text
stringlengths
31
26.1k
summary
stringlengths
11
1.19k
  អ្នកវិភាគនិងរិះគន់ចំពោះការវិនិយោគចិននៅកម្ពុជានេះ គឺមិនមែនសុទ្ធតែត្រឹមត្រូវនោះទេ។ នេះជាការលើកឡើងរបស់លោក សុខ ទូច ដែលចាត់ទុកការសម្តីអ្នកវិភាគទាំងនោះ ជាការព្រួយបារម្ភជ្រុលហួសពេក។ ប្រធានរាជបណ្ឌិត្យសភារូបនេះ យល់ឃើញថា ការវិនិយោគចិននៅកម្ពុជា គ្មានចំណុចណាដែលគួរឲ្យព្រួយបារម្ភឡើយ ដរាបណាក្រសួងមហាផ្ទៃ នៅអនុវ ត្តច្បាប់លើជនបរទេស។ ត្រង់ចំណុចនេះលោក សុខ ទូច ចង់បានន័យថា គ្មានវិនិយោគិនបរទេសណា អាចបំផ្លាញសន្តិសុខកម្ពុជាបានឡើយ ព្រោះកម្ពុជាមានច្បាប់អនុវត្តត្រឹមត្រូវ។   ថ្លែងក្នុងបឋកថាមួយ ស្តីពី «រដ្ឋាភិបាលដើមស្រល់» ដែលរៀបចំឡើងនៅរាជបណ្ឌិត្យសភាកម្ពុជា កាលពីថ្ងៃទី០៥ ខែមករា ប្រធានរាជបណ្ឌិត្យសភារូបនេះ បានសង្កត់ធ្ងន់ដូច្នេះថា៖«សូមឲ្យអ្នកវិភាពពិនិត្យ ពិចារណាឡើងវិញ ចេះតែបារម្ភចិនបែបនេះ ចិនបែបនោះ មានចិនប៉ុន្មាននាក់កាន់អត្តសញ្ញាប័ណខ្មែរ លិខិតឆ្លងដែនខ្មែរ បើមិនទាន់មានគឺគ្មានសិទ្ធទិញដីទេ  គឺមានសិទ្ធិទិញចាប់ពីជាន់ទី១ទៅ ។ដូច្នេះកុំកង្វល់ (យើងមាន)ច្បាប់ ច្បាប់»។   សម្រាប់លោក សុខ ទូច ការវិនិយោគចិនយ៉ាងគំហុកនៅកម្ពុជា គឺជាផ្នែកមួយនៃដំណើរការអភិវឌ្ឍប្រទេស ពោលគឺមិនដូចចិនដែលមកកាន់កម្ពុជា កាលពីអតីតកាល ដែលនាំយកមនោគមន៍វិជ្ជាមកឲ្យកម្ពុជានោះទេ។    «ចិនមកលើកទី១ ចិនហែលទឹក ហែលមកទើនៅកន្លែងណា រស់នៅកន្លែងហ្នឹង ជាពិសេសអ្នកកំពង់ចាមពាក់កណ្ដាលសុទ្ធតែចិន ហែលទឹកមក។ ដំណាក់កាលទី២ចិនយកមនោគមវិជ្ជាមកដាក់ ឆ្នាំ១៩៧៥ ដល់ ១៩៧៩ ចិនយកមនោគមវិជ្ជាមកដាក់ គឺមនោគម ម៉ៅ ប៉ុន្តែសម័យសតវត្សទី២១ សម័យតេជោ សែន ចិនមិនមែនយកទាំងអស់នឹងមកដាក់នោះទេ។ ចិនមកយកផ្ទះ៤០ជាន់ ៦០ជាន់ ៣០ជាន់ ហើយកុំសង្ឃឹមថាចិនយួរយកទៅវិញ យួរទៅមិនរួចទេ។ប៉ុន្តែ(ចិន)ត្រូវអនុវត្តច្បាប់ ក្រសួងមហាផ្ទៃ»។នេះជាការលើកឡើងរបស់លោក សុខ ទូច ដែលបានយកករណីចិននៅកម្ពុជា ទៅប្រៀបធៀបប្រទេសដទៃថា ប្រទេសក្នុងពិភពលោកគឺមានជនជាតចិនស់នៅទាំងអស់ មិនថាសហរដ្ឋអាមេរិក, ម៉ាឡេស៊ី និងថៃ ក៏មានចិនដែរ។   កន្លងមកមានអ្នកវិភាគមួយចំនួន លើកឡើងថា ប្រជាជនកម្ពុជានឹងក្លាយជាជនជាតិភាគតិចនាពេលខាងមុខ តាមរយៈការវិនិយោគ និងលំហូរជនជាតិចិនរស់នៅកម្ពុជា។ ប៉ុន្តែការលើកឡើងនេះ ត្រូវបានមជ្ឈមណ្ឌលសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា ចាត់ទុកលើកឡើងទាំងនោះ ជាការញុះញង់។    មជ្ឈមណ្ឌលសិក្សាចិនបានសរសេរថា៖ «ការលើកឡើងពីការព្រួយបារម្ភខាងលើ មានចរិតញុះញង់ និងបង្កឱ្យមានភាពចលាចលសង្គម ដើម្បីបង្វែរវិនិយោគចិន ឱ្យងាកទៅរកប្រទេសជិតខាង។ ការញុះញង់នេះ អាចរងឥទ្ធិពលល្បិចរបស់ប្រទេសជិតខាង ឬប្រទេសដែលមិនចង់ឱ្យកម្ពុជាមានការរីកចម្រើន។   អត្ថបទទាក់ទង   លោក ឈាង វណ្ណារិទ្ធិ៖ រដ្ឋាភិបាល ត្រូវទប់ស្កាត់ភាពអវិជ្ជមាននៃការវិនិយោគចិន ដើម្បីកុំឲ្យជះឥទ្ធិពលអាក្រក់ក្នុងប្រទេស    រយៈពេល២ឆ្នាំចុងក្រោយនេះ សន្ទុះវិនិយោគិនចិន បានសម្រុកមករកស៊ីយ៉ាងគំហុកនៅកម្ពុជា ដែលមានដល់ទៅពាន់គម្រោងក្នុងមួយឆ្នាំៗ ហើយភាគច្រើនលើវិស័យអចលនទ្រព្យ និងសំណង់ ក្រៅពីវិស័យកាត់ដេរ វាយនភណ្ឌ។ ចំពោះលំហូរវិនិយោគចិនច្រើននេះ វាគឺជារឿងមួយល្អ សម្រាប់ចរន្តសេដ្ឋកិច្ចក្នុងប្រទេស។ នេះបើនិយាយផ្អែកទៅលើទស្សនសេដ្ឋកិច្ច។ ប៉ុន្តែបើពិនិត្យមើលទៅលើភាពអវិជ្ជមាននៃការវិនិយោគនេះវិញ វាក៏មានបញ្ហាគួរឲ្យកត់សម្គាល់ផងដែរ។   សហស្ថាបនិកនៃវិទ្យាស្ថានកម្ពុជា សម្រាប់ការសិក្សាយុទ្ធសាស្ត្រ លោក ឈាង វណ្ណារិទ្ធិ មើលឃើញថា ការវិនិយោគចិននេះ មិនទាន់ផ្ដល់ប្រយោជន៍ដល់ប្រជាជនកម្ពុជាច្រើននោះទេ ដោយសារពួកគេនាំចូលកម្មករជំនាញមកពីប្រទេសចិន ហើយខ្វះតម្លាភាព និងការចែករំលែកចំណេះជំនាញដល់កម្មករ ក៏នៅមានកម្រិតទាប។ ជាពិសេសបញ្ហាវិនិយោគចិន ដែលផ្ដោតលើកាស៊ីណូ ហើយនាំផលអវិជ្ជមានដល់កម្ពុជា។   ដើម្បីទប់ស្កាត់ផលអវិជ្ជមាននៃការវិនិយោគចិននេះ រដ្ឋាភិបាល ត្រូវរៀបចំវិធានការ និងយុទ្ធសាស្ត្រទប់ស្កាត់ការវិនិយោគបរទេសឲ្យបានត្រឹមត្រូវ ដើម្បីកុំឲ្យជះឥទ្ធិពលអាក្រក់ក្នុងប្រទេសនាពេលខាងមុខ។   បច្ចុប្បន្ននេះ មានប្រទេសមួយចំនួនដូចជា ញូវហ្សឺលែន ម៉ាឡេស៊ីជាដើម បានទប់ស្កាត់ការវិនិយោគចិន ក្នុងប្រទេសរបស់ពួកគេ ដោយសារតែពួកគេយល់ឃើញថា ការវិនិយោគចិនមួយចំនួន បាននាំឲ្យមានការផ្ទុះឡើងតម្លៃអចលនទ្រព្យ ដែលប៉ះពាល់ដល់ប្រជាពលរដ្ឋខ្វះលទ្ធភាព ក្នុងវិស័យនេះ។ ជាពិសេសបញ្ហាបង្កអនាធិបតេយ្យផ្សេងៗទៀត ដែលកើតចេញពីការវិនិយោគ និងលំហូរជនជាតិចិនក្នុងប្រទេស តាមរយៈការវិនិយោគនេះ។   សម្រាប់លោក ឈាង វណ្ណារិទ្ធិ កម្ពុជាក៏ត្រូវរៀនសូត្រពីប្រទេសទាំងនោះ ដើម្បីទប់ស្កាត់ភាពអវិជ្ជមាននៃការវិនិយោគរបស់ចិននេះ ដែលធ្វើយ៉ាងណាកុំឲ្យប៉ះពាល់សេដ្ឋកិច្ច និងជីវភាពប្រជាជនកម្ពុជា៕  
 ភ្នំពេញ៖ ផ្ទុយពីមជ្ឈដ្ឋានមួយចំនួន ព្រួយបារម្ភពីការកំណើនវិនិយោគចិននៅកម្ពុជានោះ លោក សុខ ទូច មើលឃើញពីភាពវិជ្ជមាននៃការវិនិយោគចិននេះ។ សម្រាប់លោក សុខ ទូច ការវិនិយោគចិន គឺជាផ្នែកមួយនៃដំណើរការអភិវឌ្ឍប្រទេស ពោលគឺគ្មានអ្វីដែលគួរឲ្យព្រួយបារម្ភឡើយ។ ប្រធានរាជបណ្ឌិត្យរូបនេះ ក៏បានស្តីបន្ទោសឲ្យអ្នកវិភាគលើបញ្ហាចិននេះផងដែរ។
  ភ្នំពេញ៖ ស្រ្តីកម្ពុជាក្នុងវិស័យវិស័យនយោបាយ នៅតែមានសមាសភាពតិចតួចតួចនៅឡើយ។ បច្ចុប្បន្ន ទោះបីកម្ពុជាមានភាពរីកចម្រើនក្នុងការធ្វើឱ្យប្រសើរឡើងនូវការចូលរួមរបស់ស្រ្តីក្នុងវិស័យនយោបាយក្តី ប៉ុន្តែការរើសអើងនៅតែមាន ដែលផ្តល់ផលអវិជ្ជមានដល់សមត្ថភាពស្រ្តីក្នុងការសម្រេចធ្វើអ្វីមួយ។ កត្តាសង្គម និងសេដ្ឋកិច្ច គឺជាឧបសគ្គចម្បង ដែលជះឥទ្ធិពលដោយផ្ទាល់ដល់ការចូលរួមរបស់ស្រី្តនៅក្នុងវិស័យនយោបាយ។   កញ្ញា លី ស្រីស្រស់ ដែលជាប្រធានក្រុមអ្នកវិភាគវ័យក្មេង (TYA) បានលើកឡើងថា ការកំណត់កូតាលើស្ត្រីនៅក្នុងគណបក្សនយោបាយនៅកម្ពុជា មានភាគច្រើនមានលក្ខណៈមិនច្បាស់លាស់ បើទោះបច្ចុប្បន្នការចូលរួមរបស់ស្ត្រីនៅក្នុងវិស័យនេះ មានការកើនឡើងក្តី។  បើតាមកញ្ញា លី ស្រីស្រស់ ការកំណត់កូតាឬការកំណត់យេនឌ័រនៅក្នុងវិស័យនេះ គឺដោយសារផ្នត់គំនិតសង្គមមិនសូវឲ្យតម្លៃលើស្ត្រី ដោយសង្គមតែងចាត់ទុកស្ត្រីជាភេទទន់ខ្សោយ និងមិនអាចសម្រេចចិត្តលើការងារធំៗបានល្អប្រសើរក្នុងឆាកនយោបាយ។    កញ្ញា លី ស្រីស្រស់ បានបញ្ជាក់ថា ការចូលរួមរបស់ស្រ្តីក្នុងវិស័យនយោបាយ គឺជារឿងដែលសំខាន់ ខណៈបច្ចុប្បន្នមានស្ត្រីជាច្រើនបានពង្រឹងសមត្ថភាពរបស់ខ្លួនតាមរយៈការខិតខំរៀនសូត្រ ការប្រឡូកក្នុងសកម្មភាពសង្គមស៊ីវិល ដែលបានបង្កើនជាគំរូភាពនៃស្ត្រីនៅក្នុងការរៀបចំគោលនយោបាយអ្វីមួយ។ កញ្ញា បាននិយាយថា៖«គំនិតរបស់ស្រ្តីនៅក្នុងការចូលរួមដឹកនាំប្រទេសជាតិមានលក្ខណៈលម្អិតនិងគិតគូរ ជាជាងរបៀបដឹកនាំរបស់បុរស»។ ប្រធានក្រុមអ្នកវិភាគវ័យក្មេងរូបនេះ បន្តថា៖«បើសិនជាអាច គឺយើងកំណត់កូតា ថា តើមន្ត្រីជាន់ខ្ពស់របស់គណបក្សហ្នឹង ត្រូវមានប៉ុន្មានជាស្រ្តី?  ថាតើនៅក្នុងជួរគណៈរដ្ឋមន្ត្រីរដ្ឋមន្រ្តី នៅក្នុងរដ្ឋសភា ព្រឹទ្ធសភាពហ្នឹង មានស្ត្រីប៉ុន្មានភាគរយ? ត្រូវកំណត់ឱ្យច្បាស់ដូចជានៅក្នុងរដ្ឋាភិបាលអ៊ីចឹង»។   អ្នកស្រី ចក់ សុភាព នាយិកាប្រតិបត្តិនៃមជ្ឃមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) បានសង្កេតថា នៅក្នុងគណបក្សមួយចំនួន គឺមិនបានដាក់នូវគោលនយោបាយក្នុងការលើកកម្ពស់ឱ្យមានការចូលរួមពីស្ត្រីនៅឡើយទេ។ អ្នកស្រី បន្ថែមថា នៅពេលដែលគណបក្សមួយត្រូវបានជ្រើសរើស ធ្វើឱ្យស្រ្តីមិនមានឱកាសក្នុងការកាន់តំណែងជាអ្នកដឹកនាំឡើយ ព្រោះតែគេរំលងពីកម្រិតអប់រំរបស់ស្ត្រី។ អ្នកស្រី មានប្រសាសន៍ថា៖«បើយើងមើលឱ្យលម្អិតភាគច្រើនវត្តមានស្ត្រី គឺស្ថិតនៅជួរក្រោម»។   ជាបទពិសោធន៍ផ្ទាល់ខ្លួន នាយិកាមជ្ឃមណ្ឌលសិទ្ធិមនុស្សកម្ពុជារូបនេះ ធ្លាប់បានទទួលការរើសអើងដោយសារតែការកំណត់យេនឌ័រលើ។  អ្នកស្រី រម្លឹកថា៖«នៅពេលដែលខ្ញុំឡើងធ្វើជានាយិកាថ្មី គឺមានការចោទជាសំណួរពីបុរសម្នាក់ថា តើនរណាជានាយិកាថ្មី? ហើយមានអ្នកឆ្លើយជំនួសនៅពេលដែលយើងមិនទាន់បានឆ្លើយផង។ ហើយបុរសនោះក៏បានឆ្លើយតបមកកាន់ខ្ញុំ ដែលជាសារបំបាក់ទឹកចិត្ត ថាតើការតែងតាំងនេះជាសិប្បនិម្មិតដែរ ឬទេ?»។    កញ្ញា លី ស្រីស្រស់ និង អ្នកស្រី ចក់ សុភាព មើលឃើញដូចគ្នាថា ស្ត្រីគួរត្រូវបានលើកទឹកចិត្តបន្ថែមពីសង្គម និងភាគីពាក់ព័ន្ធនានា ដើម្បីទទួលបានឱកាសកាន់តែទូលាយបន្ថែមទៀត ក្នុងការប្រឡូកក្នុងវិស័យនយោបាយ។ ការបញ្ចូលទស្សនវិស័យរបស់ស្រ្តី និងការចូលរួមរបស់ស្ត្រីក្នុងវិស័យនយោបាយ គឺជាតម្រូវការចាំបាច់ក្នុងការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ និងការចូលរួមចំណែកដល់អភិបាលកិច្ចល្អ។ សម្រាប់អ្នកទាំងពីរ ស្ត្រីដើរតួនាទីយ៉ាងសំខាន់ នៅក្នុងវិស័យនយោបាយតាមរយៈសមត្ថភាពក្នុងការដោះស្រាយបញ្ហានានានៅក្នុងសង្គម ខណៈវត្តមានស្ត្រីនៅមានកម្រិតតិចតួចនៅក្នុងតួនាទីជាអ្នកដឹកនាំ និងការធ្វើសេចក្តីសម្រេចនៅក្នុងបក្សនយោបាយ៕  
ដោយ៖ ស៊ូ សុគន្ធា
  លោក ប៉ែន សុវិជាតិ បានបញ្ជាក់ថា ក្រសួងកំពុងសិក្សា និងសម្របសម្រួលចុះបញ្ជីម៉ាកសមូហភាពលើផលិតខ្មែរ៥មុខរួមមាន អំបុកកំពង់ធំ, នំបញ្ជុកសៀមរាប, ចម្លាក់ប្រាក់ស្ពាន់ឃុំកំពង់លួងកោះចិន ខេត្តកណ្តាល, ស្មូនឆ្នាំងដី ខេត្តកំពង់ឆ្នាំង និងពងទាកូនស្រែរនោង ខេត្តតាកែវ។ ក្រៅពីម៉ាកសមូហភាពនេះ ក្រសួងក៏គ្រោងចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញលើទឹកឃ្មុំមណ្ឌលគិរី ,អំបិល និងផ្កាអំបិលកំពតផងដែរ។    អនុរដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្មរូបនេះ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថ្មីៗតាមតេឡេក្រាមថា ការចុះបញ្ជីម៉ាកសមូហភាព និងចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញទាំងនោះ នឹងជួយបង្កើតអត្តសញ្ញាណទំនិញ ប្រកបដោយគុណភាពតាមតំបន់ផលិតឯកទេសនីយកម្មនីមួយៗ និងធានាបាននូវទីផ្សារ។    «ក្រសួងគ្រាន់តែចុះបញ្ជីទទួលស្គាល់ក្នុងបញ្ជីម៉ាក ដើម្បីការពារកុំឲ្យមានការរំលោភបំពាន និងជួយជំរុញឲ្យម៉ាកទាំងនេះ បានល្បីឈ្មោះនៅលើទីផ្សារ។ កម្ពុជាអាចស្នើសុំចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញរបស់ខ្លួនជាលក្ខណៈអន្តរជាតិ តាមរយៈការដាក់ពាក្យសុំតែមួយលើក នឹងទទួលបានកិច្ចការពារប្រឆាំងនឹងការដណ្តើមយក ការប្រើប្រាស់គ្មានការអនុញ្ញាត ការធ្វើត្រាប់តាម»។ នេះជាការលើកឡើងរបស់អនុរដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម។   លោក ប៉ែន សុវិជាតិ បានបញ្ជាក់ថា ក្រសួងកំពុងអនុវត្តគម្រោងចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ទឹកឃ្មុំព្រៃមណ្ឌលគិរី អំបិល និងផ្កាអំបិលកំពត ដោយមានកិច្ចសហការ និងការគាំទ្រពីអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) និងគម្រោងម៉ាកសម្គាល់ភូមិសាស្ត្រទំនិញថ្នាក់តំបន់ (GI Regional Project 2021-2023)។ ដំណើរការនេះក៏អាចនឹងជំរុញឲ្យមានការចុះបញ្ជីជាលក្ខណៈអន្តរជាតិ ដើម្បីពង្រីកទីផ្សារថ្មីៗបន្ថែមទៀតផងដែរ។    បើតាមលោក ប៉ែន សុវិជាតិ ផលិតផលដែលបានចុះបញ្ជីម៉ាកសមូហភាព និងចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញរួចហើយនោះ នឹងមិនធ្វើឲ្យប៉ះពាល់ដល់តម្លៃទំនិញក្នុងទីផ្សារឡើយ។ ប៉ុន្តែផលិតផលខ្លះអាចនឹងមានតម្លៃខុសពីទីផ្សារបន្តិច ដោយសារតែផលិតផលទាំងនោះ គឺត្រូវគិតថ្លៃសេវាដឹកជញ្ជូន។ លោកបានរៀបរាប់ដូច្នេះថា៖«ផលិតផលដូចគ្នាដែលប្រើប្រាស់ម៉ាកសមូហភាពមានគុណតម្លៃមិនខុសគ្នាទេលើទីផ្សារ។ ជួនកាលថ្លៃលក់អាចល្អៀងគ្នាខ្លះអាស្រ័យដោយកត្តាផ្សេងដូចជាថ្លៃដឹកជញ្ជូន»។     មុននឹងផលិតផលទាំងនោះអាចចុះបញ្ជីម៉ាកសមូហភាព និងចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រ គឺសមាគម និងក្រុមផលិករទំនិញទាំងអស់ គឺត្រូវមានលក្ខណៈសម្បត្តិសម្រាប់ប្រើប្រាស់ម៉ាកទំនិញទាំងនោះ។ នេះជាការបញ្ជាក់របស់លោក ប៉ែន សុវិជាតិ។   សូមបញ្ជាក់ថា កន្លងមកផលិតផលខ្មែរមួយចំនួនបានចុះក្នុងបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រដែលមានដូចជាម្រេចកំពត ស្ករត្នោតកំពង់ស្ពឺ ក្រូចថ្លុងកោះទ្រង់ខេត្តក្រចេះ ស្រាសំប៉ាញ។ ផលិតផល គុយទាវភ្នំពេញ ក៏បានចុះបញ្ជីម៉ាកសមូហភាព។ ម្លិះអង្ករ ក៏បានចុះជាម៉ាកវិញ្ញាតកម្មទី១។  ក្រសួងក៏គ្រោងចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រលើក្រូចពោធិ៍សាត់ សូត្រមាស អង្ករសរីរាង្គ និងផលិតផលផ្សេងៗទៀតផងដែរ៕     
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម នឹងបន្តចុះបញ្ជីផលិតផលខ្មែរជិត១០មុខទៀត ដើម្បីបញ្ចៀសការក្លែងបន្លំ និងសម្គាល់ទំនិញនៅតាមតំបន់។ នេះបើតាមលោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម។
  តាមរយៈលិខិតចុះថ្ងៃទី២ មករា គណបក្សភ្លើងទៀន បានសម្រេចតែងតាំងលោក សុក ហាច ដែលជាស្ថាបនិកវិទ្យាសេដ្ឋកិច្ចកម្ពុជា ទៅជាទីប្រឹក្សាជាន់ខ្ពស់ក្នុងបក្ស ដោយទទួលបន្ទុកផ្នែកសេដ្ឋកិច្ច។ ការសម្រេចតែងតាំងនេះ ធ្វើឡើងក្រោមការត្រួតពិនិត្យ និងសម្រេចរបស់កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍បក្ស ដែលដឹកនាំឱ្យ ទាវ វណ្ណុល ប្រធានបក្ស។
គណបក្សភ្លើងទៀន បានសម្រេចទទួលយកលោក សុក ហាច អតីតទីប្រឹក្សាធនាគារពិភពលោក និងទីប្រឹក្សាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឱ្យចូលរួមជីវភាពនយោបាយជាមួយគណបក្ស។
សំ ថារ័ត្ន កីឡាការិនីដែលគេស្គាល់តាមរយៈការប្រើក្បាច់គុនល្បុក្កតោ និង ជាតារាភាពយន្តចូលចិត្តសម្ដែងតួទាត់ធាក់បានបង្ហើបអំពីបញ្ហាប្រឈមពេលទៅផ្សព្វផ្សាយខ្សែភាពយន្តឯកសារ «ការរស់ឡើងវិញនៃល្បុក្កតោ» ឬ «Surviving Bokator» នៅសហរដ្ឋអាមេរិក។ នាងរៀបរាប់ថា មានតែម្នាក់ឯងអត់មានក្រុមការងារ អត់អ្នកឧបត្ថម្ភ និងធ្វើដំណើរផ្លូវឆ្ងាយពីរដ្ឋមួយទៅរដ្ឋមួយជាដើមដែលជាពេលវេលាប្រថុចញ៉ុច។   កីឡាការិនី សំ ថារ័ត្ន ទើបបញ្ចប់ការផ្សព្វផ្សាយខ្សែភាពយន្តឯកសាររក្បាច់គុនខ្មែរខាងលើនៅក្រុង Los Angeles សហរដ្ឋអាមេរិក កាលខែ មករា មុនធ្វើដំណើរទៅអាមេរិកម្ដងទៀតនាពាក់កណ្ដាលខែឧសភា នេះហើយអាចបន្តការលើកកម្ពស់ផ្សព្វផ្សាយពី ៣ សប្ដាហ៍ទៅ ១ ខែ។ ទីតាំងគម្រោងដែលកូនសិស្សលោកគ្រូ សាន គឺមស៊ាន ត្រូវទៅផ្សព្វផ្សាយ មានដូចជារដ្ឋ Boston, Lowell និង Minnesota ជាដើម និងអាចបន្តទៅក្រុងផ្សេង ដែលភាគច្រើនទៅផ្សព្វក្នុងតំបន់មានខ្មែរស្នាក់នៅ និង ជាអំណោយផលសាយភាយដល់បរទេសនៅក្នុងតំបន់នោះ។ កីឡាការិនីវ័យ ២៨ ឆ្នាំរូបនេះគូសបញ្ជាក់ថា ៖«ខ្ញុំមកទីនេះអត់មានអ្នកជួយឧបត្ថម្ភអ្វីទេ ប៉ុន្តែមកទីនេះដោយសារបងប្អូនខ្មែរដែលស្គាល់ៗ គាត់អញ្ជើញមក ឬ មិត្តភ័ក្ដិគេស្គាល់ គេជួយផ្ដល់កន្លែងស្នាក់នៅមិនអស់លុយ ឬ បងប្អូនខ្មែរខ្លះគាត់អាណិតស្រលាញ់ក៏គាត់ជួយឲ្យស្នាក់នៅដែរ។ ទោះយ៉ាងណា ខ្ញុំនៅតែឈ្មុសឈ្មុលដោយហេតុថា សូម្បីខ្មែរខ្លះនៅអាមេរិក ក៏គាត់មិនដែលស្គាល់ក្បាច់គុនល្បុក្កតោខ្មេរ ហើយ ពួកគាត់មានមោទនភាពចំពោះក្បាច់គុននេះ និង លើកទឹកចិត្តឲ្យកូនចៅហ្វឹកហាត់ក្បាច់គុនដូនតានេះទៀតផង»។    កីឡាការិនីដដែលបញ្ជាក់ថា ក្នុងភាពយន្តឯកសារនេះមិនត្រឹងតែក្បាច់គុនប៉ុណ្ណោះទេ ប៉ុន្តែ មានរឿងរ៉ាវទាក់ទងនឹងជីវិតនៃការរស់នៅប្រចាំថ្ងៃផង។ តួសំខាន់នៅក្នុងរឿងនេះចង់មានគ្នាទៅជួយផ្សព្វផ្សាយនៅអាមេរិកដែរ ប៉ុន្តែ ពេលវេលា និង អ្នកឧបត្ថម្ភក៏ជាបញ្ហាធំ ព្រោះទៅម្ដងៗមានរយៈពេលវែង ហើយ  ថារ័ត្នខ្លួនឯង ក៏ចោលការងារជាជាច្រើនដែរដើម្បីផ្សព្វផ្សាយក្បាច់គុនវប្បធម៌របស់ខ្មែរ។ ក្រៅពីនេះកីឡាការិនីដែលធ្លាប់ប្រកួតគុនចម្រុះបានចំនួន ៦ ដងបានរៀបរាប់បន្តថា ការទៅផ្សព្វផ្សាយនេះទទួលបានផលចំណេញផ្សេងទៀតក្រៅពីក្បាច់គុន ព្រោះមានបរទេសជាច្រើនបានចោទសួរថា ៖ «ល្បុក្កតោជាអ្វី? មកពីណា ហើយស្រុកខ្មែរនៅឯណា? ខ្ញុំបានឆ្លើយនិងពន្យល់ជាហូរហែ ថាស្រុកខ្មែរនៅជាប់ ថៃ វៀតណាម និង ឡាវ ហើយ មានអង្គរវត្តជាប្រាសាទល្បីឈ្មោះជាដើម និង បានឆែកផែនឲ្យមើលជាក់ស្ដែងផងដែរ»។    កីឡាការិនីដែលធ្លាប់ចូលរួមសម្ដែងរឿង «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» របស់ផលិតករ Angelina Jolie រូបនេះរៀបរាប់ទៀតថា ភាគច្រើនជនបរទេសនៅអាមេរិកស្គាល់ «មួយថៃ» ច្បាស់ជាងក្បាច់ល្បុក្កតោ ហើយ នេះជាមូលហេតុដែលជំរុញឲ្យរូបគេមិនរាថយដើម្បីលើកតម្កើងក្បាច់គុនខ្មែរឲ្យគេបានស្គាល់។ កីឡាការិនីធ្លាប់ឡើងសង្វៀន ONE សង្កត់ធ្ងន់បែបនេះ៖«និយាយរឿងលំបាកគឺ លំបាកសព្វបែបយ៉ាង។ តាមពិតខ្ញុំមិនចង់រអ៊ូទេ តែបងសួរហើយខ្ញុំក៏ប្រាប់ទៅ ខ្ញុំត្រូវការជំនួយភ្លាមៗ តែមិនអាចទៅរួច។ ខ្ញុំត្រូវធ្វើអ្វី ...ខ្ញុំត្រូវធ្វើម្នាក់ឯង យើងធ្វើទាំងតក់ក្រហល់អត់មានពេលគ្រប់គ្រាន់ ហើយ ពីរដ្ឋមួយទៅរដ្ឋមានម៉ោងខុសគ្នាហើយការធ្វើដំណើរក៏អស់កម្លាំង»។    ការផ្សព្វផ្សាយខាងលើធ្លាប់ធ្វើ ៣ ដងរួចមកហើយ។ នៅឆ្នាំ ២០១៧ កីឡាករិនីក្បាច់គុនល្បុក្កតោបានទៅផ្សាព្វផ្សាយនៅក្រុង Long Beach រដ្ឋ California , ឆ្នាំ ២០១៨ ទៅ នៅក្រុង Austin រដ្ឋ Texas , និង Dallas ជាដើមហើយ បន្ទាប់មកនៅ New York មុនទៅផ្សព្វផ្សាយនៅ Toronto ប្រទេសកាណាដា។    គួរដឹងដែរថាភាពយន្ដឯកសារ «ការរស់ឡើងវិញនៃល្បុក្កតោ» ឬ «Surviving Bokator» ត្រូវបានរៀបចំចាប់ផ្ដើមថតតាំងពីឆ្នាំ២០១០ មកម្ល៉េះដោយប្រើពេលមិនក្រោម ៨ ឆ្នាំទេដើម្បីបញ្ចប់ខ្សែភាពយន្តនេះ។ នេះជាការតស៊ូព្យាយាម ដើម្បីធ្វើឲ្យក្បាច់គុនវប្បធម៌ខ្មែរត្រូវគេទទួលស្គាល់ និង ថែរក្សាសម្រាប់កីឡាករ ឬ យុវជនជំនាន់ក្រោយ។ ភាពយន្តនេះដឹកនាំផលិតដោយផលិតករ Mark Bochsler សញ្ជាតិកាណាដា ដោយសហការជាមួយលោកគ្រូតាក្រមាមាស សាន គឺមស៊ាន អតីតប្រធានសហព័ន្ធកីឡាល្បុក្កតោកម្ពុជា៕   
ដោយ៖ ស៊ីធី  
ហ្វេសប៊ុកផ្លូវការរបស់ប្រធានាធិបតី បានបញ្ជាក់ថា លោកប្រធានាធិបតីមីយ៉ាន់ម៉ា U Htin Kyaw បានលាលែងពីតំណែងនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ ហើយមេដឹកនាំថ្មី នឹងត្រូវជ្រើសរើសក្នុងអំឡុង៧ថ្ងៃ ដែលជាថ្ងៃធ្វើការ៕
 លោក ធិន ច ប្រធានាធិបតីមីយ៉ាន់ម៉ា ដែលជាដៃស្តាំរបស់លោកស្រី អ៊ុន សានស៊ូជី បានលាលែងពីតំណែងនៅថ្ងៃពុធនេះ បន្ទាប់ពីកាន់តំណែងបាន២ឆ្នាំ។
  លោកស្រី ភារី បានបញ្ជាក់ថា មន្ទីរទេសចរណ៍កំពុងរៀបចំតំបន់កោះថ្មីទាំងនោះ ឱ្យក្លាយទៅជាតំបន់អេកូទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវថែមទៀត។ បើតាមលោកស្រី ភារី តំបន់កោះនោះ មានទេសភាពស្រស់ស្អាត ,បោះតង់សម្រាកលំហែកាយ , សម្រស់ព្រៃលិចទឹក ,គយគន់សត្វបក្សាបក្សីហើយលើផ្ទៃទឹកទន្លេមេគង្គ និងអាចមើលប្រភេទសត្វកម្រផងដែរ។   ដើម្បីជ្រាបព័ត៌មាននេះ សូមលោកអ្នកនាងស្ដាប់កិច្ចសម្ភាសរវាងលោក រំដួល ចិត្រា អ្នកសារព័ត៌មានថ្មីៗ និងលោកស្រី ញឹក ភារី អនុប្រធានមន្ទីរទេសចរណ៍ខេត្តក្រចេះដូចតទៅ៖   តាមរយៈវិស័យទេសចរណ៍នេះ ក៏អាចផ្ដល់ការងារធ្វើ និងផល់ប្រយោជន៍ដល់ប្រជាសហគមន៍ក្នុងតំបន់ទៀតផង។ កាលពីឆ្នាំ២០១៩កន្លងមក ខេត្តក្រចេះទទួលបានភ្ញៀវទេសចរជាង៣៧ម៉ឺននាក់ ក្នុងនោះមានភ្ញៀវអន្តជាតិជាង២ម៉ឺននាក់ ។ ភ្ញៀវទេសចរម្នាក់ ចំណាយថវិកាចន្លោះពី៥០ទៅ៦០ដុល្លារ។ នេះបើតាមលោកស្រី ញឹក ភារី អនុប្រធានមន្ទីរទេសចរណ៍ខេត្តក្រចេះ៕ 
ភ្នំពេញ៖ ក្រៅពីកោះទ្រង់ និងសត្វផ្សោតនៅអន្លង់កាំពីនោះ គឺនៅមានតំបន់ទេសចរណ៍ធម្មជាតិផ្សេងទៀត ដែលភ្ញៀវជាតិ និងអន្តរជាតិ មិនទាន់បានស្គាល់។ តំបន់ទាំងនោះ គឺជាទីតាំងថ្មី ដែលត្រូវបានរកឃើញ និងបង្កើតឡើងនៅក្នុងអំឡុងឆ្នាំ២០១៨ប៉ុណ្ណោះ។ នោះគឺទីតាំងកោះព្រហ្មចារី កោះសាមសិប និងសម្រស់ធម្មជាតិលើដងទន្លេមេគង្គជាដើម។ នេះជាការបញ្ជាក់របស់លោកស្រី ញឹក ភារី អនុប្រធានមន្ទីរទេសចរណ៍ខេត្តក្រចេះ។
  ទន្ទឹមនឹងការបន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មីយ៉ាងច្រើនសន្ធឹក អាជ្ញាធរខេត្ត បានសម្រេចផ្អាកជាបណ្ដោះអាសន្ន អាជីវកម្ម ការលក់ដូរនៅក្នុងផ្សារតាកែវ , បរិវេលាជុំវិញផ្សារ និងការលក់ដូរតាមផ្ទះដែលស្ថិតនៅជុំវិញផ្សារទាំងអស់ ចាប់ថ្ងៃទី៦ មិថុនានេះ បន្ទាប់ពីរកឃើញថា អ្នកមានវិជ្ជមានកូវីដ-១៩ បានប៉ះពាល់ដោយផ្ទាល់ និងប្រយោលជាមួយមនុស្សជាច្រើននាក់ នៅតំបន់ជុំវិញផ្សារតាកែវនេះ។   បើតាមសេចក្ដីសម្រេចខាងលើ អាជីវករ និងអ្នកលក់ដូរក្នុង និងជុំវិញផ្សារទាំងអស់ មានកាតព្វកិច្ចផ្ដល់សំណាកដល់ក្រសួងសុខាភិបាល នៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក ដែលនៅជិតផ្ទះ។ ជាមួយគ្នានេះ អាជីវករទាំងអស់ ត្រូវធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។   អត្ថបទទាក់ទង   កូវីដ-១៩តាមខេត្ត៖ កំពត៥៨នាក់ភាគច្រើនជាកសិករ ស្វាយរៀង៤០នាក់ជាកម្មររោងចក្រទាំងអស់  សូមបញ្ជាក់ថា គិតមកដល់ពេលនេះ កម្ពុជាមានអ្នកឆ្លងសរុប ៣៤ ២៤៤ នាក់ ក្នុងនោះករណីនាំចូលសរុបមាន  ១ ០៦៨នាក់។ អ្នកជាសះស្បើយ ២៧ ១៤៧ នាក់ ខណៈអ្នកស្លាប់ កើនដល់ ២៦៣នាក់៕    
ភ្នំពេញ៖ រដ្ឋបាលខេត្តតាកែវ បានបន្តរកឃើញអ្នកមានវិជ្ជមានកូវីដ-១៩ ចំនួន ៧៧នាក់ទៀត ដែលភាគច្រើនជាអាជីវករផ្សារត្រពាំងអណ្តើក នៅក្នុងស្រុកត្រាំកក់ និងកម្មកររោងចក្រ។  ក្នុងចំណោមអ្នកឆ្លងថ្មីនេះ ក៏មានកុមារ ១០នាក់ផងដែរ។ តាមរបាយការណ៍ដែលស្នងការខេត្តតាកែវ រាយការណ៍ទៅអភិបាលខេត្ត មានពលរដ្ឋ ២៦នាក់មានទីលំនៅស្រុកត្រាំកក់,២១នាក់ជាអ្នករស់នៅក្នុងស្រុកសំរោង, ១៤នៅស្រុកព្រៃកប្បាស, ៥នាក់នៅក្រុងដូនកែវ, ស្រុកបាទី និងស្រុកកោះអណ្តែត មាន៣នាក់រៀងខ្លួន។ ស្រុកបាទី និងស្រុកគិរីវង់ ក៏មានអ្នកឆ្លងថ្មី២នាក់រៀងខ្លួនដែរ ខណៈស្រុកទ្រាំង មាន១នាក់។
  ក្នុងបទពិចារណកថាមួយរបស់កាសែត The Economist ចេញផ្សាយនៅថ្ងៃទី១៩ ខែសីហា ប្រធាន ស្ថាប័ន GCHQ លោក Jeremy Fleming បានបញ្ជាក់ថា ទាំងក្រុងកៀវ និងក្រុងមូស្គូ បានប្រើប្រាស់សមត្ថភាពអ៊ីនធឺណិតក្នុងសង្គ្រាមនៅអ៊ុយក្រែន។ ប៉ុន្តែលោកកត់សម្គាល់ថា ភាគីរុស្ស៊ីកំពុងតែបាត់បង់ សមត្ថភាពក្នុងការប្រមូលព័ត៌មាននៅអ៊ុយក្រែន និងលោកខាងលិច។   «រហូតមកដល់ពេលនេះប្រធានាធិបតី ពូទីន បានចាញ់សង្គ្រាមព័ត៌មានទាំងស្រុងនៅអ៊ុយក្រែន និងលោកខាងលិច»។ លោក Fleming លើកឡើងបែបនេះ រួចបញ្ជាក់ថា ទោះបីនេះជារឿងមួយគួរឱ្យអបអរសាទរក្ដី ក៏ប៉ុន្តែលោកខាងលិចនិងអ៊ុយក្រែន មិនគួរមើលស្រាលលើយុទ្ធនាការព័ត៌មានមិនពិតរបស់រុស្ស៊ីកំពុងវាយលុកនៅកន្លែងផ្សេងៗលើពិភពលោកនោះឡើយ។ យុទ្ធនាការព័ត៌មានមិនពិត ជាផ្នែកមួយដ៏សំខាន់សម្រាប់យុទ្ធសាស្ត្ររុស្ស៊ីក្នុងសង្រ្គាមនៅអ៊ុយក្រែនដែលចាប់ផ្ដើមនៅខែកុម្ភៈ។   ប្រធានស្ថាប័ន GCHQ រូបនេះអះអាងទៀតថា រុស្ស៊ីបានដាក់ពង្រាយមេរោគ WhisperGate ដើម្បីបំផ្លាញប្រព័ន្ធកុំព្យូទ័ររបស់ប្រព័ន្ធរដ្ឋាភិបាលអ៊ុយក្រែនផងដែរ។ មេរោគ WhisperGate ធ្លាប់ត្រូវបានរុស្ស៊ីប្រើប្រាស់លើស៊ីរី និងបាល់កង់។ យ៉ាងណាមិញ លោកបញ្ជាក់ថា GCHQ អាចស្ទាក់ចាប់ និងផ្តល់ការព្រមានទាន់ពេលវេលា។   ដោយមិននិយាយលម្អិតច្រើន លោក Fleming ក៏មិនភ្លេចបន្លិចសមត្ថភាពអង់គ្លេសវិញដែរ។ មន្រ្តីដដែល និយាយថា កងកម្លាំងប្រព័ន្ធអ៊ីនធឺណិតជាតិរបស់ចក្រភពអង់គ្លេសអាចឆ្លើយតបនឹងរុស្ស៊ីដោយការដាក់ពង្រាយអង្គភាពយោធាដែលប្រើប្រាស់ឧបករណ៍វាយលុកអ៊ីនធឺណិត៕    
ប្រធានស្ថាប័នស៊ើបការណ៍សម្ងាត់ GCHQ របស់ចក្រភពអង់គ្លេសលោក Jeremy Fleming នៅថ្ងៃទី១៩ ខែសីហា បានលើកឡើងថា រុស្ស៊ីបរាជ័យក្នុងការប្រមូលយកព័ត៌មានក្នុងលម្ហអ៊ីនធឺណិតដើម្បីប្រឆាំងអ៊ុយក្រែន។ យ៉ាងណាមិញ លោក Fleming ព្រមានថា យុទ្ធនាការព័ត៌មានមិនពិតរបស់រុស្ស៊ីដែលមាននៅគ្រប់ទីកន្លែងនៅតែជារឿងមួយដែលគួរឱ្យបារម្ភ។
ថ្ងៃទី១០ខែសីហា លោកអនុរដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ី Johari Baharum បានបដិសេធព័ត៌មានដែលថា ម៉ាឡេស៊ីព្រមព្រៀងជាមួយចិនដំឡើងឧបករណ៍បាញ់គ្រាប់រ៉ុក្កែត និង ប្រព័ន្ធរ៉ាដានៅរដ្ឋ Johor ជាប់សិង្ហបុរី ដូចសារព័ត៌មានជាតិម៉ាឡេស៊ី Malaysian Insight បានចុះផ្សាយកន្លងមកឡើយ។ ពេលអ្នកសារព័ត៌មាន Channel News Asia សាកសួរពាក់ព័ន្ធតើពិតជាមានកិច្ចព្រមព្រៀងជាមួយចិនមែនឬអត់នោះ អនុរដ្ឋមន្ត្រីខាងលើបានឆ្លើយតបដូច្នេះថា៖« វាមិនមានរឿងដូច្នេះទេ ហើយក៏គ្មានការពិភាក្សាគ្នាដែរ។ ដូច្នេះអ្នកទៅសួរសារព័ត៌មាន Malaysian Insight ទៅ»។ ចំណែកការិយាល័យរដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ីក៏បានចេញសេចក្តីថ្លែងការណ៍ស្រដៀងគ្នាដើម្បីទាត់ចោលព័ត៌មានដែលថា ចិបផ្តល់ឧបករណ៍បាញ់គ្រាប់រ៉ុក្កែតមកម៉ាឡេស៊ី ហើយក្រសួងក៏បានបញ្ជាក់ផងដែរថា ខ្លួនមិនបានដឹងសូម្បីតែបន្តិចពីបញ្ហាកិច្ចព្រមព្រៀងនេះ។ លើសពីនេះទៅទៀត នៅក្នុងសម្ពោធគម្រោងតភ្ជាប់ឆ្នេរខាងកើតដោយផ្លូវរថភ្លើងកាលពីថ្ងៃពុធទី៩ខែសីហា អគ្គលេខាធិការរតនាគារជាតិលោក Irwan Serigar បានប្រាប់អ្នកកាសែតថា លោកមិនបានដឹងពីកិច្ចព្រមព្រៀងទទួលអាវុធ និងប្រព័ន្ធរ៉ាដាពីចិននេះ ហើយលោកក៏ទើបតែដឹងពីអ្នកកាសែតដែរ។ តាមពិតទៅ សារព័ត៌មាន Malaysian Insight បានចុះចេញផ្សាយថា អំឡុងពេលកម្មវិធីសម្ពោធគម្រោងតភ្ជាប់ឆ្នេរខាងជើងដោយផ្លូវរថភ្លើងនៅថ្ងែពុធទី៩ ប្រតិភូចិនជាន់ខ្ពស់តំណាងឲ្យលោកប្រធានាធិបតីចិនស៊ី ជិនពីង ចង់លក់ឧបករណ៍បាញ់គ្រាប់រ៉ុក្កែតឲ្យម៉ាឡេស៊ី ។  សារព័ត៌មានដដែលនោះស្រង់ប្រភពពីខាងភាគីចិនដោយអះអាងថា ឧបករណ៍បាញ់កាំជ្រួចរ៉ុក្កែតដែលចិនចង់លក់ឲ្យម៉ាឡេស៊ីនោះមានចំនួន ១២ ដើម ហើយវាអាចបាញ់បានចម្ងាយ២២០ គីឡូម៉ែត។ ឧបករណ៍ទាំងនោះអាចនឹងត្រូវបញ្ជូនមកម៉ាឡេស៊ី ក្រោមគម្រោងប្រាក់កម្ចីរយៈពេល៥០ឆ្នាំ ហើយត្រូវដំឡើងនៅរដ្ឋ Johor។ កាលពីខែឧសភា សារព័ត៌មាន Malaysian Insight ក៏បានចុះផ្សាយផងដែរថា អំឡុងពេលទស្សនកិច្ចនៅចិន នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ណាជីព រ៉ាហ្សាក់  លោក ស៊ី ជិនភីង លើកឡើងពីក្តីព្រួយបារម្ភពីវត្តមានរបស់ក្រុមសកម្មប្រយុទ្ធជ្រុលនិយមរដ្ឋឥស្លាមនៅក្នុងតំបន់។ ដូច្នេះហើយលោក ស៊ី ឆ្លៀតឱកាសប្រាប់មេដឹកនាំម៉ាឡេស៊ីពីគម្រោងផ្ដល់ឧបករណ៍បាញ់គ្រាប់រ៉ុក្កែត និងប្រព័ន្ធរ៉ាដាដល់ម៉ាឡេស៊ីដើម្បីកម្ចាត់ក្រុមភេរវជន និងប្រមូលព័ត៌មានចារកម្ម។
មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ បានទាត់ចោលព័ត៌មានដែលផ្សាយថា ចិនបានយល់ព្រមផ្ដល់ប្រព័ន្ធរ៉ាដា និងឧបករណ៍បាញ់កាំជ្រួចរ៉ុក្កែតដល់ម៉ាឡេស៊ីកន្លងមក។ លោកបានអះអាងថា ចិន និងម៉ាឡេស៊ីមិនបានចរចា ឬព្រមព្រៀងគ្នា ពាក់ព័ន្ធការទិញ និងផ្តល់ជំនួយយោធាអ្វីទាំងអស់កន្លងមក។
  លោករដ្ឋមន្រ្តីអប់រំ ចេញមុខបកស្រាយតាមរយៈសន្និសីទកាសែតនេះ បន្ទាប់ពីមានប្រតិកម្មចម្រុះពីមហាជន ជុំវិញការអនុញ្ញាតឲ្យបង្កើតដេប៉ាដឺម៉ង់ភាសាវៀតណាម ឬមុខជំនាញភាសាវៀតណាម នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ក្នុងកិច្ចប្រជុំជាមួយតំណាងក្រសួងអប់រំកម្ពុជា កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ តំណាងក្រសួងអប់រំវៀតណាម បានស្នើឲ្យបង្កើតដេប៉ាដឺម៉ង់ភាសាវៀតណាមនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ៕    អត្ថបទទាក់ទង   លោក ជេត ជាលី៖ នៅវៀតណាមក៏មានសាកលវិទ្យាល័យ និងសាលាបង្រៀនភាសាខ្មែរផងដែរ   ការបង្កើតដេប៉ាតឺម៉ង់សិក្សាវៀតណាមនៅកម្ពុជា ជាកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ   
លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ធ្វើសន្និសីទសារព័ត៌មាន នៅរសៀលម៉ោង៤កន្លះ នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២នេះ ហើយលោក ចូលរួមបកស្រាយដោយខ្លួនឯងតែម្តង អំពីការបង្កើតដេប៉ាដឺម៉ង់ភាសាវៀតណាម នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ។
  ពេលនោះ គឺជាលើកចុងក្រោយដែលអ្នកស្រីបានឃើញមុខកូនស្រីទាំងពីររូបរបស់អ្នកស្រី ដោយសារពួកគេលង់ស្រះទឹកក្បែរផ្ទះ។     អ្នកស្រី សេត ស្រីមុំ មានប្រសាសន៍ថា៖ «មិនបានមួយម៉ោងទេ រួចទៅខ្ញុំនឹកឃើញថាទិញតែមួយកន្លែងអញ្ចឹង ខ្ញុំថារហ័សបានមកវិញ។ ខ្ញុំរៀបចំដាក់លើរ៉ឺម៉ក ប្អូនខ្ញុំរត់ទៅហៅថាកូនលង់ទឹក ខ្ញុំទន់ខ្លួនអស់ ខ្ញុំទម្លាក់ចោល ខ្ញុំប្រញាប់រត់មក»។   កំពុងអង្គុយនៅខាងមុខផ្ទះទំហំប្រមាណជា៣ម៉ែត្រ គុណ៤ម៉ែត្រ ដែលមានព្យួររូបថតកូនតូចៗទាំងពីររបស់អ្នកស្រីស្ទើរតែពេញពាក់កណ្តាលជញ្ជាំងផ្ទះ អ្នកស្រី សេត ស្រីមុំ និយាយថា កូនស្រីរបស់អ្នកស្រីទាំងពីរ អាយុ ២ឆ្នាំកន្លះ និងបីឆ្នាំកន្លះ។ស្ត្រីវ័យ៣០ឆ្នាំប្លាយរូបនេះបន្តថា ស្រះទឹកដែលកូនស្រីរបស់អ្នកស្រីទាំងពីរលង់នោះ មានជម្រៅជាងពីរម៉ែត្រ និងមានចម្ងាយប្រមាណជា៧០០ម៉ែត្រពីផ្ទះអ្នកស្រី ប៉ុន្តែមិនមានរបងហ៊ុំព័ទ្ធការពារនោះទេ។ រូបថតរបស់កូនស្រីទាំងពីររបស់អ្នកស្រី សេត ស្រីមុំ ដែលស្លាប់ដោយសារលង់ទឹក ត្រូវព្យួរលើជញ្ជាំងផ្ទះ កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩។ (កាន់ វិច្ឆិកា/VOA)   និយាយបណ្តើរយកដៃជូតទឹកភ្នែកដែលកំពុងស្រក់បណ្តើរ អ្នកស្រី សេត ស្រីមុំ បន្ថែមថា អ្នកស្រីស្តាយក្រោយដែលមិនបានប្រាប់កូនឲ្យប្រុងប្រយ័ត្នចំពោះការលង់ទឹក និងមិនបានមើលថែរកូនបានដិតដល់។   អ្នកស្រីបន្តថា៖ «ដោយសារពេលហ្នឹងខ្ញុំគិតថាខ្ញុំយកកូនខ្ញុំទៅវាគ្រោះថ្នាក់ ដោយសារខ្លាចដែក ស័ង្កសីអីធ្លាក់លើ អញ្ចឹងខ្ញុំគិតថាខ្ញុំទៅសង្វាតថ្លឹងម្នាក់ឯងឲ្យលឿនទៅ អាហ្នឹងការពារខ្លាចកុំឲ្យត្រូវកូន។ និយាយទៅខ្ញុំអត់នឹកស្មានថាកូនខ្ញុំទៅជាអញ្ចឹង»។ អ្នកស្រី សេត ស្រីមុំ អង្គុយផ្តល់សម្ភាសន៍នៅខាងមុខផ្ទះ កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩។ (កាន់ វិច្ឆិកា/VOA)   អ្នកស្រីបន្ថែមថា ក្មួយប្រុសស្រីរបស់អ្នកស្រីចំនួនពីរនាក់ទៀត ដែលមានអាយុចន្លោះពី៣ទៅ៥ឆ្នាំ ក៏បានលង់ទឹកស្លាប់ក្នុងពេលជាមួយគ្នានោះដែរ។   អង្គការ និងអ្នកជំនាញដែលធ្វើការដើម្បីទប់ស្កាត់ការលង់ទឹកនិយាយថា ការស្លាប់ដោយការលង់ទឹក កើតឡើងដោយសារការធ្វេសប្រហែស កង្វះការយល់ដឹងពីគ្រោះថ្នាក់ កង្វះចំណេះដឹង កង្វះជំនាញហែលទឹក កុមារលេងក្នុងទឹកដោយគ្មានអ្នកមើលថែរ កង្វះជំនាញសង្គ្រោះបឋម (CPR) និង កង្វះគោលនយោបាយដែលផ្តោតលើការលង់ទឹក។   ក្នុងភូមិនៅតំបន់ជនបទកុមារពីរ ឬបីនាក់បាត់បង់ជីវិតដោយសារលង់ទឹកដែលភាគច្រើនកុមារទាំងនោះមានអាយុក្រោម១០ឆ្នាំ។   កូនស្រីតូចៗទាំងពីររបស់អ្នកស្រី សេត ស្រីមុំ គឺជាកុមាររងគ្រោះពីរនាក់ ក្នុងចំណោមកុមារផ្សេងទៀតដែលបានស្លាប់ដោយសារការលង់ទឹកក្នុងមួយឆ្នាំៗនៅកម្ពុជា។   ការលង់ទឹកគឺជាមូលហេតុនាំមុខគេដែលបណ្តាលឲ្យកុមារស្លាប់ក្នុងប្រទេសដែលមានប្រាក់ចំណូលទាប និងមធ្យម។ របាយការណ៍របស់អង្គការ UNICEFបានឲ្យដឹងថា កុមារចំនួន២,២០០នាក់ស្លាប់ជារៀងរាល់ឆ្នាំនៅប្រទេសកម្ពុជា ដោយសារការលង់ទឹក។   របាយការណ៍របស់អង្គការសុខភាពពិភពលោក ដែលចេញកាលពីឆ្នាំ២០១៤បានឲ្យដឹងថា ជារៀងរាល់ឆ្នាំ មនុស្សប្រមាណជា៣២២,០០០នាក់ បានស្លាប់ដោយសារការលង់ទឹក។ របាយការណ៍នេះបន្តថា រៀងរាល់៩០វិនាទីម្ដងមានមនុស្សម្នាក់ស្លាប់ដោយសារការលង់ទឹកក្នុងពិភពលោក។ របាយការណ៍ដដែលឲ្យដឹងថា នៅកម្ពុជា មនុស្សចំនួនបួននាក់ស្លាប់ដោយសារការលង់ទឹកជារៀងរាល់ថ្ងៃ។   ប៉ុន្តែរបាយការណ៍របស់អង្គការសុវត្ថិភាពពេលមានបញ្ហា ឬហៅកាត់ថា Swim កម្ពុជា និងអង្គការ Help Code ដែលកំពុងធ្វើការពាក់ព័ន្ធនឹងការទប់ស្កាត់ការលង់ទឹកនៅកម្ពុជារកឃើញថា ក្នុងមួយថ្ងៃកុមារចំនួន៦នាក់បានស្លាប់ដោយសារការលង់ទឹកនៅក្នុងប្រទេសកម្ពុជា និងជាច្រើននាក់ទៀតត្រូវរងគ្រោះរហូតដល់ពិការ។   លោក Conrad Foote ស្ថាបនិកអង្គការ Swim កម្ពុជា លើកឡើងថា ការលង់ទឹកក៏បានបណ្តាលឲ្យកុមារមួយចំនួនត្រូវរងនូវការពិការខួរក្បាល ដោយសារខ្វះអុកស៊ីហ្សែនក្នុងពេលកំពុងលង់ផងដែរ។   «ពួកគេមិនអាចលេង មិនអាចទៅសាលា មិនអាចរៀន មិនអាចកាន់អ្វីបាន ជាច្រើនដង ពួកគេមិនអាចសូម្បីតែសន្ទនាគ្នា។ ពួកគេមិនអាចនិយាយទៅកាន់ឪពុកម្តាយ ឬក៏មិត្តភក្តិ។ ពួកគេមិនអាចទំនាក់ទំនង»។   លោកបន្តថា៖ «ដូច្នេះនៅពេលនរណាម្នាក់លង់ទឹក ហើយត្រូវបានជួយសង្គ្រោះ ពួកគេត្រូវស្វែងរកការសង្គ្រោះបន្ទាន់ផ្នែកផ្លូវដង្ហើម ហើយបន្ទាប់មកគឺការធ្វើចលនាបេះដូង ដែលហៅថា CPR»។   លោក Conrad Foote បន្ថែមថា ការលង់ទឹកភាគច្រើនកើតឡើងដោយសារកង្វះការយល់ដឹងពីគ្រោះថ្នាក់ កង្វះចំណេះដឹង កង្វះជំនាញមើលថែរកុមារ កង្វះជំនាញហែលទឹក កុមារលេងក្នុងទឹកដោយគ្មានអ្នកមើលថែរ និងកង្វះជំនាញសង្គ្រោះបឋម (CPR) ជាដើម។   លោកបន្ថែមថា តាមរបាយការណ៍របស់អង្គការយូនីសេហ្វ និងតួលេខដែលអង្គការរបស់លោកបានរកឃើញអំពីការស្លាប់របស់កុមារដោយសារលង់ទឹក ធៀបនឹងតួលេខនៃការស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ ឃើញថា ចំនួនមនុស្សស្លាប់ដោយសារការលង់ទឹក មានចំនួនច្រើនជាងគ្រោះថ្នាក់ចរាចរណ៍។   អ្នកស្រី ថន ណារី រស់នៅភូមិក្បាលកោះ ឃុំកោះឧកញ៉ាតី ខេត្តកណ្តាល បានបាត់បង់កូនប្រុសអាយុ៤ឆ្នាំម្នាក់ ដោយសារលង់ទឹកទន្លេដែលមានចម្ងាយ២០០ម៉ែត្រពីផ្ទះ។ ស្ត្រីវ័យ៣៧ រូបនេះប្រាប់វីអូអេថា អ្នកស្រីបានទុកកូនបីនាក់ឲ្យឪពុកម្តាយអ្នកស្រីជួយមើល ប៉ុន្តែកូនប្រុសទីពីររបស់អ្នកស្រីបានលួចចេញពីទ្វារខាងក្រោយផ្ទះទៅលេងទឹក ដែលបណ្តាលឲ្យលង់ទឹក នារសៀលម៉ោងពីរថ្ងៃទី៦ ខែធ្នូ។ នៅពេលនោះអ្នកស្រីកំពុងធ្វើការនៅកាស៊ីណូ។   អ្នកស្រីបន្ថែមថា ក្រុមគ្រួសាររបស់អ្នកស្រីបានជួលជនជាតិចាមដើម្បីចុះស្រង់ បន្ទាប់ពីកូនប្រុសអ្នកស្រីលិចចូលទឹកអស់រយៈពេលជាងមួយម៉ោង។   «បើសិនជាពេលត្រឡប់ក្រោយវិញគឺយើងអាចយកលុយទៅដោះដូរ និងទិញជីវិតបាន គឺត្រូវតែយកហើយ។ និយាយទៅ បាត់បង់កូនដូចថាយើងស្រលាញ់បំផុត ពិបាកទទួលយកណាស់។ គ្រាន់តែគេប្រាប់ភ្លាមមក ខ្ញុំស្មារតីស្ទើតែសន្លប់បាត់ទៅហើយ»។   អ្នកស្រី ថន ណារី លើកឡើងថា នៅតាមភូមិឃុំរបស់អ្នកស្រីមិនធ្លាប់មានការអប់រំណែនាំអំពីការការពារការលង់ទឹកពីមុនមកទេ។ អ្នកស្រីបន្ថែមថា អ្នកស្រីនឹងនាំកូនៗពីរនាក់ទៀតរបស់អ្នកស្រីទៅរៀនហែលទឹក ដើម្បីជៀសវាងការលង់ទឹកដូចកូនប្រុសទី២របស់អ្នកស្រី។   អង្គការសុខភាពពិភពលោកបានរកឃើញថា ការលង់ទឹកគឺជាឃាតកសម្ងាត់ ដែលបានសម្លាប់កុមារអាយុក្រោម១៥ឆ្នាំច្រើនជាងគេ។   នៅតាមតំបន់ដែលមានទឹកដូចជាបឹង ទន្លេ ព្រែក ស្ទឹង អូរ ឬស្រះទឹកជាច្រើននៅក្នុងប្រទេសកម្ពុជា គេកម្រឃើញមានសញ្ញាហាមឃាត់ ឬសញ្ញាគ្រោះថ្នាក់ផ្សេងៗពាក់ព័ន្ធនឹងការប្រុងប្រយ័ត្នពីការលង់ទឹកណាស់។ សូម្បីតែរបាំងការពារជុំវិញប្រភពទឹកទាំងនោះ ក៏កម្រមានផងដែរ។   ទោះបីជាយ៉ាងណាលោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានច្រានចោលរបាយការណ៍ដែលបង្ហាញថា ក្នុងមួយឆ្នាំមានមនុស្សស្លាប់ដោយលង់ទឹកជាងពីរពាន់នាក់ នៅកម្ពុជា។ លោកលើកឡើងថា លោកទទួលបានរបាយការណ៍កុមារដែលលង់ទឹកស្លាប់ក្នុងប្រទេសកម្ពុជានៅទូទាំងប្រទេស មានចំនួនពី៥ ទៅ៦នាក់ប៉ុណ្ណោះ ក្នុងមួយឆ្នាំ។   «ខ្ញុំមើលរបាយការណ៍របស់ក្រសួង មិនមែនថាមួយថ្ងៃ មានរបាយការណ៍ក្មេងលង់ទឹកហ្នឹង ៤-៥នាក់ទេ។ ខ្ញុំមិនដឹងថាគេទទួលបានតួលេខពីណាដែរ ខ្ញុំអត់ដឹងដែរ ប៉ុន្តែអ្វីដែលរបាយការណ៍ខ្ញុំទទួលហ្នឹង គឺទទួលពីសាលាតែម្តង»។   រដ្ឋមន្ត្រីក្រសួងអប់រំដដែលបន្ថែមថា ក្រសួងមានការណែនាំនាយកសាលា និងឪពុកម្តាយឲ្យមានការប្រុងប្រយ័ត្នក្មេងតូចៗពីការលង់ទឹក។ យ៉ាងណាក្តីលោកថា ក្រសួងមានការងារអាទិភាពជាច្រើនដែលត្រូវយកចិត្តទុកដាក់ និងដោះស្រាយ។   «ជារួមគឺយើងឲ្យសាលាហ្នឹងគឺផ្សព្វផ្សាយ ផ្សព្វផ្សាយទៅដល់សិស្សនៅក្នុងសាលាហ្នឹង ហាមឃាត់កុំឲ្យគាត់ទៅជិតតំបន់ណាដែលមាន បើសិនគាត់អត់ចេះហែលទឹក ហាមឃាត់កុំឲ្យគាត់ទៅលេងទឹកផ្តេសផ្តាស។ ទី២ ត្រូវតែមានគ្នាទៅជាមួយ មិនត្រូវដើរម្នាក់ឯងទេ»។   លោក លី សូវ៉ាន់ អ្នកនាំពាក្យក្រសួងសុខាភិបាលថ្លែងថា ក្រសួងសុខាភិបាលទទួលបានរបាយការណ៍នៃការលង់ទឹកចំនួន១៣ករណី ក្នុងនោះមាន១៣នាក់ស្លាប់ដោយសារទឹកជំនន់កាលពីឆ្នាំ២០១៨។ ហើយនៅក្នុងទឹកជំនន់កាលពីខែសីហា ឆ្នាំ២០១៩នេះ ក៏មានមនុស្សចំនួន១៣នាក់បានស្លាប់ដោយសារការលង់ទឹកផងដែរ។   លោក លី សូវ៉ាន់ មិនបានបញ្ជាក់អំពីវិធានការបង្ការ និងទប់ស្កាត់ការលង់ទឹកជាទូទៅនោះទេ ប៉ុន្តែលោកថា ជារៀងរាល់ពេលដល់រដូវវស្សា ក្រសួងសុខាភិបាលកម្ពុជាតែងប្រកាសណែនាំប្រជាពលរដ្ឋឲ្យប្រុងប្រយ័ត្នពីការលង់ទឹក និងគ្រោះថ្នាក់ផ្សេងៗ។ លោកបន្តថា ក្រសួងនឹងរៀបចំយុទ្ធសាស្ត្រពាក់ព័ន្ធនឹងការទប់ស្កាត់ការលង់ទឹកនាពេលខាងមុខ។   «លង់ទឹកក៏ជាបញ្ហាសុខភាពសាធារណៈដែរ ដែលតម្រូវឲ្យក្រសួងដែលមាននាយកដ្ឋានទទួលបន្ទុកការងារហ្នឹង នឹងរៀបចំយុទ្ធសាស្ត្រ ក៏ដូចជាគោលនយោបាយនានា ដើម្បីធ្វើយ៉ាងម៉េចធ្វើការអប់រំប្រជាពលរដ្ឋ និងអន្តរាគមន៍ឲ្យទាន់ពេលវេលានៅពេលខាងមុខនេះ»។   កញ្ញា Caroline Lukaszyk អ្នកសម្របសម្រួលទិន្នន័យប្រចាំតំបន់នៃអង្គការសុខភាពពិភពលោក លើកឡើងថា រដ្ឋាភិបាលប្រទេសមានប្រាក់ចំណូលទាប និងមធ្យមភាគច្រើនមិនបានស្វែងយល់ស៊ីជម្រៅអំពីផលប៉ះពាល់ និងមិនមានតួលេខនៃការស្លាប់ដោយសារការលង់ទឹក ជាហេតុធ្វើឲ្យពួកគេចាត់ទុកថា ការលង់ទឹកមិនមែនជាបញ្ហាចម្បងដែលពួកគេត្រូវយកចិត្តទុកដាក់។   «នៅពេលដែលពួកយើងធ្វើការជាមួយរដ្ឋាភិបាលដែលស្ថិតនៅលំដាប់នៃការសម្រេចចិត្តថ្នាក់កំពូល ការឆ្លើយតបដំបូងបំផុតរបស់ពួកគេគឺថា ការលង់ទឹកមិនមែនជាបញ្ហាចម្បងដែលត្រូវដោះស្រាយ ពួកគេមានបញ្ហាចម្បងផ្សេងដែលត្រូវធ្វើ»។   អង្គការសុខភាពពិភពលោកបានបង្កើតសកម្មភាពចំនួន១០ដើម្បីការពារកុំឲ្យលង់ទឹក។ សកម្មភាពទាំងនោះរួមមាន ដំឡើងរនាំងបាំងការចូលលេងទឹក បង្រៀនក្មេងៗឲ្យចេះហែលទឹក និងជំនាញសង្គ្រោះការលង់ទឹក បណ្តុះបណ្តាលអ្នកសង្គ្រោះ ក្នុងការជួយសង្គ្រោះពីទឹក និងសង្គ្រោះក្រោយស្រង់ចេញពីទឹកនិង ពង្រឹងការយល់ដឹងជាសាធារណៈអំពីការលង់ទឹក។    អង្គការនេះបន្តថារដ្ឋាភិបាលគួរបង្កើតគោលនយោបាយប្រកបដោយប្រសិទ្ធភាព តាមរយៈការកំណត់ និងអនុវត្តបទបញ្ជាលើការជិះទូក ការដឹកជញ្ជូនតាមផ្លូវទឹក និងសាឡាងប្រកបដោយសុវត្ថិភាពនិងគ្រប់គ្រងហានិភ័យទឹកជំនន់ ជាដើម។   លោក សួន ស៊ី មេភូមិត្រពាំងក្រឡាញ់ ស្រុកលំពង់ ខេត្តតាកែវ ប្រាប់វីអូអេថា ក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះ ភូមិរបស់លោកទើបតែមានករណីលង់ទឹកតែម្តងគត់ គឺករណីក្មេងៗចំនួនបួននាក់លង់ទឹកស្រះក្រោយផ្ទះ។ លោកបន្តថា កន្លងទៅមានមន្ត្រីចុះអប់រំណែនាំប្រជាពលរដ្ឋពីការបង្ការ និងទប់ស្កាត់ការលង់ទឹក ប៉ុន្តែលោកថា ការសង្គ្រោះអ្នកលង់ទឹក មិនទាន់ត្រឹមត្រូវតាមបច្ចេកទេសនៅឡើយ។   «ដូចអត់ដឹងទាំងអស់គ្នា គ្រាន់តែវាលើករលាក់លើកអីអញ្ចឹង ជួយលើករលាក់ជួយអីទាំងអស់គ្នា តែគ្រាន់តែថាអត់មានអ្នកបច្ចេកទេសអីគ្រប់គ្រាន់ដែរ»។   លោក Harald Vervaeche អគ្គលេខាធិការរបស់សហព័ន្ធសង្គ្រោះជីវិតអន្តរជាតិប្រាប់ VOA ថា ការស្លាប់ដោយសារការលង់ទឹកក៏បាន ធ្វើឲ្យបាត់បង់ចំណូលជាតិផងដែរ។   «រដ្ឋាភិបាលគួរយកចិត្តទុកដាក់អំពីការស្លាប់ដោយសារការលង់ទឹក ដោយសារតែមនុស្សម្នាក់ៗដែលស្លាប់ គឺជាមនុស្សដែលមិនមែនត្រឹមតែអាចបង្កើតនូវគំនិត ការអភិវឌ្ឍ និងពន្ធដល់រដ្ឋាភិបាលនីមួយៗតែប៉ុណ្ណោះទេ»។ លោក Harald Vervaecke អគ្គលេខាធិការរបស់សហព័ន្ធសង្គ្រោះជីវិតអន្តរជាតិ ថ្លែងទៅកាន់អ្នកសារព័ត៌មានក្នុងអំឡុងវេទិកាពិភពលោកស្តីពីការការពារការលង់ទឹក នៅទីក្រុង Durban ប្រទេសអាហ្វ្រិកខាងត្បូង កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩។ (កាន់ វិច្ឆិកា/VOA)   លោកបន្ថែមថា៖ «ដូច្នេះតម្លៃនៃជីវិត គិតជាមធ្យមគឺ១.២លានអឺរ៉ូ បើតាមការគណនានៅអឺរ៉ុប។ ប្រសិនបើមនុស្ស១០នាក់ស្លាប់ នោះរដ្ឋាភិបាលនឹងបាត់បង់ចំនួន១២លានអឺរ៉ូ ហើយបើ១ពាន់លាននាក់ស្លាប់ ប្រាកដជារដ្ឋាភិបាលបាត់បង់រាប់លាន»។   ក្នុងរយៈពេលពីរសប្តាហ៍នៃដើមខែមករា ឆ្នាំ២០២០នេះ មានករណីលង់ទឹកជាច្រើនករណីត្រូវបានផ្សព្វផ្សាយដោយបណ្តាញសារព័ត៌មានមួយចំនួន ដែលក្នុងនោះកុមារយ៉ាងហោចណាស់១០នាក់បានស្លាប់ដោយសារការលង់ទឹក។ នេះមិនរាប់បញ្ចូលករណីមនុស្សធំលង់ទឹកស្លាប់ និងករណីមិនត្រូវបានរាយការណ៍។ ករណីនោះមានដូចជា កាលថ្ងៃទី១ ខែមករា ក្មេងស្រីវ័យ១៣ឆ្នាំចំនួនបីនាក់ បានលង់ទឹកស្លាប់ក្នុងស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំ។   អ្នកស្រី សេត ស្រីមុំនិយាយថា បើអាចទាញពេលវេលាឲ្យត្រឡប់ក្រោយបាន អ្នកស្រីនឹងយកកូនទាំងពីររបស់អ្នកស្រី ទៅទិញអេតចាយទៅជាមួយ។   «បើសិនជាខ្ញុំដឹងថាកូនខ្ញុំគ្រោះថា្នក់អញ្ចឹងខ្ញុំអត់ទៅណាទេ បើខ្ញុំនឹកឃើញថាគ្រោះថ្នាក់អញ្ចឹងខ្ញុំនឹងកូនខ្ញុំទៅតាមខ្ញុំហើយ»៕   សូមចុចទៅប្រភពដើម VOA ត្រង់នេះ
ភ្នំពេញ ៖ ជារឿយៗអ្នកស្រី សេត ស្រីមុំ  ស្ត្រីមេម៉ាយកូនបនាក់ រស់នៅស្រុកបាទី ខេត្តតាកែវ តែងតែយកកូនៗទៅតាមខ្លួនដើម្បីទិញអេតចាយ។ កាលពី៦ខែមុន អ្នកស្រីបានសម្រេចចិត្តទុកកូនតូចៗចំនួន២នាក់នៅផ្ទះឲ្យម្តាយជួយមើលដើម្បីទៅទិញអេតចាយពីអ្នករុះរើផ្ទះមួយនៅក្បែរនោះ ដោយអ្នកស្រីបារម្ភថាដែកស័ង្កសីធ្លាក់លើកូន។
  ដើមឡើយ ដើម្បីស្រោចស្រង់ភ្ញៀវទេសចរទៅទស្សនា និងកម្សាន្តលេងនៅខេត្តសៀមរាបឲ្យកាន់តែច្រើនឡើងវិញ លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានសហការជាមួយនឹងសហភាពសហព័ន្ធយុវជនកម្ពុជាប្រចាំខេត្តសៀមរាប គ្រោងនឹងរៀបចំព្រឹត្តការណ៍សៀមរាបសង្ក្រានតាមការណែនាំរបស់ប្រមុខរដ្ឋាភិបាល នៅថ្ងៃបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខ។ ប៉ុន្តែក្រោយពីមានករណីអ្នកផ្ទុកកូវីដ-១៩ លើបុរសខ្មែរម្នាក់នៅសៀមរាបមក  ព្រឹត្តិការណ៍សៀមរាបសង្ក្រាននេះ ត្រូវបានលុបចោលវិញ ហើយរដ្ឋាភិបាល ព្រមទាំងបិទសាលារដ្ឋ និងឯកជន ចាប់ពីថ្នាក់មតេយ្យ ដល់ថា្នក់ឧត្តមសិក្សាសរុប១១០សាលាក្នុងទីរួមខេត្ត ដើម្បីការពារ និងទប់ស្កាត់ជំងឺកូវីដ-១៩។    ក្រោយមួយថ្ងៃនៃការប្រកាសថាមានជំងឺកូវីដ-១៩ ឆ្លងដល់បុរសជនជាតិខ្មែរ លោក ទៀ សីហា បានបើកការប្រជុំមួយដើម្បីណែនាំឲ្យពលរដ្ឋកុំឲ្យមានភាពភ័យខ្លាច ដោយរួមគ្នាប្រកាន់ខ្ជាប់នូវអនាម័យជានិច្ច។ កិច្ចប្រជុំនេះ ក៏មានគោលបំណងរកដំណោះស្រាយដល់បណ្តាក្រុមហ៊ុន សហគ្រាស និង និយោជិត ដែលប្រឈមនឹងខាតបង់ និងបាត់បង់ការងារផងដែរ។    បន្ទាប់ពីកិច្ចប្រជុំចប់ លោក ទៀ សីហា បានផ្តល់កិច្ចសម្ភាសឲ្យអ្នកសារព័ត៌មាន ដោយលោកបញ្ជាក់ថា ដ្បិតលុបចោលនូវព្រឹត្តិការណ៍សង្ក្រានពិតមែន តែលោកក៏គ្រោងរៀបចំព្រឹត្តការណ៍ផ្សេងៗ ដូចជា បន្តបើកយុទ្ធនាការសៀមរាបផ្ទះខ្ញុំ ដោយសហការជាមួយនឹងអាជ្ញាធរ យុវជន មន្ត្រី និង សហភាពសហព័ន្ធយុវជនកម្ពុជា រៀបចំសម្អាតសាលារៀន ទីប្រជុំជនមួយចំនួន និងផ្ទះសម្បែងរបស់ពលរដ្ឋ។ ជាពិសេសត្រៀមរៀបចំហេដ្ឋារចនាសម្ព័ន្ធ ស្តារ និង សម្អាតស្ទឹងសៀមរាប និងជំរុញឲ្យមានអត្តសញ្ញាណម្ហូបអាហារក្នុងស្រុក ដើម្បីទាក់ទាញភ្ញៀវទេសចរ។ ម្យ៉ាងទៀត នឹងរកដំណោះស្រាយជូនអាជីវករ ម្ចាស់សហគ្រាសផ្សេងៗផងដែរ។   លោក ទៀ សីហា ប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទ នៅថ្ងៃទី៩ ខែមីនា ដូច្នេះថា៖«យើងបានជួបជាមួយនឹងប្រតិករ ម្ចាស់សហគ្រាសមួយចំនួនរួចមកហើយ។ យើងបានស្វែងយល់ពីផលលំបាករបស់ពួកគាត់ ជាពិសេសចំណូលពីវិស័យទេសចរណ៍ គឺមានការធ្លាក់ចុះយ៉ាងខ្លាំង។ ឥឡូវនេះយើងកំពុងតែធ្វើយ៉ាងណាឲ្យគាត់មានចំណូលខ្លះ និងសហការឲ្យរដ្ឋបាលខេត្ត  វិស័យឯកជន និងម្ចាស់ធនាគារ ដើម្បីពន្យារការបង់ពន្ធសម្រាប់ពួកគេ។ ខ្ញុំគិតថាក្នុងពេលឆាប់ៗនេះ យើងនឹងមានដំណោះស្រាយជូនគាត់»។    អភិបាលខេត្ត យល់ថា នៅតែមានពលរដ្ឋខ្លះ ប្រឈមនឹងការខ្វះខាតថវិកាសម្រាប់បង់ថ្លៃទឹក និងបង់ថ្លៃភ្លើង។ លោក បានបញ្ជាក់ដូច្នេះថា៖«យើងកំពុងតែសិក្សា ព្រោះប្រព័ន្ធទាំងអស់នេះ ត្រូវការយន្តការច្បាស់លាស់ ព្រោះអាចនឹងប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ។ ឥឡូវនេះយើងកំពុងតែសិក្សាជាមួយអ្នកជំនាញ ទាំងថ្នាក់ជាតិហើយ»។    បើតាមលោក ទៀ សីហា សម្រាប់អ្នកដែលលក់ដូរសម្ភារ ចំណីអាហារ អ្នករត់កង់បី និងម្ចាស់សណ្ឋាគារនានា នៅខេត្តសៀមរាប ពុំមែនសុទ្ធតែប្រឈមនឹងបាត់បង់ចំណូលទាំងអស់នោះទេ តែក៏មានអ្នកដែលអាចរកចំណួលបានពីភ្ញៀវទេសចរដែលមកពីប្រទេសអ៊ឺរ៉ុប និងអាមេរិកខ្លះផងដែរ។ លោក ថ្លែងដូច្នេះថា៖«មិនមែនបាត់សូន្យតែម្តងទេ គឺមានភ្ញៀវខ្លះ គ្រាន់តែតិចជាងមុន។ ខ្ញុំសង្ឈឹមថាក្នុងពេលឆាប់ៗនេះ ទាំងពលរដ្ឋ និងអ្នកផ្សព្វផ្សាយ ត្រូវតែចេះជួយគ្នាផ្សព្វផ្សាយនូវអ្វីដែលពិតក្នុងខេត្តសៀមរាប»។       ជាមួយគ្នានេះដែរ អភិបាលខេត្តរូបនេះ ក៏បន្តកិច្ចសហការជាមួយនឹងក្រសួងសុខាភិបាល ដើម្បីប្រឆាំងនឹងជំងឺកូវីដ-១៩ ផងដែរ។ លោក និយាយថា៖«ខ្ញុំគិតថាចាំបាច់ណាស់ដែលយើងត្រូវរួមគ្នាសម្អាត។ ខ្ញុំសង្ឈឹមថា នៅរយៈពេលដ៏ខ្លី និងមានភ្ញៀវជាតិ អន្តរជាតិ នឹងត្រឡប់មកខេត្តសៀមរាបរបស់យើងវិញ»៕
ភ្នំពេញ៖ នៅឆ្នាំ២០១៩ ខេត្តសៀមរាប បានថមថយភ្ញៀវទេសចរម្តងរួចមកហើយ ដែលបានធ្វើឲ្យអ្នករកស៊ី មគ្គុទេសគ៍ទេសចរ ភោជនីយដ្ឋាន ផ្ទះសំណាក់ អ្នករត់តាក់ស៊ី ម៉ូតូកង់បីខ្លះ ត្រូវខាតបង់ និងគ្មានប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារ។ ទន្ទឹមនឹងជំងឺកូវីដ-១៩ ដែលបានរាលដាលដល់ខេត្តសៀមរាបលើបុរសជនជាតិខ្មែរវ័យ៣៨ឆ្នាំម្នាក់ កាលពីថ្ងៃទី៧ ខែមីនា គឺរឹតតែឲ្យខេត្តនេះ ធ្លាក់ចុះភ្ញៀវទេសចរជាងមុនទៅទៀត។ 
នៅក្នុងពូល B មានតែវៀតណាម និងអូម៉ង់ ប៉ុណ្ណោះដែលមិនធ្លាប់មានបទពិសោធន៍លេងជុំចុងក្រោយ World Cup ខណៈអូស្ត្រាលី ដែលជាសមាជិកសហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ (AFF) ដូចគ្នា រួមទាំងជប៉ុន អារ៉ាប៊ីសាឌីត និងចិន សុទ្ធតែធ្លាប់មានប្រវត្តិបង្ហាញខ្លួន។ គ្រូបង្វឹកក្រុមជម្រើសជាតិវៀតណាម លោក park Hang-seo អាចគេចផុតពីកូរ៉េខាងត្បូងដែលជាក្រុមនៃប្រទេសកំណើតរបស់ខ្លួន ដោយពូលកូរ៉េខាងត្បូងស្ថិតក្នុងពូល A ជាមួយអ៊ីរ៉ង់ អេមីរ៉ាតអារ៉ាប់រួម អ៊ីរ៉ាក់ ស៊ីរី និងលីបង់។ ការប្រកួតនឹងប្រព្រឹត្តទៅពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២។ ក្រុមលេខ១ និងលេខ២ នៃពូលនីមួយៗ នឹងទទួលបានកៅអីសម្រាប់ព្រឹត្តិការណ៍ World Cup 2022 នៅប្រទេសកាតា។ រីឯក្រុមលេខ៣ ត្រូវប៉ះគ្នាសម្រាប់ការប្រកួតជម្រុះជុំទី៤ ហើយក្រុមដែលទទួលបានជ័យជម្នះ ត្រូវប្រកួតវគ្គ Play-offs អន្តរទ្វីប (Intercontinental Play-offs) ជាមួយក្រុមមួយផ្សេងទៀតមកពីទ្វីបដទៃ៕
វៀតណាមដែលជាក្រុមតែមួយគត់តំបន់អាស៊ាន ស្ថិតក្នុងពូល B ជាមួយជប៉ុន អូស្ត្រាលី ចិន អារ៉ាប៊ីសាអូឌីត និងអូម៉ង់ សម្រាប់ការប្រកួតជុំទី៣នៃវគ្គជម្រុះ World Cup ប្រចាំតំបន់អាស៊ី រីឯពូល A មានអ៊ីរ៉ង់ កូរ៉េខាងត្បូង អេមីរ៉ាតអារ៉ាប់រួម អ៊ីរ៉ាក់ ស៊ីរី និងលីបង់។
  នៅថ្ងៃសុក្រ មនុស្សជាច្រើននាក់បាននាំគ្នាឈរមើលកាំជ្រួចនៅលើផ្លូវរថភ្លើងនៅក្រុង Amritsar នៃរដ្ឋ Punjab ក្នុងឱកាសនៃពិធីបុណ្យ Dussehra ក្នុងសាសនាហិណ្ឌូ។ បើតាមការផ្សាយរបស់ AFP នៅមុនការបុករះរបស់រថភ្លើងក្នុងល្បឿនដ៏លឿននោះ ជនរងគ្រោះ មិនទទួលបានសញ្ញាអាសន្នណាមួយនោះឡើយ។   មន្ត្រីប៉ូលិសអះអាង ការមិនឮនោះ គឺដោយសារតែភាពអ៊ូអររបស់ហ្វូងមនុស្សក្នុងកម្មវិធីបុណ្យសាសនាហិណ្ឌូនោះ។ មនុស្សជាង៥០នាក់ បានស្លាប់ ហើយជាច្រើននាក់ទៀតបានរងរបួស និងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនានានៅក្នុងទីក្រុង។    លោក Amarinder Singh រដ្ឋមន្ត្រីប្រចាំរដ្ឋ Punjab បានបញ្ជាឲ្យមានការស៊ើបអង្កេត និងប្រកាសផ្តល់ថវិកាប្រមាណ៦៨០០ដុល្លារអាមេរិក ដល់រាល់គ្រួសារជនរងគ្រោះដែលបានស្លាប់ និងណែនាំឲ្យមន្ទីរទាំងអស់យកចិត្តទុកព្យាបាលអ្នករបួស។   ដោយឡែកនៅជាយក្រុងកូឡុំបូ ប្រទេសស្រីលង្កា រថភ្លើងពេលយប់មួយ បានបុកដំរីពីរក្បាលនៅតំបន់ Ambanpola ដែលមានចម្ងាយ១៥០គីឡូម៉ែត្រពីក្រុងកូឡុំបូ ដែលបណ្តាលឲ្យដំរីមួយងាប់ និងមួយទៀតរបួស។ ករណីគ្រោះថ្នាក់មួយទៀត ក៏បានកើតឡើងផងដែរនៅ Palugaswewa ចម្ងាយ១៦០គីឡូម៉ែត្រពីក្រុងកូឡុំបូ ដោយរថភ្លើងបានធ្លាក់ផ្លូវ ហើយទៅបុកដំរីមួយក្បាលងាប់។   វាជាគ្រោះថ្នាក់ដដែល ដោយកាលពីពីរសប្តាហ៍មុន ដំរី៣ក្បាលហើយ ដែលត្រូវរថភ្លើងបុកងាប់នៅស្រីលង្កា។ ស្រីលង្កា រងនូវការរិះគន់យ៉ាងខ្លាំងពីបទព្រងើយកន្តើយក្នុងការការពារសត្វដំរី ជាពិសេសការស្វែងរកទីជម្រកសមរម្យសម្រាប់ពួកវា ដោយជានិច្ចកាលតែងតែរងគ្រោះដោយសារមនុស្ស និងរថភ្លើង៕  
មនុស្សជាង៥០នាក់នៅភាគខាងជើងឥណ្ឌា បានស្លាប់កាលពីថ្ងៃសុក្រ ដោយសារតែរថភ្លើងល្បឿនលឿនមួយបុក នាអំឡុងពេលដែលពួកគេទស្សនាកាំជ្រួចក្នុងពិធីបុណ្យសាសនាហិណ្ឌូ។ នៅចុងសប្តាហ៍នេះដែរ ករណីគ្រោះថ្នាក់រថភ្លើងពីរលើកកើតនៅស្រីលង្កា ដែលបណ្តាលឲ្យដំរី២ក្បាលងាប់ និង១ក្បាលរងរបួស។
សារក្រើនរម្លឹករបស់ក្រសួងប្រៃសណីយ៍ ទៅកាន់ប្រជាពលរដ្ឋ ធ្វើឡើងតាមរយៈសេចក្តីជូនដំណឹង ដែលបានចេញនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០។ ក្រសួង ចេញសេចក្តីជូនដំណឹងនេះដល់ប្រជាពលរដ្ឋ គឺបន្ទាប់ពីសង្កេតឃើញមានការក្លែងបន្លំប្រើឈ្មោះថ្នាក់ដឹកនាំក្នុងជួយរដ្ឋាភិបាលកម្ពុជា តាមប្រព័ន្ធតេឡេក្រាម។     ក្រសួងប្រៃសណីយ៍ ពន្យល់ថា ពួកហែកខឺ បានបន្លំប្រើឈ្មោះថ្នាក់ដឹកនាំក្នុងរដ្ឋាភិបាលនិងបុគ្គលដទៃទៀត ដើម្បីបញ្ជូនមេរោគតាមសារក្នុងវិធីតេឡេក្រាម។ ក្រសួង បន្តថា ពួកហែកខឺ  ធ្វើបែបនេះ គឺដើម្បីឆបោកអ្នកប្រើប្រាស់បណ្តាញតេឡេក្រាម ដែលពួកគេបានកំណត់មុខសញ្ញារួចមកហើយ។    ក្រសួងប្រៃសនីយ៍ បញ្ជាក់ថា បើអ្នកប្រើប្រាស់បណ្តាញតេឡេក្រាម ចុចបើកឯកសារ ឬកម្មវិធីមានផ្ទុកមេរោគ ដែលពួកហែកខឺផ្ញើទៅ ពេលនោះពួកហែកខឺ នឹងចូលទៅគ្រប់គ្រងកុំព្យូទ័រឬទូរស័ព្ទរបស់អ្នកប្រើប្រាស់ពីចម្ងាយដោយជោគជ័យ។ លើសពីនេះ ពួកហែកខឺ នឹងអាចលួចយកទិន្នន័យនានា ដូចជា ឯកសារ លេខកូដសម្ងាត់ (Password/Passcode) សម្រាប់កម្មវិធីផ្សេងៗ រួមទាំងម៉ាស៊ីនថត និងឧបករណ៍សំឡេងទៀតផង។ ទន្ទឹមនឹងនេះ ក្រុមហែកខឺ នឹងអាចយកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើបណ្តាញតេឡេក្រាម ដែលមានក្នុងកុំព្យូទ័រឬទូរស័ព្ទ ទៅឆបោកអ្នកដទៃ។  ក្រសួងប្រៃសណីយ៍ បញ្ជាក់ថា៖«ដើម្បីជៀសវាងការធ្លាក់ទៅក្នុងអន្ទាក់បោកប្រាស់របស់អ្នកវាយប្រហារ អ្នកប្រើប្រាស់តេឡេក្រាមគួរផ្ទៀងផ្ទាត់និងត្រួតពិនិត្យគណនីរបស់បុគ្គលដែលផ្ញើសារមកឲ្យច្បាស់លាស់។ ជាពិសេស ចំពោះសារណា ដែលផ្ញើមកលើកដំបូង ទោះបីមានរូបភាពនិងឈ្មោះរបស់ថ្នាក់ដឹកនាំក្នុងជួររដ្ឋាភិបាលឬអ្នកស្គាល់ក៏ដោយ ម្ចាស់គណនីគួរពិនិត្យមើលព័ត៌មានអ្នកផ្ញើមក ដូចជា លេខទូរស័ព្ទនិងឈ្មោះ មុននឹងចុចបើកឯកសារនិងកម្មវិធីណាមួយ ឬឆ្លើយតបសារវិញ»។    ជាមួយគ្នាដែរ ក្រសួងប្រៃសណីយ៍ ជំរុញឲ្យប្រជាពលរដ្ឋ ហៅទូរស័ព្ទទៅសួរម្ចាស់គណនីដោយផ្ទាល់ បើសង្ស័យមាននរណាម្នាក់ក្លែងបន្លំ ហើយបើដឹងថា ម្ចាស់គណនី មិនមែនជាម្ចាស់គណនីពិតប្រាកដ ប្រជាពលរដ្ឋ គួរបិទ (Block) គណនីនោះ។    នាយកដ្ឋានព័ត៌មានវិទ្យានៃក្រសួងមហាផ្ទៃ ក៏បានក្រើនរម្លឹកប្រជាពលរដ្ឋឲ្យប្រុងប្រយ័ត្ននឹងចោរព័ត៌មានវិទ្យា ឬពួកហែកខឺដែរ។ តាមរយៈសារ ដែលបង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួននាពេលថ្មីៗនេះ នាយកដ្ឋានព័ត៌មានវិទ្យានៃក្រសួងមហាផ្ទៃ អះអាងថា ករណីឆបោកនេះ មិនមែនមានតែក្នុងប្រព័ន្ធតេឡេក្រាមនោះទេ គឺមាននៅគ្រប់បណ្ដាញសង្គមផ្សេងៗ និងមានច្រើនទម្រង់រូបភាពទៀតផង។    នាយកដ្ឋានព័ត៌មានវិទ្យានៃក្រសួងមហាផ្ទៃ លើកឡើងថា ជនឆបោក បានស្វែងរកលេខទូរស័ព្ទ អ៊ីម៉ែលរបស់ជនរងគ្រោះនៅតាមបណ្ដាញសង្គម។ នាយកដ្ឋានព័ត៌មានវិទ្យា បានឲ្យដឹងទៀតថា ការឆបោកនេះ មានលក្ខខណៈ ដូចជា ទាក់ទងទៅជនរងគ្រោះ ដោយប្រាប់ជនរងគ្រោះថា ទទួលបានមរតក ឬឈ្នះរង្វាន់ ជាដើម។ បើតាមនាយកដ្ឋានព័ត៌មានវិទ្យា ពួកគេ ក៏អាចគ្រប់គ្រងប្រព័ន្ធកុំព្យូទ័រឬទូរស័ព្ទរបស់ជនរងគ្រោះដែរ ដូចជា រូបភាពឬវីដេអូជនរបស់រងគ្រោះ ហើយជនឆបោក ថែមទាំងអាច ប្រើប្រាស់មនោសញ្ចោតនាជាមួយជនរងគ្រោះថែមទៀត ដើម្បីបោកជនរងគ្រោះ។    បើជួបករណីបែបនេះ នាយកដ្ឋានព័ត៌មាននៃក្រសួងមហាផ្ទៃ បានប្រាប់ប្រជាពលរដ្ឋ ឲ្យរាយការណ៍ឬដាក់ពាក្យបណ្ដឹងទៅអាជ្ញាធរដើម្បីជួយដោះស្រាយ៕   
ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ប្រាប់ប្រជាពលរដ្ឋ ឲ្យប្រុងប្រយ័ត្ននឹងចោរព័ត៌មានវិទ្យា ឬហៅថា ក្រុមហែកខឺ (Hacker) តាមបណ្តាញទំនាក់ទំនងតេឡេក្រាម (Telegram)។ ដើម្បីជៀសវាងការចាញ់បោក ក្រសួង ណែនាំប្រជាពលរដ្ឋ ឲ្យពិនិត្យមើលគណនីតេឡេក្រាមជាមុនសិន ពិសេសលេខទូរស័ព្ទនិងឈ្មោះ មុននឹងចុចបើកឯកសារឬកម្មវិធី ដែលបុគ្គលណាម្នាក់ផ្ញើទៅឲ្យ។
កញ្ញា កឹម មនោវិទ្យា អះអាងថា ក្រុមមេធាវីអន្តរជាតិ ដែលក្រុមគ្រួសាររបស់នាងបានពឹងពាក់ បានយកបណ្តឹងនេះ ទៅដាក់ជូនក្រុមការងារ ទទួលបន្ទុកករណីឃុំខ្លួនដោយបំពាន កាលពីថ្ងៃទី២0 ខែធ្នូ ឆ្នាំ២0១៧។ បើតាមកញ្ញា កឹម មនោវិទ្យា ក្រុមមេធាវីអន្តរជាតិទាំងនោះ បានផ្តល់ព័ត៌មានត្រឡប់មកវិញថា ក្រុមការងារ ទទួលបន្ទុកករណីឃុំខ្លួនដោយបំពាន បានយល់ព្រមទទួលពាក្យបណ្តឹងហើយ។ កញ្ញា កឹម មនោវិទ្យា បាននិយាយដូច្នេះថា៖«ទៅមុខទៀត គេ អាចនឹងសិក្សាពាក្យបណ្តឹងនោះ។ គេ នឹងទាក់ទងទៅអាជ្ញាធរ ក៏ដូចជារដ្ឋាភិបាលកម្ពុជា ដើម្បីសុំព័ត៌មានបន្ថែម។ ហើយគេ ក៏អាចបង្កើតទៅជាការស៊ើបអង្កេតមួយ ដោយត្រូវចុះទៅត្រួតពិនិត្យផ្ទាល់នៅក្នុងប្រទេសកម្ពុជាផងដែរ»។ ប៉ុន្មានថ្ងៃមុន ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃសហរដ្ឋអាមេរិក និងស្ថានបេសកកម្មអចិន្ត្រៃយ៍នៃសហភាពអឺរ៉ុប បានរៀបចំកិច្ចពិភាក្សាមួយ ក្រោមប្រធានបទ «ការធ្លាក់ចុះលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា» ដោយមានការចូលរួមពីស្ថានបេសកកម្មអចិន្ត្រៃយ៍នៃបណ្តាប្រទេសនានា ប្រចាំនៅអង្គការសហប្រជាជាតិ។ កិច្ចពិភាក្សានោះ ផ្តោតសំខាន់លើការចាប់លោក កឹម សុខា ដាក់ពន្ធនាគារ និងការរំលាយគណបក្សសង្គ្រោះជាតិ ដែលនាំឲ្យតំណាងប្រទេសទាំងនោះយល់ថា ជាហេតុចម្បងដែលនាំឲ្យប្រជាធិបតេយ្យនៅកម្ពុជា ធ្លាក់ចុះ។ កញ្ញា កឹម មនោវិទ្យា ក៏ត្រូវបានអញ្ជើញឲ្យចូលរួមក្នុងកិច្ចពិភាក្សាខាងលើដែរ។ បន្ទាប់ពីរៀបរាប់ពីការធ្លាក់ចុះនូវលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស នៅប្រទេសកម្ពុជា កញ្ញា កឹម មនោវិទ្យា ក៏បានលើកឡើងនូវសំណើចំនួនបី ដែលរួមមាន សុំឲ្យអង្គការសហប្រជាជាតិ ពិចារណាក្នុងការព្យួរអាសនៈប្រទេសកម្ពុជា សុំឲ្យដាក់បញ្ហាប្រទេសកម្ពុជា ចូលទៅក្នុងកិច្ចប្រជុំមហាសន្និបាតនៃអង្គការសហប្រជាជាតិ ដែលនឹងរៀបចំឡើងនៅក្នុងខែមករា ឆ្នាំ២0១៨ ខាងមុខ និងសុំឲ្យអង្គការសហប្រជាជាតិ បញ្ជូនតំណាងរបស់ខ្លួន មកកាន់ប្រទេសកម្ពុជា ដើម្បីពិភាក្សាជាមួយមន្ត្រីកម្ពុជា ក្នុងការដោះស្រាយបញ្ហារួមគ្នា។ មកដល់ពេលនេះ សំណុំរឿងរបស់លោក កឹម សុខា កំពុងស្ថិតក្នុងដំណាក់កាលនៃការស៊ើបសួរ។ លោក គី ឫទ្ធី ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានទៅជួបលោក កឹម សុខា ដោយផ្ទាល់នៅក្នុងពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ចំនួនបីលើករួចមកហើយ ដើម្បីសាកសួរពីបទឃុបឃិតជាសម្ងាត់ជាមួយបរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាល ដែលអាចចាត់ទុកថាជាអំពើក្បត់ជាតិ។ បើតាម មេធាវីរបស់លោក កឹម សុខា ដែលធ្លាប់ប្រាប់កន្លងមក លោក កឹម សុខា បានសារភាពថា លោក ធ្លាប់មានទំនាក់ទំនងជាមួយបរទេសមែន ប៉ុន្តែទំនាក់ទំនង់ទាំងនោះ គឺស្ថិតក្នុងក្របខណ្ឌការងារ ដើម្បីលើកស្ទួយសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា មិនមែនដើម្បីផ្តួលរំលំរដ្ឋាភិបាលនោះទេ។ លោក កឹម សុខា ត្រូវបានសមត្ថកិច្ច ចុះទៅចាប់ខ្លួនដល់គេហដ្ឋាន កាលពីយប់ថ្ងៃទី២ ឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២0១៧ ហើយក៏បញ្ជូនទៅឃុំក្នុងពន្ធនាគារភ្លាមៗ៕ អត្ថបទទាក់ទង   កូនស្រីលោក កឹម សុខា ស្នើឲ្យព្យួរអាសនៈកម្ពុជានៅអង្គការសហប្រជាជាតិ   លោក កឹម សុខា៖ ទាក់ទងបរទេសដើម្បីលើកស្ទួយប្រជាធិបតេយ្យ មិនមែនផ្តួលរដ្ឋាភិបាលទេ
ភ្នំពេញ៖ ក្រុមមេធាវីអន្តរជាតិមួយក្រុម បានយកសំណុំរឿងរបស់លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលជាប់ពន្ធនាគារជាងបីខែមកហើយនោះ ទៅដាក់នៅ ក្រុមការងារ ទទួលបន្ទុកករណីឃុំខ្លួនដោយបំពាន (The Working Group on Arbitrary Detention) ដែលជាអង្គភាពមួយរបស់អង្គការសហប្រជាជាតិ។ កញ្ញា កឹម មនោវិទ្យា មន្ត្រីជាន់ខ្ពស់នៃអតីតគណបក្សសង្គ្រោះជាតិ និងជាកូនស្រីច្បងរបស់លោក កឹម សុខា ជាអ្នកផ្តល់ព័ត៌មានខាងលើ តាមរយៈការផ្សាយផ្ទាល់លើទំព័រហ្វេសប៊ុករបស់លោក កឹម សុខា នៅថ្ងៃទី២២ ខែធ្នូនេះ។
យើងស្តាប់នាយ យ៉ាន និងអ្នកស្រី ចរិយា   
សៀមរាប៖ ឆ្ពោះទៅខាងត្បូងនៃក្រុងសៀមរាប តាមផ្លូវទៅភ្នំក្រោម អ្នកដំណើរនឹងឃើញចម្ការឈូកដ៏ធំ ហើយនឹងតូបលក់អាហារដើម្បីទទួលទេសចរ។ ប៉ុន្តែមានតូបរូបរាងពីរ៉ាមីដប្រមាណ១០ នៅកណ្តាលបឹងឈូក ដែលបានទាក់ទាញភ្នែកនាយ យ៉ាន។ នាយ យ៉ាន ក៏ចតម៉ូតូ ហើយដើរតាមស្ពានឈើសំដៅទៅតូបទាំងនោះ។ នាយ យ៉ាន បានជួបអ្នកស្រី ចិម ចរិយា ដែលជាម្ចាស់តូបរៀងពីរ៉ាមីដទាំងនោះ។ កង្ហា បណ្តាញអ៊ីនធឺណិត អង្រឹង ស្ថិតនៅក្នុងតូបទាំងនោះ។
ការដាក់បង្ហាញពីសម័យស្តេច Tutankhamun របស់អេហ្ស៊ីបនៅបារាំង នៅថ្ងៃទី២២ ខែកញ្ញា បានបំបែកកំណត់ត្រាថ្មី ដោយមានអ្នកចូលទស្សនាប្រមាណជាង ១,៤២លាននាក់។ នេះបើយោងតាមការបញ្ជាក់របស់អ្នករៀបចំការបង្ហាញនេះ។ "Tutankhamun: Treasures of the Golden Pharaoh" ជាពិព័រណ៌ស្ដីពីស្ដេចអេហ្ស៊ីដ៏ល្បីឈ្មោះ Tutankhamun ដែលរៀបចំឡើងនៅទីក្រុងប៉ារីស ។ ពិរព័រណ៍ឆ្នាំ២០១៩ នេះ បានបំបែកកំណត់ត្រាចាស់របស់ពិព័រណ៌មួយទៀតស្ដីពីស្ដេច Tutankhamun កាលពីឆ្នាំ១៩៦៧ ដែលត្រូវបានចាត់ទុកជាការបង្ហាញប្រចាំសតវត្ស ដោយពេលនោះមានអ្នកចូលរួមត្រឹមតែ១,២៤លាននាក់ ខណៈឆ្នាំ២០១៩ មានដល់ទៅ១,៤២លាននាក់ឯណោះ។ «Tutankhamun:  Treasures of the Golden Pharaoh»ដែលត្រូវបានពិពណ៌នាថាជាកម្មវិធី "ម្តងក្នុងមួយជំនាន់"  នឹងក៏បើកនៅទីក្រុងឡុងដ៍ ក្នុងខែវិច្ឆិកាខាងមុខដល់ខែឧសភាឆ្នាំ២០២០ ។ ក្នុងការបង្ហាញនេះ នឹងមានការដាក់អោយទស្សនាវត្ថុបុរាណចំនួន ១៥០ដែលបានយកចេញពីក្នុងផ្នូរអធិរាជ Tutankhamun នេះតែម្តង។ ក្នុងចំណោមនេះ មានប្រអប់ចំនួន៦០ដែលមិនធ្លាប់យកចេញពីទឹកដីអេហ្ស៊ីបពីមុនមកឡើយ។ សឹងតែវត្ថុបុរាណទាំងអស់ក្នុងចំណោមវត្ថុបុរាណទាំង៣៤០០មុខដែលបានដាក់បង្ហាញនេះ ត្រូវបានយកមកពីសារមន្ទីរ Tahrir Square នៅទីក្រុងគែរ ហើយទំនងជាមិនអាចនឹងយកចេញពីប្រទេសអេហ្ស៊ីបម្តងទៀតទេ។ នេះក៏ព្រោះតែគ្រឿងបុរាណទាំងនេះ នឹងត្រូវបានផ្ទេរទៅសារមន្ទីរ Grand Egypt ថ្មីដ៏ធំសម្បើមក្បែរប្រាសាទពីរ៉ាមីតនៅហ្គីហ្សាដែលគ្រោងនឹងបើកនៅឆ្នាំក្រោយ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ។ លោក Mostafa Waziry អគ្គលេខាធិការក្រសួងវត្ថុបុរាណអេហ្ស៊ីប បាននិយាយថាការបង្ហាញគ្រឿងបុរាណសម័យស្ដេច Tutankhamun នេះនឹងធ្វើបន្តធ្វើនៅស៊ីដនីនៅឆ្នាំក្រោយ ដើម្បីប្រមូលថវិកាសម្រាប់សារមន្ទីរហ្គីហ្សាថ្មី។ លោក Khaled El-Enany រដ្ឋមន្ត្រីក្រសួងវត្ថុបុរាណអេហ្ស៊ីបបាននិយាយថា ការដាក់បង្ហាញនេះនឹងទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចររាប់លាននាក់ឲ្យទៅទស្សនាសារមន្ទីរនិងកន្លែងគួរឲ្យកត់សម្គាល់ដទៃទៀតនៅអេហ្ស៊ីប៕
ដោយ៖ ងួន សុភាវត្តី
  សមត្ថកិច្ច បានចុះទៅឃាត់ខ្លួនឧកញ៉ា គិត ធាង នៅភូមិគ្រឹះរបស់លោក ដែលស្ថិតក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩។ ការឃាត់ខ្លួនឧកញ៉ារូបនេះ គឺធ្វើឡើងបន្ទាប់ពីមានការជំរុញពីសម្តេចនាយករដ្ឋមន្ត្រី។    សមត្ថកិច្ច រកឃើញគ្រឿងញៀនដល់ទៅជាង៥0គីឡូក្រាមឯណោះ នៅក្នុងក្លិប Rock ហើយយុវជន-យុវតីជាង៣00នាក់ ត្រូវបានឃាត់ខ្លួន ពាក់ព័ន្ធនឹងការសេពគ្រឿងញៀន។ ក្រោយមក សមត្ថកិច្ច ក៏ដោះលែងក្រុមយុវជន-យុវតីទាំងនោះវិញ ដោយសល់តែជាង១0នាក់ប៉ុណ្ណោះ ដែលត្រូវបានកសាងសំណុំរឿងទៅតុលាការ។ ចំណែកក្លិបនេះ ត្រូវបានអាជ្ញាធរ សម្រេចបិទចោល តាំងពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២0១៩មក៕         
ក្រោយបញ្ចប់ការសាកសួរ លោក សេង លាង ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់សមត្ថកិច្ច ឲ្យបញ្ជូនឧកញ៉ា គិត ធាង ម្ចាស់ក្លិប Rock ទៅឃុំជាបណ្តោះអាសន្ន នៅមន្ទីរឃុំខ្លួននៃស្នងការរាជធានីភ្នំពេញ (PJ) នាល្ងាចថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩នេះ។
  ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោក-អ្នកនាងទស្សនាបទសម្ភាសរវាងកញ្ញា អ៊ុត រស្មី អ្នកសាឬព័ត៌មានថ្មីៗ ជាមួយលោក អឿ សុភាព មគ្គទេ្ទសក៍ទេសចរណ៍ខេត្តព្រះវិហារ ដូចតទៅ៖      «ជណ្ដើរឈើ» ត្រូវបានសង់នៅអំឡុងឆ្នាំ២០០៩ អម«ជណ្ដើរបុរាណ» ដែលមានចំនួន២២៤២កាំ និងប្រវែង១៤៥៦ម៉ែត្រ ស្ថិតនៅផ្នែកខាងកើតភ្ជាប់ពីជើងភ្នំដងរែក ឡើងទៅគោបូរៈទី៥ នៃប្រាសាទព្រះវិហារ។ ដ្បិតមានភ្ញៀវទេសចរមិនសូវច្រើន ដែលបានធ្វើដំណើរថ្មើរជើងតាមជណ្ដើរនេះ  តែទេសចរ នឹងទទួលបានអារម្មណ៍ប្លែក តាមរយៈទេសភាពដ៏ស្រស់ស្អាតតាមផ្លូវ និងសំឡេងបក្សាបក្សីជាដើម។  រូបភាព៖ សេង សេរីវុធ លោក អឿ សុភាព មគ្គទេ្ទសក៍ទេសចរណ៍ខេត្តព្រះវិហារ បានឱ្យដឹងថា អ្នកធ្វើដំណើរតាមជណ្ដើរឈើ ភាគច្រើនជាភ្ញៀវទេសចរបរទេស និងទេសចរនៅតំបន់ជិតៗនោះប៉ុណ្ណោះ។ «បើមានបុណ្យទាន គឺមានភ្ញៀវទេសចរក្នុងតំបន់ជិតៗនេះ គាត់ជិះម៉ូតូ ឬរថយន្តផ្ទាល់ខ្លួន ចតនៅមុខជណ្ដើរផ្នែកខាងលិច រួចគាត់ដើរឡើង ដោយសារគាត់មានពេលគ្រប់គ្រាន់ឡើងទៅខាងលើ និងចុះមកវិញ»។ នេះជាការបញ្ជាក់របស់លោក អឿ សុភាព ដោយលោកបានបន្ថែមថា ភ្ញៀវទេសចរខ្លះក៏ធ្វើដំណើរឡើងតាមរថយន្ត និងចុះមកវិញតាមជណ្ដើរឈើដែរ។  រូបភាព៖ សេង សេរីវុធ បើតាមមគ្គទ្ទេសក៍ទេសចរណ៍ ខេត្តព្រះវិហាររូបនេះ បើភ្ញៀវទេសចរពីចម្ងាយ ចង់សាកល្បងធ្វើដំណើរតាមជណ្ដើរឈើ និងទស្សនាប្រាសាទព្រះវិហារឱ្យបានច្បាស់ ភ្ញៀវទេសចរត្រូវចំណាយពេលមួយយប់មួយថ្ងៃ ដោយអាចស្នាក់នៅឃុំស្រអែមមួយយប់ ហើយឡើងតាមជណ្ដើរឈើពេលព្រឹកព្រលឹម។ ម៉្យាងវិញទៀត បើទេសចរ មានចំណាប់អារម្មណ៍ចង់ធ្វើដំណើរតាមមធ្យោបាយទាំងពីរ គឺអាចជួលរថយន្តឡើងប្រាសាទព្រះវិហារ និងចុះមកវិញតាមជណ្ដើរឈើ។  រូបភាព៖ សេង សេរីវុធ កាលពីថ្ងៃទី១៦-១៨ ខែសីហា កន្លងទៅក្រុមកម្សាន្ត  Cambodia Amazing Trip Planner បានរៀបចំជំរំតង់ «សួគ៌ាបព៌ត» នាជួរភ្នំដងរែកនៅខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ដែលមានអ្នកចូលរួមជិត៥០នាក់។ ដំណើរកម្សាន្តនេះ ធ្វើឡើងក្នុងគោលបំណង លើកស្ទួយវិស័យទេសចរណ៍ក្នុងស្រុក ចូលរួមប្រើប្រាស់សេវាកម្មក្នុងស្រុក ជាពិសេសឱ្យភ្ញៀវទេសចរ ស្គាល់ពីសក្ដានុពលទេសចរណ៍ដ៏អស្ចារ្យក្នុងស្រុក។ Cambodia Amazing Trip Planner បានសហការជាមួយសារព័ត៌មានថ្មីៗ២៥ រាជធានី-ខេត្ត ដើម្បីផ្សព្វផ្សាយពីតំបន់ទេសចរណ៍ ក្នុងប្រទេសកម្ពុជា៕   រូបភាព៖ សេង សេរីវុធ  
ព្រះវិហារ៖ ប្រាសាទព្រះវិហារ ជាគោលដៅទេសចរណ៍ដ៏សំខាន់ នៃខេត្តព្រះវិហារ។ ដើម្បីទៅទស្សនាប្រាសាទបេតិកភណ្ឌនាភ្នំដងរែកនេះ ភ្ញៀវទេសចរអាចមានជម្រើសពីរ គឺតាមរយៈជួលរថយន្ត និងធ្វើដំណើរថ្មើរជើងតាមជណ្ដើរឈើដែលអម«ជណ្ដើរបុរាណ»។ បើតាមលោក អឿ សុភាព មគ្គទេ្ទសក៍ទេសចរណ៍ខេត្តព្រះវិហារ ភ្ញៀវទេសចរទៅកម្សាន្តប្រាសាទព្រះវិហារនិយមធ្វើដំណើរតាមរថយន្តជាងតាមជណ្ដើរឈើ ព្រោះថាមិនសូវមានពេលគ្រប់គ្រាន់ ខណៈការធ្វើដំណើរតាមជណ្ដើរត្រូវចំណាយរយៈពេលជិត២ម៉ោង។
  ក្រោយទទួលបានសេវាព្យាបាលយ៉ាងល្អបំផុតពីគ្លីនិកធ្មេញអន្តរជាតិមួយនេះ លើការពត់ធ្មេញឱ្យត្រង់ដោយប្រើ Invisalign និងសម្អាតធ្មេញឱ្យសស្អាតបែបធម្មជាតិ ពីក្រុមទន្តបណ្ឌិត ជំនាញបណ្តុះបណ្តាលផ្ទាល់ពីប្រទេសថៃ លោកជំទាវ ស៊ន សៀវម៉ី បានថ្លែងក្នុងសន្នសិទ្នសារពត៌មានយ៉ាងដូច្នេះថា៖ «នាងខ្ញុំមានសេចក្តីសោមនស្សរីករាយ និងពេញចិត្តជាខ្លាំងក្រៃលែង នូវសេវាកម្មថែរក្សាអនាម័យមាត់ធ្មេញពី គ្លីនិកធ្មេញ Denta-joy Cambodia ជាពិសេសគឺការព្យាបាលពត់ធ្មេញរបស់នាងខ្ញុំតែម្តង ជាមួយបច្ចេកទេស Invisalign ធ្វើឱ្យខ្ញុំមានអារម្មណ៍ថា មិនខ្លាចក្នុងការញញឹម ឬ សើចជាមួយភក្តិ ឬ ទៅកាន់មហាជនឡើយ ដោយសារពុម្ពធ្មេញថ្លា (Invisalign) ដែលពាក់នៅលើធ្មេញរបស់នាងខ្ញុំ វាដូចទៅពណ៌ថ្លា ដូច្នេះទាំងមិត្តភក្តិ ក៏ដូចជាមហាជនអាចនឹងមិនបានកត់សម្គាល់ថានាងខ្ញុំពាក់ Invisalign នោះឡើយ»។    លោកជំទាវ បន្តទៀតថា៖ «ការពត់ធ្មេញជាមួយនឹងបច្ចេកវិទ្យា Invisalign វាក៏ផ្តល់នូវភាពងាយស្រួលក្នុងការដោះ និងដាក់ដោយខ្លួនឯងបានផងដែរ ពេលដែលពិសារអាហារ និងត្រូវសម្អាតធ្មេញ ហើយការឈឺចាប់ក្នុងការពត់ធ្មេញជាមួយបច្ចេកវិទ្យានេះគឺទាបបំផុត ឬ ស្ទើរតែគ្មានតែម្តង។ ជាពិសេសទៅទៀតការពត់ធ្មេញដោយប្រើ Invisalign វាមិនប៉ះពាល់ដល់ការប្រកួត និងពិធីរៀបអាពាហ៍ពិពាហ៍ខាងមុខរបស់នាងខ្ញុំឡើយ។ ដូច្នេះហើយទើបនាងខ្ញុំសម្រេចចិត្តទទួលយកសេវាកម្មនៅ Denta-joy Cambodia ហើយនាងខ្ញុំក៏សូមណែនាំគ្លីនិកស្តង់ដាខ្ពស់មួយនេះ ឱ្យពលរដ្ឋកម្ពុជាដែលស្រឡាញ់ និងយកចិត្តទុកដាក់ពីសុខភាពមាត់ធ្មេញរបស់ខ្លួន មកទទួលសេវាកម្មនៅទីនេះផងដែរ»។    លោកឧកញ្ញ៉ា លីម ហួរនីតូ ដែលជានាយកប្រត្តិបត្តគ្លីនិកធ្មេញ Denta-joy Cambodia ក៏បានថ្លែងអំណរគុណដល់លោកជំទាវ ស៊ន សៀវម៉ី ដែលបានផ្តល់នូវទំនុកចិត្តទៅលើគ្លីនិកធ្មេញ Denta-joy Cambodia និងពេញចិត្តនូវសេវាកម្មពីក្រុមទន្តបណ្ឌិតរបស់យើង ថែមទាំងបង្ហាញពីបទពិសោធន៍ផ្ទាល់របស់ខ្លួនជាមួយការពត់ធ្មេញនេះទៅកាន់ សាធារណៈផងដែរ។   លោកបន្តទៀតថា៖ «វាជាកិត្តយសខ្លាំងដែល គ្លីនិកធ្មេញ Denta-joy Cambodia ទទួលបាននូវការគាំទ្រពី វីរៈកីឡាការនីលំដាប់ថ្នាក់ពិភពលោកយ៉ាងដូច្នេះ ហើយថែមទាំងមានកាសធ្វើការរួមគ្នាក្នុងការផ្សព្វផ្សាយពីកីឡាជាតិ ក៏ដូចជាសេវាកម្មពត់ធ្មេញលំដាប់ថ្នាក់អន្តរជាតិផងដែរ ក្នុងនាមលោកជំទាវ ជាទូតសុឆន្ទៈសម្រាប់គ្លីនិករបស់យើង»។   លោកក៏បានឱ្យដឹងផងដែរថា៖ «Denta-joy Cambodia មានបទពិសោធន៍ច្រើនក្រៃលែងជាមួយបច្ចេកទេសពុម្ពធ្មេញថ្លារបស់ Invisalign នេះ តាំងពីឆ្នាំ ២០០១ មកម្លេះ ដោយមានអតិថិជនប្រមាណជាង ៦០០០ ករណីរួចមកហើយទទួលបានការព្យាបាលពីបច្ចេកទេសនេះ ហើយជាមួយជោគជ័យ និងការពេញនិយមពីអតិថិជន បានធ្វើឱ្យ Denta-joy ក្លាយជាគ្លីនិកធ្មេញ លំដាប់ថ្នាក់ទី ១ ក្នុងការផ្តល់នូវ សេវាកម្មពត់ធ្មេញដោយប្រើ ពុម្ពថ្លាInvisalign នៅអាស៊ីអាគ្នេយ៍ និងជាគ្លីនិកធ្មេញតែមួយគត់ ដែលទទួលបានតែងតាំងជា ឧទ្ទិសគ្លីនិកឬ  គ្លីនិកគំរូនូវការព្យាបាលពត់ធ្មេញជាមួយគុណភាពល្អបំផុតសម្រាប់ពលរដ្ឋថៃនិងកម្ពុជា»។    លោកក៏បានបញ្ចប់ដោយអបអរសាទរ និងជូនពរលោកជំទាវ ស៊ន សៀវម៉ី ជាដំណើរជីវិតគូរអាពាហ៍ពិពាហ៍ ដែលនឹងមកដល់ឆាប់ៗនាពេលខាងមុខនេះ។ ដូច្នេះហើយ Denta-joy Cambodia ត្រូវមានបេសកម្មសំខាន់បំផុត ក្នុងការផ្តល់ស្នាមញញឹមដ៏ស្រស់ស្អាតឥតខ្ចោះ និងទំនុកចិត្ត ដល់លោកជំទាវ ស៊ន សៀវម៉ី សម្រាប់ថ្ងៃដ៏សំខាន់របស់លោកជំទាវ ដូច្នេះសូមចូលរួមតាមដាននូវដំណើរអាពាហ៍ពិពាហ៍របស់លោកជំទាវ ទាំងអស់គ្នា ជាមួយ Denta-joy Cambodia៕   (អត្ថបទពាណិជ្ជកម្ម)  
ភ្នំពេញ៖ថ្ងៃទី២២  ខែកុម្ភៈ ឆ្នាំ ២០២១ - លោកជំទាវ ស៊ន សៀវម៉ី បានប្រកាសខ្លួនធ្វើជាទូតសុឆន្ទៈតំណាងឱ្យគ្លីនិកពត់តម្រង់ធ្មេញ Denta-joy Cambodia ដែលជាគ្លីនិកធ្មេញជាប់លំដាប់ថ្នាក់លេខ១ នៅអាស៊ីអាគ្នេយ៍ និងមានទីតាំងក្នុងផ្សារទំនើប ជីប ម៉ុង ណូរ៉ូម៉ល ជាន់ទី២។
ភ្នំពេញ៖ កម្ពុជាបន្តចុះត្រជាក់ មួយសប្ដាហ៍ទៀត ចាប់ពីថ្ងៃទី២០ ដល់២៦ មករា។ នេះបើតាមការព្យាកររបស់ក្រសួងធនធានទឹក និងឧត្តុនិយម ។ ក្រសួងធនធានទឹក បានបញ្ជាក់ថា មូលហេតុដែលនាំកម្ពុជាចុះត្រជាក់ ដោយសារឥទ្ធិពលជ្រលងសម្ពាធខ្ពស់ និងខ្យល់មូសុងឦសានចុះខ្សោយ ។ បើតាមក្រសួងធនធានទឹក បណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល សីតុណ្ហភាពអប្បបរមាពី ១៧-២២អង្សាសេ និងសីតុណ្ហភាពអតិបរមាពី ២៧-៣០អង្សាសេ ។ ចំណែកបណ្ដាខេត្ត ជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន សីតុណ្ហភាពអប្បបរមាពី ១៣-១៨អង្សសេ និងសីតុណ្ហភាពអតិបរមាពី ២៧-២៩អង្សាសេ។ កម្រិតអាកាសធាតុនៅភូមិសាស្ត្រទាំងនេះ គឺចាប់ពីថ្ងៃទី២០-២២ មករា។   ដោយឡែកតំបន់ទំនាបភាគខាងត្បូងវិញ នឹងមានសីតុណ្ហភាពអប្បបរមាពី ២០-២៥អង្សាសេ និងសីតុណ្ហភាពអតិបរមាពី ៣០-៣៤អង្សាសេ ។ រីឯតំបន់ខ្ពង់រាបភាគខាងកើត មានសីតុណ្ហភាពអប្បបរមាពី ១៩-២១អង្សាសេ និងសីតុណ្ហភាពអតិបរមាពី ២៨-៣២អង្សាសេ។ តំបន់ទាំងនេះ អាចនឹងមានភ្លៀងធ្លាក់ពីកម្រិតខ្សោយ ទៅមធ្យមទៀតផង ចាប់ពីថ្ងៃទី២៣ ដល់២៦ មករា។   សម្រាប់តំបន់មាត់សមុទ្រ មានសីតុណ្ហភាពអប្បបរមាពី ២៣-២៥អង្សាសេ និងសីតុណ្ហភាពអតិបរមាពី ២៩-៣១អង្សាសេ ហើយអាចមានភ្លៀងផ្គររន្ទះ ពីខ្សោយទៅបង្គួរផងដែរ ក្នុងរយៈពេលដូចគ្នានេះ។ នេះបើតាមការព្យាកររបស់ក្រសួងធនធានទឹក ៕ 
ដោយ៖ ស៊ុល រ៉វី
  ស្រុកកំពង់ស្វាយ, កំពង់ធំ ៖ ការប្រើប្រាស់ទូរសព្ទដៃរបស់សិស្ស នៅក្នុងសាលារៀន កំពុងក្លាយជាអាវុធមុខពីរ។ មានសិស្សមួយចំនួនធំ ប្រើប្រាស់ទូរសព្ទដៃ ដើម្បីស្រាវជ្រាវមេរៀន និងធ្វើលំហាត់បន្ថែម។ លើសពីនេះ ទូរសព្ទដៃក៏ជាឧបករណ៍ភ្ជាប់ទំនាក់ទំនងរវាងសិស្ស និងអាណាព្យាបាលរបស់ពួកគេដែរ។ ប៉ុន្តែមានសិស្សមួយចំនួន កំពុងប្រើប្រាស់ទូរសព្ទដៃនេះ មិនចំគោលដៅ និងប្រើជាប្រយោជន៍ដល់ការសិក្សានោះឡើយ។ ជុំវិញបញ្ហានេះ បានធ្វើឱ្យលោក ជា ចន្ថា នាយករងវិទ្យាល័យទួលក្បិល ដែលស្ថិតនៅឃុំកំពង់ស្វាយ ខេត្តកំពង់ធំ ព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការធ្លាក់ចុះចំណេះដឹងរបស់សិស្សមួយចំនួន នៅក្នុងសាលាខ្លួន។ បើតាមលោក ជា ចន្ថា សិស្សមួយចំនួនបានលួចលាក់លេងហ្គេម និងប្រើប្រាស់បណ្តាញសង្គម ពិសេស Tik Tok ក្នុងអំឡុងម៉ោងកំពុងរៀន និងពេលម៉ោងចេញលេង។ ការណ៍នេះ ធ្វើឱ្យពួកគេ លទ្ធផលសិក្សាមិនសូវល្អ។ ក្រៅពីប៉ះពាល់ដល់ការសិក្សាខ្លួនហើយ  ការប្រើទូសព្ទខុសគោលដៅក្នុងម៉ោងសិក្សា ក៏ធ្វើឱ្យប៉ះពាល់អារម្មណ៍ដល់មិត្តរួមថ្នាក់ផងដែរ។ នាយករងវិទ្យាល័យទួលក្បិល បញ្ជាក់ដូច្នេះ។   តទៅនេះសូមលោកអ្នកនាង ទស្សនាវីដេអូដូចតទៅ៖      លោក ជា ចន្ថា បានរៀបរាប់ថានៅក្នុងវិទ្យាល័យទួលក្បិល មានសិស្សលេងទូរសព្ទទើបធ្វើឱ្យការសិក្សាមានការធ្លាក់ ថយចុះ រៀនមិនសូវចាប់បាន និងធ្វើឱ្យខូចបរិយាកាស នៅក្នុងថ្នាក់រៀន ព្រមទាំងរំខានដល់មិត្តរួមទៀតផង។ ប៉ុន្តែលោក ចន្ថា បានបញ្ជាក់ថា ការប្រើប្រាស់តូរស័ព្ទនេះ គឺមិនមែនសិស្សទាំងនោះ ប្រើទាំងអស់គ្នានោះទេ ដោយអ្នកខ្លះពួកគេមើលមេរៀន ដែលលោកគ្រូអ្នកគ្រូបានបង្រៀន និងតាមដានមេរៀន និងធ្វើលំហាត់ដែល ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចូលក្នុងក្រុមតេឡេក្រាម។ ចំពោះរឿងអត់ប្រយោជន៍វិញ គឺពួកគេលេងហ្គេម លេង TikTok ដែលបង្កឱ្យមានបញ្ហាដល់ខ្លួន។   នាយករងវិទ្យាល័យរូបនេះ បានអះអាងជុំវិញបញ្ហាប្រឈមដែលសិស្សលេងទូរសព្ទថា៖« ក្នុងនាមជាអ្នកដឹកនាំ និងគ្រប់គ្រងសាលារៀនខ្ញុំនឹងផ្សព្វផ្សាយដល់សិស្សទាំងអស់ អំឡុងពេលកំពុងរៀនជាមួយលោកគ្រូ អ្នកគ្រូ មិនត្រូវប្រើប្រាស់ឬលេងទូរសព្ទនោះទេ។ បើអ្នកណាលេងទូរស័ព្ទនៅម៉ោងកំពុងរៀន ខ្ញុំនឹងដកទុក»។   លើសពីនេះ លោកនាយករងវិទ្យាល័យទូលក្បិលរូបនេះ ក៏បានជូនដំណឹងដល់មេភូមិ មេឃុំ និងអាជ្ញាធរដែលពាក់ព័ន្ធ ដើម្បីឱ្យផ្សព្វផ្សាយ និងប្រាប់ដល់ណាព្យាបាលសិស្ស ជួយតាមដានពីការសិក្សារបស់កូន ព្រមទាំងហាមកូន កុំឱ្យប្រើប្រាស់ទូរសព្ទច្រើនពេក ពោលគឺកុំប្រើប្រាស់ ក្នុងន័យអ្វីដែលគ្មានប្រយោជន៍ដល់ពួកគេ។    ជាមួយគ្នានេះ លោក ជា ចន្ថាបានផ្ដាំដល់សិស្សានុសិស្សទាំងអស់ ឱ្យផ្តោតលើការសិក្សា ដើម្បីទទួលបានចំណេះដឹង ក្លាយជាពលរដ្ឋល្អ លើកកិត្តិយសសាលារៀន ក្រុមគ្រួសារ និងសង្គមជាតិ៕   អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ (វីដេអូ និងអត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុ របស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារ នៅក្នុងអត្ថបទ និងវីដេអូនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំង អំពីទស្សនៈ របស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)  
ដោយ៖ ឈួន ស៊ាងហួរ (យុវជនឃុំកំពង់ស្វាយ)
ប្រសាសន៍លោក វេង សាខុន ថ្លែងនៅក្នុងវេទិកាកសិកម្ម នៅថ្ងៃទី៣ខែមករា លោក វេង សាខុន បានជំរុញឲ្យអ្នកចិញ្ចឹមជ្រូកត្រូវរៀបចំខ្លួនប្រកួតប្រជែងជាមួយផលិតផលពីក្រៅប្រទេស។ ប៉ុន្តែការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងកសិកម្មរូបនេះ គឺឆ្លើយតបចំពោះការនាំចូលជ្រូកស្របច្បាប់ប៉ុណ្ណោះ។ អ្នកចញ្ចឹមជ្រូក ពិសេសសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា តាមរយៈការទាមទារសុំអន្តរាគមន៍ពីរដ្ឋាភិបាលជាច្រើនលើក កន្លងមក បានសង្កត់ធ្ងន់លើបញ្ហាហូរចូលជ្រូកមិនស្របច្បាប់ ដែលអាចមានការបង់ពន្ធមិនត្រឹមត្រូវ ដែលរឹតតែឲ្យជ្រូកពីក្រៅមានតម្លៃប្រកួតប្រជែង។ ក្រសួងកសិកម្មធ្លាប់កោះប្រជុំកន្លងមក ដែលមានទាំងអង្គភាពគយ និងរដ្ឋាករចូលរួមដែរ បានពិភាក្សាលើបញ្ហានេះ។  ស្ថាប័នពាក់ព័ន្ធទាំងនេះថានឹងរឹតបន្តឹងការនាំចូលជ្រូកមិនស្របច្បាប់។ ប៉ុន្តែបើតាមសមាគមខាងលើនេះ ការហូរចូលជ្រូកមិនស្របច្បាប់នៅតែមានសកម្មភាពគគ្រឹគគគ្រេង។ ការនាំចូលជ្រូកស្របច្បាប់ ក៏ជាអ្វីដែលសមាគមស្នើឲ្យរដ្ឋាភិបាលត្រួតពិនិត្យឡើងវិញផងដែរ។ យោងតាមលិខិតរបស់ក្រសួងកសិកម្ម ដែលប្រកាសកាលពីខែមេសាឆ្នាំ២០១៧ ក្រសួងបានកំណត់កូតាបើកឲ្យនាំចូលជ្រូកស្របច្បាប់ចំនួន ១២៥០ ក្បាលក្នុងមួយថ្ងៃ។ លោក ជេត ភិរម្យ អនុប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានយល់ស្របនឹងការបើកឲ្យមានការនាំចូលជ្រូកពីប្រទេសជិតខាង ដោយផ្អែកលើលក្ខខណ្ឌដោះដូរទំនិញទៅវិញទៅមក។ ប៉ុន្តែលោកចង់ឲ្យក្រសួងបើកឲ្យនាំចូលជ្រូកក្នុងទំហំ ដែលមិនប៉ះពាល់ដល់អ្នកចញ្ចឹមក្នុងស្រុក។ លោកបានថ្លែងប្រាប់អ្នកសារព័ត៌មាននៅក្រោយវេទិកាកសិកម្ម យ៉ាងដូច្នេះថា៖«យើងចង់ឲ្យមានការនាំចូលដែរ តែឲ្យស៊ីគ្នាជាមួយការផលិតក្នុងស្រុក ចៀសវាងកុំឲ្យនាំមកច្រើនពេក ព្រោះបើអត់ឲ្យនាំចូលសុទ្ធក៏មិនកើតដែរ ដែលជាលក្ខខណ្ឌដោះដូរសេដ្ឋកិច្ច តែត្រូវឲ្យអ្នកក្នុងស្រុកចំណេញ មិនបរាជ័យ»។ បើតាមលោក ជេត ភិរម្យ បើក្រសួងបិទការនាំចូលទាំងស្រុង អ្នកចិញ្ចឹមក្នុងស្រុកមិនទាន់មានសមត្ថភាពផ្គង់ផ្គង់ទីផ្សារទាំងមូលបាននោះទេ។ លោកអះអាងថា អ្នកចិញ្ចឹមក្នុងស្រុកត្រូវការពេលវេលាដើម្បីបង្កើនសមត្ថភាពផលិតកម្មរបស់ខ្លួន។ តួលេខផ្គត់ផ្គង់ជ្រូករបស់អ្នកចិញ្ចឹមក្នុងស្រុក បើតាមអ្នកក្នុងវិស័យនេះ គឺមានប្រហែល ៦០ភាគរយនៃតម្រូវការសរុប។ ប៉ុន្តែមួយរយៈពេលចុងក្រោយនេះ មានការលើកឡើងពីការផ្អាករបស់កសិករ និងម្ចាស់កសិដ្ឋានមួយចំនួន ដែលអាចធ្វើឲ្យការផ្គត់ផ្គង់មានទំហំទាបជាងនេះ។ ចំពោះតួលេខផ្គត់ផ្គង់នេះ ហាក់មិនទាន់គ្រប់គ្រងបានពីស្ថាប័ន និងអ្នកក្នុងវិស័យនេះនៅឡើយ។ ក្រសួងកសិកម្មបានជំរុញឲ្យសមាគមចិញ្ចឹមសត្វកម្ពុជា ប្រមូលតួលេខផ្គត់ផ្គង់ពីសមាជិកខ្លួន ដើម្បីអាចឲ្យក្រសួងកំណត់កូតានាំចូលមិនលើសកង្វះខាតក្នុងស្រុក។ ឆ្លើយតបនឹងបញ្ហានេះ លោក ជេត ភិរម្យ ថ្លែងថា សមាគម ក្នុងពេលបច្ចុប្បន្ន មិនទាន់មានលទ្ធភាព ប្រមូលទិន្នន័យពីសមាជិកខ្លួននោះទេ ដោយត្រូវការពេលវេលាទៅមុខទៀត។ ទោះយ៉ាងណា លោក ជេត ភិរម្យ បានយល់ស្របនឹងការលើកឡើងរបស់រដ្ឋមន្ត្រីកសិកម្ម ដែលអ្នកចិញ្ចឹមត្រូវពង្រឹងខ្លួនលើសមត្ថភាពផលិត ដើម្បីអាចប្រកួតប្រជែងលើទីផ្សារ។ លោកថា សមាគមលោកនឹងព្យាយាមសហការជាមួយកសិករ ដើម្បីបង្កើនសមត្ថភាពផលិតកម្មនេះ៕
ភ្នំពេញ៖ មូលហេតុដែលរដ្ឋាភិបាលមិនបិទការនាំចូលជ្រូករស់ពីប្រទេសជិតខាង ត្រូវបានលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អះអាងថាដោយសារតែកម្ពុជាត្រូវការដោះដូរផលិតផលផ្សេងៗជាមួយប្រទេសទាំងនោះ ពោលគឺបើកឲ្យទំនិញគេចូល ដើម្បីនាំចេញទំនិញខ្លួនទៅប្រទេសគេវិញ។ ម្យ៉ាងទៀត បើតាមរដ្ឋមន្ត្រីកសិកម្មរូបនេះ បើរដ្ឋាភិបាលបិទការនាំចូលជ្រូក នោះពិតជាបានប្រយោជន៍ដល់អ្នកចិញ្ចឹមជ្រូកដែលជាចំនួនភាគតិច តែសាច់ជ្រូកលើទីផ្សារអាចនឹងឡើងថ្លៃ ដែលប៉ះពាល់ដល់ជីវភាពពលរដ្ឋទូទៅ រួមទាំងកម្មករផងដែរ។
សេចក្តីព្រាងច្បាប់ថ្មី ដែលរដ្ឋាភិបាលកំពុងដំណើរប្រមូលមតិយោបល់នេះ ក៏មានការកំណត់ឱ្យពលរដ្ឋបន្លឺសំឡេងកងរំពងនៅត្រឹមម៉ោង១០យប់ប៉ុណ្ណោះ។ បើពលរដ្ឋធ្វើផ្ទុយពីនេះ នឹងប្រឈមវិធានការរបស់អាជ្ញាធរ។ នេះបើតាមលោក អ៊ុក គឹមលេខ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។   ត្រង់ចំណុចនេះ លោក អ៊ុក គឹមលេខ ដែលដឹកនាំរៀបចំច្បាប់នេះ បានលើកជាឧទាហរណ៍មកបញ្ជាក់ថា បើពលរដ្ឋមានការជួបជុំផឹកស៊ី ច្រៀង រាំ លើសម៉ោង ១០យប់ ដែលជាការរំខានដល់ពលរដ្ឋជិតខាងនោះ អាជ្ញាធរនឹងចុះទៅព្រមាន ឬវិន័យរដ្ឋបាលតែម្ដង ក្នុងដំណាក់កាលដំបូង។ ប៉ុន្តែក្នុងករណីមិនរាងចាល អាជ្ញាធរនឹងអនុវត្តតាមវិធានការបន្តបន្ទាប់ទៀត ដែលមានចែងក្នុងច្បាប់។   ថ្លែងប្រាប់សារព័ត៌មានថ្មីៗ រដ្ឋលេខាធិការក្រសួងមហាផ្ទៃរូបនេះ បានពន្យល់ដូច្នេះថា៖«ក្នុងសេចក្តីព្រាងច្បាប់នោះ បានកំណត់ឱ្យពលរដ្ឋធ្វើសកម្មភាពកងរំពងអ្វីមួយ នៅត្រឹមម៉ោង១០យប់ ដោយមិនឱ្យលើសពីនេះទេ។ ប៉ុន្តែបើក្នុងករណីពិសេសដូចជាមានកម្មវិធីបុណ្យ រៀបអាពាហ៍ពិពាហ៍ ឬកម្មវិធីជួបជុំធំដុំអ្វីមួយ ដែលត្រូវការច្រៀងរាំ សប្បាយលើសម៉ោង១០យប់នោះ ពួកគេអាចរាយការណ៍ជូនដំណឹងទៅអាជ្ញាធរ ដើម្បីជួយសម្រួល កុំឱ្យប៉ះពាល់ដល់ជិតខាង»។   ជំពូកទី៤ នៃសេចក្តីព្រាងច្បាប់ស្តីពីសណ្ដាប់ធ្នាប់សាធារណៈ នៃផ្នែកទី១ ដែលនិយាយពី«ភាពស្ងប់ស្ងាត់» ត្រង់មាត្រា១៦ បានចែងថា ៖«ការធ្វើសកម្មភាពប៉ះពាល់ដល់ភាពស្ងប់ស្ងាត់ត្រូវហាមឃាត់ជាអាទិ៍៖ ក-ការប្រើប្រាស់ឧបករណ៍បង្កឱ្យឮសំឡេងកងរំពងខ្លាំងរំខានដល់អ្នកដទៃ។  ខ-ការប្រើប្រាស់ពាក្យសម្តីខ្លាំងៗ ឡូឡា ហ៊ោរកញ្ជ្រៀវរំខានអ្នកដទៃ។ គ-ការធ្វើអាជីវកម្មបង្កឱ្យឮសំឡេងខ្លាំងរំខានអ្នកដទៃ»។   មាត្រា១៧ ក៏បានចែងបន្ថែមថា៖«រាល់សំឡេងបង្កឱ្យឮខ្លាំងរំខានអ្នកដទៃ ត្រូវបញ្ឈប់ចាប់ពីម៉ោង១២ថ្ងៃត្រង់ដល់១៤រសៀល និងចាប់ពីម៉ោង២២យប់ ដល់ម៉ោង៥ព្រឹក លើកលែងតែមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច»។   លោក អ៊ុក គឹមលេខ បានសង្កត់ធ្ងន់ថា នៅពេលដែលច្បាប់នេះ លេចចេញជារូបរាងនោះ ពលរដ្ឋអាចរាយការណ៍មកអាជ្ញាធរបាន បើសិនជាមានអ្នកណាម្នាក់បង្កសំឡេងខ្លាំងរំខានខ្លួន លើសពីម៉ោង១០យប់។    កន្លងមក មានប្រជាពលរដ្ឋខ្លះ បង្កសំឡេងរំខានដល់អ្នកដទៃ តាមរយៈការចាក់ធុងបាស់ច្រៀង រាំ , កែច្នៃសំឡេងម៉ូតូ រថយន្ត ឱ្យឮសំឡេងខ្លាំងខុសសំឡេងដើម , សំឡេងកែច្នៃនៅកន្លែងសិប្បកម្ម ជាពិសេសការដឹកជញ្ជូន និងទម្លាក់ទំនិញនៅពេលយប់ជ្រៅជាដើម។   សង្គមស៊ីវិល ចាត់ទុកមាត្រានៃសេចក្តីព្រាងច្បាប់ ជាចំណុចល្អក្នុងការអនុវត្តលើបញ្ហារំខានទាំងអស់នេះ ប៉ុន្តែត្រូវទាមទារឱ្យប្រមូលធាតុផ្សំឱ្យគ្រប់ជ្រុងជ្រោយ ដើម្បីការអនុវត្តមានប្រសិទ្ធភាព។ នាយកអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា (ANSA) លោក សន ជ័យ បានបញ្ជាក់ថា ការតាក់តែងច្បាប់នេះ គួរតែមានការបើកឱ្យមានកិច្ចប្រជុំពិភាក្សាមួយ ដើម្បីឱ្យច្បាប់នេះចេញទៅស្របតាមទិដ្ឋភាពជាក់ស្ដែងនៃបញ្ហាប្រជាពលរដ្ឋ។   «ខ្ញុំចង់ឱ្យមានការជជែកពិភាក្សាឱ្យបានទូលំទូលាយដែរជាមួយមនុស្សទាំងឡាយ ជាពិសេសច្បាប់នេះ ជាច្បាប់មួយដែលពាក់ព័ន្ធជាមួយនឹងជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ អ៊ីចឹងចាំបាច់ត្រូវជជែកដេញដោយសួរ ពិគ្រោះជាមួយនឹងប្រជាពលរដ្ឋ ។នេះទី១។ ទី២យើងត្រូវមើលលើទិដ្ឋភាពនៃការលើកឡើងទៅលើចំណុចមួយចំនួន ថាតើការឱ្យនិយមន័យហ្នឹង វាមានការឆ្លុះបញ្ចាំងពីទិដ្ឋភាពសង្គម ប្រពៃណីទំនៀមទម្លាប់របស់ពលរដ្ឋកម្ពុជាដែរទេ»។   បច្ចុប្បន្នសេចក្តីព្រាងច្បាប់ ស្តីពីសណ្ដាប់ធ្នាប់សាធារណៈនេះ កំពុងស្ថិតនៅក្នុងការស្ទង់មតិ និងកែតម្រូវបន្ថែមពីមន្ត្រីមូលដ្ឋានរាជធានី-ខេត្ត ដើម្បីប្រមូលធាតុផ្សំចូលបន្ថែម មុននឹងឈានដល់ការដាក់ប្រជុំពិគ្រោះយោបល់អន្តរក្រសួងក្រសួង សង្គមស៊ីវិល និងភាគីពាក់ព័ន្ធផ្សេងទៀត។   ត្រង់ចំណុចនេះរដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក អ៊ុក គឹមលេខ បានបញ្ជាក់ថា បើសិនជាខ្លឹមសារក្នុងសេចក្តីព្រាងច្បាប់ ត្រូវបានសម្រេចយល់ព្រមនោះ សេចក្តីព្រាងច្បាប់នេះ នឹងត្រូវបញ្ជូនទៅគណៈរដ្ឋមន្ត្រីពិនិត្យ មុននឹងបញ្ជូនទៅនីតិបញ្ញត្តិ។ ប៉ុន្តែបើសិនជាមានមាត្រា ឬចំណុចណា ដែលត្រូវបានបដិសេធនោះ គឺនឹងត្រូវលុបចោល ឬកែសម្រួលឡើងវិញ។   សេចក្តីព្រាងច្បាប់ ស្តីពីសណ្ដាប់ធ្នាប់សាធារណៈនេះ មាន៨ជំពូក និង៤៨មាត្រា។ចាប់ពីមាត្រា៣៨ ដល់៤១ ក៏មានចែងអំពីទោសទណ្ឌផងដែរ។ តាមមាត្រាទាំងនោះ ចែងថា អំពើល្មើសនឹងច្បាប់នេះ ត្រូវផ្ដន្តាទោសដោយការព្រមាន ការពិន័យអន្តរការណ៍ ការដាក់វិន័យរដ្ឋបាល ឬការផ្ដន្ទាទោសដាក់ពន្ធនាគារ ឬ/និងពិន័យជាប្រាក់។ ការពិន័យនីមួយៗត្រូវអនុវត្តតាមអនុក្រឹត្យ ,តុលាការ ឬតាមបទប្បញ្ញតិ និងនីតិវិធីជាធរមាន៕  
ភ្នំពេញ៖ សេចក្តីព្រាងច្បាប់ស្តីពីសណ្ដាប់ធ្នាប់សាធារណៈ ហាមពលរដ្ឋបង្កសំឡេងកងរំពង មិនឱ្យលើសពីម៉ោង១០យប់ឡើយ។ សង្គមស៊ីវិល យល់ឃើញថា មាត្រាចំណុចនេះល្អ ប៉ុន្តែត្រូវទាមទារឱ្យប្រមូលធាតុផ្សំឱ្យគ្រប់ជ្រុងជ្រោយ ដើម្បីការអនុវត្តមានប្រសិទ្ធភាព។
ខ្សែប្រយុទ្ធ Danny Welbeck បានស៊ុតបាល់បញ្ចូលទី២គ្រាប់ និង Granit Xhaka ១គ្រាប់ជួយ ក្រុមលោក Arsene Wenger វាយបកយកឈ្នះកូនក្រុមរបស់លោក Gennaro Gattuso វិញក្រោយការនាំមុនពីការស៊ុតពីចម្ងាយរបស់ Hakan Calhanoglu ក្នុងលទ្ធផល ៣-១ សម្រាប់ការប្រកួតជើងទី២ពានលំដាប់ទី២អឺរ៉ុបនេះ។ សរុបលទ្ធផលទាំងជើង Arsenal ៥-១ AC Milan។ ក្រោយជ័យជម្នះនេះ អ្នកចាត់ការសញ្ជាតិបារាំងវ័យ៦៨ឆ្នាំបាននិយាយថា៖«យើងពិតជាចង់គេចឲ្យផុតពីក្រុម Atletico Madrid នៅវគ្គ៨ក្រុមចុងក្រោយ»។ ការចាប់ឆ្នោតសម្រាប់វគ្គ ១/៤ ផ្តាច់ព្រ័ត្រដែលមានក្រុមមកពីប្រទេសចំនួន៨ផ្សេងគ្នា នឹងត្រូវធ្វើឡើងនៅថ្ងៃសុក្រវេលាម៉ោង ៧:០០នាទីយប់ [ម៉ោងនៅកម្ពុជា]។ ក្រុមទាំង៨ដែលនឹងត្រូវចាប់ឆ្នោតរើសក្រុមរួមមាន Arsenal (អង់គ្លេស), Lazio (អ៊ីតាលី), Atletico Madrid (អេស្ប៉ាញ), SCKA Moscow (រុស្ស៊ី), Sporting Lisbon (ព័រទុយហ្គាល់), Red Bulls Salzburg (អូទ្រីស), RB Leipzig (អាល្លឺម៉ង់) និង Marseille (បារាំង)៕
 Arsene Wenger អ្នកចាត់ការទូទៅក្រុម Arsenal បាននិយាយថាលោកចង់ជៀសអោយផុតពីក្រុម Atletico Madrid ក្នុងវគ្គ ១/៤ផ្តាច់ព្រ័ត្រពានរង្វាន់ UEFA Europa League បន្ទាប់ពីយកឈ្នះ AC Milan ៣-១ ក្នុងការប្រកួតជើងទី២ វគ្គ១៦ក្រុមចុងក្រោយនៅរាត្រីថ្ងៃទី១៥ ខែមីនា។ នេះបើយោងតាម BBC។
  កាលពីថ្ងៃទី២៦ កញ្ញា មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ បានផ្អាកចរាចរណ៍បណ្ដោះអាសន្នលើយានយន្តដឹកជញ្ជូនធុនធំ ដែលធ្វើដំណើរឆ្លងកាត់កំណាត់ផ្លូវ២៦៨អា ចំណុចព្រៃមាន់ ដល់អាងត្រពាំងថ្ម ស្រុកភ្នំស្រុក ដោយសារទឹកជំនន់ហូរកាត់ផ្លូវ។    ក្រោយស្ថានភាពជំនន់ទឹកភ្លៀងស្រកចុះ និងទឹកឈប់ហូរកាត់ផ្លូវខេត្តខាងលើ មន្ទីរសាធារណការ សម្រេចបើកឱ្យធ្វើចរាចរណ៍ឡើងវិញ។បើតាមមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ អ្នកធ្វើដំណើរដែលឆ្លងកាត់កំណាត់ផ្លូវខាងលើត្រូវប្រុងប្រយ័ត្នខ្ពស់ ជាពិសេសការដឹកជញ្ជូនគ្រប់ប្រភេទ ត្រូវស្របទៅតាមទម្ងន់ដែលកម្រិតដោយច្បាប់។    សូមបញ្ជាក់ថា ជំនន់ទឹកភ្លៀង ដែលកើតឡើងនៅខេត្តបន្ទាយមានជ័យ បានប៉ះពាល់ដល់ពលរដ្ឋចំនួន ១៩,៦២៥គ្រួសារ ក្នុងក្រុង-ស្រុកចំនួន ៩ និងមានទឹកហូរកាត់ផ្លូវចំនួន ២២៧,៣៣៤ម៉ែត្រ។ នេះបើតាមរបាយការណ៍សរុបផលប៉ះពាល់ និងខូតខាតដោយគ្រោះជំនន់ទឹកភ្លៀង គិតត្រឹមថ្ងៃទី៣០ កញ្ញា។   
ភ្នំពេញ៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ សម្រេចបើកឱ្យចរាចរណ៍យានយន្តដឹកជញ្ជូនធុនធំប្រភេទ ដែលធ្វើដំណើរឆ្លងកាត់តាមកំណាត់ផ្លូវខេត្តលេខ ២៦៨អា ចំណុចព្រៃមាន់ ដល់អាងត្រពាំងថ្ម ស្រុកភ្នំស្រុក។ បើតាមមន្ទីរសាធារណការ ការបើកឱ្យចរាចរណ៍ឡើងវិញនៅព្រឹកថ្ងៃទី៤ តុលានេះ បន្ទាប់ពីស្ថានភាពជំនន់ទឹកភ្លៀងក្នុងភូមិសាស្រ្តខាងលើ មានការស្រកចុះ។
  ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ កូរ៉េខាងត្បូងបន្តរកឃើញអ្នកផ្ទុក COVID-19 និងករណីស្លាប់ដោយជំងឺថ្មីនេះជាបន្តបន្ទាប់។ គ្រាន់តែថ្ងៃទី២២ ខែកុម្ភៈ អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង បានរកឃើញអ្នកឆ្លង ៨៧ករណី។ ចំណែកនៅថ្ងៃទី២៣ ខែកុម្ភៈនេះ កូរ៉េខាងត្បូងបន្តរកឃើញអ្នកស្លាប់ចំនួន ២ករណី និងអ្នកឆ្លង មានរហូតដល់ទៅ ១២៣ករណី។ ការណ៍នេះ ធ្វើឲ្យចំនួនសរុបនៃអ្នកស្លាប់ដោយសារកូរ៉ូណាវីរុស បានកើនដល់ ៤នាក់ ខណៈអ្នកឆ្លង៥៥៦នាក់។    ក្នុងចំណោមអ្នកជំងឺឆ្លងថ្មី ១២៣នាក់នេះ ៧៥ករណីមានពាក់ព័ន្ធទៅនឹងព្រះវិហារសាសនា Shincheonji ក្នុងក្រុង Daegu។ បើតាមការអះអាងរបស់មជ្ឈមណ្ឌលទប់ស្កាត់ និងបង្ការជំងឺឆ្លងកូរ៉េខាងត្បូង ប្រជាជនក្រុង Daegu យ៉ាងហោចណាច់ ៩ពាន់នាក់ បានធ្វើចត្តាឡីស័កខ្លួនឯង ដើម្បីបង្ការការឆ្លងទៅអ្នកដទៃ។ ជាការពិត ការឆ្លងនៅក្នុងព្រះវិហារសាសនានេះ គឺមានពាក់ព័ន្ធទៅនឹងស្ត្រីករណីទី៣១ ដែលបានចម្លងមនុស្សជាច្រើននាក់ នៅក្នុងក្រុង Daegu។   ពាក់ព័ន្ធនឹងបញ្ហានេះ កូរ៉េខាងត្បូងនៅថ្ងៃទី២២ ខែកុម្ភៈ បានប្រកាសដាក់ក្រុង Daegu និងតំបន់ Cheongdo ជា «តំបន់ថែទាំពិសេស»។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap។    សូមបញ្ជាក់ថា កូរ៉េខាងត្បូងនាព្រឹកថ្ងៃទី២៣ ខែកុម្ភៈនេះ បានធ្វើរោគវិនិច្ឆ័យ និងដាក់ចត្តាឡីស័កមនុស្សចំនួនជាង ៦ពាន់នាក់។ កូរ៉េខាងត្បូងបានសង្ស័យថា ពលរដ្ឋរបស់ខ្លួនចំនួន ២២៦៣៣នាក់ មានផ្ទុកCOVID-19 ប៉ុន្តែពលរដ្ឋចំនួន ១៦០៣៨នាក់ ក្នុងចំណោមនោះ  ត្រូវបានគេរកឃើញថាគ្មានផ្ទុកកូរ៉ូណាវីរុស។ មកដល់ពេលនេះ កូរ៉េខាងត្បូង បានអនុញ្ញាតឲ្យអ្នកជំងឺចំនួន ១៨នាក់ ចាកចេញពីមន្ទីពេទ្យហើយ៕ 
កូរ៉េខាងត្បូង នាថ្ងៃទី២៣ ខែកុម្ភៈ បានរកឃើញករណីស្លាប់ដោយសារ COVID-19 ចំនួន ២ករណីបន្ថែមទៀត ខណៈពេលប្រទេសមួយនេះ នៅតែបន្តរកឃើញអ្នកឆ្លងជំងឺថ្មីនេះរហូតដល់ ១២៣ករណី។ ភាគច្រើននៃអ្នកឆ្លងថ្មីនេះ គឺមានពាក់ព័ន្ធទៅនឹងវិហារសាសនាShincheonji ក្នុងក្រុង Daegu កូរ៉េខាងត្បូង។
  ក្រោមការរៀបចំរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មហោស្រពនេះ ជាការគាំទ្រ និងលើកទឹកចិត្តដល់យុវជនក្នុងកិច្ចការពារ ថែរក្សា សិល្ប:វប្បធម៌ជាតិ។ អ្នកចាប់អារម្មណ៍អាចចូលរួមទស្សនាដោយសេរី។
មហោស្រពសិល្ប:យុវជនទូទាំងប្រទេសលើកទី៦ ឆ្នាំ២០២០ បានចាប់ផ្តើមនៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ នេះ នៅមហោស្រពចតុម្មុខ ហើយបន្តរហូតដល់ថ្ងៃទី២៩ ខែដដែល។
  សម្ដេច រំឭកថា កាណាដា បានរួមចំណែកក្នុងដំណើរការសន្តិភាពរបស់កម្ពុជា ចាប់តាំពីទសវត្សរ៍ឆ្នាំ១៩៥០ ដែលជួយទាំងការអភិវឌ្ឍ និងបោសសម្អាតមីន។ ភ្ជាប់គ្នានេះ សម្ដេច បានស្នើកាណាដា បន្តការគាំទ្ររបស់ខ្លួនបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាជួយកម្ពុជា សម្រេចបានគោលដៅ «កម្ពុជាគ្មានមីន ត្រឹមឆ្នាំ២០២៥។    ក្នុងជំនួបនោះ សម្ដេច ហ៊ុន សែន ក៏បានប្រាប់ពីគម្រោងរបស់កម្ពុជា និងជប៉ុន ក្នុងការបញ្ជូនអ្នកដោះមីនកម្ពុជាទៅជួយ បណ្តុះបណ្តាលក្រុមអ្នកដោះមីនអ៊ុយក្រែននៅប្រទេសប៉ូឡូញ ទៅកាន់មេដឹកនាំកាណាដា រូបនេះផងដែរ។ ជុំវិញបញ្ហានេះ លោក ចាស្ទីន ព្យែ ទ្រូដូ បានអរគុណដល់កម្ពុជា ក្នុងជួយអ៊ុយក្រែន និងជំហររបស់កម្ពុជាពាក់ព័ន្ធនឹងវិបត្តិសង្រ្គាមរុស្សី-អ៊ុយក្រែន។   ថ្នាក់ដឹកនាំប្រទេសទាំងពីរ ក៏បានពិភាក្សាអំពីទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-កាណាដាផងដែរ ខណៈ សម្ដេច ហ៊ុន សែន សង្ឃឹមថា ទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-កាណាដា នឹងឈានដល់កម្រិត ភាពជាដៃគូយុទ្ធសាស្ត្រក្នុងពេលឆាប់ៗនេះ។   លោក ចាស្ទីន ព្យែ ទ្រូដូ បង្ហាញក្ដីរំពឹងស្រដៀងគ្នាថា ការប្រជុំជាមួយមេដឹកនាំអាស៊ាននៅពេលនេះ នឹងជួយបង្កើតឱកាសកាន់តែជម្រៅបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ឌីជីថល និងបច្ចេកវិទ្យាទំនើបរវាងអាស៊ាន និងកាណាដា។ ក្រៅពីនោះ ភាគីទាំងពីរ ក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការមួយចំនួនទៀតដែរ ដូចជា ពាណិជ្ជកម្ម ការប្រែប្រួលអាកាសធាតុ សន្តិសុខស្បៀង ព្រមទាំងបានផ្លាស់ប្ដូរយោបល់ជុំវិញបញ្ហាក្នុងតំបន់ និងអន្តរជាតិនានាផងដែរ៕   
ភ្នំពេញ៖ នៅក្នុងជំនួបទ្វេភាគី ជាមួយ លោក ចាស្ទីន ព្យែ ទ្រូដូ នាយករដ្ឋមន្ត្រីកាណាដា នាអំឡុងពេលកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ថ្ងៃទី១២ ខែវិច្ឆិកា សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកសរសើរថា ប្រទេសកាណាដា បានរួមចំណែកយ៉ាងសកម្មក្នុងដំណើរការសន្តិភាព និងការអភិវឌ្ឍរបស់កម្ពុជា។ 
  ជុំវិញសោកនាដកម្មរបស់យន្តហោះអាកាសចរណ៍ម៉ាឡេស៊ី Malaysia Airline ជើងហោះហើរ MH17 កាលពីឆ្នាំ២០១៤ រុស្ស៊ី គឺជាមុខសញ្ញានៃការចោទប្រកាន់ទាំងអស់។ នៅថ្ងៃទី១៩ ខែមិថុនា ក្រុមស៊ើបអង្កេតអន្តរជាតិដឹកនាំដោយហូឡង់ បានចោទប្រកាន់មនុស្សបួននាក់ ដោយក្នុងនោះមានរុស្ស៊ីបីនាក់ និងអ៊ុយក្រែនម្នាក់លើករណីនេះ។ ប៉ុន្តែនាយករដ្ឋមន្ត្រីម៉ាឡេស៊ី មហាធៀ មហាម៉ាត់ មិនយល់ឃើញដូចក្រុមស៊ើបអង្កេតឡើយ។   លោក មហាធៀ អះអាងថា រុស្ស៊ីត្រូវបានគេចោទទាំងបំពានជុំវិញការបាញ់ទម្លាក់យន្តហោះដឹកអ្នកដំណើរ MH17 កាលពីឆ្នាំប្រាំមុន ហើយលោកក៏ចោទសួរពីគោលដៅប្រាកដនៃការស៊ើបអង្កេតករណីនេះដែរ។ ឆ្លៀតពេលចូលរួមព្រឹត្តិការណ៍មួយនៅថ្ងៃទី២០ ខែមិថុនា លោកនាយករដ្ឋមន្ត្រីនិយាយថា លោកមិនសប្បាយចិត្តឡើយ ព្រោះតាំងពីដើមមក វាជារឿងនយោបាយដែលត្រូវរុស្ស៊ីត្រូវចោទថា នៅពីក្រោយរឿងនេះ។   «មុនពេលវិនិច្ឆយ ពួកគេនិយាយថា រុស្ស៊ីទុកមុនទៅហើយ។ ហើយឥឡូវនេះ ពួកគេនិយាយថា មានភស្តុតាងទៅទៀត។ វាពិតជាពិបាកសម្រាប់ម៉ាឡេស៊ីទទួលយកបានណាស់។» នេះជាការលើកឡើងរបស់លោក មហាធៀ ដោយសំដៅដល់ក្រុមស៊ើបអង្កេតចម្រុះអន្តរជាតិមានហូឡង់ដឹកនាំ និងចូលរួមដោយប្រទេសមានជនរងគ្រោះក្នុងសោកនាដកម្មនៅអ៊ុយក្រែន។ ម៉ាឡេស៊ីក៏ជាសមាជិកនៃក្រុមស៊ើបអង្កេតនេះដែរ។     អត្ថបទទាក់ទង   រុស្ស៊ីបីនាក់និងអ៊ុយក្រែនម្នាក់ ត្រូវចោទប្រកាន់ករណីបាញ់ទម្លាក់យន្តហោះ MH17  ការអធិប្បាយខាងលើរបស់ប្រមុខរដ្ឋាភិបាលម៉ាឡេស៊ី ធ្វើឲ្យសមភាគីហូឡង់ស្រងាកចិត្ត។ ថ្លែងទៅកាន់អ្នកសារព័ត៌មានមុនជំនួបមេដឹកនាំអឺរ៉ុបនៅព្រុចសែល នាយករដ្ឋមន្ត្រីហូឡង់ ម៉ាក រូត លើកឡើងថា ក្រុមគ្រួសាររបស់ជនរងគ្រោះ ពិតជាខកចិត្តខ្លាំងនឹងសម្ដីលោក មហាធៀ ហើយវាក៏បង្កទៅជាការយល់ច្រឡំផងដែរ។ បើតាមលោក រូត ក្រសួងការបរទេសហូឡង់ នឹងទាក់ទងដៃគូម៉ាឡេស៊ីដើម្បីសួរនាំពីការលើកឡើងរបស់លោក មហាធៀ មុននឹងអនុវត្តជំហានបន្ទាប់។   ហូឡង់ មានជនរងគ្រោះច្រើនជាងគេក្នុងហេតុការណ៍ឆ្នាំ២០១៤ ។ ក្នុងចំណោមអ្នកស្លាប់ទាំង២៩៨នាក់ មានជនជាតិហូឡង់ចំនួន១៩៦នាក់ទៅហើយ។ មុនត្រូវបាញ់ទម្លាក់ យន្តហោះរបស់អាកាសចរណ៍ម៉ាឡេស៊ី MH17 នេះ ធ្វើដំណើរពីទីក្រុងអាំស្ទែដាំឆ្ពោះទៅកាន់ក្រុងគូឡាឡាំពួ។ យន្តហោះនេះ ត្រូវបានបាញ់ទម្លាក់ដោយមីស៊ីល BUK របស់រុស្ស៊ី។ ក្រុមស៊ើបអង្កេតអន្តរជាតិរកឃើញថា ជនជាតិរុស្ស៊ីជាអ្នកនាំយកមីស៊ីលនេះចូលទឹកដីអ៊ុយក្រែន៕   
នាយករដ្ឋមន្ត្រីហូឡង់ ម៉ាក រូត (Mark Rutte) នៅថ្ងៃទី២០ ខែមិថុនា បានបង្ហាញក្ដីមិនពេញចិត្តចំពោះសម្ដីរបស់សមភាគីម៉ាឡេស៊ី មហាធៀ មហាម៉ាត់ ដែលបានការពាររុស្ស៊ីលើសំណុំរឿងការបាញ់ទម្លាក់យន្តហោះរបស់ក្រុមហ៊ុន Malaysia Airlines ជើងហោះហើរ MH17 ។ ការឆ្លើយឆ្លងគ្នានេះ ធ្វើឡើងក្រោយក្រុមស៊ើបអង្កេតអន្តរជាតិ ចោទជនជាតិរុស្ស៊ីបីនាក់ថា មានចំណែកក្នុងគ្រោះថ្នាក់ដែលសម្លាប់មនុស្សអស់២៩៨នាក់។
  ១. ទំពារការ៉ុត មើមគិនឆាយ ឬផ្លែប៉ោម   ផ្លែប៉ោមនិងការ៉ុតជួយធ្វើឱ្យការរំលាយអាហារមានភាពប្រសើរឡើង ក៏ដូចជារក្សាសុខភាពប្រព័ន្ធរំលាយអាហារផងដែរ។ នេះមានន័យថាគ្មានហ្គាស ឬឧស្ម័នផ្ដុំឡើងក្នុងក្រពះឡើយ ហើយអ្នកនឹងចៀសផុតបញ្ហាក្លិនមាត់មិនល្អ។ ម្យ៉ាងវិញទៀតបន្លែផ្លែឈើស្រស់ៗជួយបង្កើនការផលិតទឹកមាត់ក្នុងមាត់ដែលជម្រះរាល់បាក់តេរីបង្កក្លិនខ្យល់ដង្ហើមមិនល្អពីធ្មេញ អណ្ដាត និងអញ្ចាញ។ ក្រពះទទេរក៏អាចបង្កបញ្ហាក្លិនខ្យល់ដង្ហើមមិនល្អផងដែរដោយសារការកកើតឡើងនូវជាតិអាស៊ីត ហើយការទំពារផ្លែឈើនិងបន្លែ គឺជាវិធីដ៏ល្អបំផុតដើម្បីដោះស្រាយបញ្ហានេះ។   ២. ទទួលទានបន្លែ   ក្លិនខ្យល់ដង្ហើមមិនល្អអាចជារោគសញ្ញាមួយនៃបញ្ហាច្រាលទឹកអាស៊ីតក្រពះ ឬជំងឺពាក់ព័ន្ធប្រព័ន្ធរំលាយអាហារផ្សេងៗ។ ទោះជាយ៉ាងណាបញ្ហាទាំងនេះមិនងាយនឹងកើតឡើងទេប្រសិនបើអ្នកមានប្រព័ន្ធភាពស៊ាំរាងកាយរឹងមាំ។ ហើយការទទួលទានបន្លែជាវិធីដ៏ងាយនិងប្រសើរបំផុតមួយដើម្បីពង្រឹងប្រព័ន្ធភាពស៊ាំ។ លើសពីនេះទៅទៀតបន្លែបៃតងមានផ្ទុកសម្បូរទៅដោយក្លរ៉ូភីលជទតកម្ចាត់ក្លិនខ្យល់ដង្ហើមមិនល្អពីក្នុងមាត់។   ៣. រួមបញ្ចូលយ៉ាអួរគ្មានជាតិស្ករក្នុងរបបអាហារ   បាក់តេរីល្អៗក្នុងយ៉ាអួរជួយសម្រួលដល់ការរំលាយអាហារ ជាពិសេសប្រភេទផលិតផលផ្សំឡើងពីទឹកដោះគោ។ វាជួយរក្សាសុខភាពប្រព័ន្ធរំលាយអាហារកាត់បន្ថយបញ្ហាក្លិនខ្យល់ដង្ហើមមិនល្អគួរឱ្យកត់សម្គាល់។ បាក់តេរីល្អៗក្នុងយ៉ាអួរក៏ជួយកាត់បន្ថយកម្រិតនៃសមាសធាតុ sulfite ក្នុងមាត់បំបាត់បញ្ហាក្លិនមិនល្អបានយ៉ាងប្រសើរផងដែរ។ ទោះជាយ៉ាងណាត្រូវប្រាកដថាជ្រើសយកយ៉ាអួរគ្មានជាតិស្ករ។   ៤. តែបៃតង   ការទទួលទានតែបៃតងអាចផ្ដល់អត្ថប្រយោជន៍ជាច្រើនចំពោះសុខភាពរួមបញ្ចូលទាំងការធ្វើឱ្យប្រសើរឡើងនូវមុខងារខួរក្បាលនិងកាត់បន្ថយហានិភ័យនៃជំងឺមហារីក។ វាក៏ជួយបន្សាបជាតិពុលក្នុងរាងកាយ ហើយអ្នកប្រាកដជាចៀសផុតពីបញ្ហាក្លិនខ្លួននិងក្លិនខ្យល់ដង្ហើមមិនល្អគួរឱ្យកត់សម្គាល់។ តែបៃតងក៏មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម catechin ដែលកម្ចាត់រាល់បាក់តេរីបង្កក្លិនខ្យល់ដង្ហើមមិនល្អក្នុងមាត់ផងដែរ។   ៥. ទទួលទានតែខ្ញីលាយក្រូចឆ្មារ   ការរួមបញ្ចូលតែខ្ញីលាយក្រូចឆ្មារក្នុងរបបអាហារអាចជួយព្យាបាលអាការៈឈឺក្រពះដែលអាចក្លិនមិនល្អក្នុងមាត់បានយ៉ាងប្រសើរ។ ទោះបីអ្នកមិនចូលចិត្តទទួលទាន ប៉ុន្តែអ្នកអាចគ្រាន់តែខ្ពុរសម្អាតមាត់ជាមួយភេសជ្ជៈនេះក៏បាន៕   ត្រួតពិនិត្យដោយ www.health.com.kh
ខ្វល់ចិត្តនឹងបញ្ហាក្លិនមាត់មិនល្អដោយសារក្រពះមែនទេ? កុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗដោះស្រាយបញ្ហានេះ ៖
ទំនាក់ទំនងរវាងអាមេរិក និងរុស្ស៊ីសព្វថ្ងៃ កាន់តែល្អក់កករទៅៗ ទោះជាប្រធានាធិបតី ដូណាល់ ត្រាំ ព្យាយាមស្ដារឡើងវិញក្ដី។ អាមេរិក និងរុស្ស៊ី មានគំនិតខ្វែងគ្នាលើបញ្ហាជាច្រើន ដែលរកច្រកចេញមិនទាន់ឃើញ។ ក្រៅពីការទាស់គ្នាលើឆាកអន្តរជាតិ ការស៊ើបអង្កេតលើការពាក់ព័ន្ធរបស់រុស្ស៊ីក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០១៦ នៅតែជាបញ្ហារាំងស្ទះដល់ការពូនជ្រំទំនាក់ទំនងទ្វេភាគីរវាងមហាអំណាចទាំងពីរ។ ក្នុងសារតាម Twitter លោក ត្រាំ បានចាត់ទុកទំនាក់ទំនងអាមេរិក និងរុស្ស៊ីនាពេលសព្វថ្ងៃ គឺអាក្រក់យ៉ាប់យ៉ឺនជាងពេលណាទាំងអស់ រាប់ទាំងក្នុងសម័យសង្គ្រាមត្រជាក់ផង។ យ៉ាងណាមិញ ប្រធានាធិបតីអាមេរិកលើកឡើងថា វាគ្មានហេតុផលអ្វីដែលបញ្ហាត្រូវកើតឡើងបែបនេះឡើយ។ Our relationship with Russia is worse now than it has ever been, and that includes the Cold War. There is no reason for this. Russia needs us to help with their economy, something that would be very easy to do, and we need all nations to work together. Stop the arms race? Donald J. Trump (@realDonaldTrump) April 11, 2018 តាមពិតទៅ ចាប់តាំងពីក្រោយក្លាយជាប្រធានាធិបតីអាមេរិកមក លោក ត្រាំ បានឲ្យអាទិភាពខ្ពស់ក្នុងការពង្រឹងចំណងការទូតជាមួយរុស្ស៊ី។ លោកមិនខ្វល់សោះឡើយការប្រឆាំងក្នុងស្រុក ការចោទប្រកាន់ថារុស្ស៊ីជ្រៀតជ្រែកកិច្ចការបោះឆ្នោតអាមេរិក ក៏ដូចជាសកម្មភាពរបស់រុស្ស៊ីនៅស៊ីរី និងអ៊ុយក្រែន។ ម្ដងជាពីរដង លោកបានព្យាយាមបោះដៃទៅរករុស្ស៊ី ប៉ុន្តែបញ្ហាជាច្រើនខាងលើក្លាយជាឧបសគ្គសម្រាប់លោកជាខ្លាំង។ ទោះជាបានហៅទំនាក់ទំនងអាមរិក-រុស្ស៊ីថា អាក្រក់ក្ដី លោក ត្រាំ បានព្យាយាមមិនរិះគន់ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ចំឈ្មោះឡើយក្នុងសារ Twitter របស់ខ្លួន។ លោក ត្រាំ និងលោក ពូទីន មានគម្រោងជួបគ្នានៅពេលខាងមុខដើម្បីជជែកពីកិច្ចការពិភពលោក ទំនាក់ទំនងទ្វេភាគី និងការប្រណាំងប្រជែងសព្វាវុធ។ រឿងរត់ប្រណាំងអាវុធ គឺជាបញ្ហាក្ដៅ ដែលភាគីចោទគ្នាទៅមកថា ភាគីម្ខាងទៀតជាអ្នកចាប់ផ្ដើមសកម្មភាពមុន។ យ៉ាងណាមិញ លោក ត្រាំ បានចោទរដ្ឋអាជ្ញាពិសេស Robert Mueller ថា បំផ្លាញការប្រឹងប្រែងស្ដារទំនាក់ទំនងជាមួយរុស្ស៊ី។ លោកចង់សំដៅដល់ការស៊ើបអង្កេតករណីរុស្ស៊ីលូកលាន់ការបោះឆ្នោតអាមេរិក ដែលលោកចាត់ទុកជាការស៊ើបអង្កេតក្លែងក្លាយ និងពុករលួយ។ ប៉ុន្តែអ្នកនាំពាក្យសេតវិមាន Sarah Sanders និយាយសម្រួលថា មិនមែនតែការស៊ើបអង្កេតនេះឡើយ សកម្មភាពរបស់ក្រេមឡាំងនៅស៊ីរី និងអ៊ុយក្រែនក៏ជាផ្នែកធ្វើឲ្យអន់ថយទំនាក់ទំនងអាមេរិក-រុស្ស៊ីដែរ៕
នៅថ្ងៃទី១១ ខែមេសា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អះអាងថា ទំនាក់ទំនងអាមេរិក និងរុស្ស៊ីបច្ចុប្បន្នមានស្ថានភាពអាក្រក់ជាងសម័យសង្គ្រាមត្រជាក់ទៅទៀត។ លោក ត្រាំ បានបន្ទោសរដ្ឋអាជ្ញាពិសេស Robert Mueller ដែលដុតបញ្ឆេះភាពតានតឹងក្នុងទំនាក់ទំនងជាមួយរុស្ស៊ីមតារយៈការស៊ើបអង្កេតសំណុំរឿងរុស្ស៊ីលូកលាន់ការបោះឆ្នោតឆ្នាំ២០១៦ ។ ឯអ្នកនាំពាក្យសេតវិមានវិញលើកឡើងថា ទង្វើច្រើនទៀតរបស់រុស្ស៊ី សុទ្ធតែរួមចំណែកធ្វើឲ្យទំនាក់ទំនងអន់ថយ។
  ពិធីចូលឆ្នាំថ្មី គឺជាប្រពៃណីដ៏សំខាន់មួយរបស់មីយ៉ាន់ម៉ា ដែលត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ លើកលែងតែឆ្នាំ២០២០ប៉ុណ្ណោះ ដែលត្រូវបានរដ្ឋាភិបាលស៊ីវិលមីយ៉ាន់ម៉ាលុបចោល ដើម្បីទប់ស្កាត់ការរីកសាយនៃកូវីដ-១៩ ។ ពិធីរបស់ព្រះពុទ្ធសាសនាមួយនេះ ត្រូវបានប្រជាជនមីយ៉ាន់ម៉ាហៅថា Thingyan ដែលបារព្ធឡើងនៅក្នុងសប្តាហ៍នេះ។    ស្របពេលពិធីប្រពៃណីចូលមកដល់ ក្រុមសកម្មជនមីយ៉ាន់ម៉ា ដែលប្រឆាំងនឹងរបបសឹក បានអំពាវនាវឱ្យប្រជាជនចូលរួម ដើម្បីបង្ហាញការជំទាស់នឹងក្រុមយោធា។ «ក្រុមប្រឹក្សាយោធាមីយ៉ាន់ម៉ា មិនបានគ្រប់គ្រងពិធីThingyanឡើយ។ អំណាចរបស់ប្រជាជន គឺនៅក្នុងដៃរបស់ប្រជាជន»។ កញ្ញា  Ei Thinzar Maung ដែលជាមេដឹកនាំម្នាក់នៃក្រុមបាតុកម្ម General Strike Collaboration Committee បានសរសេរបែបនេះលើបណ្តាញសង្គមFacebook របស់ខ្លួននៅថ្ងៃទី១២ ខែមេសា។    មេដឹកនាំបាតុកម្មរូបនេះ ក៏បានអំពាវនាវឱ្យពុទ្ធសាសនិក ស្លៀកសំលៀកបំពាក់សាសនា និងសូត្រធម៌ជាមួយគ្នា ដើម្បីបង្ហាញការមិនពេញចិត្តលើក្រុមយោធា។ ចំណែកសាសនិកគ្រិស្តវិញ ត្រូវស្លៀកសំលៀកបំពាក់ពណ៌ស និងសូត្រព្រះគម្ពីរ។ ចំណែកសាសនាផ្សេងទៀត ត្រូវតែធ្វើតាមមេដឹកនាំសាសនារបស់គេ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព៏ត៌មាន Reuters ។   ចំណែកសារព័ត៌មាន The Irrawaddy ក៏បានចុះផ្សាយថា ក្រុមយុវជនផ្សេងទៀតដែលប្រឆាំងរដ្ឋាភិបាលយោធានៅក្នុងក្រុងយ៉ាំងហ្គោន, ក្រុងTaunggyi នៃរដ្ឋ Shan និងតំបន់ផ្សេងទៀត បានអំពាវនាវឱ្យប្រជាជនពហិកាប្រារព្ធពិធីឆ្លងឆ្នាំថ្មី ដើម្បីបង្ហាញការមិនពេញចិត្តលើរបបសឹកមីយ៉ាន់ម៉ា។    ក្នុងថ្ងៃដដែលនេះ តុលាការមីយ៉ាន់ម៉ា បានបើកសវនាការលើលោកស្រីអ៊ុងសាន ស៊ូជី មេដឹកនាំរដ្ឋាភិបាលស៊ីវិល តាមប្រព័ន្ធវីដេអូផងដែរ។ ក្នុងសវនាការនេះ លោកស្រីស៊ូជី បានរងបទចោទចំនួន ១ទៀត ពីបទបំពានច្បាប់គ្រប់គ្រងគ្រោះមហន្តរាយ។  មេដឹកនាំរដ្ឋាភិបាលស៊ីវិលរូបនេះ ក៏បានស្នើតុលាការ ដើម្បីជួបជាមួយមេធាវីលោកស្រីដោយផ្ទាល់ផងដែរ។    កន្លងទៅ លោកស្រីបានរងបទចោទជាច្រើនរួចហើយ ចាប់តាំងពីបទល្មើសបំពានវិធានកូវីដ-១៩ ដល់បទចោទទទួលសំណូកជាច្រើនម៉ឺនដុល្លារ។ មកទល់ពេលនេះ លោកស្រីបានរងបទចោទចំនួន ៦ករណីហើយ។ សរុបបទចោទទាំងអស់ លោកស្រី ស៊ូជី ប្រឈមមុខជាប់ពន្ធនាគារជាង១០ឆ្នាំឯណោះ។    ទាក់ទងរឿងបុណ្យឆ្នាំថ្មីនេះ កាលពីថ្ងៃទី៨ ខែមេសា កន្លងទៅ ប្រមុខការទូតអាមេរិក  លោក អាន់តូនី ប្ល៊ីងខិន ក៏បានផ្ញើសារជូនពរប្រជាជនមីយ៉ាម៉ាផងដែរ។ សារជូនពរនោះ បានលាយជាមួយក្តីបារម្ភ ដោយសារការបង្រ្កាបយ៉ាងខ្លាំងពីសំណាក់ក្រុមយោធា លើប្រជាជន។ បើតាមរដ្ឋមន្រ្តីការបរទេសរូបនេះ អាមេរិកសង្ឃឹមថា ឆ្នាំថ្មី នឹងនាំសន្តិភាពមកប្រជាជនមីយ៉ាន់ម៉ាទាំងអស់។ មិនតែប៉ុណ្ណោះ អាមេរិកនឹងឈរនៅខាងប្រជាជនមីយ៉ាន់ម៉ា ស្របពេលប្រជាជនកំពុងជម្នះនឹងឧបសគ្គ និងបង្កើតលទ្ធិប្រជាធិបតេយ្យឡើងវិញ៕     
សកម្មជនមីយ៉ាន់ម៉ាដែលប្រឆាំងរដ្ឋាភិបាលយោធា នៅថ្ងៃទី១២ ខែមេសា បានអំពាវនាវឱ្យប្រជាជននៅទូទាំងប្រទេសស្លៀកសំលៀកបំពាក់សាសនា និងសូត្រធម៌រួមគ្នាអំឡុងចូលឆ្នាំថ្មី ដើម្បីបង្ហាញការជំទាស់នឹងរបបសឹក ដែលគ្រប់គ្រងប្រទេស។ នៅថ្ងៃដដែល លោកស្រី អ៊ុងសាន ស៊ូជី ក៏រងបទចោទមួយទៀត។
ករណីទី១៧ គឺជាស្ត្រីវ័យ៤៧ឆ្នាំម្នាក់ ដែលស្ថិតក្នុងចំណោមជនជាតិសិង្ហបុរី ដែលត្រូវបានជម្លៀសចេញពីវូហាន កាលពីថ្ងៃទី៣០ ខែមករា។ រីឯករណីទី១៨ ជាស្ត្រីចិនវ័យ៣១ឆ្នាំ ដែលមកពីវូហានទៅកាន់សិង្ហបុរី នាថ្ងៃទី២២ ខែមករា។ នៅសហរដ្ឋអាមេរិក តួលេខអ្នកជំងឺក៏ឡើងដល់៧ករណីផងដែរ ដែលក្នុងនោះ មាន៣នៅរដ្ឋ California, ២នៅរដ្ឋ Illinois, ១នៅរដ្ឋ Arizona និង១ទៀតនៅរដ្ឋវ៉ាស៊ីនតោន។ ជាមួយគ្នានេះ អូស្ត្រាលីក៏ឡើងដល់១២ករណីផងដែរ ដោយករណីពីរចុងក្រោយ គឺបុរស និងស្ត្រី ដែលមានវ័យ៦០ឆ្នាំដូចគ្នា ដែលទើបធ្វើដំណើរពីក្រុងវូហាន។ គិតត្រឹមម៉ោងជិត៨ ល្ងាចថ្ងៃសៅរ៍នេះ ចំនួនអ្នកស្លាប់ដោយសារកូរ៉ូណាវីរុស មាន២៥៩នាក់ដែលនៅប្រទេសចិនទាំងអស់ រីឯអ្នកឈឺមានជាង១២០០០នាក់ ក្នុងនោះ ២៥០នាក់ ត្រូវបានរាយការណ៍ថា ជាសះស្បើយផងដែរ។ ក្រៅពីចិន និងរដ្ឋបាលពិសេសហុងកុង ម៉ាកាវ និងតៃវ៉ាន់ ប្រទេស២៣ផ្សេងទៀតដែលមានអ្នកជំងឺកូរ៉ូណាវីរុសរួមមាន ថៃ ជប៉ុន សិង្ហបុរី កូរ៉េខាងត្បូង អូស្ត្រាលី ម៉ាឡេស៊ី បារាំង សហរដ្ឋអាមេរិក អាល្លឺម៉ង់ វៀតណាម អេមីរ៉ាតអារ៉ាប់រួម កាណាដា អ៊ីតាលី រុស្ស៊ី ចក្រភពអង់គ្លេស កម្ពុជា ហ្វាំងឡង់ ឥណ្ឌា ណេប៉ាល់ ហ្វីលីពីន ស្រីលង្កា ស៊ុយអែត និងអេស្ប៉ាញ៕
ក្រសួងសុខាភិបាលសិង្ហបុរី នាថ្ងៃទី១ ខែកុម្ភៈ នេះ បានប្រកាសពីការពិនិត្យឃើញអ្នកជំងឺរលាកសួតកូរ៉ូណាវីរុស ២នាក់បន្ថែមទៀត ដែលធ្វើឲ្យចំនួនសរុបឡើងដល់១៨។ បើតាម CAN អ្នកទាំងពីរសុទ្ធតែមានប្រវត្តិធ្វើដំណើរទៅក្រុងវូហាន ប្រទេសចិន។
  បញ្ជាការដ្ឋានអង្គរក្ស ឆ្លងកាត់២ប្រកួតកន្លងមកឈ្នះស្នងការនគបាលខេត្តត្បូងឃ្មុំ ៣-១ សិត(២២-២៥, ២៥-២៣, ២៥-១៩, ២៥-១១) និងបន្តឈ្នះស្នងការនគរបាលខេត្តសៀមរាប ៣-១ សិត(២៥-២៣, ២១-២៥, ២៥-២១, ២៥-២០)។ ស្នងការនគរបាលខេត្តស្វាយរៀង ប្រកួតរបស់គេចាញ់ក្រសួងមហាផ្ទៃ ៣-១ សិត(២៥-០៤, ២៥-១១, ២៥-១៤)។   ចំណែកគូបន្ទាប់ក្រុមបាល់ទះក្រសួងមហាផ្ទៃ ត្រូវតទល់ស្នងការនគរបាលខេត្តត្បូងឃ្មុំ។ ក្រសួងមហាផ្ទៃ ឆ្លងកាត់១ប្រកួត ឈ្នះស្នងការនគរបាលខេត្តសៀមរាប ៣-០សិត រីឯស្នងការនគរបាលខេត្តត្បូងឃ្មុំ ២ប្រកួតកន្លងមកចាញ់ បញ្ជាការដ្ឋានអង្គរក្ស ៣-១ សិត និងឈ្នះស្នងការនគរបាលខេត្តស្វាយរៀង ៣-១សិត។   សម្រាប់ក្រុមទាំង៨ ត្រូវប្រកួតខ្វែងពីរជើងអ្នកឈ្នះលេខ១ពូលE នឹងត្រូវឡើងទៅជួបលេខ២ ពូលF ហើយលេខ១ពូលF ត្រូវប្រកួតជាមួយលេខ២ពូលE និងបន្តទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ជំនួបវគ្គផ្តាច់ព្រ័ត្រនឹងធ្វើឡើងនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ នៅទីលានបាល់ទះក្នុងសាលព្រីនស៍៕    
ជំនួបជម្រុះជើងទី១ពូលF ក្រុមបាល់ទះបញ្ជាការដ្ឋានអង្គរក្ស ត្រូវជួបប្រកួតជាមួយស្នងការនគរបាលខេត្តស្វាយរៀង មុនការប្រកួតរវាងក្រុមបាល់ទះក្រសួងមហាផ្ទៃ ទល់ស្នងការនគរបាលខេត្តត្បូងឃ្មុំ ក្នុងការប្រកួតពានរង្វាន់បាល់ទះសម្តេច ហ៊ុន សែន ឆ្នាំ២០២២ នៅទីលានបាល់ទះក្នុងសាលព្រីនស៍ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ ចាប់ពីម៉ោង ៥ល្ងាចតទៅ។
ចាប់តាំងពីរុស្ស៊ីឈ្លានពានអ៊ុយក្រែន បណ្ដាប្រទេសលោកខាងលិចបានដាក់ទណ្ឌកម្មលើរុស្ស៊ីដែលរំខានដល់ការធ្វើពាណិជ្ជកម្មយ៉ាងខ្លាំង។ បើទោះជាផលិតឱសថមិនត្រូវបានស្ថិតក្រោមការដាក់ទណ្ឌកម្មក៏ដោយ ការនាំចូលឱសថមករុស្ស៊ីនៅតែត្រូវរងការរំខានផ្សេងៗទាក់ទិននឹងការដឹកជញ្ជូន ការធានារ៉ាប់រង និងមានឧបសគ្គនៅកន្លែងគយត្រួតពិនិត្យជាដើម ដែលបណ្តាលមកពីសង្រ្គាម និងវិធានការរឹតបន្តឹងផ្សេងទៀត។    ជាមួយការខ្វះខាតឱសថសំខាន់ៗមួយចំនួនទាំងដែលខ្លួនជាប្រទេសផលិតឱសថដ៏ល្បីល្បាញមួយដែរ លោក វ៉្លាឌីមៀ ពូទីន នៅថ្ងៃទី២៤ ខែមករា បានលើកឡើងនៅក្នុងកិច្ចប្រជុំជាមួយមន្ត្រីរដ្ឋាភិបាលថា រដ្ឋាភិបាលគួរតែចាត់វិធានការដើម្បីបង្កើនស្តុកឱសថឱ្យបានសមស្របនឹងតម្រូវការប្រជាជនទាំងការផលិតក្នុងស្រុក និងការនាំចូល។   «ឱសថមួយចំនួនមានមិនគ្រប់តាមតម្រូវការ ទោះបីជាយើងឃើញការផលិតឱសថរយៈពេល៣ត្រីមាសដំបូងក្នុងឆ្នាំ២០២២ កើនឡើងប្រហែល២២ភាគរយក៏ដោយ»។ លោក ពូទីន អះអាងបែបនេះមុនសង្កត់ធ្ងន់លើការជំរុញការផ្គត់ផ្គង់ប្រភេទឱសថពេញនិយមបំផុតក្នុងរយៈពេលជាក់លាក់មួយ ពិសេសក្នុងរដូវកាលជំងឺផ្ដាសាយ។    លើសពីនេះ មេដឹកនាំរុស្ស៊ីបានបន្ថែមថា រុស្ស៊ីមិនរឹតត្បិតការនាំចូលឱសថទេ ហើយបន្តធ្វើការជាមួយរោងចក្រផលិតឱសថបរទេសទាំងអស់ដើម្បីពង្រឹងស្តុកឱសថ។ លោក ពូទីន ចង់ឱ្យរុស្ស៊ីមានឱសថពេញស្តុកសម្រាប់រដូវរាលដាលជំងឺផ្ដាសាយ ដូចដែលការបំពេញស្តុកឧស្ម័នដែលត្រៀមសម្រាប់រដូវរងាដែរ។ ម៉្យាងវិញទៀត ឱនភាពផលិតផលឱសថនឹងធ្វើឱ្យតម្លៃកើនឡើងតាមនោះដែរ។    ការខ្វះខាតឱសថបានចាប់ផ្ដើមកើតឡើងម្ដងបន្តិចៗ ក្រោយពេលរុស្ស៊ីធ្វើសង្គ្រាមនៅអ៊ុយក្រែន។ ប្រជាជនរុស្សីបានប្រញាប់ប្រញាល់ប្រមូលទិញឱសថមកស្តុកទុក ដោយបរិមាណឱសថដែលធ្លាប់លក់អស់ក្នុងមួយខែ បានអស់ក្នុងរយៈពេលត្រឹមតែពីរសប្តាហ៍ប៉ុណ្ណោះ។    គួរបញ្ជាក់ថា រុស្សីនាំចូលឱសថ និងឧបករណ៍វេជ្ជសាស្រ្តរបស់ខ្លួនមួយចំនួនធំ ដូចជាឧបករណ៍គ្រប់គ្រងចង្វាក់បេះដូង និងឧបករណ៍ព្យាបាលដោយវិទ្យុសកម្មពីបណ្ដាប្រទេសអឺរ៉ុប និងអាម៉េរិក៕   
ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃទី២៤ ខែមករា បានជំរុញឱ្យបង្កើនការស្តុកឱសថបានគ្រប់គ្រាន់សម្រាប់តម្រូវការក្នុងប្រទេស ពិសេសឱសថដែលមានតម្រូវការខ្ពស់។ ការស្នើនេះធ្វើឡើងចំពេលរុស្ស៊ីកំពុងខ្វះខាតឱសថមួយចំនួន ទាំងដែលជាប្រទេសផលិតឱសថដោយខ្លួនឯង។
  ការទទួលទានទឹកផ្លែទទឹមជាញឹកញាប់អាចថែរក្សាលំហូរឈាមបានយ៉ាងល្អក្នុងរាងកាយបាន។ ដោយសារតែសមាសធាតុទាំងនេះ វានឹងទៅកាត់បន្ថយការប្រឈមនឹងជំងឺគាំងបេះដូង និងដាច់សរសៃឈាមខួរក្បាលបាន។   សមាសធាតុជាអង់ទីអុកស៊ីដង់ដែលមានក្នុងផ្លែឈើមួយនេះនឹងជួយថែរក្សាកូឡេស្តេរ៉ុលអាក្រក់កុំអោយកើនឡើង ដូច្នេះសរសៃឈាមអាក់ទែនឹងស្អាតល្អ ព្រមទាំងមិនមានកំណកឈាមសោះ។ កំណកឈាមត្រូវបានបោសសម្អាតដោយសារតែផ្លែទទឹមមានសមត្ថភាពបង្កើតជាឥទ្ធិពលឱសថរំលាយកំណកឈាម៕   ត្រួតពិនិត្យដោយ៖ www.health.com.kh  
សំបកផ្លែទទឹម និងស្លឹករបស់វាត្រូវបានប្រើប្រាស់សម្រាប់បន្ថួអាការៈឈឺក្រពះ ឬរាគដែលបណ្តាលមកពីបញ្ហាមិនរំលាយអាហារគ្រប់ប្រភេទ។ ការទទួលទានតែដែលធ្វើពីស្លឹកផ្លែទទឹមក៏ជួយព្យាបាលបញ្ហារំលាយអាហារបានដែរ។ ទឹកផ្លែទទឹមត្រូវបានប្រើប្រាស់សម្រាប់ដោះស្រាយបញ្ហាដូចជា រាគមួល និងអាសន្តរោគដែរ។
អត្ថបទទាក់ទង   World Cup នារី៖ ម្ចាស់ផ្ទះបារាំងឡើងទៅវគ្គ១/៤ ជាមួយអាល្លឺម៉ង់ អង់គ្លេស និងន័រវែស  នាជំនួបវគ្គ១៦ក្រុមចុងក្រោយនៅយប់ថ្ងៃទី២៤ ខែមិថុនា ម្ចាស់ការពារតំណែងជើងឯកអាមេរិកបានទម្លាក់អេស្ប៉ាញ ដោយលទ្ធផល ២-១ ដើម្បីបន្តដំណើរទៅកាន់វគ្គ១/៤ផ្តាច់ព្រ័ត្រ។ ២គ្រាប់របស់អាមេរិកធ្វើបានដោយប្រធានក្រុម Megan Rapinoe ម្នាក់ឯងតាមរយៈការទាត់បាល់ពិន័យប៉េណាល់ទីទាំង២គ្រាប់ រីឯ១គ្រាប់របស់អេស្ប៉ាញសម្រេចបានដោយ Jennifer Hermoso។   ដោយឡែកក្រុមកីឡាការិនីស៊ុតអែតតាមរយៈការទទួលជ័យជម្នះលើក្រុមកាណាដា ១-០ ដែលធ្វើបានដោយ Stina Blackstenius បាននាំពួកគេបន្តទៅជួបអាល្លឺម៉ង់នៅវគ្គ៨ក្រុមចុងក្រោយនៃព្រឹត្តិការណ៍កីឡាបាល់ទាត់ពិភពលោកផ្នែកនារីឆ្នាំ២០១៩នេះ។   គិតត្រឹមថ្ងៃទី២៥ ខែមិថុនា គេរកឃើញក្រុមត្រូវប្រកួតប្រជែងគ្នានៅវគ្គ៨ក្រុមចុងក្រោយចំនួន៣គូហើយ ក្នុងនោះបារាំងប៉ះអាមេរិក ស៊ុយអែតជួបអាល្លឺម៉ង ហើយអង់គ្លេសត្រូវតទល់ជាមួយន័រវែស។ សម្រាប់មួយគូទៀតគឺត្រូវរង់ចាំការជួបគ្នារវាងចិន-អ៊ីតាលី និងហូឡង់-ជប៉ុននៅវគ្គ១៦ក្រុមដើម្បីយកពីរក្រុមទៅប្រជែងគ្នាបន្តទៀត៕  
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិនារីអាមេរិកបានឡើងទៅជួបម្ចាស់ផ្ទះបារាំងនៅវគ្គ៨ក្រុមចុងក្រោយ ខណៈស៊ុយអែតនឹងត្រូវតតាំងជាមួយអាល្លឺម៉ង់នៃការប្រកួតពានរង្វាន់ FIFA Women's World Cup ឆ្នាំ២០១៩។
នៅថ្ងៃទី២៥ ខែកុម្ភៈ កិច្ចប្រជុំការិយាល័យនយោបាយបក្សកុម្មុយនីស្តចិន បានស្នើធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញប្រទេសលើមាត្រាជាច្រើនចំណុច។ ក្នុងកិច្ចប្រជុំដែលដឹកនាំដោយលោក ស៊ី ជិនភីង អគ្គលេខាធិការបក្ស ការិយាល័យនយោបាយបានស្នើលុបចោលការកំណត់អាណត្តិប្រធានាធិបតី និងអនុប្រធានាធិបតីត្រឹមពីរអាណត្តិចេញពីរដ្ឋធម្មនុញ្ញ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Xinhua ។    សំណើនេះ នឹងត្រូវយកទៅឲ្យសភាប្រជាជនអនុម័តក្នុងកិច្ចប្រជុំប្រចាំឆ្នាំ ដែលចាប់ផ្ដើមនៅថ្ងៃទី៥ ខែមីនាខាងមុខនេះ។ លោក ស៊ី ជិនភីង ដែលកាន់តំណែងប្រធានាធិបតីតាំងពីឆ្នាំ២០១៣ មក រំពឹងថា នឹងបន្តកាន់តំណែងនេះរយៈពេល៥ឆ្នាំទៀត។ ហើយតាមរដ្ឋធម្មនុញ្ញបច្ចុប្បន្ន លោក ស៊ី នឹងត្រូវចុះចេញពីតំណែងនៅឆ្នាំ២០២៣ ។ ក្រោយចប់កិច្ចប្រជុំការិយាល័យនយោបាយដែលមានសមាជិក២៥នាក់ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តដែលមានសមាជិកជាងពីររយនាក់ នឹងបើកកិច្ចប្រជុំរយៈពេលបីថ្ងៃ ដោយចាប់ផ្ដើមពីថ្ងៃទី២៦ ខែកុម្ភៈទៅ។ កិច្ចប្រជុំនេះនឹងពិភាក្សាសំណើរបស់កិច្ចប្រជុំការិយាល័យនយោបាយជុំវិញគម្រោងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញជាតិ។ ក្រៅពីសំណើលុបចោលការកំណត់អាណត្តិប្រធានាធិបតី សំណើកែរដ្ឋធម្មនុញ្ញសំខាន់ៗផ្សេងទៀតរួមមានការបញ្ចូលទ្រឹស្តីរបស់លោក ស៊ី ស្ដីពីសង្គមនិយមទៅក្នុងច្បាប់កំពូល និងការដាក់គណៈកម្មការត្រួតពិនិត្យដែលត្រូវបង្កើតថ្មីជាស្ថាប័នជាតិផងដែរ។ ទ្រឹស្ដីរបស់លោក ស៊ី ត្រូវបានបញ្ចូលក្នុងធម្មនុញ្ញបក្សរួចហើយកាលពីកិច្ចប្រជុំមហាសន្និបាតបក្សលើកទី១៩ ខែតុលា ឆ្នាំ២០១៧ ដែលពេលនោះ លោក ស៊ី ឡើងឋានៈស្មើលោក ម៉ៅ សេទុង ទៅហើយ។ ជុំវិញកិច្ចប្រជុំគណៈកម្មាធិការកណ្ដាលនៅសប្ដាហ៍ក្រោយ បក្សកុម្មុយនីស្តចិននឹងពិភាក្សាលើការតែងតាំងថ្នាក់ដឹកនាំរដ្ឋអាណត្តិថ្មីដែរ។ សមាជិករដ្ឋាភិបាលសំខាន់ៗជាច្រើន តំណែងប្រធានធនាគារ ចៅក្រម និងរដ្ឋអាជ្ញា នឹងត្រូវផ្លាស់ប្ដូរ និងជំនួសដោយមន្ត្រីថ្មី ដែលភាគច្រើនជាអ្នកស្និទ្ធលោក ស៊ី ។ តំណែងអនុប្រធានាធិបតីអាចធ្លាក់លើលោក វ៉ាង ជីសាន ដែលជាអតីតមន្ត្រីកំពូលរបស់បក្ស ធ្លាប់ទទួលបន្ទុកបោសសម្អាតអំពើពុរលួយ៕ 
គណបក្សកុម្មុយនីស្តចិន នៅថ្ងៃទី២៥ ខែកុម្ភៈ បានស្នើលុបចោលការកំណត់រយៈពេលកាន់តំណែងរបស់ប្រធានាធិបតីត្រឹមពីរអាណត្តិ ដែលចែងក្នុងរដ្ឋធម្មនុញ្ញប្រទេស។ សំណើនេះធ្វើឡើងក្នុងកិច្ចប្រជុំរបស់ការិយាល័យនយោបាយបក្សកុម្មុយនីស្ត មុននឹងដាក់ឲ្យរដ្ឋសភាអនុម័តក្នុងកិច្ចប្រជុំនៅខែមីនា។ នេះមានន័យថា លោក ស៊ី ជិនភីង ដែលរំពឹងថា ទទួលបានការគាំទ្រជាប្រធានាធិបតីក្នុងអាណត្តិទីពីរ អាចកាន់តំណែងនេះនៅអាណត្តិក្រោយៗទៀត។
កូនសត្វកុកពាក់អំបោះ ឬសត្វកសចំនួន ៤ក្បាល ត្រូវបានប្រជាពលរដ្ឋនៅក្នុងភូមិក្បាលរមាស ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង យកពីសម្បុកនៅក្នុងបរិវេណព្រៃលិចទឹកបាតអាង កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ ដើម្បីយកមកចិញ្ចឹម។   លោក ថុល សុវណ្ណារិទ្ធ ប្រធានគម្រោងជីវិតសត្វស្លាបអន្តរជាតិរបស់អង្គការ BirdLife បានប្រាប់សារព័ត៌មានថ្មីៗ២៥ថា កូនសត្វទាំង៤ក្បាល ដែលត្រូវបានប្រជាពលរដ្ឋចាប់ចេញពីសម្បុកក្នុងទីតាំងខាងលើ គឺនៅក្រៅតំបន់ការពារ។ តាមការសន្និដ្ឋានអ្នកជំនាញ កូនសត្វកុកពាក់អំបោះទាំង៤ក្បាលនេះ អាចមានអាយុចន្លោះ ២ខែទៅ២ខែកន្លះ ចាប់ពីថ្ងៃញាស់។  រូបភាពដោយអង្គការ Birdlife  កូនសត្វទាំង ៤ក្បាលនេះ មិនទាន់មានសមត្ថភាពអាចស្វែងរកចំណីដោយខ្លួនឯងបាននោះទេ ដូច្នេះក្រុមការងារអង្គការ BirdLife ត្រូវយកទៅស្ដារនិតិសម្បទាមួយរយៈសិនមុនលែងចូលព្រៃធម្មជាតិ។ «យើងឃើញថាវានៅតូច ទើបត្រូវយកទៅមើលថែសិន។ បើគិតទៅក្រុមការងារអាចចំណាយពេល១ខែទៅ១ខែកន្លះ យើងអាចលែងពួកវាចូលព្រៃបានក្រោយពេលវារឹងមាំល្មមអាចរកចំណីដោយខ្លួនឯង»។ នេះជាការបញ្ជាក់របស់លោក  ថុល សុវណ្ណារិទ្ធ។   ប្រធានគម្រោងជីវិតសត្វស្លាបអន្តរជាតិរបស់អង្គការ BirdLife រូបនេះ បន្តថា កន្លងមកសត្វនៅតាមព្រៃ ដូចជា សត្វស្លាបតែងត្រូវបានគំរាមកំហែងពីពលរដ្ឋមួយចំនួនតូច ដែលរស់នៅតាមតំបន់ទាំងនោះ ប៉ុន្ដែក្រុមការងារអង្គការ BirdLife  និងអង្គការដៃគូ រួមជាមួយអាជ្ញាធរតែងចុះបណ្ដុះបណ្ដាល និងអប់រំពីសារៈសំខាន់នៃការថែរក្សា និងអភិរក្សសត្វព្រៃ និងសត្វស្លាបជាបន្តបន្ទាប់។   ក្នុងនាមជាអ្នកអភិរក្សសត្វស្លាបមួយរូប លោក សុវណ្ណារិទ្ធ សង្ឃឹមថា នឹងមានការចូលរួមចំណែកអភិរក្សសត្វគ្រប់ប្រភេទពីពលរដ្ឋ អាជ្ញាធរ និងមន្ត្រីមូលដ្ឋាន ដែលរស់នៅក្នុងតំបន់ការពារនោះ ដើម្បីសម្រួល ឬកាត់បន្ថយផលប៉ះពាល់នានា ដល់អាយុជីវិតសត្វ។ «ខ្ញុំសុំឱ្យពលរដ្ឋមូលដ្ឋានឈប់បរបាញ់ ឬសម្លាប់ជីវិតពួកវាទៅ ហើយបញ្ឈប់សកម្មភាពនៃការធ្វើអាជីវកម្មសាច់ ឬជីវិតរបស់ពួកវានៅលើទីផ្សារ ដើម្បីធ្វើយ៉ាងណាអាចអភិរក្សធនធានកម្រឱ្យនៅមានក្នុងព្រៃធម្មជាតិ សម្រាប់ប្រយោជន៍ពលរដ្ឋទាំងអស់គ្នា។ ម្យ៉ាងវិញទៀតសូមឱ្យអាជ្ញាធរពាក់ព័ន្ធរឹតបន្ដឹងច្បាប់ ដែលត្រូវអនុវត្តឱ្យធ្ងន់ជាងនេះក្នុងការដាក់ពិន័យ អ្នកប្រព្រឹត្តិដើម្បីចូលរួមដំណើរការអភិរក្សប្រភេទសត្វកម្រទាំងនោះ»។ នេះជាសំណូមពររបស់លោក ថុល សុវណ្ណារិទ្ធ។ សូមបញ្ជាក់ថា កុកពាក់អំបោះ ឬ សត្វកស គឺជាសត្វដែលត្រូវបានចាត់ចូលជាប្រភេទជិតទទួលរងការគំរាមកំហែង (Nearly Threatened) ក្នុងបញ្ជីក្រហមពិភពលោក (IUCN Red List)៕                
កូនកុកពាក់អំបោះចំនួន៤ក្បាល ដែលពលរដ្ឋយកចេញពីសម្បុកក្នុងព្រៃលិចទឹកបាតអាង ក្នុងខេត្តស្ទឹងត្រែង  ត្រូវបានជួយសង្គ្រោះដោយអាជ្ញាធរ និងក្រុមការងារប្រចាំខេត្តរតនគិរីនៃអង្គការ BirdLife សហការជាមួយអង្គការ ACCB កាលថ្ងៃទី២៩ខែសីហា។ សត្វទាំង៤ក្បាលនោះ នឹងត្រូវយកទៅស្តារកាយនិតិសម្បទានៅអង្គការ BirdLife ប្រចាំខេត្តរតនគិរី ប្រមាណជា៦០ថ្ងៃមុនលែងចូលព្រៃធម្មជាតិវិញ។
     In her message to the ongoing Ethnic Sustainable Development Forum which began in Nay Pyi Taw on Thursday, Aung San Suu Kyi said "Only when we give priority to development of ethnic people and ethnic areas, can national reconciliation and unity of the union be achieved with pragmatic fruit of development."       She recalled that cooperation of ethnic people played an important role in struggle for independence after the country fell under colonial rule.      However, she pointed out that after regaining independence, lack of trust and armed conflicts among the ethnic races for decades had resulted in the country's lagging behind in development in the political, economic and social sectors compared with neighboring countries.      While the government is striving with ethnic brethren for bringing national reconciliation and eternal peace back to the union, Aung San Suu Kyi said negotiations are being conducted at the meetings of the 21st Century Panglong Peace Conference with ethnic people for power sharing, land and natural resources management, taxation and regional development as part of the efforts for emergence of basic principles for a future federal republic.      She added that some agreements were reached and signed as part of the union agreements and further negotiations are being made.      Myanmar's ethnic nationalities include Kachin, Kayah, Kayin, Chin, Bamar, Mon, Rakhine and Shan who have been living in the union since time immemorial.       The two-day Ethnic Sustainable Development Forum was opened by Vice President U Henry Van Thio.
NAY PYI TAW, Myanmar State Counselor Aung San Suu Kyi has called on the folks of the country to join hands to build a democratic federal republic in unity with new thoughts and new opinions.
  អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ គោលនយោបាយរបស់សហរដ្ឋអាមេរិកនៅអាស៊ីបានពឹងផ្អែកលើអ្វីដែលត្រូវបានគេស្គាល់ក្រៅផ្លូវការថាជាប្រព័ន្ធ «មជ្ឈមណ្ឌលរួម និងកាំព័ទ្ធជុំវិញ» (hub and spokes) នៃសម្ពន្ធភាពទ្វេភាគី។ ប៉ុន្តែថ្មីៗនេះ មន្ត្រីសហរដ្ឋអាមេរិកបានប្រើន័យធៀបមួយផ្សេងទៀតដើម្បីពិពណ៌នាអំពីចក្ខុវិស័យរបស់ពួកគេសម្រាប់តំបន់នេះនោះគឺ៖ របងប្រទាក់ក្រឡា (lattice fence)។   វាអាចស្តាប់ទៅដូចជាគ្រាន់តែជាការកែប្រែគំរូមួយប៉ុណ្ណោះ ប៉ុន្តែមន្ត្រីនៅក្នុងរដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បាននិយាយថា វាអាចមានផលប៉ះពាល់ធំ ខណៈដែលពួកគេព្យាយាមបង្កើតផែនការយូរអង្វែងដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃអំណាចរបស់ប្រទេសចិន។   ក្រោមក្របខណ្ឌចាស់ សហរដ្ឋអាមេរិក ដែលជាមហាអំណាចយោធាពិភពលោកបានដើរតួជាមជ្ឈមណ្ឌលរួម និងសម្ពន្ធមិត្តអាស៊ីរបស់ខ្លួន ដូចជាប្រទេសជប៉ុន កូរ៉េខាងត្បូង និងហ្វីលីពីន បានធ្វើជាកាំព័ទ្ធជុំវិញ។   កាំព័ទ្ធជុំវិញមិនត្រូវបានភ្ជាប់គ្នាទៅវិញទៅមកទេ។ ប៉ុន្តែថាមវន្តនោះកំពុងផ្លាស់ប្តូរ ដោយសារសម្ពន្ធមិត្ត និងដៃគូសំខាន់ៗមួយចំនួនរបស់សហរដ្ឋអាមេរិកបានរួមដៃគ្នាជុំវិញអ្វីដែលពួកគេហៅថា គោលនយោបាយ«ឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ»។   អ្វីដែលមន្ត្រីអាមេរិកស្រមៃចង់បានគឺមិនមែនជាសម្ព័ន្ធសន្ធិសញ្ញាពហុភាគីដូចអង្គការអូតង់ទេ។ អ្នកវិភាគបាននិយាយជាយូរមកហើយថា ក្របខណ្ឌសន្តិសុខបែបនេះគឺមិនអាចទៅរួចទេនៅអាស៊ី ដោយសារផលប្រយោជន៍ប្រកួតប្រជែង និងជម្លោះប្រវត្តិសាស្ត្រដ៏ជ្រាលជ្រៅ សូម្បីតែក្នុងចំណោមសម្ពន្ធមិត្តរបស់សហរដ្ឋអាមេរិកក៏ដោយ។   ផ្ទុយទៅវិញ គោលដៅគឺដើម្បីជួយបង្កើតខ្សែទំនាក់ទំនងគ្នាដែលជួយពង្រឹងគ្នាទៅវិញទៅមកកាន់តែកើនឡើងរវាងប្រទេសដែលមានគំនិតដូចគ្នា ដែលរួមគ្នាបង្កើតជារនាំង ឬនិយាយម្យ៉ាងទៀត ថាជារបងប្រទាក់ក្រឡា។   កិច្ចប្រជុំកំពូលត្រីភាគី   យុទ្ធសាស្ត្ររបងប្រទាក់ក្រឡានេះត្រូវបានដាក់បង្ហាញកាលពីថ្ងៃទី១១ ខែមេសា នៅពេលដែលលោក Biden ធ្វើជាម្ចាស់ផ្ទះទទួលនាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida និងប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. សម្រាប់កិច្ចប្រជុំត្រីភាគីជាលើកដំបូងដែលមិនធ្លាប់មាន។   ការប្រជុំមានតម្លៃជានិមិត្តរូបដ៏សំខាន់។ សេចក្តីថ្លែងការណ៍រួមមួយបានបង្ហាញពី«ការព្រួយបារម្ភយ៉ាងខ្លាំង» អំពីអាកប្បកិរិយារបស់ចិននៅក្នុងសមុទ្រចិនខាងកើត និងខាងត្បូង ដែលចិនកំពុងព្យាយាមជំរុញការទាមទារទឹកដីរបស់ខ្លួនលើប្រទេសជប៉ុន និងហ្វីលីពីន។   សហរដ្ឋអាមេរិក និងជប៉ុនក៏បានសន្យាផ្តល់ជំនួយបន្ថែមទៀតសម្រាប់កិច្ចខិតខំប្រឹងប្រែងទំនើបកម្មផ្នែកយោធារបស់ប្រទេសហ្វីលីពីន និងបានប្តេជ្ញាបន្តពង្រីកសមយុទ្ធយោធារួមគ្នានៅក្នុងតំបន់ ដែលបានចូលរួមដោយដៃគូកាន់តែច្រើនឡើងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។   នៅក្នុងកិច្ចប្រជុំដាច់ដោយឡែកមួយរវាងលោក Biden និង Kishida សហរដ្ឋអាមេរិក និងជប៉ុនបានប្រកាសកិច្ចព្រមព្រៀងទ្វេភាគីរាប់សិបដែលទាក់ទងនឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ រួមទាំងផែនការអនុញ្ញាតឱ្យកងកម្លាំងអាមេរិក និងជប៉ុនធ្វើការកាន់តែជិតស្និទ្ធក្នុងអំឡុងពេលជម្លោះដែលអាចកើតមាន។   យោងតាមមន្ត្រីរបស់សហរដ្ឋអាមេរិក ដែលបាននិយាយទៅកាន់អ្នកសារព័ត៌មានក្នុងអំឡុងសន្និសីទសារព័ត៌មានមួយដើម្បីឱ្យដឹងកិច្ចការស៊ីជម្រៅបានចាត់ទុកថា កិច្ចប្រជុំនេះគឺជាភស្តុតាងដែលបង្ហាញថា ផែនការអាស៊ីរបស់លោក Biden កំពុងដំណើរការ។   មន្ត្រីនោះបានថ្លែងថា៖ «ទ្រឹស្តីរបស់លោក Biden គឺថា ប្រសិនបើសហរដ្ឋអាមេរិកបានវិនិយោគឡើងវិញនៅក្នុងសម្ពន្ធភាព និងភាពជាដៃគូរបស់ខ្លួននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ... សម្ពន្ធមិត្ត និងដៃគូទាំងនោះនឹងឈានទៅមុខទន្ទឹមគ្នាដែលធ្វើឱ្យពួកយើងមានភាពប្រសើរឡើងច្រើនក្នុងការសម្រេចគោលបំណងរបស់យើង»។   មន្ត្រីរូបនេះបានបន្ថែមថា គ្មានកន្លែងណាដែលទ្រឹស្ដីនេះបញ្ជាក់ថា បានផលប្រសើរជាងនៅក្នុងសម្ពន្ធភាពរបស់សហរដ្ឋអាមេរិកជាមួយប្រទេសជប៉ុន ជាងការណ៍ដែលលោក Kishida «បានបង្កើនជំហរ និងឈានជើងចូលទៅក្នុងពិភពលោកលើសពីអ្វីដែលគ្រប់គ្នាអាចស្រមៃចង់បាន»។   ជប៉ុនជាតួអង្គដ៏សំខាន់   នៅពេលដែលជប៉ុនបន្ធូរបន្ថយការរឹតត្បិតតាមគោលនយោបាយសន្តិភាពនិយមដែលដាក់កំហិតដោយខ្លួនឯង ប្រទេសនេះបានក្លាយទៅជាតួអង្គសំខាន់ក្នុងសន្តិសុខក្នុងតំបន់។ ប្រទេសជប៉ុនបានបង្កើនការចំណាយលើវិស័យការពារជាតិយ៉ាងខ្លាំង ទិញមីស៊ីលដែលអាចវាយប្រហារប្រទេសផ្សេងទៀត និងបានអនុម័តវិសោធនកម្មច្បាប់ដែលអនុញ្ញាតឱ្យប្រទេសនេះនាំចេញអាវុធបានកាន់តែងាយស្រួល។   ឥឡូវនេះប្រទេសជប៉ុនបានចូលរួមយ៉ាងខ្លាំងនៅក្នុងវេទិកាជាច្រើនដែលដឹកនាំដោយសហរដ្ឋអាមេរិក រួមទាំងកិច្ចសន្ទនាសន្តិសុខ ចតុភាគី (Quadrilateral) ដែលជាសម្ព័ន្ធក្រៅផ្លូវការដែលរួមមានអូស្ត្រាលី និងឥណ្ឌា និងក្រុមនៃសេដ្ឋកិច្ចជឿនលឿនចំនួនប្រាំពីរ ដែលបានផ្តោតកាន់តែខ្លាំងលើប្រទេសចិន។   នៅដើមខែមេសា ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងអូស្ត្រាលីបានប្រកាសថា ពួកគេកំពុងពិចារណាកិច្ចសហប្រតិបត្តិការជាមួយប្រទេសជប៉ុន តាមរយៈកិច្ចព្រមព្រៀងសន្តិសុខ AUKUS របស់ពួកគេ។ អង្គការអូតង់ ដែលជាសម្ពន្ធមិត្តយោធាអឺរ៉ុប ក៏បានពង្រីកកិច្ចសហប្រតិបត្តិការជាមួយប្រទេសជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់ផងដែរ។ លោក Daniel Russel អនុប្រធាននៃសមាគមអាស៊ី (Asia Society) និងជាអតីតមន្ត្រីកំពូលសម្រាប់កិច្ចការអាស៊ីនៅក្រសួងការបរទេសបាននិយាយថា៖ «ប្រទេសជប៉ុននាពេលបច្ចុប្បន្ននេះ លែងជាប្រទេសដែលអៀនប្រៀន និងមើលតែខាងក្នុងទៀតហើយ ដែលពឹងផ្អែកលើការឱបក្រសោបសន្តិភាពនិយម និងពឹងលើសាច់ដុំរបស់អាមេរិក ដើម្បីការពារខ្លួនពីការគំរាមកំហែងពីខាងក្រៅ» ។   ការអភិវឌ្ឍក្នុងតំបន់ដ៏សំខាន់បំផុតមួយគឺការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងជប៉ុន-កូរ៉េខាងត្បូង ដែលមានភាពតានតឹងជាយូរយារណាស់មកហើយ ដោយសារបញ្ហាទាក់ទងនឹងការកាន់កាប់អាណានិគមរបស់ជប៉ុនលើកូរ៉េ។ ក្រោមការដឹកនាំរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ប្រទេសទាំងពីរឥឡូវនេះតែងតែចូលរួមនៅក្នុងសមយុទ្ធយោធាជាមួយសហរដ្ឋអាមេរិក។ កាលពីឆ្នាំមុន ប្រទេសទាំងបីបានបង្ហាញប្រព័ន្ធថ្មីមួយសម្រាប់ការចែករំលែកទិន្នន័យព្រមានមីស៊ីលកូរ៉េខាងជើងតាមពេលវេលាជាក់ស្តែង។   ប៉ុន្តែតើយុទ្ធសាស្ត្រនឹងដំណើរការទេ?   អ្នកសង្កេតការណ៍ភាគច្រើនថា មានការផ្លាស់ប្តូរធំកំពុងកើតឡើង នៅពេលដែលប្រទេសនានាឆ្លើយតបទៅនឹងប្រទេសចិនដែលមានអំណាចខ្លាំងឡើង។ ប៉ុន្តែការផ្លាស់ប្តូរយុទ្ធសាស្ត្រឆ្ពោះទៅរកសហរដ្ឋអាមេរិកគឺទាន់ដល់កម្រិតជាឯកច្ឆន្ទទេ។   លោក Van Jackson ដែលបង្រៀននៅសាកលវិទ្យាល័យ Victoria University of Wellington របស់ប្រទេសនូវែលសេឡង់បាននិយាយថា៖ «រដ្ឋាភិបាលភាគច្រើននៅក្នុងតំបន់កំពុងប្រើយុទ្ធសាស្ត្រការពារខ្លួនដោយបង្កើតជម្រើសច្រើន (hedging) ដោយការទទួលស្គាល់ការពិតថា ប្រទេសចិនគឺជាមានលក្ខណៈអចិន្ត្រៃយ៍ និងនៅចំណុចកណ្តាលនៃសេដ្ឋកិច្ចនយោបាយអាស៊ី»។   យោងតាមការស្ទង់មតិដែលបានចេញផ្សាយនៅដើមខែមេសានេះដោយវិទ្យាស្ថាន ISEAS-Yusof Ishak ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី ទស្សនៈនៅអាស៊ីអាគ្នេយ៍ចំពោះសហរដ្ឋអាមេរិកកាន់តែអាក្រក់ជាងឆ្នាំមុន។   ការស្ទង់មតិ«ស្ថានភាពរបស់អាស៊ីអាគ្នេយ៍» (State of Southeast Asia) សួរសំណួរដដែលៗជារៀងរាល់ឆ្នាំទៅកាន់ក្រុមអ្នកជំនាញ និងមន្ត្រីរដ្ឋាភិបាល។   ជាងពាក់កណ្តាលគឺមានចំនួន៥១% នៃអ្នកឆ្លើយតបនៅអាស៊ីអាគ្នេយ៍បាននិយាយថា ពួកគេនឹងចូលខាងចិនជាងសហរដ្ឋអាមេរិក ប្រសិនបើពួកគេត្រូវបានបង្ខំឱ្យជ្រើសរើស។ វាជាលើកទីមួយហើយដែលការស្ទង់មតិបានបង្ហាញពីចំណូលចិត្តលើប្រទេសចិនច្រើនជាង។   បើយោងទៅតាមការស្ទង់មតិ បញ្ហាដ៏សំខាន់មួយ គឺការសង្ស័យអំពីការចូលរួមផ្នែកសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក។ បន្ទាប់ពីការដកខ្លួនរបស់អតីតប្រធានាធិបតីលោក Donald Trump នៅឆ្នាំ២០១៧ ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីភាពជាដៃគូឆ្លងសមុទ្រប៉ាស៊ីហ្វិក (Trans-Pacific Partnership) មនុស្សជាច្រើននៅអាស៊ីបានចោទសួរថា តើសហរដ្ឋអាមេរិកមានការប្តេជ្ញាចិត្តដូចដែលខ្លួនធ្លាប់បានធ្វើចំពោះពាណិជ្ជកម្មសេរីដែរឬទេ។   មន្ត្រី Biden ជំទាស់នឹងការយល់ឃើញនោះ ដោយលើកឡើងពីក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក ឬ IPEF ថា ជាការប្រឆាំងទៅនឹងឥទ្ធិពលសេដ្ឋកិច្ចរបស់ប្រទេសចិន។ ប៉ុន្តែ IPEF ខុសពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីបែបប្រពៃណី ដោយសារវាមិនផ្តល់សិទ្ធិឱ្យនាំទំនិញទៅកាន់ទីផ្សារដ៏ទូលំទូលាយ ឬកាត់បន្ថយពន្ធ ដែលផ្នែកនេះលែងត្រូវបានគេមើលឃើញថាមានសុវត្ថិភាពទៀតឡើយដោយសារតែបរិបទនយោបាយក្នុងសហរដ្ឋអាមេរិក។ ទោះបីជាយ៉ាងណាក៏ដោយ លោក Trump បានប្តេជ្ញាថានឹងសម្លាប់កិច្ចព្រមព្រៀង IPEF ចោល ប្រសិនបើលោកឈ្នះលោក Biden ក្នុងការបោះឆ្នោតប្រធានាធិបតីនៅខែវិច្ឆិកា។   តាមគំនិតរបស់លោក Philip Turner អតីតអ្នកការទូតនូវែលសេឡង់ គឺកិច្ចព្រមព្រៀង IPEF ហាក់ដូចជាបរាជ័យហើយ។   លោក Turner ដែលទើបតែបានបម្រើការជាឯកអគ្គរដ្ឋទូតរបស់ប្រទេសនូវែលសេឡង់ប្រចាំកូរ៉េខាងត្បូងបាននិយាយថា៖ «បណ្តាប្រទេសនៅអាស៊ីជាច្រើន និងតួអង្គក្នុងតំបន់ដូចជាអូស្ត្រាលី និងនូវែលសេឡង់បានចង្អុលបង្ហាញថា ការបរាជ័យរបស់សហរដ្ឋអាមេរិកក្នុងការប្តេជ្ញាចិត្តផ្នែកសេដ្ឋកិច្ចនៅក្នុងតំបន់កាត់បន្ថយតំណែងភាពជាអ្នកដឹកនាំរបស់ខ្លួនក្នុងតំបន់» ។   លោក Turner បានបន្ថែមថា ខណៈពេលដែលមានការកើនឡើងនៃការព្រួយបារម្ភក្នុងតំបន់អំពីការកើនឡើងអំណាច និងអាកប្បកិរិយារបស់ប្រទេសចិន មានប្រទេសតិចណាស់នៅអាស៊ីនៅគាំទ្រកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់កំណើនរបស់ប្រទេសចិននោះ។   លោកបាននិយាយថា៖ «ពួកគេចង់ឱ្យសហរដ្ឋអាមេរិកបន្ថយការបង្ខិតបង្ខំសេដ្ឋកិច្ចប្រឆាំងនឹងប្រទេសចិន និងស្វែងរកវិធីបន្តទំនាក់ទំនងគ្នាជាជាងជម្លោះ»៕  
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden(កណ្តាល) ប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr.(ឆ្វេង)និងនាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida ថតរូបមុនកិច្ចប្រជុំត្រីភាគីក្នុងសេតវិមាននៅរដ្ឋធានីវ៉ាស៊ីនតោនកាលពីថ្ងៃទី១១ មេសា ឆ្នាំ២០២៤។
«នៅឆ្នាំ២០២២នេះ វៀតណាម គឺជាម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣១ ដូច្នេះដើម្បីទទួលបានបទពិសោធន៍ នៃការផ្សព្វផ្សាយឲ្យបានល្អ ប្រកបដោយគុណភាព នៅពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ សូមអគ្គនាយកដ្ឋានក្រោមឱវាទក្រសួង ត្រូវសហការជាមួយភាគីវៀតណាម ឲ្យបានស្អិតល្មួត»។ នេះជាការណែនាំរបស់លោក ខៀវ កាញារីទ្ធ។ ខណៈវៀតណាម ត្រូវរៀបចំស៊ីហ្គេមនាដើមខែឧសភា ខាងមុខនេះ លោក ខៀវ កាញារីទ្ធ បានណែនាំដល់ថ្នាក់ ដឹកនាំ អគ្គនាយកដ្ឋានជំនាញ ឲ្យសហការជាមួយភាគីវៀតណាម លើការបញ្ជូនប្រតិភូទៅសិក្សា ស្វែងយល់អំពីបច្ចេកទេស និងដកស្រង់បទពិសោធន៍ ក្នុងការផ្សព្វផ្សាយកិច្ចការប្រកួតកីឡាអាស៊ាន នៅវៀតណាម។ ដូចជាការលើកឡើងរបស់រដ្ឋមន្ត្រីផងដែរ លោក មាស សោភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មាន បានលើកឡើងពីសារសំខាន់ ក្នុងការបង្កើនកិច្ចសហការជាមួយភាគីវៀតណាម ពីព្រោះប្រទេសជិតខាងមួយនេះ មានបទពិសោធន៍ច្រើន ក្នុងការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម។ គួរបញ្ជាក់ដែរថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមលើកដំបូងបំផុត ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ដោយកម្មវិធីគ្រោងរៀបចំចាប់ពីថ្ងៃទី ៥-១៧ ខែឧសភា ឆ្នាំ២០២៣ ប្រសិនបើមិនមានការលើកពេល៕
ក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួងព័ត៌មាន កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ លោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានជំរុញឲ្យមានកិច្ចសហការជាមួយភាគីវៀតណាម ដើម្បីទទួលបានបទពិសោធន៍ផ្សព្វផ្សាយ ព្រឹត្តិការណ៍កីឡាស៊ីហ្គេមឲ្យរលូន និងប្រកបដោយគុណភាព។
លោក ករុណា ពេជ្រ អ្នកគ្រប់គ្រងផលិតកម្មថោន បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗថា ការណ៍ដែលផលិតកម្មនៅតែរក្សាអត្តសញ្ញាណចង្វាក់ប្រពៃណីរខ្មែរ និងឲ្យអ្នកចម្រៀងខ្មែរសុរិន្ទច្រៀងបទចម្រៀងមួយចំនួន ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ គឺដើម្បីបង្ហាញពីសាមគ្គីភាពរវាងខ្មែរ និងខ្មែរ។ អ្នកគ្រប់គ្រង និងជាអ្នកចម្រៀងប្រចាំផលិតកម្មថោនរូបនេះ បញ្ជាក់ដូច្នេះ៖«ខ្មែរលើ ខ្មែក្រោម ខ្មែរកណ្តាល យើងរួមគ្នាតែមួយ ក្នុងការថែរក្សាវប្បធម៌ ប្រពៃណីរបស់ខ្មែរ»។ ដ្បិតតែមិនទាន់មានអ្នកចម្រៀងជាខ្មែរក្រោម នៅក្នុងផលិតកម្ម ប៉ុន្តែអ្នកគ្រប់គ្រងរូបនេះ បញ្ជាក់ថា ផលិតកម្មកំពុងពិចារណាលើបញ្ហានេះ។ ទន្ទឹមនឹងនោះ លោក ក៏អំពាវនាវឲ្យពលរដ្ឋខ្មែរ ពិសេសយុវជន នាំគ្នាចែករំលែកនូវអ្វីដែលជាវប្បធម៌ ប្រពៃណីជាតិខ្មែរ ឲ្យបានផុសផុលនៅលើបណ្តាញសង្គមហ្វេសប៊ុក។ ដើម្បីជ្រាបលម្អិត សូមអញ្ជើញស្តាប់បទសម្ភាសន៍រវាង កញ្ញា ខន ចំប៉ា អ្នកសារព័ត៌មានថ្មីៗ និងលោក ករុណា ពេជ្រ អ្នកគ្រប់គ្រងផលិតកម្មថោន ដូចតទៅ៖  
នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនេះ ផលិតកម្មថោន បានផលិតបទចម្រៀងចំនួន៧វ៉ុល ស្មើនឹង៧០បទ ដើម្បីបម្រើអារម្មណ៍ប្រជាពលរដ្ឋខ្មែរ។ ក្នុងចំណោមបទចម្រៀងទាំងនោះ មានបទចម្រៀងដែលជាចង្វាក់ប្រពៃណីខ្មែរ ពោលគឺចង្វាក់រាំវង់ រាំក្បាច់ សារ៉ាវ៉ាន់ ឡាំលាវ ជាង៧០ភាគរយ។ អ្នកនាង ចេន សាយចៃ និងលោក ឃុង ឃុយ អ្នកចម្រៀងខ្មែរសុរិន្ទ ក៏បានបង្ហើរសំនៀងរដឺន របស់ខ្លួន ក្នុងចំណោមបទចម្រៀងចង្វាក់ប្រពៃណីទាំងនោះដែរ។ 
    ជារៀងរាល់ឆ្នាំ ក្រុមហ៊ុន អ អិម អេ បានចំណាយថវិកាប្រមាណជាង ៥០ម៉ឺនដុល្លារ សម្រាប់ការវិនិយោគលើការបណ្ដុះបណ្ដាលបច្ចេកទេស និងជំនាញផ្សេងៗដល់បុគ្គលិក និងសិស្សនិស្សិត តាមសាលាបច្ចេកទេសនានា ដើម្បីទទួលបានឱកាសមកសិក្សា និងអនុវត្តន៍ផ្ទាល់ ជាមួយអ្នកឯកទេសរបស់ខ្លួន នៅតាមបណ្ដាក្រុមហ៊ុននានា ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន អ អិម អេ ខេមបូឌា។      តាមរយៈការវិនិយោគ ទៅលើវិស័យធនធានមនុស្ស ដូចដែលបានរៀបរាប់ខាងលើនេះហើយ ដែលជាកត្តាជុំរុញ ឲ្យកកើតឡើងនូវមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសរថយន្ត Ford នេះលេចចេញជារូបរាងឡើង។ នៅក្នុងមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសរថយន្ត ហ្វដ នេះ ក្រុមហ៊ុន អ អិម អេ ខេមបូឌា បានឧបត្ថម្ភក្នុងការជួសជុល និងកែលំអរោងជាងទាំងមូល ព្រមទាំងបំពាក់នូវម៉ាស៊ីនត្រជាក់ សម្ភារបច្ចេកទេសសម្រាប់ជួសជុលរថយន្ត គ្រឿងបរិក្ខាសម្រាប់សិក្សា គ្រឿងតុបតែងលំអ និងបង្កើតកម្មវិធីបណ្ដុះបណ្ដាលជំនាញបច្ចេកទេសនានា សម្រាប់ផ្ដល់ឱកាសដល់សិស្ស និស្សិតសិក្សារៀនសូត្រ ហ្វឹកហាត់ការងារ ដោយអនុវត្ដន៍ផ្ទាល់ជាមួយអ្នកជំនាញបច្ចេកទេស និងគ្រូបង្គោលរបស់ក្រុមហ៊ុន អ អិម អេ។ វគ្គបណ្តុះបណ្តាល គឺធ្វើឡើងតាមរយៈកិច្ចសហប្រតិបតិ្តការរវាងក្រុមហ៊ុន អ អិម អេ និងវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។      នៅក្នុងឆ្នាំ ២០១៩ ក្រុមហ៊ុន អ អិម អេ បានផ្តល់នូវរថយន្ត Ford Pickup ចំនួន ១គ្រឿង និងត្រាក់ទ័រ John Deere ចំនួន ២គ្រឿងជូនដល់វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ហើយនេះគ្រាន់តែជាការចាប់ផ្តើមតែប៉ុណ្ណោះ។ ដោយឡែកនៅក្នុងឆ្នាំ ២០២០ នេះក្រុមហ៊ុន អ អិម អេ ក៏នៅតែបន្តសកម្មភាពនេះដដែល នោះគឺការបន្តប្រគល់នូវរថយន្ត Ford Pickup ឲ្យបានចំនួន ១០គ្រឿង ជូនវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស ដែលក្នុងនោះដែរប្រគល់ជូនវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) ចំនួន ៤គ្រឿងបន្ថែម វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ចំនួន ២គ្រឿង វិទ្យាស្ថានបច្ចេកទេសបាត់ដំបង (BIT) នៅខេត្តបាត់ដំបងចំនួន ២ គ្រឿង និងវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ(NPIA) នៅខេត្តសៀមរាបចំនួន ២គ្រឿង។     លោក ងន សាំង អគ្គនាយក ក្រុមហ៊ុន អ អិម អេ ខេមបូឌា បានមានប្រសាសន៍ថា៖«ខ្ញុំជឿជាក់យ៉ាងមុតមាំថា ការផ្តល់នូវរថយន្ត Ford Pickup បន្ថែមចំនួន ៤គ្រឿង ការផ្តល់គ្រឿងបរិក្ខារ និងសម្ភារបច្ចេកទេសសម្រាប់ជួសជុលរថយន្ត និងការដាក់ឲ្យដំណើរការ កម្មវិធីបណ្តុះបណ្តាលបច្ចេកវិទ្យារថយន្ត Ford នៅក្នុងវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មក្នុងថ្ងៃនេះ នឹងធ្វើឲ្យ មជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសរថយន្តហ្វដនេះ ក្លាយទៅជាមជ្ឈមណ្ឌលមួយ ដែលចូលរួមយ៉ាងសកម្ម ក្នុងការអភិវឌ្ឍធនធានមនុស្ស នៅក្នុងប្រទេសកម្ពុជា ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ ផ្នែកបច្ចេកទេសយានយន្ត»។   លោក W.Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិចប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា៖«សហរដ្ឋអាមេរិកបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញការនាំចេញមកកាន់ទីផ្សារប្រទេសកម្ពុជា ដើម្បីឲ្យមានលំនឹងនៃសេដ្ឋកិច្ច ព្រមទាំងចង់ឲ្យប្រជាជនកម្ពុជា ទទួលបានផលិតផល និងសេវាកម្មដែលមានគុណភាពល្អប្រើប្រាស់។ ក្នុងនោះដែរ ក្រុមហ៊ុន អ អិម អេ ខេមបូឌា ក៏បានជួយ ក្នុងការនាំចូលផលិតផលពីសហរដ្ឋអាមេរិក មកកាន់ទីផ្សារប្រទេសកម្ពុជាផងដែរ នោះគឺរថយន្តម៉ាក Ford ដែលមានដើមកំណើតមកពីសហរដ្ឋអាមេរិក ដែលជាម៉ាករថយន្តរបស់អាមេរិក ដែលនាំចូលមកប្រទេសកម្ពុជា ច្រើនជាងគេបំផុត។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុន Ford នូវតែរក្សាស្តង់ដា សុវត្ថិភាព គុណភាព គិតគូរដល់បរិស្ថាន និងមានទំនួលខុសត្រូវក្នុងកិច្ចការសង្គមយ៉ាងខ្ជាប់ខ្ជួន»។   លើសពីនេះទៅទៀត គម្រោងបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសរថយន្ត ហ្វដ របស់ក្រុមហ៊ុន អ អិម អេខេមបូឌា នេះបានទទួល ការជ្រោមជ្រែងយ៉ាងខ្លាំងពីសំណាក់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម។    លោក ហុង ជឿន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា៖«ខ្ញុំសូមសម្តែងនូវការដឹងគុណ និងកោតសរសើរចំពោះ ក្រុមហ៊ុន អ អិម អេ ខេមបូឌា និងសហការីទាំងអស់ ចំពោះការខិតខំប្រឹងប្រែង គាំទ្រ និងសហការយ៉ាងជិតស្និទជាមួយវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម នាពេលកន្លងមក ដើម្បីធ្វើការអភិវឌ្ឍការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា ដែលជាកត្តាសំខាន់បំផុត សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមរបស់ប្រទេសជាតិយើង។ ហើយខ្ញុំមានជំនឿយ៉ាងមុតមាំថា ក្រុមហ៊ុន អ អិម អេ ខេមបូឌា នៅតែបន្តភាពជាដៃគូនេះ មានលក្ខណៈយុទ្ធសាស្ត្រ និងស៊ីជម្រៅថែមទៀត ជាមួយនឹងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីជួយដល់យុវជនកម្ពុជា ឲ្យទទួលបានឱកាសសិក្សាស្របតាមបច្ចេកវិទ្យាទំនើប និងទទួលបានប្រាក់ចំណូលខ្ពស់»។   ក្រៅពីការវិនិយោគ ទៅលើការបណ្តុះបណ្តាលធនធានមនុស្ស ក្រុមហ៊ុន អ អិម អេ ក៏បានចូលរួមយ៉ាងសកម្ម ក្នុងសកម្មភាពមនុស្សធម៌ និងកិច្ចការសង្គមនានាដូចជា ការផ្តល់មួកសុវត្ថិភាព ការសម្អាតទីក្រុង ការដាំកូនឈើ ការសាងសង់សាលារៀន បណ្ណាល័យ អណ្ដូងទឹកស្អាត ការផ្ដល់បង់អង្គុយ និងធុងសំរាមនៅតាមសួនច្បារសាធារណៈ ការបរិច្ចាគឈាម និងការផ្ដល់មូលនិធិគាំពារ ដល់មន្ទីរពេទ្យកុមារគន្ធបុប្ផា កម្មវិធី Ford Driving Skills For Life ដែលជាកម្មវិធីបើកវគ្គបណ្តុះបណ្តាល ទាក់ទងនឹងការបើកបរ និងប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុន អ អិម អេ ក៏បានផ្តល់អាហារូបករណ៏ ដល់និស្សិតនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល សម្រាប់ការហាត់ការនៅប្រទេសបារាំងផងដែរ។ ក្នុងនោះចំនួនសិស្ស និស្សិតដែលយើងធ្លាប់បានផ្តល់អាហារូបករណ៍ជូន មានចំនូន ១២៥នាក់ ក្នុងឆ្នាំ២០១៨ និងកើនឡើងរហូតដល់ ២១៣ នាក់ក្នុងឆ្នាំ ២០១៩៕     (អត្ថបទពាណិជ្ជកម្ម)  
ភ្នំពេញ ថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០២០ ៖ ក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) ដែលជាជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន អ អិម អេ គ្រុប (RMA Group) បានប្រារព្ធពិធី«ប្រគល់រថយន្ត Ford ចំនួន៤គ្រឿង និងដាក់ឲ្យដំណើរការកម្មវិធីបណ្តុះបណ្តាលបច្ចេកវិទ្យារថយន្ត Ford» ជូនទៅដល់វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក ហុង ជឿន រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោក W.Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិចប្រចាំនៅកម្ពុជា។ មជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសរថយន្ត Ford ជាមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញបច្ចេកទេសជុសជុល និងថែទាំរថយន្ត Ford ដែលត្រូវបានបង្កើតឡើង សម្រាប់ប្រើប្រាស់ក្នុងការបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ដែលមានទីតាំងស្ថិតនៅមហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (ជិតវត្តទឹកថ្លា)។
ប្រធានាធិបតីអាមរិកលោក ដូណាល់ បានប្រកាសនៅយប់ថ្ងៃសុក្រទី ១៣ ខែមេសាថា អាមេរិក រួមជាមួយសម្ព័ន្ធមិត្តបារាំង និងអង់គ្លេស កំពុងចាប់ផ្តើមការវាយប្រហារដោយប្រើប្រាស់មីស៊ីលប្រឆាំងស៊ីរីហើយ ដើម្បីដាក់ទណ្ឌកម្មប្រធានាធិបតីបាសា អាល់អាសាដ ជុំវិញការចោទប្រកាន់ថា របបនេះបានប្រើប្រាស់អាវុធគីមីដែលសម្លាប់មនុស្សប្រហែល ៤០នាក់ កាលពីសប្តាហ៍មុន។  យោងតាមទីភ្នាក់ងារព័ត៌មាន AFP លោក ត្រាំ បានថ្លែងដូច្នេះ៖ « មុននេះបន្តិច ខ្ញុំបានបញ្ជាឲ្យកងទ័ពអាមេរិកបើកការវាយប្រហារលើគោលដៅដែលពាក់ព័ន្ធនឹងការរក្សាទុកអាវុធគីមីរបស់មេដឹកនាំផ្តាច់ការស៊ីរី បាសាអាល់ អាសាដ។ អន្តរាគមន៍រួមគ្នារវាងកងទ័ពអាមេរិកជាមួយបារាំង និងអង់គ្លេសចាប់ផ្តើមហើយ»។  លោក ត្រាំ បានសង្ក់តធ្ងន់ថា ការវាយប្រហារនេះនឹងបន្តរហូតដល់របបស៊ីរីឈប់ប្រើអាវុធគីមី។  https://t.co/6VLQYAlcto Donald J. Trump (@realDonaldTrump) April 14, 2018 នេះជាលើកដំបូងហើយដែលអង់គ្លេស និងបារាំងចេញមុខចូលរួមជាមួយអាមេរិកក្នុងការវាយប្រហារប្រឆាំងរបបស៊ីរី ឆ្លើយតបនឹងការប្រើប្រាស់អាវុធគីមីនេះ ខណៈដែលអាល្លឺម៉ង់ប្រកាសថា ខ្លួនមិនចូលរួមក្នុងសកម្មភាពយោធាណាមួយប្រឆាំងស៊ីរីឡើយ។ មុនមានការសម្រេចចិត្តវាយប្រហារស៊ីរីនេះ ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង បានអះអាងពេញមាត់ថា បារាំងមានភស្តុតាងដែលបញ្ជាក់ថា រដ្ឋាភិបាលស៊ីរីពិតជាប្រើប្រាស់អាវុធគីមីមែន។ ចំណែកតំណាងអាមេរិកប្រចាំអង្គការសហប្រជាជាតិបានបញ្ជាក់ថា ស៊ីរីប្រើប្រាស់អាវុធគីមីយ៉ាងហោចណាស់ ៣០ ដងដែររាប់ចាប់ពីពេលដែលសង្គ្រាមស៊ីរីលផ្ទុះឡើងកាលពីឆ្នាំ ២០១១នោះ។  តាមពិតទៅ អាមេរិកវាយប្រហារស៊ីរីចំនួនពីរលើកមកហើយ។ កាលពីខែមេសាឆ្នាំមុន លោក ត្រាំ ក៏បានបញ្ជាឲ្យកងទ័ពអាមេរិកបាញ់ស្រោចមីស៊ីល ៥៩ គ្រាប់លើមូលដ្ឋានទ័ពស៊ីរីផងដែរ ដោយកាលនោះអាមេរិកក៏បានចោទប្រកាន់ថា ស៊ីរីបានប្រើប្រាស់អាវុធ គីមីដូចគ្នា។ ប៉ិន្តែកាលនោះ វាមិនមានខូចខាតធ្ងន់ធ្ងរដល់ទ័ពអាកាសស៊ីរីឡើយ។ យ៉ាងណាក៏ដោយចុះ ការប្រើប្រាស់អន្តរាគមន៍ប្រឆាំងរបបស៊ីរីនៅពេលនេះកំពុងទាញអាមេរិកឲ្យធ្លាក់ចូលជ្រៅជាថ្មីក្នុងសង្គ្រាមស៊ីរីដែលមានអាយុកាលជាងប្រាំពីរឆ្នាំនេះ ក្រោយពេលដែលលោក ត្រាំ បានប្រកាសថា កងទ័ពអាមេរិកនឹងត្រូវដកចេញពីស៊ីរីឆាប់ៗនោះ។ ម្យ៉ាងវិញទៀត អន្តរាគមន៍នេះទៀតសោតក៏រុញច្រានឲ្យអាមេរិកប្រឈមមុខគ្នាកាន់តែខ្លាំងជាមួយកងទ័ពរុស្ស៊ីដែលកំពុងឈរជើងគាំទ្ររបបដឹកនាំស៊ីរីនៅទីនោះស្រាប់ផង។   ដោយឡែក ការវាយប្រហារតាមផ្លូវអាកាសរបស់លោកខាងលិចនេះធ្វើឡើងស្របពេលដែលក្រុមស៊ើបអង្កេតស្វែងរកការពិតនៃអង្គការហាមឃាត់អាវុធគីមី (OPCW) ត្រៀមចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួនតាមការស្នើសុំរបស់រដ្ឋាភិបាលស៊ីរីនោះ។  នៅថ្ងៃសុក្រទី ១៣ ខែមេសានេះដែរ តំណាងរដ្ឋាភិបាលក្រុងដាម៉ាស បានព្រមានរាល់ការអន្តរាគមន៍របស់លោកខាងលិច ដោយលើកឡើងពីសិទ្ធិស្វ័យការពាររបស់រដ្ឋនីមួយៗដែលមានចែងក្នុងមាត្រា ៥១ នៃធម្មនុញ្ញអង្គការសហប្រជាជាតិផងដែរ៕ 
 ចុងក្រោយ អាមេរិក បារាំង និងអង់គ្លេស បានឯកភាពគ្នាប្រើប្រាស់ការវាយប្រហារដោយប្រើប្រាស់មីស៊ីលប្រឆាំងរបបស៊ីរីដើម្បីឆ្លើយតបនឹងការប្រើប្រាស់អាវុធគីមីនៅក្រុង ឌូម៉ា កន្លងមក។ ការអន្តរាគមន៍ផ្លូវអាកាសនេះអាចនឹងធ្វើឲ្យអាមេរិក ប្រឈមមុខកាន់តែខ្លាំងជាមួយរុស្ស៊ី  និងលង់ខ្លួនកាន់តែជ្រៅក្នុងសង្គ្រាមដ៏រ៉ាំរ៉ៃដែលមានអាយុកាលជាង ប្រាំពីរឆ្នាំមកហើយនោះ។ 
  នេះគឺជាដំណាក់កាលទី២ ដែលគូបូតា និងបន្តរៀបចំព្រឹត្តិការណ៍នេះចំនួន៥ខេត្ត។ គួបញ្ជាក់ថា នៅក្នុងដំណាក់កាលទី១ កាលពីខែឧសភា គូបូតាបានរៀបចំព្រឹត្តិការណ៍នេះចំនួន២ខេត្តរួចមកហើយ គឺខេត្តតាកែវ និងខេត្តកំពង់ស្ពឺ។   នៅដំណាក់កាលទី២ ហើយជាព្រឹត្តិការណ៍ទី៣ ដែលគូបូតាបានរៀបចំនៅខេត្តព្រៃវែង កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៨។ នៅក្នុងកម្មវិធីនេះ ក៏ទទួលបានការចូលរួមយ៉ាក់កកកុញ ពីសំណាក់ប្រជាកសិករខេត្តព្រៃវែង ក៏ដូចជាខេត្តនានាទូទាំងប្រទេសកម្ពុជា ដែលពួកគាត់រីករាយ ទទួលបានបទពិសោធន៍ជាច្រើនពីគូបូតា និង ទស្សនាសកម្មភាពផ្សេងៗជាច្រើនដែលមានដូចជា៖    ការតាំងបង្ហាញផលិតផល គូបូតា ថ្មីៗជាច្រើនប្រភេទ  ព័ត៌មាននានាស្តីពីវិធីធ្វើស្រែចំការ ដើម្បីទទួលបានទិន្នផលល្អបំផុត សម្រាប់កសិផល ស្រូវ ពោត និង ដំឡូង។  ការធ្វើបទបង្ហាញអំពីផលិតផលនានានៅលើផ្ទៃដីពិត ដើម្បីបង្ហាញជូនពីរបៀប នៃការដំណើរការរបស់គ្រឿងយន្តកសិកម្ម គូបូតាដ៏ទំនើបៗ។ ការចាប់រង្វាន់ធំៗជាច្រើន ជួនដល់បងប្អូនប្រជាកសិករដែលបានចូលរួម និងការទទួលបានកាដូពិសេស ពីគូបូតា ដល់ប្រជាកសិករណា ដែលបានកក់ទុកនូវផលិតផលគូបូតាណាមួយ។ ការប្រកួតប្រដាល់គុនខ្មែរដ៏អស្ចារ្យ ពីសំណាក់កីឡាករគុនខ្មែរល្បីៗនៅកម្ពុជា។   ពិព័រណ៍គ្រឿងយន្តកសិកម្ម គូបូតា នឹងបន្តដំណើរទៅកាន់៤ខេត្តផ្សេងទៀត។ សូមអញ្ជើញបងប្អូនប្រជាកសិករនៅក្នុងខេត្តនីមួយៗ ក៏ដូចជាខេត្តនាៗទូទាំងប្រទេស ចូលរួមទស្សនាដោយឥតគិតថ្លៃ ដែលកាលបរិច្ឆេទនៃការរៀបចំព្រឹត្តការណ៍ក្នុង៤ខេត្តទៀតនេះ ដូចខាងក្រោម៖    - ខេត្តបាត់ដំបង ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨។ - ខេត្តឧត្តមានជ័យ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨។ - ខេត្តព្រះវិហារ ថ្ងៃទី១ ខែវិច្ចិការ ឆ្នាំ២០១៨។ - ខេត្តស្ទឹងត្រែង ថ្ងៃទី៨ ខែវិច្ចិការ ឆ្នាំ២០១៨។   គូបូតាសង្ឃឹមយ៉ាងមុតមាំថា កម្មវិធីដ៏អស្ចារ្យប្រចាំឆ្នាំនេះ នឹងផ្តល់ចំណេះដឹង ដ៏មានសារសំខាន់ដល់ប្រជាកសិករខ្មែរ ក្នុងការធ្វើទំនើបកម្មការងារកសិកម្មរបស់ខ្លួន ដោយបច្ចេកវិទ្យាថ្មីដើម្បីអនាគតរបស់គ្រឿងចក្រកសិកម្មគូបូតា ដើម្បីកាត់បន្ថយចំនាយ បង្កើនទិន្នផលជាអតិបរមា និងទទួលបានចំណូលកាន់តែច្រើនដែលធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាកសិករខ្មែរកាន់តែប្រសើរ និងជាផ្នែកមួយដ៏សំខាន់ ក្នុងការអភិវឌ្ឍន៍វិស័យកសិកម្មនៅប្រទេសកម្ពុជា។   គួរកត់សម្គាល់ថា នៅក្នុងឆ្នាំនេះ គូបូតា បាននិងកំពុងរៀបចំព្រឹត្តិការណ៍ធំៗជាច្រើនដូចជា ការប្រគំតន្ត្រី Kubota ZT concerts នៅក្នុងខេត្តកំពង់ធំ និងព្រៃវែង កាលពីខែមិនាកន្លងទៅ និងព្រឹត្តិការណ៍ Kubota ZT Parade ដែលបាន និងកំពុងតែរៀបចំផងដែរ នៅតាមបណ្តាស្រុក និងខេត្តនានាជាច្រើនទូទាំងប្រទេសកម្ពុជា។   សម្រាប់ព័ត៍មានបនែ្ថម សូមទាក់ទងភ្នាក់ងារចែកចាយគូបូតា ដែលនៅជិតលោកអ្នក ឬទូរស័ព្ទ ទៅកាន់ផែ្នកសេវាកម្មបន្ទាន់គូបូតា លេខ 1800-20-1747 (ឥតគិតថ្លៃ) ឬចូលទៅកាន់ Kubota Facebook page: Kubota Kampuchea Club៕    (អត្ថបទពាណិជ្ជកម្ម)
Kubota ដែលជាអ្នកនាំមុខគេខាងផ្នែកគ្រឿងយន្តកសិកម្មនៅកម្ពុជា និងនៅទូទាំងតំបន់អាស៊ាន តែងតែរៀបចំមហាព្រឹត្តិការណ៍«ពិព័រណ៍គ្រឿងយន្តកសិកម្ម គូបូតា»ប្រចាំឆ្នាំរបស់ខ្លួន។ ឆ្នាំនេះគឺជាឆ្នាំទី៥ ដែលគូបូតា បានរៀបចំមហាព្រឹត្តិការណ៍ពិព័រណ៍គ្រឿងយន្តកសិកម្ម ហើយនឹងរៀបចំរឹតតែអស្ចារ្យជាងឆ្នាំមុនៗទៅទៀត។ គូបូតា បានពង្រីកព្រឹត្តិការណ៍នេះរហូតដល់ទៅ ចំនូន៨ខេត្តក្រុងទូទាំងប្រទេសកម្ពុជា ព្រមទាំងបាននាំមកនូវកម្មវិធីប្រកួតប្រដាល់គុនខ្មែរដ៏ជក់ចិត្ត សម្រាប់បងប្អូនប្រជាកសិករ ទស្សនាកម្សាន្ត ក្នុងកម្មវិធីពិព័រណ៍នេះផង។
  ភ្នំពេញ៖ អ្នកឯកទេសព្យាបាលការប៉ះទង្គិចផ្លូវចិត្ត និងជាសាស្រ្តាចារ្យនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លោក អ៊ាន និល បានពន្យល់ថា កត្តាដែលនាំឱ្យយុវជនមួយចំនួន មានបញ្ហាផ្លូវចិត្ត មកពីការរស់នៅក្នុងអតីតកាលឈឺចាប់ ឬ កំពុងតែខ្វះនូវក្តីស្រឡាញ់ចំពោះខ្លួនឯង ឬពីក្រុមគ្រួសារ និងដៃគូជាដើម។ ដោយឡែក ការព្យាបាលដោយខ្លូនឯងវិញ លោក អ៊ាន និល លើកទឹកចិត្តឱ្យអ្នកជំងឺ ចូលរួមក្នុងយុទ្ធនាការទាក់ទងនឹងការជំរុញទឹកចិត្ត ចែករំលែកទុក្ខលំបាករបស់ខ្លួនជាមួយមនុស្សជិតស្និទជាដើម។ លោក តុន  ច័ន្ទរិទ្ធិ  អ្នកនិពន្ធឯករាជ្យ ផ្នែកលើកទឹកចិត្តយុវជនវិញ ប្រាប់ឱ្យយុវជនចេះលើកទឹកចិត្ត និងផ្ដល់តម្លៃខ្លួន ហើយកុំយកខ្លួនឯងទៅប្រៀបធៀបអ្នកដទៃ នោះពួកគេនឹងអាចគេចផុតពីបញ្ហាបាក់ទឹកចិត្តហើយ។ ដើម្បីកាន់តែពិស្តារ សូមលោកអ្នកនាង ស្តាប់បទសម្ភាសរវាង កញ្ញា សុង សុធាវី  អ្នកសារព័ត៌មានថ្មីៗ  ជាមួយ វាគ្មិន លោក អ៊ាន និល ៖    កញ្ញា សុង សុធាវី៖ លោក អ៊ាន និល មានឯកទេសព្យាបាលការប៉ះទង្គិចផ្លូវចិត្ត នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ តើអ្វីជាជំងឺថប់អារម្មណ៍ ហើយ តើអាការៈបែបណា ទើបក្លាយជាជំងឺធ្លាក់ទឹកចិត្តនេះ?   លោក អ៊ាន និល៖ ស្ថានភាពដែលទាក់ទងនឹងសុខភាពផ្លូវចិត្តមានលក្ខណៈផ្សេងៗគ្នា ក្នុងនោះ ថប់អារម្មណ៍ ផ្តោតលើការព្រួយចិត្ត ការគិតច្រើន ឬ ពិបាកចិត្តក្នុងរឿងមួយចំនួន។ រីឯ ការធ្លាក់ទឹកចិត្ត អាការៈវាខុសគ្នាមួយចំនួនដូចជា អារម្មណ៍ស្រងូតស្រងាត់ ចិត្តឆាប់ប្រែប្រួលមិនដូចពីមុន ឆាប់អស់សង្ឃឹម  ហើយឈានទៅរកការគិតខ្លី ដោយយល់ថា ជីវិតរបស់គាត់មិនមានអ្វីប្រសើរទៀតទេ! ឬ អ្នកខ្លះទៀតចាប់ផ្តើមចង់ចាកចេញពីក្រុមមនុស្ស ដោយចូលចិត្តតែភាពស្ងប់ស្ងាត់ម្នាក់ឯង ។ល។    កញ្ញា សុង សុធាវី៖ អ្វីខ្លះជាមូលហេតុបណ្តាលឱ្យពួកគាត់ឈានទៅរកស្ថានភាពធ្លាក់ទឹកចិត្ត រហូតដល់សំលាប់ខ្លួនឯង ហើយអត្រាធ្វើអត្តឃាតនេះហាក់មានការកើនឡើងជាបន្តបន្ទាប់ ក្នុងនោះក៏មានយុវជនខ្មែរដែរ?   លោក អ៊ាន និល៖ តាមការសង្កេតមួយចំនួនកន្លងមក ទាំងការធ្វើអត្តឃាតក្តី វាមានមូលហេតុពីដើមមកបន្តិចបន្តួច ដែលយើងមិនសូវបានចាប់អារម្មណ៍ទៅលើពួកគាត់ ហើយបើយើងអាចដឹងមុន យើងអាចជួយសង្រ្គោះពួកគាត់ពីការប៉ុនប៉ងសំលាប់ខ្លូនឯងបាន ឬ ក៏អាចកាត់បន្ថយអាត្រាហ្នឹងបានខ្លះដែរ។ កត្តាទាំងនោះមាន ការធ្លាក់ទឹកចិត្តពីអតីតកាល ការបាត់បង់មនុស្សជាទីស្រឡាញ់ ឬ ការប៉ះទង្គិចផ្លូវចិត្តក្រោយជួបហេតុការផ្សេងៗ ដែលធ្វើឱ្យគាត់នៅតែមានការភ័យខ្លាច។    កញ្ញា សុង សុធាវី៖ ក្នុងវ័យក្រោម៣០ឆ្នាំ យុវជន ហាក់មិនទាន់មានសំពាធផ្លូវចិត្ត ដូចជាឪពុកម្តាយខ្លួន ឬ អ្នកដឹកនាំគេឡើយ តែប្រសិនបើជួបបញ្ហាធ្លាក់ទឹកចិត្ត តើពួកគេអាចជួយខ្លួនឯងតាមវិធីណាខ្លះ?    លោក អ៊ាន និល៖  ខ្ញុំផ្តោតលើយុវវ័យតែម្តង បើសុខភាពគាត់ទាំងរាងកាយ និងផ្លូវចិត្តពួកគាត់នៅល្អខ្លះ នោះអាត្រាប៉ុនប៉ងសំលាប់ខ្លួនឯងនេះក៏មានចំនួនតិចតួចដែរ។ ជាមួយគ្នានេះ ទាំងការចូលរួមព្យាបាល ជំងឺនេះ ដោយខ្លួនគាត់ផ្ទាល់ ឬ តាមរយៈក្រុមគ្រួសារគាត់ក្តី និងមជ្ឍដ្ឋានជុំវិញខ្លួនគាត់ក្តី សំខាន់ត្រូវជួយពង្រឹងសុខភាពរបស់គាត់។ បើសុខភាពគាត់បានប្រសើរ នោះគាត់នឹងអាចប្រឈមមុខជាមួយបញ្ហា ដែលគាត់កំពុងតែជួបប្រទះ ព្រោះមនុស្សម្នាក់ៗមានបញ្ហាផ្សេងៗគ្នា រាប់ទាំង កុមារ និង យុវជន។ បើសិនគាត់អាចពង្រឹងខ្លួនឯងជាបន្តបន្ទាប់ នោះគាត់ក៏មិនអាចទៅរកជម្រើសធ្វើអត្តឃាតដែរ។     លោក  អ៊ាន  និល   សាស្រ្តាចារ្យ និងជាអ្នកឯកទេសព្យាបាលផ្លូវចិត្តនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កញ្ញា សុង សុធាវី៖ ដោយសារលោកជាអ្នកជំនាញក្នុងកិច្ចការងារទាំងហ្នឹង តើអ្នកដែលមិនមានជំនាញលើកិច្ចការនេះអាចប្រើប្រាស់វិធីណាខ្លះ ដើម្បីអាចជួយសង្រ្គោះខ្លួនឯង ឬ សមាជិកគ្រួសារពួកគេ?   លោក អ៊ាន និល៖  ខ្ញុំជឿថា ទាំងអ្នកដែលមានជំនាញ ឬ មិនមានជំនាញក្តី សុទ្ធតែត្រូវការវិធីជួយ សម្រាប់អ្នកមានបញ្ហាតានតឹងផ្លូវចិត្តក្តី ថប់អារម្មណ៍ក្តី។ល។ ក្នុងផ្នែក ចិត្តសាស្រ្តយើងមាន ការធ្វើយុទ្ធនារការជាមួយក្រសួងសុខាភិបាល ទៅលើប្រធានបទនៃការធ្លាក់ទឹកចិត្តនេះ និងការចែករំលែកពីអារម្មណ៍យើងទៅកាន់អ្នកជិតស្និទ ដែលយើងគិតថាចែករំលែកបាន ព្រោះវាជាវិធីសាស្រ្តមួយ ដែលជួយយើងបានច្រើនមែនទែន។ ទី២ គឺការអនុវត្តន៍នូវសកម្មភាពទាំងឡាយណា ដែលប្រកបដោយសុខភាព ដូចជាការញាំ ការសម្រាក ការគេងហ្នឹងឱ្យបានគ្រប់គ្រាន់ ព្រមទាំងការឆ្លៀតពេលហាត់កីឡាប្រចាំថ្ងៃ ដែលវាជួយកាត់បន្ថយការតានតឹងផ្លូវចិត្ត ថប់អារម្មណ៍ និងការធ្លាក់ទឹកចិត្តផងដែរ។ មួយទៀតយើងអាចហ្វឹកហាត់ផ្លូវចិត្តមួយចំនួន ព្រោះក្នុងផ្នែកចិត្តសាស្រ្តយើងនេះ មានលំហាត់ផ្លូវចិត្តច្រើនណាស់ ដែលយើងអាចយកទៅអនុវត្តន៍ក្នុងផ្ទះ ដូចជា លំហាត់ដកដង្ហើម ការធ្វើសមាធិ លំហាត់សម្រាកសាច់ដុំជាដំណាក់ៗ លំហាត់ផ្តោតលើការនឹកស្រមៃក្នុងចិត្ត និងលំហាត់ធ្វើឱ្យមានលំនឹងផ្លូវចិត្ត វាជួយយើងច្រើនមែនទែន។ ចុងក្រោយ បើសិនយើងព្យាយាមជួយខ្លួនឯង លែងសូវមានប្រសិទ្ធភាពហើយ គឺត្រូវស្វែងរកអ្នកជំនាញផ្នែកនេះឱ្យជួយហើយ។    កញ្ញា សុង សុធាវី៖  លោក សាស្រ្តាចារ្យ ចុងក្រោយមែនទែន គាត់គិតថាជីវិតរស់នៅលែងមានន័យ ហើយក៏លែងទុកចិត្តអ្នកណាទាំងអស់ ព្រោះខ្លាចនិយាយទៅអាចនាំអោយរឿងកាន់តែធំ ជាងលាក់ទុកម្នាក់ឯង តើលោកចូលរួមបែបណាទៀត ត្រង់ចំណុចនេះ?    លោក អ៊ាន និល៖ បាទ ជាទូទៅ អ្នកមានបញ្ហាធ្លាក់ទឹកចិត្តគាត់មិនទាន់រួចរាល់ក្នុងការចែករំលែកទៅកាន់នរណាម្នាក់ ទៅលើកត្តាមួយចំនួនដទៃទៀត ដែលអាចក្លាយទៅជាការមាក់ងាយ ឬ បង្អាប់គាត់ថែមទៀត។ មួយទៀត អ្នកជំងឺហាក់ពិបាកស្វែងរកអ្នកជំនាញផ្នែកនេះឱ្យជួយ ដោយសារចំនួនអ្នកជំនាញមានតិចនៅឡើយ។ ប្រសិនបើយើងអាចចូលរួមលើកត្តាទាំងនេះ ពិសេសការគាំទ្រពីក្រុមគ្រួសារគាត់  នោះអ្នកដែលគាត់មានបញ្ហាធ្លាក់ទឹកចិត្តហ្នឹង ក៏គាត់បានធូរស្រាល ហើយអាត្រាសំលាប់ខ្លួននេះ ក៏អាចកាត់បន្ថយបានខ្លះដែរ។    ចង់ជ្រាបកាន់តែច្បាស់ សូមលោកអ្នកនាង ស្តាប់បទសម្ភាសរវាង កញ្ញា សុង សុធាវី អ្នកសារព័ត៌មានថ្មីៗ ជាមួយ លោក តុន  ច័ន្ទរិទ្ធិ  អ្នកនិពន្ធឯករាជ្យ ផ្នែកលើកទឹកចិត្តយុវជនដូចតទៅ៖ កញ្ញា  សុង សុធាវី៖ លោក តុន ច័ន្ទរិទ្ធិ គឺជាអ្នកនិពន្ធជំនាន់ថ្មីមួយរូប ដែលបានចូលរួមលើកទឹកចិត្ត និងប្រឆាំងនូវការសំលាប់ខ្លួនឯង  តើមានកត្តាអ្វីខ្លះ ដែលជំរុញឱ្យលោកសម្រុកធ្វើការងារនេះទាំងស្រុង?   លោក តុន ច័ន្ទរិទ្ធិ៖ សម្រាប់ខ្ញុំ ការសម្រេចចិត្តធ្វើការងារនេះ ព្រោះតែក្តីស្រឡាញ់ ខ្ញុំយល់ថា មនុស្សយើងត្រូវការការបារម្ភ យកចិត្តទុកដាក់ ហើយខ្ញុំនឹងផ្តល់ក្តីស្រឡាញ់ទៅកាន់ពួកគេ តាមរយៈសំណេរ និងអ្វីដែលខ្ញុំកំពុងតែធ្វើរាល់ថ្ងៃ។ បន្ទាប់មកទៀត ខ្ញុំចង់ផ្លាស់ប្តូរការគិតរបស់មនុស្សមួយចំនួន ដែលចូលចិត្តតែបន្ទោសជនរងគ្រោះ ថាមកពីអ្នកនេះអ៊ីចេះ អ៊ីចោះ! មានការគិតខ្លី! ហើយសុំឱ្យគាត់គិតថា វាជាជំងឺ តែមិនមែនជនរងគ្រោះចេះតែធ្វើតាមតែទំនោអារម្មណ៍ពួកគេទេ។    កញ្ញា សុង សុធាវី៖ លោក ច័ន្ទរិទ្ធិ តើអ្វីជាជំងឺដើមហេតុបន្ទាប់បន្សំគ្នាទៅ ទើបអាចឱ្យគាត់ក្លាយជាអ្នកជំងឺធ្លាក់ទឹកចិត្ត? លោក តុន  ច័ន្ទរិទ្ធិ៖ ខ្ញុំគិតថា មានមូលហេតុមួយចំនួនដូចជា សង្គម គ្រួសារ ហើយខ្លួនគាត់ផ្ទាល់ និងមានកត្តាជីវសាស្រ្តខ្លះដែរ ដែលអាចឆ្លងពីមនុស្សជំនាន់មុន មកគាត់អ៊ីចឹងទៅ។ កត្តាទាំងអស់ហ្នឹងហើយ ដែលទាញឱ្យគាត់ងាយឈានទៅរកជំងឺធ្លាក់ទឹកចិត្ត។      លោក  តុន ច័ន្ទរិទ្ធិ  អ្នកនិពន្ធឯករាជ្យ  ផ្នែកជំរុញលើកទឹកចិត្ត កញ្ញា សុង សុធាវី៖ ចំពោះកត្តាគ្រួសារ សូមលោកជួយបញ្ជាក់បន្តិច ហើយកត្តាសង្គមវិញមានរូបភាពបែបណា?   លោក តុន ច័ន្ទរិទ្ធិ៖ ឧទាហរណ៍ថា គាត់រស់នៅជាមួយគ្រួសារដែលមានសំពាធ ក្រុមគ្រួសារមួយ ដែលមិនយល់ពីគាត់ គ្រួសារដែលខ្វះក្តីស្រឡាញ់ ក្រុមគ្រួសារមួយដែលចូលចិត្តប្រើអំពើហិង្សា នោះគាត់នឹងទទួលបានអារម្មណ៍ទាំងហ្នឹង។ ស្របពេលដែលគាត់មិនមានច្រកចេញ ហើយគ្មានដំណោះស្រាយណាដែលល្អ យូរៗទៅ វានឹងធ្លាក់ទៅរកការធ្លាក់ទឹកចិត្តហ្នឹងឯង! បើសិននិយាយពីកត្តាសង្គម យើងអាចនិយាយពីការបៀតបែន ការរំលោភបំពាន បញ្ហាសង្គមផ្សេងៗ ដែលពិបាកដោះស្រាយ ហើយមិនមានការខ្វល់ខ្វាយហ្នឹងហើយ ទើបធ្វើឱ្យគាត់ឈានទៅរកការធ្លាក់ទឹកចិត្តដូចគ្នា។    កញ្ញា សុង សុធាវី៖ ករណីធ្វើអត្តឃាត ថ្មីៗនេះ យើងឃើញថា យុវជនមានអាយុក្រោម ៣០ឆ្នាំ  ហើយវ័យនេះ មិនទាន់ក្លាយជាមេគ្រួសារ ឬ អ្នកដឹកនាំសង្គម ដែលមានសំពាធច្រើនទេ ហេតុអ្វីគាត់ងាយសំលាប់ខ្លួនឯង?   លោក តុន ច័ន្ទរិទ្ធិ៖  ក្នុងវ័យនេះជាវ័យដែលប្រែប្រួល វ័យដែលផ្លាស់ប្តូរខ្លួនឯងពីវ័យជំទង់ ទៅរកភាពចាស់ទុំ ដែលជាវ័យកណ្តាល នេះហើយគឺជាពេលដែលគាត់ត្រូវរៀននូវអ្វីជាច្រើន ដែលជាខ្លួនឯង អ៊ីចឹងពេលដែលគាត់មិនទាន់បានត្រៀមខ្លួនរួចរាល់ ហើយពិបាករកអ្នកជួយដោះស្រាយ និងជួបការបដិសេធពីមនុស្សមួយចំនួនជុំវិញហ្នឹងហើយ ទើបឈានទៅរកការធ្លាក់ទឹកចិត្ត និងការសំលាប់ខ្លួនឯងហ្នឹង។    កញ្ញា សុង សុធាវី៖ តើក្នុងស្ថានភាពនោះអ្នកជំងឺអាចជួយខ្លួនឯងតាមវិធីណា ជាជាងការរំពឹងថានឹងមានអ្នកដទៃណាម្នាក់មកជួយពួកគេ?   លោក តុន ច័ន្ទរិទ្ធិ៖ សម្រាប់យុវជនផ្ទាល់ ត្រូវចេះផ្តល់តម្លៃលើជីវិតខ្លួនឯង! គាត់ត្រូវស្គាល់ខ្លួនឯងថាជាអ្នកណា? ព្រោះជាច្រើនដង ពេលដែលឋិតក្នុងវ័យលូតលាស់ ងាយដែលឱ្យគាត់ប្រៀបធៀប ងាយឱ្យគាត់បោះបង់ តែបើសិនជាគាត់អាចឈរលើភាពជាខ្លួនឯង នោះនឹងធ្វើឱ្យគាត់មិនងាយនឹងជួបបញ្ហាទាំងអស់ហ្នឹង។ បន្ទាប់ទៀតគឺការចូលរួមក្នុងកម្មវិធីសិក្ខាសាលា ទាក់ទងនឹងការជំរុញទឹកចិត្ត និងការចែករំលែកជាមួយមិត្តជិតស្និទ ព្រមទាំងការរៀនពីអិតធឺណេត ។ល។ ខ្ញុំគិតថាមានអ្វីជាច្រើនទៀត ដែលនឹងធ្វើឱ្យជីវិតពួកគាត់ប្រសើរ៕ 
ដោយ៖ សុង សុធាវី 
    ធ្វើខ្លួនជាអ្នកជំងឺទទួលបានការអប់រំជានិច្ច។ ចូរសិក្សាអំពីអាការៈជំងឺខ្លួនឯង និងនិយាយវាប្រាប់គ្រូពេទ្យនូវអ្វីដែលអ្នកកំពុងតែបារម្ភ     រាល់ថ្ងៃចូររៀបចំកាលវិភាគហាត់ប្រាណ សម្រាក និងបន្ធូរអារម្មណ៍     នៅពេលអ្នកកំពុងតែមានថ្ងៃល្អហើយ ចូរចាំថា មិនបាច់ធ្វើវាច្រើនជ្រុលពេកទេ។ ចូរប្រាកដថា គោលដៅរបស់អ្នកត្រូវតែជាការពិតផង     គិតវិជ្ជមាន     ចូលរួមក្រុមគាំទ្រក្នុងសង្គមដែលមានការឈឺចាប់រ៉ាំរ៉ៃដូចគ្នា     ឈប់ជក់បារី និងចៀសវាងការញ៉ាំគ្រឿងស្រវឹង ព្រោះវាអាចប៉ះពាល់ដល់ការគេង៕ ត្រួតពិនិត្យដោយ www.health.com.kh
ការឈឺចាប់រ៉ាំរ៉ៃអាចរំខានដល់ជីវិតរស់នៅប្រចាំថ្ងៃបាន ហើយក៏ធ្វើឲ្យកាន់តែពិបាកលើការទទួលខុសត្រូវលើអ្វីៗដែលអ្នកធ្វើរាល់ថ្ងៃទៀតដែរ។ ខាងក្រោមនេះខ្ញុំសូមបង្ហាញនូវគន្លឹះខ្លះៗដើម្បីគ្រប់គ្រងការឈឺចាប់រ៉ាំរ៉ៃបាន៖
  ក្រោយផ្អាកអស់រយៈពេលពីរឆ្នាំ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នឹងរៀបចំការប្រកួតបាល់ទាត់ក្របខណ្ឌលីគលំដាប់ទីពីរឡើងវិញនៅឆ្នាំនេះ។ បើតាមរបាយការណ៍របស់ FFC រដូវកាលនេះមានក្រុមចូលរួមចំនួន១០ រួមមាន កោះកុងអែហ្វស៊ី, អាយអេសអាយ ដង្កោសែនជ័យ, ខេត្តព្រៃវែង, សៀមរាបអែហ្វស៊ី, ឬទ្ធីសែន, ខេត្តស្វាយរៀង, ខេត្តកំពង់ស្ពឺ, ខេត្តត្បូងឃ្មុំ, យុវជនអាយុក្រោម១៨ឆ្នាំភ្នំពេញក្រោន និងយុវជនកងយោធពលខេមរភូមិន្ទអាយុក្រោម២១ឆ្នាំ។   ក្រៅពីប្រជែងដណ្តើមជើងឯកក្នុងពានរង្វាន់លីគលំដាប់ទី២ ក្រុមទាំងនេះ ត្រូវប្រជែងគ្នា ដើម្បីដណ្តើមកៅអីឡើងទៅលេងលីគកំពូលនៅរដូវកាលក្រោយ ខណៈ FFC ផ្តល់កៅអីឲ្យតែមួយប៉ុណ្ណោះ។ បើតាមលោក ឡាយ សុធា អគ្គលេខាធិការរងនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្រុមដែលមានសិទ្ធិឡើងទៅលេងលីគកំពូល មានតែក្រុមជើងឯក ឬជើងឯករងតែប៉ុណ្ណោះ។   លោក ឡាយ សុធា អគ្គលេខាធិការរងនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា, រូបភាពពី FFC   អគ្គលេខាធិការរងរូបនេះបានពន្យល់ថា មានតែក្រុមជើងឯកតែប៉ុណ្ណោះ ដែលទទួលបានកៅអីឡើងទៅលេងលីគកំពូល។ ប៉ុន្តែក្នុងករណីក្រុមជើងឯកជាក្រុមបុត្រសម្ព័ន្ធរបស់ក្រុមលេងនៅលីគកំពូលស្រាប់ កៅអីនោះបានទៅលើក្រុមជើងឯករង។ ហើយបើសិនក្រុមជើងឯករងជាបុត្រសម្ព័ន្ធរបស់ក្រុមលេងនៅលីគកំពូល ឬពុំមានលក្ខណសម្បត្តិគ្រប់គ្រាន់តាមលក្ខខណ្ឌរបស់សហព័ន្ធ កៅអីនោះមិនត្រូវបានប្រគល់ជូនលេខ៣នោះទេ ដោយផ្តល់ឲ្យក្រុមដែលត្រូវកាត់ចេញពីលីគកំពូលនៅរដូវកាលនេះ។    ការប្រកួតពានរង្វាន់ជម្រើសជើងឯកកម្ពុជាលីគ២ គ្រោងធ្វើឡើងចន្លោះពីថ្ងៃទី៣ ខែតុលា ដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ ប៉ុន្តែអាចមានការប្រែប្រួល។ លីគលំដាប់ទី២បានបង្កើតឡើងនៅឆ្នាំ២០១៦ ដោយនៅរដូវកាលដំបូងនោះក្រុមគីរីវង់សុខសែនជ័យទទួលបានជើងឯកក្នុងចំណោម១០ក្រុមចូលរួម។ នៅឆ្នាំ២០១៧ មានក្រុមចូលរួមចំនួន៧ ដោយវិសាខាទទួលបានជើងឯក។ ប៉ុន្តែត្រូវបានខកខានរៀបចំនៅឆ្នាំ២០១៨ និង ២០១៩៕    
ក្រុមបាល់ទាត់ពាក់កណ្តាលអាជីពចំនួន១០ ត្រូវប្រជែងគ្នាដើម្បីដណ្តើមជើងឯកក្នុងពានរង្វាន់ជម្រើសជើងឯកកម្ពុជាលីគ២ឆ្នាំ២០២០(Cambodian League 2) និងកៅអីឡើងទៅលេងនៅលីគកំពូល នារដូវកាលក្រោយ។ មានតែក្រុមជើងឯក ឬក្រុមលេខ២ប៉ុណ្ណោះ ដែលមានសិទ្ធិឡើងទៅលេងលីគកំពូល។ 
    Chevrolet Impala 1963 ជាអំណោយដែល Kobe Bryant ទទួលបានពីភរិយារបស់ខ្លួន គឺ Vanessa នាអំឡុងនៃពិធីបុណ្យណូអែល កាលពីឆ្នាំ២០០៦។ Vanessa Bryant បានរថយន្តនេះ ទៅឲ្យក្រុមហ៊ុន West Coast Customs កែលំអ និងរចនាប្រកបដោយភាគទាក់ទាញ មុនពេលផ្តល់ទៅជូនស្វាមីរបស់ខ្លួន។   រថយន្តដ៏ស្រស់ស្អាតនេះ ទើបតែធ្វើដំណើរបានក្នុងរង្វង់៤ម៉ឺនគីឡូម៉ែត្រប៉ុណ្ណោះ ថ្វីដ្បិតតែវាមានអាយុកាលជិត៦០ឆ្នាំក៏ដោយ។ យោងតាម Goldin Auctions វាជារថយន្តសំណព្វរបស់ Kobe Bryant ជើងឯក NBA ៥សម័យកាល និងជាសមាជិក All-Star ១៨លើក មុនពេលដែលគាត់ទទួលមរណភាពដោយគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០។   ការដាក់ចេញថ្លៃដំបូងគឺតម្លៃ១០ម៉ឺនដុល្លារអាមេរិក ហើយតម្លៃចុងក្រោយត្រូវបានប៉ាន់ប្រមាណថា ឈានដល់២៥ម៉ឺនដុល្លារអាមេរិក ប៉ុន្តែក្រុមហ៊ុនដែលថ្លៃមិនទាន់ផ្តល់ព័ត៌មានលំអិតនោះឡើយ៕  
ជាង១ឆ្នាំហើយដែលកីឡាករបាល់បោះ Kobe Bryant បានទទួលមរណភាពក្នុងអាយុ៤១ឆ្នាំ ដោយសារគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រ ជាមួយកូនស្រីសំណព្វម្នាក់ និងមនុស្ស៧រូបផ្សេងទៀត។ វីរបុរសក្រុម Los Angeles Lakers រូបនេះ បានបន្សល់ទុកនូវទ្រព្យសម្បត្តិជាច្រើន ដែលក្នុងនោះមានរថយន្ត Chevrolet Impala 1963 ផងដែរ។ រថយន្តដែលកែច្នៃបន្ថែមមួយនេះ ត្រូវបានដាក់លក់ដេញថ្លៃដោយ Goldin Auctions។
  សម្រាប់ Mercedes-Benz ម៉ូឌែល GLA 250 4MATIC SUVពណ៌ខៀវ តម្លៃតែជាង៥ម៉ឺនដុល្លារ។   ខណៈ GLC 250 4MATIC SUV ពណ៌ស  ក្រុមហ៊ុនស្តារអូតូ ខេមបូឌា កំពុងផ្តល់ជូនតម្លៃតែជាង៩ម៉ឺនដុល្លារប៉ុណ្ណោះ។   ដោយឡែក Mercedes-Benz V 220d AMG Line ពណ៌ខ្មៅដ៏ស្រស់ស្អាតវិញ គឺផ្តល់ជូនក្នុងតម្លៃជាង១០ម៉ឺនដុល្លារអាមេរិក។    សូមជម្រាបថា រថយន្តនីមួយៗ មានលក្ខណៈពិសេសប្លែកៗគ្នាស្របទៅតាមស្ថានភាពអ្នកប្រើប្រាស់។ Mercedes-Benz មានរថយន្តជាច្រើនម៉ូឌែល រាប់ចាប់ពីរថយន្តខ្នាតតូចសម្រាប់អ្នកដែលមានសមាជិកតិច រហូតដល់ប្រភេទរថយន្តដែលមានខ្នាតធំ ដែលសាកសមសម្រាប់លោកអ្នកដែលមានសមាជិកគ្រួសារច្រើន។    សម្រាប់ព័ត៌មានលម្អិត សូមលោកអ្នកអញ្ជើញទៅកាន់ក្រុមហ៊ុន ស្តារ អូតូ (ខេមបូឌា) ខូ អិលធីឌី ដោយផ្ទាល់ ដែលមានទីតាំងនៅ មហាវិថីសម្តេច ហ៊ុន សែន កែងមហាវិថី ឧកញ៉ា ហ៊ុន នាង ក្នុងភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដើម្បីជួបពិភាក្សាជាមួយអ្នកជំនាញរបស់ក្រុមហ៊ុន។ ឬទំនាក់ទំនងទូរសព្ទលេខ 017 231 488 និង 023 231 488៕
ក្រុមហ៊ុនស្តារអូតូ ខេមបូឌា កំពុងផ្តល់ជូនតម្លៃពិសេសសម្រាប់ Demo Car ជាច្រើនគ្រឿង។ រថយន្ត Demo ទាំងនោះមានដូចជា ម៉ូឌែល GLC 250 4MATIC SUV ពណ៌ស, GLA 250 4MATIC SUVពណ៌ខៀវ និង Mercedes-Benz V 220d AMG Line ពណ៌ខ្មៅ។
    ពិភពលោកកំពុងតែងាកចេញពីឯកប៉ូលនិយម ទៅកាន់ពហុប៉ូលនិយម ដោយមានការងើបឡើងនូវមហាអំណាចសេដ្ឋកិច្ចជាច្រើននៅអាស៊ីដូចជា ចិន ឥណ្ឌា និង ជប៉ុន ខណៈពេលដែលអនុត្តរភាពផ្នែក សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក និងអឺរ៉ុបកំពុងធ្លាក់ចុះ។   កត្តានេះវាជាផ្នែកមួយដែលជំរុញឲ្យមានសង្រ្គាមពាណិជ្ជកម្មរវាងប្រទេសមហាអំណាចជាពិសេសរវាង សហរដ្ឋអាមេរិក និងចិន។ នៅក្នុងន័យនេះ កម្ពុជាដែលជាប្រទេសតូច មិនអាចព្រងើយកន្តើយ ធ្វើមិនដឹងមិនលឺអំពីឥទ្ធិពលនៃការប្រកួតប្រជែងមហាអំណាចទាំងពីរបានឡើយ ដ្បិតថា វាក៏ជះឥទ្ធិពលយ៉ាងខ្លាំងមកលើកម្ពុជាខ្លាំងដែរ។    ជាក់ស្តែង បន្ទាប់ពីសង្រ្គាមពាណិជ្ជកម្មរវាងអាមេរិក និងចិន ផ្ទុះឡើងក្នុងឆ្នាំ ២០១៨ មក ក្រុមហ៊ុនចិនប្រមាណជា ៥៩ ក្រុមហ៊ុន (គិតត្រឹមខែមិថុនា ឆ្នាំ ២០២១) ត្រូវបានអាមេរិកដាក់ចូលទៅក្នុងបញ្ចីខ្មៅ ក្នុងនោះក៏មានទាំងក្រុមហ៊ុន Union Development Group Co., Ltd, (UDG) ដែលបានវិនិយោគលើការសាងសង់រីសត (resort) ព្រលានយន្តហោះ និងកំពង់ផែនៅក្នុងខេត្តកោះកុងផងដែរ។    សហដ្ឋអាមេរិកបានចោទប្រកាន់ថាក្រុមហ៊ុនទាំងនេះបានបម្រើមហិតានយោបាយរបស់ទីក្រុងប៉េកាំងដើម្បីពង្រឹងឥទ្ធិពលរបស់ខ្លួននៅអាស៊ីអាគ្នេយ៍។ រឿងស្រដៀងគ្នានេះអាចនឹងបន្តកើតមានឡើងទៀត ប្រសិនបើ អាមេរិកនិងចិននៅតែបន្តមើលមុខគ្នាមិនចំ ហើយវាអាចនឹងធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជា ពីព្រោះគម្រោងវិនិយោគនៅកម្ពុជាភាគច្រើនជារបស់ក្រុមហ៊ុនចិន។ ឧទាហរណ៍ ក្នុងខេត្តព្រះសីហនុមួយ គម្រោងវិនិយោគរបស់ចិនមានរហូតដល់ទៅ ៧១ ហើយគម្រោងនេះមានទំហំទឹកប្រាក់ US $១៧ (US $17 billion) ពាន់លានដុល្លារអាមេរិក នៅឆ្នាំ ២០២១។   ក្នុងន័យនេះ ការទូតសេដ្ឋកិច្ចមានតួនាទីកាន់តែសំខាន់សម្រាប់កម្ពុជាក្នុងការការពារខ្លួន និងធានាភាពបត់បែនខ្ពស់ក្នុងទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសមហាអំណាចផង។ តាមពិតទៅ ការទូតសេដ្ឋកិច្ច គឺសំដៅទៅលើការដាក់បញ្ចូលយន្តការសេដ្ឋកិច្ច និងពាណិជ្ជកម្មក្នុងគោលនយោបាយការបរទេស តាមរយៈការប្រើប្រាស់យុទ្ធសាស្ត្រការទូតដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចរបស់ខ្លួនជាមួយប្រទេសផ្សេងៗនៅលើឆាកអន្តរជាតិ។   ការទូតសេដ្ឋកិច្ចមិនមែនជារឿងថ្មីនោះទេសម្រាប់កម្ពុជា។ វាត្រូវបានអនុវត្តតាំងតែពីឆ្នាំ ១៩៩៩ មកម៉្លេះ នៅពេលដែលកម្ពុជាបានចូលជាសមាជិកអាស៊ាន ក្នុងគោលបំណងជំរុញការធ្វើសមាហរណកម្មសេដ្ឋកិច្ចជាមួយប្រទេសនៅក្នុងតំបន់ ហើយនៅឆ្នាំ ២០០៤ កម្ពុជាក៏បានចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោកផងដែរ។ តែទោះបីជាយ៉ាងនេះក្តី ការដាក់ចេញឲ្យអនុវត្តនូវយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចដោយក្រសួងការបរទេសនៅថ្ងៃទី ១៨ មិនា ឆ្នាំ ២០២១ សម្រាប់ ឆ្នាំ ២០២១-២០២៣ គឺមានគោលដៅដើម្បីធ្វើឲ្យមានភាពបត់បែនផ្នែកគោលនយោបាយការបរទេសរបស់កម្ពុជា ជាពិសេសដើម្បីបញ្ចៀសនូវហានិភ័យដែលកើតចេញពីការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ចរវាងសហរដ្ឋអាមេរិក និងចិន។ កម្ពុជាគឺជាប្រទេសដែលមានទំនាក់ទំនងសេដ្ឋកិច្ចជិតស្និទ្ធខ្លាំងជាមួយប្រទេសទាំងពីរ។ ជាក់ស្តែង អាមេរិកជាទីផ្សារធំទីមួយរបស់កម្ពុជា ដែលកម្ពុជាបាននាំទំនិញទៅទីផ្សារសហរដ្ឋអាមេរិក រហូតដល់ ៦,៥៧៧ ពាន់លានដុល្លារអាមេរិក (US $6.577 billion)  នៅឆ្នាំ ២០២០ ខណៈពេលដែលចិនជាប្រភពវិនិយោគដ៏សំខាន់របស់កម្ពុជា។  ទំហំនៃការវិនិយោគទុនរបស់ចិនមានរហូតដល់ $៣,៦ ពាន់លានដូល្លារអាមេរិក (US $3.6 billion) នៅឆ្នាំ ២០១៩ ដែលស្មើរនឹង ៤៣% នៃវិនិយោគទុនបរទេសសរុបនៅកម្ពុជា។  នៅក្នុងបរិបទនេះ កម្ពុជាពិតជាពិបាករើបម្រះចេញពីឥទ្ធិពលនៃសង្រ្គាមពាណិជ្ជកម្មរវាងប្រទេសទាំងពីរណាស់ ដោយសារតែ សេដ្ឋកិច្ចកម្ពុជាត្រូវពឹងផ្អែកលើការវិនិយោគចិន និងទីផ្សារ អាមេរិក ដើម្បីការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន ជាពិសេសដើម្បីឲ្យសម្រេចបាននូវកំណើនសេដ្ឋកិច្ចមធ្យម ៧% ជារៀងរាល់ឆ្នាំ។   នៅក្នុងន័យនេះ ដើម្បីសម្របខ្លួននិងគេចចេញពីផលប៉ះពាល់ជាអតិបរមានៃការប្រកួតប្រជែងរបស់មហាអំណាចទាំងពីរ ការអនុវត្តយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចគឺមានគោលដៅដើម្បីពង្រីកដៃគូរសហប្រតិបត្តិការណ៍ខាងផ្នែកពាណិជ្ជកម្មរបស់កម្ពុជាជាមួយអង្គការ និងប្រទេស នៅក្នុងតំបន់និងទូទាំងពិភពលោក។ ជាក់ស្តែង កម្ពុជាបានចុះកិច្ចព្រមព្រៀងទីផ្សារសេរីជាមួយចិន នៅឆ្នាំ២០២០ ដែលគេរំពឹងថា អាចជួយបង្កើនការនាំចេញកម្ពុជាទៅចិនរហូតដល់ ២៥%។ ក្នុងពេលបច្ចុប្បន្ននេះ កម្ពុជាក៏បានកំពុងចរចាលើកិច្ចព្រមព្រៀងទីផ្សាសេរីជាមួយកូរ៉េខាងត្បូង និងកំពុងការចរចាបន្ថែមទៀតក្នុងភាពជាដៃគូរពាណិជ្ជកម្មទ្វេភាគីជាមួយសហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី (EAEU) ដែលកិច្ចពិភាក្សានេះនឹងសង្ឃឹមថាអាចទទួលជោគជ័យនៅក្នុងឆ្នាំ ២០២១ និង ២០២២ នេះ។ ជាងនេះទៅទៀត ចក្រភពអង់គ្លេសក៏បានសន្យាផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ (Generalized System of Preference) ដល់កម្ពុជា ដែលអាចនឹងចូលជាធរមាននៅឆ្នាំ ២០២១ នោះ។    ថ្មីៗនេះ កម្ពុជា និងអូស្រ្តាលីក៏កំពុងតែពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងប្រទេសទាងពីរតាមរយអង្គការក្នុងតំបន់ នៅក្នុងគំនិតផ្តូចផ្តើម ការជោគជ័យនៅក្នុងការផ្សាភ្ជាប់ភាពជាដៃគូរសេដ្ឋកិច្ចជាមួយប្រទេសទាំងនោះ មិនត្រឹមតែអាចជួយកម្ពុជាឲ្យនាំទំនិញទៅក្រៅប្រទេសបានច្រើន និងទទួលបានការវិនិយោគបន្ថែមនោះទេ តែវាក៏ជួយកម្ពុជាឲ្យលែងពឹងផ្អែកខ្លាំងពេកទៅលើកាវិនិយោគរបស់ចិន និងទីផ្សាអាមេរិកតែម្យ៉ាង។    ការពង្រីកភាពជាដៃគូរពាណិជ្ជកម្មជាមួយប្រទេសនានាក្នុងឆាកអន្តរជាតិបន្ថែមទៀត វាក៏អាចផ្តល់នូវកាលានុវត្តភាពដល់កម្ពុជា ដែលធ្វើឲ្យកម្ពុជាអាចនឹងប៉ះពាល់តិច នៅពេលដែលពួកមហាអំណាចប្រើប្រាស់សេដ្ឋកិច្ចជាឧបករណ៏ក្នុងការប្រកួតប្រជែងភូមិសាស្រ្តនយោបាយរបស់ខ្លួន។    ជាសក្ខីភាព សហភាពអឺរ៉ុបធ្លាប់បានប្រើប្រាស់ប្រព័ន្ធអនុគ្រោះពន្ធដើម្បីដាក់សម្ពាធមកលើរដ្ឋាភិបាលកម្ពុជា ដែលវាបានធ្វើឲ្យប៉ះពាល់សេដ្ឋកិច្ច និងជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជាផងដែរ។ ជាក់ស្តែងការព្យួរប្រព័ន្ធអនុគ្រោះពន្ធ (EBA) ២០% របស់សហភាពអឺរ៉ុបចេញពីកម្ពុជា ទោះបីជាមិនមានការសិក្សាស្រាវជ្រាវណាមួយពីផលប៉ះពាល់បន្ទាប់ពីព្យួរប្រព័ន្ធអនុគ្រោះពន្ធក៏ដោយ ក៏ត្រូវបានគេប៉ាន់ស្មានថា វាបានធ្វើឲ្យប៉ះពាល់ដល់កម្មកររោចក្រកម្ពុជាប្រមាណជិតមួយលាននាក់ ហើយកេរ្តិ៍ឈ្មោះរបស់កម្ពុជាក៏ត្រូវរងទទួលផលប៉ះពាល់យ៉ាងខ្លាំងផងដែរ។ ដូច្នេះ ការអនុវត្តនូវយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ច អាចជួយអោយមានភាពបត់បែន និងប៉ះពាល់តិចក្នុងរយៈពេលខ្លី នៅពេលណាដែលមានការប្រើប្រាស់សេដ្ឋកិច្ចជាឧបករណ៍នយោបាយ ដោយមហាអំណាចណាមួយមកលើកម្ពុជា។   នៅក្នុងពេលបច្ចុប្បន្ន ក្នុងខណៈពេលដែលមានការប្រកួតប្រជែងគ្នាខ្លាំងរវាងអាមេរិកនិងចិន កម្ពុជាត្រូវបានគេមើលឃើញថាជាសម្ព័ន្ធមិត្តចាក់ទឹកមិនលិចមួយរបស់ចិននៅអាស៊ីអាគ្នេយ៍ ដែលនេះកម្ពុជាអាចនឹងក្លាយជាមុខព្រួញសម្រាប់អាមេរិកក្នុងការដាក់សម្ពាធបន្ថែមទៀត។ ថ្មីៗនេះបន្ទាប់ពីមានការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើថ្នាក់ដឹកនាំកម្ពុជាមួយចំនួនរួចមក អាមេរិកបានផ្តាច់ជំនួយដល់រដ្ឋាភិបាលកម្ពុជាក្នុងគម្រោងការពារព្រៃឡង់ និងផ្តាច់និស្សិតអាហារូបករណ៍កម្ពុជាដែលសិក្សាផ្នែកយោធានៅអាមេរិក។ ការពឹងផ្អែកទៅលើការទីផ្សារអាមេរិកខ្លាំងពេក ក៏អាចធ្វើឲ្យរដ្ឋាភិបាលកម្ពុជាងាយទទួលរងសម្ពាធពីប្រទេសមហាអំណាចមួយនេះផងដែរ នៅពេលដែលទំនាក់ទំនងរវាងប្រទេសទាំងពីរស្ថិតនៅក្នុងភាពរកាំរកូស។ ដូច្នេះការប្រើប្រាស់យុទ្ធសាស្ត្រការទូតសេដ្ឋកិច្ច អាចនឹងជួយឲ្យកម្ពុជាប៉ះពាល់តិច នៅពេលដែលសហរដ្ឋអាមេរិកយកបញ្ហាសេដ្ឋកិច្ចមកដាក់សម្ពាធលើកម្ពុជា ជាពិសេសការដកហូតឫក៏ព្យួរប្រព័ន្ធអនុគ្រោះពន្ធរបស់ខ្លួន (GSP)។    ជារួម ការទូតសេដ្ឋកិច្ចគឺជាគោលនយោបាយការបរទេសដ៏សំខាន់របស់កម្ពុជា ដែលអាចជួយកម្ពុជាឲ្យមានភាពបត់បែនខ្ពស់ក្នុងការការគេចចេញពីផលប៉ះពាល់នៅក្នុងការប្រកួតប្រជែងមហាអំណាចរវាងអាមេរិក និងចិន តាមរយៈការកសាងដៃគូរពាណិជ្ជកម្មសេរីទ្វេភាគីនិងពហុភាគីជាមួយប្រទេសក្នុង និងក្រៅតំបន់។ ការទូតសេដ្ឋកិច្ចមិនត្រឹមតែផ្តល់ប្រយោជន៍ឲ្យកម្ពុជាផ្នែកយុទ្ធសាស្ត្រនោះទេ តែវាក៏ផ្តល់ឲ្យកម្ពុជានូវកាលានុវត្តភាពផ្នែកសេដ្ឋកិច្ចមួយផ្នែកធំផងដែរ៕   ដោយ៖ លោក រីម សុខវី សហស្ថាបនិក The Thinker Cambodia    
ដោយ៖ រីម សុខវី លិខិតមិត្តអ្នកអាន
នៅចំពោះមុខប្រជាជន ដែលទៅទទួលអំណោយ ដោយមានទាំងជនពិការដែរនោះ ប្រមុខរដ្ឋាភិបាល ថ្លែងថា៖«ដោយសារខ្ញុំជាជនពិការដែរ អ៊ីចឹង ខ្ញុំ ប្រហែលជាអាចឈានទៅបង្កើតសមាគមការពារសេចក្តីថ្លៃថ្នូរសម្រាប់ជនពិការ ដើម្បីជៀសវាងការប្រមាថ»។    ប្រមុខរដ្ឋាភិបាល ទទូចសុំ កុំឲ្យមានការប្រមាថកាតទានលើជនពិការ ដូចជា ហៅថា អាខ្វាក់ [ភ្នែក] អាកំបុតដៃ អាកំបុតជើង អាខ្វេរអាខ្វង់ ជាដើម។ ប្រមុខរដ្ឋាភិបាល ចាត់ទុកការប្រើពាក្យទាំងនេះ ថាជាការធ្វើឲ្យប៉ះទង្គិចយ៉ាងធ្ងន់ធ្ងរដល់សតិអារម្មរណ៍របស់ជនពិការ។    សម្តេចនាយករដ្ឋមន្ត្រី បានលើកករណីរបស់ខ្លួនមកធ្វើជាឧទាហរណ៍។ សម្តេច មានប្រសាសន៍ថា៖«ខ្លួនខ្ញុំ ទទួលការឈឺចាប់ធ្ងន់ធ្ងរណាស់ នៅពេលគេជេរខ្ញុំថា អាខ្វាក់ ហើយខ្ញុំ មិនអត់ឱនឲ្យទេជាមួយអ្នកណាក៏ដោយ ដែលហៅខ្ញុំថាអាខ្វាក់ ព្រោះខ្ញុំខូចភ្នែកម្ខាង ខូចដើម្បីជាតិមាតុភូមិ មិនគួរណាមានការប្រមាថរបៀបនេះទេ។ ខ្លះពិការពីកំណើត តែយើង ត្រូវឲ្យតម្លៃលើជនពិការ»។    សម្តេចនាយករដ្ឋមន្ត្រី បន្ថែមថា ពេលជួបជនពិការ សម្តេច តែងតែជួយឧបត្ថម្ភថវិកា៕        
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន អាចនឹងបង្កើតសមាគមថ្មីមួយ ដើម្បីការពារសេចក្តីថ្លៃថ្នូររបស់ជនពិការ។ សម្តេច ប្រកាសពីបំណងនេះ ក្នុងឱកាសដែលសម្តេច ចុះទៅចែកអំណោយនិងពិនិត្យមើលដោយផ្ទាល់ពីប្រជាជនរងគ្រោះដោយទឹកជំនន់ ក្នុងខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០។
  សេចក្តីរាយការណ៍លម្អិត សូមស្ដាប់បទយកការណ៍ដែលរៀបចំដោយអ្នកស្រី អ៊ីសា រ៉ហានី ពីខេត្តសៀមរាបដូចតទៅ៖     បើនិយាយពីការអប់រំនាពេលបច្ចុប្បន្ននេះ គេសង្កេតឃើញថា មិនថាក្មេងប្រុសឬក្មេងស្រី គឺទទួលបានស្មើៗគ្នា។ ខុសពីប៉ុន្មានឆ្នាំមុន ដែលបរិបទនេះហាក់នៅបិទផ្លូវសម្រាប់ក្មេងស្រីនៅឡើយក្នុងការទទួលបានការអប់រំឱ្យស្មើគ្នាទៅនឹងក្មេងប្រុស។ ផ្តត់គំនិតដែលតែងលើកថា ក្មេងស្រីបង្វិលចង្ក្រាន្តមិនជុំ ក្មេងស្រីនៅតែផ្ទះជាដើមនោះ បន្តនៅជាប់ក្នុងគំនិតចាស់ៗ ពិសេសអ្នកនៅទីជនបទដាច់ស្រយាល។   ដោយមើលឃើញពីចំណុចអវិជ្ជមាននេះហើយ ទើបគម្រោងសិស្សស្រី របស់អង្គការមូលនិធិទំពាំងស្នងឬស្រី ត្រូវបានបង្កើតឡើងនៅអំឡុងឆ្នាំ២០០៧ ដែលផ្តើមធ្វើការយ៉ាងជិតស្និទ្ធជាមួយសិស្សស្រី។ គម្រោងនេះ ផ្តើមបើកផ្លូវឱ្យក្មេងស្រីដែលកំពុងរស់នៅតាមបណ្តាស្រុកក្នុងខេត្តសៀមរាប មានក្ដីរំពឹងថាខ្លួនអាចរៀនបន្ដនៅថ្នាក់ខ្ពស់ និងអាចសម្រេចអាជីពដែលគេប៉ងប្រាថ្នាបាន។   លោក ស៊ា សុផល ប្រធានអង្គការមូលនិធិទំពាំងស្នងឫស្សីបានឱ្យដឹងថា គម្រោងនេះបង្កើតឡើងក្នុងគោលដៅដើម្បីឱ្យមានភាពស្មើគ្នារវាងសិស្សស្រី និងសិស្សប្រុស។ លោកថា សង្គមខ្មែរមិនសូវបានលើកទឹកចិត្តក្មេងស្រីឱ្យរៀនដូចក្មេងប្រុសទេ ជាក់ស្ដែងដូចគ្រួសាររបស់លោកផ្ទាល់ ឪពុកម្ដាយមិនបានលើកទឹកចិត្តប្អូនស្រីៗរបស់លោករៀនដូចបងប្អូនប្រុសៗឡើយ។   លោក ស៊ា សុផល ជាអ្នកស្រុកអង្គរជុំ ខេត្តសៀមរាប និងបានត្រឡប់មកសៀមរាបវិញនៅឆ្នាំ ២០០៧ បន្ទាប់ពីលោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ និងឆ្លងកាត់ការធ្វើការមួយចំនួននៅទីក្រុងភ្នំពេញ។ ការត្រឡប់របស់លោក គឺដើម្បីសម្រេចបំណងប្រាថ្នាកាលពីនៅតូច ដែលលោកចង់បួសរៀនបំពេញកាតព្វកិច្ចជាកូនប្រុសមួយរូបក្នុងទំនៀមប្រពៃណីខ្មែរ។ ក្នុងអំឡុងពេលបួសរៀននៅក្នុងវត្តត្រាំនាគរយៈពេលប្រមាណមួយឆ្នាំ លោកបានស្គាល់ព្រះសង្ឃជាច្រើនដែលបានបួសរៀន និងស្នាក់នៅក្នុងវត្តច្រើនឆ្នាំ ដោយភាគច្រើននៃព្រះសង្ឃទាំងនោះ ចេញពីគ្រួសារក្រីក្រ ដែលគ្មានលទ្ធភាពរៀនសូត្រនៅសាលាខាងក្រៅ។ ពេលនោះហើយដែលលោកបានស្វែងយល់ពីបញ្ហានេះ គឺថា ក្មេងប្រុសដែលមានគ្រួសារក្រីក្រ ពួកគេអាចមានលទ្ធភាពមកបួសរៀនបាន ផ្ទុយទៅវិញក្មេងស្រីសង្គមមិនបានផ្តល់ឱកាសទាំងនេះដល់ពួកគេឡើយ។   នៅចុងឆ្នាំ២០០៧ លោក ស៊ា សុផល បានចាកសិក្ខាបទ និងបានក្លាយជាមគ្គុទ្ទេសក៍ទេសចរណ៍ភាសាអង់គ្លេស។ អំឡុងពេលនោះ លោកក៏បានបង្កើតគម្រោងសិស្សស្រីនេះ ដោយមានការរៀបចំរចនាសម្ព័ន្ធត្រឹមត្រូវ និងធ្វើការជិតស្និទ្ធជាមួយក្រសួងអប់រំ យុវជន និងកីឡា។ គម្រោងនេះក៏បានធ្វើការជាមួយគម្រោងអន្ដេវាសិកដ្ឋានសម្រាប់សិស្សស្រីស្នាក់នៅ ដែលស្ថិតនៅក្នុងបរិវេណវិទ្យាល័យអង្គរ ដែលមានជំនួយពីធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ថា ADB។   គម្រោងរបស់ ADB បានចាប់ផ្តើមដំណើរការដំបូងក្នុងឆ្នាំសិក្សា ២០០៧-២០០៨ ដែលបានរើសក្មេងស្រីមកពីបណ្ដាស្រុកផ្សេងៗចំនួន ៧២នាក់។ លោក ស៊ា សុផល មានឱកាសជួបសំណេះសំណាលជាមួយសិស្សទាំងនោះ និងបានមើលឃើញពីចំណុចខ្វះខាតមួយចំនួនក្នុងគម្រោងនេះ គឺមិនមានរចនាសម្ព័ន្ធគ្រប់គ្រងត្រឹមត្រូវ និងការផ្តល់ថវិកាចាយវាយប្រចាំឆ្នាំនៅតិចតួចជាដើម ដែលមិនអាចបំពេញតម្រូវការក្នុងការចាយវាយរបស់សិស្ស។ ក្នុងដំណាក់កាលនោះ លោកបានជួយសម្រួលបន្ទុកការចំណាយរបស់សិស្សស្រីទាំងនោះ ដូចជាការជួយទឹកបរិសុទ្ធប្រើប្រាស់ប្រចាំខែ បើកបង្រៀនភាសាអង់គ្លេស និងរៀនកុំព្យូទ័រជាដើម ដែលថវិកាទាំងនោះបានមកពីការរៃអង្គាសរបស់ភ្ញៀវទេសចរដែលលោក សុផលបានណែនាំ។    ឆ្នាំ២០១០ គម្រោងសិស្សស្រីបានចេញរូបរាងជាផ្លូវការ បន្ទាប់ពីអង្គការមូលនិធិទំពាំងស្នងឫស្សីបានចុះបញ្ជីផ្លូវការនៅក្រសួងមហាផ្ទៃ។ អង្គការនេះចាប់ផ្តើមមានគេស្គាល់ច្រើន ពិសេសសប្បុរសជននៅក្រៅប្រទេស។ ក្មេងស្រីច្រើននាក់ ត្រូវបានជ្រើសពីទីជនបទឆ្ងាយៗ ដែលគម្រោងបានមើលឃើញថាក្រីក្រ ជាសិស្សពូកែ មានការតាំងចិត្តខ្ពស់ មិនបោះបង់ការសិក្សា និងមានការជ្រោមជ្រែងពីគ្រួសារពួកគេ។ ហើយគម្រោងនេះសោត គឺមានការរៀបចំរចនាសម្ព័ន្ធត្រឹមត្រូវ ទាំងអាហារ ការស្នាក់នៅ កង់ជិះទៅសាលារៀន ការគ្រប់គ្រង ការព្យាបាលសុខភាព។ល។ ដើម្បីធានាថា ក្មេងស្រីទាំងអស់មានសុវត្ថិភាព ពេលកំពុងសិក្សា។   សិស្សស្រីដែលជ្រើសរើសមករៀន និងស្នាក់នៅអន្ដេវាសិកដ្ឋាននៅវិទ្យាល័យអង្គរ គឺត្រូវបញ្ចប់ថ្នាក់ទី៩ មាននិទ្ទេសសិក្សាល្អបង្គួរ និងមានគោលដៅរៀនសូត្រច្បាស់លាស់។ ប្រធានអង្គការមូលនិធិទំពាំងស្នងឫស្សី លើកឡើងថា មិនមែនក្មេងស្រីក្រីក្រទាំងអស់សុទ្ធតែមានឱកាសនោះទេ។ ពួកគេជាសិស្សពូកែ មានការតាំងចិត្ត ឬត្រូវមានផ្ទះឆ្ងាយពីសាលារៀនចាប់ពី១០គីឡូម៉ែត្រឡើងទៅ។ ក្នុងនោះការជ្រើសរើសក៏មានការចុះសម្ភាសដល់ផ្ទះរបស់សិស្សទាំងនោះផងដែរ ក្នុងបំណងដើម្បីឱ្យគ្រួសារស្ដាប់ពីតម្រូវការរបស់កូនៗ និងឱ្យពួកគេគាំទ្រ ជ្រោមជ្រែងឱ្យកូនៗពួកគេសម្រេចក្ដីស្រមៃ។    ជារៀងរាល់ឆ្នាំអំឡុងខែ កក្កដា និងខែសីហា គម្រោងសិស្សស្រី បានចុះទៅកាន់ស្រុកទាំង១២របស់ខេត្តសៀមរាប ដើម្បីធ្វើសម្ភាសជាមួយសិស្សដែលមានលក្ខណៈសម្បតិ្តគ្រប់គ្រាន់ និងដែលត្រូវបន្តការសិក្សានៅថ្នាក់វិទ្យាល័យ។ សិស្សពី២០ ទៅ៣០នាក់ ត្រូវបានជ្រើសរើសឱ្យបន្តការសិក្សា និងស្នាក់នៅក្នុងអន្ដេវាសិកដ្ឋាននៅវិទ្យាល័យអង្គរ។ សរុបតាំងពីអង្គការនេះផ្តើមអនុវត្តន៍គម្រោងនេះ គឺមានក្មេងស្រីប្រមាណ ៣០០ទៅ៤០០នាក់ហើយ ដែលទទួលបានការអប់រំនៅថ្នាក់វិទ្យាល័យ។   កញ្ញា ឈឿង ណាវី ជាអតីតសិស្សក្នុងគម្រោងសិស្សស្រី មកពីស្រុកអង្គរជុំ។ ណាវី មកបន្តការសិក្សានៅថ្នាក់វិទ្យាល័យនៅឆ្នាំ ២០១០ និងបានចប់បាក់ឌុបក្នុងឆ្នាំ ២០១៣។ បច្ចុប្បន្ន ណាវី ជាគ្រូបង្រៀននៅសាលាបឋមសិក្សាខ្នារ។ សម្រាប់ណាវី គម្រោងសិស្សស្រី បានផ្តល់ឱកាសឱ្យខ្លួនមានលទ្ធភាពរៀនចប់ចុងចប់ដើម និងមានការងារសមរម្យនាពេលបច្ចុប្បន្ន។ ជាកូនកំព្រារស់នៅជាមួយបងស្រី ដែលតែងគាំទ្រឱ្យ ណាវី រៀនខ្ពស់ក៏ពិតមែន តែស្ថានភាពគ្រួសារក្រីក្រ ប្រសិនបើគ្មានគម្រោងសិស្សនេះ ម្លោះណាវី ពុំមានអ្វីដល់សព្វថ្ងៃនេះដែរ។ ចំណែកឯក្មេងស្រីឯទៀតនៅក្នុងភូមិ ក៏មិនមានអ្នករៀនសូត្រច្រើនដែរ ភាគច្រើនឈប់ត្រឹមថ្នាក់អនុវិទ្យាល័យ។ នេះជាការលើកឡើងរបស់ ណាវី។   ចំណែកឯកញ្ញា ស៊ុន ចាន់យ៉ា នោះវិញ ក៏រៀនដំណាលគ្នាជាមួយនឹង ណាវីដែរ។ ចាន់យ៉ា បច្ចុប្បន្នធ្វើគិលានុបដ្ឋាកនៅមន្ទីរពេទ្យកុមារអង្គរ។ ចាន់យ៉ា រម្លឹកថា នាងបានចូលគម្រោងនេះតាមរយៈបងស្រីខ្លួនដែលជាសិស្សជំនាន់ទី១។ សម្រាប់ចាន់យ៉ា ការរស់នៅជុំគ្នាពិតជាធ្វើឱ្យនាងរៀនសូត្របានច្រើន និងបានបន្សល់ទុកនូវអនុស្សាវរីយ៍ជាច្រើនផងដែរ។ កាលនៅរៀនអនុវិទ្យាល័យនៅស្រុកក្រឡាញ់ ចាន់យ៉ា ត្រូវជិះកង់ទៅរៀនផ្លូវឆ្ងាយពីផ្ទះរហូតដល់១០គីឡូម៉ែត្រ ពិសេសក្មេងៗក្នុងភូមិក៏មិនមានច្រើនដែរ ដែលរៀនថ្នាក់ខ្ពស់ ដូច្នេះពេលខ្លះនាងត្រូវជិះទៅរៀនម្នាក់ឯង ដែលគ្រួសារនាងតែងបារម្ភពីសុវត្ថិភាពផង។   ទន្ទឹមនឹងទទួលបានភាពជោគជ័យក្នុងការសិក្សា ចាន់យ៉ា បានចាត់ទុកគម្រោងសិស្សស្រីថាជាគម្រោងល្អ និងគួរបន្តជួយក្មេងស្រីទៀត ដ្បិតថាបច្ចុប្បន្នមានការអភិវឌ្ឍជឿនលឿនក៏ពិតមែន តែនៅមានក្មេងស្រីខ្លះនៅមានជីវភាពខ្វះខាតនៅឡើយ។ ចាន់យ៉ា ចង់ឱ្យក្មេងស្រីមានការតាំងចិត្តខ្ពស់ក្នុងការសិក្សារៀនសូត្រ ដើម្បីឱ្យខ្លួនឯងទទួលបានចំណេះដឹង និងការងារដែលខ្លួនចង់បាន។   នៅពេលគម្រោងសិស្សស្រី បានទទួលលទ្ធផលមិនគួរឱ្យជឿ ប្រធានគម្រោងលោក សុផល មានចិត្តសប្បាយរីករាយចំពោះការខិតខំប្រឹងប្រែងរបស់លោកដែលប្រឹងប្រែងអស់រយៈពេលប្រមាណ ១០ឆ្នាំមកនេះ។ ជាងនេះទៅទៀតនោះ គឺបានឃើញក្មេងស្រីទាំងនោះមានការងារល្អ ហើយនោះក៏ជាអ្វីដែលលោកធ្លាប់ស្រមៃពីមុនមកដែរ៕    
សៀមរាប៖ គម្រោងសិស្សស្រី គឺជាគម្រោងមួយដែលបង្កើតឡើងដោយអង្គការមូលនិធិទំពាំងស្នងឫស្សី។ គម្រោងនេះដើរតួយ៉ាងសំខាន់ ក្នុងការជ្រោមជ្រែង និងជួយក្មេងស្រី ពីទីជនបទឆ្ងាយៗ ឱ្យមកបន្តការសិក្សានៅថ្នាក់វិទ្យាល័យនៅទីក្រុង។ គម្រោងនេះកំពុងដំណើរការក្នុងខេត្តសៀមរាប និងទទួលបានជោគជ័យគួរជាទីមោទក ដោយជួយក្មេងស្រីដែលមានជីវភាពក្រីក្រ មានលទ្ធភាពសិក្សាបានខ្ពស់ និងក្លាយជាធនធានដ៏សំខាន់មួយក្នុងសង្គមជាតិ។
  ព័ត៌មានលម្អិត សូមស្ដាប់បទយកការណ៍ ដែលរៀបរៀងដោយអ្នកស្រី អ៊ីសា រ៉ហានី ដូចតទៅ៖   ឃុំកំពង់ឃ្លាំង មានភូមិសាស្ដ្រជាប់នឹងបឹងទន្លេសាប ហើយប្រជាពលរដ្ឋនៅទីនោះជាង ៨០ភាគរយជាអ្នកនេសាទ។ ដោយសាររស់នៅលើផ្ទៃទឹក ដូច្នេះការទុកដាក់សំរាមរបស់ពួកគេមិនសូវបានត្រឹមត្រូវឡើយ។ ពួកគេតែងទម្លាប់បោះចោលក្នុងទឹក ហើយវាបានក្លាយជាទម្លាប់សម្រាប់កូនចៅពួកគេ។   អង្គការមូលនិធិទំពាំងស្នងឫស្សី បានចាប់ផ្តើមគម្រោងសម្អាតបរិស្ថាននៅតំបន់កំពង់ឃ្លាំង ដោយសារមើលឃើញពីផលប៉ះពាល់ និងហានិភ័យជាច្រើន ដែលកើតចេញពីសំរាម។ ខុសពីតំបន់ដទៃ ការបំពុលបរិស្ថានដោយសារសំរាម បានធ្វើឱ្យប៉ះពាល់ខ្លាំងដល់ប្រព័ន្ធជីវចម្រុះក្នុងបឹងទន្លេសាប។   យុទ្ធនាការសម្អាតបរិស្ថានដ៏ធំមួយ ត្រូវបានធ្វើឡើងនៅឃុំកំពង់ឃ្លាំងកាលពីដើមខែធ្នូ ដោយមានការចូលរួមពីអង្គការជាតិ អន្ដរជាតិ អាជ្ញាធរ និងប្រជាសហគមន៍ដែលសរុបជាង ៩០០នាក់។ យុទ្ធនាការដោយការជិះទូក ដើម្បីការអប់រំពលរដ្ឋឱ្យយល់ពីការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងស្គាល់តម្លៃរបស់សំរាម។   លោក ស៊ា សុផល ប្រធានអង្គការមូលនិធិទំពាំងស្នងឫស្សី ដែលបានធ្វើយុទ្ធនាការសម្អាតបរិស្ថាននៅកំពង់ឃ្លាំងកាលពីដើមខែធ្នូកន្លងទៅ បានឱ្យដឹងថា យុទ្ធនាការនេះរាងប្លែកបន្ដិច ប៉ុន្តែវាបានធានានិរន្តរភាពក្នុងការទុកដាក់សំរាមផងដែរ។ សំរាមដែលប្រមូលបានក៏ត្រូវបានបែងចែកជាពីរផ្នែក ដោយផ្នែកមួយត្រូវនាំយកទៅកែច្នៃធ្វើសម្ភារប្រើប្រាស់ផ្សេងៗ តាមដែលអាចធ្វើទៅបាន។   ក្រុមហ៊ុនអន្ដរជាតិ Pss Pl ជាក្រុមហ៊ុនកែច្នៃសំរាម ក៏បានចូលរួមក្នុងយុទ្ធនាការខាងលើនេះដែរ។ ហេតុផលដែលក្រុមហ៊ុននេះ ចូលរួមជាមួយយុទ្ធនាការខាងលើ ដោយសារមើលឃើញពីផលប៉ះពាល់ធ្ងន់ធ្ងរចំពោះការបំពុលប្រព័ន្ធជីវចម្រុះក្នុងបឹងទន្លេសាប។ ទឹកស្រកមិនបាននាំថង់ប្លាស្ទិក ឬសំរាមដទៃជាច្រើនទៅជាមួយទេ ផ្ទុយទៅវិញវាបានបង្កផលប៉ះពាល់ជាច្រើន ពិសេសការរស់នៅរបស់ប្រជាពលរដ្ឋក្នុងឃុំកំពង់ឃ្លាំងតែម្ដង។   លោក ម៉ាក ហ្វីនស្ទឺលីន តំណាងក្រុមហ៊ុន Pss Pl បានលើកឡើងថា លោកបានមកដល់កំពង់ឃ្លាំងក្នុងអំឡុងខែ វិច្ឆិកា និងបានឃើញសំរាមជាច្រើន អណ្ដែតនៅក្រោមផ្ទះប្រជាពលរដ្ឋ។ ពេលនោះលោកក៏បានគិតថា គួរធ្វើអ្វីមួយទាក់ទងនឹងរឿងនេះ និងក្រោយមកក៏បានជួបពិភាក្សាជាមួយមិត្តភក្ដិ សហគមន៍ និងអង្គការក្នុងស្រុកដើម្បីកំណត់តំបន់គ្មានសំរាម ក៏ដូចជាបង្កើតរចនាសម្ព័ន្ធមួយដើម្បីដោះស្រាយរឿងសំរាមនេះ។   យុវសិស្ស អឿន សារ៉ូន អ្នកឃុំកំពង់ឃ្លាំង និងដែលបានចូលរួមក្នុងយុទ្ធនាការសម្អាតបរិស្ថាននៅថ្ងៃនោះដែរ បានបង្ហាញអារម្មណ៍រីករាយពេលឃើញអ្នកភូមិទាំងអស់មានភាពសហការគ្នា និងយកចិត្តទុកដាក់លើបញ្ហាសំរាម ក្នុងសហគមន៍របស់ខ្លួនបែបនេះ។ កន្លងមក សារ៉ូន មើលឃើញថា ការទុកដាក់សំរាមនៅមិនទាន់ប្រសើរឡើយសម្រាប់សហគមន៍របស់នាង តែនាងចាប់ផ្តើមរីករាយជាខ្លាំងនៅពេលអ្នកភូមិចាប់ផ្តើមយល់ ចេះទុកដាក់សំរាម យល់ពីតម្លៃ និងផលប៉ះពាល់របស់សំរាម។   ជាមួយគ្នានេះដែរ សារ៉ូន ចង់ឱ្យមានកម្មវិធីអប់រំបរិស្ថានដល់សហគមន៍ខ្លួនកាន់តែច្រើន និងធ្វើជាញឹកញាប់ ដើម្បីបន្ដបញ្ជ្របចំណេះដឹងផ្នែកបរិស្ថានដល់សហគមន៍កំពង់ឃ្លាំងឱ្យកាន់តែទូលំទូលាយ។ សម្រាប់ សារ៉ូន សំរាមជាបញ្ហាសំខាន់ បើគ្មានសំរាមនោះកំពង់ឃ្លាំងនឹងអាចទាក់ទាញទេសចរកាន់តែច្រើនឱ្យទៅកម្សាន្ត។   ចំណែកឯយុវសិស្ស គា ស្រីមុំ វិញក៏យល់ដូច សារ៉ូន ដែរ។ ស្រីមុំថា នាងចង់ឱ្យអង្គការជំរុញការអប់រំបរិស្ថាន ឱ្យបានច្រើនក្នុងសហគមន៍នាង ដើម្បីឱ្យពលរដ្ឋមានការយល់ដឹងផ្នែកបរិស្ថាននេះកាន់តែច្រើន។ សម្រាប់ស្រីមុំ ពលរដ្ឋកំពង់ឃ្លាំងរកស៊ីពីផលនេសាទបានតែក្នុងខែវស្សា ហើយខែប្រាំងពួកគេរកចំណូលបានតិចតួចបំផុត។ ដូច្នេះប្រសិនបើវិស័យទេសចរណ៍នៅតំបន់នេះមានការរីកចម្រើន នោះពលរដ្ឋលែងបារម្ភចំពោះបញ្ហាជីវភាពទៀតដែរ។   សម្រាប់ស្រីមុំ នាងមានក្ដីស្រមៃចង់បានឱ្យពលរដ្ឋក្នុងសហគមន៍នាងមានចំណេះដឹង និងយល់ដឹងពីបញ្ហាសំរាមឱ្យកាន់តែទូលំទូលាយ ដើម្បីអភិវឌ្ឍន៍សហគមន៍នេះក្លាយជាគំរូល្អដល់សហគមន៍ឯទៀតដែលរស់នៅជាប់បឹងទន្លេសាប៕  
សៀមរាប៖ សំរាម បានក្លាយជាបញ្ហាចម្បងមួយ ក្នុងចំណោមបញ្ហាធំៗដទៃទៀត នៅក្នុងកាលៈទេសៈដែលប្រទេសកំពុងអភិវឌ្ឍន៍។ ពេលណាមានមនុស្សច្រើន ការទុកដាក់សំរាមក៏មិនបានត្រឹមត្រូវដែរ។ ឃុំកំពង់ឃ្លាំង មានភូមិសាស្ដ្រនៅជាប់បឹងទន្លេសាប ហើយមានប្រជាពលរដ្ឋជាង ២ពាន់គ្រួសារកំពុងរស់នៅ។ ការលុបបំបាត់សំរាម បានក្លាយចំណុចអាទិភាពរបស់អាជ្ញាធរឃុំកំពង់ឃ្លាំង យកចិត្តទុកដាក់ខ្ពស់ ដ្បិតពួកគយល់ថា បើចង់បានការអភិវឌ្ឍ នោះគេត្រូវគិតគូរពីបរិស្ថានជាមុន។ ពួកគេមានក្ដីស្រមៃចង់ឱ្យសហគមន៍ដ៏មានសក្កានុពលផ្នែកទេសចរណ៍មួយនេះ គ្មានសំរាម និងអាចទាក់ទាញទេសចរឆ្ងាយជិតមកកម្សាន្ត បង្កើតចំណូលដល់សហគមន៍នាពេលអនាគត។
គម្រោងអាជីវកម្ម SUDrain មួយនេះ បង្កើតឡើងដោយនិស្សិតសាកលវិទ្យាល័យពីររូប ដើម្បីចូលរួមក្នុងការប្រកួតប្រជែងគម្រោងអាជីវកម្មរបស់ Smart Spark និង Impact Hub Phnom Penh នាពេលថ្មីៗនេះ ហើយគម្រោងអាជីវកម្មនេះក៏ទទួលបានជ័យលាភីលេខ១ ផងដែរ។   កញ្ញា វន ថារី ស្ថាបនិក SUDrain និងជាអ្នកស្រាវជ្រាវផលិតឧបករណ៍ចម្រោះទឹកកខ្វក់នេះ បានប្រាប់មូលហេតុដែលជំរុញឲ្យកញ្ញា និងក្រុមការងារសម្រេចចិត្តជ្រើសរើសយកគម្រោងអាជីវកម្មនេះ ព្រោះចង់ជួយដោះស្រាយបញ្ហាបំពុលទឹកក្នុងប្រទេសកម្ពុជា។ កញ្ញា ថារី បានរកឃើញថា ការបំពុលទឹកនៅកម្ពុជា ជាពិសេសក្នុងរាជធានីភ្នំពេញ កំពុងប្រឈមខ្លាំង ព្រោះសហគ្រាសធុនតូច និងមធ្យម និងក្រុមហ៊ុនសាងសង់ បានបង្ហូរទឹកកង្វក់ ឬទឹកដែលមានសារជាតិពុលផ្សេងៗ ចូលទៅកាន់ប្រភពទឹកដោយមិនបានឆ្លងកាត់ការសម្អាតត្រឹមត្រូវ ដូច្នេះបើមិនរួមគ្នាដោះស្រាយទេ វានឹងមានបញ្ហាធ្ងន់ធ្ងរនៅថ្ងៃអនាគត។    សហគ្រិនវ័យក្មេងដែលទើបបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកបរិស្ថានពីប្រទេសហូឡង់រូបនេះ បានអះអាងថា ឧបករណ៍ ឬហៅអាងចម្រោះទឹកកង្វក់ដែលធ្វើពីស្រកីដូងនេះ មានសមត្ថភាពអាចច្រោះទឹកកខ្វក់បានស្ទើតែ១០០ភាគរយ។ សហគ្រិនវ័យក្មេងរូបនោះ បន្ថែមទៀតថា គម្រោងនេះពិតជាសាកសមសម្រាប់សហគ្រាសធនតូច និងមធ្យម ព្រោះមានតម្លៃធូរថ្លៃ និងអាចប្រើបាសបានរយៈពេលយូរ (អាយុ៥ឆ្នាំ) រួមទាំងមានទំហំសមនឹងតម្រូវការរបស់សហគ្រាស។ បច្ចុប្បន្នក្រុមហ៊ុនដែលផ្គត់ផ្គង់សម្ភារចម្រោះទឹកកខ្វក់នៅកម្ពុជា ដែលមានទំហំធំលើសតម្រូវការរបស់សហគ្រាស និងមានតម្លៃថ្លៃ។    ស្ថាបនិក SUDrain ដែលកំណើតនៅខេត្តក្រចេះរូបនេះ បាននិយាយថា៖« នៅស្រុកគេ គេប្រើប្រាស់បច្ចេកទេសទំនើបក្នុងការសម្អាតទឹកកខ្វក់ ដូច្នេះវាមានតម្លៃថ្លៃ និងត្រូវការអ្នកជំនាញ។ គំនិតរបស់ខ្ញុំ ខ្ញុំចង់ដោះស្រាយបញ្ហាទឹកកខ្វក់ដែរ ដោយប្រើប្រាស់សម្ភារដែលមាននៅក្នុងស្រុក ដោយមិនចាំបាច់ប្រើប្រាស់របស់ទំនើប ម៉ាស៊ីនធំៗ ដែលចំណាយថាមពលច្រើន និងមានតម្លៃថ្លៃផងដែរ។ ខ្ញុំក៏បានធ្វើការសិក្សាស្រាវជ្រាវច្រើនក៏រកឃើញថាអត្ថប្រយោជន៍នៃស្រកីដូង ដែលអាចសម្អាតទឹកកខ្វក់បានល្អ»។   ចំពោះសហគ្រាសដែលមានបំណងចង់ប្រើប្រាស់ឧបករណ៍ចម្រោះទឹកកង្វក់នេះ គឺជំហានដំបូងក្រុមការងាររបស់កញ្ញានឹងចុះទៅពិនិត្យបរិមាណទឹកកខ្វក់ដែលសហគ្រាសបញ្ចេញក្នុងមួយថ្ងៃ, ជំហានបន្ទាប់សិក្សាប្រភេទនៃទឹកកខ្វក់នោះ, ការដំឡើងឧបករណ៍, និងការចុះទៅពិនិត្យរៀងរាល់ខែ។ គម្រោងអាជីវកម្ម SUDrain ក៏កំពុងរកដៃគូរសហការណ៍លើការពង្រីកប្រតិបត្តិការអាជីវកម្ម និងគាំទ្របន្តែមផងដែរ។រីឯតម្លៃឧបករណ៍នេះ គឺប្រែប្រួលទៅតាមទំហំនៃបរិមាណទឹកកខ្វក់ ដែលសហគ្រាសផលិតក្នុងមួយថ្ងៃ។   «ឥឡូវនេះពួកយើងកំពុងស្វែងរកដៃគូរសហការលើការវិនិយោគ ក៏ដូចជាអ្នកគាំទ្រទាំងអស់ ព្រោះថាពិតជាត្រូវការពួកគាត់ ដើម្បីឲ្យអាជីវកម្មមួយនេះ ដើរទៅមុខ ដើម្បីដោះស្រាយបញ្ហាបរិស្ថាន ជាពិសេសទឹកកខ្វក់ នៅក្នុងប្រទេសកម្ពុជារបស់យើង»។ នេះជាការរៀបរាប់របស់ កញ្ញា ថារី ដែលបច្ចុប្បន្នកញ្ញាបានបង្កើតកន្លែងពិសោធន៍មួយនៅ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (Institute of Technology of Cambodia) ដើម្បីសិក្សារទៅលើលក្ខណៈនៃសារធាតុពុលផ្សេងៗក្នុងទឹកកខ្វក់៕
SUDrain ជាគម្រោងអាជីវកម្មដែលផលិតឧបករណ៍ចម្រោះទឹកកខ្វក់ ដោយប្រើប្រាស់ស្រកីដូង ដែលធ្វើការស្រាវជ្រាវរកឃើញដោយសហគ្រិនវ័យក្មេងកម្ពុជាមួយក្រុម ដើម្បីជួយសម្អាតប្រភពទឹកសាបក្នុងប្រទេសកម្ពុជា។ ឧបករណ៍ចម្រោះទឹកកខ្វក់នេះបង្កើតឡើងសម្រាប់ប្រើប្រាស់ក្នុងសហគ្រាសធនតូច និងមធ្យម ដើម្បីចម្រោះទឹកឲ្យស្អាតមុននឹងបង្ហូរចូលទៅក្នុងប្រភពទឹកសាប ដូចជាបឹង ប្រឡាយ និងទន្លេវិញ។
  នាវានេះ ត្រូវបានអាជ្ញាធរឥណ្ឌូណេស៊ី ឃាត់បាន នៅលើឆ្នេរសមុទ្រស៊ូម៉ាត្រា នៅថ្ងៃទី២៧ កក្កដា។ បើតាមការបញ្ជាក់របស់លោក ជៀប សួរ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត ក្រសួងរ៉ែ និងថាមពល បច្ចុប្បន្នកម្ពុជាកំពុងស្នើសុំប្រេងឆៅនោះ មកវិញ។ យោងតាមទីភ្នាក់ងារព័ត៌មានបារំាង(AFP) កប៉ាល់ដែលលួចដឹកប្រេងចេញពីដែនទឹកកម្ពុជានោះ ឈ្មោះ MT Strovolos  មានប្រវែង១៨៣ម៉ែត្រ ដែលធ្វើដំណើរពីប្រទេសថៃទៅកាន់កោះ Batam នៃប្រទេសឥណ្ឌូណេស៊ី ដោយបានបិទប្រព័ន្ធកំណត់ អត្តសញ្ញាណរបស់ខ្លួន និងចូលចតដោយខុសច្បាប់ នៅក្នុងដែនទឹកនៃប្រជុំកោះនេះ។   AFP  បានបញ្ជាក់ថា កងទ័ពជើងទឹកឥណ្ឌូណេស៊ី ឃាត់មនុស្សបាន១៩នាក់ជាមួយប្រេងឆៅជិត៣០ម៉ឺនបារ៉ែលរបស់កម្ពុជា ដោយនៅក្នុងនោះ មាននាវិក១៣នាក់ ជាជនជាតិឥណ្ឌា, ៣នាក់ជាជនជាតិបង់ក្លាដែស និងមាន៣នាក់ទៀត ជាជនជាតិមីយ៉ាន់ម៉ានៅឯមូលដ្ឋានរបស់ខ្លួនក្បែរប្រទេសសិង្ហបុរី។   អត្ថបទទាក់ទង   ប្រេងឆៅកម្ពុជាជិត៣០ម៉ឺនបារ៉ែល ត្រូវបានម្ចាស់បំណុលក្រុមហ៊ុន KrisEnergy លួចដឹកទៅថៃ បើតាមលោក ជៀប សួរ នាវាដឹកប្រេងនេះ ត្រូវបានជួលដោយក្រុមហ៊ុន KrisEnergy របស់ប្រទេសសិង្ហបុរី ដើម្បីទុកជាផ្នែកមួយនៃការដេញថ្លៃថ្មីៗរបស់កម្ពុជាក្នុងការទាញយកប្រេងផ្ទាល់ខ្លួន។ លោក  បានបញ្ជាក់ថា អ្នកដែលបញ្ជាឱ្យកប៉ាល់ដឹកប្រេងរបស់កម្ពុជារត់នោះ គឺជាម្ចាស់បំណុលរបស់ក្រុមហ៊ុន KrisEnergy។   បច្ចុប្បន្ន កម្ពុជាបានផ្អាកដំណើរការបូមប្រេងឆៅទាំងស្រុង បន្ទាប់ពីក្រុមហ៊ុន KrisEnergy ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី ប្រកាសក្ស័យធន នាដើមខែមិថុនា ឆ្នាំ២០២១មក៕
ភ្នំពេញ៖ ប្រទេសឥណ្ឌូណេស៊ី បានឃាត់នាវាដែលលួចដឹកប្រេងឆៅរបស់កម្ពុជា។ ឥណ្ឌូណេស៊ី ឃាត់នាវា MT Strovolos នោះបាន បន្ទាប់ពីកម្ពុជា បានជូនដំណឹងពណ៌ក្រហមមួយ ទៅប៉ូលីសអន្តរជាតិ ដើម្បីរឹបអូសកប៉ាល់ ដែលដឹកប្រេងឆៅពីកម្ពុជា ជិត៣០ម៉ឺនបារ៉ែល។
  ក្រុមហ៊ុនគ្រួសារកក់ក្តៅ គឺជាក្រុមហ៊ុនគ្រឿងសម្អាងម៉ាកសញ្ញាក្នុងស្រុកមានរោងចក្រផលិតផ្ទាល់ខ្លួន ដែលកំពុងតែល្បីល្បាញឈ្មោះនិងជោគជ័យយ៉ាងខ្លាំងលើវិថីជំនួញអនឡាញ ព្រមទាំងជាក្រុមហ៊ុន ដែលបានជួយស្រី្តមេផ្ទះ  និងស្ត្រីរកចំណូលបានតិចរាប់ម៉ឺននាក់ នៅក្នុងប្រទេសកម្ពុជា ឲ្យរកចំណូលបានច្រើន និងក្លាយជាស្ត្រីអ្នកជំនួញដ៏ខ្លាំងពូកែ ។   គូសបញ្ជាក់ផងដែរ ក្រុមហ៊ុនគ្រួសារកក់ក្តៅ មិនមែនត្រឹមជាក្រុមហ៊ុនដែលបានជួយដល់ស្ត្រីមេផ្ទះរាប់ម៉ឺននាក់អាចរកចំនូលបាននោះទេ ក្រុមហ៊ុនក៏បានជួយពួកគាត់ឲ្យចូលរួមពិធីបុណ្យបែបសាសនា ដើម្បីបង្ហាញពីសាមគ្គីភាព និងភាពកក់ក្តៅ ភាពជោគជ័យទៅមុខទាំងអស់គ្នាក្រោមដំបូលដ៏សែនកក់ក្តៅរបស់ក្រុមហ៊ុន។  ក្រៅពីការរកស៊ីជោគជ័យ លោកឧកញាអគ្គនាយក និងលោកជំទាវអគ្គនាយិកា ក៏តែងតែគិតគូលើបុណ្យទាន និងព្រះពុទ្ធសាសនាផងដែរ ជឿថាធ្វើល្អបានល្អ ប្រឹងប្រែងឲ្យអស់លទ្ធភាព និងទទួលបានជោគជ័យដូចក្រុមហ៊ុនគ្រួសារកក់ក្តៅដែរ៕   (អត្ថបទពាណិជ្ជកម្ម)
លោកឧកញា អ៊ុច សម្បត្តិ និង លោកជំទាវ ហ៊ឹម សុភ័ក្រ ដែលជាថ្នាក់ដឹកនាំជាន់ខ្ពស់ របស់ក្រុមហ៊ុនគ្រួសារកក់ក្តៅ    បានផ្តួចផ្តើមពិធីបុណ្យកឋិនទានដ៏ធំ និងអធិអធមមួយ របស់មហាគ្រួសារកក់ក្តៅ កាលពីថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលមានការចូលរួមពីសមាជិកតំណាងចែកចាយគ្រួសារកក់ក្តៅរាប់រយនាក់  បានដង្ហែរអង្គកឋិន ទៅកាន់វត្តរលាំងកំពូល ស្ថិតនៅឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
សូមស្ដាប់សំឡេង៖ កងកម្លាំងរក្សាសន្តិភាពកម្ពុជាចំនួន៤នាក់ស្លាប់ និងរងរបួសម្នាក់ ខណៈកងកម្លាំងម៉ារ៉ុក៥នាក់របួស និងបាត់ខ្លួនម្នាក់ នៅប្រទេសអាហ្វ្រិកកណ្ដាល ក្រោយពីមានការវាយប្រហារពីក្រុមពួកឧទ្ទាម កាលពីថ្ងៃទី៨ ឧសភា។ កងកម្លាំងរក្សាសន្តិភាពកម្ពុជា ទាំង៥រូបនេះរួមមានលោក អ៊ឹម សំ មានតួនាទីជាអនុសេនីយ៍ទោល, លោក ម៉ៅ អេង អនុសេនីយ៍ឯក, ព្រិន្ទបាលទោ លោក សាន នរិន្ទ និងលោក មុំ តុលា បានបាត់បង់ជីវិត។ ចំណែកលោក ធុច ធីម តួនាទីអនុសេនីយ៍ឯក រងរបួសដៃឆ្វេង (អ្នកបើកបរ)។
ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រៀមបញ្ជូនកងកម្លាំងនៃក្រសួងការពារទៅត្រួតពិនិត្យលើការរៀបចំសេនាធិការរបស់អង្គការសហប្រជាជាតិ ដើម្បីរកមូលហេតុដែលបណ្ដាលឲ្យមានការវាយប្រហារមកលើក្រុមកងកម្លាំងរក្សាសន្តិភាពកម្ពុជា ពីសំណាក់ក្រុមពួកឧទ្ទាមនេះ។ ថ្លែងក្នុងពិធីប្រារព្ធខួបលើកទី១០ ទិវាអតីតយុទ្ធជនកម្ពុជា នៅព្រឹកថ្ងៃទី១០ ឧសភានេះ សម្ដេច ហ៊ុន សែន ស្នើឲ្យអង្គការសហប្រជាជាតិ គប្បីពិនិត្យរៀបចំកម្លាំងឡើងវិញ ដើម្បីការពារសុវត្ថិភាពដល់កងទ័ពមួកខៀវកម្ពុជា និងកងកម្លាំងផ្សេងទៀត ដែលចូលរួមសកម្មភាពប្រតិបត្តិការរក្សាសន្តិភាពជាមួយអង្គការសហប្រជាជាតិនេះ។
  ក្នុងពិធីចែកសញ្ញាបត្រដល់សិស្សសាលភូមិន្ទរដ្ឋបាលនៅថ្ងៃទី១៣មិថុនានេះ សម្ដេច ហ៊ុន សែន បានរៀបចំឡើងប្រាក់បៀវត្សរ៍ដល់មន្រ្តីរាជការ រួមទាំងពន្ធលើប្រាក់បៀវត្សរ៍នេះហើយ។    នាយករដ្ឋមន្រី្ត បានថ្លែងយ៉ាងដូច្នេះថា៖ «យើងខានដំឡើងប្រៀវត្សរ៍ឆ្នាំ២០២០ក៏មិនបានឡើង ឆ្នាំ២០២១ក៏មិនបានឡើង។ ឥឡូវឆ្នាំ២០២២នេះ យើងនឹងចាប់ផ្ដើមឡើង»។    សម្រាប់មន្រី្តមានប្រាក់ខែតិច នឹងដំឡើងបានច្រើន។ ចំណែក មន្រ្តីមានប្រាក់ខែច្រើន គឺដំឡើងតិច។ នេះបើតាមសម្ដេច ហ៊ុន សែន ដែលបញ្ជាក់ថា គ្រូបង្រៀន និងគ្រូពេទ្យ នឹងទទួលបានប្រាក់ខែទាបបំផុត១.៥លានរៀល ។ កន្លងមក គ្រូបង្រៀន និងគ្រូពេទ្យទទួលបានប្រមាណ១.៣លានរៀល។    រីឯ មន្ដ្រីដទៃទៀត ដែលទទួលបានប្រាក់ខែទាបបំផុត១.២លានរៀល នឹងឡើងដល់១.៤លានរៀល។ នេះជាការលើកឡើងរបស់សម្ដេច ហ៊ុន សែន ដោយបន្ថែមថា ពិដាននៃប្រាក់ប្រៀវត្សរ៍ជាប់ពន្ធ ក៏ត្រូវកែប្រែដែរ គឺអ្នកដែលមានប្រាក់ប្រៀវត្សរ៍ក្រោម១.៥លានរៀល មិនជាប់ពន្ធឡើយ៕     
ភ្នំពេញ៖ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រី្ត ប្រកាសដំឡើងប្រាក់ខែដល់មន្រី្តរាជការក្នុងឆ្នាំនេះ ក្រោយខកខានដំឡើងអស់រយៈពេល២ឆ្នាំ។ សម្រាប់គោលការណ៍នៃការដំឡើងនេះ សម្ដេច បញ្ជាក់ថា អ្នកមានប្រាក់បៀវត្សរ៍តិចដំឡើងច្រើន ហើយអ្នកមានប្រាក់បៀវត្សរ៍ច្រើនដំឡើងតិច។
  ក្នុងអំឡុងកិច្ចប្រជុំក្រុមប្រទេសអ្នកមានទាំង៧ (G7) នៅតំបន់ភ្នំ Alps ដែលស្ថិតនៅភាគខាងត្បូងអាល្លឺម៉ង់ ប្រមុខរដ្ឋាភិបាលជប៉ុន លោក គីស៊ីដា ហ្វូមីអូ បានលើកឡើងពីស្ថានភាពសន្តិសុខនៅតំបន់អាស៊ីខាងកើត ស្របពេលចិនកំពុងអុងអាត់ក្នុងតំបន់ តាមរយៈកម្លាំងយោធា និងកូរ៉េខាងជើងសាកល្បងមីស៊ីលជាច្រើនលើក។ មេដឹកនាំរូបនេះ ក៏បានបញ្ជាក់ពីវត្តមានទូកចិននៅក្បែរប្រជុំកោះ Senkaku និងតំបន់រុករកប្រេងនៅសមុទ្រខាងកើតដែរ។    «យើងបានឃើញពីការប៉ុនប៉ងផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្នដោយកម្លាំងទ័ព ដែលបន្ត និងបង្កើននៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក»។ មន្រ្តីជាន់ខ្ពស់ជប៉ុនបានស្រង់សម្តីលោក គីស៊ីដា បែបនេះ។ ប្រមុខរដ្ឋាភិបាលជប៉ុន បានអំពាវនាវឱ្យមេដឹកនាំក្រុមប្រទេសមានសេដ្ឋកិច្ចទាំង ៧ ការពារសណ្តាប់ធ្នាប់អន្តរជាតិ និងធានាកុំឱ្យប្រទេសផ្សេងទៀត ទាញមេរៀនខុសពីស្ថានភាពនៅអ៊ុយក្រែន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានជប៉ុន Kyodo។    លោក គីស៊ីដា ទំនងសំដៅដល់ក្រុងប៉េកាំងដែលមួយរយៈចុងក្រោយបានព្រមានក្រុងតៃប៉ិជាថ្មី ជុំវិញការប្រើប្រាស់កម្លាំងយោធា ប្រសិនបើហ៊ានប្រកាសឯករាជ្យ។    ទន្ទឹមនេះ មន្រ្តីជប៉ុន បានបន្ថែមថា ប្រមុខរដ្ឋាភិបាលជប៉ុន ក៏បានជំរុញឱ្យចិនផ្តល់តម្លាភាពបន្ថែមជុំវិញចំនួនអាវុធនុយក្លេអ៊ែរផងដែរ។ តាមទិន្នន័យរបស់វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិក្រុងស្តុកខុល ចិនមានក្បាលគ្រាប់នុយក្លេអ៊ែរមានប្រមាណ ៣៥០គ្រាប់។ ដោយបារម្ភពីបញ្ហាសន្តិសុខក្នុងតំបន់ នាយករដ្ឋមន្រ្តីរូបនេះ ក៏បានពន្យល់ពីការបង្កើនថវិកាការពារជាតិក្នុងរយៈពេល ៥ឆ្នាំផង។   សូមបញ្ជាក់ថា ចិន និងជប៉ុន តែងប៉ះសម្តីគ្នាទៅវិញទៅមក នៅក្នុងសមុទ្រចិនខាងកើត ដោយចិនតែងទាមទារប្រជុំកោះ Senkaku ដែលគ្រប់គ្រងដោយជប៉ុន ជារបស់ខ្លួន៕    
នាយករដ្ឋមន្រ្តីជប៉ុន លោក គីស៊ីដា ហ្វូមីអូ នៅថ្ងៃទី២៦ ខែមិថុនា បានព្រមានជាថ្មីពីការប៉ុនប៉ងផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្ន (Status Quo) នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដោយកម្លាំងទ័ព។ ការលើកឡើងរបស់មេដឹកនាំជប៉ុនបែបនេះ ទំនងសំដៅដោយចិន ដែលតែងគំរាមតៃវ៉ាន់ពីការប្រើប្រាស់កម្លាំងទ័ព ក្នុងករណីហ៊ានប្រកាសឯករាជ្យ ខណៈកូរ៉េខាងជើងបន្តសាកល្បងមីស៊ីលឥតឈប់ឈរ។
ក្រោយឃើញប្អូនប្រុសរបស់ខ្លួនស្ថិតក្នុងស្ថានភាពដ៏គួរគ្រោះថ្នាក់ក្នុងអាងទឹក កុមារាអាមេរិក Jacob OConnor បាននឹកឃើញភ្លាមសកម្មភាពរបស់តារាភាពយន្ត Dwayne Johnson ហៅ The Rock ក្នុងរឿង San Andreas។ Jacob បានពន្យល់ថា គេបានឃើញតួអង្គក្នុងរឿង San Andreas សង្គ្រោះក្មេងស្រីម្នាក់ដែលលង់ទឹក ដោយសាររញ្ជួយផែនដី និងស៊ូណាមី តាមរយៈការធ្វើម៉ាស្សាបេះដូង ហេតុដូច្នេះ គេក៏បានធ្វើសកម្មភាពដូចគ្នាក្នុងការជួយសង្គ្រោះប្អូនប្រុសអាយុ២ឆ្នាំរបស់ខ្លួនដែលលង់ទឹកអាង។ ក្នុងបទសម្ភាសជាមួយ ទូរទស្សន៍ Detroit WXYZ 7 News កុមារាដែលរស់នៅក្រុង Roseville បានរៀបរាប់ថា គេបានអង្គុយមើលរឿង ខណៈជីដូនស្ថិតនៅបន្ទាប់មួយផ្សេងទៀតដើម្បីរៀបចំកន្លែងឲ្យចៅៗគេង។ ពេលនោះ ទ្វារបើកចំហរ ស្រាប់តែ Jacob ឃើញ Dylan ដែលជាប្អូនអាយុ២ឆ្នាំ ធ្លាក់ចូលក្នុងអាង។ Jacob បានអះអាងថា៖ «ខ្ញុំបានស្រង់ប្អូនខ្ញុំចេញពីទឹក ហើយចាប់ផ្តើមធ្វើការសង្គ្រោះដូចតួអង្គក្នុងរឿង San Andreas»។ ម្តាយរបស់កុមារាទាំងពីរអះអាងថា ប្រសិនបើមិនមានការសង្គ្រោះទាន់ពេលវេលាទេនោះ Dylan ដែលលង់ទឹកប្រមាណ១នាទី អាចប្រឈមគ្រោះថ្នាក់ដល់ជីវិត។ វីរភាពរបស់កុមារាអាយុ១០ឆ្នាំ ក៏បានដឹងឮដល់តារាភាពយន្ត Dwayne Johnson ហៅ The Rock ផងដែរ។ តាមរយៈ Twitter របស់ខ្លួន The Rock បានសរសេរថា នេះជារឿងមួយដ៏អស្ចារ្យ ហើយបានចាត់ទុក Jacob ជាវីរបុរសក្នុងជីវិតពិត។ កាន់តែអស្ចារ្យថែមទៀតនោះ លោក Dwayne Johnson បានទៅជួប Jacob ដោយផ្ទាល់។ លោកមានការសប្បាយរីកយ៉ាងខ្លាំង ហើយបន្តសរសើរ Jacob មិនដាច់ពីមាត់ ពីព្រោះគេបានអនុវត្តតាមឈុតឆាកក្នុងសាច់រឿងដើម្បីសង្គ្រោះជីវិតមនុស្ស៕
កុមារាអាយុ១០ឆ្នាំម្នាក់ បានសង្គ្រោះអាយុជីវិតប្អូនប្រុសរបស់ខ្លួន ដែលបានលង់ទឹកនៅក្នុងអាងរបស់ជីដូន តាមរយៈការ ម៉ាស្សាបេះដូង ដូចជាកាយវិការសង្គ្រោះរបស់តួអង្គ Dwayne Johnson ហៅ The Rock ក្នុងរឿង San Andreas។ នេះបើតាមការអះអាងរបស់វីរបុរសតូច ប្រាប់ទៅទូរទស្សន៍ Detroit WXYZ 7 News។
  ក្រៅពីក្រុមពលរដ្ឋដែលមានហានិភ័យហើយនោះ គ.វ.ក-១៩ ក៏ទទូចឱ្យពលរដ្ឋទូទៅដែលមិនទាន់ស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ ទៅទទួលវ៉ាក់សាំងផងដែរ។ តាមរយៈសេចក្តីជូនព័ត៌មានរបស់ខ្លួន គ.វ.ក-១៩ បានគូសបញ្ជាក់ថា ការបង្កើនភាពស៊ាំនៅក្នុងខ្លួន និងក្នុងសហគមន៍ នឹងអាចកាត់បន្ថយជាអតិបរមានូវអត្រាសម្រាកពេទ្យ និងអត្រាស្លាប់ដែលបណ្តាលមកពីកូវីដ-១៩  ស្របពេលដែលវីរុសកូវីដ-១៩ បំប្លែងថ្មីៗ កំពុងរាតត្បាតនៅលើពិភពលោក ក៏ដូចជានៅកម្ពុជា។   សូមជម្រាបថា គិតត្រឹមថ្ងៃទី១៨ តុលា កម្ពុជាបានចាក់វ៉ាក់សាំងដល់ពលរដ្ឋជាង ១៣,៦០លាននាក់ ឬស្មើនឹងជាង៨៥ភាគរយនៃចំនួនប្រជាជនសរុប ១៦លាននាក់។ ក្នុង១៣,៦០លាននាក់នោះ មានជាង១២,៧១លាននាក់ បានចាក់គ្រប់២ដូស ខណៈអ្នកដែលចាក់បាន៣ដូសមានជាង ១,៤៨លាននាក់ប៉ុណ្ណោះ។   បច្ចុប្បន្នកម្ពុជា មានអ្នកឆ្លងកូវីដ-១៩ សរុប ១១៧ ០៣៥នាក់ ក្នុងនោះអ្នកជាសះស្បើយមាន១១១ ៤២០នាក់ និងអ្នកស្លាប់មាន ២ ៦៨១នាក់៕
គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ បានអំពាវនាវឱ្យក្រុមពលរដ្ឋដែលមានហានិភ័យខ្ពស់ រួមមានស្ត្រីមានផ្ទៃពោះ ឬបំបៅកូនដោយទឹកដោះ មនុស្សចាស់ជរា, អ្នកជាពីកូវីដ-១៩ចាប់ពី៤ខែឡើង ឬជាពីជំងឺផ្សេងៗ និងអ្នកមានជំងឺប្រចាំកាយប៉ុន្តែមានស្ថានភាពនឹងនរអាចគ្រប់គ្រងបាន ទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។ ការអំពាវនាវនេះ ធ្វើឡើង បន្ទាប់ គ.វ.ក-១៩ សង្កេតឃើញថា អ្នកជំងឺកូវីដ-១៩ ដែលបានស្លាប់កន្លងមក ភាគច្រើនជាអ្នកដែលមិនបានចាក់វ៉ាក់សាំងកូវីដ-១៩។
  នាប៉ុន្មានសប្តាហ៍ខាមុខនេះ គឺដល់រដូវកាលប្រមូលផលអំពៅនៅក្នុងប្រទេសអូស្ត្រាលី ហើយអ្នកដាំអំពៅនៅទីនេះកំពុងទទួលបានតម្លៃពិសេសសម្រាប់ដំណាំរបស់ពួកគេ។ អំពៅដែលកសិករដាំនៅទីនេះអាចលក់បានតម្លៃ ៨០០ដុល្លារអូស្ត្រាលីក្នុងមួយតោន (៥៣៦ដុល្លារអាម៉េរិក)។ នេះជាតម្លៃដែលមិនធ្លាប់ឃើញក្នុងរយៈពេលជាង១០ឆ្នាំមកនេះ។    បើតាមលោក Owen Menkens ប្រធានក្រុមហ៊ុន Canegrowers កាលពីពីរឆ្នាំមុន តម្លៃស្ករបានធ្លាក់ចុះក្រោម ៤០០ដុល្លារអូស្ត្រាលីក្នុងមួយតោន បើទោះបីមិនការផលិតគ្រាន់សម្រាប់អ្នកដាំដុះជាច្រើនក៏ដោយ។ លោកថា តួលេខនេះបានកើនឡើងទ្វេដងជាមួយនឹងតម្លៃខ្ពស់ ៨០៤ដុល្លារអូស្ត្រាលីក្នុងមួយតោននៅពាក់កណ្តាលខែនេះ។    ជុំវិញការឡើងថ្លៃស្ករពិភពលោក លោក Tom McNeil ជាអ្នកជំនាញវិភាគទំនិញបានពន្យល់ថា ការផ្គត់ផ្គង់ស្ករសទូទាំងពិភពលោកមានភាពតឹងរឹងជាងមុន បន្ទាប់ពីប្រទេសផលិតស្ករធំៗជាច្រើន ទទួលបានទិន្នផលទាបជាងការរំពឹងទុកក្នុងនោះមានប្រទេស ឥណ្ឌា ចិន និងថៃ...។    ចំណែកប្រេស៊ីលទើបតែឆ្លងកាត់ការមានភ្លៀងធ្លាក់ខ្លាំង ដែលបណ្តាលឱ្យមានបញ្ហាលើផ្នែកដឹកជញ្ជូនជាមួយនឹងបរិមាណសណ្តែកសៀង និងពោតដ៏ច្រើនដែលត្រូវប្រមូលផល។ ដូច្នេះវាពិបាកណាស់ក្នុងការយកស្ករចេញពីប្រេស៊ីលនាពេលបច្ចុប្បន្ននេះ ។ អ្នកដាំអំពៅភាគច្រើនបានកំណត់ថ្លៃខ្ពស់រួចមកហើយកាលពីឆ្នាំ ២០២២ ដែលអាចឱ្យពួកគាត់សម្លឹងមើលទីផ្សារអនាគតជាមួយតម្លៃគួរឱ្យចាប់អារម្មណ៍បំផុតសម្រាប់រដូវកាលប្រមូលផលខាងមុខ។ នេះបើតាមលោក Tom McNeil ។   គិតត្រឹមពាក់កណ្តាលខែមេសា ឆ្នាំ២០២៣  អ្នកដាំអំពៅអាចកំណត់តម្លៃស្កររបស់ពួកគេក្នុងតម្លៃ ៧៥៦ដុល្លារអូស្ត្រាលីក្នុងមួយតោន (៥០៨ដុល្លារអាម៉េរិក) និងរំពឹងថានឹងបានតម្លៃ ៦៥១ដុល្លារអូស្ត្រាលីក្នុងមួយតោន ( ៤៣៧ដុល្លារ) នៅឆ្នាំ ២០២៤៕  
តម្លៃស្ករពិភពលោកនឹងឡើងថ្លៃខ្ពស់ ដោយសារតែការផ្គត់ផ្គង់ស្ករមិនគ្រប់គ្រាន់ដែលបណ្តាលមកពីប្រទេសផ្គត់ផ្គង់ស្ករធំៗពិភពលោកជួបបញ្ហាអាកាសធាតុ និងការកើនឡើងថ្លៃផលិត។ នៅក្នុងខែនេះ តម្លៃស្ករពិភពលោកបានហក់ឡើងដល់ជាង ០,២៤៥ដុល្លារក្នុងមួយផោន (១ ផោនស្មើនឹង ៤៥៣,៥ ក្រាម) ដែលជាតម្លៃខ្ពស់បំផុតគិតចាប់ពីឆ្នាំ ២០១២។
១. ត្រសក់   ១០០ក្រាមនៃត្រសក់មានផ្ទុកជាតិស្ករត្រឹមតែ ២ក្រាមប៉ុណ្ណោះ ប៉ុន្តែបន្លែនេះមានផ្ទុកជាតិទឹកខ្ពស់ដល់ទៅ ៩៥ក្រាម។ បន្លែនេះមានរសជាតិឆ្ងាញ់, ផ្ដល់ភាពស្រស់ស្រាយ និងសូម្បូរសារធាតុចិញ្ចឹមទៀតផង។ ក្រៅពីរួមបញ្ចូលក្នុងរបបអាហារប្រចាំថ្ងៃ អ្នកក៏កិនធ្វើជាភេសជ្ជៈទទួលទានផងដែរ។   ២. ទំពាំងបារាំង   ១០០ក្រាមនៃទំពាំងបារាំងមានផ្ទុកជាតិស្ករតែ ២ក្រាមប៉ុណ្ណោះអមជាមួយជាតិខ្លាញ់ ០.១ក្រាម និងជាតិសសៃ ២ក្រាម។ វាក៏មានផ្ទុកសម្បូរទៅដោយសារធាតុចិញ្ចឹមសំខាន់ៗផ្សេងទៀតដែលផ្ដល់អត្ថប្រយោជន៍គួរឱ្យកត់សម្គាល់ចំពោះរាងកាយ។   ៣. សាឡាត់ក្ដោប   ជាប្រភេទនៃបន្លែដែលមានផ្ទុកកាឡូរីនិងជាតិស្ករទាបគួរឱ្យកត់សម្គាល់។ ១០០ក្រាមនៃសាឡាត់ក្ដោបមានផ្ទុកជាតិទឹក ៩៦ក្រាមអមជាមួយជាតិសសៃ ១ក្រាម និងជាតិស្ករត្រឹមតែ ២ក្រាមប៉ុណ្ណោះ។ អ្នកអាចគួបផ្សំសាឡាត់ក្ដោបជាមួយបន្លែដទៃទៀតដើម្បីធ្វើជាអាហារដែលមានផ្ទុកកាបូអ៊ីដ្រាតទាប ១ចាន។   ៤. ប្រូខូលី ឬផ្កាខាត់ណាខៀវ   មានផ្ទុកជាតិស្ករទាបដែលសាកសមណាស់សម្រាប់រួមបញ្ចូលក្នុងរបបអាហារកាបូអ៊ីដ្រាតទាប។ ១០០ក្រាមនៃផ្កាខាត់ណាខៀវមានផ្ទុកជាតិសសៃ ៣ក្រាម និងជាតិស្ករ ២ក្រាម។ បន្លែនេះក៏ជាប្រភពដ៏ប្រសើរនៃវីតាមីន A, វីតាមីន C,វីតាមីន D, វីតាមីន E, វីតាមីន K, ជាតិសសៃ dietary, ជាតិកាល់ស្យូម, ជាតិដែក, ផូស្វ័រ, ស័ង្កសី និងប៉ូតាស្យូមដែលសុទ្ធតែសំខាន់សម្រាប់រក្សាសុខភាពរាងកាយ។   ៥. ស្ពៃក្ដោប   ជាបន្លែមួយប្រភេទទៀតដែលមានផ្ទុកជាតិខ្លាញ់ និងជាតិស្ករទាបដែលអ្នកអាចរួមបញ្ចូលក្នុងរបបអាហារពេលណាក៏បាន។ ១០០ក្រាមនៃស្ពៃក្ដោបមានផ្ទុកកាបូអ៊ីដ្រាត ៦ក្រាម, ជាតិសសៃ ៣ក្រាម និងជាតិស្ករ ៣ក្រាម (ប្រភេទ glucose និង fructose)។ ស្ពៃក្ដោបមានផ្ទុកសម្បូរទៅដោយវីតាមីន A, វីតាមីន C, វីតាមីន D, វីតាមីន E, វីតាមីន K, ជាតិកាល់ស្យូម, ជាតិដែក, ម៉ាញ៉េស្យូម, ស័ង្កសី និងសូដ្យូមផងដែរ។   ៦. ស្ពៃពួយឡេង   បន្លែបៃតងនេះមានផ្ទុកជាតិស្ករទាប ប៉ុន្តែជាតិទឹកខ្ពស់ដែលជាជម្រើសនៃអាហារដ៏ប្រសើរសម្រាប់គ្រប់គ្រងចំណង់អាហារ។ ១០០ក្រាមនៃស្ពៃពួយឡេងមានផ្ទុកជាតិស្ករតិចតួចបំផុត ប៉ុន្តែជាតិទឹកដល់ទៅ ៩១ក្រាម។   កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh មិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕   ត្រួតពិនិត្យដោយ www.health.com.kh
ថាតើបន្លែអ្វីខ្លះមានផ្ទុកជាតិស្ករទាប? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីបន្លែទាំងនោះ ៖
  សារព័ត៌មានក្នុងស្រុកបានរាយការណ៍ថា ជនរងគ្រោះបានស្លាប់ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ដែលសង្ស័យថា ម៉ូតូរបស់ជនរងគ្រោះត្រូវបុកដោយរថយន្តមួយ ដែលបើកបរដោយអ្នកធ្វើការនៅទីស្នាក់ការកណ្តាលប៉ូលិសនៃរដ្ឋ Kedah ។   តុលាការបានសម្រេចចោទប្រកាន់ជនសង្ស័យជាបណ្តោះអាសន្ន នៅក្រោមក្រមព្រហ្មទណ្ឌពីបទឃាតកម្ម ដោយផ្អែកលើការស៊ើបអង្កេតដែលបានធ្វើឡើង និងសេចក្តីថ្លែងការណ៍ដែលបានកត់ត្រាទុក។   ជនសង្ស័យ Mohd Nazri Abdul Razak ដែលមានឋានៈជាស្នងការរង ត្រូវបានចោទប្រកាន់ថាបានសម្លាប់លោក Muhammad Zaharif Affendi Muhd Zamrie អាយុ ១៧ឆ្នាំនៅជិតសាលាអនុវិទ្យាល័យ Jati នៅយប់ថ្ងៃទី១៥ ខែធ្នូ។ មន្រ្តីជាន់ខ្ពស់រូបនេ ត្រូវបានចោទប្រកាន់តាមមាត្រា ៣០២នៃក្រមព្រហ្មទណ្ឌ ដែលមានទោសប្រហារជីវិត ឬដាក់ពន្ធនាគារពី៣០ឆ្នាំ ដល់៤០ឆ្នាំ រួមទាំងវាយដោយរំពាត់មិនតិចជាង ១២រំពាត់។    តាមសារព័ត៌មាន Free Malaysia Today (FMT) មេប៉ូលិសក្រុង Ipoh លោក Yahaya Hassan បាននិយាយនៅថ្ងៃទី១៥ ខែធ្នូ ថា ជនរងគ្រោះបានស្លាប់ដោយសាររបួសទ្រូង និងពោះ ខណៈដែលអ្នកបើកបរមិនមានរបួសនោះទេ។ លោក Yahaya ក៏បានធានានៅពេលនោះថា ប៉ូលិសនឹងធ្វើការស៊ើបអង្កេតប្រកបដោយតម្លាភាព។   សារព័ត៌មានក្នុងស្រុកធ្លាប់បានរាយការណ៍ថា ការឈ្លោះប្រកែកគ្នាមួយបានកើតឡើងរវាងមន្ត្រីប៉ូលិស និងក្មេងជំទង់នោះមុនពេលគ្រោះថ្នាក់៕
មន្ត្រីប៉ូលិសជាន់ខ្ពស់ម្នាក់ត្រូវបានចោទប្រកាន់ដោយតុលាការដំបូងក្នុងរដ្ឋ Perak ម៉ាឡេស៊ី នៅថ្ងៃទី១៨ ខែធ្នូ ពីបទឃាតកម្មលើក្មេងប្រុសអនុវិទ្យាល័យម្នាក់ ដោយសារបើកបុកហើយរត់គេច កាលពីថ្ងៃទី១៥ ខែធ្នូ។
កីឡាករខ្សែប្រយុទ្ធឆ្នើម Lionel Messi បានផុតកុងត្រានឹងលែងក្លាយជាកីឡាកររបស់ក្លិបអ្នកមានបុណ្យ Barcelona ក្រោយរួមរស់អស់រយៈពេល ១៨ឆ្នាំជាមួយក្រុមឈុតធំ ដែលមានទីតាំងនៅប្រទេសអេស្ប៉ាញមួយនេះ។ លោក Joan Laporta បានបរាជ័យក្នុងការបញ្ចុះបញ្ចូលតារាឆ្នើមរូបនេះឲ្យបន្តជាមួយនឹងក្លិប Barca។   កីឡាករខ្សែប្រយុទ្ធឆ្នើម Lionel Messi រូបនេះធ្លាប់បានចង់ចាកចេញពីក្លិប Barcelona ម្តងរួចមកហើយកាលឆ្នាំ ២០២០ ដោយក្លិបធ្វើមិនបានល្អក្នុងការប្រជែងពានរង្វាន់ La Liga ព្រមទាំង UEFA Champion Leagues ខណៈដៃគូរជាខ្សែប្រយុទ្ធដ៏ជិតស្និតបំផុត Luis Suarez បានចាកចេញដោយអស់ទំនក់ចិត្តពីក្លិប។ ជុំវិញករណីកុងត្រាថ្មីរបស់ Messi ក៏មានសារព័ត៌មានជាច្រើនបានចុះផ្សាយថាលោក Joan Laporta បានខិតខំក្នុងការបញ្ចុះបញ្ចូលនិងផ្តល់កុងត្រាថ្មីរយៈពេល ២ឆ្នាំដល់ Messi មុនការផុតកំណត់នៃកុងត្រាដែលនៅសល់ប៉ុន្តែរឿងទាំងអស់នេះមិនបានកើតឡើងនោះទេ។    កីឡាករខ្សែប្រយុទ្ធវ័យ ៣៤ឆ្នាំរូបនេះបានក្លាយជាកីឡាករគ្មានតំម្លៃខ្លួន ហើយរូបគេអាចចេញទៅចូលរួមជាមួយក្លិបផ្សេងដែលរូបគេចង់ទៅចូលរួមបន្តអាជីបទៀតបានដោយគ្មានតំម្លៃខ្លួនឡើយ។ ទោះជាយ៉ាងនោះក្តីក៏មិនទាន់អាចនិយាយថា Messi នឹងចាកចេញភ្លាមៗនោះដែរ កីឡាករវ័យ ៣៤ ឆ្នាំរូបនេះក៏អាចចុះហត្ថលេខាសារជាថ្មីជាមួយក្លិប Barcelona វិញបានដូចគ្នាប៉ុន្តែក្នុងនាមជាកីឡាករគ្មានតម្លៃខ្លួន។   ជាមួយ Barcelona តារាឆ្នើម Lionel Messi បានជួយក្រុមអ្នកមានបុណ្យមួយនេះលើកពានចំនួន៣៥ ពានរង្វាន់ ដូចជា ជើងឯក La Liga ១០លើក Champion Leagues ៤លើក Spanish Super Cup ៨លើក Copa Del Rey ៧លើក Club World Cup ៣លើក និង European Super Cup ចំនួន៣លើកក្នុងអាជីបជាកីឡាករនៅ Barcelona ។   គួរបញ្ជាក់ដែរថាក្រោយការចាកចេញពីក្លិប Barcelona កីឡាករ Lionel Messi បានក្លាយជាការចាប់អារម្មណ៍ពីសំណាក់ក្លិប Manchester City ព្រមទាំងក្លិបដែលព្យាយាមចង់បានរូបគេបំផុតនោះគឺក្លិប Paris Saint Germain ដើម្បីឲ្យគេបានចូលរួមសារជាថ្មីជាមួយនឹងមិត្តចាស់ Neymar។  
ដោយ៖ជា យូគៀង
  នៅត្រឹមថ្ងៃពុធទី ៥ ខែកញ្ញានេះ អាជ្ញាធរជប៉ុនបានបញ្ជាក់ថា អ្នកស្លាប់ដោយសារព្យុះនេះកើនឡើងដល់ ១១នាក់ហើយ។  ចំណែកស្ពានមួយដែលភ្ជាប់កោះ Osaka Bay ទៅនឹងអាកាសយានដ្ឋានអន្តរជាតិ Kansai ក៏រងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារល្បឿន និងភ្លៀងធ្លាក់ច្រើនម៉ោងផងនោះ ។    ការខូចខាតស្ពាននេះបានបណ្ដាលឲ្យមនុស្សប្រមាណ ៣ពាន់នាក់ បានជាប់គាំងនៅកន្លែងនោះពេញមួយយប់។ នេះបើតាមសម្តីរបស់មន្ត្រីសាធារណការជប៉ុន ប្រាប់ទៅកាន់ទីភ្នាក់ងារព័ត៌មាន AFP។    មន្ត្រីជប៉ុនដដែល បានបន្តទៀតថា នៅព្រឹកថ្ងៃទី ០៥ កញ្ញា មនុស្សជាច្រើននាក់ ត្រូវបានគេបញ្ចូនតាមទូកចេញពីអាកាសយានដ្ឋានអន្តរជាតិ Kansai ទៅកាន់ទីក្រុងនៅក្បែរនោះ គឺទីក្រុង Kobe ដែលស្ថិតនៅលើកោះ Osaka Bay ។   យ៉ាងណាមិញ គេមិនដឹងច្បាស់ទេថា អាកាសយានដ្ឋាន ដែលបម្រើជើងហោះហើរជាង ៤០០ក្នុងមួយថ្ងៃនេះ នឹងបើកដំណើរការឡើងវិញនៅពេលណាឡើយ។   មកត្រឹមពេលនេះ ពលរដ្ឋប្រមាណជាង ១,២២លាននាក់ត្រូវបានអាជ្ញាធរប្រកាសឲ្យចាកចេញពីផ្ទះសម្បែង ខណៈដែលប្រជាជនប្រមាណជាង ១៦០០០ នាក់ផ្សេងទៀត កំពុងស្នាក់នៅទីទួលសុវត្ថិភាព។ លើសពីនេះ ពលរដ្ឋប្រមាណ ២,៣លានគ្រួសារ កំពុងគ្មានភ្លើងអគ្គិសនីប្រើប្រាស់ ហើយរោងចក្រ សហគ្រាស និងសាលារៀនជាច្រើន ត្រូវបានបិទទ្វារ។ ជើងហោះហើរប្រមាណជាង ៨០០ ត្រូវបានផ្អាក។    ជុំវិញផលប៉ះពាល់គ្រោះ លោកនាយករដ្ឋមន្ត្រីជប៉ុន ស៊ីនហ្សូ អាបេ បានអំពាវនាវឲ្យប្រជាជនចាកចេញពីលំនៅឋានទៅកាន់ទីទួលសុវត្ថិភាព និងបញ្ជាឲ្យអាជ្ញាធរពាក់ព័ន្ធចាត់វិធានការចាំបាច់ណាមួយ ដើម្បីការពារជីវិតប្រជាពលរដ្ឋ៕  
នៅថ្ងៃទី០៤ កញ្ញា ព្យុះសង្ឃរាខ្លាំងក្លាមួយ ដែលមានឈ្មោះថា «ចេប៊ី»  បានវាយបោកបក់ទៅលើឆ្នេរបែកខាងលិចប្រទេសជប៉ុន។ មនុស្សច្រើននាក់បានបាត់បង់ជីវិត និងរាប់ពាន់នាក់ទៀត បានជាប់គាំង នៅអាកាសយានដ្ឋានដ៏សំខាន់មួយក្នុងហេតុការណ៍គ្រោះធម្មជាតិដ៏អាក្រក់នេះ។
  លោកឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីហិរញ្ញវត្ថុសិង្ហបុរី Heng Swee Keat តាមរយៈវេទិកាស្តីពីផែនការស្តាប្រទេសឡើងវិញនៅថ្ងៃ២០ មិថុនា បានឲ្យដឹងថា រដ្ឋាភិបាលសិង្ហបុរី បានត្រៀមអនុវត្តផែនការសកម្មភាពអាទិភាពចំនួនបី ដែលរដ្ឋាភិបាលយល់ថាសំខាន់ និងចាំបាច់បំផុត ក្នុងការស្តាស្ថានភាពរបស់ប្រទេសទៅរកភាពដើម និងល្អប្រសើរឡើងវិញ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានសិង្ហបុរី Today Online។   តាមអះអាងរបស់លោកឧបនាយករដ្ឋមន្ត្រី កិច្ចការអាទិភាពទាំងបី ដែលរដ្ឋាភិបាលសិង្ហបុរី ត្រូវធ្វើនោះរួមមានធ្វើឲ្យកាន់តែសកម្មលើលំហូរសេរីនៃទំនិញ និងសេវាកម្ម, វិនិយោគបន្ថែមលើហេដ្ឋារចនាសម្ព័ន្ធ និងសម្រួចការប្រកួតប្រជែងលើវិស័យស្រាវជ្រាវ និងនវានុវត្តន៍។ លោកគូសបញ្ជាក់ថា ដើម្បីទទួលភាពជោគជ័យពីការងើបចេញពីវិបត្តិ Covid-19  សិង្ហបុរី ត្រូវតែសម្រួចគោលនយោបាយរបស់ខ្លួនឆ្ពោះទៅកាន់សេដ្ឋកិច្ចសកលតាមរយៈការរៀបចំឡើងវិញលើការផ្លាស់ប្តូរទម្រង់សេដ្ឋកិច្ចរបស់ខ្លួន។   សម្រាប់កិច្ចការអាទិភាពទី១ លោក Heng Swee Keat ដែលត្រូវបានគេស្គាល់ថាជាអ្នកបន្តវេនជំនាន់ក្រោយបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី Lee Hsein Loong នោះបានពន្យល់ថា សិង្ហបុរី នឹងខិតខំស្វែងរកមធ្យោបាយឲ្យកាន់តែសម្បូរបែបដើម្បីសម្រួលដល់លំហូរសេរីនៃទំនិញ សេវាកម្ម មូលធន និងទិន្នន័យផ្សេងៗជាដើម។  ក្នុងនោះ ក៏បន្តបើកចំហរប្រទេសសម្រាប់ទទួលវិនិយោគ និងពាណិជ្ជកម្មក៏ស្ថិតនៅក្នុងចំណែកនេះដែរ។   រីឯកិច្ចការអាទិភាពទី២វិញ មូលហេតុដែលសិង្ហបុរីត្រូវផ្តោតលើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធនោះគឺដើម្បីធ្វើឲ្យសិង្ហបុរី អាចតភ្ជាប់ជាមួយនឹងពិភពលោក ក៏ដូចជាធ្វើឲ្យការធ្វើដំណើរនៅក្នុងប្រទេសិង្ហបុរីកាន់តែឆាប់រហ័ស ងាយស្រួល និងជាកន្លែងដ៏ស្រស់ស្អាតពោរពេញដោយធម្មជាតិបៃតង។ ចំណុចនេះ មិនត្រឹមតែធ្វើឲ្យប្រជាជនក្នុងស្រុករស់នៅប្រកបដោយសុខមាលភាពប៉ុណ្ណោះនោះទេ ក៏ប៉ុន្តែក៏ជួយទាក់ទាញវិនិយោគទៅកាន់សិង្ហបុរីកាន់តែច្រើនទៀតផង។   ការស្រាវជ្រាវ និងបង្កើតគំនិតច្នៃប្រឌិតថ្មី គឺជាការងារអាទិភាពទីបី ដែលសិង្ហបុរីត្រូវយកចិត្តទុកដាក់។ បើតាមការគូសបញ្ជាក់របស់លោក Heng Swee Keat រដ្ឋាភិបាលបានត្រៀមកញ្ចប់ថវិកាសម្រាប់ជ្រោមជ្រែងការងារស្រាវជ្រាវដើម្បីស្វែងរកដំណោះស្រាយថ្មី និងមានប្រសិទ្ធភាពបំផុត ដែលអាចយកទៅអនុវត្តក្នុងបញ្ហាប្រឈមរួមរបស់ពិភពលោក ក៏ដូចជាសិង្ហបុរីផ្ទាល់តែម្តង។   អមជាមួយនឹងផែនការនេះ រដ្ឋាភិបាលនៃមជ្ឈមណ្ឌលសេដ្ឋកិច្ចនិងពាណិជ្ជកម្មក្នុងតំបន់មួយនេះ ក៏បានបង្កើតឲ្យមានយន្តការមួយចំនួនដើម្បីប្រមូលផ្តុំគ្រប់ភាគី និងមជ្ឈដ្ឋានពាក់ព័ន្ធរបស់ប្រទេស ក្នុងការពិគ្រោះយោបល់ស្វែងរកដំណោះស្រាយធ្វើឲ្យប្រទេសកាន់តែរឹងមាំលើគ្រប់វិស័យ៕
ដូចបណ្តាប្រទេសស្ទើរតែទូទាំងពិភពលោក សិង្ហបុរី ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏សកម្ម និងលេចធ្លោបំផុតមួយក្នុងតំបន់ បានរងការគំរាមកំហែងធ្ងន់ធ្ងរពីវីរុសរាតត្បាត Covid-19។ ទាំងប្រជាជន និងសេដ្ឋកិច្ច សុទ្ធតែរងផលប៉ះពាល់ខ្លាំងពីវីរុសនេះ។ ក៏ប៉ុន្តែរដ្ឋាភិបាលសិង្ហបុរី បានរៀបចំផែនការអាទិភាពមួយចំនួនរួចរាល់ហើយដើម្បីស្តាឡើងវិញនូវស្ថានភាពរបស់ប្រទេស ជាពិសេសនោះលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មតែម្តង។
នាសន្និសីទសារព័ត៌មាននៅរសៀលថ្ងៃទី៦ ខែកក្កដា នេះ លោកបានអះអាងថា ម្ចាស់បទ «អ្នកព្រៃវែងអាក្រក់ត្រង់ណា» មិនមានគំនិតទុច្ចរិតណាមួយឡើយលើការនិពន្ធបទមួយនេះ ហើយម្យ៉ាងទៀត លោក សយ រតនា ដែលជាអ្នកនិពន្ធ និងជាអ្នកចម្រៀង ក៏ជាអ្នកព្រៃវែងផងដែរ។ សូមទស្សនាការផ្សាយផ្ទាល់ដូចខាងក្រោម៖ អត្ថបទទាក់ទង   លោក ចំរើន វណ្ណថា៖ «ក្រសួងតម្រូវឱ្យផលិតកម្ម មរតក មេឌៀ លុបឆានែលរបស់ខ្លួនចោល»   លោក សយ រតនា លើកឡើងពីចេតនាល្អក្នុងការនិពន្ធបទ «អ្នកព្រៃវែងអាក្រក់ត្រង់ណា»
ឆានែល Youtube «មរតក មេឌៀ» មិនត្រូវបានតម្រូវឲ្យលុបចេញនោះឡើយ។ នេះជាការបកស្រាយរបស់លោក ចំរើន វណ្ណថា ប្រធានលេខាធិការដ្ឋានក្រុមប្រឹក្សាពិន័យ និងលើកសរសើរ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលកាលពីពេលព្រឹកលោកបានប្រាប់សារព័ត៌មានថ្មីៗថា ក្រសួងមានគម្រោងលុបឆានែលមួយនេះ។
  ការដាក់ញត្តិស្នើដល់សម្ដេចនេះ ដោយសារក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ គ្មានការឆ្លើយតបលើញត្តិ ដែលក្រុមសហជីពដាក់សុំកិច្ចអន្តរាគមន៍ កាលពីថ្ងៃទី២២ មិថុនា កន្លងទៅ។ តំណាងសហជីព២១ស្ថានប័ន នៅព្រឹកថ្ងៃទី១៣ មិថុនានេះ បានយកញត្តិទៅដាក់នៅខុទ្ទការិយាល័យ សម្ដេច ហ៊ុន សែន ដើម្បីស្នើសុំអន្តរាគមន៍ជំរុញនិយោជកបើកប្រាក់ដល់កម្មករ។  លោកស្រី យ៉ាង សុភ័ណ្ឌ ប្រធានសហព័ន្ធសហជីពកម្ពុជាថ្លែងប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទថា ប្រាក់អតីតភាពការងារសំខាន់ណាស់ សម្រាប់កម្មករនៅអំឡុងពេលជួបវិបត្តិសេដ្ឋកិច្ចនេះ ដើម្បីយកទៅដោះស្រាយបញ្ហាជីវភាពប្រចាំថ្ងៃ។ លោកស្រីថ្លែងថា៖ «ការដាក់សំណើរទៅសម្ដេចនេះ ដោយសារគ្មានដំណោះស្រាយពីក្រសួងការងារ។ ហើយការដាក់ញត្តិដល់សម្ដេចនេះ ក្រុមសហជីពយើងសង្ឃឹមថាសំណើនឹងទទួលបានការឆ្លើយតប ដោយមានដំណោះស្រាយសមស្របដល់កម្មករ»។    បច្ចុប្បន្នកម្មកររាប់ម៉ឺននាក់ត្រូវបាត់បង់ការងារ និងបាត់ចំណូលជាបន្តបន្ទាប់។ លើសពីនេះ កម្មករខ្លះជាប់ជំពាក់បំណុល រួមទាំងមានតម្រូវការចំណាយច្រើន លើសមាជិកគ្រួសារដែលមានជំងឺ និងចំណាយប្រចាំថ្ងៃទៀតផង។ ការសម្រេចរបស់ក្រសួងការងារ លើការពន្យារពេលបើកប្រាក់អតីតភាពការងារនេះ គឺជាការបន្តផ្ដល់សិទ្ធស្របច្បាប់ឲ្យនិយោជក ដែលធ្វើឲ្យកម្មករដែលជូនទុក្ខលំបាកផ្នែកសេដ្ឋកិច្ច រងការប៉ះពាល់កាន់តែធ្ងន់ធ្ងរពីពីមួយថ្ងៃទៅមួយថ្ងៃ។ នេះបើតាមការរៀបរាប់ពីស្ថានភាពលំបាករបស់កម្មករ ដែលសរសេរក្នុងញត្តិជូនទៅសម្ដេច ហ៊ុន សែន។    លោកស្រី សុភ័ណ្ឌ បញ្ជាក់ប្រាប់ថា តំណាងខុទ្ទការិយាល័យសម្ដេចលោក គង់ ចំរើន ជាអ្នកទទួលញត្តិ ហើយបានអះអាងថានឹងធ្វើការឆ្លើយតបញត្តិវិញ តាមនីតិវិធី។    បើគ្មានដំណោះស្រាយសមស្របណាមួយពីការដាក់ញត្តិនេះ ក្រុមសហជីពនឹងធ្វើយុទ្ធសាស្ត្រផ្សព្វផ្សាយដល់ប្រព័ន្ធបណ្ដាញសង្គម ដើម្បីបង្ហាញដល់ថ្នាក់ដឹកនាំឲ្យដឹងកាន់តែច្បាស់ពីស្ថានភាពលំបាកកម្មករ ។ លោកស្រី សុភ័ណ្ឌ ថ្លែងដូច្នេះថា៖ «ការដាក់នេះ បើនៅតែគ្មានដំណោះស្រាយ ឬឆ្លើយតបឲ្យបានសមស្របទេ ក្រុមសហជីពនឹងបន្តធ្វើយុទ្ធសាស្ត្រតាមប្រព័ន្ធអនឡាញ ផ្សព្វផ្សាយពីបញ្ហានេះ ដើម្បីផ្ដល់ភាពងាយស្រួលដល់ពលរដ្ឋ ពិសេសកម្មករ អ្នកពាក់ព័ន្ធ ចូលបញ្ចេញមតិនិងតម្រូវការ។ ការធ្វើបែបនេះ ជាជម្រើសចុងក្រោយ ដែលបានក្រុមយើងបានខិតខំទាមទារ ហើយការផ្សាយសារតាមប្រព័ន្ធរបស់ក្រុមសហជីព និងអ្នកពាក់ព័ន្ធ នឹងអាចជ្រាបដល់រដ្ឋាភិបាលពីទុកលំបាក»។    រីឯលោក លោក ឃុន ថារ៉ូ មន្ត្រីគ្រប់គ្រងកម្មវិធីការងារ និងសិទ្ធិមនុស្សនៃអង្គការសង់ត្រាល់ យល់ឃើញថា បើគ្មានដំណោះស្រាយលើបញ្ហានេះ នឹងអាចកើតមានវិបត្តិសង្គម និងការតវ៉ាទាមទារទ្រង់ទ្រាយធំ។ «បើគ្មានដំណោះស្រាយឲ្យទាន់ពេលឬសមស្រប នឹងអាចកើតចេញជាវិបត្តិសង្គមក្នុងករណីដែលភាពក្រីក្ររបស់កម្មករត្រូវបានធ្លាក់ចុះ។ ការតវ៉ាទាមទារនឹងកើតមានទ្បើងក្នុងករណីដែលរដ្ឋមិនមានវិធានការឆ្លើយតបដើម្បីគាំពារដល់អ្នកដែលងាយរងគ្រោះជាពិសេសកម្មករនិយោជក»។ នេះបើតាម លោក ឃុន ថារ៉ូ សរសេរប្រាប់សារព័ត៌មានតាម whatsApp ៕    អត្ថបទទាក់ទង   មេសហជីព១៣ស្ថាប័ន ស្នើឲ្យក្រសួងការងារ បើកប្រាក់អតីតភាពការងារដល់កម្មករ   ការបើកប្រាក់អតីតភាពការងារ២០១៩-២០២០ របស់កម្មករ ត្រូវពន្យារពេល 
ភ្នំពេញ៖ មេសហជីព២១ស្ថាប័ន បានដាក់លិខិតស្នើឲ្យសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយអន្តរាគមន៍ឲ្យនិយោជកបើកប្រាក់អតីតភាពការងារឆ្នាំ២០១៩ និងឆ្នាំ២០២០ ដល់កម្មករនិយោជិតនៅក្នុងពេលជំងឺកូវីដ-១៩នេះ។ មេសហជីពអះអាងថា បើគ្មានដំណោះស្រាយសមស្របណាមួយនោះទេ ក្រុមសហជីពនឹងធ្វើយុទ្ធសាស្ត្រផ្សព្វផ្សាយសារពាក់ព័ន្ធលើបញ្ហានេះ តាមបណ្ដាញសង្គម ដើម្បីបង្ហាញជាសាធារណៈថែមទៀត។
លោក ជាវ តាយ អភិបាលខេត្តកំពត បានបញ្ជាក់ថា ខេត្តកំពតជាខេត្តមានសក្តានុពលលើដំណាំនាំចេញមួយចំនួនដូចជា ម្រេច ទុរេន មៀន ស្វាយ តាង៉ែន និងដំណាំហូបផ្លែជាច្រើនទៀត ដែលទទួលបានការគាំទ្រពីទីផ្សារបរទេស។  លោកបានបន្ថែមថា ខេត្តកំពត គឺជាច្រកមួយសម្រាប់នាំចេញទំនិញកសិកម្មទៅកាន់ក្រៅប្រទេស តាមរយៈកំពង់ផែចំនួន៤ និងកំពង់ផែទឹកជ្រៅ១៤ម៉ែត្រ របស់លោក វិញ ហួរ ,កំពង់ផែរបស់លោក ទ្រី ភាព និងកំពង់ផែទេសចរណ៍អន្តរជាតិ ដែលអនុញ្ញាតឲ្យនាវាមកពីប្រទេសវៀតណាម និងថៃចូលចតបាន។     ក្រៅពីម្រេចកំពត ជាដំណាំគោលរបស់ខេត្តកំពត ផ្លែទុរេន ក៏ជាដំណាំដែលតំណាងឲ្យខេត្តនេះផងដែរ ប៉ុន្តែដំណាំនេះមិនទាន់មានការដាំដុះជាលក្ខណៈវិនិយោគទ្រង់ទ្រាយធំនៅឡើយទេ ភាគច្រើនជាការដាំដុះលក្ខណៈគ្រួសារតែប៉ុណ្ណោះ។ ដូច្នេះហើយ វាមិនអាចឆ្លើយតបនឹងតម្រូវការទូទាំងប្រទេសបានឡើយទេ។ នេះជាការលើកឡើងរបស់លោក ជាវ តាយ អភិបាលខេត្តកំពត។     លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានកត់សម្គាល់ថា ការនាំចេញដំណាំម្រេច មៀន តាង៉ែន ស្វាយចន្ទី និងស្វាយកែវរមៀត ត្រូវបានទទួលស្គាល់ជាលក្ខណៈជាតិ និងអន្តរជាតិ។ ចំណែក ផលិតបន្លែក៏មានសក្តានុពលដូចគ្នា ប៉ុន្តែមិនទាន់មានការនាំចេញប្រសើរឡើងទេទៅកាន់ទីផ្សារអឺរ៉ុប។    ត្រង់ចំណុចនេះ លោក វេង សាខុន បានបញ្ជាក់ថា កម្ពុជានៅមិនទាន់មានក្រុមហ៊ុនយន្តហោះដែលអាចដឹកបន្លែពីកម្ពុជាទៅកាន់ទីផ្សារអឺរ៉ុបដោយផ្ទាល់ឡើយ ហើយម្យ៉ាងទៀតព្រលានយន្តហោះកម្ពុជានៅមានទំហំតូចនៅឡើយដែលជាការលំបាកសម្រាប់ការនាំចេញ។  លោកយល់ថា នៅពេលដែលកម្ពុជាមានព្រលានយន្តហោះធំនោះ កម្ពុជានឹងអាចនាំបន្លែកាន់តែច្រើនទៅកាន់ទីផ្សារអឺរ៉ុបបាន៕           
ភ្នំពេញ៖ អភិបាលខេត្តកំពត លោក ជាវ តាយ បានជំរុញឲ្យអ្នកវិនិយោគគិនទាំងក្នុង និងក្រៅប្រទេសបណ្តាក់ទុនវិនិយោគវិស័យកសិកម្ម និងពង្រឹងការសហការនាំចេញផលិតផលដែលមាននៅខេត្តកំពតបន្ថែមទៀត ដើម្បីជួយឲ្យផលិតផលខ្មែរមានការនាំចេញទៅទីផ្សារអន្តរជាតិឲ្យកាន់តែសន្ទុះឡើង។ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP_ បានស្រង់សម្តីលោក ជាវ តាយ អភិបាលខេត្តកំពតថា ដំណាំដែលកំពុងនាំចេញទៅផ្សារអន្តរជាតិខ្លាំងជាងគេ គឺម្រេចកំពត ដែលជាផលិតផលសម្គាល់ភូមិសាស្ត្រនៅសហភាពអឺរ៉ុប។
  បន្ទាប់ពីម៉ាឡេស៊ីរកឃើញស្ត្រីម្នាក់វ័យ ៨៣ឆ្នាំ មានផ្ទុក COVID-19 ក្នុងចំណោមអ្នកដំណើរនាវាWesterdam ថៃ បានហាមឃាត់អ្នកដំណើរលើនាវាទេសចរណ៍ Westerdam ទាំងអស់ មិនឲ្យចូលស្រុក ឬប្តូរជើងយន្តហោះនៅអាកាសយានដ្ឋានថៃឡើយ រហូតដល់ផុតរយៈពេលចេញរោគសញ្ញា ១៤ថ្ងៃ។ ការណ៍នេះ ថៃ បានចាប់គិតពីថ្ងៃទី ១៤ ខែកុម្ភៈ រហូតដល់ផុតថ្ងៃទី២៨ ខែកុម្ភៈ ទើបអនុញ្ញាតឲ្យអ្នកដំណើរបរទេសទាំងនោះចូលស្រុកថៃវិញ។    ចំណែកជនជាតិថៃ ១៤នាក់ ដែលជាអ្នកដំណើរលើនាវាទេសចរណ៍ Westerdam វិញ អាជ្ញាធរបានអនុញ្ញាតឲ្យចូលប្រទេសវិញ ប៉ុន្តែអ្នកទាំងនោះ ត្រូវដាក់នៅមណ្ឌលចត្តាឡីស័ករយៈពេល ១៤ថ្ងៃ ប្រសិនបើចង់ចូលមកក្នុងប្រទេស។ នេះបើតាមការចុះផ្សាយរបស់កាសែតហុងកុង South China Morning Post។    បើតាមការអះអាងរបស់ឧបនាយករដ្ឋមន្ត្រីថៃ និងជារដ្ឋមន្ត្រីសុខាភិបាលថៃ Anutin Charnvirakul ការរឹតត្បិតលើអ្នកដំណើរមកពីនាវា Westerdam នេះ គឺដើម្បីការពារសុវត្ថិភាព និងសុខភាពភ្ញៀវទេសចរ ដែលមានវត្តមាននៅក្នុងទឹកដីថៃ និងអាកាសយានដ្ឋានថៃផ្សេងទៀត ពីករណីឆ្លងCOVID-19 ដែលបង្កដោយកូរ៉ូណាវីរុសប្រភេទថ្មី។    ក្នុងថ្ងៃជាមួយគ្នានេះដែរ ក្រសួងសុខាភិបាលថៃ បានដាក់ចេញវិធានការត្រួតពិនិត្យអ្នកដំណើរមកពីសិង្ហបុរី និងជប៉ុន ដើម្បីទប់ស្កាត់បញ្ហាឆ្លងកូរ៉ូណាវីរុស។ ក្រសួងនេះ ក៏បានព្រមានប្រជាជនថៃ ដែលចង់ទៅកម្សាន្តនៅក្នុងប្រទេសទាំងពីរនេះផងដែរថា អាចឆ្លងCOVID-19 ។ ក្រសួងសុខាភិបាលថៃ បានស្នើឲ្យប្រជាជនថៃទាំងអស់ ដែលបានធ្វើដំណើរទៅជប៉ុន និងសិង្ហបុរីក្នុងរយៈ ១៤ថ្ងៃចុងក្រោយនេះទៅជួបវេជ្ជបណ្ឌិត។ ប្រសិនមានរោគសញ្ញា អ្នកទាំងនោះ នឹងទទួលបានការព្យាបាលដោយឥតគិតថ្លៃ។    ចំណែកអ្នកដំណើរជនបរទេស ដែលមកពីសិង្ហបុរី និងម៉ាឡេស៊ីវិញ ថៃនឹងត្រួតពិនិត្យឲ្យបានម៉ត់ចត់ជាទីបំផុត ពោលគឺរឹតបន្តឹងឲ្យដូចជនជាតិចិនដែរ។ ការរឹតបន្តឹងនេះ ធ្វើឡើងក្រោមហេតុផល ប្រជាជននៅក្នុងប្រទេសទាំងពីរមានករណីឆ្លងច្រើន ដែលតម្រូវឲ្យអាជ្ញាធរថៃ ត្រូវតែយកចិត្តទុកដាក់ជាងមុន។   សូមបញ្ជាក់ថា គិតមកត្រឹមថ្ងៃទី១៨ ខែកុម្ភៈ សិង្ហបុរី បានរកឃើញអ្នកផ្ទុក COVID-19 ចំនួន ៧៧ករណី ខណៈពេលជប៉ុន មានចំនួន៦៦ករណី និង ១ករណីស្លាប់នៅក្នុងប្រទេស។ នេះមិនទាន់បូកជាមួយតួលេខនៅលើនាវាទេសចរណ៍ Diamond Princess នៅជប៉ុនដែលមានរហូតដល់ទៅ ៤៥៤ករណីនោះទេ។ ចំណែកនៅថៃវិញ ករណីCOVID-19 បានកើនឡើងរហូតដល់ ៣៥ករណីហើយ៕
នាថ្ងៃទី១៧ ខែកុម្ភៈ ថៃ បានចេញចំណាត់ការថ្មីមួយ ហាមឃាត់អ្នកដំណើរនាវាទេសចរណ៍ Westerdam ទាំងអស់ មិនឲ្យចូលក្នុងប្រទេស បន្ទាប់ពីម៉ាឡេស៊ី ប្រកាសរកឃើញអ្នកដំណើរម្នាក់លើនាវាទេសចរណ៍នេះ មានផ្ទុក COVID-19។ ក្នុងថ្ងៃជាមួយគ្នាដែរ អាជ្ញាធរថៃក៏បានដាក់វិធានការត្រួតពិនិត្យយ៉ាងតឹងរឹងលើអ្នកដំណើរមកពីសិង្ហបុរី និងម៉ាឡេស៊ីផងដែរ ដើម្បីទប់ស្កាត់ករណីឆ្លងនៅក្នុងប្រទេស។
  ការសាកល្បងសមត្ថភាពប្រព័ន្ធការពារដែនអាកាសអាមេរិកប្រចាំកោះហាវ៉ៃ បញ្ចប់ទៅដោយលទ្ធផលអវិជ្ជមាន ព្រោះប្រព័ន្ធនេះមិនបានកម្ទេចមីស៊ីលដែលគោលដៅរបស់ខ្លួនតាមការគ្រោងទុកឡើយ។ មូលហេតុនៃការបរាជ័យនេះមិនទាន់ត្រូវបានគេកំណត់ច្បាស់ឡើយ ហើយបច្ចុប្បន្ននេះទាហានអាមេរិកកំពុងសិក្សាលម្អិតពីមូលហេតុនេះដែរ។    មន្ត្រីយោធាម្នាក់ដែលមិនបញ្ចេញអត្តសញ្ញាណបានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា មីស៊ីល SM-3 Block IIA ដែលហោះចេញពីប្រព័ន្ធការពារដែនអាកាស Aegis Ashore នៅកោះហាវ៉ៃបរាជ័យក្នុងការស្ទាក់ចាប់មីស៊ីលរយៈចម្ងាយមធ្យមមួយទៀតដែលហោះចេញពីលើយន្តហោះ។   យោងតាមទីភ្នាក់ងារព័ត៌មានដដែលមីស៊ីលខាងលើនេះត្រូវបានអភិវឌ្ឍឡើងដោយក្រុមហ៊ុន Raytheon Co ដោយមានការសហការជាមួយភាគីជប៉ុនផងដែរ ហើយមីស៊ីលនេះត្រូវបានគេប្រើប្រាស់ដើម្បីប្រឆាំងមីស៊ីលរយៈចម្ងាយមធ្យម។    ខាងទីភ្នាក់ងារប្រព័ន្ធការពារមីស៊ីលអាមេរិកមិនបានផ្តល់យោបល់ទាក់ទិននឹងលទ្ធផលនៃការសាកល្បងសមត្ថភាពនេះឡើយ ប៉ុន្តែគ្រាន់តែទទួលស្គាល់ថា វាពិតជាមានការសាកល្បងពិតមែននៅថ្ងៃពុធ។   តាមពិតទៅ ការសាកល្បងសមត្ថភាពប្រព័ន្ធការពារដែនអាកាសរបស់អាមេរិកនេះកើតឡើងស្របពេលដែលកូរ៉េខាងជើងបន្តបាញ់សាកល្បងមីស៊ីល និងនុយក្លេអ៊ែររបស់ខ្លួនជាបន្តបន្ទាប់គ្មានខ្លាចរអាអ្នកណាឡើយ។ កាលពីឆ្នាំមុន ក្រុងព្រុងយ៉ាងបានបាញ់សាកល្បងមីស៊ីលជាច្រើនដង និងការសាកល្បងអាវុធនុយក្លេអ៊ែរជាលើកទីប្រាំមួយផង ក្នុងនោះក៏មានការបាញ់មីស៊ីលរំលងទឹកដីជប៉ុនទៀតផង។ ឆ្លើយតបបញ្ហានេះ សហរដ្ឋអាមេរិកពង្រឹងយុទ្ធនាការរបស់ខ្លួនដើម្បីបង្កើនសម្ពាធអន្តរជាតិប្រឆាំងរបបដឹកនាំក្រុងព្យុងយ៉ាងផងដែរ៕ 
យោធាអាមេរិកនៅរដ្ឋហាវ៉ៃបានសាកល្បងសមត្ថភាពខែលការពារដែនអាកាស ដើម្បីឲ្យដឹង ថា ប្រព័ន្ធដ៏ទំនើបរបស់ខ្លួនអាចទប់ទល់ការគំរាមកំហែងបានឬអត់នោះនៅថ្ងៃពុធទី ៣១ មករា។ ប៉ុន្តែគួរឲ្យសោកស្តាយ ប្រព័ន្ធការពារនេះមិនអាចស្ទាក់ចាប់មីស៊ីលមួយដែលត្រូវបានបាញ់ចេញពីយន្តហោះបានឡើយ។  
  ភ្នំពេញ៖ ខណៈដែលប្រទេសជាច្រើនកំពុងឆ្លើយតប និងស្ដារឡើងវិញពីជំងឺរាតត្បាតកូវីដ-១៩ ការផ្តោតលើការបញ្ចប់ជំងឺអេដស៍នៅតែជាកត្ដាចាំបាច់។ សំណួរសម្រាប់ពិចារណា៖ តើយើងត្រូវធ្វើយ៉ាងដូចម្ដេច ដើម្បីជំរុញឱ្យការឆ្លើយតបនឹងមេរោគអេដស៍ មានភាពប្រសើរឡើង រហ័ស និងមានចីរភាពជាងមុន?   របាយការណ៍ពិភពលោកស្ដីពីបច្ចុប្បន្នភាពនៃជំងឺអេដស៍របស់ UNAIDS ដែលទើបចេញផ្សាយថ្មីៗនេះ បានបង្ហាញថា វិថីក្នុងការបញ្ចប់ជំងឺអេដស៍គឺពិតជាមាន ហើយវិថីនេះអាចធានាការត្រៀមខ្លួន ដើម្បីដោះស្រាយបញ្ហាប្រឈមនៃជំងឺរាតត្បាតនាពេលអនាគត និងជំរុញវឌ្ឍនភាពឆ្ពោះទៅកាន់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។   ទិន្នន័យ និងឧទាហរណ៍នៅក្នុងរបាយការណ៍ពិភពលោក បង្ហាញយ៉ាងច្បាស់ថា តើវិថីនោះជាអ្វី។ វាមិនមែនជាអាថ៌កំបាំងទេ។ តែវាជាជម្រើសគោលនយោបាយ និងហិរញ្ញវត្ថុ។ ការឆ្លើយតបនឹងមេរោគអេដស៍ទទួលបានជោគជ័យ នៅពេលដែលការឆ្លើយតបទាំងនោះ ត្រូវបានពង្រឹងនៅក្នុងការដឹកនាំគោលនយោបាយ ដោយសមស្របនឹងសភាពការណ៍ជាក់ស្ដែង, ដោះស្រាយវិសមភាពដែលរារាំងវឌ្ឍនភាព, អនុញ្ញាតឱ្យសហគមន៍ និងអង្គការសង្គមស៊ីវិលបំពេញតួនាទីសំខាន់ៗរបស់ពួកគេ ក្នុងការឆ្លើយតបនឹងមេរោគអេដស៍ និងធានាឱ្យបាននូវហិរញ្ញប្បទានគ្រប់គ្រាន់ និងនិរន្តរភាព។   ប្រទេសជាច្រើន បានដើរលើផ្លូវត្រូវក្នុងការសម្រេចបានគោលដៅ។ Botswana, Eswatini, Rwanda, United Republic of Tanzania និង Zimbabwe បានសម្រេចគោលដៅ ៩៥៩៥៩៥ រួចហើយ។ នេះមានន័យថា ៩៥% នៃអ្នកផ្ទុកមេរោគអេដស៍ (PLHIV) ដឹងពីស្ថានភាពមេរោគអេដស៍របស់ពួកគេ និង ៩៥% នៃអ្នកផ្ទុកមេរោគអេដស៍ ដែលបានដឹងពីស្ថានភាពមេរោគអេដស៍ បានទទួលការព្យាបាលដោយឱសថប្រឆាំងនឹងមេរោគអេដស៍ និង ៩៥% នៃអ្នកផ្ទុកមេរោគអេដស៍ ដែលបានទទួលការព្យាបាលដោយឱសថប្រឆាំងនឹងមេរោគអេដស៍ មានផ្ទុកមេរោគទាបបំផុត។ យ៉ាងហោចណាស់ មានប្រទេសចំនួន ១៦ ផ្សេងទៀត កំពុងតែឈានជិតសម្រេចបានគោលដៅនេះ។ ចំណែកប្រទេសកម្ពុជា ក៏ជាប្រទេសមួយក្នុងចំណោមប្រទេស ដែលជិតឈាននឹងសម្រេចសមិទ្ធផលនេះដែរ។ កម្ពុជាសម្រេចបាន  ៨៦-៩៩-៩៨ ដែលជាវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ក្នុងរយៈពេលលើសពីមួយទសវត្សរ៍នៃកិច្ចខិតខំប្រឹងប្រែង រវាងរាជរដ្ឋាភិបាល ដៃគូទ្វេភាគី និងពហុភាគី អង្គការសង្គមស៊ីវិល សហគមន៍អ្នកផ្ទុកមេរោគអេដស៍ និងប្រជាជនគន្លឹះ និងដៃគូអភិវឌ្ឍន៍ផ្សេងទៀតនៅគ្រប់វិស័យ និងគ្រប់កម្រិត។   រដ្ឋាភិបាលគ្រប់ប្រទេសអាចធ្វើបាន ហើយថ្នាក់ដឹកនាំជាច្រើនកំពុងតែអនុវត្តយន្តការ ដើម្បីបញ្ចប់ជំងឺអេដស៍។ វឌ្ឍនភាពនៃការឆ្លើយតបនឹងមេរោគអេដស៍ មានភាពរឹងមាំបំផុតនៅក្នុងប្រទេស និងតំបន់ ដែលមានការវិនិយោគហិរញ្ញវត្ថុច្រើន ដូចជានៅអាហ្វ្រិកខាងកើត និងខាងត្បូង។ ម្យ៉ាងទៀត ការបង្កើនឱ្យមានបរិយាបន្នក្នុង ក្របខណ្ឌច្បាប់ និងគោលនយោបាយ ក៏ជាគន្លឹះដ៏សំខាន់ផងដែរ។ នៅពេលដែលយើងដកចេញនូវគោលនយោបាយ ដែលដាក់ទោសទណ្ឌ និងរារាំងដល់អ្នកផ្ទុកមេរោគអេដស៍ និងប្រជាជនគន្លឹះ ក្នុងការទទួលបានសេវា នោះយើងអាចបង្កើនការចូលរួម និងការបញ្ចេញមតិរបស់សហគមន៍ដែលងាយរងគ្រោះ។ ហើយនោះគឺជាពេលដែលយើងអាចធានានូវសមភាព និងសមធ៌ម ក្នុងការទទួលបានសេវាបង្ការ និងព្យាបាលមេរោគអេដស៍។   កម្ពុជាស្ថិតក្នុងពេលវេលាដ៏សំខាន់មួយ៖ រាជរដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាបង្កើនការវិនិយោគប្រចាំឆ្នាំពី ៣,៦ លានដុល្លារក្នុងឆ្នាំ២០២១ ដល់ ៦,៦ លានដុល្លារអាម៉េរិក សម្រាប់ការឆ្លើយតបនឹងមេរោគអេដស៍ ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៨។ នេះជាកិច្ចខិតខំប្រឹងប្រែង ដែលគួរអបអរសាទរ។ ថ្មីៗនេះ កម្ពុជាក៏បានក្លាយជាសមាជិក នៃក្រុមប្រឹក្សាសម្របសម្រួលកម្មវិធីរបស់ UNAIDS និងបានតស៊ូមតិយ៉ាងមុតមាំ សម្រាប់ការប្តេជ្ញាចិត្តផ្នែកគោលនយោបាយ ការឆ្លើយតបផ្អែកលើភស្តុតាង ការផ្តោតលើការបង្ការមេរោគអេដស៍ និងការចូលរួមរបស់សហគមន៍។   ការផ្ដោតសំខាន់លើប្រជាពលរដ្ឋ និងសហគមន៍ គឺជាឧទាហរណ៍ដែលបង្ហាញពីយុទ្ធសាស្ត្រ ដែលយើងអាចរួមគ្នាបញ្ចប់ជំងឺអេដស៍ ដែលជាការគំរាមកំហែងដល់សុខភាពសាធារណៈនៅត្រឹមឆ្នាំ ២០៣០។ ដូចដែលរបាយការណ៍ពិភពលោក បានកំណត់ចេញ ទោះជាយ៉ាងណាក៏ដោយ យន្តការ និងយុទ្ធសាស្ត្រទាំងនោះ មិនកើតឡើងដោយឯកឯងនោះទេ។ ខណៈដែលការទទួលបានការព្យាបាលមេរោគអេដស៍ បានជួយសង្រ្គោះជីវិតមនុស្សចំនួន ២០,៨ លាននាក់យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋរាប់លាននាក់ផ្សេងទៀត ត្រូវបានបដិសេដ ក្នុងការទទួលបានការព្យាបាលនៅឡើយ។   នៅទូទាំងពិភពលោក ជំងឺអេដស៍បានឆក់យកជីវិតរៀងរាល់នាទី ក្នុងឆ្នាំ ២០២២។ អ្នកឆ្លងមេរោគអេដស៍ថ្មី មានចំនួន ១,៣ លាននាក់ ហើយប្រជាពលរដ្ឋ ៩,២ លាននាក់ នៅពុំទាន់ទទួលបានការព្យាបាលនៅឡើយ ក្នុងនោះមាន ៤៣% នៃកុមារផ្ទុកមេរោគអេដស៍។ វិសមភាពសង្គម និងសេដ្ឋកិច្ច ដែលកំពុងកើតមាននៅក្នុង និងរវាងប្រទេសជាច្រើន កំពុងធ្វើឱ្យជំងឺរាតត្បាតកាន់តែធ្ងន់ធ្ងរឡើង ហើយវិសាលភាពជំងឺទាំងនេះ បានជះឥទ្ធិពលទៅលើជនក្រីក្រ និងជនងាយរងគ្រោះបំផុត។   នៅកម្ពុជា កុមារផ្ទុកមេរោគអេដស៍តែ ៥៩% ប៉ុណ្ណោះ កំពុងទទួលការព្យាបាល។ ស្ត្រីមានផ្ទៃពោះម្នាក់ក្នុងចំណោម ១០ នាក់ ដែលផ្ទុកមេរោគអេដស៍ មិនបានទទួលសេវាបង្ការពីម្ដាយទៅកូន កាលពីឆ្នាំមុន ហើយនេះបណ្តាលឱ្យមានអត្រាឆ្លងមេរោគអេដស៍ ៩,៩% ពីម្តាយទៅកូន។ គេប៉ាន់ប្រមាណថា មនុស្សប្រហែល ៤ នាក់បានឆ្លងមេរោគអេដស៍ជារៀងរាល់ថ្ងៃ។ ៨៣% នៃការឆ្លងមេរោគអេដស៍ថ្មីសរុប គឺស្ថិតក្នុងចំណោមប្រជាជនគន្លឹះ (ស្ត្រីធ្វើការតាមគ្រឹះស្ថានកម្សាន្ត បុរសស្រឡាញ់បុរស និងបុរសរួមភេទជាមួយបុរសផ្សេងទៀត ស្ត្រីបំប្លែងភេទ និងអ្នកដែលប្រើប្រាស់ និងចាក់ថ្នាំញៀន) និងដៃគូរួមភេទរបស់ពួកគេ។ ការកើនឡើងនៃសមាមាត្រនៃការឆ្លងមេរោគអេដស៍ថ្មី គឺក្នុងចំណោមបុរស និងក្មេងប្រុស។ ពួកគេមានចំនួន ៧៩% នៃការឆ្លងមេរោគអេដស៍ថ្មីទាំងអស់ ក្នុងឆ្នាំ២០២២។   ទិន្នន័យទាំងនេះ កំពុងប្រាប់យើងថា យើងនៅមានកិច្ចការជាច្រើនដែលត្រូវធ្វើ។ យើងដឹងពីជំហានដែលត្រូវអនុវត្ត ហើយយើងត្រូវអនុវត្តសកម្មភាពទាំងនោះឥឡូវនេះ។   យ៉ាងណាក៏ដោយ ជុំវិញពិភពលោក វិធានច្បាប់ និងគោលនយោបាយ ការរំលោភសិទ្ធិមនុស្ស និងការរើសអើងនៅតែបន្តបង្កើនហានិភ័យ នៃការចម្លងមេរោគអេដស៍ និងរារាំងកិច្ចខិតខំប្រឹងប្រែងក្នុងការគ្រប់គ្រងការរីករាលដាលមេរោគអេដស៍ ក្នុងចំណោមប្រជាជនគន្លឹះ។ ការបង្រ្កាបលើអ្នករកស៊ីផ្លូវភេទ ស្ទើរតែធ្វើឱ្យការប្រឈមរបស់ពួកគេ ទៅនឹងការឆ្លងមេរោគអេដស៍ ឬជំងឺកាមរោគកើនឡើងទ្វេដង។ គូសបញ្ជាក់ផងដែរថា ភស្តុតាងជាច្រើន បានបញ្ជាក់ពីការចុះបង្ក្រាប ដែលជាមូលហេតុជំរុញឱ្យកើនឡើងនៃការប្រឈមនឹងការឆ្លងមេរោគអេដស៍។ ម្យ៉ាងទៀត នៅពេលដែលអង្គការសង្គមស៊ីវិលប្រឈមនឹងឧបសគ្គក្នុងការអនុវត្តសេវាបង្ការមេរោគអេដស៍ អត្រាប្រេវ៉ាឡង់មេរោគអេដស៍ គឺខ្ពស់ជាងដល់ទៅប្រាំបួនដង បើធៀបនឹងប្រទេសដែលគ្មានឧបសគ្គក្នុងការអនុវត្តសេវាបង្ការមេរោគអេដស៍។   ឧបសគ្គក្នុងដំណើរវឌ្ឍនភាព មិនអាចដោះស្រាយបានដោយការគេចវេសនោះទេ។ យើងត្រូវតែយកឈ្នះលើឧបសគ្គទាំងនោះដោយអង់អាច។ យន្តការដែលអាចបញ្ចប់ជំងឺអេដស៍បាន តម្រូវឱ្យមានការសហការគ្នា រវាងគ្រប់បណ្តាប្រទេស រដ្ឋាភិបាល និងសហគមន៍ អង្គការសហប្រជាជាតិ និងរដ្ឋជាសមាជិករួមគ្នា។ លើសពីនេះ វាទាមទារភាពជាអ្នកដឹកនាំដ៏ក្លាហាន។ ទិសដៅយន្តការ ដែលមាននៅក្នុងរបាយការណ៍ពិភពលោក បង្ហាញថា វិធីសាស្ត្រជោគជ័យអាចធ្វើទៅបានក្នុងទសវត្សរ៍នេះ ប្រសិនបើយើងដើរលើទិសដៅនេះរួមគ្នា និងអនុវត្តយន្តការជាបន្ទាន់។   យើងនៅមានដំណើរវែងឆ្ងាយនៅខាងមុខ ក្នុងការប្រយុទ្ធដើម្បីបញ្ចប់ជំងឺអេដស៍។ ហើយយើងនៅតែបន្តដំណើរនេះ ជាមួយកម្ពុជា និងដៃគូសហការផ្សេងទៀតក្នុងការឆ្លើយតបនឹងមេរោគអេដស មិនត្រឹមតែដើម្បីបញ្ចប់ជំងឺអេដស៍នៅឆ្នាំ ២០៣០ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដើម្បីបន្តការឆ្លើយតប និងកសាងការថែទាំសុខភាពប្រកបដោយគុណភាព និងចីរភាពសម្រាប់មនុស្សគ្រប់គ្នាក្នុងពេលនេះ និងនាពេលអនាគត៕  
ដោយ៖ ផាទ្រីស្យា អ៊ុងពីន នាយិកាប្រចាំប្រទេស នៃកម្មវិធីសហប្រជាជាតិរួមគ្នាស្តីពីមេរោគអេដស៍/ជំងឺអេដស៍ (UNAIDS) ប្រចាំប្រទេសកម្ពុជា ឡាវ និងម៉ាឡេស៊ី
  នៅសន្និសីទសារព័ត៌មានក្នុងថ្ងៃទី២៨ ខែធ្ន  អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បានលើកឡើងថា ផ្កាយរណបពីគម្រោងផ្តល់សេវាអ៊ីនធឺណិត Starlink របស់ក្រុមហ៊ុន SpaceX ដែលជារបស់មហាសេដ្ឋី Elon Musk បានហោះទៅកៀក និងអាចធ្វើឱ្យប៉ះទង្គិចជាមួយស្ថានីយអវកាសចិនចំនួន២លើក នៅក្នុងឆ្នាំ២០២១ នេះ។    តាមឯកសារដែលចិនដាក់ទៅការិយាល័យទទួលបន្ទុកកិច្ចការអវកាសរបស់អង្គការសហប្រជាជាតិនៅដើមខែធ្នូ ហេតុការណ៍លើកទី១ បានកើតឡើងនៅខែកក្កដា និងលើកទី២ នៅខែតុលា កន្លងទៅ។ លោក Zhao បានបន្តថា ដើម្បីបញ្ចៀសឧបទ្ទវហេតុដ៏អាក្រក់កើតឡើង អាកាសយានិកចិន បានចាត់វិធានការដ៏សំខានមួយ។    ថ្លែងនៅចំពោះមុខអ្នកសារព័ត៌មានជាច្រើននាក់ អ្នកនាំពាក្យក្រសួងការបរទេសចិនរូបនេះ ក៏បានលើកឡើងពីសន្ធិសញ្ញាអវកាសអន្តរជាតិផងដែរ ដោយមានចែងពីការការពារអាកាសយានិក, ការជូនដំណឹងមួយចំនួនទៅរដ្ឋផ្សេងទៀតពីហេតុការណ៍ផ្សេងៗ និងការទទួលខុសត្រូវសម្រាប់សកម្មភាពរបស់ប្រទេស ដែលដឹកនាំដោយក្រុមហ៊ុនឯកជនរបស់ខ្លួន។    បើតាមលោក Zhao អាម៉េរិក តែងអះអាងថា ខ្លួនគាំទ្រសកម្មភាពប្រកបដោយការទទួលខុសត្រូវនៅក្នុងលំហអាកាស ប៉ុន្តែមិនបានគោរពកាតព្វកិច្ចរបស់ខ្លួន និងអាចបង្កគ្រោះថ្នាក់ដល់សុវត្ថិភាពអវកាសយានិកថែមទៀត។    «នេះជាការអនុវត្តស្តង់ដារពីរ»។ អ្នកនាំពាក្យក្រសួងការបរទេសចិន បានសង្កត់ធ្ងន់បែបនេះ មុននឹងជំរុញឱ្យអាម៉េរិក គោរពសណ្តាប់ធ្នាប់អវកាសអន្តរជាតិ ដោយផ្អែកលើច្បាប់អន្តរជាតិ, ចាត់វិធានការបង្ការឧបទ្ទវហេតុផ្សេងៗ និងការពារអាកាសយានិក។    សូមបញ្ជាក់ថា ប៉ុន្មានឆ្នាំចុងក្រោយ ចិនបានអភិវឌ្ឍសមត្ថភាពផ្កាយរណបរបស់ខ្លួនយ៉ាងខ្លាំង។ នាពេលថ្មីៗនេះ ចិន បានបញ្ជូនអវកាសយាននិកជនជាតិចិនប្រមាណ ៥ ឬ៦រូប ទៅទីលំហដើម្បីបន្តសាងសង់ស្ថានីយអវកាសរបស់ខ្លួនផ្ទាល់ ដឹកនាំការពិសោធន៍មួយចំនួន និងស្វែងរកព័ត៌មានផ្សេងៗ ៕ 
ក្រសួងការបរទេសចិន នៅថ្ងៃទី២៨ ខែធ្នូ បានចោទអាម៉េរិក មិនអើពើនឹងកាតព្វកិច្ចរបស់ខ្លួន ដែលមានចែងក្នុងសន្ធិសញ្ញាអវកាសអន្តរជាតិ។ ការចោទនេះធ្វើឡើងក្រោយមានហេតុការណ៍នៅទីលំហពេលដែលយានរបស់មហាសេដ្ឋី Elon Musk ហោះទៅកៀកស្ថានីយ៍អវកាសចិន។ បើតាមប៉េកាំង សកម្មភាពបែបនេះ អាចធ្វើឱ្យអវកាសយានិកចិន ស្ថិតក្នុងសភាពគ្រោះថ្នាក់។ 
  Spotify ក៏ជាភ្លែតហ្វមស្តាប់ចម្រៀងដ៏មានប្រជាប្រិយភាពផងដែរ សម្រាប់អ្នកគាំទ្ររបស់តារាចម្រៀង និងអ្នកនិពន្ធ ថេណា ដែលតារារូបនេះ បានក្លាយជាតារាចម្រៀងកម្ពុជា ដែលមានអ្នកស្តាប់ច្រើនជាងគេទី២។ ចាប់តាំងពីក្រុមហ៊ុន Spotify បានដាក់ដំណើរការ សេវាស្តាប់ចម្រៀងរបស់ខ្លួនក្នុងប្រទេសកម្ពុជាមក ចំនួនចម្រៀងរបស់គាត់ ដែលត្រូវបានគេចាក់ស្តាប់តាមអនឡាញ បានកើនឡើងជិតទ្វេដង។   ប្រជាពលរដ្ឋកម្ពុជា ក៏បានចាក់ស្តាប់ចម្រៀងរបស់ លោក ស៊ិន ស៊ីសាមុត ផងដែរ ដែលគាត់បានក្លាយជាដែលតារាចម្រៀង ដែលមានអ្នកស្តាប់ច្រើនជាងគេលំដាប់ទី៣ នៅកម្ពុជា។ ចម្រៀងរបស់លោក ដែលមានចំណងជើងថា ម៉ាពីនក គឺជាបទចម្រៀងរបស់កម្ពុជា ដែលមានអ្នកស្តាប់ច្រើនបំផុត នៅលើភ្លែតហ្វមស្តាប់ចម្រៀងរបស់ក្រុមហ៊ុន Spotify នៅឆ្នាំ២០២១។ ក្រៅពីនេះ តារាងចម្រៀងដែលជាប់ចំណាត់ថ្នាក់ទី៤ បានទៅលើលោក ម៉ានិត និងទី៥ បានទៅលើក្រុម Smallworld Smallband។   លោក Niklas Lundberg ប្រធានផ្នែកទីផ្សារថ្មី (New Markets) នៃក្រុមហ៊ុន Spotify បានមានប្រសាសន៍ថា៖ «ចាប់តាំងពីដាក់ដំណើរការ សេវាស្តាប់ចម្រៀងក្នុងខែកុម្ភៈ ឆ្នាំ២០២១ មក យើងទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅខ្លាំង ក្នុងប្រទេសកម្ពុជាពីអ្នកប្រើប្រាស់ និងសិល្បករ សិល្បការនី។ វាគួរឱ្យភ្ញាក់ផ្អើលណាស់ ដែលឃើញថា ភ្លែតហ្វមរបស់យើង ទាក់ទាញសិល្បករសិល្បការី និងទស្សនិកជនក្នុងស្រុក ហើយផ្តល់ឱកាសបន្ថែមទៀត ដល់តារាចម្រៀងកម្ពុជា ឱ្យទទួលបានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ»។   នៅលើឆាកអន្តរជាតិវិញ តារាចម្រៀងបរទេសដែលមានអ្នកស្តាប់ច្រើនជាងគេបំផុត គិតចាប់ពីការដាក់ដំណើរការសេវាស្តាប់ចម្រៀងអនឡាញ របស់ក្រុមហ៊ុន Spotify គឺក្រុម BTS, Justin Bieber, Taylor Swift, Olivia Rodrigo និង Ariana Grande។ បទដែលទទួលបានការស្តាប់ច្រើនជាងគេចំនួន៥ ក្នុងប្រទេសកម្ពុជារួមមាន STAY ដែលច្រៀងដោយតារាចម្រៀង Justin Bieber និងក្រុម The Kid LAROI បទ Drivers License បទ Good 4 U និង Deja Vu ដែលច្រៀងដោយ Olivia Rodrigo និងបទ Double Take ដែលច្រៀងដោយ dhruv។ ក្រៅពីនេះ ចម្រៀងរបស់ក្រុម BTS និងរបស់តារាចម្រៀង Giveon ក៏មានអ្នកស្តាប់ច្រើនផងដែរ។   អ្នកនាង Julia Levander ប្រធានផ្នែកទំនាក់ទំនងទទួលបន្ទុកទីផ្សារថ្មី របស់ក្រុមហ៊ុន Spotify ថ្លែងថា៖ «ក្នុងរយៈពេលត្រឹមតែមួយឆ្នាំប៉ុណ្ណោះ ដែលក្រុមហ៊ុន Spotify ចូលក្នុងទីផ្សារកម្ពុជា មានការបង្ហាញចំណាប់អារម្មណ៍ស្តាប់ចម្រៀង ទាំងចម្រៀងរបស់តារាងក្នុងស្រុក ក្នុងតំបន់ និងអន្តរជាតិ ដោយតារាចម្រៀង វណ្ណដា ក្រុមតន្រ្តី BTS និងក្រុម BLACKPINK កំពុងស្ថិតនៅក្នុងបញ្ជីដែលមានអ្នកស្តាប់ច្រើនបំផុត រួមជាមួយតារាងចម្រៀងផ្សេងទៀត ដូចជា Justin Bieber, Taylor Swift និង Olivia Rodrigo។ យើងសម្លឹងឆ្ពោះទៅរកការបន្តការតភ្ជាប់អ្នកគាំទ្រ ជាមួយតារាចម្រៀងដែលពួកគេស្រលាញ់ និងផ្តល់ជូនសិល្បករ និងសិល្បការី ក្នុងស្រុកនូវឧបករណ៍ និងគំនិត ដែលអាចផ្តល់លទ្ធភាពឱ្យពួកគេចាប់យកទស្សនិកជនថ្មី»។   ក្រៅពីអាចចូលស្តាប់ចម្រៀងបាន តាមរយៈគណនី Spotify មិនគិតថ្លៃ និងគណនី Spotify គិតថ្លៃ ប្រជាពលរដ្ឋកម្ពុជា ក៏អាចចូលទៅកាន់មុខងារ ដែលទើបនឹងដាក់ដំណើរការថ្មីមួយផងដែរ នោះគឺ Lyrics ដែលជាផលិតផលថ្មីសាមញ្ញ និងអាចចែករំលែកបាន ដែលអាចឱ្យអ្នកប្រើប្រាស់ ចូលទៅយកអត្ថបទចម្រៀងដែលពួកគេចូលចិត្តដោយផ្ទាល់ នៅក្នុងកម្មវិធី Spotify។ អត្ថបទចម្រៀងល្បីៗ អាចរកបានជាភាសាដើមរបស់បទចម្រៀងទាំងនោះ រួមទាំងអត្ថបទចម្រៀងភាសាខ្មែរផងដែរ៕   អំពីក្រុមហ៊ុន Spotify Technology S.A.   ក្រុមហ៊ុន Spotify គឺជាក្រុមហ៊ុនផ្តល់សេវាជាវតន្ត្រីស្តាប់អនឡាញ ដ៏មានប្រជាប្រិយភាពបំផុតក្នុងពិភពលោក ដោយមានអ្នកប្រើប្រាស់សកម្មប្រចាំខែជាង ៤០៦លាននាក់ និងមានអ្នកជាវសេវាបង់ប្រាក់ (Premium Subscribers) ចំនួន ១៨០លានគណនី។ ដោយមានវត្តមានក្នុងទីផ្សារចំនួន១៨៤ នៅទូទាំងពិភពលោក មានផតខាសត៍ (podcast) ជាង ៣,៦លាន និងមានចម្រៀងជាង ៧២លានបទ ក្រុមហ៊ុនបានផ្លាស់ប្តូររបៀបស្តាប់តន្ត្រី និងផតខាសត៍របស់អ្នកស្តាប់៕   Full data:  Most played local artists VannDa Tena Sinn Sisamouth Manith Smallworld Smallband ស៊ិន ស៊ីសាមុត Tempo Tris Songha លោក ខេម Ros Serey Sothea   Most played Cambodian artists in and outside of Cambodia  VannDa Sinn Sisamouth We the Commas Ros Serey Sothea Pan Ron Laura Mam ម៉ៅ វុធ Tempo Tris Lil Rich Ritchy   Most played songs by Cambodian artist in Cambodia  VannDa - Catch Me If You Can Master Kong Nay, VannDa - Time To Rise (feat. Master Kong Nay) Tena - ខ្យល់ត្រជាក់ VannDa - Queen Bee Sophia Kao, Tena - Ongvor VannDa - SOLO VannDa - Move On VannDa - Sorrow VannDa - Hit the Road VannDa - SKULL (IF I DIE)   Most played artists in Cambodia  BTS Justin Bieber Taylor Swift Olivia Rodrigo Ariana Grande The Weeknd Vannda BLACKPINK Doja Cat Ed Sheeran   (អត្ថបទពាណិជ្ជកម្ម)      
 រាជធានីភ្នំពេញ ថ្ងៃទី២៤ ខែកុម្ភៈ៖ ដើម្បីអបអរខួបមួយឆ្នាំ នៃការមានវត្តមានរបស់ខ្លួនក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន Spotify បានចេញផ្សាយទិន្នន័យថ្មីមួយ ដែលបង្ហាញថា តារាចម្រៀងរ៉េប វណ្ណដា បានស្ថិតនៅកំពូលតារាងនៃតារាចម្រៀងក្នុងស្រុក ដែលមានអ្នកស្តាប់ច្រើនបំផុត និងជាតារាចម្រៀងកម្ពុជា ដែលមានអ្នកស្តាប់ច្រើនបំផុតនៅបរទេស ជាពិសេសនៅសហរដ្ឋអាម៉េរិក ឥណ្ឌូណេស៊ី និងប្រទេសថៃ។
នៅថ្ងៃទី២៨ សីហានេះ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានចេញសេចក្ដីជូនដំណឹងដល់ម្ចាស់យានយន្ត និងម្ចាស់ទំនិញគេចពន្ធដែលបានបង្រ្កាប និងរក្សាទុកបណ្ដោះអាសន្នឲ្យចូលខ្លួនបង់ពន្ធអាករ និងពិន័យតាមច្បាប់។ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា អះអាងថា ម្ចាស់យានយន្ត និងម្ចាស់ទំនិញគេចពន្ធមួយចំនួន នៅស្ទាក់ស្ទើរពុំទាន់ចូលមកបំពេញកាតព្វកិច្ចនៅឡើយ។   បើតាមសេចក្ដីជូនដំណឹងខាងលើ កាលបរិច្ឆេទផុតកំណត់នៅថ្ងៃទី២៨ ខែកញ្ញាខាងមុខ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា អំពាវនាវដល់ម្ចាស់យានយន្ត និងម្ចាស់ទំនិញពាក់ព័ន្ធ រួសរាន់ចូលខ្លួនមកបំពេញកាតព្វកិច្ចរបស់ខ្លួនតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។    សេចក្ដីជូនដំណឹងរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បញ្ជាក់ថា ក្នុងករណីម្ចាស់យានយន្ត និងម្ចាស់ទំនិញគេចពន្ធ មិនបានចូលខ្លួនមកបំពេញកាតព្វកិច្ច យានយន្ត និងទំនិញទាំងនោះ នឹងត្រូវចាត់ទុកជាទំនិញគ្មានការទាមទារ។    ជាមួយគ្នានេះ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នឹងប្រកាសដាក់លក់ ដោយដេញថ្លៃជាសាធារណៈ ដើម្បីប្រមូលចំណូលចូលថវិកាជាតិ។ នេះបើតាមសេចក្ដីជូនដំណឹងដដែល៕   
ភ្នំពេញ៖ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អំពាវនាវដល់ម្ចាស់យានយន្ត និងម្ចាស់ទំនិញគេចពន្ធដែលបានបង្រ្កាប និងរក្សាទុកបណ្ដោះអាសន្នទាំងអស់ ចូលខ្លួនមកបង់ពន្ធអាករ និងពិន័យតាមច្បាប់។ បើតាមអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក្នុងករណីម្ចាស់យានយន្ត និងម្ចាស់ទំនិញគេចពន្ធ មិនបានចូលខ្លួនមកបំពេញកាតព្វកិច្ច យានយន្ត និងទំនិញទាំងនោះ នឹងត្រូវចាត់ទុកជាទំនិញគ្មានការទាមទារ។
  ធនាគារកណ្តាលអ៊ីស្រាអែលនៅថ្ងៃទី៩ ខែវិច្ឆិកា បានប្រកាសថា កង្វះកម្លាំងពលកម្ម ដោយសារជម្លោះជាមួយចលនាអ៊ីស្លាមហាម៉ាស បានធ្វើឱ្យសេដ្ឋកិច្ចអ៊ីស្រាអែលខាតបង់ប្រមាណ៦០០លានដុល្លារក្នុងមួយសប្តាហ៍។    របាយការណ៍នេះបានវិភាគចំពោះការខាតបង់ប្រចាំសប្តាហ៍ក្នុងរយៈពេល ៣សប្តាហ៍ដំបូងនៃជម្លោះដែលផ្ទុះឡើងនៅថ្ងៃទី៧ ខែតុលា។ មូលហេតុនៃការថយចុះនៃការផ្គត់ផ្គង់កម្លាំងពលកម្ម ដោយសារតែការចល័តកងទ័ពបម្រុង ការជម្លៀសប្រជាជននៅភាគខាងត្បូង និងខាងជើង ព្រមទាំងការបិទប្រព័ន្ធអប់រំដែលបានបង្ខំឪពុកម្ដាយឈប់ធ្វើការដើម្បីមើលថែកូន។    ជាក់ស្តែ ងរបាយការណ៍ប៉ាន់ប្រមាណថាអ៊ីស្រាអែលបានបាត់បង់ជាង៣២៥លានដុល្លារ ដោយសារតែការបិទស្ថាប័នអប់រំ ដោយសារតែប្រជាជនជាង ១៤៤ពាន់នាក់ត្រូវបានជម្លៀសមិនទៅធ្វើការ និងជិត ១៣០លានដុល្លារដោយសារតែការចល័តរបស់កងទ័ពបម្រុងប្រហែល ៣៦០ពាន់នាក់។   ធនាគារកណ្តាលរបស់អ៊ីស្រាអែលបានកត់សម្គាល់ថា ការបើកដំណើរការមួយផ្នែកនៃប្រព័ន្ធអប់រំក្នុងប៉ុន្មានថ្ងៃថ្មីៗនេះអាចជួយកាត់បន្ថយការខាតបង់មួយចំនួន។   បន្ទាប់ពីត្រូវបានវាយប្រហារភ្លាមៗដោយក្រុមហាម៉ាស អ៊ីស្រាអែលបានឆ្លើយតបយ៉ាងខ្លាំងជាមួយនឹងប្រតិបត្តិការវាយប្រហារតាមផ្លូវអាកាស និងផ្លូវគោកនៅលើតំបន់កាហ្សា ជាមួយការប្តេជ្ញាកម្ចាត់កងកម្លាំងមួយនេះ។   បើតាមរបាយការណ៍របស់ UNDP រហូតមកដល់ពេលនេះជម្លោះបានបំផ្លាញការងារចំនួន ៦១ភាគរយ នៅក្នុងតំបន់កាហ្សា និង ២៤ភាគរយសម្រាប់ការងារនៅតំបន់ ត្រើយខាងលិច (West Bank)៕ 
អ៊ីស្រាអែលបានខាតបង់ប្រមាណ ៦០០លានដុល្លារក្នុងមួយសប្តាហ៍ ក្រោយមានជម្លោះជាមួយក្រុមហាម៉ាស។ ទំហំនេះស្មើនឹង ៦ភាគរយនៃផលិតក្នុងស្រុកសរុប (GDP) របស់អ៊ីស្រាអែល គិតប្រចាំសប្ដាហ៍។
លោក អ៊ុក សារិន នាយកផ្នែកផលិតកម្មវិធីសហគមន៍ទេសចរណ៍UniqueTripCambodia  និយាយថាលោក បានចូលរួមបង្កើតសហគមន៍ទេសចរណ៍ និងដឹកនាំយុវជនទស្សនកិច្ចសិក្សានៅសហគមន៍  ព្រមទាំងស្នាក់នៅជាមួយប្រជាពលរដ្ឋក្នុងសហគមន៍ដែរ។ សកម្មភាពនេះ ត្បិតតែតូច ប៉ុន្តែនេះជាអ្វីដែលយុវជនអាចជួយឃុំ-សង្កាត់ និងឲ្យពលរដ្ឋនៅទីនោះមានមុខរបរ មានលទ្ធភាពរកចំណូលដោះស្រាយជីវភាព។  យុវជនវ័យ២៥ឆ្នាំរូបនេះ ឲ្យដឹងថាកត្តាដែលជំរុញឲ្យលោក ចូលរួមការងារឃុំ-សង្កាត់ដោយ សារឃើញអ្នកសហគមន៍មានជីវភាពខ្វះខាត មិនសូវមានចំណេះដឹង និងចង់ជំរុញឲ្យមានសហគមន៍ទេសចរណ៍ នៅឃុំ-សង្កាត់ ដែលកំពុងមានសក្តានុពលផ្នែកទេសចរណ៍ស្រាប់។  លោក ស៊ុម ច័ន្ទតារា និស្សិតសាលាភូមិន្ទរដ្ឋបាល បានចាប់ផ្តើមជួយឃុំ-សង្កាត់ទាំងពីឆ្នាំ២០១៤ មកម្លេះ តាមរយៈការចុះអប់រំពលរដ្ឋពីបញ្ហាគ្រឿងញៀន គ្រឿងស្រវឹង នៅ-សង្កាត់ និងចូលរួមប្រជុំជាមួយចៅ-សង្កាត់ ដើម្បីជំរុញឲ្យមានសេចក្តីណែនាំ ស្តីពីការប្រើប្រាស់គ្រឿងស្រវឹង។ យុវជនរូបនេះ ក៏ធ្លាប់បានចូលរួមជាមួយអង្គការសង្គមស៊ីវិល និងបង្កើតគម្រោងផ្ទាល់ខ្លួនស្វែងរកជំនួយ ដើម្បីចែកសម្ភារសិក្សាដល់សិស្សក្រីក្រ លំបាក និងលើកទឹកចិត្តឲ្យក្មេងកុំបោះបង់ការសិក្សា។  និស្សិតរូបនេះសង្ឃឹមថា ការរួមចំណែករបស់ខ្លួន នឹងក្លាយជាគំរូមួយ និងដាស់ស្មារតីឲ្យយុវជន និងចង់ឲ្យភាគីពាក់ព័ន្ធចូលរួមជួយឃុំ-សង្កាត់ទាំងអស់គ្នា។ កញ្ញា ម៉ៃ ស៊ីនេត និស្សិតផ្នែកទំនាក់ទំនងអន្តជាតិ បានស្ម័គ្រចិត្តចុះបង្រៀនប្រជាសហគមន៍ពីសិទ្ធិ ការរស់នៅស្អាត និងបង្រៀនក្មេងៗក្នុងសហគមន៍ឲ្យចេះអានអក្សរ ព្រមទាំងជំរុញឲ្យអាណាព្យាបាល បញ្ជូនកូនទៅសាលារៀន។ នាងក៏ធ្លាប់បានចូលរួមដោះស្រាយជម្លោះនៅក្នុងសហគមន៍ ក៏ដូចជាអំពើហិង្សាផងដែរ។ មានបំណងក្លាយជាមេឃុំផង កញ្ញា ស៊ីនេត បញ្ជាក់ថាកត្តាដែលជំរុញឲ្យនាងធ្វើការងារទាំងអស់នេះ ព្រោះនាងមិនចង់ឃើញការអភិវឌ្ឍន៍មានតែនៅទីក្រុងទេ តែត្រូវតែអភិវឌ្ឍន៍ចាប់ពីថ្នាក់មូលដ្ឋានឡើងទៅ។ និស្សិតរូបនេះ ក៏ចង់ឲ្យពលរដ្ឋចេះប្រើប្រាស់ និងយល់ដឹងពីសិទ្ធិរបស់ខ្លួន និងហ៊ានប្រើសិទ្ធិឲ្យត្រូវតាមច្បាប់ដែរ។ លោក ស្រ៊ុន ស៊ន ស្ថាបនិកក្រុមអនាគតយុវជនកម្ពុជាអាស៊ាន ដែលធ្លាប់បានបង្រៀនពលរដ្ឋអំពីអំណាចពលរដ្ឋ សិទ្ធិមនុស្ស ច្បាប់ និងការតស៊ូមតិផងនោះ ចង់ឃើញចៅសង្កាត់អាណត្តិថ្មីបង្កើតវេទិកាសាធារណៈឲ្យបានទៀងទាត់។ វេទិកា គឺដើម្បីឲ្យពលរដ្ឋ និងថ្នាក់ដឹកនាំមូលដ្ឋានបានជួបពិភាក្សាគ្នា ស្វែងរកដំណោះស្រាយបញ្ហាមួយចំនួន ដូចជាគ្រឿងញៀន គ្រឿងស្រវឹង គ្រោះថ្នាក់ចរាចរណ៍ ការអប់រំ ការស្វែងរកការងារធ្វើ  បញ្ហាបាត់បង់ជម្រក គ្មានជម្រក និងទីផ្សារកសិកម្មជាដើម។ ចំណែកឯកញ្ញាម៉ៃ ស៊ីនេត វិញ ស្នើឲ្យយុវជនចូលរួមអភិវឌ្ឍន៍ឃុំ-សង្កាត់តាមលទ្ធភាព ពោលពេលបញ្ចប់ការសិក្សា មិនត្រូវមានគំនិតគិតតែធ្វើការរកប្រាក់នៅទីក្រុងទេ ភ្លេចគិតពីការអភិវឌ្ឍន៍ដល់សហគមន៍នោះទេ។ នាងនិយាយថាការរួមគ្នាគិតពីផលប្រយោជន៍នៅថ្នាក់មូលដ្ឋានឡើងទៅ វាពិតជាចំណុចចម្បង ដើម្បីឈានដល់ការអភិវឌ្ឍន៍ ប្រកបដោយនិរន្តរភាពនៃប្រទេសជាតិមួយ។
ការចូលរួមរបស់យុវជន ក្នុងដំណើរការអភិវឌ្ឍឃុំ-សង្កាត់មានសារសំខាន់ណាស់។ យុវជនជាមនុស្សដែលមានសក្តានុពលចំណេះដឹង និងថាមពលកម្លាំងកាយ និងកម្លាំងចិត្តរឹងមាំ។ យុវជនអាចតាមដានមើលការអនុវត្តគោលនយោបាយដែលអ្នកនយោបាយបានសន្យា និងចូលរួមប្រជុំ លើកជាបញ្ហា និងស្នើឲ្យថ្នាក់ដឹកនាំឃុំ-សង្កាត់ដោះស្រាយ។ ម្យ៉ាងទៀតយុវជនក៏អាចស្ម័គ្រចិត្តធ្វើសកម្មភាពនានា និងបង្កើតគម្រោងផ្សេងៗ ជួយឃុំ-សង្កាត់ដែរ។
  បើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ការប្រគំតន្ត្រី ចាប់ពីវេលាម៉ោង ៤រសៀលតទៅ នៅបរិវេណកោះពេជ្រ ដោយមានការចូលរួមពីសិល្បករ-សិល្បការិនីជាច្រើនរូប។ ដោយឡែក ខេត្ត កណ្ដាល នឹងរៀបចំនៅមាត់ទន្លេ ក្រុងតាខ្មៅ ដែលមានការចូលរួមពីតារាចម្រៀងល្បីៗនៅកម្ពុជា។    សម្រាប់ខេត្តព្រៃវែងវិញ ការប្រគំតន្រ្តី អមជាមួយការតាំងពិព័រណ៍ផលិតផលនានា នឹងធ្វើឡើងរយៈពេល ៨ថ្ងៃឯណោះ គឺចាប់ពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី៥ ខែសីហា នៅសួនច្បារសម្តេច ស ខេង ក្រុងព្រៃវែង ។ រីឯការអុចកាំជ្រួច គឺធ្វើនៅថ្ងៃទី៥ ខែសីហា វេលាម៉ោង៧យប់ នៅតំបន់ចុងប៉ម (មាត់ទន្លេ)។   អត្ថបទទាក់ទង   ខេត្តកំពង់ចាម រៀបចំការប្រគំតន្រ្តីខ្នាតយក្ស៧ថ្ងៃ អបអរការបើកការដ្ឋាន«ព្រែកជីកហ្វូណន»   រដ្ឋាភិបាល ឱ្យវាយគង ទូងស្គរ ទះប៉ោត នៅថ្ងៃទី៥ សីហា ដើម្បីអបអរការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ   គម្រោងព្រែកជីកហ្វូណន បង្ហាញពីភាពរួបរួមគ្នា របស់ខ្មែរពីគ្រប់និន្នាការ  សូមបញ្ជាក់ថា «ព្រែកជីកហ្វូណនតេជោ» នឹងត្រូវបើកការដ្ឋានសាងសង់នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤។ គម្រោង«ព្រែកជីកហ្វូណនតេជោមានប្រវែង១៨០គីឡូម៉ែត្រ ចាប់ផ្តើមពីព្រែកតាកែវ នៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯក នៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីង នៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប។ គម្រោងនេះគ្រោងចំណាយថវិកា ១ ៧០០លានដុល្លារ និងប្រើពេលសាងសង់៤ឆ្នាំ ដែលនឹងផ្តល់ប្រយោជន៍ដោយផ្ទាល់ដល់ពលដ្ឋប្រមាណ ១.៦ លាននាក់ រស់នៅអមសងខាងផ្លូវទឹកនេះ ក្នុងភូមិសាស្ត្រខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប៕
ភ្នំពេញ៖ ដើម្បីអបអរសាទរ ការបើកការដ្ឋានជាប្រវត្តិសាស្រ្ត «ព្រែកជីកហ្វូណនតេជោ» រដ្ឋបាលរាជធានីភ្នំពេញ, ខេត្តកណ្ដាល និងខេត្តព្រៃវែង នឹងរៀបចំប្រគំតន្រ្តីខ្នាតយក្ស អមជាមួយការបាញ់កាំជ្រួច។ សម្រាប់ការប្រគំតន្រ្តីនេះ រាជធានីភ្នំពេញ និងខេត្តកណ្ដាល ធ្វើនៅថ្ងៃទី៥ សីហា និងខេត្តព្រៃវែង រៀបចំរយៈពេល ៨ថ្ងៃ ចាប់ពីថ្ងៃទី២៩ កក្កដា ដល់ថ្ងៃទី៥ ខែសីហា។
យោងតាមសន្ទស្សន៍គុណភាពខ្យល់ IQAir កម្រិតភាគល្អិតគ្រោះថ្នាក់បំផុតPM២,៥ដែលតូចអាចជ្រៀតចូលក្នុងចរន្តឈាម បានកើតដល់កម្រិត៥៨៨ក្នុងមួយម៉ែត្រគូបនៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ដែលជាកម្រិត IQAir វាយតម្លៃជាកម្រិតបំពុលដែលមានគ្រោះថ្នាក់។ នេះជាកម្រិតមួយខ្ពស់ដែលស្មើជិត៤០ដងនៃចំនួនអតិបរមាប្រចាំថ្ងៃនៃភាគល្អិតPM២,៥ ដែលត្រូវបានណែនាំដោយអង្គការសុខភាពពិភពលោក។   ជារៀងរាល់រដូវរងា ផ្សែងចេញពីការដុតចំបើងរបស់កសិករ ការបំភាយឧស្ម័នពុលចេញពីយានជំនិះ និងប្រភពផ្សេងទៀតបញ្ចូលគ្នា បានបង្កើតជាផ្សែងអ័ព្ទដ៏សាហាវគ្របដណ្ដប់ទីក្រុងញូវដេលីដែលមានពលរដ្ឋជាង២០លាននាក់។   បើតាមការសិក្សារបស់ទីភ្នាក់ងារស្រាវជ្រាវ Lancet ចេញឆ្នាំ២០២០ មនុស្សជាង ១,៦៧ លាននាក់បានស្លាប់ដោយសារតែការបំពុលបរិយាកាសនៅឥណ្ឌាក្នុងឆ្នាំ ២០១៩ ដោយក្នុងនោះចំនួនអ្នកស្លាប់ជាង ១៧,៥០០នាក់ជាអ្នករស់នៅក្នុងទីក្រុងញូវដេលី។    កន្លងមក អាជ្ញាធរក្រុងដេលី តែងតែប្រកាសពីផែនការផ្សេងៗគ្នា ដើម្បីកាត់បន្ថយការផ្សែងអ័ព្ទពុល ដូចជាការផ្អាកការដ្ឋានសំណង់ក្នុងទីក្រុងជាដើម។ ប៉ុន្តែផែនការទាំងនេះបានផ្ដល់ផលតិចតួចណាស់ដល់ការកាត់បន្ថយការផ្សែងអ័ព្ទពុល។ ជាមួយគ្នានេះ ការដុតចំបើងបន្ទាប់ពីច្រូតកាត់នៅរដ្ឋ Punjab និងរដ្ឋផ្សេងទៀតនៅតែបន្តកើតមានជារៀងរាល់ឆ្នាំ ទោះបីជាមានការខិតខំប្រឹងប្រែងពីរដ្ឋាភិបាលដើម្បីបញ្ចុះបញ្ចូលកសិករឱ្យប្រើវិធីផ្សេងគ្នាក៏ដោយ។   ខណៈផ្សែងអ័ព្ទបានគ្របដណ្ដប់រដ្ឋធានីញូវដេលី អាណាព្យាបាលនិងអ្នកបរិស្ថានបានទាមទារឱ្យមានការបិទសាលារៀននៅពាសពេញប្រព័ន្ធផ្សព្វផ្សាយសង្គម។ អ្នកបរិស្ថានមួយចំនួនលើបណ្ដាញសង្គមខ្លួនបានសរសេរថា ការដកដង្ហើមជាមួយកម្រិតភាគល្អិត PM ២.៥ ជាង៥០០ ក្នុងមួយម៉ែត្រគូប នេះជារឿងដែលគ្មានសុវត្ថិភាព និងបង្កជាបញ្ហាសួតដល់កុមារ។    គួរបញ្ជាក់ថា ទីក្រុងញូវដេលីនៅសប្តាហ៍នេះបានសម្រេច ផ្អាកការងារសាងសង់ និងការរុះរើភាគច្រើន ដើម្បីទប់ស្កាត់ការបំពុលភាគល្អិត និងបានអំពាវនាវដល់ប្រជាពលរដ្ឋកាត់បន្ថយការប្រើប្រាស់មធ្យោបាយធ្វើដំណើរដូចជារថយន្ត និងម៉ូតូ ក៏ដូចជាកាត់បន្ថយការប្រើប្រាស់ធ្យូងថ្ម និងអុសនៅតាមផ្ទះផងដែរ៕  
ផ្សែងអ័ព្ទដែលគ្របដណ្ដប់នៅទីក្រុងញូវដេលី នៅថ្ងៃទី៣ ខែវិច្ឆិកាបានឈានដល់កម្រិតគ្រោះថ្នាក់ ខណៈដែលផ្សែងចេញពីការដុតចំបើងរាប់ពាន់កន្លែងនៅភាគខាងជើងឥណ្ឌា រួមផ្សំជាមួយនឹងសារធាតុបំពុលផ្សេងទៀតបានបង្កើតជាផ្សែងអ័ព្ទពណ៌ប្រផេះដ៏គ្រោះថ្នាក់ ហើយគ្របដណ្ដប់ទីក្រុងធំនេះ។
លោកមេធាវី សំ សុគង់ អះអាងថា ភ្ជាប់ជាមួយនឹងការប្រកាសទោស លោកចៅក្រម រស់ ពិសិដ្ឋ បានបង្គាប់ឲ្យសមត្ថកិច្ចតាមចាប់លោក សម រង្ស៊ី និងថ្នាក់ដឹកនាំប្រឆាំងជាន់ខ្ពស់ទាំង៦នាក់នោះ យកទៅឃុំតាមអំណាចសាលក្រម។ បច្ចុប្បន្ន ពួកគាត់ទាំង៧នាក់ សុទ្ធតែរស់នៅឯក្រៅប្រទេស។ នៅមានសកម្មជនប្រឆាំង១៤នាក់ទៀត ក៏ត្រូវចៅក្រម ប្រកាសផ្តន្ទាទោស ក្នុងសំណុំរឿងជាមួយមេដឹកនាំប្រឆាំងទាំង៧នាក់ខាងលើនេះដែរ។ បើតាមលោកមេធាវី សំ សុគង់ ក្នុងចំណោមសកម្មជនទាំង១៤នាក់ មានម្នាក់ កំពុងមានជំងឺ និងកំពុងនៅក្រៅឃុំ ហើយ១៣នាក់កំពុងជាប់ឃុំ។ លោក បន្តថា សកម្មជនម្នាក់ ដែលនៅក្រៅឃុំ ត្រូវផ្តន្ទាទោស៥ឆ្នាំ តែទោសទាំងអស់ ត្រូវព្យួរ (មិនជាប់ឃុំទាំង៥ឆ្នាំ) រីឯ សកម្មជនទាំង១៣នាក់ ដែលកំពុងជាប់ឃុំ ត្រូវផ្តន្ទាទោស៥ឆ្នាំដែរ ក្នុងម្នាក់ៗ តែទោស១ឆ្នាំ៤ខែ ត្រូវព្យួរ (មិនជាប់ឃុំ១ឆ្នាំ៤ខែ)។ លោកមេធាវី សំ សុគង់ បង្ហាញការខកចិត្តចំពោះការសម្រេចសេចក្តីរបស់តុលាការភ្នំពេញ។ លោក ចាត់ទុកការសម្រេចសេចក្តីនេះ ថាមិនបានផ្តល់យុត្តិធម៌ជូនកូនក្តីរបស់លោកឡើយ។ លោក អធិប្បាយថា តាមការពិនិត្យមើលអង្គហេតុ និងភស្តុតាង កូនក្តីរបស់លោក មិនបានប្រព្រឹត្តិបទល្មើស ដូចការចោទប្រកាន់នោះទេ។ ជាងនេះទៀត លោកមេធាវី មើលឃើញថា រឿងក្តីនេះ គឺពាក់ព័ន្ធនឹងរឿងនយោបាយ ដូច្នេះ គួរតែដោះស្រាយតាមផ្លូវនយោបាយ ជាជាងដោះស្រាយតាមផ្លូវច្បាប់។ លោក បកស្រាយបន្ថែមថា ម្យ៉ាងទៀត ការបញ្ចេញមតិរបស់កូនក្តី គឺជាសិទ្ធិ ដែលត្រូវបានធានាដោយរដ្ឋធម្មនុញ្ញកម្ពុជា។ លោកមេធាវី បញ្ជាក់ថា៖«កូនក្តីទាំងអស់ បានស្នើឲ្យមេធាវី រៀបចំបណ្តឹងឧទ្ធរណ៍ ដើម្បីឲ្យសាលាឧទ្ធរណ៍ពិនិត្យឡើងវិញអំពីសេចក្តីសម្រេចរបស់សាលាដំបូង ទាក់ទិននឹងការផ្តន្ទាទោសនេះ ហើយក្រុមមេធាវី ក៏បានទទួលសិទ្ធិ និងរៀបចំបណ្តឹងឧទ្ធរណ៍ជូនពួកគាត់ទៅតាមនីតិវិធីច្បាប់»។ ដោយគិតករណីរបស់លោក សម រង្ស៊ី តែម្នាក់ឯង លោក ត្រូវបានតុលាការកម្ពុជា កាត់ទោសឲ្យជាប់ពន្ធនាគារពីបទចោទផ្សេងៗ ដោយសរុបទោសទៅ ប្រហែលពី៤០ឆ្នាំ ដល់៥០ឆ្នាំហើយ។ នេះបើតាមលោកមេធាវី សំ សុគង់៕
លោក សម រង្ស៊ី មេដឹកនាំកំពូលរបស់ក្រុមប្រឆាំងនៅក្រៅប្រទេស និង ថ្នាក់ដឹកនាំជាន់ខ្ពស់៦នាក់ទៀតរបស់លោក រួមមាន លោក អ្នកស្រី ជូឡុង សូមួរ៉ា អ្នកស្រី មូរ សុខហួរ លោក អេង ឆៃអ៊ាង លោក ហូរ វ៉ាន់ លោក នុត រំដួល លោក តុ វ៉ាន់ចាន់ ត្រូវតុលាការភ្នំពេញ ប្រកាសសាលក្រម នៅព្រឹកថ្ងៃទី១៧ មីនា ឆ្នាំ២០២២នេះ ផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ១០ឆ្នាំក្នុងម្នាក់ៗ ពីបទចោទ៣ គឺបទរួមគំនិតក្បត់ (ជាតិ) បទញុះញង់មិនឲ្យយោធាស្តាប់បង្គាប់រដ្ឋាភិបាល បទញុះញង់បង្កឲ្យមានអសន្តិសុខសង្គម។ នេះបើតាមព័ត៌មានពីលោក សំ សុគង់ មេធាវីការពារក្តីជូនពួកគាត់ ដែលផ្តល់មកសារព័ត៌មាថ្មីៗតាមបណ្តាញតេឡេក្រាម។
ចូលរួមធ្វើជាវាគ្មិនក្នុងសន្និសីទសារព័ត៌មានស្តីពីសក្តានុពលនាំចេញកសិផលកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ នៅទីស្តីការគណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ លោក ងិន ឆាយ ប្រតិភូរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម ប្រាប់ប្រជាជនកម្ពុជាឲ្យដឹងថា «ប្រទេសដ៏ច្រើន មិនដែលនិយាយគាំទ្រមួយមាត់ឡើយ» ចំពោះផលិតផលកសិកម្មកម្ពុជា តែផ្ទុយទៅវិញ ពួកគេ តែងនិយាយពីចំណុចអវិជ្ជមាន។ លោក បន្តថា លោកផ្ទាល់ គឺជាអ្នកទៅចរចា ទាក់ទងនឹងការបើកទីផ្សារផលិតផលកសិកម្មកម្ពុជា ក្នុងឆាកអន្តរជាតិ ដូច្នេះ លោក ដឹងថា បរទេសនិយាយយ៉ាងម៉េចចំពោះផលិតផលកសិកម្មកម្ពុជា។ លោក លើកយកផលិតផលកសិកម្មមួយចំនួន ដូចជា ស្វាយនិងចេក ជាដើម មកធ្វើជាឧទាហរណ៍។ បើតាមសម្តីរបស់អគ្គនាយកកសិកម្ម បរទេស តែងនិយាយអាក្រក់ថា កុំនាំស្វាយនិងចេកពីកម្ពុជា ព្រោះមានរោគ ហើយបាញ់ថ្នាំពុលច្រើនណាស់ ហើយពួកគេ មិនដែលនិយាយថា ជួយនាំស្វាយនិងចេកពីកម្ពុជាឡើយ ហើយក៏មិនដែលសរសើរថា ស្វាយនិងចេកកម្ពុជា មានគុណភាពល្អដែរ។ មន្រ្តីជាន់ខ្ពស់ទទួលបន្ទុកផ្នែកកសិកម្មរូបនេះ បង្ហាញការឈឺចាប់ដូច្នេះថា៖«យើង ដឹងទាំងអស់គ្នាហើយ អ៊ីចឹងយើងជាជនជាតិខ្មែរទាំងអស់គ្នា  ជួនកាលវា ឈឺចាប។ ចំណុចនេះ យើងឈឺចាប់ បានយើងប្រឹង ប្រឹងទាំងអស់គ្នា»។ សំឡេង លោក អះអាងថា និរន្តរភាពទីផ្សារ គឺជាកត្តាសំខាន់ខ្លាំង ដើម្បីកុំឲ្យគេសម្លាប់ទីផ្សារផលិតផលកសិកម្មកម្ពុជា។ លោក មានប្រសាសន៍ថា៖«ចំណុចនេះ ខ្ញុំមានការព្រួយបារម្ភធ្ងន់ធ្ងរមែនទែន»។ ជាមួយគ្នានេះ ប្រជាពលរដ្ឋ ក៏ដូចជាអង្គភាពពាក់ព័ន្ធនានា ត្រូវគិតរួមគ្នាថា ការដាំផលិតផលកសិកម្មកម្ពុជា គឺដើម្បីអាចឈានចូលទៅទីផ្សារជាតិ-អន្តរជាតិបាន។ នេះបើតាមមន្រ្តីជាន់ខ្ពស់ខាងលើដដែល ដោយលោក ហ៊ានសន្និដ្ឋានថា បើកម្ពុជា មិនគិតត្រង់ចំណុចហ្នឹងទេ គេនឹងបំផ្លាញវិស័យកសិកម្មកម្ពុជា។ លើសពីនេះ លោក ថ្លែងថា កម្ពុជា មិនត្រូវឲ្យអ្នកណាម្នាក់ ប្រើបច្ចេកទេសផ្តេសផ្តាស ដើម្បីបំផ្លាញទាំងប្រព័ន្ធបរិស្ថាន និងគុណភាពផ្នែកផលិតផលកសិកម្មឡើយ ហើយជាពិសេសបំផ្លាញទីផ្សារកម្ពុជាក្នុងឆាកអន្តរជាតិ៕
ដោយមិនលាក់លៀម មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្ម បានលាតត្រដាងការពិតពីផលិតផលកសិកម្មកម្ពុជា ដែលពិបាកនឹងនាំចេញទៅក្រៅប្រទេស។ មូលហេតុចម្បងនោះ គឺដោយសារតែបរទេស យល់ថា ផលិតផលកសិកម្មកម្ពុជា មិនសូវមានគុណភាព។
មេដឹកនាំកំពូលៗ ដែលរួមមាន សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេច ហេង សំរិន ប្រធានរដ្ឋសភា សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្តេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និង សម្តេច ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ រួមទាំងមន្រ្តីជាប់ខ្ពស់ផ្សេងទៀត បានចូលរួមថ្វាយព្រះរាជដំណើរព្រះមហាក្សត្រ។ ទ្រង់ នឹងយាងមកកម្ពុជាវិញ នៅថ្ងៃទី១៦ ខែឧសភា៕
ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រកម្ពុជា ទ្រង់បានចាកចេញពីកម្ពុជានៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩នេះ ដើម្បីទៅចូលរួមវេទិកាអរិយធម៌អាស៊ីលើកទី១ នៅទីក្រុងប៉េកាំង ប្រទេសចិន។
ក្រុម Luton Town បានឈ្នះសំបុត្រឡើងទៅប្រកួតប្រជែងនៅក្នុងលីគកំពូលអង់គ្លេសលើកដំបូងគិតចាប់ពីឆ្នាំ១៩៩២ បន្ទាប់ពីឈ្នះក្រុម Coventry City នៅក្នុងការប្រកួតវគ្គ Play-Off  កាលពីថ្ងៃទី២៧ ខែឧសភា។ Luton Town ឡើងមកកាន់ Premier League រយៈពេល ៩ឆ្នាំក្រោយពួកគេបានចាប់ផ្តើមលេងនៅក្នុងក្របខណ្ឌលីគលំដាប់ទី៥អង់គ្លេស Nation League មក។    Luton Town ស្ថិតក្រោមការដឹកនាំរបស់លោក Rob Edwards បានឈ្នះការប្រកួតដោយការស៊ុតបាល់កាត់សេចក្តី ១១ម៉ែត្រលទ្ធផល ៦-៥ ក្រោយការប្រកួតស្មើ ១-១ រយៈពេល ១២០នាទី នៅក្នុងកីឡដ្ឋាន Wembley។ Luton Town រដូវកាលក្រោយនឹងត្រូវស្វាគមន៍ក្រុមខ្លាំងៗដូចជា Manchester City, Arsenal, Liverpool និង Manchester United នៅក្នុងកីឡដ្ឋានរបស់ពួកគេដែលអាចផ្ទុកមនុស្សបានត្រឹមជាង ១០,៣៥៦នាក់ តាមបណ្តោយផ្លូវ Kenilworth ប្រទេសអង់គ្លេស។   រយៈពេល ៩ឆ្នាំនៃដំណើរផ្លូវឡើងមកកាន់ Premier League ក្លិប Luton Town បានចំណាយពេលនៅលីគលំដាប់ទី៥ (Nation League) រយៈពេល ៥រដូវកាល មុនពេលប្រជែងឡើងជាបន្តបន្ទាប់រហូតមកដល់ក្របខណ្ឌ Championship។   នាថ្ងៃទី២៩ ខែឧសភា អ្នកគាំទ្ររបស់ក្រុម Luton Town បានចេញមកអបអរការឡើងទៅកាន់ក្រមខណ្ឌ Premier League រដូវកាលក្រោយ ដោយអ្នកគាំទ្រខ្លះបានរង់ចាំរយៈពេលជាង ៤ម៉ោង ដើម្បីអបអរជាមួយក្រុមកីឡាករ និងមន្ត្រីបុគ្គលិកក្លិបនៅតាមបណ្តោយផ្លូវដែលសំដៅទៅកាន់ឆាកកម្មវិធីរបស់ក្រុមដែលបានធ្វើឡើងជាពិសេសនៅចំកណ្តាលទីក្រុង St Georges Square នៃប្រទេសអង់គ្លេស។   រដូវកាលក្រោយនឹងមានភាពខុសប្លែកនៅជុំវិញកីឡដ្ឋានរបស់ក្លិប Luton Town ឈ្មោះ Kenilworth Road ដែលបានបើកតាំងពីឆ្នាំ ១៩០៥ មួយនេះ នឹងក្លាយជាកីឡដ្ឋានដ៏តូចបំផុតដែលនឹងត្រូវរៀបចំការប្រកួត Premier League។   កីឡដ្ឋាន Kenilworth Road ដែលមានទីតាំងសម្រាប់អង្គុយត្រូវបានកសាងឡើងដោយឈើ និងទីកន្លែងកៅអីអង្គុយជាកៅអីប្លាទិក ដែលគ្មានសម្រាប់ផ្អែកខ្នងឡើយ ខណៈច្រកចូលក្នុងកីឡដ្ឋានមានភាពតូចចង្អៀត។ រាល់ការប្រកួតនៅពេលដែលក្រុមគូប្រកួតបានស៊ុតចូលលើក្រុម Luton Town កាម៉េរា ពិបាកក្នុងការចាប់យកសកម្មភាពរបស់ពួកគេ។ ក្រៅពីការអបអរជ័យជម្នះ ក្រុម Luton Town ក៏កំពុងប្រឈមមុខក្នុងការកែលម្អរកីឡដ្ឋានពួកគេឡើងវិញនៅក្នុងអំឡុងពេលសម្រាកមុនបើករដូវកាលថ្មី។    Luton Town ត្រូវការចំណាយប្រាក់ប្រមាណ ១០លានផោន(១២លានដុល្លារ) ដើម្បីកែលម្អរហេដ្ឋារចនាសម្ព័ន្ធកីឡដ្ឋានឱ្យសមស្របទៅតាមស្តង់ដាររបស់ក្របខណ្ឌ Premier League។ ការកែលម្អរទាំងនោះរួមមានការកសាងបន្ទប់ផ្លាស់សម្លៀកបំពាក់ឱ្យធំជាងមុន, អំពូលភ្លើងសម្រាប់បញ្ចាំងការប្រកួតនៅពេលយប់, ការកែសម្រួលទីតាំងសម្រាប់ប្រព័ន្ធផ្សព្វផ្សាយឱ្យបានទូលាយជាងមុន, ទីតាំងសម្រាប់ប្រើប្រាស់ប្រព័ន្ធ VAR មិនមែប៉ុណ្ណោះការកែសម្អរឡើងវិញនៅទីតាំងអង្គុយដែលនៅជុំវិញទីតាំងអង្គុយគោលរបស់ក្លិប។    បើទោះជាក្លិប Luton Town ទទួលបានការយល់ព្រមក្នុងការសាងកីឡដ្ឋានថ្មីដែលអាចផ្ទុកចំនួនអ្នកទស្សនាបាន ១៧,៥០០នាក់ នៅក្នុងទីតាំង Power Court នៃទីក្រុង Tuton ប្រទេសអង់គ្លេស ប៉ុន្តែការប្រកួត Premier League នឹងចាប់ផ្តើមនៅក្នុងរយៈពេលមិនដល់ជាង ៣ខែទៀតនោះទេ។ កីឡដ្ឋាន Kenilworth Road អាចនឹងត្រូវបានកែលម្អរឱ្យល្អប្រសើរជាងមុននិងឆាប់រហ័សបំផុត ដែលកីឡដ្ឋានមានចម្ងាយប្រមាណជាង ៤៩គីឡូពីទីក្រុងឡុងដ៍៕    
អ្នកគាំទ្រក្រុម Luton Town រាប់ពាន់នាក់ រួមទាំងកីឡាករផង ដង្ហែក្បូនអបអរ ក្រោយក្រុមបានកៅអីឡើងទៅក្របខណ្ឌ Premier League រដូវកាលក្រោយ ក្រោយអវត្តមាន៣១ឆ្នាំ។
គួរជម្រាបថា ឧត្ដរមានជ័យ ជាខេត្តជាប់លំដាប់ទី៥ ដែលមានប្រាសាទបុរាណ មានរូបរាងចំនួន ២៩ និងប្រាសាទបាក់បែកសល់គ្រឹះចំនួន ១៨។ ក្នុងនោះ ប្រាសាទតាមន្ត និងប្រាសាទតាក្របី ជាប្រាសាទដែលទាក់ទាញទេសចរណ៍ ។    សូមលោកអ្នកទស្សនារូបភាពខាងក្រោម៖   
ឧត្តរមានជ័យ៖ ប្រាសាទតាមន្ត មានទីតាំងស្ថិតនៅភូមិគូ ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដែលមានចម្ងាយ៤៨គីឡូម៉ែត្រ ពីក្រុងសំរោង។ ប្រាសាទនេះ ត្រូវបានសង់អំពីថ្មភក់ ស្ថិតនៅលើខ្នងភ្នំដងរែក។ ប្រាសាទតាមន្ត បានកសាងឡើងនៅសតវត្សទី១១ ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១ (១០០២-១០៥០) និងឧទ័យទិត្យវរ្ម័នទី២ (១០៥០-១០៦៦)។ ថ្វីបើប្រាសាទមួយនេះ  បានសាងសង់រួចហើយក្ដី ប៉ុន្តែតាមផ្នែកនៃប្រាសាទមួយចំនួន ពុំទាន់ឆ្លាក់ក្បាច់រួចរាល់នោះឡើយ។ នេះបើតាមមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តឧត្តរមានជ័យ។ 
តាមការបកស្រាយបន្ថែមរបស់សម្តេចព្រះសង្ឃ ពាក្យថា «ត្លុក» ជានាមសព្ទ មានន័យថា អ្នកកំប្លែង អ្នកសម្តែងដែលធ្វើឲ្យគេសើច។ រូបត្លុក រូបដែលមានលក្ខណៈកំប្លុកកំប្លែង។ ចំពោះពាក្យ «ភ្លុក» មានន័យថា  អវយវៈជាឆ្អឹងដុះចេញពីក្នុងមាត់ ដំរីឈ្មោលមានសណ្ឋានមូលធំចុងស្រួច។ កាលណាលូតវែងមានទ្រង់ទ្រាយងទន្ទាំ។ តាមធម្មតា តែងតែដុះមកមួយគូ ជួនកាលដ៏ដុះជាទោលតែមួយក៏មាន ដែលគេហៅថា ភ្លុកទក។ ដំរីឈ្មោល ដែលដុះភ្លុកពីកំណើត គេមិនហៅថា ឈ្មោលទេ តែគេហៅថា «ភ្លុក»។ ចំណែក «ថ្លុក» មានន័យថា ទីដីក្រហូង ដែលដក់ទឹកភ្លៀង ក្នុងរដូវវស្សា តែតូចជាងត្រពាំង។ ភាគច្រើន «ថ្លុក»នេះច្រើនកើតមានឡើង នៅពេលដែលក្របីដេក និងដោយសារទឹកហូរច្រោះ ឬមានមនុស្សកាប់ដីឲ្យទៅជាក្រហូង។ ឧទាហរណ៍៖ ថ្លុកជង្ហុក ទីដែលមានក្រហេងក្រហូង, ថ្លុកឈាម  ជាដើម។
«ត្លុក» សំដៅលើអ្នកកំប្លែង អ្នកដែលបង្កើតបរិយាកាសឲ្យគេសប្បាយរីករាយ។ រីឯ «ភ្លុក» ជាឆ្អឹងដុះចេញពីមាត់សត្វ។ ចំណែក «ថ្លុក» សំដៅលើដីដែលដក់ទឹកភ្លៀង។ នេះបើតាមការបកស្រាយរបស់សម្តេចព្រះសង្ឃរាជ ជួន ណាត។
  ក្រុមបាល់ទាត់កណ្តាល ត្រូវបើកទ្វារកីឡដ្ឋានសងសឹកសៀមរាប សម្រាប់ជំនួបជើងទី២ពានរង្វាន់សម្តេច ហ៊ុន សែន ថ្នាក់ខេត្តនៅម៉ោង៣រសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០នេះ។ នាជំនួបជើងទី១នៅលើទឺកដីខេត្តសៀមរាម ក្រុមកណ្តាលត្រូវបានម្ចាស់ផ្ទះសៀមរាបផ្តល់មេរៀនខកចិត្តក្នុងលទ្ធផល ៣-១។    នៅម៉ោង៣រសៀលនេះដែរ ក្រុមកោះកុងត្រូវបើកទ្វារកីឡដ្ឋានខ្លួន ស្វាគមន៍ភ្ញៀវព្រៃវែង ដែលបានយកឈ្នះខ្លួន ៥-១ នៅជើងទី១នាជំនួបក្រៅដី។ កោះកុងត្រូវការឈ្នះព្រៃវែងលើស៤គ្រាប់ ក្នុងការបន្តដំណើរទៅវគ្គបន្ត។    ទាំងក្រុមសៀមរាបនិងព្រៃវែងត្រូវការទប់គូប្រកួតត្រឹមស្មើប៉ុណ្ណោះនៅជើងទី២នេះ ដើម្បីធានាកៅអីឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់សម្តេច ហ៊ុន សែន ថ្នាក់ខេត្ត៕  
ក្រុមបាល់ទាត់សៀមរាប និងព្រៃវែងត្រូវការត្រឹមលទ្ធផលស្មើជាមួយគូប្រកួត នាជំនួបជើងទី២នៅថ្ងៃនេះ ដើម្បីធានាកៅអីឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ(១/២)នៃពានរង្វាន់សម្តេច ហ៊ុន សែន ថ្នាក់ខេត្ត។
  Nokia បានប្រកាសលក់ទូរសព្ទដៃស៊េរីថ្មី   Nokia 5310 សម្រាប់មនុស្សគ្រប់ស្រទាប់វណ្ណៈ អាចប្រើប្រាស់បាន ដោយរូបរាងដ៏ទាក់ទាញ និងតម្លៃដ៏សមរម្យរបស់វា ស្របជាមួយការរចនាការស្ដាប់តន្ត្រី (XpressMusic) របស់ទូរសព្ទនេះកាន់តែទទួលបាននូវបទពិសោធន៍ថ្មី។ សម្រាប់លោកអ្នក ដែលមានតម្រូវការបឋមដូចជា ការហៅជាសំឡេង, ការផ្ញើសារ, និងការស្ដាប់តន្ត្រី Nokia 5310 គឺជាទូរសព្ទដៃដែលសាកសម សម្រាប់លោកអ្នកបំផុត។ Nokia 5310 មានទំហំ 2.4 inches ទម្ងន់ 88.2 ក្រាម។ អាសង្ហានេះ ក៏មានបំពាក់ កាមេរ៉ា VGA នៅផ្នែកខាងក្រោយរបស់វាផងដែរ។ ជាមួយ Nokia 5310 លោកអ្នកអាចស្ដាប់វិទ្យុ និងតន្ត្រីបានគ្រប់ទីកន្លែងដោយមិនបាច់ប្រើកាស ស្របនឹង Speaker ២ លើក្រោមរបស់ទូរសព្ទនេះធ្វើឲ្យការស្ដាប់តន្ត្រីរបស់អ្នកទទួលនូវបទពិសោធន៍ថ្មី។ ជាមួយថាមពលថ្ម 1200 mAh អាចទ្រទ្រងរហូទទៅដល់ ៣០ ថ្ងៃដោយមិនប្រើការអ្វី។ អាច្រមក់នេះ មានលក់នៅប្រទេសកម្ពុជា ក្នុងតម្លៃត្រឹមតែ ៣៨ ដុល្លារប៉ុណ្ណោះ។    Nokia 2720 Flip គឺជាទូរសព្ទដែលរចនាឡើង ជាមួយនឹងភាពស៊ីវិល័យ ដែលអាចបត់បាន។ ពេលនេះ ការទន្ទឹងរង់ចាំរបស់អ្នកទាំងអស់គ្នា បានមកដល់ហើយ ក្រុមហ៊ុន KTH ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្ដាច់មុខទូរសព្ទដៃ Nokia ប្រចាំប្រទេសកម្ពុជា បាននាំយកបាននាំយកពណ៌ដ៏ឆើតឆាយ របស់ទូរសព្ទដៃ Nokia 2720 Flip ពណ៌ក្រហមក្នុងប្រទេសកម្ពុជាហើយ។ វាមានទម្ងន់ 118 ក្រាម ទំហំ 2.8 inches។ វាដំណើរដោយប្រព័ន្ធ KaiOS បន្ទះឈីប Qualcomm MSM8905 Snapdragon 205, CPU Dual-core (2x1.1 GHz Cortex-A7) និង GPU Adreno 304។ វាក៏បំពាក់កាមេរ៉ាទំហំ 2 MP ផងដែរ។ មិនត្រឹមជាទូរសព្ទប៊ូតុង ដែលមានរូបរាងស្អាតនោះទេ Nokia 2720 Flip ក៏មាន Wifi-Hotspot, WhatApp, Facebook, Google Maps និង Youtube បំពាក់មកជាមួយស្រាប់ផងដែរ។ វាអាចដាក់ស៊ីមបានរហូតដល់ទៅ ២ (4G LTE)។ ចំណែកឯថាមពលថ្មរបស់ទូរសព្ទដៃ មានរហូតដល់ 1500 mAh ឯណោះ។ តម្លៃខ្លួនរបស់វា ក្នុងប្រទេសមានតម្លៃត្រឹមតែ 89 ដុល្លារប៉ុណ្ណោះ។   លោកអ្នកអាចរកជាវបានតាមបណ្ដាលហាងលក់ទូរសព្ទដៃក្នុងប្រទេសកម្ពុជា ឬអាចទំនាក់ទំនងតាមរយៈលេខទូរសព្ទដៃ 012879 707៕   (អត្ថបពាណិជ្ជកម្ម)  
ការទន្ទឹងរង់ចាំរបស់លោកអ្នកពេលនេះ បានមកដល់ហើយ ទូរសព្ទដៃ Nokia 5310 និង Nokia 2720 Flip បត់ពណ៌ក្រហម មានលក់នៅក្នុងប្រទេសកម្ពុជាហើយ ជាមួយនឹងការរចនារូបរាង សមត្ថភាព និងតម្លៃដ៏សមរម្យ ក្នុងប្រទេសកម្ពុជាផងដែរ។
លោក អ៊ិន ច័ន្ទធារ៉ា ម្ចាស់សិប្បកម្មផលិតនំខ្មែរ«នាឡិ» បញ្ជាក់ថា នំខ្មែរមិនសូវមានវត្តមាននៅតាមវត្តអារាមច្រើនទេ ពីអំឡុងកាន់បិណ្ឌថ្ងៃទី១ ដល់បិណ្ឌទី១០ ពោលគឺទាល់តែដល់ថ្ងៃភ្ជុំបិណ្ឌ ទើបមានច្រើន ដូច្នេះហើយទើប«នាឡិ» បង្កើនការផលិតរបស់ខ្លួន លើសថ្ងៃធម្មតា។   ហើយការធ្វើដូច្នេះ ក៏ដោយសារម្ចាស់សិប្បកម្មនំខ្មែររូបនេះ ចង់បញ្ច្រាបវត្តមាននំខ្មែរឲ្យកាន់តែទូលាយទៅប្រជាពលខ្មែរ ពិសេសយុវវ័យ ខណៈដែលនៅទីអារាម មិនសូវមានវត្តមាននំខ្មែរក្នុងអំឡុងបុណ្យកាន់បិណ្ឌនោះ។ លោក អ៊ិន ច័ន្ទធារ៉ា បញ្ជាក់ដូច្នេះ៖«ការប្រើប្រាស់នំខ្មែរយកទៅវត្តអារាម គឺដើម្បីលើកតម្កើង និងអភិរក្សអត្តសញ្ញាណជាតិផង។ ម្យ៉ាងវិញទៀត ចង់បង្ហាញថានំខ្មែរអាចធ្វើពេលក៏បានដែរ មិនចាំដល់ថ្ងៃបិណ្ឌ១៣ ឬ១៤  ឬក៏មានពិធីបុណ្យទានធំៗ ចាំនាំគ្នាវេចនោះទេ»។   អ្នកស្រី អ៊ីង សុផាត ជាចាស់ទុំមួយរូប ដែលរស់នៅភូមិសំប៉ានលើ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល បាននិយាយពីការថយវត្តមាននំខ្មែរនៅតាមទីអារាមនៅក្នុងអំឡុងកាន់បិណ្ឌដែរ។ ស្ត្រីវ័យ៦២ឆ្នាំរូបនេះ រៀបរាប់ថា៖«កាលពីខ្ញុំនៅក្មេង ឲ្យតែជិតដល់បុណ្យភ្ជុំធំ ឬពេលកាន់បិណ្ឌ ខ្ញុំតែងតែឃើញផ្ទះនីមួយៗពីចុងភូមិដល់ដើមភូមិ នាំគ្នាកាត់ស្លឹកចេកមកហាលពេញមុខផ្ទះ។ អ្នកខ្លះធ្វើខ្សែចំណងនំ និងរកសណ្តែកបាយជាដើម ដើម្បីត្រៀមវេចនំមុនភ្ជុំធំមួយថ្ងៃ ឬពីរថ្ងៃ។ ឯគ្រួសារខ្លះ នាំគ្នាវេចនំ ពិសេសនំអន្សមចេក និងអន្សមជ្រូក តាំងពីបិណ្ឌ១មកម្ល៉េះសម្រាប់យកទៅវត្តក្នុងថ្ងៃកាន់វេនបិណ្ឌរបស់ខ្លួន។ ប៉ុន្តែមកដល់រយៈប្រហែល៥ឆ្នាំចុងក្រោយនេះ ការវេចនំក្នុងរដូវភ្ជុំបិណ្ឌបានថយចុះ»។   អ្នកស្រី អ៊ីង សុផាតពន្យល់ថា ការថយចុះនៃការវេចនំក្នុងរយៈភ្ជុំបិណ្ឌនេះ អាចបណ្តាមកពី មនុស្សចាស់ៗជំនាន់ដើមបានស្លាប់ ឯក្មេងៗសម័យឥឡូវមិនសូវចាប់អារម្មណ៍រៀនវេចនំពីឱពុកម្តាយ ឬជីដូនជីតាទេ។ បើមានអ្នកចេះវេចនំអន្សម ក្នុងភូមិក៏មានមិនច្រើនដូចមុនទៀតដែរ។  នេះជាការបន្ថែមរបស់អ្នកស្រី សុផាត៕  
ភ្នំពេញ៖«នាឡិ»ជាសិប្បកម្មផលិតខ្មែរគ្រប់ប្រភេទ ដែលបានបើកដំណើរការជាង១ឆ្នាំហើយ នៅរាជធានីភ្នំពេញ។ ក្រៅតែពីផលិតនំខ្មែរ លក់ទៅឲ្យដៃគូចែកចាយប្រចាំថ្ងៃហើយនោះ នៅក្នុងអំឡុងពិធីបុណ្យភ្ជុំបិណ្ឌនេះ «នាឡិ» បានបន្ថែមការផលិតនំរបស់ខ្លួន ដើម្បីផ្គត់ផ្គង់លើទីផ្សារ ដែលអាចមានតម្រូវការនំខ្មែរច្រើនយកទៅទីអារាម។
ដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩ រដ្ឋបាលខេត្តកណ្តាល បានសម្រេចបន្តអនុវត្តវិធានការរដ្ឋបាល និងបែងចែកតំបន់ក្រហម,លឿងទុំ និងលឿងរយៈពេល១សប្តាហ៍ទៀត។ តាមសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តកណ្តាល វិធានការបែងចែកតំបន់ និងអនុវត្តវិធានការរដ្ឋបាល នឹងបន្តដល់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១។     ទោះយ៉ាងណា តំបន់ក្រហមនៅក្នុងភូមិសាស្ត្រខេត្តកណ្តាល ក៏បានរួមតូច ដូចនឹងរាជធានីភ្នំពេញដែរ។ បច្ចុប្បន្ន មានតែផ្នែកខ្លះនៃភូមិស្វាយជ្រុំ និងផ្នែកខ្លះនៃភូមិអណ្តូង ក្នុងឃុំបែកចាន ស្រុកអង្គស្នួលប៉ុណ្ណោះ ដែលនៅជាតំបន់ក្រហម ខណៈកាលពីមួយសប្តាហ៍មុន ៥ភូមិតំបន់ក្រហមក្នុងស្រុកអង្គស្នួលមានដល់ទៅ៥ភូមិ ហើយតំបន់អាគារវប្បធម៌ នៃសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ក៏ជាតំបន់ក្រហមដែរ។   តំបន់ក្រហមពីមុន បានប្រែមកជាតំបន់លឿងទុំ ឬលឿង  ហើយតំបន់ខ្លះ ដែលធ្លាប់ជាតំបន់លឿងទុំ ក៏បានប្រែមកជាតំបន់លឿងផងដែរ។  សូមបញ្ជាក់ថា កម្ពុជាមានអ្នកឆ្លងកូវីដ-១៩ សរុប ២១៤៩៩នាក់ហើយ ដោយករណីនាំចូលមាន៦១៤ករណី, អ្នកជាសះស្បើយ៩៨៦៧នាក់។ ចំណែកអ្នកស្លាប់ដោយសារកូវីដ-១៩ កើនឡើង១៤៧នាក់៕   
ផ្នែកខ្លះនៃភូមិស្វាយជ្រុំ និងផ្នែកខ្លះនៃភូមិអណ្តូង ក្នុងឃុំបែកចាន ស្រុកអង្គស្នួល ត្រូវបានរដ្ឋបាលខេត្តកណ្តាល កំណត់ជាតំបន់ក្រហម ខណៈតំបន់ផ្សេងៗទៀតជាតំបន់លឿងទុំ និងលឿង។ ក្រៅពីបន្តបែងចែកតំបន់នេះ អាជ្ញាធរខេត្ត ក៏នឹងបន្តអនុវត្តវិធានការរដ្ឋបាលរយៈពេល១សប្តាហ៍ទៀតដែរ គឺរហូតដល់ថ្ងៃទី២១ឧសភា។
  លោក Paiboon Nititawan អនុប្រធានគណៈកម្មការសភាទទួលសាសនា សិល្បៈ និងវប្បធម៌ បានថ្លែងឲ្យដឹងថា គណៈកម្មការលោកនឹងអនុវត្តច្បាប់ប្រឆាំងតារាឈ្មោះ Nisamanee Lertvorapong ដែលបានយកព្រះពុទ្ធសាសនាទៅលេងសើច។    សម្រាប់លោក Paiboon ទង្វើរបស់តារារូបនេះ ពិតជាបានធ្វើឲ្យប៉ះពាល់អារម្មណ៍យ៉ាងខ្លាំង សម្រាប់អ្នកកាន់ព្រះពុទ្ធសាសនានៅក្នុងប្រទេសថៃ។   Nisamanee Lertvorapong ជាតារា Blogger ដែលគេស្គាល់ជាទូទៅថា Nat Nisamani។ នាពិធីបុណ្យ Halloween កន្លងមក តារាភេទទីបីរូបនេះ បានតុបតែងខ្លួនជាព្រះពុទ្ធ ដោយអះអាងថា ធ្វើឡើងក្នុងន័យអប់រំ និងបណ្តុះការពិចារណា។   ទោះបីជាយ៉ាងណាក៏ដោយ ពលរដ្ឋថៃ ដែលកាន់ព្រះពុទ្ធសាសនា ខឹងសម្បារយ៉ាងខ្លាំង ដោយចាត់ទុកថា វាជាការលេងសើច និងច្នៃប្រឌិតគ្មានហេតុផល បើទោះបីជាកន្លងមកនាងធ្លាប់តុបតែងខ្លួនជាព្រះម៉ែកាលី ខ្មោចម៉ាំមី និងព្រះនាងគង់ស៊ីអ៊ីម ក៏ដោយ៕
គណៈកម្មការសភាថៃ នឹងចាត់វិធានការច្បាប់ប្រឆាំងតារាអនឡាញដ៏ល្បីល្បាញម្នាក់ ដែលតែងខ្លួនធ្វើជាព្រះពុទ្ធ ហើយថតវីដេអូបង្ហោះនៅលើបណ្តាញសង្គម។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន Khaosud English។
  «មានប្រជាជនអាហ្វហ្គានីស្ថានចំនួន២ម៉ឺននាក់បានដាក់ពាក្យស្នើសុំសិទ្ធិជ្រកកោន»។ លោកស្រី Jen Psaki អ្នកនាំពាក្យសេតវិមាននិយាយទៅកាន់អ្នកសារព័ត៌មានបែបនេះក្នុងសន្និសីទថ្ងៃទី១៥ ខែកក្កដា ។ លោកស្រីបានបន្តថា ពួកគេជាអ្នកបម្រើការឱ្យយោធា និងស្ថាប័នផ្សេងទៀត ហើយក្លាយជាគោលដៅរបស់ក្រុមតាលីបង់ខណៈអាមេរិក និងសម្ព័ន្ធមិត្តចាប់ផ្ដើមដកទ័ព។    មិនត្រឹមតែអ្នកបកប្រែផ្ទាល់ឡើយ លោកស្រី Psaki បន្ថែមថា អាមេរិកក៏នឹងពិចារណាលើពាក្យស្នើសុំ របស់ក្រុមគ្រួសារពួកគេផងដែរ តែលោកស្រីមិនបញ្ជាក់ចំនួនឱ្យច្បាស់ឡើយ។ បើយោងតាមការ ប៉ាន់ស្មានកន្លងមក ប្រជាជនអាហ្វហ្គានីស្ថានដែល មានសិទ្ធិត្រូវបានជម្លៀសមានចំនួនប្រហែល១០ ម៉ឺននាក់ឯណោះ។ បើតាមទីភ្នាក់ងារព័ត៌មាន AFP មន្រ្តីអាមេរិកបញ្ជាក់ថា ការជម្លៀសនឹងចាប់ផ្ដើម ក្នុងខែកក្កដានេះ។   ក្រុមអ្នកបកប្រែភាសាដែលត្រៀមជម្លៀស ជាអ្នកដែលបានដាក់ពាក្យស្នើសុំរួចរាល់ក្រោមកម្មវិធី ទិដ្ឋាការអន្តោប្រវេសន៍ពិសេស (SIV) របស់ក្រសួងការបរទេសអាមេរិកសម្រាប់អ្នកបកប្រែអ៊ីរ៉ាក់និង អាហ្វហ្គានីស្ថាន។ លោកស្រី Psaki បន្ថែមថា អ្នកដែលបានឆ្លងការត្រួតពិនិត្យផ្នែកសន្តិសុខរួចរាល់ អាចស្នាក់នៅមូលដ្ឋានយោធាអាមេរិកជាបណ្ដោះអាសន្ន។ ចំណែកអ្នកត្រូវឆ្លងការត្រួតពិនិត្យសិននោះ នឹងត្រូវបញ្ជូនទៅកាន់បន្ទាយទ័ពអាមេរិកនៅបរទេស ឬប្រទេសទីបីណាមួយរហូតទិដ្ឋាការត្រូវផ្ដល់ឱ្យ។   ស្របពេលអាមេរិកកំពុងដកទ័ពនោះ សមាជិកព្រឹទ្ធសភាអាមេរិក ក៏ទទូចឱ្យរដ្ឋបាលលោក បៃឌិន ពន្លឿនការជម្លៀសខ្លួន និងផ្ដល់ជំនួយដល់អ្នកដែលជួយកម្លាំងសម្ងាត់អាមេរិកផងដែរ។ ក្នុងលិខិតផ្ញើទៅកាន់លោក បៃឌិន ប្រធានគណៈកម្មាធិការចារកម្មលោក Mark Warner និងអនុប្រធាន Marco Rubio បានសរសេរថា អស់រយៈពេលពីរទសវត្សមកហើយ ប្រជាជនអាហ្វហ្គានីស្ថានរាប់ពាន់នាក់បាន ប្រថុយជីវិតរបស់ពួកគេដើម្បីធ្វើការជាមួយអ្នកជំនាញស៊ើបការណ៍សម្ងាត់មកពីអាមេរិកនិងបណ្តា ប្រទេសណាតូផ្សេងទៀតដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមអាល់កៃដា, ក្រុមជ្រុលនិយមរដ្ឋឥស្លាម និងក្រុម ភេរវករដទៃទៀត។   ដូចនេះ ការទុកចោលប្រជាជនអាហ្វហ្គានីស្ថានដែលបានគាំទ្រដល់ការស៊ើបការណ៍សម្ងាត់អាមេរិក នៅអាហ្វហ្គានីស្ថាន នឹងផ្ញើសារអវិជ្ជមានដល់សម្ព័ន្ធមិត្ត និងដៃគូអាមេរិកទាក់ទិនជំនឿចិត្ត និងភាពជឿជាក់។ សមាជិកព្រឹទ្ធសភាអាមេរិកទាំងពីរប្រាប់លោក បៃឌិន បែបនេះ៕  
សេតវិមាន នៅថ្ងៃទី១៥ ខែកក្កដា បញ្ជាក់ថា អ្នកបកប្រែជនជាតិអាហ្វហ្គានីស្ថានចំនួន២ម៉ឺននាក់ដែល បានជួយកងទ័ពអាមេរិកនិងណាតូអំឡុងសង្គ្រាមកន្លងមក បានស្នើសុំសិទ្ធិជ្រកកោននៅអាមេរិក ដោយសារបារម្ភពីសុវត្ថិភាព និងការសងសឹកពីសំណាក់ក្រុមតាលីបង់។
ល្ខោននិយាយទាំងបីរឿងនេះ គ្រាន់តែជាផ្នែកតូចមួយនៃបញ្ហាក្នុងសង្គម ដែលអ្នកនិពន្ធស្ដែងឡើង ដើម្បីផ្ដល់ជាសារអប់រំទៅដល់អ្នកទស្សនាតែប៉ុណ្ណោះ។ រឿងចាប៉ី និពន្ធដោយលោក សួន សុធារ៉ា និយាយពីយុវជនមួយរូបខំរៀនចាប៉ីដងវែងពីជីតារបស់ខ្លួន ដើម្បីឱ្យសិល្បៈមួយនេះស្ថិតក្នុងជីវិតរបស់អ្នកភូមិដែលគេរស់នៅ។ ពីមួយថ្ងៃទៅមួយថ្ងៃ គេនៅតែមិនអាចផ្លាស់ប្ដូរចិត្តរបស់អ្នកភូមិ ដែលគិតថាសិល្បៈចាប៉ីគឺជាតន្ត្រីមិនសក្ដិសមនឹងសម័យបច្ចុប្បន្ន។ ទីក្រុងជាក្ដីសង្ឃឹមថ្មី សម្រាប់យុវជនដែលចង់ឱ្យសិល្បៈចាប៉ីរស់ក្នុងជីវិតមនុស្សទូទៅ តែក្រោយពីបានទៅដល់ទីក្រុង វាកាន់តែធ្វើឱ្យគេគ្មានកម្លាំងដើរទៅមុខ ព្រោះអ្នកនៅទីនេះមិនបានចាប់អារម្មណ៍ថា ចាប៉ីនោះជាអ្វីឡើយ។ រីឯ រឿងគ្រូទាយ និពន្ធដោយ លោក លឹម ផាន់ណា រឿងនេះនិយាយពីជីវិតក្នុងគ្រួសារមួយដែលប្រពន្ធជឿទៅលើហោរទាយ ហើយប្ដីបែរជាស្អប់ទៅវិញ។ មានរឿងអ្វីតែបន្តិច ប្រពន្ធតែងតែទៅរកគ្រូទាយ ដោយលួចលាក់មិនឱ្យប្ដីដឹង។ រហូតថ្ងៃមួយប្ដីបានដឹងថា ប្រពន្ធរបស់គេមិនបានជឿពាក្យសម្ដីរបស់ខ្លួនបែរជាជឿពាក្យគ្រូទាយ។ គេទាំងពីរមានទំនាស់នឹងគ្នា ហើយប្រពន្ធបានប្រាប់ទៅប្ដីថា គ្រូទាយនោះឯងជាអ្នកធ្វើឱ្យពួកគេបានជួបគ្នា គ្រាដែលឪពុកម្ដាយខាងស្រីមិនពេញចិត្តខាងប្រុស។ នៅទីបញ្ចប់ទៅប្ដីបានទៅអុចធូបបុណ្យស្រន់សូមឱ្យទេវតាថែរក្សាគ្រួសាររបស់ពួកគេ។ ចំណែករឿងម្នាក់ឯងជាថ្មី និពន្ធដោយអ្នកស្រី ឆុន ស៊ីណាន និយាយអំពីគ្រួសារមួយដែលប្ដីមានស្រីនៅខាងក្រៅទុកឱ្យប្រពន្ធមានផ្ទៃពោះនៅផ្ទះតែម្នាក់ឯង និងបានធ្វើបាបចិត្តនាងជាច្រើនទៀត។ ប្រពន្ធតស៊ូរស់ទាំងទឹកភ្នែករាល់ថ្ងៃ ក៏ព្រោះតែនាងមិនចង់ឱ្យកូនត្រូវកំព្រា ហើយញាតិជិតខាងវាយតម្លៃ។ ទីបំផុតទៅបុរសដែលជាប្ដី ត្រូវនៅម្នាក់ឯងជាថ្មី ព្រោះប្រពន្ធបានចាកចេញពីគេ ហើយនារីជាកំណាន់នោះក៏អស់ចិត្តចាកចេញដែរ។ ក្នុងរឿងនេះអ្នកនិពន្ធចង់ផ្ញើសារទៅដល់អ្នកមើលជាពិសេសស្ត្រី ត្រូវតែហ៊ានរើបម្រះចេញពីភាពអយុត្តិធម៌។ អ្នកស្រី ឆុន ស៊ីណាន បញ្ជាក់ថា៖«ក្នុងរឿងនេះខ្ញុំចង់ឱ្យបុរសត្រូវមានទំនួលខុសត្រូវក្នុងគ្រួសារ។ ចំណែកស្ត្រីវិញខ្ញុំចង់ឱ្យគាត់ត្រូវក្លាហានរើបម្រះចេញពីភាពអយុត្តិធម៌ និងការមិនឱ្យតម្លៃ។ រឿងនេះជារឿងសាច់ញាត្តិរបស់ខ្ញុំដែលបានជួប ហើយវាក៏ជារឿងរបស់ស្ត្រីក្នុងសង្គមខ្មែរទាំងមូលដែរ»។ ល្ខោននិយាយទាំងបីរឿងនេះ បានបង្កើតឡើងដោយសិក្ខាកាមបីរូប ក្រោយពីពួកគេបញ្ចប់វគ្គសិក្ខាសាលាផ្នែកសរសេរសេណារីយ៉ូល្ខោន ជាមួយគ្រូជនជាតិឥណ្ឌា ដែលរៀបចំដោយអង្គការសិល្បៈខ្មែរអមតៈ ក្នុងរដូវវប្បធម៌ក្រោមប្រធានបទ «ការស្វែងរកអត្តសញ្ញាណ»។ រឿងទាំងនេះដកស្រង់ចេញពីបទពិសោធពិតក្នុងសង្គមគ្រួសារផង និងក្នុងសង្គមទូទៅផង៕
ភ្នំពេញ៖ ល្ខោននិយាយសាច់រឿងនិពន្ធថ្មីចំនួនបីរឿង គឺ «គ្រូទាយ» «ចាប៉ី» និង «ម្នាក់ឯងជាថ្មី» បានបង្ហាញពីបញ្ហាជីវិតរស់ក្នុងគ្រួសារ ក្នុងសង្គម និងបញ្ហាសិល្បៈបុរាណខ្មែរ ដែលកំពុងកើតមានសព្វថ្ងៃ។ ល្ខោនទាំងនេះ បានសម្ដែងនៅឆាកសិល្បៈរបស់អង្គការសិល្បៈខ្មែរអមតៈស្ថិតក្នុងបរិវេណសារមន្ទីរជាតិភ្នំពេញ កាលពីពេលកន្លងទៅ។
ស្នងការខេត្តបន្ទាយមានជ័យ លោក អាត់ ខែម បានប្រាប់សារព័ត៌មានថ្មីៗថា សមត្ថកិច្ចបានដោះលែងលោក ស្រិល វណ្ណា អតីតព្រះចៅអធិការវត្តភ្នំបាក់លើ ឲ្យត្រឡប់ទៅផ្ទះវិញ ក្រោយពីគ្មានបណ្ដឹងពីជនរងគ្រោះ។ «យើងមិនបានឃាត់ខ្លួនគាត់ទេ គឺគ្រាន់តែការពារគាត់ កុំឲ្យប្រជាពលរដ្ឋប្រើហិង្សា។ ហើយក្រោយយើងនាំមកស្នងការហើយ ក៏មិនឃើញមានពាក្យបណ្ដឹងណាមួយ ពីភាគីខាងជនរងគ្រោះ យើងក៏បានឲ្យគាត់ទៅត្រឡប់ទៅផ្ទះវិញ»។ នេះជាការបញ្ជាក់របស់លោក អាត់ ខែម។ ក្រោយសមត្ថកិច្ចដោះលែង លោក ស្រិល វណ្ណា បានសរសេរលើហ្វេសប៊ុកដូច្នេះថា៖«សូមអគុណបងប្អូនទាំងពូមីង ទាំងអស់ ដែលមានចិត្តបុណ្យ ដោយមិនខ្ពើម រអើមដល់រូបខ្ញុំបាទ»។ ព្រះចៅអធិការវត្តភ្នំបាក់លើ ខេត្តបន្ទាយមានជ័យ ដែលត្រូវបានមន្ទីរធម្មការ និងថ្នាក់ដឹកនាំសង្ឃ ផ្សឹកចាកវិស័យសាសនា កាលពីថ្ងៃទី៥ មិថុនានេះ ធ្វើឡើងបន្ទាប់ពីបែកធ្លាយវីដេអូ ដែលមានសំឡេងសន្ទនាជាមួយមនុស្សស្រីក្នុងវីដេអូផងដែរ។ វីដេអូដែលបានបង្ហោះជាសាធារណៈលើបណ្ដាញសង្គមនេះ កើតចេញពីនារីម្នាក់ ដែលអះអាងថា ខ្លួនជាអ្នកមានទំនាក់ទំនងជាមួយព្រះចៅអធិការវត្តខាងលើ និងទាមទារឲ្យមានការទទួលខុសត្រូវលើរូបនាងទៀតផង៕
ភ្នំពេញ៖ អតីតព្រះចៅអធិការវត្តភ្នំបាក់លើ ខេត្តបន្ទាយមានជ័យ ដែលបែកធ្លាយរឿងអាស្រូវ រហូតដល់ផ្សឹកចាកសិក្ខាបទនោះ ត្រូវបានសមត្ថកិច្ច ដោះលែងឲ្យមានសេរីភាព ដោយសារគ្មានពាក្យបណ្ដឹងពីជនរងគ្រោះ។
  ថ្ងៃនេះយើង នឹងបង្ហាញឱ្យដឹងពីមូលហេតុដែលអ្នកគួរទទួលទានក្រខុបបារាំង ៖   ១. ផ្ទុកសម្បូរទៅដោយវីតាមីន C ក្រខុបបារាំងក៏ជាប្រភពដ៏ប្រសើរបំផុតមួយនៃវីតាមីន C ផងដែរ! វីតាមីន C គឺចាំបាច់ណាស់សម្រាប់ពង្រឹងប្រព័ន្ធភាពស៊ាំ សុខភាពស្បែក សក់និងក្រចក។   ២. មានលក្ខណៈសម្បត្តិប្រឆាំងការរលាកក្នុងរាងកាយ ដូច្នេះការទទួលទានក្រខុបបារាំងជួយទប់ស្កាត់បញ្ហាសុខភាពជាច្រើនដែលបង្កឡើងដោយសារការរលាកក្នុងរាងកាយរួមមានជំងឺមហារីក ជំងឺបេះដូង ជំងឺធាត់ជ្រុល ជំងឺពុកឆ្អឹង និងជំងឺទឹកនោមផ្អែមជាដើម។   ៣. បំបាត់អាការៈឈឺសន្លាក់ ក៏ព្រោះតែលក្ខណៈសម្បត្តិប្រឆាំងការរលាកនិងបរិមាណខ្ពស់នៃវីតាមីន C របស់ផ្លែក្រខុបបារាំងនេះឯង! ការទទួលទានក្រខុបបារាំងជួយបំបាត់និងទប់ស្កាត់អាការៈហើមសន្លាក់ រឹងសន្លាក់ និងឈឺចាប់។   ៤. ល្អចំពោះសុខភាពភ្នែកនិងការមើលឃើញ នេះក៏ព្រោះតែក្រខុបបារាំងមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម beta-carotene សារធាតុ lutein និង zeaxanthin ដែលជួយពង្រឹងសុខភាពភ្នែកនិងធ្វើឱ្យការមើលឃើញកាន់តែមានលក្ខណៈប្រសើរឡើង។   ៥. ធ្វើឱ្យមុខងារខួរក្បាលកាន់តែមានលក្ខណៈប្រសើរឡើង ការទទួលទានផ្លែក្រខុបបារាំងក៏ជួយជំរុញមុខងារខួរក្បាលផងដែរដោយបង្កើនការចងចាំនិងការផ្ដោតអារម្មណ៍ ព្រមទាំងលើកកម្ពស់អារម្មណ៍ល្អប្រសើរតាមរយៈសារធាតុប្រឆាំងអុកស៊ីតកម្ម វីតាមីន C និងលក្ខណៈសម្បត្តិប្រឆាំងការរលាកដែលមានផ្ទុក៕   ត្រួតពិនិត្យដោយ www.health.com.kh
ទោះបីជាស្គាល់និងឧស្សាហ៍ទទួលទាន ប៉ុន្តែភាគច្រើននៃពួកគេប្រហែលមិនធ្លាប់ចាប់អារម្មណ៍អំពីអត្ថប្រយោជន៍ដ៏ប្រសើរនៃផ្លែឈើនេះចំពោះសុខភាពឡើយ។ ថាតើផ្លែក្រខុបបារាំងអាចផ្ដល់ផលល្អយ៉ាងណាខ្លះ?