text stringlengths 31 26.1k | summary stringlengths 11 1.19k |
|---|---|
រដ្ឋាភិបាលថៃ បានចំណាយសាច់ប្រាក់សរុបជិត៣៤០លានបាត (៩,៦លានដុល្លារ) ប្រគល់ជូនអត្តពលិកស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម និងសមាគមកីឡាក្រោយដណ្តើមបានមេដាយនៅលើទឹកដីកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។ អត្តពលិកកីឡាស៊ីហ្គេមថៃ ដែលមានសមាគមកីឡាចំនួន៣៨ប្រភេទទៅចូលរួមប្រជែងមេដាយនៅព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ទទួលបានប្រាក់រង្វាន់សរុបជិត៧លានដុល្លារ ខណៈអត្តពលិកអាស៊ានប៉ារ៉ាហ្គេម ដែលមកពីសមាគមកីឡាចំនួន៤ ទទួលបានប្រាក់លើកទឹកចិត្តជិត៣លានដុល្លារ។ កីឡាសីដក់ ជាប្រភេទកីឡាដែលទទួលបានប្រាក់រង្វាន់ច្រើនជាងគេជាង៨០ម៉ឺនដុល្លារ កីឡាទូកកៃយ៉ាក់ និងទូកកាណូជាង៧៦ម៉ឺនដុល្លារ កីឡាហុកគីជិត៧ម៉ឺនដុល្លារ កីឡាគ្រីឃីត ៥៨ម៉ឺនដុល្លារ អត្តពលកម្មជិត៤៥ម៉ឺនដុល្លារ និងកីឡាហែលទឹក៣៧ម៉ឺនដុល្លារ។ ដោយឡែកខាងសមាគមកីឡាជនពិការថៃទទួលបានប្រាក់រង្វាន់ចំនួន១,៨៨លានដុល្លារ។ នាពិធីជួបជុំនោះ នាយករដ្ឋមន្ត្រីថៃ បង្ហាញក្តីរីករាយដែលលោកមានវត្តមានជាថ្មីក្នុងការផ្តល់រង្វាន់លើកទឹកចិត្តដោយផ្ទាល់ ដល់អត្តពលិកទាំងអស់។ «ក្នុងនាមរដ្ឋាភិបាលថៃ និងប្រជាជនថៃ ខ្ញុំសូមអបអរសាទរចំពោះភាពជោគជ័យរបស់អ្នក។ ខ្ញុំសង្ឃឹមថាអ្នកបន្តធ្វើឱ្យប្រសើរឡើងនូវការអនុវត្តវិស័យកីឡារៀងៗខ្លួន។ ខ្ញុំក៏សូមលើកទឹកចិត្តដល់អត្តពលិក អ្នកគ្រប់គ្រងក្រុម និងអ្នកទាំងអស់ដែលចូលរួមក្នុងការនាំយកភាពជោគជ័យត្រឡប់មកផ្ទះ។ នេះជាការលើកឡើងរបស់លោកប្រាយុទ្ធ មុនបន្ថែមថាប្រាក់ពានរង្វាន់ទាំងនេះនឹងលើកទឹកចិត្តអត្តពលិកបន្តខិតខំប្រឹងប្រែងដើម្បីនាំភាពជោគជ័យបន្ថែមទៀត ស្របពេលរដ្ឋាភិបាលត្រៀមខ្លួនជាស្រេចក្នុងការជួយលើកកម្ពស់សក្ដានុពលរបស់អត្តពលិកថៃ។ ថៃ បញ្ចប់យុទ្ធនាការកីឡាស៊ីហ្គេមលើកទី៣២ ក្នុងចំណាត់ថ្នាក់លេខ២ ក្នុងតារាងមេដាយដោយទទួលបានមេដាយសរុប៣១១ ក្នុងនោះមេដាយមាស ១០៨ ប្រាក់៩៥ និងសំរឹទ្ធ១០៨។ សម្រាប់អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ថៃបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ ដោយនាំយកមេដាយមាស១២៧ ប្រាក់១០៩ និងសំរឹទ្ធ៩៣ សរុប៣២៩មេដាយ៕ | នាយករដ្ឋមន្រ្តីថៃ លោកប្រាយុទ្ធ ចន្ទអូចា នៅថ្ងៃទី៦ ខែកក្ដា បានទទួលជួបក្រុមអត្តពលិកស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមរបស់ថៃ នៅវិមានរដ្ឋាភិបាលដើម្បីអបអរសមិទ្ធផលរបស់ពួកគេក្នុងការប្រកួតកីឡាអាស៊ីអាគ្នេយ៍នៅទឹកដីកម្ពុជា។ រដ្ឋាភិបាលថៃ ក៏បានផ្តល់ប្រាក់រង្វាន់លើកទឹកដល់អត្តពលិកដណ្តើមបានមេដាយដោយចំណាយជិត១០លានដុល្លារ។ |
PMAA «Dragons of Asia» ដែលហៅថាពានរង្វាន់ PMAA Awards គឺជាស្ថាប័នមួយដែលត្រូវបានទទួលការគោរព កោតសរសើរយ៉ាងខ្លាំង ហើយស្ថាប័ននេះ ទទួលស្គាល់នូវការងារដ៏ល្អបំផុត ដែលបានធ្វើឡើងដោយអ្នកជំនាញផ្នែកទីផ្សារគ្រប់ផ្នែកទំនាក់ទំនង និងទីផ្សារក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ឆ្នាំនេះ ការប្រកួតប្រជែងមានលក្ខណៈស្វិតស្វាញខ្លាំង ដោយសារមានបណ្តាភ្នាក់ងារជាច្រើនបានចូលរួមប្រកួត ក្នុងនោះមានដូចជា៖ BBDO, Leo Burnett, Mullen Worldwide, DDB Group និង Geometry ដែលពួកគេ សុទ្ធតែរំពឹងថាពួកគេនឹងទទួលបានជ័យជម្នះរៀងៗខ្លួន។ ក្រុមហ៊ុន Havas Champagne ឈ្នះបានពានរង្វាន់ដ៏អស្ចារ្យនេះ ដោយសារតែក្រុមហ៊ុននេះបានចូលរួមរៀបចំនូវយុទ្ធនាការសំខាន់ៗ ចំនួនពីរបានយ៉ាងមានប្រសិទ្ធភាពខ្ពស់ និងទទួលបានជោគជ័យគួរជាទីមោទន នោះគឺយុទ្ធនាការ«ការរួមភេទប្រកបដោយសុវត្ថិភាព» Safe Sex របស់ UNFPA / UNAIDS និងយុទ្ធនាការ«ទប់ស្កាត់កុំឱ្យមានការរំខានពេលបើកបរ» Prevent Distracted Driving របស់មូលនិធិបង្ការរបួសអាស៊ី AIP។ លោក គឹម បញ្ញា នាយកប្រចាំប្រទេសរបស់អង្គការមូលនិធិបង្ការរបួសអាស៊ី (AIP Foundation) បានមានប្រសាសន៍ថា៖«យើងពិតជាមានកិត្តិយស និងសប្បាយរីករាយឥតឧបមាដោយសារ Dragons of Asia សម្រេចផ្តល់ពានរង្វាន់ជូនដល់ពួកយើង ផ្អែកលើវីដេអូលើកកម្ពស់ការយល់ដឹងជាសាធារណៈ អំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលវីដេអូនោះមានឈ្មោះថា ឃាតករនៅលើដងផ្លូវ «The Road Killer»។ ការឈ្នះពានរង្វាន់ Silver Dragon Award (ប្រាក់) សម្រាប់ការប្រើប្រាស់មធ្យោបាយទំនាក់ទំនងសាធារណៈដ៏ល្អបំផុត និងពានរង្វាន់ Black Dragon Award សម្រាប់យុទ្ធនាការទីផ្សាររួមគ្នាដ៏ល្អឥតខ្ចោះ គឺជាសមិទ្ធផលដ៏អស្ចារ្យ និងមិនអាចកាត់ថ្លៃបាន សម្រាប់ក្រុមហ៊ុន Havas Champagne និង AIP Foundation ។ យើងសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានគាំទ្រ និងបានផ្តល់ដំបូន្មានល្អៗជាច្រើន ក្នុងអំឡុងពេលនៃការធ្វើយុទ្ធនាការទាំងនេះ។ យើងក៏សូមអរគុណដល់ក្រុមហ៊ុន Havas Champagne ផងដែរ ចំពោះការងារច្នៃប្រឌិតដ៏អស្ចារ្យ និងល្អឥតខ្ចោះរបស់ពួកគេ ឆ្ពោះទៅរកការសម្រេចបាននូវចក្ខុវិស័យដ៏ត្រចះត្រចង់របស់យើងនាពេលនេះ។» សម្រាប់យុទ្ធនាការ "ការរួមភេទប្រកបដោយសុវត្ថិភាព" Safe Sexវិញ លោកវេជ្ជបណ្ឌិត Vladanka Andreeva នាយកប្រចាំប្រទេសនៃ UNAIDS បានលើកឡើងថា៖ «និយាយអំពីទំនាក់ទំនង និងភេទ វាមិនមែនតែងតែងាយស្រួលនោះទេ។ យុវវ័យមានសំណួរជាច្រើនហើយប្រព័ន្ធផ្សព្វផ្សាយសង្គម គឺជាវេទិកាដ៏ល្អ សម្រាប់ដោះស្រាយបញ្ហាដ៏រសើបនេះ ដែលវាបានផ្តល់សិទ្ធិអំណាចដល់យុវជន ឱ្យសម្រេចចិត្តបានត្រឹមត្រូវ អំពីសុខភាពផ្លូវភេទរបស់ពួកគេ»។ ជាមួយនឹងការដណ្តើមបាននូវជ័យជម្នះដ៏ត្រចះត្រចង់នេះ លោកស្រី Rizvina de Alwis តំណាង UNFPA ប្រចាំកម្ពុជា បានមានប្រសាសន៍ថា៖ «UNFPA សូមចូលរួមអបអរសាទរចំពោះក្រុមហ៊ុន Havas Champagne សម្រាប់ការទទួលបានពានរង្វាន់ដ៏មានកិត្យានុភាពនេះពី Dragons of Asia ក្នុងការទទួលស្គាល់យុទ្ធនាការរួមភេទដែលមានសុវត្ថិភាព និងដោយស្ម័គ្រចិត្ត ដែលជាគំនិតផ្តួចផ្តើមរួមគ្នារបស់ UNFPA UNAIDS និង Havas Champagne ។ នេះគឺជាការគាំទ្រ និងការចូលរួមចំណែកយ៉ាងសំខាន់មិនអាចខ្វះបាន ព្រោះវាបានជួយពង្រឹង និងពង្រីក ពីសារសំខាន់នៃការងាររបស់យើងជាមួយយុវជននៅកម្ពុជា។» លោក អ៊ុង ដានិត នាយកគ្រប់គ្រងក្រុមហ៊ុន Havas Champagne បានមានប្រសាសន៍ថា៖ «វាពិតជាមហាកិត្តិយសដ៏ធំធេងណាស់ ដែលយើងដណ្តើមបានពានរង្វាន់ដ៏អស្ចារ្យប្រកបដោយកិត្យានុភាព និងកម្រទាំងនេះ មកជូនប្រទេសកម្ពុជាយើង។ ពានរង្វាន់ទាំងនេះ ជាសញ្ញាថ្មីមួយទៀតបញ្ជាក់ថា ការងារប្រកបដោយគំនិតច្នៃប្រឌិតរបស់យើងបានលេចមុខមាត់ នៅទីនោះជាមួយការបង្កើតថ្មីដ៏ល្អឥតខ្ចោះ នៅក្នុងពិភពលោក ហើយវាក៏បានបង្ហាញពីសារសំខាន់នៃភាពច្នៃប្រឌិត និងប្រសិទ្ធភាពសម្រាប់យុទ្ធនាការនានា ដែលវាមានសារសំខាន់ ក្នុងការអភិវឌ្ឍប្រទេសរបស់យើងផងដែរ។ ការផ្ញើសារនៅពេលបើកបរ មិនគួរត្រូវបានអត់ឱន ឬលើកលែងទោសនោះទេ។ ចំណែកឯការរួមភេទដោយសុវត្ថិភាពនៅចំទិវានៃក្តីស្រឡាញ់ Valentine's Day ក៏គួរតែត្រូវបានលើកមកនិយាយ និងចែករំលែកឲ្យបានទូលំទូលាយ ក្នុងស្រទាប់មហាជន ជាពិសេសក្នុងចំណោមយុវវ័យផងដែរ។ ជ័យជម្នះដែលមិនអាចកាត់ថ្លៃបាននេះ មិនត្រឹមតែផ្តល់សម្រាប់ Havas Champagne ប៉ុណ្ណោះទេ វាក៏ជាជោគជ័យ និងជ័យជម្នះរួមរបស់ AIP Foundation រាជរដ្ឋាភិបាលកម្ពុជា អង្គការសហប្រជាជាតិ ហើយសំខាន់បំផុតនោះ វាជាជោគជ័យរួម របស់ប្រជាជនកម្ពុជាទាំងអស់។» ក្រុមហ៊ុន Havas Champagne គឺជាផ្នែកមួយនៃក្រុមហ៊ុន Havas Group ដែលមានជំនាញគ្រប់ផ្នែកកិច្ចការងារទំនាក់ទំនង ទីផ្សារ និងផ្សព្វផ្សាយពាណិជ្ជកម្ម (360 communications)រួមមាន៖ ឌីជីថល សកម្មភាពរៀបចំព្រឹត្តិការណ៍ផ្សេងៗ (Activation) ការផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈទូរទស្សន៍ វិទ្យុ ឬផ្ទាំងប៉ាណូ (ATL) ទំនាក់ទំនងសាធារណៈ អត្ថបទពាជ្ជកម្ម និងទំនាក់ទំនងជាមួយប្រព័ន្ធផ្សព្វផ្សាយនានាជាដើម។ ក្រុមហ៊ុនHavas Champagne មានទីតាំងស្ថិតនៅជាន់ទី៣ នៃអគារ Raintree អគារលេខ ២៩៩ ផ្លូវព្រះអង្គឌួង រាជធានីភ្នំពេញ៕ (អត្ថបទពាណិជ្ជកម្ម) | ភ្នំពេញ ប្រទេសកម្ពុជា ខែមករា ឆ្នាំ ២០១៩៖ បន្តភាពលេចធ្លោក្នុងទីផ្សារផ្សព្វផ្សាយពាណិជ្ជកម្ម និងទំនងទំនងនៅកម្ពុជា ក្រុមហ៊ុន Havas Champagne ដែលជាក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្ម បាន និងកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស។ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Havas Champagne ដណ្តើមបានពានរង្វាន់ PMMA Dragons ចំនួនបីផ្សេងគ្នា ដែលពានរង្វាន់ទាំងបីនោះ រួមមាន៖ Silver (ប្រាក់) Gold (មាស) និង rare Blue (ខៀវ)។ |
ខ្សែប្រយុទ្ធវ័យ ៣៥ឆ្នាំ បានជួយអាហ្សង់ទីន ឈ្នះពានរង្វាន់បាល់ទាត់ពិភពលោក World Cup កាលពីខែធ្នូ ឆ្នាំ ២០២២។ តារាបាល់ទាត់ឆ្នើមរូបនេះស៊ុតបាល់បញ្ចូលទីបាន ២គ្រាប់ និងការស៊ុតបាល់ និង១គ្រាប់នៅក្នុងការស៊ុតបាល់កាត់សេចក្តី ១១ម៉ែត្រយកឈ្នះលើបារាំងក្នុងលទ្ធផល ៤-២ ក្រោយការប្រកួតស្មើ ៣-៣ រយៈពេល ១២០នាទីនៅប្រទេសកាតា។ នាកិច្ចសម្ភាស៍មួយជាមួយវិទ្យុអាហ្សង់ទីន Urbana Play ខ្សែប្រយុទ្ធក្រុមរហ័សនាមអ្នកមានបារាំង Paris Saint Germain បាននិយាយថាពានរង្វាន់ World Cup ជ្រើសរើសយករូបគេដើម្បីកាន់។ «ពានរង្វាន់នេះបានជ្រើសរើសយកខ្ញុំ ហើយវាបានប្រាប់ខ្ញុំថា មកចាប់លើកខ្ញុំមក ពេលនេះអ្នកអាចប៉ះនិងចាប់កាន់ខ្ញុំបានហើយ។ ខ្ញុំបានឃើញវាបញ្ជេញពន្លឺចែងចាំងដ៏ស្រស់ស្អាតនៅក្នុងកីឡដ្ឋាន ហើយខ្ញុំមិនស្ទាក់ស្ទើរទេក្នុងការថើបវា។»។ Messi បាននិយាយប្រាប់ក្នុងកិច្ចសម្ភាស៍មួយនោះបែបនេះ។ ទីបំផុត Messi អាចលើកពានរង្វាន់បាល់ទាត់ពិភពលោកតាមក្តីស្រម៉ៃក្នុងការបង្ហាញវត្តមានលើកទី៥ នៅព្រឹត្តិការណ៍ World Cup។ ៥លើកដែល Messi បានលេងនៅ World Cup បានឈានជើងឡើងដល់វគ្គផ្តាច់ព្រ័ត្រចំនួន ២លើក ដោយកាលពីឆ្នាំ ២០១៤ អាហ្សង់ទីនចាញ់អាល្លឺម៉ង់ ១-០ នៅប្រទេសប្រេស៊ីល។ ត្រឹមតែរយៈពេល ១ឆ្នាំ កន្លះជាមួយអាហ្សង់ទីននារយៈពេលចុងក្រោយមកនេះ Messi បានជួយអាហ្សង់ទីនឈ្នះពានរង្វាន់ធំៗចំនួន ៣ក្នុងនោះរួមមាន ពានរង្វាន់ Copa America 2021 ពានរង្វាន់ជើងឯករវាងម្ចាស់ពានទ្វីបអឺរ៉ុបនិងទ្វីបអាម៉េរិកខាងត្បូង Finalissima 2022 និងពានរង្វាន់ World Cup 2022។ មុនពេលឈានដល់ជោគជ័យបែបនេះ Messi ក៏ធ្លាប់បានបរាជ័យពានរង្វាន់ Copa America វគ្គផ្តាច់ព្រ័ត្រចំនួន ៣លើកផងដែរ។ ក្រៅពីពានរង្វាន់ World Cup អតីតខ្សែប្រយុទ្ធក្រុម Barcelona ក៏ក្លាយជាកីឡាករដំបូងគេបង្អស់ដែលបានឈ្នះពានរង្វាន់កីឡាករឆ្នើមប្រចាំព្រឹត្តិការណ៍ World Cup (The Golden Ball Award) ចំនួន ២លើកលើសកីឡាករផ្សេងៗណាទាំងអស់៕ | Lionel Messi ឈ្នះពានរង្វាន់ FIFA World Cup ឆ្នាំ២០២២ ក៏ព្រោះតែពានរង្វាន់មាសដ៏មានតម្លៃមិនអាចកាត់ថ្លៃបានមួយនេះបានជ្រើសរើសយករូបគេដើម្បីលើក។ នេះបើតាមសម្តីរបស់តារាបាល់ទាត់ឆ្នើមលំដាប់ពិភពលោកសញ្ជាតិអាហ្សង់ទីន ក្នុងកិច្ចសម្ភាស៍មួយ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ ២០២៣។ |
ទិន្នន័យខាងក្រោមមហាសេដ្ឋីជាស្រ្តីទាំង១០ ដែលចាត់ថ្នាក់ដោយទស្សនាវដ្តី Forbes គិតត្រឹមថ្ងៃទី៦ ខែមីនា៖ ១. លោកស្រី Francoise Bettencourt Meyers និងគ្រួសារ លោកស្រី Francoise Bettencourt Meyers និងគ្រួសារ បានកាន់កាប់ទ្រព្យសម្បត្តិរហូតដល់ ៧៤ ពាន់លានដុល្លារ។ លោកស្រី Bettencourt Meyers ជាចៅស្រីបង្កើតរបស់ស្ថាបនិកក្រុមហ៊ុន LOréal លោក Eugene Schueller។ ក្រុមហ៊ុន LOréal ដែលជាក្រុមហ៊ុនដ៏ល្បីមួយរបស់បារាំង និងមានស្នាក់ការកណ្តាលនៅក្រុងប៉ារីសមួយនេះ រកស៊ីផលិតគ្រឿងសំអាង ផលិតផលថែរក្សាសម្រស់ ទឹកអប់ជាដើម។ ២. លោកស្រី Alice Walton លោកស្រី Alice Walton ជាកូនស្រីបង្កើតរបស់ស្ថាបនិក Walmart លោក Sam Walton។ បច្ចុប្បន្ន ស្រ្តីវ័យ ៧១ឆ្នាំរូបនេះ មានទ្រព្យសម្បត្តិប្រមាណ ៦០ពាន់លានដុល្លារ។ ដ្បិតជាកូនស្ថាបនិក Walmart ដែលធ្វើអាជីវកម្មលើទំនិញលក់រាយ និងហាងទំនិញផ្សេងមែន ប៉ុន្តែលោកស្រី Alice Walton ចូលចិត្តខាងសិល្បៈជាង។ នៅក្នុងឆ្នាំ២០១១ មហាសេដ្ឋីរូបនេះ បានបើកសារមន្ទីរ Crystal Bridges Museum of American Art នៅក្នុងក្រុងកំណើតរបស់ខ្លួន Bentonville ក្នុងរដ្ឋ Arkansas។ ៣. លោកស្រី MacKenzie Scott លោកស្រី MacKenzie Scott គឺជាអតីតភរិយាស្ថាបនិក Amazon លោក Jeff Bezos ដែលបានលែងលះគ្នានៅពាក់កណ្តាលឆ្នាំ២០១៩។ ជាផ្នែកមួយនៃការលែងលះ លោក Jeff Bezos បានផ្តល់ភាគហ៊ុនរបស់ខ្លួនចំនួន ២៥ភាគរយ ដែលមាននៅក្នុងក្រុមហ៊ុនAmazon ឬស្មើនឹង ៤ភាគរយនៃភាគហ៊ុនរបស់ក្រុមហ៊ុន ឱ្យលោកស្រី។ បច្ចប្បន្ន ស្រ្តីវ័យ៥០ឆ្នាំរូបនេះ បានកាន់កាប់ទ្រព្យសម្បត្តិប្រមាណ ៥២ពាន់លានដុល្លារ។ ៤. លោកស្រី Julia Koch និងគ្រួសារ លោកស្រី Julia Koch និងគ្រួសារ បានកាន់កាប់ទ្រព្យសម្បត្តិប្រមាណ ៤៦ពាន់លានដុល្លារ។ បន្ទាប់ពីមរណភាពរបស់លោក David Koch ដែលត្រូវជាស្វាមី នៅក្នុងឆ្នាំ២០១៩ លោកស្រីJulia Koch រួមទាំងកូនបីនាក់ បានទទួលមរតកចំនួន ៤២ភាគរយ នៃភាគហ៊ុននៅក្នុង Koch Industries។ ៥. លោកស្រី Jacqueline Mars លោកស្រី Jacqueline Mars ត្រូវប៉ាន់ស្មានថា គ្រប់គ្រងភាគហ៊ុន ១ភាគ៣នៃ Mars ដែលជាក្រុមហ៊ុនផលិតស្ករគ្រាប់ធំបំផុត ដែលត្រូវបានបង្កើតដោយជីតារបស់លោកស្រី។ បច្ចុប្បន្ន ស្រ្តីវ័យ៨១ឆ្នាំរូបនេះ បានកាន់កាប់ទ្រព្យសម្បត្តិចំនួន ៣១ពាន់លានដុល្លារ។ កូនរបស់លោកស្រី លោក Stephen Badger ជាប្រធានក្រុមប្រឹក្សាក្រុមហ៊ុន។ ៦. លោកស្រី Yang Huiyan លោកស្រី Yang Huiyan និងគ្រួសារ មានទ្រព្យសម្បត្តិចំនួន ២៩,៦ពាន់លានដុល្លារក្នុងពេលបច្ចុប្បន្ន។ ពេលនេះ លោកស្រីបានកាន់កាប់ភាគហ៊ុនចំនួន ៥៧ភាគរយ នៃក្រុមហ៊ុនអចលនទ្រព្យ Country Garden Holdings។ នៅក្នុងឆ្នាំ២០០៧ ឪពុកលោកស្រី បានផ្តល់ភាគហ៊ុនមួយភាគធំឱ្យលោកស្រី។ ទន្ទឹមនេះ លោកស្រីYang Huiyan ក៏ជាសមាជិកក្រុមប្រឹក្សាក្រុមហ៊ុនផងដែរ។ ៧. លោកស្រី Iris Fontbona លោកស្រី Iris Fontbona និងគ្រួសារ បានកាន់កាប់ទ្រព្យសម្បត្តិចំនួន ២៣,៧ពាន់លានដុល្លារ។ បន្ទាប់ពីមរណភាពរបស់លោកAndrónico Luksic ដែលត្រូវជាស្វាមី មរតកជាច្រើនពាន់លានដុល្លារ រួមទាំងក្រុមហ៊ុនផងនោះ ត្រូវបានប្រគល់ឱ្យលោកស្រី និងកូនប្រុស៣ នាក់។ ក្រុមហ៊ុន Antofagasta រកស៊ីជីករ៉ែស្ពាន់ និងធ្វើជំនួញផ្សារហ៊ុននៅក្រុមប្រទេសអង់គ្លេស។ ៨. លោកស្រី Susanne Klatten លោកស្រីSusanne Klatten គឺជាម្ចាស់ភាគហ៊ុននៃក្រុមហ៊ុនផលិតរថយន្តដ៏ល្បីរបស់អាល្លឺម៉ង់ BMW និងមានទ្រព្យសម្បត្តិរហូតដល់ទៅ ២៨,១ពាន់លានដុល្លារ។ ស្រ្តីវ័យ ៥៨ឆ្នាំរូបនេះ បានកាន់កាប់ភាគហ៊ុនBMW ចំនួន១៩,២ភាគរយ។ ៩. លោកស្រី Gina Rinehart លោកស្រី Gina Rinehart ជាមហាសេដ្ឋីអូស្រ្តាលី ដែលកាន់កាប់ទ្រព្យសម្បត្តិចំនួន ២៤ ពាន់លានដុល្លារ។ លោកស្រី គឺជាប្រធានប្រតិបត្តិក្រុមហ៊ុន Hancock Prospecting ដែលរកស៊ីខាងរុករករ៉ែនៅក្នុងប្រទេស។ ១០. លោកស្រី Zhong Huijuan លោកស្រី Zhong Huijuan គឺជាមហាសេដ្ឋីជនជាតិចិន ដែលកាន់កាប់ទ្រព្យសម្បត្តិចំនួន ១៩,៧ពាន់លានដុល្លារ។ លោកស្រី គឺជាប្រធានក្រុមហ៊ុនផលិតឱសថចិន Hansoh។ ប្តីរបស់លោកស្រី Zhong Huijuan ក៏ជាមហាសេដ្ឋីចិនផងដែរ៕ | មិនចាញ់បុរសឡើយ ស្រ្តី កំពុងដើរតួនាទីយ៉ាងសំខាន់នៅក្នុងក្រុមហ៊ុន ឬកាន់កាប់ភាគហ៊ុនជាច្រើន និងអាចកាន់កាប់ទ្រព្យសម្បត្តិជាច្រើនពាន់លានដុល្លារថែមទៀត។ បច្ចុប្បន្ន ស្រ្តីជាច្រើន ជាប់ឈ្មោះជាមហាសេដ្ឋីរបស់ពិភពលោក។ |
នេះបើតាមការលើកឡើងរបស់មន្ត្រីរដ្ឋាភិបាលឥណ្ឌូណេស៊ី នៅថ្ងៃទី១៣ ខែកុម្ភៈ។ គម្រោងផ្លូវរថភ្លើងល្បឿនលឿននៅឥណ្ឌូណេស៊ី ដែលជាផ្នែកមួយនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ចិន បានកើនខ្ទង់ចំណាយជាបន្តបន្ទាប់ ខណៈដែលការសាងសង់ក៏ជិតបញ្ចប់ដែរ។ គម្រោងនេះទទួលខុសត្រូវសាងសង់ដោយសម្ពន្ធក្រុមហ៊ុនរដ្ឋចិន និងឥណ្ឌូណេស៊ី PT KCIC។ ក្រោយការចរចាជាច្រើនលើក ចិន និងឥណ្ឌូណេស៊ី ក៏យល់ព្រមបន្ថែមលុយ១,២ពាន់លានដុល្លារទៀតលើគម្រោងនេះ។ «យើងបានយល់ព្រមលើកញ្ចប់ចំណាយដ៏ច្រើនសន្ធឹកសន្ធាប់ចំនួន១,២ពាន់លានដុល្លារ។ ចំណុចមួយចំនួនទៀតដែលពួកគេកំពុងពិនិត្យមើលមានទាក់ទងនឹងពន្ធ និងការទូទាត់ថ្លៃចំណាយ ប៉ុន្តែយើងបានយល់ព្រមលើតួលេខនេះ»។ លោក Kartika Wirjoatmodjo អនុរដ្ឋមន្ត្រីក្រសួងសហគ្រាសគ្រប់គ្រងដោយរដ្ឋរបស់ឥណ្ឌូណេស៊ីបាននិយាយបែបនេះក្នុងការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ។ លោកបានបន្ថែមថា ព័ត៌មានលម្អិតផ្សេងទៀត ពាក់ព័ន្ធនឹងប្រាក់កម្ចីបន្ថែមពីធនាគារអភិវឌ្ឍចិនដើម្បីរ៉ាប់រងការចំណាយលើគម្រោងនេះនឹងត្រូវបញ្ចប់ក្នុងរយៈពេលមួយខែ។ ផ្លូវរថភ្លើងល្បឿនលឿនរបស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះមានប្រវែង១៤២គីឡូម៉ែត្រ ដែលនឹងភ្ជាប់រដ្ឋធានីហ្សាការតាជាមួយនឹងទីក្រុង Bandung។ គម្រោងនេះត្រូវបានរំពឹងថានឹងបញ្ចប់នៅខែមិថុនា ឆ្នាំ២០២៣ ហើយបើកដំណើរការក្នុងឆ្នាំនេះតែម្ដង។ គួរបញ្ជាក់ថា កាលពីឆ្នាំ ២០២២ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ អះអាង វានឹងក្លាយជាផ្លូវរថភ្លើងល្បឿនលឿនដំបូងគេក្នុងអាស៊ាន ហើយទីក្រុងហ្សាការតាសង្ឃឹមថា វានឹងបង្កើនការតភ្ជាប់រវាងប្រទេសនានា។ លើសពីនេះ លោក ចូកូវី ក៏បានលើកឡើងផ្លូវដែកនេះអាចនឹងត្រូវតភ្ជាប់បន្ថែមទៀតនៅថ្ងៃអនាគតទៅកាន់ព្រលានយន្តហោះ ឬភ្ជាប់ទៅផ្លូវរថភ្លើងល្បឿនលឿនផ្សេងទៀតរបស់បណ្ដាប្រទេសអាស៊ានផងដែរ៕ | ឥណ្ឌូណេស៊ី និងចិនបានព្រមព្រៀងគ្នាលើកញ្ចប់ថវិកា១,២ពាន់លានដុល្លារទៀតសម្រាប់គម្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿននៅឥណ្ឌូណេស៊ីក្រោយឆ្លងកាត់ការចរចាជាច្រើនលើក។ |
បើតាមក្រសួងសុខាភិបាល បុរសបារាំងអាយុ២៧ឆ្នាំ មានអាសយដ្ឋាននៅភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប។ គាត់ធ្វើដំណើរមកពីបារាំង ដោយឆ្លងកាត់សិង្ហបុរី និងមកដល់កម្ពុជានៅថ្ងៃទី២០ ខែកញ្ញា។ លទ្ធផលតេស្តបឋមអវិជ្ជមាន ហើយគាត់បានសម្រាកនៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ មុននឹងធ្វើដំនើរតាមរថយន្ត Larryta Minibus ទៅសៀមរាបកាលពីយប់ថ្ងៃទី២២ ខែកញ្ញា។ រថយន្តដែលជិះនោះមានគ្នា៤នាក់ ក្នុងនោះមានអ្នកដំណើរ២នាក់ផ្សេងទៀត និងអ្នកបើកបរ។ បុរសបារាំងនោះ ជិះកៅអីមុខគេ ដោយពាក់ម៉ាស់។ ទៅដល់សៀមរាប គាត់បន្តធ្វើចត្តាឡីស័ក ហើយនៅថ្ងៃទី៣ ខែតុលា លទ្ធផលតេស្តឡើងវិញ ឃើញថា គាត់មានវិជ្ជមាន COVID-19។ បច្ចុប្បន្ន គាត់សម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត។ ក្រោយករណីនេះ ក្រសួងបានបន្តយកចិត្តទុកដាក់តាមដានវត្ថុសំណាកអ្នកជិះយន្តហោះជាមួយបុរសបារាំង ដែលមានសរុប៩៨នាក់ ដោយលទ្ធផល៥០ភាគរយហើយដែលបង្ហាញថាអវិជ្ជមាន ខណៈអ្នកប៉ះពាល់ផ្សេងទៀត សុទ្ធតែអវិជ្ជមានដូចគ្នា។ រីឯស្ត្រីឥណ្ឌាអាយុ៣៤ឆ្នាំ គាត់ស្នាក់នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ ដែលធ្វើដំណើរពីក្រុងដេលី តាមជើងហោះហើរ មកដល់កម្ពុជានៅថ្ងៃទី២០ ខែកញ្ញា។ តេស្តទី១ គឺអវិជ្ជមាន តែដល់ថ្ងៃទី១៣នៃចត្តាឡីស័ក ទើបឃើញវិជ្ជមាន។ បច្ចុប្បន្ន គាត់សម្រាកព្យាបាលនៅមន្ទីរពេទ្យខ្មែរសូវៀត រីឯកូន២នាក់ និងបុរសសាច់ញាតិម្នាក់ទៀត បន្តចត្តាឡីស័ក។ ក្រសួងសុខាភិបាល បញ្ជាក់ថា ស្ត្រីឥណ្ឌារូបនេះ ធ្វើដំណើរតាមយន្តហោះក្នុងចំណោមមនុស្ស៨៤នាក់។ គិតត្រឹមថ្ងៃនេះ អ្នកកើតកូវីដ-១៩ នៅកម្ពុជាឡើងដល់២៨០ករណី (ស្ត្រី៥៦នាក់ និងបុរស២២៤នាក់) ដែលក្នុងនោះ២៧៥នាក់បានជាសះស្បើុយ។ អ្នកជំងឺ៥នាក់ដែលកំពុងសម្រាកព្យាបាលរួមមាន ស្ត្រីឥណ្ឌា (ពេទ្យខ្មែរ-សូវៀត), បុរសចិន (មណ្ឌលចាក់អង្រែ), បុរសហុងគ្រី និងបុរសបារាំង (ពេទ្យបង្អែកសៀមរាប), ស្ត្រីខ្មែរមកពីអាមេរិក (ពេទ្យបង្អែកបាត់ដំបង)៕ | អ្នកកើតកូវីដ-១៩ នៅកម្ពុជា ឡើងដល់២៨០នាក់ បន្ទាប់ពីក្រសួងសុខាភិបាល បានប្រកាសពីករណីវិជ្ជមានបុរសបារាំងអាយុ២៧ឆ្នាំ និងស្ត្រីឥណ្ឌា អាយុ៣៤ឆ្នាំ។ បច្ចុប្បន្ន អ្នកជំងឹដែលនៅសម្រាកព្យាបាលឡើងដល់៥នាក់ ខណៈ២៧៥នាក់ បានជាសះស្បើយ។ |
បើតាមលោក ទូច ពិសិដ្ឋ អ្នកគ្រប់គ្រងទីផ្សាររបស់ GoGo Taxi Cambodia ទាំងអ្នកប្រើប្រាស់ និងអ្នករត់កង់បី និងតាក់ស៊ីដែលជាដៃគូ នឹងទទួលបានអត្ថប្រយោជន៍ល្អប្រសើរជាងមុន ដែលធ្វើឲ្យអាជីវកម្ម និងជីវភាពគាត់ កាន់តែល្អប្រសើរ នៅពេលបានចាប់ដៃគូជាមួយយើង។ អត្ថប្រយោជន៍ទាំងនោះមានត្រួសៗដូចជា៖ ១. ផ្តល់ឱកាសការងារសម្រាប់បុគ្គលិកធ្វើការជាមួយយើង និងម្ចាស់កង់បី និង តាក់ស៊ី ដែលស្ថិតក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ទទួលបានឱកាសសម្រាប់រីកចម្រើនរួមគ្នា។ ២. ចង់បង្ហាញថាកូនខ្មែរយើងមានសមត្ថភាព ក្នុងការផលិត ឬបង្កើតនូវបចេ្ចកវិទ្យាថ្មីៗ បានដូចគេឯងដែរ។ និងទី៣. ក្រុមហ៊ុនអាចពង្រីកសេវាកម្មផ្សេងៗទៀត ដែលអាចធ្វើទៅបានទៅតាមតំបន់សក្តានុពលដទៃទៀត។ បើតាម លោក ទូច ពិសិដ្ឋ GOGO Taxi Cambodia មានសេវាកម្មពីរប្រភេទ សម្រាប់ម្ចាស់រ៉ឺម៉កកង់បី និងតាក់ស៊ី ជាដៃគូ គឺគិតសេវាប្រចាំខែ និងគិតជាភាគរយ(១២%) ពីការដឹកជញ្ជូនរបស់គាត់ ជាមួយអតិថិជនក្នុងមួយលើកៗ។ ចំណែកឯការទូតទាត់រវាងអ្នកជិះ និងកង់បី ឬតាក់ស៊ី GoGo Taxi Cambodia ក៏បានផ្តល់ជម្រើសជាច្រើនដូចគ្នាដែរ ដូចជាគិតតាមតាមសមតុល្យក្នុងប្រព័ន្ធជាក់ស្តែង។ ទូទាត់ប្រាក់សុទ្ធពេលដល់គោលដៅ និងការទូទាត់តាមដៃគូរបស់យើង ដែលមានដូចជា true money/Wing/Pi pay/MasterCard/visa card ជាដើម។ ដ្បិតតែតម្លៃដែល Go Go Taxi Cambodia ទូទាត់ពីអតិថិជន គឺដូចគ្នានឹងក្រុមហ៊ុនផ្សេង ប៉ុន្តែអ្វីដែលលោក ទូច ពិសិដ្ឋ គិតថាប្រសើរជាងគេនោះ គឺភាពត្រឹមត្រូវនៃការទូទាត់ និងការបំពេញសេវារហ័សទាន់ចិត្តជូនអតិថិជន។ «អ្វីដែលយើងយកចិត្តទុកដាក់ខ្លាំងនោះ គឺដៃគូកង់បី និងតាក់ស៊ីរបស់យើងគឺសុទ្ធតែស្មោះត្រង់។ ដូច្នេះយើងអាចការពារបានហានិភ័យពីការបាត់របស់របរផ្សេងៗ ចៀសវាងបាននូវគ្រោះថ្នាក់ និងអំពើមិនគប្បី(អនាចារ)បាន។ មិនត្រឹមតែប៉ុណ្ណោះ កម្មវិធីហៅកង់បី និងតាក់ស៊ីរបស់យើង ងាយស្រួលជាងគូប្រជែងដោយបានគ្របដណ្តប់គ្រប់ទីកន្លែង»។ នេះជាការបញ្ជាក់របស់លោក ទូច ពិសិដ្ឋ អ្នកគ្រប់គ្រងទីផ្សាររបស់ Go Go Taxi Cambodia៕ | GoGo Taxi Cambodia គឺជាសេវាកម្មហៅរ៉ឺម៉កកង់បី និងតាក់ស៊ី តាមទូរសព្ទដៃថ្មីមួយ ដែលទើបតែមានវត្តមាននៅក្នុងទីផ្សារប្រទេសកម្ពុជា។ កម្មវិធីមួយនេះ ទើបសម្ពោធឲ្យប្រើប្រាស់ផ្លូវការកាលពីពេលថ្មីៗនេះ ប៉ុន្តែវាមាន បាន និងកំពុងមានភាពលេចធ្លោ តាមរយៈការផ្តល់ជូននូវអត្ថប្រយោជន៍យ៉ាងច្រើន ទៅដល់អតិថិជន ក៏ដូចជាម្ចាស់កង់បី និងតាក់ស៊ី ដែលជាដៃគូរបស់ខ្លួន។ តើអត្ថប្រយោជន៍អ្វីខ្លះ ដែល GoGo Taxi Cambodia ផ្តល់? |
តាមលោក ឈឺន ឈីម ក្នុងចំណោមភ្ញៀវទេសចរទាំង៤៥នាក់ មានស្ត្រីចំនួន១៥នាក់ ក្នុងនោះមានដូនចាស់ជរារហូតដល់៧៩ឆ្នាំមួយរូបផង។ អ្នកនាំភ្ញៀវរូបនេះ បញ្ជាក់ទៀតថាកំណើន ទេសចរទៅកម្សាន្តនៅតំបន់ភ្នំឱរ៉ាល់ បានធ្វើឱ្យសហគមន៍របស់លោក មានការអភិវឌ្ឍន៍ជាងមុន។ លោក ឈីម រៀបរាប់ដូច្នេះថា៖ «ជីវភាពប្រជាជនក្នុងសហគមន៍មានភាពធូរធាជាងមុន។ ប្រជាជននៅទីនេះក៏បានយល់ពីកាប់ព្រៃ និងមានអ្នកអាជីពកាប់ឈើ៣នាក់ បានប្ដូមកធ្វើអ្នកនាំភ្ញៀវឡើងភ្នំជាមួយខ្ញុំវិញ»។ ភ្នំឱរ៉ាល់ដែលខ្ពស់ជាងគេនៅកម្ពុជា សម្បូរទៅដោយធនធានធម្មជាតិ ដែលមានទេសភាពស្អាត មានខ្នងភ្នំតូចធំជាច្រើន ដើមឈើធំៗ ទឹកធ្លាក់ រួមទាំងសត្វព្រៃកម្រៗជាច្រើនប្រភេទ៕ ទេសចរភ្ញៀវទេសចរឡើងភ្នំឱរ៉ាល់។ រូបភាពពីលោក ឈឺន ឈីម៖ លោកយាយអាយុ ៧៩ឆ្នាំ និងភ្ញៀវទេសចរផ្សេងទៀតដែលបានឡើងភ្នំឱរ៉ាល់។ រូបភាពពីលោក ឈឺន ឈីម | ក្នុងរយៈពេល៥ថ្ងៃ នៃថ្ងៃឈប់សម្រាកជំនួសចូលឆ្នាំ ប្រជាជនកម្ពុជាជាច្រើនបានធ្វើដំណើរកម្សាន្តនៅតាមរមណីយដ្ឋាននានាក្នុងប្រទេសកម្ពុជា។ ដោយឡែកភ្នំឱរ៉ាល់ ដែលជាភ្នំខ្ពស់ជាងគេនៅកម្ពុជា ទទួលបានភ្ញៀវទេសចរចំនួន៤៥នាក់ ក្នុងរយៈពេល៥ថ្ងៃកន្លងទៅ គឺពិថ្ងៃទី១៧ ដល់ថ្ងៃទី២១ សីហា។ នេះបើតាមលោក ឈឺន ឈីម អ្នកនាំភ្ញៀវឡើងភ្នំឱរ៉ាល បានប្រាប់សារព័ត៌មាន ThmeyThmey25 តាមទូរស័ព្ទ។ |
ទោះបីជាមានការរិះគន់ តារាសម្តែងជើងចាស់ អាឡាំង ដឺឡុង នៅតែអាចជម្នះទទួលបានរង្វាន់កិត្តិយស Palme dOr ដដែលកាលពីថ្ងៃទី ១៩ ឧសភា ។ ជុំវិញការរិះគន់ ម្ចាស់កម្មវិធីមហោស្រពភាពយន្ត Cannes បានចេញមុខការពារការសម្រេចចិត្តបែបនេះ ដោយលើកឡើងថា លោក អាឡាំង ដឺឡុង ពុំមែនជាតារាសម្តែងល្អឥតខ្ចោះឡើយ ប៉ុន្តែលោកត្រូវបានទទួលស្គាល់សម្រាប់អាជីពសម្តែងលោក។ មហោស្រពភាពយន្ត Cannes របស់បារាំង បានប្រកាសកាលពីខែមុនថា ខ្លួននឹងផ្តល់រង្វាន់កិត្តិយសដល់លោក អាឡាំង ដឺឡុង សម្រាប់អាជីពជាតារាសម្តែង ។ ភ្លាមៗក្រោយការប្រកាសនេះ ព្យុះរិះគន់ បានគ្របដណ្តប់លើការសម្រេចចិត្តនេះ ជាពិសេសមកពី ក្រុមអ្នកទាមទារសិទ្ធិសម្រាប់ស្ត្រី។ តាមការចុះផ្សាយទូរទស្សន៍ព័ត៌មាន FRANCE 24 លោកស្រី Marion Duquesne អ្នកនាំពាក្យម្នាក់របស់ក្រុមហ៊ុនសិទ្ធិស្ត្រីរបស់បារាំង Les Effrontées បញ្ជាក់ឲ្យដឹងថា ការផ្តល់រង្វាន់កិត្តិយសដល់បុរសដែលបានបញ្ចេញមតិយោបល់មានលក្ខណៈ រើសអើងអ្នកស្រឡាញ់ភេទដូចគ្នា និងមិនឲ្យតម្លៃលើស្ត្រី គឺជាការផ្ញើសារដ៏អាក្រក់មួយសម្រាប់មតិសាធារណៈ។ ក្នុងកិច្ចសម្ភាសនាពេលកន្លងទៅ លោក អាឡាំង ដឺឡុង ធ្លាប់បានចាត់ទុកខ្លួនលោកថា ជាបុរសដែលចូលចិត្តប្រើកម្លាំងបាយ និងបានសារភាពទៀតថា លោកធ្លាប់ទះកំភ្លៀងស្ត្រីដែលលោកបានទាក់ទងស្នេហាជាមួយទៀតផង។ លើសពីនេះ តារាសម្តែងជើងចាស់បារាំងរូបនេះ ក៏បានបញ្ចេញមតិប្រឆាំងទៅនឹងការទទួលស្គាល់ភាពស្របច្បាប់នៃអ្នកស្រឡាញ់ភេទដូចគ្នាផងដែរ។ លោក អាឡាំង ដឺឡុង មានភាពល្បីល្បាញខ្លាំងសម្រាប់ការសម្តែងក្នុងរឿងមួយចំនួន ក្នុងទសវត្សន៍ឆ្នាំ៦០ រួមមានដូចជា The Leopard (១៩៦៣) Le Samouraï (១៩៦៧) និង La Piscine (១៩៦៩)៕ | តារាសម្តែងជើងចាស់បារាំង លោក អាឡាំង ដឺឡុង (Alain Delon) បានអញ្ជើញទៅទទួលរង្វាន់កិត្តិយស Palme d'Or កាលពីថ្ងៃអាទិត្យ ក្នុងមហោស្រពភាពយន្ត Cannes ប្រចាំឆ្នាំ២០១៩ ។ ការសម្រេចផ្តល់រង្វាន់កិត្តិយសដល់តារាសម្តែងវ័យ៨៣ឆ្នាំរូបនេះ បានទទួលរងការរិះគន់ជាខ្លាំង ពាក់ព័ន្ធនឹងមតិយោបល់លោកកាលពីអតីតកាលចំពោះ រឿងអ្នកស្រឡាញ់ភេទដូចគ្នា និងការនិយាយមើលងាយមនុស្សស្រី។ |
លោកអ្នកដែលបានទស្សនា ក៏ប្រហែលជាបានដឹងដែរថា អាយដល Laura Mom ពុំបានចូលរួមការសម្ពោធនោះឡើយ ដោយសារមូលហេតុសុខភាពផ្ទាល់ខ្លួន។ ទោះយ៉ាងណា អាយដលយើង បានផលិតវីដេអូមួយឡើង ដើម្បីជម្រាបជូនជាព័ត៌មានដល់បងប្អូន ដែលចង់កុម្មង់ទុកជាមុន ឬ Pre-Order។ រង្វាន់សម្រាប់អ្នក Pre-Order មានដូចជា Bluetooth AirPod, Bluetooth speaker និង Power Bank ។ កាមេរ៉ាមុខរបស់ V19 ជាកាមេរ៉ាដែលពិសេសបំផុត សម្រាប់ការថតនាពេលរាត្រីកាល និងកន្លែងមានពន្លឺតិច។ កាមេរ៉ាខាងមុខនេះ មានទំហំដល់ទៅ 32 MP និងអាចថត Super Wide Angle បានដល់ទៅ ១០៥ ដឺក្រេ។ នេះជាលើកដំបូង ក្នុងចំណោមទូរស័ព្ទស្មាតហ្វូន កាមេរ៉ាថតវីដេអូខាងមុខរបស់ V19 អាចថតវីដេអូបានយ៉ាងមានលំនឹង មិនគួរឲ្យជឿ។ កាមេរ៉ាក្រោយ ៤ គ្រាប់ ទំហំ ៤៨ MP នឹងបើកជើងមេឃថ្មី សម្រាប់អ្នកចូលចិត្តថតរូប។ ក្រៅពីសមត្ថភាព និងបច្ចេកវិទ្យាពិសេសទាំងនេះ ក្រុមហ៊ុនបានបញ្ជាក់ឲ្យដឹងថា តម្រូវការមួយទៀតរបស់ប្រជាជនកម្ពុជា គឺថ្មធំ និងអាចសាកថ្មបានលឿន។ v19 ភ្ជាប់មកនូវជាមួយថ្មដែលមានទំហំធំ និងមានបច្ចេកវិទ្យាសាកថ្មបានលឿន គឺ FlashCharge 2.0 ៣៣ វ៉ាត់។ លក្ខណៈពិសេសៗជាលម្អិត មានដូចខាងក្រោមតទៅ៖ 1. Super Night Selfie លែងខ្លាចពេលរាត្រីទៀតហើយ! ៖ ថតយករូបភាពស្រស់ស្អាតនៃរាត្រីកាល ដោយលែងមានកង្វល់ ព្រោះយើងប្រើប្រាស់ AI Night Selfie ដ៏ពិសេស និង សមីការ Face Beauty ថ្មី។ ចាប់តាំងពីជើងមេឃ នៃទីក្រុងនាពេលរាត្រី រហូតដល់តារានាពេលរាត្រីនៅជនបទ សែលហ្វីថតជាមួយ V19 នឹងផ្តល់ជូនលោកអ្នក នូវបទពិសោធន៍ដែលមានម្ដងក្នុងមួយជីវិត។ 2. 32MP កាមេរ៉ាមុខភ្លោះ ថតសែលហ្វីបានល្អឥតខ្ចោះ ៖ ផ្ដល់ជូននូវ កាមេរ៉ាចម្បង 32MP និងកាមេរ៉ា super wide-angle ដល់ទៅ 8MP។ សែលហ្វី ជាមួយនឹង Super Wide-Angle មានមុំថតដល់ទៅ ១០៥ ដឺក្រេ ផ្ដល់ជូនលោកអ្នក នូវសែលហ្វីដែលធំជាងទូរស័ព្ទណាទាំងអស់។ យើងប្រើប្រាស់បច្ចេកវិទ្យាពិសេស ដែលនឹងពង្រីកមុំថតរបស់លោកអ្នក ពេលកំពុងថតសែលហ្វី បានដល់ទៅ ២៥.៦ ដឺក្រេបន្ថែម ដែលមានតែកាមេរ៉ាអាជីពមួយចំនួនប៉ុណ្ណោះ អាចធ្វើបាន។ យើងប្រើប្រាស់សមីការ AI ពិសេស ដែលនឹងជួយកែលម្អរូបភាពរបស់លោកអ្នក កុំឲ្យកោង ធ្វើឲ្យរូបភាពដែលថតចេញមក រាបស្មើ ដស្រស់ស្អាតបំផុត។ 3. ថតវីដេអូជាមួយកាមេរ៉ាមុខ មានលំនឹងឥតខ្ចោះ ជំនាន់ថ្មីនៃលំនឹងវីដេអូសែលហ្វី ៖ នេះជាបច្ចេកវិទ្យាថ្មី ដែលយើងអាចផ្ដល់ជូនលោកអ្នក។ ទូរស័ព្ទផ្សេងមានលំនឹងវីដេអូ សម្រាប់កាមេរ៉ាក្រោយ តែសម្រាប់ V19 វិញ យើងផ្ដល់ជូននូវលំនឹងវីដេអូដ៏ឥតខ្ចោះ សម្រាប់កាមេរ៉ាងសែលហ្វីផងដែរ។ បច្ចេកវិទ្យា gyroscope របស់យើង នឹងលេបយករំញ័រទាំងឡាយដែលកើតមាន ខណៈដែលបច្ចេកវិទ្យា EIS ជាអ្នកកែលម្អរូបភាព ឲ្យមានភាពស្មើគ្នា។ 4. Super Night Portrait រូបភាពច្បាស់នៅពេលរាត្រី ៖ V19 ផ្ដល់នូវបច្ចេកវិទ្យា AI ដែលនឹងជួយកែលម្អរូបភាពពេលយប់របស់លោកអ្នក ឲ្យច្បាស់ និងមានពន្លឺគ្រប់គ្រាន់។ នេះអាចទៅរួច ដោយសារយើងប្រើនូវបច្ចេកវិទ្យាពិសេសមួយ ដែលចាប់យករូបភាពមានពន្លឺផ្សេងៗគ្នា ហើយយកមកបញ្ចូលជារូបភាពចុងក្រោយតែមួយ។ ដូច្នេះហើយទើបរូបភាពដែលចាប់ដោយ V19 មានលក្ខណៈច្បាស់ជាងគេ ។ នៅពេលកាមេរ៉ាផ្សេងខ្លាចពេលយប់ V19 នឹងចែងចាំងជានិច្ចនាពេលរាត្រី។ 5. 48 MP AI Quad Camera ថតរូបដូចកាមេរ៉ាអាជីពគ្រប់ប៉ុស្ដិ៍ ៖ ជាមួយកាមេរ៉ាទំហំដល់ទៅ 48 MP និង 8 MP សម្រាប់ Super Wide Angle គ្រប់ខណៈ គ្រប់រូបភាព ដែលលោកអ្នកចាប់យកទាំងអស់ នឹងក្លាយជាអនុស្សាវរីយ៍ល្អឥតខ្ចោះ ពោរពេញដោយសោភ័ណភាព ប្រៀបបានដូចពេលលោកអ្នក ថតជាមួយកាមេរ៉ាអាជីពពិតៗ។ មាន v19 ក្នុងដៃ លោកអ្នកមិនត្រូវការកាមេរ៉ាអាជីពទៀតឡើយ។ 6. vivo FlashCharge 2.0 & 4500 mAh ៖ V19 ប្រើបច្ចេកវិទ្យាសាកថ្មលឿន រហូតដល់ 33 W ដែលអាចសាកថ្មបាន 20 ភាគរយដល់ 54 ភាគរយក្នុងរយៈពេលតែ 30 នាទីប៉ុណ្ណោះ។ ថ្មធំរហូតដល់ទៅ 4500 mAh អាចឲ្យលោកអ្នក ប្រើប្រាស់បានជាច្រើនថ្ងៃ ដោយពុំបាច់សាក។ 7. Super AMOLED Ultra O Screen ៖ បើលោកអ្នកបើកប្រអប់ ឃើញ V19 ដំបូង លោកអ្នក នឹងបានឃើញអេក្រង់ទំហំដល់ទៅ 6.44 អ៊ីង ប្រើប្រាស់បច្ចេកវិទ្យា Super AMOLED FHD+ ទំលុះអេក្រង់ ដែលជាបច្ចេកវិទ្យា E3 OLED ចុងក្រោយបំផុត។ ពណ៌ និងរូបភាពនានា ធានាថានឹងមានភាពរស់រវើក ម៉ត់ និងពិស្ដារ ដោយសារយើងប្រើប្រាស់បច្ចេកវិទ្យា100% DCI-P3 ។ ពន្លឺអេក្រង់ នឹងផ្លាស់ប្ដូរទៅតាមបរិស្ថាន ដែលលោកអ្នកឋិតនៅ ជៀសវាងពន្លឺភ្លឺពេក ឬខ្សោយពេក។ អ្វីដែលយើងបានគិតដល់ទៀតនោះ គឺយើងបានទិញយកមកប្រើប្រាស់ នូវបច្ចេកវិទ្យា TÜV Rheinland Eye Comfort ដែលនឹងច្រោះ ចេញកាំរស្មីពណ៌ខៀវ ដែលនឹងនាំឲ្យខូចភ្នែក រហូត ដល់ទៅជាង ៤២ ភាគរយ ច្រើនជាងទូរស័ព្ទផ្សេង ដែលប្រើតែបច្ចេកវិទ្យា E2 OLED។ ឈប់ខ្វល់នៅពេលបើកពន្លឺតិចៗ ព្រោះយើងមានបច្ចេកវិទ្យា Anti-Flicker ដែលធានាបានថា លោកអ្នកប្រើប្រាស់ពន្លឺតិច ដើម្បីទស្សនា តែនឹងមិនខូចភ្នែកឡើយ។ 8. រចនាដើម្បីសម្រេចភាពល្អឥតខ្ចោះ ៖ V19 ជាទូរស័ព្ទដែលរចនាឡើង មិនធំពេក មិនតូចពេក។ រចនាឡើងដើម្បីសន្សំសំចៃលំហ ដែលមាន មានរាង 3D កោងល្វត់ល្វន់ V19 ផ្ដល់ជូនលោកអ្នកនូវចំណីចក្ខុពិសេសមួយ ដោយសារទូរស័ព្ទនេះ រចនាឡើងពីថ្មកែវពិសេសមួយប្រភេទ ដែលយើងខិតខំស្វែងរកយកមកផលិត។ ចាប់យកចំណីចក្ខុពិសេសនេះ ជាមួយជម្រើសពណ៌ ២ ដែលយើងសូមផ្ដល់ជូនលោកអ្នក គឺពណ៌ ខ្មៅឆ្លុះ និងពណ៌ប្រាក់រលោង។ 9. Selfie Soft Light Band បំភ្លឺសម្រស់របស់លោកអ្នក ៖ ធ្វើឲ្យរូបភាពលោកអ្នកថតចេញមក ស្អាតដូចរូបភាពថតនៅក្នុងស្ទូឌីយោពិតៗ! មាន Live Preview ពេលកំពុងថត។ 10. Art Portrait Video ក្លាយជា vlogger សម័យទំនើប ៖ ក្លាយជា vlogger សម័យទំនើប ដោយសារការប្រើប្រាស់នូវបច្ចេកវិទ្យា Art Video របស់យើង ដែលជួយផ្ដាច់រូបភាពខាងមុខ ចេញពីរូបភាពខាងក្រោយ ធ្វើឱ្យការដាក់ Effect សម្រាប់វីដេអូ មានការងាយស្រួល។ 11. ធ្វើរូបថតរបស់អ្នកក្លាយជាផ្ទាំងគំនូរមួយផ្ទាំង ៖ ឥឡូវនេះ បំណងប្រាថ្នារបស់អ្នកបានសម្រេចហើយ យើងផ្ដល់ជូនលោកអ្នកនូវ Filter និង Effect ដែលជួយឲ្យលោកអ្នក កែសម្រស់នៃរូបភាពឲ្យកាន់តែល្អឡើង និងងាយស្រួល ។ 12. Ultra Stable Video វីដេអូដែលមានលំនឹងបំផុតលើពិភពលោក ៖ វីដេអូដែលថតជាមួយ V19 នឹងប្រើប្រាស់នូវបច្ចេកវិទ្យា EIS ដែលនឹងជួយធ្វើឲ្យរូបភាព ដែលលោកអ្នកថតនៅខាងក្រៅផ្ទះ មានលក្ខណៈនឹង ស្មើ ដែលនេះពុំទាន់មានកាមេរ៉ាផ្សេងណា អាចធ្វើបានឡើយ។ 13. Qualcomm Snapdragon 712, 8 GB + 128 GB ៖ ល្បឿនលឿនដល់ទៅ 8 GB មានបន្ទុកធំដល់ទៅ 128 GB និងប្រើប្រាស់ឈីប Qualcomm Snapdragon octa-core 712 processor. លោកអ្នកអស់កង្វល់ និងបញ្ហាទូរសព្ទដៃយឺតទៀតហើយ។ 14. Copper Tube Liquid Cooling ៖ យើងប្រើប្រាស់ខ្សែទង់ដែង ដើម្បីបញ្ជូនកម្តៅ ចេញពីខាងក្នុងទូរស័ព្ទបានលឿនបំផុត។ មិនតែខ្សែទង់ដែងពិសេសនេះទេ កម្ដៅត្រូវបាននាំចេញដោយឧស្ម័ន និងសន្ទនីយ៍ពិសេស ដែលមានមុខងារនាំយកកម្ដៅចេញពីក្នុងទូរសព្ទបានលឿនជាទីបំផុត។ បច្ចេកវិទ្យានេះនាំឱ្យ CPU របស់ V19 មិនងាយខូច និងប្រើប្រាស់បានយូរ ធានាបាននូវនិរន្តភាព។ 15. AI Video Filters ៖ V19 ប្រើសមីការពិសេស ដែលអាចមើលដឹងថា តើរូបភាពណានៅខាងមុខ រូបភាពណានៅខាងក្រោយ ហើយអាចផ្តាច់រូបភាពទាំងពីរនេះ ចេញពីគ្នាបានដោយស្វ័យប្រវត្តិ។ នេះមានន័យថា លោកអ្នកអាចប្រើ Filter ផ្សេងៗ ទៅលើរូបភាពខាងមុខ និងរូបភាពខាងក្រោយ ដាច់ដោយឡែកពីគ្នាបាន។ 16. AI កាត់តវីដេអូ ៖ លោកអ្នកអាចកាត់តវីដេអូបាន ដោយចុចលើប៊ូតុង AI តែមួយប៉ុណ្ណោះ។ បង្កើតភាពយន្តខ្នាតធំមួយ ដោយខ្លួនឯង ក្នុងទូរសព្ទ V19។ 17. AI Image Matting ៖ V19 អាចកាត់ផ្តាច់ រូបភាពខាងមុខ និងខាងក្រោយ ដូចលោកអ្នកប្រើកម្មវិធីកាត់តរូបភាពដទៃ ដូចជា Photoshop។ 18. Jovi Smart Scene - Screen Time ៖ បច្ចេកវិទ្យា Jovi របស់យើង នឹងជួយលោកអ្នកថែរក្សាភ្នែក និងសុខភាពទូទៅ ដោយកត់ត្រា និងគ្រប់គ្រងនូវទិន្នន័យប្រចាំថ្ងៃរបស់លោកអ្នក ពិសេសជួយផ្ដល់ដំបូន្មាន អំពីការប្រើប្រាស់ទូរសព្ទរបស់លោកអ្នក ជៀសវាងការប្រើប្រាស់យូរពេក នាំឲ្យខូចសុខភាព។ 19. បំបាត់សំឡេងរំខានពេលធ្វើវីដេអូខល ៖ សំឡេងរំខាន នៅពេលលោកអ្នកខលតាមរយៈវីដេអូ លែងជាបញ្ហាទៀតហើយ ប្រសិនបើលោកអ្នកជ្រើសរើសយក V19។ បច្ចេកវិទ្យាតាមដានសំឡេងរបស់ V19 នឹងលុបរាល់សំឡេងរំខាន ក្រៅពីសំឡេងរបស់លោកអ្នកផ្ទាល់។ ដៃគូសន្ទនារបស់លោកអ្នក នឹងឮតែសំឡេងរបស់លោកអ្នកតែប៉ុណ្ណោះ ដែលនេះធ្វើឱ្យការសន្ទនា កាន់តែស្និទ្ធស្នាល និងរស់រវើកជាងពេលណាទាំងអស់ គ្រប់ទីកន្លែង។ 20. Multi-Turbo 3.0 ៖ V19 ប្រើប្រាស់បច្ចេកវិទ្យា Art++ Turbo ដើម្បីឱ្យកម្មវិធីដែលលោកអ្នកជ្រើសរើស ដើរលឿនជាទីបំផុត។ Game Turbo ជាបច្ចេកវិទ្យាដែលបង្កើតឡើង ដើម្បីឱ្យអេក្រង់ពេលលេងហ្គេមរបស់លោកអ្នក ដើរកាន់តែលឿនជាងមុន និងប្រតិកម្មរហ័សជាងមុន។ ល្បឿនពេលលេងហ្គេម អាចនឹងកើនឡើងដល់ 73.05 ភាគរយ ធៀបនឹងទូរស័ព្ទដទៃ។ 21. Ultra Game Mode ៖ Ultra Game Mode របស់ V19 មាន Function ពិសេសៗដូ ចជា Fast Screen Capture និង Screen Recording ។ Function ដែលលោកអ្នកតែងតែរីករាយជាមួយដូចជា Game Vibration, Voice Changer និង Killer Countdown នឹងត្រឡប់មកវិញ ហើយកាន់តែល្អជាងមុន៕ (អត្ថបទពាណិជ្ជកម្ម) | លោកអ្នកដែលបានតាមដានទស្សនា ការសម្ពោធ V19 នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV កាលពីថ្ងៃទី២ ខែឧសភា ប្រហែលជាបានដឹងហើយថា លោកអ្នកអាចដែលមានចិត្តស្រលាញ់ និងចង់បាន V19 អាចចាប់ផ្ដើមកម្មង់ទុកជាមុន ឬ Pre-Order នូវទូរស័ព្ទ V19 ដែលមានតម្លៃត្រឹមតែ ៣៦៩ ដុល្លារ បានហើយ។ រយៈពេលនៃការកម្មង់ទុកជាមុននេះ មានរយៈពេលតែ៥ថ្ងៃប៉ុណ្ណោះ គឺចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៧ ខែឧសភា។ |
រចនា វាំងនន, សាខាទូលទំពូងយើងខ្ញុំ ក្នុងចំណោមសាខាពីរផ្សេងទៀត ផ្តល់សេវាកម្ម កាត់ដេរ វាំងននច្រើនប្រភេទ៖ ស្បៃ ក្រណាត់ការពារពន្លឺ កាត់ម៉ូត ព្រិលបង្អួច ដងដែក ដងឈើ ថែមទាំងស្រោមខ្នើយសាឡុងផងដែរ។ រចនា វាំងនន ក៏ផ្តល់សេវាកម្មបោកគក់វាំងនន និងតម្លើងវាំងននតាមខេត្តផងដែរ។ TELEPHONE: 012 597 116 (Khmer), 089 828 958 (English) Rachana Curtain Toul Tom Poung branch among two other branches offers various choices of curtain styles, light proof fabrics, soft fabrics, window blinds (Aluminum and woods), metal and wooden window poles, as well as sofa pillow sheets. Curtain laundry is available. Our service can be extended to provinces. TELEPHONE: 012 597 116 (Khmer), 089 828 958 (English) រចនាវាំងនន សាខាផ្លូវ២៧១ អូរបែកក្អម មានទទួលដេរវាំងននគ្រប់ប្រភេទ ស្រោមពូក ខ្នើយ កម្រាលតុ។ Rachana Curtain Branch, Obekorm Street 271 We offer a wide range of curtains, bed sheets, pillow sheets, window blinds and more! ទំនាក់ទំនង: 012 221 043 015 66 77 83 (អត្ថបទពាណិជ្ជកម្ម) | ហាង រចនា វាំងនន ដែលមានបទពិសោធន៍ការងារជាង១០ឆ្នាំកន្លងមកហើយនោះ ផ្តល់សេវាកម្មជាមួយនឹងការទទួលខុសត្រូវខ្ពស់បំផុត។ |
ណាហ្គាវើលដ៍ ត្រូវតទល់ជាមួយក្រុមបឹងកេត នាទឹកដីស្មាត អ.អេស.អិន ម៉ោង៣៖៣០នាទីរសៀល។ ក្រុមទាំងពីរជួបគ្នា៩ លើក ដោយណាហ្គាវើលដ៍ឈ្នះ៥ ស្មើ២ និងចាញ់២។ ៣ប្រកួតចុងក្រោយរបស់ ណាហ្គាវើលដ៍ ក្នុងក្របខ័ណ្ឌខេមបូឌានព្រីមៀរលីគ ចាញ់ព្រះខ័នរាជស្វាយរៀង ១-០, ចាញ់ភ្នំពេញក្រោន ៤-១ និងចាញ់អង្គរថាយហ្គឺរ ២-០។ ក្រុមបាល់ទាត់បឹងកេត។ រូបពី Cambodia Preamier Leage ទោះបីបរាជ័យក្នុង៣ប្រកួតចុងក្រោយក៏ពិតមែន តែសម្រាប់គ្រូបង្វឹកណាហ្គាវើលដ៍ លោក ឃឹម បូរី នៅតែមានជំនឿចិត្តលើកូនក្រុមយ៉ាងមុតមាំ និងការត្រៀមខ្លួនយ៉ាងល្អ សម្រាប់ការប្រកួតនេះ។ «ចំពោះយើងបានត្រៀមខ្លួនរួចហើយសម្រាប់ការប្រកួតនេះ យើងរំពឹងថានឹងទទួលបាន៣ពិន្ទុ ទោះបីយើងធ្វើមិនបានល្អបីប្រកួតចុងក្រោយក៏ដោយក៏ខ្ញុំនៅតែមានជំនឿចិត្តលើពួកគាត់»។ សម្តីលោក ឃឹម បូរី ប្រាប់សារព័ត៌មានថ្មីៗយ៉ាងដូច្នេះ។ សម្រាប់ក្រុមបឹងកេត ៣ប្រកួតចុងក្រោយរបស់គេធ្វើបានល្អដោយបានយកឈ្នះលើក្រុមភ្នំពេញក្រោន ២-១ ឈ្នះគីរីវង់សុខសែនជ័យ ៤-០ និងឈ្នះវិសាខា ៣-២។ មុននឹងការប្រកួតមកដល់ លោក ហូវ សុជាតិ គ្រូបង្វឹកក្លិបបាល់ទាត់បឹងកេត ប្រាប់សារព័ត៌មានថ្មីៗថា ទោះបីទទួលជោគជ័យប៉ុន្មានប្រកួតចុងក្រោយក៏ដោយ តែការជួបជាមួយណាហ្គា មិនអាចធ្វេសប្រហែសបានឡើយ ។ ការប្រកួតរវាងក្រុមព្រះខ័នរាជ(ខៀវ) និងគីរីវង់សុខសែនជ័យ(ស) កន្លងទៅ។ រូបពី ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង លោកបន្ថែមថា៖«យើងបានរៀបចំបានល្អដោយសារកីឡាករជាប់វិន័យបានត្រឡប់មកជួយក្រុមវិញ។ចំពោះការដែរយើងទទួលបានលទ្ឋផលល្អប៉ុន្មានប្រកួតកន្លងមកនេះ ក៏យើងនៅតែមិនអាចថាយកឈ្នះលើណាហ្គា១០០ភាគរយ បានដែរ ពីព្រោះណាហ្គាក៏ជាក្រុមខ្លាំងមួយក្នុងការប្រជែងតារាងលេខ៤(Top4)។ ក្នុងពេលជាមួយគ្នាអង្គរថាយហ្គឺរ ទទួលក្រុមភ្ញៀវ វិសាខា នាកីឡដ្ឋានហនុមាន ។ ក្រុមទាំងពីរជួបគ្នា ៥លើក ដោយម្ចាស់ផ្ទះពុំដែលស្គាល់ពាក្យឈ្នះភ្ញៀវឡើយ ពោលចាញ់វិសាខា ៣-១,៣-១,២-១,៣-១ និង៣-១។ ៣ប្រកួតចុងក្រោយរបស់ក្រុមមានមូលដ្ឋាននៅសៀមរាបនេះ ចាញ់២ និងឈ្នះ១ រីឯភ្ញៀវចាញ់២ និងឈ្នះ១ដូចគ្នា។ ឈានដល់ម៉ោង ៦និង៣០ នាទីល្ងាច ព្រះខ័នរាជស្វាយរៀង បើកទ្វាកីឡដ្ឋានទឹកដីរបស់ខ្លួនស្វាគមន៍ភ្ញៀវ គីរីវង់សុខសែនជ័យ ដែលក្រុមទាំងពីរជួបគ្នា ៥លើកម្ចាស់ផ្ទះ មិនដែលស្គាល់ពាក្យចាញ់ភ្ញៀវឡើយ ពោល ព្រះខ័នរាជស្វាយរៀង ឈ្នះ ៤-២, ៦-០, ៦-០, ៣-១ និង៤-១។ ៣ប្រកួតចុងក្រោយព្រះរាជស្វាយរៀង ឈ្នះ២ និងចាញ់១ ខណៈគីរីវង់ ចាញ់២ និងឈ្នះ១។ នាកីឡដ្ឋានស្តាតចាស់ កងយោធពលខេមរភូមិន្ទ ត្រូវស្វាគមន៍ភ្ញៀវ ភ្នំពេញក្រោន។ ក្រុមទាំងពីរជួបគ្នា ៧លើកមកហើយ ដោយក្រុមភ្ញៀវឈ្នះ៣ ស្មើ៣ និងចាញ់១។ ៣ប្រកួតកន្លងមករបស់ម្ចាស់ផ្ទះទ័ព ឈ្នះ២ និងចាញ់១ ខណៈសិង្ហក្រហម ក៏ដូចគ្នាគឺឈ្នះ២ និងចាញ់១៕ | ណាហ្គាវើលដ៍ ត្រូវតទល់បឹងកេត ខណៈអង្គរថាយហ្គឺរ ស្វាគមន៍វិសាខា ។ ចំណែកព្រះខ័នរាជស្វាយរៀង ទទួលគីរីវង់សុខសែនជ័យ និងភ្នំពេញក្រោន ជួបកងយោធពលខេមរភូមិន្ទ ក្នុងជំនួបសប្តាហ៍ទី១៥ នៃក្របខ័ណ្ឌខេមបូឌានព្រីមៀរលីគ ថ្ងៃទី១៣ ខែសីហា។ |
គួរបញ្ជាក់ផងដែរថា កម្មវិធី អេស៊ីអុី រត់ដើម្បីបរិស្ថាន ឆ្នាំនេះទទួលបាននូវការគាំទ្រយ៉ាងខ្លាំង ពីសំណាក់ ក្រសួងបរិស្ថាន, ក្រសួងអប់រំ យុវជន និងកីទ្បា និងរដ្ឋបាលខេត្តបាត់ដំបង។ កម្មវិធី អេស៊ីអុី រត់ដើម្បីបរិស្ថាន នឹងក្លាយជាព្រឹត្តិការណ៏ដ៏រំភើបរីករាយមួយ សម្រាប់អ្នកចូលរួមបង្កើតនូវការចងចាំល្អៗ ជាមួយក្រុមគ្រួសារ និងមិត្តភក្តិ។ ហើយកម្មវិធីនេះក៏នឹងផ្ដល់ឱកាសដល់មនុស្សគ្រប់វ័យ ដើម្បីចូលរួមរត់លេងកម្សាន្តនៅជុំវិញដងស្ទឹងសង្កែ ក្នុងក្រុងបាត់ដំបង ដើម្បីបង្កើតនូវទម្លាប់ហាត់ប្រាណ បង្កើនចំណេះដឹងស្តីពីបរិស្ថាន, បង្កើតអនុស្សាវរីយ៍ និងមានឱកាសឈ្នះ មេដាយ និងរង្វាន់ជាច្រើនទៀតផង។ ដើម្បីជំរុញលើកទឹកចិត្ត និងជួយពង្រឹងការយល់ដឹងពីបញ្ហាបរិស្ថាន និងសុខភាព កម្មវិធីក៏រួមបញ្ចូលនូវ ការប្រណាំងកង់យឺត និងសកម្មភាពអប់រំ និងកម្សាន្តសប្បាយជាច្រើនទៀត បន្ទាប់ពីការរត់។ លើសពីនេះទៅទៀត នឹងមានកន្លែងតាំងពិព័រណ៍និងកន្លែងថតរូប ដែលអ្នកចូលរួមអាចទិញអាហារសម្រន់ និងភេសជ្ជៈនានាក៏ដូចជាថតរូបអនុស្សាវរីយ៏ជាមួយក្រុមគ្រួសារ និងមិត្តភក្កិផងដែរ។ គួររំលឹកផងដែរថា ព្រឹត្តិការណ៍រត់ដើម្បីបរិស្ថានកាលពីឆ្នាំកន្លងទៅ មានអ្នកចូលរួមច្រើនជាង ២០០០ នាក់ ហើយថវិកាដែលប្រមូលបាន ត្រូវបានប្រើប្រាស់ក្នុងសកម្មភាពសប្បុរសធម៌ និងលើកស្ទួយបរិស្ថាន។ ស្រដៀងគ្នានេះដែរ ឆ្នាំនេះយើងរំពឹងថានឹងមានអ្នកចូលរួមច្រើនដូចឆ្នាំកន្លងទៅ ពីសំណាក់សិស្សានុសិស្ស និស្សិត មាតាបិតា មន្ត្រីរាជការ និងអ្នកដែលស្រលាញ់ការហាត់ប្រាណ និងបរិស្ថាន។ សំបុត្រចូលរួមមានតម្លៃតែ ១ដុល្លារតែប៉ុណ្ណោះ។ តម្លៃនេះរួមបញ្ចូលនូវអាវយឺតកីទ្បាដើម្បីពាក់ចូលរួមកម្មវិធីដ៏ស្រស់ស្អាតមួយ ដបទឹកមួយ និងអាហារសម្រន់រួមទាំងភេសជ្ជៈផងដែរ។ សំបុត្រចូលរួមមានលក់នៅគ្រប់ទីតាំងសាលា អេស៊ីអុីនៅភ្នំពេញ និងនៅទីតាំងផ្សេងៗក្នុងក្រុងបាត់ដំបង រួមមានៈ ១. វិទ្យាល័យព្រះមុនីវង្ស ទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ០១៧ ២២៩ ៨២១ ២. វិទ្យាល័យសម្តេចឪ ទំនាកទំនងតាមរយៈលេខទូរស័ព្ទ ០១០ ៦៨០ ១៧៤ ៣. វិទ្យាល័យនេតយ៉ង់ ទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ០១២ ៦៨៣ ៥៤៧ ៤. សកលវិទ្យាល័យបាត់ដំបង ទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ០៧៧ ២៤០ ៤០៥ សំរាប់ព័ត៌មានបន្ថែម សូមចូលកាន់ទំព័រ Facebook: ACE Charity ឬ ទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ០៩៩ ៣៣១ ៧៩៣ ឬ ០៩៦ ៧៣០ ០៩២១។ ចូលរួមទាំងអស់គ្នា នៅព្រឹក ថ្ងៃអាទិត្យ ទី ២២ ខែធ្នូ ឆ្នាំ ២០១៩ នៅក្រុងបាត់ដំបង៕ (អត្ថបទពាណិជ្ជកម្ម) | មជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការបណ្ដុះបណ្ដាល (សាលាអេស៊ីអុី) ដែលជាសាលាភាសាអង់គ្លេសឈានមុខគេ ដែលមាន ៥ទីតាំងនៅកម្ពុជា នឹងរៀបចំ កម្មវិធី អេស៊ីអុី រត់ដើម្បីបរិស្ថាន (ARE) ជាលើកទី៤ នៅក្រុងបាត់ដំបង ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០១៩ ដើម្បីរៃអង្គាសថវិកាសាងសង់បង្គន់អនាម័យនៅតាមសាលារដ្ឋនៅតាមខេត្តនានា។ ព្រឹត្តិការណ៍នេះរៀបចំដោយគណៈកម្មការសង្គមរបស់សាលា អេស៊ីអុី និងយុវជនស្ម័គ្រចិត្តក្នុងខេត្តបាត់ដំបង។ |
កម្ពុជា នឹងត្រូវប្រកួតមិត្តភាពអន្ដរជាតិជាមួយ ម៉ុងហ្គោលី នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ ក្នុងសន្និសីទសារព័ត៌មានមុនប្រកួត លោក Ichiro Otsuka បានសរសើរពីទម្រង់លេងរបស់ក្រុមជម្រើសជាតិកម្ពុជា និងចាត់ទុកក្រុមកម្ពុជា ជាក្រុមដែលមានកម្រិតខ្លាំងជាង ម៉ុងហ្គោលី ជាពិសេសទម្រង់វាយបកលឿនៗ។ គ្រូបង្វឹកម៉ុងហ្គោលីរូបនេះ បាននិយាយថា៖«ខ្ញុំ បានទស្សនាការប្រកួតរបស់ក្រុមជម្រើសជាតិកម្ពុជា ជាច្រើនប្រកួត ជាពិសេសការប្រកួតរបស់កម្ពុជា ក្នុង FIFA Serie នាពេលថ្មីៗនេះ។ ក្រុមជម្រើសជាតិកម្ពុជាហ្វឹកហាត់ត្រៀមប្រកួតមិត្តភាព ជាមួយម៉ុងហ្គោលី រូបពីហសព័ន្ធកីឡាបាល់ទាត់កម្ពុជា បើទោះជាក្រុមកម្ពុជាចាញ់មែន ប៉ុន្ដែកម្ពុជា មានវាយបកយ៉ាងរហ័ស។ កីឡាករកម្ពុជា វាយបកលឿន។ ក្រុមជម្រើសជាតិកម្ពុជា មានបទពិសោធន៍ប្រកួតច្រើន។ ខ្ញុំ បានបង្ហាញវីដេអូអំពីការប្រកួតរបស់ក្រុមជម្រើសជាតិកម្ពុជា ទៅកាន់កីឡាកររបស់ខ្លួន។ ខ្ញុំ គិតថាកម្ពុជា មានកម្រិតខ្លាំងជាងក្រុមយើង។ ដូច្នេះហើយការប្រកួតថ្ងៃស្អែក គឺជាការប្រកួតយ៉ាងល្អ។»។ ចំណែកលោក Felix G. Dalmas គ្រូបង្វឹក្រុមជម្រើសជាតិកម្ពុជា មិនមើលស្រាលគូប្រកួតឡើយ បើទោះជាម៉ុងហ្គោលី យល់ថាកម្ពុជា មានកម្រិតខ្ពស់ជាងក៏ដោយ។ ម្យ៉ាងវិញទៀត លោក Felix ក៏បានដឹងពីសមាសភាពរបស់កីឡាករម៉ុងហ្គោលីខ្លះ កំពុងបម្រើអាជីពនៅក្លិបក្នុងតំបន់អឺរ៉ុប ដូច្នេះហើយកីឡាករក្រុមភ្ញៀវ អាចមានកម្រិតខ្ពស់ជាងកម្ពុជា។ «នេះ គឺជាការប្រកួតដ៏តានតឹង ជាមួយម៉ុងហ្គោលី ព្រោះពួកគេមានកាយសម្បទាធំ ហើយមានកីឡាករលេងនៅតំបន់អឺរ៉ុប។ ខ្ញុំ យល់ថានេះ ក៏ជាការលំបាករប់សក្រុមកម្ពុជាយើង ក្នុងជំនួបនេះដែរ។»។ គ្រូបង្វឹករូបនេះ បាននិយាយដូច្នេះ។ ដោយឡែក កម្ពុជា ធ្លាប់ប្រកួតមិត្តភាពជាមួយម៉ុងហ្គោលី ម្ដងរួចមកហើយ កាលពីឆ្នាំ២០១៩ ដោយលទ្ធផលស្មើ ១-១។ ក្រុមទាំង២ ត្រូវជួបគ្នាក្នុងជំនួបមិត្តភាពម្ដងទៀត នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិក វេលាម៉ោង ៦:០០ ល្ងាច៕ | ក្នុងសន្និសីទមុនប្រកួតមិត្តភាពអន្ដរជាតិរវាង កម្ពុជា និង ម៉ុងហ្គោលី នាថ្ងៃទី៦ ខែមិថុនា នៅពហុកីឡដ្ឋានជាតិអូឡាំពិក លោក Ichiro Otsuka គ្រូបង្វឹករបស់ក្រុមជម្រើសជាតិម៉ុងហ្គោលី បាននិយាយ កម្ពុជា គឺជាក្រុម ដែលមានប្រព័ន្ធប្រយុទ្ធវាយបកលឿន និងជាក្រុមដែលមានកម្រិតលេងខ្លាំងជាងក្រុមរបស់លោក។ ចំណែក លោក Felix G. Dalmas គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា ចាត់ទុកការប្រកួតជាមួយមិត្តភាពនេះ ជាជំនួបដ៏តានតឹង ដោយសារម៉ុងហ្គោលី មានសមាសភាពកីឡាករចូលរួមពីក្លិបនៅតំបន់អឺរ៉ុប។ |
វេទិកាថ្នាក់តំបន់ដែលកំពុងជជែកពី «អនាគតនៃកសិកម្មអេកូឡូស៊ី» នេះ រំពឹងថា នឹងផ្ដល់នូវលទ្ធផលល្អនាពេលអនាគតសម្រាប់បណ្ដាប្រទេសក្នុងតំបន់ ដើម្បីផ្សារភ្ជាប់ជាមួយនឹងយុទ្ធសាស្ត្រអភិវឌ្ឍថ្នាក់តំបន់ សម្រាប់ចក្ខុវិស័យ ក្នុងការបង្កើនផលិតភាពកសិកម្មប្រកបដោយសុវត្ថិភាព ភាតរបរិស្ថាន និងភាពរីកចម្រើនរបស់ប្រជាជននៅក្នុងតំបន់។ រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៨ ខែវិច្ឆិកា នៃកិច្ចពិភាក្សាជុំវិញវិស័យកសិកម្មនេះ មានអ្នកជំនាញផ្នែកកសិកម្ម, អង្គការជាតិ-អន្តរជាតិ, តំណាងរដ្ឋាភិបាល, សហគមន៍កសិកម្ម និងយុវជនមកពីប្រទេសថៃ, ឡាវ, វៀនណាម, មីយ៉ាន់ម៉ា និងកម្ពុជា សរុបប្រមាណ៣០០នាក់។ អត្ថបទទាក់ទង ពិព័រណ៍ផលិតផលកសិកម្មថ្នាក់តំបន់ស្តីពី «អនាគតនៃកសិកម្មអេកូឡូស៊ី» ដើម្បីទទួលបានព័ត៌មានទាក់ទងនឹងវិស័យកសិកម្ម, ផលិតផលអត្តសញ្ញាណ, ជំនួញខ្នាតតូច និងមធ្យម, បរិស្ថាន និងទេសចរណ៍ សូមចុច Download App «ថ្មីៗ២៥ រាជធានី-ខេត្ត» សម្រាប់ប្រព័ន្ធ iOS: https://apple.co/2ub9pdj និង Android: http://bit.ly/2KSe1MB ។ ការផ្សព្វផ្សាយព័ត៌មានទាំងនេះ ក៏មាននៅលើទំព័រហ្វេសប៊ុក Thmey Thmey 25 និង YouTube Channel: https://goo.gl/D6xQBv ៕ | សៀមរាប៖ អ្នកជំនាញផ្នែកកសិកម្មជាតិ-អន្តរជាតិ, តំណាងអង្គការជាតិ-អន្តរជាតិ, តំណាងរដ្ឋាភិបាល និងសហគមន៍កសិកម្មមកពីប្រទេសថៃ, ឡាវ, វៀនណាម, មីយ៉ាន់ម៉ា និងកម្ពុជា បានចែករំលែកបទពិសោធន៍ និងពិភាក្សាគ្នាពីវិស័យកសិកម្មនៅតាមប្រទេសរបស់ខ្លួន និងកំពុងស្វែងរកដំណោះស្រាយរួមគ្នា ដើម្បីបង្កើនផលិតភាពកសិកម្មប្រកបដោយសុវត្ថិភាពនៅក្នុងតំបន់។ កិច្ចពិភាក្សានេះ ធ្វើឡើងនៅក្នុងវេទិកាថ្នាក់ដំបន់ស្តីអំពី៖ »អនាគតនៃកសិកម្មអេកូឡូស៊ី» ដែលរៀបចំឡើងដោយអគ្គនាយកដ្ឋានកសិកម្ម រុក្ខាប្រមាញ់ និងនេសាទក្រោមកិច្ចសហការជាមួយមជ្ឈមណ្ឌល CIRAD និង អង្គការGRET នៅខេត្តសៀម។ |
លោក ទី វណ្ណថន ដែលមានសំណាង ឈ្នះរង្វាន់ម៉ូតូហុងដាឌ្រីម ស៊េរីឆ្នាំ២០២០ ដំបូងគេបង្អស់នេះស្នាក់នៅ ផ្ទះលេខ 15 នៅក្នុងបុរីគ្រីស្តាល់ ភូមិព្រែកសំរោង ក្រុងតាខ្មៅ ខេត្តកណ្ដាល។ គួររម្លឹកដែរថា កាលពីខែមុន ក្រុមហ៊ុន សៀងហៃ ឡូតូ បានប្រកាសចែករង្វាន់ផ្ទួនៗ ដល់អតិថិជនរបស់ខ្លួន តាមរយៈកម្មវិធី «សំណាងផ្ទួនៗ» ដែលអតិថិជនទាំងអស់ មានឱកាសឈ្នះលុយសុទ្ធរហូតដល់ ២០ម៉ឺនដុល្លារ ជារៀងរាល់ថ្ងៃ និងម៉ូតូហុងដាឌ្រីម ស៊េរីឆ្នាំ២០២០ រហូតដល់ 12គ្រឿងឯណោះ។ ក្រុមហ៊ុន សៀងហៃ ឡូតូ រួមជាមួយក្រុមការងារ បានចុះលំនៅដ្ឋានរបស់ លោក ទី វណ្ណថន ដើម្បីប្រគល់ជូនរង្វាន់ដោយផ្ទាល់ ដែលលោកគឺជាអតិថិជនទី១ ដែលមានសំណាងក្លាយជាម្ចាស់រង្វាន់ ម៉ូតូហុងដាឌ្រីម ស៊េរីឆ្នាំ 2020 ដំបូងគេប្រចាំខែ កុម្ភៈ ដែលគាត់មានលេខកូដសម្គាល់លើសំបុត្រ #42552 ក្នុងកម្មវិធី «សំណាងផ្ទួនៗ» របស់ក្រុមហ៊ុន ឆ្នោតសៀងហៃឡូតូ។ លើសពីនេះទៀត ក្រុមហ៊ុន នៅតែបន្តចែករង្វាន់ជាច្រើនសន្ធឹកសន្ធាប់ ទៅដល់អតិថិជន ដែលបានផ្សងសំណាង ដើម្បីទទួលបានរង្វាន់ម៉ូតូជាច្រើនគ្រឿង និងលុយសុទ្ធជាច្រើនរង្វាន់ទៀត ដែលនៅរង់ចាំលោកអ្នក។ លោកអ្នក អាចផ្សងសំណាងបាន តាមភ្នាក់ងារអាស៊ីវេរលុយ និងទីតាំងនានា ដែលមានស្លាកសញ្ញា សៀងហៃ ឡូតូ ទូទាំងប្រទេសផងដែរ។ ហើយលោកអ្នក ក៏អាចផ្សងសំណាងឥឡូវនេះ តាម App អាស៊ីវេរលុយ។ ចុចតំណនេះ ដើម្បីទាញយក APP អាស៊ីវេរលុយ iOS : https://goo.gl/kwQB6U សម្រាប់ Android : https://goo.gl/DyQL7W ។ សម្រាប់ព័ត៌មានបន្ថែម៖ 010 6666 87 / 017 6666 87 / 071 6666 687 Facebook Page: facebook.com/shanghailotto/ ៕ (អត្ថបទពាណិជ្ជកម្ម) | ភ្នំពេញ៖ កាន់តែរំភើប កាន់តែអស្ចារ្យ នឹងចូលរួមអបអរសារទរដល់អតិថិជនទីមួយ របស់ ក្រុមហ៊ុន សៀងហៃ ឡូតូ ដំបូងគេ ដែលមានសំណាងឈ្នះរង្វាន់ ម៉ូតូហុងដា ឌ្រីម ស៊េរីឆ្នាំ២០២០ ពីក្រុមហ៊ុនក្នុងកម្មវិធី «សំណាងផ្ទួនៗ»។ |
ការប្រជែងគ្នាដ៏សំខាន់ក្នុងការបោះឆ្នោតសភាជាតិប៉ាគីស្ថាន គឺរវាងគណបក្សរបស់អតីត នាយករដ្ឋមន្ត្រី លោក Nawaz Sharif និងបេក្ខជនគាំទ្រដោយអតីតនាយករដ្ឋមន្ត្រីដែលមាន ប្រជាប្រិយភាពលោក Imran Khan ដែលកំពុងជាប់ពន្ធធនាគារជាច្រើនឆ្នាំក្រោមបទពុករលួយ និងការបង្ហាញព័ត៌មានសម្ងាត់របស់រដ្ឋជាដើម។ ការបោះឆ្នោតត្រូវបានធ្វើឡើងសម្រាប់ ២៦៤ អាសនៈក្នុងសភាជាតិ ហើយគណបក្សនយោបាយមួយត្រូវការអាសនៈចំនួន ១៣៣ សម្រាប់សំឡេងភាគច្រើន។ យោងតាមគណៈកម្មាធិការរៀបចំការបោះឆ្នោតប៉ាគីស្ថាន បេក្ខជនឈរឈ្មោះឯករាជ្យបាន ឈ្នះ ៩៨ អាសនៈមកទល់ពេលនេះ ជាមួយនឹង ២២ អាសនៈនៅតែមិនទាន់អះអាង។ ភាគច្រើននៃអ្នកឈរឈ្មោះឯករាជ្យមានទំនាក់ទំនងជាមួយគណបក្សរបស់ Khan នៃបក្ស Tehreek-e-Insaf (PTI) ។ គណបក្ស សម្ព័ន្ធមូស្លីមប៉ាគីស្ថាន Nawaz (PMLN) ដែលបានទទួលការពេញចិត្តក្នុងការស្ទង់ មតិកន្លងមកបានឈ្នះអាសនៈច្រើនជាងគេទីពីរដោយមាន ៦៩ អាសនៈ។ គណបក្សប្រជាជន ប៉ាគីស្ថាន (PPP) មានអាសនៈច្រើនជាងគេទីបីដែលទទួលបាន ៥១ អាសនៈ។ ជុំវិញការបោះឆ្នោតនេះ អាម៉េរិក និងសហភាពអឺរ៉ុប (EU) បានលើកឡើងពីការចោទប្រកាន់ ការជ្រៀតជ្រែក ការចាប់ខ្លួនសកម្មជន ហើយថែមទាំងការអះអាងពីភាពមិនប្រក្រតី និងការក្លែងបន្លំដែលគួរតែត្រូវបានស៊ើបអង្កេតឱ្យបានពេញលេញ។ សេចក្តីថ្លែងការណ៍របស់ EU បានកត់សម្គាល់ពីកង្វះនៃកម្រិតប្រកួតប្រជែង ដោយចាត់ទុកថា អសមត្ថភាពនៃតួអង្គនយោបាយមួយចំនួនក្នុងការបោះឆ្នោត និងការ រឹតត្បិតសេរីភាពក្នុងការ ជួបប្រជុំ សេរីភាពនៃការបញ្ចេញមតិ និងការប្រើប្រាស់អ៊ីនធឺណិត។ ដោយឡែក សេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក David Cameron បានកត់សម្គាល់ពីការព្រួយបារម្ភយ៉ាងខ្លាំងអំពីភាពយុត្តិធម៌ និងកង្វះការរួមបញ្ចូលនៃការ បោះឆ្នោត។ ក្រសួងការបរទេសអាម៉េរិកបាននិយាយថា មានការរឹតត្បិតមិនសមរម្យលើ សេរីភាពនៃការបញ្ចេញមតិ និងការជួបប្រជុំ ខណៈពេលដែលកត់សម្គាល់ពីអំពើហិង្សា និង ការវាយប្រហារលើបុគ្គលិកប្រព័ន្ធផ្សព្វផ្សាយ។ សមាជិកសភាអាម៉េរិកមួយចំនួន ដូចជាតំណាងរាស្រ្តប្រជាធិបតេយ្យអាម៉េរិក Ro Khanna និង លោកស្រី Ilhan Omar ក៏ព្រួយបារម្ភផងដែរ ដោយ លោក Khanna សង្កត់ធ្ងន់ថា យោធាកំពុងជ្រៀតជ្រែកក្នុងលទ្ធផលនៃការបោះឆ្នោត។ តំណាងសភាទាំងពីរទាំងជំរុញឱ្យ ក្រសួងការបរទេសមិនទទួលស្គាល់អ្នកឈ្នះរហូតដល់ការស៊ើបអង្កេតត្រូវបានធ្វើឡើងចំពោះការចោទពីបទប្រព្រឹត្តខុសប្រក្រតី។ គួរបញ្ជាក់ថា កាលពីដើមសប្តាហ៍នេះ ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (UN) បានថ្កោលទោសអំពើហិង្សាលើគណបក្សនយោបាយ និងបេក្ខជន។ UN បានបង្ហាញពី ការព្រួយបារម្ភលើគំរូនៃការយាយី ការចាប់ខ្លួន និងការឃុំខ្លួនរយៈពេលយូរនៃមេដឹកនាំ និងអ្នកគាំទ្រនៃគណបក្សរបស់លោក Khan ផងដែរ៕ | អាម៉េរិក ចក្រភពអង់គ្លេស និងសហភាពអឺរ៉ុបនាថ្ងៃទី៩ ខែកុម្ភៈបានសម្តែងការព្រួយបារម្ភ ស្រដៀងគ្នាអំពីដំណើរការបោះឆ្នោតរបស់ប៉ាគីស្ថាន បន្ទាប់ពីការបោះឆ្នោតកាលពីថ្ងៃទី៨ ខែកុម្ភៈ ហើយបានជំរុញឱ្យមានការស៊ើបអង្កេតលើភាពមិនប្រក្រតីដែលបានរាយការណ៍។ |
សម្តេចព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ ព្រះអង្គបានរួមចំណែកដ៏សំខាន់បំផុត ជាមួយ សម្តេចព្រះវររាជបិតា ព្រះបរមរតនកោដ្ឋ ក្នុងការកសាងចំណងមិត្តភាពរវាងប្រទេសទាំងពីរឲ្យកាន់តែរឹងមាំ និងបានចូលរួមបន្តថែរក្សា ជាមួយនឹងថ្នាក់ដឹកនាំកំពូលៗចិន រហូតមកដល់ពេលបច្ចប្បន្ន ហើយ ព្រះអង្គ នៅតែគង់ជាសាក្សីដ៏សំខាន់ក្នុងដំណើរប្រវត្តិសាស្រ្តជាង ៧០ឆ្នាំកន្លងមកនេះ ។ «អស់រយៈពេលជាង៦០ឆ្នាំ សម្តេចព្រះមហាក្សត្រី ស្តេចបានចូលរួមយ៉ាងសកម្មលើការពង្រឹងមិត្តភាពចិន-កម្ពុជា និងជាសាក្សីនៃការអភិវឌ្ឍចិនថ្មី»។ នេះជាការគូសបញ្ជាក់របស់លោក ស៊ី ហើយត្រូវបានដកស្រង់ដោយសារព័ត៌មានរដ្ឋ CGTN។ នាឱកាសនោះដែរ ព្រះវររាជមាតាជាតិខ្មែរ មានព្រះរាជសវនីយ៍ទៅកាន់លោក ស៊ី ជិនភីងថា៖ «សម្តេចព្រះនរោត្តម សីហនុ និងខ្ញុំ គឺជាមិត្តចាស់ និងជាមិត្តល្អរបស់ប្រជាជនចិន។ ក្នុងរយៈពេល ៦០ ឆ្នាំកន្លងមកនេះ ខ្ញុំបានធ្វើទស្សនកិច្ចនៅប្រទេសចិនជាច្រើនដង ហើយរាល់ពេលខ្ញុំតែងតែទទួលអារម្មណ៍យ៉ាងជ្រាលជ្រៅអំពីការអភិវឌ្ឍ និងការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៅក្នុងប្រទេសចិន។ ការណ៍ដែលឯកឧត្តមប្រធានាធិបតី បានថ្វាយមកខ្ញុំនូវ មេដាយមិត្តភាព នៃសាធារណរដ្ឋប្រជាមានិតចិន នៅពេលនេះ ពិតជាធ្វើឲ្យខ្ញុំរំជួលចិត្តយ៉ាងខ្លាំង។ ខ្ញុំនឹងបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីរឹតចំណងមិត្តភាពកម្ពុជា - ចិន ឲ្យកាន់តែល្អប្រសើរ»។ ក្នុងព្រះរាជសវនការនោះដែរ ព្រះករុណា ព្រះមហាក្សត្រ បានមានព្រះរាជឱង្ការទៅកាន់លោក ស៊ី ជិនភីង និងលោកស្រី Peng Liyuan ជុំវិញការរីកចម្រើនទៅមុខរបស់ចិន។ «ខ្ញុំទើបតែបានធ្វើទស្សនកិច្ចពិសេសមួយដើម្បីទស្សនាខេត្តសានស៊ី។ ខ្ញុំសូមកោតសរសើរដោយស្មោះ នូវសមិទ្ធិផលដ៏អស្ចារ្យដែលប្រជាជនចិនសម្រេចបាន ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តចិន ក្នុងការអភិឌ្ឍន៍ និងកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈរ»។ លោក ស៊ី បានរំលឹកថា ខេត្តសានស៊ី ជាទីកន្លែងដែល ព្រះវររាជបិតា-មាតា ធ្លាប់បានយាងទៅកាលពី ៥០ ឆ្នាំមុន។ «ថ្ងៃនេះខ្ញុំបានថ្វាយ មេដាយមិត្តភាព នៃសាធារណរដ្ឋប្រជាមានិតចិន ដល់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ។ នេះមិនមែនត្រឹមតែជាការកោតសរសើរដ៏ខ្ពង់ខ្ពស់ ចំពោះការរួមចំណែកយ៉ាងពិសេស និងមានសារសំខាន់បំផុត ដែល សម្តេចព្រះមហាក្សត្រី បានធ្វើឱ្យមានទំនាក់ទំនងចិន - កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ដើម្បីលើកកម្ពស់មិត្តភាពដ៏ជ្រាលជ្រៅបំផុតរវាងប្រជាជនចិន និងកម្ពុជាផងដែរ៕ | នាវិមានមហាប្រជាជនចិន កាលពីថ្ងៃទី៦ ខែវិច្ឆិកា លោកប្រធានាធិបតីចិន ស៊ី ជិនភីង បានថ្វាយគ្រឿងឥស្សរិយយស «មិត្តភាពនៃសាធារណរដ្ឋប្រជាមានិតចិន» (China's Friendship Medal) ដល់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ ដោយព្រះអង្គត្រូវបានចាត់ទុកជាសាក្សីប្រវត្តិសាស្រ្ត នៃចំណងមិត្តភាព កម្ពុជា-ចិន។ នេះជាគ្រឿងឥស្សរិយយសថ្នាក់ខ្ពស់បំផុតរបស់រដ្ឋាភិបាលចិន សម្រាប់ឥស្សរជនឆ្នើមបរទេស។ |
ខ្សែបម្រើប្រយុទ្ធ Dani Olmo បង្កភាពភ្ញាក់ផ្អើលខ្លាំងចំពោះទម្រង់លេងរបស់គេក្នុងក្រុមជម្រើសជាតិអេស្ប៉ាញ តាំងពីវគ្គ ១៦ក្រុមចុងក្រោយ នៃព្រឹត្តិការណ៍ Euro 2024។ Olmo ស៊ុតបាល់បញ្ចូលទី ៣ គ្រាប់ប្រចាំការប្រកួត ដោយឈរជាកីឡាករស៊ុតបានគ្រាប់បាល់ច្រើនប្រចាំការប្រកួត ជាមួយនឹងកីឡាករ ៦រូប ផ្សេងទៀត។ ក្រោយបង្ហាញទម្រង់លេងល្អខ្លាំង ក្លិប Barcelona, Manchester City, Bayern Munich, Manchester United និង Liverpool បានដាក់ការចាប់អារម្មណ៍ទៅលើកីឡាកររបស់ក្រុម RB Leipzig ប៉ុន្តែបើយោងតាមរបាយការណ៍របស់កាសែត Mundo Deportivo ក្លិបយកអេស្ប៉ាញ Barca ជាក្រុមដែលមានភាគរយខ្ពស់ជាងគេ។ តាមរយៈរបាយការណ៍ដដែលនោះ កីឡាករវ័យ ២៦ឆ្នាំ មានតម្លៃផ្តាច់កុងត្រា ប្រមាណ ៦០លានអឺរ៉ូ (៦៦លានដុល្លារ) ដែលតម្លៃគិតត្រឹមថ្ងៃទី២០ ខែកក្កដា។ ប៉ុន្តែក្រុម Barca ត្រូវការចរចាបន្ថែមទៀតលើការផ្ទេរនាំយក Olmo ដែលរឿងនេះអាចនឹងបន្តទៅច្រើនសប្តាហ៍បន្ថែមទៀត។ ទោះជាក្លិប Barca កំពុងតែជួបវិបត្តិហិរញ្ញវត្ថុក៏ដោយក្តី ប៉ុន្តែក្លិបមួយនេះក៏ត្រូវបានគេរាយការណ៍ថា បានត្រៀមខ្លួនរួចរាល់ហើយសម្រាប់នាំយក កីឡាករ Dani Olmo ចូលរួមក្រុម ជាមួយនឹងកិច្ចសន្យារយៈពេល ៦ឆ្នាំ ហើយតម្លៃប្រាក់ពលកម្មរបស់កីឡាករ នឹងបន្ថែមឡើង ក្រោយពេលលេងបាន ២រដូវកាល។ ក្លិប Barcelona ក៏នៅតែចិញ្ចឹមចិត្តចង់ចុះហត្ថលេខា នាំយកកីឡាករខ្សែប្រយុទ្ធស្លាបឆ្វេង Nico Williams មកចូលរួមក្រុម ក្រោយពេលកីឡាករវ័យ ២២ឆ្នាំ មានទម្រង់លេង និងកម្រិតលេងខ្ពស់ សមស្របជាមួយនឹង Lamine Yamal ថែមទៀត។ សម្រាប់ Olmo ក៏មានទំនាក់ទំនងជាមួយគ្នាពីមុនមកដែរ ដោយរូបគេធ្លាប់ចំណាយពេល ៧ឆ្នាំ លេងក្នុងនាមជាកីឡាករយុវជនក្លិប ពីចន្លោះឆ្នាំ ២០០៧-២០១៤ មុនពេលផ្លាស់ទៅលេងឱ្យក្លិប Dinamo Zagreb និង RB Leipzig។ ឆ្នាំ ២០២៣ Olmo បានជាប់ជម្រើសជាតិអេស្ប៉ាញ ជាថ្មី ហើយបានជួយអេស្ប៉ាញឈ្នះពាន UEFA Nations League និង Euro 2024។ បច្ចុប្បន្ន Olmo កំពុងមានកិច្ចសន្យាជាមួយនឹងក្រុម RB Leipzig រហូតដល់ឆ្នាំ ២០២៧ ដែលរឿងនេះនឹងធ្វើឱ្យក្លិប Barcelona អាចនឹងបន្តជួបបញ្ហាផ្នែកហិរញ្ញវត្ថុខ្លាំងបន្ថែមទៀត បើការចុះហត្ថលេខាបានសម្រេចពិតមែន៕ | ក្រុម Barcelona ត្រូវបានគេរាយការណ៍ថា បានត្រៀមខ្លួនរួចរាល់ក្នុងការបំពេញលក្ខខណ្ឌ នាំយកកីឡាករ Dani Olmo ពីក្រុម RB Leipzig ទោះបីជាខ្លួនកំពុងតែចាប់អារម្មណ៍ និងមានបំណងទៅលើកីឡាករខ្សែប្រយុទ្ធស្លាប Nico Williams ក៏ដោយ។ |
លោក រស់ សាយ អ្នកសម្របសម្រួលការលក់ផ្ទះខាងលើបាននិយាយថា ផ្ទះទាំង២ គឺជាកម្មសិទ្ធិរបស់ជនជាតិអូស្រា្ដលី ដែលមកធ្វើការ និងរស់នៅប្រទេសកម្ពុជា តាំងពីអំឡុងឆ្នាំ១៩៩២មក។ លោករៀបរាប់ថា ផ្ទះខាងលើត្រូវបានបុរសជនជាតិអូស្ដ្រាលី ដែលជាបុរាណវិទូ និងស្រឡាញ់ក្បូរក្បាច់រចនាប័ទ្មខ្មែរបុរាណ ទិញពីប្រជាពលរដ្ឋនៅតំបន់ហាន់ជ័យ ខេត្តកំពង់ចាម និងមួយទៀតទិញពីពលរដ្ឋក្នុងក្រុងសៀមរាប។ ផ្ទះដែលដាក់លក់ ទី១មានទំហំផ្ទះ ១៣៦ ម៉ែត្រការ៉េ និងទំហំដីជិត ៨០០ម៉ែត្រការ៉េ ដែលដាក់លក់ក្នុងតម្លៃ ៤៤ ម៉ឺនដុល្លារ និងផ្ទះមួយខ្នងទៀតទំហំប្រហែល ១៣៨ ម៉ែត្រការ៉េ ស្ថិតនៅជិតស្ពានជ្រាវ ក្នុងសង្កាត់សៀមរាប លក់ក្នុងតម្លៃ ២៥ម៉ឺនដុល្លារ។ លោកបន្ថែមថា៖« ផ្ទះនោះ (មួយនៅក្រោយវត្តដំណាក់) គេហៅផ្ទះហាន់ជ័យ ដោយសារគាត់ទិញពីតំបន់នោះមក ជាផ្ទះបុរាណ មានចម្លាក់តាមផ្នឹម តាមខ្លោងទ្វារ បង្អួច ចម្លាក់ក្បាច់បុរាណ ស្អាតណាស់»។ តាមការបញ្ជាក់ពីលោក រស់ សាយ ផ្ទះនេះអាយុមិនក្រោម ១២០ឆ្នាំទេ ដែលបុរាណវិទូជនជាតិអូស្រ្ដាលី ទិញរុះមកធ្វើតាមទម្រង់ដើមវិញ ដោយមានអ្នកជំនាញគិតគូរច្បាស់លាស់ និងរៀបចំធ្វើទម្រង់ដើមទាំងស្រុង។ ទាក់ទងនឹងការប្រកាសលក់នេះ លោក រស់ សាយ ពន្យល់ថា៖« តាមពិតផ្ទះនោះ គាត់ទុកអភិរក្សទេ។ កន្លងមកគាត់ធ្វើទុក សម្រាប់កូនសិស្សដែលគាត់ជួយស្នាក់នៅ។ មួយរយៈក្រោយនេះ ដោយសារបញ្ហាផ្ទាល់ខ្លួន គាត់ចាស់ជរា ណាមួយវិបត្តិកូវីដផង ទើបគាត់ចង់លក់»។ លោក រស់ សាយ បន្ថែមថា ផ្ទះទាំង២ខ្នង ត្រូវបានម្ចាស់ជាជនជាតិអូស្រ្ដាលី ទិញអំឡុងឆ្នាំ២០០៦ និងឆ្នាំ២០០៧។ ដោយសារស្រឡាញ់ម៉ូដផ្ទះឈើខ្មែរ និងចង់អភិរក្សទៅថ្ងៃក្រោយ លោក រស់ សាយ បាននិយាយថា ម្ចាស់ផ្ទះអាយុជិត៨០ឆ្នាំ បានទិញដីជុំវិញនោះ ដើម្បីដាំប្រភេទឈើកម្រមួយចំនួន និងរៀបចំបរិស្ថានជុំវិញនោះ ឱ្យបរិយាកាសល្អផងដែរ។ លោកបញ្ជាក់ថា កន្លងទៅថ្មីៗ មានគេតថ្លៃចង់ទិញតែផ្ទះ តែម្ចាស់ផ្ទះមិនលក់ ដោយបារម្ភខ្លាចរុះរើ ទៅខូចទ្រុងទ្រាយដើម៕ | សៀមរាប៖ ផ្ទះបុរាណរចនាប័ទ្មខ្មែរចំនួន២ខ្នង ក្នុងក្រុងសៀមរាប ដែលមានអាយុកាលជាង១០០ឆ្នាំ ត្រូវបានម្ចាស់ផ្ទះប្រកាសដាក់លក់។ ដើមឡើយ ម្ចាស់ផ្ទះដែលជាជនបរទេស ទិញមកដើម្បីអភិរក្ស។ ជាសំណង់ផ្ទះបែបប្រណិត ផ្ទះខ្មែរបុរាណចំនួន២ខ្នង កាលពីពេលថ្មីៗនេះ ត្រូវបានផ្សព្វផ្សាយដាក់លក់ក្នុងបណ្ដាញសង្គម។ កន្លងមក ផ្ទះទាំង២នេះ បានដាក់ជួលនិងទុកសម្រាប់ការស្នាក់នៅរបស់សិស្សនិសិ្សត។ |
Papua, on the western half of New Guinea island, has since grappled with an insurgency aimed at winning independence from Jakarta. Suharto's son will run in the April polls under his Berkarya Party, said a senior party official, who added that Papuans themselves called for him to run for office. "That's the request of the people there," Badaruddin Andi Picunang told AFP. "Mr. Suharto (Tommy Suharto's father) liberated Papua. Mr. Tommy loves Papua and he wants to represent the people." Picunang dismissed suggestions that some in Papua are not fans of Tommy Suharto or his late father's annexation of the region. "There will always be positive and negative views, but we're just looking at the positive," he said. Tommy Suharto, who had been known as a playboy with a taste for flashy cars, served just four years of a 15-year prison term for hiring hitmen to murder a judge who had sentenced him to jail for corruption. He was released in 2006. His political Party, formed in 2016, has at least one other member who is a convicted murderer. The late dictator's six children allegedly amassed fortunes by enjoying privileged access to lucrative business deals during Suharto's three-decade rule, which was marked by massive corruption. He was toppled in 1998 during the Asian financial crisis. | Tommy Suharto, 56, wants to represent the eastern province of Papua, a region annexed by his father in the late Sixties following a UN-backed referendum widely criticised as a sham. |
សេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលចុះថ្ងៃទី២២ខែធ្នូ បានបញ្ជាក់ថា ដើម្បីឲ្យការប្រារព្ធពិធីខាងលើប្រព្រឹត្តទៅដោយរលូន និងបញ្ចៀសការកកស្ទះនៅតំបន់ជុំវិញកន្លែងប្រារព្ធកម្មវិធី អាជ្ញាធរសូមធ្វើការបញ្ចៀស និងបិទសកម្មភាពចរាចរណ៍ជាបណ្ដោះអាសន្នតាមទីតាំងប្រារព្ធពិធី ចាប់ពីល្ងាចថ្ងៃទី៣០ខែធ្នូ រហូតដល់ចប់កម្មវិធី៕ | សាលារាជធានីភ្នំពេញ នឹងរៀបចំប្រគំតន្ត្រី និងបាញ់កាំជ្រួច អបអរសាទរពិធីឆ្លងឆ្នាំសកលឆ្នាំ២០១៧ ឈានចូលឆ្នាំ២០១៨ នៅលើមហាវិថីព្រះនរោត្តម នៅមុខក្រសួងសាធារណការ និងដឹកជញ្ជូន (ខាងត្បូងជិតវត្តភ្នំ) នៅថ្ងៃអាទិត្យទី៣១ខែធ្នូ។ |
ទេសចរបរទេស ដែលមកកម្សាន្តរមណីយដ្ឋានអង្គរ និងបានទិញសំបុត្រចូលទស្សនាសរុបក្នុងឆ្នាំ២០១៧ទាំងអស់មានចំនួន ជាង២លាននាក់ គឺស្មើនឹង២ ,៤៥៧,០២៣នាក់ កើនឡើងជាង ១១% ធៀបនឹងឆ្នាំ២០១៦។ ចំណែកចំណូលសរុប គ្រឹះស្ថានអង្គរបានបង្ហាញពីតួលេខ ដែលមានចំនួនសរុប ១០៧,៩៧៦,៤៣៩ដុល្លារ កើនឡើងជាង ៧២% ធៀបនឹងឆ្នាំ២០១៦។ ចាប់ពីខែ កុម្ភៈ ឆ្នាំ២០១៧មក រាជរដ្ឋាភិបាលបានចាប់អនុវត្តន៍លើគោលការណ៍ ការដំឡើងតម្លៃសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរថ្មី ក្រោយផ្ទេរការគ្រប់គ្រងពីក្រុមហ៊ុន សុខា អូតែល របស់លោក សុខ គង់។ តម្លៃសំបុត្រមួយថ្ងៃ សម្រាប់ភ្ញៀវបរទេស ឡើងពី២០ ទៅ៣៧ដុល្លារ សំបុត្រដែលមានសុពលភាព៣ថ្ងៃ ឡើងពី៤០ទៅ៦២ដុល្លារ និងសុពលភាពមួយសប្តាហ៍ ឡើងពី៦០ ទៅ៧២ដុល្លារ។ ក្នុងសេចក្តីជូនដំណឹង ចេញផ្សាយនៅថ្ងៃទី៥ សីហា ឆ្នាំ២០១៦ ក៏បានបញ្ជាក់ដែរថា តម្លៃទាំងអស់ នឹងត្រូវបង់ចូលទៅមូលនិធិមន្ទីរពេទ្យគន្ធបុប្ផាចំនួន២ដុល្លារ ហើយវានឹងត្រូវដាក់បញ្ជាក់នៅផ្នែកខាងក្រោយខ្នងសំបុត្រ ដើម្បីបញ្ជាក់ប្រាប់ភ្ញៀវទេសចរ។ សម្រាប់១១ខែ ឆ្នាំ២០១៧ រដ្ឋបានបង់ប្រាក់ឧបត្ថម្ភចូលទៅមូលនិធិគន្ធបុប្ផាចំនួន ៤,៣៣៩,៩៦៤ដុល្លារ ៕ | សៀមរាប៖ គ្រឹះស្ថានអង្គរ ដែលជាស្ថាប័នរដ្ឋគ្រប់គ្រងលើការលក់សំបុត្រចូលរមណីយដ្ឋានអង្គរ បានចេញផ្សាយរបាយការណ៍ អំពីចំនួនទេសចរ និងចំណូលសរុបសម្រាប់ឆ្នាំ២០១៧។ តាមគ្រឹះស្ថានអង្គរ ក្នុងឆ្នាំ២០១៧ ចំណូលសរុបដែលបានពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ មានចំនួនជាង ១០៧លានដុល្លារ ដែលចំនួននេះមានការកើនឡើងជាង ៧២% បើធៀបនឹងឆ្នាំចាស់។ |
លោកប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ បានថ្លែងថា ឥណ្ឌូណេស៊ី ទទួលបានការចាប់អារម្មណ៍ និងកោតសរសើរជាច្រើនពីបណ្តាភ្នាក់ងារវិនិយោគ និងស្ថាប័នអន្តរជាតិ។ លោករាប់បញ្ចូលទាំងធនាគារពិភពលោក ដែលទើបតែចេញរបាយការណ៍បញ្ជាក់ថា ឥណ្ឌូណេស៊ី បានផ្លាស់ប្តូរពីចំណាត់ក្នុងវិស័យធុរកិច្ចកាន់តែល្អប្រសើរនោះ ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន ឥណ្ឌូណេស៊ី The Jakarta Post នៅថ្ងៃ ៦ មករា ។ ទន្ទឹមនឹងអះអាងពីការទទួលស្គាល់ពីចំណុចវិជ្ជមានរបស់ឥណ្ឌូណេស៊ីនេះ លោកក៏បានចោទជាសំណួរទៅមន្ត្រីជាន់ខ្ពស់របស់លោក ថាតើមូលហេតុអ្វីបានជាស្ថានភាពជាក់ស្តែងនៃសេដ្ឋកិច្ចរបស់ឥណ្ឌូណេស៊ី មិនដូចអ្វីដែលអ្នកខាងក្រៅមើលឃើញ។ សម្រាប់លោក សេដ្ឋកិច្ចឥណ្ឌូណេស៊ី នៅមិនទាន់មានការរីកលូតលាស់ដូចការរំពឹងទុកនៅឡើយនោះទេ ។ នាកិច្ចប្រជុំគណៈមន្ត្រីឥណ្ឌូណេស៊ី ដែលប្រព្រឹត្តនៅថ្ងៃ៥ មករា លោកប្រធានាធិបតី បានលើកចោទយ៉ាងដូច្នេះថា៖«ចំណាត់ថ្នាក់សេដ្ឋកិច្ចឥណ្ឌូណេស៊ី បានហក់ឡើង ដែលរួមមានទាំងផ្សារភាគហ៊ុន ហើយអត្រាអតិផរណាក៏ទាប និងជាពិសេសនោះ កញ្ចប់ថវិការដ្ឋ ក៏កាន់តែល្អប្រសើរ ។ គ្រប់យ៉ាង គឺល្អ តើយើងគួរធ្វើអ្វីបន្ទាប់ទៀត?»។ លោកបន្ថែមទៀតថា៖«ខ្ញុំ សូមប្រៀបធៀបស្ថានភាពរបស់ឥណ្ឌូណេស៊ី ដូចទៅនឹងមនុស្សដែលឈឺ តែមិនមានរោគសញ្ញាអ្វីសោះ ។ កម្រិតជាតិខ្លាញ់ក៏ល្អ, បញ្ហាបេះដូងក៏គ្មាន ហើយអណ្តាតក៏ល្អទៀត»។ នេះបើយោងតាមប្រភពព័ត៌មាន ។ តាមពិតទៅ បញ្ហាពីក្រោយនៃការមិនអស់ចិត្តចំពោះសេដ្ឋកិច្ចឥណ្ឌូណេស៊ីរបស់លោក វីដូដូ ក៏ព្រោះតែ នៅពេលអំឡុងពេលឃោសនាបោះឆ្នោតឆ្នាំ២០១៤ លោក បានសន្យានឹងជំរុញសេដ្ឋកិច្ចឥណ្ឌូណេស៊ី ឲ្យលូតលាស់ក្នុងកម្រិត ៧ភាគរយ ។ ក៏ប៉ុន្តែ គិតចាប់ពីលោកកាន់តំណែងមក សេដ្ឋកិច្ចឥណ្ឌូណេស៊ី នៅត្រឹមតែកម្រិត ៥ភាគរយប៉ុណ្ណោះ ហើយ លោក ក៏បានណែនាំឲ្យមន្ត្រីរកហេតុផល ដើម្បីឲ្យសេដ្ឋកិច្ចឥណ្ឌូណេស៊ី រីកលូតលាស់លឿនជាងនេះ ខណៈអាណត្តិដឹកនាំរបស់លោក ក៏កាន់តែខិតជិតដល់ពេលកំណត់ហើយនោះ ៕ | រដ្ឋាភិបាលក្រុងហ្សាការតា ហាក់នៅមិនទាន់ពេញចិត្តចំពោះការរីកចម្រើននៃវិស័យសេដ្ឋកិច្ចរបស់ខ្លួន បើទោះបីជា រយៈពេលចុងក្រោយនេះ មានស្ថាប័នអន្តរជាតិជាច្រើន បានទទួលស្គាល់ និងសរសើរពីភាពល្អប្រសើរឡើងនៃសេដ្ឋកិច្ចឥណ្ឌូណេស៊ីក៏ដោយ ។ |
មន្ត្រីជាន់ខ្ពស់របស់ក្រសួងសុខាភិបាលឥណ្ឌូណេស៊ី លោក Achmad Yurianto នៅថ្ងៃ២២ កុម្ភៈ បានឲ្យដឹងថា រដ្ឋាភិបាល នឹងបញ្ជូននាវាពេទ្យមួយគ្រឿង ដើម្បីទៅជម្លៀស និងនាំយកពលរដ្ឋរបស់ខ្លួនចំនួន ៧៤នាក់ ដែលនៅលើនាវា Diamond Princess ក្នុងទីក្រុង Yokohama របស់ជប៉ុន។ នេះបើយោងតាមការចុះផ្សាយរប់សារព័ត៌មាន Jakarta Globe។ តាមប្រភពព័ត៌មានដដែល មន្ត្រីជាន់ខ្ពស់រូបនេះ បានអះអាងថា ក្នុងចំណោមពលរដ្ឋឥណ្ឌូណេស៊ីទាំង៧៤ នាក់ មានពលរដ្ឋ៤នាក់ បានធ្វើតេស្តឃើញវិជ្ជមានលើមេរោគ Covid-19 ដែលបច្ចុប្បន្ន ត្រូវបានដាក់ឲ្យនៅព្យាបាលដាច់ដោយឡែកនៅមន្ទីរពេទ្យរបស់ជប៉ុន ខណៈពលរដ្ឋមកពីប្រទេសបណ្តាផ្សេងទៀតនៅលើនាវានោះ កំំពុងស្ថិតក្រោមការតាមដានតឹងរឹងពីមន្ត្រីសុខាភិបាលរបស់ជប៉ុន។ លោក Yurianto បានសារភាពពីបញ្ហាធ្ងន់ធ្ងរដែលរដ្ឋាភិបាលកំពុងតែប្រឈម ដ្បិតនាវា ដែលពលរដ្ឋឥណ្ឌូណូស៊ី ស្នាក់នៅនោះ គឺជាទីកន្លែងមានអ្នកផ្ទុកមេរោគ Covid-19 ច្រើនជាងគេ បន្ទាប់ពីចិន។ ទោះបីជារដ្ឋាភិបាលឥណ្ឌូណេស៊ី មានផែនការនាំយកពលរដ្ឋខ្លួនមកវិញក៏ដោយ ឥណ្ឌូណេស៊ី នៅមិនទាន់កំណត់ពីទីកន្លែងសម្រាប់ដាក់ពលរដ្ឋទាំង ៧៤នាក់នោះនៅឡើយនោះទេ។ បច្ចុប្បន្ន ឥណ្ឌូណេស៊ី បានយកមូលដ្ឋានយោធា ដែលមានទីតាំងលើប្រជុំកោះណាទុណា សម្រាប់ដាក់ពលរដ្ឋខ្លួនដែលទើបមកពីចិន ឲ្យស្ថិតនៅដាច់ដោយឡែកពីគេ រហូតដល់បាន១៤ថ្ងៃ ទើបអនុញ្ញាតឲ្យទៅស្រុកកំណើតរបស់ពួកគេវិញ។ គួរជម្រាបថា ឥណ្ឌូណេស៊ី គឺជារដ្ឋមួយក្នុងតំបន់ ដែលមិនទាន់មានពលរដ្ឋឆ្លងមេរោគ Covid-19 នៅក្នុងប្រទេសនៅឡើយនោះទេ ខណៈតួលេខអ្នកស្លាប់ និងឆ្លងមេរោគនេះ បន្តកើនឡើង ជាពិសេសនៅចិន និងនាវា Diamond Princess តែម្តង៕ | រដ្ឋាភិបាលក្រុងហ្សាការតា កំពុងរៀបចំក្រុមការងារដើម្បីទៅជម្លៀស និងទទួលពលរដ្ឋរបស់ខ្លួនជាច្រើនរូបដែលកំពុងតែស្ថិតក្នុងនាវា Diamond Princess ដែលមានពលរដ្ឋជាច្រើនប្រទេសមានផ្ទុកវីរុស Covid-19។ ផែនការរបស់ក្រុងហ្សាការតា ធ្វើឡើង ស្របពេលចំនួនអ្នកផ្ទុកមេរោគ Covid-19 ក្នុងនាវានេះ ត្រូវបានរកឃើញជាបន្តបន្ទាប់។ |
សៀមរាប៖ គ្រួសារលោក ហួត បាន ចាប់ផ្តើមដាំឪឡឹកសាច់លឿង៤ឆ្នាំមកហើយ បន្ទាប់ពីមានការណែនាំពីមន្រ្តីកសិកររបស់អង្គការ iDE។ លោក ហួត បាន ប្រាប់សារព័ត៌មាន ជីឌីថលថ្មីៗថា ការដាំដោយប្រើបច្ចេកទេសត្រឹមត្រូវ ធ្វើឱ្យឪឡឹកហុចផលទ្វេដង ខណៈ ឪឡឹកប្រភេទនេះមានទីផ្សារល្អជាងឪឡឹកសាច់ក្រហម ហើយចំណូលក៏បានកើនឡើងលើសពីពីរដងឯណោះ។ លោក ហួត បាន កំពុងមើលថែទាំឪឡឹកសាច់លឿង ដែលដាំលើដីចម្ការក្រោយផ្ទះ នាភូមិគោកល្ហុង ឃុំស្រណាល ស្រុកក្រឡាញ់។ ផ្លែឪឡឹកតូចធំ ជាប់ទងរាយប៉ាយ នៅលើផ្ទៃដីចម្ការ ដែលលើកជារង និងមានថង់កៅស៊ូគ្របពីលើផង កំពុងផ្តល់ស្នាមញញឹមដល់គ្រួសារលោក ហួត បាន។ លោក បាន រំពឹងថា លោកអាចទទួលផលជាទីគាប់ចិត្តពី ឪឡឹកសាច់លឿងដែលអាចប្រមូលផលលើកដំបូងនារដូវនេះ នៅសប្ដាហ៍ក្រោយនេះ។ តាមពិតគ្រួសារលោក បាន ចាប់ផ្តើមដាំដំណាំឪឡឹកធម្មតាសាច់ក្រហមរយៈពេល១០ឆ្នាំមកហើយ តែសម្រាប់ឪឡឹកសាច់លឿង ទើបដាំបាន៤ឆ្នាំនេះតែប៉ុណ្ណោះ។ ដោយសារទិន្នផលបានច្រើន និងទីផ្សារបានថ្លៃ និងការប្រមូលទិញពីសមាគម គ្រួសារមួយនេះដូរមកដាំឪឡឹកសាច់លឿងទាំងអស់ ដោយចែកផ្ទៃដាំជា៣វគ្គ។ ហើយវគ្គទី១នេះអាចប្រមូលបានផលនាចុងខែមករានេះ។ លោកស្រី ចក់ រ៉េន ភរិយាលោក ហួត បាន បានឱ្យដឹងថា ក្នុងមួយវគ្គគ្រួសារលោកស្រីអាចបេះឪឡឹក បានចន្លោះពី៤ទៅ៥តោន ប្រសិនបើឪឡឹកនោះកើតល្អ និងមានផ្លែធំៗ។ សព្វថ្ងៃ លោកស្រីបេះលក់ ទៅឱ្យខាងសមាគមដែលប្រមូលទិញដើម្បីចែកចាយបន្តទៅលើទីផ្សារតាមរាជធានី និងខេត្តផ្សេងៗ។ ក្នុងនោះ សមាគមប្រមូលទិញតែទំហំត្រូវខ្នាតលើទីផ្សារ គឺទម្ងន់ចាប់ពី១,៥គីឡូក្រាមឡើងទៅ ខុសពីនោះ ផ្លែតូចៗគឺលោកស្រីទុកលក់ខ្លួនឯង។ លោកស្រី ចក់ រ៉េន បន្ថែមថា៖« ប្រសិនដាំទៅវគ្គណាទំហំធំច្រើន ក៏បានច្រើន បើសិនត្រូវបាន(ឪឡឹក)លេខមួយច្រើន បានលុយច្រើន។ លេខមួយលក់បានទីផ្សារសព្វថ្ងៃ គេថារៀងធ្លាក់ថ្លៃបន្ដិច (តាមរដូវសម្បូរតិចឬច្រើន) លើកនេះបានមួយគីឡូ១,៨០០រៀល»។ បើធៀប នឹងការដាំឪឡឹកសាច់ក្រហម ចំណូលពីការលក់ឪឡឹកសាច់លឿង គឺខុសគ្នាច្រើនដង។ ឪឡឹកសាច់ក្រហមលក់គិតផ្លែ តាមតូចតាមធំ ដែលមួយផ្លែអាចលក់បានចន្លោះពី ១ពាន់ រៀល ទៅ៣ពាន់រៀល និងទីផ្សារចង្អៀត។ ចំណែកឪឡឹកសាច់លឿង គិតជាគីឡូក្រាម និងមានតម្លៃខ្ពស់នៅលើទីផ្សារ។ ឪឡឹកសាច់លឿង ដែលគ្រួសារលោក ហួត បាន កំពុងដាំនេះ គឺស្ថិតក្នុងគម្រោង CSmart (Climate Smart Commercial Horticulture Cambodia) ឬគម្រោងការធ្វើពាណិជ្ជកម្ម សាកវប្បកម្មមានលក្ខណៈវៃឆ្លាត ក្នុងលក្ខខណ្ឌបម្រែបម្រួលអាកាសធាតុនៅកម្ពុជា ហៅ កាត់ថា គម្រោងស៊ីស្មាត នៃអង្គការ iDE។ លោក ទួត សេងហង អ្នកគ្រប់គ្រងផលិតកម្ម សាកវប្បកម្មធន់នឹងបម្រែបម្រួលអាកាសធាតុនៃអង្គការ អាយឌីអ៊ី (iDE) លើកឡើងថា អង្គការបានណែនាំកសិករដាំឪឡឹកសាច់លឿងពីឆ្នាំ២០១៩មក ដោយសហការជាមួយ ក្រុមហ៊ុននាំពូជពីតៃវ៉ាន់។ លោកបន្តថា គម្រោងនេះចង់ឱ្យកសិករ ដាំដំណាំថ្មីៗ និងមានទីផ្សារល្អ។ បច្ចុប្បន្នកសិករជាង១០០គ្រួសារ ស្មើនឹងផ្ទៃដីប្រមាណ ៨០ហិកតា គ្របដណ្ដប់៣ខេត្ត មានសៀមរាប ឧត្តរមានជ័យ និងបន្ទាយមានជ័យ ដែលកំពុងចូលរួមក្នុងគម្រោងមួយនេះ។ សព្វថ្ងៃ ទីផ្សារឪឡឹកលឿងមានការពេញនិយមខ្លាំង ហើយចំនួនកសិករ និងផ្ទៃដីក៏មានការកើនឡើងជាបន្តបន្ទាប់ផងដែរ។ ការផ្គត់ផ្គង់តាមទីផ្សារប្រហាក់ប្រហែលនឹងត្រសក់ផ្អែមដែរ គឺបរិមាណ២៥តោនក្នុងមួយខែ។ នេះជាការបញ្ជាក់របស់លោក ទួត សេងហង។ ជាមួយគ្នានេះ ដើម្បីធានានិរន្តរភាពនៃការដាំរបស់កសិករ ក៏ដូចជាការរក្សាតម្លៃ អង្គការ iDE បានគាំទ្របង្កើតសមាគមត្រសក់ផ្អែមមានជ័យនៅឆ្នាំ២០១១ ដែលសមាគមនេះធ្វើការដោយផ្ទាល់ជាមួយកសិករដាំត្រសក់ផ្អែម និងឪឡឹកលឿង ដែលសុទ្ធសឹងជាដំណាំថ្មីនៅកម្ពុជា។ សមាគមជាអ្នកដើររកទីផ្សារ បង្រៀនបច្ចេកទេសដល់កសិករ ហើយទិន្នផលទាំងអម្បាលម៉ាន សមាគមជាអ្នកធានាទិញ ដោយកសិករមិនបារម្ភទីផ្សារក្រោយប្រមូលផលឡើយ។ យ៉ាងណា លោក សេងហង បញ្ជាក់ថា សមាគមបានរៀបចំវេនដាំដុះបានត្រឹមត្រូវ ដើម្បីធានាពីការផ្គត់ផ្គង់ទិន្នផលដល់អ្នកបញ្ជាទិញ ហើយកសិករដែលដាំលើសពីវេនដាំ សមាគមមិនទទួលទិញឡើយ៕ | អ៊ីសា រ៉ហានី, ថោង ប្រណី |
ក្រសួងវប្បធម៌ បានក្រើនរម្លឹកដល់យុវវ័យកុំយល់ច្រឡំចំពោះបុណ្យនៃសេចក្តីស្រលាញ់ថា ជាបុណ្យសង្សារ ដែលនាំឲ្យមានការប្រព្រឹត្តខុសប្រពៃណី និងបាត់បង់តម្លៃខ្លួន។ ក្រសួងវប្បធម៌ ពន្យល់ថា ទិវានៃក្តីស្រឡាញ់នេះ គួរតែជាឱកាសក្នុងការចែករំលែកក្តីស្រឡាញ់សម្រាប់មនុស្សនៅជុំវិញខ្លួនដូចជា ក្រុមគ្រួសារ អ្នកមានគុណទាំង២ ប្តីប្រពន្ធ កូន ចៅ និងចំពោះមនុស្សនៅក្នុងសង្គមដូចជា ជនពិការ កុមារកំព្រា និងអ្នកដែលខ្សត់ជាងខ្លួនប៉ុណ្ណោះ ពោលគឺមិនដូចអ្វីដែលយុវជនមួយចំនួនគិតយល់ច្រឡំឡើយ។ ដោយសារសង្កេតឃើញថា យុវវ័យកម្ពុជានៅតែមិនទាន់ប្រតិបត្តិទិវានេះឲ្យល្អត្រឹមត្រូវនោះ ទើបក្រសួងស្នើឲ្យយុវវ័យត្រូវសិក្សាស្វែងយល់ឲ្យស៊ីជម្រៅចំពោះវប្បធម៌ ប្រពៃណី ដែលមរតកដូនតាបានបន្សល់ទុកឲ្យ និងត្រូវសិក្សាឲ្យគ្រប់ជ្រុងជ្រោយ ពីខ្លឹមសារ និងឥទ្ធិពលនៃវប្បធម៌ ទំនៀមទម្លាប់ខាងក្រៅជាមុនសិន ដើម្បីជៀសវាងធ្វើឲ្យយុវវ័យចេះតែប្រព្រឹត្តខុសប្រពៃណីខ្មែរ។ បន្ថែមពីនេះក្រសួងវប្បធម៌ ក៏ស្នើឲ្យអាណាព្យាបាល មាតា បិតា សមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ជាពិសេសយុវជន ចូលរូមផ្សព្វផ្សាយអប់រំ និងក្រើនរម្លឹកដល់យុវជន ឲ្យបានទូលំទូលាយអំពីការប្រើប្រាស់ទិវានេះឲ្យស្របតាមគន្លងប្រពៃណីដ៏ត្រចះត្រចង់របស់ខ្មែរ ដើម្បីរក្សាកត្តិយសខ្លួន គ្រួសារ និងសង្គមជាតិផងដែរ៕ អត្ថបទទាក់ទង ក្រសួងអប់រំ ប្រាប់យុវជនកុំប្រព្រឹត្តខុសប្រពៃណី ដែលនាំឲ្យបាត់បង់តម្លៃខ្លួន នៅថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់ ប្រវត្តិទិវានៃក្តីស្រឡាញ់ Valentines Day | ភ្នំពេញ៖ បន្ទាប់ពីក្រសួងអប់រំ យុវជន និងកីឡា ដល់វេនក្រសួងវប្បធម៌ និងវិចិត្រសិល្បៈម្ដង ដែលដាស់តឿនរម្លឹកដល់យុវជនឲ្យគោរពប្រពៃណីឲ្យបានត្រឹមត្រូវ នៅក្នុងថ្ងៃបុណ្យនៃសេចក្តីស្រលាញ់ ១៤ កុម្ភៈ។ |
ជំងឺមិនឆ្លង រួមមានជំងឺសរសៃឈាមបេះដូង ជំងឺមហារីក ជំងឺទឹកនោមផ្អែម និងជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃជាដើម និងកំពុងបង្កជាកង្វល់សម្រាប់សាធារណជន។ ក្នុងកិច្ចប្រជុំស្តីពី បេសកកម្មរួមគ្នារបស់ក្រុមការងារអន្តរស្ថាប័ននៃអង្គការសហប្រជាជាតិ ស្តីពីការបង្ការ និងទប់ស្កាត់ជំងឺមិនឆ្លងមកកាន់ប្រទេសកម្ពុជា នៅថ្ងៃទី៨ ខែសីហា អ្នកស្រី វេជ្ជបណ្ឌិត កើត ពេជ្រចិន្តា បានឲ្យដឹងថា អ្នកកើតជំងឺទឹកនោមផ្អែមនៅកម្ពុជាបានបន្តកើនឡើងពី ២៥.៥ម៉ឺននាក់ នៅឆ្នាំ២០០៤ ដល់៣២.៦ម៉ឺននាក់ នៅឆ្នាំ២០០៧ ។ តាមអនុប្រធាននាយកដ្ឋានការពារសុខភាពនៃក្រសួង សុខាភិបាល គេសន្និដ្ឋានថា នៅ២០២៥ អ្នកកើតជំងឺទឹកផ្អែមនៅកម្ពុជា នឹងកើនឡើងដល់ចំនួន ៦០.៨ម៉ឺននាក់។ របាយការណ៍របស់អង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងដែរថា ៥២ភាគរយនៃអ្នកស្លាប់ ទូទាំងពិភពលោក បណ្តាលមកពីជំងឺមិនឆ្លងទាំងនេះ ក្នុងនោះ២៤ភាគរយ កើតជំងឺសរសៃឈាមបេះដូង ១៣ភាគរយ កើតជំងឺមហារីក ៤ភាគរយកើតជំងឺផ្លូវដង្ហើម និង២ភាគរយ កើតជំងឺទឹកនោមផ្អែម។ លោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជា បានថ្លែងថា មូលហេតុចំនួន៤ ដែលឲ្យកើតជំងឺមិនឆ្លង មានពីការប្រើប្រាស់ថ្នាំជក់ ការប្រើគ្រឿងស្រវឹង របបអាហារដែលសម្បូរជាតិខ្លាញ់ ប្រៃ ឬផ្អែមពេក និងកង្វះកាយវប្បកម្ម។ តាមលោក មុំ គង់ ជំងឺមិនឆ្លង បានសម្លាប់ប្រជាជនកម្ពុជារហូតដល់៥៦ភាគរយ ខណៈដែលជំងឺឆ្លងបានសម្រាប់ពលរដ្ឋកម្ពុជា ៤៤ភាគរយ។ ដើម្បីកាត់បន្ថយអត្រាកើនជំងឺមិនឆ្លងទាំងនេះ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានស្នើពលរដ្ឋ ឲ្យចៀសវាងការជក់បារី កុំប្រើប្រាស់សុរាជ្រុសហួសហេតុ ហាត់ប្រាណឲ្យទៀងទាត់ និងកុំហូបអាហារដែលប្រៃពេក ឬផ្អែមពេក ឬមានជាតិខ្លាញ់ច្រើន។ លោករដ្ឋមន្ត្រីបញ្ជាក់យ៉ាងដូច្នេះថា៖«សូមបងបងប្អូនហាត់ប្រាណឲ្យបានច្រើនទាំងពេលព្រឹក និងពេលល្ងាច ព្រោះបើធ្វើដូច្នេះបាន វានឹងកាត់បន្ថយអត្រានៃការស្លាប់បានរហូតដល់៨០ភាគរយឯនោះ»។ លោក Nick Banatvala ប្រធានលេខាធិការដ្ឋានក្រុមការងាររបស់ WHO ក៏បានឲ្យដឹងនៅក្នុងពិធីនៅថ្ងៃទី៨ ខែសីហាដែរថា ជំងឺមិនឆ្លង មិនត្រឹមតែធ្វើមនុស្សស្លាប់ប៉ុណ្ណោះទេ ប៉ុន្តែវាបានធ្វើមនុស្សបាត់បង់បញ្ញា ស្មារតី ពិការភាព និងបង្កភាពស្មុគស្មាញជាច្រើនដល់មនុស្សដូចគ្នា។ តែយ៉ាងណាជំងឺនេះអាចទប់ស្កាត់បាន។ ដូច្នេះគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវធ្វើកិច្ចការជាច្រើន ដូចជាការពិនិត្យមើលគោលនយោបាយ ច្បាប់ ផ្សេងទៀត ដើម្បីការពារ និងគាំពារដល់ពលរដ្ឋកម្ពុជា ឲ្យពួកគេចៀសផុតពីជំងឺដ៏កាចសាហាវទាំងនេះ។ លោក Nick Banatvala បញ្ជាក់ដូច្នេះ៖«ដ្បិតយើងមិនអាចទប់ស្កាត់មិនឲ្យមនុស្សស្លាប់បាន ប៉ុន្តែយើងចង់ឲ្យមនុស្សស្លាប់តាមអាយុ មិនមែនស្លាប់ដោយសារជំងឺនោះទេ»៕ | ភ្នំពេញ៖ ជំងឺទឹកនោមផ្អែម ជាជំងឺមួយប្រភេទ ស្ថិតក្នុងប្រភេទជំងឺដែលមិនឆ្លង។ នៅក្នុងបទបង្ហាញដែលផ្តល់ដោយអ្នកស្រី វេជ្ជបណ្ឌិត កើត ពេជ្រចិន្តា អនុប្រធាននាយកដ្ឋានការពារសុខភាពនៃក្រសួងសុខាភិបាល ជំងឺទឹកនោមផ្អែមនៅកម្ពុជា កើនឡើងប្រមាណ៧ម៉ឺននាក់ នៅចន្លោះឆ្នាំ២០០៤ និងឆ្នាំ២០០៧ ។ ក្រសួងសុខាភិបាល បានប៉ានស្មានថាអ្នកកើតជំងឺទឹកនោមផ្អែមនៅកម្ពុជា នឹងកើនដល់ជាង៦០ម៉ឺននាក់ នៅ២០២៥ ។ |
ខាងក្រោមនេះយើង នឹងបង្ហាញឱ្យដឹងពីសកម្មភាពដែលអ្នកគួរជៀសវាងដើម្បីរក្សាបាននូវស្បែកក្មេងជាងវ័យរយៈពេលយូរ ៖ ១. តមអាហារដើម្បីសម្រកទម្ងន់ អ្នកប្រហែលជាមើលទៅស្គមជាងមុនក៏ពិតមែនតាមរយៈសកម្មភាពតមមិនទទួលទានអាហារច្រើនអស់រយៈពេលប្រមាណពី ២ ទៅ ៣ សប្តាហ៍។ ប៉ុន្តែទោះជាយ៉ាងណា អ្នកក៏ប្រហែលជាមើលទៅមានរូបសម្រស់ចាស់ជាងមុនផងដែរដោយសារការធ្វើបែបនេះ។ ដើម្បីទទួលបានស្បែកមានសុខភាពល្អតឹងណែនស្រស់ថ្លានោះអ្នកគួរទទួលទានអាហារដែលមានផ្ទុកសម្បូរទៅដោយសារធាតុចិញ្ចឹមផ្សេងៗឱ្យបានច្រើនគ្រប់គ្រាន់។ ការតមអាហារដើម្បីឱ្យស្រកទម្ងន់បានច្រើនគីឡូក្នុងរយៈពេលខ្លីមួយមិនល្អសម្រាប់សុខភាពស្បែករបស់អ្នកឡើយ ដោយការធ្វើបែបនេះអាចបណ្ដាលឱ្យស្បែកខ្វះនូវការទទួលបានវីតាមីន និងជាតិរ៉ែចាំបាច់គ្រប់គ្រាន់ដើម្បីរក្សាសុខភាពល្អប្រសើរ, ស្រស់ស្អាត និងក្មេងជាងវ័យ។ ២. មិនទទួលទានជាតិខ្លាញ់ ក៏ព្រោះមិនបានដឹងថាខ្លាញ់មានល្អ និងអាក្រក់ មនុស្សភាគច្រើនសម្រេចចិត្តមិនទទួលទានអាហារដែលមានផ្ទុកជាតិខ្លាញ់តែម្ដង។ ប្រភេទនៃខ្លាញ់ល្អ គឺត្រូវការចាំបាច់ដើម្បីរក្សាសុខភាពខួរក្បាល, បេះដូង, សន្លាក់ឆ្អឹង និងស្បែក។ គ្រាប់ធញ្ញជាតិ, គ្រាប់ពូជ និងត្រីសម្បូរខ្លាញ់ ជាប្រភពដ៏ប្រសើរនៃខ្លាញ់ល្អ។ ៣. ត្រូវកម្ដៅព្រះអាទិត្យច្រើនពេក ការត្រូវកម្ដៅព្រះអាទិត្យច្រើនពេកអាចបង្ករោគសញ្ញានៃភាពចាស់មុនវ័យ ហើយក៏បង្កើនហានិភ័យនៃជំងឺមហារីកស្បែកផងដែរ។ ទោះជាយ៉ាងណា ការត្រូវពន្លឺ ឬកម្ដៅព្រះអាទិត្យក៏ល្អសម្រាប់សុខភាពស្បែក និងសុខភាពរាងកាយផងដែរ ប្រសិនបើនៅចន្លោះម៉ោង ១០ ព្រឹក និង ៤ ល្ងាច។ ហើយក៏កុំភ្លេចលាបឡេការពារកម្ដៅថ្ងៃដែលមាន SPF ៣០ ឬខ្ពស់ជាងនេះដើម្បីការពារស្បែកពីកម្ដៅខ្លាំងនៃព្រះអាទិត្យរាល់ពេលចេញទៅក្រៅក្រោមកម្ដៅថ្ងៃ។ ៤. ទទួលទានជាតិស្ករច្រើនពេក ការទទួលទានអាហារផ្អែម ឬមានផ្ទុកសម្បូរទៅដោយជាតិស្ករមិនត្រឹមតែបង្កើនហានិភ័យនៃជំងឺទឹកនោមផ្អែមប៉ុណ្ណោះទេ ប៉ុន្តែក៏បង្កផលប៉ះពាល់ដល់សុខភាពស្បែកធ្វើឱ្យឆាប់ចាស់ជាងវ័យផងដែរ។ នោះក៏ព្រោះតែស្ករអាចបង្កការរលាកក្នុងរាងកាយដែលផ្សារភ្ជាប់ទៅនឹងភាពឆាប់ចាស់នៃស្បែក។ ៥. ស្ត្រេសរយៈពេលយូរ តានតឹងក្នុងអារម្មណ៍សឹងតែរាល់ថ្ងៃទៅហើយមែនទេ? ដូច្នេះកុំភ្ញាក់ផ្អើល ប្រសិនបើអ្នកមើលទៅចាស់ជាងវ័យរបស់ខ្លួន! ភាពតានតឹង ឬស្ត្រេសដែលមិនអាចគ្រប់គ្រងបានអាចធ្វើឱ្យស្បែកឆាប់ចាស់គួរឱ្យកត់សម្គាល់។ ដូច្នេះព្យាយាមកាត់បន្ថយភាពតានតឹង ហើយសម្រាកឱ្យបានគ្រប់គ្រាន់ទើបប្រសើរ៕ ត្រួតពិនិត្យដោយ www.health.com.kh | មិនចង់ឱ្យស្បែកឆាប់ចាស់ជាងវ័យ ប៉ុន្តែមិនចង់ចំណាយប្រាក់អស់ច្រើនលើផលិតផលថែរក្សាស្បែក ឬវះកាត់កែសម្ផស្សមែនទេ? បើទោះជាស្បែកនឹងគង់តែប្រែប្រួលចាស់ទៅតាមវ័យក៏ដោយ ក៏នៅមានគន្លឹះងាយៗជាច្រើនជួយពន្យឺតភាពចាស់តាមវ័យនៃស្បែក ហើយមួយក្នុងចំណោមនោះ គឺការជៀសឱ្យផុត ឬកាត់បន្ថយសកម្មភាពដែលបង្កឱ្យស្បែកឆាប់ចាស់ជាងវ័យ! |
កិច្ចសន្យារបស់ Aguero នឹងផុតកំណត់នៅចុងបញ្ចប់រដូវកាល ២០២០-២១នេះ ខណៈក្លិបរហស្សនាមមេឃខៀវ បញ្ជាក់ថាខ្សែប្រយុទ្ធអន្តរជាតិអាហ្សង់ទីនរូបនេះមិនយល់ព្រមបន្តកិច្ចស្សាថ្មីទៀតឡើយ ក្រោយស្នាក់នៅ Etihad រយៈពេល១០រដូវកាល។ ការចាកចេញរបស់ Aguero ដែលជាអ្នករកគ្រាប់បាល់បញ្ចូលទីច្រើនជាងគេរបស់ Man City នឹងត្រូវធ្វើឱ្យលោក Pep Guardiola ត្រូវគិតគូររកខ្សែប្រយុទ្ធថ្មីដែលមានទេព្យកោសល្យជំនួសវិញ។ ដូចបានដឹងស្រាប់ហើយថា Man City ជាក្លិបអ្នកមានទ្រព្យ ដូច្នេះមិនពិបាកក្នុងការចាយលុយក្នុងការទិញយកកីឡាករមានគុណភាព ដែលមានតម្លៃខ្លួនថ្លៃៗឡើយ។ បើតាមការចុះផ្សាយរសប់កាសែត Skysports ក្លិបមានបូលដ្ឋានក្នុងក្រុង Manchester មួយនេះ បានដាក់គោលដៅសំខាន់លើខ្សែប្រយុទ្ធ Harry Kane របស់ Tottenham Hotspur ឬ Erling Haaland ដែលកំពុងឡើងជើងនៅ Borussia Dortmund។ សមត្ថភាពរបស់ Kane ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេស និង Haaland របស់ន័រវែសនាពេលបច្ចប្បន្នពិតជាសមនឹងជំនួសតំណែងរបស់ Aguero។ យ៉ាងណា ខ្សែប្រយុទ្ធកំពុងលេចធ្លោទាំងពីរមានតម្លៃខ្លួនមិនក្រោម១០០លានដុល្លារឡើយ។ Kane វ័យ២៧ឆ្នាំ កំពុងនាំមុខក្នុងតារាងអ្នកស៊ុតបញ្ចូលទីច្រើនជាគេនៅ Premier League ដោយមាន១៧គ្រាប់ស្មើគ្នាជាមួយ Mohamed Salah របស់ Liverpool។ Kane កន្លងមកក៏ធ្លាប់បង្ហាញអារម្មណ៍ចង់ចាកចេញពី Spurs ដែរ ដើម្បីស្វែករកការឈ្នះពានជាមួយក្លិបធំៗវិញ។ សម្រាប់ Haaland ដែលទើបមានវ័យ២០ឆ្នាំ ប៉ុន្តែសមត្ថភាពរបស់គេលើទីលានពិតជាមិនធ្មតាឡើយ។ ខ្សែប្រយុទ្ធកម្ពស់ខ្ពស់រូបនេះ រកបាន២១គ្រាប់ហើយសម្រាប់ក្រុម Dortmund និងជាបេក្ខភាពប្រជែងស្បែកជើងមាសជាមួយ Robert Lewandowski ដែលរកបាន៣៥គ្រាប់ឱ្យ Bayern Munich និង André Silva រកបាន២១គ្រាប់សម្រាប់ Eintracht Frankfurt រដូវកាលនេះ។ Haaland ដែលមានការចាប់អារម្មណ៍ពីក្លិបធំៗនៅអឺរ៉ុប ត្រូវបាន Dortmund ដាក់តម្លៃទិញផ្តាច់កិច្ចសន្យាដល់ទៅ ១៨០លានដុល្លារអាមេរិកឯណោះ៕ | ក្លិប Manchester City បានដាក់គោលដៅលើខ្សែប្រយុទ្ធពីររូប Harry Kane និង Erling Haaland ដើម្បីជំនួស Sergio Aguero ដែលនឹងចាកចេញពី Etihad នៅរដូវកាលក្រោយ។ Kane និង Haaland ត្រូវបាន Tottenham Hotspur និង Borussia Dortmund ដាក់តម្លៃផ្ទេរលើសពី១០០លានដុល្លាររៀងខ្លួន។ |
ការផ្តល់វិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ (CO) ទម្រង់ឌីនេះ បានធ្វើឡើងនៅថ្ងៃទី២៧ ខែមិថុនា ក្នុងពិធីដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគាររដ្ឋបាលថ្មី១ខ្នង របស់មន្ទីរពាណិជ្ជកម្មខេត្តរតនគិរី។ លោក ប៉ាន សូរស័ក្ត បានបញ្ជាក់ថា «ការចេញវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ (CO) ទម្រង់ឌី ដល់មន្ទីរពាណិជ្ជកម្មខេត្តរតនគិរីនេះ នឹងជួយកាត់បន្ថយបាតុភាពអសកម្មដែលរាំងស្ទះដល់ការនាំចេញកសិផល និងលើកកម្ពស់ការផ្តល់សេវាសាធារណៈកាន់តែមានប្រសិទ្ធភាព និងតម្លាភាព»។ CO មានច្រើនទម្រង់។ ហើយទម្រង់ D នេះ គ្រាន់តែជាឈ្មោះ CO មួយប្រភេទសម្រាប់បញ្ជាក់ប្រភពដើមទំនិញសម្រាប់នាំចេញពីកម្ពុជាទៅបណ្ដាប្រទេសសមាជិកអាស៊ាន។ ក្នុងឆ្នាំ២០១៧ ការនាំចេញផលិតផល តាមរយៈ CO ទម្រង់ឌី បានកើនឡើង ៦៦ភាគរយ ទឹកប្រាក់ ១,២១៤លានដុល្លារ បើធៀបនឹង ៧២៨លានដុល្លារនៅឆ្នាំ២០១៦៕ | លោក ប៉ាន សូរស័ក្ត រដ្ឋមន្ត្រីពាណិជ្ជកម្ម ផ្តល់វិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ (CO) ទម្រង់ឌី (D) ដល់មន្ទីរពាណិជ្ជកម្មខេត្តរតនគិរី ដើម្បីជំរុញការអភិវឌ្ឍវិស័យពាណិជ្ជកម្ម ក្នុងតំបន់ភាគឦសាន។ |
លោក នេត្រ ភក្ត្រា ប្រាប់ដល់អ្នកសារព័ត៌មានក្រោយបញ្ចប់ពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១ នៅទីស្តីការក្រសួង កាលពីថ្ងៃទី៣វិច្ឆិកា ថា ការដាក់ម៉ាស៊ីនតាមដានខ្យល់ទាំងនេះ គឺដើម្បីតាមដានគុណភាពខ្យល់ឬពិនិត្យគុណភាពខ្យល់នៅកម្ពុជា។ បើតាមរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះ តាមរយៈការដាក់ម៉ាស៊ីនតាមដានគុណភាពខ្យល់ទាំងនេះបានបង្ហាញថា ខ្យល់អាកាសនៅកម្ពុជា មានគុណភាពល្អប្រសើរ ពោលគឺបញ្ហាខ្យល់បានស្ថិតនៅក្រោមកម្រិត៥០ដែលក្រសួងបរិស្ថានបានកំណត់។ លោកប្រសាសន៍ដូច្នេះ៖«យើងឃើញថា នៅរាជធានីភ្នំពេញ នៅតាមបណ្តាខេត្ត គុណភាពខ្យល់គឺស្ថិតនៅក្រោមស្តង់ដារដែលក្រសួងបរិស្ថានបានកំណត់ក្នុងកម្រិត៥០។ អ៊ីចឹង គឺ[ខ្យល់]នៅប្រែប្រួលចន្លោះ ពី១៥ទៅ ៣០ អាចឈានទៅដល់៤០ ប៉ុណ្ណោះ ដោយមិនបានឡើងដល់៥០ទេ។ ដូច្នេះ ខ្យល់ក្នុងប្រទេសកម្ពុជា មានគុណភាពល្អប្រសើរ»។ ក្រសួងបរិស្ថានប្រារព្ធសន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១ នៅទីស្តីការក្រសួង កាលពីថ្ងៃទី៣វិច្ឆិកា។ រូបថត៖ ក្រសួងបរិស្ថាន បើទោះបីជា គុណភាពខ្យល់នៅកម្ពុជា មានគុណភាពល្អក៏ដោយ លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងបរិស្ថាន ជាសេនាធិការ បានដាក់ចេញនូវវិធានការមួយចំនួន ដើម្បីទប់ស្កាត់ការបំពុលខ្យល់។ វិធានការទាំងនោះមាន៖ ការដាក់ឱ្យអនុវត្តអនុក្រឹត្យការគ្រប់គ្រងការបំពុលខ្យល់ ដោយនៅក្នុងនោះ មានទាំងការគ្រប់គ្រងការដ្ឋានសាងសង់ ព្រមទាំងតម្រូវឱ្យស្ថានីយប្រេងសាំង កំណត់ប្រេងសាំង, មានគុណភាពខ្ពស់ និងកម្រិតស្ព័នធរទាប ដើម្បីកុំឱ្យបញ្ចេញចំហេះចេញមកក្រៅបំពុលបរិយាកាសច្រើន ជាដើម។ ជាមួយគ្នានេះ ក្រសួងបរិស្ថាន ក៏បានអប់រំប្រជាពលរដ្ឋកុំឱ្យដុតសំរាមពាសវាល ពាសកាល ព្រមទាំងណែនាំកុំឱ្យជញ្ជ្រាំងស្រូវ និងកាប់ឆ្ការ ដុតចំការរបស់ពួកគាត់នៅក្នុងរដូវប្រាំង ដែលជាផ្នែកមួយបំពុលដល់បរិយាកាស ផងដែរ៕ | ក្រសួងបរិស្ថាន បានដាក់ម៉ាស៊ីនតាមដានខ្យល់នៅកម្ពុជា ចំនួន៤៩កន្លែង នៅរាជធានី-ខេត្តទាំង២៥។ នេះបើតាមលើកឡើងរបស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន ដោយបញ្ជាក់ថា ក្នុងចំណោមម៉ាស៊ីនតាមដានគុណភាពខ្យល់ទាំងនោះ មាន១១កន្លែងនៅរាជធានីភ្នំពេញ និង៣៨កន្លែងទៀត នៅគ្រប់បណ្តាខេត្តនានា។ |
លោក មីកាមី ម៉ាសាហ៊ីរ៉ូ បាននិយាយថា បញ្ហាសំរាម គឺជាកត្តាចំបាច់ដែលជប៉ុន យកចិត្តទុកដាក់ដោះស្រាយ និងចង់វិនិយោគ។ បើតាមលោក មីកាមី ក្រុមហ៊ុនជប៉ុនចំនួន៣ នឹងចូលរួមចំណែកដេញថ្លៃក្នុងការប្រមូលសំរាមនៅកម្ពុជា នាពេលខាងមុខ។ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានិយាយដូច្នេះថា៖«បន្ទាប់ពីបានជួយរាជធានីភ្នំពេញលើវិស័យទឹកស្អាត លើវិស័យចម្រោះទឹក ហើយនៅពេលនេះក៏បានយកចិត្តទុកដាក់ទៅលើបញ្ហាសំរាមតែម្ដង ដែលសំរាមនេះ គឺជាកត្តាចាំបាច់ ហើយជប៉ុនក៏មានក្រុមហ៊ុនចំនួន៣ ដែលមានចំណាប់អារម្មណ៍មកវិនិយោគនៅកម្ពុជា»។ កាលពីខែតុលា ឆ្នាំ២០១៩ រដ្ឋាភិបាល បានសម្រេចដកសិទ្ធិក្រុមហ៊ុនស៊ិនទ្រី ទៅគ្រប់គ្រងបណ្តោះអាសន្ន ក្រោមហេតុផលថា ក្រុមហ៊ុនស៊ិនទ្រីតែមួយពិតជាមិនអាចដោះស្រាយបញ្ហាសំរាមនៅរាជធានីភ្នំពេញបានឡើយ។ ប្រមុខរដ្ឋាភិបាល នឹងមានការបែងចែកតំបន់ប្រមូលសំរាមដោយអនុញ្ញាតឱ្យក្រុមហ៊ុនច្រើនប្រជែងដេញថ្លៃផងដែរ។ ថ្លែងប្រាប់លោក មីកាមី ម៉ាសាហ៊ីរ៉ូ សម្ដេច ហ៊ុន សែន បានបញ្ជាក់ថា នៅពេលនេះរដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងសេដ្ឋកិច្ច កំពុងដាក់ការប្រមូលសំរាមនេះស្ថិតនៅក្នុងអន្តរកាល ។ នាយករដ្ឋមន្ត្រីកម្ពុជា បាននិយាយថា ៖«ក្រុមហ៊ុនចាស់ពុំអាចទទួលការងារនេះបានទៀតទេ ដោយសារទីក្រុងភ្នំពេញមានការរីកធំ ពីប្រមាណ៣០០គីឡូម៉ែត្រការ៉េ ទៅ ៦០០គីឡូម៉ែត្រការ៉េ ហើយនៅពេលដ៏ខ្លីខាងមុខនេះ ស្ថាប័នទាំងពីរគឺ សាលារាជធានីភ្នំពេញ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នឹងដាក់ឲ្យដេញថ្លៃ។ ដូច្នេះក្រុមហ៊ុនជប៉ុន ដែលមានចំណាប់អារម្មណ៍ គប្បីចូលដេញថ្លៃ ដើម្បីជួយដល់ការប្រមូលសំរាមនេះ»។ ក្នុងមួយឆ្នាំកម្ពុជាមានសំរាមប្រមាណ៤លានតោន ដោយក្នុងនោះបរិមាណប្រមាណ៥៦ភាគរយ ត្រូវបានដឹកទៅចាក់នៅទីលានសំរាម។ បើតាមការបញ្ជាក់ពីលោក នេត្រ ភក្ដ្រា ក្នុងចំណោមកាកសំណល់ប្រមាណ៤លានតោន មាន២០ភាគរយជាសំរាមប្លាសិ្ទក ,២០ភាគរយទៀត ត្រូវបានគេយកទៅកែច្នៃប្រើប្រាស់វិញបាន និងជិត៣០ភាគរយ ត្រូវបានប្រជាពលរដ្ឋយកទៅបោះចោលនៅតាមទីសាធារណៈ។ តំបន់ប្រជុំជនសំខាន់ៗចំនួន៣ ដែលបានផលិតសំណល់ច្រើនប្រចាំថ្ងៃ រួមមាន រាជធានីភ្នំពេញមានសំរាមប្រមាណ៣ពាន់តោន ខេត្តព្រះសីហនុមានប្រមាណ៧០០តោន និងខេត្តសៀមរាបមានសំរាមប្រមាណ ៣៨០តោន។ជាមធ្យមកម្ពុជាមានសំរាមប្រមាណ១ម៉ឺនតោនក្នុងមួយថ្ងៃ ។ នេះបើតាមលោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន៕ | ភ្នំពេញ៖ ជប៉ុន ចង់វិនិយោគលើផ្នែកសំរាមនៅកម្ពុជា ក្រោយរដ្ឋាភិបាលសម្រេចដកសិទ្ធិគ្រប់គ្រងពីក្រុមហ៊ុន ស៊ីន ទ្រី។ លោក មីកាមី ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ប្រាប់នាយករដ្ឋមន្ត្រី ហ៊ុន សែន បែបនេះ នៅក្នុងជំនួបពិភាក្សាការងារ នាវិមានសន្តិភាព នៅព្រឹកថ្ងៃទី១២ កុម្ភៈ។ |
ជាលើកទី២ហើយ ដែលគណបក្សយុវជនកម្ពុជា ចូលរួមប្រកួតប្រជែងនយោបាយ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនេះ ក្រោយពីបង្កើតឡើង កាលពីឆ្នាំ២០១៧មក។ ឆ្លងកាត់បទពិសោធន៍នយោបាយ៥ឆ្នាំមកនេះ លោក ពេជ្រ ស្រស់ ហាក់ដូចជាមានទំនុកចិត្តលើគណបក្សខ្លួនឯងច្រើនជាងមុន ក្រោយស្គាល់កាន់តែច្បាស់ពីស្ថានភាពនយោបាយនៅកម្ពុជា។ ប្រធានគណបក្សនយោបាយវ័យ៤០ឆ្នាំរូបនេះ បានស្ទាបស្ទង់ឃើញថា សន្ទុះនៃការគាំទ្របក្សខ្លួន មានកាន់តែច្រើនជាងអាណត្តិដំបូង ដែលខ្លួនបានចូលប្រឡូកក្នុងនយោបាយ។ ហេតុដូច្នេះហើយ ទើបលោក សម្រេចដាក់បេក្ខជនឈរឈ្មោះបោះឆ្នោត ទូទាំងប្រទេស ដើម្បីដណ្ដើមកៅអីរដ្ឋសភា ដែលមាន១២៥អាសនៈ តែម្ដង។ ជាបន្តសូមលោកអ្នកនាង ស្ដាប់កិច្ចសម្ភាសរវាងលោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងលោក រំដួល ចិត្រា អ្នកសារព័ត៌មានឌីជីថលថ្មីៗ ដូចតទៅ៖ សម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត ឆ្នាំ២០២៣នេះ មានគណបក្សនយោបាយចំនួន១៨ ចូលរួមប្រកួតប្រជែង។ចំពោះការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ អាណត្តិទី៧ នេះ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣៕ | គណបក្សយុវជនកម្ពុជា នឹងត្រូវប្រកួតប្រជែងនយោបាយ ជាមួយគណបក្សចំនួន១៧ទៀត ដើម្បីជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ ។ លោក ពេជ្រ ស្រស់ ជឿជាក់ថា គណបក្សលោក នឹងទទួលបានសំឡេងគាំទ្រច្រើនពីម្ចាស់ឆ្នោត។ |
«ចាស» ឬ«ចា៎ះ» ជាពាក្យស្ត្រីឆ្លើយ ដែលមានសូរបង្អូសវែង ខ្លីល្មម និងមានសូរខ្ពស់គ្រលួច។ គេប្រើពាក្យ«ចាស» សម្រាប់តែមនុស្សស្រីឆ្លើយទៅមនុស្សដែលមានវ័យចំណាស់ជាងខ្លួន ដែលជាពាក្យគួរសម។ ស្រីៗដែលឆ្លើយថា«ចាស» ល្អជាងឆ្លើយថា «ហ្នឹងហើយ» ឬ«អើ»ដែលមិនមែនជាភាសាទន់ភ្លន់នោះទេ។ ការពិតពាក្យ«ហ្នឹងហើយ»ឬ«អើ»គេប្រើបានតែមនុស្សដែលមានអាយុស្របាលគ្នា ឬមានអាយុក្មេងជាងខ្លួនតែប៉ុណ្ណោះ។ ដោយឡែកគេប្រើពាក្យ «ចាស់» សម្រាប់សម្គាល់លើមនុស្សដែលមានវ័យទីដៃពីក្មេង ឬរបស់របរដែលមានសភាពទ្រុឌទ្រោម។ ឧទាហរណ៍៖ មនុស្សចាស់, សំពត់ចាស់,សម្លចាស់អំបិល គឺសម្លដែលប្រៃបន្តិច។ ជារួមគេត្រូវចងចាំថា កាលណាប្រើពាក្យ«ចាស»ឬ«ចា៎ះ»គឺសំដៅលើពាក្យសំដីដែលត្រូវឆ្លើយនឹងអ្នកដទៃ៕ | ក្នុងវចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត មិនមានពាក្យ«ចា៎»ទេ គឺមានតែពាក្យ «ចាស», «ច៎ះ» ឬ«ចា៎ះ» រីឯពាក្យ «ចាស់» មានមួយផ្សេងទៀត។ |
បន្ទាប់ពីចាកចេញពីកោះបាលី ឥណ្ឌូណេស៊ី លោក អាន់តូនី ប្លីងខិន រដ្ឋមន្រ្តីការបរទេសអាម៉េរិក បានបន្តទស្សនកិច្ចនៅថៃទៀត មុននឹងឆ្ពោះទៅជប៉ុន ដើម្បីចូលរួមរំលែកទុកមរណភាពរបស់លោក អាបេ ស៊ិនហ្សូ អតីតនាយករដ្ឋមន្រ្តីជប៉ុន។ ក្នុងដំណើរទស្សនកិច្ចនេះ លោក ប្លីងខិន និងសមភាគីថៃ លោក Don Pramudwinai បានចុះកិច្ចព្រមព្រៀងសំខាន់ៗចំនួនពីរ ក្នុងនោះមានដូចជា សេចក្តីប្រកាសភាពជាដៃគូ និងសម្ព័ន្ធភាពយុទ្ធសាស្រ្តរវាងថៃ-អាម៉េរិក និងអនុស្សរណៈយោគយល់លើការផ្គត់ផ្គង់ច្រវាក់ផលិតកម្មឡើងវិញ។ លោក ប្លីងខិន ក៏ជួបលោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចន្ទអូចា។ ក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី១០ ខែកក្កដា អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោកThanakorn Wangboonkongchana អះអាងថា លោក ប្លីងខិន បានសង្កត់ធ្ងន់ពីសេចក្តីថ្លែងការណ៍រួមដែល បញ្ជាក់ពីសម្ព័ន្ធភាពរវាងក្រុងបាងកក-វ៉ាស៊ីនតោន ហើយប្រមុខការទូតអាម៉េរិកជឿថា វានឹងជាមូលដ្ឋានសម្រាប់ទំនាក់ទំនងប្រទេសទាំងពីរ ដែលនឹងឈានចូលរយៈពេល ១៩០ឆ្នាំ នៅឆ្នាំក្រោយ។ ប្រមុខការទូតអាម៉េរិកបានបន្ថែមថា ក្រុងវ៉ាស៊ីនតោនមានទំនាក់ទំនងយ៉ាងសំខាន់ជាមួយក្រុងបាងកក។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។ ចំណែក លោកប្ រាយុទ្ធ វិញ បានស្វាគមន៍សេចក្តីប្រកាសរួម ដោយចាត់ទុកកិច្ចព្រមព្រៀងមួយនេះ នឹងជួយប្រទេសទាំងពីរធ្វើការកាន់តែជិតស្និទ្ធ ដើម្បីសម្រេចគោលដៅរួម។ ទន្ទឹមនេះ លោក ប្រាយុទ្ធ ក៏បានបញ្ជាក់ពីការប្តេជ្ញារបស់រដ្ឋាភិបាលថៃក្នុងការដោះស្រាយបញ្ហាការជួញដូរមនុស្ស ស្របពេលប្រទេសអាស៊ីអាគ្នេយ៍មួយនេះ មានចំណាត់ថ្នាក់កាន់តែអន់។ សេចក្តីប្រកាសភាពជាដៃគូ និងសម្ព័ន្ធភាពយុទ្ធសាស្រ្តរវាងថៃ-អាម៉េរិក នឹងជួយពង្រឹងមិត្តភាពប្រទេសទាំងពីរតាមរយៈការបញ្ជាក់ពីភាពចាំបាច់នៃអាទិភាពរួមនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដែលមានលក្ខណៈសេរី បើកចំហ និងបរិយាប័ន្ន។ សេចក្ដីប្រកាសនេះ ក៏ចែងពីការអនុវត្តច្បាប់ សេដ្ឋកិច្ច អាកាសធាតុ សន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត បច្ចេកវិទ្យា សន្តិសុខ និងកិច្ចសហប្រតិបត្តិលើប្រព័ន្ធសុខាភិបាលជាដើម។ ដោយឡែក អនុស្សរណៈយោគយល់លើការផ្គត់ផ្គង់ច្រវាក់ផលិតកម្ម ជាកិច្ចព្រមព្រៀង ដែលប្រទេសទាំងពីរប្តេជ្ញាពង្រីកទំហំវិនិយោគ និងអភិវឌ្ឍសេដ្ឋកិច្ចបៃតង ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយជំងឺកូវីដ-១៩។ បន្ថែមពីលើទំនាក់ទំនងទ្វេភាគី ប្រមុខការទូតអាម៉េរិក និងប្រមុខរដ្ឋាភិបាលថៃ ក៏បានពិភាក្សាពីបញ្ហាមីយ៉ាន់ម៉ា, ការធ្វើជាំប្រធានផ្លាស់វេននៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក (APEC) ដោយអាម៉េរិកដល់វេននៅឆ្នាំក្រោយ, តួនាទីរបស់អាស៊ានក្នុងតំបន់ និងបញ្ហាផ្សេងទៀត។ សូមបញ្ជាក់ថា ថៃជាប្រទេសមួយដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយអាម៉េរិក។ នៅក្នុងឆ្នាំ ២០០៣ ក្រុងវ៉ាស៊ីនតោន បានកំណត់ដាក់ក្រុងបាងកកជាសម្ព័ន្ធមិត្ត ក្រៅពីអង្គការណាតូ (NATO)៕ | ប្រមុខការទូតថៃ លោកអាន់តូនី ប្លីងខិន និងសមភាគីថៃ លោក Don Pramudwinai នៅថ្ងៃទី១០ ខែកក្កដា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន២សំខាន់ៗដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី ស្របពេលទំនាក់ទំនងប្រទេសទាំងពីរជិតដល់ខួប១៩០ឆ្នាំ។ លោក ប្លីងខិន បានអះអាងថា ក្រុងវ៉ាស៊ីនតោន មានទំនាក់ទំនងយ៉ាងសំខាន់ជាមួយក្រុងបាងកក។ |
ស្រ្តីវ័យ៣០ឆ្នាំម្នាក់ មានទីលំនៅក្នុងភូមិគោកដង្កោឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺជាកម្មការិនីរោងចក្រនៅស្រុកអង្គស្នួល ខេត្តកណ្ដាលបានស្លាប់ដោយសារជំងឺកូវីដ-១៩។ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បញ្ជាក់ថា៖ «កម្មការិនីរោងចក្រម្នាក់បានស្លាប់ដោយសារជំងឺកូវីដ-១៩ កាលពីយប់ថ្ងៃទី៧ ឧសភាបន្ទាប់ពីចូលមន្ទីរពេទ្យបាន ៣០នាទី។ គាត់មានអាការដង្ហក់ខ្លាំងនិងមានសភាពធ្ងន់ធ្ងរ»។ បើតាមអភិបាលខេត្តកំពង់ស្ពឺនៅពេលមានអាការសង្ស័យដំបូង ស្រ្តីជាកម្មការិនីខាងលើមិនបានទៅមន្ទីរពេទ្យឬយកសំណាកនោះទេ ប៉ុន្តែក្រោយមានអាការធ្ងន់ធ្ងរទើបក្រុមគ្រួសារបញ្ជូនមកមន្ទីរពេទ្យខេត្តកំពង់ស្ពឺ។ ស្រ្តីជាកម្មការិនីរោងចក្ររូបនេះត្រូវបានក្រុមគ្រូពេទ្យរកឃើញមានវិជ្ជមានកូវីដ-១៩ និងវិនិច្ឆ័យថាស្លាប់ដោយសារជំងឺកូវីដ-១៩ ។ លោក វ៉ី សំណាង បន្តថាអ្នកពាក់ព័ន្ធនឹងស្រ្តីខាងលើជាក្រុមគ្រួសាររបស់សព ដោយត្រូវធ្វើចត្តាឡីស័កនិងយកសំណាក។ អភិបាលខេត្តកំពង់ស្ពឺ អំពាវនាវដល់កម្មការិនីរោងចក្រ និងពលរដ្ឋទាំងអស់ត្រូវផ្ដល់ព័ត៌មានពិតជូនក្រុមគ្រូពេទ្យ និងអាជ្ញាធរដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ សូមបញ្ជាក់ថាគិតត្រឹមថ្ងៃទី ៨ឧសភានេះ ខេត្តកំពង់ស្ពឺ មានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ចំនួន ៤នាក់។ ដ្បិតតែអភិបាលខេត្តកំពង់ស្ពឺបានអះអាងថា ខេត្តខ្លួនមានអ្នកស្លាប់ដោយសារជំងឺកូវី-១៩ ម្នាក់មែន នៅយប់ថ្ងៃទី៧ ឧសភា ប៉ុន្តែរបាយការណ៍ប្រចាំថ្ងៃទី៨ ឧសភានេះ របស់ក្រសួងសុខាភិបាល បញ្ជាក់ថាគ្មានអ្នកស្លាប់ថ្មី ដោយសារកូវីដ-១៩ នោះទេ។ សូមបញ្ជាក់តាមក្រសួងសុខាភិបាល គិតមកដល់ពេលនេះកម្ពុជា មានអ្នកកើតកូវីដ-១៩ សរុបចំនួន ១៨៧១៧នាក់ ដែលក្នុងនោះសះស្បើយចំនួន ៧៣៤០នាក់ និងស្លាប់មាន១១៤នាក់។ នេះជាថ្ងៃទី២ហើយ ដែលកម្ពុជាមិនមានករណីស្លាប់ថ្មី ក្នុងរយៈពេលជិតខែមកនេះ ពោលគឺចាប់តាំងពីថ្ងៃទី៨ ខែមេសាមក៕ | ភ្នំពេញ៖ កម្មការិនីរោងចក្រម្នាក់មានផ្ទៃពោះ៧ខែ ដែលមានរស់នៅខេត្តកំពង់ស្ពឺ បានស្លាប់ដោយសារជំងឺកូវីដ-១៩កាលពីយប់ថ្ងៃទី ៧ ឧសភា។ នេះបើតាមលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺប្រាប់សារព័ត៌មានថ្មីៗ នៅថ្ងៃទី៨ ឧសភា។ |
ក្រុមគ្រូពេទ្យជំនាញក៏បានពន្យល់ផងដែរអំពីរបៀបដែលជំងឺរលាកសន្លាក់ឆ្អឹង និងការលើសទម្ងន់ត្រូវបានទាក់ទងគ្នា និងអ្វីដែលអ្នកអាចធ្វើបាន ដើម្បីបន្ថយហានិភ័យរបស់អ្នកក្នុងការវិវត្តកើតមានជំងឺមួយនេះ។ ទម្ងន់លើស អាចបណ្តាលឲ្យកើនឡើងការយារសន្លាក់ ដែលនេះគឺនាំឲ្យប៉ះពាល់ដល់សន្លាក់ និងបង្កើនហានិភ័យនៃជំងឺរលាកសន្លាក់ឆ្អឹង។ មួយវិញទៀត ខ្លាញ់ក្នុងខ្លួនដែលអ្នកមានច្រើនប៉ុណ្ណា នោះអ្នកគឺមានការរលាកច្រើនប៉ុណ្ណឹង ហើយការសម្រកទម្ងន់ឲ្យបានលើសពី ៥ ភាគរយនៃដងខ្លួនអាចជួយបន្ថយការប៉ះពាល់សន្លាក់របស់អ្នក។ លំហាត់ប្រាណជាទៀងទាត់អាចជួយសម្រកដល់ការឡើងទម្ងន់ និងជួយបន្ថយអាការៈនៃការរលាកសន្លាក់ឆ្អឹងនេះ៕ ត្រួតពិនិត្យដោយ www.health.com.kh | អ្នកឯកទេសបាននិយាយថា ការសម្រកទម្ងន់ដែលលើស អាចជួយការពារ និងបន្ថយរោគសញ្ញា និងឱកាសនៃកើតជំងឺរលាកសន្លាក់ឆ្អឹងបាន។ |
សូមអញ្ជើញលោក-អ្នកនាងទស្សនាវីដេអូសម្ភាសរវាងកញ្ញា ផាត ដាណេ អ្នកសារព័ត៌មាននៃសារព័ត៌មានថ្មីៗ២៥ និងលោកឧកញ៉ា ម៉ុង ឫទ្ធី ដូចតទៅ៖ លោក ម៉ុង ឫទ្ធី បោះទុនបង្កើតតំបន់កសិ-ទេសចរណ៍ក្នុងខេត្តកំពង់ស្ពឺ ព្រោះសម្លឹងឃើញសក្ដានុពលធនធានធម្មជាតិ ដែលមានតាំងពីភ្នំ ព្រៃឈើ និងសត្វព្រៃជាដើម។ លោក ម៉ុង ឫទ្ធី ចង់ចូលរួមចំណែក អភិរក្សសម្បត្តិធម្មជាតិទាំងនោះ ដើម្បីបង្ហាញឱ្យក្មេងៗជំនាន់ក្រោយបានស្គាល់ ហើយវាក៏ជាផ្នែកមួយ ជួយជំរុញវិស័យទេសចរណ៍ក្នុងស្រុកផងដែរ។ លោក ម៉ុង ឫទ្ធី បានលើកឡើងថា៖«ខេត្តកំពង់ស្ពឺមានផ្ទៃដី និងសម្បត្តិធម្មជាតិល្អស្រស់បំព្រង មានទឹកមានព្រៃភ្នំជាច្រើន។ ប៉ុន្តែតំបន់ដែលខ្ញុំអភិវឌ្ឍនេះ គឺមានចម្ងាយតែ៥០គីឡូម៉ែត្រពីភ្នំពេញ។ ដោយសារតែតំបន់ទេសចរណ៍នោះ តែ៥០គីឡូម៉ែត្រពីភ្នំពេញ អ៊ីចឹងងាយស្រួលអ្នកទេសចរទៅលេងកម្សាន្តនៅព្រៃភ្នំ ហើយបើយើងប្រៀបធៀបទៅមណ្ឌលគិរី រតនគិរី ក្រចេះ ស្ទឹងត្រែង ព្រះវិហារ គឺឆ្ងាយ»។ ទន្ទឹមនឹងនេះ ការបង្កើតតំបន់កសិ-ទេសចរណ៍ របស់លោក ម៉ុង ឫទ្ធី ក៏ជួយបង្កើនជីវភាពរបស់ពលរដ្ឋ ដែលរស់នៅតំបន់ជុំវិញនោះផងដែរ ដោយលោក បានកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ តភ្ជាប់ប្រព័ន្ធទឹក ភ្លើង និងបង្កើតការងារឱ្យពលរដ្ឋជាដើម។ លោកម៉ុ ង ឫទ្ធី បានប្រាប់សារព័ត៌មានថ្មីៗ២៥ថា៖«ការអភិវឌ្ឍនេះ គឺយើងអភិវឌ្ឍជនបទ ដើម្បីប្រជាជនមានជីវភាពធូរធារ មិនមែនអភិវឌ្ឍជនបទដើម្បីឱ្យប្រជាជនស្រែកតវ៉ា គឺអត់ទេ។ ដែលផ្ដល់ឱ្យគាត់ធំបំផុត សំខាន់ឱ្យគាត់មានបានតកូនតចៅ គឺការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក ភ្លើងហ្នឹងតែម្ដង»៕ | ឧកញ៉ា ម៉ុង ឫទ្ធី បានបង្កើតតំបន់អភិវឌ្ឍកសិ-ទេសចរណ៍ នៅខេត្តកំពង់ស្ពឺ ព្រោះលោក បានសម្លឹងឃើញសក្ដានុពលធនធានធម្មជាតិសម្បូរបែប មិនចាញ់ខេត្តដទៃ។ ជាង១៦ឆ្នាំនេះ លោក បានអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងស្រុកសំរោងទង អភិរក្សសត្វព្រៃ និងព្រៃធម្មជាតិ រួមទាំងបង្កើតការងារសម្រាប់ពលរដ្ឋក្នុងតំបន់នោះផងដែរ។ |
តាមសេចក្តីជូនដំណឹងដដែល ក្រសួងបានកំណត់យក វត្តហរិរក្សារាជិនី(វត្តវាំងចាស់) ស្ថិតក្នុងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ជាវត្តទេសចរណ៍គំរូ និងជាវិញ្ញាសា ដែលបេក្ខជនត្រូវប្រកួតប្រជែងគ្នាក្នុងការរៀបចំ ឲ្យទៅជាវត្តទេសចរណ៍ ដែលមានសក្តានុពល ដោយរួមបញ្ចូលគំនិតស្ថាបត្យកម្ម ការអភិវឌ្ឍ។ បេក្ខជន ត្រូវមានគំនិតរៀបចំកញ្ចប់ទស្សនកិច្ចសម្រាប់ភ្ញៀវទេសចរ និងរៀបចំវត្តដែលមានសក្តានុពលទេសចរណ៍ ឲ្យក្លាយជាផលិតផលទេសចរណ៍វប្បធម៌មួយមានភាពទាក់ទាញ ប្រកបដោយភាពច្នៃប្រឌិត និងការបង្កើតថ្មី ដែលនឹងរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ លើកកម្ពស់ជីវភាពប្រជាពលរដ្ឋមូលដ្ឋាន ក៏ដូចជាចូលរួមក្នុងកិច្ចការពារអភិរក្សបេតិកភណ្ឌវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ និងបុព្វហេតុសាសនា។ បេក្ខជន ដែលចង់ដាក់ពាក្យចូលរួមប្រកួតប្រជែង ត្រូវតែជានិស្សិតឆ្នាំទី៣ ទី៤ លើជំនាញស្ថាបត្យកម្ម នគរោនីយវិទ្យា ទេសចរណ៍ ឬជំនាញប្រហាក់ប្រហែល និងត្រូវចុះឈ្មោះជាក្រុម ដែលមានសមាជិក៤នាក់។ ក្រុមនីមួយៗ ត្រូវមានយ៉ាងហោចសមាជិកម្នាក់ រៀនផ្នែកទេសចរណ៍ និងស្ថាបត្យកម្ម។ បេក្ខជនអាចស្នើសុំចូលរួមប្រកួតប្រជែង ចាប់ពីថ្ងៃទី២៣ ខែមេសា ដល់ ថ្ងៃទី១២ខែឧសភា នៅគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត នៃក្រសួងទេសចរណ៍។ បើតាមក្រសួងទេសចរណ៍ដដែល គ្រប់ក្រុមទាំងអស់ ត្រូវស្វែងយល់ឲ្យបានច្បាស់លាស់ ពីគំនូរ ក្បាច់រចនា និងទីតាំងភូមិសាស្ត្រ ព្រមទាំងមានសមត្ថភាព ក្នុងការរៀចំវត្តឲ្យក្លាយជាសក្តានុពលទេសចរណ៍ ដោយគូសប្លង់មេ(Master Plan) នៃវត្តត្រូវសិក្សា។ ក្រុមនីមួយៗ ក៏ត្រូវចេះបកស្រោយពីចំណុចខ្លាំង-ខ្សោយ និងបង្ហាញពីសក្កានុពលទេសចរណ៍ ព្រមទាំងដោះស្រាយបញ្ហាប្រឈមផ្សេងៗ ដោយមានសា្មរតីទទួលខុសត្រូវខ្ពស់។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទៅកាន់ លេខទូរស័ព្ទ ០៧៧ ៨៧៧ ៤៥៧ ឬតាមអ៊ីម៉ែល [email protected] ៕ | ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានរៀបចំកម្មវិធីប្រកួតប្រជែងយុវជនទេសចរណ៍ឆ្នើមឆ្នាំ២០១៨ ក្រោមប្រធានបទ«ការរៀបចំវត្តទេសចរណ៍គំរូ» ដើម្បីបញ្ច្រាបការយល់ដឹងលើវិស័យទេសចរណ៍ដល់យុវជន និងដើម្បីលើកទឹកចិត្តដល់ការចូលរួមរបស់យុវជនក្នុងការអភិវឌ្ឍន៍វិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍ នៅថ្ងៃទី២៣ ខែមេសា។ |
ការងារត្រួតពិនិត្យ និងគាំទ្រការអនុវត្តគម្រោងនេះ មានតម្លៃទឹកប្រាក់សរុបប្រមាណ ៣ ,៣១៧ ,៦៤០ ដុល្លារអាមេរិក ដែលក្នុងនោះក្រុមហ៊ុន KCI ទទួលបានទឹកប្រាក់ចំនួន២, ៨៨៤ ,៩០៤ ដុល្លារសហរដ្ឋ អាមេរិក។ នេះបើតាមអនុស្សរណៈយោគយល់គ្នារវាងភាគីទាំងពីរ។ កន្លងមករាជរដ្ឋាភិបាលកម្ពុជា បានទទួលប្រាក់កម្ចីសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (លេខ. ៣៥៧៦-CAM (COL) ចំនួន ៧០លានដុល្លារអាមេរិក ដើម្បីអនុវត្តគម្រោងកែលម្អ និងលើកកម្រិតបណ្ដាញផ្លូវជាតិលេខ១ ពីគីឡូម៉ែត្រ០៦៣+៣០០ ដល់គីឡូម៉ែត្រ ១៥៩+០០០ (អ្នកលឿង-បាវិត) និងផ្លូវជាតិលេខ ៦ ពីគីឡូម៉ែត្រ ៣១៧+៦៣០ ដល់គីឡូម៉ែត្រ ៣៦៧-៥១២ (ក្រុងសៀមរាប-ក្រឡាញ់) ដែលមានប្រវែងសរុប ១៤៥,៥៨ គីឡូម៉ែត្រ ។ ផ្លូវទាំងនេះ ត្រូវប្ដូរពីកម្រាលកៅស៊ូ DBST ទៅកម្រាលកៅស៊ូ AC ព្រមទាំងដាក់លូសងខាងផ្លូវដើម្បីរំដោះទឹកភ្លៀងផងដែរ។ គម្រោងនេះ គ្រោងចំណាយពេល៥៤ខែ ពោលគឺ រយៈពេលសាងសង់ ១៨ខែ និងថែទាំរយៈពេល៣៦ខែ ដោយចាប់ផ្ដើមអនុវត្តចាប់ពីខែមករា ឆ្នាំ២០១៩ ដល់ខែមិថុនា ឆ្នាំ២០២៣ ។ នេះបើតាមក្រសួងសាធារណៈការ និងដឹកជញ្ជូន៕ | ភ្នំពេញ៖ ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស Korea Consultants International (KCI) ទទួលបានទឹកប្រាក់ជិត៣លានដុល្លារពីរដ្ឋាភិបាលកម្ពុជា សម្រាប់ការងារអនុវត្តគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធ។ ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស Korea Consultants International (KCI) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា កាលពីថ្ងៃទី៣១ តុលា។ |
លោក កែវ ពុទ្ធរស្មី ជាអតីតឧបនាយករដ្ឋមន្ត្រី និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ព្រះបាទ ព្រះបរមនាថ នរោត្តម សីហមុនី ។ ស្វាមីរបស់ព្រះអង្គម្ចាស់ក្សត្រី នរោត្តម អរុណរស្មី រូបនេះ ក៏ធ្លាប់ទទួលបានគ្រឿងឥស្សរិយយស « The Order of The Rising Sun, Gold and silver Ray » ពីរដ្ឋាភិបាលជប៉ុន នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨ផងដែរ៕ | ភ្នំពេញ៖ ព្រះមហាក្សត្រ ព្រះបាទ ព្រះបរមនាថ នរោត្តម សីហមុនី បានត្រាស់បង្គាប់តែងតាំងលោក កែវ ពុទ្ធរស្មី ជាសមាជិកក្រុមប្រឹក្សាធម្មនុញ ក្នុងអាណត្តិថ្មី។ នេះបើតាមព្រះរាជក្រឹត្យចុះថ្ងៃទី ៩ ឧសភា។ |
នៅចំពោះមុខសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន លោកឧត្តមសេនីយ៍ វ៉ី ហ្វឹងហឺ (Wei Fenghe) រដ្ឋមន្រ្តីការពារជាតិចិន បានបង្ហាញការមើលឃើញរបស់លោក ទៅលើការរីកចម្រើនចំណងមិត្តភាពជាលំដាប់រវាងចិននិងកម្ពុជា។ ជំនួបរវាងប្រមុខរដ្ឋាភិបាលកម្ពុជា និងប្រមុខការពារជាតិចិន ប្រព្រឹត្តទៅវិមានសន្តិភាព រាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២។ ក្រសួងការពារជាតិចិន បានស្រង់សម្តីរបស់លោក វ៉ី ហ្វឹងហឺ ដែលមានប្រសាសន៍ជាមួយសម្តេច ហ៊ុន សែន ទៅសរសេរលើគេហទំព័ររបស់ខ្លួនយ៉ាងដូច្នេះថា៖«ស្ថិតក្រោមមាគ៌ាដឹកនាំរបស់លោកប្រធានាធិបតី ស៊ី ជិនភីង និងសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ការបង្កើតសហគមន៍អនាគតរួមរបស់ចិន និងកម្ពុជា បានរីកលូតលាស់ឈានដល់កម្រិតថ្មីទៀតដោយឥតឈប់ឈរ ហើយទំនាក់ទំនងទ្វេភាគី កាន់តែរឹងមាំឡើង»។ រដ្ឋមន្រ្តីការពារជាតិចិន បន្តថា ចិន និងកម្ពុជា គឺជាអ្នកជិតខាង ដែលមានទំនាក់ទំនងជាបងប្អូនជាមួយគ្នា។ លោក ក៏បាននិយាយពីទំនាក់ទំនងរវាងចិននិងកម្ពុជាលើវិស័យយោធាដែរ ដោយលោក បង្ហាញក្តីសង្ឃឹមថា យោធាប្រទេសទាំង២ នឹងអាចបន្តធ្វើឲ្យទំនាក់ទំនងកាន់តែស៊ីជម្រៅ រួមចំណែកក្នុងការអភិវឌ្ឍដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងរក្សាបាននូវសន្តិភាពក្នុងតំបន់។ សម្ដេច ហ៊ុន សែន អរគុណលោក វ៉ី ហ្វឹងហឺ ដែលបានវាយតម្លៃអំពីការរីកចម្រើនរបស់កម្ពុជា និងអរគុណមិត្តចិន ដែលបានបានផ្តល់ជំនួយ សម្រាប់ការចូលរួមចំណែកអភិវឌ្ឍកម្ពុជា។ នេះបើតាមព័ត៌មានលើទំព័រហ្វេសប៊ុករបស់សម្តេច ហ៊ុន សែន។ លោក វ៉ី ហ្វឹងហឺ ក៏បានជួបពិភាក្សាជាមួយសម្តេច ទៀ បាញ់ រដ្ឋមន្រ្តីការពារជាតិកម្ពុជា និងលោក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោកកម្ពុជាផងដែរ។ សម្តេច ទៀ បាញ់ សរសេរសារខ្លីលើទំព័រហ្វេសប៊ុកថា ដំណើរទស្សនកិច្ចរបស់លោក វ៉ី ហ្វឹងហឺ លើកនេះ នឹងជំរុញកិច្ចសហប្រតិបត្តិការកងទ័ពឲ្យកាន់តែស៊ីជម្រៅឡើង១កម្រិតទៀត ហើយនឹងផ្តល់ផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រជាជនប្រទេសទាំង២។ ចំណែកទំពហ្វេសប៊ុករបស់កងទ័ពជើងគោកកម្ពុជា សរសេរថា ក្នុងជំនួបជាមួយលោក វ៉ី ហ្វឹងហឺ លោក ហ៊ុន ម៉ាណែត បានអរគុណកងទ័ពចិន ដែលតែងជួយឧបត្ថម្ភរដល់កងទ័ពកម្ពុជា។ ប្រមុខការពារជាតិចិន មកកម្ពុជាលើកនេះ ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងខេត្តសៀមរាប៕ សម្តេច ទៀ បាញ់ ទទួលស្វាគមន៍លោក វ៉ី ហ្វឹងហឺ (រូបពីហ្វេសប៊ុករបស់សម្តេច) លោក ហ៊ុន ម៉ាណែត ជួបពិភាក្សាជាមួយលោក វ៉ី ហ្វឹងហឺ (រូបពីហ្វេសប៊ុករបស់លោក ហ៊ុន ម៉ាណែត) | ដោយ៖ ទេពញាណ |
លោក ឆេង គីមឡុង ជានាយកនៃមជ្ឈមណ្ឌលនវានុវត្តន៍ផ្នែកអភិបាលកិច្ច និងប្រជាធិបតេយ្យរបស់វិទ្យាស្ថានចក្ខុវិស័យអាស៊ីមើលឃើញថា ព្រឹត្តិការណ៍២០កុម្ភៈនេះ នឹងធ្វើឲ្យអត្រានៃភាពអត់ការងារធ្វើនិងអ្នករងផលប៉ះពាល់ដោយវិបត្តិកូវីដ-១៩ បន្តកើនឡើង។ ការលើកឡើងបែបនេះ ដោយសារលោក សង្កេតឃើញអាជីវកម្មបន្តផ្អាកដំណើរការជាបន្តបន្ទាប់ ហើយពលករចំណាកស្រុកនៅតែបន្តត្រឡប់មកហើយខ្លះក៏ព្យាយាមត្រទៅវិញ។ លោក គីមឡុង បញ្ជាក់ថា ក្រោយព្រឹត្តិការណ៍២០កុម្ភៈ នឹងប៉ះពាល់ដល់ពាណិជ្ជកម្មក្នុងស្រុកនិងក្រៅស្រុក ពិសេសគឺសេដ្ឋកិច្ចទាំងមូលនៅកម្ពុជា។ ក្នុងផលប៉ះពាល់នេះ នឹងប៉ះពាល់ដល់ម្ចាស់អាជីវកម្មខ្នាតតូចនិងមធ្យម រួមទាំងកម្លាំងពលកម្មផងដែរ។ «ផលប៉ះពាល់ដំបូងគឺសេដ្ឋកិច្ចគ្រួសារម្ចាស់អាជីវកម្មខ្នាតតូចនិងមធ្យម ហើយខ្នាតធំៗក៏ប៉ះពាល់ដែរក្នុងតែកម្រិតផ្សេងទៀត។ ការប៉ះពាល់នេះ នឹងនាំឲ្យមានការប៉ះពាល់បន្តដល់កម្លាំងពលកម្ម...មួយទៀតគឺពលករចំណាកស្រុកដែលត្រឡប់ពីថៃ។ ទាំង២នេះ គឺសុទ្ធតែប៉ះពាល់ទាំងអស់ក្រោយការផ្ទុះកូវិដ-១៩ ពិសេសព្រឹត្តិការណ៍២០កុម្ភៈកាលពីពេលថ្មីៗនេះ ឃើញថាស្ថានភាពសេដ្ឋកិច្ចមានការធ្លាក់ចុះគួរឲ្យកត់សម្គាល់»។ នេះបើតាមលោក គីមឡុង ថ្លែងប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទ ដោយបញ្ជាក់ថាសេដ្ឋកិច្ចកម្ពុជាប្រមូលផ្ដុំទៅដោយអាជីវកម្មខ្នាតតូចនិងមធ្យមជាង៧០ទៅ៨០ភាគរយ។ លោកអះអាងថា កត្តាខាងលើនេះហើយ ដែលនាំឲ្យអត្រានៃភាពអត់ការងារធ្វើនឹងកើនឡើង ព្រោះអាជីវកម្មមួយចំនួនបានចាប់ផ្ដើមផ្អាកដំណើរការ។ ជាមួយគ្នាដែរ លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធក៏មើលឃើញពីបញ្ហានេះដូចគ្នាដែរ គឺអត្រានៃអ្នកអត់ការងារនឹងកើនឡើង។ លោកថា ការឆ្លងចូលសហគមន៍នៃព្រឹត្តិការណ៍២០កុម្ភៈលើកនេះ គឺមានសភាពធ្ងន់ជាព្រឹត្តិការណ៍មុនៗ ដែលនាំអ្នកប្រកបរបរក្រៅប្រព័ន្ធកាន់តែរងផលប៉ះពាល់និងអត់ការងារធ្វើ។ លោក ថ្លែងយ៉ាងដូច្នេះថា៖ «គ្រាន់តែប៉ុន្មានថ្ងៃនេះនៅភ្នំពេញ មានអាជីវកម្មជាង៧០កន្លែង និងតាមបណ្ដាខេត្តមួយចំនួនផ្សេងទៀតក៏បានផ្អាកដំណើរការដែរ។ អ៊ីចឹង អ្នករត់ម៉ូតូ ម៉ូតូកង់បី អ្នកលក់អីវ៉ាន់ ដែលទទួលផលពីកន្លែងនិងមនុស្សនៅជុំវិញនោះ អត់មានអ្វីប្រកបរបរទៀតទេ ព្រោះស្ងាត់មនុស្ស បាត់ចំណូលប្រចាំថ្ងៃ។ វាជារឿងគួរឲ្យបារម្ភខ្លាំងមែនទែន! ហើយពលករចំណាកស្រុកក៏មក ហើយក្នុងស្រុកកាន់តែអត់ការងារធ្វើ, អ៊ីចឹង អត្រានៃការអត់ការងារធ្វើនឹងកាន់តែកើនឡើងជាបន្តបន្ទាប់ ប្រសិនបើស្ថានកូវីដ-១៩កាន់តែរីកធំទៅៗ»។ រដ្ឋាភិបាលមានយន្តដោះស្រាយបញ្ហាប្រឈមនៃវិបត្តិកូវីដ-១៩ ចាប់តាំងពីព្រឹត្តិការណ៍មុខៗមកម្ល៉េះ មានពីរធំៗគួរឲ្យកត់សម្គាល់ គឺក្រុមការងារប្រយុទ្ធប្រឆាំងការរីករាលដាលកូវីដ-១៩ និងវិធានការជួយឧបត្ថម្ភដល់ជនរងគ្រោះ រួមទាំងលើលែងពន្ធដល់អាជីវកម្មមួយចំនួនទៀតផង។ នេះបើតាមការលើកឡើងរបស់អ្នកជំនាញសេដ្ឋកិច្ច លោក គីមឡុង ហើយសង្កត់ធ្ងន់ថា វិធានការដោះស្រាយស្ថានការក្រោយព្រឹត្តិការណ៍២០កុម្ភៈនេះ រដ្ឋាភិបាលនឹងត្រូវបន្ថែមថវិកាលើយន្តការដែលមានស្រាប់ ដើម្បីជួយដល់អ្នកដែលរងគ្រោះ ពិសេសអ្នកអត់ការងារធ្វើ។ អ្នកសេដ្ឋកិច្ចរូបនេះ អះអាងថា៖ «ការជួយដល់អ្នកអត់ការងារធ្វើឬអ្នកគ្មានប្រភពចំណូល ពិសេសពលករ តាមរយៈយន្តការណាមួយឲ្យតែជួយសម្រាលបន្ទុករបស់ពួកគេ គឺដូចជួយសេដ្ឋកិច្ចកម្ពុជាដែរ។ ហើយអ្វីដែលសំខាន់ជាងនេះ ការជួយពួកគេ គឺដើម្បីកុំឲ្យមានអំពើហិង្សាផ្សេងក្នុងសង្គម ដូចជា ឃាត់កម្ម ចោរកម្ម កាលណាគ្មានបញ្ហាសេដ្ឋកិច្ចផ្ទាល់ខ្លួនឬក្នុងគ្រួសារវាអាចឈានដល់នឹងហើយ»។ អ្នកជំនាញសេដ្ឋកិច្ចថា ការគិតគូរនិងមានវិធានជួយដល់អ្នកអត់ការងារ គឺវិធានការពារភាពចលលចល់ក្នុងសង្គមផងដែរ។ លើសពីនេះ លោកថា រដ្ឋាភិបាលត្រូវពន្លឿនការចាក់វ៉ាក់សាំងដល់ពលរដ្ឋដើម្បីទប់ស្កាត់ស្ថានការនៃការរាលដាលកូវីដ-១៩ រួមទាំងផលប៉ះពាល់។ វិធានការជួយដល់អ្នករងគ្រោះនិងអ្នកអត់ការងារធ្វើនេះ លោក វន់ ពៅ លើកឡើងថា រដ្ឋាភិបាលគួរមានវិធានជួយដល់ពលរដ្ឋដែលអត់ការងារធ្វើ ពិសេសអ្នកប្រកបរបរក្រៅប្រព័ន្ធនិងអ្នកចំណាកស្រុក។ វិធានការនេះ លោក ផ្ដោតលើការជួយបង្កើនប្រព័ន្ធធារាសាស្ត្រ បច្ចេកទេស និងផ្នែកទីផ្សារ លើវិស័យកសិកម្ម។ ការធ្វើបែបទាំងនេះ គឺវិធានការមួយដែលជួយដោះស្រាយអត្រានៃភាពអត់ការងារនៅកកម្ពុជាផងដែរ។ ជុំវិញការមើលឃើញរបស់អ្នកជំនាញសេដ្ឋកិច្ចនិងមេសហជីពខាងលើនេះ សារព័ត៌មានថ្មីៗមិនអាចសុំការឆ្លើយតបពី លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានឡើយ ដោយសារលោកមិនលើកទូរស័ព្ទ។ ចាប់តាំងពីថៃរឹតបន្តឹងច្រកព្រំដែន នៅខែមីនាដល់ខែធ្នូ ឆ្នាំ២០២០ មានពលរកម្ពុជាប្រមាណ១២ម៉ឺននាក់បានត្រឡប់មកកម្ពុជាវិញ។ រយបាយការណ៍ អង្គការទេអង្គការទេសសន្តរប្រវេសន៍អន្តរជាតិប្រចាំកម្ពុជា(IOM) និងមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន(UNFPA)បានរកឃើញថា ពលករខ្មែរដែលត្រឡប់ពីបរទេសវិញ បន្ទាប់ពីផ្ទុះកូវីដ-១៩កាលពីឆ្នាំ២០២០ មាន៦០ភាគរយក្នុងចំណោមជាង១ពាន់នាក់ គ្មានប្រភពចំណូល។ កាលពីដើមខែកមរា ឆ្នាំ២០២១នេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រកាសលើទំព័រហ្វេសប៊ុករបស់ខ្លួនថា បានត្រៀមការងារជាង២ម៉ឺនកន្លែងសម្រាប់ពលករខ្មែរដែលត្រឡប់ពីថៃ ដើម្បីជៀសវាងពួកគេត្រឡប់ទៅថៃវិញ។ ការងារជាង២ម៉ឺនកន្លែងនេះ ជាប្រភេទការងារក្នុងវិស័យឧស្សាហកម្ម កម្មន្តសាល សេវាកម្ម សំណង់ និងកម្មសិកម្ម។ ទន្ទឹមនឹងនេះ លោក វន់ ពៅ មើលឃើញថា ជារឿងល្អដែលរដ្ឋាភិបាលគិតដល់ពលករនៅអំឡុងវិបត្តិកូវីដ-១៩។ ប៉ុន្តែការងារ២ម៉ឺនកន្លែងនេះ មិនទាន់បំពេញតម្រូវការពលរដ្ឋខ្មែរឡើយ ខណៈកម្មកររោងចក្រ និងពលរដ្ឋផ្សេងទៀតកំពុងប្រឈមបាត់បង់ការងារធ្វើដែរ។ ពាក់ព័ន្ធនឹងពលករដែលត្រឡប់ពីថៃវិញនេះ លោក វន់ ពៅ ថ្លែងប្រាប់សារព័ត៌មានថ្មីនៅថ្ងៃទី១មីនានេះថា ភាគច្រើនពួកគេទាំងនោះ គឺជាអ្នកធ្វើការសំណង់ ហើយមកដល់ពេលនេះមិនទាន់ឃើញពួកគេមានការងារធ្វើក្នុងស្រុកនៅឡើងទេ។ លោកប្រាប់ថា៖ «បើតាមការមើលឃើញរបស់ខ្ញុំ អ្នកដែលមក(ពលករត្រឡប់ពីថ្ងៃ) ភាគច្រើនមិនទាន់ឃើញមានការងារធ្វើនៅឡើយទេ ហើយឃើញមានអ្នកខ្លះបានទទួលលក់គ្រឿងសមុទ្រអាំងតិចតួចតាមផ្លូវ។ ក្រៅពីមិនទាន់ឃើញមានការងារជាក់លាកើណាមួយនៅឡើយទេ»។ នៅរយៈពេលផ្ទុះកូវីដ-១៩ចុងក្រោយនេះ ដែលគិតចាប់ពីចុងខែធ្នូ ថ្ងៃទី២០ ឆ្នាំ២០២០ ដល់ថ្ងៃទី២៨កុម្ភៈ ឆ្នាំ២០២១ ពលរដ្ឋខ្មែរវិលត្រឡប់ពីប្រទេសថៃមកកម្ពុជាវិញមានជាង១,៨ម៉ឺននាក់។ ក្នុងរយៈពេលដូចគ្នា កម្ពុជាបានទទួលពលរដ្ឋខ្មែរឆ្លងដែនខុសច្បាប់ពីអាជ្ញាធរថៃជាង១ពាន់នាក់។ នេះបើតាមលោក កែវ វណ្ណថន អគ្គនាយករងអន្តោប្រវេសន៍៕ | ភ្នំពេញ៖ អ្នកជំនាញសេដ្ឋកិច្ច លោក ឆេង គីមឡុង ថាអត្រានៃភាពអត់ការងារធ្វើនឹងកើនឡើង ក្រោយព្រឹត្តិការណ៍២០កុម្ភៈរីករាលដាលកាន់តែធំ ហើយនឹងប៉ះពាល់ដល់ចរន្តនៃវិស័យសេដ្ឋកិច្ចនៃនៅទូទាំងប្រទេសទៀតផង។ ដើម្បីជាវិធានការដោះស្រាយបញ្ហានេះ លោកថារដ្ឋាភិបាលនឹងបង្កើនការចំណាយថវិកា លើបន្តយន្តការដែលមានស្រាប់ជួយដល់អ្នករងគ្រោះ។ |
ទីភ្នាក់ងារចារកម្មកណ្ដាល (CIA) អាចមានប្រធានជាស្ត្រីលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន បន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ តែងតាំងលោកស្រី Gina Haspel ជាបេក្ខជនប្រធានថ្មី ជំនួសលោក Mike Pompeo ដែលនឹងក្លាយជារដ្ឋមន្ត្រីការបរទេស។ លោកស្រី Gina ជាអនុប្រធាន CIA ដែលមានបទពិសោធន៍ក្រាស់ក្រែលក្នុងកិច្ចការចារកម្មនេះ។ ការតែងតាំងលោកស្រី ត្រូវការការយល់ព្រមពីព្រឹទ្ធសភាជាមុនសិន។ យ៉ាងណាមិញ បេក្ខភាពលោកស្រី Haspel រងមន្ទិលសង្ស័យច្រើន។ មន្ត្រី CIA ដែលធ្លាប់ធ្វើការជាមួយលោកស្រី និងសមាជិកសភាអាមេរិកអះអាងថា លោកស្រី Haspel ធ្លាប់ទទួលខុសត្រូវគ្រប់គ្រងគុកសម្ងាត់ «ភ្នែកឆ្មា» នៅឯទឹកដីថៃអំឡុងរដ្ឋបាលលោក George W. Bush ក្នុងឆ្នាំ២០០២ ។ គុកនេះល្បីថា បានប្រើប្រាស់វិធីសាស្ត្រសួរចម្លើយសាហាវដូចជាការចាក់ទឹកលើមុខជនសង្ស័យដែលគ្របដោយកន្សែង។ បីឆ្នាំក្រោយ លោកស្រីបានបញ្ជាឲ្យកម្ទេចវីដេអូបង្ហាញពីការធ្វើទារុណកម្មដែរ។ បើតាមសារព័ត៌មាន New York Times គុកសម្ងាត់ខាងលើនេះ បានបើកដំណើការនៅឆ្នាំ២០០២ ក្រោយព្រឹត្តិការណ៍ភេវរកម្មថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ ។ ជនសង្ស័យអាល់កៃដា ត្រូវបានបញ្ជូនទៅកាន់គុកនោះ ហើយត្រូវបានសួរចម្លើយដោយវិធីសាស្ត្រចាក់ទឹកលើមុខ។ លោកស្រី Haspel គ្រប់គ្រងគុកនេះរហូតដល់បិទនៅខែតុលា ឆ្នាំ២០០២ ។ សំណុំរឿងគុកសម្ងាត់នេះ នឹងក្លាយជាប្រធានបទក្ដៅក្នុងសវនាការព្រឹទ្ធសភាជុំវិញការយល់ព្រមលើបេក្ខភាពលោកស្រី ព្រោះរដ្ឋាភិបាលអាមេរិកមិនបានទទួលស្គាល់ថា មានគុកបែបនោះឡើយ។ អាចក្លាយជាស្ត្រីទីមួយដឹកនាំ CIA ស្ថិតក្នុងស្ថានភាពមិនច្បាស់ឡើយ ខណៈសមាជិកព្រឹទ្ធសភាខ្លះហាក់ជំទាស់ទៅហើយ។ សមាជិកព្រឹទ្ធសភាបក្សសាធារណរដ្ឋលោក John McCain និយាយថា លោកស្រី Haspel ត្រូវបកស្រាយរឿងនេះឲ្យបានច្បាស់លាស់ ជាពិសេសរបៀបធ្វើទារុណកម្មរបស់ CIA តែម្ដង។ ក្នុងករណីទទួលបានការយល់ព្រមពីព្រឹទ្ធសភា លោកស្រី Haspel ត្រូវដោះស្រាយបញ្ហាសំខាន់ៗជាច្រើនរាប់ពីសំណុំរឿងលូកដៃក្នុងការបោះឆ្នោតរបស់រុស្ស៊ី ការត្រៀមខ្លួនរៀបចំជំនួបរវាងលោក ត្រាំ និងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ក៏ដូចជាកិច្ចព្រមពៀងនុយក្លេអ៊ែរអ៊ីរ៉ង់ផង។ បញ្ហាប្រឈម គឺលោកស្រីត្រូវបញ្ចុះបញ្ចូលលោក ត្រាំ ឲ្យជឿតាមការវាយតម្លៃរបស់ CIA ឬក៏ត្រូវសម្របខ្លួនតាមជំហររបស់លោក ត្រាំ វិញ៕ | លោកស្រី Gina Haspel នៅថ្ងៃទី១៣ ខែមីនា ត្រូវបានលោកប្រធានាធិបតី ដូណាល់ ត្រាំ ជ្រើសរើសជាប្រធានទីភ្នាក់ងារចារកម្មកណ្ដាល (CIA) ជំនួសលោក Mike Pompeo ដែលត្រូវកាន់តំណែងថ្មីជារដ្ឋមន្ត្រីការបរទេស ក្រោយលោក ត្រាំ បញ្ចប់តំណែងលោក រិច ធីល័រសិន។ លោកស្រី Haspel ជាមន្ត្រីជើងចាស់នៅ CIA និងធ្លាប់ទទួលខុសត្រូវកន្លែងឃុំឃាំងសម្ងាត់នៅទឹកដីថៃ ដែលល្បីថា ប្រើប្រាស់វិធីសាស្ត្រសាហាវធ្វើទារុណកម្មជនសង្ស័យ។ |
តាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយតួកគី ការបំផ្ទុះនេះកើតឡើងប្រហែលជាម៉ោង ៤និង២០នាទីល្ងាច (ម៉ោងនៅតួកគី) ដែលខ្ចាយកម្ទេចកម្ទីទៅក្នុងអាកាស ហើយបណ្តាលឱ្យមនុស្សជាច្រើនដេកដួលលើដីនៅផ្លូវថ្មើរជើង Istiklal ដ៏មមាញឹកនាកណ្តាលក្រុងអ៊ីស្តង់ប៊ុល។ «វានឹងខុសដែលនិយាយយ៉ាងច្បាស់ថា នេះជាការវាយប្រហារភេរវករ ប៉ុន្តែតាមការវិវឌ្ឍ និងការស៊ើបអង្កេតដំបូងពីអភិបាលរបស់ខ្ញុំគឺថា វាទំនងជាភេរវកម្ម»។ ប្រធានាធិបតីតួកគី តៃយីប អ៊ែរដូហ្កាន់ ប្រាប់សន្និសីទកាសែតបែបនេះនៅថ្ងៃទី១៣ ខែវិច្ឆិកា មុនហោះទៅឥណ្ឌូណេស៊ីដើម្បីចូលរួមកិច្ចប្រជុំកំពូលក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង២០ (G20)។ បើតាមលោក អ៊ែដូហ្កាន់ កិច្ចប្រឹងប្រែងដើម្បីកម្ចាត់តួកគី និងប្រជាជនតួកគីតាមរយៈភេរវកម្មនឹងបរាជ័យនៅថ្ងៃនេះដូចដែលពេលព្យាយាមកន្លងមក ក៏ដូចជានៅថ្ងៃខាងមុខទៀតដែរ។ លោក ព្រមទាំងធានាដល់ប្រជាជនទៀតដែរថា អ្នកទោសនឹងត្រូវផ្តន្ទាទោសតាមអ្វីដែលសមទទួល។ ក្រោយនេះបន្តិច បើតាមអនុប្រធានាធិបតីតួកគី Fuat Oktay លោកប៉ាន់ស្មានថា អ្នកដែលនៅពីក្រោយការវាយប្រហារភេរវកម្មនេះទំនងជាស្រ្តី។ រដ្ឋមន្រ្តីយុត្តិធម៌តួកគី លោក Bekir Bozdag បញ្ជាក់ក្នុងទីភ្នាក់ងារព័ត៌មានរដ្ឋ Anadolu ថា ស្រី្តម្នាក់អង្គុយលើកៅអីជាង៤០នាទីមុនការបំផ្ទុះប៉ុន្មាននាទី ហើយបន្ថែមថាគ្រាប់បែកនោះអាចជាត្រូវបានកំណត់នាទី ឬបញ្ជាពីចម្ងាយ។ ដោយមិនបញ្ជាក់ថាបុរស ឬស្រី រដ្ឋមន្រ្តីមហាផ្ទៃតួកគី Suleyman Soylu ប្រាប់ទីភ្នាក់ងារព័ត៌មានរដ្ឋតូកគី Anadolu នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា អាជ្ញាធរបានចាប់ខ្លួនបុគ្គលម្នាក់ដែលទុកគ្រាប់បែកឱ្យផ្ទុះនៅលើផ្លូវ Istiklal នេះហើយ។ លោក Soylu បន្ថែមថា ការបញ្ជាឱ្យមានការវាយប្រហារភេរវកម្មនេះចេញពីតំបន់ Ayn al-Arab នៅភាគខាងត្បូងស៊ីរីដែលបក្សពលករឃើដ និងអង្គភាពការពារប្រជាជនមានទីស្នាក់ការនៅទីនោះ។ ក្នុងយុទ្ធនាការជាង៣៥ឆ្នាំប្រឆាំងតួកគី បក្សពលករឃើដត្រូវបានតួកគី សហភាពអឺរ៉ុប និងអាម៉េរិកចាត់ទុកជាអង្គការភេរវករដែលទទួលខុសត្រូវចំពោះការសម្លាប់មនុស្សជាង ៤ម៉ឺននាក់។ រីឯ អង្គភាពការពារប្រជាជន ឬYPG គឺជាមែកធាងរបស់ក្រុមភេរវករនេះនៅស៊ីរី៕ | ហេតុការណ៍បំផ្ទុះគ្រាប់បែកនៅកណ្តាលក្រុងអ៊ីស្តង់ប៊ុលនៅថ្ងៃទី១៣ ខែវិច្ឆិកា សម្លាប់មនុស្សយ៉ាងតិចប្រាំបីនាក់ ខណៈ៨១នាក់ទៀតរងរបួស។ តាមការបញ្ជាក់របស់រដ្ឋមន្រ្តីមហាផ្ទៃតួកគី Suleyman Soylu ប្រាប់ទីភ្នាក់ងារព័ត៌មានរដ្ឋតូកគី Anadolu នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា អាជ្ញាធរបានចាប់ខ្លួនបុគ្គលម្នាក់ដែលទុកគ្រាប់បែកឱ្យផ្ទុះនៅលើផ្លូវ Istiklal នេះហើយ។ |
មុនឡើងមកជួបគ្នាដណ្តើមជើងឯកនៅវគ្គផ្តាច់ព្រ័ត្រ ក្រុមសៀមរាបបានទម្លាក់ក្រុមកោះកុងជាមួយជ័យជម្នះ ២-១ នៅជំនួបវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រលើទឹកដីខេត្តសៀមរាប។ ចំណែកក្រុមត្បូងឃ្មុំទម្លាក់រតនគិរីដោយបាល់កាត់សេចក្តី ៣-២ ក្រោយក្រុមទាំងពីរប្រកួត៩០នាទីបញ្ចប់ក្នុងលទ្ធផលស្មើ ២-២ ទាំងត្រដាបត្រដួសលើទឹកដីត្បូងឃ្មុំ។ ក្រុមជើងឯក ជើងឯករងនិងលេខ៣ថ្នាក់ខេត្តនឹងទទួលបានកៅអីឡើងទៅលេងពានសម្តេច ហ៊ុន សែន ថ្នាក់ជាតិ ដែលមានក្រុមក្នុងក្របខណ្ឌខេមបូឌានលីគចំនួន១៣ កំពុងរង់ចាំជាស្រេច។ ដំបូងឡើយ គណៈកម្មាធិការប្រកួតបាល់ទាត់ជាតិកម្ពុជា(CNCC) គ្រោងយក្រុមថ្នាក់ខេត្តតែពីរប៉ុណ្ណោះ ឡើងមកលេងថ្នាក់ជាតិ។ ប៉ុន្តែក្រោយការដកខ្លួនរបស់យុវជនអាយុក្រោម១៨បាទី CNCC ក៏សម្រេចយក៣ក្រុមតែម្តង៕ | ការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់សម្តេច ហ៊ុន សែន ថ្នាក់ខេត្តបានឈានដល់វគ្គផ្តាច់ព្រ័ត្រ ដោយនៅថ្ងៃពុធ ទី២៩ ឧសភា នេះ ក្រុមសៀមរាបត្រូវប្រជែងដណ្តើមជើងឯកជាមួយក្រុមត្បូងឃ្មុំនៅម៉ោង៦ល្ងាច។ ចំណែកគូដណ្តើមលេខ៣រវាងរតនគិរី និងកោះកុងធ្វើនៅម៉ោង៣រសៀល។ កីឡដ្ឋានវិសាខាក្លាយជាទីលានកាត់ក្តីការប្រកួតទាំងពីរគូនេះ។ |
សូមបញ្ជាក់ថា ស្ពានកោះនរា ដែលចំណាយថវិកាសាងសង់ប្រមាណ៣៨លានដុល្លារ នឹងត្រូវបើកសម្ពោធជាផ្លូវការនៅថ្ងៃទី១៥ ខែវិច្ឆិកានេះ ក្រោមវត្តមានសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ ដើម្បីសម្រួលចរាចរនិងបញ្ចៀសចរាចរកកស្ទះនៅថ្ងៃសម្ពោធ រដ្ឋបាលរាជធានីភ្នំពេញសម្រេចផ្អាកចរាចរលើស្ពាននេះជាបណ្ដោះអាសន្ន។ ក្រោយពិធីសម្ពោធចប់រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកឱ្យចរាចរធម្មតា។ សូមអញ្ជើញលោក-អ្នកនាងទស្សនាវីដេអូខាងក្រោមដូចតទៅ៖ | ភ្នំពេញ៖ សួនច្បារកោះនរា ជាទីទេសចរណ៍ថ្មី ស្ថិតនៅរាជធានីភ្នំពេញ ក្រោយស្ពានកោះនរាសាងសង់រួចរាល់។ សួនកោះនរានេះ មានចម្ងាយប្រមាណ៤០០ម៉ែត្រប៉ុណ្ណោះ ពីស្ពានថ្មីកោះនរា ដែលទេសចរអាចទៅកម្សាន្តនាចុងសប្ដាហ៍ ឬពេលសម្រាក។ |
ពាក្យ «យល់» ជាកិរិយាសព្ទ បានន័យថា ឃើញដោយប្រាជ្ញា, គិតឃើញច្បាស់។ ឧទាហរណ៍ថា យល់ការខុសត្រូវ។ ក្នុងន័យផ្សេងទៀតបានន័យថា យល់ចិត្ត គឺឃើញជ្រៅដល់ទឹកចិត្ត, យល់ព្រម គឺព្រមតាម ឬ អនុលោមតាម, យល់មុខ គឺយោគយល់ ឬអត់ឱនដោយឃើញថាមានមុខមានឈ្មោះ។ ល។ ចំណែកពាក្យ «ដឹង» ជាកិរិយាសព្ទ បានន័យថា បានដំណឹង, ចូលចិត្តជាក់, ជ្រាបច្បាស់ក្នុងចិត្ត, យល់ជាក់។ ឧទាហរណ៍ថា ដឹងការណ៍ពិត ។ បើជា នាមសព្ទ មានន័យថា ប្រដាប់ ឬគ្រឿងប្រើប្រាស់ធ្វើដោយដែក មានដងមានផ្លែសម្រាប់ក្របែលដូចជា ពុះ, ច, ចាំងឈើ ។ល។ រីឯពាក្យ «ស្គាល់» ជាកិរិយាសព្ទ បានន័យថា ចាំបាន, ចាំជាក់, ចំណាំបាន, ដឹងបាន, ដឹងច្បាស់, ចាំស្និទ្ធ ស្គាល់គ្នា, ស្គាល់ចិត្ត, ស្គាល់ឈ្មោះ, ស្គាល់ផ្លូវ ។ល៕ | «យល់ គឺយល់ដោយការគិត ឬប្រាជ្ញា, ដឹង គឺដឹងដោយការយល់ និងស្គាល់ គឺស្គាល់ដោយការចាំ ឬចំណាំ» នេះជាលក្ខណសម្គាល់ពីភាពខុសគ្នារវាងពាក្យទាំងបីនេះ។ ខាងក្រោមនេះជាពន្យល់លម្អិតតាមវចនានុក្រមខ្មែររបស់សម្តេច ជួន ណាត ៖ |
ការរៀបចំពិធីអបអរសាទរទិវាគយអន្តរជាតិនេះ ធ្វើឡើងក្នុងគោលបំណងរំលឹកដល់ការបង្កើតក្រុមប្រឹក្សាសហប្រតិបត្តិការគយ ឬអង្គការគយពិភពលោក ដែលមានប្រទេសជាសមាជិកចំនួន ១៨៤ ប្រទេស។ សមាជិកនីមួយៗបានរៀបចំពិធីអបអរសាទរទិវាគយអន្តរជាតិនេះជារៀងរាល់ឆ្នាំ។ សម្រាប់ឆ្នាំនេះ ទិវាគយអន្តរជាតិ ត្រូវបានប្រារព្ធធ្វើឡើងក្រោមប្រធានបទ «គាំទ្រអ្នកជំនាន់ក្រោយ៖ ដើម្បីជំរុញលើកកម្ពស់វប្បធម៌នៃការចែករំលែកចំណេះដឹង និងមោទកភាពវិជ្ជាជីវៈគយ»។ នៅក្នុងឱកាសនៃការអបអរសាទរទិវាគយអន្តជាតិនេះ ឯកឧត្តមបណ្ឌិត គុណ ញឹម ក៏បានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ ប្រគល់វិញ្ញាបនបត្រទទួលស្គាល់ស្នាដៃរបស់អង្គការគយពិភពលោក ជូនមន្រ្តីគយនិងរដ្ឋាករ ព្រមទាំងក្រុមហ៊ុនធុរជនល្អបំផុតចំនួន ១០ រួមមានក្រុមហ៊ុន អ អិម អេ ខេមបូឌា ផងដែរ ដែលបានចូលរួមចំណែកក្នុងការលើកកម្ពស់ប្រសិទ្ធភាពកិច្ចសម្រួលពាណិជ្ជកម្មពង្រឹងអនុលោមភាព និងបំពេញកាតព្វកិច្ចពន្ធ និងអាករ៕ អត្ថបទពាណិជ្ជកម្ម | ក្រុមហ៊ុន អ អិម អេ ខេមបូឌា ម.ក (RMA Cambodia Plc.) ទទួលបានវិញ្ញាបនបត្រទទួលស្គាល់ស្នាដៃរបស់អង្គការគយពិភពលោក (WCO Certificates of Merit) ក្នុងឱកាសនៃការប្រារព្ធពិធីអបអរសាទរទិវាគយអន្តរជាតិ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីគយនិងរដ្ឋាករ ព្រមទាំងវិស័យឯកជន។ |
ដូចដែលលោក Sepp Blatter បានលើកឡើងប្រទេសកាតាដែលត្រូវរៀបចំការប្រកួត World Cup គឺតែងត្រូវបានយាយីពីការរិះគន់នានា អំពីបញ្ហាចម្រូងចម្រាស និងការចោទប្រកាន់ពីអំពើពុករលួយ កត្តាសិទ្ធិមនុស្សជាដើម តាំងពីពេលប្រកាសលើកដំបូងពី FIFA កាលឆ្នាំ ២០១០ មក។ លោក Blatter ដែលធ្លាប់ដឹកនាំតំណែងកំពូល FIFA រយៈពេល ១៧ឆ្នាំ ក៏ជាបុគ្គលម្នាក់ត្រូវបានជាប់ពាក់ព័ន្ធនឹងការចោទប្រកាន់ពីបញ្ហាអំពើពុករលួយអំឡុងពេលលោកកាន់តំណែង។ អតីតប្រធាន FIFA រូបនេះទើបតែបញ្ចប់ការជុំនំជម្រះក្តីរួចរាល់នៅតុលាការប្រទេសស្វីសកាលពីខែមិថុនា កន្លងទៅផងដែរ។ មូលហេតុដែលលោក Blatter បានលើកថាការរៀបចំ World Cup នៅកាតាជាកំហុសក៏ព្រោះតែកាតាជាប្រទេសមួយដែលតូច ក្នុងការរៀបចំព្រឹត្តិការណ៍ពានរង្វាន់បាល់ទាត់ពិភពលោកដ៏ធំ បើធៀបទៅប្រទេសដែលធ្លាប់ធ្វើម្ចាស់ផ្ទះពីមុនៗមក។ «វាគឺជាប្រទេសមួយដ៏តូច បាល់ទាត់ និង World Cup គឺធំខ្លាំងសម្រាប់ប្រទេសនេះ ហើយចាប់តាំងពីពេលប្រកាសមកដល់ពេលនេះ ការគិតគូពីបរិបទសង្គមនិងបញ្ហាសិទ្ធិមនុស្សតែត្រូវបានគេយកមកពិចារណា។ នេះជាកំហុសមួយដ៏ធំ នឹងជាជម្រើសដ៏អាក្រក់បំផុត។»។ លោក Blatter បាននិយាយប្រាប់កាសែតស្វីស Tages Anzeiger បែបនេះ។ កាតាជាប្រទេសស្ថិតនៅក្នុងតំបន់មជ្ឈឹមបូពា៍ដំបូងគេដែលរៀបចំព្រឹត្តិការណ៍ World Cup ហើយក៏ជាប្រទេសអារ៉ាប់ដំបូងគេផងដែរ។ បើតាមលោក Blatter ដដែល កាលពីឆ្នាំ ២០១២ FIFA ធ្លាប់បានធ្វើវិសោធនកម្មលើលក្ខណៈវិនិច្ឆ័យដែលខ្លួនបានជ្រើសរើសប្រទេសកាតាឡើងវិញ ដោយសារព្រួយបារម្ភអំពីលក្ខខណ្ឌការងារសាងសង់សំណងសម្រាប់ការរៀបព្រឹត្តិការណ៍នេះ។ មិនត្រឹមតែប៉ុណ្ណោះ World Cup 2022 ដែលចាប់ផ្តើមនៅថ្ងៃទី២០ ខែវិច្ឆិកា ខាងមុខនេះ អតីតប្រធាន FIFA ដដែលនេះបានប្រាប់ឱ្យដឹងថាលោកក៏នឹងទស្សនាការប្រកួតនេះ ពីផ្ទះរបស់លោកក្នុងទីក្រុង Zurich ផងដែរ៕ | លោក Sepp Blatter អតីតប្រធានសហព័ន្ធបាល់ទាត់អន្តរជាតិ FIFA ដែលធ្លាប់កាន់កាប់ការងារអំឡុងពេលប្រទេសកាតាត្រូវបានផ្តល់សិទ្ធិធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ World Cup 2022 កាលពីឆ្នាំ ២០១០ នាថ្ងៃទី៨ ខែវិច្ឆិកា បាននិយាយថាការផ្តល់សិទ្ធិឱ្យកាតាគឺជាកំហុសដ៏ធំ និងជាជម្រើសដ៏អាក្រក់បំផុត។ |
ទោះប្រទេសជាសមាជិក UN សរុបទាំង១៩៣ មានប្រជាជននិយាយខុសៗគ្នាមែន ភាសាផ្លូវការរបស់អង្គការមួយនេះមានតែ៦ប៉ុណ្ណោះ។ យោងតាមវេបសាយផ្លូវការរបស់ UN ភាសាទាំងនោះ មានដូចជា អារ៉ាប់ អង់គ្លេស ចិន បារាំង រុស្ស៊ី និងអេស្ប៉ាញ ។ ភាសាផ្លូវទាំង៦នេះ គឺត្រូវបានប្រើប្រាស់ក្នុងកិច្ចប្រជុំ UN និងសម្រាប់ឯកសារផ្លូវការ។ បើតាម UN ភាសាទាំងនេះ គឺជាភាសាដើម ឬភាសាទី២របស់មនុស្សប្រមាណ ២,៨ពាន់លាននាក់ ឬជិតពាក់កណ្ដាលនៃប្រជាជននៅទូទាំងពិភពលោក។ នៅពេលតំណាងនៃប្រទេសមួយ ឡើងនិយាយនៅអង្គការសហប្រជាជាតិ បុគ្គលរូបនេះ ត្រូវតែនិយាយភាសាមួយក្នុងចំណោមភាសាផ្លូវការទាំង៦ខាងលើ ឬផ្ដល់ការបកប្រែពីភាសាដើមទៅកាន់ភាសាផ្លូវការមួយក្នុងចំណោមភាសាទាំង៦។ ក្រោយមក UN នឹងបកប្រែពីភាសាផ្លូវការដែលត្រូវបានប្រើរួចនេះទៅភាសាផ្លូវការ៥ផ្សេងទៀត។ អង្គការសហប្រជាជាតិ ធ្វើបែបនេះដូចគ្នាទៅនឹងឯកសារផ្លូវការរបស់ខ្លួន។ គោលដៅនៃការប្រើភាសាទាំង៦នេះ ទាំងក្នុងទម្រង់និយាយនិងសរសេរ គឺមានសារសំខាន់សម្រាប់កិច្ចការងាររបស់អង្គការអន្តររដ្ឋាភិបាលមួយនេះ ព្រោះថាវាជួយសម្រួលដល់ការប្រាស្រ័យទាក់ទងក្នុងចំណោមប្រទេសជាសមាជិកពាក់ព័ន្ធបញ្ហាចម្បងៗរបស់សកលលោក។ នេះបើតាមវេបសាយផ្លូវការរបស់ UN ៕ | អង្គការសហប្រជាជាតិ (UN) បានប្រសូត្រឡើងក្នុងថ្ងៃទី២៥ ខែតុលា ឆ្នាំ១៩៤៥ ដោយកាលនោះមានប្រទេសជាសមាជិកត្រឹម ៥០ប៉ុណ្ណោះ។ គិតមកទល់បច្ចុប្បន្ននេះ UN មានសមាជិកសរុបរហូតដល់១៩៣ប្រទេសហើយ។ តើអង្គការអន្តររដ្ឋាភិបាលមួយនេះមានភាសាផ្លូវការចំនួនប៉ុន្មាន? |
សល់មួយថ្ងៃទៀតប៉ុណ្ណោះ រុស្ស៊ីបើកការឈ្លានពាននៅអ៊ុយក្រែន១០ខែហើយ ប៉ុន្តែកិច្ចចរចាស្វែងរកសន្តិភាពកន្លងមកមិនទទួលបានផ្លែផ្កាអ្វីទេ។ ជាញយៗ ក្រុងមូស្គូអះអាងថា ខ្លួនបើកចំហចាំចរចាជានិច្ច តែក្រុងកៀវ និងសម្ព័ន្ធមិត្តសង្ស័យថានេះគ្រាន់ជាល្បិចអូសបន្លាយសង្រ្គាមប៉ុណ្ណោះ។ «មិនយូរមិនឆាប់ ភាគីណាមួយក្នុងជម្លោះអង្គុយចុះ ហើយចុះកិច្ចព្រមព្រៀង។ អ្នកដែលប្រឆាំងនឹងយើងដឹងពីរឿងនេះកាន់តែឆាប់ កាន់តែល្អ»។ ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ប្រាប់អ្នកកាសែតបែបនេះនៅថ្ងៃទី២២ ខែធ្នូ មួយថ្ងៃបន្ទាប់ពីទស្សនកិច្ចរបស់ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី ទៅអាម៉េរិក។ បើតាមប្រធានាធិបតីរុស្ស៊ី គោលបំណងរបស់ក្រុងមូស្គូមិនមែនចង់អូសបន្លាយជម្លោះយោធានោះទេ តែផ្ទុយទៅវិញបញ្ចប់សង្រ្គាមនេះ។ យ៉ាងណាមិញ អ្នកនាំពាក្យសេតវិមាន លោក John Kirby ប្រាប់អ្នកកាសែតតាមប្រព័ន្ធអនឡាញថា លោក ពូទីន មិនបានបង្ហាញពីឆន្ទៈចង់បញ្ចប់សង្រ្គាមនេះទេ ហើយអ្វីដែលមេដឹកនាំរុស្ស៊ីរូបនេះកំពុងតែប្រព្រឹត្តលើគោក និងអាកាសសបញ្ជាក់យ៉ាងច្បាស់ថាចង់ឱ្យសង្រ្គាមកាន់តែរីករាលដាល និងធ្វើឱ្យប្រជាជនអ៊ុយក្រែនរងទុក្ខ។ បើតាមលោក Kirby ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន នឹងបើកការចរចាជាមួយលោក ពូទីន លុះត្រាតែបន្ទាប់ពីមេដឹកនាំរុស្ស៊ីរូបនេះបង្ហាញពីភាពច្បាស់លាស់ក្នុងការចរចា ហើយបន្ទាប់ពីលោក បៃឌិន ពិភាក្សាជាមួយអ៊ុយក្រែន និងសម្ព័ន្ធមិត្តអាម៉េរិករួច។ កន្លងមក ក្រុងកៀវក៏ទទូចឱ្យរុស្ស៊ីត្រូវតែបញ្ឈប់ការវាយប្រហារ ហើយផ្តល់ដីដែលលេបបានកន្លងមកឱ្យខ្លួនវិញដែរ មុនប្រទេសហែកហួរដោយសង្រ្គាមមួយនេះព្រមចូលតុចរចា៕ | ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃទី២២ ខែធ្នូ បញ្ជាក់ថា រុស្ស៊ីចង់បញ្ចប់ជម្លោះនៅអ៊ុយក្រែន ហើយជម្លោះប្រដាប់អាវុធទាំងអស់បញ្ចប់តាមរយៈកិច្ចចរចាការទូត។ ប៉ុន្តែ សេតវិមានឆ្លើយតបថា ប្រធានាធិបតីអាម៉េរិកនឹងចូលចរចា លុះត្រាតែលោក ពូទីន បង្ហាញពីឆន្ទៈច្បាស់លាស់។ |
ពីក្រៅកិច្ចប្រជុំមេដឹកនាំអាស៊ានលើកទី៤៣ នៅថ្ងៃទី៧ ខែកញ្ញា លោក គីស៊ីដា ហ្វូមីអូ នាយករដ្ឋមន្រ្តីជប៉ុន បានជួបពិភាក្សាគ្នាជាមួយសមភាគីកម្ពុជា សម្តេច ហ៊ុន ម៉ាណែត ជាលើកដំបូង។ ពីទីក្រុងហ្សាការតា ឥណ្ឌូណេស៊ី លោកគីស៊ីដា បានប្រាប់សម្តេចថា វាពិតជាចាំបាច់ណាស់ ដើម្បីមានបរិយាកាស ដែលសាធារណជនអាចបញ្ចេញមតិបាន។ «យើងនឹងគាំទ្រការអភិវឌ្ឍប្រជាធិបតេយ្យរបស់កម្ពុជា»។ ប្រមុខរដ្ឋាភិបាលជប៉ុន បានបន្តបែបនេះ។ មិនតែប៉ុណ្ណោះ មេដឹកនាំជប៉ុន បានបង្ហាញក្តីសង្ឃឹមថា រដ្ឋាភិបាលក្រុងតូក្យូ នឹងអាចធ្វើការបានជាមួយកម្ពុជា ដើម្បីចូលរួមថែរក្សាសណ្តាប់ធ្នាប់អន្តរជាតិ និងពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខទ្វេភាគី តាមរយៈការបញ្ជូនកម្លាំងស្វ័យការពារមកកម្ពុជា មកកំពង់ផែរាមផង។ ជាការឆ្លើយតប សម្តេច ហ៊ុន ម៉ាណែត បានអរគុណជប៉ុន ដែលបានចូលរួមចំណែកលើសន្តិភាព ការស្ថាបនាឡើងវិញ និងការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា នៅក្នុងជំនួបប្រមាណ ៣០នាទី។ តាមសេចក្តីសង្ខេបព័ត៌មានរបស់ក្រសួងការបរទេសជប៉ុន មេដឹកនាំប្រទេសទាំងពីរ ក៏បានឯកភាពធ្វើឱ្យជាមួយគ្នា ដើម្បីឆ្លើយតបនឹងកិច្ចការអន្តរជាតិ និងតំបន់ ដោយរួមទាំងបញ្ហាកូរ៉េខាងជើងផង៕ | ប្រមុខរដ្ឋាភិបាលជប៉ុន លោក គីស៊ីដា ហ្វូមីអូ នៅថ្ងៃទី៧ ខែកញ្ញា បានជួបសមភាគីកម្ពុជា សម្តេច ហ៊ុន ម៉ាណែត ជាលើកដំបូង។ លោកគីស៊ីដា បានប្រាប់សម្តេចថា រដ្ឋាភិបាលជប៉ុន នឹងគាំទ្រការអភិវឌ្ឍប្រជាធិបតេយ្យនៅកម្ពុជា។ |
ក្រសួងអប់រំ យុវជន និងកីឡា កំណត់យកថ្ងៃទី២៤ ខែតុលា ជាការប្រលងសញ្ញាបត្រមមធ្យមសិក្សា បឋមភូមិ (ឌីប្លូម) និងប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) នៅថ្ងៃទី១៤វិច្ឆិកា សម្រាប់ឆ្នាំសិក្សា ២០២១-២០២២។ នេះជាការលើកឡើងរបស់លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា។ បើតាម លោក រស់ សុវាចា ក្រោយប្រលងសញ្ញាបត្រមមធ្យមសិក្សា បឋមភូមិ បានមួយសប្តាហ៍ ក្រសួងអប់រំនឹងប្រកាសលទ្ធផលដល់បេក្ខជន។ លោក បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗតាមប្រព័ន្ធតេឡេក្រាម នាថ្ងៃទី១៨សីហា ថា៖ «ការប្រកាសលទ្ធផលប្រលងសញ្ញាបត្រមមធ្យមសិក្សា បឋមភូមិនៅថ្ងៃទី៣១ខែតុលា។ ចំណែកឯ ការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្រសួងនឹងប្រកាសលទ្ធផលនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២»។ លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា។ រូបថត៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល អ្នកនាំពាក្យក្រសួងអប់រំរូបនេះ លើកទឹកចិត្តដល់បេក្ខជនប្រលងទាំងពីរកម្រិត ឱ្យបន្តខិតខំរៀនសូត្រ ព្រមទាំងស្តាប់ឱវាទពីសំណាក់លោកគ្រូ-អ្នកគ្រូ និងឪពុកម្តាយ។ ក្រៅពីនេះបេក្ខជនត្រូវប្រឡងទាំងអស់ ត្រូវបន្តអនុវត្តគោលការណ៍សុខាភិបាល គោរពច្បាប់ចរាចរណ៍ និងចៀសវាងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់និងបារីគ្រប់ប្រភេទ ដើម្បីរក្សាសុខភាព និងអាយុជីវិត៕ | ដោយ៖ ចៀន និតា |
ជាង ២០ ឆ្នាំក្នុងអាជីពកីឡាករបាល់ទាត់ Ibrahimovic នៅតែបង្ហាញភាពខ្លាំងក្នុងការសម្រេចទីគូប្រកួតបានយ៉ាងល្អដដែល ដែលស្ទើតែអស្ចារ្យជាងកីឡាករក្មេងៗសព្វថ្ងៃផង។ ខ្សែប្រយុទ្ធសញ្ជាតិស៊ុយអែត វ័យ៣៩ឆ្នាំរូបនេះ រកបានពីរគ្រាប់នៅនាទី៧ និង៥២ ដើម្បីជួយ AC Milan ឈ្នះ Cagliari ក្នុងជំនួបលីគសប្តាហ៍ទី១៨ នៅយប់ថ្ងៃទី១៨ ខែមករា។ AC Milan ទទួលបាន៣ពិន្ទុបន្ថែមដើម្បីឈរកំពូលតារាង Serie A មាន៤៣ពិន្ទុ នាំមុខក្រុមលេខ២ Inter Milan ៣ពិន្ទុ។ ពីរគ្រាប់នេះ បាននាំ Ibrahimovic កើនដល់១២គ្រាប់ ក្នុងការប្រកួតលីគចំនួន៨លើកប៉ុណ្ណោះ។ ដោយឡែកអ្នករកបាន១២គ្រាប់ដែរនៅ Serie A មាន Ciro Immobile ខ្សែប្រយុទ្ធ Lazio តែបង្ហាញខ្លួន១៦លើក និង Romelu Lukaku របស់ Inter Milan បង្ហាញខ្លួន១៧លើក ខណៈ Cristiano Ronaldo របស់ Juventus ដែលស៊ុតបាន១៥គ្រាប់លើសគេ បង្ហាញខ្លួន១៤លើក។ Ibrahimovic ដែលផ្លាស់ពី LA Galaxy ត្រឡប់ទៅក្រុមនៅអ៊ីតាលីនៅឆ្នាំ២០១៩ បានប្រាប់អ្នកយកព័ត៌មានក្រោយចប់ការប្រកួតថា រូបគេពិតជារីករាយនៅទីនេះណាស់ ហើយការបន្តប្រកបអាជីពជាមួយ AC Milan រហូតពេលនេះ មានមូលហេតុចម្បងបំផុតដោយសារនាយកផ្នែកកីឡាលោក Paolo Maldini៕ | Zlatan Ibrahimovic កាន់តែបង្កើនភាពលេចធ្លោមួយកម្រិតទៀត ក្រោយស៊ុតបញ្ចូលទីពីរគ្រាប់ម្នាក់ឯងជួយ AC Milan ឈ្នះ Cagliari ២-០។ ២គ្រាប់របស់ Ibrahimovic នេះក៏បានជួយ Milan រក្សារចំណាត់ថ្នាក់កំពូលតារាងក្របខណ្ឌ Serie A រដូវកាលនេះផងដែរ។ |
ប្រសិនបើយុវជនជំនាន់ក្រោយ ដែលជាអ្នកស្នងមនុស្សជំនាន់មុន មិនមានសមត្ថភាព ពូកែជាង ឬសូម្បីតែស្មើអ្នកជំនាន់មុនមិនបានផងនោះ ប្រទេសជាតិ ឬស្ថានប័ន គ្មានថ្ងៃរីកចម្រើនបាននោះឡើយ។ ដូច្នេះយុវជនជំនាន់ក្រោយ ត្រូវពង្រឹងសមត្ថភាពរបស់ខ្លួន តាមរយៈការសិក្សាស្រាវជ្រាវ ស្តាប់ គិតពិចារណាឲ្យបានច្រើន ដើម្បីធ្វើខ្លួនជាទំពាំងដែលល្អជាង ឬយ៉ាងហោចណាស់សូមត្រឹមតែស្មើឫស្សីមុនក៏បាន កុំឲ្យតែអន់ជាងទៀតបានហើយ ៕ | សុភាសិតខ្មែរពោលថា «យុវជន គឺជាទំពាំងស្នងឫស្សី » គឺមានន័យថា យុវជនជំនាន់ក្រោយគឺជាអ្នកបន្តទទួលការងារ ជំនួសអ្នកជំនាន់មុន ដែលចាស់ៗ ចូលនិវត្តន៍ និងខ្លះទៀតស្លាប់អស់ហើយ ។ យុវជនដែលត្រូវស្នងអ្នកជំនាន់មុន ត្រូវតែយុវជនមានសមត្ថភាពពូកែ ទាំងផ្នែកគំនិត និងទស្សនៈវិស័យល្អជាងមនុស្សជំនាន់មុន ទើបអាចធ្វើឲ្យប្រទេសជាតិរីកចម្រើន ហើយដើរទាន់ប្រទេសជឿនលឿនលើលោកបាន ។ |
មូលហេតុដែលជំរុញឲ្យសមត្ថកិច្ចឈានដល់បាញ់សម្លាប់លោក អ៊ា ណារ៉េន ដែលជាខ្មាន់កាំភ្លើងបាញ់សម្លាប់លោក រ៉េត ស៊ីណែត ដែលជានាយរងការិយាព្រហ្មទណ្ឌកម្រិតស្រាល កើតឡើងក្រោយខ្មាន់កាំភ្លើងរូបនេះ មិនព្រមប្រគល់ខ្លួន ហើយបានបាញ់កាំភ្លើងជាច្រើនគ្រាប់មកលើសមត្ថកិច្ច ក្នុងគោលបំណងរត់គេចខ្លួន។ ពេលនោះ សមត្ថកិច្ច ក៏បានបាញ់តបតទៅវិញ រហូតបណ្តាលឲ្យខ្មាន់កាំភ្លើងរូបនេះស្លាប់នៅកន្លែងកើតហេតុតែម្តង។ នេះបើតាមការរាប់របស់ស្នងការដ្ឋាននគរបាលខេត្តក្រចេះនៅលើទំព័រហ្វេសប៊ុកខ្លួន។ ប្រតិបត្តិការនេះ ធ្វើឡើងក្រោមកិច្ចសហការរវាងស្នងដ្ឋាននគរបាលរាជធានីភ្នំពេញ ជាមួយស្នងការដ្ឋាននគរបាលខេត្តក្រចេះ និងស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង តាមបង្គាប់ឲ្យចាប់ខ្លួនរបស់លោក លិ សុផា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។ ប្រតិបត្តិការណ៍នេះដែរ សមត្ថកិច្ចដកហូតបានអាវុធខ្លី១ដើមម៉ាក CZ 75B និងពណ៌ទឹកប្រាក់១ដើម។ បើតាមរបាយការណ៍ខាងលើសមត្ថកិច្ចបានឃើញខ្មាន់កាំភ្លើងខាងលើនៅជើងភ្នំជាប់មាត់អូរកណ្តៀរក្នុងចម្ការស្វាយចន្ទីមួយកន្លែងស្ថិតនៅភូមិអូរព្រះ ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ។ ជនរងគ្រោះរូបនេះ បានរត់គេចខ្លួនអស់រយៈពេល១៦ថ្ងៃមកហើយ ដោយបានឆ្លងកាត់ខេត្តរតនគិរី មណ្ឌលគិរី ស្ទឺងត្រែង និងខេត្តក្រចេះ។ គួររំលឹកថា លោក រ៉េត ស៊ីណែត នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រូវបានខ្មាន់កាំភ្លើង (លោក អ៊ា ណារ៉េន) បាញ់សម្លាប់ កាលពីយប់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ នៅផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតនៅភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ក្នុងហេតុការណ៍បាញ់សម្លាប់នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរូបនេះដែរ សមត្ថកិច្ចបានឃាត់ខ្លួនជនរួមគំនិតលោក កែ ចាន់ ដែលជាតៃកុងឡានរបស់ខ្មាន់កាំភ្លើងខាងលើ។ ជនជាប់ចោទរូបនេះ ត្រូវបានចៅក្រមស៊ើបសួរ ចោទប្រកាន់ពីបទសមគំនិតក្នុងអំពើឃាតកម្ម និងជួយដូរខុសច្បាប់នូវសារធាតុញៀន។ ហើយរូបគេត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២១៕ | ខ្មាន់កាំភ្លើងដែលបាញ់សម្លាប់ នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រូវបានប៉ូលិសបាញ់សម្លាប់ កាលពីល្ងាចថ្ងៃទី១៥ ខែមករា នៅភូមិអូរព្រះ ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ។ នេះបើតាមស្នងការដ្ឋាននគរបាលខេត្តក្រចេះ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១។ |
បាតុកម្មបានក្លាយទៅជាកុប្បកម្មនៅពេលដែលមានការប៉ះទង្គិចគ្នាជាហិង្សារវាងបាតុករនិងប៉ូលិស។ ពួកបាតុករបានបិទកាន់កាប់ការិយាល័យរដ្ឋាភិបាល ហើយបានដុតរថយន្តប៉ូលិសរាប់សិបគ្រឿង និងបំផ្លាញឧបករណ៍ប្រើប្រាស់ក្នុងការិយាល័យជាច្រើន។ មន្ត្រីនានាបានរត់ភៀសខ្លួនរកសុវត្ថិភាព។ លោក Trung Nguyen ដែលជាព្រឹទ្ធបុរសផ្នែកទំនាក់ទំនងអន្តរជាតិនៃសាកលវិទ្យាល័យហូជីមិញក្នុងប្រទេសវៀតណាមនិយាយថា បាតុករព្រួយបារម្ភថាការជួលដីរយៈពេល ៩៩ឆ្នាំ នឹងត្រួសត្រាយផ្លូវសម្រាប់ឥទ្ធិពលចិនក្នុងប្រទេសវៀតណាម។ លោកថ្លែងថា៖ «ពួកគេគិតថា ចិនអាចទិញក្បាលរដ្ឋាភិបាលបាន ហើយនោះជាបញ្ហា»។ លោក Maxfield Brown ដែលជាសហការីជាន់ខ្ពស់នៃក្រុមហ៊ុនប្រឹក្សាយោបល់ Dezan Shira & Associates នៅទីក្រុងហូជីមិញ មានប្រសាសន៍ថា៖ «ប្រសិនបើអ្នកមើលការស្ទង់មតិប្រជាជន ជនជាតិវៀតណាមទូទៅមិនចូលចិត្តទទួលឥទ្ធិពលពីចិនជាងពីកន្លែងណាផ្សេងទៀតទាំងអស់ ហើយបញ្ហាសមុទ្រចិនខាងត្បូងរឹតតែធ្វើឲ្យការមិនចូលចិត្តឥទ្ធិពលចិននេះកាន់តែខ្លាំងឡើង»។ ជនជាតិវៀតណាមមិនពេញចិត្តប្រទេសចិន ដោយសារជម្លោះដែនដីដែលកើតឡើងរាប់សតវត្សរ៍ ហើយជម្លោះថ្មីៗរួមមានសង្គ្រាមនៅតាមព្រំដែនក្នុងទសវត្សរ៍១៩៧០និងវិវាទដែនសមុទ្រដែលកំពុងបន្ត។ ទាំងវៀតណាមនិងចិន បានទាមទារដែនទឹកជាន់គ្នាមួយចំនួននៅសមុទ្រចិនខាងត្បូង ដែលសម្បូរទៅដោយធនធាន។ ភាពភ័យខ្លាចការគ្រប់គ្រងរបស់ចិន តំបន់សេដ្ឋកិច្ចពិសេសដែលបានស្នើឡើងមួយ ស្ថិតនៅជិតព្រំដែនជាមួយចិន។ លោក Frederick Burke ដែលជាដៃគូរបស់ក្រុមហ៊ុនច្បាប់ Baker McKenzie នៅទីក្រុងហូជីមិញបានថ្លែងថា៖ «តំបន់សេដ្ឋកិច្ចពិសេសទាំងបី អាចនឹងផ្តោតលើការវិនិយោគវិស័យទេសចរណ៍ ជាជាងសេដ្ឋកិច្ចចម្បងរបស់វៀតណាម ដែលជាវិស័យផលិតកម្ម»។ លោក Burke ថ្លែងថា៖ «ខ្ញុំមិនគិតថា វាពិតជាផ្តោតលើវិស័យដូចជា ផលិតកម្ម វិនិយោគ និងខ្សែចង្វាក់ផ្គត់ផ្គង់នោះទេ។ នេះជាអ្វីដែលខុសពីគេ»។ ទីភ្នាក់ងារព័ត៌មានចិន Xinhua បាននិយាយថា ភ្ញៀវទេសចរចិនមកកាន់ប្រទេសវៀតណាមមានចំនួនប្រហែល ៤លាននាក់ កាលពីឆ្នាំ២០១៧ នេះគឺកើនឡើង ៤៩ភាគរយ ពីឆ្នាំ២០១៦។ លោក Burke និយាយថាភ្ញៀវទេសចរចិនតែងតែកក់បន្ទប់សណ្ឋាគារម្តងៗក្នុងចំនួនច្រើន ហើយជួនកាលបង្អាក់មិនឲ្យភ្ញៀវទេសចរមកពីរុស្ស៊ី អឺរ៉ុប និងអាមេរិកខាងជើងអាចកក់បន្ទប់បាន។ រដ្ឋាភិបាលក្រុងប៉េកាំងក៏បានសម្លឹងចង់ឲ្យប្រទេសវៀតណាមចូលរួមក្នុងគម្រោង «ខ្សែក្រវ៉ាត់និងផ្លូវ» ក្នុង៦៥ប្រទេសរបស់ខ្លួនផងដែរ ហើយបានបង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ដែលនឹងជំរុញពាណិជ្ជកម្មជាមួយចិនទៅមុខ។ ប្រទេសចិនកំពុងរៀបចំផែនការសាងសង់ផ្លូវរថភ្លើងល្បឿនលឿនទៅកាន់ព្រំដែនវៀតណាម។ ថវិកាចិនមានចំនួន ៦,៨ ភាគរយនៃការវិនិយោគបរទេសសរុបក្នុងប្រទេសវៀតណាម។ ផលវិបាកសេដ្ឋកិច្ច លោក Brown ថាសេចក្តីព្រៀងច្បាប់នេះមិនបានបញ្ជាក់អ្វីអំពីប្រទេសចិន ឬស្នើបង្កើតគោលការណ៍លើកទឹកចិត្តនានាសម្រាប់អ្នកវិនិយោគិនចិននោះទេ។ ប៉ុន្តែក្រុមអ្នកវិភាគនិយាយថា មន្ត្រីរដ្ឋាភិបាលគិតថាពួកគេចាំបាច់ត្រូវធ្វើការជាមួយក្រុមបាតុករ។ ដូច្នេះកាលថ្ងៃចន្ទ ទី១១ ខែមិថុនា៨៧ភាគរយនៃសមាជិកសភាវៀតណាមបានព្រមព្រៀងពន្យារពេលការជជែកវែកញែកលើសេចក្តីព្រៀងច្បាប់នេះ រហូតដល់សម័យប្រជុំពេញអង្គមួយនៅក្នុងខែតុលា។ លោក Nguyen ថ្លែងបន្តថា៖ «ឥឡូវនេះ ពួកគេកំពុងដកថយមួយជំហាន ពីព្រោះបាតុកម្មប្រៀបដូចជាការភ្ញាក់ផ្អើលមួយចំពោះពួកគេ។ ពួកគេមិនអាចវាយតម្លៃទំហំនិងកម្លាំងនៃបាតុកម្មប្រឆាំងទាំងនេះបានទេ»។ គេហទំព័រព័ត៌មាន TuoiTre News របស់វៀតណាមបានឲ្យដឹងថា បទបញ្ញត្តិផ្តល់សិទ្ធិជួលនឹងត្រូវបានកែសម្រួលឡើងវិញ។ លោក Nguyen មានប្រសាសន៍ថា៖ «ខ្ញុំគិតថា ពួកគេអាចសម្របសម្រួលបន្តិចបន្តួច»។ លោក Brown និយាយថាច្បាប់នេះនឹងទទួលបានការគាំទ្រពីសាធារណជនបន្ថែមទៀត ប្រសិនបើតំបន់សេដ្ឋកិច្ចពិសេសអាចទាញការចាប់អារម្មណ៍ពីវិនិយោគិនពីប្រទេសផ្សេងៗក្រៅពីចិន ក្នុងការមកជួលដី។ លោក Adam McCarty ដែលជាប្រធានសេដ្ឋវិទូប្រចាំក្រុមហ៊ុន Mekong Economics នៅរដ្ឋធានីហាណូយបានថ្លែងថា តំបន់សេដ្ឋកិច្ចពិសេស «ត្រូវតែមានភាពទាក់ទាញនៅទូទាំងពិភពលោក»។ ពួកគេប្រហែលអាចដាក់បញ្ចូលការបញ្ចុះពន្ធ និងការបញ្ចុះតម្លៃសម្រាប់អ្នកវិនិយោគ ក៏ដូចជាសម្រាប់កិច្ចព្រមព្រៀងជួលនានាផងដែរ។ ប្រទេសចិនបានបើកតំបន់សេដ្ឋកិច្ចពិសេសជាច្រើន ចាប់តាំងពីឆ្នាំ ១៩៧៩ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច។ លោក McCarty ពន្យល់ថា៖ «អ្វីដែលសំខាន់បំផុតអំពីតំបន់សេដ្ឋកិច្ចពិសេសគឺថា តំបន់ទាំងនោះមិនគួរជាការខាតបង់ថវិកាប្រចាំឆ្នាំរបស់រដ្ឋនោះទេ ហើយទីពីរ តំបន់ទាំងនោះ មិនគួររំខានរដ្ឋាភិបាលជាតិក្នុងការកែលម្អបរិយាកាសអាជីវកម្មទាំងមូលនៅក្នុងប្រទេសនោះទេ»៕ សូមចុចទៅប្រភពដើម VOA ត្រង់នេះ | តៃប៉ិ ៖ ដោយសារមានការធ្វើបាតុកម្មប្រឆាំងតវ៉ាពីប្រជាជន អ្នកតាក់តែងច្បាប់វៀតណាម បានសម្រេចផ្អាកការជជែកពិភាក្សាអំពីច្បាប់វិនិយោគថ្មីដែលនឹងអនុញ្ញាតឲ្យជនបរទេសដែលភាគច្រើនជាវិនិយោគិនចិន អាចជួលដីបានរហូតដល់ ៩៩ឆ្នាំ នៅតំបន់សេដ្ឋកិច្ចពិសេសចំនួន ៣។ រដ្ឋសភាវៀតណាមបានពិភាក្សាអំពីច្បាប់នេះ តាំងពីខែវិច្ឆិកា ឆ្នាំ២០១៧ មកម្ល៉េះ។ |
គណបក្សនយោបាយមីយ៉ាន់ម៉ាចំនួន២៩ នៅថ្ងៃទី១២ កញ្ញា បានថ្លែងការណ៍រួម ដោយបានចោទប្រកាន់រដ្ឋាភិបាលរបស់លោកស្រីអ៊ុងសាន ស៊ូជី ថាមិនអើពើនឹងសេចក្តីថ្លែងការណ៍របស់អគ្គមេបញ្ជាការកងទ័ពមីយ៉ាន់ម៉ាលោក មិន អ៊ុងឡាំង ស្តីពីរបាយការណ៍ចុងក្រោយលើវិវាទរដ្ឋ Rakhine ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានមីយ៉ាន់ម៉ា The Irrawaddy នៅថ្ងៃទី១៣ សីហា ។ តាមប្រភពព័ត៌មានដដែល សម្ព័ន្ធបក្សប្រឆាំង ដែលដឹកនាំដោយអតីតបក្សកាន់អំណាចមីយ៉ាន់ម៉ា USDP បានចាត់ទុកការមិនយកចិត្តទុកដាក់របស់រដ្ឋាភិបាលមីយ៉ាន់ម៉ា ថាជាការមិនឲ្យតម្លៃលើការប្រឹក្សាយោបល់របស់ស្ថាប័នកំពូលជាតិ ដែលទទួលខុសត្រូវលើសន្តិសុខ និងកិច្ចការការពារជាតិ ហើយឥរិយាបថនេះ ក៏អាចធ្វើឲ្យរាំងស្ទះដំណើរការនៃការផ្សះផ្សារជាតិផងដែរ ។ សេចក្តីថ្លែងការណ៍របស់សម្ព័ន្ធបក្សនយោបាយមីយ៉ាន់ម៉ាធ្វើឡើងក្រោយពីខុទ្ទកាល័យរបស់ប្រធានាធិបតីមីយ៉ាន់ម៉ា បានប្រកាសបង្កើតគណៈកម្មការថ្មីដើម្បីអនុវត្តតាមអនុសាសន៍របស់គណៈកម្មការប្រឹក្សាលើរដ្ឋ Rakhine ដែលដឹកនាំដោយអតីតអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Kofi Annan ។ បើតាម The Irrawaddy គណៈកម្មការថ្មី ដែលទើបតែបង្កើតនោះ ត្រូវទទួលខុសត្រូវលើការងារពន្លឿនដំណើរការបញ្ជាក់សញ្ជាតិ និងធានាឲ្យបានការទទួលបានការអប់រំ និងសេវាសុខភាពនៅក្នុងរដ្ឋកំពុងមានបញ្ហា Rakhine ដោយពុំមានការរើសអើងសាសនា និងជាតិសាសន៍ជាដើមនោះ ។ សូមជម្រាបផងដែរថា បញ្ហាដែលបាននិងកំពុងតែកើតឡើងនៅក្នុងរដ្ឋ Rakhine ដែលត្រូវបានមើលឃើញថាជាវិវាទរវាងជនជាតិភាគតិចម៉ូស្លីមរ៉ូហ៊ីងយ៉ា និងក្រុមពុទ្ធសាសនិក បានចាក់ឬសច្រើនទសវត្សរ៍មកហើយ ។ របាយការណ៍សិទ្ធិមនុស្សជាច្រើន បានផ្សាយថា ជនជាតិភាគតិចរ៉ូហ៊ីងយ៉ា បានរងការរើសអើង និងធ្វើទុកបុកម្នេញពីសំណាក់អាជ្ញាធរមីយ៉ាន់ម៉ា ។ ថ្មីៗនេះ លោក Kofi Annan អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ និងជាប្រធានគណៈកម្មការប្រឹក្សារដ្ឋ Rakhine ដែលទើបតែផុតអាណត្តិងផងដែរនោះ បានព្រមានដល់រដ្ឋាភិបាលរបស់លោកស្រី ស៊ូជី ឲ្យឆាប់ដោះស្រាយវិបត្តិនៅក្នុងរដ្ឋ Rakhine មុនពេលបញ្ហានេះ កាន់ធ្ងន់ធ្ងរ និងឈានដល់មហន្តរាយមនុស្សជាតិ ៕ | សម្ព័ន្ធបក្សប្រឆាំងមីយ៉ាន់ម៉ា ដែលដឹកនាំដោយគណបក្សសហភាពសាមគ្គី និងអភិវឌ្ឍ(USDP) បានចេញសេចក្តីថ្លែងការណ៍រួមមួយ ថ្កោលទោសរដ្ឋាភិបាលលោកស្រីអ៊ុងសាន ស៊ូជី ដែលព្រមអនុត្តតាមអនុសាសន៍របស់គណៈកម្មការប្រឹក្សាវិបត្តិរ៉ូហ៊ីងយ៉ា ដែលដឹកនាំដោយអតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ ។ |
ថ្លែងក្នុងពិធីប្រគល់ប្រាក់រង្វាន់រាជរដ្ឋាភិបាល ជូនកីឡាករ កីឡាការិនី ដែលបានឈ្នះមេដាយមាសក្នុងការប្រកួត Sea Games លើកទី២៩ និងការប្រកួតជើងឯកគ្រប់កម្រិតជាលក្ខណៈអន្តរជាតិ ប្រមុខរដ្ឋាភិបាល បាននិយាយដូច្នេះថា៖«ក្នុងពេលដែលខ្ញុំអបអរសាទរកីឡាករ-កីឡាការិនី ដែលជាជ័យលាភីនៅទីនេះ។ ខ្ញុំក៏សូមយកឱកាសនេះដើម្បីនិយាយទៅកាន់ក្មួយៗ ក៏ដូចជាអ្នកគាំទ្រទាំងឡាយ មេត្តាយោគយល់អាធ្យាស្រ័យ ហើយយើងតាំងខ្លួនជាអ្នកកីឡាស្អាតស្អំ កីឡាមិនមែនដើម្បីប្ដូរប្រាក់ ព្រោះរយៈពេលកន្លងទៅ ខ្ញុំក៏ឃើញការបង្ហោះតាមហ្វេសប៊ុកមួយចំនួន ដែលនេះជាការទម្លាក់ខ្លួនរបស់ក្មួយ ឬក៏អ្នកគាំទ្ររបស់ក្មួយៗទៅវិញទេ។ ទោះបីជាមេដាយថ្នាក់ណាក៏ដោយ ប្រសិនបើអង្គុយទាមទារនូវប្រាក់ប្រញាប់ប្រញាល់ហួស ច្បាស់ជាវាធ្វើឲ្យតម្លៃដែលយើងប្រកួតធ្លាក់ចុះវិញ។ អារម្មណ៍បែបនេះខ្ញុំយល់ ក៏ប៉ុន្តែយើងត្រូវយល់ថា អ្វីដែលជាការចាយវាយប្រាក់»។ សូមស្ដាប់សំឡេង៖ ការលើកឡើងរបស់សម្ដេច ហ៊ុន សែន បែបនេះ ធ្វើឡើងក្រោយពីមានកីឡាករ-កីឡាការិនី សរសេរពីបញ្ហាថវិកាលើគណនីហ្វេសប៊ុករបស់ពួកគេ ដែលមានការចែកចាយព៌ត៌មានបន្តយ៉ាងទំលំទំលាយ ពីសំណាក់អ្នកគាំទ្ររបស់ពួកគេ ។ នៅព្រឹកថ្ងៃ១៥ ធ្នូនេះ រដ្ឋាភិបាល បានចំណាយទឹក៧០០០ពាន់លានរៀល(ជាង១,៧លានដុល្លារ) ប្រគល់ប្រាក់រង្វាន់ដល់កីឡាករ កីឡាការិនី ដែលបានឈ្នះមេដាយមាសក្នុងការប្រកួត Sea Games លើកទី២៩ និងការប្រកួតជើងឯកគ្រប់កម្រិតជាលក្ខណៈអន្តរជាតិ ៕ | ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន រិះគន់លើកីឡាករ -កីឡាការិនីមួយចំនួន ដែលតែងតែសរសេររៀបរាប់ពីការមិនពេញចិត្ត ឬបញ្ហាផ្ទាល់ខ្លួនអ្វីមួយ លើបណ្ដាញសង្គមហ្វេសប៊ុក។ សម្ដេច ហ៊ុន សែន ចាត់ទុកទង្វើរបស់កីឡាករ-កីឡាការិនីទាំងនោះ កំពុងតែទម្លាក់តម្លៃខ្លួនឯង ក្នុងនាមជាកីឡាករតំណាងឲ្យមុខមាត់ប្រទេសជាតិ។ |
រីឯខេត្តបន្ទាយមានជ័យ សៀមរាប បាត់ដំបង កំពង់ធំ ពោធិ៍សាត់ ក្រចេះ និងកោះកុង មានសីតុណ្ហភាពអប្បបរមាពី១៩-២១អង្សា និងសីតុណ្ហភាពអតិបរមាពី២៥-២៧អង្សា។ នេះបើតាមសេចក្តីជូនដំណឹងដដែល ដោយបន្តថា ខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង កណ្តាល ព្រៃវែង ស្វាយរៀង កំពង់ចាម ត្បូងឃ្មុំ និងរាជធានីភ្នំពេញ មានសីតុណ្ហភាពអប្បបរមាពី២០-២២អង្សា និងសីតុណ្ហភាពអតិបរមាពី២៧-២៩អង្សា។ ចំណែកខេត្តតាកែវ កំពត កែប និងព្រះសីហនុ មានសីតុណ្ហភាពអប្បបរមាពី២២-២៤អង្សា និងសីតុណ្ហភាពអតិបរមាពី២៨-៣០អង្សា។ ដោយឡែក ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ធ្នូ បណ្តាខេត្តនៅជាប់ក្បែរតំបន់ជួរភ្នំដងរែក និងខ្ពង់រាប នឹងមានសីតុណ្ហភាពអប្បបរមាពី ២១-២៣ អង្សា និងសីតុណ្ហភាពអតិបរមាពី ២៨-៣១ អង្សា។ រីឯបណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល និងតំបន់មាត់សមុទ្រ នឹងមានសីតុណ្ហភាពអប្បបរមាពី ២២-២៥ អង្សា និងសីតុណ្ហភាពអតិបរមាពី ២៩-៣២ អង្សា។ នេះបើតាមការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម។ ក្រសួងធនធានទឹក អំពាវនាវឲ្យប្រជាពលរដ្ឋ ពិសេសកងទ័ពនៅតាមបន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្រតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ប្រុងប្រយ័ត្ន បង្ការ និងថែរក្សាសុខភាពពីអាកាសធាតុត្រជាក់ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ធ្នូនេះ៕ | ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញផ្សាយសេចក្តីជូនដំណឹងថា ចាប់ពីថ្ងៃទី១០ ខែធ្នូ ឥទ្ធិពលជ្រលងសម្ពាធខ្ពស់ដែលបានគ្របដណ្តប់លើកម្ពុជានោះ នឹងចុះថមថយដោយរំកិលឡើងលើជាលំដាប់។ ស្ថានភាពបែបនេះ ធ្វើឲ្យអាកាសធាតុ ចាប់ពីថ្ងៃទី១០ ដល់ទី១៣ ខែធ្នូនៅខេត្តឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និងប៉ៃលិន មានសីតុណ្ហភាពអប្បបរមាពី ១៧-១៩ អង្សា និងសីតុណ្ហភាពអតិបរមាពី២៤-២៦អង្សា ។ |
ដូចដែលបានព្យាករដោយអ្នកជំនាញធនាគារកណ្តាលអឺរ៉ុប (ECB) បានដំឡើងអត្រាការប្រាក់យោងបន្ថែម ០,២៥ភាគរយទៀត ដែលកើនដល់រហូត ៣,២៥ភាគរយ។ ហេតុផលចម្បង ECB ទំនងជានឹងបន្តអនុវត្តគោលនយោបាយនេះ ដើម្បីទប់ស្កាត់ការឡើងថ្លៃ ព្រោះពួកគេជឿជាក់ថា ទស្សនវិស័យអតិផរណានៅតំបន់ចាយប្រាក់អឺរ៉ូ នឹងនៅខ្ពស់ក្នុងរយៈពេលយូរ។ តួលេខចុងក្រោយដែលចេញផ្សាយដោយការិយាល័យស្ថិតិអឺរ៉ុប (Eurostat) បង្ហាញថា អត្រាអតិផរណានៅក្នុងតំបន់អឺរ៉ូក្នុងខែមីនា បានកើនឡើង ៦,៩ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ នេះគឺទាបជាងការព្យាករ ៧,១ភាគរយ ដែល Bloomberg និងក្រុមហ៊ុនទិន្នន័យហិរញ្ញវត្ថុ FactSet បានព្យាករពីមុន ដែលបានបន្ទាបពីអត្រា ៨,៥ភាគរយកាលពីខែកុម្ភៈ។ នេះគឺជាអត្រាអតិផរណាទាបបំផុតនៅក្នុងតំបន់អឺរ៉ូ ក្នុងរយៈពេលមួយឆ្នាំមកនេះ។ នៅក្នុងការព្យាករថ្មីៗបំផុតរបស់ខ្លួន ECB គិតថាអតិផរណានៅក្នុងតំបន់អឺរ៉ូ នឹងមានអត្រាជាមធ្យម ៥,៣ភាគរយក្នុងឆ្នាំ២០២៣ ដែលលើសពីគោលដៅ ២ភាគរយរបស់ខ្លួន។ បន្ទាប់ពីនោះ អតិផរណា ត្រូវបានព្យាករថា នឹងធ្លាក់ចុះមកត្រឹម ២,៩ភាគរយនៅឆ្នាំ ២០២៤ និង ២,១ភាគរយនៅឆ្នាំ ២០២៥។ បច្ចុប្បន្ននេះទីផ្សារភាគហ៊ុនអឺរ៉ុប កំពុងទទួលបានការកំណត់របស់ ECB ជាមួយនឹងការឆ្លើយតបយ៉ាងប្រុងប្រយ័ត្ន។ សន្ទស្សន៍ STOXX 600 ក្នុងតំបន់បានកត់ត្រាការធ្លាក់ចុះ ០,៦ភាគរយ ខណៈពេលដែលប្រាក់អឺរ៉ូក៏បានធ្លាក់ចុះ ០,៣៨ភាគរយផងដែរធៀបនឹងប្រាក់ដុល្លារ ដោយអត្រាប្តូរប្រាកើក្នុង ១ អឺរ៉ូប្តូរបាន ១,១០២ដុល្លារអាម៉េរិក៕ | នាល្ងាចថ្ងៃទី ៤ ខែឧសភា ធនាគារកណ្តាលអឺរ៉ុបបានសម្រេចដំឡើងអត្រាការប្រាក់ជាលើកទី ៧ ជាប់ៗគ្នា ដើម្បីគ្រប់គ្រងអត្រាអតិផរណាកាន់តែខ្ពស់ ដែលអត្រាការប្រាក់បច្ចុប្បន្នបានកើនឡើងដល់ ៣,២៥ភាគរយ។ |
សូមអញ្ជើញទស្សនាវីដេអូខាងក្រោមដូចតទៅ៖ តំបន់X16 ជាចំណុចភូមិសាស្ត្រ នៅលើបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម និងជាចំណុចចាប់ផ្ដេីមនៃដំណើរការតស៊ូរបស់សម្ដេច ហ៊ុន សែន។ សូមបញ្ជាក់ថា កាលពីម៉ោង ៩យប់ ថ្ងៃទី២០ មិថុនា ១៩៧៧ សមមិត្ត ហ៊ុន សែន បាននាំកម្មាភិបាលដ៏ទុកចិត្ត៤នាក់ ធ្វើដំណើរទៅស្វែងរកជំនួយពីប្រទេសវៀតណាម ដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ | នៅថ្ងៃទី៥ វិច្ឆិកា មន្ត្រីសង្ឃ និងព្រះសង្ឃ មកពីខណ្ឌចំនួន១៤ នៃរាជធានីភ្នំពេញ បាននិមន្តទស្សនកិច្ចនៅចំណុច X-16 ក្នុងភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ដំណើរទស្សនកិច្ចនេះធ្វើឡើងដើម្បីស្វែងយល់ពីវីរភាពរបស់សម្តេច ហ៊ុន សែន ក្នុងដំណើរ រំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ |
១. ម៉ាស្សា ការម៉ាស្សាជួយសម្រួលដល់លំហូរឈាមបន្ថយអាការៈហើមឈឺចាប់ ហើយរារាំងការប្រមូលផ្ដុំសារធាតុរាវក្នុងប្រអប់ជើង។ ២. ទទួលទានទឹកឱ្យបានច្រើនគ្រប់គ្រាន់ ទឹកជួយកាត់បន្ថយជាតិសូដ្យូមនិងកាហ្វេអ៊ីនដែលជាមូលហេតុចម្បងបង្កការរលាកផ្នែកខាងក្រោមនៃរាងកាយ។ ការទទួលទានធម្មតាឱ្យបានច្រើនគ្រប់គ្រាន់ក្នុងមួយថ្ងៃជួយកម្ចាត់ជាតិពុលផ្សេងៗចេញពីរាងកាយ។ ដើម្បីទទួលបានប្រសិទ្ធភាពកាន់តែប្រសើរ ចូរបន្ថែមក្រូចឆ្មារប៉ុន្មានចំនិតក្នុងទឹកដោយក្រូចឆ្មារមានឥទ្ធិពលប្រឆាំងការរលាក។ ៣. កម្រិតការទទួលទានអំបិល ឬអាហារប្រៃនិងកាហ្វេអ៊ីន កាត់បន្ថយការទទួលទានអាហារ ក៏ដូចជាភេសជ្ជៈដែលមានផ្ទុកជាតិសូដ្យូម និងកាហ្វេអ៊ីន ក៏ព្រោះសារជាតិទាំងពីរនេះបង្កឱ្យមានការប្រមូលផ្ដុំសារធាតុរាវក្នុងប្រអប់ជើង។ ៤. ប្រេងល្ង អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបម៉ាស្សាប្រអប់ជើងជាមួយប្រេងល្ងឱ្យបានយ៉ាងហោចណាស់ ៣ ដងក្នុងមួយថ្ងៃជាការស្រេច។ ៥. ត្រាំជើងជាមួយទឹកក្ដៅនិងទឹកត្រជាក់ ជាដំបូងត្រាំជើងជាមួយទឹកត្រជាក់សម្រាប់រយៈពេល ៥ នាទីសិន សឹមត្រាំជើងជាមួយទឹកក្ដៅឧណ្ហៗម្ដង។ ផ្លាស់ប្ដូរគ្នាបែបនេះរាល់ ៥ នាទីម្ដងដើម្បីសម្រួលចរន្តឈាមហូរត្រង់ផ្នែកនេះនៃរាងកាយ៕ ត្រួតពិនិត្យដោយ www.health.com.kh | ប្រអប់ជើង ជាផ្នែកដ៏សំខាន់មួយនៃរាងកាយ។ ទោះជាយ៉ាងណា នៅពេលមានផ្ទៃពោះ ឬធាត់លើសទម្ងន់ នោះអ្នកអាចនឹងប្រឈមមុខនូវបញ្ហាហើមជើង ក៏ដូចជា-កជើងជាប្រចាំមិនខាន!ប៉ុន្តែកុំបារម្ភ បញ្ហានេះអាចដោះស្រាយបានយ៉ាងងាយ ដោយគ្រាន់តែអនុវត្តតាមរូបមន្តបែបធម្មជាតិមួយចំនួន។ ថាតើមានអ្វីខ្លះទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឲ្យដឹងពីវិធីងាយៗបំបាត់អាការៈហើមឈឺជើង និងកជើង ៖ |
លោក ឌី វិជ្ជា អះអាងក្នុងសំណើថា ក្រុមការងារស្រាវជ្រាវនិងតាមដានបុគ្គលសង្ស័យផ្ទុកកូវីដ-១៩ តែងតែជួបប្រទេះបញ្ហាប្រឈមនៅពេលប្រតិបត្តិការ ដោយសារបុគ្គលជាប់ពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ មិនព្រមសហការ។ លោក ជម្រាបសម្តេចនាយករដ្ឋមន្រ្តីថា ពួកគេមិនព្រមផ្ដល់ការសម្ភាស ផ្ដាច់ទំនាក់ទំនង រត់គេចមិនព្រមធ្វើចត្តាឡីស័ក ហើយម្ចាស់ទីតាំងមួយចំនួនក៏មិនព្រមសហការ។ ករណីទាំងនេះ ធ្វើឲ្យក្រុមការងាររបស់លោក មានភាពយឺតយ៉ាវនិងខ្វះចន្លោះ ក្នុងការទប់ស្កាត់ការរីករាលដាលកូវីដ-១៩។ ដោយសារបញ្ហានេះ លោក ឌី វិជ្ជា បានស្នើទៅប្រមុខរដ្ឋាភិបាល ឲ្យអនុវត្តច្បាប់បន្ថែម ចំពោះបុគ្គលណាដែលមិនអនុវត្តតាមវិធានសុខាភិបាលលើការធ្វើចត្តាឡីស័ក គេចវេះមិនព្រមចូលព្យាបាលឬមិនសហការផ្ដល់កិច្ចសម្ភាស រួមទាំងម្ចាស់ទីតាំងដែលមិនព្រមផ្ដល់ព័ត៌មានក្នុងការស្រាវជ្រាវ។ វិធានការបន្ថែម ចំពោះបុគ្គលណាដែលមិនព្រមសហការជាមួយក្រុមការងារស្រាវជ្រាវនិងតាមដានបុគ្គលលសង្ស័យផ្ទុកកូវីដ-១៩ គឺត្រូវបិទទីតាំងអាជីវកម្មនិងដកហូតអាជ្ញាប័ណ្ណ។ លោក ឌី វិជ្ជា សុំការសម្រេចពីសម្តេចនាយករដ្ឋមន្រ្តីថា៖«ចំពោះជនបរទេស សូមគោរពស្នើសុំ បណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា និងហាមចូលប្រទេសសាជាថ្មី។ ចំពោះជនជាតិខ្មែរសូមគោរពស្នើសុំចាត់វិធានការតាមផ្លូវច្បាប់»។ សំណើទាំងបីចំណុចនេះ ត្រូវបានសម្ដេច ហ៊ុន សែន ចារយល់ព្រមឲ្យអនុវត្ត។ ជុំវិញករណីគេចវេះ និងមិនព្រមសហការជាមួយក្រុមការងារស្រាវជ្រាវនិងតាមដានបុគ្គលសង្ស័យផ្ទុកកូវីដ-១៩ នៅថ្ងៃទី២៣កុម្ភៈនេះ មានអ្នកផ្ទុកកូវីដ-១៩ថ្មីចំនួន២នាក់ ដែលជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍២០កុម្ភៈ មិនព្រមសហការជាមួយក្រុមការងាររបស់ក្រសួងសុខាភិបាល។ អ្នកទាំងពីរនាក់នោះ ជាជនជាតិខ្មែរ និងម្នាក់ទៀត ជាជនជាតិចិន។ ក្រសួងសុខភិបាលបានបញ្ជាក់ថា អាជ្ញាធរ មិនអាចទាក់ទងអ្នកទាំងពីរនាក់បានឡើយ ហើយពួកគេ ក៏មិនព្រមចូលសម្រាកព្យាបាលដែរ។ សូមជម្រាបថា គិតត្រឹមថ្ងៃទី២៣កុម្ភៈ កម្ពុជារកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៥៩៣នាក់ ដោយក្នុងនោះ អ្នកជាសះស្បើយ៤៧៥នាក់ ខណៈអ្នកកំពុងសម្រាកព្យាបាលមានចំនួន១១៦នាក់។ សូមបញ្ជាក់ថា អ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ មានដល់ទៅ ៩៩នាក់ហើយ៕ | ភ្នំពេញ៖ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រី្តកម្ពុជា សម្រេចឲ្យបណ្ដេញជនបរទេសនិងលែងឲ្យត្រឡប់ចូលកម្ពុជាវិញ បើជនបរទេសនោះគេចវេះ និងមិនចូលរួមសហការក្នុងការធ្វើចត្តាឡីស័ក។ ការសម្រេចនេះ ធ្វើឡើងតាមសំណើររបស់លោក ឌី វិជ្ជា អគ្គស្នងការរងនរគបាលជាតិ និងអនុគណៈកម្មការស្រាវជ្រាវនិងតាមដានបុគ្គលសង្ស័យផ្ទុកកូវីដ-១៩ កាលពីថ្ងៃទី២២ កុម្ភៈ ឆ្នាំ២០២១។ |
ក្នុងដំណើរចុះត្រួតពិនិត្យផ្លូវជាតិលេខ៣ ដែលកំពុងរងការខូចខាតដោយសារទឹកភ្លៀង លោក ស៊ុន ចាន់ថុល បានរៀបរាប់ប្រាប់អ្នកសារព័ត៌មានថា ខេត្តទាំង១១ដែលរងការខូចខាតដោយសារទឹកលិចមាន ខេត្តស្ទឹងត្រែង ក្រចេះ មណ្ឌលគិរី រតនគិរី កោះកុង កំពត កែប កំពង់ស្ពឺ ព្រះវិហារ កំពង់ឆ្នាំង និងខេត្តត្បូងឃ្មុំ។ លោកបានបញ្ជាក់ថា ខេត្តទាំង១១នេះ មានចម្ងាយផ្លូវដែលខូចខាតសរុប៦០គីឡូម៉ែត្រ នឹងបន្តកើនឡើងទៀតផងដែរ ។ លោកបានអះអាងថាក្រសួងបានបញ្ជាមន្ត្រីពាក់ព័ន្ធទាំងអស់ឱ្យត្រៀមគ្រឿងចក្រដើម្បីជួសជុលផ្លូវទាំងនេះឡើងវិញ បន្ទាប់ពីទឹកស្រកពេលចប់រដូវវស្សានេះ។ ផ្លូវជាតិ៧៣ដែលស្ថិតនៅក្នុងខេត្តក្រចេះបានជន់លិចចម្ងាយជាង១០គីឡូម៉ែត្រ ហើយត្រូវអាជ្ញាធរផ្អាកចរាចរណ៍បណ្តោះអាសន្ន ចំពោះយានយន្តគ្រប់ប្រភេទ តាំងពីថ្ងៃព្រឹកថ្ងៃទី៨កញ្ញានេះ។ ការលិចផ្លូវនេះ ដោយសារទឹកទន្លេមេគង្គហក់ឡើងខ្លាំងដល់កម្រិត២២.៧២ម៉ែត្រ ហើយកំពុងជន់លិចតំបន់មួយចំនួន នៅខេត្តតាមដងទន្លេមេគង្គផងដែរ៕ | ផ្លូវសរុបចំនួន៤៦ខ្សែ នៅតាមបណ្តាខេត្តជាង១០ កំពុងរងការខូចខាតដោយសារជំនន់ទឹកទន្លេមេគង្គ និងទឹកភ្លៀង។ ចំនួនផ្លូវដែលលិចទឹកនេះ គឺត្រឹមនៅថ្ងៃទី៦ កញ្ញា ឆ្នាំ២០១៩។ នេះជាការលើកឡើងរបស់លោក ស៊ុន ចាន់ថុល រដ្ឋមន្រី្តក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី៨កញ្ញានេះ។ |
របាយការណ៍ដដែល បញ្ជាក់ថា ចាប់ពីខែមករា ដល់ខែកក្កដា កម្ពុជាផលិតជ័រកៅស៊ូបាន ១៦២ ៣៩៣តោន ថយចុះ ២៥៦៤តោន ស្មើនឹង ២ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១។ ក្នុងនោះ កម្ពុជា នាំចេញជ័រកៅស៊ូសម្រេចបាន ១៦១ ៥៦២តោន ថយចុះ ៥៥៨តោន ស្មើនឹង ០,៣ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។ ទន្ទឹមនេះ កម្ពុជា លក់ឈើកៅស៊ូបានចំនួន ១៧៥ ២៩ម៉ែត្រគូប ដោយទទួលបានចំណូលជាង ២៦លានដុល្លារផងដែរ។ ដោយឡែក ខែកក្កដា កម្ពុជារកចំណូលបានជាង ៤៥លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ ២៩៦ ២៥តោន និងឈើកៅស៊ូ ២៩០ ២ម៉ែត្រគូប។ បច្ចុប្បន្ន ជ័រកៅស៊ូ មានតម្លៃជាមធ្យម ១៥៧ ៧ដុល្លារ ក្នុងមួយតោន ថយចុះ ៩៥ដុល្លារ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។ រីឯ ឈើកៅស៊ូ មានតម្លៃប្រមាណ ១៥១ដុល្លារក្នុងមួយម៉ែត្រគូប។ តាមទិន្ន័យរបស់អគ្គនាយកដ្ឋានកៅស៊ូ នៅឆ្នាំ ២០២១ កម្ពុជា មានផ្ទៃដីកៅស៊ូជាង ៤០ម៉ឺនហិកតា ក្នុងនោះឧស្សាហកម្មកៅស៊ូមានជាង ២៤ហិកតា និងកៅស៊ូគ្រួសារជាង ១៦ម៉ឺនហិកតា។ មិនតែប៉ុណ្ណោះ កម្ពុជា មានរោងចក្រ និងសិប្បកម្មកែច្នៃកៅស៊ូ ១៦៨កន្លែង ស្ថិតក្នុងខេត្តចំនួន ១១ផងដែរ៕ | ភ្នំពេញ៖ រយៈពេល ៧ខែឆ្នាំ២០២២នេះ កម្ពុជាសម្រចនាំចេញជ័រកៅស៊ូជាង ១៦ម៉ឺនតោន ដោយទទួលបានចំណូលជាង ២៥៤លានដុល្លារ។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ។ |
ប្រសាសន៍របស់លោក អ៊ុន ឈុនលឹម ក៏ត្រូវបានសរសេរក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាធម្មនុញ្ញផងដែរ។ សេចក្តីប្រកាសព័ត៌មាននោះ បានដកស្រង់ប្រសាសន៍របស់លោក អ៊ុន ឈុនលឹម ទៀតថា ប្រជាពលរដ្ឋនិងភាគីពាក់ព័ន្ធទាំងអស់ មានកាតព្វកិច្ចក្នុងការអនុវត្តតាមស្មារតីនៃរដ្ឋធម្មនុញ្ញ ដើម្បីទទួលបានតម្លៃរួមមួយសម្រាប់ប្រទេសជាតិ។ តាមសេចក្តីប្រកាសព័ត៌មានខាងលើ លោក អ៊ុន ឈុនលឹម បន្តថា ប្រព័ន្ធច្បាប់ក្នុងប្រទសកម្ពុជា មានទាំងបរិមាណនិងគុណភាពស្ទើរគ្រប់គ្រាន់និងគ្រប់ជ្រុងជ្រោយ ហើយមានភាពរឹងមាំ ដែលអាចជឿទុកចិត្តបាន ដើម្បីឆ្លើយតបនឹងការអភិវឌ្ឍប្រទេសជាតិមកដល់បច្ចុប្បន្ន។ ចាប់តាំងរដ្ឋធម្មនុញ្ញ ត្រូវបានប្រកាសឲ្យប្រើប្រាស់ពីឆ្នាំ១៩៩៣ រហូតមកដល់ពេលនេះ កម្ពុជា បានបង្កើតមូលដ្ឋានគតិយុត្តិប្រមាណ៤៧0ហើយ ដោយក្នុងនោះ ច្បាប់ជាតិ មានប្រមាណ ២៨១ ហើយសិទ្ធិសញ្ញានិងកិច្ចព្រមព្រៀងអន្តរជាតិផ្សេងៗ មានប្រមាណ១៨៩។ នេះជាការលើកឡើងរបស់លោក អ៊ុន ឈុនលឹម នៅក្នុងសេចក្តីប្រកាសព័ត៌មាន ដដែល។ កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២0១៧ គឺជាទិវាប្រកាសរដ្ឋធម្មនុញ្ញលើកទី២៤ ដែលព្រះមហាក្សត្រ បានឡាយព្រះហស្តលេខាឲ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣។ រដ្ឋធម្មនុញ្ញនេះ ត្រូវបានប្រកាសឲ្យប្រើប្រាស់ ក្រោយបង្កើតកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ ហើយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីសនេះ បានបើកផ្លូវឲ្យប្រទេសកម្ពុជា មានការបោះឆ្នោតសាកលជាលើកទីមួយ ដើម្បីជ្រើសតំណាងរាស្ត្រ និងដើម្បីបង្កើតរាជរដ្ឋាភិបាល រួមទាំងស្ថាប័ជាតិនានា។ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មាន១៧ជំពួក និង១៦០មាត្រា។ ជំពួកទាំង១៧នោះ ចែងអំពីអធិបតេយ្យ, ព្រះមហាក្សត្រ, សិទ្ធិ និងករណីយកិច្ចរបស់ប្រជាពលរដ្ឋខ្មែរ, របបនយោបាយ , សេដ្ឋកិច្ច, អប់រំ វប្បធម៌ និងសង្គមកិច្ច , រដ្ឋសភា, ព្រឹទ្ធសភា, សមាជរដ្ឋសភានិងព្រឹទ្ធសភា, រាជរដ្ឋាភិបាល, អំណាចតុលាការ, ក្រុមប្រឹក្សាធម្មនុញ្ញ, ការគ្រប់គ្រងរដ្ឋបាល , សមាជជាតិ, ការអនុភាព ការសើរើ និងវិសោធនកម្មរដ្ឋធម្មនុញ្ញ, និងអន្តរប្បញ្ញត្តិ។ ចាប់តាំង១៩៩៣មក រហូតដល់ពេលនេះ រដ្ឋធម្មនុញ្ញ ត្រូវបានធ្វើវិសោធនកម្មចំនួន៨លើកហើយ។ ដើម្បីដោះស្រាយការជាប់គាំងនយោបាយ កាលពីឆ្នាំ២០០៤ រដ្ឋសភា បានបង្កើតច្បាប់រដ្ឋធម្មនុញ្ញបន្ថែម ដែលសំដៅដល់ការធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ។ មាត្រា១នៃច្បាប់រដ្ឋធម្មនុញ្ញបន្លែម បានចែងថា៖«ច្បាប់នេះមានគោលដៅធានាក្នុងគ្រប់កាលៈទេសៈនូវដំណើរការល្អប្រសើរនៃស្ថាប័នជាតិ ដោយគោរពទៅតាមគោការណ៍ជាមូលដ្ឋាននៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស សមស្របតាមតំរូវការនៃភាពចាំបាច់»៕ | ភ្នំពេញ៖ ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ លោក អ៊ុន ឈុនលឹម អះអាងថា រយៈពេល២៤ឆ្នាំមកនេះ រដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា ត្រូវបានធានាឲ្យមានការគោរពយ៉ាងម៉ឹងម៉ាត់ តាមគន្លងមួយដ៏ប្រពៃ។ ការលើកឡើងរបស់លោក អ៊ុន ឈុនលឹម ធ្វើឡើងក្នុងសន្និសីទស្តីពី «សមិទ្ធផល២៤ឆ្នាំនៃការអនុវត្តរដ្ឋធម្មនុញ្ញ» ដែលរៀបចំឡើងនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២0១៧នេះ។ |
កញ្ញា សុខ នី មានមុខរបរជាគ្រូទាយជោគវាសនា និងមើលជំងឺ បានយកស្បង់ចីវរព្រះសង្ឃ ក្នុងព្រះពុទ្ធសាសនា មកស្លៀកពាក់កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ ដោយមានការថតបង្ហោះផង។ នាងបានធ្វើកិច្ចសន្យាជាមួយ ប្រធានមន្ទីរធម្មការនិងសាសនា ខេត្តក្រចេះ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ថាឈប់ប្រព្រឹត្តទង្វើដែលនាំឱ្យប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូរ ព្រះពុទ្ធសាសនាបន្តទៀត។ កញ្ញា សុខ នី មានមុខរបរជាគ្រូទាយជោគវាសនា និងមើលជំងឺ លោក ប៉ាន់ វណ្ណៈ មានមុខរបរជាគ្រូបារមី បានចុះកិច្ចសន្យាជាមួយ ប្រធានមន្ទីរធម្មការ និងសាសនា ខេត្តកំពត នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៤។ លោកអះអាងថា នឹងស្ដាប់តាមការណែនាំរបស់មន្ទីរធម្មការ និងសាសនាខេត្តកំពត។ មិនធ្វើសកម្មភាពនាំឱ្យប៉ះពាល់ដល់ សន្តិសុខ សណ្ដាប់ធ្នាប់សង្គម។ មិនថតបង្ហោះក្នុងបណ្ដាញសង្គម ដែលមានលក្ខណៈអួតអាងហួសពីការពិត។ លោក ប៉ាន់ វណ្ណៈ មានមុខរបរជាគ្រូបារមី លោក គឹន បុត្តា មានមុខរបរជាគ្រូដោះអំពើ អាបធ្មប់ ធ្លាប់បានអនុញ្ញាតឱ្យ ក្រុមអ្នកសារព័ត៌មាន អ្នកប្រើបណ្ដាញសង្គម ទៅសម្ភាសផ្សព្វផ្សាយក្នុង Facebook YouTube Tiktok ថាចេះមន្តអាគម មានរិទ្ធិបារមី ចេះដោះអំពើ អាប ធ្មប់ជាដើម។ បុរសរូបនេះ បានចុះកិច្ចសន្យាជាមួយ ប្រធានមន្ទីរធម្មការ ខេត្តកំពង់ចាម នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ ថានឹងលុបចេញរាល់សកម្មភាព ដែលបានបង្ហោះក្នុងបណ្ដាញសង្គមខាងលើចេញ។ ឈប់បង្ហោះ ឬអនុញ្ញាតឱ្យក្រុមអ្នកសារព័ត៌មាន ឬអ្នកប្រើបណ្ដាញសង្គមសម្ភាសបន្តទៀត។ លោក គឹន បុត្តា មានមុខរបរជាគ្រូដោះអំពើ អាបធ្មប់ លោក ស៊ីវ សុផល មុខរបរគ្រូហុងស៊ុយ បានតាងនាមខ្លួនឯងថា ព្រះនាមលោកគ្រូ បារមីមុន្នីឥសីខ្លា បានចុះកិច្ចសន្យាជាមួយ ប្រធានមន្ទីរធម្មការ រាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ លុបរូបភាពចាស់ៗ តាមបណ្ដាញសង្គម ដែលបានបង្ហោះ។ ឈប់បង្ហោះរូបភាពថ្មី។ ក្រុមរបស់លោក ស៊ីវ សុផល មុខរបរគ្រូហុងស៊ុយ បានតាងនាមខ្លួនឯងថា ព្រះនាមលោកគ្រូ បារមីមុន្នីឥសីខ្លា លោក ញ៉ឹប សុភិន បានបើកយីហោប្រោះព្រំឈ្មោះ បារមីលោកគ្រូឥណ្ឌា១២ភាសា បានចុះកិច្ចសន្យាជាមួយ ប្រធានមន្ទីរវប្បធម៌ រាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ នឹងលុបរាល់វីដេអូចាស់ៗ ពាក់ព័ន្ធនឹងធម៌សូត្រ មិនមានប្រភពច្បាស់លាស់ ចេញពីផេក ឬបណ្ដាញសង្គមផ្សេងៗ ដែលបានផ្សាយពីមុន។ មិនធ្វើសកម្មភាពថតឡាយវីដេអូ ពេលទាយជាដើម។ លោក ញ៉ឹប សុភិន បានបើកយីហោប្រោះព្រំឈ្មោះ បារមីលោកគ្រូឥណ្ឌា១២ភាសា លោក វ៉ាត វុធ គ្រូបារមី ដែលបានតាងនាមខ្លួនឯងថា លោកតាបារមីឥសីសំរិទ្ធ បានចុះកិច្ចសន្យាជាលើកទី២ ជាមួយប្រធានមន្ទីរធម្មការ រាជធានីភ្នំពេញ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ ដោយកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ មន្ទីរបានចុះណែនាំម្ដងរួចហើយ ឱ្យលុបវីដេអូចាស់ៗ ចេញពីក្នុងផេកហ្វេសប៊ុក តិកតុកជាដើម។ ប៉ុន្តែរហូតដល់ពេលថ្ងៃ ចុះកិច្ចសន្យាលើកទី២ លោក វុធ មិនបានលុបឡើយ។ លោក វ៉ាត វុធ គ្រូបារមី ដែលបានតាងនាមខ្លួនឯងថា លោកតាបារមីឥសីសំរិទ្ធ ដែលបានចុះកិច្ចសន្យាជាលើកទី២ ជាមួយប្រធានមន្ទីរធម្មការ រាជធានីភ្នំពេញ អ្នកទាំងអស់ខាងលើ សុទ្ធតែបានអះអាងថា ប្រសិនពួកគេមិនគោរពតាមកិច្ចសន្យា ពួកគេនឹងព្រមទទួលខុសត្រូវ ចំពោះមុខច្បាប់។ ក្រសួងធម្មការ និងសាសនា ក៏បានព្រមានដល់មហាជន ដែលប្រើប្រាស់បណ្ដាញសង្គមទាំងអស់ ឱ្យឈប់បង្ហោះវីដេអូចាស់ៗកន្លងទៅ ឬវីដេអូថ្មីៗ ពាក់ព័ន្ធនឹងគ្រូបារមី គ្រូអូមអាមផ្សេងៗ។ ប្រសិនមិនបញ្ឈប់ទេ នោះសាមីខ្លួន ក៏នឹងត្រូវចាត់វិធានការតាមផ្លូវច្បាប់ ជាធរមានផងដែរ។ សូមបញ្ជាក់ថា នេះគឺជាលើកទីមួយហើយ ដែលគេឃើញក្រសួងធម្មការ និងសាសនា ធ្វើការងារជាប្រព័ន្ធ ក្នុងការទប់ស្កាត់ សកម្មភាពអនាធិបតេយ្យ របស់បុគ្គលមួយចំនួន ដែលបានយកសាសនាព្រះពុទ្ធ ជាឈ្នាន់ក្នុងការស្វែងរកលាភនានា។ នៅមានបុគ្គលជាច្រើនរូបទៀត ដែលបានធ្វើទង្វើទាំងនោះ ហើយដែលក្រសួងធម្មការ ពុំទាន់បានផ្សាយជាសាធារណៈ ថាបានចុះទៅធ្វើកិច្ចសន្យាឱ្យបញ្ឈប់។ បានឃើញចំណាត់ការបែបនេះ អ្នកប្រើបណ្ដាញសង្គមហ្វេសប៊ុក ក៏បានស្នើឱ្យក្រសួងធម្មការ និងសាសនា កោះហៅព្រះសង្គមួយចំនួន ដែលបានកាឡៃ ឬមួលបង្កាច់ពុទ្ធដីការព្រះពុទ្ធ ធ្វើឱ្យសាធារណជន មានការយល់ខុស និងយល់ច្រឡំ លើពុទ្ធដីការព្រះពុទ្ធផងដែរ៕ | ភ្នំពេញ៖ មន្ទីរធម្មការ និងសាសនា តាមខេត្តនិងរាជធានី បានធ្វើកិច្ចសន្យាជាមួយ បុគ្គល៦រូប ឱ្យបញ្ឈប់សកម្មភាពទាំងឡាយ ដែលនាំឱ្យប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូរ របស់ព្រះពុទ្ធសាសនា។ ក្នុងចំណោមបុគ្គលទាំង៦រូបនោះ មាន១រូបបានធ្វើកិច្ចសន្យាជាលើកទី២។ |
របាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា ដែលចេញថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០ បានឲ្យដឹងថា នៅខែមករា ឆ្នាំ២០២០ កម្ពុជា នាំចេញអង្ករទៅបរទេស បានតែ៥ម៉ឺនតោនប៉ុណ្ណោះ។ បើធៀបនឹងខែមករា ឆ្នាំ២០១៩ កម្ពុជា បាននាំចេញអង្ករជាង៥,៩ម៉ឺនតោន ទៅបរទេស។ ចំនួននេះ គឺថយចុះ១៥ភាគរយ ស្មើជាង៩ពាន់តោន។ ផ្អែកតាមរបាយការណ៍ សហគមន៍អឺរ៉ុប នៅតែបន្តឈានមុខគេ សម្រាប់ទីផ្សារអង្ករកម្ពុជា នៅរយៈពេល១ខែដំបូងក្នុងឆ្នាំ២០២០។ ការនាំចេញអង្ករ៥ម៉ឺនតោននោះ គឺ៣៧ភាគរយ បាននាំទៅអឺរ៉ុប ស្មើនឹង១,៨ម៉ឺនតោន ទៅចិន៣០ភាគរយ ស្មើនឹង១,៥ម៉ឺនតោន ទៅប្រទេសក្នុងតំបន់អាស៊ាន ១១ភាគរយ ស្មើនឹង៥,៨ពាន់តោន និងបណ្តាប្រទេសផ្សេងៗទៀត ២២ភាគរយ ស្មើនឹង៧,៨តោន។ អង្ករកម្ពុជា ដែលនាំចេញក្នុងខែមករា ឆ្នាំ២០២០ ភាគច្រើនគឺអង្ករក្រអូប៩១ភាគរយ ហើយ៩ភាគរយទៀត គឺអង្ករគ្រាប់វែង ហើយរកចំណូលបានប្រមាណ៣៩លានដុល្លារ។ របាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា បញ្ជាក់ថា ការនាំចេញអង្ករទៅសហគមន៍អឺរ៉ុប គឺមានការថយចុះ២២ភាគរយ ស្មើនឹងជាង៥ពាន់តោន បើធៀបទៅនឹងរយៈពេលដូចគ្នានៅខែមករា ឆ្នាំ២០១៩។ សហព័ន្ធស្រូវអង្ករកម្ពុជា លើកមូលហេតុដូច្នេះថា៖«ការថយចុះនេះ បណ្តាលមកពីការយកពន្ធអង្ករកម្ពុជា ដែលនាំចូលនៅសហគមន៍អឺរ៉ុប នៅឆ្នាំដំបូង ដោយអង្ករ១តោន យកពន្ធ១៧៥អឺរ៉ូ (ប្រមាណ២០០ដុល្លារ) គិតចាប់ពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩មក»។ ទោះបីជាការយកពន្ធនេះ ធ្វើឲ្យការនាំចេញអង្ករកម្ពុជាទៅអឺរ៉ុបថយចុះក៏ដោយ តែកម្ពុជាបាននាំចេញប្រភេទអង្ករក្រអូបស្ទើរទាំងស្រុង ចូលទៅអឺរ៉ុបវិញ ដែលធ្វើឲ្យចំណូលពីការនាំចេញ មានបរិមាណប្រហាក់ប្រហែលនឹងខែមករា ឆ្នាំ២០១៩។ ចំពោះការនាំអង្ករចេញទៅប្រទេសចិន ក្នុងខែមករា ឆ្នាំ២០២០នេះ ក៏បានថយចុះដែរ គឺប្រមាណជា២០ភាគរយ ស្មើរនឹងជាង៣តោន។ ការថយចុះនេះ គឺបណ្តាលមកពីការប្រារព្ធពិធីចូលឆ្នាំថ្មី នៅប្រទេសចិន ធ្វើឡើងនៅក្នុងមករា ឆ្នាំ២០២០។ ការប្រារព្ធពិធីនេះ លឿនជាងការចូលឆ្នាំចិននៅឆ្នាំ២០១៩ ដែលប្រារព្ធនៅដើមខែកុម្ភៈ។ ហេតុនេះហើយបានជាការបញ្ជាទិញ និងដំណើរការដឹកជញ្ជូនត្រូវឈប់សម្រាកក្នុងរយៈពេលជាមធ្យម ប្រមាណជា២សប្តាហ៍។ រីឯទីផ្សារអាស៊ានវិញ មានការប្រែប្រួលខ្លះ អាស្រ័យលើប្រទេសជិតខាងដូចជាប្រទេសថៃ និងវៀតណាម។ ទន្ទឹមនឹងនោះ ទីផ្សារចម្បងរបស់កម្ពុជាក្នុងតំបន់អាស៊ាន គឺប្រទេសម៉ាឡេស៊ី និងព្រុយណេ ដែលមិនមានការប្រែប្រួលខ្លាំងនោះទេគឺ ស្ថានភាពល្អមានលំនឹង។ ចំពោះទីផ្សារផ្សេងៗទៀត បានកើនឡើងប្រមាណ៤០ភាគរយ ស្មើនឹង៧,៨ពាន់តោន ក្នុងនោះប្រទេសកាប៉ុង នៅតែបន្តនាំមុខដដែល ស្របពេលជាមួយគ្នានោះ ប្រទសអូស្ត្រាលី បានបង្កើនល្បឿននាំចូលអង្ករច្រើនពីកម្ពុជាគួរឲ្យកត់សម្គាល់។ សូមបញ្ជាក់ថា ចាប់ពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩មក សហគមន៍អឺរ៉ុបបានចាប់ផ្តើមគិតពន្ធលើអង្ករកម្ពុជា សម្រាប់រយៈពេល៣ឆ្នាំ ក្រោយពីកសិករអ៊ីតាលី និងអេស្បាញ បានប្តឹងការនាំចូលអង្ករពីកម្ពុជា និងភូមាថា បានខូចផលប្រយោជន៍អង្ករកសិករអឺរ៉ុប។ សហគមន៍អឺរ៉ុបចាប់យកពន្ធអង្ករកម្ពុជា ក្នុងតម្លៃប្រមាណ២០០ដុល្លារក្នុង១តោននៅឆ្នាំដំបូង និងជាង១៧០ដុល្លារនៅឆ្នាំទី២ ហើយជាង១៤២ដុល្លារ នៅឆ្នាំទី៣៕ | ភ្នំពេញ៖ ទីផ្សារអង្ករធំទី១របស់កម្ពុជា គឺនៅតែជាសហគមន៍អឺរ៉ុប ប៉ុន្តែការនាំចេញអង្ករ ទៅសហគមន៍អឺរ៉ុប ក្នុងខែមករា ឆ្នាំឆ្នាំ២០២០ មានការធ្លាក់ចុះជាង៥ពាន់តោន ស្មើនឹង២២ភាគរយ ប្រើធៀបនឹងខែមករា ឆ្នាំ២០១៩។ របាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា បង្ហាញថា មូលហេតុចម្បង ដែលនាំឲ្យមានការថយចុះនេះ គឺដោយសារតែសហគមន៍អឺរ៉ុប យកពន្ធលើការនាំចូលអង្ករពីកម្ពុជា។ |
ទីភ្នាក់ងារជាតិឧតុនិយមជប៉ុនបានចេញសេចក្ដីព្រមានពី ព្យុះ Khanun ដែលនឹងបង្កឱ្យមានភ្លៀងខ្លាំង នៅតំបន់ Kyushu និងតំបន់ Shikoku និងផ្នែកជាប់មហាសមុទ្រប៉ាស៊ីហ្វិកផងដែរ។ លើសពីនេះ អាជ្ញាធរជប៉ុនក៏ បានព្រមានពីការរអិលបាក់ដី ទឹកជំនន់ ខ្យល់កន្ត្រាក់ និងទឹករលកខ្ពស់ៗ។ «សូមបងប្ងូនពលរដ្ឋខ្មែរ ដែលកំពុងរស់នៅតំបន់ខាងលើ មានការប្រុងប្រយ័ត្នខ្ពស់ ហើយតាមដាននិងស្ដាប់តាមការណែនាំរបស់អាជ្ញាធរ»។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ស្ថានទូកកម្ពុជា ប្រចាំប្រទេសជប៉ុន ចេញថ្ងៃទី១០សីហា ដោយអំពាវនាវឱ្យពលរដ្ឋកម្ពុជាស្ដាប់ការណែនាំរបស់អាជ្ញាធរជប៉ុន ។ បើពលរដ្ឋខ្មែរទទួលព័ត៌មានថា មានពលរដ្ឋម្នាក់ណាម្នាក់រងផលប៉ះពាល់ ដោយសារគ្រោះធម្មជាតិនោះ អាចជូនដំណឹងបន្ទាន់ទៅហ្វេសប៊ុកស្ថានទូត Royal Embassy of Cambodia in Japan ឬទាក់ទងលេខ ០៨០ ៤៦៨៩ ៩៣៧៤៕ | ភ្នំពេញ៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន អំពាវនាវឱ្យពលរដ្ឋខ្មែរ កំពុងរស់នៅ ធ្វើការ និងសិក្សា នៅផ្នែកនិរតីប្រទេសជប៉ុន ពិសេសតំបន់ Kyushu និងតំបន់ Shikoku បង្កើនប្រុងប្រយ័ត្នឱ្យបានខ្ពស់ ដោយសារមានព្យុះត្រូពិចខាន់ណុន (Khanun) កំពុងរំកិលទៅតំបន់នោះ។ |
ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីសុខាភិបាល Anutin Charnvirakul ជាមនុស្សទីមួយដែលទទួលការចាក់វ៉ាក់សាំងក្រោមយុទ្ធនាការចាក់វ៉ាក់សាំងរបស់រដ្ឋាភិបាលថៃ។ លោក Anutin ប្រាប់អ្នកសារព័ត៌មានថា លោកសង្ឃឹមថា វ៉ាក់សាំងនឹងជួយប្រជាជនឱ្យមានសុវត្ថិភាពពីជំងឺកូវីដ-១៩ ហើយអនុញ្ញាតឱ្យថៃវិលត្រឡប់ទៅរកភាពប្រក្រតីវិញកាន់តែឆាប់។ ក្នុងពិធីបើកនៅខេត្ត Nonthaburi ជាប់រាជធានីបាងកក លោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចន្ទអូចា ជាអ្នកដឹកនាំដោយផ្ទាល់ ទោះលោកពុំទាន់ទទួលវ៉ាក់សាំងក្ដី។ វ៉ាក់សាំងដែលប្រើពេលនេះ ជាផលិតផលរបស់ក្រុមហ៊ុន Sinovac ជាមួយឈ្មោះ CoroVac ដែលអាចចាក់លើមនុស្សអាយុពី១៨ឆ្នាំទៅ៥៩ឆ្នាំប៉ុណ្ណោះ។ លោក ប្រាយុទ្ធ មានវ័យ៦៦ឆ្នាំហើយ ដូចនេះលោកក៏មិនអាចត្រូវបានចាក់តែម្ដង។ ថៃ ទទួលបានវ៉ាក់សាំងពី Sinovac ចំនួន២សែនដូសនៅដើមសប្ដាហ៍នេះក្នុងចំណោមវ៉ាក់សាំងពីរលានដូសដែលបញ្ជាទិញ។ វ៉ាក់សាំងចំនួន១,៨លានដូសទៀត ត្រូវរំពឹងថា នឹងទៅដល់ថៃនៅខែមីនា និងមេសាខាងមុខ។ នៅសប្ដាហ៍ដដែល ថៃក៏ទទួលបានវ៉ាក់សាំងពីក្រុមហ៊ុន AstraZeneca ចំនួន១១៧០០០ដូសផងដែរ ប៉ុន្តែនៅមិនអាចប្រើប្រាស់បាននៅឡើយទេ ដោយនិយតករថៃកំពុងពិនិត្យឯកសារមុនផ្ដល់ការអនុញ្ញាតបន្ទាន់។ វ៉ាក់សាំង CoroVac ត្រូវបានបញ្ជូនទៅកាន់ខេត្តគោលដៅចំនួន១៣ ដែលស្ថិតក្នុងបញ្ជីមានហានិភ័យខ្ពស់។ ក្រុមគ្រូពេទ្យ និងអ្នកស្ម័គ្រចិត្តផ្នែកសុខាភិបាល នឹងទទួលបានវ៉ាក់សាំងនេះមុនក្រុមដទៃទៀត។ ចាប់ពីខែមីនាទៅ វ៉ាក់សាំងរបស់ AstraZeneca ក៏នឹងត្រូវបានប្រើប្រាស់បន្ថែមទៀតដែរ។ ដោយឡែកចាប់ពីខែមិថុនាទៅពេលដែលកម្មវិធីផ្ដល់វ៉ាក់សាំងពង្រីកដល់ប្រជាជនធម្មតា ថៃគ្រោងប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca ដែលផលិតក្នុងស្រុកវិញម្ដង៕ | ថៃ បានចាប់ផ្ដើមកម្មវិធីចាក់វ៉ាក់សាំងកូវីដ-១៩ ហើយនៅថ្ងៃទី២៨ ខែកុម្ភៈ ដោយប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុនចិន Sinovac ។ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល និងបុគ្គលិកសុខាភិបាលនៅខេត្តដែលមានហានិភ័យខ្ពស់ ជាអ្នកទទួលបានវ៉ាក់សាំងមុនគេ។ នាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចន្ទអូចា ដែលកន្លងមកប្រកាសថា នឹងចាក់ដែរនោះ មិនទាន់ចាក់ឡើយ។ |
1. អ្នកគួរតែគ្រប់គ្រងពេលវេលាក្នុងការប្រើទូរស័ព្ទឲ្យបានត្រឹមត្រូវ។ នៅពេលដែលអ្នកប្រើក្នុងរយៈពេលយូរ វានឹងអាចធ្វើឲ្យប៉ះពាល់ដល់ស្បែករបស់អ្នកយ៉ាងងាយ។ 2. នៅពេលព្រឹក អ្នកអាចញ៉ាំតែបាន ព្រោះវាអាចជួយបណ្តឹងស្បែកអ្នកឲ្យតឹងបាន។ 3. នៅពេលដែលអ្នកឃ្លាន អ្នកអាចពិសារផ្លែឈើបាន ព្រោះវាអាចជួយធ្វើឲ្យស្បែកអ្នកភ្លឺ។ 4. អ្នកគួរតែបរិភោគអាហារដែលមានប្រូតេអ៊ីន ដូចជា ៖ ពងមាន់ ត្រី ឬបង្គារជាដើម ព្រោះវាអាចជួយការពារស្បែកអ្នកឲ្យនៅក្មេង មិនងាយចាស់ឡើយ។ 5. អ្នកគួរតែរក្សាទម្លាប់ក្នុងការលាងមុខឲ្យបានស្អាតនៅពេលព្រឹក និងយប់។ នៅពេលដែលមុខអ្នកស្អាត ដោយគ្មានធូលី នោះស្បែកអ្នកនឹងមិនងាយខូចឡើយ។ 6. នៅមុនពេលដែលអ្នកចេញក្រៅ អ្នកគួរតែលាបឡេការពារកម្តៅថ្ងៃ ទើបអាចជួយការពារស្បែកអ្នកមិនងាយជ្រួញ និងខ្មៅក្រោយពេលត្រូវកម្តៅថ្ងៃខ្លាំង។ 7. ចុងក្រោយ អ្នកគួរតែហាត់ប្រាណឲ្យបានច្រើន ទើបឈាមដើរបានស្រួល ថែមទាំងអាចកាត់បន្ថយស្នាមដក់ក្រោមភ្នែកទៀតផង៕ ត្រួតពិនិត្យដោយ www.health.com.kh | មិត្តនារីទាំងឡាយដែលចង់នៅក្មេង ហើយមិនចង់ចាស់ឆាប់ អាចអនុវត្តតាមវិធីទាំងឡាយខាងក្រោមនេះ នោះអ្នកនឹងអាចក្មេងជាងវ័យជាមិនខានឡើយ។ តើមានអ្វីខ្លះទៅ? |
នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា គេអាចទប់ស្កាត់បញ្ហាដង្កូវចោះស្លឹកឈើនេះបាន ដោយគ្រាន់តែអនុវត្តន៍នូវវិធានការមួយចំនួន។ ទីមួយ ដោយគ្រាន់តែកាត់មែកដែលដង្កូវចោះ រួចប្រមូលដុតចោលភ្លាមៗ បង្ការកុំឲ្យសត្វដង្កូវរាតត្បាត និងបង្ករកំណើតពីមែកមួយទៅមែកមួយ ឫពីធាងមួយទៅធាងមួយទៀត។ បុគ្គលិកផ្នែកដាំឈើនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ លោក សួន គង់សុភារិទ្ធ បានឲ្យដឹងថា ក្រោយកាត់មែកឈើដែលហ្វូងដង្កូវបានចោះហើយ វិធីបន្ទាប់ គឺការប្រើថ្នាំគីមីពុល ឫការផ្សំថ្នាំបុរាណ ដោយគ្រាន់តែយកថ្នាំជក់លាយជាមួយសំបកស្លែង រួចបាញ់ស្លឹកជាការស្រាច់។ លោក គង់សុភារិទ្ធ បញ្ជាក់ថា វិធីនេះជាដំណោះស្រាយបន្ទាន់ និងមានប្រសិទ្ធភាពអាចទទួលយកបាន។ ក្រៅពីនេះ អ្នកជំនាញក៏បានប្រាប់ដំណោះស្រាយមួយទៀតផងដែរចំពោះបញ្ហានេះ គឺការជីករណ្តៅជុំវិញគល់ ដើម្បីចាក់ទឹក ព្រោះថា នៅពេលដង្កូវចោះស្លឹកបែបនេះ ដើមឈើនោះ បានបាត់បង់សារធាតុមួយចំនួន ហើយទឹកជាដំណោះស្រាយដែលល្អ ដើម្បីបំពេញឡើងវិញ។ តាមអ្នកជំនាញព្រៃឈើ តាមពិតទៅ បញ្ហាដង្កូវចោះស្លឹកឈើ ត្រូវបានគេឲ្យឈ្មោះថា ជាជំងឺក្រាភ្លើង ហើយវាតែងកើតនៅរដូវក្តៅ។ សម្រាប់នៅតំបន់អង្គរ លោក គង់សុភារិទ្ធ បានពន្យល់ពីបាតុភូតនេះថា វាបានកើតឡើងពី២ទៅ៣ឆ្នាំមកហើយ ប៉ុន្តែសម្រាប់ឆ្នាំនេះ ជំងឺនេះបានរាតត្បាតខ្លាំង ហើយប៉ះលើភូមិចំនួន២នៅសង្កាត់នគរធំ គឺភូមិក្រវ៉ាន់ និងភូមិអារក្សស្វាយ។ យ៉ាងណា តាមការចុះអង្កេតផ្ទាល់របស់អ្នកជំនាញ គឺឃើញថា មានដើមដូងមួយចំនួន បានងាប់ខ្លះៗ ដោយសារដង្កូវចោះខ្លាំង ផ្ទុយពីដើមត្នោត ដែលវាមានភាពធន់ជាង ហើយប៉ះពាល់ដល់ស្លឹកបន្តិចបន្តូចតែប៉ុណ្ណោះ។ នេះជាប្រភេទដង្កូវម្យ៉ាងដែលចោះស្លឹកឈើ ផ្ទុយពីដង្កូវឌួង ដែលចោះគល់ឈើ ឫដើម ដែលអាចបណ្តាលឲ្យដើមឈើនោះស្លាប់បាន។ លោក និន ចាន់សាមៀន ប្រធាននាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន បានអំពាវនាវកុំឲ្យប្រជាពលរដ្ឋព្រួយបារម្ភខ្លាំងពីបញ្ហានេះ។ លោកលើកឡើងថា វាគ្រាន់តែជាជំងឺដែលតែងកើតជាទូទៅនៅលើពិភពលោក។ អ្នកជំនាញព្រៃឈើរូបនេះបញ្ជាក់ថា ស្លឹករុក្ខជាតិនឹងលាស់ថ្មីវិញ ក្រោយពេលអស់ដង្កូវ ជារួមក្រោយពេលដង្កូវក្លាយជាមេអំបៅ វានឹងហើរផ្លាស់ទីទៅកាន់តំបន់ថ្មី នោះវានឹងលែងមានបញ្ហាតទៅទៀតហើយ៕ | សៀមរាប៖ ប្រជាពលរដ្ឋរស់នៅក្នុងឧទ្យានអង្គរ កំពុងបារម្ភចំពោះដង្កូវចោះមែកដើមត្នោត និងដើមដូង។ បញ្ហានេះ ធ្វើឲ្យដើមឈើមួយចំនួន ពិសេសដើមដូង ដែលដង្កូវចោះស្លឹកពីធាងមួយទៅធាងមួយនោះ អាចស្លាប់ទៅបាន បើគ្មានដំណោះស្រាយជាបន្ទាន់។ ជុំវិញបញ្ហានេះ អាជ្ញាធរជាតិអប្សរា បានប្រាប់ពីវិធីទប់ស្កាត់ភ្លាមៗ និងប្រាប់ប្រជាពលរដ្ឋ កុំឲ្យបារម្ភចំពោះបញ្ហានេះផងដែរ។ |
ក្នុងតង់ទី១ បឹងកេត បានដាក់សម្ពាធទៅវិសាខាយ៉ាងខ្លាំង ដោយមានឱកាសជាច្រើនលើកច្រើនសា ប៉ុន្ដែមិនអាចរកគ្រាប់បាល់បាន។ លុះចូលដល់នាទី៤៥ កីឡាករ ឱ ភារុណ របស់បឹងកេត រកបានគ្រាប់បាល់នាំមុខ វិសាខា ១-០។ លោក ហុង ផេង បាននិយាយក្នុងសន្និសីទសារព័ត៌មានក្រោយចប់ការប្រកួតថា ប្រសិនជាការបញ្ជូនបាល់ចុងក្រោយ(Final Pass) និងការបញ្ចប់ទីរបស់កូនក្រុមខ្លួនធ្វើបានល្អ បឹងកេត អាចមានគ្រាប់បាល់ ២ ទៅ៣គ្រាប់ នាំមុខវិសាខា ក្នុងតង់ទី១។« យើងលេងបានល្អ យើងមិនប្រាដកថាអាចឈ្នះគេទេ។ នៅតង់ទី១ ពេលយើងរកគ្រាប់បាល់បាន គឺគាត់ធ្វើការបានល្អ ហើយប្រមូលអារម្មណ៍បានល្អ។ បើការបញ្ជូនបាល់ និងការបញ្ចប់ទីបានល្អជាងនេះ អាចនឹងមានគ្រាប់បាល់២-៣ ក្នុងតង់ទី១។»។ គ្រូបង្វឹករូបនេះ បាននិយាយដូច្នេះ។ លុះចូលដល់តង់ទី២ ក្រុមភ្ញៀវវិសាខា បានវាយបកលទ្ធផល២-១ ហើយគ្រាប់បាល់២នោះ រកបានដោយ De Oliverira ខ្សែប្រយុទ្ធវិសាខា នៅនាទី៥៨ និងនាទី៦០។ ក្នុងតង់ទី២នេះ កីឡាករបឹងកេត គ្រប់គ្រងបាល់មិនសូវបានល្អប៉ុន្មានទេ បើធៀបនឹងតង់ទី១ ទាំងការបញ្ជូនបាល់ និងការគ្រប់គ្រងបាល់ កីឡាករ ហាក់បីដូចជាមិនយល់ចិត្តគ្នា។ គ្រូបង្វឹកកេតដដែលនេះ យល់ថាកូនក្រុមរបស់លោក គឺពិបាកប្រមូលស្មារតី ក្នុងតង់ទី២ ដែលជាហេតុធ្វើឲ្យគូប្រកួតមានឱកាសរកគ្រាប់បាល់ និងយកជ័យជម្នះបាន។ «ចូលមកដល់តង់ទី២ កីឡាករយើងមួយចំនួន ធ្លាក់ការប្រមូលអារម្មណ៍ ធ្វើឲ្យគូប្រកួតរកគ្រាប់បាល់បាន។ យើងអាចនិយាយបានថានៅតង់ទី១ កីឡាករធ្វើការខ្លាំង ហើយចូលមកវិញ គាត់នឿយហត់បន្ដិច ហើយធ្វើឲ្យគាត់ បាត់ការប្រមូលអារម្មណ៍។ បាល់ទាត់យើងត្រូវការប្រមូលអារម្មណ៍ឲ្យបានល្អ បើយើងធ្វើមិនបានល្អតែបន្ដិច គេអាចនឹងមានឱកាសទាត់ចូល។»។ លោក ហុង ផេង បាននិយាយដូច្នេះ។ គិតត្រឹមសប្ដាហ៍ទី២២ ព្រះខ័នរាជស្វាយរៀង ឈរចំណាត់ថ្នាក់លេង១ (បណ្ដោះអាសន្ន) មាន៥៦ពិន្ទុ និងចំណាត់ថ្នាក់លេខ២ ភ្នំពេញក្រោន មាន៤៩ពិន្ទុ។ រីឯវិសាខា ចំណាត់ថ្នាក់លេខ៣ មាន៣៨ពិន្ទុ តាមពីក្រោយដោយ បឹងកេត លេង៤ និងអាយ អេស អាយ ដង្កោសែនជ័យ លេង៥ មាន៣១ពិន្ទុ ស្មើគ្នា។ ចំណែក កងយោធពលខេមរភូមិន្ទ លេង៦ និងណាហ្គាវើលដ៍ លេខ៧ មាន២៤ពិន្ទុដូចគ្នា។ ព្រៃវែង ឈរចំណាត់ថ្នាក់លេខ៨ មាន២០ពិន្ទុ តាមពីក្រោយដោយ អង្គរថាយហ្គឺរ មានលេខ៩ មាន១៨ពិន្ទុ។ ដោយឡែកគិរីវង់សុខសែនជ័យ រក្សាបាតតារាង មាន១៧ពិន្ទុឈរចំណាត់ថ្នាក់លេខ១០៕ | បឹងកេត ចាញ់ វិសាខា ២-១ ក្នុងការប្រកួតពានរង្វាន់ Cambodian Premier League នៅពហុកីឡដ្ឋានជាតិអូឡាំពិក ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។ លោក ហុង ផេង គ្រូបង្វឹកបឹងកេត សង្កេតឃើញថា កូនក្រុមរបស់ខ្លួនចាប់ផ្ដើមធ្លាក់ និងពិបាកគ្រប់គ្រងស្មារតីនៅក្នុងតង់ទី២ ដែលជាហេតុធ្វើឲ្យគូប្រកួត មានឱកាសច្រើនលើក។ |
សំឡេងបទសម្ភាសជាភាសាអង់គ្លេស តាមការរំពឹងទុករបស់លោកលោក Tom OSullivan នាយកប្រតិបត្តិគេហទំព័រ Realestate.com.kh, អ្នកចូលរួមអាចនឹងមានចំនួនប្រមាណជា៣៥០០នាក់។ អ្នកចូលរួមពិព័រណ៍នេះ មិនត្រឹមតែអាចទស្សនាស្តង់អចលនទ្រព្យប៉ុណ្ណោះទេ។ តែអ្នកចូលរួមអាចទទួលបានផលប្រយោជន៍ច្រើនដទៃផ្សេងទៀតដូចជា៖ ការចូលរួមស្តាប់បទបង្ហាញពីសក្តានុពលវិស័យសំណង់ អចលនទ្រព្យ នៅក្នុងប្រទេសកម្ពុជា, យល់ដឹងពីព័ត៌មានជុំវិញការសម្រេចចិត្តទិញអចលនទ្រព្យ ហើយអ្នកទិញអចលនទ្រព្យនៅថ្ងៃពិព័រណ៍នោះ នឹងទទួលបានអំណោយសំបុត្រយន្តហោះសម្រាប់អតិថិជបរទេស និងថ្លៃដើរកម្សាន្តក្នុងប្រទេសសម្រាប់អតិជនក្នុងប្រទេស។ មិនត្រឹមតែប៉ុណ្ណោះ ពិព័រណ៍អចលនទ្រព្យនៃគេហទំព័រ Realestate.com.kh គឺជាឱកាសបើកឲ្យអ្នកវិនិយោគបរទេស និងខ្មែរអាចជួបគ្នាដើម្បីរកលទ្ធភាពវិនិយោគរួមគ្នា ឬដាច់ដោយឡែកពីគ្នាក្នុងវិស័យអចលទ្រព្យនៅក្នុងប្រទេសកម្ពុជា។ លោក Tom OSullivan នាយកប្រតិបត្តិគេហទំព័រ Realestate.com.kh បញ្ជាក់ថា៖«សិក្ខាសាលា ឬពិព័រណ៍នេះជួយជំរុញឧស្សាហកម្មអចលនទ្រព្យកម្ពុជា និងជួយលើកស្ទួយមុខមាត់កម្ពុជានៅកាន់ឆាកអន្តរជាតិ»។ Realestate.com.kh គេហទំព័រអចលនទ្រព្យអនឡាញដែលមានអ្នកទស្សនាច្រើនជាងគេនៅកម្ពុជាមានសេចក្តីរីករាយសូមប្រកាសជាសាធារណៈអំពីព្រឹត្តិការណ៍តាំងពិព័រណ៍អចលនទ្រព្យកម្ពុជាលើកទី២ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៦ ទី៧ ខែតុលា ឆ្នាំ២០១៧ នៅសណ្ឋាគារណាហ្គាវើលភ្នំពេញ។ បន្ទាប់ពីទទួលបានជោគជ័យក្នុងកម្មវិធីតាំងពិព័រណ៍លើកទីមួយកាលពីខែឧសភាឆ្នាំ២០១៧រួចមកឆ្នាំនេះពិព័រណ៍អចលនទ្រព្យកម្ពុជានឹងត្រឡប់មកវិញសារជាថ្មីនៅថ្ងៃទី៦និងទី៧ ខែតុលាឆ្នាំ២០១៧ នៅសណ្ឋាគារណាហ្គាវើលរាជធានីភ្នំពេញ។ ការតាំងពិព័រណ៍នេះគឺជាវេទិកាមួយសម្រាប់វិនិយោគិនក្នុងស្រុក និងអន្តរជាតិដែលចង់ស្វែងយល់អំពីបច្ចុប្បន្នភាពទីផ្សារអចលនទ្រព្យកម្ពុជា។ កម្មវិធីតាំងពិព័រណ៍លើកទីមួយបានទាក់ទាញភ្ញៀវជាង ៣,០០០ នាក់មកពីគ្រប់ទិសទីហើយទទួលបានលទ្ធផលជាវិជ្ជមានដោយមានការលក់អចលនទ្រព្យគិតជាទឹកប្រាក់ប្រមាណ៣លានដុល្លារក្នុងរយៈពេលពីរថ្ងៃ។ ភាពជោគជ័យនេះបង្កើតឱ្យមានតម្រូវការខ្ពស់នៅក្នុងទីផ្សារដូច្នេះហើយ ទើបម្ចាស់គម្រោងអភិវឌ្ឍន៍ និងភ្នាក់ងារអចលនទ្រព្យនឹងបង្ហាញគម្រោងអភិវឌ្ឍន៍របស់ខ្លួនម្តងទៀតនៅក្នុងពិព័រណ៍អចលនទ្រព្យកម្ពុជាលើកទីពីរនៅក្នុងឆ្នាំនេះដដែល៕ | ភ្នំពេញ៖ ពិព័រណ៍អចលនទ្រព្យដែលរៀបចំឡើងដោយគេហទំព័រអចលនទ្រព្យអនឡាញ Realestate.com.kh នឹងប្រព្រឹត្តិធ្វើឡើងនៅថ្ងៃទី៦ និងទី៧ខែតុលាឆ្នាំ២០១៧ខាងមុខនេះនៅសណ្ឋាគារ ណាហ្គា។ អតិថិជនដែលទិញខុនដូ ឬលំនៅដ្ឋានឯកជននៅក្នុងពិធីពិព័រណ៍នេះ នឹងទទួលបានកាដូពិសេស ដូចជា សំបុត្រយន្តហោះ ឬការដើរកម្សាន្តនៅក្នុងប្រទេសកម្ពុជាជាដើម។ សូមអញ្ជើញស្តាប់បទសម្ភាសខ្លីរវាងលោក គី សុខលីម អ្នកសារព័ត៌មានអេឡិចត្រូនិកថ្មីៗ និងលោក លោក Tom OSullivan នាយកប្រតិបត្តិគេហទំព័រ Realestate.com.kh ដូចតទៅ៖ |
១. បឺរី រួមមានស្ត្របឺរី (strawberries) ប្ល៊ូបឺរី (blueberries) និងប្ល៊ែកបឺរី (blackberries) ជាដើម គឺល្អណាស់សម្រាប់ទទួលទានក្នុងរដូវក្ដៅ។ អ្នកអាចយកផ្លែឈើនេះទៅកិនក្រឡុកធ្វើជាភេសជ្ជៈ ឬញ៊ាំស្រស់ៗពី ១ ពែង ទៅ ២ពែងក្នុងមួយថ្ងៃតែម្ដង។ ក្រៅពីសម្បូរទៅដោយជាតិទឹក បឺរីក៏មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មក្នុងបឺរីជួយការពារស្បែកប្រឆាំងការបំផ្លាញពីសំណាក់កម្ដៅថ្ងៃ និងពន្យឺតដំណើរការនៃភាពចាស់តាមវ័យទៀតផង។ ២. ទឹកក្រូចឆ្មារ ត្រឹមមួយកែវនៃភេសជ្ជៈទឹកក្រូចឆ្មារ គឺល្អសម្រាប់រាងកាយដើម្បីរក្សាភាពត្រជាក់ស្រស់ស្រាយក្នុងរដូវក្ដៅនេះបាត់ទៅហើយ។ មិនត្រឹមតែមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ ប៉ុន្តែភេសជ្ជៈនេះក៏ជួយរក្សាជាតិទឹកនិងផ្ដល់អត្ថប្រយោជន៍សុខភាពច្រើនផ្សេងទៀតផងដែរ។ ៣. ទឹកដូង កំឡុងពេលរដូវក្ដៅទឹកដូង គឺជាភេសជ្ជៈដ៏ប្រសើរបំផុតដើម្បីទទួលបានអារម្មណ៍ស្រស់ស្រាយនិងត្រជាក់។ ភេសជ្ជៈធម្មជាតិនេះមានផ្ទុកសម្បូរទៅដោយសារធាតុចិញ្ចឹមដែលជួយបំពេញអេឡិចត្រូលីត្រក្នុងរាងកាយក្រោយបាត់បង់ពេលបែកញើស ហើយបញ្ចុះកម្ដៅបានយ៉ាងប្រសើរ។ ៤. សណ្ដែកបារាំង សណ្ដែកបារាំងជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំអុកស៊ីតកម្ម វីតាមីន K ម៉ង់កាណែស ជាតិសសៃ និងវីតាមីន C ល្អសម្រាប់រក្សាជាតិទឹកក្នុងរាងកាយនិងផ្ដល់អត្ថប្រយោជន៍ល្អៗចំពោះស្បែក។ ៥. ឪឡឹក ជាប្រភពដ៏ប្រសើរនៃជាតិទឹកដែលជួយកាត់បន្ថយកម្ដៅរាងកាយបានយ៉ាងប្រសើរ។ លើសពីនេះទៅទៀតឪឡឹកក៏ជាប្រភពដ៏ល្អបំផុតមួយនៃសារធាតុ lycopene ដែលការពារស្បែកប្រឆាំងនឹងការបំផ្លាញពីសំណាក់ពន្លឺព្រះអាទិត្យផងដែរ។ ជាតិសសៃនៃផ្លែឪឡឹកក៏ជួយរក្សាក្បាលពោះរាបស្មើនិងសម្រួលដល់ការរំលាយអាហារគួរឱ្យកត់សម្គាល់។ ៦. ចេក ការទទួលទានចេក គឺល្អបំផុតដើម្បីជួយរាងកាយទប់ទប់នឹងអាកាសធាតុក្ដៅ! ចេកជួយផ្ដល់ភាពត្រជាក់និងសំណើមក្នុងប្រព័ន្ធពោះវៀន ហើយកម្ចាត់ជាតិពុលផ្សេងៗ។ ៧. ផ្លែទទឹម ផ្លែឈើរសជាតិជូរអែមនេះមានផ្ទុកសម្បូរទៅដោយជាតិទឹកដែលជួយរាងកាយមិនឱ្យឡើងកម្ដៅខ្ពស់ខុសប្រក្រតី។ ៨. ត្រសក់ មានផ្ទុកសម្បូរទៅដោយជាតិទឹក ត្រសក់ជួយបន្ថយកម្ដៅរាងកាយ។ វាជាប្រភពដ៏ប្រសើរនៃវីតាមីន C ដែលជួយពង្រឹងប្រព័ន្ធភាពស៊ាំទៀតផង។ ៩. បន្លែបៃតង ជាប្រភពដ៏ប្រសើរបំផុតមួយនៃជាតិទឹកនិងសារធាតុចិញ្ចឹម ព្រមទាំងវីតាមីនចាំបាច់ច្រើនប្រភេទដែលល្អសម្រាប់សុខភាព ក៏ដូចជាជួយរក្សាជាតិទឹកគ្រប់គ្រាន់ក្នុងរាងកាយអំឡុងពេលរដូវក្ដៅ។ ១០. ស្លឹកជីអង្កាម ដើម្បីបន្ថយកម្ដៅរាងកាយពីខាងក្នុង ចូរបន្ថែមស្លឹកជីអង្កាមក្នុងអាហារនិងភេសជ្ជៈ។ ជីអង្កាមមានផ្ទុកសារធាតុ menthol ដែលផ្ដល់ភាពត្រជាក់។ ១១. ត្រសក់ស្រូវ គ្រប់ចំណិតនៃផ្លែត្រសក់ស្រូវ គឺមានផ្ទុកជាតិទឹកដល់ទៅ ៩០ភាគរយ។ នេះហើយជាមូលហេតុដែលអ្នកគួរព្យាយាមទទួលទានផ្លែឈើនេះ ដើម្បីជៀសផុតពីបញ្ហាខ្សោះជាតិទឹកក្នុងរាងកាយ ក្រោយធ្វើលំហាត់ប្រាណ ឬខណៈពេលស្ថិតក្រោមអាកាសធាតុក្ដៅ។ លើសពីនេះទៅទៀត ត្រសក់ស្រូវ ក៏ជាប្រភពដ៏ប្រសើរនៃវីតាមីន A ដែលល្អសម្រាប់សុខភាពភ្នែកផងដែរ។ ១២. ផ្លែប៉េងប៉ោះ ជាប្រភពដ៏ប្រសើរនៃជាតិទឹកនិងសារធាតុ lycopene ដែលជួយការពារស្បែកពីការរលាកដោយសារកម្ដៅថ្ងៃ។ ១៣. យ៉ាអួរ ជាអាហារសម្រន់ដ៏ល្អបំផុតមួយសម្រាប់ទទួលទានក្នុងរដូវក្ដៅ។ វាមានផ្ទុកសម្បូរទៅដោយប្រូតេអ៊ីននិងសារធាតុប្រូបាយអូទិក។ អ្នកអាចយកយ៉ាអួរទៅដាក់បង្កកជាមុនសិនសឹមទទួលទានត្រជាក់ៗ៕ ត្រួតពិនិត្យដោយ៖ www.health.com.kh/ | គ្រប់សរីរាង្គទាំងអស់នៅក្នុងរាងកាយ គឺសុទ្ធតែត្រូវការជាតិទឹកគ្រប់គ្រាន់ ដើម្បីដំណើរការមុខងារបានត្រឹមត្រូវជៀសវាងបញ្ហាសុខភាពផ្សេងៗ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ពិសេសក្នុងខែក្ដៅការរក្សាបានជាតិទឹកគ្រប់គ្រាន់ក្នុងរាងកាយ គឺកាន់តែចាំបាច់បំផុត។ ថាតើអាហារអ្វីខ្លះជួយទប់ទល់នឹងអាកាសធាតុក្ដៅ? ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីប្រភេទនៃអាហារដែលអ្នកគួរទទួលទាននៅពេលរដូវក្ដៅឈានមកដល់ ៖ |
កីឡាការិនីហែលទឹកជម្រើសជាតិ ហែមថុន វិទិនី បានបញ្ចប់ក្នុងលទ្ធផលមួយយ៉ាងល្អនាការប្រកួតកីឡាហែលទឹកជ្រើសរើសឯកពិភពលោក World Aquatics Championships 2017 នៅទីក្រុងប៊ុយដាប៉ែសប្រទេសហុងគ្រីកាលពីខែកក្កដា កន្លងទៅនេះ។ វិទិនី ទទួលបានចំណាត់ថ្នាក់លេខ៦៨ក្នុងចំណោម៨៧ប្រទេសចូលរួម ពោលគឺឈរលើ១៩ប្រទេស ក្រោយប្រើថេរវេលា២៩.៦៩វិនាទីលើវិញ្ញាសាហែលសេរីចម្ងាយ៥០ម៉ែត្រ។ ថេរវេលា២៩.៦៩វិនាទីបានជួយឲ្យ វិទិនី អាចបំណត់ត្រាចាស់លើវិញ្ញាសានេះក្នុងស៊ីហ្គេមនៅប្រទេសសិង្ហបុរីឆ្នាំ២០១៥ ផងដែរ ខណៈកាលណោះនាងប្រើថេរវេលា៣០.៦០វិនាទី។ តែបើប្រៀបធៀបនឹងកំណត់ត្រានៅព្រឹត្តិការណ៍កីឡាអូឡាំពិកនៅទីក្រុងរីយ៉ូប្រទេសប្រេស៊ីលកាលពីឆ្នាំ២០១៦ គឺសមត្ថភាពមានការធ្លាក់ចុះ ដោយពេលនោះ នាង ប្រើ២៩.៣៧វិនាទីតែប៉ុណ្ណោះ។ ប្រទេសទាំង១៩ដែល វិទិនី ឈរលើរួមមាន នេប៉ាល់, អ៊ូហ្គង់ដា, ម៉ូសំប៊ិក, ម៉ាល់ឌីវ, ម៉ាឡាវី, បង់ក្លាដែស, ប៉ាឡេស្ទីន, តាហ្ស៊ីគីស្ថាន, បារ៉ែន, ឡាវ, រដ្ឋសហព័ន្ធមីក្រូណេស៊ី, តូហ្គោ, បេណាំង, ទីម័រខាងកើត, សាធារណរដ្ឋអាហ្វ្រិកកណ្តាល, ប៊ូរុនឌី, នីហ្សេរ, ជីប៊ូទី និងសៀរ៉ាឡេអូន។ សម្រាប់ការប្រកួតជើងឯកពិភពលោកនេះក្រៅពីវិញ្ញាសាហែលសេរី៥០ម៉ែត្រ វិទិនី ក៏បានលេងលើវិញ្ញាសាហែលមេអំបៅចម្ងាយ៥០ម៉ែត្រផងដែរ ដោយនាងបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៥១ក្នុងចំណោម៥៩ប្រទេសចូលរួម ក្រោយប្រើថេរវេលា៣២.៣៩វិនាទី។ គួរបញ្ជាក់ថា សម្រាប់ព្រឹត្តិការណ៍ World Aquatics Championships 2017 ដែលរៀបចំនៅទីក្រុងប៊ុយដាប៉ែសប្រទេសហុងគ្រីចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី៣០ ខែកក្កដា សហព័ន្ធខ្មែរកីឡាហែលទឹកបានបញ្ជូនកីឡាការិនី ហែមថុន វិទិនី, កីឡាករ ធុល ធឿន និង ចេង ពិរោទ ឲ្យចូលរួម។ តែយ៉ាងណាកីឡាករកីឡាការិនីទាំងនេះ មិនទទួលបានចំណាត់ថ្នាក់អ្វីនោះឡើយ ពោលគឺបានត្រឹមបំបែកកំណត់ត្រារៀងៗខ្លួនតែប៉ុណ្ណោះ៕ | កីឡាការិនីហែលទឹកជម្រើសជាតិកម្ពុជា ហែមថុន វិទិនី បានប្រើថេរវេលា២៩.៦៩វិនាទីលើវិញ្ញាសាហែលសេរីចម្ងាយ៥០ម៉ែត្រនាការប្រកួតជើងឯកពិភពលោក World Aquatics Championships 2017 នៅទីក្រុងប៊ុយដាប៉ែសប្រទេសហុងគ្រី។ ថេរវលានេះបានជួយឲ្យ វិទិនី ឈរចំណាត់ថ្នាក់លើ១៩ប្រទេស ក្នុងនោះក៏មានប្រទេសឡាវផងដែរ។ តែយ៉ាងណា វាមិនអាចជួយឲ្យ វិទិនី ឡើងទៅកាន់វគ្គបន្តនោះឡើយ។ |
«ក្រសួងអប់រំ យុវជន និងកីឡានឹងនៅតែរក្សាជំហរដំណើរការប្រឡងឌីប្លូម និងបាក់ឌុប។ គុណភាពនៃការប្រឡងឌីប្លូម និងបាក់ឌុបនៅឆ្នាំ២០២០នេះ គឺនៅតែរក្សាគោលការណ៍ដូចនឹងឆ្នាំមុនដដែល គឺ គោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលអាចទទួលយកបានដើម្បីរក្សាគុណភាពប្រឡងជូនទៅបេក្ខជនប្រឡង»។ នេះជាការលើកឡើងរបស់លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំដែលរំពឹងថាស្ថានភាពជំងឺកូវីដ-១៩នឹងមានភាពល្អប្រសើរឡើងវិញ។ អ្នកនាំពាក្យក្រសួងអប់រំបានបញ្ជាក់ថា ក្រសួងអប់រំនឹងបន្តតាមដានស្ថានភាព និងវាយតម្លៃលើស្ថានភាពជំងឺកូវីដ-១៩ជាមួយនឹងក្រសួងសុខាភិបាល។ អ្នកនាំពាក្យនិយាយដូច្នេះថា៖«ប្រសិនបើមានករណីប្រែប្រួល ក្រសួងអប់រំនឹងជម្រាបជូនសាធារណជនស្តីពីការប្រឡងឌីប្លូម និងការប្រឡងបាក់ឌុប»។ លោក រស់ សុវាចា បានបញ្ជាក់ថា គ្រឹះស្ថានសិក្សាឯកជន-រដ្ឋចំនួន១៩ មន្ទីរអប់រំខេត្តចំនួន២ កន្លែងហាត់ប្រាណចំនួនមួយកន្លែង បានជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍៣វិច្ឆិកា។ បច្ចុប្បន្នអង្គភាពទាំងអស់នោះត្រូវបានក្រសួងផ្អាកឲ្យដំណើរការជាបណ្តោះអាសន្ន។ អ្នកនាំពាក្យក្រសួងអប់រំនិយាយថា ក្រសួងនឹងប្រកាសឲ្យដំណើរការសាលារៀននៅរាជធានីភ្នំពេញ និងខេត្តកណ្តាលឡើងវិញ ក្រោយពីអ្នកដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍៣វិច្ឆិកាបានធ្វើចត្តាឡីស័កគ្រប់បាន១៤ថ្ងៃ ដោយលទ្ធផលអវិជ្ជមានកូវីដ-១៩។ កាលពីក្រសួងអប់រំប្រកាសបើកសាលារៀនទូទាំងប្រទេសក្នុងដំណាក់កាលទី៣នៅថ្ងៃទី២ ខែវិច្ឆិកា លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំបានបញ្ជាក់ថា សាលារៀនណាដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ សាលារៀននោះនឹងផ្អាកដំណើរការជាបណ្តោះអាសន្ន៕ អត្ថបទទាក់ទង មនុស្សជាង១ពាន់នាក់ ដែលបានធ្វើតេស្តលើកទី៣ អវិជ្ជមានកូវីដ-១៩ រដ្ឋមន្ត្រីអប់រំ សម្រេចបិទសាលារៀន នៅភ្នំពេញ និងទីរួមខេត្តកណ្តាល ចំនួន២សប្តាហ៍ COVID-១៩៖ រដ្ឋាភិបាលសម្រេចបិទKTV ក្លឹបកម្សាន្ត រោងភាពយន្ត និងសារមន្ទីរវិញ ក្រោយបើកដំណើរការ៤ខែ | ភ្នំពេញ៖ លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡាបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថ្មីៗតាមតេឡេក្រាមថា បើសិនជាលទ្ធផលការធ្វើតេស្តលើកទី៤លើអ្នកពាក់ព័ន្ធនឹងប្រព្រឹត្តការណ៍៣វិច្ឆិកាអវិជ្ជមានកូវីដ-១៩ ក្រសួងអប់រំនឹងរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ(ឌីប្លូម)តាមកាលបរិច្ឆេទនៅថ្ងៃទី៣០ ខែវិច្ឆិកា និងប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)ថ្ងៃទី២១ ខែធ្នូ។ |
ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Ireland Base Tech, Plovtech Solutions បានចាប់ផ្តើមកម្មវិធីមួយដែលមានឈ្មោះថា OurpriceList (OPLIO)។ បើតាមលោកបណ្ឌិត Ken Gabriel នាយកសាជីវកម្មសកលរបស់ Plovtech Solutions OPLIO នេះគឺជាវេទិកាចុះបញ្ជីតម្លៃអេឡិចត្រូនិក ដែលអនុញ្ញាតឱ្យអាជីវកម្ម ឬអង្គការចែករំលែកផលិតផល ឬចុះបញ្ជីតម្លៃសេវាកម្ម ដោយសុវត្ថិភាពក្នុងពេលវេលាជាក់ស្តែង។ ការពង្រីកខ្លួន តាមរយៈឌីជីថលក្នុងប្រទេសយ៉ាងឆាប់រហ័ស និងការរីករាលដាលនៃការប្រើប្រាស់ស្មាតហ្វូន កំពុងជួយរហូតដល់មួយភាគបី នៃចំនួនប្រជាជនកម្ពុជា ទទួលបានអ៊ីនធឺណិតគ្រប់កន្លែង និងប្រើប្រាស់ជាពិសេស Facebook និងតេឡេក្រាម ដែល៨០ ភាគរយ គឺប្រើប្រាស់តាមរយៈទូរស័ព្ទដៃ។ នេះបើយោងតាមការសិក្សាឆ្នាំ ២០១៥ ដែលផ្តល់មូលនិធិដោយ USAID និងមូលនិធិ Asia Foundation។ ដូច្នេះ OPLIO ផ្តល់ឱ្យអាជីវកម្ម ក៏ដូចជាអតិថិជនរបស់ពួកគេ នូវប្រព័ន្ធផ្សព្វផ្សាយអន្តរកម្មសម្រាប់ការទទួលបានតម្លៃនៃផលិតផល ក្នុងពេលវេលាជាក់ស្តែង។ លក្ខណៈពិសេសរបស់កម្មវិធីរួមមានដូចខាងក្រោម៖ ការចូលប្រើរបស់ពាណិជ្ជករ ការចូលប្រើប្រាស់ប្រកបដោយសុវត្ថិភាព សម្រាប់ពាណិជ្ជករ ដើម្បីធ្វើបច្ចុប្បន្នភាពកម្រងព័ត៌មានអាជីវកម្ម និងអាចឱ្យអ្នកគ្រប់គ្រង ចូលពិនិត្យ ឬ កែប្រែ Website ជាពិសេសតាមរយៈទូរស័ព្ទដៃ Android និង IOS ។ យុទ្ធសាស្ត្រចុះបញ្ជីតម្លៃ Oplio ប្រើប្រាស់បច្ចេកទេសកំណត់តម្លៃ ដើម្បីជួយឱ្យអ្នកវិភាគគ្រប់ផលិតផលរបស់អ្នក និងរាយតម្លៃឱ្យបានត្រឹមត្រូវ។ តារាងតម្លៃពេលវេលាពិត ផ្តល់បញ្ជីតម្លៃ ពេលវេលាពិតប្រាកដ ជាមួយអតិថិជនរបស់អ្នក អនុញ្ញាតឱ្យអ្នក អាចកែសម្រួលតម្លៃភ្លាមៗ នៅពេលណាដែលតម្លៃផ្លាស់ប្តូរ។ អាចប្រើប្រាស់តាមរយៈ SCAN ME ផ្ដល់ជូននូវ Dedicated Scan Me Page ជាមួយនឹង Unique Shop និងផលិត QR, Instore Scanning សម្រាប់អតិថិជន។ អាចប្រើប្រាស់រូបភាពតាមចិត្ត បង្ហោះរូបភាពផលិតផលរបស់អ្នកទាំងអស់ រួមទាំងបញ្ជី និងតម្លៃ។ អាចទំនាក់ទំនងមកជំនួយបច្ចេកទេសឥតគិតថ្លៃ ពាណិជ្ជករ Oplio នឹងរីករាយជាមួយការគាំទ្រផ្នែកបច្ចេកទេសដោយឥតគិតថ្លៃ និងការបណ្តុះបណ្តាលដោយបុគ្គលិកបច្ចេកទេសវិជ្ជាជីវៈរបស់យើង តាមរយៈអ៊ីនធឺណិត 24/7។ អាចប្រើប្រាស់សាកល្បងឥតគិតថ្លៃ OPLIO ផ្តល់ជូនរយៈពេលសាកល្បងឥតគិតថ្លៃ ៣០ ថ្ងៃ សម្រាប់ពាណិជ្ជករ។ ប្រសិនបើអ្នកប្រើប្រាស់ហើយមិនពេញចិត្ត ក្នុងរយៈពេល ៦០ថ្ងៃ ដំបូងនៃការទិញរបស់អ្នក ក្រុមការងារនឹងសងប្រាក់អ្នកវិញនូវចំនួនទាំងអស់។ ចំនួនអ្នកទស្សនា Oplio នឹងផ្តល់ឱ្យរូបថត នៃអ្វីដែលកំពុងកើតឡើងឥឡូវនេះ នៅក្នុងពិភពអាជីវកម្មរបស់អ្នក។ Oplio កត់ត្រារាល់ការចូលមើលហាងរបស់អ្នក ក៏ដូចជាការរាប់ផលិតផលរបស់អ្នក ហើយបុគ្គលិក អ្នកអាចមានសិទ្ធិក្នុងការសួរ ឬឆ្លើយអំពីអ្វីដែលបានកើតឡើងពីមុន និងរក្សាកំណត់ត្រាអំពីហេតុផល នៃប្រជាប្រិយភាពផលិតផលនីមួយៗ។ Plovtech Solution បានណែនាំកម្មវិធីទូរស័ព្ទជាច្រើន នៅក្នុងប្រទេសកម្ពុជា តាំងពីឆ្នាំ ២០១៧។ អ្នកបង្កើតកម្មវិធីគេហទំព័រដែលមានមូលដ្ឋាននៅអៀរឡង់ គឺជាអ្នកប្រឹក្សាជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ហើយក៏ជាដៃគូជាមួយ Cambodianess online Sports Application CAMSPORT ផងដែរ។ លោក Gabriel បានបន្ថែម៖ «ការច្នៃប្រឌិតនេះ នឹងផ្តល់ជូនម្ចាស់អាជីវកម្មខ្នាតតូច នូវឱកាសដើម្បីធ្វើជាម្ចាស់ និងគ្រប់គ្រងវេទិកាផ្ទាល់ខ្លួនដោយខ្លួនឯង និងបង្កើតក្រុមតាមរយៈអនឡាញផ្ទាល់របស់ពួកគេ»។ លោក Gabriel បានពន្យល់បន្ថែមថា៖ «ឥឡូវនេះ អតិថិជន នឹងអាចប្រើប្រាស់អ៊ីនធឺណិត ដើម្បីចូលមើលតម្លៃផលិតផល ហើយអាចប្រើប្រាស់បច្ចេកវិទ្យា ដើម្បីមិនត្រឹមតែប្រៀបធៀបតម្លៃប៉ុណ្ណោះទេ ថែមទាំងអាចកុម្ម៉ង់ទិញ ក្នុងហាងពីផ្ទះរបស់ពួកគេបានទៀតផង។ ពួកគេ ក៏អាចប្រើប្រាស់គេហទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គម ដូចជា Facebook ដើម្បីបង្ហោះ Stories ជារូបថត និងវីដេអូ អំពីផលិតផលរបស់ពួកគេ ពីក្រុមរបស់ពួកគេ ហើយចែករំលែករឿងរ៉ាវទាំងនោះទូទាំងប្រទេស និងទូទាំងពិភពលោក» ៕ (អត្ថបទពាណិជ្ជកម្ម) | ជាមួយនឹងការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថលនៅក្នុងប្រទេសកម្ពុជា អាជីវកម្មជាច្រើនបានបន្តទទួលយកការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីបង្កើនការលក់សម្រាប់អាជីវកម្មរបស់ពួកគេឱ្យកាន់តែប្រសើរឡើង។ |
របាយការណ៍ដែលចេញផ្សាយនៅថ្ងៃទី២៧ ខែធ្នូ បានលម្អិតពីការងារគណៈស្ថាបត្យករកម្ពុជាពីឆ្នាំ២០១៨ ដល់ខែកញ្ញា ឆ្នាំ២០២២ ដែលមានចំនួនស្ថាបត្យករសរុប ៨៥២នាក់ ក្នុងនោះខ្មែរ៧៣២នាក់ បរទេស១៣នាក់ ស្ថាបត្យករអាជីព៨០នាក់ និងស្ថាបត្យករអាស៊ាន២៧នាក់។ បើគិតចាប់តាំងពីផ្តើមអនុវត្តនៅឆ្នាំ២០១៤ ដល់ដំណាច់ខែកញ្ញា ឆ្នាំ២០២២ ស្ថាបត្យករចុះបញ្ជីសរុបចំនួន ១៥១៣នាក់ (ស្ត្រី២១៤នាក់) ក្នុងនោះស្ថាបត្យករខ្មែរ មាន១៣៧២នាក់ (ស្ត្រី២០០នាក់), ស្ថាបត្យករបរទេសមាន២៣នាក់ (ស្ត្រី២នាក់) ស្ថាបត្យករអាជីពមាន៨៧នាក់ (ស្ត្រី៩នាក់) និងស្ថាបត្យករអាស៊ាន៣១នាក់ (ស្ត្រី៣នាក់)៕ | ភ្នំពេញ៖ រយៈពេលនៃការអនុវត្តចាប់តាំងពីឆ្នាំ២០១៤ មកដល់ដំណាច់ខែកញ្ញា ឆ្នាំ២០២២នេះ ស្ថាបត្យករខ្មែរចំនួន ១ ៣៧២នាក់ បានចុះបញ្ជីនៅគណៈស្ថាបត្យករកម្ពុជា ដែលក្នុងនោះមានស្ត្រី២០០នាក់។ នេះបើតាមរបាយការណ៍សមិទ្ធផលសង្ខេបរយៈពេល ៥ឆ្នាំរបស់ក្រសួងដែនដី នគររូបនីយកម្ម និងសំណង់។ |
«ស្រែអំបិលកំពត ៣ ៧២៦ហិកតា។ តួលេខនេះ ត្រូវតែរក្សាទុក»។ លោក ជា សុផារ៉ា ថ្លែងបែបនេះ នៅក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់កំពង់ផែទឹកជ្រៅ នៅខេត្តកំពតរបស់ក្រុមហ៊ុនវិនិយោគមួយ នាព្រឹកថ្ងៃទី៥ឧសភា ដោយលោកទាមទារឱ្យលោកម៉ៅ ធនិន អភិបាលខេត្តកំពត គ្រប់គ្រងផ្ទៃដីស្រែអំបិលទាំងនោះឱ្យបានល្អត្រឹមត្រូវ និងមិនអនុញ្ញាតឱ្យមានកែប្រែដីទាំងនោះ ទៅជាប្រភេទដីផ្សេងឡើយ។ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់រូបនេះ មានប្រសាសន៍ដូច្នេះ៖ «ខ្ញុំសុំឱ្យឯកឧត្តមអភិបាលខេត្ត រៀបចំ គ្រប់គ្រងដីស្រែអំបិលទាំង៣ ៧២៦ហិកតា ឱ្យបានល្អ និងមិនអនុញ្ញាតឱ្យធ្វើសំណង់លំនៅដ្ឋានឡើយ»។ បើតាមលោក ជា សុផារ៉ា អំបិលខេត្តកំពត ត្រូវបានចាត់ទុកជាទំនិញពិសេសរបស់កម្ពុជា ដោយអំបិលខេត្តកំពតនេះ មានសារធាតុអ៊ីយ៉ូតច្រើន ដែលជួយទប់ស្កាត់ជំងឺពកក របស់ប្រជាពលរដ្ឋ និងមានគុណភាព ជាងអំបិលដែលនាំចូលពីប្រទេសវៀតណាម និងប្រទេសផ្សេងៗ។ ជាមួយគ្នានេះ លោកជំរុញដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវលើកទឹកចិត្តដល់កសិករ ឱ្យបង្កើនការផលិតអំបិលនេះ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញ។ លោក ប៊ុន ណារិន ប្រធានបច្ចេកទេសនៃការផលិតអំបិល មន្ទីរឧស្សាហកម្មវិទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកំពត ប្រាប់សារព័ត៌មានថ្មីៗថា រយៈពេល៤ខែ ឆ្នាំ២០២២មកនេះ កសិករផលិតអំបិល បានត្រឹមជិត២ម៉ឺនតោនប៉ុណ្ណោះ ព្រោះតែបញ្ហាអាកាសធាតុ ជាពិសេសភ្លៀងធា្លក់ច្រើន នាអំឡុងខែកុម្ភៈ និងខែមីនា ដែលជារដូវសំខាន់នៃការប្រមូលអំបិល។ បើតាមលោក ណារិន កន្លងមកអំបិលកម្ពុជា ក៏ត្រូវបាននាំចេញទៅទីផ្សារប្រទេសមួយចំនួន ក្នុងតំបន់អឺរ៉ុប ក្នុងបរិមាណ១ ទៅ២តោនផងដែរ ដូចជាប្រទេសបារាំង និងឆែក ជាដើម។ អត្ថបទទាក់ទង កម្ពុជានឹងបង្កើត«សារមន្ទីរស្រែអំបិល» ដើម្បីទាក់ទាញភ្ញៀវទេសចរ ក្រៅពីខេត្តកំពត កម្ពុជាក៏មានស្រែអំបិលនៅខេត្តកែប ប្រមាណ ១ ០០០ហិកតាផងដែរ។ តាមរយៈផែនការមេអភិវឌ្ឍវិស័យទេសចរណ៍ខេត្តកែប ឆ្នាំ២០២០-២០៣៥ ដីស្រែអំបិលកំពត និងកែបនេះ កម្ពុជានឹងត្រូវបង្កើតសារមន្ទីរ «ស្រែអំបិល» ដើម្បីទាក់ទាញអ្នកទេសចរ។ សម្រាប់ក្រសួងទេសចរណ៍ ការដាក់ផែនការគាំទ្រផែ្នកកសិទេសចរណ៍ នៅតំបន់ស្រែអំបិលទាំងនេះ គឺអាចបង្កើនប្រសិទ្ធភាពសេដ្ឋកិច្ច តាមរយៈការផលិត និងជំរុញការលក់អំបិលនៅនឹងកន្លែង ក្នុងការទទួលបានប្រាក់ចំណូលបន្ថែម ពីភ្ញៀវទេសចរផងដែរ។ សូមបញ្ជាក់ថា កម្ពុជាមានតម្រូវការអំបិលសម្រាប់ប្រើប្រាស់ប្រមាណ ១០ម៉ឺនតោន ក្នុងមួយឆ្នាំៗ។ កាលពីឆ្នាំ ២០១៤, ២០១៥ និងឆ្នាំ ២០១៦ កម្ពុជាប្រមូលផលអំបិលជាង១០ ម៉ឺនតោនក្នុងមួយឆ្នាំៗ។ បរិមាណផលអំបិលនេះ ក៏បានធ្លាក់ចុះ នៅក្នុងរយៈពេល៣ឆ្នាំជាប់គ្នាវិញ គឺពី២០១៧, ២០១៨ និងឆ្នាំ ២០១៩ ដែលកម្ពុជាត្រូវបញ្ជាទិញអំបិល ពីប្រទេសឥណ្ឌា ចិន និងថៃ ដើម្បីបំពេញតម្រូវការក្នុងស្រុក។ សម្រាប់ឆ្នាំ២០២០ កម្ពុជាផលិតអំបិល បាន៨៤ ០០០ តោន និងឆ្នាំ២០២១ ផលិតបានត្រឹមរង្វង់ ៦៧ ០០០តោនប៉ុណ្ណោះ។ លោក សុខ គឹមជឿន ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកំពត ធ្លាប់ប្រាប់សារព័ត៌មានថ្មីៗថា ក្នុងករណីអាកាសធាតុអំណោយផលល្អ ដីស្រែមួយហិកតា អាចផលិតអំបិលបានជាមធ្យម២០តោន ក្នុងរយៈពេលមួយឆ្នាំ៕ | រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា មិនអនុញ្ញាតលំនៅដ្ឋានគ្រប់រូបភាព នៅលើផ្ទៃដីស្រែអំបិលដែលមានជិត៤ពាន់ហិកតា នៅក្នុងខេត្តកំពតឡើយ។ លោក បានបញ្ជាក់ថា ដីស្រែអំបិលទាំងនេះ គឺត្រូវតែរក្សាទុកដើម្បីផលិតអំបិលធម្មជាតិ សម្រាប់ផ្គត់ផ្គង់ តម្រូវការទីផ្សារក្នុង និងក្រៅប្រទេស។ |
ទេសចរណ៍កម្ពុជា បានពឹងផ្អែកស្ទើរទាំងស្រុងលើភ្ញៀវទេសចរផ្ទៃក្នុង អំឡុងពេលរីករាលដាលនៃជំងឺកូវីដ-១៩ ជាង១ឆ្នាំមកនេះ។ ព្រឹត្តិការណ៍សហគមន៍បានកើតឡើងជាបន្តបន្ទាប់ រហូតមានព្រឹត្តិការណ៍២០កុម្ភៈ បានធ្វើឱ្យភ្ញៀវទេសចរ ផ្ទៃក្នុងក៏ពិបាកនឹងដើរកម្សាន្តដែរ។ លោក តុប សុភ័ក្ត្រ បានប្រាប់សារព័ត៌មានThmeyThmey ថា ក្នុងព្រឹត្តិការណ៍២០កុម្ភៈ វិស័យទេសចរណ៍កម្ពុជា រងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដែលធ្វើឱ្យអាជីវកម្មទេសចរណ៍ ជាច្រើនបានបិទទ្វារ ប៉ុន្តែលោកមិនទាន់អាចបូកសរុបបាន ថាចំនួននៃការបិទទ្វាអាជីវកម្មនេះប៉ុន្មាននោះទេ។ លោក តុប សុភ័ក្ត្រ អ្នកនាំពាក្យក្រសួងទេសចរណ៍ «ព្រឹត្តិការណ៍២០កុម្ភៈ បានបង្កផលប៉ះពាល់យ៉ាងធ្ងន់ដល់វិស័យទេសចរណ៍ ដែលអាចនិយាយថាបាត់ភ្ញៀវទេសចរ ស្ទើរតែទាំងស្រុង ។ ទេសចរពីក្រៅប្រទេសយើងដឹងថាអត់ហើយ ចំណែកចលនាទេសចរក្នុងស្រុកក៏មានភាពស្ងប់ស្ងាត់តាមដែរ ដោយសារយើងមានការឆ្លងក្នុងសហគមន៍ » ។ នេះជាការបញ្ជាក់បន្ថែមរបស់លោក តុប សុភ័ក្ត្រ។ អ្នកនាំពាក្យក្រសួងទេសចរណ៍ បានបន្តទៀតថា សម្រាប់មូលដ្ឋានអាជីវកម្មទេសចរណ៍ ក្រសួងទេសចរណ៍ មិនទាន់អាចនិយាយបានទេ ថាមានអាជីវកម្មទេសចរណ៍ប៉ុន្មានបានបិទទ្វារបន្ថែមទៀត ក្នុងព្រឹត្តិការណ៍២០កុម្ភៈនេះ។ លោក តុប សុភ័ក្ត្រ លើកឡើងថា កន្លងមកមានអាជីវកម្មទេសចរណ៍ជាង ២ ៨០០ទីតាំងហើយបានបិទទ្វារ ដោយខេត្តសៀមរាបទទួលរងផលប៉ះពាល់ធ្ងន់ជាងគេ ដែលមានអាជីវកម្មទេសចរណ៍ជាង ៩០ភាគរយបានបិទទ្វារ ។ ដោយឡែក ក្នុងព្រឹត្តិការណ៍២០កុម្ភៈ ទេសចរណ៍ក្នុងខេត្តព្រះសីហនុ ក៏រងផលប៉ះពាល់ខ្លាំងណាស់ដែរ ។ បើតាមលោក តាំង សុខចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ ក្នុងព្រឹត្តិការណ៍២០កុម្ភៈនេះ ស្ថានភាពទេសចរណ៍ក្នុងខេត្ត មានសភាពស្ងាត់ជ្រងំ ដែលបណ្ដាលឱ្យអាជីវកម្មទេសចរណ៍ប្រមាណ ជាង៧០ភាគរយ បានបិទទ្វារ។ លោក តាំង សុចិត្រគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ។ (រូបភាព៖ហ្វេសប៊ុកក្រសួងមហាផ្ទៃ) លោក តាំង សុខចិត្តគ្រឹស្នា បានបញ្ជាក់យ៉ាងដូច្នេះថា៖ « ក្នុងព្រឹត្តិការណ៍២០កុម្ភៈ រដ្ឋាភិបាលបានឱ្យបិទផ្លូវចេញចូល ទើបមិនមានភ្ញៀវទេសចរ ដូច្នេះអាជីវករគាត់ផ្អាកដំណើរការសិន នៅពេលស្ថានភាពអាចគ្រប់គ្រងវិញបាន ភ្ញៀវត្រលប់មកវិញ អាជីវកម្មក៏អាចបើកវិញភ្លាមបានដែរ»។ លោក តុប សុភ័ក្ត្រ បានលើកឡើងផងដែរថា រមណីយដ្ឋានទេសចរណ៍ទាំងអស់ក្នុងប្រទេសកម្ពុជា នៅដំណើរការធម្មតា ប៉ុន្តែដោយសារការរីករាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ ធ្វើឱ្យភ្ញៀវទេសចរ ខ្លាចនឹងការដើរកម្សាន្តតែម្ដង។ សូមជម្រាបផងដែរថា ក្នុងឆ្នាំ២០២០ ភ្ញៀវទេសចរជាតិធ្លាក់ចុះ ២០ភាគរយ និងទេសចរអន្តរជាតិ ធ្លាក់ចុះ ៨០ភាគរយ ធៀបនឹងឆ្នាំ២០១៩។ ការធ្លាក់ចុះ បណ្ដាលមកពីការរីករាលដាលនៃ ជំងឺកូវីដ- ១៩ ក្នុងប្រទេសកម្ពុជា និងសាកលលោក។ គួរបញ្ជាក់ផងដែរថា គិតមកដល់ពេលនេះ កម្ពុជាមានអ្នកឆ្លងកូវីដ-១៩ សរុប ១ ៣០៥នាក់ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ៧៩២នាក់ ដោយផ្តើមចេញពីរាជធានីភ្នំពេញ និងបានរាលដាលដល់ខេត្តចំនួន៩ ទៀតនៅកម្ពុជា រួមមានខេត្តកណ្តាល ព្រះសីហនុ ព្រៃវែង ស្វាយរៀង កោះកុង កំពង់ធំ កំពង់ចាម សៀមរាប និងបាត់ដំបង។ បច្ចុប្បន្ន នៅមានអ្នកចំនួន ៦៥៦ នាក់ទៀត កំពុងបន្តសម្រាកព្យាបាល និងបុរសខ្មែរម្នាក់ បានស្លាប់ កាលពីថ្ងៃទី១១ខែមីនាកន្លងទៅ៕ ទិដ្ឋភាពស្ងប់ស្ងាត់តាមដងផ្លូវក្នុងខេត្តព្រះសីហនុ រូបភាពពីទំព័រហ្វេសប៊ុករដ្ឋបាលខេត្តព្រះសីហនុ៖ | ព្រឹត្តិការណ៍២០កុម្ភៈ បានអូសបន្លាយប្រមាណ៣សប្តាហ៍មកហើយ ដែលបានធ្វើឱ្យវិស័យទេសចរណ៍កម្ពុជា កាន់តែដុនដាបទៅ។ បើតាមលោក តុប សុភ័ក្ត្រ អ្នកនាំពាក្យក្រសួងទេសចរណ៍ ព្រឹត្តិការណ៍២០កុម្ភៈ បានធ្វើឱ្យវិស័យទេសចរណ៍កម្ពុជាប៉ះពាល់ធ្ងន់ធ្ងរ ដោយក្នុងព្រឹត្តិការណ៍នេះ កម្ពុជាស្ទើរតែបាត់បង់ភ្ញៀវទេសចរទាំងស្រុង។ |
សម្រាប់ឆ្នាំ២០២៣ នេះវិញ ការប្រកួតបានចាប់ផ្តើមជាផ្លូវការនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ និងបានបញ្ចប់ដោយបរិបូណ៌ កាលពីរសៀលថ្ងៃអាទិត្យ ទី១១ ខែមិថុនា ឆ្នាំ២០២៣។ ការប្រកួតសម្រាប់រដូវកាល ២០២៣ ត្រូវបានបែងចែកជាច្រើនកម្រិតដូចជា៖ កម្រិតអាយុក្រោម ១០ឆ្នាំ(U1០) កម្រិតអាយុក្រោម ១២ឆ្នាំ(U12) កម្រិតអាយុក្រោម ១៤ឆ្នាំ(U14) កម្រិតអាយុក្រោម ១៦ឆ្នាំ(U16) កម្រិតអាយុក្រោម ១៨ឆ្នាំ(U18) កម្រិតអាយុក្រោម ២០ឆ្នាំ(U20) និងបាល់ទាត់ផ្នែកនារី។ ចំនួនក្រុមសរុបដែលចូលរួម មាន ៤៩ក្រុម និងមានកីឡាករកីឡាការិនីសរុបចំនួនជាង ១៤០០ នាក់។ ជាក់ស្តែងនេះក៏ជាលើកទី១ផងដែរ ដែលមានបន្ថែមការប្រកួតបាល់ទាត់នារីក្នុងព្រឹត្តិការណ៍ពានរង្វាន់ បាល់ទាត់យុវជនស្មាត (Smart Youth League) ដោយកាន់តែធ្វើឲ្យព្រឹត្តិការណ៍កីឡាមួយនេះ ពិសេសថែមមួយកម្រិតទៀត។ បន្ទាប់ពីការប្រកួតយ៉ាងស្វិតស្វាញអស់រយៈពេលជាង២ខែ ជ័យលាភីជើងឯកសម្រាប់កម្រិត U20 បុរស ដែលជាកម្រិត ល្បីល្បាញជាងគេ បានទៅលើក្រុមបាល់ទាត់ហនុមានអគ្គលេខាធិការដ្ឋានក្រសួងការពារជាតិ ខណៈជ័យលាភីបាល់ទាត់នារី បានទៅលើក្រុមនារីមកពីក្លឹបភ្នំពេញក្រោន។ ក្រុមជើងឯកនៃកម្រិតនីមួយៗទទួលបានពានរង្វាន់ ចំនួន ១ មេដាយមាសចំនួន ៣០ គ្រឿង ប្រាក់រង្វាន់ កាតបញ្ចូលទឹកប្រាក់តម្លៃ ១០ដុល្លារ ចំនួន ២០សន្លឹក និង រ៉ោតទ័រ Smart @Home ចំនួន ២គ្រឿង ជាមួយការប្រើគម្រោង Premium ឥតគិតថ្លៃចំនួន ២ ខែ។ លោក រីន ពេជ្រមុនី ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុន Smart Axiata បានលើកឡើងថា «ក្រុមហ៊ុន Smart ពិតជាមានមោទកភាព ដែលបានក្លាយជាដៃគូដ៏សំខាន់ ដែលតែងតែឧបត្ថម្ភគាំទ្រដល់ការប្រកួតបាល់ទាត់ យុវជនស្មាតតាំងពីដំបូងមក។ យើងពិតជារីករាយយ៉ាងក្រៃលែង ដែលបានឃើញថាភាពជាដៃគូនេះ បានផ្តល់នូវអត្ថប្រយោជន៍យ៉ាងធំធេងក្នុងការជំរុញវិស័យកីឡាបាល់ទាត់នៅកម្ពុជាឲ្យកាន់តែឆ្ពោះទៅមុខក៏ដូចជាសកម្មភាពនៃការចូលរួមអភិវឌ្ឍធនធានថ្នាលយុវជនតាមរយៈការលើកកម្ពស់វិស័យកីឡានៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ។» ពានរង្វាន់បាល់ទាត់យុវជនស្មាត (Smart Youth League) បានខកខានអស់រយៈពេល ៣ រដូវកាល ពោលគឺឆ្នាំ ២០២០, ២០២១ និង ២០២២ ដោយសារតែបញ្ហាជំងឺកូវីដ-១៩ ខណៈ ពានរង្វាន់បាល់ទាត់យុវជនស្មាត (Smart Youth League) ២០១៩ គឺជាការរៀបចំលើកទី១ ដែលមានការចូលរួមពីយុវជនប្រមាណជាជាង ១១០០នាក់ ដោយបានប្រកួតប្រជែងលើសមរភូមិវាលស្មៅនៃកីឡដ្ឋាន Smart RSN ទៅតាមកម្រិតទាំង ៤ ។ ជាការកត់សម្គាល់ ក្នុងរដូវកាលទី ១ ក្រៅពីទទួលបានការគាំទ្រយ៉ាងផុសផុលហើយនោះ ព្រឹត្តិការណ៍នេះ បានក្លាយជាវេទិកាបញ្ចេញសមត្ថភាពរបស់កីឡាករវ័យក្មេងៗ ដោយនៅពេលនេះពួកគេមួយចំនួនកំពុងប្រែខ្លួនក្លាយជាកីឡាករអាជីពទាំងក្នុងកម្រិតក្លឹបព្រមទាំងជម្រើសជាតិកម្ពុជាថែមទៀតផង ដូចជាកីឡាករ លឹម ពិសុទ្ធ ជាដើម។ បន្ទាប់ពីទទួលបានជោគជ័យដ៏ត្រចះត្រចង់ក្នុងរដូវកាលទី ២ ក្នុងឆ្នាំ ២០២៣ ក្រុមហ៊ុន Smart Axiata ក្លឹបបាល់ទាត់ភ្នំពេញក្រោន និងកីឡដ្ឋាន Smart RSN សង្ឃឹមយ៉ាងម៉ុតមាំថា នឹងបន្តបង្កើតព្រឹត្តិការណ៍ ពានរង្វាន់បាល់ទាត់យុវជនស្មាត (Smart Youth League) នេះនៅរដូវកាលក្រោយៗទៀត ដើម្បីបន្ត លើកស្ទួយវិស័យកីឡា និងរួមចំណែកក្នុងការដឹកនាំយុវជនកម្ពុជាទៅរកអនាគត ប្រកបដោយភាពភ្លឺស្វាង និងក្លាយជាទំពាំងស្នងឫស្សីរបស់ប្រទេសជាតិ៕ អំពីក្រុមហ៊ុន Smart ក្រុមហ៊ុន Smart Axiata Co., Ltd. ជាប្រតិបត្ដិករទូរគមនាគមន៍ចល័តឈានមុនគេក្នុងព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្នក្រុមហ៊ុនបាននិងកំពុងបម្រើអតិថិជនចំនួន ៧លាន ៥សែននាក់ ស្ថិតក្រោមស្លាកសញ្ញា Smart ។ Smart Axiata គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ មានឈ្មោះថា Axiata Group Berhad ដែលជាក្រុមហ៊ុនផ្ដល់សេវាទូរគមនាគមន៍ធំជាងគេបង្អស់មួយក្នុងទ្វីបអាស៊ី។ ក្រុមហ៊ុន Smart គឺជាប្រតិបត្តិករទូរគមនាគមន៍ចល័តដែលមានភាពឈានមុខគេបង្អស់ផ្នែកសេវាបច្ចេកវិទ្យាទំនើបទាន់សម័យក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុន Smart គឺជាប្រតិបត្ដិករដំបូងបង្អស់ដែលបានដាក់ឱ្យដំណើរការសេវាបច្ចេកវិទ្យាជំនាន់ទី៤ 4G LTE ក្នុងឆ្នាំ២០១៤ បច្ចេកវិទ្យា 4G+ ក្នុងឆ្នាំ២០១៦ បច្ចេកវិទ្យា 4G+ ជាមួយ HD Voice (VoLTE) និង LTE Advance Pro ក្នុងឆ្នាំ២០១៧។ នៅពាក់កណ្តាលឆ្នាំ២០១៩ Smart បានរៀបចំកម្មវិធីបង្ហាញសាកល្បងបច្ចេកវិទ្យាជំនាន់ទី៥ 5G ដំបូងគេបង្អស់នៅកម្ពុជាដោយបង្ហាញពីភាពជាអ្នកដឹកនាំផ្នែកសេវាទិន្នន័យចល័ត។ ក្រុមហ៊ុន Smart ក៏មានផ្ដល់នូវបច្ចេកវិទ្យាទូរស័ព្ទចល័តដ៏សម្បូរបែបរួមមាន៖ សេវាបច្ចេកវិទ្យា 2G, 2.5G, 3G និង 3.75G ក៏ដូចជាសេវាកម្មទូរស័ព្ទក្រៅប្រទេស (Roaming) ដែលអាចប្រើបានច្រើនជាង ១៩០ប្រទេស។ Smart បាននិងកំពុងផ្តល់សេវាគ្របដណ្តប់ក្នុងតំបន់ប្រជាសាស្ត្រច្រើនជាង ៩៩% ភាគរយ នៅទូរទាំងព្រះរាជាណាចក្រកម្ពុជា ។ ក្រុមហ៊ុនក៏កំពុងបម្លែងខ្លួនយ៉ាងសកម្មទៅជាប្រតិបត្តិករបែបឌីជីថល តាមរយៈការផ្ដល់នូវសេវាកម្ម និងកម្មវិធីកម្សាន្តលក្ខណៈស៊ីវិល័យប្រកបដោយភាពច្នៃប្រឌិតជាច្រើន។ នេះរួមបញ្ចូលភាពជាដៃគូជាមួយភាគីអន្តរជាតិនានាដូចជា៖ ក្រុមហ៊ុន Universal Music ក្រុមហ៊ុន Apple និង ក្រុមហ៊ុន Facebook ក៏ដូចជាសេវាកម្មឌីជីថលនានា រួមមាន៖ សេវាធានារ៉ាប់រងជីវិតឆ្លាតវៃ សេវា SmartPay សេវា Pleng by Smart សេវា Pi Pay និងសេវា SmartNas។ ក្រុមហ៊ុន Smart មានចក្ខុវិស័យក្លាយជាក្រុមហ៊ុនលេខ១ និងជាក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ដែលទទួលបានកី្ដស្រលាញ់ពេញចិត្តបំផុតនៅព្រះរាជាណាចក្រកម្ពុជា តាមរយៈកម្មវិធីទំនួលខុសត្រូវខ្ពស់លើកិច្ចការងារសង្គម និងកម្មវិធីនិរន្តរភាពនានាសម្រាប់កំណើនសេដ្ឋកិច្ច និងសង្គមជាតិ។ ក្រុមហ៊ុន Smart មានបុគ្គលិកនិយោជិតសរុបប្រមាណជាង ១.០០០ (មួយពាន់) នាក់ ក្នុងនោះរួមបញ្ចូលទាំងនិយោជិតក្នុងស្រុក និងនិយោជិតបរទេសដែលកំពុងខិតខំប្រឹងប្រែងឆ្ពោះទៅសម្រេចបេសកកម្មរួមគ្នាក្នុងការផ្សារភ្ជាប់ និងធ្វើឱ្យជីវិតកាន់តែប្រសើរឡើង។ Smart ជីវិតរស់រវើក! (អត្ថបទពាណិជ្ជកម្ម) | កម្មវិធីប្រកួតបាល់ទាត់កម្រិតយុវជនដ៏ធំសម្រាប់រដូវកាល ២០២៣ ពានរង្វាន់បាល់ទាត់យុវជនស្មាត (Smart Youth League) បានប្រព្រឹត្តទៅដោយជោគជ័យក្រោមការរៀបចំរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន និងមានការចូលរួមឧបត្ថម្ភធំដោយក្រុមហ៊ុន Smart Axiata ដែលជាដៃគូឧបត្ថម្ភសំខាន់ អស់រយៈពេលជាច្រើនឆ្នាំកន្លងមក។ |
នៅថ្ងៃទី២៧ ខែឧសភា លោក Pissanu គូសបញ្ជាក់ថា អតីតរដ្ឋបុរស ព្រេម ទីនស៊ូឡានុនដា បានប្រាប់លោកអំពីគម្រោងធ្វើវិភាគទានទ្រព្យសម្បត្តិ និងលុយសន្សំពីប្រាក់បៀវត្សរ៍ ដែលលោកទទួលបាន ចាប់តាំងពីក្លាយជាប្រធានក្រុមប្រឹក្សារាជបល្ល័ង្កមក។ លោក ព្រេម មានបំណងបរិច្ចាគទ្រព្យសម្បត្តិ និងលុយទាំងអស់នេះ ទៅកាន់គម្រោងនានា ដែលជួយដល់ប្រជាជនក្រីក្រ។ តាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ លោកឧត្តមសេនីយ៍ Pissanu ពុំបានបង្ហើបចំនួនលុយ និងទ្រព្យសម្បត្តិជាក់លាក់ឲ្យគ្រប់គ្នាដឹងឡើយ។ យ៉ាងណាមិញ លោកគ្រាន់តែបានប្រាប់ថា តួលេខសរុបស្មើនឹងខ្ទង់រយលានបាត។ ជាមួយគ្នានេះដែរ ភ្លាមៗក្រោយមរណភាពរបស់លោកឧត្តមសេនីយ៍ ព្រេម លោក Pissanu បានប្រញាប់ប្រញាល់ទៅជួបឧបនាយករដ្ឋមន្ត្រីថៃ Wissanu Krea-ngam ។ ជំនួបនេះដែរ គឺដើម្បីជូនដំណឹងលោក Wissanu ពីគោលបំណងរបស់លោក ព្រេម ព្រមទាំងស្នើសុំការជ្រៀមជ្រែងពីលោក ដើម្បីបំពេញបំណងចុងក្រោយរបស់អតីតរដ្ឋបុរស។ អត្ថបទទាក់ទង បុរសរដ្ឋថៃ ឧត្តមសេនីយ៍ Prem Tinsulanonda ស្លាប់នៅវ័យ ៩៨ឆ្នាំ សូមបញ្ជាក់ថា អតីតរដ្ឋបុរសថៃ ឧត្តមសេនីយ៍ ព្រេម បានទទួលមរណភាព ដោយសារគាំងបេះដូង កាលពីព្រឹកថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០១៩ នៅមន្ទីរពេទ្យ Phramongkutklao ក្នុងរាជធានីបាងកក។ សពលោក ត្រូវបានគេបញ្ជូនទៅកាន់វត្ត Benchamaborpit កាលពីថ្ងៃទី២៧ ខែឧសភា ដើម្បីទទួលការប្រោះព្រំពីសែស្រឡាញរាជវង្សថៃ៕ | មុនពេលទទួលអនិច្ចកម្ម អតីតរដ្ឋបុរសថៃ លោកឧត្តមសេនីយ៍ Prem Tinsulanonda បានបង្ហាញគោលជំហរថា ចង់បរិច្ចាគទ្រព្យសម្បត្តិ និងលុយរបស់លោកទាំងអស់ជូនទៅដល់ប្រជាជនក្រីក្រ។ នេះបើតាមការបញ្ជាក់របស់លោក Pissanu Phutthawong ទីប្រឹក្សាផ្ទាល់របស់លោក ព្រេម។ |
លោក Mochamad Iriawan ប្រធាន PSSI បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា៖«យើងបានអញ្ជើញលោក Shin ដើម្បីធ្វើកិច្ចសន្យារួចហើយ។ បន្ទាប់មកគាត់នឹងត្រូវណែនាំខ្លួន និងឡើងដឹកនាំឥណ្ឌូណេស៊ីជាផ្លូវកានៅថ្ងៃ២៨ ខែធ្នូ»។ ការសម្រេចតែងតាំងបុរសសញ្ជាតិកូរ៉េខាងត្បូង វ័យ៥០ឆ្នាំនេះ កើតឡើងបន្ទាប់ពី PSSI បញ្ចប់តំណែងគ្រូសញ្ជាតិស្កុតឡែនលោក Simon McMenemy កាលពីខែវិច្ឆិកា ក្រោយដឹកនាំឥណ្ឌូណេស៊ីក្នុងវគ្គជម្រុះ World Cup ២០២២ ដោយទទួលបានពិន្ទុអ្វីសោះក្នុងការប្រកូតចំនួន៥លើក។ ឥណ្ឌូណេស៊ី ក៏ធ្វើមិនបានល្អដែរក្នុងការប្រកួតពាន Suzuki Cup ឆ្នាំ២០១៨ ដោយពួកគេបញ្ចប់ទៅក្នុងចំណាត់ថ្នាក់ទី៤ ចំណោម៥ក្រុមក្នុងពូល។ លោក Shin Tae-yong ដែលចាកចេញពីក្រុមជម្រើសជាតិកូរ៉េក្រោយចប់ World Cup នៅរុស្ស៊ី ត្រឹមរយៈពេល១ខែនោះ មិនត្រឹមតែមានភារកិច្ចដឹកនាំក្រុមឈុតធំរបស់ឥណ្ឌូណេស៊ីនោះទេ លោកត្រូវមើលការខុសត្រូវក្រុម U23 និង U20 ផងដែរ។ បញ្ហាជាច្រើនបានកើតឡើងក្នុងវិស័យកីឡាបាល់ទាត់ឥណ្ឌូនេស៊ី ទាំងក្រុមជម្រើសជាតិ និងក្នុងលីគអាជីពរបស់ពួគគេ នារយៈពេលចុងក្រោយនេះ។ អ្វីដែលគួរកត់សម្គាល់ក្រៅពីបញ្ហាលើទីលាន គឺមានអតីតប្រធានពីររូបបានចាកចេញពី PSSI នៅឆ្នាំនេះ ដោយសារមានការចោទប្រកាន់ថាពួកគេជាប់ពាក់ព័ន្ធការកំណត់លទ្ធផលប្រកួតទុកមុន។ PSSI កាលពីខែតុលាក៏ត្រូវបានសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ពិន័យជាប្រាក់ចំនួន ៤៥០០០ដុល្លារអាមេរិកផងដែរ ដោយសារអ្នកក្រុមអ្នកគាំទ្រខ្លួនបង្កភាពរញ៉េរញ៉ៃក្នុងជំនួបវគ្គជម្រុះ World Cup ជុំទី២ រវាងឥណ្ឌូណេស៊ីជាមួយម៉ាឡេស៊ីនៅក្រុងហ្សាការតា៕ | សហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូណេស៊ី (PSSI) នៅថ្ងៃទី២៧ ខែធ្នូ បានប្រកាសតែងតាំងលោក Shin Tae-yong អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកូរ៉េខាងត្បូង ដើម្បីធ្វើជាគ្រូរបស់ពួកគេ។ លោក Shin ធ្លាប់បានដឹកនាំកូរ៉េខាងត្បូងយកឈ្នះក្រុមអាល្លឺម៉ង់ ២-០ ក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ២០១៨ នៅរុស្ស៊ី។ |
សមាគមសាលាត្រាជូដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១៦ មានគោលបំណងប្រមូលផ្តុំអ្នកច្បាប់ជាតិ និងអន្តរជាតិ ក្នុងឆន្ទៈជំរុញការសិក្សាស្រាវជ្រាវ និងអប់រំផ្នែកនីតិសាស្ត្រឱ្យកាន់តែមានលក្ខណៈល្អប្រសើរប្រកបដោយលក្ខណៈវិទ្យាសាស្រ្តគ្រប់គ្រាន់។ សមាគមសាលាត្រាជូ ត្រូវបានបង្កើតឡើងដោយសមាជិក សមាជិកាស្ថាបនិកភាគច្រើនជាអតីតនិស្សិតថ្នាក់ពិសេសនីតិសាស្ត្រភាសាបារាំងជំនាន់ ២០១០ ដែលបានបញ្ចប់បរិញ្ញាបត្រជាន់ខ្ពស់លើមុខជំនាញច្បាប់សាធារណៈនិងឯកជនពីប្រទេសបារាំង អាលឺ្លម៉ង់ អង់គ្លេស កូរ៉េ ជប៉ុន កាណាដា និងវៀតណាម ព្រមទាំងមានជំនាញគ្របដណ្តប់ទាំងទិដ្ឋភាពនីតិប្រៀបធៀប នីតិជាតិ និងអន្តរជាតិ។ បច្ចុប្បន្ន សមាជិក សមាជិកាស្ថាបនិក បាននិងកំពុងបម្រើការនៅតាមក្រសួង-ស្ថាប័នរដ្ឋ និងឯកជន អង្គការមិនមែនរដ្ឋាភិបាលនានា ព្រមទាំងវិស័យតុលាការផងដែរ ដែលនៅក្នុងនោះមានដូចជា ចៅក្រម ព្រះរាជអាជ្ញា សារការី មេធាវី សហការីអាជ្ញាសាលា។ល។ រហូតមកដល់ពេលបច្ចុប្បន្ននេះ ជាពិសេសក្នុងអាណត្ដិទី២នេះ សមាគមសាលាត្រាជូ ត្រូវទទួលស្គាល់ និងវាយតម្លៃខ្ពស់ថាជាស្ថាប័នផលិតគំនិតដែលប្រមូលផ្តុំសុទ្ធសឹងជាបញ្ញវ័ន្តអ្នកច្បាប់ពហុជំនាញពោរពេញដោយសមត្ថភាពខ្ពស់ ប្រកបដោយវិជ្ជាជីវៈត្រឹមត្រូវ និងដែលទុកចិត្តបាន ពីបណ្តាសាធារណជន សិស្សនិសិ្សត អ្នកស្រាវជា្រវ អ្នកប្រកបវិជ្ជាជីវៈច្បាប់ សាធារណជន ក៏ដូចជាសហគមន៍អ្នកច្បាប់ទាំងមូលផងដែរតាមរយៈសកម្មភាព និងស្នាដៃនានាជាច្រើន។ ក្នុងពេលកន្លងមកនេះ សមាគមសាលាត្រាជូបានចូលរួមបណ្ដុះបណ្ដាលធនធានអ្នកច្បាប់ដែលពោរពេញដោយសមត្ថភាព និងគុណភាព, ចូលរួមជំរុញ និងលើកកម្ពស់ការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍច្បាប់ប្រកបដោយលក្ខណៈវិទ្យាសាស្ត្រ, បង្កើតនិងដាក់ឱ្យដំណើរការគម្រោងថ្មីស្ដីពី ព្រឹត្តិបត្រច្បាប់សាលាត្រាជូក្នុងគោលបំណង៖ ជំរុញ និងលើកកម្ពស់ការសិក្សាស្រាវជ្រាវច្បាប់ប្រកបដោយលក្ខណៈវិទ្យាសាស្រ្ដ និងមានភាពទូលំទូលាយ ចូលរួមជំរុញ និងអភិវឌ្ឍវិស័យច្បាប់ យុត្ដិធម៌ និងវិស័យពាក់ព័ន្ធអោយមានការរីកចម្រើន និងសម្បូរបែប ចូលរួមជំរុញបន្ថែមវប្បធម៌ស្រាវជ្រាវច្បាប់នៅកម្ពុជា តាមរយៈការបោះផ្សាយកម្រងអត្ថបទស្រាវជ្រាវខ្លីជារៀងរាល់ឆមាស (៦ខែម្ដង)។ ទន្ទឹមគ្នានេះ ក្នុងគោលដៅជំរុញនវានុវត្តផ្នែកស្រាវជ្រាវនីតិសាស្ត្រ ក្នុងបរិបទបដិវត្តឧស្សាហកម្ម៤.០ សមាគមត្រាជូបានធ្វើឱ្យវេបសា salatraju.com ជាឃ្លាំងស្ដុកឯកសារស្រាវជ្រាវថ្មី និងមានលក្ខណៈ Open Source និងដោយឥតគិតថ្លៃ។ មិនតែប៉ុណ្ណោះ គម្រោង ផតកាស គឺជាកម្មវិធីថ្មីមួយរបស់សមាគមសាលាត្រាជូ ដែលបានរៀបចំឡើងដោយផ្ដោតសំខាន់ទៅលើការផលិតជាកិច្ចសម្ភាសក្នុងទម្រង់ជាសារសំឡេងទៅលើមូលដ្ឋានច្បាប់នានាជាមួយវាគ្មិនកិត្ដិយសជំនាញ ដើម្បីជំរុញការពិភាក្សា និងការបកស្រាយចម្ងល់ច្បាប់អន្ដរជាតិ និងជាតិ ប្រកបដោយខ្លឹមសារ ខ្លី ខ្លឹម និងមានប្រយោជន៍។ គម្រោងនេះ ត្រូវបានរៀបចំ និងដឹកនាំដោយលោក រស់ សយម្ភូ ប្រធានគម្រោងផតកាសរបស់សមាគមសាលាត្រាជូ រួមជាមួយក្រុមការងារជាអតីតកម្មសិក្សាការីរបស់សមាគមសាលាត្រាជូផងដែរ។ ចាប់តាំងពីបង្កើតគម្រោង ផតកាស គិតមកត្រឹមខែវិច្ឆិកា ឆ្នាំ២០២២ នេះ, គម្រោង សម្រេចចេញផ្សាយបានចំនួន ៣៧លេខ ក្រោមកិច្ចសហការផ្សព្វផ្សាយជាមួយសារព័ត៌មានថ្មីៗ៕ | លោក ទី ហ្សានិត បានទទួលសំឡេងឆ្នោតគាំទ្រជាឯកច័្ឆន្ទឱ្យធ្វើជាសមាគមសាលាត្រាជូអណត្តិថ្មីបន្តទៀតពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៦។ ការបោះឆ្នោតជ្រើសរើសប្រធានសមាគមបានប្រព្រឹត្តទៅនៅក្នុងសន្និបាតបូកសរុបការងារនាថ្ងៃទី៤ខែធ្នូចុងសប្តាហ៍កន្លងទៅនេះ។ |
សាកលវិទ្យាល័យ Brigham Young របស់អាមេរិក ចំណាយពេលជាច្រើនឆ្នាំដើម្បីសិក្សាលើទំនាក់ទំនងក្នុងគ្រួសារនីមួយៗ។ តាមលទ្ធផលដែលផ្សាយនៅលើ Journal of Family Psychology លោក Alex Jenson សាស្ត្រាចារ្យនៃសាកលវិទ្យាល័យមួយនេះ បានអះអាងថា មានប្អូនស្រីនៅក្នុងផ្ទះ មុនខុសពីមានថ្នាំបំបាក់ភាពអផ្សុក និងភាពតប់ប្រមល់នោះឡើយ។ លោកបានបន្ថែមថា៖ «ប្អូនស្រី ជួយឲ្យយើងផ្សារភ្ជាប់ក្នុងទំនាក់ទំនងសង្គម ហើយដើរតួនាទីវិជ្ជមានសម្រាប់សុខភាពផ្លូវចិត្តរបស់យើង ហើយកាន់តែមានប្រសិទ្ធភាពខ្ពស់នោះ គឺការនិយាយច្រើនរបស់ពួកគាត់ដែលអាចប្រើស្ថានការណ៍ពីអាក្រក់ទៅល្អ»។ កាលពីឆ្នាំ២០០៩ ការសិក្សាមួយរបស់សាកលវិទ្យាល័យ Ulster ក៏រកឃើញលទ្ធផលដូចគ្នាផងដែរ ដោយកាលណោះ សាកលវិទ្យាល័យអៀរឡង់ខាងជើងមួយនេះ បានសម្ភាស យុវជន៥៧១នាក់ ដែលមានអាយុចន្លោះពី១៧ដល់២៥ឆ្នាំ ដែលសុទ្ធតែបានអះអាងថា ពួកគេមានអារម្មណ៍រីករាយពេលស្តាប់សំឡេងនិយាយមិនឈប់របស់បងប្អូនស្រី។ ករណីនេះ ក្រុមអ្នកស្រាវជ្រាវមិនសំដៅលើបងស្រី ឬប្អូនស្រីនោះឡើយ ប៉ុន្តែអ្នកស្រី Laura Padilla-Walker ដែលជាអ្នកដឹកនាំការស្រាវជ្រាវនៅសាកលវិទ្យាល័យ Brigham Young University បានលើកឡើងថា ប្អូនស្រីដែលមានអាយុ១០ឆ្នាំ ទៅ១៤ឆ្នាំ គឺជាក្មេងដ៏មានឥទ្ធិពលបំផុតលើការបង្កើតភាពរីករាយប្រចាំថ្ងៃ ជាពិសេសការបំបាត់អារម្មណ៍ឯកោ ជាដើមភ័យខ្លាច។ ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកស្រាវជ្រាវ ក៏មិនច្រានចោលវត្តមានបងប្អូនប្រុសនោះដែរ ដោយពួកគេសុទ្ធតែជាចំណែកនាំឲ្យមានភាពរីករាយដល់សមាជិកក្នុងគ្រួសារ ប៉ុន្តែអ្វីដែលឪពុកម្តាយត្រូវធ្វើនោះ គឺការប្រឹងទប់ស្កាល់កុំឲ្យកូនៗមានទម្លាប់ឈ្លោះ ឬដៀមដាមគ្នា។ ការសិក្សាដែលបានចាប់ផ្តើមតាំងពីឆ្នាំ២០០៩មកនោះ ក៏អាចមានការខ្វះចន្លោះផងដែរ ដោយជាមួយគ្នានោះ ក្រុមសាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Brigham Young University បានលើកឡើងពីគុណវិបត្តិហ្គេមវីដេអូ ក៏ដូចជាស្មាតហ្វូនដែលកាត់បន្ថយគន្លាតទំនាក់ទំនងក្នុងគ្រួសារ៕ | តើបងប្អូនស្រីរបស់អ្នក ជាមនុស្សនិយាយច្រើនមែនទេ? សូមអរគុណគាត់ទៅ ព្រោះបើតាមការសិក្សាមួយរបស់អាមេរិកបង្ហាញ មានប្អូន ឬបងស្រីនិយាយច្រើន ប្រៀបដូចជាមានឱសថធម្មជាតិព្យាបាលរោគបំបាត់ភាពតប់ប្រមល់ ឬភាពតានតឹងអារម្មណ៍ យ៉ាងដូច្នោះដែរ។ |
ប្រជាពលរដ្ឋប្រមាណ ៤,៥លាននាក់ បានចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូក នៅរាជធានីភ្នំពេញ ខណៈប្រជាពលរដ្ឋមួយចំនួន ទៅកម្សាន្តនៅតាមរមណីយដ្ឋាននានាកក្នុងប្រទេសកម្ពុជា។ ព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០១៨នេះ មិនមានព្រឹត្តិការណ៍ណាមួយកើតឡើងជះឥទ្ធិពលអវិជ្ជមានដល់ស្ថានភាពសន្តិសុខឡើយ។ បើតាមគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ និងអន្តរជាតិ រយៈពេល៣ថ្ងៃនេះ សមត្ថកិច្ចបានឃាត់ខ្លួន និងអប់រំដល់ពលរដ្ឋចំនួន ៣៣នាក់ ដែលបានពាក់អាវមានអក្សរ POLICE និង ARMY។ បន្ថែមលើនេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស៣នាក់ ដែលប្រព្រឹត្តបទល្មើសផ្សេងៗ។ ក្នុងពិធីបុណ្យអុំទូករយៈពេលបីថ្ងៃនេះ សមត្ថកិច្ច និងក្រុមប្រតិបត្តិការ បានជួយសង្គ្រោះពិនិត្យ និងព្យាបាលជំងឺ ២៥,២៩៧នាក់ និងបញ្ជូនទៅមន្ទីរពេទ្យចំនួន ៤៩នាក់។ ជាមួយគ្នានេះ បានជួយអន្តរាគមន៍ សង្គ្រោះទូកលិចចំនួន ១១គ្រឿង និងសង្គ្រោះបានកីឡាករបានចំនួន ១១៥នាក់ ដោយសុវត្ថិភាព។ ដោយឡែក ករណីវង្វេងក្រុមគ្រួសារមានចំនួន ១៨១លើក។ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ និងអន្តរជាតិ អះអាងថា ពិធីបុណ្យអុំទូករយៈពេលបីថ្ងៃនេះ មានលក្ខណៈល្អប្រសើរ ដោយមានប្រជាពលរដ្ឋចូលរួមច្រើនកុះករ។ នេះបើតាមគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ និងអន្តរជាតិដដែល៕ | ភ្នំពេញ៖ រយៈពេល៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ឆ្នាំ២០១៨នេះ មានប្រជាពលរដ្ឋចូលរួមប្រមាណ ៤,៥លាននាក់។ នេះបើតាមគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ និងអន្តរជាតិ។ |
ហេតុផលចម្បងក្នុងការធ្លាក់ថ្លៃយ៉ាងឆាប់រហ័សនៃប្រាក់យ៉េន ធៀបនឹងប្រាក់ដុល្លារត្រូវបានអ្នកជំនាញមើលឃើញថា ដោយសារធនាគារកណ្តាលជប៉ុនបន្តរក្សាគោលនយោបាយរូបិយវត្ថុធូររលុង ដែលផ្ទុយស្រឡះពីធនាគារកណ្តាលអាមេរិក (FED) ដែលបានដំឡើងអត្រាការប្រាក់ ១០ដងរួចមកហើយ។ អត្រាប្តូរប្រាក់រវាងរូបិយប័ណ្ណទាំងពីរនេះកាលខែមីនា ឆ្នាំ២០២២ នៅពេលដែល FED បានចាប់ផ្តើមរឹតបន្តឹងរូបិយប័ណ្ណជាមួយនឹងការដំឡើងអត្រាការប្រាក់ជាលើកដំបូង ប្រាក់យ៉េនអាចប្តូរបានពី១១៤យ៉េនក្នុង១ដុល្លារ។ បច្ចុប្បន្ននេះនិន្នាការប្រាក់យ៉េនកំពុងធ្លាក់ចុះយ៉ាងឆាប់រហ័សនៅពេលដែល FED ត្រូវបានគេព្យាករថា នឹងមានការដំឡើងអត្រាការប្រាក់បន្ថែមទៀតនៅចុងឆ្នាំនេះ ហេតុនេះនឹងជំរុញឱ្យមាននិន្នាការលក់ប្រាក់យ៉េនដើម្បីទិញប្រាក់ដុល្លារកាន់តែច្រើន។ អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុនទទួលបន្ទុកកិច្ចការអន្តរជាតិ លោក Masato Kanda បាននិយាយថា ការធ្លាក់នៃថ្លៃប្រាក់យ៉េនធៀបនឹងប្រាក់ដុល្លារ បានកើតឡើងយ៉ាងឆាប់រហ័សពីភាគីម្ខាង ហើយក្រសួងមិនទាន់មានគោលការណ៍ណាមួយ ដើម្បីឆ្លើយតបការពារការធ្លាក់ថ្លៃនៃរូបិយប័ណ្ណក្នុងស្រុកនេះទេ។ ក្រឡេកមើលកាលពីខែកញ្ញា ឆ្នាំ២០២២ មុនពេលការអន្តរាគមន៍របស់ BOJ អត្រាប្តូរប្រាក់យ៉េនបានប្រែប្រួលប្រហែលក្នុងចន្លោះពី ៦ទៅ៨ភាគរយធៀបនឹងប្រាក់ដុល្លារ។ បច្ចុប្បន្ននេះការប្រែប្រួលនៃអត្រាប្តូរប្រាក់គឺចន្លោះពី ៤ទៅ៥ភាគរយ។ វិនិយោគិនជាច្រើនបានលក់ប្រាក់យ៉េនចេញ បន្ទាប់ពី BOJ បានសម្រេចចិត្តរក្សាអត្រាការប្រាក់ទាបបំផុតនៅថ្ងៃទី១៦ ខែមិថុនា ដោយប្តេជ្ញាថា នឹងរក្សាវិធានការជំរុញសេដ្ឋកិច្ច ដែលផ្ទុយពីធនាគារកណ្តាលប្រទេសដទៃ ដែលរឹតបន្តឹងគោលនយោបាយរូបិយវត្ថុដើម្បីស្ងប់ស្ងាត់អតិផរណា៕ | បច្ចុប្បន្ន ប្រាក់យ៉េនបានធ្លាក់ចុះដល់កម្រិតទាបក្នុងរយៈពេល៧ខែធៀបនឹងប្រាក់ដុល្លារ ដោយទឺកប្រាក់ ១៤៣យ៉េនអាចប្តូរបានតែ ១ដុល្លារ។ រូបិយប័ណ្ណនេះ ក៏ធ្លាក់ចុះដល់កម្រិតទាបបំផុតផងដែរក្នុងរយៈពេល១៥ឆ្នាំបើធៀបនឹងប្រាក់អឺរ៉ូ។ |
ឡាវ ជាច្រកផ្លូវដ៏មមាញឹកមួយសម្រាប់ក្រុមជួញដូរគ្រឿងញៀនក្នុងការដឹកជញ្ជូនទំនិញខុសច្បាប់ពីរដ្ឋ ពីមីយ៉ាន់ម៉ាចូលថៃ និងទៅកាន់តំបន់ផ្សេងទៀត។ កាលពីថ្ងៃទី២៧ ខែតុលា ក្រុមសមត្ថកិច្ចឡាវបានឃាត់ឡានស្រាបៀរ Beerlao មួយស្ថិតនៅភាគខាងជើងនៃខេត្តបរកែវ ដែលមានព្រំប្រទល់ជាប់ជាមួយមីយ៉ាន់ម៉ា និងថៃ។ តំណាងទីភ្នាក់ងារគ្រឿងញៀននិងឧក្រិដ្ឋកម្មរបស់UN លោក Jeremy Douglas បានប្រាប់ទីភ្នាក់ងារ AFP ថា គ្រឿងញៀនប្រភេទមេតំហ្វេតាមីនចំនួន៥៥,៦លានគ្រាប់ និងមេតំហ្វេតាមីនគ្រីស្តាល់១,៥៣៨គីឡូក្រាម ដែលត្រូវបានប៉ូលិសឡាវរឹបអូសក្នុងប្រតិបត្តិការនៅថ្ងៃទី២៧ ខែតុលា ដែលជារឹបអូសធំបំផុតបំបែកកំណត់ត្រាក្នុងតំបន់។ លោក Douglas បន្តថា ថ្នាំគ្រាប់មេតំហ្វេតាមីនដែលបានដកហូតនេះគឺមានបរិមាណច្រើនជាង៣ដងនៃចំនួនរឹបអូសសរុបដោយក្រុមប៉ូលិសឡាវក្នុងឆ្នាំ២០២០ ឯមេតំហ្វេតាមីនគ្រីស្តាល់លើស១ភាគ៣។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា អាជ្ញាធរបានឃាត់អ្នកបើកបរឡានស្រាបៀរដើម្បីសាកសួរចម្លើយទើបនាំឱ្យមានការចង្អុលបង្ហាញទៅកាន់ផ្ទះមួយក្បែរនោះរហូតចាប់ខ្លួនបានបុរសពីរនាក់បន្ថែមទៀត។ ជុំវិញគ្រឿងនេះ ក្រុមហ៊ុនស្រាបៀរ Lao Brewery បានចេញសេចក្តីថ្លៃងការណ៍មួយដោយបដិសេធមិនជាប់ពាក់ព័ន្ធក្នុងករណីរត់ពន្ធគ្រឿងញៀននេះទេ ហើយបញ្ជាក់ថារថយន្តនោះមិនមានការចុះបញ្ជីជាមួយក្រុមហ៊ុន ឬអ្នកចែងចែករបស់ខ្លួនណាមួយឡើយ។ សព្វថ្ងៃនេះ រដ្ឋសានរបសមីយ៉ាន់ម៉ានៅតែជាប្រភពសម្រាប់ផលិតមេតំហ្វេតាមីនដ៏ធំ ហើយគ្រឿងញៀននេះ តែងតែដឹកជញ្ជូនខុសច្បាប់ចូលកាន់ប្រទេសអ្នកមានមួយចំនួនដូចជាអូស្រ្តាលី និងជប៉ុនជាដើម។ តំបន់មួយចំនួននៃរដ្ឋនេះ ត្រូវបានកាន់កាប់ដោយក្រុមប្រដាប់អាវុធជនជាតិភាគតិច និងជនស៊ីវិលដែលបណ្ដាលឱ្យការអនុវត្តច្បាប់មានការពិបាកច្បាប់៕ | មន្រ្តីអង្គការសហប្រជាជាតិ (UN) នៅឡាវ នៅថ្ងៃទី២៩ ខែតុលា បញ្ជាក់ថា ប៉ូលិសឡាវបានរឹបអូសគ្រឿងញៀនខុសច្បាប់ទ្រង់ទ្រាយធំមួយដែលមិនធ្លាប់មានក្នុងតំបន់អាស៊ី ដោយរកឃើញថ្នាំញៀនមេតំហ្វេតាមីនប្រមាណ៥៥លានគ្រាប់នៅក្នុងឡានដឹកស្រាបៀរមួយ។ |
ក្រៅពីដំឡូងមី ដំណាំស្រូវ ប្រមាណ៨ម៉ឺនហិកតា នៅក្នុងខេត្តបន្ទាយមានជ័យ ក៏កំពុងតែប្រឈមនឹងការខូតខាតដែរ ដោយសារគ្រោះរាំងស្ងួត។ គិតត្រឹមថ្ងៃទី១២ ខែសីហា មានស្រូវតែជាង៦ពាន់ប៉ុណ្ណោះ ត្រូវបានជួយសង្គ្រោះ។ នេះបើតាមលោកអគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្ម ដែលលោកបានបន្តថា ដំណាំស្រូវនៅខេត្តបន្ទាយមានជ័យ និងព្រៃវែងប៉ះពាល់ច្រើនជាងគេ ដោយសាររាំងស្ងួត។ ទោះជាយ៉ាងនេះក្តី ស្រូវដែលប៉ះពាល់នៅខេត្តព្រៃវែងចំនួន ១៨ពាន់ហិកតា នោះត្រូវបានសង្គ្រោះទាំងស្រុងហើយ។ បើតាមលោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីកសិកម្មខេត្តបន្ទាយមានជ័យ បញ្ជាក់សារព័ត៌មានThmeyThmey25 តាមទូរសព្ទថា៖ «គិតមកដល់ថ្ងៃនេះទាំងដំណាំស្រូវអាចសង្គ្រោះបានច្រើនហើយ និងដំណាំដំឡូងមី បានសង្គ្រោះ ស្ទើ ១០០ភាគរយដោយសារទឹកភ្លៀង នៅសល់បរិមាណតិចតួចប៉ុណ្ណោះ»។ ទោះបីមិនបញ្ជាក់ពីតួលេខ តែលោកប្រធានមន្ទីរបានបញ្ជាក់ថា គ្មានអ្វីជាការបារម្ភទៀតនោះទេ។ តាមរបាយការណ៍ប្រចាំខែកក្កដា របស់ក្រសួងកសិកម្ម ការងារបង្កបង្កើនផលស្រូវវស្សាទូទាំងប្រទេស បានជាង២.២លានហិកតា ស្មើនឹងជិត៩០ភាគរយ។ ក្នុងនោះគ្រោះរាំងគ្រោះបានធ្វើឲ្យស្រូវ ជាង ១០ម៉ឺនហិកតា នៅក្នុងខេត្តចំនួន៩ បានរងផលប៉ះពាល់ និងប្រមាណ ៣ពាន់ហិកតា បានខូចខាត។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគោលការណ៍ថានៅត្រឹមឆ្នាំ២០៣០ នឹងប្រែក្លាយ ការធ្វើកសិកម្មនៅកម្ពុជា ទៅជាកសិកម្មទំនើប ដោយជំរុញការស្រាវជ្រាវ និងការផ្សព្វផ្សាយ និងការអនុវត្តបច្ចេកទេស ដែលធន់នឹងការប្រែប្រួលអាកាសធាតុ។ ដោយឡែក ការផលិតបន្លែនៅកម្ពុជា អំឡុងវិបត្តិកូវីដ-១៩ ក្រសួងកសិកម្ម បានជំរុញ និងបង្កើនការដាំដុះ ការចិញ្ចឹមសត្វ ក្នុងស្រុក ដើម្បីកាត់បន្ថយការនាំចូល និងរក្សាស្ថិរភាពសេដ្ឋកិច្ចគ្រួសារ។ ទោះជាយ៉ាងនេះក្តី ក៏កម្ពុជានៅតែនាំចូលបន្លែមួយចំនួន ដែលខ្លួនមិនទាន់អាចផលិតបានគ្រប់គ្រាប់នោះដែរ ដូចជាស្ពៃក្ដោប ការ៉ុត និងបន្លែតាមរដូវមួយចំនួនទៀត។ នេះបើតាមបញ្ជាក់ របស់លោកនាយករង នៃអគ្គនាយកដ្ឋានកសិកម្ម៕ | គ្រោះរាំងស្ងួត កំពុងគំរាមកំហែងដល់ដំណាំដំឡូងមី ប្រមាណ ១.៤ម៉ឺនហិកតា របស់ប្រជាកសិករនៅក្នុងខេត្តបន្ទាយមានជ័យ។ នេះបើតាមលោក ម៉ាក់ សឿន អគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្ម ។ |
ពាក្យ «ការកញ្ជ្រោលនៃព្យុះ» (Storm surge) ជាកំណើនបណ្តោះអាសន្ននៃកម្រិតកម្ពស់(នីវ៉ូ)ទឹកសមុទ្រនៅកន្លែងណាមួយដោយសារលក្ខខណ្ឌឧតុនិយមមិនប្រក្រតី(សម្ពាធបរិយាកាសធាតុទាបនិង/ឬខ្យល់ខ្លាំង)។ ការកញ្ជ្រោលនៃព្យុះមានកម្រិតខ្ពស់លើសពីការរំពឹងទុកនៅពេលមានការប្រែប្រួលកម្លាំងទឹកជោរនៅទីកន្លែងនិងក្នុងពេលណាមួយ។ ចំណែកឯ «ព្យុះស៊ីក្លូនក្រៅតំបន់ត្រូពិក» (Extratropical cyclone) ជាខ្យល់ព្យុះមានទ្រង់ទ្រាយធំ(ក្នុងរង្វង់អង្កត់ផ្ចិត១ ០០០គ.ម.) នៅតំបន់ដែលមានរយៈទទឹងមធ្យមឬខ្ពស់ ដែលព្យុះនេះមានសម្ពាធខ្សោយនៅចំណុចកណ្តាលចំណែកខាងមុខមានសីតុណ្ហភាពនិងសំណើមខ្ពស់តាមខ្សែដេក។ ព្យុះនេះគឺជាមូលហេតុចម្បងដែលនាំឱ្យមានល្បឿនខ្យល់ខ្លាំងខុសប្រក្រតី និងការធ្លាក់កំណកអាកាសខ្លាំង ជាពិសេស នៅសិសិររដូវ។ ដកស្រង់ពីសទ្ទានុក្រមការប្រែប្រួលអាកាសធាតុ (Lexicon of Climate Change) ដែលបោះពុម្ពដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន (ឆ្នាំ២០១៧)៕ | ពាក្យ «ការកញ្ជ្រោលនៃព្យុះ» និង «ព្យុះស៊ីក្លូនក្រៅតំបន់ត្រូពិក» ជាពាក្យទាក់ទងនឹងការប្រែប្រួលអាកាសធាតុ។ ពាក្យនេះ ស្ថិតនៅក្នុងសទ្ទានុក្រមប្រែប្រួលអាកាសធាតុ។ |
អត្ថបទទាក់ទង ប្រធានាធិបតីកូរ៉េខាងត្បូងលើកឡើងពីលទ្ធភាពផ្តល់ជំនួយយោធាទៅអ៊ុយក្រែន ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន សុកយ៉ល ក្នុងកិច្ចសម្ភាសជាមួយទីភ្នាក់ងារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី១៩ ខែមេសា បានលើកឡើងពីលទ្ធភាពផ្តល់អាវុធទៅអ៊ុយក្រែន ដោយពង្រីកពីជំនួយមនុស្សធម៌ និងជំនួយហិរញ្ញវត្ថុ ប្រសិនបើមានការវាយប្រហារខ្លាំងលើប្រជាជនស៊ីវិល និងការបំពានធ្ងន់ធ្ងរលើច្បាប់សង្រ្គាម។ ក្រោយការលើកឡើងបែបនេះ រុស្ស៊ី បានព្រមានកូរ៉េខាងត្បូង និងចាត់ទុកជាការចូលរួមក្នុងជម្លោះនៅអ៊ុយក្រែនដោយប្រយោល។ កន្លងមក កូរ៉េខាងត្បូងមិនធ្លាប់ផ្តល់ជំនួយយោធាទៅអ៊ុយក្រែនឡើយ ដោយបានផ្តល់ត្រឹមតែជំនួយមនុស្សធម៌ និងហិរញ្ញវត្ថុប៉ុណ្ណោះ។ «ជាអកុសល ក្រុងសេអ៊ូល បានជ្រើសយកជំហរអមិត្ត»។ អ្នកនាំពាក្យវិមានក្រេមឡាំង លោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មានបែបនេះ នៅថ្ងៃទី១៩ ខែមេសា ដោយបន្តថា ការចាប់ផ្តើមបញ្ជូនអាវុធទៅអ៊ុយក្រែន គឺមានន័យថា ជាការចូលរួមដោយប្រយោលក្នុងជម្លោះ។ ក្នុងថ្ងៃដដែលនោះ អតីតប្រធានាធិបតីរុស្ស៊ី និងជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក Dmitry Medvedev បានអះអាងថា រដ្ឋាភិបាលក្រុងមូស្គូ អាចបញ្ជូនអាវុធទៅកូរ៉េខាងជើងវិញ ប្រសិនបើកូរ៉េខាងត្បូងហ៊ាន ដើម្បីជាចំណាត់ការឆ្លើយតប។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។ សូមបញ្ជាក់ថា ចាប់តាំងពីសង្រ្គាមផ្ទុះឡើង អ៊ុយក្រែន បានទទួលជំនួយយោធាច្រើនពាន់លានដុល្លារពីសំណាក់បណ្តាប្រទេសលោកខាងលិច ដើម្បីទប់នឹងរុស្ស៊ី៕ | រុស្ស៊ី នៅថ្ងៃទី១៩ ខែមេសា បានព្រមានកូរ៉េខាងត្បូង ដែលបានលើកឡើងពីលទ្ធភាពក្នុងការបញ្ជូនអាវុធទៅអ៊ុយក្រែន ក្នុងករណីមានការវាយប្រហារទ្រង់ទ្រាយធំលើប្រជាជនស៊ីវិល និងការបំពានធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ។ រុស្ស៊ី បានអះអាងថា ខ្លួនអាចបញ្ជូនអាវុធទៅកូរ៉េខាងជើងជំនួសវិញ។ |
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ មិនបានផ្តល់ចម្លើយថា គណបក្សសង្គ្រោះជាតិ នឹងពិចារណាកែប្រែ ឬមិនកែប្រែនោះទេចំពោះសារនយោបាយ ដែលបានលើកឡើងថា «ដូរមេឃុំ បម្រើបក្ស ដាក់មេឃុំ បម្រើរាស្ត្រ»។ ម្យ៉ាងទៀត លោក យឹម សុវណ្ណ ក៏មិនបានបង្ហាញការយល់ឃើញរបស់លោកដែរ ថាហេតុអ្វីបានជាគណបក្សប្រជាជនកម្ពុជា ស្នើឲ្យគណបក្សសង្គ្រោះជាតិ កែប្រែសារនយោបាយនេះ។ អ្នកនាំពាក្យបក្សប្រឆាំងរូបនេះ គ្រាន់តែបញ្ជាក់ថា សារនយោបាយ ដែលមានលក្ខណជាពាក្យស្លោកខាងលើ គឺមិនខុសច្បាប់អ្វីឡើយ។ ផ្ទុយទៅវិញ លោក បានពន្យល់ថា សារនយោបាយនេះ គឺមានអត្ថន័យល្អ ដែលអាចលើកទឹកចិត្តមេឃុំ ឬចៅសង្កាត់ មកពីគ្រប់គណបក្ស ឲ្យខិតខំបំពេញការងារដើម្បីប្រយោជន៍ប្រជាពលរដ្ឋ។ លោក សង្កត់ធ្ងន់ៗដូច្នេះថា៖«ខ្ញុំ មិនចង់ធ្វើអត្ថាធិប្បាយអ្វីច្រើនទេ តែខ្ញុំ គ្រាន់តែសូមបកស្រាយថា ពាក្យសោ្លកហ្នឹង មិនមែនសំដៅតែទៅលើគណបក្សណានោះទេ គឺសម្រាប់គ្រប់គណបក្ស។ ហើយពាក្យហ្នឹង មិនមែនជារឿងថ្មីទេ គឺមានតាំងពីឆ្នាំ២០១២ មកម្ល៉េះ។ វា ជារឿងល្អទេ ហើយអាចលើកទឹកចិត្តមេឃុំទាំងអស់ ឲ្យធ្វើការបម្រើរាស្ត្រ»។ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានអះអាងថា ការស្នើឲ្យកែប្រែនេះ គឺមិនមែនដោយសារតែព្រួយបារម្ភនឹងប្រជាប្រិយភាពនៃសារនយោបាយរបស់គណបក្សសង្គ្រោះជាតិខាងលើ នោះទេ។ តែលោក បញ្ជាក់ថា សារនយោបាយនេះ គឺផ្ទុយពីគោលការណ៍ច្បាប់ ទើបគណបក្សប្រជាជនកម្ពុជា ស្នើឲ្យកែប្រែដូច្នេះ។ លើសពីនេះ លោក សុខ ឥសាន យល់ថា ពាក្យស្លោករបស់គណបក្សសង្គ្រោះជាតិ គឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរ ដល់មេឃុំ ឬចៅសង្កាត់ រួមទាំងមន្ត្រីនៅតាមមូលដ្ឋាន ដែលប្រឹងប្រែងបម្រើប្រជាពលរដ្ឋអស់រយៈពេលជាច្រើនទសវត្សកន្លងមក។ អ្នកនាំពាក្យបក្សប្រឆាំងរូបនេះ បាននិយាយដូច្នេះថា៖«មេឃុំបក្សណា ក៏ត្រូវតែបម្រើរាស្ត្រដែរ។ ឲ្យតែជាប់ជាមេឃុំ គឺបម្រើរាស្ត្រតែទាំងអស់គ្នាហ្នឹង លែងជាមេឃុំបក្សអ្វីទៀតហើយ។ អ៊ីចឹងពាក្យស្លោកហ្នឹង បានរំលោភសីលធម៌ និងសច្ចធម៌ ហើយក៏បានប្រមាថមេឃុំដែរ»។ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ទាំងយប់ នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៧ ដើម្បីស្នើឲ្យគណបក្សសង្គ្រោះជាតិ កែប្រែខ្លឹមសារនៃពាក្យស្លោករបស់គណបក្សសង្គ្រោះជាតិខាងលើ។ សេចក្តីថ្លែងការណ៍នោះ បានសរសេរថា ពាក្យស្លោករបស់គណបក្សសង្គ្រោះជាតិ មានលក្ខណៈញុះញង់ បង្កហេតុ និងប្រមាថមន្ត្រីឃុំ-សង្កាត់ទូទាំងប្រទេស។ តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួន បក្សកាន់អំណាច បានព្រមានប្តឹងបក្សប្រឆាំងទៅតុលាការ ប្រសិនបើសារនយោបាយខាងលើ នៅតែមិនត្រូវបានកែសម្រួលខ្លឹមសារ។ ការចេញសេក្តីថ្លែងការណ៍នេះ ធ្វើឡើងក្រោយពីសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានបក្សកាន់អំណាច បានលើកឡើងថា ពាក្យស្លោករបស់គណបក្សសង្គ្រោះជាតិ គឺជាការបង្អាប់ និងការវាយប្រហារដល់អ្នកដទៃ។ ពាក្យស្លោកនេះ ត្រូវបានគណបក្សសង្គ្រោះជាតិ ដាក់ចេញជាផ្លូវការនៅក្នុងអង្គសមាជវិសាមញ្ញ កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧ ដើម្បីឃោសនាក្នុងការបោះឆ្នោតថ្នាក់ឃុំ-សង្កាត់ នាពេលខាងមុខ។ នៅក្នុងអង្គសមាជវិសាមញ្ញនោះ ឯកឧត្តម កឹម សុខា ដែលត្រូវបានជ្រើសតាំងឲ្យធ្វើជាប្រធានគណបក្សសង្គ្រោះជាតិ បានស្នើឲ្យអ្នកចូលរួមទាំងអស់ស្រែកតាមលោកថា «ដូរមេឃុំ បម្រើបក្ស ដាក់មេឃុំ បម្រើរាស្ត្រ»។ ជាពិសេសនោះ ពាក្យស្លោកនេះ ក៏ត្រូវបានបិទនៅមុខទីស្នាក់គណបក្សសង្គ្រោះជាតិ ផងដែរ។ ក្រោយមក អ្នកគាំទ្របក្សប្រឆាំង បានបង្ហោះពាក្យស្លោកខាងលើយ៉ាងព្រោងព្រាត នៅតាមបណ្តាញសង្គមហ្វេសប៊ុក៕ | ភ្នំពេញ៖ គណបក្សសង្គ្រោះជាតិ បានការពារសារនយោបាយ «ដូរមេឃុំ បម្រើបក្ស ដាក់មេឃុំ បម្រើរាស្ត្រ» ថាមិនខុសច្បាប់នោះទេ។ ផ្ទុយទៅវិញ គណបក្សសង្គ្រោះជាតិ នៅតែយល់ថាសារនយោបាយនេះ អាចលើកទឹកចិត្តមន្ត្រីនៅថ្នាក់មូលដ្ឋាន ឲ្យខិតខំបំពេញការងារដើម្បីប្រជាពលរដ្ឋ។ យ៉ាងណា គណបក្សប្រជាជនកម្ពុជា បានចាត់ទុកថា សារនយោបាយខាងលើ គឺខុសពីគោលការណ៍ច្បាប់ ហើយទាមទារឲ្យគណបក្សសង្គ្រោះជាតិ កែសម្រួលខ្លឹមសារជាបន្ទាន់។ |
អត្ថបទទាក់ទង ប្រមុខការទូតអាម៉េរិកប្រាប់អាស៊ានឱ្យដាក់សម្ពាធលើមីយ៉ាន់ម៉ា ដើម្បីបញ្ឈប់អំពើហិង្សា អាស៊ានបន្តយកការឯកភាព៥ចំណុចដើម្បីដោះស្រាយបញ្ហាមីយ៉ាន់ម៉ា ខណៈវិបត្តិបន្តជាប់គាំង ក្នុងអំឡុងកិច្ចប្រជុំអាស៊ាននៅក្នុងក្រុងហ្សាការតា ឥណ្ឌូណេស៊ី លោក Don Pramudwinai រដ្ឋមន្រ្តីការបរទេសថៃ បានជួបជាមួយលោកវ៉ាង យី នាយកគណៈកម្មការកិច្ចការបរទេសនៃបក្សកុម្មុយនីស្តចិន។ ក្នុងកិច្ចសន្ទនានោះ លោក Don បានប្រាប់លោកវ៉ាង ពីជំនួបជាមួយលោកស្រី អ៊ុងសាន ស៊ូជី មេដឹកនាំរដ្ឋាភិបាលស៊ីវិលមីយ៉ាន់ម៉ា ដែលត្រូវបានឃុំខ្លួននៅក្នុងទីក្រុងណៃពិដោ។ បើតាមប្រមុខការទូតថៃ លោកសង្ឃឹមថា ចិននឹងបន្តដើរតួនាទីដ៏សំខាន់ ក្នុងការលើកតម្កើងដំណោះស្រាយនយោបាយលើបញ្ហាមីយ៉ាន់ម៉ា។ ជាការឆ្លើយតប លោកវ៉ាង បានអះអាងថា លោកគាំទ្រអាស៊ាន ក្នុងការដោះស្រាយបញ្ហាមីយ៉ាន់ម៉ា តាមវីធីរបស់ខ្លួន និងដាក់ចេញផែនការដែលអាចទទួលយកបានសម្រាប់ភាគីពាក់ព័ន្ធទាំងអស់របស់មីយ៉ាន់ម៉ា។ បន្ថែមពីនេះ មន្រ្តីការទូតជាន់ខ្ពស់ចិន ក៏បានសាទរចំពោះចំណាត់ការចុងក្រោយរបស់ថៃ លើបញ្ហាមីយ៉ាន់ម៉ាផងដែរ ដោយខ្លួននឹងឈរលើការថែរក្សាការបង្រួបបង្រួម និងកិច្ចសហប្រតិបត្តិការរបស់អាស៊ាន។ ខុសពីចិន ប្រមុខការទូតអាម៉េរិក នៅថ្ងៃទី១៤ ខែកក្កដា បានប្រាប់រដ្ឋមន្រ្តីការបរទេសអាស៊ានឱ្យដាក់សម្ពាធលើរបបសឹកមីយ៉ាន់ម៉ា ដើម្បីបញ្ឈប់អំពើហិង្សា និងវិលត្រលប់ទៅរកប្រជាធិបតេយ្យឡើងវិញ។ តាមរយៈសេចក្តីថ្លែងការណ៍រួមរបស់រដ្ឋមន្រ្តីការបរទេសនៅថ្ងៃទី១៣ ខែកក្កដា អាស៊ាន បន្តប្រកាន់យកការឯកភាព ៥ចំណុច ដែលដាក់ចេញដោយមេដឹកនាំកន្លងមក ជាឯកសារយោងសម្រាប់លើកឡើងពីបញ្ហានៅមីយ៉ាន់ម៉ា។ តាមសេចក្តីថ្លែងការណ៍រួមដដែលនេះ អាស៊ានមិនបានដាក់ចេញវិធានការតឹងរ៉ឹងជាមុនឡើយ ដោយបានត្រឹមតែជំរុញឱ្យភាគីពាក់ព័ន្ធទាំងអស់ បញ្ឈប់អំពើហិង្សារដោយមិនរើសអើងភ្លាមៗ និងបង្កើតបរិយាកាសល្អសម្រាប់ការដឹកជញ្ជូនជំនួយមនុស្សធម៌ និងកិច្ចពិភាក្សាថ្នាក់ជាតិប្រកបដោយការរួមបញ្ចូល៕ | មន្រ្តីជាន់ខ្ពស់ចិន លោក វ៉ាង យី នៅថ្ងៃទី១៤ ខែកក្កដា បានលើកឡើងថា ចិនគាំទ្រអាស៊ាន ក្នុងការដោះស្រាយវិបត្តិមីយ៉ាន់ម៉ា តាមវិធីរបស់ខ្លួន និងដាក់ចេញគម្រោង ដែលអាចទទួលបានសម្រាប់ភាគីទាំងអស់។ |
ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសតួកគី និងអេហ្ស៊ីប លោក វ្ល៉ាឌីមៀ ពូទីន បានឆ្លៀតទៅសួរសុខទុក្ខកងទ័ពរុស្ស៊ីនៅមូលដ្ឋានទ័ពអាកាសរុស្ស៊ីនៅ Khmeimim នាខេត្ត Latakia នៅថ្ងៃចន្ទទី ១១ ខែធ្នូ ដោយមិនបានប្រកាសឲ្យដឹងមុនឡើយ។ ប៉ុន្តែគេឃើញរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី Sergey Shoigu និងប្រធានាធិបតីស៊ីរី បាសា អាល់អាសាដ នៅរង់ចាំស្វាគមន៍លោក ពូទីន នៅមូលដ្ឋានទ័ពនោះផងដែរ។ ក្រោយសំណេះសំណាលជាមួយប្រមុខរដ្ឋស៊ីរី និងកងទ័ពរុស្ស៊ី លោក ពូទីន បានប្រកាសថា លោកដាក់បញ្ជាឲ្យរដ្ឋមន្ត្រីការពារជាតិរបស់លោកចាប់ផ្តើមដកកងទ័ពខ្លះចេញ ដោយសាររុស្ស៊ីបានសម្រេចគោលដៅរបស់ខ្លូនហើយ។ យោងតាមទីភ្នាក់ងារព័ត៌មាន AFP ប្រមុខរដ្ឋរុស្ស៊ីរូបនេះបានប្រកាសដូច្នេះ៖« ខ្ញុំបានសម្រេចចិត្តហើយ ដោយបញ្ជាឲ្យកងកម្លាំងរុស្ស៊ីខ្លះដែលកំពុងស្ថិតនៅស៊ីរីត្រឡប់ទៅរុស្ស៊ីវិញ»។ ក្នុងទស្សនកិច្ចដ៏កម្រនេះដែរ លោកពូទីន បានផ្តែផ្តាំផងដែរថា ក្រុមភេរវជនទាំងនោះអាចនឹងបង្កើនកម្លាំងជាថ្មីដើម្បីដណ្តើមកាន់កាប់ទឹកដី និងប្រឆាំងជារដ្ឋាភិបាលទៀតពេលខាងមុខ។ ដូច្នេះវាចាំបាច់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់។ មុនប្រកាសដកទ័ពនេះដែរ ឧត្តមសេនីយ៍មេបញ្ជាការកងទ័ពរុស្ស៊ីប្រចាំប្រទេសស៊ីរីលោក Sergey Surovikin បានធ្វើបទបង្ហាញទៅកាន់ប្រធានាធិបតី ពូទីន ពាក់ព័ន្ធប្រតិបត្តិការសឹកប្រឆាំងភេរវកម្មនេះដែរ។ លោកបានអះអាងថា កម្លាំងរុស្ស៊ីបានជួយគាំទ្រកងទ័ពស៊ីរីដើម្បីរំដោះទឹកដី ប្រាំពីរម៉ឺនគីឡូម៉ែត្រការ៉េ និងសម្លាប់ភេរវជនអស់ ៣២០០០នាក់ក្នុងរយៈពេល ប្រាំពីរខែចុងក្រោយ។ តាមបទបញ្ជារបស់ប្រធានាធិបតីរុស្ស៊ី កងកម្លាំងពិសេស កម្លាំងយោធា កងវិស្វកម្ម និង យន្តហោះចម្បាំង ២៥ គ្រឿងនឹងចាប់ផ្តើមចាកចេញពីស៊ីរី។ ប៉ុន្តែរុស្ស៊ីនៅបន្តប្រើប្រាស់មូលដ្ឋានទ័ពអាកាស Khmeimim និង កំពង់ផែ Tartus ដែលវានឹងបន្តគាំទ្របច្ចេកទេសសម្រាប់កងទ័ពជើងទឹករុស្ស៊ីនៅទីនោះផង។ ក្រៅពីនោះ មជ្ឈមណ្ឌលរុស្ស៊ីសម្រាប់ការផ្សះផ្សាយស៊ីរីនៅបន្តប្រតិបត្តិការរបស់ខ្លួនដដែល។ វារឿងសមស្របដែលរុស្ស៊ីត្រូវដកកងទ័ពរបស់ខ្លួនចេញខ្លះនៅពេលនេះ ព្រោះបច្ចុប្បន្ននេះរដ្ឋាភិបាលស៊ីរីមានប្រៀបក្នុងសមរភូមិស្ទើរទាំងស្រុង និងបានកាប់កាប់ទឹកដីប្រហែល ៩០ភាគរយហើយ។ លោក ពូទីន បានបញ្ជាឲ្យកងទ័ពរុស្ស៊ីចូលអន្តរាគមន៍ក្នុងជម្លោះស៊ីរីនៅថ្ងៃ ៣០ ខែកញ្ញាឆ្នាំ ២០១៥ ដើម្បីជួយគាំទ្ររបបដឹកនាំស៊ីរីកម្ចាត់ក្រុមភេរវកម្មព្យាយាមផ្តួលរំលំរដ្ឋាភិបាល ក្រោយមានការស្នើសុំផ្ទាល់ពីលោក បាសា អាល់អាសាដ ផ្ទាល់។ ដល់ខែមីនា ឆ្នាំ ២០១៦ វិមានក្រេមឡាំងបានបញ្ជាឲ្យដកកងទ័ពអាកាសមួយផ្នែកពីមូលដ្ឋាន Khmeimim ផងដែរ ដោយអះអាងថា ខ្លួនបានសម្រេចគោលដៅភាគច្រើនហើយ។ ក្រោយឈ្នះសង្គ្រាម ដល់ពេលរុស្ស៊ីជួយស៊ីរីស្វែងរកដំណោះស្រាយនយោបាយ សង្គ្រាមស៊ីរីទំនងជាជិតដល់ទីបញ្ចប់ហើយ ប៉ុន្តែការចរចាសន្តិភាពមិនទាន់មានផ្លែផ្កាច្រើនឡើយ។ ភាគីជម្លោះបានបន្តការចារចាកន្លងមកក្រោមការជួយជ្រោមជ្រែងពីរុស្ស៊ី អ៊ីរ៉ង់ តួកគី និងអង្គការសហប្រជាជាតិផងដែរ ដូចជាការបង្កើតការចរចាក្រុង Astana និងក្រុងហ្សឺណែវកន្លងមក។ លោក ពូទីន មកបំពេញទស្សនកិច្ចនៅតួកគី និងអេហ្ស៊ីបនៅពេលនេះ ក៏ផ្តោតសំខាន់លើបញ្ហាប្រឈមនៅស៊ីរីផងដែរជាពិសេសការពង្រឹងកិច្ចសហប្រតិបត្តិការគាំទ្រការស្វែងរកដំណោះស្រាយនយោបាយបញ្ចប់ជម្លោះស៊ីរីនេះ។ លោក ពូទីន បានជួបពិភាក្សាជាមួយសមភាគីតួកគី លោក Recep Tayyip Erdogan និងលោក Abdel-Fattah al-Sisi ផងដែរ។ ភាគីទាំងបង្ហាញការគាំទ្រចំពោះដំណើរការចរចសន្តិភាពក្រោមការដឹកនាំរបស់អង្គការសហប្រជាជាតិនៅហ្សឺណែវដែលមានលោក Staffan de Mistura ជាបេសកជនពិសេសផងដែរ។ ក្រៅពីនោះទាក់ទងដំណោះស្រាយនយោបាយដែរ លោក ពូទីន អះអាងថា ការបង្កើតរដ្ឋធម្មនុញ្ញស៊ីរីនឹងត្រូវលើកយកមកពិភាក្សានៅក្នុងសមាជាតិនៃកិច្ចពិភាក្សាស៊ីរីដែលមានការចូលរួមពីរាល់ភាគីជម្លោះស៊ីរី និងត្រូវរៀបចំឡើងនៅក្រុង Sochi នៅដើមឆ្នាំក្រោយនោះ។ វាជាគំនិតផ្តួចផ្តើមរបស់លោក ពូទីន ដែលជួយឲ្យភាគីជម្លោះស៊ីរីអាចអង្គុយជជែកពិភាក្សាគ្នាបាន និងឈានទៅបញ្ចប់សង្គ្រាមស៊ីវិលដែលអូសបន្លាយអស់រយៈពេល ប្រាំមួយឆ្នាំមកនេះនោះ។ តាមពិតទៅការចរចានយោបាយស៊ីរីនៅមានរឿងចម្រូងចម្រាសច្រើន ទោះការប្រយុទ្ធស្រាកស្រាន្តច្រើនក្តី។ ខណៈដែលក្រុមប្រឆាំងបានរួបរួមគ្នាជាធ្លុងមួយដើម្បីចូលមកចរចាដោយមានលោកខាងលិចនិងរដ្ឋអារ៉ាប់មួយចំនួនជាខ្នងបង្អែក ការទាមទារឲ្យលោក បាសា អាល់អាសាដ ចាកចេញពីអំណាច និងបដិសេធលោកចូលរួមក្នុងសម័យអន្តរកាលនយោបាយស៊ីរីនៅតែជាបញ្ហាធំ។ ប៉ុន្តែគេដឹងច្បាស់ថា ការបណ្តេញលោក អាសាដ ពីតំណែងនិងហាមលោកចូលរួមក្នុងឆាកនយោបាយនោះលែងជាកង្វល់របស់រុស្ស៊ី ឬរបបដឹកនាំស៊ីរីទៀតហើយ ព្រោះពួកគេមានប្រៀបជាងក្នុងជម្លោះបច្ចុប្បន្ន។ | ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បានឆ្លៀតទៅទស្សនកិច្ចនៅមូលដ្ឋានទ័ពអាកាសរុស្ស៊ីនៅក្នុងខេត្ត Latakia ប្រទេសស៊ីរី ដែលបានបំពេញភារកិច្ចប្រឆាំងភេរវកម្មតាំងពីខែកញ្ញាឆ្នាំ ២០១៥ មកនោះ។ ក្នុងទស្សនកិច្ចដែលមិនបានប្រកាសឲ្យដឹងមុននេះ លោក ពូទីន ក៏បានប្រកាសដកកងទ័ពភាគច្រើនដែលឈរជើងនៅស៊ីរីនេះត្រឡប់មករុស្ស៊ីវិញផងដែរ។ គេអាចយល់បានថា ចវាជាសញ្ញាមួយបញ្ជាក់ថា សង្គ្រាមប្រឆាំងភេរវកម្មទំនងជាចប់ហើយ ហើយវាដល់ពេលផ្តោតលើការបង្កើតដំណោះស្រាយនយោបាយវិញម្តងនៅពេលបច្ចុប្បន្ន។ |
ក្នុងជំនួបបើកឆាកពូល J ពានរង្វាន់ Leagues Cup នៅថ្ងៃទី២១ ខែកក្កដា ក្រុមពីលីគអាម៉េរិក (MLS) Inter Miami យកឈ្នះក្រុមនៃលីគម៉ិកស៊ិក (Liga MX) Cruz Azul ក្នុងលទ្ធផល ២-១។ Robert Taylor ជាអ្នករកគ្រាប់បាល់នាំមុខមុនឱ្យ Miami នៅនាទី៤៤ មុនពេល Uriel Antuna រកបានគ្រាប់តាមស្មើឱ្យ Cruz Azul នៅនាទី៦៥។ ខ្សែប្រយុទ្ធចំណូលថ្មី Lionel Messi និងទើបប្តូរចូលនៅវគ្គទី២ បានធ្វើឱ្យមានការភ្ញាក់ផ្អើលសម្រាប់អ្នកគាំទ្រ Miami តាមរយៈការស៊ុតបាល់ Free-kick ដ៏អស្ចារ្យនៅនាទី៩០+៤ ដើម្បីជួយក្រុមទទូលបាន៣ពិន្ទុ។ បង្ហាញវត្តមានលើកដំបូងនៅលើទឹកដីអាម៉េរិក Messi ដែលគេទើបឱ្យរហស្សនាមថ្មី «Americas Number 10» ក្រោយផ្លាស់ពី PSG ទទួលបានការសារទរច្រើនលើសលុប ជាពិសេស បុគ្គលល្បីៗដូចជា LeBron James ម្ចាស់ជើងឯកកីឡាបាល់បោះ NBA បួនសម័យ, កីឡាការិនីវាយកូនបាល់ Serena Williams និងតារាទូរទស្សន៍ Kim Kardashian ជាដើម។ តាមរយៈជ័យជម្នះនេះ Inter Miami ទទួលបាន៣ពិន្ទុ ឈរកំពូលតារាងពូល J បណ្តោះអាសន្ន។ ជំនួបបន្ទាប់ Miami ត្រូវប៉ះ Atlanta United នៅថ្ងៃទី៣០ ខែកក្កដា៕ ទស្សនាវីដេអូស៊ុតដ៏អស្ចារ្យរបស់ Messi ខាងក្រោម៖ | បង្ហាញខ្លួនលើកដំបូងឱ្យក្រុមក្នុងលីគកំពូលអាម៉េរិក Lionel Messi ស៊ុតបាល់ពិន័យ Frer-kick យ៉ាងល្អនៅចុងម៉ោងជួយ Inter Miami យកឈ្នះ Cruz Azul ក្នុងលទ្ធផល ២-១ ក្នុងការប្រកួតបើកឆាក Leagues Cup។ |
ជើងបញ្ឈរ KHQR សម្រាប់ស្កេនទទួលទឹកប្រាក់បរិច្ចាគពីសប្បុរសជន ត្រូវបានដាក់នៅតាមបញ្ជរបេឡា របស់ធនាគារ PPCBank ទូទាំងប្រទេសកម្ពុជា និងមានការផ្សព្វផ្សាយផងដែរនៅតាមបណ្តាញសង្គម នានារបស់ធនាគារ ដើម្បីកៀរគរការបរិច្ចា គតាមរយៈគណនីជាប្រាក់រៀល និងប្រាក់ដុល្លារ ឬតាមរយៈ PPCBank KHQR។ ថវិកាដែលទទួលបានពីការចូលរួមបរិច្ចាគរបស់សប្បុរសជន ២០៧រូប មានចំនួនសរុប ១,០៨១.០២ ដុល្លារ និង១,៤១៧,២៨៨ រៀល ហើយក្នុងនោះធនាគារ ក៏បានបរិច្ចាគបន្ថែមពីលើ ដោយប្រមូលបានទឹក ប្រាក់សរុបប្រមាណ ៥,៥៨៧.៧ ដុល្លារ និង១,៤១៧,២៨៨ រៀល។ ជំនួយបរិច្ចាគទាំងនោះ បានយកទៅ ទិញជាគ្រឿងឧបភោគ បរិភោគ ដូចជា អង្ករ មី ត្រីខ ទឹក ស៊ីអ៊ីវ និងទឹកបរិសុទ្ធ ដើម្បីចែកជូន ពលរដ្ឋរងគ្រោះចំនួន១២១គ្រួសារ នៅក្នុងភូមិស្លែង ភូមិពាមក្រែង ភូមិអូរសំបួរ ភូមិក្តីដូង ឃុំក្តីដូង ស្រុក កំពង់ស្វាយ ខេត្តកំពង់ធំ កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២។ ធនាគារ PPCBank បានថ្លែងអំណរគុណដល់ម្ចាស់ជំនួយទាំងអស់ ដែលបានចូលរួមគាំទ្រកម្មវិធីរៃអង្គាស ប្រាក់របស់ខ្លួន ដែលនេះជាផ្នែកដ៏សំខាន់មួយ នៃគំនិតផ្តួចផ្តើមទំនួលខុសត្រូវសង្គម របស់ធនាគារ PPCBank សម្រាប់ឆ្នាំ២០២២។ លោក Baek Jongil នាយកប្រតិបត្តិនៃធនាគារ PPCBank បានមានប្រសាសន៍៖ យើងសង្ឃឹមថា ជំនួយសង្រ្គោះនេះ នឹងជួយសម្រាលទុក្ខលំបាករបស់បងប្អូនពលរដ្ឋរងគ្រោះបានខ្លះ។ ធនាគារ PPCBank តែងតែនៅជាមួយប្រជាជនកម្ពុជាជានិច្ច នៅក្នុងកាលៈទេសៈលំបាកបែបនេះ ហើយយើងសង្ឃឹមថា កម្ពុជានឹងរួចផុតពីគ្រោះធម្មជាតិទឹកជំនន់ឆាប់ៗ។ លោកបន្តថា៖ ការចូលរួមបរិច្ចាគពីសប្បុរសជន ទោះបីជាតិចក្តី ច្រើនក្តី បានរួមចំណែកលើកកម្ពស់ស្មារតីសហគមន៍ ហើយយើងពិតជាមានចិត្តរំភើប និងរីករាយក្រៃលែងចំពោះទឹកចិត្តសប្បុរសរបស់ សាធារណជន អតិថិជន និងបុគ្គលិករបស់យើង ដែលបានផ្តល់ជំនួយមនុស្សធម៌ជួយពលរដ្ឋកំពុងជួប ការលំបាក។ នៅធនាគារ PPCBank គុណតម្លៃស្នូលរបស់យើង គឺការរួមដៃគ្នាផ្តល់ជំនួយសង្រ្គោះបន្ទាន់ដល់ក្រុម គ្រួសាររងគ្រោះដោយទឹកជំនន់។ ដើម្បីសម្រេចនូវគោលគំនិតខាងលើ ធនាគារ PPCBank បាននិងកំពុង ចូលរួមយ៉ាងសកម្មនៅក្នុងកិច្ចខិតខំប្រឹងប្រែងជួយប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅក្នុងរយៈពេល ប៉ុន្មានឆ្នាំចុងក្រោយនេះ។ ក្នុងនោះ ធនាគារបានរៀបចំកម្មវិធីរៃអង្គាសប្រាក់ជួយគ្រួសាររងគ្រោះក្នុងខេត្តពោធិ៍សាត់ និងបាត់ដំបង តាមរយៈធនាគារជាតិនៃកម្ពុជា និងបាននាំយកអំណោយជាស្បៀងអាហារ ចែកជូនពលរដ្ឋរងគ្រោះប្រមាណ ៤០០គ្រួសារ នៅក្នុងខេត្តកំពង់ស្ពឺ និងកោះកុង។ ធនាគារ PPCBank បានត្រៀមខ្លួនជាស្រេច ក្នុងការជួយប្រជាជនរងគ្រោះគ្រប់ពេលវេលា និងគ្រប់ទីកន្លែង នៅពេលដែល មានគ្រោះធម្មជាតិនេះកើតឡើង។ អំពីធនាគារ PPCBank ធនាគារ PPCBank បានចុះបញ្ជីនៅក្នុងប្រទេសកម្ពុជាតាំងពីខែកញ្ញា ឆ្នាំ ២០០៨ ធនាគារ PPCBank គឺជាធនាគារ ពាណិជ្ជឈានមុខគេមួយនៅកម្ពុជា ដែលកំពុងបើកដំណើរការនៅ ២៣សាខា ជាមួយនឹងទូ ATM ចំនួន ៧០ទីតាំងនៅជុំវិញទីក្រុងភ្នំពេញ និងខេត្តសំខាន់ៗមួយចំនួន ព្រមទាំងមានម៉ាស៊ីនដក-ដាក់ប្រាក់ (Cash In/Out) ចំនួន ២គ្រឿង ដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជន ក្នុងការធ្វើប្រតិបត្តិការសេវាធនាគារគ្រប់ ពេលវេលា និងប្រកបដោយសុវត្ថិភាពខ្ពស់។ គោលដៅចម្បងរបស់ធនាគារ PPCBank គឺការផ្តល់ជូន អតិថិជនដែលកំពុងមានចំនួនកើនឡើងនូវសេវាធនាគារ ដែលមានភាពងាយស្រួលប្រកបដោយភាពច្នៃ ប្រឌិត និងសម្បូរបែប រាប់ចាប់ពីការដាក់ប្រាក់ ការផ្តល់កម្ចី ការផ្តល់ជូនប័ណ្ណឥណទាន និងប័ណ្ណ ឥណពន្ធ រហូតដល់កម្មវិធីឌីជីថលទំនើបលើទូរស័ព្ទចល័ត សេវាសម្រាប់ក្រុមហ៊ុនតាមអ៊ីនធឺណិត smartBiz និងសេវា Mobile Teller សម្រាប់ការប្រឹក្សាយោបល់នៅតាមសាខា និងពីចម្ងាយ។ ធនាគារ PPCBank គឺជាសមាជិកនៃប្រព័ន្ធទូទាត់បាគង និងប្រព័ន្ធ KHQR៕ អត្ថបទពាណិជ្ជកម្ម | ខេត្តកំពង់ធំ នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២៖ ធនាគារ PPCBank បាននាំយកអំណោយមនុស្សធម៌ចែកជូន ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន ១២១គ្រួសារ ក្នុងខេត្តកំពង់ធំ។ អំណោយមនុស្សធម៌ដែល ផ្តល់ជូនពលរដ្ឋរងគ្រោះនាពេលនេះ គឺបានមកពីការចូលរួមបរិច្ចាគរបស់អតិថិជន បុគ្គលិក និងសាធារណជនទូទៅ ក្រោមកម្មវិធីរៃអង្គាសរយៈពេល១០ថ្ងៃរបស់ធនាគារ PPCBank ដែលបានប្រកាស កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២។ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.