អាកដំណើរការបណ្ដោះអាសន្ននេះ ក្រុមការងារមិនទាន់អាចកំណត់ពេលវេលាជាក់លាក់បានទេ ដោយសារត្រូវរង់ចាំ នឹងពិនិត្យមើលលើអាកាសធាតុជាប្រចាំ តាមលក្ខណៈបច្ចេកទេស។    « យើងមិនអាចកំណត់ថា នឹងត្រូវបិទប៉ុន្មានថ្ងៃទេ តែយើងប្រកាសផ្អាកសិន។ ជាក់ស្ដែងដោយសារស្ថានភាពអាកាសធាតុ ខេត្តបានផ្អាកការធ្វើចរាចរពីរថ្ងៃជាប់គ្នាហើយ»។នេះជាការពន្យល់របស់លោក ភារម្យ។    អ្នកនាំពាក្យសាលាខេត្តព្រះសីហនុខាងលើ បានពន្យល់ថា ទាក់ទងនឹងស្ថានភាពនេះ ក្រុមការងារបានប្រកាសព័ត៌មានគ្រប់ផ្នែកដូចជា គេហទំព័រផ្លូវការរបស់រដ្ឋបាលខេត្ត ប្រព័ន្ធផ្សព្វផ្សាយ បណ្ដាញមន្រ្តីតាមទីតាំងទាំងអស់ ដើម្បីធ្វើយ៉ាងណាសម្រួលដល់ការងារ និងកាត់បន្ថយហានិភ័យឱ្យអស់ពីលទ្ធភាព។    លោកបានបញ្ជាក់ដូច្នេះ៖ « ទោះបីជាបានជូនដំណឹង និងផ្សព្វផ្សាយហើយក្តី ក៏អាជ្ញាធរមានសមត្ថកិច្ចនៅក្នុងខេត្ត បានរៀបចំខ្លួនរួចជាស្រេច ដើម្បីប្រតិបត្តិការនៅពេលមានអាសន្ន ឬពលរដ្ឋត្រូវការជំនួយបន្ទាន់»។   ក្រសួងធនធានទឹក និងឧតុនិយមបានឱ្យដឹងថា រាជធានីភ្នំពេញ, ខេត្តបាត់ដំបង, ពោធិ៍សាត់, កំពង់ធំ, កំពង់ឆ្នាំង, កំពង់ស្ពឺ, កណ្ដាល, កោះកុង, កំពត, ព្រះសីហនុ និងខេត្តស្វាយរៀង អាចប្រឈមនឹងជំនន់ទឹកភ្លៀង ចាប់ពីថ្ងៃទី៨-១៤ កញ្ញា។ ដោយឡែក បណ្ដាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន នឹងមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន៕  
ភ្នំពេញ៖ ទូកអ្នកនេសាទ និងទូកដឹកភ្ញៀវទេសចរណ៍ធ្វើដំណើរលើផ្ទៃសមុទ្រនៅក្នុងខេត្តព្រះសីហនុ ត្រូវផ្អាកបណ្តោះអាសន្នសិន ដើម្បីការពារសុវត្ថិភាព ខណៈកម្ពុជាកំពុងរងសម្ពាធពីប្រព័ន្ធសម្ពាធទាប ( ITCZ )និងវិសម្ពាធពីរទៀត។នេះបើតាមលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ថ្ងៃទី៩ខែកញ្ញា។
លោក Janos Ader បានមកកម្ពុជា កាលពីយប់ថ្ងៃទី២៧ ខែតុលា។ លោក Janos Ader បានចូលគាល់ព្រះមហាក្សត្រ ហើយបន្ទាប់មក លោក បានជួបមេដឹកនាំកំពូលៗរបស់កម្ពុជា រួមមាន សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា និង សម្តេច ហេង សំរិន ប្រធានរដ្ឋសភា។ ជំនួបរវាងមេដឹកនាំកម្ពុជា-ហុងគ្រី ផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ។ វា ជាលើកទីមួយសម្រាប់លោក  Janos Ader ដែលបានមកទស្សនកិច្ចនៅកម្ពុជា៕ អត្ថបទទាក់ទង   ហុងគ្រី នឹងបញ្ជូនអ្នកជំនាញ មកជួយកម្ពុជាលើបញ្ហាសំរាម   ប្រធានាធិបតីហុងគ្រី ចូលគាល់ព្រះមហាក្សត្រ មុនជួបថ្នាក់ដឹកនាំកម្ពុជា ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី Janos Ader និងថ្នាក់ដឹកនាំដទៃទៀត នៅប្រាសាទអង្គរធំ នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ រូបភាពដោយ អ៊ីសា រ៉ហានី អ្នកសារព័ត៌មានថ្មីៗប្រចាំខេត្តសៀមរាប៖
ភ្នំពេញ៖ នាថ្ងៃទី២៩ ខែតុលានេះ លោក Janos Ader ប្រធានាធិបតីហុងគ្រី និង គណៈប្រតិភូ បានទៅទស្សនកិច្ចនៅនានា ដូចជា ប្រាសាទព្រះខ័ន ប្រាសាទភិមានអាកាស ប្រាសាទបាយ័ន និង ប្រាសាទអង្គរវត្ត ជាដើម។ មុនលោក Janos Ader ត្រឡប់ទៅប្រទេសខ្លួនវិញ នៅថ្ងៃទី៣០ ខែតុលា លោកនឹងចំណាយពេលមួយព្រឹកទៀត ដើម្បីបន្តទស្សនាប្រាសាទផ្សេងទៀត។
  សូមបញ្ជាក់ផងដែរថាស្តេចកំពូលទូរទស្សន៍ SAMSUNG QLED 8K ឆ្នាំ ២០២០ ជំនាន់ចុងក្រោយនេះត្រូវបានរចនាឡើងយ៉ាងស្រស់ស្អាតផ្ចិតផ្ចង់ និងមានលក្ខណៈអស្ចារ្យបំផុតដោយបានបញ្ជាក់ និងទទួលស្គាល់ថាជាផលិតផលដែលមានគុណភាពល្អឥតខ្ចោះពីអ្នកជំនាញខាងបច្ចេកវិទ្យាប្រកបដោយកិត្តិនាមដ៏ល្បីល្បាញដូចជា៖ ទស្សនាវដ្តី Forbes, Trusted Review, WHAT HI*FI, Pocket-Lint, HD Guru , Digital Trends, និងវេទិកា AVS ដែលជាវេទិកាធំជាងគេខាងត្រួតពិនិត្យសម្លេង និងវីដេអូបានធ្វើការកោតសរសើរដល់ទូរទស្សន៍ស៊េរីចុងក្រោយ SAMSUNG QLED 8K នេះផងដែរ!    ខាងក្រោមនេះគឺជាបទពិសោធន៍ថ្មីដែលធ្វើឱ្យស្តេចកំពូលទូរទស្សន៍ SAMSUNG QLED 8K ឆ្នាំ ២០២០នេះមានភាពកាន់តែអស្ចារ្យ និងគ្មានផលិតផលទូរទស្សន៍ណាអាចប្រៀបជាមួយបានឡើយដូចជា៖   1. Infinity Screen ទោះជាទស្សនាក្បែរអេក្រង់ទូរទស្សន៍យ៉ាងណាក៏ស្ទើរតែមើលមិនឃើញគែមព័ទ្ធជុំវិញទូរទស្សន៍រហូតដល់ 99% អាចឱ្យលោកអ្នកផ្តោតអារម្មណ៍ទៅលើរូបភាពបានច្រើនជាងមុនដោយមិនមានការរំខានភ្នែកពីគែមស៊ុមពណ៌ខ្មៅឡើយ!!   2. AI Quantum Processor 8K  ជាខួរក្បាលរបស់ទូរទស្សន៍ 8K ដែលអាចដំណើរការបានដោយស្វ័យប្រវត្តិដោយធ្វើការបញ្ចេញសំឡេង និងរូបភាពបានយ៉ាងល្អឥតខ្ចោះស្របទៅតាមឈុតឆាកនីមួយៗ!! -Real 8K Resolution: ទទួលបាននូវរូបភាពច្បាស់ម៉ដ្ឋល្អកាន់តែលម្អិតបំផុតក្នុងកម្រិត 8K ពិតៗរហូតដល់ 33 លាន ភិចស៊ែល!! -8K AI Upscaling: ជាបច្ចេកវិទ្យាជំនាន់ចុងក្រោយដែលបំពាក់នូវបច្ចេកវិទ្យា(AI) ដែលជួយបំលែងកម្រិតរូបភាព កាន់តែច្បាស់ រហូតដល់ 8K! -Adaptive Picture & Adaptive Sound+: ទទួលបាននូវរូបភាពនិង សំលេងដ៏ល្អឥតខ្ចោះដែលសម្របបានគ្រប់ស្ថានភាព ពីបច្ចេកវិទ្យា AI  -Active voice Amplifier (AVA): រីករាយទស្សនាដោយគ្មានការរំខានពីសម្លេងមជ្ឈដ្ឋានខាងក្រៅ ដោយបច្ចេកវិទ្យាដ៏ឆ្លាតវៃក្នុងការតំម្លើងសម្លេងពីក្នុងទូរទស្សន៍បានដោយស្វ័យប្រវត្តិ ដោយមិនចាំបាច់ធ្វើការបញ្ជាលើទូរទស្សន៍។   3. Object Tracking Sound+ ឥទ្ធិពលនៃឧបករណ៏បំពងសម្លេងចំនួន 6 គ្រាប់ ព័ទ្ធជុំវិញទូរទស្សន៍ពីចំហៀង ខាងលើ និងខាងក្រោមដោយធ្វើប្រតិបត្តិការតាមលំញ័រសម្លេងគ្រប់ប្រភេទវីឌីអូដែលអាចបង្កើតអារម្មណ៏ការទស្សនាកាន់តែអស្ចារ្យជាមួយនិងសម្លេងដ៏ពិរោះរន្តំ។     4.Voice Assistance & Khmer Voice Support for Youtube    ផ្តល់ជូននូវជំនួយការក្នុងដំណើរការតាម Voice សម្លេងទៅដល់៣ជម្រើសដូចជា Bixby, Alexa & Google assistance។លើសពីនេះទៅទៀតលោកអ្នកក៏អាច Voice សម្លេងជាភាសាខ្មែរដើម្បីស្វែងរកវីដីអូ ឬបទចំរៀងក្នុង Youtube ដែលលោកអ្នកត្រូវការបានផងដែរ!ឡូយនោះឡូយ...     5. Easy Connection for Mobile and Computer:  លោកអ្នកក៏អាចធ្វើការតភ្ជាប់បានងាយស្រួលពីកុំព្យូទ័រ ឬទូរស័ព្ទដៃ ទៅកាន់ទូរទស្សន៍ SAMSUNG QLED 8K បានយ៉ាងឡូយផងដែរ ជាមួយAndriod និង iOS (Airplay 2) ដើម្បីធ្វើការចែករំលែក តន្ត្រី វីដេអូ ឬការកម្សាន្តនានា!   6. Real Game Enhancer+ សម្រាប់លោកអ្នកដែលចូលចិត្តលេងហ្គេមនឹងទទួលបានបទពិសោធន៍នៃការលេងហ្គេមលើអេក្រង់ដ៏ធំដ៏សែនច្បាស់ពីមុខងារ Real Game Enhancer+ របស់ទូរទស្សន៍ SAMSUNG QLED 8K ក្នុងការផ្តល់ឱ្យវីដេអូ ឬរូបភាពមានល្បឿនលឿនដំណើរការបានកាន់តែរលូនល្អបំផុត!   7. No Gap Wall-Mount & Ambien Mode+ អស់បញ្ហាជាមួយខ្សែរញ៉េរញ៉ៃព័ទ្ធជុំវិញទូរទស្សន៍ជាមួយ One Connect Box ហើយលោកអ្នកក៏អាចរីករាយនឹងការរចនានូវមុខងារតាំងរូបភាពផ្ទាល់ខ្លួន ឬរចនាផ្ទាល់លើ Wallpaper ដែលធ្វើឲ្យគេហដ្ឋានលោកអ្នកកាន់តែស្រស់ស្អាតនិងទាន់សម័យ។   នៅមានចំណុចអភិវឌ្ឍន៍ថ្មីៗជាច្រើនទៀតដែលក្រុមហ៊ុន សាមសុង នឹងធ្វើការជម្រាបជូនក្នុងពេលខាងមុខនេះជាបន្តទៀត! ទូរទស្សន៍ SAMSUNG QLED 8K កំពុងឈរបង្អួតខ្លួនរង់ចាំលោកអ្នកហើយនៅឡើយតែអតិថិជនទាំងអស់ទៅធ្វើជាម្ចាស់ និងធ្វើការទស្សនាដោយផ្ទាល់ប៉ុណ្ណោះ!    អតិថិជនទាំងអស់អាចរកជាវទូរទស្សន៍ SAMSUNG QLED 8K ដ៏ល្អឥតខ្ចោះនេះបាន នៅតាមហាងចែកចាយផលិតផល សាមសុង ដូចជា៖ ស៊ុនស៊ីម៉ិចកូ, KLD 3, ផ្សារទំនើប AEON, K4 និងហាងលក់គ្រឿងអេឡិចត្រូនិច សាមសុង នានា ទូទាំងប្រទេស! តែកុំភ្លេចសួររកប័ណ្ណធានាពីផលិតផលផ្លូវការរបស់ក្រុមហ៊ុនផងណា...   សម្រាប់ព័ត៌មានបន្ថែមសូមអញ្ជើញសាកសួរដោយផ្ទាល់តាមដេប៉ូចែកចាយផលិតផល របស់ សាមសុង ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងសេវាបម្រើអតិថិជនតាមរយៈលេខទូរស័ព្ទ៖ 1800-203232!
(ភ្នំពេញ) ថ្ងៃទី១៥ ខែឧសភា ឆ្នាំ ២០២០៖ នេះគឺជារឿងដ៏គួរឱ្យភ្ញាក់ផ្អើល និងជាទីមោទនបំផុតដោយកំពូលទូរទស្សន៍ សាមសុង ដែលឈានមុខគេលក់ដាច់បំផុត និងជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងរយៈពេល ១៤ ឆ្នាំជាប់ៗគ្នាត្រូវបានបំពាក់នូវកំពូលបច្ចេកវិទ្យាដ៏ទំនើបថ្មីៗបំផុតគ្មានគូប្រៀប និងល្អផ្តាច់គេក្នុងពិភពលោក! បន្ថែមពីភាពអស្ចារ្យដែលនឹកស្មានមិនដល់នៅពេលនេះគឺស្តេចកំពូលទូរទស្សន៍ដ៏ល្អឯកមានតែមួយគ្មានពីរ SAMSUNG QLED 8K ឆ្នាំ 2020 ទទួលបានការកោតសរសើរ និងស្ញប់ស្ញែងទូទាំងពិភពលោកឥឡូវនេះមានវត្តមានជាផ្លូវការក្នុងទីផ្សារព្រះរាជាណាចក្រកម្ពុជាយើងហើយ!
លោក យ៉ង សាំងកុមារ អ្នកជំនាញកសិកម្ម និងជារដ្ឋលេខាធិការក្រសួងកសិកម្ម បានប្រាប់ឱ្យប្រជាកសិករត្រៀមបង្ការ និងបន្ធូរបន្ថយផលប៉ះពាល់ពីភាពរាំងស្ងួតឬកូនរដូវប្រាំងនាពេលខាងមុខ។ លោក លើកឡើងថា កសិករត្រូវបង្កើនការសន្សំទឹកភ្លៀង នាដើមរដូវវស្សា ដោយស្តារ រក្សាទឹកតាមប្រឡាយ និងស្រះ។ លើសពីនេះ ត្រូវបង្កើនការសន្សំទឹកភ្លៀងតាមពាងទឹក ឬអាងទឹកតាមគ្រួសារ។      រូបភាពពីហ្វេសប៊ុកលោក យ៉ង សាំងកុមារ   បើតាមរដ្ឋលេខាធិការរូបនេះ កសិករគួរពន្យារពេលធ្វើស្រែដោយរង់ចាំដល់ផុតកូនរដូវប្រាំង និងត្រូវត្រៀមខ្លួនឱ្យបានទាន់ពេលដូចជា ត្រៀមជីធម្មជាតិ, ត្រៀមពូជ, ពង្រាបដី និងលើកភ្លឺឱ្យបានល្អ បើមិនមានប្រភពទឹកសម្រាប់ស្រោចស្រពបន្ថែម។ លោក យ៉ង សាំងកុមារ បន្តថា កសិករ គួរប្រើជីធម្មជាតិទ្រាប់បាតឱ្យបានច្រើនដែលអាចជួយដល់ការរក្សាសំណើមក្នុងដីបានយូរ។    គួរបញ្ជាក់ថា កាលពីដើមខែមិថុនា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានជូនដំណឹងដល់អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធ ត្រូវបន្តតាមដានស្ថានភាពទឹកនៅតាមប្រភពផ្សេងៗក្នុងតំបន់របស់ខ្លួន ជាពិសេសស្ថានភាពទឹកភ្លៀង និងការលូតលាស់របស់ដំណាំស្រូវ ដើម្បីត្រៀមលក្ខណៈបូមទឹកអន្តរាគមន៍ជួយសង្គ្រោះ ដំណាំស្រូវរបស់កសិករដែលរងផលប៉ះពាល់៕  
ភ្នំពេញ៖ កូនរដូវប្រាំង នឹងកើតឡើងចាប់ពីដើមខែកក្កដា ដល់សីហាខាងមុខនេះ។ កូនរដូវប្រាំងនេះ នឹងធ្វើឱ្យខ្សត់ទឹកភ្លៀងនៅដំណាច់ឆ្នាំ ដែលទាមទារឱ្យមានការត្រៀមលក្ខណៈទុកជាមុន ដើម្បីបង្ការផលប៉ះពាល់ដល់ដំណាំស្រូវ។
ដើម្បីកុំឲ្យភ័ន្តច្រឡំថាជាមន្ត្រីកាំកុងត្រូល ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា រាល់ប្រតិបត្តិការរបស់មន្ត្រីកាំកុងត្រូល តែងតែប្រើប្រាស់រថយន្តមន្ទីរពិសោធន៍ចល័ត បំពាក់ដោយឧបករណ៍ម៉ាស៊ីនវិភាគ ព្រមទាំងស្លៀកសម្លៀកបំពាក់ឯកសណ្ឋានការងារ និងមានលិខិតបញ្ជាក់បេសកកម្មច្បាស់លាស់។ អគ្កនាយកដ្ឋានកាំកុងត្រូល បានអំពាវនាវដល់ម្ចាស់ស្ថានីយនិងដេប៉ូលក់ប្រេង ចូលរួមរាយការណ៍ និងសហការជាមួយសាខាកាំកុងត្រូលរាជធានី ខេត្ត បើសិនណាមានការសង្ស័យណាមួយ៕
ភ្នំពេញ៖ អគ្គនាយកដ្ឋានកាំកុងត្រូលនៃក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២៨ខែមិថុនាបានជូនដំណឹងថា មានជនខិលខូចមួយចំនួន បានឆ្លៀតបន្លំខ្លួន ឬប្រើប្រាស់តួនាទីជាមន្ត្រីកាំកុងត្រូល ដើរទាប្រាក់ពីម្ចាស់ស្ថានីយ និងដេប៉ូលក់ប្រេងឥន្ធនៈ ដោយអះអាងជាថ្នូរនឹងការសម្រួលលើបាតុភាពណាមួយ។
  ការលេចចេញឯកសារសម្ងាត់របស់អាម៉េរិករាប់សិបទំព័រ កំពុងស្ថិតក្រោមការស៊ើបអង្កេតដោយក្រសួងយុត្តិធម៌ ស្របពេលដែលរដ្ឋបាលប្រធានាធិបតី ចូ បៃឌិន ព្យាយាមសាងទំនុកចិត្តឡើងវិញក្នុងចំណោមសម្ព័ន្ធមិត្តដែលមានឈ្មោះក្នុងឯកសារទាំងនោះ។ ក្នុងនោះផងដែរ ឯកសារដែលត្រូវបានពិនិត្យដោយទីភ្នាក់ងារព័ត៌មាន AFP បានគូសបញ្ជាក់ពីការព្រួយបារម្ភរបស់អាមេរិកអំពីសមត្ថភាពរបស់អ៊ុយក្រែនក្នុងការបន្តការការពារ និងប្រឆាំងការវាយប្រហាររបស់រុស្ស៊ី។   ខណៈការបែកធ្លាយនេះអាចប៉ះពាល់ដល់ទំនាក់ទំនង និងទំនុកចិត្តជាមួយសម្ព័ន្ធមិត្ត និងបញ្ហាសន្ដិសុខជាតិផង រដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិអាម៉េរិកក៏ជជែកជាមួយសមភាគីអ៊ុយក្រែនដើម្បី ពង្រឹងការប្តេជ្ញាចិត្តជាមួយសម្ព័ន្ធមិត្ត។   «យើងបានចូលរួមជាមួយសម្ព័ន្ធមិត្ត និងដៃគូក្នុងកម្រិតខ្ពស់ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះដើម្បីធានាពួកគេឡើងវិញអំពីការប្តេជ្ញាចិត្តរបស់យើងផ្ទាល់ក្នុងការការពារការស៊ើបការណ៍សម្ងាត់»។ លោក ប្លីងខិន លើកឡើងបែបនេះអំឡុងសន្និសីទកាសែតមួយ រួចបន្តថា លោកបានពិភាក្សាជាមួយសមភាគីអ៊ុយក្រែន Dmytro Kuleba និងបញ្ជាក់ជាថ្មីពីការគាំទ្រយូរអង្វែង និងសម្រាប់កិច្ចខិតខំដើម្បីការពារបូរណភាព ទឹកដី អធិបតេយ្យភាព ព្រមទាំងឯករាជ្យភាពរបស់អ៊ុយក្រែន។   ក្នុងសន្និសីទកាសែតដដែល លោក អូស្ទីន បាននិយាយថា លោកបានជជែកជាមួយរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនលោក Oleksiy Reznikov ផងដែរ។ លោក អូស្ទីន បានបញ្ជាក់ថា ផ្ទុយពីឯកសារលេចធ្លាយ អ៊ុយក្រែននៅមានសមត្ថភាពច្រើនដែលពួកគេត្រូវការដើម្បីបន្តទទួលបានជោគជ័យ៕  
ក្រោយបែកធ្លាយរបាយការណ៍សម្ងាត់ដ៏រសើបលើប្រព័ន្ធអនឡាញចាប់ពីប្រព័ន្ធការពារមីស៊ីលនៅអ៊ុយក្រែន ការតវ៉ានៅអ៊ីស្រាអែលរហូតដល់ការលួចស្ដាប់ការពិភាក្សាផ្ទៃក្នុងរបស់សម្ព័ន្ធមិត្តខ្លួនទៀតនោះ ប្រមុខការទូតអាម៉េរិក អាន់តូនី ប្លីងខិន និងរដ្ឋមន្ត្រីការពារជាតិ ឡយ អូស្ទីន បានជជែកជាមួយ សមភាគីអ៊ុយក្រែនក្នុងគោលបំណងផ្ដល់ការធានាសម្ព័ន្ធមិត្តរបស់ខ្លួនឡើងវិញ។
  ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកដ្ឋានផែនការ និងជាប្រធានក្រុមការងារធ្វើបណ្ណសមធម៌ លោក ថេង បញ្ញាធន បានឱ្យដឹងថា យុទ្ធនាការផ្តល់បណ្ណសមធម៌លើកទី១ដល់ពលដ្ឋ បានចំនួន ៤៥២គ្រួសារ ដែលធ្វើឡើងពីថ្ងៃទី២៩ និង៣០ ខែកញ្ញា ដោយមន្រ្តីចុះទៅធ្វើផ្ទាល់នៅភូមិរុនតាឯក។ ដោយឡែក យុទ្ធនាការលើកទី២នេះ ក្រុមការងារបានផ្លាស់មកធ្វើផ្ទាល់នៅបរិវេណខាងមុខប្រាសាទអង្គរវត្ត ដែលសរុបចំនួនជាង៣ពាន់គ្រួសារបន្ថែមទៀត។ ជារួម គិតត្រឹមថ្ងៃទី៥ ខែតុលា ពលរដ្ឋជាង៤ពាន់គ្រួសារ បានចាប់ផ្តើមទទួលបានបណ្ណសមធម៌ ដែលអនុញ្ញាតឱ្យពួកគេអាចបើកប្រាក់ឧបត្ថម្ភប្រចាំខែ តាមគោលការណ៍របស់រាជរដ្ឋាភិបាល ដែលផ្តល់ជាបណ្ណក្រីក្រប្រភេទ១ដល់ពលរដ្ឋទាំងនោះ។    ការចុះធ្វើបណ្ណសមធម៌ជាទ្រុងទ្រាយធំនេះ ត្រូវបានមន្រ្តីអះអាងថា អាចនឹងរួចរាល់ប៉ុន្មានថ្ងៃខាងមុខនេះ ខណៈដែលមន្រ្តីចំនួន៦០នាក់ សម្របសម្រួលលើការងារមួយនេះ ដោយមានទាំងបំពេញឯកសារ សម្ភាស ថតរូប និងចេញបណ្ណជូនជាដើម។    តាមការបញ្ជាក់ពីលោក ថេង បញ្ញាធន ពលរដ្ឋជាង៤ពាន់គ្រួសារនេះ គឺសម្រាប់តែអ្នកដែលបានទៅជួបជាមួយសម្ដេច ហ៊ុន សែន នៅរុនតាឯកទាំងពីរលើកតែប៉ុណ្ណោះ ដោយឡែកពលរដ្ឋដែលទើបស្ម័គ្រចិត្តក្រោយៗទៀត មិនទាន់រាប់បញ្ចូលទេ គឺអាចនៅវគ្គបន្ទាប់តាមគោលការណ៍ណែនាំ។ មន្រ្តីរូបនេះស្នើឱ្យពលរដ្ឋចូលរួមចូលរួមសហការ ដោយមិនត្រូវប្រជ្រៀតគ្នា ឬដណ្ដើមគ្នារុលចង់បានមុនឡើយ ដ្បិតថាពួកគាត់អាចទទួលបានបណ្ណនេះគ្រប់ៗគ្នា។    ជាមួយគ្នានេះ លោក ថេង បញ្ញាធន ក៏បានណែនាំដល់ពលរដ្ឋដែលមិនទាន់ធ្វើ ត្រូវភ្ជាប់មកជាមួយសៀវភៅគ្រួសារ សៀវភៅស្នាក់នៅ បង្កាត់ដៃទីតាំងដីឡូតិ៍ និងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ៕
សៀមរាប៖ ពលរដ្ឋជាច្រើន បានសម្រុកទៅធ្វើបណ្ណសមធម៌ នៅបរិវេណមុខប្រាសាទអង្គរវត្ត ដែលទីនោះ ក្រសួងផែនការ និងក្រសួងសង្គមកិច្ច និងអតីតយុទ្ធជន និងយុវនីតិសម្បទា កំពុងមមាញឹករៀបចំឯកសារ និងចេញបណ្ណដល់ពលរដ្ឋដែលព្រមព្រៀងក្នុងការចាកចេញពីតំបន់ឧទ្យានអង្គរទៅរស់នៅភូមិរុនតាឯក ស្រុកបន្ទាយស្រី។
Eriksen បានជួបហេតុការអាក្រក់គាំងបេះដូងនៅលើទីលាន អំឡុងពេលការប្រកួតបើកឆាក ពានរង្វាន់ Euro ២០២០ រវាងដាណឺម៉ាក និងហ្វាំងឡង់កាលពីថ្ងៃទី១២ ខែមិថុនា។ Kjaer ត្រូវបានគេទទួលស្គាល់ថា បានបង្ហាញពីគុណសម្បត្តិដឹកនាំពិសេស ក្នុងការជួយសង្គ្រោះកូនក្រុមរបស់ខ្លួន ដែលស្ថិតក្នុងស្ថានភាពដ៏តឹងតែង។   Kjaer ខ្សែការពារ AC Milan បានព្យាយាមសង្គ្រោះបឋមទៅលើ Eriksen មុនពេលក្រុមគ្រូពេទ្យចូលទៅដល់ទីលាន ដើម្បីសង្គ្រោះបន្ត។ ក្រោយរយៈពេលជាច្រើនម៉ោង Eriksen ខ្សែបម្រើ Inter Milan បានរួចផុតពីគ្រោះថ្នាក់។   Eriksen បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យ និងប្រធានក្រុមរបស់ខ្លួន ដោយនិយាយថា៖ « ពួកគេបានធ្វើការងារដ៏អស្ចារ្យ និងបានជួយសង្គ្រោះជីវិតខ្ញុំ»។ ក្រៅពីជាប្រធានក្រុម Kjaer វ័យ៣២ឆ្នាំ បានបង្ហាញតួនាទីដ៏គួរឱ្យគោរព ដែលកីឡាករមួយចំនួនផ្សេងទៀតមិនអាចធ្វើដូច។ ក្រុមគ្រូពេទ្យក៏ដូច្នេះដែរ ពួកគេបានបំពេញការងារយ៉ាងល្អ អំឡុងពេលហេតុការអាក្រក់កើតឡើងភ្លាមៗនៅលើទីលាន។   ដោយមើលឃើញពីសមិទ្ធផលទាំងអស់នេះ UEFA បានសម្រេចផ្តល់ពានកិត្តិយសដែលមានឈ្មោះថា Uefa President's Award សម្រាប់អ្នកជួយសង្គ្រោះដ៏អស្ចារ្យប្រចាំឆ្នាំ២០២១នេះ។ អ្នកដែលទទួលបានពានកិត្តិយសនេះ ក្រៅពី Kjaer ដែលជាកីឡាករ មាន៨រូបទៀតជាគ្រូពេទ្យ។ គ្រូពេទ្យទាំង៨រូបនេះ មកពី៣ផ្នែកផ្សេងគ្នា ក្នុងនោះផ្នែកគ្រូពេទ្យនៅនឹងកន្លែង៤រូប ពេទ្យរបស់ UEFA ២រូប និងពេទ្យប្រចាំរបស់ក្រុមដាណឺម៉ាក២រូប៕  
Simon Kjaer ប្រធានក្រុមកីឡាបាល់ទាត់ជម្រើសជាតិដាណឺម៉ាក និងក្រុមគ្រូពេទ្យ ដែលបានជួយសង្គ្រោះជីវិត Christian Eriksen ទទួលបានពានកិត្តយស Uefa President's Award ប្រចាំឆ្នាំនេះ ពីសហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប (UEFA)។
លោក ផៃ ស៊ីផាន បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗយ៉ាងដូច្នេះថា៖«សមាជិករដ្ឋាភិបាល គ្របដណ្តប់ត្រឹមតែរដ្ឋមន្ត្រីទេ។ សម្តេច ចង់ធ្វើយ៉ាងម៉េច កុំឲ្យគណៈរដ្ឋមន្ត្រី ធំសំពីងសំពោង»។ មាត្រា ១១៨ ថ្មី នៃរដ្ឋធម្មនុញ្ញ បានចែងថា៖«គណៈរដ្ឋមន្ត្រី ជារាជរដ្ឋាភិបាលកម្ពុជា។ គណៈរដ្ឋមន្ត្រី ត្រូវបានដឹកនាំដោយនាយករដ្ឋមន្ត្រីមួយរូប អមដោយឧបនាយករដ្ឋមន្ត្រី ព្រមទាំងមានទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និងរដ្ឋលេខាធិការជាសមាជិក»។ ដោយសារតែមាត្រា១១៨នៃរដ្ឋធម្មនុញ្ញ បានចាត់ទុករដ្ឋលេខាធិការជាសមាជិករដ្ឋាភិបាល ទើបបានជាការតែងតាំងរដ្ឋលេខាធិការនាពេលបច្ចុប្បន្ន តម្រូវឲ្យរដ្ឋសភា បោះឆ្នោតផ្តល់សេចក្តីទុកចិត្តជាមុនសិន ហើយបន្ទាប់មកទើបថ្វាយទៅព្រះមហាក្សត្រ ដើម្បីព្រះអង្គ ចេញព្រះរាជក្រឹត្យតែងតាំងជាផ្លូវការ។ លោក ផៃ ស៊ីផាន អះអាងថា ប្រសិនបើបំណងរបស់សម្តេច ហ៊ុន សែន ដែលចង់ដកតំណែងរដ្ឋលេខាធិការចេញពីសមាជិករដ្ឋាភិបាល ក្លាយជាការពិតមែននោះ ការកែប្រែរដ្ឋធម្មនុញ្ញ ត្រង់មាត្រា១១៨នេះ នឹងកើតមានឡើងជាមិនខាន។ លោក បន្តថា ក្នុងករណីមាត្រានេះ ត្រូវបានកែប្រែ ពេលនោះ នាយករដ្ឋមន្ត្រី អាចថ្វាយទៅព្រះមហាក្សត្រដោយផ្ទាល់តែម្តង ដើម្បីសុំឲ្យព្រះអង្គ ចេញព្រះរាជក្រឹត្យ ប្រកាសតែងតាំងរដ្ឋលេខាធិការ ដោយមិនចាំបាច់ឆ្លងកាត់ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តពីរដ្ឋសភា។ សមាសភាពនៃរាជរដ្ឋាភិបាលកម្ពុជានាអាណត្តិទី៥នេះដែលកើតឡើងក្រោយការបោះឆ្នោតឆ្នាំ២០១៣ រួមមាន នាយករដ្ឋមន្ត្រី (សម្តេច ហ៊ុន សែន) ឧបនាយករដ្ឋមន្ត្រី៩រូប ទេសរដ្ឋមន្ត្រី ១៥រូប រដ្ឋមន្ត្រី២៧ (ដឹកនាំក្រសួងទាំង២៧)  រដ្ឋមន្ត្រីអមប្រតិភូនាយករដ្ឋមន្ត្រី១៣រូប រួមទាំងរដ្ឋលេខាធិការជាង១៦០រូប នៅតាមបណ្តាក្រសួងទាំង២៧។  សម្តេច ហ៊ុន សែន ធ្លាប់រុះរើគណៈរដ្ឋមន្ត្រីម្តងរួចមកហើយ ក្នុងអាណត្តិទី៥នេះ ដោយបានផ្លាស់ប្តូររដ្ឋមន្ត្រីមួយចំនួន ហើយរដ្ឋលេខាធិការមួយចំនួនទៀត ត្រូវបានតែងតាំងបន្ថែមដែរ៕
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ចង់ដកតំណែងរដ្ឋលេខាធិការ ចេញពីសមាជិករដ្ឋាភិបាលកម្ពុជា ដើម្បីឲ្យក្បាលម៉ាស៊ីនរដ្ឋាភិបាលរួមតូច។ បើតាមលោក ផៃ ស៊ីផាន ដែលជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី សម្តេច ហ៊ុន សែន បានបង្ហើបបំណងនេះឡើង នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៧។
  ក្នុងការបោះឆ្នោតថ្ងៃទី២៥ ខែសីហា លោក Duan Jielong ជាបេក្ខភាពរបស់ចិនដែលតំណាងឲ្យទ្វីបអាស៊ី ហើយក៏ពុំមានបេក្ខជនពីប្រទេសអាស៊ីដទៃប្រជែងរូបលោកឡើយ។ ជាលទ្ធផល លោក Duan ទទួលបានសម្លេងគាំទ្រ ១៤៩ ក្នុងចំណោម១៦៧ គ្មានសំលេងប្រឆាំង និងអនុប្បវាទចំនួន១៧។ មានតែរដ្ឋសមាជិកនៃ UNCLOS ប៉ុណ្ណោះ ដែលមានសិទ្ធិចូលរួមបោះឆ្នោត និងតែងតាំងបេក្ខជនចៅក្រម។   លោក Duan Jielong នឹងចាប់ផ្តើមអាណត្តិ៩ឆ្នាំជាចៅក្រមនៅតុលាការសមុទ្រអន្តរជាតិ ពីថ្ងៃទី១ តុលាតទៅ។ ចាប់តាំងពីឆ្នាំ១៩៩៦ លោក Duan ជាចៅក្រមចិនទី៤ហើយ ដែលជាប់ឆ្នោតមកបំពេញការងារនៅក្នុងតុលាការនេះ។   ក្នុងចំណោមចៅក្រម២១រូបរបស់តុលាការ ៥រូបតំណាងឲ្យអាហ្វ្រិក ៥រូបតំណាងឲ្យអាស៊ី ៣រូបតំណាងឲ្យអឺរ៉ុបខាងកើត ៤រូបតំណាងឲ្យអាមេរិកឡាទីន និងការ៉ាអ៊ីប ៣រូបតំណាងឲ្យអឺរ៉ុបខាងលិច ចំណែកឯ១រូបទៀតអាចត្រូវបានជ្រើសរើសពីអាស៊ី អាហ្វ្រិក ឬអឺរ៉ុបខាងលិច។   ក្នុងការបោះឆ្នោតនេះ អាមេរិកចេញមុខជំទាស់ និងបបួលប្រទេសឯទៀតមិនឲ្យបោះឆ្នោតឲ្យបេក្ខជនចិនឡើយ ព្រោះយល់ឃើញថា នេះជាការបោះជំហានរបស់ចិនទៅកាន់បង្កើនឥទ្ធិពលនៅក្នុងអង្គការអន្តរជាតិ។ ចំណែកឯចិនវិញ តាមរយៈលោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេស បានលើកឡើងថា ជោគជ័យរបស់ចិនក្នុងការបោះឆ្នោតនៅតុលាការសមុទ្រ បង្ហាញជាថ្មីម្តងទៀតថា ការគៀបសង្កត់លើបេក្ខជនដែលស្នើដោយចិន ទទួលបានលទ្ធផលដែលមិនស្វាគមន៍ និងគ្មានប្រយោជន៍។   ដោយសារមានចៅក្រមតែមួយរូបក្នុង គេមើលឃើញថាចិនលទ្ធភាពតិចតួចណាស់ ក្នុងការគ្រប់គ្រងនីតិវិធី។ ទោះជាយ៉ាងណា សាស្ត្រាចារ្យ Julian Ku នៃសាកលវិទ្យាល័យច្បាប់ ក្រុង New York និយាយថា ចៅក្រមចិនអាចមានលទ្ធភាពកាន់កាប់តួនាទីគ្រប់គ្រង និងចូលរួមក្នុងរឿងក្តីជាក់លាក់ណាមួយដែលចិនគិតថាមានប្រយោជន៍។ នេះបើតាមការផ្សាយរបស់កាសែតហុងកុង South China Morning Post ។    តុលាការសមុទ្រ នៅទីក្រុង Hamburg នេះមិនសូវជាសកម្មប៉ុន្មានឡើយ។ យោងតាមរបាយការណ៍របស់តុលាការ ក្នុងឆ្នាំ២០១៩ តុលាការបើកសាវនាការ៤ដង និងចេញសាលក្រមតែមួយប៉ុណ្ណោះ។ នេះក៏ដោយសារ ប្រទេសដែលពាក់ព័ន្ធរឿងវិវាទធំៗដែលទាក់ទងនឹងសមុទ្រ ច្រើនជ្រើសរើសយន្តការដោះស្រាយជម្លោះនៅតុលាការមជ្ឈត្តការអចិន្ត្រៃយ៍នៅទីក្រុងឡាអេវិញ។    តុលាការមជ្ឈត្តការអចិន្ត្រៃយ៍នេះហើយ ដែលចិនបដិសេធមិនចូលខ្លួនក្នុងនីតិវិធីមជ្ឈត្តការប្តឹងដោយហ្វីលីពីនទាក់ទង និងសិទ្ធិអធិបតេយ្យក្នុងសមុទ្រចិនខាងត្បូង។ ចិនថែមទាំងបានបដិសេធសាលក្រមរបស់តុលាការថែមទៀតផង៕ 
លោក Duan Jielong ឯកអគ្គរដ្ឋទូតចិននៅប្រទេសហុងគ្រី ត្រូវបានជាប់ឆ្នោតជាចៅក្រមនៅតុលាការសមុទ្រអន្តរជាតិ(ITLOS) ដែលទទួលខុសត្រូវក្នុងការជំនុំជម្រះវិវាទទាក់ទងទៅនឹងច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS)។ តុលាការនេះមានចៅក្រមចំនួន២១ រូប និងមានទីស្នាក់ការនៅទីក្រុង Hamburg ប្រទេសអាល្លឺម៉ង់។
Throughout his rule Prayut, the gruff ex-general whose army seized power in May 2014, has maintained one key refrain: politicians and their cronies are the cause of the country's political instability. But the 64-year-old is suddenly changing tune as he looks to complete a stunning metamorphosis from dictator to elected leader at polls promised for 2019. The retired general has been coy on formally announcing a run for office. Yet in recent months he has been busily courting the political fiefs that dominate the country, specifically potential allies of his nemesis, the billionaire former premier Thaksin Shinawatra. On Monday Prayut rolls into Buriram, a northeastern province dominated by Newin Chidchob -- an ex-politician turned sports mogul whose shape-shifting alliances have made him a key political "kingmaker". A full house of 36,000 is expected at Buriram FC's "Thunder Castle" stadium to greet Prayut -- an unprecedented reception for the leader, whose popularity is on the slide among the Bangkok middle class. The public adulation will be interpreted as sign of a deal with Newin, who steers his Bhumjaithai Party from behind the scenes. "Prayut has become the ultimate hypocrite," said Paul Chambers, a Thailand-based expert on the kingdom's politics. After endless politician-bashing, "now Prayut and the (junta) are using many of these same corrupt politicians to build a political party." Prayut denies he his on the campaign trail, with political activity banned by his regime. But there are few doubts he is out to complete his mission of scuttling the Shinawatras' election machine. The clan have won all general elections since 2001, relying on their popular appeal in the rural north and northeast. Prayut toppled the government of Yingluck Shinatwara, Thaksin's younger sister. She has joined her brother in self-exile after being convicted of criminal negligence. Their Pheu Thai party is weakened without the siblings' star power and Prayut is seeking to overrun them at elections with the support of provincial bosses -- and the mid-sized parties and vote banks they carry. - 'Political mafia' - What Newin might get for backing Prayut remains unknown. But his counterparts in eastern Chonburi province already appear to have been rewarded. Two brothers from the Kunplome clan, who dominate Thailand's eastern seaboard, were made cabinet-level advisors in April. Their family is headed by elderly Somchai, dubbed the "Godfather of Chonburi", who was released early from jail in December after serving a fraction of a 28-year sentence for masterminding the murder of a local politician. Prayut has repeatedly denied any horsetrading is going on. But his meetings continue to raise eyebrows, including a golf outing with another influential clique -- the Pheu Thai-linked Sasomsap brothers in Nakhon Pathom. A few years ago they were targeted by a junta crackdown on "influential figures". Police raids found scores of guns in raids at their homes, according to local media. "Political mafia is a more appropriate term for these type of people," said Thai politics professor Titipol Phakdeewanich. The families maintain control through business links, donations and other "generous deeds", Titipol added. "Prayut understands how politics functions. If you want to win an election as a newcomer you have to collaborate with existing powers in provinces." - Same old game - Abhisit Vejjajiva, the leader of the establishment Democrat party, said Prayut's regime has also approached a number of his MPs. "They talk about positions in government," he told AFP. Although such horse-trading is nothing new, politicians are chafing at the head start taken by a regime that continues to bar all other parties from holding meetings. Chaturon Chaisang, a veteran Pheu Thai politician, added that some politicians may be coerced into supporting the junta in a political culture defined by personality and power rather than ideology. "It's an old-fashioned operation," he told AFP.
Buriram, Thailand | The sons of a convicted murderer, a rural "don" who has spun a fortune from football and gun-loving provincial bigwigs -- as elections near, Thai junta leader Prayut Chan-O-Cha is cosying up to "influential figures", a group he vowed to expunge from politics with his coup four years ago.
  Arsenal បានយកឈ្នះ Molde ក្នុងលទ្ធផល ៤-១ នាការប្រកួតពូល B នៅកីឡដ្ឋាន Emirates  ដែលជាជ័យជម្នះលើកទី៣ក្នុងការប្រកួតក្របខណ្ឌទី២អឺរ៉ុបរដូវកាលនេះ។ ក្រុមកាំភ្លើងធំទទួលបាន៩ពិន្ទុពេញ ដោយឈរកំពូលតារាងពូល B ដោយនាំមុខ Molde ដែលនៅលេខ២ចំនួន ៣ពិន្ទុ។ ក្រុមលេខ៣ Rapid Wien រកបាន៣ពិន្ទុលើកដំបូងក្រោយឈ្នះក្រុមបាតតារាង Dundalk ៤-៣។   Leicester ក៏បានបន្តជ័យជម្នះរបស់ពួកគេផងដែរ តាមរយៈការយកឈ្នះ SC Braga ៤-០ នៅ King Power។ ក្រុមកញ្ជ្រោងស្ថិតនៅចំណាត់ថ្នាក់ទី១ពូល G ដោយរកបាន៩ពិន្ទុពីការប្រកួត៣លើក តាមពីក្រោយដោយ Braga ដែលមាន៦ពិន្ទុ។ AEK Athens ឡើងទៅលេខ៣ក្រោយរកបាន៣ពិន្ទុដំបូង បន្ទាប់ពីឈ្នះក្រុមបាតតារាង Zorya ៤-១។    Spurs បានឡើងទៅឈរកំពូលតារាងពូល J វិញ ក្រោយយកឈ្នះ Ludogorets Razgrad ៣-១។ ឆ្លងកាត់ការប្រកួត៣លើក មាន់ខ្នាយមាសឈ្នះពីរចាញ់មួយមាន៦ពិន្ទុ ស្មើគ្នាជាមួយក្រុម Royal Antwerp និង LASK ខណៈ Razgrad នៅបាតតារាងមានសូន្យពិន្ទុ។ Antwerp បានធ្លាក់ទីលេខពូល J វិញ ក្រោយចាញ់ LASK ១-០។   ដោយឡែកក្រុមអ៊ីតាលី AC Milan ឯណោះវិញ ទើបស្គាល់បរាជ័យលើកដំបូងគិតទាំងលីគក្នុងស្រុក និងក្របខណ្ឌអឺរ៉ុប ក្រោយចាញ់ក្រុមបារាំង Lille ៣-០ នៅ San Siro។ តាមរយៈបរាជ័យនេះបានធ្វើឲ្យ AC Milan ធ្លាក់ទៅលេខ២ក្នុងពូល H ដោយមាន៦ពិន្ទុ ខណៈ Lille ឡើងទៅកំពូលតារាងវិញដោយរកបាន៧ពិន្ទុពីការប្រកួត៣លើកដូចគ្នា។ Sparta Prague ដែលឈ្នះ Celtic ៤-១ នៅលេខរៀងទី៣ មាន៣ពិន្ទុ។   លទ្ធផលការប្រកួតវគ្គសន្សំពិន្ទុ Europa League ពីពូល A ដល់ L ៖   ពូល A Roma ៥ ០ CFR Cluj Young Boys ៣ - ០ PFC CSKA-Sofia   ពូល B Rapid Wien ៤ - ៣ Dundalk Arsenal ៤ - ១ Molde   ពូល C Hapoel Beer Sheva ២ ៤ Bayer Leverkusen Slavia Prague ៣ ២ Nice   ពូល D Benfica ៣ ៣ Rangers Lech Poznan ៣ ១ Standard Liege   ពូល E Omonia Nicosia ០ ២ Granada PAOK Thessaloniki FC ៤ ១ PSV Eindhoven   ពូល F Real Sociedad ១ ០ AZ Alkmaar Rijeka ១ ២ SSC Napoli   ពូល G Leicester City ៤ ០ SC Braga Zorya ១ - ៤ AEK Athens   ពូល H AC Milan ០ ៣ Lille Celtic ១ - ៤ Sparta Prague   ពូល I Sivasspor ២ ០ Qarabag FK Villarreal ៤ - ០ Maccabi Tel Aviv   ពូល J Ludogorets Razgrad ១ ៣ Tottenham Hotspur Royal Antwerp ០ - ១ LASK   ពូល K Dinamo Zagreb ១ ០ Wolfsberger AC Feyenoord ៣ - ១ CSKA Moscow   ពូល L FK Crvena Zvezda ២ ១ Gent Hoffenheim ៥ ០ Slovan Liberec
ក្រុមអង់គ្លេស Arsenal, Leicester City និង Tottenham Hotspur បានឡើងទៅឈរកំពូលតារាងរៀងៗខ្លួន ក្រោយពួកគេទទួលបានជ័យជម្នះក្នុងការប្រកួតក្របខណ្ឌ Europa League វគ្គសន្សំពិន្ទុ នៅរាត្រីថ្ងៃទី៥ ខែវិច្ឆិកា។ AC Milan រងបរាជ័យលើកដំបូងរដូវកាលនេះ បន្ទាប់ពីចាញ់ Lille ក្នុងផ្ទះខ្លួនឯងដល់ទៅ ៣-០។
គិរីវង់សុខសែនជ័យ បើកកីឡដ្ឋានរបស់ខ្លួន ស្វាគមន៍ណាហ្គាវើលដ៍ ដែលជាជើងឯកឆ្នាំ២០១៣ ខណៈម្ចាស់ការពារតំណែងជើងឯក ក្រសួងការពារជាតិ ទៅជួបអាស៊ីអឺរ៉ុប យូណាយធីត នៅកីឡដ្ឋាន អេអ៊ីយូ ស្តតផាក។ ការប្រកួតទាំងពីរប្រព្រឹត្តទៅនៅវេលាម៉ោង៣ និង៣០នាទី។ សម្រាប់ជំនួបជើងទី១ កាលពីថ្ងៃពុធសប្តាហ៍មុន បឹងកេតបានយកឈ្នះម្ចាស់ផ្ទះសៀមរាប ៦-០ រីឯអគ្គិសនីកម្ពុជាបញ្ចប់ក្នុងលទ្ធផលដោយគ្មានការស៊ុតបាល់បញ្ចូលទីជាមួយភ្ញៀវអង្គរថាយហ្គឺរ។ មួយថ្ងៃបន្ទាប់ ភ្នំពេញក្រោនយកឈ្នះកំពង់ចាម ១០-០ ខណៈព្រះខ័នរាជស្វាយរៀង ឈ្នះត្បូងឃ្មុំ ៤-០៕
ការប្រកួតពានរង្វាន់សម្តេច ហ៊ុន សែន វគ្គ១៦ក្រុមចុងក្រោយជើងទីមួយ បន្តជំនួប២គូបន្ថែមទៀតនៅរសៀលថ្ងៃពុធ ទី៣ ខែកក្កដា នេះ។
បើតាមការផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍នៅថ្ងៃទី២៣ ខែសីហា FAT អះអាងថា អ្នកស្រី Nualphan ឬ ម៉ាដាម Pang មានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់តំណែងអ្នកចាត់ការក្រុមបុរសថៃ ដែលកន្លងមកមិនដែលមានអ្នកចាត់ការឡើយ។    FAT បញ្ជាក់ថា ស្ត្រីអ្នកជំនួញថៃ វ័យ៥៥ឆ្នាំរូបនេះ ក៏នឹងត្រូវគ្រប់គ្រងឈុតអាយុក្រោម២៣ឆ្នាំ U-23 របស់ថៃផងដែរ។   នេះជាលើកទីមួយក្នុងប្រវត្តិសាស្ត្ររបស់ថៃ ដែលតែងតាំងឱ្យមានអ្នកចាត់ការទូទៅក្រុមជម្រើសជាតិបុរសថៃ ហើយថែមទាំងជាស្ត្រីទៀតផង។ FAT បន្ថែមក្នុងសេចក្តីថ្លែងការរបស់ខ្លួនថា ការតែងតាំង ម៉ាដាម Pang ជាអ្នកចាត់ការដើម្បីស្តារភាពខ្លាំង និងកិត្តិយសរបស់ក្រុមបុរសថៃឡើងវិញ។   ក្នុងតំណែងជាអ្នកចាត់ការ ម៉ាដាម Pang មិនមែនជាគ្រូបង្គោលបង្វឹកក្រុមជម្រើសជាតិថៃ។ អ្នកស្រី ត្រូវជ្រើសរើសគ្រូបង្វឹកថ្មីជំនួសគ្រូជនជាតិជប៉ុន Akira Nishino ដែលលាលែងពីខែកក្កដា ក្រោយមិនអាចដឹកនាំថៃឈានដល់វគ្គបន្ទាប់ការជម្រុះ World Cup តំបន់អាស៊ី៕    
សហព័ន្ធកីឡាបាល់ទាត់ថៃ (FAT) តែងតាំងស្ត្រីអ្នកជំនួញ Nualphan Lamsam ជាអ្នកចាត់ការទូទៅក្រុមជម្រើសជាតិ ខណៈថៃធ្វើមិនបានល្អឡើយក្នុងវគ្គជម្រុះ World Cup តំបន់អាស៊ី។
អ្នកវិទ្យាសាស្ត្រនិយាយថា តាមការស្រាវជ្រាវថ្មីទៅលើសត្វប្រហែលជាជួយស្រាយចម្ងល់មួយនេះបាន។   ការសិក្សាទៅលើសត្វកណ្តុរបានឲ្យដឹងថា វាមានទំនាក់ទំនងមួយរវាងហ្សែនដែលនាំឲ្យសក់ និងស្បែកប្រែពណ៌ និងហ្សែនដែលធ្វើឲ្យប្រែប្រួលរាងកាយទាក់ទងនឹងការបង្ករោគ។ ការរកឃើញថ្មីនេះបានបញ្ជាក់ថា ហ្សែនដែលគ្រប់គ្រងការបំពាក់ពណ៌លើសក់ និងស្បែកក៏គ្រប់គ្រងទៅលើប្រព័ន្ធភាពស៊ាំដំបូងរបស់យើងដែរ។ លទ្ធផលទាំងនេះប្រហែលជាជម្រុញដល់ការយល់ដឹងរបស់យើងទាក់ទងនឹងការស្កូវសក់បាន។    អ្នកដឹកនាំការសិក្សានេះបានពន្យល់ថា នៅពេលរាងកាយរងការវាយប្រហារពីវីរុស ឬបាក់តេរី ប្រព័ន្ធភាពស៊ាំដំបូងរបស់យើងនឹងធ្វើការខ្លាំង។ ប៉ុន្តែ អ្នកស្រាវជ្រាវនិយាយថា ពួកគេភ្ញាក់ផ្អើលដោយសារតែទំនាក់ទំនងដែលពួកគេបានរកឃើញរវាងការភ្ញោចប្រព័ន្ធភាពស៊ាំ និងការបំពាក់ពណ៌សក់លើសត្វកណ្តុរ។    យ៉ាងណាមិញ ការសិក្សានេះមិនបានបញ្ជាក់ទៅលើមូលហេតុ និងឥទ្ធិពលនៃទំនាក់ទំនងនេះទេ ហើយការស្រាវជ្រាវទៅលើសត្វច្រើនតែមិនអាចធ្វើឡើងវិញលើមនុស្សបានឡើយ។ អ្វីដែលនៅបន្តនោះគឺថា ការរកឃើញទំនាក់ទំនងមួយនេះនឹងជួយយើងយល់ដឹងអំពីជំងឺទាក់ទងនឹងការបំពាក់ពណ៌ជាមួយនឹងការចូលរួមរបស់ប្រព័ន្ធភាពស៊ាំដូចជាជំងឺ Vitiligo ដែលជាជំងឺមួយប្រភេទបង្កឡើងដោយការប្រែប្រួលពណ៌ស្បែក។ វាកើតឡើងមិនដល់មួយភាគរយឡើយលើមនុស្សយើងយើង៕   ត្រួតពិនិត្យដោយ www.health.com.kh
ពេលខ្លះ ភាពភ្ញាក់ផ្អើលភ្លាមៗរបស់ជីវិត ឬជំងឺអាចធ្វើឲ្យមនុស្សយើងស្កូវសក់បាន ប៉ុន្តែតើការស្កូវសក់មុនអាយុ ឬលឿនពេកនេះកើតឡើងដោយរបៀបណាទៅ?
  ផ្តល់ជូនសម្រាប់តែការកុម៉្មង់ តាមរយៈសេវាដឹកជូនដល់ទីកន្លែង របស់ ParkCafe តែប៉ុណ្ណោះ ការផ្តល់ជូន រហូតដល់ដល់អស់ពីស្តុកតែប៉ុណ្ណោះ សម្រាប់សេវាដឹកជូនដល់ទីកន្លែង សូមខលមកលេខ 023 990 990 សម្រាប់មីនុយ៖ bit.ly/32UmZ7M ទាញយកកម្មវិធី Park Cafe  លើទូរស័ព្ទដៃ៖ bit.ly/3lbHSCi ៕ #healthyeatingfromparkcafe #ParkCafeDelivery #ParkCafeMobileApp #Appordering #staysafe #stayhome   (អត្ថបទពាណិជ្ជកម្ម)  
សូមស្នាក់នៅទីតាំងរបស់លោកអ្នក ដោយមានសុវត្ថិភាព ដោយទុកឱ្យ ParkCafe ដឹកជូនអាហារសុខភាព អនាម័យ សុវត្ថិភាព ជាមួយរសជាតិយ៉ាងឈ្ងុយឆ្ងាញ់ ជូនដល់ទីតាំងរបស់លោកអ្នក។
  ក្នុងសេចក្ដីប្រកាសថ្ងៃទី២៨ ខែមីនា ក្រសួងពាណិជ្ជកម្មអាម៉េរិក បញ្ជាក់ថា នឹងបើកការស៊ើបអង្កេតទៅលើក្រុមហ៊ុនចិនតាមការស្នើសុំរបស់ក្រុមហ៊ុន Auxin Solar Inc. ដែលមានមូលដ្ឋាននៅរដ្ឋ California។ នេះជាការស៊ើបអង្កេតជំហានផ្លូវការដំបូងដែលអាចត្រូវប្រើពេល១ឆ្នាំ ហើយនឹងឈានដល់ការសម្រេចដាក់ពន្ធបន្ថែមលើការនាំចូលពីកម្ពុជា ថៃ ម៉ាឡេស៊ី និងវៀតណាម ទីដែលក្រុមហ៊ុនចិនកំពុងប្រតិបត្តិការ។    «ក្រសួងនឹងស៊ើបអង្កេតដោយបើកចំហ និងប្រកបដោយតម្លាភាព»។ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មអាម៉េរិកប្រកាសបែបនេះនៅក្នុងសេចក្តីថ្លែងការណ៍ ដោយបន្ថែមថា នេះគ្រាន់តែជាជំហានដំបូងតែប៉ុណ្ណោះ ហើយមិនទាន់មានកាតព្វកិច្ចបង់ពន្ធបន្ថែមអំឡុងពេលនេះទេ។    បើតាមព័ត៌មានដែលក្រុមហ៊ុន Auxin Solar បានផ្តល់ទៅកាន់ក្រសួងពាណិជ្ជកម្មអាម៉េរិក ក្រុមហ៊ុនចិនផលិតឧបករណ៍ស្រូបពន្លឺព្រះអាទិត្យ បានបញ្ជូនគ្រឿងបន្លាស់មកដំឡើងនៅប្រទេសទាំង៤ ដើម្បីគេចវេសពីកាតព្វកិច្ចបង់ពន្ធទៅអាម៉េរិកអស់រយៈពេលជិត១ទសវត្សរ៍មកហើយ។ ការស្នើរបស់ក្រុមហ៊ុន Auxin Solar ជាកិច្ចប្រឹងប្រែងចុងក្រោយបំផុតរបស់ក្រុមហ៊ុនផលិតបន្ទះសូឡានៅអាម៉េរិក ដើម្បីទប់ស្កាត់លំហូរផលិតផលរបស់អាស៊ីដែលមានតម្លៃថោក ហើយធ្វើឱ្យផលិតផលរបស់អាម៉េរិកមិនអាចប្រកួតប្រជែងលើទីផ្សារបាន។    យ៉ាងណាមិញ ការស៊ើបអង្កេតនេះ ប៉ះពាល់ដល់វិស័យថាមពលពន្លឺព្រះអាទិត្យរបស់អាម៉េរិកដែលពឹងផ្អែកយ៉ាងខ្លាំងលើការនាំចូលបន្ទះសូឡាពីបណ្តាប្រទេសអាស៊ី។ បើតាមសមាគមថាមពលស្អាតអាម៉េរិក (American Clean Power Association) ការនាំចូលបន្ទះស្រូបពន្លឺព្រះអាទិត្យពីប្រទេសទាំង៤នេះស្មើនឹង៨០ភាគរយនៃបន្ទះស្រូបពន្លឺដែលត្រូវដំឡើងនៅអាម៉េរិកឆ្នាំនេះ។ វាក៏បង្កផលប៉ះពាល់ដល់គោលនយោបាយប្រធានាធិបតី ចូ បៃឌិន លើការបញ្ឈប់ការប្រើប្រាស់ឥន្ធនៈផងដែរ   រដ្ឋបាលលោក បៃដិន បានកំណត់គោលដៅបញ្ឈប់ប្រើប្រាស់ឥន្ធនៈផូស៊ីលក្នុងវិស័យថាមពលត្រឹមឆ្នាំ២០៣៥ ហើយជំរុញកំណើនផ្គត់ផ្គង់ថាមពលពពីន្លឺព្រះអាទិត្យដល់ទៅ៤០ភាគរយ ខណៈបច្ចុប្បន្នមានតែ៣ភាគរយប៉ុណ្ណោះ។   គួរបញ្ជាក់ថា ក្រោមការដឹកនាំរបស់ប្រធានាធិបតីអាម៉េរិក បារ៉ាក់ អូបាម៉ា នៅឆ្នាំ២០១២ អាម៉េរិកបានដាក់កាតព្វកិច្ចបង់ពន្ធលើការនាំចូលឧបករណ៍ស្រូបថាមពលពន្លឺព្រះអាទិត្យពីចិន ដោយសារក្រុមហ៊ុនចិនលក់នៅក្នុងតម្លៃថោក។ ក្រោយមក រោងចក្រចិនក៏បានលេចឡើងនៅប្រទេសផ្សេងៗក្នុងអាស៊ីអាគ្នេយ៍ដែលមិនជាប់កាតព្វកិច្ចបង់ពន្ធ៕              
ក្រសួងពាណិជ្ជកម្មអាម៉េរិក នៅថ្ងៃទី២៨ ខែមីនា ប្រកាសបើកការស៊ើបអង្កេតលើក្រុមហ៊ុនចិនដែលផលិតឧបករណ៍ស្រូបថាមពលពន្លឺព្រះអាទិត្យនៅប្រទេសអាស៊ីគ្នេយ៍ចំនួន៤ តាមបណ្ដឹងក្រុមហ៊ុនអាម៉េរិក។ បើរកឃើញថា ក្រុមហ៊ុនចិន បញ្ជូនគ្រឿងបន្លាស់មកដំឡើងនៅប្រទេសអាស៊ីអាគ្នេយ៍ មុនដឹកជញ្ជូនផលិតផលសម្រេចដែលមានតម្លៃថោកទៅអាម៉េរិក រដ្ឋបាលវ៉ាស៊ីនតោន អាចដាក់ពន្ធនាំចូលតែម្ដង។
  វិបត្តិនយោបាយនៅមីយ៉ាន់ម៉ា នៅតែបន្តអូសបន្លាយ ខណៈដំណើរការនៃការអនុវត្តចំណុចឯកភាពទាំង៥ ពីសំណាក់រដ្ឋាភិបាលមីយ៉ាន់ម៉ា មានសភាពយឺត។ បញ្ហានេះ បានធ្វើឱ្យមេដឹកនាំបណ្តាប្រទេសអាស៊ានខ្វែងគំនិតគ្នា ជុំវិញការអញ្ជើញមេដឹកនាំរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ចូលរួមក្នុងកិច្ចប្រជុំអាស៊ាន។ ក្នុងជំនួបជាមួយសម្តេចហ៊ុន សែន ប្រមុខរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១៤ ខែមករា សមភាគីសិង្ហបុរី លោក លី សៀនឡុង បានលើកឡើងថា សិង្ហបុរី នឹងមិនជំទាស់ជាគោលការណ៍ឡើយ ចំពោះតួនាទីប្រេសិតពិសេស ក្នុងការដោះស្រាយបទឈប់បាញ់។    ពីរថ្ងៃបន្ទាប់ពីការលើកឡើងរបស់លោកលី ប្រមុខការទូតហ្វីលីពីន លោក Teodoro Locsin បានស្វាគមន៍ពីការចូលរួមរបស់ប្រេសិតពិសេសក្នុងកិច្ចចរចាបទឈប់បាញ់នៅមីយ៉ាន់ម៉ា ជាមួយអង្គការប្រដាប់អាវុធជនជាតិភាគតិច ប៉ុន្តែកិច្ចចរចានោះ ក៏ត្រូវមានវត្តមានលោកស្រី អ៊ុនសាន ស៊ូជីផងដែរ។    «កិច្ចចរចានេះ ត្រូវតែបញ្ចូលគ្រប់ភាគីទាំងអស់ មិនតែ២ ឬ៣ភាគីឡើយ។ លោកស្រីស៊ូជី ក៏ត្រូវមានវត្តមានដែរ បើទោះត្រូវតុលាការកាត់ទោស»។ រដ្ឋមន្រ្តីការបរទេសហ្វីលីពីន បានសង្កត់ធ្ងន់បែបនេះ មុនបន្ថែមថា លោកស្រី ស៊ូជី គឺជាតួអង្គ ដែលមិនអាចខ្វះបាន ក្នុងការរៀបចំលទ្ធប្រជាធិបតេយ្យឡើងវិញ។ លោក Locsin បានបន្តថា ការភ្ជាប់ទំនាក់ទំនងរបស់ប្រេសិតពិសេសទៅគ្រប់ភាគីពាក់ព័ន្ធ ត្រូវតែមិនភ្ជាប់ជាមួយលក្ខខណ្ឌអ្វីឡើយ។    នៅលើបណ្តាញសង្គម Twitter ដដែលនោះ ថ្នាក់ដឹកនាំហ្វីលីពីនរូបនេះ បានថ្កោលទោស តុលាការមីយ៉ាន់ម៉ាផងដែរ ដែលកាត់ទោសលោកស្រីស៊ូជី ឱ្យជាប់ពន្ធនាគារ ៤ឆ្នាំ ដើម្បីបំបិទសំឡេងអ្នកប្រឆាំងនៅក្នុងប្រទេស។ លោក Locsin បានជំរុញឱ្យមេដឹកនាំយោធាដោះលែងអ្នកទោសនយោបាយ អនុវត្តដំណើរការប្រជាធិបតេយ្យ បញ្ចៀសអំពើហិង្សា គោរពសិទ្ធិមនុស្ស និងនីតិរដ្ឋ។    ខណៈពេលចំណុចឯកភាពទាំង ៥ ដែលបានដាក់ចេញកាលពីខែមេសា កន្លងទៅ នៅតែមានសភាពយឺត ប្រមុខការទូតហ្វីលីពីន បានអះអាងថា ហ្វីលីពីននឹងសហការជាមួយសមាជិកអាស៊ានផ្សេងទៀត ដើម្បីស្វែងរកដំណោះស្រាយជួនប្រជាជនមីយ៉ាន់ម៉ាពីការលំបាក និងជំរុញឱ្យមានកិច្ចចរចារវាងភាគីមីយ៉ាន់ម៉ាទាំងអស់ រួមទាំងលោកស្រីស៊ូជី។    ស្របគ្នានោះ លោករដ្ឋមន្រ្តី ក៏បានសាទរដំណើរទស្សនកិច្ចរបស់សម្តេច ហ៊ុន សែនទៅមីយ៉ាន់ម៉ាផងដែរ ដើម្បីរួមចំណែកដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា។ ក្នុងន័យនេះ លោករដ្ឋមន្រ្តី Locsin បានបញ្ជាក់ថា ទស្សនកិច្ចនោះ គួរតែទទួលបានការគាំទ្រ។    គួររំលឹកថា បើទោះយោធាមីយ៉ាន់ម៉ា បានប្រកាសអនុវត្តបទឈប់បាញ់រហូតដល់ចុងឆ្នាំ ២០២២ ក៏ដោយ ប៉ុន្តែសារព័ត៌មានមីយ៉ាន់ម៉ា នៅតែបន្តចុះផ្សាយពីប៉ះទង្គិចគ្នារវាងយោធា និងក្រុមប្រដាប់អាវុធជនជាតិភាគតិច។ ការបាញ់ប្រហារនាពេលកន្លងមក បានធ្វើឱ្យប្រជាជនស៊ីវិលជាច្រើននាក់ បានបាត់បង់ជីវិត ខណៈប្រជាជនផ្សេងទៀត បានចេញពីផ្ទះសម្បែងដើម្បីរកកន្លែងសុវត្ថិភាព៕   
រដ្ឋមន្រ្តីការបរទេសហ្វីលីពីន លោក Teodoro Locsin បានលើកឡើងនៅថ្ងៃទី១៦ ខែមករាថា វត្តមានប្រេសិតពិសេសរបស់ប្រធានអាស៊ាន ក្នុងកិច្ចចរចាបទឈប់បាញ់ជាមួយអង្គការប្រដាប់អាវុធជនជាតិភាគតិចទាំងអស់ គឺជាការស្វាគមន៍ដ៏សំខាន់មួយ។ បើតាមលោករដ្ឋមន្រ្តី កិច្ចចរចានោះ ក៏ត្រូវរួមបញ្ចូលទាំងលោកស្រី អ៊ុងសាន ស៊ូជីដែរ បើទោះត្រូវតុលាការកាត់ទោសក៏ដោយ។
សូមអញ្ជើញទស្សនាបទសម្ភាសរវាងកញ្ញា ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មាន ThmeyThmey ជាមួយលោក នរៈ និងកញ្ញា សុម៉ាវត្តី តារាចម្រៀងពន្លកថ្មីដូចតទៅ៖     
ភ្នំពេញ៖ «កំលោះបាវិត ប៉ះក្រមុំបាភ្នំ» ជាបទចម្រៀងសាសងគ្នារវាងកំលោះបាវិតខេត្តស្វាយរៀង និងក្រមុំបាភ្នំខេត្តព្រៃវែង។ នៅក្នុងរដូវចូលឆ្នាំខ្មែរឆ្នាំ២០១៩នេះ លោក នរៈ និងកញ្ញា សុម៉ាវត្តី ដែលជាតារាចម្រៀងពន្លកថ្មីរបស់ផលិតកម្ម Green Moon បានបញ្ចេញសំឡេងសាសងគ្នាគួរឲ្យទាក់ទាញ។ នេះជាលើកទី១ហើយ ដែលលោក នរៈ និងកញ្ញា សុម៉ាវត្តី បកស្រាយចម្រៀងប្រពៃណីក្នុងរដូវចូលឆ្នាំខ្មែរនេះ។
  ដើម្បីធ្វើការទប់ស្កាត់នូវការចម្លង និងរីករាលដាលនៃវីរុសកូរ៉ូណារដ្ឋាភិបាលនៅក្នុងប្រទេសជាច្រើនបានដាក់ចេញនូវវិធានការក៏ដូចជាការរីតបណ្ដឹងមួយចំនួនដែលតម្រូវឲ្យអាជីវកម្មទាំងអស់ត្រូវធ្វើការផ្លាស់ប្ដូរទំលាប់នៃការធ្វើប្រតិបត្តិការរបស់ពួកគេដើម្បីសម្របជាមួយបរិបទបច្ចុប្បន្ននេះ។   ដើម្បីជួយបង្កើនការលក់ទៅដល់អតិថិជនរបស់ខ្លួនជាពិសេសក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងធំៗក៏ដូចជាភ្នាក់ងារអចលនទ្រព្យឈានមុខគេជាច្រើននៅក្នុងប្រទេសកម្ពុជា ខណៈដែលមនុស្សជាច្រើនជាពិសេសអ្នកទិញអចលនទ្រព្យសក្ដានុពលមិនអាចចេញទៅក្រៅបាននោះ ក្រុមហ៊ុន Realestate.com.kh ដែលជាក្រុមហ៊ុនទីផ្សារអចលនទ្រព្យឈានមុខគេនៅកម្ពុជាមានមោទកភាពនាំមកជូននូវព្រឹត្តិការណ៍លក់អចលនទ្រព្យបញ្ចុះតម្លៃអនឡាញ Black Friday ដំបូងគេមកក្នុងទីផ្សារអចលនទ្រព្យកម្ពុជា។   ព្រឹត្តិការណ៍លក់អចលនទ្រព្យបញ្ចុះតម្លៃអនឡាញ Black Friday Property Sale  ចំពោះអតិថិជនដែលចូលរួមទិញអចលនទ្រព្យនៅក្នុងព្រឹត្តិការណ៍នេះនឹងទទួលបានការបញ្ចុះតម្លៃដ៏ច្រើនសន្ធឹកសន្ធាប់ពុំធ្លាប់មានពីគម្រោងអចលនទ្រព្យជាច្រើននៅក្នុងប្រទេសកម្ពុជាដែលរៀបចំដោយក្រុមហ៊ុន Realestate.com.kh។   កម្មវិធីលក់បញ្ចុះតម្លៃនៃគម្រោងអចលនទ្រព្យមកពីគ្រប់ទិសទីក្នុងព្រះរាជាណាចក្រកម្ពុជា ឬ ជាភាសាអង់គ្លេស Black Friday Property Sale លើកដំបូង និងមានតែមួយគត់នេះនឹងត្រូវធ្វើឡើងតាមរយៈប្រព័ន្ធអនឡាញដោយមានរយៈពេលត្រឹមតែ៤ម៉ោងប៉ុណ្ណោះ ដូច្នេះកំុឲ្យឳកាសដ៏កម្រនេះកន្លងហួសឲ្យសោះ។   ការលក់បញ្ចុះតម្លៃនៃគម្រោងអចលនទ្រព្យដែលពុំធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជានេះនឹងប្រព្រឹត្តិធ្វើនៅថ្ងៃទី ១២ ខែមិថុនា វេលាម៉ោង ៤រសៀលទៅដល់ម៉ោង ៨យប់ (ម៉ោងនៅក្នុងប្រទេសកម្ពុជា)។ តើត្រូវធ្វើយ៉ាងដូចម្ដេចដើម្បីទទួលបានការបញ្ចុះតម្លៃនេះ? ជាមួយនឹងការបញ្ចុះតម្លៃពុំធ្លាប់មាន និងការផ្ដល់ជូនដ៏ច្រើនសន្ធឹកសន្ធាប់ពីក្រុមហុ៊នអភិវឌ្ឍគម្រោងល្បីឈ្មោះជាច្រើននៅក្នុងប្រទេសកម្ពុជា យើងរំពឹងថាព្រឹត្តិការណ៍នេះនឹងទាក់ទាញអ្នកមានបំណងទិញអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាជាច្រើន។ ដោយការផ្ដល់ជូនមានកំណត់ ដូច្នេះដើម្បីធ្វើឲ្យប្រាកដថាអ្នកទទួលបានការបញ្ចុះតម្លៃដ៏ច្រើនសន្ធឹកសន្ធាប់ពុំធ្លាប់មាននេះ អ្នកចាំបាច់ត្រូវធ្វើការចុះឈ្មោះជាមុនដោយសេរី និងធ្វើការបង់ប្រាក់កក់មុនចំនួន៥០០ដុល្លារ។   *បញ្ជាក់ប្រាក់ដែលបានកក់រួចអាចដកវិញបានគ្រប់ពេលវេលា   សូមចុចត្រង់នេះដើម្បីធ្វើការចុះឈ្មោះ   ដំណើរការនៃចុះឈ្មោះ កក់ទុក និងឈានទៅដល់ការបិទប្រតិបត្តិការទិញលក់   ដំណាក់កាលទី១ ដើម្បីទទួលបានការបញ្ចុះតម្លៃដ៏ច្រើនមហាសាលពីក្រុមហ៊ុនអភិវឌ្ឍគម្រោងល្បីឈ្មោះជាច្រើននៅក្នុងប្រទេសកម្ពុជាអ្នកចាំបាច់ត្រូវធ្វើការចុះឈ្មោះជាមុនដែលការចុះឈ្មោះនេះអាចធ្វើទៅបានដោយសេរី និង មិនគិតប្រាក់។ ដើម្បីអាចចុះឈ្មោះបានអ្នកចាំបាច់ត្រូវប្រើប្រាស់លេខកូដ (code) ដែលអ្នកទទួលបានពីបណ្ដាដៃគូរបស់យើងរួមមាន ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យល្បីឈានមុខគេនៅកម្ពុជា សារព័ត៌មាននានា ឬពីក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងផ្ទាល់។   ដំណាក់កាលទី២ ក្រុមហ៊ុន Realestate.com.kh និងដៃគូ នឹងផ្ញើព័ត៌មានចាំបាច់មួយចំនួនទៅដល់អ្នកដែលបានចុះឈ្មោះរួចរាល់មុនពេលនៃការបើកលក់ជាផ្លូវការ។ សម្រាប់ព័ត៌មានលម្អិតអំពីគម្រោងនានាដែលនឹងត្រូវដាក់លក់រួមជាមួយការបញ្ចុះតម្លៃពិសេសដ៏កម្រមានដែលនឹងត្រូវផ្ដល់ជូនក្នុងអំឡុងពេលនៃការលក់រយៈពេល៤ម៉ោងនោះនឹងត្រូវបានបង្ហាញនៅថ្ងៃបើកលក់ផ្ទាល់ដែលត្រូវនឹងថ្ងៃ សុក្រ ទី១២ ខែមិថុនា ឆ្នាំំ ២០២០ វេលាម៉ោង ៤ រសៀលទៅដល់ម៉ោង៨យប់។ ដើម្បីទទួលបានការបញ្ចុះតម្លៃនេះអ្នកចាំបាច់ត្រូវបង់ប្រាក់កក់ចំនួន៥០០ដុល្លារ។ ដំណាក់កាលទី៣ រាល់ព័ត៌មានរបស់អ្នកដែលបានកក់ប្រាក់រួចរាល់សម្រាប់គម្រោងណាមួយនឹងត្រូវបានបញ្ចូនទៅឲ្យក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងនោះ។ តំណាងក្រុមហ៊ុនអភិវឌ្ឍន៍មានរយៈពេលចំនួន១៤ថ្ងៃដើម្បីធ្វើការទាក់ទងទៅកាន់អ្នកដែលបានកក់ប្រាក់ដើម្បីពិភាក្សាបន្ថែមទៅលើលក្ខខណ្ឌផ្សេងៗ និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញលក់។ ក្នុងករណីអ្នកផ្លាស់ប្ដូរចិត្ត អ្នកអាចដកប្រាក់កក់ចំនួន៥០០ដុល្លារនោះវិញបាន។   ប្រភព៖(https://www.realestate.com.kh/km/news/reakh-black-friday-property-sale/) (អត្ថបទពាណិជ្ជកម្ម)
ការរាតត្បាតនៃវីរុសកូរ៉ូណាបានប៉ះពាល់យ៉ាងខ្លាំងទៅដល់សេដ្ឋកិច្ចនៃស្ទើរគ្រប់ប្រទេសទាំងអស់នៅលើសាកលលោក។ វិស័យមួយចំនួនរងផលប៉ះពាល់ខ្លាំងជាងវិស័យដ៏ទៃទៀតតួយ៉ាងដូចជា វិស័យអាកាសចរណ៍ បដិសណ្ឋារកិច្ច កំសាន្ដ ផលិតកម្ម រួមទាំងវិស័យអចលនទ្រព្យ និង សំណង់ផងដែរ។
តៃវ៉ាន់ មានអ្នកកើត COVID-19 ចំនួន២០ករណី ក្នុងនោះ២ករណីត្រូវបានព្យាបាលសះស្បើយ និង១ករណីស្លាប់។ យោងតាម CECC អ្នកជំងឺដែលបានស្លាប់នោះ ជាបុរសអាយុជាង៦០ឆ្នាំដែលរស់នៅតៃវ៉ាន់ និងមិនមានប្រវត្តិធ្វើដំណើរទៅក្រៅនោះឡើយនារយៈពេលថ្មីៗកន្លងមកនេះ។ បុរសនោះក៏ត្រូវបានរាយការណ៍ផងដែរថា មានជំងឺថ្លើមប្រភេទ B រួមទាំងទឹកនោមផ្អែម។ ករណីនេះ បានធ្វើឲ្យចំនួនអ្នកស្លាប់សរុបឡើងដល់១៦៧០នាក់ គិតត្រឹមម៉ោង៧ល្ងាចថ្ងៃអាទិត្យ។ ក្រៅពីករណីស្លាប់នៅចិន ករណីស្លាប់៣ទៀតមាននៅហ្វីលីពីន ជប៉ុន និងបារាំង។ តៃវ៉ាន់ និងហុងកុង ជាតំបន់រដ្ឋបាលពិសេសដែលមានករណីស្លាប់១ករណីរៀងៗខ្លួន។ ក្រៅពីចិន និងរដ្ឋបាលពិសេសហុងកុង ម៉ាកាវ និងតៃវ៉ាន់ ប្រទេស២៥ផ្សេងទៀតដែលមានអ្នកជំងឺកូរ៉ូណាវីរុសរួមមាន ជប៉ុន (បញ្ចូលទាំងអ្នកជំងឺនៅលើនាវាទេសចរណ៍ Diamond Princess) ថៃ សិង្ហបុរី កូរ៉េខាងត្បូង អូស្ត្រាលី ម៉ាឡេស៊ី បារាំង សហរដ្ឋអាមេរិក អាល្លឺម៉ង់ វៀតណាម អេមីរ៉ាតអារ៉ាប់រួម កាណាដា អ៊ីតាលី រុស្ស៊ី ចក្រភពអង់គ្លេស កម្ពុជា ហ្វាំងឡង់ ឥណ្ឌា ណេប៉ាល់ ហ្វីលីពីន ស្រីលង្កា ស៊ុយអែត អេស្ប៉ាញ បែលហ្ស៊ិក និងអេហ្ស៊ីប៕
មជ្ឈមណ្ឌលប្រយុទ្ធជំងឺឆ្លងតៃវ៉ាន់ (CECC) បានប្រកាសនៅថ្ងៃនេះ ពីករណីមនុស្សស្លាប់ដំបូងដោយសារជំងឺរលាកសួតបង្កដោយមេរោគកូរ៉ូណាប្រភេទថ្មី (COVID-19)។ នេះជាករណីស្លាប់ទីពីរនៅតំបន់រដ្ឋបាលពិសេសរបស់ចិន បន្ទាប់ករណីដំបូងស្ថិតនៅហុងកុង។
  បើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters លោក Laporta បានបន្ទោសអតីតប្រធានក្លិបអ្នកមានបុណ្យ Josep Maria Bartomeu ដែលបន្សល់ទុកបំណុល ១,៥ ពាន់លានដុល្លារ។ លោក Laporta ចាត់ទុកថានេះជាមរតកបំណុលដ៏គួរឱ្យខ្លាច។    បញ្ហាបំណុលដ៏ច្រើនសន្ធឹកនេះ ទំនងជាបញ្ហាចម្បងធំដែលធ្វើឱ្យ Barcelona មិនអាចរក្សាទុក Lionel Messi បន្តទៀត បើទោះសាមីខ្លួនមិនចង់ចាកចេញ។ Messi សុខចិត្តកាត់ប្រាក់ឈ្នួលខ្លួនពាក់កណ្តាល ដើម្បីអាចស្នាក់នៅ Camp Nou បន្ត ប៉ុន្តែមិនអាចធ្វើទៅបាន ហើយតារាឆ្នើមអាហ្សង់ទីនរូបនេះ ត្រូវចាកចេញទៅចូលរួម Paris Saint-Germain។   ប្រធានក្លិបថ្មីសញ្ជាតិអេស្ប៉ាញរូបនេះ រៀបរាប់ថា ប្រសិនបើ Barca នៅរក្សាទុកម្ចាស់ពាន Ballon DOr ៦សម័យកាលទៀតនោះ ក្លិបនឹងត្រូវចំណាយថ្លៃឈ្នួលសរុបលើកីឡាករទាំងអស់ ១១០ភាគរយនៃប្រាក់ចំណូលសរុបរបស់ក្លិប។ យ៉ាងណា ការចាកចេញរបស់ប្រធានក្រុមវ័យ៣៤ឆ្នាំ បានធ្វើឱ្យ Barca ថយចំណាយថ្លៃពលកម្មត្រឹម១០៣ភាគរយនៃប្រាក់ចំណូល។    លោក Laporta បានប្រាប់អ្នកកាសែតក្នុងសន្និសីទថា៖ «ប្រាក់ខែរបស់យើងសម្រាប់កីឡាករសព្វថ្ងៃមានចំនួន ១០៣ភាគរយ នៃប្រាក់ចំណូលសរុបរបស់ក្លិប ដែលច្រើនជាងក្លិបគូប្រជែងរបស់យើងចន្លោះពី ២០ ទៅ ២៥ភាគរយ។ រឿងដំបូងដែលយើងត្រូវធ្វើនៅពេលនេះ គឺសុំខ្ចីលុយគេថែម ៩៤លានដុល្លារទៀត ព្រោះបើមិនដូច្នេះទេយើងមិនអាចបើកប្រាក់ខែឱ្យកីឡាករបានទេ។ លោក Bartomeu ពិតជាធ្វើបាបយើងណាស់»។   ស្របពេលគ្នានេះដែរ លោក Bartomeu បានការពារខ្លួននៅក្នុងលិខិតចំហមួយដែលកាសែត BBC បានចុះផ្សាយនៅថ្ងៃទី១៤ ខែសីហាថា វិធានការណ៍ហិរញ្ញវត្ថុរបស់លោកនឹងមិនធ្វើឱ្យក្លិបធ្លាក់ដល់តំណាក់កាលនេះតទេ ប្រសិនបើលោកមិនត្រូវបានបង្ខំឱ្យលាលែងពីតំណែង ហើយ Messi ក៏នៅតែស្នាក់នៅ Barcelona ដដែល៕  
ក្លិប Barcelona ជាប់បំណុលរហូតដល់ ១,៥ ពាន់លានដុល្លារអាមេរិក។ លោក Joan Laporta ប្រធានក្លិបយក្សអេស្ប៉ាញប្រាប់ដូច្នេះ ដោយអះអាងថាស្ថានភាពនេះ ឈានដល់ដំណាក់កាលព្រួយបារម្ភខ្លាំង។ ប្រាក់ឈ្នួលកីឡាករបច្ចុប្បន្នមានចំនួន ១០៣ភាគរយ នៃប្រាក់ចំណូលសរុបរបស់ក្លិប។ Barca ត្រៀមខ្ចី៩៣លានដុល្លារទៀត ដើម្បីបើកឱ្យកីឡាករ។
  ការដោះលែងអ្នកទោស១៨០០០ ជាផ្នែកមួយនៃវិធានការរបស់ឥណ្ឌូណេស៊ីដើម្បីទប់ស្កាត់ការឆ្លង COVID-19 ក្នុងពន្ធនាគារ។ ឥណ្ឌូណេស៊ី ធ្លាប់ប្រកាសហើយថា ខ្លួននឹងដោះលែងអ្នកទោសច្រើនជាងបីម៉ឺននាក់ពីពន្ធនាគារដែលត្រូវបានរិះគន់ថា ខ្វះអនាម័យ មានជំងឺឆ្លងផ្សេងកើតលើអ្នកទោសដែលត្រូវប្រជ្រៀតគ្នាក្នុងបន្ទប់តូចៗនោះ។   ស្របពេល COVID-19 រាលដាលខ្លាំង អង្គការសហប្រជាជាតិ បានស្នើឲ្យប្រទេសនានាដោះលែងអ្នកទោសមួយចំនួនដែលប្រឈមមុខនឹងការឆ្លងខ្លាំង។ កាលពីសប្ដាហ៍កន្លងទៅ អាហ្វហ្គានីស្ថាន ក៏បានប្រកាសថា ខ្លួននឹងដោះលែងអ្នកទោសច្រើនជាងមួយម៉ឺននាក់ផងដែរ។   សម្រាប់ឥណ្ឌូណេស៊ីវិញ អគ្គនាយកដ្ឋានមណ្ឌលកែប្រែប្រកាសថា ចំនួនអ្នកទោសដែលត្រូវដោះលែងអាចមានច្រើនជាងបីម៉ឺននាក់។ បើតាមទីភ្នាក់ងារព័ត៌មាន AFP អ្នកនាំពាក្យអគ្គនាយកដ្ឋាននេះ អ្នកស្រី Rika Aprianti និយាយថា ការដោះលែងអ្នកទោស ជាផ្នែកមួយនៃការផែនការទប់ស្កាត់ការរាលដាលវីរុស។ ក្នុងចំណោមអ្នកទោសដែលត្រូវបានដោះលែងមានអ្នកទោសវ័យក្មេងដែលបានអនុវត្តទោសរបស់ពួកពីរភាគបីរួចហើយ។    អ្នកទោសទាំងអស់់ដែលត្រូវបានដោះលែង ក៏ត្រូវបានណែនាំឲ្យនៅដោយឡែកមួយរយៈពេលសិនដែរ។ អ្នកទោសវ័យ៣៣ឆ្នាំម្នាក់និយាយថា ខ្លួនភ័យខ្លាចពីការឆ្លងជំងឺក្នុងពន្ធនាគារ ព្រោះអាចឆ្លងជំងឺដោយមិនដឹងខ្លួន។   អង្គការតម្លាភាពអន្តរជាតិដែលតែងរិះគន់ឥណ្ឌូណេស៊ីរឿងប្រព័ន្ធពន្ធនាគារតូចចង្អៀតនោះ បានស្វាគមន៍ការសម្រេចចិត្តដោះលែងអ្នកទោសនេះ។ អង្គការនេះ ក៏ស្នើឲ្យរដ្ឋាភិបាលឥណ្ឌូណេស៊ី ផ្ដល់សេរីភាពដល់អ្នកទោសមនសិការ និងអ្នកទោសមានវ័យចំណាស់ផងដែរ៕ 
ឥណ្ឌូណេស៊ី បានដោះលែងអ្នកទោសជាង១៨០០០នាក់ដើម្បីបញ្ចៀសការឆ្លងជំងឺ COVID-19 ក្នុងពន្ធនាគារដែលមានអ្នកទោសច្រើនហូរហៀរ។ នេះបើតាមការបញ្ជាក់របស់អាជ្ញាធរគ្រប់គ្រងពន្ធនាគារឥណ្ឌូណេស៊ីនៅថ្ងៃទី២ ខែមេសា។ ឥណ្ឌូណេស៊ី ជាប្រទេសរងគ្រោះធ្ងន់ធ្ងរមួយនៅតំបន់អាស៊ីអាគ្នេយ៍ ជាមួយនឹងចំនួនអ្នកស្លាប់ច្រើនជាងគេក្នុងតំបន់ផងដែរ។