text stringlengths 31 26.1k | summary stringlengths 11 1.19k |
|---|---|
ជារឿងគួរឲ្យភ្ញាក់ផ្អើលបំផុត និងស្ទើរតែមិនដែលជួបប្រទះក្នុងវីស័យបាល់ទាត់។ នៅត្រឹមរយៈពេល ២៤ម៉ោងក្រោយការចុះហត្ថលេខា Jallow ត្រូវបញ្ចប់ក្តីស្រម៉ៃរបស់គេវិញ បន្ទាប់ពីក្លិប Menemenspor អះអាងថាពួកគេច្រឡំកីឡាករដោយកំណត់អត្តសញ្ញាណខុស។ Jallow ត្រូវបានក្លិបខាងលើទិញចូលរួមគ្នាជាមួយកីឡាករកូតឌីវ័រ Ibrahim Sangare មកពីក្លិប Gd Alconchetense នៃលីគលំដាប់ទី៣ ព័រទុយហ្គាល់ដើម្បីពង្រឹងក្រុមរដូវកាលក្រោយ។ Lamin Jallow កីឡាករទាំងពីរសុទ្ធតែបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេលពីរឆ្នាំដូចគ្នា ប៉ុន្តែ Jallow សញ្ជាតិហ្គាំប៊ី វ័យ២១ឆ្នាំ បានដើរចេញពីក្លិបថ្មីនេះទាំងឈឺចាប់ ក្រោយបង្ហាញថារូបគេមិនមែនជាកីឡាករដែល Menemenspor ចង់បាននោះឡើយ។ ក្លិបនេះបានដឹងការពិតក្រោយបានពិនិត្យមើលព័ត៌មានលំអិតរបស់ Jallow ដែលបញ្ជាក់ថាពួកគេបានទិញកីឡាករខុស។ បើតាមសេចក្តីប្រកាសនៅលើវេបសាយផ្លូវការរបស់ Menemenspor នៅថ្ងៃទី៨ ខែកក្កដា កន្លងមក កីឡាករដែលពួកគេចង់បាននោះគឺមានឈ្មោះ Lamin Jallow ដែលជាជនជាតិហ្គាំប៊ីដូចគ្នា។ Lamin Jallow វ័យ២៣ឆ្នាំ ជាសមាជិក្រុម Union Sportiva Salernitana 1919 នៃលីគទី២អ៊ីតាលី ទើបជាគោលដៅសំខាន់របស់ក្លិបនៅតួកគីនេះទិញចូល។ យោងតាម Foroyaa Sports ដោយសារអ្នកតំណាងរបស់ Jallow រៀបចំការផ្ទេររហ័សពេកទើបបង្កកំហុសបែបនេះ។ យោងតាមសារព័ត៌មានដដែល Menemenspor បែជាអះអាងថា Aplha Jallow បរាជ័យក្នុងការពិនិត្យសុខភាពទើបលុបកិច្ចសន្យាវិញ ជំនួសឲ្យកំហុងដែលពួកគេបង្កឡើង។ ក្រោយដំណឹងដ៏ខកចិត្តនេះទៅដល់ Lamin Jallow ដែលជាមិត្តរួមជាតផផងនោះ រូបគេបានយកព័ត៌មាននេះផ្សាយលើទំព័រហ្វេសប៊ុកផ្ទាល់ដើម្បីលើកទឹកចិត្ត Aplha Jallow ។ «បន្តទៅមុខទៀត #AplhaJallow ខ្ញុំសង្ឃឹមថាពួកគេនឹងផ្តល់ឱកាសឲ្យអ្នកមិនខាន»៕ | កីឡាករបាល់ទាត់សញ្ជាត់ហ្គំប៊ី Aplha Jallow មានក្តីសុបិនក្នុងការលេងឲ្យក្លិបកីឡាបាល់ទាត់អាជីពនៅតំបន់អឺរ៉ុប ហើយអ្វីៗបានក្លាយជាការពិត បន្ទាប់ពីក្លិប Menemenspor នៃលីគលំដាប់ទី៣តួកគីទិញចូលដោយចុះកិច្ចសន្យា២ឆ្នាំ។ ប៉ុន្តែក្រោយទិញបាន១ថ្ងៃ ក្លិបនេះប្រកាសថាពួកគេទិញកីឡាករច្រឡំទៅវិញ។ |
លោក សៀង តារា ដែលមានវ័យប្រមាណ៧០ឆ្នាំ [បើតាមការប៉ាន់ស្មានរបស់លោក ប៉ែន ផាត ព្រោះមិនមានឯកសារណាមួយបញ្ជាក់] គឺជាខ្សែប្រយុទ្ធនៃក្រុមកីឡាបាល់ជម្រើសជាតិកម្ពុជា ដែលពាក់លេខ១០ ។ លោកបានសាងស្នាដៃមួយចំនួនផងដែរនៅក្នុងពិភពបាល់ទាត់កម្ពុជា កាលពីមុនរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ សារព័ត៌មានថ្មីៗ រកមិនឃើញឯកសារ ឬទំនាក់ទំនងផ្លូវការណាមួយឡើងទាក់ទងនឹងប្រវត្តិរបស់លោក សៀង តារា ប៉ុន្តែបើតាមកំណត់ត្រាប្រកួតមួយចំនួន ខ្សែប្រយុទ្ធរូបនេះ បានបង្ហាញវត្តមានផងដែរក្នុងការប្រកួតដណ្តើមពានរង្វាន់ Merdeka Tournament កាលពីឆ្នាំ១៩៦៤ ដោយស្មើក្រុមសាធារណរដ្ឋកូរ៉េ (XI) ក្នុងលទ្ធផល ២-២ ចាញ់ឥណ្ឌា ៤-០ និងចាញ់ថៃ ១-០ ។ លោក ប៉ែន ផាត (ឈរទី១រាប់ពីស្តាំ) និងលោក សៀង តារា (ឈរទី២រាប់ពីស្តាំ) នាអំឡុងជំនួបមិត្តភាពជាមួយក្លិបដាណឺម៉ាកនៅពហុកីឡដ្ឋានជាតិ នាការប្រកួតប្រកួតវគ្គជម្រុះ AFC Asian Cup 1968 នៅទីក្រុងរ៉ង់ហ្គូន ប្រទេសភូមា លោក សៀង តារា បានស៊ុតបាល់បញ្ចូលទី២គ្រាប់ក្នុងជ័យជម្នះ ៣-១ របស់កម្ពុជា លើក្រុមជម្រើសជាតិឥណ្ឌា។ កាលណោះកម្ពុជាស្ថិតនៅក្នុង Zone 2 ជាមួយម្ចាស់ផ្ទះភូមា ប៉ាគីស្ថាន និងឥណ្ឌា។ ម្ចាស់ផ្ទះ បានកៅអីឡើងទៅវគ្គបន្ត ខណៈកម្ពុជាបានលេខ២ ក្រោយស្មើចាញ់ភូមា ១-០ ឈ្នះប៉ាគីស្ថាន ១-០ ឈ្នះឥណ្ឌា ៣-១ តែចាញ់ម្ចាស់ផ្ទះភូមា ១-០ ។ ក្នុងព្រឹត្តិការណ៍ King Cup ឆ្នាំ១៩៧០នៅទីក្រុងបាងកក ប្រទេសថៃ លោកបានបង្ហាញវត្តមានផងដែរ ដោយកម្ពុជាប៉ះម៉ាឡេស៊ី ឥណ្ឌូណេស៊ី និងវៀតណាមខាងត្បូង។ លោកបានស៊ុតបាល់បញ្ចូលទី១គ្រាប់ក្នុងបរាជ័យ ៤-២ នាជំនួបជាមួយឥណ្ឌូណេស៊ី។ យោងតាមឯកសារសង្គមរាស្ត្រនិយម កម្ពុជា ដែលតំណាងដោយក្រុមជម្រើសរាជធានីភ្នំពេញ បានជួបក្លិបអាជីពដាណឺម៉ាក Odense Boldklub ក្នុងជំនួបមិត្តភាពមួយ។ មុនមកដល់កម្ពុជា ក្រុមដែលមានកីឡាករ៤នាក់ជាសមាជិកក្រុមជម្រើសជាតិដាណឺម៉ាក បានយកឈ្នះក្រុមថៃ ៣-១ នៅទីក្រុងបាងកក ប៉ុន្តែពួកគេបានចាញ់ក្រុមជម្រើសជាតិភ្នំពេញ ៣-០ ។ នាពេលនោះ កីឡាករប៉ែន ផាត បានស៊ុតបាល់បញ្ចូលទីចេញពីស្លាបខាងស្តាំ ទម្លាយសំណាញ់របស់អ្នកចាំទី Modens Therkidsen និងជាប្រធានក្រុម Odense Boldklub។ បន្ទាប់មកក្រុមភ្នំពេញរកបាន២គ្រាប់ទៀតដែលសម្រេចបានដោយកីឡាករ សៀង តារា ដោយគ្រាប់ចុងក្រោយ ត្រូវគេពណ៌នាថា ជាគ្រាប់បាល់ដ៏អស្ចារ្យ ដោយខ្សែការពារ Jens Hoj Nielsen មិនអាចតាមរារាំងបាននោះឡើយ៕ | លោក សៀង តារា ខ្សែប្រយុទ្ធក្រុមជម្រើសជាតិកម្ពុជានាអំឡុងទសវត្សរ៍៦០ និង៧០ បានទទួលមរណភាពហើយ កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៧ នៅរដ្ឋ Colorado សហរដ្ឋអាមេរិក។ នេះបើតាមការបញ្ជាក់របស់លោក ប៉ែន ផាត មិត្តរួមជំនាន់ក្នុងក្រុមជម្រើសជាតិកម្ពុជា ដោយលោកទើបតែទទួលបានដំណឹងនេះផងដែរ។ |
អត្ថបទទាក់ទង ថៃ បង្កើតប្រវត្តិសាស្ត្រថ្មីក្រោយឈ្នះអេមីរ៉ាតអារ៉ាប់រួម ២-១ ឯបារ៉ែនផ្តល់ការខកចិត្តឲ្យអ៊ីរ៉ង់ ក្នុងជំនួបពូល H នៃវគ្គជម្រុះជុំទី២តំបន់អាស៊ី នៅថ្ងៃទី១៥ ខែតុលា ក្រុមកីឡាបាល់ទាត់កូរ៉េទាំងពីរបានបញ្ចប់ការប្រកួតដោយគ្មានគ្រាប់បាល់ស៊ុតបញ្ចូលទីគ្នា នៅឯកីឡដ្ឋាន Kim Il-Sung ដែលគ្មានអ្នកគាំទ្រសូម្បីម្នាក់។ នេះជាជំនួបដំបូងផងដែររវាងក្រុមបងប្អូនកូរ៉េទាំងពីរនៅលើទឹកដីកូរ៉េខាងជើងក្នុងរយៈពេល២៩ឆ្នាំចុងក្រោយ បន្ទាប់ពីជួបគ្នាក្នុងជំនួបមិត្តភាពអន្តរជាតិនៅក្រុងព្យុងយ៉ាងតាំងពីឆ្នាំ១៩៩០មក។ ដោយសារតែជាការប៉ះគ្នាដំបូងរវាងកូរ៉េទាំងពីរ បានធ្វើឲ្យមានការរំពឹងទុកមុនថា នឹងទាក់ទាញអ្នកគាំទ្រចូលទស្សនាផ្ទាល់រហូត៤ម៉ឺននាក់។ ប៉ុន្តែអ្វីៗមិនដូចការគិតឡើយ កូរ៉េខាងជើងបានបើកការប្រកួតដោយបិទទ្វារកីឡដ្ឋាន ពោលគឺគ្មានអ្នកគាំទ្ររបស់កូរ៉េទាំងពីរឡើយ និងព្រមទាំងមិនមានការផ្សាយផ្ទាល់ផង។ កូរ៉េខាងជើងក៏មិនបានអនុញ្ញាតឲ្យអ្នកកាសែតផ្សេងៗរួមទាំងកូរ៉េខាងត្បូងផងចូលកីឡដ្ឋានដូចគ្នា។ ក្នុងជំនួបនោះ មានតែវត្តមានលោក Infantino រួមជាមួយមន្ត្រីកីឡាបាល់ទាត់ និងអ្នកការទូតបរទេសមួយចំនួនប៉ុណ្ណោះ។ «ខ្ញុំទន្ទឹងរង់ចាំមើលអ្នកគាំទ្រនៅពេញកីឡដ្ឋានសម្រាប់ការប្រកួតជាប្រវត្តិសាស្ត្របែបនេះ ប៉ុន្តែខ្ញុំទទួលបានត្រឹមខកចិត្តដែលមិនមានវត្តមានអ្នកគាំទ្រម្នាក់សោះ។ យើងពិតជាភ្ញាក់ផ្អើលចំពោះបញ្ហានេះ និងការផ្សាយផ្ទាល់ពីការប្រកួតនេះ រួមជាមួយបញ្ហាការរឹតត្បិតសម្រាប់អ្នកកាសែតបរទេសផង។ សម្រាប់យើងសេរីភាពសារព័ត៌មាននិងសេរីភាពនៃការបញ្ចេញមតិពិតជាសំខាន់ណាស់ តែផ្ទុយទៅវិញនេះជារឿងដែលមិនសមហេតុផលឡើយ។ លោក Infantino រៀបរាប់ប្រាប់វេបសាយផ្លូវការ FIFA.com ដូច្នេះ។ លោក Gianni Infantion (កណ្តាល) អំឡុងពេលលោកធ្វើដំណើរទៅដល់ប្រយានយន្តហោះព្យុងយ៉ាងដើម្បីមើលការប្រកួតក្រុមកូរ៉េទាំងពីរ មេដឹកនាំស្ថាប័នកីឡាបាល់ទាត់ពិភពលោកមួយនេះបន្ថែមថា លោកបានលើកជាសំណួរជុំវិញបញ្ហានេះ ជាមួយសហព័ន្ធកីឡាបាល់ទាត់ផ្សេងទៀត ដោយលោកនឹងបន្តជំរុញឲ្យវិស័យបាល់ទាត់អាចមានឥទ្ធិពលជាវិជ្ជមាននៅក្នុងប្រទេសកូរ៉េខាងជើង-ខាងត្បូង និងបណ្តាប្រទេសដទៃទៀតនៅលើពិភពលោក។ ក្រោយចប់ការប្រកួតដោយលទ្ធផល ០-០ កូរ៉េទាំងពីរទទួលបាន៧ពិន្ទុស្មើគ្នា ក្រោយការប្រកួត៣លើកកន្លងមក។ យ៉ាងណាក៏ដោយ កូរ៉េខាងត្បូងនៅឈរកំពូលតារាងពូល G ដ្បិតស៊ីសងគ្រាប់បាល់ស៊ុតបញ្ចូលទីល្អជាងកូរ៉េខាងជើង។ លីបង់នៅលេខរៀងទី៣ មាន៦ពិន្ទុ តួកម៉េនីស្ថានមាន៣ពិន្ទុ ឈរចំណាត់ថ្នាក់ទី៤ ខណៈស្រីលង្កានៅបាតតារាងគ្មានពិន្ទុរាប់៕ | លោក Gianni Infantino ប្រធានសហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) បានធ្វើដំណើរទៅកាន់ក្រុងព្យុងយ៉ាងដើម្បីទស្សនាការប្រកួតរវាងកូរ៉េខាងជើង ជាមួយកូរ៉េខាងត្បូងក្នុងវគ្គជម្រុះតាមពូល នៃពានរង្វាន់ FIFA World Cup 2022។ លោក Infantino បង្ហាញការខកចិត្តយ៉ាងខ្លាំង ដ្បិតជំនួបកូរ៉េ Derby ដែលធ្វើឡើងនៅទឹកដីកូរ៉េលើកដំបូងក្នុងរយៈពេល២៩ឆ្នាំចុងក្រោយ នេះគ្មានអ្នកគាំទ្រចូលទស្សនា។ |
អតិថិជនដែលនិយមទូរសព្ទដៃទំនើបទាន់សម័យជាច្រើនពាន់នាក់ដែលបានធ្វើការកម្ម៉ង់ទុកកំពូលទូរសព្ទ Samsung Galaxy S8 and S8+នេះ នឹងមកទទួលទូរសព្ទដៃនៅកម្មវិធីលក់ជូនពិសេសនេះ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៦ ឧសភា នៅសាលមហោស្របចេនឡា ជិតផ្សារដើមគរ ចន្លោះចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង៥ល្ងាច។ សម្រាប់អតិថិជនដែលមិនបានធ្វើការកុម្មង់ដោយហេតុផលផ្សេងៗ ក្រុមហ៊ុនក៏នឹងរៀបចំឲ្យមានការលក់ជាពិសេសនូវកំពូលទូរសព្ទ Samsung Galaxy S8 and S8+ នេះ តែស្តុកមានកំណត់។ អតិថិជនដែល Walk-in មកទិញដោយផ្ទាល់នាថ្ងៃទី ៦ ឩសភានេះក៏នឹងទទួលបាននូវអត្ថប្រយោជន៍ដូចជាអតិថិជនដែលបានកុម្ម៉ង់ទុកផងដែរ ។ Samsung Galaxy S8 | S8+ មានបីពណ៌សម្រាប់ជ្រើសរើសដូចជា ពណ៌ខ្មៅ ពណ៌មាស និងពណ៌ប្រផេះបែកស្វាយ។ Galaxy S8 តម្លៃ ៧៣៩ ដុល្លារ និង Galaxy S8+ តម្លៃ ៨១៩ ដុល្លារ។ អ្នកនឹងទទួលបានកាដូពិសេសជាច្រើនរួមមាន ស្រោមទូរសព្ទ ឧបករណ៌បំពងសម្លេង JBL Speaker Charge 3 ការធានាលើអេក្រង់ទូរសព្ទ* និងកញ្ចប់គម្រោង Power+1 Package សម្រាប់រយៈពេល ២៤ សប្តាហ៍ពី Smart។ *ការធានាប្តូរអេក្រង់ទូរសព្ទប្រសិនបើអ្នកប្រើប្រាស់ ធ្វើឲ្យបែកដោយចៃដន្យ។ លើសពីនេះទៅទៀត អតិថិជនសាមសុងទូទៅទាំងអស់អាចរីករាយទទួលបាននូវអត្ថប្រយោជន៏ពិសេសពី mySamsung App ដោយទទួលបាននូវការបញ្ចុះតម្លៃនិង promotion យ៉ាងច្រើនផងដែរ។ មិនអាចមើលរំលងបានទេឱកាសដ៏ល្អនេះ ។ ប្រញាប់ឡើង!! រហូតដល់អស់ពីស្តុក!! ជួបគ្នានៅក្នុងកម្មវិធីលក់ជូនពិសេស Galaxy S8 | S8+ នៅថ្ងៃទី ៦ ឧសភា ឆ្នាំ២០១៧។ សម្រាប់ព័ត៌មានបន្ថែម (ជាភាសាអង់គ្លេស)៖www.samsungmobilepress.com / http://news.samsung.com/galaxy សម្រាប់ការកម្ម៉ង់ (ជាភាសាខ្មែរ) ៖ http://www.samsunghotpromotion.com/ ( អត្ថបទពាណិជ្ជកម្ម ) | រលកកម្តៅរញ្ជួយកក្រើកទីផ្សារទូរសព្ទដៃស្មាតហ្វូនក្នុងព្រះរាជាណាចក្រកម្ពុជាប្រៀបដូចជារលកកម្តៅខែចេត្រឩសភា ដែលបានមកដល់ហើយជាមួយនឹងវត្តមានកំពូលទូរសព្ទទំនើប Samsung Galaxy S8 | S8 Plus ។ |
ទោះបីជារងសម្ពាធពីលោកខាងលិចក្ដី ប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ នៅថ្ងៃទី១៨ ខែសីហា បានលើកឡើងថា ប្រធានាធិបតីរុស្ស៊ី និងប្រធានាធិបតីចិន ស៊ី ជីនភីង នឹងចូលរួមកិច្ចប្រជុំ G20 នៅខែវិច្ឆិកាខាងមុខ។ ឥណ្ឌូណេស៊ី ក៏បានអញ្ជើញប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី ឱ្យចូលរួមជាភ្ញៀវផងដែរ។ អង់គ្លេសឯណោះ ចេញមុខជំទាស់វត្តមានលោក ពូទីន ដោយសារតែកឈ្លានពានអ៊ុយក្រែន។ អ្នកនាំពាក្យក្រសួងការបរទេសអង់គ្លេសនិយាយថា តាមក្រមសីលធម៌នៃច្បាប់អន្តរជាតិ រុស្ស៊ីគ្មានសិទ្ធិទៅអង្គុយក្នុងតុចរចាជាមួយសមាជិក G20 ដទៃទៀតឡើយ ខណៈដែលរុស្ស៊ីបានវាយប្រហារ និងលុកលុយអ៊ុយក្រែន។ យ៉ាងណមិញ អង់គ្លេសគាំទ្រការអញ្ជើញមេដឹកនាំអ៊ុយក្រែន។ «យើងស្វាគមន៍កិច្ចខិតខំរបស់ឥណ្ឌូណេស៊ីក្នុងការធានាថា ផលប៉ះពាល់នៃសង្គ្រាមរបស់រុស្ស៊ីត្រូវបានពិចារណានៅក្នុងកិច្ចប្រជុំ G20 ក៏ដូចជាការចង្អុលបង្ហាញថា អ៊ុយក្រែនអាចត្រូវបានតំណាងដោយប្រធានាធិបតី ហ្សេលេនស្គី ចូលរួមនៅក្នុងកិច្ចប្រជុំកំពូលមេដឹកនាំG20»។ អ្នកនាំពាក្យដដែលបញ្ជាក់បែបនេះ។ គួរបញ្ជាក់ថា មេដឹកនាំឥណ្ឌូណេស៊ី បានព្យាយាមធ្វើតួនាទីជាអ្នកសម្រុះសម្រួលក្នុងជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន។ លោកបានធ្វើដំណើរទៅជួបមេដឹកនាំអ៊ុយក្រែន និងរុស្ស៊ី ដើម្បីអំពាវនាវឱ្យបញ្ចប់សង្រ្គាម និងស្វែងរកមធ្យោបាយដើម្បីបន្ធូរបន្ថយវិបត្តិស្បៀងអាហារពិភពលោក។ ក្នុងសប្ដាហ៍នេះដែរ លោក វីដូដូ បានបញ្ជាក់ថា ទាំងក្រុងកៀវ និងក្រុងមូស្គូទទួលយកឥណ្ឌូណេស៊ីជាស្ពានសម្រាប់ការស្ដារសន្តិភាពឡើងវិញផងដែរ៕ | ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន នឹងចូលរួមកិច្ចប្រជុំកំពូលមេដឹកនាំមកពីក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង២០ (G20) ដែលឥណ្ឌូណេស៊ីជាម្ចាស់ផ្ទះ។ វត្តមានរបស់មេដឹកនាំរុស្ស៊ី នៅតែជារឿងចម្រូងចម្រាស ខណៈដែលលោកខាងលិចមិនចង់ឃើញមុខលោក ពូទីន ឡើយ។ អ្នកនាំពាក្យក្រសួងការបរទេសអង់គ្លេសនៅថ្ងៃទី១៩ ខែសីហាបានសង្កត់ធ្ងន់ថា ជាសីលធម៌អន្តរជាតិរុស្ស៊ីគ្មានសិទ្ធិចូលរួមតុប្រជុំនោះឡើយ។ |
រដ្ឋបាលខេត្តព្រះសីហនុ ចេញសេចក្ដីជូនដំណឹងនេះ បន្ទាប់ពីក្រសួងធនធានទឹក និងឧតុនិយម ជូនដំណឹងពិសេសនៅថ្ងៃទី៣ ខែសីហានេះ ដោយបានបញ្ជាក់ថា ចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៦ ខែសីហានេះ នៅតំបន់មាត់សមុទ្រ ខេត្តព្រះសីហនុ និងកោះកុង នឹងមានភ្លៀងធ្លាក់ និងខ្យល់ខ្លាំង ដោយសារឥទ្ធិពលខ្យល់មូសុងនិរតី។ តាមក្រសួងធនធានទឹក និងឧតុនិយម ខ្យល់មូសុងនិរតីនេះ មានល្បឿនខ្លាំងពី ១៥-២០ ម៉ែត្រក្នុងមួយវិនាទី ហើយរលកសមុទ្រមានកម្ពស់ពី ១-២ ម៉ែត្រ៕ អត្ថបទទាក់ទង ក្រសួងធនធានទឹក៖កំណាត់ផ្លូវជាតិលេខ៤ អាចប្រឈមនឹងជំនន់ទឹកភ្លៀងពីថ្ងៃទី៣-៦ សីហាd | ភ្នំពេញ៖រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្តីជូនដំណឹងមួយនៅថ្ងៃទី ៣ សីហា ដោយបានហាមភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចុះលេងទឹកសមុទ្រ ចាប់ពីថ្ងៃទី ៣-៦ ខែសីហា។ រីឯប្រជានេសាទ ក៏មិនត្រូវចេញនេសាទ នៅក្នុងរយៈពេលនេះដែរ។ សេចក្តីជូនដំណឹងដដែលនេះ រដ្ឋបាលខេត្តព្រះសីហនុ ក៏បានប្រាប់ឲ្យប្រជាពលរដ្ឋ និងសាធារណជន បង្កើនការប្រុងប្រយ័ត្នខ្ពស់ផងដែរ។ |
មុនការឡើងកាន់អំណាចរបស់លោក រ៉ូឌ្រីហ្គូ ឌូទើតេ ជាប្រធានាធិបតីនៅក្នុងឆ្នាំ២០១៦ ហ្វីលីពីន និងអាម៉េរិក បានរៀបចំជំនួបរដ្ឋមន្រ្តីការបរទេស និងការពារជាតិ ២បូក២ ដើម្បីជជែកពីបញ្ហាប្រឈមផ្សេងៗ។ ប៉ុន្តែកិច្ចពិភាក្សាបែបនេះ ត្រូវលុបចោលក្នុងអាណត្តិរបស់លោកឌូទើតេ។ យ៉ាងណាមិញ ក្រោយការឡើងកាន់អំណាចរបស់លោក Ferdinand Marcos Jr ទំនាក់ទំនងអាម៉េរិក និងហ្វីលីពីន ហាក់ល្អប្រសើរឡើងវិញ។ ដោយទំនាក់ទំនងទ្វេភាគី មានការកែលម្អ អាម៉េរិក និងហ្វីលីពីន គ្រោងរៀបចំជំនួបថ្នាក់រដ្ឋមន្រ្តីការបរទេស និងការពារជាតិ ២បូក២ ជាថ្មី។ តាមការបញ្ជាក់របស់អគ្គរដ្ឋទូតហ្វីលីពីនប្រចាំនៅអាម៉េរិក លោក Jose Manuel Romualdez ភាគីទាំងពីរកំពុងស្វះស្វែងរកកិច្ចប្រជុំ២បូក២ នៅក្នុងខែមីនាខាងមុខ។ «ជាងពេលណាទាំងអស់ យើងចង់ធានាថា វាមានប្រសិទ្ធភាពចំពោះសន្ធិសញ្ញាការពារទៅវិញទៅមក»។ លោក Romualdez បានបញ្ជាក់បែបនេះ។ កិច្ចប្រជុំ២បូក២ថ្នាក់រដ្ឋមន្រ្តីការបរទេស និងការពារជាតិ ជាកិច្ចពិភាក្សាដ៏សំខាន់មួយសម្រាប់អាម៉េរិក និងហ្វីលីពីន ដើម្បីពិភាក្សាពីបញ្ហាប្រឈមផ្សេងៗ ដែលកំពុងកើតមានឡើង។ ប្រសិនបើកិច្ចប្រជុំបែបនេះ អាចកើតមាន ភាគីអាម៉េរិក និងហ្វីលីពីន អាចនឹងជជែកពីសកម្មភាពយោធាចិននៅក្នុងសមុទ្រចិនខាងត្បូង ការគាំទ្រផ្នែកយោធា ក៏ដូចជា កិច្ចសហប្រតិបត្តិផ្សេងៗ។ សូមបញ្ជាក់ថា ក្រោយការឡើងកាន់តំណែងរបស់លោក Marcos Jr មេដឹកនាំអាម៉េរិកជាច្រើនរូបបានធ្វើទស្សនកិច្ចនៅហ្វីលីពីន ក្នុងនោះមានទាំងអនុប្រធានាធិបតីអាម៉េរិក លោកស្រី កាម៉ាឡា ហារីស ផង៕ | ហ្វីលីពីន និងអាម៉េរិក កំពុងចរចាលើការរៀបចំជំនួបពីរបូកពីររវាងរដ្ឋមន្រ្តីការបរទេស និងការពារជាតិនៅដើមខែមីនាខាងមុខ។ នេះបើតាមការបញ្ជាក់របស់អគ្គរដ្ឋទូតហ្វីលីពីនប្រចាំនៅអាម៉េរិក លោក Jose Manuel Romualdez ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មាន Nikkei Asia ដែលចុះផ្សាយនៅថ្ងៃទី២០ ខែមករា។ |
នាមសព្ទ«អាសយដ្ឋាន» សរសេរជាភាសាអង់គ្លេស Address ហើយសរសេរជាភាសាបារាំង Adresse មានន័យថា ទីសម្រាប់នៅអាស្រ័យ,លំនៅនៃជនណាមួយ,ទីនៅអាស្រ័យដែលគេសរសេរកាខ្នងស្រោមសំបុត្រផ្ញើទៅឲ្យបុគ្គលណាមួយ។ ឧទាហរណ័៖ សូមសរសេរកាខ្នងស្រោមសំបុត្រ តាមអាសយដ្ឋានរបស់ខ្ញុំដូច្នេះ៕ | សង្កេតឃើញមានការប្រើពាក្យ«អាស័យដ្ឋាន»,«អាស្រ័យដ្ឋាន» និង«អាសយដ្ឋាន»មិនទាន់ឯកភាពគ្នានៅឡើយទេ។ ខ្លះសរសេរជា «អាស័យដ្ឋាន» ទៅខ្លះសរសេរជា«អាស្រ័យដ្ឋាន» ហើយខ្លះទៀតសរសេរជា«អាសយដ្ឋាន»។ ពលរដ្ឋបង្កើតជាកំហុសច្រើនណាស់នៅពេលនឹកឃើញដល់ការប្រើពាក្យ«អាស័យដ្ឋាន»,«អាស្រ័យដ្ឋាន» និង«អាសយដ្ឋាន»។ វចនានុក្រមខ្មែររបស់សម្តេច ជួន ណាត បានបញ្ជាក់ពាក្យដែលត្រឹមត្រូវគឺ «អាសយដ្ឋាន»។ |
គ្រឿងផ្សំ ៖ អំបិលគ្រួស ខ្ញីចិតជាបន្ទះៗ ស្លឹកខ្ទឹម និងគល់ខ្ទឹម ថង់ក្រណាត់មួយ។ របៀបធ្វើ ៖ អ្នកអាចយកអំបិលទៅឆារចំនួន១០នាទី ទើបចាក់វាចូលទៅក្នុងខ្ញី និងស្លឹកខ្ទឹម បន្ទាប់មកយកខ្ញី និងស្លឹកខ្ទឹមចេញ ទើបចាក់អំបិលចូលទៅក្នុងថង់នោះ រួចយកមកស្អំជាការស្រេច បើវាឈប់ក្តៅ អ្នកត្រូវតែយកវាទៅកម្តៅវិញ ដោយដាក់ស្លឹកខ្ទឹម និងខ្ញីចូល រួចទើបរើសវាចេញ ហើយយកមកស្អំទៀត។ បញ្ជាក់ ៖ បើវាក្តៅខ្លាំង អ្នកអាចយកក្រណាត់កល់ពីក្រោមថង់ក្រណាត់នោះ ដើម្បីកុំឲ្យរលាក ហើយនៅពេលដែលអ្នកស្អំ អ្នកត្រូវតែស្អំពីក្រោមឡើងលើ មានន័យថាអ្នកត្រូវតែស្អំចាប់ពីកំភួនជើងឡើងមកវិញ ទើបអាចធ្វើឲ្យឈាម និងសរសៃអ្នកដើរស្រួល នោះវានឹងមិនឈឺទៀតឡើយ៕ ត្រួតពិនិត្យដោយ៖ www.health.com.kh | តើអ្នកធ្លាប់មានអាការៈឈឺជង្គង់ ឬឈឺចង្កេះឬទេ? តើម្តាយអ្នក និងយាយតាអ្នកធ្លាប់មានអាការៈនេះឬទេ? បើមានអ្នកអាចប្រាប់វិធីទាំងនេះទៅពួកគាត់បាន នោះវានឹងជួយមិនឲ្យពួកគាត់ឈឺខ្លាំងទៀតទេ វានឹងជួយអ្នកឲ្យមានអារម្មណ៍រាងធូរស្រាល។ តើមានវិធី ឬរូបមន្តបែបណាទៅ? |
Guinness World Records បានបញ្ចូលឈ្មោះនាង Ekaterina Lisina សម្រាប់ការចេញផ្សាយនៅឆ្នាំ២០១៨ (#GWR2018) ខាងមុខ ក្នុងនាមជាតារាបង្ហាញម៉ូតដែលជើងវែងជាងគេ និងកម្ពស់ខ្ពស់ជាងគេ (Longest Legs and Tallest Model) ។ តារាបង្ហាញម៉ូដរុស្ស៊ី និងជាអតីតកីឡាការិនីបាល់បោះឈុតអូឡាំពិកផងដែរនោះ មានជើងឆ្វេងប្រវែង ១៣២.៨សង់ទីម៉ែត្រ និងជើងស្តាំ១៣២.២សង់ទីម៉ែត្រ និងមានកម្ពស់សរុប ២០៥.១៦សង់ទីម៉ែត្រ ពោលគឺជាង២ម៉ែត្រ។ ក្នុងបទសម្ភាសជាមួយក្រុមការងារ Guinness World Records នាង Lisina បានលើកឡើងថា នាងតែងតែទទួលបាននូវការបង្អាប់ជាច្រើនទាក់ទងនឹងកម្ពស់ដ៏ខ្ពស់របស់ខ្លួន ប៉ុន្តែនាងចង់ផ្តល់គំរូដែលក្មេងស្រីទូទៅដែលខ្វះទំនុកចិត្តលើខ្លួន។ Lisina ទទួលស្គាល់ថា នាងពិតជាមានការពិបាកក្នុងស្វែងរកសម្លៀកបំពាក់នៅលើទីផ្សារដែលសមនឹងរូបរាងខ្លួន រួមទាំងមានការពិបាកអង្គុយទាំងក្នុងយន្តហោះ និងរថយន្ត។ ជាមួយគ្នានេះ នាងត្រូវពាក់ស្បែកជើងលេខ៤៧ ដែលពិបាករកខ្លាំងណាស់សម្រាប់មនុស្សស្រី។ ទោះបីជាយ៉ាងណា កម្ពស់ដ៏វែងរបស់ Lisina ក៏បាននាំជីវិតនាងឲ្យជោគជ័យផងដែរ។ នាការប្រកួតកីឡាអូឡាំពិនៅទីក្រុងប៉េកាំងកាលពីឆ្នាំ២០០៨ នាងបានជួយឲ្យបាល់បោះនារីជម្រើសជាតិរុស្ស៊ី ទទួលបានមេដាយសំរឹទ្ធ។ ប៉ុន្តែ១ឆ្នាំចុងក្រោយនេះ នាងសុខចិត្តបោះបង់កីឡា ហើយប្តូរអាជីពទៅជាអ្នកបង្ហាញម៉ូដដែលជាក្តីសុបិនពីក្មេងរបស់ខ្លួន។ Lisina បានបំបាក់កំណត់ត្រាមិត្តរួមជាតិខ្លួនក្នុងនាមជាស្ត្រីដែលមានជើងវែងជាងគេលើលោក។ ម្ចាស់កំណត់ត្រាចាស់ គឺនាង Svetlana Pankratova មានជើងប្រវែង ១៣២សង់ទីម៉ែត្រ ពោលគឺខ្លីជាង Lisina តែបន្តិចប៉ុណ្ណោះ៕ | តារាបង្ហាញម៉ូដរុស្ស៊ី Ekaterina Lisina បានជាប់ឈ្មោះក្នុងសៀវភៅកំណត់ត្រាពិភពលោក Guinness World Records ក្នុងនាមជាស្ត្រីដែលមានជើងវែងជាងគេ។ ស្រីស្អាតវ័យ២៩ឆ្នាំរូបនេះ មានជើងប្រវែងជាង១ម៉ែត្រ និងកម្ពស់សរុបជាង២ម៉ែត្រ។ |
នាកំពង់ផែស្វយ័តខេត្តព្រះសីហនុ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដែលមានឈរអមដោយរដ្ឋមន្ត្រី៣រូប បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា៖ «ថ្ងៃស្អែក ជើងយន្តហោះចំនួន ៣ នឹងមកទទួលអ្នកដំណើរមួយចំនួន នៅម៉ោង ៨ព្រឹក ចំនួន២ជើង និងម៉ោង ១១ព្រឹក ចំនួន១ជើង»។ ជាមួយគ្នានេះ អាជ្ញាធរកម្ពុជា ក៏បានចុះទៅយកសំណាករបស់អ្នកដំណើរចំនួន ២០នាក់ មកពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រផងដែរ។ សូមអញ្ជើញទស្សនាវីដេអូលោក គួច ចំរើន ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននាកំពង់ផែស្វយ័តខេត្តព្រះសីហនុដូចតទៅ៖ អភិបាលខេត្តព្រះសីហនុ បន្តថា៖ «យើងក៏មានវិធានការណ៍ជាច្រើន សម្រាប់បង្ការទប់ស្កាត់។ ព្រោះថាយើងមិនអាចគិតតែម្ខាងអំពីការជួយមនុស្សនៅលើនាវា ហើយបណ្ដែតបណ្ដោយឲ្យមានការរាលដាលឆ្លងទៅកាន់ប្រជាជននៅខាងលើ។ នេះហើយ ដែលយើងត្រូវមានការចាប់អារម្មណ៍ខ្ពស់»។ បើតាមលោក គួច ចំរើន រថយន្តដឹកអ្នកដំណើរទៅកាន់ព្រលានយន្តហោះ នឹងត្រូវមកកំពង់ផែវិញ ដើម្បីបាញ់ថ្នាំសម្អាត និងសម្លាប់មេរោគ ពិសេសរក្សាទុកនៅកំពង់ផែ តាមលក្ខខណ្ឌបច្ចេកទេស ដើម្បីធានាថា រថយន្តនោះពិតជាមានសុវត្ថិភាព។ សូមបញ្ជាក់ថា មនុស្សនៅលើនាវានោះ មានជាង២២០០នាក់ ក្នុងនោះអ្នកដំណើរ១៤៥៥នាក់ មានជាង៤០សញ្ជាតិ និងបុគ្គលិកបម្រើការងារតាមផ្នែកលើនាវា ៨០២នាក់។ អ្នកទេសចរដែលច្រើនជាងគេមាន អាមេរិកមាន៦៥១នាក់ កាណាដា ២៧១នាក់ អង់គ្លេស ១២៧នាក់ ហូឡង់៩១នាក់ អូស្ត្រាលី៧៩នាក់ អាល្លឺម៉ង់៥៧នាក់...៕ | ភ្នំពេញ៖ នាវាទេសចរណ៍អាមេរិក Westerdam បានសំចតនៅកំពង់ផែខេត្តព្រះសីហនុ នៅថ្ងៃទី១៣ កុម្ភៈនេះ ។ នាវាទេសចរណ៍អាមេរិកនេះ ត្រូវបានកោះហ្គាម, ប្រទេសជប៉ុន, តៃវ៉ាន់, ហ្វីលីពីននិងថៃ បដិសេធ ដោយសារខ្លាចមានករណីជំងឺរលាកសួត COVID-19។ កម្ពុជា នឹងបញ្ជូនអ្នកដំណើរខ្លះ ដែលនៅលើនាវាទេសចរណ៍ Westerdam ទៅប្រទេសរៀងៗខ្លួនវិញ នៅថ្ងៃទី១៤ កុម្ភៈ ។ |
ទំព័រហ្វេសប៊ុករបស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ បង្ហោះថា ក្រោយត្រួតពិនិត្យរួច មន្រ្តីមានសមត្ថកិច្ច រកឃើញថា ពោះវៀនជ្រូកទាំងនោះ ពុំមានឯកសារបញ្ជាក់ ហើយមានសភាពស្អុយ មានចម្លងមេរោគ ដោយសារការវេចខ្ចប់ និងទុកដាក់ពុំត្រឹមត្រូវតាមបច្ចេកទេស។ ដោយសង្កេតឃេីញថា ផលិតផលទាំងនេះបានខូចគុណភាព ពុំអាចយកទៅប្រេីប្រាស់ជាម្ហូបអាហារបាន មន្រ្តីមានសមត្ថកិច្ច សម្រេចឃាត់ទុកពោះវៀនជ្រូកទាំងនោះ ដើម្បីបំពេញបែបបទយកទៅកំទេចចោលតាមនីតិវិធី។ ចំណែកម្ចាស់ពោះវៀនជ្រូកទាំងនោះ ត្រូវបាននាំខ្លួនទៅសាកសួរបន្តនៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល។ យ៉ាងណា ប្រភពខាងលើ ពុំបានបញ្ជាក់ឡើយថា ពោះវៀនជ្រូកទាំងនោះ នាំចូលពីប្រទេសណា ឬក៏ជាទំនិញនៅក្នុងស្រុក៕ | ពោះវៀនជ្រូកខូចគុណភាពប្រមាណ ៥តោន ក្នុងកុងតឺន័រ២ ត្រូវបានមន្ត្រីនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) រកឃើញ និងឃាត់ទុក នៅថ្ងៃពុធ ទី៨ ខែមេសា ឆ្នាំ២០២០។ កុងតឺន័រផ្ទុកពោះវៀនជ្រូកនោះ ស្តុកទុកក្នុងឃ្លាំងគ្មានលេខ ស្ថិតក្នុងភូមិជ័យឧត្តម ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ |
«កងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេស នឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងអនុក្រឹត្យលេខ៣៩ ដោយស្មារតីទទួលខុសត្រូវ តម្លាភាព ស្មើភាព គ្មានការលើកលែង និងមានសីលធម៌វិជ្ជាជីវៈ ព្រមទាំងឥរិយាបថថ្លៃថ្នូរ ទន់ភ្លន់ និងម៉ឺងម៉ាត់»។ នេះគឺជាការណែនាំរបស់លោក នេត សាវឿន អគ្គស្នងការនគបាលជាតិ នៅក្នុងសេចក្តីជូនដំណឹង ស្តីពីការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។ ការណែនាំដែលត្រូវបានចេញផ្សាយ នៅព្រឹកថ្ងៃទី២៨ខែមេសានេះ ក៏ជាសេចក្តីជូនដំណឹងដល់មហាជន និងប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមអនុវត្តច្បាប់ចរាចរណ៍ ឬនឹងត្រូវប្រឈមការពិន័យធ្ងន់ធ្ងរជាងមុន ពីសំណាក់នគបាលចរាចរណ៍។ នេះជាសេចក្តីជូនដំណឹងចុងក្រោយមួយ ពីសំណាក់ក្រសួងមហាផ្ទៃ បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេច ស ខេង បានប្រកាសអំពីការអនុវត្តតឹងតែងច្បាប់ចរាចរណ៍ផ្លូវគោក និងអនុក្រឹត្យលេខ៣៩ចុះថ្ងៃទី១៧ខែមីនាឆ្នាំ២០២០។ អនុក្រឹត្យលេខ៣៩ គឺជាការកែសម្រួលនៃអនុក្រឹត្យ ស្តីពីពិន័យអន្តរការណ៍ចំពោះអំពើល្មើសច្បាប់ចរាចរណ៍ ដើម្បីដំឡើងការពិន័យឱ្យខ្ពស់ជាងមុនពី៣ទៅ៥ដង៕ | ភ្នំពេញ៖ ជិតដល់ថ្ងៃដែលត្រូវអនុវត្តការផាកពិន័យតឹងរឹង លើអ្នកប្រើប្រាស់ទ្រូងផ្លូវ លោក នេត សាវឿន អគ្គស្នងការនគបាលជាតិ បានរម្លឹកមន្ត្រីនគរបាលចរាចរណ៍ អំពីការអនុវត្តការងារឱ្យមានប្រសិទ្ធភាព។ ចាប់ពីថ្ងៃទី១ ខែឧសភានេះទៅ នគរបាលចរាចរណ៍ នឹងផាកពិន័យកាន់តែធ្ងន់ធ្ងរលើអ្នកល្មើសច្បាប់ចរាចរណ៍។ |
ក្នុងការប្រកួតពានរង្វាន់ Prince Beer Pre-Season Cup ជាង២សប្ដាហ៍នេះ អ៊ុំ វិចិត្រ បានជួយសង្គ្រោះគ្រាប់បាល់ជាច្រើន សម្រាប់ក្លិបកងយោធពលខេមរភូមិន្ទ ។ តែទោះជាយ៉ាងនោះក៏ដោយ សាវែង សំណាង របស់ភ្នំពេញក្រោន ក៏ដូចជាអ្នកចាំទីដទៃដែរ ដោយព្យាយាមការពារសំណាញ់ទីរបស់ខ្លួន ។ ការប្រកួត នាថ្ងៃទី២ ខែកុម្ភៈ អ្នកចាំទីទាំងពីរអ្នក បានបញ្ចេញសមត្ថភាពមិនខុសគ្នាប៉ុន្មានទេ បើទោះជាខែ្សរប្រយុទ្ធទាំងសងខាង ព្យាយាមស៊ុតយ៉ាងណា ក៏នៅតែមិនអាចទំលាយសំណាញ់ទីបានដែរ ។ លុះដល់តង់ទី២ នាទី៥៥ ទើបភ្នំពេញក្រោន រកបានមួយគ្រាប់ តាមរយៈការទែតបញ្ជូលទីពីកីឡាករ សំអុល ទីណា ដោយមានការបញ្ជូនពីកីឡាករ យ៉ើ ម៉ូស្លីម មិត្តរួមក្រុម ។ ម្ចាស់ជ័យលាភីអ្នកចាំទីល្អលីគរដូវកាល២០២១រូបនេះ ក៏បានមានឈ្មោះក្នុងការកោះហៅ ទៅធ្វើតេស្ដត្រៀមប្រកួត AFF U23 Championship 2022 ផងដែរ។ Takumu Nishihara រូបពី ក្លិបកងយោធពលខេមរភូមិន្ទ ដោយឡែក កីឡាករសញ្ជាតិជប៉ុន Takumu Nishihara បានទទួលរង្វាន់ជាអ្នករកគ្រាប់បាល់បានច្រើនជាងគេ បើទោះជាក្រុមខ្លួន បានចាញ់ភ្នំពេញក្រោន នៅវគ្គផ្ដាច់ព្រ័ត្រក្នុងលទ្ធផល ១-០ ក៏ដោយ ។ ការប្រកួតពានមុនបើករដូវកាល ដែលមានរយៈពេលជិត២សប្ដាហ៍នេះ Takumu Nishihara រកបាន៣គ្រាប់ ។ គួរបញ្ជាក់ផងដែរថា ការប្រកួត Prince Beer Pre-Season Cup ត្រូវបានបញ្ជប់ និងរកឃើញម្ចាស់ជើងឯកឆ្នាំ២០២២ ។ ភ្នំពេញក្រោន ទទួលចំណាត់ថ្នាក់លេខ១ ខណៈក្លិបកងយោធពលខេមរភូមិន្ទ ទទួលបានលេខ២ ។ ការប្រកួតមុនបើករដូវកាល Cambodian Premier League ជាការប្រកួតមិត្តភាពមួយ ដើម្បីធ្វើការតេស្ដ និងផ្លាសប្ដូរបទពិសោធន៍ និងបច្ចេកទេសប្រកួត ជាពិសេសទៀតនោះ ជាការឱកាសសម្រាប់កីឡាករមានបទពិសោធតិចតួច មានការដកស្រង និងវាស់ស្ទង់សមត្ថភាពខ្លួន៕ | ភ្នំពេញក្រោន បានក្លាយជាម្ចាស់ពាន Prince Beer Pre-Season Cup ក្រោយឈ្នះកងយោធពលខេមរភូមិន្ទ ១-០ នៅវគ្គផ្តាច់ព្រ័ត្រកាលពីថ្ងៃទី២ ខែកុម្ភៈ នៅកីឡដ្ឋានព្រីនស៍របស់វិសាខា។ សាវែង សំណាង របស់ក្លិបភ្នំពេញក្រោន និង ជាម្ចាស់ជ័យលាភី អ្នកចាំទីល្អ ក្នុងពានរង្វាន់លីគកំពូលកម្ពុជា បានឈ្នះជ័យលាភីជាអ្នកចាំទីល្អជាងគេ ក្នុងការប្រកួតពានរង្វាន់ Prince Beer Pre-Season Cup ខណៈ Takumu Nishihara កីឡាករសញ្ជាតិជប៉ុន របស់ក្លិបបាល់ទាត់កងយោធពលខេមរភូមិន្ទ ទទួលបានរង្វាន់ជាកីឡាកររកគ្រាប់បាល់ច្រើនជាងគេ។ |
អ្នកស្លាប់ក្នុងការបំផ្ទុះគ្រាប់បែកក្បែរសាលារៀនក្នុងរដ្ឋធានីកាប៊ុលកើនដល់ជាង៥០នាក់ហើយ។ មន្ត្រីអាហ្វហ្កានីស្ថានបញ្ជាក់បែបនេះនៅថ្ងៃទី៩ ខែឧសភា។ មិនទាន់មានក្រុមណាចេញមកទទួលខុសត្រូវនៅឡើយទេ ខណៈក្រុមតាលីបង់បដិសេធការចោទរបស់រដ្ឋាភិបាលលើពួកគេ។ មន្ត្រីអាហ្វហ្កានីស្ថានបញ្ជាក់ថា គ្រាប់បែកបានផ្ទុះក្បែរអនុវិទ្យាល័យនារីមួយកន្លែងក្នុងខណ្ឌ Dasht-e-Barchi នៃរដ្ឋធានីកាប៊ុលនៅថ្ងៃទី៨ ខែឧសភា ដែលជាសហគមន៍ជនជាតិ Hazara ប្រកាន់និកាយស៊ីអ៊ីត។ មនុស្សយ៉ាងហោចណាស់៥០នាក់ បានស្លាប់ដោយមានទាំងសិស្សសាលាផង ព្រោះជាពេលចេញពីរៀន និងប្រជាជនដែលទិញអីវ៉ាន់ក្បែរៗនោះសម្រាប់ត្រៀមពិធីបុណ្យ Eid-al-Fitr នៅសប្ដាហ៍ក្រោយ។ អ្នកនាំពាក្យក្រសួងមហាផ្ទៃអាហ្វហ្កានីស្ថាន Hamid Roshan ប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា ការស៊ើបអង្កេតបានចាប់ផ្ដើមហើយ។ «ខ្ញុំបានឃើញស្ត្រីម្នាក់ពិនិត្យមើលសាកសព ហើយហៅរកកូនស្រីរបស់គាត់។ ស្ត្រីម្នាក់នោះក៏បាន រកឃើញកាបូបប្រឡាក់ឈាមរបស់កូនស្រីគាត់ បន្ទាប់មកដោយភាពតក់ស្លុត គាត់ក៏បានដួលសន្លប់លើដី»។ លោកស្រី Reza ជាសាក្សីម្នាក់រៀបរាប់ប្រាប់ AFP បែបនេះ។ បើតាមសាក្សីនានា ការផ្ទុះមានដល់ទៅបីលើកផ្សេងៗគ្នា។ ការផ្ទុះនេះត្រូវបានគេជឿថា បណ្តាលមកពីការបំផ្ទុះគ្រាប់បែកក្នុងរថយន្តដែលចតក្បែរសាលារៀន និង ឧបករណ៍បំផ្ទុះកែច្នៃពីរទៀតដែលត្រូវបានដាក់នៅក្នុងតំបន់នោះ។ រដ្ឋាភិបាលអាហ្គានីស្ថាន បាន បន្ទោសក្រុមសកម្មប្រយុទ្ធតាលីបង់ចំពោះការវាយប្រហារនេះ ប៉ុន្តែក្រុមនេះបានបដិសេធថា ខ្លួនមិន មានការពាក់ព័ន្ធណាមួយឡើយចំពោះរឿងមួយនេះ។ កន្លងមក សហគមន៍ Hazara នេះ តែងរងគ្រោះដោយសការបំផ្ទុះជារឿយៗពីសំណាក់ក្រុមសកម្មជននិកាយស៊ូនី៕ | ដោយ៖ ជា ពេជ្រដាឡែន |
នេះគឺជាសមិទ្ធផល ជាទីមោទក តាមរយៈកិច្ចខិតខំប្រឹងប្រែងដ៏មុតមាំ របស់ វឌ្ឍនៈ ប្រ៊ូវើរី ដែលតែងតែផ្តល់អាទិភាពលើកត្តាគុណភាពជាចម្បង ផ្តើមចេញពីការជ្រើសរើសគ្រឿងផ្សំ វត្ថុធាតុដើម បច្ចេកវិទ្យា និងដំណើរការផលិតកម្ម ដើម្បីផលិតនូវស្រាបៀរជាតិមួយ ប្រកបដោយគុណភាព និងរសជាតិស្តង់ដារអន្តរជាតិដ៏ពិតប្រាកដ។ ទាំងនេះគឺជាហេតុផលដែលធ្វើឱ្យស្រាបៀរ វឌ្ឍនៈ និងស្រាបៀរគ្រុឌ ទទួលបានការគាំទ្រយ៉ាងច្រើន និងដណ្តើមទីផ្សារស្រាបៀរ។ លោកអគ្គនាយកនៃ ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បានមានប្រសាសន៍ថា៖ មិនមែនជាការភ្ញាក់ផ្អើលនោះទេ ពីព្រោះយើងបានប្តេជ្ញា ពង្រឹងនូវចំណុចខ្លាំងរបស់ខ្លួន ដោយឈរលើគោលការណ៍ គុណភាព សេវាកម្មល្អឯក និងសុវត្ថភាព បូករួមនឹងសម្ភារបច្ចេកទេសផលិតដ៏ទំនើបពិសេស និងគ្រឿងផ្សំល្អបំផុត ទើបយើងទទួលបានសមិទ្ធផលដ៏គាប់ប្រសើរ ថែមទាំង ដណ្តើមទីផ្សារស្រាបៀរ នៅប្រទេសកម្ពុជា យ៉ាងឆាប់រហ័ស។ លោកមានប្រសាសន៍បន្ថែមថា៖ យើងសូមចែករំលែក ការអបអរសាទរ និងភាពរីករាយ នៃជោគជ័យមួយនេះ ជាមួយប្រជាជនខ្មែរ ដើម្បីជាសក្ខីភាពដែលធ្វើឲ្យការជួបជុំគ្រប់កម្មវិធីនានា ឲ្យកាន់តែមានភាពអស្ចារ្យ។ ទន្ទឹមនឹងនេះ យើងនៅតែបន្តមហិច្ឆតា ក្នុងការណែនាំ ស្រាបៀរ ដែលផលិតក្នុងស្រុក គុណភាពខ្ពស់ ដែលអាចប្រកួតប្រជែងជាមួយបណ្តាប្រទេសធំៗក្នុងតំបន់ ព្រមទាំងម៉ាកយីហោស្រាបៀរល្បីៗផ្សេងៗ ក្នុងសកលលោក និងនាំមកនូវមោទកភាព ចំពោះផលិតផលដែលផលិតក្នុងស្រុក។ ផលិតផលស្រាបៀររបស់ ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ធានាបាននូវរសជាតិឈ្ងុយឆ្ងាញ់ និងមានគុណភាពខ្ពស់ ដោយពិសាហើយភ្ញាក់មក គឺមិនឈឺក្បាល មិនស្កាតអណ្តាត មិនស្ងួតបំពង់ក និងមិនស្ងួតបបូរមាត់ជាដើម។ ម្យ៉ាងទៀត ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ជារោងចក្រស្រាបៀរដំបូងគេបង្អស់នៅប្រទេសកម្ពុជា ដែលផលិតស្រាបៀរដោយប្រើស្រូវសាលីសុទ្ធ ១០០% និងត្រូវបានសម្រិតសម្រាំង យ៉ាងយកចិត្តទុកដាក់បំផុត មុននឹងយកមកផលិត ដើម្បីទទួលបានរសជាតិស្រាបៀរដ៏ប្រណិត។ ទាំងនេះ សុទ្ធសឹងជាការគិតគូយ៉ាងល្អិតល្អន់ និងយកចិត្តទុកដាក់បំផុត ប្រកបកដោយការទទួលខុសត្រូវខ្ពស់មួយ របស់ម្ចាស់ភាគហ៊ុន សំដៅធានាថា រាល់ការចំណាយ និងការគាំទ្រទាំងឡាយរបស់អតិថិជន ពិតជាទទួលបានត្រលប់មកវិញ នូវតម្លៃតមស្នងមួយជាទីគាប់ចិត្តបំផុត៕ (អត្ថបទពាណិជ្ជកម្ម) | ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី មានមោទនភាព ចែករំលែកក្តីសោមនស្ស ដោយផលិតផល ស្រាបៀរ វឌ្ឍនៈ និងស្រាបៀរ គ្រុឌ ឈ្នះពានរង្វាន់មេដាយមាស (GOLD QUALITY AWARD) ព្រមគ្នា ដែលបញ្ជាក់ពីគុណភាពដ៏ល្អប្រណិតពីកម្មវិធី MONDE SELECTION AWARDS ប្រចាំឆ្នាំ២០២២ ក្នុងទីក្រុងប៊្រូសែល ប្រទេសហ៊ែលហ្សិក។ ផលិតផលស្រាបៀរទាំងពីរនេះ ត្រូវបានឆ្លងកាត់ការត្រួតពិនិត្យវាយតម្លៃដ៏ហ្មត់ចត់ និងច្រើនដំណាក់កាល ដោយគណៈកម្មការជំនាញខាងស្រាបៀរអន្តរជាតិជាច្រើនរូប យ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីទទួលបានការទទួលស្គាល់គុណភាព ដែលផ្តល់រង្វាន់ដោយ "វិទ្យាស្ថានគុណភាពអន្តរជាតិ"។ |
អ្នកស្រី ទឹម បានបញ្ជាក់ថា ក្រមបរិស្ថានដែលជាច្បាប់ថ្មី មានចេតនារឹតត្បិតសិទ្ធិរបស់ជនជាតិដើមភាគតិច ក្នុងនោះមានការប្រើប្រាស់ដីធ្លី និងការអាស្រ័យផលពីព្រៃឈើ មិនមានភាពទូលំទូលាយដូចមុនទេ។ រីឯការចេញចូលតំបន់ព្រៃឈើ និងការអាស្រ័យផលពីព្រៃឈើរបស់ជនជាតិដើមភាគតិច ក៏ត្រូវមានការអនុញ្ញាតពីក្រសួងសាមីជាមុន ផងដែរ។ តំណាងជនជាតិដើមកួយ មកពីខេត្តព្រះវិហាររូបនេះចាត់ទុកថា ក្រមនេះមានចេតនាបំបិទសិទ្ធិសេរីភាពរបស់ជនជាតិដើម ដែលជាម្ចាស់ស្រុក និងជាអ្នកការពារធនធានធម្មជាតិមួយផ្នែកទៅវិញ។ បន្ថែមពីនេះ ក្រុមជនជាតិដើមភាគតិចក៏មិនពេញចិត្តជាមួយនឹងការប្រើប្រាស់ពាក្យ «សហគមន៍មូលដ្ឋាន» នៅក្នុងច្បាប់ថ្មីនោះដែរ។ លោកស្រី ទេព ទឹម យល់ថា ការប្រើប្រាស់ពាក្យនេះ ស្មើនឹងការលុបបំបាត់ពាក្យ សហគមន៍ជនជាតិដើមភាគតិចដូច្នោះដែរ។ «យើងទាមទារឱ្យដាក់ ឬប្រើពាក្យ សហគមន៍ជនជាតិដើមភាគតិច ដើម្បីបង្ហាញវប្បធម៌ អត្តសញ្ញាណជនជាតិដើម ដែលធ្លាប់រស់ពឹងអាស្រ័យដីធ្លី ព្រៃឈើចិញ្ចឹមជីវិត ជារបរប្រពៃណី និងរស់នៅក្បែរព្រៃ ជាអ្នកថែរក្សាព្រៃ និងប្រើប្រាស់ព្រៃសម្រាប់អាស្រ័យផល»។ បើតាមលោកស្រី ទេព ទឹម ពាក្យថាសហគមន៍មូលដ្ឋាន អាចសំដៅដល់សហគមន៍ទូទៅ ដូចជាសហគមន៍ព្រៃឈើ សហគមន៍នេសាទជាដើម។ ការប្រើពាក្យបែបនេះ វានឹងធ្វើឱ្យបាត់បង់ជនជាតិ បាត់បង់ជាតិសាសន៍របស់សហគមន៍ជនជាតិដើមភាគតិច។ ទាក់ទងនឹងលើកឡើងថា ការធ្វើចម្ការវិលជុំរបស់សហគមន៍ជនជាតិដើមមានផលប៉ះពាល់ដល់ព្រៃឈើ លោកស្រី ទេព ទឹម ពន្យល់ថា ផ្ទុយទៅវិញការធ្វើចម្ការវិលជុំ ជាផ្នែកមួយជួយបរិស្ថានវិញទេ។ លោកស្រី ទេព ទឹម៖« វិលចុះវិលឡើង ព្រៃឈើនៅដដែល វាដូចជាជួយបរិស្ថាន មិនអាចដូចគេនិយាយថា ជនជាតិដើមចេះតែកាប់ទៅមុខ មិនមែនទេ បើពួកខ្ញុំបំផ្លាញម្ល៉េះសមពេលនេះ មិនមានព្រៃសម្បូរបែបនៅតំបន់ជនជាតិទេ ប៉ុន្តែពួកខ្ញុំរស់នៅផ្សារភ្ជាប់ជាមួយធនធានធម្មជាតិ យើងជាអ្នកថែរក្សាធនធានធម្មជាតិសម្រាប់ប្រកបរបររបស់យើង សម្រាប់ជីវភាពគ្រួសាររបស់ជនជាតិដើមភាគតិច»។ តំណាងជនជាតិកួយ១៥នាក់ ក្នុងចំណោមតំណាងជនជាតិដើមភាគតិចសរុប ១៨៦នាក់ មកពីខេត្ត១២នៅកម្ពុជា បានចូលរួមក្នុងសិក្ខាសាលាស្ដីពីកិច្ចពិគ្រោះយោបល់ថ្នាក់ជាតិជាសមូហភាពរវាងជនជាតិដើមភាគតិច និងអ្នកពាក់ព័ន្ធស្ដីពីការកែប្រែច្បាប់ពាក់ព័ន្ធជនជាតិដើមភាគតិច នៅថ្ងៃទី១៩ ខែធ្នូ នៅខេត្តសៀមរាប។ ក្នុងសេចក្ដីថ្លែងការណ៍រួមរបស់ក្រុមជនជាតិដើមភាគតិច បានបង្ហាញក្ដីបារម្ភចំពោះក្រមបរិស្ថានថ្មីដោយមាត្រាខ្លះបានចែងក្នុងន័យរិតត្បិត ការដកហូតសិទ្ធិភាពជាម្ចាស់ និងរារាំងសិទ្ធិសេរីភាពក្នុងការចេញចូល ការធ្វើចម្ការវិលជុំតាមប្រពៃណី លំនៅឋាន ដីស្រែចម្ការ និងទីសក្ការៈបូជា ព្រៃកប់សពជាដើម។ល។ ក្នុងសេចក្ដីថ្លែងការណ៍ដដែលបានសង្កត់ធ្ងន់ថា៖« កាលបើជនជាតិដើមភាគតិចនៅតែបន្តអនុវត្តសិទ្ធិជាម្ចាស់តាមប្រពៃណីលើទីតំបន់របស់ខ្លួនកន្លងមកដែលមាត្រានេះបញ្ញត្តិហាមឃាត់ វាធ្វើឱ្យជនជាតិដើមភាគតិចប្រឈមនឹងការពិន័យផ្លូវច្បាប់ ពិន័យអន្ដរការណ៍ ជាប់បណ្ដឹងនៅតុលាការ ឬអាជ្ញាធរ ជាប់ពន្ធនាគារ ជាប់ទោសទណ្ឌ គម្រាបកំហែង សម្លុត បំផិតបំភ័យជាដើម»។ ក្រៅពីក្ដីបារម្ភច្រើនចំណុចទៀត ក្នុងនោះក្រុមជនជាតិដើមភាគតិចក៏ស្នើឱ្យរដ្ឋាភិបាលដាក់បញ្ចូល និងបញ្ញត្តិ ពាក្យជនជាតិដើមភាគតិច និងសហគមន៍ជនជាតិដើមភាគតិចក្នុងក្រមស្ដីពីបរិស្ថាន និងធនធានធម្មជាតិផងដែរ។ ត្រូវនិរាករណ៍លើបញ្ញត្តិ «ការផ្តល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ឬការអនុញ្ញាតឱ្យប្រើប្រាស់ដីធ្លីនៅក្នុងតំបន់នេះ ត្រូវមានការបញ្ជាក់យល់ព្រមជាមុនពីក្រសួងទទួលបន្ទុក វិស័យបរិស្ថាន និងធនធានធម្មជាតិ» នៅត្រង់វាក្យខ័ណ្ឌទី២ ក្នុងបញ្ញត្តិចំណុចតំបន់សហគមន៍ នៃមាត្រា ៣៦៤ នៃក្រមថ្មី។ បន្ថែមពីនេះ ក្រុមជនជាតិភាគតិច ក៏ស្នើឱ្យពន្លឿន និងដោះស្រាយបញ្ហាជាប់គាំងក្នុង ការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច និងការចុះបញ្ជីបេតិកភណ្ឌវប្បធម៌របស់សហគមន៍ជនជាតិដើមភាគតិចតាមការចង្អុលបង្ហាញពីស្ថានភាពជាក់ស្ដែង។ លោកស្រី ទេព ទឹម ក៏បានស្នើដល់រដ្ឋាភិបាលកុំមានការរឹតត្បិតដល់ការរស់នៅ ការប្រកបរបរ និងការអាស្រ័យផលព្រៃឈើបន្ដិចបន្ដួចពីជនជាតិដើមភាគតិច។ លោកស្រីបន្ថែមថា ការបរបាញ់សត្វតូចតាច ឬត្រឹមការដាក់អន្ទាក់ មិនគួរត្រូវបានហាមឃាត់ និងយកទោស ឬត្រូវមានលិខិតអនុញ្ញាតអ្វីឡើយ ព្រោះនេះជាប្រពៃណីរបស់ជនជាតិដើមភាគតិចដែលមាន ជាយូរលង់មកហើយ។ លោកស្រី ទេព ទឹម បានអះអាងថា ជនជាតិដើមភាគតិចមិនមែនជាអ្នក បំផ្លាញព្រៃឈើទេ តែជាអ្នកកំពុងជួយរដ្ឋាភិបាលការពារបរិស្ថាន សង្គម ធ្វើឱ្យព្រៃឈើគង់វង្ស កាត់បន្ថយការប្រែប្រួលអាកាសធាតុ និងជួយឱ្យមនុស្សទទួលផលប្រយោជន៍ពីវាដោយផ្ទាល់ និងប្រយោល៕ | សៀមរាប៖ ក្រមបរិស្ថានថ្មីដែលរៀបចំដោយក្រសួងបរិស្ថាន គឺមានការរឹតត្បិតដល់សិទ្ធិកាន់កាប់ដីធ្លី និងបរិស្ថានរបស់ជនជាតិដើមភាគតិច ដែលកំពុងអាស្រ័យផល។ នេះជាការលើកឡើងរបស់តំណាងជនជាតិដើមភាគតិចកួយ លោកស្រី ទេព ទឹម។ |
ប្រធានគណៈកម្មការកិច្ចការរដ្ឋកូរ៉េខាងជើង គីម ជុងអ៊ុន និងប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន បានចាប់ផ្ដើមការចរចាជុំទីមួយរបស់ខ្លួននៅថ្ងៃទី១៨ ខែកញ្ញា។ នេះជាជំនួបទល់មុខលើកទី៣ រវាងលោក គីម និងលោក មូន ក្នុងរយៈពេល៦ខែកន្លងមកនេះ។ គេរំពឹងថា លោក មូន នឹងប្រើជំនួបនេះដើម្បីជំរុញការចាប់ផ្ដើមឡើងវិញការចរចារវាងកូរ៉េខាងជើង និងអាមេរិក ស្ដីពីការរំសាយនុយក្លេអ៊ែរ ដែលទៅមុខមិនរួច។ ជំនួបចរចារវាងលោក គីម និងលោក មូន រៀបចំឡើងនៅឯការិយាល័យធ្វើការរបស់លោក គីម ក្នុងទីស្នាក់ការគណៈកម្មការមជ្ឈិមនៃបក្សពលករកូរ៉េ។ បើតាមមន្ត្រីកូរ៉េខាងត្បូង នេះជាលើកទីមួយហើយដែលលោក គីម ទទួលជួបមេដឹកនាំបរទេសនៅទីនោះ ដែលត្រូវបានចាត់ទុកជាទីតាំងមានការយាមកាមតឹងរ៉ឹងបំផុត។ នេះមានន័យថា មេដឹកនាំកូរ៉េខាងជើងឲ្យតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចប្រធានាធិបតីកូរ៉េខាងត្បូង។ មុនជំនួបទល់មុខជាមួយលោក គីម លោក មូន បានបង្ហាញក្ដីសង្ឃឹមលើការចរចាលើកនេះ ជាពិសេសទំនាក់ទំនងកូរ៉េខាងជើង និងអាមេរិកតែម្ដង។ ប្រធានាធិបតីកូរ៉េខាងត្បូងរូបនេះ បានដើរតួនាទីជាសន្ធានការីរវាងលោក គីម និងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ រហូតដល់មានការឯកភាពគ្នារំសាយនុយក្លេអ៊ែរពីឧបទ្វីបកូរ៉េ។ ប៉ុន្តែអាមេរិក និងកូរ៉េខាងជើងបែរជាមិនត្រូវគ្នាលើដំណើរការលុបបមបាត់អាវុធនេះទៅវិញ។ លោក មូន មានក្ដីសង្ឃឹមខ្ពស់ ក៏ព្រោះតែលោករីករាយនឹងការទទួលស្វាគមន៍រូបលោកពីសំណាក់ប្រជាជនកូរ៉េខាងជើង។ បើតាមទីភ្នាក់ងារព័ត៌មាន Yonhap លោក មូន បាននិយាយពេលទៅដល់ផ្ទះសំណាក់រដ្ឋ Paekhwawon ថា បេះដូងរបស់លោកពិតជារំភើបមែនទែនពេលឃើញប្រជាជនក្រុងព្យុងយ៉ាងទទួលលោករាក់ទាក់បែបនោះ។ លោក គីម ក៏ឆ្លើយទៅលោក មូន វិញ ជាមួយការបង្ហាញឆន្ទៈជំរុញល្បឿនបង្កើតសន្តិភាព និងការផ្សះផ្សានៅឧបទ្វីបកូរ៉េ។ អ្វីគួរឲ្យចាប់អារម្មណ៍ មេដឹកនាំកូរ៉េខាងជើង បានសុំទោសប្រធានាធិបតីកូរ៉េខាងត្បូងចំពោះទីកន្លែងស្នាក់នៅដែលចាស់បន្តិច។ លោក គីម ក៏បានសុំឲ្យលោក មូន ទទួលយកបដិសណ្ឋារកិច្ចដែលបានផ្ដល់ជូន ព្រោះនេះជាអ្វីដែលកូរ៉េខាងជើងមាន។ តាមគម្រោង មេដឹកនាំកូរ៉េទាំងពីរ នឹងជួបចរចាម្ដងទៀតនៅថ្ងៃទី១៩ ខែកញ្ញា មុននឹងលោក មូន ត្រឡប់ទៅកាន់កូរ៉េខាងត្បូងវិញនៅថ្ងៃទី២០ ខែកញ្ញា។ ឯលទ្ធផលកិច្ចប្រជុំវិញ លោក គីម និងលោក មូន អាចមានមុខក្នុងសន្និសីទសារព័ត៌មានរួមគ្នា បើមានការចរចាមានផ្លែផ្កាល្អ ខណៈលោក មូន ក៏មានគម្រោងចូលរួមសន្និសីទដោយឡែកស្ដីពីដំណើរទស្សនកិច្ចលើកដំបូងនៅកូរ៉េខាងជើងនៅមជ្ឈមណ្ឌលព័ត៌មានទីក្រុងសេអ៊ូល៕ | ជំនួបមេដឹកនាំអន្តរកូរ៉េ បានចាប់ផ្ដើមហើយនៅថ្ងៃទី១៨ ខែកញ្ញានៅឯកូរ៉េខាងជើង។ មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានជួបចរចាជាមួយប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន នៅឯទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្សពលករក្នុងរដ្ឋធានីព្យុងយ៉ាង ដោយមានសំណុំរឿងនុយក្លេអ៊ែរដែលកំពុងជាប់គាំងជាប្រធានបទសំខាន់។ លោក មូន ត្រូវបានរំពឹងថា នឹងពន្យល់លោក គីម ឲ្យបន្តប្ដេជ្ញាចិត្តក្នុងការរំសាយនុយក្លេអ៊ែរ។ |
អគ្គលេខាធិការរងសហព័ន្ធកីឡាប៊ូល និងប៉េតង់ កញ្ញា គីន សំណាង បានដឹកនាំប្រតិភូ គ្រូបង្វឹក គ្រូជំនួយ កីឡាករ និងកីឡាការិនី សរុប ២២រូប ទៅប្រកួតកីឡាប៉េតង់ជើងឯកអាស៊ីលើកទី៥ ឆ្នាំ២០២៣ ក្នុងទីលាន Arena Petanque ប្រទេសម៉ាឡេស៊ី ដែលការប្រកួតធ្វើឡើងពីថ្ងៃទី១៦ ដល់២១ ខែសីហា។ ក្រោយឆ្លងកាត់ការប្រកួតរយៈពេល៦ថ្ងៃ កម្ពុជារកបានមេដាយសរុបចំនួន៦ ក្នុងនោះ មេដាមាស១ ប្រាក់១ និងសំរឹទ្ធ៤ ពីព្រឹត្តិការណ៍ប៉េតង់ជើងឯកអាស៊ីនេះ។ ម្ចាស់មេដាយមាស១ របស់កម្ពុជា ដណ្តើមបានដោយកីឡាការិនី អ៊ុក ស្រីយ៉ា តាមរយៈការយកឈ្នះកីឡាការិនីម្ចាស់ផ្ទះម៉ាឡេស៊ី ក្នុងលទ្ធផល ៣៣ទល់១៧ នៅវគ្គផ្តាច់ព្រ័ត្រ លើវិញ្ញាសាវាយយកពិន្ទុផ្នែកនារី។ ចំណែកមេដាយប្រាក់១ ធ្វើបានដោយក្រុមបុរស វិញ្ញាសាក្រុម B ៣ទល់៣នាក់ ដែលមានសមាជិកក្រុមរួមមាន សុខ ចាន់មាន ស៊ីន វង់ អៀត សុផាត និងហេង ថន ក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក យ៉ា ច័ន្ទដារ៉ារិទ្ធ។ មេដាយសំរឹទ្ធ ឯកត្តជនបុរស ធ្វើបានដោយកីឡាករ ថោង ឈឿន លើវិញ្ញាសាវាយយកពិន្ទុ និងមេដាយសំរឹទ្ធ៣ផ្សេងទៀត ធ្វើបានក្នុងវិញ្ញសាជាក្រុម៣ទល់៣ទាំងអស់ ក្នុងនោះរួមមាន ៣ទល់៣បុរស, ៣ទល់៣នារី និងបុរស ៣ទល់៣ ក្រុមA៕ | កម្ពុជា ទទួលបានមេដាយចំនួន៦ ក្នុងនោះមាស១ ប្រាក់១ និងសំរឹទ្ធ៤ ពីព្រឹត្តិការណ៍កីឡាប៉េត់ជើងឯកអាស៊ីលើកទី៥ ឆ្នាំ២០២៣ នៅម៉ាឡេស៊ី។ អ៊ុន ស្រីយ៉ា កីឡាការិនីកម្ពុជាមួយរូបគត់ ឈ្នះមេដាយមាស លើវិញ្ញាសាវាយយកពិន្ទុផ្នែកនារី។ |
សព្វថ្ងៃនេះការគេងមិនលក់គឺជារឿងដែលមនុស្សភាគច្រើនប្រឈមមុខ មានអ្នកខ្លះគេងមិនលក់ដល់ថ្នាក់ប្រើថ្នាំសម្រាប់ឲ្យគេងលក់ ប៉ុន្តែតើអ្នកដឹងទេថានៅពេលដែលអ្នកប្រើថ្នាំទាំងនោះយូរ វាអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកយ៉ាងណា ជាពិសេសសរសៃប្រាសាទរបស់អ្នក វានឹងបំផ្លាញបន្តិចម្តងៗដូចនេះសូមអ្នកកុំប្រើឲ្យសោះ ដោយអ្នកអាចប្រើវិធីមួយនៅពេលដែលអ្នកគេងមិនលក់ វានឹងជួយធ្វើឲ្យអ្នកគេងលក់ស្រួល គ្រាន់តែអ្នកយកក្រូចឃ្វិចមួយផ្លែដាក់នៅលើក្បាលដំណេកអ្នក នោះវានឹងភាយចេញនូវក្លិនម្យ៉ាងដែលអាចធ្វើឲ្យខួរក្បាលអ្នកស្ងប់បាន នោះវានឹងធ្វើឲ្យអ្នកគេងលក់មួយរំពេច។ មិនត្រឹមតែប៉ុណ្ណោះ វាថែមទាំងអាចជួយសម្លាប់មេរោគទាំងអស់ដែលមានក្នុងបន្ទប់អ្នក ធ្វើឲ្យអ្នកអាចដកដង្ហើមបានស្រួលទៀតផង ដូចនេះអ្នកនឹងមិនសូវមានជំងឺឡើយ៕ ត្រួតពិនិត្យដោយ www.health.com.kh | ក្រូចឃ្វិចគឺជាផ្លែឈើម្យ៉ាងដែលអាចផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាពអ្នកក្រោយពេលដែលអ្នកបរិភោគរួច ប៉ុន្តែក្រៅពីយកវាមកពិសារ តើអ្នកអាចយកវាទៅធ្វើអ្វីទៀតទៅ? |
តាមរយៈសេចក្តីថ្លែងការណ៍ដដែលនេះ មេដឹកនាំអាស៊ានសម្រេចផ្តល់ឋានៈទីម័រឡេស្តេ ជាប្រទេសសង្កេតការណ៍ និងអនុញ្ញាតឱ្យចូលរួមក្នុងកិច្ចប្រជុំអាស៊ានទាំងអស់ រួមបញ្ចូលទាំងសម័យប្រជុំពេញអង្គនៃកិច្ចប្រជុំកំពូលអាស៊ាន។ បន្ថែមពីនេះអាស៊ាន ក៏បង្កើតជាផែនទីបង្ហាញផ្លូវ ផ្អែកលើលក្ខណៈវិនិច្ឆ័យអព្យាក្រឹត្យ សម្រាប់ការចូលជាសមាជិកពេញសិទ្ធិរបស់ទីម័រឡេស្តេ រួមទាំងផ្អែកលើសមិទ្ធផលសំខាន់នានា ដែលកំណត់ដោយរបាយការណ៍ នៃបេសកកម្មស្វែងរកការពិតនៃសសរស្តម្ភ ទាំង៣ របស់អាស៊ាន និងបានប្រគល់ភារកិច្ច ជូនក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន ក្នុងការបង្កើតផែនទីបង្ហាញផ្លូវនេះហើយ ត្រូវដាក់ជូនថ្នាក់ដឹកនាំអាស៊ានទាំងអស់ ឱ្យអនុម័ត ក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២។ ប្រទេសសមាជិកអាស៊ានទាំងអស់ និងដៃគូខាងក្រៅ ត្រូវផ្តល់ការគាំទ្រដោយពេញលេញចំពោះ ទីម័រឡេស្តេ ក្នុងការឈានទៅសម្រេចបាននូវសមិទ្ធផល ដែលបានកំណត់ទាំងនោះ តាមរយៈការកសាងសមត្ថភាព និងផ្តល់ការគាំទ្រចាំបាច់នានាផ្សេងទៀត សម្រាប់ការចូលជាសមាជិកអាស៊ានពេញសិទ្ធិរបស់ទីម័រឡេស្តេ។ នេះបើតាមសេចក្តីថ្លែងការណ៍រួមរបស់មេដឹកនាំអាស៊ាន។ អត្ថបទទាក់ទង ឆ្លងកាត់ជាង១ទសវត្សរ៍មកនេះ តើកត្តាអ្វីខ្លះបង្អាក់សមាជិកភាពអាស៊ានរបស់ទីម័រខាងកើត? ក្រោយទទួលបានឯករាជ្យពីឥណ្ឌូណេស៊ីនៅឆ្នាំ២០០២ ទីម័រឡេស្តេ ដែលមានឈ្មោះជាផ្លូវការថាសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ បានដាក់ពាក្យចូលជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន) ជាផ្លូវការនៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០១១៕ | មេដឹកនាំអាស៊ាន យល់ព្រមគ្នាជាគោលការណ៍សម្រេចឱ្យទីម័រឡេស្តេ ចូលជាសមាជិកទី១១។ នេះបើតាមសេចក្តីថ្លែងការណ៍រួមរបស់មេដឹកនាំអាស៊ាន ក្រោយកិច្ចប្រជុំពិភាក្សាលើសំណើសុំចូលជាសមាជិកអាស៊ាន របស់ទីម័រឡេស្តេ នៅព្រឹកថ្ងៃទី១១ វិច្ឆិកា នាសណ្ឋាគារសុខា។ |
កម្លាំងអន្តរាគមន៍នៃស្នងការនគរបាលរាជធានីភ្នំពេញ បានសហការជាមួយជាកម្លាំងនគរបាលខណ្ឌដូនពេញ និងកម្លាំងនគរបាលខណ្ឌជ្រោយចង្វារ បានចេញល្បាតត្រួតពិនិត្យពង្រឹងសន្តិសុខ ដោយបង្រ្កាបក្មេងចំនួនពីរទីតាំង កាលពីយប់ថ្ងៃទី៧ ឈានចូលទី៨កញ្ញា។ បើតាមស្នងការនគរបាលរាជធានីភ្នំពេញ ក្នុងខណ្ឌជ្រោយចង្វារ នៅចំណុចសួនសុខា សមត្ថកិច្ចបានបង្ក្រាប ក្មេងទំនើងជាស្រ្តីវ័យក្មេងបាន៧នាក់។ សមត្ថកិច្ចបញ្ជាក់ថា ក្រុមក្មេងទំនើងទាំងនោះ ដើរផឹកស៊ី ដល់ពាក់កណ្ដាលយប់ ហើយវាយគ្នានៅលើសួនសុខា បណ្ដាលឱ្យមានការភ្ញាក់ផ្អើល។ ក្មេងទំនើងមួយក្រុមទៀត មានចំនួន១២នាក់ ដែលមានអាយុចន្លោះពី១៣ដល់១៧ឆ្នាំ ត្រូវកម្លាំងសមត្ថកិច្ច បង្រ្កាបបាននៅម្ដុំបឹងកក់ ភូមិ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ។ ក្រុមក្មេងទំនើងប្រុសៗទាំងនោះ បាននាំគ្នាជិះម៉ូតូដេញវាយគ្នា។ បច្ចុប្បន្នក្មេងទំនើងជិត២០នាក់នេះ ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌ ដើម្បីរៀបចំនីតិវិធីដោះស្រាយតាមផ្លូវច្បាប់។ នាពេលថ្មីៗ លោក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យក្រុមកម្លាំងអន្តរាគមន៍ពិសេស ចេញល្បាតតាមគោលដៅ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើស ពាក់ព័ន្ធនឹងក្មេងទំនើង ក៏ដូចជាការពារសន្តិសុខ សុវត្ថិភាពដល់ប្រជាពលរដ្ឋផងដែរ៕ | ភ្នំពេញ៖ ត្រឹមរយៈពេលមួយយប់ កម្លាំងនគរបាលរាជធានីភ្នំពេញ បង្រ្កាបករណីក្មេងទំនើង១៩នាក់។ សមត្ថកិច្ចអះអាងថា ពួកក្មេងទំនើងទាំងនោះ ជាក្រុមផឹកស៊ី និងវាយគ្នាតាមដងផ្លូវ យ៉ាងអនាធិបតេយ្យ។ |
សមាជិកថ្មី Romelu Lukaku បានរួមចំណែកយ៉ាងខ្លាំង ក្នុងការជួយតោខៀវទទួលបាន៣ពិន្ទុ ក្នុងការបង្ហាញខ្លួនលើកដំបូងរបស់គេ។ ខ្សែប្រយុទ្ធសញ្ជាតិបែលហ្ស៊ិករូបនេះ ជាអ្នករកគ្រាប់នាំមុខ ឱ្យក្រុមលោក Thomas Tuchel នៅនាទី១៥ តាមរយៈការបញ្ជូនរបស់ខ្សែការពារ Reece James។ ២០ នាទីបន្ទាប់ James ដដែលនេះ បានបន្ថែមគ្រាប់ទី២ ដោយការបញ្ជូនពីសំណាក់ Mason Mount។ ចប់ការប្រកួត Chelsea ឈ្នះ Arsenal ២-០។ នេះជាជ័យជម្នះ២ប្រកួតជាប់គ្នា របស់ Chelsea បន្ទាប់ពីពួកគេឈ្នះ Crystal Palace នៅជំនួបបើកឆាក ៣-០។ ៦ពិន្ទុពេញនេះ បាននាំក្រោមតោខៀវ ឡើងទៅឈរកំពូលតារាងលីគកំពូលអង់គ្លេស ជំនួស Man Utd វិញ។ ដោយឡែក Arsenal នេះជាបរាជ័យលើកទី២ របស់ពួកគេហើយ សម្រាប់រដូវកាលថ្មី ២០២១-២២នេះ។ ក្រោមការដឹកនាំរបស់អ្នកចាត់ការ Mikel Arteta កាំភ្លើងធំ ប្រកួតចាញ់ Brentford នៅជំនួបបើកឆាក ២-០ និងបន្តចាញ់ Chelsea ២-០ នៅក្នុងផ្ទះខ្លួនឯង។ Arsenal ស្ថិតនៅតំបន់ត្រូវកាត់ចោល ជាមួយ Newcastle United និង Norwich City ដែលបរាជ័យទាំងពីរប្រកួតដូចគ្នា រួមជាមួយ Wolverhampton Wanderers និង Burnley។ Man Utd បានធ្លាក់ពីកំពូលតារាង ទៅចំណាត់ថ្នាក់ទី៥វិញ ក្រោយប្រកួតស្មើ Southampton ១-១។ ឆ្លងកាត់ការប្រកួត២លើក បិសាចក្រហមមាន៤ពិន្ទុ តាមពីក្រោយ Spurs, Brighton និង Liverpool ដែលរកបាន៦ពិន្ទុពេញ។ ហង្សក្រហមនៅចំណាត់ថ្នាក់ទី២ ក្រោយបន្តយកឈ្នះ Burnley ២-០។ Brighton ក៏មិនណយដែរ ដោយពួកគេបានយកឈ្នះ Watford ២-០ ខណៈជំនួបដំបូងពួកគេឈ្នះ Burnley ២-១ ក្រៅដី។ មាន់ខ្នាយមាស Spurs បន្ទាប់ពីឈ្នះម្ចាស់ការពារជើងឯក Man City នៅជំនួបបើកឆាក ១-០ រួចមក ពួកគេបានបន្តមានជ័យជម្នះលើកក្រុម Wolves ក្នុងលទ្ធផល ១-០ ជាថ្មី។ Man City រកបានជ័យជម្នះរបស់ខ្លួនហើយ តាមរយៈការយកឈ្នះ Norwich City ៥-០៕ | Arsenal រងបរាជ័យពីរប្រកួតជាប់គ្នា ក្រោយចាញ់ Chelsea ២-០ នាជំនួបលីគ Premier League សប្តាហ៍ទី២ នៅថ្ងៃទី២២ ខែសីហា។ Liverpool, Tottenhma Hotspur និង Brighton & Hove Albion បន្តឈ្នះរៀងខ្លួន ខណៈ Manchester United បានត្រឹមស្មើ។ |
តាមទិន្នន័យពីក្រុមហ៊ុនAirVisual ដែលផ្តល់ព័ត៌មានឯករាជ្យជុំវិញការបំពុលខ្យល់តាមរយៈកម្មវិធីទូរស័ព្ទ គិតត្រឹមថ្ងៃទី៤ ខែមីនា កម្រិតនៃភាគល្អិតតូចៗគ្រោះថ្នាក់ PM2.5 ក្នុងខ្យល់ នៅរដ្ឋធានីហាណូយ គឺស្ថិតនៅកម្រិត ១៨៧ មីក្រូក្រាមក្នុងមួយម៉ែត្រគូប ដែលជាកម្រិតខ្ពស់បំផុតក្នុងចំណោមបញ្ជីទីក្រុងអន្តរជាតិដែលបំពុលខ្លាំង។ « (កម្រិតខ្យល់) នេះជាការបំផ្លាញដល់សុខភាពរបស់ពួកយើង»។ ពលរដ្ឋម្នាក់ឈ្មោះ Duong Kim Oanh វ័យ ៥៨ ឆ្នាំរស់នៅទីក្រុងហាណូយមានប្រសាសន៍បែបនេះប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters រួចបន្តថា ការបំពុលរបស់ទីក្រុងហាណូយគឺបណ្តាលមកពីយានយន្តផ្ទាល់ខ្លួនមួយចំនួនធំ និងធូលីចេញពីសំណង់ទាំងអស់ បូករួមទាំងអាកាសធាតុត្រជាក់ផងដែរ។ តាមរបាយការណ៍ធនាគារពិភពលោកឆ្នាំ២០២១ ការបំភាយចេញពីយានជំនិះចំនួន ៨ លានគ្រឿងដែលបានចុះបញ្ជីរបស់ទីក្រុងហាណូយ ចូលរួម ៣០ភាគរយ ក្នុងការបំពុលបរិយាកាស ហើយការបំភាយឧស្ម័នក្នុងឧស្សាហកម្មចូលរួម ៣០ភាគរយផ្សេងទៀត។ ពលរដ្ឋម្នាក់ទៀត Pham Thi Phuong សម្គាល់ថា ការបំពុលនឹងប៉ះពាល់ដល់ប្រព័ន្ធផ្លូវដង្ហើមរបស់មនុស្ស ធ្វើឱ្យមនុស្សមានអារម្មណ៍ឈឺ ឬថប់ដង្ហើម។ គួររំលឹកថា ជើងហោះហើរជិត ១០០ជើងទៅនិងមកពីអាកាសយានដ្ឋានអន្តរជាតិក្នុងទីក្រុង ហាណូយត្រូវបានពន្យារពេលឬបង្វែរទៅទីក្រុងផ្សេងទៀតកាលពីថ្ងៃទី២ ខែកុម្ភៈ ដោយសារ អ័ព្ទខ្លាំង និងការបំពុលខ្យល់កាន់តែអាក្រក់ស្រដៀងគ្នានេះដែរ៕ | ដងផ្លូវទីក្រុងហាណូយប្រទេសវៀតណាមត្រូវបានហ៊ុមព័ទ្ធដោយផ្សេងអ័ព្ទយ៉ាងក្រាស់ នៅថ្ងៃទី៤ ខែមីនា ដោយសារតែការបំពុលខ្យល់ដែលបង្កឡើងដោយកម្រិតខ្ពស់នៃភាគល្អិតចេញពីការបំភាយរបស់យានយន្ត និងធូលីទាក់ទងនឹងសំណង់។ |
មកដល់តំបន់ទេសចរណ៍សហគមន៍កាទៀង នារដូវស្សានេះភ្លាម នឹងធ្វើឲ្យអារម្មណ៍លោកអ្នកស្រស់ថ្លាជាមួយនឹងព្រៃភ្នំខៀវស្រងាត់, ចិត្តរសាយបាត់អស់នូវទុក្ខព្រួយ អារម្មណ៍ថប់ប្រមល់ ជំនួសដោយសំឡេងទឹកជ្រោះ បក្សីយំពេញព្រៃ ខ្យល់ត្រជាក់បក់ត្រសៀកៗក្រោមម្លប់ឈើធំៗ។ ទិដ្ឋភាពនេះនឹងដក់នៅក្នុងដួងចិត្តរបស់លោកអ្នក និងបង្កើតនូវអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបានជាមួយនឹងសក្តានុពលទេសចរណ៍ធម្មជាតិបែបសហគមន៍ជនជាតិដើមនៅស្រុកលំផាត់ ខេត្តរតនគិរី ភូមិភាគឦសាននៃប្រទេសកម្ពុជា។ ទន្ទឹមនឹងតំបន់ទេសចរណ៍សហគមន៍កាទៀងដំណើរការយ៉ាងសន្សឹមៗ លោកស្រី ខៃ ចិន្តា ម្ចាស់សណ្ឋាគារទែរូ (Terres Rouges) និងជាប្រធានសមាគមអភិរក្សដំរីអៃរាវតា កំពុងអភិវឌ្ឍន៍តំបន់ទេសចរណ៍នេះ ឲ្យកាន់តែសម្បូរបែបនិងផ្តល់ភាពងាយស្រួលដល់ភ្ញៀវទេសចរផងដែរ។ ជាពិសេស គម្រោងបង្កើតភូមិវប្បធម៌ជនជាតិដើមភាគតិច ដោយលោកស្រី ខៃ ចិន្តា ពន្យល់ថា នេះជាការចូលរួមចំណែកអភិវឌ្ឍន៍វិស័យទេចរណ៍ធម្មជាតិនៅក្នុងស្រុក រួមទាំងថែរក្សានិងលើកតម្កើងវប្បធម៌ប្រពៃណីរបស់ជនជាតិដើមភាគតិចរស់នៅខេត្តរតនគិរី។ លោកស្រី ខៃ ចិន្តា បញ្ជាក់ថា គម្រោងភូមិវប្បធម៌នេះ ទទួលបានការគាំទ្រពីរដ្ឋមន្ត្រីក្រសួងទេសចរណ៍លោក ថោង ខុន ផងដែរ។ ក្រៅពីបង្កើតភូមិវប្បធម៌ជនជាតិដើមភាគតិច លោកស្រី ខៃ ចិន្តា ក៏នឹងបង្កើតផ្សារសហគមន៍ជនជាតិដើមភាគតិចផងដែរ ដើម្បីគាំទ្រផលិតផល សម្ភារសិប្បកម្ម និងអាហាររបស់ជនជាតិដើមភាគតិចទាំងនោះ។ ផ្សារនេះនឹងលើកកម្ពស់សេដ្ឋកិច្ចជនជាតិដើមភាគតិចតាមរយៈការផលិតនិងការលក់ដូររបស់ពួកគាត់។ ប្រសិនបើ លោក-អ្នក ចាប់អារម្មណ៍ទៅកម្សាន្តនៅតំបន់ទេសចរណ៍ខាងលើ និងចូលរួមចំណែកលើកអភិរក្សដំរីនៅសមាគមអៃរាវតា រួមទាំងលើកកម្ពស់ជីវិភាពជនជាតិដើមព្រៅនៅក្នុងសហគមន៍កាទៀង អាចទាក់ទងសណ្ឋាគារទែរូ (Terres Rouges) ដែលមានកញ្ចប់សេវាកម្មស្នាក់នៅ និងដំណើរកម្សាន្តទៅសហគមកាទៀត ឬតំបន់ទេសចរណ៍នានានៅខេត្តរតនគិរី ខាងក្រោម៖ ទូរស័ព្ទលេខ៖ 012 959 115 , E-mail: [email protected] ទូរស័ព្ទលេខ៖ 012 965 165 , E-mail: [email protected] ទូរស័ព្ទលេខ៖ 011 730 837 , E-mail: [email protected] គេហទំព័រ៖ www.ratanakiri-lodge.com ទំព័រហ្វេសប៊ុក៖ https://www.facebook.com/terresrougeslodge/ | រតនគិរី៖ សហគមន៍កាទៀង ជាទីតាំងទេសចរណ៍ធម្មជាតិ និងទេសចរណ៍វប្បធម៌-ប្រពៃណីជនជាតិដើមភាគតិច ដ៏មានសក្តានុពលនៅជិតទីរួមខេត្តរតនគិរី ដែលភ្ញៀវទេសចរមិនគួរមើលរំលង។ ទៅដល់សហគមន៍កាទៀង ទីតាំងទេសចរណ៍ដ៏សម្បូរបែប ដែលកំពុងទន្ទឹងចាំភ្ញៀវទេសចរមកកម្សាន្តនោះ រួមមាន ទឹកជ្រោះអូរកាទៀង, ទស្សនាឧបករណ៍តន្ត្រីនិងរបាំប្រពៃណីជនជាតិដើមភាគតិច, ជិះដំរីទស្សនាតាមព្រៃព្រឹក្សា, ផ្ទះគំរូជនជាតិដើមភាគតិច, ទទួលទានម្ហូបអាហារអត្តសញ្ញាណជនជាតិដើមភាគតិច, ឈ្វេងយល់ពីជីវិភាព វប្បធម៌ ប្រពៃណី ការរស់នៅរបស់ជនជាតិដើមភាគតិច និងបោះតង់ក្នុងព្រៃភ្នំជាដើម។ ទាំងនេះ ជាសក្តានុពលទេសចរណ៍ធម្មជាតិរបស់សហគមន៍ជនជាតិដើមនៅក្នុងស្រុកលំផាត់ ខេត្តរតនគិរី។ |
ដកស្រង់ពីវចនានុក្រមខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាត និងវចនានុក្រមខ្មែរ២០២២របស់ក្រុមប្រឹក្សាជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា | «ទន្ទ្រានខេត្ត» ឬ «ទន្ទ្រានខែត្រ» ជានាមសព្ទ ដែលសំដៅលើរុក្ខជាតិមួយប្រភេទ ដើមមូលតូចៗ ដុះលូតឡើងទន្ទ្រានរាលលើរុក្ខជាតិតូចៗឯទៀតៗ ច្រើនដុះនៅព្រៃចម្ការ ឬ ព្រៃរបោះៗ : ទន្ទ្រានខែត្រជារុក្ខជាតិ មានពូជឆាប់ដុះរាលពីទីមួយទៅទីមួយ មានប្រយោជន៍ធ្វើជាជីល្អណាស់៕ |
ការអនុម័តកោះប្រជុំរដ្ឋសភាវិសាមញ្ញ ត្រូវបានធ្វើឡើងនាកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ក្រោមការដឹកនាំរបស់សម្តេច ឃួន សុដារី ប្រធានរដ្ឋសភា។ កិច្ចប្រជុំនាថ្ងៃទី២១ ខែកុម្ភៈ មានរបៀបវារៈតែមួយគត់ គឺការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល។ លោក ហ៊ុន ម៉ានី បច្ចុប្បន្នជារដ្ឋមន្ត្រីមុខងារសារធារណៈ នឹងត្រូវបានផ្តល់សេចក្តីទុកចិត្តតែងតាំងជាឧបនាយករដ្ឋមន្ត្រី។ ជាមួយនេះ រដ្ឋសភា មានសម័យប្រជុំជាវិសាមញ្ញមួយទៀតនាព្រឹកថ្ងៃទី១ ខែមីនា ដើម្បីធ្វើការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតំាងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ចំនួន ២រូប ជ្រើសតាំងដោយរដ្ឋសភា នីតិកាលទី៧ ក្នុងចំណោមបេក្ខជនសរុបចំនួន ៥រូប ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ បានដាក់ពាក្យស្នើសុំជាបេក្ខជន។ លោក ហ៊ុន ម៉ានី នឹងក្លាយជារដ្ឋមន្ត្រីទី១១ ដែលមានឋានៈជាឧបនាយករដ្ឋមន្ត្រីក្នុងរដ្ឋាភិបាលអាណត្តិទី៧ ដឹកនាំដោយសម្តេច ហ៊ុន ម៉ាណែត។ ឧបនាយករដ្ឋមន្ត្រី១០រូបនាពេលបច្ចុប្បន្ន មាន លោក នេត សាវឿន, លោក អូន ព័ន្ធមុនីរ័ត្ន, លោក សុខ ចិន្តាសោភា, លោក វង្សី វិសុទ្ធ, លោក កើត រិទ្ធ, លោក សាយ សំអាល់, លោក ទៀ សីហា, លោក ស សុខា, លោក ហង់ ជួនណារ៉ុន, លោក ស៊ុន ចាន់ថុល។ រីឯលោក ស្រ៊ី ថាមរុង្គ និងលោក ប៉ែន វិបុល នឹងក្លាយជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស ដែលបច្ចុប្បន្នមាន២១រូបរួចហើយ គឺលោក កែវ រ៉េមី, លោក ឈាង យ៉ាណារ៉ា, លោក លី ធុច, លោក ស្វាយ ស៊ីថា, លោក អូស្មាន ហាស្សាន់, លោក ព្រុំ សុខា, លោក អៀង មូលី, លោក អ៊ុក រ៉ាប៊ុន, លោក គន់ គីម, លោក ហូ សិទ្ធី, លោក ឱម យ៉ិនទៀង, លោក ថោង ខុន, លោក សក់ សេដ្ឋា, លោក អ៊ុក ប្រាថ្នា, លោក ឆៃ ស៊ីណារិទ្ធ, លោក ឆែម គាតរិទ្ធី, លោក សុក ស៊ីផាន់ណា, លោក គី តិច, លោក អ៊ី ឈាន, លោក អ៊ុច បូររិទ្ធ, លោក ពេជ សោភ័ន៕ | សម័យប្រជុំរដ្ឋសភាជាវិសាមញ្ញលើកទី១ នឹងធ្វើឡើងនៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំងលោក ហ៊ុន ម៉ានី ជាឧបនាយករដ្ឋមន្ត្រី, លោក ស្រ៊ី ថាមរុង្គ និងលោក ប៉ែន វិបុល ជាទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស។ |
លោក ហង្ស ពុទ្ធា ប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទនៅថ្ងៃនេះថា ការរៀបចំការបោះឆ្នោតសាកល្បងតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន គឺរៀបចំការចុះឈ្មោះគណបក្សនយោបាយ និងបញ្ជីបេក្ខជន តាមប្រព័ន្ធអនឡាញ។ ទន្ទឹមនឹងនេះ ការបូកសរុបលទ្ធផលនៃការបោះឆ្នោត គឺត្រូវធ្វើតាមប្រព័ន្ធអនឡាញ។ លោកបញ្ជាក់ថា ការបញ្ជូននិងការទទួលលទ្ធផលបោះឆ្នោតបឋម, ការបែងចែកអសនៈ និងការស្រង់ឈ្មោះបេក្ខជនជាប់ឆ្នោត សុទ្ធតែត្រូវធ្វើតាមប្រេព័ន្ធកុំព្យូទ័រ។ រីឯ ដំណើរការប្រជាពលរដ្ឋទៅធ្វើការបោះឆ្នោតគឺដំណើរការដូចមុន។ «ការបោះឆ្នោតសាកល្បងហ្នឹង មិនមែនមានន័យថា បោះឆ្នោតតាមអនឡាញទេ គឺប្រើប្រាស់បច្ចេកវិទ្យាតាមរយៈអនឡាញ បានន័យថាពីមុនមកគណៈបក្សនយោបាយលោក ដាក់ប្រកួតប្រជែងហ្នឹងឯង ដាក់ពាក្យបេក្ខជនហ្នឹងឯង គឺត្រូវធ្វើលិខិតជា(Hard Copy), ឥឡូវយើងចង់សាកល្បងដំណើរការចុះឈ្មោះគណបក្សដែលប្រកួតប្រជែង បេក្ខជនហ្នឹងឯង តាមរយៈអនឡាញ, បាទ!»នេះបើតាមការលើកឡើងរបស់អ្នកនាំពាក្យ គ.ជ.ប។ ការរៀបចំសាកល្បងនេះ គឺមានគោលបំណងក្នុងការទទួលបច្ចេកវិទ្យាសម្រាប់ប្រើប្រាស់ក្នុងវិស័យបោះឆ្នោត។ ទន្ទឹមនឹងនេះ ការបោះឆ្នោតតាមបច្ចេកវិទ្យា នឹងកាន់តែសុក្រឹតជាងមុន ដោយមានការចូលដោយសេរីនិងយុត្តិធម៌។ ដូច្នេះ ការប្រើប្រាស់បច្ចេកវិទ្យាកត់ត្រាតាមប្រព័ន្ធកុំព្យូទ័រ នឹងធ្វើឲ្យសាធារណជនមានជំនឿចិត្តក្នុងការបោះឆ្នោតជាងមុនដែរ។ នេះបើតាមលោក ពុទ្ធា ដោយអះអាងថា ប្រសិនការសាកល្បងនេះ ទទួលលទ្ធផលវិជ្ជាមាន នោះ គ.ជ.ប នឹងដាក់កម្មវិធីការងារនេះ ចូលដំណើរការបោះឆ្នោតឆ្នាំ២០២២និង២០២៣។ គ.ជ.ប គឺជាអ្នកផ្តួចផ្ដើមគំនិតនៃគម្រោងបោះឆ្នោតសាកល្បងនេះ ដោយឆ្លងកាត់ការសិក្សាពីការបោះឆ្នោតនៅបណ្ដាប្រទេសមួយចំនួនដែលប្រើប្រាស់បច្ចេកវិទ្យាក្នុងវិស័យបោះឆ្នោត។ សម្រាប់គម្រោងនេះដែរ គ.ជ.ប បានស្នើសុំជប៉ុនឲ្យបន្ត ជួយសម្ភារ បរិក្ខារ ក្នុងនោះមានកុំព្យូរទ័រ២ពាន់គ្រឿង និង Power Bank ២ពាន់គ្រឿង ដើម្បីបម្រើឲ្យការបោះឆ្នោតសាកល្បងនៅឆ្នាំ២០២១។ សូមជម្រាបថា កន្លងមកកម្ពុជាទទួលបានជំនួយឧបត្ថម្ភពីសហគមន៍អឺរ៉ុប ជប៉ុន និងអាមេរិក ក្នុងដំណើរការបោះឆ្នោត។ នេះបើតាមការបញ្ជាក់របស់លោក ពុទ្ធា៕ | ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងរៀបចំការបោះឆ្នោតសាកល្បងតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននៅឆ្នាំ២០២១ ដើម្បីឲ្យការបោះឆ្នោតកាន់តែមានភាពសុក្រឹត តាមរយៈបច្ចេកវិទ្យាថ្មី ដោយទទួលមានការចូលរួមដោយសេរីនិងយុត្តិធម៌។ នេះបើតាមការអះអាងរបស់លោក ហង្ស ពុទ្ធា អ្នកនាំពាក្យរបស់ គ.ជ.ប។ |
អូស្ត្រាលី កំពុងតែតស៊ូនឹងភ្លើងឆេះព្រៃកំពុងតែរាតត្បាតនៅរដ្ឋចំនួនបីក្នុងរយៈពេលប៉ុន្មានសប្ដាហ៍មកនេះ។ ភ្លើងឆេះព្រៃ បានបំផ្លាញផ្ទះច្រើនជាង៧០០ខ្នង ហើយព្រៃឈើ និងដីធ្លីប្រមាណ១,២លានហិចតាទៀត។ អ្នកពន្លត់អគ្គីភ័យពីរនាក់ បានស្លាប់ក្នុងពេលបំពេញភារកិច្ចនៅរដ្ឋ New South Wales ដែលធ្វើឲ្យចំនួនបុគ្គលិកពន្លត់អគ្គីភ័យស្លាប់ក្នុងភ្លើងឆេះព្រៃដែលផ្ទុះឡើងកាលពីខែតុលា កើនដល់៨នាក់ទៅហើយ។ ក្រោយទទួលបានព័ត៌មានមរណភាពនេះ នាយករដ្ឋមន្ត្រី ស្កុត ម៉ូរីសុន ក៏ប្រញាប់ប្រញាលត្រឡប់ចូលស្រុកវិញ ខណៈលោកកំពុងតែរីករាយវិស្សមកាលជាមួយគ្រួសារនៅឯរដ្ឋហាវ៉ៃ។ ដំណើរវិសម្សកាលនេះ ធ្វើឲ្យលោក ម៉ូរីសុន រងការរិះគន់យ៉ាងខ្លាំង ខណៈប្រទេសជាតិកំពុងជួបបញ្ហាបន្ទាន់នោះ។ ក្នុងសេចក្ដីការណ៍ថ្ងៃទី២០ ខែធ្នូ លោក ម៉ូរីសុន បានបង្ហាញការសោកស្ដាយទៅកាន់អ្នករងគ្រោះក្នុងហេតុការណ៍ភ្លើងឆេះព្រៃដែលរងការប៉ះពាល់ពីការចំណាយពេលសម្រាប់គ្រួសាររបស់លោក។ ក្រោយមក លោក ម៉ូរីសុន ក៏ប្រាប់វិទ្យុ 2GB ថា ដំណើរកម្សាន្តគ្រួសាររបស់លោក ត្រូវបានរៀបចំដើម្បីឲ្យកូនស្រីរបស់លោកភ្ញាក់ផ្អើល និងដើម្បីជំនួសដំណើរកម្សាន្តមួយដែលគ្រោងធ្វើក្នុងខែមករាកន្លងទៅ តែក៏ត្រូវលុបចោលវិញព្រោះលោកជាប់រវល់ទស្សនកិច្ចនៅជប៉ុន និងឥណ្ឌា។ នាយករដ្ឋមន្ត្រីអូស្ត្រាលីមកដល់ស្រុកថ្ងៃទី២១ ខែធ្នូ ហើយនៅថ្ងៃទី២២ លោកក៏ទៅចុះត្រួតពិនិត្យទីស្នាក់ការពន្លត់អគ្គីភ័យនៅទីក្រុងស៊ីដនី។ នៅទីនោះ លោក ម៉ូរីសុន ប្រាប់អ្នកសារព័ត៌មានថា ជនជាតិអូស្ត្រាលីមានការយល់ដឹងច្រើន រាប់ការរក្សាពាក្យសន្យាជាមួយកូនៗផងដែរ។ យ៉ាងណាមិញ ក្នុងនាមជានាយករដ្ឋមន្ត្រី លោកក៏មានការទទួលខុសត្រូវផ្សេងទៀត ហើយសូមទទួលយកពាក្យរិះគន់ទាំងអម្បាលម៉ាន។ នេះបើតាមការផ្សាយរបស់ទូរទស្សន៍ Bloomberg ។ លោក ម៉ូរីសុន បានលើកឡើងពីមូលហេតុជាច្រើនដែលនាំឲ្យមានភ្លើងឆេះព្រៃសន្ធោសន្ធៅដែលកើតឡើងអំឡុងពេលរលកកម្ដៅក្ដៅនៅអូស្ត្រាលី។ ជាមួយគ្នានេះ ភ្នាក់ងារពន្លត់អគ្គីភ័យ៣០នាក់ពីកាណាដា និង៩នាក់ពីអាមេរិក នឹងចូលរួមក្នុងប្រតិបត្តិការពន្លត់អគ្គីភ័យនេះ៕ | នាយករដ្ឋមន្ត្រីអូស្ត្រាលី ស្កុត ម៉ូរីសុន នៅថ្ងៃទី២០ ខែធ្នូ បានប្រកាសសុំទោសជាសាធារណៈ បន្ទាប់ពីចំណាយពេលវិស្សមកាលជាមួយគ្រួសារ ស្របដែលភ្លើងឆេះព្រៃកំពុងអុកឡុកក្នុងរដ្ឋជាច្រើន។ ខណៈការរិះគន់លាន់រន្ថើនកាន់តែខ្លាំង លោក ម៉ូរីសុន បានប្រញាប់ចូលស្រុកវិញដើម្បីដោះស្រាយបញ្ហាចំពោះមុខ។ យ៉ាងណាមិញ លោកបាននិយាយការពារខ្លួនថា វិស្សមកាលនោះ ជាអ្វីដែលោកបានសន្យាជាមួយកូនៗ និងត្រូវបានគ្រោងទុកមុន។ |
នៅមជ្ឈមណ្ឌលជាតិនៃជនពិការ (NCDP) ក្បែរសាលាបឋមសិក្សាត្រពាំងស្វាយ នៃភូមិត្រពាំងស្វាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មានអត្តពលិកជនពិការប្រុសស្រីជាច្រើនកំពុងហ្វឹកហាត់ទៅតាមប្រភេទកីឡានីមួយៗ។ កញ្ញា សន សាស អាយុ២២ឆ្នាំ ស្ថិតក្នុងចំណោមកីឡាករ-កីឡារិនីទាំងនោះ ដោយកញ្ញា ត្រូវបានគេស្គាល់ច្បាស់តាមរយៈការនាំមេដាយមាសជូនជាតិ ពីព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១១ នៅក្រុងសូឡូ ប្រទេសឥណ្ឌូណេស៊ី លើប្រភេទកីឡាប៊ូស្យា វិញ្ញាសា BC2។ ប៊ូស្យា (Boccia) ជាប្រភេទកីឡាដែលប្រើប្រាស់ដុំបាល់ ទម្រង់ដូចជា ប៊ូល និងប៉េតង់សម្រាប់អត្តពលិកជនពិការផ្នែករាងកាយ ដោយកីឡាការិនី សន សាស បានចូលប្រឡូកជិត៤ឆ្នាំមកហើយ។ ចាប់តាំងពីឆ្នាំ២០១៩មក សន សាស ត្រូវបានឪពុកម្តាយយកទៅផ្ញើប្រធានមជ្ឈមណ្ឌលជាតិនៃជនពិការ ដើម្បីហ្វឹកហាត់កីឡាប៊ូស្យា ដើម្បីចូលរួមការប្រកួត ហើយក៏បានក្លាយទៅអត្តពលិកប៉ារ៉ាឡាំពិកកម្ពុជា។ កីឡាការិនី សន សាស ដណ្តើមបានមេដាយមាសជូនកម្ពុជាលើវិញ្ញាសា ប៊ូស្យា ក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១១ នាទីក្រុងសូឡូ ប្រទេសឥណ្ឌូណេស៊ី នាថ្ងៃទី៣សីហា ២០២២ មានដើមកំណើតពីគ្រួសារកសិករនៅក្នុងស្រុកទ្រាំង ខេត្តតាកែវ សន សាស រៀនបានត្រឹមតែថ្នាក់ទី៣ប៉ុណ្ណោះ ដោយសារតែឈឺច្រើន និងពិការភាពពីកំណើត។ នាងជាកូនច្បងក្នុងចំណោមបងប្អូន៤នាក់ ហើយក៏ជាកូនតែម្នាក់គត់ដែលមានពិការភាព ពោលគឺស្វិតជើង។ អង្គុយលើរទះរុញមួយក្នុងបរិវេណនៃកន្លែងហ្វឹកហាត់កីឡាសម្រាប់ជនពិការនានា សន សាស បានថ្លែងមកកាន់សារព័ត៌មានថ្មីៗដោយសម្តីមួយៗថា៖«ខ្ញុំស្រឡាញ់កីឡានេះ ហើយឪពុកម្តាយ គឺគាត់ជំរុញនិងលើកទឹកចិត្តខ្ញុំខ្លាំងមែនទែនក្នុងការរៀនកីឡានេះ»។ នាងបន្តថា៖ «ភាពពិការរបស់ខ្ញុំ គឺត្រូវនឹងប្រភេទកីឡាប៊ូស្យានេះ»។ ការដើរក្នុងវិស័យកីឡាជនមានពិការភាពប្រភេទ BC2 នេះ សន សាស បានចេញប្រកួតថ្នាក់អន្តរជាតិលើកដំបូងរបស់ខ្លួន ដោយនាំមកនូវភាពជោគជ័យយ៉ាងសម្បើមសម្រាប់ខ្លួនឯង សម្រាប់គ្រួសារ ជាពិសេសសម្រាប់ប្រទេសជាតិ។ កាលពីថ្ងៃទី៣សីហា ឆ្នាំ២០២២ កីឡាការិនី សន សាស ដណ្តើមបានមេដាយមាសមួយជូនកម្ពុជាលើវិញ្ញាសា ប៊ូស្យា ក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១១ នៅទីក្រុងសូឡូ ក្នុងទឹកដីប្រទេសឥណ្ឌូណេស៊ី។ សន សាស បានយកជ័យជម្នះលើកីឡាការិនីម្ចាស់ផ្ទះឥណ្ឌូណេស៊ី Gischa Zayana ដោយលទ្ធផល ៣-១ (១-0, ១-០, ០-១, ១-០) ហើយបន្តយកឈ្នះកីឡាការិនីម្ចាស់ផ្ទះឥណ្ឌូណេស៊ីម្នាក់ទៀត Febriyanti Vani Rahmadhani ដោយលទ្ធផល ៤-៣ (១-០, ០-៣, ១-០, ២-០)។ លើសពីភាពជោគជ័យ ការប្រកួតនេះផ្តល់បទពិសោធន៍យ៉ាងច្រើនដល់ សន សាស ក្នុងការរៀនសូត្រ និងហ្វឹកហាត់បន្ថែមសម្រាប់ការប្រកួតអាស៊ានប៉ារ៉ាឡាំពិកលើកទី១២ ដែលធ្វើឡើងនៅទឹកដីកម្ពុជា នាពាក់កណ្តាលឆ្នាំ២០២៣។ ត្បិតមិនសូវចេះនិយាយស្តីច្រើន តែយុវតីដែលមានសក់ខ្លីផុតពីស្លឹកត្រចៀក និងរួញអង្គាសដីរូបនេះបានលើកឡើងថា៖ «បទពិសោធន៍នោះ គឺពេលយើងបោះ [បាល់ទៅ] យើងមើល [តិចនិក] ដៃគូយើង ថា គេបោះបាល់ម៉េច និងគេបិទម៉េច? តាមរយៈបទពិសោធន៍នេះ ខ្ញុំនឹងខំហ្វឹកហាត់បន្ថែមទៀត ដើម្បីដណ្តើមយកមេដាយមាសទៀតនៅឆ្នាំក្រោយ»។ ដើម្បីសម្រេចនូវគោលដៅនេះ បច្ចុប្បន្ន សន សាស បានបង្កើនម៉ោងហ្វឹកហាត់ ព្យាយាមស្រាវជ្រាវនិងបង្កើតនូវបច្ចេកទេសថ្មីៗសម្រាប់ការប្រកួតដោយមានការសម្របសម្រួលពីលោកគ្រូបង្វឹកផ្ទាល់។ «យើងត្រូវបោះបាល់ឱ្យចូលកៀកកូនស ឬឱ្យកៀកនឹងកូនប៊ី និងយើងត្រូវបោះបន្តក់ឱ្យបានល្អជាដើម...»។ នេះជាការរៀបរាប់បន្ថែមរបស់នាង។ ភាពជោគជ័យដែលទទួលបានមកនេះ គឺជារឿងមួយដែល សន សាស ពិសេសឪពុកម្តាយខ្លួននឹកស្មានមិនដល់តែសោះ។ លោក សន សាន ដែលជាឪពុករបស់អត្តពលិកប៉ារ៉ាឡាំពិកកម្ពុជារូបនេះ បានបង្ហាញនូវមោទកភាពណាស់ខ្លាំងចំពោះកូនស្រីខ្លួនដែលនាំកិត្តិយស ជូនគ្រួសារ និងប្រទេសជាតិទាំងខ្លួនមានពិការភាព។ «និយាយពីទឹកចិត្ត គឺខ្ញុំរំភើបគ្មានអ្វីធៀបបានទេ ព្រោះខ្ញុំមិននឹកស្មានកូនខ្ញុំអាចហាត់កីឡា និងរស់បានមកដលសព្វថ្ងៃផង ព្រោះកាលពីក្មេងគាត់ឈឺច្រើនពេក។ ប៉ុន្តែ កូនខ្ញុំឥឡូវនេះ មានដល់មេដាយមាស។ ខ្ញុំពិតជាមានមោទកភាពខ្លាំងមែនទែនចំពោះគាត់»។ លោក សន សាន ថ្លែងបែបនេះមកកាន់សារព័ត៌ថ្មីៗ នារសៀលថ្ងៃទី៣តុលា។ សម្រាប់ការប្រកួតអាស៊ានប៉ារ៉ាឡាំពិតលើទី១២នាអំឡុងខែមិថុនា ឆ្នាំ២០២៣ លោកឪពុករូបនេះ មានឆន្ទៈខ្ពស់មកផ្តល់កម្លាំងចិត្តកូនដោយផ្ទាល់នៅទីលានការប្រកួត ក្នុងរាជធានីភ្នំពេញ។ សូមរំឭកថា ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១១ ដែលបានប្រារព្ធធ្វើនៅទីក្រុង Solo ប្រទេសឥណ្ឌូនេស៊ី ពីថ្ងៃទី៣០កក្កដា ដល់ថ្ងៃទី៦សីហា ឆ្នាំ២០២២ កម្ពុជាទទួលដណ្តើមបានមេដាយសរុប២៨ ពីព្រឹត្តិការណ៍នេះ។ មេដាយទាំងនោះ រួមមាន មាសចំនួន៧, ប្រាក់១០ និងសំរឹទ្ធ ១១ ក្នុងវិញ្ញាសាបូស៊ីយ៉ា បាល់ទះអង្គុយបុរស បាល់បោះរទះរុញនារី វាយកូនឃ្លីលើតុ អុក អត្តពលកម្ម និងហែលទឹក។ ព្រឹត្តិការណ៍នេះ កម្ពុជាបានបញ្ជូនអត្តពលិកចំនួន១១៥នាក់ ទៅចូលរួមប្រកួតលើវិញ្ញាសាកីឡាចំនួន ១១ប្រភេទ។ ក្នុងនោះមាន កីឡាអត្តពលកម្ម, ហែលទឹក,បាល់ទះអង្គុយបុរស និងនារី, បាល់បោះរទេះបុរស និងនារី, បាល់បោះជនពិការភ្នែក,បាល់ទាត់ចលករខួរក្បាល (៥ម្ខាង), វាយកូនឃ្លីលើតុ, វាយសី, លើកទម្ងន់ អុកអន្តរជាតិ និងប៊ូស្យា៕ | ជាម្ចាស់មេដាយមាសពីព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១១នៅក្រុងសូឡូ ប្រទេសឥណ្ឌូណេស៊ី កីឡាការិនីប៊ូស្យា សន សាស កំពុងប្រឹងប្រែងប្រកបដោយជំនឿចិត្តក្នុងការរក្សាឲ្យបានមេដាយមាសនេះ សម្រាប់ព្រឹត្តិការណ៍លើកទី១២ ដែលរៀបចំនៅកម្ពុជានាពាក់កណ្តាលឆ្នាំ២០២៣ ខាងមុខ។ |
តាមហ្វេសប៊ុកស្ថានទូតអាមេរិក បានរំឭកថា ថ្ងៃទី៧ មករា ឆ្នាំ១៩៧៩ ទីក្រុងភ្នំពេញ ត្រូវបានរំដោះចេញពីរបបខ្មៅងងឹតរបស់ខ្មែរក្រហម ហើយកម្ពុជា ចាប់ផ្ដើមបន្តដំណើរទៅកាន់ពន្លឺត្រចះត្រចង់ និងពោលពេញទៅដោយក្តីសង្ឃឹមក្នុងពេលអនាគត។ អាមេរិក បន្តថា ខួបលើកទី៣៩ នៃថ្ងៃរំដោះជាតិនេះ គឺជាថ្ងៃប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា។ អាមេរិក ចងចាំជានិច្ចនៃការស្លាប់របស់ប្រជាជនខ្មែរ២លាននាក់ក្នុងសម័យ ប៉ុល ពត និងភាពឈឺចាប់របស់ប្រជាជនរាប់លាននាក់ផ្សេងទៀត។ អមជាមួយសារខាងលើនេះ ស្ថានទូតអាមេរិក បានសរសេរដូច្នេះថា៖«ពួកយើងក៏សម្ដែងការសាទរផងដែរ ចំពោះភាពប៉ិនប្រសប់ ភាពក្លាហាន និងស្មារតីលះបង់ ជាមួយប្រជាជនកម្ពុជា ដែលត្រូវបានរំដោះចេញពីសម័យកាលខ្មៅងងឹត, ការកសាងប្រទេសពួកគេឡើងវិញ និងការប្រឹងប្រែងបន្តដំណើរការទៅមុខក្នុងការផ្សះផ្សារជាតិ»។ នៅព្រឹកនេះគណបក្សប្រជាជនកម្ពុជា បានជួបជុំថ្នាក់ដឹកនាំ សមាជិក-សមាជិកា ៥ម៉ឺននាក់ ដើម្បីរំឮកខួបថ្ងៃទី ៧ មករា លើកទី៣៩ នៅមជ្ឈមណ្ឌលកម្សាន្តកោះពេជ្រ។ ការជួបជុំគ្នានេះ ក្នុងអត្ថន័យរំឮកឡើងវិញ ពីភាពជូចត់នៃការរំដោះជាតិ ដើម្បីជួយសង្គ្រោះពលរដ្ឋពីការរងទុកវេទនា ក្នុងសម័យ ប៉ុល ពត។ ជាពិសេសការលះបង់របស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលខិតខំប្រឹងប្រែងចចាររកសន្តិភាព រហូតដល់មានកិច្ចព្រមព្រៀងទីក្រុងប៉ារីស ក្នុងការដោះស្រាយបញ្ហាជាតិ ,បង្រួបបង្រួមជាតិ និងការអភិវឌ្ឍជាតិនាបច្ចុប្បន្ននេះ។ គណបក្សប្រជាជនកម្ពុជា បានឲ្យតម្លៃថ្ងៃ៧មករា ថាជាជីវិតទី២របស់ប្រជាពលរដ្ឋខ្មែរ។ ការជួបជុំគ្នានេះ ក្រោមវត្តមានប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេច ហ៊ុន សែន និងសម្ដេច ហេង សំរិន៕ | ភ្នំពេញ៖ ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍អបអរសាទរទិវាជ័យជម្នះ ៧ មករា លើកទី៣៩ ។ |
តាមរបាយការណ៍របស់ក្រសួងសុខាភិបាល ករណីនាំចូល១ករណី កើតលើបុរសឥណ្ឌូណេស៊ី ដែលមានអាសយដ្ឋាននៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយជ័យ និងដែលបានធ្វើដំណើរពីប្រទេសខ្លួន មកដល់កម្ពុជានៅថ្ងៃទី៥មេសា។ មនុស្សចំនួន ៩០ នាក់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ក្នុងនោះ ៧៨ នាក់ នៅរាជធានីភ្នំពេញ, ៤នាក់ នៅស្រុកព្រៃកប្បាស ខេត្តតាកែវ, ៣នាក់ នៅខេត្តស្វាយរៀង, ១នាក់នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ, ១នាក់ នៅពោធិ៍សាត់, ១នាក់នៅស្រុកព្រៃឈរ ខេត្តកំពង់ចាម, ព្រៃវែង១នាក់ និងប៉ៃលិនមាន១នាក់ដែរ ដែលជាករណីឆ្លងដំបូងក្នុងខេត្តនេះ។ ជាមួយគ្នានេះ ក្រសួងក៏ប្រកាសថាមានមនុស្ស ៣០នាក់ បានសះស្បើយផងដែរ ក្នុងនោះមាន១នាក់ ជាករណីនាំចូល គឺជាបុរសឥណ្ឌូណេស៊ី ដែលមានអាសយដ្ឋាននៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ចំណែកអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ២៩នាក់ទៀត ដែលសះស្បើយ មាន៥នាក់ ត្រូវបានអនុញ្ញាតឱ្យចេញពីមណ្ឌលសុខភាពចាក់អង្រែ។ ៣នាក់ ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្តត្បូងឃ្មុំ ។ ៣នាក់ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យខេត្តកោះកុង ។ ១នាក់ ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យខេត្តព្រៃវែង និង ១៧នាក់ ទៀត ត្រូវបានអនុញ្ញាតឱ្យចេញពីមណ្ឌលព្យាបាលស្រុកកោះធំ ខេត្តកណ្តាល។ គិតមកដល់ពេលនេះ កម្ពុជា មានអ្នកជំងឺកូវីដ-១៩ សរុប ២៩១៥នាក់ ក្នុងនោះ២៣៨៣នាក់ ស្ថិតក្នុងករណីសហគមន៍២០កុម្ភៈ។ អ្នកជំងឺសរុប ១៨២៤បានជាសះស្បើយ ខណៈ អ្នកស្លាប់ឡើងដល់២២នាក់។ មនុស្សចំនួន ១០៦៤នាក់ កំពុងបន្តសម្រាកព្យាបាល។ ព្រឹត្តិការណ៍២០កុម្ភៈ រាលដាលនៅក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល ព្រះសីហនុ ព្រៃវែង ស្វាយរៀង សៀមរាប ត្បូងឃ្មុំ កំពង់ធំ កំពង់ចាម កែប តាកែវ បាត់ដំបង កំពត កំពង់ឆ្នាំង ពោធិ៍សាត់ និងខេត្តប៉ៃលិន។ ក្នុងចំណោមនោះ ខេត្តមួយចំនួនដូចជាបាត់ដំបង និងកំពង់ធំ ក៏បានព្យាបាលសះស្បើយអស់ផងដែរ៕ | មនុស្ស៩១នាក់ទៀត មានលទ្ធផលវិជ្ជមានកូវីដ-១៩ នៅកម្ពុជា និង៣០នាក់ បានជាសះស្បើយ។ ក្នុងចំណោមអ្នកឆ្លងថ្មីនេះ មាន៩០នាក់ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ខណៈខេត្តប៉ៃលិន មានករណីដំបូង។ នេះបើតាមរបាយការណ៍របស់ក្រសួងសុខាភិបាលនាព្រឹកថ្ងៃពុធ ទី៧ ខែមេសា ឆ្នាំ២០២១។ |
លោក រស់ សុជា បានប្រាប់សារព័ត៌មានថ្មីៗតាមហ្វេសប៊ុកថា ក្នុងក្លិបប្រដាល់ចក្រវាឡគុនខ្មែរ មានសិស្ស ដែលជាកីឡាករ-កីឡាការិនីថ្នាល ៨នាក់ ដែលមានអាយុ ចន្លោះពី៨ឆ្នាំ ទៅ១៧ឆ្នាំ។ ប្រធានក្លិប និងជាគ្រូបង្វឹកប្រចាំក្លិបរូបនេះ បញ្ជាក់ថា ក្លិបបានសាងសង់ និងពង្រីកកន្លែងហ្វឹកហាត់ធំជាងមុន ចំណែកអ្នកប្រដាល់ថ្នាលទាំងនោះ កាន់តែមានស្មារតីហាត់កាន់តែខ្លាំង ព្រោះពួកគេមានរៀមច្បង ក្នុងក្ដីស្រម៉ៃ ដើម្បីធ្វើជាគំរូ។ នេះ ជាហេតុធ្វើឲ្យគេខំហ្វឹកហាត់ ព្រោះចង់ឲ្យខ្លាំងដូចរៀមច្បងទាំងនោះ។ ម្យ៉ាងវិញទៀត ក្មេងៗ តែងសង្ឃឹមថាថ្ងៃណាមួយ ពួកគេនឹងក្លាយជាអ្នកប្រដាល់អាជីព ដែលមានសមត្ថភាពខ្លាំងនៅកម្ពុជា។ «ក្មេងៗប្រឹងហាត់ណាស់។ ពួកគាត់ចង់ក្លាយជាកីឡាករអាជីព និងកីឡាករល្បីក្នុងប្រទេស ដូចរៀមច្បងពួកគេ។ ពេលក្លិបធ្វើស្អាតហើយ កីឡាករ-កីឡាការិនីកាន់តែប្រឹងហាត់។»។ លោក រស់ សុជា បាននិយាយដូច្នេះ។ លោក រស់ សុជា ប្រធានក្លិបចក្រវាឡគុនខ្មែរ រូបពីលោក រស់ សុជា ការហ្វឹកហាត់របស់កីឡាករ-កីឡាការិនីទាំងនោះ ចែកចេញជា ៣វេនផ្សេងគ្នា ដោយសារពួកគេ ត្រូវការពេលវេលាសិក្សាចំណេះដឹងទូទៅនៅសាលា ផងដែរ។ ពេលវេលានោះ គឺពីម៉ោង ៧:០០ព្រឹក ដល់ ៩:០០ព្រឹក, ពីម៉ោង ២:០០រសៀល ដល់ម៉ោង ៥:០០ល្ងាច និងពីម៉ោង ៦:០០ល្ងាច ដល់ម៉ោង ៩:៣០យប់។ លោក រស់ សុជា បញ្ជាក់ថាក្មេងៗទាំងនោះ អាចរើសម៉ោងហ្វឹកហាត់ណា ក៏បាន ដែលមិនអាចប៉ះពាល់ដល់ការសិក្សានៅសាលារបស់គេ។ ដោយឡែក គ្រូបង្វឹករូបនេះ ឃើញថាកូនសិស្សប្រដាល់របស់ខ្លួនទាំងនោះ មានស្មារតីប្រកួតប្រជែងខ្លាំង ព្រោះក្លិបតែងទទួលបានការបញ្ជូនកីឡាករ-កីឡាការិនី ទៅប្រកួតតាមសង្វៀន បាន ២ ទៅ៣នាក់ក្នុងមួយសប្ដាហ៍។ លោក រស់ សុជា ជឿថាកីឡាករ-កីឡាការិនីថ្នាលទាំងនេះ នឹងមានសមត្ថភាពល្អនៅថ្ងៃអនាគត ប្រសិនជាបន្ដការហ្វឹកហាត់ល្អ រួមជាមួយការប្រកួតជាក់ស្ដែងបន្តបន្ទាប់៕ កីឡាករ-កីឡាការិនីថ្នាលក្លិបប្រដាលចក្រវាឡគុនខ្មែរ រូបពី លោក រស់សុជា | លោក រស់ សុជា ប្រធានក្លិប្រដាល់ចក្រវាឡគុនខ្មែរ និយាយថាកីឡាករ-កីឡាការិនីថ្នាល របស់ក្លិបមានអាយុចន្លោះពី៨ឆ្នាំ-១៧ឆ្នាំ មានឆន្ទៈខ្ពស់ក្នុងការហ្វឹកហាត់ ព្រោះចង់ក្លាយជាអ្នកប្រដាល់អាជីពម្នាក់នៅកម្ពុជា ជាពិសេស ក្មេងៗទាំងនោះ តែងតែមានរៀបច្បងជាគម្រូ (Idol) របស់ខ្លួន ហើយព្យាយាមអភិវឌ្ឍខ្លួន ឲ្យដូចរៀមច្បងទាំងនោះ។ ប្រធានក្លិបរូបនេះ ចែកម៉ោងហ្វឹកហាត់ត្រឹមត្រូវ ដែលមិនឱ្យប៉ះពាល់ ដល់ពេលវេលាសិក្សារបស់ក្មេងៗឡើយ។ |
អត្ថបទទាក់ទង លោក ចន លី ជាប់ឆ្នោតជាប្រធានប្រតិបត្តិអាណត្តិទី៦ របស់ហុងកុង រដ្ឋមន្រ្តីក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង៧ (G7) និងប្រមុខការទូតសហភាពអឺរ៉ុប នៅថ្ងៃទី៩ ខែឧសភា បានចេញសេចក្តីថ្លែងការណ៍រួមមួយ ជុំវិញក្តីបារម្ភចំពោះដំណើរការបោះឆ្នោតរើសប្រមុខដឹកនាំហុងកុង រួមទាំងការវាយប្រហារលើសេរីភាពមូលដ្ឋាន និងប្រព័ន្ធនយោបាយពហុបក្សហុងកុង។ មិនតែប៉ុណ្ណោះ ប្រមុខការទូតG7 បានរិះគន់ហុងកុង ដែលលុបបំបាត់ប្រព័ន្ធបោះឆ្នោតសកល និងការតែងតាំងសមាជិកមិនកើតចេញពីការបោះឆ្នោតទៅក្នុងគណៈកម្មាធិការរៀបចំការបោះឆ្នោត។ ប៉ុន្មានម៉ោងបន្ទាប់ ចិនបានជំទាស់សេចក្តីថ្លែងការណ៍នោះយ៉ាងខ្លាំង ដោយចាត់ទុកថាគ្មានមូលដ្ឋាន និងមិនមានការពិត។ តាមការបញ្ជាក់របស់អ្នកនាំពាក្យស្ថានទូតចិនប្រចាំនៅអង់គ្លេស ក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង៧ និងសហភាពអឺរ៉ុប បានជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងចិនយ៉ាងធ្ងន់ធ្ងរ និងមិនគោរពបទដ្ឋានទំនាក់ទំនងអន្តរជាតិ។ «ហុងកុងជារបស់ចិន ហើយហុងកុងជាកិច្ចការផ្ទៃក្នុងចិនសុទ្ធសាធ»។ អ្នកនាំពាក្យស្ថានទូតចិន បានសង្កត់ធ្ងន់បែបនេះ ដោយបន្តថា រដ្ឋធម្មនុញ្ញចិន និងច្បាប់មូលដ្ឋានហុងកុង បានបង្ហាញយ៉ាងច្បាស់ថា ចិនមានអភិបាលកិច្ចលើហុងកុង ប៉ុន្តែមិនមែនសេចក្តីថ្លែងការណ៍រួមចិន-អង់គ្លេសឡើយ។ ក្នុងន័យនេះ ស្ថានទូតចិនប្រចាំនៅអង់គ្លេស បានព្រមានថា ចិននឹងមិនអនុញ្ញាតឱ្យកម្លាំងបរទេសជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ខ្លួនដាច់ខាត។ មិនតែប៉ុណ្ណោះ អ្នកនាំពាក្យស្ថានទូតចិនប្រចាំនៅអង់គ្លេស ក៏បានអំពាវនាវឱ្យក្រុមប្រទេស G7 និងសហភាពអឺរ៉ុប គោរពបទដ្ឋានទំនាក់ទំនងអន្តរជាតិ, បញ្ឈប់ការជ្រែកជ្រៀតកិច្ចការផ្ទៃក្នុងហុងកុង រួមទាំងចិនផង។ ក្នុងថ្ងៃដដែល ការិយាល័យស្នងការពិសេសរបស់ក្រសួងការបរទេសចិនប្រចាំនៅហុងកុង ក៏បានច្រានចោលសេចក្តីថ្លែងការណ៍ G7 ដែរ។ ការិយាល័យចិនប្រចាំនៅហុងកុង បានអះអាងថា សេចក្តីថ្លែងការណ៍ G7 បង្ខូចការបោះឆ្នោតរើសប្រធានប្រតិបត្តិហុងកុងសម្រាប់អាណត្តិទី៦, រដ្ឋាភិបាលចិន និងប្រព័ន្ធបោះឆ្នោតហុងកុង។ តាមការបញ្ជាក់របស់អ្នកនាំពាក្យការិយាល័យចិន ការជាប់ឆ្នោតរបស់លោក ចន លី ជាប្រមុខហុងកុង កើតចេញពីការបោះឆ្នោតដោយសំឡេងភាគច្រើនលើសលុប និងការគាំទ្រដោយសង្គមហុងកុង។ គួររម្លឹកថា លោក ចន លី នៅថ្ងៃទី៨ ខែឧសភា បានជាប់ឆ្នោតជាប្រធានប្រតិបត្តិហុងកុង សម្រាប់អាណត្តិទី៦ ដោយមានសំឡេងគាំទ្រ លើសលុប។ ការបោះឆ្នោតរើសប្រធានប្រតិបត្តិថ្មីនេះ ត្រូវបានលោកស្រី ការី ឡាំ ប្រមុខហុងកុងបច្ចុប្បន្ន ចាត់ទុកថាមានដំណើរការយ៉ាងរលូន។ អតីតមន្រ្តីសន្តិសុខហុងកុងរូបនេះ ត្រូវបានសមាជិកគណៈកម្មាធិការបោះឆ្នោត គាំទ្រក្នុងសំឡេង ១៤១៦៕ | ចិន នៅថ្ងៃទី៩ ខែឧសភា បានបដិសេធសេចក្តីថ្លែងការណ៍របស់រដ្ឋមន្រ្តីការបរទេសនៃក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង ៧ (G7) ជុំវិញការបោះឆ្នោតរើសប្រធានប្រតិបត្តិនៅហុងកុង។ បើតាមចិន ហុងកុង ជារបស់ចិន ហើយហុងកុងជាកិច្ចការផ្ទៃក្នុងចិនទាំងស្រុង។ |
ប្រទេសចិនត្រូវបានគេស្គាល់ថាជាទីកន្លែងដែលប្រជុំដោយកីឡាករ E-Sports ល្បីៗនៅលើពិភពលោក ហើយដោយវិស័យកីឡាអេឡិចត្រូនិកមួយនេះក៏មានភាពរីកចម្រើនខ្លាំងដែរនៅក្នុងប្រទេសដ៏ធំនៃតំបន់អាស៊ី។ ដំណើរលឿនបំផុតនៃ E-Sports របស់ចិន បានពង្រឹងសមត្ថភាពខ្លួនជាអ្នកដឹកនាំក្នុងការអភិវឌ្ឍន៍លើបច្ចេកវិទ្យាហ្គេមក្នុងរយៈពេល ១សតវត្សន៍ចុងក្រោយនេះ។ ប្រទេសដែលមានសេដ្ឋកិច្ចធំទី២ លើពិភពលោកមួយនេះ គឺជាផ្ទះដែលប្រមូលផ្តុំ នៃកីឡាករលំដាប់ពិភពលោក និងជាទីកន្លែងក្រុមហ៊ុនផ្នែកកីឡាអេឡិចត្រូនិកធំបំផុតនៅលើពិភពលោក។ បច្ចុប្បន្នប្រទេសចិនមានកីឡាករ E-Sports ប្រមាណ ៤៨៧លាននាក់ នេះបើតាមរបាយការណ៍របស់ នៃឧស្សាហកម្មកីឡាអេឡិចត្រូនិក កាលពីខែមករា ដល់ខែមិថុនា ឆ្នាំ ២០២៣។ រដ្ឋាភិបាលប្រទេសចិនបច្ចុប្បន្នចង់កែប្រែកីឡាអេឡិចត្រូនិកនេះទៅជាឧស្សាហកម្មអាជីព ដោយប្រើប្រាស់សក្តានុពលខ្លាំងរបស់ខ្លនជំរុញកំណើននៃការប្រកួតកីឡានេះ។ សម្រាប់វត្តមានកីឡាអេឡិចត្រូនិចនៅក្នុងព្រឹត្តិការណ៍ Asian Games លើកដំបូងនៅក្នុងទីក្រុងហាងចូវ ត្រូវបានដាក់បង្ហាញ ហើយដោយជាប្រភេទកីឡាស្ថិតក្នុងការផ្តល់មេដាយផ្លូវការលើកដំបូងផងដែរ។ ប្រទេសចិនបច្ចុប្បន្នជាប្រទេសមួយដែលមានទីផ្សារធំបំផុតលើពិភពលោក សម្រាប់ការផលិតវីដេអូហ្គេម ហើយសម្រាប់ការបង្ហាញវត្តមានកីឡាអេឡិចត្រូនិកលើកដំបូងនេះ ក៏ត្រូវបានគេរំពឹងថានឹងជួយបង្កើនទីផ្សារខ្លាំងបន្ថែមលើផ្នែកកីឡាអេឡិចត្រូនិកនេះ។ តម្រូវការខ្លាំងសម្រាប់ទេពកោសល្យ អ្នកសង្កេតការណ៍បានកត់សម្គាល់ថា នៅពេលដែលឧស្សាហកម្មកីឡាអេឡិចត្រូនិកនេះមានភាពចាស់ទុំ នឹងមានតម្រូវការខ្លាំងសម្រាប់ទេពកោសល្យដែលមានជំនាញដ៏ពិតប្រាកដ។ ក្រៅពីទទួលបានប្រាក់ខែពីក្លិបកីឡាអេឡិចត្រូនិក ដែលពួកគេបានលេងឱ្យ កីឡាករក៏អាចរកបានប្រាក់ចំណូល ដ៏ច្រើនដូចជាពីសំណាក់ការឧបត្ថម្ភនៃសាជីវកម្ម កិច្ចព្រមព្រៀងនៃម្ចាស់ឧបត្ថម្ភ និងការផ្សាយផ្ទាល់អំពីការលេងនៅលើបណ្តាញសង្គមអ៊ិនធឺណិតដើម្បីរកចំណូល។ មួយវិញទៀតការការចូលរួមក្នុងវិស័យអប់រំនៅក្នុងកីឡាអេឡិចត្រូនិកតំណាងឱ្យការប្រែក្លាយទៅជាភាពវិជ្ជមាននៃព្រឹត្តិការណ៍ក្នុងប្រទេសចិន។ នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយ សកលវិទ្យាល័យនានានៅក្នុងប្រទេសចិនបានចាប់ផ្តើមការណែនាំវគ្គសិក្សាដើម្បីបណ្តុះបណ្តាលនិស្សិត ឱ្យសមស្របទៅនឹងកំណើនវិស័យកីឡាអេឡិចត្រូនិក ដើម្បីអាចពួកគេរកបានប្រាក់ចំណូល ក្នុងបរិបទសង្គមកំពុងប្រែថ្មីមួយនេះ។ កាលពីឆ្នាំ ២០១៦ ក្រសួងអប់រំនៃប្រទេសចិនអនុញ្ញាត បានដាក់បន្ថែមកីឡាអេឡិចត្រូនិក និងការគ្រប់គ្រងទៅក្នុងបញ្ជីនៃវគ្គសិក្សានៅសកលវិទ្យាល័យ។ ក្រៅពីការសិក្សាដើម្បីប្រែក្លាយទៅជាកីឡាករសម្រាប់ប្រកួតប្រជែង វគ្គសិក្សាជាច្រើនក្នុងនោះរួមមានផ្នែកនៃការគ្រប់គ្រងការប្រកួត, ក្រុម ក៏ដូចជាផ្នែកអធិប្បាយនៃការប្រកួតជាដើម។ ការយកឈ្នះលើពាក្យថា ការញៀននឹងការលេងហ្គេម ត្រូវបានលើកឡើងជាបន្តបន្ទាប់ក្រោយពេលដែលមានការបង្ហាញពីសមត្ថភាពខ្ពស់របស់កីឡាចិន ក្នុងការប្រកួតប្រជែងជាបន្តាប់នៅលើការប្រកួតអន្តរជាតិនានា។ អ្នកដែលជាប់ពាក់ព័ន្ធនឹងវិស័យកីឡាអេឡិចត្រូនិកនេះ បានសង្ឃឹមថាការបង្ហាញខ្លួនលើកដំបូងនៃ E-Sports នៅក្នុងកីឡាអាស៊ី ទីក្រុងហាងចូវ នឹងជួយលុបបំបាត់កាន់តែខ្លាំងឡើងនៃទស្សនៈ «ញៀនហ្គេម» ហើយប្រែទៅជាពាក្យថាកីឡាស្របច្បាប់។ អស់រយៈពេលជាច្រើនឆ្នាំ ឧស្សាហកម្មកីឡាអេឡិចត្រូនិកបានរកឃើញថាមានផលវិបាកក្នុងការបញ្ចៀសអត្ថន័យអវិជ្ជមានដោយពាក្យថាញៀនហ្គេមនៅក្នុងចំណោមស្រទាប់យុវវ័យរបស់ចិនផ្ទាល់។ នៅតាមហាងអ៊ិនធឺណិតកាហ្វេរ ដែលបានបង្កើតឡើងទូទាំងប្រទេសចិន តែងតែមានក្រុមប្រចាំតំបន់របស់ពួកគេនីមួយៗ សម្រាប់ការប្រកួតប្រជែងលើវិស័យ E-Sports តែកាលនោះមិនទាន់ត្រូវបានគេចាត់ទុកថាជាកីឡាបានទូលំទូលាយដូចបច្ចុប្បន្នឡើយ។ ឆ្នាំ ២០១៦ ក្នុងប្រទេសចិនមានទីតាំងអ៊ិនធឺណិតកាហ្វេរច្រើនជាង ១៥០,០០០កន្លែង ប៉ុន្តែនៅក្នុងឆ្នាំ ២០២០ ចំនួននេះត្រូវបានធ្លាក់ចុះប្រមាណ ៤០ភាគរយ ក្រោយពេលរដ្ឋាភិបាលបានចេញបទប្បញ្ញត្តិដ៏តឹងរ៉ឹងដើម្បីដោះស្រាយបញ្ហានៃការញៀននឹងល្បែង ឬហ្គេមនេះ។ ទោះជាយ៉ាងណាវិស័យឧស្សាហកម្មហ្កេមនៅតែបន្តរីកចម្រើន។ យ៉ាងណាមិញ ច្បាប់នៃប្រទេសចិននាពេលបច្ចុប្បន្ន ត្រូវបានកំណត់អាយុដោយ អនីតិជនអាយុក្រោម ១៨ឆ្នាំ មិនត្រូវបានអនុញ្ញាតឱ្យចូលទៅកាន់ហាងអ៊ិនធឺណិតកាហ្វេរឡើយ ហើយសម្រាប់អ្នកដែលចូលទៅកាន់ទីនោះ ក៏ត្រូវបានកំណត់រយៈពេលត្រឹមតែ ៣ម៉ោងក្នុងមួយថ្ងៃផងដែរសម្រាប់ការប្រើប្រាស់។ មកដល់ពេលនេះ ក្នុងប្រទេសចិនទីតាំង ហាងកាហ្វេអ៊ិនធឺណិតមួយចំនួន បានរកឃើញវិធីសាស្ត្រដើម្បីកាត់បន្ថយអាយុដើម្បីអាចចូលទៅប្រើប្រាស់បាន ដោយការដាក់គ្រែគេង និងផ្លាស់ប្តូរពីទីកន្លែងប្រើប្រាស់អ៊ិនធឺណិត ទៅជាកន្លែងស្នាក់វិញ។ ការធ្វើដូច្នេះបានជួយបង្កើនប្រាក់ចំណូលបន្ថែមដល់ហាងអ៊ិនធឺណិតទាំងនោះផងដែរ។ បើតាមរបាយការណ៍នៃឧស្សាហកម្មកីឡាអេឡិចត្រូនិករបស់ចិន ចំនួនសណ្ឋាគាកីឡាអេឡិចត្រូនិកទាំងនេះបានកើនឡើងទ្វេដងក្នុងឆ្នាំកន្លងទៅ។ សណ្ឋាគាកីឡាអេឡិចត្រូនិកទាំងនោះ មានការរៀបចំបន្ទប់បែបស្នាក់នៅជាក្រុមមនុស្សចំនួន ៣ ទៅ ៦នាក់ ដោយក្នុងបន្ទប់មានគ្រែសម្រាប់គេង នឹងរៀបចំលាយឡំ ដោយកុំព្យូទ័រលើតុ សម្រាប់ប្រើប្រាស់សម្រាប់ការលេងហ្គេម ការហ្វឹកហាត់សម្រាប់ក្រុមជាដើម។ សណ្ឋាគាទាំងនោះនឹងផ្តល់ការស្នាក់នៅពីចន្លោះមួយថ្ងៃទៅដល់ ៣ថ្ងៃសម្រាប់ក្រុមកីឡាករអេឡិចត្រូនិកដែលចង់ស្នាក់នៅជាក្រុមសម្រាប់ការលេង ក៏ដូចជាហ្វឹកហាត់ជាដើម៕ | កីឡាអេឡិចត្រូនិក (E-Sports) កំពុងតែបង្កើតមេដាយជាប្រវត្តិសាស្ត្រលើកដំបូងនៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ី Asian Games ទីក្រុងហាងចូវ។ កីឡាអេឡិចត្រូនិកក៏សម្លឹងឃើញឱកាសបង្ហាញវត្តមានលើកដំបូងនៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក តាមរយៈការបង្ហាញភាពប្រកួតប្រជែងតាមបែបកីឡានៅក្នុងកីឡាអាស៊ី។ ដោយមើលឃើញសក្តានុពលកីឡានេះកើនឡើង ចិនគ្រោងទាញវិស័យនេះជាឧស្សាហកម្មកីឡា។ |
សេចក្ដីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា ជម្រាបជូនប្រធានមន្ទីរអប់រំរាជធានី-ខេត្ត ឱ្យផ្អាកការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេសឆ្នាំ២០២១។ ក្រសួងអប់រំ បញ្ជាក់ថា ការផ្អាកនេះ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ទ្រង់ទ្រាយកាន់តែធំ និងស្របតាមប្រសាសន៍ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ ការប្រឡងសិស្សពូកែទូទាំងប្រទេសនេះ ក្រសួងអប់រំ យុវជន និងកីឡា គ្រោងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ នៅវិទ្យាល័យ មិត្តភាពកម្ពុជា-ជប៉ុនកំពតក្រុង ខេត្តកំពត។ នេះបើតាមលិខិតចេញផ្សាយថ្ងៃទី៩ មេសា ដែលចុះហត្ថលេខាដោយលោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា៕ | ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា សម្រេចផ្អាកការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេសឆ្នាំ២០២១ ដែលគ្រោងរៀបចំនៅថ្ងៃទី២១ មិថុនាខាងមុខ។ ការផ្អាកនេះ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍។ |
កាលពីថ្មីៗនេះ សហព័ន្ធបាល់ទាត់ពិភពលោកបានអញ្ជើញសមាជិកសហព័ន្ធដែលមកពីប្រទេសក្នុងតំបន់ទ្វីបអាស៊ី និងអូសេអានី ដើម្បីបង្ហាញការចាប់អារម្មណ៍ក្នុងការដេញថ្លៃធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតពានរង្វាន់ World Cup នៅក្នុងឆ្នាំ ២០៣៤។ បើតាមការដកស្រង់ពាក្យសម្តីរបស់លោក Erick Thohir ប្រធានសហព័ន្ធបាល់ទាត់ឥណ្ឌូណេស៊ី ពីសំណាក់កាសែត Sydney Morning Herald ប្រទេសឥណ្ឌូណេស៊ីកំពុងជជែកជាមួយអូស្ត្រាលីពីការដេញថ្លៃនេះ។ «យើងកំពុងតែពិភាក្សាគ្នាជុំវិញការដេញថ្លៃជាមួយនឹងអូស្ត្រាលី។ នៅពេលដែលខ្ញុំបានទៅទស្សនកិច្ចម៉ាឡេស៊ី និងសិង្ហបុរី ប្រទេសទាំងពីរបានបង្ហាញចំណាប់អារម្មណ៍ក្នុងការចូលរួមជាមួយនឹងឥណ្ឌូណេស៊ី និងអូស្ត្រាលី ក្នុងការរៀប World Cup រួមគ្នា។»។ នេះជាសម្តីលោក Thohir ប្រធាន PSSI។ កាលពីសប្តាហ៍មុនសហព័ន្ធបាល់ទាត់អន្តរជាតិ FIFA បានប្រកាសដោយភាពភ្ញាក់ផ្អើលជុំវិញការប្រកាសដែលថាប្រទេសអេស្ប៉ាញ, ព័រទុយហ្កាល់ និងម៉ារ៉ុក នឹងធ្វើជាសហម្ចាស់ផ្ទះរៀបចំការប្រកួត World Cup នៅឆ្នាំ ២០៣០ ហើយដែលការប្រកួតបើកឆាកចំនួន ៣ នឹងត្រូវធ្វើឡើងនៅប្រទេសប៉ារ៉ាហ្កាយ អាហ្សង់ទីន និងអ៊ុយរូហ្កាយ ដើម្បីគម្រប់ខួប ១០០ឆ្នាំ នៃបាល់ទាត់ពិភពលោក។ យ៉ាងណាសម្រាប់ចំណាប់អារម្មណ៍ធ្វើជាម្ចាស់ផ្ទះឆ្នាំ ២០៣៤ ប្រទេសអារ៉ាប៊ីសាអូឌីតបានឈានដល់ដំណាក់កាលទីពីររបស់ពួកគេ ដាក់សំណើរការចាប់អារម្មណ៍ដេញថ្លៃធ្វើម្ចាស់ផ្ទះទៅកាន់ FIFA។ FIFA បានផ្តល់ឱកាសសម្រាប់ប្រទេស និងក្រុមប្រទេសដែលជាសមាជិកសហព័ន្ធក្នុងការដេញថ្លៃធ្វើម្ចាស់ផ្ទះ World Cup 2034 ដែលពេលកំណត់នឹងត្រូវផុតនៅត្រឹមថ្ងៃទី៣១ ខែតុលា។ ចំពោះការចាប់អារម្មណ៍ចង់ដេញថ្លៃពីសំណាក់ប្រទេសឥណ្ឌូណេស៊ី រួមជាមួយនឹងប្រទេសអូស្ត្រាលី សិង្ហបុរី និងម៉ាឡេស៊ី ប្រធាន PSSI បានបង្ហាញជំនឿរបស់លោកថា FIFA នឹងប្រលែកមកមើលប្រទេសដទៃក្រៅពីប្រទេសក្នុងតំបន់មជ្ឈិមបូពា៍។ លោក Thohir បានអះអាងដូច្នេះថា ៖ «យើងមានក្តីសង្ឃឹមខ្លាំង ខ្ញុំគិតថា FIFA នឹងមើលឃើញថាតំបន់មជ្ឈិមបូពា៍ ដែលធ្លាប់រៀបចំធ្វើម្ចាស់ផ្ទះម្តងរួចមកហើយពេលនៅប្រទេសកាតាឆ្នាំមុន ហើយប្រទេសជប៉ុន កូរ៉េខាងត្បូងក៏ធ្លាប់បានធ្វើដូចគ្នា។ ខ្ញុំប្រាកដណាស់ថា FIFA នឹងព្យាយាមនៅប្រទេសផ្សេងទៀត។ ឱកាសនៃការឈ្នះនឹងមានប្រសិនបើយើងចូលរួមជាមួយនឹងអូស្ត្រាលី ម៉ាឡេស៊ី និងសិង្ហបុរី ដែលជាទីតាំងធំដូចគ្នា៕ | ប្រទេសឥណ្ឌូណេស៊ី កំពុងតែពិភាក្សាជាមួយនឹងប្រទេសអូស្ត្រាលីជុំវិញការងារសហការគ្នាក្នុងការដេញថ្លៃធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ ២០៣៤ ដោយរួមមានការចូលរួមពីសំណាក់ប្រទេសម៉ាឡេស៊ី និងសិង្ហបុរី។ នេះបើតាមការលើកឡើងពីសំណាក់ប្រធានសហព័ន្ធបាល់ទាត់ឥណ្ឌូណេស៊ី PSSI នាថ្ងៃទី១១ ខែតុលា។ |
នៅឆ្នាំ២០៣០ អេស្ប៉ាញ មានគម្រោងផលិតថាមពលអគ្គិសនី៧០ភាគរយ ដែលចេញពីថាមពលព្រះអាទិត្យ ខ្យល់ និងទឹកជាដើម ហើយនៅឆ្នាំ២០៥០ ប្រទេសសេដ្ឋកិច្ចលំដាប់ទី៥នៅអឺរ៉ុបមួយនេះ គ្រោងពឹងផ្អែកទាំងស្រុងលើថាមពលកកើតឡើងវិញ សម្រាប់ប្រព័ន្ធអគ្គិសនីរបស់ខ្លួន។ សម្រាប់គម្រោងលើកកម្ពស់បរិស្ថាននេះ អេស្ប៉ាញ នឹងអភិវឌ្ឍន៍ទីតាំងសម្រាប់យានយន្តដែលមានការបំពុលតិចតួច ជាពិសេសការតម្លើងស្ថានីយ៍បញ្ចូលចរន្តសម្រាប់រថយន្តអគ្គិសនី។ ទាក់ទងនឹងផែនការហាមឃាត់រថយន្តប្រើប្រេង និងម៉ាសូត ចាប់ពីឆ្នាំ២០៣០ អេស្ប៉ាញនឹងធ្វើតាមដំណាក់កាល តាមរយៈការដាក់បណ្តាទីក្រុងដែលមានពលរដ្ឋប្រមាណ៥០ ០០០ ជា «តំបន់ដែលមានការបំភាយកម្រិតទាប» នៅមុនឆ្នាំ២០២៣ រីឯក្រុងម៉ាឌ្រីត និងបាសេឡូណា នឹងមានការកំហិតលើចរាចរណ៍យានយន្ត។ ក្រសួងបរិស្ថានអេស្ប៉ាញ បានអះអាងថា នៅពេលដែលច្បាប់ចូលជាធរមាន រដ្ឋាភិបាលនឹងចាត់វិធានប្រឆាំងសកម្មភាពរុករករ៉ែផ្សេងៗ ដែលគ្មានច្បាប់អនុញ្ញាតទាំងដែនគោក និងដែនទឹក។ អេស្ប៉ាញចង់បង្ហាញពីឆន្ទះខ្ពស់របស់ខ្លួនក្នុងការគោរពគោលការណ៍បរិស្ថានរបស់សហភាពអឺរ៉ុប៕ | បន្ទាប់ពីបារាំង និងអង់គ្លេស រដ្ឋាភិបាលអេស្ប៉ាញ បានរៀបចំសេចក្តីព្រាងច្បាប់មួយស្តីពីបន្លាស់ប្តូរថាមពល ដោយហាមឃាត់ការលក់យានយន្តដែលប្រើសាំង និងម៉ាស៊ូត ចាប់ពីឆ្នាំ២០៤០ តទៅ។ នេះបើយោងតាមការផ្សាយរបស់ AFP។ |
បើតាមវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិស្តុកខុល ឥណ្ឌាជាប្រទេសដែលចំណាយលើផ្នែកការពារជាតិធំជាងគេទីបីលើពិភពលោកស្រាប់ទៅហើយ។ ដ្បិតចំណាយលើវិស័យការពារជាតិច្រើនហើយក្តី ឥណ្ឌា បានប្រកាសថា ខ្លួននឹងបង្កើនការចំណាយលើសវិស័យនេះដល់៧៣ ពាន់លានដុល្លារដែលបានកើនឡើងជាង១៣ភាគរយបើធៀបនឹងកញ្ចប់ថវិកានៅឆ្នាំមុន។ រដ្ឋមន្ត្រីហិរញ្ញវត្ថុឥណ្ឌាលោកស្រី Nirmala Sitharaman ប្រកាសពីការបង្កើននេះនៅសភានៅថ្ងៃទី ១ ខែកុម្ភៈ។ បញ្ហាជាច្រើន ពិសេសការប្រឈមមុខជាមួយចិន នៅតែជាកត្តាដែលរុញឱ្យទីក្រុងញូវដែលីបង្កើនការចំណាយផ្នែកការពារជាតិរបស់ខ្លួន។ ទំនាក់ទំនងរវាងចិននិងឥណ្ឌា ដែលជាប្រទេសមានប្រជាជនច្រើនជាងគេបំផុតលើពិភពលោកនិងជាប្រទេសជិតខាងគ្នាផងនោះ កំពុងមានភាពតានតឹងខ្លះដែរ ដ្បិតមិនសូវក្ដៅក្ដីលើជម្លោះព្រំដែន ពាណិជ្ជកម្ម និងបច្ចេកវិទ្យា ខណៈឥណ្ឌាបានព្យាយាមផ្តាច់ខ្លួនចេញពីខ្សែច្រវាក់ផ្គត់ផ្គង់របស់ចិនចាប់តាំងពីមានការប៉ះទង្គិចគ្នានៅព្រំដែនក្នុងឆ្នាំ២០២០។ រដ្ឋាភិបាលឥណ្ឌាដែលដឹកនាំដោយនាយករដ្ឋមន្ត្រី នារិន្ទ្រា ម៉ូឌី ក៏បានព្យាយាមកសាងកម្លាំងយោធារបស់ខ្លួន ទាំងវិស័យការពារព្រំដែន និងឧស្សាហកម្មសព្វាវុធ។ ឥណ្ឌាក៏ប្រឹងអភិវឌ្ឍនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ហើយថែមទាំងបានបង្ហាញនាវាផ្ទុកយន្តហោះដែលផលិតក្នុងស្រុកដំបូងរបស់ខ្លួនកាលពីឆ្នាំមុនផង។ ទោះបន្ថែមការចំណាយលើវិស័យការពារជាតិនេះ ឥណ្ឌានៅតែពឹងផ្អែកលើរុស្ស៊ីក្នុងការនាំចូលអាវុធភាគច្រើនរបស់ខ្លួន ខណៈអាម៉េរិក បារាំង និងអ៊ីស្រាអែលក៏បានផ្គត់ផ្គង់អាវុធមួយចំនួនដល់ឥណ្ឌាផងដែរ។ យ៉ាងណាមិញ លោកស្រី Sitharaman បានសង្កត់ធ្ងន់ថា ឥណ្ឌាប្តេជ្ញាចិត្តក្នុងការផលិតអាវុធដោយខ្លួនឯងបន្ថែម។ ក្រៅតែពីបង្ហាញឆន្ទៈអភិវឌ្ឍវិស័យការពារជាតិ ឥណ្ឌាក៏បានអះអាងថាខ្លួននឹងពង្រឹងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនជាមួយនឹងដៃគូអន្តរជាតិផ្សេងៗដូចជា សម្ព័ន្ធមិត្ត Quad ជាដើម។ សម្ព័ន្ធមិត្ត Quad ដែលមានសមាជិក ៤ ប្រទេសគឺឥណ្ឌា ជប៉ុន អូស្ត្រាលី និងអាម៉េរិក មានគោលបំណងទប់ស្កាត់ការកើនឡើងឥទ្ធិពលយោធា និងសេដ្ឋកិច្ចរបស់ចិន៕ | ឥណ្ឌា ប្រកាសបង្កើនកញ្ចប់ថវិកាការពារជាតិប្រចាំឆ្នាំរបស់ខ្លួនប្រមាណជាង១៣ភាគរយធៀបនឹងឆ្នាំមុន ជាមួយនឹងការសម្លឹងឃើញពីការព្យាយាមបង្កើនឥទ្ធិពលផ្នែកភូមិសាស្ត្រនយោបាយរបស់ចិនក្នុងតំបន់ និងបញ្ហាព្រំដែនដ៏តានតឹងមិនទាន់ដោះស្រាយបាន។ |
បន្ទាប់ពីជំនួបរវាងសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងសមភាគីជប៉ុន លោក គីស៊ីដា ហ្វូមីអូ ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជាបានរៀបចំសន្និសីទសារព័ត៌មានមួយតាមប្រព័ន្ធវីដេអូ Zoom នៅយប់ថ្ងៃទី២០ ខែមីនា ជុំវិញដំណើរទស្សនកិច្ចមេដឹកនាំជប៉ុន នៅកម្ពុជា។ «ទស្សនកិច្ចរយៈពេលខ្លីរបស់នាយករដ្ឋមន្រ្តីជប៉ុននៅកម្ពុជា បានទទួលជោគជ័យយ៉ាងធំធេង»។ អ្នកនាំពាក្យក្រសួងការបរទេសជប៉ុន Ono Hikariko បានបញ្ជាក់ច្បាស់ៗបែបនេះ ដោយបន្ថែមថា ជំនួបថ្នាក់ដឹកនាំប្រទេសទាំងពីរ បានផ្តល់ឱកាសសម្រាប់កម្ពុជា និងជប៉ុន អភិវឌ្ឍទំនាក់ទំនងទ្វេភាគីទៅកម្រិតកាន់តែខ្ពស់បន្ថែមទៀត។ ទន្ទឹមនេះ លោកស្រី Ono បានបង្ហាញក្តីសង្ឃឹមថា ប្រទេសទាំងពីរនឹងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើបញ្ហាជំងឺកូវីដ-១៩ ទាំងនៅក្នុងតំបន់ និងពិភពលោក។ ក្រៅពីនេះ អ្នកនាំពាក្យក្រសួងការបរទេសជប៉ុន ក៏បានឆ្លើយសំណួរអ្នកសារព័ត៌មានពាក់ព័ន្ធនឹងបញ្ហាអ៊ុយក្រែន-រុស្ស៊ី ការធ្វើកំណែទម្រង់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បញ្ហាមូលដ្ឋានយោធានៅកំពង់ផែរាម និងការបង្កើនឥទ្ធិពលចិននៅក្នុងតំបន់ជាដើម។ សូមបញ្ជាក់ថា នាយករដ្ឋមន្រ្តីជប៉ុន នៅថ្ងៃទី២០ ខែមីនា បានចាប់ផ្តើមទស្សនកិច្ចនៅកម្ពុជារយៈពេលពីរថ្ងៃ ដើម្បីរឹតចំណងទំនាក់ទំនងទ្វេភាគី។ ក្នុងដំណើរទស្សនកិច្ចនេះ ប្រមុខរដ្ឋាភិបាលកម្ពុជា និងជប៉ុន បានទទួលស្គាល់ថា ទំនាក់ទំនងប្រទេសទាំងពីរ គឺស្ថិតនៅចំណុចល្អបំផុត ដែលពុំធ្លាប់មាន។ មេដឹកនាំប្រទេសទាំងពីរ បានឯកភាពបន្តកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ការទប់ស្កាត់ជំងឺកូវីដ-១៩ សន្តិសុខ និងប្រព័ន្ធឌីជីថលជាដើម។ បញ្ហាតំបន់ដូចជាជម្លោះអ៊ុយក្រែន-រុស្ស៊ី បញ្ហាមីយ៉ាន់ម៉ា ការសាកល្បងមីស៊ីលនុយក្លេអ៊ែរ ការធ្វើកំណែទម្រង់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ការរំសាយអាវុធនុយក្លេអ៊ែរ ក៏ត្រូវបាននាយករដ្ឋមន្រ្តីប្រទេសទាំងពីរលើកយកមកជជែកផងដែរ៕ | អ្នកនាំពាក្យក្រសួងការបរទេសជប៉ុន លោកស្រី Ono Hikariko នៅយប់ថ្ងៃទី២០ ខែមីនា បានអះអាងថា ទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីជប៉ុន លោកគីស៊ីដា ហ្វូមីអូ នៅកម្ពុជា បានទទួលជោគជ័យយ៉ាងធំធេង។ បើតាមអ្នកនាំពាក្យក្រសួងការបរទេសរូបនេះ ជំនួបរវាងមេដឹកនាំកម្ពុជា-ជប៉ុន បានជួយអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ជប៉ុន ឱ្យកាន់តែខ្ពស់ជាងមុន។ |
នៅក្នុងបទសម្ភាសមួយជាមួយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃទី២៨ ខែកញ្ញា ក្នុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងវ៉ាស៊ីនតោន លោក Bilawal Bhutto Zardari រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថានបានព្រមានពីផលវិបាកដែលអាចកើតឡើងបន្ទាប់ពីអាម៉េរិក មិនជឿទុកចិត្តលើក្រុមតាលីបង់ និងបង្កករបស់អាហ្វហ្កានីស្ថាន។ «យើងបានរៀនពីអតីតកាលថា នៅពេលដែលយើងបែរខ្នងដាក់តាលីបង់ វាបានបង្កើតផលវិបាកដែលយើងមិនចង់បាន និងបញ្ហាជាច្រើនទៀតសម្រាប់ខ្លួនយើង»។ លោក Bhutto Zardari បានបញ្ជាក់បែបនេះក្នុងកិច្ចសម្ភាសដដែល។ លើសពីនេះ លោក Bhutto Zardari ក៏បានសង្កត់ធ្ងន់ថា ក្តីបារម្ភរបស់អន្តរជាតិពីការដួលរលំសេដ្ឋកិច្ច បញ្ហាជនភៀសខ្លួន និងការគំរាមកំហែងនៃកើតថ្មីនៃអង្គការដូចជា ISIS-K។ លោកក៏បានបន្តថា ពេញមួយប្រវត្តិសាស្ត្រនៃរបបប្រជាធិបតេយ្យមិនមាននិន្នាការពង្រឹងសិទ្ធិមនុស្សនៅពេលមានបញ្ហាសេដ្ឋកិច្ចក្នុងប្រទេសនោះទេ។ ក្រុមតាលីបង់បានត្រលប់មកកាន់អំណាចវិញកាលពីឆ្នាំមុន បន្ទាប់ពីអាម៉េរិកសម្រេចដកទ័ពនិងបញ្ចប់សង្គ្រាមរយៈពេលជាង២ទសវត្សរ៍នៅអាហ្វហ្កានីស្ថាន។ យ៉ាងណាមិញ អាម៉េរិកកន្លងមកបានលើកឡើងថា ខ្លួនមិនអាចជឿជាក់លើតាលីបង់ឡើយក្រោយមានកិច្ចចរចាជាបន្តបន្ទាប់នៅក្នុងខែសីហា។ ទន្ទឹមនេះ អាម៉េរិកក៏បានសង្កត់ធ្ងន់ថា ក្រុមសកម្មប្រយុទ្ធតាលីបង់តែងបានបំពានការសន្យាផ្សេងៗកន្លងមក ដូចជាការស្វាគមន៍មេដឹកនាំអាល់កៃដាជាដើម៕ | រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន អះអាងថា លោកចង់ឱ្យពិភពលោកចូលរួមធ្វើការជាមួយក្រុមតាលីបង់ជាជាងផ្ដាច់ក្រុមនេះឱ្យនៅឯកាលើឆាកអន្តរជាតិ។ លើសពីនេះ លោកក៏បានព្រមានពីផលវិបាកដ៏គ្រោះថ្នាក់ ប្រសិនបើមេដឹកនាំអាហ្វហ្កានីស្ថានបច្ចុប្បន្ននេះត្រូវបានផ្ដាច់ឱ្យនៅឯកោម្តងទៀត។ |
អាហ្វហ្កានីស្ថានដែលធ្លាក់ទៅក្នុងភ្លើងសង្គ្រាមរយៈពេលជាង២០ឆ្នាំ ទំនងជាស្គាល់ពន្លឺសន្តិភាពជាថ្មីម្តងទៀតបន្ទាប់ពីក្រុមប្រដាប់អាវុធតាលីបង់ និងរដ្ឋាភិបាលអាហ្វហ្កានីស្ថានបានចុះកិច្ចព្រមព្រមឈប់បាញ់ និងការដោះដូរអ្នកទោសទៅវិញទៅមក។ «យើងត្រៀមរួចជាស្រេចក្នុងការពិភាក្សាពីការបោះឆ្នោតដោយសេរី យុត្តិធម៌ និងប្រកបដោយបរិយាប័នក្រោមការសង្កេតការណ៍របស់សហគមន៍អន្តរជាតិ»។ នេះជាការលើកឡើងរបស់លោកលោកប្រធានាធិបតីអាហ្វហ្កានីស្ថានAshraf Ghaniនាពេលបើកកិច្ចប្រជុំសភា។ លោកGhani និយាយថាការពិភាក្សាខាងលើអាចលើកឡើងពីពេលវេលានៃការបោះឆ្នោតផងដែរ។ នេះយោងតាមទីភ្នាក់ងារព័ត៌មានReuters។ លោកGhani បានជួបជាមួយលោកZalmay Khalilzadប្រេសិតអាមេរិកសម្រាប់អាហ្វហ្កានីស្ថាន ដើម្បីពិភាក្សាពីការស្វែងរកសន្ទុះក្នុងការចរចារសន្តិភាពជាមួយក្រុមតាលីបង់ នៅប្រទេសកាតា។ រដ្ឋបាលអាមេរិករបស់លោកប្រធានាធិបតីចូ បៃឌិនកំពុងពិនិត្យឡើងវិញនូវយុទ្ធសាស្ត្រអាមេរិកនៅអាហ្វហ្កានីស្ថាន ដែលក្នុងនោះក៏មានផងដែរកិច្ចព្រមព្រាងជាមួយក្រុមតាលីបង់ ដែលបើកផ្លូវឱ្យក្រុមប្រដាប់អាវុធនេះ អាចចរចារជាមួយរដ្ឋាភិបាលបានកាលពីដើមឆ្នាំ២០២០។ មន្ត្រីអាហ្វហ្កានីស្ថាន និងអ្នកការទូតបស្ចិមលោកនិយាយថាលោកKhalilzad លើកឡើងពីគំនិតបង្កើតរដ្ឋាភិបាលអន្តរកាលមួយក្រោយពេលក្រុមតាលីបង់ និងមេដឹកនាំអាហ្វហ្កានីស្ថានយល់ព្រមចរចារគ្នា។ ប៉ុន្តែលោកប្រធានាធិបតីGhani និយាយថាការបង្កើតរដ្ឋាភិបាលចាំបាច់ត្រូវតែធ្វើឡើងតាមការបោះឆ្នោត។ លោកថាមធ្យោបាយតែមួយគត់ក្នុងការទទួលតំណែងនយោបាយនៅអាហ្វហ្កានីស្ថាន គឺតាមរយៈសន្លឹកឆ្នោត។ លោកGhani ទើបតែកាន់តំណែងជាប្រធានាធិបតីអាហ្វហ្កានីស្ថានបាន២ឆ្នាំប៉ុណ្ណោះ។ លោកGhani ស្ថាប័នអន្តរជាតិណាក៏អាចផ្តល់នូវការណែនាំ និងដំណោះស្រាយមកអាហ្វហ្កានីស្ថានបានដែរ ប៉ុន្តែអ្វីដែលសំខាន់ និងអនុវត្តមាន ក៏ដូចជាការធានាដល់ប្រទេសអាហ្វហ្កានីស្ថាន គឺរដ្ឋធម្មនុញ្ញ។ អំពើហិង្សានៅអាហ្វហ្កានីស្ថាន ចាប់ផ្តើមកើនឡើងវិញបន្ទាប់ពីរដ្ឋាភិបាលអាហ្វហ្កានីស្ថាន ចាប់ផ្តើមកិច្ចចរចារជាមួយក្រុមតាលីបង់កាលពីខែកញ្ញាកន្លងទៅ។ មន្ត្រីទទួលបន្ទុកបញ្ហាសន្តិសុខនិយាយថាអំពើហិង្សាមួយភាគធំកើតឡើងនៅជនបទ ហើតយចាប់ផ្តើមឈានដល់ពីប្រជុំជន និងទីក្រុងបន្តិចម្តងៗ។ អាមេរិក បន្តមានវត្តមានកងទ័ពចំនួន២,៥០០នាក់នៅអាហ្វហ្កានីស្ថាន ដើម្បីជួយពង្រឹងដល់កងកម្លាំងសន្តិសុខ ប៉ូលិស និងយោធាប្រទេសនេះ៕ | ប្រធានាធិបតីអាហ្វហ្កានីស្ថាន ប្រកាសក្នុងសភាថាដើម្បីជម្រុញការចរចារជាមួយក្រុមតាលីបង់ រដ្ឋាភិបាលរបស់លោកនឹងលើកឡើងពីការបោះឆ្នោតថ្មីមួយជាមួយក្រុមនេះ។ លោកប្រធានាធិបតីអាហ្វហ្កានីស្ថានAshraf Ghaniនិយាយថារដ្ឋាភិបាលអាហ្វហ្កានីស្ថានថ្មីត្រូវតែកើតចេញពីការបោះឆ្នោត។ |
ពិធីបុណ្យមាឃបូជា, ទិវាកុមារអន្តរជាតិ១ មិថុនា, ខួបកិច្ចព្រមព្រៀងក្រុងប៉ារីស ២៣តុលា និងទិវាសិទ្ធិមនុស្ស១០ធ្នូ លែងជាប្រតិទិនឈប់សម្រាកទៀតហើយ។ ជាមួយគ្នានោះ ទិវាចងចាំ ២០ ឧសភា ក៏ត្រូវដកចេញពីប្រតិទិនវិញផងដែរ។ សម្រាប់ពិធីបុណ្យចម្រើនព្រះជន្ម ព្រះមហាក្សត្រ ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហនុ នៅថ្ងៃខែឧសភា ដែលធ្លាប់តែឈប់សម្រាកចំនួន៣ ថ្ងៃ ត្រូវមកឈប់សម្រាកតែមួយថ្ងៃវិញ។ ចំណែកថ្ងៃចូលឆ្នាំខ្មែរដែលធ្លាប់ឈប់៤ថ្ងៃ ត្រូវប្តូរមកឈប់ត្រឹម៣ថ្ងៃវិញ។ ខែកុម្ភៈ កក្កដា សីហា និងធ្នូ មិនមានថ្ងៃឈប់សម្រាកសាធារណៈឡើយ។ ប្រតិទិនឈប់សម្រាកការងារ ទាំង២១ថ្ងៃ ក្នុងឆ្នាំ២០២១នេះ ខែមករា - ថ្ងៃទី ១ ខែមករា ៖ ទិវាចូលឆ្នាំសកល - ថ្ងៃទី ៧ ខែមករា ៖ ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ខែមីនា - ថ្ងៃទី ៨ ខែមីនា ៖ ទិវាអន្តរជាតិនារី ខែមេសា - ថ្ងៃទី ១៤-១៥-១៦ ខែមេសា ៖ ពិធីបុណ្យ ចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំជូត ទោស័ក - ថ្ងៃទី២៦ ខែមេសា ៖ ពិធីបុណ្យវិសាខបូជា - ថ្ងៃទី៣០ ខែមេសា ៖ ព្រះរាជពិធីច្រត់ព្រះនង្គ័ល ខែឧសភា - ថ្ងៃទី ១ ខែឧសភា ៖ ទិវាពលកម្ម អន្តរជាតិ - ថ្ងៃទី១៤ ខែឧសភា ៖ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះកុរណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជណាចក្រកម្ពុជា ខែមិថុនា - ថ្ងៃទី ១៨ ខែមិថុនា ៖ ព្រះរាជពិធី បុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរនរោត្តម មុនិនាថ សីហនុ ព្រះវរាជមាតាជាតិខ្មែរ ខែកញ្ញា - ថ្ងៃទី២៤ ខែកញ្ញា ៖ ទិវាប្រកាសរដ្ឋធម្មនុញ្ញ ខែតុលា - ថ្ងៃទី៥-៦-៧ ៖ ពិធីបុណ្យភ្ជុំបិណ្ឌ - ថ្ងៃទី ១៥ ខែតុលា ៖ ទិវាប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យបូរណភាពទឹកដី និងឯកភាពជាតិខែ្មរ «ព្រះបរមរតនកោដ្ឋ» - ថ្ងៃទី ២៩ ខែតុលា ៖ ព្រះរាជពិធី គ្រងព្រះបរមរាជសម្បត្តិ របស់ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ខែវិច្ឆិកា - ថ្ងៃទី ៩ ខែវិច្ឆិកា ៖ ពិធីបុណ្យ ឯករាជ្យជាតិ - ថ្ងៃទី១៨-១៩-២០ ខែវិចិ្ឆកា ៖ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក៕ | ភ្នំពេញ៖ សម្រាប់ឆ្នាំ២០២១នេះ រដ្ឋាភិបាលកម្ពុជា បានកំណត់ថ្ងៃឈប់សម្រាកសាធារណៈឲ្យនៅត្រឹមតែ២១ថ្ងៃវិញ។ នេះបើតាមយោងតាមអនុក្រឹត្យ ស្តីពីប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិក កម្មករប្រចាំឆ្នាំ២០២១ដែលចុះផ្សាយនៅថ្ងៃទី២៦ ខែសីហា។ |
លិខិតឆ្លងដែនរបស់ប្រទេសនីមួយៗក្នុងពិភពលោកមានឥទ្ធិពលខុសៗគ្នា។ លិខិតឆ្លងដែនរបស់ប្រទេសខ្លះផ្តល់សិទ្ធិសេរីភាពដល់ប្រជាជនច្រើនជាងប្រទេសមួយចំនួនទៀតក្នុងការធ្វើដំណើរទៅបរទេសដោយមិនចាំបាច់សុំទិដ្ឋាការជាមុន។ បើតាមតារាងចំណាត់ថ្នាក់ឥទ្ធិពលលិខិតឆ្លងដែនរបស់ទំព័រ The Henley Passport Index ក្នុងឆ្នាំ២០២១ ជប៉ុន និងសិង្ហបុរី គឺជាប្រទេសដែលមានលិខិតឆ្លងដែនមានឥទ្ធិពលជាងគេបង្អស់។ អ្នកកាន់លិខិតឆ្លងដែនរបស់ប្រទេស២នេះ មានសិទ្ធិពិសេសដែលអាចធ្វើដំណើរទៅប្រទេសចំនួន១៩២ ដោយមិនបាច់ស្នើសុំទិដ្ឋាការជាមុនឡើយ។ ចំណែកចំណាត់បន្ទាប់ បានទៅលើលិខិតឆ្លងដែនរបស់កូរ៉េខាងត្បូង និងអាល្លឺម៉ង់ ដែលមានសិទ្ធិធ្វើដំណើរទៅប្រទេសចំនួន១៩០ដោយមិនបាច់សុំទិដ្ឋាការ។ អាម៉េរិក ដែលជាប្រទេសមានអំណាចលើសគេនោះ បានឈរនៅលេខរៀងទី៧ ស្មើនឹងអង់គ្លេស ក្រិក ឆែក ម៉ាល់ត៍ និងន័រវែស។ ប្រទេសទាំងនេះមានលិខិតឆ្លងដែនដែលអាចធ្វើដំណើរទៅប្រទេសចំនួន១៨៥ ដោយមិនបាច់មានទិដ្ឋាការ។ រីឯលិខិតឆ្លងដែនចិនវិញ អាចធ្វើដំណើរទៅបាន ៧៩ប្រទេសដោយមិនចាំបាច់សុំទិដ្ឋាការ។ សូមបញ្ជាក់ថា លិខិតឆ្លងដែនរបស់ កម្ពុជា បានឈរនៅលំដាប់ទី៩៥ ស្មើនឹងវៀតណាម ឆាដ និងនីហ្សេ ដែលអាចធ្វើដំណើរទៅ៥៣ប្រទេសដោយមិនត្រូវការសុំទិដ្ឋាការជាមុនទេ។ ប្រទេសដែលមានលិខិតឆ្លងដែនមានឥទ្ធិពលតិចជាងគេនោះគឺ អាហ្វហ្គានីស្ថាន អាចធ្វើដំណើរទៅបានត្រឹម ២៦ប្រទេសប៉ុណ្ណោះ៕ | តារាងចំណាត់ថ្នាក់ឥទ្ធិពលលិខិតឆ្លងដែនរបស់ទំព័រ The Henley Passport Index ក្នុងឆ្នាំ២០២១ បានបង្ហាញថា ជប៉ុន និងសិង្ហបុរី គឺជាប្រទេសដែលមានលិខិតឆ្លងដែនមានឥទ្ធិពលជាងគេបង្អស់។ ម្ចាស់កម្មសិទ្ធិលិខិតឆ្លងដែនរបស់ប្រទេស២នេះ មានសិទ្ធិធ្វើដំណើរទៅប្រទេសចំនួន១៩២ ដោយមិនបាច់ស្នើសុំទិដ្ឋាការឡើយ។ ផ្ទុយទៅវិញ លិខិតឆ្លងដែនរបស់អាហ្វហ្គានីស្ថាន មានឥទ្ធិពលតិចជាងគេ។ |
«គ្មានការរាយការណ៍ណា ដែលយើងរកមិនឃើញនោះទេ»។ នេះជាការបញ្ជាក់របស់លោក ហ៊ាង សុទ្ធាយុត្តិ ដែលបានបន្ថែថា ពលរដ្ឋដែលឃើញបញ្ហាផ្លូវខូចនោះ អាចរាយការណ៍មកកាន់ក្រសួងសាធារណការ និងដឹកជញ្ជូន តាមរយៈ«ROAD CARE Mobile App» ដោយគ្រាន់តែថតរូប១សន្លឹកភ្ជាប់នឹងសំណេរខ្លី រួចផ្តល់មកតាមកម្មវិធីថែទាំផ្លូវនេះ នោះមន្ត្រីជំនាញតាមមូលដ្ឋាននីមួយៗ នឹងដោះស្រាយ។ បន្ទាប់ពីបញ្ចប់ការជួលជុលហើយ មន្ត្រីជំនាញ នឹងបង្ហាញរូបផ្លូវជួសជុលហើយ ត្រឡប់ទៅពលរដ្ឋវិញ តាមកម្មវិធីថែទាំផ្លូវនេះ។ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជួន បាននិយាយថា៖«ROAD CARE Mobile App មានប្រជាពលរដ្ឋ រាយការណ៍ពីបញ្ហាផ្លូវ ១៧០០ករណី នៃចំនួនអ្នកប្រើប្រាស់ ១៤០០០នាក់ ដែលបានប្រើប្រាស់កម្មវិធីនេះ។ បច្ចុប្បន្នមានបញ្ហា ១២០០ ករណីត្រូវបានដោះស្រាយ ដែលភាគច្រើននៅរាជធានីភ្នំពេញ»។ បើតាមលោក ហ៊ាង សុទ្ធាយុត្តិ ក្រៅពីរាយការណ៍ពីស្ថានភាពផ្លូវហើយនោះ ពលរដ្ឋអាចរាយការណ៍ពីបញ្ហាសង្គមដូចជា ចរាចរ ភ្លើងសញ្ញាចរាចរ និងបញ្ហាបរិស្ថានជាដើម។ សូមបញ្ជាក់ថា ROAD CARE Mobile App បានបើកដំណើការឲ្យប្រើប្រាស់ នៅថ្ងៃទី១៣ធ្នូ ឆ្នាំ២០១៨ កន្លងទៅ។ កម្មវិធីថែទាំផ្លូវនេះត្រូវបាន ដាក់ឲ្យដំណើការ នៅទូទាំងប្រទេស៕ | ភ្នំពេញ៖ «ROAD CARE Mobile App» បង្កើតឡើង ដើម្បីផ្តល់លទ្ធភាពដល់ពលរដ្ឋ អាចរាយការ-ណ៍ពីផ្លូវដែលត្រូវជួសជុល មានជង្ហុកសំបុកមាន់។ កម្មវិធីថែទាំផ្លូវនេះ អាចឲ្យអ្នកប្រើប្រាស់រាយការណ៍ទាន់ពេលវេលាពីផ្លូវខូចខាត និងបានផ្តល់ងាយស្រួល ដែលបង្ហាញពីទីតាំងភូមិសាស្ត្រច្បាស់លាស់។ ករណីផ្លូវខូច១២០០ករណី ត្រូវបានដោះស្រាយ តាមរយៈ«ROAD CARE Mobile App»។ |
បក្សទាំង៤ បានព្រមព្រៀងគ្នាជាផ្លូវការ បង្កើត «សម្ព័ន្ធភាពឆ្ពោះទៅអនាគត» នៅថ្ងៃទី១១តុលានេះ ប៉ុន្តែក្នុងចុះហត្ថលេខា តំណាងបក្សទាំង៤ ហាក់ពុំទាន់មានគម្រោងការច្បាស់លាក់នៅឡើយ ជុំវិញផែនការធ្វើសកម្មភាពរួមគ្នានាពេលខាងមុខ។ ទោះបីយ៉ាងនេះក្ដី ពួកគេអះអាងថា នឹងសាមគ្គីគ្នា មិនឱ្យមានការប្រះឆាឡើយ។ «យើងគិតពីអនាគត២០២៧ និង២០២៨ខាងមុន ហើយបក្សភ្លើងទៀននិយាយនេះ មិនអឹមអៀនអីទេ! គណបក្សភ្លើងទៀនជាគណបក្សនយោបាយមិនមែនអង្គការសង្គមស៊ីវិលទេ យើងមកធ្វើបក្សនយោបាយ ដើម្បីតែមកកាន់អំណាច»។ លោក សុក ហាច តំណាងបក្សភ្លើងទៀន លើកឡើងពីផែនការទៅថ្ងៃមុខបែបនេះ នៅចំពោះមុខក្រុមអ្នកសារព័ត៌មាន ។ លោកអះអាងថា ការចងសម្ព័ន្ធគ្នាបានកាន់តែឆាប់ មុនពេលដំណើរការបោះឆ្នោតព្រឹទ្ធសភា ខិតចូលមកដល់ គឺជារឿងល្អ ដើម្បីមានពេលរៀបចំផែនការបន្តបន្ទាប់។ យ៉ាងណា ក្រៅពីជជែកពីបញ្ហានៃដំណើរការបោះឆ្នោត ក្នុងនាមតំណាងឱ្យបក្សភ្លើងទៀន លោក សុក ហាច ក៏ដូចជាបក្សសម្ព័ន្ធបីទៀត នឹងបន្តនាំគ្នាបង្កើតកិច្ចពិភាក្សា និងឈឺឆ្អាល បញ្ហាពលរដ្ឋឱ្យបានកាន់តែផុសផុល។ ទន្ទឹមនឹងនេះ លោក សុក ហាច បានស្នើសុំឱ្យបក្សកាន់អំណាច បើកចំហឱ្យស្មើភាពគ្នា ដើម្បីប្រកួតប្រជែង។ ជាមួយគ្នាដែរ លោក យ៉េង វីរៈ ប្រធានបក្សប្រជាធិបតេយ្យមូលដ្ឋាន បកស្រាយថា សម្ព័ន្ធភាពនេះ គឺជារូបភាពមួយ ក្នុងការសហការគ្នារវាងបក្សនយោបាយ ដោយរក្សាអត្តសញ្ញាណបក្សរបស់ខ្លួន នៅដដែល។ ហើយលោកបន្តថា ដំណើរទៅមុខទៀត នឹងបង្កើតក្រុមការងារសម្របសម្រួលរួមគ្នា ស្ដីពីកិច្ចការងារចងសម្ព័ន្ធខាងលើ។ ទន្ទឹមនឹងការប្រកាសចងសម្ព័ន្ធភាពរវាងបក្សទាំង៤ គឺមានបណ្ដាបក្សនយោបាយជាង១០បក្សទៀត បានកៀរគរគ្នា ស្នើសុំចងសម្ព័ន្ធជាមួយបក្សកាន់អំណាច ជាបន្តបន្ទាប់។ ក្នុងថ្ងៃនេះ ដដែល សម្ដេច ហ៊ុន សែន ដែលជាប្រធានបក្សប្រជាជនកម្ពុជា ក៏បានចេញសារសំឡេងទទួលស្វាគមន៍ ហើយគ្រោងរៀបចំជំនួបជាមួយបក្សទាំងនោះ។ ចរន្តចងសម្ព័ន្ធភាពគ្នា រវាងបក្សនយោបាយនេះ មុនពេលដំណើរការបោះឆ្នោតជិតមកដល់។ កម្ពុជានឹងមានការបោះឆ្នោតព្រឹទ្ធសភា នាខែកុម្ភៈ ឆ្នាំ២០២៤។ ជុំវិញការចងសម្ព័ន្ធភាពគ្នា លោក ស៊ឹង សែនករុណា មន្ត្រីសមាគមអាដហុក យល់ថា ការចងសម្ព័ន្ធរបស់បក្សនយោបាយក្រៅរដ្ឋាភិបាល បើពួកគេលើកពីបញ្ហាសង្គមឱ្យបានច្រើន ដើម្បីជាគំនិត ឬពាំនាំសំឡេងពលរដ្ឋទៅកាន់រដ្ឋាភិបាលបានដឹងឮ គឺជារឿងល្អ។ លោកបន្ថែមថា ការអនុវត្តនិងការដោះស្រាយបញ្ហាសង្គមជាក់ស្ដែង គឺជាតួនាទីរបស់រដ្ឋាភិបាល។ ដូច្នេះ លោកយល់ថា ពលរដ្ឋអាចវាយតម្លៃពីកិច្ចខិតខំឈឺឆ្អាលរបស់បក្សនយោបាយ និងការដោះស្រាយរបស់រដ្ឋាភិបាល បានដោយខ្លួនឯង៕ | ភ្នំពេញ៖ បក្សភ្លើងទៀន បក្សឆន្ទៈខ្មែរ បក្សប្រជាធិបតេយ្យមូលដ្ឋាន និងបក្សកែទម្រងកម្ពុជា រួមគ្នាបង្កើត «សម្ព័ន្ធភាពឆ្ពោះទៅអនាគត» ដោយពួកគេអះអាងថា ដើម្បីរួមកម្លាំងគ្នា ពង្រឹងការគោរពសិទ្ធិមនុស្ស សេរីភាព និងប្រជាធិបតេយ្យ។ |
សម្តេចព្រះសង្ឃរាជ ជូន ណាត បានបង្ហាញថា «ឆា» ជាពាក្យកម្ចីពីចិន ជានាមសព្ទ ឈ្មោះសម្លចិន មួយប្រភេទដែលមាន ស្លដោយមានសាច់ខ្លាញ់ ឬខ្លាញ់ចម្រាញ់។ ឆា ជាកិរិយាសព្ទ មានន័យថា ចម្រាញ់,ចំហៀវ។ ចំពោះពាក្យ«ស្ងោរ», «ចៀន» និង«ចំហុយ» ជាពាក្យខ្មែរដូចគ្នា តែមានអត្ថន័យខុសគ្នា។ «ស្ងោរ» មានន័យថា រម្ងាស់អ្វីៗក្នុងទឹកពុះ ឲ្យឆ្អិន, ឲ្យរលួយ, ឲ្យចេញរសជាតិដើម។ «ចៀន» ឬ«ជៀន» ចម្អិនម្ហូប ឬចំណីដោយចម្រាញ់នឹងខ្លាញ់ ឬនឹងប្រេង។ ចំណែក «ចំហុយ» មានន័យថា កម្តៅ ឬចម្អិនអាហារដែលចំហាយទឹកក្តៅដែលហុយឡើង។ | ពាក្យទាំងប៉ុន្មាននេះគឺសុទ្ធតែមហាជនបានស្គាល់ គឺជាពាក្យសំដៅលើការចំអិនអាហារនានា។ ប៉ុន្តែគ្រាន់តែមិនទាន់ដឹងច្បាស់ថាពាក្យណា ជាពាក្យខ្មែរ ឬកម្ចីពីបរទេសនោះទេ។ |
សម្រាប់កម្មវិធី «OPPO Reno SUPERFANSParty» ធ្វើឡើងនៅRaffles Hotel Le Royal ដែលជាសណ្ឋាគារលំដាប់ថ្នាក់ផ្កាយ៥ ប្រចាំរាជធានីភ្នំពេញ នារសៀលថ្ងៃទី៣០តុលា ឆ្នាំ២០២២។កម្មវិធីនេះ មានវត្តមានតារាល្បីជាច្រើន ជាពិសេសពីតារាតំណាងក្រុមហ៊ុន OPPO ទាំង៣រូប គឺ កញ្ញា ពេជ្រ សោភា, លោក STEP និងកញ្ញា រ៉េត ស៊ូហ្សាណា ព្រមទាំងពិធីករដ៏ស្រស់សង្ហា គឺលោក ជា វណ្ណារិទ្ធិ ដែលគាត់ក៏ជា KOL មួយរូបប្រចាំក្រុមហ៊ុន OPPO ផងដែរ។ វត្តមានអ្នកទាំងនេះ បានញុំាងបរិយាកាសកម្មវិធី កាន់តែសប្បាយរីករាយ ហើយក៏នាំឲ្យហ្វេនដែលចូលរួមមានអារម្មណ៍រំភើបអាចចែករំលែកបទពិសោធន៍ប្រើប្រាស់ផ្ទាល់ខ្លួន និងមូលហេតុដែលធ្វើឲ្យពួកគាត់នៅតែជ្រើសរើសស្មាតហ្វូន OPPO ជាជម្រើសទី១។ លើសពីនេះ ក្រុមហ៊ុនក៏បានប្រកាសចែកពានរង្វាន់ទៅកាន់តារាតំណាងទាំង៣រូប ដែលបានសហការឆ្ពោះដំណើររួមគ្នាជាមួយ OPPO នាពេលកន្លងមកនេះ ព្រមទាំងមានការផ្តល់ជូនកាដូអនុស្សាវរីយ៍ដ៏ស្រស់ស្អាតទៅកាន់អ្នកគាំទ្រទាំងអស់ដែលបានចូលរួម តាមរយៈការលេងហ្គេមឆ្លើយសំណួរសប្បាយៗ។ សម្រាប់នៅចុងកម្មវិធី ក៏មានការរៀបចំទទួលទានអាហារជួបជុំគ្នាដ៏រីករាយ ព្រមទាំងមានពិធីកាត់នំគម្រប់ខួប៦ឆ្នាំរវាងតារាតំណាងជាមួយអ្នកគាំទ្រ ផងដែរ។ ជាកិច្ចបញ្ចប់នៃវគ្គនៃកម្មវិធី OPPO បានរៀបចំសំណួរទៅកាន់ហ្វេនដែលចូលរួមទាំងអស់ «តើពួកគាត់មានក្តីស្រមៃសម្រាប់ ៦ឆ្នាំខាងមុខ?» ចុះអ្នកវិញមានក្តីស្រមៃអ្វី? ហើយអ្នកចង់ឲ្យមានកម្មវិធីបែបនេះបន្តទៀតនៅឆ្នាំក្រោយទៀតឬទេ? អត្ថបទពាណិជ្ជកម្ម | ក្នុងឆ្នាំនេះ OPPO បាននាំអ្វីពិសេសទៅហ្វេនៗ? នេះគឺជាលើកទី១ សម្រាប់ OPPO ដែលបង្កើត «OPPO Reno SUPERFANS Party» ក្នុងគោលបំណងអញ្ជើញហ្វេនគ្រប់បណ្តាទិសទី ដើម្បីចែករំលែកបទពិសោធន៍ ក៏ដូចជាការថ្លែងអំណរគុណទៅកាន់អ្នកគាំទ្រគ្រប់ជំនាន់របស់ស្មាតហ្វូន OPPO តាំងពី F Series រហូតដល់ Reno Series ក្នុងរយៈពេល៦ឆ្នាំ ដែលបានឈានជើងចូលទីផ្សារកម្ពុជា ជាមួយនឹងការនាំយកស្មាតហ្វូនគ្រប់ជំនាន់ប្រកបដោយសមត្ថភាពថតរូបកាន់តែអស្ចារ្យ រចនាបថរូបរាងកាន់តែទាន់សម័យ។ ជាពិសេស គឺផ្តល់ឲ្យអតិថិជននូវអ្វីដែលថ្មី និងឈានមុខជានិច្ច។ |
Emerson និង Son Heung-min ជួយ Spurs ទទួលបាន៣ពិន្ទុបន្ថែម ពីក្រុម West Ham ក្នុងការប្រកួតលីគអង់គ្លេសសប្តាហ៍ទី២៤។ ៣ពិន្ទុនេះក៏បានជួយក្រុមលោក Antonio Conte ដណ្តើមបានចំណាត់ថ្នាក់ទី៤ ពី Newcastle វិញដោយនាំមុខ១ពិន្ទុ។ ឆ្លងកាត់ការប្រកួត២៤លើក ក្រុមរហស្សនាមមាន់ខ្នាយមាសរកបាន៤២ពិន្ទុ តាមពីក្រោយក្រុមលេខ៣ Manchester United ចំនួន ៧ពិន្ទុ។ Man Utd នៅរក្សាចំណាត់ថ្នាក់ទី៣ដដែលដោយរកបាន២៩ពិន្ទុ ក្រោយឈ្នះ Leicester City ៣-០។ Arsenal ត្រឡប់ទៅកំពូលតារាងវិញ ក្រោយវាយបកយកឈ្នះ Aston Villa ៤-២ ស្របពេល Manchester City ធ្លាក់ទៅលេខ២វិញ ក្រោយស្មើ Nottingham Forest។ កាំភ្លើងធំ ប្រកួត២៣លើកមាន៥៤ពិន្ទុ នាំមុខក្រុមការពារជើងឯក២ពិន្ទុ ប៉ុន្តែប្រកួត២៤លើក។ Everton និង Bournemouth គេចផុតពីតំបន់កាត់ចោលក្រោយរកបានជ័យជម្នះរៀងខ្លួនក្នុងការប្រកួតសប្តាហ៍ទី២៣របស់ពួកគេ។ Everton ឈ្នះ Leeds United ១-០ ស្របពេល Bournemouth ឈ្នះ Wolves ១-០ ដូចគ្នា។ Everton ឡើងទៅចំណាត់ថ្នាក់ទី១៦ ក្នុងតារាងលីគកំពូលអង់គ្លេសដោយរកបាន២១ពិន្ទុ ស្មើពិន្ទុ Bournemouth ដែលឈរលេខរៀងទី១៧។ West Ham ធ្លាក់ទៅលេខ១៨ ដែលជាតំបន់ត្រូវកាត់ចោល ជាមួយ Leeds និងក្រុមបាតតារាង Southampton៕ | Tottenham Hotspur ដណ្តើមបានចំណាត់ថ្នាក់ទី៤ក្នុងតារាង Premier League វិញ ក្រោយឈ្នះ West Ham United ២-០ ក្នុងការប្រកួតលីគនៅថ្ងៃទី១៩ ខែកុម្ភៈ។ Newcastle United ធ្លាក់ទៅលេខ៥ ឯ Everton និង AFC Bournemouth គេចផុតតំបន់គ្រោះថ្នាក់ក្រោយរកបាន៣ពិន្ទុរៀងខ្លួន។ Arsenal ដណ្តើមបានកំពូលតារាងលីគអង់គ្លេស និងនាំមុខគូប្រជែង Manchester City ២ពិន្ទុវិញ។ |
«សង្កេត» ជាភាសាសំស្ក្រឹត និងបាលី មានន័យថា ការណាត់គ្នា,ប្តេជ្ញាគ្នា, ការយល់ព្រមជាមួយ, ការត្រួតពិនិត្យមើលឲ្យដឹងច្បាស់លាស់។ «សង្កេត» ដែលខ្មែរភាគច្រើនប្រើ ជាកិរិយាសព្ទ សំដៅលើ ការត្រួតពិនិត្យ,ចំណាំ, គ្នេរគ្នាន់, រំពឹងមើលឲ្យឃើញជាក់។ សង្កេតការណ៍បោះឆ្នោត ដើម្បីពិនិត្យស្ថានភាពនៅពេលបោះឆ្នោត។ ចំណែក «អង្កេត» ជាពាក្យកម្ចីពីបារាំង Enquête សំដៅលើការស៊ើបសួរបញ្ជាក់សាក្សី និងជាដំណើររកឲ្យដឹងការណ៍ពិត។ អាជ្ញាអង្កេត មន្ត្រីដែលតុលាការចាត់ឲ្យទៅស៊ើបពិនិត្យបញ្ជាក់ការណ៍ឲ្យឃើញពិត៕ | វចនានុក្រមខ្មែររបស់សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់ពី អត្ថន័យដូចគ្នាថា ការត្រួតពិនិត្យដើម្បីឲ្យឃើញភាពច្បាស់លាស់នោះ ជាពាក្យខ្មែរថា «សង្កេត» ចំណែកជាពាក្យកម្ចីពីបារាំងថា «អង្កេត» សរសេរជាភាសាបារាំង Enquête។ |
Brighton កំពុងសម្លឹងយកឈ្នះឡើងវិញលើក្រុមស្ថិតនៅបាតតារាង Nottingham ក្រោយរងបរាជ័យ ២លើកចុងក្រោយជាប់គ្នាក្នុងក្របខណ្ឌ Premier League។ សប្តាហ៍មុនក្រុមដែលដឹកនាំដោយលោក Roberto de Zerbi រងបរាជ័យក្រោមថ្វីជើងក្រុម Brentford លទ្ធផល ២-០ បន្ទាប់ពីចាញ់ Spurs ១-០ នៃការប្រកួតសប្តាហ៍ទី៨។ Nottingham ទើបឡើងមកវិញនៅ EPL ក៏មិនទទួលបានផលវិជ្ជមានប៉ុន្មានឡើយដោយសប្តាហ៍មុនពួកគេបរាជ័យក្រោមថ្វីជើង Wolves ១-០។ ជំនួប Crystal Palace ទល់ Wolves នឹងក្លាយជាការប្រកួតដ៏តឹងតែងមួយ ខណៈក្រុមទាំងពីមិនមានគម្លាតពិន្ទុឆ្ងាយប៉ុន្មានឡើយ។ Crystal ដែលរកបានត្រឹម១០ពិន្ទុនឹងបើកទ្វាកីឡដ្ឋាន Selhurst Park ទទួល Wolver ដែលមានត្រឹម៩ពិន្ទុ សម្រាប់ការប្រកួតរាត្រីនេះវេលាម៉ោង ២:១៥យប់។ ប៉ះគ្នារាត្រីនេះក្រុមទាំងសងខាង មិនមានកំណត់ត្រាលើសគ្នាប៉ុន្មានឡើយ ដោយលោក Patrick Vieira អ្នកចាត់ការ Crystal Palace ជាក្រុមមិនសូវជោកជ័យរកគ្រាប់បាល់ឡើយរដូវកាលថ្មីនេះ។ Wolves ដឹកនាំដោយលោក Steve Davis ជាក្រុមកំណត់ត្រាមិនល្អឡើយសម្រាប់ប្រកួតក្រៅទឹកដី ក្នុងនោះ ៩លើកចុងក្រោយបរាជ័យ៧ និងស្មើ២លើក។ ការជួបគ្នារវាងបិសាចក្រហម Man United និងមាន់ក្នាយមាស Spurs ក្លាយជាជំនួបដ៏ធំប្រចាំសប្តាហ៍ទី១១ នេះ បន្ទាប់ការប្រកួតរវាង Arsenal និង Man City បានលើកពេលវេលា។ បើទោះបីមានភាពល្អប្រសើរគួរឱ្យកត់សម្គាលពីការដឹកនាំរបស់ Erik ten Hag លើបិសាចក្រហមក្តី បញ្ហាទម្រង់លេងដ៏ល្អនឹងការប្រយុទ្ធដ៏មុតស្រួចតំបន់ប្រយុទ្ធបន្តក្លាយជាបញ្ហាដ៏ធំមួយនៃក្រុមយក្សអង់គ្លេសមួយនេះ។ Anthony Martial រងរបួសភារកិច្ចរាប់រងការបញ្ចប់ទីធ្លាក់លើ Marcus Rashford និង Cristiano Ronaldo តែច្រើនប្រកួតកន្លងមកបិសាចមុនសូវមានគ្រាប់ស៊ុតលើគូប្រកួតច្រើនលើសពី៣ គ្រាប់ ឬ ២គ្រាប់ឡើយ។ Spurs ស្ថិតនៅចំណាត់ថ្នាកលេខ៣ នៃតំបន់កំពូលទាំង៤ មាន ២៣ពិន្ទុ ស្មើ Man City ឆ្លងកាត់ ១០ប្រកួតមកនេះ Spurs រកជ័យជម្នះបាន ៧លើក ស្មើ២ និងចាញ់២។ មួយរយៈកាលចុងក្រោយ បន្ទាប់តែពីរដូវកាលថ្មីបានបើក Spurs ដឹកនាំដោយលោក Antonio Conte កំពុងតែទទួលបានផ្លែផ្កាយ៉ាងល្អទាំងការប្រកួតនៅ Premier League ក៏ដូចជាពានរង្វាន់ Champions League។ កាលពីសប្តាហ៍មុនពួកគេយកឈ្នះលទ្ធផល ២-០ លើ Everton ខណៈដែល Man United បានត្រឹមស្មើក្នុងទឹកដីខ្លួនឯងពេលជួប Newcastle United។ ចំណែកការប្រកួតរវាង Arsenal ទទួល Man City ត្រូវបានលើកពេលវេលាទៅពេលក្រោយ ក្រោមមូលហេតុក្រុមដឹកនាំដោយលោក Mikel Arteta ត្រូវប្រកួតជំនួបពានរង្វាន់ UEFA Europa League ទល់ PSV Eindhoven ឡើងវិញ។ ការប្រកួតនោះបានផ្អាកកាលពីថ្ងៃទី១៥ ខែកញ្ញា ដោយសារអង់គ្លេសរៀបចំពីធីកាន់ទុក្ខការយាងសោយទិវង្គត់នៃព្រះមហាក្សត្រី អេលីហ្សបែតទី២។ ការប្រកួតដ៏ចាំបាច់ខ្លាំងនៃពានរង្វាន់អឺរ៉ុបនេះគឺឱ្យស្របតាមគោលការដែលបានកំណត់របស់ UEFA ដែលតម្រូវឱ្យរាល់ការប្រកួតវគ្គសន្សំពិន្ទត្រូវបានបិទបញ្ចប់ឱ្យបានមុនការប្រកួត FIFA World Cup 2022 នៅប្រទេសកាតា។ ប្រសិនបើការប្រកួតដែល Arsenal ទល់ PSV Eindhoven នេះមិនត្រូវបានបំពេញនោះទេ ក្រុមទាំងពីរនេះនឹងត្រូវប្រឈមការកាត់ ៣ពិន្ទុ UEFA បើមានការប្រកួតនៅក្រោយព្រឹត្តិការណ៍ World Cup។ ដោយយ៉ោងលើតម្រូវការនៃ FIFA ក្របខណ្ឌ Premier League ក៏បានសម្រេចផ្អាកប្រកួតរបស់ Arsenal និង Man City ហើយលើកប្រកួត។ ខាងក្រោមនេះជាការប្រកួតគូដទៃនៃសប្តាហ៍ទី១១ នេះ៖ AFC Bournemouth ទទួល Southampton Brentford ទទួល Chelsea Liverpool ទទួល West Ham Newcastle ស្វាគមន៍ Everton Fulham ជួប Aston Villa Leicester City ជួប Leeds United៕ | Premeir League បន្តដំណើរការប្រកួតសម្រាប់សប្តាហ៍ទី១១ របស់ខ្លួន ដោយការប្រកួតចំនួន ២គូនឹងធ្វើឡើងក្នុងរាត្រីថ្ងៃទី១៨ ខែតុលានេះ។ Brighton & Hove Albion ទទួលភ្ញៀវ Nottingham Forest ដែលនៅបាតតារាងលីគកំពូលអង់គ្លេស មុនពេល Crystal Palace ស្វាគមន៍ Wolverhampton Wanderers។ ជំនួបរវាង Arsenal និង Manchester City ថ្ងៃទី១៩ ត្រូវលើកពេល ចំណែកវេលាម៉ោង ២:១៥យប់ Manchester United ស្វាគមន៍ Tottenham Hotspur។ |
រាជធានីរបស់ប្រទេសលិចតិនស្តាញ គឺ «Vaduz» ដោយសទ្ទានុក្រមឈ្មោះប្រទេស រដ្ឋធានី/រាជធានី ឲ្យសរសេរជាភាសាខ្មែរថា «វ៉ាឌូស»។ ចំណាំ៖ កន្លងមក សារព័ត៌មាន ThmeyThmey ទទួលនូវការរិះគន់ទាក់ទងនឹងការតម្រូវឲ្យសរសេរឈ្មោះប្រទេស។ ទាក់ទងនឹងករណីនេះ យើងខ្ញុំគ្រាន់តែចង់បញ្ជាក់ថា សំណេរយើងខ្ញុំផ្អែកលើឯកសារដែលទទួលបានពីស្ថាប័នរដ្ឋ (ក្រុមប្រឹក្សាជាតិភាសាខ្មែរនៃទីស្តីការគណៈរដ្ឋមន្ត្រី) យើងខ្ញុំគ្រាន់តែចង់ឃើញសំណេរដែលមានការឯកភាពគ្នាប៉ុណ្ណោះ ហើយក៏មិនហ៊ានអារកាត់ថា សំណេរតាមទម្លាប់កន្លង មានកំហុសឆ្គងនោះដែរ៕ | «លិចតិនស្តាញ» ជាប្រទេសតូចមួយដែលស្ថិតនៅតំបន់អឺរ៉ុបកណ្តាល ដោយក្នុងភាសាអង់គ្លេស និងបារាំង សរសេរ «Liechtenstein» ដូចគ្នា។ អ្នកតាមដានកីឡាបាល់ទាត់ច្បាស់ជាធ្លាប់ឮពីប្រទេសមួយនេះ ដោយសារតែក្រុមជម្រើសជាតិរបស់ពួកគេតែងតែមានការប្រកួតជម្រុះធំៗ ជាពិសេសក្នុងព្រឹត្តិការណ៍អឺរ៉ុប។ |
កម្ពុជា នឹងមានភ្លៀងធ្លាក់ក្នុងក្របខណ្ឌទូទាំងប្រទេស ពីថ្ងៃទី១៦-១៨ ខែកក្កដា ដោយសារតែឥទ្ធិពលព្យុះត្រូពិក ឈ្មោះ«ទ្រី» (Tropical Depression THREE) ដែលកើតឡើងនៅសមុទ្រចិនខាងត្បូង។ ព្យុះនេះ បានរំកិលទៅកាន់ភាគកណ្តាលនៃអាងទន្លេមេគង្គដែលនឹងបណ្តាលឱ្យរបបខ្យល់មូសុងនិរតី ចាប់ផ្តើមបង្កើនឥទ្ធិពល កាន់តែខ្លាំងមកលើកម្ពុជា។ នេះបើតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងធនធានទឹក និងឧតុនិយម ចុះថ្ងៃទី១៦ ខែកក្កដា។ បើតាមសេចក្តីជូនព័ត៌មានដដែលឥទ្ធិពល ព្យុះត្រូពិក«ទ្រី» ធ្វើឱ្យតំបន់វាលទំនាប មានសីតុណ្ហភាពមធ្យមអប្បបរមាគឺ២៣អង្សា និងសីតុណ្ហភាពមធ្យមអតិបរមា៣២អង្សា។ ទន្ទឹមនឹងនេះ បណ្តាខេត្តនៅតំបន់ ដែលមាន ខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្តាល តាកែវ និងភ្នំពេញអាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី៣៥ភាគរយ។ ក្រសួងធនធានទឹក បន្តថា នៅតំបន់ខ្ពង់រាបវិញ នឹងមានសីតុណ្ហភាពមធ្យមអប្បបរមា២៣អង្សា និងសីតុណ្ហភាពមធ្យមអតិបរមា៣១អង្សា ខណៈខ្យល់បក់ មកពីទិសនិរតី និងទិសបស្ចិម មានល្បឿនមធ្យម ១២,៥០ម៉ែត្រ ក្នុងមួយវិនាទី។ បណ្តាខេត្តនៅតំបន់នេះ មានខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី តំបន់ជួរភ្នំក្រវាញ និងជួរភ្នំ ដងរែក អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី៥៥ភាគរយ។ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី៥៥ភាគរយ ក៏នឹងកើតឡើងផងដែរ នៅក្នុងខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ។ តំបន់មាត់សមុទ្រនេះ នឹងសីតុណ្ហភាពមធ្យមអប្បបរមា២៣អង្សា និងសីតុណ្ហភាពមធ្យមអតិបរមា៣០អង្សា។ ខ្យល់បក់ មកពីទិសនិរតីមានល្បឿនមធ្យម ១០,៥០ម៉ែត្រក្នុងមួយវិនាទី។ រលកសមុទ្រ មានកម្ពស់មធ្យមអប្បបរមា ១,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា២,៥០ម៉ែត្រ។ ក្រសួងធនធានទឹកឱ្យដឹងដូច្នេះ នៅក្នុងសេចក្តីជូនព័ត៌មាន៕ | ដោយ៖ ញ៉ សុខហឿន |
អ្វីដែលមនុស្សស្រីខ្វល់បំផុតនោះគឺ មុខឡើងអាចម៍រុយ និងមុន អាចដោយសារមកពីកត្តាតំណពូជ និងដោយសារមកពីត្រូវកម្តៅថ្ងៃច្រើន ។ តើយើងគួរថែទាំស្បែកមុខបែបម៉េចដើម្បីកុំឱ្យឡើងអាចម៍រុយកាន់តែច្រើន ឬដើម្បីកាត់បន្ថយអាចម៍រុយច្រើនពេក ? ហេតុអ្វីមុខយើងឡើងអាចម៍រុយ? យោងតាមគ្រូពេទ្យរោគសើស្បែកបានឱ្យដឹងថា អាចម៍រុយកើតឡើងដោយសារកត្តាហ្សែន ។ ថ្វីត្បិតតែយើងកើតមកអត់មានអាចម៍រុយ តែហ្សែនរបស់យើងជាអ្នកកំណត់ ហើយនៅពេលយើងត្រូវកម្តៅថ្ងៃច្រើន ស្បែករបស់យើងនឹងឡើងអាចម៍រុយដោយសារតែពន្លឺថ្ងៃជំរុញកោសិកាមេឡាណូស៊ីតឲ្យផលិតសារធាតុពណ៌មេឡានីន ដែលផ្តល់ពណ៌ដល់ស្បែកច្រើន។ ការណ៍នេះដោយសារអាចម៍រុយមានទំនាក់ទំនងនឹងហ្សែនដែលគ្រប់គ្រងពណ៌ស្បែក និងសក់របស់យើង។ ហ្សែន MC1R គ្រប់គ្រងបរិមាណសារធាតុពណ៌មេឡានីនទាំងពីរប្រភេទដែលកោសិកាមេឡាណូស៊ីតផលិត។ សារធាតុពណ៌មេឡានីនទាំងពីរប្រភេទមានដូចជា អឺមេឡានីន (eumelanin) ដែលមានពណ៌ត្នោតចាស់ និងភីអូមេឡានីន (pheomelanin) ដែលមានពណ៌ទឹកក្រូច។ សារធាតុពណ៌មេឡានីនទាំងពីរប្រភេទមានដូចជាអឺមេឡានីន (eumelanin) ដែលមានពណ៌ត្នោតចាស់ និងភីអូមេឡានីន (pheomelanin) ដែលមានពណ៌ទឹកក្រូច។ ប្រសិនបើហ្សែន MC1R របស់យើងអសកម្ម កោសិកាមេឡាណូស៊ីតនឹងផលិតភីអូមេឡានីនច្រើន ហើយធ្វើឱ្យយើងមានសក់ពណ៌រាងក្រហម ឬពណ៌ទង់ដែង និងមានស្បែកពណ៌លឿងដែលយើងហៅសាមញ្ញថា ស ហើយងាយនឹងឡើងអាចម៍រុយ ព្រោះភីអូមេឡានីនមិនមិនអាចការពារស្បែកយើងពីការបំផ្លាញរបស់កាំរស្មីព្រះអាទិត្យទេ។ ជាក់ស្តែង ខាងក្រោមនេះជាតិចនិកថែរក្សាស្បែកមុខកុំឱ្យឡើងអាចម៍រុយកាន់តែច្រើន ឬដើម្បីកាត់បន្ថយពណ៌របស់អាចម៍រុយ ៖ ១. ចៀសវាងត្រូវកម្តៅថ្ងៃ កាលណាស្បែកមុខយើងត្រូវពន្លឺថ្ងៃយូរ អាចម៍រុយនៅលើមុខនឹងឡើងកាន់តែច្រើន ហើយឡើងកាន់តែដិត។ ដូច្នេះយើងត្រូវចៀសវាងហាលថ្ងៃនៅចន្លោះពីម៉ោង ១០ ព្រឹកដល់ម៉ោង ៤ ល្ងាចដែលជាពេលពន្លឺព្រះអាទិត្យមានកម្តៅខ្លាំង។ ការធ្វើបែបនេះក៏អាចជួយការពារស្បែកមុខ ពីការការឡើងអាចម៍រុយកាន់តែច្រើន និងជួយកាត់បន្ថយពណ៌អាចម៍រុយនៅលើស្បែកមុខរបស់យើងដែរ។ ប្រសិនបើយើងត្រូវចេញក្រៅ យើងត្រូវលាបក្រែមការពារកម្តៅថ្ងៃដែលមាន SPF ចាប់ពី ៣០ ឡើងទៅ ហើយអាចការពារបានទាំងកាំរស្មី UVA និង UVB មុន ៣០ នាទី។ ពិសេសជាងនេះទៅទៀត យើងត្រូវពាក់មួកដែលមានគែមធំទូលាយ ឬត្រូវប្រើឆ័ត្រដើម្បីការពារស្បែកមុខយើងពីពន្លឺថ្ងៃ។ ២. ខាត់ស្បែកមុខឱ្យបានទៀងទាត់ ការខាត់ស្បែកម្តងក្នុងមួយសប្តាហ៍អាចជម្រុះកោសិកាស្បែកងាប់ចេញ ធ្វើឱ្យស្បែកមុខយើងមានសុខភាពល្អ និងជួយកាត់បន្ថយពណ៌របស់អាចម៍រុយនៅលើមុខ។ ការខាត់ស្បែកក៏ជួយឱ្យស្បែកមុខរបស់យើងអាចស្រូបយកសារធាតុចិញ្ចឹមពីផលិតផលថែមុខផ្សេងៗបានល្អដែរ។ ៣. ចៀសវាងប្រើផលិតផលមានសមាសធាតុផ្សំពី Retinol លោកស្រីវេជ្ជបណ្ឌិត Jaliman ឯកទេសរោគសើស្បែកបានលើកឡើងថា អ្នកដែលមុខឡើងអាចម៍រុយគួរកែប្រែទម្លាប់ថែរក្សាស្បែកមុខ ។ ការប្រើផលិតផលដែលមានសមាសធាតុផ្សំពី Retinol (វីតាមីន A) អាចធ្វើឱ្យស្បែករបស់យើងងាយប្រតិកម្មនឹងពន្លឺព្រះអាទិត្យ ។ ប្រសិនបើយើងចង់ប្រើផលិតផលដែលមានសមាសធាតុផ្សំពី Retinol យើងគួរប្រើតែនៅពេលយប់ដើម្បីចៀសវាងត្រូវពន្លឺថ្ងៃ។ ៤.ពិនិត្យមើលរបបអាហារអ្នកឡើងវិញ អ្វីដែលអ្នកញ៉ាំ អាចប៉ះពាល់ដល់សុខភាពស្បែករបស់អ្នក។ ត្រូវប្រាកដថា អ្នកកំពុងញ៉ាំអាហារមានជីវជាតិល្អសម្រាប់ស្បែក។ វាអាចជួយការពារការឡើងស្នាមអុចខ្មៅ និង បន្ថយអាការៈ ដោយសារការទប់ស្កាត់ទៅលើការស្ត្រេសលើកោសិកា ដែលបណ្តាលមកពី អតុល្យភាពអ័រម៉ូន ការឆ្លងមេរោគ និងការប៉ះពាល់នឹងកម្តៅព្រះអាទិត្យ។ អាហារមួយចំនួនដែលអាចជួយកាត់បន្ថយការឡើងស្នាមអុចខ្មៅ គឺ ផ្លែទទឹម, ស្ពៃខ្មៅ, ខាត់ណានិងការ៉ុត។ ពួកគេអាចផ្តល់ឱ្យរាងកាយរបស់អ្នកនូវវីតាមីន ជាតិរ៉ែ សារធាតុប្រឆាំងអុកស៊ីតកម្ម និងខ្លាញ់ល្អដែលស្បែករបស់អ្នកត្រូវការ។ វាក៏សំខាន់ផងដែរក្នុងការទទួលទានទឹកឱ្យបានគ្រប់គ្រាន់។ មុខយើងឡើងអាចម៍រុយមានន័យថា ស្បែកមុខយើងងាយប្រតិកម្មនឹងពន្លឺព្រះអាទិត្យណាស់ ហើយក៏ងាយខូចដោយសារការបំផ្លាញពីកាំរស្មី UVA និង UVB របស់ពន្លឺព្រះអាទិត្យដែរ ។ ដូច្នេះយើងត្រូវលាបក្រែមការពារកម្តៅថ្ងៃជាប្រចាំ ទោះបីនៅរដូវរងា ឬរដូវភ្លៀងក៏ដោយ ៕ ត្រួតពិនិត្យដោយ៖ www.health.com.kh | ប្រសិនបើអ្នកសង្កេតឃើញថា ស្បែកមុខរបស់អ្នកមានស្នាមអុចខ្មៅ ឬ អាចម៍រុយ អ្នកមិនត្រូវមើលរំលងវិធីដោះស្រាយដោយធម្មជាតិនោះទេ។ ភាគច្រើននៃអាចន៍រុយ (ក្រៅពីមហារីក) មិនមែនជាអ្វីដែលប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរនោះទេ។ វាគ្រាន់តែធ្វើឱ្យយើងមិនសូវស្អាត និង បាត់បង់ភាពជឿជាក់លើខ្លួនឯងប៉ុណ្ណោះ។ អ្នកអាចដោះស្រាយវាបានដោយការទៅពេទ្យ។ តែប្រសិនបើអ្នកចង់សាកដោះស្រាយដោយខ្លួនអ្នកសិន អ្នកអាចដឹងវាបាននៅថ្ងៃនេះ ។ |
បន្ទាប់ពីសមាជិកព្រឹទ្ធសភាដែលមកពីបក្សប្រជាធិបតេយ្យ លោកស្រី Catherine Cortez ត្រូវបានព្យាករថាដណ្តើមបានកៅអីនៅព្រឹទ្ធសភាម្តងទៀតតំណាងឱ្យរដ្ឋ Nevada ប្រធានាធិបតីអាម៉េរិក ចូ បៃដិនលើកឡើងនៅថ្ងៃទី១៣ ខែវិច្ឆិកាថា លោកពិតជារីករាយចំពោះលទ្ធផលបោះឆ្នោតសភាពេលនេះ ហើយនេះជាការឆ្លុះបញ្ចាំងពីសមត្ថភាពបេក្ខភាពបក្សលោកដែលចូលប្រជែង។ បើទោះរដ្ឋ Georgia អាចនឹងមានការបោះឆ្នោតជុំទីពីរនៅខែក្រោយក៏ដោយ ចាញ់ ឬឈ្នះបក្សប្រជាធិបតេយ្យនៅតែអាចបន្តគ្រប់គ្រងព្រឹទ្ធសភាដដែលជាមួយកៅអីដែលនឹងដណ្តើមបាននៅរដ្ឋ Nevanda នេះ។ បើចាញ់នៅរដ្ឋ Georgia បក្សប្រជាធិបតេយ្យកាន់កាប់អាសនៈ៥០នៅព្រឹទ្ធសភាស្នើនឹងបក្សសាធារណរដ្ឋដែរ តែប្រធានព្រឹទ្ធសភាលោកស្រី កាម៉ាឡា ហារីស ដែលតំណាងបក្សប្រជាធិបតេយ្យ អាចបោះឆ្នោតសម្រេចសំឡេងភាគច្រើនឱ្យបក្សប្រជាធិបតេយ្យនៅព្រឹទ្ធសភាបាន។ ប៉ុន្តែ បើឈ្នះ បក្សប្រជាធិបតេយ្យអាចគ្រប់គ្រងព្រឹទ្ធសភាតែម្តងជាមួយសំឡេងភាគច្រើន ៥១ ទល់នឹង ៤៩។ « ឥឡូវ យើងកំពុងផ្តោតលើរដ្ឋ Georgia។ យើងមានអារម្មណ៍ល្អចំពោះកន្លែងយើងឈរឥឡូវ។ ហើយខ្ញុំដឹងខ្ញុំជាមនុស្សសុទិដ្ឋិនិយម»។ លោក បៃដិន ប្រាប់អ្នកកាសែតនៅទីក្រុងភ្នំពេញបែបនេះមុនកិច្ចប្រជុំកំពូលអាស៊ីបូព៌ា។ ចំណែក បក្សណាគ្រប់គ្រងរដ្ឋសភានៅមិនទាន់ចេញលទ្ធផលសម្រេចនៅឡើយ។ ត្រឹមថ្ងៃទី១២ ខែវិច្ឆិកា បក្សប្រជាធិបតេយ្យដណ្តើមបានកៅអី ២០៤ ហើយបក្សសាធារណរដ្ឋប្រជែងបាន ២១១ អាសនៈ ខណៈបក្សនីមួយៗត្រូវការអាសនៈចំនួន២១៨ដើម្បីអាចកាន់កាប់រដ្ឋសភា។ កន្លងមក លោក បៃដិន ចាត់ទុកការបោះឆ្នោតពាក់កណ្តាលអាណត្តិប្រធានាធិបតីនេះជាការធ្វើតេស្តលើលទ្ធិប្រជាធិបតេយ្យ នៅពេលបេក្ខភាពរាប់រយនាក់មកពីបក្សសាធារណរដ្ឋឱបក្រសោបការអះអាងមិនពិតរបស់អតីតប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ ដែលថាមានការលួចសន្លឹកឆ្នោតកាលពីបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២០៕ | ថ្លែងទៅកាន់អ្នកកាសែតពីទីក្រុងភ្នំពេញនៅថ្ងៃទី១២ ខែវិច្ឆិកា ប្រធានាធិបតីអាម៉េរិក ចូ បៃដិន ថាសប្បាយចិត្តនឹងលទ្ធផលជាបឋមនៃការបោះឆ្នោតជ្រើសរើសសមាជិកសភាអាម៉េរិកទី១១៨ បន្ទាប់ពីបក្សប្រជាធិបតេយ្យតំណាងឱ្យរដ្ឋ Nevada ត្រូវបានព្យាករប្រជែងឈ្នះបេក្ខភាពបក្សសាធារណរដ្ឋ លោក Adam Laxalt ។ |
នាជំនួបជើងទី២ នៅកីឡដ្ឋាន Thammasat ថ្ងៃទី១០ ខែមករា ក្រុមម្ចាស់ផ្ទះថៃ នៅតែបង្ហាញរបៀបលេងដ៏ល្អ ដោយការវាយសម្រុកទៅកាន់ក្រុមភ្ញៀវម៉ាឡេស៊ីតាំងពីដើមវគ្គទី១ រហូតសម្រេចគ្រាប់បាល់នាំមុខដោយខ្សែប្រយុទ្ធ Teerasil Dangda នៅនាទី១៩។ ចូលដល់វគ្គទី២ ក្រោយការប្រកួតដំណើរការបាន១០នាទី Bordin Phala បន្ថែមគ្រាប់ទី២ឱ្យក្រុមរហស្សនាមដំរីចម្បាំង មុន Adisak Kraisorn ដែលប្តូរជំនួស Dangda សម្រេចគ្រាប់ទី៣នៅនាទី៧១។ បញ្ចប់ការប្រកួតថៃឈ្នះ ម៉ាឡេស៊ី ៣-០។ ដោយជើងទី១ ម៉ាឡេស៊ីឈ្នះថៃ ១-០ ដូច្នេះសរុបទាំងពីរជើងថៃឈ្នះ ៣-១។ តាមរយៈលទ្ធផល ថៃទទួលបានកៅអីឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ AFF Cup ដោយត្រូវជួបវៀតណាមដើម្បីការពារតំណែងជើងឯករបស់ខ្លួន។ នៅមុនការប្រកួតជើងទី២នេះ Madame Pang ដែលជាអ្នកចាត់ការទូទៅក្រុមថៃ សន្យាផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តបន្ថែមដល់គ្រូបង្វឹកលោក Mano Polking និងកីឡាករ ប្រសិនថៃឈានដល់វគ្គផ្តាច់ព្រ័ត្រ AFF Cup ឆ្នាំ២០២២។ បើតាមការចុះផ្សាយរបស់កាសែតវៀតណាម Postsen ស្ត្រីមហាសេដ្ឋីថៃ វ័យ៥៦ឆ្នាំរូបនេះ អះអាងថាជំនួបជើងទី២ទល់ម៉ាឡេស៊ី ជាការប្រកួតសំខាន់ដ្បិតជើងទី១ ថៃបានចាញ់ ១-០ ដូច្នេះ ដើម្បីជាការលើកទឹកចិត្តគ្រូ និងកីឡាករ អ្នកស្រី Pang នឹងផ្តល់ប្រាក់រង្វាន់ចំនួន១៥ម៉ឺនដុល្លារបន្ថែមទៀត។ ថៃ នឹងត្រូវការពារតំណែងជើងឯក AFF Cup ឆ្នាំ២០២២ ទល់វៀតណាមនៅថ្ងៃទី១៣ ខែមករា សម្រាប់ជើងទី១នៅដីវៀតណាម និងជើងទី២នៅថៃ ថ្ងៃទី១៦ ខែមករា៕ | ម្ចាស់ការពារតំណែងជើងឯកថៃ បានយកឈ្នះឥណ្ឌូណេស៊ី ៣-០ នៅជំនួបជើងទី២ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ AFF Championship ដើម្បីឡើងទៅជួបវៀតណាមនៅវគ្គផ្តាច់ព្រ័ត្រ។ ទម្លាក់ឥណ្ឌូណេស៊ីដោយលទ្ធផលទាំង២ជើង ៣-១ អ្នកចាត់ការទូទៅថៃ Madam Pang បានផ្តល់ប្រាក់រង្វាន់៥លានបាត (១៥ម៉ឺនដុល្លារអាម៉េរិក) ដល់គ្រូបង្វឹក និងសមាជិកក្រុមទាំងអស់។ |
«ចង់និយាយរឿងមួយ!» លោក ខៀវ កាញារីទ្ធ បានផ្តើមសេចក្តីយ៉ាងដូច្នេះនៅលើសំណេរហ្វេសប៊ុករបស់ខ្លួន កាលពីថ្ងៃទី៤ ខែសីហា ដោយលោកបានរៀបរាប់ថា លោកបានដើរមើលពិព័រណ៌ផលិផលខ្មែរ ដែលក្រសួងពាណិជ្ជកម្មរៀបចំនៅក្នុងសណ្ឋាគារសុខា នាអំឡុងនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន។ ក្រោយរដ្ឋមន្ត្រីប្រជុំ កាលពីថ្ងៃទី៣ ខែសីហា លោកសង្កេតឃើញ ផលិតផលច្រើនដែលត្រូវបានដាក់តាំងបង្ហាញ ហើយមួយចំនួនធំមកពីតាមបណ្តាខេត្ត។ «ប៉ុន្តែខ្ញុំបានដឹងតិចបំផុតពីផលិតកម្មមួយចំនួនធំ ព្រោះមន្ទីរព័ត៌មាននៅតាមខេត្តរវល់តែបញ្ជូនសកម្មភាពរបស់ថ្នាក់ដឹកនាំខេត្ត ហើយមិនយកចិត្តទុកដាក់បង្ហាញពីសក្តានុពលរបស់ខេត្តខ្លួន»។ លោក ខៀវកាញារីទ្ធ បានស្នើថា «ផ្នត់គំនិតនេះ ល្មមដូរហើយ ។ ថ្នាក់ដឹកនាំខេត្តល្អ គឺថ្នាក់ដឹកនាំដែលចេះបង្កើតការងារដល់ពលរដ្ឋក្នុងខេត្តខ្លួនទៅវិញទេ !»៕ | លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានរិះគន់មន្ត្រីមន្ទីរព័ត៌មានថ្នាក់ខេត្តចំៗ ដែលមិនយកចិត្តទុកដាក់ក្នុងការផ្សព្វផ្សាយផលិតផលដែលតាំងពិព័រណ៌ តែបែរគិតតែថត និងបញ្ជូនសកម្មភាពថ្នាក់ដឹកនាំខេត្តទៅវិញ។ |
ខាងក្រោមនេះ គឺជាការពិត និងជាអ្វីដែលអ្នកគួរតែដឹង ៖ 1. បើអ្នកប្រើប្រាស់ទូរស័ព្ទ ចូរនិយាយដាក់ត្រចៀកខាងឆ្វេង ពីព្រោះ ខាងស្តាំ គឺវាជិតនឹងខួរក្បាលខ្លាំងពេក ហើយការសិក្សាក៏បានបង្ហាញថាដែរ ពេលទូរស័ព្ទជិតអស់ថ្ម កុំប្រើ ឬយកវាមកទុកជិតខ្លួន ពីព្រោះ ជាតិវិទ្យុសកម្មរបស់វាកើនឡើងខ្ពស់ 2. ក្រោយលេបថ្នាំរួច អ្នកប្រហែលជាសម្រាកបន្តិច ប៉ុន្តែ អ្នកជំនាញបានណែនាំថា អ្នកគួរតែដើរ ឬបញ្ចេញសកម្មបន្តិច ក្រោយញ៉ាំថ្នាំរួច។ 3. ស្ត្របឺរីមានរសជាតិឆ្ងាញ់ ប៉ុន្តែ អ្នកមិនបានដឹងទេថា វាក៏អាចទៅបន្សាប ឬបញ្ចុះជាតិអាស៊ីតអ៊ុយរិចបានផងដែរ។ 4. មនុស្សគ្រប់គ្នាត្រូវបានគេប្រាប់ ចូរញ៉ាំទឹកឲ្យបានច្រើន ប៉ុន្តែ មិនមែនមុនចូលគេងឡើយ ពីព្រោះ បើអ្នកញ៉ាំទឹកច្រើន មុនពេលចូលគេង វានឹងធ្វើឲ្យក្រពះរបស់អ្នកបន្តធ្វើការ ហើយអ្នកក៏ប្រហែលជាត្រូវងើបនោមផងដែរ។ 5. មនុស្សគ្រប់គ្នាចូលចិត្តកាហ្វេ ប៉ុន្តែ ការញ៉ាំទឹកដោះគោរាល់ថ្ងៃ អាចជួយឲ្យអ្នកមានឆ្អឹងរឹងមាំ និងចាកផុតពីជំងឺនានា។ 6. ផ្លែឈើអ្វីដែលជួយឲ្យអ្នកនៅក្មេង? ចម្លើយ គឺឈើរី។ 7. ពេលវេលាដែលល្អបំផុត សម្រាប់គេងគឺ ពីម៉ោង ៩ ទៅដល់ម៉ោង ៦ ព្រឹក៕ ត្រួតពិនិត្យដោយ www.health.com.kh | ទម្លាប់ប្រចាំថ្ងៃរបស់អ្នក មិនមែនសុទ្ធតែល្អ និងត្រឹមត្រូវទាំងអស់នោះឡើយ ហើយបើអ្នកបន្តការធ្វេសប្រហែស ប្រព្រឹត្តវាម្តងហើយម្តងទៀត ច្បាស់ណាស់ មិនយូរមិនឆាប់ អ្នកអាចនឹងជួបបញ្ហាសុខភាព ដែលបណ្តាលមកពីកំហុសឆ្គងទាំងនោះ។ |
បើយោងតាមសៀវភៅរុក្ខជាតិឱសថកម្ពុជា ដើម និងស្លឹក គេប្រើឆុងជាមួយទឹកក្ដៅ សម្រាប់ជួយបញ្ចុះទឹកនោម កាត់បន្ថយកម្ដៅ គ្រុនក្ដៅ បំបាត់ក្អួតចង្អោរ និងជំនួយដល់ការរំលាយអាហារ។ រីឯស្លឹក គេបុកយកទឹកសម្រាប់លាបស្រែង។ ជីរក្រសាំងទំហំ ជារុក្ខជាតិប្រភេទស្មៅរស់បានយូរឆ្នាំ មានដើមវារចេញ ឬត្រង់ថ្នាំង មានកម្ពស់៣០-៣៥សង់ទីម៉ែត្រ៕ (សារព័ត៌មានថ្មីៗ២៥ រាជធានី-ខេត្ត ដកស្រង់ចេញពីសៀវភៅរុក្ខជាតិឱសថកម្ពុជារបស់ក្រសួងសុខាភិបាល)។ | «ជីរក្រសាំងទំហំ» មានក្លិនក្រអូបប្រហើរ ហើយគេនិយមប្រើសម្រាប់ជាបន្លែ ឬគ្រឿងកាត់ចម្អាប ដូចជាយកបរិភោគជាមួយពងទាកូនជាដើម។ |
សូមស្តាប់ និងអានបទសម្ភាសន៍ទាំងស្រុងទាក់ទិនពិសោធន៍ និងអនុស្សាវរីយ៍របស់ឯកអគ្គរដ្ឋទូតអាមេរិក William A. Heidt មានក្នុងពេលបំពេញការងារនៅកម្ពុជាដូចខាងក្រោម៖ ១.សារព័ត៌មានថ្មីៗ៖ លោកបានធ្វើដំណើរទៅដល់គ្រប់ទីកន្លែងទូទាំងប្រទេសកម្ពុជា ពោលគឺគ្រប់ខេត្ត។ តើខេត្តមួយណាជាខេត្តដែលលោកជាប់ចិត្តដិតអារម្មណ៍ជាងគេ? ឯកអគ្គរដ្ឋទូតអាមេរិក៖ រឿងមួយ ដែលខ្ញុំធ្លាប់ចង់ធ្វើនៅពេលដែលខ្ញុំបានមកកម្ពុជាគឺទៅទស្សនកិច្ចឲ្យបានគ្រប់ខេត្តទាំងអស់។ នេះក៏ព្រោះថា កាលពីខ្ញុំមកស្រុកខ្មែរឆ្នាំ ១៩៩០នោះ ខ្ញុំមិនអាចទៅគ្រប់ទីកន្លែងទូទាំងប្រទេសបានទេជាពិសេសខេត្តនៅជាប់ព្រំដែនដូចជាកោះកុង និងព្រះវិហារជាដើម។ ប៉ុន្តែនៅពេលនេះ ខ្ញុំចង់ទៅគ្រប់ទីកន្លែង។ ខ្ញុំរីករាយណាស់ដែលពេលនេះខ្ញុំអាចធ្វើបានហើយ។ ចំណែករឿងខេត្តដែលខ្ញុំពេញចិត្តនោះគឺ អ្នកដឹងស្រាប់ហើយថាភរិយាខ្ញុំជាអ្នកស្រុកក្រគរ ខេត្តពោធិ៍សាត់។ យើងបានទៅទីនោះច្រើនដង ប្រហែលប្រាំមួយឬប្រាំពីរដងឯណោះ។ ខ្ញុំមានអារម្មណ៍ស្និទ្ធស្នាលនឹងប្រជាជនដែលរស់នៅទីនោះខ្លាំង។ ដូច្នេះហើយ ខ្ញុំគិតថា វាជាខេត្តដែលខ្ញុំមានមនោសញ្ចេតនាជាមួយជាងគេ។ ប៉ុន្តែ ខ្ញុំចង់ប្រាប់ដែរថា នៅចុងសប្តាហ៍ខ្ញុំចូលចិត្តទៅខេត្តកំពត។ ខ្ញុំគិតថាវាជាទីក្រុងមួយដែលគួរជាទីគាប់ចិត្តមួយដែលស្ថិតនៅប្របមាត់ស្ទឹង។ ខ្ញុំក៏ចាប់ផ្តើមស្រលាញ់ខេត្តបាត់ដំបងដែរឥឡូវនេះ។ ខ្ញុំមានអារម្មណ៍ថា បាត់ដំបងជាទីកន្លែងដ៏ល្អមួយសម្រាប់អ្នកទេសចរអាមេរិក។ វាជាក្រុងដែលស្រស់ស្រាយសម្រាប់លំហែរអារម្មណ៍ និងគួរឲ្យចាប់អារម្មណ៍។ ខេត្តទាំងពីរជាកន្លែងដែលខ្ញុំពេញចិត្តបំផុតសម្រាប់លំហែកាយចុងសប្តាហ៍។ ២.សារព័ត៌មានថ្មីៗ៖ ចុះលោកបានឡើងលើភ្នំក្រវ៉ាញទេ? ឯកអគ្គរដ្ឋទូតអាមេរិក៖ ខ្ញុំគិតថា ភ្នំក្រវ៉ាញទាំងមូលគឺ គួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់។ រឿងមួយដែលខ្ញុំសោកស្តាយគឺខ្ញុំចង់ទៅឲ្យដល់ភ្នំសំកុសដែលស្ថិតនៅភាគលិចខេត្តពោធិ៍សាត់ ព្រោះថាវាជាទីកន្លែងដាច់ស្រយាលផុតគេនៅកម្ពុជាបច្ចុប្បន្ន។ វាមានផ្លូវថ្មីទៅទីនោះ ហើយខ្ញុំគិតថាវាជាផ្លូវជាតិលេខ ៥៥ ដែលទើបបញ្ចប់ការសាងសង់។ ខ្ញុំចង់ឡើងទៅឲ្យដល់ទីនោះ ប៉ុន្តែខ្ញុំមិនមានពេល។ ប៉ុន្តែបើនិយាយពីភ្នំក្រវ៉ាញទាំងមូលវិញ គឺគួរឲ្យចប់អារម្មណ៍ដោយសារវាជាជម្រកសត្វព្រៃ ជាតំបន់អេកូទេសចរណ៍ សម្រាប់ឡើងភ្នំ និងបោះតង់នៅទីនោះផង។ ខ្ញុំបានទៅភ្នំក្រវ៉ាញច្រើនដងដែរ។ ៣.សារព័ត៌មានថ្មីៗ៖ លោកបានលើកឡើងពីខេត្ត កំពត។ លោកអាចបញ្ជាក់បន្តិចបានទេថាតើអ្វីដែលធ្វើឲ្យវាពិសេសសម្រាប់លោក? អគ្គរដ្ឋទូតអាមេរិក៖ អ្នកដឹងទេថា ខ្ញុំចូលចិត្តទៅកំពតពេលខ្ញុំមកកម្ពុជាអំឡុងឆ្នាំ ១៩៩០។ ដឹងស្រាប់ហើយ វាស្ថិតក្នុងចំណោមកន្លែងពីរបីប៉ុណ្ណោះដែលយើងអាចទៅបានចុងសប្តាហ៍។ អ្វីដែលពិសេសសម្រាប់ខេត្តកំពត គឺស្ថានភាពមួយដែលទីក្រុងនៅក្បែរមាត់ស្ទឹង។ នៅពេលដែលយើងស្នាក់នៅក្បែរស្ទឹង យើងអាចក្រឡេកឆ្លងទន្លេ ហើយឃើញភ្នំនៅពីក្រោយនោះ។ ព្រះអាទិត្យក៏រៀបអស្ដង្គតនៅពីក្រោយភ្នំនោះទៀត។ អូរ! វាពិតជាស្អាតណាស់។ ខ្ញុំពិតជាចូលចិត្តអង្គុយលេងនៅមាត់ស្ទឹង ហើយទឹកស្ទឹងនោះក៏ល្អសម្រាប់យើងហែលទឹកលេងទៀត។ ៤.សារព័ត៌មានថ្មីៗ៖ បន្ទាប់ពីរស់នៅកម្ពុជាជាងបីឆ្នាំមកនេះ តើអ្វីទៅជាម្ហូបដែលលោកចូលចិត្តជាងគេ? ឯកអគ្គរដ្ឋទូតអាមេរិក៖ អ្នកទាំងអស់គ្នាដឹងស្រាប់ហើយថា ខ្ញុំមានភរិយាខ្មែរ។ ខ្ញុំបរិភោគម្ហូបខ្មែរស្ទើរតែគ្រប់ពេល។ យើងបរិភោគខ្មែរមួយថ្ងៃ ម្ហូបបារាំងមួយថ្ងៃ។ ពេលមកដល់ខ្មែរដំបូង និយាយតាមត្រង់ ម្ហូបដែលខ្ញុំចូលចិត្ត គឺសម្លម្ជូរយួន។ ខ្ញុំចូលចិត្តរសជាតិវាដែលយូរបន្តិច ហើយខ្ញុំក៏ចូលចិត្តប៉េងបោះ និងម្នាស់ក្នុងសម្លនោះដែរ។ ហូបម្ហូបខ្មែរច្រើនពេក ខ្ញុំសម្រេចចិត្តថា ខ្ញុំចូលចិត្តនំបញ្ចុកជាងនៅពេលនេះ។ នំបញ្ចុកជាចំណីដ៏គួរឲ្យចាប់អារម្មណ៍មួយដែរ។ យើងដាក់នំបញ្ចុកពីក្រោម ហើយដាក់បន្លែពីលើមុននឹងដាក់សម្លចូលហើយច្របាច់បញ្ចូលគ្នា មុននឹងបរិភោគ។ ខ្ញុំគិតថា វាជាម្ហូបថ្មីដែលខ្ញុំចូលចិត្ត។ ៥.សារព័ត៌មានថ្មីៗ៖ លោកប្រហែលជាមិននឹកម្ហូបខ្មែរទេព្រោះភរិយាលោកនឹងចម្អិនម្ហូបនេះសម្រាប់លោកទៀត។ ចុះអ្វីទៅដែលលោកនឹងនឹករលឹកបំផុតពេលលោកត្រឡប់ទៅអាមេរិកវិញ? ឯកអគ្គរដ្ឋទូតអាមេរិក៖ អ្វីដែលខ្ញុំនឹកបំផុតពេលត្រឡប់ទៅអាមេរិកវិញ គឺភាពអ៊ូរអរនៅទីនេះ។ នេះក៏ព្រោះថា ភ្នំពេញបច្ចុប្បន្នជាទីក្រុងដ៏រស់រវើក និងសកម្មមួយ។ វ៉ាស៊ីនតោនក៏រស់រវើកនិងសកម្មដែរ ប៉ុន្តែវាមិនដូចភ្នំពេញទាំងស្រុងទេ។ ទីនេះ មនុស្សច្រើនណាស់ចេញក្រៅនៅពេលយប់ ហើយចុងសប្តាហ៍ក្មេងៗឈូរឆរនាំគ្នាជិះម៉ូតូទៅមក។ បើមានអាកាសធាតុល្អទៀត វារឹតតែពិសេសព្រោះមនុស្សកាន់តែច្រើនចេញមកក្រៅ។ វាពិតជាមានអារម្មណ៍ល្អណាស់។ នៅវ៉ាស៊ីនតោន ខុសពីនេះ ប្រជាជនមិននៅផ្តុំគ្នាអ៊ូរអរបែបនេះទេ ពោលគឺនៅទីកន្លែងផ្សេងៗដាច់ៗគ្នា។ ដូច្នេះ វាមិនមានអារម្មណ៍ថា រំភើបដូចនៅស្រុកខ្មែរទេ។ ៦.សារព័ត៌មានថ្មីៗ៖ យើងឧស្សាហ៍ឃើញលោកអញ្ជើញចូលទៅព្រៃ និងឡើងភ្នំជាឧទាហរណ៍លោកបានចូលព្រៃឡង់ និងឡើងភ្នំឱរ៉ាល់។ ហេតុអ្វីបានជាលោកចូលចិត្តសកម្មភាពបែបនេះ? ឯកអគ្គរដ្ឋទូតអាមេរិក៖ ពេលដែលខ្ញុំធំធាត់នៅរដ្ឋ Pennsylvania ខ្ញុំឧស្សាហ៍ទៅបោះជំរំក្នុងពេលដែលខ្ញុំជាកាយរិទ្ធជាមួយបងប្រុសខ្ញុំផ្ទាល់។ យើងទៅបោះជំរំម្តងក្នុងមួយខែ។ ពេលនេះខ្ញុំមានកូនប្រុសខ្ញុំផ្ទាល់។ ពេលមកដល់ស្រុកខ្មែរបីឆ្នាំមុន កូនខ្ញុំមានអាយុ ១២ឆ្នាំ។ យើងចង់មានសកម្មភាពសម្រាប់គាត់។យើងចាប់ផ្តើមដោយបង្កើតក្រុមកងកាយរិទ្ធិក្មេងៗនៅទីនេះ ហើយពេលចាប់ផ្តើមដំបូងយើងមានក្មេងប្រហែល ៥នាក់ប៉ុណ្ណោះ។ឥឡូវនេះយើងមានក្មេងៗ រហូតដល់ ១៥នាក់។ យើងនាំពួកគេទៅក្រៅដើម្បីបោះជំរំពេលខែរងាមកដល់ ហើយអាចមានរយៈពេលបួន ឬប្រាំដងក្នុងមួយឆ្នាំ។ ដូច្នេះ ខ្ញុំធ្វើបែបនេះដើម្បីកូនប្រុសខ្ញុំ ព្រោះខ្ញុំចង់ឲ្យគាត់រៀនសូត្រពីពិភពខាងក្រៅដូចដែលខ្ញុំបានធ្វើ។ កម្ពុជាមានកន្លែងគួរឲ្យចាប់អារម្មណ៍ច្រើនណាស់ ប៉ុន្តែវាមិនសូវមានការអភិវឌ្ឍច្រើននៅឡើយទេ។ វាលំបាករកកន្លែងល្អក្នុងការបោះជំរំ។ ប៉ុន្តែយើងបានរកឃើញពីរបីកន្លែង។ ដូច្នេះហើយបានជាយើងជ្រើសរើសយកការឡើងភ្នំឱរ៉ាល់ ហើយវាជាកន្លែងផ្សេងព្រេងសម្រាប់ក្មេងៗដ៏អស្ចារ្យមួយ។ ៧.សារព័ត៌មានថ្មីៗ៖ តើលោកមានអារម្មណ៍បែបណាដែរនៅលើកំពូលភ្នំឱរ៉ាល់? ឯកអគ្គរដ្ឋទូតអាមេរិក៖ ដឹងហើយថា ខ្ញុំមិនមែនក្មេងៗទៀតទេ ហើយរាងខ្ញុំកាលនោះមិនមែនសមដូចឥឡូវទេ។ ខ្ញុំមានក្តីបារម្ភបន្តិចបន្តួចដែរថា ខ្ញុំមិនអាចឡើងលើភ្នំបានសម្រេច។ វាមានរយៈកម្ពស់ ១៨០០ ម៉ែត្រ។ ភ្នំនេះមិនមែនធំមហិមាឡើយ ប៉ុន្តែវាធំដែរ។ វាជាដំណើរឡើងភ្នំមួយដ៏វែងឆ្ងាយ។ ខ្ញុំបារម្ភថាខ្ញុំមិនអាចធ្វើបាន ហើយវាជារឿងខ្មាសគេ ដែលខ្ញុំជាមនុស្សចាស់ជាងគេមិនអាចឡើងភ្នំបាន។ ខ្ញុំបានប្តេជ្ញាឡើងភ្នំឲ្យបាន ហើយខ្ញុំក៏មិនចង់ឲ្យកូនខ្ញុំឃើញថា ខ្ញុំមិនអាចធ្វើបានដែរ។ ភ្នំឱរ៉ាល់មានចំណុចពិសេស គឺ នៅជើងភ្នំវាចោតខ្លាំងប៉ុន្តែពេលឡើងទៅរហូតដល់កំពូល វាមិនសូវចោទទេ។ ពេលឡើងដល់លើភ្នំ យើងឃើញទេសភាពព្រៃឈើស្អាតណាស់។ ព្រៃឈើនៅនេះមិនមានអ្នកប៉ះពាល់ គ្មានសកម្មភាពកាប់ឈើ ហើយវាក៏គួរឲ្យស្រលាញ់ទៀតទៅទីនោះ។ ៨.សារព័ត៌មានថ្មីៗ៖ ចុះត្រឡប់ទៅព្រៃឡង់ឯណោះវិញយ៉ាងម៉េចដែរ? ឯកអគ្គរដ្ឋទូតអាមេរិក៖ ព្រៃឡង់មានភាពខុសគ្នាបន្តិចបន្តួចដោយសារមានវាស្ថានភាពរាបស្មើ។ វាមានសកម្មភាពកាប់ឈើច្រើនណាស់ ហើយវាមានផ្លូវសម្រាប់ដឹកឈើឆ្លងកាត់គ្រប់ទីកន្លែង។ ប៉ុន្តែវាមិនមែនមានន័យថាព្រៃនេះមិនល្អទេ ហើយក៏មិនមែនមានន័យថា វាមិនមានតម្លៃសម្រាប់ការអភិរក្សឡើយ។ វាក្តៅដែរនៅពេលយប់ព្រោះយើងទៅទីនោះនៅខែឧសភា។ ប៉ុន្តែវាជារឿងដែលគួរឲ្យចាប់អារម្មណ៍ដែលរាល់ដើមឈើដែលខ្ពស់ជាង ៦៧ ម៉ែត្រ ត្រូវបានគេកាប់អស់។ ប៉ុន្តែវានៅមានដើមឈើច្រើន មានគម្របព្រៃឈើច្រើនរួមជាមួយសត្វព្រៃសន្ធឹកសន្ធាប់ដែរ ដែលមានតម្លៃសម្រាប់ការថែរក្សា។ ដូច្នេះហើយយើងរីករាយណាស់ដែលយើងកំពុងជួយកម្ពុជាជាពិសេសក្រុមឧទ្យានុរក្សដែលល្បាតនៅទីនោះ។ យើងរីករាយដោយជួយកម្ពុជាអនុវត្តច្បាប់ដើម្បីអភិរក្សព្រៃឡង់ ហើយវាជាអ្វីជារឿងដែលមានតម្លៃដែលចាំបាច់ត្រូវធ្វើ។ ៩.សារព័ត៌មានថ្មីៗ៖ តើលោកយល់ឃើញថា កម្ពុជាអភិវឌ្ឍតំបន់អេកូទេសចរណ៍នៅពេលអនាគត ក្រៅពីតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រដែលមានតួយ៉ាងដូចជាប្រាសាទអង្គរវត្ត ដើម្បីធ្វើយ៉ាងណាបង្កើនចំណូលជាតិ? ឯកអគ្គរដ្ឋទូតអាមេរិក៖ ស្រុកខ្មែរ ស្ថានភាពប្រហាក់នឹងស្ថានភាពនៅឥណ្ឌូណេស៊ីពេលខ្ញុំស្ថិតនៅទីនោះ។ នៅកម្ពុជា គេគ្រប់គ្នាមកទស្សនាប្រាសាទអង្គរវត្ត ហើយនៅឥណ្ឌូណេស៊ីដូចគ្នាដែរគឺ គេនាំគ្នាមកទស្សនាកោះបាលី។ ប៉ុន្តែរដ្ឋាភិបាលឥណ្ឌូណេស៊ីបានអភិវឌ្ឍគោលដៅទេសចរទីពីរដែលគេអាចទៅទស្សនាបាន។ ឧទាហរណ៍ដូចជាកោះ ស៊ូម៉ាត្រា, បឹង Maninjau, កោះស៊ូឡាវេស៊ី (Sulawesi) ក៏ដូចជាក្រុង Yogyakarta។ ខ្ញុំគិតថា កម្ពុជាត្រូវផ្តោតសំខាន់លើគោលដៅទេសចរណ៍ទីពីរដូចគ្នាដែរ។ អ្នកចង់ឲ្យអ្នកទេសចរស្នាក់នៅយូរជាងបីថ្ងៃនៅទីនេះ។ អ្នកមិនចង់ឲ្យគេទៅប្រទេសថៃ ហើយត្រឹមចំណាយពេលបីថ្ងៃមកទស្សនាអង្គរវត្ត ហើយហោះត្រឡប់ទៅវិញឡើយ។ អ្នកចង់ឲ្យគេមកកម្សាន្តនៅកម្ពុជាពីរអាទិត្យ ហើយក្នុងនោះមានការកម្សាន្តនៅសៀមរាបដែរ។ គោលដៅទេសចរណ៍ទីពីរចាំបាច់ត្រូវអភិវឌ្ឍ ហើយវាចាប់ផ្តើមកើតឡើងហើយ។ ដូចឃើញស្រាប់នៅមណ្ឌលគីរី, រតនគីរី, បាត់ដំបង និងខេត្តជាប់សមុទ្រមានកំពត កែប និងនៅកោះកុងផងដែរ។ ពាក់ព័ន្ធតំបន់អេកូទេសចរណ៍ វាមានគម្រោងអេកូទេសចរណ៍បួនកន្លែងល្អៗហើយនៅកោះកុង ហើយរាល់តំបន់ទាំងនោះគឺមានដំណើរការល្អ និងគួរឲ្យទាក់ទាញ។ ខ្ញុំគិតថា វាជាអ្វីដែលល្អដែលកម្ពុជាអាចផ្តោតការយកចិត្តទឹកដាក់ ព្រោះវាជាតំបន់ព្រៃឈើធំបំផុតនៅសេសសល់នៅអាស៊ីអាគ្នេយ៍ ហើយនៅលើអាស៊ីអាគ្នេយ៍ដីគោកគឺព្រៃនៅជួរភ្នំក្រវ៉ាញ។ បើសិនជាអ្នករៀបចំតំបន់អេកូទេសចរណ៍បានច្រើន អ្នកទេសចរអាមេរិកជាច្រើនប្រាកដជាមកទស្សនា៕ | បន្ទាប់ពីបំពេញការងារនៅកម្ពុជាជាងបីឆ្នាំ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជាលោក William A.Heidt ត្រូវបញ្ចប់បេសកកម្មរបស់ខ្លួនត្រឹមចុងខែវិច្ឆិកានេះ។ ក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានថ្មីៗថ្ងៃទី ១ ខែវិច្ឆិកា លោកមានប្រសាសន៍ថា អ្វីដែលលោកសោកស្តាយនោះគឺមិនមានពេលគ្រប់គ្រាន់ដើម្បីឡើងលើភ្នំសំកុស។ ចំណែកអ្វីដែលលោកនឹងនឹករលឹកជាងគេពេលត្រឡប់ទៅកាន់សហរដ្ឋអាមេរិកវិញនោះគឺ ភាពអ៊ូអរនៅក្រុងភ្នំពេញដែលពោរពេញដោយភាពរីករាយ។ |
អត្ថបទទាក់ទង Ighalo សារភាពថាសុខចិត្តកាត់ប្រាក់ខែ ដើម្បីបានលេងឲ្យ Man Utd លោក Edinho កូនប្រុសបង្កើតរបស់ Pele ធ្លាប់បានប្រាប់ GloboEsporte.com ថា ឪពុករបស់គេហាក់ដូចជាមានអារម្មណ៍ថា «មានបញ្ហាធ្លាក់ទឹកចិត្ត» និងមិនចង់ចាកចេញពីក្នុងផ្ទះ ដោយសារតែបញ្ហាត្រគាកក្រោយការវះកាត់រួចមក។ ស្តេចបាល់ទាត់ប្រេស៊ីលវ័យ៧៩ឆ្នាំ បានរងទុក្ខនឹងបញ្ហាត្រគាកយូរមកហើយ ដែលតម្រូវឲ្យលោកធ្វើលំហាត់ប្រាណដោយការដើរ។ មួយវិញទៀត ដោយសារតែជំងឺនេះ នៅពេលភាគច្រើន Pele បង្ហាញខ្លួនក្នុងកម្មវិធីដោយស្ថិតលើរទេះរុញ។ បដិសេធនឹងអ្វីដែលបានលើកឡើងខាងលើ បុរសដែលជួយប្រេស៊ីលលើកពាន World Cup ៣លើកនេះ អះអាងថាខ្លួនមានសភាពល្អធម្មតាទ។ «ខ្ញុំទទួលស្គាល់ថារាងកាយរបស់ខ្ញុំចុះខ្សោយពីមួយថ្ងៃទៅមួយថ្ងៃទៅតាមធម្មជាតិ ប៉ុន្តែ ខ្ញុំនៅតែអាចគ្រប់គ្រងបាល់បាននៅឡើងយ»។ ជាធម្មតាទេ ថ្ងៃខ្លះខ្ញុំជា ហើយថ្ងៃខ្លះក៏ឈឺ។ នោះជារឿងធម្មតាសម្រាប់មនុស្សដែលមានអាយុស្របាលខ្ញុំនេះ។ នេះជាការបញ្ជាក់របស់លោក Pele។ Pele ដែលត្រូវបានគេចាត់ទុកថាជាកំពូលកីឡាបាល់ទាត់លើលោក បានចំណាយពេល ១៨ ឆ្នាំជាមួយក្រុម Santos ដោយបង្ហាញខ្លួន ១២៨១ ប្រកួត និងស៊ុតបាល់បញ្ចូលទីចំនួន១០៩១គ្រាប់។ កំណត់ត្រាស៊ុតបញ្ចូលទីដ៏ច្រើនសន្ធឹកនេះ នៅមិនទាន់មានកីឡាករណាអាចធ្វើបាននៅឡើយនោះទេមកទល់សព្វថ្ងៃ។ នៅឆ្នាំ ២០២០ នេះនឹងមានពិធីប្រារព្ធខួបលើកទី ៥០ នៃការឈ្នះពានកីឡាបាល់ទាត់ពិភពលោកលើកទី៣ របស់ Pele ដែលបានឈ្នះនៅម៉ិចស៊ិកក្នុងឆ្នាំ១៩៧០ ផងដែរ៕ | វីរបុរសកីឡាបាល់ទាត់ប្រេស៊ីល Pele នៅថ្ងៃទី១៣ ខែកុម្ភៈ បានច្រានចោលសម្ដីកូនប្រុសបង្កើតដែលថាលោកមាន«បញ្ហាធ្លាក់ទឹកចិត្ត» និងឯកោ ដោយសារតែបញ្ហាត្រគាករបស់ខ្លួន។ Pele ប្រាប់អ្នកគាំទ្រថាលោកមានសុខសប្បាយធម្មតាទេ និងមមាញឹកនឹងការចូលរួមកម្មវិធីផ្សេងៗផង។ |
និយ័តករមូលបត្រកម្ពុជា(SERC) និងធនាគារ អេស៊ីលីដា ភីអិលស៊ី បានបើកវគ្គបណ្តុះបណ្តាលដល់វិនិយោគិន រួមទាំងភាគីពាក់ព័ន្ធនានាក្នុងវិស័យមូលបត្រ ដើម្បីជំរុញការយល់ដឹងបន្ថែម នូវសេវាហិរញ្ញវត្ថុមិនមែនធនាគារនេះ នាព្រឹកថ្ងៃទី១៦សីហា។ បើតាម លោក ស៊ូ សុជាតិ អគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា វគ្គបណ្តុះបណ្តាលនេះ មានគោលដៅពន្យល់វិនិយោគិន អំពីយន្តការជួញដូរភាគហ៊ុននៅក្នុងទីផ្សារ ដែលមានហានិភ័យទាប មានភាពពិតប្រាកដនៃការជួញដូរ និងមានការទទួលស្គាល់ពីផ្លូវច្បាប់ត្រឹមត្រូវ។ លោក បញ្ជាក់ថា គោលដៅនៃវគ្គបណ្តុះបណ្តាលនេះ ក៏ដើម្បីកាត់បន្ថយនូវការជឿជ្រុលពេក របស់ប្រជាពលរដ្ឋនៅតាមប្រព័ន្ធអនឡាញ ឬតាមប្រព័ន្ធហ្វេសប៊ុក ដែលងាយជាប់អន្ទាក់ឆបោក ពីសំណាក់ជនខិលខូចមួយចំនួន នៅក្នុងវិស័យមូលបត្រ ព្រោះសព្វថ្ងៃការឆបោក នៃការជួញដូរភាគហ៊ុនតាមប្រព័ន្ធផ្សព្វផ្សាយសង្គមហ្វេសប៊ុក មានការកើនគួរឱ្យព្រួយបារម្ភ។ «ហានិភ័យតាមប្រព័ន្ធអនឡាញនេះ គឺជារឿងអ្វីដែលយើងចង់ទប់ស្កាត់ ប៉ុន្តែអ្វីដែលបង្ការហានិភ័យហ្នឹងបាន គឺការពន្យល់គ្នា ការបង្ហាញនូវភាពត្រឹមត្រូវ ហើយនិងការផ្សព្វផ្សាយឱ្យកាន់តែខ្លាំង»។ អគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា ថ្លែងប្រាប់អ្នកសារព័ត៌មានយ៉ាងដូច្នេះ។ លោក ស៊ូ សុជាតិ ប្រគល់វិញ្ញាបនបត្រដល់ លោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ របស់ធនាគារ អេស៊ីលីដា ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលវិនិយោគិនក្នុងវិស័យមូលបត្រសម្រាប់គណៈគ្រប់គ្រង និងបុគ្គលិកធនាគារអេស៊ីលីដា។ ដើម្បីទប់ស្កាត់នូវឆបោកពលរដ្ឋ លើការបើកគណនី ឬជួញដូរភាគហ៊ុនតាមប្រព័ន្ធអនឡាញ និងហ្វេសហ៊ុកនេះ និយ័តករមូលបត្រកម្ពុជា បានសហការជាមួយនិយ័តករទូរគមនាគមន៍កម្ពុជា ក្នុងការបិទខ្ទប់នៃប្រព័ន្ធផ្សព្វផ្សាយសង្គមណា ដែលមានហានិភ័យសម្រាប់ទីផ្សារមូលបត្រ។ លោក ស៊ូ សុជាតិ បានបន្ថែមថា ៖ «យើងនឹងពិនិត្យមើលថាប្រព័ន្ធផ្សព្វផ្សាយសង្គមណាមួយមានហានិភ័យ ហើយយើងនឹងស្នើឱ្យមានកិច្ចសហការ ដើម្បីបិទខ្ទប់ ឬក៏ធ្វើការងារណាមួយ។ យើងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង នៃអនុស្សារណៈយោគយល់គ្នា [MOU] ជាមួយនិយ័តករទូរគមនាគមន៍កម្ពុជារួចហើយ។ បច្ចុប្បន្ន យើងកំពុងដំណើរការលើការងារនេះ»។ លោក ស៊ូ សុជាតិ ក៏បានប្រាប់ពលរដ្ឋ ជាពិសេសវិនិយោគិន ក្នុងវិស័យមូលបត្រឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគណនី ឬទំព័រហ្វេសប៊ុក ដែលទាក់ទងលោកអ្នក ឱ្យបើកគណនីជួញដូរភាគហ៊ុនតាមប្រព័ន្ធអនឡាញ ដើម្បីចៀសវាងការខាតបោះបង់ថវិកា និងហានិភ័យផ្សេងៗ។ លោក បន្តនិយាយដូច្នេះ៖ «បើសិនជាមិនទាន់យល់ អំពីយន្តការនៃការជួញដូរខាងក្នុង តាមច្បាប់របស់កម្ពុជាទេ! ខ្ញុំអត់លើកចិត្ត ឱ្យទៅជួញដូរជាមួយភាគហ៊ុនខាងក្រៅទេ។ ការនិយាយបែបនេះ គឺមិនមែនជាការហាមឃាត់ទេ ប៉ុន្តែអ្វីយើងខ្ញុំចង់ពន្យល់នេះ ថាតើការជួញដូរភាគហ៊ុនរបៀបម៉េច ដែលមានហានិភ័យ ហើយវាត្រឹមត្រូវទៅតាមប្រព័ន្ធច្បាប់របស់យើង ហើយវាមានជាក់ស្តែង[នៅលើទីផ្សារ]»។ ជាមួយគ្នានេះ លោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ របស់ធនាគារ អេស៊ីលីដា បានលើកឡើងថា ការបណ្តុះបណ្តាលវិនិយោគិនក្នុងវិស័យមូលបត្រនេះ គឺជាការកសាងសមត្ថភាពបន្ថែម របស់វិនិយោគិនទាំងផ្នែកមូលដ្ឋានគ្រឹះ រួមទាំងផ្នែកវិភាគលើក្រុមហ៊ុនបោះផ្សាយ ឱ្យតែកាន់ស៊ីជម្រៅ និងច្បាស់លាស់ មុននឹងឈានដល់ការសម្រេចចិត្តវិនិយោគ ក្នុងវិស័យមូលបត្រ។ លោក បានបន្ថែមថា៖ «ធនាគារ អេស៊ីលីដា កំពុងរីកចម្រើនគួរឲ្យកត់សម្គាល់ តាមរយៈរបាយការណ៍ បានបោះផ្សាយជាសាធារណៈថ្មីៗនេះ ដែលយើងសម្រេចបានលទ្ធផលល្អប្រសើរនៅពាក់កណ្តាលឆ្នាំ[២០២២]នេះ ដែលបង្ហាញពីការលូតលាស់ប្រកបដោយចីរភាពរបស់យើងនៅក្នុងទីផ្សារមូលបត្រ»។ លោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ របស់ធនាគារ អេស៊ីលីដា កំពុងថ្ហែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាលវិនិយោគិនក្នុងវិស័យមូលបត្រដល់គណៈគ្រប់គ្រង និងបុគ្គលិកធនាគារអេស៊ីលីដា។ ធនាគារ អេស៊ីលីដា មានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន៤ ដោយក្នុងនោះ មានវិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា, អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី, ធនាគារ អេស៊ីលីដា ឡាវ លីមីធីត និងស្ថាប័នមីក្រូហិរញ្ញវត្ថុ និងអេស៊ីលីដា មីយ៉ាន់ម៉ា ព្រមទាំង មានការិយាល័យតំណាងនៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានទ្រព្យសកម្មសរុបចំនួនជាង ៨,៣៤ពាន់លានដុល្លារអាម៉េរិក សមតុល្យឥណទានសរុបចំនួន ៦ ពាន់លានដុល្លារ, ប្រាក់បញ្ញើសន្សំសរុបចំនួន៦,០១ ពាន់លានដុល្លារ និងមានអតិថិជនជាង ៣,៥៩ លាននាក់ គិតត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២២។ បច្ចុប្បន្ន ក្រៅពីធនាគារ អេស៊ីលីដា ក៏មានក្រុមហ៊ុនចំនួន១៥ទៀត ដែលបានចុះបញ្ជីក្នុងទីផ្សារមូលបត្រកម្ពុជា(CSX)។ ក្នុងនោះ មាន៩ក្រុមហ៊ុន បានចុះបញ្ជីបោះផ្សាយលក់ភាគហ៊ុន និង៦ក្រុមហ៊ុនទៀត ចុះបញ្ជីបោះលក់មូលបត្របំណុល ឬ សញ្ញបណ្ណដែលកៀរគរទុនវិនិយោគពីទីផ្សារនេះបានប្រមាណ ២៨១លានដុល្លារ៕ | បច្ចុប្បន្ន ការឆបោកតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ក្នុងវិស័យមូលបត្រ គឺមានការកើនឡើងគួរឱ្យកត់សម្គាល់។ ដើម្បីចៀសវាងការចាញ់បោកគេ តាមប្រព័ន្ធអនឡាញនេះ និយ័តករមូលបត្រកម្ពុជា (SERC) ប្រាប់ពលរដ្ឋឱ្យប្រុងប្រយ័ត្នខ្ពស់ ក្នុងការបើកគណនីជួញដូរភាគហ៊ុន ឬឧបករណ៍ជួញដូរហិរញ្ញវត្ថុផ្សេងៗ ជាមួយអ្នកផ្សព្វផ្សាយតាមប្រព័ន្ធអនឡាញ។ |
តាមលទ្ធផលដែលក្រសួងអប់រំ យុវជន និងកីឡា បង្ហោះជាបន្តបន្ទាប់នៅលើបណ្តាញសង្គមផ្លូវការរបស់ខ្លួន ក្នុងចំណោមសិស្ស១៦០៦៩នាក់ ដែលជាប់នៅរាជធានីភ្នំពេញ មានសិស្សស្រី ៨៥៥១នាក់ នាក់។ ខេត្តកណ្តាលជាប់៨១៦៧នាក់ (ស្រី៤៧៧៣នាក់), មណ្ឌលគិរី ជាប់៥៨៨នាក់ (ស្រី៣៥២នាក់)។ ប៉ៃលិន ជាប់៥០៣នាក់ (ស្រី២៩១នាក់), កែប ជាប់២៥៣នាក់ (ស្រី១៤៥នាក់), ស្ទឹងត្រែង ជាប់៧៩៧នាក់ (ស្រី៤៣៣នាក់) កំពង់ចាម ជាប់ ៦២៧២នាក់ (ស្រី៣៧៣៧នាក់), កោះកុង ជាប់ ៨៥១នាក់ (៤៤៧នាក់), ឧត្តរមានជ័យ ជាប់១៣៧៤នាក់ (ស្រី៧៧០នាក់)។ ព្រះវិហារ ជាប់១៥៥៩នាក់ (ស្រី៨៥៤នាក់), រតនគិរី ជាប់ ១៣៩៤នាក់ (ស្រី៧៤៥នាក់), ព្រះសីហនុ ជាប់ ១៥២៣នាក់ (ស្រី៨២៩នាក់), ក្រចេះ ជាប់១៦៥៥នាក់ (ស្រី៩៩៨នាក់), សៀមរាប ជាប់៨៦៣៣នាក់ (ស្រី៥២១៤នាក់)។ ពោធិ៍សាត់ ជាប់២៣៤៧នាក់ (ស្រី១៣៦១នាក់), ស្វាយរៀង ជាប់៣០០៥នាក់ (ស្រី១៦៨៧នាក់), តាកែវ ជាប់៧២៦៩នាក់ (ស្រី៤០៧៩នាក់), កំពង់ឆ្នាំង ជាប់២៨១៥នាក់ (ស្រី១៧១៥នាក់), កំពង់ស្ពឺ ជាប់ ៣៧៦១នាក់ (ស្រី២១៤៨នាក់)។ បាត់ដំបង ជាប់៦១៥៨នាក់ (ស្រី ៣៦៤១នាក់), កំពត ជាប់ ៤៣៦៧នាក់ (ស្រី២៤៧១នាក់), កំពង់ធំ ជាប់៤៦១៥នាក់ (ស្រី២៦៨៨នាក់), ព្រៃវែងជាប់ ៦២៧២នាក់ (ស្រី៣៦៣២នាក់) ត្បូងឃ្មុំ ជាប់៤០៧០នាក់ (ស្រី២៤២៦នាក់) និងបន្ទាយមានជ័យ ជាប់ ៤១៤៣នាក់ (ស្រី២៥០៥នាក់)៕ | លទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សទុតិយភូមិ (បាក់ឌុប) សម័យប្រឡង ០៦ វិច្ឆិកា ២០២៣ បង្ហាញថា បេក្ខជនប្រឡងជាប់មាន៩៨៤៦០នាក់ ដែលស្មើនឹង៧២,៨៩ភាគរយ ក្នុងចំណោមបេក្ខជនសរុប១៣៥ ០៨៤នាក់។ ក្នុងចំណោមអ្នកជាប់ មានសិស្សដល់ទៅ៥៦៤៩២នាក់ ដែលស្មើ៥៧,៣៧ភាគរយ ហើយអ្វីដែលគួរឱ្យកត់សម្គាល់នោះ សិស្សស្រីជាប់ច្រើនជាងសិស្សប្រុសនៅគ្រប់បណ្តារាជធានី-ខេត្ត។ |
«សាតាំង»មានថ្នាក់ពាក្យជានាមសព្ទ ជាពាក្យកម្ចីពីបារំាង Satin មានន័យថា សំពត់រលើប, ជាឈ្មោះសំពត់មួយប្រភេទ សាច់រលីងម៉ដ្ឋសម្បុររលើបរលោង មានព័ណ៌ផ្សេងៗ ជាសំពត់មកពីប្រទេសក្រៅ។ ឧទាហរណ៍៖ សំពត់សាតាំង (សំពត់រលើប)។ នេះបើតាមវចនានុក្រមខ្មែរ សម្តេច ព្រះសង្ឃរាជ ជួន ណាត។ ចំណែក«សារតាំង» សរសេរជាភាសាអង់គ្លេស Credentials និងជាសរសេរជាភាសាបារំាង Lettres ឬ de créance មានន័យថា លិខិតដែលប្រមុខរដ្ឋនៃរដ្ឋមួយផ្តល់ជូនឯកអគ្គរដ្ឋទូតរបស់ខ្លួនដើម្បីប្រគល់ជូនប្រមុខរដ្ឋនៃប្រទេសដែលស្ថានទូតរបស់ខ្លួនតាំងនៅ។ នេះបើតាមសទ្ទានុក្រមវិទ្យាសាស្ត្រនយោបាយ និងការទូត របស់ក្រុមប្រឹក្សាជាតិភាសាខ្មែរ៕ | «សាតាំង» និង«សារតាំង» បញ្ចេញសំឡេងសូរសៀងដូចគ្នា តែមានន័យខុសគ្នាស្រឡះ។ |
លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ (CAMSOC)បានលើកឡើងពីឧបសគ្គ និងសមិទ្ធផលការងារ ដែល CAMSOC ជួបប្រទះ និងសម្រេចបានក្នុងឆ្នាំ២០២០។ ទោះបីកម្ពុជាទទួលរង និងជួបវិបត្តិជំងឺកូវីដ-១៩ តែគណៈកម្មការនេះ សម្រេចបានការងារជាច្រើន ពាក់ព័ន្ធការឯកភាពគ្នាក្នុងការជ្រើសរើសរូបនិមិត្តសញ្ញា(Logo), តុក្កតាតំណាង(Mascot) និងបាវចនា(Motto)ស៊ីហ្គេមឆ្នាំ២០២៣។ ជាពិសេសការងារសាងសង់ទីលានក្នុងពហុកីឡដ្ឋានជាតិមរតក។ ទន្ទឹមនឹងនេះ CAMSOC ក៏បានជួបឧបសគ្គមួយចំនួន ក្នុងការអនុវត្តការងារក្នុងរយៈពេល១ឆ្នាំកន្លងមកផងដែរ ដូចជាការមិនទាន់យល់ចិត្ត និងការងារគ្នា ហើយគណៈកម្មការជំនាញទាំង១៤នៃ CAMSOC ភាគច្រើនពុំមានបទពិសោធក្នុងការរៀបចំការប្រកួតកីឡាធំៗ ដែលធ្វើឲ្យការងាររបស់ CAMSOC មានភាពយឺតយ៉ាវ។ «យើងដឹងហើយថា CAMSOC ជាគណៈកម្មការមួយដែលប្រមូលធនធានមនុស្សមកពីគ្រប់មជ្ឈដ្ឋាន គ្រប់ស្ថាប័ន ក្រសួង និងអង្គភាពផ្សេងៗគ្នា មកច្របាច់បញ្ចូលគ្នា ដើម្បីធ្វើការរួមគ្នា។ នេះជាបញ្ហាមួយដែរ ដូចយើងដឹងហើយថា កាលណាយើងថ្មីទាំងអស់គ្នា ហើយធនធានមនុស្ស ដែលមកពីស្ថាប័នផ្សេងៗ គាត់មិនទាន់ជ្រួតជ្រាប និងយល់ច្បាស់ពីរបៀបធ្វើការក្នុងការរៀបចំព្រឹត្តិការណ៍ធំៗ»។ នេះជាការលើកឡើងរបស់លោក វ៉ាត់ ចំរើន។ ការរាតត្បាតនៃជំងឺកូវីដ-១៩ ក៏ជាបញ្ហាមួយដែរសម្រាប់កម្ពុជាក្នុងការអភិវឌ្ឍសមត្ថភាពកីឡាករ ដើម្បីត្រៀមទៅប្រជែងដណ្តើមមេដាយក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅវៀតណាមឆ្នាំ២០២១ និងដំណើរឆ្ពោះទៅត្រៀមធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣។ ការរាតនៃជំងឺនេះ បានធ្វើឲ្យក្រសួងអប់រំយុវជននិងកីឡាប្រកាសរំសាយប្រមូលផ្តុំការហ្វឹកហាត់របស់ក្រុមកីឡាករជម្រើសជាតិថ្នាល និងឈុតធំម្តងហើយម្តងទៀត។ លោក វ៉ាត់ ចំរើន បានលើកឡើងពីបញ្ហាប្រឈមដោយសារជំងឺកូវីដ-១៩ យ៉ាងនេះថា៖«ការមិនទាន់យល់គ្នា១០០ភាគរយក្នុងការធ្វើការជាក្រុមក្នុងការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមក៏ជាបញ្ហាមួយដែរ។ បញ្ហាមួយទៀតយើងដឹងហើយថា កូវីដ-១៩ ជាបញ្ហាសកល និងបានជះឥទ្ធិពលខ្លាំងដល់ដំណើរការរៀបចំស៊ីហ្គេមរបស់យើង គឺវាបានទាញថយក្រោយក្នុងការកសាងសមត្ថភាពរបស់កីឡាករ ដូចយើងឃើញហើយថា មានការផ្អាកការហ្វឹកហាត់ ការប្រកួតផ្សេងៗ»។ ជាមួយគ្នានេះ លោក វ៉ាត់ ចំរើន បានបង្ហាញពីផែនការយុទ្ធសាស្ត្រ និងយន្តការជាច្រើន ដែល CAMSOC ត្រូវអនុវត្តការងារក្នុងឆ្នាំ២០២១ ដែលថ្នាក់ដឹកនាំចាត់ទុកជាឆ្នាំចាប់ផ្តើមអនុវត្តការងារឈានឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣។ ការងារសំខាន់ៗទាំងនោះរួមមានការត្រៀមបញ្ជូនកីឡាករទៅហ្វឹកហាត់នៅក្រៅប្រទេស ការកំណត់ប្រភេទកីឡា ដើម្បីបញ្ជូនទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម និងការត្រៀមខ្លួនទទួលទង់ស៊ីហ្គេមពីវៀតណាមជាដើម៕ | ទោះបីកម្ពុជាទទួលរង និងជួបវិបត្តិជំងឹកូវីដ-១៩ តែវាមិនបានធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការអនុវត្តការងាររបស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣(CAMSOC)នោះទេ។ ផ្ទុយទៅវិញ CAMSOC នៅតែបន្តដំណើរការរបស់ខ្លួនដូចប្រក្រតី និងសម្រេចបានសមិទ្ធផលការងារគួរឲ្យកត់សម្គាល់។ តែយ៉ាងណាការរាតត្បាតនៃជំងឺកូវីដ-១៩ បានជះឥទ្ធិពលអាក្រក់ដល់ដំណើរការអភិវឌ្ឍសមត្ថភាពកីឡាករកីឡាការិនីរបស់កម្ពុជា។ |
តាមរយៈសេចក្ដីជូនដំណឹង ដែលចេញនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣នេះ រដ្ឋបាលរាជធានីភ្នំពេញ អះអាងថា សមត្ថកិច្ចនឹចុះរៀបចំសណ្ដាប់ធ្នាប់ ដោយចាត់វិធានការរដ្ឋបាល ចំណោះអ្នកដែល នៅតែប្រើប្រាស់ចិញ្ចើមផ្លូវ សម្រាប់ការលក់ដូរនេះ។ ដើម្បីបញ្ចៀសការកកស្ទះនេះ រដ្ឋបាលរាជធានីភ្នំពេញឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ត្រូវសិក្សាពីការដាក់ស្រឡាង ដើម្បីឱ្យពលរដ្ឋធ្វើដំណើរ។ ស្រឡាងនោះមានទិសដៅពីកោះនរា ឆ្ពោះមកតំបន់ជ្រោយចង្វារ (សណ្ឋាការសុខាភ្នំពេញ) បន្ថែមលើស្រឡាងចម្លងពីកោះនរា ឆ្ពោះមកកោះពេជ្រ ដែលមានបច្ចុប្បន្ននេះ។ ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានណែនាំឱ្យក្រុមហ៊ុនសាងសង់បង្រួមរបងហ៊ុមព័ទ្ធការដ្ឋាន ឱ្យតូចបំផុតតាមលទ្ធភាពដែលអាចទៅរួច ដើម្បីបន្ថែមលម្ហចរាចរណ៍បានធំជាងមុន។ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានឱ្យស្នងការនគរបាលរាជធានី អធិការដ្ឋាននគរបាលខណ្ឌ និងអាជ្ញាធរពាក់ព័ន្ធត្រូវបន្ថែមកម្លាំងសមត្ថកិច្ចប្រចាំការ ដើម្បីសម្រួលនៅពេលចរាចរណ៍មមាញឹក។ ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ ជំរុញឱ្យពលរដ្ឋដែលចេះ និងមានលទ្ធភាពប្រើប្រាស់ Google Maps ឱ្យប្រើប្រាស់ជាជំនួយ ដើម្បីពិនិត្យមើលការកកស្ទះចរាចរណ៍។ រដ្ឋបាលរាជធានីភ្នំពេញ ថែមទាំងស្នើឱ្យពលរដ្ឋធ្វើដំណើរឆ្លងកាត់ការដ្ឋានខាងលើនេះ ជួយយោគយល់ និងអធ្យាស្រ័យខ្ពស់ លើការកកស្ទះចរាចរណ៍ក្នុងពេលដំណើរការការដ្ឋានសាងសង់ស្ពានអាកាសព្រះមុនីវង្សនេះ។ គួរជម្រាបផងដែរថា ស្ពានអាកាសព្រះមុនីវង្ស ដែលកំពុងសាងសង់នេះ ស្ថិតនៅចំណុចប្រសព្វគ្នារវាង មហាវិថីសម្ដេចតេជោ ហ៊ុន សែន, មហាវិថីព្រះមុនីវង្ស និងវិថីកងយោធពលខេមរភូមិន្ទ (ផ្លូវលេខ២៧១) ក្នុងខណ្ឌចំការមន និងខណ្ឌមានជ័យ។ ស្ពានអាកាសនេះគ្រោងចំណាយថវិកាជាង៣៦លានដុល្លារ និងចំណាយពេលសាងសង់ប្រមាណ៣ឆ្នាំ៕ | ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ បានចេញដំណោះស្រាយមួយចំនួន ដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ នៅបរិវេណការដ្ឋានសាងសង់ស្ពានអាកាសព្រះមុនីវង្ស (ស្ពានក្បាលថ្នល់)។ ដើម្បីដោះស្រាយបញ្ហាកកស្ទះនេះ រដ្ឋបាលរាជធានីភ្នំពេញ អំពាវនាវដល់ពលរដ្ឋ ដែលប្រើប្រាស់ចិញ្ចើមផ្លូវ សម្រាប់ធ្វើអាជីវកម្ម ត្រូវបញ្ឈប់ការប្រើប្រាស់ចិញ្ចើមផ្លូវនេះ។ ចំណែកអ្នកទិញក៏មិនត្រូវឈប់ចតលើទ្រូងផ្លូវនោះដែរ។ |
អភិបាលរងខេត្តរូបនេះ បានប្រាប់សារព័ត៌មានថ្មីៗបន្ថែមថា មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំនេះ ត្រូវបានបំពាក់ដោយបរិក្ខារទំនើបៗ រួមនឹងអគារព្យាបាលសំខាន់ៗដូចជា អគារវះកាត់ អគារព្យាបាលជំងឺទូទៅ អគារព្យាបាលជំងឺកុមារ និងអគារជំងឺឆ្លងជាដើម។ លោកបន្តថា មន្ទីរពេទ្យនេះ មានកម្ពស់២៤ម៉ែត្រ ចែកជា៥ជាន់ និងមានគ្រែសរុបចំនួន៣០០គ្រែផងដែរ។ បើតាមការចេញផ្សាយរបស់ក្រសួងមហាផ្ទៃ មន្ទីរពេទ្យនេះ មានទំហំ ៥៥ ៨១៤ម៉ែត្រការ៉េ និងក្រឡាផ្ទៃអគារទំហំ ២៤ ៣០០ម៉ែត្រការ៉េ ។ មន្ទីរពេទ្យមួយនេះ នឹងជាមន្ទីរពេទ្យប្រចាំតំបន់ភូមិភាគផងដែរ។ នេះជាការលើកឡើងរបស់ លោក កេង ប៊ុនណា ដោយពន្យល់បន្ថែមដូច្នេះ៖ «ជាគោលដៅអនាគតនេះ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំយើងនេះ នឹងប្រែក្លាយជាមន្ទីរពេទ្យភូមិភាគហើយ គឺជាមន្ទីរតំបន់ សម្រាប់តំបន់ក្បែរៗ អាចជាក្រចេះ ស្វាយរៀង ស្ទឹងត្រែង មណ្ឌលគិរី គឺខេត្តជាប់ៗហ្នឹង»។ បើតាមអភិបាលរងរូបនេះ ក្រៅពីបើកសម្ពោធមន្ទីរពេទ្យហើយ ក៏នឹងមានដាក់ដំណើរការសាលាបឋមសិក្សា-វិទ្យាល័យតេជោសែនត្បូងឃ្មុំជាមួយគ្នាផងដែរ ក្រោមអធិបតីភាពនាយករដ្ឋមន្ត្រីកម្ពុជា។ យោងតាមក្រសួងមហាផ្ទៃសាលារៀននេះ មានអគារសិក្សាចំនួន២ខ្នង កម្ពស់៣ជាន់ មាន៣៦បន្ទប់, អាគារស្នាក់នៅគ្រូ២ខ្នង ស្មើនឹង៤០បន្ទប់ មានសិស្សសិក្សា ៥៥៧នាក់ និងគ្រូបង្រៀនសរុប ១៨នាក់៕ | រដ្ឋបាលខេត្តត្បូងឃ្មុំ គ្រោងបើកសម្ពោធដាក់ឱ្យប្រើប្រាស់ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ ស្ថិតក្នុងឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី០៧ ខែមីនា ខាងមុខនេះ ក្រោយបើកការដ្ឋានសាងសង់ កាលពីឆ្នាំ២០១៩។ បើតាមសម្ដីរបស់ លោក កេង ប៊ុនណា អភិបាលរងខេត្តត្បូងឃ្មុំ មន្ទីរពេទ្យនេះចំណាយទឹកប្រាក់សាងសង់ចំនួន ៤៦លានដុល្លារ ក្រោមជំនួយឥតសំណងរដ្ឋាភិបាលចិន។ |
សត្វត្រដក់តូច កំពុងមានវត្តមាន នៅតាមតំបន់ការពារធម្មជាតិជាច្រើន ក្នុងប្រទេសកម្ពុជា។ ដូច្នេះ សម្រាប់កិច្ចការអភិរក្សក្នុងដែនជម្រកសត្វព្រៃកែវសីមា មន្ទីរបរិស្ថាន បានសហការជាមួយក្រុមការងារស្រាវជ្រាវសត្វ ព្រៃនៃអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) បានស្វែងរកសម្បុកពងកូន របស់ត្រដក់តូច នារដូវបន្តពូជដែលចាប់ផ្ដើមពីពាក់កណ្តាល ខែកញ្ញា ដល់ពាក់កណ្តាលខែកុម្ភៈ ដើម្បីការពារ និងអភិរក្សសត្វស្លាបប្រភេទនេះឱ្យនៅគង់វង្ស។ សត្វត្រដក់តូច ជាភាសាអង់គ្លេសហៅថា Lesser Adjutant ត្រូវបានចុះក្នុងបញ្ជីក្រហមរបស់អង្គការ សហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ (IUCN) ជាប្រភេទ «ងាយរងគ្រោះ» នៅលើពិភពលោក ដោយសារការបរបាញ់ និងការបាត់បង់ទីជម្រក។ សកម្មភាពការពារសម្បុកពងកូននេះ គឺទទួលបានកិច្ចសហការពីប្រជាសហគមន៍មូលដ្ឋានក្រោមការគាំទ្រពីគម្រោង CAMPAS និងគម្រោងរេដបូក កែវសីមា ដែលអនុវត្តដោយអង្គការ WCS សហការជាមួយមន្ទីរ និង នាយកដ្ឋានជីវៈចម្រុះក្រសួងបរិស្ថាន។ បើតាម WCS កម្ពុជា គឺជាទីជម្រករបស់សត្វត្រដក់តូច ខណៈសត្វប្រភេទនេះ កំពុងថយចុះដោយសារការបំផ្លាញពីមនុស្ស និងកត្តាគំរាមកំហែងផ្សេងៗ។ នៅលើពិភពលោកមានចំនួនសរុបប្រហែល ៣ ០០០ក្បាលប៉ុណ្ណោះ៕ រូបភាពពី ក្រសួងបរិស្ថាន | ចាប់តាំងពីឆ្នាំ២០២១មក ក្រុមការងារស្រាវជ្រាវសត្វព្រៃ នៃអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) បានរកឃើញសម្បុកសត្វត្រដក់តូចចំនួន១៦ និងញាស់បានកូន ១៩ក្បាល ស្ថិតក្នុងដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី។ |
នាយកការិយាល័យស៊ើបអង្កេតសហព័ន្ធអាម៉េរិក (FBI) លោក Christopher Wray នាពេលថ្មីៗនេះបានប្រាប់ទូរទស្សន៍ Fox News ថាជំងឺកូវីដ-១៩ ទំនងជាផ្ទុះចេញពីមន្ទីរពិសោធន៍នៅទីក្រុងវូហាន ដែលជាមន្ទីរពិសោធន៍ស្រាវជ្រាវមេរោគដ៏ធំរបស់ចិន។ ការចោទប្រកាន់នេះ បានធ្វើឱ្យចិនបង្ហាញការខឹងសម្បារជាខ្លាំង ដោយបានច្រានចោលការចោទប្រកាន់នេះ។ បន្ទាប់ពីមានរបាយការណ៍ជាហូរហែរពីប្រទេសផ្សេងៗទាក់ទងនឹងប្រភពដើមនៃជំងឺកូវីដ-១៩ អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃទី៣ ខែមីនាបានស្នើឱ្យប្រទេសទាំងអស់ចែករំលែកព័ត៌មានជាមួយខ្លួនដើម្បើស្រាវជ្រាវឱ្យកាន់តែស៊ីជម្រៅ។ «ប្រសិនបើប្រទេសណាមួយមានព័ត៌មានពីប្រភពដើមនៃជំងឺរាលដាលនេះ វាជារឿងចាំបាច់ដែលព័ត៌មាននោះត្រូវចែករំលែកជាមួយ WHO និងសហគមន៍វិទ្យាសាស្ត្រអន្តរជាតិ»។ អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus បាននិយាយបែបនេះនៅថ្ងៃទី៣ ខែមីនា។ ប្រធានអង្គការ WHO ក៏បានបន្ថែមថា ការចែករំលែកព័ត៌មាននេះមិនមែនដើម្បីស្តីបន្ទោសឬដាក់បន្ទុកលើប្រទេសណាមួយឡើយ ប៉ុន្តែដើម្បីជំរុញការយល់ដឹងពីរបៀបដែលជំងឺនេះបានកើតឡើង ដើម្បីការពារនិងឆ្លើយតបទៅនឹងជំងឺនេះ ក៏ដូចជាជំងឺរាតត្បាតនាពេលអនាគត។ លើសពីនេះ លោក Tedros ក៏បានសង្កត់ធ្ងន់ថា WHO មិនបានបោះបង់ចោលកិច្ចខិតខំប្រឹងប្រែងដើម្បីកំណត់ប្រភពនៃជំងឺរាតត្បាតនេះនៅឡើយទេ។ ប្រមុខ WHO បន្តអំពាវនាវឱ្យចិនមានតម្លាភាពក្នុងការចែករំលែកទិន្នន័យ ស៊ើបអង្កេតចាំបាច់ និងចែករំលែកលទ្ធផល។ បើតាមទិន្នន័យពី WHO គិតត្រឹមថ្ងៃទី២១ ខែកុម្ភៈនេះ មនុស្សប្រមាណ៧៥៨លាននាក់បានឆ្លងជំងឺកូវីដ-១៩ ខណៈមនុស្សជិត៧លាននាក់បានបាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩។ យ៉ាងណាមិញ WHO អះអាងថាចំនួនអ្នកស្លាប់ពិតប្រាកដអាចច្រើនជាងនេះ៕ | អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃទី៣ ខែមីនាបានជំរុញប្រទេសទាំងអស់បង្ហាញព័ត៌មានដែលខ្លួនបានដឹងទាក់ទិននឹងប្រភពដើមនៃជំងឺកូវីដ-១៩។ ការអំពាវនាវនេះ បានកើតឡើងបន្ទាប់ពីអាម៉េរិកអះអាងថា ជំងឺកូវីដ-១៩ ទំនងជាលេចធ្លាយចេញពីមន្ទីរពិសោធន៍របស់ចិន។ |
ការលើកកម្ពស់គុណភាពការផ្តល់សេវាកម្មទេសចរណ៍នេះ គឺស្ថិតក្រោមមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡាងឆាង។ ក្រសួងទេសចរណ៍ នឹងបន្តពង្រឹងគុណភាពសេវាកម្មប្រកបដោយគុណភាព និងសុវត្ថិភាពជូនភ្ញៀវទេសចរតាមគន្លងថ្មី។ ទាំងនេះ គឺជាទិសដៅយុទ្ធសាស្រ្តក្នុងដំណាក់កាលទី២ នៃផែនការស្តារ និងអភិវឌ្ឍវិស័យទេសចរណ៍ក្នុង និងក្រោយដំណាក់កាល កូវីដ-១៩ ឆ្នាំ២០២០-២០២៥ ដើម្បីទាក់ទាញទេសចរណ៍ជាតិ និងអន្តរជាតិ។ ជាមួយគ្នានេះ ការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ចាំបាច់ទាមទារឱ្យមានការគិតគូរដល់ការបណ្តុះបណ្តាល និងអភិវឌ្ឍសមត្ថភាពអ្នកជំនាញ ដើម្បីមានសមត្ថភាពគ្រប់គ្រាន់ និងវិជ្ជាជីវៈខ្ពស់។ យ៉ាងណាមិញ ការបណ្តុះបណ្តាលទេពកោសល្យជំនាញដល់ប្រតិបត្តិករ និងអ្នកបម្រើការក្នុងវិស័យទេសចរណ៍ ជាផ្នែកមួយដ៍សំខាន់ក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស។ នេះបើតាមក្រសួងទេសចរណ៍។ ក្រសួងទេសចរណ៍ បានបើកសិក្ខាសាលា ស្តីពីការលើកកម្ពស់គុណភាពការផ្តល់សេវាកម្មទេសចរណ៍សម្រាប់ភ្ញៀវទេសចរចិន នៅខេត្តសៀមរាប នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២។ សិក្ខាសាលានេះ មានវត្តមានលោក ជា សែ អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងលោក Liu Zhijie ប្រធានការិយាល័យកុងស៊ុលចិនប្រចាំខេត្តសៀមរាប ព្រមទាំងសមាគមទេសចរណ៍ជាច្រើនទៀត។ សូមជម្រាបដែរថា ក្រសួងទេសចរណ៍ បានបង្កើតបង្កើតប្រព័ន្ធគ្រប់គ្រងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍អនឡាញ តាមមរយៈអាសយដ្ឋាន www.tptd.org ដើម្បីជួយដល់អ្នកបម្រើការងារក្នុងវិស័យទេសចរណ៍ ជាពិសេស យុវជន សិស្ស និស្សិត និងសាធារណជន ដែលមានបំណងចង់អភិវឌ្ឍសមត្ថភាព និងចាប់យកអាជីពជាអ្នកជំនាញនៅក្នុងវិស័យនេះ។ ជាក់ស្តែងចាប់ពីខែមិថុនា ឆ្នាំ២០២០ រហូតដល់ ខែធ្នូ ឆ្នាំ២០២២ នេះ សិក្ខាកាមសរុបដែលសិក្សាតាមថ្នាក់នៅក្នុងប្រព័ន្ធនេះ មានប្រមាណ ៦៩៥៩៥ នាក់៕ | ភ្នំពេញ៖ ក្រសួងទេសចរណ៍ នឹងបង្កើនសមត្ថភាពអ្នកជំនាញ និងប្រត្តិបត្តិករទេសចរណ៍ តាមរយៈការពង្រឹងគុណភាពនៃសេវាកម្ម ដើម្បីត្រៀមលក្ខណៈទទួលភ្ញៀវទេសចរ ជាពិសេសទេសចរចិន មកកាន់កម្ពុជា។ |
More than 25 people have been killed in India in recent months after rumours were spread on smartphones about child kidnappers, thieves and sexual predators. The attacks -- usually targeting outsiders -- have left authorities scrambling to mount an effective response, with awareness campaigns and public alerts having limited effect. A stern statement issued by the electronics and IT ministry late on Tuesday expressed the government's "deep disapproval" to the senior management of WhatsApp over the "irresponsible and explosive messages". "The government has also conveyed in no uncertain terms that WhatsApp must take immediate action to end this menace," it added. The spate of lynchings started in May last year in eastern India after rumours on WhatsApp about child kidnappers led to the killing of six men. The same misinformation has since resurfaced, with attacks reported in at least 11 states recently. On Sunday, five men were bludgeoned to death in Maharashtra state by a crazed mob, and last week a "rumour buster" official tasked with warning the public against such hoaxes was killed in northeastern Tripura. With more than 200 million users, India is WhatsApp's biggest market. Its parent company Facebook has also been grappling with a global data privacy scandal. | New Delhi, India | India has told WhatsApp to take "immediate action" after a spate of horrific lynchings sparked by false rumours being shared on the hugely popular smartphone messaging service. |
បើមិនមានការប្រែប្រួលនោះទេ នៅខែមេសា ឆ្នាំ២០១៩ខាងមុខ ជប៉ុន នឹងចាប់ផ្តើមបើកចំហរទ្វារសម្រាប់កម្មករបរទេស ឬជនអន្តោប្រវេសន៍រាប់ពាន់នាក់មកធ្វើការងារក្នុងប្រទេសខ្លួនដែលកំពុងតែប្រឈមនឹងកង្វះខាតកម្លាំងពលកម្ម។ ឯប្រជាជនក្នុងស្រុកភាគច្រើន គឺជាបុគ្គលិកបច្ចេកជាន់ខ្ពស់។ គម្រោងនេះទើបតែត្រូវបាន សភាជប៉ុន ពិនិត្យឡើងវិញ និងសម្រេចតាមរយៈការបង្កើតបទបញ្ញត្តិថ្មី ដែលបានអនុញ្ញាតលើទិដ្ឋាការដល់ជនអន្តោប្រវេសន៍រហូតដល់ជាង៣០ម៉ឺននាក់។ បទបញ្ញត្តិនេះ បានក្លាយជាក្តីបារម្ភមួយសម្រាប់ប្រជាជនក្នុងស្រុក ពិសេសពាក់ព័ន្ធនឹងកម្លាំងពលកម្ម និងបទល្មើសនានា ដែលអាចកើតតាមរយៈលំហូរពលកម្មនេះ។ ប៉ុន្តែ មុនពេលបទបញ្ញត្តិថ្មីនេះចូលធរមានចាប់ពីខែមេសា ឆ្នាំ២០១៩តទៅ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ជប៉ុន Takashi Yamashita បានប្រកាសបើកទ្វារទទួលការផ្តល់យោបល់ពីសំណាក់សាធារណជន ដើម្បីធ្វើឲ្យដំណើរការនេះអាចធ្វើទៅបានគ្រប់ជ្រុងជ្រោយ ទាំងលើផ្នែកប្រាក់ឈ្នួល និងលក្ខខណ្ឌការងារ។ នេះបើយោងតាមការចុះផ្សាយរបស់សារ Japan Times ។ តាមប្រភពព័ត៌មានដដែលនោះ កន្លងមក កម្មករបរទេសដែលមានចេតនាទៅធ្វើការនៅក្នុងប្រទេសជប៉ុនបានផ្តល់កម្រៃក្រៅផ្លូវការចំនួនណាមួយទៅកាន់អ្នករត់ការដើម្បីទទួលបានឱកាសនេះ។ ក៏ប៉ុន្តែក្នុងបទបញ្ញត្តិថ្មីដែលទើបតែអនុម័ត បើបុគ្គលណាមួយរកឃើញមានករណីបែបនេះកើតឡើងមែន នោះ គេមិនទទួលបានឱកាសទៀតឡើយ។ តាម Japan Times គម្រោងប្រាំឆ្នាំរបស់ជប៉ុន ដែលទើបតែអនុម័តនេះ នឹងបើកទ្វារទទួលស្វាគមន៍ដល់កម្មករបរទេសឲ្យចូលទៅបម្រើការក្នុងវិស័យឧស្សាហកម្ម១៤ប្រភេទ ដែលរួមមានទាំង ការថែទាំ, អ្នកយាម, បដិសណ្ឋារកិច្ច និងវិស័យកសិកម្មនិងសេវាកម្មលើកម្ហូបដើម៕ | រដ្ឋាភិបាលក្រុងតូក្យូ ត្រៀមរៀបចំវេទិកាពិគ្រោះយោបល់ជាមួយនឹងប្រជាពលរដ្ឋខ្លួនស្តីពីបទបញ្ញត្តិថ្មីសម្រាប់គ្រប់គ្រងពលករបរទេសដែលចូលមកបម្រើការនៅជប៉ុន។ ផែនការរបស់ក្រុងតូក្យូ ធ្វើឡើងថា ដើម្បីធានាមិនឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ប្រជាជនក្នុងស្រុក ខណៈឆ្នាំ២០១៩ ខាងមុខ ជប៉ុន ក៏គ្រោងបើកទ្វារទទួលកម្មករបរទេសផងនោះ។ |
ក្លិបទាំងពីរបានអះអាងរៀងៗខ្លួននៅថ្ងៃទី៧ ខែសីហា ថា Cancelo ខ្សែការពារសញ្ជាតិព័រទុយហ្គាល់យល់ព្រមចុះកិច្ចសន្យាស្នាក់នៅ Etihad រយៈពេល៦រដូវកាលពោលគឺរហូតដល់ឆ្នាំ២០២៥ ខណៈដែលក្លិបយក្សអ៊ីតាលីផ្តល់កិច្ចសន្យា៥ឆ្នាំដល់ខ្សែការពារប្រេស៊ីល Danilo។ Cancelo វ័យ២៥ឆ្នាំ ដែលក្លាយជាកីឡាករទី៣ របស់ Man City រដូវកាលនេះ បានចំណាយពេលមួយរដូវកាលនៅ Juventus បន្ទាប់ពីចាកចេញពី Valencia កាលពីឆ្នាំ២០១៨ ក្នុងតម្លៃផ្ទេរ៤២លានដុល្លារ។ រយៈពេលមួយឆ្នាំរូបគេបានជួយក្រុមរហស្សនាមសេះបង្កង់លើកពាន Serie A ៨រដូវកាលជាប់គ្នា។ «Man City ជាក្លិបដ៏អស្ចារ្យ និងមានអ្នកចាត់ការដ៏ល្អម្នាក់ហើយខ្ញុំពិតជារីករាយដែលបានមកទីនេះ។ អ្វីដែលពួកគេមាន បានធ្វើឲ្យខ្ញុំចាប់អារម្មណ៍ខ្លាំងណាស់នោះគឺស្ទីលលេងបាល់របស់ក្រុម។ ខ្ញុំតែងតែស្វែងរក អភិវឌ្ឍខ្លួនសម្រាប់ការប្រកួតរបស់និងការឈ្នះពានរង្វាន់ ហើយខ្ញុំជឿជាក់ថាខ្ញុំអាចធ្វើបាននៅទីនេះ ដោយសាកល្បងខ្លួនឯងនៅ Premier League»។ នេះជាការអះអាងរបស់ Cancelo ដែលជួយក្រុមជម្រើសជាតិព័រទុយហ្គាល់លើកពាន Nations League កន្លងមក។ ដោយឡែក Danilo វ័យ២៨ឆ្នាំ ដែល Man City ទិញចូលកាលពីឆ្នាំ២០១៧ ពី Real Madrid ក៏បានផ្លាស់ទៅ Juventus វិញសម្រាប់ការដោះដូរជាមួយ Cancelo ក្រោយមិនសូវជាប់ក្នុងជម្រើសដំបូងរបស់លោក Pep Guardiola។ រយៈពេល២រដូវកាល អតីតខ្សែការពារ FC Porto រូបនេះ បង្ហាញខ្លួនឲ្យមេឃខៀវចំនួន ៦០ប្រកួត ដោយក្នុងនោះលេងក្នុងលីគកំពូល Premier League ចំនួន៣៤ប្រកួត៕ | Manchester City បានទិញយកខ្សែការពារ Joao Cancelo ពី Juventus ក្នុងតម្លៃ ៦០លានផោន (៧៣លានដុល្លារអាមេរិក) ដោយយកខ្សែការពារ Danilo ជាថ្នូរក្នុងការដោះដូរនេះសម្រាប់តម្លៃខ្លួន ៣៤,១ លានផោន (៤១លានដុល្លារ)។ |
ជុំទី៣ វគ្គចែកពូល ក្រុមតាមពូលនាទីមួយៗ នឹងត្រូវកាត់សេចក្តីគ្នា នាការប្រកួតដំណាលគ្នា នៅវេលាម៉ោង ២យប់ រំលងអាធ្រាត្រ (ម៉ោងនៅកម្ពុជា)។ ស្វ៊ីស តទល់អាល្លឺម៉ង់ វេលាម៉ោង ២យប់ អាល្លឺម៉ង់ បច្ចុប្បន្នជាក្រុមឈរកំពូលតារាងពូល A ស្ថិតនៅក្នុងការប្រកួតពានរង្វាន់ UEFA Euro 2024 ដោយបានកក់កៅអីវគ្គ ១៦ក្រុមរួចស្រេចដំបូងគេ។ កីឡាដ្ឋាន Deutsche Bank Park នឹងក្លាយជាទីតាំងកាត់សេចក្តីថា តើអាល្លឺម៉ង់ អាចនឹងយកឈ្នះស្វ៊ីស ដើម្បីធ្វើបានកំណត់ត្រាក្លាយជាក្រុមម្ចាស់ផ្ទះទី៣ ក្នុងប្រវត្តិសាស្ត្រ Euro ដែលឈ្នះការប្រកួតវគ្គចែកពូលទាំងអស់។ ជាដៃគូចាស់ប៉ះគ្នាច្រើនលើក អាល្លឺម៉ង់-ស្វ៊ីស នឹងឈានដល់ការប៉ះគ្នាលើកទី៥៤ ក្នុងប្រវត្តិសាស្ត្រនៅគ្រប់ពានរង្វាន់ទាំងអស់។ អាល្លឺម៉ង់ មានកំណត់ត្រាល្អដោយធ្លាប់បានយកឈ្នះការប្រកួត ចំនួន ៣៥លើក ពីការប្រកួតប៉ះគ្នាជាមួយស្វ៊ីស ៥៣លើក កន្លងមក ហើយស្វ៊ីសរកបានជ័យជម្នះមកវិញត្រឹមតែ ៩លើក ប៉ុណ្ណោះ។ ទោះជាយ៉ាងណា តាមស្ថិតិនៃការប៉ះគ្នាចុងក្រោយ ស្វ៊ីសតែងយកឈ្នះការប្រកួតលើអាល្លឺម៉ង់ នាការប៉ះគ្នា ៣លើកចុងក្រោយ ។ ក្នុងចំណោមការប្រកួត ៣លើកចុងក្រោយនោះ គ្រាប់បាល់កើតឡើងដល់ ១៦គ្រាប់។ ប៉ុន្តែសម្រាប់ការប្រកួតលើកនេះ អាល្លឺម៉ង់ហាក់បីមានទម្រង់លេងល្អខ្លាំង ក្នុងនាមជាក្រុមម្ចាស់ផ្ទះ ខណៈស្វ៊ីសក៏មានទម្រង់លេងមួយគួរឱ្យចាប់អារម្មណ៍ផងដែរ។ ស្កុតឡែន ប៉ះហុងគ្រី ប្រជែងឱកាសលេខ ៣ ល្អ ស្កុតឡែន និងហុងគ្រី នឹងត្រូវតទល់គ្នាប្រជែងពិន្ទុ ដើម្បីស្វែងរកឱកាសឈរក្នុងនាមជាក្រុមលេខ ៣ ល្អ ដើម្បីបានកៅអីប្រកួតក្នុងវគ្គ ១៦ក្រុម។ ស្កុតឡែនមាន ១ពិន្ទុក្នុងដៃ ចំណែកហុងគ្រីខកចិត្តពីប្រកួតជាប់គ្នា។ ការប្រកួតក្នុងកីឡដ្ឋាន Stuttgart Arena នឹងជាទីកន្លែងកាត់សេចក្តីសម្រាប់ស្កុតឡែន និងហុងគ្រី រាត្រីនេះ វេលាម៉ោង ២យប់ ដំណាលគ្នាជាមួយនឹងអាល្លឺម៉ង់ ប៉ះស្វ៊ីស។ ស្កុតឡែនមិនដែលឡើងដល់វគ្គចែកពូល ពានរង្វាន់ទ្វីបអឺរ៉ុប កំពុងតែចង់បានជ័យជម្នះឡើងវគ្គជម្រុះ ១៦ក្រុមលើកដំបូង ខណៈហុងគ្រីក៏មិនមែនជាក្រុមងាយស្រួលយកឈ្នះ។ ការប្រកួតរវាងស្កុតឡែន ទល់នឹងហុងគ្រី ក៏នឹងក្លាយជាការប្រកួតប៉ះគ្នាលើកដំបូងផងដែរ នៅក្នុងការប្រកួតពានរង្វាន់អន្តរជាតិ ។ កន្លងមកក្រុមទាំង ២ នេះបានត្រឹមជួបគ្នានៅការប្រកួតមិត្តភាព ៩លើក តែប៉ុណ្ណោះ៕ | ព្រឹត្តិការណ៍ពានរង្វាន់ទ្វីបអឺរ៉ុប Euro 2024 វគ្គចែកពូលឈានដល់ការប្រកួតជុំទី៣ ដោយក្រុមម្ចាស់ផ្ទះអាល្លឺម៉ង់ នឹងត្រូវវិលត្រឡប់មកប្រកួតបង្ហើយ ទល់ស្វ៊ីស ទោះខ្លួនកក់កៅអីវគ្គ ១៦ក្រុមរួចហើយ។ ចំណែកក្នុងពូល A ជាមួយគ្នានេះ ស្កុតឡែន ប៉ះហុងគ្រី ត្រូវប្រជែងពិន្ទុដើម្បីឱកាសតំណែងលេខ ៣ ល្អ។ ការប្រកួតទល់ស្វ៊ីសរាត្រីនេះ អាល្លឺម៉ង់ ត្រូវការឈ្នះដើម្បីកំណត់ត្រា ក្លាយជាក្រុមម្ចាស់ផ្ទះ ដែលឈ្នះវគ្គចែកពូលទាំង ៣ លើកជាប់គ្នា។ |
តទៅនេះសូមលោកអ្នកនាងទស្សនាវីដេអូដូចខាងក្រោម៖ ទីប្រមូលផ្ដុំលទ្ធផលកំណាយបុរាណវិទ្យា រួមមានរូបបដិមា ចម្លាក់ អលង្ករណ៍ កុលាលភាជន៍ លលាដ៍ក្បាលមនុស្សរាប់រយ ដែលកប់នៅក្រោមដី តាំងពីសម័យបុរេប្រវត្តិសាស្ត្រមក បានកំពុងដាក់បង្ហាញ ដល់សារធារណជនបានស្គាល់ និងឈ្វេងយល់។ ទីនេះជាសារមន្ទីរព្រះនរោត្ដមសីហនុ-អង្គរ។ ស្ថិតនៅតាមបណ្ដោយផ្លូវអប្សរា ជាប់នឹងសាលាខេត្តសៀមរាបនោះ ជាអគារសារមន្ទីរដែលយើងកំពុងតែនិយាយនេះ ដោយអគារធំមួយ ត្រូវបានសង់ឡើងនៅលើផ្ទៃដីដ៏ទូលាយ ជាមួយផ្លូវចូលអមដោយរុក្ខជាតិបៃតង និងបានបើកសម្ពោធជាផ្លូវការក្នុងឆ្នាំ២០០៨។ សារមន្ទីរមួយនេះ បង្កើតឡើងបន្ទាប់ពីគម្រោងកំណាយវត្ថុបុរាណទ្រទ្រាយធំមួយ នៅឯប្រាសាទបន្ទាយក្ដី ក្នុងឆ្នាំ២០០០ និង២០០១។ ខ្ញុំសូមរំឭកបន្តិចថា ក្នុងគម្រោងកំណាយនោះ បុរាណវិទូប្រទះឃើញនូវពុទ្ធបដិមាកប់ក្រោមដី ចំនួន២៧៤អង្គ និងបំណែក។ តើលោកអ្នកអាចទស្សនាអ្វីខ្លះនៅទីនេះ? នៅសារមន្ទីរព្រះនរោត្ដមសីហនុ-អង្គរ លោកអ្នកនឹងបានទស្សនានូវវត្ថុសិល្បៈបុរាណប្លែកៗពគ្នា ដែលធ្លាប់បានកាប់ក្រោមដី ដែលមនុស្សភាគច្រើនធ្លាប់ឮធ្លាប់ដឹង និងនឹកភ្នកដល់។ នៅទីនេះត្រូវបានបែកចែកជា២ជាន់ ដោយពិព័រណ៍នូវសម័យបុរេប្រវត្តិសាស្ត្រ កំណាយនៅស្ថានីយ៍កោះតាមាស, សម័យអង្គរ នៅប្រាសាទបន្ទាយក្ដី និងសម័យក្រោយអង្គរ នៅប្រាសាទគោកប៉ាទ្រី ជាដើម។ គួរជម្រាបផងដែរថា នៅសារមន្ទីរព្រះនរោត្ដមសីហនុ-អង្គរ បើក៦ថ្ងៃ ក្នុងមួយសប្តាហ៍ គឺចាប់ពីថ្ងៃអង្គារ៍ ដល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង៨ និង៣០នាទីព្រឹក ដល់ម៉ោង៤ និង៣០នាទីរសៀល។ ចំពោះតម្លៃសំបុត្រ គឺមានតម្លៃ១ពាន់រៀល សម្រាប់ភ្ញៀវជាជនជាតិខ្មែរ និងតម្លៃ ៣ដុល្លារសម្រាប់ភ្ញៀវបរទេស។ ជាមួយគ្នានេះ សម្រាប់កុមារអាយុក្រោម១២ឆ្នាំ ព្រះសង្ឈ និងកងកម្លាំងប្រដាប់អាវុធ ការចូលទស្សនាសារមន្ទីរ មិនត្រូវបានគិតថ្លៃនោះឡើយ និងមិនគិតថ្លៃសម្រាប់ភ្ញៀវខ្មែរ នៅរៀងរាល់ថ្ងៃសៅរ៍ នៃដើមខែនីមួយៗ៕ | សៀមរាប៖ សារមន្ទីរព្រះនរោត្ដមសីហនុ-អង្គរ ជាសារមន្ទីរតម្កល់វត្ថុបុរាណបានពីកំណាយក្នុងតំបន់អង្គរ ស្ថិតក្នុងក្រុងសៀមរាប ខេត្តសៀមរាប។ លើសពីជាកន្លែងតម្កល់វត្ថុបុរាណ សារមន្ទីរនេះ ក៏ជាកន្លែងដែលអាចឱ្យទេសចរ និងអ្នកសិក្សា ស្វែងយល់ពីប្រវត្ថិសាស្ត្រ បដិមា វត្ថុប្រើប្រាស់ និងទំនៀមទម្លាប់មនុស្សជំនាន់មុនផងដែរ។ |
នារដូវកាល២០២២ នៃពានរង្វាន់ Cambodian Premier League មាន១៦៨ប្រកួត ដោយក្រុមនីមួយៗត្រូវ ជួបគ្នា៣ជើង មានការប្រកួតក្នុងដី ក្រៅដី នឹងនៅទឹកដីកណ្ដាល។ ដោយឡែក ៨ប្រកួតកន្លងមកនេះ ព្រះខ័នរាជស្វាយរៀង ឈ្នះ៧ និងស្មើ១។ លោក Conor Nestor គ្រូបង្វឹករបស់ព្រះខ័នរាជស្វាយរៀង មិនទាន់ចាត់ទុកជ័យជំម្នះទាំងនេះ ថាជាសមិទ្ធផផលធំនៅឡើយទេ ។ គ្រូបង្វឹករូបនេះ ជំរុញឲ្យកូនក្រុមខ្លួនបន្ដការប្រឹងប្រែង និងសាងសមិទ្ធផលល្អថែមទៀត ខណៈការប្រកួតនៅវែងឆ្ងាយ។ «យើង បានចាប់ផ្ដើមយ៉ាងល្អ។ យើង គ្រាន់តែសម្រេចបាន៣០ភាគរយ នៃដំណើរការឆ្ពោះទៅរដូវកាល។ ដូចនេះ នៅមានការប្រកួតជាច្រើនទៀត ដែលត្រូវប្រឹងប្រែងបន្ដ។»។ គ្រូបង្វឹកវ័យ៣៨ឆ្នាំរូបនេះ បានប្រាប់សារព័ត៌មានថ្មីៗ តាមតេឡេក្រាមបែបនេះ។ ក្រុមព្រះខ័នរាជស្វាយរៀង មុនពេលត្រៀមប្រកួតជាមួយគិរីវង់សុខសែនជ័យ រូបពី Cambodian Premier League គ្រូបង្វឹករូបនេះ បន្ថែមថា កីឡាករទាំងអស់ ប្រឹងប្រែងហ្វឹកហាត់យ៉ាងសកម្ម ខណៈក្លិប ក៏សិក្សាពីយុទ្ធសាស្ដ្រប្រកួត និងទម្រង់លេងរបស់ក្រុម ដែលចូលរួមប្រកួតក្នុងលីគ ផងដែរ។ លោក Conor ក៏ដាក់គោលដៅប្រកួត AFC Cup ដែរ ប្រសិនជាក្រុមមានឱកាសទៅប្រកួតពានរង្វាន់ក្នុងតំបន់មួយនេះ។ ព្រះខ័នរាជ ស្វាយរៀង មិនទទួលបានពានរង្វាន់អ្វីទាំងអស់ នារដូវកាល២០២០ និង២០២១។ តែសម្រាប់រដូវកាលនេះ ក្លិបមានទីតាំងនៅស្វាយរៀង ធ្វើបានល្អ បូករួមជាមួយការប្រឹងប្រែងរបស់កីឡាករ។ បើទោះជាមិនប្រាកដក្នុងការយកជើងឯកពានរង្វាន់ CPL 2022 តែ ក្លិប បានដាក់គោលដៅធ្វើឲ្យបានល្អគ្រប់ការប្រកួតក្នុងលីគ។ កាលពីថ្ងៃទី២៥ ខែមិថុនា ក្នុងសប្ដាហ៍ទី៨ នៃការប្រកួត CPL ព្រះខ័នរាជ ស្វាយរៀង ឈ្នះ គិរីវង់សុខសែនជ័យ នៅកីឡដ្ឋានគិរីវង់សុខសែនជ័យ ក្នុងលទ្ធ៤-១ ខណៈ ណាហ្គាវើលដ៍ យកឈ្នះ បឹងកេត ១-០ នៅកីឡដ្ឋាន Cambodian Airway ៕ | ព្រះខ័នរាជស្វាយរៀង នៅតែឈរលេខ១ ក្នុងតារាងបណ្ដោះអាសន្ន បន្ទាប់ពីឈ្នះ គិរីវង់សុខសែនជ័យ ក្នុងលទ្ធផល ៤-១ នៅកីឡដ្ឋានគិរីវង់សុខសែនជ័យ កាលពីថ្ងៃទី២៥ ខែមិថុនា។ លោក Conor Nestor គ្រូបង្វឹកព្រះខ័នរាជស្វាយរៀង ចាត់ទុកការប្រកួតនាដើមរដូវកាលនេះ ក្លិបទើបសម្រេចបាន៣០ភាគរយទេ។ |
ក្នុងសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មីរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៤ ខែមីនា សម្ដេច ហ៊ុន សែន បានឱ្យក្រសួងកសិកម្ម ត្រូវបន្តជំរុញការអនុវត្តវិស័យកសិកម្មប្រកបដោយបរិយាប័ន្ន និងចរីភាព ព្រមទាំងធុននឹងការប្រែប្រួលអាកាសធាតុ។ ក្នុងនោះការអភិវឌ្ឍត្រូវមានផែនការច្បាស់លាស់ ដោយឆ្លើយតបទៅនឹងតម្រូវការទីផ្សារជាក់ស្តែង។ សម្តេច ហ៊ុន សែន បានថ្លែងដូច្នេះ ៖ «ការអភិវឌ្ឍពូជសុទ្ធ ទាំងរុក្ខជាតិនិងសត្វដែលត្រូវនឹងតម្រូវការទីផ្សារ ធុននឹងអាកាសធាតុ សមាសភាពចង្រៃ ព្រមទាំងមានផលិតភាពខ្ពស់ គឺជាកត្តាចាំបាច់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវវិនិយោគ។ ចំពោះ ការវិនិយោគពូជស្រូវ ត្រូវវិនិយោគទៅលើពូជស្រូវ «ផ្ការំដួល» ឱ្យគ្រប់គ្រាន់តាមតម្រូវការទីផ្សារ។ » សម្តេច ហ៊ុន សែន ថ្លែងក្នុងសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មីរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។ រូបភាព៖ SPM បន្ថែមលើការជំរុញដល់ការអភិវឌ្ឍវិស័យកសិកម្ម សម្តេចក៏បានផ្តល់ម៉ាស៊ីនស្ទូងស្រូវចំនួន ១០០គ្រឿង ដល់ក្រសួងកសិកម្ម ដើម្បីចែកជូនសហគមន៍កសិកម្ម ដែលផលិតស្រូវពូជ។ ជាមួយគ្នានេះ សម្ដេច ក៏ឱ្យក្រសួងពាណិជ្ជកម្ម ជួយវាយតម្លៃជាប្រចាំ នូវតម្រូវការទីផ្សារ ដោយសហការសម្របសម្រួលទីផ្សារសម្រាប់កសិផលទាំងក្នុង និងក្រៅប្រទេសផងដែរ។ សូមជម្រាបដែរថា ក្រសួងកសិកម្ម បានបង្កើតគម្រោងជំរុញផលិតកម្មគ្រាប់ពូជស្រូវ និងជំរុញការនាំចេញអង្ករប្រកបដោយគុណភាពនាពេលខាងមុខ។ ក្នុងគម្រោងនោះ ក៏មាននិស្សិតស្ម័គ្រចិត្តជាង២០០នាក់មកពីមហាវិទ្យាល័យចំនួន៨ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម នឹងជួយកសិករអាចផលិតគ្រាប់ពូជដែលមានសុទ្ធ ដើម្បីអាចចែកចាយនៅក្នុង និងក្រៅប្រទេស៕ | ភ្នំពេញ៖ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តី បានជំរុញឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បង្កើនការផលិតពូជស្រូវ «ផ្ការំដួល» បន្ថែមទៀត ដើម្បីបំពេញតម្រូវការទីផ្សារទាំងក្នុងស្រុក និងបរទេស។ |
ស្ទឹងត្រែង៖ រដ្ឋបាលខេត្តស្ទឹងត្រែង ជូនដំណឹងដល់សាធារណៈជន និងអ្នកនេសាទ ចាប់ពីថ្ងៃទី ០១ ខែឧសភានេះ ដល់ថ្ងៃទី ៣០ ខែកញ្ញា ត្រូវបិទការនេសាទក្នុងដែនខេត្តស្ទឹងត្រែង ដើម្បីការពារត្រីមេពូជអំឡុងពេលពងកូន។ ក្នុងអំឡុងពេលបិទនេះ មិនអនុញ្ញាតឱ្យមានការនេសាទ ដោយឧបករណ៍មងគ្រប់ប្រភេទ ដើម្បីការពារត្រីមេពូជ ក្នុងពេលកំពុងបង្កកំណើត។ ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តស្ទឹងត្រែង បានអំពាវនាវឱ្យប្រជានេសាទបញ្ឈប់ជាបន្ទាន់ រាល់ការប្រើប្រាស់ឧបករណ៍ឆក់ បំពុល និងគ្រឿងផ្ទុះ ដែលជាឧបករណ៍នាំឱ្យវិនាសអន្តរាយដល់ធនធានជលផល និងមច្ឆាជាតិយ៉ាងធ្ងន់ធ្ងរបំផុត។ ក្នុងសេចក្ដីជូនដំណឹងដដែលបានបញ្ជាក់ថា៖ « ទោះបីជាក្នុងរដូវបិទនេសាទក៏ដោយ តែប្រជានេសាទ នៅតែអាចធ្វើការនេសាទបាន។ ពួកគេប្រើឧបករណ៍នេសាទជលក្ខណៈគ្រួសារ មានដូចជា សៃយ៉ឺន លប សំណាញ់ សន្ទូចផ្លែមួយ អង្រុត ចាន់ តុម ទ្រូ កញ្រែ្ចងដងត្រី និងឧបករណ៍មួយចំនួនទៀត ដែលច្បាប់អនុញ្ញាត សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារប្រចាំថ្ងៃ»។ យ៉ាងណាមិញរដ្ឋបាលខេត្តស្ទឹងត្រែង បានសង្ឃឹមថា សាធារណៈជន និងអ្នកនេសាទទាំងអស់ នឹងអនុវត្តតាមសេចក្ដីជូនដំណឹងនេះ ប្រកដោយការទទួលខុសត្រូវ៕ | ដោយ៖ ញឹក សំអូន |
សូមអញ្ជើញទស្សនាវីដេអូខាងក្រោមនេះ៖ | សៀមរាប៖ ក្រុមកម្មករសម្អាតអនាម័យភាគច្រើនជាស្រ្តីបានប្រើទូក និងឧបករណ៍ដួសយកសំរាមដូចជា សារ៉ាយ និងចក ចេញពីកសិន្ធុក្រុងអង្គរធំ។ ជាមួយនឹងឯកសណ្ឋានពណ៌បៃតងចាស់ អ្នកអនាម័យទាំងនោះ ប្រើទូកតូចចំនួនពីរចងឱបគ្នាក្លាយជាទូកធំមួយ ដោយដាក់បន្ទះរនាបនៅប្រឡោះកណ្ដាល ងាយស្រួលស្រង់រុក្ខជាតិក្នុងទឹក ក៏ដូចជាដើម្បីកុំឱ្យធ្ងន់ទូក។ នេះជាការងារប្រចាំថ្ងៃរបស់អ្នកសម្អាតនៅតំបន់អង្គរ ហើយប្រសិនគ្មានអ្នកទាំងនោះទេ ទឹកកសិន្ធុនឹងមិនស្រស់ស្អាតឆ្លុះចាំងចម្លាក់ចម្លាក់ទាញព្រ័ត្រ និងរុក្ខជាតិតូចធំនៅចំណុច ខ្លោងទ្វារទន្លេអុំបានឡើយ។ |
លោក ឃុន ចាន់ថា នាយកគ្រប់គ្រងផ្នែកលក់ និងទីផ្សាររបស់ក្រុមហ៊ុន ស្តារ អូតូ (ខេមបូឌា) បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗថា កម្មវិធីដ៏ពិសេសនេះ នឹងរៀបចំតែមួយថ្ងៃទី ៨ ខែសីហាប៉ុណ្ណោះ ចាប់ពីម៉ោង៨ ព្រឹក រហូត៥កន្លះល្ងាច។ លោក ឃុន ចាន់ថា បញ្ជាក់ដូច្នេះ៖«កម្មវិធីដ៏ពិសេសនេះ គឺយើងចង់ឲ្យអតិថិជនទាំងអស់ បានយល់ដឹងថា តើរថយន្ត V-Class សេរ៊ី ឆ្នាំ២០២០ មានលក្ខណៈខុសគ្នាយ៉ាងដូចម្តេច? វាថ្មីត្រង់ណា និងល្អយ៉ាងម៉េច? ហើយហេតុអ្វីបានផ្តល់តម្លៃពិសេសមិននឹកស្មានដល់ទាល់តែសោះ។ តម្លៃធម្មតាយើងលក់ខ្ទង់ ១៥ម៉ឺនដុល្លារ តែថ្ងៃទី ៨ សីហានេះ យើងលក់ត្រឹមតែ ១២.៦ម៉ឺនដុល្លារទេ»។ ក្រៅពីនេះ អ្នកដែលចូលរួមនៅក្នុងកម្មវិធីនេះ ក៏នឹងទទួលបានកាដូអនុស្សាវរីយ៍ពីក្រុមហ៊ុន ស្តារ អូតូ (ខេមបូឌា)ផងដែរ ដោយកាដូទាំងនោះរួម ដបទឹក ម៉ាក Mercedes ដ៏ស្រស់ស្អាត , អាវយឺត, សៀវភៅកត់ត្រាជាដើម រួមទាំងមានការបម្រើភេសជ្ជៈ និងអាហារសម្រន់ដោយឥតគិតថ្លៃផងដែរ។ សូមបញ្ជាក់ថា រថយន្ត Mercedes-Benz V-CLASS ដ៏ថ្មីសន្លាង ឆ្នាំ២០២០នេះ ទើបតែមកដល់សាលតាំងបង្ហាញរថយន្តដ៏ប្រណីតរបស់ក្រុមហ៊ុន ស្តារ អូតូ ខេមបូឌា ថ្មីៗនេះប៉ុណ្ណោះ។ ដូច្នេះ សូមអស់លោក លោកស្រី អញ្ជើញចូលរួមកម្មវិធីការផ្តល់ជូនតម្លៃដ៏ពិសេសបំផុតមិនធ្លាប់មាននេះ ទាំងអស់គ្នា នៅថ្ងៃទី ៨ ខែសីហា នៅក្រុមហ៊ុនរថយន្ត Mercedes-Benz ដែលស្ថិតនៅបណ្តោយផ្លូវ ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ សម្រាប់ព័ត៌មានបន្ថែមសូមទូរសព្ទទៅកាន់លេខ ០១៧ ២៣១ ៤៨៨ និង ០២៣ ២៣១ ៤៨៨៕ | ភ្នំពេញ៖ ក្រុមហ៊ុន ស្តារ អូតូ (ខេមបូឌា) នឹងរៀបចំកម្មវិធីដ៏ពិសេសមួយ នៅថ្ងៃទី៨ សីហានេះ គឺកម្មវិធីការផ្តល់ជូនតម្លៃដ៏ពិសេសបំផុតមិនធ្លាប់មាន សម្រាប់រថយន្ត Mercedes ប្រភេទ V-Class សេរ៊ី ឆ្នាំ២០២០ ដែលក្រុមហ៊ុនទើបនាំចូល។ |
លោក Popovich ដែលជាអ្នករិះគន់លោកត្រាំ យូរមកហើយបានប្រាប់ទស្សនាវដ្តី The Nation នៅថ្ងៃទី១ ខែមិថុនាថា បញ្ហាដែលមិនទាន់ដោះស្រាយជុំវិញទង្វើរបស់ប៉ូលិសស្បែកស និងការរើសអើងជាតិសាសន៍នៅអាមេរិកបានបង្កើតឲ្យមានអំពើហឹង្សាក្នុងទីក្រុងជាង៧០ និងទីប្រជុំជនមួយចំនួនអស់រយៈពេល៣យប់ជាប់គ្នា។ បុរសស្បែកខ្មៅសញ្ជាតិអាមេរិកវ័យ៤៦ឆ្នាំ George Floyd បានស្លាប់ ក្រោមស្នាដៃប៉ូលិសស្បែកសឈ្មោះ Derek Chauvin ដែលប្រើជង្គង់សង្កត់ ក ផ្ទប់ទៅនឹងដី ដែលករណីនេះ បានកើតឡើងនៅក្រុង Minneapolis រដ្ឋមីនីសូតា សហរដ្ឋអាមេរិក កាលពីថ្ងៃទី២៥ ខែឧសភា។ បុរសសញ្ជាតិអាមេរិក វ័យ៧១ឆ្នាំរូបនេះបានលើកឡើងថា៖ «អ្វីដែលបានវាយប្រហារខ្ញុំ គឺការឃើញអំពើហិង្សា និងការរើសអើងជាតិសាសន៍របស់ប៉ូលិស ហើយយើងបានឃើញករណីនេះនៅអាមេរិកពីមុនមក ប៉ុន្តែគ្មានអ្វីផ្លាស់ប្តូរនោះទេ។ ទាំងនេះហើយជាមូលហេតុដែលការតវ៉ាផ្ទុះឡើងកាន់តែខ្លាំង»។ ជុំវិញករណីខាងលើ លោក Popovich បានរិះគន់លោកត្រាំចំៗតែម្តង។ លោកថា ត្រាំខ្វះភាពជាអ្នកដឹកនាំ និងការយល់ដឹងអំពីបញ្ហានេះ ដែលជាមូលហេតុមិនអាចមានការផ្លាស់ប្តូរបាន ហើយជនជាតិអាមេរិកស្បែកសតែងតែគេចវេសគិតគូរពីបញ្ហារើសអើងពូជសាសន៍នេះ។ លោក Popovich ដែលជាគ្រូបង្វឹកក្រុម San Antonio Spurs នៃលីគកីឡបាល់បោះអាមេរិក (NBA) បន្តថាប្រធានាធិបតីអាមេរិករូបនេះ មិនមែនគ្រាន់តែជាអ្នកបែងចែកពណ៌សម្បុរស្បែកនោះទេប៉ុណ្ណោះ ទេប៉ុន្តែគឺជាអ្នកបំផ្លាញផងដែរ។ «ខ្ញុំមានការភ្ញាក់ផ្អើលដែលយើងមានមេដឹកនាំដែលមានចរិតរើសអើង និងមិនដែលចាត់ទុកបញ្ហារបស់ជនជាតិស្បែកខ្មៅក្នុងក្រសែភ្នែកដូច្នេះទេ»៕ | លោក Gregg Popovich ប្រធាន និងជាគ្រូបង្វឹកក្រុមកីឡាបាល់បោះ San Antonio Spurs នៃលីគ (NBA) បានប្រាប់ទៅលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំដែលខ្វះភាពជាអ្នកដឹកនាំ ចំពោះចលាចលទូទាំងប្រទេសដែលកើតឡើងដោយសារការស្លាប់បុរសស្បែកខ្មៅ George Floyd។ |
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញទស្សនាបទសម្ភាសរវាងកញ្ញា ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មាន ThmeyThmey25 ជាមួយលោក លឹម វណ្ណច័ន្ទ បុរាណវិទូដូចតទៅ៖ ក្នុងដំណើរកម្សាន្តជំរំតង់ «ភ្នំត្បែងមានជ័យ ដែនដីពិសិដ្ឋលើកទី៤» ដែលរៀបចំដោយ Cambodia Amazing Trip Planner បានធ្វើដំណើរដល់ទីតាំងថ្មហួត ដែលមានចម្ងាយ១៥គីឡូម៉ែត្រពីទីសក្ការថ្មបីដុំ។ នៅទីតាំងថ្មហួត មានថ្មធំចំនួន ២ដុំ ដែលមានទំហំតូចនៅផ្នែកខាងក្រោម និងមានទំហំធំនៅផ្នែកខាងលើ។ ថ្មនេះ ហាក់មានរូបចម្លាក់ និងស្រស់ស្អាត ដែលភ្ញៀវទេសចរនាំគ្នាថតរូបកម្សាន្ត ជាពិសេសថ្មហួត ក៏ជាទីសក្ការបូជារបស់អ្នកមានជំនឿផងដែរ៕ | ព្រះវិហារ៖ «ថ្មហួត» ជាថ្មដែលមានរាងខាងក្រោមតូច និងខាងលើធំ មានទីតាំងស្ថិតនៅលើភ្នំត្បែង នៅជិតវត្តតាំងយូ។ ថ្មហួត ឬថ្មដ៏អស្ចារ្យនេះ បានទាក់ទាញភ្ញៀវទេសចរដែលទៅកម្សាន្តនៅលើភ្នំត្បែង ឲ្យទៅទស្សនាសម្រស់ថ្ម ដែលលាក់ខ្លួននៅកណ្ដាលព្រៃជ្រៅ។ បើតាមលោក លឹម វណ្ណច័ន្ទ បុរាណវិទូ លក្ខណៈពិសេសរបស់ថ្មហួត ដោយសារផ្នែកខាងក្រោមមានទំហំតូច ជាងផ្នែកខាងលើ ដែលអាចរក្សាលំនឹងបានយ៉ាងល្អ។ |
ការប៉ាន់ស្មានចលនានៃជំងឺដោយប្រើប្រាស់ការចងទិន្នន័យនានានៅក្នុងប្រព័ន្ធកំព្យូទ័រនៃក្រុមអ្នកវិទ្យាសាស្ត្រនៃសកលវិទ្យាល័យ Harvard បានបញ្ជាក់បន្ថែមថា COVID-19 នឹងអាចក្លាយទៅជាជំងឺមានឥទ្ធិពលនៅតាមរដូវកាល ស្រដៀងគ្នានឹងប្រភេទនៃក្រុមវីរុសកូរ៉ូណាផ្សេងៗទៀតដែរ ដែលឧស្សាហ៍បង្កទៅជាជំងឺផ្តាសាយធំ ជាពិសេសនៅរដូវរងា។ ទោះបីជាយ៉ាងនេះក្តី គេក៏មិនអាចសន្និដ្ឋានឲ្យបានច្បាស់លាស់ពីទិន្នន័យខាងលើបានដែរ ដូចជាកម្រិត និងរយៈពេលនៃប្រព័ន្ធស៊ាំដែលខ្លួនប្រាណរបស់មនុស្សត្រូវមានក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ។ តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP លោក Stephen Kissler ដែលជាអ្នកដឹកនាំក្រុមសិក្សាបានលើកឡើងថា៖«ការរក្សាគម្លាតសុវត្ថិភាពជាលក្ខណៈទ្រង់ទ្រាយធំតែមួយដងនោះប្រហែលជាមិនអាចគ្រប់គ្រងឥទ្ធិពលនៃការឆ្លងជំងឺនេះឲ្យនៅក្នុងកម្រិតដែលមន្ទីរពេទ្យនៃសហរដ្ឋអាមេរិកអាចទទួលអ្នកជំងឺធ្ងន់ធ្ងរទាន់ពេលវេលានោះទេ។ ក្រៅពីវិធីសាស្ត្រព្យាបាលផ្សេងៗ ការរក្សាគម្លាតសុវត្ថិភាពនឹងត្រូវធ្វើឡើងជារឿយៗ និងមិនជាក់លាក់បន្តទៀតដើម្បីកាត់បន្ថយឥទ្ធិពលនៃវីរុស»។ ការធ្វើតេស្តរកវត្តមាននៃវីរុសលើប្រជាជនទូទៅអាចផ្តល់ព័ត៌មានឲ្យកាន់តែច្រើនថាតើការអនុវត្តគម្លាតសុវត្ថិភាពនឹងគួរតែត្រូវធ្វើឡើងដែរឬទេ។ រយៈពេល និងកម្រិតនៃការរក្សាគម្លាតសុវត្ថិភាព ឬការផ្អាកចលនារបស់មនុស្សនៅតាមទីសាធារណៈ អាចនឹងធ្វើឡើងអាស្រ័យលើលក្ខណៈនៃការព្យាបាល និងវត្តមាននៃវ៉ាក់សាំងចាក់ការពារ។ បើមិនដូច្នេះទេ ការអនុវត្តគម្លាតសុវត្ថិភាព និងការផ្អាកចលនារបស់មនុស្សជារឿយៗ មិនជាក់លាក់ គួរតែត្រូវធ្វើឡើងដើម្បីឲ្យមន្ទីរពេទ្យនានាមានពេលវេលា និងកន្លែងគ្រប់គ្រាន់ក្នុងការមើលថែអ្នកជំងឺ។ ប៉ុន្តែការផ្អាកចលនា ឬរក្សាគម្លាតសុវត្ថិភាពក្នុងរយៈពេលយូរពេកក៏អាចឲ្យមនុស្សនានាមិនងាយនឹងផលិតប្រព័ន្ធស៊ាំរបស់ខ្លួនដើម្បីប្រយុទ្ធនឹងវីរុសបានដែរ។ យ៉ាងណាក៏ដោយ ទិន្នន័យជាច្រើនទៀតនឹងត្រូវទាមទារក្នុងការទាញសន្និដ្ឋានឲ្យបានកាន់តែច្បាស់លាស់។ សរុបជាខ្លីមកវិញ COVID-19 អាចនឹងបន្តយាយីសកម្មភាពមួយចំនួនរបស់មនុស្សនៅថ្ងៃខាងមុខ ហើយប្រព័ន្ធស៊ាំរបស់មនុស្សប្រហែលជាមិនអាចមានឥទ្ធិពលលើវីរុសភ្លាមៗបាននោះទេ។ វ៉ាក់សាំងការពារនៅតែជាវត្ថុសំខាន់មួយចំពោះព្រឹត្តិការណ៍នេះ។ ប៉ុន្តែទិន្នន័យដែលប្រមូលបានថ្មីនឹងអាចកែប្រែការប៉ាន់ស្មានចលនារបស់វីរុសនៅក្នុងពេលអនាគត៕ | ការផ្អាកចលនាមនុស្សដែលធ្វើឡើងតែមួយពេលនោះ ប្រហែលជាមិនអាចទប់ស្កាត់ COVID -19 បានទាំងស្រុងនោះទេ។ ក្រុមអ្នកវិទ្យាសាស្ត្រនៃសកលវិទ្យាល័យ Harvard ដែលមានតួនាទីក្នុងការប៉ាន់ស្មានចលនានៃការរីករាលដាលរបស់ជំងឺបានបញ្ជាក់បែបនេះ កាលពីថ្ងៃទី១៥ ខែមេសា ដោយបន្ថែមថា ការរក្សាគម្លាតសុវត្ថិភាពនឹងត្រូវអនុវត្តឡើងជារឿយៗ រហូតទៅដល់ឆ្នាំ២០២២។ |
លោក SATORU INADA ប្រធានក្រុមហ៊ុន INADA INC បានឱ្យដឹងថា ក្រុមហ៊ុន INADA INCជាក្រុមហ៊ុនមួយរបស់ជប៉ុន ដែលមានអាយុកាល ១០០ ឆ្នាំគត់ គិតត្រឹមឆ្នាំ២០១៧ នេះ។ក្រុមហ៊ុននេះ មានបទពិសោធន៍ជំនាញក្នុងការផលិតអាគុយនិងផលិតផលមួយចំនួនទៀតជាយូរឆ្នាំមកហើយ។ លោកបានបន្ថែមថាក្នុងពេលដែលការរស់នៅរបស់ប្រជាជនកម្ពុជាកាន់តែទំនើប គុណភាពផលិតផលខ្ពស់ និងសេវាកម្មល្អ គឺជាចំណុចសំខាន់។ លោក ប្រាក់ ទេពវិចិត្រ អគ្គនាយកក្រុមហ៊ុន GROTO បានមានប្រសាសន៍ថា តាមរយៈភាពដៃគូនេះក្រុមហ៊ុន GROTO នឹងនាំចូលទីផ្សារកម្ពុជា នូវអាគុយដែលមានគុណភាពខ្ពស់របស់ប្រទេសជប៉ុនសម្រាប់ចែកចាយជូនដល់អតិថិជនដែលនិយមចូលចិត្តផលិតផលជប៉ុន។ ជាងនេះទៅទៀតការអនុវត្ដនូវយុទ្ធសាស្ដ្រចែកចាយថ្មី តាមរយៈការពិនិត្យសុខភាពអាគុយនៅតាមបណ្ដាស្ថានីយប្រេង មានការធានាគុណភាពក្នុងរយៈពេលវែងរហូតដល់៩ខែបូករួមជាមួយការមានឧបករណ៍វាសសុខភាពអាគុយទំនើប ក្រុមហ៊ុនរបស់លោកនឹងទទួលបានទំនុកចិត្តពីអ្នកប្រើប្រាស់។ គួរបញ្ជាក់ផងដែរថា អាគុយម៉ាក INADA ត្រូវបានផលិត និងចែកចាយនៅតាមបណ្ដាប្រទេសជាច្រើនដូចជា៖ ប្រទេសជប៉ុន ហ្វីលីពីន បង់ក្លាដេស និងបណ្ដាប្រទេសមួយចំនួនក្នុងទ្វីបអ៊ឺរ៉ុប។ អាគុយម៉ាក INADA ទទួលបានការពេញនិយមជាខ្លាំងនៅប្រទេសជប៉ុន។ (អត្ថបទពាណិជ្ជកម្ម) | ភ្នំពេញ៖ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧ ក្រុមហ៊ុន INADA (ជប៉ុន) និងក្រុមហ៊ុន GROTO (កម្ពុជា) បានរៀបចំពិធីចុះហត្ថលេខា លើការផ្ដល់សិទ្ធិចែកចាយផ្ដាច់មុខផលិតផលអាគុយម៉ាក INADA នៅសណ្ឋាគារ Himawari ដោយមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយស តំណាងស្ថានទូតជប៉ុន និងម្ចាស់ អាជីវកម្មពាក់ព័ន្ធជាច្រើន។ |
ដើម្បីស្វែងយល់ពីការរំដោះខ្លួនចេញពីភាពបាក់ទឹកចិត្តរបស់យុវជន ស្រី វិសាល តាមរយៈស្នាដៃគំនូររបស់ខ្លួន តទៅនេះសូមស្ដាប់បទយកការណ៍ដែលរៀបចំដោយកញ្ញា ប៉ូ សាគុន ដូចតទៅ៖ គំនូរសហសម័យចំនួន៨ផ្ទាំង ដែលតាំងពិព័រណ៍នៅក្នុងវិចិត្រ សាលសិល្បៈសហសម័យនៃវិទ្យាស្ថានស្លឹករឹត ក្រោមចំណងជើងថាភក់ គឺជាស្នាដៃរបស់យុវជន ស្រី វិសាល។ គំនូរទាំង៨ផ្ទាំងនេះ អាចឱ្យអ្នកទស្សនាយល់បាន ពីភាពសោកសៅ តាមរយៈបច្ចេកទេសសិល្បៈ បើទោះបីជាគេ មិនបានស្ដាប់ការពន្យល់បន្ថែម ពីសិល្បករក៏ដោយ។ វិសាល បានព្យាយាមស្រាវជ្រាវឯកសារ ដែលនៅសេសសល់តិចតួចបំផុតនៅក្នុងស្រុក ពីឯកសារបារាំង និងឯកសារពីប្រទេសថៃផង ដើម្បីរកប្រវត្តិរបស់នាដក និងនាដការបាំ ព្រមទាំងព្រះសង្ឃ ដែលមានគុណបំណាច់ដល់ជាតិ សាសនា និងវប្បធម៌ ដែលបានបាត់បង់ជីវិតក្នុងរបបខ្មែរក្រហម។ រូបពិតក្នុងគំនូរ បង្ហាញពីអ្នកដែលបានបាត់បង់ជីវិតដោយបង្ខំក៏ពិតមែន ប៉ុន្តែអត្ថន័យដែលបង្កប់នៅក្នុងនោះ ម្ចាស់ស្នាដៃឧបមា ដល់ជីវិតរបស់ខ្លួនគេទៅវិញទេ។ យករឿងពីអតីតដ៏អាប់អួ មកជាកម្លាំងជំរុញទឹកចិត្ត ដើម្បីរំដោះខ្លួនចេញពីការបាក់ទឹកចិត្តដ៏ធ្ងន់ធ្ងរ។ យុវជន ស្រី វិសាល ដែលរៀននៅក្នុងសាលាចម្រុះចំប៉ី ផ្នែកគំនូរបុរាណរូបនេះ បានពន្យល់ពីមូលហេតុ ដែលលោកដាក់ចំណងជើងពិព័រណ៍របស់ខ្លួនថាភក់ដូច្នេះ៖«មូលហេតុដែលខ្ញុំដាក់ឈ្មោះថាភក់ គឺខ្ញុំចង់បង្ហាញពីការជោគជាំ នៃភ្លើងសង្គ្រាមនៅសម័យមុន រហូតដល់សម័យប៉ុលពត។ ខ្មែរបានបាត់បង់សាច់ញាតិជាច្រើន ក្នុងសម័យប្រល័យពូជសាស្ត្រ ប៉ុន្តែក៏មានខ្មែរមួយចំនួន បានក្រោកឈរឡើង ហើយក៏រក្សាអ្វីដែលជាខ្មែរ។ ប្រធានបទ ភក់ គឺនិយាយពីបញ្ហាបាក់ទឹកចិត្តរបស់ខ្ញុំ។ ខ្ញុំព្យាយាមដើរលើផ្លូវមួយនេះ។ ខ្ញុំព្យាយាមងើបមកវិញ ដោយខ្ញុំគិតថា នេះជាខ្លួនខ្ញុំ»។ គំនូរទាំង៨ផ្ទាំងដែល វិសាល ដាក់តាំងបង្ហាញ សុទ្ធសឹងតែមិនបង្ហាញឱ្យឃើញច្បាស់ពីសម្រស់នៅលើផ្ទៃមុខ ដូចជាគំនូរទូទៅឡើយ។ បុរសសស្ដើងរូបនេះ បញ្ជាក់ដូច្នេះ៖«ខ្ញុំបាក់ទឹកចិត្តតាំងពីឆ្នាំ២០០៣ បន្ទាប់មកខ្ញុំបាក់ទឹកចិត្តជាលើកទី២ នៅពេលដែលខ្ញុំខូចត្រចៀក។ ខ្ញុំនៅតែក្នុងបន្ទប់រយៈពេល៣ខែ។ ខ្ញុំគូររូបបែបបុរាណ តែមិនមានមុខទេ។ វាទាក់ទងនឹងផ្លូវចិត្តរបស់ខ្ញុំ។ អ្វីដែលខ្ញុំពិបាកខ្ញុំបាក់ទឹកចិត្ត គឺនៅលើរូបនោះទាំងអស់។ ពេលខ្លះបញ្ជាក់លើទម្រង់ក្បាច់ ពេលខ្លះបញ្ជាក់លើទម្រង់មុខ ហើយពេលខ្លះបញ្ជាក់លើផ្ទាំងក្រោយ»។ និស្សិតដែលបានព្យួរការសិក្សា ថ្នាក់មហាវិទ្យាល័យ នៅឆ្នាំទី៣ ដោយសារបញ្ហាជីវភាពរូបនេះ រៀបរាប់ពីប្រវត្តិរបស់នាដការបាំបុរាណ ដែលខ្លួនបានគួរដូច្នេះ៖«រូបនេះ និយាយពីព្រះនាង សុខុម។ ព្រះនាង ជានាដការបាំបុរាណ នៅឆ្នាំ១៩២៣ ឬ១៩២៤។ ទ្រង់ជាអ្នកបង្ហាត់រាំ បង្ហាត់ចម្រៀង,ជាអ្នកនិពន្ធបទភ្លេង,ជាអ្នកដំឡើងរបាំធំៗ ដួចជារបាំសុវណ្ណមច្ឆា,របាំព្រះជិនវង្ស និងរបាំសុវណ្ណហង្ស ហើយគាត់ជាអ្នកបង្កើតក្បាច់រាំ។ នៅសម័យប៉ុលពត គេធ្វើទារុណកម្មគាត់ ដោយការឆក់ និងយកទៅដាក់ក្នុងគុកងងឹត។ គំនូរនេះ ខ្ញុំចង់រំឭកគាត់មកវិញ ដើម្បីបញ្ជាក់ថា គាត់ជាគ្រូក្បាច់របាំ»។ ពន្យល់ព្រមដោយកាយវិការ លើកដៃបង្ហាញផ្ទាំងគំនូរដល់ខ្ញុំផង វិសាល ប្រាប់ថា៖«នេះជាព្រះនាងតូចមិត្ត ជាបុត្រីរបស់សម្ដេចទុយ។ ព្រះនាងជាអ្នករាំរបាំ សម្រាប់ក្មេង ដូចជារបាំបុប្ផាលោកីយ៍ របាំបួងសួង របាំសុវណ្ណមច្ឆា និងរបាំមុនីមេខាលា ហើយគាត់ក៏បានស្លាប់ក្នុងសម័យប៉ុលពត ដោយការធ្វើទារុណកម្មដែរ»។ មិនមែនត្រឹមតែសិល្បករនោះឡើយ ដែលវិចិត្រកររូបនេះស្រាវជ្រាវ យកមកបង្ហាញក្នុងពិព័រណ៍របស់ខ្លួន ប៉ុន្តែក៏មានសម្តេចសង្ឃ ដែលមានស្នាដៃច្រើនក្នុងព្រះពុទ្ធសាសនាផងដែរ។ «រូបនេះជាលោកតា ញ៉ឹក ទុយ ព្រះអង្គជាសម្ដេចសង្ឃ ដែលបកប្រែភាសាបាលី និងសំស្ក្រឹត មកភាសាខ្មែរ។ ព្រះអង្គ ជាអ្នកចារលើស្លឹករឹត។ ព្រះអង្គចេះកំណាព្យ ក៏ជាអ្នកបកប្រែគម្ពីរត្រៃវេទដែរ។ ប៉ុន្តែឯកសារដែលទាក់ទងនឹងព្រះអង្គ ប៉ុលពត បានប្រមូលដុតចោលអស់។ រូបរបស់ព្រះអង្គ នៅប្រទេសថៃគេគោរព»។ យុវជនដែលស្ថិតក្នុងគ្រួសារកសិកររូបនេះ ចង់បង្ហាញពីការវិនាសអន្តរាយគ្រប់វិស័យ នៅពេញផ្ទៃប្រទេស ហើយអ្នកចេះដឹង មានសំណាងបានរួចរស់ជីវិតតិចតួចបំផុត។ «មានសង្គ្រាមប្រទេសនីមួយៗ ត្រូវវិនាសទាំងអស់ ទាំងសិល្បករ ទាំងអ្នកប្រាជ្ញ គឺបានបាត់បង់ ក្នុងសម័យនោះទាំងអស់។ បកមកនិយាយពីលោកយាយ ធាយ គាត់ជាអ្នករក្សាក្បាច់របាំ ចង្វាក់ភ្លេង សៀវភៅភ្លេង ដូចជាបទសកវាទ៍ ដែលច្រៀងពេលអុំទូក និងពេលចូលឆ្នាំថ្មី»។ ការស្រាវជ្រាវរកឯកសារ ដែលទាក់ទងនឹងគំនូរ៨ផ្ទាំង ដែលបានដាក់តាំងបង្ហាញនេះ វិសាល បានព្យាយាមស្វែងរកគ្រប់មធ្យោបាយ ហើយឯកសារពាក់ព័ន្ធដែលនៅសេសសល់ភាគច្រើន វិសាល រកបានពីប្រទេសថៃមកវិញ។ «ឯកសារ គឺខ្ញុំសួរតាមគ្រូរបាំ ហើយខ្ញុំស្ដាប់ច្រើនគ្រូ។ បន្ទាប់មកខ្ញុំស្រាវជ្រាវតាម google តាមបណ្ណាល័យជាតិ បណ្ណាល័យបារាំង នៅសាលារចនា និងបណ្ណាល័យផ្សេងទៀត។ ឯកសារខ្លះស្រួលរក ហើយខ្លះទៀតពិបាករក។ ពេលខ្លះភាសាបារាំង និងភាសាថៃច្រើន។ ខ្ញុំពិបាកដែរ ខ្ញុំត្រូវពឹងមិត្តដែលចេះភាសាទាំងនោះ ជួយបកឱ្យខ្ញុំ»។ គំនូរអរូបី ដែលជាស្នាដៃរបស់វិចិត្រករវ័យក្មេង ប្រឹងប្រែងសម្រិតសម្រាំងអស់ពីចិត្តពីថ្លើមនេះ ធ្វើឱ្យវិសាល កាន់តែបាក់ទឹកចិត្ត ក្រោយពីវិចិត្រសាលជាច្រើន បដិសេធការតាំងបង្ហាញ។ ដំណោះស្រាយរបស់យុវជនដែលមិនមានខ្លួនជាទីពឹងរូបនេះ បានត្រឹមតែឈរយំតែប៉ុណ្ណោះ។ វិសាល បញ្ជាក់ទាំងរលីងរលោងទឹកភ្នែក៖«មុនបានមកដាក់ក្នុងវិចិត្រសាលនេះ ខ្ញុំបានទៅវិចិត្រសាលផ្សេងៗ គេមិនយកទេ គេថាខ្ញុំកាន់ប្រធានបទខុសគេ។ គេថាឱ្យខ្ញុំអាក្រក់ខ្លាំងណាស់។ ខ្ញុំបាក់ទឹកចិត្តហើយ ខ្ញុំត្រូវរងសម្ពាធទៀត។ ខ្ញុំឈរយំនៅនឹងមុខគេ ហើយជម្រាបលាគេ ដើរចេញមកផ្ទះវិញ ទាំងភាពបាក់ទឹកចិត្ត»។ វិសាល ពន្យល់បន្ថែមពីបញ្ហាគ្រួសារ៖«គ្រួសាររបស់ខ្ញុំឡើងមកភ្នំពេញ គឺមិនមានផ្ទះស្នាក់នៅទេ។ ម្ដាយឪពុករបស់ខ្ញុំ គឺជាអ្នកស្រែក្រីក្រ សូម្បីផ្ទះនៅស្រុក ក៏មិនមានដែរ។ ដូច្នេះតាំងពីខ្ញុំធំដល់ប៉ុណ្ណេះ ខ្ញុំមិនដែលឃើញឪពុកម្ដាយខ្ញុំ សប្បាយចិត្តទេ។ រហូតមកដល់ឆ្នាំ២០១៤ ខ្ញុំចាប់ផ្ដើមខូចត្រចៀក ដូច្នេះការបាក់ទឹកចិត្តរបស់ខ្ញុំ មានជាលើទី២។ ពេលដែលបាក់ទឹកចិត្តនោះ ចំពេលដែលខ្ញុំប្រឡងធ្លាក់ទី១២ទៀត តែខ្ញុំខំព្យាយាម»។ ទោះជាយ៉ាងណាក៏ដោយ បុរសកូនពៅរូបនេះ នៅតែបន្តក្ដីសង្ឃឹមក្នុងជីវិតដោយត្រដាបត្រដួស៖«ភាសាក៏ខ្ញុំមិនចេះ។ ខ្ញុំរៀន ក៏មិនពូកែ។ ខ្ញុំធ្លាក់ទី១២ ដល់ទៅ៤ឆ្នាំ។ ការបាក់ទឹកចិត្តរបស់ខ្ញុំ មិនមែនតែមួយរឿងទេ គឺច្រើនរឿង ប៉ុន្តែខ្ញុំនៅតែងើបរហូត។ ខ្ញុំគិតថា ផ្លូវងងឹតមួយនេះ គង់មានថ្ងៃណាមានពន្លឺទេ។ ពន្ទឺគង់តែភ្លឺ មកលើខ្ញុំ។ ទោះឧបសគ្គធំយ៉ាងណា ខ្ញុំត្រូវតែដើរ។ ទោះឈឺចាប់ប៉ុណ្ណា ក៏ខ្ញុំត្រូវតែទ្រាំ ដើម្បីម្ដាយឪពុកខ្ញុំ ព្រោះពួកគាត់ចាស់ៗហើយ។ ខ្ញុំមិនចង់ឱ្យគាត់ពិបាក ដោយសារខ្ញុំទៀតទេ»។ ឧបមាជីវិតរបស់ខ្លួន ទៅនឹងគំនូរដែលបង្ហាញពីការបាត់បង់ និងភាពខ្ទេចខ្ទាំក្នុងភ្លើងសង្គ្រាម ប៉ុន្តែកម្ពុជា បានបន្តជីវិតមកដល់សម័យសន្តិភាព ព្រមដោយការរីកចម្រើននេះ វិសាល មានក្ដីសង្ឃឹម ក្នុងការផ្លាស់ប្ដូរផ្នត់គំនិតរបស់ខ្លួន៖«ដ្បិតគំនូរទាំងនេះ និយាយពីការបាក់ទឹកចិត្តមែន ប៉ុន្តែក៏ជាគំនូរមួយ ដែលអប់រំខ្មែរ ឱ្យស្គាល់អ្វីដែលជាខ្មែរដែរ។ ខ្ញុំចង់ឱ្យប្រជាជនខ្មែរទាំងអស់វិលមករកអ្វី ដែលជាខ្មែរ។ អ្វីដែលសំខាន់ គឺក្មេងជំនាន់ក្រោយ ដែលមានជំងឺបាក់ទឹកចិត្ត យើងត្រូវតែរកអ្វីមូយ ដែលជាក្ដីស្រមៃរបស់យើង ហើយធ្វើវាពីចំណុចសូន្យ ដល់១០០»។ វិចិត្រករវ័យក្មេង ដែលកំពុងប្រយុទ្ធប្រឆាំងនឹងអារម្មណ៍របស់ខ្លួនឯងរូបនេះ ពន្យល់បន្ថែម ៖«សារដែលខ្ញុំចង់ឱ្យអ្នកមើលឃើញនោះ ខ្ញុំចង់ឱ្យខ្មែរទាំងអស់ យល់ពីប្រវត្តិសាស្ត្រខ្មែរ។ គោលបំណងរបស់ខ្ញុំ គឺចង់សើរើប្រវត្តិសាស្ត្រខ្មែរត្រឡប់មកវិញ ដាក់ក្នុងគំនូរសហសម័យរបស់ខ្ញុំ។ សារមួយទៀត ខ្ញុំចង់ឱ្យអ្នកដែលមានជំងឺបាក់ទឹកចិត្ត កុំចុះចាញ់នឹងអ្វីដែលខ្លួនបាក់ទឹកចិត្ត។ ថ្ងៃណាមួយ យើងនឹងឃើញក្ដីស្រមៃរបស់យើង ហើយយើងនឹងដើរដល់គោលដៅ ដែលយើងចង់បាន»៕ | ភ្នំពេញ៖ យុវជន ស្រី វិសាល ដែលមានអាយុ២៣ឆ្នាំ ធ្លាប់បាក់ទឹកចិត្តធ្ងន់ធ្ងរព្រោះបញ្ហាគ្រួសារ និងជំងឺផ្ទាល់ខ្លួន បានគូរគំនូរសហសម័យចំនួន៨ផ្ទាំង បង្ហាញពីការបាត់បង់ក្នុងសម័យខ្មែរក្រហម។ តួអង្គក្នុងគំនូររបស់ខ្លួនភាគច្រើនបំផុតរៀបរាប់ពីសិល្បករដ៏មានទេពកោសល្យ ដែលបានស្លាប់ក្នុងសម័យប្រល័យពូជសាស្ត្រ។ គំនូរបង្ហាញពីសោកនាដកម្ម ដែលខ្មែរភាគច្រើនព្យាយាមបំភ្លេចនេះ បានធ្វើឱ្យម្ចាស់ស្នាដៃរកឃើញខ្លួនឯង និងកំពុងដើរចេញពីភាពអន្តកាលដែលបានដក់ជាប់ក្នុងចិត្តគំនិតអស់ជាច្រើនឆ្នាំ។ |
គណកម្មការអឺរ៉ុបបានប្រកាសឲ្យដឹងថា នៅរវាងខែកក្កដាខាងមុខ គេអាចនឹងអនុវត្តពន្ធថ្មីមួយទៀត បន្ថែមលើពន្ធនាំចូល ទៅលើរថយន្តអគ្គិសនីរបស់ចិន។ កម្រិតពន្ធបន្ថែមនេះ អាចមានដល់ទៅ៣៨,១%។ ការសម្រេចបន្ថែមពន្ធនេះ គឺជាលទ្ធផលនៃការស៊ើបអង្កេតអស់រយៈពេល៩ខែ បន្ទាប់ពីអឺរ៉ុបសង្ស័យថាក្រុមហ៊ុនផលិតរថយន្តចិនខ្លះ បានទទួលនូវជំនួយថវិកាពីរដ្ឋចិន ទើបអាចផលិតនាំចេញមកលក់នៅទីផ្សារអឺរ៉ុប ក្នុងតម្លៃមួយថោកដែលគ្មាននរណាអាចធ្វើតាមបាន។ គណកម្មការអឺរ៉ុបបានសម្រេច ថានឹងបង្កើតពន្ធបន្ថែមមួយទៀត ទៅលើរថយន្តអគ្គិសនីនាំចូលពីចិន មកលក់ក្នុងទីផ្សារអឺរ៉ុប។ ពន្ធបន្ថែមនេះ គឺជា "ពន្ធប៉ះប៉ូវឲ្យមានភាពយុត្តិធម៌" ដែលនឹងមានកម្រិតខុសគ្នា ទៅតាមក្រុមហ៊ុនរថយន្តចិននីមួយៗ។ ជាក់ស្តែង សម្រាប់ក្រុមហ៊ុនរថយន្តម៉ាក BYD ពន្ធនេះនឹងមានកម្រិត ១៧,៤% រថយន្តម៉ាក Geely មាន២០% ចំណែករថយន្តម៉ាក SAIC មានដល់ទៅ ៣៨,១%។ គណកម្មការអឺរ៉ុបបានឲ្យដឹងដែរថា ក្រុមហ៊ុនផលិតរថយន្តចិន ដែលសហការជាមួយអឺរ៉ុប នៅក្នុងការស៊ើបអង្កេតស្តីពីការទទួលបានជំនួយពីរដ្ឋចិន គឺក្រុមហ៊ុននោះនឹងត្រូវបង់ពន្ធបន្ថែមនេះ ក្នុងកម្រិត២១%។ រីឯក្រុមហ៊ុនដែលមិនសហការ នោះនឹងត្រូវបង់ពន្ធក្នុងកម្រិត ៣៨,១%។ សូមបញ្ជាក់ថា បច្ចុប្បន្ននេះ ទីផ្សារអឺរ៉ុបត្រូវជន់ជោរដោយរថយន្តអគ្គិសនីនាំចូលពីចិន ដែលលក់ក្នុងតម្លៃថោកខ្លាំង បើប្រៀបធៀបទៅនឹងរថយន្តផលិតនៅអឺរ៉ុប។ តាមធម្មតា រថយន្តចិនដែលនាំចូលមកលក់នៅអឺរ៉ុប ត្រូវបងពន្ធនាំចូលចំនួន១០% ទៅលើតម្លៃលក់។ កាលពីខែតុលា សហភាពអឺរ៉ុបបានបើកការស៊ើបអង្កេតធំមួយ ដោយសង្ស័យថា គឺរដ្ឋចិនបានជួយឧបត្ថម្ភក្រុមហ៊ុនផលិតរថយន្តខ្លះ ដើម្បីអាចវាយលុកចូលទីផ្សារអឺរ៉ុបក្នុងតម្លៃថោក។ ការសម្រេចបន្ថែមពន្ធលើរថយន្តអគ្គិសនីចិននេះ អាចនឹងនាំឲ្យអឺរ៉ុបប្រមូលប្រាក់បាន ច្រើនពាន់លានអឺរ៉ូក្នុងមួយឆ្នាំៗ។ តែយ៉ាងណាក៏ដោយ វិធានការនេះ ប្រាកដជានឹងរកនូវការវាយបកវិញពីសំណាក់ភាគីចិន។ យ៉ាងណាមិញ គ្រាន់តែពេលអឺរ៉ុបបានចាប់ផ្តើមបើកកាស៊ើបអង្កេតភ្លាម កាលពីខែមករា ចិនបានចេញវិធានការដាក់ពិន័យលើស្រាគ្រប់ប្រភេទនាំចូលពីអឺរ៉ុប។ ហើយនៅថ្ងៃទី១២មិថុនា ក្រោយដឹងដំណឹងថាអឺរ៉ុបគំរាមបន្ថែមពន្ធលើរថយន្តអគ្គីសនីចិន ក្រសួងការបរទេសចិនបានប្រតិកម្ម ចាត់ទុកថាជាវិធានការបំពាននឹងគោលការណ៍សេដ្ឋកិច្ចទីផ្សារសេរី ហើយថាចិននឹងចាត់វិធានឆ្លើយតបវិញ ឲ្យសក្តិសមបំផុត។ គួរបញ្ជាក់ដែរថា នៅសហរដ្ឋអាមេរិកឯនោះវិញ កាលពីថ្ងៃទី១៤ឧសភា លោក ចូ បៃដិន បានសម្រេចដំឡើងពន្ធនាំចូលរថយន្តអគ្គិសនីចិន ដែលពីមុនមានត្រឹម២៥% ឡើងដល់១០០%។ វិធានការពិន័យបន្ថែមពន្ធលើរថយន្តអគ្គិសនីចិននេះ ក៏ជាប្រភពបញ្ហាបង្កឲ្យមានការខ្វែងគំនិតគ្នាដែរ រវាងប្រទេសសមាជិកអឺរ៉ុប។ អាល្លឺម៉ង់ ស៊ុយអែត និងហុងគ្រី ដែលខ្លាចចិនសងសិកលើទំនិញខ្លួន បានព្យាយាមរារាំងកុំឲ្យអឺរ៉ុបធ្វើដូច្នេះ ខណៈបារាំង អ៊ីតាលីនិងអេស្ប៉ាញវិញ ព្យាយាមជំរុញថាត្រូវតែបន្ថែមពន្ធលើរថយន្តអគ្គិសនីចិន ដើម្បីឲ្យភាពយុត្តិធម៌សម្រាប់រថយន្តអឺរ៉ុប។ ទោះជាយ៉ាងណា គណកម្មការអឺរ៉ុបបានបញ្ជាក់ថា គេនឹងចរចាជាមួយភាគីចិនបន្ថែមទៀត ដើម្បីស្វែងរកការស្រុះស្រួលគ្នាណាមួយ ហើយក្នុងករណីពុំត្រូវគ្នា ទើបវិធានការពន្ធថ្មីនេះចាប់អនុវត្តពីថ្ងៃទី៤កក្កដា៕ | ដោយ៖ម៉ម ពិសី/RFI ខេមរភាសា |
លោក មករា ជាកសិករមួយរូប ស្ថិតនៅភូមិមួយ ឃុំឡាមិញ ស្រុកបរកែវ ខេត្តរតនគិរី ក៏ជាអតីតនិស្សិតកសិកម្មនៅសាលាភូមិន្ទកសិកម្មផងដែរ។ ក្រោយចម្ការស្វាយចន្ទី ចំនួន ៥ហិកតា បន្សល់ពីគ្រួសារ ដែលមានរយៈពេល ១៥ឆ្នាំ បានថយចុះទិន្នផល ក្នុងឆ្នាំបន្តបន្ទាប់) កសិករ ប៊ិន មករា សម្រេចកាប់ស្វាយចន្ទីចេញរួចជំនួស ដោយដំឡូងមីវិញ។ កសិករវ័យ ២៨ឆ្នាំរូបនេះ បានប្រាប់សារព័ត៌មានThmeyThmey25 យ៉ាងដូច្នេះ៖«មុនដាំ ដំឡូងមី ខ្ញុំដាំស្វាយចន្ទី តែស្វាយចន្ទី ដាំច្រើនឆ្នាំហើយ។ ហើយនៅប៉ុន្មានឆ្នាំ ចុងក្រោយ ទិន្នផលចេះតែធ្លាក់ចុះ អីចឹង ក៏កាប់ដើមចន្ទីចោល ទាំងអស់ ហើយដាំដំឡូងមី វិញ»។ លោក មករា បានបន្ថែមថា ការរើសដាំដំឡូងមី ព្រោះក្នុងខេត្តរតនគិរី មានអំណោយផល នឹងដាំណាំប្រភេទេនេះ ម្យ៉ាងក៏ឆ្លើយតបនឹងតម្រូវការទីផ្សារផងដែរ។ លោកថា៖«ការដាំដំណាំដែល ស្របនឹងតម្រូវការទីផ្សារ កសិករអាចចៀសវាង ការជួបបញ្ហាទីផ្សារ»។ អតីតនិស្សិតកសិកម្មរូបនេះ បន្តថា ស្របនឹងតម្រូវការទីផ្សារ វាក៏អាស្រ័យលើ ស្ថានភាពដី ថាវាអំណោយផល លើដំណាំប្រភេទណា។ បន្ទាប់ពីខកខាន ដាំដំឡូងមី ឆ្នាំនេះ លោក មករា សម្រេចដាំដំឡូងមី ឡើងវិញបន្ទាប់ ពីកាប់ស្វាយចន្ទី ដើម្បីត្រៀម ដាំដំណាំកៅស៊ូ។ លោកបានពន្យល់ថា៖«បន្ទាប់ពី កាប់ដើមស្វាយចន្ទី យើងមិនអាចដាំកៅស៊ូ ភ្លាមទេ តែមិនចង់ឲ្យដីទំនេរ ក៏ជ្រើសដាំដំឡូងមី ព្រោះដំណាំប្រភេទនេះ មិនចំណាយពេលយូរ និងងាយស្រួលថែទាំ»។ កសិករ ប៊ិន មករា ថា ឆ្នាំនេះ ទើបសម្រេចចិត្ត ដាំដំឡូងមី ព្រោះមានរយៈពេលខ្លីជាងស្វាយចន្ទី(ទូទៅដំឡូងមីមានរយៈពេល ៨ទៅ៩ខែ)។ ក្រោយខានដាំ ប្រមាណ ៣ឆ្នាំ តែឆ្នាំនេះ ដំឡូងមីហាក់ ទទួលបានទិន្នផលខ្ពស់ មិនមានការបំផ្លាញ ពីសត្វចង្រៃផ្សេងៗ ថែមទាំងមានតម្លៃខ្ពស់ ជាងឆ្នាំមុនផងដែរ។ ឆ្នាំនេះតម្លៃដំឡូងមីស្រស់ ក្នុងខេត្តរតនគិរី តម្លៃ ៧០០រៀល ក្នុងមួយគីឡូក្រាម និងដំឡូងមីស្ងួត តម្លៃ ៣០០រៀល ក្នុងមួយគីឡូក្រាម។ ជាធម្មតា កសិករ ប៊ិន មករា និយមលក់ដំឡូងមីស្ងួត ជាដំឡូងស្រស់ បើទោះត្រូវចំណាយពេល ៤ ទៅ ៥ថ្ងៃ សម្រាប់ហាល ក៏ដោយ ព្រោះការលក់ដំឡូងស្ងួត បានចំពេញច្រើនជាង។ លោកប្រាប់សារព័ត៌មានThmeyThmey25 តាមទូរសព្ទយ៉ាងដូច្នេះ៖«ខ្ញុំលក់តែដំឡូងមីស្ងួតទេ ព្រោះតម្លៃខ្ពស់ជាង ដំឡូងមីស្រស់ បើគិតទៅ វាចំណេញច្រើនជាង»។ រដូវនេះ ជារដូវប្រមូលផលដំឡូងមី(ដើមខែធ្នូ-ចុងខែមករា) ហើយជាមធ្យម ដំឡូងមី ក្នុងមួយហិកតា ទទួលទិន្នផល ២៥តោន ទៅ ៣០តោន។ ដំឡូងមី មិនសូវ ជាពិបាកថែទាំនោះទេ តែត្រូវយកចិត្តទុកដាក់ នឹងសត្វល្អិតចង្រៃ បន្តិចប៉ុណ្ណោះ ។ នេះបើតាមកសិករ ប៊ិន មករា៕ | លោក ប៊ិន មករា បានប្តូរទៅដាំដំឡូងមីវិញ ក្រោយដំណាំស្វាយចន្ទីបានទិន្នផលធ្លាក់ចុះ។ បើតាមលោក មករា ដំឡូងមី ដែលលក់ជាដំឡូងមីស្ងួត ព្រោះតម្លៃខ្ពស់ជាង ដំឡូងមីស្រស់ និងចំណេញច្រើន។ |
បច្ចុប្បន្នអ្នកស្រី យ៉ាន់ ស្រីយ៉ាត កំពុងដឹកនាំសមាជិកដែលជាកសិករផលិតស្រូវចំនួន ៣១២នាក់ នៅក្នុងសហគមន៍ចម្រើនផលរាំងកេសី ស្ថិតនៅភូមិស្វាយជាតិ ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង។ អ្នកស្រី យ៉ាន់ ស្រីយ៉ាត បានប្រឡងជាប់ជាតំណាងកសិករស្ត្រីឆ្នើមនៅក្នុងឆ្នាំ២០១៦។ ក្នុងបទសម្ភាសជាមួយ ThmeyThmey 25 អ្នកស្រី យ៉ាន់ ស្រីយ៉ាត រៀបរាប់យ៉ាងដូច្នេះ៖ «មុនដំបូងខ្ញុំជាគណៈកម្មការនៅក្នុងសហគមន៍ចម្រើនផលរាំងកេសី។ បន្ទាប់មក គេជ្រើសរើសកសិករចំនួន ២រូប ទៅប្រឡងនៅខេត្តបាត់ដំបង។ ខ្ញុំបានប្រឡងជាប់នៅខេត្ត រួចមកប្រឡងនៅរាជធានីភ្នំពេញ ដែលមានកសិករចូលរួមជាច្រើន »។ សូមអញ្ជើញទស្សនាបទសម្ភាសរវាងកញ្ញា ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មាន ThmeyThmey.com ជាមួយអ្នកស្រី យ៉ាន់ ស្រីយ៉ាត តំណាងកសិករស្ត្រីឆ្នើម ដូចតទៅ៖ នៅក្នុងវេទិកាកសិករថ្នាក់ជាតិលើកទី៨ កាលពីថ្ងៃទី១៦-១៧ តុលាកន្លងទៅ អ្នកស្រី យ៉ាន់ ស្រីយ៉ាត ត្រូវបានជ្រើសរើសជាអ្នកឡើងថ្លែងសុន្ទរកថាបើកកម្មវិធី ដែលមានអ្នកចូលរួមជិត ៣០០នាក់ផងដែរ។ ស្ត្រីដែលរៀនបានត្រឹមថ្នាក់ទី ១០រូបនេះ បញ្ជាក់ថា ការធ្វើការងារនៅក្នុងសហគមន៍ពាក់ព័ន្ធនឹងរឿងស្រូវនេះ មានផលលំបាក ប៉ុន្តែអ្នកស្រីអាចដោះស្រាយបាន។ បើតាមអ្នកស្រី យ៉ាន់ ស្រីយ៉ាត មុនដំបូងសហគមន៍ចម្រើនផលរាំងកេសីរបស់អ្នកស្រី មានសមាជិកត្រឹមតែ ១០០នាក់ប៉ុណ្ណោះ ប៉ុន្តែដោយមានការរីកចម្រើន បច្ចុប្បន្នមានសមាជិកដល់ ៣១២នាក់ ដែលផលិតស្រូវបានទិន្នផលជិត ១ម៉ឺនតោន ក្នុងមួយរដូវ លើផ្ទៃដី ២ពាន់ហិចតា។ អ្នកស្រី យ៉ាន់ ស្រីយ៉ាត អះអាងថា៖ «មូលហេតុដែលសមាជិកក្នុងសហគមន៍មានកើនឡើង គឺដោយសារមានកិច្ចសន្យាទិញ-លក់ស្រូវ ហើយស្រូវដែលផលិតបាន មានអ្នកទិញ និងមានតម្លៃខ្ពស់»។ តំណាងកសិករស្ត្រីឆ្នើមរូបនេះ ចង់ឲ្យកសិករដទៃទៀតមានភាពរីកចម្រើន។ «ក្នុងនាមខ្ញុំតំណាងកសិករស្ត្រីឆ្នើម ផ្ដាំឲ្យស្ត្រីៗដូចគ្នា គឺឲ្យគាត់មានការចូលរួម និងចំណាយពេលវេលាឲ្យមានតម្លៃ។ សូមឲ្យក្រុមគ្រួសារជាបុរសៗ ចេះលើកទឹកចិត្តស្ត្រីឲ្យចូលរូមឲ្យបានច្រើន។ ពេលណាស្ត្រីចូលរួមបានច្រើន គាត់ចេះដឹងច្រើន គាត់មិនសូវលំបាក»។ នេះជាការបញ្ជាក់របស់អ្នកស្រី យ៉ាន់ ស្រីយ៉ាត ដែលលើកទឹកចិត្តឲ្យស្ត្រីមានភាពក្លាហាន ត្រូវចេះមើលពិភពខាងក្រៅ និងសិក្សាបន្ថែម។ សូមបញ្ជាក់ថា នៅថ្ងៃទី១៦-១៧ តុលានេះ វេទិកាកសិករថ្នាក់ជាតិលើកទី៨ រៀបចំដោយវេទិកាអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា (NGOForum) និងអង្គការអុកស្វាម រួមទាំងអង្គការដៃគូជាច្រើនទៀត ក្រោមប្រធានបទ៖«លើកកម្ពស់ការចូលរួមដៃគូពហុភាគី ដើម្បីឲ្យកសិករមានលទ្ធភាពគ្រប់គ្រាន់ក្នុងការវិនិយោគលើវិស័យកសិកម្ម» ដែលមានតំណាងសហគមន៍, រដ្ឋាភិបាល, វិស័យឯកជន, អង្គការ និងកសិករជិត ៣០០នាក់ ចូលរួម។ ក្នុងវេទិកានេះ បានជជែកពីការចូលរួមរបស់ពហុភាគីក្នុងកសិធុរៈកិច្ច ដើម្បីជួយកសិករមានលទ្ធភាពទទួលបានទឹក, ទុន និងទីផ្សារ សម្រាប់កសិកម្ម៕ | ភ្នំពេញ៖ អ្នកស្រី យ៉ាន់ ស្រីយ៉ាត ជាប្រធានសហគមន៍ចម្រើនផលរាំងកេសី និងជាតំណាងកសិករស្ត្រីឆ្នើមមកពីខេត្តបាត់ដំបង ដែលធ្វើការផ្ដោតលើកសិកម្មស្រូវ។ អ្នកស្រី យ៉ាន់ ស្រីយ៉ាត លើកឡើងថា កត្តាដែលលើកទឹកចិត្តអ្នកស្រីឲ្យក្លាយជាតំណាងកសិករស្ត្រីឆ្នើមនេះ គឺកត្តាក្រុមគ្រួសារ និងការលើកទឹកចិត្តពីអង្គការផ្សេងៗ។ បើតាមតំណាងកសិករស្ត្រីឆ្នើមរូបនេះ ការងារប្រចាំថ្ងៃរបស់អ្នកស្រីនៅក្នុងសហគមន៍ គឺធ្វើរបាយការណ៍, ចំណូលចំណាយ, ទំនាក់ទំនងជាមួយដៃគូ ក្រុមហ៊ុន ឬអង្គការ ជាពិសេសសម្របសម្រួលទីផ្សារ (ស្រូវ, ជី, ពូជ)។ |
តាមរយៈបទសម្ភាសន៍ជាមួយអង្គភាព Fresh News លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងពីផែនការសាងសង់ទីក្រុងថ្មីមួយទៀត«ជាទីក្រុងទំនើប» នៅក្នុងខេត្តសៀមរាប។ តាមការបញ្ជាក់របស់លោក គម្រោងទីក្រុងថ្មីនេះ នឹងត្រូវបានសាងសង់នៅភាគខាងកើតក្រុងសៀមរាបបច្ចុប្បន្ន ដែលមានចម្ងាយប្រមាណ ៦០ គីឡូម៉ែត្រ។ បើតាមលោករដ្ឋមន្ត្រី ទីក្រុងថ្មីនេះ ត្រូវបានដាក់បញ្ចូលទៅក្នុងផែនការមេទេសចរណ៍របស់ខេត្ត ដែលឥឡូវនេះ កំពុងព្រាង ហើយអាចនឹងបញ្ចប់នៅដើមឆ្នាំក្រោយ។ ទីក្រុងថ្មីនេះ នឹងអនុញ្ញាតឲ្យសាងសង់អគារខ្ពស់ៗ ដែលមានផលប្រយោជន៍សម្រាប់វិស័យអចលនទ្រព្យ និងការវិនិយោគចម្រុះ។ មិនតែប៉ុណ្ណោះ សៀមរាប ក៏មានអាកាសយានដ្ឋានអន្តរជាតិដ៏ធំមួយ ដែលនឹងភ្ជាប់ទីក្រុងសៀមរាប ជាមួយនឹងតំបន់ និងពិភពលោកផងដែរ។ គេមើលឃើញថា ផែនការបង្កើតក្រុងទីក្រុងថ្មីនេះ នឹងជួយបន្ថែមភាពទំនើប និងប្លែកពីទីក្រុងសៀមរាបបច្ចុប្បន្ន។ ខុសប្លែកត្រង់ថា សៀមរាបគឺជាតំបន់វប្បធម៌ ដែលមានប្រាង្គប្រាសាទបុរាណជាបេតិកភណ្ឌពិភពលោកយ៉ាងច្រើន ដែលជាហេតុធ្វើឲ្យការសាងសង់អគារខ្ពស់ៗមិនត្រូវបានអនុញ្ញាត។ ដូច្នេះវិស័យអចលនទ្រព្យ និងពាណិជ្ជកម្ម ក៏នៅមានកម្រិតផងដែរ។ ប៉ុន្តែសម្រាប់គម្រោងទីក្រុងថ្មីវិញ ការសាងសង់ខ្នាតធំបែបពាណិជ្ជកម្ម និងលំនៅដ្ឋាន នឹងរីកលូតលាស់យ៉ាងឆាប់រហ័ស។ អ្នកជំនាញមើលឃើញថា គម្រោងអភិវឌ្ឍន៍ក្រុងថ្មី នឹងជួយជំរុញតម្លៃអចលនទ្រព្យក្នុងខេត្តនេះ ឲ្យកើនឡើងខ្ពស់ថែមទៀត។ ផែនការយុទ្ធសាស្ត្រ ដើម្បីទាក់ទាញទេសចរ រដ្ឋាភិបាល ក៏បានរៀបចំផែនការជាយុទ្ធសាស្ត្រ ក្នុងការស្រូបយកចំនួនភ្ញៀវទេសចរ ឲ្យចូលមកកាន់តែច្រើន និងស្នាក់នៅរយៈពេលយូរ។ ជាយុទ្ធសាស្ត្រ ផែនការចំនួន៤ ធំៗ ត្រូវបានដាក់ចេញដូចជា៖ ការធ្វើពិពិធកម្មផលិតផលទេសចរណ៍ថ្មី និងការពន្យារពេលស្នាក់របស់ភ្ញៀវទេសចរ ការបង្កើតការប្រកួតប្រជែង ការបង្កើតការតភ្ជាប់ និងការបង្កើតអត្តសញ្ញាណថ្មី។ តាមរយៈយុទ្ធសាស្ត្រខាងលើ ខេត្តសៀមរាប នឹងក្លាយទៅជាតំបន់ទេសចរណ៍ពីរបែប ដែលម្ខាងជាតំបន់ប្រវត្តិសាស្ត្រ និងម្ខាងជាតំបន់ទំនើប។ ជាមួយនឹងការរៀបចំនេះ អ្នកទេសចរ អាចទទួលអារម្មណ៍ពីរផ្សេងគ្នា នៅពេលស្នាក់នៅក្នុងខេត្តសៀមរាប។ លើសពីនេះទៅទៀត តំបន់ ៤ផ្សេងទៀត ក្រៅពីតំបន់អង្គរ នឹងត្រូវបានគេយកមកអភិវឌ្ឍ៖ តំបន់បឹងទន្លេសាប តំបន់ឧទ្យានជាតិគូលែន ទីក្រុងសៀមរាប និងតំបន់ប្រាសាទអង្គរ។ សម្រាប់តំបន់បឹងទន្លេសាប គេបង្កើតឲ្យមានភាពចម្រុះ នៃសកម្មភាពទេសចរណ៍ ដូចជា ការជិះក្របីជាដើម និងការបង្កើតឲ្យទំនាក់ទំនង ជាមួយអ្នករស់នៅលើទឹកនៅតំបន់នោះ។ ចំណែកតំបន់ឧទ្យានជាតិគូលែន នឹងត្រូវអភិវឌ្ឍជាលក្ខណៈអេកូទេសចរណ៍ ទេសចរណ៍ផ្សងព្រេង និងទេសចរណ៍សាសនា ដូចជាការដើរឡើងភ្នំ។ តំបន់ទីក្រុងសៀមរាប ត្រូវបានគេធ្វើជាវិថីម្ហូបអាហារ ដើម្បីទាក់ទាញទេសចរជាតិ និងអន្តរជាតិ។ សម្រាប់តំបន់ប្រាសាទអង្គរវិញ នឹងត្រូវបំពាក់ភ្លើងបំភ្លឺ ដើម្បីដាក់ឲ្យទេសចរ អាចទស្សនាប្រាសាទអង្គរនាពេលរាត្រី៕ (ប្រភព៖https://www.realestate.com.kh/km/news/siem-reap-to-build-a-new-city/) | ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ តម្លៃដីធ្លីនៅសៀមរាបបានកើនឡើង។ ចំណែកការសាងសង់ ក៏មានកំណើនខ្ពស់គួរឲ្យកត់សម្គាល់ ហើយថ្មីៗនេះ រដ្ឋាភិបាលបានប្រកាសពីផែនការ រៀបចំទីក្រុងសៀមរាប ដើម្បីទាក់ទាញចំនួនភ្ញៀវទេសចរបន្ថែមទៀត។ |
កាលពីខែវិច្ចិកាកន្លងមក លោក Ian Gruber អាយុ៣៩ឆ្នាំ បានបើករថយន្តធុនធ្ងន់ HGV។ នៅពេលលោតភ្លើងក្រហមនៅម្តុំតំបន់ Ewell ស្រុក Surrey អ្នកបើកបររូបនេះ មិនបានបង្អង់ល្បឿនឡើយ ហើយស្ទើរតែបុកសិស្សសាលាវ័យ១៤ឆ្នាំម្នាក់ ដែលកំពុងឆ្លងកាត់លើផ្លូវអាទិភាពរបស់ខ្លួន។ តុលាការក្រុង Guildford Magistrates Court កាលពីពេលថ្មីៗកន្លងមកនេះ បានបើកសវនាការ ដោយផ្តន្ទាទោសលោក Gruber រយៈពេល៦សប្តាហ៍ ប៉ុន្តែព្យួរសម្រាប់រយៈពេល១៨ខែ និងពិន័យឲ្យបម្រើការងារសហគមន៍រយៈពេល៨០ម៉ោង។ លោកក៏ត្រូវបានដកហូតសិទ្ធិបើកបរសម្រាប់រយៈពេល១៥ខែផងដែរ។ យោងតាមការផ្សាយរបស់សារព័ត៌មាន ITV លោក Keiron Palmer មន្ត្រីប៉ូលិសចរាចរណ៍ម្នាក់របស់អង់គ្លេស បានលើកឡើងថា ករណីនេះ រំលឹកដល់អ្នកបើកបរទាំងអស់ឲ្យប្រយ័ត្នគ្រប់ជំហាន ជាពិសេសការគោរពច្បាប់ចរាចរណ៍ ពីព្រោះការបើកល្មើស«អាចបង្កគ្រោះថ្នាក់គ្រប់ពេល។ «សំណាងល្អដែលក្មេងប្រុសអាយុ១៤ឆ្នាំ មិនរងការប៉ះពាល់ ប៉ុន្តែករណីនេះ បង្ហាញពីសារសំខាន់ផងដែរក្នុងការបំពាក់កាមេរ៉ា ដែលអាចយកធ្វើជាភស្តុតាងសម្រាប់ការកាត់ក្តីដោយជោគជ័យ»។ នេះជាការលើកឡើងរបស់មន្ត្រីប៉ូលិស៕ | អ្នកបើកបរអង់គ្លេសម្នាក់ ត្រូវកាមេរ៉ាថតបានពីសកម្មបំពានភ្លើងក្រហម ហើយស្ទើរតែសម្លាប់អ្នកថ្មើរជើងវ័យ១៤ឆ្នាំម្នាក់។ តុលាការក្រុង Guildford ស្រុក Surrey ប្រទេសអង់គ្លេស បានយកសំណុំរឿងនេះ មកកាន់ក្តី ដោយផ្តន្ទាទោសអ្នកបើកបរ៦សប្តាហ៍ ប៉ុន្តែព្យួរសម្រាប់១៨ខែ និងពិន័យឲ្យធ្វើការងារសហគមន៍៨០ម៉ោង។ |
ដើម្បីឱ្យដំណើរការនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ប្រព្រឹត្តទៅដោយរលូន ត្រូវការចូលរួមពីភាគីពាក់ព័ន្ធ។ លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លើកឡើងដូច្នេះ៖«សូមអំពាវនាវ សូមឱ្យសណ្ឋាគារ ក៏ដូចជាកន្លែងស្នាក់នៅ ភោជនីយដ្ឋាន កន្លែងលក់អាហារផ្សេងៗ សូមជួយសម្រួលដល់បេក្ខជន ដែលមកពីតាមឃុំ ស្រុក ដើម្បីធានាសុវត្ថិភាពចរាចរណ៍នៅតាមដងផ្លូវ និងភាពងាយស្រួលនៅក្នុងការស្នាក់នៅ និងហូបចុកដល់បេក្ខជន»។ ជាមួយគ្នានេះ លោក ហង់ជួន ណារ៉ុន ក៏បានស្នើដល់សិស្សានុសិស្សដែលចូលរួមប្រឡង ត្រូវទទួលទានអាហារ និងគេងឱ្យបានគ្រប់គ្រាន់ ដោយកាត់បន្ថយអារម្មណ៍ធុញថប់ តានតឹង និងភ័យព្រួយ។ បន្ថែមពីនេះ លោករដ្ឋមន្រ្តី មិនភ្លេចក្រើនរំឭកដល់បេក្ខជនឱ្យគោរពនូវបទប្បញ្ញត្តិ ដោយមិនត្រូវយកសំណៅឯកសារចូលមណ្ឌលប្រឡងឡើយ។ អត្ថបទទាក់ទង ក្រសួងអប់រំ មិនតម្រូវឱ្យបេក្ខជនធ្វើតេស្តរកកូវីដ-១៩ មុនពេលប្រឡងឡើយ បាក់ឌុប៖ មណ្ឌលប្រឡង ២២១មណ្ឌលនៅទូទាំងប្រទេស នឹងបើកទ្វារទទួលបេក្ខជននៅថ្ងៃទី៥ ធ្នូ ក្នុងសន្និសីទសារព័ត៌មាន រដ្ឋមន្រ្តីក្រសួងអប់រំ បានរំលេចពីការពង្រឹងកិច្ចសហការជាមួយក្រសួង-ស្ថាប័នចំនួន ៦ រួមមាន ក្រសួងមហាផ្ទៃ, ក្រសួងសុខាភិបាល, កងរាជអាវុធហត្ថលើផ្ទៃប្រទេស, អង្គភាពប្រឆាំងអំពើពុករលួយ, សហភាពសហព័ន្ធយុវជនកម្ពុជា និងអគ្គិសនីកម្ពុជា ដែលតែងចូលរួមជាមួយក្រសួងអប់រំ។ សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៥ ធ្នូ ២០២២នេះ មានបេក្ខជនប្រឡងចំនួន ១២៨ ១៣៤នាក់ និងមានមណ្ឌលប្រឡង ២២១ ស្មើនឹង៥១៧៤បន្ទប់។ សម្រាប់ថ្ងៃប្រកាសលទ្ធផល ក្រសួងអប់រំ កំណត់យកថ្ងៃទី ២៧ ធ្នូសម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្ដាល និងថ្ងៃទី២៨ ធ្នូ សម្រាប់ខេត្តផ្សេងៗ៕ | ភ្នំពេញ៖ ក្នុងសន្និសីទសារព័ត៌មានស្ដីពីការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅព្រឹកថ្ងៃទី២១ វិច្ឆិកា លោក ហង់ជួន ណារ៉ុន បានអំពាវនាវដល់សណ្ឋាគារ កន្លែងស្នាក់នៅ និងភោជនីយដ្ឋាន កន្លែងលក់អាហារផ្សេងៗ ជួយសម្រួលដល់បេក្ខជនដែលមកពីតាមឃុំ ស្រុក ដើម្បីឱ្យពួកគេអាចស្នាក់នៅ និងទទួលទានបានស្រួល។ |
«លោក Heidt បានលើកទឹកចិត្តឲ្យរដ្ឋាភិបាលកម្ពុជា បន្តកែលម្អចំណងទាក់ទងទ្វេភាគី ដែលរួមមាន ការជំរុញការផ្សះផ្សារជាតិ ការដោះលែងលោក កឹម សុខា និងអ្នកទោសនយោបាយដទៃទៀត ហើយបន្ធូរបន្ថយការរឹតត្បិតលើសង្គមស៊ីវិល រួមទាំងប្រព័ន្ធផ្សព្វផ្សាយ»។ ទាំងនេះគឺជាអ្វី ដែលទូតអាមេរិកជិតចប់អាណត្តិ បានលើកឡើងនៅចំពោះមុខប្រមុខរដ្ឋាភិបាលកម្ពុជា ហើយត្រូវបានដកស្រង់យកទៅសរសេរលើទំព័រហ្វេសប៊ុករបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា។ បើតាមខ្លឹមសារដែលបង្ហោះលើទំព័រហ្វេសប៊ុកនោះ លោក Heitd ក៏បានប្រាប់សម្តេច ហ៊ុន សែន ផងដែរ ថាលោក មានការលើកទឹកចិត្ត ដោយសារមានការបន្តឡើងវិញនូវកិច្ចសហប្រតិបត្តិការ ក្នុងការស្វែងរកអដ្ឋធាតុកងទ័ពអាមេរិក នៅកម្ពុជា។ លើសពីនេះ លោក Heitd ថ្លែងថា លោក ទទួលយកមតិរបស់នាយករដ្ឋមន្ត្រីកម្ពុជា ដែលបដិសេធព័ត៌មាន អំពីកងទ័ពជើងទឹករបស់ចិន មកតាំងមូលដ្ឋាននៅលើទឹកដីកម្ពុជា។ មុនជួបលោក Heitd ប្រមុខរដ្ឋាភិបាលកម្ពុជា បកស្រាយទៅអាមេរិក កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ថា កម្ពុជា មិនអនុញ្ញាតឲ្យមានវត្តមានរបស់កងទ័ពបរទេសឡើយ។ សូមរម្លឹកថា លោក Heidt ដែលមានភរិយាជាជនជាតិខ្មែរ បានមកកាន់តំណែងជាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា កាលពីអំឡុងខែកញ្ញា ឆ្នាំ២០១៥។ លោក Patrick Murphy ដែលជាឧបការីរងរដ្ឋមន្ត្រីការបរទេសទទួលបន្ទុកកិច្ចការងារអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក នឹងក្លាយជាឯកអគ្គរដ្ឋទូតប្រចាំកម្ពុជា ជំនួសលោក Willl Heidt៕ | មុនចប់អាណត្តិជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា និងត្រូវចាកចេញពីកម្ពុជានៅមុនឆ្នាំ២០១៨នេះ លោក William Heidt បានទៅលាសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨។ ក្នុងជំនួបចុងក្រោយនេះ លោក Heidt បានស្នើសុំសម្តេច ហ៊ុន សែន នូវរឿងមួយចំនួន។ |
លោក កែវ ប៊ុនរ៉េត បន្តរៀបរាប់ថា ស្ត្រីខ្មែរដែលបានឆ្លងនូវជំងឺកូវីដ-១៩នេះ មានអាសយដ្ឋានរស់នៅក្នុងខេត្តបាត់ដំបង ដោយបានមកដល់កម្ពុជា កាលពីថ្ងៃទី៣០ធ្នូ ឆ្នាំ២០២០។ បច្ចុប្បន្ន ស្ត្រីរូបនេះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។ បើតាមលោក កែវ ប៊ុនរ៉េត មានពលករជាង១,០០០នាក់ កំពុងធ្វើចត្តាឡីស័ក នៅតាមមណ្ឌលចត្តាឡីស័កនានា ក្នុងខេត្តបាត់ដំបង។ បច្ចុប្បន្នអ្នកកើតកូវីដ-១៩នៅកម្ពុជា ឡើងដល់៣៦៧នាក់ ក្នុងនោះ៣៦១នាក់ បានព្យាបាលសះស្បើយ។ អ្នកជំងឺ២នាក់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍២៨វិច្ឆិកា សម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ១ដែលជាករណីនាំចូល សម្រាកនៅមជ្ឈមណ្ឌលជាតិកំចាត់ជំងឺហង់សិន និងរបេង។ រីឯ៣ ករណីចុងក្រោយដែលជាពលករមកពីថៃ សម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង៕ | ភ្នំពេញ៖ ស្ត្រីខ្មែរម្នាក់ទៀត ដែលទើបមកពីប្រទេសថៃ បានឆ្លងជំងឺកូវីដ-១៩។ នេះជាការលើកឡើងរបស់លោក កែវ ប៊ុនរ៉េត ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង ដោយបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗ ថា ស្រី្តដែលឆ្លងជំងឺនេះ មានវ័យ២៦ឆ្នាំ ជាពលករធ្វើការនៅប្រទេសថៃ។ |
ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន និងនាយករដ្ឋមន្រ្តីជប៉ុន លោក គីស៊ីដា ហ្វូមីអូ នៅថ្ងៃទី១៣ ខែមករាកន្លងមក បានជួបគ្នានៅក្នុងក្រុងវ៉ាស៊ីនតោន និងបានឯកភាពថាតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក បានកើនឡើងបញ្ហាប្រឈមយ៉ាងខ្លាំង រួមទាំងសកម្មភាពមិនគោរពសណ្តាប់ធ្នាប់អន្តរជាតិរបស់ចិនថែមទៀត។ ត្រង់ចំណុចនេះ មេដឹកនាំប្រទេសទាំងពីរ បានប្តេជ្ញាពង្រឹងសម្ព័ន្ធភាពប្រទេសទាំងពីរ រួមទាំងការប្តេជ្ញារបស់អាម៉េរិកចំពោះការការពាររបស់ជប៉ុន និងរិះគន់ចិនលើសកម្មភាពនៅសមុទ្រចិនខាងកើត និងតៃវ៉ាន់ផង។ យ៉ាងណាមិញ ទង្វើរបស់ក្រុងវ៉ាស៊ីនតោន និងក្រុងតូក្យូ ធ្វើឱ្យទីក្រុងប៉េកាំងក្ដៅស្លឹកត្រចៀកយ៉ាងខ្លាំង និងជំរុញឱ្យប្រទេសទាំងពីរបោះបង់ចោលគំនិតបែបសង្រ្គាមត្រជាក់។ «យើងទទូចឱ្យអាម៉េរិក និងជប៉ុនបោះបង់ចោលគំនិតបែបសង្រ្គាមត្រជាក់ បញ្ឈប់គំនិតកៀបសង្កត់ចិន រួមទាំងការពង្រឹងសកម្មភាពយោធាដ៏គ្រោះថ្នាក់ និងការឃោសនាធ្វើឱ្យវឹកវរក្នុងពិភពលោក»។ លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន បានសង្កត់ធ្ងន់បែបនេះនៅក្នុងសន្និសីទសារព័ត៌មានក្នុងថ្ងៃទី១៦ ខែមករា។ បើតាមអ្នកនាំពាក្យក្រសួងការបរទេសចិន គ្មានប្រទេសណាមួយ អាចរារាំងការអភិវឌ្ឍរបស់ចិនបានឡើយ ហើយចិននឹងធ្វើគ្រប់យ៉ាង ដើម្បីការពារអធិបតេយ្យ សន្តិសុខ និងផលប្រយោជន៍អភិវឌ្ឍរបស់ខ្លួន។ ក្នុងសន្និសីទសារព័ត៌មានដដែល មន្រ្តីចិនរូបនេះ ក៏បានតបនឹងការពង្រឹងសកម្មភាពយោធាជប៉ុនមួយរយៈចុងក្រោយនេះផង។ លោក Wang បានលើកឡើងថា ជប៉ុនមិនបានមើលពីប្រវត្តិសាស្រ្តរបស់ខ្លួនឡើយ ហើយរដ្ឋាភិបាលប្រទេសមួយនេះ មានតែបង្កើនការចំណាយយោធាក្នុងរយៈពេល ១១ឆ្នាំជាប់គ្នា ហើយថែមទាំងកែប្រែគោលនយោបាយយោធាខ្លួនថែមទៀត។ បន្ថែមពីនេះ អ្នកនាំពាក្យក្រសួងការបរទេសចិន ក៏បានចោទជប៉ុនផងដែរថា មានចេតនាចង់នាំសម្ព័ន្ធយោធាណាតូមកក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកថែមទៀត។ ត្រង់ចំណុចនេះ លោក វ៉ាង បានប្រាប់រដ្ឋាភិបាលក្រុងតូក្យូយ៉ាងច្បាស់ៗថា ប្រទេសណាដែលស្វែងរកការបំផ្លាញ និងបង្កហានិភ័យដល់សន្តិសុខ និងស្ថិរភាពក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក នឹងត្រូវបានបដិសេធដោយប្រទេសនៅក្នុងតំបន់។ បន្ថែមពីជប៉ុន លោក Wang ក៏បានរិះគន់អាម៉េរិកជុំវិញសណ្តាប់ធ្នាប់អន្តរជាតិ ដោយផ្អែកលើច្បាប់ផង។ មន្រ្តីក្រសួងការបរទេសចិន បានយល់ថា អាម៉េរិកមិនបានខ្វល់ពីសណ្តាប់ធ្នាប់ ឬវិធានអ្វីឡើយ។ ផ្ទុយទៅវិញអាម៉េរិក ខ្វល់តែពីអនុត្តរភាពរបស់ខ្លួនប៉ុណ្ណោះ។ សូមបញ្ជាក់ថា រដ្ឋាភិបាលជប៉ុន នៅថ្ងៃទី២៣ ខែធ្នូ កន្លងទៅបានអនុម័តកញ្ចប់ថវិកាសម្រាប់វិស័យការពារជាតិក្នុងទំហំ ៥១,២ពាន់លានដុល្លារសម្រាប់ឆ្នាំ២០២៣។ នៅក្នុងឆ្នាំ២០២២ ការចំណាយលើយោធារបស់ជប៉ុនមានត្រឹមតែ ៤០,៦ពាន់លានដុល្លារប៉ុណ្ណោះ។ សម្រាប់ឆ្នាំ២០២៣ ជប៉ុនបានបង្កើនការចំណាយលើវិស័យការពារជាតិដល់ ២៦,៣ភាគរយឯណោះ៕ | អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin នៅថ្ងៃទី១៦ ខែមករា បានជំរុញឱ្យអាម៉េរិក និងជប៉ុនបោះបង់ចោលគំនិតបែបសង្រ្គាមត្រជាក់ និងឈប់កៀបសង្កត់លើការអភិវឌ្ឍរបស់ខ្លួន រួមទាំងឈប់ពង្រីកសកម្មភាពយោធា ដើម្បីឱ្យពិភពលោកមានសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ។ |
មហោស្រព «បាត់ដំបងក្នុងក្តីស្រមៃ៖ សិល្បៈសម្រាប់ការកសាងអនាគត» គឺជាព្រឹត្តិការណ៍មិនធ្លាប់មាន ដោយកើតឡើងក្រោមគម្រោងផ្តួចផ្តើមគំនិតរបស់អង្គការហ្វារពន្លឺសិល្បៈ សហការជាមួយទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) និងទទួលបានការគាំទ្រពីមូលនិធិ Métis ដែលជាគំនិតផ្តួចផ្តើមតែមួយគត់ដែលផ្សារភ្ជាប់សិល្បៈ និងការអភិវឌ្ឍ។ តាមសេចក្តីប្រកាសព័ត៌មានរួមមួយ ការជ្រើសរើសក្រុងបាត់ដំបង ដោយសារតែក្រុងមួយនេះ ត្រូវបានទទួលស្គាល់តាមរយៈការចូលរួមចំណែកផ្នែកសិល្បៈ និងស្ថាបត្យកម្ម ហើយមហោស្រពសិល្បៈនេះ បង្ហាញអំពីបញ្ហាប្រឈម និងកាលានុវត្តភាពរបស់ខេត្ត ដោយមានទំនាក់ទំនងជាមួយវិស័យអន្តរាគមន៍របស់ AFD នៅក្នុងតំបន់ រាប់បញ្ចូលការគ្រប់គ្រងធនធានទឹក អប់រំ និងលទ្ធភាពទទួលបានអគ្គិសនី។ គម្រោងលេចចេញជារូបរាង ក្រោយឆ្លងកាត់ពីរដំណាក់កាលសំខាន់ៗ។ ដំណាក់កាលទី១ ជាដំណើរការច្នៃប្រឌិតមិនធ្លាប់មាន ដោយចាប់ផ្តើមពីសិក្ខាសាលាមួយដែលមានឈ្មោះថា Phare Design Lab ខេត្តបាត់ដំបង កាលពីខែមករា ក្រោមកិច្ចសហការជាមួយអង្គការហ្វារពន្លឺសិល្បៈ និងសាលាជំនាញសិល្បៈ ទស្សនីយភាព។ ក្នុងអំឡុងមួយសប្តាហ៍ និស្សិតប្រមាណ២០នាក់បានជួបជុំគ្នាដើម្បីរៀបចំការដាក់បង្ហាញស្នាដៃសិល្បៈមួយនៃកម្ពុជា ដែលសមស្របសម្រាប់អនាគត។ ក្រោយរយៈពេលមួយសប្តាហ៍នៃការងារដ៏មមាញឹកនេះ ដោយរាប់បញ្ចូលទាំងការស្រាវជ្រាវនៅនឹងកន្លែង ការប្រមូលផ្តុំគំនិត និងការផលិតចេញនូវស្នាដៃ ស្នាដៃសិល្បៈទស្សនីយភាពរស់រវើកចំនួន៧ ត្រូវបានបង្ហាញជូនសាធារណជន។ ស្នាដៃសិល្បៈទាំងនេះត្រូវបានដាក់តាំងនៅក្នុងឧទ្យានស្ថានទូតបារាំងកាលពីខែកុម្ភៈ នាអំឡុងនៃការប្រារព្ធខួប៣០ឆ្នាំរបស់ AFD នៅកម្ពុជា។ ឈានដល់ដំណាក់កាលទី២ ជាការដឹកនាំសិល្បៈតាមរយៈគម្រោង Métis ដើម្បីផលិតសាជាថ្មីនូវស្នាដៃសិល្បៈក្នុងទ្រង់ទ្រាយធំ។ សិល្បករអាជីពបីរូបបានកៀរគរគ្នាដើម្បីជួយជ្រោមជ្រែងនិស្សិតក្នុងការបង្កើត កសាង និងដាក់តាំងស្នាដៃទាំងនេះ។ ទីបំផុតទៅ ស្នាដៃសិល្បៈចំនួន៥ប៉ុណ្ណោះត្រូវបានរក្សាទុក ដើម្បីឆ្លើយតបទៅនឹងភាពចាំបាច់ផ្នែកសិល្បៈ បច្ចេកទេស និងថវិកានៃគម្រោង។ ស្នាដៃសិល្បៈទាំងនេះមានចំនួន៥ រួមមាន «បាក់ព្រា» «មានអគ្គិសនី មានការកែច្នៃ» «ជំនាន់ថ្មី សករាជថ្មី» និង «តំណក់ជីវិត» ដែលបង្ហាញអំពីទិសដៅនៃការអភិវឌ្ឍខេត្តបាត់ដំបងនៅក្នុងវិស័យសំខាន់ៗនៃការគ្រប់គ្រងការនេសាទ លទ្ធភាពទទួលបានអគ្គិសនី ការអប់រំ និងការគ្រប់គ្រងធនធានទឹក។ ស្នាដៃទាំងនេះត្រូវបានបង្កើតឡើងដោយប្រើប្រាស់សម្ភារធម្មជាតិ និង/ឬវត្ថុចាស់ៗ។ រីឯស្នាដៃសិល្បៈទី៥ «ដីមាស» មានការចូលរួមយ៉ាងខ្លាំងពីពលរដ្ឋ។ អ្នកចូលរួមមហោស្រពត្រូវបានអញ្ជើញឱ្យចូលរួមចំណែកយ៉ាងសកម្មក្នុងស្នាដៃនេះ។ ពួកគាត់បានទស្សនាព្រៃមួយធ្វើឡើងពីវល្លិ៍ និងមែកឈើ ដោយមានពិលបំភ្លឺមួយ។ ជាមួយគ្នានេះដែរ អង្គការហ្វារពន្លឺសិល្បៈ បានរៀបចំទស្សនីយភាពសៀក ដែលបានឆ្លុះបញ្ចាំងឱ្យឃើញនូវភាពធំធេងផ្នែកសិល្បៈនៃស្នាដៃទាំង៥នេះ។ លោកស្រី Eng Rith Daneth សិល្បការិនីអាជីព ដែលអ្នកផ្តល់ការណែនាំនៅក្នុងគម្រោងខាងលើ បានវាយតម្លៃពីភាពរីកចម្រើនគួរឱ្យកត់សម្គាល់ទាក់ទងនឹងការត្រិះរិះពិចារណារបស់សិស្សស្តីពីបញ្ហាសង្គម និងសហគមន៍ ដែលបានធ្វើឱ្យវិធីសាស្រ្តសិល្បៈរបស់ពួកគេមានភាពសម្បូរបែបយ៉ាងខ្លាំង។ លោកស្រីបានបញ្ជាក់ថា៖ «កិច្ចពិភាក្សារបស់ពួកយើងបានផ្តោតលើសារសំខាន់ក្នុងការទទួលស្គាល់សិល្បៈនៅក្នុងបរិស្ថាន ដែលអនុញ្ញាតឱ្យមានការបង្កើតស្នាដៃសិល្បៈ ដែលចាក់ឫសយ៉ាងជ្រៅទៅក្នុងបរិបទសង្គម» ៕ | មហោស្រពសិល្បៈមួយត្រូវបានរៀបចំឡើងនៅកណ្តាលក្រុងបាត់ដំបងកាលពីថ្ងៃទី២១ ខែតុលា ក្នុងគោលដៅលើកស្ទួយការសន្ទនាជាមួយប្រជាពលរដ្ឋ ស្តីពីមាគ៌ានៃការអភិវឌ្ឍប្រកបដោយចីរភាពរបស់ខេត្ត តាមរយៈសិល្បៈ។ មហោស្រពនេះ មានការតាំងបង្ហាញស្នាដៃសិល្បៈចំនួន៥ អមដោយទស្សនីយភាពសៀក ដោយមានអ្នកចូលរួមជាង១០០០នាក់ ហើយការតាំងបង្ហាញនឹងបន្តរហូតដល់ថ្ងៃទី២៨ ខែតុលា នៅសួនសម្តេច ក្រឡាហោម ស ខេង ក្រុងបាត់ដំបង។ |
ត្រឹមតែ១នាទីប៉ុណ្ណោះ ក្លិបសូលទីឡូអង្គរបានសរសេរសារលើទំព័រហ្វេសប៊ុកផ្លូវការ បញ្ចប់កិច្ចសន្យាជាមួយកីឡាកររហូតដល់ទៅពីររូប រួមមាន ប្រាក់ សុវណ្ណាពិសិដ្ឋ និង សឿង បញ្ញា។ ប៉ុន្តែក្លិបមានមូលដ្ឋាននៅខេត្តសៀមរាបមួយនេះ មិនបានបញ្ជាក់ពីមូលហេតុលម្អិតរហូតឈានដល់បញ្ចប់កិច្ចសន្យានេះឡើយ គ្រាន់តែបញ្ជាក់ថា ពួកគេមិនគោរពវិន័យក្លិប ក្នុងនាមជាកីឡាករអាជីព។ សូលទីឡូអង្គរបានចាត់ទុកការសម្រេចចិត្តនេះថា ជារឿងមួយដ៏លំបាក តែវាជាគំរូមួយដ៏ល្អក្នុងការលុបបំបាត់កុំឲ្យកីឡាករដទៃធ្វើបែបនេះទៀតនៅថ្ងៃក្រោយ។ សូលទីឡូអង្គរ ក៏បានបង្ហាញពីការសោកស្តាយចំពោះការបាត់បង់កីឡាករទាំងពីររូបនេះផងដែរ។ គួររំលឹកផងដែរថា កាលពីពេលកន្លងទៅកីឡាករ ម៉ាត់ យ៉ាមីន និងកីឡាករ សេង កុសែន ត្រូវបានក្លិបបឹងកេត និងភ្នំពេញក្រោនបញ្ចប់កិច្ចសន្យាជាបន្តបន្ទាប់ ក្រោយពួកគេបានប្រព្រឹត្តអំពើប្រាសចាកពីក្រមសីលធម៌កីឡាករអាជីព៕ | ក្លិបបាល់ទាត់សូលទីឡូអង្គរនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ នេះ បានសម្រេចបញ្ចប់កិច្ចសន្យាជាមួយកីឡាករពីររូបទាំងពាក់កណ្តាលទី ក្រោយពួកគេប្រព្រឹត្តខុសពីវិន័យក្លិបក្នុងនាមជាកីឡាករអាជីព។ |
ថ្លែងនៅក្នុងមជ្ឈមណ្ឌលសន្និបាត BEXCO ក្នុងទឹកដីកំពង់ផែប៊ូសាន កូរ៉េខាងត្បូង លោកមូន ចេអ៊ីន ប្រធានាធិបតីកូរ៉េខាងត្បូង បានចង្អុលបង្ហាញថា ពិភពលោកបច្ចុប្បន្ន កំពុងប្រឈមទៅនឹងបញ្ហាប្រឈមជាច្រើន ដូចជា ការគាំពារនិយមជាដើម។ ក្នុងន័យនេះ ប្រធានាធិបតីកូរ៉េខាងត្បូង មិនបានសំដៅទៅលើប្រទេសណាមួយឡើយ ប៉ុន្តែលោក គ្រាន់តែអំពាវនាវឲ្យអាស៊ាន ចេះសហការ និងសាមគ្គីជាមួយកូរ៉េខាងត្បូង ដើម្បីដោះស្រាយបញ្ហាទាំងនេះ។ ក្រៅពីបញ្ហាគាំពារនិយម លោក មូន ក៏បានលើកឡើងពីបញ្ហាឧក្រិដ្ឋកម្មឆ្លងព្រំដែន និងបដិវត្តន៍ឧស្សាហកម្មលើកទី៤ផងដែរ។ បើតាមលោកប្រធានាធិបតី កូរ៉េខាងត្បូង ក៏ដូចជាបណ្តាប្រទេសអាស៊ាន មិនទាន់ដឹងច្បាស់នៅឡើយទេពីអនាគត ថាតើបដិវត្តឧស្សាហកម្មនឹងនាំឲ្យមានអ្វីកើតឡើង។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap។ នៅក្នុងពិធីបើកកិច្ចប្រជុំអាស៊ាន-កូរ៉េខាងត្បូងផ្លូវការ លោកមូន ក៏បានរំលឹកផងដែរ ពីវិបត្តិសេដ្ឋកិច្ចអាស៊ីខាងកើតឆ្នាំ១៩៩៧ និងវិបត្តិហិរញ្ញវត្ថុសកលនៅឆ្នាំ ២០០៨។ ក្នុងនោះលោកប្រធានាធិបតីបានគូសបញ្ជាក់ថា មូលហេតុ ដែលនាំឲ្យថ្នាក់ដឹកនាំបណ្តាលប្រទេសអាស៊ាន អាចជួយសង្គ្រោះសេដ្ឋកិច្ចបាន គឺដោយសារតែចំណងទំនាក់ទំនង និងការជឿទុកចិត្ត ដែលប្រទេសទាំងអស់បានបង្កើតឡើង។ សូមបញ្ជាក់ថា នយោបាយសម្លឹងទៅភាគខាងត្បូងថ្មី ឬ New Southern Policy គឺជាគំនិតផ្តួចផ្តើមឡើងដោយលោកប្រធានាធិបតី មូន ដើម្បីរឹតចំណងមិត្តភាព និងពង្រីកទំហំពាណិជ្ជកម្មរវាងកូរ៉េខាងត្បូង និងអាស៊ាន។ តាមរយៈគោលនយោបាយនេះ កូរ៉េខាងត្បូង បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយបណ្តាប្រទេសអាស៊ានចំនួន៥ ដូចជា កម្ពុជា ឡាវ មីយ៉ាន់ម៉ា ហ្វីលីពីន និងវៀតណាម ទាក់ទងទៅនឹងវិស័យអប់រំ ប្រព័ន្ធដឹកជញ្ជូន និងទីក្រុងវៃឆ្លាតជាដើម។ ក្រៅពីនេះ លោកមូន ក៏មានជំនួបទ្វេភាគី ជាមួយប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលមកពីបណ្តាប្រទេសអាស៊ានផងដែរ៕ | អាស៊ាន និងកូរ៉េខាងត្បូង ទាមទារឲ្យមានកិច្ចសហប្រតិបត្តិការ និងសាមគ្គីភាពជាមួយគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈមផ្សេងៗដូចជា ការគាំពារនិយម។ នេះបើតាមការលើកឡើងរបស់ប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន នាថ្ងៃទី២៦ វិច្ឆិកា ក្នុងពេលបើកកិច្ចប្រជុំខួបអនុស្សាវរីយ៍អាស៊ាន-កូរ៉េខាងត្បូង នៅទីក្រុងកំពង់ផែប៊ូសាន កូរ៉េខាងត្បូង។ |
ទីក្រុងប៉េកាំង និងម៉ូស្គូត្រូវអនុវត្តវិធីស្មុគស្មាញ ខណៈការទូទាត់នៅមិនទាន់រួចរាល់ទេ។ ក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនជាច្រើន បានសម្រេចប្រើប្រាស់ធនាគារក្នុងស្រុកតូចៗរបស់ចិន។ លោក Alexei Podshchekoldin ប្រធានសមាគមអ្នកចែកចាយរថយន្តរុស្ស៊ីបានប្រាប់ Reuters បែបនេះ នៅថ្ងៃទី ១០ ខែកក្កដា។ ក្តីបារម្ភក្នុងការរងទណ្ឌកម្មពីអាម៉េរិក បានធ្វើឱ្យធនាគារធំៗជាច្រើនមានការស្ទាក់ស្ទើរក្នុងការទូទាត់។ ធនាគារទាំងនេះ អាចកាត់បន្ថយការផ្គត់ផ្គង់ប្រាក់ដុល្លារប្រសិនបើហ៊ានបំពាន។ បទប្បញ្ញត្តិនេះ ត្រូវបានណែនាំដោយអាម៉េរិកកាលពីដើមខែមុន។ ទន្ទឹមនេះ បទបញ្ញត្តិខាងលើ បានដាក់បន្ទុកដល់ធនាគារ ជាពិសេសសម្រាប់ក្រុមហ៊ុននាំចូលតូចៗ។ ជាលទ្ធផល ចិនបាននាំចេញរថយន្តតិចជាងមុន។ អ្នកនាំចូលរបស់រុស្ស៊ីបាត់បង់ការផ្គត់ផ្គង់ និងប្រឈមមុខនឹងហានិភ័យនៃការកើនចំណាយ។ ចាប់តាំងពីឆ្នាំ ២០១៤ រុស្ស៊ីបានចាប់ផ្តើមកាត់បន្ថយការពឹងផ្អែកលើប្រាក់ដុល្លារបន្ទាប់ពីការបញ្ចូលឧបទ្វីបគ្រីមៀ។ នៅឆ្នាំ ២០១៨ នៅពេលអាម៉េរិកដាក់ទណ្ឌកម្មសេដ្ឋកិច្ចកាន់តែច្រើន ទីក្រុងមូស្គូបានចាប់ផ្តើមលក់មូលបត្របំណុលរបស់រដ្ឋាភិបាលអាម៉េរិក ហើយសម្លឹងមើលការជួញដូរជាប្រាក់រូប្លិ៍ និងរូបិយប័ណ្ណផ្សេងទៀត។ សម្រាប់ឆ្នាំ ២០២២ បន្ទាប់ពីត្រូវបានដាក់ទណ្ឌកម្មដោយលោកខាងលិចដោយសារតែសង្គ្រាមនៅអ៊ុយក្រែន ទីក្រុងម៉ូស្គូបានពន្លឿនដំណើរការឈប់ពឹងប្រាក់ដុល្លារយ៉ាងឆាប់រហ័ស។ ចិនក៏ចង់កាត់បន្ថយការពឹងផ្អែកលើប្រាក់ដុល្លារ ដើម្បីគ្រប់គ្រងហានិភ័យនេះដែរ។ បន្ទាប់ពីសង្គ្រាមនៅអ៊ុយក្រែនផ្ទុះឡើង ក្រុមហ៊ុនផលិតរថយន្តចិនដែលធ្លាប់លក់នាំចេញច្រើនទៅរុស្ស៊ី បច្ចុប្បន្នមានចំនួនពាក់កណ្តាលនៃចំណែកទីផ្សារនេះប៉ុណ្ណោះ។ ទិន្នន័យគយរបស់ចិនបង្ហាញថា ត្រឹម ៥ខែឆ្នាំនេះ ការនាំចេញរថយន្តពីសេដ្ឋកិច្ចទីពីររបស់ពិភពលោកទៅកាន់រុស្ស៊ីបានកើនឡើង ៣៦ភាគរយជាតម្លៃ ធៀបគ្រាដូចគ្នាឆ្នាំមុន ប្រហែល ៤,៩ពាន់លានដុល្លារ។ «សាខាធនាគាររុស្ស៊ីនៅចិន បានបើកគណនីជាប្រាក់រូប្លិ៍ ប៉ុន្តែប្រតិបត្តិការមិនទាន់អនុវត្តបានទេ។ ប្រាក់នៅក្នុងធនាគារ ហើយមិនដឹងទៅណាទេ»។ លោក Podshchekoldin បញ្ជាក់បែបនេះ។ កន្លងមក សកម្មភាពទូទាត់ពាណិជ្ជកម្មពាក់ព័ន្ធនឹងធនាគារធំៗនៅរុស្ស៊ី និងចិនមានភាពមមាញឹក។ ប៉ុន្តែធនាគារទាំងនេះ ត្រូវបានរារាំងជាបណ្តើរៗ ហើយបញ្ចូលទៅក្នុងបញ្ជីទណ្ឌកម្ម។ បន្ទាប់មក ប្រតិបត្តិការទូទាត់ទាំងអស់បានផ្លាស់ប្តូរទៅធនាគារតូចៗ៕ | ទណ្ឌកម្មរបស់អាម៉េរិកកំពុងបង្កការរំខានដល់ការនាំចូលរថយន្តរបស់រុស្ស៊ីពីចិន ដោយសារធនាគារធំៗមានការស្ទាក់ស្ទើរក្នុងការធ្វើប្រតិបត្តិការទូទាត់។ |
«យើងចង់បានសិទ្ធិស្លៀកពាក់សមស្របតាមអាកាសធាតុដែលបច្ចុប្បន្នកំពុងក្តៅខ្លាំង។ យើងមិនត្រូវបានអនុញ្ញាតឲ្យស្លៀកខោខ្លីនោះឡើយ។ ដោយសារសំពត់ខ្លី មិនមានការហាមឃាត់ ពួកយើងក៏សម្រេចចិត្តធ្វើដូច្នេះ»។ នេះជាការអះអាងរបស់លោក Didier Sauvetre អ្នកបើកបរម្នាក់របស់ក្រុមហ៊ុន Semitan ។ យោងតាមការផ្សាយរបស់ Presse Ocean ក្រុមអ្នកបើកបរ បានរិះគន់ក្រុមហ៊ុនថា អ្នកដែលធ្វើការនៅការិយាល័យមិនខ្វល់ពីអាកាសធាតុក្តៅនោះឡើយ ប៉ុន្តែរថយន្ត និងរថភ្លើងភាគច្រើន មានកម្តៅពិបាកទ្រាំទ្រណាស់។ ក្រុមអ្នកបើកបរ បានទាមទារឲ្យសហជីព ក្រុមហ៊ុន Semitan កែប្រែលក្ខខន្តិៈតាំងពីឆ្នាំ២០១៣មកម្ល៉េះ ខណៈក្រុមហ៊ុនដែលប្រកបសេវាកម្មដូចគ្នា សុទ្ធតែអនុញ្ញាតឲ្យបុគ្គលិកស្លៀកខោខ្លី។ អ្នកបើកបរឈ្មោះ Jean-Noel Boureau បានបញ្ជាក់ថា ក្រុមហ៊ុនតែងតែសន្យាផ្តល់ខោស្តើងៗដល់បុគ្គលិកអ្នកបើកបរ។ លោក Pascal Bolo ប្រធានក្រុមហ៊ុន Semitan បានលើកឡើងថា អាកាសធាតុក្តៅ កើតឡើងតែរយៈពេលពីរបីថ្ងៃប៉ុណ្ណោះក្នុង១ឆ្នាំ ដូច្នេះក្រុមហ៊ុនមិនអាចប្តូរបទបញ្ជារបស់ខ្លួននោះឡើយ។ លោកបានបន្ថែមថា រថយន្តថ្មីៗរបស់ក្រុមហ៊ុនសុទ្ធតែបំពាក់ម៉ាស៊ីនត្រជាក់ទំនើបៗ រហូតដល់កាប៊ីនរបស់អ្នកបើកបរ ដូច្នេះសំណើរសុំស្លៀកខោខ្លី មិនទទួលបានការអនុញ្ញាតឡើយ៕ | ដោយសារតែអាកាសធាតុក្តៅពេក ក្រុមអ្នកបើករថយន្ត និងរថភ្លើងនៃក្រុមហ៊ុនដឹកជញ្ជូន Semitan ប្រទេសបារាំង បាននាំគ្នាតវ៉ាឲ្យក្រុមហ៊ុនអនុញ្ញាតឲ្យពួកគេស្លៀកខោខ្លី ប៉ុន្តែក្រុមហ៊ុនមិនអនុញ្ញាត។ ដើម្បីប្រឆាំងនឹងការសម្រេចចិត្តរបស់ក្រុមហ៊ុន អ្នកបើកបរប្រមាណ១០នាក់ បាននាំគ្នាស្លៀកសំពត់ខ្លី។ |
អត្ថបទទាក់ទង កុមារ១២រូប និងគ្រូបង្វឹក ត្រូវបានសង្គ្រោះចេញពីរូងភ្នំ Tham Luang អស់ហើយ FIFA អញ្ជើញក្មេងដែលជាប់ក្នុងរូងភ្នំនៅថៃ ទៅមើលការប្រកួតផ្តាច់ព្រ័ត្រ World Cup នៅរុស្ស៊ី កាលពីថ្ងៃទី៦ ខែកក្កដាកន្លងទៅលោក Gianni Infantino ប្រធានសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ FIFA បានសរសេរសារមួយផ្ញើទៅកាន់សមាគមកីឡាបាល់ទាត់ថៃដើម្បីអញ្ជើញក្មេងប្រុស១២នាក់ រួមទាំងគ្រូបង្វឹករបស់ពួកគេម្នាក់ទៅទស្សនាការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FIFA World Cup 2018 នៅរុស្ស៊ី ប្រសិនបើពួកគេអាចចេញពីរូងភ្នំទាន់ពេល។ ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៥ ខែកក្កដា ពោលគឺនៅសល់៥ថ្ងៃទៀតប៉ុណ្ណោះ។ បើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ក្រុមវេជ្ជបណ្ឌិតដែលតាមដានសុខភាពរបស់ក្មេងៗទាំងនោះនិយាយថា ដោយសារពួកគេស្ថិតនៅតំបន់ទឹកត្រជាក់យូរថ្ងៃពេក ដូច្នេះត្រូវការសម្រាកក្នុងមន្ទីរពេទ្យយ៉ាងហោចណាស់ក៏រយៈពេល១សប្តាហ៍ដែរ។ ក្នុងចំណោម៤នាក់ដែលក្រុមអ្នករុករកសង្គ្រោះចេញមកក្រៅរូងភ្នំមុនគេ ត្រូវបានគ្រូពេទ្យពិនិត្យឃើញថាមានបញ្ហាសួតធ្ងន់ធ្ងរចំនួន២នាក់។ ដូច្នេះសមាជិកក្រុមបាល់ទាត់កុមារដែលមានឈ្មោះថាជ្រូកព្រៃ មិនអាចទៅចូលរួមតាមការអញ្ជើញរបស់ FIFA បានឡើយ។ លោក Thongchai Lertwilairatanapong ប្រធានក្រសួងសុខាភិបាលសាធារណៈថៃក៏បានប្រាប់អ្នកយកព័ត៌មាននៅថ្ងៃទី១០ ខែកក្កដានេះ ថាក្មេងមិនអាចទៅទស្សនា World Cup ផ្តាច់ព្រ័ត្រដែលធ្វើឡើងនៅថ្ងៃទី១៥ ខែកក្កដាបានទេ ព្រោះពួកគេត្រូវការសម្រាកនៅមន្ទីរពេទ្យបន្តទៀត។ ក្មេងៗអាចទស្សនាបានត្រឹមតាមរយៈកញ្ចក់ទូរទស្សន៍ប៉ុណ្ណោះ៕ | មកទល់នឹងពេលនេះ កុមារទាំង១២នាក់ និងគ្រូបង្វឹកបានចេញផុតពីរូងភ្នំ Tham Luang ដែលកំពុងមានទឹកជនលិច។ ប៉ុន្តែក្រុមគ្រូពេទ្យដែលបានពិនិត្យពីស្ថានភាពជំងឺរបស់ក្មេងៗនៃក្រុមបាល់ទាត់ Wild Boars របស់ថៃទាំងនោះ បាននិយាយថាពួកគេទំនងមិនអាចទៅទស្សនាការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup នៅទីក្រុងមូស្គូ តាមការអញ្ជើញរបស់ប្រធាន FIFA បានទេ។ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.