text stringlengths 31 26.1k | summary stringlengths 11 1.19k |
|---|---|
លោក Li Jinge ប្រធានក្រុមហ៊ុន Huawei បាននិយាយថា ប្រទេសកម្ពុជាជាប្រទេសទីមួយហើយនៅក្នុងតំបន់អាស៊ាន ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអភិវឌ្ឍទៅលើបច្ចេកវិទ្យាថ្មី 5G ។ លោកថា វិស័យឌីជីថលនេះ គឺពិតជាអាចជួយដល់វិស័យអប់រំនៅក្នុងប្រទេសកម្ពុជា ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា។ បើតាមលោក វ៉ៃ តាវ ក្រុមហ៊ុននឹងសហការជាមួយក្រសួងស្ថាប័នរបស់រាជរដ្ឋាភិបាលកម្ពុជាបន្ថែមទៀត ដើម្បីពង្រឹងវិស័យឌីជីថលនេះ។ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលធ្វើជាអធិបតីភាពនៃការចុះកិច្ចព្រមព្រៀងរវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា និងក្រុមហ៊ុន Huawei បាននិយាយថា ប្រសិនបើប្រទេសកម្ពុជាមានប្រព័ន្ធបច្ចេកវិទ្យាអ៊ីនធឺណិត 5G នេះគឺពិតជាល្អបំផុត ព្រោះអ៊ីនធឺណិតដើរលឿន។ ហ្វេសប៊ុកប្រមុខរដ្ឋាភិបាល បានសរសេរដូច្នេះថា៖ «សម្ដេចចង់ឲ្យក្រុមហ៊ុន huawei ជួយកសាងសមត្ថភាពជាពិសេសទៅវិស័យបច្ចេកវិទ្យា បង្កើនសេវាល្បឿនលឿន»។ ក្រុមហ៊ុន Huawei បានបើកការិយាល័យនៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ ១៩៩៩ មកម្លេះ ។បច្ចុប្បន្នក្រុមហ៊ុន Huawei បានចុះហត្ថលេខាជាមួយបណ្ដាប្រទេសប្រមាណជា ៤០ ប្រទេសហើយ៕ | ភ្នំពេញ៖ រដ្ឋាភិបាល និងក្រុមហ៊ុន Huawei បានចុះកិច្ចព្រមព្រៀងគ្នា ក្នុងការនាំយកប្រព័ន្ធអ៊ីនធឺណិត 5G ដាក់ឲ្យដំណើរការប្រើប្រាស់ នៅក្នុងប្រទេសកម្ពុជា។ កម្ពុជា នឹងក្លាយជាប្រទេសដំបូងគេក្នុងតំបន់អាស៊ាន ដែលប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត 5G នេះ។ |
សូមជម្រាបផងដែរ ការបើកសម្ពោធនៃពិព័រណ៍សៀវភៅកម្ពុជានេះ គឺត្រូវបានប្រកាសបើកសម្ពោធដោយ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏មានការចូលរួមពីតារាចម្រៀងកិត្តិយស លោក ម៉ុង ម៉ានិត ទូតសុច្ឆនៈច្រៀងជាកិត្តិយសក្នុងការបើកកម្មវិធី និងមានការបង្ហាញក្បាច់«គុនល្បុក្កតោ» ដោយសហព័ន្ធក្បាច់គុនល្បុក្កតោ។ បន្ទាប់មកមានការថ្លែងសុន្ទរកថា ដោយលោក ហុក សុទ្ធិ តំណាងគណៈកម្មការរៀបចំនៃពិព័រណ៍សៀវភៅ ចំណាប់អារម្មណ៍របស់លោក ព្រុំ វិទូ តំណាងអគ្គនាយកក្រុមហ៊ុនថៃហ្គ័របាម ចំណាប់អារម្មណ៍របស់លោក ហ្វាប្រ៊ីស អេដែន(Fabrice Etienne) ទីប្រឹក្សាទី១ នៃស្ថានទូតបារាំងប្រចាំកម្ពជា ការថ្លែងសុន្ទរកថា របស់លោកជំទាវ ទន់ សាអ៉ីម អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និង លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ នៅក្នុងការថ្លែងសុន្ទរកថាបើកសម្ភោធកម្មវិធីជាផ្លូវការនៃពិព័រណ៍សៀវភៅកម្ពុជាលើកទី៩ របស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោកបានថ្លែងថា «៥០ភាគរយនៃចំណេះដឹង របស់ខ្ញុំទទួលបានពីគ្រូ ចំណែកឯចំណេះដឹង៥០ភាគរយទៀតគឺបានមកពីការអានសៀវភៅ»។ ក្នុងនោះផងដែរ នៅក្នុងការថ្លែងសុន្ទរកថាបើកសម្ភោធកម្មវិធីជាផ្លូវការនៃពិព័រណ៍សៀវភៅកម្ពុជាលើកទី៩ របស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានប្រសាសន៌ថា «សៀវភៅគឺជាកន្លែងប្រមូលផ្តុំនូវក្បួនខ្នាត ចំណេះដឹង ទស្សនៈវិស័យនានា រាប់ទាំងសង្គម សេដ្ឋកិច្ច វប្បធម៌ នយោបាយ សាសនាទាំងអស់ ដែលជាសសទ្រូងរបស់មនុស្សជាតិ»។ នៅក្នុងការថ្លែងសុន្ទរកថាបើកសម្ភោធកម្មវិធីជាផ្លូវការនៃពិព័រណ៍សៀវភៅកម្ពុជាលើកទី៩ របស់លោក ហុក សុទ្ធិ តំណាងគណៈកម្មការរៀបចំនៃពិព័រណ៍សៀវភៅ លោកបានអំពាវនាវស្នើរសុំឱ្យ ស្តង់លក់សៀវភៅទាំងអស់នៅក្នុងពិព័រណ៍សៀវភៅកម្ពុជាធ្វើការបញ្ចុះតម្លៃជូនមន្ត្រីពន្ធនាគារដែលជាវសៀវភៅសម្រាប់ដាក់នៅក្នុងបណ្ណាល័យពន្ធនាគារ ដើម្បីឱ្យទណ្ឌិតនិងជនជាប់ឃុំទាំងឡាយបានអាននិងក្រេបយកចំណេះដឹង ក្នុងការអភិវឌ្ឍខ្លួននាពេលអនាគត។ ក្នុងនោះផងដែរ នៅក្នុងការថ្លែងសុន្ទរកថាបើកសម្ភោធកម្មវិធីជាផ្លូវការនៃពិព័រណ៍សៀវភៅកម្ពុជាលើកទី៩ របស់លោកជំទាវ ទន់ សាអ៉ីម អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡា បានមានប្រសាសន៍ថា «សៀវភៅល្អគឺជាអ្នកដឹកនាំ និងជាចង្កៀងបំភ្លឺផ្លូវជីវិត ឆ្ពោះទៅរកជីវិតក្សេមក្សាន្តនិងរុងរឿង»។ បន្ទាប់ពីបញ្ចប់ការថ្លែងសុន្ទរកថារបស់អធិបតីភាពរួចមក ក្រុមការងារ បានរៀបចំកម្មវិធីជូន បណ្ណថ្លែងអំណគុណដល់ក្រុមហ៊ុនដែលបានជួយឧបត្ថម្ភកម្មវិធី។ ជាចុងក្រោយ គណៈអធិបតី ធ្វើការ កាត់«ខ្សែបូ»សម្ពោធការបើកនៃពិព័រណ៍សៀវភៅថ្នាក់ជាតិឆ្នាំ២០២២ ព្រមទាំងការអញ្ជើញទស្សនាតាមស្តង់ពិព័រណ៍៕ | កម្មវិធីបើកសម្ពោធជាផ្លូវការនៃពិព័រណ៍សៀវភៅកម្ពុជាលើកទី៩ ឆ្នាំ២០២២ ក្រោមប្រធានបទ «មួយថ្ងៃអាន មួយថ្ងៃដឹង» ក្រោមអធិបតីភាព ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោកជំទាវ ទន់ សាអ៉ីម អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡា ដែលបានប្រព្រឹត្តនៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង៨ និង០០នាទីព្រឹក នៅ«បណ្ណាល័យជាតិកម្ពុជា»។ |
នៅពេលដែល Ronaldo ត្រូវបានបង្ហាញខ្លួនចំពោះមុខអ្នកគាំទ្រក្រុម Al Nassr លើកដំបូងកាលពីថ្ងៃទី៤ ខែមករា ខ្សែប្រយុទ្ធវ័យ ៣៧ឆ្នាំ បាននិយាយថារូបគេពិតជាចង់លេងជាមួយក្រុមឱ្យបានឆាប់រហ័សតាមតែអាចធ្វើទៅបាន។ តាមគម្រោងការក្រុម Al Nassr នឹងត្រូវប្រកួតទល់ក្រុម Al Taee នៅថ្ងៃទី៥ ក្នុងកីឡដ្ឋាន Mrsool Park ប៉ុន្តែការប្រកួតត្រូវបន្តពន្យារពេលដោយសារតែបញ្ហាដាច់ចរន្តអគ្គីសនីបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង។ ប៉ុន្តែទោះជាយ៉ាងណា Ronaldo ដែលបានផ្លាស់ទៅកាន់ក្លិប Al Nassr ដែលមានកិច្ចព្រមព្រៀងប្រមាណជាង ២១៣លានដុល្លារក្នុង១ឆ្នាំ រហូតដល់ខែមិថុនា ឆ្នាំ ២០២៥ តារាបាល់ទាត់រូបនេះជាកីឡាករបរទេសទី៩ ហើយដែលក្លិបបាននាំចូល។ បើតាមកូតាកីឡាករនៅតាមក្លិបក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ក្លិបនីមួយៗអាចមានសមត្ថភាពនាំចូលកីឡាករបរទេសបានត្រឹមតែ ៨នាក់ប៉ុណ្ណោះ ស្របតាមការអនុញ្ញាតពីអាជ្ញាធរបាល់ទាត់អារ៉ាប៊ីសាអូឌីត។ បើតាមការអះអាងពីសំណាក់ក្លិប Al Nassr បានប្រាប់ទៅកាន់ទីភ្នាក់ងាសារព័ត៌មាន AFP ម្ចាស់ពាន Ballon dOr ៥សម័យសញ្ជាតិព័រទុយហ្កាល់នៅមិនទាន់អាចចុះឈ្មោះលេងបាននៅឡើយទេ។ «Al Nassr នៅមិនទាន់អាចចុះឈ្មោះ Ronaldo បាននៅឡើយទេ ព្រោះតែក្លិបបច្ចុប្បន្នមិនទាន់មានកន្លែងទំនេរសម្រាប់ការបន្ថែមកីឡាករបរទេសនៅឡើយ។ កីឡាករបរទេសណាម្នាក់អាចនឹងត្រូវចាកចេញដើម្បីចុះឈ្មោះ Ronaldo ដូចគ្នាទៅនឹងការលក់កីឡាករបរទេសម្នាក់នោះ ឬក៏ត្រូវបញ្ចប់កិច្ចសន្យាដោយការព្រមព្រៀងគ្នាតែម្តង។»។ នេះបើតាមក្លិប Al Nassr ប្រាប់ទៅកាន់ AFP។ បច្ចុប្បន្នក្លិប Al Nassr មានកីឡាករបរទេសចំនួន ៨នាក់ដូចជា អ្នកចាំទីកូឡុំប៊ី David Ospina, ខ្សែបម្រើប្រេស៊ីល Luiz Gustavo, Pity Martinez, Talisca, ខ្សែការពារ Alvaro Gonzalez, Ghislain Konan, Jaloliddin Masharipov និងខ្សែប្រយុទ្ធ Vincent Aboubakar។ យ៉ាងណាមិញក្លិប Al Nassr បានបដិសេធមិនបញ្ជាក់អំពីរឿងរ៉ាវដែល Ronaldo ត្រូវជាប់បម្រាមចំនួន ២ប្រកួតក្រោមការពិន័យរបស់សមាគមបាល់ទាត់អង់គ្លេសដោយកាលពីខែវិច្ឆិកាតារាបាល់ទាត់វ័យ ៣៧ឆ្នាំ បានយកទូរស័ព្ទរបស់អ្នកគាំទ្រ Everton ម្នាក់គប់ចោល បន្ទាប់ពីការប្រកួតក្រុម Manchester United ចាញ់ក្រោមថ្វីជើង Everton។ បើតាមការអះអាងរបស់លីគកំពូលអារ៉ាប៊ីសាអូឌីត(Saudi pro League) ការប្រកួតដំបូងរបស់ក្រុម Al Nassr ចាប់តាំងពីការមកដល់របស់ Ronaldo នឹងត្រូវលើកទៅធ្វើនៅថ្ងៃទី៦ ខែមករា នាកីឡដ្ឋាន Mrsool Park ក្នុងរដ្ឋធានីរីយ៉ាដ បន្ទាប់ពីការប្រកួតតាមគម្រោងត្រូវបានផ្អាកដោយសារតែការព្រួយបារម្ភផ្នែកសុវត្ថិភាពនៃចរន្តអគ្គីសនី។ ក្រោយមកក្លិប Al Nassr បានចេញសេចក្តីថ្លែងការណ៍សុំទោសអ្នកគាំទ្រចំពោះការពន្យារពេលប្រកួតដូច្នេះថា៖«កីឡដ្ឋានមិនអាចរៀបចំការប្រកួតបានឡើយ ដោយសារតែមូលហេតុភ្លៀងធ្លាក់ខ្លាំងដែលបណ្តាលឱ្យដាច់ចរន្តអគ្គិសនីដើម្បីបំភ្លឺភ្លើងក្នុងកីឡដ្ឋាន។ នេះបើតាមរបាយការណ៍ពីសំណាក់ក្រុមវិស្វករបច្ចេកទេស និងដើម្បីរក្សាសុវត្ថិភាពកីឡាករនិងអ្នកចូលទស្សនា ការប្រកួតត្រូវតែផ្អាកបណ្តោះអាសន្ន។»៕ | Cristiano Ronaldo នៅមិនទាន់អាចបង្ហាញខ្លួនឱ្យ Al Nassr ទេ ព្រោះវត្តមានរបស់ខ្លួនបានធ្វើឱ្យក្រុមស្ថិតនៅលីគកំពូលអារ៉ាប៊ីសាអូឌីតមួយនេះលើសកូតាកីឡាករបរទេសក្នុងក្រុម។ នេះបើតាមប្រភពពីក្លិប Al Nassr ប្រាប់ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃទី៥ ខែមករា។ |
សហរដ្ឋអាមេរិក មិនអើពើនឹងការប្រកាសផ្ដាច់ទំនាក់ទំនងការទូតរបស់ប្រធានាធិបតីវ៉េណេស៊ុយអេឡា នីកូឡា ម៉ាឌុយរ៉ូ ឡើយ។ ការប្រកាសរបស់លោក ម៉ាឌុយរ៉ូ ធ្វើឡើងបន្ទាប់ពីអាមេរិកទទួលស្គាល់លោក Juan Guaido ជាមេដឹកនាំស្របច្បាប់តែមួយគត់របស់វ៉េណេស៊ុយអេឡា។ រដ្ឋមន្ត្រីការបរទេសអាមេរិក ម៉ៃ ប៉ុមប៉េអូ បានបដិសេធដកបេសកកម្មអាមេរិកពីរដ្ឋធានីការ៉ាកាស់ និងព្រមានចាត់វិធានការ បើបុគ្គលិក និងមន្ត្រីទូតអាមេរិកមានបញ្ហា។ ក្នុងសេចក្ដីប្រកាសថ្ងៃទី២៣ ខែមករា លោក ប៉ុមប៉េអូ និយាយថា អាមេរិកមិនដែលទទួលស្គាល់រដ្ឋាភិបាលលោក ម៉ាឌុយរ៉ូ ឡើយ ដូចនេះលោក ម៉ាឌុយរ៉ូ គ្មានអំណាចអ្វីដើម្បីផ្ដាច់ទំនាក់ទំនងការទូតទ្វេភាគីឡើយ។ មានន័យថា អាមេរិកនឹងនៅតែបន្តចំណងការទូតជាមួយវ៉េណេស៊ុយអេឡា ហើយអាមេរិកនឹងធ្វើការជាមួយរដ្ឋាភិបាលលោក Juan Guaido ដែលអាមេរិកទទួលស្គាល់ជា ប្រធានាធិបតីបណ្ដោះអាសន្នរបស់វ៉េណេស៊ុយអេឡា។ លោក Juan Guaido ដែលជាប្រធានសភានោះ បានប្រកាសខ្លួនឯងជាប្រធានាធិបតី ដោយមានអាមេរិក ប្រទេសនៅតំបន់អាមេរិកឡាទីនជាច្រើនទទួលស្គាល់ផង។ លោកប្រធានាធិបតី ដូណាល់ ត្រាំ ជាអ្នកប្រកាសទទួលស្គាល់ Guaido ជាសាធារណៈ និងត្រៀមជួយការបោះឆ្នោតផង។ អ្នកជិតខាងវ៉េណេស៊ុយអេឡាមានប្រេស៊ីល និងកូឡុំប៊ីក៏ដើរតាមអាមេរិកក្នុងការទទួលស្គាល់ភាពស្របច្បាប់របស់លោក Guaido ដែរ។ ទោះអាមេរិកមិនទទួលស្គាល់ រដ្ឋាភិបាលក្រុងការ៉ាកាស់ក៏មិនឯកោពេកដែរ។ ប្រទេសឆ្វេងនិយមនៅអាមេរិកមានបូលីវី និងគុយបា សុទ្ធតែគាំទ្រលោក ម៉ាឌុយរ៉ូ ខណៈម៉ិកស៊ិកអះអាងថា សម្រាប់បច្ចុប្បន្នខ្លួននឹងធ្វើការជាមួយវ៉េណេស៊ុយអេឡាដដែល។ លោក ម៉ាឌុយរ៉ូ ដែលទើបស្បថចូលកាន់តំណែងអាណត្តិទីពីរ បានចោទក្រុមប្រឆាំងថា ព្យាយាមធ្វើរដ្ឋប្រហារដោយមានអាមេរិកនៅពីក្រោយខ្នង។ ថ្លែងតាមកញ្ចក់ទូរទស្សន៍ ប្រធានាធិបតីរូបនេះអះអាងថា ក្រុមប្រឆាំងចង់គ្រប់គ្រងវ៉េណេស៊ុយអេឡាពីរដ្ឋធានីវ៉ាស៊ីនតោន ប៉ុន្តែជាប្រជាជនវ៉េណេស៊ុយអេឡានឹងការពារទឹកដីរបស់ខ្លួន។ នៅពេលនោះ វ៉េណេស៊ុយអេឡាកំពុងស្ថិតក្នុងស្ថានភាពនយោបាយមិនច្បាស់លាស់ ហើយនឹងមានរដ្ឋាភិបាលដល់ទៅពីរ មួយគឺរដ្ឋាភិបាលលោក ម៉ាឌុយរ៉ូ និងមួយទៀតរដ្ឋាភិបាលលោក Guaido ដែលគ្មានអំណាចក្នុងស្រុកដែលមានអន្តរជាតិជាច្រើនទទួលស្គាល់ ហើយប្រើប្រាស់ទឹកដីអាមេរិកដើម្បីតស៊ូ។ ក្នុងកាលៈទេសៈបែបនេះ ការផ្លាស់ប្ដូរអំណាចរដ្ឋាភិបាលនឹងពឹងផ្អែកលើកងទ័ពវ៉េណេស៊ុយអេឡាតែម្ដង។ បច្ចុប្បន្ននេះ កងទ័ពវ៉េណេស៊ុយអេឡានៅតែស្មោះត្រង់ប្ដូរផ្ដាច់នឹងលោក ម៉ាឌុយរ៉ូ ដដែល។ ប៉ុន្មានម៉ោងក្រោយលោក Guaido ប្រកាសខ្លួនជាប្រធានាធិបតីនោះ រដ្ឋមន្ត្រីការពារជាតិ Vladimir Padrino និយាយថា កងទ័ពវ៉េណេស៊ុយអេឡា មិនទទួលស្គាល់ប្រធានាធិបតីដែលមានអាមេរិកពីក្រោយខ្នងឡើយ ហើយកងទ័ពនៅតែប្ដេជ្ញាការពាររដ្ឋធម្មនុញ្ញ និងអធិបតេយ្យជាតិ៕ | ប្រធានាធិបតីវ៉េណេស៊ុយអេឡា នីកូឡា ម៉ាឌុយរ៉ូ នៅថ្ងៃទី២៣ ខែមករា បានប្រកាសផ្ដាច់ទំនាក់ទំនងការទូតជាមួយអាមេរិក បន្ទាប់ពីរដ្ឋបាលក្រុងវ៉ាស៊ីនតោនទទួលស្គាល់ប្រធានសភាវ៉េណេស៊ុអេឡា ជាមេដឹកនាំបណ្ដោះអាសន្ន។ លោក ម៉ាឌុយរ៉ូ បានទុកពេល៧២ម៉ោងឲ្យមន្ត្រីទូតអាមេរិកចាកចេញពីវ៉េណេស៊ុយអេឡា។ យ៉ាងណាមិញ អាមេរិកតបវិញថា ខ្លួននៅតែមានចំណងការទូតជាមួយវ៉េណេស៊ុយអេឡាដដែល តែមានជាមួយមេដឹកនាំថ្មី មិនមែនរដ្ឋាភិបាលលោក ម៉ាឌុយរ៉ូ ឡើយ។ |
តាមរយៈលិខិតដ៏កម្រជូនប្រធានាធិបតីកូរ៉េខាងត្បូងដោយផ្ទាល់ ប្រមុខរដ្ឋកូរ៉េខាងជើង គីង ជុងអ៊ុន បានសម្តែងការគាំទ្រកូរ៉េខាងត្បូងក្នុងការប្រយុទ្ធប្រឆាំង និងជូនពរឲ្យប្រជាជនកូរ៉េខាងត្បូងទាំងអស់មានសុខភាពល្អប្រសើរ។ នេះបើតាមការអះអាងរបស់លេខាធិការទំនាក់ទំនងសាធារណនៃវិមានប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Do-han ។ បើតាមលោក Yoon លោក គីម បានសម្តែងការគាំទ្រយ៉ាងស្ងៀមស្ងាត់ចំពោះកូរ៉េខាងត្បូង ក្នុងការប្រយុទ្ធប្រឆាំងជាមួយCOVID-19 ក្នុងនាមជាមិត្តដ៏ទុកចិត្ត និងនិរន្តរ៍។ ជាមួយគ្នានេះ លោក គីម ក៏បានសម្តែងការព្រួយបារម្ភពីសុខភាពរបស់លោកប្រធានាធិបតីផងដែរ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព៏ត៌មាន Yonhap ។ ការផ្ញើសំបុត្ររបស់កូរ៉េខាងជើង ក្នុងការគាំទ្រកូរ៉េខាងត្បូងបែបនេះ គឺធ្វើឡើង បន្ទាប់ពីប្រទេសបងប្អូនជិតខាងរបស់ខ្លួន បានរកឃើញCOVID-19 ជាបន្តបន្ទាប់។ នាថ្ងៃទី៤ ខែមីនា កូរ៉េខាងត្បូង បានរកឃើញ COVID-19 ដល់ជាង ៥ពាន់នាក់។ រហូតមកដល់ល្ងាចថ្ងៃទី៥ ខែមីនា តួលេខនេះបានកើនឡើងយ៉ាងគំហុក ដែលមានចំនួនរហូតដល់ ៦០៨៨នាក់ឯណោះ។ ភាគច្រើននៃអ្នកជំងឺ គឺមានវត្តមាននៅក្នុងក្រុង Daegu និង ខេត្ត North Gyeongsang ។ តាមរយៈចំណាត់ការកន្លងមក រដ្ឋាភិបាលកូរ៉េខាងត្បូង បានសម្រេចដាក់តំបន់ទាំងពីរនេះជា «តំបន់ថែទាំពិសេស» និងត្រៀមលុយចំនួនជាង ៩ពាន់លានដុល្លារ ទប់ស្កាត់វីរុសប្រភេទថ្មី។ សូមបញ្ជាក់ថា កូរ៉េខាងត្បូង គឺជាប្រទេសទីពីរ ដែលមានផ្ទុកCOVID-19 ច្រើនជាងគេបំផុត បន្ទាប់ពីចិន ខណៈពេលប្រទេសតាមពីក្រោយកូរ៉េខាងត្បូងមានអ៊ីតាលី និងអ៊ីរ៉ង់៕ | មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន នាថ្ងៃទី៤ ខែមីនា បានផ្ញើលិខិតផ្ទាល់ខ្លួនមួយជូនចំពោះប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន ដើម្បីគាំទ្របងប្អូនជិតខាងរបស់ខ្លួន ក្នុងការប្រយុទ្ធប្រឆាំងជាមួយCOVID-19។ ការផ្ញើសំបុត្រដ៏កម្រពីសំណាក់មេដឹកនាំកូរ៉េខាងជើងរូបនេះ កើតឡើងបន្ទាប់ពីកូរ៉េខាងត្បូង កំពុងប្រឈម COVID-19 យ៉ាងខ្លាំងនៅក្នុងប្រទេស។ |
យ៉ាងណាមិញ មានដំបូន្មានមួយចំនួនដែលអ្នកគួរតែធ្វើតាមដែរនៅពេលដឹងថាខ្លួនឯងពុលចំណីហើយ ដូចជា៖ ចូរយល់ថាអាការៈនៃជំងឺឆ្លងដោយអាហារអាចមានលក្ខណៈដូចជំងឺផ្តាសាយដែរ ដូចជា ក្អួត ចង្អោរ រាករូស និងក្តៅខ្លួន ចូរទាក់ទងទៅគ្រូពេទ្យភ្លាមៗបើសិនជាអ្នកមានអាការៈជំងឺនេះ។ ចូរធ្វើទៅតាមការព្យាបាលគ្រប់យ៉ាងដែលគ្រូពេទ្យបានណែនាំ ចូរខ្ចប់អាហារដែលអ្នកបានញ៉ាំនោះ ហើយដាក់សញ្ញាសម្គាល់ថា ខូចហើយ ឬមានគ្រោះថ្នាក់ ទើបមិនអាចឲ្យអ្នកក្រោយញ៉ាំទៀតមានអាការៈដូចគ្នា ចូររក្សាទុកកំប៉ុង ឬក្រដាសខ្ចប់អាហារដែលអ្នកសម្គាល់ដឹងថា វាធ្វើឲ្យអ្នកមានជំងឺ ឬពុល។ ចូរសរសេរវាទៅក្នុងតារាងអាហារដែលអ្នកបានញ៉ាំរួច បើសិនជាអាច ចូរទាក់ទងទៅកន្លែងដែលលក់អាហារនោះដើម្បីមើលឡើងវិញ និងស្រាវជ្រាវរកមើលអ្វីដែលមានបញ្ហាក្នុងអាហារទាំងនោះ៕ ត្រួតពិនិត្យដោយ www.health.com.kh | បើសិនជាអ្នកមានបញ្ហាពុលអាហារ ជាពិសេសក្នុងពេលមានផ្ទៃពោះទៀតនោះ យកល្អគួរតែឲ្យគ្រូពេទ្យពិនិត្យ និងព្យាបាលឲ្យបានលឿន។ |
បើមិនមានអ្វីប្រែប្រួលទេ លោក គឹម សុខ អ្នកវិភាគនយោបាយ នឹងមានសេរីភាពឡើងវិញនៅថ្ងៃទី១៧ ខែសីហា ខាងមុខ ព្រោះលោកបានអនុវត្តទោសរួចរាល់ហើយ។ នេះជាការលើកឡើងរបស់លោក ជួង ជូងី មេធាវីការពារក្ដីឲ្យលោក គឹម សុខ។ ប៉ុន្តែលោកមេធាវីរូបនេះ បន្ថែមថា ក្រោយពីបញ្ចប់ក្ដី ដែលត្រូវឃុំខ្លួនរយៈពេលមួយឆ្នាំកន្លះនេះហើយ លោក គឹម សុខ នៅជាប់បណ្ដឹងមួយផ្សេងទៀតពីលោក គី តិច មេធាវីតំណាងរដ្ឋាភិបាល។ បណ្ដឹងក្រោយនេះ អាចធ្វើឲ្យតុលាការ មានហេតុផល ដើម្បីឃុំលោក គឹម សុខ បន្តទៀត ពីព្រោះថា លោក អនុវត្តទោសលើបណ្តឹងទី១ប៉ុណ្ណោះ ចំណែកបណ្តឹងទី២ កំពុងស្ថិតក្នុងចំណាត់ការរបស់តុលការនៅឡើយ ដោយមិនទាន់ជំនុំជម្រះនោះទេ។ យ៉ាងណាក៏ដោយ ដោះលែង ឬមិនដោះលែង គឺជាឆន្ទានុសិទ្ធិរបស់ចៅក្រម។ សម្រាប់បណ្តឹងទី១ ដែលមានលោកមេធាវី គី តិច ជាអ្នកប្តឹង លោក គឹម សុខ ត្រូវបានតុលាការចោទពីបទ «ញុះញង់ឲ្យប្រព្រឹត្តបទល្មើសជាអាទិ៍ និងបទបរិហារកេរ្តិ៍» ដោយសារតែអ្នកវិភាគរូបនេះ ចោទសម្តេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាថា នៅពីក្រោយនៃអំពើឃាតកម្មលើលោកបណ្ឌិត កែម ឡី។ បណ្តឹងទី១នេះ ធ្វើឲ្យលោក គឹម សុខ ជាប់ពន្ធនាគាររយៈពេល១ឆ្នាំកន្លះ ហើយរងការពិន័យជាប្រាក់ចំនួន ៨លានរៀលចូលទៅរដ្ឋ និងសងជំងឺចិត្តដល់សម្ដេច ហ៊ុន សែន ចំនួន៨០០លានរៀល។ ចំណែកបណ្តឹងទី២របស់លោកមេធាវី គី តិច ដដែល គឺជាប់ពាក់ព័ន្ធនឹងការលើកឡើងរបស់លោក គឹម សុខ ដែលថា រដ្ឋាភិបាលបានបង្កើតប្រព័ន្ធមួយសម្លាប់មនុស្ស ហើយរកឃាតកមិនឃើញ។ បណ្ដឹងនេះ ត្រូវបានលោកមេធាវីតំណាងរដ្ឋាភិបាល ដាក់ទៅតុលាការ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧៕ | ភ្នំពេញ៖ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ នេះ នឹងគ្រប់រយៈពេលមួឆ្នាំកន្លះ ដែលលោក គឹម សុខ អ្នកវិភាគនយោបាយ បានជាប់ពន្ធនាគារ តាមការសម្រេចរបស់តុលាការរាជធានីភ្នំពេញ។ នេះបើតាមលោក ជួង ជូងី មេធាវីការពារក្ដីឲ្យលោកគឹម សុខ។ |
តំណាងប្រជាពលរដ្ឋដែលចេញតវ៉ា លោក យស់ សា បានឱ្យដឹងថា ក្រុមប្រជាពលរដ្ឋបានព្រមព្រៀងរំសាយការតវ៉ាវិញ ក្រោយអាជ្ញាធរចុះសម្របសម្រួល និងសន្យារកដំណោះស្រាយជុំវិញបញ្ហានេះ។ លោកបន្តថា មន្រ្តីដែលធ្វើការងារទាក់ទងនឹងការដូរលំនៅនេះបញ្ជាក់ថា ក្រុមការងារដែលចុះស្រង់ទិន្នន័យនោះ គឺគ្រាន់តែចង់ដឹងពីគ្រួសារដែលស្ម័គ្រចិត្តតែប៉ុណ្ណោះ។ យ៉ាងណា លោក យស់ សា បញ្ជាក់ថា លោកមិនព្រមចាកចេញពីភូមិអូរទទឹង ដែលលោកនិងគ្រួសារ រស់នៅច្រើនជំនាន់មកហើយជាដាច់ខាត។ លោកប្រាប់ថា៖« ខ្ញុំអត់ទៅទេ ខ្ញុំម៉េចទៅ ខ្ញុំអត់ស្ម័គ្រចិត្តទៅទេ ព្រោះអីខ្ញុំរស់នៅទីនេះ កវែកកឆ្នាំង ទឹកដីជីដូនជីតាខ្ញុំនៅហ្នឹង ខ្ញុំអត់ចង់ទៅ ទីមួយខ្ញុំអត់ចង់បានសំណងពីរាជរដ្ឋាភិបាលដី២០គុណ៣០ម៉ែត្រ ហើយអត់ចង់បានគោលនយោបាយក្រមួយចំនួន១០ឆ្នាំហ្នឹងដែរ»។ លោក យស់ សា បញ្ជាក់ទៀតថា ពលរដ្ឋក្នុងភូមិទាំង៤ ដែលប្រឈមនឹងការអូសទាញដើម្បីចាកចេញនោះ មានភូមិព្រះដាក់ អូរទទឹង ថ្នល់បណ្ដោយ និងថ្នល់ទទឹង សរុបជាង១,៧០០គ្រួសារ គឺភាគច្រើនបានអះអាងថា មិនព្រមរើផ្ទះសម្បែង ទៅនៅភូមិរុនតាឯកឡើយ។ លោកថា អ្នកភូមិមានវប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់រស់នៅលើទឹកដីបុរាណនេះយូរលង់មកហើយ ហើយពួកគេមានសិទ្ធិស្របច្បាប់សម្រាប់រស់នៅ មិនមែនអ្នកចំណាកស្រុកមកពីណាឡើយ។ «ពាក្យថាខ្មែរមួយម៉ាត់ សូមឱ្យខ្ញុំមានលទ្ធភាពរស់នៅលើទឹកដីដ៏បវរនេះផង សូមមេត្តាកុំធ្វើការបណ្ដេញពួកខ្ញុំអី»។ លោក យស់ សា បន្ថែម។ មេឃុំព្រះដាក់ លោក ភិន ថោង បានប្រាប់អ្នកសារព័ត៌មានថ្មីៗថា ក្រុមការងារតម្រង់ទិស បានចាប់ផ្តើមចុះវាស់វែងក្បាលដីនៅឃុំព្រះដាក់ចាប់ពីថ្ងៃទី២ ខែកញ្ញា មក ដោយសារបញ្ហាសំណង់ខុសច្បាប់ក្នុងរមណីយដ្ឋានអង្គរ ។ ហើយថ្មីៗនេះ ក្រុមការងារអាជ្ញាធរជាតិអប្សរា សហការជាមួយមន្រ្តីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ខេត្តសៀមរាប ចុះសួរនាំព័ត៌មាន ពីរឿងចេញទៅរស់នៅភូមិរុនតាឯក។ លោក ភិន ថោង៖« គាត់មកសួរយោបល់ពលរដ្ឋ តើគាត់ព្រមផ្លាស់ទីលំនៅពី៤ភូមិ ទៅនៅរុនតាឯកអត់? បើទៅ គាត់នឹងរៀបចំឯកសារជូនដើម្បីបានចាប់ឆ្នោតយកក្បាលនៅរុនតាឯក ហើយព្រឹកនេះ ក្រុមការងារចុះមកទៀត ក៏មានបញ្ហាបងប្អូនប្រមូលផ្ដុំតវ៉ា ដោយសារពលរដ្ឋថា គាត់ជាពលរដ្ឋរស់នៅយូរហើយ សំណូមពរសុំមិនចាកចេញ»។ មេឃុំព្រះដាក់ប្រាប់ថា នឹងសហការជាមួយភាគីពាក់ព័ន្ធ ដើម្បីរកដំណោះស្រាយជូនពលរដ្ឋ និងផ្តល់យោបល់តាមក្រោយទៀត តែមិនបញ្ជាក់ថាមានលទ្ធភាពបែបណានោះទេ។ ភូមិចំនួន៤ក្នុងឃុំព្រះដាក់ បានក្លាយជាគោលដៅមួយសំខាន់ក្នុងការកៀរគរពលរដ្ឋឱ្យចេញទៅរស់នៅភូមិរុនតាឯក ក្រោយរាជរដ្ឋាភិបាលប្រកាសពីបំណងស្ដារបារាយណ៍ខាងកើតឡើងវិញ។ ភូមិព្រះដាក់ អូរទទឹង ថ្នល់ទទឹង និងថ្នល់បណ្ដោយ ដ្បិតជាភូមិបុរាណ តែវាស្ថិតនៅក្នុងបារាយណ៍ដែលរដ្ឋាភិបាលចង់បញ្ចូលទឹកក្នុងអាងបុរាណនេះឡើងវិញ ក្នុងបំណងប្រមូលទឹកដើម្បីប្រើប្រាស់ និងអភិរក្សប្រាសាទ។ សម្ដេច ហ៊ុន សែន ក្នុងពិធីសំណេះសំណាលជាមួយពលរដ្ឋស្ម័គ្រចិត្តចេញទៅរស់នៅភូមិរុនតាឯក នាថ្ងៃទី១ ខែតុលា បញ្ជាក់ថា ចង់ឱ្យមានទឹកក្នុងបារាយណ៍ខាងកើត ដែលអាចស្ដុកទឹកបាន ៣០លានម៉ែត្រគីប ហើយថា ទោះបីមិនបានទាំងអស់ ក៏បានពាក់កណ្ដាលដែរ៕ | សៀមរាប៖ ពលរដ្ឋច្រើនគ្រួសារ រស់នៅក្នុងភូមិចំនួន៤ បានផ្ទុះការតវ៉ានៅខាងមុខសាលាឃុំព្រះដាក់ នាព្រឹកថ្ងៃទី៥ ខែតុលា ដើម្បីប្រឆាំងនឹងការទាមទារឱ្យពួកគេចាកចេញពីភូមិចាស់ ទៅរស់នៅភូមិរុនតាឯក ដែលជាភូមិអភិវឌ្ឍន៍ថ្មី។ |
លោក យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង លោក ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកដ្ឋានកសិកម្ម បានចុះទៅពិភាក្សាជាមួយ អភិបាលខេត្ត អាជ្ញាធរមូលដ្ឋាន ស្ថាប័នជំនាញ រោងម៉ាស៊ីន និងសហគមន៍កសិកម្ម តាមបណ្ដាខេត្តបន្ទាយមានជ័យ បាត់ដំបង និងពោធិ៍សាត់ ក្នុងគោលបំណងសម្របសម្រួល និងដោះស្រាយបញ្ហាទីផ្សារ ព្រមទាំងរក្សាស្ថិរភាពថ្លៃស្រូវជូនកសិករ នៅរដូវប្រមូលផល។ តាមរយៈការពិភាក្សា៣ថ្ងៃមកនេះ ក្រសួងកសិកម្ម បានដាក់បញ្ចេញយន្តការ ៧ចំណុច រួមមាន ការរៀបចំកន្លែងប្រមូលផ្ដុំស្រូវ ដើម្បីងាយស្រួលដឹកជញ្ជូន, ការសម្របសម្រួលម៉ាស៊ីនច្រូត និងរោងម៉ាស៊ីនកិនស្រូវក្នុងការចែកតំបន់គោលដៅគ្នាទិញ ព្រមទាំងសម្របសម្រួលការដឹកជញ្ជូន។ ផ្សព្វផ្សាយពីទីតាំងប្រមូលផ្តុំ ដើម្បីឱ្យរោងម៉ាស៊ីន អ្នកប្រមូលទិញស្រូវ និងកសិករបានដឹងជាមុន។ ធ្វើបច្ចុប្បន្នភាព និងផ្សព្វផ្សាយពីតម្លៃស្រូវឲ្យបានរាល់ថ្ងៃ សម្រាប់រដូវប្រមូលផល ជាពិសេស បង្កើតជាក្រុមតេឡេក្រាមដើម្បីងាយស្រួលផ្លាស់ប្តូរព័ត៌មាន និងទំនាក់ទំនងសហការគ្នា។ ជាមួយគ្នានេះ ក្រសួងកសិកម្ម ណែនាំឱ្យអ្នកពាក់ព័ន្ធយកចិត្តទុកដាក់ចំពោះការប្រមូលទិញស្រូពូជសុទ្ធផ្ការំដួល និងផ្តល់តម្លៃលើកទឹកចិត្តបន្ថែម លើសស្រូវធម្មតា។ ទន្ទឹមនេះ ត្រូវជំរុញកសិករ ឱ្យបន្តធ្វើស្រូវពូជសែនក្រអូប០១ នៅរដូវប្រាំងខាងមុខ ដែលវាជាការចូលរួមចំណែកកសាងប្រព័ន្ធពូជសុទ្ធ សម្រាប់ការនាំចេញ និងវិស័យស្រូវអង្ករជាតិ។ គួររំឭកថា ក្រោយទទួលបានដំណែង ជារដ្ឋមន្រ្តីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា បានប្ដេជ្ញាដោះស្រាយបញ្ហាប្រឈម និងរកទីផ្សារជូនកសិករបន្ថែមទៀត តាមរយៈការបន្តអនុវត្តន៍គោលនយោបាយ ផែនការ និងយុទ្ធសាស្ត្រជាតិ ចតុកោណដំណាក់កាលទី៤ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០២២-២០៣០។ រយៈពេល១០ ខែឆ្នាំ២០២៣នេះ កម្ពុជាបាននាំចេញស្រូវប្រមាណ ៣.៣លានតោន ទៅកាន់ប្រទេសជិតខាង ដោយបានចំណូលជាង៨០០លានដុល្លារ។ ចំពោះអង្ករវិញ ត្រូវបាននាំចេញទៅកាន់ ៤៩គោលដៅ ក្នុងបរិមាណ៥៣០ពាន់តោន ដែលគិតជាទឹកប្រាក់ ៣៧៧លានដុល្លារ។ នេះបើតាមសហព័ន្ធស្រូវអង្ករកម្ពុជា៕ អត្ថបទទាក់ទង លោក ឌិត ទីណា ប្ដេជ្ញាដោះស្រាយបញ្ហាប្រឈម និងរកទីផ្សារបន្ថែមដល់កសិករ | ភ្នំពេញ៖ ឱ្យតែចូលដល់រដូវច្រូតកាត់ ប្រជាកសិករតែងតែបារម្ភពីបញ្ហាទីផ្សារ និងតម្លៃមិនសមរម្យ។ ក្នុងនោះដែរ សំណួរ និងភាពរអ៊ូរទាំជាច្រើន ត្រូវបានពួកគេបង្ហាញទៅកាន់រដ្ឋាភិបាល ស្ទើររាល់ឆ្នាំ។ ទាក់ទិនបញ្ហានេះ ក្រសួងកសិកម្ម បានត្រៀមយន្តការមួយចំនួន ដើម្បីសម្របសម្រួល និងដោះស្រាយកង្វល់ទាំងនេះជូនកសិករ សម្រាប់រដូវប្រមូលផលឆ្នាំនេះ។ |
រដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិអាម៉េរិក-ជប៉ុនបានជួបគ្នាតាមអនឡាញនៅថ្ងៃទី៦ ខែមករា ដើម្បីពិភាក្សាពីបង្កើនទំនាក់ទំនងសន្តិសុខទ្វេភាគី និងតួនាទីរបស់ជប៉ុនក្នុងការរក្សាសន្តិសុខតំបន់។ ស្ថានការណ៍នៅអាស៊ី ត្រូវមើលឃើញថា នៅតែតានតឹងជុំវិញបញ្ហាកោះតៃវ៉ាន់ និងការគំរាមដោយមីស៊ីលកូរ៉េខាងជើងជាដើម។ ជំនួបនេះ ធ្វើឡើងបន្ទាប់ពីកូរ៉េខាងជើងបាញ់មីស៊ីលល្បឿនលឿនជាងសំឡេងរបស់ខ្លួន ដែលជាការបាញ់លើកដំបូងសម្រាប់ឆ្នាំ២០២២។ «ពួកយើងកំពុងចាប់ផ្តើមកិច្ចព្រមព្រៀងស្រាវជ្រាវ និងអភិវឌ្ឍន៍ថ្មីមួយដែលនឹងធ្វើឱ្យកាន់តែងាយស្រួលសម្រាប់អ្នកវិទ្យាសាស្ត្រ, វិស្វករ និងអ្នកគ្រប់គ្រងកម្មវិធីរបស់យើងក្នុងការសហការគ្នាលើបញ្ហាដែលទាក់ទងនឹងវិស័យការពារជាតិដែលកំពុងកើតមានដូចជាការទប់ទល់នឹងការគំរាមនៃមីស៊ីលល្បឿនលឿនជាងសំឡេង និងសមត្ថភាពផ្នែកលំហអាកាស»។ លោក ប្លីងខិន បញ្ជាក់បែបនេះក្នុងជំនួបប្រមុខការទូត និងការពារជាតិអាម៉េរិក-ជប៉ុនតាមអនឡាញ។ ប្រមុខការទូតអាម៉េរិករូបនេះ បន្ថែមថា ការពង្រឹងប្រព័ន្ធការពារជាតិ និងទំនើបកម្មសម្ព័ន្ធភាពអាម៉េរិក-ជប៉ុន បានក្លាយជារឿងដែលរឹតតែសំខាន់ជាងពេលណាៗទាំងអស់ ស្របពេលដែលការគំរាមពីសំណាក់គូប្រជែងរួមមានរុស្ស៊ី ចិន និងកូរ៉េខាងជើងរឹតតែកើនឡើងដែរ។ លោក ប្លីងខិន អះអាងថា ប្រទេសទាំងពីរក៏នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីរយៈពេល៥ឆ្នាំដែលគ្របដណ្តប់លើការបន្តមូលដ្ឋានទ័ពអាម៉េរិកនៅជប៉ុន។ អាម៉េរិក-ជប៉ុនក៏នឹងវិនិយោគធនធានឱ្យកាន់តែច្រើនឡើងដើម្បីបង្កើនការត្រៀមខ្លួនខាងយោធាផងដែរ។ នាជំនួបដដែល ភាគីជប៉ុនក៏បានយល់ព្រមបង់ប្រាក់ចំនួន៩,៣ពាន់លានដុល្លារដើម្បីជួយចែករំលែកបន្ទុកក្នុងការគាំទ្រកម្លាំងអាម៉េរិកដែលឈរជើងនៅជប៉ុនក្នុងរយៈពេល៥ឆ្នាំបន្ទាប់ទៀតចាប់ពីខែមេសាខាងមុខនេះ។ រដ្ឋមន្ត្រីការពារជាតិអាម៉េរិក ឡយ អូស្ទីន បានបញ្ជាក់ដែរថា កិច្ចប្រជុំនេះ នឹងជួយដាក់ចេញក្របខ័ណ្ឌសម្រាប់អនាគតនៃសន្តិសុខសម្ព័ន្ធមិត្ត រួមទាំងតម្រូវការឱ្យជប៉ុនចូលរួមចំណែកដល់ការរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ទៀតផង។ ក្នុងកិច្ចប្រជុំតាមអនឡាញនេះ រដ្ឋមន្ត្រីការបរទេសជប៉ុន Yoshimasa Hayashi ប្រាប់សមភាគីអាម៉េរិកដោយមិននិយាយចំឈ្មោះប្រទេសណាថា សហគមន៍អន្តរជាតិកំពុងប្រឈមមុខនឹងបញ្ហាដូចជាការប៉ុនប៉ងបង្ខិតបង្ខំ, ការឈ្លានពាន, ការដាក់សម្ពាធដោយអយុត្តិធម៌ និងការពង្រីករបបផ្តាច់ការជាដើម៕ | ប្រមុខការទូតអាម៉េរិក អាន់តូនី ប្លីងខិន នៅថ្ងៃទី៦ ខែមករា បានលើកឡើងថា អាម៉េរិក និងជប៉ុននឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្រាវជ្រាវ និងអភិវឌ្ឍន៍ថ្មីមួយដើម្បីធ្វើឱ្យភាគីទាំងពីរកាន់តែងាយស្រួលក្នុងការសហការលើការប្រឆាំងការគំរាមថ្មីៗដូចជាមីស៊ីលល្បឿនលឿនជាងសំឡេង និងការបាញ់បង្ហោះយានអវកាសជាដើម។ |
ថ្ងៃទី១៨ ខែមេសា លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន បានអះអាងថា យោធារុស្ស៊ី បានចាប់ផ្តើមវាយប្រហារនៅក្នុងតំបន់ដុនបាសហើយ។ បើតាមលោកប្រធានាធិបតីរូបនេះ អ៊ុយក្រែន នឹងបន្តការពារប្រទេសខ្លួន មិនថារុស្ស៊ីបញ្ជូនកម្លាំងយោធាមកប៉ុន្មានក៏ដោយ។ ប្រេសិតអាម៉េរិកសម្រាប់បញ្ហាកូរ៉េខាងជើង លោកសុង គីម បានទៅដល់ទីក្រុងសេអ៊ូលដើម្បីជួបជាមួយក្រុមមន្ត្រីកូរ៉េខាងត្បូងជុំវិញការឆ្លើយតបទៅនឹងការបាញ់មីស៊ីល និងកង្វល់ជុំវិញការសាកល្បងឡើងវិញអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ លោក សុង អះអាងថា អាម៉េរិក និងកូរ៉េខាងត្បូង នឹងឆ្លើយតបទៅតាមសកម្មភាពបង្ករឿងរបស់កូរ៉េខាងជើង។ ថ្ងៃទី១៩ ខែមេសា លិចតិចស្តាញ នឹងកោះប្រជុំសមាជិកមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) ដើម្បីជជែកដេញដោលសេចក្តីព្រាងដំណោះស្រាយមួយ ដែលទាមទារឱ្យសមាជិកអចិន្រ្តៃយ៍ទាំង ៥នៃក្រុមប្រឹក្សាសន្តិសុខ ប្រើប្រាស់សិទ្ធិវេតូប្រកបដោយហេតុផល។ សេចក្តីព្រាងនេះ ត្រូវគាំទ្រ (co-sponsor) ដោយប្រទេសប្រមាណ៥០ ក្នុងនោះក៏មានអាម៉េរិកផង។ រដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក ស៊ែហ្គេយ៍ ឡាវរ៉ូវ បានសង្កត់ធ្ងន់ថា រុស្ស៊ី នឹងមិនប្រើប្រាស់អាវុធនុយក្លេអ៊ែរនៅអ៊ុយក្រែនឡើយ។ ការអះអាងបែបនេះ ធ្វើឡើងបន្ទាប់ពីមន្រ្តីប្រទេសលោកខាងលិចបានព្រមានថា ក្រុងមូស្គូ អាចប្រើប្រាស់អាវុធនុយក្លេអ៊ែរ។ ថ្ងៃទី២០ ខែមេសា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រកាសពីការគ្រប់គ្រងក្រុង Mariupol ហើយចាត់ទុកជាការរំដោះក្រុងបានដោយជោគជ័យ បន្ទាប់ពីកម្លាំងរុស្ស៊ីវាយប្រហារអស់រយៈពេលជាច្រើនសប្ដាហ៍។ លោក ពូទីន ក៏បានបញ្ជាឱ្យយោធារុស្ស៊ីលុបចោលគម្រោងវាយប្រហារលើរោងចក្រដែក Azovstal ក្នុងក្រុង Mariupol ដែលជាកន្លែងយោធាអ៊ុយក្រែនលាក់ខ្លួន។ នាយករដ្ឋមន្ត្រីកោះសូឡូម៉ុន លោក Manasseh Sogavare បានលើកឡើងថា រដ្ឋាភិបាលកោះសូឡូម៉ុន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខជាមួយចិន បើទោះអូស្រ្តាលី និងអាម៉េរិកបង្ហាញក្តីព្រួយបារម្ភក៏ដោយ។ ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងនេះ លោក Sogavare បានអះអាងថាលោកបានចុះហត្ថលេខា ដោយមានការយល់ច្បាស់ពីបញ្ហា និងផលប្រយោជន៍នៃកិច្ចព្រមព្រៀងនោះ។ ថ្ងៃទី២១ ខែមេសា នាយករដ្ឋមន្ត្រីជប៉ុន គីស៊ីដា ហ្វូមីអូ បានផ្ញើសារគោរពទៅដល់ទីសក្ការយ៉ាស៊ូគូនី (Yasukuni) សម្រាប់ឧទ្ទិសទៅដល់វិញ្ញាណក្ខន្ធបុព្វបុរសនិងមេដឹកនាំជប៉ុនសម័យសង្រ្គាមមួយចំនួនដែរ។ កូរ៉េខាងត្បូង ក៏បានតវ៉ាចំពោះរឿងនេះ ព្រោះវាមានន័យថា រដ្ឋាភិបាលតូក្យូក៏គោរពវិញ្ញាណក្ខន្ធឧក្រិដ្ឋជនសង្គ្រាមដែលបានសម្លាប់ប្រជាជនកូរ៉េខាងត្បូង។ ប្រធានាធិបតីចិន ស៊ី ជិនភីង បានលើកឡើងជាថ្មីជំហររបស់ចិនប្រឆាំងនឹងការដាក់ទណ្ឌកម្មឯកតោភាគី និងការជ្រៀតជ្រែកបញ្ហាផ្ទៃក្នុងរបស់ប្រទេសដទៃ។ ប្រមុខដឹកនាំចិនបានថ្លែងបែបនេះនៅឯសុន្ទកថាមួយ ដោយមិននិយាយចំៗសំដៅបស្ចិមលោកដែលកំពុងដាក់ទណ្ឌកម្មយ៉ាងគំហុកលើរុស្ស៊ីជុំវិញការវាយលុកអ៊ុយក្រែនឡើយ។ ថ្ងៃទី២២ ខែមេសា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចោទរដ្ឋាភិបាលទីក្រុងកៀវ មិនអនុញ្ញាតឱ្យកម្លាំងយោធានៅក្រុង Mariupol ទម្លាក់អាវុធចុះឡើយ។ មកទល់ពេលនេះ កម្លាំងយោធាអ៊ុយក្រែន នៅក្នុងរោងចក្រដែក Azovstal មិនទាន់ទម្លាក់អាវុធឡើយ បើទោះរុស្ស៊ីបានហ៊ុមព័ទ្ធជិត និងគ្រប់គ្រងក្រុង Mariupol ទាំងស្រុងក៏ដោយ។ លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន បានព្រមានថា ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន គ្រាន់ជាដំណាក់កាលដំបូងប៉ុណ្ណោះ ហើយរុស្ស៊ីអាចឈ្លានពានលើបណ្តាប្រទេសផ្សេងទៀត នៅចំណុចបន្ទាប់។ ការប្រកាសបែបនេះ ធ្វើឡើងបន្ទាប់ពីមេបញ្ជាការរងរុស្ស៊ីមួយរូបអះអាងពីគម្រោងគ្រប់គ្រងពេញលេញនៅភាគខាងត្បូង និងតំបន់ដុនបាសអ៊ុយក្រែន។ ថ្ងៃទី២៣ ខែមេសា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានបង្ហាញក្តីសង្ឃឹមថា អ៊ុយក្រែន អាចទទួលបានអាវុធធ្ងន់ធ្ងរ ក្នុងកិច្ចពិភាក្សាជាមួយរដ្ឋមន្រ្តីការបរទេសអាម៉េរិក លោក អាន់តូនី ប្លីងខិន និងរដ្ឋមន្រ្តីការពារជាតិអាម៉េរិក លោក ឡយ អូស្ទីន ដែលត្រូវធ្វើទស្សនកិច្ចនៅអ៊ុយក្រែន ក្នុងថ្ងៃទី២៤ ខែមេសា។ ថ្ងៃទី២៤ ខែមេសា បារាំង បានចាប់ផ្តើមការបោះឆ្នោតប្រធានាធិបតីជុំចុងក្រោយហើយ។ នៅជុំចុងក្រោយនេះ បេក្ខជនពីររូប ដែលមាន លោក អេម៉ានុយអែល ម៉ាក្រុង និងលោកស្រី ម៉ារីន ឡឺ ប៉ែន ត្រូវប្រជែងយកតំណែងប្រធានាធិបតី សម្រាប់អាណត្តិ ៥ឆ្នាំខាងមុខ៕ | រយៈពេលពីរខែហើយ សង្រ្គាមអ៊ុយក្រែន នៅតែមិនទាន់បញ្ចប់ទេ ដោយរុស្ស៊ីបានផ្តោតការវាយប្រហាររបស់ខ្លួននៅភាគខាងកើតវិញម្តង ដើម្បីគ្រប់គ្រងតំបន់ដុនបាស។ ស្របពេលមានភាពតានតឹងបែបនេះ រដ្ឋមន្រ្តីការបរទេសរុស្ស៊ី បានប្រកាសពីការមិនប្រើប្រាស់អាវុធនុយក្លេអ៊ែរនៅអ៊ុយក្រែន ដោយផ្ទុយនឹងការចោទប្រកាន់ពីអ៊ុយក្រែន និងប្រទេសលោកខាងលិចកន្លងមក។ |
លោក ថូម៉ាស ផូកូនី (Tomas Pokorny) នាយកប្រតិបត្តិរបស់ក្រុមហ៊ុន ផាយ ផេ បានកត់សម្គាល់ថា៖ «ផាយ ផេ (Pi Pay) បានក្លាយជាក្រុមហ៊ុនផ្តល់សេវាទូទាត់ ដោយមិនប្រើក្រដាសប្រាក់ឈានមុខគេក្នុងប្រទេសកម្ពុជា ចាប់តាំងពីថ្ងៃសម្ពោធជាផ្លូវការ នៅក្នុងឆ្នាំ ២០១៧ ហើយមានពាណិជ្ជករដៃគូជាច្រើនបន្តកើនទ្បើងជាលំដាប់ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់អតិថិជន និងសម្រួលដល់ការទូទាត់»។ សម្រាប់លោក ថូម៉ាស ផូកូនី នេះគឺជាគំរូដ៏ល្អមួយទៀត របស់ក្រុមហ៊ុន ផាយ ផេ ក្នុងការផ្តល់ជូនភាពងាយស្រួល និងរហ័សដល់អ្នកប្រើប្រាស់ក្នុងការទូទាត់លើទំនិញ និងសេវាកម្មផ្សេងៗ។ លោក ថូម៉ាស ផូកូនី បញ្ជាក់ដូច្នេះ៖«យើងតែងតែខិតខំប្រឹងប្រែង ក្នុងការស្វែងរកមធ្យោបាយដ៏ប្រសើរ សម្រាប់អ្នកប្រើប្រាស់ក្នុងការដាក់ប្រាក់ក្នុងគណនី ផាយ ផេ ដោយសហការយ៉ាងជិតស្និទ្ធ ជាមួយនឹងគ្រឹះស្ថានហិរញ្ញវត្ថុជាច្រើនដូចជា ធនាគារ ABA ស្ថាបនា (Sathapana) និង អេ អឹម ខេ (AMK) និងដៃគូសហការផ្សេងទៀតនៅពេលខាងមុខ។ ហើយយើងខ្ញុំពិតជារំភើប ក្នុងការដាក់បញ្ចូលធនាគារ អ អេច ប៊ី (RHB) ដែលជាធនាគាររបស់ប្រទេសម៉ាឡេស៊ី ក្នុងវិធីទូទាត់ប្រាក់»។ លោក Adissadikin Ali ប្រធានផ្នែកអាជីវកម្មអន្តរជាតិរបស់ធនាគារ RHB បានឲ្យដឹងថា ក្នុងនាមជាក្រុមហ៊ុនផ្តល់សេវាកម្មផ្នែកហិរញ្ញវត្ថុដ៏ធំបំផុតរបស់ប្រទេសម៉ាឡេស៊ី RHB មានសាខាជាង ៣០០ ទូទាំងតំបន់អាស៊ីអាគ្នេយ៍ ដែលរួមមានដូចជា សិង្ហបុរី ថៃ វៀតណាម ឡាវ និងហុងកុង។ នៅក្នុងប្រទេសកម្ពុជាវិញ ធនាគារ RHB មានសាខាចំនួន១២ ដែលក្នុងនោះមាន ៨ សាខា នៅក្នុងរាជធានីភ្នំពេញ។ លោក Adissadikin Ali បន្តថា៖ «តាមរយៈកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន ផាយ ផេ យើងមានគោលបំណងក្នុងការពង្រឹងសមត្ថភាពផ្នែកឌីជីថលរបស់យើង នៅក្នុងតំបន់ឥណ្ឌូចិន និងបង្កើតប្រព័ន្ធតភ្ជាប់ សម្រាប់ការទូទាត់ដោយមិនប្រើក្រដាសប្រាក់។ យើងពិតជាមានមោទកភាព ក្នុងការសហការជាមួយនឹងដៃគូ ដែលមានកេរ្តិ៍ឈ្មោះរុងរឿង និងជំហរដ៏រឹងមាំនៅក្នុងតំបន់។ យើងខ្ញុំជឿជាក់ថា នឹងអាចផ្តល់ជូនដំណោះស្រាយដ៏ល្អ ប្រកបដោយអត្ថប្រយោជន៍ជាច្រើនបន្ថែមទៀត ដល់អតិថិជនរបស់យើង។ បច្ចេកវិទ្យាបានជួយសម្រួលដល់ការស្វែងរកគំនិតថ្មីៗ និងអនុញ្ញាតឲ្យយើងផ្តល់ជូនដំណោះស្រាយ និងការផ្តល់ជូនកាន់តែប្រសើរ»។ ជាមួយនឹងអ្នកប្រើប្រាស់ជាង ២៥ម៉ឺននាក់ និងការផ្ទេរប្រាក់លើសពី ១៤០លានដុល្លារអាមេរិក តាមរយៈកម្មវិធី ផាយ ផេ (Pi Pay) បានបង្ហាញឲ្យឃើញថា ផាយ ផេ បានផ្លាស់ប្តូរការទូទាត់ដោយមិនប្រើក្រដាសប្រាក់នៅក្នុងប្រទេសកម្ពុជា។ ក្នុងនាមជាអ្នកផ្តល់ការទូទាត់សម្រាប់កម្មវិធី Alipay, WeChat និងទទូលបានអាជ្ញាប័ណ្ណពី UnionPay ក្រុមហ៊ុន ផាយ ផេ ក៏បានបង្កើនភាពងាយស្រួលក្នុងការទូទាត់សម្រាប់ភ្ញៀវទេសចររាប់លាននាក់ ដែលមកកាន់ប្រទេសកម្ពុជា ជាពិសេសក្នុងតំបន់ដែលមានប្រជាប្រិយភាពដូចជាខេត្តសៀមរាប និងក្រុងព្រះសីហនុ៕ (អត្ថបទពាណិជ្ជកម្ម) | ភ្នំពេញ ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩៖អ្នកប្រើប្រាស់ ផាយ ផេ (Pi Pay)ទូទាំងប្រទេសកម្ពុជា ឥទ្បូវនេះ នឹងទទួលបានវិធីទូទាត់ប្រាក់ថ្មីមួយបន្ថែមទៀត ដោយចុះហត្ថលេខាលើភាពជាដៃគូជាមួយធនាគារ អ អេច ប៊ី ឥណ្ឌូឆៃណា (RHB Indochina Bank) ដែលផ្តល់នូវភាពងាយស្រួល និងសុវត្ថិភាព ក្នុងការទូទាត់ដោយមិនប្រើក្រដាសប្រាក់។ ម្ចាស់គណនី អ អេច ប៊ី និង ផាយ ផេ អាចផ្ទេរប្រាក់រវាងកម្មវិធីទូរស័ព្ទ RHB Mobile Banking និង Pi Pay ដោយមិនគិតកម្រៃសេវា ហើយព្រមទាំងអាចទូទាត់សម្រាប់ការទិញទំនិញ និងសេវាសកម្មភាពផ្សេងៗ នៅហាងដៃគូរបស់ ផាយ ផេ។ |
ថ្ងៃនេះយើង នឹងបង្ហាញឱ្យដឹងពីអត្ថប្រយោជន៍គួរឱ្យភ្ញាក់ផ្អើលនៃការទទួលទានក្ដាមសមុទ្រ ៖ ១. ល្អសម្រាប់អ្នកជំងឺទឹកនោមផ្អែម នោះក៏ព្រោះតែក្ដាមសមុទ្រមានផ្ទុកជាតិរ៉ែ chromium ដែលបង្កើនសកម្មភាពអាំងស៊ុយលីនជួយគ្រប់គ្រងកម្រិតនៃជាតិគ្លុយកូសក្នុងឈាម។ ២. កាត់បន្ថយហានិភ័យនៃជំងឺមហារីក ក្ដាមសមុទ្រជាប្រភពដ៏ល្អបំផុតមួយនៃសារធាតុសេលេញ៉ូមដែលមានលក្ខណៈសម្បត្តិប្រឆាំងជំងឺមហារីក។ ៣. ល្អសម្រាប់សុខភាពខួរក្បាលនិងបេះដូង បរិមាណខ្ពស់នៃអាស៊ីតខ្លាញ់អូមេហ្កា ៣ និងវីតាមីន B12 ក្នុងក្ដាមសមុទ្រធ្វើឲ្យវាក្លាយជាអាហារដែលល្អបំផុតសម្រាប់រក្សាសុខភាពបេះដូងនិងខួរក្បាលទប់ស្កាត់បញ្ហាផ្សេងៗ។ ៤. ល្អសម្រាប់សុខភាពសន្លាក់ លក្ខណៈសម្បត្តិដ៏ប្រសើរមួយទៀតនៃអាស៊ីតខ្លាញ់អូមេហ្កា ៣ ក្នុងក្ដាមសមុទ្រ គឺប្រឆាំងការរលាកទប់ស្កាត់បញ្ហាឈឺរលាកសន្លាក់។ ក្នុងកម្រិត ឬបរិមាណសមល្មម សាច់ក្ដាមសមុទ្រមិនបង្កបញ្ហាអ្វីដល់អ្នកមានបញ្ហាសន្លាក់ឡើយ។ ៥. ល្អសម្រាប់សរសៃប្រសាទ មួយក្នុងចំណោមសារធាតុចិញ្ចឹមជាច្រើនទៀតក្នុងសាច់ក្ដាមសមុទ្រ គឺវីតាមីន B12។ វីតាមីននេះគឺសំខាន់ណាស់សម្រាប់រក្សាសុខភាពសរសៃប្រសាទចៀសផុតបញ្ហាផ្សេងៗ។ ៦. ផ្ដល់ប្រូតេអ៊ីនខ្ពស់ដល់រាងកាយ ក្ដាមសមុទ្រអាចផ្ដល់អាមីណូអាស៊ីតដែលរាងកាយត្រូវការចាំបាច់ដល់ទៅ ២០ ប្រភេទឯណោះ។ ដូច្នេះដើម្បីរក្សាបាននូវសុខភាពល្អប្រសើរ កុំភ្លេចរួមបញ្ចូលក្ដាមសមុទ្រក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក៕ ត្រួតពិនិត្យដោយ www.health.com.kh | ភាគច្រើននៃពួកយើងប្រហែលជាមិនដឹងទេថាក្រៅពីមានរសជាតិឆ្ងាញ់ហើយនោះ ក្ដាមសមុទ្រអាចផ្ដល់ផលល្អៗចំពោះសុខភាពទប់ស្កាត់ជំងឺបាន។ ថាតើការទទួលទានក្ដាមសមុទ្រអាចផ្ដល់អត្ថប្រយោជន៍អ្វីខ្លះ? |
បន្ទាប់ពីមានការវាយប្រហារលើរោងចក្រផលិតប្រេងរបស់ក្រុមហ៊ុន Saudi Aramco របស់អារ៉ាប៊ីសាអូឌីត ទីក្រុងវ៉ាស៊ីនតោនបានចេញប្រតិកម្មភ្លាមៗរិះគន់ទៅលើការវាយប្រហារ និងបានចោទថាទីក្រុងតេហេរ៉ង់ថាជាអ្នកនៅពីក្រោយខ្នងក្រុមឧទ្ទាមហ៊ូធី។ បន្ថែមពីលើនេះទៅ អាមេរិកបានបញ្ជាក់ថា ខ្លួននឹងស៊ើបអង្កេតលើសំណុំរឿងមួយនេះ ថាតើនរណាជាអ្នកនៅពីក្រោយ។ ប៉ុន្តែអ៊ីរ៉ង់បានចេញមុខបដិសេធលើការចោទប្រកាន់របស់អាមេរិក ហើយអះអាងថា វាគឺជារឿងរបស់ក្រុមឧទ្ទាមហ៊ូធី ក្នុងគោលបំណងសងសឹកទៅលើអារ៉ាប៊ីសាអូឌីត ដែលបានធ្វើសង្គ្រាមនៅក្នុងប្រទេសយេម៉ែន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយមកនេះ។ ទោះជាចង្អុលមុខអ៊ីរ៉ង់ ហើយត្រៀមខ្លួនវាយបករួចហើយក្ដី ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ មិនចង់ធ្វើសង្ក្រាមឡើយ។ ក្នុងន័យនេះ លោកចង់សំដៅដល់ ការមិនចង់ធ្វើសង្គ្រាមពាក់ព័ន្ធនឹងការវាយប្រហាររោងចក្រប្រេងអារ៉ាប៊ីសាអូឌីត ដែលក្រុមឧទ្ទាមហ៊ូធីបានប្រកាសថាជាស្នាដៃខ្លួន។ តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters លោក ត្រាំ បានអះអាងថា ទោះមានច្រើនជម្រើសក្នុងឆ្លើយតបក្ដី អាមេរិកមិនប្រញាប់ទេ និងស៊ើបអង្កេតឲ្យបានច្បាស់លាស់ជាមុនសិន។ បន្ថែមពីថ្នាក់ក្រោម ប្រធានាធិបតីអ៊ីរ៉ង់ ក៏ចេញបដិសេធជាថ្មីពាក់ព័ន្ធរឿងនេះ។ ប្រាប់អ្នកសារព័ត៌មានក្នុងអំឡុងពេលទស្សនកិច្ចនៅតួកគី លោក ហាសាន់ រូហានី និយាយក្នុងន័យរុញកំហុសលើយេម៉ែនថា៖ «ប្រជាជនយេម៉ែនកំពុងអនុវត្តសិទ្ធិស្របច្បាប់ ដើម្បីការពារខ្លួន»។ ជុំវិញរឿងនេះ អារ៉ាប៊ីសាអូឌីតបានកត់សម្គាល់ថា ការវាយប្រហារគឺ ធ្វើដោយអាវុធរបស់អ៊ីរ៉ង់ និងជំរុញឲ្យអង្គការសហប្រជាជាតិធ្វើការស៊ើបអង្កេតអំពីបញ្ហានេះ។ រជ្ជទាយាទ Mohammed bin Salman បានចង្អុលចំៗតែម្តងថា ការគំរាមកំហែងរបស់អ៊ីរ៉ង់ មិនត្រឹមតែអារ៉ាប៊ីសាអូឌីតនោះទេ តែប្រឆាំងនឹងមជ្ឈិមបូព៌ា និងពិភពលោកទាំងមូល។ នរណាពីក្រោយការវាយប្រហារដោយយន្តហោះបញ្ជានេះ នៅតែជារឿងស្រពេចស្រពិល។ អ្នកតំណាងអង្គការសហប្រជាជាតិនៅយេម៉ែន លោក Martin Griffiths នៅថ្ងៃទី១៦ ខែកញ្ញា បានប្រាប់ក្រុមប្រឹក្សាសន្តិសុខថា វាដូចជាមិនច្បាស់ថាតើនរណាជាអ្នកនៅពីក្រោយការវាយប្រហារនេះ។ លោកព្រមានថា វិបត្តិនេះ នឹងធ្វើឲ្យបញ្ហាជម្លោះនៅក្នុងតំបន់កាន់តែកើនឡើង។ រុស្ស៊ី និងចិនវិញបានអំពាវនាវកុំឲ្យមានការសន្និដ្ឋាន និងរិះគន់លឿនពេកទៅលើប្រទេសណាមួយ ដែលបានវាយប្រហារអារ៉ាប៊ីសាអូឌីត។ ជាការពិត វាមានសំនួរជាច្រើនបានលេចឡើងទៅលើការវាយប្រហារ ព្រោះដូចដែលយើងបានដឹងរួចមកហើយថា អារ៉ាប៊ីសាអូឌីតបានទិញអាវុធយ៉ាងច្រើនសន្ធឹកសន្ធាប់ ជាពិសេសទិញពីអាមេរិក ប៉ុន្តែនៅតែមិនអាចទប់ស្កាត់ការវាយប្រហាររោងចក្រផលិតប្រេងបាន។ សូមបញ្ជាក់ថា វិបត្តិលើកនេះ បានកាត់បន្ថយផលិតកម្មប្រេងឆៅនៅលើពិភពលោក ៥ភាគរយ និងធ្វើឲ្យតម្លៃប្រេងកើនឡើងរហូតដល់ ១៩ភាគរយ។ តាមតួលេខនេះ គឺវាខ្ពស់ជាងពេលណាៗទាំងអស់ ចាប់តាំងពីវិបត្តិឆ្នាំ ១៩៩០-១៩៩១ នៅពេលដែលអ៊ីរាក់ចូលឈ្លានពានប្រទេសកូវ៉ែត៕ | ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយនៅថ្ងៃទី១៦ ខែកញ្ញានេះថា អ៊ីរ៉ង់គឺដូចជាអ្នកនៅពីក្រោយការវាយប្រហារអ៊ីចឹង។ ប៉ុន្តែ លោកបានសង្កត់ធ្ងន់ថា អាមេរិកមិនចង់ធ្វើសង្គ្រាមទេ។ ការវាយប្រហារលើរោងចក្រប្រេងអារ៉ាប៊ីសាអូឌីតនេះ បានធ្វើឲ្យតម្លៃប្រេងកំពុងតែឡើងថ្លៃ និងបង្កជាការបារម្ភនៃការកើតឡើងជម្លោះថ្មីមួយទៀតនៅមជ្ឈិមបូព៌ា។ |
កីឡាការិនីសញ្ជាតិស្វ៊ីស បានយល់ព្រមបន្តស្នាក់នៅជាមួយនឹងក្រុម ដើម្បីបន្តប្រកួតប្រជែងក្នុងពានរង្វាន់ Womens Super League នៃប្រទេសអង់គ្លេសរហូតដល់ឆ្នាំ ២០២៦ ជាមួយនឹងជម្រើសបន្តច្រើនឆ្នាំបន្ថែមទៀត។ ក្រោយការចុះកិច្ចសន្យា អ្នកចាត់ការ Aston Villa លោកស្រី Carla Ward អះអាងលើគេហទំព័រក្លិបដូច្នេះថា ៖ «Alisha ត្រូវបានក្លាយជាផ្នែកមួយនៃដំណើរផ្សងប្រេងរបស់យើង ចាប់តាំងពីការមកដល់របស់ខ្ញុំ ហើយនាងគឺជាផ្នែកមួយដ៏សំខាន់នៃគម្រោងរបស់យើងដើម្បីប្រជែងពាន។ នាងជាមនុស្សម្នាក់ដែលខ្ញុំពេញចិត្តនឹងការធ្វើការងារជាមួយ ហើយយើងរីករាយដែលនាងប្តេជ្ញាអនាគតដ៏យូអង្វែងរបស់នាងជាមួយយើង។»។ កីឡាការិនីវ័យ ២៤ឆ្នាំ បានបង្ហាញខ្លួនចំនួន ៥៤ប្រកួតឱ្យក្រុម Aston Villa ដោយនាងរកបាន ១០គ្រាប់កាលពីរដូវកាលមុន ដោយជួយក្រុមឈរនៅចំណាត់ថ្នាក់លេខ ៥ ក្នុងតារាងពានរង្វាន់ WSL និងឈានជើងដល់ការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Womens FA Cup លើកដំបូងបំផុត។ កាលពីពេលថ្មីនេះ Lehmann បានបង្ហាញវត្តមានលេងឱ្យក្រុមនារីស្វ៊ីសនៅក្នុងការប្រកួត Womens World Cup 2023 ដែលធ្វើឡើងនៅក្នុងប្រទេសអូស្ត្រាលី និងនូវែលសេឡង់។ ស្វ៊ីសធ្លាក់ចេញពីការប្រកួតត្រឹមវគ្គ ១៦ក្រុមក្រោយរងបរាជ័យក្រោមថ្វីជើងអេស្ប៉ាញលទ្ធផល ៥-១។ «ជាមួយនឹងកីឡាការិនីដែលយើងមាននៅពេលនេះ យើងអាចទទួលបានជោគជ័យគ្រប់យ៉ាង ជាមួយក្រុមនេះ យើងមានភាពជាប់លាប់ ហើយវាជាដំណើរការល្អយើងពិតជារីករាយបំផុត។ យើងមានទំនាក់ទំនងជាក្រុមមួយ រាលើថ្ងៃយើងហ្វឹកហាត់រួមគ្នា ហើយក៏មាននូវទស្សនៈដូចៗគ្នាផងដែរ។»។ Lehmann បាននិយាយប្រាប់គេហទំព័រ LiveScore បែបនេះកាលពីខែមីនា ទាក់ទងនឹងទំនាក់ទំនងរវាងមិត្តរួមក្រុម៕ | កីឡាការិនី Alisha Lehmann បានប្តេជ្ញាសម្រាប់អនាគតរបស់នាងចំពោះក្លិប Aston Villa ដោយនាងបានបន្តកិច្ចសន្យារយៈពេល ៣ឆ្នាំ ជាមួយនឹងក្រុមស្ថិតក្នុងប្រទេសអង់គ្លេសមួយនេះ។ |
សម្រាប់វិញ្ញាសានេះ កីឡាការនីចិន Liao Qiuyun បានមេដាយប្រាក់ និង កីឡាការិនីកាហ្សាក់ស្ថាន Chinshanlo Zulfiya បានមេដាយសំរឹទ្ធ។ ហ្វីលីពីនជាប្រទេសទីបីនៅតំបន់អាស៊ានដែលបានឈ្នះមេដាយពីព្រឹត្តិការណ៍ Tokyo 2020 បន្ទាប់ពីថៃឈ្នះមេដាយមាស១ ឥណ្ឌូណេស៊ី បានមេដាយប្រាក់១ និងសំរឹទ្ធ១៕ | កីឡាការិនី Hidilyn Diaz ទទួលបានមេដាយមាសអូឡាំពិកក្រុងតូក្យូ ក្នុងវិញ្ញាសាលើកទម្ងន់៥៥គីឡូក្រាម ដែលនេះជាមេដាយមាសដំបូងបំផុតសម្រាប់ហ្វីលីពីន ពីព្រឹត្តិការណ៍កីឡាអូឡាំពិក៕ |
ដើម្បីជ្រាបច្បាស់សូមអញ្ជើញទស្សនាកិច្ចសម្ភាសរវាង នាយ យ៉ាន នៃសារព័ត៌មានថ្មីៗ និងលោក ឡាំង ភក្តី ដូចតទៅ៖ រថយន្ដ ឡាដា នីវ៉ា 1600 ជំនាន់ទីមួយ មានលេខកូដក្រុមហ៊ុន -2121។ គឺឈ្មោះក្រុមហ៊ុន ជាអក្សរកាត់រុស្ស៊ី។ ឡាន នីវ៉ា ជំនាន់ទីមួយ ត្រូវបានផលិតពីឆ្នាំ១៩៧៧ រហូតដល់ឆ្នាំ១៩៩៦។ រហូតដល់សព្វថ្ងៃនេះ ឡាដា នៅតែផលិតរថយន្ដប្រភេទ នីវ៉ា។ តាំងពីផលិតដំបូង ដល់ជំនាន់បច្ចុប្បន្ន (ទី៥) ឡាដា បានផលិតប្រភេទ នីវ៉ា ប្រមាណ ២លានគ្រឿង។ឆ្នាំ១៩៦៦ ក្រុមហ៊ុនរថយន្ដ បានបង្កើតឡើងម៉ាក ឡាដា នៅសហភាពសូវៀត តែបានក្លាយជាកម្មសិទ្ធរបស់ក្រុមហ៊ុនសម្ព័ន្ធបារាំង RENAULT តាំងពីឆ្នាំ២០១៤៕ អត្ថបទទាក់ទង លោក អ៊ឹង សំអាត ពេញចិត្តរថយន្ត Mercedes ប្រភេទស្ព័របុរាណ ព្រោះធន់ប្រើបានយូរ រថយន្ត Mercedes-Benz ប្រភេទR107 ម៉ូឌែល380SL ឆ្នាំ១៩៨៤ ត្រូវបានបំពាក់ដំបូលដែលមានភាពបត់បែន រថយន្ត ROLLS-ROYCE ប្រភេទ Silver ម៉ូឌែល Spur Mark II ដ៏កម្រ រថយន្តកាន់តែចាស់ កាន់តែត្រូវការជំនាញក្នុងការថែទាំ រក្សាទុក និងជួសជុល ទោះមានឡានទំនើប តែលោក ភឹនប៊ុណ្ណារិទ្ធ តែងជិះរថយន្ត Mercedes បុរាណរបស់ខ្លួនរាល់ថ្ងៃ រថយន្តក្រុងបុរាណត្រូវបាននាំពីអង់គ្លេស មកជួលឲ្យទេសចរដែលមកទស្សនាកម្ពុជា លោហ្គោ | កន្លះឆ្នាំហើយ ដែលលោក ឡាំង ភក្ដី ទិញរថយន្ដម៉ាក ឡាដា ប្រភេទនីវ៉ា ម៉ូឌែល 1600 ជំនាន់ទីមួយ ផលិតនៅសហភាពសូវៀតឆ្នាំ១៩៨៦។ ទោះបីជាលោក ភក្ដី មានរថយន្ដបុរាណម៉ាក JEEP ស្អាតដូចថ្មីមួយគ្រឿងហើយ ក៏លោកទិញឡានពណ៌ពងមាន់ ដែលត្រូវបានបិតស្កុតពណ៌ខ្មៅលើទ្វារមួយគ្រឿងនេះ ដោយសារតែម្ចាស់ដើមមានតម្រូវការហិរញ្ញវត្ថុខ្លាំង។ លោកភក្តី ទិញឡានចាស់មួយគ្រឿងនេះ ដោយសារតែ វាមានប្រវត្តិ និងអនុស្សាវរីយជាច្រើ មុននឹងត្រូវបានលក់មកឱ្យខ្លួន។ លោក ឡាំង ភក្តី បានរៀបរាប់ថា ប្រសិនបើទោះបីជាឡាននេះខូចច្រើន ក៏ម្ចាស់មុន បានស្រក់ទឹកភ្នែក ពេលដែលគាត់លក់រថយន្តនេះមកឱ្យខ្លួន។ |
កងកម្លាំងចំនួន ៥៧៨៣ នាក់(ស្ត្រីចំនួន ២៧៧ នាក់) ដែលទៅបំពេញការងារនៅក្នុងប្រទេសចំនួន ៨ រួមមាន ស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ អាហ្វ្រិកកណ្តាល លីបង់ ស៊ីប ស៊ីរី និងម៉ាលី។ ហើយបច្ចុប្បន្នកងកម្លាំងកម្ពុជា កំពុងបំពេញបេសកកម្មមានចំនួន ៧៩៩ នាក់ (ស្ត្រីចំនួន៦២ នាក់) នៅប្រទេសស៊ូដង់ ស៊ូដង់ខាងត្បូង លីបង់ ម៉ាលី និងអាហ្វ្រិកកណ្តាល។ នៅក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិនេះ កម្ពុជាបានចូលរួមយ៉ាងសកម្មក្នុងកិច្ចពិភាក្សា និងការអនុម័តសេចក្តីសម្រេចចិត្តរបស់សម័យប្រជុំមហាសន្និបាតលើកទី ៧៣ ដែលមានសរុបចំនួន ២៨៤ ពាក់ព័ន្ធទៅនឹងវិស័យសន្តិភាព សន្តិសុខ ការអភិវឌ្ឍ សិទ្ធិមនុស្ស និងបញ្ហាថវិកាជាដើម ។ នេះបើតាមរបាយការណ៍របស់ក្រសួងការបរទេសដដែល។ នៅក្នុងប្រតិបត្តិការរក្សាសន្តិភាពនៅក្រៅប្រទេសនេះ កងទ័ពមួកខៀវកម្ពុជា ក៏ធ្លាប់ជួបប្រទះបញ្ហាវាយប្រហារពីក្រុមពួកឧទ្ទាមនៅក្នុងតំបន់នៃប្រទេសនីមួយៗដែរ។ កាលពីខែឧសភា ឆ្នាំ២០១៧កន្លងមក កងទ័ពមួកខៀវកម្ពុជា ចំនួន៤នាក់បានស្លាប់ ដោយសារត្រូវក្រុមពួកឧទ្ទាម Anti-Balaka បានពួនស្ទាក់វាយប្រហារទៅលើក្បួនកងកម្លាំងរក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ នៅប្រទេសអាហ្វ្រិកកណ្តាល។ ដ្បិតធ្លាប់មានសោកនាដកម្ម មកលើកងទ័ពកម្ពុជាបែបនេះក្តី ប៉ុន្តែវាមិនបានធ្វើឲ្យកម្ពុជាចុះញ៉មនឹងបញ្ហានេះទេ។ ប្រមុខរដ្ឋាភិបាលកម្ពុជា នៅតែប្រកាសជំហរបញ្ជូនកងទ័ចូលរួមប្រយុទ្ធប្រឆាំងបញ្ហាប្រឈមនានាក្នុងពិភពលោក ក្រោមកិច្ចសហប្រតិបត្តិការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ដែលកម្ពុជាបានចាប់ផ្ដើមអនុវត្តតាំងពីឆ្នាំ ២០០៦មកនេះ៕ | ភ្នំពេញ៖ រយៈពេល១៣ឆ្នាំហើយ ដែលកម្ពុជាបានបញ្ជូនកងទ័ពមួកខៀវ ទៅក្រៅប្រទេស ដើម្បីចូលរួមកិច្ចសហប្រតិបត្តិការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ មកដល់ពេលនេះ មានកងទ័ពមួកខៀវ ចំនួន ៥,៧៨៣ នាក់ហើយ ដែលកម្ពុជាបានបញ្ជូនទៅប្រទេសចំនួន៨ ។ នេះបើតាមរបាយការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ប្រចាំឆ្នាំ២០១៨។ |
បើបូកបញ្ជូលថវិការដ្ឋ៣០លានដុល្លារទៀតនោះ គឺមានចំនួនជាង១០៤លានដុល្លារ។ ប្រមុខរដ្ឋាភិបាល ប្រកាសដូច្នេះថា៖ «ដោយថវិកាដែលទទួលបានល្មមគ្រប់ គ្រាន់ ដើម្បីចំណាយលើការសាងសង់ និងបំពាក់សម្ភារបរិក្ខារសម្រាប់មន្ទីរ ពេទ្យកាល់ម៉ែតរួចហើយ ខ្ញុំសូមប្រកាសបញ្ចប់ការទទួលយកនូវការបរិច្ចាគពី សប្បុរសជនចាប់ពីម៉ោង១៩.០០ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩តទៅ»។ | ចាប់តាំងពីការអំពាវនាវ មកដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩នេះ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ទទួលបានជំនួយដល់ទៅជាង៧៤,៦លានដុល្លារ សម្រាប់ធ្វើទំនើបកម្មមន្ទីរពេទ្យកាល់ម៉ែត។ នេះបើតាមសាររបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបង្ហោះលើទំព័រហ្វេសប៊ុក នាព្រលប់ថ្ងៃទី១៧ខែធ្នូ។ |
ស្រុកក្រគរ, ខេត្តពោធិ៍សាត់៖ ស្ថានភាពអំពើហិង្សារក្នុងគ្រួសារ នៅក្នុងឃុំអន្លង់ត្នោត បានថយចុះគួរឱ្យកត់សម្គាល់ ខណៈក្នុងឆ្នាំ២០២២នេះ មានកើតឡើងតែ១ករណីប៉ុណ្ណោះ។ នេះជាការបញ្ជាក់របស់ អ្នកស្រី ប៊ិន ស៊ីវឡា ដែលជាមេឃុំ។ មេឃុំរូបនេះ ពន្យល់ថាកត្តាដែលនាំឱ្យហិង្សាថយចុះ គឺដោយសារតែចំណេះដឹងពលរដ្ឋកើនឡើង ស្ថានភាពជីវភាពគ្រួសារប្រសើរជាងមុន និងការអប់រំផ្សព្វផ្សាយដល់មូលដា្ឋនរបស់អាជ្ញាធរពាក់ព័ន្ធ។ «នៅក្នុងឆ្នាំ២០២២នេះ(អំពើហិង្សាក្នុងគ្រួសារ) មានការកាត់បន្ថយច្រើន ដោយសារកត្តាជីវភាពគ្រាន់បើជាងមុន។ ទី២ គឺនៅក្នុងគ្រួសារមានការយល់ដឹង ដោយសារការផ្សព្វផ្សាយរបស់យើងវាដល់ទៅមូលដ្ឋាន»។ នេះជាការពន្យល់របស់អ្នកស្រី ប៊ិន ស៊ីវឡា មេឃុំអន្លង់ត្នោត ដោយមេឃុំរូបនេះ បន្តទៀតថាអាជ្ញាធរឃុំ ក៏បានប្រើប្រាស់បណ្តាញសង្គម ក្នុងការផ្សព្វផ្សាយទៅដល់ពលរដ្ឋ អំពីផលប៉ះពាល់នៃអំពើហិង្សានេះដែរ។ ដើម្បីជ្រាប់កាន់តែច្បាស់ សូមលោកអ្នកនាង ទស្សនាវីដេអូដូចខាងក្រោម៖ បើតាមអ្នកស្រី ប៊ិន ស៊ីវឡា នៅអំឡុងពេលវិបត្តិកូវីដ-១៩ អំពើហិង្សានៅក្នុងឃុំ កើតមានឡើងច្រើន ពោលគឺប្រមាណ ១៥ ទៅ ២០ករណី ដោយសារប្រចណ្ឌ កត្តាជីវភាព និងករប្រើប្រាស់គ្រឿងស្រវឹងជាដើម។ ដើម្បីចូលរួមក្នុងការកាត់បន្ថយអំពើហិង្សាក្នុងគ្រួសារ នៅក្នុងឃុំ មេឃុំអន្លង់ត្នោត នៅតែបន្តការងារអប់រំ និងផ្សព្វផ្សាយដល់ពលរដ្ឋ។ ទន្ទឹមនឹងនេះ អ្នកស្រី ប៊ិន ស៊ីវឡា ក៏សំណូមពរឱ្យពលរដ្ឋក្នុងឃុំ បង្កើនការយោគយល់គ្នានៅក្នុងគ្រួសារ និងចូលរួមជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីលុបបំបាត់អំពើហិង្សានៅក្នុងឃុំ៕ អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ (អត្ថបទនេះគឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើងក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុបនិងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតតាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។រាល់ខ្លឹមសារនៅក្នុងអត្ថបទ និងវីដេអូនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ) | ដោយ៖ ព្រំ វិសាល និង ផាន់ សុកហួយ (យុវជនឃុំអន្លង់ត្នោត) |
Sharapova ត្រូវជួបគូប្រកួតដំបូងជាមួយកីឡាការិនីសញ្ជាតិអ៊ីតាលី Roberta Vinci ក្នុងជុំទីមួយនៃពាន Porsche Grand Prix (ឬ Stuttgart Open) ដែលប្រព្រឹត្តទៅនៅថ្ងៃពុធ ទី២៦នេះក្នុងទីក្រុង Stuttgart ប្រទេសអាល្លឺម៉ង់។ កីឡាការិនីសញ្ជាតិអ៊ីតាលី វ័យ៣៤ឆ្នាំ Vinci បានសម្តែងការមិនពេញចិត្តសម្រាប់ការផ្តល់សិទ្ធិប្រកួតមិនបាច់ជម្រុះ(wildcard) ទៅឲ្យ Sharapova ដោយលើកឡើងថា៖«ខ្ញុំមិនយល់ស្របសម្រាប់ការផ្តល់ wildcard ទៅឲ្យ Sharapova នៅទីនេះ ឬនៅការប្រកួតនៅទីក្រុងរ៉ូម រួមទាំងការប្រកួតផ្សេងៗទៀតនោះទេ»។ អ្នកវាយកូនបាល់លំដាប់ទី៣៦ពិភពលោកនេះបន្ថែមទៀតថា៖« ជាការពិតនាងបានធ្វើឲ្យមានកំហុសរួចទៅហើយ ហើយនាងគួរតែត្រឡប់មកប្រកួតវិញបាន ប៉ុន្តែមិនសមនឹងទទួលបាន wildcard នោះទេ»។ លើសពីនេះទៅទៀតនោះ អតីតជើងឯកលេខ១ពិភពលោករបស់ដាណឺម៉ាក Caroline Wozniacki ក៏សម្តែងការមិនពេញចិត្តអំពីការផ្តល់សិទ្ធិនេះដូចគ្នាដែរ។ សូមបញ្ជាក់ថា ម្ចាស់ជើងឯក Grand Slam ៥សម័យកាល Maria Sharopova បានជាប់បម្រាមមិនអោយធ្វើការប្រកួតរយៈពេល២ឆ្នាំ ដោយពិនិត្យឃើញថាបានប្រើប្រាស់សារធាតុញៀន ឬសារធាតុប៉ូវកម្លាំងនៅពេលប្រកួត នៃពានរង្វាន់ Grand Slam នៅប្រទេសអូស្ត្រាលី Australian Open កាលពីខែមករា ឆ្នាំ២០១៦។ ប៉ុន្តែតុលាការនៃអាជ្ញាកណ្តាលកីឡាហៅកាត់ថា(Cas) សម្រេចបន្ធូបន្ថយទោសសល់ត្រឹម១៥ខែប៉ុណ្ណោះ៕ | គូប្រកួតដំបូងរបស់កីឡាការិនីវាយកូនបាល់ Maria Sharapova ថានាងមិនគួរទទួលបាន wildcard ដែលជាសិទ្ធិមិនចាំបាច់ប្រកួតវគ្គជម្រុះនោះឡើយ ពីព្រោះអតីតជើងឯកលេខ១ពិភពលោករបស់រុស្ស៊ីរូបនេះធ្លាប់ជាប់បម្រាបរហូតដល់១៥ខែពីបទប្រើប្រាស់សារធាតុប៉ូវកំលាំងនៅពេលប្រកួតកន្លងមក។ |
លោក ជួន ណារិន្ទ រៀបរាប់ថា ប្រជាពលរដ្ឋ បាននាំគ្នាបិទផ្លូវជាតិលេខ៤សាជាថ្មី ហើយសមត្ថកិច្ច ក៏ចុះទៅសម្របសម្រួល ដើម្បីសុំបើកផ្លូវឲ្យធ្វើចរាចរណ៍ឡើងវិញ។ លោក បន្តថា ខណៈនោះ ស្រាប់តែមានការគប់ដុំថ្មទៅលើក្រុមសមត្ថកិច្ច ដែលបណ្តាលឲ្យសមត្ថកិច្ច៤នាក់រងរបួសធ្ងន់និង២នាក់រងបួសស្រាល ព្រមទាំងធ្វើឲ្យខូចខាតរថយន្ត៣គ្រឿងថែមទៀត។ លោក បន្ថែមថា បន្ទាប់ពីអំពើហិង្សាកើតឡើង សមត្ថកិច្ច ក៏ចាប់ជនសង្ស័យទាំង៦នាក់តែម្តង។ សរុបទាំងអស់ មានជនសង្ស័យ៨នាក់ហើយ ដែលត្រូវបានចាប់ខ្លួន ហើយបច្ចុប្បន្ន កំពុងស្ថិតក្នុងស្នងការខេត្តព្រះសីហនុ។ ២នាក់ទៀត ត្រូវបានឃាត់ខ្លួនតាំងពីថ្ងៃទី១៨ខែមេសា ដោយរងការចោទថា ពួកគេ គឺជាមេខ្លោងបំផុសបំផុលប្រជាពលរដ្ឋ ឲ្យបិទផ្លូវ។ លោកស្នងការ បានចាត់ទុកការបិទផ្លូវ ដែលបង្កឲ្យកកស្ទះចរាចរារណ៍ និងរហូតដល់ប្រើអំពើហិង្សាលើសមត្ថកិច្ចបែបនេះថា ជាអំពើខុសច្បាប់។ លោក លើកឡើងថា ប្រជាពលរដ្ឋ អាចរកមេធាវី ដើម្បីប្តឹងផ្តល់រកយុត្តិធម៌ចំពោះសំណុំរឿងដីធ្លីនិងការរុះរើលំនៅដ្ឋានរបស់ពួកគាត់ តែពួកគាត់ មិនត្រូវនាំគ្នាទៅបិទផ្លូវនោះទេ។ លោក ប្រាប់សារព័ត៌មានថ្មីៗ បែបនេះថា «បើយើងពិនិត្យទៅ ឃើញថា អំពើនោះ មានលក្ខណៈធ្ងន់ធ្ងរ ពួកគាត់ ត្រូវប្រឈមចំពោះមុខច្បាប់ តែបើមើលទៅស្រាល យើងនឹងអប់រំ»។ មកដល់ពេលនេះ សមត្ថកិច្ច បានយកដើមឈើនិងដុំថ្មទាំងនោះចេញពីផ្លូវ និងបើកឲ្យធ្វើចរាចរណ៍ឡើងវិញហើយ។ ប្រជាពលរដ្ឋ នាំគ្នាបិទផ្លូវម្តងរួចមកហើយ នៅថ្ងៃទី១៨ ខែមេសា។ ពួកគាត់ ខឹងអាជ្ញាធរ ដែលចុះទៅរុះរើលំដ្ឋានរបស់ពួកគាត់ប្រមាណជា៦០០ខ្នង ក្នុងភូមិចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃទី១៨ ខែមេសា។ រដ្ឋបាលខេត្តព្រះសីហនុ បកស្រាយថា មូលហេតុដែលអាជ្ញាធរ សម្រេចរុះរើ គឺដោយសារតែលំនៅដ្ឋានទាំងនោះ ត្រូវបានសាងសង់លើដីរបស់អ្នកដទៃ ដែលមានកម្មសិទ្ធិស្របច្បាប់។ រដ្ឋបាលខេត្តព្រះសីហនុ អះអាងថា កន្លងមកអាជ្ញាធរ ធ្លាប់ណែនាំប្រជាពលរដ្ឋទាំងនោះដែរ ឲ្យរុះរើលំនៅដ្ឋានរបស់ខ្លួនចេញ តែពួកគាត់ មិនព្រមធ្វើតាម៕ អត្ថបទទាក់ទង អាជ្ញាធរព្រះសីហនុបំភ្លឺថា ការរុះរើខ្ទមជាង៦០០ខ្នង ព្រោះពលរដ្ឋសង់លើដីអ្នកដទៃ | ប្រជាពលរដ្ឋ៦នាក់ទៀត ត្រូវបានសមត្ថកិច្ចខេត្តព្រះសីហនុ ឃាត់ខ្លួន នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩នេះ។ លោក ជួន ណារិន្ទ ស្នងការខេត្តព្រះសីហនុ អះអាងថា អ្នកទាំង៦នាក់នោះ គឺជាជនសង្ស័យ ដែលយកដុំថ្មគប់សមត្ថកិច្ច ឲ្យរងរបួស។ |
ក្រុមហ៊ុនធំៗរបស់ជប៉ុនមាន Sony, Panasonic និង Nissan ជាដើម បានស្នើឱ្យរដ្ឋាភិបាលបង្កើនគោលដៅប្រើប្រាស់ថាមពលកកើតឡើងវិញឲ្យបានទ្វេដងនៅឆ្នាំ២០៣០ សំដៅក្លាយជាប្រទេសនាំមុខលើសាកលលោកចំពោះកិច្ចខិតខំប្រឹងប្រែងប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ កាលពីឆ្នាំមុន នាយករដ្ឋមន្ត្រីជប៉ុន ស៊ូហ្កា យូស៊ីហ៊ីដេ បានប្រកាសគោលដៅរបស់ជប៉ុនដើម្បីក្លាយជាប្រទេសមានកម្រិតបញ្ចេញ និងស្រូបយកកាបូនស្មើគ្នានៅឆ្នាំ២០៥០ ។ ដើម្បីឈានដល់គោលដៅនេះ ជប៉ុនក៏មានផែនការរយៈពេលខ្លីទៀតក្នុងការកាត់បន្ថយការបញ្ចេញកាបូនិកតាមរយៈការបង្កើនការប្រើប្រាស់ថាមពលកកើតឡើងវិញដូចជាថាមពលព្រះអាទិត្យ ខ្យល់ និងថាមពលផ្សេងទៀតឱ្យបានចន្លោះពី២២ភាគរយទៅ២៤ភាគរយនៃប្រភពថាមពលរបស់ខ្លួន។ ការបង្កើនការប្រើប្រាស់ថាមពលនេះ ត្រូវបានកំណត់តាំងពីបីឆ្នាំមក ហើយត្រូវត្រួតពិនិត្យឡើងវិញនៅពេលខាងមុខ។ ចំពេលគ្នានេះ ក្រុមហ៊ុនសាជីវកម្មធំរបស់ជប៉ុន ក៏ស្នើឱ្យរដ្ឋាភិបាលបង្កើនគោលដៅរបស់ខ្លួនឲ្យបានពីរដង។ បើតាមភ្នាក់ងារពត៌មាន AFP សម្ពន្ធបណ្តាក្រុមហ៊ុនចំនួន៩២ ដែលស្គាល់ថា គំនិតផ្តួចផ្តើមគំនិតរក្សាអាកាសធាតុជប៉ុន បានចេញញត្តិជំរុញឲ្យបង្កើនការប្រើប្រាស់ថាមពលកើតឡើងវិញចន្លោះពី៤០ភាគរយទៅ៥០ភាគរយ។ ក្រុមហ៊ុន Sony, Fujifilm Panasonic និង Toshiba ជាដើម សុទ្ធតែមានឈ្មោះក្នុងញត្តិ។ ក្នុងសេចក្ដីថ្លែងការណ៍ថ្ងៃទី១៨ ខែមករា សម្ពន្ធខាងលើអះអាងថា ដើម្បីក្លាយជាអ្នកនាំមុខក្នុងសកលលោកចំពោះការប្រយុទ្ធនឹងការប្រែប្រួលអាកាសធាតុ ជប៉ុនត្រូវតែមានមហិច្ឆិតាដើម្បីសម្រេចគោលដៅ។ ការកំណត់មហិច្ឆតានេះ ក៏ជំរុញឱ្យក្រុមហ៊ុនទាំអស់បានចូលរួមចំណែកក្នុងកិច្ចការពារបរិស្ថានបានកាន់តែប្រសើរឡើងដែរ។ តាំងពីឆ្នាំ២០១៧ ជប៉ុនបានសម្រេចគោលដៅប្រើថាមពល ដែលអាចប្រើឡើងវិញបាន ១៧ភាគរយរួចមកហើយ និងបានចំណាយលុយប្រមាណ ១៦,៥ពាន់លានដុល្លារក្នុងគម្រោងការថាមពលនេះក្នុងឆ្នាំ២០១៩ដែរ។ ជប៉ុនស្ថិតនៅលំដាប់ទី៤ បន្ទាប់ពីចិន អាមេរិក និង អ៉ីរ៉ុបក្នុងនាមជាអ្នកវិនិយោគក្នុងវិស័យថាមពល ដែលអាចប្រើឡើងវិញ។ ប៉ុន្តែ ជប៉ុននៅតែជាប្រទេសពឹងផ្អែកយ៉ាងខ្លាំងលើការប្រើប្រាស់ឥន្ទនៈផូស៊ីល ដែលវាជាកត្តារារាំងក្នុងការកាត់បន្ថយការបំភាយកាបូនរបស់ប្រទេសនេះ៕ | ដោយ ឈួន ឈីវអ៊ីង |
ករណីឆ្លង COVID-19 នៅជប៉ុន បានហក់ឡើងជាលំដាប់ ចាប់តាំងពីជប៉ុនលើកចោលស្ថានភាពអាសន្ននៅចុងខែឧសភាកន្លងមក។ ជប៉ុន នៅថ្ងៃទី២៩ ខែកក្កដា បានរាយការណ៍ពីករណីឆ្លង COVID-19 ថ្មីចំនួន ១២៦៤ករណី ដែលជាចំនួនឆ្លងក្នុងមួយថ្ងៃខ្ពស់បំផុតរបស់ជប៉ុន។ ខេត្ត ក្រុងមួយចំនួនរបស់ជប៉ុន ក៏បានរាយការណពីករណីឆ្លងខ្ពស់បំផុតនៅតាមតំបន់ដែរ។ តាមការចុះផ្សាយរបស់ទូរទស្សន៍ជប៉ុន NHK ខេត្តក្រុងចំនួន ៨របស់ជប៉ុន សុទ្ធតែបានប្រកាសថា មានករណីឆ្លងប្រចាំថ្ងៃខ្ពស់បំផុត។ ទីក្រុងអូសាកា ដែលស្ថិតនៅភាគខាងលិច បានប្រកាសពីករណីឆ្លង ២២១ករណី។ ចំណែកខេត្ត Aichi នៅភាគកណ្តាល មានករណីឆ្លងចំនួន ១៦៧ករណី។ សម្រាប់ក្រុង Fukuoka ស្ថិតនៅភាគនិរតីរបស់ជប៉ុន បានរាយការណ៍ពីករណីឆ្លងខ្ពស់បំផុតជាង ១០០ករណី។ ដោយឡែកទីក្រុងតូក្យូវិញ អាជ្ញាធរក្រុង បានរាយការណ៍ពីករណីឆ្លងCOVID-19 ថ្មីចំនួន ២៥០ករណី។ ក្នុងរយៈពេល ៩ថ្ងៃចុងក្រោយ ទីក្រុងតូក្យូ មានករណីឆ្លងលើសពី ២០០ករណី ចំនួន ៨ថ្ងៃទៅហើយ។ នៅថ្ងៃទី១៥ ខែកក្កដា រដ្ឋាភិបាលក្រុងតូក្យូ បានដំឡើងកម្រិតអាសន្នក្នុងទីក្រុង ទៅកម្រិតទី៤ ដែលជាកម្រិតអាសន្នខ្ពស់បំផុត។ នៅក្នុងកម្រិតទី៤នេះ គឺមានន័យថាករណីឆ្លង COVID-19 កំពុងរាតត្បាតក្នុងទីក្រុង។ សូមបញ្ជាក់ថា តួលេខសរុបកូរ៉ូណាវីរុសរបស់ជប៉ុន មានចំនួន៣៤២២០ករណី និងអ្នកស្លាប់មានចំនួន ១០១៩នាក់។ ចំណែកអ្នកជាសះស្បើយមានចំនួនជាង ២ម៉ឺននាក់៕ | ជប៉ុន នៅថ្ងៃទី២៩ ខែកក្កដា បានប្រកាសថា ខ្លួនបានរកឃើញករណីឆ្លងប្រចាំថ្ងៃចំនួន ១២៦៤ករណី។ តួលេខ គឺជាចំនួនឆ្លងខ្ពស់បំផុតរបស់ជប៉ុន និងជាលើកទី១ ដែលជប៉ុនមានករណីឆ្លងCOVID-19 លើសពី១ពាន់ករណី។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍ជប៉ុនNHK នៅថ្ងៃទី៣០ ខែកក្កដា។ |
ក្រុមវៀតណាម Cong Tam Huynh និង Thi Thuy Kieu Nguyen បានមេដាយសំរឹទ្ធស្ទួនជាមួយក្រុមឡាវ Noy Manythone និង Tingxanh Keokannika៕ ក្នុងនាមជាម្ចាស់ផ្ទះ កម្ពុជាមិនទាន់ទទួលបានមេដាយមាសឡើយពីកីឡាប៉េតង់។ | ក្រុមកីឡាប៉េតង់វាយគូចម្រុះកម្ពុជា ដែលមានកីឡាករ សៅ សុភារ៉ាន់ និង កីឡាការិនី នុប ឆលីកា ទទួលបានមេដាយប្រាក់ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ក្រោយចាញ់ក្រុមថៃ Nantawan Fueangsanit និង Sarawut Srriboonpeng នៅវគ្គផ្តាច់ព្រ័ត្រ នាពហុកីឡដ្ឋានជាតិអូឡាំពិក រសៀលថ្ងៃទី៩ ខែឧសភា នេះ។ |
លោក Moïse បានប្រកាសនៅក្នុងសុន្ទរកថា កាលពីថ្ងៃសៅរ៍ថា៖ «តម្លៃសាំងនឹងត្រឡប់ទៅតម្លៃដូចពីមុននៅទូទាំងប្រទេស»។ លោកប្រធានាធិបតីក៏បានអំពាវនាវឱ្យមានភាពស្ងប់ស្ងាត់ និងបានសុំឱ្យក្រុមអ្នកតវ៉ាបើកផ្លូវនិងអនុញ្ញាតឱ្យប៉ូលិសរៀបចំសណ្តាប់ធ្នាប់ឡើងវិញ។ ប៉ុន្មានម៉ោងមុននេះ ក្រុមអ្នកតវ៉ាបានដុតសំបកកង់ឡាននៅតាមដងផ្លូវនៃទីក្រុង Port-au-Prince និងនៅតំបន់ Petionville ដែលនៅជាយក្រុង ហើយបានលួចរបស់របរក្នុងហាងនានា ដុតឡាននៅមុខសណ្ឋាគារប្រណីត ហើយគំរាមដុតអគារសភា។ សន្តិសុខម្នាក់នៅអគារសភាបានចែករំលែកវីដេអូឲ្យ VOA ដែលបង្ហាញផ្សែងខ្មៅងងឹតចេញពីសំបកកង់ឡានឆេះនៅពីមុខអគារមួយ និងឮសំឡេងបាញ់កាំភ្លើងជាច្រើនគ្រាប់។ មុនពេល លោក Moïse ដកការសម្រេចរបស់លោកមកវិញនោះ តម្លៃសាំងឡើងដល់៤ដុល្លារ៧៥សែនក្នុងមួយ gallon គឺច្រើនជាងពីរដងប្រាក់ចំណូលប្រចាំថ្ងៃរបស់ប្រជាជនហៃទី។ លោក Kange Makenson ជាជនជាតិហៃទីដែលកំពុងធ្វើការតវ៉ានៅទីក្រុង Port-au-Prince បានប្រាប់ VOA ថា ប្រជាពលរដ្ឋមិនអាចមានលទ្ធភាពចំណាយលើរបស់ចាំបាច់ទេ ហើយការដំឡើងថ្លៃនេះនឹងធ្វើឱ្យជីវិតកាន់តែលំបាក៕ សូមចុចទៅប្រភពដើម VOA ត្រង់នេះ | លោក Jovenel Moïse ប្រធានាធិបតី ហៃទី បានលុបចោលការសម្រេចចិត្តរបស់រដ្ឋបាលលោកក្នុងការដំឡើងថ្លៃសាំងចំនួន៤៩% នៅពេលមានបាតុកម្មហិង្សាដែលបានធ្វើឱ្យមនុស្សស្លាប់យ៉ាងហោចណាស់៣នាក់កាលពីថ្ងៃសៅរ៍។ |
កាលនោះ លោក ស៊ុត ឌីណា ដែលកំពុងស្ថិតក្នុងតំណែងជាឯកអគ្គរាជទូត ត្រូវបានកោះហៅពីកូរ៉េខាងត្បូង ឲ្យមកកម្ពុជា ហើយចូលទៅបំភ្លឺនៅអង្គភាពប្រឆាំងអំពើពុករលួយ (ACU) និងត្រូវបានបញ្ជូនទៅតុលាការ។ បន្ទាប់មក តុលាការ ក៏ផ្តន្ទាទោសលោក ឲ្យជាប់ពន្ធនាគារ៥ឆ្នាំ និងត្រូវបង់ប្រាក់១០លានរៀល ចូលទៅរដ្ឋ។ លោក ជាប់ឃុំតាំងពីអំឡុងខែមេសា ឆ្នាំ២០១៦មក។ គិតមកដល់ពនេះ លោក ជាប់ឃុំអស់រយៈពេលជាង៤ឆ្នាំហើយ។ បើគ្មានការប្រោសព្រះរាជទានលើកលែងទោសពីព្រះមហាក្សត្រទេ លោក ត្រូវជាប់ឃុំយ៉ាងតិចប្រមាណ១០ខែទៀត ទើបគ្រប់រយៈពេល៥ឆ្នាំ។ កាលពីពេលរងការចោទប្រកាន់ភ្លាមៗ ក្នុងអំឡុងខែមេសា ឆ្នាំ២០១៦ អតីតទូតខ្មែររូបនេះ ក៏បានបដិសេធដែរ ហើយលោក អះអាងថា ទទួលភាពអយុត្តិធម៌ ដោយសារការមួលបង្កាច់ និងបង្ខូចកេរ្ត៍ឈ្មោះ ពីមនុស្សមួយចំនួន ក្នុងគណបក្សប្រជាជន។ លោក ក៏បានសុំកិច្ចអន្តរាគមន៍ពីសម្តេចនាយករដ្ឋមន្រ្តីផងដែរនាពេលនោះ។ យ៉ាងណា ស្ថាប័នមានសមត្ថកិច្ច បានប្រកាសពីការរកឃើញថា លោក ស៊ុត ឌីណា មានប្រាក់ជាង៧លានដុល្លារ និងមានមាសជាង៣រយតម្លឹង ក្រោយធ្វើជាទូតខ្មែរបានប្រមាណ៣ឆ្នាំ៕ | លោក ស៊ុត ឌីណា អតីតឯកអគ្គរាជទូតកម្ពុជាប្រចាំកូរ៉េខាងត្បូង ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ ប្រោសព្រះរាជទានលើកលែងទោស តាមការក្រាបបង្គំទូលថ្វាយរបស់សម្តេចនាយករដ្ឋមន្រ្តី។ លោក រងការចោទប្រកាន់ពីបទរំលោភអំណាច និងបទប្រើតួនាទីកេងយកផលប្រយោជន៍ខុសច្បាប់។ |
បញ្ជាការដ្ឋានអង្គរក្ស គ្រងជើងឯកលីគបាល់ទះកំពូលកម្ពុជា «តេជោលីគ» រដូវកាលទីមួយ បានបំបាក់ក្រុមជើងខ្លាំង សមាគមបាល់ទះវិសាខា លទ្ធផល ៣សិត ទល់១ (២៥-១៩, ២៥-២០, ២១-២៥ និង ២៥-១៩) នាសាលបាល់ទះពហុកីឡដ្ឋានជាតិអូឡាំពិក ថ្ងៃទី១៨ ខែកុម្ភៈ។ «ដូចដែលខ្ញុំធ្លាប់បានប្រាប់អ្នកពីពេលមុនមក ខ្ញុំផ្តោតតែលើក្រុមរបស់ខ្ញុំ និងយុទ្ធសាស្ត្ររបស់យើងតែមួយប៉ុណ្ណោះ ជាជាងក្រុមដទៃពេលនៅជុំទីមួយ។ ហើយជុំទីពីរ ខ្ញុំបានគិតខ្លះពីក្រុមនគរបាលភ្នំពេញ, ក្រសួងមហាផ្ទៃ ហើយខ្លាំងជាងនេះនោះគឺ វិសាខា។ មានយុទ្ធសាស្ត្រជាច្រើន ដែលយើងបានប្រើប្រាស់ ហើយប្រហែលពេលខ្លះយើងឈ្នះ ពេលខ្លះយើងចាញ់ ហើយយើងបានធ្វើជាគ្រោងការទិន្នន័យ និងបានសិក្សាពីវា។ ដូច្នេះទើបយើងអាចឡើងមកដល់វគ្គផ្តាច់ព្រ័ត្រ និងអាចឈ្នះ។»។ លោក Indra Wahyudi H បាននិយាយប្រាប់បែបនេះ។ ការប្រកួត ២ជុំ កន្លងមក បញ្ជាការដ្ឋានអង្គរក្ស មិនដែលយកឈ្នះលើវិសាខា ម្តងឡើយ ដោយកាលជុំទីមួយរងបរាជ័យ ក្នុងលទ្ធផលសិត ៣-២ និងនៅជុំទីពីរបរាជ័យលទ្ធផលសិត ៣-០។ ប៉ុន្តែការប៉ះគ្នាជាថ្មី នៅផ្តាច់ព្រ័ត្រនេះ ក្រុមអង្គរក្ស បានធ្វើឱ្យវិសាខាភ្ញាក់ផ្អើលពីសមត្ថភាពដ៏ខ្លាំង របស់ពួកគេ។ ត្រង់ចំណុចនេះ លោកបន្តថា៖«ខ្ញុំបានប្រាប់ទៅកាន់កីឡាករថា យើងគ្មានកីឡាករដែលលេងនៅក្នុងក្រុមជម្រើសជាតិឡើយ។ យើងគ្រាន់តែដាក់កីឡាករឥណ្ឌូណេស៊ី ៣រូប ចូលរួមក្នុងក្រុម។ វាមានភាពលំបាកខ្លាំង ក្នុងការធ្វើឱ្យក្រុមអាចលេងបានល្អ។ ខ្ញុំក៏បានលើកទឹកចិត្តដល់កីឡាករថា យើងនឹងអាចធ្វើបានមកកាន់វគ្គផ្តាច់ព្រ័ត្រ គឺជាការប្រកួតប្រជែងដ៏ពិតប្រាកដ ហើយការប្រកួតនៅកាលពីជុំទីពីរ គឺត្រឹមជាបទពិសោធន៍ប៉ុណ្ណោះ។»។ លោក Indra ធ្លាប់បានដឹកនាំក្រុមជម្រើសជាតិឥណ្ឌូណេស៊ី ប្រកួតឈ្នះមេដាយមាសព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ បុរសរូបនេះបានចាត់ទុកប្រទេសកម្ពុជា ជាផ្ទះទីពីរ ក្នុងនាមជាគ្រូបង្វឹកក្រុមអង្គរក្ស។ ក្រោយដឹកនាំក្រុមបញ្ជាការដ្ឋានកងអង្គរក្សបានជោគជ័យហើយ គ្រូបង្វឹករូបនេះ អស់ភារកិច្ចដែរ។ ប៉ុន្តែមិនចាកចេញពីកម្ពុជា គ្រូបង្វឹកសញ្ជាតិឥណ្ឌូណេស៊ីរូបនេះ បានបញ្ជាក់ថា លោក នឹងវិលត្រឡប់មកដឹកនាំក្រុមបញ្ជាការដ្ឋានអង្គរក្ស ឬក្រុមកម្ពុជាដទៃទៀត សាជាថ្មី បើសិនជាពួកគេត្រូវការលោក៕ | លោក Indra Wahyudi H គ្រូបង្វឹកក្លិបបញ្ជាការដ្ឋានអង្គរក្ស ម្ចាស់ពានរង្វាន់លីគបាល់ទះ«តេជោលីគ» រដូវកាលទីមួយ បានប្រាប់សារព័ត៌មានថ្មីៗថា ក្រុមបានផ្តោតយកចិត្តទុកដាក់លើការប្រកួតកន្លងមក ទាំងឈ្នះ ទាំងចាញ់ និងបានដកស្រង់ស្ថិតិរាល់ការប្រកួតយកមកសិក្សា ដើម្បីបង្កើតជាយុទ្ធស្តាស្ត្រប្រកួតប្រជែងដល់វគ្គផ្តាច់ព្រ័ត្រ ហើយទទួលបានជ័យជម្នះ។ |
After a state funeral Wednesday in Washington that was attended by the country's five living presidents and foreign dignitaries, Bush's flag-draped coffin was flown to Houston. He will lie in repose at St Martin's Episcopal Church, where the Bushes worshipped for decades, until he is buried. Bush will be interred at his presidential library in College Station next to his wife Barbara, who died in April, and their daughter Robin who died of leukemia at age three. At the memorial service President Donald Trump and First Lady Melania shared a front row pew in the National Cathedral with past presidents Barack Obama, Bill Clinton, Jimmy Carter and their wives as an honor guard brought Bush's casket into the prayer hall. Former president George W. Bush tapped the casket twice when he walked up to deliver a rousing eulogy, fighting through tears as he sang the praises of his father and predecessor as commander-in-chief, who died Friday at age 94. "He showed me what it means to be a president who serves with integrity, leads with courage, and acts with love in his heart for the citizens of our country," Bush said. "He was born with just two settings -- full throttle, then sleep," he said. "To us, his was the brightest of a thousand points of light," he said in a reference to his father's signature call to volunteerism. Wednesday's funeral capped a national homage that saw Bush lie in state in the US Capitol rotunda, where thousands paid respects to a statesman who steered the nation through turbulent times including the end of the Cold War -- and in a style dramatically different to the current president. - An uneasy truce - Since Bush's death, Trump has traded his usual provocative posture for one of solemnity, tweeting before the service about "a day of celebration for a great man who has led a long and distinguished life." "He will be missed!" Trump wrote. At the funeral, Trump and his Democratic predecessors appeared locked in an uneasy truce. Trump arrived and shook hands with Obama and former first lady Michelle Obama. But his greetings stopped there, and the body language turned cold as he failed to acknowledge Hillary Clinton, his defeated Democratic rival in 2016. Clinton stared straight ahead and the two made no eye contact. It was a marked contrast when Bush Jr. arrived minutes later and shook hands with the current and past presidents and their wives -- and handed Michelle Obama a piece of candy, as he did during the memorial service for senator John McCain in the same cathedral in September. Bells tolled while the casket was carried down the aisle, as dignitaries including Britain's Prince Charles, German Chancellor Angela Merkel, former Polish president Lech Walesa, and former US vice presidents and cabinet officials looked on. Bush was a decorated World War II aviator who nearly died when he was shot down on a bombing mission. He served as a congressman, envoy to China, director of the Central Intelligence Agency, and vice president to Ronald Reagan before winning the White House. Trump's ascendancy to the head of the Republican Party saw him exchange vitriolic attacks with the Bushes, notably slamming the presidential son's 2003 invasion of Iraq and mocking candidate Jeb Bush during the Republican primaries. Bush Sr meanwhile branded Trump a "blowhard," and revealed he did not vote for him. mlm/wd/ia/amz © Agence France-Presse | Houston, United States | George H.W. Bush was to be laid to rest Thursday, concluding a four-day tribute to the 41st president that saw America briefly set aside its political divisions. |
សិក្ខាកាម៦០នាក់ ដែលភាគច្រើនជាយុវជនបានបញ្ចប់វគ្គបណ្តុះជំនាញ៤ផ្សេងៗគ្នានៅក្នុងវិស័យភាពយន្ត ក្នុងឆ្នាំ២០១៧កន្លងទៅនៅឯមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញ និងទទួលការថតភាពយន្តនៅកម្ពុជា (CFC)។ ពួកគេបានសិក្សាវគ្គថតភាពយន្ត (cinematography), វគ្គស្តីពីការ សម្របសម្រួល (fixer), វគ្គស្តីពីការសរសេរអត្ថបទភាពយន្ត (scriptwriting) និងវគ្គសិក្សាស្តីពីការរកទីតាំងថតភាពយន្ត (location scouting)។ វគ្គបណ្តុះបណ្តាលនេះមានប្រយោជន៍ខ្លាំងក្នុងក្របខណ្ឌនៃការបង្កើនសមត្ថភាពធនធានមនុស្សខ្មែរក្នុងវិស័យភាពយន្ត។ លោក ជៀប សុវិជ្ជា នាយកCFC បានពន្យល់ថា តាមរយៈការបណ្តុះបណ្តាលទាំងនេះ ធនធានកម្ពុជាអាចមានសមត្ថភាពខ្ពស់ដើម្បីធ្វើការជាមួយផលិតករក្នុងស្រុក និងជាពិសេសជាមួយនិងក្រុមការងារភាពយន្តបរទេសដែលមកថតភាពយន្តនៅកម្ពុជាផង។ សិក្ខាកាមមួយរូបគឺលោក លីម ស៊ីផេង ដែលទើបបញ្ចប់វគ្គសិក្សាស្តីការថតភាពយន្តដែលផ្តោតទៅលើបច្ចេកទេសប្លង់ថត ពណ៌រូបភាព ពន្លឺ និងអត្ថន័យរូបភាពជាដើមនោះ បានប្រាប់សារព័ត៌មានថ្មីៗថា ការសិក្សាជំនាញនេះពិតជាបានជម្រះមន្ទិល និងផ្តល់ចំណេះដឹង និងចំណេះធ្វើពិតប្រាកដដល់រូបគេ។ ស៊ីផេង ដែលសព្វថ្ងៃកំពុងធ្វើការជំនាញថតភាពយន្តក្នុងអង្គការមួយ បញ្ជាក់ថា៖«មុនមកដល់ CFC ខ្ញុំគ្រាន់តែរៀនធ្វើតាមគ្នាតែប៉ុណ្ណោះ។ កាលណោះ ខ្ញុំថតឲ្យតែបាន ដោយមិនយល់ពីការរើសប្លង់ ឬពណ៌ទេ។ ពេលនេះខ្ញុំយល់ដឹងច្រើន»។ មិនខុសពី ស៊ីផេងទេ លោក ឆិល ចំរ៉ុង ដែលធ្លាប់មានបទពិសោធន៍ក្នុងវិស័យភាពយន្តតាំងពីឆ្នាំ២០០៧ ក៏និយាយផ្តល់តម្លៃដល់វគ្គសិក្សានៅ CFC នេះដែរ។ លោក ចំរ៉ុង បានឆ្លងកាត់វគ្គបណ្តុះបណ្តាលជំនាញសម្របសម្រួលផង និងជំនាញរកទីតាំងថតភាពយន្តផង។ ចំរ៉ុង ប្រាប់ឲ្យដឹងថា ការសិក្សានេះបានបណ្តុះគំនិតសម្រាប់លោកច្រើន ជាពិសេសការរកទីតាំងថតដែលត្រូវនឹងតម្រូវការរបស់ផលិតករ។ មិនប្រាកដថា លុះត្រាតែអ្នកដែលមានជំនាញក្នុងវិស័យភាពយន្តហើយ ទើបអាចហាត់រៀនជំនាញបន្ថែមនោះទេ។ លោក អ៊ុក ឧត្តរៈ ដែលជាសាស្ត្រាចារ្យភាសាបារាំង ក៏បានចុះឈ្មោះចូលសិក្សាវគ្គធ្វើជាអ្នកសម្របសម្រួលក្នុងការងារថតភាពយន្តដែរ។ បន្ទាប់ពីបានរៀនវគ្គបណ្ដុះបណ្ដាលនេះ លោកមានឱកាសបានចូលរួមសម្របសម្រួលក្នុងរឿង មុនដំបូងខ្មែរក្រហមសម្លាប់ប៉ាខ្ញុំ ។ លោក អ៊ុក ឧត្តរៈ បញ្ជាក់ថា៖ ខ្ញុំបានឆ្លងកាត់វគ្គបណ្ដុះបណ្ដាលច្រើន។ តែវគ្គដែលខ្ញុំពេញចិត្តជាងគេ គឺវគ្គសម្របសម្រួលថតភាពយន្ត ព្រោះខ្ញុំបានចំណេះបន្ថែមច្រើន។ សិក្ខាកាមមួយរូបទៀត គឺលោក ស្វាយ លីម៉េង យុវជនរូបនេះទទួលបានការបណ្ដុះបណ្ដាលផ្នែកសរសេរអត្ថបទភាពយន្ដ រយៈពេល៣ខែ។ ពីមុន លីមេង ធ្លាប់សរសេររឿងកុមារ ហើយក៏វិវឌ្ឍន៍ខ្លួនសរសេរអត្ថបទកុន។ ម្ចាស់អត្ថបទរឿង ធ្មប់ រូបនេះ បញ្ជាក់ថា ខ្លួនពិតជាទទួលបានចំណេះដឹងបន្ថែមច្រើន ដើម្បីពង្រឹងអត្ថបទរបស់ខ្លួនឱ្យកាន់តែល្អ និងអាចបន្តសរសេរអត្ថបទជាលក្ខណៈអន្តរជាតិ៕ | នៅក្នុងឆ្នាំ២០១៧ សិក្ខាកាម៦០នាក់បានបញ្ចប់វគ្គបណ្តុះបណ្តាលជំនាញក្នុងវិស័យភាពយន្ត ដែលរៀបចំដោយមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញ និងទទួលការថតភាពយន្តនៅកម្ពុជា។ វគ្គបណ្តុះបណ្តាលនេះនឹងលើកសមត្ថភាពអ្នកធ្វើការជនជាតិខ្មែរក្នុងវិស័យភាពយន្ត ឲ្យឡើងដល់កម្រិតដែលអាចបំពេញការងារជាមួយក្រុមអ្នកផលិតភាពយន្តបរទេសបាន។ |
តាមរយៈខ្លឹមសារទូរទស្សន៍ជប៉ុន NHK បានចុះផ្សាយថា លោក Taro Kono បានជំរុញឲ្យរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្ដេច ហ៊ុន សែន ធានាដល់ការបោះឆ្នោតខាងមុខនេះ ធ្វើយ៉ាងណាឲ្យប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌ ស្របតាមឆន្ទៈរបស់ប្រជាពលរដ្ឋ។ រដ្ឋាភិបាលជប៉ុន ប្ដេជ្ញាតាមដានស្ថានការណ៍នយោបាយនៅកម្ពុជា។ «ជប៉ុន និងកម្ពុជា គឺជាមិត្តយូរឆ្នាំមកហើយ។ ហើយជប៉ុនមិនចង់ឃើញមិត្តកម្ពុជា រងការរិះគន់(ពីសំណាក់សហគមអន្តរជាតិ) នោះទេ។ ជប៉ុននឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់លើស្ថានភាពនានានៅក្នុងប្រទេសកម្ពុជា»។ នេះជាសម្តីរបស់រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Taro Kono ។ សម្រាប់អ្នកវិភាគនយោបាយនៅកម្ពុជាវិញ យល់ថា ពាក្យសម្តីប៉ុន្មានឃ្លារបស់ជប៉ុននេះ នឹងអាចជួយបន្ធូរបន្ថយស្ថានភាពតាងតឹងនយោបាយ មុនពេលបោះឆ្នោតមកដល់។ ក្នុងន័យនេះលោក ហង្ស វិទូ ពន្យល់ថា ជប៉ុន កំពុងបង្ហាញពីការយកចិត្តទុកដាក់លើបញ្ហានយោបាយនៅកម្ពុជា បើទោះជាគ្មានប្រតិកម្មខ្លាំងដូចបណ្ដាប្រទេសអន្តរជាតិក្តី។ នោះក៏ព្រោះតែជប៉ុន គឺជាប្រទេសដែលប្រើនយោបាយការទូតសម្របសម្រួលបញ្ហា និងមិនដាក់សម្ពាធ ឬលូកដៃចូលកិច្ចការផ្ទៃក្នុងប្រទេសកម្ពុជា ដូចសហគមន៍អន្តរជាតិឡើយ។ បើតាមលោក ហង្ស វិទូ គោលនយោបាយការបរទេសរបស់ជប៉ុនបែបនេះ ទើបអាចដោះស្រាយបញ្ហាកម្ពុជាបាន ខណៈរដ្ឋាភិបាល តែងតែប្រកាន់ជំហរឯករាជ្យមិនចុះញ៉ម សម្ពាធសហគមអន្តរជាតិកន្លងមក ពោលមានន័យថា ប្រើធម៌ត្រជាក់ បង្ក្រាបធម៌ក្តៅ។ ថ្លែងប្រាប់សារព័ត៌មានថ្មីៗ អ្នកវិភាគរូបនេះ បានអត្ថាធិប្បាយដូច្នេះថា៖«ប្រទេសជប៉ុន គឺជាប្រទេសដែលឆ្លាតវៃ ហើយគេធ្វើការទូតដោយសន្តិវិធី ក្នុងការព្យាយាមលើកទឹកចិត្តកម្ពុជាឲ្យដោះស្រាយបញ្ហាដោយសន្តិវិធី ។ហើយខ្ញុំយល់ថាជប៉ុន មានសុទិដ្ឋិនិយម មុនថ្ងៃបោះឆ្នោត កម្ពុជានឹងមានច្រកចេញមួយ ដើម្បីឈានទៅរកការបោះឆ្នោត ដោយមានបក្សប្រឆាំងចូលរួម។ ហើយខ្ញុំយល់ថា ជប៉ុនមុននឹងស្នើដល់កម្ពុជា ជប៉ុនដឹងខ្លួនថា មានឥទ្ធិពលប៉ុណ្ណាចំពោះកម្ពុជា ជប៉ុនដឹងជាមុនស្រេច។ ទី២ កម្ពុជាខ្លួនឯងក៏ដឹងថា ជប៉ុនមានតួនាទីសំខាន់ប៉ុណ្ណាសម្រាប់កម្ពុជា ទាំងផ្នែកនយោបាយ ផ្នែកសេដ្ឋកិច្ច និងជំនួយក្តី ដូច្នេះចង់មិនចង់ក៏ជប៉ុន នៅតែមានឥទ្ធិពលចំពោះការសម្រេចរបស់រដ្ឋាភិបាលកម្ពុជា»។ អត្ថបទទាក់ទង ជប៉ុន ប្ដេជ្ញាជួយកម្ពុជា ឲ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ តែយ៉ាងណាលោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេច ហ៊ុន សែន បានប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃទី៨ មេសាថា ជំនួបរវាងសម្ដេច ហ៊ុន សែន និងរដ្ឋមន្ត្រីការបរទេសជប៉ុនលោក Taro Kono គ្មានការពិភាក្សាគ្នាអំពីបញ្ហានយោបាយនោះឡើយ ។ លោកថា ភាគីទាំងពីរពិភាក្សាផ្តោតលើការពង្រឹកកិច្ចសហប្រតិបត្តិការបន្ថែម រួមទាំងការបង្ហាញជំហររបស់ជប៉ុន ក្នុងការជួយដល់កម្ពុជាប៉ុណ្ណោះ។ ត្រង់ចំណុចនេះ ប្រមុខរដ្ឋាភិបាល ក៏ធ្លាប់និយាយថា ជប៉ុន ជាប្រទេសមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជា ដូចប្រទេសដទៃឡើយ។ ហើយជប៉ុន គោរពឯករាជ្យ និងគាំទ្ររាល់ការសម្រេចចិត្តរបស់កម្ពុជា។ គួរបញ្ជាក់ថា រដ្ឋាភិបាលជប៉ុន បានផ្ដល់ថវិកាជាង៧លានដុល្លារអាមេរិក សម្រាប់ជួយដំណើការបោះឆ្នោតនៅកម្ពុជា ខណៈចិន ជួយថវិកាជាង២០លានដុល្លារ។ ការផ្ដល់ជំនួយនេះ ត្រូវបានរដ្ឋាភិបាលជប៉ុន រំពឹងថា អាចជួយដល់ការរៀបចំការបោះឆ្នោត ប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌។ ប្រមុខរដ្ឋាភិបាលកម្ពុជា ក៏បានសន្យាចំពោះមុខរដ្ឋមន្ត្រីការបរទេសជប៉ុនថា ការបោះឆ្នោតនៅពេលខាងមុខ នឹងប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។ នេះបើតាមទូរទស្សន៍ជប៉ុន NHK World៕ | ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន មិនចង់ឃើញកម្ពុជា រងការរិះគន់ពីសំណាក់សហគមអន្តរជាតិឡើយ។ នេះជាសម្ដីរបស់រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Taro Kono ដែលស្រង់ដោយទូរទស្សន៍ជប៉ុន NHK World។ |
១. បញ្ចុះកម្រិតកូឡស្តេរ៉ូលមិនល្អក្នុងឈាម និងរក្សាសុខភាពសសៃឈាមបេះដូង គ្រាប់ផ្កាឈូករ័ត្នជាប្រភពដ៏ប្រសើរនៃប្រូតេអ៊ីន, ជាតិខ្លាញ់ដែលល្អចំពោះសុខភាពបេះដូង monounsaturated និង polyunsaturated, វីតាមីន, ជាតិរ៉ែ និងជាតិសសៃ។ នៅពេលត្រូវបានទទួលទានជំនួសជាតិខ្លាញ់ឆ្អែត saturated ក្នុងរបបអាហារ, គ្រាប់ពូជដូចជាគ្រាប់ផ្កាឈូករ័ត្នជួយកាត់បន្ថយកម្រិតនៃកូឡេស្តេរ៉ូលមិនល្អដោយមិនជះឥទ្ធិពលលើកម្រិតនៃកូឡេស្តេរ៉ូលល្អឡើយ។ ជាលទ្ធផលការរួមបញ្ចូលគ្រាប់ផ្កាឈូករ័ត្ន និងគ្រាប់ពូជផ្សេងទៀតក្នុងរបបអាហារប្រចាំថ្ងៃជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូង។ ខណៈដែលការទទួលទានគ្រាប់ផ្កាឈូករ័ត្នអាចជួយក្នុងការគ្រប់គ្រងកម្រិតនៃកូឡេស្តេរ៉ូលក្នុងឈាម នោះវានឹងផ្ដល់ផលប្រសើរចំពោះសុខភាពសសៃឈាមបេះដូងដោយកាត់បន្ថយហានិភ័យនៃបញ្ហាបេះដូងផ្សេងៗគួរឱ្យកត់សម្គាល់។ ប្រភេទនៃប្រូតេអ៊ីនក្នុងគ្រាប់ផ្កាឈូករ័ត្នដូចជា pepsin និង pancreatin ក៏មានឥទ្ធិពលរារាំងអង់ស៊ីម angiotensin-I (ACE) ដែលជាលទ្ធផលជួយទប់ស្កាត់បញ្ហាសសៃឈាមរួមតូច ឬបញ្ហាសម្ពាធឈាមឡើងខ្ពស់។ ការទទួលទានអាហារដែលមានប្រសិទ្ធិភាពរារាំងអង់ស៊ីម ACE អាចផ្ដល់អត្ថប្រយោជន៍យ៉ាងពិសេសសម្រាប់ស្ថានភាពបេះដូង។ ទោះជាយ៉ាងណាដើម្បីជាការប្រសើរ អ្នកក៏ចាំបាច់គួរកម្រិតការទទួលទាន និងជ្រើសរើសញ៊ាំគ្រាប់ផ្កាឈូករ័ត្នដែលមិនចម្អិនលាយអំបិល ឬស្ករ។ ២. លក្ខណៈសម្បត្តិប្រឆាំងការរលាកក្នុងរាងកាយ ដោយជាប្រភពដ៏ប្រសើរនៃវីតាមីន E, អាស៊ីត linoleic, អាស៊ីត linolenic, សារធាតុ triterpenes និងសមាសធាតុ miscellaneous polyphenolic ធ្វើឱ្យគ្រាប់ផ្កាឈូករ័ត្នមានលក្ខណៈសម្បត្តិប្រឆាំងការរលាកក្នុងរាងកាយ។ ជាលទ្ធផលជួយកាត់បន្ថយហានិភ័យនៃជំងឺផ្សេងៗដែលបណ្ដាលមកពីការរលាករួមបញ្ចូលទាំងជំងឺទឹកនោមផ្អែម, ជំងឺរលាកសន្លាក់, ខ្សោយការចងចាំ, រលាកសន្លាក់ gout និងជំងឺក្រិនថ្លើម។ កម្រិតនៃជាតិស្ករខ្ពស់អាចបង្កការរលាកក្នុងរាងកាយ! ប៉ុន្តែទោះជាយ៉ាងណាគ្រាប់ផ្កាឈូករ័ត្នមានផ្ទុកនូវជាតិសសៃខ្ពស់ដែលជួយពន្យឺតការស្រូបយកសារធាតុចិញ្ចឹមពីអាហារនិងទប់ស្កាត់បញ្ហាជាតិស្ករឡើងខ្ពស់ក្រោយញ៊ាំអាហារ។ ៣. អាហារសម្រន់ដ៏ល្អសម្រាប់អ្នកជំងឺទឹកនោមផ្អែម ដើម្បីចៀសវាងផលវិបាកធ្ងន់ធ្ងរ អ្នកជំងឺទឹកនោមផ្អែមចាំបាច់ត្រូវគ្រប់គ្រងការទទួលទានអាហារឱ្យបានត្រឹមត្រូវ។ នេះក៏ព្រោះតែការចេះតែញ៊ាំអាហារសម្បូរជាតិស្ករ, មានផ្ទុកកាបូអ៊ីដ្រាតខ្ពស់ និងអាហារដែលអាចបង្កើនកម្រិតនៃជាតិស្ករក្នុងឈាមអាចបណ្ដាលឱ្យស្ថានភាពនៃជំងឺមានសភាពគួរឱ្យបារម្ភ។ ទោះជាយ៉ាងណាការទទួលទានអាហារដែលមានផ្ទុកកូឡេស្តេរ៉ូល និងសន្ទស្សគ្លីសេម៊ិចទាបដូចជាគ្រាប់ផ្កាឈូករ័ត្នអាចជួយគ្រប់គ្រងជំងឺទឹកនោមផ្អែមបានយ៉ាងប្រសើរ។ សន្ទស្សគ្លីសេម៊ិចទាបធ្វើឱ្យការទទួលទានគ្រាប់ផ្កាឈូករ័ត្នអាចទប់ស្កាត់អាចជួយទប់ស្កាត់កម្រិតនៃជាតិស្ករក្នុងឈាមមិនឱ្យឡើងខ្ពស់។ អាស៊ីតខ្លាញ់មិនឆ្អែតនិងសមាសធាតុ polyphenolic ក្នុងគ្រាប់ឈូករ័ត្នក៏មានប្រសិទ្ធិភាពប្រឆាំងជំងឺទឹកនោមផ្អែមផងដែរ។ តាមរយៈការគ្រប់គ្រងកម្រិតនៃជាតិស្ករក្នុងឈាម អ្នកក៏ផ្ដល់ការការពារដោយប្រយោលលើសុខភាពថ្លើម, លំពែង និងសរីរាង្គសំខាន់ៗផ្សេងទៀតផងដែរ។ ៤. ព្យាបាលអាការៈទល់លាមកនិងរាគរូស អាហារសម្បូរជាតិសសៃខ្ពស់ដូចជាគ្រាប់ផ្កាឈូករ័ត្នក៏ដើរតួនាទីបន្ទន់លាមកដែលជួយព្យាបាលអាការៈទល់លាមកបានយ៉ាងប្រសើរ។ ទោះជាយ៉ាងណាត្រូវប្រាកដថាអ្នកទទួលទានគ្រាប់ពូជ ឬគ្រាប់ធញ្ញជាតិមិនលើសពី ២០ ទៅ ៣៥ក្រាមក្នុងមួយថ្ងៃ ខណៈដែលការញ៊ាំច្រើនពេក ឬតិចពេកអាចធ្វើឱ្យអាការៈទល់លាមក ឬរាគរូសកាន់តែអាក្រក់ឡើង។ លក្ខណៈសម្បត្តិប្រឆាំងការរលាកនៃគ្រាប់ឈូករ័ត្នក៏អាចសម្រាលអាការៈរលាកពោះវៀនធំផងដែរ។ ទោះជាយ៉ាងណាអ្នកត្រូវប្រាកដថាបានទទួលទានទឹករួមជាមួយគ្នា ខណៈដែលការញ៊ាំគ្រាប់ពូជសម្បូរជាតិសសៃដោយមិនទទួលទានអាចផ្ដល់គ្រោះថ្នាក់ច្រើនជាងល្អ។ ៥. រក្សាតុល្យភាពនៃអ័រម៉ូន Estrogen គ្រាប់ផ្កាឈូករ័ត្នជាប្រភពនៃអាហារដ៏ប្រសើរនៃសារធាតុ phytoestrogens ដែលមានមុខងារស្រដៀងនឹងអ័រម៉ូន estrogen និង testosterone។ យោងតាមការសិក្សាស្រាវជ្រាវបានបង្ហាញថា phytoestrogens, lignans និង isoflavones ដែលមានលក្ខណៈសម្បត្តិអាចជួយទប់ស្កាត់ជំងឺមហារីកសុដន់, មហារីកក្រពេញប្រូស្តាត និងជំងឺពុកឆ្អឹងជាដើម។ កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh មិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕ ត្រួតពិនិត្យដោយ www.health.com.kh | ទោះបីជាភាគច្រើននៃពួកយើងស្គាល់ និងឧស្សាហ៍ទទួលទានគ្រាប់ផ្កាឈូករ័ត្ន ប៉ុន្តែប្រហែលជាមិនធ្លាប់ចាប់អារម្មណ៍ពីអត្ថប្រយោជន៍ដ៏ប្រសើររបស់គ្រាបពូជនេះចំពោះសុខភាពឡើយ។ ថាតើគ្រាប់ផ្កាឈូករ័ត្នអាចផ្ដល់ផលល្អៗអ្វីខ្លះ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអត្ថប្រយោជន៍ដ៏ប្រសើរនៃគ្រាប់ផ្កាឈូករ័ត្ន ៖ |
The outlook of "Oil 2019: Analysis & Forecast to 2024" focused on the agency's expectations of energy markets for the next five years and include implications for the global economy and geopolitics. The IEA saw a growing role of geopolitics in the oil markets, IEA Executive Director Fatih Birol told reporters at the CERAWeek by IHS Markit that kicked off on Monday in Houston in the U.S. state of Texas. "We are seeing that geopolitical concerns casting an increasing shadow on the oil markets today and tomorrow." He said that the developments in Venezuela, Iran, Libya and other areas are discussed as much as the price, investments, demand and technology. "This is something of concern to International Energy Agency as we wanted to see oil markets is only an oil market," he said, adding that this situation was rarely emphasized by his agency in the past. CERAWeek is an annual energy meeting held by the London-based information company IHS Markit featuring prominent speakers from energy, technology and financial sectors. This year's meeting was attended by more than 4,500 guests from over 70 countries and regions. There is a special dialogue on China as well as several discussions designed to focus on Asian and Chinese energy market since China has become one of the largest energy consumption economies in the world. Chinese industry leaders, including China National Petroleum Corporation, Sinopec and Shanghai Petroleum, participate in the discussions. | HOUSTON, March 11 (Xinhua) -- Geopolitical issue is becoming an increasing concern over global energy market, according to an energy outlook released by International Energy Agency (IEA) on Monday. |
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន Shunichi Suzuki បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីកិច្ចប្រជុំនៃរដ្ឋមន្ត្រីហិរញ្ញវត្ថុជាមួយសមភាគីកូរ៉េខាងត្បូងថា ប្រទេសទាំងពីរបានយល់ព្រមបន្តកិច្ចសន្ទនាផ្នែកហិរញ្ញវត្ថុជាទៀងទាត់ក្នុងពេលវេលាសមស្របមួយ។ កិច្ចសន្ទនានេះទំនងជានឹងធ្វើឡើងជាប្រចាំឆ្នាំផងដែរ។ «ជប៉ុននិងកូរ៉េខាងត្បូងជាអ្នកជិតខាងដ៏សំខាន់ដែលត្រូវតែសហការគ្នាដើម្បីដោះស្រាយ បញ្ហាប្រឈមនានាជុំវិញពិភពលោក និងសេដ្ឋកិច្ច ក៏ដូចជាសហគមន៍ក្នុងតំបន់ និងអន្តរជាតិ »។ លោក Suzuki បានថ្លែងបែបនេះចំពោះមុខរដ្ឋមន្ត្រីហិរញ្ញវត្ថុកូរ៉េខាងត្បូង Choo Kyung-ho។ ចំពោះបញ្ហាប្រឈមភូមិសាស្ត្រនយោបាយ លោក Suzuki បញ្ជាក់ថា ប្រទេសទាំង២ កំពុងជួបប្រទះ បញ្ហាជាច្រើនដូចជាការអភិវឌ្ឍមីស៊ីលនុយក្លេអ៊ែររបស់កូរ៉េខាងជើង និងការលុកលុយរបស់រុស្ស៊ីនៅអ៊ុយក្រែនជាដើម។ បើតាមលោក Suzuki ជប៉ុនមើលឃើញថារឿងរ៉ាវទាំងនេះមិនអាចទទួលយកបាន ហើយជាអ្វីដែលប្រទេសទាំងពីរត្រូវតែដោះស្រាយជាមួយគ្នា។ ចំពោះលោក Choo វិញបាននិយាយថា ជប៉ុន និងកូរ៉េខាងត្បូងអាចពង្រឹងភាពជាដៃគូឯកជន និងរដ្ឋាភិបាលនៅក្នុងឧស្សាហកម្មបច្ចេកវិទ្យាកម្រិតខ្ពស់ដូចជាបន្ទះឈីប និងថ្ម។ នៅក្នុងកិច្ច ប្រជុំដែលធ្វើឡើងនៅក្រៅកិច្ចប្រជុំរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅកូរ៉េខាងត្បូង លោក Choo ក៏ជំរុញជប៉ុនឱ្យឆាប់បញ្ចូលកូរ៉េខាងត្បូងក្នុងបញ្ជីព័ណ៌សនៃបណ្តាប្រទេសដែលមានស្ថានភាពពាណិជ្ជកម្មសលឿនវិញ។ បើតាមក្រសួងហិរញ្ញវត្ថុកូរ៉េខាងត្បូងបញ្ជាក់ លោក Choo ក៏រំពឹងទៅបំពេញទស្សនកិច្ចនៅជប៉ុននៅឆ្នាំនេះសម្រាប់កិច្ចប្រជុំមួយផ្សេងទៀតជាមួយសមភាគីជប៉ុន។ គួរបញ្ជាក់ថា ការសន្ទនាប្រចាំឆ្នាំជាទៀងទាត់រវាងរដ្ឋមន្ត្រីហិរញ្ញវត្ថុនៃប្រទេសទាំងពីរត្រូវបានផ្អាកចាប់តាំងពីឆ្នាំ២០១៦ ដោយសារតែជម្លោះជុំវិញប្រវត្តិសាស្ត្រសម័យសង្គ្រាម។ ប៉ុន្តែទំនាក់ទំនងរវាងប្រទេសទាំងពីរមានភាពប្រសើរឡើងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះព្រោះត្រូវប្រឈមមុខនឹងការបាញ់មីស៊ីលញឹកញាប់របស់កូរ៉េខាងជើង និងតួនាទីចិននៅលើឆាកពិភពលោក៕ | ជប៉ុននិងកូរ៉េខាងត្បូង បានបើកកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុទ្វេភាគីជាលើកដំបូងក្នុងរយៈពេល៧ឆ្នាំនាថ្ងៃទី២ ខែឧសភា ដែលជាសញ្ញាបង្ហាញពីការពង្រឹងទំនាក់ទំនងឡើងវិញរវាងអ្នកជិតខាងទាំង២ ស្របពេលប្រឈមមុខបញ្ហារួមគ្នាជាច្រើនដូចជាភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងការធ្លាក់ចុះកំណើនសេដ្ឋកិច្ចជាដើម។ |
ដើម្បីជ្រាបលម្អិត សូមអញ្ជើញស្តាប់កិច្ចសម្ភាសរវាង កញ្ញា ខន ចំប៉ា នៃសារព័ត៌មានថ្មីៗ និងកញ្ញា តាន់ រដ្ឋា ម្ចាស់ហាង Cakolate Bakery & Ice Cream ដូចតទៅ៖ | កញ្ញា តាន់ រដ្ឋា ជាសហស្ថាបនិក និងជាអ្នកគ្រប់គ្រងហាង Cakolate Bakery & Ice Creamដែលបានដំណើរការជាង១ឆ្នាំមកហើយ។ មុនមកធ្វើជាអ្នកគ្រប់គ្រងហាងផ្ទាល់ខ្លួន កញ្ញ្ញា ជាអ្នកធ្វើការងារនៅក្រុមហ៊ុនអន្តរជាតិ ដែលពេលនោះយុវតីអ្នកខេត្តកំពង់ធំរូបនេះ មានប្រាក់ខែជាង១ពាន់ដុល្លាររួចទៅហើយ។ ប៉ុន្តែដោយមើលឃើញថា ហាងចាប់ផ្តើមទទួលបានសន្ទុះគាំទ្រ រដ្ឋា បានសម្រេចចិត្តបោះ បង់ចោលការងាររបស់ខ្លួនដែលមានមុខតំណែងល្អ និងបៀវត្សខ្ពស់នេះ មកមើលខុសត្រូវដំណើរការហាងដោយផ្ទាល់។ ជាការសម្រេចចិត្តដ៏ប្រថុយប្រថាន ដើម្បី ផ្តល់ឱកាសដល់ខ្លួនឯងបានរៀនពីការធ្វើអាជីវកម្ម ដែលជាការងារក្នុងក្តីស្រមៃ។ នេះជាការបញ្ជាក់របស់កញ្ញា តាន់ រដ្ឋា។ |
កម្មវីធីនេះ រៀបចំឡើងដើម្បីជំរុញឲ្យមានការអភិរក្សបន្តដាំដើមកោងកាង និងដើម្បីអបអរសាទរទៅនឹងទិវាអភិរក្សព្រៃកោងកាងពិភពលោក ដែលនឹងប្រព្រឹត្តឡើងនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ ខាងមុខ។ លោក ជុនហៀង ថាវសិទ្ធិ ប្រធានគ្រប់គ្រងទីផ្សារ ក្រុមហ៊ុនទឹកពិសាវីតាល់ បានមានប្រសាសន៍ថា ដើមកោងកាង ពិតជាតិមានសារសំខាន់ណាស់ សម្រាប់មនុស្សជាតិ។ ក្នុងនោះ ដើមកោងកាងមានតួនាទីជារបាំងការពារខ្យល់ព្យុះ នៅតាមឆ្នេរសមុទ្រ ហើយក៏ជាទីជម្រក របស់ជីវៈមានជីវិត នៅក្នុងទឹក និងព្រមទាំងជាប្រភពទាក់ទាញភ្ញៀវទេសចរទៀតផង។ លោក ព្រំ វិសិដ្ឋ អនុប្រធានមន្ទីរបរិស្ថានខេត្តកំពត បានបញ្ជាក់ឲ្យដឹងថា ការដាំដើមកោងកាងនៅថ្ងៃនេះ ជាការចូលរួមចំណែកដ៏សំខាន់ ពីសំណាក់ក្រុមហ៊ុនឯកជន ក្នុងការជួយអភិរក្សព្រៃកោងកាង និងរួមគ្នាថែរក្សាលើកកម្ពស់បរិស្ថាន។ លោកសង្ឃឹមថា សកម្មភាពនេះ នឹងជំរុញឲ្យមានការចូលរួមបន្ថែម ពីសំណាក់ក្រុមហ៊ុនឯកជន ក្នុងការរួមគ្នាអភិរក្សព្រៃកោងកាងបន្តទៅទៀត។ លោក ជុនហៀង ថាវសិទ្ធិ ក៏បានបន្តទៀតថា៖«ការរួមគ្នាដាំដើមកោងកាងនៅថ្ងៃនេះ បង្ហាញអំពីស្មារតីរួបរួម នៃមនុស្សជាតិ ដើម្បីលើកកម្ពស់បរិស្ថាន និងបង្កើតឲ្យមានការចង់ចាំដ៏ប្រពៃ អំពីការបតស្នងរបស់មនុស្សជាតិ ចំពោះបរិស្ថានវិញ»។ លោកប្រធានគ្រប់គ្រងទីផ្សារ នៃក្រុមហ៊ុនទឹកពិសាវីតាល់ ក៏អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឲ្យចូលរួមយល់ដឹង អំពីអត្ថប្រយោជន៍ដើមកោងកាង និងបន្តរួមគ្នាដាំ និងអភិរក្សដើមកោងកាងទាំងអស់គ្នា ដើម្បីសុខដុមរមនានៃបរិស្ថានជាតិ។ គួរបញ្ជាក់ដែរថា ក្រុមហ៊ុនទឹកពិសាវីតាល់ បានតែងតែចូលរួមក្នុងសកម្មភាពសង្គម និងសប្បុរសធម៌ជាច្រើន ក្នុងនោះមានការដាំដើមឈើ ការផ្តល់អំណោយសប្បុរសធម៌ ការឧបត្ថម្ភកម្មវិធី និងការៀបចំកម្មវិធីផ្សេងៗជាច្រើនទៀត ដើម្បីសង្គម៕ (អត្ថបទពាណិជ្ជកម្ម) | ក្រុមហ៊ុនទឹកពិសាវីតាល់ បាននាំបុគ្គលិកប្រមាណ៣០នាក់ រួមគ្នាជាមួយសហគមន៍ត្រពាំងសង្កែ និងមានការគាំទ្រពីមន្ទីរបរិស្ថានខេត្តកំពត រៀបចំកម្មវិធីដាំដើមកោងកាង ចំនួន១០០០ ដើម នៅដៃសមុទ្រ បរិវេណសហគមន៍ត្រពាំងសង្កែ ខេត្តកំពត។ កម្មវិធីនេះ បានប្រព្រឹត្តនាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅនេះ។ |
កម្មវិធីនេះធ្វើឡើងស្របពេលជាមួយនឹងខួបទី៣០ឆ្នាំ នៃការបើកសាលា ACE ដំបូងបំផុតនៅកម្ពុជា ដោយឯកឧត្តម Paul Keating អតីតនាយករដ្ឋមន្ត្រីអូស្ត្រាលី ក្នុងឆ្នាំ១៩៩២។ សាលា ACE ត្រូវបានបង្កើតឡើង ដើម្បីឆ្លើយតបទៅនឹងតម្រូវការបណ្តុះបណ្តាលភាសា របស់អាជ្ញាធរបណ្តោះអាសន្ននៃអង្គការសហប្រជាជាតិនៅកម្ពុជា UNTAC)។ ចាប់តាំងពីពេលនោះមក សាលានេះបានកើតឡើង រហូតដល់ចំនួនប្រាំមួយទីតាំងដែលបច្ចុប្បន្ននេះផ្តល់ការបណ្ដុះបណ្ដាល ភាសាអង់គ្លេសដល់សិស្ស ចាប់ពីអាយុប្រាំពីរឆ្នាំ ដល់មនុស្សពេញវ័យជាង ៨០ ០០០ នាក់ ក្នុងមួយឆ្នាំៗ។ លោកជំទាវរដ្ឋមន្ត្រី (Penny Wong បានមានប្រសាសន៍ថា "ប្រជាជនកម្ពុជាចំនួន ៥០០ ០០០ នាក់ ដែលបានសិក្សានៅសាលា ACE បានប្រើប្រាស់ជំនាញភាសាអង់គ្លេសរបស់ពួកគេដើម្បី បន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅប្រទេសអូស្ត្រាលី ទទួលបានការងារកាន់តែប្រសើរ បើកអាជីវកម្មថ្មី និងភ្ជាប់ សហគមន៍មូលដ្ឋានរបស់ពួកគេទៅកាន់ពិភពលោកអោយកាន់តែទូលំទូលាយ។ «សាលា ACE ជាផ្នែកមួយដ៏មានមោទនភាពនៃកេរដំណែលក្នុងវិស័យអប់រំ របស់ប្រទេសអូស្ត្រាលី នៅប្រទេសកម្ពុជា ជាកេរដំណែលមួយដែលរួមបញ្ចូលផងដែរ នូវជំនួយរបស់យើង ក្នុងការបង្កើត និងរក្សានូវដេប៉ាតឺម៉ង់ភាសាអង់គ្លេស នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងទសវត្សរ៍ឆ្នាំ១៩៨០ និង ១៩៩០»។ ការតភ្ជាប់ក្នុងវិស័យអប់រំ និងភាសា ជាផ្នែកមួយនៃផ្នែកផ្សេងៗក្នុងប្រវត្តិសាស្ត្រ ដែលយើង ចែករំលែករួមគ្នា។ ឆ្នាំនេះ ជាខួបទី៧០ឆ្នាំនៃទំនាក់ទំនងការទូតរវាងប្រទេសអូស្ត្រាលី និងកម្ពុជា។ អនាគតនៃប្រទេសរបស់យើងទាំងពីរ ត្រូវបានចងភ្ជាប់ទៅនឹងតំបន់រួមរបស់យើងនេះ។" ជាងប្រាំពីរទស្សវត្សរ៍មកនេះ អូស្ត្រាលីបានចាប់ដៃគូជាមួយប្រទេសកម្ពុជា ក្នុងវិស័យ កសិកម្ម អភិវឌ្ឍន៍ជនបទ ហេដ្ឋារចនាសម្ព័ន្ធ សុខាភិបាល អភិបាលកិច្ច សមភាពយេនឌ័រ បរិយាបន្នពិការភាព និងការអប់រំ។ លោកជំទាវរដ្ឋមន្ត្រី Penny Wong បានបន្តទៀតថា វាមានសក្តានុពលដ៏អស្ចារ្យ សម្រាប់អូស្ត្រាលី និងកម្ពុជា ក្នុងការកសាងទំនាក់ទំនងកាន់តែរឹងមាំ ដែលគូសបញ្ជាក់ដោយមហិច្ឆតារួមគ្នារបស់ យើង ដើម្បីតំបន់ដែលមានស្ថិរភាព និងវិបុលភាព។ លោកជំទាវរដ្ឋមន្ត្រីការបរទេស Penny Wong កំពុងបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីចូលរួម ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានា។ លោកជំទាវនឹងជួបសម្ដែងការគួរសមជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងអំឡុងពេលទស្សនកិច្ចរបស់លោកជំទាវ នៅទីនោះ ៕ (អត្ថបទពាណិជ្ជកម្ម) | កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២៖ លោកជំទាវ ព្រឹទ្ធសមាជិក Penny Wong រដ្ឋមន្ត្រីក្រសួងការបរទេសអូស្ត្រាលី បានចូលរូមជាមួយ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោក ម៉ៅ ស្រេង នាយកប្រចាំប្រទេសរបស់ជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការបណ្ដុះបណ្តាល អញ្ជើញសម្ពោធជាផ្លូវការ នូវទីតាំងថ្មីរបស់មជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការបណ្ដុះបណ្ដាល (ACE) នៅសាខាចាក់អង្រែក្រោម ក្នុងក្រុងភ្នំពេញ។ |
ព្រះគ្រូធម្មវិសុទ្ធិកោសល កែវ អាន ព្រះចៅអធិការវត្តអង្គរតូចខាងត្បូង និងជាប្រធានគណៈកម្មការបុណ្យវិសាខបូជា និងបំបួសកុលបុត្រ-កុលធីតា ចាត់ទុកថាព្រឹត្តិការណ៍នេះ អាចឲ្យពុទ្ធបរិស័ទទាំងអស់ ចូលរួមអភិវឌ្ឍវិស័យសាសនាឲ្យមានលំនឹង និងសុក្រឹតភាពតាមព្រះធម៌ រំលឹកឲ្យកូនខ្មែរដឹងពីប្រវត្តិនៃថ្ងៃបុណ្យ វិសាទបូជា និងចូលរួមអនុមោទនាចាប់យកចំណែកបុណ្យកុសលដោយក្តីជ្រះថា្ល។ ព្រះគ្រូធម្មវិសុទ្ធិកោសល កែវ អាន បានមានសង្ឃដីកាថា ព្រឹត្តិការណ៍សាសនាលក្ខណៈបែបទ្រង់ទ្រាយធំនេះ នឹងមានព្រះសង្ឃ៤០០អង្គ និងមានកម្មវិធីរាប់បាតនៅខាងលិចប្រាសាទអង្គរវត្ត។ សម្រាប់កុលបុត្រ-កុលធីតា ដែលមានអាយុ២១ឆ្នាំចុះក្រោម អាចចុះឈ្មោះបួស ឬដាក់ពាក្យសុំបព្វជ្វា ឲ្យបានមុនថ្ងៃទី១៣ ខែឧសភា ដោយមានការធានាពីឪពុកម្តាយ ឬអាណាព្យាបាល និងឯកសារត្រឹមត្រូវ។ សូមបញ្ជាក់ថា «បុណ្យវិសាខបូជា» ជាពិធីបុណ្យជាតិដ៏ធំមួយក្នុងព្រះពុទ្ធសាសនា។ ការប្រារព្ធពិធីបុណ្យវិសាខបូជា ដើម្បីរំលឹកដល់ព្រឹត្តិការណ៍ពិសេសចំនួន៣ធំ ដូចជា ការប្រសូត ការត្រាស់ដឹង និងការចូលព្រះនិពា្វន។ ព្រះពុទ្ធមានប្រនាមថា សិទ្ធត្ថ(អានថា សិត-ធ័ត)។ ព្រះអង្គ ទ្រង់ប្រសូត ពេញបូរមី ខែវិសាខ មុនគ្រិស្តសករាជចំនួន ៦២៣ឆ្នាំ ព្រះអង្គក៏ត្រាស់ដឹងជាព្រះពុទ្ធនៅថ្ងៃពុធ ពេញបូណ៍មី ខែវិសាខ នាវេលាទាបភ្លឺ។ ព្រះអង្គ ទ្រង់ចូលបិរិពាន្ត នៅថ្ងៃអង្គារ ពេញបូណ៍មី ខែវិសាខ នៅពេលដែលព្រះអង្គមានព្រះជន្ម ៨០វស្សា។ ដោយសារតែទ្រង់ប្រសូត ត្រាស់ដឹង និងចូលបរិពាន្ត នៅក្នុងថ្ងៃ១៥កើត ពេញបូណ៍មី ខែវិសាខដូចគ្នា គឺខុសតែឆ្នាំតែប៉ុណ្ណោះ។ ដូច្នេះ បុណ្យវិសាខបូជា គឺជារំលឹកដល់ថ្ងៃទាំង៣របស់ព្រះអង្គ៕ | ភ្នំពេញ៖ ដើម្បីអបអរសាទរពិធីបុណ្យវិសាខបូជានាពេលខាងមុខ វត្តអង្គរតូចខាងត្បូងនៅតំបន់អង្គរ ខេត្តសៀមរាប នឹងរៀបចំពិធីបំបួសកុលបុត្រ-កុលធីតាខ្មែរប្រចាំឆ្នាំ ដោយមានចំនួន៣០០រូប។ ពិធីបំបួស នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែឧសភា ហើយពិធីចាកសិក្ខាបទ នឹងរៀបចំនៅថ្ងៃទី១៩ ខែឧសភា។ |
នាហេតុការណ៍ដ៏គួរឱ្យភ័យខ្លាចនោះ កីឡាករក្រុម Melbourne City អ្នកចាំទី Tom Glover បានចាកចេញពីទីលានដោយនៅលើផ្ទៃមុខពោរពេញដោយឈាម បន្ទាប់ពីត្រូវបានអ្នកគាំទ្រខាងក្រុម Melbourne Victory យកធុងដែកគប់ចំនៅពេលដែលពួកគេបានរត់ចូលអុកលុកក្នុងទីលាននាកីឡដ្ឋាន Rectangular។ ជាលទ្ធផលការប្រកួតរវាងក្រុមក្នុងទីក្រុងតែមួយដូចគ្នាត្រូវបានអាជ្ញាកណ្តាលសម្រេចផ្អាកមិនបន្តការប្រកួតតែម្តង។ ក្រោយហេតុការណ៍ដ៏អាក្រក់នេះ ស្ថាប័នបាល់ទាត់កំពូលអូស្ត្រាលី FA បានដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរចំពោះក្លិប Melbourne Victory ដោយត្រូវកាត់ ១០ពិន្ទុទាំងរដូវកាលនេះ និង៣រដូវកាលបន្ទាប់ទៀត ក្រោមមូលហេតុនៃការប្រព្រឹត្តិខុសរបស់អ្នកគាំទ្រ។ មិនត្រឹមតែប៉ុណ្ណោះ ក្រុម Melbourne Victory ក៏ត្រូវបានហាមឃាត់ចំពោះការលក់សំបុត្រចូលទស្សនាសម្រាប់ទីកន្លែងអង្គុយដែលអ្នកគាំទ្របានរត់ចូលទីលានពីទីតាំងអង្គុយនោះ ហើយក៏ហាមឃាត់អ្នកគាំទ្រមិនឱ្យទៅទស្សនាការប្រកួតក្រៅទឹកដីផងដែររហូតចប់រដូវកាល។ ចំពោះការដាក់ទណ្ឌកម្មដូចខាងលើនេះ FA ក៏បានគណនាបន្ថែមដែលថាការដាក់ទណ្ឌកម្មទាំងនេះនឹងធ្វើឱ្យក្លិបខាតបង់ប្រាក់បន្ថែមប្រមាណ ១០០,០០០ដុល្លារអូស្ត្រាលី។ បើតាមលោក James Johnson ប្រធាន FA នេះជាហេតុការណ៍ដ៏អាក្រក់បំផុតមិនធ្លាប់មានសម្រាប់ការប្រកួតនៅប្រទេសអូស្ត្រាលីចាប់តាំងពីការបង្កើតលីគកំពូល A League ពីឆ្នាំ ២០០៤ មក។ «ការប្រកួតក្នុងទីលាននេះគឺជារឿងដ៏គួរឱ្យភ័យខ្លាច និងសុវត្ថិភាពសម្រាប់កីឡាករយើងជារឿងចាំបាច់និងសំខាន់បំផុត រួមទាំងក្រុមមន្រ្តីនៃការប្រកួត។ អ្នកដែលចូលអុកឡុកក្នុងទីលានដោយខុសច្បាប់ បានបង្កការខូចខាតសម្បត្តិក្នុងទីលាន និងបានប្រើអំពើហិង្សា និងពាក្យសម្តីមិនសមរម្យ រួមទាំងការបង្ករបួសដល់កីឡាករនិងមន្ត្រីការប្រកួត។ នេះជាទង្វើរដែលហួសព្រំដែន។[]។»។ លោក Johnson បាននិយាយក្នុងសេចក្តីថ្លែងការណ៍របស់សហព័ន្ធ FA បែបនេះ។ ក្រៅពីការដាក់ទណ្ឌកម្មនិងពិន័យលើក្រុម Melbourne Victory អ្នកគាំទ្រចំនួន ១៧នាក់ដែលមិនត្រូវបានបញ្ជាក់អត្តសញ្ញាណ ដែលបានបង្កសកម្មភាពក្នុងហេតការណ៍នោះក៏ត្រូវបានសហព័ន្ធហាមឃាត់ពីវិស័យបាល់ទាត់ពេញមួយជីវិតផងដែរ។ ស្របគ្នាទៅនឹងការដាក់ទណ្ឌកម្មពីសំណាក់សហព័ន្ធ FA ក្នុងប្រទេសក្រុម Melbourne Victory បានចេញសេចក្តីថ្លែងការណ៍ទទួលស្គាល់កំហុសរបស់ខ្លួនដែលបង្កឡើងដោយអ្នកគាំទ្រ និងមិនដាក់ពាក្យប្តឹងឧទ្ធរណ៍ចំពោះការពិន័យនោះវិញទេ៕ | សហព័ន្ធកីឡាបាល់ទាត់អូស្ត្រាលី (FA) នៅថ្ងៃទី១០ ខែមករា បានពិន័យជាកំណត់ត្រាមិនធ្លាប់មានលើក្លិប ទៅលើក្រុម Melbourne Victor នៃក្របខណ្ឌលីគកីឡាបាល់ទាត់កំពូលអូស្ត្រាលី ជាប្រាក់ប្រមាណ ៤៥០,០០០ដុល្លារអូស្ត្រាលី (៣១០,៤១០ដុល្លារអាម៉េរិក)និងដក១០ពិន្ទុ ៤រដូវកាល ក្រោយអ្នកគាំទ្រខ្លួនអុកលុកក្នុងទីលាន។ ហេតុការណ៍នេះ បណ្តាលឱ្យមានកីឡាករម្នាក់របួសអំឡុងការប្រកួតនាជំនួប Derby រវាង Melbourne Victory ទល់និង Melbourne City កាលពីខែធ្នូឆ្នាំ ២០២២។ |
បុរសជាស្វាមីជនជាតិចិនជាច្រើន ចាប់ផ្តើមទទួលយកផ្នត់គំនិតដែលក្លាយឪពុកនៅចាំផ្ទះ និងមើលថែកូនៗ ។ យោងតាមការស្ទង់មតិកាលពីថ្មីៗនេះ។ និន្នាការថ្មីនេះ អាចជាងាកចេញពីទំនៀមទំលាប់បុរាណ ដែលចាត់ទុកស្ត្រីទាំងអស់សុទ្ធតែជាម្តាយចាំផ្ទះ។ ផ្នត់គំនិតដែលលើកឡើងថា មនុស្សប្រុសគឺជាមេគ្រួសារគួរតែជាអ្នករកចំណូល ខណៈការមើលថែកូនៗ គឺជាកាតព្វកិច្ចរបស់ស្ត្រី បានចាក់ឫសយ៉ាងជ្រៅនៅក្នុងវប្បធម៌ចិន។ ប៉ុន្តែការស្ទង់មតិមួយ ដែលបានធ្វើឡើងរួមគ្នាដោយកាសែតរដ្ឋចិន China Youth Daily និងគេហទំព័រ wenjuan.com កាលពីដើមខែនេះ បានរកឃើញថា មានបុរសដល់ទៅ ៥២,៤ភាគរយគាំទ្រគំនិតបុរសក្លាយជាអ្នកចាំផ្ទះពេញម៉ោង ខណៈស្ត្រីមានតែ៤៥,៨ភាគរយប៉ុណ្ណោះ។ តួលេខស្ត្រីទាបជាងបុរសបែបនេះ អាចបញ្ជាក់ថា ស្ត្រីភាគច្រើនមិនសប្បាយចិត្តនឹងទុកការងារផ្ទះឲ្យបុរសធ្វើនោះទេ។ ពួកគេមានអារម្មណ៍មិនស្ងប់ដែលឲ្យមនុស្សប្រុសនៅមើលកូន ព្រោះមនុស្សប្រុសប្រហែសណាស់។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន South China Morning Post។ បើទោះបីជាយ៉ាងណាក៏ដោយ ចំនួនស្ត្រីដែលមិនគាំទ្រចំពោះគំនិតនេះនៅតែមានចំនួនច្រើនជាងបុរស។ ប៉ុន្តែ ស្ត្រីដែលមានស្វាមីហ៊ានចោលការងារដើម្បីនៅផ្ទះមើលកូន ក៏បានស្ងើចសរសើរចំពោះការលះបង់របស់ពូកគេផងដែរ។ «ខ្ញុំមិនគិតថាមនុស្សប្រុសដែលនៅចាំផ្ទះគឺបរាជ័យក្នុងឆាកជីវិតនោះទេ ការលះបង់របស់គាត់បានជួយខ្ញុំយ៉ាងច្រើន ហើយខ្ញុំពិតជាថ្លែងអំណរគុណសម្រាប់ការគាំទ្ររបស់គាត់ »។ នេះជាសម្តីរបស់ស្ត្រីម្នាក់ដែលបានសរសេរនៅលើគេហទំព័រ ci123.com ក្នុងប្រទេសចិន។ នាងបានបន្ថែមថា គ្រួសារប្រភេទនោះកាន់តែមានស្ថិរភាព ហើយទំនាក់ទំនងរវាងប្តីប្រពន្ធក៏កាន់តែចុះសម្រុងនឹងគ្នា។ សាស្ត្រាចារ្យសង្គមវិទ្យានៃសាលាវិទ្យាសាស្ត្រសង្គមធានជីង (Tianjin) លោក Zhang Baoyi បានប្រាប់មកសារព័ត៌មាន China Youth Daily ថា យើងត្រូវទទួលស្គាល់ការចូលរួមចំណែកនិងឲ្យតម្លៃដល់មេផ្ទះ។ បុរសកំពុងមានឆន្ទៈចូលរួមក្នុងសកម្មភាពរស់នៅរបស់កូនៗពួកគេឲ្យបានច្រើន ដែលបង្ហាញថា ផ្នត់គំនិតបុរាណរបស់ប្តីប្រពន្ធបច្ចុប្បន្នកំពុងមានការផ្លាស់ប្តូរ។ លោក Zhang បានបន្ថែមទៀតថា ចំនួនឪពុក ម្តាយដែលនៅផ្ទះមើលថែកូនកំពុងកើនឡើងពីព្រោះពូកគេកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើការអប់រំរបស់កូនៗពួកគេ៕ | ដោយ៖ ឈួន ឈីវអ៊ីង |
លោក Hallowell បច្ចុប្បន្នវ័យ៧០ឆ្នាំ ជាអ្នកឯកទេស និងជាអ្នកនិពន្ធសៀវភៅផ្នែកចិត្តសាស្ត្រ និងបញ្ហាផ្សេងៗទាក់ទងនឹងវិវត្តរបស់កុមារ។ ៥ចំណុចដែលលោកបានណែនាំនោះគឺ ការភ្ជាប់ ការលេង ការអនុវត្ត ជំនាញ និងការទទួលស្គាល់។ លោកបានពន្យល់យ៉ាងសង្ខេបដូចខាងក្រោម៖ ១. ការផ្សារភ្ជាប់ (Connect) ៖ កូនៗទាំងអស់ត្រូវការសេចក្តីស្រឡាញ់ដោយគ្មានលក្ខខណ្ឌពីឪពុកម្តាយ។ កាយវិការ និងអារម្មណ៍ផ្សារភ្ជាប់គ្នា បានធ្វើកុមារមានសុវត្ថិភាពខ្ពស់ ប្រៀបដូចជាផ្នែកមួយនៃការអប់រំនៅសាលាយ៉ាងដូច្នោះដែរ។ ២. ការលេង (Play) ៖ ត្រូវច្បាស់លាស់ថា កូនរបស់អ្នកមានកម្មវិធីសម្រាប់ខ្លួនឯងច្បាស់លាស់ ដោយចេះបង្កើតល្បែងលេង និងរៀនដោះស្រាយបញ្ហាដោយខ្លួនឯង។ ឪពុកម្តាយមានតួនាទីយ៉ាងសំខាន់ក្នុងជួយដល់កូនៗ ជាពិសេសនាំឲ្យពួកគេប្រើប្រាស់ទេពកោសល្យផ្ទាល់ខ្លួន។ ៣.ការអនុវត្ត (Practice) ៖ នៅពេលដែលក្មេងធ្វើអ្វីមួយបានល្អ ពួកគេតែងតែចង់ធ្វើវាម្តងហើយម្តងទៀត។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកត្រូវតាមជួយពួកគេ ដើម្បីឲ្យពួកគេអាចបញ្ចប់កិច្ចការដោយភាពច្បាស់លាស់។ ៤. ជំនាញ (Mastery) ៖ ពីការអនុវត្តក្លាយជាជំនាញ។ ជំនាញអ្វីក៏ដោយ ដូចជាចងស្បែកជើង លេងព្យាណូ គូរូបផ្កា សង់ផ្ទះក្រដាស ឬដោះស្រាយលំហាត់គណិតវិទ្យា នៅពេលដែលក្មេងៗធ្វើបានហើយ ពួកគេតែងតែចង់បានការប្រឈមថ្មីបន្ថែមទៀត។ សូមបន្តលើកទឹកចិត្ត ព្រោះជំហានទាំងនេះនាំពួកគេក្លាយជាមនុស្សដែលច្បាស់ការ។ ៥. ការទទួលស្គាល់ (Recognition)៖ ការគាំទ្រ និងការទទួលស្គាល់ពីសំណាក់ឪពុកម្តាយ និងគ្រូបង្រៀនទាក់ទងសកម្មភាពល្អណាមួយ ជាច្រកនាំឲ្យកុមារផ្សារភ្ជាប់ពិភពលោកកាន់តែទូលាយ។ នៅពេលដែលកុមារធ្វើអ្វីមួយ ជះឥទ្ធិពលល្អដល់គ្រូសារ មិត្តរួមថ្នាក់ និងក្រុម ពួកមានទឹកចិត្តទូលាយ អារម្មណ៍ល្អចំពោះខ្លួនឯង៕ | វេជ្ជបណ្ឌិត Edward Hallowell ដែលជាអ្នកជំនាញផ្នែកចិត្តសាស្ត្រដ៏ល្បីល្បាញនៅសហរដ្ឋអាមេរិក បានណែនាំវិធីជោគជ័យចំនួន៥ចំណុចដែលនាំឲ្យកុមារក្លាយជាក្មេងដ៏រីករាយម្នាក់។ |
លោក ហៃ យ៉ុង តំណាងរដ្ឋបាលក្រុងសៀមរាប បានប្រាប់សារព័ត៌មានថ្មីៗ២៥ថា តាមរយៈគម្រោងដាំដើមឈើឡើងវិញនេះ កន្លងមក អាជ្ញាធរ ធ្លាប់ដាំគ្រាប់ត្នោតជាង១ម៉ឺនគ្រាប់ផងដែរ ក្នុងតំបន់ព្រៃលិចទឹកចំនួន៣ ដែលស្ថិតក្នុងសង្កាត់ចំនយន៦ នៃក្រុងសៀមរាប។ ចំពោះ ការដាំកូនឈើចម្រុះ២ពាន់នេះ នាពេលនេះ គឺជាផ្នែកមួយនៃគម្រោងនេះដែរ ហើយការដាំស្តារឡើងវិញ ទើបតែសម្រេចបានលើផ្ទៃដី៥ហិកតាប៉ុណ្ណោះ។ រូបភាពពីលោក ហៃ យ៉ុង តាមតំណាងរដ្ឋបាលក្រុងសៀមរាប អាជ្ញាធរ និងអ្នកពាក់ព័ន្ធ គ្រោងដាំស្តារព្រៃឈើនៅលើផ្ទៃដីព្រៃលិចទឹកដែលត្រូវបានជនខិលខូចដកហូត សរុប៤០ហិកតា នៅចំណុចដៃតាណូន ខាងលិចបឹងពារាំង ក្នុងភូមិអារញ្ញ សង្កាត់សៀមរាប ក្រុងសៀមរាប។ លោក ហៃ យ៉ុង បញ្ជាក់ថា៖«ដំណាក់កាលនេះ ទើបតែដាំបាន២ពាន់កូន លើដី៥ហិកតា។ ហើយយើងនឹងបន្តដាំទៀត លើដីសរុប៤០ហិកតាហ្នឹង ក្នុងដំណាក់កាលហ្នឹង»។ រូបភាពពីលោក ហៃ យ៉ុង បើតាមមន្រ្តីរូបនេះ មូលហេតុដែលអាជ្ញាធរដាំប្រភេទឈើចម្រុះទាំងនេះ ព្រោះជាប្រភេទឈើរឹងមាំ ពិបាកទន្រ្ទាន ឬការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ និងអាចផ្ដល់ចំណីដល់ត្រី និងជម្រកត្រី ក្នុងព្រៃលិចទឹក។ ជាមួយគ្នានេះ លោក ហៃ យ៉ុង ក៏បានបញ្ជាក់ថា ដីព្រៃលិចទឹក ដែលអាជ្ញាធរក្រុងសៀមរាប បានដកហូតពីបទល្មើសនោះ សរុប៨៩ហិកតាទូទាំងក្រុង។ អាជ្ញាធរ នឹងស្ដារព្រៃទាំងអស់នោះឡើងវិញ ដើម្បីទប់ស្កាត់បទល្មើសទន្ទ្រានព្រៃ និងនេសាទខុសច្បាប់ ហើយអភិរក្សជីវចម្រុះ និងបង្កបង្កើនផលត្រីកម្រជាដើម៕ រូបភាពពីលោក ហៃ យ៉ុង រូបភាពពីលោក ហៃ យ៉ុង | អាជ្ញាធរក្រុងសៀមរាប បានដាំកូនឈើចម្រុះរួមមាន ឫស្សី រាំងទឹក សណ្ដាន់ និងរំដេញ ជាង២ពាន់ដើម នៅតំបន់ព្រៃលិចទឹកចំនួន៤០ហិកតា ដែលបានដកហូតពីបទល្មើសខុសច្បាប់ ត្រង់ចំណុចដៃតាណូន ខាងលិចបឹងពារាំង ក្នុងភូមិអារញ្ញ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប។ |
លោក Maradona ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ Ipensa ក្នុងរដ្ឋធានី Buenos Aires ប្រទេសអាហ្សង់ទីននៅថ្ងៃទី៣ ខែវិច្ឆិកា បន្ទាប់ពីមានសភាពស្លេកស្លាំង និងខ្វះជាតិទឹក។ ក្រោយមក វីរបុរសដែលជួយអាហ្សង់ទីនឈ្នះ World Cup ឆ្នាំ ១៩៨៦ នេះ តម្រូវឲ្យចូលបន្ទប់វះកាត់ជាបន្ទាន់។ លោក Leopoldo Luque ដែលជាគ្រូពេទ្យផ្ទាល់ខ្លួនរបស់ Maradona បានអះអាងថា បុរសវ័យ៦០ឆ្នាំនេះបានស៊ូទ្រាំនឹងការវះកាត់រហូតទទួលបានជោគជ័យ។ យ៉ាងណាក៏ដោយ គ្រូបង្វឹកក្រុម Gimnasia y Esgrima នៃក្របខណ្ឌលីគកំពូលអាហ្សង់ទីនត្រូវស្ថិតក្រោមការសង្កេតនិងមើលថែឲ្យបានដិតដល់។ អតីតខ្សែប្រយុទ្ធក្រុម Napoli រូបនេះ ក៏ធ្លាប់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យផងដែរ កាលពីខែមករាឆ្នាំ ២០១៩ កន្លងមក ដោយសារមានបញ្ហាឈាមហូរក្នុងពោះខុសប្រក្រតី។ បន្ទាប់មកនៅអំឡុងព្រឹត្តិការណ៍ World Cup ឆ្នាំ ២០១៨ នៅរុស្ស៊ី នៅពេលអបអរជ័យជម្នះអាហ្សង់ទីន ដែលយកឈ្នះនីហ្សេរីយ៉ា ២ទល់១ Maradona ក៏ធ្លាក់ខ្លួនឈឺម្តងដែរ៕ | វីរបុរសអាហ្សង់ទីន Diego Maradona បានទទួលការវះកាត់ឈាមក្នុងខួរក្បាលដោយជោគជ័យ។ នេះបើតាមការអះអាងរបស់គ្រូពេទ្យផ្ទាល់របស់លោក Maradona។ |
លោក ហ៊ុន សារ៉ាត់ បានបញ្ជាក់ថា ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ បានសហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលរាជធានីភ្នំពេញ ឃាត់រថយន្ត១គ្រឿង ម៉ាក KIA ចំណុះ១តោន បានដឹកពងមាន់១៣០កញ្ច្រែង ឬស្មើ៥២០០០គ្រាប់ នាំចូលមកពីវៀតណាម ដោយគ្មានលិខិតអនុញ្ញាត តាមច្រកម៉ឺនជ័យ ស្រុកកំចាយមារ ខេត្តព្រៃវែង។ ករណីនេះ បង្រ្កាបបានកាលពីរសៀល ថ្ងៃទី១៦ ខែសីហា នៅភូមិព្រែកធំ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ភ្នំពេញ។ បច្ចុប្បន្ន វត្ថុតាងខាងលើ ត្រូវបានយកទៅរក្សាទុកនៅទីតាំងចត្តាឡីស័កសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕ | ភ្នំពេញ៖ មន្រ្តីជំនាញ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ឃាត់បានពងមាន់ជាង៥ម៉ឺគ្រាប់ ដែលនាំចូលខុសច្បាប់ពីប្រទេសវៀតណាម។ នេះបើតាមការឱ្យដឹងពី លោក ហ៊ុន សារ៉ាត់ អនុប្រធានអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្ម នៅថ្ងៃទី១៦ ខែសីហា។ |
លោក ឱ សារឿន ប្រធានក្រុមគេហទំព័រខេត្តព្រះសីហនុ និងជាប្រធានមន្ទីរព័ត៌មានខេត្ត គឺជាប្រធានក្រុមការងារចុះត្រួតពិនិត្យ និងស្រង់តម្លៃទីតាំងទាំងនោះ ដោយអមជាមួយលោក ឆោម វិទូអនុប្រធានការិយាល័យឧស្សាហកម្មទេសចរណ៍ និងលោក គឹម សម្បិត្តិ មន្រី្តក្រុមគេហទំព័រខេត្តព្រះសីហនុ ជាសមាជិក។ ក្រុមការងារនេះ ត្រូវចុះត្រូវស្ថិតិ និងតម្លៃបន្ទប់របស់ផ្ទះសំណាក់ សណ្ឋាគារ និងបឹងហ្គាឡូ នៅខេត្តរបស់ខ្លួនជាចាំបាច់ ដោយអនុវត្តន៍រហូតដល់ថ្ងៃទី៣១ ធ្នូ ២០១៨ ។ លិខិតដដែល ក៏បានប្រាប់ឲ្យរដ្ឋបាលក្រុង និងស្រុកទាំងបី ក្នុងខេត្ត គាំទ្រ និងសហការរាល់ការបំពេញការងារទាំងឡាយ ដើម្បីឲ្យដំណើរការងាររបស់មន្រី្តខាងលើប្រកបដោយប្រសិទ្ធភាព។ ជាមួយគ្នានេះសមាជិកនៃក្រុមការងារចម្រុះ ត្រូវចូលរួមបំពេញការងារ និងចូលរួមក្នុងកិច្ចប្រជុំ តាមការកោះហៅ របស់ប្រធានក្រុម។ ហើយក្រុមការងារត្រូ រាយការណ៍ ពីលទ្ធផលការងារ ទៅឲ្យអភិបាលខេត្តនៃគណៈអភិបាលខេត្តព្រះសីហនុ ដើម្បីពិនិត្យ និងប្រកាស។ នេះបើតាមរដ្ឋបាលខេត្តព្រះសីហនុ។ មូលហេតុដែលអាជ្ញាធរខេត្ត បញ្ជាឲ្យមានការចុះត្រួតពិនិត្យ និងស្រង់តម្លៃបន្ទប់ផ្ទះសំណាក់ និងសណ្ឋាគារនេះ ធ្វើឡើងបន្ទាប់ពីមានការរអ៊ូរទាំ និងរិះគន់ពីសំណាក់ភ្ញៀវទេសចរ ដែលធ្វើដំណើរកម្សាន្តនៅទីនោះ ហើយមិនអាចរកកន្លែងស្នាក់នៅបាន ពោលគឺតម្លៃបន្ទប់ខ្ពស់លើសពីសព្វដង។ សូម្បីតែតារាសម្ដែង និងតារាកំប្លែង ក៏មានការរអ៊ូរទាំលើករណីតម្លៃបន្ទប់ផ្ទះសំណាក់ និងសណ្ឋាគារនេះផងដែរ៕ | ភ្នំពេញ៖ រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាឲ្យមន្ត្រី៣រូប ចុះស្រង់តម្លៃបន្ទប់ផ្ទះសំណាក់ និងសណ្ឋាគារ ក្រោយពីមានការរិះគន់រឿងតម្លៃនៃការជួលបន្ទប់ស្នាក់នៅ។ នេះបើតាមលិខិតបង្កាប់របស់រដ្ឋបាលខេត្តព្រះសីហនុ ថ្ងៃទី២៨វិច្ឆិកា។ |
ក្រៅពីសន្យាផ្គត់ផ្គង់យន្តហោះចម្បាំង F-16 កាំភ្លើងធំ គ្រាប់រំសេវ និងប្រព័ន្ធការពារដែនអាកាស ហូឡង់បានប្រកាសផ្ដល់បច្ចេកវិទ្យាដ្រូនកម្រិតខ្ពស់សម្រាប់អ៊ុយក្រែនដែលកំពុងត្រូវ ការសព្វាវុធសំខាន់ៗសម្រាប់វាយបកលើរុស្ស៊ី។ រដ្ឋមន្ត្រីការពារជាតិហូឡង់ លោកស្រី Kasja Ollongren បានលើកឡើងថា សម្រាប់ហូឡង់ ប្រហែលជាមានការចំណាយបន្ថែមលើថវិកាចំនួន ២,១ ពាន់លានដុល្លារដែលបានកំណត់រួចហើយសម្រាប់ឆ្នាំ ២០២៤។ «យើងដឹងច្បាស់ថា ដ្រូនមានសារសំខាន់ខ្លាំងក្នុងសង្គ្រាមប្រឆាំងរុស្ស៊ី»។ ប្រមុខការពារជាតិហូឡង់ បានថ្លែងបែបនេះ រួចបន្តថា នោះហើយជាមូលហេតុដែលហូឡង់ចូលរួមជាមួយសម្ព័ន្ធដ្រូន ដែលអ៊ុយក្រែនបានចាប់ផ្តើមរួមគ្នាជាមួយឡាតវី និងប្រទេសដទៃទៀតដើម្បីបង្កើនការផលិត និងប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយបំផុតដែលចាំបាច់សម្រាប់អ៊ុយក្រែន។ ក្រសួងការពារជាតិអ៊ុយក្រែនបានប្រកាសពីការចូលរួមរបស់អង់គ្លេសកាលពីខែមុនផងដែរ។ ទាំងអង់គ្លេស និងហូឡង់បានជួយអ៊ុយក្រែនរួចហើយ ក្នុងការបង្កើតកងកម្លាំងដ្រូនរបស់ខ្លួន។ ប្រមុខការពារជាតិហូឡង់រូបនេះ បានសង្កត់ធ្ងន់ផងដែរថា សម្ព័ន្ធដ្រូនដែលបង្កើតថ្មីនេះនឹង អាចឆ្លើយតបក្នុងរយៈពេលខ្លីទៅនឹងការទាមទារថ្មីរបស់អ៊ុយក្រែនស្របពេលដែលការប្រយុទ្ធកំពុងអភិវឌ្ឍនៅជួរមុខ។ ក្នុងការជ្រោមជ្រែងនេះ ហូឡង់នឹងផ្ដល់ជាអ្នកជំនាញបច្ចេកវិទ្យាខ្ពស់ពីវិស័យពាណិជ្ជកម្ម ប៉ុន្តែបានបដិសេធមិនផ្តល់ព័ត៌មានលម្អិតផ្នែកបច្ចេកទេស ឬហិរញ្ញវត្ថុ នៅឡើយ។ ការលើកឡើងនេះធ្វើឡើងមុនកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិសម្ព័ន្ធយោធាណាតូរយៈពេលពីរថ្ងៃនៅទីក្រុងព្រុចសែលនឹងចាប់ផ្តើមនៅថ្ងៃ១៥ ខែកុម្ភៈ។ ដ្រូនបានក្លាយទៅជាផ្នែកមួយដ៏សំខាន់នៃយុទ្ធសាស្ត្រក្នុងសង្គ្រាមរបស់អ៊ុយក្រែន និង រុស្ស៊ីសម្រាប់ការឈ្លបយកការណ៍ និងគោលដៅវាយប្រហារ ដោយសារការចំណាយទាប របស់ឧបករណ៍មួយនេះ។ បច្ចុប្បន្នភាគីទាំងពីរ កំពុងប្រើប្រាស់ដ្រូនតូចៗរាប់ពាន់គ្រឿង ហើយកំពុងបង្កើនចំនួនដ្រូនដែលមានទំហំធំ អាចហោះហើរបានកាន់តែឆ្ងាយ មានកាមេរ៉ាកាន់តែធ្ងន់ ឬអាចផ្ទុកគ្រឿងផ្ទុះបានប្រសើរជាងមុន៕ | រដ្ឋមន្ត្រីការពារជាតិហូឡង់ នៅថ្ងៃទី១៤ ខែកុម្ភៈ បានលើកឡើងថា ហូឡង់កំពុងចូលរួមសម្ព័ន្ធមិត្ត រួមទាំងអង់គ្លេសដែលនឹងមានគោលបំណងផ្គត់ផ្គង់អ៊ុយក្រែន ជាមួយនឹងបច្ចេកវិទ្យាដ្រូនកម្រិតខ្ពស់ដែលនឹងពង្រឹងសមត្ថភាពវាយលុកក្នុងសង្គ្រាមប្រឆាំងរុស្ស៊ី។ |
ឡៃ សុភន ជាកូនទី៣ ក្នុងចំណោមបងប្អូនប្រុសស្រី៤នាក់ដែលមានម្ដាយជាកសិករ និងឪពុក ជាអ្នកនេសាទ។ សុភន ជាសិស្សប្រឡងជាប់និទ្ទេស A មកពីវិទ្យាល័យកំពង់ក្ដីដែលគ្រួសារមានជីវភាពក្រខ្សត់ តែនាងនៅតែឱហាតរៀនសូត្រព្រោះចង់សម្រេចក្ដីស្រមៃក្លាយជាគ្រូពេទ្យនាពេលអនាគត។ ឆ្លើយប្រាប់សារព័ត៌មានថ្មីៗ សុភនថាម្ដងជាពីរដងម្ដាយធ្លាប់ចង់ឱ្យនាងឈប់រៀនហើយងាកមកជួយធ្វើស្រែ ឬរកការងារផ្សេងធ្វើដើម្បីជួយសម្រាលបន្ទុកគ្រួសារ តែនាងនៅតែជម្នះសុំម្ដាយទៅរៀនដោយប្ដេជ្ញាខិតខំប្រឹងប្រែងរៀនសូត្រឱ្យល្អបំផុត។ អ្នកស្រី រី សុភាព ដែលជាម្ដាយរបស់សុភន បានលើកឡើងថា៖«ខ្ញុំធ្លាប់ចង់ឱ្យកូនឈប់ ព្រោះពិបាកពេក។ យើងអត់លុយឱ្យកូនរៀនហើយសាលាក៏ឆ្ងាយ អ៊ីចឹងខ្ញុំចង់ឱ្យឈប់មកជួយធ្វើស្រែ ធ្វើនេះធ្វើនោះ តែកូនមិនឈប់។អ៊ីចឹងមានតែឱ្យរៀនតទៅហ្នឹង»។ ស្រ្តីវ័យ៤៥ឆ្នាំរូបនេះមិនចាំឡើយថាបានចំណាយថវិកាប៉ុន្មានសម្រាប់កូនរៀន ដឹងត្រឹមមានតិចឱ្យតិចមានច្រើនឱ្យច្រើន ពេលខ្លះក៏គ្មានតែម្ដង។ អ្នកស្រី សុភាព សប្បាយចិត្តនិងមានមោកទភាពចំពោះលទ្ធផលនៃការខិតខំប្រឹងប្រែងរបស់កូនស្រីហើយក៏មានអារម្មណ៍សោកស្ដាយខ្លះៗ ដែលខ្លួនធ្លាប់ចង់ឱ្យកូនបោះបង់នាពេលកន្លងមក។អ្នកស្រី សុភាព ចង់ឱ្យកូនបន្តទៅថ្នាក់ឧត្តមសិក្សា ហើយរៀនអ្វីដែលចង់រៀនតែថាគ្មានលទ្ធភាពសម្រាប់ជួយផ្គត់ផ្គង់ឡើយ។ ស្រ្តីរូបនេះរំពឹងថានឹងការឧបត្ថម្ភពីសប្បុរសធម៌ ឬខាងសាលារៀនដើម្បីជួយកូនខ្លួនឱ្យបានសម្រេចបំណងផងដែរ។ អ្នកស្រី សុភាព ប្រាប់សារព័ត៌មានថ្មីៗដោយសម្ដីរដឺនដូច្នេះថា៖«ខ្ញុំឱ្យកូនទៅរៀនបើគេចង់ហើយបើមានគេជួយឱ្យកូនបានរៀន។ ព្រោះខ្ញុំគ្មានលទ្ធភាពទេ ត្រូវបង់អង្គការ (ធនាគារ) ផងកូនរៀនផង ហើយខ្ញុំលក់នំតិចតួច ធ្វើស្រែខ្លះ អ៊ីចឹងគ្មានលទ្ធភាពទេ»។ ក្រៅពី សុភន អ្នកស្រី សុភាពក៏ត្រូវបន្តផ្គត់ផ្គង់ការរៀនសូត្រកូនស្រីពៅម្នាក់ទៀតដែលពេលនេះនាងកំពុងរៀនថ្នាក់ទី១១។ យុវតី ឡៃ សុភន បញ្ជាក់ថា នាងត្រូវចំណាយយ៉ាងហោចណាស់២០ម៉ឺនរៀលក្នុងមួយខែលើថ្លៃរៀនបន្ថែម (បង់គួរ) សម្រាប់៣មុខវិជ្ជា មានគណិតវិទ្យា,រូបវិទ្យានិងគីមីវិទ្យា និងម្ហូបអាហារ រួមទាំងការស្នាក់នៅសាលាផងដែរ។ «ដោយសារផ្ទះខ្ញុំឆ្ងាយអ៊ីចឹងខ្ញុំត្រូវមកនៅសាលារហូតដល់ថ្ងៃអាទិត្យបានទៅផ្ទះ។ អ៊ីចឹងត្រូវចំណាយច្រើនម្ហូបអាហារ ទឹកភ្លើងត្រូវឱ្យសាលា១ខែ១ម៉ឺនរៀល ហើយរៀនគួរគណិត២ម៉ឺនរៀលក្នុងមួយខែហើយរូប និងគីមី១ម៉ឺនក្នុងមួយសប្ដាហ៍»។ នេះជាការលើកឡើងរបស់សុភន ដែលបន្តថា ចំពោះជីវវិទ្យា គ្រូឱ្យរៀនដោយមិនគិតថ្លៃឡើយ។ សុភន ថាថ្លៃចំណាយទាំងអស់គឺនាងពឹងផ្អែកលើគ្រួសារ ពុំមានការឧបត្ថម្ភពីខាងណាឡើយ។រៀងរាល់ចុងសប្ដាហ៍ ទំនេរពីការសិក្សា សុភន ក៏ឆ្លៀតធ្វើការងារខ្លះៗដូចជាស៊ីឈ្នួលច្រូតស្រូវ និងបេះចន្ទីឱ្យគេដើម្បីបានលុយខ្លះសម្រាប់ផ្គត់ផ្គង់ការចំណាយរបស់នាងផងដែរ។ សុភន ថានិទ្ទេស A ដែលនាងទទួលបាននេះមិនពិបាកខ្លាំងនោះឡើយ បើសិនជាខិតខំរៀន ហើយមានការតាំងចិត្ត។ សុភន ថាបើសិនជាមានឱកាសនាងចង់បន្តថ្នាក់បរិញ្ញាបត្រផ្នែកឱសថសាស្រ្ត ប៉ុន្តែបើសិនជាគ្មានលទ្ធភាពនាងនឹងទៅដាក់ពាក្យប្រឡងគ្រូ ដើម្បីជួយសម្រាលបន្ទុកគ្រួសារ៕ | រស់នៅទីដាច់ស្រយាលក្នុងភូមិដុបត្នោត ឃុំពង្រលើ ស្រុកជីក្រែង យុវតី ឡៃសុភន បានតស៊ូរៀន រហូតប្រឡងជាប់និទ្ទេស A ពីការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២២នេះក្នុងចំណោមបេក្ខជនជាប់និទ្ទេស A សរុប១១១នាក់ទូទាំងខេត្តសៀមរាប។ដោយសារជីវភាពលំបាក សុភន ធ្លាប់ត្រូវគ្រួសារស្នើឱ្យឈប់រៀនហើយជួយរកលុយដើម្បីសម្រាលបន្ទុកគ្រួសារផងដែរ។ |
កូរ៉េខាងជើង នៅថ្ងៃទី២៥ ខែកញ្ញា បានឆ្លើយតបប្រធានាធិបតីកូរ៉េខាងត្បូង យូន សុកយ៉ល ចំពោះការរិះគន់លើកិច្ចសហប្រតិបត្តិការជាមួយរុស្ស៊ី។ ទីក្រុងព្យុងយ៉ាង ហៅកិច្ចសហប្រតិបត្តិការជាមួយជាមួយ ជារឿងធម្មតាសម្រាប់ប្រទេសជិតខាងក្នុងការរក្សាទំនាក់ទំនងជាមួយគ្នាឱ្យកាន់តែជិតស្និទ្ធ។ ពីមហាសន្និបាតអង្គការសហប្រជាជាតិ លោក យូន សុកយ៉ល បានព្រមានកូរ៉េខាងជើង និងរុស្ស៊ីជុំវិញកិច្ចសហប្រតិបត្តិការដែលអាចឈានដល់ការផ្លាស់ប្ដូរអាវុធដែលនឹងជួយរុស្ស៊ីក្នុងសង្រ្គាមនៅអ៊ុយក្រែន ឬបច្ចេកវិទ្យាយោធា។ កូរ៉េខាងជើង នៅមិនស្ងៀមឡើយចំពោះការលើកឡើងបែបនេះ។ ទីភ្នាក់ងារសារព័ត៌មាន KCNA ចុះផ្សាយរិះគន់សម្ដីលោក យូន ជាកូរ៉េខាងត្បូងបានបង្កាច់បង្ខូចកិច្ចសហប្រតិបត្តិការបស់ខ្លួនជាមួយនឹងរុស្ស៊ី ហើយក៏ថែមបានចោទប្រធានាធិបតីកូរ៉េខាងត្បូងថា កំពុងបម្រើការអាម៉េរិកថែមទៀត។ «វាជារឿងធម្មតាសម្រាប់ប្រទេសជិតខាងក្នុងការរក្សាទំនាក់ទំនងជាមួយគ្នាឱ្យកាន់តែជិតស្និទ្ធ ហើយគ្មានហេតុផលណាដែលចាត់ទុកសកម្មភាពបែបនេះជាបញ្ហនោះទេ»។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងរាយការណ៍បែបនេះ។ កន្លងមក អាម៉េរិក និងកូរ៉េខាងត្បូងព្រួយបារម្ភថា រុស្ស៊ីកំពុងតែព្យាយាមទិញគ្រាប់រំសេវពីកូរ៉េខាងជើង ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លូនសម្រាប់សង្គ្រាមនៅអ៊ុយក្រែន ខណៈដែលទីក្រុងព្យុងយ៉ាងកំពុងស្វែងរកជំនួយផ្នែកបច្ចេកវិទ្យាសម្រាប់កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួន។ គួរបញ្ជាក់ថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានហាមឃាត់រាល់សកម្មភាពទាំងអស់ដែលជួយដល់កម្មវិធីអាវុធរបស់កូរ៉េខាងជើង៕ | ដោយ៖ ងួនសៅ ពុទ្ធិឫទ្ធិ |
ជប៉ុនបានប្រគល់រថយន្តដឹកសំរាមចំនួន ១០គ្រឿងដល់កម្ពុជា។ រថយន្តទាំងនេះនឹងចូលរួមគាំទ្រការប្រមូលសំរាម កែលម្អការរស់នៅរបស់ប្រជាពលរដ្ឋ និងបរិស្ថានធម្មជាតិនៅក្នុងតំបន់គោលដៅនានា។ ក្រោមជំនួយឥតសំណងជប៉ុន សម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (KUSANONE) រថយន្តប្រមូលសំរាមចំនួន១០គ្រឿង ត្រូវបានប្រគល់ជូនកម្ពុជា។ ការប្រគល់រថយន្តទាំងនេះត្រូវបានធ្វើឡើងក្នុងជំនួបរវាងលោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា និងលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន កាលពីថ្ងៃទី១៨ ខែកក្កដា នៅក្រសួងបរិស្ថាន។ ដោយឡែក ក្រសួងបរិស្ថានក៏បានផ្តល់រថយន្តដឹកសំរាមចំនួន ៥គ្រឿងបន្ថែមទៀត សរុបចំនួន ១៥គ្រឿងដើម្បីបានចែកជូនបន្តដល់មន្ទីរបរិស្ថាននិងរដ្ឋបាលក្រុងស្រុកចំនួន១៥ នៃខេត្តចំនួន១១ រួមមាន ខេត្តកំពង់ឆ្នាំង បន្ទាយមានជ័យ កោះកុង កំពង់ស្ពឺ កែប តាកែវ ស្ទឹងត្រែង ស្វាយរៀង ពោធិ៍សាត់ ព្រះសីហនុ និងខេត្តសៀមរាប។ បើតាមក្រសួងបរិស្ថាន រថយន្តដឹកសំរាមទាំងនេះ នឹងចូលរួមគាំទ្រផ្តល់សេវាប្រមូល សម្អាត ដឹកជញ្ជូនសំរាម សំណល់រឹងនៅក្នុងមូលដ្ឋាន ដែលពង្រីកសេវាប្រមូលដោយខ្លួនឯង ឱ្យស្អាត ឱ្យអស់ទាន់ពេល និងធានានិរន្តរភាព។ ទន្ទឹមនេះ វាក៏អាចធ្វើភាពជាម្ចាស់ក្នុងការគ្រប់គ្រងសំរាមសំណល់រឹង ដោយរៀបចំប្រមូល សម្អាត ដឹកជញ្ជូន ទុកដាក់ កែច្នៃ និងទាញយកធនធានពីសំរាម ជាពិសេស នឹងចូលរួមអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ឱ្យកាន់តែមានប្រសិទ្ធភាពផងដែរ។ តាមរយៈកិច្ចសហប្រតិបត្តិការនេះ ស្ថានទូតជប៉ុនប្រចាំកម្ពុជាយល់ឃើញថា វានឹងចូលរួមក្នុងការធានានូវគុណភាពជីវិតសម្រាប់ប្រជាជនកម្ពុជា និងជួយពង្រឹងចំណងមិត្តភាពរវាងកម្ពុជា និងជប៉ុនឱ្យកាន់តែរឹងមាំថែមទៀត៕ | ដោយ ៖ ធន់ សេងហុង |
អ្នកស្រាវជ្រាវនៅក្នុងប្រទេសហូឡង់ និងប្រទេសអង់គ្លេសបានរកឃើញថា គេងមិនគ្រប់គ្រាន់បណ្តាលអោយផលិតកោសិកាគ្រាប់ឈាមស ក្រានុយឡូស៊ីត(Granulocytes) ជាពិសេសនៅពេលយប់។ កាទ្រីន អាក់ឃឺរម៉ាន់ (Katrin Ackermann) ជាអ្នកស្រាវជ្រាវថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យវេជ្ជសាស្ត្រ Eramus MC ក្នុងប្រទេសហូឡង់បាននិយាយថា កោសិកាគ្រាប់ឈាមសនេះមានប្រតិកម្មភ្លាមៗទៅនឹងស្ត្រេសនៃរាងកាយនៃការគេងមិនគ្រប់គ្រាន់ និងឆ្លុះបញ្ចាំងផ្ទាល់ទៅនឹងការឆ្លើយតបនឹងការស្ត្រេសនៃខ្លួន។ អ្នកស្រាវជ្រាវបានមើលចំនួនកោសិកាគ្រាប់ឈាមសលើបុរសវ័យក្មេងដែលមានសុខភាពល្អ១៥នាក់ដែលបានធ្វើតាមយ៉ាងម៉ត់ចត់នៃកាលវិភាគនៃការគេងអោយបាន៨ម៉ោងជារៀងរាល់ថ្ងៃក្នុងរយៈពេលមួយសប្តាហ៍ បន្ទាប់មកបានប្រៀបជាមួយនឹងចំនួនរបស់កោសិកាគ្រាប់ឈាមសអំឡុងពេលគេងមិនគ្រប់គ្រាន់២៩ម៉ោង។ អ្នកស្រាវជ្រាវបានរកឃើញថា កោសិកាគ្រាប់ឈាមសបានបង្ហាញពីការបាត់បង់ភាពស៊ីសង្វាក់គ្នារវាងថ្ងៃ និងយប់ និងបានកើនឡើងកោសិកាគ្រាប់ឈាមសអំឡុងពេលគេងមិនគ្រប់គ្រាន់។ ការស្រាវជ្រាវពីមុនបានបង្ហាញថា ការគេងមិនគ្រប់គ្រាន់ត្រូវបានផ្សារភ្ជាប់ទៅនឹងការវិវត្តនៃជំងឺដែលរួមមានជំងឺធាត់, ជំងឺទឹកនោមផ្អែម និងជំងឺលើសឈាម។ ការស្រាវជ្រាវពីមុនក៏បានបង្ហាញដែរថា ការគេងមិនគ្រប់គ្រាន់យូរពេកក៏ជាកត្តាហានិភ័យចំពោះការប៉ះពាល់នឹងប្រព័ន្ធភាពស៊ាំ។ អ្នកស្រាវជ្រាវបានសរុបថា ការស្រាវជ្រាវទៅថ្ងៃក្រោយគួរតែពិនិត្យយ៉ាងច្បាស់ថាតើការគេងមិនគ្រប់គ្រាន់ផ្តល់អោយការវិវត្តទៅជាជំងឺយ៉ាងដូចម្តេច។ អាក់ឃឺរម៉ាន់បាននិយាយថា ការស្រាវជ្រាវទៅថ្ងៃក្រោយនឹងបង្ហាញពីចលនការនៃម៉ូលេគុលពីក្រោយការឆ្លើយតបនឹងស្ត្រេសភ្លាមៗ និងពន្យល់ពីមុខងាររបស់វាចំពោះការវិវត្តនៃជំងឺដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងការគេងមិនគ្រប់គ្រាន់យូរមកហើយនោះ។ ត្រួតពិនិត្យដោយ៖ www.health.com.kh | បញ្ហានៃការគេងធ្ងន់ធ្ងរមានឥទ្ធិពលដូចគ្នាលើប្រព័ន្ធភាពស៊ាំដូចនឹងស្ត្រេសរាងកាយអញ្ចឹងដែរ ។នេះបើយោងតាមការស្រាវជ្រាវថ្មី។ |
ក៏ប៉ុន្តែសម្រាប់ការប្រារព្ធបុណ្យនេះនៅឆ្នាំ២០១៧នេះនឹងមានកិច្ចការពារសន្តិសុខខ្លាំងជាងមុនដោយមានរួមបញ្ចូលទាំងការដង្ហែរក្បួន Thankgiving Day Parade របស់ក្រុមហ៊ុនហាងលក់ឥវ៉ាន់ Macy's ផងដែរ។ មន្ត្រីនៃបូរីញូវយ៉ក បាននិយាយថាកិច្ចការពារសន្តិសុខមានរួមបញ្ចូលពួកប៉ូលិសបាញ់កាំភ្លើងត្រង់ ការដាក់រថយន្ត ដឹកខ្សាច់និងការប្រើឆ្កែហិតរកគ្រាប់បែក។ ទោះណាជាមន្ទីរប៉ូលិសបូរី New York បានពិនិត្យពិច័យថាគ្មានការគំរាមកំហែងនាំឱ្យជឿបានក៏ដោយ ក៏ពួកគេបាននិយាយថាមន្ទីរនេះបានដាក់ពង្រាយប៉ូលិសរាប់ពាន់នាក់នៅតាមបណ្តោយផ្លូវ៤គ.ម.កាត់សង្កាត់ Manhattan។ ការដង្ហែរក្បួននេះចាប់ផ្តើមនៅម៉ោង៩ព្រឹកតាមម៉ោងភាគខាងកើតស.រ.អា.។ បុណ្យអំណរគុណព្រះអាទិទេពមានប្រពៃណីច្រើនដែលនៅក្នុងឱកាសនេះប្រជាពលរដ្ឋអាមេរិកាំងច្រើននាក់ធ្វើដំណើរទៅជួបគ្រួសារនិងមិត្តភក្តិពួកគេ។ គេរំពឹងថាមនុស្សជិត៤៩លាននាក់ធ្វើដំណើរតាមឡាន យន្តហោះនិងរទេះភ្លើងនៅមុនពិធីបុណ្យនេះគឺមានជាង១លាននាក់ច្រើនជាងកាលពីឆ្នាំទៅមិញដែលនាំឱ្យរយៈពេលធ្វើដំណើរក្នុងបុណ្យ Thankgiving នៅឆ្នាំនេះមានអ្នកធ្វើដំណើរច្រើនបំផុតក្នុងពេលជិតមួយទសវត្សរ៍នេះ៕ សូមចុចទៅប្រភពដើម VOA ត្រង់នេះ | ប្រជាពលរដ្ឋអាមេរិកាំងប្រារព្ធទិវាអំណរគុណដល់ព្រះអាទិទេពដែលភាសាអង់គ្លេសហៅថា Thankgiving នៅថ្ងៃព្រហស្បតិ៍នេះដូចដែលពួកគេបានធ្វើតាមប្រពៃណីដោយបានជួបជុំជាមួយក្រុមគ្រួសារនិងមិត្តភក្តិនៅជុំវិញតុម្ហូបអាហារ មើលការដង្ហែរក្បួននិងការប្រកួតកីឡាបាល់ទាត់អាមេរិកាំងហើយសម្រាប់មនុស្សច្រើននាក់ ពួកគេក៏បានចាប់ផ្តើមទិញឥវ៉ាន់សម្រាប់ថ្ងៃបុណ្យផងដែរ។ |
លោក ទុំ ប៊ុនថន ត្រូវបានចាប់ខ្លួន នៅរាជធានីភ្នំពេញ។ ចំណែក លោក ឡាក់ គៀន ដែលជាមេឃុំអតីតគណបក្សសង្គ្រោះជាតិ នៃឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ត្រូវចាប់ខ្លួននៅផ្ទះភរិយារបស់លោក ក្នុងខេត្តតាកែវ ហើយសមត្ថកិច្ច បញ្ជូនលោកទៅកាន់តុលាការភ្នំពេញ។ លោកព្រះរាជអាជ្ញារង ប្លង់ សុផល អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ប្រាប់អ្នកកាសែតក្នុងក្រុមតេឡេក្រាមថា ការចាប់លោក ទុំ ប៊ុនថន គឺធ្វើតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ។ តុលការភ្នេំពេញ បានកាត់ទោសលោក ទុំ ប៊ុនថន រួចហើយ ដោយឲ្យលោកជាប់ពន្ធនាគារ១ឆ្នាំ៨ខែ តែលោក ពុំបានជាប់ឃុំក្នុងពន្ធនាគារឡើយ ដោយលោក បានគេចខ្លួនទៅប្រទេសថៃ។ ក្រោយមកពីថៃវិញ លោក ក៏ត្រូវសមត្ថកិច្ច ចាប់ខ្លួននៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១នេះ ដើម្បីយកទៅអនុវត្តទោសក្នុងពន្ធនាគាររយៈពេល១ឆ្នាំ៨ខែ តាមការសម្រេចរបស់តុលាការភ្នំពេញ។ ក្នុងករណីនេះ លោក ទុំ ប៊ុនថន ត្រូវចោទពីបទញុះញង់បង្កឲ្យមានអសន្តិសុខសង្គម ដោយសារ កាលពីឆ្នាំ២០២០ លោក បានប្រកូកប្រកាសតាមលោក សម រង្ស៊ី ដែលជាមេដឹកនាំកំពូលនៃក្រុមប្រឆាំងនៅក្រៅប្រទេស ឲ្យប្រជាពលរដ្ឋ ដែលជំពាក់បំណុលធនាគារ និងមានភាពខ្វះខាត ផ្អាកការសងទៅធនាគារសិន ហើយពេលជំងឺកូវីដ-១៩ ថមថយ និងមានជីវភាពល្អប្រសើរឡើងវិញ ចាំសង។ ការជាប់ទោសនេះ គឺជាលើកទី២ហើយ សម្រាប់លោក ទុំ ប៊ុនថន។ លោក ធ្លាប់ត្រូវបានចាប់ខ្លួនម្តងរួចមកហើយកាលពីឆ្នាំ២០១៩ ហើយត្រូវតុលាការ កាត់ទោសឲ្យជាប់ពន្ធនាគារអស់រយៈពេល១ឆ្នាំ៨ខែ និងត្រូវចោទពីបទញុះញង់បង្កឲ្យមានអសន្តិសុខសង្គមដូចករណីលើកទី២ដែរ។ ក្នុងករណីលើកទី១ លោក បានអំពាវនាវតាមលោក សម រង្ស៊ី និងថ្នាក់ដឹកនាំអតីតគណបក្សប្រឆាំង ឲ្យប្រជាពលរដ្ឋក្នុងស្រុកហូបនំបញ្ចុកជុំគ្នា ដែលហៅថានំបញ្ចុកសាមគ្គី។ អាជ្ញាធរ និងតុលាការ យល់ថា អ្នកប្រឆាំងក្នុងស្រុក ប្រមូលគ្នាហូបនំបញ្ចុក ដើម្បីប្រឆាំងនឹងសាលដីការបស់តុលាការកំពូល ដែលរំលាយគណបក្សសង្គ្រោះជាតិ ហើយពួកគេ ក៏អាចជជែកគ្នាពីការចាំទទួលលោក សម រង្ស៊ី នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ដែរ។ ព្រោះតែអាជ្ញាធរ និងតុលាការ យល់បែបនេះហើយ ទើបបានជាអ្នកប្រឆាំងខ្លះនៅក្នុងស្រុក មានលោក ទុំ ប៊ុនថន ជាអាទិ៍ ត្រូវបានចាប់ខ្លួន និងត្រូវចោទពីបទញុះញង់។ សម្រាប់ករណីលើកទី១នេះ លោក បានបម្រើទោសក្នុងពន្ធនាគាររយៈពេល១ឆ្នាំ៨ខែចប់ហើយ ទៅតាមការសម្រេចរបស់តុលាការភ្នំពេញ។ លោក សម រង្ស៊ី ធ្លាប់ប្រកាសពីផែនការធ្វើមាតុភូមិនិវត្ត នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ឬហៅថា ផែនការ៩វិច្ឆិកា។ សម្រាប់រដ្ឋាភិបាលកម្ពុជា គម្រោងវិលត្រឡប់របស់លោក សម រង្ស៊ី នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ គឺដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។ យ៉ាងណា លោក ពុំបានវិលមកកម្ពុជា ដូចការគ្រោងទុកឡើយ។ ចំពោះលោក ឡាក់ គៀន ត្រូវចោទពីបទក្លែងបន្លំឯកសាធារណៈ។ អាជ្ញាធរ ទើបសើរើរកឃើញថា កាលពីនៅធ្វើជាមេឃុំ លោក ឡាក់ គៀន បានចេញលិខិតក្លែងក្លាយ ពាក់ព័ន្ធនឹងដីធ្លី។ នេះជាមូលហេតុ ដែលលោក ត្រូវចាប់ខ្លួន និងត្រូវចោទពីបទក្លែងបន្លំឯកសារសាធារណៈនាពេលនេះ។ លោកមេធាវី សំ សុគង់ ប្រាប់សារព័ត៌មានថ្មីៗ នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២១នេះ លោក បានទទួលការពឹងពាក់ពីក្រុមគ្រួសាររបស់លោក ទុំ ប៊ុនថន និងពីក្រុមគ្រួសាររបស់លោក ឡាក់ គៀន ឲ្យការពារក្តីអ្នកទាំង២នេះ។ លោក ផ្តល់ព័ត៌មានថា អ្នកទាំង២ សុទ្ធតែកំពុងជាប់ឃុំក្នុងពន្ធនាគារព្រៃស។ លោកមេធាវី បានឲ្យដឹងថា នៅសប្តាហ៍ក្រោយ (ប្រហែលថ្ងៃច័ន្ទ ទី៤ ខែតុលា ឆ្នាំ២០២១) លោក នឹងទៅជួបកូនក្តីទាំង២របស់លោក ដើម្បីពិគ្រោះគ្នាពីបញ្ហាផ្លូវច្បាប់។ លោក មានប្រសាសន៍ថា៖«បើពួកគាត់ យល់ព្រមពឹងពាក់ខ្ញុំ ឲ្យការពារក្តី ខ្ញុំ នឹងដាក់លិខិតទៅសាលាដំបូងរាជធានីភ្នំពេញ សុំឲ្យដោះលែងពួកគាត់ នៅក្រៅឃុំបណ្តោះអាសន្ន»។ លោក ឡុង រី មន្រ្តីជាន់ខ្ពស់ម្នាក់នៃក្រុមប្រឆាំង និងធ្លាប់ជាតំណាងរាស្រ្តដែរនោះ បានចាត់ទុកការចាប់លោក ទុំ ប៊ុនថន និង លោក ឡាក់ គៀន ថាជាចេតនាគំរាមកំហែងផ្នែកនយោបាយ ដើម្បីបំបាក់ស្មារតីមហាជន ក៏ដូចជាសកម្មជន ដែលហ៊ានងើបឡើងធ្វើសកម្មភាពអ្វីមួយ។ តាមរយៈទំព័រហ្វេសប៊ុក លោក បានអំពាវនាវពីក្រៅប្រទេស ឲ្យអង្គការជាតិ-អន្តរជាតិ ជួយតាមដានករណីរបស់អ្នកទាំង២នេះ។ លោក អំ សំអាត មន្រ្តីការពារសិទ្ធិមនុស្សនៃអង្គការលីកាដូ សង្កេតឃើញថា ការចាប់មន្រ្តី ឬសកម្មជនប្រឆាំងក្នុងស្រុកនាពេលនេះ គឺកើតឡើងបន្ទាប់ពីអ្នកនយោបាយជាន់ខ្ពស់ខាងកាន់អំណាច និងខាងប្រឆាំង ទាស់ពាក្យសម្តីគ្នាខ្លាំង។ លោក កត់សម្គាល់ថា ឲ្យតែអ្នកនយោបាយជើងចាស់ ប៉ះទង្គិចគ្នា សកម្មជនប្រឆាំងក្នុងស្រុក តែងត្រូវចាប់ខ្លួន ហើយទិដ្ឋភាពបែបនេះ តែងកើតឡើងជាដដែលៗ។ លោក ថ្លែងក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗថា៖«យើង ជាសង្គមស៊ីវិល យើង បារម្ភពីបញ្ហាសិទ្ធិមនុស្ស។ ការចាប់ខ្លួនសកម្មជនប្រឆាំង នឹងធ្វើឲ្យមានការរិះគន់ថែម ខណៈបញ្ហាសិទ្ធិមនុស្ស កំពុងតានតឹង»។ លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ ចាត់ទុកការចាប់អ្នកទាំង២ខាងលើ ថាជាការអនុវត្តច្បាប់ ហើយតុលាការ មានភស្តុតាងច្បាស់លាស់។ លោក ប្រាប់សង្គមស៊ីវិល ឲ្យរកភស្តុតាងដោះបន្ទុក បើចង់ជួយសកម្មជនប្រឆាំងទាំងនោះ។ តាមរយៈសារព័ត៌មានថ្មីៗ មន្រ្តីជាន់ខ្ពស់ក្រសួងយុត្តិធម៌រូបនេះ ផ្ញើសារទៅសង្គមស៊ីវិលថា៖«បើគ្រាន់តែចោទគេ ថាធ្វើទុក្ខបុកម្នេញសកម្មជន ហើយអត់មានភស្តុតាងផ្លូវច្បាប់ដោះបន្ទុក អាហ្នឹង ក៏មិនអាចជួយបានដែរ»៕ | សមត្ថកិច្ច បានចាប់មន្រ្តីថ្នាក់មូលដ្ឋាន២នាក់ទៀតរបស់អតីតគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ គឺលោក ទុំ ប៊ុនថន សមាជិកក្រុមទ្រទ្រង់នៃអតីតគណបក្សសង្គ្រោះជាតិរាជធានីភ្នំពេញ និងលោក ឡាក់ គៀន មេឃុំអតីតគណបក្សសង្គ្រោះជាតិខេត្តព្រះសីហនុ។ |
ពេលនេះ ឥណ្ឌូណេស៊ី កំពុងបន្តរាប់សន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតប្រធានាធិបតីនៅថ្ងៃទី១៤ ខែកុម្ភៈ បន្តពីលោក ចូកូ វីដូដូ។ ក្នុងសំឡេងនាំមុខបេក្ខជនប្រធានាធិបតីផ្សេងទៀតដ៏ច្រើនលើសលុប លោក ប្រាបូវ៉ូ សូប៊ីយ៉ាន់តូ បានប្រកាសពីជ័យជម្នះរបស់ខ្លួន បើទោះការរាប់សន្លឹកឆ្នោតមិនទាន់បញ្ចប់។ «យើងពេញចិត្តចំពោះលទ្ធផលរាប់សន្លឹកឆ្នោតរហ័សពីទីភ្នាក់ងារទាំងអស់ ដែលបង្ហាញពីភាពជោគជ័យសម្រាប់សម្ព័ន្ធ ប្រាបូវ៉ូ និង Gibran»។ លោក ប្រាបូវ៉ូ ដែលជារដ្ឋមន្រ្តីការពារជាតិផងនោះ បានបញ្ជាក់បែបនេះ នៅកីឡាដ្ឋានមួយក្នុងក្រុងហ្សាការតា នៅយប់ថ្ងៃទី១៤ ខែកុម្ភៈ ដោយសំដៅដៃគូបេក្ខជនអនុប្រធានាធិបតី Gibran Rakabuming Raka។ ដោយមានសំឡេងនាំមុខបែបនេះ អតីតមេបញ្ជាការកងកម្លាំងពិសេសឥណ្ឌូណេស៊ី បានសន្យាប្រាប់អ្នកគាំទ្រថា ខ្លួននឹងធ្វើជាប្រធានាធិបតីសម្រាប់ប្រជាជនឥណ្ឌូណេស៊ីគ្រប់ជាតិសាសន៍ និងគ្រប់សាសនា ដោយគ្មានការរើសអើង។ «យើងនឹងធ្វើជាប្រធានាធិបតី និងអនុប្រធានាធិបតីសម្រាប់ប្រជាជនឥណ្ឌូណេស៊ីទាំងអស់»។ លោក Prabowo បានប្តេជ្ញាបែបនេះ ដោយមានវត្តមានលោក Gibran កូនប្រុសលោកវីដូដូ ផង។ ការប្រកាសបែបនេះ បានធ្វើឱ្យអ្នកគាំទ្រទះដៃសាទរយ៉ាងកងរំពង។ ក្នុងការរាប់សន្លឹកឆ្នោតរហ័ស ដៃគូ ប្រាបូវ៉ូ និង Gibran ទទួលបានសន្លឹកឆ្នោតគាំទ្រចន្លោះពី៥៦ភាគរយ ទៅជាង ៦០ភាគរយ។ ចំណែកលោក Anies Baswedan ទទួលបានជាង ២០ភាគរយ និងលោក Ganjar Pranowo ជាង ១០ភាគរយ។ ខណៈលោកPrabowo ប្រកាសជ័យជម្នះមុន លោក Anies និងលោក Ganjar អំពាវនាវឱ្យសាធារណៈរង់ចាំលទ្ធផលផ្លូវការសិន ដែលអាចរំពឹងប្រកាសនៅថ្ងៃទី២០ ខែមីនា។ ក្នុងការបោះឆ្នោតឥណ្ឌូណេស៊ី បេក្ខជនប្រធានាធិបតីត្រូវតែទទួលបានសំឡេងគាំទ្រលើសពី៥០ភាគរយ និងទទួលបានសំឡេងគាំទ្រយ៉ាងហោចណាស់២០ភាគរយ ពីខេត្តចំនួនពាក់កណ្តាលនៃខេត្តសរុប ដើម្បីឈ្នះការបោះឆ្នោតនៅជុំទីមួយ។ បើមិនដូច្នោះទេ ការបោះឆ្នោតនឹងឈានដល់ជុំចុងក្រោយ ដែលមានត្រឹមបេក្ខជនចំនួន ២រូបមានសំឡេងគាំទ្រច្រើនជាងគេប៉ុណ្ណោះ៕ | លោក ប្រាបូវ៉ូ សីប៊ីយ៉ាន់តូ (Prabowo Subianto) បេក្ខជនប្រធានាធិបតីឥណ្ឌូណេស៊ី បានសន្យាធ្វើជាប្រធានាធិបតីរបស់ប្រជាជនខ្លួនទាំងអស់ ដោយមិនរើសអើងសាសនា ឬជាតិសាសន៍ឡើយ ស្របពេលលទ្ធផលមិនផ្លូវការបង្ហាញថា លោក មានសំឡេងឆ្នោតគាំទ្រនាំមុខបេក្ខជនប្រធានាធិបតី ២នាក់ទៀតដ៏លើសលុប។ |
ក្រៅពីរម្លឹកប្រជាជន ឲ្យមានស្មារតីប្រុងប្រយ័ត្ន សម្តេចនាយករដ្ឋមន្ត្រី បានអរគុណក្រសួង ស្ថាប័ន និង អាជ្ញាធរពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ ដែលបានយកចិត្តទុកដាក់សង្គ្រោះប្រជាជនបានទាន់ពេលវេលា។ បន្ថែមពីនេះ ប្រមខុរដ្ឋាភិបាល ប្រាប់ក្រសួង ស្ថាប័ន និង អាជ្ញាធរពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ ឲ្យបន្តចាត់វិធានការចាំបាច់នានា និងដឹកនាំកម្លាំងចេញទៅជួយសង្គ្រោះប្រជាជន តាមភូមិសាស្ត្រ ដែលខ្លួនទទួលខុសត្រូវ ឲ្យបានទាន់ពេលវេលា ដើម្បីទប់ទល់នឹងគ្រោះទឹកជំនន់ ព្រមទាំងកាត់បន្ថយឲ្យបានជាអតិបរមានូវការលំបាកនិងផលប៉ះពាល់ដល់អាយុជីវិតប្រជាពលរដ្ឋ រួមទាំងទ្រព្យសម្បត្តិនានា។ តាមរយៈសារលើទំព័រហ្វេសប៊ុកដដែល ប្រមុខរដ្ឋាភិបាល ក៏មិនភ្លេចអរគុណដល់សប្បុរសជននានាដែរ ដែលបានចូលរួមឧបត្ថម្ភជួយដល់ប្រជាជន កំពុងរងគ្រោះដោយសារជំនន់ទឹកភ្លៀងនេះ៕ | ម៉ោងជិត៥ល្ងាច នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០នេះ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចេញសារមួយលើទំព័រហ្វេសប៊ុក ដោយបានក្រើនរម្លឹកប្រជាជន ឲ្យរក្សាសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ជាពិសេសប្រជាជន ដែលស្ថិតនៅតំបន់កំពុងរងគ្រោះដោយទឹកជំនន់ ហើយត្រូវជម្លៀសទៅទីទួលសុវត្ថិភាព។ |
សិក្ខាកាមដែលមានអាយុចន្លោះពី៣២ឆ្នាំ ទៅ៧១ឆ្នាំ ចំនួន៣០នាក់ បានឆ្លងកាត់វគ្គការសិក្សាប្រកបដោយជោគជ័យ ដែលក្នុងនោះស្ត្រី១៦នាក់នៅថ្នាក់អក្ខរកម្ម និងស្ត្រី១០នាក់ និងបុរស៤នាក់ ថ្នាក់កុំព្យូទ័រកម្រិតមូលដ្ឋាន។ បើតាមលោកលោក ហូយ លាងហ័ន ប្រធានកម្មវិធីទំនាក់ទំនងសហគមន៍នៃអង្គការ CCF កម្មវិធីនេះ ចាប់ផ្តើមពីថ្ងៃទី២ ខែមករា ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ ដោយមានសិក្ខាកាមចូលរៀនសរុប៥៣នាក់។ លោក ហូយ លាងហ័ន បានថ្លែងប្រាប់សារព័ត៌មានថ្មីៗថា វគ្គបណ្តុះបណ្តាលនេះ ផ្តួចផ្តើមដោយលោក ស្កុត នីសិន (Scott Neeson) ស្ថាបនិក និងជានាយកប្រតិបត្តិ របស់អង្គការ CCF ផ្ទាល់ បន្ទាប់ពីលោកទទួលបានសំណូមពរពីពលរដ្ឋនៅតាមសហគមន៍។ «ក្នុងចំណោមសិក្ខាកាមទាំងនោះ លោកយាយ តោ សាង អាយុ៧១ ឆ្នាំ ជាសិក្ខាកាមដែលអាយុចំណាស់ជាងគេ។ លោកយាយ និងសិក្ខាកាមផ្សេងទៀតទទួលលិខិតបញ្ជាក់ការសិក្សានៅវិទ្យាស្ថានជាតិសង្គមកាលពីថ្ងៃទី០៩ ខែឧសភា»។ នេះបើតាមការបញ្ជាក់របស់លោក ហូយ លាងហ័ន ។ ស្ថាបនិក និងជានាយកប្រតិបត្តិ របស់អង្គការ CCF លោក ស្កុត នីសិន បានសរសេរទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន ដោយភ្ជាប់ជាមួយរូបថតនាអំឡុងពេលចែកលិខិតបញ្ជាក់ការសិក្សាដល់សិក្ខាកាមថា ៖ «ជីដូនក្នុងគ្រួសារ CCF របស់យើង ដែលជាសមាជិកធ្លាប់ត្រូវបានគេបំភ្លេចចោលនៅក្នុងសហគមន៍ បានឈានដល់កម្រិតខ្ពស់មួយថ្មីបន្ថែមទៀត។ ពួកគាត់បានឆ្លងកាត់ការសិក្សាប្រកបដោយជោគជ័យ [] ។ ខ្ញុំគិតថា CCF បានផ្តល់សេវាដែលមានគុណភាពល្អៗទៅដល់អ្នកទទួលផលផ្សេងៗគ្នាដោយគិតតាំងពីចាប់កំណើតក្នុងផ្ទៃរហូតដល់មនុស្សចាស់ដែលមានអាយុ៩៦ឆ្នាំ»។ លោក នីសិន បានសរសេរបែបកំប្លែងថា៖ «លោកយាយម្នាក់របស់យើងបានភ្លេចធ្មេញ ដូច្នេះគាត់មិនបានបង្ហាញស្នាមញញឺមនៅពេលថតរូបនោះឡើយ»។ គួរបញ្ជាក់ដែរថាអង្គការមូលនិធិកុមារកម្ពុជា ជាអង្គការក្រៅរដ្ឋាភិបាល មិនរកប្រាក់កំរៃ និង មិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយឡើយ ហើយអង្គការនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៤ ដោយលោក ស្កុត នីសិន អតីតប្រធានផ្នែកទីផ្សាររបស់ក្រុមហ៊ុនផលិតខ្សែភាពយន្តហូលីវូត។ អង្គការមូលនិធិកុមារកម្ពុជា មានបេសកកម្មដ៏ធំមួយគឺចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាកាត់បន្ថយភាពក្រីក្រតាមរយៈកម្មវិធីធំៗចំនួន ៦ គឺ៖ កម្មវិធីអប់រំ កម្មវិធីភាពជាអ្នកដឹកនាំ កម្មវិធីថែទាំសុខភាព កម្មវិធីទំនាក់ទំនងសហគមន៍ កម្មវិធីថែទាំកុមារ និង កម្មវិធីបណ្តុះបណ្ដាលវិជ្ជាជីវៈ។ សម្រាប់ផែនការបន្ត នៅដើមខែមិថុនាឆ្នាំ២០១៧ អង្គការមូលនិធិកុមារកម្ពុជា មានគម្រោងបើកថ្នាក់អក្ខរកម្ម និង ថ្នាក់កុំព្យូទ័រកម្រិតមូលដ្ឋានវគ្គ២ និង ពង្រីកថ្នាក់អក្ខរកម្មថ្មីមួយទៀតក្នុងផ្ទះគំរូ៣៤ខ្នងស្ថិតនៅភូមិឬស្សី៕ | ក្រោមកម្មវិធីរយៈពេល៤ខែ ដែលចាប់ផ្តើមពីដើមឆ្នាំ២០១៧មក ពលរដ្ឋនៅតាមសហគមន៍ ជាពិសេសស្ត្រីវ័យចំណាស់ ទទួលបានឆ្លងកាត់វគ្គបណ្តុះបណ្តាលថ្នាក់អក្ខរកម្ម និងថ្នាក់កុំព្យូទ័រពីអង្គការមូលនិធិកុមារកម្ពុជា (CCF) ។ ក្នុងចំណោមនោះ អ្នកដែលបញ្ចប់វគ្គសិក្សាដោយជោគជ័យ មានជិត៦០ភាគរយ។ |
លោក Berlusconi ជាមេដឹកនាំគណបក្សនយោបាយ Forza Italia។ អ្នកជំនួញមហាសេដ្ឋីរូបនេះបានបង្កើតក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយដ៏ធំបំផុតរបស់ប្រទេសអ៊ីតាលី មុនពេលផ្លាស់ប្តូរទិដ្ឋភាពនយោបាយនៅក្នុងប្រទេសតាមរយៈការកាន់តំណែងនាយករដ្ឋមន្ត្រីយូរជាងគេរបស់អ៊ីតាលី។ បើតាមទីភ្នាក់ងារព័ត៌មាន Reuters លោក Berlusconi មានជំងឺមហារីកឈាមអស់មួយរយៈ ហើយជំងឺនេះបានវិវត្តទៅដល់ឆ្លងមេរោគដល់សួត។ ស្របពេលដែលគណបក្សរបស់លោក Berlusconi ជាផ្នែកមួយនៃសម្ព័ន្ធស្តាំនិយមរបស់នាយករដ្ឋមន្ត្រី Giorgia Meloni បច្ចុប្បន្ន ក៏លោកមិនមានតួនាទីនៅក្នុងជួររដ្ឋាភិបាលនោះទេ។ ទោះជាយ៉ាងណាក៏ដោយ ការស្លាប់របស់លោក Berlusconi ទំនងជាធ្វើឱ្យនយោបាយអ៊ីតាលីមានអស្ថិរភាពនៅក្នុងប៉ុន្មានខែខាងមុខនេះ។ អតីតនាយករដ្ឋមន្រ្តីអ៊ីតាលីរូបនេះ ពោរពេញដោយរឿងអាស្រូវជាច្រើនចាប់តាំងពីអំពើពុករលួយ និងបញ្ហាផ្លូវភេទជាដើម។ លោកក៏ធ្លាប់ជាម្ចាស់ក្លិប AC Milan ដ៏ល្បីឈ្មោះផងដែរ៕ | អតីតនាយករដ្ឋមន្ត្រីអ៊ីតាលីលោក Silvio Berlusconi បានស្លាប់កាលពីថ្ងៃទី១២ ខែមិថុនា នៅមន្ទីរពេទ្យ San Raffaele ក្នុងទីក្រុង Milan នៅអាយុ ៨៦ឆ្នាំ។ |
«ខ្ញុំមានសេចក្ដីសោកស្ដាយជាទីបំផុត និងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ជាមួយក្រុមគ្រួសារនៃយោធិន ដែលជាអ្នកស្នេហាជាតិ ហើយបានពលីក្នុងបេសកម្មបម្រើជាតិ មាតុភូមិ និងសូមឱ្យវិញ្ញាណក្ខន្ធយោធិនពលីទាំងអស់ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ»។ នេះជា ព្រះរាជសាររំលែកមរណទុក្ខជូនក្រុមគ្រួសារជនរងគ្រោះ របស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី។ ព្រះមហាក្សត្រ ក៏បានព្រះរាជទានជូនពរដល់ប្រជានុរាស្រ្ត និងក្រុមយោធិន ដែលរងរបួស សម្រាកព្យាបាលនៅមន្ទីរពេទ្យទាំងអស់ ឱ្យឆាប់ជាសះស្បើយផងដែរ។ នាយទាហាន ២០នាក់ បានពលីក្នុងហេតុការណ៍ ផ្ទុះឃ្លាំងគ្រាប់បច្ចេកទេសយោធភូមិភាគទី៣ ស្ថិតក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដែលកើតឡើងនៅម៉ោង២ និង២៥នាទីរសៀល កាលពីថ្ងៃទី២៧មេសា។ ឧបទ្ទវហេតុផ្ទុះគ្រាប់នេះ ក៏មានពលរដ្ឋ មួយចំនួនទៀត បានរងរបួសដែរ។ ក្នុងហេតុការណ៍នេះ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានផ្តល់ការឧបត្ថម្ភជាថវិកា ជូនគ្រួសារយោធិនពលី ចំនួន២ម៉ឺនដុល្លារអាមេរិក ក្នុងមួយគ្រួសារសព។ ចំពោះយោធិនដែលរងរបួសក្នុងឧបទ្ទវហេតុនេះ ក្នុងម្នាក់ៗចំនួន ២០លានរៀល ៕ អត្ថបទទាក់ទង របាយការណ៍ជុំវិញការផ្ទុះឃ្លាំងគ្រាប់ ៖ យោធិន២០នាក់ពលី, ផ្ទះពលរដ្ឋ, ឃ្លាំងអាវុធ, អាវុធជាច្រើនខូចខាត សម្ដេច ហ៊ុន មាណែត រំលែកទុក្ខគ្រួសារសព ក្នុងហេតុផ្ទុះគ្រាប់ នៅខេត្តកំពង់ស្ពឺ | ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា មានព្រះរាជហទ័យសេចក្ដីរន្ធត់ឥតឧបមា ក្រោយទទួលដំណឹងថា មានយោធិនពលី និងយោធិនរងរបួស ជាច្រើននាក់ ក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់ នៅយោធភូមិភាគទី៣ ខេត្តកំពង់ស្ពឺ។ |
តើMosbeau គឺជាអ្វី? Mosbeau ជាក្រុមហ៊ុនដែលប្រជុំទៅដោយក្រុមអ្នកឯកទេសជំនាញ ព្រមទាំងធនធានមនុស្សដែលមានសមត្ថភាពយ៉ាងពិសេសផ្សេងៗគ្នា ដែលធ្វើការរួមគ្នាដើម្បីផ្តល់នូវផលិតផលថែរក្សាសម្ផស្សដ៏មានប្រសិទ្ធភាពជាច្រើនប្រភេទ។ Mosbeau គឺជាផលិតផលដែលផលិតនៅប្រទេសជប៉ុន ១០០% ហើយផលិតផលទាំងនេះឆ្លុះបញ្ចាំងពីជំនាញដ៏ល្អឯក នៃប្រទេសជប៉ុន។ ចាប់ផ្តើមពីការសិក្សាស្រាវជ្រាវយ៉ាងល្អិតល្អន់ ការសម្រាំងជ្រើសយកវត្ថុធាតុដើម ព្រមទាំងការផលិត និងការវិចខ្ចប់នោះ អតិថិជនរបស់យើងត្រូវបានធានាថានឹងទទួលបានបទពិសោធន៍ថ្មីនៃបច្ចេកវិទ្យាចុងក្រោយបំផុតពីប្រទេសជប៉ុន។ លោកស្រី ខេង ពិទូពុធធីតា នាយិកា និងជាម្ចាស់ហាង ម៉ូដស្ទ័រ បានកត់សម្គាល់ថា ប្រជាជនខ្មែរ ក៏ដូចជានៅអាស៊ីទាំងមូល និយមចូលចិត្តថែរក្សាសម្រស់ ជាពិសេសសុខភាពស្បែក និងចង់បានស្បែកសម៉ដ្ឋខៃ។ ប៉ុន្តែពួកគាត់ហាក់ដូចជាលំបាក ជ្រើសយកផលិតលផលដែលមានគុណភាពល្អ ហើយផ្តល់សុវត្តិភាពដល់ការប្រើប្រាស់រយៈពេលយូរ។ លោកស្រី ខេង ពិទូពុធធីតា បន្ថែមថា៖ ផលិតផលជាច្រើន ត្រូវបានផលិតឡើង គឺធ្វើយ៉ាងណាដើម្បីទទួលបានភាពស្រស់ស្អាត តែខាងក្រៅ និងលឿនពេក ដែលខុសពីគោលការណ៍ថែរក្សាសម្រស់ និងសុខភាពរបស់ផលិតផល Mosbeau។ លើសពីនេះទៅទៀត Mosbeauយល់ច្បាស់ពីស្ត្រីដែលមានអាយុច្រើន ដែលងាយនឹងធ្លាក់សម្រស់ ហើយ Mosbeau បានផលិតស្រឡាយផលិតផលជាច្រើនដើម្បីបំពេញតម្រូវការនេះ»។ លោកស្រី ពិទូពុធធីតា បន្តទៀតថា៖ «ដំបូង ខ្ញុំបានសាកល្បងប្រើដោយផ្ទាល់ ព្រោះថាក្នុងអាជីពរបស់ខ្ញុំ មិនដែលបានគេងគ្រប់គ្រាន់ឡើយ ហើយសុខភាព និងសម្រស់របស់ខ្ញុំធ្លាក់ចុះគួរឲ្យបារម្ភ។ ប៉ុន្តែក្រោយពីប្រើប្រាស់ Mosbeau មួយរយៈមក ឃើញថាទទួលបានលទ្ធផលគួរឲ្យទុកចិត្ត។ ដូច្នេះហើយបានជាហាង ម៉ូដស្ទ័រ យើងខ្ញុំសម្រេចនាំយក ផលិតផលថែរក្សាសម្រស់ និងសុខភាពម៉ាក Mosbeauនេះ មកចែកចាយលក់ទូទាំងប្រទេសកម្ពុជាតែម្តង»។ ក្រោយពីទទួលបានសិទ្ធិចែកចាយដោយស្របច្បាប់ នៅក្នុងព្រះរាជាណាចក្រកម្ពុជារួចមក ម៉ូដស្ទ័រ បានជ្រើសតាំងភ្នាក់ងារលក់បន្តជាច្រើននាក់ គ្រប់ខណ្ឌក្នុងរាជធានីភ្នំពេញ និងខេត្តក្រុង ដែលភ្នាក់ងារនីមួយៗ ត្រូវបានផ្តល់លិខិតបញ្ជាក់ ដោយមានការចុះហត្ថលេខាដោយ លោកស្រី ខេង ពិទូពុធធីតា និងមានឡូហ្គូ (logo) របស់ modestore ជាសម្គាល់។ ដូច្នេះអតិថិជនអាច រកជាវផលិតផល Mosbeau នៅគ្រប់ទិសទីដែលនៅជិតលោកអ្នក ដើម្បីទទួលបាននូវ សេវាកម្មយ៉ាងឆាប់រហ័ស ទាន់ចិត្ត។ លោកស្រី ពិទូពុធធីតា បានបន្ថែមទៀតថា ផលិតផល ម៉ូសប្យូ ក្រៅពីស្រឡាយផលិតផលថែរក្សាសម្រស់ ក៏មានអាហារបំប៉ន ដែលផលិតផ្សំឡើងយ៉ាងសម្រិតសម្រាំងពីសារធាតុផ្សំល្អៗបំផុតជាច្រើនប្រភេទ ហើយត្រូវបានទទួលស្គាល់ពីរដ្ឋាភិបាល ជប៉ុន និងក្រសួងសុខាភិបាលប្រទេសកម្ពុជាផងដែរ។ នៅក្នុងសិក្ខាសាលាស្តីពី«ការថែរក្សាសម្រស់ និងការជួបជុំភ្នាក់ងារលក់ផលិតផលម៉ូសប្យូ» លោកស្រី ពិទូពុធធីតា បានឲ្យដឹងថា ភ្នាក់ងារចែកចាយផលិតផល របស់ម៉ូសប្យូ ពីហាងម៉ូដស្ទ័រ នឹងទទួលបានការបណ្តុះបណ្តាល ជំនាញក្នុងការលក់ ជំនាញក្នុងការធ្វើទីផ្សារ ក៏ដូចជាបទពិសោធន៍ក្នុងការគ្រប់គ្រងផ្សេងៗទៀតផងដែរ។ គួរបញ្ជាក់ផងដែរថា ម៉ូដស្ទ័រ បានរៀបចំសិក្ខាសាលាស្តីពី ការថែរក្សាសម្រស់ និងការជួបជុំភ្នាក់ងារ លក់ផលិតផលម៉ូសប្យូ នាថ្ងៃអាទិត្យ ទី២២ សីហា កន្លងទៅនេះ។ សម្រាប់អ្នកដែលមានចំណាប់អារម្មណ៍ចង់ក្លាយជាភ្នាក់ងារលក់ផលិតផលរបស់ម៉ូសប្យូ លោកអ្នកអាចទាក់ទងទៅកាន់ហាង ម៉ូដស្ទ័រ ផ្ទាល់ដែលមានអាសយដ្ឋានស្ថិតនៅអាគារលេខ ១៤BC ផ្លូវលេខ ៣៣៧ សង្កាត់បឹងកក់១ ខណ្ឌទួលគោក ភ្នំពេញ ឬ អាចទំនាក់ទំនងទៅកាន់លេខទូរសព្ទទាក់ទងលេខ 078 500 300/ 015 88 4888 ៕ (អត្ថបទពាណិជ្ជកម្ម) | ម៉ូដស្ទ័រ (modestore) គឺជាហាងលក់ទំនិញគុណភាពខ្ពស់សុទ្ធ អូរីជីណល (Original) ១០០% ដែលទំនិញទាំងអស់នាំចូលពីទ្វីបអឺរ៉ុប អាមេរិក និងជប៉ុន។ ហើយឥឡូវនេះ ម៉ូដស្ទ័រ ទទួលបានសិទ្ធិចែកចាយស្របច្បាប់ នូវម៉ាកផលិតផល Mosbeau (ម៉ូសប្យូ) ពីប្រទេសជប៉ុន។ |
ម្ចាស់ជើងឯកពានរង្វាន់ពិភពលោក ៤សម័យកាលអ៊ីតាលី មិនអាចធ្វើអ្វីក្រុមស៊ុយអែតបាននាការប្រកួត Play-off ជើងទី២ ដោយទទួលបានត្រឹមលទ្ធផលស្មើគ្នា ០-០ ប៉ុណ្ណោះ កាលពីយប់ថ្ងៃទី១៣ ខែវិច្ឆិកា។ ដូច្នេះ ស៊ុយអែតដែលយកឈ្នះអ៊ីតាលី ១-០ កាលពីជើងទី១ នោះ អាចកក់កៅអីទៅរុស្ស៊ីឆ្នាំក្រោយជាមួយប្រទេសដ៏ទៃទៀត។ នេះជាអវត្តមានលើកទី២ហើយសម្រាប់ក្រុមរហស្សនាម Azzurri ក្នុងព្រឹត្តិការណ៍លំដាប់ពិភពលោកនេះ ដែលលើកទី១ខកខានក្នុងឆ្នាំ១៩៣០។ ក្រោយរងបរាជ័យដ៏ធំ សម្រាប់ប្រទេសដែលមានប្រជាប្រិយភាពខ្លាំងខ្លាខាងវិស័យបាល់ទាត់ដែរនោះ អ្នកចាំទីដៃស្អិត Gianluigi Buffon បានប្រកាសចូលនិវត្តន៍ពីជម្រើសជាតិទាំងទឹកភ្នែកចាប់ពីពេលនេះតែម្តង ក្រោយមិនអាចជួយអ៊ីតាលីឆ្លងវគ្គ Play-off ឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្របាន។ អ្នកចាំទីវ័យ៣៩ឆ្នាំនេះបានសុំទោសទៅកាន់មិត្តរួមក្រុមទាំងអស់ដោយលើកឡើងថា៖ វាជាក្តីអាម៉ាស់បំផុតក្នុងការប្រកួតជាផ្លូវការចុងក្រោយរបស់ខ្ញុំ ស្របពេលដែលពួកយើងទទួលរងបរាជ័យដើម្បីឈានទៅ World Cup»។ សម្រាប់ស៊ុតអែតវិញ ជាក្រុមទី២៩ហើយដែលបានកៅអីទៅ World Cup នៅរុស្ស៊ីឆ្នាំ២០១៨ ហើយនៅរង់ចាំតែ៣ប្រទេសទៀតប៉ុណ្ណោះក្រោយប្រកួតវគ្គ Play-off ដើម្បីបង្គ្រប់ទាំង៣២ក្រុម៕ ៦ប្រទេសដែលត្រូវប្រជែងគ្នាយក៣កៅអីចុងក្រោយរួមមាន៖ ហុងឌូរ៉ាស vs អូស្ត្រាលី (ជើងទី១ ស្មើ ០-០) -នូវែលសេឡង់ vs ប៉េរូ (ជើងទី១ ស្មើ ០-០) -ដាណឺម៉ាក vs សាធារណរដ្ឋអៀរឡង់ (ជើងទី១ ស្មើ ០-០) | ក្រុមកីឡាបាល់ទាត់ជម្រើសជាតិអ៊ីតាលីបានខកខានទៅចូលរួមការប្រកួត FIFA World Cup នៅរុស្ស៊ី និងជាលើកដំបូងចាប់តាំងពីឆ្នាំ ១៩៥៨ បន្ទាប់ពីរងបរាជ័យក្នុងការប្រកួត Play-off ជាមួយស៊ុយអែត។ |
លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹកបានបញ្ជាក់ថា នេះជាលើកទី១ហើយ ដែលសហព័ន្ធបើកវគ្គបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញពីក្រៅប្រទេស។ ការរៀបចំតានអនឡាញនេះ ធ្វើឡើងក្រោយប្រទេសជាច្រើននៅលើពិភពលោករួមទាំងកម្ពុជាកំពុងប្រឈមការរាតត្បាតនៃជំងឺកូវីដ-១៩។ ដូច្នេះការធ្វើបែបនេះ ជាកត្តាមួយដើម្បីចូលរួមទប់ស្កាត់ និងបង្ការការឆ្លងរីករាលនៃជំងឺកូវីដ-១៩។ បើតាមអគ្គលេខាធិការរូបនេះ សិក្ខាកាមទាំង១៨រូប ដែលចូលរួមរៀនក្នុងវគ្គបណ្តុះបណ្តាលនេះ សុទ្ធសឹងជាគ្រូបង្វឹក ដែលបានឆ្លងកាត់ការបណ្តុះបណ្តាលវគ្គគ្រូបង្វឹកកីឡាហែលទឹកកម្រិតមូលដ្ឋាន និងកម្រិតធម្យមកន្លងមក។ ក្នុងសិក្ខាកាមដែលស្រីពីររូបទាំងនេះ មានសិក្ខាកាមពីររូបមកពីសហព័ន្ធខ្មែរកីឡាហែលទឹកជនពិការ។ សិក្ខាកាមទាំងនេះ នឹងទទួលបានការបណ្តុះបណ្តាលផ្នែកបច្ចេកទេសបង្វឹកសិស្សពីអ្នកជំនាញជនជាតិអង់គ្លេសលោក James Richards ដោយ លោក បង្រៀនពីប្រទេសអង់គ្លេស។ តាមគម្រោងអ្នកជំនាញរូបនេះ ត្រូវមកបង្វឹកដោយផ្ទាល់នៅកម្ពុជា តែត្រូវអាក់ខានដោយសារស្ថានភាពមិនអំណោយផល បន្ទាប់ពីមានការរាតត្បាតនៃជំងឺកូវីដ-១៩ជាសកល។ គ្រូឧទ្ទេសរូបនេះ ត្រូវបានផ្តល់ដោយសហព័ន្ធកីឡាហែលទឹកអន្តរជាតិ ខណៈថវិការៀបចំវគ្គបណ្តុះបណ្តាលនេះទទួលបានការគាំទ្រពីក្រសួងអប់រំយុវជននិងកីឡា។ វគ្គបណ្តុះបណ្តាលនេះធ្វើឡើងរយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី១-៤ ខែសីហា ឆ្នាំ២០២០៕ | សហព័ន្ធខ្មែរកីឡាហែលទឹក នឹងរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកម្រិតខ្ពស់នៅដើមខែកញ្ញា ឆ្នាំ២០២០ ខាងមុខនេះ ដែលមានសិក្ខាកាមជិត២០នាក់ចូលរួម។ វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងតាមប្រព័ន្ធអនឡាញ ក្រោមបទឧទ្ទេសរបស់អ្នកជំនាញជនជាតិអង់គ្លេស មកពីសហព័ន្ធកីឡាហែលទឹកអន្តរជាតិ(FINA)។ |
សារធាតុមួយនេះនឹងត្រូវបំលែងទៅជា Isothiocyanates សម្រាប់បង្កើតជាសកម្មភាពប្រឆាំងការរលាក ព្រមទាំងបង្ការការកើនឡើងចំនួនជាតិខ្លាញ់ក្នុងសរសៃឈាម ហេតុដូច្នេះហើយវាមិនអាចនាំអោយមានការស្ទះក្នុងសរសៃឈាម ឬជំងឺ Atherosclerosis បានទេ។ សារធាតុ Isothiocyanate, Idole-3-carbinol ឬ I3C គឺជាសារធាតុប្រឆាំងការរលាកដែលមានមុខងារនៅ Genetic Level និងបញ្ឈប់សកម្មភាពរលាកនៅដំណាក់កាលដំបូង។ ដោយសារតែមានការគាំទ្រពីការសិក្សាស្រាវជ្រាវជាច្រើនទើប សារធាតុ Indoles ត្រូវបានគេអះអាងថាមានប្រសិទ្ធភាពលើការសំយោគជាតិខ្លាញ់, Triglycerides, កូឡេស្តេរ៉ុល និងរក្សាសុខភាពបេះដូង-សរសៃឈាម។ ការស្រាវជ្រាវក៏បានអះអាងទៀតថា មុខងារប្រឆាំងនឹងកំណកឈាម និងផ្តុំប្លាកែត របស់ Indole-3-carbinol ជាអ្នកនាំអោយបេះដូងមានសុខភាពល្អ។ វត្តមានរបស់អូមេហ្គាបីក្នុងទម្រង់ជា Alpha-lenolenic Acid ក៏ធ្វើអោយផ្កាខាត់ណាមានប្រយោជន៍ដែរ៕ ត្រួតពិនិត្យដោយ www.health.com.kh | ផ្កាខាត់ណាផ្ទុកទៅដោយវីតាមីន K ដែលជាសារធាតុផ្តល់នូវការប្រឆាំងនឹងការរលាកបានយ៉ាងល្អ។ ការទទួលទានផ្កាខាត់ណាជាទៀងទាត់នឹងជួយអោយចរន្តឈាមរត់មានសុខភាពល្អ និងថែរក្សាសរសៃឈាមបានទៀតផង នេះដោយសារតែវត្តមានរបស់សារធាតុ Glucoraphanin។ |
អ្នកបើកបរយន្តហោះស៊ីវិលជនជាតិអាមេរិកាំងម្នាក់ លោក Eugene Ely បានធ្វើការហោះហើរយន្តហោះចេញពីនាវាលើកដំបូងគេនៅក្នុងប្រវត្តិសាស្ត្រកត់ត្រា ដែលនាវានោះជានាវាកែច្នៃ មានកូនផ្លូវហោះហើរតូចមួយមានឈ្មោះថានាវា Birmingham តាំងពីឆ្នាំ១៩១០មកម្ល៉េះ។ ក្នុងឆ្នាំ១៩១១ បុរសដដែលនេះបានធ្វើការចុះចតយន្តហោះរបស់លោកលើនាវាចម្បាំងមួយទៀតដែលមានឈ្មោះថា នាវា Pennsylvania ដោយមានការជួយបង្អាក់ល្បឿនយន្តហោះពីខ្សែចង់ភ្ជាប់ជាមួយនឹងបាវខ្សាច់ បន្ទាក់គ្នាជាមួយនឹងកង់របស់យន្តហោះនៅពេលយន្តហោះចុះចត។ ដោយបកស្រាយចេញពីគេហទំព័រ Britannica ទាំងអស់នេះជាជំហានដំបូងនៃការពិសោធន៍សមត្ថភាពនៃនាវាដឹកយន្តហោះ។ ក្នុងដំណាក់កាលនៃសង្គ្រាមលោកលើកទីមួយ ចក្រភពអង់គ្លេសបានកែច្នៃនាវាដឹកយន្តហោះច្បាស់លាស់លើកដំបូងគេដែលមានផ្លូវហោះហើរ និងចុះចតធំទូលាយចេញពីនាវាដឹកទំនិញមួយ។ នាវានេះមានឈ្មោះថា HMS Argus ។ ប៉ុន្តែ HMS Argus ត្រូវបានគេសង់រួចរាល់នៅពេលដែលសង្គ្រាមលោកលើកទីមួយត្រូវបានបញ្ចប់រួចទៅហើយ។ សហរដ្ឋអាមេរិក និងប្រទេសជប៉ុនក៏បានចាប់ផ្តើមកែច្នៃនាវាដឹកយន្តហោះរបស់ខ្លួនផងដែរ។ សហរដ្ឋអាមេរិកបានបង្កើតនាវាដឹកយន្តហោះលើកទីមួយរបស់ខ្លួនក្នុងឆ្នាំ១៩២២ ក្រោមឈ្មោះថា USS Langley ។ ចំណែកឯ Hosyo ជានាវាដឹកយន្តហោះដំបូងរបស់ជប៉ុន ចូលបម្រើការក្នុងឆ្នាំ១៩២២ដូចគ្នា។ នាវាដឹកយន្តហោះដំណើរការលើលំនាំសំខាន់ៗមួយចំនួន ដូចជាសមត្ថភាពក្នុងការផ្ទុកចំនួន និងប្រភេទយន្តហោះ។ ទោះបីជាផ្លូវហោះហើរមានលក្ខណៈខ្លីជាអាកាសយន្តដ្ឋានលើដីមែនក្តី តែក្នុងការចាប់ផ្តើមហោះហើរ នាវាដឹកយន្តហោះបែរមុខទៅរកទិសបញ្ច្រាស់ខ្យល់ និងមានប្រព័ន្ធរ៉កទំនើបក្នុងការជួយរុញសន្ទុះនៃល្បឿនយន្តហោះ។ នៅពេលចុះចត រ៉កទំនើបទាំងនោះក៏មាននាទីក្នុងការបន្ទាក់យន្តហោះ និងកាត់បន្ថយល្បឿនយន្តហោះយ៉ាងឆាប់រហ័យក្នុងរយៈពេលខ្លី។ ទាំងអស់នេះទាមទារការហ្វឹកហាត់ពិសេសទៅលើក្រុមពីលុត។ នាវាដឹកយន្តហោះជាច្រើនត្រូវបានគេប្រើប្រាស់ក្នុងខ្នាតធំនៅក្នុងសង្គ្រាមលោកលើកទី២ ជាពិសេសនៅក្នុងឆាកប៉ាស៊ីហ្វិក កំពង់ផែផើលឯកោះហាវ៉ៃ (Pearl Harbor) និងកោះមីតវ៉េ (Midway) ជាដើម។ នៅក្នុងឆ្នាំ១៩៦០ សហរដ្ឋអាមេរិកបានបង្កើតនាវាដឹកយន្តហោះ Enterprise ដំបូងគេដែលដើរដោយថាមពលនុយក្លេអ៊ែរ។ នាវាដឹកយន្តហោះភាគច្រើនត្រូវបានហ៊ុមព័ន្ធការពារដោយក្រុមនាវាជាច្រើនទៀតក្នុងទម្រង់យុទ្ធសាស្ត្រ ដើម្បីធានាសុវត្តិភាព និងសមត្ថភាពប្រយុទ្ធ។ នាវាដឹកយន្តហោះគឺជារូបភាពអំណាចនៃឥទ្ធិពលយោធាលើដែនសមុទ្រ និងដែនអាកាសរួមគ្នា៕ | ជារួម ការហោះហើរ និងចុះចតរបស់យន្តហោះសឹងតែគ្រប់ប្រភេទត្រូវបានរារាំងយ៉ាងខ្លាំងដោយវត្តមាននៃចំនួនអាកាសយានដ្ឋានដែលមាននៅក្នុងតំបន់នោះ។ យន្តហោះជាគ្រឿងយន្តទំនើបដែលត្រូវការផ្ទៃដីធំ និងវែងក្នុងការបង្កើតល្បឿនដើម្បីហោះហើរ និងបន្ថយល្បឿនដើម្បីចុះចតដោយសុវត្តិភាព។ ហេតុដូចនេះហើយទើបកាលពីសម័យបុរាណនៃបច្ចេកវិទ្យាហោះហើរ យន្តហោះ (ជាពិសេសយន្តហោះចម្បាំង) មិនអាចធ្វើដំណើរបានឆ្ងាយពីដែនដីរបស់ខ្លួនក្នុងការធ្វើសមយុទ្ធនោះឡើយ។ ចុះបើគេអាចបង្កើតកូនអាកាសយាន្តដ្ឋានតូចមួយដែលអាចអណ្តែត និងធ្វើដំណើរលើសមុទ្របាន? នេះគឺជាគំនិតនៃការចាប់ផ្តើមដំបូងនៃវត្តមានរបស់ក្រុមនាវាផ្ទុកយន្តហោះ ឬ «Aircraft Carrier» ។ |
បើតាម Football Italia ក្រុមហ៊ុនធានារ៉ាប់រង Allianz ដែលមានមូលដ្ឋានក្នុងប្រទេសអាល្លឺម៉ង់ បានទិញសិទ្ធិដាក់ឈ្មោះកីឡដ្ឋានរបស់ក្រុម Juventus ទៅជា Allianz Stadium វិញដែលបច្ចុប្បន្នទឹកដីក្លិបជើងឯកអ៊ីតាលី Serie A នេះ មាន ឈ្មោះថា Juventus Stadium។ ក្រៅពី Juventus ក្រុមហ៊ុនរបស់អាល្លឺម៉ង់មួយនេះក៏មានកីឡដ្ឋានមួយចំនួនទៀតដែលមានភ្ជាប់ឈ្មោះ Allianz ផងដែរ ដូចជាកីឡដ្ឋាន Allianz Arena របស់ Bayern Munich និងAllianz Riviera របស់ Nice៕ | ក្លិបសេះបង្កង់ Juventus នឹងប្តូរឈ្មោះកីឡដ្ឋានរបស់ខ្លួនទៅជា Allianz Stadium វិញបន្ទាប់ពីចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនរបស់អាល្លឺម៉ង់ Allianz រយៈពេល៦ឆ្នាំ ពោលគឺចាប់ពីខែកក្កដា ឆ្នាំ២០១៧នេះតទៅរហូតដល់ឆ្នាំ២០២៣។ |
អ្នកស្រី បង្ហោះសារនេះ ខណៈអ្នកស្រី និង លោក សម រង្ស៊ី កំពុងស្ថិតនៅសភាសហភាពអឺរ៉ុប ក្នុងទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក ដើម្បីជួបពិភាក្សាជាមួយមន្រ្តីសហភាពអឺរ៉ុបមួយចំនួនអំពីកម្ពុជា។ កន្លងមក អ្នកស្រី មូរ សុខហួរ ធ្លាប់ប្រកាសថា ថ្នាក់ដឹកនាំនៃអតីតគណបក្សប្រឆាំង នឹងធ្វើមាតុភូមិនិវត្ត នៅក្នុងអំឡុងខែសីហា ឬឈានចូលខែកញ្ញា ឆ្នាំ២០១៩។ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់ប្រកាសតបទៅវិញថា សមត្ថកិច្ច នឹងចាប់លោក សម រង្ស៊ី នៅពេលលោកមកដល់កម្ពុជា បើទោះបីជាមន្រ្តីបរទេស ឬមន្រ្តីអង្គការអន្តរជាតិណា អមដំណើរក៏ដោយ។ ប៉ុន្តែប្រមុខរដ្ឋាភិបាល បញ្ជាក់ថា នឹងមិនប៉ះពាល់មន្រ្តីបរទេសទាំងនោះទេ៕ | មកដល់ពេលនេះ មានសមាជិកសភានៃសហភាពអឺរ៉ុប៦រូបហើយ ដែលបញ្ជាក់ពីការរួមដំណើរជាមួយលោក សម រង្ស៊ី និងថ្នាក់ដឹកនាំដទៃទៀតនៃអតីតគណបក្សប្រឆាំង ក្នុងការវិលត្រឡប់មកកម្ពុជា។ នេះសាររបស់អ្នកស្រី មូរ សុខហួរ អនុប្រធាននៃអតីតគណបក្សប្រឆាំង ដែលបង្ហោះលើទំព័រហ្វេសប៊ុក នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩។ |
ការសិក្សាមួយបានរកឃើញថា អ្នកដែលចូលរួមសិក្សាស្រាវជ្រាវដែលមានអាយុចាប់ពី ៤០ឆ្នាំឡើងទៅ ហើយហាត់យូហ្គារយៈពេល ៥ឆ្នាំ ឃើញថាសម្ពាធឈាម និងជីពចរពួកគេថយចុះល្អជាងអ្នកដែលមិនបានហាត់។ ការលើសសម្ពាធឈាមគឺជាមូលហេតុដ៏សំខាន់មួយនៃបញ្ហាបេះដូងដូចជា គាំងបេះដូង និងដាច់សរសៃឈាមខួរក្បាល។ ការបញ្ចុះសម្ពាធឈាមអាចជួយបន្ថយការប្រឈមនឹងបញ្ហាទាំងនេះបាន។ ការសិក្សាមួយដែលធ្វើទៅលើអ្នកជំងឺបេះដូងប្រមាណ ១១៣នាក់ ដោយផ្តោតទៅលើឥទ្ធិពលនៃការផ្លាស់ប្តូររបៀបរស់នៅដូចជា ការហាត់យូរហ្គា រួមផ្សំនឹងការផ្លាស់ប្តូររបបអាហារ និងគ្រប់គ្រងស្ត្រេស បានរកឃើញថា កម្រិតកូឡេស្តេរ៉ុលសរុបទាំងអស់ថយចុះ ២៣ភាគរយ និង កូឡេស្តេរ៉ុលអាក្រក់ថយចុះ ២៦ភាគរយ។ លើសពីនេះទៅទៀត ដំណើរការនៃជំងឺបេះដូងឈប់កើតឡើងមានរហូតដល់ ៤៧ភាគរយឯណោះនៃអ្នកជំងឺទាំងអស់។ គេមិនទាន់ដឹងច្បាស់នៅឡើយថា ការហាត់យូហ្គាច្រើនប៉ុណ្ណាអាចទប់ស្កាត់ជំងឺ និងកត្តាបង្កជំងឺបេះដូងដូចជារបបអាហារ យ៉ាងណានោះទេ។ ប៉ុន្តែគេគ្រាន់តែដឹងថា វាអាចជួយបន្ថយស្ត្រេសបានយ៉ាងច្រើន ហើយក៏ជាផ្នែកមួយដ៏សំខាន់ដើម្បីជួយដល់ជំងឺបេះដូង៕ ត្រួតពិនិត្យដោយ www.health.com.kh | ចាប់តាំងពីការច្របាច់ឈាមសព្វរាងកាយរហូតដល់ផ្គត់ផ្គង់ជីវជាតិដល់ជាលិកាទាំងអស់ សុខភាពរបស់បេះដូងគឺជាសមាសធាតុដ៏សំខាន់មួយនៃសុខភាពទូទៅទាំងមូល។ តាមការសិក្សាបានបង្ហាញថា ការហាត់ក្បាច់យូហ្គាប្រហែលជាជួយពង្រឹងដល់សុខភាពបេះដូង និងបន្ថយកត្តាប្រឈមមុខជាច្រើនដែលនាំឲ្យកើតជំងឺបេះដូង។ |
មនុស្សប្រហែលជា ១៧.០០០នាក់ ដែលមានអាយុយ៉ាងតិច ១៦ឆ្នាំ នៅភាគខាងត្បូងនៃប្រទេសអូស្ត្រាលីត្រូវបានសួរពីការបរិភោគភេសជ្ជៈរបស់ពួកគេ ដូចជា ទឹកក្រូចកំប៉ុង ទឹកសុទ្ធមានរសជាតិ ទឹកក្រូចឆ្មារដែលមានជាតិស្ករ និងភេសជ្ជៈកីឡា។ ច្រើនជាង ១០ភាគរយនៃអ្នកចូលរួមបាននិយាយថា ពួកគេបរិភោគភេសជ្ជៈច្រើនជាងកន្លះលីត្រក្នុងមួយថ្ងៃ។ ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា ១៣,៣ភាគរយនៃអ្នកចូលរួមមានដែលជំងឺហឺត និង ១៥,៦ភាគរយ ដែលមានជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ បរិភោគច្រើនភេសជ្ជៈច្រើនជាងកន្លះលីត្រក្នុងមួយថ្ងៃ។ អ្នកដែលបរិភោគក្នុងកម្រិតដែលរៀបរាប់ខាងលើមានកម្រិត ១,២ដងដែលនឹងមានជំងឺហឺត និង ១,៧ដង នឹងមានជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ ច្រើនជាងអ្នកដែលមិនបរិភោគភេសជ្ជៈ។ វេជ្ជបណ្ឌិត ហ្ស៊ូមីន ស៊ី (Zumin Shi) នៃមហាវិទ្យាល័យ Adelaide និយាយថា «ការសិក្សារបស់យើងបញ្ជាក់ពីសារសំខាន់នៃអាហារនិងទឹកដែលល្អចំពោះសុខភាព ក្នុងការបង្ការជំងឺរ៉ាំរ៉ៃដូចជាជំងឺហឺតនិងជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរនេះ» ។ ក្រុមអ្នកស្រាវជ្រាវនិយាយថា គ្រោះថ្នាក់នេះគឺទាក់ទងទៅនឹងចំនួននៃការទទួលទាន មានន័យថា ទទួលទានភេសជ្ជៈកាន់តែច្រើន គ្រោះថ្នាក់នៃជំងឺហឺតឬជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរកាន់តែធំ។ ប៉ុន្តែការសិក្សានេះត្រឹមតែបង្ហាញពីទំនាក់ទំនងប៉ុណ្ណោះ មិនបានបញ្ជាក់ពីទំនាក់ទំនងនៃមូលហេតុនិងផលប៉ះពាល់នោះទេ។ ការជក់បារីបង្កើនគ្រោះថ្នាក់កាន់តែធំ ជាពិសេសចំពោះជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ។ អ្នកដែលជក់បារីនិងទទួលទានភេសជ្ជៈច្រើនជាងកន្លះលីត្រក្នុងមួយថ្ងៃមានអត្រាដល់ទៅ ៦,៦ដងនៃគ្រោះថ្នាក់ជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរច្រើនជាងអ្នកដែលមិនជក់បារីនិងមិនទទួលទានភេសជ្ជៈ។ ត្រួតពិនិត្យដោយ៖ www.health.com.kh | ការសិក្សាថ្មីមួយណែនាំថា ការទទួលទានភេសជ្ជៈច្រើនអាចបង្កើនគ្រោះថ្នាក់នៃជំងឺហឺតនិង/ឬជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ។ |
អាការៈ និងរោគសញ្ញាញឹកញាប់របស់ជំងឺរលាកសន្លាក់គឺការធ្វើទុក្ខនៅពេលយប់ ដូចជា ហើម តឹង ឡើងក្រហម និងឈឺចាប់ដូចគេចាក់នៅម្រាមមេជើង។ អ្នកក៏អាចរងការធ្វើទុក្ខនេះនៅលើប្រអប់ជើង កែងជើង ជង្គង់ ឬសន្លាក់ផ្សេងៗទៀតដែរ។ ការធ្វើទុក្ខទាំងនេះអាចមានរយៈពេលយូរចាប់ពីបីថ្ងៃទៅច្រើនសប្តាហ៍ទើបបាត់ទៅវិញម្តង។ ដូច្នេះចូរពិគ្រោះជាមួយគ្រូពេទ្យទៅបើសិនជាការឈឺចាប់របស់ជំងឺនេះបាត់ទៅវិញ។ យ៉ាងណាមិញមូលហេតុចំបងបំផុតដែលនាំឲ្យមានការធ្វើទុក្ខបែបនេះគឺការកើនឡើងជាតិអាស៊ីតអ៊ុយរិកក្នុងឈាម ហើយវានៅតែអាចបង្កគ្រោះថ្នាក់ដល់សន្លាក់ជាច្រើនទៀត៕ ត្រួតពិនិត្យដោយ www.health.com.kh | ជំងឺរលាកសន្លាក់ហ្គោដអាចបណ្តាលឲ្យមានការឈឺចាប់បែបក្រហាយភ្លាមៗ គាំងសន្លាក់ និងហើមក្នុងសន្លាក់ ជាពិសេសសន្លាក់ម្រាមមេជើងតែម្តង។ ការធ្វើទុក្ខទាំងនេះអាចកើតឡើងម្តងហើយម្តងទៀតបើសិនជាមិនមានការព្យាបាលទេនោះ។ រយៈពេលយូរៗទៅ វាអាចនឹងបង្កគ្រោះថ្នាក់ដល់សន្លាក់ សរសៃចង និងជាលិកាផ្សេងៗទៀត។ ជំងឺនេះច្រើនតែកើតមានជាញឹកញាប់បំផុតលើមនុស្សប្រុស។ |
ជាមួយគ្នា ក្រសួងបានបញ្ជាក់ពីករណីសះស្បើយ៨នាក់ទៀត ដែលមានពលរដ្ឋខ្មែរ៧នាក់ ក្នុងនោះ៥នាក់ស្ថិតក្នុងចំណោមក្រុមដែលធ្វើដំណើរពីអារ៉ាប៊ីសាអូឌីត ២នាក់មកពីសហរដ្ឋអាមេរិក រីឯម្នាក់ទៀត ជាស្ត្រីការទូតអាមេរិក។ បច្ចុប្បន្នកម្ពុជាមាន២៣៤ករណី សះស្បើយ១៦២ករណី និង៧២ករណី ស្ថិតក្រោមការព្យាបាល៕ | ក្រសួងសុខាភិបាលនៅព្រឹកនេះ បានប្រកាសពីការរកឃើញអ្នកឆ្លង COVID-19 ករណីទី២៣៤នៅកម្ពុជា។ អ្នកជំងឺជាបុរសអាមេរិក និងជាមន្ត្រីការទូតជាន់ខ្ពស់អាមេរិក ដែលមកដល់ដោយលទ្ធផលសំណាកលើកទី២ ពោលគឺចំថ្ងៃទី១៣នៃការធ្វើចត្តាឡីស័ករបស់គាត់បង្ហាញថា មានវិជ្ជមាន COVID-19។ |
លោក អាត់ ខែម បាននិយាយថា ជនជាតិចិន កំពុងសម្រុកមករស់នៅក្រុងប៉ោយប៉ែត ដោយជួលអគារ និងបើករបរអាជីវកម្មផ្សេងៗ បន្ទាប់ពីខេត្តព្រះសីហនុ។ ដោយសារឃើញសន្ទុះចិន មករស់នៅខេត្តបន្ទាយមានជ័យច្រើន ស្នងការនគរបាលរូបនេះ បានបញ្ជាក់ឲ្យមន្ត្រីគ្រប់លំដាប់ថ្នាក់ តាមដានត្រួតពិនិត្យឲ្យបានត្រឹមត្រូវ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងពួកគេ។ បើតាមលោក អាត់ ខែម សកម្មភាពជនជាតិចិនមួយចំនួនតូច ដែលមកធ្វើការងារ និងស្នាក់នៅក្រុងព្រះសីហនុនោះ បានបង្កអន្តិសុខដល់សាធារណៈ មានទាំងកាំភ្លើងប្រើប្រាស់ និងបង្ករបួសស្នាមអ្នកដទៃទៀតផង។ ស្នងការដ្ឋាននគរបាលជាតិ ដែលបានស្រង់សម្តីលោក អាត់ ខែម បានបញ្ជាក់ដូច្នេះថា៖«ជនជាតិចិនដែលមកស្នាក់នៅក្រុងប៉ោយប៉ែតរហូតមកដលពេលនេះមិនទាន់មានសកម្មភាពបង្កប៉ះពាល់អសន្តិសុខអ្វីនៅឡើយនោះទេ។ ប៉ុន្តែកន្លងមក ជនជាតិចិនមួយចំនួនមកជួលអគារនៅក្រុងប៉ោយប៉ែតបានលួចលាក់ធ្វើសកម្មភាពជំរិតទារប្រាក់ពីជនជាតិចិនគ្នាឯងនៅក្នុងប្រទេសចិន តាមប្រព័ន្ធអ៊ិនធើណិត ត្រូវរងការបង្ក្រាបឃាត់ខ្លួនពីកម្លាំងសមត្ថកិច្ចកម្ពុជា ដែលមានការសហការពីប៉ូលិសចិនផងដែរ»។ លោក អាត់ ខែម បានបន្ថែមថា បើសិនជនជាតិចិនមកធ្វើការងារ និងប្រកបមុខរបរអាជីវកម្មត្រឹមត្រូវតាមច្បាប់ ត្រូវបង្កលក្ខណៈងាយស្រួលដល់ពួកគេ ពីព្រោះការចូលមកវិនិយោគរបស់ជនជាតិចិនដោយស្របច្បាប់ ក៏ជាផ្នែកមួយដើម្បីបង្កើនសេដ្ឋកិច្ចជាតិរបស់ប្រទេសកម្ពុជាយើងផងដែរ។ អត្ថបទទាក់ទង ទូតចិន៖ យើង មិនអនុញ្ញាតឲ្យជនជាតិចិន យកកម្ពុជា ធ្វើជាកន្លែងប្រព្រឹត្តបទល្មើសឡើយ ទូតចិន ៖លោកខាងលិចច្រណែន ទើបបង្កើតព័ត៌មានបង្ខូចឈ្មោះអ្នកវិនិយោគចិននៅកម្ពុជា កាលពីថ្ងៃទី៧ កុម្ភៈ លោក ស្យុង ប៉ Xiong Bo ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ទទួលស្គាល់ថា ពិតជាមានជនជាតិចិនខ្លះ ដែលដើរទេសចរណ៍ និងធ្វើការនៅកម្ពុជា មិនគោរពច្បាប់ ហើយបានបង្កបញ្ហាផ្សេងៗ។ លោក ស្យុង ប៉ អះអាងថា បទល្មើសឬទង្វើមិនគប្បី ដែលជនជាតិចិនទាំងនោះ បានប្រព្រឹត្ត មានដូចជា លេងល្បែងស៊ីសង ផឹកស្រា ជំរិតទារប្រាក់តាមប្រព័ន្ធអ៊ីនធឺណិត និងទូរគមនាគមន៍ ជាដើម ដែលបង្កឲ្យខូចសណ្តាប់ធ្នាប់ និងសន្តិសុខនៅកម្ពុជា ហើយរហូតដល់ប៉ះពាល់អាយុជីវិតប្រជាជនក៏មាន។ ប៉ន្តែចិនមិនគាំទ្រសកម្មភាពនេះឡើយ ហើយចិនគាំទ្រឲ្យស្ថាប័នពាក់ព័ន្ធរបស់រដ្ឋាភិបាលកម្ពុជា ចាត់ការតាមនីតិវិធី។ បើតាម ស្យុង ប៉ ចិនមិនអនុញ្ញាតឲ្យជនណាមួយ ប្រើប្រាស់ទឹកដីកម្ពុជា ដើម្បីប្រព្រឹត្តសកម្មភាពល្មើសច្បាប់ ដែលនាំឲ្យខូចប្រយោជន៍របស់ប្រទេសចិនទេ៕ | ភ្នំពេញ៖ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានចេញបញ្ជាឲ្យមន្ត្រីគ្រប់លំដាប់ថ្នាក់ គ្រប់គ្រងនិងតាមដានជនជាតិចិន ដែលមកធ្វើការងារ និងស្នាក់នៅក្រុងប៉ោយប៉ែតឲ្យបានត្រឹមត្រូវ ដើម្បីងាយស្រួលទប់ស្កាត់បទល្មើសផ្សេងៗ ដែលប៉ះពាល់សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ។ |
កម្មវិធីពិព័រណ៍ពីការសិក្សា និងអាហារូបករណ៍នៅអង់គ្លេស គឺជាវេទិកាដ៏ធំមួយប្រចាំឆ្នាំ ដែលបង្ហាញនៅឱកាសសិក្សាលំដាប់ថ្នាក់ពិភពលោកនៅអង់គ្លេស ដែលត្រូវបានសម្របសម្រួលដោយស្ថាប័នអប់រំ IDP កម្ពុជា ដែលជាស្ថាប័ននាំមុខគេជុំវិញពិភពលោក ក្នុងការផ្តល់ប្រឹក្សាព័ត៌មាន និងក្នុងការបញ្ជូនសិស្ស និស្សិតទៅសិក្សានៅអង់គ្លេស អូស្រា្តលី ណូវែលសេឡង់ កាណាដា អាមេរិក និងអៀរឡង់។ ស្ថាប័ន IDP មានការិយាល័យច្រើនជាង ១០០ ការិយាល័យជុំវិញពិភពលោក និងនៅអង់គ្លេសផ្ទាល់ផងដែរ។ កម្មវិធីពិព័រណ៍នេះនឹងផ្តល់ព័ត៌មានអំពីជម្រើសសិក្សាគ្រប់កម្រិត ចាប់ពីថ្នាក់វិទ្យាល័យ ថា្នក់អប់រំវិជ្ជាជីវៈ, វគ្គខ្លី និងកម្មវិធីសិក្សាថ្នាក់សាកលវិទ្យាល័យ ក៏ដូចជាព័ត៌មានអំពីអាហារូបករណ៍ដែលពាក់ព័ន្ធ និងតម្រូវការទិដ្ឋាការផ្សេងៗ។ ការចូលរួមពិព័រណ៍នេះ និងការផ្តល់ប្រឹក្សាទៅសិក្សានៅបរទេសរបស់ស្ថាប័ន IDP គឺមិនតម្រូវអោយបង់ប្រាក់ទេ។ លោក ម៉ៅ ស្រេង នាយកស្ថាប័នIDP ប្រចាំប្រទេសកម្ពុជាប្រសាសន៍ថា នេះគឺជាឱកាសដ៏ពិសេសសម្រាប់សិស្ស និស្សិតដែលមានបំណងចង់ទៅបន្តការសិក្សានៅបរទេស។ លោកបានបន្តទៀតថា៖« កម្មវិធីនេះ នឹងក្លាយជាវេទិកាមួយសម្រាប់ស្វែងយល់អំពីធនធានទាំងអស់ ដែលជាតម្រូវការសម្រាប់ទៅសិក្សានៅអង់គ្លេស។ ចំណាប់អារម្មណ៍ទៅលើឱកាសទៅសិក្សានៅអង់គ្លេសមានការកើនឡើង ដែលសបង្ហាញអោយឃើញថានឹងមានការកើតឡើងនៅចំនួនអ្នកចូលរួមកម្មវិធីពត៌មានពីការសិក្សា និងពិព័រណ៍ទាំងឡាយរបស់ស្ថាប័នអប់រំ IDP កម្ពុជា។ ជាមួយគ្នានេះ លោក ឈាង វ៉ាន់តាក់ ប្រធានផ្នែកទំនាក់ទំនងសិស្ស និស្សិតទៅសិក្សានៅក្រៅប្រទេស ប្រចាំស្ថាប័ន IDP បានប្តេជ្ញាថា ស្ថាប័នខ្លួននឹងនៅតែបន្តផ្តល់នូវសេវាកម្មល្អបំផុតដល់សិស្ស និស្សិត ដែលចាប់អារម្មណ៍សិក្សានៅបរទេស។ លោកបានបន្ថែមថា៖«នេះគឺជាឱកាសដ៏ល្អសម្រាប់ សិស្ស និស្សិត និងអាណាព្យាបាលនៅកម្ពុជា បានជួបជាមួយអ្នកតំណាងមកពីជុំវិញចក្រភពអង់គ្លេស»។ ដោយឡែក មជ្ឈមណ្ឌលអូស្រា្តលីសម្រាប់ការបណ្តុះបណ្តាល (ACE) ក៏មានវត្តមានក្នុងកម្មវិធីនេះដែរ និងបានផ្តល់នូវព័ត៌មានទាក់ទងនឹងការសិក្សាភាសាអង់គ្លេស ដើម្បីត្រៀមខ្លួនបំពេញលក្ខខណ្ឌ របស់ស្ថាប័នអប់រំអង់គ្លេស។ មន្ត្រីមណ្ឌលប្រលង IELTS ប្រចាំប្រទេសកម្ពុជា ក៏បានចូលរួមផ្តល់ប្រឹក្សា ពីការចុះឈ្មោះប្រលង និងការត្រៀមប្រលង IELTS។ ស្របគ្នានេះដែរ មជ្ឈមណ្ឌលតេស្តIELTS ប្រចាំកម្ពុជា នឹងបើកដំណើរការ ក៏ដូចជាកាត់ខ្សែបូរស្វាគមន៍ដំណើរការបន្ទប់ CDI Lab របស់ខ្លួនជាលើកដំបូងផងដែរ។ ជាមួយនឹងប្រព័ន្ធថ្មីនេះ សាធារណជនអាចជ្រើសរើសធ្វើតេស្ត IELTS តាមប្រព័ន្ធកុំព្យូទ័រ។ ប្រព័ន្ធតេស្ត IELTS CDIនេះ ត្រូវបានគេរំពឺងទុកថា នឹងក្លាយជាជម្រើសតេស្តងាយស្រួល ដែលធ្វើអោយតម្រូវការតេស្ត IELTS កើនឡើងជុំវិញពិភពលោក ក៏ដូចជាធ្វើអោយបេក្ខជនប្រលង មានសមត្ថភាពប្រើប្រាស់បចេ្ចកវិទ្យា ដែលកំពុងរីកចម្រើន។ ក្នុងនាមជាមជ្ឈមណ្ឌលតេស្តអន្តរជាតិ IELTS តែមួយគត់នៅកម្ពុជា ស្ថាប័នអប់រំ IDP មានក្តីរំភើបរីករាយ ដែលអាចផ្តល់បទពិសោធថ្មីនេះ ដល់សាធារណជននៅក្នុងប្រទេសកម្ពុជា។ អ្នកនាង Oum Syvan ប្រធានសមាគមអតីតនិស្សិត Chevening កម្ពុជា បានថ្លែងដូច្នេះ៖«ខ្ញុំតែងតែពេញចិត្ត ក្នុងការចូលរួមកម្មវិធីដែលរៀបចំឡើងដោយស្ថាប័នអប់រំ IDP ទាំងអស់ ពីព្រោះខ្ញុំបានជួបជាមួយមនុស្សជាច្រើនដែលមានសមត្ថភាព ឱកាសសិក្សា និងការងារដ៏មានតម្លៃ និងបទពិសោធន៍ល្អៗជាច្រើនទៀត»។ កម្មវិធីពិព៍រណ៍ការសិក្សា និងអាហារូបករណ៍នៅអង់គ្លេស នឹងធ្វើឡើងនៅថ្ងៃទី ១៩ ខែមករា ឆ្នាំ២០១៩ នៅសាលា ACE សាខាទួលគោក ចាប់ពីម៉ោង២ល្ងាច ដល់៧យប់។ សូមអញ្ជើញចូលរួមចុះឈ្មោះដោយសេរី តាមរយៈ www.cambodia.idp.com/ukexpo ឬ 077 667 122៕ (អត្ថបទពាណិជ្ជកម្ម) | កម្មវិធីពិរព័ណ៍ការសិក្សា និងអាហារូបករណ៍នៅអង់គ្លេស ដែលរៀបចំដោយស្ថាប័នអប់រំ IDP កម្ពុជា។ តាមរយៈកម្មវិធីនេះ នៅថ្ងៃទី១៩ ខែមករានេះ ស្ថាប័នអប់រំនានាមកពីចក្រភពអង់គ្លេស នឹងមានវត្តមាននៅសាលា ACE សាខាទួលគោក ក្រុងភ្នំពេញ ដើម្បី ផ្តល់ប្រឹក្សាផ្ទាល់ និងបង្ហាញនៅជម្រើសសិក្សានានានៅប្រទេសអង់គ្លេស ទៅកាន់ សិស្សានុសិស្ស និងមាតាបិតា ។ |
ពលរដ្ឋរស់នៅតាមដងទន្លេមេគង្គលើនៃប្រទេសកម្ពុជាមានជីវភាព និងការរស់នៅខុសប្លែកពីតំបន់នានា ក្នុងប្រទេស។ ទេសភាព ធនធានធម្មជាតិប្លែកៗដែលកើតចេញការច្នៃដោយធម្មជាតិ ដូចជាដើមអញ្ចែង ដើមរៃ ដើមជ្រៃ ធំតូចកាច់រៀងប្លែកៗប្រកបដោយសិល្បៈ បានកំដរអារម្មណ៍របស់ភ្ញៀវគ្រប់រូបពេលបានធ្វើដំណើរដល់តំបន់រ៉ាមសារ។ ជាមួយគ្នានេះ សេវាកម្មម្ហូបអាហារបែបភូមិភាគឦសានរបស់ពលរដ្ឋ ក៏ជាផ្នែកមួយជួយទាក់ទាញឱ្យភ្ញៀវបានសាកល្បងរសជាតិថ្មីផងដែរ។ ភាពសម្បូរបែបនៃមុខម្ហូប ភាគច្រើនច្នៃចេញពីត្រីទឹកសាបទន្លេមេគង្គលើ បូកផ្សំជាមួយវិធីសាស្រ្តកែច្នៃរវាងមុខម្ហូបខ្មែរ និងម្ហូបឡាវ។ លោកស្រី ប៉ុន សុផាន ប្រធានសហគមន៍អេកូទេសចរណ៍កោះហាន បានលើកឡើងថា ពលរដ្ឋនៅក្នុងតំបន់នេះ កាលពីមុនភាគច្រើនពឹងផ្អែកលើរបរនេសាទ និងធ្វើចម្ការលក្ខណៈគ្រួសារ។ បច្ចុប្បន្នអ្នកខ្លះបានផ្លាស់ប្តូរការគិតបន្តិច ដោយប៉ុន្មានឆ្នាំចុងក្រោយនេះ ពលរដ្ឋបានពឹងអាស្រ័យលើការរកចំណូលពីវិស័យទេសចរណ៍ដើម្បីផ្គត់ផ្គង់ជីវភាព។ លោកស្រី ប៉ុន សុផាន ប្រធានសហគមន៍អេកូទេសចរណ៍កោះហាន លោកស្រី សុផាន រៀបរាប់ដូច្នេះ៖ «កាលពីមុនពលរដ្ឋរកត្រីតាមទន្លេ ដាំបន្លែតិចតួច។ ការងារអ្វីផ្សេងអត់ដែលធ្វើទេ។ បើនិយាយទៅ ដំបូងឱ្យវៃទូកសម្រាប់ទុកដឹងភ្ញៀវ ពួកគាត់មិនទាំងយល់ព្រមផង។ ពលរដ្ឋភាគច្រើនគិតថានៅក្នុងតំបន់នេះ មានតែព្រៃលិចទឹក និងទន្លេធម្មតាៗមានអ្នកណាមកទស្សនា»។ នេះជាការគិតរបស់ពលរដ្ឋ ពេលមិនទាន់បានស្វែងយល់ពីសក្តានុពលនិងអត្ថប្រយោជន៍ ពីវិស័យទេសចរណ៍។ បច្ចុប្បន្នប្រជាពលរដ្ឋនៅក្នុងតំបន់នេះ បានបង្កើតជាសហគមន៍សម្រាប់ទ្រទ្រង់លើសេវាកម្មសម្រាប់ភ្ញៀវដែលមកទស្សនា ហើយប្រាក់កម្រៃក៏ត្រូវបានទូទាត់ទៅតាមការចំណាយពេល និងកម្លាំង។ « អ្នកខ្លះមានទូក យកដឹកភ្ញៀវកម្សាន្តតាមទឹក មើលព្រៃ មើលសត្វ អ្នកខ្លះចម្អិនបាយម្ហូបសម្រាប់ភ្ញៀវ ហើយពលរដ្ឋខ្លះមានផ្ទះ ក៏អាចរៀបចំសម្រាប់ការស្នាក់នៅ។ ពលរដ្ឋទាំងអស់ សុទ្ធតែ មាន លទ្ធភាពរកប្រាក់កម្រៃពីការបម្រើសេវាកម្មក្នុងវិស័យនេះបានដូចៗគ្នា»។ លោកស្រី សុផាន ពន្យល់បែបនេះ។ លោក សាយ សុភាព ដែលជាអ្នកនេសាទ ក៏បានឆ្លៀតពេលធ្វើជាអ្នកដឹកភ្ញៀវកម្សាន្តនៅក្នុងតំបន់រ៉ាមសារផងដែរ។ លោក និយាយថា៖« ខ្ញុំនៅនេសាទដូចដើម ប៉ុន្ដែគ្រាន់បន្ថែមការងារជាអ្នកបើកទូកសម្រាប់ភ្ញៀវទៅតាមតំបន់នានា នៅតាមបណ្ដាយទន្លេមេគង្គ ដើម្បីអាចមើលទេសភាព ដើមឈើ សត្វស្លាប ព្រៃលិចទឹក និងទៅបោះតុងនៅតាមកោះនានា នៅទីនេះ»។ លោក សាយ សុភាពជាអ្នកនេសាទ និងជាអ្នកដឹកភ្ញៀវកម្សាន្តនៅក្នុងតំបន់រ៉ាមសារ អ្នកស្រី ម៉ា ចន្ថា ជាអនុប្រធានសហគមន៍អេកូទេសចរណ៍កោះហាន បានបញ្ជាក់ថា ពលរដ្ឋនៅទីនេះអាចរកចំណូលបានមួយផ្នែកពីដំណើរមកដល់របស់ភ្ញៀវ តាមរយៈការផ្តល់សេវា តាមជំនាញ និងធនធានរៀងៗ ស្របតាមតម្រូវការរបស់សហគមន៍។ «ពួកយើងភាគច្រើនទទួលរៀបសេវាកម្មម្ហូបអាហារ ការរៀបចំទីតាំង សម្រាប់ភ្ញៀវដែលមកកម្សាន្ត រួមទាំងសម្របសម្រួលលើសេវាកម្មនានា »។ នេះជាការលើកឡើងរបស់អ្នកស្រីម៉ា ចន្ថា ដោយបន្ដថា ធាតុពិតអ្នកស្រីនឹងអ្នករស់នៅទីនេះពិតជារីករាយណាស់ ដែលបានធ្វើម្ហូបបែបភូមិភាគឦសានឱ្យទេសចរបានពិសា និងស្វែងយល់បន្ថែម។ អ្នកស្រី ម៉ា ចន្ថា ជាអនុប្រធានសហគមន៍អេកូទេសចរណ៍កោះហាន អ្នកស្រី ក៏បានសំណូមពរឱ្យមានភ្ញៀវអញ្ជើញទៅកម្សាន្តកាន់តែច្រើន ដើម្បីបានស្វែងយល់ និងទស្សនាទេសភាពប្លែកៗ នៅក្នុងតំបន់រ៉ាមសារ ដែលខុសពីខេត្តមួយចំនួននៅកម្ពុជា។ អ្នកស្រី បានលើកឡើងថា៖ « វត្តមានភ្ញៀវទេសចរបានធ្វើឱ្យសហគមន៍ និងពលរដ្ឋមានការផ្លាស់ប្តូរទាំងជីវភាព ការប្រាស្រ័យទាក់ទង បូករួមជាមួយនឹងការអភិវឌ្ឍនៅក្នុងតំបន់ផងដែរ។ យើងពេញចិត្តចំពោះវត្តមានទេសចរដែលមកដល់ទឹកដីរបស់ពួកយើង»។ ទន្ទឹមនឹងនេះ អ្នកស្រី សុំ មៀត សមាជិកក្នុងសហគមន៍អេកូទេសចរណ៍កោះហាន បានរៀបរាប់ថា អ្នកស្រីមិនហត់ឡើយ ទោះត្រូវធ្វើដំណើរយកម្ហូបអាហារទៅតាមកោះ ឬត្រូវស្នាក់នៅជាមួយភ្ញៀវ រាល់ពេលធ្វើដំណើរមកស្នាក់នៅតាមកោះម្ដងៗ។ «ខ្ញុំតែងធ្វើដំណើរចេញពីសហគមន៍ទៅជាមួយភ្ញៀវ នៅពេលពួកគាត់ត្រូវការសេវាស្នាក់នៅលើកោះ។ ពួកយើងមកធ្វើបាយម្ហូបឱ្យភ្ញៀវ ព្រោះកន្លែងនេះឆ្ងាយ។ គ្រាន់តែសាច់ជិះទូក យើងត្រូវចំណាយពេល១ម៉ោងឯណោះ ដូច្នេះខ្ញុំយកគ្រឿង និងរបស់របរគ្រប់យ៉ាងទៅទីនោះតែម្តង។ នៅទីនេះពួកយើងព្យាយាមធ្វើម្ហូបតាមតំបន់ឱ្យភ្ញៀវបានភ្លក់»។ នេះជាការលើកឡើងរបស់ អ្នកស្រី សុំ មៀត៕ អ្នកស្រី សុំ មៀត សមាជីកក្នុងសហគមន៍អេកូទេសចរណ៍កោះហាន | ស្ទឹងត្រែង៖ ពលរដ្ឋមួយចំនួនរស់នៅតាមដងទន្លេមេគង្គលើ នៃខេត្តស្ទឹងត្រែងកំពុងទទួលបានចំណូលមួយផ្នែកសម្រាប់ផ្គត់ផ្គង់គ្រួសារ ក្រៅពីរបរនេសាទ និងកសិកម្ម។ វិស័យទេសចរណ៍បានក្លាយជាផ្នែកមួយនៃតំណភ្ជាប់រវាងពលរដ្ឋពីតំបន់ផ្សេង ឱ្យបានស្វែងយល់អំពីតម្លៃវប្បធម៌ ប្រពៃណី និងរបៀបរបបរស់នៅរបស់ពលរដ្ឋនៅក្នុងខេត្តស្ទឹងត្រែង។ |
អាជ្ញាធរខេត្តសៀមរាប នៅថ្ងៃទី១៩ កក្កដា បានជូនដំណឹងពីការបញ្ចប់ការដោះស្រាយបណ្ដឹងរបស់ប្រជាពលរដ្ឋចំនួន២១ គ្រួសារ ស្ថិតនៅភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ដោយបញ្ចប់ត្រឹមឱ្យពលរដ្ឋទាំងនោះ ទទួលយកដំណោះស្រាយគោលនយោបាយ ដីទំហំ ២០ម៉ែត្រ គុណ៣០ម៉ែត្រ ក្នុងមួយគ្រួសារ។ មកដល់ពេលនេះ ប្រជាពលរដ្ឋទាំងនោះ មិនទាន់សម្រេចបែបណានោះទេ រីឯសង្គមស៊ីវិលចាត់ទុកដំណោះស្រាយនេះ ថា មិនសមស្របទៅនឹងដីធ្លីរបស់ពលរដ្ឋដែលខ្លះមាន៣ ទៅ៥ហិកតា ដែលត្រូវបានរដ្ឋយកទៅអភិវឌ្ឍន៍។ តំណាងពលរដ្ឋរងគ្រោះ លោក ហ៊ន់ រ៉ាវុធ បានចាត់ទុកគោលនយោបាយរបស់រដ្ឋបាលខេត្ត ថាមិនសមរម្យទាល់តែសោះ សម្រាប់ដីធ្លីរបស់ប្រជាពលរដ្ឋ ដែលគ្រួសារខ្លះមានដីពី៣ ទៅ៥ហិកតា ឱ្យទទួលសំណងដីទំហំ ២០មX៣០ម។ លោក រ៉ាវុធ បន្ថែមថា អាជ្ញាធរបានយកដីស្រែចម្ការរបស់ប្រជាពលរដ្ឋដែលកាន់កាប់ពីដូនតាមក ឱ្យសំណងដូចពលរដ្ឋដែលត្រូវបណ្ដេញចេញពីមាត់ស្ទឹង គឺវាមិនសមហេតុផលឡើយ។ ពលរដ្ឋរូបនេះ ស្នើឱ្យអាជ្ញាធរដោះស្រាយគោលនយោបាយនៅហ្នឹងកន្លែង អាចជាដីនៅទីតាំងដើម ឬដីនៅតំបន់ជិតនោះក៏បាន។ លោកបន្ថែមថា៖«ដំណោះស្រាយវាអត់សមរម្យ សម្រាប់ជីវភាពរស់នៅពលរដ្ឋដែលអាស្រ័យផលកន្លងមក យើងធ្វើស្រែចម្ការ ម្យ៉ាងទៀតដីដែលកាន់កាប់ជាដីដូនតា ដល់ចែកឱ្យជាលក្ខណៈដីឡូត៍ដូចអ្នកដងស្ទឹងវិញ ជាបញ្ហា»។ អ្នកសម្របសម្រួលអង្គការលីកាដូប្រចាំខេត្តសៀមរាប លោក ស វណ្ណារ៉ា ប្រាប់ថាអង្គការលោកកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយពលរដ្ឋរងគ្រោះខាងលើ ហើយប្រសិនបើពលរដ្ឋជំទាស់ទៅនឹងគោលនយោបាយរបស់ខេត្ត នោះលោកនឹងបន្តជួយផ្នែកច្បាប់ដល់ពួកគេតទៅទៀត។ លោកចាត់ទុកថា ការបង្ខិតបង្ខំពលរដ្ឋឱ្យយកដំណោះស្រាយខាងលើ គឺជារំលោភសិទ្ធិមនុស្ស។ លោកពន្យល់ថា៖«បើគាត់ជំទាស់ វាជាការរំលោភសិទ្ធិមនុស្សហើយ។ ខុសគ្នាពីអ្នកមាត់ស្ទឹង អាចថាគាត់រស់នៅអាណាធិបតេយ្យ តែនេះគាត់រស់នៅតជំនាន់មុនៗមក»។ លោក ស វណ្ណារ៉ា បន្តថា៖«ខ្ញុំកំពុងរង់ចាំចម្លើយគាត់ ពីព្រោះអីក៏ដោយខាងខ្ញុំធ្វើវាអាស្រ័យលើគាត់ ដូចខ្ញុំនិយាយពីដើមអ៊ីចឹង ការស់នៅរបស់គាត់គឺតកូនតចៅ ដីស្រែដីចម្ការគាត់ គាត់អត់មានគំនិតថាចង់យកដីយកទៅលក់អីទេ ពិព្រោះគាត់អាស្រ័យផលលើដីនោះតាំងពីដូនតាគាត់មក»។ អ្នកសម្របសម្រួលអង្គការលីកាដូប្រចាំខេត្តសៀមរាប រូបនេះ សំណូមពរឱ្យអាជ្ញាធរ ផ្តល់ដីឱ្យពលរដ្ឋវិញ និងគួរដោះស្រាយឱ្យគាត់បាននៅកន្លែងដើមវិញ ដ្បិតថាពួកគេបានអាស្រ័យផលតាំងពីដូនតាមក ណាមួយសំណងមិនសមស្របចំពោះកាត់ខាតបង់របស់ពួកគេឡើយ។ លោក ស វណ្ណារ៉ា បន្ថែមថា៖« អានឹងពិបាកណាស់ ទាក់ទងការបណ្ដេញចេញ វាមិនស្របតាមគោលការណ៍សិទ្ធិមនុស្សរបស់កម្ពុជា សរុបមកវាទាក់ទងគោលការណ៍សិទ្ធិមនុស្ស សិទ្ធិរបស់ពលរដ្ឋត្រូវមានលំនៅឋានសមរម្យ»។ ទាក់ទងនឹងបញ្ហានេះ នាយករដ្ឋបាលខេត្តសៀមរាប លោក សុខ ថុល បញ្ជាក់ថា អាជ្ញាធរគ្មានគោលនយោបាយផ្សេងសម្រាប់ពលរដ្ឋទាំង២១គ្រួសារនោះទេ ហើយលោកចាត់ទុកពលរដ្ឋទាំងនោះថា ចូលទៅកាន់កាប់ដីរដ្ឋខុសច្បាប់។ លោក សុខ ថុល មានប្រសាសន៍ប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទយ៉ាងដូច្នេះថា៖« ដល់ក្រោយអប្សរាពិភាក្សាបានគោលការណ៍ពីថ្នាក់ដឹកនាំ ថាឥឡូវ២១គ្រួសារដែលនៅសល់ឱ្យដីរុនតាឯកទៅ ដើម្បីបញ្ចប់រឿង តែបើគាត់មិនព្រមទេ អត់អីឱ្យគាត់ទេ អានឹងអត់មានអីឱ្យគាត់ទេ ដើម្បីបញ្ចប់កុំឱ្យអូសបន្លាយទៀត»។ នាយករដ្ឋបាលបញ្ជាក់ថា អាជ្ញាធរនឹងមានវិធានការច្បាប់ ប្រសិនបើពលរដ្ឋទាំងនោះចេញតវ៉ា ទាមទារដំណោះស្រាយផ្សេង ដ្បិតថាកន្លងមកពួកគេបានអាស្រ័យផលនឹងដីគម្របព្រៃឈើរបស់រដ្ឋ និងមានចេតនាកាន់កាប់ដីខុសច្បាប់តែប៉ុណ្ណោះ។ តាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្ត សម្រេចទុកពេល១៥ថ្ងៃ រាប់ចាប់ពីថ្ងៃទី១៩ កក្កដា តទៅ ឱ្យទទួលយកគោលនយោបាយខាងលើ ហើយត្រូវចាប់ឆ្នោតយកដីឡូតិ៍ ដែលរដ្ឋបាលខេត្ត និងអាជ្ញាធរជាតិអប្សរាបានរៀបចំ។ រដ្ឋបាលខេត្តបញ្ជាក់ថា នេះជាដំណោះស្រាយចុងក្រោយ ហើយព្រមានចាត់វិធានការតាមផ្លូវច្បាប់ ចំពោះប្រជាពលរដ្ឋដែលនៅបន្តតវ៉ាទាមទារតទៅទៀត។ សូមបញ្ជាក់ថា ភូមិធម្មជាតិរុនតាឯក បង្កើតឡើងអំឡុងឆ្នាំ២០០៥ គ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា។ រាជរដ្ឋាភិបាលបានបង្កើតភូមិនេះឡើង ក្នុងបំណងរៀបចំឱ្យប្រជាពលរដ្ឋរស់នៅក្នុងរមណីយដ្ឋានអង្គរ ដែលមានគ្រួសារ និងបំបែកខ្នងផ្ទះ គឺរដ្ឋាភិបាលបានផ្តល់ជាដីលំនៅឋាន និងដីចម្ការសម្រាប់ពលរដ្ឋទាំងនោះ។ ការបង្កើតនេះ ក៏ក្នុងបំណងដើម្បីទប់ស្កាត់កំណើនសំណង់លំនៅឋាន ស្របតាមគោលការណ៍តំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូផងដែរ៕ | សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប បានដាក់ឱសានវាទរយៈពេល១៥ថ្ងៃ ដល់ពលរដ្ឋរងគ្រោះរឿងដីធ្លីនៅភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ដើម្បីឱ្យទទួលយកដំណោះស្រាយគោលនយោបាយនៅលើទីតាំងដីថ្មី ដែលអាជ្ញាធរបានរៀបចំ។ យ៉ាងណា សង្គមស៊ីវិលមើលឃើញថា គោលនយោបាយនេះ មិនសមស្របជាមួយនឹងដីធ្លីដែលពលរដ្ឋបាត់បង់នោះទេ ផ្ទុយទៅវិញពួកគេគួរទទួលបានដីធ្លីពួកគេវិញ ព្រោះដីទាំងនោះបានអាស្រ័យផលតាំងពីដូនមក។ |
បើតាមព្រះរាជក្រឹត្យចូលជាធរមាននៅថ្ងៃទី១ ខែតុលា វរសេនាធំលេខ១ និងលេខ១១ ត្រូវស្ថិតនៅក្រោមបញ្ជារបស់ទីបញ្ជាការដ្ឋានសន្តិសុខរាជវាំង ដែលស្ថិតក្រោមបញ្ជាផ្ទាល់របស់មហាក្សត្រ មហា វជិរាលង្ករណ៍ ផ្ទាល់។ រាជក្រឹត្យនេះ បានយោងតាមរដ្ឋធម្មនុញ្ញថៃ មាត្រា១៧២ បានចែងអំពី ការអនុញ្ញាឲ្យយោធាស្ថិតនៅក្រោមការបញ្ជាដោយផ្ទាល់របស់ព្រះរាជវាំងក្នុងកាលៈទេសៈបន្ទាន់ ដែលមានការគំរាមកំហែងដល់សន្តិសុខជាតិ និងរាជានិយម។ យ៉ាងណាមិញ រាជក្រឹត្យនេះ មិនបានបញ្ជាក់ច្បាស់ឡើយថា កាលៈទេសៈបន្ទាន់ជាអ្វីឲ្យច្បាស់នៅឡើយទេ។ នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទអូចា ក៏បានចុះហត្ថលេខាអមលើរាជក្រឹត្យនេះដែរ។ តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ហិរញ្ញវត្ថុសម្រាប់ប្រតិបត្តិការ ក៏ផ្ទេរមកក្រោមការកាន់កាប់របស់ស្ដេចដែរ។។ នៅថៃ មហាក្សត្រគឺជាអគ្គមេបញ្ជាការកងទ័ព ប៉ុន្តែព្រះរាជក្រឹត្យរបស់មហាក្សត្រ មហា វជិរាលង្ករណ៍ មិនបានឆ្លងកាត់រចនាសម្ព័ន្ធបញ្ជារបស់យោធាថៃឡើយ។ អង្គភាពទ័ពសំខាន់ទាំងពីរនេះ គឺជាអតីតយោធាតំបន់មួយ ដែលទទួលបន្ទុកការពារសន្តិសុខនៅក្នុងទីក្រុងបាងកក និងតំបន់ជុំវិញ។ ការទាញយកអង្គទ័ពមកគ្រប់គ្រងដោយផ្ទាល់នេះ មិនមែនជារឿងថ្មីឡើយ។ ក្រោយការឡើងគ្រងរាជ្យនៅឆ្នាំ២០១៦ មហាក្សត្ររាមាទី១០ អង្គនេះ បានកែប្រែច្បាប់ជាច្រើនដែលផ្ដល់អំណាចខ្លាំងដល់រាជវាំង និងស្ដេច។ កាលពីឆ្នាំ ២០១៧ ទ្រង់បានផ្ទេរការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិស្តេចដែលពីមុនគ្រប់គ្រងដោយក្រសួងហិរញ្ញវត្ថុ មកក្រោមការគ្រប់គ្រងផ្ទាល់តែម្ដង។ បន្ថែមពីលើនេះ នៅក្នុងឆ្នាំដដែល ព្រះមហាក្សត្រថៃបានកែប្រែរបៀបគោរព និងការកាត់សក់របស់យោធា។ សូមបញ្ជាក់ថា មហាក្សត្រ មហា វជិរាលង្ករណ៍ បានឡើងសោយរាជ្យផ្លូវការនៅឆ្នាំ២០១៩ នេះបន្តពីបិតា ភូមិពល អតុល្យតេជ ។ ព្រះប្រមុខរដ្ឋអង្គនេះ បានពង្រឹងអំណាចខ្សែរាជវង្សយ៉ាងខ្លាំងនៅក្នុងប្រទេសថៃទាំងមូល៕ | មហាក្សត្រក្សត្រថៃ មហា វជិរាលង្ករណ៍ (Maha Vajiralongkorn) បានចេញបញ្ជាឲ្យផ្ទេរយោធាចំនួនពីរកងពលមកដាក់ក្រោមការដឹកនាំរបស់ព្រះរាជវាំងដោយផ្ទាល់។ សម្រាប់ការផ្លាស់ប្តូរនៅបរិបទចុងក្រោយនេះ ត្រូវបានគេមើលឃើញថា គឺជាការពង្រឹងអំណាចរបស់មហាក្សត្រឲ្យកាន់តែខ្លាំងជាងមុន។ |
សម័យប្រជុំនាដែលដឹកនាំដោយសម្តេច ឃួន សុដារី ប្រធានរដ្ឋសភា មានវត្តមានអ្នកតំណាងរាស្ត្រចំនួន១២០នាក់ ដោយ១០០ភាគរយ បានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល។ លោក ហ៊ុន ម៉ានី បច្ចុប្បន្នជារដ្ឋមន្ត្រីមុខងារសារធារណៈ ត្រូវបានផ្តល់សេចក្តីទុកចិត្តតែងតាំងជាឧបនាយករដ្ឋមន្ត្រី។ ស្របពេលជាមួយគ្នានោះដែរ លោក ស្រ៊ី ថាមរុង្គ និងលោក ប៉ែន វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ត្រូវបានផ្តល់សេចក្តីទុកចិត្តសម្រាប់តំណែងជាទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស។ លោក ហ៊ុន ម៉ានី នឹងក្លាយជាឧបនាយករដ្ឋមន្ត្រីទី១១ក្នុងរដ្ឋាភិបាលអាណត្តិទី៧ ដឹកនាំដោយសម្តេច ហ៊ុន ម៉ាណែត។ ឧបនាយករដ្ឋមន្ត្រី១០រូបនាពេលបច្ចុប្បន្ន មាន លោក នេត សាវឿន, លោក អូន ព័ន្ធមុនីរ័ត្ន, លោក សុខ ចិន្តាសោភា, លោក វង្សី វិសុទ្ធ, លោក កើត រិទ្ធ, លោក សាយ សំអាល់, លោក ទៀ សីហា, លោក ស សុខា, លោក ហង់ ជួនណារ៉ុន, លោក ស៊ុន ចាន់ថុល។ រីឯលោក ស្រ៊ី ថាមរុង្គ និងលោក ប៉ែន វិបុល នឹងក្លាយជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស ដែលបច្ចុប្បន្នមាន២១រូបរួចហើយ គឺលោក កែវ រ៉េមី, លោក ឈាង យ៉ាណារ៉ា, លោក លី ធុច, លោក ស្វាយ ស៊ីថា, លោក អូស្មាន ហាស្សាន់, លោក ព្រុំ សុខា, លោក អៀង មូលី, លោក អ៊ុក រ៉ាប៊ុន, លោក គន់ គីម, លោក ហូ សិទ្ធី, លោក ឱម យ៉ិនទៀង, លោក ថោង ខុន, លោក សក់ សេដ្ឋា, លោក អ៊ុក ប្រាថ្នា, លោក ឆៃ ស៊ីណារិទ្ធ, លោក ឆែម គាតរិទ្ធី, លោក សុក ស៊ីផាន់ណា, លោក គី តិច, លោក អ៊ី ឈាន, លោក អ៊ុច បូររិទ្ធ, លោក ពេជ សោភ័ន៕ | សម័យប្រជុំរដ្ឋសភាជាវិសាមញ្ញលើកទី១ នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ នេះ បានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំងលោក ហ៊ុន ម៉ានី ជាឧបនាយករដ្ឋមន្ត្រី, លោក ស្រ៊ី ថាមរុង្គ និងលោក ប៉ែន វិបុល ជាទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស។ |
កាលពីថ្ងៃចន្ទសភានៃប្រទេសអ៊ុយក្រែនបានបោះឆ្នោតយល់ព្រមឱ្យមានការប្រើច្បាប់អាជ្ញាសឹកនៅក្នុងតំបន់១០ក្នុងបណ្តាតំបន់ទាំងអស់២៧នៃប្រទេសនេះដោយចាប់ផ្តើមពីថ្ងៃពុធស្អែកនេះទៅ។ លោកប្រធានាធិបតី Petro នៃប្រទេសអ៊ុយក្រែនបានមានប្រសាសន៍ថា ច្បាប់អាជ្ញាសឹកនឹងជួយ«ពង្រឹងសមត្ថភាពខាងកិច្ចការពារប្រទេសនៃប្រទេសអ៊ុយក្រែននៅពេលមានកំណើនអំពើឈ្លានពានហើយបើតាមច្បាប់អន្តរជាតិវាជាសកម្មភាពឈ្លានពានគ្មានមេត្តាដោយសហព័ន្ធរុស្ស៊ី»។ លោកប្រធានាធិបតីអ៊ុយក្រែនរូបនេះបាននិយាយបន្ថែមថា ប្រទេសអ៊ុយក្រែនចង់ «ធ្វើតាមកាតព្វកិច្ចអន្តរជាតិទាំងអស់»។ វិធានការនេះអំពាវនាវឱ្យមានការប្រើច្បាប់អាជ្ញាសឹកចំនួន៣០ថ្ងៃដែលជាការផ្តល់សម្បទានដល់ពួកប្រឆាំងដែលនឹងអនុញ្ញាតឱ្យមានការបោះឆ្នោតដែលមានកំណត់នឹងធ្វើក្នុងខែធ្នូខាងមុខនេះ។ កាលពីថ្ងៃអាទិត្យ រុស្ស៊ីបានបាញ់នាវាចម្បាំងអ៊ុយក្រែនពីរគ្រឿង ហើយបានបើកបុកកប៉ាល់ទីបីនៅក្នុងសមុទ្រខ្មៅ បានរឹបអូសនាវាទាំងនេះហើយបានចោទប្រកាន់ថាកប៉ាល់ចម្បាំងអ៊ុយក្រែនទាំងថាបានបើកចូលដោយខុសច្បាប់ក្នុងដែនទឹករុស្ស៊ី។ លោកស្រី Nikki Haley ឯកអគ្គរដ្ឋទូតស.រ.អា.ប្រចាំអ.ស.ប.បានថ្កោលទោសប្រទេសរុស្ស៊ីអំពី «ការរំលោភជាខ្លាំងដល់ទឹកដីអធិបតេយ្យនៃប្រទេសអ៊ុយក្រែន»៕ សូមចុចទៅប្រភពដើម VOA ត្រង់នេះ | នៅថ្ងៃអង្គារនេះ ប្រទេសរុស្ស៊ីបាននិយាយថាសេចក្តីសម្រេចរបស់ប្រទេសអ៊ុយក្រែនក្នុងការដាក់កំហិតច្បាប់អាជ្ញាសឹកនៅក្រោយកងកម្លាំងរុស្ស៊ីបានរឹបអូសនាវាអ៊ុយក្រែននិងពួកនាវិកនៃកប៉ាល់ទាំងនេះនៅក្នុងសមុទ្រខ្មៅអាចនាំឱ្យមានកំណើនអរិភាពនៅក្នុងផ្នែកខាងកើតនៃប្រទេសអ៊ុយក្រែន។ |
ផលប៉ះពាល់ដែលស្ទើរតែមិនអាចមើលឃើញ នៃជាតិពុលនៃទៅលើត្រី ឬមនុស្សជាតិនៅមិនទាន់រកឃើញនោះទេ ប៉ុន្តែក្រុមអភិរក្សព្រួយបារម្ភថា វានឹងប៉ះពាល់កាន់តែខ្លាំងដល់ថ្មប៉ប្រះទឹកនៅតំបន់ភូមិភាគឦសានរបស់អូស្ត្រាលី។ ថ្មប៉ប្រះទឹកបានរងគ្រោះដោយសារការសឹកថ្ម ដែលបង្កឡើងដោយការឡើងកម្តៅទឹកសមុទ្រ ការនេសាទហួសហេតុ និងជាតិពុលដែលហូរចេញពីកសិដ្ឋានចូលទៅក្នុងសមុទ្រ។ អ្នកស្រីបណ្ឌិត Frederieke Kroon ជាអ្នកវិទ្យាសាស្ត្រផ្នែកស្រាវជ្រាវមួយនៅវិទ្យាស្ថានអូស្ត្រាលីសម្រាប់វិទ្យាសាស្ត្រសមុទ្រ។ អ្នកស្រីបានថ្លែងថា៖ «គំរូទឹកសមុទ្រទាំងអស់មានកម្ទេចផ្លាស្ទិក ហើយត្រីដែលយើងយកមកពិសោធន៍ទាំងអស់ក៏មានកម្ទេចផ្លាស្ទិកដែរ។ យើងឃើញមានត្រីមួយមានជាប់អ្វីម្យ៉ាងដែលយើងហៅថា កម្ទេចក្រណាត់តូចៗ។ ត្រីអាចគិតថា វាជាអាហារ ប៉ុន្តែតាមពិតទៅ ត្រីស៊ីតែកម្ទេចក្រណាត់តូចៗតែប៉ុណ្ណោះ។ ដូច្នេះ វាមិនមានសារធាតុបំប៉នអ្វីនោះទេ»។ វានៅមិនទាន់ច្បាស់នោះទេថាតើ កម្ទេចតូចៗទាំងនោះមកពីណា។ ក្រុមអ្នកស្រាវជ្រាវសង្ស័យថា កម្ទេចទាំងនោះស្ថិតនៅលើចរន្តទឹកសមុទ្រ ជាកាកសំណល់ចេញពីកប៉ាល់ ឬហើរតាមខ្យល់ ឬហូរតាមប្រព័ន្ធលូចូលទៅក្នុងសមុទ្រ។ អ្នកស្រាវជ្រាវជឿថា កម្ទេចតូចៗទាំងនោះអាចកើតចេញពីក្រណាត់ និងប្រអប់កញ្ចប់ផ្សេងៗ ដែលបានបំបែកខ្លួននៅក្នុងសមុទ្រ ហើយក្លាយទៅជាកម្ទេចតូចៗ។ តំបន់ថ្មប៉ប្រះទឹក Great Barrier Reef មានទំហំប៉ុនប្រទេសអ៊ីតាលី ឬជប៉ុន។ តំបន់បេតិកភណ្ឌពិភពលោកនេះជាប្រព័ន្ធថ្មប៉ប្រះទឹកដ៏ធំបំផុតនៅលើភពផែនដី និងមានទំហំ៣៤៤.០០០ គីឡូម៉ែត្រការ៉េ។ វាធំខ្លាំងណាស់ ដែលអាចមើលឃើញពីលើអាកាសបាន។ តំបន់នេះស្ថិតនៅពីមុខឆ្នេរក្នុងរដ្ឋ Queensland ហើយប្រមូលផ្តុំទៅដោយប្រព័ន្ធថ្មប៉ប្រះទឹកចំនួន៣.០០០ និងជាជម្រកសត្វនិងរុក្ខជាតិអស្ចារ្យជាច្រើន៕ សូមចុចទៅប្រភពដើម VOA ត្រង់នេះ | ស៊ីដនី ៖ ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា ជាតិពុលដ៏អាក្រក់បំផុតនៅក្នុងតំបន់ថ្មប៉ប្រះទឹក Great Barrier Reefមិនមែនជាកម្ទេចផ្លាស្ទិកតូចៗនោះទេ ប៉ុន្តែជាកម្ទេចក្រណាត់តូចៗហៅថា Microfiber ដែលមានជាតិនីឡុងនិងសសៃអំបោះតូចៗ។ |
លោក ជួន វុទ្ធី ប្រធានគម្រោងនៅកម្ពុជា Free the Bears បានប្រាប់សារព័ត៌មានថ្មីៗ២៥ថា ខ្លាឃ្មុំញីពីរក្បាលនេះ មានរបួសដាច់ប្រអប់ជើងខាងស្ដាំដូចគ្នាៗ ហើយត្រូវបានព្យាបាល និងថែទាំអស់រយៈពេលជិត២ខែមកហើយ ។ ក្រោយស្តារនីតិសម្បទារួចមក លោក វុទ្ធី បានសង្កេតឃើញថា សុខភាពផ្លូវកាយ និងផ្លូវចិត្ត របស់ខ្លាឃ្មុំទាំងពីរនេះ ល្អប្រសើរជាមុន នឹងឡើងទម្ងន់បាន៥គីឡូទៀតផង។ បច្ចុប្បន្នសត្វខ្លាឃ្មុំនេះ មានអាយុជាងកន្លះឆ្នាំ ហើយ អាចស៊ីចំណីបានធម្មតា។ រូបភាពដោយអង្គការសម្ព័ន្ធមិត្ដសត្វព្រៃ «ក្រុមការងារបច្ចេកទេសមិនទាន់សម្រេចលែងពួកវាចូលព្រៃវិញឬយ៉ាងណានៅឡើយទេ។ ទី១ អាចដោយសារថា ពួកវាត្រូវនៅស្តារនីតិសម្បទាបន្តយូរទៅទៀត ។ ទី២ មុននឹងយើងសម្រេចចិត្តឱ្យពួកវាទៅរស់នៅក្នុងព្រៃធម្មជាតិវិញ ក៏ត្រូវសិក្សាពីឱ្យច្បាស់សិន ថាតើពួកវានៅមានចរិតសត្វព្រៃកម្រិតណា និងទី៣ ព្រៃដែលត្រូវលែងពួកវាចូលត្រូវជាព្រៃ ដែលមានសុវត្ថិភាពខ្ពស់បំផុតទើបអាចទុកចិត្តបាន»។ នេះបើតាមលោក ជួន វុទ្ធី។ បច្ចុប្បន្ន មជ្ឈមណ្ឌលសង្គ្រោះសត្វខ្លាឃ្មុំ Free the Bears នៅភ្នំតាម៉ៅមានសត្វខ្លាឃ្មុំសរុបចំនួន ១២២ក្បាល ដែលកំពុងទទួលការមើលថែ និងស្តារនីតិសម្បទា ដោយក្រុមការងារបច្ចេកទេសសត្វប្រភេទនេះ៕ រូបភាពដោយអង្គការសម្ព័ន្ធមិត្ដសត្វព្រៃ | ភ្នំពេញ៖ ក្រោយស្តារនីតិសម្បទារួច សត្វខ្លាឃ្មុំធំញីចំនួនពីរក្បាល មិនអាចលែងចូលព្រៃធម្មជាតិវិញទេ ដោយសារពិការភាព។ នេះបើតាមការអង្កេតតាមលក្ខណៈបច្ចេកទេសរបស់ ប្រធានគម្រោងនៅកម្ពុជា Free the Bears។ |
ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីជូនដំណឹង នៅតាមទំព័រហ្វេសបុក កាលពីថ្ងៃទី២៤ ខែសីហា នេះថា ក្រសួងគម្រោងនឹងជ្រើសរើសគ្រូបង្រៀនសរុបចំនួន១៨០០ នាក់ ដោយក្នុងនោះ គ្រូបង្រៀន ត្រូវបានបែងចែកជាពីរផ្នែក គឺគ្រូបង្រៀន ថា្នក់បឋមសិក្សា(តាមប្រព័ន្ធបណ្ដុះបណ្ដាល ១២+២ ចំនួន១៣០០នាក់ និង១២+៤ ចំនួន៣០០នាក់) និងគ្រូមត្តេយ្យសិក្សាចំនួន២០០នាក់។ ការជ្រើសរើសគ្រូបង្រៀនពី កម្រិតថា្នក់មត្តេយ្យសិក្សា ដល់ថា្នក់បឋមសិក្សានេះ ដើម្បីជំរុញឲ្យវិស័យអប់រំ ឲ្យកាន់តែប្រសើរឡើង។ ចំពោះលក្ខខណ្ឌនៃការដាក់ពាក្យប្រឡង សាធារណជន ត្រូវតែជានិស្សិត ដែលមិនទាន់មានការងារនៅក្របខណ្ឌរដ្ឋ។ បេក្ខជនត្រូវមានកម្រិតវប្បធម៌ចាប់ពីសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រដែលមានតម្លៃសមមូលឡើងទៅ ឬសញ្ញាបត្របច្ចេកទេសវិជ្ជាជីវៈកម្រិត៣ ដែលមានអាយុចាប់ពី១៦ ដល់២៥ឆ្នាំ។ ចំពោះបេក្ខជនដែលមានសញ្ញាបត្រដែលមានតម្លៃសមមូល ត្រូវមានអាយុច្រើនបំផុតត្រឹម ៣៥ ឆ្នាំ។ សម្រាប់និស្សិតដែលមានចំណាប់អារម្មណ៍ចង់ក្លាយជា គ្រូថា្នក់បឋមសិក្សា និងគ្រូថ្នាក់មត្តេយ្យ អាចមកដាក់ពាក្យចាប់ពីផ្សាយដំណឹងនេះ រហូតដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨។ ជាមួយគ្នាផងដែរ ក្រសូងនឹងផ្តល់លិខិតសុំចុះឈ្មោះប្រឡងដោយឥតគិតថ្លៃ។ ការកំណត់ថ្ងៃប្រឡង នឹងប្រព្រឹត្តឡើងនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨៕ | ក្រសួងអប់រំ យុវជន និងកីឡា បានជ្រើសរើសគ្រូសរុបចំនួន ១៨០០នាក់ ដែលជា គ្រូបឋមសិក្សាចំនួន១៦០០នាក់ និងគ្រូមត្តេយ្យសិក្សាចំនួន២០០នាក់ សម្រាប់បណ្តុះបណ្តាលក្មេងអាយុ២ ឆ្នាំ និង៤ឆ្នាំ ដើម្បីបង្រៀននៅតាមវិទ្យាស្ថានគរុកោសល្យ សាលាគរុកោសល្យ វិក្រឹតការខេត្ត និងសាលាមធ្យមសិក្សាគរុកោសល្យមេត្តយ្យមជ្ឈិម។ |
រដ្ឋាភិបាលនាយករដ្ឋមន្រ្តី បូរីស ចនសុន កំពុងរង្គោះរង្គើយ៉ាងខ្លាំងបន្ទាប់ពីរដ្ឋមន្រ្តីសំខាន់ៗលាលែងជាបន្តបន្ទាប់។ រដ្ឋមន្ត្រីសុខាភិបាល, ហិរញ្ញវត្ថុ, និងរដ្ឋមន្រ្តីកិច្ចការកុមារ និងគ្រួសារបានលាលែងពីតំណែងរបស់ខ្លួនដោយសារតែមិនពេញចិត្តនឹងការដឹកនាំរបស់លោក ចនសុន ។ បន្ថែមពីនេះ សមាជិកសភានៃគណបក្សអភិរក្សនិយមរបស់លោក ចនសុន ផ្ទាល់ក៏បានទាមទារដោយបើកចំហរឱ្យលោកចុះចេញពីតំណែងដែរ។ ទោះបីជាបាត់បង់ការគាំទ្រសូម្បីពីមន្ត្រីក្នុងបក្សរបស់ខ្លួនក្ដី លោក ចនសុន ជម្នះបន្តដឹកនាំរដ្ឋាភិបាលដដែល។ «ខ្ញុំមិនចុះចេញពីតំណែងទេហើយរឿងចុងក្រោយដែលប្រទេសនេះត្រូវការគឺការបោះឆ្នោត»។ លោក ចនសុន បានសង្កត់ធ្ងន់បែបនេះអំឡុងកិច្ចប្រជុំមួយរបស់គណៈកម្មាធិការសភាអង់គ្លេសនៅថ្ងៃទី៦ ខែកក្កដា។មេដឹកនាំរូបនេះអះអាងថា លោកនៅមានសិទ្ធិបន្តតំណែង ព្រោះលោកទទួលបានសំឡេងឆ្នោតភាគច្រើនក្នុងការបោះឆ្នោតឆ្នាំ២០១៩។ យ៉ាងណាមិញ នាយករដ្ឋមន្ត្រីរូបនេះបដិសេធមិនអធិប្បាយថា លោកនឹងព្យាយាមបន្តកាន់កាប់តំណែងនេះឬយ៉ាងណា ប្រសិនជាលោកត្រូវបានបោះឆ្នោតដកសេចក្ដីទុកចិត្តពីសមាជិកសភាគណ្សបក្សអភិរក្សនិយមរបស់លោកនោះ។ ក្នុងពេលប៉ុន្មានខែចុងក្រោយនេះ លោក ចនសុន ជួបរឿងអាស្រូវជាច្រើនរួមមានការបំពានច្បាប់អំឡុងការបិទខ្ទប់អំឡុងការរាលដាលជំងឺកូវីដ-១៩ក្នុងឆ្នាំ២០២១, ការការពារសមាជិកសភាម្នាក់ដែលបានបំពានច្បាប់បញ្ចុះបញ្ចូល និងបញ្ហាចុងក្រោយដែលលោកបានតែងតាំងតំណាងរាស្រ្តម្នាក់សម្រាប់តួនាទីពាក់ព័ន្ធនឹងសុខុមាលភាព និងវិន័យ តែអ្នកនយោបាយរូបនោះមានការពាក់ព័ន្ធនឹងរឿងអាស្រូវផ្លូវភេទទៅវិញ៕ | នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស បូរីស ចនសុន នៅថ្ងៃទី៦ ខែកក្កដា អះអាងថា លោកនឹងមិនចុះចេញពីតំណែងឡើយដោយសារអាណត្តិរបស់លោកមិនទាន់អស់នៅឡើយ ទោះបីជារងសម្ពាធកាន់តែខ្លាំងពីផ្ទៃក្នុងបក្សកាន់អំណាចក្ដី។ |
ព្រំ សំណាង បានចាញ់ កីឡាករអាមេរិក ទាំងសោកស្ដាយ នៅក្នុងការប្រកួតសេនាគុនខ្មែរយន្ដ ៨ទិស។ ក្នុងការប្រកួតនេះ Banasak Pawell តែងតែរកឱកាសដើម្បីវាយកែង លើព្រំ សំណាង។ ប៉ុន្ដែ ការព្យាយាមវាយកែងជាច្រើនលើកមិនបានសម្រេចទេ ព្រោះត្រូវ ព្រំ សំណាង ចូលទៅឱប និងប្ដូរជង្គង់គ្នាទៅវិញទៅមក។ ការប្រកួតបែបនេះ បានប្រព្រឹត្តទៅ ២ទឹក។ លុះចូលដល់ចុងទឹកទី៣ Banasak Pawell បានវាយកែង (កែងសកស្លាប) ចូលមុខ ព្រំ សំណាង បានសម្រេច។ លោក ព្រំ សំណាង បានប្រាប់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទថា ពិតជាសោកស្ដាយចំពោះការរបូត ខ្សែក្រវាត់នេះ ។ ប៉ុន្ដែ កីឡាករកម្ពុជារូបនេះ សង្ឃឹមថា អ្នករៀបចំកម្មវិធី នឹងផ្ដល់ឱកាសឲ្យលោក ប្រកួតសងសឹកជាមួយ Banasak Pawell នៅថ្ងៃណាមួយ។ ចំពោះការបរាជ័យនេះ ព្រំ សំណាង បានប្រាប់បន្ថែមថា រូបលោក មិននឹកស្មានថា អាចចូលកែងរបស់គូប្រកួត ដែលធ្វើឲ្យចាញ់ពិន្ទុ របស់គេ។ «ខ្ញុំ មិននឹកស្មានសោះ ប្រហែលបន្ដិច ធ្វើឲ្យខ្ញុំចាញ់គាត់ បើមានឱកាស ខ្ញុំ សុំគេសងសឹក។»។ កីឡាកររូបនេះ បាននិយាយដូច្នេះ។ គួបញ្ជាក់ផងដែរថា ក្នុងការប្រកួតសេនាគុនខ្មែរយន្ដ ៨ទិសនោះ កីឡាករ ព្រំ សំណាង នៅទិសឧត្តរ, ឈុត សេរីវ៉ាន់ថង ទិសពាយព្យ, ធឿន ធារ៉ា ទិសបស្ចិម, ពេជ្រ សម្បត្តិ ទិសនិរតី, រឿង សោភ័ណ្ឌ ទិសទក្សិណ, ឈឿង ល្វៃ ទិសអាគ្នេយ៍, ម៉ានូ សិល្បៈ ទិសបូព៌ា និង ផល សោភ័ណ្ឌ ស្ថិតនៅទិសឦសាន។ កីឡាករ ព្រំ សំណាង ចាញ់ Banasak Pawell ដោយពិន្ទុ។ ចំណែក ធឿន ធារ៉ា ឈ្នះកីឡាករ Sabri Benhyena ដោយពិន្ទុ។ រីឯ កីឡាករ ពេជ្រ សម្បត្តិ ឈ្នះ កីឡាករ Alexsandro និង កីឡាករ រឿង សោភ័ណ្ឌ ឈ្នះ កីឡាករ Hiroyuki Ihara។ ក្នុងសង្វៀនដដែលនេះ កីឡាករ ផល សោភ័ណ្ឌ ក៏បានទទួលជោគជ័យ លើកីឡាករថៃ Changpuak Jesada ផងដែរ។ ឈុត សេរីវណ្ណថង បានផ្ដួល កីឡាករ Kamemoto Yusho ឲ្យបោះបង់ការប្រកួតនៅត្រឹមទឹកទី១ ដូចគ្នាទៅនិង ឈឿន ល្វៃ វាយ កីឡាករ Matin Meoni សន្លប់ក្នុងទឹកទី១។ ដោយឡែក កីឡាករ ម៉ានូ សិល្បៈ បានចាញ់ កីឡាករ Nilmangkorn ដោយពិន្ទុ៕ | លោក ព្រំ សំណាង កីឡាករប្រដាល់គុនខ្មែរ បានបញ្ជាក់ថា ការចាញ់កីឡាករ Bansak Pawell របស់សហរដ្ឋអាមេរិក ដោយពិន្ទុ គឺមកពីរូបលោក មិនប្រយ័ត្ន និងភ្លាត់ស្នៀត បណ្ដាលឲ្យត្រូវមួយកែងចំមុខ នៅចុងទឹកទី៣ នៃការប្រកួតសេនាគុនខ្មែរយន្ដ ៨ទិស ដណ្ដើមខ្សែក្រវាត់ IPCC នៅសង្វៀន Town TV Full HD កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣។ កីឡាករ ព្រំ សំណាង និយាយថា ប្រសិនជាមានឱកាស នឹងសុំគណៈកម្មការរៀបចំប្រកួតសងសឹកជាមួយ Banasak Pawell ម្ដងទៀត។ |
អតីតប្រធានគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី ធ្លាប់បានដាក់លិខិតស្នើទៅតុលាការអាមេរិក ដើម្បីស្នើឲ្យក្រុមហ៊ុន Chevron ដែលជាម្ចាស់កម្មសិទ្ធិប្រេងសាំងម៉ាក Caltex បញ្ចេញវីដេអូដែលបានថតពីកាមេរ៉ាសុវត្ថិភាពពាក់ព័ន្ធឃាតកម្មលើលោក កែម ឡី នៅស្ថានីយ៍ Caltex ក្នុងទីក្រុងភ្នំពេញ កាលពីខែកក្កដាឆ្នាំ២០១៦កន្លងទៅ។ លោក សម រង្ស៊ី ដែលកំពុងរងបទចោទពីសម្ដេច ហ៊ុន សែន ពាក់ព័ន្ធនឹងករណីលោក កែម ឡី នេះដែរនោះ បានសរសេរលើហ្វេសប៊ុកខ្លួន ដូច្នេះថា៖« នៅថ្ងៃ ៣១ មីនា ២០១៧ ខាងមុខនេះ យើងនឹងដឹងពីសេចក្តីសម្រេចរបស់ក្រុមហ៊ុនអាមេរិកាំង CHEVRON ដែលជាម្ចាស់ស្ថានីយ៍ប្រេងសាំង CALTEX ក្នុងការផ្តល់វីដេអូកាមេរ៉ាសុវត្ថិភាព បង្ហាញពីការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី នៅថ្ងៃ ១០ កក្កដា ២០១៦ ក្នុងស្ថានីយ៍ CALTEX មួយ នៅរាជធានីភ្នំពេញ។ កាលបរិច្ឆេទ ថ្ងៃ ៣១ មីនា ២០១៧ នេះ គឺកំណត់ដោយតុលាការសហរដ្ឋអាមេរិក ក្នុងរដ្ឋ CALIFORNIA ដែលក្រុមហ៊ុន CHEVRON មានទីតាំងរបស់ខ្លួន»។ អតីតប្រធានគណបក្សសង្គ្រោះជាតិ បានបន្ថែមថា៖«ដូច្នេះតុលាការនៅប្រទេសកម្ពុជា ត្រូវរង់ចាំសេចក្តីសម្រេចរបស់ក្រុមហ៊ុន CHEVRON ដើម្បីយល់ដឹងពីការពិត ស្តីពីឃាតកម្មលើរូបលោកបណ្ឌិត កែម ឡី ជាមុនសិន មុននឹងចេញសាលក្រមណាមួយ លើពាក្យបណ្តឹងណាមួយ ស្តីពីការចោទប្រកាន់ណាមួយ ទាក់ទងទៅនឹងឃាតកម្មនេះ»។ អ្នកស្រាវជ្រាវ និងជាអ្នកវិភាគ លោក កែម ឡី ត្រូវបានឃាតករបាញ់សម្លាប់កាលពីថ្ងៃទី១០ កក្កដា ឆ្នាំ២០១៦ នៅក្នុងស្តាម៉ាតមួយ នាស្ថានីយ៍សាំងកាល់តិច Caltex ក្បែរស្តុបបូកគោ ក្នុងរាជធានីភ្នំពេញ។ Caltex ជាម៉ាកពាណិជ្ជកម្មប្រេងសាំងរបស់ក្រុមហ៊ុន Chevron Corporation ដែលគេប្រើនៅជាង ៦០ប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វ៊ិក មជ្ឈិមបូព៌ា និងអាហ្វ្រ៊ិកខាងត្បូង។ មេធាវីការពារក្តីសម្ដេច ហ៊ុន សែន លោក គី តិច បានដាក់ពាក្យប្ដឹងឯកឧត្តម សម រង្ស៊ី ពីបទបរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឲ្យប្រព្រឹត្តអំពើបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។ សំណុំរឿងរបស់ឯកឧត្តម សម រង្ស៊ី ដែលបង្ហោះសារនៅលើទំព័រហ្វេសប៊ុក ដោយចោទរដ្ឋាភិបាលថា នៅពីក្រោយខ្នងនៃអំពើឃាតកម្មលើលោក កែម ឡី ក៏ត្រូវបានបញ្ជូនទៅជំនុំជម្រះរួចហើយ។ តុលាការនឹងប្រកាសសាលក្រមលើសំណុំរឿងរបស់ឯកឧត្តម សម រង្ស៊ី នេះ នៅថ្ងៃទី៣០ មីនា។ ពាក់ព័ន្ធនឹងវីដេអូដែលបានយកចេញពីកាមេរ៉ានៅស្ថានីយ៍សាំងកាល់តិច Caltex និងកាមេរ៉ាសន្តិសុខ តាមដងផ្លូវពាក់ព័ន្ធនឹងករណីបាញ់សម្លាប់លោក កែម ឡី នេះដែរ តុលាការក៏បានបង្ហាញក្នុងសវនាការ និងមានការផ្សព្វផ្សាយជាសាធារណបន្តបន្ទាប់មកហើយ កាលពីថ្ងៃដើមខែមីនាកន្លងមកនេះ។ ក្នុងវីដេអូនោះ បានបង្ហាញពីសកម្មភាពបុរសម្នាក់ ដែលស្លៀកពាក់អាវដៃវែង ខោខូវប៊យ និងពាក់មួក បានបាញ់សម្លាប់លោក កែម ឡី ក្នុងម៉ាតក្បែស្តុបបូកគោ។ ក្រោយមកបុរសម្នាក់នោះ បានរត់ឆ្ពោះសំដៅផ្លូវសុធារស ហើយត្រូវបានប៉ូលិសចាប់ខ្លួននៅចំណុចមុខផ្សារទំនើប Aeon បានតែម្ដង។ ឃាតករ ដែលត្រូវប៉ូលិសចាប់ខ្លួនបាននោះ មានឈ្មោះ ជួប សម្លាប់៕ | ភ្នំពេញ៖ ក្រុមហ៊ុន CHEVRON ដែលជាម្ចាស់ស្ថានីយ៍ប្រេងសាំង CALTEX នឹងផ្ដល់វីដេអូពីកាមេរ៉ាសុវត្ថិភាព បង្ហាញពីការបាញ់សម្លាប់លោក កែម ឡី នៅថ្ងៃទី៣១ មីនា ខាងមុខនេះ។ |
លោកតា Gotho ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យកាលពីថ្ងៃទី១២ ខែមេសា ដោយសារសុខភាពរបស់គាត់មានសភាពចុះទ្រុឌទ្រោមខ្លាំង។ ៦ថ្ងៃក្រោយសម្រាកព្យាបាល គាត់បានសុំឲ្យគេបញ្ជូនគាត់ទៅផ្ទះវិញ។ «ចាប់តាំងពីគាត់ចេញពីពេទ្យ គាត់ពិសារបានតែបបរ និងផឹកទឹកបានតិចតួចប៉ុណ្ណោះ»។ នេះបើតាមការរៀបរាប់របស់លោក Suyanto ដែលជាចៅប្រុស ទៅកាន់សារព័ត៌មាន BBC។ បើតាមលិខិតស្នាម លោកតា Gotho បានកើតនៅខែធ្នូ ឆ្នាំ១៨៧០ ប៉ុន្តែឥណ្ឌូណេស៊ី ចាប់ផ្តើមចុះលិខិតកំណើតទូទៅនៅឆ្នាំ១៩០០ ហេតុដូច្នេះហើយ ទើបបណ្តាលឲ្យមានការសង្ស័យលើភាពមិនត្រឹមត្រូវទាក់ទងនឹងថ្ងៃខែឆ្នាំកំណើត។ បើតាម BBC អាជ្ញាធរមូលដ្ឋាន បានអះអាងថា ថ្ងៃកំណើតខែធ្នូ ឆ្នាំ១៨៧០ ពិតជាត្រឹមត្រូវ ប៉ុន្តែក្រុមការងារសៀវភៅកំណត់ត្រាពិភពលោក Guinness World Records ពឹងផ្អែកតែលើឯកសារដែលពិតប្រាកដ និងគ្មានមន្ទិលប៉ុណ្ណោះ។ លោកតា Gotho ធ្លាប់បានបញ្ជាក់ថា គាត់ចងចាំច្បាស់ទាក់ទងនឹងការសាងសង់រោងចក្រស្ករនៅតំបន់ Sragen កាលពីឆ្នាំ១៨៨០ ។ លោក Gotho ឆ្លងកាត់ជីវិត ដោយបានមើលឃើញបងប្អូនបង្កើត១០នាក់ ភរិយា៤នាក់ និងកូនទាំងអស់របស់ខ្លួនស្លាប់ជាបន្តបន្ទាប់។ នាបទសម្ភាសមួយកាលពីឆ្នាំ១៩៩២ លោកបានប្រាប់អ្នកសារព័ត៌មានថា «អ្វីដែលលោកចង់បានបំផុតនោះ គឺការស្លាប់»។ លោកតា Gotho ក៏ជាអ្នកញៀនបារីម្នាក់ផងដែរ។ នៅក្នុងភូមិ គាត់ជាមនុស្សដ៏មានប្រជាប្រិយភាពបំផុត ជាពិសេសអ្នកភូមិចូលចិត្តស្តាប់គាត់និទានរឿងប្រវត្តិសាស្ត្រទាក់ទងនឹងសង្គ្រាមប្រឆាំងជប៉ុន និងអាណានិគមហូឡង់។ ដោយផ្អែកលើឯកសារច្បាស់លាស់ Guinness World Records បានចុះឈ្មោះលោកយាយជនជាតិបារាំង ឈ្មោះ Jeanne Louise Calment ជាមនុស្សដែលមានអាយុវែងជាងគេលើលោក ហើយបានទទួលមរណភាពក្នុងអាយុ១២២ឆ្នាំ កាលពីឆ្នាំ១៩៩៧ ។ ក្រៅពីលោកតា Gotho មនុស្សជាច្រើនទៀត បានខកខានមិនមានឈ្មោះក្នុងបញ្ជីកំណត់ត្រាពិភពលោកដោយសារតែពួកគាត់គ្មានលិខិតស្នាមត្រឹមត្រូវ ដែលក្នុងនោះមាន James Olofintuyi ជនជាតិនីហ្សេរីយ៉ា ដែលអះអាងថា មានអាយុ១៧១ឆ្នាំ និង Dhaqabo Ebba ពីអេក្យូពី ដែលអះអាងថា មានអាយុ១៦៣ឆ្នាំ៕ | លោក Saparman Sodimejo ដែលគេស្គាល់ឈ្មោះជាទូទៅថា Mbah Gotho បានទទួលមរណភាពកាលពីថ្ងៃទី៣០ ខែមេសា ក្នុងអាយុ១៤៦ឆ្នាំ។ បុរសដែលរស់នៅកោះជ្វា ប្រទេសឥណ្ឌូណេស៊ីរូបនេះ ត្រូវបានចាត់ទុកជាមនុស្សដែលមានវ័យចំណាស់ជាងគេលើលោក ប៉ុន្តែឈ្មោះរបស់លោកមិនត្រូវបានកត់ចូលក្នុងកំណត់ត្រាឡើយ ដោយសារតែគ្មានលិខិតស្នាមត្រឹមត្រូវទាក់ទងនឹងថ្ងៃខែឆ្នាំកំណើត។ |
បើតាមក្រុមបឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រុមហ៊ុនឯកជនចំនួនមានដូចជា ក្រុមហ៊ុន LUENTEC TEXTILE SOLUTIONS CO., LTD, ក្រុមហ៊ុន LECROWN SHOES INDUSTRY CO., LTD, ក្រុមហ៊ុន C.F.C GARMENT PTY CO., LTD, ក្រុមហ៊ុន ODDORMEANCHEY POWER INDUSTRIAL CO,. LTD, ក្រុមហ៊ុន ODM POWER LINE COMPANY LIMITED, ក្រុមហ៊ុន SUNENERGY TECHNOLOY (CAMBODIA) CO., LTD បានស្នើសុំលើការវិនិយោគរបស់ខ្លួន ហើយរហូតមកដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០នេះ គណៈកម្មាធិការវិនិយោគកម្ពុជា បានអនុញ្ញាតដោយចេញវិញ្ញាបនបត្រចុះបញ្ជីផងដែរ។ ក្រុមហ៊ុន LUENTEC TEXTILE SOLUTIONS CO., LTD បានស្នើសុំបង្កើតរោងចក្របោកគក់ ជ្រលក់ពណ៌ និងបោះពុម្ព នៅក្នុងភូមិក្រាំងទ្រា សង្កាត់ព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ តាមផ្លូវជាតិលេខ៣។ រោងចក្របោកគក់មួយនេះ មានទុនវិនិយោគប្រមាណ ៣,៦លានដុល្លារអាមេរិក ដែលអាចបង្កើតការងារបានចំនួន ២៦៨កន្លែង។ សម្រាប់ក្រុមហ៊ុន LECROWN SHOES INDUSTRY CO., LTD បានស្នើសុំចុះបញ្ជី លើការបង្កើតរោងចក្រផលិតស្បែកជើង និងគ្រឿងបន្សំស្បែកជើង តាមផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិរវាង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ រោងចក្រស្បែកជើងមួយនេះ មានទុនវិនិយោគប្រមាណ ២២,៣លានដុល្លារអាមេរិក ដែលអាចបង្កើតការងារបានជាង ៤ពាន់កន្លែង។ ចំណែកឯ ក្រុមហ៊ុន C.F.C GARMENT PTY CO., LTD បានស្នើសុំការអនុញ្ញាត សម្រាប់ការបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ នៅសួនឧស្សាហកម្មវៀលស៊ុន អគារB តាមបណ្ដោយផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិផ្សារកំបូល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។ រោងចក្រកាត់ដេរមួយនេះ មានទុនវិនិយោគប្រមាណ ៥,១លានដុល្លារអាមេរិក ដែលអាចបង្កើតការងារបានជិត២ពាន់កន្លែង។ រីឯក្រុមហ៊ុន ODDORMEANCHEY POWER INDUSTRIAL CO,. LTD បានស្នើសុំការចុះបញ្ជីលើការសាងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្ម ដែលមានអានុភាព ២៦៥មេហ្កាវ៉ាត់ នៅក្នុងភូមិពាមក្នុង និងភូមិឈើទាលជ្រុំ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ រោងចក្រអគ្គិសនីមួយនេះ មានទុកវិនិយោគប្រមាណជិត៣ពាន់លានដុល្លារអាមេរិក ដែលអាចបង្កើតការងារចំនួន២២០កន្លែង។ ក្រៅពីនោះ ក្រុមហ៊ុន ODM POWER LINE COMPANY LIMITED ក៏បានស្នើចុះបញ្ជីផងដែរ លើការសាងសង់ខ្សែបណ្ដាញបញ្ជូនអគ្គិសនី តង់ស្យុង២៣០គីឡូវ៉ុល ដែលភ្ជាប់ពីក្រុមហ៊ុនអគ្គិសនីដុតធ្យូងថ្ម នៅខេត្តឧត្តរមានជ័យ មកទីតាំងរបស់ខ្លួន ក្នុងខេត្តសៀមរាប និងឧត្តរមានជ័យ។ ក្រុមហ៊ុនអគ្គិសនីនេះ មានទុនវិនិយោគប្រមាណ ៦១,៤លានដុល្លារអាមេរិក ដែលអាចបង្កើតការងារចំនួន៤៩កន្លែង។ សម្រាប់ក្រុមហ៊ុន SUNENERGY TECHNOLOY (CAMBODIA) CO., LTD បានស្នើសុំការចុះបញ្ជីលើការបង្កើតរោងចក្រផ្គុំដំឡើងបន្ទះសូឡា នៅបុរីសង្ឃឹមថ្មី ភូមិតានួន សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។ រោងចក្របន្ទះសូឡានេះ មានទុនវិនិយោគប្រមាណ ៦,៦លានដុល្លារអាមេរិក ដែលអាចបង្កើតការងារបានជាង១០០កន្លែងផងដែរ៕ | ភ្នំពេញ៖ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមបឹ្រក្សាអភិវឌ្ឍកម្ពុជា បានអនុញ្ញាតឲ្យក្រុមហ៊ុនឯកជនចំនួន៦ បង្កើតរោងចក្រ ដើម្បីវិនិយោគអាជីវកម្មរបស់ខ្លួន រួមទាំងបង្កើតឱកាសការងារបន្ថែមទៀត នៅទូទាំងប្រទេសកម្ពុជា។ គម្រោងទាំងនេះអាចផ្តល់ឱកាសការងារបានជិត៧០០០កន្លែង។ នេះបើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។ |
កម្ពុជា៖ ថ្ងៃទី 14 ខែមិថុនា ឆ្នាំ 2017 - ស្រាបៀរថៃហ្គ័រ និងអង្គការ WWF នឹងអំពាវអំនាវមនុស្សនៅទូទៅពិភពលោកជួយប្រយុទ្ធប្រឆាំង នឹងការជួញដូរសត្វខ្លាធំដោយខុសច្បាប់ និងជាផ្នែកមួយនៃយុទ្ធនាការ 3890Tigers ដែលជាយុទ្ធនាការដែលដឹកនាំដោយប្រព័ន្ធឌីជីថល ដែលលាតត្រដាងពីសិល្បៈ និងការច្នៃប្រឌិតដើម្បីបង្កើនការយល់ដឹងជាសកលអំពីស្ថានភាពរបស់សត្វខ្លាធំ។ យុទ្ធនាការ 3890Tigers គឺជាផ្នែកមួយនៃកិច្ចសហការ ជាសាកលរយៈពេលប្រាំមួយឆ្នាំរវាងស្រាបៀរ Tiger និងអង្គការ WWF ក្នុងការគាំទ្រដល់ការប្តេជ្ញាចិត្តជាសកល Tx2 ដែលធ្វើឡើងដោយបណ្តារដ្ឋាភិបាលនៃប្រទេសចំនួន 13 ដែលមានសត្វខ្លាធំក្នុងគោលបំណងបង្កើនចំនួនសត្វខ្លាធំរបស់ពិភពលោកឲ្យបាន 6,000 ក្បាលត្រឹមឆ្នាំ 2022 ។ កិច្ចសហការរយៈពេលប្រាំមួយឆ្នាំនេះបានចាប់ផ្តើមនៅឆ្នាំ 2017 ដោយទទួលបានអំណោយបរិច្ចាគជាទឹកប្រាក់ 1 លានដុល្លារអាមេរិកពីស្រាបៀរថៃហ្គ័រ។ ប្រទេសកម្ពុជាគឺជាប្រទេសមួយក្នុងចំណោម 13 ប្រទេសដែលមានសត្វខ្លាធំ ហើយរដ្ឋាភិបាលបានប្តេជ្ញាចិត្តក្នុងការបង្កើនចំនួនសត្វខ្លាធំទូទាំងពិភពលោក ដោយអនុម័តផែនការសកម្មភាពសម្រាប់សត្វខ្លាធំនៃប្រទេសកម្ពុជា ដែលផ្តោតលើការនាំសត្វខ្លាធំទៅកាន់តំបន់ទេសភាព ខ្ពង់រាបភាគខាងកើតនៃប្រទេសកម្ពុជា។ សត្វខ្លាធំគឺជាប្រភេទសត្វជិតផុតពូជនៅទូទាំងពិភពលោក។ ចំនួនសត្វខ្លាធំបានធ្លាក់ចុះ 96 ភាគរយនៅក្នុងរយៈពេលមួយសតវត្សរ៍ចុងក្រោយនេះចាប់ពី 100,000 ក្បាលរហូតដល់ 3,890 ក្បាលសព្វថ្ងៃនេះ។ ការជួញដូរសត្វខ្លាធំដោយខុសច្បាប់គឺជាហេតុផលសំខាន់មួយ ដែលកំពុងធ្វើឲ្យបាត់បង់សត្វខ្លាធំ។ ជារៀងរាល់ឆ្នាំ សត្វខ្លាធំជាងមួយរយក្បាលត្រូវបានសម្លាប់ និងផ្នែករបស់សត្វខ្លាធំត្រូវបានដាក់លក់រកប្រាក់ចំណេញ ដែលភាគច្រើនជួញដូរតាមរយៈសហគ្រាសឧក្រិដ្ឋជនអន្តរជាតិ។ គ្រប់ផ្នែកនៃសត្វខ្លាធំចាប់ពីស្បែករហូតដល់ឆ្អឹង ព្រុយ និងធ្មេញ ត្រូវបានធ្វើអាជីវកម្ម និងប្រើប្រាស់ដើម្បីធ្វើផលិតផលដូចជាឱសថ គ្រឿងលម្អផ្សេងៗ និងវាយនភណ្ឌ។បច្ចុប្បន្ននេះការជួញដូរសត្វខ្លាធំដោយខុសច្បាប់ និងបញ្ហាធំនៃការជួញដូរសត្វព្រៃរកប្រាក់បានប្រមាណជា 20 ពាន់លាន*ដុល្លារអាមេរិកក្នុងមួយឆ្នាំ។ ក្នុងនាមជាសត្វមំសាសីកំពូលនៅក្នុងខ្សែសង្វាក់អាហារ សត្វខ្លាធំដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាប្រព័ន្ធអេកូឡូស៊ី ឲ្យបានល្អដែលគាំទ្រប្រភេទសត្វជាច្រើនទៀត។ ពួកវានឹងរលាយបាត់ឆាប់ៗប្រសិនបើមិនបានចាត់វិធានការអ្វីមួយ និងបើគ្មានសត្វខ្លាធំនៅក្នុងប្រព័ន្ធអេកូឡូស៊ី ប្រភេទសត្វដទៃទៀតច្រើនឥតគណនានឹងត្រូវបានប៉ះពាល់។ ដោយបង្កើនអនុភាពនៃសិល្បៈ ស្រាបៀរថៃហ្គ័របាននាំយកសិល្បករចំនួនប្រាំមួយនាក់មកពីបណ្តាប្រទេសចំនួនប្រាំមួយផ្សេងៗគ្នាដើម្បីបញ្ចេញគំនិតច្នៃប្រឌិត និងបង្កើតស្នាដៃសិល្បៈពិសេសល្អឯក។ ដោយប្រើប្រាស់ Tiger Art Intelligence ដែលជាយន្តការឌីជីថលប្រកបដោយការច្នៃប្រឌិត ដែលផ្អែកទៅលើគោលការណ៍ស្តីពីសិល្បៈបញ្ញា (AI) ឥឡូវនេះសាធារណជន អាចសហការជាមួយសិល្បករទាំងនេះក្នុងការបង្កើត និងចែករំលែកស្នាដៃសិល្បៈគួរឲ្យទាក់ទាញទាំងនេះ។ សិល្បៈថតសែលហ្វីនីមួយៗ ដែលបានបង្កើតឡើងដោយ AI បង្ហាញពីរូបសែលហ្វីរបស់អ្នកប្រើជាមួយនឹងរូបសត្វខ្លាធំនៅក្នុងរចនាប័ទ្មសិល្បៈនៃសិល្បករម្នាក់ក្នុងចំណោមសិល្បករប្រាំមួយនាក់។ លោក Roland Bala នាយកគ្រប់គ្រងក្រុមហ៊ុនស្រាបៀរថៃហ្គ័រប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖ យើងមិនអាចស្រមៃមើលថា ពិភពលោកគ្មានសត្វខ្លាធំទេ ហើយវាជាកិត្តិយសសម្រាប់យើងចាប់ដៃគូជាមួយអង្គការ WWF គាំទ្រកិច្ចប្រឹងប្រែងអភិរក្ស។ ប្រសិនបើសត្វខ្លាធំបាត់បង់ នោះវាត្រឹមតែមានផលប៉ះពាល់ដល់បរិស្ថាន ប៉ុន្តែថែមទាំងជាការបាត់បង់ពិតប្រាកដសម្រាប់វប្បធម៍របស់យើង។ សត្វខ្លាធំគឺជាសត្វស្រស់ស្អាតដែលជានិមិត្តរូបនៃកម្លាំង ភាពក្លាហាននិងអំណាច ហើយជាទូទៅសិល្បៈជាច្រើននៅក្នុងប្រវត្តិសាស្ត្ររបស់មនុស្សត្រូវបានបំផុសឡើងចេញពីសត្វខ្លាធំ។ នោះហើយជាមូលហេតុដែលយើងបានជ្រើសរើសសិល្បៈជាវិធីមួយដើម្បីបង្ហាញរឿងនេះរួមគ្នាជាមួយអតិថិជនរបស់យើង។ តាមរយៈយុទ្ធនាការ 3890Tigers យើងកំពុងប្រមូលផ្តុំមនុស្ស និងសិល្បកររួមគ្នាតាមរយៈបច្ចេកវិទ្យា ហើយគោលដៅរបស់យើងគឺដើម្បីប្រើសិល្បៈដើម្បីផ្តល់អំណាចដល់ជំនាន់យុវវ័យដើម្បីប្រកាន់ជំហប្រឆាំងនឹងការជួញដូរសត្វខ្លាធំដោយខុសច្បាប់"។ លោក ឈិត សំអាត នាយកអង្គការ WWF ប្រចាំកម្ពុជា បានមានប្រសាសន៍ថា៖ សត្វខ្លាធំជាប្រភេទសត្វនិមិត្តរូប និងជាផ្នែកមួយនៃបេតិកភ័ណ្ឌធម្មជាតិរបស់យើង។ ការនាំយកសត្វខ្លាធំត្រឡប់ទៅប្រទេសកម្ពុជាវិញនឹងជាកិច្ចអភិរក្សដ៍ធំបំផុត ហើយនិងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងអភិរក្សតំបន់ទេសភាពទាំងមូល។ មានបញ្ហាប្រឈមជាច្រើន រួមមានការបរបាញ់ ការដាក់អន្ទាក់ ការកាប់ឈើខុសច្បាប់ ការរុករករ៉ែ និងការអភិវឌ្ឍគ្មាននិរន្តរភាពផ្សេងទៀតដែលត្រូវការដោះស្រាយដើម្បីធ្វើឱ្យទេសភាពនេះជាតំបន់ការពារលំដាប់ថ្នាក់ពិភពលោកមុនពេលដោះលែងសត្វខ្លាធំចូលទៅក្នុងតំបន់នេះ។ យើងប្តេជ្ញា ក្នុងការសម្រេចគោលដៅ Tx2 និងសង្ឃឹមថានឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងរយៈពេលប្រាំមួយឆ្នាំខាងមុខដើម្បីធ្វើឱ្យគម្រោងនេះក្លាយជាការពិតនោះ។" ដើម្បីចូលរួមក្នុងយុទ្ធនាការនេះ សាធារណជនអាចចូលទៅកាន់គេហទំព័រ៖3890Tigers.com ដើម្បីអាប់ឡូដថតរូបសែលហ្វី ហើយនិងជ្រើសរើសសិល្បករមួយសហការជាមួយដើម្បីបង្កើតសិល្បៈថតរូបសែលហ្វីមួយប្រភេទដែលបង្កើតដោយ AI។ មិនថាវាជាសិល្បៈដងវិថី និងអក្សរផ្ចង់ដ៏អាថ៌កំបាំង គំនូរដោយប្រើថ្នាំលាប និងទឹកថ្នាំ ឬរូបឥន្ធនូ មនុស្សអាចជ្រើសរើសពីរចនាប័ទ្មសិល្បៈរបស់ Hua Tunan របស់ប្រទេសចិន Mademoiselle Maurice របស់បារាំង Kenji Chai របស់ម៉ាឡេស៊ី Nookt របស់រុស្ស៊ី Nick Gentry របស់ចក្រភពអង់គ្លេស Tran Nguyen របស់សហរដ្ឋអាមេរិកដើម្បីបង្កើតសិល្បៈថតរូបសែលហ្វីរបស់គេ។ ដោយការចែករំលែកសិល្បៈថតរូបសែលហ្វីទាំងនេះនៅលើបណ្តាញសង្គមដោយប្រើសញ្ញា hashtag #3890Tigers សហគមន៍សាកលអាចសន្យាថានឹងជួយប្រយុទ្ធប្រឆាំង នឹងការជួញដូរសត្វខ្លាធំដោយខុសច្បាប់ និងជួយបញ្ឈប់តម្រូវការផលិតផលធ្វើពីផ្នែកនៃសត្វខ្លាធំ។ ដើម្បីជំរុញដោះស្រាយស្ថានភាពនេះជាបន្ទាន់ ស្រាបៀរល្បីល្បាញមកពីតំបន់អាស៊ីនឹងយកចេញរូបសត្វខ្លាធំពីស្លាកសញ្ញារបស់ខ្លួន និងបង្ហាញពីម៉ូដរចនាពិសេសលើការវេចខ្ចប់ ដោយគ្មានរូបសត្វខ្លាធំជាលើកដំបូងក្នុងរយៈពេល 84 ឆ្នាំ ដែលជានិមិត្តសញ្ញាគំរាមកំហែងដល់សត្វខ្លាធំ ដែលកំពុងតែបាត់បង់។ សូមចួលរួមក្នុងយុទ្ធនាការនេ។ សូមចូលទៅកាន់គេហទំព័រ៖3890tigers.com និងលាតត្រដាងពីសិល្បៈក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរសត្វខ្លាធំដោយខុសច្បាប់។ (អត្ថបទពាណិជ្ជកម្ម) | កិច្ចសហការផ្តើមចេញពីការបរិច្ចាគមួយលានដុល្លារអាមេរិកដល់អង្គការ WWF និងយុទ្ធនាការដែលដឹកនាំដោយប្រព័ន្ធឌីជីថល ដែលប្រើប្រាស់អនុភាពនៃសិល្បៈដើម្បីលើកកម្ពស់ការយល់ដឹង និងការប្រយុទ្ធប្រឆាំងនឹងការជួញដូរសត្វខ្លាធំដោយខុសច្បាប់។ |
ទីក្រុងប៉េកាំងរបស់ចិន កំពុងស្ថិតក្នុងការតាមដាន ដើម្បីដកចេញពីបញ្ជីនៃទីក្រុងដែលមានការបំពុលខ្លាំងបំផុតទាំង២០០ លើពិភពលោកក្នុងឆ្នាំនេះ។ បើតាមទិន្នន័យដែលបានបង្ហាញដោយ IQAir AirVisual នៅថ្ងៃទី១២ កញ្ញា កំហាប់ផ្សែងអ័ព្ទដែលមានគ្រោះថ្នាក់ បានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងខែសីហាកន្លងទៅ។ ទិន្នន័យពីក្រុមហ៊ុនបច្ចេកវិទ្យាគុណភាពខ្យល់នៃប្រទេសស្វីស IQAir AirVisual បានបង្ហាញថា ទីក្រុងប៉េកាំង នឹងកាត់បន្ថយកម្រិតនៃធាតុតូចៗដែលបំផ្លាញសួត ដែលត្រូវបានគេស្គាល់ថាជា PM2.5 ជិត ២០ភាគរយ នៅឆ្នាំនេះបើប្រៀបធៀបទៅនឹងឆ្នាំ ២០១៨ ហើយជិតមួយភាគបី នៃឆ្នាំ ២០១៧។ កន្លមក ប៉េកាំង ស្ថិតនៅជួរមុខនៃការប្រយុទ្ធប្រឆាំងនឹងការបំពុលបរិស្ថានរបស់រដ្ឋាភិបាលចិនដែលបានចាប់ផ្តើមក្នុងឆ្នាំ ២០១៤ ។ រោងចក្រ និងទីតាំងឧស្សាហកម្មដែលបំពុលបរិយាសខ្លាំង ត្រូវបានបិទជាបន្តបន្ទាប់។ អាជ្ញាធរ ក៏បានកែលម្អស្តង់ដារប្រេងឥន្ធនៈ ការបំភាយឧស្ម័ន និងកាត់បន្ថយការប្រើប្រាស់ធ្យូងថ្មទាំងនៅក្នុងទីក្រុង និងតាមជនបទ។ ក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំ២០១៩ ទីក្រុងប៉េកាំងមានអត្រា PM2.5 ជាមធ្យមក្នុងមួយម៉ោងគឺ ៤២,៦ មីក្រូក្រាម គឺទាបជាងឆ្នាំមុន ១៩,៣ភាគរយ។ តួលេខនេះគឺតិចជាងពាក់កណ្តាលនៃអត្រាជាមធ្យមក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០០៩ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters។ ទិន្នន័យបានបង្ហាញថា ការប្រមូលផ្តុំ PM2.5 ក្នុងមួយម៉ោងជាមធ្យមរបស់ទីក្រុងប៉េកាំង ក្នុងខែសីហាគឺ ២២,១ មីក្រូក្រាម ដែលជាអត្រាប្រចាំខែទាបបំផុតចាប់តាំងពីការកត់ត្រាបានចាប់ផ្តើមនៅក្នុងខែមេសាឆ្នាំ ២០០៨ ។ ប្រទេសចិនបាននិយាយថា ខ្លួននឹងប្រកាន់យកវិធានការដែលមានប្រសិទ្ធិភាពបន្ថែម ក្នុងអំឡុងយុទ្ធនាការប្រឆាំងនឹងការបំពុលបរិស្ថានក្នុងឆ្នាំ ២០១៩ ប៉ុន្តែក៏មិនបន្ធូរបន្ថយកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ឬបន្ធូរបន្ថយការបង្ក្រាបទៅលើអ្នករំលោភបំពានឡើយ។ ទីក្រុងប៉េកាំងបាននិយាយរួចហើយថា ខ្លួននឹងរឹតត្បិតលើការលក់កាំជ្រួច និងការលក់ប្រេងឥន្ធនៈនៅខែនេះដើម្បីធានាការកាត់បន្ថយការបំពុលបរិយាកាស នៅអំឡុងពេលប្រារព្ធខួបលើកទី ៧០ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតនៅថ្ងៃទី ១ ខែតុលាខាងមុខ៕ | ដោយ ឈួន ឈីវអ៊ីង |
តើមានអ្វីខ្លះទៅ? 1. អ្នកគួរតែពិសារត្រីឲ្យបានច្រើន ព្រោះក្នុងនោះមានប្រូតេអ៊ីនខ្ពស់ ធ្វើឲ្យស្បែកអ្នកមិនងាយជ្រួញឡើយ។ 2. ត្រឡាចក៏អ្នកគួរតែបរិភោគឲ្យបានច្រើនដែរ ព្រោះក្នុងនោះសម្បូរទៅដោយវីតាមីនសេ និងសារធាតុដទៃទៀតដែលអាចជួយការពារស្បែកអ្នកឲ្យក្មេងជានិច្ច មិនងាយចាស់ឡើយ។ 3. ខ្ទឹមក្រហមក៏អ្នកគួរតែញ៉ាំច្រើនដែរ ព្រោះវាមិនត្រឹមតែអាចជួយធ្វើឲ្យស្បែកអ្នកស្អាតទេ ថែមទាំងអាចជួយបញ្ចុះកាឡូរីក្នុងរាងកាយអ្នកទៀតផង។ 4. តៅហ៊ូ ក៏មានផ្ទុកប្រូតេអ៊ីនខ្ពស់ដែរ ដោយអាចជួយបានទាំងសុខភាព និងសម្រស់របស់អ្នកព្រមគ្នាតែម្តង។ 5. ផ្លែប៉ោម អ្នកគួរតែពិសារ ព្រោះមានផ្ទុកសារធាតុសរសៃ ព្រមទាំងវីតាមីនសេ ដែលអាចជួយធ្វើឲ្យស្បែកអ្នកស ម៉ត់ និងភ្លឺរលោងបាន។ 6. ការ៉ុត ក៏មានផ្ទុកវីតាមីនអា ដែលអាចធ្វើឲ្យសក់អ្នកភ្លឺ ព្រមទាំងមានស្បែកដែលម៉ត់រលោងទៀតផង។ 7. ប៉េងប៉ោះ ក៏អាចជួយធ្វើឲ្យស្បែកអ្នកស្អាត មិនងាយចាស់នោះទេ ថែមទាំងអាចធ្វើឲ្យស្បែកអ្នកសទៀតផង។ 8. ក្រូចក៏អ្នកគួរតែញ៉ាំផងដែរ ព្រោះក្នុងនោះមានផ្ទុកសារធាតុដែលរាងកាយត្រូវការ ដោយធ្វើឲ្យសុខភាពអ្នកល្អ ថែមទាំងធ្វើឲ្យអ្នកមិនងាយចាស់ផងដែរ។ ដូចនេះ អ្នកអាចពិសារអាហារទាំងឡាយខាងលើ ដើម្បីការពារស្បែកអ្នកឲ្យស្អាតជានិច្ច៕ ត្រួតពិនិត្យដោយ www.health.com.kh | ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាហារដែលអាចធ្វើឲ្យស្បែកមុខអ្នកកាន់តែក្មេង និងស្អាត។ |
ក្រុមហ៊ុនឆ្នោតមហាសំណាងដែលជាក្រុមហ៊ុនចុះបញ្ជីស្របច្បាប់ក្នុងព្រះរាជាណាចក្រកម្ពុជាបានកង្កើតនូវកម្មវិធីពិសេសគឺសប្តាហ៍មហាសំណាងទ្វេរដងដល់អតិថិជនទូរទៅចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៥នេះដើម្បីឈ្នះរង្វាន់ធំនូវទឹកប្រាក់១០០០ដុល្លារជារៀងរាល់ថ្ងៃក្នុងឱកាសរដូវភ្ជុំបិណ្ឌនេះ ។ លោក កាន់ សំអឿន រស់នៅក្នុងស្រុកកោះធំ ខេត្តកណ្តាលបានមានប្រសាសន៍ក្នុងកម្មវិធីទទួលរង្វាន់ពីក្រុមហ៊ុនកាលពីថ្ងៃអាទិត្យថា លោកពិតជាមិននឹកស្មានថាខ្លួនមានសំណាងទទួលបាននូវទឹកប្រាក់ដ៏ច្រើនយ៉ាងដូច្នេះសោះ ដោយលោកគ្រាន់ តែចំណាយទឹកប្រាក់តិចតួចប៉ុណ្ណោះ។ លោកសំអឿនបានមានប្រសាសន៍ទាំងទឹកមុខរំភើបយ៉ាងដូច្នេះថា៖«ខ្ញុំមានអារម្មណ៍ពិតជាសប្បាយរីករាយខ្លាំងណាស់ដែលបានឈ្នះឆ្នោតពីក្រុមហ៊ុនឆ្នោតមហាសំណាង។ លោក បានថ្លែងបន្តទៀតថា ការត្រូវរង្វាន់ធំនូវទឹកប្រាក់១០០០ដុល្លារនេះគឺពិតជាមានន័យខ្លាំងណាស់សម្រាប់គាត់ជាពិសេសគឺក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ដោយសារតែវាបានផ្តល់លទ្ឋភាពបន្ថែមទៀតដល់រូបគាត់ក្នុងការយកថវិការនេះធ្វើបុណ្យជាមួយក្រុមគ្រួសារ និងបង្កើតដំណើរកម្សាន្តផ្សេងៗ។ នៅក្នុងកំឡុងពេលបុណ្យភ្ជុំបិណ្ឌ ហើយបានត្រូវរង្វាន់ធំយ៉ាងដូច្នេះគឺ លោកនឹងយកថវិកាមួយចំនួនជូនឪពុកម្តាយ និងមួយចំនួនទៀតគឺលោកនិងក្រុមគ្រួសារនឹងដើរលេងតាមខេត្តព្រោះបានរង្វាន់ធំទៅហើយ»។ អ្នកស្រី សយ ភិន តំណាងអ្នកលក់របស់ក្រុមហ៊ុននៅស្រុកកោះធំ បានមានប្រសាសន៍ថា អ្នកស្រីក៏ពុំបានដឹងថាអតិថិជនរបស់ខ្លួនមានសំណាងឈ្នះនូវរង្វាន់ពិសេសចំពោះសន្លឹកកន្ទុយឆ្នោតដែលអតិថិជនត្រូវនោះឡើយ បន្ទាប់ពីអ្នកស្រីទទួលដំណឹងថាអតិថិជនរបស់ខ្លួន មានសំណាងឈ្នះអ្នកស្រីពិតជាមានអារម្មណ៍រំភើបជំនួសអតិថិជនខ្លួន។ អ្នកស្រី ភិនបានបន្តទៀតថាបើទោះជារង្វាន់ធំនេះខ្លួនមិនមែនជាអ្នកឈ្នះក៏ពិតមែន តែអ្នកស្រីមានក្តីរំភើបនិងចូលរួមត្រេកអរចំពោះអតិថិជនដែលមានសំណាងឈ្នះក្នុងកម្មវិធីសប្តាហ៍មហាសំណាងនេះ។ លោក ព្រាប សាកល ដែលជាតំណាងក្រុមហ៊ុនឆ្នោតមហាសំណាងបានថ្លែងក្នុងឱកាសនៃការផ្តល់រង្វាន់ជូនអតិថិជនរបស់ខ្លួនថា ការផ្តល់រង្វាន់ធំនេះគឺធ្វើឡើងដោយគ្មានការឆបោកអតិថិជនរបស់ខ្លួនឡើយ គឺក្រុមហ៊ុនពិតជាបានផ្តល់នូវរង្វាន់ជាសាច់ប្រាក់សុទ្ឋៗចំនួន ១០០០ ដុល្លារភ្លាមៗជូនដល់គ្រប់អតិថិជន។ រាល់អតិថិជន ឬប្រជាពលរដ្ឋគ្រប់រូប ដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ គ្រាន់តែចំណាយត្រឹមតែពី១,០០០រៀលតែប៉ុណ្ណោះ នៅគ្រប់ភ្នាក់ងារ របស់ក្រុមនៅតាមបណ្តាភូមិឃុំស្រុក រាជធានី និងខេត្តនៅទូរទាំងព្រះរាជាណាចក្រកម្ពុជា ក្នុងការចាក់ឆ្នោតផ្សងសំណាងទោះត្រូវរង្វាន់ ឫមិនត្រូវរង្វាន់ក្តី ត្រូវរក្សាទុកនូវកន្ទុយសន្លឹកឆ្នោត ដើម្បីមានឱកាសឈ្នះនូវរង្វាន់ធំម្តងទៀត ជាលុយសុទ្ធ១០០០ដុល្លារ ជារៀងរាល់ ថ្ងៃពីក្រុមហ៊ុន ។ដែលបានចាប់ផ្តើម ចាប់រង្វាន់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៥ ក្នុងរដូវភ្ជុំបិណ្ឌនេះ ។ ដូច្នេះសូមអតិថិជនឆ្នោតមហាសំណាង កុំភ្លេចសួររកសន្លឹកឆ្នោត រាល់ការចាក់ឆ្នោតមហាសំណាង ព្រោះសន្លឹកឆ្នោតចាក់ហើយទោះត្រូវ ឬមិនត្រូវ ក៏នៅមានឱកាសម្តងទៀត ដើម្បីឈ្នះរង្វាន់ធំលុយសុទ្ធ ១,០០០ដុល្លារ រៀងរាល់ថ្ងៃ ពីឆ្នោតមហាសំណាង។ ចំពោះអតិថិជនបន្ទាប់គឺត្រូវបានទៅអតិថិជនដែលកាន់នូវកន្ទុយសន្លឹកឆ្នោតលេខ៖ ១៧០៩១០០១០៥៨៦៧៧១ ព័ត៌មានបន្ថែម សូមទំនាក់ទំនងលេខ៖ ០៧០ ២៣៥ ២៣៥ / ០៩៩ ២៣៥ ២៣៥ ៕ ( អត្ថបទពាណិជ្ជកម្ម ) | លោក កាន់ សំអឿន គឺជាអតិថិជនទី១ដែលមានសំណាងឈ្នះនូវរង្វាន់ធំនូវទឹកប្រាក់១០០០ដុល្លារ ពីក្រុមហ៊ុនឆ្នោតមហាសំណាងក្នុងកម្មវិធីពិសេសសប្តាហ៍មហាសំណាងក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ។ |
យោងតាមទិន្នន័យរបស់រដ្ឋាភិបាល តាំងពីនៅឆ្នាំ២០១៦ មកទល់ខែវិច្ឆិកា ឆ្នាំ២០២១ ជនសង្ស័យប្រើប្រាស់គ្រឿងញៀនជាង៦២០០នាក់ ត្រូវបានសម្លាប់នៅក្នុងប្រតិបត្តិការបង្ក្រាប។ ការសម្លាប់នេះស្ថិតនៅក្នុងប្រតិបត្តិការសង្គ្រាមប្រឆាំងគ្រឿងញៀនរបស់លោក ឌូទើតេ ដែលបង្កឱ្យមានការព្រួយបារម្ភទៅដល់ក្រុមសិទ្ធិមនុស្ស និងឈានដល់មានការស៊ើបអង្កេតពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC ) ថែមទៀត។ ក្រុមសិទ្ធិមនុស្ស និងអ្នករិះគន់លើកឡើងថា អ្នកអនុវត្តច្បាប់ប្រឆាំងគ្រឿងញៀននេះបានសម្លាប់ជនសង្ស័យដែលពាក់ព័ន្ធនឹងគ្រឿងញៀនដោយមិនបានវិនិច្ឆ័យអ្វីបន្ថែមសោះ។ ប៉ុន្តែប៉ូលិសអះអាងថា អ្នកដែលត្រូវបានសម្លាប់នោះមានប្រដាប់ជាមួយអាវុធ ហើយតដៃដោយប្រើហិង្សាប្រឆាំងនឹងការចាប់ខ្លួនទៀត។ «ខ្ញុំគ្មានថ្ងៃសុំទោសចំពោះការស្លាប់ទាំងនោះទេ ។ សម្លាប់ខ្ញុំ ញាត់ខ្ញុំដាក់គុក ក៏ខ្ញុំមិនសុំទោសដែរ»។ លោក ឌូទើតេ បញ្ជាក់បែបនេះក្នុងសុន្ទរកថាប្រចាំសប្តាហ៍។ កាលពីក្នុងសុន្ទរកថាថ្នាក់ជាតិដំបូងរបស់លោកនៅឆ្នាំនេះ លោក ឌូទើតេ ក៏ប្តេជ្ញាការពារអ្នកអនុវត្តច្បាប់ដែលបំពេញកាតព្វកិច្ចរបស់ពួកគេ ហើយប្រាប់ពួកគេឱ្យការពារខ្លួន នៅពេលដែលជីវិតរបស់ពួកគេស្ថិតក្នុងគ្រោះថ្នាក់។ ដោយមានករណីសម្លាប់កាន់តែច្រើនឡើង បញ្ហានេះបានទៅដល់ ICC ។ នៅខែកញ្ញា ឆ្នាំ២០២១ ICC បានបើកការស៊ើបអង្កេតជាផ្លូវការទៅលើសង្គ្រាមប្រឆាំងគ្រឿងញៀនរបស់លោកឌូទើតេ ប៉ុន្តែក៏ផ្អាកវិញនៅខែវិច្ឆិកា ក្រោយទីក្រុងម៉ានីលស្នើស៊ើបអង្កេតដោយខ្លួនឯង។ ទាក់ទិននឹងរឿងនេះ មេដឹកនាំហ្វីលីពីនរូបនេះ បានដកហ្វីលីពីនពីសមាជិកភាព ICC ដោយឯកតោភាគីនៅឆ្នាំ២០១៩ បន្ទាប់ពីរដ្ឋអាជ្ញារបស់ខ្លួនបញ្ជាក់ថា ការស៊ើបអង្កេតជាបឋមលើសង្គ្រាមប្រឆាំងគ្រឿងញៀនរបស់លោកកំពុងដំណើរការដោយ ICC។ គួរបញ្ជាក់ថា លោក ឌូទើតេ ជាប់ឆ្នោតជាប្រធានាធិបតីហ្វីលីពីននៅឆ្នាំ ២០១៦ ជាមួយយុទ្ធនាការឃោសនាថា នឹងបង្រ្កាបបញ្ហាគ្រឿងញៀននៅហ្វីលីពីន។ សម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅឆ្នាំ២០២២នេះ លោក ឌូទើតេ មិនត្រូវបានអនុញ្ញាតឱ្យឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីទៀតទេ ប៉ុន្តែអ្នកវិភាគអះអាងថា លោកនឹងត្រូវបានការពារពីសកម្មភាពផ្លូវច្បាប់ណាមួយ ប្រសិនបើគ្នាខ្នងរបស់លោកឌូទើតេជាប់ឆ្នោត៕ | ប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ ប្រកាសក្ដែងៗនៅថ្ងៃទី៤ ខែមករា ថា គ្មានថ្ងៃលោកសុំទោសចំពោះការស្លាប់របស់ជនសង្ស័យប្រើប្រាស់ និងជួញដូរគ្រឿងញៀនដែលត្រូវបានសម្លាប់ក្រោមប្រតិបត្តិការរបស់ប៉ូលិសឡើយ។ សង្រ្គាមគ្រឿងញៀននេះ ចាប់ផ្ដើមតាំងពីឆ្នាំ២០១៦ មក ពេលលោកក្លាយជាប្រធានាធិបតី។ |
កម្មវិធីសិក្សានៅវិទ្យាល័យ AUPP High School ត្រូវបានរៀបចំ និងចងក្រងឡើង ដោយវិទ្យាល័យដៃគូនៅសហរដ្ឋអាមេរិក ក្នុងនោះមានមុខវិជ្ជាស្នូលធំៗដូចជា ភាសាអង់គ្លេស គណិតវិទ្យា វិទ្យាសាស្ត្រ សិល្បៈ និងបច្ចេកវិទ្យា សិក្សាសង្គម ស្របតាមកម្មវិធីសិក្សាអន្តរជាតិ STEAM (Science, Technology, Engineering, the Arts and Mathematics) ។ ក្រោយបពា្ចប់ការសិក្សា សិស្សានុសិស្ស នឹងទទួលបានសញ្ញាបត្រអន្តរជាតិពីវិទ្យាល័យ Foxcroft Academy សហរដ្ឋអាមេរិក។ ពួកគេនឹងទទួលបានការបង្ហាត់បង្រៀនពីគ្រូបង្រៀនល្បីៗជាជនជាតិអាមេរិកកាំង ។ សិស្សានុសិស្សដែលសិក្សានៅវិទ្យាល័យ AUPP High School ពុំចាំបាច់ប្រលងមធ្យមសិក្សាទុតិយភូមិថ្នាក់ជាតិឡើយ ហើយអាចបន្តការសិក្សានៅសាកលវិទ្យាល័យ AUPP ដោយស្វ័យប្រវត្តិ ឬក៏អាចបន្តការសិក្សានៅបណ្តាប្រទេសនានាលើពិភពលោក ដែលទទួលស្គាល់សញ្ញាបត្ររបស់វិទ្យាល័យ Foxcroft Academy។ វិទ្យាល័យ AUPP High School ចាប់ផ្តើមទទួលចុះឈ្មោះសិស្សានុសិស្សឱ្យចូលរៀនសម្រាប់កម្រិតវិទ្យាល័យពីថ្នាក់ទី ៩ ដល់ទី ១២ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ខណៈបវេសនកាលឆ្នាំសិក្សាថ្មីចាប់ផ្តើមនៅថ្ងៃទី ២ ខែវិច្ឆិកាខាងមុខនេះ។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់៖ ទូរសព្ទ: (+855) 23 902 111 ឬអញ្ជើញសាកសួរព័ត៌មាននៅអគារលេខ ២៧៨H ផ្លូវលេខ ២០១R ភូមិក្រោលគោ សង្កាត់គីឡូលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញប្រទេសកម្ពុជា៕ (អត្ថបទពាណិជ្ជកម្ម) | ភ្នំពេញ៖ បណ្តុះបណ្តាល ស្របតាមគុណភាពស្តង់ដារ អប់រំអន្តរជាតិ វិទ្យាល័យ AUPP High School Foxcroft Academy បានប្រើប្រាស់នូវកម្មវិធីសិក្សា កម្រិតវិទ្យាល័យ ដែលមានការប្រកួតប្រជែងលក្ខណៈអន្តរជាតិ ដើម្បីពង្រឹងភាពជាអ្នកដឹកនាំ បង្កើនការត្រិះរិះពិចារណា និងធានាភាពជោគជ័យ ក្នុងការសិក្សារបស់សិស្សានុសិស្ស។ |
លោក លាង ដឺលុច៖ បើទោះជាលទ្ធផលផ្លូវការមិនទាន់ត្រូវបានប្រកាសនៅឡើយ ប៉ុន្តែច្បាស់ណាស់ ថាគណបក្សប្រជាជនកម្ពុជារបស់លោកនឹងបន្តដឹកនាំរដ្ឋាភិបាលសម្រាប់រយៈពេល៥ឆ្នាំទៅមុខទៀត។ ជាមួយគ្នានេះ យោងស្ថិតិនៃចំនួនអ្នកចុះឈ្មោះបោះឆ្នោតសរុបរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ចំនួនយុវជនអាយុ១៨ ដល់៣៥ឆ្នាំ ដែលមានសិទ្ធិបោះឆ្នោតក្នុងឆ្នាំ២០១៨ មានប្រមាណជា៤៦%នៃចំនួនអ្នកមានសិទ្ធិបោះឆ្នោតសរុប។ តើការទៅបោះឆ្នោតរបស់ពួកគេក្នុងពេលថ្មីៗនេះ និងជា ពិសេស ការបោះឆ្នោតគាំទ្រដល់គណបក្សប្រជាជនកម្ពុជាមានន័យយ៉ាងណា? លោក ហ៊ុន ម៉ានី៖ ខ្ញុំយល់ថា ការសម្រេចចិត្តរបស់ពួកគាត់ឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីបំណងប្រាថ្នា និងការចង់បានរបស់ប្រជាជនកម្ពុជា និងជាពិសេសបង្ហាញពីភាពជឿជាក់របស់ពួកគាត់មកលើគណបក្សប្រជាជនកម្ពុជា។ បើយើងឆ្លៀតក្រលេកមើលបន្តិចទៅប្រវត្តិសាស្ត្រយើង ដែលត្រូវបានហែកហួរដោយសារសង្គ្រាមស៊ីវិលអូសបន្លាយជាច្រើនទសវត្សនោះ យុវជនយើងពិតជាមិនដែលមានឱកាសគ្រប់គ្រាន់ សមស្រប និងស្ងប់ស្ងាត់មួយដើម្បីអភិវឌ្ឍន៍ខ្លួនឲ្យអស់លទ្ធភាពនោះឡើយ។ ជាក់ស្តែង ត្រឹមតែលើវិស័យអប់រំ យើងទាំងអស់គ្នាពិតជាយល់ថា ការទទួលបាននូវការអប់រំដ៏មានគុណភាពមួយ ទាមទារជាចាំបាច់នូវសន្តិភាពដ៏យូអង្វែងមួយ ដែលអាចផ្តល់លក្ខខណ្ឌគ្រប់គ្រាន់សម្រាប់បណ្តុះសមត្ថភាព។ ដូចគ្នានេះដែរ ការយកចំណេះដឹងទៅបម្រើសង្គមជាតិ ក៏ទាមទារឲ្យសង្គមនោះមានស្ថិរភាពទាំងផ្នែកសេដ្ឋកិច្ច និងនយោបាយ ដែលអាចបង្ករលទ្ធភាពឲ្យយុវជនទាំងអស់នោះ អាចយកចំណេះដឹងរបស់ខ្លួនទៅប្រើប្រាស់ ដើម្បីចូលរួមក្នុងកិច្ចអភិវឌ្ឍសង្គមជាតិមួយប្រកបដោយថាមពល។ ក្នុងន័យនេះ ការសម្រេចចិត្តចេញទៅបោះឆ្នោតរបស់ពួកគាត់កាលពីពេលថ្មីៗនេះ ស្តែងយ៉ាងច្បាស់ពីសេចក្តីសង្ឃឹមរបស់យុវជនយើង ចំពោះអនាគតរបស់ពួកគេ ដែលត្រូវផ្តើមចេញពីសង្គមមួយដែលមានសន្តិភាព និងស្ថិរភាព ដែលជាកត្តាសត្យានុម័ត ឆ្លើយតបទៅនឹងតម្រូវការជាសារវន្តរបស់ពួកគាត់។ ការបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជាទៀតសោត ក៏ជាការឆ្លុះបញ្ចាំងពីការជឿជាក់ចំពោះការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សនេះ ដោយសារគណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលមានចក្ខុវិស័យច្បាស់លាស់ មានយន្តការអនុវត្តគោលនយោបាយជាក់លាក់ និងប្រកបដោយការទទួលខុសត្រូវខ្ពស់ និងក៏ជាគណបក្សដែលមានបទពិសោធន៍ក្នុងការដឹកនាំច្រើនជាងគេបំផុតនៅក្នុងប្រទេសកម្ពុជា។ លោក លាង ដឺលុច៖ ជាការពិត បើតាមប្រសាសន៍របស់លោក យុវជនបានគាំទ្រ និងផ្តល់សេចក្តីទុកចិត្តលើគណបក្សប្រជាជនកម្ពុជា ទើបពួកគេបោះឆ្នោតឲ្យគណបក្សនេះ។ ប៉ុន្តែសន្លឹកឆ្នោតរបស់ពួកគេ ក៏អាចមានន័យថា ពួកគេចង់ជំរុញឲ្យគណបក្សប្រជាជនកម្ពុជា ដោះស្រាយកិច្ចការធំៗរបស់ប្រទេស ដូចជា វិស័យការងារ កសិកម្ម និងសង្គមជាដើមផងដែរ។ តើលោកយល់យ៉ាងណាដែរ? លោក ហ៊ុន ម៉ានី៖ ពិតណាស់ ក្នុងសង្គមប្រជាធិបតេយ្យ រដ្ឋត្រូវស្តាប់រាស្ត្រ និងបម្រើរាស្ត្រ។ ការផ្តល់ទំនុកចិត្តដល់គណបក្សតាមរយការបោះឆ្នោត ជាការផ្តល់នូវតួនាទីកាន់តែធំដល់គណបក្សក្នុងការបំពេញនូវតម្រូវការ ក៏ដូចជាការសម្រេចនូវជោគវាសនាជារួមរបស់ប្រទេសជាតិ។ គណបក្សប្រជាជនកម្ពុជាពិតណាស់នឹងខិតខំបន្ថែម និងឲ្យអស់លទ្ធភាពដើម្បីបម្រើប្រជាពលរដ្ឋស្របតាមបំណងប្រាថ្នា និងសេចក្តីទុកចិត្តរបស់ពួកគាត់ ដែលបានផ្តល់មកឲ្យគណបក្សនេះ។ ប៉ុន្តែចូរចាំថា ភាពជោគជ័យទាំងឡាយក៏វាអាស្រ័យទៅលើការចូលរួម ពីសំណាក់ប្រជាជនកម្ពុជាគ្រប់រូប ជាពិសេសក្រុមយុវជនខ្លួនឯងផ្ទាល់តែម្តង ដែលនេះមានន័យថា យុវជនកម្ពុជាត្រូវប្រឹងប្រែងដោយខ្លួនឯងបន្ថែមដែរ ដើម្បីភាពជោគជ័យជាលក្ខណៈបុគ្គល ផ្ទាល់ខ្លួន និងចុងក្រោយក្រោយ សម្រាប់ជាតិមាតុភូមិ។ លោក លាង ដឺលុច៖ កាលពី៥ឆ្នាំកន្លងទៅនេះ លោកបានដឹកនាំធ្វើកិច្ចការសង្គម និងកិច្ចវប្បធម៌ជាច្រើន ហើយល្បីល្បាញទៀត។ ក្នុងអាណត្តិថ្មីនេះ តើលោកនឹងធ្វើអ្វីបន្ថែមទៀតសម្រាប់យុវជន? លោក ហ៊ុន ម៉ានី៖ មិនថាក្នុងតួនាទីអ្វីក្នុងអាណត្តិថ្មីនេះ យើងនឹងនៅតែបន្តធ្វើការបន្ថែមទៀតជាមួយយុវជនយើង ហើយបន្តស្វែងយល់បន្ថែមពីតម្រូវការរបស់ពួកគេ និងជួយឲ្យពួកគាត់អាចសម្រេចបាននូវតម្រូវការទាំងនោះតាមអ្វីដែលយើងអាចធ្វើបាន។ ជាមួយនឹងយុវជន យើងទាំងអស់គ្នានឹងបង្កើតនូវក្តីសុបិនមួយសម្រាប់អនាគតយើង ហើយជាមួយនឹងសុបិននោះ យើងនឹងប្រឹងឲ្យអស់លទ្ធភាពដើម្បីធ្វើវាឲ្យក្លាយទៅជាការពិត។ យើងនឹងបន្តប្រឹងឲ្យអស់លទ្ធភាពដើម្បីជួយឲ្យយុវជនយើងក្លាយទៅជាកម្លាំងស្នូលពិតនៃការអភិវឌ្ឍជាតិ ហើយយើងត្រូវតែបន្តចូលរួមជាវិជ្ជមានបន្ថែមទៀតសម្រាប់សង្គមជាតិយើងដោយហេតុថាយើងម្នាក់ៗសុទ្ធតែមានភាគហ៊ុនស្មើៗគ្នាក្នុងការកសាងអនាគតកម្ពុជា។ លោក លាង ដឺលុច៖ ក្រៅតែពីជាសមាសភាពបេក្ខជនតំណាងរាស្ត្រនីតិកាលទី៦នេះ លោកក៏ជាសមាជិកគណៈកម្មការកណ្តាលនៃគណបក្សប្រជាជនកម្ពុជាដែរ។ តើលោកអាចមានប្រសាសន៍បានទេថា តើគណបក្សប្រជាជនកម្ពុជាគ្រោងនឹងសម្រេចអ្វីថ្មីជាដុំកំភួនក្នុងអាណត្តិថ្មីនេះ? លោក ហ៊ុន ម៉ានី៖ ពិតណាស់ ការសម្លឹងមើលអនាគតមិនអាចកាត់ផ្តាច់ចេញពីការស្គាល់ច្បាស់ពីអតីតកាល និងបច្ចុប្បន្នកាលនៃដំណើរវិវឌ្ឍរបស់ជាតិយើង ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាបានឡើយ។ យើងបានចាកចេញពីប្រទេសដែលមានប្រាក់ចំណូលទាប មកជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប ស្របពេលដែលកម្ពុជារក្សាបាននូវកំណើនសេដ្ឋកិច្ចក្នុងរង្វង់ប្រមាណ៧% ជារៀងរាល់ឆ្នាំ។ កម្ពុជាបានក្លាយពីប្រទេសដែលត្រូវការជំនួយពីអង្គការសហប្រជាជាតិក្នុងកិច្ចរក្សាសន្តិភាពទៅជាប្រទេសដែលផ្តល់កងកម្លាំងរក្សាសន្តិភាពជូនពិភពលោកវិញ។ យើងបាន និងកំពុងសម្លឹងមើលអនាគតកម្ពុជានៅឆ្នាំ២០៣០ និងរហូតដល់២០៥០ ជាមួយនឹងការរៀបចំយន្តការច្បាស់លាស់។ ជាមួយនឹងគណបក្សប្រជាជន យើងសម្លឹងមើលអនាគតរបស់កម្ពុជា ជាទីកន្លែងដែលខ្មែរគ្រប់និន្នាការនយោបាយសាសនានិងឋានៈសង្គមរស់នៅជាមួយគ្នាប្រកបដោយភាពសុខដុម។ សម្រាប់ថ្ងៃអនាគតនេះ កម្ពុជានឹងនៅតែបន្តពង្រឹងនិងពង្រីកសាមគ្គីភាពផ្ទៃក្នុងជាតិ ក្រោមម្លប់នៃរដ្ឋធម្មនុញ្ញកម្ពុជា បន្តអនុវត្តនិងពង្រឹងគោលនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស បន្តមិនយកពន្ធអាករលើដីកសិកម្មរបស់ប្រជាកសិករ។ លើសពីនេះ យើងនឹងបន្តបង្កើនប្រាក់បៀវត្សរ៍ជូនកម្មករកម្មការិនីតាមរោងចក្រ និងបន្តបង្កើនប្រាក់បៀវត្សន៍ជូនមន្ត្រីរាជការ ព្រមទាំងពង្រឹងប្រព័ន្ធសោធននិវត្តន៍ឲ្យកាន់តែប្រសើរ។ យើងក៏នឹងបង្កើតឲ្យមានវិទ្យាល័យមួយនៅតាមបណ្តាស្រុកខណ្ឌ អនុវិទ្យាល័យមួយនៅតាមបណ្តាឃុំសង្កាត់ និងសាលាបឋមសិក្សាមួយនៅតាមបណ្តាភូមិនានានៅទូទាំងប្រទេស ព្រមទាំងបន្តជំរុញប្រសិទ្ធភាពសេវាសុខភាពសាធារណៈ និងធ្វើឲ្យសេវានេះបានទៅដល់ថ្នាក់មូលដ្ឋាន។ យើងមានការងារច្រើនដែលត្រូវធ្វើ និងឆ្លើយតបទៅតាមតម្រូវការរបស់ពលរដ្ឋ ដូចយើងបានសរសេរនៅក្នុងកម្មវិធីនយោបាយរបស់យើង។ លោក លាង ដឺលុច៖ តើលោកមានសុទិដ្ឋិនិយមយ៉ាងណាចំពោះអនាគតកម្ពុជា? លោក ហ៊ុន ម៉ានី៖ ខ្ញុំមានជំនឿយ៉ាងមុតមាំលើកម្ពុជា។ ខ្ញុំបានយល់ពីអតីតកាលរបស់កម្ពុជា ខ្ញុំជឿជាក់លើបច្ចុប្បន្មភាពកម្ពុជា និងរឹងរឹតតែមានសុទិដ្ឋិនិយមចំពោះអនាគតយើងទាំងអស់គ្នា។ ខ្ញុំយល់ឃើញថា កម្ពុជាកំពុងដើរនៅលើផ្លូវមួយដ៏ត្រឹមត្រូវក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។ យើងកំពុងកសាងអនាគតដ៏ត្រចះត្រចង់មួយដោយដៃរបស់ខ្លួនផ្ទាល់ ហើយយើងកំពុងដឹកនាំវាសនាប្រទេសនេះដោយខ្លួនឯងផងដែរ។ ពិតណាស់ យើងនៅមានបញ្ហាជាច្រើនដែលត្រូវដោះស្រាយ ប៉ុន្តែយើងពិតជាមានសុឆន្ទៈក្នុងការដោះស្រាយបញ្ហាទាំងនេះឲ្យកាន់តែប្រសើរ។ ខ្ញុំចង់បញ្ជាក់ថាជាចុងក្រោយថា សុទិដ្ឋិនិយមមួយក្នុងចំណោមសុទិដ្ឋិនិយមជាច្រើនទៀត គឺថាមភាពរបស់យុវជនយើងនេះឯង៕ | បញ្ជីឈ្មោះអ្នកបោះឆ្នោតរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)ឆ្នាំ២០១៨ បង្ហាញថា ចំនួនយុវជនដែលមានអាយុ១៨ដល់៣៥ឆ្នាំ ដែលមានសិទ្ធិបោះឆ្នោតមានប្រមាណជា៤៦% នៃចំនួនអ្នកមានសិទ្ធិបោះឆ្នោតសរុប។ ក្នុងចំណោមសំឡេងឆ្នោតដ៏ច្រើនលើសលប់ដែលគណបក្សប្រជាជនកម្ពុជាទទួលបាន ពិតណាស់ថាមានសន្លឹកឆ្នោតរបស់ក្រុមយុវជនខាងលើនេះមិនតិចឡើយ។ តើការទៅបោះឆ្នោតរបស់ពួកគេក្នុងពេលថ្មីៗនេះ និងជាពិសេសការសម្រេចបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាមានន័យយ៉ាងណា? លោក ហ៊ុន ម៉ានី បេក្ខជនតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានយល់ព្រមផ្តល់បទសម្ភាសតាមសំណេដល់លោក លាង ដឺលុច អគ្គនាយកនៃសារព័ត៌មានថ្មីៗ ដើម្បីពន្យល់បកស្រាយបញ្ហានេះ។ |
Perched in the Oval Office, the 71-year-old president was uncharacteristically cautious. "I don't want to talk so much about things that we don't know yet," he said, holding out for clarity about a seemingly enticing offer from Pyongyang. Details are still sketchy, but North Korea gave word it may be willing to freeze provocative weapons tests in return for talks with the United States. Kim Jong Un, the North's leader, may even be willing to scrap nuclear weapons if Washington takes regime change and military action off the table. Later this week officials from South Korea, who brought the message from Kim, as well as officials from Japan and the United States, will huddle in Washington to compare notes. But until then, Trump voiced a tentative openness to North Korea's "very positive" offer, even if his administration retains deep doubts. Director of National Intelligence Dan Coats was reticent, telling Congress "I'm quite skeptical about all of this." "Maybe this is a breakthrough. I seriously doubt it," he said. "Hope springs eternal." One senior administration official, who requested anonymity, suggested "it's a good idea for everybody to keep some perspective, take a deep breath." "We have a long history, 27 years, of talking to North Korea. There is also a 27-year history of them breaking every agreement they've ever made with the United States," the official said. - Options open - Trump's willingness -- at least for now -- to drop his confrontational talk of wars and "little rocket men," is part opportunity and part necessity. Evan Medeiros, a National Security Council director for Asia under Barack Obama, said it was likely Pyongyang -- which has not yet spoken about the offer itself publicly -- was trying to drive a wedge between South Korea and Washington. "I'm deeply skeptical" he told AFP. "Pyongyang will use talks to play for time and advantage." The two treaty allies have not seen eye-to-eye, with the more dovish government of President Moon Jae-in favoring carrot over Washington's stick. The US president being seen to prematurely slam the door on talks would put a massive strain on relations with Seoul and would likely spell the end of rigorously enforced international sanctions. It could also fuel divisions within Trump's own administration, where National Security Advisor HR McMaster has reportedly taken a harder line in favor of military action than Defense Secretary Jim Mattis. Having lost a string of his most senior aides, including economic advisor Gary Cohn, Trump can hardly afford more resignations in protest. Even if North Korea is serious, according to Medeiros it is not clear that Trump, who is without an ambassador to Seoul, lost his nuclear special envoy and has hollowed out the State Department, has the wherewithal to engage in real talks and simultaneously keep the coalition pressing North Korea intact. Most analysts said Pyongyang won a decisive public relations victory over the United States at the Olympics last month, when Vice President Mike Pence appeared open to talks but North Koreans and South Koreans actually met. - Military options - Trump's other options are stark. US officials privately admit that a "bloody nose" strike -- mooted to chasten Kim away from nukes or ballistic missile tests -- was never under serious consideration. In reality, they say, any strike against North Korea would require overwhelming military force and would almost certainly put 30,000 US personnel and millions of other allied civilians in South Korea at immediate risk. Diplomacy would seem a better option, but Trump has made clear that unlike his predecessors, he will not let the situation "fester." On Tuesday, he reportedly held talks with former UN ambassador John Bolton, who is tipped to replace McMaster and recently advocated a "first strike" against North Korea. During Trump's first visit to the Oval Office in November 2016, then-president Obama warned him he may have to make a fateful decision about North Korea, according to those familiar with the talks. What he does now in the Oval Office could help decide whether this decades-long nuclear standoff ends on the battlefield or at the negotiating table. But as George W. Bush found in Iraq and Afghanistan, and as Richard Nixon found in Vietnam, wars have a way of defining presidencies. | Washington, United States |North Korea's surprise offer of nuclear talks has thrown Donald Trump the biggest global challenge of his administration -- and prompted a rare show of restraint from the usually outspoken president. |
អំឡុងសុន្ទរកថានៅសន្និសីទ Forbes Global CEO នៅថ្ងៃពុធ ទី១៦ ខែតុលា លោក លី បញ្ជាក់ថា លោកមិនឃើញផ្លូវងាយស្រួលណាមួយទៅមុខទេ ព្រោះថាក្រុមអ្នកតវ៉ាហុងកុងអះអាងថា ពួកគេមានការទាមទារធំៗប្រាំយ៉ាង ហើយគ្មាននរណាម្នាក់អាចសម្រុះសម្រួលបានឡើយ។ សម្រាប់លោក ការទាមទារទាំងនេះ ពុំបង្កើតឡើងក្នុងគោលដៅដោះស្រាយបញ្ហារបស់ហុងកុងឡើយ ក៏ប៉ុន្តែពួកវាគឺរៀបឡើងដើម្បីសម្អុយ និងទម្លាក់រដ្ឋាភិបាលលោកស្រីការី ឡាំប៉ុណ្ណោះ។ អត្ថបទទាក់ទង លោកស្រីការី ឡាំបោះបង់សុន្ទរកថានៅសភា ក្រោយរងការរំខានពីសមាជិកបក្សប្រឆាំង ធ្វើបាតុកម្មរាប់ខែមកនេះ! តើអ្វីជាការទាមទាររបស់ក្រុមបាតុករហុងកុង? ម្យ៉ាងវិញទៀត នាយករដ្ឋមន្ត្រីវ័យ៦៧ឆ្នាំរូបនេះ ចាត់ទុកសកម្មភាពរំខានរបស់សមាជិកបក្សប្រឆាំងហុងកុងនៅសភាដែលបង្ខំឲ្យលោកស្រី ការី ឡាំ ខកខានថ្លែងគោលនយោបាយដោយផ្ទាល់ គឺជារឿងសោកសៅបំផុតសម្រាប់ក្រុងហុងកុង។ និយាយដល់គោលការណ៍ «ប្រទេសមួយ ប្រព័ន្ធពីរ» លោក លី បញ្ជាក់ថា ម្ខាងចិនយល់ឃើញថា ពួកគេ មិនត្រឹមតែគិតដល់ប្រទេសមួយប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវចងចាំប្រព័ន្ធពីរផងដែរ។ រីឯការយល់ឃើញរបស់ហុងកុងវិញ ពួកគេមិនត្រឹមតែគិតដល់ប្រព័ន្ធពីរប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវចងចាំដែរថា នេះគឺជាប្រទេសមួយ។ ត្រង់នេះ លោកនាយករដ្ឋមន្ត្រីបានទទូចឲ្យពួកគេប្រព្រឹត្តប្រកបដោយប្រាជ្ញា និងរក្សាការអត់ធ្មត់រៀងខ្លួន។ ទន្ទឹមនេះ វាក៏មានបញ្ហាខ្លះពាក់ព័ន្ធអភិបាលកិច្ចផងដែរ ហើយនោះគឺរបៀបនៃការជ្រើសរើសប្រធានប្រតិបត្តិហុងកុង និងសមាជិកនៃក្រុមប្រឹក្សានីតិបញ្ញាត្តិ។ លោក លី និយាយបែបនេះ ដោយពន្យល់ ថា វាមានសំណើច្បាប់ដែលប្រធានប្រតិបត្តិនឹងត្រូវបោះឆ្នោតជ្រើសរើស ក៏ប៉ុន្តែសំណើនេះ ពុំត្រូវអនុម័តឡើយក្រោយការតស៊ូមតិក្នុងសភាកាលពីឆ្នាំ២០១៤។ ម្ល៉េះហើយ ហុងកុង មិនមានការពង្រីកសិទ្ធិបោះឆ្នោតនយោបាយ ដែលមានរំលេចក្នុងច្បាប់មូលដ្ឋានខ្លួន។ តាមការចុះផ្សាយរបស់ទូរទស្សន៍សិង្ហបុរី Channel News Asia លោកនាយករដ្ឋមន្ត្រី លី គូសបញ្ជាក់ថា វាគ្មានដំណោះស្រាយធម្មតាឡើយ ដ្បិតហុងកុងពុំមែនជាប្រទេស ក៏ប៉ុន្តែជាតំបន់រដ្ឋបាលពិសេសមួយ (SAR)។ បើតាមគំនិតលោក វាពិបាកនឹងប្រមើលមើលថាគោលការណ៍ «ប្រទេសមួយ ប្រព័ន្ធពីរ» អាចបន្ត២៨ឆ្នាំទៀត រហូតដល់ឆ្នាំ២០៤៧ ដែលជាឆ្នាំដែលហុងកុងនឹងត្រូវត្រួតត្រាទាំងស្រុងដោយក្រុងប៉េកាំង។ ចុចដល់រឿងរសើបក្នុងក្រុងហុងកុង ដែលនោះគឺ បញ្ហាសង្គម ជាពិសេស រឿងតម្លៃផ្ទះសំបែង លោក លី មានប្រសាសន៍ថា វាមានតម្លៃកប់ពពក យុវជនគ្មានលទ្ធភាពឡើយប្រសិនបើផ្ទះល្វែងមួយខ្នងស្មើចំណូលពួកគេ២២ឆ្នាំនោះ។ នេះគឺរឿងដែលពិបាកនឹងកើតឡើងណាស់ ហើយការជួលផ្ទះស្នាក់នៅ ក៏មានថ្លៃខ្លាំងផងដែរ។ ម្ល៉េះហើយ ពួកគេមានអារម្មណ៍៖«តើខ្ញុំប្រឹងប្រែងធ្វើការដើម្បីអ្វី, អនាគតខ្ញុំនៅទីណា? តើការពិតនៃក្តីសង្ឃឹមនិងសុបិនឈោងចាប់ភាពជោគជ័យ និងសុភមង្គលខ្ញុំនៅទីណា?»។ សូមបញ្ជាក់ថា អំឡុងសុន្ទរកថាប្រមាណមួយម៉ោង ដោយមានលោក Steve Forbes ប្រធាននិងនិពន្ធនាយកនៃក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ Forbes ជាអ្នកសម្របសម្រួល ក្រៅបញ្ហានៅហុងកុង លោក លី សៀនឡុង ក៏បាននិយាយពីបញ្ហាមួយចំនួនទៀត រួមមាន សង្គ្រាមពាណិជ្ជកម្ម និងការប្រឈមមុខដាក់គ្នាផ្នែកភូមិសាស្ត្រនយោបាយរវាងចិន និងសហរដ្ឋអាមេរិក ក៏ដូចជាការបោះឆ្នោតទូទៅនាពេលខាងមុខរបស់សិង្ហបុរីផងដែរ៕ | ការទាមទារចម្បង៥យ៉ាងរបស់ក្រុមបាតុករហុងកុង គឺរៀបចំឡើងដើម្បីសម្អុយរដ្ឋាភិបាលនេះ។ លោកនាយករដ្ឋមន្ត្រីសិង្ហបុរី លី សៀនឡុង លើកឡើងបែបនេះ ដោយបន្ថែមថា ហើយប្រសិនបើរដ្ឋាភិបាលហុងកុងយល់ព្រមតាមការទាមទារទាំងនេះ ក៏មិនទំនងជានឹងដោះស្រាយបញ្ហាចាក់ស្រែះដែលជាប់ទាក់ទងនឹងគោលការណ៍ «ប្រទេសមួយ ប្រព័ន្ធពីរ» បាននោះដែរ។ មេដឹកនាំរូបនេះ ក៏ចុចដល់រឿងរសើបរបស់ហុងកុង ដែលនោះគឺ បញ្ហាសង្គម ជាពិសេស រឿងតម្លៃផ្ទះសំបែងតែម្តង។ |
នាយកប្រតិបត្តិកម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ (WFP) លោក David Beasley នៅថ្ងៃ១៧ កញ្ញាកន្លងទៅ តាមរយៈវេទិការបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានថ្លែងសាទរពីការចូលរួមរបស់ម្ចាស់ជំនួយ និងមេដឹកនាំពិភពលោកទាំងតូចនិងធំ ក្នុងការផ្តល់ថវិកាដើម្បីសង្គ្រោះអាយុជីវិតប្រជាជនពិភពលោក ដែលកំពុងតែជួបការលំបាក។ តាមសេចក្តីថ្លែងការណ៍ដែលត្រូវបានចុះផ្សាយក្នុងគេហទំព័រផ្លូវការរបស់ WFP លោក David Beasley បានអះអាងថាការចូលរួមចំណែករបស់ម្ចាស់ជំនួយ និងមេដឹកនាំពិភពលោក ក៏ដូចជាស្ថាប័នផ្តល់កម្ចីធំៗរបស់ពិភពលោក ដែលបានពន្យារពេលការសងបំណុលសម្រាប់ប្រទេសក្រីក្រ ពិតជាបានជួយសម្រួលដល់ផលប៉ះពាល់សេដ្ឋកិច្ចរបស់ប្រទេសដែលកំពុងតែជាប់ផុងនឹងវិបត្តិ និងមានប្រជាជនប្រឈមភាពស្រេកឃ្លាន។ តាមលោក Beasley រយៈពេលប្រាំមួយខែដើមឆ្នាំមកនេះ ភ្នាក់ងាររបស់កម្មវិធីចំណីអាហារពិភពលោក បានយកជំនួទៅយដល់ប្រជាជនដែលប្រឈមនឹងភាពទីទ័លក្រប្រមាណ ៨៥ លាននាក់មកហើយ ខណៈគោលដៅរបស់ក្រុមភ្នាក់ងារ គ្រោងឲ្យបានដល់ប្រជាជនសរុបប្រមាណ ១៣៨ លាននាក់។ សម្រាប់ប្រមុខ WFP រូបនេះ ទាំងជំនួយ និងគោលដៅដែលបានសម្រេចក្នុងឆ្នាំនេះ គឺជាតួលេខប្រវត្តិសាស្ត្រហើយរបស់ WFP។ យ៉ាងណាក៏ដោយ នាយកប្រតិបត្តិរូបនេះ ក៏បានគូសបញ្ជាក់ថា បញ្ហានេះ ក៏មិនទាន់ទៅណាឆ្ងាយនៅឡើយនោះទេ។ លោក ទទួលស្គាល់ពីថវិកាបម្រុងគ្រប់គ្រាន់ក្នុងឆ្នាំ២០២០នេះ ក៏ប៉ុន្តែលោក ថាសម្រាប់ឆ្នាំ២០២១ អាចនឹងក្លាយជាឆ្នាំល្អប្រសើរ ឬមហន្តរាយ អាស្រ័យលើជំនួយ និងការគាំពាររបស់សហគមន៍អន្តរជាតិ។ ខណៈដែលប្រទេសជាច្រើនជាពិសេសនោះប្រទេសក្រីក្រ កំពុងរងការគំរាមកំហែងពីវិបត្តិ Covid-19លោក បានទទូចឲ្យសហគមន៍អន្តរជាតិ កុំទាន់អាលដើរចេញពីការប្តេជ្ញាចិត្តក្នុងកិច្ចការជំនួយមនុស្សធម៌ ហើយក៏កុំបែរខ្នងដាក់ប្រជាជនដែលកំពុងស្រេកឃ្លាន ដែលលោក ព្យាករថា អាចនឹងមានរហូតដល់ជាង ២៧០ លាននាក់៕ | ភ្នាក់ងារជំនាញអង្គការសហប្រជាជាតិ បានព្រមានពីការផ្ទុះឡើងនៃភាពស្រេកឃ្លានរបស់ប្រជាជនពិភពលោករាប់រយលាននាក់ ដែលបណ្តាលមកពីជម្លោះរ៉ាំរ៉ៃ និងវិបត្តិ Covid-19។ ភ្នាក់ងារជំនាញ បានអំពាវនាវឲ្យសហគមន៍អន្តរជាតិ ជាពិសេសប្រទេសសេដ្ឋកិច្ចអភិវឌ្ឍន៍ចូលរួមចំណែកទទួលខុសត្រូវ ដើម្បីទប់ស្កាត់វិបត្តិមនុស្សជាតិក្នុងសតវត្សរ៍ទី២១នេះ។ |
លោក ហែន ភារៈ បានពន្យល់ថា ស្បែករបស់មនុស្សមានចំនួន៤ប្រភេទ គឹស្បែកឆាប់ប្រតិកម្ម , ស្បែកខ្លាញ់, ស្បែកស្ងួត និងស្បែកធម្មតា។ ត្រង់ចំណុចនេះលោកវេជ្ជបណ្ឌិតជំនាញសើស្បែករូបនេះ បាននិយាយថា ស្បែកឆាប់ប្រតិកម្ម គឺជាស្បែក ដែលពិបាកនឹងប្រើប្រាស់ផលិតផលថែរក្សា ដោយសារស្បែកប្រភេទនេះ មានលក្ខណៈស្ដើងនិងក្រហមពីកំណើត ដែលងាយប្រឈមនឹងបញ្ហាស្បែក។ ចំណែកបញ្ហាស្បែកខ្លាញ់វិញ លោក ភារៈ បានពន្យល់ថា ស្បែកប្រភេទនេះ គឺបណ្ដាលមកពីក្រពេញខ្លាញ់ផលិតច្រើនខុសពីធម្មតា ដែលធ្វើឱ្យប្រឈមបញ្ហាស្ទះគល់រោម និងងាយកើតមុនលើផ្ទៃមុខ។ សូមលោក-អ្នកនាងស្ដាប់កិច្ចសម្ភាសរវាងលោក រំដួល ចិត្រា អ្នកសារព័ត៌មានថ្មីៗ និងលោកវេជ្ជបណ្ឌិត ហែន ភារៈ អ្នកឯកទេសព្យាបាលជំងឺរលាកច្រមុះរ៉ាំរ៉ៃ ដុះសាច់ និងអាលែកហ្ស៊ី ដូចតទៅ៖ រីឯបញ្ហាស្បែកស្ងួតវិញ អាចធ្វើឱ្យងាយប្រឈមមុខ និងបញ្ហាសើស្បែក និងអាលែកហ្ស៊ីដែរ នៅពេលដែលប្រើប្រាស់ផលិតផលថែរក្សា ឬបកស្បែកច្រើន។ សម្រាប់ស្បែកធម្មតា គឺជាប្រភេទល្អ ដែលមិនងាយរងផលប៉ះពាល់ស្បែក ដោយសារការប្រើប្រាស់ផលិតផលថែរក្សានោះទេ ក្នុងករណីជ្រើសរើសផលិតផលណា ដែលមានការអនុញ្ញាត និងបញ្ជាក់ត្រឹមត្រូវពីក្រសួងសុខាភិបាល។ នេះបើតាមលោកវេជ្ជបណ្ឌិត ហែន ភារៈ ដែលទាមទារឱ្យពលរដ្ឋស្គាល់ពីប្រភេទស្បែកខ្លួនសិន មុនជ្រើសរើសផលិតផលអ្វីមួយប្រើប្រាស់។ ក្រៅពីបញ្ហាយល់ដឹងលើសុខភាព និងសម្រស់របស់ប្រជាពលរដ្ឋនេះ លោក ហែន ភារៈ ក៏ស្នើឱ្យគ្រូពេទ្យ និងឱសថការី ជួយអប់រំ និងណែនាំពលរដ្ឋពីផលិតផលណា ដែលប៉ះពាល់ដល់សុខភាពស្បែក នៅពេលដែលពួកគេចង់ទិញផលិតផលថែរក្សាសម្រស់ពីគ្រឹះស្ថានឱសថខ្លួន ។ ជាពិសេសកុំលក់ផលិតផលណា ដែលក្រសួងសុខាភិបាល ហាមប្រើប្រាស់ហួសកម្រិតទៅឱ្យពលរដ្ឋ ដែលនាំឱ្យពួកគេប្រឈមមុខបញ្ហាជំងឺនាថ្ងៃអនាគត។ បើតាមលោក ភារៈ អាជ្ញាធរពាក់ព័ន្ធនៃក្រសួងជំនាញ ក៏ត្រូវរឹតបន្ដឹង និងអនុវត្តវិធានការច្បាប់ឱ្យបានម៉ឹងម៉ាត់ចំពោះអ្នកលក់ផលិតផលថែរក្សាផងដែរ៕ | ភ្នំពេញ៖ មុនប្រើប្រាស់ផលិតផលថែរក្សាស្បែក ពលរដ្ឋត្រូវស្គាល់ពីប្រភេទស្បែកខ្លួនឯងសិន ដើម្បីបញ្ចៀសបញ្ហាជំងឺសើស្បែក ។ នេះបើតាមលោកវេជ្ជបណ្ឌិត ហែន ភារៈ អ្នកឯកទេសព្យាបាលជំងឺរលាកច្រមុះរ៉ាំរ៉ៃ ដុះសាច់ និងអាលែកហ្ស៊ី។ |
វត្តមានញឹកញាប់នៃនាវា និងយន្តហោះចម្បាំងមកពីកងទ័ពជើងទឹកចិននៅតំបន់សមុទ្រជប៉ុន ដែលនៅចន្លោះចិន ឧបទ្វីបកូរ៉េ ជប៉ុន និងរុស្ស៊ី ធ្វើឲ្យជប៉ុនបារម្ភខ្លាំង។ ក្នុងរបាយការណ៍ការពារជាតិចេញផ្សាយថ្ងៃទី៨ ខែសីហា ជប៉ុនបានព្រមានពីការកើនឡើងសកម្មភាពយោធាចិននៅទីនោះ ហើយជឿថា នេះជាសកម្មភាពវាតទីរបស់ចិនចូលមកតំបន់សមុទ្រចិនខាងកើត និងប៉ាស៊ីហ្វិក ជាទីដែលជប៉ុនកំពុងគ្រប់គ្រងបណ្ដុំកោះជាច្រើន។ យ៉ាងណាមិញ ឧត្តមសេនីយ៍ Ma Xiaotian មេបញ្ជាការកងទ័ពជើងទឹកនៃកងទ័ពរំដោះប្រជាជន បានទាត់ចោលរបាយការណ៍របស់ជប៉ុន និងចោទជប៉ុនថា និយាយពន្លើសការពិតទៀតផង។ ថ្លែងក្នុងកម្មវិធីមួយនៅថ្ងៃទី១០ ខែសីហា លោក Ma Xiaotian អះអាងថា «សមុទ្រជប៉ុន»មិនមែនជារបស់ជប៉ុនឡើយ ហើយកងទ័ពអាកាសចិននឹងធ្វើសមយុទ្ធនៅទីនោះទៀត ព្រោះកងទ័ពចិនមិនមែនល្បាតតែដីគោក ហើយមិនហោះទៅសមុទ្រទេ។ យោងតាមទីភ្នាក់ងារព័ត៌មាន Reuters ដែលស្រង់ប្រភពទូរទស្សន៍ហុងកុង ប្រមុខកងទ័ពអាកាសចិនបញ្ជាក់ថា សកម្មភាពយោធាចិននៅតំបន់សមុទ្រជប៉ុនមិនមានច្រើនដូចការអះអាងរបស់ជប៉ុនឡើយ។ តែបើតាមរបាយការណ៍របស់ជប៉ុន យន្តហោះជប៉ុនបានហោះស្កាត់យន្តហោះចិនយ៉ាងញឹកញាប់ក្នុងឆ្នាំ២០១៧ ហើយសកម្មភាពរបស់ទ័ពអាកាស និងទ័ពជើងទឹកចិននៅតំបន់សមុទ្រចន្លោះចិន និងជប៉ុន ក៏អាចកើនឡើងថែមទៀតក្នុងឆ្នាំខាងមុខៗ។ បញ្ហាដែនទឹកនេះ គឺជាមូលហេតុដែលធ្វើឲ្យទំនាក់ទំនងរវាងចិន និងជប៉ុនរកាំរកូសមិនចេះចប់ បន្ថែមពី ជម្លោះដែនកោះនៅសមុទ្រចិនខាងកើត និងស្នាមរបួសផ្លូវចិត្តបន្សល់ទុកតាំងពីសម័យសង្គ្រាម។ ការកើនឡើងសកម្មភាពយោធាចិន ដែលស្ដែងចេញតាមរយៈការធ្វើទំនើបកម្មកងទ័ព រឹតតែធ្វើស្ថានការណ៍នៅតំបន់សមុទ្រជាប់ចិន និងជប៉ុន កើតឡើងកម្ដៅថែមទៀត។ ផ្លូវទឹកនៅទីនោះ ក្លាយជាច្រកធ្វើដំណើររបស់នាវាចិនឆ្ពោះទៅកាន់មហាសមុទ្រប៉ាស៊ីហ្វិក។ ជប៉ុនពិតជាមិនស្ងប់ចិត្តឡើយជុំវិញការធ្វើទំនើបកម្មវិស័យយោធារបស់ខ្លួន ខណៈដែលភាគីទាំងពីរមានជម្លោះដែនដីជាមួយគ្នានោះ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ចិនបានសម្រុកកែប្រែរចនាសម្ព័ន្ធយោធា ពង្រឹងឥទ្ធិពលយោធាឥតឈប់ឈរ ខណៈដែលជប៉ុនឯណោះមិនអាចពង្រឹងសមត្ថភាពយោធាតាមការចង់បានឡើយ ព្រោះតែធម្មនុញ្ញសន្តិភាពរបស់ខ្លួន។ យ៉ាងណាក្ដី ជប៉ុនកំពុងគិតចង់កែប្រែធម្មនុញ្ញនេះ ដើម្បីសម្របខ្លួនតាមសភាពការណ៍៕ | ប្រមុខកងទ័ពអាកាសចិន នៅថ្ងៃទី១០ ខែសីហា បាននិយាយការពារសកម្មភាពយោធាចិននៅសមុទ្រជប៉ុនដែលកើនឡើងខ្លាំងនារយៈពេលចុងក្រោយ។ ជប៉ុន បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសកម្មភាពរបស់យោធាជើងទឹកចិននៅតំបន់សមុទ្រក្បែរខ្លួន ហើយសកម្មភាពយោធានេះនឹងនៅបន្តកើនឡើងនៅពេលខាងមុខ។ ប៉ុន្តែមេទ័ពជើងអាកាសចិនប្រកាសថា សមុទ្រជប៉ុនមិនមែនកម្មសិទ្ធិរបស់ជប៉ុនតែម្នាក់ឡើយ។ |
សម្រាប់ប្រទេស៥ បានដាក់ពាក្យស្នើសុំធ្វើជាម្ចាស់ផ្ទះ AFF Suzuki Cupនេះ រួមមានកម្ពុជា ហ្វីលីពីន ឡាវ ថៃ និងសិង្ហបុរី។ ប៉ុន្តែមានតែថៃ និងសិង្ហបុរីប៉ុណ្ណោះ ដែលអាចជាប់ធ្វើជាម្ចាស់ផ្ទះ ដោយសារមានស្ដង់ដារគ្រប់គ្រាន់។ ស្ដង់ដារវាយតម្លៃសម្រាប់ធ្វើជាម្ចាស់ផ្ទះ AFF Suzuki Cupនេះ មាន៥ចំណុច។ ក្នុងនោះមាន ទទួលបានការគាំទ្រពីក្រុមការងាររដ្ឋាភិបាលសាមី ក្នុងការគ្រប់គ្រងការប្រកួត, ការគ្រប់គ្រងសុខភាព និងសុវត្ថិភាព , របៀបគ្រប់គ្រងហានិភ័យ នៅក្នុងស្ថានភាពកូវីដ-១៩ , ទីកន្លែងដែលផ្ដល់ភាពងាយស្រួលហ្វឹកហាត់ និងប្រកួត និងចុងក្រោយបទពិសោធន៍រៀបចំការប្រកួតនៅក្នុងស្ថានភាពកូវីដ-១៩។ ក្រោយមកគណៈកម្មការវាយតម្លៃ ក៏សម្រេចយកសិង្ហបុរី។ តាមពិតទៅ ការប្រកួត AFF Suzuki Cup នេះ ជាតួនាទីរបស់វៀតណាមទេ ដែលត្រូវធ្វើជាម្ចាស់ផ្ទះ ប៉ុន្តែដោយសារតែបញ្ហាកូវីដ-១៩ ផ្ទុះខ្លាំងនោះ ទើបប្រទេសជិតខាងកម្ពុជានេះ សម្រេចមិនទទួលការរៀបចំ។ បើគ្មានការប្រែប្រួល ការប្រកួតពានរង្វាន់ AFF SUZUKI CUP 2020នេះ នឹងត្រូវប្រព្រឹត្តទៅនាថ្ងៃទី៥ ខែធ្នូ ២០២១ ទៅដល់ថ្ងៃទី១ ខែមករា ២០២២។ អត្ថបទទាក់ទង AFF Suzuki Cup៖ កម្ពុជាក្នុងពូល B ជាមួយ វៀតណាម ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ឡាវ កម្ពុជា នឹងដេញថ្លៃធ្វើម្ចាស់ផ្ទះ AFF Suzuki Cup 2020 នៅចុងឆ្នាំនេះ កម្ពុជាស្ថិតនៅក្នុងពូល B ជាមួយវៀតណាម ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និងឡាវ សម្រាប់ការប្រកួតដណ្តើមពានរង្វាន់ AFF Suzuki Cup ឆ្នាំ២០២១។ រីឯពូល A មាន ថៃ មីយ៉ាន់ម៉ា ហ្វីលីពីន និងសិង្ហបុរី ព្រុយណេ/ទីម័រខាងកើត ។ នេះបើតាមលទ្ធផលនៃការចាប់ឆ្នោតនាថ្ងៃទី២១ ខែកញ្ញា ៕ | ភ្នំពេញ៖ ប្រទេសសិង្ហបុរី ត្រូវបានជ្រើសរើសធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតពានរង្វាន់ AFF SUZUKI CUP 2020។ នេះបើតាមការប្រកាសរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា តាមហ្វេសប៊ុក នៅថ្ងៃទី២៨ កញ្ញានេះ។ |
DNA ដែលមានអាយុកាលប្រមាណ១,២លានឆ្នាំនេះ ត្រូវបានរកឃើញពីអំបូរសត្វ (Steppe Mammoth) ពីរប្រភេទ ហើយត្រូវបានគេស្គាល់ថាជាអំបូរដើមនៃដំរីរោមវែង (Wolly Mammoth)។ កន្លងមក DNA ចំណាស់បំផុត គឺយកចេញពីសត្វសេះមួយក្បាលដែលរស់នៅលើទឹកដី Yukon ប្រទេសកាណដា កាលពីប្រមាណ៧សែនឆ្នាំមុន។ លោក Love Dalen សាស្ត្រាចារ្យនៅមជ្ឈមណ្ឌល Palaeogenetics នៅក្រុងស្កុកហូម ប្រទេសស៊ុយអែត បានអះអាងក្នុងសេចក្តីប្រកាសព័ត៌មានថា វត្ថុសំណាក DNA នេះ ពិតជាមានវ័យចំណាស់ខ្លាំងបំផុត ដែលជាថ្គាមថនិកសត្វពីដើម និងកណ្តាលសម័យកាល Pleistocene ឯតំបន់ស៊ីបេរី។ តាមពិតទៅ សំណាកថនិកសត្វទាំងនេះ ត្រូវបានរកឃើញកាលពីអំឡុងឆ្នាំ១៩៧០ ប៉ុន្តែត្រូវបានរក្សាទុកនៅបណ្ឌិត្យសភាវិទ្យាសាស្ត្ររុស្ស៊ី ក្រុងមូស្គូ។ លទ្ធផល DNA អាចជួយឲ្យអ្នកវិទ្យាសាស្ត្រមានពន្លឺបន្ថែមពីការបន្លាស់ទី និងការវិវត្តរបស់ថនិកសត្វលើពិភពលោក។ លោក Anders Gotherstrom សាស្ត្រាចារ្យម្នាក់ទៀតដែលដឹកនាំការសិក្សាស្រាវជ្រាវនៅ Center for Palaeogentics បានអះអាងថា៖«យើងមិនទាន់ឈានដល់កាលកំណត់ឡើយ ដោយការសិក្សានឹងនាំឲ្យយើងស្រាវជ្រាវរកឃើញ DNA ដែលមានអាយុកាលពី២លាន ទៅ២,៦លានឆ្នាំមុនបន្ថែមទៀត»៕ | អ្នកវិទ្យាសាស្ត្រនៅស៊ុយអែត បានប្រកាសពីការសិក្សាថ្មីរបស់ខ្លួនលើសំណាក DNA ពីថ្គាមថនិកសត្វនៅតំបន់ស៊ីបេរី ដែលមានអាយុកាលប្រមាណ១,២លានឆ្នាំ។ វាជាការសិក្សាដែលបើកច្រកសម្រាប់ការសិក្សាលើការវិវត្តរបស់អំបូរសត្វផ្សេងៗទៀតនាពេលខាងមុខ។ នេះបើយោងតាមការផ្សាយរបស់ British Journal Nature។ |
អ្នកនាំពាក្យប្រមុខ UN លោក Stephane Dujarric ប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា ប្រេសិតពិសេស UN ប្រចាំមីយ៉ាន់ម៉ាលោកស្រី Noeleen Heyzer នឹងចាកចេញពីតំណែងនៅថ្ងៃទី១២ ខែមិថុនា ដែលជាថ្ងៃចុងក្រោយនៃកិច្ចសន្យាការងាររបស់លោកស្រី។ លោកស្រីបានចាប់ផ្ដើមតួនាទីនេះក្នុងខែតុលាឆ្នាំ ២០២១ ដែលមកទល់ពេលនេះ លោកស្រីបានបម្រើការងារអស់ជិត២០ខែដែរ ប៉ុន្តែលោកស្រីមិនអាចបំពេញការងារដោយរលូនឡើយ។ មីយ៉ាន់ម៉ាបានស្ថិតក្នុងភាពចលាចលចាប់តាំងពីយោធាបានដណ្តើមអំណាចក្នុងខែកុម្ភៈ ឆ្នាំ២០២១។ កិច្ចខិតខំផ្នែកការទូតរបស់ UN និងអាស៊ានដើម្បីដោះស្រាយវិបត្តិរហូតមកដល់ពេលនេះ បានបរាជ័យ ក្នុងការទប់ស្កាត់ការបង្ហូរឈាមដែលកើតឡើងដោយរដ្ឋប្រហារ។ «សូមថ្លែងអំណរគុណចំពោះលោកស្រី Heyzer សម្រាប់កិច្ចខិតខំមិនចេះនឿយហត់ចំពោះមុខសន្តិភាព និងប្រជាជនមីយ៉ាន់ម៉ា»។ អ្នកនាំពាក្យ UN បានស្រង់សម្តីប្រមុខ UN លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស បែបនេះដោយបន្ថែមថា បេសកជនថ្មីនឹងត្រូវបានតែងតាំងនៅពេលខាងមុខ។ ជាប្រេសិតពិសេស លោកស្រី Heyzer ដែលជាសង្គមវិទូជនជាតិសិង្ហបុរី ក៏មានភារកិច្ចជំរុញឱ្យរបបយោធាមីយ៉ាន់ម៉ាចូលរួមក្នុងកិច្ចសន្ទនានយោបាយជាក្រុមប្រឆាំង និងបញ្ចប់ការបង្ក្រាបដ៏បង្ហូរឈាមដែលបានចាប់ផ្តើមបន្ទាប់ពីការផ្តួលរំលំរដ្ឋាភិបាលលោកស្រី អ៊ុងសាន ស៊ូជី ។ លោកស្រីបានទៅ បំពេញទស្សនកិច្ចនៅប្រទេសអាស៊ីអាគ្នេយ៍មួយនេះកាលពីខែសីហាឆ្នាំមុន ហើយបានជួបជាមួយប្រមុខរបបយោធា មីន អ៊ុងឡាំង និងមន្ត្រីយោធាកំពូលផ្សេងទៀត តែក៏រងការរិះគន់ដោយក្រុមសិទ្ធិមនុស្សថា ជាទទួលស្គាល់របបយោធាទៅវិញ។ លោកស្រីត្រូវបានបដិសេធមិនឱ្យជួបលោកស្រី ស៊ូជី ដែរ៕ | បេសកជនពិសេសរបស់អង្គការសហប្រជាជាតិ (UN) ប្រចាំមីយ៉ាន់ម៉ានឹងចុះចេញពីតំណែងនៅខែមិថុនា បន្ទាប់ពីកាន់តំណែងអស់រយៈពេល១៨ខែ។ នេះបើតាមអ្នកនាំពាក្យរបស់ប្រមុខ UN ។ UN នឹងជ្រើសរើសបេសកជនថ្មីជំនួសដែរ។ |
មួយវិញទៀត សម្រាប់ហ្វេនហ្វេន ដែរបានចូលរួម Comment នៅក្នុងការលេងហ្គេម ថ្ងៃស្អែកនេះក្រុមហ៊ុន vivo នឹងប្រកាសអ្នកឈ្នះនៅលើផេកផ្លូវការ របស់ vivo ផ្ទាល់តែម្តង។ កាន់តែពិសេសជាងនេះដែរ សម្រាប់ស្មាតហ្វូន vivo Y30 ក៏បានប្រកាសចេញលក់ជាផ្លូវការ នៅលើទីផ្សារចាប់ ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០នេះតទៅហើយ ជាមួយនឹងកញ្ចប់សមរម្យ ត្រឹមតែ $169 តែប៉ុណ្ណោះ។ ខាងក្រោមជាលក្ខខណៈសម្បត្តិរបស់ស្មាតហ្វូន vivo Y30 ៖ 1. អេក្រង់ ទំហំ 6.47 អ៊ីញ Ultra O Screen ជាប្រភេទ IPS LCD អាចបង្ហាញរូបភាពបាន ក្នុងកម្រិត 720 x 1560 HD+ លាតសន្ធឹងប្រមាណ 90.7% នៃផ្ទៃ ខាងមុខ និងមានដង់ស៊ីតេអេក្រង់ 266 ppi 2. ប្រើបន្ទះឈីប Qualcomm Snapdragon MT6765 Octa-core 3. CPU Octa-core ដំណើរការបានក្នុងល្បឿន 2.0 GHz 4. មានរ៉េម 4GB, អង្គផ្ទុកទិន្នន័យ 64GB និងអាចថែមក្រៅបាន 256GB 5. មានថ្មទំហំធំ 5000 mAh 6. ដំណើរការដោយ Android 10 និងស្បែក Interface ប្រភេទ Funtouch OS 10 7. មានកាមេរ៉ាមុខទំហំ 8MP, កាមេរ៉ាក្រោយបួនគ្រាប់ (13MP + 8MP + 2MP+2MP) 8. អាចប្រើស៊ីមកាតបានពីរ 9. មានមុខងារ Face Unlock + FingerPrint ដូចច្នេះហើយ សម្រាប់បងប្អូន ឬក៏ហ្វេនហ្វេនណា ដែលមានបំណងជាវស្មាតហ្វូន vivo Y30 យកទៅប្រើប្រាស់ លោកអ្នកអាចរកជាវបាននៅគ្រប់បណ្តាហាងលក់ទូរស័ព្ទដៃនានា ទូទាំង 25 ខេត្តក្រុង៕ (អត្ថបទពាណិជ្ជកម្ម) | រងចាំទៀតមិនបានទេ ពិតជាកក្រើកទៀតហើយ! បន្ទាប់ពីបានបង្ហោះយ៉ាងគគ្រឹកគគ្រេង នៅលើបណ្តាញសង្គមហ្វេសបុក ហើយនឹងការ Live ផ្ទាល់ ការប្រកួតប្រជែងអំពី Y30 ចេញពីទំព័រហ្វេសប៊ុកផ្លូវការ vivo កាលពីថ្ងៃទី២៩ និងទី៣០ ឧសភា ពីសំណាក់តារាសម្តែង វីយ៉ារ៉ូ កញ្ញាដាដាវ ប៉ះគ្នាជាមួយនឹង ពូរៀនថត និងតារាបាល់ទាត់លោក ឈិនឈឿន។ នៅពេលនេះ យើងក៏បានរកឃើញ ក្រុមដែលទទួលបានជ័យលាភីហើយ នោះគឺក្រុម ពូរៀនថត និងតារាបាល់ទាត់ លោក ឈិនឈឿន។ ក្រុមនេះ ទទួលបានការ View ច្រើនជាងគេ នៅក្នុងការ Live។ |
ភ្នំពេញ៖ ក្នុងរយៈពេលចុងក្រោយនេះ ជ្រូកកណ្ដុរអាំង ក្លាយជាភោជនពេញនិយមមួយ សម្រាប់មនុស្សមួយចំនួន ដោយសារតែរសជាតិឆ្ងាញ់ជាងជ្រូកធម្មតា ខណៈនៅលើទីផ្សារមានតម្លៃខ្ពស់។ ទ្វីបើជ្រូកកណ្ដុរនេះ មានតម្លៃខ្ពស់ តែលោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មខេត្តសៀមរាប មិនលើកទឹកចិត្តពលរដ្ឋឲ្យចិញ្ចឹមច្រើនឡើយ ដោយបារម្ភទីផ្សារធ្លាក់ចុះ។ អ្នកស្រី លី ចាន់សុគុន្ធារី ជាអ្នកប្រកបរបរលក់ជ្រូកអាំងមួយរូប នាខ្នងភ្នំគូលែន ខេត្តសៀមរាប។ អ្នកស្រី ចាន់សុគុន្ធារី ដែលលក់ជ្រូកអាំងជាង ១០ឆ្នាំមកហើយ ប្រាប់សារព័ត៌មានថ្មីៗ២៥ថា ខ្លួនអាចលក់បានតម្លៃប្រមាណ ៦៥ម៉ឺនរៀលឯណោះក្នុងមួយក្បាល។ តម្លៃនេះ រួមបញ្ជូលទាំងជ្រូកអាំងមួយក្បាលទម្ងន់ចន្លោះពី ៦-៨គីឡូក្រាម បន្លែ និងប្រហុកឆៅ ឬប្រហុកអង្រ្កង។ ក្រៅពីលក់ជ្រូកកណ្ដុរអាំង អ្នកភូមិព្រះអង្គធំ ឃុំខ្នងភ្នំ ក៏មានលក់ជ្រូករស់ផងដែរ។ ជ្រូករស់មួយក្បាល ដែលមានទម្ងន់ចន្លោះពី ៦-៨គីឡូក្រាម អ្នកស្រី ចាន់សុគុន្ធារី លក់ក្នុងតម្លៃប្រមាណ ៥៥ម៉ឺនរៀល។ ទោះបីជ្រូកកណ្ដុរនេះ លក់បានតម្លៃខ្ពស់នៅលើទីផ្សារ ប៉ុន្តែស្ត្រីវ័យ៣៩ឆ្នាំរូបនេះ មិនបានចិញ្ចឹម ដោយខ្លួនឯងឡើយ ពោលគឺអ្នកស្រី ប្រមូលទិញពីប្រជាជន ក្នុងមូលដ្ឋានខ្លួនប៉ុណ្ណោះ។ អ្នកស្រី លី ចាន់សុគុន្ធារី លើកឡើងដូច្នេះថា៖ «ជ្រូកកណ្ដុរនេះ អ្នកស្រុកចិញ្ចឹមមិនទាន់ទេ ព្រោះគាត់ចិញ្ចឹមតាមបែបធម្មជាតិ។ អ៊ីចឹងចួនកាលខ្លះក៏រកបាន ខ្លះក៏រកមិនបានទៅ»។ រូបភាពអ្នកស្រី លី ចាន់សុគុន្ធារី និងនឹងភោជនីយដ្ឋានរបស់អ្នកស្រី ស្ថិតនៅខ្នងភ្នំគូលែន។ រូបភាពផ្ដល់ដោយ អ្នកស្រី លី ចាន់សុគុន្ធារី។ ពាក់ព័ន្ធនឹងការចិញ្ចឹមជ្រូកបែបធម្មជាតិនេះ គឺងាយស្រួល និងមិនស្មុគស្មាញឡើយ ទាំងចំណី ការចិញ្ចឹម និងការមើលថែ។ បើតាមអ្នកស្រុកស្វាយលើ ខេត្តសៀមរាបរូបនេះ ចំណីសម្រាប់ប្រភេទជ្រូកកណ្ដុរនេះ មានដូចជា បបរ បាយ ផង់អង្ករ ដំឡូងមី និងដើមចេកជាដើម។ បន្ទាប់ពីផ្ដល់ចំណីហើយ ជ្រូកទាំងនោះត្រូវបាន កសិករលែងឲ្យដើរ។ ក្រោយចិញ្ចឹមបានប្រមាណ ១ខែកន្លះ ទៅបីខែ និងមានទម្ងន់ចន្លោះពី៦-៨គីឡូក្រាម កសិករអាចចាប់លក់ ឬអាំងបាន។ កាលពីខែឧសភាកន្លងទៅ ភោជនីយដ្ឋានរបស់អ្នកស្រី ចាន់សុគុន្ធារី ទទួលបានការបញ្ជាទិញជ្រូកអាំងពីអតិថិជន ប្រមាណជា ២០ក្បាល ដែលនេះជាចំនួនច្រើនសម្រាប់អ្នកស្រី។ អ្នកស្រី ចាន់សុគុន្ធារី បានឱ្យដឹងថា៖ «មួយរយៈនេះ លក់ដាច់ អតិថិជនទិញភាគច្រើន មកពីក្រុងសៀមរាប ភ្នំពេញ ហើយមួយចំនួនទៀតមានមកពីខេត្តបាត់ដំបង និងក្រុងប៉ោយប៉ែត(បន្ទាយមានជ័យ)។ រូបភាពផ្ដល់ដោយ អ្នកស្រី លី ចាន់សុគុន្ធារី ជាអាជីវករលក់ជ្រូកកណ្ដុរ នាខ្នងភ្នំគូលែន ស្ថិតក្នុងភូមិព្រះអង្គធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប។ ដោយឡែក លោក ឡ័ញ ប៊ុនថន ជាអ្នកលក់ជ្រូកកណ្ដុរអាំង មួយរូបស្ថិតនៅផ្សារដើមក្រឡាញ់ ក្រុងសៀមរាប បានអះអាងថា សព្វថ្ងៃ ជ្រូកកណ្ដុរមានការពេញនិយមបរិភោគ និងមិនទាន់អាចផ្គត់ផ្គង់តាមតម្រូវការអតិថិជននោះទេ។ សម្រាប់លោក ប៊ុនថន ជ្រូកដែលខ្លួនមានលក់នោះ គឺលោកចិញ្ចឹមដោយខ្លួនឯង និងមួយចំនួនទៀត ប្រមូលទិញពីប្រជាជន ក្នុងមូលដ្ឋាន ដែលចិញ្ចឹមតាមបែបធម្មជាតិ។ ហាងលោក ឡ័ញ ប៊ុនថន ដែលទើបដំណើរការបានប្រមាណជា ១ឆ្នាំនោះ អាចទទួលបានការបញ្ជាទិញចន្លោះពី ២០-៣០ក្បាលផងដែរ។ អាជីវករូបនេះ និយាយថា៖ «ជ្រូកអាំងមួយក្បាល មានលាយបន្លែ និងទឹកជ្រលក់ មានតម្លៃ ៦០ម៉ឺនរៀល ដែលអ្នកទិញភាគច្រើនជាអ្នកក្រុងសៀមរាប, ភ្នំពេញ និងមួយចំនួនពីបណ្ដាខេត្តផ្សេងៗ»។ រូបភាពផ្ដល់ដោយ អ្នកស្រី លី ចាន់សុគុន្ធារី ជាអាជីវករលក់ជ្រូកកណ្ដុរ នាខ្នងភ្នំគូលែន ស្ថិតក្នុងភូមិព្រះអង្គធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប។ ជុំវិញអាជីវកម្មលក់ជ្រូកកណ្ដុរនេះ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាបថា ជ្រូកកណ្ដុរនេះ ពិតជាមានតម្លៃខ្ពស់ និងពេញនិយមបរិភោគ។ រីឯការចិញ្ចឹមមិនទាន់មានជាកសិដ្ឋានទ្រង់ទ្រាយធំទេ គឺមានការចិញ្ចឹមជាលក្ខណៈគ្រួសារ របស់ពលរដ្ឋប៉ុណ្ណោះ។ ប៉ុន្តែប្រធានមន្ទីរកសិកម្មរូបនេះ មិនលើទឹកចិត្តឲ្យពលរដ្ឋចិញ្ចឹមច្រើននោះឡើយ ដោយលោកសម្អាងដូច្នេះថា៖ «ចិញ្ចឹមជ្រូកកណ្ដុរ មានទីផ្សារតូចចង្អៀត មិនដូចទីផ្សារជ្រូកសាច់ទេ។ បើយើងចិញ្ចឹមបានច្រើនទៅ អាចនឹងចាល់ទីផ្សារ ព្រោះអ្នកហូបមិនមានច្រើនទេ គឺភាគច្រើនមានតែអ្នកមានជីវភាពចាប់ពីមធ្យមឡើងលើទេ»។ សូមជម្រាបថា «ជ្រូកកណ្ដុរ» ជាពូជជ្រូកក្នុងស្រុក ដែលមានមាឌតូច, ធន់នឹងកម្ដៅ និងអាចចិញ្ចឹមលែងបាន ប៉ុន្តែការចិញ្ចឹមបែបនេះ អាចបណ្ដាលឲ្យសត្វងាយទទួលរងនូវជំងឺឆ្លងផ្សេងៗ។ ចំពោះរូបរាងវិញ វាមានថ្ងាសប៉ោង ច្រមុះត្រង់ ត្រចៀកត្រង់តូចបញ្ឈររាងស្រួច ខ្លួនខ្លីក្រាស់ ខ្នងអ៊ែន ពោះធ្លាក់ជិតដល់ដី មិនសូវមានរោម និងសម្បុរខ្មៅប្រផេះ។ នេះបើតាម «សៀវភៅចិញ្ចឹមជ្រូក» រៀបចំដោយអង្គការ Heifer Project International-Cambodia៕ | ដោយ៖ ស៊ុល រ៉វី |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.