text stringlengths 31 26.1k | summary stringlengths 11 1.19k |
|---|---|
លោក ខឹម សុវណ្ណារ៉ា បានចាប់ផ្តើមអាជីពជាអ្នកថតរូបសារព័ត៌មានតាំងពីឆ្នាំ១៩៩៥ ដោយបម្រើការឱ្យអង្គភាពព័ត៌មានជាតិ និងអន្តរជាតិជាច្រើន។ បច្ចុប្បន្នលោកគឺជាអនុប្រធាននាយកដ្ឋានរូបថតនៃអគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជានៃក្រសួងព័ត៌មាន។ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានយល់ព្រមចាត់បញ្ជូនលោក ខឹម សុវណ្ណារ៉ា ទៅក្នុងប្រតិភូដង្ហែព្រះអគ្គិកីឡាដែលមានសមាសភាពសរុប៩រូប ដែលត្រូវបានសម្រេចដោយសម្ដេចឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២។ ប្រតិភូដែលដឹកនាំដោយរដ្ឋលេខាធិការក្រសួងទេសចរណ៍ លោក ហោ សារុន រួមមានមន្ត្រីទទួលបន្ទុកហិរញ្ញវត្ថុ មន្ត្រីរៀបចំ អ្នកសារព័ត៌មាននៃទូរទស្សន៍ជាតិ ផងដែរ។ លោក ខឹម សុវណ្ណារ៉ា បានបង្ហាញចំណាប់អារម្មណ៍រីករាយ និងរំភើបខ្លាំង ដោយបានក្លាយជាអ្នកថតរូបការដង្ហែព្រះអគ្គិកីឡានេះសម្រាប់ប្រទេសកម្ពុជា។ លោកអះអាងថា ការងាររបស់លោកនៅពេលនេះ នឹងផ្តល់តម្លៃបន្ថែមដល់អាជីពជាអ្នកថតរូបសារព័ត៌មានរបស់លោក។ លោក សុវណ្ណារ៉ាបានអធិប្បាយប្រាប់សារព័ត៌មានថ្មីៗនារសៀលថ្ងៃទី១៧ខែមីនានេះយ៉ាងដូច្នេះថា៖«នេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់កម្ពុជាយើង ដែលយើងបានរង់ចាំ៦៤ឆ្នាំមកហើយ។ ខ្ញុំនឹងខិតខំផ្ដិតយករូបភាពល្អៗពីការទទួលភ្លើងគប់កីឡាពីប្រទេសអាស៊ាន ហើយផ្ញើឱ្យជនរួមជាតិយើងបានឃើញ។ ខ្ញុំអរគុណដល់សម្តេចពិជ័យសេនា និងឯកឧត្តមរដ្ឋមន្ត្រីព័ត៌មានដែលបានផ្តល់ឱកាសដល់ខ្ញុំ។»។ អ្នកថតរូបដដែលបានរៀបរាប់បន្ថែមថា នៅតាមប្រទេសសមាជិកអាស៊ាននីមួយៗ វានឹងមានក្បួនទទួលស្វាគមន៍ព្រះអគ្គិកីឡារបស់កម្ពុជា ហើយថាវានឹងមានការរៀបចំទទួលផ្សេងៗគ្នា។ ពិធីដង្ហែព្រះអគ្គិកីឡា ឬភ្លើងគុប នឹងចាប់ផ្ដើមពីប្រាសាទអង្គរវត្តក្នុងខេត្តសៀមរាប នៅថ្ងៃទី២១ខែមីនាឆ្នាំ២០២៣នេះ ហើយនឹងត្រូវដង្ហែចេញទៅប្រទេសវៀតណាមនៅថ្ងៃបន្ទាប់។ បន្ទាប់ពីត្រូបានដង្ហែឆ្លងរាជធានី និងរដ្ឋធានីនៃប្រទេសសមាជិកអាស៊ាន រួមទាំងប្រទេសទីម័រខាងកើតហើយនោះ ភ្លើងគុបនៃព្រឹត្តិការណ៍ស៊ីហ្គេម នឹងត្រូវដង្ហែមកដល់កម្ពុជាវិញនៅថ្ងៃទី២៧ខែមេសា តាមច្រកព្រំដែនកម្ពុជាឡាវនៅក្នុងខេត្តស្ទឹងត្រែង។ បន្ទាប់មកព្រះអគ្គិកីឡាក៏នឹងត្រូវដង្ហែចូលមករាជធានីភ្នំពេញ។ ព្រះអគ្គិដដែលនេះ នឹងត្រូវដង្ហែឆ្លងកាត់ខេត្តនានាជុំវិញបឹងទន្លេសាប មុននឹងនាំមកចូលរាជធានីភ្នំពេញវិញនៅចំថ្ងៃបើកព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នាថ្ងៃទី៥ខែឧសភាឆ្នាំ២០២៣ នាពហុកីឡដ្ឋានមរតកតេជោ៕ | អ្នកថតរូបជំនាញរបស់ក្រសួងព័ត៌មាន គឺលោក ខឹម សុវណ្ណារ៉ា ត្រូវបានចាត់តាំងជាអ្នកតាមផ្ដិតយករូបភាពនៃការដង្ហែព្រះអគ្គិកីឡានៅក្នុងប្រទេសសមាជិកអាស៊ាន រួមទាំងនៅប្រទេសទីម័រខាងកើតផង។ |
តាមរយៈលិខិត ដែលធ្វើឡើងនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ អង្គការសង្គមស៊ីវិលទាំង៦០ បានបង្ហាញជំហររួមគ្នាថា៖«យើង ឈរយ៉ាងរឹងមាំជាមួយប្រជាជនមីយ៉ាន់ម៉ា ក្នុងការប្រឆាំងទៅនឹងសកម្មភាពរបស់យោធា និងការដឹកនាំខុសច្បាប់របស់លោកឧត្តមសេនីយ៍ មីន អ៊ុងឡាំង»។ ជាមួយគ្នានេះ អង្គការសង្គមទាំង៦០ បានទាមទារឲ្យយោធាមីយ៉ាន់ម៉ា ដោះលែងអ្នកស្រី អ៊ុងសាន ស៊ូជី ទីប្រឹក្សារដ្ឋ និងបណ្តាសមាជិកជាន់ខ្ពស់របស់រដ្ឋាភិបាលមីយ៉ាន់ម៉ា ដែលត្រូវចាប់ខ្លួនក្នុងការធ្វើរដ្ឋប្រហារ។ បន្ថែមពីនេះ ពួកគេ ប្រកាសគាំទ្រលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនៅមីយ៉ាន់ម៉ា ហើយជំរុញឲ្យយោធាមីយ៉ាន់ម៉ា គោរពឆន្ទៈរបស់ប្រជាជន។ មានមន្ត្រីមួយចំនួននៃអង្គការសង្គមស៊ីវិលទាំងនោះ បាននាំគ្នាយកលិខិតថ្កោលទោសនោះ ទៅដាក់ជូនស្ថានទូតមីយ៉ាន់ម៉ាប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១នេះ។ ពួកគេ បានឈរនៅមុខស្ថានទូតមីយ៉ាន់ម៉ា ហើយម្នាក់ៗ មានបដានៅក្នុងដៃរៀងៗខ្លួន ដោយបដានោះ មានរូបសញ្ញាម្រាមដៃ៣ ជាមួយនឹងការសរសេរអក្សរជាភាសាអង់គ្លេសថា We Stand With the People of Myanmar (យើង ឈរនៅជាមួយប្រជាជនមីយ៉ាន់ម៉ា)។ នៅមីយ៉ាន់ម៉ា ប្រជាជន នាំគ្នាធ្វើសញ្ញាម្រាមដៃ៣នេះ គឺបង្ហាញការប្រឆាំងនឹងការធ្វើរដ្ឋប្រហាររបស់ពួកយោធា។ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លើកឡើងថា ក្រុមអង្គការសង្គមស៊ីវិលទាំងនោះ ប្រហែលជាមិនយល់ពីកាតព្វកិច្ចរបស់ខ្លួន ក្នុងនាមជាពលរដ្ឋខ្មែរ។ លោក បានលើកឡើងពីរដ្ឋធម្មនុញ្ញកម្ពុជា ដែលចែងថា កម្ពុជា ប្រកាន់យកអព្យាក្រឹតភាពនិងមិនលូកដៃចូលផ្ទៃក្នុងរបស់ប្រទេសណាមួយឡើយ។ លោក ថែមទាំងលើកឡើងពីគោលការណ៍របស់អាស៊ាន ដែលមិនអនុញ្ញាតឲ្យប្រទេសជាសមាជិក ជ្រៀតជ្រែកចូលផ្ទៃក្នុងរបស់ប្រទេសដទៃ។ ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ តាមទូរស័ព្ទ អ្នកនាំពាក្យរដ្ឋាភិបាលរូបនេះ ថ្លែងថា៖«...យើងអត់មានក្រុមណា បក្សណាមួយនៅក្រៅប្រទេស ជាសត្រូវរបស់កម្ពុជាទេ។...យើង ចង់រក្សាប្រទេសយើង ឲ្យស្ថិតក្នុងប្រទេសអព្យាក្រឹត មិនលូកលាន់ផ្ទៃក្នុងរបស់អ្នកណា ហើយយើង បានប្តេជ្ញាគោរពលក្ខន្តិកៈរបស់អាស៊ានថា មិនជ្រៀតជ្រែកក្នុងការងាររបស់អ្នកណានោះទេ»។ មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលដដែល យល់ថា ការតវ៉ានឹងរដ្ឋប្រហារនៅមីយ៉ាន់ម៉ា មិនគួរកើតចេញពីប្រជាពលរដ្ឋខ្មែរនោះទេ។ លោក បន្តថា ការចេញតវ៉ានិងការថ្កោលទោសទៅលើការធ្វើរដ្ឋប្រហារនៅមីយ៉ាន់ម៉ា គឺជាការរំលោភលើលក្ខន្តិកៈរបស់អង្គការសង្គមស៊ីវិលខ្លួនឯង ដែលកំណត់មិនឲ្យធ្វើនយោបាយ។ លោក បញ្ជាក់ថា៖«អាហ្នឹង ខ្ញុំ មើលទៅ វា ហួសខ្សែបន្ទាត់ហើយ»។ យ៉ាងណាក៏ដោយ លោក អះអាងថា ទង្វើរបស់អង្គការសង្គមស៊ីវិល មិនមែនជាជំហររបស់រដ្ឋាភិបាលកម្ពុជានោះទេ។ ទន្ទឹមនេះ លោក ស្នើឲ្យអង្គការសង្គមស៊ីវិល គោរពរដ្ឋធម្មនុញ្ញកម្ពុជា ដែលចែងពីអព្យាក្រឹតភាពរបស់កម្ពុជា។ លោកបណ្ឌិត មាស នី អ្នកតាមដានព្រឹត្តិការណ៍នយោបាយនិងសង្គម មើលឃើញថា សកម្មភាព ដែលក្រុមអង្គការសង្គមស៊ីវិលខាងលើ បានធ្វើ គឺជារឿងធម្មតា ហើយលោក ចាត់ទុកថា វា គ្រាន់តែជាការសម្តែងមតិរបស់ពួកគេ ទៅលើអ្វីដែលកំពុងកើតមានឡើង។ សម្រាប់លោក ទង្វើរបស់ក្រុមអង្គការសង្គមស៊ីវិល គឺមិនខុសច្បាប់នោះទេ បើពួកគេ មិនធ្វើអ្វីឲ្យហួសព្រំដែន ដូចជា បង្កឲ្យមានអំពើហិង្សា ជាដើម។ អ្នកតាមដាននយោបាយរូបនេះ អធិប្បាយមកកាន់សារព័ត៌មានថ្មីៗថា៖«រឿងជ្រៀតជ្រែកកិច្ចការ [ផ្ទៃក្នុង] របស់ប្រទេសមួយទៀត វា មាននៅក្នុងគោលនយោបាយរបស់រដ្ឋាភិបាលក្នុងតំបន់អាស៊ាន តែសម្រាប់ប្រជាពលរដ្ឋ មិនមែនជា Interfere [ការជ្រៀតជ្រែកផ្ទៃក្នុងរបស់អ្នកដទៃ] អីទេ។ វា ជាការយល់ឃើញរបស់ពួកគាត់»។ លោក បន្ថែមថា៖«ខ្ញុំ មើលទៅ មិនមែនជាបញ្ហាអីធ្ងន់ធ្ងរ ដល់ទៅប៉ះពាល់អធិបតេយ្យភាពទេ។ បើរដ្ឋាភិបាល [យើង] ស្រែក អាហ្នឹង វា អាចមានឥទ្ធិពលទៅលើភូមា [មីយ៉ាន់ម៉ា]។ ប៉ុន្តែ បើគ្រាន់តែសម្តែងមតិ សម្តែងការយល់ឃើញ [គឺ វា] គ្រាន់តែជាសំឡេង ដែលប្រជាពលរដ្ឋ ចង់និយាយតែប៉ុណ្ណឹង»។ លោក លើកទឡ្ហីករណ៍ថា នៅប្រទេសថៃ ក៏មានប្រជាពលរដ្ឋថៃមួយចំនួន នាំគ្នាទៅមុខស្ថានទូតមីយ៉ាន់ម៉ាប្រចាំប្រទេសថៃដែរ ដើម្បីបង្ហាញការជំទាស់នឹងការធ្វើរដ្ឋប្រហារនៅមីយ៉ាន់ម៉ា។ លោក និយាយទៀតថា រដ្ឋាភិបាលថៃ ពុំបានចាត់វិធានការលើប្រជាពលរដ្ឋខ្លួននោះទេ ដោយគ្រាន់តែជួយសម្របសម្រួលប៉ុណ្ណោះ។ ក្រុមអង្គការសង្គមស៊ីវិលទាំង៦០ ដែលធ្វើលិខិតប្រឆាំងនឹងការធ្វើរដ្ឋប្រហារនៅមីយ៉ាន់ម៉ា មានដូចជា លីកាដូ (Licadho) អាដហុក (Adhoc) សង់ត្រាល់ (Central) ខុមហ្វ្រេល (Comfrel) និង មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) ជាដើម។ ក្នុងកម្មវិធីមួយ កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ចំថ្ងៃនៃការកើតរដ្ឋប្រហារនៅមីយ៉ាន់ម៉ា សម្តេចនាយកមន្ត្រី ហ៊ុន សែន ប្រកាសជំហរថា ការធ្វើរដ្ឋប្រហារនេះ គឺជាផ្ទៃក្នុងរបស់មីយ៉ាន់ម៉ា ដោយកម្ពុជា មិនធ្វើអត្ថាធិប្បាយអ្វីឡើយ។ ក្នុងការធ្វើរដ្ឋប្រហារនេះ អ្នកស្រី អ៊ុងសាន ស៊ូជី ទីប្រឹក្សារដ្ឋ ដែលជាមេដឹកនាំកំពូលរបស់មីយ៉ាន់ម៉ា និង លោក Win Myint ប្រធានាធិបតីមីយ៉ាន់ម៉ា រួមទាំងមន្ត្រីជាន់ខ្ពស់មួយចំនួនទៀតរបស់រដ្ឋាភិបាលមីយ៉ាន់ម៉ា ត្រូវចាប់ខ្លួន។ មូលហេតុធំៗ២ នៃការឈានដល់ការធ្វើរដ្ឋប្រហារ គឺទី១ ពួកយោធាមីយ៉ាន់ម៉ា យល់ថា ការបោះឆ្នោត មានការលួចបន្លំ ហើយទី២ ពួកយោធា ខឹងនឹងរដ្ឋាភិបាលរបស់អ្នកស្រី អ៊ុងសាន ស៊ូជី ដែលឈ្នះឆ្នោតសម្រាប់អាណត្តិថ្មី មិនព្រមពិនិត្យលទ្ធផលបោះឆ្នោតឡើងវិញ ដែលពួកគេ បានស្នើសុំ។ បច្ចុប្បន្ន អំណាចទាំងមូល ស្ថិតក្នុងដៃរបស់លោកឧត្តមសេនីយ៍ មីន អ៊ុងឡាំង។ គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) របស់អ្នកស្រី អ៊ុងសាន ស៊ូជី បានទទួលជ័យជម្នះជាថ្មី ក្នុងការបោះឆ្នោតសាកល នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០។ ពេលនោះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានផ្ញើលិខិតអបអរសាទរអ្នកស្រីដែរ៕ | អង្គការសង្គមស៊ីវិល សមាគម និង សហជីពនានា ដល់ទៅ៦០នៅកម្ពុជា បានធ្វើលិខិតរួមគ្នា យកទៅដាក់នៅស្ថានទូតមីយ៉ាន់ម៉ាប្រចាំកម្ពុជា ដោយក្នុងលិខិតនោះ ពួកគេ បានបង្ហាញការប្រឆាំងនិងការថ្កោលទោសយ៉ាងខ្លាំងក្លា ចំពោះការធ្វើរដ្ឋប្រហារនៅមីយ៉ាន់ម៉ា។ បណ្តុំអង្គការស៊ីវិលទាំងនោះ ចាត់ទុកការធ្វើរដ្ឋប្រហារនេះ ថាជាការរំលាយចោលនូវលទ្ធិប្រជាធិបតេយ្យនៅមីយ៉ាន់ម៉ា។ |
ការស្នើកម្ចី Online អេ អឹម ខេ មានលក្ខណៈងាយស្រួល រហ័ស មានភាពបទបែន។ លោកអ្នក នឹងទទួលបានទំនុកចិត្ត និងសុវត្ថិភាពខ្ពស់ ដោយយើងរក្សាទុកព័ត៌មានលោកអ្នក ជាការសម្ងាត់បំផុត។ លោកអ្នកអាចឆាតស្នើសុំកម្ចី នៅពេលណាក៏បាន កន្លែងណាក៏បាន មិនចំាបាច់មកការិយាល័យ អេ អឹម ខេ នោះទេ ដោយយើងមានប្រព័ន្ធឆ្លើយតប សំណើលោកអ្នកភ្លាមៗ។ អ្វីដែលកាន់តែពិសេសនោះ លោកអ្នកមិនចំាបាច់មានទ្រព្យ ឬអ្នកធានា ហើយនៅផ្ទះជួល ក៏អាចខ្ចីបានដែរ។ សម្រាប់ការស្នើសុំកម្ចីជាមួយទឹកប្រាក់រហូតដល់ ១០០០ដុល្លារ ដោយគ្រាន់តែភ្ជាប់ជាមួយឯកសារងាយៗ មួយចំនួនដូចជា៖ អត្តសញ្ញាណបណ្ណ ឬលិខិតឆ្លងដែន ឬសៀវភៅគ្រួសារ កាតបុគ្គលិក ឬកិច្ចសន្យាការងារ លិខិតបញ្ជាក់ប្រាក់បៀវត្ស យ៉ាងតិច៣ខែ ឬលិខិតបញ្ជាក់ប្រាក់ខែ ចេញពីក្រុមហ៊ុន។ សម្រាប់ការបង់សងកម្ចីវិញ កាន់តែស្រួល លោកអ្នកអាចបង់ តាមកម្មវិធីធនាគារចល័ត អេ អឹម ខេ ការិយាល័យឬ ភ្នាក់ងារ អេ អឹម ខេ ជិត៦ ០០០កន្លែង ដែលនៅជិតលោកអ្នកបំផុត៕ ឆាតមកឥឡូវនេះ តាមរយៈ http://m.me/amkdigital ដើម្បីសាកសួរព័ត៌មានបន្ថែម! (អត្ថបទពាណិជ្ជកម្ម) | ការរីករាលដាលនៃជំងឺកូវីដ-១៩ បានផ្តល់ផលប៉ះពាល់ជាច្រើន ដែលតម្រូវឲ្យកាត់បន្ថយការធ្វើដំណើរទៅមក និងរក្សាគម្លាតសង្គម។ យ៉ាងណាមិញការប្រកបអាជីវកម្ម និងតម្រូវការផ្ទាល់ខ្លួនផ្សេងៗ នៅតែបន្តមាន ដែលនេះជាកត្តាធ្វើឲ្យ អេ អឹម ខេ ផ្តល់នូវដំណោះស្រាយដើម្បីសម្រួលដល់ប្រជាជនកម្ពុជា តាមរយៈ កម្ចី Online ដើម្បីសម្របខ្លួនតាមបរិបទនេះ។ អតិថិជន អាចដាក់ស្នើកម្ចីបានភ្លាមៗ ដែលផ្តល់ជូនទឹកប្រាក់រហូតដល់ ៥ ០០០ដុល្លារ ជាមួយនឹងអត្រាការប្រាក់សមរម្យ សម្រាប់រយៈពេលរហូតដល់ ៣៦ខែ ដោយគ្រាន់តែឆាតមកកាន់ http://m.me/amkdigital ឬ គ្រាន់តែឆាតចូលទៅក្នុងផេក AMK Digital https://www.facebook.com/amkdigital ហើយស្នើសុំកម្ចីតាមការណែនំាតែប៉ុណ្ណោះ។ |
លោក ខៀវ សុភ័គ បញ្ជាក់ថា៖«[ប្រព្រឹត្ត] បទល្មើសជាសកម្មស្អីមួយ ដែលនាំឲ្យខូចដល់ផលប្រយោជន៍ជាតិ អាហ្នឹងបានគេ ចាប់ខ្លួន និងអាចចោប្រកាន់បាន»។ យ៉ាងណា លោក ពុំបានផ្តល់ព័ត៌មានលម្អិតឡើយថា មកដល់ពេលនេះ លោក វឿន វាសនា និងលោក វឿង សំណាង ស្ថិតនៅកន្លែងណា និងត្រូវចាប់ខ្លួនក្រោមបទចោទអ្វី។ នៅពេលសួរថា តើអាជ្ញាធរ បញ្ជូនអ្នកទាំងពីរ ទៅដល់ណាហើយ? លោក ខៀវ សុភ័គ បានរុញឲ្យទៅសួរអគ្គស្នងការដ្ឋាននគរបាលជាតិ។ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមឃឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ មិនទាន់ផ្តល់ព័ត៌មាននេះបានឡើយទេ ដោយលោកប្រាប់ថា កំពុងតែជាប់រវល់។ លោក នុត សាវនា អគ្គនាយករង និងជាអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ ថ្លែងថា លោក មិនទាន់បានឃើញអ្នកទាំងពីរ ត្រូវបានបញ្ជូនទៅពន្ធនាគារនោះទេ។ លោក មានប្រសាសន៍ថា៖«បើតាមនីតិវិធីច្បាប់ គេ នៅស៊ើបសួរ នៅឡើងផ្តល់ចម្លើយដល់ចៅក្រមស៊ើបសួរអីសិន ទើបសម្រេចតាមហ្នឹង»។ សារព័ត៌មានថ្មីៗ ក៏បានសួរពីករណីលោក វឿន វាសនា និងលោក វឿង សំណាង ទៅលោក អ៊ី រិន្ទ អ្នកនាំពាក្យតុលាការភ្នំពេញដែរ តាមបណ្តាញទំនាក់ទំនងតេឡេក្រាម តែលោក មិនទាន់ឆ្លើយតប។ លោក វឿង សំណាង គឺជាអតីតចៅសង្កាត់រងនៃសង្កាត់ចតុមុខពីអតីតគណបក្សសង្គ្រោះជាតិ។ ចំណែក លោក វឿន វាសនា ត្រូវគេស្គាល់ថា ជាសកម្មជនបរិស្ថានម្នាក់តាំងពីលោក នៅជាព្រះសង្ឃមកម្ល៉េះ។ បើចូលទៅមើលគណនីហ្វេសប៊ុកឈ្មោះ «ព្រៃឡង់ គ្រញូង» របស់លោក វឿន វាសនា គេ នឹងឃើញការបង្ហោះនិងការចែករំលែកភាគច្រើនរបស់លោក គឺជាការរិះគន់រដ្ឋាភិបាលកម្ពុជា។ កាលពីខែតុលា ឆ្នាំ២០២១កន្លងទៅ លោក វឿន វាសនា ដែលប្រើគណនីហ្វេសប៊ុកឈ្មោះ «ព្រៃឡង់ គ្រញូង» បានចូលទៅសរសេរកំណាព្យក្នុងប្រអប់ឆ្លើយឆ្លង (Comment) លើទំព័រហ្វេសប៊ុករបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយខ្លឹមសារនៃកំណាព្យនោះ បានរិះគន់យ៉ាងធ្ងន់ធ្ងរទៅលើត្រកូលហ៊ុនរបស់សម្តេច ដូចជា បំផ្លាញជាតិសាសនា ធ្វើឲ្យទឹកដីព្រៃឈើ រលាយហិនហោច និងចាប់ចងប្រជាជន ជាដើម។ សម្តេចនាយករដ្ឋមន្រ្តី បានចូលសរសេរតបថា កំណាព្យនោះ ពោរពេញដោយហិង្សា ហើយសម្តេច សង្ឃឹមថា កម្លាំងសមត្ថកិច្ច នឹងតាមស្វែងរកម្ចាស់កំណាព្យ។ មន្រ្តីជាន់ខ្ពស់ និងអ្នកគាំទ្រទូទៅនៃអតីតគណបក្សប្រឆាំង នាំគ្នារិះគន់រដ្ឋាភិបាលកម្ពុជាពីការចាប់អ្នកទាំងពីរនាក់ខាងលើ។ លោក អេង ឆៃអ៊ាង អនុប្រធានអតីតគណបក្សប្រឆាំង ចាត់ទុកការចាប់អ្នកទាំងពីរ ថាជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ៕ | អ្នកមាននិន្នាការប្រឆាំងពីរនាក់ គឺលោក វឿន វាសនា ដែលទើបលាចាកសិក្ខាបទពីព្រះសង្ឃ និងលោក វឿង សំណាង ត្រូវបានអាជ្ញាធរថៃ ចាប់បញ្ជូនមកកម្ពុជាវិញ កាលពីថ្ងៃទី៨ ខែវិច្ឆិកា ២០២១ តាមសំណើរបស់អាជ្ញាធរកម្ពុជា។ លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រាប់សារព័ត៌មានថ្មីៗ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកានេះថា ការចាប់អ្នកទាំងពីរពីថៃបញ្ជូនមកកម្ពុជា គឺធ្វើទៅតាមដីការបស់តុលាការកម្ពុជា។ |
ប្រមុខអង្គការសហប្រជាជាតិ (UN) អង់តូនីញ៉ូ ហ្គូតេរ៉េស នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ នៅថ្ងៃទី១១ ខែសីហា បានអំពាវនាវឱ្យរុស្ស៊ី និងអ៊ុយក្រែនបញ្ឈប់ការប្រយុទ្ធគ្នានៅតំបន់រោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ដែលជារោងចក្រធំបំផុតនៅតំបន់អឺរ៉ុប និងបង្កើតតំបន់គ្មានយោធា។ ការអំពាវនាវរបស់ប្រមុខ UN បែបនេះ ធ្វើឡើងបន្ទាប់ពីមានការបាញ់ប្រហារជាថ្មីលើរោងចក្រមួយនេះ ក្នុងថ្ងៃទី១១ ខែសីហា ហើយវាអាចបង្កឱ្យមានមហន្តរាយនុយក្លេអ៊ែរ ប្រសិនបើសារធាតុវិទ្យុសកម្មបានធ្លាយចេញពីរោងចក្រ។ «ឧបករណ៍នេះ (គ្រាប់រ៉ុក្កែត) មិនត្រូវប្រើជាផ្នែកនៃប្រតិបត្តិការយោធាណាមួយឡើយ។ ផ្ទុយទៅវិញ កិច្ចព្រមព្រៀងបន្ទាន់ គឺត្រូវការជាចាំបាច់ដោយបង្កើតឱ្យមានបរិវេណសុវត្ថិភាពនៃការគ្មានយោធា ដើម្បីធានាសុវត្ថិភាពនៃតំបន់នោះ»។ ប្រមុខអង្គការសហប្រជាជាតិ លោក ហ្គូតេរ៉េស លើកឡើងបែបនេះក្នុងសេចក្ដីថ្លែងការណ៍មួយ។ ក្នុងកិច្ចប្រជុំដដែល អាម៉េរិកបានគាំទ្រការអំពាវនាវរបស់ប្រមុខ UN ឱ្យមានតំបន់គ្មានយោធា និងបានជំរុញឱ្យទីភ្នាក់ងារថាមពលនុយក្លេអ៊ែរអន្តរជាតិ (IAEA) ចូលត្រួតពិនិត្យរោងចក្រនុយកក្លេអ៊ែរនោះផងដែរ។ រោងចក្រ Zaporizhzhia ដែលស្ថិតនៅក្រុង Enerhodar ភាគអាគ្នេយ៍អ៊ុយក្រែន ត្រូវបានវាយប្រហារលើកដំបូងនៅដើមខែមីនា ដោយរុស្ស៊ី បន្ទាប់ពីការឈ្លានពានក្នុងខែកុម្ភៈ ហើយក៏ធ្លាក់ចូលក្នុងដៃយោធារុស្ស៊ី ប៉ុន្តែរោងចក្រនេះនៅតែដំណើរការដោយកម្មករអ៊ុយក្រែនដដែល។ ទាក់ទិនបញ្ហានេះ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានទាមទារឱ្យរុស្ស៊ីប្រគល់រោងចក្រ Zaporizhzhia ទៅឱ្យអ៊ុយក្រែនវិញ។ ក្រសួងការបរទេសបារាំងក៏បានគាំទ្រការទាមទាររបស់អ៊ុយក្រែនដែរ ដោយបាននិយាយទៀតថា ការគ្រប់គ្រងរោងចក្រដោយរុស្ស៊ី នឹងនាំគ្រោះថ្នាក់ដល់ពិភលោក។ យ៉ាងណាមិញ អាជ្ញាធរដែលរុស្ស៊ីចាត់តាំងនៅតំបន់នោះអះអាងថា កងកម្លាំងអ៊ុយក្រែនក៏បានវាយប្រហាររោងចក្រ Zaporizhzhia ដោយគ្រាប់រ៉ុក្កែតជាច្រើនដែរ ដោយធ្វើឱ្យខូចខាតដល់អគាររដ្ឋបាល និងតំបន់ក្បែរនោះ។ គួរបញ្ជាក់ថា រដ្ឋាភិបាលរុស្ស៊ី និងអ៊ុយក្រែនបានចោទប្រកាន់គ្នាទៅវិញទៅមកជុំវិញការវាយប្រហាររោងចក្រ Zaporizhzhia ដែលអាចនាំឱ្យមានមហន្តរាយនុយក្លេអ៊ែរ ពេលសារធាតុវិទ្យុសកម្មធ្លាយចេញពីរោងចក្រ៕ | ក្រោយការបាញ់រោងចក្រផលិតថាមពលដើរដោយនុយក្លេអ៊ែរ Zaporizhzhia នៅអ៊ុយក្រែនកើតឡើងជាច្រើនលើកច្រើនសារ អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក អង់តូនីញ៉ូ ហ្គូតេរ៉េស នៅថ្ងៃទី១១ ខែសីហា បានស្នើឱ្យបង្កើតតំបន់គ្មានយោធានៅទីនោះ ដោយសារភ័យខ្លាចពីគ្រោះមហន្តរាយ។ |
ប្រតិភូជាច្រើនរូបតំណាងឲ្យក្រុមហ៊ុនល្បីៗរបស់អាមេរិក និងពិភពលោករួមមាន Apple, Google, ExxonMobil, Amazon, Microsoft, PepsiCo, GE and Intel បានមកចូលរួមសន្និសីទប្រចាំឆ្នាំរបស់ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន នៅក្នុងប្រទេសវៀតណាម ដោយផ្តោតលើបញ្ហារួមជាច្រើន ដែលរួមមានទាំងសុខភាព និងវិទ្យាសាស្ត្រ។ នេះបើយោងតាមការចុះផ្សាយរបស់ភ្នាក់ងារព័ត៌មាន Vietnam News នៅថ្ងៃ១២ មីនា។ តាមការចុះផ្សាយរបស់ Vietnam News ប្រធានក្រុមប្រឹក្សាធុរកិច្ចអាមេរិកអាស៊ាន លោក Alexander Feldman បានថ្លែងប្រាប់អ្នកសារព័ត៌មានថា អស់រយៈពេលច្រើនឆ្នាំមកហើយ ដែលក្រុមការងាររបស់លោកបំពេញបេសកកម្មធុរកិច្ច ហើយ លោក ពិតជាស្ញើចសរសើរនៅពេលដែលបានឃើញពីការលូតលាស់ និងឱកាសធ្វើធុរកិច្ចរបស់វៀតណាម។ ប្រធានក្រុមប្រឹក្សារូបនេះ បានសង្កត់ធ្ងន់ថា វត្តមានរបស់ប្រតិភូធុរកិច្ចមកកាន់វៀតណាមលើកនេះ នឹងស្វែងយល់ផ្នែកយុទ្ធសាស្ត្រលើវិស័យសុខភាព និងការរស់នៅក្នុងយុវសម័យវិទ្យាសាស្ត្រ ហើយនឹងចុះអនុស្សារណៈយោយល់ជាមួយនឹងក្រសួងសុខាភិបាលវៀតណាម ដើម្បីស្វែងរកលទ្ធភាពធ្វើឲ្យសេវាថែទាំសុខភាពវៀតណាមទូទាំងប្រទេសកាន់តែល្អប្រសើរ។ តាមប្រធានធុរកិច្ចរូបនេះ ភាគច្រើននៃក្រុមហ៊ុនល្បីៗរបស់អាមេរិករួមមានមកពីវិស័យផ្សេងៗដូចជា ហ្កាស, សេវាហិរញ្ញវត្ថុ, បច្ចេកវិទ្យា, ផលិតផលប្រើប្រាស់, ថែទាំសុខភាព និងទេសចរណ៍ជាដើម ដែលមានតំណាងខ្លួនចូលរួមសន្និសីទនេះ បានវិនិយោគ ក៏ដូចជាមានការតាំងចិត្តជាមួយនឹងវៀតណាមរួចទៅហើយ។ ជាមួយគ្នាផងនោះ អនុប្រធាន និងនាយកគ្រប់គ្រងតំបន់របស់ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន លោក Michael W. Michalak នាឱកាសដដែល ក៏បានមានមតិផងដែរថា ក្រុមហ៊ុនឯកជនរបស់អាមេរិក តែងតែសំឡឹងមើលទីកន្លែងដែលផ្តល់ផលប្រយោជន៍ត្រលប់មកវិញខ្ពស់ និងផ្តល់ឱកាសច្រើនសម្រាប់ការធ្វើធុរកិច្ច។ នាយកគ្រប់គ្រងតំបន់ និងជាអតីតអគ្គរដ្ឋទូតអាមេរិកប្រចាំវៀតណាមរូបនេះ បានលើកឡើងថា គិតចាប់ពីឆ្នាំ១៩៩៥មក ទំនាក់ទំនងអាមេរិក និងវៀតណាម បានរីកធំធាត់ខ្លាំង ហើយភាពជាដៃគូរវាងប្រទេសទាំងពីរ បានមានភាពរឹងមាំបំផុតមួយ ក្នុងចំណោមប្រទេសបណ្តារបស់ពិភពលោក។ លោក បានសង្កត់ធ្ងន់ថា៖«រដ្ឋាភិបាលវៀតណាម គឺជាដៃគូធុរកិច្ចដ៏ល្អ ដែលតែងតែស្តាប់ និងបង្កើតលក្ខខណ្ឌអនុគ្រោះសម្រាប់ការធ្វើធុរកិច្ច ដែលចំណុចនេះហើយ ធ្វើឲ្យវៀតណាម ក្លាយជាទិសដៅមួយ ដែលអាជីវកម្ម អាចរីកលូតលាស់។ ប្រជាជន វៀតណាម មានការអត់ធ្មត់ ឆ្លាត ឆ្នៃប្រឌិត រាក់ទាក់ និងជាដៃគូរកស៊ីល្អបំផុត»។ នាយកគ្រប់គ្រងតំបន់របស់ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន រូបនេះ បានថ្លែងជឿជាក់ថា តាមរយៈសក្តានុពលដែលរួមទាំងបរិយាកាសវិនិយោគ និងសមត្ថភាពរបស់បញ្ញវ័ន្តវៀតណាម នឹងធ្វើឲ្យវៀតណាម ក្លាយជាប្រទេសនាំមុខគេមួយក្នុងអាស៊ានជាមិនខាន៕ | ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន នៅថ្ងៃ១១ មីនា បានរៀបចំសន្និសីទប្រជុំប្រចាំឆ្នាំមួយនៅក្នុងរដ្ឋធានីហាណូយរបស់វៀតណាម។ តាមរយៈវេទិកាធុរកិច្ចកំពូលនេះ មានវត្តមានរបស់ប្រតិភូពាណិជ្ជកម្មពីតំណាងក្រុមហ៊ុនខ្នាតយក្សរបស់អាមេរិកជាច្រើនបង្ហាញវត្តមាននៅទីនោះ ក្នុងគោលដៅដើម្បីសិក្សាពីលទ្ធភាពបោះទុន និងវិនិយោគនៅវៀតណាម។ |
Kane មិនបានវិលចូលលេងវិញនៅតង់ទី២នោះទេ បន្ទាប់ពីសម្រាក១៥នាទីក្រោយចប់តង់ទី១ ខណៈ Spurs កំពុងត្រូវបាន Liverpool នាំមុខ១គ្រាប់មុនដោយ Roberto Firmino។ ខ្សែប្រយុទ្ធក្រុមអន្តរជាតិអង់គ្លេសរូបនេះ ត្រូវជំនួសដោយ Erik Lamela។ ចូលដល់វគ្គទី២ នៅនាទី៤៧ Trent Alexander-Arnold បន្ថែមគ្រាប់ទី២ឱ្យក្រុមលោក Jurgen Klopp មុនពេល Pierre-Emile Hoejbjerg តាមបាន១គ្រាប់ឱ្យ Spurs វិញនៅពីរនាទីបន្ទាប់។ Sadio Mane សម្រេចបាន១គ្រាប់ ដើម្បីជួយ Liverpool ឈ្នះ មាន់ខ្នាយមាស ៣-១។ Kane ធ្លាប់មានបញ្ហាកជើងនាពេលកន្លងមករួចមកហើយ ស្របពេលលោក Mourinho អះអាងថាមិនច្បាស់ពីទំហំរបួសរបស់កូនក្រុមខ្លួនឡើយ។ ប៉ុន្តែនៅពេលនេះ នៅពេលត្រូវបានសួរអំពីការរងរបួសរបស់ Kane អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់បានប្រាប់ពីបញ្ហាកជើងទាំងពីរដែលបង្កដោយ Thiago Alcantara។ Mourinho បន្ថែមថា៖ «របួសកជើងទាំងសងខាងរបស់ Kane មានអាការធ្ងន់ធ្ងរដែលធ្វើឱ្យរូបគេអាចអវត្តមាន២ទៅ៣សប្តាហ៍ឯណោះ។ យើងពិបាកនឹងរកកីឡាករជំនួសគាត់បានណាស់»។ Spurs នឹងត្រូវប្រកួតពានលីគជាមួយ Brighton &Hove Albion នៅសប្តាហ៍នេះមុនជួប Chelsea បន្ទាប់មកត្រូវប៉ះ Everton និង Manchester City មុនធ្វើដំណើរទៅ Wolfsberger នាការប្រកួត Europa League នៅខែកុម្ភៈ។ ស្របពេលឱកាសដណ្តើមពាន Premier League កាន់តែឃ្លាតបន្តិច ក្រោយចាញ់ហង្យក្រហម Spurs ត្រូវកីឡាករសំខាន់ម្នាក់ទៀតដោយសាររបួស។ លោក Mourinho បង្ហាញក្តីបារម្ភយ៉ាងខ្លាំងដោយសារក្រុមរបស់លោកត្រូវមានការប្រកួតយ៉ាងច្រើនក្នុងរយៈពេល ២ទៅ៣សប្តា៍ខាងមុខ។ យ៉ាងណាក៏ដោយ អតីតអ្នកចាត់ការ Man Utd, Real Madrid, Inter Milan និង Chelsea រូបនេះ អះអាងនៅចំពោះអ្នកកាសែតថា Spurs នឹងប្រយុទ្ធដល់ទីបញ្ចប់ដើម្បីប្រជែងពាននៅរដូវកាលនេះ។ Spurs ស្ថិតនៅចំណាត់ថ្នាក់ទី៦ ក្នុងតារាងលីគកំពូលអង់គ្លេសដោយរកបាន៣៣ពិន្ទុ ពីការប្រកួត១៩លើក។ Liverpool ក្រោយទទួលបាន៣ពិន្ទុបន្ថែម បានឡើងទៅចំណាត់ថ្នាក់ទី៤វិញ ដោយរកបាន៣៧ពិន្ទុ ពីការប្រកួត២០លើក៕ | លោក Jose Mourinho បារម្ភថា Harry Kane អាចនឹងអវត្តពី២ទៅ៣សប្តាហ៍បន្ទាប់ពីប្រធានក្រុម Tottenham Hotspur រូបនេះ រងរបួសកជើងទាំងពីរក្នុងជំនួបដែលចាញ់ Liverpool ៣-១ ក្នុងក្របខណ្ឌ Premier League នៅរាត្រីថ្ងៃទី២៨ ខែមករា។ |
«យើងបានឈានដល់ការយល់ស្របថា Klinsmann នឹងមិនអាចអនុវត្តការដឹកនាំរបស់គាត់ ក្នុងនាមជាគ្រូបង្វឹកជម្រើសជាតិសម្រាប់ហេតុផលផ្សេងៗ ហើយថាការផ្លាស់ប្តូរភាពជា អ្នកដឹកនាំនេះគឺជារឿងចាំបាច់បំផុត។»។ នេះបើតាមការលើកឡើងរបស់លោក Hwangbo Kwan សមាជិកគណៈកម្មាធិការសមាគមបាល់ទាត់កូរ៉េខាងត្បូង។ យ៉ាងណាក៏ដោយ គណៈកម្មាធិការមិនទាន់មានការសម្រេចចិត្តណាមួយនៅឡើយ ប៉ុន្តែបញ្ហានឹងបញ្ជូនទៅកាន់ក្រុមប្រឹក្សាសមាគម KFA ដើម្បីត្រួតពិនិត្យ និងសម្រេចចិត្តចុងក្រោយ។ ក្រោយកិច្ចប្រជុំរយៈពេល ៣ ទៅ ៤ ម៉ោងបានបញ្ចប់ លោក Hwangbo បានបញ្ជាក់ថា គណៈកម្មាធិការបានសម្រេចចិត្តរួចរាល់ហើយ សម្រាប់តំណែងរបស់លោក Klinsmann ចំពោះភាពបរាជ័យនៃការដឹកនាំ នា អំឡុងការប្រកួតដ៏ខកចិត្ត សម្រាប់កូរ៉េខាងត្បូងក្នុង ពេលប្រជែងពានរង្វាន់ Asian Cup 2024។ លោក Hwangbo បន្តថា៖«ការរៀបចំយុទ្ធសាស្ត្រធ្លាក់ចុះ ហើយមានមតិដែលថា Klinsmann ការតាំងចិត្តស្វែងរកទេពកោសល្យថ្មីសម្រាប់ក្រុមរបស់គាត់ បានបរាជ័យហើយគាត់ក៏បរាជ័យ ក្នុងការបញ្ចៀសបញ្ហា និងដោះស្រាយជម្លោះផ្ទៃក្នុង ឬអារម្មណ៍ក្នុងចំណោមសមាជិកក្នុងក្រុម ពីភាពជាអ្នកដឹកនាំរបស់គាត់។ មានការពិនិត្យឡើងវិញ ដែលថាគាត់ហាក់មិនអើពើនឹងសាធារណជនកូរ៉េខាងត្បូងសម្រាប់ការកាន់តំណែងដ៏ខ្លីរបស់លោក ដែលធ្វើឱ្យមានការបាត់បង់ទំនុកចិត្តលើលោក។»។ លោក Klinsmann ចាប់ផ្តើមរងសម្ពាធខ្លាំងឡើង ក្រោយពេលកូរ៉េខាងត្បូង ត្រូវហ្សកដានី ទម្លាក់ចេញត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងលទ្ធផល ២-០ កាលពីសប្តាហ៍មុន ទោះបីជាក្រុមមានកីឡាករល្បីៗលំដាប់ពិភពលោក ចូលលេងក៏ដោយ៕ | មន្ត្រីជាន់ខ្ពស់ក្នុងសមាគមបាល់ទាត់កូរ៉េខាងត្បូង (KFA ) បានណែនាំឱ្យបញ្ចប់តំណែងលោក Jurgen Klinsmann ដែលជាគ្រូបង្វឹកក្រុមកូរ៉េខាងត្បូង។ មន្ត្រីរូបនោះបានអះអាងថាការផ្លាស់ប្តូរភាពជាអ្នកដឹកនាំ គឺចាំបាច់ខ្លាំង បន្ទាប់ពីក្រុមបានធ្លាក់ចេញពីពាន Asian Cup និងទំនាស់របស់កីឡាករល្បីៗនៅក្នុងក្រុមរួចមក។ |
ដូច្នេះបើលោកអ្នក នៅមិនទាន់ឈ្នះ រង្វាន់ដូចអតិថិជនមហាសំណាងខាងលើនេះ កុំភ្លេចលើកទូរស័ព្ទ ហើយតេទៅលេខ 8888 ឬ ផ្ញើសារ 10K ទៅ 8888 នៅក្នុងកម្មវិធី «ឈ្នះ ១ម៉ឺនដុល្លាររាល់ថ្ងៃ» ឥឡូវនេះភ្លាម នោះលោក អ្នកនឹងមានឱកាសឈ្នះរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់នេះហើយ។ តោះ! នៅចាំអីទៀតតេទៅ 8888 ឥឡូវនេះ តេកាន់តែច្រើនមានឱកាសឈ្នះកាន់តែច្រើន។ ទន្ទឹមនេះសូមរង់ចាំទស្សនា ការផ្សាយផ្ទាល់ពីការចាប់រង្វាន់នៅលើកញ្ចក់ទូរទស្សន៍ CTN វេលាម៉ោង ៧យប់ និង មាន ផ្សាយឡើងវិញនៅលើ ឆាណែល យូធូប របស់ សែលកាត៕ (អត្ថបទពាណិជ្ជកម្ម) | អស្ចារ្យណាស់ ! ពិតជាអតិថិជនមហាសំណាងមែនៗតែម្តង ដែលបានឈ្នះរង្វាន់ លុយសុទ្ធដល់ទៅ ១ម៉ឺនដុល្លារពី សែលកាត កាលពីពេលថ្មីៗមកនេះ។ សូមចូលរួមអបអរ សាទរអតិថិជនឈ្មោះ កើត ប្រុស មានមុខរបរជាអាជីវករ ដែលមានទីលំនៅផ្លូវលំ ភូមិភ្នាត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានឈ្នះរង្វាន់លុយសុទ្ធ ១ម៉ឺនដុល្លារ ពី សែលកាត កាលពីថ្ងៃទី ១១ខែវិច្ឆិកា ឆ្នាំ ២០២០មកនេះ។ |
តាមរយៈជំនួបជាមួយនឹងប្រតិភូធុរកិច្ចអាមេរិក-អាស៊ាន (USABC)នៅក្នុងក្រុងហាណូយ នៅថ្ងៃ១១ ធ្នូ លោកនាយករដ្ឋមន្ត្រីវៀតណាម Nguyn Xuân Phúc បានអះអាងថា រដ្ឋាភិបាលរបស់លោក តែងតែយកចិត្តដាក់ក្នុងការងារអនុម័ត និងពន្លឿនការអនុវត្តគម្រោងទាំងឡាយរបស់អាមេរិក ដែលមកវិនិយោគនៅក្នុងប្រទេសវៀតណាម។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាម Vietnam News។ តាមប្រភពព័ត៌មានដដែល លោកនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា វៀតណាម មានគោលដៅសម្រេចឲ្យបាននូវតុល្យភាពពាណិជ្ជកម្មជាមួយនឹងអាមេរិក ហើយបានស្នើឲ្យក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ដើរតួឲ្យកាន់តែសកម្មក្នុងលើកកម្ពស់ចំណងទ្វេភាគី និងលំហូរវិនិយោគរបស់អាមេរិកមកកាន់វៀតណាម។ លោក ចង់ឃើញក្រុមប្រឹក្សាធ្វើជាស្ពានរវាងរដ្ឋាភិបាលវៀតណាម-អាមេរិក ដើម្បីពង្រឹងភាពជាដៃគូគ្រប់ជ្រុងជ្រោយ។ តាមជំនួបដដែលនោះ ប្រមុខរដ្ឋាភិបាលវៀតណាមរូបនេះ បានទទូចឲ្យក្រុមហ៊ុនរបស់អាមេរិកបន្តយកចិត្តទុកដាក់លើទីផ្សាររបស់វៀតណាម ទាំងដោយផ្ទាល់ និងមិនផ្ទាល់ក្នុងវិស័យសំខាន់ៗដូចជាហេដ្ឋារចនាសម្ព័ន្ធ អាកាសចរណ៍ស៊ីវិល និងហិរញ្ញវត្ថុ-ធនាគារជាដើម។ លោកក៏ចង់ឃើញក្រុមប្រឹក្សាធុរកិច្ចបន្តជួយក្រុមហ៊ុនអាមេរិកបំពេញទស្សនកិច្ចនៅវៀតណាមឲ្យបានច្រើន ក្នុងពេលវៀតណាមធ្វើជាប្រធានអាស៊ាននៅឆ្នាំក្រោយ។ គួរជម្រាបបន្តិចថា ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ឬហៅកាត់ថា USABC គឺជាអង្គការដ៏មានឥទ្ធិពលមួយមានមូលដ្ឋាននៅអាមេរិក ដែលមានបណ្តាញក្រុមហ៊ុនធំៗរបស់អាមេរិកជាច្រើនជាសមាជិក។ ក្នុងជំនួបជាមួយនឹងរដ្ឋាភិបាលវៀតណាម លោក Keith Williams ប្រធានក្រុមប្រឹក្សាធុរកិច្ច បានបង្ហាញជំហរសុទិដ្ឋិនិយមអំពីកំណើននៃផលិតផលក្នុងស្រុក និងការនាំចេញរបស់វៀតណាម ហើយលោក សង្ឃឹមថា ក្រុមប្រឹក្សាធុរកិច្ច នឹងអាចធ្វើជាដៃគូល្អរបស់វៀតណាម ក្នុងការបង្កើនការនាំចេញផងដែរ។ ជាមួយគ្នានេះ សមាជិករបស់ក្រុមប្រឹក្សា ដែលជាប្រតិភូអមដំណើរផងដែរនោះ បានវាយតម្លៃខ្ពស់ពីភាពជោគជ័យរបស់វៀតណាមក្នុងការទាក់ទាញវិនិយោគដោយផ្ទាល់ ហើយក៏បានអះអាងពីការត្រៀមខ្លួនរួចជាស្រេចក្នុងការជួយវៀតណាម ក្នុងបេសកកម្មបំពេញតួនាទីជាប្រធានវិលជុំរបស់អាស៊ាននៅឆ្នាំក្រោយដ៏ខ្លីមុខនេះ៕ | រដ្ឋាភិបាលវៀតណាម បានសន្យាធ្វើកំណែទម្រង់បរិបទវិនិយោគ និងផ្តល់លក្ខខណ្ឌអនុគ្រោះគ្រប់បែបយ៉ាងតាមលទ្ធភាពអាចធ្វើបានសម្រាប់ក្រុមហ៊ុន និងអ្នកវិនិយោគរបស់អាមេរិក។ ក្តីរំពឹងរបស់វៀតណាម គឺចង់បានកំណើនវិនិយោគរបស់អាមេរិក ដែលជាដៃគូដ៏សំខាន់ និងអាចធានាបានតុល្យភាពរវាងពាណិជ្ជកម្មវៀតណាម និងអាមេរិក។ |
ប្រជាជនប៉ាឡេស្ទីនជាច្រើន បានប្រមូលផ្ដុំគ្នានៅតំបន់កាហ្សានៅថ្ងៃទី២១ ខែសីហាដើម្បីបង្ហាញការគាំទ្រការតវ៉ានៅទីក្រុងហ្ស៊េរុយសាឡិមនាពេលកន្លងមក។ ការជួបជុំនេះ រៀបចំដោយក្រុមហាម៉ាស់ដែលគ្រប់គ្រងទឹកដីកាហ្សា និងក្រុមសកម្មជនជាច្រើនទៀត។ បើតាមយោធាអ៊ីស្រាអែល ប្រជាជនប៉ាឡេស្ទីនរាប់រាយនាក់ ប្រមូលផ្ដុំតវ៉ានៅក្បែរព្រំដែនរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ដោយមានអ្នកខ្លះព្យាយាមបំផ្លាញរបងព្រំដែន ហើយខ្លះទៀតគប់គ្រឿងផ្ទុះដាក់កងទ័ពអ៊ីស្រាអែល។ កងទ័ពអ៊ីស្រាអែល ក៏ឆ្លើយតបវិញជាមួយឧបករណ៍បង្រ្កាបកុបកម្ម។ ការបាញ់បោះទៅមក បណ្ដាលឱ្យទាហានអ៊ីស្រាអែលម្នាក់របួស ឯប្រជាជនប៉ាឡេស្ទីន៤១នាក់របួសដែរ ក្នុងនោះពីរនាក់របួសធ្ងន់។ ដោយសារមានកងទ័ពខ្លួនរបួសដោយសារគ្រាប់បាញ់ចេញពីទឹកប៉ាឡេស្ទីន យោធាអ៊ីស្រាអែល ក៏បើកប្រតិបត្តិការផ្លូវអាកាសមួយដើម្បីវាយប្រហារគោលដៅក្រុមហាម៉ាស់។ យន្តហោះចម្បាំងអ៊ីស្រាអែល វាយប្រហារឃ្លាំងស្តុកអាវុធ និងទីតាំងផលិតកម្មបួនកន្លែងរបស់ក្រុមហាម៉ាស់នៅកាហ្សា។ គេមិនទាន់ឃើញមានរបាយការណ៍ស្លាប់ ឬរបួសក្នុងការវាយប្រហារនេះឡើយ។ ជាមួយគ្នានេះ អ៊ីស្រាអែល ក៏បន្ថែមទ័ពទៅកាន់ព្រំដែនជាមួយតំបន់កាហ្សាផងដែរក្រែងលោកស្ថានការណ៍កាន់តែតានតឹង។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកអ៊ីស្រាអែលក៏រាយការណ៍ដែរថា ប្រព័ន្ធការពារ Iron Dome ក៏ត្រូវបានពង្រាយផងដែរ។ កាលពីខែឧសភា ពលរដ្ឋប៉ាឡេស្ទីន២៥០នាក់ និងប្រជាជនអ៊ីស្រាអែល១៣នាក់ បានបាត់បង់ជីវិតក្នុងជម្លោះបង្ហូរឈាមមួយដែលកើតឡើងក្រោយបាតុកម្មនៅហ្ស៊េរុយសាឡិម៕ | យន្តហោះចម្បាំងអ៊ីស្រាអែល បានវាយប្រហារគោលដៅក្រុមហាម៉ាស់នៅជ្រោយកាហ្សានៅយប់ថ្ងៃទី២១ ខែសីហា។ ប្រតិបត្តិការផ្លូវអាកាសនេះ កើតឡើងក្រោយមានការប៉ះទង្គិចគ្នានៅព្រំដែនខណ្ឌចែកទឹកដីអ៊ីស្រាអែល និងប៉ាឡេស្ទីនដែលបណ្ដាលឱ្យមានអ្នករបួសជាង៤០នាក់។ |
មកដល់ពេលនេះ ប្រធានគណបក្សឆន្ទៈខ្មែរ មិនទាន់ឮថាមានបញ្ហាធំដុំ បានកើតឡើង ជុំវិញការបោះឆ្នោត នោះទេ។ យ៉ាងណា លោក សង្កេតឃើញថាមានការគំរាមកំហែងតិចតួចប៉ុណ្ណោះ រឿងឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត និងមិនឲ្យទៅបោះឆ្នោត។ ការិយាល័យបោះឆ្នោត នឹងបិទបញ្ចប់ម៉ោង៣រសៀល៕ | កូនប្រុសពៅរបស់លោក គង់ គាំ គឺលោក គង់ មុនីកា ប្រធានគណបក្សឆន្ទៈខ្មែរ មិនត្រឹមតែសរសើរពីការរៀបចំការបោះឆ្នោតនោះទេ លោក ថែមទាំង អះអាងថា ការបោះឆ្នោតអាណត្តិនេះ មានលក្ខណៈល្អជាងអាណត្តិមុនៗ។ លោក សាទរយ៉ាងខ្លាំង ពេលឃើញប្រជាពលរដ្ឋភាគច្រើន បានប្រើប្រាស់សិទ្ធិបោះឆ្នោតរបស់ខ្លួន។ |
រកស៊ីជាង១០ឆ្នាំ អ្នកស្រី អ៊ិន ផៃ មិនដែលយកបន្លែវៀតណាម ឬចិនមកលក់ទេ ក្រោមហេតុផលមិន ទម្លាប់ ហើយក៏មិនចង់បន្លំភ្នែកអតិថិជនថា ជាបន្លែរបស់ប្រទេសនេះ ឬប្រទេសនោះដែរ។ ទន្ទឹមនេះ អាជីវករមកពីខេត្តតាកែវរូបនេះ ក៏ចង់ផ្ដល់តម្លៃបន្ថែមដល់កសិករ និងកសិផលខ្មែរ ជាជាងយកប្រាក់ទៅទិញពីប្រទេសជិតខាង។ សព្វថ្ងៃ អ្នកស្រី ផៃ ទទួលទិញបន្លែពីកសិករប្រមាណ ១០គ្រួសារ មកពីខេត្តតាកែវ និងកំពង់ចាម ដើម្បីចែកចាយបន្តនៅផ្សារដើមគនេះ។ សូមអញ្ជើញលោកអ្នកនាងទស្សនាវីដេអូខាងក្រោមនេះ៖ | អ្នកស្រី អ៊ិន ផៃ ជាអាជីវករលក់ដូរបន្លែនៅម្ដុំផ្សារដើមគ ស្ថិតក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក ក្រុង ភ្នំពេញ។ តាំងពីព្រលប់ដល់អធ្រាត្រ ស្រ្តីវ័យ៥៣ឆ្នាំរូបនេះ បានដាក់លក់បន្លែប្រហែល៤ទៅ៥មុខ ដែល មានដូចជា ត្រកួន ,ព្រលឹត ក្រសាំង និងបន្លែរួមផ្សំមួយចំនួនទៀត។ |
រដ្ឋមន្រ្តីការបរទេសសិង្ហបុរី លោក Vivian Balakrishnan នៅថ្ងៃទី៦ ខែមិថុនា លើកឡើងថា អាស៊ាន កំពុងតែពន្លឿនផែនការរបស់ខ្លួនដែលមាន៥ចំណុចដើម្បីបញ្ចប់វិបត្តិនៅមីយ៉ាន់ម៉ា។ ការលើកឡើងប្រមុខការទូតសិង្ហបុរីបែបនេះ ធ្វើឡើងស្របពេលការអនុវត្តកិច្ចព្រមព្រៀងអាស៊ានមួយនេះ មានដំណើរការយឺត និងមិនបានផ្តល់ផ្លែផ្កាអ្វីធំដុំដល់ការដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ាឡើយ។ អត្ថបទទាក់ទង មហាសន្និបាត UN ស្នើឱ្យផ្អាកលំហូរអាវុធទៅមីយ៉ាន់ម៉ា សិង្ហបុរី ខកចិត្តលើភាពយឺតយ៉ាវក្នងការដោះស្រាយវិបត្តិនយោបាយមីយ៉ាន់ម៉ា មេដឹកនាំអាស៊ាន ឯកភាពគ្នាតែងតាំងប្រេសិតពិសេសជួយដោះស្រាយវិបត្តិមីយ៉ាន់ម៉ា ចាប់តាំងពីដាក់ចេញនៅក្នុងខែមេសាកន្លងមក សេចក្តីថ្លែងការណ៍មេដឹកនាំអាស៊ានលើវិបត្តិនយោបាយនៅមីយ៉ាន់ម៉ា ហាក់ជាប់គាំង និងមិនទទួលបានផលច្រើនឡើយ ខណៈពេលបញ្ហានយោបាយនៅមីយ៉ាន់ម៉ា នៅតែបន្តកើតមាន។ ទាក់ទិននឹងបញ្ហានេះ ប្រមុខការទូតសិង្ហបុរីលោក Vivian Balakrishnan បានប្តេជ្ញាពន្លឿន ផែនការចំនួន ៥ចំណុចនេះ។ «យើងទទួលស្គាល់ ការអនុវត្តលើផែនការ៥ចំណុច ដើម្បីដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា មានភាពយឺតយ៉ាវ និងធ្វើឱ្យប្រជាជនមីយ៉ាន់ម៉ាអស់សង្ឃឹម»។ លោក Vivian បានសរសេរឆ្លើយតបទៅកាន់សភាសិង្ហបុរីបែបនេះ។ បើតាមលោករដ្ឋមន្រ្តី សិង្ហបុរីកំពុងធ្វើការជាមួយអាស៊ាន ដើម្បីពន្លឿននីតិវិធីមួយនេះ ក៏ដូចជាបញ្ចប់វិបត្តិមនុស្សធម៌ និងករណីហិង្សា ដែលកំពុងមាននៅមីយ៉ាន់ម៉ា។ ទន្ទឹមនេះ លោក Vivian បានបន្តថា សិង្ហបុរីជាមួយអាស៊ាន ក៏នឹងព្យាយាមជំរុញឱ្យមានការចរចារវាងភាគីពាក់ព័ន្ធ និងនាំយកភាពប្រក្រតី សន្តិភាព និងស្ថិរភាពយូរអង្វែងសម្រាប់មីយ៉ាន់ម៉ាវិញ។ លោក Balakrishnan ក៏បានបញ្ជាក់ថា ទោះបីការសម្រេច ផែនការ៥ចំណុចនេះ នឹងមិនអាចសម្រេចក្នុងរយៈពេលដ៏ខ្លី និងមិនមានភាពងាយស្រួល ក៏ប៉ុន្តែអាស៊ាននឹងមិនបោះបង់ចោលការបេជ្ញាចិត្តរបស់ខ្លួន ក្នុងការជ្រោមជ្រែងបញ្ហាមួយនេះឡើយ។ ក្នុងលិខិតតបទៅសភាដដែលនោះ ប្រមុខការទូតរូបនេះ ក៏បានអះអាងថា សិង្ហបុរីបានគាំទ្រចំពោះសេចក្ដីសម្រេចរបស់មហាសន្និបាតអង្គការសហប្រជាជាតិ និងគោរពតាមកាតព្វកិច្ចអន្តរជាតិស្តីពីការហាមឃាត់លក់ និងផ្ទេរអាវុធ និងគោរពតាមការដាក់ទណ្ឌកម្មរបស់ UN ប្រឆាំងប្រទេសណាមួយផងដែរ។ គួររំលឹកថា នៅពាក់កណ្តាលខែមិថុនាកន្លងមក មហាសន្និបាតអង្គការសហប្រជាជាតិ បានអនុម័តសេចក្ដីសម្រេចមួយ ដោយស្នើឱ្យផ្អាកលំហូរអាវុធទាំងអស់ទៅកាន់មីយ៉ាន់ម៉ា។ មហាសន្និបាត ក៏អំពាវនាវឱ្យយោធាគោរពលទ្ធផលការបោះឆ្នោតឆ្នាំ២០២០ ហើយដោះលែងអ្នកជាប់ឃុំទាំងអស់៕ | ដោយ៖ ជា ពេជ្រដាឡែន |
បើយោងតាមលោក វ៉ាត់ ចំរើន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ ពិធីបុណ្យសមុទ្រលើកទី៦នៅខេត្តកែបឆ្នាំនេះមានស្តង់ពិព័រណ៍ផលិតផល និងចំណីអាហារប្រមាណជាជិត១ពាន់ស្តង់មកពីកម្ពុជា ឡាវ ថៃ វៀតណាម និងឥណ្ឌា។ ស្តង់ទំនិញដែលតាំងបង្ហាញនិងលក់នៅម្តុំបរិវេណសាលាខេត្តកែបទាំងនេះ គឺដើម្បីស្វាគមន៍ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិដែលមកកម្សាន្ត បុណ្យសមុទ្រឆ្នាំនេះ។ អនុរដ្ឋលេខាធិការរូបនេះបានបន្ថែមថា ចំនួនស្តង់ឆ្នាំនេះមានការកើនឡើងទាំងបរិមាណ សោភ័ណ្ឌភាព បើធៀបនឹងឆ្នាំកន្លងទៅ ដោយសារឆ្នាំនេះមានការកែលម្អប្រកបដោយភាពទាក់ទាញ។ លោកបានបញ្ជាក់ថា គ្រាន់តែបើកសាកល្បងនៅថ្ងៃទី២១ ធ្នូ មានភ្ញៀវទេសជាតិ និងអន្តរប្រមាណ៥ពាននាក់បានមកចូលរួម។ លោក វ៉ាត់ ចំរើន បានសង្កត់ធ្ងន់ថា៖«ការតាំងស្តង់ពិព័រណ៍នេះផ្តោតសំខាន់លើការតាំងបង្ហាញពីការរីកចម្រើនផ្នែកពាណិជ្ជកម្មរបស់ក្រសួងពាណិជ្ជកម្ម ក្រសួងទេសចរណ៍រួមមានផលិតផលទេសចរណ៍ និងទីតាំងដែលបម្រើឲ្យទេសចរណ៍ជាដើម។ ហើយក៏មានការស្តង់ពិព័រណ៍ចំណីអាហារថៃ វៀតណាម ឥណ្ឌា ចិន ជាច្រើនទៀតផងដែរ»។ ដោយមានកិច្ចសហការរវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈជាមួយបណ្តាស្ថានទូតបរទេសនៅកម្ពុជា ពិធីបុណ្យសមុទ្រឆ្នាំនេះមានការសម្តែងសិល្បៈដ៏ធំដែលជាការសម្តែងរួមគ្នារវាងក្រុមសិល្បៈកម្ពុជា ឥណ្ឌា ចិន ថៃ និងវៀតណាមផងដែរ។ លើសពីនេះក៏មានការប្រគំតន្ត្រីពីសំណាក់តារាចម្រៀងល្បីៗ និងផ្ទាំងទស្សនីយភាពផ្សេងទៀតផងដែរ។ លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបន្ថែមថា ក្រៅពីសមិទ្ធផលខាងលើមានការប្រកួត និងសម្តែងកីឡាទាំងក្នុងទឹក និងលើគោកចំនួន១១ប្រភេទកីឡាផងដែរ។ កីឡាទាំងនោះរួមមានរត់ប្រណាំង ទ្រីយ៉ាងត្លុង ប្រណាំងកង់ ចំបាប់ឆ្នេរខ្សាច់ ប្រដាល់គុនចម្រុះ ជិះស្គីលើទឹក ទូកក្តោង បាល់ទះឆ្នេរខ្សាច់ កីឡារាំអន្តរជាតិ កីឡាថាសហោះ និងកីឡាជិះក្តារំអិល។ ពិធីបុណ្យសមុទ្រលើកទី៦នៅខេត្តកែបឆ្នាំនេះធ្វើឡើងក្រោមប្រធានបទ«ឆ្នេរសមុទ្របៃតង អានគត គឺបច្ចុប្បន្ន»រៀបចំរយៈពេលថ្ងៃចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧ ខណៈឆ្នាំនេះថ្នាក់ដឹកនាំរំពឹងអាចទាក់ទាញភ្ញៀវទេសចរណ៍ប្រមាណជា៣០ម៉ឺននាក់ចូលរួម។ ពិធីបុណ្យនេះបានរៀបចំពិធីក្រុងពលីសុំម្ចាស់ទឹកម្ចាស់ដី និងចម្រើនសេចក្តីសុខជូនប្រជាពលរដ្ឋកម្ពុជា កាលពីរសៀលថ្ងៃទី២១ ធ្នូ ឆ្នាំ២០១៧ ក្រោមវត្តមានលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ខណៈពិធីបើកជាផ្លូវការនឹងប្រព្រឹត្តទៅនៅល្ងាចថ្ងៃទី២៣ ខែធ្នូ ក្រោមវត្តមានសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន៕ | ស្តង់ពិព័រណ៍ផលិតផលអន្តរជាតិកម្ពុជា ថៃ ឡាវ វៀតណាម និងឥណ្ឌាប្រមាណជិត១ពាន់ស្តង់បាននិងកំពុងរៀបចំតាំងបង្ហាញ ដើម្បីស្វាគមន៍ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិដែលមកទស្សនាពិធីបុណ្យសមុទ្រចាប់ពីថ្ងៃទី២២-២៤ ខែធ្នូ នៅខេត្តកែប។ ក្រៅពីស្តង់ពិព័រណ៍ភ្ញៀវទេចរណ៍ទាំងអស់អាចទស្សនាការប្រគំតន្ត្រី និងការសម្តែងសិល្បៈលក្ខណៈអន្តរជាតិផងដែរ។ |
តាមការប៉ាន់ស្មាននៅឆ្នាំ២០៥០ ប្រជាពលកម្ពុជាដែលមានអាយុក្រោមអាយុ១៥ឆ្នាំ មាន២២ភាគរយ និងប្រជាជនដែលមានអាយុចាប់ពី៦៥ឆ្នាំ មានចំនួន១២ភាគរយ។ លោកស្រី Charlotte Greenbaum អ្នកវិភាគគោលនយោបាយរបស់ PRB បានផ្ដល់បទសម្ភាសដល់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP)ថា ៖«សម្រាប់ប្រទេសកម្ពុជា អត្រាសមាមាត្រកុមារនៅឆ្នាំ ២០៥០ មានចំនួន ៣៣ភាគរយ ហើយអត្រា សមាមាត្រមនុស្សពេញវ័យ មានចំនួន១៨ភាគរយ»។ បច្ចុប្បន្ននេះ ប្រជាពលកម្ពុជាសរុបមានប្រមាណ ១៦លាននាក់ ដែលមានអត្រាកំណើតថ្មីចំនួន២៣នាក់ និងអត្រាស្លាប់ចំនួន៦នាក់ ក្នុង ចំណោមប្រជាជន១.០០០នាក់។ ចំណែកអត្រាមរណភាពទារកមានចំនួន២៤ នាក់ និងអត្រានៃការ មានកូនសរុបមាន ២.៦នាក់។ ប្រជាពលរដ្ឋនៅលើពិភពលោកនឹងកើនឡើងដល់ ៩.៩ពាន់ លាននាក់ គិតត្រឹមឆ្នាំ ២០៥០ ពោលគឺកើនឡើង ២.៣ពាន់លាននាក់ ឬស្មើនឹង២៩ភាគរយ នៃ ចំនួនប្រជាជនប្រមាណ៧.៦ពាន់លាននាក់ នាពេលបច្ចុប្បន្ននេះ។ ក្នុងរបាយការណ៍ដដែលបានបន្ដទៀតថា ប្រទេសព្រុយណេ នៅពាក់កណ្តាលឆ្នាំ២០៣០ និងឆ្នាំ២០៥០ ប្រជាជននឹងមានអត្រាថេរ ០.៥លាននាក់។ ប្រទេសឥណ្ឌូណេស៊ីមានចំនួន២៩៣.៩លាននាក់ ទៅ៣១៩.៧លាននាក់, ប្រទេសឡាវ មានចំនួន៨លាននាក់ ទៅ៩.២លាននាក់, ប្រទេសម៉ាឡេស៊ីមានចំនួន៣៦.៨លាននាក់ ទៅ៤១.៧ លាននាក់ ,ប្រទេសមីយ៉ាន់ម៉ាមានចំនួន ៥៨.៩លាននាក់ ទៅ៦២.៤លាននាក់ ,ប្រទេសហ្វីលីពីន មានចំនួន១២៦លាននាក់ ទៅ១៥២លាននាក់, ប្រទេសសិង្ហបុរីមានចំនួន ៦.១លាននាក់ ឬ៦លាននាក់, ប្រទេសថៃ មានចំនួន៦៦.៧លាននាក់ ឬ៦២.៦លាននាក់ និងប្រទេសវៀតណាមមានចំនួន ១០៣.២លាននាក់ ទៅ១០៨.២លាននាក់។ នេះបើតាមAKP៕ | ភ្នំពេញ៖ របាយការណ៍របស់ការិយាល័យប្រជាពលរដ្ឋ PRB បានព្យាករណ៍ថា នៅពាក់កណ្តាលឆ្នាំ២០៣០ ចំនួនប្រជាពលរដ្ឋកម្ពុជាសរុបនឹងកើនឡើង ដល់១៨.៨លាននាក់ និងនៅឆ្នាំ២០៥០ នឹងមានចំនួន២២លាននាក់។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានជាតិ AKP។ |
ស្ត្រីអាយុក្រោម ៥០ឆ្នាំ៖ ២១ ទៅ២៥ក្រាមក្នុងមួយថ្ងៃ បុរសអាយុក្រោម ៥០ឆ្នាំ៖ ៣០ ទៅ៣៨ក្រាមក្នុងមួយថ្ងៃ សម្រាប់ក្មេងអាយុចន្លោះ ១ ទៅ១៨ឆ្នាំ គួរតែញ៉ាំជាតិសរសៃពី ១៤ ទៅ៣១ក្រាមក្នុងមួយថ្ងៃ។ ទោះបីជាញ៉ាំច្រើនជាងនេះក៏វាអាចកាត់បន្ថយការប្រឈមនឹងជំងឺបានច្រើនដែរ។ ជាតិសរសៃដើរតួនាទីសម្រាប់ជួយដល់ការរំលាយអាហារដ៏សំខាន់មួយ ប៉ុន្តែរាងកាយមិនអាចទទួលបានជីវជាតិមួយបានល្អដូចវីតាមីន D កាលស្យូម និងជីវជាតិផ្សេងៗទៀតឡើយ។ យកល្អគួរតែញ៉ាំជាតិសរសៃឲ្យបានចំនួនត្រឹមត្រូវទើបប្រព័ន្ធរំលាយអាហារធ្វើការកាន់តែល្អ។ អត្ថប្រយោជន៍ល្អៗចំពោះសុខភាពនៅពេលទទួលទានជាតិសរសៃបានគ្រប់គ្រាន់៖ ជួយដល់ការស្រកទម្ងន់ បន្ថយកូឡេស្តេរ៉ុល និងជាតិស្ករក្នុងឈាម បន្ថយការប្រឈមនឹងជំងឺបេះដូងសរសៃឈាមដូចជា ដាច់សរសៃឈាមខួរក្បាល ជំងឺបេះដូង និងផ្សេងៗទៀត បង្ការជំងឺទឹកនោមផ្អែម បង្កើនសុខភាពពោះវៀន និងការរំលាយអាហារ ផ្តល់សុខភាពដល់បាក់តេរីល្អៗក្នុងពោះវៀន ទោះបីជាយ៉ាងណាក៏ដោយ បើសិនជាអ្នកញ៉ាំអាហារមានជាតិសរសៃច្រើនជាង ៧០ក្រាមក្នុងមួយថ្ងៃ រាងកាយអាចនឹងចាប់ផ្តើមប្រាប់ថាមានអ្វីមួយខុសប្រក្រតីហើយដូចជា៖ ផោមច្រើន ហើមពោះ ទល់លាមក រាករូស ឈឺពោះបែបរមួល។ បញ្ហាមួយដែលសំខាន់ដែលកើតឡើងចំពោះរឿងការនៅពេលញ៉ាំអាហារមានជាតិសរសៃច្រើនគឺ វាទៅតោងជាតិរ៉ែសំខាន់ៗដូចជា កាលស្យូម ជាតិដែក និងស័ង្គសីមិនឲ្យបឺតស្រូបចូលទៅក្នុងខ្លួនឡើយ។ ដូច្នេះចូរកាត់បន្ថយការញ៉ាំជាតិសរសៃវិញបើសិនជាអ្នកមានអាការៈទាំងអស់ខាងលើនេះ។ បើសិនជាអ្នកកំពុងតែមានអាការៈធ្ងន់ធ្ងរវិញ យកល្អគួរតែពិគ្រោះជាមួយគ្រូពេទ្យ។ ករណីកម្រនោះគឺថា ការញ៉ាំជាតិសរសៃច្រើនពេកអាចបង្កឲ្យស្ទះពោះវៀនបាន៕ ត្រួតពិនិត្យដោយ www.health.com.kh | ដោយយោងទៅតាមសមាគមន៍ជំងឺបេះដូងអាមេរិកបានឲ្យដឹងថា តម្រូវការរបបអាហារនៃជាតិសរសៃរបស់មនុស្សធំគឺ ២៥ក្រាមក្នុងមួយថ្ងៃសម្រាប់របបអាហារ ២០០០កាឡូរី។ រឿងនេះក៏អាស្រ័យទៅតាមអាយុ ឬភេទដែរដូចជា៖ |
លោក លក លឿង ជាអ្នកចិញ្ចឹមត្រីប្រា ពោ ឆ្ដោ និងត្រីអណ្ដែង ដ៏ជោគជ័យមួយរូប ដែលមានកសិដ្ឋានចិញ្ចឹមត្រីទំហំ ២៧ហិកតា នៅក្នុងភូមិតាកុច ឃុំស្រងែ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ រយៈពេល១០ឆ្នាំហើយ ដែលកសិកររូបនេះ ចាប់យករបរចិញ្ចឹមត្រី ដោយផ្ដើមដំបូងលើផ្ទៃដី ៣ហិកតា និងមានស្រះត្រីចំនួន៥ ខណៈសព្វថ្ងៃ លោក លក លឿង មានស្រះចិញ្ចឹមដល់ទៅ៤៤ស្រះ ពង្រាយនៅលើផ្ទៃដី២៧ហិកតា។ លោក លក លឿង ប្រាប់សារព័ត៌មាន ThmeyThmey25 ថា បច្ចុប្បន្ន លោកអាចផ្គត់ផ្គង់ត្រីលើទីផ្សារប្រមាណ ៨តោនក្នុងមួយថ្ងៃ នៅក្នុងរដូវប្រមូលផល ឬប្រមាណ៩៥០តោន ទៅ១, ០០០តោន ក្នុងមួយឆ្នាំ។ បើតាមលោក លក លឿង ត្រីក្នុងកសិដ្ឋានរបស់ខ្លួន ភាគច្រើនត្រូវបានចែកចាយទៅកាន់ខេត្តត្បូងឃ្មុំ ខេត្តស្ទឹងត្រែង ខេត្តក្រចេះ និងក្នុងខេត្តកំពង់ចាមផ្ទាល់។ កសិកររូបនេះ មានបំណងពង្រីកការចិញ្ចឹមរបស់ខ្លួនចំនួន ៦ហិកតាបន្ថែមដើម្បីបំពេញមហិច្ឆតារបស់ខ្លួនដែលចង់ផ្គត់ផ្គង់ត្រីឲ្យបាន ២ ៥០០តោន ក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០២៣ តទៅ។ កន្លែងចិញ្ចឹមត្រីរបស់កសិករ ជុំវិញតម្លៃត្រីវិញ លោក លក លឿង អះអាងបច្ចុប្បន្ននេះ មិនមានបញ្ហានោះទេ។ លោក លឿង ប្រាប់ ThmeyThmey25 ថាក្រោយចំណាត់ការបិទការនាំចូលត្រីពីប្រទេសជិតខាងកាលពីពេលកន្លងទៅ ត្រីក្នុងស្រុកបានហើបតម្លៃវិញ។ តែយ៉ាងណាក៏ដោយ កសិករ លឿង ទទួលស្គាល់ថា កសិករលក់ត្រីបានថោក នៅពេលប្រមូលផលព្រមៗគ្នា។ មានវ័យ៥១ឆ្នាំ អ្នកចិញ្ចឹមត្រីរូបនេះបានប្រាប់សារព័ត៌មានThmeyThmey25 យ៉ាងដូច្នេះ៖«យើងគ្រប់គ្នាសុទ្ធតែដឹងថាសព្វថ្ងៃទីផ្សារត្រីមានបញ្ហា តែពិបាកត្រង់តម្លៃទាបជាងមុន។ ដ្បិតតម្លៃទា បតែត្រីនៅតែអាចលក់ចេញពេលប្រមូលម្ដងៗ»។ ទោះមានបទពិសោធចិញ្ចឹមត្រីច្រើនឆ្នាំ តែលោក លក លឿង ទើបតែចូលជាសមាជិកសមាគមវារីវប្បកម្មកម្ពុជាប៉ុណ្ណោះ។ ជាសមាជិកវារីវប្បកម្មកម្ពុជា លោក លឿង មានអ្នកពិភាក្សាពីផលលំបាក ក៏ដូចជាបានទទួលបច្ចេកទេសចិញ្ចឹមត្រីបន្ថែមផងដែរ។ របរចិញ្ចឹមត្រីធ្វើឲ្យលោក លក លឿង អាចទទួលបានចំណូលច្រើន ប៉ុន្តែក៏ត្រូវចំណាយច្រើនដែរទៅលើកម្លាំងពលកម្ម និងចំណីត្រីជាដើម ខណៈក្នុងមួយឆ្នាំ លោក លក លឿង អះអាងថា លោកអាចសល់ប្រាក់ចំណេញ ពី៨-១០ម៉ឺនដុល្លារ៕ រូបភាពពីលោក វេង សាខុន | លោក លក លឿង ជាអ្នកចិញ្ចឹមត្រីប្រា ពោ ឆ្ដោ និងត្រីអណ្ដែង មួយរូបនៅក្នុងឃុំស្រងែ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ បច្ចុប្បន្នកសិករវ័យ ៥១ឆ្នាំរូបនេះ មានមានស្រះចិញ្ចឹមដល់ទៅ៤៤ ដែលអាចផ្គត់ផ្គង់ទៅលើទីផ្សារពី៩៥០តោន ទៅ១, ០០០តោន ក្នុងមួយឆ្នាំ។ កសិករប្រាប់សារព័ត៌មាន ThmeyThmey25 ថា លោកគ្រោងពង្រីកការចិញ្ចឹមបន្ថែម ដើម្បីអាចផ្គត់ផ្គង់ត្រីឲ្យបាន ២ ៥០០តោន ក្នុងមួយឆ្នាំ នៅឆ្នាំ២០២៣។ |
លោក ឯក ថា អនុប្រធានគណៈកម្មការផ្សព្វផ្សាយនិងសារព័ត៌មានរបស់ ACC បាននិយាយក្នុងសន្និសីទសារព័ត៌មាន នារសៀលថ្ងៃទី១៤ មករា ថា ប្រធានបទសំខាន់ទាំង៤ដែលត្រូវជជែងគ្នា និង ពិភាក្សាតុមូល រួមមាន ទី១ ការលេចឡើងនូវពិភពលោកមួយ ទស្សនទានចម្រុះ និងអត្តសញ្ញាណអាស៊ី ទី២ ការតភ្ជាប់រវាងវប្បធម៌និងការអភិវឌ្ឍប្រកបដោយចីរភាព ទី៣ ការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ការផ្សារភ្ជាប់រវាងអរិយធម៌ និង ទី៤ ការកសាងសហគមន៍មួយសម្រាប់ជោគវាសនាតែមួយ នៅអាស៊ី។ លោក បន្តថា កិច្ចប្រជុំនេះ នឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់កម្ពុជា ទាំងផ្នែកកាទូត និងទាំងផ្នែកការថែរក្សាបេតិកភណ្ឌជាតិ ដែលជាប់ចំណាត់ក្នុងបេតកភណ្ឌពិភពលោក ទាំងរូបិយ និងអរូបិយ ពិសេសផ្នែកទេសចរណ៍។ ACC ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៨ ដោយអង្គការសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) ដែលមានតំណាងគណបក្សនយោបាយជាង៣៥០ មកពី៥២ប្រទេស ជាសមាជិក។ ក្រុមប្រឹក្សានេះ ត្រូវបានទទួលស្គាល់ដោយអង្គការយូណេស្កូ (UNESCO) បន្ទាប់ពីកិច្ចព្រមព្រៀងត្រីភាគីរវាងអង្គការយូណេស្កូ អង្គការ ICAPP និង ACC ហើយបានចុះហត្ថលេខាជាមួយគ្នា កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨ នៅខេត្តសៀមរាប៕ | សៀមរាប៖ កម្ពុជា បានធ្វើជាម្ចាស់ដំបូងបង្អស់របស់ក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) នឹងដឹកនាំភ្ញៀវជាតិនិងអន្តរជាតិ ដែលជាតំណាងមកពីប្រទេស២៦ ក្នុងតំបន់អាស៊ី ដើម្បីជជែងគ្នាលើប្រធានបទសំខាន់ៗ៤។ កិច្ចប្រជុំនេះ ធ្វើឡើង នៅថ្ងៃទី១៥ មករា ឆ្នាំ២០១៨ ក្នុងសណ្ឋាគារ និងសាលសន្និសីទសុខា ខេត្តសៀមរាប ។ |
ក្នុងអនុស្សារណៈនេះ ក្រុមហ៊ុនVietjet នឹងបណ្តាក់ទុនក្នុងទឹកប្រាក់ចំនួន ១លានដុល្លារអាមេ រិក លើគម្រោងនេះ ដោយចាប់ផ្តើមពីការសាងសង់មជ្ឈមណ្ឌលព្យាបាលភ្នែក សម្រាប់ទារកកើតមិនគ្រប់ខែ នៅខេត្ត Dak Lak និង Thanh Hoa ក្នុងប្រទេសវៀតណាម។ Vietjet ក៏នឹងចាប់ដៃគូជាមួយអង្គការ Orbis ដើម្បីផ្សព្វផ្សាយកម្មវិធីអប់រំ និងព្រឹត្តិការណ៍ផ្សេងៗ ដើម្បីជំរុញឲ្យមានកិច្ចខិតខំប្រឹងប្រែង លើការការពារទូទាំងប្រទេស។ អង្គការ Orbis បានជួយគាំទ្រសេវាថែទាំភ្នែករបស់វៀតណាម អស់រយៈពេល១៧ឆ្នាំមកហើយ ហើយមន្ទីរពេទ្យ ចល័ត Flying Eye ដែលជាកម្មវិធីរបស់អង្គការមួយនេះ បានជួយគាំទ្រអស់ រយៈពេល១០ឆ្នាំ។ ក្នុងគម្រោងរយៈពេលវែងមួយនេះ ក្រុមហ៊ុន Vietjet និងអង្គការ Orbis រំពឹង ថា នឹងសម្រេចបាននូវសមិទ្ធផលទ្វេដង បើធៀបទៅនឹងសមិទ្ធផលកាលពីមុនរបស់ Orbis នៅប្រទេសវៀតណាម ក្នុងការសហការដែលកំពុងបន្ត ដើម្បីបង្ការភាពខ្វាក់ និងជំងឺភ្នែក។ កាលពីពេលថ្មីៗនេះ មន្ទីរពេទ្យភ្នែកចល័ត Flying Eye បានចុះចតនៅទីក្រុងបុរាណ Hue នៅភាគកណ្តាលប្រទេសវៀតណាម និងទទួលបានជំនួយពីអ្នកបើកបរយន្តហោះ និងបុគ្គលិកលើយន្តហោះរបស់ Vietjet ដើម្បីជួយអ្នកជំងឺ អំឡុងពេលនៃការត្រួតពិនិត្យភ្នែក និងការវះកាត់របស់ពួកគេ ដែលត្រូវបានប្រតិបត្តិនៅលើយន្តហោះដ៏ទំនើប ជាមួយនឹងឧបករណ៍ដ៏ទាន់សម័យ។ យន្តហោះរបស់មន្ទីរពេទ្យ Flying Eye មានប្រវែងពីស្លាបម្ខាងទៅម្ខាងទៀត ចំនួន ៥០ម៉ែត្រ កម្ពស់ ១៧,៨ម៉ែត្រ និងប្រវែង ៥៥,៣ម៉ែត្រ។ កាប៊ីន មានទំហំ ៦១០ម៉ែត្រការ៉េ និងត្រូវបានរចនា ជាមន្ទីរពេទ្យខ្នាតតូចមួយ។ ចាប់ពីបន្ទប់វះកាត់ កាវះកាត់ភ្នែកបែប 3D នឹងត្រូវផ្សាយទៅកាន់មន្ទីរបណ្តុះបណ្តាល ទូទាំងពិភពលោក។ មន្ទីរពេទ្យចល័ត Flying Eye បានធ្វើដំណើរទូទាំងពិភពលោក ដើម្បីផ្លាស់ប្តូរចំណេះដឹង និងជួយដល់កន្លែងដែលមានវិបត្តិ។ មន្ទីរពេទ្យចល័តមួយនេះ បានធ្វើដំណើរទៅកាន់ប្រទេសវៀតណាម ១០លើករួចមកហើយ និងចុះចតក្នុងទីក្រុង និងខេត្តចំនួន ៦កន្លែង ក្នុងនោះរាប់បញ្ចូលទាំងទីក្រុងហូជីមិញ ហាណូយ ដាណាំង បីញឌីញ កាន់ធ័រ និង Thua Thien Hue។ ក្រៅពីការធ្វើឲ្យសុបិននៃការហោះហើរ ក្លាយជាការពិតសម្រាប់អតិថិជនរាប់លាននាក់ ក្រុមហ៊ុន Vietjet ផ្តោតទៅលើការនាំយកការថែទាំកាន់តែប្រសើរ ដល់សង្គម។ Vietjet មានបទពិសោធន៍រយៈពេល១០ឆ្នាំ លើការជួយដល់មូលនិធិការពារគ្រោះមហន្តរាយសហគមន៍ ជួយ «សម្រេចក្តីសុបិន» សម្រាប់ក្មេងៗ នៅតាមខេត្តភាគខាងត្បូងរបស់វៀតណាម ក៏ដូចជាទៅ ទស្សនកិច្ច នៅតាមភូមិនានាដែលកុមារៗ ដែលកំពុងរងគ្រោះ ដើម្បីចូលរួមជួយផ្នែកមនុស្សធម៌ដ៏មានអត្ថន័យ៕ (អត្ថបទពាណិជ្ជកម្ម) | ភ្នំពេញ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩៖ ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet បានចូលរួមសហការជាមួយនឹងអង្គការ Orbis និងមន្ទីរពេទ្យថែទាំភ្នែកចល័ត Flying Eye (FEH) ដើម្បីគាំទ្រដល់សេវាកម្មថែរក្សាភ្នែក ក្នុងប្រទេសវៀតណាម។ ដោយមានបំណងជួយដល់មនុស្សច្រើនជាង២លាននាក់ ក្នុងរយៈពេល៣ឆ្នាំខាងមុខទៀត ក្រុមហ៊ុន Vietjet បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នារយៈពេលវែងមួយ ឈ្មោះថា «Bright eyes for Vietnamese (ពន្លឺភ្នែកដ៏ត្រចះត្រចង់ សម្រាប់ប្រជាជនវៀតណាម)» ជាមួយនឹងអង្គការ Orbis កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩។ |
តាមរយៈប្រតិបត្តិការនេះ សមត្ថកិច្ចប្រមូលបានដើមកញ្ឆាស្រស់ ចំនួន៤៧,១០៣ដើម រួមទាំងករណីជួញដូរ ២០៣៩ករណី និងឃាត់ខ្លួនមនុស្សបាន៣៨៧៣នាក់ ,ករណីសំយោគ-កែច្នៃ១ករណី ករណីដាំដុះ ១៩ករណី ឃាត់ខ្លួនមនុស្សបាន៤នាក់ និងករណីប្រើប្រាស់ ១២៧៦ករណី ឃាត់ខ្លួនបាន ៣២២០នាក់។ របាយការណ៍ដដែលបានបន្តថា សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនជនល្មើសទៅកាន់តុលាការចំនួន ២៣២នាក់, បញ្ចូនទៅមណ្ឌលព្យាបាល និងស្តារនីតិសម្បទាចំនួន២១០៥នាក់ និងអប់រំធ្វើកិច្ចសន្យាប្រគល់ជូនអាណាព្យាបាល ដើម្បីឈានទៅព្យាបាលបន្សាបនៅតាមសហគមន៍ចំនួន៨៨៣នាក់។ ចំពោះបទល្មើសគ្រឿងញៀន ដែលសមត្ថកិច្ចបង្ក្រាបបាននោះ គឺភាគច្រើននៅតាមអាជីវកម្ម ក្លិបកម្សាន្ត និងទីតាំងសប្បាយនានា ចំនួន ៧១១៣ទីតាំង ដោយទីតាំងទាំងនោះ ត្រូវបានសមត្ថកិច្ចចុះផ្សព្វផ្សាយអប់រំធ្វើកិច្ចសន្យា ដើម្បីស្នើសុំកិច្ចសហការបង្ក្រាប ទប់ស្កាត់ការជួញដូរ និងប្រើប្រាស់គ្រឿងញៀនបានចំនួន៣៧៤១កន្លែង។ នេះបើតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ៕ | ភ្នំពេញ៖ សមត្ថកិច្ចបានបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេស បានចំនួន ៣៣៣៥ ករណី ហើយឃាត់ខ្លួនជនល្មើសបាន ៧០៩៧ នាក់ និងប្រមូលបានគ្រឿងញៀនចំនួន៣១០.៩៨គីឡូក្រាម នៅក្នុងរយៈពេល៥ខែដើមឆ្នាំ២០១៩។ នេះបើតាមរបាយការណ៍ស្តីពីលទ្ធផលបង្ក្រាបការជួញដូរ ប្រើប្រាស់គ្រឿងញៀនខុសច្បាប់នៅតាមគោលដៅក្លិបកម្សាន្ត និងទីតាំងសប្បាយនានា របស់ក្រសួងមហាផ្ទៃ ដែលចេញផ្សាយនៅថ្ងៃទី២០ ខែមិថុនា ។ |
នាជំនួបដ៏ស្វិតស្វាញនៅកីឡដ្ឋានព្រីនស៍ ក្រុមម្ចាស់ផ្ទះវិសាខានិងកងយោធពលខេមរភូមិន្ទបានបញ្ចប់ដោយគ្មានការស៊ុតបញ្ចូលទីគ្នានៅតង់ទី១ ទោះវិសាខាហាក់មានឱកាសមាសច្រើនក្នុងការរកគ្រាប់បាល់ក៏ដោយ។ សម្រាប់ការប្រកួតនេះដែរ ក្រុមទ័ពបានប្រើទម្រង់លេងការពារវាយបកច្រើនជាងប្រយុទ្ធ ដែលធ្វើឲ្យគូប្រកួតពិបាកក្នុងការបំប៉ោងសំណាញ់ទី។ ការខកចិត្តសម្រាប់អ្នកគាំទ្រក្រុមម្ចាស់ផ្ទះវិសាខាក៏បានកើតឡើង បន្ទាប់ពីកីឡាករ ណារ៉ុង កក្កដា សម្រេចបានគ្រាប់បាល់នាំមុខ ១-០ ឲ្យក្រុមភ្ញៀវទ័ព។ ការនាំមុខរបស់ទ័ព បានធ្វើឲ្យវិសាខាមានការខិតខំប្រឹងប្រែងកាន់តែខ្លាំងក្នុងការដាក់សម្ពាធទៅលើភ្ញៀវ ហើយពួកគេបានបង្កើតឱកាសជាច្រើន ប៉ុន្តែនៅតែមិនអាចទម្លាយសំណាញ់ទីដ៏រឹងមាំរបស់ទ័ព។ ភាពឈឺចាប់សម្រាប់ក្រុមម្ចាស់ផ្ទះក៏បានកើតឡើង បន្ទាប់ពីអាជ្ញាកណ្តាលផ្លុំកញ្ចែបញ្ចប់ការប្រកួតជាមួយលទ្ធផលដ៏ខកចិត្ត ១-០។ នាសន្និសីទសារព័ត៌មានក្រោយការប្រកួតលោក ទេព ឡុងរចនា គ្រូបង្វឹកទ័ពទទួលស្គាល់ថា ក្រុមលោកពិតជាបានប្រើប្រាស់ប្រព័ន្ធលេងបែបការពារច្រើនក្នុងជំនួបជាមួយវិសាខា។ កត្តាដែលធ្វើឲ្យ ទ័ព ប្រើប្រាស់ទម្រង់លេងបែបនេះ បន្ទាប់ពីវិសាខាបានព្យាយាមដាក់សម្ពាធខ្លាំងពេកមកខ្លួន។ តែយ៉ាងណាគ្រូបង្វឹករូបនេះអះអាងថា អ្វីៗគ្រប់យ៉ាងកើតឡើងពីការរៀបចំ។ ឆ្លើយនឹងសំនួរអ្នកសារព័ត៌មានដែលសួរថា តើកត្តាអ្វីដែលធ្វើឲ្យទ័ពអាចទទួលបានជោគជ័យ លោក ទេព ឡុងរចនា បានបញ្ជាក់យ៉ាងដូច្នេះថា៖«អ្វីក៏ដោយ ជ័យជម្នះវាស្ថិតលើការរៀបចំ បើយើងរៀបចំល្អ វាជោគជ័យ នេះចំណុចទី១ ហើយចំណុចទី២ វាកើតចេញពីកីឡាករយើងមានឆន្ទៈចង់ឈ្នះ លេងអស់ពីកម្លាំងចិត្ត ដែលជាចំណុចពិបាកបង្ហាត់។ អ៊ីចឹងមានតែកីឡាករ ដែលមានការប្ដេជ្ញា និងលេងដោយកម្លាំងចិត្ត ទើបអាចដណ្ដើមជ័យជម្នះបាន»។ ជាមួយគ្នានេះលោក Colum Curtis គ្រូបង្វឹកក្រុមវិសាខាបានចាត់ទុកការខ្វះសំណាងជាកត្តាដែលធ្វើឲ្យក្រុមលោកមិនអាចច្នៃឱកាសមាស ដែលបានកើតឡើងយ៉ាងច្រើនទៅជាមិទ្ធផលសម្រេចបាន។ ការលេងមានការប្រុងប្រយ័ត្ននិងចង់ឈ្នះខ្លាំងពេករបស់កីឡាករ ជាកត្តាបង្កើតឲ្យមានភាពចន្លោះប្រហោង ដែលអាចឲ្យគូប្រកួតរកគ្រាប់បាល់បាន និងទទួលបាន៣ពិន្ទុត្រឡប់ទៅផ្ទះ។ នាការប្រកួតដ៏ជក់ចិត្តនៅកីឡដ្ឋានស្មាត អ អេស អិន ក្រុមម្ចាស់ផ្ទះភ្នំពេញក្រោនបានយកឈ្នះភ្ញៀវអង្គរថាយហ្គឺរក្នុងលទ្ធផល ១-០ យ៉ាងលំបាកលំបិន។ ដ្បិតក្រុមមកពីខេត្តសៀមរាបមួយនេះ មានប្រព័ន្ធការពាររឹងមាំ និងប្រយុទ្ធដ៏មុតស្រួច ដែលអាចបង្កើតគ្រោះថ្នាក់ដល់ភ្នំពេញក្រោន។ ជាក់ស្តែងទោះបីពួកគេចាញ់ម្ចាស់ផ្ទះក៏ដោយ តែកីឡាករអង្គរថាយហ្គឺរបានបង្កើតឱកាសមាសជាច្រើន ស្ទើរតែអាចបំប៉ោងសំណាញ់ទីក្រុមម្ចាស់ផ្ទះ។ មួយគ្រាប់របស់កីឡាករ Paulo Victor ក្រោមការបញ្ជូនរបស់កីឡាករ អ៊ន ចាន់ប៉ូលីន វាគ្រប់គ្រាន់ក្នុងការជួយឲ្យភ្នំពេញក្រោនបន្តឈរកំពូលតារាងក្នុងសប្តាហ៍ទី៥នៃពានរង្វាន់លីគកំពូល។ ជ័យជម្នះនេះ ជួយឲ្យភ្នំពេញក្រោនរក្សាមិនស្គាល់ចាញ់ និងរបូតគ្រាប់បាល់សូម្បីមួយគ្រាប់សម្រាប់៥ប្រកួតរបស់ខ្លួន។ ទោះបី៥ប្រកួតមិនទាន់មានក្រុមណាអាចបំប៉ោងសំណាញ់ទីក៏ដោយ តែលោក ស៊ុំ វណ្ណា គ្រូបង្វឹកភ្នំពេញក្រោននិយាយថា ប្រព័ន្ធការពាររបស់ក្រុមភ្នំពេញក្រោនមិនទាន់ល្អ១០០ភាគរយនោះទេ ហើយលោកវាយតម្លៃថា ទាំងប្រព័ន្ធប្រយុទ្ធនិងការពាររបស់ក្រុមលោកមានភាពល្អប្រសើរតែ៨០ភាគរយប៉ុណ្ណោះ។ សម្រាប់លទ្ធផលការប្រកួតសប្តាហ៍ទី៥ក្រុមអាស៊ីអឺរ៉ុបបានយកឈ្នះក្រុមយុវជនអាយុក្រោម១៨ឆ្នាំបាទីក្នុងលទ្ធផល ៤-០, ព្រះខ័នរាជស្វាយរៀងឈ្នះអគ្គិសនីកម្ពុជា ៣-០, សូលទីឡូអង្គរស៊ីប៉ូលិស ៤-២ ខណៈគីរីវង់សុខសែនជ័យស្មើ ១-១ ជាមួយណាហ្គាវើល៕ | សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ(ទ័ព)បានធ្វើឲ្យវិសាខារងការខកចិត្តយ៉ាងខ្លាំង ជាមួយបរាជ័យ ១-០ លើទឹកដីវិសាខា នាជំនួបសប្តាហ៍ទី៥នៃពានរង្វាន់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគ។ ក្រុមភ្នំពេញក្រោនបានបន្តឈរកំពូលតារាងជាមួយកំណត់ត្រាមិនទាន់ស្គាល់ចាញ់ បន្ទាប់ពីពួកគេបានយកឈ្នះអង្គរថាយហ្គឺរ ១-០ នាជំនួបដ៏ស្វិតស្វាញលើទឹកដីខ្លួន។ |
រដ្ឋបាលខេត្តត្បូងឃ្មុំប្រកាសថាបានរកឃើញមនុស្សចំនួន ៨នាក់បន្ថែមទៀតវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី១០ ឧសភា ដោយក្នុងនោះមានទារិការអាយុ៩ខែម្នាក់ផង។ តាមរដ្ឋបាលខេត្តត្បូងឃ្មុំក្នុងចំណោមអ្នកឆ្លងថ្មីទាំង៨នាក់នេះ មាន៦នាក់ជាពលរដ្ឋរស់នៅឃុំប៉ើស២ ស្រុកក្រូចឆ្មារ និង២នាក់ទៀត ទើបតែធ្វើដំណើរពីរាជធានីភ្នំពេញ។ ពាក់ព័ន្ធនឹងករណីវិជ្ជមានកូវីដ-១៩ លើពលរដ្ឋដែលទើបចាកចេញពីរាជធានីភ្នំពេញនេះដែរ ខេត្តព្រៃវែង ក៏បានរកឃើញមនុស្ស៤នាក់ដែរ មានតេស្តវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី១០ឧសភា។ តាមការជូនដំណឹងរបស់រដ្ឋបាលខេត្តព្រៃវែងនៅទំព័រហ្វេសប៊ុក អ្នកវិជ្ជមានទាំង៤នាក់នេះមាន ប្រុស២នាក់ និងស្រី២នាក់ ហើយពួកគេមានអាសយដ្ឋាននៅភូមិមានជ័យ ឃុំចុងអំពិល ស្រុកកញ្ជ្រៀច។ ដោយឡែករដ្ឋបាលខេត្តកំពង់ធំ ក៏បានប្រកាសរកឃើញមនុស្ស ៦នាក់បន្ថែមទៀតដែរ មានវិជ្ជមានកូវីដ-១៩ ដោយក្នុងនោះមានពលរដ្ឋ២នាក់ ជាអ្នកធ្វើដំណើរពីរាជធានីភ្នំពេញ, ២នាក់ទៀតជាអ្នកទើបធ្វើដំណើរពីខេត្តព្រះសីហនុ និង២នាក់ រស់នៅសង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែនស្រាប់។ ខេត្តកោះកុង ក៏មាន១ករណីថ្មីដែរ លើបុរសវ័យ៤២ឆ្នាំ ដែលមានអាសយដ្ឋាននៅឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង។ តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកោះកុង បុរសរូបនេះ បានធ្វើដំណើរពីភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម ដែលជាតំបន់កំពុងមានករណីឆ្លងរាលដាលជំងឺកូវីដ-១៩ ដែរនោះ។ បើតាមរបាយការណ៍របស់ក្រសួងសុភិបាល នៅថ្ងៃទី១១ឧសភានេះ កម្ពុជាមានអ្នកឆ្លងកូវីដ-១៩ សរុប ២០ ២២៣នាក់ ដោយករណីនាំចូលមាន៥៨៨ករណី។ ចំណែកអ្នកជាសះស្បើយ ៨ ១៧០នាក់ ខណៈអ្នកស្លាប់កើនដល់ ១៣១នាក់៕ | ភ្នំពេញ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ បានរកឃើញមនុស្ស ៨នាក់បន្ថែមទៀតវិជ្ជមានកូវីដ-១៩ ក្នុងនោះមានទារិកាវ័យ៩ខែម្នាក់ផង។ ដោយឡែកខេត្តព្រៃវែង ក៏រកឃើញអ្នកវិជ្ជមានកូវីដ-១៩ចំនួន ៤ករណីដែរ ខណៈខេត្តកំពង់ធំ មាន៦ករណី។ ចំណែកខេត្តកោះកុង មាន១ករណី។ បើតាមរបាយការណ៍លម្អិតរបស់រដ្ឋបាលខេត្តនីមួយៗ អ្នកមានវិជ្ជមានកូវីដ-១៩ទាំងនេះ ភាគច្រើនជាពលរដ្ឋដែលទើបធ្វើដំណើរពីរាជធានីភ្នំពេញ ,ខេត្តព្រះសីហនុ ខណៈករណីនៅកោះកុងជាពលរដ្ឋដែលទើបធ្វើដំណើរពីស្រុកបាធាយ ខេត្តកំពង់ចាម។ ក្រៅពីនេះ គឺជាធ្លាប់មានពាក់ព័ន្ធនឹងករណីវិជ្ជមាននៅក្នុងមូលដ្ឋានកន្លងមក។ គួរកត់សម្គាល់ថា ករណីឆ្លងនៅតាមខេត្ត ចាប់កើតឡើងបន្ទាប់ពីរដ្ឋាភិបាល បញ្ចប់ការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ។ |
ក្រុមអធិរាជស Real Madrid នឹងត្រូវបើកកីឡដ្ឋាន Santiago Bernabeu ទទួលស្វាគមន៍ក្រុមតោខៀវ Chelsea ក្នុងជំនួបជើងទីពីរនៃពានរង្វាន់ UEFA Champions League វគ្គ៨ក្រុម វេលាម៉ោង២ (ម៉ោងនៅកម្ពុជា) រំលងអាធ្រាត្រ។ Real Madrid មានប្រៀបជាងក្រុម Chelsea ដោយកាលពីជើងទីមួយ បានយកឈ្នះលទ្ធផល ៣-១។ ទោះជាយ៉ាងណាក្តី ក្រុមដែលដឹកនាំដោយលោក Thomas Tuchel ធ្លាប់បានធ្វើរឿងដែលភ្ញាក់ផ្អើលជាច្រើនចំពោះការប្រកួតក្រៅទឹកដី។ ទោះរំពឹងអាចឆ្លងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League អ្នកចាត់ការវ័យ៦២ឆ្នាំ អះអាងថា Real Madrid នឹងលើកពានរង្វាន់កំពូលអឺរ៉ុបលើកនេះ។ «គ្មាននរណាអាចនឹងប្រជែងបានឡើយ។ អ្នកត្រូវការគុណភាព បទពិសោធ បុគ្គលិកលក្ខណៈ។ អ្វីដែលខ្ញុំចង់បញ្ជាក់ គឈក្រុមយើងមានគ្រប់យ៉ាងសម្រាប់ប្រជែង។ អ្នកគ្រប់គ្នានឹងគិតថាការប្រកួតយប់នេះ ជាប្រកួតដ៏ពិបាក វាដូចទៅការប្រកួតដទៃអ៊ីចឹង យើងសម្លឹងទៅមុខថានឹងអាចឈ្នះ Champions League រដូវកាលនេះ»។លោក Ancelotti និយាយក្នុងសន្និសីទកាសែតមុនការប្រកួតបែបនេះ។ ដោយឡែកការប្រកួតមួយគូទៀត ងក្រុម Bayern Munich នឹងត្រូវបើកទ្វារកីឡដ្ឋាន Allianz Arena ស្វាគមន៍ក្រុមអេស្ប៉ាញ Villarreal ក្នុងជំនួបជើងទីពីរ Champions League វេលាម៉ោង ២ រំលងអាធ្រាត្រ។ កាលពីជើងទីមួយ Villarreal យកឈ្នះក្នុងលទ្ធផល ១-០៕ | អ្នកចាត់ការក្រុម Real Madrid លោក Carlo Ancelotti ថ្ងៃទី១២ ខែមេសា និយាយថា លោកជឿជាក់លើក្រុមអាចឈ្នះពានរង្វាន់ UEFA Champions League រដូវកាល ២០២១-២២ ប៉ុន្តែត្រូវឆ្លងកាត់ការប្រកួតដ៏លំបាកនៅជើងទីពីរជាមួយ Chelsea ជាមុនសិន។ |
ទោះបីជាចំនួនស្តុកដំបូងនៃទូរសព្ទនេះចេញលក់មានចំនួនកំណត់ក៏ដោយ ក៏ក្រុមហ៊ុនសាមសុងបានលក់ S8 និងS8+ រហូតដល់ជាង ៥ លានគ្រឿងទូទាំងសកល។ យោងតាមទីផ្សារភាគហ៊ុន Yuanta នៃប្រទេសកូរ៉េ (តាមរបាយការណ៍ The Korea Herald) ក្រុមហ៊ុនរំពឹងទុកថាការលក់នឹងអាចឈានទៅដល់ ៥០.៤ លានគ្រឿង នៅក្នុងឆ្នាំ ២០១៧ ហើយកំពូលស្មាតហ្វូន S8+ ដែលអាចរកចំណូលពីការលក់រហូតដល់ ២៧.១ លានដុល្លាអាមេរិក ស្មើរនឹង ៥៤ ភាគរយ នៃការលក់សរុប។ GALAXY S8 | S8+ គឺជាទូរសព្ទដំបូងដែលត្រូវបានរចនាទ្បើងដោយបំពាក់នូវអេក្រង់ដ៏ធំភ្លឺច្បាស់ល្អ។ គែមសងខាងនៃទូរសព្ទធ្វើពីលោហៈសុទ្ធ និងបំពាក់នូវ Infinity Display ដែលធ្វើឲ្យមានរូបរាងស្អាត និងមានភាពរលោងងាយស្រួលចាប់កាន់។ អ្នកគាំទ្រស្មាតហ្វូនតែងតែជជែកគ្នាពីទំហំស្មាតហ្វូនដែលអាចធ្វើឲ្យពួកគេអាចចាប់កាន់សមល្មម។ បែបនេះហើយក្រុមហ៊ុនសាមសុងក៏បានរកឃើញដំណោះស្រាយដ៏វិសេសវិសាលមួយដោយបំពាក់នូវប៊ូតុងដែលបង្កប់ក្នុងអេក្រង់។ ទូរសព្ទអត់គែមដ៏ស្រស់ស្អាតទាំងនេះ ដែលដាំទៅដោយគ្រឿងលម្អបច្ចេកវិទ្យារបស់ស្មាតហ្វូនក្រុមហ៊ុនសាមសុង បានវាយលុកទីផ្សារកម្ពុជាកាលពីដើមខែឧសភាមកម្លេះ។ ដោយមានការគាំទ្រទូទាំងសកលលោកបែបនេះ ធ្វើឲ្យក្រុមហ៊ុនខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីបំពេញតម្រូវការរបស់អតិថិជនទាន់ពេលវេលា។ លោក Seungho Choi នាយកគ្រប់គ្រងនៃសាមសុងសាខាកម្ពុជា បានប្រសាសន៍ថា៖ «សន្ទុះនៃការលក់នូវទូរសព្ទ Galaxy S8 ជាទូទៅ មានកម្រិតខ្លាំងនៅតាមខេត្តធំៗក្នុងព្រះរាជាណាចក្រកម្ពុជា ដែលលើសពីអ្វីដែលយើងបានរំពឹងទុក។ ភាពខ្លាំងនៃការសម្ពោធទូរសព្ទ Galaxy S8 គឺការជឿទុកចិត្តពីអ្នកប្រើប្រាស់ខ្មែរជាច្រើនឆ្នាំមកហើយ។ ក្រុមហ៊ុនសាមសុងសូមបង្ហាញការពេញចិត្ត និងថ្លែងអំណរគុណដល់អ្នកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា សម្រាប់ការជឿទុកចិត្តចំពោះស្លាកយីហោសាមសុង»។ បើសិនអ្នកមិនទាន់បានប្រើ GALAXY S8 | S8+ អ្នកអាចទៅរកជាវបាននៅហាងទំនើបសាមសុង ទូទាំងប្រទេសកម្ពុជា។ សូមអញ្ជើញមកកាន់ហាងសាមសុងថ្ងៃនេះ! សម្រាប់ព័ត៌មានបន្ថែម (អង់គ្លេស)៖ www.samsungmobilepress.com http://news.samsung.com/galaxy សម្រាប់ព័ត៌មានពីការកម្ម៉ង់ (ខ្មែរ)៖ http://www.samsunghotpromotion.com/ ( អត្ថបទពាណិជ្ជកម្ម ) | ថ្ងៃទី១៩ មិថុនា ២០១៧ ថ្មីៗកន្លងមកនេះ ក្រុមហ៊ុនសាមសុងបានសម្ពោធទូរសព្ទ GALAXY S8 | S8+ ដ៏ថ្មីសន្លាង ធ្វើឲ្យពិភពលោក និង ក្រុមហ៊ុនផ្ទាល់មានភាពភ្ញាក់ផ្អើលជាខ្លាំង ដោយសារទទួលបាននូវការគាំទ្រជាច្រើនកុះករពីសំណាក់អ្នកប្រើប្រាស់ជាច្រើនរាប់លានអ្នក។ |
វីតាមីន A៖ ចូរជ្រើសរើសប៉េងប៉ោះ ល្ហុង ការ៉ុត និងទឹកដោះគោ វិតាមីន C៖ ចូរញ៉ាំក្រូច ស្ត្របឺរី ម្ទេសប្លោក និងប្រូខូលី វីតាមីន E៖ ចូរជ្រើសរើសគ្រាប់ធញ្ញជាតិ ប្រេង សណ្តែក និងគ្រាប់ផ្លែឈើ សម្រាប់ជីវជាតិដូចជា Zeaxanthin និង Lutein៖ ចូរញ៉ាំបន្លែពណ៌បៃតង ស្វាយ ផ្លែគីវី ផ្លែសារី ប្រូខូលី ពោត ទំពាំងបាយជូរពណ៌ក្រហម និងផ្លែក្រូច៕ ត្រួតពិនិត្យដោយ www.health.com.kh | អ្វីដែលអ្នកញ៉ាំដើរតួនាទីសំខាន់ណាស់សម្រាប់សុខភាពភ្នែកមើលឃើញច្បាស់ ហើយវាក៏ប្រហែលជាជយយបង្ការជំងឺភ្នែកជាច្រើនដែរដូចជា Macular Degeneration ភ្នែកឡើងបាយ និងខ្វាក់គោម។ ទោះបីជាយ៉ាងណាក៏ដោយ ប្រភពអាហារខាងក្រោមនេះត្រូវបានគេរកឃើញថា ជួយជំរុញដល់សុខភាពភ្នែកកាន់តែល្អ៖ |
ក្នុងវគ្គសិក្សានេះ លោកអ្នកនឹងទទួលបានការផ្ដល់ជូនជាពិសេស មានសៀវភៅសិក្សា ឯកសារជា Soft Copy, លិខិតបញ្ជាក់ការចូលរួម (Certificate) សៀវភៅអេឡិចត្រូនិក អាហារសម្រន់ និងអាហារថ្ងៃត្រង់ បញ្ចូលក្នុង Group Facebook ដែលមានសមាជិកជាម្ចាស់អាជីវកម្មជាង ៣០០នាក់ និងឱកាសបង្កើតបណ្ដាញអាជីវកម្មជាច្រើនទៀត។ លោកអ្នកនឹងទទួលបានការសិក្សាដែលផ្ដោតលើការសរសេរផែនការអាជីវកម្មឱ្យមានលក្ខណៈអាជីពដោយមានការអនុវត្តដោយផ្ទាល់តែម្ដង ហើយថែមទាំងមានបង្ហាញជូននូវ ខ្លឹមសារនៃការប្រើប្រាស់ម៉ូដែល Business Model Canvas ថែមទៀតផង។ ខ្លឹមសារសំខាន់ៗ ដែលត្រូវសិក្សារួមមាន ហេតុផលអ្វីទើបគួរវិវត្តន៍ខ្លួនទៅជាអ្នករកស៊ី និងអ្នកវិនិយោគ (វិភាគទៅលើទ្រឹស្ដីរបស់លោក Robert Kiyosaki) ធាតុផ្សំទាំង ១១ យ៉ាងរបស់ផែនការអាជីវកម្ម និងការប្រើប្រាស់ Business Model Canvas ដើម្បីវិភាគរកចំណុចស្រង់ដើម ឬចំណុចរួចខ្លួន និងទ្រឹស្ដីអាជីវកម្មសំខាន់ៗជាច្រើនទៀត។ លម្អិត និងអនុវត្តដោយផ្ទាល់ទៅនឹងធាតុផ្សំទាំង ១១យ៉ាងនៃផែនការអាជីវកម្ម រួមមាន៖ ១) តិចនិកនៃការសរសេរ Executive Summary អមជាមួយឧទាហរណ៍មួយចំនួន ២) ការសរសេរអំពីការបរិយាយ និងពិពណ៌នាខ្លឹមសាររួមអំពីក្រុមហ៊ុន(General Company Description) អមមកជាមួយឧទាហរណ៍ខ្លីៗមួយចំនួន ៣) ការសរសេរអំពីការពិពណ៌នាអំពីផលិតផល និងសេវាកម្ម (Products & Services) ៤) ការធ្វើផែនការធ្វើទីផ្សារ (Marketing Plan) ដែលនឹងផ្ដោតទៅលើ ការស្រាវជ្រាវទីផ្សារ (Market Research), របៀបនៃការស្រាវជ្រាវទីផ្សារ (Market Research-How), វិភាគនិងវិនិច្ឆ័យទៅលើលក្ខខណ្ឌសេដ្ឋកិច្ច (Economics), ផលិតផល (Products), អតិថិជន (Customers), ការប្រកួតប្រជែង (Competition), ទីផ្សារគោលដៅ (Niche Market), យុទ្ធសាស្ត្រផ្សព្វផ្សាយ និងការកំណត់ថ្លៃជាដើម (Pricing) ៥) ផែនការប្រតិបត្តិការ (Operational) ដែលនឹងផ្ដោតសំខាន់ទៅលើ ផលិតផលកម្ម (Production) ការជ្រើសរើសទីតាំង (Location), ឯកសារផ្លូវច្បាប់ដែលតម្រូវមួយចំនួន (Legal environment) បុគ្គលិក (Personnel), ការគ្រប់គ្រងសន្និធិ (Inventory), អ្នកផ្គត់ផ្គង់ (Suppliers), គោលការណ៍នៃការបង់ប្រាក់ពីសំណាក់អតិថិថិជន (Credit policies) តិចនិកគ្រប់គ្រងគណនេយ្យអតិថិជនជំពាក់ (Account Receivable), តិចនិចគ្រប់គ្រងគណនេយ្យដែលយើងជំពាក់គេ (Account Payable) ៦) ការគ្រប់គ្រងស្ថាប័ន(Organization and Management)៖ ការរៀបចំរចនាសម្ព័ន្ធបុគ្គលិក និងតួនាទីច្បាស់លាស់ដើម្បីធានាបាននូវប្រសិទ្ធភាព និងប្រសិទ្ធផល (Organizational Management) ៧) របាយការណ៍ហិរញ្ញវត្ថុរបស់ម្ចាស់ភាគ (Personal Financial Statement) ៨) ផែនការនៃការចំណាយសំខាន់ៗ និងការប្រមូលទុន (Startup Expenses & Capitalization) ៩) ផែនការហិរញ្ញវត្ថុ (Financial Plan) ១០) ឧបសម្ព័ន្ធ (Appendices) ១១) ការកំណត់ពីគោលបំណងលម្អិត ការធ្វើផែនការអាជីវកម្មរបស់យើង (Refining the Plan) និងចំណុចចុងក្រោយគឺការវិភាគរកចំណុចស្រង់ដើម (Break-event point) ដោយសិក្សាលម្អិតអំពីទ្រឹស្ដី Business Model Canvas។ ខាងក្រោមនេះ គឺជាប្រវត្តិសង្ខេបរបស់គ្រូបណ្ដុះបណ្ដាល៖ សូមបញ្ជាក់៖ វគ្គសិក្សានេះ មានលក់សំបុត្រសម្រាប់ចូលរួមជាមុន ដែលមានតម្លៃ ៦៥ដុល្លារសម្រាប់មនុស្សម្នាក់។ ព័ត៌មានផ្សេងៗ និងអំពីការទិញសំបុត្រសូមទាក់ទង កញ្ញាចាន់ថា មានលេខទូរស័ព្ទ 017/0969 49 59 60 | 010 24 33 44 | 015 22 42 99 | 012 666 104 ឬ email to [email protected] or [email protected]៕ (អត្ថបទពាណិជ្ជកម្ម) | វគ្គសិក្សាសរសេរផែនការអាជីវកម្ម និងការប្រើប្រាស់ Business Model Canvas ដើម្បីវិភាគរកចំណុចស្រង់ដើម (Break-even Point) សម្រាប់ឆ្នាំ ២០១៨។ នេះជាវគ្គសិក្សា ដែលនឹងត្រូវរៀបចំយ៉ាងពិសេស នៅមុនដំណាច់ឆ្នាំ២០១៧ ដែលគ្រោងនឹងរៀបចំឡើងនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧ ពេញមួយថ្ងៃតែម្ដង នៅផាកកាហ្វេ សាខាពេទ្យកាល់ម៉ែត្រ។ |
ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ផ្តោតសំខាន់ទៅលើវិស័យអប់រំ សុខភាព សហគមន៍ និងសង្គម ព្រមទាំងបានពង្រីកសក្ដានុពលរបស់ខ្លួនយ៉ាងធំទូលំទូលាយនៅកម្ពុជា។ សមិទ្ធផលទាំងនេះអាចសម្រេចបានដោយមានការគាំទ្រ និងជឿទុកចិត្តរបស់អ្នកអាណាព្យាបាល និងសិស្សានុសិស្សដែលតែងតែគាំទ្រក្នុងរយៈពេល១៨ឆ្នាំកន្លងមកនេះ។ បើតាម អ្នកឧកញ៉ា គួច ម៉េងលី ក្នុងរយៈពេល១៨ឆ្នាំមកនេះ គ្រឹះស្ថានសិក្សាភាសាបរទេសឈានមុខគេ គឺមជ្ឈមណ្ឌលភាសា អេ អាយ អាយ មានបណ្តុះបណ្តាលភាសាអង់គ្លេស ចិន ថៃ និងសាលារៀន អន្តរទ្វីប អាមេរិកាំង បណ្តុះបណ្តាលចំណេះទូទៅពីថ្នាក់ក្រោមមត្តេយ្យ រហូតថ្នាក់ទី១២ កម្មវិធីសិក្សា i-learn ដែលបង្រៀនតាមអនឡាញ, SOGO ដែលជាកម្មវិធីរៀបចំសិស្សទៅរៀននៅក្រៅប្រទេស ដែលផ្តោតទៅលើសហរដ្ឋអាមេរិក កាណាដា ជប៉ុន អឺរ៉ុប ជាដើម។ លោក បញ្ជាក់ថា ក្នុងឱកាសខួបគម្រប់១៨ឆ្នាំ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន និងមជ្ឈមណ្ឌលភាសា អេ អាយ អាយ យើងបន្តបោះទុនវិនិយោគដ៏ធំមួយទៀត គឺការប្រកាសលក់ភាគហ៊ុនក្រុមហ៊ុននៅលើទីផ្សារមូលបត្រកម្ពុជា ឯកជនដំបូងគេបង្អស់ក្នុងពេលឆាប់ៗនេះ ដើម្បីជំរុញការវិនិយោគបន្ថែមទៀតទៅលើវិស័យអប់រំនៅកម្ពុជា។ លោកបន្តថា នេះជាឱកាសសម្រាប់ប្រជាពលរដ្ឋ និងដៃគូវិនិយោគ ក្នុងការចូលរួមទិញភាគហ៊ុន ដើម្បីទទួលបានប្រាក់ចំណេញជាមួយក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន។ អ្នកជំនាញខាងវិស័យអប់រំចាស់វស្សារូបនេះ បានប្រាប់MJQTVថា៖ «ក្នុងឆ្នាំ២០២៣នេះ យើងជាវិស័យអប់រំដំបូងគេបង្អស់ ដែលឡើងទីផ្សារភាគហ៊ុន ហើយនឹងបង្ហាញប្រជាពលរដ្ឋទាំងអសស់ឱ្យមើលថា តើក្រុមហ៊ុនឯកជនដែលចាប់ពីតូចស្ទើតែបាតដៃទទេរ រហូតដល់រីកចម្រើន ២០ ៣០អគារ ដែលសព្វថ្ងៃនេះអាចបោះជំហានឈានទៅដល់ទីផ្សារមូលបត្រកម្ពុជានៅចុងខែមីនា ឬដើមខែមេសា ឆ្នាំ២០២៣ ឆាប់ខាងមុខនេះ។» ក្នុងឱកាសខួប១៨ឆ្នាំនេះផងដែរ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី មានប្រសាសន៍យ៉ាងដូច្នេះ៖ «ក្រុមហ៊ុន MJQE អស់រយៈពេល១៨ឆ្នាំមកនេះយើងមានភាពជោគជ័យច្រើន ដោយយើងបានចូលរួមចំណែកក្នុងប្រទេសកម្ពុជា ជាមួយរាជរដ្ឋាភិបាល ក្នុងវិស័យអប់រំ បង្កបង្កើតវិស័យអប់រំមួយដ៏ល្បីល្បាញ ដែលអនុញ្ញាតឱ្យកូនខ្មែរ បានរៀននៅសាលាដែលមានគុណភាព សាលាដែលមានវិន័យ សាលាដែលមានសេវាកម្មអស្ចារ្យដែលលោកឪពុកអ្នកម្តាយទទួលស្គាល់ ទទួលបានការសិក្សារបស់កូនៗ មានលទ្ធផលល្អ ហើយរហូតមកទល់នឹងពេលនេះ គឺសិស្ស៥០,០០០ នាក់បានបញ្ចប់ការសិក្សា ខណៈបច្ចុប្បន្នមានសិស្ស២០,០០០ នាក់កំពុងតែរៀន ហើយយើងឃើញថាក្នុងរយៈពេល១៨ឆ្នាំនេះ យើងបង្កើតធនធានមនុស្សច្រើន ពោរពេញដោយសក្តានុពល ធនធាន ដែលអាចនិយាយថា មានចំណេះដឹងជៅ្រជ្រះ ក្លាហាន នឹងអាចក្លាយទៅជាអ្នកដឹកនាំទៅថ្ងៃអនាគត។» គួរបញ្ជាក់ដែរថា បច្ចុប្បន្នមជ្ឈមណ្ឌលភាសា អេ អាយ អាយ ដែលជាបុត្រសម្ពន្ធដ៏រឹងមាំរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន (MJQE) កំពុងរីកចម្រើន និងល្បីល្បាញទាំងថ្នាក់ជាតិ និងអន្តរជាតិ ព្រមទាំងដើរតួនាទីយ៉ាងសំខាន់បំផុតក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សនៅកម្ពុជា ដែលផ្ដោតសំខាន់ទៅលើគុណភាព វិន័យ និងសេវាកម្ម។ លើសពីនេះ មជ្ឈមណ្ឌលភាសា អេ អាយ អាយ ពោរពេញទៅដោយបុគ្គលិកសិក្សាជំនាញៗ គ្រូបង្រៀនទាំងជនជាតិខ្មែរ និងបរទេស ពោរពេញទៅដោយបទពិសោធ គរុកោសល្យ សុជីវធម៌ វិជ្ជាជីវៈ និងជំនាញបង្រៀនច្បាស់លាស់ ស្របទៅតាមស្តង់ដាជាតិ និងអន្តរជាតិ នៅក្នុងសតវត្សទី២១។ ចាប់តាំងពីថ្ងៃបង្កើត រហូតមកទល់សព្វថ្ងៃនេះ កំណើនសិស្សានុសិស្សសិក្សា នៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ បានកើនរហូតដល់ជិត១ម៉ឺននាក់ នៅដើមឆ្នាំ២០២៣។ សិស្សានុសិស្សសិក្សានៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ មិនត្រឹមទទួលបាននូវចំណេះដឹង ចំណេះធ្វើ និងបទពិសោធថ្មីប៉ុណ្ណោះទេ ថែមទាំងទទួលបានបំណិនជីវិត ការអប់រំតាមរយៈសកម្មភាពសប្បាយៗនៅក្នុងថ្នាក់ និងកម្មវិធីសិក្សាផ្សេងៗជាច្រើន ប្រកបទៅដោយគុណភាព ប្រសិទ្ធភាព ព្រមទាំងឈានមុខគេនៅកម្ពុជា។ ជាពិសេស មជ្ឈមណ្ឌលភាសា អេ អាយ អាយ យកចិត្តទុកដាក់ទៅលើការបង្រៀនដោយផ្សារភ្ជាប់ជាមួយនឹងការអនុវត្តជាក់ស្ដែង ព្រមទាំងការប្រកួតប្រជែងចំណេះដឹងតាមរយៈកម្មវិធីដូចជាសកម្មភាពប្រកួតប្រកបពាក្យភាសាអង់គ្លេស ម៉េងលី ជេ.គួច ការប្រកួតបញ្ចេញសំឡេង ម៉េងលី ជេ.គួច ការប្រកួតល្បឿនសរសេរពាក្យ ម៉េងលី ជេ. គួច ការប្រកួតតស៊ូមតិ និងនិយាយជាសាធារណៈ ម៉េងលី ជេ. គួច ការប្រកួតកីឡា ព្រមទាំងមានដំណើរកម្សាន្តទាំងក្នុង និងក្រៅប្រទេសជាច្រើនទៀត។ ឆ្លៀតក្នុងឱកាសដ៏វិសេសនេះ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ព្រមទាំង គណៈគ្រប់គ្រងនៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ ទាំងអស់ បានថ្លែងអរគុណដល់អ្នកអាណាព្យាបាលសិស្ស សិស្សានុសិស្សគ្រប់សាខា និងមហាជនគ្រប់ទិសទី ដែលជឿទុកចិត្ត និងគាំទ្រ ដល់គ្រឹះស្ថានសិក្សាមួយនេះដើម្បីចូល រួមបណ្ដុះបណ្ដាលនូវធនធានមនុស្សនៅកម្ពុជា។ គួររម្លឹកជូនថា មជ្ឈមណ្ឌលភាសា អេ អាយ អាយ នឹងបន្តពង្រីកសក្ដានុពលរបស់ខ្លួននៅទូទាំងខណ្ឌក្នុងរាជធានីភ្នំពេញ និង២៥ខេត្តក្រុងទូទាំងប្រទេសកម្ពុជា។ នេះបើតាមអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថានិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន៕ អត្ថបទពាណិជ្ជកម្ម | បើគិតត្រឹមថ្ងៃទី២១ ខែមករា ឆ្នាំ២០០៥ រហូតមកទល់នឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន (MJQE)និង មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) មានអាយុកាល១៨ឆ្នាំ ដែលបង្កើតឡើងដោយអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថានិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន។ |
កាលពីការប្រកួតវគ្គជម្រុះ សុខ ចាន់មាន បញ្ចប់ចំណាត់ថ្នាក់លេខ៣ក្នុងចំណោមកីឡាករ៦នាក់។ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈ ចាន់មាន តទល់ជាមួយកីឡាករថៃ Supan Thongphoo កីឡាករវៀតណាម Dung Nguyen Van ប៉ះជាមួយកីឡាករមីយ៉ាន់ម៉ា Win Thurain Tun។ សម្រាប់វិញ្ញាសា Shooting ផ្នែកនារី កីឡាការិនី អ៊ុក ស្រីមុំ បានមេដាយសំរឹទ្ធក្រោយផងដែរ ក្រោយចាញ់កីឡាការិនីមីយ៉ាន់ម៉ា Khin Cherry Thet ក្នុងលទ្ធផល ៤០-២៨៕ | កីឡាករប៉េតង់ សុខ ចាន់មាន ទទួលបានត្រឹមមេដាយសំរឹទ្ធលើវិញ្ញាសាវាយយកពិន្ទុ (Shooting) ក្រោយចាញ់កីឡាករថៃ Supan Thongphoo ៤៣-១៩ នាជំនួបវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១ នៅមជ្ឈមណ្ឌលកីឡាក្រុងហាណូយ នាថ្ងៃទី១៣ ខែឧសភានេះ។ |
ធ្លាប់តែថ្លែងសារនៅចំពោះមុខសមាជិកសភានៃបណ្តាប្រទេសលោកខាងលិច ពេលនេះប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ចង់ថ្លែងសុន្ទរកថានៅសភាបណ្តាប្រទេសអាហ្រ្វិក និងអាស៊ីម្តង ដើម្បីស្វែងរកការគាំទ្រ និងទាញការចាប់អារម្មណ៍របស់ពិភពលោកទៅលើសង្រ្គាមនៅអ៊ុយក្រែន។ កន្លងមក មេដឹកនាំរូបនេះ ធ្លាប់ថ្លែងសុន្ទរកថាក្នុងបណ្តាប្រទេសតិចតួចនៅតំបន់ទាំងពីរ ដោយនៅតំបន់អាស៊ី មានជប៉ុន និងកូរ៉េខាងត្បូង។ «...យើងកំពុងធ្វើការដើម្បីពង្រីកភូមិសាស្រ្តនៃការថ្លែងសុន្ទរកថាក្នុងសភានៅអាហ្រ្វិក និងអាស៊ី»។ ប្រធានាធិបតីអ៊ុយក្រែន បានសង្កត់ធ្ងន់បែបនេះនៅក្នុងវីដេអូមួយចេញផ្សាយនៅយប់ថ្ងៃទី១៥ ខែឧសភាលើទំព័រហ្វេសប៊ុករបស់់់ខ្លួន ដោយបន្ថែមថា លោកនឹងបន្តលើកឡើងពីស្ថានភាពអ៊ុយក្រែននៅក្នុងសភារបស់បណ្តាប្រទេស អឺរ៉ុបបន្ថែមទៀត។ បើតាមលោក ហ្សេលេនស្គី រដ្ឋាភិបាលអ៊ុយក្រែន នឹងព្យាយាមធ្វើគ្រប់យ៉ាង ដើម្បីទាញការចាប់អារម្មណ៍របស់ពិភពលោកមកលើសង្រ្គាមនៅអ៊ុយក្រែន ដែលបានធ្វើឱ្យមានប្រជាជនភៀសខ្លួន និងបាត់បង់ជីវិតជាច្រើននាក់។ បន្ថែមពីលើនេះ ប្រមុខរដ្ឋអ៊ុយក្រែន ក៏ទទូចឱ្យមានការគាំទ្រផ្នែកអាវុធ និងហិរញ្ញវត្ថុមករដ្ឋាភិបាលខ្លួនផង ជាពិសេសក្រោយសង្រ្គាមនៅអ៊ុយក្រែនត្រូវបញ្ចប់ ដើម្បីស្តារសេដ្ឋកិច្ច និងកសាងហេដ្ឋារចនាសម្ព័ន្ធ ដែលកម្លាំងរុស្ស៊ីបានបំផ្លាញ។ ក្រៅពីសភានៅបណ្តាប្រទេសអាហ្រ្វិក និងអាស៊ី វេទិកាអន្តរជាតិ ក៏ជាគោលដៅផងដែរ។ តាមវីដេអូដដែល លោក ហ្សេលេនស្គី បានបន្តថា ក្នុងឆ្នាំនេះ វេទិកាសេដ្ឋកិច្ចពិភពលោក ដែលគ្រោងធ្វើនៅក្រុងដាវូស ស្វ៊ីស នឹងក្លាយជាសន្និសីទដ៏សំខាន់សម្រាប់អ៊ុយក្រែនក្នុងការស្វែងរកការគាំទ្រ។ ប្រធានាធិបតីអ៊ុយក្រែន គ្រោងនឹងចូលរួមវេទិកាសេដ្ឋកិច្ច នៅថ្ងៃទី២៣ ខែឧសភា តាមប្រព័ន្ធវីដេអូ។ ក្នុងវីដេអូដដែលនោះ មេដឹកនាំអ៊ុយក្រែនរូបនេះ ក៏បានបញ្ជាក់ពីស្ថានភាពនៅតំបន់ភាគកើតរបស់អ៊ុយក្រែនផង។ លោក ហ្សេលេនស្គី សង្កត់ធ្ងន់ថា កម្លាំងរុស្ស៊ីមិនបានទទួលស្គាល់ឡើយ ថាខ្លួនកំពុងតែផុងខ្លួននៅតំបន់ដុនបាស ហើយប្រតិបត្តិការយោធាពិសេស លែងមានប្រសិទ្ធភាពហើយ។ ការអះអាងរបស់មេដឹកនាំអ៊ុយក្រែនបែបនេះ ធ្វើឡើងស្របពេលអភិបាលក្រុង Kharkiv លោក Oleh Sinegubov បានសរសេរលើប្រព័ន្ធ Telegram ថាកម្លាំងយោធាអ៊ុយក្រែន បានទៅដល់ព្រំដែនអ៊ុយក្រែន-រុស្ស៊ី និងរៀបចំសញ្ញាព្រំដែនឡើងវិញ៕ | ប្រធានាធិបតីអ៊ុយក្រែន លោកវ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃទី១៥ ខែឧសភា បានអះអាងថា លោកចង់ថ្លែងសុន្ទរកថាក្នុងសភានៅបណ្តាប្រទេសអាហ្វ្រិក និងអាស៊ី ដើម្បីស្វែងរកការគាំទ្របន្ថែមនៅក្នុងសង្រ្គាមអ៊ុយក្រែន។ ការបញ្ជាក់របស់មេដឹកនាំអ៊ុយក្រែនបែបនេះ ធ្វើឡើងស្របពេលជម្លោះរវាងក្រុងកៀវ និងក្រុងមូស្គូ បានអូសបន្លាយជាង ២ខែហើយ។ |
1. អ្នកគួរតែជ្រើសរើសដបទឹកដោះគោដែលមានក្បាលវាមិនធំពេក ហើយក៏មិនតូចពេក ទើបកូនមិនងាយក្អួតពេលដែលគេបៅទឹកដោះគោម្តងៗ។ វានឹងអាចធ្វើឲ្យកូនបៅដោយសុវត្ថិភាពជាមិនខានឡើយ។ 2. អ្នកមិនគួរទុកឲ្យកូនឃ្លានខ្លាំងទើបឲ្យគេបៅនោះទេ ព្រោះនៅពេលដែលគេឃ្លានខ្លាំង គេនឹងអាចបៅលឿន។ នៅពេលដែលកូនបៅលឿនជ្រុលពេក នឹងអាចធ្វើឲ្យគេក្អួតបានក្រោយពេលដែលបៅរួច។ 3. ក្រោយពេលដែលកូនបៅរួច អ្នកអាចគោះខ្នងគេថ្នម ដើម្បីអាចចៀសពីការក្អួតក្រោយពេលបៅរួច។ 4. ក្រោយពេលដែលកូនបៅរួច អ្នកអាចដាក់កូនបញ្ឈរចំនួនពី២០ទៅ៣០នាទី ជាពិសេស មិនគួរលេងជាមួយកូនទេ ទើបមិនធ្វើឲ្យកូនក្អួតក្រោយពេលដែលបៅឆ្អែតរួច។ ដូចនេះ អ្នកអាចសាកល្បងអនុវត្តវិធីទាំងឡាយខាងលើនេះបាន នោះកូនអ្នកមិនអាចមានសុខភាពល្អជាមិនខានឡើយ៕ ផ្ដល់សិទ្ធដោយ៖www.health.com.kh | ប្រសិនជាអ្នកមិនចង់ឲ្យកូនក្អូតពេលកំពុងបៅទឹកដោះគោ អ្នកអាចអនុវត្តតាមវិធីខាងក្រោមបាន។ តើមានអ្វីខ្លះទៅ? |
អំបិល១០៨តោននឹងត្រៀមចេញពីកំពង់ផែខេត្តព្រះសីហនុនៃប្រទេសកម្ពុជា ទៅកាន់ទីផ្សារនៃប្រទេសបារាំងនៅថ្ងៃទី២៨ខែមេសាខាងមុខនេះហើយ។ នេះ គឺជាការអះអាងបញ្ជាក់របស់តំណាងក្រុមហ៊ុន Confirel នៅរាជាធានីភ្នំពេញ។ ក្រុមហ៊ុន Confirel និង សហគមន៍ស្រែអំបិលនៅឃុំ ហ្គេរ៉ង់ នៃប្រទេសបារាំងដែលមានឈ្មោះថា Les Salines de Guérande បានសិក្សាលទ្ធភាពនៃការនាំចេញអំបិលរួមគ្នាអស់រយៈពេលជាច្រើនខែមកហើយមុននឹងឈានមកដល់ពេលវេលានៃការនាំចេញទៅកាន់ទីផ្សារនៃប្រទេសបារាំងនៅចុងខែមេសានេះ។ នេះ គឺជាដំណឹងដ៏ល្អមួយក្នុងដំណើរឆ្ពោះទៅជួយដល់ទីផ្សារអំបិលខ្មែរមួយកម្រិតទៀត។ សហគមន៍ស្រែអំបិល ហ្គេរ៉ង់ បារាំង ដែលមានកម្មករ២០០នាក់ លក់ផលិតផលអំបិលរបស់ខ្លួនក្រោមស្លាកសម្គាល់ម៉ាក Le Guérandais។ សហគមន៍នេះមានគម្រោងពង្រីកមុខទំនិញ និងបង្កើតប្រភេទអំបិលមួយទៀត ដើម្បីធ្វើពាណិជ្ជកម្មអំបិលមកពីប្រទេសផ្សេងៗនៅលើពិភពលោក។ អំបិល ហ្គេរ៉ង់ ដែលត្រូវបានគេទទួលស្គាល់ថា ជាអំបិលមួយប្រភេទក្នុងចំណោមអំបិលដែលមានគុណភាពល្អដាច់គេនៅលើពិភពលោក ហើយអំបិលនេះ ត្រូវបានគេណែនាំ និងប្រើដោយចុងភៅលំដាប់ផ្កាយខ្ពស់ៗនៅលើឆាកអន្តរជាតិ។ តាមរយៈភាពល្បីល្បាញរបស់អំបិល ហ្គេរ៉ង់, អំបិល កំពត ក៏នឹងក្លាយទៅជាអំបិលល្បីល្បាញមួយផងដែរនៅលើឆាកអន្តរជាតិ។ អំបិល ហ្គេរ៉ង់ ដែលផលិតនៅក្នុងប្រទេសបារាំងជាលក្ខណៈប្រពៃណីធ្វើដោយដៃ និងអំបិលបានមកពីដៃគូនៅក្រៅប្រទេសដូចជាអំបិលខេត្តកំពតកម្ពុជា គឺជាសុទ្ធសឹងជាអំបិលដែលគុណភាពរបស់វាត្រូវបានធានាជាលក្ខណៈអន្តរជាតិ។ អំបិលរបស់សមាគមន៍ ហ្គេរ៉ង់ ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិចំនួន៥៥ប្រទេស៕ | ភ្នំពេញ៖ ក្រុមហ៊ុនខ្មែរ Confirel នឹងនាំចេញអំបិល១០៨តោនទៅកាន់ទីផ្សារនៅក្នុងប្រទេសបារាំងនៅចុងខែមេសាឆ្នាំ២០១៩នេះ។ ការនាំចេញនេះ បានធ្វើឡើងបន្ទាប់ពីអតិថិជននៅក្នុងប្រទេសបារាំងត្រូវការអំបិលដែលផលិតដោយដៃជាលក្ខណៈប្រពៃណីនៅក្នុងប្រទេសកម្ពុជា ជាពិសេស អំបិលនៅក្នុងខេត្តកំពត។ គុណភាពអំបិលរបស់ខ្មែរនៅក្នុងខេត្តកំពតបានឆ្លើយតបយ៉ាងត្រឹមត្រូវបំផុតទៅនឹងលក្ខខណ្ឌរបស់សហគមន៍ស្រែអំបិលនៅឃុំ ហ្គេរ៉ង់ នៃប្រទេសបារាំងដែលមាន ឈ្មោះថា Les Salines de Guérande។ នេះបើតាមការបញ្ជាក់របស់ក្រុមហ៊ុនខ្មែរ Confirel នៅថ្ងៃចន្ទទី២២ខែមេសា ។ |
លោកនាយករដ្ឋមន្ត្រីទីម័រខាងកើត Mari Alkatiri នៅថ្ងៃ២៦ តុលា បានអះអាងថា ទីម័រខាងកើត ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងបណ្តាសមាជិកអាស៊ានផ្សេងទៀតក្នុងការក្លាយជាសមាជិកអាស៊ាន លើកលែងតែសិង្ហបុរី និងមីយ៉ាន់ម៉ាប៉ុណ្ណោះ។ រដ្ឋាភិបាលទីម័រខាងកើត កំពុងតែបន្តនីតិវិធីចរចាបន្ថែម។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post ។ លោកនាយករដ្ឋមន្ត្រីរដ្ឋវ័យក្មេងជាងគេរបស់អាស៊ីគ្នេយ៍ដដែលនោះ ក៏បានបន្ថែមទៀតយ៉ាងដូច្នេះថា៖« ទីម័រខាងកើត នឹងព្យាយាមឲ្យអស់ពីសមត្ថភាពដើម្បីបានចូលរួមជាមួយនឹងអាស៊ាន ហើយខ្ញុំ ជឿជាក់ថា ឆាប់ៗនេះ ទីម័រខាងកើត នឹងក្លាយជាសមាជិកពេញលេញរបស់អាស៊ានហើយ»។ សូមជម្រាបផងដែរថា សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬហៅកាត់ថា អាស៊ាន បានបង្កើតឡើងជាផ្លូវការនៅឆ្នាំ១៩៦៧ ។ មកទល់ជាពេលនេះ អង្គការអន្តររដ្ឋាភិបាលមួយនេះ មានសមាជិកសរុបទាំងអស់១០ប្រទេស រួមមាន ព្រុយណេ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម ។ ទីម័រខាងកើត បានទទួលឯករាជ្យ និងក្លាយជាសមាជិកអង្គការសហប្រជាជាតិនៅឆ្នាំ២០០២ ។ រដ្ឋដែលពឹងផ្អែកលើប្រេងមួយនេះ បានដាក់សំណើដើម្បីទទួលបានសមាជិកភាព អាស៊ាននៅឆ្នាំ២០១១ ។ រយៈពេល៦ឆ្នាំមកនេះ ទីម័រខាងកើត កំពុងស្ថិតក្រោមការវាយតម្លៃ របស់គណៈកម្មាធិការអាស៊ាន ថាតើ ទីម័រខាងកើត មានលក្ខណៈពេញលេញ ឬនៅសម្រាប់ការក្លាយសមាជិកកូនពៅអាស៊ានឬនៅ ៕ | ទីម័រខាងកើត ប្តេជ្ញាពង្រឹងសមត្ថភាពរបស់ខ្លួនដើម្បីក្លាយជាសមាជិកពេញសិទ្ធិរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ។ រដ្ឋាភិបាលក្រុងឌីលី ថែមទាំងមានទំនុកខ្ពស់ក្នុងការអាចក្លាយជាសមាជិកអង្គការតំបន់នេះ នាពេលខាងមុខ បើទោះបីជាមិនទាន់ទទួលបានការគាំទ្រជាឯកច្ឆន្ទពីសមាជិកចាស់ទាំងអស់ក៏ដោយ ។ |
លោក ចំរើន វ៉ាន់ថា ប្រធានលេខាធិការដ្ឋានក្រុមប្រឹក្សាពិន័យ បានប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទនៅព្រឹកថ្ងៃទី៤កុម្ភៈនេះថា ក្រុមការងារជំនាញ កំពុងស្វែងរកអត្តសញ្ញាណក្រុមផលិតវីដេអូរឿង «ទុំទាវ២០២១» បែបកំប្លែងហើយ។ ប៉ុន្តែដំណើរការស្វែករកនេះ មានការលំបាកមួយចំនួនព្រោះជាទំព័រហ្វេសប៊ុក (Page) ឯកជន។ លោក ចំរើន វ៉ាន់ថា ពន្យល់បន្ថែមដូច្នេះថា៖«ឥឡូវនេះក្រុមការងារកំពុងធ្វើការរឿងហ្នឹងហើយ។ ខ្ញុំបានឃើញ Page មួយដែលគាត់បានចេញសារសូមទោសជាសាធារណៈហើយ ប៉ុន្តែទោះជាយ៉ាងណា យើងនៅតែហៅគាត់មកជួបណែនាំបន្ថែមទៀត ហើយឱ្យគាត់ធ្វើកិច្ចសន្យាទៅតាមវិធានរបស់យើង។ យើងកំពុងស្នើសុំអង្គភាពប្រឆាំងបទល្មើសបច្ចេកវិទ្យា ដើម្បីស្វែងរកអត្តសញ្ញាណគាត់ ប៉ុន្តែយើងរៀងពិបាកបន្តិច ព្រោះវាជាផេករបស់ឯកជន»។ នៅព្រឹកថ្ងៃទី៤កុម្ភៈ នេះ Page ឈ្មោះHokima បានសរសេរសារខ្លីមួយ សូមទោសជាសាធារណៈ ចំពោះកំហុសឆ្គងរបស់ខ្លួនដែរ។ «នាងខ្ញុំនឹងក្រុមសម្ដែងនាងខ្ញុំរឿងទុំទាវ២០២១ បែបកំប្លែង គឺមេត្តាខន្តីអភ័យទោស សុំទោសក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សុំទោសដល់ក្រសួងធម្មការនិងសាសនា និងពុកម៉ែបងប្អូនទាំងអស់គ្នានាងខ្ញុំពិតជាទទួលស្គាល់កំហុសមែន»។ នេះគឺជាសារសូមទោសជាសាធារណៈ ដែលត្រូវបានបង្ហោះនៅលើ Page Hokima។ កន្លងមកក្រសួងវប្បធម៌និងវិចិត្រសិល្បៈ តែងផ្សព្វផ្សាយជារឿយៗ ពីក្រមសីលធម៌នានា ពាក់ព័ន្ធនិងវិស័យសិល្បៈវប្បធម៌ ប៉ុន្តែនៅតែមានសាធារណជនមួយចំនួន មិនបានយកចិត្តទុកដាក់អនុវត្តិតាម។ លោក ចំរើន វ៉ាន់ថា បានលើកឡើងបន្ថែម។ ប្រធានលេខាធិការដ្ឋានក្រុមប្រឹក្សាពិន័យ បាននិយាយដូច្នេះថា៖«កន្លងមកយើងបានធ្វើច្រើន ទាំងការផ្សព្វផ្សាយទាំងការធ្វើសិក្ខាសាលា មានទាំងបទបញ្ជាផ្សេងៗ ប៉ុន្តែ អ្នកខ្លះគិតតែពីប្រយោជន៍ផ្ទាល់ខ្លួនដោយមិនខ្វល់ ឬមិនយកចិត្តទុកដាក់ដល់សង្គម។ ជាធម្មតានៅក្នុងសង្គមមួយវាចៀសមិនផុតទេ ប៉ុន្តែយើងនៅតែបន្តអប់រំ។ វិធានរបស់យើងទី១អប់រំផ្សព្វផ្សាយ ទី២អប់រំណែនាំ និងទី៣ ចាត់វិធានការផ្លូវច្បាប់។ វិធានការ៣នេះបើទោះបីជាមិនអាចកាត់បានទាំងស្រុង ក៏អាចកាត់បានជាអតិបរមាដែរ»៕ | ភ្នំពេញ៖ ក្រុមប្រឹក្សាពិន័យនិងលើកសរសើរ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កំពុងសហការជាមួយអង្គភាពប្រឆាំងបទល្មើសបច្ចេកវិទ្យា ដើម្បីស្វែងរកអត្តសញ្ញាណក្រុមផលិតវីដេអូរឿង «ទុំទាវ២០២១» បែបកំប្លែង ដើម្បីកោះហៅឱ្យចូលបំភ្លឺនិងធ្វើកិច្ចសន្យាទៅតាមវិធានច្បាប់។ នេះបើតាមលោក ចំរើន វ៉ាន់ថា ប្រធានលេខាធិការដ្ឋានក្រុមប្រឹក្សាពិន័យនិងលើកសរសើរ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ |
បទ ពាក្យ៧ -ណែងណងចងន័យលៃឡើងលង់ លង់នឹងទម្រង់កាព្យពរជ័យ ថ្ងៃខួបបណ្ឌិតដ៏មានន័យ ស្តេចកាព្យវាងវៃវាសវាចា។ -ចាបពូកកវីថ្វីគំនិត អ្នកថែកាព្យពិតកេរខេមរា ស្មេរស្ម័គ្រហៅស្មោះថាគ្រូតា ឃ្វាងខ្វះយ៉ាងណាលោកខន្តី។ -កាព្យចួនរណ្តំផ្សំផ្គូផ្គង គ្មានទាស់ទំនងទេកវី បួនល្បះបើអានគិតថាខ្លី ន័យវិញគ្មានអ្វីវាស់វែងបាន។ -រីលោកបណ្ឌិតពិតប្រសប់ គ្រូច័ន្ទ សំណព្វ ច្បាស់មិនស្មាន ផ្ទៀងផ្ទេរចំណេះតាមលម្អាន ត្រួសត្រាយត្រាប់ដានកេរកាព្យខ្មែរ។ -លោកចែកចំណេះមិនចេះណាយ សប្បាយនៅពេលសិស្សពូកែ ជ័យ ចាប សំណព្វសមអ្នកថែ ថួនកំណាព្យខ្មែរស្មេរហ៊ានថា៕ ខាងក្រោមនេះ គឺជាការជូនពររបស់សេ្តចកំណាព្យ ចាប ពូក (ជ័យ ចាប) ជាកំណាព្យទៅកាន់លោក ច័ន្ទ សំណព្វ កាលពីថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០១៨កន្លងមក។ +ថ្ងៃនេះ ពិសេសជាងធម្មតា ថ្ងៃនេះ អស្ចារ្យជុំញាតិមិត្ត ថ្ងៃនេះ កំណើតនៃជីវិត ថ្ងៃនេះ កើតពិតនិត្យអ្នកម៉ែ ។ + ជូនពរ សូមមានសុខសួស្ដី ជូនពរ សិរី រយឆ្នាំខែ ជូនពរ សុខភាពល្អហូរហែ ជូនពរ ជួបតែស្នេហ៍ភក្ដី !!! + ខួបដ៏ បវរសែនសប្បាយ ខួបដ៏ ក្អាកក្អាយក្អែសំដី ខួបខាំ នំ Cake ខួបឆ្នាំថ្មី ខួបឱ មេឃដីតាមថែថួន ។ + សូម ពុទ្ធពរដ៏ប្រត្យក្ស សូម ឈ្នះឧបស័គ្គទិសទាំងបួន សូម មានយសស័ក្ដិជាក់មាំមួន សូម ឲ្យហំហួនរហូតហោង !!! (ចាបពូក) មួយរំពេចក្រោយមក លោក បណ្ឌិតអក្សរសាស្ត្រខ្មែរ ច័ន្ទ សំណព្វ ក៏ថ្លែងអំណរគុណបែបកំណាព្យជូនទៅលោក ជ័យ ចាប វិញយ៉ាងដូច្នេះថា៖ អរគុណលោកគ្រូលោកកវី ចំពោះពរជ័យដ៏បវរ ឱនកាយទទួលដោយអំណរ ដោយចិត្តស្មោះសចិត្តជ្រះថ្លា។ កំណាព្យចុងចួនផ្ទួនរណ្ដំ ន័យធៀបន័យចំល្អអស្ចារ្យ ពិតជាកវីជាគ្រូតា ខ្ញុំសុំហៅថាស្ដេចកំណាព្យ។ បណ្ឌិតសភាចារ្យ ច័ន្ទ សំណព្វ | ភ្នំពេញ៖ ក្រោយពេលដែលលោកសាស្ត្រាចារ្យអក្សសាស្ត្រខ្មែរ និងជាកវីកំណាព្យជើងចាស់ ជ័យ ចាប ជូនពរលោកបណ្ឌិតអក្សរសាស្ត្រខ្មែរ ច័ន្ទ សំណព្វ ជាកំណាព្យ ហើយលោក ច័ន្ទ សំណព្វ តបវិញភ្លាមៗជាកំណាព្យរួចមក, លោក សំ នឿន កវីកំណាព្យជំនាន់ថ្មី ឬកវីបន្តវេនផ្នែកកំណាព្យបានតាក់តែងកំណាព្យលើកសរសើរថ្វីដៃលោក ជ័យ ចាប (ចាប ពូកឈ្មោះនិពន្ធកំណាព្យ) និងលោក ច័ន្ទ សំណព្វ ជាមួយនឹងខ្លឹមសារស៊ីជម្រៅ។ ខាងក្រោមនេះ គឺជាកំណាព្យរបស់លោក សំ នឿន សូមអញ្ជើញអានដូចតទៅ៖ |
ខណៈអឺរ៉ុបកំពុងតែអុកឡុកខ្លាំងដោយសារCOVID-19 លោក ស៊ី ជិនភីង ប្រធានាធិបតីចិន បានផ្ញើសារគាំទ្រអឺរ៉ុប ដែលកំពុងតែប្រយុទ្ធប្រឆាំង COVID-19។ តាមរយៈខ្លឹមសារ ដែលបានផ្ញើទៅប្រធានក្រុមប្រឹក្សាអឺរ៉ុប លោកCharles Michel ប្រធានគណៈកម្មការអឺរ៉ុប លោកស្រីUrsula von der Leyen ប្រធានាធិបតីចិន បានសម្តែងក្តីអាណិតអាសូរចំពោះសហភាពអឺរ៉ុប និងប្រជាជនអឺរ៉ុបទាំងមូល ដែលកំពុងរងគ្រោះ ដោយសារកូរ៉ូណាវីរុស។ ជាពិសេសលោក ក៏បានរំលឹកពីការគាំទ្ររបស់អឺរ៉ុបមានសម្រាប់ចិនក្នុងពេលកន្លងមកផងដែរ។ ទាក់ទងនឹងបញ្ហាផ្ទុះCOVID-19 នៅទ្វីបអឺរ៉ុបនេះ លោកស៊ី បានអះអាងថា សាមគ្គីភាព គឺជាអាវុធក្នុងការយកឈ្នះកូរ៉ូណាវីរុស។ ក្នុងន័យនេះ ប្រធានាធិបតីចិន ចង់បញ្ជាក់ថា ចិនបានត្រៀមខ្លួនរួចរាល់ហើយ ក្នុងការសហការជាមួយអឺរ៉ុប ដើម្បីទប់ស្កាត់ការរីកសាយភាយCOVID-19 នៅក្នុងតំបន់អឺរ៉ុប។ មិនតែប៉ុណ្ណោះចិន ក៏បានត្រៀមជំនួយរួចរាល់ដែរ ដើម្បីជួយអឺរ៉ុបឲ្យរួចផុតពីជំងឺឆ្លងមួយនេះ។ បើតាមការអះអាងរបស់ប្រធានាធិបតីចិន កិច្ចសហប្រតិបត្តិការរវាងចិន និងអឺរ៉ុបនេះ គឺធ្វើឡើងក្នុងគោលបំណងការពារប្រទេសទាំងអស់នៅក្នុងពិភពលោក និងរួមគ្នាក្នុងការជួយសង្គ្រោះមនុស្សជាតិទាំងមូល។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Xinhua។ ក្រៅពីបញ្ហា COVID-19 ប្រធានាធិបតីចិន ក៏បានលើកឡើងពីទំនាក់ទំនងរវាងអឺរ៉ុប និងចិនផងដែរ។ សូមបញ្ជាក់ថា កន្លងមក ចិន បានបញ្ជូនអ្នកជំនាញវិជ្ជសាស្ត្រ និងជំងឺឆ្លងមួយក្រុម ទៅអ៊ីតាលី ដើម្បីជួយដោះស្រាយCOVID-19 ដែលកំពុងតែអុកឡុកខ្លាំង៕ | ប្រធានាធិបតី ស៊ី ជិងភីង នាថ្ងៃទី១៥ ខែមីនា បានផ្ញើសំបុត្រទៅសហភាពអឺរ៉ុបថា ចិនគាំទ្រអឺរ៉ុបយ៉ាងមោះមុត ក្នុងការប្រយុទ្ធយកឈ្នះ ជំងឺរលាកសួតដែលបង្កដោយកូរ៉ូណាវីរុស (COVID-19)។ ក្នុងខ្លឹមសារសំបុត្រដដែលនេះ ប្រធានាធិបតីចិន បានលើកឡើងថា សាមគ្គីភាព គឺជាកម្លាំង ដែលអាចឲ្យប្រទេសទាំងអស់ អាចជម្នះCOVID-19 បាន។ |
នៅវេលាម៉ោង៧ព្រឹក ដែលជាពេលសិស្សានុសិស្សគោរពទង់ជាតិ លោកគ្រូអ្នកគ្រូនៅវិទ្យាល័យព្រះស៊ីសុវត្ថិបានរៀបចំទឹកអាកុលសម្រាប់ឲ្យសិស្សលាងដៃ មុននឹងចូលថ្នាក់រៀន។ ជាពិសេសណែនាំឲ្យសិស្សលាងដៃជាមួយនឹងសាប៊ូមុននឹងចាប់កាន់ចំណីអាហារ និងពាក់ម៉ាស់ជាប្រចាំដើម្បីការពារកុំឲ្យឆ្លងជំងឺរលាកសួតដែលបង្កឡើងពីវីរុសកូរ៉ូណា។ អ្នកគ្រូ ទ្រី រ៉ិច នាយិកានៃសាលាជំនាន់ថ្មី ស្ថិតក្នុងវិទ្យាល័យព្រះស៊ីសុវត្ថិ បាននិយាយប្រាប់អ្នកសារព័ត៌មានថ្មីៗថា ការអនុវត្តឲ្យសិស្សចេះអនាម័យដៃនេះ គឺខាងសាលាបានណែនាំជារៀងរាល់ថ្ងៃមកហើយ គ្រាន់តែសិស្សគ្រប់រូបមិនទាន់អនុវត្តឲ្យបានខ្ជាប់ខ្ជួននៅឡើយ។ ប៉ុន្តែបន្ទាប់ពីមានសារណែនាំដោយក្រសួងសុខាភិបាល ពីការទប់ស្កាត់វីរុសកូរ៉ូណាមក ខាងសាលាបានយកចិត្តទុកដាក់លើការណែនាំសិស្សឲ្យចេះលាងដៃ និងពាក់ម៉ាស់។ បើតាមអ្នកគ្រូ ទ្រី រ៉ិច វិទ្យាល័យព្រះស៊ីសុវត្ថិ បានរៀបចំកន្លែងសម្រាប់លាងសំអាតដៃជាច្រើនកន្លែងដែលមាននៅចំហៀងអាគារថ្នាក់រៀននីមួយៗ ដើម្បីទុកឲ្យសិស្សសំអាតដៃមុនពេលកាន់ចំណីផ្សេងៗ។ អ្នកគ្រូ ទ្រី រ៉ិច បានបញ្ជាក់ថា វិទ្យាល័យក៏មានជាបន្ទប់សង្គ្រោះបន្ទាន់ ដែលមានគ្រូពេទ្យនៅយាមជាប្រចាំ សម្រាប់ព្យាបាលសិស្សណាដែលមានជំងឺផ្សេងៗ។ នាយិការូបនេះ បញ្ជាក់ទៀតថា ដើម្បីជៀសវាង និងទប់ស្កាត់ជំងឺឆ្លងផ្សេងៗ សាលាបានប្រាប់ដល់លោកគ្រូ-អ្នកគ្រូទទួលបន្ទុកតាមថ្នាក់នីមួយៗ បន្តពង្រឹងការណែនាំដល់សិស្សានុសិស្សឲ្យចេះសំអាតដៃ និងពាក់ម៉ាស់ជាប្រចាំទាំងនៅក្នុងសាលារៀន និងនៅទីសាធារណៈ ព្រមទាំងបានណែនាំដល់អាណាព្យាបាលសិស្ស ឲ្យយកចិត្តទុកដាក់មើលថែកូនឲ្យបានល្អ។ គិតត្រឹមថ្ងៃទី២៧ ខែមករា កូរ៉ូណាវីរុសនេះ បានឆ្លងលើមនុស្សប្រមាណ២៨០០នាក់ ហើយអ្នកស្លាប់កើនដល់៨០នាក់នៅប្រទេសចិន។ ក្រៅពីចិន ប្រទេស និងតំបន់ផ្សេងទៀត ដែលមានករណីរាលដាល រួមមាន ថៃ ហុងកុង ម៉ាកាវ តៃវ៉ាន់ សិង្ហបុរី ម៉ាឡេស៊ី អាមេរិក ជប៉ុន វៀតណាម កូរ៉េខាងត្បូង អូស្ត្រាលី បារាំង ណេប៉ាល់ និង កាណាដា ជាដើម តែពុំមានអ្នកស្លាប់ឡើយ៕ រូបភាពពីវិទ្យាល័យព្រះស៊ីសុវត្ថិ សកម្មភាពសិស្សសាលារៀនជំនាន់ថ្មីនៃវិទ្យាល័យព្រះស៊ីសុវត្ថិកំពុងលាងដៃជាមួយនឹងទឹកអាកុល នាព្រឹកថ្ងៃទី២៧ ខែមករា | ភ្នំពេញ៖ វិទ្យាល័យព្រះស៊ីសុវត្ថិ បានណែនាំឲ្យសិស្សគ្រប់រូប អនុវត្តលាងសំអាតដៃជាមួយនឹងសាប៊ូ និងទឹកអាកុល មុននឹងពិសាចំណីអាហារ និងពាក់ម៉ាស់ជាប្រចាំ ដើម្បីជៀសវាងការឆ្លងជំងឺរលាកសួតដែលបង្កឡើងដោយវីរុសកូរ៉ូណា ដែលកំពុងតែកើតមាននៅប្រទេសចិន និងរាលដាលដល់ប្រទេសដទៃទៀតផងដែរ។ នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ វិទ្យាល័យស៊ីសុវត្ថិ ចាប់ផ្តើមឲ្យសិស្សានុស្ស អនុវត្តវិធានការនេះជាលើកដំបូង។ |
អត្ថបទទាក់ទង ហុងឌូរ៉ាស ស្វះស្វែងរកទំនាក់ទំនងផ្លូវការជាមួយចិន ប្រធានាធិបតីហុងឌូរ៉ាស លោកស្រី Xiomara Castro នៅថ្ងៃទី១៤ ខែមីនា បានបញ្ជាឱ្យរដ្ឋមន្រ្តីការបរទេសខ្លួននាំយកការបើកចំហទំនាក់ទំនងផ្លូវការជាមួយចិន។ យ៉ាងណាមិញ តៃវ៉ាន់ បានទទូចឱ្យរដ្ឋាភិបាលក្រុងតេហ្គូស៊ីហ្កាល់ប៉ា ពិចារណាម៉ត់ចត់ ដើម្បីកុំឱ្យធ្លាក់ក្នុងអន្ទាក់របស់ចិន និងបាត់បង់ទំនាក់ទំនងល្អក្នុងរយៈពេលយូរ។ មួយថ្ងៃក្រោយការបញ្ជារបស់ប្រធានាធិបតី ប្រមុខការទូតហុងឌូរ៉ាស លោក Eduardo Reina ក្នុងកិច្ចសម្ភាសជាមួយទូរទស្សន៍ Canal 5 នៅថ្ងៃទី១៥ ខែមីនា បានចេញមុខការពារថា ហុងឌូរ៉ាស បានស្នើទំនាក់ទំនងកាន់តែសំខាន់ ដែលត្រូវបានផ្តល់ដោយតម្រូវការរបស់ប្រជាជនហុងឌូរ៉ាស ប៉ុន្តែត្រូវបានតៃវ៉ាន់បដិសេធ។ ត្រង់ចំណុចនេះ រដ្ឋមន្រ្តីការបរទេសហុងឌូរ៉ាស បានបកស្រាយថា រដ្ឋាភិបាលក្រុងតេហ្គូស៊ីហ្កាល់ប៉ា បានស្នើឱ្យតៃវ៉ាន់បន្ថែមជំនួយទ្វេដង នៃជំនួយប្រចាំឆ្នាំប្រមាណ ៥០លានដុល្លារ រួមទាំងការពិចារណាលើការផ្លាស់ប្តូរបំណុលចំពោះប្រទេសនៅអាម៉េរិកកណ្តាលមួយនេះ ជំពាក់ក្រុងតៃប៉ិប្រមាណ៦០០លានដុល្លារ។ យ៉ាងណាមិញ ហុងឌូរ៉ាស មិនទទួលបានចម្លើយវិជ្ជមានពីតៃវ៉ាន់ឡើយ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។ ជាការឆ្លើយតប ក្រសួងការបរទេសតៃវ៉ាន់ នៅថ្ងៃទី១៦ ខែមីនា បានបញ្ជាក់ថា ការលើកឡើងរបស់រដ្ឋមន្រ្តីការបរទេសហុងឌូរ៉ាស មិនបានបង្ហាញពីការពិតនៃកិច្ចចរចាទាំងមូល ខណៈរដ្ឋាភិបាលក្រុងតៃប៉ិ នៅតែបន្តរក្សាកិច្ចចរចាជាមួយក្រុងតេហ្គូស៊ីហ្កាល់ប៉ា។ បន្ថែមពីនេះ ក្រសួងការបរទេសតៃវ៉ាន់ បានព្រមានហុងឌូរ៉ាស ដែលកំពុងមានបំណុលជុំវិញខ្លួន កុំឱ្យបំពេញតម្រូវការរបស់ខ្លួនតាមរយៈកម្ចីចិន និងការធ្លាក់ទៅក្នុងអន្ទាក់បំណុល។ ហុងឌូរ៉ាស ដែលជាប្រទេសក្រីក្រមួយនៅក្នុងតំបន់ និងមានប្រជាជនប្រមាណជិត១០លាននាក់ មានទំនាក់ទំនងការទូតជាមួយតៃវ៉ាន់រយៈពេលច្រើនជាង ៨០ឆ្នាំមកហើយ។ ប្រទេសមួយនេះ ស្ថិតក្នុងចំណោមប្រទេស និងដែនដីចំនួន ១៤ ដែលមានទំនាក់ទំនងផ្លូវការជាមួយតៃវ៉ាន់។ ការស្វះស្វែងរកការភ្ជាប់ទំនាក់ទំនងជាមួយតៃវ៉ាន់នេះ មិនមែនជារឿងភ្ញាក់ផ្អើលឡើយ ដោយសារក្នុងយុទ្ធនាការឃោសនាបោះឆ្នោត លោកស្រី Xiomara Castro ក៏ធ្លាប់បានលើកឡើងពីការចង់ភ្ជាប់ទំនាក់ទំនងការទូតជាផ្លូវការជាមួយចិនផងដែរ ដើម្បីអាចទទួលបានផលប្រយោជន៍សេដ្ឋកិច្ច និងវិនិយោគ៕ | ភាពចាំបាច់លើវិស័យសេដ្ឋកិច្ច និងការបដិសេធលើការបង្កើនជំនួយពីសំណាក់រដ្ឋាភិបាលក្រុងតៃប៉ិ ជាហេតុផលជំរុញឱ្យហុងឌូរ៉ាស ចង់ចាប់ដៃជាមួយចិនវិញ។ រដ្ឋមន្រ្តីការបរទេសហុងឌូរ៉ាស លោក Eduardo Reina បានបញ្ជាក់បែបនេះ នៅថ្ងៃទី១៥ ខែមីនា ក្រោយប្រធានាធិបតីប្រទេសស្ថិតនៅអាម៉េរិកកណ្តាលនេះ ប្រាប់ឱ្យរកទំនាក់ទំនងការទូតផ្លូវការជាមួយចិនវិញ។ |
នេះគឺជាព្រឹត្តិការណ៍លើកដំបូងបំផុត នៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា ដែលក្រុមហ៊ុន Moonton និងCellcard នាំយកព្រឹត្តិការណ៍ប្រកួត MSC 2019 ដ៏អស្ចារ្យបំផុតមកកាន់កម្ពុជា។ ព្រឹត្តិការណ៍នេះ រៀបចំដោយ GEN និងគាំទ្រដោយសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា(EFC)។ ព្រឹត្តិការណ៍ MSC 2019 នេះមានការចុះឈ្មោះចូលរួមប្រកួតអនឡាញ ពីប្រិយមិត្តអ្នកគាំទ្រហ្គេម Mobile Legends រហូតដល់ទៅ ១០៤ក្រុម។ ជាលទ្ធផល ក្រុមជើងខ្លាំងកំពូលចំនួន ៤ ក្រុម ក៏បានឡើងមកប្រកួតវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃនេះ តែម្តង។ រង្វាន់សរុបសម្រាប់ព្រឹត្តិការណ៍ការប្រកួត MSC 2019 នេះ គឺមានទឹកប្រាក់រហូតដល់ទៅ ៦,០០០ ដុល្លារសហរដ្ឋអាមេរិក និងរង្វាន់ Diamond Awards សម្រាប់ផ្តល់ជូនដល់ជើងខ្លាំង រហូតដល់ទៅ ៨ ក្រុមចុងក្រោយ ដែលបានចុះឈ្មោះចូលរួមការប្រកួត Mobile Legends: Bang Bang Southeast Asia Cup 2019 នេះ។ រង្វាន់សម្រាប់ជើងខ្លាំងទាំង ៨ ក្រុមចុងក្រោយរួមមាន៖ លេខ ១៖ ទឹកប្រាក់រង្វាន់ USD 2500 និង 20000 Diamond (ក្នុងសមាជិក ១ នាក់) លេខ ២៖ ទឹកប្រាក់រង្វាន់ USD 1200 និង 10000 Diamond (ក្នុងសមាជិក ១ នាក់) លេខ ៣៖ ទឹកប្រាក់រង្វាន់ USD 800 និង 5000 Diamond (ក្នុងសមាជិក ១ នាក់) លេខ ៤៖ ទឹកប្រាក់រង្វាន់ USD 500 និង 3000 Diamond (ក្នុងសមាជិក ១ នាក់) លេខ ៥ ដល់លេខ ៨៖ ទឹកប្រាក់រង្វាន់ USD 250 និង 1000 Diamond (ក្នុងសមាជិក ១ នាក់) ទីបំផុតក្រុមជើងឯក ដែលឈ្នះការប្រកួតវគ្គផ្តាច់ព្រ័ត្រ Mobile Legends: Bang Bang Southeast Asia Cup (MSC 2019)នេះ គឺបានទៅលើក្រុមដែលមានឈ្មោះថា Diversity Helheim បន្ទាប់ពីបានប្រកួតគ្នាយ៉ាងស្វិតស្វាញជាមួយក្រុមជើងខ្លាំង៣ក្រុមទៀត។ សម្រាប់ចំណាត់ថ្នាក់លេខ២ បានទៅលើក្រុម HELHEIM Esports ចំណាត់ថ្នាក់លេខ៣ បានទៅលើក្រុម Zombie Reborn និងចំណាត់ថ្នាក់ចុងក្រោយគឺក្រុម HYDROGEN។ គួរបញ្ជាក់ផងដែរថា ក្រុមជើងឯកដែលឈ្នះការប្រកួតវគ្គផ្តាច់ព្រ័ត្រនេះ មិនត្រឹមតែទទួលបានប្រាក់រង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ប៉ុណ្ណោះទេ ថែមទាំងទទួលបានសិទ្ធិចូលរួមការប្រកួតវគ្គ Grand Finals ដែលនឹងរៀបចំនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន នៅខែមិថុនាខាងមុខនេះ។ ចំណាយសម្រាប់ការធ្វើដំណើរស្នាក់នៅ គឺជាបន្ទុករបស់ក្រុមហ៊ុនទាំងអស់ នឹងមានការដឹកនាំដោយសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (EFC) ផងដែរ។ ក្រុមហ៊ុន Moonton សន្យាថា ខ្លួននឹងខិតខំប្រឹងប្រែង នាំយកព្រឹត្តិការណ៍ប្រកួតកាន់តែអស្ចារ្យជាងនេះថែមទៀត សម្រាប់ប្រិយមិត្តគាំទ្រ Mobile Legends ទាំងអស់ នៅក្នុងប្រទេសកម្ពុជា នាពេលអនាគត។ ព្រឹត្តិការណ៍នេះ បញ្ចប់ទៅប្រកបដោយក្តីសោមនស្សរីករាយជាទីបំផុត៕ (អត្ថបទពាណិជ្ជកម្ម) | ភ្នំពេញ៖ នៅទីបំផុតក្រុមជើងឯក នៃការប្រកួតនៅក្នុងកម្មវិធី Mobile Legends: Bang Bang Southeast Asia Cup (MSC 2019) បានរកឃើញហើយ នៅក្នុងការ ប្រកួតជម្រុះវគ្គផ្តាច់ព្រ័ត្រ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំកន្លងទៅ នៅជាន់ទី៣ នាផ្សារទំនើបអ៊ីអន សែនសុខ។ ក្រុមជើងឯកនេះ ក៏នឹងជាក្រុមតំណាងប្រទេសកម្ពុជា ទៅចូលរួមវគ្គ Grand Finals នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន នៅខែមិថុនា ឆ្នាំ២០១៩ខាងមុខ។ ព្រឹត្តិការណ៍ប្រកួតវគ្គជម្រុះផ្តាច់ព្រ័ត្រ MSC 2019នេះ ត្រូវបានប្រព្រឹត្តទៅ ដោយភាពជោគជ័យ និងអស្ចារ្យបំផុតមិនធ្លាប់មានពីមុនមកទេនៅក្នុងប្រទេសកម្ពុជា។ |
«ការរៀបចំពិធីអបអរទិវាសេរីភាពសារព័ត៌មាន គឺដើម្បីលើកស្ទួយសេរីភាពនៃការបញ្ចេញមតិ សេរីភាពខាងសារព័ត៌មាន និងលើកទឹកចិត្តដល់អ្នកសារព័ត៌មានជាតិ-អន្តរជាតិ ដែលកំពុងបំពេញភារកិច្ចលើវិស័យសារព័ត៌មាននៅកម្ពុជា និងនៅលើសកលលោក»។ នេះបើតាមការបញ្ជាក់ក្នុងលិខិតរបស់ក្រសួងព័ត៌មាន ដោយបន្ថែមថា ពិធីនេះ ក៏ជាឱកាសនៃការបង្កើនភាពស្និទ្ធស្នាលរវាងថ្នាក់ដឹកនាំ ក៏ដូចជាអ្នកនាំពាក្យជាមួយអ្នកសារព័ត៌មានផងដែរ។ យោងតាមរបៀបវារៈ ដែលសារព័ត៌មានថ្មីៗ ទទួលបាន តំណាងក្រសួងព័ត៌មាន នឹងអានសារលិខិតរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងឱកាសអបអរទិវាសេរីភាពសារព័ត៌មានសកលលោកលើកទី២៩ នាថ្ងៃទី៣ ខែឧសភា ។ ភាគីពាក់ព័ន្ធដែលបម្រើការក្នុងវិស័យសារព័ត៌មាន ដែលក្នុងនោះមានលោក ប៉ែន បូណា ប្រធានក្លឹបអ្នកកាសែតកម្ពុជា (CCJ) ផងនោះ នឹងត្រូវឡើងបង្ហាញចំណាប់អារម្មណ៍របស់ខ្លួន មុននឹងឈានដល់មតិស្វាគមន៍ជាបន្តបន្ទាប់របស់លោក Sardar Umar Alam តំណាងយូណេស្កូប្រចាំកម្ពុជា, លោកស្រី Camilla Ottoson តំណាងស្ថានទូតស៊ុយអែតប្រចាំកម្ពុជា, លោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញ្ញារីទ្ធ។ ជាមួយគ្នានេះដែរ លោក ហ៊ុន ម៉ាណែត តំណាងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងជួបសំណេះសំណាលជាមួយក្រុមអ្នកសារព័ត៌មានជាលើកដំបូង។ បើតាមរបៀបវារៈដែលបានគ្រោងទុក ជំនួបរវាងអនាគតបេក្ខជននាយករដ្ឋមន្ត្រី និងក្រុមអ្នកសារព័ត៌មាន គឺមានរយៈពេល១ម៉ោងកន្លះ៕ | លោក ហ៊ុន ម៉ាណែត នឹងធ្វើជាតំណាងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីអបអរសាទរទិវាសេរីភាពសារព័ត៌មានសកលលោក ៣ឧសភា លើកទី២៦។ នាពិធីដែលរៀបចំដោយក្រសួងព័ត៌មាន នៅសណ្ឋាគារសុខាភ្នំពេញ អនាគតបេក្ខជននាយករដ្ឋមន្ត្រីរូបនេះ ក៏នឹងជួបសំណេះសំណាលផ្លូវការជាលើកដំបូងផងដែរជាមួយក្រុមអ្នកសារព័ត៌មានកម្ពុជា។ |
ការថ្លែងរបស់លោក ហង់ ជួន ណារ៉ុន ធ្វើឡើងក្នុងសន្និសីទសារព័ត៌មានស្ដីពីការរៀបចំប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះដឹងទូទៅ និងបំពេញវិជ្ជា សម័យប្រឡង ថ្ងៃទី២០ សីហា ឆ្នាំ២០១៨។ សំឡេងលោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា៖ ក្នុងសន្និសីទសារព័ត៌មានខាងលើ កាលពីថ្ងៃទី២ ខែកក្កដា នៅស្តាតអូឡាំពិក រដ្ឋមន្ត្រីក្រសួងអប់រំ បានដាក់កម្រិតនៃកាប្រឡងពិន្ទុដែលខ្ពស់បំផុតគឺ ៥០០ពិន្ទុ ដែលមានទៅតាមលំដាប់ គឺ លើ៩០ភាគរយ ជាប់និទ្ទេស A, ៨០ភាគរយ និទេស B, ៧០ភាគរយ និទេ្ទស C, ៦០ភាគរយ និទេ្ទស D, ៥០ភាគរយ និទេ្ទស E។ ដើម្បីប្រឡងជាប់ បេក្ខជនត្រូវមានពិន្ទុ ចន្លោះពី ២៣៧ ទៅ ២៨៥ បាននិទ្ទេស E និង ចន្លោះពី ៤២៧ ទៅ ៥០០ បាននិទ្ទេស A។ ការប្រកាសលទ្ធផលនៅតាមមណ្ឌលប្រឡងនីមួយៗ គឺនៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ សម្រាប់មណ្ឌលប្រឡងនៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល ហើយចំណែកឯ មណ្ឌលប្រឡងនៅតាមខេត្តផ្សេងៗ នៅថ្ងៃទី១២ ខែកញ្ញា៕ | ភ្នំពេញ៖ ការប្រឡងបាក់ឌុប ត្រូវបានបែងចែកជាពីរ គឺថ្នាក់វិទ្យាសាស្ត្រ និងវិទ្យាសាស្ត្រសង្គម។ លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអង់រំ បានលើកឡើងថា សម្រាប់ថ្នាក់វិទ្យាសាស្ត្រត្រូវបានក្រសួងបែងចែកជា ៣កម្រិត ទី១ មុខវិទ្យាគណិត ១២៥ពិន្ទុ,ទី២ ជីវវិទ្យា គីមីវិទ្យា រូបវិទ្យា អក្សរសាស្ត្រខ្មែរ ក្នុងមួយមុខវិជ្ជា ៧៥ពិន្ទុ និងទី៣ ភាសាអង់គ្លេស ព្រមទាំងមុខវិជា្ជជ្រើសរើស ក្នុងមួយមុខ៥០ពិន្ទុ។ ដោយឡែក ថ្នាក់វិទ្យាសាស្ត្រសង្គម ដូចជា អក្សរសាស្ត្រខ្មែរ ១២៥ពិន្ទុ ប្រវត្តិវិទ្យា ភូមិវិទ្យា គណិតវិទ្យា សិលធម៌-ពលរដ្ឋវិទ្យា ក្នុងមួយមុខ ៧៥ពិន្ទុ ភាសាអង់គ្លេស និងមុខវិជ្ជាជ្រើសរើស ក្នុងមួយមុខ ៥០ពិន្ទុ។ |
ខាងក្រោមនេះយើង នឹងបង្ហាញឱ្យដឹងពីបញ្ហាសុខភាពដែលអាចកើតឡើងប្រសិនបើអ្នកទទួលទានអាហារកែច្នៃជាប្រចាំ ៖ ១. កើនទម្ងន់ អាហារកែច្នៃភាគច្រើនមានផ្ទុកសម្បូរទៅដោយជាតិស្ករ កាបូអ៊ីដ្រាត និងជាតិខ្លាញ់ដែលមិនល្អចំពោះសុខភាព។ នេះហើយជាមូលហេតុដែលការទទួលទានអាហារកែច្នៃគ្រប់ពេលអាចបណ្ដាលឱ្យងាយនឹងកើនទម្ងន់ហួសប្រមាណ។ ពិសេសប្រសិនបើអ្នកមិនធ្វើលំហាត់ប្រាណទៀងទាត់ថែមទៀត។ ២. ជាតិស្ករក្នុងឈាមឡើងខ្ពស់ មិនត្រឹមតែឡើងទម្ងន់ហួសប្រមាណប៉ុណ្ណោះទេ ប៉ុន្តែការទទួលទានអាហារកែច្នៃជាប្រចាំក៏បណ្ដាលឱ្យជាតិស្ករក្នុងឈាមឡើងខ្ពស់ផងដែរ! ជាតិស្ករខ្ពស់ក្នុងអាហារកែច្នៃបង្កើនហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី ២។ ៣. សម្ពាធឈាមឡើងខ្ពស់ អាហារកែច្នៃភាគច្រើនមានផ្ទុកសម្បូរទៅដោយជាតិសូដ្យូម ដូច្នេះប្រសិនបើទទួលទានជាប្រចាំវាងាយនឹងបណ្ដាលឱ្យអ្នកជួបបញ្ហាសម្ពាធឈាមឡើងខ្ពស់ជាមិនខាន។ អ្វីដែលគួរឱ្យបារម្ភថែមទៀតនោះ គឺសម្ពាធឈាមឡើងខ្ពស់បង្កើនហានិភ័យនៃជំងឺគាំងបេះដូង និងដាច់សរសៃឈាមខួរក្បាល។ ៤. ទល់លាមក អាហារកែច្នៃគ្មានផ្ទុកជាតិសរសៃឡើយ! នេះហើយជាមូលហេតុដែលងាយនឹងធ្វើឱ្យអ្នកជួបប្រទះបញ្ហាទល់លាមក ក៏ដូចជាហានិភ័យនៃជំងឺមហារីកពោះវៀនធំ។ ៥. ហានិភ័យនៃជំងឺមហារីក ក្រៅពីជំងឺមហារីកពោះវៀនធំហើយនោះ ការទទួលទានអាហារកែច្នៃជាប្រចាំក៏បង្កើនហានិភ័យនៃជំងឺមហារីកច្រើនប្រភេទផ្សេងទៀតផងដែរ។ ដូច្នេះដើម្បីជាការប្រសើរកុំទទួលទានអាហារកែច្នៃច្រើនពេក៕ ត្រួតពិនិត្យដោយ www.health.com.kh | អាហារកែច្នៃសុទ្ធតែមានផ្ទុកសារធាតុគីមីដែលជះផលប៉ះពាល់គួរឲ្យព្រួយបារម្ភចំពោះសុខភាព។ ហេតុនេះហើយទើបអ្នកជំនាញផ្នែកសុខភាពមិនណែនាំឲ្យទទួលទានអាហារប្រភេទកែច្នៃ ក៏ព្រោះវាអាចបង្កើនហានិភ័យនៃជំងឺជាច្រើន។ |
ការសម្រេចចិត្តរបស់ CONMEBOL អាចនឹងធ្វើឱ្យព្រឹត្តិការណ៍ប្រជែងពានប្រចាំតំបន់អាមេរិកឡាទីន ឆ្នាំ២០២០ ត្រូវលុបចោលទាំងស្រុងតែម្តង ដ្បិតសហម្ចាស់ផ្ទះកូឡុំប៊ីក៏ត្រូវកំណត់ថាមិនសមស្របសម្រាប់រៀបចំការប្រកួតនេះតទៀតបានដែរ។ កូឡុំប៊ី ធ្លាប់ព្រមានម្តងរួចហើយថា ការបន្តដំណើរការ Copa America ដែលបានពន្យាររយៈពេលមួយឆ្នាំរួចហើយនេះ នឹងធ្វើឱ្យការប្រកួតទាំងមូលគ្រោះថ្នាក់ធ្ងន់ធ្ងរ ស្របពេលជំងឺកូវីដ-១៩ រាលដាលកាន់តែខ្លាំងនៅតំបន់អាមេរិកឡាទីនជាពិសេសប្រេស៊ីល អាហ្សង់ទីន និងកូឡុំប៊ីជាដើម។ ស្របពេលការប្រកួតនឹងចូលមកដល់នៅថ្ងៃទី១៣ ខែមិថុនា ពោលគឺនៅសល់តែ១៣ថ្ងៃទៀតនោះ CONMEBOL ក៏ធ្លាប់បញ្ជាក់ពីជម្រើសចុងក្រោយដែរថា ប្រទេសដែលអាចរៀបចំបន្តបាន ជាប្រទេសម្ចាស់ផ្ទះដែលមានសក្តានុពល រួមមានស៊ីលី ឬអាមេរិកជាដើម។ CONMEBOL នឹងសម្រេចជាថ្មីថា ប្រទេសណាដែលត្រូវរៀបចំការប្រកួតបាន៕ | សហព័ន្ធកីឡាបាល់ទាត់អាមេរិកខាងត្បូង (CONMEBOL) នៅថ្ងៃទី៣០ ខែឧសភា បានបញ្ចប់ដំណើរការប្រកួត Copa America នៅក្នុងប្រទេសអាហ្សង់ទីនភ្លាមៗ ដោយសារជំងឺកូវីដ-១៩ អុកឡុក ខណៈព្រឹត្តិការណ៍នៅសល់១៣ថ្ងៃទៀតប៉ុណ្ណោះនឹងមកដល់។ |
កំណត់ត្រាថ្មី របស់Kane និង Son បានកើតឡើង ក្រោយពីកីឡាករទាំងពីរ បានសហការគ្នាយ៉ាងល្អ នៅក្នុងជ័យជម្នះរបស់ក្រុមមាន់ខ្នាយមាស Tottemham Hotspurs លើ Crystal Palace ដោយលទ្ធផល៤ទល់១។ គ្រាប់បាល់ទាំង៤គ្រាប់របស់ Spurs រកបានដោយខ្សែប្រយុទ្ធសញ្ជាតិវ៉េល Gareth Bale នៅនាទី២៥ និង៤៩ ដោយការបញ្ជូនបាល់ពីខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេស Harry Kane ខណៈ Christian Benteke ខ្សែប្រយុទ្ធរបស់ Crystal Palace រកបានមួយគ្រាប់នៅនាទី៤៥ ។ ក្រោយពីបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីគូប្រកួតហើយ Kane ក៏អាចរកគ្រាប់បាល់បាន២គ្រាប់ដែរ នៅនាទី៥២ និង៧៦ ដោយការបញ្ជូនបាល់ពីសំណាក់កីឡាករ Doherty និង Son ។ គ្រាប់បាល់ទី៤របស់Spurs ដោយការស៊ុតបញ្ចូលទីរបស់ Kane តាមរយៈការបញ្ជូនបាល់យ៉ាងល្អពី Son នេះ បានធ្វើឱ្យពួកគេទាំងពីរ ក្លាយជាដៃគូសម្រេចទីច្រើនជាងគេ នៅក្របខណ្ឌ Premier League របស់អង់គ្លេស ដោយបំបែកកំណត់ត្រា របស់អតីតខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេស Alan Shearer និងChris Sutton ។ គិតត្រឹមការប្រកួតនៅសប្ដាហ៍ទី២៨ នៃរដូវកាល២០២០-២០២១ នេះ Harry Kane និង Heung-Min Son បានបញ្ជូនបាល់ឱ្យគ្នាសម្រេចទីគូប្រកួត បានចំនួន១៤ដង លើស Alan Shearer និងChris Sutton ដែលបានបញ្ជូនបាល់ឱ្យគ្នាសម្រេចទី បានត្រឹមតែ១៣លើក ដែលជាចំណែកមួយ ជួយឱ្យក្រុម Blackburn Rover(បច្ចុប្បន្នក្រុម Blackburn Rover ស្ថិតនៅក្របខណ្ឌ Championship) ឈ្នះពាន Premier League នៅឆ្នាំ១៩៩៤/៩៥ ។ ក្រៅពីនេះ ក៏មាន Ryan Fraser និង Callum Wilson អតីតកីឡាករក្រុម Bournemouth បានបញ្ជូនបាល់ឱ្យគ្នាសម្រេចទីទៅវិញទៅមក១២ លើក នៅឆ្នាំ២០១៨/១៩ និងកីឡាករ Les Ferdinand និង Kevin Gallen បញ្ជូនបាល់ឱ្យគ្នាសម្រេចទី ១១លើក សម្រាប់ក្រុម Queens Park Rangers នៅ១៩៩៤/៩៥។ បច្ចុប្បន្ន Spurs ឈរនៅលេខរៀងទី៦ ដោយមាន៤៥ពិន្ទុក្នុងដៃ ក្រោយប្រកួតឈ្នះ១៣លើក ស្មើ៦ និងចាញ់៨ដង ៕ | ភ្នំពេញ៖ Harry Kane និង Heung-Min Son ក្លាយជាដៃគូសម្រេចទីច្រើនជាងគេ នៅក្របខណ្ឌ Premier League របស់អង់គ្លេស ដោយបំបែកកំណត់ត្រា របស់អតីតខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេស Alan Shearer និងChris Sutton។ |
អត្ថបទទាក់ទង ក្រុមប្រដាប់អាវុធជនជាតិភាគតិចមីយ៉ាន់ម៉ា ដណ្ដើមបានទីតាំងឈរបន្ថែមពីយោធា ប្រមុខយោធាមីយ៉ាន់ម៉ា ប្តេជ្ញាដណ្តើមយកទឹកដីដែលធ្លាក់ក្នុងដៃក្រុមជនជាតិភាគតិចមកវិញ ចាប់តាំងពីរដ្ឋប្រហារយោធាក្នុងឆ្នាំ២០២១ មក រុស្ស៊ី ជាមិត្តដ៏ជិតស្និទ្ធមួយរបស់មីយ៉ាន់ម៉ា ដោយថ្នាក់ដឹកនាំយោធានៃប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បានធ្វើទស្សនកិច្ចនៅរុស្ស៊ីជាបន្តបន្ទាប់ ដើម្បីស្វះស្វែងរកការពង្រឹកកិច្ចសហប្រតិបត្តិការផ្នែកយោធា។ តាមការចុះផ្សាយរបស់សារព័ត៌មាន Global New Light of Myanmar កងទ័ពជើងរុស្ស៊ី និងមីយ៉ាន់ម៉ា ចាប់ផ្តើមធ្វើសមយុទ្ធកងទ័ពជើងទឹករួមគ្នា ដោយចាប់ផ្តើមពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែវិច្ឆិកា។ សមយុទ្ធនេះ នឹងធ្វើឡើងនៅក្នុងសមុទ្រAndaman។ កងទ័ពជើងទឹកប្រទេសទាំងពីរ នឹងបញ្ជូនយន្តហោះចម្បាំង និងនាវាចម្បាំងចូលរួមក្នុងសមយុទ្ធ ដើម្បីវឹកហាត់លើការបង្ការគ្រោះថ្នាក់នៅក្នុងទឹក លើដី លើទឹក និងអាកាស រួមទាំងដាក់ចេញវិធានការការពារសន្តិសុខតាមដែនសមុទ្រ។ មុនសមយុទ្ធយោធាខាងលើ ប្រមុខការទ័ពជើងទឹករុស្ស៊ី នាយឧត្តមនាវី Nikolai Yevmenov បានជួបជាមួយលោក មីន អ៊ុងឡាំង ប្រមុខយោធាមីយ៉ាន់ម៉ា លើនាវាពិឃាដ Admiral Tributs និងប្រាប់មេដឹកនាំយោធាមីយ៉ាន់ម៉ាពីសមត្ថភាពរបស់នាវាចម្បាំង។ នៅក្នុងខែកញ្ញាកន្លងមក មីយ៉ាន់ម៉ា និងរុស្ស៊ី ក៏បានធ្វើជាប្រធានសមយុទ្ធយោធារួមគ្នាក្នុងការប្រឆាំងភេរវកម្មផងដែរ នៅក្នុងតំបន់ភាគខាងកើតរុស្ស៊ី ជាមួយបណ្តាប្រទេសផ្សេងទៀតមកពីតំបន់អាស៊ីអាគ្នេយ៍។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។ សូមបញ្ជាក់ថា សមយុទ្ធកងទ័ពជើងទឹកខាងលើ ធ្វើឡើងស្របពេលមីយ៉ាន់ម៉ាកំពុងមានជម្លោះប្រដាប់អាវុធជាមួយកម្លាំងប្រដាប់អាវុធជនជាតិភាគតិច ក្នុងរដ្ឋ Shan ជាប់ព្រំដែនជាមួយចិន៕ | សមយុទ្ធកងទ័ពជើងទឹករួមគ្នារវាងរុស្ស៊ី និងមីយ៉ាន់ម៉ា បានចាប់ផ្តើមហើយ នៅថ្ងៃទី៧ ខែវិច្ឆិកា និងបន្តរហូតដល់ថ្ងៃទី៩ ខែវិច្ឆិកា។ សមយុទ្ធយោធានេះ នឹងផ្តោតលើការបង្ការគ្រោះថ្នាក់នៅក្រោមទឹក លើទឹក អាកាស រួមទាំងការការពារសន្តិសុខតាមដែនសមុទ្រ។ |
នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមហ៊ុន អិន ស៊ី អិច បានរៀបចំព្រឹត្តិការណ៍ដ៏សំខាន់ គឺពិធីសម្ពោធ និងដាក់តាំងបង្ហាញម៉ូតូអូតូស៊េរីថ្មី ទាំងពីរប្រភេទ ហុងដាភីស៊ីអិច១៦០ និងហុងដាឃ្លីគ១៦០ ក្រោមគោលគំនិតរួមមួយគឺ 160POWER ឬ អានុភាព ១៦០សេសេ នឹងត្រលប់មកជាមួយ បែបស្ព័រឈានមុខគេ និងប្រណីតឥតទាស់ ព្រមទាំងការរចនាថ្មី លាយឡំដោយពណ៌មាស ក្លៀវក្លាជាងមុន កាន់តែប្រណីត និងជំរុញភាពទាក់ទាញគ្រប់ទីកន្លែង។ លោក ណាអូអាគិ អ៊ិស៊ិកាវា (Mr. NAOAKI ISHIKAWA) នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន អិន ស៊ី អិច បានមានប្រសាសន៍ថា៖«នេះគឺជាការប្តេជ្ញាចិត្តដ៏មោះមុតរបស់យើង ដើម្បីផ្តល់ជូននូវម៉ូតូហុងដាដ៏ល្អបំផុត ដល់អតិថិជនរបស់យើង។ នេះជាការបញ្ជាក់ពីកិច្ចប្រឹងប្រែងរបស់យើង ក្នុងការបន្តការច្នៃប្រឌិតល្អៗថ្មីៗ ដើម្បីនាំយកនូវម៉ូឌែលម៉ូតូដ៏ពិសេស ដែលផ្តល់ភាពងាយស្រួលដល់អតិថិជន និងអ្នកគាំទ្ររបស់យើង។ ជាពិសេសនោះ យើងនៅតែរក្សានូវកេរ្តិ៍ឈ្មោះ ជាម៉ាកយីហោ ដែលផ្តល់ទំនុកចិត្តខ្ពស់ សម្រាប់ការធ្វើដំណើរ និងភាពស៊ីវិល័យ ដែលមិនអាចខ្វះបានដល់អតិថិជន»។ Honda PCX ស៊េរីថ្មី! ក្រោមគោលគំនិត PRIDE OF SUPERIORITY ឆ្លុះបញ្ចាំងនូវភាពប្រសើរលើសគេ រចនាថ្មី មកជាមួយកាំបន្ទះពណ៌មាស និងនិមិត្តសញ្ញា PCX ពណ៌មាសភ្លឺចែងចាំង ជាមួយកែបបែប TWO-TONE បង្ហាញពីភាពប្រណីតឥតខ្ចោះ ស័ក្កិសមបំផុតសម្រាប់បរិបទរស់នៅដ៏សម្បូរបែប និងសុខដុម ជំរុញបទពិសោធនៃការបើកបររបស់អ្នកឲ្យកាន់តែរំភើបអស្ចារ្យ ដោយអានុភាពម៉ាស៊ីន 160cc និងបច្ចេកវិទ្យាទំនើបឈានមុខ ហើយបើកបរប្រកបដោយភាពងាយស្រួល។ PCX ស៊េរីថ្មី មកជាមួយនូវគុណតម្លៃ ដែលបង្កើតឡើងសម្រាប់អ្នកផ្តល់នូវមោទកភាព ប្រកបដោយកិត្យានុភាពលើសគេ។ ចំណែក Honda CLICK160 ស៊េរីថ្មី! ក្រោមគោលគំនិត SOUL THRILLING POWER ភាពឈានមុខគេ ជំរុញបទពិសោធបើកបរឱ្យកាន់តែរំជើបរំជួល ជាមួយនឹងអានុភាពម៉ាស៊ីន160cc ព្រមទាំងការរចនាថ្មីលាយឡំដោយពណ៌មាស ក្លៀវក្លាជាងមុន កាន់តែប្រណីត និងជំរុញភាពទាក់ទាញគ្រប់ទីកន្លែង។ សម្រាប់អតិថិជនដែលពេញនិយមម៉ូតូអូតូ បែបប្រណិតទំនើបស៊ីវិល័យ និងបច្ចេកវិទ្យាទំនើបឈានមុខគេ Honda PCX និង Honda CLICK160 ស៊េរីថ្មី គឺតែងតែជាជម្រើសដ៏ស័ក្កិសមឥតខ្ចោះ។ ម៉ូតូស៊េរីថ្មី! ទាំងពីរប្រភេទ ក៏បានបំពាក់ម៉ាស៊ីន 160cc eSP+ និង PGM-FI ផងដែរ។ ដើម្បីធានាថា រាល់អតិថិជនរបស់យើង ទទួលបានផលិតផលហុងដាសុទ្ធ ១០០% ចេញពីរោងចក្រជាមួយទំនុកចិត្តខ្ពស់ សូមជ្រើសរើសតែផលិតផលរបស់ក្រុមហ៊ុន អិន ស៊ី អិច ហុងដា។ កំណត់សម្គាល់ម៉ូតូហុងដា ដែលចេញពីក្រុមហ៊ុន អិន ស៊ី អិច ហុងដា៖ មានស្លាកសញ្ញា NCX នៅលើម៉ូតូ បំពាក់ដោយកុងតាក់បើក/បិទភ្លើង ស្របតាមបទប្បញ្ញតិ្តស្តង់ដាសុវត្ថិភាពកម្ពុជា មានបិតស្លាកសញ្ញាសុវត្ថិភាព ដែលអនុលោមទៅតាមបទប្បញ្ញតិ្តស្តង់ដាសុវត្ថិភាពកម្ពុជា ការធានាជាផ្លូវការរយៈពេល ២ ឆ្នាំ ឬ ២៤,០០០ គីឡូម៉ែត្រដោយ អិន ស៊ី អិច ហុងដា ជម្រើសពណ៌ សម្រាប់ព័ត៌មានបន្ថែម៖ 010 922 922 Website New Honda PCX: https://www.ncxhonda.com Website New Honda CLICK160: https://www.ncxhonda.com ៕ (អត្ថបទពាណិជ្ជកម្ម) | ក្រុមហ៊ុន អិន ស៊ី អិច គឺជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខ នូវផលិតផលរបស់ Honda ជាច្រើនប្រភេទ ដើម្បីបំពេញសេចក្តីត្រូវការរបស់អតិថិជននៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ផលិតផលរបស់ Honda គឺសុទ្ធសឹងតែជាផលិតផលដែលប្រកបដោយគុណភាពខ្ពស់ បច្ចេកវិទ្យាឈានមុខគេ និងទទួលបានការគាំទ្រជាច្រើនពីសំណាក់អតិថិជនទូទាំងប្រទេសកម្ពុជាដូចជា៖ ម៉ូតូ Honda, រថយន្ត Honda និងម៉ាស៊ីនកសិឧស្សាហកម្ម Honda ។ |
នាការប្រកួតនៅលើទឹកដីរបស់ខ្លួន ក្លិបព័រទុយហ្គាល់ Porto បានយកឈ្នះ Juventus ២-១ ហើយឈានដល់ការប្រកួតនៅជើងទីពីរនៅទឹកដីក្រុមខ្លាំងអ៊ីតាលីវិញ ការប្រកួតឈានដល់នាទីបន្ថែម ក្រោយលទ្ធផលស្មើនៅម៉ោងធម្មតា។ Sergio Oliveira ស៊ុតបាល់ប៉េណាល់ទីនាំមុខសម្រាប់ Porto នៅនាទី១៩ ហើយ Federico Chiesa វាយបកតាមស្មើវិញនៅដើមតង់ទី២ មុនពេលដែល Mehdi Taremi របស់ Porto ទទួលបានកាតលឿងជាលើកទី២នៅនាទី៥៤។ ប្រមាណ១០នាទី ក្រោយពេលដែល Porto ត្រូវលេងត្រឹមកីឡាករ១០នាក់ Federico Chiesa រកបានមួយគ្រាប់ទៀតសម្រាប់សេះបង្កង់ដែលនាំឲ្យការប្រកួតឈានដល់ម៉ោងបន្ថែម១៥នាទីពីរដង។ ឈានដល់នាទី១១៥ សម្ពាធដ៏ធំបានធ្លាក់ទៅលើ Juventus ក្រោយ Seirgo Oliveira រកបាន១គ្រាប់ទៀតសម្រាប់ Porto ហើយបើទោះបីជា Adrien Rabiot ជួយឲ្យម្ចាស់ផ្ទះឈ្នះ ៣-២ នៅនាទី១១៧ក៏ដោយ វាគ្រាន់តែជាគ្រាប់បាល់បង្រ្គប់កិច្ចប៉ុណ្ណោះ ដោយ Porto ត្រូវឈានទៅវគ្គបន្តជាមួយលទ្ធផល ៣-៣ តាមរយៈការស៊ុតបាល់បញ្ចូលទីលើក្រុមខ្លាំងអ៊ីតាលីដល់ទៅ២គ្រាប់។ Juventus ត្រូវហាលអាវដោយសាររូបមន្តបាល់ក្រៅដីនៅដំណាក់កាលនេះ ពីររដូវកាលជាប់គ្នា។ សម្រាប់ Porto នាជាការឈានដល់វគ្គបន្តជាលើកដំបូង ក្រោយឈ្នះជើងទី១ បើគិតចាប់តាំងពីពួកគេទម្លាក់ Lyon នៅវគ្គ១/៤ផ្តាច់ព្រ័ត្រនារដូវកាល២០០៣-០៤។ រីឯជំនួបនៅលើទឹកដី Signal Iduna Park ខ្សែប្រយុទ្ធ Erling Braut Haaland បានស៊ុតបាល់បញ្ចូលទីគ្រាប់ទី១៩ និងទី២០ក្នុងក្របខណ្ឌ Champions League ខណៈ Borrussia Dortmund ស្មើ Sevilla ២-២ ដើម្បីឈានទៅវគ្គ១/៤ផ្តាច់ព្រ័ត្រជាមួយនឹងជ័យជម្នះសរុប ៥-៤។ Sevilla រងនូវការខកចិត្ត បើទោះបីជា Youssef En-Nesyri តាមវាយបកវិញបាន២គ្រាប់ក៏ដោយ។ Dortmund ឈានដល់វគ្គ៨ក្រុមចុងក្រោយជាលើកដំបូង បើគិតចាប់តាំងពីរដូវកាល២០១៦-១៧។ ពីរគ្រាប់បន្ថែមលើ Sevilla នាំឲ្យ Haaland ក្លាយជាកីឡាករអាយុក្រោម២១ឆ្នាំ ដែលស៊ុតបាល់បញ្ចូលទីច្រើនជាងគេបំផុតនៅ Champions League ដោយមាន២០គ្រាប់ ខណៈ Kylian Mbappe របស់ PSG មាន១៩គ្រាប់។ បើគិតចាប់តាំងពីចាប់ផ្តើមបង្ហាញខ្លួននៅខែកញ្ញា ឆ្នាំ២០១៩ Haaland សម្រេចបានគ្រាប់បាល់បញ្ចូលទីច្រើនជាង Robert Lewandowski របស់ Bayern Munich (១៩គ្រាប់) ហើយឡើងឈរពីលើអ្នកចាត់ការទូទៅ Manchester United លោក Ole Gunnar Solskjaer ក្នុងនាមជាកីឡាករន័រវេសដែលរកគ្រាប់បាល់បញ្ចូលទីច្រើនជាងគេនៅ Champions League៕ | គ្រាប់បាល់បញ្ចូលទីរបស់ Sergio Oliveira នៅនាទី១១៥ បានធ្វើឲ្យ Juventus រងនូវការខកចិត្ត និងជាគ្រាប់នាំឲ្យ Porto ដែលមានគ្នាត្រឹម១០នាក់ឈានបន្តទៅវគ្គ៨ក្រុមនៃ Champions League ដោយសារការមានប្រៀបលើគ្រាប់បាល់ក្រៅទឹកដី។ Borrusia Dortmund ឈានទៅវគ្គបន្តដោយឈ្នះ Sevilla សរុបទាំងពីរជើង ៥-៤ ខណៈខ្សែប្រយុទ្ធន័រវេស Erling Braut Haaland សម្រេចបានគ្រាប់បាល់ទី១៩ និងទី២០របស់ខ្លួន។ |
សម្តេច ហ៊ុន សែន បាននិពន្ធចម្រៀងដល់ទៅពីរបទនាពេលថ្មីៗនេះ ដែលគេ ដឹងថា បទចម្រៀងទាំងនោះ សុទ្ធតែបង្កប់ន័យបែបចំអកឲ្យលោក សម រង្ស៊ី ដែលកំពុងនិរទេស ហើយមិនទាន់ហ៊ានចូលស្រុកតាមការសន្យា។ ចម្រៀងទាំងពីរបទនោះ ត្រូវបានក្រុមតន្ត្រីគ្រួសារខ្មែរ យកទៅច្រៀង។ អត្ថបទទាក់ទង ទទាយំឆ្លងត្រយ៉ងបងអើយ រត់ហើយ! បទថ្មីមួយទៀតរបស់សម្តេច ហ៊ុន សែន សម្តេច ហ៊ុន សែន សរសេរបទចម្រៀងទាំងនោះ ស្របពេលកាលបរិច្ឆេទនៃការភ្នាល់ចាញ់-ឈ្នះជាមួយលោក សម រង្ស៊ី ជិតឈានមកដល់។ ក្រោយចម្រៀងទាំងពីរបទ ត្រូវបានតែងឡើង លោក សម រង្ស៊ី មិនស្ងៀមទេ ដោយលោក បានធ្វើរូបត្លុក ដើម្បីបង្អាប់សម្តេច ហ៊ុន សែន វិញ។ រូបត្លុកនោះ គឺជារូបប្រកួតគ្នារវាងលោក សម រង្ស៊ី ជាបង្គោលខៀវ និង សម្តេច ហ៊ុន សែន ជាបង្គោលក្រហម។ រូបត្លុកនោះ មិនបង្ហាញពីសមភាពនៃការប្រកួតទេ ដោយរូបលោក សម រង្ស៊ី នៅខាងក្រៅសង្វៀន ហើយរូបសម្តេច ហ៊ុន សែន នៅខាងក្នុងសង្វៀនតែម្នាក់ឯង។ លើសពីនេះ លោក សម រង្ស៊ី ថែមទាំងគូររូបកងកម្លាំងប្រដាប់អាវុធថែមទៀត ដែលស្ថិតក្រោមការបញ្ជារបស់សម្តេច ហ៊ុន សែន។ លោក សម រង្ស៊ី ចង់មានន័យថា សម្តេច ហ៊ុន សែន មិនហ៊ានឲ្យលោក ចូលប្រកួនក្នុងសង្វៀនឡើយ។ លោក បានសរសេរសារអមជាមួយនឹងរូបត្លុកលើទំព័រហ្វេសប៊ុកថា៖«មនុស្សកំសាក គឺអ្នកដែលមិនហ៊ានតទល់ [ជាមួយ] គូបដិបក្ខរបស់ខ្លួនមួយទល់នឹងមួយ»។ លោក សម រង្ស៊ី និង សម្តេច ហ៊ុន សែន បានភ្នាល់គ្នាពីរឿងដោះលែងនិងមិនដោះលែងលោក កឹម សុខា។ លោក សម រង្ស៊ី អះអាងថា លោក កឹម សុខា នឹងត្រូវបានដោះលែងនៅត្រឹមថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩នេះ។ តែបើការអះអាងនេះខុស លោក នឹងវិលចូលស្រុកឲ្យសមត្ថកិច្ចចាប់តែម្តង។ ឯសម្តេច ហ៊ុន សែន តបថា នឹងចុះចេញពីតំណែង បើលោក កឹម សុខា ពិតជាត្រូវបានដោះលែង ដូចការអះអាងរបស់លោក សម រង្ស៊ី។ ប៉ុន្តែ សម្តេច ហ៊ុន សែន ទាមទារឲ្យលោក សម រង្ស៊ី ចូលមកកម្ពុជាតាមការសន្យា បើលោក កឹម សុខា មិនត្រូវបានដោះលែង៕ | សម្តេច ហ៊ុន សែន ប្រធានគណបក្សអំណាច និង លោក សម រង្ស៊ី មេប្រឆាំង តែងតែប្រើពាក្យសម្តីវាយប្រហារគ្នាចំៗ។ តែពេលនេះ អ្នកទាំងពីរ បែរជាប្តូរមកឌឺដងគ្នាតាមរបៀបផ្សេងវិញ ដោយម្នាក់ តែងជាបទចម្រៀង ហើយម្នាក់ទៀត គូររូបត្លុក (Cartoon)។ |
ព្រឹត្តិការណ៍តាមប្រព័ន្ធវីដេអូនេះត្រូវបានរៀបចំដោយបេសកកម្មចិនប្រចាំនៅសហភាពអាហ្វ្រិក។ នេះជាចម្លើយដោយអវកាសយានិកចិន លោក Cai Xuzhe សម្រាប់សំណួរពាក់ព័ន្ធនឹងចំណីអាហារក្នុងអវកាស ដែលត្រូវបានផ្សាយដោយសារព័ត៌មានរដ្ឋចិន CGTN។ លោក Cai Xuzhe បានថ្លែងក្នុងសម្តីដើមថា៖ «ក្រុមការងារនៅភពផែនដីរបស់យើងបានរៀបចំអាហារជាង ១.០០០ ប្រភេទខុសៗគ្នា។ អ្នកទាំងអស់គ្នាអាចមើលបាន។ មានបបរពណ៌ស្វាយដ៏ឆ្ងុយឆ្ងាញ់ ពោតផ្អែមដែលមានលាយគ្រឿងដ៏ឆ្ងុយឆ្ងាញ់ សាច់គោចំណិតតូចៗមានលាយគ្រឿងជាមួយនឹងទឹកម្រេចខ្មៅ យើងក៏មានបាយដែរ»។ អ្នកជំនាញថា ព្រឹត្តិការណ៍នេះជាការបង្ហាញអំណាចទន់របស់រដ្ឋាភិបាលក្រុងប៉េកាំង និងបង្ហាញពីសារៈសំខាន់ដែលចិនផ្តល់ឱ្យសម្រាប់តួនាទីដែលអាហ្វ្រិកអាចជួយចិនក្នុងការប្រកួតប្រជែងសាកលក្នុងវិស័យលំហអវកាស។ លោក Temidayo Oniosun អ្នកវិទ្យាសាស្ត្រលំហអវកាសនីហ្សេរីយ៉ា និងជានាយកគ្រប់គ្រងនៃគេហំព័រ «លំហអវកាសនៅអាហ្វ្រិក» បានប្រាប់ VOA ថា សេដ្ឋកិច្ចនៃវិស័យអវកាសអាហ្វ្រិកនៅឆ្នាំ២០២១ មានតម្លៃ ១៩,៤៩ ពាន់លានដុល្លារ និងត្រូវបានគេព្យាករណ៍ថា នឹងកើនឡើងប្រមាណ ១៦ ភាគរយ នៅក្នុងរយៈពេល ៤ ឆ្នាំបន្ទាប់។ លោក Temidayo Oniosun បានថ្លែងក្នុងសម្តីដើមថា៖ «វិស័យលំហអវកាសនៅអាហ្វ្រិកកំពុងកើនឡើងក្នុងអត្រាមិនគួរឱ្យជឿ ដូច្នេះប្រទេស និងតំបន់ដូចជាចិន អឺរ៉ុប រុស្ស៊ី និងសហរដ្ឋអាមេរិកកំពុងចាប់ផ្តើមប្រកួតយកចំណែករៀងៗខ្លួនក្នុងវិស័យនេះ»។ ទោះបីជាយ៉ាងនេះក៏ដោយ នៅត្រឹមឆ្នាំនេះ មានតែប្រទេសអាហ្វ្រិកចំនួន ១៣ ប៉ុណ្ណោះដែលមានផ្កាយរណបចំនួន ៤៨ ក្នុងចំណោមនោះផ្កាយរណបចំនួន ៦ ត្រូវបានផលិតដោយចិន។ ប្រទេសចិនបានបង្ហោះផ្កាយរណបសម្រាប់ទំនាក់ទំនងជាលើកដំបូងក្នុងប្រទេសនីហ្សេរីយ៉ានៅឆ្នាំ២០០៧ និងលើកទី២ក្នុងរយៈពេល ៤ ឆ្នាំក្រោយមកទៀត។ ចិនក៏បានបង្ហោះផ្កាយរណបសម្រាប់ទំនាក់ទំនងជាលើកដំបូងនៅប្រទេសអាល់ហ្សេរីក្នុងឆ្នាំ២០១៧ និងផ្កាយរណបជាលើកដំបូងសម្រាប់អេត្យូពី និងស៊ូដង់ក្នុងឆ្នាំ២០១៩។ នៅក្នុងឆ្នាំ២០១៨ អ្នកជំនាញនិយាយថា ប្រទេសទុយនីស៊ីជាស្ថានីយមួយក្នុងចំណោមស្ថានីយទទួលសញ្ញានៅលើភពផែនដីនៅក្រៅប្រទេសចិនសម្រាប់ប្រព័ន្ធប្រាប់ទិសពីផ្កាយរណប BeiDou របស់ចិន។ អ្នកជំនាញថា គម្រោងលំហអវកាសអាចពិបាកមើលឃើញជាងគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រវាត់ពាណិជ្ជកម្មចិន (BRI) នៅទូទាំងទ្វីបអាហ្វ្រិក ប៉ុន្តែគម្រោងទាំងនោះអាចជាកត្តាមួយជំរុញផលប្រយោជន៍ចិននៅក្នុងកម្មវិធីអវកាសរបស់អាហ្វ្រិក។ លោកTemidayo Oniosun បានថ្លែងក្នុងសម្តីដើមថា៖ «ការចូលរួមទាំងនេះមិនមែនដោយសារតែចិន និងប្រទេសផ្សេងៗទៀតកំពុងចូលរួមជួយអាហ្វ្រិកនោះទេ។ ពួកគេធ្វើដូចនេះដោយសារតែពួកគេទទួលបានផលប្រយោជន៍សេដ្ឋកិច្ច សង្គមកិច្ច និងសេដ្ឋកិច្ចត្រឡប់ទៅវិញ»។ អ្នកស្រី Julie Klinger ដែលបានសិក្សាពីទំនាក់ទំនងក្នុងវិស័យលំហអវកាសរវាងចិន និងអាហ្វ្រិកបានលើកឡើងនៅក្នុងការស្រាវជ្រាវក្នុងឆ្នាំ២០២០របស់អ្នកស្រីថា «ការសាងសង់បណ្តាញផ្កាយរណបបញ្ជាពីចម្ងាយ» នៅអាហ្វ្រិកអនុញ្ញាតឱ្យចិន «គាំទ្រដល់សមាហរណកម្មភស្តុភារនៃបណ្តារដ្ឋដៃគូក្នុងគម្រោងផ្លូវក្រវាត់ពាណិជកម្មចិន»។ អ្នកស្រី Klinger ដែលបង្រៀននៅសាកលវិទ្យាល័យ Delaware បានប្រាប់ VOA ថា កម្មវិធីលំហអវកាសរបស់ចិនបានក្លាយជាកម្មវិធីអន្តរជាតិចាប់តាំងពីពេលចាប់ផ្តើមគម្រោងហេដ្ឋារចនាសម្ព័ន្ធសាកលរបស់លោកប្រធានាធិបតី Xi Jinping ដែលមានឈ្មោះថា គម្រោងផ្លូវក្រវាត់ពាណិជ្ជកម្មចិន។ សម្រាប់មូលហេតុដែលប្រទេសអាហ្វ្រិកស្វាគមន៍ភាពជាដៃគូជាមួយនឹងចិន អ្នកស្រី Klingerថា ប្រទេសនៅទ្វីបអាហ្វ្រិកមានគោលបំណងផ្សេងៗគ្នា។ ពួកគេមិនមានបំណងប្រើគម្រោងលំហអវកាសសម្រាប់វិស័យយោធា ឬវិស័យនាំមនុស្សទៅលំហអវកាសទេ។ អ្វីដែលពួកគេចាប់អារម្មណ៍គឺបច្ចេកវិទ្យាទំនាក់ទំនង និងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកិច្ច។ អ្នកស្រី Julie Klinger បានថ្លែងក្នុងសម្តីដើមថា៖ «ចំណុចដ៏សំខាន់មួយទៀតនៅក្នុងកិច្ចសហការលំហអវកាសចិន និងអាហ្វ្រិកគឺពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ ការតាមដានបរិស្ថាន និងការគ្រប់គ្រងគ្រោះមហន្តរាយ»។ អ្នកស្រី Klinger បានថ្លែងថា ព្រឹត្តិការណ៍ដូចជាការជជែករបស់និស្សិតជាមួយនឹងអាកាសយានិកនេះជួយជំរុញការចាប់អារម្មណ៍ក្នុងវិស័យលំហអវកាសក្នុងចំណោមយុវជនអាហ្វ្រិក និងបដិសេធទស្សនៈដែលថា ការរុករកនៅលំហអវកាសរបស់អាហ្វ្រិកគ្រាន់តែជាការធ្វើឲ្យល្អមើលប៉ុណ្ណោះ៕ | តើអវកាសយានិកបរិភោគអ្វីនៅក្នុងលំហអវកាស? នេះជាអ្វីដែលនិស្សិតអេត្យូពីម្នាក់ចង់ដឹងនៅពេលលោក និងនិស្សិតអាហ្វ្រិកក្មេងៗផ្សេងទៀតមកពីប្រទេសចំនួន ៨ ចូលរួមក្នុងកិច្ចសន្ទនាមួយជាមួយនឹងអវកាសយានិកចិនដែលកំពុងស្ថិតក្នុងគន្លងគោចរ។ |
ថ្លែងទៅកាន់អ្នកសារព័ត៌មានក្នុងពិធីខួប៣០ឆ្នាំនៃការបង្កើតធនាគារអេស៊ីលីដាពីក្រុងបាត់ដំបង លោក អ៊ិន ចាន់នី បានមានប្រសាសន៍ថា ជាមួយផែនការក្នុងការពង្រីកហេដ្ឋារចនាសម្ព័ន្ធឌីជីថលឱ្យកាន់តែទូលំទូលាយនិងមានភាពបត់បែនឆ្លើយតបទៅនឹងតម្រូវការមហាជនគ្រប់ស្រទាប់វណ្ណៈ ធនាគារអេស៊ីលីដាមានផែនការក្នុងការតភ្ជាប់នៃការទូទាត់ឆ្លងប្រទេសទៅកាន់ប្រទេសជិតខាងកម្ពុជានាពេលខាងមុខនេះ។ លោកបណ្ឌិត អ៊ិន ចាន់នី បានមានប្រសាសន៍ថា៖«យើង សម្រិតសម្រាំងហេដ្ឋារចនាសម្ព័ន្ធឌីជីថលរបស់យើងឱ្យមានភាពទន់ភ្លន់បត់បែនទៅគ្រប់មជ្ឍដ្ឋានមហាជនទាំងអស់ទាំងជនបទនិងទីក្រុង។ យើង នឹងផ្សារភ្ជាប់អ្វីដែលយើងមានហេដ្ឋារចនាសម្ព័ន្ធនេះជាមួយថ្នាក់តំបន់គឺយើងបានធ្វើរួចហើយគឺភ្ជាប់ជាមួយប្រទេសថៃ ហើយយើងនឹងតភ្ជាប់ជាមួយប្រទេសពីរទៀតគឺសាធារណរដ្ឋប្រជាធិបតេយ្យឡាវ និងសារធារណរដ្ឋសង្គមនិយមវៀតណាមសម្រាប់ការជំរុញការទូទាត់ឆ្លងប្រទេស (Cross-border payment) ដែលនេះគឺជាផែនការយុទ្ធសាស្រ្តរបស់យើងដែលបានសម្រិតសម្រាំងនូវហេដ្ឋារចនាសម្ព័ន្ធឱ្យមានភាពទន់ភ្លន់និងជ្រាបជ្រៅទៅក្នុងមហាជនគ្រប់ស្រទាប់និងថ្នាក់តំបន់ដែលនេះជាចំណុចសំខាន់»។ ធនាគារ អេស៊ីលីដា ភីអិលស៊ី «ប្រជាធនាគារដែលលោកអ្នកជឿទុកចិត្ត» គឺជាធនាគារពាណិជ្ជទីមួយក្នុង ប្រទេសកម្ពុជា បានអភិវឌ្ឍ និងបានដាក់ឲ្យប្រើប្រាស់នូវសេវាទូទាត់តាម KHQR Code ក្រោមកិច្ចផ្តួចផ្តើម និងដឹកនាំរបស់ធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី២៥ ខែតុលា កន្លងមកនេះ។ សម្រាប់អតិថិជននៅធនាគារឬស្ថាប័នណាក៏ដោយ គ្រាន់តែមាន KHQR Code របស់អេស៊ីលីដា ដែលជាស្តង់ដារ ឃ្យូអរកូដតែមួយ សម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងគ្រឹះស្ថាន ផ្តល់សេវាទូទាត់សងប្រាក់ ដាក់ឲ្យអតិថិជនប្រើប្រាស់ដើម្បីការទូទាត់ថ្លៃទំនិញ និងសេវាកម្មផ្សេងៗ នៅក្នុងប្រទេសកម្ពុជា តាមរយៈអេស៊ីលីដាម៉ូបាល (ACLEDA Mobile) កម្មវិធីបាគង (Bakong App) និងអាចស្កែន KHQR Code របស់ធនាគារផ្សេងៗបាន៕ (អត្ថបទពាណិជ្ជកម្ម) | ក្រុងបាត់ដំបង៖ លោកបណ្ឌិត អ៊ិន ចាន់នី ប្រធានអគ្គនាយកនៃធនាគារអេស៊ីលីដា បានថ្លែងថា លោកកំពុងរៀបចំផែនការក្នុងការពង្រីកសេវាទូទាត់ឆ្លងប្រទេសជាមួយប្រទេសពីរបន្ថែមទៀតនៅអាស៊ាន គឺឡាវ និងវៀតណាម ដើម្បីសម្រួលដល់ការទូទាត់នៃលំហូរទំនិញ និងសេវាកម្មរវាងកម្ពុជានិងប្រទេសទាំងពីរនេះ បន្ទាប់ពីខ្លួនទទួលបានជោគជ័យជាមួយការទូរទាត់នេះជាមួយប្រទេសថៃកន្លងមក។ |
តុលាការភ្នំពេញ បានចាប់ផ្តើមបើកសវនាការដំបូងលើសំណុំរឿងរបស់លោក កឹម សុខា កាលពីខែមករា ឆ្នាំ២០២០។ ក្រោយបើកសវនាការបានត្រឹម២-៣លើក តុលាការភ្នំពេញ ក៏បានផ្អាក នៅខែមីនា ឆ្នាំ២០២០ ក្រោមហេតុផលថា បារម្ភនឹងជំងឺកូវីដ-១៩។ គិតរហូតដល់ខែមករា ឆ្នាំ២០២២ គឺមានរយៈពេលជិត២ឆ្នាំ ទម្រាំតុលាការភ្នំពេញ សម្រេចបើកសវនាការនេះឡើងវិញ។ មានចៅក្រម៣រូប ដែលនឹងធ្វើជាអ្នកជំនុំជម្រះលើលោក កឹម សុខា គឺលោក កូយ សៅ ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោក សេង លាង និង លោក ធាម ច័ន្ធពិសិដ្ឋ ជាចៅក្រមប្រឹក្សា។ ចំណែកតំណាងអយ្យការ ដែលនឹងចូលរួម គឺលោកព្រះរាជអាជ្ញារង ប្លង់ សុផល។ លោក កឹម សុខា ត្រូវបានចោទពីបទសន្ទិដ្ឋភាពជាមួយបរទេស ចាប់តាំងខែកញ្ញា ឆ្នាំ១០១៧មក។ បទសន្ទិដ្ឋភាពជាមួយបរទេស គឺសំដៅដល់ការលួចទៅគប់គិតជាមួយបរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាល។ បទល្មើសនេះ ត្រូវបានចាត់ចូលក្នុងចង្កោមនៃអំពើក្បត់ជាតិ។ ដោយយល់ថា លោក កឹម សុខា និងមេដឹកនាំផ្សេងទៀតនៃអតីតគណបក្សសង្គ្រោះជាតិ ជាប់ពាក់ព័ន្ធនឹងផែនការផ្តួលរំលំរដ្ឋាភិលបាល តាមរយៈការពឹងកម្លាំងបរទេស តុលាការកំពូល បានសម្រេចរំលាយអតីតគណបក្សប្រឆាំងដ៏ធំនេះចោល កាលពីខែវិច្ឆិកា ឆ្នាំ២០១៧ ក្រោមបណ្តឹងរបស់ក្រសួងមហាផ្ទៃ ដែលជាសេនាធិការរបស់រដ្ឋាភិបាលកម្ពុជា៕ | តុលាការភ្នំពេញ នឹងចាប់ផ្តើមបើកសវនាការជំនុំជម្រះលើសំណុំរឿងរបស់លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិឡើងវិញ នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។ នេះបើយោងតាមដីការបស់អយ្យការអមតុលាការភ្នំពេញ ដែលចេញនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ ដើម្បីបង្គាប់ទៅលោក កឹម សុខា ឲ្យចូលរួមសវនាការ។ |
Bibiano Fernandes ឬ ហៅថា «The Flash» ទទួលបានការលើកទឹកចិត្តចំពោះការប្រកួតលើកទី៤ទល់នឹង Kevin Belingon រហស្សនាម «The Silencer» ពីសំណាក់អ្នកគាំទ្រនៅ ONE Championship។ បើទោះឈ្នះខ្សែក្រវាត់ក្រោយផ្តួលគូប្រជែងហ្វីលីពីននៅសង្វៀន ONE: A NEW ERA ប៉ុន្តែកីឡាករសញ្ជាតិប្រេស៊ីលរូបនេះ មិនទាន់ពេញចិត្តចំពោះការប្រកួតកន្លងនោះឡើយ។ កីឡាករមកពីក្លិប Team Lakay បានយល់ព្រមជួបBelingon ជាថ្មីម្ដងទៀតនៅសង្វៀន ONE: CENTURY នាថ្ងៃអាទិត្យទី ១៣ ខែ តុលា ខាងមុខ ដើម្បីជម្រះមន្ទិលសង្ស័យដោយបញ្ជាក់ថារូបគេពិតជាស្ដេចពិតប្រាកដលើសង្វៀនក្នុងប្រភេទទម្ងន់ខាងលើជាប្រវត្តិសាស្ត្រនៅសង្វៀន ONE។ «The Flash» បានថ្លែងថា ៖«មានមនុស្សជាច្រើនចង់ឃើញការប្រកួតនេះ។ នេះជាហេតុផលមួយ។ ការប្រកួតនេះមិនមែនសម្រាប់ខ្ញុំទេ ប៉ុន្តែសម្រាប់អ្នកគាំទ្រ។ ខ្ញុំផ្ដល់ការប្រកួតនេះដល់អ្នកគាំទ្រទាំងអស់គ្នា»។ Fernandes គូសបញ្ជាក់ទៀតថា៖«បើសិនការប្រកួតលើកទី៣ មិនបញ្ចប់ដោយភាពមន្ទិលសង្ស័យទេ ខ្ញុំមិនទទួលការប្រកួតជាមួយ Kevin ទៀតឡើយ ប៉ុន្តែ ខ្ញុំជឿថា ជនជាតិហ្វីលីពីនជាច្រើនមិនសប្បាយចិត្ត និង ចង់ឃើញការប្រកួតម្ដងទៀត។ អូខេ មនុស្សជាច្រើនចង់ឃើញ ខ្ញុំសុខចិត្តស្របតាម»។ អតីតម្ចាស់ជើងឯកជីជិតស៊ូពិភពលោកសញ្ជាតិប្រេស៊ីល បានផ្ដួល «The Silencer» ត្រឹមទឹកទី១ ប៉ុណ្ណោះក្នុងការប្រកួតកាលឆ្នាំ ២០១៦ ប៉ុន្តែ រងបរាជ័យវិញនៅខែវិច្ឆិកាឆ្នាំ ២០១៨។ យ៉ាងណាក្ដី កាលខែ មីនាឆ្នាំ ២០១៩ កីឡាករហ្វីលីពីនរបូតខ្សែក្រវាត់លើកីឡាករមកពីប្រេស៊ីល។ ដូច្នេះទើបមានការប្រកួតដើម្បីដណ្ដើមខ្សែក្រវាត់ឡើងនៅថ្ងៃទី ១៣ តុលា ខាងមុខក្នុងគោលបំណងអបអរដល់ការរៀបចំព្រឹត្តិការណ៍ប្រកួតលើកទី១០០ របស់ស្ថាប័នពិភពលោកONE Championship។ «Kevin ជាគូប្រជែងដ៏ស្វិតស្វាញ។ គេមានជំនាញល្អ ជាពិសេសដៃស្ដាំ និង ការទាត់លឿនៗ ដែលមានស្រាប់។ ខ្ញុំត្រូវតែវ៉ៃឲ្យមានភាពវ័យឆ្លាត ព្រោះគេពូកែចាប់ និង រត់បានល្អ។ គេរង់ចាំឱកាស ដើម្បីឆក់កណ្ដាប់ដៃ និង ជើងបានលឿន។ យ៉ាងណាក្ដី ខ្ញុំជឿជាក់ថា ខ្ញុំច្បាស់ជាល្អជាងមិនខាន»។ បុរសវ័យ ៣៩ ឆ្នាំមកពីប្រេស៊ីលបញ្ជាក់បែបនេះ។ កីឡាករដដែលរៀបរាប់ទៀតថា ៖«ខ្ញុំសប្បាយចិត្តដែលអាចប្រកួតលើកទី៤។ ខ្ញុំបាននិយាយខ្លួន ឯងថា ខ្ញុំត្រូវអត់ធ្មត់ និង អាចបញ្ចប់រូបគេបាន»។ ទោះជាយ៉ាងណា Fernandes ត្រូវតែរៀបចំគម្រោងដើម្បីការប្រកួតដ៏ធំនេះនៅឯទីលាន Ryogoku Kokugikan។ «ហេតុផលដែលអ្នក និងខ្ញុំ ជួបគ្នាជាថ្មីពេលនេះ គឺដើម្បីផ្ដាច់ចិត្តអ្នកគាំទ្រ។ យើងនឹងប្រកួតគ្នាដ៏អស្ចារ្យបំផុត។ ខ្ញុំនឹងវ៉ៃអ្នក ហើយអ្នកវ៉ៃខ្ញុំ។ ពិតជាវាគ្មានបញ្ញាទេសម្រាប់ខ្ញុំ ប៉ុន្តែកុំមកទីនេះដើម្បីរត់។ ខ្ញុំជឿជាក់ថា អ្នកគាំទ្រនឹងស្រលាញ់ការប្រកួតរបស់យើង»។ «The Flash» សង្កត់ធ្ងន់ដូច្នេះ។ ONE: CENTURY ជាការប្រកួតគុនចម្រុះលំដាប់ពិភពលោកមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ។ ក្នុងនោះមានការប្រកួតដណ្ដើមខ្សែក្រវាត់ ជាច្រើនដូចជាវគ្គផ្ដាច់ព្រ័ត្រ World Grand Prix Championship ក្នុង៣ប្រភេទទម្ងន់ផ្សេងគ្នា ហើយមានគូប្រកួតជើងឯកពិភពលោក ប៉ះជើងឯកពិភពលោក។ កុំភ្លេចតាមដាន កម្មវិធីកក្រើកមិនធ្លាប់មានគម្រប់១០០លើកនៃការរៀបចំការប្រកួតរបស់ស្ថាប័ន ONE Championship ត្រូវបានដាក់ឈ្មោះថា ONE: CENTURY។ ONE CENTURY នឹងរៀបចំឡើងនៅថ្ងៃទី ១៣ តុលា ខាងមុខនឹងផ្សាយបន្តផ្ទាល់ចាប់ពីម៉ោង ៩ យប់តទៅ (ម៉ោងកម្ពុជា) តាមរយៈ https://www.facebook.com/ONEChampionship/ , ONE Super App និង YouTube: https://www.youtube.com/user/OneFCMMA។ | អត្ថបទ៖ ស៊ីធី |
នីតិ (ន) មានន័យថា ច្បាប់,ឧបាយជាគ្រឿងណែនាំ,បែបផែន,ទំនៀមទម្លាប់ប្រពៃណី។ រដ្ឋ (ន) មានន័យថា ប្រទេស, ដែន, រាស្ត្រ,ប្រជាជន។ យោងតាមសន្ទានុក្រមពាក្យថ្មីរបស់សាស្ត្រាចារ្យ ទូច គឹមស្រ៊ាង បានពន្យល់ថា៖ ពាក្យថា នីតិរដ្ឋ (ន) រដ្ឋអាស្រ័យច្បាប់, រដ្ឋមានប្រព័ន្ធច្បាប់,រដ្ឋមានការអនុវត្តច្បាប់និងការគោរពច្បាប់ដោយពេញលេញមានប្រព័ន្ធទទួលខុសត្រូវ និងយុត្តិធម៌ជាក់លាក់។ ជាទូទៅ នីតិរដ្ឋ គឺមានធាតុចំនួន៣។ ទី១) រដ្ឋមានច្បាប់៖ នៅកម្ពុជា អ្នកដែលមានសិទ្ធិធ្វើច្បាប់ គឺរដ្ឋាភិបាល និងរដ្ឋសភា ទី២) រដ្ឋដែលអនុវត្តន៍ច្បាប់៖ នៅកម្ពុជា អ្នកដែលអនុវត្តន៍ច្បាប់ គឺតុលាការ។ ទី៣) ស្មើភាពគ្នាចំពោះមុខច្បាប់ មានន័យថា ការអនុវត្តច្បាប់ ត្រូវធ្វើដោយស្មើភាពគ្នា ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជាតិសាសន៍ សាសនា៕ | វចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត បានពន្យល់ថា៖ |
ជាមួយអេសុីលីដាម៉ូបាល គឺផ្តល់ភាពងាយស្រួល រហ័សទាន់ចិត្ត និងមានសុវត្ថិភាពខ្ពស់ក្នុងការធ្វើប្រតិបត្តិការសេវាធនាគារតាមរយៈ សេវាអេសុីលីដាម៉ូបាល ។ កាត់បន្ថយការចំណាយ និងសន្សំពេលវេលា ដោយមិនចាំបាច់ធ្វើដំណើរមកកាន់ការិយាល័យធនាគារ អេសុីលីដា ភីអិលស៊ី ។ នាពេលបច្ចុប្បន្ន អេសុីលីដាម៉ូបាល កំពុងផ្សាភ្ជាប់ខ្លួនជាមួយនឹងជីវភាពរស់ប្រចាំថ្ងៃរបស់ពលរដ្ឋកាន់តែខ្លាំងឡើង ដោយចំនួនអ្នកប្រើប្រាស់បានកើនឡើងជារៀងរាល់ថ្ងៃ។ វិធីងាយៗដោយគ្រាន់តែអតិថិជន និងសាធារណជនចូលទៅទាញយកកម្មវិធីអេសុីលីដាម៉ូបាលនេះតាមរយៈApp Store, Play Store, App gallery នោះលោកអ្នកនឹងទទួលបានការប្រើប្រាស់សេវាកម្មយ៉ាងច្រើនតាមសេចក្តីត្រូវការ និងមិនអស់ថ្លៃសេវា៕ | ភ្នំពេញ៖ លោកអ្នកតែងតែគិតថាមិនចង់ចំណាយពេលច្រើនក្នុងទៅអង្គុយរង់ចាំនៅបញ្ជរបង់ប្រាក់បុព្វលាភធានារ៉ាប់រង! ពិតណាស់ជាមួយអេសុីលីដាម៉ូបាលលោកអ្នកមិនចាំបាច់ចំណាយពេលទៅបង់បុព្វលាភធានារ៉ាប់រងដោយផ្ទាល់នោះទេ។ លើសពីនោះទៅទៀតលោកអ្នកក៏អាចធ្វើការបង់ថ្លែបុព្វលាភធានារ៉ាប់រងតាមរយះអេស៊ីលីដាអ៊ិនធឺណិតបានគ្រប់ទីកន្លែងបានយ៉ាងងាយស្រួល រហ័ស និងមិនអស់ថ្លៃសេវាទៀតផង។ |
Mountain Everest ជាភ្នំខ្ពស់ជាងគេនៅលើពិភពលោកស្ថិតក្នុងប្រទេសនេប៉ាល់ ដែលមានកម្ពស់៨៨៥០ម៉ែត្រ ពីកម្ពស់ទឹកសមុទ្រ។ MountainEverest បានទាក់ទាញអ្នកនិយមដើរព្រៃ ផ្សងព្រេងជាច្រើនឱ្យទៅសាកល្បងឡើង ដើម្បីស្វែងយល់ពីទីនោះ និងប្រជែងនឹងខ្លួនឯងហើយក្នុងចំណោមនោះក៏មានពលរដ្ឋខ្មែរមួយចំនួនផងដែរ។ រូបភាពពីហ្វេសប៊ុកលោក លឹម ពិសាល លោក លឹម ពិសាល ជាពលរដ្ឋខ្មែរមួយរូបក្នុងចំណោមពលរដ្ឋខ្មែរជាច្រើនដែលបានទៅឡើងភ្នំអេវើរ៉េសដល់ចំណុចកណ្ដាល (Everest Base Camp) កម្ពស់៥៣៦៤ម៉ែត្រពីកម្ពស់ទឹកសមុទ្រ។ លោក ពិសាល បានចំណាយពេល៩ថ្ងៃ ដើម្បីឡើងទៅដល់ EverestBase Camp ដោយចាប់ផ្ដើមពីថ្ងៃទី២ តុលា ហើយទៅដល់គោលដៅនៅថ្ងៃទី១០ តុលា។ គោលដៅតែមួយរបស់លោក ពិសាល ទៅឡើងភ្នំអេវើរ៉េសគឺដើម្បីសម្រេចបំណងចុងក្រោយរបស់ប្អូនប្រុសឈ្មោះ លឹម ពិសិដ្ឋ ដែលបានបាត់បង់ជីវិតអំឡុងពេលទៅឡើងភ្នំអេវើរ៉េស កាលពីឆ្នាំ២០១២។ នៅពេលឡើងទៅដល់គោលដៅ Everest Base Camp លោកពិសាល បានយករូបថតប្អូនប្រុស (តំណាងឱ្យរូបគេ) ទៅបង្ហាញប្រាប់គេថាខ្លួនបានឡើងមកដល់ហើយ និងបានដោតទង់ជាតិខ្មែរនៅទីនោះផងដែរ។ លោក លឹម ពិសាល គ្រោងចំណាយពេល១ខែនៅទីនោះដើម្បីស្វែងយល់ពីភូមិសាស្រ្តតំបន់នៅលើភ្នំ និងបន្តឡើងទៅកន្លែងផ្សេងៗមួយចំនួនទៀត និងដកស្រង់បទពិសោធថ្មីៗពីទីនោះ។ រូបភាពពីហ្វេសប៊ុកលោក លឹម ពិសាល លោក សូរ សុខាល័យ ដែលជាមិត្តភក្ដិស្និទ្ធស្នាលរបស់លោក ពិសាល បានអះអាង ដំណើរផ្សងព្រេងទៅឡើងភ្នំអេវើរ៉េសរបស់លោក ពិសាល គឺមានការគាំទ្រ និងលើកទឹកចិត្តពីភរិយា ដោយធានាថាអាចមើលថែទាំកូន៣នាក់ម្នាក់ឯងបាន ដ្បិតគេជឿជាក់លើស្វាមីថា អាចធ្វើបាន ដើម្បីក្ដីបំណងចុងក្រោយរបស់ប្អូនប្រុស។ «តាមពិតពិសាលចង់សម្រេចក្ដីបំណងរបស់ប្អូន ចង់យកធាតុរបស់ប្អូនទៅបាចនៅទីនោះប៉ុន្តែលើកនេះ ពិសាល អត់បានយកធាតុទៅបាចទេ គ្រាន់តែបានទៅដល់ទីនោះដោយខ្លួនឯង យករូបថតប្អូនប្រុសទៅបង្ហាញទេសភាពនៅ EBC (Everest Base Camp)»។ នេះជាការលើកឡើងរបស់លោក សូរ សុខាល័យ។ សម្លាញ់រូបនេះ បញ្ជាក់ទៀតថា មុនពេលទៅឡើងភ្នំអេវើរ៉េស លោក ពិសាលបានស្វែងយល់ និងសិក្សាស្រាវជ្រាវពីតំបន់នោះបានខ្លះហើយនិងទទួលបានការណែនាំពីអ្នកមានបទពិសោធធ្លាប់បានឡើងកន្លងមកផងដែរ។ លោក សូរ សុខាល័យនិងលោក លឹម ពិសាល ធ្លាប់មានពិសោធន៍ដើរផ្សងព្រេង ឡើងភ្នំ ស្ទើរគ្រប់កន្លែងកម្ពុជាហើយក្លើទាំង២ ក៏ធ្លាប់បានទៅឡើងខ្ពស់ៗមួយចំនួនទៀតក្នុងតំបន់អាស៊ីអាគ្នេយ៍ទៀតផង៕ | ភ្នំពេញ៖ លោក លឹម ពិសាល ជាអ្នករត់ម៉ារ៉ាតុនបានទៅឡើងភ្នំអេវើរ៉េស ដើម្បីសម្រេចក្ដីបំណងចុងក្រោយរបស់ប្អូនប្រុសខ្លួនដែលបានបាត់បង់ជីវិតនៅទីនោះកាលពីឆ្នាំ២០១២។ ទោះបីមិនបានឡើងទៅដល់កំពូលភ្នំ តែលោកពិសាល បានឡើងដល់ចំណុចសំខាន់នៃភ្នំដ៏ខ្ពស់នេះ (Everest Base Camp) មានកម្ពស់៥៣៦៤ម៉ែត្រដែលជាគោលដៅរបស់ប្អូនប្រុស។ |
អត្ថបទទាក់ទង ស៊ីហ្គេម៖ ពេជ្រ ម្ទេសខ្មាំង ប្ដេជ្ញាវាយយកមេដាយជូនជាតិ ទោះបីប៉ះកីឡាករណាក៏ដោយ ការប្រកួតដែលគ្រោងចាប់ផ្តើមពីម៉ោង៦ល្ងាច(ម៉ោងនៅកម្ពុជា)នេះ នឹងក្លាយជាការប្រកួតដ៏តានតឹងនិងទាក់ទាញបំផុតដ្បិតទាំងកីឡាករ ពេជ្រ ម្ទេសខ្មាំង និងកីឡាករមីយ៉ាន់ម៉ា Latt Naing សុទ្ធសឹងជាម្ចាស់មេដាយសំរឹទ្ចកីឡាស៊ីហ្គេមដូចគ្នា។ ក្នុងនោះកីឡាករមានឈ្មោះក្នុងបញ្ជីជាតិហៅ ណាត សៀកនិន របស់កម្ពុជាជាម្ចាស់មេដាយសំរឹទ្ធកីឡាស៊ីហ្គេមឆ្នាំ២០១៧នៅម៉ាឡេសី ឯកីឡាករមីយ៉ាន់ម៉ា ម្ចាស់មេដាយសំរឹទ្ធកីឡាស៊ីហ្គេមឆ្នាំ២០១៥នៅសិង្ហបុរី។ បើតាមប្រវត្តិ កីឡាករទាំងពីរមិនធ្លាប់ជួបគ្នាក្នុងព្រឹត្តិការណ៍នេះកន្លងមកនោះទេ។ កីឡាករទាំងពីរមានអាយុ២៥ឆ្នាំដូចគ្នា ហើយកម្ពស់ក៏ប្រហាក់ហែលគ្នាដែរ ដោយ ម្ទេសខ្មាំង មានកម្ពស់១.៦៤ម៉ែត្រ ខណៈ Latt Naing កម្ពស់១.៦៥ម៉ែត្រ។ កត្តានេះ អាចជាភាពងាយស្រួលមួយសម្រាប់ ម្ទេសខ្មាំង ក្នុងការវាយទៅលើគូប្រកួត។ «ទោះជាដល់ថ្ងៃប្រកួតខ្ញុំនៅតែឈឺជើងក៏ដោយ ក៏ខ្ញុំខិតខំឲ្យដល់នាទីចុងក្រោយ។ សម្រាប់ចិត្តខ្ញុំវិញ ទោះចាប់ឆ្នោតប៉ះម្ចាស់ផ្ទះហ្វីលីពីន វៀតណាម ឬថៃ ក៏ខ្ញុំអត់ខ្លាចដែរ។ ព្រោះតាំងពីចូលប្រឡូកក្នុងវិស័យនេះ ខ្ញុំអត់ដែលបារម្ភរឿងដៃគួខ្លាំងនោះទេ គឺខ្ញុំខិតខំវាយឲ្យអស់ពីសមត្ថភាព ខ្ញុំអត់ខ្លាចញញើតគេថាខ្លាំងកម្រិតណានោះទេ»។ នេះការបង្ហាញការតាំងចិត្តរបស់កីឡាករ ពេជ្រ ម្ទេសខ្មាំង ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗកន្លងទៅ៕ | កីឡាករ ពេជ្រ ម្ទេសខ្មាំង ត្រូវប្រជែងជាមួយកីឡាករមីយ៉ាន់ម៉ា Latt Naing លើប្រភេទទម្ងន់៥៦គីឡូក្រាម ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣០នៅប្រទេសហ្វីលីពីន នៅល្ងាចថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩នេះ។ ម្ទេសខ្មាំង មានការតាំងចិត្តខ្ពស់ក្នុងការស្វែងរកមេដាយពីព្រឹត្តិការណ៍នេះ ហើយរូបគេប្តេជ្ញានឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ទោះត្រូវប្រឈមជាមួយជើងខ្លាំងណាក៏ដោយ។ |
ការធ្វើលំហាត់ប្រាណមានអត្ថប្រយោជន៍ច្រើន និងមានប្រសិទ្ធភាពណាស់សម្រាប់ដោះស្រាយបញ្ហាសុខភាព។ ការធ្វើឱ្យរាងកាយមានចលនាមានសារៈសំខាន់ណាស់ចំពោះជំងឺផ្លូវកាយ និងផ្លូវចិត្ត។ ការសិក្សាថ្មីមួយ ដែលចុះផ្សាយលើទិនានុប្បវត្តិ JAMA Psychiatry បានបង្ហាញថា ការហាត់ប្រាណបន្តិចបន្តួចប៉ុណ្ណោះ គឺមានប្រសិទ្ធភាពគ្រប់គ្រាន់ដើម្បីកាត់បន្ថយហានិភ័យនៃជំងឺបាក់ទឹកចិត្តបានហើយ។ អ្នកជំនាញបានណែនាំឱ្យមនុស្សហាត់ប្រាណកម្រិតមធ្យមដោយការដើរក្នុងល្បឿនលឿន (ញាប់) ឱ្យបាន ២ម៉ោងកន្លះក្នុងមួយសប្ដាហ៍ រួមជាមួយការធ្វើចលនាសាច់ដុំផ្សេងៗឱ្យបាន២ដងក្នុងមួយសប្ដាហ៍។ ម៉្យាងវិញទៀត មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺអាម៉េរិកក៏បានណែនាំឱ្យជ្រើសយកចលនារាងកាយខ្លាំងៗដូចជាការរត់ផងដែរ។ ប្រសិនបើមនុស្សជ្រើសរើសការរត់ជាសកម្មភាពហាត់ប្រាណ នោះវាត្រូវការត្រឹមរយៈពេល ១ម៉ោងនិង ១៥នាទីក្នុងមួយសប្ដាហ៍ប៉ុណ្ណោះរួមជាមួយការធ្វើចលនាសាច់ដុំឱ្យបាន ២ដងក្នុងមួយសប្តាហ៍ដូចការដើរដែរ។ យ៉ាងណាមិញ លទ្ធផលនៃការសិក្សាបានបង្ហាញខុសគ្នាទៅតាមកម្រិតនៃការធ្វើសកម្មភាពរាងកាយ។ មនុស្សពេញវ័យដែលបានដើរហាត់ប្រាណ ១ម៉ោង ១៥នាទីក្នុងមួយសប្ដាហ៍អាចកាត់បន្ថយហានិភ័យនៃជំងឺបាក់ទឹកចិត្តបាន ១៨ភាគរយបើធៀបនឹងអ្នកដែលមិនបានហាត់ប្រាណសោះ។ ចំណែក អ្នកដើរហាត់ប្រាណបាន ២ម៉ោងកន្លះក្នុងមួយសប្ដាហ៍បានកាត់បន្ថយហានិភ័យនៃជំងឺបាក់ទឹកចិត្ត ២៥ភាគរយ។ ការធ្វើលំហាត់ប្រាណពីកម្រិតមធ្យមទៅកម្រិតខ្លាំង មានប្រយោជន៍ណាស់សម្រាប់សុខភាពមនុស្ស ព្រោះវាជួយពង្រឹងការគេង បន្ថយសម្ពាធឈាម ការពារជំងឺបេះដូង ជំងឺទឹកនោមផ្អែម និងជំងឺមហារីក។ ពិសេស ការធ្វើលំហាត់ប្រាណបានជួយកាត់បន្ថយបញ្ហាស្ត្រេស និងទប់ស្កាត់បញ្ហាថប់អារម្មណ៍ ដែលអាចឈានទៅរកជំងឺបាក់ទឹកចិត្ត។ កន្លងមកការសិក្សាជាច្រើនក៏បានធ្វើឡើងអំពីទំនាក់ទំនងរវាងការធ្វើលំហាត់ប្រាណនិងសុខភាពផ្លូវចិត្ត ហើយទទួលបានលទ្ធផលវិជ្ជមានស្រដៀងគ្នា។ ការសិក្សាក្នុងឆ្នាំ ២០១៨ បានរកឃើញថាអ្នកបានហាត់ប្រាណជួបប្រទះបញ្ហាផ្លូវចិត្តតិចជាងអ្នកមិនបានហាត់ប្រាណ ៤៣ភាគរយ។ ចំណែកការសិក្សាមួយទៀតនាឆ្នាំ ២០២០ បានរកឃើញថា ការហាត់ប្រាណកម្រិតស្រាល អាចជួយការពារកុមារពីការវិវដ្តទៅរកជំងឺបាក់ទឹកចិត្ត។ បើកុមារហាត់ប្រាណរយៈពេលមួយម៉ោងរាល់ថ្ងៃនៅអាយុ ១២ឆ្នាំ នោះអាចកាត់បន្ថយហានិភ័យជំងឺបាក់ទឹកចិត្ត ១០ភាគរយនៅពេលកុមារមានអាយុ ១៨ឆ្នាំ។ សកម្មភាពដែលអាចចាត់ទុកជាការហាត់ប្រាណកម្រិតស្រាលរួមមាន ការជិះកង់ ការដើរ ក៏ដូចជាសកម្មភាពធ្វើកិច្ចការក្នុងផ្ទះ និងផ្ទះបាយ ការគូររូប ឬលេងតន្ត្រីជាដើម៕ | ការសិក្សាថ្មីមួយ បានរកឃើញថា ដើម្បីកាត់បន្ថយហានិភ័យនៃជំងឺបាក់ទឹកចិត្ត គ្រប់គ្នាត្រូវការធ្វើលំហាត់ប្រាណតិចតួចប៉ុណ្ណោះ។ ការធ្វើលំហាត់ប្រាណតិចតួចនោះ រួមមានដូចជាការដើរឱ្យញាប់រយៈពេល ២ម៉ោងកន្លះក្នុងមួយសប្ដាហ៍ ឬការរត់រយៈពេល ១ម៉ោងនិង១៥នាទីក្នុងមួយសប្ដាហ៍ រួមនិងការធ្វើចលនាសាច់ដុំបន្ថែម។ តាមការសិក្សា អ្នកដែលបានដើរហាត់ប្រាណរយៈពេល ២ម៉ោងកន្លះក្នុងមួយសប្ដាហ៍បានកាត់បន្ថយហានិភ័យនៃជំងឺបាក់ទឹកចិត្តប្រមាណ ២៥ភាគរយ។ |
Porsche ជាប្រភេទរថយន្តដ៏ពេញនិយមជាងគេ ខណៈប៉ូលិសអូស្ត្រាលី អាល្លឺម៉ង់ និងអាមេរិក ក៏បានជ្រើសរើសយក Mercedes-Benz សម្រាប់ប្រតិបត្តិការរបស់ខ្លួនផងដែរ។ ខាងក្រោមនេះ ជាប្រភេទរថយន្តប៉ូលិសដ៏ទាក់ទាញបំផុត៖ ១. Alpine A110 (បារាំង), ២. BMW Isetta (អាល្លឺម៉ង់), ៣. Ford Cortina Lotus Mk2 (អង់គ្លេស) , ៤. Porsche 911T Targa (អូទ្រីស), ៥. Dodge Viper GTS (អាមេរិក), ៦. Ford Escort RS Cosworth (អង់គ្លេស), ៧. Audi R8 (ព័រទុយហ្គាល់), ៨. Renault Megane RS (បារាំង), ៩. Ford Sierra RS Sapphire Cosworth (អង់គ្លេស), ១០. BAC Mono (កោះម៉ង់)។ ១១. Subaru Impreza (អង់គ្លេស), ១២. Ford RS 200 (អង់គ្លេស), ១៣. Mitsubishi Evo X (អង់គ្លេស), ១៤. Porshe 356 (ហូឡង់), ១៥. Ford Capri 2.8i (អង់គ្លេស), ១៦. Porsche 911 (អាល្លឺម៉ង់), ១៧. Rover SD1 (អង់គ្លេស), ១៨. Alpine A310 (បារាំង), ១៩. Ford Mustang (អាមេរិក), ២០. Volkswagen Polizei-Cabriolet (អាល្លឺម៉ង់)។ ២១. Porshe 924 (អាល្លឺម៉ង់), ២២. Datsun 240Z (ជប៉ុន), ២៣. Alfa Romeo Giylia QV (អ៊ីតាលី), ២៤. MGB (អង់គ្លេស), ២៥. Buick Four Door Sedan (អាមេរិក), ២៦. Lykan Hypersport (ក្រុងអាប៊ូដាប៊ី-អេមីរ៉ាត អារ៉ាប់រួម), ២៧. Triumph TR4 (អង់គ្លេស), ២៨. Daimler SP250 (អង់គ្លេស), ២៩. Tesla Model S (លុចសំបួ), ៣០. Bugatti Veyron (ឌូបៃ-អេមីរ៉ាត អារ៉ាប់រួម)។ ៣១. Ford F-150 (អាមេរិក), ៣២. Porshe 918 Spyder (ឌូបៃ-អេមីរ៉ាត អារ៉ាប់រួម), ៣៣. Citroen SM (បារាំង), ៣៤. Jaguar F-Type (អាមេរិក), ៣៥. Range Rover (អង់គ្លេស), ៣៦. Audi S3 (អង់គ្លេស), ៣៧. VW Beetle (អាល្លឺម៉ង់), ៣៨. BMW 530d Touring (អាល្លឺម៉ង់), ៣៩. Ford Mustang Special Service Package (អាមេរិក), ៤០. Lamborghini Aventador (ឌូបៃ-អេមីរ៉ាត អារ៉ាប់រួម)។ ៤១. Lamorghini Huracan LP 610-4 Polizia (អ៊ីតាលី), ៤២. Alfa Romeo Giylietta (អ៊ីតាលី), ៤៣. Rover P6 3500S (អង់គ្លេស), ៤៤. Nissan GTR (អាប៊ូដាប៊ី-អេមីរ៉ាត អារ៉ាប់រួម), ៤៥. Aurus Senat Guard sedan (រុស្ស៊ី), ៤៦. Jaguar MkII (អង់គ្លេស), ៤៧. BMW 530d Touring (អាល្លឺម៉ង់), ៤៨. Kia Stinger (អូស្ត្រាលី), ៤៩. Spyker (ហូឡង់), ៥០. BMW 501 (អាល្លឺម៉ង់)។ ៥១. Hummer H2 (អាមេរិក), ៥២. Dodge Coronet Police Car (អាមេរិក), ៥៣. Brabus G-Wagen (ឌូបៃ-អេមីរ៉ាត អារ៉ាប់រួម), ៥៤. Nissan 370Z (ជប៉ុន), ៥៥. BMW i3 (អាមេរិក), ៥៦. Land Rover Discovery (អ៊ីតាលី), ៥៧. Audi TT (ហុងគ្រី), ៥៨. Ford Ranger (អាហ្វហ្គានីស្ថាន), ៥៩. Alfa Romeo Alfasud (អ៊ីតាលី), ៦០. MG TC (អង់គ្លេស) ៦១. Volkwagen Passat W8 (លុចសំបួ), ៦២. MGA (អង់គ្លេស), ៦៣. BMW i8 (សាធារណរដ្ឋឆែក), ៦៤. Alfa Romeo Giulia Ti by Colli (អ៊ីតាលី), ៦៥. Volvo V90 Cross Country (អ៊ីស្លង់), ៦៦. Nissan Leaf (ស្វីស), ៦៧. Mercedes-Benz E43 AMG (អួស្ត្រាលី), ៦៨. Mercedes-Benz GLE63 AMG Coupe (អូស្ត្រាលី), ៦៩. Porsche 911 (អូទ្រីស), ៧០. Mercedes-Benz C220 CDI (អាល្លឺម៉ង់) ៧១. Renalt 4CV (បារាំង), ៧២. Rapid Model F 700B Police Patrol Wagon (អាមេរិក), ៧៣. Volvo Amazon (ស៊ុយអែត), ៧៤. Volkswagen Passat (ចិន)៧៥. Mercedez-Benz ML350 , (អាមេរិក), ៧៦. Smart Fortwo (អាមេរិក), ៧៧. Wartburg 353W (អតីតអាល្លឺម៉ង់ខាងកើត), ៧៨. Lada 2107 (រុស្ស៊ី), ៧៩. Chevrolet Caprice PPV (អាមេរិក)៕ | AutoCar ដែលជាសារព័ត៌មានយានយន្តដ៏ល្បីល្បាញនៅអង់គ្លេស បានបង្ហាញម៉ូដែលរថយន្តប៉ូលិសដ៏ទាក់ទាញចំនួន៧៩ម៉ូដែល។ ចក្រភពអង់គ្លេស មានប្រភេទរថយន្តសម្រាប់ប្រតិបត្តិការរបស់ប៉ូលិសច្រើនជាងគេ។ |
កិច្ចប្រជុំអំពីការដំឡើងប្រាក់ឈ្នួលជូនកម្មករកម្មការនីឆ្នាំ២០១៨ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅព្រឹកថ្ងៃទី២៥ ខែកញ្ញានេះ មិនទាន់មានលទ្ធផលអ្វីឡើយ ក្រៅតែពីការជជែកគ្នាតឹងសរសៃកររវាងភាគីសហជីព និយោជក និងភាគីក្រសួងការងារ។ ភាគីសហជីព បានប្រកាន់ជំហរយកលេខអប្បបរិមាណ ១៧៦,២៣ដុល្លារ ឯភាគីថៅកែរោងចក្រប្រកាន់ជំហរត្រឹម១៦១ដុល្លារ ខណៈរដ្ឋាភិបាល បានកំណត់យក១៦២,៦៧ដុល្លារ។ នេះបើតាម លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីព ប្រជាធិបតេយ្យកម្មករកាត់ដេរ ដែលបានចូលរួមប្រជុំនេះ។ ថ្លែងប្រាប់សារព័ត៌មានថ្មីៗ លោក អាត់ ធន់ បានបញ្ជាក់ថា៖ «តួលេខ១៧៦នេះ យើងអត់ចុះទៀតទេ យើងចង់ឲ្យរដ្ឋាភិបាលផ្តល់ប្រាក់ឈ្នួលជូនកម្មករឲ្យបានសមរម្យ។ ភាគីទាំង៣ នឹងប្រជុំម្តងទៀតនៅថ្ងៃទី២៩ ខែកញ្ញាម្ដងទៀត ហើយបើមិនទាន់សម្រេចទេ នឹងប្រជុំម្តងទៀតនៅថ្ងៃទី ៣ ខែតុលា និងថ្ងៃទី៥ ខែតុលា ហើយប្រសិនបើមិនត្រូវរ៉ូវគ្នាទេ គឺមានតែក្រុមប្រឹក្សាការងារតែប៉ុណ្ណោះដែលជាអ្នកសម្រេចចុងក្រោយ»។ ក្រៅពីទាមទារប្រាក់ឈ្នួលអប្បបរិមាណនេះ លោក អាត់ ធន់ បានស្នើឲ្យរដ្ឋាភិបាល និងនិយោជក ផ្តល់ប្រាក់បាយថ្ងៃត្រង់ និងប្រាក់ធ្វើដំណើរជូនកម្មករបន្ថែមទៀត ព្រមទាំងសម្រួលផ្នែកបរិស្ថាននៅក្នុងរោងចក្រ កុំឲ្យកម្មករដួលសន្លប់ដូចមានករណីជាច្រើនកន្លងមក។ ដោយឡែក ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនក្រោយពីកិច្ចប្រជុំនេះថា ការពិភាក្សាប្រាក់ឈ្នួលអប្បបរិមាណផ្នែកវាយនភ័ណ្ឌ កាត់ដេរ និងផលិតស្បែកជើង សម្រាប់ឆ្នាំ២០១៨ នៅថ្ងៃទី២៥ ខែកញ្ញានេះ គឺមានភាពចាស់ទុំ ហើយ ភាគីនីមួយៗ បានបញ្ជាក់ពីគោលជំហរផ្លូវការ និងហេតុផលបឋមក្នុងការសម្រេចយកតួលេខរបស់ភាគីនីមួយៗ។ ទាក់ទងនឹងការដំឡើងប្រាក់ខែនេះ នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានបញ្ជាក់ថា រដ្ឋាភិបាល នឹងដំឡើងប្រាក់ខែគោលសម្រាប់កម្មកររោងចក្រជាង១៦០ដុល្លារ នៅក្នុងឆ្នាំ២០១៨ខាងមុខ។ ថ្លែងក្នុងពិធីសំណេះសំណាលជាមួយកម្មកររោងចក្រនៅសួនឧស្សាហកម្មកាណាឌីយ៉ា កាលពីថ្ងៃទី៦ កញ្ញា សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បាននិយាយថា ប្រាក់ឈ្នួលអប្បបរិមាជាង ១៦០ដុល្លារ គឺស្ថិតនៅក្នុងកម្រិតមួយ ដែលរដ្ឋាភិបាលអាចមានលទ្ធភាពផ្ដល់ជូនកម្មកររោងចក្រ។ បើតាមនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រាក់ខែកម្មកររោងចក្រ នឹងដំឡើងជារៀងរាល់ឆ្នាំ។ ក្រៅពីនេះរដ្ឋាភិបាល ក៏មានគោលនយោបាយជាច្រើនសម្រាប់ផ្តល់ជាអត្ថប្រយោជន៍ដល់កម្មករកម្មការិនី ដូចជា ការផ្តល់សេវារថយន្តក្រុងសាធារណៈឥតគិតថ្លៃរយៈពេល ២ឆ្នាំ ចាប់ពីខែសីហា ឆ្នាំ២០១៧ ដល់ខែសីហា ឆ្នាំ២០១៩ ,ការសម្រេចផ្តល់ប្រាក់ខែ ១២០% សម្រាប់សម្រួលកម្មការិនីនៅពេលឆ្លងទន្លេ ,បេឡាជាតិរបបសន្តិសុខសង្គម នឹងផ្តល់ប្រាក់ឧបត្ថម្ភ៤០ម៉ឺនរៀលដល់កម្មការិនីដែលសម្រាលកូនបានម្នាក់ បើមានកូនភ្លោះពីរនាក់ទទួលបាន ៨០ម៉ឺនរៀល ហើយបានកូនភ្លោះបីនាក់ទទួលបាន ១២០ម៉ឺនរៀល, ការមិនឲ្យបង់ប្រាក់ថ្លៃសុខភាពរបស់បេឡាជាតិរបបសន្តិសុខសង្គម ដោយប្រគល់ការបង់នេះទៅឲ្យថែកែ១០០ភាគរយ និងការមិនយកពន្ធលើប្រាក់អត្ថប្រយោជន៍ផ្សេងៗជាដើម។ សូមបញ្ជាក់ថា ឆ្នាំ២០១៧នេះ ប្រាក់ឈ្នួលអប្បបរិមាណរបស់កម្មករកម្មការិនីវិស័យវាយនភ័ណ្ឌ កាត់ដេរ និងផលិតស្បែកជើង គឺទទួលបាន១៥៣ដុល្លារ។ ប្រាក់ខែកម្មករ ១៥៣ដុល្លារនេះ បង្ហាញថា កម្មករកម្ពុជាមានលទ្ធភាពទទួលប្រាក់បៀវត្សខ្ពស់ជាងកម្មករនៅប្រទេសមីយ៉ាន់ម៉ា (៧៩ដុល្លារ) ឡាវ (១១០ដុល្លារ) បង់ក្លាដេស (៦៧ដុល្លារ) ស្រីលង្ការ (៦៧ដុល្លារ) ឥណ្ឌា (៧៧ដុល្លារ) ប៉ាគីស្ថាន (១៣៤ដុល្លារ) ខណៈដែលកម្មកររោងចក្រនៅប្រទេសវៀតណាមទទួលបានប្រាក់ខែចន្លោះពី ១១៣ដុល្លារទៅ១៦០ដុល្លារ ប្រទេសថៃ (២៥០ដុល្លារ) និងម៉ាឡេស៊ី (៣០០ដុល្លារ) ។ នេះបើតាមនាយករដ្ឋមន្ត្រី ហ៊ុន សែន ៕ | ភ្នំពេញ៖ ក្នុងកិច្ចប្រជុំចរចាប្រាក់ឈ្នួលកម្មករកម្មការិនីរវាងភាគីសហជីព និយោជក និងក្រសួងការងារ ភាគីទាំងបីនៅមិនទាន់ចុះសម្រុងគ្នានៅឡើយទេ ជុំវិញការដំឡើងប្រាក់ឈ្នួលជូនកម្មករកម្មការិនីក្នុងវិស័យវាយនភ័ណ្ឌ កាត់ដេរ និងផលិតស្បែកជើង។ ការមិនទាន់ចុះសម្រុងគ្នានេះ ដោយសារខាងសហជីពនៅតែប្រកាន់ជំហរយកលេខប្រាក់ឈ្នួលអប្បបរិមាណ១៧៦ដុល្លារ ខណៈនិយោជកនិងរដ្ឋាភិបាលកំណត់តួលេខដំឡើងប្រាក់ឈ្នួលជាង១៦០ដុល្លារ។ |
គេហទំព័ររបស់ក្រសួងព័ត៌មាន បានស្រង់ប្រសាសន៍របស់សម្តេច ហេង សំរិន ដែលថ្លែងក្នុងសន្និបាត ទៅចុះផ្សាយយ៉ាងដូច្នេះថា៖«យើងរីករាយ ពេលគណបក្ស ទទួលបានជ័យជម្នះ។ តែយើង មិនត្រូវភ្លេចខ្លួន ឬស្កប់ស្កល់នឹងជ័យជម្នះឡើយ ព្រោះគ្រប់សមរភូមិភារកិច្ចរបស់យើង សុទ្ធតែនៅមានបញ្ហាប្រឈម ឬយថាហេតុនៃហានិភ័យ ដែលអាចកើតមានឡើង។ ដូច្នេះយើងទាំងអស់គ្នា ត្រូវតែប្រុងប្រយ័ត្នខ្ពស់ និងប្រឹងប្រែងជានិច្ច ដើម្បីសេចក្ដីសុខសាន្ត និងភាពសម្បូររុងរឿងរបស់ប្រជាជន និងប្រទេសជាតិរបស់យើង។ ម្យ៉ាងទៀត យើងក៏ត្រូវពង្រឹងប្រជាធិបតេយ្យផ្ទៃក្នុងគណបក្សយើង ឲ្យកាន់តែខ្លាំងក្លាបំផុត ដើម្បីប្រមូលផ្ដុំនូវបញ្ញាញាណដ៏ភ្លឺស្វាងរបស់សមូហភាពសម្រាប់ការដឹកនាំគ្រប់គ្រងប្រទេស»។ បើតាមប្រភពខាងលើ សន្និបាតគណៈកម្មាធិការកណ្ដាល ដែលប្រព្រឹត្តទៅក្រោមអធិបតីរបស់សម្តេច ហ៊ុន សែន ប្រធានគណបក្ស និងមានការចូលរួមពីសមាជិកមិនតិចជាងមួយពាន់នាក់ នឹងពិភាក្សាស៊ីជម្រៅលើបញ្ហាសំខាន់ៗ ដូចជា ការអនុម័តសេចក្ដីព្រាងរបាយការណ៍ស្ដីពីសភាពការណ៍ទូទៅ និងទិសដៅភារកិច្ចឆ្នាំ២០១៩, ការបោះឆ្នោតជ្រើសតាំងបន្ថែមនូវសមាជិកនិងជ្រើសតាំងប្រធានគណៈកម្មាធិការត្រួតពិនិត្យនៃគណៈកម្មាធិការកណ្ដាល, និង ការបោះឆ្នោតជ្រើសតាំងបំពេញបន្ថែមនូវសមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាមួយចំនួន៕ អត្ថបទទាក់ទង កិច្ចប្រជុំរបស់បក្សកាន់អំណាច ព្យាយាមស្វែងរកចំណុចដែលត្រូវកែលម្អ បក្សប្រជាជន ប្រជុំបីថ្ងៃ ពីវិធីធ្វើឲ្យកម្ពុជា មានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ | សមាជិក-សមាជិកាគ្រប់រូបរបស់គណបក្សប្រជាជនកម្ពុជា មិនគួរភ្លេចខ្លួន ហើយក៏មិនគួរស្កប់ស្កល់នឹងជ័យជម្នះ ដែលទទួលបានពីការបោះឆ្នោតកន្លងមកនោះទេ។ សម្តេច ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា បានលើកឡើងបែបនេះ នៅក្នុងសន្និបាតលើកទី៤១នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ដែលរៀបចំនៅសាលមហាស្រពកោះពេជ្រ នៅព្រឹកថ្ងៃទី១៨នេះ រហូតដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨។ |
តាមរយៈសន្និសីទកាសែត នាថ្ងៃទី៤ ខែកុម្ភៈ លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស ប្រមុខអង្គការសហប្រជាជាតិ បានលើកឡើងពីបញ្ហាការរើសអើងពូជសាសន៍ លើក្រុមមនុស្សដែលគ្មានកំហុស និងក្រុមជាតិសាសន៍ ដែលកំពុងរងគ្រោះ ដោយសារកូរ៉ូណាវីរុស។ ទោះមិននិយាយចំឈ្មោះ លោក ហ្គូតេរ៉េស ទំនងចង់សំដៅនិន្នាការស្អប់ជនជាតិចិន ក្រោយការផ្ទុះឡើងកូរ៉ូណាវីរុស។ ពាក់ព័ន្ធទៅនឹងបញ្ហានេះ លោក ហ្គូតេរ៉េស បានអំពាវនាវឲ្យមានសាមគ្គីភាពជាអន្តរជាតិ និងគាំទ្រចិនឲ្យបានខ្លាំងបំផុត ក្នុងពេលប្រទេសមួយនេះ ក៏ដូចជាប្រទេស ឬតំបន់ផ្សេងទៀតកំពុងជួបប្រឈមមុខនឹងកូរ៉ូណាវីរុស។ បើតាមលោកអគ្គលេខាធិការអង្គការសហប្រជាជាតិ ប្រទេសទាំងអស់ គួរតែចេះសហការជាមួយចិន និងប្រទេសរងគ្រោះផ្សេងទៀត ជាជាងរើសអើសពូជសាសន៍ ឬក្រុមមនុស្សដែលគ្មានកំហុស ឬជនរងគ្រោះ ដោយសារកូរ៉ូណាវីរុស។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ព័ត៌មានរដ្ឋចិន Xinhua។ លោក ហ្គូតេរ៉េស បានទទួលស្គាល់ថា ចិនបានខិតខំប្រឹងប្រែងប្រមូលធនធានរបស់ខ្លួនជាច្រើន និងសមត្ថភាពរបស់ខ្លួនយ៉ាងខ្លាំងដើម្បីឆ្លើយតប ក៏ដូចជាប្រយុទ្ធប្រឆាំងនឹងកូរ៉ូណាវីរុស។ ក្រៅពីក្តីព្រួយបារម្ភជុំវិញការប្រកាន់ពូជសាសន៍ និងការសរសើរ អគ្គលេខាធិការអង្គការសហប្រជាជាតិរូបនេះ ក៏បានបង្ហាញពីទឹកចិត្តក្នុងការគាំទ្រចិនផងដែរ ក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសដ៏សាហាវមួយនេះ។ លោកប្រធានអង្គការសហប្រជាជាតិ បានទទួលស្គាល់ថា កូរ៉ូណាវីរុសគឺជាបញ្ហាធំ និងមានបញ្ហាពិបាកក្នុងការដោះស្រាយ។ ដើម្បីឆ្លើយតបនឹងបញ្ហានេះ លោក ហ្គូតេរ៉េស បានសង្កត់ធ្ងន់ថា អង្គការសហប្រជាជាតិ នឹងជួយរៃអង្គាសថវិកា និងធនធានផ្សេងទៀត ដើម្បីជួយចិន។ កន្លងមក អង្គការសុខភាពពិភពលោក ដែលជាទីភ្នាក់ងារមួយរបស់អង្គការសហប្រជាជាតិ បានជួយចិនយ៉ាងសស្រាក់សស្រាំ ក្នុងការជួយចិនទប់ស្កាត់ ក៏ដូចជាផ្សព្វផ្សាយ និងចាត់វិធានការ លើកូរ៉ូណាវីរុស ដើម្បីកុំឲ្យមានការរីកសាយភាយខ្លាំងទៅកាន់ពិភពលោក។ ជាពិសេស អង្គការសុខភាពពិភពលោក ក៏បានបញ្ជូនអ្នកជំនាញរបស់ខ្លួនទៅប្រទេសចិនផងដែរ ដើម្បីទប់ស្កាត់ការរាលដាល និងគ្រប់គ្រងវីរុសថ្មីនេះ៕ | អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស (Antonio Guterres) នៅថ្ងៃទី៤ ខែកុម្ភៈ បានលើកឡើងពីកង្វល់ជុំវិញការរើសអើសពូជសាសន៍ ដោយសារតែការផ្ទុះកូរ៉ូណាវីរុសនៅក្នុងប្រទេសចិន។ បើតាមលោកប្រមុខអង្គការសហប្រជាជាតិ ប្រទេសទាំងអស់ គួរតែចេះសហការគ្នា ជាជាងរើសអើសក្រុមមនុស្សដែលគ្មានកំហុស ឬជនរងគ្រោះ។ |
កីឡាការិនីជំនាញក្បាច់គុនល្បុក្កតោ សំ ថារ័ត្ន ដែលមានសរហស្សនាម «Little Frog» បានបង្ហើបពីការតាំងចិត្តត្រឡប់ទៅកាន់សង្វៀនប្រកួតសាជាថ្មី បន្ទាប់ពីការខកខានតាំងពីចុងឆ្នាំ ២០១៧ មក។ ការសម្រាកឡើងរេញប្រកួតនេះ គឺក្រោយពេលទទួលជ័យជម្នះលើ កីឡាការិនីថៃពីររូប Surarak Kamla នាខែកក្កដា ឆ្នាំ ២០១៧ និង Kaewjai Prachumwong ខែវិច្ឆិកា ឆ្នាំ ដដែល នាសង្វៀន Full Metal Dojo ដូចគ្នាក្នុងក្រុងបាងកក ប្រទេសថៃ។ កីឡាការិនីដែលជាតួសម្ដែងក្នុងរឿង «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» របស់ផលិតករល្បីឈ្មោះ Angelina Jolie រូបនេះបញ្ជាក់ថា៖«ខ្ញុំប្រឹងប្រែងហ្វឹកហាត់រាល់ថ្ងៃតាំងពេលត្រឡប់ពីអាមេរិក ក្នុងការផ្សព្វផ្សាយក្បាច់គុនល្បុក្កតោ នាដើមខែ មិថុនា នេះ។ គោលដៅរបស់ខ្ញុំគឺ ហាត់ត្រៀមៗក្នុងករណីខ្ញុំឡើងសង្វៀននាពេលខាងមុខ។ ខ្ញុំហាត់យ៉ាងតិច ៣ ម៉ោងជាប្រចាំក្នុងមួយថ្ងៃនៅក្លិប Prodal ម្ដុំទួលគោក និង H/Art Academy Jiu Jitsu នៅម្ដុំទួលស្វាយព្រៃ ដែលផ្ដោតលើជំនាញបោក កាច់ឃ្លេរ និង គាបជាដើម»។ សំ ថារ័ត្ន ប្រលូកលើសង្វៀនគុនចម្រុះបានចំនួន ៦ លើកក្នុងនោះ ឈ្នះ ៤ លើក និង ចាញ់ ២ លើក។ ដោយសារតែចេះក្បាច់គុន កីឡាការិនីវ័យ ២៨ ឆ្នាំរូបនេះតែងតែទទួលបានការអញ្ជើញចុះកិច្ចសន្យាថតខ្សែភាពយន្តខ្នាតខ្លី និង រឿងភាគជាហូរហែ ដែលជាហេតុធ្វើឲ្យការងាររវល់ និង បាត់មុខពីសង្វៀនប្រដាល់ទាំងថ្នាក់ជាតិ និង អន្តរជាតិ។ បច្ចុប្បន្ននេះ កីឡាការិនីដែលប្រកួតបានទាំងគុនខ្មែរ និង គុនចម្រុះកំពុងសំងំថតខ្សែភាពយន្តមួយទៀតដែរ ដែលគ្រោងបញ្ចប់ក្នុងរយៈពេលមួយខែ ប៉ុន្តែ គេសុំលាក់ឈ្មោះចំណងជើងសិនតាមការស្នើសុំរបស់ផលិតករ។ ក្រោយការថតដែលគ្រោងបញ្ចប់ក្នុង ១ ខែខាងមុខ គេអាចមានហ្វឹកហាត់កាន់តែខ្លាំងឡើង និង ត្រៀមខ្លួនបានល្អសម្រាប់ឡើងសង្វៀនម្ដងទៀត។ កីឡាការិនីធ្លាប់ឡើងសង្វៀន ONE ចំនួន ៣ លើកសង្កត់ធ្ងន់បែបនេះ៖«ខ្ញុំហ្វឹកហាត់រាល់ថ្ងៃនេះ មានគ្រូៗគាត់ជួយណែនាំខ្លះ និងហាត់ខ្លួនឯងផង ភាគច្រើន ហើយ បើអ្នកហាត់ណាទំនេរ គឺហៅគាត់ឡាំគ្នា ឬ សមគ្នាប្រកួតគ្នាអីចឹងទៅ ទម្រាំមានគូប្រកួត ខ្ញុំនឹងត្រៀមតាមហ្នឹងដែរ»។ គួរដឹងដែរថា សំ ថារ័ត្ន បាត់មុខពីសង្វៀនដែលមានការគាំទ្រពីទស្សនិកជន ប៉ុន្តែរូបគេមានទីផ្សារហក់ខ្លាំងលើការថតខ្សែភាពយន្ត ពេលគេត្រូវការតួស្រីក្លាហាន ឬ មានឈុតប្រើប្រាស់ក្បាច់គុនជាដើម។ មួយទៀត គេជាកម្លាំងស្នូលដើម្បីផ្សព្វផ្សាយក្បាច់គុនល្បុក្កតោខ្មែរទៅកាន់ឆាកអន្តរជាតិ។ ថ្មីៗនេះ កូនសិស្សលោកគ្រូតា សាន គឺមស៊ាន ទើបត្រលប់មកពីផ្សព្វផ្សាយភាពយន្តឯកសារមានចំណងជើងថា «ការរស់ឡើងវិញនៃល្បុក្កតោ» ឬ «Surviving Bokator» នៅសហរដ្ឋអាមេរិក។ ការផ្សព្វផ្សាយកន្លងមកធ្លាប់ធ្វើបាន៣ ដងរួចមកហើយពោល នៅឆ្នាំ ២០១៧ កីឡាករិនីរូបនេះទៅផ្សព្វផ្សាយនៅក្រុង Long Beach រដ្ឋ California , ឆ្នាំ ២០១៨ ទៅ នៅក្រុង Austin រដ្ឋ Texas , និង Dallas ជាដើម។ បន្ទាប់មកគេទៅផ្សព្វផ្សាយក្រុង New York មុនទៅធ្វើយុទ្ធនាការដដែលនេះ Toronto ប្រទេសកាណាដា៕ | អត្ថបទ៖ ស៊ីធី |
ការសិក្សាមួយ ដែលចុះផ្សាយលើទំព័រព័ត៌មាន The Guardian បានរកឃើញថា ប្រទេសអ្នកមាន បានបញ្ចេញកាបូនយ៉ាងច្រើនលើសលប់ បើប្រៀបនឹងបណ្ដាប្រទេសក្រីក្រ។ លើសពីនេះ ភាគរយនៃការបំភាយឧស្ម័នពុលទៅក្នុងពិភពលោករបស់បណ្ដាប្រទេសអ្នកមាន គឺកំពុងកើនឡើងជាលំដាប់។ នេះមានន័យថា ប្រទេសអ្នកមានកាន់តែបញ្ចេញឧស្ម័នកាបូនិចច្រើនឡើង ខណៈប្រទេសក្រីក្របញ្ចេញតិចទៅៗ នាំឱ្យគម្លាតនៃភាពខុសគ្នាកាន់តែធំឡើង។ ដូច្នេះ ក្រុមអ្នកស្រាវជ្រាវ បានអះអាងថា ការកាត់បន្ថយការបំភាយកាបូនដែលចេញពីប្រទេសអ្នកមាន នឹងធ្វើឱ្យពិភពលោកឆាប់ទៅដល់គោលដៅកាបូនសូន្យបំផុត។ ក្នុងឆ្នាំ២០១០ ក្រុមមនុស្សដែលមានទ្រព្យសម្បត្តិច្រើនបំផុត ១០ភាគរយ បានបំភាយឧស្ម័នកាបូនិច ៣៤ភាគរយនៃការបំភាយសកល ខណៈ ៥០ភាគរយនៃចំនួនប្រជាជនពិភពលោកនៅក្នុងប្រទេសក្រីក្រ បានបំភាយកាបូន ១៥ភាគរយប៉ុណ្ណោះ។ ក្រោយមក លទ្ធផលនៅឆ្នាំ ២០១៥ អ្នកមានបំផុត ១០ភាគរយ បានបំភាយកាបូនិច ៤៩ភាគរយ ខណៈពាក់កណ្តាលនៃប្រជាជនក្រីក្របំផុត ក្នុងពិភពលោកបានបំភាយឧស្ម័នត្រឹម ៧ភាគរយប៉ុណ្ណោះ។ នេះដោយសារប្រទេសអ្នកមាន ត្រូវការប្រើប្រាស់ថាមពលច្រើន ពិសេសថាមពលអគ្គិសនីផ្គត់ផ្គង់ក្នុងផ្ទះប្រជាជននីមួយៗ សម្រាប់សម្ភារអេឡិចត្រូនិចទំនើបៗ ដែលជាកត្តាបង្កឱ្យកើនឡើងកម្តៅផែនដី។ ផ្ទុយទៅវិញ ប្រជាជនក្នុងប្រទេសក្រីក្រ មិនសូវមានលទ្ធភាពប្រើប្រាស់ឧបករណ៍អគ្គិសនី មិនសូវមានយានយន្តបង្កការបំពុលនោះទេ ប៉ុន្តែពួកគេ គឺជាអ្នករងផលប៉ះពាល់ពីបម្រែបម្រួលអាកាសធាតុធ្ងន់ធ្ងរ។ នៅមុនពេលមានការរីករាលដាលជំងឺកូវីដ-១៩ ប្រជាជនក្នុងប្រទេសអ្នកមាន និងប្រទេសមានចំណូលមធ្យមជាច្រើនបានរាយការណ៍ថាបានធ្វើដំណើរតាមយន្តហោះយ៉ាងហោចណាស់ម្តងក្នុងមួយឆ្នាំ ច្រើន ជាងអ្នករស់នៅក្នុងប្រទេសក្រីក្រ។ ការបំភាយឧស្ម័នពីឧស្សាហកម្មអាកាសចរបានចូលរួមចំណែកបង្កឱ្យមានបញ្ហាបម្រែបម្រួលអាកាសធាតុកើនឡើង។ គួរបញ្ជាក់ថា ការធ្វេសប្រហែសរបស់អ្នកប្រើប្រាស់ថាមពលអគ្គិសនី ព្រមទាំងយានយន្តបំភាយកាបូនខ្ពស់ចេញពីបណ្តាប្រទេសអ្នកមាន បានធ្វើឱ្យខកខានឱកាស និងពន្យារពេលដើម្បីឈានដល់គោលដៅការបំភាយកាបូនសូន្យ។ លើសពីនេះ វាក៏ប៉ះពាល់ដល់វិសមភាពនៃការប្រើប្រាស់ និងការទទួលរងផលវិបាកនៃការប្រែប្រួលអាកាសធាតុរវាងប្រទេសអ្នកមាន និងប្រទេសក្រីក្រដែរ៕ | ការសិក្សាថ្មីមួយ បានរកឃើញថា បណ្តាប្រទេសអ្នកមានបានបញ្ចេញកាបូនយ៉ាងច្រើនទៅក្នុងបរិយាកាស ខុសដាច់ពីបណ្តាប្រទេសក្រីក្រ ដែលមិនសូវបានបញ្ចេញកាបូនទៅបរិយាកាសឡើយ ហើយភាពខុសគ្នាមានគម្លាតកាន់តែធំឡើង។ ការកាត់បន្ថយការបំភាយកាបូន ដែលចេញពីប្រទេសអ្នកមាន នឹងធ្វើឱ្យពិភពលោកឆាប់ទៅដល់គោលដៅកាបូនសូន្យបំផុត។ |
ភ្នំពេញ៖ គណៈកម្មការទន្លេមេគង្គ (MRC) បានព្យាករណ៍ថា ទឹកភ្លៀង នឹងធ្វើឱ្យកម្ពស់ទឹកទន្លេមេគង្គឡើង 0.៦០ម៉ែត្រនៅថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែមិថុនានេះ។ លោក Lam Hong Son ប្រធានមជ្ឈមណ្ឌលគ្រប់គ្រងគ្រោះទឹកជំនន់និងគ្រោះរាំងស្ងួតប្រចាំតំបន់លេខាធិការដ្ឋាននៃគណៈកម្មការទន្លេមេគង្គ កាលពីថ្ងៃទី១៨ ខែមិថុនា បាននិយាយថា ជំនន់ទឹកភ្លៀងជាមធ្យម ដែលតំបន់នេះទទួលបានគឺខ្ពស់ជាងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩ និង ២០២០ ប្រហែល ៦០ ភាគរយ។ លោក Lam Hong Son អះអាងដូច្នេះ៖«តំបន់មេគង្គនេះ នឹងមានទឹកភ្លៀងប្រមាណ៦០ភាគរយច្រើនជាងមធ្យមក្នុងខែនេះ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩ និងឆ្នាំ ២០២០។ ទឹកភ្លៀងនឹងទាបជាងមធ្យមក្នុងខែកក្កដានិងប្រហែលកម្រិតមធ្យមនៅខែសីហា និងកញ្ញា»។ លោក Lam Hong Son បន្ថែមថា នៅប្រទេសកម្ពុជា កម្រិតទឹកនៅលាតសន្ធឹងចាប់ពីខេត្តស្ទឹងត្រែង ដល់អ្នកលឿងក្នុងខេត្តព្រៃវែង នឹងកើនឡើង ០.៦៥ម៉ែត្រក្នុងរយៈពេលដូចគ្នា។ ក្នុងរយៈពេលប្រាំថ្ងៃបន្ទាប់កម្រិតត្រូវបានគេព្យាករណ៍ថានឹងកើនឡើង ០.៦០ មទៀត។ ប៉ុន្មានឆ្នាំកន្លងមកនេះ អ្នកជំនាញជាច្រើន ព្រួយបារម្ភពីការប្រែប្រួលទឹកទន្លេមេគង្គមិនទៀងទាត់។ អ្នកជំនាញ ធ្លាប់ព្រមានថា បញ្ហានេះកើតឡើងដោយសារការដឹកជញ្ជូនតាមទន្លេ ការសាងសង់ទំនប់វារីអគ្គសនីនៅផ្នែកខាងលើ និងការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ។ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២២ មិថុនា បញ្ជាក់ថា ចាប់ពីថ្ងៃ២៣-២៩ មិថុនា កម្ពុជា នឹងរងឥទ្ធិពលពីជ្រលងសម្ពាធទាបនៃប្រទេសចិន និងខ្យល់មូសុងនិរតីក្នុងល្បឿនបង្គួរ។ ស្ថានភាពបែបនេះ នឹងធ្វើឲ្យបណ្ដាខេត្តនៅតាមតំបន់មួយចំនួនក្នុងប្រទេស មានភ្លៀងធ្លាក់ក្នុងកម្រិតតិចទៅមធ្យម៕ | ដោយ៖ ប៉ូ សុភា |
កេនយ៉ា គឺជាគោលដៅទីបីបន្ទាប់ពីជីប៊ូទី និងអេត្យូពីនៃដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង ដែលមានគោលដៅចែចូវរដ្ឋអាហ្វ្រិកឲ្យមកកៀកបារាំង។ លោក ម៉ាក្រុង និងសមភាគីកេនយ៉ា អ៊ូហ៊ូរូ កេនយ៉ាតា បានធ្វើជាអធិបតីលើការចុះកិច្ចព្រមព្រៀងលើវិស័យហេដ្ឋារចនាសម្ព័ន្ធក្នុងទំហំទឹកប្រាក់ដល់ទៅបីពាន់លានអឺរ៉ូ។ នៅអាហ្វ្រិកជាទ្វីបដែលចិនកំពុងបង្កើនឥទ្ធិពលឥតឈប់ឈរនោះ គោលដៅនៃដំណើរទស្សនកិច្ចរបស់លោក ម៉ាក្រុង គឺការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច វប្បធម៌ នយោបាយ និងយោធាជាមួយរដ្ឋអាហ្វ្រិក បន្ទាប់ពីមិនសូវយកចិត្តទុកទ្វីបនេះច្រើនឆ្នាំមក។ ការមិនសូវរបស់អើពើរបស់ប្រទេសប៉ែកអឺរ៉ុប ក្លាយជាឱកាសរបស់ចិនក្នុងការលូកដៃចូលទ្វីបមួយនេះ ដែលប៉ុន្មានឆ្នាំមកនេះបានបោះទុនរាប់ពាន់លានដុល្លារលើគម្រោងជាច្រើន។ លោក ម៉ាក្រុង បាននិយាយវាយប្រហារមហាអំណាចមួយនេះដោយចំហផង និងមិនចំហផងពិសេសការរបៀបរកស៊ីដែលមិនសូវត្រឹមត្រូវ និងការផ្ដល់ប្រាក់កម្ចីច្រើនពេក។ ប្រធានាធិបតីបារាំងរូបនេះនិយាយថា បារាំងចង់បានទំនាក់ទំនងពាណិជ្ជកម្មដែលមានយុត្តិធម៌ និងផ្ដល់ប្រយោជន៍ដល់ប្រជាជនកេនយ៉ា។ លោកបន្ថែមថា ការវិនិយោគដែលល្អ គឺការវិនិយោគដែលគោរពប្រទេសអ្នកទទួល ហើយប្រកបដោយស្ថិរភាពផង។ ចំណែកការវិនិយោគមិនល្អ ត្រូវបានប្រធានាធិបតីវ័យក្មេងរូបនេះពន្យល់ថា ជាការវិនិយោគគម្រោងធំៗនៅប្រទេសផ្សេងដោយមិនបានផ្ដល់ការងារដល់ប្រជាជនក្នុងស្រុក ហើយត្រូវបានគាំទ្រប្រភពហិរញ្ញវត្ថុជាកម្ចីរយៈពេលវែង ដែលនោះនាំឲ្យប្រទេសទទួលកម្ចីធ្លាក់ខ្លួនក្នុងបញ្ហាបំណុល។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ។ សូមបញ្ជាក់ថា ក្រោមគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងវិថី ចិនបានក្លាយជាដៃគូកាន់តែសំខាន់របស់អាហ្វ្រិកតាមរយៈការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធធំៗមានស្ពាន ផ្លូវថ្នល់ ផ្លូវរថភ្លើង និងអាកាសយានដ្ឋានជាដើម។ ប្រទេសអាហ្វ្រិកចូលចិត្តលុយចិន ព្រោះមិនមានលក្ខខណ្ឌសាំញាំច្រើន ហើយក៏មិនមានចំណងអ្វីច្រើនដែរ ដែលពួកគេអះអាងថា មិនដូចខ្ចីលុយពីលោកខាងលិចឡើយ៕ | ក្នុងដំណើរទស្សនកិច្ចនៅអាហ្វ្រិក ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង បាននិយាយរិះគន់របៀបវិនិយោគរបស់ចិននៅទ្វីបមួយនេះមិនចេះដាច់ពីមាត់។ នៅជីប៊ូទី លោក ម៉ាក្រុង បានព្រមានប្រទេសអាហ្វ្រិកពីហានិភ័យបាត់បង់អធិបតេយ្យរបស់ខ្លួននៅពេលដែលឥទ្ធិពលសេដ្ឋកិច្ចចិនរីករាលដាលពេញដែលទ្វីបសម្បូរធនធាន។ ទៅដល់កេនយ៉ា មេដឹកនាំបារាំងក៏រិះគន់ចិនដែលធ្វើឲ្យរដ្ឋអាហ្វ្រិកធ្លាក់ខ្លួនក្នុងបំណុលដោយសារកម្ចីរបស់ខ្លួន។ |
ជនជាតិចិនទាំង១៣នាក់ដែលបានឆ្លងជំងឺកូវីដ-១៩នោះ គឺមានវ័យចន្លោះពី២០ទៅដល់៣៥ឆ្នាំ ដោយក្នុងមាន១០នាក់មានអាស័យដ្ឋានស្នាក់នៅរាជធានីភ្នំពេញ និង៣នាក់ទៀតស្នាក់នៅខេត្តព្រះសីហនុ។ ដោយឡែកជនជាតិខ្មែរ២នាក់មកពីអាមេរិក ដែលត្រូវក្រសួងរកឃើញមានជំងឺកូវីដ-១៩ ដែរនោះ គឺមានកុមារី វ័យ១៣ឆ្នាំ មានអាស័យដ្ឋានក្នុងខណ្ឌបឹងកេងកង និងស្ត្រីវ័យ៤៨ឆ្នាំ មានអាស័យដ្ឋានក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។ បច្ចុប្បន្នអ្នកជំងឺកូវីដ-១៩ទាំង១៥នាក់នោះ កំពុងទទួលការសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី១១សីហានេះ។ ជាមួយគ្នានេះក្រសួងសុខាភិបាល បានបញ្ជាក់ថា ទាំងជនជាតិចិន និងខ្មែរទាំង១៥នាក់ខាងលើដែលក្រសួងសុខាភិបាលរកឃើញមានជំងឺកូវីដ-១៩ នោះ គឺបានដល់កម្ពុជា នៅថ្ងៃទី៩សីហា ឆ្នាំ២០២០។ សម្រាប់ជនជាតិទាំង១៣នាក់ដែលមានផ្ទុកជំងឺកូវីដ-១៩នោះ គឺបានដំណើរជាមួយជនជាតិ១០៦ទៀត រីឯ កុមារី និងស្រ្តីជនជាតិ គឺបានធ្វើដំណើរជាមួយមនុស្ស៧៣នាក់ទៀត។ ក្រសួងសុខាភិបាលបានអះអាងថា អ្នកធ្វើដំណើរជាមួយជនជាតិចិន និងខ្មែរទាំង១៥នាក់ដែលមានជំងឺកូវីដ-១៩នោះ គឺបានធ្វើតេស្តដោយលទ្ធភាពបង្ហាញអវិជ្ជមានទាំងអស់។ បច្ចុប្បន្នអ្នកទាំងនោះកំពុងធ្វើចត្តាឡីស័ក១៤ថ្ងៃ នៅសណ្ឋាគារផ្សេងៗគ្នានៅរាជធានីភ្នំពេញ។ គិតត្រឹមថ្ងៃទី១១សីហា នេះ កម្ពុជារកឃើញមានជំងឺកូវីដ-១៩ កើនដល់២៦៦នាក់ ដោយក្នុងនោះមាន២២០នាក់ បានជាសះស្បើយ និង៤៦នាក់ទៀត កំពុងសម្រាកព្យាបាល៕ | ក្រសួងសុខាភិបាលនាព្រឹកថ្ងៃអង្គារនេះ បានប្រកាសពីការរកឃើញករណីឆ្លង COVID-19 ចំនួន១៥ករណីទៀតនៅកម្ពុជា ដែលក្នុងនោះមានចិន១៣នាក់ដែលទើបធ្វើដំណើរពីហ្វីលីពីន និងខ្មែរ២នាក់ជាអ្នកធ្វើដំណើរពីអាមេរិក។ បច្ចុប្បន្នកម្ពុជាមានអ្នកឆ្លងសរុបឡើងដល់២៦៦នាក់ និងសះស្បើយ២២០នាក់។ |
ភ្នំពេញ៖ ចូលឆ្នាំចិន នៃឆ្នាំ២០២៣ ភ្នំខ្នងផ្សារ មានទេសចរទៅកម្សាន្តជាង ១០នាក់ប៉ុណ្ណោះ។ ភ្ញៀវថយចុះជាង៨០ភាគរយទៅវិញ បើធៀបទៅនឹងឆ្នាំ២០២២ ដែលទទួលបានទេសចរជាង ៨០នាក់។ ការដើរកម្សាន្តរបស់ភ្ញៀវទេសចរ ទៅកាន់ភ្នំខ្នងផ្សា បានធ្វើឱ្យប្រជាជនក្នុងតំបន់នោះអាច ទទួលបានប្រាក់ចំណូលបន្ថែម ។ ជាពិសេស វត្តមានភ្ញៀវទេសចរ បានធ្វើឱ្យប្រជាជននៅទីនោះ ប្ដូរពីការចូលព្រៃកាប់ឈើ មករកចំណូលពីការនាំភ្ញៀវឡើងភ្នំវិញ។ ប៉ុន្តែទេសចរ បែបជាស្ងាត់ទៅវិញ ក្នុងខែមករាឆ្នាំ២០២៣នេះ។ លោក ហ៊ុន សៅ ប្រធានសហគមន៍តាំងបំពុងនៅខ្នងផ្សារ ប្រាប់ ThmeyThmey25 ដូច្នេះ៖ «ខ្ញុំបារម្ភថា សហគមន៍ នឹងបាត់បង់ចំណូលពីការងារទេសចរណ៍ និងបាត់បង់ចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាព បើលែងមានភ្ញៀវមកម្សាន្តអ៊ីចឹង»។ ថ្ងៃឈប់សម្រាក និងចុងក្រោយ ក៏ស្ទើតែគ្មានភ្ញៀវមកកម្សាន្តផងដែរ។ «ភ្ញៀវទេសចរមួយរយៈចុងក្រោយនេះធ្លាក់ចុះ តែយ៉ាងណា យើងទទួលបានចំណូលខ្លះដែរ តាមរយៈភ្ញៀវជួលគោយន្ត ជួលមគ្គទ្ទេសក៍ទេសចរ និងប្រជាជនគាត់លក់ដូរ»។ លោក ហ៊ុន សៅ ប្រធានសហគមន៍តាំងបំពុងខ្នងផ្សារ ថ្លែងដូច្នេះ។ យ៉ាងណាមិញ ភ្ញៀវទេសចរ ដើរកម្សាន្តនាឱកាសឈប់សម្រាកថ្ងៃចូនឆ្នាំចិននៅខ្នងផ្សានេះមិនបានបង្កបញ្ហាបរិស្ថាននោះទេ។ លោក ហ៊ុន សៅ បញ្ជាក់ថា ភ្ញៀវទេសចរមានការយល់ដឹងពីការគ្រប់គ្រងសំរាមរបស់ពួកគេ។ សូមបញ្ជាក់ថា «ខ្នងផ្សា» មានសន្ទុះភ្ញៀវទេសចរសម្រុកទៅកម្សាន្ត នាអំឡុងខែឧសភា ដល់ខែកក្កដា ដោយសារតែចាប់ផ្ដើមមានទឹក ស្មៅចាប់ផ្ដើមលាស់មកវិញ និងធម្មជាតិ ប្រែស្រស់បំព្រង។ ភ្ញៀវទេសចរឡើងភ្នំច្រើន ដោយសារសម្រស់ធម្មជាតិពណ៌បៃតង និងភាពល្បីល្បាញរបស់ខ្នងផ្សារ៕ | ដោយ៖ សែម ព្រាក់ដាវ |
តួលេខប្រចាំសប្តាហ៍បង្ហាញឲ្យឃើញថា អតិថិជនទាំង៨នាក់នោះ គឺ៤នាក់នៅភ្នំពេញ, ១នាក់នៅខេត្តសៀមរាប, ១នាក់នៅពោធិ៍សាត់, ១នាក់នៅកំពត, និង១នាក់ទៀតនៅកំពង់ធំ។ ស្រាបៀកម្ពុជា បន្តផ្តល់ជូនរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ទៀតដល់អតិថិជន រួមមាន រថយន្ត Porsche Macan ទឹកប្រាក់សុទ្ធ៥០លានរៀល ៥លានរៀល ១០ម៉ឺនរៀល និង ស្រាបៀកម្ពុជាជាច្រើនកំប៉ុងផងដែរ។ សូមពិនិត្យមើលក្រវិលកំប៉ុងរាល់ពេលលោកអ្នកគាស់ ស្រាបៀកម្ពុជា។ សូមពិសា ស្រាបៀ កម្ពុជា ដោយការទទួលខុសត្រូវ៕ (អត្ថបទពាណិជ្ជកម្ម) | នៅដើមសប្តាហ៍ ខែមិថុនានេះ ស្រាបៀ កម្ពុជា បានផ្តល់លាភសំណាង ទឹកប្រាក់៥លានរៀលដល់អតិថិជនចំនួន៨នាក់ ភាគច្រើនជាអ្នកភ្នំពេញ ដែលបានគាស់ក្រវិលកំប៉ុង ស្រាបៀរ កម្ពុជា ត្រូវរង្វាន់។ |
តាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប នៅថ្ងៃទី៣០ ខែកញ្ញា ពលរដ្ឋជាង១០ម៉ឺននាក់ នឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តឆ្នាំ២០២២។ ទន្ទឹមនឹងនេះ គ.ជ.ប បានសន្និដ្ឋានថានឹងមានពលរដ្ឋថ្មីជាង៤០ម៉ឺននាក់ មកចុះឈ្មោះបោះឆ្នោតផងដែរ។ ក្នុងសេចក្ដីប្រកាសព័ត៌មានដដែល គ.ជ.ប បានចែកលិខិតអញ្ជើញដល់ពលរដ្ឋឱ្យចុះឈ្មោះបោះឆ្នោតបានជាង៤លាននាក់ នៅតាមភូមិ ឃុំ សង្កាត់នានា ហើយនឹងបន្តរហូតដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២។ ចំណែកឯ ការិយាល័យបោះឆ្នោតថ្នាក់ជាតិ នឹងរៀបចំជាង២ម៉ឺនការិយាល័យ។ សូមជម្រាបថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ កាលពីថ្ងៃទី៥ ខែមិថុនា ពលរដ្ឋជាង ៧លាននាក់ ស្មើ ៨០,១៩ភាគរយ នៃអ្នកចុះឈ្មោះបោះឆ្នោតជាង៩,២លាន បានទៅចូលរួមបោះឆ្នោត។ សម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៧ ឆ្នាំ២០២៣ខាងមុខ គ.ជ.ប ត្រៀមចំណាយប្រាក់លើសពី៥០លានដុល្លារផងដែរ៕ | ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងលុបឈ្មោះពលរដ្ឋចំនួន១០៤ ៩៥៦នាក់ ចេញពីបញ្ជីបោះឆ្នោត ខណៈពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មីចំនួន៤០៩ ០៥៦នាក់។ |
សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាកំពុងស្វះស្វែងរកជំនួយពីប្រទេសសក្តានុពលក្នុងតំបន់អាស៊ាននិងអាស៊ី ដើម្បីបញ្ជូនអត្តពលិកទៅហ្វឹកហាត់ពង្រឹងសមត្ថភាព សម្រាប់ត្រៀមប្រជែងក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅហ្វលីពីននិងវៀតណាម ពិសេសស៊ីហ្គេមលើកទី៣២នៅកម្ពុជា។ សហព័ន្ធយល់ថា ការហ្វឹកហាត់នៅក្រៅប្រទេសអាចជួយអភិវឌ្ឍន៍សមត្ថភាពកីឡាករមានការរីកចម្រើនខ្លាំងជាងការហ្វឹកហាត់នៅក្នុងស្រុក ព្រោះនៅទីនោះមានឧបករណ៍ទំនើបៗ និងមានគ្រូពោរពេញដោយសមត្ថភាព។ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ថ្លែងក្នុងពិធីបិទពានរង្វាន់របស់ខ្លួន និងជើងឯកថ្នាក់ជាតិកាលពីពេលកន្លងទៅ ក្នុងបទសម្ភាសជាមួយអ្នកសារព័ត៌មានកាលពីពេលកន្លងទៅលោក ថោង ខុន ប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាបានរៀបរាប់ដូច្នេះថា៖«យើងនៅសល់តែជាង៤ឆ្នាំប៉ុណ្ណោះការប្រកួតកីឡាស៊ីហ្គេមដែលកម្ពុជាធ្វើម្ចាស់ផ្ទះនឹងឈានមកដល់។ ប៉ុន្តែយើងមានពេលហ្វឹកហាត់មិនដល់៤ឆ្នាំនោះទេ។ យើងកំពុងខិតខំស្វែងរកជំនួយពីប្រទេសជាមិត្ត ពិសេសពីចិន កូរ៉េ ជប៉ុន និងមិត្តដទៃទៀត ដើម្បីបញ្ជូនកីឡាករទៅហ្វឹកហាត់នៅទីនោះ ឬហៅគ្រូបង្វឹកមកបង្វឹកនៅកម្ពុជា»។ ដោយមិនចង់ទៅឆ្ងាយខ្លាចពិបាកធ្វើដំណើរ និងមើលការខុសត្រូវ ចិន ជប៉ុន កូរ៉េខាងត្បូង និងប្រទេសជិតខាងក្នុងតំបន់អាស៊ានបានក្លាយជាគោលដៅរបស់សហព័ន្ធ ក្នុងការបញ្ជូនអត្តពលិកទៅហ្វឹកហាត់ពង្រឹងសមត្ថភាព។ ម្យ៉ាងថ្នាក់ដឹកនាំសហព័ន្ធមិនចង់ឲ្យកីឡាករទៅឆ្ងាយ ខ្លាចគ្រួសារ សាច់ញាតិមានក្តីបារម្ភ។ ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាខាងលើបានបន្ថែមថា៖«កីឡាកាយសម្ព័ន្ធមានការលំបាកបន្តិច ទី១.បើហ្វឹកហាត់នៅក្រៅប្រទេសយូរពេកប៉ះពាល់ដល់ការសិក្សា ទី២.ឪពុកម្តាយមិនឲ្យទៅ។ យើងមានជម្រើសពីរ គឺបញ្ជូនទៅហ្វឹកហាត់នៅក្រៅប្រទេស និងហៅគ្រូមកបង្ហាត់បង្រៀននៅកម្ពុជា។ បើយើងហាត់នៅកម្ពុជាបានគ្នាច្រើន តែឧបករណ៍មិនសូវមានស្តង់ដារ។ ប៉ុន្តែបើហាត់នៅក្រៅប្រទេស បានគ្នាតិច តែឧបករណ៍មានស្តង់ដារ»។ ជាមួយគ្នានេះ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរន៍ ស្នើឲ្យឪពុកម្តាយ សាច់ញាតិ បងប្អូនរបស់កីឡាករកីឡាការិនី មានយោគយល់ចំពោះបញ្ហាខាងលើ។ ព្រោះសហព័ន្ធមានយុទ្ធសាស្ត្រវែងឆ្ងាយ ពោលគឺមិនមែន ដើម្បីតែត្រៀមព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ ប៉ុណ្ណោះទេ គឺទៅអនាគតដ៏វែងឆ្ងាយទៅខាងមុខទៀត៕ | នៅសល់តែជាង៤ឆ្នាំប៉ុណ្ណោះការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះនឹងមកដល់។ គ្រប់សហព័ន្ធកីឡាជាតិកំពុងខិតខំហ្វឹកហាត់ពង្រឹងសមត្ថភាពនៅក្នុងប្រទេស ហើយក៏មានសហព័ន្ធខ្លះកំពុងសំឡឹងមើលប្រទេសសក្តានុពលជិតខាង ដើម្បីបញ្ជូនអត្តពលិករបស់ខ្លួនទៅហ្វឹកហាត់នៅទីនោះផងដែរ។ ជាក់ស្តែងកីឡាកាយសម្ព័ន្ធ កំពុងស្វែងរកប្រទេសជាមិត្តដើម្បីបញ្ជូនអត្តពលិកខ្លួនទៅហ្វឹកហាត់ពង្រឹងសមត្ថភាព ខណៈចិន កូរ៉េ និងជប៉ុនជាគោលដៅធំសម្រាប់ការហ្វឹកហាត់នេះ។ |
The Twitter-style platform has long been prominent in China, known for its heavy censorship and Great Firewall, but it now wants to reach Chinese audiences overseas, Weibo Sports senior operations director Zhang Zhe said. "We want everyone in the Chinese-speaking world to use Weibo," he said on the sidelines of this week's Sports Connects sport-business conference in Dongguan, southern China. Zhang added that Weibo is also looking into hiving off new, more niche products in different languages including English, partly inspired by the success of China's TikTok overseas. The short-form video-sharing app has proved wildly popular this year. Its Beijing-based creator, Bytedance, this week announced a global tie-up with basketball's NBA that will allow it to show highlights in several countries, including the US. "Weibo is a very comprehensively developed product. We not only have videos, we also have images, graphics, articles, even live streams. So we've got everything," said Zhang, speaking through a translator. "We can't just introduce Weibo outside the country, because there's already Twitter, Facebook. "It doesn't really make sense to compete directly so if Weibo is going abroad, we think maybe if we have just one dedicated area of the product, we can really cut into the market, like TikTok did." Zhang's comments and the Bytedance announcement show how Chinese internet companies, no longer content with the domestic market in the world's most populous nation, are beginning to look abroad. But Chinese tech firms are not always welcomed overseas, with surveillance and data security chief among the concerns. This week, New Zealand blocked China's Huawei from its roll-out of 5G services, a move its largest telecoms carrier, Spark, blamed on national security worries. - Fake news - Foreign expansion would bring added scrutiny for Weibo, as Chinese social media are known not only for their censorship, but also fake news. Zhang said Weibo had a team of more than 1,000 people verifying content on the network, and insisted it had strong editorial principles to keep its credibility intact. "That's not something we're really worried about at the moment," he said, when asked whether censorship would affect the image of any new products launched abroad. "Because Weibo comes from SINA, which is a big media company with very strong principles like every news company in the world. "We also have a huge team working on the content to make sure the news credibility is good, so we don't think that's an issue." Zhang said that despite its ambitions overseas, China remained the main focus for Weibo, which launched in 2009 and has more than 400 million monthly active users, making it the country's second biggest platform behind Tencent's WeChat. Weibo has an unbeatable competitive advantage over Twitter and Facebook in China: the two US titans are among a number of foreign websites blocked by the Communist-led country's Great Firewall. "In China, we want to go deep to tier three, tier four cities to get more users. On the other hand, we want to go abroad and find new countries and people who are waiting to use Weibo," said Zhang. He added that Weibo could follow Bytedance by buying the rights to show sports footage, although its main strategy remained receiving free content from leagues keen to reach Chinese consumers. "But in the future, depending on how the audience is evolving as well, we might actually tap in the market and buy media rights, for broadcasting via Weibo directly," he said. Zhang added: "We want to go step by step. We don't want to take a big jump so that's why we don't have concrete plans for international expansion yet. "We also believe that the Chinese in China and globally are a very huge market and our main focus now is really to make sure that we deliver in this market." th/amz © Agence France-Presse | Hong Kong, China | Chinese social media giant Weibo is making a push into foreign markets and is considering launching new products in different languages, a senior executive told AFP, brushing off concerns over censorship and credibility. |
រោគសញ្ញានៃជំងឺបាក់ទឹកចិត្ត អារម្មណ៍ក្រៀមក្រមខុសប្រក្រតី បាត់បង់សកម្មភាពរីករាយដែលធ្លាប់តែរីករាយ អស់កម្លាំង ការមានអារម្មណ៍រសាប់រសល់ គ្មានអារម្មណ៍ក្នុងខ្លួន ឬ ស្ពឹក មិនចាប់អារម្មណ៍នឹងអ្វីទាំងអស់ដោយសារតែគ្មានអ្វីគួរឲ្យអស់សំណើច យំ តែមិនដឹងថាយំដោយសារមូលហេតុអ្វី ឈឺក្បាល ឬ ឈឺពោះ មិនញ៉ាំអាហារ ស្រកទំងន់ ញ៉ាំអាហារច្រើនខុសពីធម្មតា គេងមិនលក់ ឬ ក្រកពីដំណេកលឿន មិនចង់ធ្វើអ្វីក្រៅពីការគេង មួរម៉ៅក្ដៅក្រហាយ ចាប់ផ្ដើមប្រើថ្នាំ ថែមទាំងគ្រឿងស្រវឹង ឬ ថ្នាំជក់ គិតតែពីរឿងស្លាប់ ឬធ្វើអត្តឃាត តើអ្វីខ្លះដែលបង្កឲ្យមានជម្ងឺបាក់ទឹកចិត្ត? ជម្ងឺបាក់ទឹកចិត្តអាចកើតឡើងច្រើនករណី៖ ពេលខ្លះដោយសារតែមានភាពលំអៀងនៅក្នុងគ្រួសារក៏អាចបង្កឲ្យមានការបាក់ទឹក ចិត្តដែរ ពេលខ្លះដោយសារតែមានហេតុផលដូចជាការបែកបាក់គ្រួសារ អំពើជួញដូរកុមារ មានមនុស្សសម្លុតនៅសាលារៀន ការបំពានផ្លូវភេទ ការបាត់បង់មិត្តភ័ក្រ ឬ សមាជិក នៅក្នុគ្រួសារ បែកបាក់ទំនាក់ទំនង ជំលោះគ្រួសារ និងមានរឿងរ៉ាវជាច្រើន ទៀត ដែល អាចកើតមានស្រដៀងគ្នានេះដែរ។ ស្ត្រីមួយចំនួនបាក់ទឹកចិត្តនៅពេលដែលមានផ្ទៃពោះ ឬ បន្ទាប់ពីគេសម្រាលកូនហើយ ។ ពេលខ្លះគ្មានហេតុផលពិតប្រាកដនោះទេ ពេលខ្លះអាចដោយសារខ្វះមានជាតិគីមីនៅក្នុងខួរក្បាល។ ទោះបីជាមនុស្សម្នាក់ៗមានបទពិសោធន៍ខុសៗគ្នាក៏ដោយ ក៏នៅតែមានភស្ដុតាងបង្ហាញថាស្ត្រីវ័យ ក្មេងគឺទំនងជាក្រៀមក្រមនិងដកថយ ហើយមនុស្សប្រុសវ័យក្មេងទំនងជាប្រព្រឹត្តនូវ អំពើដែល ចូលមិនចុះនៅក្នុងសង្គមនៅពេលដែលគេបាក់ទឹកចិត្ត ដូចជាចាប់ផ្ដើម បង្កភាពប្រទូសសរាយ ឬក៏ការឆក់ប្លន់ជាដើម។ វិធីក្នុងការដោះស្រាយការបាក់ទឹកចិត្ត តើអ្នកត្រូវគ្រប់គ្រងការបាក់ទឹកចិត្តដោយដូចម្ដេច? ចូរពិនិត្យមើលមធ្យោបានខាងក្រោមនេះដែលនឹងអាចជួយអ្នកបានខ្លះ។ ជជែកជាមួយមិត្តភ័ក្រ ឬមនុស្សដែលអ្នកទុកចិត្តបំផុត ការពិគ្រោះយោបល់អាចជួយឲ្យអ្នកយល់ដឹងពីជំងឺបាក់ទឹកចិត្ត និងដំណោះស្រាយដែលអ្នកត្រូវតែអនុវត្តក្នុងការដោះស្រាយបញ្ហាទាំងនោះ។ ការសិក្សាស្រាវជ្រាវមួយចំនួនបានបង្ហាញឲ្យឃើញថាអាហារដែលអ្នកបរិភោគអាច ប៉ះពាល់ដល់អារម្មណ៍របស់អ្នក។ លំហាត់ប្រាណ ការសិក្សាបានបង្ហាញឲ្យដឹងថាបន្ទាប់ពីការហាត់ប្រាណរយៈពេល៣០នាទី មនុស្សតែងតែទទួលបានអារម្មណ៍ល្អកើនឡើង។ ព្យាយាមសំរាកឲ្យបានច្រើន។ ការសំរាកការធ្វើលំហាត់ប្រាណគឺជាវិធីល្អមួយសម្រាប់ កកាត់បន្ថយភាពតានតឹងនៅក្នុងអារម្មណ៍។ ថ្នាំប្រឆាំងនឹង ការបាក់ទឹកចិត្ត ថ្នាំទំនើបគឺមានប្រសិទ្ធិភាព និងមិនធ្វើឲ្យអ្នកងងុយគេងនោះទេ ប៉ុន្តែត្រូវប្រើថ្នាំនោះដោយមានការពិគ្រោះយោបល់ជាមួយគ្រូពេទ្យ។ គ្រូពេទ្យភាគច្រើននឹងមានការស្ទាក់ស្ទើរក្នុងការចេញវេជ្ជាបញ្ជាទិញថ្នាំចំពោះមនុស្សដែលមានអាយុក្រោម ១៨ឆ្នាំ។ អ្វីដែលមិនត្រូវធ្វើ មនុស្សមួយចំនួនប្រើប្រាស់គ្រឿងស្រវឹង ឬក៏ថ្នាំបញ្ឈប់ការបាក់ទឹកចិត្ត ។វិធីទាំងនេះមិនបានធ្វើឲ្យអ្នកបានប្រសើរឡើងនោះទេ ហើយក៏អាចបណ្ដលឲ្យមានផលអាក្រក់ទៀតផង។ ត្រួតពិនិត្យដោយ www.health.com.kh | យើងទាំងអស់គ្នាពិតជាមានអារម្មណ៍ក្រៀមក្រម និងទន់ខ្សោយពីមួយពេលទៅមួយពេល។ នេះគឺជារឿងធម្មតាទេ។ក្នុងថ្ងៃធម្មតាមនុស្សមានម្នាក់ៗឆ្លងកាត់អារម្មណ៍ជាច្រើន។តែទោះជាយ៉ាងណាក៏ដោយ ការមានអារម្មណ៍ទន់ខ្សោយ និងបាក់ទឹកចិត្តគឺពិតជាមានលក្ខណៈខុសៗគ្នា។ការចាប់ផ្ដើមមានអារម្មណ៍បាក់ទឹកចិត្តគឺមិនត្រឹមតែដោយសារតែមានអ្វីខុសឆ្គងនៅក្នុជីវិតនោះទេ។វាគឺលើសពីអារម្មណ៍សោកសៅទៅទៀត។មនុស្សផ្សេងគ្នា ពិពណ៌នាពីជម្ងឺបាក់ទឹកចិត្តផ្សេងៗគ្នា ហើយមនុស្សពីរនាក់ពិតប្រាកដណាស់មានអារម្មណ៍មិនដូចគ្នាទេ។ |
ក្រុមហ៊ុន Sport Republic ដែលជាក្រុមហ៊ុនបែបកំសាន្ត និងផ្នែកកីឡាគ្រប់គ្រងដោយលោក Solak ជាអ្នកវិនិយោគដ៏ធំជាងគេ បានទទួលភាគហ៊ុនដើម្បីកាន់កាប់ក្លិបស្ថិតនៅភាគខាងត្បូងប្រទេសអង់គ្លេសមួយនេះ។ Sport Republic បានទិញយកភាគហ៊ុនប្រមាណ៨០ភាគរយដែលគ្រប់គ្រងដោយលោក Gao Jisheng អ្នកជំនួញរបស់ចិន។ លោក Gao បានទិញក្លិបនៅអង់គ្លេសមួយនេះកាលពីឆ្នាំ ២០១៧។ ភាគហ៊ុន២០ភាគរយទៀតគឺស្ថិតក្រោមការគ្រប់គ្រងរបស់អ្នកស្រី Katharina Liebherr ដែលទទួលបានមរតកក្លិបមួយនេះពីឪពុកក្នុងឆ្នាំ២០១០ កាលក្លិបលេងក្នុង League One នៅឡើយ។ លោក Solak ជាមហាសេដ្ឋីផ្នែកប្រពន្ធផ្សព្ធផ្សាយមួយរូប។ លោកក៏ ជាស្ថាបនិកនៃក្រុមហ៊ុនប្រត្តិបត្តិករទូរទស្សន៍ខ្សែកាបស៊ែប៊ី United Group ដែរ។ អនុប្រធានក្លិប Southampton លោក Martin Semmens បាននិយាយថា ក្លិបបានរកឃើញដំណោះស្រាយយ៉ាងល្អបំផុតសម្រាប់ក្លិបទាំងមូលនិងអ្នកគាំទ្រទាំងអស់បន្ទាប់ពីរកបានម្ចាស់ថ្មីរួចមក។ «រយៈពេល២ឆ្នាំកន្លងមកនេះ ជាមួយនិងម្ចាស់ភាគហ៊ុនរបស់ក្លិបទាំងអស់ ពួកយើងបានស្វែងរកដៃគូសហការដ៏ត្រឹមត្រូវមួយដើម្បីជួយនាំក្លិបធ្វើដំណើរទៅមុខបន្ត។ ពេលនេះយើងរកឃើញដៃគូដែលមានមហិច្ឆតាសម្រាប់អនាគត និងភាពច្បាស់លាស់សម្រាប់ Southampton ឈរនិងសម្លឹងមើលគោលដៅដែលត្រូវទៅ។» លោក Semmens និយាយក្នុងសន្និសីទកាសែតបែបនេះ។ បច្ចុប្បន្ន Southampton ស្ថិតនៅចំណាត់ថ្នាក់ទី១៤នៅ Premier League ដែលមានគម្លាតត្រឹមតែ១០ពិន្ទុពីក្រុមនៅតំបន់កាត់ចោល។ Southampton នឹងត្រូវប្រកួតដំបូងដែលស្ថិតក្រោមដៃម្ចាស់ថ្មីនៅ FA Cup ទល់ក្រុមម្ចាស់ផ្ទះ Swansea នៅថ្ងៃទី៨ ខែមករា៕ | ក្លិបបាល់ទាត់ Southampton នៅ Premier League បានប្រកាសថ្ងៃទី៥ខែមករា ថា ក្លិបត្រូវបានគ្រប់គ្រងដោយម្ចាស់ថ្មីដែលជាក្រុមហ៊ុនប្រពន្ធផ្សព្ធផ្សាយធំមួយនៅប្រទេសស៊ែប៊ីគ្រប់គ្រងដោយមហាសេដ្ឋី Dragan Solak។ |
ក្រុមភ្នំពេញក្រោនត្រូវតទល់ជាមួយក្រុមចំណូលថ្មីឡើងមកពីលីគលំដាប់ទី២សូលទីឡូអង្គរ ក្នុងថ្ងៃបើកឆាកពានរង្វាន់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគរដូវកាលឆ្នាំ២០១៨ នាម៉ោង៦ល្ងាចថ្ងៃទី៣ មីនា ឆ្នាំ២០១៨ នៅកីឡដ្ឋាន RSN។ នាការប្រកួតមិត្តភាពកំដៅសាច់ដុំកាលពីថ្ងៃទី២០ មករា ក្រុមម្ចាស់ផ្ទះភ្នំពេញក្រោនបានយកឈ្នះក្រុមសូលទីឡូអង្គរក្នុងលទ្ធផល ២-០។ មុនជំនួបដ៏ជក់ចិត្តខាងលើមកដល់ ក្រុមអាស៊ីអឺរ៉ុបត្រូវធ្វើការធ្ងន់ ដោយទទួលស្វាគមន៍ក្រុមជើងឯកឆ្នាំចាស់បឹងកេតនៅម៉ោង៣រសៀលនាកីឡដ្ឋានអាស៊ីអឺរ៉ុប មុនក្រុមប៉ូលិសប្រើពហុកីឡដ្ឋានជាតិទទួលក្រុមវេស្ទើនភ្នំពេញនៅម៉ោង៣និង៣០នាទី។ មិនខុសពីឆ្នាំមុនឡើយ ការប្រកួតក្របខណ្ឌលីគកំពូលឆ្នាំនេះមានក្រុមចូលរួមចំនួន១២រួមមាន បឹងកេត, ក្រសួងការពារជាតិ, ព្រះខ័នរាជស្វាយរៀង, ណាហ្គាវើល, ភ្នំពេញក្រោន, អង្គរថាយហ្គឺរ(ខេមបូឌានថាយហ្គឺរ), អគ្គស្នងការនគរបាលជាតិ, វេស្ទើនភ្នំពេញ, អគ្គិសនីកម្ពុជា, អាស៊ីអឺរ៉ុប, វិសាខា និងសូលទីឡូអង្គរ៕ | ការប្រកួតបាល់ទាត់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគឆ្នាំ២០១៨ បើករដូវកាលថ្មីនៅសប្តាហ៍នេះ។ នៅថ្ងៃសៅរ៍ ទី៣ ខែមីនា ឆ្នាំ២០១៨នេះ ក្រុមអាស៊ីអឺរ៉ុបបើកទ្វារកីឡដ្ឋានរបស់ខ្លួនស្វាគមន៍ជើងខ្លាំងបឹងកេត រីឯក្រុមអគ្គស្នងការនគរបាលជាតិ(ប៉ូលិស)ប្រើប្រាស់ពហុកីឡដ្ឋានជាតិទទួលក្រុមវេស្ទើនភ្នំពេញ។ ចំណែកម្ចាស់ផ្ទះភ្នំពេញក្រោនស្វាគមន៍ក្រុមចំណូលថ្មីសូលទីឡូអង្គរ។ |
សារមន្ទីរជាតិវ័យ២០០ឆ្នាំនេះ មានផ្ទុកស្នាដៃសិល្បៈចំនួន២០លាន។ លោក Michel Temer ប្រធានាធិបតីប្រេស៊ីលបានមានប្រសាសន៍ថា ការបាត់បង់នេះគឺ «មិនអាចគណនាបាននោះទេ»។ លោក Temer បានថ្លែងក្នុងសេចក្តីថ្លែងការណ៍មួយថា «នេះគឺជាថ្ងៃដ៏សោកនាដកម្មសម្រាប់ប្រទេស ប្រេស៊ីល។ ស្នាដៃការងារ ការស្រាវជ្រាវ និងចំណេះដឹងរយៈពេល២០០ឆ្នាំ ត្រូវបានបាត់បង់»។ លោក Sergio Sa Leitao រដ្ឋមន្ត្រីវប្បធម៌ប្រេស៊ីលបានបង្ហោះសារលើបណ្តាញសង្គម Tweeter ថា «ការបាត់បង់នេះគឺមិនមានអ្វីមកជំនួសបានទេ។ កាលណាវប្បធម៌រលត់ ជាតិក៏រលាយដែរ»។ លោក Robadey និយាយថា «យើងអាចយកវត្ថុជាច្រើនចេញពីក្នុងសារមន្ទីរដែលកំពុងឆាបឆេះនោះ ដោយមានជំនួយពីក្រុមការងារនៅក្នុងសារមន្ទីរ»។ គេហទំព័ររបស់សារមន្ទីរនោះបានឲ្យដឹងថា សារមន្ទីរមានវត្ថុជាង២ម៉ឺន ដែលពាក់ព័ន្ធនឹងប្រវត្តិសាស្ត្រប្រេស៊ីលនិងប្រទេសដទៃទៀត ហើយវត្ថុជាច្រើនគឺមកពីក្រុមគ្រួសាររាជវង្សានុវង្សរបស់ប្រេស៊ីល។ អ្នកស្រី Marina Silva ដែលជាបេក្ខជនឈរឈ្មោះប្រធានាធិបតីនៅក្នុងការបោះឆ្នោតនៅខែក្រោយនេះ បានថ្លែងថា អគ្គិភ័យនេះប្រៀបដូចជា «ការវះយកការចងចាំចេញពីប្រជាពលរដ្ឋប្រេស៊ីលអញ្ចឹង»។ មិនមានតួលេខអ្នកស្លាប់ឬរងរបួសនៅក្នុងហេតុការណ៍នេះត្រូវបានរាយការណ៍នោះទេ៕ សូមចុចទៅប្រភពដើម VOA ត្រង់នេះ | អគ្គិភ័យដ៏សន្ធោរសន្ធៅមួយដែលចង់លេបត្របាក់យកសារមន្ទីរចាស់បំផុតក្នុងប្រទេស ប្រេស៊ីល ត្រូវបានពន្លត់ឲ្យរលត់ទាំងស្រុងហើយ។ នេះបើយោងតាមលោក Roberto Robadey អ្នកនាំពាក្យមន្ទីរពន្លត់អគ្គិភ័យប្រេស៊ីល ដែលបានឲ្យដឹងកាលពីព្រឹកថ្ងៃចន្ទ។ |
ភ្នំពេញ៖ បច្ចុប្បន្ន ដើម្បីពង្រឹងជំនាញស្ថាបត្យកម្មនៅកម្ពុជា ឱ្យមានប្រសិទ្ធភាព វាត្រូវមានកត្តារួមផ្សំចំនួន៥ រួមមាន កត្តាធនធានមនុស្ស, ធនធានហិរញ្ញវត្ថុ ,ហេដ្ឋារចនាសម្ព័នផ្គត់ផ្គង់គ្រប់គ្រាន់, កម្មវិធីអប់រំដែលមានស្តង់ដារ និងចុងក្រោយ ការចូលរួមពីគ្រប់ភាគីក្នុងសង្គម។ នេះបើតាមអតីតនិស្សិតពីសហរដ្ឋអាម៉េរិក ផ្នែកស្ថាបត្យកម្ម លោក តាំង សុចិត្តវិទូ ប្រាប់សារព័ត៌មានថ្មីៗ ។ លោក តាំង សុចិត្តវិទូ ក្នុងបទសម្ភាសជាមួយកម្មវិធី «គំនិតថ្មី» នៃសារព័ត៌មានថ្មីៗ ដើម្បីកាន់តែលម្អិតពីខ្លឹមសារ សូមលោកអ្នកនាង ស្តាប់បទសម្ភាសរវាង វាគ្មិន លោក តាំង សុចិត្តវិទូ សាស្រ្តាចារ្យផ្នែកស្ថាបត្យកម្ម នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ជាមួយ កញ្ញា សុង សុធាវី អ្នកសម្របសម្រួលកម្មវិធី «គំនិតថ្មី» នៃសារព័ត៌មានថ្មីៗ ដូចតទៅ៖ កញ្ញា សុង សុធាវី៖ លោក សុចិត្តវិទូ គឺជាអ្នកជំនាញផ្នែកស្ថាបត្យកម្មដ៏លេចធ្លោមួយរូប ហើយលោកក៏ជាសាស្រ្តាចារ្យលើជំនាញនេះផងដែរ តើធ្វើដូចម្តេច ដើម្បីឱ្យយុវជនជំនាន់ថ្មីយើងមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការប្រកួតប្រជែងក្នុងតំបន់អាស៊ាន ហើយគួរតែមានការអប់រំស្តង់ដារបែណាដែរ? លោក តាំង សុចិត្តវិទូ៖ កម្មវិធីស្តង់ដារនៅក្នុងវិស័យអប់រំទូទៅ ថ្មីៗនេះ រាជរដ្ឋាភិបាល ពិសេសក្រសួងអប់រំបានជំរុញការរៀបចំនូវកម្មវិធីស្តង់ដារជាតិ ពិសេសកម្មវិធីសិក្សាកំរិតឧត្តមសិក្សា។ បរិញ្ញាបត្រ អនុបណ្ឌិត និង បណ្ឌិត ហ្នឹង ដែលជំរុញឱ្យមានកត្តា៥សំខាន់។ ទី១ យើងត្រូវការធនធានមនុស្ស ដែលសំដៅលើថ្នាក់ដឹកនាំនៃវិទ្យាស្ថាន ហើយបណ្តុះបណ្តាលជំនាញស្ថាបត្យកម្ម ក៏ដូចជាសាស្រ្តាចារ្យ គ្រូ មានសមត្ថភាពខ្ពស់។ យើងត្រូវការធនធានមនុស្សទាំងនោះ ដែលជាអ្នកមានទស្សនៈវិស័យវែងឆ្ងាយ មានបទពិសោធន៍ពីជំនាញច្បាស់លាស់ មានការយល់ដឹងពីសង្គមបានទូលំទូលាយ ទាំងសង្គមមនុស្សនៅក្នុងប្រទេស និងក្រៅប្រទេសផងដែរ។ ទី២ យើងត្រូវការធនធានហិរញ្ញវត្ថុសមរម្យ ដើម្បីឱ្យគាត់មានលទ្ធភាពយកមកអភិវឌ្ឍន៍ កែលម្អហេដ្ឋារចនាសម្ព័នក្នុងវិស័យអប់រំជំនាញស្ថាបត្យកម្ម។ ទី៣ យើងត្រូវការហេដ្ឋារចនាសម្ព័ន ដូចជាសំណង់ អគារ ថ្នាក់រៀន និងសម្ភារៈសិក្សាស្តង់ដារត្រឹមត្រូវគ្រប់គ្រាន់ ដើម្បីពង្រឹងលើជំនាញនេះឱ្យមានភាពប្រសើរ។ ទី៤ យើងត្រូវការកម្មវិធីអប់រំជំនាញស្ថាបត្តកម្មហ្នឹងស្តង់ដារ គ្រប់កំរិតសិក្សាឱ្យមានស្តង់ដារជាតិរួមគ្នាមួយ។ និងទី៥ គឺជាការចូលរួមគ្រប់ភាគីពាក់ព័ន្ធ ក្នុងការលើកទឹកចិត្ត ផ្តល់ឱកាស និងផ្តល់ការប្រឹក្សាដល់យុវជនលើផ្នែកនេះ ពីរាជរដ្ឋាភិបាល ផ្នែកឯកជន និង ក្រុមគ្រួសារ។ អ៊ីចឹងកត្តាទាំង៥ហ្នឹង គឺជារឿងចាំបាច់ដែលត្រូវតែពង្រឹងឱ្យមានគុណភាពខ្ពស់ សម្រាប់យុជនលើផ្នែកនេះ ដើម្បីគុណភាព គុណតម្លៃ ដូចដែលដូនតាយើងបានធ្វើកាលពីជាងមួយពាន់ឆ្នាំមុនរួចមកហើយ។ កញ្ញា សុង សុធាវី៖ លោក សាស្រ្តាចារ្យ យើងឃើញថាតួអង្គដ៏សំខាន់មួយគឺ និស្សិតខ្លួនឯងផ្ទាល់ តើពួកគាត់គួរត្រៀមខ្លួនដូចម្តេច ដើម្បីទទួលបានឱកាសការងារល្អ ទាំងនៅក្នុងប្រទេស និងលើឆាកអាស៊ាន? លោក តាំង សុចិត្តវិទូ៖ បាទ សំណួរនេះសំខាន់ណាស់ សម្រាប់និស្សិត ដែលកំពុងតែចូលរួមជាមួយជំនាញស្ថាបត្យកម្ម។ ជំនាញស្ថាបត្យកម្ម ទាមទារឱ្យនិស្សិតដែលរៀនជំនាញនេះ ត្រូវមានការតាំងចិត្តខ្ពស់ ម៉ត់ចត់ច្បាស់លាស់ ត្រូវមានភាពម្ចាស់ការយល់ពីទិសដៅទៅអនាគតរបស់ខ្លួនច្បាស់លាស់ ហើយត្រូវមានក្តីស្រឡាញ់ជាធំ មិនមែនគ្រាន់លឺគេថារៀនទៅរកលុយបានច្រើនហើយចេះតែទៅតាមគេទេ។ សម្រាប់ខ្ញុំផ្ទាល់ ជំនាញនេះទាមទារភាពអំណត់ ការគិតខ្ពស់ ភាពស្រមើស្រមៃ ត្រូវការធនធានថវិកា ពេលវេលា ទាំងកម្លាំងកាយ ចិត្ត គំនិតប្រាជ្ញា ។ល។ អ៊ីចឹង ទាមទារឱ្យពួកគាត់មានការតាំងចិត្តខ្លាំងណាស់ ដើម្បីសន្សំដើមទុន សម្រាប់អនាគតខ្លួន ៣០ ឬ ៥០ ឆ្នាំនៅពេលខាងមុខ ថាយើងចង់ក្លាយជាស្ថាបត្យករប្រភេទណានៅក្នុងសង្គម និងចូលរួមជួយសង្គមបែបណាតាមរយៈស្នាដៃខ្លួន? កាលណាគាត់មិនមានការតាំងចិត្ត និងទិសដៅច្បាស់លាស់ ដូចចាក់ទឹកលើក្បាលទា។ អ៊ីចឹងការសិក្សារៀនសូតដោយលំបាកជិត៥ឆ្នាំហ្នឹង នឹងផ្តល់ផលផ្លែឱ្យគាត់នៅពេលខាងមុខ ស្របតាមការខិតខំប្រឹងរបស់ពួកគាត់រៀងខ្លួន។ អ្វីដែលរឹតតែចាំបាច់នោះគឺ ផ្នត់គំនិត ឧត្តមគតិ ទស្សនៈវែងឆ្ងាយរបស់បុគ្គលហ្នឹង ដែលហ៊ានដាក់ចិត្ត កាយពិតប្រាកដ នោះទើបអាចក្លាយជាស្ថាបត្យករដែលមានសក្តានុពលខ្ពស់ទៅអនាគត៕ | ដោយ៖ សុង សុធាវី |
ធ្វើជាអធិបតីក្នុងកិច្ចប្រជុំនេះ សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អះអាងថា ការយកអត្តសញ្ញាណប័ណ្ណទៅប្រើខុសគោលដៅបែបនេះ នឹងលែងកើតមានទៀតហើយ នៅពេលសេចក្តីព្រាងច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ត្រូវបានអនុម័តដាក់ឲ្យប្រើប្រាស់ នាពេលដ៏ខ្លីខាងមុខ។ សេចក្តីព្រាងច្បាប់នេះ ត្រូវបានរដ្ឋសភាអនុម័តហើយ កាលពីព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣។ កិច្ចប្រជុំខាងលើ ត្រូវបានរៀបចំឡើង នៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១៣មិថុនានេះ ដើម្បីពិនិត្យលទ្ធផលនៃការអនុវត្តផែនការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋ។ សម្ដេច បានណែនាំដល់មន្រ្តីពាក់ព័ន្ធ ឲ្យជំរុញការងារផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋ ដែលមានអត្តសញ្ញាណប័ណ្ណអស់សុពលភាព។ ក្នុងពិធីមួយ នៅខេត្តព្រៃវែង កាលពីថ្ងៃ៩មិថុនាកន្លងទៅ សម្តេចរដ្ឋមន្រ្តីមហាផ្ទៃ ថ្លែងថា ការយកអត្តសញ្ញាណប័ណ្ណទៅដាក់នៅកន្លែងបញ្ចាំ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដើម្បីខ្ចីប្រាក់ គឺមានច្រើនករណី។ សម្តេច មានប្រសាសន៍ដូច្នេះថា៖«រឿងហ្នឹង មិនតូចទេ។ ឥឡូវយើង មិនអនុញ្ញាតឲ្យយកអត្តសញ្ញាណប័ណ្ណ ទៅដាក់បញ្ចាំ ដើម្បីយកលុយកកាក់ មកធ្វើនេះធ្វើនោះទេ»៕ | ក្នុងកិច្ចប្រជុំមួយ លោក ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារផ្នែកផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ បានលើកឡើងអំពីបញ្ហាមួយចំនួនដែលសេសសល់ជុំវិញរឿងអត្តសញ្ញាណប័ណ្ណនេះ ដូចជា ប្រជាពលរដ្ឋខ្លះ ប្រើអត្តសញ្ញាណប័ណ្ណខុសគោលដៅ ដោយយកទៅដាក់នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងកន្លែងផ្សេងទៀត ដែលអាចខ្ចីប្រាក់ក្រៅប្រព័ន្ធ ជាដើម។ |
«រ៉ាយ៉ាបូរី វីឡា បានសម្រេចធ្វើការងារនេះដោយប្រើប្រាស់វត្ថុធាតុដើមពីដើមឫស្សី និងផ្តៅនេះ គឺយើងចង់បង្ហាញពីគំរូភាពដល់សណ្ឋាគារដទៃ និងប្រជាពលរដ្ឋទូទៅ ឲ្យពួកគាត់អាចប្រើប្រាស់បែបនេះបាន។ ប្រសិនបើ មានការចូលរួមទាំងអស់គ្នា គឺយើងបានចូលរួមចំណែកកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកបានមួយកម្រិត ដែលនឹងជួយឲ្យប្រទេសកម្ពុជាកាន់តែមានភាពបៃតង និងបរិយាកាសបរិសុទ្ធ។ នេះជាការលើកឡើងរបស់ម្ចាស់សណ្ឋាគារ រ៉ាយ៉ាបូរី វីឡា អ្នកស្រី ខៃ ចិន្តា ដែលកំពុងអនុវត្តគោលការណ៍កាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅក្នុងសណ្ឋាគាររបស់អ្នកស្រី។ ទន្ទឹមនឹងការប្រើប្រាស់នេះ អ្នកស្រី ចិន្តា បានឲ្យដឹងផងដែរថា ភ្ញៀវដែលទៅស្នាក់នៅសណ្ឋាគាររបស់អ្នកស្រី ភ្ញាក់ផ្អើលនិងសរសើរពីសកម្មភាពចូលរួមការពារបរិស្ថានរបស់សណ្ឋាគារ ដោយប្រើបំពង់បឺតច្នៃពីឫស្សី និងសម្ភារកែច្នៃពីដើមផ្តៅ និងកាកអំពៅជាដើម ជំនួសសម្ភារដែលមានសារធាតុប្លាស្ទិក។ សូមបញ្ជាក់ថា នៅសណ្ឋាគារ រ៉ាយ៉ាបូរី វីឡា នៅលើកោះទ្រង់ ខេត្តក្រចេះ ក៏មានកញ្ចប់សេវាកម្មទេសចរណ៍សម្រាប់ជូនភ្ញៀវជិះទូក, រទេះសេះ, រ៉ឺម៉កកង់បីទៅទស្សនាសួនបន្លែ និងដំណាំផ្សេងៗក្នុងចម្ការរបស់កសិករនៅលើកោះទ្រង់ រួមទាំងមានដំណើរកម្សាន្តទៅរមណីយដ្ឋានព្រែកកាំពី និងទស្សនាវត្តរាមបុរាណនៅក្នុងខេត្តជាដើម។ ទន្ទឹមនឹងនេះ រ៉ាយ៉ាបូរី វីឡា ក៏មានតាំងលក់សម្លៀកបំពាក់, កន្សែង និងក្រមាធ្វើពីអំបោះសូត្រដែលជាស្នាដៃកូនខ្មែរ និងមានវត្ថុអនុស្សាវរីយ៍ជាច្រើនទៀតផងដែរ៕ សូមអញ្ជើញទាក់ទង៖ លោក ង៉ោ ជីសេង ទូរស័ព្ទលេខ៖ 012 959 115 , E-mail: [email protected] លោកស្រី ខៃ ចិន្តា ទូរស័ព្ទលេខ៖ 012 965 165 , E-mail: [email protected] កញ្ញា ភួង ស្រីមាស ទូរស័ព្ទលេខ៖ 011 730 837 , E-mail: [email protected] គេហទំព័រ៖ www.rajabori-kratie.com ទំព័រហ្វេសប៊ុក៖ https://www.facebook.com/Rajabori-270503823084084/ | ក្នុងសកម្មភាពចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក សណ្ឋាគារ រ៉ាយ៉ាបូរី វីឡា បានប្រើបំពង់បឺតច្នៃពីដើមឫស្សីតូចៗ ជំនួសការប្រើបំពង់បឺតប្លាស្ទិក ដែលអាចបង្កផលប៉ះពាល់ដល់សុខភាព និងបរិស្ថានក្នុងរយៈពេលខ្លី និងរយៈពេលវែង។ ក្រៅពីប្រើបំពង់បឺតធ្វើពីឫស្សី សណ្ឋាគារប្រណិតបែបបុរាណ រ៉ាយ៉ាបូរី វីឡា ដែលស្ថិតនៅលើកោះទ្រង់ ខេត្តក្រចេះ ក៏បានប្រើបំពង់ឫស្សីសម្រាប់ដាក់សម្ភារប្រើប្រាស់ក្នុងបន្ទប់ទឹក រួមទាំងការវេចខ្ចប់អាហារដោយប្រើចានធ្វើពីកាកអំពៅផងដែរ។ |
នៅក្នុងសុន្ទរកថាសំខាន់មួយនៅវិទ្យាស្ថានអន្តរជាតិខាងការសិក្សាយុទ្ធសាស្ត្រក្នុងប្រទេសសិង្ហបូរីនាសប្តាហ៍ទីមួយនៃខែកក្កដា រដ្ឋមន្ត្រីការបរទេសអូស្ត្រាលីលោកស្រី Penny Wong បានមានប្រសាសន៍ថាពួកប្រទេសធំៗដែលមាន«ឥទ្ធិពល»លើរុស្ស៊ីគួរប្រើឥទ្ធិពលនេះដើម្បីបញ្ឈប់សង្គ្រាមនៅអ៊ុយក្រែន។ លោកស្រីបាននិយាយថាការលុកលុយនេះ «គ្មានការបង្ករឿងទេ» ដោយលោកស្រីបានបន្ថែមថាសង្គ្រាមនេះជាការមិនត្រឹមត្រូវតាមច្បាប់ទេ វាជាអំពើអសីលធម៌និងអមនុស្សធម៌ផងដែរ។ លោកស្រីបានសុំដល់ប្រទេសចិនឱ្យប្រើទំនាក់ទំនងជិតស្និទ្ធរបស់ខ្លួនជាមួយរដ្ឋាភិបាលក្រុងម៉ូស្គូដើម្បីបញ្ឈប់ការវាយលុកលើប្រទេសអ៊ុយក្រែន។ អូស្ត្រាលីបានដាក់ទណ្ឌកម្មលើពួកមន្ត្រីរុស្ស៊ី ដោយមានរួមបញ្ចូលពួកអ្នកនយោបាយនិងពួកសមាជិកកងយោធាផងដែរ។ ចិនមិនបានថ្កោលទោសការលុកលុយរបស់រុស្ស៊ីទេ ហើយពួកអ្នកវិភាគមានជំនឿថាចិនបានបង្ហាញការគាំទ្រដល់អំពើឈ្លានពានរបស់រុស្ស៊ី។ លោកស្រី Wong បាននិយាយជាថ្មីអំពីអត្ថាធិប្បាយកាលពីពេលថ្មីៗនេះដោយនាយករដ្ឋមន្ត្រីសិង្ហបូរីលោក Lee Hsien Loong នៅពេលលោកអំពាវនាវដល់ប្រទេសចិនឱ្យជួយបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន។ លោកស្រី ថ្លែងថា៖ «ដើម្បីបណ្តុះបណ្តាលឥទ្ធិពលអន្តរជាតិរបស់ខ្លួនឱ្យហួសពីកម្លាំងយោធាចិនគួរប្រើកម្លាំងនេះដោយមានការទប់ចិត្តនិងភាពត្រឹមត្រូវតាមច្បាប់។ នៅពេលនេះ តំបន់នេះនិងពិភពលោកកំពុងមើលសកម្មភាពរបស់រដ្ឋាផិបាលក្រុងប៉េកាំងក្នុងទំនាក់ទំនងជាមួយប្រទេសអ៊ុយក្រែន»។ លោកស្រី Wong ក៏បាននិយាយប្រាប់ពួកអ្នកកាសែតនៅសិង្ហបូរីថារដ្ឋបាលថ្មីនិយមនយោបាយកណ្តាល-ខាងឆ្វេងនៃប្រទេសអូស្ត្រាលីបានសន្យាដល់ពួកដៃគូក្នុងតំបន់អំពីសកម្មភាពធំៗជាងមុនសម្រាប់ប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុ។ លោកស្រីបានថ្លែងបន្តទៀតថា៖ «រដ្ឋាភិបាលអូស្ត្រាលីថ្មីបានត្រូវជាប់ឆ្នោតជាមួយមហិច្ឆតាធំជាងមុនអំពីការប្រែប្រួលធាតុអាកាស។ យើងហ្មត់ចត់អំពីការណ៍នេះ ហើយជាការមានសារៈសំខាន់យើងមានទស្សនៈដូចគ្នាជាមួយសិង្ហបូរីដោយយើងយល់ឃើញថានេះជាឱកាសសេដ្ឋកិច្ចធំមួយសម្រាប់ប្រទេសយើងទាំងពីរផងដែរ»។ សុន្ទរកថារបស់លោកស្រី Wong គូសបញ្ជាក់ការប្តេជ្ញារបស់អូស្ត្រាលីដល់សន្តិភាពនិងភាពសំបូររុងរឿងក្នុងអាស៊ីអាគ្នេយ៍។ អ្នកស្រី Susannah Patton ជាអ្នកវិភាគនៅវិទ្យាស្ថាន Lowy ដែលជាក្រុមស្រាវជ្រាវមួយមានមូលដ្ឋាននៅក្រុង Sydney។ អ្នកស្រីបាននិយាយប្រាប់វិទ្យុនិងទូរទស្សន៍ Australian Broadcasting Corp ថាសុន្ទកថានេះក៏មានគោលដៅរកវីធីរួមគ្នាមួយអំពីទំនាក់ទំនងតំបន់ជាមួយប្រទេសចិនផងដែរ។ អ្នកស្រីបានថ្លែងថា៖ «ខ្ញុំយល់ថាសុន្ទរកថានេះជាការប៉ុនប៉ងមួយដោយលោកស្រី Penny Wong ក្នុងការចាត់ចែងជាថ្មីទំនាក់ទំនងរបស់អូស្ត្រាលីមួយអាស៊ីអាគ្នេយ៍ក្នុងវិធីវិជ្ជមានជាងមុននិងធ្វើឱ្យដឹងអំពីផលប្រយោជន៍ដូចគ្នា ទោះជាអូស្ត្រាលីនិងអាស៊ីអាគ្នេយ៍មានការយល់ឃើញមិនដូចគ្នាអំពីប្រទេសចិនក៏ដោយ»។ ទំនាក់ទំនងរបស់អូស្ត្រាលីជាមួយចិនបានធ្លាក់ដល់កម្រិតទាបកាលពីប៉ុន្មានឆ្នាំថ្មីៗនេះ។ មានការខ្វែងគំនិតគ្នាអំពីសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យនៅហុងកុងនិងមហិច្ឆតាដែនដីរបស់រដ្ឋាភិបាលប៉េកាំងក្នុងសមុទ្រចិនខាងត្បូង។ មានការរកាំចិត្តគ្នាក្នុងឆ្នាំនេះដោយសារការប៉ុនប៉ងរបស់ចិនពង្រីករបៀបវារៈពាណិជ្ជកម្មនិងសន្តិសុខរបស់ខ្លួនក្នុងមហាសមុទ្រប៉ាស៊ិហ្វិក។ រដ្ឋាភិបាលគណបក្សពលករអូស្ត្រាលីចង់លះបង់ចោលគោលនយោបាយកណ្តាល-ខាងស្តាំរបស់រដ្ឋបាលមុនដែលជាញឹកញយមានអរិភាពជាមួយចិន។ លោកស្រី Wong បានសន្យាអំពីរបៀបដោះស្រាយមានការពិចារណាជាងមុន។ របាយការណ៍បាននិយាយថាលោកស្រីអាចជួបជាមួយសមភាគីចិនរបស់លោកស្រីគឺលោករដ្ឋមន្ត្រីការបរទេស Wang Yi នៅខាងក្រៅសន្និសីទកំពូលក្រុមប្រទេស G-20 ក្នុងកោះបាលី ប្រទេសឥណ្ឌូណេស៊ី៕ ប្រែសម្រួលដោយលោក ឈឹម សុមេធ | ទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី កាលពីពេលថ្មីៗកន្លងមកនេះ លោកស្រី Penny Wong រដ្ឋមន្ត្រីការបរទេសអូស្ត្រាលីបានអំពាវនាវដល់ប្រទេសចិនឱ្យប្រើឥទ្ធិពលខ្លួនលើរុស្ស៊ីដើម្បីបញ្ឈប់សង្គ្រាមនៅអ៊ុយក្រែន។ |
Veuillez écouter les propos du professeur Kompheak : | Est-il juste de dire que le français nest plus utilisé au Cambodge? Non, cest faux. Le français nest pas mort mais cohabite avec langlais. Pour apprendre vite cette langue réputée difficile, Phoeung Kompheak, professeur de français, conseille, en plus dêtre sérieux dans le suivi des cours, de lire beaucoup, découter la radio et de voir des films français. |
ទឹកប្រាក់ ៨.៤៦៥ លានអឺរ៉ូ ដែលជាជំនួយរបស់រដ្ឋាភិបាលអាល្លឺម៉ង់ និងស្វីស នឹងត្រូវផ្តល់ឲ្យរដ្ឋាភិបាលកម្ពុជា សម្រាប់គម្រោងអនុវត្តកម្មវិធីអភិវឌ្ឍសេដ្ឋកិច្ចមូលដា្ឋនដំណាក់កាលទី៤ ក្នុងរយៈពេល៣ឆ្នាំ ចាប់ពីឆ្នាំ២០១៨ ដល់២០២១ នៅខេត្ត៤ រួមមាន ខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ និងសៀមរាប។ ជំនួយរបស់រដ្ឋាភិបាលទាំងពីរនេះ ត្រូវបានចុះហត្ថលេខា ដោយលោក ឈៀង យ៉ាណារ៉ា អគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឃន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង លោក Gu¨nter W. Riethmacher ប្រធានទីភ្នាក់ងារ សហប្រតិបត្តិការបច្ចេកទេសអាល្លឺម៉ង់ និងលោក Stenfan Hanselmann ប្រធានដឹកនាំកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋានដំណាក់កាលទី៣។ តាម AKP ទឹកប្រាក់ចំនួន ៨.៤៦៥ លានអឺរ៉ូ ត្រូវបានភាគីអាល្លឺម៉ង់ផ្តល់ឲ្យចំនួន ៥.១៤ លានអឺរ៉ូ និងភាគីស្វីសចំនូន ៣.២២៥លានអឺរ៉ូ សម្រាប់លើកកម្ពស់ស្ថានភាពសេដ្ឋកិច្ច វិស័យទេសចរណ៍ និងវិស័យកសិកម្ម ដើម្បីបង្កើនឱកាសការងារដល់ប្រជាពលរដ្ឋនៅតាមជនបទផងដែរ៕ | រដ្ឋាភិបាលអាល្លឺម៉ង់ និងស្វីស បានផ្តល់ថវិកាចំនួន ៨.៤៦៥ លានអឺរ៉ូ ដល់កម្ពុជាសម្រាប់អភិវឌ្ឍសេដ្ឋកិច្ច នៅខេត្តចំនួន៤ គឺខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ និងសៀមរាប។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានកម្ពុជា(AKP)។ |
អ្នកកំពុងរកវិធីសាស្ត្រព្យាបាលស្នាមអុជខ្មៅ ស្នាមជាំ អាចម៍រុយ វិធីមួយដែលមានប្រសិទ្ធភាពតែមិនប៉ះពាល់ដល់ស្បែកមុខ។ ស្បែកមុខរបស់អ្នកប៉ះពាល់ជាមួយនឹងកម្ដៅថ្ងៃច្រើន ធ្វើឲ្យស្បែកជាំស្រអាប់ខ្មៅ។ ការបាត់បង់តុល្យភាពអ័រម៉ូន ជះឥទ្ធិពលដល់ហ្សែនបន្ត ក៏ជាមូលហេតុបង្កគ្រោះថ្នាក់ដល់ស្បែកធ្វើឲ្យស្បែកត្រូវស្ងួត បង្កើតស្នាមអុជខ្មៅ ស្នាមជាំ ជាពិសេសក្រោយពេលសម្រាលកូនរួច។ ដើម្បីមានស្បែកមុខមាំមួន ស្រស់ស្អាត និងជឿជាក់ការពារការបង្កើតស្នាមអុជខ្មៅ អ្នកទាំងអស់គ្នាគួរមានវិធីត្រៀមបំរុងល្អបំផុត។ កែប្រែរបបអាហាររាល់ថ្ងៃដើម្បីតុល្យភាពអាហារូបត្ថម្ភ អនុវត្តវិធីសាស្ត្រថែសម្រស់តាមបែបធម្មជាតិ កាត់បន្ថយការប្រើប្រាស់ផលិតផលថែរក្សាស្បែកបណ្ដាលឲ្យប៉ះពាល់ដល់ស្បែក។ ក្ដាប់ជាប់តម្រូវការទាំងនោះ ឡេលាបកំចាត់ស្នាមអុជខ្មៅ Kami Skin K3 បានផលិតចេញ។ KAMI SKIN - គឺជាវិធីសាស្ត្រល្អបំផុតសម្រាប់ស្បែកចាស់ជរា ស្បែកត្រូវខួចខាត អុជខ្មៅជាំនិងអាចម៍រុយ។ ក្នុងឡេមានផ្ទុកច្រើនសារជាតិចិញ្ចឹម វីតាមីនជាមួយនឹងម៉ូលេគុលតូចៗអាចជ្រាបចូលជ្រៅទៅក្នុងស្បែក ជួយឲ្យស្បែកស្រូបយកងាយស្រួលនិងប្រសិទ្ធភាពបំផុត។ មានចម្ងល់មួយដែលអ្នកទាំងអស់គ្នាច្រើនតែសួរថា៖ តើឡេព្យាបាលស្នាមអុជខ្មៅ Kami Skin K3 នេះពិតជាមានប្រសិទ្ធភាពមែនឬទេ? ដើម្បីឲ្យតម្លៃផលិតផលមួយដែលល្អឬមិនល្អ អ្នកគួរពិនិត្យមើលសមាសធាតុផ្សំនិងយន្តការនៃផលប៉ះពាល់របស់ផលិតផល។ -សាមាសធាតុថែរក្សាស្បែកមុខរបស់ឡេលាបព្យាបាលស្នាមអុជខ្មៅ Kami Skin K3មានសុវត្ថិភាពល្អសម្រាប់អ្នកប្រើប្រាស់៖ គោលដៅនៃផលិតផលនេះគឺជួយអ្នកប្រើប្រាស់អាចកែប្រែនិងជំនួយការព្យាបាល ថែរក្សាស្បែកមុខដែលមានស្នាមអុជខ្មៅយ៉ាងមានប្រសិទ្ធភាព។ ជាពិសេសមានការចូលរួមនៃបណ្ដាសមាសធាតុផ្សំពីធម្មជាតិជួយឲ្យស្បែកមាំមួន ម៉ដ្ខរលោងនិងមិនបារម្ភពីបញ្ហាស្នាមអុជខ្មៅទៀតឡើយ។ ១/ផ្សិតលិង្សី៖ បានចាត់ទុកជាឳសថមួយល្អបំផុត។ ការប្រើប្រាស់ផ្សិតលិង្សីជួយឲ្យរាងកាយផ្គត់ផ្គង់គ្រប់គ្រាន់ជាតិទឹក ជួយរក្សានិងប្រើប្រាស់ជាតិទឹកត្រឹមត្រូវ ការពារបានភាពបត់បែននៃស្បែក រក្សាបានសំណើម និងធ្វើឲ្យស្បែកទន់ម៉ដ្ឋរលោង។ ទន្ទឹមនឹងនោះផ្សិតលិង្សីអាចជួយឲ្យរាងកាយបន្សុតបានរ៉ាឌីកាល់សេរីរាង្គ ជួយបញ្ចេញជាតិពុលក្នុងរាងកាយ មានផលប្រយោជន៍បណ្ដេញសារជាតិអាក្រក់នៅលើស្បែក ធ្វើឲ្យស្បែកសរលីង ជៀសវាងបានជម្ងឺនៃស្បែក ដូចជា ប្រតិកម្មអាឡែហ្សី។ ប្រយោជន៍បង្កាប្រតិកម្មអាឡែហ្សីដោយសារ Acid Ganoderic។ ២/ យិនស៊ិន៖ មានប្រយោជន៍ការពារតុល្យភាពការរំលាយអាហារ បង្កាភាពចាស់ជរារក្សា និងចិញ្ចឹមកោសិកាស្បែកជ្រៅពីខាងក្នុង បំបាត់ស្នាមជាំខ្មៅ ធ្វើឲ្យស្បែកសស្ដារឡើងវិញភាពស្រស់ស្អាតនៃស្បែក ជាពិសេសគឺមានប្រយោជន៍ប្រឆាំងបាក់តេរីអាក្រក់ដែលនាំឲ្យខូចខាតដល់ស្បែក ខ្លិនក្រអូបឈ្ងុយរបស់យិនស៊ិនមានសម្ថភាពបំបាត់ការហត់នឿយ ធ្វើឲ្យអារម្មណ៍ស្រស់ថ្លា ពង្រឹងសុខភាពទៀតផង។ ៣/ សារជាតិកន្ទុយក្រពើ៖ មានប្រយោជន៍កាត់បន្ថយភាពហើមដែលកើតឡើងដោយមុន ការពារការបង្កើតមុនថ្មី កាត់បន្ថយមុន និងបង្កើតការបត់បែននៃស្បែក។ ៤/ សារជាតិទឹកឃ្មុំ៖ ទឹកឃ្មុំមានលទ្ធភាពបង្កើនភាពធន់និងការពារការឆ្លងមេរោគ រក្សាសំណើមធម្មជាតិនៃស្បែក បំបាត់កោសិកាអាក្រក់អំពីស្នាមខ្មៅ អាចម៍រុយ។ ជាពិសេស នៅរដូវត្រជាក់ ក្ដៅខ្លាំង ទឹកឃ្មុំនៅមានប្រយោជន៍បង្កើនការបត់បែន រក្សាសំណើមធម្មជាតិ ធ្វើឲ្យស្បែកម៉ដ្ឋរលីង ស្រស់ស្អាត។ ៦/ សារជាតិទឹកដោះគោខាប់៖ គឺជាទឹកដោះគោដំបូងដែលកម្ររកបានខ្លាំងណាស់ សម្បូរសារជាតិចិញ្ចឹម បានផ្ទុកភាពស៊ាំច្រើនដូចជា IgA, IgC, IgM គឺជាបណ្ដាសារជាតិដែលអាចការពារការឆ្លងមេរោគ ប្រឆាំងនឹងបាក់តេរី ល្អបំផុតដើម្បីបញ្ចេញរូបមន្តលេងូតទឹកឲ្យសតាមបែបធម្មជាតិទាំងស្រុង ។ ជាមួយនឹងចំនួន IgC ក្នុងទឹកដោះគោខាប់ខ្ពស់ដល់ ២០០ភាគរយ បើធៀបនឹងទឹកដោះគោធម្មតា ព្រោះក្នុងទឹកដោះគោខាប់សម្បូរ protein, vitamins និង magnesium, zinc, calcium មានប្រយោជន៍រក្សាសំណើមល្អបំផុតសម្រាប់ស្បែក។ ២/ គុណប្រយោជន៍របស់ Kami Skin K3 ជួយបំបែកកោសិកាមេកានិចម៉ដ្ឋទន់រលោងនិងងាយស្រួល ជំនួយការជំរុញដំណើរការរបកនៃកោសិកាស្បែកដែលខួចខាតទន់ខ្សោយ ស្បែកដែលកើតមានស្នាមអុជខ្មៅ អាចម៍រុយ ស្នាមសម្លាកឬស្នាមជាំមកពីស្នាមមុន ។ ធ្វើឲ្យស្បែកម៉ដ្ឋរលីង និងស្រស់ស្អាត មានប្រសិទ្ធិភាពយូរអង្វែង។ បំបាត់ស្នាមអុជខ្មៅ អាចម៍រុយ មុនគ្រប់ប្រភេទ ប្រើ១សប្ដាហ៍នឹងឃើញប្រសិទ្ធិភាព។ បង្កាភាពចាស់ជរានៃបណ្ដាកោសិកាស្បែក ស្ដារឡើងវិញ និងបង្កើតកោសិកាថ្មី។ ជម្រះស្បែកជ្រៅពីខាងក្នុង កម្ចាត់ជាតិពុលក្នុងស្បែក។ ស្ដារឡើងវិញនូវកោសិកាស្បែក ការពារភាពចាស់នៃស្បែក ធ្វើឲ្យស្បែកស្រស់ស្អាត ។ លើកកម្ពស់ដំណើរការសំយោគ protein ជំរុញការលូតលាស់ collagen។ Vitamin C និងបណ្ដាសមាសធាតុផ្សេងធ្វើឲ្យរលាយស្នាមអុជខ្មៅដោយប្រសិទ្ធិភាព ធ្វើឲ្យស្បែកស្រស់ថ្លា ផ្ដល់សំណើមឲ្យស្បែកមាំមួនទទួលយកស្បែកស្អាតឥតខ្ចោះ។ បង្កើតសារជាតិចិញ្ចឹម ផ្គត់ផ្គង់ដល់ស្បែកពីខាងក្នុង។ ធ្វើឲ្យស្បែកសស្មើ និងជម្រះរន្ធញើស។ ជាមួយនឹងសមាសធាតុថែរក្សាស្បែកផ្សំពីធម្មជាតិទាំងស្រុងព្រមទាំងការកែប្រែល្អបំផុតទៅលើស្បែកមុខ ដូច្នេះ Kami Skin K3 សមស្របជាជម្រើសដ៏ល្អនៃអ្នកមានបំណងថែទាំស្បែកមុខ។ទំនាក់ទំនងផ្នែកលក់ និងសេវាដឹកជញ្ជូនដោយឥគិតថ្លៃ ០៦៩ ៥៥០ ៨៣១ ៕ ទំនាក់ទំនងទិញតាម facebook link: https://www.facebook.com/kamiskinforyou/ (អត្ថបទពាណិជ្ជកម្ម) | បច្ចុប្បន្ននេះ ឡេលាបព្យាបាលស្នាមអុជខ្មៅ Kami Skin K3 កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជនព្រោះតែប្រសិទ្ធភាពកំចាត់ស្នាមអុជខ្មៅស្នាមជាំនិងអាចម៍រុយរបស់ផលិតផល។ ប៉ុន្តែនៅតែមានអ្នកប្រើប្រាស់ខ្លះមានជម្ងល់ បារម្ភមិនដឹងថា Kami Skin K3 មានប្រសិទ្ធភាពពិតមែនឬទេ? |
លោកឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា ករណីនេះ គឺការជួញដូរគ្រឿងញៀនឆ្លងដែន និងមានការចាត់តាំងដោយមានការរៀបចំបណ្តាញខ្សែរយៈ៤ទៅ៥ខែរួចហើយ។ ហើយជនល្មើសទាំងនោះបានរៀបចំផែនការរក្សាទុកយ៉ាងល្អ សម្រាប់ជួញដូរគ្រឿងញៀនខុសច្បាប់ឆ្លងដែន មុននឹងសមត្ថកិច្ចចុះបង្ក្រាបបាននេះ។ អគ្គស្នងការរងនគរបាលជាតិរូបនេះ បញ្ជាក់ថា៖«ឥឡូវនេះ យើងចាប់បានមេក្លោងនៅក្នុងប្រទេសយើង និងទីកន្លែងដែលគេបញ្ជាឲ្យរក្សាទុកសម្រាប់ជួញដូរ ចំណែកមេក្លោងក្រៅប្រទេស យើងនឹងសហការណ៍ជាមួយប៉ូលីសអន្តរជាតិ ដើម្បីតាមចាប់ពួកគេបន្តទៀត»។ បើតាមលោក ម៉ក់ ជីតូ កម្ពុជា គឺជាប្រទេសរងគ្រោះនៃការដឹកជញ្ជូនគ្រឿងញៀនឆ្លងកាត់ មកពីតំបន់ត្រីកោណមាស ដែលមាន ឡាវ ភូមា ឆ្លងកាត់តាមទិសឦសានទល់ដែនកម្ពុជាឡាវ រួចនាំចេញទៅលក់នៅប្រទេសផ្សេងទៀត។ លោក ម៉ក់ ជីតូ បន្ថែមថា ករណីជួញដូរគ្រឿងញៀនខាងលើនេះ គឺមានប្រភពចេញពីប្រទេសឡាវ។ «គ្រឿងញៀនដែលចាប់បាននោះ គឺមានបីប្រភេទ ដែលក្នុងនោះរួមមាន៖ ហេរ៉ូអ៊ីន៤៧ដុំ ម្សៅមេតំហ្វេតាមីន១២កញ្ចប់ មេតំហ្វេតាមីនគ្រាប់៤៧ដុំ»។ នេះគឺជាការបញ្ជាក់របស់ លោក ម៉ក់ ជីតូ ដោយបន្ថែមថា គ្រឿងញៀនទាំង៦៧គីឡូក្រាម បានរឹបអូសពីជនសង្ស័យជនជាតិខ្មែរចំនួន២នាក់ ក្នុងប្រតិបត្តិការបង្ក្រាបរយៈពេល២៤ម៉ោង។ សូមបញ្ជាក់ថា ក្នុងយុទ្ធនាការបង្ក្រាបគ្រឿងញៀន៦ខែមកនេះ ដោយមិនគិតករណីខាងលើនេះ នគរបាលប្រឆាំងគ្រឿងញៀន ចាប់បាន៣,៥៦២ករណី និងជនល្មើស៨,០២២នាក់ ព្រមទាំងដកហូតគ្រឿងញៀនបានជាង៥០គីឡូក្រាម។ នេះបើតាមការបញ្ជាក់របស់ លោក ម៉ក់ ជីតូ៕ | ភ្នំពេញ៖ អគ្គស្នងការរងនគរបាលជាតិ បានឲ្យដឹងថា ក្នុងយុទ្ធនាការបង្ក្រាបគ្រឿងញៀនឆ្លងដែនទ្រង់ទ្រាយធំនេះ កម្លាំងរបស់ខ្លួនបានចាប់ជនសង្ស័យចំនួន២នាក់ និងគ្រឿងញៀនចំនួន៦៧គីឡូក្រាម។ |
លោក Jimmy Donaldson ម្ចាស់គណនី Youtube ដ៏ល្បីឈ្មោះ «MrBeast» ដែលមាន Subscribers ជាង២៥លាន បានប្រកាសពីគម្រោងដាំដើមឈើ២០លានដើម ដោយក្នុង១ដើមស្មើ១ដុល្លារអាមេរិក។ តាមរយៈ Twitter របស់ខ្លួន លោក Elon Musk បានសាទរចំពោះយុទ្ធនាការនេះ ហើយប្រកាសថា លោកនឹងជួយ១លានដុល្លារអាមេរិក។ លោក Musk មហាសេដ្ឋីបច្ចេកវិទ្យា ដែលមានទ្រព្យសម្បត្តិជាង២៤ពាន់លានដុល្លារអាមេរិក បានសម្រេចចិត្តចូលរួមក្នុងយុទ្ធនាការរបស់លោក Donaldson បន្ទាប់ពីលោកបានសាកសួរពីទីតាំង និងប្រភេទដើមឈើដែលត្រូវដាំ។ ក្រោមកិច្ចសហការជាមួយមូលនិធិ Arbor Day Foundation លោក Donaldson បានអះអាងថា យុទ្ធនាការ #TeamTrees សម្រាប់គម្រោងដើមឈើ២០លានដើមនេះ នឹងធ្វើឡើងនៅតាមតំបន់ព្រៃ ដីឯកជន និងសាធារណៈនានា ដែលត្រូវការដើមឈើ។ នាការឆ្លើយឆ្លងគ្នាតាម Twitter លោក Donaldson បានដាក់រហស្សនាមលោក Elon Musk ថា «Treelon Musk» ហើយក្រោយមក មហាសេដ្ឋីរូបនេះ បានប្តូរឈ្មោះ Profile Twitter ទៅជា «Treelon» ដោយភ្ជាប់រូបភាពព្រៃឈើ។ បន្ទាប់ពីលោក Musk អគ្គនាយក Twitter លោក Jack Dorsey ក៏រួមចំណែកផ្តល់ដើមឈើ ១៥០ ០០០ ផងដែរ។ ជាមួយគ្នានេះ ក្រុមហ៊ុន Youtube មានគម្រោងបង្កើតប៊ូតុងសម្រាប់ក្រុម TeamTrees ដើម្បីទទួលថវិកាសប្បុរសផងដែរ។ អ្វីដែលគួរឲ្យកត់សម្គាល់ អគ្គនាយក Shopify លោក Tobi Lutke ប្រកាសជួយផ្តល់ដើមឈើចំនួន ១,០០០,០០១ដើម ផងដែរ ពោលគឺលើសលោក Musk ១ដើម ឬ១ដុល្លារអាមេរិក។ បុគ្គលល្បីៗផ្សេងទៀតដែលបានចូលរួមក្នុងយុទ្ធនាការ #TeamTrees មានដូចជាអតីតវិស្វករ NASA លោក Mark Rober តារា Youtube នាង Jeffree Star តន្ត្រីករ Alan Walker ជាដើម។ យោងតាម Business Insider យុទ្ធនាការដែលផ្តួចផ្តើមដោយលោក Donaldson រកបានថវិកាប្រមាណ១០លានដុល្លារអាមេរិក រួចទៅហើយ ដោយគិតត្រឹមថ្ងៃពុធ ទី៣០ ខែតុលា ឆ្នាំ២០១៩៕ | លោក Elon Musk អគ្គនាយកក្រុមហ៊ុនយានយន្ត Tesla និងក្រុមហ៊ុនអវកាស SpaceX បានសន្យាផ្តល់ប្រាក់១លានដុល្លារអាមេរិក ស្មើនឹងដើមឈើ១លានដើម សម្រាប់យុទ្ធនាការ #TeamTrees ដែលផ្តួចផ្តើមដោយ YouTuber [តារា Youtube] លោក Jimmy Donaldson រហស្សនាម «MrBeast»។ លោកបានអះអាងបែបនេះតាមរយៈបណ្តាញសង្គម Twitter របស់ខ្លួន ដែលបានប្តូរឈ្មោះទៅជា «Treelon»។ |
លោក ពន្លឺ តុលា ទទួលតំណែងនេះបន្តពី លោក អាឡិន ថៃ ដែលជាអ្នករៀបចំបង្កើតក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ នៅក្នុងប្រទេសកម្ពុជា ដោះស្រាយបញ្ហាអំឡុងវិបត្តិជំងឺកូវីដ-១៩ និងជួយឲ្យក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អុិឈិ ឡាយហ្វ៍ ក្លាយជាក្រុមហ៊ុនដែលមានការរីកលូតលាស់លឿនបំផុតមួយនៅក្នុងប្រទេសកម្ពុជា។ លោក Takashi Fujii នាយកប្រតិបត្តិប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ មានប្រសាសន៍ថា៖ ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ ខេមបូឌា នឹងស្ថិតក្នុងស្ថានភាពដ៏ល្អក្រោមការដឹកនាំរបស់លោក ពន្លឺ តុលា។ លោកពន្លឺ តុលា គឺជាអ្នកដឹកនាំអាជីវកម្មមួយរូបពោរពេញទៅដោយបទពិសោធន៍ ភាពជោគជ័យ និងទទួលបានការគោរពជាច្រើន។ លោក តុលា ស្ថិតនៅក្នុងចំណោមអ្នកត្រួសត្រាវផ្លូវដំបូងគេនៅក្នុងវិស័យធានារ៉ាប់រងអាយុជីវិតនៅក្នុងប្រទេសកម្ពុជា ជាមួយនឹងសមិទ្ធិផលនៃការដឹកនាំផ្នែកចែកចាយផលិតផលធានារ៉ាប់រងអាយុជីវិត និងការកសាងកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញ។ ការរួមបញ្ចូលគ្នានូវបទពិសោធន៍យ៉ាងច្រើន ការយល់ដឹងច្រើនអំពីវប្បធម៌ និងការដឹកនាំគ្រប់គ្រងដ៏អស្ចារ្យទើបធ្វើឲ្យលោក ពន្លឺ តុលា ក្លាយជាបេក្ខជនដ៏ល្អបំផុតមួយក្នុងការដឹកនាំក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ ឆ្ពោះទៅកាន់ភាពរីកចម្រើនថ្មីមួយទៀត។ ជាមួយគ្នានេះដែរ ខ្ញុំសូមអរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក អាឡិន ថៃ សម្រាប់ការដឹកនាំដ៏អស្ចារ្យ និងការរួមចំណែកជាច្រើនរបស់លោកនាពេលកន្លងមកជូន ដាអុិឈិ ឡាយហ្វ៍ គ្រុប (Dai-ichi Life Group) និងជូនពរឲ្យលោកទទួលបានភាពជោគជ័យគ្រប់ភារៈកិច្ចនាពេលអនាគត។ លោក ពន្លឺ តុលា អគ្គនាយកប្រតិបត្តិថ្មីនៃក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ (ខេមបូឌា) មានប្រសាសន៍ថា៖ ខ្ញុំពិតជាមានសេចក្ដីសោមនស្សខ្លាំងណាស់ដែលបានចូលបម្រើការងារជាមួយ ដាយ អុិឈិ ឡាយហ្វ៍ ហូលឌីង។ កេរ្តិ៍ដំណែលដ៏អស្ចារ្យ និងប្រតិបត្តិការប្រកបដោយភាពជោគជ័យរបស់ដាយ អុិឈិ ឡាយហ្វ៍ ហូលឌីង គឺជាសក្ខីភាពមួយឆ្លុះបញ្ចាំងពីការផ្តល់ផលិតផលធានារ៉ាប់រងអាយុជីវិតដ៏ល្អឥតខ្ចោះ និងសេវាកម្មពាក់ព័ន្ធផ្សេងៗទៀត។ ខ្ញុំមានសេចក្ដីរំភើបរីករាយយ៉ាងក្រៃលែង និងទទួលបានការរលើកទឹកចិត្ដ ដោយសារតែបានមើលឃើញពីភាពជោគជ័យ និងសន្ទុះដ៏ខ្លាំងនាពេលបច្ចុប្បន្ននេះដែលក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ សម្រេចបានក្រោមការដឹកនាំដ៏ជោគជ័យរបស់លោក អាឡិន ថៃ។ ខ្ញុំប្តេជ្ញាដឹកនាំក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ ទៅកាន់ភាពជោគជ័យថ្មីមួយទៀត ដោយឈរលើសមិទ្ធិផលដ៏អស្ចារ្យដែលមានស្រាប់ ក៏ដូចជាបន្តប្រកាន់ខ្ជាប់នូវទស្សនៈវិស័យ អតិថិជនជាចម្បង របស់ក្រុមហ៊ុន។ ចាប់តាំងពីចាប់ផ្តើមប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ២០១៩មក ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ បានផ្តល់ភាពស្ងប់ចិត្ដផ្នែកហិរញ្ញវត្ថុដល់ប្រជាជនកម្ពុជាជាង៩០០០គ្រួសារ តាមរយៈការចែកចាយផលិត ផលធានារ៉ាប់រងអាយុជីវិត និងផែនការសន្សំរយៈវែង។ ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ មានបុគ្គលិកជាង ៣០០នាក់ និងមានសាខានៅរាជធានីភ្នំពេញ ខេត្ដបាត់ដំបង និងខេត្ដសៀមរាប។ សម្រាប់ព័ត៌មានបន្ថែមអំពីក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ សូមចូលទៅកាន់៖ https://dai-ichilife.com.kh/pages/ ឬតាមដានទំព័រ Facebook របស់យើងខ្ញុំ៖ https://www.facebook.com/DaiichiLife.Cambodia អំពី ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ អុីនសួរ៉ិនស៍ (ខេមបូឌា) ម.ក (ដាយ អុិឈិ ឡាយហ្វ៍) គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ ហូលឌីង (DLHD) ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេរបស់ប្រទេសជប៉ុនអស់រយៈពេលជាង ១២០ឆ្នាំ ជាប្រវត្តិសាស្ត្រ។ DLHD ជាក្រុមហ៊ុនដែលបានចុះបញ្ជីនៅលើទីផ្សារភាគហ៊ុន Tokyo Stock Exchange។ ចាប់តាំងពីបានបង្កើតឡើងនៅក្នុងឆ្នាំ១៩០២ មក DLHD បានបេ្តជ្ញាចិត្តឈរនៅក្បែរអតិថិជនរបស់យើង និងមនុស្សជាទីស្រឡាញ់របស់ពួកគេអស់មួយជីវិត និងខិតខំប្រឹងប្រែងរួមគ្នាក្នុងការផ្តល់ជូននូវ ភាពស្ងប់ចិត្ត ក្រោមទស្សនៈរបស់យើង អតិថិជនជាចម្បង។ យើងចូលរួមចំណែកជាមួយសហគមន៍មូលដ្ឋានតាមរយៈការផ្តល់ជូនសេវាធានារ៉ាប់រងអាយុជីវិត និងសេវាកម្មផ្សេងទៀត។ *ដាយ អុិឈិ ឡាយហ្វ៍ ហូលឌីង មានគ្រឹះមូលធនដ៏រឹងមាំជាមួយនឹងទ្រព្យសម្បត្តិសរុបចំនួន ៥៣៨ ពាន់លានដុល្លារ និងបុព្វលាភធានារ៉ាប់រង និងប្រាក់ចំណូលផ្សេងៗទៀតជាង ៤៣ពាន់លានដុល្លារ។ (គិតត្រឹមថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២២) (អត្ថបទពាណិជ្ជកម្ម) | ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អុិឈិ ឡាយហ្វ៍ អុីនសួរុីនស៍(ខេមបូឌា) ម.ក (ដាយ អុីឈិ ឡាយហ្វ៍) បានសម្រេចតែងតាំង លោក ពន្លឺ តុលា ជាអគ្គនាយកប្រតិបត្តិថ្មីរបស់ក្រុមហ៊ុនដែលនឹងមានសុពលភាព ចាប់ពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣នេះតទៅ។ |
បច្ចុប្បន្ន កម្ពុជាមានអ្នកអ្នកឆ្លងជំងឺកូវីដ-១៩ សរុប ១០២ ១៣៦នាក់ ក្នុងនោះករណីនាំចូល ១៧ ៤២៨នាក់។ ចំណែកអ្នកជាសះស្បើយ៩៥ ៨១០នាក់ និងអ្នកស្លាប់ ២ ០៧៨នាក់៕ | កម្ពុជា មានអ្នកឆ្លងកូវីដ-១៩ ចំនួន ៦៩៣នាក់ទៀត ក្នុងនោះ ១១២នាក់ ជាកណីនាំចូល។ អ្នកជាសះស្បើយមាន ៤៤៣នាក់បន្ថែម និងអ្នកស្លាប់១១នាក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលនៅថ្ងៃទី១៩ ខែកញ្ញានេះ។ |
តាមរយៈវីដេអូដែលបែកធ្លាយលើបណ្តាញសង្គម លោក សាន្ត សុខុម បានវាយនិងដកកាំភ្លើងភ្ជង់យុវជនពីរនាក់ នៅកន្លែងអ៊ីនធឺណិតមួយ ក្នុងក្រុងកំពង់ចាម កាលពីថ្ងៃទី១៩មីនា។ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានតាមដានរឿងនេះដែរ។ ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) កាលពីព្រឹកថ្ងៃទី២៥មីនា សម្តេចនាយករដ្ឋមន្រ្តី បានព្រមានដកលោក សាន្ត ប៊ុនថាន ចេញពីតំណែងមេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ បើមិនព្រមនាំកូនទៅដោះស្រាយបញ្ហា ដែលខ្លួនបានបង្ក។ លុះដល់ល្ងាច សាន្ត ប៊ុនថាន ក៏នាំកូន ទៅឲ្យកងរាជអាវុធហត្ថខេត្តកំពង់ចាម ដើម្បីសាកសួរ។ បន្ទាប់ពីសួររួច កងរាជអាវុធហត្ថ បានកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្តតាមនីតិវិធី រហូតឈានដល់ឃុំខ្លួនជាបណ្តោះអាសន្ន៕ | លោក នៅ យ៉ារ័ត្ន ចៅក្រមស៊ើបសួរនៃតុលាការខេត្តកំពង់ចាម បានចេញដីកានៅថ្ងៃទី២៦មីនានេះ បង្គាប់ឲ្យឃុំលោក សាន្ត សុខុម ជាកងរាជអាវុធហត្ថសក្តិ៤នៅខេត្តក្រចេះ និងជាកូនរបស់លោក សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ។ លោក សាន្ត សុខុម ត្រូវបានចោទពីបទហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ដោយគំរាមកំហែងនឹងអាវុធ និងប្រើអាវុធដោយគ្មានការអនុញាត។ |
ភ្នំពេញ៖ ឃ្មុំគឺជាសត្វល្អិតមួយប្រភេទដែលមានប្រយោជន៍ និងដើរតួនាទីយ៉ាងសំខាន់នៅក្នុងប្រព័ន្ធបរិស្ថាន។ ជាទូទៅ ឃ្មុំចូលចិត្តរស់នៅ និងធ្វើសំបុកនៅតំបន់ដែលមានព្រៃឈើដុះច្រើន ហើយសម្បូរផ្កា ព្រោះអាចបង្កលក្ខណៈងាយស្រួលនៅក្នុងការរស់នៅ។ ក្រៅពីការរស់នៅតាមបែបធម្មជាតិ គេក៏អាចធ្វើការចិញ្ចឹមឃ្មុំដើម្បីប្រមូលយកទឹករបស់វាមកប្រើប្រាស់បានដែរ ដោយគ្រាន់តែចាំបាច់យល់ដឹង និងអនុវត្តន៍នូវជំហានដូចខាងក្រោម៖ ១ ការជ្រើសពូជយកមកចិញ្ចឹម ពូជឃ្មុំដែលត្រូវយកមកចិញ្ចឹមអាចចាប់ក្នុងធម្មជាតិ ឬ ទិញពីកសិដ្ឋានចិញ្ចឹមឃ្មុំ។ សំបុករបស់វាត្រូវមានយ៉ាងតិច ៣បង្គង ហើយត្រូវមានកូនច្រើនគ្របដណ្ដប់ទាំងសងខាងផ្លិត រីឯស្ដេចឃ្មុំត្រូវរក មេឃ្មុំដែលធំ វែង រហ័សរហួន និងគ្មានជម្ងឺ។ ២ ជ្រើសរើសទីតាំងសម្រាប់ដាក់ចិញ្ចឹមឃ្មុំ ការជ្រើសរើសទីតាំងពិតជាសំខាន់នៅក្នុងការចិញ្ចឹមឃ្មុំ គេត្រូវរើសទីតាំងណាដែលនៅក្បែរប្រភពទឹកដមផ្កា និងមានលម្អងស្ងប់ស្ងាត់ ឆ្ងាយពីបឹងធំៗ និងប្រុងប្រយ័ត្នសត្រូវឃ្មុំដូចជា គីងគក់ ស្រមោច និងជីងចក់ ជាដើម។ ៣ ការបំបែកសំបុក ការបំបែកសំបុកនៅនឹងកន្លែង៖ បំបែកចំនួនបង្គងឃ្មុំជាពីរផ្នែក ដោយដាក់ចូលទៅក្នុងធុងផ្សេងគ្នា។ ដំបូងទិស បណ្ដោយធុងត្រូវដាក់ស្របគ្នា ក្រោយមកបន្តិចម្ដងៗលើក សំបុកឃ្លាតពីគ្នា ហើយបង្វិលទិសដៅឱ្យផ្ទុយពីគ្នា។ នៅពេលដែលផ្ដាច់ បង្គងពីគ្នា ត្រូវលៃកូនឃ្មុំឱ្យស្មើគ្នា និងត្រូវបន្ថែមស្ដេចឃ្មុំចំពោះសំបុកដែលគ្មានស្ដេច។ ការបំបែកសំបុកផ្លាស់ទី៖ ការបំបែកនេះ មានលក្ខណៈទៅនឹងរបៀបខាងលើដែរ ប៉ុន្តែត្រូវយកធុងដាក់ឆ្ងាយពីគ្នាចម្ងាយប្រមាណ១.៥គីឡូម៉ែត្រ។ ៤ ការការពារឃ្មុំហើរចាកចោលសំបុក ដើម្បីការពារកុំឱ្យឃ្មុំចាកចោលសំបុក គេត្រូវផ្គត់ផ្គង់ចំណីអាហារឱ្យបានគ្រប់គ្រាន់ ការពារកុំឱ្យមានជម្ងឺនិងសត្រូវយាយី។ ក្រៅពីនេះ ត្រូវដាក់នៅកន្លែងដែលឆ្ងាយពីមនុស្ស និងមិនមានសម្លេងអ៊ូរច្រើន៕ (សារព័ត៌មានថ្មីៗ២៥រាជធានី-ខេត្ត ដកស្រង់ចេញពីវេបសាយរបស់ក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទ) ព័ត៌មានក្នុង ThmeyThmey25 | ដោយ៖ ង៉ាយ ណៃ |
ភ្នំពេញ៖ កីឡាករ៥រូប មានគ្រាប់បាល់បញ្ចូលទីច្រើនជាងគេ នៃពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ នៅត្រឹមសប្ដាហ៍៥នេះ។ នេះបើតាមរបាយការណ៍បច្ចុប្បន្នភាព កីឡាករទាត់បញ្ចូលទី។ Miguela Angel Uncomartinez ខ្សែប្រយុទ្ធក្លិបព្រះខ័នរាជស្វាយរៀង រកបាន៦គ្រាប់ ក្នុងការប្រកួត៣លើកកន្លងមក។ តាមរយៈការប្រកួត៣លើកមកនេះ ព្រះខ័នរាជស្វាយរៀង បានស៊ុតចូលទីគូប្រកួត១៣គ្រាប់ ហើយរបូត៥គ្រាប់វិញ ដូច្នេះក្រុមខ្លាំងមួយនេះ នៅសល់៨គ្រាប់ក្នុងដៃ។ បច្ចុប្បន្ននេះ ព្រះខ័នរាជស្វាយរៀង ឈរលេខ២ មាន៩ពិន្ទុ។ Abee Ndjoo Hurbert នៅក្លិបអាស៊ីអ៊ីរ៉ុបយូណាយធីតវិញ ក៏ស៊ុតបាន ៥គ្រាប់ តាមពីក្រោយ Miguela Angel។ ក្លិបអាស៊ីអ៊ីរ៉ុប ស៊ុតគូប្រកួតបាន៩គ្រាប់ តែរបូតគ្រាប់បាល់១២គ្រាប់វិញ ដូច្នេះអាស៊ីអឺរ៉ុប ខាតគ្រាប់បាល់ចំនួន៣ទៀត។ អាស៊ីអឺរ៉ុប ឈរលេខ៨ ក្រោយប្រកួត៤លើក ចាញ់៣ និងឈ្នះ១ មាន៣ពិន្ទុ។ ចំណែក Douglas Rosa Tarden សញ្ចាតិប្រេស៊ីល នៃក្លិបគីរីវង់សុខសែនជ័យ , Jean Marie Pribat Befolo Mbarga មកពីក្លិបព្រះខ័នរាជស្វាយរៀង និង សុះ ស៊ូហាណា មកពីក្លិបណាហ្គាវើលដ៍ សុទ្ធតែរកបាន៣គ្រាប់ដូចគ្នា គិតត្រឹម ៥សប្ដាហ៍នេះ។ | ដោយ៖ នី ណារិទ្ធ |
តាមសេចក្ដីថ្លែងការណ៍ក្រសួងសុខាភិបាលឥណ្ឌា វ៉ាក់សាំងដែលផលិតដោយក្រុមហ៊ុន Biological-E កំពុងស្ថិតក្នុងការសាកល្បងនៅដំណាក់កាលទី ៣ បន្ទាប់ពីបញ្ចប់ការសាកល្បងលើកទី១ និងទី២ រួចមក។ វ៉ាក់សាំងនេះ ទំនងមានឱ្យប្រើប្រាស់នៅក្នុងប្រទេសនាប៉ុន្មានខែខាងមុខនេះ។ ទាក់ទងរឿងប្រភេទវ៉ាក់សាំងវិញ ក្រុមហ៊ុន Biological-E ទើបឈានដល់ការចុះកិច្ចព្រមព្រៀងទទួលសិទ្ធិផលិតពីក្រុមហ៊ុន Providence Therapeutics Holdings របស់កាណាដា។ ក្រុមហ៊ុនឥណ្ឌា មួយនេះ ក៍មានកិច្ចព្រមព្រៀងផ្សេងទៀតក្នុងការផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់ក្រុមហ៊ុន Johnson & Johnson ចំនួន៦០០លានដូសក្នុងមួយឆ្នាំផងដែរ។ គួរបញ្ជាក់ថា ឥណ្ឌាដែលមានប្រជាជនច្រើនជាងគេលំដាប់ទី ២ នៅលើពិភពលោក កំពុងទទួលរងការវាយប្រហាររលកទីពីរនៃការឆ្លងជំងឺកូវីដ-១៩។ បច្ចុប្បន្ន ឥណ្ឌា កំពុងបន្តស្វែងរកវ៉ាក់សាំងបន្ថែមទៀត និងពន្លឿនការចាក់ឱ្យប្រជាជនរបស់ខ្លួន ដើម្បីកាត់បន្ថយការឆ្លង និងការស្លាប់ក្នុងប្រទេស។ បច្ចុប្បន្ន គិតត្រឹមថ្ងៃទី៣ ខែមិថុនា ប្រជាជនឥណ្ឌាបានទទួលការចាក់វ៉ាក់សាំងជាលើកទី១ សរុបចំនួន ២១៥លាននាក់ និងបានចាក់ពេញលេញចំនួន ៤៣,៦ លាននាក់៕ | រដ្ឋាភិបាលឥណ្ឌា នៅថ្ងៃទី៣ មិថុនា បានប្រកាសចុះកិច្ចព្រមព្រៀងទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ពីក្រុមហ៊ុនក្នុងស្រុក Biological-E ចំនួន៣០០ លានដូសក្នុងតម្លៃ២០៥,៦២ លានដុល្លារ។ ប៉ុន្តែវ៉ាក់សាំងនេះ មិនទាន់មានការអនុញ្ញាតឱ្យប្រើប្រាស់នៅឡើយ ដែលនេះក្លាយជាលើកដំបូងឥណ្ឌាបញ្ជាទិញវ៉ាក់សាំងដែលគ្មានការយល់ព្រមឱ្យប្រើបែបនេះ។ |
សន្តិសុខត្រូវបានយាមកាមយ៉ាងតឹងរ៉ឹងនៅខាងក្រៅតុលាការប្រជាជនក្រុងហាណូយ នៅថ្ងៃទី៨ ខែមករា ជាទីដែលសវនាការលើសំណុំរឿងបាត់លុយក្នុងក្រុមហ៊ុនប្រេង PetroVietnam ។ ជនសង្ស័យចំនួន២២នាក់មានឈ្មោះក្នុងសំណុំរឿងនេះ ដោយ៨នាក់ជាប់សង្ស័យពីបទបន្លំលុយ ១២នាក់ជាប់ចោទពីបទបំពានបទបញ្ញត្តិរដ្ឋស្ដីពីការគ្រប់គ្រងសេដ្ឋកិច្ច ដែលបណ្ដាលឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរ និងសល់ពីនេះ គឺត្រូវរងការចោទទាំងពីរករណី។ មន្ត្រីមានតំណែងខ្ពស់ជាងគេក្នុងចំណោមមន្ត្រីទាំង២២នាក់ គឺលោក Dinh La Thang ដែលត្រូវបានចាប់ខ្លួនកាលពីខែមុន។ លោក Dinh La Thang គឺជាសមាជិកការិយាល័យនយោបាយបក្សកុម្មុយនីស្តវៀតណាម និងជាលេខាបក្សក្រុងហូជីមិញ។ ប៉ុន្តែលោកត្រូវបានបណ្ដេញចេញពីតំណែងដោយសារករណីបាត់លុយក្នុងសំណុំរឿងបាត់លុយក្នុងក្រុមហ៊ុន PetroVietnam ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ។ ជនសង្ស័យម្នាក់ទៀត គឺលោក Trinh Xuan Thanh ដែលត្រូវនាំខ្លួនពីអាល្លឺម៉ង់កាលពីឆ្នាំមុនដើម្បីចោទប្រកាន់លើករណីបាត់លុយច្រើនជាង១៥០លានដុល្លារក្នុងក្រុមហ៊ុនមួយចំណុះ PetroVietnam ។ ក្រុងបែរឡាំងចោទក្រុងហាណូយថា ចាប់ពង្រត់លោក Trinh Xuan Thanh ផ្ទុយពីឆន្ទៈបុគ្គល។ ប៉ុន្តែលោក Trinh បានបង្ហាញខ្លួនក្នុងទូរទស្សន៍រដ្ឋដោយអះអាងថា លោកត្រឡប់ចូលស្រុកដោយខ្លួនឯងប៉ុណ្ណោះ។ សវនាការនេះគ្រោងបញ្ចប់នៅថ្ងៃទី២១ ខែមករា។ ចំពោះទោសសម្រាប់ការបំពានបទបញ្ញត្តិរដ្ឋ គឺការជាប់ពន្ធនាគារដល់ទៅ២០ឆ្នាំឯណោះ ខណៈដែលទោសធ្ងន់ធ្ងរបំផុតក្នុងសំណុំរឿងបាត់លុយរដ្ឋនេះ អាចឈានដល់ការប្រហារជីវិតតែម្ដង។ យុទ្ធនាការបង្ក្រាបករណីបន្លំលុយរដ្ឋក្នុងវិស័យថាមពល និងធនាគារត្រូវបានរឹតបន្តឹងខ្លាំងកាលពីឆ្នាំមុន ខណៈដែលក្រុមយោធាដណ្ដើមឥទ្ធិពលខ្លាំងក្នុងជួរបក្សកុម្មុយនីស្តវៀតណាម។ ក្រុមអ្នករិះគន់រដ្ឋាភិបាលវៀតណាមបានអះអាងថា យុទ្ធនាការនេះជារឿងនយោបាយ ហើយតិចឬច្រើន គឺសំដៅមន្ត្រីកម្មាភិបាលដែលជិតស្និទ្ធអតីតនាយករដ្ឋមន្ត្រី Nguyen Tan Dung ដែលអស់អំណាចក្នុងមហាសន្និបាតបក្សក្នុងឆ្នាំ២០១៦ ។ លោក Nguyen ដែលមិនអាចប្រជែងកៅអីលេខាបក្សពីលោក Nguyen Phu Trong បាននោះ ត្រូវបានផាត់ចេញពីបក្ស ឯលោក Trong ក៏ក្ដាប់អំណាចបន្តទៀត៕ | តុលាការវៀតណាម នៅថ្ងៃទី៨ ខែមករា បានបើកសវនាការជម្រះក្ដីលើជនសង្ស័យចំនួន២២នាក់ក្នុងករណីពុករលួយក្នុងក្រុមហ៊ុនប្រេងរដ្ឋ PetroVietnam ។ ម្នាក់ក្នុងចំណោមជនសង្ស័យទាំងអស់ គឺជាពាណិជ្ជករដែលត្រូវបាននាំខ្លួនពីអាល្លឺម៉ង់កាលពីឆ្នាំមុន និងម្នាក់ទៀតជាអតីតមន្ត្រីជាន់ខ្ពស់បក្សកុម្មុយនីស្តវៀតណាម។ ជនសង្ស័យទាំងអស់ប្រឈមមុខការជាប់ទោស២០ឆ្នាំក្នុងពន្ធនាគារ ឬក៏ឈានដល់ទោសប្រហារជីវិត។ |
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីចិន លោក ស៊ី ជិនភីង នឹងពិភាក្សាលម្អិតអំពីបញ្ហាទាំងអស់ជុំវិញភាពជាដៃគូលើគ្រប់ជ្រុងជ្រោយ និងអន្តរកម្មយុទ្ធសាស្ត្រ ដោយកំណត់ទិសដៅសំខាន់ៗសម្រាប់ការអភិវឌ្ឍបន្ថែមទៀត។ ទន្ទឹមនេះ ភាគីទាំង២នឹងមានផ្លាស់ប្តូរទស្សនៈគ្នាយ៉ាងហ្មត់ចត់លើបញ្ហាអន្តរជាតិ និងបញ្ហាក្នុងតំបន់។ លើសពីនេះ ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរនឹងចូលរួមនៅក្នុងពិធីរំលឹកខួបលើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ និងក្នុងឱកាសនៃការបើកឆ្នាំនៃទិវាវប្បធម៌រុស្ស៊ី និងចិនផងដែរ។ នេះជាដំណើរទស្សនកិច្ចទៅបរទេសលើកដំបូងរបស់លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ចាប់តាំងពីបានស្បថចូលកាន់តំណែងជាអាណត្តិទី ៥ នៅថ្ងៃទី ៧ ខែឧសភា។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ចិនបានពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងយោធាជាមួយរុស្ស៊ី ស្របពេលមានការដាក់ទណ្ឌកម្មដោយអាម៉េរិក និងសម្ព័ន្ធមិត្តលើទីក្រុងប៉េកាំង និងទីក្រុងម៉ូស្គូ។ មេដឹកនាំរុស្ស៊ី និងចិនបានជួបគ្នាមិនតិចជាង ៤០ដង។ ជំនួបចុងក្រោយនៅខែមីនា ឆ្នាំ២០២៣ លោក ស៊ី បានទៅបំពេញទស្សនកិច្ចនៅទីក្រុងមូស្គូ ហើយភាគីទាំងពីរបានចុះហត្ថលេខាលើកញ្ចប់ឯកសារស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។ នៅខែតុលាឆ្នាំដដែល លោក ពូទីន បានចូលរួមវេទិកាខ្សែក្រវ៉ាត់ និងផ្លូវនៅទីក្រុងប៉េកាំង ហើយបានពិភាក្សាជាមួយលោកស៊ី៕ | វិមានក្រឹមឡាំងបានប្រកាសថា ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន នឹងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅចិនចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែឧសភា។ នេះជាដំណើរទស្សនកិច្ចបរទេសលើកដំបូងរបស់លោក ពូទីន ចាប់តាំងពីចូលកាន់តំណែងជាប្រធានាធិបតីនៅអាណត្តិថ្មី។ |
នាថ្ងៃសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ តុលាការយុត្តិធម៌អន្តរជាតិ បានបើកសវនាការជាលើកដំបូង ជុំវិញការបង្ក្រាបលើជនជាតិភាគតិចរ៉ូហ៊ីងយ៉ា។ ក្នុងសវនាការមួយនេះ លោកស្រីអ៊ុងសាន ស៊ូជី រដ្ឋមន្ត្រីក្រសួងការបរទេស និងជាទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា បានដឹកនាំក្រុមការងារដោយផ្ទាល់ ដើម្បីទៅតតាំងរឿងក្តីនៅតុលាការអន្តរជាតិទីក្រុងឡាអេជាមួយប្រទេសហ្គំប៊ី ដែលតំណាងឲ្យក្រុមប្រទេសកិច្ចសហប្រតិបត្តិការឥស្លាមទាំង ៥៧ប្រទេស។ អត្ថបទទាក់ទង លោកស្រី ស៊ូជី ទៅតតាំងក្តីនៅតុលាការឡាអេរឿងរ៉ូហ៊ីងយ៉ាដើម្បីការពារពួកយោធា? លោកស្រីស៊ូជី នឹងឡើងទៅតតាំងរឿងក្តីនៅតុលាការយុត្តិធម៌អន្តរជាតិ ជាមួយប្រទេសហ្គំប៊ី មីយ៉ាន់ម៉ាទាត់ចោលកិច្ចស៊ើបអង្កេតរបស់តុលាការអន្តរជាតិ ជុំវិញវិបត្តិរ៉ូហ៊ីងយ៉ា ក្រុមសិទ្ធិមនុស្ស ដាក់ពាក្យប្តឹងលោកស្រីស៊ូជី ទៅតុលាការអាហ្សង់ទីន ជុំវិញវិបត្តិរ៉ូហ៊ីងយ៉ា ក្នុងអង្គសវនាការនាទីក្រុងឡាអេ លោក Abubacarr Tambadou រដ្ឋមន្ត្រីយុត្តិធម៌ហ្គំប៊ី បានប្រាប់ចៅក្រមនៅថ្ងៃទី១០ ខែធ្នូថា មីយ៉ាន់ម៉ា គួរតែបញ្ឈប់សកម្មភាពសម្លាប់រង្គាល ការប្រព្រឹត្តអំពើអមនុស្សធម៌ និងអំពើប្រល័យពូជសាសន៍លើជនជាតិរបស់ខ្លួន។ លោករដ្ឋមន្ត្រី បានបន្តទៀតថា ដោយសារតែគ្មានវិធានការទប់ស្កាត់បទល្មើសទាំងនេះ មនុស្សជាច្រើនត្រូវបានសម្លាប់ ស្ត្រីជាច្រើនត្រូវបានគេបំពាន និងក្មេងៗជាច្រើនបានរងគ្រោះ។ បើតាមលោក Tambadou មីយ៉ាន់ម៉ា ត្រូវតែបញ្ឈប់ការបង្ក្រាប ការធ្វើទុក្ខបុកម្នេញ និងការើសអើសលើជនជាតិភាគតិចរ៉ូហ៊ីងយ៉ា។ មីយ៉ាន់ម៉ា មិនទាន់បានផ្តល់សក្ខីកម្មនៅថ្ងៃទី១០ ខែធ្នូ នៅឡើយទេ ពោលគឺត្រូវចាំរហូតដល់ថ្ងៃទី ១១ ខែធ្នូ។ បើតាមគេរំពឹងទុក លោកស្រីស៊ូជី ម្ចាស់ពានរង្វាន់ណូបែលសន្តិភាព ទំនងជាសំអាងទៅលើ ការអនុវត្តច្បាប់ ដើម្បីបង្ក្រាបលើក្រុមយោធារ៉ូហ៊ីងយ៉ា ដែលបង្កភាពអសកម្មនៅក្នុងប្រទេស និង ភាពគ្មានដែនយុត្តាធិការរបស់តុលាការយុតិ្តធម៌អន្តរជាតិលើសំណុំរឿងរ៉ូហ៊ីងយ៉ា។ ស្របពេលជាមួយអង្គសវនាការរបស់តុលាការទីក្រុងឡាអេ អាមេរិកបានសម្រេចបន្ថែមទណ្ឌកម្មលើមេបញ្ជាការយោធា មីន អ៊ុងឡាំង និងមន្ត្រីយោធាជាន់ខ្ពស់មីយ៉ាន់ម៉ា ៣រូបទៀត នៅចំថ្ងៃសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ។ តាមរយៈទណ្ឌកម្មនេះ អាមេរិក បានបង្កកទ្រព្យសម្បត្តិ និងលំហូរហិរញ្ញវត្ថុទាំងប៉ុន្មាន ដែលមានជាប់ពាក់ព័ន្ធជាមួយមន្ត្រីយោធាទាំងបួនរូបនេះ។ បើតាមរដ្ឋមន្ត្រីរតនាគារអាមេរិក Steven Mnuchin អាមេរិកមិនអនុញ្ញាតឲ្យមានសកម្មភាពធ្វើទារុណកម្ម ការចាប់ជំរិត ការរំលោភបំពានផ្លូវភេទ ឧក្រិដ្ឋកម្ម និងការបង្ក្រាបណាមួយ លើជនស៊ីវិលនោះឡើយ។ សូមបញ្ជាក់ថា ការឡើងទៅតតាំងរឿងក្តីរបស់លោកស្រី ស៊ូជី នៅតុលាការយុត្តិធម៌អន្តរជាតិក្នុងពេលនេះ គឺមានទាំងការគាំទ្រ និងការប្រឆាំងដោយជនរងគ្រោះ ដែលអំពាវនាវស្វែករកយុត្តិធម៌។ ជាក់ស្តែងនៅក្នុងមីយ៉ាន់ម៉ា ប្រជាជនជាច្រើន បានជួបជុំគ្នា ដើម្បីសម្តែងពីការគាំទ្រ ចំពោះវត្តមាន និងសេចក្តីក្លាហានរបស់លោកស្រី ស៊ូជី ក្នុងការតតាំងរឿងក្តីជាមួយហ្គំប៊ី។ ចំណែកនៅពីមុខតុលាការយុត្តិធម៌អន្តរជាតិវិញ ក្រុមជនជាតិភាគតិចរ៉ូហ៊ីងយ៉ាប្រមាណជា ៥០នាក់ បានអំពាវនាវឲ្យតុលាការស្វែងរកយុត្តិធម៌ពួកគេ។ ជាការពិតណាស់ ក្រៅពីបណ្តឹងរបស់ប្រទេសហ្គំប៊ី មីយ៉ាន់ម៉ាបានរងសម្ពាធតាមផ្លូវច្បាប់ពីអន្តរជាតិពីរបន្ថែមទៀត។ ក្នុងនោះមានដូចជា ក្រុមសិទ្ធិមនុស្សដាក់ពាក្យប្តឹងលោកស្រីស៊ូជី និងក្រុមយោធាមីយ៉ាន់ម៉ា នៅប្រទេសអាហ្សង់ទីនក្រោម«យុត្តិការសកល» និងចុងក្រោយគឺ តុលាការឧក្រិដ្ឋកម្មអន្តរជាតិចេញសេចក្តីសម្រេច បើកការស៊ើបអង្កេតពេញលេញជុំវិញសំណុំរឿងរ៉ូហ៊ីងយ៉ា៕ | អាមេរិក នៅថ្ងៃទី១០ ខែធ្នូ បានដាក់ទណ្ឌកម្មទៅលើអគ្គមេបញ្ជាការយោធា មីន អ៊ុងឡាំង (Min Aung Hlaing) និងមន្ត្រីយោធាជាន់ខ្ពស់បីរូបទៀត ខណៈពេលលោកស្រីអ៊ុងសាន ស៊ូជី បានឡើងទៅតតាំងរឿងក្តីនៅតុលាការយុត្តិធម៌អន្តរជាតិ នាទីក្រុងឡាអេ ប្រទេសហូឡង់ ទាក់ទងទៅនឹងសំណុំរឿង ឧក្រិដ្ឋកម្មប្រល័យពូជាសាសន៍ជនជាតិភាគតិចរ៉ូហ៊ីងយ៉ា។ |
ក្រសួងការពារជាតិ ចាត់ទុករបាយការណ៍មន្ទីចារកម្មជាតិអាមេរិក ដែលបានផ្សព្វផ្សាយនេះ ជាការញុះញង់គ្មានមូលដ្ឋានបែបវិទ្ធង្សនា ដើម្បីបង្កឲ្យមានការភាន់ច្រឡំដល់សាធារណមតិជាតិ និងអន្តរជាតិ មកលើឯកភាពរបស់ប្រទេសកម្ពុជា។ សេចក្តីថ្លែងការណ៍ក្រសួងការពារជាតិ ចុះថ្ងៃទី១ កុម្ភៈ បានសរសេរដូច្នេះថា៖« របាយការណ៍ ស្ដីពី ការវាយតម្លៃលើការគំរាមកំហែងទូទាំងពិភពលោករបស់សហរដ្ឋអាមេរិក បានឆ្លុះបញ្ចាំងយ៉ាងច្បាស់នូវ ចេតនាអាក្រក់មួយ ក្នុងការជ្រៀតជ្រែកដ៏ធ្ងន់ធ្ងរចំពោះ កិច្ចការផ្ទៃក្នុងរបស់រដ្ឋអធិបតេយ្យ និងជាការប៉ុនប៉ងបំផ្លិចបំផ្លាញលាបពណ៌មកលើ ភាពឯករាជ្យ អព្យាក្រឹត្យអចិន្ត្រៃយ៍ របស់ព្រះរាជាណាចក្រកម្ពុជា ទោះបីជាមាន ការបំភ្លឺផ្លូវច្បាប់ និងបញ្ជាក់ជំហរយ៉ាងច្បាស់លាស់ ម្តងហើយម្តងទៀតពីសំណាក់ រាជរដ្ឋាភិបាលកម្ពុជា ចំពោះវត្តមានកងទ័ពបរទេសក៏ដោយ»។ អមជាមួយការបដិសេធនេះ ក្រសួងការពារជាតិ ក៏បានរំឭកប្រាប់ទៅអាមេរិកវិញថា កម្ពុជាធ្លាប់ឆ្លងកាត់សង្គ្រាមតាំងឆ្នាំ១៩៧០ ហើយក៏ធ្លាប់រងគ្រោះដោយសារតែមានវត្តមានកងទ័ពបរទេសនៅក្នុងទឹកដី ដូច្នេះកម្ពុជាមិនចង់ឲ្យមានសង្គ្រាមវិលមកជាថ្មី ព្រោះតែការកែរដ្ឋធម្មនុញ្ញ ដើម្បីទទួលវត្តមានកងទ័ពបរទេសនោះដែរ។ ជុំវិញបញ្ហានេះ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានអះអាងកាលពីពេលថ្មីៗនេះថា ទោះបីកម្ពុជាពេលនេះ មានលទ្ធភាពកែប្រែរដ្ឋធម្មនុញ្ញក៏ដោយ ក៏សម្ដេចមិនកែប្រែច្បាប់កំពូលរបស់ជាតិ ដើម្បីអនុញាតឲ្យមានមូលដ្ឋានទ័ពបរទេស ឬបញ្ជូនយោធាកម្ពុជាទៅក្រៅប្រទេស ក្រៅពីបេសកកម្មជាមួយអង្គការសហប្រជាជាតិនោះឡើយ។ អត្ថបទទាក់ទង អាមេរិក ព្រមានថា CPP អាចកែធម្មនុញ្ញបើកផ្លូវឲ្យមានកងទ័ពចិននៅកម្ពុជា តែអ្នកនាំពាក្យ ច្រានចោល អាមេរិក បានចេញរបាយការណ៍វាយតម្លៃថា គណបក្សប្រជាជនកម្ពុជា អាចនឹងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលអាចបើកផ្លូវឲ្យមានវត្តមានកងទ័ពចិននៅកម្ពុជា។របាយការណ៍វាយតម្លៃការគំរាមកំហែងពិភពលោករបស់អាមេរិក ដែលចេញផ្សាយកាលពីថ្ងៃទី២៩ មករា ជាភាសាអង់គ្លេស ហើយមានន័យជាភាសាខ្មែរយ៉ាងដូច្នេះថា៖«ការឈានឆ្ពោះទៅរកភាពផ្ដាច់ការរបស់កម្ពុជា ដែលស្ដែងឡើងតាមរយៈការរក្សាអំណាចរបស់គណបក្សប្រជាជនកម្ពុជា និងការគ្របដណ្ដប់យ៉ាងពេញលេញនៃស្ថាប័ននីតិប្បញ្ញត្តិជាតិ បើកផ្លូវឲ្យមានការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលអាចឲ្យវត្តមានកងទ័ពចិននៅក្នុងប្រទេស»។ ប៉ុន្តែអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានច្រានចោលព័ត៌មានជុំវិញរបាយការណ៍របស់អាមេរិកនេះ។ លោក សួស យ៉ារ៉ា ចាត់ទុកថា ការវាយតម្លៃរបស់អាមេរិកនេះ ជាទស្សនស្រពិចស្រពិល ដោយគ្មានមូលដ្ឋានច្បាស់លាស់ប៉ុណ្ណោះ ខណៈដែលរដ្ឋាភិបាលបានប្ដេជ្ញាចិត្ត មិនឲ្យមានករណីបែបនេះកើតឡើងឡើយ។ រដ្ឋធម្មនុញ្ញកម្ពុជា ឆ្នាំ១៩៩៣ នៅត្រង់ជំពូកទី៤ និយាយអំពីរបបនយោបាយ មាត្រា៥៣ ត្រង់ចំណុចទី៤ បានចែងថា«ព្រះរាជាណាចក្រកម្ពុជា មិនអនុញ្ញាតឲ្យមានមូលដ្ឋានយោធាបរទេសនៅលើទឹកដីខ្លួន ហើយក៏មិនអនុញ្ញាតឲ្យមានមូលដ្ឋានយោធាខ្លួននៅលើទឹកដីបរទេសដែរ លើកលែងតែក្របខណ្ឌសំណូពររបស់អង្គការសហប្រជាជាតិ»៕ | ភ្នំពេញ៖ អាមេរិក កំពុងមានចេតនាអាក្រក់ ដែលចង់បំផ្លិចបំផ្លាញភាពឯករាជ្យរបស់កម្ពុជា។ នេះជាការលើកឡើងរបស់ក្រសួងការពារជាតិ ដោយបានច្រានចោលរបាយការណ៍អាមេរិក ដែលនិយាយថា រដ្ឋាភិបាលកម្ពុជានឹងកែរដ្ឋធម្មនុញ្ញ បើកផ្លូវឲ្យមានវត្តមានកងទ័ពបរទេសនៅក្នុងប្រទេស។ |
ការបង្កើតវគ្គសិក្សា Online នេះទទួលបានការគាំទ្រយ៉ាងខ្លាំងពីគណនេយ្យករ ក៏ដូចជាសិស្សនិស្សិតដែលមានបំណងចង់បង្កើនសមត្ថភាពផ្នែកគណនេយ្យ និងពន្ធដារនេះតែម្តង។ ជាក់ស្តែងវគ្គសិក្សា Online នេះបានបញ្ចប់ទៅ ៤វគ្គរួចមកហើយ។ ហើយក៏កំពុងតែទទួលចុះឈ្មោះវគ្គថ្មីសម្រាប់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ ដែលប្រធានបទនឹងនិយាយអំពី ការទាញយក និងបញ្ចូលទិន្នន័យទៅក្នុងកម្មវិធី QuickBooks ដែលជាកម្មវិធីគណនេយ្យដ៏ពេញនិយម និងមានអ្នកប្រើប្រាស់ច្រើនបំផុតក្នុងប្រទេសកម្ពុជា។ សូមធ្វើការចុះឈ្មោះតាមតំណភ្ជាប់ខាងក្រោមនេះ៖ https://t.me/QE_Extension_CommunitySupport សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចទាក់ទងមកកាន់ក្រុមការងារ Speed Account យើងខ្ញុំតាមរយៈ ៖ លេខទូរស័ព្ទ ៖ 070 60 6666 អ៊ីម៉ែល ៖ [email protected] គេហទំព័រ ៖ http://speedaccount.com Facebook ៖ Speed Account អាសយដ្ឋាន ៖ ផ្ទះលេខ 997 ផ្លូវបេតុង ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ភ្នំពេញ ៕ ក្រុមការងារយើងខ្ញុំនឹងទទួលស្វាគមន៍យ៉ាងរីករាយ។ សូមអរគុណ (អត្ថបទពាណិជ្ជកម្ម) | ថ្មីៗនេះក្រុមហ៊ុន Speed Account បានបង្កើតវគ្គសិក្សាអនឡាញ អំពីការប្រើប្រាស់នូវកម្មវិធី QuickBooks និង QE Extension រួមទាំងការចែករំលែក និងការសាកសួរដេញដោលអំពីចំណេះដឹង និងការអនុវត្តន៍កិច្ចការប្រចាំថ្ងៃសម្រាប់គណនេយ្យករដែលទាក់ទងនឹងផ្នែកគណនេយ្យពន្ធដារ ជាមួយវាគ្មិនដែលមានបទពិសោធន៍យូរឆ្នាំក្នុងកិច្ចការងារគណនេយ្យ និងពន្ធដារនេះតែម្តង។ |
ស្នងការប៉ូលិសនូវែលសេឡង់ លោក Mike Bush និយាយថា សមត្ថកិច្ចបានចេញប្រតិបត្តិការឆ្លើយតបភ្លាមៗទៅនឹងឧប្បទ្ទវហេតុបាញ់រះនេះដោយម៉ឹងម៉ាត់បំផុត ក្នុងគោលដៅសម្រួលស្ថានការណ៍ និងបង្ក្រាបឧក្រិដ្ឋជន។ យោងតាមសារព័ត៌មានក្នុងស្រុកនូវែលសេឡង់មួយឈ្មោះថា Stuff លោកស្នងការ Mike Bush គូសបញ្ជាក់ថា មនុស្សម្នាក់ត្រូវបានឃាត់ខ្លួន ហើយសមត្ថកិច្ចចាប់ផ្តើមបើកការស៊ើបអង្កេតរកមុខជនដៃដល់ដទៃបន្តទៀត។ ភ្លាមៗក្រោយផ្ទុះឡើងនូវហេតុការណ៍បាញ់ប្រហារដ៏សាហាវមិនធ្លាប់មាននេះ នាយករដ្ឋមន្ត្រីនូវែលសេឡង់ លោកស្រី Jacinda Ardern បានចូលរួមរំលែកទុក្ខដល់គ្រួសារសាច់ញាតិអ្នកស្លាប់ និងបានចាត់ទុកហេតុការណ៍នេះថាជា «ថ្ងៃដ៏អាក្រក់បំផុតខ្មៅងងឹត» របស់រដ្ឋនូវែលសេឡង់ផងដែរ៕ | មនុស្ស៩នាក់ ត្រូវបានប៉ូលិសបញ្ជាក់ថា បានបាត់បង់ជីវិត ក្នុងហេតុការណ៍បាញ់ប្រហារមួយនៅក្នុងវិហារឥស្លាមចំនួន២កន្លែង នៅក្នុងទីក្រុង Christchurch របស់នូវែលសេឡង់នៅថ្ងៃសុក្រទី ១៥ ខែមីនានេះ។ មនុស្សម្នាក់ត្រូវបានឃាត់ខ្លួន ប៉ុន្តែសមត្ថកិច្ចជឿជាក់ថា នៅមានជនដៃដល់ផ្សេងទៀត ដែលពាក់ព័ន្ធក្នុងករណីបាញ់សម្លាប់រង្គាលនេះ។ |
១. ត្រី ជាប្រភពដ៏ល្អបំផុតមួយនៃប្រូតេអ៊ីន និងអាស៊ីតខ្លាញ់អូមេហ្កា ៣ ដែលល្អណាស់សម្រាប់សុខភាពរាងកាយនិងស្បែកក្បាលជម្រុញការលូតលាស់សក់។ ការទទួលទានត្រីសម្បូរខ្លាញ់ក៏ជួយធ្វើឱ្យសក់មានសំណើមទន់រលោងពីខាងក្នុងមកផងដែរ។ ២. គ្រាប់ធញ្ញជាតិនិងគ្រាប់ពូជ ហូមបួស ឬតមសាច់ ប៉ុន្តែចង់រក្សាបាននូវអាស៊ីតខ្លាញ់អូមេហ្កា ៣ គ្រប់គ្រាន់? កុំបារម្ភ! អ្នកអាចព្យាយាមទទួលទានគ្រាប់ធញ្ញជាតិនិងគ្រាប់ពូជបានដោយវាក៏ជាប្រភពដ៏ប្រសើរនៃអាស៊ីតខ្លាញ់សុខភាពល្អអូមេហ្កា ៣ផងដែរ។ ដូច្នេះដើម្បីជាការប្រសើរចូររួមបញ្ចូលគ្រាប់អាល់ម៉ុន គ្រាប់វ៉ាល់ណឺត គ្រាប់ស្វាយចន្ទី គ្រាប់ល្ពៅ និងគ្រាប់ផ្កាឈូករ័ត្នជាដើមចូលក្នុងរបបអាហារប្រចាំថ្ងៃ។ ទោះជាយ៉ាងណាគ្រាប់វ៉ាល់ណឺត គឺល្អបំផុតសម្រាប់ការពារសក់ដោយវាមានផ្ទុកសម្បូរទៅដោយបាយអូទីននិងទង់ដែងដែលចាំបាច់សម្រាប់ទប់ស្កាត់បញ្ហាសក់ជ្រុះនិងការបាត់បង់ពណ៌ធម្មជាតិនៃសក់។ ៣. បន្លែស្លឹកបៃតង បន្លែស្លឹកបៃតងគ្រប់ប្រភេទ គឺសុទ្ធតែល្អសម្រាប់រក្សាសុខភាពសក់បង្កើនភាពលូតលាស់។ ដូច្នេះដើម្បីជាការប្រសើរចូរព្យាយាមរួមបញ្ចូលបន្លែបៃតងក្នុងរបបអាហារប្រចាំថ្ងៃ។ ៤. ការ៉ុត មិនត្រឹមតែល្អសម្រាប់សុខភាពភ្នែកប៉ុណ្ណោះទេ ប៉ុន្តែបន្លែមើមនេះក៏ប្រសើរសម្រាប់សក់ផងដែរ។ ការ៉ុតមានផ្ទុកសម្បូរទៅដោយសារធាតុ beta-carotene ដែលបំលែងជាវីតាមីន A នៅពេលរំលាយ។ វាជាការសំខាន់ណាស់ក្នុងការកត់ចំណាំថាគ្មានកោសិកាណាក្នុងរាងកាយអាចដំណើរការមុខងារដោយគ្មានវីតាមីន A ឡើយ។ កង្វះវីតាមីន A អាចនាំឱ្យស្បែកក្បាលស្ងួតរមាស់និងឡើងអង្គែ។ ជម្រើសនៃបន្លែផ្លែឈើផ្សេងទៀតដែលមានផ្ទុកវីតាមីន A គឺដំឡូងផ្អែម ដំឡូងជ្វា ល្ពៅ ស្វាយ និងផ្លែអាព្រីកូត។ ៥. ស៊ុត ជាប្រភពដ៏ល្អបំផុតនៃជាតិស័ង្កសី ស៊ុលផួរ ជាតិដែក និងសេលេញ៉ូមដែលសុទ្ធតែចាំបាច់សម្រាប់សុខភាពស្បែកក្បាលនិងការលូតលាស់នៃសក់។ កង្វះសារធាតុទាំងប៉ុន្មានមុខដូចបានរៀបរាប់នេះអាចបណ្ដាលឱ្យស្បែកក្បាលស្ងួតរបកនិងជ្រុះសក់។ ប្រភពផ្សេងទៀតនៃសារធាតុទាំងប៉ុន្មាននេះរួមមានសាច់គ្មានខ្លាញ់ សាច់មាន់ និងអយស្ទ័រ។ ៦. យា៉អួរ អាចចាត់ទុកជាថ្នាំដ៏ប្រសើរបំផុតមួយដើម្បីព្យាបាលបញ្ហាសក់ផ្សេងៗតាមរយៈវីតាមីន B5 ដែលមានផ្ទុក។ មិនថាលាបលើសក់និងស្បែកក្បាល ឬទទួលទានផ្ទាល់ទេ យ៉ាអួរ គឺមានអត្ថប្រយោជន៍ណាស់សម្រាប់ការលូតលាស់សក់។ ៧. បង្គារ ប្រសិនបើអ្នកកំពុងតមសាច់ក្រហម នោះបង្គារ គឺជាជម្រើសនៃអាហារដ៏ប្រសើរសម្រាប់ការលូតលាស់សក់។ បង្គារ គឺជាប្រភពដ៏ប្រសើរនៃប្រូតេអ៊ីន ព្រមទាំងវីតាមីន B12 ស័ង្កសី និងជាតិដែកដែលសុទ្ធតែចាំបាច់សម្រាប់សុខភាពសក់៕ ត្រួតពិនិត្យដោយ www.health.com.kh | របបអាហារជះឥទ្ធិពលគួរឱ្យកត់សម្គាល់លើសុខភាពរាងកាយ រួមបញ្ចូលទាំងសក់។ ប្រសិនបើចង់ឱ្យសក់លូតលាស់បានលឿនឆាប់រហ័ស ថាតើគួរព្យាយាមទទួលទានអាហារអ្វីខ្លះទៀតទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញពីអាហារដែលអ្នកគួរព្យាយាមទទួលទានដើម្បីការលូតលាស់សក់ ៖ |
ប្រធាន IAEA លោក Rafael Grossi និងក្រុមការងារនៅថ្ងៃទី១ ខែកញ្ញា បានទៅដល់រោងចក្រ Zaporizhzhia របស់អ៊ុយក្រែនដែលស្ថិតក្នុងដៃរុស្ស៊ី ខណៈក្រុងកៀវ និងក្រុងមូស្គូនៅតែចោទប្រកាន់គ្នាទៅវិញទៅមកជុំវិញការវាយប្រហារនៅតំបន់ជុំវិញដែលអាចបង្កគ្រោះមហន្តរាយនុយក្លេអ៊ែរ។ ការទៅដល់នេះ កើតឡើងបន្ទាប់ពីត្រូវបានពន្យាពេលជាច្រើនម៉ោងដោយសារបានបាញ់ផ្លោងនៅជុំវិញទីក្រុង Enerhodar ទីដែលរោងចក្រស្ថិតនៅតែម្ដង។ តាមការបញ្ជាក់របស់ក្រុមហ៊ុននុយក្លេអ៊ែរអ៊ុយក្រែន Energoatom ដែលគ្រប់គ្រងដំណើរការរោងចក្រ Zaporizhzhia លោក Grossi និងអ្នកជំនាញផ្សេងទៀតបានទៅពិនិត្យមើលរោងចក្រ Zaporizhzhia ជាច្រើនម៉ោង ហើយបានចាកចេញវិញនៅពេលរសៀលថ្ងៃទី១ ខែកញ្ញា ខណៈក្រុមការងារ៥នាក់ទៀតនឹងបន្តតាមដាននៅទីនោះដល់ថ្ងៃទី៣ ខែកញ្ញា។ «យើងមិនទៅណាទាំងអស់។ ក្រុម IAEA ឥឡូវមកដល់រោងចក្រហើយ ហើយនឹងបន្តនៅទីនោះ»។ ប្រធាន IAEA ប្រាប់អ្នកកាសែតបែបនេះដោយបន្តថា វាច្បាស់ណាស់ រោងចក្រ និងផ្នែកខាងក្រៅនៃរោងចក្រត្រូវបានបំពានជាច្រើនលើក ហើយអ្នកជំនាញ IAEA នឹងផ្តល់ការវាយតម្លៃដោយមិនលម្អៀងចំពោះអ្វីដែលកំពុងកើតឡើងនៅទីនោះ។ ទាក់ទងរឿងនេះ នៅមុនការទៅដល់របស់ក្រុម IAEA ទាំងមន្រ្តីអ៊ុយក្រែន និងរុស្ស៊ី បានរាយការណ៍ពីការប្រយុទ្ធគ្នានៅក្បែររោងចក្រ Zaporizhzhia។ បើតាមអភិបាលតំបន់អ៊ុយក្រែន លោក Oleksandr Starukh កងកម្លាំងរុស្ស៊ីបានបាញ់ផ្លោងទៅលើផ្លូវដែល IAEA គ្រោងធ្វើដំណើរឆ្លងកាត់ទៅរោងចក្រ។ បន្ថែមពីនេះ ក្រុមហ៊ុន Energoatom ក៏បានលើកឡើងដែរថា រ៉េអាក់ទ័រមួយក្នុងចំណោមម៉ាស៊ីនរ៉េអាក់ទ័រពីរដែលដំណើរការត្រូវបានបិទទៀតដោយសារការវាយប្រហារពីសំណាក់រុស្ស៊ី។ ចំណែកក្រសួងការពារជាតិរុស្ស៊ីអះអាងថា កងកម្លាំងអ៊ុយក្រែនបានបើកប្រតិបត្តិការចង់ដណ្តើមយករោងចក្រថាមពលនេះទៅវិញ។ បើតាមក្រសួងការពារជាតិរុស្ស៊ី កងទ័ពអ៊ុយក្រែន ៦០ នាក់បានហែលឆ្លងកាត់ទន្លេ Dnipro ដែលបែងចែកទឹកដីរបស់ភាគីទាំងពីរ ហើយប្រតិបត្តិការនេះត្រូវបានរុស្ស៊ីហៅថា ជាការបង្ករឿងក្នុងបំណងបង្អាក់ទស្សនកិច្ចរបស់ IAEA ។ រោងចក្រផលិតថាមពលដើរដោយនុយក្លេអ៊ែរ Zaporizhzhia ត្រូវបានកងកម្លាំងរុស្ស៊ីដណ្តើមបានតាំងពីដើមខែមីនា។ រុស្ស៊ី និងអ៊ុយក្រែនតែងចោទប្រកាន់គ្នាទៅវិញទៅមកជុំវិញការវាយប្រហារនៅតំបន់ជុំវិញដែលអាចបង្កើតហានិភ័យគ្រោះមហន្តរាយនុយក្លេអ៊ែរដូចនៅ Chernobyl ដែរ។ ក្រុងកៀវចោទថា ក្រុងមូស្គូប្រើប្រាស់រោងចក្រ Zaporizhzhia ជាខែលដើម្បីវាយប្រហារខ្លួន ហើយយកទិន្នផលពីរោងចក្រទៅផ្គត់ផ្គង់បណ្តាញអគ្គិសនីរបស់រុស្ស៊ីទៀតផង។ ប៉ុន្តែ ក្រុងមូស្គូបានច្រានចោលរឿងនេះ ហើយក៏មិនដកទ័ពចេញពីរោងចក្រតាមការអំពាវនាវពីអន្តរជាតិដែរ៕ | ក្រុមការងារអន្តរជាតិដឹកនាំដោយទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) នឹងបន្តនៅត្រួតពិនិត្យស្ថានការណ៍នៅរោងចក្រផលិតថាមពលដើរដោយនុយក្លេអ៊ែរ Zaporizhzhia លុះត្រាតែស្ថានភាពនៅទីនោះមានស្ថិរភាពជាងនេះ។ ស្ថានការណ៍នៅរោងចក្រថាមពលនេះ ក្លាយក្ដីបារម្ភរបស់សហគមន៍អន្តរជាតិដោយសារតែការប្រយុទ្ធទៅមករវាងរុស្ស៊ី និងអ៊ុយក្រែន។ |
ក្នុងសន្និសីទកាសែតក្រោយជំនួប FA Cup ទល់ក្រុម Luton Town អ្នកកាសែតបានចោទសួរមកលើគ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់ ដែលធ្វើឱ្យលោកខកចិត្តយ៉ាងខ្លាំង។ «អ្នកត្រូវតែបញ្ឈប់សំណួរអសទាំងនេះ ខ្ញុំមិនមែនអ្នកនយោបាយឡើយ។ ខ្ញុំចង់បញ្ជាក់ម្តងទៀតថា ខ្ញុំមានអារម្មណ៍មិនល្អសោះឡើយនៅពេលដែលទទួលបានសំណួរដដែលៗ ហើយខ្ញុំមិនដែលឆ្លងកាត់សង្រ្គាមម្តងណាឡើយ។ អ្នកទាំងអស់គ្នាគួរឈប់សួរខ្ញុំនៅសំណួរទាំងនោះទៀតទៅ ខ្ញុំគ្មានចម្លើយសម្រាប់អ្នកឡើយ។» លោក Tuchel បាននិយាយបែបនេះ។ ទោះបីយ៉ាងនេះក្តីគ្រូបង្វឹកដែលជួយឱ្យ Chelsea ឈ្នះជើងឯក Champions League លើកទី២ ក៏បានបញ្ជាក់បន្ថែមថា លោកសង្ឃឹមនឹងអាចផ្តោតអារម្មណ៍ចំពោះការដឹកនាំក្រុមឱ្យបានល្អ ជាជាងគិតលើរឿងមិនមែនជាជំនាញរបស់លោក៕ ការចូលឈ្លានពានប្រទេសអ៊ុយក្រែនពីសំណាក់រុស្ស៊ីកាលពីថ្ងៃទី២៤ខែកុម្ភៈ ធ្វើឱ្យញាប់ញ័រពិភពលោកកីឡាដែរ។ កាលពីថ្ងៃទី២៨ខែមីនា សហព័ន្ធបាល់ទាត់ពិភពលោក (FIFA) និងតំបន់អឺរ៉ុប (UEFA) បានហាមឃាត់ក្រុមជម្រើសជាតិរុស្ស៊ីនិងក្លិបក្នុងរុស្ស៊ីមិនឱ្យប្រកួតក្នុងព្រឹត្តិការណ៍ពានរង្វាន់អន្តរជាតិនានាឡើយ។ សហព័ន្ធបាល់ទាត់អឺរ៉ុបក៏បានផ្លាស់ប្តូទីតាំងប្រកួតជំនួបផ្តាច់ព្រ័ត្រក្នុងទីក្រុង St Petersburg ទៅកានបារាំងវិញ។ ទន្ទឹមនឹងនេះ មហាសេដ្ឋីរុស្ស៊ីនិងជាម្ចាស់ក្លិបតោខៀវលោក Roman Abramovich គឺជាបុគ្គលម្នាក់ដែលអាចនឹងរងទណ្ឌកម្មពីសំណាក់រដ្ឋាភិបាលប្រទេសអង់គ្លេសក្រោយពេលមានវិបត្តិកើតឡើង។ មកដល់ពេលនេះមិនទាន់មានការដាក់ទណ្ឌកម្មណាមួយមកលើមហាសេដ្ឋីរុស្ស៊ីកាត់អ៊ីស្រាអែលរូបនេះនៅឡើយ ខណៈលោកបានព្យាយាមជួយឱ្យមានកិច្ចចចារសន្តិភាពរវាងរុស្ស៊ីនិងអ៊ុយក្រែន។ | លោក Thomas Tuchel គ្រូបង្វឹកក្លិបបាល់ទាត់ Chelsea បានបង្ហាញអារម្មណ៍ក្តៅក្រហាយជាមួយក្រុមអ្នកកាសែត បន្ទាប់ពីពួកគេបានចោទសួរនៅសំណួរដដែលអំពីវិបត្តិនៅអ៊ុយក្រែន និងម្ចាស់ក្លិប Roman Abramovich។ |
ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយកាលពីម្សិលមិញ បុរសម្នាក់ដែលបានពលរដ្ឋអះអាងថា បានបើករថយន្តបុកប្រជាពលរដ្ឋលើដងផ្លូវ ចាប់ពីម្តុំទួលសង្កែ ខណ្ឌប្ញស្សីកែវ រហូតដល់ម្តុំមន្ទីរពេទ្យលោកសង្ឃនោះ ត្រូវបានប្រជាពលរដ្ឋជាច្រើននាក់ បានចោមរោមវាយបែកក្បាល បែកមុខមាត់ និងទ្រោមខ្លួន រហូតបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត។ ចំណែករថយន្ត ត្រូវបានពលរដ្ឋវាយកម្ទេចខូចខាតទាំងស្រុង មុនពេលមន្ត្រីប៉ូលិសចុះអន្តរាគមន៍ នៅកន្លែងកើតហេតុ។ នេះបើតាមរូបភាពវីដេអូ ដែលបានបង្ហោះចែកចាយលើបណ្ដាញហ្វេសប៊ុក។ ដោយសារសកម្មភាពប្រើហិង្សាឃោរឃៅទាំងនេះ ទើបស្នងការនគរបាលរាជធានីភ្នំពេញ លោក ជួន សុវណ្ណ បានបញ្ជារឲ្យសមត្ថកិច្ចតាមចាប់ខ្លួន ជនបង្កហិង្សាទាំងនោះ មកដាក់ទោសតាមផ្លូវច្បាប់។ ត្រង់ចំណុចនេះលោក ជួន សុវណ្ណ បានពន្យល់ថា អ្នកបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍ ដែលរត់គេចពីកន្លែងកើតហេតុ គឺពិតណាស់ច្បាប់ជាអ្នកអនុវត្តន៍។ ប៉ុន្តែអ្នកដែលវាយអ្នកបើកបរ ក៏ត្រូវតែទទួលទោសផងដែរ ព្រោះវាជាអំពើអសីលធម៌ក្នុងសង្គម។ បើតាមសារព័ត៌មានFresh News ដែលបានស្រង់សម្ដីលោក ជួន សុវណ្ណ យ៉ាងដូច្នេះ៖ «ក្នុងករណីនេះ យើងពិនិត្យឃើញថា ជាបទល្មើសជាក់ស្តែង ព្រោះវាជាបទល្មើសហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ ក៏មានស្ថានទម្ងន់ទោសផងដែរ ព្រោះបានបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃជាក្រុម (ក្រុមវាយអ្នកបើកបរ)។ ក្នុងករណីនេះដែរ ជនល្មើសដែលបានបង្កគ្រោះថ្នាក់ចរាចរណ៍ ទោះជាបានរត់គេចពីកន្លែងកើតហេតុ ក៏អាស្រ័យដោយសារមានការភ័យខ្លាចអំពីក្រុមជនបង្កដែរ។ ប្រសិនបើជាគាត់បង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ក៏ច្បាប់ចរាចរណ៍ផ្លូវគោកមាន អីចឹងស្ថានទម្ងន់ទោសរបស់អ្នកបើកបរបង្កគ្រោះថ្នាក់ដល់អ្នកដទៃ ហើយគេចវេសពីការទទួលខុសត្រូវ ច្បាប់មានសម្រាប់ដាក់ទោសទណ្ឌ។ បុរសដែលបើកបររថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍ ហើយត្រូវបានពលរដ្ឋចោមរោមវាយនោះ ត្រូវបានគេស្គាល់ថា ឈ្មោះ ស៊ុយ សារ៉េត គឺជាសាស្ត្រាចារ្យបង្រៀននៅសាកលវិទ្យាល័យកម្ពុជា។ ហើយបើតាមប្រភពព័ត៌មានផ្សេងៗ បានលើកឡើងថា លោក ស៊ុយ សារ៉េត ត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលបន្ត នៅមន្ទីរពេទ្យវៀតណាម ដោយសារអាការជំងឺធ្ងន់ធ្ងរ៕ | ភ្នំពេញ៖ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោក ជួន សុវណ្ណ បានបញ្ជារឲ្យសមត្ថកិច្ច ស្រាវជ្រាវចាប់ខ្លួនជនសង្ស័យ ដែលពាក់ព័ន្ធនឹងករណីបង្កហិង្សា វាយទៅលើបុរសម្នាក់ ដែលជាម្ចាស់រថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី១១ មីនា។ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.