text stringlengths 31 26.1k | summary stringlengths 11 1.19k |
|---|---|
បញ្ហាភូមិសាស្ត្រនយោបាយនេះកាន់តែឡើងកំដៅបន្ទាប់ពីមេបញ្ជាការកងទ័ពជើងទឹកសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ប្រកាសថា ឈូងសមុទ្រពែក្យទាំងមូល រួមជាមួយជ្រោយ Hormuz ស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួន ហើយនាវាដែលឆ្លងកាត់ទាំងនាវាដឹកជញ្ជូន និង នាវាយោធាក៏ស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួនដូចគ្នា។ បើតាមទីភ្នាក់ងារព័ត៌មាន Reuters មេបញ្ជាការកងទ័ពជើងទឹកនៃឆ្មាំបដិវត្តន៍អ៊ីរ៉ង់លោក Alireza Tangsiri ដូច្នេះថា៖« យើងអាចធានាសន្តិសុខនៅឈូងសមុទ្រពែក្យ ហើយវាមិនចាំបាច់ត្រូវមានវត្តមានមហាអំណាចខាងក្រៅដូចជាអាមេរិកឬប្រទេសដទៃដែលមិនមានទីតាំងនៅទីនេះឡើយ។ មន្ត្រីជាន់ខ្ពស់រូបនេះបន្ថែមថា រាល់នាវាឆ្លងកាត់ទាំងយោធា ឬមិនមែនយោធាគឺស្ថិតក្រោមការគ្រប់គ្រងរបស់អ៊ីរ៉ង់ ហើយវត្តមានរបស់អ៊ីរ៉ង់នៅក្នុងតំបន់គឺមិនផ្លាស់ប្តូរទាំងយប់ និងថ្ងៃ។ អ៊ីរ៉ង់យកបញ្ហាជ្រោយ Hormuz មកដាក់សម្ពាធលើភាគីពាក់ព័ន្ធជាពិសេសសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តក្នុងតំបន់រដ្ឋឥស្លាមនិកាយស៊ូនីដូចជាអារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួមអេមីរ៉ាត់ ស្របពេលដែលអាមេរិកដាក់ទណ្ឌកម្មប្រឆាំងអ៊ីរ៉ង់ឡើងវិញបន្ទាប់ពីបោះបង់កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ ២០១៥។ កន្លងមកប្រធានាធិបតីអ៊ីរ៉ង់លោក ហាសាន់ រូហានី (Hassan Rouhani) ធ្លាប់គំរាមថា បើសិនជាទណ្ឌកម្មអាមេរិកធ្វើឲ្យប៉ះពាល់ដល់ការនាំចេញប្រេងឆៅរបស់អ៊ីរ៉ង់ ការនាំចេញប្រេងផ្សេងទៀតពីមជ្ឈិមបូព៌ាក៏ត្រួវប៉ះពាល់ដូចគ្នា។ ក្រោយការប្រកាសរបស់អ៊ីរ៉ង់លើការគ្រប់គ្រងជ្រោយ Hormuz នេះ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក ម៉ៃ ប៉ុមប៉េអូ បានចេញមុខឆ្លើយតបវិញដូចគ្នាដោយទាត់ចោលសិទ្ធិផ្តាច់មុខរបស់អ៊ីរ៉ង់ និងត្រៀមសហការជាមួយប្រទេសដទៃដើម្បីឆ្លើយតបនឹងបញ្ហានេះ។ លោក ប៉ុមប៉េអូ បានបញ្ជាក់តាមគណនី Twitter របស់ខ្លួនថា៖« សាធារណរដ្ឋឥស្លាមអ៊ីរ៉ង់មិនគ្រប់គ្រងជ្រោយ Hormuz ឡើយ។ ជ្រោយនេះជាដែនទឹកអន្តរជាតិ។ សហរដ្ឋអាមេរិកនឹងបន្តសហការជាមួយប្រទេសជាដៃគូក្នុងតំបន់ដើម្បីធានាសេរីភាពនៃការធ្វើនាវាចរណ៍ និងលំហូរពាណិជ្ជកម្មឆ្លងការតាមដែនទឹកអន្តរជាតិនេះ»។ គេមិនទាន់ដឹងថា សហរដ្ឋអាមេរិកនឹងចេញវិធានការបែបណាឡើយជុំវិញការប្រកាសរបស់អ៊ីរ៉ង់នេះ ប៉ុន្តែការសម្រេចបិទការឆ្លងកាត់ជ្រោយ Hormuz នឹងបង្កើតឲ្យមានបញ្ហាឈឺក្បាលច្រើនជាពិសេសការកាត់ផ្តាច់ការដឹកជញ្ជូនប្រេង និងការប្រឈមមុខដាក់គ្នាក្នុងតំបន់រវាងប្រទេសដែលមានផលប្រយោជន៍ក្នុងការនាំប្រេងចេញផង។ -ហេតុអ្វីជ្រោយ Hormuz សំខាន់? ការគំរាមបិទជ្រោយ Hormuz របស់អ៊ីរ៉ង់ដើម្បីបង្កើតរឿងចម្រូងចម្រាសគឺទាក់ទិននឹងបញ្ហាភូមិសាស្ត្រនយោបាយ។ គេប្រហែលជានៅចាំរឿងរ៉ាវដែលធ្វើរុស្ស៊ីលើកទ័ពឈ្លានពានអ៊ុយក្រែន។ តាមពិតទៅរុស្ស៊ីលេបត្របាក់យកឧបទ្វីបគ្រីមៀមិនមែនរឿងចៃដន្យទេ តែវាជារឿងភូមិសាស្ត្រនយោបាយដូចគ្នា។ រុស្ស៊ីមិនអាចបាត់បង់គ្រីមៀដែលដែលខ្លួនមានតាំងមូលដ្ឋានទ័ពជើងទឹកនៅកំពង់ផែ Sevastopol ឡើយ។ វាជាកំពង់ផែដែលមិនកក(Warm Water Port) តែមួយគត់ដែលរុស្ស៊ីអាចប្រើប្រាស់បានគ្រប់កាលៈទេសៈភ្ជាប់ទៅសមុទ្រខ្មៅ និងឆ្លងទៅសមុទ្រមេឌីទែរ៉ាណេក្នុងពេលសន្តិភាព ឬពេលសង្ក្រាម។ ត្រឡប់មកជ្រោយ Hormuz គឺដូចគ្នា។ ឈូងសមុទ្រពែក្យជាតំបន់ដែលផលិតប្រេងនាំមុខគេ ហើយផលិតបានប្រេង ៣០ភាគរយសម្រាប់ផ្គត់ផ្គង់ទីផ្សារពិភពលោកទាំងមូល។ ចំណែកជ្រោយ Hormuz ដែលមានទំហំប្រហែល ៣៤ គីឡូម៉ែត្រជាច្រកពាណិជ្ជកម្មតាមផ្លូវសមុទ្រដ៏សំខាន់ និងមរមាញឹកបំផុតមួយលើពិភពលោក ដែលរដ្ឋនាំប្រេងចេញក្នុងតំបន់ដូចជា បារ៉ែន, អ៊ីរ៉ង់, អ៊ីរ៉ាក់, គុយវ៉ែត, កាតា, អារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួម អេមីរ៉ាត់ ប្រើប្រាស់ដើម្បីជញ្ជូនប្រេងទៅលក់នៅទីផ្សារអន្តរជាតិរៀងរាល់ថ្ងៃ។ បើតាមរបាយការណ៍រដ្ឋបាលព័ត៌មានថាមពលអាមេរិក (EIA) ប្រេងប្រហែល ១៧ លានបារ៉ែលដែលស្មើ ៣៥ភាគរយនៃប្រេងដែលត្រូវដឹកជញ្ជូនតាមសមុទ្រគឺត្រូវឆ្លងកាត់ជ្រោយនេះ។ វាក៏ជាច្រកដ៏សំខាន់បំផុតមួយសម្រាប់ការដឹកជញ្ជូនប្រេងទៅកាន់ទីផ្សារអាស៊ីបូព៌ាដូចគ្នា។ របាយការណ៍ព័ត៌មានថាមពលអាមេរិកឆ្នាំ ២០១៦ ក៏បង្ហាញថា អាមេរិកនាំចចូលប្រេង ១៨ភាគរយពីរដ្ឋឈូងសមុទ្រពែក្យនេះដែរ។ ដូច្នេះហើយ រាល់ការកាត់ផ្តាច់ការដឹកជញ្ជូនទំនិញតាមជ្រោយនេះទោះជាក្នុងរយៈពេលខ្លី ឬវែងក៏ដោយនឹងបង្កើតបញ្ហាធ្ងន់ធ្ងរទាំងសន្តិសុខ និងការខាតបង់សេដ្ឋកិច្ច។ ឧទាហរណ៍ជាក់ស្តែងគឺ ប្រទេសឈូងសមុទ្រពែក្យដែលនាំប្រេងចេញនឹងបាត់បង់ចំណូលច្រើនដោយសារប្រេងដែលនាំចេញត្រូវកាត់ផ្តាច់ ខណៈដែលប្រទេសនាំប្រេងនោះក៏ត្រូវប្រឈមមុខនឹងការខ្វះខាតប្រេង និងត្រូវនាំចូលប្រេងដែលមានតម្លៃថ្លៃដូចគ្នា។ បើសិនបិទច្រកនេះកាន់តែយូរ វានឹងមានការខាតបង់កាន់តែធំដូចគ្នា។ កន្លងមក ប្រទេសឈូងសមុទ្រពែក្យព្យាយាមរកវិធីសាស្ត្រដើម្បីធានាការនាំចេញថាមពលដោយគ្មានកាត់ផ្តាច់ បើទោះជាអ៊ីរ៉ង់បិទជ្រោយនេះក៏ដោយ។ ទីមួយ ប្រទេសទាំងនោះបានកសាងផ្លូវសម្រាប់នាំប្រេងចេញដោយឡែកពោលគឺ វិនិយោគលើការកសាងបំពង់ប្រេង។ ប៉ុន្តែតាមស្ថានភាពជាក់ស្តែង សមត្ថភាពបំពង់ប្រេងនេះនៅតែមិនអាចជួយឲ្យបណ្តាប្រទេសទាំងនោះកាត់បន្ថយការប្រើប្រាស់ជ្រោយ Hormuz ទាំងស្រុងឡើយ។ វីធីសាស្ត្រទីពីរ គឺរដ្ឋឈូងសមុទ្រពែក្យពឹងពាក់អាមេរិកដោយបង្កើតសម្ព័ន្ធសន្តិសុខដើម្បីធានាថា ជ្រោយនេះមិនត្រូវបានបិទក្នុងប្រការណាមួយទេ។ ដូចបានរៀបរាប់ខាងដើមស្រាប់អាមេរិកមានប្រយោជន៍នៅទីនោះ ដែលវាមានន័យថា អាមេរិកត្រូវធានានិរន្តភាពនៃថាមពលសម្រាប់នាំចូល និងការពារសន្តិសុខតំបន់ផង។ -អ៊ីរ៉ង់អាចបិទច្រក តែអាមេរិកត្រូវប្រើកម្លាំងតប? តាមពិតទៅ ការដកខ្លួនចេញពីកិច្ចព្រមព្រៀងអ៊ីរ៉ង់ឆ្នាំ ២០១៥ របស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ និងការដាក់ទណ្ឌកម្មប្រឆាំងអ៊ីរ៉ង់ឡើងវិញជាដើមហេតុសំខាន់ដែលបណ្តាលឲ្យស្ថានការណ៍មជ្ឈិមបូព៌ាកាន់តែធ្ងន់ធ្ងរ។ រឿងដែលគួរឲ្យបារម្ភនោះ គឺអ៊ីរ៉ងអាចនឹងបិទច្រកនេះតាមការគំរាមរបស់ខ្លួន។ អ៊ីរ៉ង់អាចពង្រាយមីនក្រោមទឹកដើម្បីប្រឆាំងរាល់នាវាដែលឆ្លងកាត់ជ្រោយនេះ ស្របពេលដែលគេសង្កេតឃើញមហាអំណាចតំបន់នេះបន្តសម្ញែងសាច់ដុំយោធាបន្តបន្ទាប់តាមរយៈសមយុទ្ធយោធា។ វាច្បាស់ណាស់ថា រាល់ការដោះស្រាយបញ្ហានេះ វាតម្រូវឲ្យអាមេរិកប្រើកម្លាំងទ័ព។ ថ្វីបើអ៊ីរ៉ង់ដឹងច្បាស់ថា កងទ័ពជើងទឹកខ្លួនគ្មានសមត្ថភាពអាចកម្ចាត់ទ័ពជើងទឹកអាមេរិកឡើយ។ ប៉ុន្តែយ៉ាងហោចណាស់ មហាអំណាចតំបន់មួយនេះចង់ក្រឡុកស្ថានការណ៍ និងធ្វើវាកាន់តែច្របូកច្របល់ដែរ។ ការខាតបង់សេដ្ឋកិច្ចជារឿងមួយសំខាន់ ប៉ុន្តែការប្រឈមមុខដាក់គ្នា ឬប៉ះទង្គិចគ្នាដោយយោធានោះនឹងមានផលប៉ះពាល់នឹងធំធេងពិបាកស្មាន។ កាលពីដើមខែសីហានេះ មេបញ្ជាការនៃទីបញ្ជាការយោធាកណ្តាលកងទ័ពអាមេរិកលោកឧត្តមសេនីយ៍ Joseph Votel ធ្លាប់លើកឡើងពីការបង្ហាញសមត្ថភាពរបស់កងទ័ពអ៊ីរ៉ង់កន្លងមក ជាពិសេសមត្ថភាពក្នុងការពង្រាយមីនសមុទ្រ,ដាក់គ្រឿងផ្ទុះលើទូកក្នុងដែនទឹក និងការប្រើប្រាស់មីស៊ីលតាមបណ្តាយជ្រោយនេះផង។ ប៉ុន្តែលោកសង្កត់ធ្ងន់ថា អាមេរិក និងសម្ព័ន្ធមិត្តជានិច្ចជាកាលបានបន្តហ្វឹកហ្វឺននិងបង្កើនសមត្ថភាពត្រៀមខ្លួនជានិច្ចដើម្បីឆ្លើយតបនឹងបញ្ហាដែលធានាបានសេរីភាពនៃការធ្វើនាវាចរណ៍ និងលំហូរពាណិជ្ជកម្មអន្តរជាតិ។ ដោយឡែកនៅដើមសប្តាហ៍នេះ មន្ត្រីយោធាអាមេរិកបានលើកឡើងជាថ្មីទៀតថា វិធានការតឹងរ៉ឹងអាចនឹងត្រូវដាក់ចេញដើម្បីកំញើញអ៊ីរ៉ង់ផង បើសិនជាស្ថានភាពកាន់តែអាក្រក់នោះ។ ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Fox News នៅថ្ងៃចន្ទ អ្នកនាំពាក្យទីបញ្ជាការកណ្តាលកងទ័ពជើងទឹកអាមេរិកលោក Chloe Morgan បានបញ្ជាក់ថា អាមេរិកនិងដៃគូនឹងបន្តលើកស្ទួយសន្តិសុខ និងស្ថិរភាពក្នុងតំបន់ជារៀងរាល់ថ្ងៃ។ មិនត្រឹមតែប៉ុណ្ណោះភាគីពាក់ព័ន្ធត្រៀមខ្លួនរួចហើយដើម្បីធានាសេរីភាពនាវាចរណ៍ និងលំហូរដោយសេរីនៃទំនិញតាមដែនទឹកអន្តរជាតិ៕ | ផ្លូវសមុទ្រដ៏មមាញឹកនៅជ្រោយ Hormuz ស្ថិតនៅនៅចន្លោះរវាងអ៊ីរ៉ង់និងអូម៉ង់ក្លាយជាប្រធានបទចម្រូងចម្រាស និងក្តៅគគុកនៅសប្តាហ៍នេះ ក្រោយកងទ័ពជើងទឹកអ៊ីរ៉ង់អះអាងថា ជ្រោយនេះជាកម្មសិទ្ធិផ្តាច់មុខ របស់អ៊ីរ៉ង់ផ្ទាល់។ ការបិទច្រកពាណិជ្ជកម្មសមុទ្រយុទ្ធសាស្ត្រនេះអាចធ្វើឲ្យមានបញ្ហាច្រើនដុចជាការកាត់ផ្តាច់ការដឹកជញ្ជូនប្រេង ធ្វើឲ្យប្រេងឡើងថ្លៃ និងផ្ទុះឡើងបញ្ហាសន្តិសុខតំបន់ទៀត។ ឥឡូវនេះសហរដ្ឋអាមេរិកដែលកំពុងដាក់សម្ពាធលើអ៊ីរ៉ង់តាមរយៈទណ្ឌកម្មថ្មី បានគំរាមអ៊ីរ៉ង់ និងត្រៀមសហការជាមួយសម្ព័ន្ធមិត្តដើម្បីរក្សាសេរីភាពនាវាចរណ៍តាមច្រកសមុទ្រអន្តរជាតិ។ |
និយ័តករទូរគមនាគមន៍កម្ពុជា បានបញ្ជាក់ថា នៅក្នុងកំឡុងពេលឃោសនាបោះឆ្នោត និងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០១៧ នេះ ប្រជាពលរដ្ឋត្រូវការចាំបាច់ក្នុងការទំនាក់ទំនង និងទទួលបាននូវព័ត៌មានថ្មីៗពីគោលនយោបាយអភិវឌ្ឍន៍របស់រដ្ឋាភិបាល ពិសេសព័ត៌មានចាំបាច់សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់។ ដូច្នេះដើម្បីឆ្លើយតបនឹងតម្រូវការចាំបាច់របស់ពលរដ្ឋ និយ័តករបានស្នើសុំឲ្យក្រុមហ៊ុនផ្ដល់សេវាទូរសព្ទចល័តទាំងអស់ត្រូវពង្រឹងគុណភាពសេវាទូរស័ព្ទចល័តឲ្យបានល្អប្រសើក្នុងកំឡុងពេលឃោសនាបោះឆ្នោត និងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់នេះ។ ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ខែមិថុនាខាងមុខនេះ គឺក្រោយពេលការឃោសនាបោះឆ្នោត ដែលនឹងត្រូវបិទបញ្ចប់ត្រឹមថ្ងៃទី២ខែក្រោយនេះ៕ | ភ្នំពេញ៖ និយ័តករទូរគមនាគមន៍កម្ពុជា (TRC) ស្នើឲ្យក្រុមហ៊ុនទូរសព្ទចល័តទាំងអស់ត្រូវពង្រឹងគុណភាពសេវាទូរសព្ទចល័តក្នុងកំឡុងពេលឃោសនាបោះឆ្នោត និងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ នាអាណត្តិទី៤ឆ្នាំ២០១៧ នេះ។ នេះបើតាមសេចក្ដីជូនដំណឹង ដែលផ្សព្វផ្សាយលើទំព័រហ្វេសប៊ុករបស់និយ័តករ នៅថ្ងៃទី៣០ខែឧសភានេះ។ |
ភ្ញៀវទេសចរនៅតាមគោលដៅទេសចរណ៍នានាទូទាំងប្រទេសនាចុងសប្តាហ៍ទី២ខែធ្នូនេះ មានចំនួន ២២២ ៥២៧នាក់ ក្នុងនោះភ្ញៀវអន្តរជាតិផ្ទៃក្នុងមានចំនួន ៥ ៨១៨នាក់។ ទិន្នន័យនេះមានការកើនឡើងប្រមាណ២៣ភាគរយ បើធៀបនឹងសប្តាហ៍ទី១ ខែធ្នូ ដែលមានភ្ញៀវទេសចរដើរកម្សាន្តចំនួន ១៨១ ០២៤នាក់។ ភ្ញៀវទេសចរបន្តកើនឡើងតាមគោលដៅទេសចរណ៍ ជាផលវិជ្ជមានមួយដល់សេដ្ឋកិច្ចមូលដ្ឋាន និងសេដ្ឋកិច្ចជាតិ។ ជាមួយគ្នានេះលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឱ្យអ្នករកស៊ីក្នុងវិស័យនេះ បន្តបង្កើនផលិតផលទេសចរណ៍បន្ថែម ដើម្បីទាក់ទាញទេសចរឱ្យកាន់តែច្រើន ក្នុងពេលឈប់សម្រាកឆ្លងឆ្នាំសាកល ក្នុងថ្ងែទី៣១ធ្នូ និងថ្ងៃទី១ ខែមករាខាងមុខនេះ។ លោក ថោង ខុន កត់សម្គាល់ថា ខេត្តដែលមានកំណើនភ្ញៀវទេសចរខ្លាំង នាចុងសប្តាហ៍ទី២ខែធ្នូនេះ គឺខេត្តព្រះសីហនុ មានទេសចររហូតដល់ ៣៧ ៤៦៧ នាក់ទៅកម្សាន្ត។ តាមរយៈកំណើននេះធ្វើឱ្យ ខេត្តព្រះសីហនុ អាចដណ្ដើមចំណាត់ថ្នាក់ពីខេត្តកំពត ក្លាយជាគោលដៅដែលមានទេសចរទៅកម្សាន្តច្រើនជាងគេ នារយៈពេលចុងក្រោយនេះ។ នេះបើតាមទិន្នន័យភ្ញៀវទេសចរថ្ងៃទី១១-១២ខែធ្នូ ពីក្រសួងទេសចរណ៍ ។ បើតាមទិន្នន័យដដែល រាជធានីភ្នំពេញមានទេសចរចំនួន ២៨ ៨៤៤នាក់, កំពត មានភ្ញៀវ ២៧ ០៤១នាក់, ខេត្តកំពង់ស្ពឺមានភ្ញៀវ ចំនួន ២៦ ៥២៥ នាក់, ខេត្តពោធិ៍សាត់ ទទួលបានទេសចរចំនួន ២០ ៨២៦ នាក់។ ចំណែកខេត្តសៀមរាបឯណោះវិញមានអ្នកដើរកម្សាន្តចំនួន ១៩ ១៦៣ នាក់។ ចំណែកខេត្តដែលមានទេសចរទៅកម្សាន្តតិចតួចនៅឡើយគឺ ខេត្តស្វាយរៀងមានទេសចរចំនួន ៣៤៦នាក់, ខេត្តក្រចេះ មានទេសចរចំនួន ៤៣៧នាក់, ខេត្តត្បូងឃ្មុំចំនួន ៧០៨នាក់ និងខេត្តព្រះវិហារមានទេសចរចំនួន ៩០៩នាក់ប៉ុណ្ណោះ៕ | ភ្នំពេញ៖ ភ្ញៀវទេសចរជាតិ និងអន្តរជាតិផ្ទៃក្នុង បន្តកើនឡើងនៅតាមគោលដៅទេសចរណ៍ នាចុងសប្តាហ៍ទី២ ខែធ្នូនេះ។ ទន្ទឹមនឹងកំណើនភ្ញៀវទេសចរ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជំរុញឱ្យអ្នករកស៊ីក្នុងវិស័យនេះ ពង្រឹងអាជីវកម្មរបស់ខ្លួន ដើម្បីទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិក្នុងឱកាសនៃការឈប់សម្រាកឆ្លងឆ្នាំសាកល ។ |
តាមរយៈទំព័រហ្វេសប៊ុក រដ្ឋមន្ត្រីមហាផ្ទៃ បានសរសេរយ៉ាងដូច្នេះថា៖«យើងនៅតែបន្តខិតខំពុះពារតស៊ូអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នេះ រហូតធ្វើឲ្យបទល្មើសគ្រឿងញៀន ត្រូវបានកាត់បន្ថយ និងឈានទៅលុបបំបាត់ទាំងស្រុងពីសង្គមកម្ពុជា នាពេលអនាគត»។ យ៉ាងណា សម្តេចរដ្ឋមន្ត្រី បានកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះប្រជាពលរដ្ឋ ដែលបានចូលរួមជាមួយអាជ្ញាធរមានសមត្ថកិច្ច ក្នុងការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន។ សម្តេច គូសបញ្ជាក់ថា តាមរយៈសកម្មភាពដ៏ផុសផុលនេះ កម្លាំងសមត្ថកិច្ច បានចាប់មេខ្លោង និងជនល្មើសមួយចំនួនធំ រួមទាំងរឹបអូសគ្រឿងញៀនជាច្រើន។ សម្តេច បានក្រើនរម្លឹកពាក្យ៤ម៉ាត់ទៅដល់មន្ត្រីនិងកងកម្លាំង គឺ កុំពាក់ព័ន្ធ កុំនៅពីក្រោយ កុំបន្ធូរដៃ និងកុំធ្វើអន្តរាគមន៍ ក្នុងបទល្មើសគ្រឿងញៀន។ សម្តេច បានជំរុញប្រជាពលរដ្ឋ ស្ថាប័នរដ្ឋ ឯកជន ដៃគូអភិវឌ្ឍ និងអង្គការសង្គមស៊ីវិល ព្រមទាំងគ្រប់ភាគីពាក់ព័ន្ធ ឲ្យបន្តចូលរួមកាន់តែសកម្ម ក្នុងការគាំទ្រដល់យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញឿននៅកម្ពុជា៕ | ទោះមួយរយៈចុងក្រោយនេះ កម្លាំងសកម្មកិច្ច ហាក់ទទួលបានជោគជ័យជាបន្តបន្ទាប់ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនក្តី តែសម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅតែយល់ថា មិនទាន់ឆ្លើយតបបានពេញលេញទៅនឹងបំណងរបស់រដ្ឋាភិបាលនិងប្រជាជលរដ្ឋនោះទេ។ |
ការគ្រងតំណែងជើងឯកប្រចាំមណ្ឌលក្រុងសៀមរាបរបស់ក្រុម សៀមរាប FCA លើកនេះ ក្រោយយកឈ្នះក្រុមសៀមរាប FC លទ្ធផល ៣ទល់១ ។ ចំណែកក្រុម Fratello FC អាជ្ញាធរអប្សរា ទទួលបានចំណាត់ថ្នាក់លេខ៣ បន្ទាប់ពីយកឈ្នះក្រុមវត្តស្វាយ United ក្នុងលទ្ធផល២ទល់១ នៅវគ្គផ្តាច់ព្រ័ត្រដូចគ្នា។ ចំពោះ៨ក្រុម ដែលត្រូវឡើងទៅវគ្គផ្តាច់ព្រ័ត្រទូទាំងប្រទេស នៅរាជធានីភ្នំពេញ ថ្ងៃទី១៦ និងទី១៧ មីនា ២០១៩ ខាងមុខនេះ រួមមាន ក្រុមគិរីដងរែក ក្រុមគិរីដងរែក FC B ក្រុមយុវជនសៀមរាប ក្រុមក្លិបបាល់ទាត់ដំរី A ក្រុម The Brother A ក្រុម The Brother FC ក្រុម Fleep Step B និងក្រុម Freedom FC ។ សម្រាប់រង្វាន់ក្រុមជើងឯកមណ្ឌលក្រុងសៀមរាប គឺក្រុមសៀមរាប FC A ទទួលបានប្រាក់រង្វាន់១៥០០ដុល្លារ ។ ក្រុមជើងឯករង បានទៅលើក្រុម សៀមរាប FC ទទួលបានប្រាក់រង្វាន់១០០០ដុល្លារ។ ក្រុមចំណាត់ថ្នាក់លេខ៣បានទៅលើក្រុម Fratello FC អាជ្ញាធរអប្សរា ទទួលបានប្រាក់រង្វាន់៥០០ដុល្លារ និងក្រុមចំណាត់ថ្នាក់លេខ៤ បានទៅលើ វត្តស្វាយUnited ទទួលបានប្រាក់រង្វាន់២០០ដុល្លារ និងស្រាបៀរថៃហ្គ័រ ។ ដោយឡែកក្រុងសៀមរាបដែលជាមណ្ឌលទី៦នេះ គណៈកម្មាធិការរៀបចំការប្រកួត បានជ្រើសរើសយក១២ក្រុម ទៅចូលរួមការប្រកួតវគ្គផ្តាច់ព្រ័ត្រទូទាំងប្រទេស នៅរាជធានីភ្នំពេញ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦ និងទី១៧ មីនា ឆ្នាំ២០១៩ ខាងមុខ។ ជាពិសេសក្រុមទាំងអស់នេះ មានឱកាសជួបផ្ទាល់ជាមួយកំពូលតារាបាល់ទាត់ពិភពលោកកីឡាករបាល់ទាត់ Ronaldinho។ ជាមួយការប្រគំតន្ត្រីដ៏អស្ចារ្យនោះនាពេលរាត្រី ដោយមានការចូលរួមពីសំណាក់កំពូលតារាចម្រៀងល្បីៗជាច្រើនរូប ក្នុងប្រទេសកម្ពុជា រួមមាន លោក ព្រាប សុវត្ថិ, អ្នកនាង ពេជ្រ សោភា, លោក នីកូ, លោក នី រតនា, លោក Step និងឌីជេ Maily។ ហើយតារាចម្រៀងទាំងអស់បានលើកយកសុទ្ធសឹង ជាបទញ៉ាក់កន្ត្រាក់អារម្មណ៍ ដែលជាហេតុធ្វើឲ្យអ្នកគាំទ្រនៅក្រុងសៀមរាប សប្បាយរីករាយ និងរាំកម្សាន្ត ទៅតាមចង្វាក់ភ្លេងយ៉ាងសប្បាយរីករាយគ្រប់គ្នា ពេញខាងមុខឆាកតន្ត្រី។ ជាមួយគ្នានោះ ក្លិបទឹកកកដ៏ពេញនិយម ក៏បានទាក់ទាញទស្សនិកជន នៅខេត្តសៀមរាបចូលរួមទស្សនារាប់ពាន់នាក់ផងដែរ។ ស្រាបៀរថៃហ្គ័រ ជាស្រាបៀរដែលមានគុណភាពខ្ពស់ លំដាប់ថ្នាក់អន្តរជាតិ មានដើមកំណើតតាំងពីឆ្នាំ១៩៣២នៅប្រទេសសិង្ហបុរី និងមានលក់នៅច្រើនជាង៧០ប្រទេស នៅទូទាំងពិភពលោក ហើយស្រាបៀរថៃហ្គ័រ ឈ្នះពានរង្វាន់លំដាប់ថ្នាក់អន្តរជាតិ ច្រើនជាង៤០មេដាយផ្នែករសជាតិ និងគុណភាព។ សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការ របស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH ពិសាដោយការទទួលខុសត្រូវ៕ (អត្ថបទពាណិជ្ជកម្ម) | ខេត្តសៀមរាប៖ ព្រឹត្តិការណ៍ការប្រកួត នៃក្របខណ្ឌពានរង្វាន់ Tiger Street Football Festival 2019 បន្តបានរកឃើញជើងខ្លាំង១២ក្រុមបន្ថែមទៀត។ ក្រុមសៀមរាប FC A បានគ្រងជើងឯកប្រចាំមណ្ឌលក្រុងសៀមរាប នាយប់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩ ដែលជាមណ្ឌលទី៦ នៅទីលានអង្គរឃ្យុងយូ ដោយការប្រកួតមាន១១៨ក្រុម។ |
ជប៉ុន ជាប្រទេសដៃគូយុទ្ធសាស្ត្រដ៏សំខាន់មួយ ដែលជួយជំរុញការអភិវឌ្ឍវិស័យពាណិជ្ជកម្មនៅកម្ពុជា ជាពិសេស កិច្ចសម្រួលពាណិជ្ជកម្ម និងការធ្វើពាណិជ្ជកម្មឌីជីថល តាមរយៈកិច្ចសហប្រតិបត្តិការទ្វេភាគី តំបន់ និងពហុភាគី។ ដើម្បីបង្កើនផលប្រយោជន៍សេដ្ឋកិច្ច ពាណិជ្ជកម្ម អាជីវកម្ម និងការវិនិយោគ រវាងប្រទេសទាំងពីរ លោក ប៉ាន សូរស័ក្ត បានជំរុញឱ្យជប៉ុន ផ្តល់ការលើកទឹកចិត្តបន្ថែមដល់ក្រុមហ៊ុនល្បីៗ ក្នុងការបណ្តាក់ទុន និងបង្កើតរោងចក្រនៅកម្ពុជា ដូចជា ក្រុមហ៊ុន Panasonic ក្រុមហ៊ុន Toshiba ក្រុមហ៊ុន Mitsubishi Electric ក្រុមហ៊ុន Yamaha Cooperation។ ក្នុងពិធីបើកសិក្ខាសាលាស្ដីពី «កិច្ចសម្រួលពាណិជ្ជកម្ម និង ការធ្វើពាណិជ្ជកម្មឌីជីថលរវាងកម្ពុជា និង ជប៉ុន» នៅមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការ កម្ពុជា-ជប៉ុន (CJCC) នាថ្ងៃទី៩មិថុនា លោក រដ្ឋមន្រ្តីពាណិជ្ជកម្ម បាននិយាយថា៖ « កម្ពុជា និងជប៉ុន គួរតែបន្តធ្វើការយ៉ាងជិតស្និទ្ធ ដើម្បីធានាការអនុវត្តពេញលេញនៃកិច្ចព្រម ព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(RCEP) និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់អាស៊ាន-ជប៉ុន(AJCEP) និងលើកទឹកចិត្ត សភាពាណិជ្ជកម្មនៃប្រទេសទាំងពីរពិចារណាលទ្ធភាពនៃការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MoU) ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ»។ លើសពីនេះលោក ប៉ាន សូរស័ក្ត បានប្រាប់ជប៉ុនឱ្យពិចារណាលទ្ធភាពក្នុងការរៀបចំការសិក្សាស្រាវជ្រាវមួយសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជានិងជប៉ុន និងសហការជាមួយដៃគូ ដើម្បីជួយដល់សហគ្រាសធុនតូច និងមធ្យម ក្នុងការកសាងសមត្ថភាព និងលទ្ធភាពទទួលបានហិរញ្ញវត្ថុក្នុងទម្រង់នៃការបោះទុនវិនិយោគ។ ការណ៍ដែលលោកប៉ាន សូរស័ក្ត ជំរុញឱ្យមានការវិនិយោគ និងកិច្ចសហការសេដ្ឋកិច្ច ពាណិជ្ជកម្មបន្ថែមពីភាគីជប៉ុន ក៏ព្រោះតែសេដ្ឋកិច្ចរបស់កម្ពុជាសម្រេចបានក្នុងរង្វង់៥ភាគរយនៅឆ្នាំ២០២២ ហើយត្រូវបានគេព្យាករថា នឹងកើនឡើងដល់ជិត៦ភាគរយក្នុងឆ្នាំ២០២៣ និងឈានដល់អត្រា៧ភាគរយវិញ នៅក្នុងឆ្នាំ២០២៤។ កំណើននេះ នឹងរុញកម្ពុជាក្លាយជាប្រទេសចំណូលមធ្យមកម្រិតទាប នៅឆ្នាំ២០៣០ ហើយនឹងឈានទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៥០ តាមផែនការ។ ជាមួយគ្នានេះ ក្រសួងពាណិជ្ជកម្មបានចូលរួមកិច្ចសម្រួលពាណិជ្ជកម្មតាមរយៈការធ្វើពាណិជ្ជកម្មឌីជីថល ផងដែរ។ ក្នុងនោះមានការបង្កើតគេហទំព័រចុះបញ្ជីពាណិជ្ជកម្ម តាមប្រព័ន្ធស្វ័យប្រវត្តកម្មនៅលើគេហទំព័ររបស់ក្រសួងពាណិជ្ជកម្ម (MoC) ឬតាមរយៈ CamDX ដែលជាប្រព័ន្ធចុះបញ្ជីពាណិជ្ជកម្មតាមប្រព័ន្ធស្វ័យប្រវត្តិកម្មរួម រៀបចំ និងបង្កើតដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ប្រព័ន្ធស្វ័យប្រវត្តិកម្មសំខាន់មួយទៀត របស់ក្រសួងពាណិជ្ជកម្ម គឺ Certificate of Origin Automation ដែលផ្តល់ជូនអ្នកនាំចេញ និងអ្នកផលិត ដើម្បីបង្កើត បញ្ជូន និងទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក សម្រាប់វិញ្ញាបនបត្រនៃប្រភពដើមទំនិញ (CO)។ ពាក់ព័ន្ធនឹងគោលនយោបាយ និងយុទ្ធសាស្ត្រនេះ លោក ប៉ាន សូរស័ក្ត បានបញ្ជាក់ថា ក្រសួងពាណិជ្ជកម្មបានដឹកនាំបង្កើតយុទ្ធសាស្ត្ររួមមួយ គឺយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មកម្ពុជា (CTIS) ២០១៩-២០២៣ ដែលបង្ហាញពីការប្រកួតប្រជែង ការធ្វើពិពិធកម្មការនាំចេញ និងប្រភពថ្មីនៃកំណើនសេដ្ឋកិច្ច។ លើសពីនេះ ក្រសួងពាណិជ្ជកម្ម បានបង្កើតយុទ្ធសាស្ត្រពាណិជ្ជកម្មអេឡិចត្រូនិក សំដៅបង្កើតប្រព័ន្ធអេកូស្សីពាណិជ្ជកម្មអេឡិចត្រូនិក មានលក្ខណៈចុះសម្រុងគ្នា និងរួមបញ្ចូលគ្នា។ ប្រព័ន្ធនេះអនុញ្ញាតឱ្យវិស័យឯកជនប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងការលើក កម្ពស់ពាណិជ្ជកម្មក្នុងស្រុក និងឆ្លងកាត់ព្រំដែន ខណៈក្រសួងពាណិជ្ជកម្ម កំពុងអនុវត្តគម្រោងអភិវឌ្ឍន៍ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក មានឈ្មោះថា Go4Ecam។ គួរជម្រាបថា បច្ចុប្បន្នកម្ពុជាកំពុងអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីភាគីជាមួយចិន (CCFTA) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីភាគីជាមួយកូរ៉េខាងត្បូង(CKFTA)។ ដោយឡែក កាលពីថ្ងៃទី៨មិថុនា ឆ្នាំ២០២៣ កម្ពុជាក៏បានចុះហត្ថលេខាលើការបង្កើតកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងជាមួយអេមីរ៉ាតអារ៉ាប់រួម ផងដែរ។ កិច្ចព្រមពៀងពាណិជ្ជកម្មទាំងនេះ នឹងជួយជំរុញសេដ្ឋកិច្ច និងពាណិជ្ជកម្ម រួមទាំងចំណងការទូតរវាងប្រទេសដៃគូបានកាន់តែប្រសើរ៕ | កម្ពុជា បានលើកសំណើដល់ប្រទេសជប៉ុន ឱ្យពិចារណាលទ្ធភាពក្នុងការរៀបចំការសិក្សាស្រាវជ្រាវមួយសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី។ សំណើរសនេះត្រូវបានលើកឡើងដោយលោក ប៉ាន សូរស័ក្ត រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ថ្លែងនៅចំពោះមុខលោក UENO ATSUSHI ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា។ |
ប៉ាឡេស្ទីន នឹងលើកគម្រោងដំឡើងឋានៈពីរដ្ឋសង្កេតការណ៍ទៅជាសមាជិកពេញសិទ្ធិទៅកាន់អង្គការសហប្រជាជាតិនៅខែមករា ឆ្នាំ២០១៩ ខាងមុខ។ នេះជាការបញ្ជាក់របស់រដ្ឋមន្ត្រីការបរទេសអុីស្រាអែល Riyad al-Maliki នៅថ្ងៃទី២៦ ខែធ្នូ កន្លងទៅ។ យ៉ាងណាមិញ គូប្រជែងរបស់ប៉ាឡេស្ទីន គឺអុីស្រាអែល កំពុងរង់ចាំប៉ែងជើងប៉ាឡេស្ទីននៅឯអង្គការសហប្រជាជាតិ។ អគ្គរដ្ឋទូតអុីស្រាអែលប្រចាំអង្គការសហប្រជាជាតិ Danny Danon បានប្រកាសថា អុីស្រាអែលកំពុងត្រៀមខ្លួនដើម្បីបញ្ឈប់គំនិតផ្ដួចផ្ដើមនេះ។ ក្នុងសេចក្ដីប្រកាសរបស់ខ្លួន បេសកជនអុីស្រាអែលរូបនេះបានចោទប៉ាឡេស្ទីនថា បានផ្ដល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់ក្រុមភេរវជន និងលើកទឹកចិត្តឲ្យមានអំពើហិង្សាប្រឆាំងអុីស្រាអែល តែពេលនេះកំពុងស្វះស្វែងក្លាយជាសមាជិកពេញសិទ្ធិរបស់អង្គការសហប្រជាជាតិទៅវិញ។ អត្ថបទទាក់ទង ប៉ាឡេស្ទីននឹងដាក់ពាក្យទៅ UN ដើម្បីក្លាយជារដ្ឋសមាជិកពេញសិទ្ធិ តាមគោលការណ៍អង្គការសហប្រជាជាតិ មហាសន្និបាតជាស្ថាប័នទទួលបន្ទុកលើពាក្យស្នើសុំចូលជាសមាជិក។ ប៉ុន្តែពាក្យស្នើនេះ ត្រូវឆ្លងក្រុមប្រឹក្សាសន្តិសុខសិន។ ប៉ាឡេស្ទីនត្រូវការសំឡេងគាំទ្រយ៉ាងហោចណាស់ចំនួន៩ ក្នុងចំណោមសមាជិកក្រុមប្រឹក្សាសន្តិសុខទាំង១៥ប្រទេស ហើយសមាជិកអចិន្ត្រៃយ៍មានអាមេរិក បារាំង អង់គ្លេស ចិន និងរុស្ស៊ី មិនបោះឆ្នោតប្រឆាំងនឹងពាក្យស្នើនេះឡើយ។ វាអាចជារឿងលំបាកខ្លាំងសម្រាប់ប៉ាឡេស្ទីនដើម្បីឆ្លងផុតដំណាក់កាលនេះ។ ចំណែកឯវិញ អុីស្រាអែល នឹងធ្វើការជាមួយអាមេរិកដើម្បីទាត់ចោលសំណើនេះ។ ទូតអុីស្រាអែលខាងលើអះអាងថា អាមេរិកនឹងបោះឆ្នោតវ៉េតូមិនខាន។ សំឡេងវ៉េតូមួយគត់របស់អាមេរិក គឺគ្រប់គ្រាន់ក្នុងការបញ្ចប់ក្ដីសង្ឃឹមរបស់ប៉ាឡេស្ទីន ទោះជាសមាជិកក្រុមប្រឹក្សាផ្សេងទៀតគាំទ្រក្ដី។ ជាដំណើការនីតិវិធី ក្នុងករណីក្រុមប្រឹក្សាសន្តិសុខឯកភាពតាមសំណើ ពាក្យស្នើនេះត្រូវឆ្លងការបោះឆ្នោតនៅមហាសន្និបាតវិញម្ដង។ ប៉ាឡេស្ទីនត្រូវការសំឡេងគាំទ្រចំនួនពីរភាគបីនៃសមាជិកទាំង១៩៣ប្រទេស ហើយប៉ាឡេស្ទីននឹងក្លាយជារដ្ឋសមាជិកពេញសិទ្ធិភ្លាមតែម្ដង បើទទួលការគាំទ្រគ្រប់គ្រាន់ក្នុងការបោះឆ្នោតនេះ។ ដំណាក់កាលមហាសន្និបាតមិនមែនជារឿងលំបាកសម្រាប់ប៉ាឡេស្ទីនឡើយ ដ្បិតមានការគាំទ្រច្រើនរួចស្រេចទៅហើយ ឯអាមេរិកក៏គ្មានសិទ្ធិវ៉េតូដែរនៅមហាសន្និបាតនោះ។ ជុំវិញវិបត្តិអុីស្រាអែល-ប៉ាឡេស្ទីននេះ ជំហរតាំងពីដើមរបស់អាមេរិក គឺដោះស្រាយបញ្ហារ៉ាំរ៉ៃឲ្យចប់សព្វគ្រប់ និងបង្កើតសន្តិភាពសិន ទើបចាំគិតពីការទទួលស្គាល់ប៉ាឡេស្ទីនជារដ្ឋឯករាជ្យពេញលក្ខណៈ។ ជំហរនេះត្រូវបានរដ្ឋបាលលោក ត្រាំ អនុវត្តកាន់តែតឹងរ៉ឹង ដ្បិតបានកាត់ជំនួយដល់ប៉ាឡេស្ទីន ហើយទទួលស្គាល់ទីក្រុងហ្ស៊េរុយសាឡិមទាំងមូលជារដ្ឋធានីអុីស្រាអែល ដោយមិនខ្វល់ការទាមទាររបស់ប៉ាឡេស្ទីនលើទឹកដីហ្ស៊េរុយសាឡិមខាងកើតជារដ្ឋធានីសម្រាប់ថ្ងៃអនាគតទៅទៀត៕ | គ្រាន់តែឮថា ប៉ាឡេស្ទីនត្រៀមដាក់ពាក្យស្នើសុំទៅកាន់អង្គការសហប្រជាជាតិ (UN) ដើម្បីក្លាយជាសមាជិកពេញសិទ្ធិ អុីស្រាអែលក៏ចេញជំទាស់ភ្លាម។ បេសកកម្មអុីស្រាអែលប្រចាំ UN អះអាងថា ប៉ាឡេស្ទីនគាំទ្រភេរវករ តែបែរជាចង់ក្លាយជាសមាជិករបស់ UN ទៅវិញ។ អុីស្រាអែលដែលដឹងខ្លួនថា គ្មានអំណាចទប់ស្កាត់ប៉ាឡេស្ទីនបាននោះ នឹងចាប់ដៃជាមួយសម្ព័ន្ធមិត្តអាមេរិកដើម្បីផ្ដាច់ផ្លូវរបស់សត្រូវរបស់ខ្លួន។ |
នៅក្នុងពិព័រណ៍ ៣ថ្ងៃនេះ ក្រុមហ៊ុន ស្តារ អូតូ ខេមបូឌា បានដាក់បង្ហាញនូវម៉ូឌែលរថយន្ត ស៊េរីទំនើបចុងក្រោយ ជាពិសេស Mercedes-Benz GLB 200 4MATIC SUV និង Mercedes-Benz V250 AMG Line ។ គួរជម្រាបជូន ក្រៅពីផ្តល់ជូនតម្លៃពិសេសមិនធ្លាប់មាន អតិថិជន និងសាធារណជនទាំងអស់ ក៏ទទួលបានកាដូអនុស្សាវរីយ៍ ពីក្រុមហ៊ុនផងដែរ។ ក្រុមហ៊ុន ស្តារ អូតូ ខេមបូឌា មានទីតាំងស្ថិតនៅបណ្តោយផ្លូវសម្តេច ហ៊ុន សែន (៦០ម៉ែត្រ) សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។ សម្រាប់ព័ត៌មានបន្ថែម ទំនាក់ទំនង៖ 023 231 488 & 011 726 988។ ទីតាំង៖ https://goo.gl/maps/mMaQVnmQ6JsY4vut7 ៕ | ភ្នំពេញ៖ ក្រុមហ៊ុន ស្តារ អូតូ ខេមបូឌា ដែលជាក្រុមហ៊ុនទទួលបានសិទ្ធិផ្តាច់មុខ នាំចូល និងចែកចាយនូវរថយន្តប្រណិតម៉ាក Mercedes-Benz បានរៀបចំការតាំងពិព័រណ៍រថយន្ត រយៈពេល៣ថ្ងៃ នៅផ្សារទំនើប អ៊ីអន ម៉ល ភ្នំពេញ។ ពិព័រណ៍នេះ ប្រព្រឹត្តទៅពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកក្កដា ដោយបានទាក់ទាញនូវចំណាប់អារម្មណ៍របស់សាធារណជន យ៉ាងច្រើនកុះករ ចូលរួមទស្សនា។ |
ក្នុងចំណោមករណីថ្មីទាំង៤២២ មាន២៨២នាក់ឆ្លងក្នុងសហគមន៍ និង១៣៨នាក់ ជាអ្នកដំណើរពីបរទេស។ គិតត្រឹមព្រឹក ថ្ងៃទី០៤ ខែកញ្ញា នេះ កម្ពុជាមានអ្នកឆ្លងសរុប ៩៤ ៨៣៩នាក់ សះស្បើយ ៩០ ២៧៣នាក់ និងស្លាប់១៩៥០នាក់។ ផ្អែកតាមទិន្នន័យដែលប្រមូលដោយ Worldometers តួលេខកម្ពុជាឡើងប្រកៀកចិនដែលជាទីតាំងផ្ទុះកូរ៉ូណាវីរុសដំបូង។ ចិនរកឃើញករណីថ្មីចំនួន២៨ ដែលធ្វើឲ្យករណីឆ្លងសរុបឡើងដល់ ៩៤ ៩៨២ ក្នុងនោះស្លាប់៤៦៣៦នាក់ និងសះស្បើយជិត៩ម៉ឺននាក់។ ចំពោះ តួលេខសរុបនៅទូទាំងពិភពលោក អ្នកឆ្លងឡើងដល់ជាង ២២០,៦លាននាក់ ស្លាប់ជាង៤,៥៦លាននាក់ និងសះស្បើយជាង១៩៧លាននាក់៕ | កម្ពុជារកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន៤២២នាក់ទៀត សះស្បើយ៣៧៦នាក់ និងស្លាប់១៣នាក់បន្ថែម។ នេះបើតាមរបាយការណ៍របស់ក្រសួងសុខាភិបាលនាថ្ងៃទី៤ ខែកញ្ញា។ |
បើមិនមានការប្រែប្រួលនៅថ្ងៃទី២៣ កញ្ញា ខាងមុខ មូលនិធិ Appeal of Conscience Foundation ដែលមានមូលដ្ឋាននៅអាមេរិក នឹងផ្តល់ពាន រដ្ឋបុរសពិភពលោកប្រចាំឆ្នាំ២០១៩ ( World Statesman Award) ដល់លោកនាយករដ្ឋមន្ត្រីសិង្ហបុរី លី សៀនឡុង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានសិង្ហបុរី Strait Times ។ តាមសេចក្តីប្រកាសព័ត៌មានថ្មីៗនេះ លោក Rabbi Arthur Schneier ស្ថាបនិក និងជាប្រធានមូលនិធិ បានគូសបញ្ជាក់ថា លោកនាយករដ្ឋមន្ត្រី លី នឹងត្រូវបានផ្តល់ពានដោយសារការជំរុញសង្គម ដែលពោរពេញដោយ ភាពចម្រុះគ្នានៃជាតិសាសន៍ តែនៅតែរក្សាបាននូវភាពល្អឥតខ្ចោះនៅក្នុងការរស់នៅប្រកបសុខដុម។ លោក Rabbi Schneier តាមរយៈសេចក្តីប្រកាសដដែលនោះ បានបន្តទៀតថា លោកនាយករដ្ឋមន្ត្រី ក៏នឹងត្រូវបានវាយតម្លៃខ្ពស់ក្នុងការបង្កើតឲ្យមានប្រព័ន្ធអប់រំមួយ ដែលផ្តល់ឲ្យប្រជាជនជាមួយនឹងជំនាញ និងចំណេះដឹងមូលដ្ឋាន ជាពិសេសនោះក្នុងការធ្វើឲ្យរដ្ឋមួយនេះអាចចូលប្រកួតប្រជែងបានក្នុងបរិយាកាសប្រកួតប្រជែងសកល។ គួរជម្រាបផងថា មូលនិធិ The Appeal of Conscience Foundation ត្រូវបានបង្កើតឡើងដោយ លោក Rabbi Schneier តាំងពីឆ្នាំ១៩៦៥ ដែលមានបេសកកម្មការងារពាក់ព័ន្ធនឹងសេរីភាពសាសនា, សិទ្ធិមនុស្ស និងសន្តិភាពជាដើម។ កន្លងមក មូលធិនិមួយនេះ ក៏ធ្លាប់ផ្តល់ពានដូចគ្នានេះទៅកាន់មេដឹកនាំដូចជា អតីតនាយករដ្ឋមន្ត្រីអង់គ្លេស លោក David Cameron, អតីតប្រធានាធិបតីម៉ិកស៊ិកលោក Enrique Pena Nieto និងអតីតប្រធានាធិបតីឥណ្ឌូណេស៊ី លោក Susilo Bambang Yudhoyono ផងដែរ៕ | មូលនិធិមានមូលដ្ឋាននៅអាមេរិក បានសម្រេចផ្តល់ « ពានរង្វាន់រដ្ឋបុរសពិភពលោកប្រចាំឆ្នាំ២០១៩» ឲ្យលោកនាយករដ្ឋមន្ត្រីសិង្ហបុរី លី សៀនឡុង។ ការណ៍ដែលអង្គការមួយនេះផ្តល់ពានដល់នាយករដ្ឋមន្ត្រីសិង្ហបុរី ដោយសារ លោកនាយករដ្ឋមន្ត្រីរូបនេះ បានចូលរួមចំណែកកសាងសង្គមដែលចម្រុះដោយជាតិសាសន៍ផ្សេងគ្នាប្រកបដោយសុខដុម។ |
ជាបឋម នាងខ្ញុំសូមថ្លែងអំណរគុណដល់លោក Berger ដែលជាឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំប្រទេសកម្ពុជា និងលោក Huettenrauch ដែលជានាយកការិយាល័យនៃធនាគារអភិវឌ្ឍអាល្លឺម៉ង់ (KfW) ប្រចាំរាជធានីភ្នំពេញ ដែលបានសម្រេចចិត្តចេញផ្សាយអត្ថបទវិចារណកថាមួយ និងចូលរួមក្នុងកិច្ចពិភាក្សាស្តីពី វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជាដែលប្រជាពលរដ្ឋកម្ពុជាជាច្រើនកំពុងជាប់បំណុលវ័ណ្ឌក ។ ការលើកឡើងថាដំណោះស្រាយទៅលើវិបត្តិនេះ នឹងអាចរកឃើញប្រសិនបើមានការពិភាក្សាគ្នា និងចូលរួមដោះស្រាយពីគ្រប់ភាគី រួមមានអ្នកវិនិយោគទុនពីអាល្លឺម៉ង់ ក្រុមសង្គមស៊ីវិល និងរាជរដ្ឋាភិបាល គឺជាការត្រឹមត្រូវ ។ អត្ថបទទាក់ទង សារសំខាន់ផ្នែកសេដ្ឋកិច្ចនិងនយោបាយមីក្រូហិរញ្ញវត្ថុសម្រាប់កម្ពុជា នាងខ្ញុំ យល់ស្របនឹងចំនុចមួយចំនួន ដែលត្រូវបានលើកឡើងដោយលោកឯកអគ្គរដ្ឋទូត និងលោក Huettenrauch ។ នាងខ្ញុំយល់ស្របថា វិស័យនេះពិតជាត្រូវការឱ្យមានតម្លាភាព ។ នៅក្នុងរបាយការណ៍ដំបូងដែលត្រូវបានចេញផ្សាយកាលពីឆ្នាំ ២០១៩ ដោយអង្គការ លីកាដូ និងអង្គការសមាគមធាងត្នោត អង្គការទាំងពីរបានអំពាវនាវឱ្យមានតម្លាភាព ទៅលើចំនួននៃប្លង់ដីដែលត្រូវបានកាន់កាប់ដោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ។ ការលើកឡើងនៅក្នុងអត្ថបទវិចារណកថារបស់អ្នកទាំងពីរ អំពីការបង្ហាញនូវទិន្នន័យបន្ថែមដោយធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដូចជាសេចក្តីលម្អិតនៃចំនួនកម្ចី និងការចេញផ្សាយនូវអត្រាការប្រាក់ពិតប្រាកដ (effective interest rate) គឺជារឿងដ៏ល្អមួយ ។ នាងខ្ញុំសង្ឃឹមថាលោក Huettenrauch នឹងប្រើប្រាស់ភាគហ៊ុនដែលស្ថាប័នរបស់លោកមាននៅក្នុងក្រុមហ៊ុន Advans SA (ជាភាគហ៊ុននិកធំបំផុតនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត) ឬប្រើប្រាស់ទឹកប្រាក់រាប់សិនលានដុល្លារអាមេរិកដែលធនាគារអភិវឌ្ឍអាល្លឺម៉ង់ (KfW) បានវិនិយោគនៅក្នុងគ្រឹះស្ថានផ្តល់សេវាមីក្រូហិរញ្ញវត្ថុធំៗជាច្រើននៅកម្ពុជានាពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាឥទ្ធិពលក្នុងការជំរុញឱ្យបានខ្លាំងក្លា ឱ្យមាននូវតម្លាភាពនូវទិន្នន័យទាំងនេះ ។ យើងខ្ញុំក៏យល់ស្របផងដែរ ថាអត្រាកំណើនកម្ចី ២៥% ក្នុងមួយឆ្នាំ គឺមិនឋិតថេរនោះទេ ហើយការបង្កើតវិធានគ្រប់គ្រងខ្លួនឯងទៀតសោត ក៏នឹងមិនអាចមានប្រសិទ្ធភាពផងដែរ ។ អត្ថបទវិចារណកថារបស់លោកទាំងពីរ បានណែនាំយើងខ្ញុំឱ្យពិនិត្យមើលទៅលើភាពជាម្ចាស់កម្មសិទិ្ធនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងនោះ ដើម្បីកំណត់ថាគ្រឹះស្ថានណាមួយដែលមានអត្រាកំណើនកម្ចីច្រើនខ្លាំង។ ដូចនេះយើងបានកត់សម្គាល់ឃើញថាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត (ដែលមានភាគហ៊ុនរបស់ធនាគារអភិវឌ្ឍអាល្លឺម៉ង់តាមរយៈក្រុមហ៊ុន Advans SA ដែលជាភាគហ៊ុននិកធំបំផុតរបស់អម្រឹត) គឺមានអត្រាកំណើនកម្ចី ២៨% ពីឆ្នាំ ២០១៤ ដល់ឆ្នាំ ២០១៩ ។ ប៉ុន្តែ នាងខ្ញុំក៏មិនយល់ស្របទៅលើការលើកឡើងមួយចំនួនក្នុងអត្ថបទវិចារណកថារបស់លោកផងដែរ។ លោកទាំងពីរបានលើកឡើងថាភាពទន់ខ្សោយនៃរចនាសម្ព័ន្ធរបស់ប្រព័ន្ធមីក្រូហិរញ្ញវត្ថុកម្ពុជា ទើបតែបានលេចឡើងច្បាស់អំឡុងពេលមានវិបត្តិកូវីដ ១៩ ប៉ុន្តែសេដ្ឋកិច្ចវិទូ អង្គការមិនមែនរដ្ឋាភិបាលផ្នែកសិទិ្ធមនុស្ស និងសូម្បីតែរបាយការណ៍ផ្ទៃក្នុងពីក្នុងវិស័យនេះខ្លួនឯង ក៏បានលើកឡើងនូវកំណើនដែលមានលក្ខណៈហានិភ័យនេះផងដែរ កង្វះការការពារអតិថិជន និងផលប៉ះពាល់អវិជ្ជមានទៅលើអ្នកខ្ចីប្រាក់អស់រយៈពេលជាច្រើនឆ្នាំ ។ អង្គការ លីកាដូ ជាមួយនឹងអង្គការមិនមែនរដ្ឋាភិបាល និងសហជីពមួយចំនួន បានធ្វើការសម្ភាសន៍អ្នកខ្ចីប្រាក់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុរាប់រយនាក់ ដែលធ្លាប់ទទួលរងការរំលោភបំពានសិទិ្ធមនុស្ស ដែលការរំលោភបំពាននេះជាលទ្ធផលផ្ទាល់ពីកម្ចីមីក្រូហិរញ្ញវត្ថុដែលអ្នកទាំងនោះមាន ។ ដើម្បីបង់សង អ្នកខ្ចីប្រាក់ស្ទើរតែទាំងអស់ដែលផ្តល់បទសម្ភាសន៍ ត្រូវកាត់បន្ថយការហូបចុកប្រចាំថ្ងៃរបស់ពួកគេ ហើយក្នុងករណីមួយចំនួនមានកម្រិតនៃការកាត់បន្ថយខ្លាំងដែលជាហានិភ័យដល់អ្នកទាំងនោះ។ ការបង្ខំឱ្យលក់ដីក្រៅប្រព័ន្ធតុលាការ បានកើតមានឡើងស្ទើរគ្រប់ទីកន្លែង ហើយពេលខ្លះបានកើតឡើងក្នុងទម្រង់ជាការដាក់សម្ពាធពីមន្ត្រីឥណទានដែលមកពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំៗ ។ ការបណ្តាលឱ្យកុមារបោះបង់ការសិក្សា ដើម្បីជួយធ្វើការងាររកប្រាក់ គឺជាមធ្យោបាយឆ្លើយតបដ៏អាក្រក់បំផុត ដើម្បីរកប្រាក់បង់សងបំណុលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ។ ការកើតមានឡើងនូវករណីណាមួយក៏ដោយក្នុងចំណោមករណីជាច្រើនដែលបានលើកឡើងនេះ គឺមានផលប៉ះពាល់យ៉ាងខ្លាំងដល់គម្រោងអភិវឌ្ឍមួយ ។ ហើយការពិតដែលអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកជាច្រើន បានរកឃើញការរំលោភបំពានទាំងនេះរាប់រយករណី ដោយគ្មានយន្តការដោះស្រាយ និងត្រួតពិនិត្យឱ្យបានត្រឹមត្រូវ គឺជារឿងមួយដែលគួរឱ្យព្រួយបារម្ភយ៉ាងខ្លាំង ។ លើសពីនេះទៅទៀត នាងខ្ញុំក៏មិនយល់ស្របផងដែរ ចំពោះការលើកឡើងថា ការប្រើប្រាស់ប្លង់ដីរបស់អ្នកខ្ចីធ្វើជាវត្ថុបញ្ចាំក្នុង «ទ្រង់ទ្រាយធំ» គឺជាលទ្ធផលនៃ «កង្វះខាតការយល់ដឹងផ្នែកហិរញ្ញវត្ថុ» ដែលនេះជាការបន្ទោសទៅលើអ្នកខ្ចីប្រាក់ទៅវិញ ។ ការប្រើប្រាស់ដីរបស់អ្នកខ្ចីធ្វើជាវត្ថុបញ្ចាំ និងទំហំនៃការប្រើប្រាស់នេះ គឺកើតចេញពីការកំណត់របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលផ្តល់កម្ចីនេះទៅវិញនោះទេ ។ គ្រឹះស្ថានទាំងនេះ (ដែលមានគ្រឹះស្ថានមួយចំនួនយកប្រាក់ដែលទទួលបានពីធនាគារអភិវឌ្ឍអាល្លឺម៉ង់ KfW និងប្រទេសអាល្លឺម៉ង់ ទៅផ្តល់កម្ចីដល់ពលរដ្ឋ) គឺជាអ្នកទទួលខុសត្រូវចំពោះឥរិយាបថដែលមានលក្ខណៈកេងប្រវ័ញ្ចពលរដ្ឋបែបនេះ ។ ដូចដែលលោកឯកអគ្គរដ្ឋទូត និងលោក Huettenrauch បានកត់សម្គាល់ អ្នកខ្ចីប្រាក់ជាច្រើន មិនបានទទួលព័ត៌មានសំខាន់ៗពាក់ព័ន្ធនឹងកម្ចីនោះទេ ដូចជាអត្រាការប្រាក់ពិតប្រាកដ ។ ម្យ៉ាងកម្ចីជាច្រើន ត្រូវបានផ្តល់ឱ្យដោយផ្អែកទាំងស្រុងទៅលើតម្លៃនៃទ្រព្យដាក់បញ្ចាំរបស់អ្នកខ្ចីប្រាក់ ។ នេះមិនមែនជាវិបត្តិនៃកង្វះខាតការយល់ដឹងផ្នែកហិរញ្ញវត្ថុពីអ្នកខ្ចីប្រាក់នោះទេ ប៉ុន្តែវាគឺពិតជាវិបត្តិនៃឥរិយាបថខ្វះក្រមសីលធម៌ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងជាការបរាជ័យនៃការអនុវត្តគោលការណ៍ត្រឹមត្រូវតាមនីតិវិធី ឬ due diligence ពីភាគីអ្នកវិនិយោគលើវិស័យមីក្រូហិរញ្ញវត្ថុ។ បើនិយាយអំពីឥរិយាបថផ្តល់កម្ចីបែបកេងប្រវ័ញ្ចពលរដ្ឋ នាងខ្ញុំក៏មិនយល់ស្របទៅលើការលើកឡើងអំពីការជ្រើសរើសខុសក្នុងការខ្ចីប្រាក់រវាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងអ្នកផ្តល់កម្ចីឯកជន ឬអ្នកចងការប្រាក់ឯកជន ។ នៅក្នុងរបាយការណ៍របស់យើងខ្ញុំមុន យើងបានលើកឡើងពីរបៀបដែលអ្នកចងការប្រាក់ឯកជនទទួលផលចំណេញយ៉ាងច្រើនពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ។ ការកើនឡើងនូវចំនួនកម្ចីខ្នាតតូច ធ្វើឱ្យអ្នកចងការប្រាក់ឯកជនមានឱកាសទាញប្រយោជន៍ច្រើននៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ដោយអនុញ្ញាតឱ្យអ្នកខ្ចីប្រាក់យកប្រាក់ខ្ចីពីអ្នកចងការឯកជននោះទៅបង់សងបំណុលចាស់របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបាន ហើយខ្ចីបំណុលថ្មីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុវិញ ដែលជាកម្ចីមានទំហំធំជាងមុន ដើម្បីយកទៅសងបំណុលអ្នកចងការប្រាក់ឯកជនវិញ ។ ចំពោះបញ្ហានេះ យើងខ្ញុំមិនចាំបាច់ពន្យល់ ឬបញ្ចាក់បន្ថែមនោះទេ ព្រោះរាជរដ្ឋាភិបាល តាមរយៈការសិក្សាស្រាវជ្រាវរបស់ខ្លួន បានបង្ហាញថាចំនួនកម្ចីជាមធ្យមពីអ្នកចងការប្រាក់ឯកជន បានកើនឡើងទ្វេរដង ពីឆ្នាំ២០១៧ ដល់ឆ្នាំ ២០១៩/២០ ដែលកើនឡើងលឿនជាងកម្ចីរបស់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទៅទៀត ។ នេះគឺច្បាស់ណាស់ថា ចំនួននៃអ្នកចងការប្រាក់ឯកជន មិនបានថយចុះ ឬបាត់បង់ដោយសារការរីកចំរើននៃវិស័យមីក្រូហិរញ្ញវត្ថុនោះទេ ផ្ទុយទៅវិញចំនួននៃអ្នកចងការប្រាក់ឯកជនបែរជាកើនឡើង ស្របគ្នានឹងកំណើននៃវិស័យមីក្រូហិរញ្ញវត្ថុទៅវិញ ។ នាងខ្ញុំនឹងបញ្ចប់អត្ថបទវិចារណកថារបស់នាងខ្ញុំ ដូចទៅនឹងការបញ្ចប់អត្ថបទរបស់លោកឯកអគ្គរដ្ឋទូត និងលោក Huettenrauch បានបញ្ចប់ ដោយសូមកែប្រែបន្តិច ។ លោកទាំងពីរ បានសរសេរថា ៖ «ឈ្មួញចងការមិនមានតម្លៃក្នុងសង្គមនោះទេ ផ្ទុយទៅវិញពួកគេបំផ្លាញអ្វីដែលជាសរសៃឈាមនៃសង្គម។ បើពួកគេបានរកវិធីរឹបអូសយកដីដែលជាប្រភពចំណូលរបស់អ្នកខ្ចីប្រាក់ដោយខុសច្បាប់ នោះវាឆ្លុះបង្ហាញរឹតតែច្បាស់ថាពួកគេកំពុងបំផ្លាញសង្គម»។ ការកែប្រែរបស់នាងខ្ញុំទៅលើឃ្លាខាងលើរបស់លោកទាំងពីរ គឺជនណាក៏ដោយដែលបណ្តាលឱ្យអ្នកខ្ចីប្រាក់បាត់បង់ដីធ្លីរបស់ពួកគេក្រៅប្រព័ន្ធតុលាការ (ដែលអាចជាអ្នកចងការប្រាក់ឯកជន ឬធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុណាមួយ) គឺជាជនដែលបំផ្លាញអ្វីដែលជាសរសៃឈាមនៃសង្គម ។ នាងខ្ញុំសង្ឃឹមថា យើងទាំងអស់គ្នាអាចធ្វើការជាមួយគ្នា ដើម្បីធានាថានឹងមិនមានការរំលោភបំពានបែបនេះកើតមានឡើងទៀតនៅកម្ពុជានោះទេ ៕ អ្នកនាង ណាលី ពីឡូក គឺជានាយិកាអង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទិ្ធមនុស្ស លីកាដូ | ដោយ៖ ណាលី ពីឡូក |
ដំណើរឆ្ពោះទៅមុខរបស់កីឡាការិនីវ័យ១៦ឆ្នាំរូបនេះ បានជួយឲ្យកម្ពុជា កក់មេដាយដំបូងពីព្រឹត្តិការណ៍ Asian Games។ ចេសា ត្រូវប្រជែងមេដាយមាសជាមួយកីឡាការិនីអេមីរ៉ាតអារ៉ាប់រួម Mahra Alhinaai ។ Mahra ឈ្នះកីឡាការិនីវៀតណាម Thi Thanh Minh Duong ១៤-0៕ | កីឡាការិនីកម្ពុជា ខាន់ ចេសា នៃកីឡាជីជិតស៊ូ (Ju-Jitsu) បានឈានទៅវគ្គផ្តាច់ព្រ័ត្រ លើប្រភេទទម្ងន់ក្រោម៤៩គីឡូក្រាម បន្ទាប់ពីបានយកឈ្នះកីឡាការិនីហ្វីលីពីន Jenna Kaila Napolis ១០០-០ នៅសង្វៀន JCC - Assembly Hall ប្រទេសឥណ្ឌូណេស៊ី។ |
ជាងមួយសប្តាហ៍ក្រោយបោះឆ្នោតសភាអាម៉េរិក បក្សប្រជាធិបតេយ្យដែលមានលោក ចូ បៃឌិន ដឹកនាំសេតវិមាន និងគ្រប់គ្រងសភាទាំងពីររបស់អាម៉េរិកពីរឆ្នាំកន្លងមកនេះ បានបាត់បង់ការគ្រប់គ្រងនៅរដ្ឋសភា ដោយធ្លាក់ទៅលើដៃបក្សសាធារណរដ្ឋវិញម្តង។ សភាអាម៉េរិកអាណត្តិទី១១៨ នឹងចាប់ផ្តើមពីខែមករា ឆ្នាំ២០២៣។ លទ្ធផលចុងក្រោយនេះត្រូវបានបង្ហាញឡើង បន្ទាប់ពីលោក Mike Garcia ដែលតំណាងបក្សសាធារណរដ្ឋនៅថ្ងៃទី១៦ ខែវិច្ឆិកា ត្រូវបានប្រកាសជាប់ជាសមាជិករដ្ឋសភាម្តងទៀតតំណាងឱ្យរដ្ឋ California។ ជាមួយជ័យជម្នះនេះ បក្សសាធារណរដ្ឋប្រជែងបាន២១៨ កៅអីល្មមដើម្បីក្តោបក្តាប់រដ្ឋសភា ហើយនេះនឹងផ្តល់អំណាចដល់បក្សសាធារណរដ្ឋកំណត់របៀបវារៈ និងបើកការស៊ើបអង្កេតប្រឆាំងរដ្ឋបាលលោក បៃឌិន។ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា លោក Kevin McCarthy ទទួលបានការតែងតាំងពីបក្សសាធារណរដ្ឋឱ្យក្លាយជាប្រធានតំណាងរដ្ឋសភាចាប់ពីខែមករាស្នងពីលោកស្រី ណាន់ស៊ី ផេឡូស៊ី ដែលតំណាងបក្សប្រជាធិបតេយ្យ។ «បក្សសាធារណរដ្ឋបានឈ្នះសភាតំណាងប្រជាជនជាផ្លូវការ! ប្រជាជនអាម៉េរិកត្រៀមជាស្រេចសម្រាប់ទិសដៅថ្មី ហើយរដ្ឋសភាដែលមានបក្សសាធារណរដ្ឋដឹកនាំត្រៀមជាស្រេចដើម្បីធ្វើការ»។ លោក McCarthy បង្ហោះសារបែបនេះលើបណ្តាញសង្គម Twitter ។ បើទោះជាប្រធានតំណាងសំឡេងភាគតិចនៅរដ្ឋសភារូបនេះទទួលបានញញួរពីប្រធានតំណាងរដ្ឋសភាអាម៉េរិកបច្ចុប្បន្នក៏ដោយ បក្សលោកនឹងប្រឈមការលំបាកក្នុងការដឹកនាំ។ នេះដោយសារតែបក្សសាធារណរដ្ឋប្រជែងបានសំឡេងភាគច្រើនតិចបំផុតក្នុងការបោះឆ្នោតសភា។ ប្រសិនបើបាត់បង់មួយ ឬពីរសំឡេងនៃសំឡេងភាគច្រើននេះ លោក McCarthy នឹងពិបាកក្នុងការរក្សាសំឡេងភាគច្រើនសម្រេចលើការបោះឆ្នោតសំណើច្បាប់ណាមួយ។ ប្រធានាធិបតីអាម៉េរិក ចូ បៃដិន ក៏បានអបអរបក្សសាធារណរដ្ឋដែលប្រជែងបានអាសនៈភាគច្រើននៅរដ្ឋសភាផងដែរ។ «ខ្ញុំសូមអបអរសាទរមេដឹកនាំបក្សសាធារណរដ្ឋលោក McCarthy ដែលឈ្នះសំឡេងភាគច្រើននៅរដ្ឋសភា ហើយខ្ញុំត្រៀមជាស្រេចក្នុងការធ្វើការជាមួយសមាជិកសភាដែលមកពីបក្សសាធារណរដ្ឋ»។ លោក បៃដិន បញ្ជាក់បែបនេះក្នុងសេចក្តីថ្លែងការណ៍របស់សេតវិមានដោយបន្ថែមថា លោកនឹងធ្វើការជាមួយគ្រប់គ្នាមិនថាសមាជិកសាធារណរដ្ឋ ឬប្រជាធិបតេយ្យទេដើម្បីប្រយោជន៍ប្រជាជនអាម៉េរិក៕ | ជាមួយជ័យជម្នះនៅរដ្ឋ California បក្សសាធារណរដ្ឋប្រជែងបានកៅអីនៅរដ្ឋសភា២១៨ ដែលគ្រប់គ្រាន់សម្រាប់គ្រប់គ្រងសភាជាន់ទាប។ ទន្ទឹមនេះ បក្សប្រជាធិបតេយ្យបន្តកាន់កាប់ព្រឹទ្ធសភាបន្ទាប់ពីឈ្នះកៅអីនៅរដ្ឋ Nevada កាលពីសប្តាហ៍មុន។ |
ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនេះ នឹងមានសមត្ថភាពផលិតទឹកស្អាតសរុប ប្រមាណ ១៣,២៦០ម៉ែត្រគូបក្នុងមួយថ្ងៃ គឺស្មើជាង២ដងនៃសមត្ថភាពផលិតពីមុន។ តាមរយៈប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនេះ អាចជួយឲ្យអង្គភាពរដ្ឋាករទឹកខេត្តកំពត មានលទ្ធភាពផ្គត់ផ្គង់ទឹកស្អាតដែលមានគុណភាព សុវត្ថិភាព និរន្តរភាព និងតម្លៃសមរម្យ ដោយគិតជាថ្លៃមធ្យម ១៤០០រៀល/ម៉ែត្រគូប ជូនប្រជាពលរដ្ឋនៅក្រុងកំពត និងស្រុកទឹកឈូ សរុបជាង ១៣,០០០គ្រួសារ។ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតថ្មីនេះ មានបណ្តាញចែកចាយសរុបប្រវែង ១៧៦.៩គីឡូម៉ែត្រ។នេះបើតាមក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ថ្លែងក្នុងពិធីសម្ពោធប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនេះ សម្ដេច ហ៊ុន សែន អះអាងថា ខេត្តកំពត ជាខេត្តដែលសក្តានុពលអភិវឌ្ឍន៍ទេសចរណ៍ និងកំពង់ផែសមុទ្រ នៅទិសនិរតី។ ជាពិសេសខេត្តនេះ ក៏កំពុងទាក់ទាញឱ្យមានការវិនិយោគ កាន់តែច្រើនបន្ថែមទៀត ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ តាមរយៈការរីកចម្រើនហេដ្ឋារចនាសម្ព័ន្ធរូបវន្តគួរឱ្យកត់សម្គាល់ ៕ | ភ្នំពេញ៖ ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តកំពត ដែលចំណាយទឹកប្រាក់សាងសង់ជាង២៦លានដុល្លារ ក្រោមជំនួយរបស់រដ្ឋាភិបាលជប៉ុន បានដាក់ដំណើរការជាផ្លូវការ ក្រោមអធិបតីភាពសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃទី២ មេសា។ |
Crowds carrying parcels and suitcases and packs of instant noodles gathered at the Beijing West Railway Station Saturday, waiting to board packed trains ahead of the most important holiday on the Chinese calendar. Throughout the country, hundreds of millions will be on the move in the world's largest annual human migration. Among them Saturday was Li Wen, a 47-year-old restaurant worker and one of many Beijing residents who has bought a one-way ticket in the face of a campaign of demolitions that has made life impossible for many of the city's migrant workers. She moved to the capital ten years ago to earn money to support her daughter, who now attends university in Chengdu. However, many migrants like her are no longer welcome in the overcrowded city, which seeks to cap its population at 23 million by 2020 and demolish 40 million square metres of illegal structures mostly shops and homes for low-income residents. "I came to Beijing to work because the salaries in the capital are much better than elsewhere. But in my neighbourhood, many of the hutong (alleyway single-storey) homes have been torn down already," Li told AFP. "I won't be able to survive in the city if I need to pay three times more to rent in a normal apartment building," she said. - Breathing space - Travellers must be home by Thursday to usher in the new year on Friday. But getting there is an ordeal. On one 28-hour train journey from Beijing to the southwestern city of Chengdu, only the lucky passengers were able to snag a seat. Many had to stand for the entire trip, clogging the aisles. Meals on plastic trays were passed from passenger to passenger. To get some breathing space in the hot and stuffy carriages, some people stood on top of the seats, surveying the scene below. But few complained. They passed the time playing on smartphones, sharing food and chatting with fellow passengers. Even the children mostly stayed quiet. Yet the mood in the dining car was sombre despite the cheerful red and gold Lunar New Year decorations. Like Li, some of those stuffed into the train do not plan to return to Beijing when the 15-day festival is over. "The Beijing authorities don't want migrant workers to reside here. They call it economic upgrading," said Pablo Wang of China Labour Bulletin. "A lot of migrants are going back home. With these policies, they cannot come back." Authorities say the campaign to demolish sub-standard housing, which kicked into high gear after a fire in an illegal structure killed 19 people in November, is necessary to clean the city up once and for all. Fire safety is a major problem in the city's cheap migrant housing, which often has jerry-rigged electrical wiring and a lack of emergency exits. But the brutal efficiency of the demolitions and mass evictions over the past year has provoked an unusual public outcry that has put officials on edge. - Three billion trips - Although relegated to the periphery, migrants have kept China's economy humming -- handling the dreary, difficult, dirty and sometimes dangerous work that the city's permanent residents shun. Industries like construction, domestic work and sanitation are almost completely staffed by migrants. Their exodus from Beijing took a toll on the city's growth last year, which slowed from a year earlier. On Sunday transport officials reported a slight drop in the number of trips made during the first ten days of this year's holiday travel period. Chinese passengers made 732 million trips by railway, road, waterway and plane from February 1 to February 10, down three percent from last year. The transport ministry attributed the drop to university students and migrant workers who returned home before the rush started. Many migrants left the city last November and December as authorities evicted hundreds of thousands. During last year's lunar rush, Chinese passengers made almost three billion trips during the festival travel period, according to the official Xinhua news agency. Li has still not yet decided if she will try her luck in a different city after the holiday. "My daughter just started university so she won't be able to work, and I'll have to keep working to support her," she said. "But I don't have any plans.... I'll just see what happens." Iraq needs $88.2 billion to rebuild after years of war against the Islamic State group, Planning Minister Salman al-Jumaili said Monday, as an international conference on the country's reconstruction opened in Kuwait. Iraq hopes to raise billions of dollars in pledges at the three-day meeting, as the country reels from the rise of IS and punishing fightback against the jihadist group. Baghdad declared victory against IS in December, after almost three years of war against the jihadist group that left large swathes of the country destroyed and millions displaced. T he $88.2 billion estimate was based on an assessment study by Iraqi and international experts, the planning minister said. Qusai Abdelfattah, director general at the planning ministry, said $22 billion of those funds were needed immediately and the rest for the medium term. "We have started some reconstruction programmes in areas affected by war," said Mustafa al-Hiti, head of the reconstruction fund for areas hit in the fight against IS. "But what we have accomplished is less than one percent of what Iraq needs," Hiti said. He said funds are urgently needed to "restore basic and infrastructure services" in many provinces. "We have more than 138,000 houses damaged, more than half this number completely destroyed," Hiti said, adding that more than 2.5 million Iraqis are still displaced. Since the 1980s, resource-rich Iraq has been battered by war and international economic sanctions. | Millions have begun heading home from Beijing for Lunar New Year, but many this year will not return as China's capital becomes increasingly unwelcoming for the migrants from the provinces who once powered its economy. |
ការបញ្ជាក់អំពីអារម្មណ៍ ដោយសារតែអ្នកអាយុកាន់តែច្រើន មិនមែនមានន័យថា អ្នកមិនអាចបើកចិត្តដើម្បីបង្ហាញអំពីអារម្មណ៍ ឬស៊ីអារម្មណ៍ដូចកាលពីមុននោះទេ។ ចូរកុំមានការអៀនខ្មាសនឹងការនិយាយថា អ្នកស្រឡាញ់គ្រួសារអ្នកគ្រប់ពេលអី ព្រោះអ្នក ឬពួកគេប្រហែលជាមិនអាចនៅបានយូរនៅថ្ងៃបន្ទាប់ៗទៀតឡើយ។ មនុស្សយើងភាគច្រើនគួរតែមានពេលវេលាគ្រប់គ្រាន់ដើម្បីនិយាយនូវអ្វីដែលចង់និយាយ ចៀសជាងមិនមានឱកាសនិយាយបែរជាត្រដរខំនិយាយ។ ក្តីស្រមៃ ការមានក្តីស្រមៃលើការធ្វើអ្វីមួយមិនគួរណាលែងមាននៅពេលអាយុកាន់តែច្រើនឡើយ។ ដោយគ្រាន់តែអ្នកបានចូលនិវត្តន៍ វាមិនមែនមានន័យថា អ្នកគួរតែសប្បាយចិត្តជាមួយនឹងរបៀបរស់នៅក្នុងជីវិតរបស់អ្នកឡើយ។ ដើម្បីច្បាស់ អ្នកក៏អាចមានក្តីស្រមៃមួយដែលអ្នកមិនទាន់បានសម្រេចដែរ។ ដូច្នេះវាមិនមានអ្វីដែលខុសនោះទេ ដែលបន្តក្តីស្រមៃ និងព្យាយាមសម្រេចវាឲ្យបាននោះ។ សរសើរខ្លួនឯង រឿងមួយផ្សេងទៀតដែលអ្នកគួរតែកុំភ្លេចធ្វើដែរនោះ គឺការសរសើរខ្លួនឯង។ ចូរកុំរងចាំអ្នកដទៃឃើញហើយសរសើរអ្នកអី ព្រោះអ្នកគួរតែចាប់ផ្តើមវាដោយខ្លួនឯង។ ចូរប្រាប់ខ្លួនឯងថា រូបរាងអ្នកស្អាត ឬអ្នកជាមនុស្សដែលឆ្លាតគ្រប់គ្រាន់ក្នុងការដោះស្រាយតាមកាលៈទេសៈ។ ពេលនោះអ្នកនឹងមានអារម្មណ៍កាន់តែល្អចំពោះខ្លួនឯងមុនពេលចេញទៅណាមកណា។ ធ្វើអំពើល្អ មិនត្រូវឈប់ធ្វើអំពើល្អនៅពេលអ្នកចាស់ឡើយ។ ពិភពលោកនេះគឺកំពុងតែខ្វះរឿងនេះ ដូច្នេះចូរបន្ថែមសកម្មភាពទាំងនេះផងទៅ។ នៅពេលដែលអ្នកធ្វើអំពើល្អចំពោះនរណាម្នាក់ ចូរកុំរំពឹងថាវានឹងមានការតបស្នងវិញអី ព្រោះវាមិនមែនជារឿងដែលល្អឡើយ។ ការធ្វើអំពើលល្អគួរតែជាសកម្មភាពមួយដែលអ្នកធ្វើវាដោយចិត្តស្មោះស្ម័គ្រ ដោយមិនមានរំពឹងថានឹងមានអ្វីសងវិញឡើយ៕ ត្រួតពិនិត្យដោយ www.health.com.kh | ការចាស់ទៅតាមអាយុគឺជាដំណើរការណ៍ធម្មជាតិដែលយើងទាំងអស់គ្នាត្រូវឆ្លងកាត់។ យើងអាចមានអារម្មណ៍ថាខ្លួនឯងកាន់តែចាស់តាមរយៈឆ្អឹង រូបរាងខាងក្រៅ និងចិត្តគំនិត។ ដើម្បីច្បាស់លាស់ មានរឿងច្រើនណាស់ដែលជីវិតរស់នៅរបស់យើងគួរតែបណ្តោយវាទៅ ប៉ុន្តែមានរឿងមួយចំនួនតូចដែលយើងមិនគួរណាឈប់ធ្វើឡើយទោះបីជាចាស់ហើយក៏ដោយ។ តើរឿងទាំងនោះមានអ្វីខ្លះទៅ? |
ហុងកុងដែលជាទីក្រុងមួយមានប្រជាជនជាង៧,៤លាននាក់រស់នៅណែនខ្នាន់ខ្នាប់ កំពុងទទួលរងការវាយប្រហារដោយរលកឆ្លងជំងឺកូវីដ-១៩ ។ សន្ទុះករណីឆ្លងខ្លាំងឥតថមថយ បានបណ្តាលឱ្យគ្រែតាមមន្ទីរពេទ្យ និងកន្លែងដាក់ចត្តាឡីស័កពេញហូរហៀរក្នុងទីក្រុង និងលើសសមត្ថភាពក្នុងការគ្រប់គ្រង។ ក្នុងសន្និសីទនៅថ្ងៃទី២២ខែកុម្ភៈ នាយកប្រតិបត្តិក្រុងហុងកុង លោកស្រីការី ឡាំ បានសារភាពថា អាជ្ញាធរក្នុងតំបន់បានបរាជ័យលើការទប់ទល់ករណីឆ្លងកើនឡើងនាពេលបច្ចុប្បន្ន។លោកស្រីបានបន្តថា ការរីករាលដាលដ៏អាក្រក់នៃជំងឺកូវីដ-១៩យ៉ាងរហ័សនេះគឺលើសសមត្ថភាពដោះស្រាយរបស់រដ្ឋាភិបាល ដូច្នេះវាពិតជាចាំបាច់ខ្លាំងណាស់សម្រាប់ការគាំទ្រពីរដ្ឋាភិបាលកណ្តាល។ លោកស្រី ឡាំ បានប្រកាសវិធានការថ្មីដោយតម្រូវប្រជាជនហុងកុងទាំងអស់ ទៅធ្វើតេស្តរកជំងឺកូវីដ-១៩ ចំនួន៣ដងក្នុងខែមីនានេះខាងមុខ។ លោកស្រីឡាំមិនបានបញ្ជាក់កាលបរិច្ឆេទសម្រាប់ការចាប់ផ្តើមយុទ្ធនាការនេះឡើយ។ ប៉ុន្តែមេដឹកនាំរូបនេះបាននិយាយថា រដ្ឋាភិបាលនឹងធ្វើតេស្តប្រជាជនមួយលាននាក់ក្នុងមួយថ្ងៃដោយមានជំនួយពីរដ្ឋាភិបាលមជ្ឈិម។ យុទ្ធនាការធ្វើតេស្តលើប្រជាជនហុងកុងនឹងត្រូវចំណាយពេល៧ថ្ងៃ ខណៈប្រជាជនក៏តម្រូវឱ្យធ្វើតេស្តតាមឧបរកណ៍រហ័សជារៀងរាល់ថ្ងៃនៅតាមផ្ទះអំឡុងពេលនេះ។ កន្លែងធ្វើតេស្តរាប់រយ នឹងត្រូវដាក់ពង្រាយទូទាំងក្រុង ហើយលំដាប់នៃការធ្វើតេស្ត ត្រូវបានកំណត់តាមឆ្នាំកំណើត។ ប្រជាជន តម្រូវឱ្យកក់កន្លែងជាមុន។ លោកស្រី ឡាំ បានព្រមានថា សម្រាប់អ្នកណាដែលមិនព្រមផ្ដល់សំណាក នឹងត្រូវទទួលខុសត្រូវតាមច្បាប់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ AFP។ កាលពីថ្ថៃទី២០ខែកុម្ភៈ ទីក្រុងប៉េកាំង បានបញ្ជូនក្រុមគ្រូពេទ្យចំនួន១១៤នាក់ទៅកាន់ហុងកុងដើម្បីជួយគ្រប់គ្រងស្ថានការណ៍ ដោយធ្វើការលើការធ្វើតេស្តជំងឺកូវីដ-១៩ ការព្យាបាល និងការរៀបចំកន្លែងដាក់ចត្តាឡីស័កផងដែរ។ លើសេពីនេះ រដ្ឋាភិបាលប៉េកាំង ក៏បានជួយសាងសង់អាគារបណ្ដោះអាសន្នសម្រាប់ដាក់ចត្តាឡីស័កដែលអាចផ្ទុកគ្រែប្រមាណ៩៥០០។ ខណៈករណីឆ្លងក្នុងក្រុងហក់ឡើងខ្លាំង ហុងកុងក៏បានបន្តរឹតត្បិតវិធានការទប់ស្កាត់ដែរដោយការហាមប្រាមមិនឱ្យជួបជុំជាសាធារណៈលើសពី២នាក់ ហើយសាលារៀននិងអាជីវកម្មមួយចំនួនដូចជាកន្លែងហាត់ប្រាណ ហាងស្រា និងហាងកាត់សក់ ត្រូវបន្តបិទរហូតដល់ចុងខែមេសា។ ឯសាលារៀនត្រូវបានយកធ្វើជាមជ្ឈមណ្ឌលយកសំណាក។ ចំណែក ជើងហោះហើរពីប្រទេសចំនួន៩រួមទាំង អង់គ្លេសនិងអាម៉េរិកនឹងត្រូវបន្តហាមឃាត់ដដែល។ គិតត្រឹមថ្ងៃទី២៣ខែកុម្ភៈ ហុងកុង បានរាយការណ៍ករណីឆ្លងជំងឺកូវីដ-១៩ចំនួន ៦៦៥៧៤នាក់ និងស្លាប់៣៣៦នាក់។ អត្រានៃប្រជាជនសរុបដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ មានចំនួន៧៩ភាគរយ។ ប៉ុន្តែអត្រានៃអ្នកចាក់វ៉ាក់សាំងក្នុងចំណោមមនុស្សចាស់ដែលមានអាយុលើសពី៨០ឆ្នាំស្ថិតក្នុងកម្រិតទាបខ្លាំងដោយមានត្រឹមជាង៣៤ភាគរយ៕ | មេដឹកនាំក្រុងហុងកុង លោកស្រី ការី ឡាំ បានប្រកាសពីផែនការធ្វើតេស្តប្រជាជនជាកំហិតនៅខែមីនាខាងមុខដើម្បីទប់ស្កាត់ការរាលដាលយ៉ាងរហ័សនៃជំងឺកូវីដ-១៩។ បើតាមលោកស្រី ឡាំ ប្រជាជនហុងកុងជាង៧លាននាក់ ត្រូវតែឆ្លងកាត់ការធ្វើតេស្តចំនួន៣ជុំ ដោយអ្នកដែលគេចវេះ នឹងត្រូវពិន័យមិនខាន។ |
ការចូលរួមរបស់កូរ៉េខាងជើងក្នុងព្រឹត្តិការណ៍អូឡាំពិករដូវរងារឆ្នាំ២០១៨ ត្រូវបានប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន ចាត់ទុកជាឱកាសកម្រដើម្បីចាប់ផ្ដើមឡើងវិញនូវការចរចាស្ដីពីកម្មវិធីនុយក្លេអ៊ែរ។ បើតាមលោក មូន ចេអ៊ីន ការចរចារវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើងប៉ុន្មានលើកនេះ អាចនាំដល់ការជួបតទល់រវាងអាមេរិក និងកូរ៉េខាងជើង ទោះជាគេមិនទាន់ដឹងថា កិច្ចសន្ទនានេះអាចបន្តដល់ពេលណាឡើយ។ ក្នុងជំនួបជាមួយទីប្រឹក្សានៅវិមានប្រធានាធិបតីនៅថ្ងៃទី២២ ខែមករា លោក មូន ចេអ៊ីន បញ្ជាក់ថា សព្វថ្ងៃ យើងជួបឱកាសដ៏មានតម្លៃដើម្បីដោះស្រាយវិបត្តិនុយក្លេអ៊ែរកូរ៉េខាងជើង និងបង្កើតសន្តិភាពនៅឧបទ្វីបកូរ៉េ។ ដោយសារតែព្រឹត្តិការណ៍អូឡាំពិក និងប៉ារ៉ាឡាំពិកនៅទីក្រុងព្យុងឆាង ទើបកូរ៉េទាំងពីរអាចអង្គុយចរចាគ្នាបាន ហើយការចរចាគ្នានេះកើតឡើង ស្របពេលដែលលទ្ធភាពផ្ទុះសង្គ្រាមកាន់តែមកដល់។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Yonhap ។ ការលើកឡើងរបស់មេដឹកនាំកូរ៉េខាងត្បូងធ្វើឡើង ក្រោយពេលសារធាណមតិកូរ៉េខាងត្បូងមិនសូវសប្បាយចិត្តចំពោះការព្រមព្រៀងរវាងកូរ៉េទាំងពីរក្នុងការបង្កើតក្រុមកីឡាហុកគីស្ត្រីរួមគ្នាដើម្បីប្រកួតក្នុងព្រឹត្តិការណ៍អូឡាំពិក ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី២៥ ខែកុម្ភៈ។ លោក មូន ចេអ៊ីន បានស្នើឲ្យប្រជាជនគាំទ្រការសម្រេចចិត្តនេះ ព្រោះវាអាចជួយឲ្យកូរ៉េជួបទល់គ្នា ក៏ដូចជាជួយដោះស្រាយបញ្ហានុយក្លេអ៊ែរបានទៀតផង។ លោក មូន ចេអ៊ីន បានប្រៀបធៀបកិច្ចសន្ទនាជាមួយកូរ៉េខាងជើងទៅនឹងទៀនកណ្ដាលខ្យល់ ដែលត្រូវការការគាំទ្រ ដ្បិតឱកាសនេះនឹងមិនអាចកើតឡើងម្ដងទៀតស្រួលៗឡើយ។ លើសពីនេះ ការចរចារវាងកូរ៉េទាំងពីរនឹងក្លាយជាជណ្ដើរទៅកាន់ការជួបទល់មុខរវាងអាមេរិក និងកូរ៉េខាងជើង ដើម្បីបញ្ចប់វិបត្តិនុយក្លេអ៊ែរ ហើយការរីកចម្រើន និងសន្តិភាព នឹងនៅតែបន្តវត្តមានរបស់ខ្លួនឧបទ្វីបកូរ៉េដដែល។ ផ្ទុយពីគំនិតសុទិដ្ឋិនិយមរបស់កូរ៉េខាងត្បូង កូរ៉េខាងជើងហាក់មិនអើពើរឿងចរចាស្ដីពីនុយក្លេអ៊ែរឡើយ។ កូរ៉េខាងជើងព្រមចូលរួមប្រកួតកីឡាអូឡាំពិកមែនពិត តែកូរ៉េខាងជើងអះអាងម្ដងហើយម្ដងទៀតថា កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនមិនមែនសម្រាប់ចរចាឡើយ។ សម្រាប់ក្រុងព្យុងយ៉ាង នុយក្លេអ៊ែរនេះជាអាយុជីវិតរបស់ខ្លួន ទោះជាត្រូវរងទណ្ឌកម្ម និងសម្ពាធខ្លាំងយ៉ាងក៏ដោយចុះ ក៏មិនព្រមបោះបង់ឡើយ៕ | នៅថ្ងៃទី២២ ខែមករា ប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន និយាយថា ការចរចារវាងកូរ៉េទាំងពីរស្ដីពីការចូលរួមក្នុងព្រឹត្តិការណ៍អូឡាំពិកនាពេលកន្លងមក អាចជាជំហានដ៏សំខាន់សម្រាប់ការចាប់ផ្ដើមការចរចានុយក្លេអ៊ែរឡើងវិញ។ ប៉ុន្តែលោក មូន ចេអ៊ីន មិនអាចធានាថា ស្ថានភាពសព្វថ្ងៃអាចនៅយូរបានដល់ណាឡើយ។ ប្រធានាធិបតីកូរ៉េខាងត្បូងក៏ស្នើឲ្យប្រជាជនទាំងអស់គាំទ្រវត្តមានកូរ៉េខាងជើងក្នុងព្រឹត្តិការណ៍នេះ។ |
1. អ្នកមិនគួររវល់ខ្លាំង រកមិនឃើញបន្ទប់ទឹក ឬខ្ចិលចូលបន្ទប់ទឹកនោះទេ ព្រោះនៅពេលដែលអ្នកមិនចូលបន្ទប់ទឹកនៅពេលឈឺបត់ជើងតូច ដោយទប់នោមក្នុងរយៈពេលយូរ វានឹងធ្វើឲ្យប៉ះពាល់ដល់ក្រលៀនអ្នកជាខ្លាំង។ ដូចនេះ នៅពេលដែលអ្នកចង់បត់ជើងតូចភ្លាម គួរតែប្រញាប់ទៅបន្ទប់ទឹក ទើបមិនធ្វើឲ្យប៉ះពាល់ដល់ក្រលៀនអ្នក។ 2. អ្នកមិនគួរល្មោភគេង ហើយមិនញ៉ាំអាហារពេលព្រឹកទេ ព្រោះអាចធ្វើឲ្យអ្នកខ្វះសារធាតុចិញ្ចឹម ថែមទាំងធ្វើឲ្យអ្នកឆាប់នឿយហត់ទៀតផង។ ម្យ៉ាងទៀត អ្នកនឹងអាចប្រឈមមុខនឹងជំងឺទល់លាមក រលាកក្រពះ សម្ពាធឈាមឡើងខ្ពស់ ថែមទាំងអាចប៉ះពាល់ដល់បេះដូងទៀតផង។ 3. អ្នកមិនគួរខ្ចិលមិនហាត់ប្រាណនោះទេ ព្រោះវាអាចធ្វើឲ្យអ្នកងាយប្រឈមមុខនឹងជំងឺមហារីកខ្លាំងណាស់។ ដូចនេះ អ្នកគួរតែរៀនចេះហាត់ប្រាណ ហើយវិធីហាត់ប្រាណដែលល្អបំផុតគឺដើរចំនួន៣០នាទីជារៀងរាល់ថ្ងៃ។ 4. អ្នកមិនគួរខ្ចិលដោយមិនប្រើខួរក្បាលគិតនោះទេ ព្រោះអាចធ្វើឲ្យខួរក្បាលអ្នកស្ពឹកបាន។ ដូចនេះ អ្នកគួរតែប្រើខួរក្បាលឲ្យបានច្រើន ឬអានសៀវភៅជាដើម ដើម្បីជួយបង្កើនការចងចាំរបស់អ្នក។ 5. អ្នកមិនគួរខ្ចិលដោយមិនដុសធ្មេញ ហើយចូលគេងនោះទេ ព្រោះវាអាចធ្វើឲ្យប៉ះពាល់ដល់ធ្មេញអ្នកជាខ្លាំង។ ដូចនេះ មិនថាអ្នកងងុយគេងយ៉ាងណា ក៏អ្នកគួរតែដុសធ្មេញមុនចូលគេងដែរ។ 6. មិនថាអ្នករវល់យ៉ាងណាទេ អ្នកគួរតែញ៉ាំទឹកឲ្យបានច្រើន ព្រោះបើអ្នកខ្ចិលញ៉ាំទឹក នោះនឹងអាចប្រឈមមុខនឹងអាការៈទល់លាមក ឬកើតគ្រួសក្នុងតម្រង់នោមជាដើម។ ដូចនេះ អ្នកគួរតែញ៉ាំទឹកឲ្យបានយ៉ាងតិច១២០០មីលីលីត្រក្នុងមួយថ្ងៃ។ 7. ការខ្ចិលចម្អិនម្ហូប ដោយតែងតែទៅទិញនៅក្រៅពិសារ នឹងអាចធ្វើឲ្យអ្នកងាយប្រឈមមុខនឹងជំងឺផ្សេងៗណាស់ ព្រោះអាហារនៅក្រៅគេធ្វើមិនស្អាតដូចជាយើងចម្អិនដោយខ្លួនឯងទេ។ អាហារទាំងនោះ នឹងផ្ទុកទៅដោយមេរោគច្រើន ដែលអាចធ្វើឲ្យអ្នកកើតជំងឺដោយមិនដឹងខ្លួនបាន។ 8. អ្នកមិនគួរខ្ចិលដល់ថ្នាក់មិនប្តូរអាវក្នុងទេ ព្រោះអាចធ្វើឲ្យអ្នកងាយកើតជំងឺមហារីកនៅពេលដែលអ្នកពាក់អាវក្នុងមិនដោះក្នុងរយៈពេលយូរ។ ដូចនេះ អ្នកគួរតែប្រយ័ត្ននូវចំណុចដ៏តូចមួយនេះ ទើបមិនងាយជួបនឹងគ្រូពេទ្យ។ 9. ចុងក្រោយ អ្នកគួរតែពិនិត្យសុខភាពឲ្យបានទៀងទាត់ ទើបអ្នកអាចការពារ និងព្យាបាលលើជំងឺផ្សេងៗដែលកើតគ្មានរោគសញ្ញា៕ ត្រួតពិនិត្យដោយ៖ www.health.com.kh | ប្រសិនជាអ្នកមិនចង់តែងតែត្រូវទៅជួបពេទ្យ អ្នកគួរតែកុំសាងទម្លាប់អាក្រក់ទាំង៩ខាងក្រោមនេះឲ្យសោះ។ តើមានអ្វីខ្លះទៅ? |
ក្នុងចំណោមករណីឆ្លងថ្មី២០២០០នាក់ អ្នកឆ្លងក្នុងចំណោមប្រជាជនទូទៅមាន២០០១៣នាក់ និងនៅពន្ធនាគារមាន១៨៧នាក់។ នៅថ្ងៃទី៣ ខែសីហា ថៃ ក៏មានអ្នកសះស្បើយ១៧៩៧៥នាក់ផងដែរ។ ករណីឆ្លងសរុបឡើងដល់៦៧២៣៨៥នាក់ និងស្លាប់៥៥០៣នាក់។ ភាគច្រើននៃករណីឆ្លង និងស្លាប់ កើតក្នុងរលកឆ្លងខែមេសាមកដល់បច្ចុប្បន្ន។ ដើម្បីទប់ស្កាត់ការរាលដាល រដ្ឋាភិបាលថៃ បានចេញវិធានការបិទខ្ទប់នៅរាជធានីបាងកក និងខេត្តជុំវិញដែលជាតំបន់ផ្ទុះខ្លាំង។ វិធានការរឹតត្បិតជាច្រើនទៀត ក៏ត្រូវដាក់ចេញនៅខេត្តដែលមានហានិភ័យខ្ពស់ចាប់ពីខែកក្កដាមក ប៉ុន្តែហាក់មិនមានលទ្ធផលគាប់ប្រសើរឡើយ។ ជាមួយគ្នានេះ ថៃក៏សម្រុកផ្ដល់វ៉ាក់សាំងដល់ប្រជាជនផងដែរ ដោយប្រើប្រាស់វ៉ាក់សាំង Sinovac, Pfizer និង Moderna ដែលជាថៃទិញផ្ទាល់ និងជាជំនួយប្រទេសនានា។ នៅថ្ងៃទី៣ ខែសីហា ថៃទទួលបានវ៉ាក់សាំងរបស់ក្រុមហ៊ុន Moderna ចំនួន៣លានដូសដែលជាការរិច្ចាគរបស់អាមេរិកផងដែរ។ ស្ថានភាពនៅថៃ ក៏បង្កការគំរាមដល់ប្រទេសក្បែរខាងមានឡាវ និងកម្ពុជា ដែលត្រូវទទួលពលកររៀងៗខ្លួនរាប់រយនាក់៕ | ក្រសួងសុខាភិបាលថៃ រាយការណ៍នៅថ្ងៃទី៤ ខែសីហា ថា មានករណីឆ្លងជំងឺកូវីដ-១៩ ក្នុងប្រទេសចំនួន២០២០០នាក់ ដែលជាកំណត់ត្រាឆ្លងប្រចាំថ្ងៃថ្មី។ អ្នកស្លាប់មាន១៨៨នាក់ ដែលបំបែកកំណត់ត្រាចាស់ផងដែរ។ |
និយាយនៅក្នុងពិធីគម្រប់ខួបលើកទី៣ នៃការបង្កើតបក្សជនជាតិដើមរួបរួមម៉ាឡេស៊ី (MUIP) នាថ្ងៃទី១២ ខែកញ្ញា លោកប្រមុខដឹកនាំបក្ស មហាធៀ មហាម៉ាត់ បានលើកឡើងថា កិច្ចខិតខំរបស់សមាជិកបក្សទាំងអស់ មិនមែនជាអំណាច ឬលុយនោះឡើយ ប្រសិនបើចង់មានតំណែងក្នុងរដ្ឋាភិបាល។ ក្នុងន័យកុំឲ្យសមាជិកបក្សគិតតែពីរឿងលុយពេក លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ីវ័យ ៩៤ឆ្នាំរូបនេះបាននិយាយថា៖ « នៅក្នុងការបោះឆ្នោតថ្នាក់ជាតិលើកទី១៤ អតីតគណបក្សកាន់អំណាចបានសន្យាថាដំឡើងប្រាក់ខែ ដំឡើងលុយឲ្យប្រជាជន ដោយសារពួកគេជឿថាប្រជាជននឹងគាំទ្រពួកគេ ប៉ុន្តែអ្វីទាំងនោះត្រូវបានប្រជាជនបដិសេធទៅវិញ»។ ក្នុងន័យនេះលោកមហាធៀ ចង់ឲ្យសមាជិកបក្សរបស់លោកធ្វើការដោយផ្អែកលើមនសិការ និងជាតិនិយមជាជាងយកលុយទៅទិញទឹកចិត្ត ឬការគាំទ្រពីប្រជាជន។ លោកបញ្ជាក់ថា៖ «ប្រសិនបើគណបក្សជនជាតិដើមរួបរួមម៉ាឡេស៊ីប្រើលុយជាឧបករណ៍នយោបាយដូចគណបក្សជាតិរួបរួមម៉ាឡេនោះ យើងនឹងចាញ់ដូចពួកគេដែរ។» នេះបើតាមការផ្សាយរបស់សារព័ត៌មាន Bernama ។ យ៉ាងណាក៏ដោយ ក្នុងសប្តាហ៍នេះគណបក្សជាតិរួបរួមម៉ាឡេ ដែលកំពុងតែបាត់បង់ការគាំទ្ររបស់ខ្លួននោះ នឹងបង្កើតកិច្ចព្រមព្រៀងនយោបាយជាមួយគណបក្សផ្សេងទៀតដូចជា គណបក្សមូលដ្ឋានម៉ាឡេនិងគណបក្សឥស្លាមម៉ាឡេស៊ី។ នៅក្នុងពិធីគំរប់ខួបលើកទី៣ដដែល លោកមហាធៀ ក៏បាននិយាយបញ្ជាក់ពីមូលហេតុក្នុងការទទួលជ័យជម្នះលើអតីតគណបក្សកាន់អំណាចផងដែរ។ តាមពិតទៅ គណបក្សជនជាតិដើមរួបរួមម៉ាឡេស៊ី មិនមានកម្លាំងអ្វីទេ ប៉ុន្តែដោយសារភាពខ្សោយរបស់គូប្រជែងដែលប្រជាជនមួយចំនួនធំមិនគាំទ្រ។ នាយករដ្ឋមន្ត្រីវ័យ៩៤ឆ្នាំរូបនេះ ធ្លាប់បានកាន់តំណែងជានាយករដ្ឋមន្ត្រីម្តងហើយចាប់ពីឆ្នាំ ១៩៨១ ដល់ឆ្នាំ ២០០៣ មុនពេលគាត់ចូលនិវត្តន៍នៅអាយុ៧៨ឆ្នាំ។ កាលពីឆ្នាំ២០១៨កន្លងទៅ លោកមហាធៀបានរួមគ្នាជាមួយដៃគូប្រជែង ដើម្បីទម្លាក់គណបក្សជាតិរួបរួមម៉ាឡេ៕ | នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោកមហាធៀ មហាម៉ាត់ បានប្រាប់សមាជិកបក្សរបស់លោកឲ្យរៀនពីកំហុសរបស់អតីតបក្សកាន់អំណាចគណបក្សជាតិរួបរួមម៉ាឡេ(UMNO) ដែលចាញ់ឆ្នោតកាលពីឆ្នាំមុន។ លោក មហាធៀ ព្រមានថា ការដើរតាមគន្លងអតីតបក្សកាន់អំណាចនឹងនាំឲ្យបាត់បង់ការគាំទ្រពីសំណាក់ប្រជាជន។ |
រុស្ស៊ីអះអាងថា ខ្លួនបានបង្កើនការផលិតគ្រាប់រំសេវ និងឧបករណ៍យោធាយ៉ាងខ្លាំង ខណៈដែលការវាយលុករបស់ខ្លួននៅអ៊ុយក្រែនឈានចូលដល់ខែទី១៨។ រុស្ស៊ីក៏បានបង្កើនការផលិតអាវុធរបស់ខ្លួនដែរ ទោះរងបញ្ហាខ្លះដោយសារទណ្ឌកម្មក្ដី។ លោក Denis Manturov រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មរុស្ស៊ីបាននិយាយនៅក្នុងកិច្ចប្រជុំជាមួយសហគ្រាសរដ្ឋរបស់ក្រសួងការពារជាតិកាលពីថ្ងៃទី២៤ ខែកក្កដាថា ចាប់តាំងពីដើមឆ្នាំមក ទិន្នផលសព្វាវុធ និងឧបករណ៍បច្ចេកទេសជាច្រើនបានលើសពីតួលេខកាលពីឆ្នាំមុន។ លោកថា បើនិយាយពីសព្វាវុធ កម្រិតនៃការចែកចាយក្នុងមួយខែៗ គឺលើសពីការបញ្ជាទិញសរុបក្នុងឆ្នាំ២០២២ ។ នេះបើតាមសារព័ត៌មានរុស្ស៊ី RIA Novosti ។ ការពន្លឿនការផលិត បានធ្វើឱ្យសហគ្រាសការពារជាតិរុស្ស៊ីខ្វះខាតកម្មករដែលទាមទារឱ្យមានអ្នកជំនាញប្រមាណ១៦ពាន់នាក់បន្ថែមទៀតក្នុងវិស័យជាច្រើន។ លោក Manturov បានស្នើឱ្យអភិបាលខេត្តនានាប្រមូលធនធានមនុស្សបន្ថែមទៀត និងផ្តល់ការលើកទឹកចិត្តដើម្បីទាក់ទាញនិស្សិតបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យឱ្យចូលរួមក្នុងវិស័យការពារជាតិ។ អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក Dmitry Medvedev បាននិយាយកាលពីដើមខែមិថុនាថា ឧស្សាហកម្មការពារជាតិរុស្ស៊ីកំពុងបង្ហាញតួលេខគួរឱ្យចាប់អារម្មណ៍ជាមួយនឹងទ្រព្យសម្បត្តិសំខាន់ៗដូចជារថក្រោះ និងកាំភ្លើងធំ។ លោកថា ឆ្នាំនេះ វិស័យឧស្សហកម្មរុស្ស៊ីបាននាំចេញរថក្រោះជាង ៦០០ គ្រឿង។ ប្រធានាធិបតីវ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីចុងឆ្នាំមុនថា សាជីវកម្មការពារជាតិរុស្ស៊ីកំពុងធ្វើឱ្យប្រសើរឡើងនូវការអនុវត្តអាវុធដោយផ្អែកលើបទពិសោធន៍ពីការធ្វើតេស្តលើទីលាន ហើយបានជំរុញឱ្យមន្ត្រីឧស្សាហកម្មការពារជាតិផ្តោតលើការដោះស្រាយការខ្វះខាតផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ដើម្បីបង្កើនល្បឿននៃការដឹកជញ្ជូនអាវុធដល់កងទ័ព៕ | រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មរុស្ស៊ីបាននិយាយថា ចំនួនអាវុធដែលបានផលិតជារៀងរាល់ខែនៅឆ្នាំនេះ មានច្រើនជាងឆ្នាំមុនដែលបណ្តាលឱ្យក្រុមហ៊ុនត្រូវការកម្មករកាន់តែច្រើន។ |
ក្នុងកាលៈទេសៈនេះ គណបក្សខ្មែររួបរួមជាតិ ដែលបង្កើតនិងដឹកនាំដោយលោក ញឹក ប៊ុនឆៃ អតីតមន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាល និងជាអតីតមេទ័ពកម្ពុជាមួយរូប ហាក់ប្រេះស្រាំផ្ទៃក្នុងយ៉ាងខ្លាំង។ ការរង្គោះរង្គើផ្ទៃក្នុងគណបក្សខ្មែររួបរួមជាតិ ចាប់ផ្តើមកើតឡើងក្រោយលោក ញឹក ប៊ុនឆៃ ត្រូវបានចាប់ខ្លួន កាលពីថ្ងៃ៣ ខែសីហា ឆ្នាំ២0១៧ ដោយសង្ស័យថាជាប់ពាក់ព័ន្ធនឹងការផលិតគ្រឿងញៀន។ បន្ទាប់ពីបាត់បង់មេដឹកនាំកំពូលរបស់ខ្លួន មន្ត្រីក្នុងគណបក្សខ្មែររួបរួមជាតិ ហាក់បែកខ្ញែកពីគ្នាបន្តិចម្តងៗ។ បញ្ហាធ្ងន់ធ្ងរមួយទៀត គឺមន្ត្រីមួយចំនួន សម្រេចបោះបង់គណបក្សខ្មែររួបរួមជាតិ ហើយត្រឡប់ទៅរកគណបក្សហ្វ៊ុនស៊ិនប៉ិចរបស់សម្តេចក្រុមព្រះវិញ ដែលជាជម្រកចាស់របស់ពួកគេ ហើយអ្នកខ្លះទៀតទៅចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា។ រហូតមកដល់ពេលនេះ គេមិនទាន់ឃើញមានការបង្ហាញឬការតែងតាំងប្រធានស្តីទី ដើម្បីធ្វើជាជំហរនិងដឹកនាំគណបក្សខ្មែររួបរួមជាតិ ជាបណ្តោះអាសន្ន ជំនួសលោក ញឹក ប៊ុនឆៃ នៅឡើយទេ។ លោក រុណ មាត្រា អ្នកនាំពាក្យគណបក្សខ្មែររួបរួមជាតិ មិនធ្វើអត្ថាធិប្បាយអ្វីទាំងអស់ ទាក់ទងនឹងករណីរបស់លោកញឹក ប៊ុនឆៃ និងបញ្ហាក្នុងគណបក្សខ្មែររួបរួមជាតិ។ សូម្បីតែឥស្សរជនរូបណា ដែលទទួលតំណែងជាប្រធានស្តីទី ដើម្បីដឹកនាំគណបក្សខ្មែររួបរួមជាតិ ជាបណ្តោះអាសន្ន ក៏អ្នកនាំពាក្យរូបនេះ មិនបង្ហាញដែរ។ លោក បានប្រាប់សារព័ត៌មានថ្មីៗដូច្នេះថា៖«ខ្ញុំសូមមិននិយាយអ្វីទេ។ ចាំមើលគណបក្ស ប្រជុំរួចសិន ទើបដឹង»។ បើតាមលោក រុណ មាត្រា គណបក្សខ្មែររួបរួមជាតិ នឹងបើកកិច្ចប្រជុំមួយ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២0១៧នេះ។ យ៉ាងណា លោក រុណ មាត្រា មិនបញ្ជាក់ឲ្យច្បាស់នោះទេ ថាកិច្ចប្រជុំនាពេលខាងមុខ នឹងពិភាក្សាពីបញ្ហាអ្វីឲ្យពិតប្រាកដ។ លោក ប្រាប់ថា ដោយសារមិនទាន់ទទួលបានដំណឹងលម្អិតពីកិច្ចប្រជុំគណបក្ស ទើបលោក មិនហ៊ានធ្វើអត្ថាធិប្បាយនាពេលនេះ។ លោក រុណ មាត្រា ក៏មិនអះអាងដែរថា គណបក្សខ្មែររួបរួមជាតិ នឹងអាចបន្តទៅមុខទៀត រហូតដល់ការបោះឆ្នោតថ្នាក់ជាតិ ឆ្នាំ២0១៨ ឬយ៉ាងណា។ លោក និយាយយ៉ាងខ្លីថា លទ្ធផល ដែលទាក់ទងនឹងគណបក្សខ្មែររួបរួមជាតិ នឹងបង្ហាញ ក្រោយកិច្ចប្រជុំនាពេលខាងមុខ។ សូមបញ្ជាក់ថា គណបក្សលោក ញឹក ប៊ុនឆៃ ក៏បានចូលរួមក្នុងការបោះឆ្នោតថ្នាក់ឃុំ-សង្កាត់ នាអាណត្តិទី៤នេះ ដែរ។ ជាលទ្ធផល គណបក្សនេះ បានទទួលកៅអីមេឃុំមួយ នៅក្នុងខេត្តបន្ទាយមានជ័យ៕ | ភ្នំពេញ៖ ចលនានយោបាយរបស់គណបក្សខ្មែររួបរួមជាតិ ដែលបានដំណើរកន្លងមក គឺពឹងផ្អែកលើវត្តមានរបស់លោក ញឹក ប៊ុនឆៃ ស្ទើរទាំងស្រុង។ ជាអកុសល គណបក្សនេះ ត្រូវជួបគ្រោះយ៉ាងធ្ងន់ធ្ងរ ក្រោយលោក ញឹក ប៊ុនឆៃ ត្រូវបានចាប់ខ្លួន។ |
ស្នងការដ្ឋាននគរបាលខេត្តកំពត រៀបរាប់ពីហេតុការណ៍ថា នៅម៉ោងជាង៩យប់ ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០ មនុស្សមួយក្រុម មានគ្នា៥នាក់ បានកាប់យុវជនម្នាក់ឈ្មោះ តឿ ចាន់ អាយុ១៧ឆ្នាំ នៅភូមិកំពង់បាយខាងត្បូង សង្កាត់កំពង់បាយ ក្រុងកំពត បណ្តាលឲ្យរងរបួសក្បាលធ្ងន់។ ស្នងការដ្ឋាននគរបាលខេត្តកំពត លើកមូលហេតុថា យុវជនឈ្មោះ តឿ ចាន់ អង្គុយផឹកកាហ្វេ នៅក្បែរក្រុមមនុស្ស ដែលមានគ្នា៥នាក់នោះ ដោយយុវជន តឿ ចាន់ បានមើលមុខក្នុងចំណោមអ្នកទាំង៥ ហើយពួកគេខឹង ក៏តាមកាប់យុវជន តឿ ចាន់ ពេលចេញពីហាងកាហ្វេ។ ស្នងការដ្ឋាននគរបាលខេត្តកំពត បន្តថា កម្លាំងអធិការដ្ឋាននគបាលក្រុងកំពត បានចុះដល់កន្លែងកើតហេតុ ដើម្បីប្រមូលព័ត៌មាននិងពង្រាយកម្លាំងតាមដងផ្លូវស្ទាក់ចាប់អ្នកទាំង៥ ដែសមត្ថកិច្ច ចាត់ទុកជាជនសង្ស័យ។ ស្នងការដ្ឋាននគរបាលខេត្តកំពត បន្ថែមថា ភ្លាមៗនោះ កម្លាំងសមត្ថកិច្ចបានឃាត់ម៉ូតូ១គ្រឿងមានគ្នា២នាក់ ប៉ុន្តែពួកគេទាំង២នាក់ មិនព្រមឈប់ ហើយថែមទាំងបើកបុកកម្លាំងសមត្ថកិច្ចទៀត បណ្តាឲ្យសមត្ថកិច្ច២នាក់ រងរបួស។ ស្នងការដ្ឋាននគរបាលខេត្តកំពត បកស្រាយក្នុងសេចក្តីបំភ្លឺព័ត៌មានថា៖«ដោយឃើញស្ថានភាពបែបនេះ កម្លាំងសមត្ថកិច្ចដទៃទៀត ក៏បានផ្ទុះអាវុធផ្ចុចដី ដើម្បីឲ្យឈប់ [ហើយ] បណ្តាលឲ្យផ្លាតគ្រាប់ត្រូវជនសង្ស័យ១នាក់ស្លាប់ នៅពេលដែលបញ្ជូនទៅដល់មន្ទីរពេទ្យ និងឃាត់ខ្លួនគូកនបាន១នាក់»។ អ្នកទាំង៥នាក់នោះគឺ ឈ្មោះ ម៉ម វិបុល អាយុ២៩ឆ្នាំ ឈ្មោះ ធម្ម កុម្ភៈ អាយុ១៦ឆ្នាំ ឈ្មោះ ម៉ាត់ សើគីរីន អាយុ១៧ឆ្នាំ ឈ្មោះ សុខ ធា អាយុ១៧ឆ្នាំ និង ឈ្មោះ រ៉ាន់ អាយុជាង ២០ឆ្នាំ។ អ្នកដែលស្លាប់ដោយត្រូវគ្រាប់កាំភ្លើង គឺឈ្មោះ ម៉ម វិបុល ហើយឈ្មោះ ធម្ម កុម្ភៈ ត្រូវឃាត់ខ្លះ ខណៈ៣នាក់ សមត្ថកិច្ច ពុំបញ្ជាក់ថា ត្រូវឃាត់ខ្លួនដែរឬរត់គេចខ្លួន។ ស្នងការដ្ឋាននគរបាលខេត្តកំពត អះអាងថា សកម្មភាពរបស់កម្លាំងសមត្ថមកិច្ចខាងលើនេះ គឺស្របតាមមាត្រា៣១ រហូតដល់មាត្រា៣៧ នៃក្រមព្រហ្មទណ្ឌកម្ពុជា។ យ៉ាងណា ស្នងការដ្ឋាននគរបាលខេត្តកំពត បញ្ជាក់ថា បានឃាត់មន្ត្រីនគរបាល៣នាក់ ដែលបង្កឲ្យផ្ទុះអាវុធដើម្បីអនុវត្តតាមវិន័យរបស់កងកម្លាំងនគរបាលជាតិ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីអនុវត្តតាមនីតិវិធី។ ជាមួយគ្នានេះ ស្នងការដ្ឋាននគរបាលខេត្តកំពត បាននាំយកថវិកា៤ពាន់៥រយដុល្លារ ទៅជូនក្រុមគ្រួសារសព សម្រាប់ចាត់ចែងធ្វើបុណ្យតាមប្រពៃណី។ ស្នងការដ្ឋាននគរខេត្តកំពត ចាត់ទុក ការចូលថវិកា៤ពាន់៥រយដុល្លារនេះ ថាជាសន្តានចិត្តប្រកបដោយមនុស្សធម៌ និងជាការចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសព។ លោក ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការខេត្តកំពត ប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទថា នគរបាលទាំង៣នាក់នោះ អាចនឹងត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការនៅល្ងាចថ្ងៃទី៥ ខែវិច្ឆិកានេះ។ លោក និយាយមានន័យដូចនឹងសេចក្តីបំភ្លឺព័ត៌មានដែរថា ការជូនថវិកាពាន់៥រយដុល្លារដល់ក្រុមគ្រួសារសព ជាការចូលរួមរំលែកទុក្ខ មិនមែនជាការសូកប៉ាន់ដូចការចោទប្រកាន់លើបណ្តាញសង្គមឡើយ។ អ្នកប្រើប្រាស់បណ្តាញសង្គមខ្លះ បានចោទជាសំណួរថា នគរបាលខេត្តកំពត បានបាញ់បុរសនោះស្លាប់ ហើយដឹកសពមកទៅដល់ផ្ទះ ជាមួយនឹងការសងជំងឺចិត្ត៤ពាន់៥រយដុល្លារ ដើម្បីបញ្ជប់រឿង តើច្បាប់នៅកម្ពុជា មានចែងបែបនេះដែរឬអត់? ហើយនគរបាល ធ្វើអ៊ីចឹងត្រូវឬខុស? លោក ម៉ម បានី ជាឪពុករបស់បុរសឈ្មោះ ម៉ម វិបុល ដែលបាត់បង់ជីវិត មិនជឿឡើយថា សមត្ថកិច្ច បាញ់កាំភ្លើងផ្ទុចទៅនឹងដី ហើយលោក ក៏មិនអាចទទួលយកបានដែរចំពោះការបកស្រាយបែបនេះរបស់ស្នងការដ្ឋាននគរបាលខេត្តកំពត។ ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ តាមទូរស័ព្ទ លោក ម៉ម បានី មានប្រសាសន៍ថា៖«អ្នកចេះច្បាប់ គេវិភាគទៅដឹងហើយ...។ បើបាញ់ផ្ចុចទៅដី ទោះបីត្រូវ ក៏មិនអាចបាត់បង់ជីវិតដែរ ព្រោះបើបាញ់ផ្ចុចទៅដី គ្រាប់កាំភ្លើង អស់ខ្យល់ហើយ...»។ លោក ម៉ម បានី មានប្រសាសន៍ទៀតថា ថវិកា៤ពាន់៥រយដុល្លារ ដែលជូនទៅក្រុមគ្រួសារលោក គឺមិនទាន់សមរម្យទេ។ លោក ចង់ឲ្យមានការសងសំណងសមរម្យ តែលោក ពុំបានបញ្ជាក់ឡើងថា ក្រុមគ្រួសារលោក ចង់បានសំណងប៉ុន្មាន។ លោក លើកឡើងថា៖«ឮគេថា ៤ពាន់៥រយដុល្លារហ្នឹង គ្រាន់តែជាការចូលបុណ្យទេ គេថា នឹងមានដំណោះស្រាយតាមក្រោយទៀត យើង មានតែចាំមើលតាមហ្នឹងសិន»។ ម្យ៉ាងទៀត លោក ម៉ម បានី ចង់ឲ្យមានការផ្តល់យុត្តិធម៌ជូនក្រុមគ្រួសារលោក ដោយចាត់ការតាមនីតិវិធីលើនគរបាល ដែលបានបង្កការផ្ទុះអាវុធបណ្តាលឲ្យកូនរបស់លោកស្លាប់។ តែលោក ប្រាប់ថា ក្រុមគ្រួសារលោក មិនចង់ដាក់បណ្តឹង [ផ្នែករដ្ឋប្បវេណី] ទៅតុលាការឡើយ ដ្បិតលោក យល់ថា ការប្តឹងផ្តល់តាមផ្លូវតុលាការ ធ្វើឲ្យអស់ថវិកា ខណៈក្រុមគ្រួសារលោក មិនសូវមានថវិកា៕ | ក្រោយមានការបង្ហោះលើបណ្តាញសង្គមជុំវិញរឿងនគរបាលផ្ទុះអាវុធ ពេលចុះទៅធ្វើអន្តរាគមន៍បញ្ឈប់អំពើហិង្សាបង្កឡើងដោយមនុស្សមួយក្រុមនៅខេត្តកំពត ហើយបណ្តាលឲ្យបុរសម្នាក់ស្លាប់ ដោយសារត្រូវគ្រាប់កាំភ្លើង ស្នងការដ្ឋាននគរបាលខេត្តកំពត ក៏ចេញសេចក្តីបំភ្លឺព័ត៌មាន អំពីហេតុការណ៍នេះ ដើម្បីចៀសវាងការយល់ច្រឡំ។ |
ជាង១៥ឆ្នាំកន្លះ! បើគិតចំនួនថ្ងៃចាប់តាំងពីជំនួបថ្ងៃទី៥ ខែមេសា ឆ្នាំ២០០៦ ក្នុងព្រឹត្តិការណ៍ AFC Challenge Cup រហូតដល់ជំនួបម៉ោង១២ និង៣០នាទី រំលងអាធ្រាត [ម៉ោងនៅកម្ពុជា] នៃវគ្គ Play-Off AFC Asian Cup នេះ វាមានរយៈពេល៥៦៦៦ថ្ងៃគត់ ដែល គួច សុកុម្ភៈ អាចមានឱកាសប្រកួតតទល់ជាមួយហ្គាំសារជាថ្មី។ «ពិតជារំភើបដែលខ្ញុំបន្តមានឱកាសលេងនៅក្នុងក្រុមជម្រើសជាតិ។ បាទ បើតាមខ្ញុំចាំមិនខុស ពិតហើយគ្រាប់បាល់ដំបូងរបស់ខ្ញុំសម្រាប់ក្រុមជម្រើសជាតិ គឺនៅពេលប្រកួតជាមួយហ្គាំតែម្តង»។ សុកុម្ភៈ បានលើកឡើងយ៉ាងដូច្នេះ ដោយសារភាពថា គេមិនបានកត់ត្រាចំណាំសមិទ្ធផលផ្ទាល់ខ្លួននោះឡើយ ដោយរាប់ទាំងការសម្រេចបានសម្រាប់ឈុតយុវជន (ជាពិសេសស៊ីហ្គេម) និងឈុតធំនៃក្រុមជម្រើសជាតិ។ អតីតខ្សែប្រយុទ្ធឆ្នើមក្លិបខេមរាកីឡារូបនេះ បានចូលលេងឲ្យក្រុមជម្រើសជាតិកម្ពុជាលើកដំបូងក្នុងព្រឹត្តិការណ៍ AFC Challenge Cup ឆ្នាំ២០០៦ ដែលកាលណោះ ស្ថិតក្រោមការដឹកនាំរបស់គ្រូបង្វឹកកូរ៉េខាងជើង លោក Yong-chol Jo ដោយមានលោក លាស់ សាឡាក់ខាន់ ជាអ្នកចាត់ការទូទៅ។ សូមរំលឹកផងដែរថា នាពេលនោះ ក្រុមខេមរាកីឡាទាំងមូល ត្រូវបានសម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ព្រះប្រធានគណៈកម្មាជាតិអូឡាំពិកកម្ពុជា ជ្រើសជាតំណាងជម្រើសជាតិ ជំនួសក្រុមដែលដឹកនាំដោយគ្រូបង្វឹកអូស្ត្រាលី Scott ODonell។ នាការបង្ហាញខ្លួនលើកពីរប្រកួតដំបូង សុកុម្ភៈ លេងបាន៩០នាទីពេញ នៅពេលដែលកម្ពុជាចាញ់ម្ចាស់ផ្ទះបង់ក្លាដែស ២-១ និងចាញ់ប៉ាឡេស្ទីន ៤-០។ ឈានដល់ការប្រកួតលើកទី៣នៅក្នុងពូល កម្ពុជា បានយកឈ្នះកោះហ្គាំ ៣-០ ដោយ សុកុម្ភៈ ជាអ្នកសម្រេចបានគ្រាប់ទី៣នៅនាទី៦៣ បន្ទាប់ពី សុខ ប៊ុនធៀង និង កែវ កុសល រកបានម្នាក់១គ្រាប់នៅតង់ទី១។ «អាយុខ្ញុំកាន់តែជ្រេហើយ ខ្ញុំមិនហ៊ានដាក់គោលដៅខ្ពស់ថាអាចរកបានគ្រាប់បាល់បញ្ចូលទីដូចមុននោះឡើយ ប៉ុន្តែខ្ញុំព្យាយាមប្រឹងប្រែងធ្វើជាចំណែកដ៏សំខាន់សម្រាប់ក្រុម។ ករណីខ្ញុំមិនចាប់ក្នុងជម្រើសសម្រាប់ការប្រកួតនេះ ក៏ខ្ញុំនៅតែព្យាយាមផ្តល់កម្លាំងដល់មិត្តរួមក្រុមផងដែរ។ ពួកយើងគឺតែមួយ»។ សុកុម្ភៈ បានលើកឡើងយ៉ាងដូច្នេះ ប្រាប់សារព័ត៌មានថ្មីៗ។ សុកុម្ភៈ ក៏ធ្លាប់បានលេងតទល់ជាមួយ Keisuke Honda នាពេលកម្ពុជាប៉ះជប៉ុននៅវគ្គជម្រុះ World Cup ឆ្នាំ២០១៨ផងដែរ។ រូបថត AFP វ័យ៣៤ឆ្នាំ សុកុម្ភៈ បានប្រឡូកអាជីពបាល់ទាល់តាំងពីឆ្នាំ២០០៥ ជាមួយក្លិបខេមរាកីឡា បន្តដល់ភ្នំពេញក្រោន និងបច្ចុប្បន្ន ណាហ្គាវើលដ៍ ក្លាយជាកីឡាករគម្រូម្នាក់នៅកម្ពុជា ដោយត្រូវបានកោះហៅពីសំណាក់គ្រូបង្វឹកជាបន្តបន្ទាប់។ ប៉ុន្តែកាលពីខែកក្កដា ឆ្នាំ២០១២ គេបានរងរបួសសរសៃពួរជង្គង់ខាងឆ្វេង ក្រោយប៉ះទង្គិចជាមួយអ្នកចាំទីបឹងកេត ប៉េង ប៊ុនឆាយ ខណៈដែលភ្នំពេញក្រោនរបស់គេឈ្នះក្នុងលទ្ធផល ៥-១។ ក្រោយការបង្ហាញខ្លួនយ៉ាងទៀតទាត់នៅក្លិបណាហ្គាវើលដ៏ សុកុម្ភៈ មានឈ្មោះឡើងវិញក្នុងក្រុមជម្រើសជាតិ ជាពិសេសក្រោមការដឹកនាំរបស់លោក Keisuke Honda ក្នុងតំណែងជាអ្នកចាត់ការទូទៅក្រុម។ សុកុម្ភៈ ក៏មានតួនាទី ជាគ្រូជំនួយក្រុមជម្រើសស៊ីហ្គេម កាលពីឆ្នាំ២០១៩ នៅហ្វីលីពីន ផងដែរ។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ សុកុម្ភៈ ក៏អាចប្រឈមជាមួយកីឡាករជើងចាស់ហ្គាំ Jason Cunliffe ផងដែរ។ ប្រធានក្រុមហ្គាំ ដែលលេងឲ្យក្លិប Bank of Guam Strykers រូបនេះ ស្ថិតក្នុងចំណោមកីឡាករដែលបានបង្ហាញខ្លួនកាលពីព្រឹត្តិការណ៍ AFC Challenge Cup ឆ្នាំ២០០៦។ កីឡាការ Jason Cunliff នាជំនួបមិត្តភាពអន្តរជាតិជាមួយកម្ពុជានៅភ្នំពេញ កាលពីឆ្នាំ២០១៣។ រូបថត Guam FA Jason បច្ចុប្បន្ន វ័យ៣៧ឆ្នាំ នឹងមានឱកាសជួបកម្ពុជាជាលើកទីបី ដោយកាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៣ ក្រុមដែលមានរហស្សនាមថា Matao បានយកឈ្នះកម្ពុជា ២-០ នាជំនួបមិត្តភាពអន្តរជាតិនៅពហុកីឡដ្ឋានជាតិអូឡាំពិក។ សម្រាប់កម្ពុជា សុះ ស៊ូហាណា និង ចាន់ វឌ្ឍនាកា គឺជាកីឡាករដែលបានចូលលេងកាលពី៨ឆ្នាំមុន ក្រោមការដឹកនាំរបស់គ្រូបង្វឹកកូរ៉េខាងត្បូង Lee Tae Hoon។ យោងតាម www.national-football-teams.com ដែលផ្អែកតាមកំណត់ត្រា FIFA សុកុម្ភៈ បានលេងឲ្យក្រុមជម្រើសជាតិ កម្ពុជា ចំនួន៦២លើក និងរកបាន៧គ្រាប់។ ទោះបីប្តូរពីខ្សែប្រយុទ្ធ ទៅជាខ្សែបម្រើ ខ្សែការពារ ក៏ដោយ សុកុម្ភៈ នៅតែទទួលបានការគាំទ្រពីអ្នកនិយមបាល់ទាត់នៅកម្ពុជា ទាំងសកម្មភាពនៅលើទីលាន និងអត្តចរឹកខាងក្រៅ។ កីឡាករលំដាប់ពិភពលោកដែលបានផ្តើមចូលក្នុងក្រុមជម្រើសជាតិអំឡុងឆ្នាំ២០០៦ ហើយបន្តបង្ហាញខ្លួនដល់បច្ចុប្បន្ន ដូច សុកុម្ភៈ មានដូចជា Luka Modric (ក្រូអាស៊ី) និងAlexis Sanchez (ស៊ីលី) ជាដើម។ សម្រាប់ជំនួប Play-Off វគ្គជម្រុះនៃពានរង្វាន់ AFC Asian Cup ឆ្នាំ២០២៣ វេលាម៉ោង១២ និង៣០នាទី នៅកីឡដ្ឋាន Khalifa Sport City ប្រទេសបារ៉ែន នារាត្រីនេះ ហ្គាំ ត្រូវបានចាត់ទុកជាម្ចាស់ផ្ទះនៅជើងទីមួយ ដែលមានន័យថា កម្ពុជាក្រោមការដឹកនាំរបស់លោកគ្រូបង្វឹក Ryu Hirose និងអ្នកចាត់ការទូទៅ Keisuke Honda ត្រូវប្រឹងប្រែងដើម្បីជ័យជម្នះដើម្បីមានប្រៀបលើរូបមន្តបាល់ក្រៅទឹកដី៕ | កំណត់ត្រាមានរួចទៅហើយសម្រាប់ គួច សុកុម្ភៈ នាជំនួបជាមួយកោះហ្គាំ កាលពីជាង១៥ឆ្នាំមុន។ កាលណោះ កីឡាករជើង ចាស់របស់កម្ពុជារូបនេះ បានស៊ុតបាល់បញ្ចូលទី១គ្រាប់ក្នុងជ័យជម្នះ ៣-០ លើក្រុមជម្រើសជាតិពីភាគខាងលិច នៃមហា សមុទ្រប៉ាស៊ីហ្វិក នាព្រឹត្តិការណ៍ AFC Challenge Cup ឆ្នាំ២០០៦។ វាជាគ្រាប់បាល់ដំបូងបំផុតនៃអាជីពកីឡាបាល់ទាត់របស់គេផងដែរ។ នៅកីឡដ្ឋាន Khalifa ប្រទេសបារ៉ែន នារាត្រីនេះ សុកុម្ភៈ រំពឹងទទួលបានឱកាសលើកទី២ក្នុងជំនួបតទល់ជាមួយកោះហ្គាំ ខណៈក្រុមទាំងពីរត្រូវប្រជែងយកកៅអីវគ្គជម្រុះជុំទី៣នៃពានរង្វាន់ AFC Asian Cup ឆ្នាំ២០២៣។ |
ផលិតផលកសិកម្មកែច្នៃ ពិសេសគ្រាប់ស្វាយចន្ទី ទទួលបានការចាប់អារម្មណ៍យ៉ាងច្រើន ពីអ្នកវិនិយោគក្នុងស្រុក និងបរទេស។ ទោះជាយ៉ាងនេះក្តី កម្ពុជានៅមិនទាន់អាចគ្រប់គ្រងគុណភាព អនាម័យ និងកែច្នៃកសិផលមួយប្រភេទនេះបានច្រើននៅឡើយ។ ដើម្បីជំរុញផលិតកម្ម កម្ពុជាត្រូវការចាំបាច់បច្ចេកទេសកែច្នៃ និងរោងចក្រកែច្នៃខ្នាតធំ ដែលមានគុណភាព និងអនាម័យត្រឹមត្រូវ។ កម្ពុជា មានសមត្ថភាពផលិតគ្រាប់ស្វាយចន្ទី បានប្រមាណ ២០ម៉ឺនតោនក្នុងមួយឆ្នាំ ប៉ុន្តែគ្រាប់ស្វាយចន្ទីស្រស់មួយភាគធំ ត្រូវបាននាំចេញទៅកាន់តែប្រទេសវៀតណាម ដែលជាហេតុធ្វើឲ្យគ្រាប់ស្វាយចន្ទីកម្ពុជាបាត់បង់តម្លៃបន្ថែមយ៉ាងច្រើន រួមទាំងកេរ្តិ៍ឈ្មោះគ្រាប់ស្វាយចន្ទីកម្ពុជាដែលមានរសជាតិឆ្ងាញ់លេខ១ផងនោះ។ តាមរយៈកិច្ចព្រមព្រៀងខាងលើនោះ ក្រុមហ៊ុនឯកជនបានកំណត់ថានឹងកែច្នៃគ្រាប់ស្វាយចន្ទីស្រស់របស់កម្ពុជា ឲ្យបាន៥០ម៉ឺនតោនក្នុងមួយឆ្នាំ ដោយអនុលោមតាមគោលការណ៍ GMP,GHPHACCP និងប្រព័ន្ធសុវត្ថិភាពចំណីអាហារអន្តរជាតិ ISO22000។ លើសពីនេះ ក្រុមហ៊ុននឹងជំរុញ ការនាំចេញផលិតផលស្វាយចន្ទីកែច្នៃឲ្យបាន ១០ម៉ឺនតោនក្នុងមួយឆ្នាំផងដែរ។ លោក គង់ ភាជ ប្រធាននាយកដ្ឋានកសិ-ឧស្សាហកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់ ThmeyThmey25 តាមទូរសព្ទថា ផលិតផលដែលកម្ពុជានាំចេញកន្លងមក ភាគច្រើនជាវត្ថុធាតុដើមមិនទាន់កែច្នៃ។ លោក គង់ ភាជ ប្រធាននាយកដ្ឋានកសិ-ឧស្សាហកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្រាប់លោក គង់ ភាជ កិច្ចសន្យាផលិតកម្មកសិកម្ម ដើរតួនាទីសំខាន់ណាស់ ហើយក៏ទាមទារឲ្យមានការចូលរួម និងគាំទ្រ ដល់ផលិតផលកែច្នៃនាំចេញនេះ ដែលបានកំពុងទាក់ទាញដល់អ្នកវិនិយោគ ទាំងក្នុងនិងក្រៅស្រុកផងដែរ។ ប្រធាននាយកដ្ឋានកសិ-ឧស្សាហកម្មរូបនេះ សង្ឃឹមថា ក្រៅពីគ្រាប់ស្វាយចន្ទី កម្ពុជា នឹងអាចមានលទ្ធភាពកែច្នៃបានកាន់តែច្រើន នូវផលិតផលកសិកម្មជាច្រើនមុនទៀត សម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងការនាំចេញ ដើម្បីឲ្យស្របតាមផែនការរបស់រាជរដ្ឋាភិបាល ដែលបានកំណត់ការនាំចេញផលិតផលកសិកម្មកែច្នៃឲ្យបាន១២ភាគរយ ក្នុងចំណោមកសិផលដែលនាំចេញសរុប នៅត្រឹមឆ្នាំ២០២៥នោះ។ បើតាមប្រធាននាយកដ្ឋានកសិ-ឧស្សាហកម្មផលិតផលកែច្នៃនាំចេញ ដែលមានសក្ដានុពលក្នុងពេលបច្ចុប្បន្ន មាន ដូចជា ផ្លែស្វាយ ស្វាយចន្ទី ដំឡូងមី អង្ករ និងម្រេចជាដើម៕ | ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា និងភាគីពាក់ព័ន្ធ រួមគ្នាជំរុញការកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជាឲ្យស្របតាមស្តង់ដារគុណភាពសម្រាប់ការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ នេះបើផ្អែកតាមខ្លឹមសារនៃការចុះកិច្ចសន្យាផលិតកម្មកសិកម្ម ស្តីពីការទិញ-លក់ផលិតផលគ្រាប់ស្វាយចន្ទីកែច្នៃ និងអនុស្សារណៈយោគយល់ រវាងវិស័យសាធារណៈ ឯកជន ដៃគូអភិវឌ្ឍន៍ និងអ្នកផលិត ដែលបានធ្វើឡើងកាលពីថ្ងៃទី ១៧ ខែកក្កដា នៅក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ។ |
ថ្លែងក្នុងកម្មវិធីបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ សម្រាប់អ្នកមានអាយុ៦ឆ្នាំឡើង និងបើកយុទ្ធនាការចាក់សម្រាប់ក្មេងអាយុ៥ឆ្នាំ នៅព្រឹកថ្ងៃទី១វិច្ឆិកា ឆ្នាំ២០២១នេះ សម្តេចនាយករដ្ឋមន្រ្តី បានថ្លែងថា អ្នកជំងឺកូវីដ-១៩ ជាង១ ១០០នាក់ កំពុងស្ថិតក្នុងដំណាក់កាលព្រួយបារម្ភ ក្នុងបន្ទប់សង្គ្រោះបន្ទាន់។ លើសពីនេះ នៅមានរាប់ពាន់នាក់ទៀត កំពុងនៅក្នុងមន្ទីរពេទ្យ ដែលមានទាំងអ្នកជំងឺកម្រិតស្រាល និងកម្រិតធ្ងន់។ ប្រមុខរដ្ឋាភិបាល មានប្រសាសន៍ថា៖«ឥឡូវនេះ នៅមានអ្នកជំងឺ(កូវីដ-១៩) ក្នុងICU ប្រមាណ១ ១០០នាក់ ដែលគួរឲ្យបារម្ភ ហើយនៅមានរាប់ពាន់នាក់ទៀត កំពុងនៅក្នុងមន្ទីរពេទ្យមានធ្ងន់មានស្រាល»។ សម្ដេច បានដាស់តឿនឲ្យមន្ទីរពេទ្យគ្រប់ទីកន្លែង យកចិត្តទុកដាក់ជួយសង្គ្រោះដល់អ្នកជំងឺ។ ជាមួយគ្នាដែរដើម្បីបញ្ជៀសបញ្ហានេះ សម្ដេច បានអំពាវនាវឲ្យពលរដ្ឋចូលរួមចាក់វ៉ាក់សាំងកូវីដ-១៩។ ទន្ទឺមនឹងនេះ សម្ដេច ហ៊ុន សែន ក៏បានបញ្ជាក់ដែរថា សម្រាប់គ្រួសារដែលមានសមាជិកអ្នកស្លាប់ ដោយសារជំងឺកូវីដ-១៩ម្នាក់ នឹងទទួលបានប្រាក់ឧបត្ថម្ភ ២លានរៀល៕ | ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បញ្ជាក់ថា បច្ចុប្បន្នមានអ្នកជំងឺកូវីដ-១៩ ជាង១ ១០០នាក់ កំពុងស្ថិតក្នុងដំណាក់កាលគួរឲ្យព្រួយបារម្ភនៅបន្ទាប់សង្គ្រោះបន្ទាន់។ ទន្ទឹមនឹងនេះ សម្ដេចបានស្នើឲ្យក្រុមគ្រូពេទ្យបន្តយកចិត្តទុកដាក់ព្យាបាល ហើយអំពាវនាវឲ្យពលដ្ឋចូលរួមចាក់វ៉ាក់សាំងកូវីដ-១៩។ |
Ajax បានយកឈ្នះ Spurs នៅជើងទី១ដោយលទ្ធផល ១-០ នៅទឹកដី Tottenham Hotspurs។ ជ័យជម្នះ១គ្រាប់ក្រៅដីនេះបានធ្វើឲ្យក្រុមពីហូឡង់មានប្រៀបជាងក្រុមមាន់ខ្នាយមាសពីអង់គ្លេសសម្រាប់ជំនួបជើងទី២នេះ។ សម្រាប់សមាសភាពកីឡាកររបស់ក្រុមលោក Mauricio Pochettino សម្រាប់ជំនួបសំខាន់នៅរាត្រីថ្ងៃទី៨ ខែឧសភា វេលាម៉ោង ២:០០នាទីអាធ្រាត្រនេះ មានដូចជាខ្សែបម្រើ Erik Lamela ខ្សែការពារ Serge Aurier និង Jan Vertonghen ដែលរបួសកាលពីប្រកួតមុនសុទ្ធតែអាចចូលលេងវិញបាន ខណៈខ្សែការ Davinson Sanchez អវត្តមាននៅយប់នេះ។ ខ្សែប្រយុទ្ធ Harry Kane (របួសកជើង) និងខ្សែបម្រើ Harry Winks (ក្រលៀន) មិនអាចូលលេងបានឡើយ។ យ៉ាងណា Spurs នៅមានខ្សែបម្រើឆ្មើម Christian Eriksen, Dele Alli រួមទាំងខ្សែប្រយុទ្ធឆ្នើម Heung-min Son ដែលអវត្តមាននៅជើងទី១ សុទ្ធតែជាក្តីសង្ឃឹមសម្រាប់ក្រុមលោក Pochettino ដើម្បីឈានទៅកាន់វគ្គទៅវគ្គផ្តាច់ព្រ័ត្រ។ ដោយឡែកក្រុម Ajax ពួកគេមិនមានកីឡាករសំខាន់របួសឡើយសម្រាប់តតាំងជាមួយ Spurs ដ្បិតពួកគេមានពេលសម្រាកនិងហ្វឹកហាត់ពេញលេញព្រោះគ្មានភារកិច្ចប្រកួតក្នុងលីគ។ Ajax និង Spurs ត្រូវសម្រេចយកមួយក្រុមដើម្បីទៅដណ្តើមពានកំពូលអឺរ៉ុបរដូវកាល ២០១៨-១៩ ជាមួយ Liverpool ដែលបានទម្លាក់ Barcelona ដោយលទ្ធផលទាំងពីរជើង ៤-៣។ ការប្រកួតវគ្គផ្តាច់ព្រ័ត្រនឹងធ្វើឡើងនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩ នៅទីក្រុងម៉ាឌ្រីត ប្រទេសអេស្ប៉ាញ៕ | ក្រុម Tottenham Hotspurs នឹងធ្វើដំណើរទៅទឹកដី Ajax ដើម្បីតទល់គ្នាក្នុងជំនួបជើងទី២ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UEFA Champions League នៅកីឡដ្ឋាន Johan Cruyff Arena ដែលជាការប្រកួតកាត់សេចក្តីយកមួយក្រុមទៅជួប Liverpool នៅវគ្គផ្តាច់ព្រ័ត្រ។ |
បុរសអាយុ ៥២ឆ្នាំរូបនេះបាននិយាយថា៖ «ខ្ញុំចូលចិត្តលេងជាកូនស្រីខ្ញុំ និងជួយពួកគេ ប៉ុន្តែខ្ញុំពិតជាចង់ត្រឡប់ទៅធ្វើការវិញណាស់»។ នៅក្នុងខែមីនា រដ្ឋ Virginia បានចូលរួមជាមួយនឹងរដ្ឋផ្សេងៗទៀត ដើម្បីបិទអាជីវកម្មពុំសូវចាំបាច់ដែលរួមទាំងហាងធ្វើសក់ផងដែរ។ ជំងឺកូវីដ១៩ បានបង្កការលំបាក ដែលលោក Divo មិនដែលជួបប្រទះពីមុនមក និងបង្ខំឲ្យលោកផ្អាកសុបិនរបស់លោកមួយរយៈ។ នៅពេលលោកមានអាយុ ១៥ឆ្នាំ លោកបានចាកចេញពីប្រទេសវៀតណាមជាមួយមិត្តម្នាក់ ដើម្បីគេចចេញពីភូមិក្រីក្រមួយ ដើម្បីអ្វីដែលលោករំពឹងថានឹងទទួលបានអនាគតភ្លឺស្វាង ៨ឆ្នាំបន្ទាប់ពីការបញ្ចប់សង្គ្រាមវៀតណាម ដែលបានបំផ្លិចបំផ្លាញប្រទេសនេះ។ លោកនិយាយថា៖ «កាលនោះខ្ញុំល្ងង់ណាស់ ហើយសូម្បីពេលខ្ញុំចាកចេញ ក៏ខ្ញុំមិនបានប្រាប់ឪពុកម្ដាយខ្ញុំដែរ។ ខ្ញុំគ្រាន់តែដឹងថា មនុស្សជាច្រើននាក់ព្យាយាមចាកចេញពីវៀតណាម ដោយសង្ឃឹមថាមានទៅដល់សហរដ្ឋអាមេរិក ហើយខ្ញុំក៏ចង់ទៅទីនោះដែរ»។ លោក Divo បានជិះទូកទៅកាន់ប្រទេសថៃ និងត្រូវបានគេឲ្យស្នាក់នៅក្នុងជំរំ។ ប្រហែលមួយឆ្នាំក្រោយមក លោកបានមកដល់តំបន់រដ្ឋធានី Washington កន្លែងដែលលោកត្រូវបានស្វាគមន៍ដោយឪពុកម្ដាយធម៌ជនជាតិអាមេរិកាំង ដែលលោកហៅថា៖ «ជាគ្រួសារល្អមួយ» នៅជាយរដ្ឋ Virginia។ លោកបានចាប់ផ្ដើមរៀនភាសាអង់គ្លេស ហើយជាជាងហៅឈ្មោះខ្លួនឯងថា Phong លោកបានជ្រើសរើសឈ្មោះហៅក្រៅមួយថា Divo ជាឈ្មោះដែលគ្រប់គ្នាបានហៅគាត់តាំងពីពេលនោះមក។ លោកថា លោកចូលចិត្តឈ្មោះនេះ។ បន្ទាប់ពីរៀនចប់វិទ្យាល័យ លោក Divo បានក្លាយជាជាងធ្វើសក់ម្នាក់ ធ្វើការនៅតាមហាងធ្វើសក់នានានៅក្នុងតំបន់រដ្ឋធានី Washington អស់រយៈពេលជាង ២៥ឆ្នាំមកហើយ។ ពេលវេលាកន្លងផុតទៅយ៉ាងលឿន ប្រាំឆ្នាំមុន សុបិនរបស់លោកបានក្លាយជាការពិត។ លោកបានបើកហាងធ្វើសក់មួយឈ្មោះ សាឡន Divo ។ វាមិនងាយស្រួលទេក្នុងការចាប់ផ្ដើមអាជីវកម្មខ្នាតតូចរបស់លោក នៅពេលដែលលោកមិនអាចទទួលបានកម្ចីពីធនាគារ។ ដូច្នេះ លោក និងអ្នកស្រី Dina ភរិយារបស់លោក បានចំណាយប្រាក់សន្សំទាំងអស់ និងប្រើកាតឥណទានជាច្រើន ដើម្បីបើកហាងធ្វើសក់នេះ។ ឥឡូវនេះ លោក Divo អង្គុយលើកៅអីក្នុងហាងធ្វើសក់ដ៏ស្ងាត់ ពិចារណាពីអនាគតអាជីវកម្មរបស់លោក ដែលរីកចម្រើនក្លាយខ្លួនជាហាងធ្វើសក់ផង និងធ្វើក្រចកផង ដែលមានពីរជាន់នៅក្នុងអគារសាងពីឥដ្ឋមួយ។ ទីតាំងនោះលោកជួលពីគេពីរម្ចាស់។ លោកនិយាយថា៖ «ម្ចាស់ទីតាំងម្នាក់ចង់បានថ្លៃឈ្នួលឥឡូវនេះ ហើយមិនរង់ចាំឡើយ ប៉ុន្តែម្ចាស់ទីតាំងម្នាក់ទៀតមានការយោគយល់ជាង ដោយបាននិយាយថាគាត់អាចរង់ចាំរហូតដល់បើកហាងឡើងវិញ មុនឲ្យយើងបង់ឈ្នួលផ្ទះ»។ អ្នកស្រី Dina ភរិយារបស់លោក ដែលជាជាងធ្វើសក់ម្នាក់នៅហាងនេះ បានបន្ថែមថា៖ «យើងបានត្រៀមទុកប្រាក់មួយចំនួនតូច សម្រាប់ទប់ទល់នៅពេលមានរឿងអ្វីកើតឡើង ប៉ុន្តែយើងមិនអាចទប់ទល់បានយូរទេ»។ នៅពេលកំពុងលាយថ្នាំលាបសក់ លក់ជូនអតិថិជនដែលមកយកនៅហាងរបស់លោក លោក Divo បាននិយាយថា៖ «យើងដូចជាពលរដ្ឋអាមេរិកាំងដទៃទៀតដែរគឺព្យាយាមតស៊ូរកប្រាក់ចិញ្ចឹមជីវិត»។ ដើម្បីទទួលបានចំណូលបន្តិចបន្តួច លោកលក់សម្ភារៈលាបសក់ ជូនអតិថិជនដែលមកទិញយកទៅផ្ទះ។ អ្នកនាង Lori Luster ដែលជាអតិថិជនប្រចាំម្នាក់បាននិយាយថា៖ «Divo និង Dina កំពុងតែជួបការលំបាកក្នុងពេលបច្ចុប្បន្ន ហើយខ្ញុំចង់ជួយពួកគេក្នុងកាលៈទេសៈពិបាកនេះ។ ពួកគេចិត្តល្អជាមួយគ្រួសាររបស់ខ្ញុំ ហើយខ្ញុំនឹងជួយពួកគេតាមដែលខ្ញុំអាចធ្វើបាន»។ លោក Divo សម្ដែងការដឹងគុណចំពោះ អតិថិជនដែលមានចិត្តល្អ ដែលហៅទូរស័ព្ទ និងផ្ញើសារមកគាត់ ប្រាប់ថាពួកគេនឹងមក នៅពេលហាងគាត់បើកដំណើរការវិញ។ លោកមិនចង់ផ្អាកបុគ្គលិកទាំងប្រាំបីនាក់ដូច្នេះឡើយ ហើយតែងតែសួរពីសុខទុក្ខរបស់ពួកគេជានិច្ច។ នៅពេលដែលហាងធ្វើសក់បើកឡើងវិញ ហើយពួកគេត្រឡប់មកធ្វើការវិញ លោកគ្រោងនឹងបើកប្រាក់ខែឲ្យពួកគេតាមរយៈកម្មវិធីការពារប្រាក់បៀវត្សរបស់រដ្ឋាភិបាលអាមេរិកថ្មីមួយ ដែលបង្កើតឡើងដើម្បីផ្ដល់កម្ចីឥតសំណង ទៅកាន់អាជីវកម្មខ្នាតតូច ដែលនៅបន្តបើកប្រាក់បៀវត្សឲ្យបុគ្គលិករបស់ពួកគេ។ លោក Divo និយាយថា៖ «យើងកំពុងរង់ចាំដំណឹង ថាតើយើងនឹងទទួលបានកម្ចីឬទេ។ កម្ចីនេះនឹងជួយដល់យើងច្រើនណាស់»។ ដូច្នេះអាចមានដំណឹងល្អ សម្រាប់ហាងធ្វើសក់របស់លោក Divo ដោយសារអភិបាលរដ្ឋ Virginia បានបើករដ្ឋដំណាក់កាលទី១ នៅថ្ងៃទី១៥ ខែឧសភា។ ការបើករដ្ឋជំហានទី១មួយ អនុញ្ញាតឲ្យអាជីវកម្មដែលមិនសូវចាំបាច់បើកទ្វា តែត្រូវកំណត់ចំនួនអតិថិជនចូលហាង និងរក្សាឲ្យបាននូវការថែរក្សាអនាម័យដើម្បីការពារដល់បុគ្គលិក និងអតិថិជន។ លោក Divo ពន្យល់ថា៖ «ដំបូងប្រហែលជាមានតែខ្ញុំនៅក្នុងហាង ជាមួយអតិថិជនម្នាក់ម្ដងៗ ព្រោះថាដើម្បីរក្សាគម្លាតពីគ្នា ការឲ្យបុគ្គលិកទាំងអស់មកធ្វើការមិនអាចទៅរួចទេ។ វាប្រហែលជាត្រូវលំបាកដើម្បីឲ្យហាងដំណើរការដូចដើម ប៉ុន្តែខ្ញុំជឿលើសហរដ្ឋអាមេរិក ហើយថាយើងនឹងឆ្លងផុតការលំបាកនេះ ដោយសារយើងមានរដ្ឋាភិបាលល្អមួយថែរក្សាពួកយើង៕ សូមចុចទៅប្រភពដើម VOA ត្រង់នេះ | ក្រុង ALEXANDRIA ៖ ផលវិបាករាលដាលដល់ម្ចាស់អាជីវកម្មខ្នាតតូចនៅក្នុងតំបន់រដ្ឋធានី Washington ដែលត្រូវបង្ខំចិត្តបញ្ឈប់បុគ្គលិក នៅពេលគ្មានប្រាក់ចំណូល។ ក្នុងចំណោមអ្នកទាំងនោះ មានលោក Divo Le អ្នកជំនាញធ្វើសក់ ក្នុងទីក្រុង Alexandria រដ្ឋ Virginia ដែលកំពុងនៅផ្ទះជាមួយកូនស្រីភ្លោះអាយុ ៦ឆ្នាំរបស់លោក ប៉ុន្តែនិយាយដោយសោកស្តាយពីការបិទទ្វាហាង ដែលលោកធ្លាប់មានបុគ្គលិក ៨ នាក់។ |
របាយការណ៍រួមគ្នារបស់ក្រុមហ៊ុន Momentum Works និង qlub ចេញផ្សាយថ្ងៃទី១៦ ខែសីហា បានរកឃើញថា ក្នុងចំណោមប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ឥណ្ឌូណេស៊ីជាប់លេខមួយដែលហាងតែគជ់ បានរកប្រាក់ចំណូលប្រចាំឆ្នាំបាន ១,៦ពាន់លានដុល្លារ។ ថៃជាប់ចំណាត់ថ្នាក់លេខពីរ ខណៈហាងតែគុជជាង៣ម៉ឺនកន្លែង រកប្រាក់ចំណូលប្រចាំឆ្នាំបាន ៧៤៩លានដុល្លារ។ វៀតណាម ឈរនៅលំដាប់ទីបីជាមួយប្រាក់ចំណូល ៣៦២លានដុល្លារ ហើយសិង្ហបុរីឈរនៅលំដាប់ទី៤ ជាមួយប្រាក់ចំណូល ៣៤២លានដុល្លារ។ របាយការណ៍ខាងលើក៏បានរកឃើញថា ឧស្សាហកម្មតែគជ់ក្នុងតំបន់ដែលត្រូវបានគ្រប់គ្រង ជាយូរមកហើយដោយម៉ាកយីហោតៃវ៉ាន់ និងផលិតផលក្នុងស្រុក ប្រហែលជានឹងត្រូវផ្លាស់ប្តូរដោយសារការប្រជែងជាមួយម៉ាកយីហោចិនមួយចំនួន ដែលបានឈានជើងចូលទៅក្នុងទីផ្សារអាស៊ីអាគ្នេយ៍។ «ទីផ្សារតែគជ់នៅចិនត្រូវបានគេប៉ាន់ប្រមាណថា មានប្រាក់ចំណូលប្រចាំឆ្នាំចំនួន ២០ពាន់លានដុល្លារ ក្នុងមួយឆ្នាំដែលនេះបង្ហាញពីការប្រកួតប្រជែងខ្លាំង»។ ការសិក្សាខាងលើបាន អះអាងបែបនេះ រួចបន្តថា ម៉ាកយីហោចិនដែលបានឈានជើងចូលអាស៊ីអាគ្នេយ៍រួមមាន Mixue, Chagee និង HEYTEA ដែលម៉ាកយីហោទាំងនេះ សុទ្ធសឹងមានហាងនៅសិង្ហបុរី។ ម្យ៉ាងទៀត ការសិក្សាខាងលើបានបញ្ជាក់ថា ទោះបីជាឧស្សាហកម្មតែគជ់ រកប្រាក់ចំណូលបានច្រើនយ៉ាងណាក៏ដោយ តែម៉ាកយីហោមួយចំនួនតូចប៉ុណ្ណោះ ដែលទទួលបានប្រាក់ចំណូលមួយផ្នែកធំ៕ | ការសិក្សារួមគ្នាមួយរបស់ក្រុមហ៊ុនបណ្តាក់ទុន Momentum Works និងក្រុមហ៊ុនទូទាត់ប្រាក់ ឌីជីថល qlub បង្ហាញថា បណ្ដាប្រទេសអាស៊ីអាគ្នេយ៍ បានចំណាយប្រាក់ចំនួន ៣,៦៦ ពាន់លាន ដុល្លារលើភេសជ្ជៈតែគជ់ (Bubble Tea) ក្នុងមួយឆ្នាំឯណោះ។ ម៉ាកយីហោ តែគជ់តៃវ៉ាន់ និងម៉ាកយីហោក្នុងស្រុក ដែលបានដំណើរការ កំពុងតែប្រជែងជាមួយម៉ាកយីហោតែគជ់របស់ចិន ដែលកំពុងតែវាយលុកទីផ្សារ។ |
ទន្ទឹមនឹងនេះផងដែរកាលពីថ្ងៃទី 12 ខែឧសភា ឆ្នាំ 2022 ក្រុមហ៊ុន ONiON Mobility Co.,Ltd. និងក្រុមហ៊ុន TotalEnergies Marketing (Cambodia) Co., Ltd. បានចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីប្រកាសដាក់ឲ្យដំណើរការអនុស្ថានីយប្តូរអាគុយ ONiON Mobility នៅក្នុងស្ថានីយប្រេងឥន្ធនៈ TotalEnergies ចំនួនពីរស្ថានីយដើម្បីចូលរួមបង្កើន និងលើកកម្ពស់ការប្រើប្រាស់យានជំនិះអគ្គិសនី និងការប្រើប្រាស់ថាមពលស្អាតក្នុងប្រទេសកម្ពុជា។ ក្នុងកម្មវិធីនោះផងដែរលោក Ly David, នាយកគ្រប់គ្រង់ផ្នែកយានជំនិះអគ្គិសនីនៃក្រុមហ៊ុន អនៀន ម៉ូប៊ីលីធី បានមានប្រសាសន៍ក្នុងកម្មវិធីថា៖ «យើងពិតជាមានសេចក្តីរីករាយជាខ្លាំង ដែលក្រុមហ៊ុន TotalEnergies Marketing (Cambodia) Co., Ltd. បានចូលរួមចាប់ដៃគូសហការជាមួយក្រុមហ៊ុន ONiON Mobility ក្នុងការដាក់ឲ្យដំណើរអនុស្ថានីយប្តូរអាគុយ ONiON Mobility ស្ថិតក្នុងស្ថានីយ TotalEnergies ដើម្បីសម្រួលដល់ការផ្លាស់ប្តូរអាគុយដល់អ្នកបើកបរកង់បីអគ្គិសនីអនៀន ធីវ័ន និងការចូលរួមជាមួយគ្នាក្នុងកិច្ចអភិវឌ្ឍន៍សម្រាប់ការប្រើប្រាស់ថាមពលស្អាតក្នុងប្រទេសកម្ពុជា»។ លោកបានបន្ថែមថា៖ «អនៀន ម៉ូប៊ីលីធី គឺជាក្រុមហ៊ុន ដែលត្រូវបានបើកដំណើរការរោងចក្រដំឡើងកង់បីអគ្គិសនី អនៀន ធីវ័ន ស្ថានីយមេហ្គា និងអនុស្ថានីយនៅកម្ពុជាជាបន្តបន្ទាប់ទៅគ្រប់តំបន់នៃប្រទេស។ សមិទ្ធិផលទាំងនេះអាចបង្កើនការងារជាច្រើនកន្លែងសម្រាប់ប្រជាជនកម្ពុជាក្នុងវិស័យ ប្រព័ន្ធមធ្យោបាយធ្វើដំណើរបែបអេកូឡូស៊ី អមជាមួយផែនការរបស់យើងសម្រាប់នាំចេញនូវផលិតផលយានជំនិះអគ្គិសនីទៅកាន់តំបន់អាស៊ីអាគ្នេយ៍ និងពិភពលោក»។ ក្នុងនោះផងដែរលោកស្រី Dinah Jogia KUMAR នាយកគ្រប់គ្រង និងអ្នកប្រចាំការប្រទេសកម្ពុជានៃក្រុមហ៊ុន TotalEnergies Marketing (Cambodia) Co., Ltd បានមានប្រសាសន៍ក្នុងកម្មវិធីចុះអនុស្សរណៈនៃការយោគយល់នេះថា៖ «ការចុះអនុស្សរណៈនៃការយោគយល់រវាងក្រុមហ៊ុនទាំងពីរនេះ ព្រមទាំងការដាក់ឲ្យដំណើរការនៃអនុស្ថានីយប្តូរអាគុយសម្រាប់កង់បីអគ្គិសនីរបស់ក្រុមហ៊ុន អនៀន ម៉ូប៊ីលីធីក្នុងស្ថានីយប្រេងឥន្ធនៈតូតាល់អេនើជី គឺជាជំហានដ៏សំខាន់មួយទៅលើការអភិវឌ្ឍន៍នៃការមិនមានផ្សែងបំពុលពីយានជំនិះអគ្គិសនីនៅក្នុងប្រទេសកម្ពុជា។ ហើយនេះក៏ជាចំណុចចាប់ផ្តើមនៃការកសាងទំព័រនៃមធ្យោបាយធ្វើដំណើរបែបថ្មី ដែល ជាក់ស្តែងដូចជាការប្រើប្រាស់យានជំនិះដែលមិនប៉ះពាល់ដល់បរិស្ថាន ដើម្បីចូលរួមបន្តពង្រឹងហេដ្ឋារចនាសម្ព័ន្ធស្ថានីយសាកថ្ម ដើម្បីប្រទេសកម្ពុជានិងពិភពលោករបស់យើងកាន់តែស្អាតជាងមុន»។ ក្រុមហ៊ុនអនៀន ម៉ូប៊ីលីធី ឯ.ក គឺជាក្រុមហ៊ុនមានបុត្រសម្ព័ន្ធជាមួយក្រុមហ៊ុន TADA ដែលជាកម្មវិធីកក់ការធ្វើដំណើរតាមទូរស័ព្ទដៃជាមួយបច្ចេកវិទ្យាឈានមុខគេនៅកម្ពុជា ហើយថ្មីៗនេះចាប់តាំងពីដាក់ឲ្យដំណើរការមុខងារថ្មីនៃកង់បីអគ្គិសនីនៅលើកម្មវិធីថ្មីៗនេះដែលមានការគាំទ្រយ៉ាងច្រើនក្រៃលែងពីសំណាក់អ្នកដំណើរក្នុងស្រុក និងជនបរទេសនៅកម្ពុជាដែលស្រលាញ់បរិស្ថាន។ សម្រាប់ព័ត៌មានបន្ថែមអំពីក្រុមហ៊ុន សូមទូរស័ព្ទមកលេខ 016 296 111។ អំពីក្រុមហ៊ុនអនៀន ក្រុមហ៊ុនអនៀន ម៉ូប៊ីលីធី ឯ.ក អនៀន ម៉ូប៊ីលីធីគឺជាក្រុមហ៊ុនដែលអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៃប្រព័ន្ធអេកូចល័តប្រកបដោយភាពច្នៃប្រឌិត ដែលផ្តល់យានជំនិះអគ្គិសនីជាមួយការផ្តល់ជូនសេវាប្តូរអាគុយដ៏ឆាប់រហ័ស និងចំណាយតិច ដោយនឹងពង្រីកវិសាលភាពនៃហេដ្ឋារចនាសម្ព័ន្ធនៃស្ថានីយប្តូរអាគុយដែលដំណើរការដោយសេវាកម្មកក់ជិះរបស់ TADA និងបច្ចេកវិទ្យា blockchain នៃ MVL Chain ។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់៖ http://www.onionev.com/ or https://www.facebook.com/onionmobilitykh and https://www.facebook.com/TADAKHM and https://en.mvlchain.io/Mobility អំពីក្រុមហ៊ុនតូតាល់អេនើជី ក្រុមហ៊ុនតូតាល់អេនើជីម៉ាកធីង(ខេមបូឌា)ខូអិលធីឌី បានធ្វើប្រតិបត្តិការជាផ្លូវការនៅក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ1993។ក្រុមហ៊ុនតូតាល់អេនើជីម៉ាកធីង(ខេមបូឌា) ផ្តល់ជូននូវផលិតផលនិងសេវាកម្មជាច្រើនប្រភេទ តាមរយៈស្ថានីយប្រេងឥន្ធនៈជាង120ដែលមានហាងBonjourជាង70ហាងការលក់ផ្ទាល់ដល់អតិថិជនB2Bនិងវិស័យអាកាសចរណ៍។ លើសពីនេះទៀតតូតាល់អេនើជីកាតផ្តល់ជូននូវ មធ្យោបាយងាយស្រួលក្នុងការចំណាយនិងគ្រប់គ្រងការទិញឥន្ធនៈហើយនឹងសេវាកម្មផ្សេងទៀតរួមមានការវិភាគប្រេងដែលប្រើរួចផ្លាស់ប្តូរប្រេង លាងសំអាតយានយន្ត និងផលិតផលថែរក្សារថយន្ត។ សម្រាប់ព័ត៌មានបន្ថែមចូលទំនាក់ទំនង៖ www.kh.totalenergies.com or www.facebook.com/TotalEnergiesCambodge. (អត្ថបទពាណិជ្ជកម្ម) | កម្ពុជាកំពុងអភិវឌ្ឍន៍ខ្លួនសម្រាប់ការលើកកម្ពស់ការប្រើប្រាស់យានជំនិះអគ្គិសនី និងថាមពលស្អាតតាមរយៈ ការចូលរួមពីក្រុមហ៊ុនឯកជន និងការជួយ ជ្រោមជ្រែងពីសំណាក់រាជរដ្ឋាភិបាលក្នុងការជំរុញឲ្យមានការប្រើប្រាស់យានជំនិះអគ្គិសនីនិងការកសាងហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការសាកថ្ម និងស្ថានីយប្តូរអាគុយជាច្រើនកន្លែងជាបន្តបន្ទាប់ក្នុងគោលបំណងដើម្បីដំណើរឆ្ពោះទៅរកកំណើននៃការប្រើប្រាស់យានជំនិះអគ្គិសនី និងការចូលរួមសម្រាប់ប្រទេសកម្ពុជាយើងដោយគ្មានការបំពុលផ្សែងពុលលើដងវិថី នៅក្នុងឆ្នាំ 2050។ |
១ខែចុងក្រោយនេះ ពពួកសត្វល្អិតចង្រៃ បានបំផ្លាញដំណាំស្រូវរបស់ប្រជាកសិករ នៅខេត្តមួយចំនួន ក្នុងប្រទេសកម្ពុជា។ បន្ទាប់ពីបង្ក្រាបករណីដង្កូវហ្វូងបំផ្លាញដំណាំស្រូវ មន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំពុងមមាញឹកទប់ស្កាត់ការយាយីរបស់សត្វរុយសវិញម្ដង។ នាដំណើរចុះពិនិត្យស្ថានភាពការបំផ្លាញដំណាំស្រូវរបស់សត្វល្អិតដូចជា ដង្កូវហ្វូង រុយស និងដង្កូវមូរស្លឹក នៅខេត្តព្រៃវែង លោក ងិន ឆាយ អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម បានវាយតម្លៃថា សភាពការណ៍មានភាពធូរស្រាល និងអាចគ្រប់គ្រងបាន។ បើតាមលោក ងិន ឆាយ ការបំផ្លាញដំណាំស្រូវរបស់សត្វល្អិតចង្រៃទាំងនេះ បានប៉ះពាល់លើដំណាំស្រូវជាង៥ម៉ឺនហិកតា ប៉ុន្តែការខូចខាតមានទំហំតូចនៅឡើយ។ មន្រ្តីកសិកម្មចុះពិនិត្យដំណាំស្រូវដែលរងការបំផ្លាញពីសត្វរុយសនៅខេត្តព្រៃវែង។ រូបភាពពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ក្នុងវីដេអូផ្សាយលើគណនីហ្វេសប៊ុកក្រសួងកសិកម្ម លោក ងិន ឆាយ លើកឡើងដូច្នេះ៖«ស្រែដែលខូចខាតធ្ងន់ធ្ងរ ដោយសារតែការបំផ្លាញចម្រុះពីសត្វរុយស និងដង្កូវមូរស្លឹក មកបន្ថែមទៀត។ ដូច្នេះស្រែដែលមានបំផ្លាញពីរុយសផង និងដង្កូវមូរផង ធ្វើឱ្យស្រូវនោះមានសភាពធ្ងន់ធ្ងរ រហូតដល់ខូចខាតទាំងស្រុង»។ អគ្គនាយកកសិកម្មរូបនេះ បន្ថែមថា តាមរយៈកិច្ចអន្តរាគមន៍របស់ក្រសួងកសិកម្ម និងក្រសួងសេដ្ឋកិច្ច រួមទាំងអាជ្ញាធរពាក់ព័ន្ធ ក្នុងការកម្ចាត់ពពួកសត្វល្អិតចង្រៃបំផ្លាញដំណាំស្រូវរបស់ប្រជាកសិករ កន្លងមកនេះ គឺសម្រេចបានជោគជ័យ។ ជុំវិញបញ្ហាសត្វល្អិតបំផ្លាញដំណាំស្រូវរបស់កសិករ លោក ងិន ឆាយ សង្កេតឃើញថា ស្រូវដែលរងការបំផ្លាញពីសត្វរុយសភាគច្រើន ជាប្រភេទស្រូវស្រាលមិនប្រកាន់រដូវ ជាពិសេសកើតមានលើស្រែដែលប្រើជាតិអាសូត និងព្រោះគ្រាប់ពូជច្រើនពេក។ អត្ថបទទាក់ទង អស់ពីដង្កូវហ្វូង, ផ្ទុះការរាតត្បាត«រុយស» បំផ្លាញដំណាំស្រូវ នៅខេត្តព្រៃវែង ស្វាយរៀង និងតាកែវ ដំណាំជាង២.៣ម៉ឺនហិកតា ដែលរងការយាយីពី«ដង្កូវហ្វូង»ភាគច្រើនអាចស្ដារវិញបាន លោក ងិន ឆាយ អំពាវនាវដល់កសិករកាត់បន្ថយបរិមាណគ្រាប់ពូជ និងប្រើប្រាស់ជីឱ្យបានត្រឹមត្រូវ។ ជាមួយគ្នានេះ ត្រូវផ្ដល់ព័ត៌មានឱ្យបានឆាប់រហ័សទៅកាន់មន្រ្តីកសិកម្ម ដើម្បីដោះស្រាយ និងទប់ស្កាត់ទាន់ពេលវេលា៕ មន្រ្តីកសិកម្មចុះពិនិត្យដំណាំស្រូវដែលរងការបំផ្លាញពីសត្វរុយសនៅខេត្តព្រៃវែង។ រូបភាពពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ | ភ្នំពេញ៖ ការរាតត្បាតរបស់ពពួកសត្វល្អិត មានដូចជា ដង្កូវហ្វូង រុយស និងដង្កូវមូរស្លឹក បានប៉ះពាល់លើដំណាំស្រូវជាង ៥ម៉ឺនហិកតា ។ នេះបើតាមលោក ងិន ឆាយ អគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម ដោយបន្តអះអាងថា ស្ថានភាពពេលនេះ អាចគ្រប់គ្រងបាន និងមិនទាន់ធ្លាក់ក្នុងសភាពធ្ងន់ធ្ងរគួរឱ្យព្រួយបារម្ភទេ។ |
ក្រសួងរ៉ែ អះអាងថា សព្វថ្ងៃនេះ សកម្មភាពអាជីវកម្មរ៉ែមាស យ៉ាងអនាធិបតេយ្យ នៅតំបន់ខាងលើ ងាយនឹងបង្កគ្រោះថ្នាក់បំផុតដល់អាយុជីវតមនុស្ស និងប៉ះពាល់បរិស្ថាន ដោយសារពួកគេប្រើប្រាស់ គ្រឿងម៉ាស៊ីនទំនើបៗ សារធាតុគីមី រំសេវផ្ទុះ និងជីកអណ្ដូងរ៉ែក្រោមដី។ ក្រសួងចាត់ទុកសកម្មភាព អនាធិបតេយ្យទាំងនេះ បង្កឱ្យបាត់បង់ទ្រព្យសម្បត្តិ និងចំណូលជាតិ។ «ក្រសួងរ៉ែ និងថាមពលប្ដេជ្ញាបញ្ចប់នូវសកម្មភាពរ៉ែអនាធិបតេយ្យ និងជំរុញឱ្យមានការធ្វើអាជីវកម្មរ៉ែមាស ដោយស្របច្បាប់ ដែលនាំមកនូវផលប្រយោជន៍ជាតិជាច្រើនមានជាអាទិ៍ ការបង្កើតឱ្យមានឱកាសការងារ ការរួមចំណែកបង្កើតប្រភពចំណូលជាតិ និងបំបាត់នូវផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាននិងសង្គម ព្រមទាំងរួមចំណែកអភិវឌ្ឍន៍សហគមន៍មូលដ្ឋានតាមរយៈការធ្វើអាជីវកម្មរ៉ែប្រកបដោយចីរភាព មានការគាំទ្រនិងការពារពីច្បាប់»។ នេះជាការលើកឡើងរបស់ក្រសួង ក្នុងសេចក្ដីប្រកាសព័ត៌មាន។ សារព័ត៌មានថ្មីៗ ពុំអាចសុំការបំភ្លឺបន្ថែមពីលោក អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ បានឡើយ ពាក់ព័ន្ធព័ត៌មានលម្អិតស្ដីពីការចុះបង្ក្រាបអាជីវកម្មរ៉ែមាស និងការពិន័យបែបណា ទៅម្ចាស់អាជីវកម្មរ៉ែទាំងនោះ។ ក្រុមជំនាញការងាររ៉ែ របស់ក្រសួងនិងមន្ទីរខេត្តត្បូងឃ្មុំ បានអះអាងថា អាជីវកម្មរ៉ែមាស នៅតំបន់ជាំតាម៉ៅ អំឡុងឆ្នាំ១៩៩០ ធ្វើឡើងជាលក្ខណៈគ្រួសារ ដោយមានពលរដ្ឋមូលដ្ឋានប្រកបរបរនេះ ដោយប្រើដៃ។ ប៉ុន្តែ ប៉ុន្មានឆ្នាំចុងក្រោយនេះ បានប្រែទៅជាប្រើគ្រឿងចក្រ រំសេវផ្ទុះ និងសារធាតុគីមី ហើយកន្លែងខ្លះឈានដល់ជីករូង ជាអណ្តូងរ៉ែក្រោមដី។ នេះបើតាមសេចក្ដីប្រកាសដដែលខាងលើ ។ លើសពីនេះ មន្ត្រីជំនាញរ៉ែ ក៏ពិនិត្យឃើញបញ្ហាធ្ងន់ធ្ងរផ្សេងទៀត ពាក់ព័ន្ធនឹងសុវត្ថិភាព សុខភាព និងបរិស្ថាន ហើយបានចុះអប់រំ និងចាត់វិធានការផ្លូវច្បាប់លើអាជីវកម្មរ៉ែមាស នៅតំបន់នោះជាបន្តបន្ទាប់។ យ៉ាងណា ក្រសួងបានទទួលស្គាល់ថា ការចាត់វិធានការកន្លងមក ពុំបានផ្លែផ្កាឡើយ ពោលគឺបង្ក្រាបហើយកើតឡើងវិញដដែលៗ។ ដោយសារមើលឃើញរូបភាពបែបនេះ ទើបក្រសួងបើកយុទ្ធនាការបង្ក្រាបម្ដងទៀត៕ | ភ្នំពេញ៖ ក្រសួងរ៉ែ និងថាមពល បានចុះបង្ក្រាបទីតាំងអាជីវរ៉ែមាស អនាធិបតេយ្យ ដែលមានទ្រង់ទ្រាយធំ នៅតំបន់ភូមិសំពៅលូន ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ នេះបើតាម សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងរ៉ែ និងថាមពល។ |
ប៉េរូមានឱកាសឈានមកប្រកួតប្រជែងពានកីឡាបាល់ទាត់ពិភពលោកជាលើកដំបូងបន្ទាប់ពីខកខានអត់រយៈពេលជាង៣ទសវត្សរ៍មកហើយ ពោលគឺតាំងពីឆ្នាំ ១៩៨២មក។ ការប្រកួតដំបូងរបស់ក្រុមមកពីតំបន់អាមេរិកឡាទីននេះ បានទទួលរងបរាជ័យក្រោមថ្វៃជើងក្រុមដាណឺម៉ាកក្នុងលទ្ធផល ១-០ សម្រាប់វគ្គសន្សំពិន្ទុពូល C។ បើតាមការផ្សាយរបស់ BBC ក្រុមអ្នកគាំទ្ររបស់ប៉េរូយ៉ាងច្រើនកោះករបានទៅគាំទ្រក្រុមរបស់ខ្លួនក្នុងការប្រកួតបើកឆាកនោះ។ ក្នុងចំណោមពួកគេ មានអ្នកគាំទ្រមួយចំនួនសុខចិត្តបោះបង់ចោលការងារ លក់របស់របរដែលជាមធ្យោបាយធ្វើដំណើរប្រចាំថ្ងៃដើម្បីបានប្រាក់ទៅគាំទ្រក្រុម។ ការប្រកួតលើកទី២របស់ប៉េរូ នឹងត្រូវជួបម្ចាស់ជើងឯកឆ្នាំ១៩៩៨ បារាំង នៅវេលាម៉ោង ១០យប់នេះ បន្ទាប់ពីជំនួបដាណឺម៉ាក និងអូស្ត្រាលីដែលប្រព្រឹត្តទៅនៅម៉ោង ៧យប់៕ | ការលះបង់មិនគួរឲ្យជឿរបស់ Fan ក្រុមកីឡាបាល់ទាត់ជម្រើសជាតិប៉េរូ ក្នុងព្រឹត្តិការណ៍ World Cup 2018 ដោយអ្នកខ្លះត្រូវចោលការងារ លក់ឡាន ហើយខ្លះទៀតបានទៅខ្ចីលុយធនាគារដើម្បីទៅតាមគាំទ្រក្រុមរបស់ពួកគេដល់ប្រទេសរុស្ស៊ី។ |
វ៉ាក់សាំងកូវីដ-១៩ ចំនួន ១ ០៥៦ ០០០ដូស ប្រភេទAstra Zeneca ដែលរដ្ឋាភិបាលប្រទេសអ៊ីតាលី ផ្តល់ឱ្យកម្ពុជានោះ ត្រូវបានដឹកមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញហើយ នាថ្ងៃទី២៤មេសា។ លោកស្រី យក់ សម្បត្តិ បានបញ្ជាក់ថា វ៉ាក់សាំងទាំងនេះ គឺជាជំនួយឥតសំណងដែលកម្ពុជាទទួលបានពីប្រទេសអ៊ីតាលី ហើយពិធីទទួល-ទទួលជាផ្លូវការ នឹងធ្វើឡើងនៅថ្ងៃទី២៥មេសា ឆ្នាំ២០២២ ក្រោមអធិបតីភាពរបស់ សម្តេច ហ៊ុន សែន។ បើតាមលោកស្រី យក់ សម្បត្តិ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ទាំងនេះ គឺសម្រាប់ផ្តល់ជាដូសជំរុញនូវដូសទីបីនិងទីបួន ខណៈមានពលរដ្ឋនៅកម្ពុជាជាង១៤,៨លាននាក់ បានចាក់វ៉ាក់សាំងបង្ការជំងឺនេះ។ ចំនួននេះ គឺស្មើនឹងអត្រាជាង៩៣ភាគរយនៃផែនការរបស់រដ្ឋាភិបាល។ ក្នុងនោះ ពលរដ្ឋដែលបានចាក់វ៉ាក់សាំងនូវ ដូសទីបីមានជាង៨,២លាននាក់ ខណៈដូសទីបួនមានត្រឹមជាង១,៣លាននាក់ប៉ុណ្ណោះ។ នេះបើយោងតាមទិន្នន័យរបស់ក្រសួងសុខាភិបាល នាថ្ងៃទី២៣មេសា។ មកទល់ពេលនេះ កម្ពុជាទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រមាណ៥០លានដូសសម្រាប់ផ្តល់ជូនដល់ពលរដ្ឋដោយឥតគិតថ្លៃ។ វ៉ាក់សាំងទាំងនោះមាន ប្រភេទ៖ Johnson & Johnson, Astra Zeneca, Pfizer, Sinovac និងSinopharm... ជាដើម៕ | ភ្នំពេញ៖ ព្រឹកថ្ងៃទី២៤មេសា កម្ពុជាទទួលបានជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រមាណ១លានដូសពីប្រទេសអ៊ីតាលី។ បើតាមលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល វ៉ាក់សាំងកូវីដ-១៩ដែលកម្ពុជាទទួលបាននេះ គឺជាប្រភេទAstra Zeneca។ |
លោក ពន រ៉ូបាំង ជាកសិករមួយរូប ស្ថិតក្នុងស្រុកសំឡូត ខេត្តបាត់ដំបង បានចាប់ផ្ដើមដាំខ្ទឹមស្លឹកផ្គត់ផ្គង់លើទីផ្សារជាងមួយឆ្នាំ នៅលើផ្ទៃដីជាងមួយហិកតា។ មុខរបរនេះ មិនកបឡើយ សម្រាប់កសិកររូបនេះ ដែលត្រូវខាតបង់មួយលើកជាពីរលើក ដោយសារតម្លៃចុះថោក និងពិបាករកឈ្មួញទទួលទិញ។ «កាលមិនទាន់ដាំ ខ្ទឹមមួយគីឡូក្រាម ១២,០០០រៀល ទៅ ១៧,០០០រៀល អីដែរ! ហើយបើថោកណាស់ក៏ ៣,០០០រៀល ទៅ ៤,០០០រៀលដែរ។ តែដល់ពេលខ្ញុំដាំ ហើយប្រមូលផលលក់ លក់បានតែ១,៥០០រៀល ទៅ២,០០០រៀលទេ»។ នេះជាការលើកឡើងរបស់ លោក រ៉ូបាំង ដោយបន្ថែមថា ក្រៅពីតម្លៃថោកនេះ បច្ចុប្បន្នក៏ពិបាករកអ្នកទិញ ហើយឈ្មួញធ្លាប់ទិញ ក៏លក់មិនដាច់ដូចគ្នា ដោយសារផ្សារមួយចំនួន ក្នុងខេត្តបិទបណ្ដោះអាសន្ន ព្រោះការឆ្លងរាលដាលជំងឺកូវីដ-១៩។ លោក រ៉ូបាំង នៅសល់ខ្ទឹមស្លឹកប្រមាណ ៣តោនទៀតដែលមិនទាន់ដក ខណៈស្លឹកខ្ទឹមលើផ្ទៃដីប្រមាណ ៦,៤០០ម៉ែត្រការ៉េទៀត នឹងត្រូវដកលក់បន្ទាប់ប្រមាណជា ១០ថ្ងៃ ទៅ ១៤ថ្ងៃទៀត។ កសិករវ័យ៣៦ឆ្នាំរូបនេះ ព្រួយបារម្ភលើខ្ទឹមប្រមាណ ៣តោន ដែលមិនទាន់លក់ចេញនោះ និងអាចខូចខាតបើទុកដល់ ១០ថ្ងៃទៀត។ កាលពីបីបួនខែមុន លោក រ៉ូបាំង បានប្រមូលផលខ្ទឹមស្លឹករបស់ខ្លួនម្ដងរួចមកហើយ ប៉ុន្តែអំឡុងការប្រមូលលើកទី១នោះ លោកដកលក់បានត្រឹមតែកន្លះហិកតាប៉ុណ្ណោះ ហើយបានខូចខាតជាងកន្លះហិកតា។ ការខាតនៅពេលនោះ ដោយសារមិនមានអ្នកទិញ ខណៈកន្លងមកស្លឹកខ្ទឹមរបស់ខ្លួន ធ្លាប់ផ្គត់ផ្គង់ដល់ឈ្មួញនៅខេត្តបាត់ដំបង កំពង់ចាម និងចែកចាយបន្តទៅកាន់រាជធានីភ្នំពេញ និងខេត្តសៀមរាបជាដើម។ នៅលើផ្ទៃដីជាងមួយហិកតា លោក រ៉ូបាំង ចំណាយទុនអស់៥ពាន់ដុល្លារ លើថ្លៃដាំ ថ្លៃជី កម្មករថែទាំ និងចំណាយលើថ្លៃពូជស្លឹកខ្ទឹមអស់ប្រមាណ ១២លានរៀល។ ថ្វីបើការដាំខ្ទឹមស្លឹក ត្រូវចំណាយទុនក្រែល ហើយត្រូវប្រឈមខាត កសិកររូបនេះ នឹងមិនបោះបង់ការដាំឡើយ។ លោកពន្យល់ដូច្នេះថា៖ «ទោះបីប្រឈមខាត តែខ្ញុំមិនឈប់ដាំទេ ព្រោះបើឈប់ទៅខ្ញុំមិនដឹងរកអ្វី ម្យ៉ាងទៀតខ្ញុំបន្តដាំទៅ ក៏បានផ្ដល់ការងារប្រាក់ចំណូលដល់អ្នកភូមិជាង២០នាក់»។ ក្រៅពីដំណាំខ្ទឹមស្លឹកនេះ លោក ពន រ៉ូបាំង ក៏មានដាំបន្លែផ្សេងៗមួយចំនួនរួមមាន ស្ពៃជើងទា ស្ពៃក្ដោប ពោត និងដំឡូងជាដើម នៅលើផ្ទៃដីប្រមាណ ២៤ហិកតា។ ដំណាំទាំងនោះ ក៏ជួបបញ្ហាតម្លៃដែរ ប៉ុន្តែអាចទប់ទល់នឹងការចំណាយបាន ថ្វីបើមិនចំណេញច្រើនក៏ដោយ។ ជុំវិញបញ្ហានេះ លោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្មខេត្តបាត់ដំបង លើកឡើងថា មិនត្រឹមតែខ្ទឹមស្លឹកឡើយដែលជួបបញ្ហានេះ គឺបន្លែដទៃទៀតរបស់កសិករក្នុងខេត្តបាត់ដំបង ក៏ជួបបញ្ហាការលក់ចេញ និងតម្លៃនេះដែរ។ បញ្ហានេះ លោកប្រធានមន្ទីរកសិកម្មខេត្តថា បណ្ដាលមកពីការរាលដាល នៃជំងឺកូវីដ-១៩ ធ្វើឱ្យផ្សារ និងភោជនីយដ្ឋាន ក្នុងខេត្តបាត់ដំបងត្រូវបិទបណ្ដោះអាសន្ន។ យ៉ាងណាមិញ នៅព្រឹកថ្ងៃទី២៥សីហានេះ មន្ត្រីមន្ទីរកសិកម្ម និងមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង ចុះទៅទីតាំងផ្ទាល់ ដើម្បីដោះស្រាយជូនគាត់បន្តទៀត ខណៈបណ្ដាផ្សារទាំងអស់ក្នុងខេត្តបាត់ដំបង ចាប់បើកដំណើរការវិញកាលពីម្សិលមិញ។ តាមការបញ្ជាក់បន្ថែមពី លោក ឈឹម វជិរា ទោះបីកម្ពុជា ក៏ដូចជាខេត្តបាត់ដំបង កំពុងទទួលរងការគំរាមកំហែងពីជំងឺកូវីដ-១៩ ប៉ុន្តែសកម្មភាពផលិតកម្មកសិកម្មបន្លែចម្រុះ នៅក្នុងខេត្តបាត់ដំបងមិនមានការថយចុះនោះឡើយ។ ជារៀងរាល់ឆ្នាំ ខេត្តបាត់ដំបង មានផ្ទៃដីប្រមាណ ២,០០០ហិកតា ក្នុងការដំាំដុះបន្លែចម្រុះ សម្រាប់ការប្រើប្រាស់ក្នុងខេត្ត និងនាំចេញទៅបណ្ដារាជធានី-ខេត្តមួយចំនួន៕ | បាត់ដំបង៖ លោក ពន រ៉ូបាំង ជាកសិករដាំខ្ទឹមស្លឹក និងដំណាំមួយចំនួនទៀត ក្នុងខេត្តបាត់ដំបង ដែលកំពុងប្រឈមនឹងការខាតបង់ ដោយសារតម្លៃថោក និងពិបាករកឈ្មួញទិញ។ ទោះបីប្រឈមនឹងខាតបង់ តែលោក ពន រ៉ូបាំង មិនបោះបង់ការដាំឡើយ ព្រោះចង់ផ្ដល់ការងារឱ្យអ្នកភូមិ និងមិនដឹងប្រកបរបរអ្វីក្រៅពីដាំខ្ទឹមស្លឹកនេះ។ |
AUPP ជាសាកលវិទ្យាល័យតែមួយគត់នៅកម្ពុជា ដែលផ្តល់ជូននូវការអប់រំបែបអាមេរិកយ៉ាងសម្បូរបែប។ AUPP ក៏ផ្ដល់ជូននូវសញ្ញាបត្រពីរ មួយចេញដោយសាកលវិទ្យាល័យ AUPP និងមួយទៀតចេញដោយសាកលវិទ្យាល័យដៃគូនៅសហរដ្ឋអាមេរិក គឺសាកលវិទ្យាល័យអារីហ្សូណា ឬសាកលវិទ្យាល័យរដ្ឋហ្វតហេស៍។ សិស្សានុសិស្សអាចជ្រើសរើសមុខជំនាញ ដែលជាកម្មវិធីសិក្សាសញ្ញាបត្រពីរ ដោយចំណាយតិចជាងការសិក្សាផ្ទាល់នៅអាមេរិក។ AUPP ផ្តល់ជូននូវកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រចំនួន៥ និងកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន៣ រួមមាន៖ ១. បរិញ្ញាបត្រផ្នែកកិច្ចការសកល (Global Affairs) ២. បរិញ្ញាបត្រផ្នែកច្បាប់ (Law) ៣. បរិញ្ញាបត្រផ្នែកធុរកិច្ច (Business) ៤. បរិញ្ញាបត្រផ្នែកគ្រប់គ្រងបច្ចេកវិទ្យាព័ត៌មាន (Information Technology Management) ៥.បរិញ្ញាបត្រផ្នែកបច្ចេកវិទ្យាទូរគមនាគមន៍ និងព័ត៌មាន (Information and Communications Technology) ៧. Master of Business Administration ៨. Master of Laws ៩. Master of Legal Studies AUPP ស្វាគមន៍ជានិច្ចចំពោះលោក លោកស្រី និងសិស្សានុសិស្ស ដែលមានបំណងអញ្ជើញមកប្រឹក្សាយោបល់អំពីការសិក្សា ការចុះឈ្មោះ ឬសាកសួរព័ត៌មានបន្ថែមជាមួយនឹងបុគ្គលិកជារៀងរាល់ម៉ោងធ្វើការ។ មាតាបិតា អាណាព្យាបាល និងសិស្សានុសិស្សក៏អាចអញ្ជើញទស្សនាបរិវេណសាកលវិទ្យាល័យ ដែលមានអាគារស្ដង់ដារ ថ្នាក់រៀនធំទូលាយ ជាមួយនឹងបរិក្ខារទំនើបៗ។ AUPP មានទីតាំងនៅអគារលេខ ២៧៨H ផ្លូវ២០១R ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ៕ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖ ទូរស័ព្ទ៖ (+855) 23 902 111 ឬ 012 266 631 អ៉ីមែល: [email protected] គេហទំព័រ៖ www.aupp.edu.kh Facebook & Instagram: @AUPPkh តេលេក្រាម: 012 266 631 ឬ t.me/AUPPkh | កំណែទម្រង់វិស័យអប់រំនៅកម្ពុជា បានចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។ ទន្ទឹមនឹងនេះ ការចាប់យកជំនាញ និងសាកលវិទ្យាល័យក៏ជាកត្តាសំខាន់សម្រាប់មាតាបិតាផងដែរ។ សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) ជាជម្រើសមួយដ៏ល្អសម្រាប់ការសិក្សាថ្នាក់ឧត្តមសិក្សា។ |
មេដឹកនាំនិរទេសខ្លួនរបស់ម៉ាល់ឌីវ Mohamed Nasheed បានរិះគន់ការវិនិយោគរបស់ចិននៅក្នុងប្រទេសរបស់លោក ដែលគ្មានតម្លាភាព និងមិនគោរពនីតិវិធីអ្វីឡើយ។ ដោយហៅការវិនិយោគរបស់ចិនជាទិញអធិបតេយ្យរបស់ម៉ាល់ឌីវ លោក Nasheed បានស្នើឲ្យប្រជាជនម៉ាល់ឌីវទាំងអស់ប្រើប្រាស់ឱកាសបោះឆ្នោតប្រធានាធិបតីក្នុងឆ្នាំ២០១៨ ដើម្បីរើបម្រាសខ្លួនពីឥទ្ធិពលរបស់ចិន មុននឹងមានវាសនាដូចស្រីលង្កា។ ប្រាប់អ្នកសារព័ត៌មាននៅស្រីលង្កានៅថ្ងៃទី២២ ខែមករា លោក Nasheed ដែលត្រូវតុលាការម៉ាល់ឌីវកាត់ទោសជាប់គុក១៣ឆ្នាំពីបទភេរវកម្ម និយាយថា ការលេបយកកោះបានកើតឡើងក្រោមរូបភាពវិនិយោគតាមរយៈការទិញដី និងហេដ្ឋារចនាសម្ព័ន្ធធំៗ ហើយក៏ទិញអធិបតេយ្យម៉ាល់ឌីវតែម្ដង។ លោកអះអាងថា កោះតូចៗយ៉ាងតិចចំនួន១៦ ទៅ១៧ ត្រូវលេបយក។ បើតាមទីភ្នាក់ងារព័ត៌មាន Reuters ។ ការចោទប្រកាន់របស់អតីតប្រធានាធិបតីរូបនេះ ត្រូវបានអគ្គរដ្ឋទូតម៉ាល់ឌីវប្រចាំស្រីលង្កា Mohamed Hussain Shareef ទាត់ចោល។ តំណាងម៉ាល់ឌីវនិយាយថា រដ្ឋធម្មនុញ្ញបានហាមការគ្រប់គ្រងកោះណាមួយ បើមិនបានបោះទុនវិនិយោគធំទេនោះ។ លោកបន្តថា៖ «យោងតាមច្បាប់ វិនិយោគិនអាចគ្រប់គ្រងកោះបាន លុះត្រាបោះទុនលើសមួយពាន់លានដុល្លារ។ មកទល់ពេលនេះ មិនទាន់មានការរកស៊ីទ្រង់ទ្រាយធំបែបនេះឡើយ។ ចំពោះការជួលវិញ ក្រុមហ៊ុនចិនបានជួលរីសតជាច្រើនមែន»។ លោក Shareef បានប្រាប់ឲ្យលោក Nasheed បញ្ចេញភស្តុតាងដើម្បីគាំទ្រអំណះអំណាងរបស់ខ្លួន ដោយយ៉ាងហោចណាស់ក៏ប្រាប់ឈ្មោះកោះដែលចិនលេបយកដែរ។ ប៉ុន្តែលោក Nasheed លើកឡើងថា សកម្មភាពរបស់ចិនមិនត្រឹមតែគំរាមម៉ាល់ឌីវឡើយ តែប៉ះពាល់សន្តិសុខតំបន់ទាំងមូល។ ក្នុងន័យនេះ អតីតប្រមុខរដ្ឋម៉ាល់ឌីវដដែលនេះបានស្នើឲ្យប្រទេសទាំងអស់ងើបឡើងប្រឆាំងចិន ជាពិសេសប្រឆាំងការលក់អធិបតេយ្យម៉ាល់ឌីវតែម្ដង។ សូមបញ្ជាក់ថា លោក Nasheed គឺជាប្រធានាធិបតីឆ្លងកាត់តាមការបោះឆ្នោតបែបប្រជាធិបតេយ្យមុនគេរបស់ប្រទេសកោះក្នុងមហាសមុទ្រឥណ្ឌា ចាប់ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១២ ។ លោកត្រូវបានបណ្ដេញពីអំណាចក្នុងឆ្នាំ២០១២ ។ ក្រោយមកលោកត្រូវបានកាត់ទោសរយៈពេល១៣ឆ្នាំ ដែលរឿងនេះបានរារាំងលោកពីការចូលរួមការបោះឆ្នោតឆ្នាំ២០១៨ ។ លោកកំពុងធ្វើយុទ្ធនាការដើម្បីទទួលបានសិទ្ធិចូលរួមប្រកួតឡើងវិញ៕ | អតីតប្រធានាធិបតីម៉ាល់ឌីវ Mohamed Nasheed បានចោទចិនថា កំពុងលេបយកកោះរបស់ម៉ាល់ឌីវជាច្រើន ដែលមានទីតាំងនៅក្នុងមហាសមុទ្រឥណ្ឌា។ បើតាមលោក Nasheed សកម្មភាពរបស់ចិនបង្កជាការគំរាមកំហែងទៅលើសន្តិភាព និងស្ថិរភាពនៃមហាសមុទ្រមួយនេះ។ យ៉ាងណាមិញ រដ្ឋាភិបាលម៉ាល់ឌីវឯណោះ បានទាត់ចោលការចោទរបស់លោក Nasheed ហើយទាមទារភស្តុតាងថែមទៀត។ |
១. ការជក់បារីនិងហិតផ្សែងបារី មិនត្រឹមតែបង្កើនហានិភ័័យនៃជំងឺមហារីកសួរប៉ុណ្ណោះទេ ប៉ុន្តែសារធាតុគីមីក្នុងបារីមានឥទ្ធិពលធ្វើឱ្យខួរក្បាលរួមតូចដោយលំហូរឈាមដឹកជញ្ជូនអុកស៊ីសែនទៅកាន់ខួរក្បាលក៏ត្រូវថយចុះ ហើយអាចឈានដល់ថ្នាក់កើតជំងឺភ្លេចភ្លាំង ឬវង្វេងវង្វាន់ទៀតផង។ ២. ជំងឺបាក់ទឹកចិត្ត (Depression) និងជំងឺថប់បារម្ភ (anxiety) បញ្ហានៃជំងឺផ្លូវចិត្តទាំងពីរនេះអាចបណ្ដាលឱ្យកម្រិតនៃអ័រម៉ូន Cortisol កើនឡើងដែលជះឥទ្ធិពលលើកោសិកាខួរក្បាលគួរឱ្យព្រួយបារម្ភ។ ៣. ជំងឺពាក់ព័ន្ធនឹងក្រពេញទីរ៉ូអ៊ីត ជំងឺក្រពេញទីរ៉ូអ៊ីតក៏ជះផលប៉ះពាល់លើសុខភាពខួរក្បាលនិងមុខងារនៃការចងចាំគួរឱ្យព្រួយបារម្ភ។ ៤. គេងមិនបានគ្រប់គ្រាន់ ការគេងអនុញ្ញាតឱ្យខួរក្បាលមានពេលសម្រាក។ ម្យ៉ាងវិញទៀតការគេង គឺចាំបាច់ណាស់សម្រាប់ពង្រឹងការតភ្ជាប់រវាងណឺរ៉ូន ដូច្នេះហើយទើបការគេងមិនគ្រប់រយៈពេលយូរអាចបណ្ដាលឱ្យងាប់កោសិកាខួរក្បាល និងជះឥទ្ធិពលអវិជ្ជមានលើការចងចាំ។ ៥. ការអស់រដូវ ការអស់រដូវក៏មានទំនាក់ទំនងជាមួយបញ្ហានៃការចងចាំផងដែរ ប៉ុន្តែវាមានលក្ខណៈជាបណ្ដោះអាសន្នប៉ុណ្ណោះ។ អារម្មណ៍ក្ដៅភាយៗដែលស្ត្រីភាគច្រើនជួបប្រទះកំឡុងពេលអស់រដូវជះឥទ្ធិពលដល់សមត្ថភាពនៃការចងចាំ ឬការតាំងអារម្មណ៍ ព្រមទាំងធ្វើឱ្យគេងមិនបានស្កប់គ្រប់គ្រាន់ថែមទៀត។ ៦. របបអាហារមិនល្អ ការទទួលទានអាហារមានផ្ទុកជាតិសូដ្យូម ឬអាហារប្រៃច្រើនពេក គឺមិនល្អសម្រាប់សុខភាពសម្ពាធឈាមនិងបេះដូងឡើយ។ លើសពីនេះទៅទៀតការទទួលទានអាហារមានជាតិសូដ្យូមច្រើនអាចបង្កផលប៉ះពាល់ដល់មុខងារនៃភាពយល់ដឹងរបស់ខួរក្បាលគួរអោយព្រួយបារម្ភ។ ដូច្នេះប្រសិនបើអ្នកចង់រក្សាបាននូវសុខភាពខួរក្បាល ក៏ដូចជាបេះដូងល្អប្រសើរ ចូរកាត់បន្ថយ ឬបញ្ឈប់ការទទួលទានអាហារដែលមានផ្ទុកសម្បូរទៅដោយជាតិសូដ្យូម។ អាហារកែច្នៃក៏មិនល្អដូចគ្នា! អាហារកែច្នៃច្រើនតែមានផ្ទុកនូវសារធាតុគីមីដែលអាចបង្កការរលាក និងបំផ្លាញដល់កោសិកាខួរក្បាល។ ចូរព្យាយាមទទួលទានបន្លែផ្លែឈើស្រស់ៗឱ្យបានច្រើនជំនួសវិញ។ ៧. ទទួលទានគ្រឿងស្រវឹងលើសកម្រិត ពិសាគ្រឿងស្រវឹងច្រើន ក្រៅពីសុខភាពថ្លើមហើយនោះ ការទទួលទានគ្រឿងស្រវឹងច្រើនជាប្រចាំក៏ជះឥទ្ធិពលលើសុខភាពនិងសមត្ថភាពយល់ដឹងចងចាំរបស់ខួរក្បាលផងដែរ។ដូច្នេះដើម្បីរក្សាបាននូវសុខភាពខួរក្បាលល្អប្រសើរចូរបញ្ឈប់ ឬកាត់បន្ថយការទទួលទានគ្រឿងស្រវឹង៕ ត្រួតពិនិត្យដោយ www.health.com.kh | ទោះជាយ៉ាងណាមានកត្តាមួយចំនួនអាចជះឥទ្ធិពលគួរឱ្យព្រួយបារម្ភចំពោះមុខងារដ៏សំខាន់មួយនេះរបស់ខួរក្បាល! ថាតើកត្តាទាំងនោះមានអ្វីខ្លះទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីកត្តាមួយចំនួនដែលអាចជះផលប៉ះពាល់ដល់មុខងារនៃការចងចាំរបស់ខួរក្បាល ៖ |
អភិបាលរងខេត្តស្វាយរៀង លោក តូច ប៉ូលីវ៉ា ប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទ នៅថ្ងៃទី២១ ខែមករា នេះ ថា ព័ត៌មានបឋមដែលទទួលបានពីគ្រូពេទ្យបញ្ជាក់ថា សិស្ស១០នាក់ ដែលសន្លប់ គឺមានបញ្ហាសុខភាពខ្សោយ ដោយសិស្សខ្លះតមអាហារ និងបញ្ហាអាកាសធាតុក្ដៅខ្លាំង។ សិស្ស១០នាក់ដែលសន្លប់ គឺស្រីទាំងអស់ក្នុងនោះ មានសិស្សអនុវិទ្យាល័យខ្ជាយ៦នាក់ និងសិស្សវិទ្យាល័យហ៊ុនសែនប្រសូតិ៤នាក់។ សុខភាពខ្សោយ ការតមអាហារ គ្រាន់តែជាព័ត៌មានបឋមប៉ុណ្ណោះ ហេតុដូច្នេះហើយ ទើបមន្ត្រីជំនាញ រួមជាមួយអាជ្ញាធរ បានស្នើឲ្យសាលាទាំងពីរបិទទ្វារមួយថ្ងៃ ដើម្បីរៀបចំបរិយាកាស ស្រោចទឹក និងពិនិត្យតាមដានរកមូលហេតុឲ្យបានច្បាស់ជាងនេះ។ បើតាមការបញ្ជាក់របស់លោកអភិបាលរងខេត្ត បច្ចុប្បន្នសិស្ស៩នាក់កំពុងសម្រាកនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយទាប រីឯសិស្សម្នាក់ទៀតដែលខ្វះអាហារូបត្ថម្ភ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង៕ | ភ្នំពេញ៖ វិទ្យាល័យហ៊ុនសែនប្រសូតិ និងអនុវិទ្យាល័យខ្ជាយ ស្ថិតក្នុងស្រុកស្វាយទាប ខេត្តស្វាយរៀង ត្រូវឈប់សម្រាកពេញមួយថ្ងៃ ដោយអាជ្ញាធរ និងមន្ត្រីសុខាភិបាលមូលដ្ឋាន នាំគ្នាស្វែងរកមូលហេតុឲ្យបានច្បាស់ជុំវិញការដួលសន្លប់សិស្សស្រី១០នាក់ជាបន្តបន្ទាប់កាលពីថ្ងៃចន្ទ ទី២០ ខែមករា។ |
«ជំនួយថ្មីនេះ នឹងពង្រីកកិច្ចខិតខំក្នុងការដោះស្រាយបញ្ហា និងតម្រូវការបន្ទាន់ ព្រមទាំងបង្កើន ជំនួយដល់សហគមន៍ដែលរងផលប៉ះពាល់ខ្លាំងបំផុត ហើយក៏អនុញ្ញាតឱ្យជំនួយអាម៉េរិក USAID ធ្លាក់ទៅដល់ប្រជាជនជាង៤លាននាក់»។ ស្ថានទូតអាម៉េរិកប្រចាំប៉ាគីស្ថាន បានលើក ឡើងក្នុងសេចក្ដីថ្លែងការណ៍មួយបែបនេះ។ បូកសរុបជាមួយកញ្ចប់ជំនួយមុនៗសម្រាប់គ្រោះធម្មជាតិនៅប៉ាគីស្ថាន អាម៉េរិកបានផ្ដល់ ជំនួយសរុប ៩៧ លានដុល្លារឯណោះ។ អំឡុងដំណើរទស្សនកិច្ចទៅកាន់តំបន់រងគ្រោះដោយ ទឹកជំនន់ក្នុងខេត្តភាគខាងត្បូងប្រទេស Sindh អគ្គរដ្ឋទូតអាម៉េរិកប្រចាំប៉ាគីស្ថានលោក Donald Blome បាននិយាយថាជំនួយថ្មីនេះនឹងជួយដល់ការផ្គត់ផ្គង់ស្បៀងអាហារ និងជំនួយ ផ្នែកវេជ្ជសាស្រ្តក៏ដូចជាការផ្តល់ទីជម្រកសម្រាប់ពលរដ្ឋដែលគ្មានផ្ទះសម្បែងនៅរដូវត្រជាក់។ គួរបញ្ជាក់ថា មន្ត្រីប៉ាគីស្ថានប៉ាន់ស្មានពីផលប៉ះពាល់ដោយភ្លៀងធ្លាក់ខ្លាំងដែលបង្កជា ទឹកជំនន់បានសម្លាប់ប្រជាជនយ៉ាងហោចណាស់មួយពាន់នាក់ ហើយបានបង្ខំឱ្យប្រជាជន ១០ លាននាក់ចាកចេញពីលំនៅឋាន៕ | ស្ថានទូតអាម៉េរិកប្រចាំរដ្ឋធានីអ៊ីស្លាម៉ាបាដ នៅថ្ងៃទី២៧ ខែតុលា បានលើកឡើងថា អាម៉េរិកនឹង ផ្ដល់ជំនួយបន្ថែមទៀតសម្រាប់ប៉ាគីស្ថានចំនួន ៣០លានដុល្លារ ដើម្បីជួយប្រជាជនរាប់លាន នាក់ ដែលបានប៉ះពាល់ ដោយសារតែគ្រោះទឹកជំនន់ដ៏អាក្រក់ក្នុងប៉ុន្មានខែចុងក្រោយនេះ។ |
លោក លី សូវ៉ាន់ បានបញ្ជាក់ថា ក្រុមមន្ត្រីជំនាញក្រសួង បានចុះពិនិត្យលើសុខភាពរបស់មនុស្សជាង៧០នាក់នេះហើយ ប៉ុន្តែរកមិនឃើញថា ពួកគេមានផ្ទុកវីរុសកូរ៉ូណាឡើយ។ បើតាមលោក លី សូវ៉ាន់ មន្ត្រីជំនាញបានចុះពិនិត្យសុខភាពអ្នកដំណើរទាំងនោះនៅតាមបណ្ដាខេត្តគោលដៅ ដែលពួកគេកំពុងស្នាក់នៅ។ ថ្លែងប្រាប់សារព័ត៌មានថ្មីៗ នៅថ្ងៃទី២៨ មករា អ្នកនាំពាក្យរូបនេះ បាននិយាយដូច្នេះថា៖«យើងបានរកឃើញអ្នកប៉ះពាល់ និងជិះយន្តហោះជាមួយអ្នកជំងឺ រហូតពេលនេះ ម៉ោង២៖៤៩រសៀល នេះយើងបានពិនិត្យពួកគេដោយអ្នកខ្លះនៅបាត់ដំបង នៅសៀមរាបជាដើម ដោយរកពុំឃើញមានអ្នកចេញរោគសញ្ញាអ្វីនៅឡើយ »។ បើតាមលោក លី សូវ៉ាន់ ក្រសួងនឹងបន្តតាមដានសុខភាពមនុស្សទាំង៧០នាក់ទៀត។ «យើងនឹងតាមដាន និងទាក់ទងទៅគាត់ ដើម្បីសុំពិនិត្យសុខភាពគាត់ទៀត។ ហើយបើពួកគេមានរោគសញ្ញាមិនស្រួលខ្លួននោះ យើងក៏ប្រាប់ពួកគាត់ឱ្យទាក់មកយើងភ្លាម»។ នេះជាការបញ្ជាក់របស់លោក លី សូវ៉ាន់។ ដោយឡែកស្ថានភាពសុខភាពជនជាតិចិន ដែលរកឃើញមានផ្ទុកវីរុសកូរ៉ូណានោះ មានសភាពល្អធម្មតាទេ។ អ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ថា ៖«ស្ថានភាពអ្នកជំងឺរលាកសួតបង្កឡើងដោយមេរោគកូរ៉ាវីរុសប្រភេទថ្មី គាត់មានសុខភាពល្អ គ្មានរោគសញ្ញាធ្ងន់ធ្ងរទេ »។ នៅពេលសួរថា តើមន្ត្រីសុខាភិបាល អាចមានសមត្ថភាពគ្រប់គ្រាន់ក្នុងការព្យាបាលជំងឺរលាកសួតប្រភេទថ្មីនេះ ជាសះស្បើយដែរទេ ខណៈពលរដ្ឋកំពុងព្រួយបារម្ភ? លោក លី សូវ៉ាន់ បានតបវិញថា ក្រុមមន្ត្រីជំនាញមានសមត្ថភាពព្យាបាលជំងឺនេះតាមបច្ចេកទេស ខណៈគ្មានឱសថសម្រាប់ព្យាបាលឡើយ ដោយសារវាជាប្រភេទជំងឺថ្មី។ និយាយដល់ចំណុចនេះលោក លី សូវ៉ាន់ ក៏បានលើកបទពិសោធន៍ជោគជ័យរបស់កម្ពុជា ដែលបានទប់ស្កាត់និងព្យាបាលជំងឺ SARS នៅឆ្នាំ២០០៣, ជំងឺពងបែកដៃជើង ឆ្នាំ២០១២ ជំងឺផ្ដាសសាយបក្សី H5N1 ឆ្នាំ២០១៤-២០១៥ និងជំងឺរលាកផ្លូវដង្ហើម MERS ឆ្នាំ២០១៥ ជាដើម។ អត្ថបទទាក់ទង អាជ្ញាធរកម្ពុជា កំពុងស្វែងរកមនុស្សទាំងអស់ ដែលជិះយន្តហោះជាមួយបុរសចិនផ្ទុកមេរោគកូរ៉ូណា ចិនជាង៣ពាន់នាក់ ពីវូហាន កំពុងស្នាក់នៅកម្ពុជា ទីក្រុងវូហាន គឺជាប្រភពដើមនៃការផ្ទុះមេរោគប្រភេទថ្មីម្យ៉ាង ហៅថា មេរោគកូរ៉ូណា ដែលអាចបង្កទៅជាជំងឺរលាកសួត។ មេរោគនេះ ចាប់ផ្ទុះកាលពីចុងខែធ្នូ ឆ្នាំ២០១៩។ គិតមកដល់ព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ អ្នកស្លាប់ដោយសារមេរោគកូរ៉ូណា បានកើនឡើងដល់ជាង១០៦នាក់ហើយ ខណៈអ្នកជំងឺបានកើនឡើងដល់ជាង៤ពាន់នាក់នៅក្នុងប្រទេសចិន។ មេរោគប្រភេទថ្មីដ៏គួរខ្លាច ដែលមិនទាន់មានវ៉ាក់សាំងពារពារនេះ បានរាលដាលទៅដល់បណ្តាលប្រទេស មួយចំនួន ដូចជា ថៃ វៀតណាម កម្ពុជា ជប៉ុន អាមេរិក អូស្ត្រាលី កូរ៉េខាងត្បូង កាណាដា ម៉ាឡេស៊ី សិង្ហបុរី បារាំង និងណេប៉ាល់, ម៉ាកាវ, ហុងកុង, និង តៃវ៉ាន់ ជាដើម តែពុំមានអ្នកបាត់បង់ជីវិតឡើយ ក្រៅតែពីនៅប្រទេសចិន៕ | ភ្នំពេញ៖ មនុស្សជាង៧០នាក់ ដែលបានធ្វើដំណើរតាមយន្តហោះជាមួយបុរសជនជាតិចិនផ្ទុកវីរុសកូរ៉ូណានោះ មិនមានរោគសញ្ញាអ្វីទេ។ នេះជាការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ អ្នកនាំពាក្យក្រសួងសុខាភិបាល។ |
Mbappe ប្រើពេលលេងជាមួយក្រុមជម្រើសជាតិបារាំងជិត ៦ឆ្នាំ ចាប់តាំងពីការបង្ហាញខ្លួនដំបូងក្នុងឆ្នាំ ២០១៧ មក។ មកដល់បច្ចុប្បន្ន Mbappe បានក្លាយជាកីឡាករដ៏មានឥទ្ធិពលមួយរូបប្រចាំក្រុមដែលដឹកនាំដោយលោក Didier Deschamps។ ត្រឹមវ័យ ២៤ឆ្នាំ Mbappe បានបង្ហាញខ្លួនឱ្យបារាំងចំនួន ៦៦លើក និងស៊ុតបាល់បញ្ចូលទីចំនួន ៣៦គ្រាប់។ តារាបាល់ទាត់ក្រុម PSG រូបនេះធ្លាប់ឈ្នះពានរង្វាន់ World Cup ជាមួយបារាំងត្រឹមវ័យ ១៨ឆ្នាំ ដែលធ្វើនៅប្រទេសរុស្ស៊ីឆ្នាំ២០១៨ និងជាការបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ដ៏ធំលើកដំបូងរបស់រូបគេផងដែរ។ កាលពីឆ្នាំ ២០២២ ខ្សែប្រយុទ្ធឆ្នើមរូបនេះ ក៏ជួយនាំបារាំងឡើងទៅដល់វគ្គផ្តាច់ព្រ័ត្រសារជាថ្មី ប៉ុន្តែបារាំងបញ្ចប់ត្រឹមតំណែងជើងឯករងក្រោយចាញ់អាហ្សង់ទីនវគ្គផ្តាច់ព្រ័ត្រ។ Mbappe បង្ហាញខ្លួន ២លើកនៅ World Cup រកបានគ្រាប់បាល់ចំនួន ១២គ្រាប់។ មុនពេលមានការបញ្ជាក់ពីសំណាក់សហព័ន្ធបាល់ទាត់បារាំងដែលថា Mbappe នឹងក្លាយជាប្រធានក្រុមជម្រើសជាតិនេះ លោក Deschamps ដែលជាគ្រូបង្វឹកក្រុមធ្លាប់បាននិយាយបង្ហើបទាក់ទងរឿងនេះក្នុងកម្មវិធីកិច្ចសម្ភាសមួយជាមួយទូរទស្សន៍បារាំង TF1។ Deschamps និយាយថា Mbappe ជាកីឡាករដែលមានទំនួលខុសត្រូវ។ «Mbappe នឹងបំពេញតាមតម្រូវការទាំងអស់ ដើម្បីផ្តល់នូវភាពទំនួលខុសត្រូវសម្រាប់ក្រុមបារាំង។ នៅលើទីលាន Mbappe មានសមត្ថភាព ហើយចេះបង្រួបបង្រួម។»។ លោក Deschamps បន្ថែមបែបនេះ។ ក្រោយមក សហព័ន្ធបាល់ទាត់បារាំង (FFF) ក៏បានបញ្ជាក់ពីការលើកឡើងរបស់លោក Deschamps នៅលើបណ្តាញសង្គមថាជារឿងពិតប្រាកដ ដោយគ្រូបង្វឹកបានសម្រេចឱ្យ Mbappe ក្លាយជាប្រធានក្រុម ហើយកីឡាករ Antoine Griezmann របស់ក្រុម Atletico Madrid ជាអនុប្រធាន។ កាលពីឆ្នាំ ២០២២ Mbappe នៅក្នុងព្រឹត្តិការណ៍ World Cup រូបគេបានក្លាយជាកីឡាករដែលរកបានគ្រាប់បាល់ស៊ុតបញ្ចូលទីច្រើនជាងគេប្រចាំការប្រកួត ប៉ុន្តែមិនអាចជួយក្រុមរក្សាតំណែងការពារជើងឯកបាន។ ចំណែកកាលពីឆ្នាំ ២០១៨ Mbappe ជាកីឡាករម្នាក់ស៊ុតបាល់បញ្ចូលទីលើក្រូអាស៊ី ២គ្រាប់ ក្នុងជ័យជម្នះ ៤-២ ហើយរូបគេបានឈ្នះបានរង្វាន់កីឡាករវ័យក្មេងល្អប្រចាំព្រឹត្តិការណ៍ ខណៈបារាំងគ្រងជើងឯកជាលើកទីពីរក្នុងប្រវត្តិសាស្ត្រ។ ក្រុមជម្រើសជាតិបារាំង នឹងត្រូវចាប់ផ្តើមដំណើរការប្រកួតជម្រុះពានរង្វាន់ Euro 2024 លើកដំបូងទល់នឹងក្រុមហូឡង់ក្នុងកីឡដ្ឋាន Stade de France នាថ្ងៃទី២៤ មីនា មុនទៅជួបក្រុមសាធារណៈរដ្ឋអៀឡង់ថ្ងៃទី២៧ មីនា៕ | ខ្សែប្រយុទ្ធ Kylian Mbappe របស់ក្រុម Paris Saint Germain បានក្លាយជាប្រធានក្រុមថ្មីរបស់ក្រុមកីឡាបាល់ទាត់ជម្រើសជាតិបារាំង ជំនួសអ្នកចាំទី Hugo Lloris ដែលចូលនិវត្តន៍ពីក្រុមជម្រើសជាតិកាលពីខែមករាក្រោយចប់ Wold Cup នៅកាតា។ |
ភ្នំពេញ៖ ខណៈដែលស្រែរាប់ម៉ឺនហិកតាកំពុងជួបគ្រោះរាំងស្ងួត លោក វេង សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្ម បានស្នើដល់ស្ថាប័ន និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវជួយកសិករឲ្យបានទាន់ពេលវេលា ទៅតាមតំបន់ដែលកំពុងប្រឈមបញ្ហានេះ។ ការអំពាវនេះត្រូវបានធ្វើឡើងនាពេលដែលលោក វេង សាខុន និងសហការី ចុះបំពញបេសកកម្មរយៈពេលពីរថ្ងៃនៅជុំវិញបឹងទន្លេសាបដើម្បីពិនិត្យផ្នែកកសិកម្ម និងបញ្ហាគ្រោះរាំងស្ងួតនៅតំបន់ទាំងនោះ។ ព័ត៌មានដែលផ្សព្វផ្សាយនៅលើហ្វេសប៊ុកលោក វេង សាខុន បានបញ្ជាក់ដូច្នេះថា«ថ្ងៃចុងក្រោយនៃដំណើរបេសកកម្មនេះ លោករដ្ឋមន្ត្រីបានស្នើសុំដល់អ្នកពាក់ព័ន្ធទាំងអស់ ត្រូវជួយប្រជាកសិករឲ្យបានទាន់ពេលវេលា នៅតំបន់ដែលកំពុងប្រឈមគ្រោះរាំងស្ងួត»។ ក្រៅពីស្នើទៅស្ថាប័នពាក់ព័ន្ធក្នុងការសង្គ្រោះស្រូវរបស់កសិករ លោក វេង សាខុន បានបញ្ជាឲ្យអង្គភាពក្រោមឱវាទលោកផ្ទាល់ ត្រូវតាមដានបញ្ហាគ្រោះរាំងស្ងួតនេះឲ្យបានដិតដល់ និងត្រូវជួយផ្នែកគ្រឿងយន្ត ពូជស្រូវ ដើម្បីឲ្យប្រជាពលរដ្ឋបានស្ដារដំណាំស្រូវឡើងវិញនៅពេលមានភ្លៀវ៕ | អត្ថបទទាក់ទង មន្ត្រី៖ ស្រូវរាប់ម៉ឺនហិកតា ក្នុងខេត្តចំនួន៨ កំពុងរង់ចាំទឹកភ្លៀង |
ដើម្បីលម្អិត សូមអញ្ជើញស្តាប់បទសម្ភាស រវាងកញ្ញា ខន ចំប៉ា អ្នកកាសែតនៃសារព័ត៌មានថ្មីៗ និង លោក កែវ ឡង់ឌី ដូចតទៅ៖ | ភ្នំពេញ៖ លោក កែវ ឡង់ឌី អគ្គនាយកក្រុមហ៊ុនស្រមោច Trading Solution និងជាអគ្គនាយកហាងលក់ទំនិញកុមារ Baby outletផង បានបញ្ជាក់ថា ការគ្រប់គ្រងធនធានមនុស្សជាបញ្ហាមួយ ក្នុងចំណោមបញ្ហាប្រឈមសំខាន់ដទៃទៀត នៅក្នុងការគ្រប់គ្រងអាជីវកម្ម។ សម្រាប់លោក ឡង់ឌី លោក បែងចែកការគ្រប់គ្រងធនធានមនុស្ស ជា៣របៀប ទៅតាមឋានៈរបស់បុគ្គលិក និងត្រូវប្រើវិធីសាស្ត្រទន់ភ្លន់ក្នុងការគ្រប់គ្រង។ អ្វីដែលជាចំណុចសំខាន់ដែរនោះ គឺជាជជែកបែបពន្យល់ និងអត់ធ្មត់។ នេះបើតាម លោក កែវ ឡង់ឌី ដែលបានបញ្ជាក់បន្ថែមដូច្នេះ៖«ខ្ញុំជឿថាវិធីសាស្ត្រក្តៅ អត់ដែលជោគជ័យទេ។ អ៊ីចឹងមានតែវិធីសាស្ត្រទន់ មានន័យថាយើងជជែកគ្នា យើងនិយាយគ្នា»។ |
អ្នកស្រី គុណ លំអង ប្រាប់សារព័ត៌មានថ្មីៗ នៅមុននេះបន្តិចថា អ្នកស្រីទទួលបានដំណឹងថា ប្តីរបស់អ្នកស្រី នឹងចេញពីពន្ធនាគារព្រៃស នៅល្ងាច ថ្ងៃទី ២៥ ខែតុលា។ « ខ្ញុំពេលនេះ កំពុងធ្វើដំណើរទៅពន្ធនាគារព្រៃសហើយ ដើម្បីទទួលប្តីខ្ញុំ។ ខ្ញុំសប្បាយចិត្តណាស់ ដែលប្តីខ្ញុំមានសេរីភាពវិញ»។ នេះជាការបញ្ជាក់របស់សមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី។ | អ្នកស្រី គុណ លំអង ភរិយារបស់លោក ហុង សុខហួរ កំពុងធ្វើដំណើរយ៉ាងប្រញាប់ប្រញាល ដើម្បីទៅទទួលស្វាមីរបស់ខ្លួននៅពន្ធនាគារព្រៃស ក្រោយពីព្រះមហាក្សត្រចេញព្រះរាជក្រឹត្យលើកលែងទោស។ |
ក្រុមខេមបូឌានថាយហ្គឺរទទួលបាន៣ពិន្ទុបន្ថែមដើម្បីពង្រឹងទីតាំងលេខ៦របស់ខ្លួនឲ្យកាន់តែរឹងមាំក្រោយយកឈ្នះអគ្គិសនីកម្ពុជាក្នុងលទ្ធផល ៣-២ នាការប្រកួតពានរង្វាន់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីកកាលពីល្ងាចថ្ងៃទី២២ តុលា នៅកីឡដ្ឋានខេត្តស្វាយរៀង។ តែជ័យជម្នះនេះបានបង្កើនក្តីបារម្ភដល់អគ្គិសនីកម្ពុជាដែលមិនទាន់អាចគេចផុតពីតំបន់កាត់ចេញពីលីកកំពូល។ ងាកទៅមើលការប្រកួតនៅកីឡដ្ឋានស្តាតចាស់ក្រមវេស្ទើនភ្នំពេញបានយកឈ្នះក្រុមអាស៊ីអឺរ៉ុបក្នុងលទ្ធផល ៤-៣ ដើម្បីបាន២២ពិន្ទុសម្រាប់ពង្រឹងទីតាំងលេខ៨របស់ខ្លួនឲ្យកាន់តែរឹងមាំថែមទៀត។ ក្រោយបរាជ័យអាស៊ីអឺរ៉ុបបន្តឈរលេខរៀងទី៩ដោយរក្សា១៧ពិន្ទុ៕ | ក្រុមខេមបូឌានថាយហ្គឺរបានយកឈ្នះក្រុមអគ្គិសនីកម្ពុជា ៣-២ នាការប្រកួតពានរង្វាន់ក្របខណ្ឌលីកកំពូលកម្ពុជាកាលពីល្ងាចថ្ងៃទី២២ តុលា នៅកីឡដ្ឋានខេត្តស្វាយរៀង ខណៈវេស្ទើនភ្នំពេញយកឈ្នះក្រុមអាស៊ីអឺរ៉ុប ៤-៣ នៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ(ស្តាតចាស់)។ |
GMAC អះអាងថា ការព្យួរការងារនេះ មិនច្បាស់លាស់ថា នឹងបន្តការងារវិញនៅពេលណាឡើយ ហើយកម្មករជិត២០ម៉ឺននាក់ នឹងត្រូវព្យួរការងារនាពេលខាងមុខឆាប់ៗនេះ។ GMAC បានលើកឡើងថា វា មិនត្រឹមតែប៉ះពាល់កម្មករនោះទេ ប៉ុន្តែថែមទាំងប៉ះពាល់សមាជិតគ្រួសារប្រមាណ២លាននាក់ផងដែរ ដែលពឹងផ្អែកលើពួកគេ។ | ភ្នំពេញ៖ គិតត្រឹមថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ មានរោងកច្រ១៨០ បានព្យួរការងារ និង៦០បន្ថែមទៀត នឹងឈានទៅរកការព្យួរ ដែលនឹងរងផលប៉ះពាល់កម្មករ-កម្មការិនីជាង១៥ម៉ឺននាក់ ក្នុងការព្យួរការងារជាបណ្ដោះអាសន្ននេះ។ នេះបើតាមលិខិតអំពាវនាវទៅអ្នកបញ្ជាទិញរបស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ចុះថ្ងៃទី៤ ខែឧសភា។ |
ឯកឧត្តម កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ បាននិយាយថា គណបក្សលោកមិនទាន់ទទួលបានសិទ្ធិពេញលេញក្នុងការធ្វើសកម្មភាពនយោបាយឡើយ ដោយសាររងការគំរាមកំហែងពីអ្នកនយោបាយដទៃ។ ត្បិតមិននិយាយចំឈ្មោះអ្នកនយោបាយណាក្តី តែមេបក្សប្រឆាំងរូបនេះ បាននិយាយដូច្នេះថា៖«ក្នុងនាមខ្ញុំជាអ្នកដឹកនាំ ខ្ញុំដឹងថា ស្ថានការណ៍បច្ចុប្បន្ននេះ មានផ្លូវខ្លះ គេអាចដើរបាន តែយើងដើរមិនបាន។ មានសកម្មភាពខ្លះ គេអាចធ្វើបាន តែយើងធ្វើមិនបាន។ មានពាក្យសម្តីខ្លះ គេ អាចនិយាយបានតាមអំពើចិត្តិ តែយើងនិយាយមិនបាន»។ ទោះជាសិ្ថតក្នុងស្ថានភាពបែបនេះក្តី ប៉ុន្តែឯកឧត្តម កឹម សុខា នៅតែទទូចឲ្យមន្ត្រី សកម្មជន និងអ្នកគាំទ្ររបស់ខ្លួន ប្រកួតប្រជែងនយោបាយដោយអត់ធ្មត់ ចៀសវាងការជេរប្រមាថ ឬការប្រើអំពើហិង្សាលើអ្នកដទៃ។ « ការអត់ធ្មត់ នឹងអាចឲ្យបក្សប្រឆាំង ទទួលបានជោគជ័យក្នុងការបោះឆ្នោត នាពេលខាងមុខ»។ នេះជាការលើកឡើងរបស់ប្រធានគណបក្សសង្គ្រោះជាតិ ដែលដ្លែងនៅក្នុងអង្គសមាជវិសាមញ្ញ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧។ ជុំវិញបញ្ហានេះ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ឆ្លើយតបថា ការលើកឡើងរបស់ឯកឧត្តម កឹម សុខា ខាងលើ គឺខុសពីការពិត។ លោក អះអាងថា បច្ចុប្បន្ននេះ ពុំមានគណបក្ស និងស្ថាប័នណា ទៅរារាំងឬដាក់សម្ពាធលើគណបក្សសង្គ្រោះជាតិ មិនឲ្យនិយាយ ឬមិនឲ្យធ្វើសកម្មភាពអ្វីមួយ នោះទេ។ អ្នកនាំពាក្យបក្សកាន់អំណាចរូបនេះ បានបញ្ជាក់ដូច្នេះថា៖«គ្មានអ្នកណា មិនឲ្យគាត់ (ឯកឧត្តម កឹម សុខា) ធ្វើសកម្មភាព មិនឲ្យគាត់និយាយទេ។ គាត់ ចេះតែនិយាយទៅ។ ចុះគាត់ កំពុងតែនិយាយហ្នឹង ម៉េចក៏និយាយបាន។ បើគេ មិនឲ្យគាត់និយាយ ស្មានតែគាត់ និយាយបាន?»៕ | ភ្នំពេញ៖ មេបក្សប្រឆាំង អះអាងថា បក្សខ្លួននៅតែមិនអាចធ្វើសកម្មភាពនយោបាយបានដោយពេញលេញទេ ព្រោះតែការរងសម្ពាធពីបក្សដទៃ។ ប៉ុន្តែអ្នកនាំពាក្យបក្សកាន់អំណាច បានច្រានចោលការលើកឡើងខាងលើ ហើយអះអាងថា បច្ចុប្បន្ន បក្សប្រឆាំង មានសិទ្ធិធ្វើសកម្មភាព ឬនិយាយស្តី ដូចបក្សផ្សេងៗដែរ។ |
ពីថ្ងៃ១រោច ដល់ថ្ងៃ១៤រោច គេហៅថា ថ្ងៃដាក់បិណ្ឌ ឬថ្ងៃកាន់បិណ្ឌ។ ចំណែក ថ្ងៃ១៥រោច គេហៅថា ថ្ងៃភ្ជុំបិណ្ឌ ឬភ្ជុំធំ ដែលមានន័យថា ថ្ងៃជួបជុំគ្នាចុងក្រោយ នៃពីធីបុណ្យកាន់បិណ្ឌ។ សូមអញ្ជើញទស្សនាវីដេអូខាងក្រោម៖ បិណ្ឌ មានន័យថា ដុំបាយ ឬពំនូតបាយតូចៗ ដែលគេដាំពីអង្ករដំណើប ឬអង្ករខ្សាយ មានលាយសណ្តែកក្រហម សណ្តែកស ឬសណ្តែកខ្មៅ ទៅតាមតំបន់ ឬអ្នកនិយម ហើយគេពូតជាដុំតូចៗ សម្រាប់បោះនៅតាមកៀនព្រះវិហារនៅទៀបភ្លឺពេល ដែលគេជឿថា ប្រេត ឬអសុរកាយ នឹងមកទទួលនៅទីនោះ។ ប្រជាពលរដ្ឋខ្មែរ តែងតែប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌនេះជាប្រចាំរៀងរាល់ឆ្នាំ តាំងពីបុរាណកាលមក។ ប៉ុន្តែពិធីបុណ្យនេះ ក៏ដូចជាពិធីបុណ្យដទៃទៀតដែរ មិនត្រូវបានរដ្ឋាភិបាល នៃរបបកម្ពុជា ប្រជាធិបតេយ្យ អនុញ្ញាតឲ្យប្រារព្ធឡើយ ចាប់ពីឆ្នាំ១៩៧៥ រហូតដល់ឆ្នាំ១៩៧៩។ ក្រោយពីរបបខ្មែរក្រហមដួលរលំទៅវិញ ទើបរដ្ឋាភិបាលថ្មី អនុញ្ញាតឲ្យប្រារព្ធធ្វើតាមទំនៀមទម្លាប់ ប្រពៃណីឡើងវិញ។ ឯកសារកត់ត្រាពីប្រវត្តិបុណ្យរបស់ខ្មែរ បង្ហាញថា ការប្រារព្ធពិធីបុណ្យនេះ គឺដើម្បីបួងសួង ឧទ្ទិសមគ្គផល កុសលផលបុណ្យ ទៅដល់ពពួកប្រែតអសុរកាយ។ ប្រជាពលរដ្ឋ មានជំនឿថា អ្នកមានគុណ បុព្វការីជន ឬសាច់ញាតិរបស់ពួកគេទាំងអស់ ដែលបានសាងបាបកាលពីនៅមានជីវិតរស់នៅ ហើយពេលចែកឋានទៅ មិនដឹងចាប់ជាតិជាអ្វី ឬមានបាបទៅកើតជាប្រេត នឹងឡើងមកទទួលកុសលផលបុណ្យនេះ ពីពួកគេ នៅពេលពពួកប្រេតទាំងនោះ ត្រូវបានគេដោះលែងឲ្យមានសេរីភាពរយៈពេល១៥ថ្ងៃ។ ពីបុរាណកាលមក គេនិយមប្រារព្ធពិធីបុណ្យនេះ រយៈពេល៣ខែ គឺចាប់ពីថ្ងៃចូលព្រះវស្សា រហូតដល់ថ្ងៃចេញព្រះវស្សាតែម្តង។ តែក្រោយមក បុព្វបុរសខ្មែរ ជាពិសេសព្រះបាទអង្គដួង ដោយឈ្វេងយល់ថា ការរកចង្ហាន់របស់ប្រជារាស្ត្រ មកប្រគេនព្រះសង្ឃ មានការលំបាក និងមិនសូវបានល្អ ទើបព្រះអង្គ បានកាត់បន្ថយមកត្រឹម១៥ថ្ងៃវិញ៕ | ភ្ជុំបិណ្ឌ ជាពិធីបុណ្យធំមួយ ក្នុងចំណោមពិធីបុណ្យប្រពៃណីខ្មែរផ្សេងទៀត។ ពិធីនេះ មានរយៈពេល១៥ថ្ងៃ ដោយចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របុត្រ។ |
ដូចដែលបានរៀបរាប់ខាងលើអ៊ីចឹង, មនុស្សត្រូវការរបស់របរច្រើនណាស់។ ត្រូវការច្រើនរហូត មិនចេះស្កប់។ តែរបស់៣យ៉ាងដែលមនុស្សត្រូវការខ្លាំងបំផុតក្នុងជីវិត គឺ ទី១៖ ចំណេះដឹង (ការសិក្សាកម្រិតខ្ពស់)។ ទី២៖ ទ្រព្យសម្បត្តិ (គ្រប់គ្រាន់) និងទី៣ គឺអំណាច មុខមាត់ កិត្តិយស នៅក្នុងសង្គម។ មានទ្រព្យសម្បត្តិ ខ្វះចំណេះដឹងខ្ពង់ខ្ពស់ និងខ្វះអំណាច ជីវិតហាក់បីដូចជានៅខ្វះអ្វីម្យ៉ាង។ មានចំណេះដឹងខ្ពស់ តែខ្វះអំណាច និងទ្រព្យសម្បត្តិ វាក៏នៅតែខ្វះអ្វីម្យ៉ាងដែរនៅក្នុងជីវិត។ មានអំណាច តែខ្វះទ្រព្យសម្បត្តិ និងចំណេះដឹងខ្ពស់ រសជាតិជីវិតនៅតែខ្វះអ្វីម្យ៉ាងដែរ។ សរុបសេចក្តីមក ដើម្បីឲ្យជីវិតបុគ្គលម្នាក់ស្កប់នឹងដំណើរជីវិតរបស់ខ្លួនក្នុងកម្រិតណាមួយនោះ លុះត្រាតែបុគ្គលនោះ មានរបស់ទាំង៣យ៉ាងខាងលើនេះ។ តើរបស់នេះស្រួលស្វែអរកទេ? ចម្លើយ គឺថា លំបាកណាស់។ លើសពីនេះទៅទៀត សេរីភាព និងសុខភាព ក៏ជាអ្វីដែលមនុស្សគ្រប់រូបប្រាថ្នាចង់បានផងដែរ៕ | ភ្នំពេញ៖ នៅក្នុងមួយជីវិតរបស់មនុស្ស មនុស្សត្រូវការរបស់ច្រើនយ៉ាងណាស់។ ត្រូវការច្រើន រហូតដល់មនុស្សខ្លួនឯងនឹកស្មានមិនដល់។ មនុស្សត្រូវការនេះ នោះ មិនចេះចប់ មិនចេះហើយ។ ទទួលបានអ្វីមួយហើយ ចង់បានអ្វីផ្សេងច្រើនបន្ថែមទៀត។ តែមានរបស់៣យ៉ាងដែលមនុស្សគ្រប់រូបប្រាថ្នាចង់បានបំផុត តែពិបាករកបានទាំងបីព្រមពេលជាមួយគ្នា ហើយបើនរណាទទួលបានរបស់ទាំង៣ប្រភេទនោះ ទោះតិច ឬក៏ច្រើនក្តី បុគ្គលនោះ ត្រូវបានគេគិតថា អាចទទួលបានភាពជោគជ័យមួយកម្រិត ឬមួយគ្រារួចហើយ។ តើរបស់ទាំងនោះ មានអ្វីខ្លះ? |
អស់រយៈពេលជាច្រើនឆ្នាំមកហើយ ប្រាក់ឈ្នួលនៅជប៉ុនមានការកើនឡើងយឺតយ៉ាវ ទោះបីជាមានសម្ពាធពីរដ្ឋាភិបាលលើក្រុមហ៊ុនឱ្យដំឡើងប្រាក់ឈ្នួលក៏ដោយ។ រដ្ឋាភិបាលជប៉ុនរបស់លោកនាយករដ្ឋមន្រ្តី គីស៊ីដា ហ្វូមីអូ បានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការដំឡើងប្រាក់ឈ្នួលដើម្បីជំរុញការចាយវាយរបស់ឯកជនដែលរួមចំណែកច្រើនជាងពាក់កណ្តាលនៃសេដ្ឋកិច្ច សំដៅជំរុញកំណើនសេដ្ឋកិច្ចផង និងការបែងចែកប្រយោជន៍ក្រោមគោលការណ៍មូលធននិយមថ្មីរបស់លោក គីស៊ីដា។ «លើសពីនេះទៀត ការដំឡើងប្រាក់ឈ្នួលដែលលើសពីការឡើងថ្លៃទំនិញ ជារឿងចាំបាច់»។ លោក គីស៊ីដា លើកឡើងបែបនេះអំឡុងការជួបជុំប្រចាំឆ្នាំនៃគណបក្សកាន់អំណាចប្រជាធិបតេយ្យសេរី (LDP)។ នាយករដ្ឋមន្ត្រីជប៉ុនរូបនេះបានបន្តថារលកនៃការដំឡើងប្រាក់ឈ្នួលត្រូវតែពង្រីកដល់ក្រុមហ៊ុនតូចៗ និងក្រុមហ៊ុនក្នុងស្រុក ដើម្បីបង្កើនការប្រកួតប្រជែង ចំពេលមានកង្វះកម្លាំងពលកម្មផងនោះ។ លោក គីស៊ីដា បានសន្យាបន្តចាត់វិធានការដើម្បីទប់ស្កាត់ការកើនឡើងតម្លៃថាមពល និងអាហារ ដើម្បីបន្ធូរបន្ថយផលប៉ះពាល់នៃអតិផរណាលើគ្រួសារជប៉ុន។ ប្រធានក្រុមបញ្ចុះបញ្ចូលអាជីវកម្មដ៏ធំបំផុតរបស់ជប៉ុន Keidanren លោក Masakazu Tokura បានគាំទ្រចំពោះការជំរុញប្រាក់ឈ្នួលនេះ។ លោកបានបញ្ជាក់ថា ឥឡូវនេះគឺជា ដំណាក់កាលដ៏សំខាន់ក្នុងការធ្វើឱ្យសេដ្ឋកិច្ចរ៉ឹងមាំឡើងវិញ។ គួរបញ្ជាក់ថា នៅក្នុងកិច្ចពិភាក្សាពីប្រាក់ឈ្នួលនៅឆ្នាំនេះ ក្រុមហ៊ុនធំៗត្រូវបានរំពឹងថានឹងផ្តល់ការ ដំឡើងប្រាក់ឈ្នួលច្រើនបំផុតក្នុងរយៈពេល២៦ឆ្នាំឬជាមធ្យម២,៨៥ភាគរយ៕ | ជប៉ុន ត្រូវតែពង្រីកសន្ទុះនៃកំណើនប្រាក់ឈ្នូលនៅទូទាំងប្រទេសដើម្បីយកឈ្នះការកើនឡើងអតិផរណា។ នាយករដ្ឋមន្ត្រីជប៉ុន គីស៊ីដា ហ្វូមីអូ បានថ្លែងបែបនេះនៅថ្ងៃទី២៦ ខែកុម្ភៈ ស្របពេលក្រុមបញ្ចុះបញ្ចូលអាជីវកម្មដ៏ធំមួយនៅជប៉ុន ក៏គាំទ្រគំនិតនេះដែរ។ |
លោក កឹម សុខា ដែលត្រូវបានហាមមិនឲ្យធ្វើសកម្មភាពនយោបាយ បានសរសេរដូច្នេះថា៖«អស់រយៈពេលជិត៣០ឆ្នាំមកនេះ ខ្ញុំបានចូលរួមផ្តួចផ្តើមសកម្មភាពនានា និង ដឹកនាំស្ថាប័នសិទ្ធិមនុស្សមួយចំនួនដើម្បីលើកកម្ពស់ការគោរពសិទ្ធិមនុស្សនៅកម្ពុជា ព្រោះខ្ញុំយល់ឃើញថា កម្ពុជា អាចមានសន្តិភាព និង ការបង្រួបបង្រួមជាតិពិតប្រាកដបាន លុះត្រាតែប្រជាពលរដ្ឋខ្មែរគ្រប់រូបទទួលបាននូវការគោរពសិទ្ធិរបស់ពួកគាត់»។ លោក បន្តថា សិទ្ធិមនុស្ស គឺជាសេចក្តីថ្លៃថ្នូររបស់មនុស្សគ្រប់រូប ដែលមិនអាចយកអ្វីមកជំនួសបានឡើយ។ លោក បន្ថែមថា ដើម្បីធានាឲ្យមនុស្សគ្រប់រូបក្នុងសង្គម ទទួលបានផលប្រយោជន៍ និងសិទ្ធិមូលដ្ឋាន ពួកគេត្រូវការជាចាំបាច់ឲ្យមានការធានានិងការគោរពសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ដែលសិទ្ធិទាំងនេះ អាចឲ្យពួកគេ សម្រេចជោគវាសនាអនាគតរបស់ខ្លួន និងប្រទេសជាតិ។ លោក បានអំពាវនាវឲ្យខ្មែរគ្រប់និន្នាការទាំងអស់ ជាពិសេសអ្នកដែលមានឥទ្ធិពលមានអំណាច ចូលរួមលើកស្ទួយ និង គោរពសិទ្ធិមនុស្ស រួមទាំងសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយផងដែរ ដោយមិនត្រូវមានការរើសអើង និងមិនត្រូវយកប្រជាពលរដ្ឋខ្មែរជាសត្រូវឡើយ។ ម្យ៉ាងទៀត លោក ចាត់ទុកការលើកឡើងពីបញ្ហាសិទ្ធិមនុស្ស ថាមិនមែនជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ឬ ការរំលោភលើអធិបតេយ្យភាពនោះទេ។ ប្រធានអតីតគណបក្សប្រឆាំង ប្រកាន់យកទស្សនៈថា៖«មានតែការគោរពសិទ្ធិមនុស្សដោយពេញលេញទេ ដែលអាចនាំមកនូវស្ថិរភាព សន្តិភាព និង អភិវឌ្ឍន៍ប្រកបដោយចីរភាពពិត ជូនប្រជាពលរដ្ឋ»។ ខុសពីរាល់ឆ្នាំ សម្រាប់ឆ្នាំនេះ អាជ្ញាធរ ពុំអនុញ្ញាតឲ្យក្រុមសង្គមស៊ីវិលនៅកម្ពុជា ជួបជុំឬប្រមូលផ្តុំគ្នា ដើម្បីប្រារព្ធខួបលើកទី៧២នៃទិវាសិទ្ធិមនុស្សឡើយ ក្រោមមូលហេតុថា បារម្ភពីការឆ្លងជំងឺកូវីដ-១៩ ខណៈកម្ពុជា កំពុងជួបការលំបាកនៃការឆ្លងជំងឺកូវីដ-១៩ក្នុងសហគមន៍។ យ៉ាងណាក៏ដោយ សង្គមស៊ីវិលនានា នៅតែបង្ហាញការអបអរសាទរទិវាសិទ្ធិមនុស្ស តាមរយៈការបង្ហោះសារលើបណ្តាញសង្គម។ មាត្រា៣១នៃរដ្ឋធម្មនុញ្ញកម្ពុជា ចែងថា កម្ពុជា ទទួលស្គាល់ និង គោរពសិទ្ធិមនុស្ស ដូចមានចែងក្នុងធម្មនុញ្ញនៃអង្គការសហប្រជាជាតិ សេចក្ដីប្រកាសជាសាកលស្ដីពីសិទ្ធិមនុស្ស និង កតិកាសញ្ញា ព្រមទាំងអនុសញ្ញាទាំងឡាយទាក់ទងទៅនឹងសិទ្ធិមនុស្ស សិទ្ធិនារី និង សិទ្ធិកុមារ។ មាត្រានេះ ចែងទៀតថា ការប្រើសិទ្ធិសេរីភាពផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗ មិនត្រូវឲ្យប៉ះពាល់ដល់សិទ្ធិសេរីភាពអ្នកដទៃឡើយ៕ | លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ខ្លួនក្នុងបទចោទរួមគំនិតជាមួយបរទេសដើម្បីផ្តួលរំលំរដ្ឋាភិបាល បានចូលរួមសាទរខួបលើកទី៧២នៃទិវាសិទ្ធិមនុស្សអន្តរជាតិ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០នេះ។ តាមរយៈសារលើទំព័រហ្វេសប៊ុក លោក បានលើកឡើងពីទស្សនៈផ្ទាល់ខ្លួននិងបទពិសោធការងារផ្នែកសិទ្ធិមនុស្ស ដែលលោក ធ្លាប់មាន។ |
កាសែត LEquipe ចេញផ្សាយនៅថ្ងៃចន្ទ ទី៩ ខែសីហា បានចេញផ្សាយទំព័រមុខដោយដាក់រូប Messi និង Tour Eiffel ជាមួយនឹងចំណងជើងថា «ប៉ារីសសក្តិសមសម្រាប់ Messi» (Paris Vaut Bien Un Messi)។ នៅផ្នែកខាងលើ កាសែតបានដាក់រូបតូចមួយ ជាមួយនឹងចំណងជើងខ្លីថា «Handball (ក្រុមនារីក្នុងវគ្គផ្តាច់ព្រ័ត្រ)។ ឃើញបែបនេះ កីឡាការិនី Cleopatre Darleux ដែលជាអ្នកចាំទី បានចោទជាសំណួរនៅលើ Twitter ថា៖ «ប្រវត្តិសាស្ត្រ បានកើតឡើង យើងពិតជាមិនសក្តិសមនៅលើទំព័រមុខ [La Une] របស់ LEquipe មែនឬ?»។ សំណររបស់ម្ចាស់មេដាយមាសអូឡាំពិករូបនេះ ទទួលបាននូវមតិយោបល់គាំទ្រជាច្រើន។ ប៉ុន្តែជាមួយគ្នានេះ អ្នកចូលរួមមួយចំនួនក៏យល់ច្បាស់ពីហេតុផលរបស់សារព័ត៌មានផងដែរ ជាពិសេសតួអង្គ Messi ដែលជាកីឡាករបាល់ទាត់ដ៏ល្បីល្បាញលើពិភពលោក។ ក្រុមកីឡាការិនី Handball បារាំង បានទទួលមេដាយមាសជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ដោយបានយកឈ្នះក្រុមពីគណៈកម្មការអូឡាំពិករុស្ស៊ីនៅវគ្គផ្តាច់ព្រ័ត្រ។ នេះក៏លើកដំបូងផងដែរ ដែលបានបានឈ្នះមេដាយមាសទាំងក្រុមបុរស និងនារី ដោយក្រុម Handball បុរសបានយកឈ្នះដាណឺម៉ាកដើម្បីក្លាយជាម្ចាស់មេដាយមាសជាលើកទីបី។ ក្នុងបទសម្ភាសជាមួយ JT de France 2 កីឡាការិនីចាំទីជម្រើសជាតិបារាំងរូបនេះ បានអះអាងថា៖ «ខ្ញុំមិនបានទាមទារឲ្យកាសែតដាក់តែទំព័រក្រុមនារីនោះឡើយ ប៉ុន្តែគួរមានផងដែរជាមួយក្រុមបុរស ពីព្រោះនេះជាការឈ្នះជើងឯកដំណាលគ្នាជាលើកដំបូងបំផុតក្នុងប្រវត្តិសាស្ត្រកីឡាបារាំង។ តាមពិតទៅ LEquipe ដែលជាកាសែតកីឡាដ៏ធំបំផុតនៅបារាំង តែងតែចុះផ្សាយរាល់ជោគជ័យរបស់អត្តពលិកជម្រើសជាតិរបស់ខ្លួនក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ជាពិសេសការដាក់ទំព័រមុខសម្រាប់ជ័យលាភីមេដាយ ក្នុងនោះក៏មានក្រុមកីឡាករ Handball ផងដែរ ប៉ុន្តែករណីក្រុមកីឡាការិនី Handball បានកើតឡើងចំពេលដែលពិភពលោកកំពុងចាប់អារម្មណ៍ដំណើរចាកចេញរបស់ Messi ពី Barcelona ទៅ PSG៕ រូបថតទាំងអស់ Xinhua | ក្រុមកីឡាការិនី Handball បារាំង បានឈ្នះមេដាយមាសពីព្រឹត្តិការណ៍កីឡាអូឡាំពិក (Tokyo 2020) ប៉ុន្តែការសម្រេចបានជាប្រវត្តិសាស្ត្រនេះ មិនត្រូវបានសារព័ត៌មានកីឡាដ៏ល្បីល្បាញ L'Équipe ចុះផ្សាយដាក់ទំព័រមុខនោះឡើយ។ កីឡាការិនី Cleopatre Darleux អាក់អន់ចិត្តយ៉ាងខ្លាំង ដោយកាសែតបែរជាផ្តោតខ្លាំងទៅលើព័ត៌មានទាក់ទងនឹងវត្តមាន Lionel Messi ជាក្លិប PSG ទៅវិញ។ |
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីប្រកាសស្តីពីបទប្បញ្ញត្តិ និងកម្រិតវិន័យសម្រាប់បេក្ខជនដែលត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង១៩ សីហា ឆ្នាំ២០១៩។ បទប្បញ្ញត្តិ និងកម្រិតវិន័យដែលចុះហត្ថលេខាដោយលោករដ្ឋមន្ត្រី ហង់ ជួន ណារ៉ុន កាលពីថ្ងៃទី១៥ ខែកក្កដា នេះក្នុងគោលបំណងរក្សាសណ្តាប់ធ្នាប់របៀបរៀបរយក្នុងការប្រឡង។ «មិនត្រូវមកដល់មណ្ឌលប្រឡងក្រោយជួងទីពីរ»។ នេះជាការប្រការគួរយកចិត្តទុកដាក់បំផុតក្នុងនាមជាបេក្ខជនប្រឡងម្នាក់ដែលក្រសួងបានរំលឹក និងដាក់កំហិត។ ការស្លៀកពាក់ឯកសណ្ឋានកងកម្លាំងប្រដាប់អាវុធ ការយកជាតិផ្ទុះ ទូរសព្ទដៃ និងឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទ ត្រូវបានហាមឃាត់ដាច់ខាត។ សម្ភារសិក្សាដូចជាសៀវភៅ និងសំណៅឯកសារគ្រប់រូបភាព កាតាប កាបូបយួរដៃ ថង់ និងទឹកលុបពណ៌ស ជាដើមនោះ ក៏មិនត្រូវមានវត្តមាននៅជាប់ជាមួយបេក្ខជនប្រឡងនោះដែរ។ ជាមួយគ្នានេះ រដ្ឋមន្ត្រីអប់រំ បានក្រើនរំលឹកទាក់ទងនឹងការបង្ហាញអាកប្បកិរិយាមិនគប្បីមួយចំនួនដូចជា ចូលបន្ទប់ប្រឡងមុនអនុរក្សហៅឈ្មោះ ការប្រើពាក្យសម្តីមិនសមរម្យ ការបដិសេធ ការប្រឆាំងតបត ឬបាតុភាពបង្កដោយពាក្យសំដៅ និងកាយចំពោះអ្នកត្រួតពិនិត្យ។ អ្វីដែលគួរចៀសវាងបន្ថែមទៀតនោះ គឺមិនត្រូវធ្វើចម្លើយវិញ្ញាសា នៅលើសន្លឹកកិច្ចការណាដែលគ្មានហត្ថលេខារបស់អនុរក្ស, មិនត្រូវចម្លងប្រធានវិញ្ញសាចូលក្នុងក្រដាសដទៃ, មិនត្រូវបោះប្រធានវិញ្ញាសាចេញក្រៅបន្ទប់ប្រឡង, មិនត្រូវងើបឈរ ឬងាកឆ្វេង ស្តាំ ដោយគ្មានការអនុញ្ញាតពីអនុរក្ស, មិនត្រូវប្តូរគ្នានូវសន្លឹកកិច្ចការ ឬក្រដាសព្រាង, មិនត្រូវធ្វើសញ្ញាសម្គាល់លើសន្លឹកកិច្ចការ, មិនត្រូវលាក់ ឬហែកសន្លឹកកិច្ចការរបស់ខ្លួន, មិនត្រូវបំផ្លាញ ឬធ្វើឲ្យខូចខាតសម្ភារៈក្នុងបន្ទប់ប្រឡង, មិនត្រូវឲ្យអ្នកដទៃប្រឡងជំនួស ឬសរសេរបំពេញបន្ថែមលើសន្លឹកកិច្ចការ៕ | ដោយ៖ ឃុន សម្ផស្ស |
ក្រុមការងារសិក្សាគម្រោងសាងសង់ស្ពានឆ្លងទន្លេបាសាក់ ព្រែកប្រា-ចាក់អង្រែលើ នេះ ត្រូវដឹកនាំដោយប្រធានគឺលោក ស៊ុយ សេរិទ្ធ អភិបាលរងរាជធានីភ្នំពេញ និងមានអភិបាលខណ្ឌច្បារអំពោ និងអភិបាលខណ្ឌមានជ័យ ជាអនុប្រធាន និងសរុបទាំងសមាជិក គឺមានសមាសភាពសរុប ២១រូប។ ក្រុមការងារនេះមានភារកិច្ចចុះសិក្សាទីតាំង ដើម្បីលើកគម្រោងប្លង់សង់ស្ពានឆ្លងកាត់ទន្លេបាសាក់ ដែលតភ្ជាប់ពីភូមិសាស្ត្រសង្កាត់ព្រែកប្រា មកសង្កាត់ចាក់អង្រែលើ។ ហើយក្រុមការងារ ត្រូវធ្វើរបាយការណ៍ដាក់ជូនអភិបាលរាជធានី។ គួរបញ្ជាក់ថា ការលើកគម្រោងសិក្សាសង់ស្ពានឆ្លងទន្លេបាសាក់មួយទៀតនេះ ទំនងជាមានគោលដៅចង់សម្រួលដល់ការធ្វើដំណើរនៅចំណុចក្បាលថ្នល់ និងច្បារអំពៅ ដែលមានចរាចរណ៍មមាញឹកខ្លាំង និងតែងតែកកស្ទះ៕ | ភ្នំពេញ៖ សាលារាជធានីភ្នំពេញ សម្រេចបង្កើតក្រុមការងារមួយ ដើម្បីសិក្សាគម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ ដែលតភ្ជាប់ពីព្រែកប្រា ក្នុងខណ្ឌច្បារអំពៅ មកចាក់អង្រែលើក្នុងខណ្ឌមានជ័យ។ នេះបើតាមសេចក្ដីសម្រេចរបស់សាលារាជធានី ចុះនៅថ្ងៃទី១៣ខែធ្នូ។ |
សម្រាប់រូបនីមួយៗនៅក្នុងនិមិត្តសញ្ញាថ្មី សុទ្ធតែមានអត្ថន័យច្បាស់លាស់។ ត្រង់ចំណុចនេះក្រសួងមហាផ្ទៃ បានបញ្ជាក់ថា រូបប្រាសាទយាយព័ន្ធ តំណាងឲ្យភាពរុងរឿងនៃស្ថាបត្យកម្មខ្មែរនាសតវត្សទី៧ ដែលមាននៅក្នុងតំបន់ប្រាសាទសំបូរព្រៃគុក។ ចំណែករូបបដិមាតោ តំណាងឲ្យភាពអស្ចារ្យនៃសិល្បៈខ្មែរនាចុងសម័យចេនឡា ក្នុងតំបន់ប្រាសាទសំបូរព្រៃគុក និងតំណាងឲ្យអំណាច អានុភាពខ្លាំងក្លា។ សម្រាប់រូបដំរីជាន់ខ្លា តំណាងឲ្យរូបសំណាកដែលមាននៅខេត្តកំពង់ធំ តាំងពីទសវត្ស៦០។ រីឯកួរស្រូវ តំណាងឲ្យការរីកចម្រើនលើវិស័យកសិឧស្សាហកម្ម នៃភោគផលដំណាំស្រូវ។ ចំណែកឯដើមឈើ តំណាងឲ្យការរីកចម្រើនលើវិស័យកសិឧស្សាហកម្ម ដែលខេត្តកំពង់ធំសំបូរដោយជីជាតិ អំណោយផលដល់ដំណាំកសិកម្ម។ និមិត្តសញ្ញាខេត្តកំពង់ធំនេះ បានបង្កើតដាក់ឲ្យប្រើប្រាស់ជាផ្លូវការ សម្រាប់កន្លែងធ្វើការ, ប្រើប្រាស់លើក្បាលលិខិត ឯកសារ និងស្រោមសំបុត្រផ្លូវការ, សម្រាប់ការប្រើប្រាស់របស់រដ្ឋបាលខេត្តកំពង់ធំ និងបែបផ្លូវការក្នុងករណីផ្សេងៗទៀត៕ | ក្រសួងមហាផ្ទៃបានសម្រេចដាក់នូវនិមិត្តសញ្ញាថ្មីនៃខេត្តកំពង់ធំ តាមសំណើរបស់រដ្ឋបាលខេត្ត។ និមិត្តសញ្ញាថ្មីនេះ មានរាងមូល ហើយរូបប្រាសាទយាយព័ន្ធ រូបបដិមាតោ រូបដំរីជាន់ខ្លា កួរស្រូវ និងដើមឈើ។ នេះបើតាមលិខិតប្រកាសរបស់ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១ មេសា។ |
ចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈមក រុស្ស៊ីនៅតែបន្តវាយប្រហារលើអ៊ុយក្រែន និងបានគ្រប់គ្រងក្រុងសំខាន់ៗមួយចំនួន។ យ៉ាងណាក៏ដោយ ក្នុងប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ីនៅអ៊ុយក្រែន បានបង្កឱ្យទាហានជាច្រើនពាន់នាក់បានស្លាប់។ នៅក្នុងសន្និសីទសារព័ត៌មានមួយក្នុងថ្ងៃទី១២ ខែមីនា ប្រធានាធិបតីអ៊ុយក្រែន លោកវ៉ូឡូឌីមៀ ហ្សេលេនស្គី បានអះអាងថាយោធាអ៊ុយក្រែន ប្រមាណ ១៣០០នាក់ បានបាត់បង់ជីវិត។ នេះជាការបង្ហាញពីតួលេខយោធាអ៊ុយក្រែន ដែលបានបាត់បង់ជីវិតជាលើកដំបូង ចាប់តាំងពីរុស្ស៊ីបញ្ជូនយោធាចូលដីអ៊ុយក្រែន។ ទន្ទឹមនេះ មេដឹកនាំអ៊ុយក្រែនរូបនេះ បានបន្ថែមថា ចំណែករុស្ស៊ីវិញ បានបាត់បង់កម្លាំងយោធាប្រមាណ ១២០០០នាក់។ «វាមានអត្រា ១ភាគ១០ ប៉ុន្តែខ្ញុំមិនសប្បាយចិត្តឡើយ»។ លោក ហ្សេលេនស្គី បានសង្កត់ធ្ងន់បែបនេះ ដោយបន្ថែមថា កម្លាំងរុស្ស៊ីប្រមាណ ១៥ម៉ឺននាក់ឯណោះ បានឈ្លានពានអ៊ុយក្រែន។ រុស្ស៊ី បានបញ្ចេញតួលេខបាត់បង់យោធារបស់ខ្លួនចុងក្រោយ នៅថ្ងៃទី២ ខែមីនា ដោយមានចំនួនទាហានស្លាប់ចំនួន ៥០០នាក់។ ពេលនេះ យោធារុស្ស៊ី កំពុងវាយប្រហារលើទីក្រុងកៀវ និងទីក្រុងសំខាន់ៗផ្សេងទៀត។ ចំណែកទីក្រុងកំពង់ផែ ម៉ារីអេប៉ូល (Mariupol) ក៏ស្ថិតក្រោមការវាយប្រហាររបស់យោធារុស្ស៊ីខ្លាំងក្លាដែរ។ ទាក់ទិននឹងបញ្ហានេះ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង និងអធិការបតីអាល្លឺម៉ង់ លោកអូឡាហ្វ ស្ហូល បានជំរុញឱ្យរុស្ស៊ីបញ្ឈប់ការវាយប្រហារលើក្រុង ម៉ារីអេប៉ូល។ ក្នុងកិច្ចសន្ទនាត្រីភាគីតាមទូរសព្ទរយៈពេល ៧៥នាទី នៅថ្ងៃទី១២ ខែមីនា លោកម៉ាក្រុង បានប្រាប់លោកពូទីនថា ការរំលោភបំពានរបស់យោធារុស្ស៊ី ត្រូវតែបញ្ឈប់ ហើយការវាយប្រហារលើក្រុងម៉ារីអេប៉ូល នឹងបង្កឱ្យមានវិបត្តិមនុស្សធម៌កាន់តែធ្ងន់ធ្ងរ។ មិនតែប៉ុណ្ណោះ មេដឹកនាំបារាំង និងអាល្លឺម៉ង់ ក៏បានជំរុញឱ្យអនុវត្តបទឈប់បាញ់ និងឈានទៅរកដំណោះស្រាយតាមរយៈកិច្ចចរចាផងដែរ។ ក្នុងថ្ងៃដដែល មេដឹកនាំបារាំង និងអាល្លឺម៉ង់ បានជជែកជាមួយប្រធានាធិបតីអ៊ុយក្រែនផងដែរ។ លោក ហ្សេលេនស្គី បានប្រាប់មេដឹកនាំបារាំង និងអាល្លឺម៉ង់ ឱ្យជំរុញរុស្ស៊ីដោះលែងអភិបាលក្រុង ម៉ារីអេប៉ូល ដែលត្រូវបានកម្លាំងយោធារុស្ស៊ីចាប់ខ្លួននាពេលកន្លងទៅ។ សូមបញ្ជាក់ថា ស្ថានការណ៍អ៊ុយក្រែន ពេលនេះ កំពុងតែស្មុគស្មាញខ្លាំង ដោយទីក្រុងកៀវនៅតែបន្តវាយប្រហារលើទីក្រុងកៀវ។ នាពេលកន្លងមក មេដឹកនាំរុស្ស៊ី បានលើកឡើងថា ប្រតិបត្តិយោធាពិសេសនៅអ៊ុយក្រែននឹងបញ្ឈប់ លុះត្រាតែ រុស្ស៊ីសម្រេចគោលដៅរបស់ខ្លួន។ រុស្ស៊ី បានស្នើឱ្យអ៊ុយក្រែន ប្រកាន់អព្យាក្រឹតភាព និងទទួលស្គាល់តំបន់ផ្តាច់ខ្លួនភាគខាងកើតអ៊ុយក្រែន។ មិនតែប៉ុណ្ណោះ យោធារុស្ស៊ី បានព្យាយាមរំសាយយោធាអ៊ុយក្រែនចោល និងលុបបំបាត់របបណាហ្ស៊ីថ្មីនៅក្នុងប្រទេសជិតខាងមួយនេះ៕ | ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃទី១២ ខែមីនា បានបញ្ចេញតួលេខយោធារបស់ខ្លួន ដែលបានបាត់បង់ជីវិតជាលើកដំបូង ចាប់តាំងពីរុស្ស៊ីបើកប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែនមក។ បើតាមមេដឹកនាំអ៊ុយក្រែនរូបនេះ ទ័ពអ៊ុយក្រែនប្រមាណ ១៣០០នាក់ បានបាត់បង់ជីវិត ក្នុងការការពារមាតុភូមិខ្លួន ខណៈយោធារុស្ស៊ី បានស្លាប់រហូតដល់ជាង ១ម៉ឺននាក់ឯណោះ។ |
គេហទំព័រ therabreath.com បានពន្យល់យ៉ាងខ្លីថា អាការៈញ័រថ្គាមពេលត្រជាក់ គឺជាសកម្មភាពមួយដែលកើតឡើងនៅពេលដែលផ្នែកមួយនៃខួរក្បាលហៅថា hypothamalus បញ្ជាឲ្យកន្ត្រាក់សាច់ដុំលឿន និងរហ័ស។ មូលហេតុគឺដោយសារ ខ្លួនប្រាណរបស់មនុស្សទាមទារឲ្យមានសីតុណ្ហភាពមួយលើស ៣៧អង្សារសេនោះបានទេ។ នៅពេលដែលអាកាសធាតុនៅជុំវិញត្រជាក់ខ្លាំង ខ្លួនប្រាណមនុស្សខំប្រឹងប្រែងផលិតកម្តៅ ដើម្បីទប់ទល់ភាពត្រជាក់ទាំងនោះ។ ប៉ុន្តែ បើសីតុណ្ហភាពត្រជាក់នៅតែបន្តមានឥទ្ធិពលលើខ្លួនប្រាណ នោះថ្គាមនឹងញ័រកន្ត្រាក់ក្នុងគោលបំណងផលិតថាមពលកម្តៅបន្ថែម។ នៅពេលដែលសាច់ដុំកកិតគ្នា នោះកម្តៅខ្លះៗនឹងត្រូវបានផលិតដើម្បីទប់ទល់ជាមួយនឹងភាពត្រជាក់។ លំនាំមួយនេះដូចគ្នាដែរនៅពេលដែលអ្នកព្រឺសម្បុរនៅពេលធ្លាក់ខ្យល់៕ | ពេលអាកាសធាតុត្រជាក់មកដល់ អ្នកអាចនឹងមានអាការៈញ័រថ្គាម ហើយអាការៈមួយនេះ ទោះបីជាមិនបង្កផលប៉ះពាល់ធ្ងន់ធ្ងរក៏ដោយ ក៏វាជារឿងមួយដែលពិបាកគ្រប់គ្រងដែរ។ |
បើតាមសម្តេច ហ៊ុន សែន ការប្រកាសយកថ្ងៃ៩វិច្ឆិកា ជាថ្ងៃហូបអំបុករួមគ្នាសម្រាប់ពលរដ្ឋនៅកម្ពុជា អាចនឹងធ្វើឲ្យផលិតផលខ្មែរមានការឡើងថ្លៃ។ «ព្រោះអំបុក វាត្រូវការស្រូវ យកមកបុក បានទៅជាអំបុក ស្រូវក៏ឡើងថ្លៃ អំបុកក៏ឡើងថ្លៃ ដូងក៏ឡើងថ្លៃ ចេកក៏ឡើងថ្លៃ ស្ករផែនក៏ឡើងថ្លៃ»។ នេះជាការបញ្ជាក់របស់សម្ដេច។ សម្ដេច ហ៊ុន សែន កំណត់យកថ្ងៃទី៩ វិច្ឆិកា ហូបអំបុកជុំគ្នានេះ គឺជាថ្ងៃដែលមេដឹកនាំអតីតគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី និងសមាជិក ដែលកំពុងរស់នៅក្រៅប្រទេស ប្រកាសត្រឡប់ចូលស្រុកវិញ។ ហើយវាក៏ជាកម្មវិធីជួបជុំគ្នាទូទាំងប្រទេសលើកទី២ បន្ទាប់ពីការទទួលទាននំបញ្ចុក កាលពីថ្ងៃទី៩ មិថុនាកន្លងមកដែរ។ «លើកនេះខ្ញុំអត់ភ័យទេ។ កាល(ហូប)នំបញ្ចុកខ្ញុំភ័យណាស់ មូលហេតុអីដែលភ័យ ស្រាប់តែលេងៗ កន្លែងណាមួយពុលងាប់ បួនប្រាំនាក់ ចុកក្អួតអីទៅ រាករូស អីទៅ ។ តែបើអំបុក ប្រហែលជាអត់អីទេ ច្បាស់ជាស្រួលហើយ»។ នេះជាការបញ្ជាក់របសលោកនាយករដ្ឋមន្ត្រី។ ជាមួយគ្នាផងដែរ សាលារាជធានីភ្នំពេញ បានបញ្ជាឲ្យអាជ្ញាធរត្រៀមរៀបចំទីតាំងចំនួន៩០០កន្លែង សម្រាប់ទទួលទានអំបុក និងអកអំបុក នៅថ្ងៃទី៩ ខែវិច្ឆិកា៕ អត្ថបទទាក់ទង អាជ្ញាធរភ្នំពេញ ត្រៀមទីតាំង៩០០កន្លែងសម្រាប់ធ្វើពិធី«អកអំបុក» នៅថ្ងៃទី៩ វិច្ឆិកា ៩ វិច្ឆិកា ត្រូវបានប្រកាសជាថ្ងៃត្រូវទទួលទាន «អំបុក» ទូទាំងប្រទេស | ភ្នំពេញ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានកំណត់យកថ្ងៃទី៩ ខែវិច្ឆិកា ដែលជាថ្ងៃបុណ្យឯករាជ្យជាតិ និងថ្ងៃខួបកំណើតកងទ័ពផង ដើម្បីប្រារព្វទិវាហូបអំបុករួមគ្នា ក្រោមពាក្យស្លោកថា«អំបុកខ្មែរ ថែជាតិ សាសនា និងព្រះមហាក្សត្រ»។ ពាក្យស្លោកនេះ ត្រូវបានសម្តេចលើកឡើងនៅក្នុងពិធីចែកសញ្ញាបត្រនិស្សិតសាកលវិទ្យាល័យបៀលប្រាយនៅថ្ងៃទី២២ ខែតុលា។ |
បន្លែពណ៌បៃតង ការញ៉ាំបន្លែពណ៌បៃតងដូចជា ស្ពៃ ឬត្រកួន អាចនឹងជួយរាងកាយបង្កើតបានជាសារធាតុ Dopamine ដែលជាសារធាតុគីមីជំរុញដល់ខួរក្បាលមានអារម្មណ៍ល្អ និងផ្តល់ការធូរស្បើយក្នុងអារម្មណ៍ទៀត។ ត្រីសាលម៉ុង សារធាតុអាស៊ីតខ្លាញ់អូមេហ្គាបីក្នុងត្រីសាលម៉ុងអាចជួយបំបាត់អ័រម៉ូនបង្កភាពស្ត្រេសបាន។ ការសិក្សាមួយបានរកឃើញថា និស្សិតពេទ្យដែលប្រើថ្នាំបំប៉នអូមេហ្គាបីទំនងអាចបន្ថយភាពតានតឹងបាន ២០ភាគរយដែរ បើសិនជាប្រៀបធៀបនឹងអ្នកមិនបានប្រើ។ គ្រាប់ស្វាយចន្ទី គ្រាប់ធញ្ញជាតិមួយនេះប្រភេទនេះនឹងបង្កើនចំនួនជាតិស័ង្គសីក្នុងខ្លួន។ កាលណាចំនួនសារធាតុមួយនេះមានទាប វានឹងងាយធ្វើឲ្យមនុស្សមានភាពថប់អារម្មណ៍ និងបាក់ទឹកចិត្តខ្លាំងណាស់៕ ត្រួតពិនិត្យដោយ www.health.com.kh | ធម្មតា ការដែលមានភាពតានតឹងក្នុងអារម្មណ៍គឺជារឿងមួយចៀសមិនផុតឡើយ តែវាងាយនឹងដោះស្រាយបានតាមរយៈវិធីផ្សេងៗ។ ទោះបីជាយ៉ាងណាក៏ដោយ បើសិនជាអាការៈនេះកើតឡើងជាប់រហូត វាពិតជាមិនល្អចំពោះសុខភាពយើងឡើយ ដូច្នេះហើយអ្នកគួរតែជ្រើសរើសញ៉ាំអាហារឲ្យបានត្រឹមត្រូវដើម្បីដោះស្រាយវាបាន ហើយជួយឲ្យអារម្មណ៍ស្រស់ស្រាយទៀត។ |
អ្នកស្រីជា សិរី បានលើកឡើងក្នុងកម្មវិធីផ្សព្វផ្សាយគម្រោងស្តីពី «ការទូទាត់តាមរយៈ QR Code ឆ្លងដែនរវាងកម្ពុជា និងថៃ» នារសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ ថា ការប្រតិបត្តិការទូទាត់ប្រាក់រវាងប្រទេសទាំងពីរអាចនឹងចាប់ផ្ដើមនៅចុងឆ្នាំ២០១៩ ខណៈ បច្ចុប្បន្ន ក្រុមការងាររវាងប្រទេសទាំងពីរបានសម្រេចការងារសំខាន់ៗរួចរាល់អស់ហើយ។ អ្នកស្រី បន្តថា ធនាគារជាតិបានជ្រើសធនាគារឯកជនរបស់កម្ពុជា៣ គឺ ធនាគារអេស៊ីលីដា ធនាគារពាណិជ្ជកម្មក្រៅប្រទេស និងធានាគារកម្ពុជាពាណិជ្ជ ដើម្បីជួយសម្រួលដល់ការងារនៃគម្រោងនេះ ក៏ដូចជាចរចាជាមួយភាគីថៃ។ ដូច្នេះ ប្រសិនបើធនាគារ ឬអ្នកផ្តល់សេវាកម្មផ្នែកហិរញ្ញវត្តុ ក្នុងប្រទេសកម្ពុជាផ្សេងទៀត ដែលមានបំណងប្រើប្រាស់ប្រព័ន្ធ QR Code ត្រូវ សហការណ៍ជាមួយធនាគារណាមួយក្នុងចំណោម៣ខាងលើ ដើម្បីអាចទូទាត់ប្រាក់រៀលនៅលើទឹកដីថៃបាន។ អ្នកស្រី បាននិយាយថា៖«ឥឡូវនេះយើងសង្ឃឹមថាអាចនឹងចាប់ផ្ដើមនៅចុងឆ្នាំហ្នឹង នឹងអាចទៅបាន ព្រោះការងារសំខាន់ៗ យើងបានសម្រេចអស់ហើយ អ្វីដែលនៅបន្ទាប់នឹងគឺរឿង ដែលគេហៅថា system integrations ប៉ុន្តែខ្ញុំគិតថាអាចនឹងទៅលឿន»។ អគ្គនាយិកាបច្ចេកទេសនៃធនាគារជាតិរូបនេះ បានបន្តទៀតថា ពលរដ្ឋកម្ពុជានឹងទទួលបានអត្ថប្រយោជន៍ជាច្រើនពីគម្រោងមូយនេះ គឺ ទី១ ការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ពីព្រោះការប្រើប្រាស់ QR Code នេះទាមទារឲ្យមានគណនីជាប្រាក់រៀល ទី២ ការការពារពលរដ្ឋពីហានិភ័យផ្សេងៗ ដូចជាការបាត់បង់ ឬចោរកម្ម ដែលអាចកើតមានឡើងតាមរយៈការប្រើប្រាស់សាច់ប្រាក់ដោយផ្ទាល់ និងទី៣ ការពារហានិភ័យពីអត្រាប្ដូរប្រាក់ (ខាតទឹកប្រាក់តាមរយៈការប្តូរប្រាក់)។ លើសពីនេះទៅទៀតការប្រតិបត្តិការតាម QR Codeនេះ នឹងជួយឲ្យធនាគារកណ្ដាលដឹងពីទំហំនៃការចាយវាយរវាងប្រជាជននៃប្រទេសទាំងពីរផងដែរ៕ | គម្រោងដាក់ឲ្យចរាចរប្រាក់រៀល និង ប្រាក់បាត តាមរយៈប្រព័ន្ធ QR Code លើការទូទាត់ប្រាក់រវាង កម្ពុជា និង ថៃ អាចនឹងចាប់ផ្តើមដំណើរការ នៅចុងឆ្នាំ២០១៩នេះ។ នេះបើតាមការអះអាងរបស់អ្នកស្រីជា សិរី អគ្គនាយិកាបច្ចេកទេសនៃធនាគារជាតិ។ |
រូបភាព៖ អ្នកចូលរួមជាតិអន្តរជាតិស្ដាប់បទបង្ហាញរបស់អ្នកស្រាវជ្រាវខ្មែរ និងថៃ។ លោកបណ្ឌិតដេត សុខឧត្តម សាកលវិទ្យាធិការនៃសាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គនបានលើកឡើងថា សមាហរណកម្ម និងការផ្សារភ្ជាប់គ្នារវាងបណ្ដាប្រទេសអាស៊ាន ជាប្រធានបទដែលសាធារណៈជនតែងតែឮជាទូទៅ ប៉ុន្តែចំណេះដឹងទាក់ទងនឹងដំណើរការនៃសមាហរណកម្មនៅថ្នាក់ក្រោម អាចមានភាពស៊ាំញ៉ាំសម្រាប់សាធារណៈជន។ ដូច្នេះហើយ បទបង្ហាញក្នុងសន្និសីទអន្តរជាតិនេះ ជាឱកាសសម្រាប់អ្នកសិក្សា និងអ្នកចូលរួមទាំងអស់ស្វែងយល់ពីដំណើរការនៃការផ្សារភ្ជាប់រវាងបណ្ដាប្រទេសអាស៊ាននេះ។ សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គនក៏នឹងបន្តរៀបចំឱ្យមានសន្និសីទអន្តរជាតិបែបនេះ ក៏ដូចជាជំរុញឱ្យមានសិក្ខាសិលាសាធារណៈផ្សេងៗទៀត ក្នុងបំណងចែករំលែកចំណេះដឹងផ្សេងៗទៅដល់សាធារណៈជន។ នេះបើតាមការលោកបណ្ឌិតដេត សុខឧត្តម សាកលវិទ្យាធិការរបស់សាកលវិទ្យាល័យ។ ថ្លែងក្នុងបទបង្ហាញទាក់ទងនឹងការប្រឈមមុខដាក់គ្នារវាងអាមេរិក និងចិននៅតំបន់អាស៊ីអាគ្នេយ៍ លោក រ៉ូ វណ្ណៈ គ្រូបង្រៀនពីសាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គនបានលើកឡើងថា ចិន និងអាមេរិកបានប្រើវិធីដោយឡែកពីគ្នាដើម្បីពង្រីក ឬពង្រឹងឥទ្ធិពលរបស់ខ្លួនក្នុងតំបន់អាស៊ីអាគ្នេយ៍។ លោក វណ្ណៈប ន្តថា ចិនកំពុងតែប្រើគម្រោងផ្លូវមួយខ្សែក្រវ៉ាត់មួយ ធនាគារអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធអាស៊ី ដើម្បីពង្រីកអំណាចរបស់ខ្លួន និងចង់ត្រលប់ទៅអតីតកាលដ៏រុងរឿងដែលប្រទេសចិនធ្លាប់ជាមហាអំណាចសេដ្ឋកិច្ច និងយោធារបស់ពិភពលោក។ ដើម្បីទប់ទល់នឹងការពង្រីកឥទ្ធិពលចិន សហរដ្ឋអាមេរិកបានប្រើប្រាស់នយោបាយដូចជាយុទ្ធសាស្ត្រពង្រឹងតុល្យភាពក្នុងតំបន់អាស៊ីអាគ្នេយ៍ និងយុទ្ធសាស្ត្រឥណ្ឌូបាស៊ីហ្វិកជាដើម។ ការប្រឈមដាក់គ្នារវាងមហាអំណាចទាំងពីរនេះ បានជំរុញឱ្យប្រទេសក្នុងតំបន់អាស៊ានបែកបាក់សាមគ្គី និងកំពុងតែរកច្រកចេញ ដើម្បីពង្រឹងតុល្យភាពមហាអំណាចទាំងពីរ ។ នេះបើតាមការឱ្យដឹងពីលោក រ៉ូ វណ្ណៈ។ លោក សៅ ផលនិស្ស័យ និពន្ធនាយករងទទួលបន្ទុកព័ត៌មានអន្តរជាតិរបស់សារព័ត៌មានថ្មីៗ និងជាអ្នកស្រាវជ្រាវម្នាក់ក្នុងសន្និសីទអន្តរជាតិនេះ បានធ្វើបទបង្ហាញទាក់ទងនឹងផលប៉ះពាល់ដោយប្រយោល នៃការផ្លាស់ប្ដូរអាកាសធាតុលើសន្តិសុខនៅក្នុងតំបន់អាស៊ាន។ លោកនិស្ស័យលើកឡើងថា ការផ្លាស់ប្ដូរអាកាសធាតុជំរុញឱ្យមានវិបត្តិចំណីអាហារ ដែលដោយប្រយោលអាចធ្វើឱ្យមានជម្លោះរវាងអ្នកនយោបាយ ក្រុមប្រដាប់អាវុធ និងការតវ៉ាពីប្រជាពលរដ្ឋក្នុងការដណ្ដើមធនធានម្ហូបអាហារ។ ការប្រែប្រួលធាតុអាកាស អាចធ្វើឱ្យប៉ះពាល់ដល់ដំណាំ និងប្រព័ន្ធអេកូឡូស៊ី ខណៈដែលកំណើនអាស៊ីតក្នុងទឹកសមុទ្រ និងការឡើងកំដៅនៃទឹកសមុទ្រជំរុញឱ្យមានការធ្លាក់ចុះបរិមាណត្រីនេសាទទូទាំងពិភពលោក។ បញ្ហាធាតុអាកាសក៏អាចធ្វើឱ្យមានកង្វះទឹក ដែលតួអង្គរដ្ឋ និងតួអង្គមិនមែនរដ្ឋ អាចយកទឹកធ្វើជាអាវុធសម្រាប់សង្គ្រាមផងដែរ។ លើសពីនេះទៅទៀត ជម្លោះដណ្ដើមដីសម្រាប់ដាំដុះក៏អាចកើតមានឡើង ដោយសារដីកាន់តែច្រើនទៅៗ ចាប់ផ្ដើមខ្វះជីជាតិ។ យោងតាមលោកនិស្ស័យ ប្រទេសដែលអាចទទួលរងផលបះពាល់ច្រើន មានដូចជាប្រទេសអនុតំបន់ទន្លេមេគង្គ ដោយសារតែអភិបាលកិច្ចនៅមានភាពទន់ខ្សោយ បញ្ហាភាពក្រីក្រ និងកង្វះសមត្ថភាពរបស់ស្ថាប័ន។ រូបភាព៖ លោកសៅ ផលនិស្ស័យកំពុងធ្វើបទបង្ហាញពីឥទ្ធិពលដោយប្រយោលរបស់ការប្រែប្រួលអាកាសធាតុ មកលើបញ្ហាសន្តិសុខតំបន់អាស៊ាន។ កញ្ញា ចាន់ជឹម វិជ្ជនី និស្សិតឆ្នាំទី២ ជំនាញទំនាក់ទំនងអន្តរជាតិ និងវិទ្យាសាស្ត្រនយោបាយពីសាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន បានបង្ហាញចំណាប់អារម្មណ៍របស់កញ្ញាទាក់ទងនឹងប្រធានបទ ដូចជា ទស្សនវិស័យរបស់ប្រទេសចិន លើកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឥទ្ធិពលនៃការប្រឈមដាក់គ្នារវាងអាមេរិក និងចិនលើតំបន់អាស៊ាន និងប្រធានបទទាក់ទងនឹងផ្លូវមួយខ្សែក្រវាត់មួយ។ កញ្ញា វិជ្ជនី លើកឡើងថា តាមរយៈសន្និសីទអន្តរជាតិនេះ កញ្ញាបានស្វែងយល់ជាច្រើនពីព្រឹត្តិការណ៍ដែលកំពុងវិវត្តទាក់ទងនឹងការប្រឈមដាក់គ្នារវាងអាមេរិក និងចិន។ កញ្ញាបានស្វែងយល់ពីបញ្ហាប្រទេសអាស៊ានកំពុងប្រឈម ពាក់ព័ន្ធនឹងការឆ្លើយតបទៅនឹងការប្រទាំងប្រទើសរវាងអាមេរិក និងចិននេះ។ វិជ្ជនីក៏បានយល់ដឹងផងដែរ ពីទស្សនៈ និងការយល់ឃើញរបស់បញ្ញវ័ន្តប្រទេសថៃ ដែលអាចខុសពីទស្សនៈរបស់បញ្ញវ័ន្តក្នុងស្រុក ពាក់ព័ន្ធនឹងជម្លោះរវាងចិន និងអាមេរិកនេះ។ រូបភាព៖ លោកបណ្ឌិតKairat Moldashevប្រធានដេប៉ាតឺម៉ង់ទំនាក់ទំនងអន្តរជាតិ និងវិទ្យាសាស្ត្រនយោបាយ នៃសាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន ធ្វើបទបង្ហាញពីការស្រាវជ្រាវអំពី ការប្រៀបធៀបទំនាក់ទំនងក្នុងតំបន់ រវាងអាស៊ាន និងសហភាពអឺរ៉ុប។ លោកបណ្ឌិតKairat Moldashev ប្រធានដេប៉ាតឺម៉ង់ទំនាក់ទំនងអន្តរជាតិ និងវិទ្យាសាស្ត្រនយោបាយ នៃសាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន ដែលជាអ្នករៀបចំសន្និសីទអន្តរជាតិនេះ លើកឡើងថា កម្មវិធីនេះត្រឹមតែជាព្រឹត្តិការណ៍ដំបូងប៉ុណ្ណោះ សម្រាប់កិច្ចសហប្រតិបត្តិការរយៈពេលវែង រវាងសាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន និងសាកលវិទ្យាល័យចុល្លាឡុងកនប្រទេសថៃ។ ក្នុងរយៈពេលវែង សាកលវិទ្យាល័យទាំងពីរគ្រោងឱ្យមានកិច្ចសហប្រតិបត្តិការផ្នែកស្រាវជ្រាវរវាងសាកលវិទ្យាល័យទាំងពីរ និងសិក្ខាសាលាសាធារណៈដោយមានបញ្ញវ័ន្តពីចុល្លាឡុងកនមកធ្វើបទបង្ហាញនៅសាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គនផងដែរ។ គួរបញ្ជាក់ដែរថា នេះមិនមែនជាលើកទីមួយទេ ដែលសាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គនរៀបចំសន្និសីទអន្តរជាតិសម្រាប់អ្នកស្រាវជ្រាវជាតិ និងអន្តរជាតិចែករំលែកពីការស្រាវជ្រាវរបស់ខ្លួន ។តួយ៉ាងកាលពីខែវិច្ឆិកា ឆ្នាំ២០១៨កន្លងទៅ សាកលវិទ្យាល័យក៏បានរៀបចំសន្និសីទអន្តរជាតិ លើកិច្ចគ្រប់គ្រង សេដ្ឋកិច្ច ធុរកិច្ច និងវិទ្យាសាស្ត្រសង្គម ដោយមានការចូលរួមពីអ្នកស្រាវជ្រាវមកពីប្រទេសឥណ្ឌា ឥណ្ឌូណេស៊ី ជប៉ុន កូរ៉េ ថៃ និងវៀតណាមផងដែរ៕ (អត្ថបទពាណិជ្ជកម្ម) | កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩កន្លងទៅនេះ សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន អតីតសាកលវិទ្យាល័យហ្សាម៉ាន់ បានសហការជាមួយវិទ្យាស្ថានសិក្សាអាស៊ី របស់សាកលវិទ្យាល័យចុល្លាឡុងកន ប្រទេសថៃ រៀបចំសន្និសីទអន្តរជាតិ ទាក់ទងនឹងការផ្សារភ្ជាប់ ចល័ត និងសមាហរណកម្ម ក្នុងតំបន់អាស៊ាន។ បញ្ញវ័ន្ថ និងអ្នកស្រាវជ្រាវ១៣រូបមកពីសាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន និងសាកលវិទ្យាល័យចុល្លាឡុងកន បានធ្វើបទបង្ហាញពាក់ព័ន្ធនឹងប្រធានបទផ្សេងៗ ដែលផ្ដល់ផលប្រយោជន៍សម្រាប់ការស្វែងយល់ពីការផ្សារភ្ជាប់ និងសមាហរណកម្មអាស៊ាននេះ។ |
ក្រុមជម្រើសជាតិទីម័រខាងកើត និងព្រុយណេ ត្រូវប្រកួត Playoff ដើម្បីឡើងប្រកួតពានរង្វាន់ AFF SUZUKI CUP 2020 ។ ប៉ុន្តែក្រោយពីព្រុយណេដកខ្លួនចេញពីការប្រកួតនេះ ទើបផ្ដល់ឱកាសឱ្យទីម័រខាងកើតឡើងដោយស្វ័យប្រវត្តិតែម្ដង។ ទីម័រខាងកើត នឹងស្ថិតនៅក្នុងពូលA ជាមួយថៃ មីយ៉ាន់ម៉ា ហ្វីលីពីន និងសិង្ហបុរី។ ចំណែកពូលB មានវៀតណាម ម៉ាឡេស៊ី ឥណ្ឌូណេស៊ី កម្ពុជា និងឡាវ។ អត្ថបទទាក់ទង សិង្ហបុរី ធ្វើជាម្ចាស់ផ្ទះ ប្រកួតពាន AFF SUZUKI CUP 2020 អតីតគ្រូជម្រើសជាតិថៃ ចង់ឃើញថៃនិងវៀតណាមជួបគ្នា នៅវគ្គផ្តាច់ព្រ័ត្រ AFF Suzuki Cup ការប្រកួត AFF SUZUKI CUP ប្រារព្វរៀងរាល់២ឆ្នាំម្ដង។ កាលពីឆ្នាំ២០១៨ វៀតណាមគ្រងជើងឯកពានរង្វាន់ AFF SUZUKI CUPនេះ ក្រោយយកឈ្នះម៉ាឡេស៊ី ៣-២ នៅវគ្គផ្ដាច់ព្រ័ត្រ (ប្រកួត២ជើង)។ ចំណែក២០១៦ ថៃ គ្រងជើងឯកក្រោយឈ្នះឥណ្ឌូណេស៊ី ៣-២ (ប្រកួត២ជើង)៕ | ក្រុមជម្រើសជាតិទីម័រខាងកើតឡើងមកប្រកួតពានរង្វាន់ AFF SUZUKI CUP 2020 ដោយស្វ័យប្រវត្តិ ក្រោយព្រុយណេ ដកខ្លួន។ ការប្រកួតពានរង្វាន់នេះ នឹងចាប់ផ្ដើមពីថ្ងៃ ៥ ធ្នូ ២០២១ ដល់ថ្ងៃ ២ មករា ២០២២ នៅប្រទេសសិង្ហបុរី។ |
Amidst the ensuing grievous music played by a navy band on this sunny yet chilling Thursday afternoon, the man slowly put his hand over the chest, the soldier beside him saluted the wreath, and members of the audience bowed their heads in a minute's silent mourning. It was all quiet except the rustling national flags flying above the crowd at half-staff in the piecing wind. LAST LIVING WITNESS It was part of the annual wreath laying ceremony held by the Navy Memorial in remembrance of the attack on Pearl Harbor in 1941. What was new this year was the attendance of retired Captain Robert K. Kaufman, the last living American to witness the Japanese surrender aboard the USS Missouri that ended World War II (WWII). On Dec. 7, 1941, the Japanese army attacked the U.S. navy base at Pearl Harbor, causing the death of 2,335 U.S. service members and 68 civilians, and forcing the United States into WWII. Kaufman, now in his 90th, was assigned to the United States Ship (USS) Wichita CA-45, where he participated in numerous convoy escort duties in the North Atlantic, protecting allied ships from German U-boats and Luftwaffe air attacks. After five war patrols, Kaufman was ordered to serve as the aide and flag lieutenant to Admiral Charles A. Lockwood, Jr.. It was with this assignment that Kaufman would be given the opportunity to witness the end of WWII. "We went to the Missouri and witnessed the ceremony... In the deck log of the Missouri for the second of September 1945...there is a list of all of the visitors and I am the last one on that list," he recalled. Rear admiral Frank Thorp IV, president & CEO of U.S. Navy Memorial, told Xinhua that the event was in honor of those who fell on Dec. 7, 1941, and to help the public understand and appreciate the history. "It is a day in which we will live in infamy, and a day we'll never forget in the United States," he said. "The wreath is our sign of respect for those people who gave their lives at Pearl Harbor. The attack was 76 years ago, and many of the veterans at Pearl Harbor are no longer with us. May they never be forgotten, and we as a nation always honor their legacy of sacrifice for the cause of liberty." "We want to maintain that peace with many nations around the world, so that we will never experience those horrible days of WWII again," he noted. NATIONAL REMEMBRANCE DAY Later in White House, U.S. President Donald Trump proclaimed December 7, 2017 as National Pearl Harbor Remembrance Day witnessed by six Pearl Harbor survivors. "76 years ago today, Japanese air and naval forces carried out an unprovoked surprise attack on American military installations in Oahu, Hawaii," Trump said. "This horrific act of aggression galvanized the Nation and propelled us into World War II. Americans would not awaken to another peaceful dawn for nearly 4 long years." "Though the decades have passed, we are careful to never forget the lessons of Pearl Harbor," he said in the proclamation, encouraging "all Americans to observe this solemn day of remembrance... with appropriate ceremonies and activities." He also urged all U.S. federal agencies and interested organizations and individuals to fly the U.S. flag at half-staff in honor of those who died as a result of their service at Pearl Harbor. "Remember Pearl Harbor," he added. STORY NEEDED TO BE TOLD There was another commemoration ceremony that caught eyes, as the daughter of a U.S. navy veteran received a medal on her father's behalf. Joe George was a young sailor 76 years ago who risked his life in the fiery Japanese ambush to rescue the last six survivors from the sinking USS Arizona, ignoring the order to cast off. But due to a lack of eyewitness account and his failure to follow orders, he was not rewarded while alive. Thanks to the efforts of the relatives of the men he rescued, his story was taken all the way to the White House and the Congress, which allowed his daughter Ann Taylor to represent her father and receive a Bronze Star Medal for valor from a Navy admiral. "Whatever medal it is doesn't matter," Taylor was quoted as saying by USA Today. "It was a story that needed to be told. It was a huge part of history, for those men who were true heroes." U.S. Senator Cory Gardner, who helps introduce a resolution honoring Joe George, said the medal "handed the Navy an opportunity to finally do right by Joe and finally recognize the unquestionable courage and heroism he demonstrated during the attack on Pearl Harbor." Senator Jeff Flake also said that "this had to be resolved by December 7," since "we're running out of time. We are losing these heroes every day." | WASHINGTON: At around 13:00 p.m. (1800 GMT) outside the U.S. Navy Memorial Plaza on Pennsylvania Avenue, Washington D.C., a senior veteran in a camel overcoat began, with the help of a navy officer, to stumble forward and fumble to move a wreath in front of over 100 guests. |
សេចក្តីប្រកាសព័ត៌មានដដែលបញ្ជាក់ថា លោក ទេព ចាន់ណា អធិការ នៃអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម និងអធិការរងស្រុកចំនួន ៣នាក់ បានឆ្លងកូវីដ-១៩។ ក្រៅពីអធិការ និងអធិការង នាយក និងនាយករងផ្នែក នៃអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម ៥នាក់ ក៏មានតេស្តវិជ្ជមានកូវីដ-១៩ ដែរ ខណៈនាយរងប៉ុស្តិ៍ និងមន្ត្រីប៉ុស្តិ៍នគរបាលនៃឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ២នាក់ ក៏បានឆ្លងដែរ។ អ្នកវិជ្ជមានកូវីដ-១៩ ផ្សេងទៀត គឺជាស្ត្រីមេផ្ទះ, ជាងអ៊ុតសក់ អ្នកលក់ដូរ និងអ្នកដំណើរពីខេត្តកណ្តាល។ សេចក្តីប្រកាសព័ត៌មានដដែលបញ្ជាក់ដូច្នេះ និងឱ្យដឹងទៀតថា ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ២៣នាក់ មាន១៨នាក់ ជាអ្នករស់នៅក្នុងស្រុកសូត្រនិគម, ៣នាក់ នៅស្រុកជីក្រែង និង២នាក់នៅក្រុងសៀមរាប។ បច្ចុប្បន្នខេត្តសៀមរាប មានអ្នកឆ្លងកូវីដ-១៩ សរុប១៥៩នាក់ អ្នកជាសះស្បើយ៨០នាក់។ ចំណែកឯ អ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាបមាន៧៧នាក់ ខណៈអ្នកស្លាប់មាន២នាក់។ នេះបើតាមរដ្ឋបាលខេត្តសៀមរាប៕ | មនុស្ស២៣នាក់ទៀត មានតេស្តវិជ្ជមានកូវីដ-១៩ នៅខេត្តសៀមរាប នៅថ្ងៃទី៥ មិថុនា ក្នុងនោះមាន១១នាក់ ជាមន្ត្រីនគរបាលស្រុកសូទ្រនិគម។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តសៀមរាប។ |
បច្ចុប្បន្នកម្ពុជា មានអ្នកឆ្លងសរុប១១៨ ៦១៣នាក់ ខណៈអ្នកជាសះស្បើយ១១៤ ៩០២នាក់ និងអ្នកស្លាប់២ ៧៩៤នាក់៕ អត្ថបទទាក់ទង សម្ដេច ហ៊ុន សែន៖ អ្នកជំងឺកូវីដ-១៩ ជាង១១០០នាក់ កំពុងស្ថិតក្នុងបន្ទប់សង្គ្រោះបន្ទាន់ | ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ៩១នាក់ទៀត តាមរយៈការតេស្តរកសំណាកតាមម៉ាស៊ីន PCR ដោយក្នុងនោះមាន ១៦នាក់ ជាករណីនាំចូលពីបរទេស។ ជាមួយគ្នានេះ ក៏មានអ្នកជំងឺ ចំនួន១៧៥នាក់ បានជាសះស្បើយ និងស្លាប់មានចំនួន ៦នាក់ទៀតដែរ ក្នុងនោះ៤នាក់មិនបានចាក់វ៉ាក់សាំង។ នេះបើតាមក្រសួងសុខាភិបាល នៅថ្ងៃទី១ ខែវិច្ឆិកានេះ។ |
សារធាតុគ្រឿង និងឧបករណ៍ប្រើប្រាស់ ឬពាក់ព័ន្ធ ដែលបង្រ្កាបបានក្នុងខេត្តសៀមរាប កំពង់ធំ និងព្រះវិហារ ត្រូវបានប្រមូល និងដុតបំផ្លាញរួមគ្នានៅក្នុងទិវាអន្ដរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ «អ្វីៗដើម្បីប្រជាជនជាចម្បង បញ្ឈប់ការរើសអើង និងមាក់ងាយអ្នកញៀនគ្រឿងញៀន» ដែលរៀបចំឡើងនៅខេត្តសៀមរាប នាព្រឹកថ្ងៃទី១៨ សីហា។ គ្រឿងញៀនទាំងនោះភាគច្រើនជាម្សៅ ម៉ាទឹកកក និងគ្រាប់ថ្នាំជាដើម។ នាយការិយាល័យបទល្មើសប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប លោក អ៊ុំ សាអាត លើកឡើងថា បញ្ហាគ្រឿងញៀនគឺបញ្ហាសាកល និងជាឧក្រិដ្ឋកម្មឆ្លងដែន ដែលឈានដល់ការបង្កមហន្តរាយយ៉ាងធំធេងដល់ប្រជាជន គ្រួសារ និងសង្គមជាតិទាំងមូល។ សម្រាប់ខេត្តសៀមរាបទោះមិនមែនជាមូលដ្ឋាននៃការផលិតគ្រឿងញៀនក្ដី ក៏ប៉ុន្តែជាកន្លែងបាននិងរងឥទ្ធិពលនូវការប្រើប្រាស់គ្រឿងញៀនឆ្លងកាត់ទាំងក្នុង និងក្រៅប្រទេស ដែលការណ៍នេះប៉ះពាល់ ដល់សន្តិសុខ សុវត្ថិភាពសណ្ដាប់ធ្នាប់សង្គម។ តាមរបាយការណ៍របស់លោក អ៊ុំ សាអាត រយៈពេល៦ខែដើមឆ្នាំ២០២៣ ស្នងការខេត្តសៀមរាប បានបង្រ្កាបគ្រឿងញៀនសរុប ១៩២ករណី ឃាត់ខ្លួនជនសង្ស័យចំនួន១១៥៧នាក់ (ស្រី៧១នាក់) បានដកហូតវត្ថុតាងគ្រឿងញៀនប្រមាណ ១៣១៣.៨៨ក្រាម។ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តសៀមរាប លោក មាស ច័ន្ទពិសិដ្ឋ បានឱ្យដឹងថា គ្រឿងញៀន សារធាតុញៀន និងឧបករណ៍ផ្សេងដែលពាក់ព័ន្ធនឹងការផលិត ការជួញដូរ ការចែកចាយ ដែលបានដុតបំផ្លាញនាឱកាសនោះរួមមាន ម្សៅក្រាមពណ៌សថ្លា ថ្នាំគ្រាប់ច្រើនប្រភេទ ដែលត្រូវបានបង្រ្កាបបាននាពេលកន្លងមក នៅក្នុងខេត្តចំនួនបីមានសៀមរាប កំពង់ធំ និងព្រះវិហារ។ បន្ថែមពីនេះ លោកព្រះរាជអាជ្ញាក៏បានផ្ញើសារទៅដល់យុវជន និងពលរដ្ឋទូទៅឱ្យចាកឆ្ងាយពីគ្រឿងញៀន ព្រោះថា គ្រឿងញៀនបំផ្លាញខ្លួនឯង គ្រួសារ និងសង្គមជាតិ។ គ្រឿងញៀនបំផ្លាញ ការសិក្សា និងជីវិតស្រស់ថ្លារបស់យុវជន។ល។ អគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក មាស វិរិទ្ធ លើកឡើងថា ការដុតបំផ្លាញសារធាតុញៀន និងគ្រឿងញៀននៅពេលនេះ គឺពិតៗ មិនដូចការលើកឡើង កន្លងមកថា ដុតម្សៅមីនោះទេ។ ថ្លែងចំពោះមុខអ្នកចូលរួមប្រមាណជិត៣០០នាក់ លោក មាស វិរិទ្ធ និយាយដូច្នេះថា៖« សារព័ត៌មានខ្លះគាត់ចេះគ្រប់រឿង ប៉ុន្តែហៅមកឱ្យសម្ភាសលើកតែសំណួរ មិនត្រូវផង តាំងសំណួរសួរយើងមិនត្រូវផង តែរៀបរាប់អាខុសត្រូវដូចណែណងល្អ ដុតម្សៅមីឬដុតអាម្សៅអីយកគ្រឿងញៀនទៅណា ឥឡូវជាក់ស្ដែង១២៨គីឡូ រួច១២៨គីឡូបើគិតជាទោស មិនធម្មតា កន្លះគីឡូទោសអស់ហើយ សមត្ថកិច្ចទោសទ្វេដង បើគេកាត់ទោសដាក់ពន្ធនាគារ ២០ទៅ៣០ឆ្នាំអស់មួយជីវិត អាជ្ញាធរមានសមត្ថកិច្ចដូចជាខ្ញុំជាដើមលួចតែ២ខាំ លួចតែ៣ខាំ លើសពី២៤០ក្រាមទៅ ក៏ទោសអស់មួយជីវិតអនុវត្តន៍ពេញលេញ»៕ | សៀមរាប៖ គ្រឿងញៀន និងសារធាតុញៀនសរុប ១២៨គីឡូក្រាម ត្រូវបានដុតបំផ្លាញក្នុង ទិវាអន្ដរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលរៀបចំនៅរដ្ឋបាលខេត្តសៀមរាប។ |
ព័ត៌មានពិស្ដារ សូមស្ដាប់បទយកការណ៍ដែលរៀបរៀងដោយអ្នកនាង អ៊ីសា រ៉ហានី ពីខេត្តសៀមរាបដូចតទៅ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ គឺមានសារសំខាន់ណាស់សម្រាប់ទីក្រុងសៀមរាប ដើម្បីបម្រើរាល់សេវាកម្មផ្សេងៗ ពិសេសវិស័យទេសចរណ៍។ នារយៈពេលចុងក្រោយនេះ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងខេត្តទេសចរណ៍មួយនេះ ហាក់អន់ថយជាលំដាប់ ចំណែកការស្ថាបនាឡើងវិញក៏មានភាពយឺតយ៉ាវជាខ្លាំង។ បញ្ហានេះ បង្កឱ្យប្រជាពលរដ្ឋមានការខឹងសម្បារ និងបង្កឲ្យមានផលប៉ះពាល់ដល់សុខភាព ក៏ដូចជាអាជីវកម្មរបស់ពួកគេ។ ម្ចាស់ហាងបាយមួយកន្លែងលើកំណាត់ផ្លូវក្រវាត់ក្រុងសៀមរាប លោក ឈាង ហ៊ាង ឱ្យដឹងថា ច្រើនខែមកហើយ ដែលលោកទ្រាំស្រូបផ្សែងធូលីដី ដែលហុយបង្កដោយរថយន្តតូចធំ បើកកាត់លើផ្លូវនេះ។ លោក ឈាង ហ៊ាង ប្រាប់ថា ចាប់ពីអាជ្ញាធរឈូសឆាយកាយធ្វើផ្លូវនេះ ប្រមាណជិតមួយឆ្នាំមកនេះ ការរកស៊ីរបស់លោកមិនសូវកាក់កបទេ ដោយសារកន្លែងខ្វះអនាម័យ អតិថិជនមិនសូវចូល ដែលកត្ដានេះធ្វើឱ្យលោក បាត់បង់ចំណូលមួយផ្នែក។ ចំណែកអ្នកស្រី ធីតា ដែលកំពុងចាប់ខោអាវដាក់ក្នុងម៉ាស៊ីនបោកឯណោះវិញ ក៏រអ៊ូពីបញ្ហាដីហុយនេះដែរ។ អ្នកស្រីថា តាំងពីរើមកជួលផ្ទះតាមដងផ្លូវក្រវាត់ក្រុងនេះមក គឺជួបបញ្ហាដីហុយ ផ្លូវមុខផ្ទះក៏មិនស្រួល ដែលធ្វើឱ្យអាជីវកម្មអ្នកស្រី មិនសូវមានអតិថិជនទេ។ ចំណែកខោអាវដែលបោកហើយ ក៏ពិបាករកកន្លែងហាល ដែលធ្វើឱ្យអ្នកស្រី ធីតា បាត់បង់អតិថិជន។ អ្នកស្រីស្នើឱ្យអាជ្ញាធរ ពន្លឿនការធ្វើផ្លូវនេះឱ្យបានលឿន សម្រួលដល់របររកស៊ីរបស់ខ្លួនឱ្យល្អប្រសើរឡើងវិញ។ ដោយឡែក អ្នកស្រី រីណា ក៏មានការលំបាកក្នុងការលក់ខោអាវដែរ។ ខោអាវដែលព្យួរក្នុងរោងមុខផ្ទះជួលរបស់អ្នកស្រី លើកំណាត់ផ្លូវក្រវាត់ក្រុងនេះ ត្រូវបានធូលីដីតោងជាប់ ហើយត្រូវការយកបោកឡើងវិញពេលព្យួរយូរពេក។ អ្នកស្រីរអ៊ូថា ខោអាវប្រឡាក់ច្រើន ផ្លូវមុខផ្ទះក៏ពិបាក ហុយដីច្រើន ធ្វើឱ្យអ្នកស្រីលក់ខោអាវមិនដាច់។ អ្នកស្រីប្រាប់ថា ការលក់ដូរពេលនេះល្មមឱ្យថ្លៃផ្ទះជួល។ ក្រៅពីបន្ទោសពីភាពយឺតយ៉ាវហើយ អ្នកស្រី រីណា ស្នើឱ្យអាជ្ញាធរជួយពន្លឿនការធ្វើផ្លូវនេះឱ្យបានលឿនបំផុត ព្រោះថាការឈូសឆាយលើគម្រោងនេះក៏យូរខែដែរ ដែលបង្កឱ្យមានដីហុយខួប ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពគ្រួសារអ្នកស្រីជាខ្លាំង ដូចជាកូនចៅឧស្សាហ៍ផ្ដាសាយ ក្អក ក្ដៅខ្លួន។ រីឯលោក ឈាង ហ៊ាង ក៏សំណូមពរឱ្យពន្លឿនការធ្វើផ្លូវឱ្យបានស្អាតផងដែរ ដើម្បីឱ្យការលក់ដូររបស់លោកមានអតិថិជនចេញចូលច្រើនឡើងវិញ។ លោកក៏បារម្ភពីសុខភាពកូនចៅលោកដែរ ដែលឧស្សាហ៍ក្អក ផ្ដាសាយ និងបារម្ភពីបញ្ហាជំងឺសួត។ ដោយឡែកអ្នកលក់អីវ៉ាន់ចាប់ហួយ អ្នកស្រី ឡុង មួយខេង ឯណោះវិញក៏មានសំណូរពរដូចអ្នកខាងដើមដែរ។ អ្នកស្រីរអ៊ូថា៖« គ្រាន់តែចាក់ហើយមួយកំណាត់នោះ តាំងពីខែភ្លៀង ភក់ឡើងវ៉ល ដល់មួយកំណាត់នោះឆ្កឹះមកក្រោយ តាំងពីនេះមកតាំងពីប៉ុន្មានខែ ខ្ញុំវាអត់បានចាំ...អតិថិជនស្ងាត់ឈឹង លក់អត់ដាច់ព្រោះផ្លូវពិបាកចូលពិបាកចេញ ហើយហុយងងឹត សំណូមពរឱ្យអាជ្ញាធរពន្លឿនធ្វើផ្លូវឱ្យឆាប់ហើយ ព្រោះអ្នកខ្លះជួលកន្លែងគេទេ ដល់អ៊ីចឹងវាពិបាកលក់ លក់មិនដាច់»។ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប លោក គី វីរិន្ទ ក្នុងបទសម្ភាសជាមួយសារព័ត៌មានក្នុងស្រុកនាពេលកន្លងមក បានទទួលស្គាល់ពីបញ្ហាខូចខាតផ្លូវច្រើនខ្សែ និងពិបាកដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋក្នុងក្រុងសៀមរាប។ តាមការបញ្ជាក់ពីលោកប្រធានមន្ទីរ ផ្លូវក្នុងក្រុងសៀមរាបសរុបទាំងផ្លូវជាតិ ផ្លូវដី ផ្លូវគ្រួសក្រហម សរុបប្រមាណជាង៥០០គីឡូម៉ែត្រ។ លោកប្រធានមន្ទីរស្នើឱ្យពលរដ្ឋយោគយល់ចំពោះកិច្ចការទាំងនេះ ព្រោះថាមានផ្លូវជាច្រើនខ្សែដែលត្រូវការការជួសជុលដូចគ្នា។ បន្ថែមពីនេះលោកក៏សំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមថែទាំផ្លូវ ដោយមិនត្រូវចាក់សំរាមលុបប្រព័ន្ធបង្ហូរទឹករបស់ផ្លូវ ចោលសំរាមពាសវាលពាសកាល -ល- ដែលធ្វើឱ្យផ្លូវឆាប់ខូច។ គួរឱ្យដឹងដែរថា មិនមែនមានតែផ្លូវក្រវាត់ក្រុងទេ ដែលរងការខូចខាតធ្ងន់ធ្ងរ និងត្រូវការការជួសជុលឡើងវិញ ក្នុងនោះក៏មានកំណាត់ផ្លូវជាច្រើនខ្សែ ដែលអាជ្ញាធរខេត្តប្រកាសដើម្បីរៀបចំស្ថាបនាឡើងវិញ។ នៅចុងឆ្នាំ២០១៩ អាជ្ញាធរខេត្តសៀមរាបបានប្រកាសថា ផ្លូវជាង៤០ខ្សែដែលនឹងស្ថាបនាឡើងវិញក្នុងឆ្នាំ២០១៩។ តែរហូតមកដល់ពេលនេះ មានផ្លូវតិចតួចប៉ុណ្ណោះ ដែលបាន និងកំពុងស្ថាបនា។ ជារួមការស្ថាបនា និងជួសជុលឡើងវិញ គឺមានភាពយឺតយ៉ាវ៕ | សៀមរាប៖ អស់រយៈពេលច្រើនខែមកហើយ ដែលកំណាត់ផ្លូវក្រវាត់ក្រុងសៀមរាប ត្រូវបានឈូសឆាយដើម្បីស្ថាបនាថ្មី។ ចាប់ពីពាក់កណ្ដាលឆ្នាំ២០១៩រហូតមកដល់បច្ចុប្បន្ន កំណាត់ផ្លូវនេះមិនទាន់ធ្វើរួចនៅឡើយ ដែលបង្កឱ្យមានដីហុយ ចរាចរណ៍មានការលំបាក ថែមទាំងបង្កជាជំងឺដល់ពលរដ្ឋរស់នៅតាមដងផ្លូវនេះ។ បន្ថែមពីនេះ វាបានធ្វើឱ្យប៉ះពាល់ដល់របររកស៊ីរបស់ប្រជាពលរដ្ឋនៅជាប់ដងផ្លូវ ហើយពួកគេសំណូមពរឱ្យអាជ្ញាធរពន្លឿនការធ្វើផ្លូវឱ្យបានលឿនដើម្បីបង្កភាពងាយស្រួលដល់ការរកស៊ីឡើងវិញ។ |
ស្ពាន «ចាក់អង្រែក្រោម-ព្រែកប្រា» ជាគម្រោងសាងសង់ស្ពានឆ្លងទន្លេលើកដំបូងសម្រាប់រដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ បើតាមរបាយការណ៍ដែលបង្ហាញដោយរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ប៉េង ពោធិ៍នា គម្រោងនេះ ជាប្រភេទស្ពានបេតុងភ្លោះ ប្រវែង ៨៤៥,៧ម៉ែត្រ ដោយមានចំណុចចាប់ផ្តើមពីត្រើយខាងលិចទន្លេបាសាក់ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ និងចំណុចបញ្ចប់នៅត្រើយខាងកើតទន្លេបាសាក់ ស្ថិតក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។ ផ្លូវតភ្ជាប់ក្បាលស្ពាន នឹងត្រូវស្ថាបនាទៅតាមលក្ខណៈបច្ចេកទេស ហើយគម្រោងក៏រួមបញ្ចូលការស្ថាបនារង្វង់មូលចំនួន ២កន្លែង នៅសងខាងក្បាលស្ពាន និងផ្លូវអមស្ពានទាំងសងខាងផងដែរ។ រដ្ឋមន្ត្រីក្រសួងសាធារណការ បញ្ចាក់ថា គម្រោងដែលអនុវត្ដការសាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន ប្រើប្រាស់រយៈពេលសាងសង់ចំនួន ៤២ខែ នឹងបញ្ចប់នៅក្នុងអំឡុងឆ្នាំ២០២៧។ លោក ប៉េង ពោធិ៍នា បានបន្ថែមថា ការសាងសង់នេះ គ្រោងចំណាយថវិកាសរុបប្រមាណ ៦០,២លានដុល្លារអាម៉េរិក ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយនឹងថវិកាបដិភាគរបស់រដ្ឋាភិបាលកម្ពុជា។ «ស្ពានឆ្លងកាត់ទន្លេបាសាក់ «ចាក់អង្រែក្រោម-ព្រែកប្រា» គឺជាគម្រោងយុទ្ធសាស្រ្តមួយយ៉ាងសំខាន់សម្រាប់តភ្ជាប់ និងសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ ជាពិសេស កាត់បន្ថយការកកស្ទះចរាចរណ៍នៅលើស្ពានព្រះមុនីវង្ស។ បច្ចុប្បន្ន ស្ពានឆ្លងកាត់ទន្លេក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ កំពុងដំណើរការ មានចំនួន៧រួចហើយ ដែលរួមមាន ស្ពានមិត្តភាពកម្ពុជា-ជប៉ុន ជ្រោយចង្វារ,ស្ពានមិត្តភាពកម្ពុជា-ចិន ជ្រោយចង្វារ, ស្ពានព្រះមុនីវង្សច្បារអំពៅ (ទី១), ស្ពានព្រះមុនីវង្សច្បារអំពៅ (ទី២), ស្ពានបេតុងខ្សែកាប្លិ៍ ឆ្លងទន្លេសាប ប្ញស្សីកែវ, ស្ពានបេតុងខ្សែកាប្លិ៍ តភ្ជាប់តំបន់អភិវឌ្ឍន៍កោះនរា និងតំបន់អភិវឌ្ឍន៍កោះពេជ្រ និង ស្ពានព្រែកព្នៅ៕ | ប្រមុខរដ្ឋាភិបាលកម្ពុជា និងឯកអគ្គរដ្ឋទូតចិន នាព្រឹកថ្ងៃចន្ទ ទី១៩ ខែកុម្ភៈ នេះ ធ្វើជាអធិតីភាពក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ «ចាក់អង្រែក្រោម-ព្រែកប្រា» ដែលជាស្ពានឆ្លងកាត់ទន្លេទី៨ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ |
ថ្លែងនៅវិមានសន្តិភាពនារសៀលថ្ងៃទី២០ ខែមេសា នេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរំលឹកពីអនុស្សាវរីយ៍ដែលសម្តេច សុខ អាន ប្រឹងប្រែងក្នុងការលើកវិស័យកីឡាប៊ូល-ប៉េតង់កម្ពុជា។ សម្តេច ហ៊ុន សែន ថា សម្តេច សុខ អាន ចូលចិត្តកីឡាប្រភេទនេះខ្លាំងណាស់ ហើយគាត់តែងតែរាយការណ៍លទ្ធផល ទាក់ទងនឹងកីឡានេះជូនសម្តេច៕ | នាពិធីអបអរសាទរ កីឡាការិនីប៉េតង់ អ៊ុក ស្រីមុំ ដែលបណ្តើមបានមេដាយមាសពិភពលោកពីទីក្រុង Ghent ប្រទេសបែលហ្ស៊ិក សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ឲ្យដឹងថា សម្តេចឧបនាយករដ្ឋមន្ត្រី ស ខេង បានយល់ព្រមធ្វើជាប្រធានកីឡាប៊ូល-ប៉េតង់កម្ពុជា ជំនួស សម្តេច សុខ អាន ដែលបានទទួលមរណភាពកាលពីថ្មីៗកន្លងមកនេះ។ |
កាសែតអាហ្សង់ទីន Diairio Ole បានផ្សាយថាខ្សែប្រយុទ្ធសញ្ចាតិអាហ្សង់ទីន វ័យ២៩ឆ្នាំប្រឈមមុខនឹងការបាក់ឆ្អឹងជំនី ក្រោយជួបគ្រោះថ្នាក់រថយន្តបុកបង្គោលភ្លើងនៅពេលធ្វើដំណើរត្រឡប់ពីចូលរួមទស្សនាការប្រគុំតន្ត្រីរបស់តារាចម្រៀងកូឡំប៊ី Maluma នៅទីក្រុង Amsterdam កាលពីយប់ថ្ងៃព្រហស្បតិ៍ ទី២៨ ខែកញ្ញានេះ។ យ៉ងណាក៏ដោយអតីតសមាជិកក្រុម Atletico Madrid បានគេចផុតពីការរងរបួសធ្ងន់ធ្ងរដោយសារតែរូបគេបានពាក់ខ្សែក្រវាត់សុវត្ថិភាពត្រឹមត្រូវអំឡុងពេលកើតហេតុ នៅពេលកំពុងធ្វើដំណើរទៅព្រលានយន្តហោះវិញ។ Aguero អាចនឹងត្រូវសម្រាកព្យាបាលរបួសរយៈពេល១ខែ និងអវត្តមានពេលប៉ះជាមួយ Chelsea ក្នុងក្របខណ្ឌ Premier League អាទិត្យនេះ៕ | Sergio Aguero ត្រូវរងរបួសក្នុងគ្រោះថ្នាក់ចរាចររថយន្តនៅទីក្រុង Amsterdam ប្រទេសហូឡង់ ខណៈដែលខ្សែប្រយុទ្ធរបស់ Manchester City នេះជិះរថយន្តតាក់ស៊ីទៅអាកាសយានដ្ឋាន។ |
កាលពីថ្ងៃទី១ ខែកញ្ញា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងកិច្ចការនារី និងក្រសួងព័ត៌មាន បានកោះហៅនឹងណែនាំផ្ទាល់ ទៅអគ្គនាយកផលិតកម្មមហាហង្ស គឺលោក អ៊ិន សុភិន ឱ្យស្វែងយល់គ្រប់ជ្រុងជ្រោយបន្ថែមទៀត ពីវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី អត្តសញ្ញាណ ព្រមទាំងគុណតម្លៃរបស់ស្ត្រីខ្មែរ។ បន្ថែមពីនោះផលិតកម្មនេះ ត្រូវតែសហការឱ្យបានស៊ីជម្រៅ ជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីចៀសវាងកំហុសឆ្គងដោយចេតនា ឬអចេតនាណាមួយ ដែលនាំឱ្យប៉ះពាល់ និងអាប់ឱនវប្បធម៌ជាតិ និងគុណតម្លៃរបស់ស្ត្រីខ្មែរ។ តាមរយៈកិច្ចប្រជុំនេះ អគ្គនាយកផលិតកម្មមហាហង្ស លោក អ៊ិន សុភិន បានសូមទោសទៅសាធារណជនទាំងអស់ នូវរាល់កំហុសឆ្គងទាំងឡាយ ដែលបានកើតឡើងដោយអចេតនា ក្នុងដំណើរកម្មវិធីប្រកួតកញ្ញាឯក Miss Grand Cambodia។ លោក អ៊ិន សុភិន សន្យាថា នឹងបង្កើនកិច្ចសហការជាមួយស្ថាប័នពាក់ព័ន្ធ ក្នុងការរៀបចំព្រឹត្តិការណ៍វប្បធម៌នានា នាពេលអនាគត។ លោក អ៊ិន សុភិន អគ្គនាយកផលិតកម្មមហាហង្ស (រូបពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ) ជាមួយគ្នានោះ នៅថ្ងៃដដែល លោក ឡុង ប៉ុណ្ណាសិរីវត្ថ អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឆ្លើយប្រាប់សារព័ត៌មាន thmeythmey តាមទូរសព្ទថា ជាច្បាប់របស់វប្បធម៌ គឺមិនទាន់មានច្បាប់ដាក់ទោសទាន់ដល់អ្នកប្រព្រឹត្តកំហុសក្នុងវិស័យវប្បធម៌ឡើយ។ ឆ្លើយប្រាប់ក្នុងន័យពន្យល់ តែសំនួនហាក់តឹងតែងចិត្ត លោក ប៉ុណ្ណាសិរីវត្ថ ថាវិស័យវប្បធម៌នៅកម្ពុជាទើបតែរើបឡើងបន្តិច។ ប្រជាជនខ្មែរទើបតែយល់ថា វិស័យសិល្បៈវប្បធម៌ មានសារសំខាន់ ដូច្នេះបើមានការធ្វើខុសអ្វីមួយ ត្រូវតែដាក់ទោស នោះនឹងមិនមានអ្នកណាហ៊ានបង្កើតស្នាដៃថ្មីឡើយ។ ម្យ៉ាងវិញទៀត លោកថា អ្នកបង្កើតស្នាដៃថ្មីៗ និងល្អៗមានច្រើន ដោយមានតិចតួចប៉ុណ្ណោះ អ្នកបង្កើតស្នាដៃធ្វើឱ្យប៉ះពាល់វប្បធម៌។ ប្រសិនបើក្រសួងតម្រូវឱ្យគ្រប់ស្នាដៃទាំងអស់ មុននឹងចេញផ្សាយត្រូវតែឆ្លងក្រសួង នោះនឹងធ្វើឱ្យប៉ះពាល់ដល់អ្នកបង្កើតស្នាដៃល្អៗដែរ។ លោក ឡុង ប៉ុណ្ណាសិរីវត្ថ អ្នកនាំពាក្យ~ល្បៈ(រូបពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ) «ក្រសួងវប្បធម៌ដូចឪពុកម្ដាយអ៊ីចឹង នៅពេលកូនធ្វើខុស ម្ដាយឪពុកតែងតែអប់រំ មិនអាចប៉ះដៃយកដៃ ប៉ះជើងយកជើងឡើយ។ បើស្នាដៃត្រូវឆ្លងក្រសួងគ្រប់រឿង វាទៅជាការបំបិទសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិទៀតហើយ។ ប្រជាជនចង់ឱ្យក្រសួងបង្កើតច្បាប់ដាក់ទោស រដ្ឋចង់តែធ្វើបែបនោះទេ ប៉ុន្តែបើរដ្ឋធ្វើមែន អ្នកនៅក្នុងវិស័យនោះទាំងអស់រួមទាំងអ្នកធ្វើបានល្អផង នឹងចូលទៅក្នុងបន្ទាត់នោះ។ ពេលនោះហើយ គ្មានអ្នកណាហ៊ានបង្កើតស្នាដៃថ្មីៗទេ»។ នេះជាការបញ្ជាក់របស់លោក ឡុង ប៉ុណ្ណាសិរីវត្ថ។ ចំណែកលោកស្រី ជា ស៊ុនដាណែត អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ក៏បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗដែរថា ក្រោយប្រជុំ ក្រសួងទាំង៣ បានសម្រេចរួមគ្នា ដោយតម្រូវឱ្យក្រុមហ៊ុនត្រូវតែប្រុងប្រយ័ត្នជាងមុន។ អ្វីដែលសំខាន់ជាងនោះ នៅពេលកញ្ញាឯកកម្ពុជា ទៅប្រកួតនៅប្រទេសឥណ្ឌូណេស៊ី ក្រុមហ៊ុនត្រូវតែដាក់លិខិតស្នើសុំទៅក្រសួង។ ដើម្បីឱ្យប្រាកដថា ដំណើរទៅឆាកអន្តរជាតិ មិនមានកំហុសឆ្គង ក្រសួងតម្រូវឱ្យផលិតកម្ម ដាក់ម៉ូតសម្លៀកបំពាក់ដែលកញ្ញាឯកត្រូវស្លៀក ឱ្យក្រសួងពិនិត្យ។ បន្ថែមពីនោះ ទាំងការនិយាយប្រកាសបង្ហាញខ្លួន ទាំងការដើរបង្ហាញម៉ូតជាដើម Miss Grand Cambodia ត្រូវតែទទួលការបង្វឹកឱ្យបានហ្មត់ចត់។ លោកស្រី ជា ស៊ុនដាណែត បញ្ជាក់៖«ពេលប្រជុំខ្ញុំថា ដើម្បីឱ្យរាងត្រូវបិទ។ ប៉ុន្តែរដ្ឋមន្ត្រីក្រសួងវប្បធម៌ មិនឱ្យប្រើហិង្សាឡើយ ព្រោះក្រសួងទុកដូចជាអាណាព្យាបាល ដែលត្រូវណែនាំកុំឱ្យខុសទៀត។ ម្យ៉ាងទៀតមិនអាចបិទភ្លាមៗទេ ព្រោះនាំឱ្យផលិតកម្មខាតទុនធ្ងន់ធ្ងរ។ វិស័យឯកជន គឺជាដៃគូដ៏សំខាន់របស់រដ្ឋ»។ លោកស្រី ជា ស៊ុនដាណែត អនុរដ្ឋលេខាធិកា~ន (រូបពី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ) ទោះជាយ៉ាងណាក៏ដោយ តំណាងក្រសួងព័ត៌មាន លោកស្រី ស៊ុនដាណែត ក៏បានប្រតិកម្មទៅនឹងការរិះគន់របស់សាធារណជនដែរ ដោយលោកស្រីថា ពេលខ្លះការរិះគន់នោះខុស។ ខុសក៏ព្រោះតែពួកគេ មិនបានដឹងរឿងគ្រប់ជ្រុងជ្រោយ។ លោកស្រីបន្ថែមថា ក្រសួងវប្បធម៌ធ្វើការជាប់រហូតជាមួយខាងផលិតកម្ម គ្រាន់តែរឿងខ្លះក្រសួងមិនបានប្រកាសជាសាធារណៈ ទើបបានជាសាធារណជនមិនដឹង។ «ពេលក្រសួងធ្វើការ សាធារណជនមិនដឹង ព្រោះតែក្រសួងមិនបានប្រកាសជាសាធារណៈ។ ប៉ុន្តែនៅពេលដែលក្រសួងធ្វើការរួមគ្នាជាមួយអន្តរក្រសួង ហើយចេញសេចក្ដីប្រកាស សាធារណជននៅតែស្ដីបន្ទោស ថាទាល់តែសម្ដេចស្រែកទើបធ្វើការ។ ខ្ញុំសូមស្នើទៅសាធារណជន មុនប្រតិកម្មសូមឱ្យមានការគិតពិចារណា ព្រោះសាធារណជនមិនបានដឹងគ្រប់រឿង ថាក្រសួងបានធ្វើការអ្វីខ្លះឡើយ»។ នេះជាការបញ្ជាក់បន្ថែមរបស់លោកស្រី ជា ស៊ុនដាណែត។ ចំណែកលោកស្រី ញែម មរកត អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារីវិញ ក៏ទទួលស្គាល់ដែរថា ខាងផលិតកម្មមហាហង្ស រួមទាំងកម្មវិធី Miss Grand Cambodia ពិតជាបានប្រព្រឹត្តកំហុសធ្ងន់ធ្ងរមែន។ ក្រោយទទួលបានការអប់រំ ខាងផលិតកម្មក៏បានទទួលយកកំហុស និងសន្យាកែប្រែ។ ប៉ុន្តែអនុរដ្ឋលេខាធិការក្រសួងកិច្ចការនារីរូបនេះ បានមើលឃើញថា ការជេរប្រមាថ របស់សាធារណជន ទៅលើបេក្ខនារី Miss Grand Cambodia ក៏ធ្ងន់ធ្ងរដែរ ដោយហាក់បង្ហាញពីការរើសអើង។ លោកស្រីថា នៅពេលឃើញមានការប្រព្រឹត្តឆ្គងណាមួយ សាធារណជនគួរតែរិះគន់ក្នុងន័យស្ថាននា ចៀសជាងការជាន់ពន្លិចបន្ថែម។ លោកស្រី ញែម មរកត ពន្យល់៖«ការជេរគឺស្មើនឹងជាន់ពន្លិច។ ក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គម ច្រើនជេរតាមគ្នា ដោយមិនបានដឹងរឿងច្បាស់។ ខ្ញុំទទួលស្គាល់ថាការស្លៀកពាក់នោះ វាពិតជាបានធ្វើឱ្យប៉ះពាល់ដល់វប្បធម៌ធ្ងន់ធ្ងរមែន ប៉ុន្តែនាងក៏ជាជនរងគ្រោះដែរ។ ត្រូវមើលឱ្យបានគ្រប់ជ្រុងជ្រោយ។ យើងអាចប្រាប់នាងថា បើគេឱ្យស្លៀក ហើយឃើញមិនសមរម្យកុំព្រម។ ប៉ុន្តែបើព្រមអាចមានន័យថា នាងបានចូលរួមធ្វើឱ្យប៉ះពាល់កិត្តិយស ជាពិសេសបុគ្គលខ្លួនឯងផ្ទាល់។ ពេលរៀបចំ ក្រុមការងារត្រូវតែពិនិត្យមើលឱ្យបានល្អិតល្អន់ គួរឆ្លងអ្នកជំនាញខ្លះទៅ កុំឱ្យប៉ះពាល់។ បើអាចឆ្លងក្រសួងកិច្ចការនារីខ្លះក៏យើងជួយមើល ប៉ុន្តែបើតាមតួនាទីក្រសួងកិច្ចការនារី មិនមានតួនាទីអ្វីឱ្យគេមកឆ្លងទេ»។ លោកស្រី ញែម មរកត អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី (រូបទី MWAC) យ៉ាងណាក្ដី លោកស្រី ញែម មរកត អំពាវនាវដល់សាធារណជន សូមកុំប្រើពាក្យអសុរោះ ព្រោះវានឹងធ្វើឱ្យសីលធម៌សង្គម កាន់តែធ្លាក់ចុះថែមទៀត ប៉ុន្តែសូមរិះគន់ប្រកបដោយការស្ថាបនា។ បន្ថែមពីនោះ លោកស្រី ក៏បានផ្ដាំទៅបេក្ខនាទីដែលបានជាប់ Miss Grand Cambodia 2022 ដែលត្រូវទៅប្រកួតនៅប្រទេសឥណ្ឌូណេស៊ីខាងមុខដែរ ឱ្យថែរក្សាភាពថ្លៃថ្នូរ ដើម្បីលើកកម្ពស់តម្លៃស្ត្រីខ្មែរនៅលើឆាកអន្តរជាតិ ទាំងការស្លៀកពាក់ត្រូវតែប្រយ័ត្នប្រយែងខ្ពស់។ ទោះជាយ៉ាងណាក៏ដោយ ក្នុងសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលកិច្ចប្រជុំអន្តរក្រសួង ទាក់ទងនឹងកម្មវិធី Miss Grand Cambodia 2022 ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសម្ដែងការអរគុណចំពោះសាធារណជន ដែលតែងតែយកចិត្តទុកដាក់ ការពារវប្បធម៌ ប្រពៃណី អត្តសញ្ញាណជាតិ ព្រមទាំងសិល្បៈវប្បធម៌ដ៏ថ្លៃថ្លារបស់ជាតិ។ ក្រសួងសូមឱ្យស្មារតីជាតិនេះ មានជារៀងរហូតក្នុងដួងចិត្ត របស់ប្រជាជនកម្ពុជាគ្រប់រូប ដើម្បីថែរក្សា ការពារ និងលើកកិត្យានុភាពជាតិ៕ | ភ្នំពេញ៖ ទាំងឈុតបវរកញ្ញា Miss Grand Cambodia ទាំងការប្រើពាក្យសម្ដីណែនាំខ្លួនក្នុងកម្មវិធី និងទាំងការដើរបង្ហាញម៉ូតផង នឹងត្រូវបង្កើនការរឹតបន្តឹង ក៏ដូចជាត្រូវបង្វឹកដោយមានការប្រុងប្រយ័ត្នខ្ពស់ មុនពេល បវរកញ្ញាកម្ពុជា ទៅប្រកួតនៅប្រទេសឥណ្ឌូណេស៊ី។ សេចក្ដីសម្រេចនេះ ធ្វើឡើងក្រោយកិច្ចប្រជុំអន្តរក្រសួង ដែលមានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងកិច្ចការនារី និងក្រសួងព័ត៌មាន ជាមួយអគ្គនាយកផលិតកម្មមហាហង្ស។ |
ទិន្នន័យស្ថិតិសេដ្ឋកិច្ច បង្ហាញថា វៀតណាមមានវឌ្ឈនភាពកើនខ្ពស់ជាលំដាប់ និងខ្ពស់ជាងឆ្នាំទៅមិញទៀត។ ឆ្នាំមុន សេដ្ឋកិច្ចវៀតណាម កើនជាង៥% ហើយឆ្នាំនេះ បន្តកើនជាង៦% គ្រាន់តែត្រឹមឆមាសទី១ ឆ្នាំ២០២៤។ ការនាំទំនិញឧស្សាហកម្មចេញទៅបរទេស បានជំរុញកំណើនសេដ្ឋកិច្ចវៀតណាម ជាខ្លាំង។ នេះបើតាមទិន្នន័យរបស់អង្គការ មូលនិធិរូបិយវត្ថុអន្តរជាតិ FMI ដែលបានចេញផ្សាយនៅក្នុងសប្តាហ៍នេះ ដោយឆ្លៀតឲ្យអនុសាសន៍បន្ថែមថា វៀតណាមត្រូវកែទម្រង់មួយចំនួនទៀត ដើម្បីរក្សានិងជំរុញវឌ្ឈនភាពសេដ្ឋកិច្ចបន្តទៀត ជាពិសេសលើវិស័យថាមពលកកើតឡើងវិញ។ រដ្ឋអំណាចវៀតណាម បានព្យាករវឌ្ឍនភាពសេដ្ឋកិច្ចរបស់ខ្លួន ប្រមាណ ៥,០៥% សម្រាប់ឆ្នាំទៅមិញ ហើយនៅឆ្នាំ២០២៤នេះ នឹងកើនឡើង ចន្លោះពី ៦ ទៅ៦,៥%។ ទិន្នន័យនេះ ត្រូវម៉ាច់ស្រដៀងគ្នានឹងរបាយការណ៍ស្ថិតិរបស់អង្គការជំនាញហិរញ្ញវត្ថុ គឺ មូលនិធិរូបិយវត្ថុអន្តរជាតិ FMI ដែលបញ្ជាក់ថា ឆ្នាំនេះ ៦ខែដំបូង កំណើនផលិតផលក្នុងស្រុកវៀតណាម សរុប រីកចម្រើន ប្រមាណជា ៦,៤% ។ វៀតណាម មានផលិតផលឧស្សាហកម្ម កើនឡើង ៧,៥% ហើយការវិនិយោគបរទេសកើនឡើងខ្ពស់ ចំនួន ៨,២ បើធៀបនឹងឆ្នាំទៅមិញ ក្នុងរយៈពេលដូចគ្នា។ គ្រាន់តែក្នុងឆមាសទី១ ឆ្នាំនេះ ប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេហ៍មួយនេះ បានចំណេញ ១៩០ ពាន់លានដុល្លារ ក្នុងវិស័យនាំចេញទំនិញឧស្សាហកម្ម។ ពោលគឺកើនឡើងជាង១៤,៥% ប្រៀបធៀបនឹងឆ្នាំចាស់។ គោលដៅទីផ្សានាំចេញធំជាងគេរបស់វៀតណាម គឺ សហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តយុទ្ធសាស្ត្រ។ វឌ្ឈនភាពសេដ្ឋកិច្ចជឿនលឿនរបស់ វៀតណាម អាស្រ័យទៅលើលទ្ធផលនៃចំណាត់ជាច្រើនវិស័យរួមគ្នា សំដៅដល់កំណើនខ្សែចង្វាក់ផលិតកម្ម ទេសចរណ៍ ការដោះដូរពាណិជ្ជកម្ម និងវិនិយោគសាធារណៈ។ ការប្រមូលពន្ធចូលរដ្ឋបានត្រឹមត្រូវ ក៏ជំរុញខ្លាំងណាស់ដែរ ដល់កំណើនសេដ្ឋកិច្ច។ តាមការគូសបង្ហាញរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ FMI គឺយុទ្ធនាការប្រឆាំងអំពើពុករលួយ បានប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាព។ ការប្រឆាំងអំពើពុករលួយ បានត្រឹមត្រូវ ក៏ធានាដល់គុណភាពអភិវឌ្ឈសេដ្ឋកិច្ចនិងអភិបាលកិច្ច ព្រមទាំងបង្កើនតម្លាភាពត្រឹមត្រូវ។ ចំណុចនេះ ក៏បានជំរុញបរិយាកាសល្អ ផ្តល់ទំនុកចិត្តនិងភាពកក់ក្តៅផ្លូវចិត្តដល់ឈ្មួញអ្នកវិនិយោគទុន ទៀតផង។ នៅក្នុងខែមិថុនាដែរ មន្ត្រីឈ្មួញជាន់ខ្ពស់របស់សមាគមធុរកិច្ចអឺរ៉ុប-វៀតណាម EuroCham-Vietnam ក៏បានកត់សម្គាល់ ថា សុខភាពសេដ្ឋកិច្ចវៀតណាមល្អប្រសើរ និង ដើរលើផ្លូវមួយប្រាកដប្រជា។ ស្របពេលនឹងកម្លាំងពលកម្មច្រើន ព្រោះមានប្រជាជនជាង១០០លាននាក់, ប្រទេសនេះ ក៏មានសក្កានុពល ខាងប្រើប្រាស់ និងបច្ចេកវិទ្យា។ ក្នុងតំបន់អាស៊ីអាគ្នេយ៍ វៀតណាម ជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចបច្ចេកវិទ្យា កើនខ្លាំងនិងលឿនរហ័ស ជាងគេ ១ មួយ គួរឲ្យកត់សម្គាល់។ យ៉ាងណាក៏ដោយចុះ អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ FMI ក៏បានឲ្យអនុសាសន៍បន្ថែមថា វៀតណាមត្រូវកែទម្រង់មួយចំនួនទៀត ដើម្បីបន្តរក្សាវឌ្ឈនភាពសេដ្ឋកិច្ច។ ពោលគឺត្រូវបង្កើនផលិតកម្មបន្ថែម ត្រូវវិនិយោគលើវិស័យអភិវឌ្ឍធនធានមនុស្សនិងកម្លាំងពលកម្ម ជំរុញវិនិយោគវិស័យឯកជន ហើយ ជាពិសេសលើវិស័យថាមពលកកើតឡើងវិញ៕ | ដោយ៖ហេង ឧត្តម/RFI ខេមរភាសា |
អត្ថបទទាក់ទង អង់គ្លេសទៀត! Arsenal និង Chelsea ឡើងទៅជួបគ្នានៅវគ្គផ្តាច់ព្រ័ត្រ Europa League Liverpool និង Spurs ក្លាយជាក្រុមវាយបកយកឈ្នះដ៏អស្ចារ្យបំផុតក្នុងប្រវត្តិ Champions League ប្រវត្តិសាស្ត្រធ្លាប់មានពីរលើកន្លងមក ដោយ Tottenham Hotspur ប៉ះ Wolverhampton នៅវគ្គផ្តាច់ព្រ័ត្រ UEFA Cup ឆ្នាំ១៩៧២ និង Manchester United តទល់ជាមួយ Chelsea នៅវគ្គផ្តាច់ព្រ័ត្រ Champions League ឆ្នាំ២០០៨ ប៉ុន្តែនេះជាលើកដំបូងបំផុតដែលក្រុម Premier League ណាត់គ្នាទៅវគ្គផ្តាច់ព្រ័ត្រសម្រាប់ក្របខណ្ឌអឺរ៉ុបទាំងពីរកម្រិតក្នុងរដូវកាលតែមួយ។ Arsenal និង Chelsea បានកៅអីទៅវគ្គផ្តាច់ព្រ័ត្រដោយទម្លាក់គូប្រជែងរៀងៗខ្លួននៅវគ្គពាក់កណ្តាល់ផ្តាច់ព្រ័ត្រ។ កាំភ្លើងធំបានទទួលជ័យជម្នះលើ Valencia ដោយលទ្ធផលទាំងពីរជើង ៧-៣ ក្រោយឈ្នះនៅជើងទីពីរ ៤-២ បន្ថែមទៀត។ តោខៀវ Chelsea ទទួលបានកៅអីទៅវគ្គផ្តាច់ព្រ័ត្រ ដោយសារឈ្នះ Eintracht Frankfurt តាមរយៈការទាត់បាល់ប៉េណាល់ទីកាត់ក្តីឈ្នះ-ចាញ់ ដោយលទ្ធផល ៤-៣ បន្ទាប់ពីក្រុមទាំងពីរប្រកួតស្មើគ្នាទាំងពីរជើងដោយលទ្ធផល ២-២ (ជើងទីមួយ ១-១)។ មុនពេល Arsenal និង Chelsea ឡើងទៅដណ្តើមពាន Europa League នេះ Liverpool និង Spurs ដែលវាយបកឈ្នះនៅវគ្គ១/២ បានត្រៀមខ្លួនរួចហើយដើម្បីតតាំងគ្នានៅវគ្គផ្តាច់ព្រ័ត្រ Champions League ពានកំពូលអឺរ៉ុបរដូវកាលនេះ។ តាមរយៈសមិទ្ធផលដែលសម្រេចបានខាងលើ នាំឲ្យអង់គ្លេសទទួលបានកំណត់ត្រាថ្មី និងក្លាយជាប្រទេសទី១ដែលមានក្រុមដល់ទៅ ៤ ឡើងទៅប្រជែងពានអឺរ៉ុបទាំងពីរ។ បើទោះជាក្រុមនៅអង់គ្លេសបានបង្ហាញភាពខ្លាំងក្នុងចំណោមក្រុមនៅអឺរ៉ុបផ្សេងទៀតក្តី តែមិនមែនមានន័យថាកីឡាករអង់គ្លេសសុទ្ធតែល្អក្នុងការជួយក្រុមរបស់ពួគេនោះទេ។ តួយ៉ាងសមាជិកក្រុមទាំង៤នេះមិនសូវមានជម្រើសកីឡាករជាជនជាតិអង់គ្លេសឡើយ គឺសម្បូរតែកីឡាករមានគុណភាពពីបរទេស។ Liverpool ក្រោមការដឹកនាំរបស់លោក Jurken Klopp មានជម្រើសកីឡាករអង់គ្លេស៣រូបប៉ុណ្ណោះសម្រាប់១១នាក់ដំបូង រួមមាន ខ្សែការពារ Trent Alexander-Arnold, ខ្សែបម្រើ James Milner និង Jordan Henderson។ Spurs ក្រោមការដឹកនាំរបស់អ្នកចាត់ការសញ្ជាតិអាហ្សង់ទីន Mauricio Pochettino ក៏មានតែ៣រូបដែរក្នុងចំណោម១១នាក់ដំបូង ដែលរួមមានខ្សែការពារស្លាប Danny Rose, Kieran Trippier និង ខ្សែបម្រើ Dele Alli។ ដោយឡែក Arsenal និង Chelsea វិញគឺស្ទើរតែគ្មានកីឡាករអង់គ្លេសទាល់តែសោះ។ ជម្រើស១១នាក់ដំបូងរបស់លោក Unai Emery មានមានតែកីឡាករក្នុងស្រុក១រូបប៉ុណ្ណោះគឺខ្សែបម្រើ Ainsley Maitland-Nile ដែលទើបដំឡើងពីយុវជន ក្រៅពីនោះជាកីឡាករបរទេសសុទ្ធ។ ខ្សែបម្រើវ័យក្មេង Ruben Loftus-Cheek ជាជម្រើសកីឡាករអង់គ្លេសម្នាក់គត់សម្រាប់ ១១នាក់ដំបូងរបស់លោក Maurizio Sarri ដែលជួយឲ្យតោខៀវឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ៕ | ការព្យាយាមចាកចេញពីអឺរ៉ុបរបស់អង់គ្លេស ឬ Brexit មិនប៉ះពាល់ដល់បាល់ទាត់នោះឡើយ។ នៅរដូវកាលនេះ ក្រុម Premier League អង់គ្លេស បានចារក្នុងសៀវភៅប្រវត្តិសាស្ត្រដំបូងបង្អស់ តាមរយៈការឡើងវគ្គផ្តាច់ព្រ័ត្រក្របខណ្ឌអឺរ៉ុបទាំងអស់។ Arsenal ត្រូវជួប Chelsea នៅវគ្គផ្តាច់ព្រ័ត្រពានលំដាប់ទីពីរ Europa League រីឯ Liverpool ត្រូវប្រជែងជាមួយ Tottenham Hotspur ដើម្បីដណ្តើមពាន Champions League។ |
លោក Ten Hag ត្រូវបានតែងតាំងជាអ្នកចាត់ការទូទៅក្រុមបិសាចក្រហមកាលពីខែមេសាកន្លងទៅដោយជំនួសលោក Ralf Rangnick ពីរដូវកាលថ្មីចាប់ពីថ្ងៃទី១ ខែមិថុនាតទៅ។ ក្រោយដឹកនាំការប្រកួត Ajax ស្មើក្រុម Vitesse លទ្ធផល ២-២ លោក Ten Hag បាននិយាយក្នុងសន្និសិទកាសែតថា លោកនឹងមិនធ្វើដំណើរទៅប្រកួតមិត្តភាពក្រោយចប់រដូវកាលជាមួយ Ajax ឡើយ ដោយយកពេលវេលាផ្តោតអារម្មណ៍លើកសាងក្រុមបិសាចក្រហម។ «ពិតណាស់ នឹងមានពិធីជប់លៀងជាមួយក្រុមកីឡាករនឹងបុគ្គលិករបស់ Ajax ទាំងអស់ ប៉ុន្តែខ្ញុំមិនបានធ្វើដំណើរជាមួយក្រុមទៅកាន់កោះគូរ៉ាកាវឡើយ។ ខ្ញុំគិតថាអ្នកគ្រប់គ្នាគួរតែយល់ពីរឿងនេះ វាមានការងារច្រើនណាស់ដែលត្រូវធ្វើនៅ United ក្នុងនាមជាអ្នកចាត់ការគឺត្រូវផ្តោតអារម្មណ៍ក្នុងការរៀបចំក្រុមនៅរដូវកាលបន្ទាប់។»។លោក Ten Hag និយាយបែបនេះ។ មិនត្រឹមតែប៉ុណ្ណោះលោក Ten Hag ក៏អះអាងបន្ថែមថា បញ្ហាបុគ្គលិកនៅក្លិបបិសាចក្រហមត្រូវមានការរៀបចំឡើងវិញ។ ពេលចច្ចុប្បន្ន Man United ជាក្រុមស្ថិតនៅលំដាប់លេខរៀងទី៦ នៅតារាង Premier League ដោយថ្ងៃទី២២ ខែឧសភា នឹងធ្វើដំណើរទៅតទល់ក្រុម Crystal Palace សម្រាប់ជំនួបបញ្ចប់រដូវកាល។ ចំណែក Ajax ក៏ទើបតែប្រកាសតែងតាំងគ្រូថ្មីគឺលោក Alfred Schreuder ជំនួសលោក Ten Hag នៅរដូវកាលថ្មីផងដែរ៕ | លោក Erik ten Hag ថ្ងៃទី១៥ ខែឧសភា បាននិយាយថា លោកមិនធ្វើដំណើរជាមួយក្រុម Ajax Amsterdam សម្រាប់ការប្រកួតមិត្តភាពបិទរដូវកាលឡើយ។ លោក Ten Hag អះអាងថា លោកយកពេលវេលានោះទៅផ្តោតអារម្មណ៍លើការកសាង Manchester United ក្នុងនាមជាអ្នកចាត់ការថ្មី។ |
អ្នកសារព័ត៌មានមកពីស្ថាប័នល្បីៗនៅតំបន់អាស៊ីអាគ្នេយ៍ និងអាស៊ីខាងត្បូងចំនួន ២៥ រូបចូលក្នុងដំណើរនៃការយកព័ត៌មាននៅក្នុងក្រុងប៉េកាំង ប្រទេសចិនរយៈពេលពីរសប្តាហ៍ក្រោមប្រធានបទ «គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយវិថីមួយ»ចាប់ពីថ្ងៃ ១០ ខែកញ្ញានេះ។ តំណាងសារព័ត៌មានថ្មីៗក៏ស្ថិតក្នុងចំណោមប្រតិភូអ្នកសារព័ត៌មានទាំង ២៥នាក់ដែរ។ ក្នុងដំណើរយកព័ត៌មាននេះដែរ អ្នកសារព័ត៌មានទាំងអស់នឹងផ្តើមបេសកកម្មរបស់ខ្លួនដោយចូលរួមវេទិកាផ្លាស់ប្តូរយោបល់ក្រោមប្រធានទបទ «គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយវិថីមួយ»។ អ្នកសារព័ត៌មាននឹងជួបសម្ភាសន៍ជាមួយមន្ត្រីជាន់ខ្ពស់ចិន អ្នកជំនាញ និងសហគ្រិនល្បីៗ ជាដើមផងដែរដើម្បីសិក្សាស្វែងយល់ និងជំរុញឲ្យមានការរឹតបន្តឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងសង្គមរវាងចិននិងអាស៊ីអាគ្នេយ៍ រួមទាំងអាស៊ីខាងត្បូង។ ក្រៅពីនេះអ្នកសារព័ត៌មានទាំងអស់ក៏នឹងទៅទស្សនកិច្ចនាយកដ្ឋានអន្តរជាតិនៃគណបក្សកម្មុយនីស្តចិនដើម្បីជជែកពិភាក្សាសផ្លាស់ប្តូរយោបល់ និងទស្សនកិច្ចទៅកាន់ស្ថាប័នព័ត៌មានដ៏ធំរបស់ចិន Peoples Daily។ បន្ទាប់ពីនេះ ពួកគេនឹងបន្តដំណើរទស្សនកិច្ចទៅកាន់ទីក្រុងសំខាន់ៗមួយចំនួនដូចជា ក្រុង Jinchang, Wuwei និង Dunhuang រួមទាំងទីតាំងប្រវត្តិសាស្ត្រដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក Mogao ផងដែរ។ បន្ថែមពីនេះ អ្នកសារព័ត៌មានទាំងអស់នឹងចូលរួមក្នុងវេទិកាកិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយក្រោមក្របខណ្ឌគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយវិថីមួយឆ្នាំ ២០១៧ (Media Forum on Belt and Road 2017) ផងដែរ។ ក្នុងវេទិកាប្រចាំឆ្នាំនេះ វាមានការចូលរួមពីបណ្តាតំណាងស្ថាប័នសារព័ត៌មានជាង ២០០ និងមានវត្តមានអ្នកជំនាញ មន្ត្រីរដ្ឋាភិបាល និងសហគ្រិនជាច្រើនរូបទៀតថែមទៀតផង៕ | សារព័ត៌មានរដ្ឋដែលធំបំផុតរបស់ចិន Peoples Daily អញ្ជើញអ្នកសារព័ត៌មាន ២៥ រូបមកពីស្ថាប័នសារព័ត៌មានធំៗនៅអាស៊ីខាងត្បូង និងអាស៊ានឲ្យចូលរួមក្នុងកម្មវិធីយកព័ត៌មានរយៈពេលពីរសប្តាហ៍នៅចិន។ កម្មវិធីនេះផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការរវាងប្រព័ន្ធផ្សព្វផ្សាយចិន និងប្រព័ន្ធផ្សព្វផ្សាយប្រទេសអាស៊ាន និងអាស៊ីខាងត្បូងក្រោម «គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយវិថីមួយ»។ |
អភិបាលស្រុកពួក លោក ស៊ីន ចាន់ថុល បង្ហាញអារម្មណ៍សោកស្ដាយ ចំពោះការបាត់បង់មន្រ្តីមួយរូប ដែលមានតួនាទីជាប្រធានការិយាល័យផែនការ និងគាំទ្រឃុំសង្កាត់ ដែលស្លាប់ដោយសារគ្រោះថ្នាក់ធ្លាក់ក្នុងទ្រុងក្រពើក្បែរផ្ទះ។ លោកថា ជនរងគ្រោះ តែងគេងយាមលើទ្រុងក្រពើជាប្រចាំ ហើយយប់កើតហេតុ នាវេលាម៉ោង១ រំលងអាធាត្រ ថ្ងៃទី១៧ មេសា លោក ស៊ូ សុធា ដែលមានអាយុ៣៧ឆ្នាំ បានក្រោកទៅបត់ជើង និងបានរអិលជើងធ្លាក់ក្នុងទ្រុងក្រពើតែម្ដង។ ភ្លាមៗ មន្រ្តីរូបនេះ ត្រូវបានអ្នកជិតខាងជួយសង្រ្គោះទាន់ ក្រោយបានឮសំឡេងស្រែកឱ្យជួយ។ អ្នកជិតខាង បានយកឈើវាយទៅហ្វូងក្រពើ ដែលកំពុងខាំទាញបុរសខាងលើ និងបាននាំទៅសង្រ្គោះនៅពេទ្យបង្អែកខេត្ត។ ដោយអាការៈធ្ងន់ធ្ងរ គ្រួសារក៏បញ្ជូនបន្តទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ រាជធានីភ្នំពេញ តែគ្រូពេទ្យមិនអាចសង្រ្គោះបាន ក៏បញ្ជូនមកផ្ទះវិញ និងបានស្លាប់តាមផ្លូវពេលមកដល់ស្រុកសន្ទុក ខេត្តកំពង់ធំ នារសៀលថ្ងៃទី១៩ មេសា។ លោក ស៊ីន ចាន់ថុល បញ្ជាក់ថា រដ្ឋបាលស្រុក នឹងទំនាក់ទំនងទៅខាងរដ្ឋបាលជលផលខេត្ត ដើម្បីគ្រប់គ្រងបញ្ជីស្នាមអ្នកចិញ្ចឹមក្រពើឡើងវិញ។ លោកថា ស្រុកនេះមានអ្នកចិញ្ចឹមសត្វក្រពើច្រើនគួរសមផងដែរ។ លោកមានប្រសាសន៍ថា៖« ក្រោយហេតុការកើតឡើង យើងនឹងធ្វើការជាមួយជំនាញ អញ្ជើញពលរដ្ឋមកប្រជុំ ឬធ្វើលិខិតណែនាំ អប់រំ ដល់គ្រួសារចិញ្ចឹម អាចរៀបចំជារបាំង ឬរនាំងយ៉ាងម៉េច ឱ្យមានសុវត្ថិភាព និងកុំឱ្យមានគ្រោះថ្នាក់ទៅថ្ងៃក្រោយទៀត»។ ពលរដ្ឋជាច្រើនបង្ហាញអារម្មណ៍រន្ធត់ចំពោះហេតុការណ៍ដ៏សោកសៅមួយនេះ។ មួយចំនួនបង្ហាញមតិអវិជ្ជមានទៅលើតួអង្គសត្វក្រពើ ដែលជាសត្វរមិលគុណ មិនស្គាល់ម្ចាស់ខ្លួនឯង។ ខ្លះទៀត ចង់ឃើញអ្នកចិញ្ចឹមមានការប្រុងប្រយ័ត្នខ្ពស់ និងរៀបចំទ្រុងចិញ្ចឹមឱ្យមានស្ដង់ដាបច្ចេកទេសត្រឹមត្រូវជាដើម។ អតីតអភិបាលរងខេត្តសៀមរាប និងបច្ចុប្បន្នជាសាស្រ្ដាចារ្យចាប់ នៅសាកលវិទ្យាល័យបៀលប្រាយ ខេត្តសៀមរាប លោក គឹម ឆៃហៀង បានសរសេរលើគណនីហ្វេសប៊ុករបស់លោកយ៉ាងដូច្នេះថា៖« ដើម្បីសុវត្ថិភាព គប្បីមន្រ្តីជំនាញមេត្តាត្រួតពិនិត្យបច្ចេកទេសនៃការកសាងអាងក្រពើ ព្រោះគ្រោះថ្នាក់ច្រើនករណីហើយ»។ គេនៅចាំបានថា ហេតុការណ៍ស្រដៀងគ្នានេះ បានកើតឡើងលើគ្រួសារមួយនៅភូមិពោធិ៍បន្ទាយជ័យ សង្កាត់សៀមរាប។ នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ ក្មេងស្រីតូចអាយុ៣ឆ្នាំម្នាក់ បានធ្លាក់ចូលអាងក្រពើ និងត្រូវសត្វនេះខាំស៊ី នៅសល់តែលលាដ៍ក្បាល ទុកធ្វើបុណ្យ ក្រោយគ្រួសារជាប់រវល់ការងារខាងក្រៅ ហើយក្មេងនេះរត់លេង ធ្លាក់ចូលអាងក្រពើចិញ្ចឹមនៅផ្ទះ៕ | សៀមរាប៖ ហេតុការណ៍ទុក្ខសោកមួយ បានកើតឡើងលើបុរសជាមន្រ្តីរដ្ឋបាលស្រុកពួកម្នាក់ ដែលបានរអិលជើងធ្លាក់ចូលទ្រុងក្រពើរបស់ខ្លួន បណ្ដាលឱ្យរបួសធ្ងន់ធ្ងរមិនអាចសង្រ្គោះបាន រហូតបាត់បង់ជីវិត។ ក្រោយហេតុការណ៍នេះកើតរួច អភិបាលស្រុកពួកសន្យាថា នឹងសហការផ្នែកពាក់ព័ន្ធ ដើម្បីចុះពង្រឹងបច្ចេកទេស លើអាជីវកម្មចិញ្ចឹមសត្វក្រពើឡើងវិញ។ |
រុស្ស៊ីប្តេជ្ញាលើកកម្ពស់ទំនាក់ទំនងកម្ពុជា ជាពិសេសលើវិស័យសេដ្ឋកិច្ចជាមួយការថ្នាក់ដឹកនាំអណត្តិថ្មីនៃរាជរដ្ឋាភិបាលកម្ពុជា។ នេះជាការបញ្ជាក់របស់លោក អាណាតូលី បូរ៉ូវីក នៅសន្និសីទសារព័ត៌មានថ្ងៃទី២៦ ខែធ្នូ មុនបន្តថា រុស្ស៊ីមានបំណងរៀបការផ្លាស់ប្តូរដំណើរទស្សនកិច្ចថ្នាក់ដឹកនាំជាន់ខ្ពស់ និងខ្ពស់បំផុតជាមួយកម្ពុជា។ លោក បូរ៉ូវីក និយាយថា ស្ថានទូតរុស្ស៊ីកំពុងពិនិត្យលទ្ធភាព រៀបចំរបៀបវារៈមួយចំនួនដូចជា ឯកសារ ឬកិច្ចព្រមព្រៀមដើម្បីចុះហត្ថលេខាជាមួយគ្នាអំឡុងទស្សនកិច្ចខាងមុខដែរ។ ចំពោះមុខអ្នកកាសែតកម្ពុជា អ្នកការទូតរូបនេះបញ្ជាក់ថា បើទោះបីរងទណ្ឌកម្មពីលោកខាងលិច ក៏រុស្ស៊ីអាចរក្សារនូវកំណើនសេដ្ឋកិច្ចរុស្ស៊ីនៅរង្វង់ ៥ភាគរយ។ ការណ៍នេះបង្ហាញថា រុស្ស៊ីនៅតែដើរតួនាទីយ៉ាងសកម្មក្នុងដោះដូរពាណិជ្ជកម្មជាមួយប្រទេសជាច្រើនរួមទាំងកម្ពុជា។ ជុំវិញការប្តូររូបិយប័ណ្ណសម្រាប់ការទូទាត់រវាងភាគីទាំងពីរ លោក អាណាតូលី បូរ៉ូវី បានឲ្យដឹងថា ធនាគារជាតិនៃកម្ពុជា (NBC) និងក្រសួងហិរញ្ញវត្ថុរុស្ស៊ីកំពុងបន្តពិភាក្សាដើម្បីសម្រេចបាននាពេលឆាប់ៗ។ ត្រង់ចំណុចនេះ លោកបានរិះគន់លោកខាងលិចដែលបានចាត់ទណ្ឌកម្មប្រឆាំងរុស្ស៊ី ព្យាយាមរារាំងប្រទេសផ្សេងៗជុំវិញការទូទាត់ជាមួយប្រទេសខ្លួន។ បើតាមលោក អាណាតូលី បូរ៉ូវី ប្រាក់ដុលា្លរដែលកំពុងចរាចរសព្វថ្ងៃកំពុងទទួលការមិនពេញចិត្តជាច្រើនពីសំណាក់ប្រទេសនានា។ រុស្ស៊ី និងមហាអំណាចផ្សេងទៀតដូចជាចិន ឥណ្ឌាជាដើម កំពុងតែអនុវត្តនូវការទូទាត់រវាងគ្នាជារូបិយប័ណ្ណជាតិខ្លួនដើម្បីបញ្ចៀសការប្រើប្រាស់ប្រាក់ដុល្លារ។ ទន្ទឹមនេះ អាហារូបករណ៍រុស្ស៊ីបន្តផ្តល់ឲ្យសិស្សនិស្សិតកម្ពុជានាពេលបច្ចុប្បន្ន មានចំនួន ៤០កន្លែងរាល់ឆ្នាំ។ រុស្ស៊ីនឹងពិចារណាលើការផ្តល់កូតាអាហារូបករណ៍បន្ថែម ប្រសិនបើកម្ពុជាមានបំណងចង់បង្កើនការផ្លាស់ប្តូរ ឬបញ្ជូននិស្សិតទៅសិក្សានៅរុស្សី។ ចំណែកបញ្ហាជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន កម្ពុជាមិនបានបោះឆ្នោតគាំទ្រទីក្រុងមូស្គូជុំវិញប្រតិបត្តិការយោធាលើទីក្រុងកៀវឡើយ។ ត្រង់ចំណុចនេះ លោកឯកអគ្គរដ្ឋទូតបានបញ្ជក់ថា៖« រុស្ស៊ីគោរពការសម្រេចចិត្តរបស់កម្ពុជា ព្រោះកម្ពុជាជារដ្ឋឯករាជ្យ ប្រជាធិបតេយ្យ និងអាចអនុវត្តគោលនយោបាយពេញលេញ ដូច្នេះរុស្ស៊ីមិនដែលជ្រៀជ្រែករដ្ឋឯករាជ្យ និងអធិបតេយ្យប្រទេសណាមួយឡើយ។ យ៉ាងណាមិញ ជំហររុស្ស៊ីព្យាយាមពន្យល់ដល់សមភាគីកម្ពុជា អំពីការប៉ុនប៉ងរបស់បណ្តាប្រទេសខាងលិចដែលទាញអ៊ុយក្រែនឲ្យចូលស្ថានភាពវឹកវរនេះ» ។ តំណាងរុស្ស៊ី ក៏ឆ្លៀតនិយាយការពារប្រតិបត្តិការនៅអ៊ុយក្រែន និងបកស្រាយមូលហេតុដែលនាំឱ្យរុស្ស៊ីលើកទ័ពចូលអ៊ុយក្រែនថែមទៀត៕ | លោក អាណាតូលី បូរ៉ូវីក ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជាបាននិយាយថា ទីក្រុងមូស្គូមានបំណងរៀបចំការផ្លាស់ប្តូរដំណើរទស្សនកិច្ចកម្រិតខ្ពស់ជាមួយកម្ពុជា និងជំរុញទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្ម។ |
លោក Mark Zuckerberg ស្ថាបនិកហ្វេសប៊ុក បានបញ្ជាក់នៅលើទំព័រផ្លូវការរបស់ខ្លួនថា ការដំឡើងកម្មវិធី Messenger Rooms ជាការបង្ហាញពីការយកចិត្តទុកចំពោះមនុស្សទាំងអស់លើពិភពលោក ដែលត្រូវការទំនាក់ទំនងគ្នា។ បន្ទប់សម្រាប់ Messenger Rooms អាចទទួលបានមនុស្សដល់៥០នាក់ ដោយគ្មានរយៈពេលកំណត់នោះឡើយ។ អ្នកដែលមាន Messenger, Facebook អាចបង្កើតក្រុមពិភាក្សាដោយឥតគិតថ្លៃ។ ស្ថាបនិកហ្វេសប៊ុក ក៏បានអះអាងថា កម្មវិធីនេះ ក៏នឹងផ្តល់ភាពងាយស្រួលសម្រាប់ម្ចាស់គណនី Instagram និង WhatsApp ផងដែរ ដោយពួកគេមិនចាំបាច់ Download កម្មវិធីបន្ថែមនោះឡើយ៕ | បណ្តាញណាត់ជួបតាមវីដេអូ Zoom និង Google Meet មានប្រជាប្រិយភាពយ៉ាងខ្លាំងនាអំឡុងនៃការរាលដាល COVID-19។ ដើម្បីជាការប្រកួតប្រជែង ក្រុមហ៊ុនហ្វេសប៊ុក ក៏បានអភិវឌ្ឍកម្មវិធី Messenger Rooms របស់ខ្លួនផងដែរ ដោយចាប់ផ្តើមនៅសហរដ្ឋអាមេរិក កាដាណា និងម៉ិកស៊ិក មុននឹងបើកទូលាយទូទាំងពិភពលោកនាសប្តាហ៍បន្ទាប់។ |
លោក អ៊ុច បូររិទ្ធ រដ្ឋលេខាធិការប្រចាំការនៃក្រសួងការបរទេសកាលពីថ្ងៃទី១១មីនា បានចេញលិខិតជម្រាបទៅឯកអគ្គរាជទូត អគ្គកុងស៊ុល និងកុងស៊ុល កម្ពុជាប្រចាំនៅបរទេសថា ក្រសួងសម្រេចណែនាំនិងបន្ថែមវិធានមួយចំនួនក្នុងការផ្ដល់ទិដ្ឋាការដល់ជនបរទេស ដើម្បីទប់ស្កាត់ការរាលដាលកូវីដ-១៩ និងសម្រួលដល់អាជ្ញាធរស្វែងរកបុគ្គលដែលពាក់ព័ន្ធករណីកូវីដ-១៩។ វិធានការពង្រឹងបន្ថែមចំពោះជនបរទេសលើការស្នើសុំទិដ្ឋាការចូលកម្ពុជាទាំងនេះ គឺត្រូវមានលិខិតធានាពីក្រុមហ៊ុន សមភាគីរបស់ខ្លួន ឬលិខិតអញ្ជើញពីស្ថាប័នរដ្ឋណាមួយរបស់កម្ពុជា។ ទន្ទឹមនឹងនេះ ជនបរទេសនោះត្រូវផ្ដល់ព័ត៌មានឲ្យច្បាស់ពីអាសយដ្ឋានស្នាក់នៅក្នុងប្រទេសកម្ពុជា ហើយបញ្ជាក់ពីគោលបំណងនៃការធ្វើដំណើរមកកម្ពុជា។ លើសពីនេះ ត្រូវគោរពតាមវិធានការនានារបស់ក្រសួងសុខាភិបាលកម្ពុជា។ គិតមកដល់ពេលនេះ កម្ពុជាមានអ្នកឆ្លងកូវីដ-១៩ សរុប១២២៥នាក់។ ករណីសហគមន៍២០កុម្ភៈ មានដល់ទៅ៧១២នាក់ ដែលស្ថិតក្នុងរាជធានីភ្នំពេញ កណ្តាល ព្រះសីហនុ ព្រៃវែង ស្វាយរៀង កោះកុង កំពង់ធំ កំពង់ចាម សៀមរាប និងបាត់ដំបង។ ឥឡូវនេះ អ្នកជំងឺ៦០៤នាក់ កំពុងបន្តសម្រាកព្យាបាល រីឯម្នាក់បានស្លាប់កាលពីថ្ងៃទី១១ខែមីនា៕ | ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ប្រាប់ឲ្យបណ្ដាស្ថានទូតនិងកុងស៊ុលកម្ពុជានៅក្រៅប្រទេសទាំងអស់ពង្រឹងការផ្ដល់ទិដ្ឋាការដល់ជនបរទេសចូលមកកម្ពុជា ដើម្បីទប់ស្កាត់ការរីករាលដាលនៃកូវីដ-១៩។ |
ក្នុងវេទិកាថ្នាក់ដឹកនាំធុរកិច្ចចិន-អាស៊ាន ដែលបានរៀបចំឡើងនៅទីក្រុងណាននីង ខេត្តក្វាងស៊ី ប្រទេសចិន កាលពីថ្ងៃទី២១កញ្ញា ឆ្នាំ២០១៩ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា លំហូរទុនវិនិយោគរបស់ចិនមកកម្ពុជា បានបន្តកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ក្នុងឆ្នាំ២០១៨ លំហូរទុនវិនិយោគចិនមកកម្ពុជា មានជិត៣.៦ពាន់លានដុល្លារ៕ | ភ្នំពេញ៖ ចិន ជាប្រទេសលំដាប់លេខមួយ នៃប្រភពទុនវិនិយោគផ្ទាល់ពីបរទេស (FDI) នៅកម្ពុជា នារយៈពេលប៉ុន្មានឆ្នាំជាប់ៗគ្នានេះ។ ភាគច្រើន ចិនវិនិយោគលើវិស័យកាត់ដេរ សំណង់ ទេសចរណ៍ និងថាមពលអគ្គិសនី។ ក្រៅពីនេះ ពួកគេបានវិនិយោគលើវិស័យរ៉ែ វិស័យកសិកម្ម និងការកែច្នៃមួយចំនួនដែរ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម។ |
អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពCOVID-19ថៃ លោក Taweesilp Visanuyothin បានបញ្ជាក់កាលពីថ្ងៃទី ១៤ ខែមេសា ថា ក្រសួងសុខាភិបាលបានបញ្ចប់ការធ្វើតេស្តលើមនុស្ស១០០ ៤៩៨នាក់ហើយ ក៏ប៉ុន្តែការធ្វើតេស្តជាបន្តបន្ទាប់ថែមទៀត នឹងត្រូវប្រព្រឹត្តទៅក្នុងគោលដៅទប់ស្កាត់ការរីករាលដាលនៃ COVID-19 ។ លោកវេជ្ជបណ្ឌិត Taweesilp ទទូចឲ្យពលរដ្ឋអនុវត្តចំណាត់ការបង្ការទុកជាមុន ព្រោះថាវាចំណាយលុយច្រើនសន្ធឹកសន្ធាប់ក្នុងការព្យាបាលអ្នកជំងឺCOVID-19 ដែលរងគ្រោះធ្ងន់ធ្ងរ។ នេះតាមការចុះផ្សាយកាសែត បាងកកប៉ុស្តិ៍ ។ ត្រង់ចំណុចនេះ លោក សង្កត់ធ្ងន់ថា ក្រសួងប៉ាន់ស្មានថា លុយប្រមាណ១លានបាត ឬ៣ម៉ឺនដុល្លារ កំពុងចាយវាយលើការព្យាបាលអ្នកជំងឺនីមួយៗដែលរងគ្រោះខ្លាំងដោយសារវីរុសកាចសាហាវនេះ។ បើតាមលោកវេជ្ជបណ្ឌិតរូបនេះ បច្ចុប្បន្ន ថៃមានអ្នកជំងឺប្រភេទនេះសរុប ៤៨នាក់ ហើយ៣៧នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋ និង១១នៅមន្ទីរពេទ្យឯកជន។ ម្យ៉ាងវិញទៀត លោក Taweesilp ស្នើឲ្យពលរដ្ឋថៃកុំចេញដើរហើរខាងក្រៅអំឡុងពេលសង្ក្រាន្ត ដែលរដ្ឋាភិបាលបានប្រកាសលែងជាថ្ងៃឈប់សម្រាកសម្រាប់ឆ្នាំ២០២០នេះ។ ទោះជាបែបនេះក្តី កាលពីថ្ងៃយប់ថ្ងៃចន្ទ ១៣ ខែមេសា និងព្រឹកថ្ងៃអង្គារ មនុស្ស៨០៦នាក់ត្រូវបានរកឃើញថាបំពានបម្រាមគោចរ ហើយក្នុងចំណោមនោះ មនុស្ស១៥៥នាក់បានទៅចូលរួមពិធីជប់លៀង។ គិតត្រឹមថ្ងៃ១៥ ខែមេសា ប្រទេសថៃ បានរាយការណ៍ករណីឆ្លងCOVID-19 សរុប ២៦៤៣នាក់ ក្នុងនោះ៣០ករណីថ្មី។ អ្នកស្លាប់សរុបឡើងដល់៤៣នាក់ ក្រោយរកឃើញថ្មី ២នាក់បន្ថែម។ ក្នុងចំណោមអ្នកឆ្លងទាំងជាង២៦០០នាក់ អ្នកជំងឺជិត១៥០០នាក់បានជាសះស្បើយ ហើយអនុញ្ញាតឲ្យចាកចេញពីពេទ្យ។ ក្រុមអ្នកជំងឺមួយភាគធំនៅថៃ គឺមានអាយុចន្លោះពី៣០-៣៩ឆ្នាំ៕ | អាជ្ញាធរសុខាភិបាលថៃ បានធ្វើតេស្តមនុស្សជាង១០ម៉ឺននាក់រកមើលCOVID-19 ចាប់ពីខែកុម្ភៈ រហូតដល់ថ្ងៃទី១០ ខែមេសា ហើយនឹងបន្តធ្វើតេស្តបន្ថែមទៀត។ គិតមកត្រឹមថ្ងៃ១៥ ខែមេសា មនុស្សជាង២៦០០នាក់ហើយក្នុងប្រទេសថៃ បានរកឃើញថាឆ្លងជំងឺនេះ។ |
ហុងកុង ត្រូវបានអង់គ្លេសប្រគល់ឱ្យចិនវិញនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ១៩៩៧។ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ ចិននឹងត្រូវប្រារព្ធខួបលើកទី២៥ រំលឹកព្រឹត្តិការណ៍នេះ។ នៅថ្ងៃទី៣០ ខែមិថុនា ប្រធានាធិបតីចិន ស៊ី ជិនភីង បានធ្វើដំណើរទៅដល់ហុងកុងតាមរថភ្លើងល្បឿនលឿន។ លោក ស៊ី ត្រូវអមដោយភរិយា Peng Liyuan និងរដ្ឋមន្ត្រីការបរទេសចិន វ៉ាង យី ផងដែរ។ «ហុងកុងបានស៊ូទ្រាំនឹងបញ្ហាដ៏ធ្ងន់ធ្ងរម្តងហើយម្តងទៀត ហើយបានយកឈ្នះលើបញ្ហាប្រឈមទាំងនោះម្តងមួយៗ។ បន្ទាប់ពីព្យុះភ្លៀង ហុងកុងបានកើតជាថ្មីចេញពីផេះ»។ ប្រធានាធិបតីចិនថ្លែងបែបនេះពេលទៅដល់ហុងកុង។ មេដឹកនាំចិនរូបនេះបានបន្ថែមថា ហុងកុងនឹងមានអនាគតល្អប្រសើរ ប្រសិនបើហុងកុងមិនធ្វើឱ្យមានភាពរង្គោះរង្គើលើគោលការណ៍ប្រទេសមួយប្រព័ន្ធពីរទេនោះ។ នេះជាលើកដំបូងដែលលោក ស៊ី ធ្វើដំណើរចេញពីទឹកដីចិនដីគោកក្រោយការរាលដាលជំងឺកូវីដ-១៩ អស់រយៈពេលជាង២ឆ្នាំកន្លងទៅ។ ទស្សនកិច្ចទៅហុងកុងរបស់លោក ស៊ី ក៏ជាលើកដំបូងដែរ ក្រោយការបំបែកចលនាបាតុកម្មនៅហុងកុងជាច្រើនលើកច្រើនសារ។ ព័ត៌មានលម្អិតនៃដំណើរទស្សនកិច្ចនេះត្រូវបានរក្សាទុកយ៉ាងតឹងរ៉ឹង ហើយទីក្រុងហុងកុង ត្រូវស្ថិតក្រោមការរឹតបន្ដឹងផ្នែកសន្តិសុខយ៉ាងខ្លាំង។ បើតាមប្រព័ន្ធផ្សព្វផ្សាយនានា លោក ស៊ី ទំនងជាសម្រាកនៅទីក្រុងស៊ិនជិននៅយប់ថ្ងៃទី៣០ ខែមិថុនា៕ | ប្រធានាធិបតីចិន ស៊ី ជិនភីង ទៅដល់ហុងកុងនៅថ្ងៃទី៣០ ខែមិថុនា ដើម្បីចូលរួមពិធីគម្រប់ខួប២៥ឆ្នាំ ក្រោយអង់គ្លេសប្រគល់ហុងកុងឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ចិនវិញ។ នេះជាលើកដំបូងដែលលោក ស៊ី ធ្វើដំណើរចេញពីចិនដីគោក ក្រោយការរាលដាលជំងឺកូវីដ-១៩ អស់រយៈពេលជាង២ឆ្នាំមកនេះ។ |
បើចាំមិនខុសទេ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន សាមសុង ក៏បានបង្ហាញជូនលក្ខណៈពិសេសមួយចំនួន ដែលបំពាក់មកលើ Galaxy Z Fold3 5G និង Galaxy Z Flips3 5G រួចមកហើយ និងជាមូលហេតុ ដែលធ្វើឱ្យតារាស្មាតហ្វូនអេក្រង់បត់បានទាំង 2 នេះ មានភាពពេញនិយមខ្លាំង និងផ្ទុះការគាំទ្រច្រើន ជាមួយនឹងលក្ខណៈពិសេសៗជាច្រើនដូចជា៖ * កំពូលអេក្រង់ភ្លឺច្បាស់ថ្លាត្រជាក់ភ្នែក Dynamic AMOLED 2X ទោះមើលក្រោមពន្លឺ ខ្លាំង ខ្សោយប៉ុនណា ឬមើលពីជ្រុងណាក៏នៅច្បាស់ស្អាតល្អ! * Screen Refresh Rate 120Hz ដែលអ្នកលេង Game គ្រប់រូបត្រូវការ! * បំពាក់អាវក្រោះការពារជម្រាបទឹក IPX68 ដែលអ្នកប្រើប្រាស់ស្មាតហ្វូនអេក្រង់បត់ត្រូវការ និងចង់បានជាយូរមកហើយ! * មានកាមេរ៉ាបង្កប់ក្រោមអេក្រង់ដំបូងគេបំផុត (First Under Display Camera) ដែលមានភាពងាយស្រួលក្នុងការទស្សនា មិនធ្វើឱ្យទើសភ្នែក ឬរំខានភ្នែក! * មានតួខ្លួនរឹងមាំជាងមុនដោយផលិតចេញពី Armor Aluminum ជាដើម! ដោយឡែកក្រៅពីចំណុចពិសេសខាងលើ Galaxy Z Fold3 5G និង Galaxy Z Flip3 5G ត្រូវបានបំពាក់មកជាមួយនឹងកញ្ចក់ប្រភេទ Gorilla Glass© VictusTM (4X Scratch resistance) ទាំងមុខ ទាំងក្រោយ ដែលជាប្រភេទកញ្ចក់ដែលមានភាពរឹងមំា ជាប់ធន់ មានសមត្ថភាពខ្ពស់ក្នុងការការពារឆ្កូត សឹក បានរហូតដល់ទៅ 4 ដង ។ ជាពិសេសម្រាប់ Galaxy Z Fold3 5G ជំនាន់ចុងក្រោយនេះ គឺត្រូវបានអ្នកជំនាញផលិតឡើង ដោយមានទម្ងន់ស្រាលជាងគេ និងមានផាសុកភាព ក្នុងការក្តោបចាប់កាន់ក្នុងដៃ បើធៀបនឹងត្រកូលស្មាតហ្វូនអេក្រង់បត់បានជំនាន់មុន! និយាយពីការថតរូប Selfie វិញ តើអ្នកណាខ្លះដែលចូលចិត្តថតរូប និងចង់បានរូបភាព ឬ រូបថត Selfie ស្អាតៗ? បើយើងនិយាយពីការថតរូប Selfie គឺ Galaxy Z Flip3 5G អាចឱ្យលោកអ្នក ជាពិសេសមិត្តៗយុវវ័យ ស៊ីវីល័យសម័យថ្មី អាចថតរូប Selfie ដោយប្រើកាមេរ៉ាក្រោយបានយ៉ាងលឿន ងាយស្រួល និងអាចថតរូបបានយ៉ាងប្រណិត និងស្រស់ស្អាតមួយពេញចិត្តតែម្តង។ ពេលអានហើយ យល់យ៉ាងណាដែរឥឡូវហ្នឹង? តើជាប់ចិត្តជាមួយ Galaxy Z Fold3 5G ឬ Galaxy Z Flip3 5G? ឬក៏ជាប់ចិត្តទាំង 2? តែខ្ញុំហ៊ានធានាថា លោកអ្នកប្រាកដជាលង់ និងដកចិត្តមិនរួចឡើយ ពេលដែបានចាប់កាន់ប្រើផ្ទាល់ Galaxy Z Fold3 5G ឬ Galaxy Z Flip3 5G ជាមួយនឹងកំពូលបច្ចេកវិទ្យា ក៏ដូចជាលក្ខណៈពិសេសៗ ដែលក្រុមហ៊ុន សាមសុង បំពាក់មកលើតារាស្មាតហ្វូន អេក្រង់បត់បានទាំង 2 ដួងនេះ។ Galaxy Z Fold3 5G និង Galaxy Z Flip3 5G ផ្តល់នូវកំពូលបទពិសោធន៍មិនធ្លាប់មាន (Experience like no other) នៃកំពូលស្មាតហ្វូនអេក្រង់បត់ដ៏លេចធ្លោទាក់ទាញ និងទាន់សម័យបំផុត។ Galaxy Z Fold3 5G និង Galaxy Z Flip3 5G បង្ហាញឱ្យឃើញ នូវពិភពដ៏អស្ចារ្យបំផុតរបស់អ្នក (Unfold Your World) សាមសុងជាទីទុកចិត្តបំផុត។ សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញមកសាកសួរ ឬធ្វើតេស្តដោយផ្ទាល់ នៅតាមដេប៉ូចែកចាយរបស់ សាមសុង ទាំងអស់ ដែលនៅជិតលោកអ្នកបំផុត ឬក៏អាចទំនាក់ទំនងសេវាបម្រើអតិថិជនឥតគិតថ្លៃ តាមរយៈលេខទូរស័ព្ទ៖ 1800-203232 ៕ (អត្ថបទបទពាណិជ្ជកម្ម) | (ភ្នំពេញ) ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១៖ នាមជាកំពូលស្មាតហ្វូនអេក្រង់បត់បានទៅហើយ ត្រូវតែមានកន្លែងពិសេស កន្លែងឆ្ងាញ់ ដើម្បីស្អំបេះដូងអ្នកប្រើប្រាស់ ឱ្យញញឹមក៏ដូចជាប្រើប្រាស់ ពោរពេញដោយភាពជឿជាក់ និងលេចធ្លោក្នុងសកម្មភាពប្រចាំថ្ងៃ។ |
Atletico Portada Alta បានបញ្ជាក់ក្នុងបណ្តាញសង្គម Instagram របស់ខ្លួនថា លោក Garcia បានស្លាប់កាលពីថ្ងៃអាទិត្យ នៅមន្ទីរពេទ្យ Regional Hospital of Malaga ក្រោយតេស្តឃើញវិជ្ជមាន COVID-19 អស់រយៈពេល១សប្តាហ៍។ លោក Garcia ដែលត្រូវបានតែងតាំងជាគ្រូបង្វឹកក្លិបយុវជន Atletico Portada Alta តាំងពីឆ្នាំ២០១៦មកនេះ ក្លាយជាអ្នកជំងឺទី៥ និងជាជនរងគ្រោះដោយសារ COVID-19 ដែលក្មេងជាងគេបំផុតនៅ Malaga ផ្ទាល់។ ក្លិប Malaga ដែលស្ថិតនៅតំបន់តែមួយ ក៏បានសរសេរសាររំលែកទុក្ខក្លិប និងក្រុមគ្រួសាររបស់លោក Garcia ផងដែរ៕ | លោក Francisco Garcia គ្រូបង្វឹកយុវជនក្លិបបាល់ទាត់ Atletico Portada Alta ដែលមានមូលដ្ឋាននៅ Malaga ប្រទេសអេស្ប៉ាញ បានទទួលមរណភាពក្នុងអាយុត្រឹមតែ២១ឆ្នាំ ដោយសារ COVID-19។ |
សម្ដេច ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា ការបង្ក្រាបក្មេងទំនើងនេះ គឺអនុវត្តពេញមួយអាណត្តិ នៃការដឹកនាំរបស់សម្ដេច តែម្ដង។ ប្រមុខរដ្ឋាភិបាល បានបន្ថែមថា ការអនុវត្តវិធានការក្តៅលើក្មេងទំនើង ឬក្រុមប្រើប្រាស់ដាវសាំម៉ូរៃនេះ ត្រូវអនុវត្តឱ្យដូចភ្លៀងរលឹម ពោលគឺមានក្រុមណាមួយបង្កហិង្សា និងអសន្តិសុខក្នុងសង្គម ត្រូវតែបង្ក្រាប និងចាប់មកអនុវត្តច្បាប់ភ្លាមៗ ដោយប្រើវិធីបង្ក្រាប «ងើបមួយសង្កត់មួយ , ងើបមួយក្រុមសង្កត់មួយក្រុម»។ ថ្លែងក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ «កំពង់ផែពហុបំណងកំពត» នៅខេត្តកំពត នាព្រឹកថ្ងៃទី៦ មិថុនា នាយករដ្ឋមន្រ្តីអាណត្តិទី៧រូបនេះ បានបញ្ជាក់ដូច្នេះ៖« «អនុវត្តក្តៅហើយរឿងក្រុមកាប់ដាវសាំម៉ូរៃ ដើម្បីជួយឱពុកម្តាយថែទាំបង្ការកុំឱ្យឈានដល់ដាច់ដៃដាច់ជើង ឫស្លាប់ ។ អនុវត្តបទបញ្ជារគ្រប់ខេត្តទាំងអស់ត្រូវអនុវត្ត ឱ្យតែមានមួយងើបមួយចាប់មួយ ងើបមួយអនុវត្តច្បាប់មួយ មួយអាណត្តិពេញ រាប់អាណត្តិទៅក្រោយៗទៀត អត់មានដាក់មួយឃើញតែមួយអាណត្តិនេះទេ»។ សម្តេច ហ៊ុន ម៉ាណែត បានស្នើទៅប្រព័ន្ធតុលាការរួចហើយថា នៅពេលអាជ្ញាធរ ឬសមត្ថកិច្ច ចាប់ក្មេងបានទំនើងហើយ ប្រព័ន្ធតុលាការអនុវត្តតាមវិធានការច្បាប់ និងពិនិត្យទោសកំហុសជាក់ស្ដែង និងមិនត្រូវដោះលែងវិញ ដោយគ្មានមូលហេតុនោះទេ ។ «បើមានមូលហេតុច្បាស់លាស់ត្រូវតែអនុវត្តច្បាប់ឱ្យបានតឹងរឹង ដើម្បីរួមគ្នាធ្វើ និងជាការព្រមាន(ក្រុមក្មេងទំនើង)»។ សម្ដេច បន្ថែម។ ករណីសំណុំរឿងក្មេងទំនើង ត្រូវបានរដ្ឋមន្ត្រីយុត្តិធម៌ចាត់ទុកជាសំណុំរឿងអាទិភាព។ នៅក្នុងកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំតុលាការទូទាំងប្រទេស កាលពីថ្ងៃទី៥ មិថុនា លោក កើត រិទ្ធ បានសង្កត់ធ្ងន់យ៉ាងដូច្នេះ៖«ការបង្កើតក្រុមការងារតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តវិធានការច្បាប់ នៅក្នុងសំណុំរឿងក្មេងទំនើង ក៏ដូចជា សំណុំរឿងគ្រឿងញៀន, សំណុំរឿងចរាចរណ៍ និងសំណុំរឿងអត្រានុកូលដ្ឋាន ដែលសុទ្ធសឹងជាសំណុំរឿងអាទិភាព នៅក្នុងក្របខ័ណ្ឌនៃយុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ»។ អត្ថបទទាក់ទង សង្គមស៊ីវិលយល់ថា ការបញ្ជូនក្មេងទំនើងទៅតុលាការ មិនមែនជាជម្រើសល្អប្រសើរ សម្ដេច ហ៊ុន ម៉ាណែត បញ្ជាឱ្យអភិបាលខេត្ត និងអាជ្ញាធរពាក់ព័ន្ធ ចាត់វិធានការបង្ក្រាបក្មេងទំនើង រយៈពេល៦ខែនេះ សមត្ថកិច្ចបានបង្ក្រាបសកម្មភាពក្មេងទំនើង ប្រមាណ ៨០០ករណី ពោលគឺកើនឡើង២០០ករណី បើធៀបនឹងឆ្នាំ២០២៣។ ប្រតិបត្តិការបង្ក្រាបនេះ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនក្មេងទំនើង ប្រមាណ២ ០០០នាក់ ក្នុងនោះ១ ៥០០នាក់ ត្រូវបានសមត្ថកិច្ចអប់រំ ធ្វើកិច្ចសន្យា និងប្រគល់ទៅអាណាព្យាបាលវិញ។ យ៉ាងណាក៏ដោយ មានក្មេងទំនើងជាង៤០០នាក់ ត្រូវបានបញ្ជូនទៅតុលាការ ដោយសង្ស័យថា ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន និងបទល្មើសព្រហ្មទណ្ឌ៕ | គ្មានការលើកលែង ចំពោះក្មេងទំនើង ដែលប្រព្រឹត្តខុសច្បាប់ឡើយ។ សម្ដេច ហ៊ុន ម៉ាណែត បានប្រកាសដាច់ណាត់បែបនេះ ដោយឱ្យអាជ្ញាធរមានសមត្ថកិច្ច បន្តអនុវត្តវិធានការបង្ក្រាបក្មេងទាំងនោះ ដោយគ្មានការដកថយ។ |
១. សុខភាពសសៃឈាមបេះដូងនឹងមានលក្ខណៈប្រសើរឡើង ត្រសក់មានផ្ទុកប៉ូតាស្យូម, ម៉ាញ៉េស្យូម និងវីតាមីន K ដែលជាសារធាតុចិញ្ចឹមចាំបាច់សម្រាប់រក្សាភាពប្រក្រតីនៃមុខងាររបស់ប្រព័ន្ធសសៃឈាមបេះដូង។ វីតាមីន K ដើរតួនាទីសំខាន់ណាស់ក្នុងការបង្កកឈាម និងគ្រប់គ្រងកម្រិតនៃជាតិកាល់ស្យូមក្នុងឈាម។ ការថយចុះទាបពេកនូវកម្រិតនៃជាតិម៉ាញ៉េស្យូមនិងប៉ូតាស្យូមផ្សារភ្ជាប់នឹងហានិភ័យនៃបញ្ហាសម្ពាធឈាមឡើងខ្ពស់។ ការទទួលទានត្រសក់ជាប្រចាំក៏អាចកាត់បន្ថយកម្រិតនៃកូឡេស្តេរ៉ូលមិនល្អបានផងដែរ។ ២. កម្រិតនៃជាតិស្ករក្នុងឈាមនឹងត្រូវបានគ្រប់គ្រងឱ្យកាន់តែប្រសើរ ត្រសក់មានផ្ទុកសមាសធាតុ phenolic, flavonoids និងtriterpenes ដែលអាចជួយគ្រប់គ្រងកម្រិតនៃជាតិស្ករក្នុងឈាមបានយ៉ាងប្រសើរ។ ៣. ឆ្អឹងនឹងកាន់តែរឹងមាំ ត្រសក់មានផ្ទុកវីតាមីន K និងកាល់ស្យូមដែលសុទ្ធតែចាំបាច់សម្រាប់ពង្រឹងសុខភាពឆ្អឹង។ ៤. កម្ចាត់ជាតិពុលក្នុងរាងកាយ ត្រសក់មានលក្ខណៈសម្បត្តិជួយបន្សាបជាតិពុលពីក្នុងរាងកាយតាមបែបធម្មជាតិ។ ដូច្នេះការទទួលទានត្រសក់ជាប្រចាំពិតជាអាចជួយកម្ចាត់ជាតិពុលផ្សេងៗពីថ្លើមនិងពោះវៀនបានយ៉ាងប្រសើរ។ ជាលទ្ធផលអ្នកនឹងទទួលបានសុខភាពកាន់តែប្រសើរ។ ៥. ទប់ស្កាត់ស្បែកជ្រីវជ្រួញ អ្វីដែលអ្នកត្រូវធ្វើ គឺចិតសំបកត្រសក់ធំ ១ ផ្លែ រួចកិនត្រសក់ឱ្យម៉ដ្ឋ បន្ទាប់មកដាក់ក្នុងស្បៃស្អាតពូតយកទឹកត្រសក់ឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ បន្ទាប់មកប្រើប្រាស់ដុំសំឡីជ្រលក់ក្នុងទឹកត្រសក់ រួចផ្ដិតៗលើផ្ទៃមុខ។ ទុកចោលសម្រាប់រយៈពេល ៣០ នាទី សឹមលាងសម្អាតចេញ។ ៦. សុខភាពមាត់ធ្មេញនឹងកាន់តែប្រសើរឡើង ត្រសក់មានផ្ទុកសារធាតុ molybdenum និង fluoride ដែលជួយជួសជុលនិងទប់ស្កាត់ធ្មេញដង្កូវស៊ី ឬពុកបាន។ កាល់ស្យូមក្នុងផ្លែត្រសក់ចាំបាច់សម្រាប់ពង្រឹងភាពរឹងមាំនៃធ្មេញ។ ៧. បញ្ចុះសម្ពាធឈាម សម្ពាធឈាមឡើងខ្ពស់បង្កហានិភ័យនៃជំងឺគួរអោយព្រួយបារម្ភជាច្រើន។ ប៉ុន្តែកុំបារម្ភ! ត្រសក់មានផ្ទុកសម្បូរទៅដោយជាតិសសៃ ប៉ូតាស្យូម និងម៉ាញ៉េស្យូម ដែលជួយរក្សាកម្រិតត្រឹមត្រូវនៃជាតិសូដ្យូមទប់ស្កាត់បញ្ហាសម្ពាធឈាមឡើងខ្ពស់។ ៨. ស្រកទម្ងន់ដែលលើសឆាប់រហ័ស នោះក៏ព្រោះតែត្រសក់មានផ្ទុកសម្បូរទៅដោយជាតិសសៃនិងជាតិទឹកខ្ពស់ដែលជួយអោយឆាប់ឆ្អែត ហើយមានអារម្មណ៍ឆ្អែតបានយូរទប់ស្កាត់ការទទួលទានច្រើនលើសកម្រិត។ ម្យ៉ាងវិញទៀតត្រសក់គ្មានផ្ទុកជាតិខ្លាញ់និងកាឡូរីដែលនាំអោយកើនទម្ងន់ឡើយ។ ៩. កាត់បន្ថយហានិភ័យនៃជំងឺមហារីក ត្រសក់មានផ្ទុកសារធាតុ Fisetin ដែលមានលក្ខណៈសម្បត្តិប្រឆាំងជំងឺមហារីកនិងការរលាកក្នុងរាងកាយដែលផ្សារភ្ជាប់នឹងហានិភ័យនៃជំងឺសាហាវៗផ្សេងៗផងដែរ។ ១០. ការរំលាយអាហារមានលក្ខណៈប្រសើរឡើង ត្រសក់មានផ្ទុកសម្បូរទៅដោយជាតិសសៃនិងជាតិទឹកដែលជួយក្នុងការរំលាយអាហារ។ វីតាមីនផ្សេងៗក្នុងត្រសក់ក៏ជួយអោយមុខងារនៃប្រព័ន្ធរំលាយអាហារកាន់តែមានលក្ខណៈល្អប្រសើរផងដែរ។ការរួមបញ្ចូលត្រសក់ក្នុងរបបអាហារជួយសម្រួលចលនាពោះវៀនទប់ស្កាត់បញ្ហាគួរអោយព្រួយបារម្ភជាច្រើន។ ១១. ពង្រឹងសុខភាពសាច់ដុំ ត្រសក់មានផ្ទុកសារធាតុ silica ជួយរក្សាសុខភាពល្អប្រសើរនៃជាលិកាភ្ជាប់ ឬសាច់ដុំរឹងមាំ ពិសេសនៅពេលទទួលទានជាប្រចាំ។ ១២. ពង្រឹងសុខភាពសក់ និងកាត់បន្ថយបញ្ហាសក់ជ្រុះ វីតាមីន B ក្នុងត្រសក់មានអត្ថប្រយោជន៍ណាស់សម្រាប់ស្បែកក្បាលនិងសុខភាពសក់។ត្រសក់ក៏ជាប្រភពដ៏ប្រសើរនៃសារធាតុបាយអូទីន សារធាតុ riboflavin សារធាតុ niacin វីតាមីន B5 វីតាមីន B6 និងវីតាមីន C ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការលូតលាស់សក់ ទប់ស្កាត់បញ្ហាសក់ជ្រុះ ហើយឆាប់ស្កូវផងដែរ៕ ត្រួតពិនិត្យដោយ៖ www.health.com.kh | ត្រសក់ គឺជាបន្លែមួយប្រភេទដែលទទួលបានការពេញនិយមនិងសម្បូរណាស់ដែរក្នុងប្រទេសកម្ពុជា។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះបីភាគច្រើននៃពួកយើងឧស្សាហ៍ទទួលទានបន្លែនេះ ប៉ុន្តែប្រហែលជាមិនធ្លាប់ចាប់អារម្មណ៍អំពីអត្ថប្រយោជន៍ដ៏ប្រសើររបស់វាចំពោះសុខភាពឡើយ។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីផលវិជ្ជមានគួរឱ្យភ្ញាក់ផ្អើលនៃការទទួលទានត្រសក់ ៖ |
ខាងក្រោមនេះ គឺជាបទសម្ភាសន៍ជាសំឡេង និងខ្លឹមសារនៃបទសម្ភាសន៍នេះទាំងស្រុង ដែលត្រូវបានបកប្រែជាភាសាខ្មែរ៖ VOA៖ បើមានធនាគារពិភពលោក និងធនាគារអភិវឌ្ឍអាស៊ី ជាដើម កំពុងបំពេញប្រតិបត្តិការផ្ដល់កម្ចី និងធនធានដល់ការអភិវឌ្ឍនៅសព្វទិសទីទៅហើយ ហេតុអ្វីចាំបាច់មានការបង្កើតឱ្យមានធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ថែមទៀត? លោក Joachim von Amsberg៖ តម្រូវការផ្នែកហិរញ្ញប្បទានលើហេដ្ឋារចនាសម្ព័ន្ធមានទំហំធំធេងណាស់ ដែលធនាគារអភិវឌ្ឍដែលកំពុងដំណើរការទាំងឡាយទាំងពួង មិនអាចផ្គត់ផ្គង់គ្រប់គ្រាន់ និងទាន់តាមតម្រូវការដ៏ច្រើនសន្ធឹកសន្ធាប់នេះបានទេ។ ហេដ្ឋារចនាសម្ព័ន្ធនេះ សំដៅទៅលើ ផ្នែកថាមពល ផ្លូវថ្នល់ ផ្លូវដែក ធារាសាស្ត្រ និងផ្នែកទូរគមនាគមន៍។ មូលហេតុមួយផ្សេងទៀត នោះគឺដោយសារបណ្ដាប្រទេសនៅតំបន់អាស៊ីដែលមានសេដ្ឋកិច្ចលូតលាស់លឿនរហ័ស បាននឹងកំពុងប្រមូលចងក្រងគ្នាជាសម្លេងដ៏លាន់ឮ ដើម្បីឱ្យមតិយោបល់របស់ពួកគេមានទម្ងន់ទៅលើការសម្រេចចិត្តលើបញ្ហាសកលលោកនានា ក្នុងក្របខណ្ឌធនាគារអភិវឌ្ឍ។ វាមានការលំបាកក្នុងការទៅកែលក្ខន្តិកៈ និងសម្រួលសមាមាត្រភាគហ៊ុននៅធនាគារអភិវឌ្ឍដែលមានស្រាប់ ឱ្យស្របទៅតាមតថភាពសេដ្ឋកិច្ចក្នុងដំណាក់កាលថ្មីចុងក្រោយនេះ ដែលបណ្ដាប្រទេសមានសេដ្ឋកិច្ចទើបលូតលាស់ មានតួនាទីកាន់តែធំធេង។ អ៊ីចឹងយើងមានប្រធានរឿងសំខាន់ពីរនាំឱ្យយើងបង្កើតធនាគារនេះឡើង គឺទីមួយផ្ដោតលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងទីពីរធ្វើឱ្យបណ្ដាប្រទេសកំពុងលូតលាស់នៅអាស៊ី អាចឡើងដឹកនាំស្ថាប័នអន្តរជាតិ ដើម្បីបំពេញបង្គ្រប់តម្រូវការរបស់ពួកគេ។ VOA៖ គេឃើញភាពគាប់ជួនចំពេលតែមួយ នៃការបង្កើត ធនាគារAIIB និងគំនិតផ្ដួចផ្ដើមនយោបាយការបរទេសរបស់ប្រធានាធិបតីចិន ស៊ី ជីនពីង «ខ្សែក្រវាត់មួយ ផ្លូវមួយ»។ តើគម្រោងទាំងពីរនេះដែលសុទ្ធតែផ្ដួចផ្ដើមដោយប្រទេសចិន មានការជាប់ទាក់ទងគ្នាកម្រិតណាទៅបាទ? លោក Joachim von Amsberg៖ «ខ្សែក្រវាត់មួយ ផ្លូវមួយ» និងធនាគារAIIB ជាប្រធានរឿងពីរខុសពីគ្នាស្រឡះ ក៏ប៉ុន្តែមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ។ ខុសគ្នាដោយសារតែ «ខ្សែក្រវាត់មួយ ផ្លូវមួយ» ជាគំនិតផ្ដួចផ្ដើមយ៉ាងធំទូលំទូលាយ របស់ចិនដើម្បីលើកកម្ពស់ការតភ្ជាប់សេដ្ឋកិច្ច និងការដោះដូរពាណិជ្ជកម្ម ជាពិសេស រវាងបណ្ដាប្រទេសនៅអាស៊ី អឺរ៉ុប និងអាហ្វ្រិច។ រីឯAIIBវិញជាធនាគារ ដែលមានក្របខណ្ឌផ្លូវច្បាប់ និងបែបបទអភិបាលកិច្ចប្រទាក់ក្រឡាច្បាស់លាស់ និងជាកម្មសិទ្ធិរបស់រដ្ឋជាសមាជិកចំនួនដល់ទៅ៧០ប្រទេស។ ហេតុនេះយើងជា អង្គការពហុភាគី ដឹកនាំដោយសមាជិកទាំងអស់ មិនមែនមានតែសមាជិកមួយឬពីរដឹកនាំនោះទេ។ ប៉ុន្តែគំនិតផ្ដួចផ្ដើមទាំងពីរនេះ មានទំនាក់ទំនងនឹងគ្នាយ៉ាងជិតស្និទ្ធ ពីព្រោះរដ្ឋជាសមាជិករបស់យើងជាច្រើន មានទីតាំងភូមិសាស្ត្រតាមបណ្ដាច្រករបៀងនៃ «ខ្សែក្រវាត់មួយ ផ្លូវមួយ» ម្ល៉ោះហើយ យើងរំពឹងថានឹងមានករណីដែលរដ្ឋជាសមាជិករបស់យើងខ្លះ នឹងបង្ហាញជូនយើង ដើម្បីសុំស្នើទឹកប្រាក់ ទៅអនុវត្តគម្រោងដែលជាផ្នែកនៃ «ខ្សែក្រវាត់មួយ ផ្លូវមួយ»។ ហើយនឹងពិនិត្យលទ្ធភាពផ្ដល់ជូននូវកម្ចី ពីព្រោះពួកគេមានអាទិភាពដោយហេតុថាពួកគេជាសមាជិកនៃធនាគាររបស់យើង មិនមែនដោយសារតែពួកគេជាផ្នែកនៃ«ខ្សែក្រវាត់មួយ ផ្លូវមួយ»នោះទេ។ VOA៖ ការអនុវត្តការងាររបស់ធនាគារអភិវឌ្ឍមុនៗ តែងមានភ្ជាប់កម្ចីហិរញ្ញវត្ថុ ជាមួយនឹងការតម្រូវនានាដល់ប្រទេសទទួលកម្ចី ឱ្យកែលម្អលើផ្នែកផ្សេងៗ ដូចជាទាមទារឱ្យគោរពសិទ្ធិមនុស្ស កែទម្រង់ធានាអភិបាលកិច្ចល្អ និងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយជាដើម។ តើធនាគារAIIB នឹងមានឥរិយាបថស្រដៀងគ្នានេះទេ? លោក Joachim von Amsberg៖ យើងមិនមានធនធានគ្រប់គ្រាន់ ដើម្បីឈានទៅដល់ការផ្ដល់យោបល់ទៅដល់ប្រទេសទទួលជំនួយ លើប្រធានបទនៃការអភិវឌ្ឍសេដ្ឋកិច្ច ក្នុងបរិបទធំជាងនេះ ឬក៏ដល់ផ្នែកទាក់ទងនឹងការកសាងស្ថាប័ននោះទេ។ មែនហើយ វាជាបញ្ហាសំខាន់ ប៉ុន្តែវាមិនមែនជាអ្វីដែលជាការផ្ដោតរបស់ AIIB នោះទេ។ AIIB ផ្ដោតទៅលើការផ្ដល់ហិរញ្ញប្បទានដល់គម្រោងហេដ្ឋារចនាសម្ព័ន្ធដែលមានគុណភាពខ្ពស់។ នេះបានន័យថា យើងនឹងពិនិត្យមើលឱ្យបានដិតដល់ ទៅលើគុណភាពនៃគម្រោងនីមួយៗ ដែលយើងចង់ធ្វើឱ្យប្រាកដថា ក្នុងគម្រោងទាំងនោះ គ្មានអំពើពុករលួយ ហើយគោរពតាមបទដ្ឋាននិយាមស្ដង់ដារខ្ពស់។ តែយើងមិនផ្ដោតទៅលើក្របខណ្ឌដែលធំជាងនេះ ក្នុងប្រទេសទាំងនោះនោះទេ។ VOA៖ AIIB មានសមាជិក៧០ប្រទេសទៅហើយ តែគេមិនទាន់ឃើញសហរដ្ឋអាមេរិក និងជប៉ុនចូលរួមនឹងធនាគារផ្ដួចផ្ដើមដោយចិននេះនៅឡើយទេ។ តើប្រទេសទាំងពីរនេះ បានបង្ហាញនូវចំណាប់អារម្មណ៍អ្វីខ្លះទេ ដល់ការចូលរួមនឹង AIIB? លោក Joachim von Amsberg៖ តាំងពីដើមរៀងមក AIIB បានបង្កខ្លួនឡើងក្នុងវិធីមួយដែលបើកចំហរ ដោយអញ្ជើញបណ្ដាប្រទេសទាំងអស់ ហើយជាពិសេស បណ្ដារដ្ឋជាសមាជិកនៃធនាគារពិភពលោក និងធនាគារអភិវឌ្ឍអាស៊ី ឱ្យចូលរួមជាមួយយើង ក្លាយផ្នែកមួយនៃ ធនាគារ AIIB ដែលរួមមានជប៉ុន និងសហរដ្ឋអាមេរិក ក៏ទទួលការអញ្ជើញឱ្យចូលរួមដែរ។ នៅពេលចាប់ផ្ដើមដំបូង មានការកើតឡើងនូវមន្ទិលសង្ស័យខ្លះដែរ ថានេះអាចជាគំនិតផ្ដួចផ្ដើមរបស់ចិនតែម្នាក់ឯង លៃយ៉ាងណាដើម្បីបម្រើប្រយោជន៍នៃប្រជាជាតិចិន។ ក៏ប៉ុន្តែក្នុងរយៈពេលកន្លងទៅ មកទល់នឹងពេលនេះ មន្ទិលសង្ស័យទាំងនោះ បានប្ដូរជាការស្វែងយល់ និងទំនុកចិត្ត មកលើយើង ថាជាអង្គការអន្តរជាតិពិតៗ។ វាត្រូវបានផ្ដួចផ្ដើមបង្កើតដោយប្រទេសចិន ហើយចិនជាភាគហ៊ុនិកធំជាងគេ កាន់ហ៊ុនប្រមាណ២៥%នៃហ៊ុនសរុប និងអំណាចនៃការបោះឆ្នោត។ តែចិននៅត្រឹមតែជាភាគហ៊ុនិកធំជាងគេ ក៏ប៉ុន្តែមិនមែនជាសមាជិកដែលមានឥទ្ធិពលផ្ដាច់មុខនោះទេ។ រាល់ការសម្រេចចិត្តទាំងអស់ត្រូវធ្វើឡើង ទាំងអស់គ្នាក្នុងចំណោមសមាជិកទាំងអស់ ហើយជាការពិតយើងមានគំរូនៃការសម្រេចចិត្ត កុងសង់ស៊ីស ជាគោល ដែលសម្លេងរដ្ឋសមាជិកទាំងអស់សុទ្ធតែមានចំណែក និងមានទម្ងន់។ បន្ថែមពីការមានសមាជិកជាបណ្ដាប្រទេសនៅតំបន់អាស៊ីដែលចូលរួមជាមួយយើងពីដើមទី បណ្ដាប្រទេសអឺរ៉ុបជាច្រើនក៏បានសម្រេចចិត្តចូលរួមជាមួយយើងផងដែរ ក្នុងនាមជាសមាជិកស្ថាបនិក។ ឆ្នាំនេះយើងបានទទួលពាក្យសុំជាសមាជិកបន្ថែម លើសពីចំនួនសមាជិកស្ថាបនិកចំនួន៥៧ ទៅដល់៧០រដ្ឋជាសមាជិកនៅក្នុងឆ្នាំនេះ ហើយនឹងបន្តកើនបន្ថែមទៀត។ ខ្ញុំគិតថានេះជាការឆ្លុះបញ្ចាំងអំពីជំនឿ និងទំនុកចិត្ត ដែលត្រូវបានកសាងជាមូលដ្ឋានថា AIIB ពិតជាបាននឹងកំពុងបម្រើនូវផលប្រយោជន៍ប្រទេសជាសមាជិកទាំងអស់ មិនមែនបម្រើគ្រាន់តែប្រយោជន៍នៃប្រទេសជាភាគហ៊ុនិកធំជាងគេនោះទេ។ VOA៖ តើសហរដ្ឋអាមេរិក មានបានទាក់ទងចង់ចូលរួមនឹងAIIB ឬនៅ? លោក Joachim von Amsberg៖ យើងមិនទាន់ទទួលបាននូវការចាប់អារម្មណ៍ជាក់លាក់ណាមួយពីសំណាក់សហរដ្ឋអាមេរិកនៅឡើយទេ ក៏ប៉ុន្តែយើងបន្តរក្សាភាពបើកចំហរទទួលដៃពីរ នូវការចាប់អារម្មណ៍របស់ប្រទេសណាក៏ដោយដែលចង់ចូលរួម។ ក្នុងបរិការណ៍ដែលចលនាសេដ្ឋកិច្ចពហុភាគីនិយម កំពុងទទួលរងនូវការគំរាមកំហែង AIIB គឺជានិម្មិតរូបនៃការបញ្ជាក់ថាកិច្ចសហប្រតិបត្តិការអន្តរជាតិនៅតែបោះជំហានទៅមុខ ហើយជាចរន្តអន្តរជាតិនិយម ដែលប្រទេសណាក៏ដោយក៏អាចដឹកនាំឱ្យឆ្ពោះទៅមុខបាន។ ពីមុនគេមានបណ្ដាប្រទេស OECD (អង្គការកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍសេដ្ឋកិច្ច) ដែលដឹកនាំអង្គការស្ថាប័នពហុប្រជាជាតិនានា តែឥឡូវ យើងមាន AIIB ជាតឹកតាងបង្ហាញថា បណ្ដាប្រទេសមានសេដ្ឋកិច្ចកំពុងលូតលាស់ទាំងឡាយ នៅតំបន់បូព៌ា ក៏អាចដឹកនាំឱ្យមានការបង្កើតអង្គការពហុភាគីអន្តរជាតិបានដែរ។ VOA៖ នៅក្នុងឆ្នាំដំបូងៗរបស់ខ្លួន តើAIIBជួបប្រទះនឹងបញ្ហាអ្វីខ្លះ? លោក Joachim von Amsberg៖ ខ្ញុំគិតថា បញ្ហាប្រឈមសំខាន់របស់យើង ក្នុងនាមជាអង្គការថ្មី គឺកិច្ចការដែលត្រូវបង្ហាញឱ្យឃើញនូវតម្លៃបន្ថែមរបស់យើង ទៅកាន់អតិថិជនរបស់យើង ដើម្បីបង្ហាញថា យើងអាចដោះស្រាយបញ្ហានៃបដិកម្មហិរញ្ញប្បទានហេដ្ឋារចនាសម្ព័ន្ធ។ យើងត្រូវការបង្ហាញថាយើងអាចជួយបង្កើនការបណ្ដាក់ទុន។ យើងត្រូវបង្ហាញថា នៅពេលដែលយើងចូលពាក់ព័ន្ធ វិនិយោគិនដទៃមានអារម្មណ៍ស្ងប់ចិត្តនឹងធ្វើការវិនិយោគរួមគ្នាជាមួយនឹងយើង។អ៊ីចឹងការចូលរួមរបស់យើងបានធ្វើឱ្យគម្រោងទទួលបាននូវផ្លែផ្កា ហើយយើងបានជួយកាត់បន្ថយនូវបដិកម្ម ដោយបង្កើនកាន់តែច្រើនឱ្យមានលំហូរមូលធនចូលទៅក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធនានានៅបណ្ដាប្រទេសអាស៊ី៕ សូមចុចទៅប្រភពដើម VOA ត្រង់នេះ | ភ្នំពេញ ៖ អស់រយៈពេលជាងមួយឆ្នាំហើយ ដែលធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ដែលជាគំនិតផ្ដួចផ្ដើមនៃការផ្គត់ផ្គង់ធនធានហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍ នាំមុខដោយចិនប៉េកាំង បានចាប់ផ្ដើមប្រតិបត្តិការរបស់ខ្លួនជាផ្លូវការ។ ការផ្ដោត និងវិសាលភាពការងារស្រដៀងគ្នានឹងធនាគារពិភពលោក និងធនាគារអភិវឌ្ឍអាស៊ីដែរ ក៏ប៉ុន្តែ ធនាគារAIIB មានរបៀបធ្វើការដាច់ដោយឡែក ពោលគឺមិនប៉ះពាល់ និងមិនតម្រូវឱ្យប្រទេសទទួលថវិកា ធ្វើនេះធ្វើនោះ តាមដែលខ្លួនចង់បាន ជាលក្ខខណ្ឌតម្រូវនោះទេ។ នៅក្រៅព្រឹត្តិការណ៍វេទិកាសេដ្ឋកិច្ចពិភពលោក ដែលរៀបចំឡើងនៅរាជធានីភ្នំពេញកាលពីសប្ដាហ៍កន្លងទៅ លោក អូន ឆេងប៉រ នៃVOA បានសម្ភាសន៍លោក Joachim von Amsberg អនុប្រធានទទួលបន្ទុកផ្នែកគោលនយោបាយ និងវិនិយោគ របស់ AIIB អំពីការងារ និងការរំពឹងទុកទៅថ្ងៃអនាគតរបស់ធនាគារថ្មីមួយនេះ។ |
មានឈ្មោះថាទទួលបានសំឡេងច្រើនបន្ទាប់ ក្នុងលំដាប់ទីពីរ និងទីបីមែន ប៉ុន្តែគណបក្សហ៊្វុនស៊ីនប៉ិច និងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យក៏នៅទទួលបានសំឡេងតិចជាងខ្លាំងបើធៀបជាមួយគណបក្សប្រជាជនកម្ពុជានោះ។ តារាងលទ្ធផលបង្ហាញថា គណបក្សហ៊្វុនស៊ីនប៉ិចរបស់សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ ទទួលបានសំឡេងឆ្នោត ៣៧៤ ៥១០ សំឡេង បន្តដោយគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យរបស់លោក ខឹម វាសនា ដែលទទួលបានសំឡេងឆ្នោតចំនួន ៣០៩ ៣៦៤ សំឡេង។ ក្នុងចំណោមគណបក្សចំនួន៩ដែលបានឈរឈ្មោះនៅគ្រប់ទូទាំង២៥រាជធានីខេត្ត គណបក្សសញ្ជាតិកម្ពុជាទទួលបានគាំទ្រតិចជាងគេជាមួយនឹងសំឡេងឆ្នោត ៤៥៣៧០សំឡេង។ យោងតាមលទ្ធផលបណ្តោះអាសន្ននេះដដែល អ្នកដែលបានទៅបោះឆ្នោតមានចំនួន ៦ ៩៥៦ ៩០០ នាក់ ដែលស្មើនឹង ៨៣,០២ភាគរយ នៃចំនួនអ្នកដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតចំនួន ៨ ៣៨០ ២១៧ នាក់។ តារាងលទ្ធផលបណ្តោះអាសន្ន ក៏បង្ហាញដែរថា ក្នុងចំណោមសន្លឹកឆ្នោតរបស់អ្នកដែលបានចូលរួមបោះឆ្នោតទាំងអស់នោះ មានសន្លឹកឆ្នោតមិនបានការចំនួន ៥៩៤ ៦៥៩ សន្លឹក។ យោងតាមសេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ្រប់គណបក្សនយោបាយដែលបានឈរឈ្មោះនៅក្នុងការបោះឆ្នោតកន្លងទៅនេះ អាចប្តឹងតវ៉ាអំពីលទ្ធផលមួយផ្នែក ឬលទ្ធផលទាំងអស់នៃការបោះឆ្នោត ទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឬទៅក្រុមប្រឹក្សាធម្មនុញ្ញក្នុងរយៈពេល៧២ម៉ោងយ៉ាងយូរ បន្ទាប់ពីការប្រកាសលទ្ធផលបណ្តោះអាសន្ននេះ៕ | ដូចកាលវិភាគដែលបានគ្រោងទុក គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតនីតិកាលទី៦នៅព្រឹកថ្ងៃទី១១ខែសីហានេះ។ លទ្ធផលដែលត្រូវបានផ្សាយផ្ទាល់តាមរយៈទូរទស្សន៍ជាតិ បង្ហាញថាគណបក្សប្រជាជនកម្ពុជារបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ទទួលបានសំឡេង ៤ ៨៨៩ ១១៣ លើសដាច់ឆ្ងាយពីគូប្រកួត១៩គណបក្សផ្សេងទៀត។ |
The latest moves in the ballooning trade conflict between the world's top two economies came just days after tit-for-tat duties on $34 billion in goods came into effect. Analysts have warned that spiralling trade tensions between the two powerhouses could have a damaging impact on the global economy and far-reaching consequences across the planet. US Trade Representative Robert Lighthizer late Tuesday accused China of retaliating to its tariffs "without any international legal basis or justification." President Donald Trump has therefore ordered the trade department to "begin the process of imposing tariffs of 10 percent on an additional $200 billion of Chinese imports," Lighthizer said in a statement. Officials will hold hearings in late August on the list of targeted products and an administration official said it would take about two months to finalise, at which point Trump would decide whether to go ahead with the levies. The eventual goal is to impose tariffs on 40 percent of Chinese imports, the same proportion of US goods hit by Beijing's retaliation, an official told reporters. If the measures are imposed, it would mean new taxes on thousands of products from fish to chemicals, metals and tires. Reacting to the "totally unacceptable" Washington list, the commerce ministry in Beijing said it would be forced to take "countermeasures". "The behavior of the US is hurting China, hurting the world, and hurting itself," the ministry said in a statement, saying it was "shocked" by the US actions. "In order to safeguard the core interests of the country and the fundamental interests of the people, the Chinese government as always will have no choice but to take the necessary countermeasures," it added. Beijing said it would "immediately" tack on the case to its suit against Washington's "unilateralist" behaviour at the World Trade Organization. At a forum in Beijing, a senior official accused the US of "damaging the world economic order" and said tit-for-tat tariffs would "destroy" trade between the rival powers. "The outburst of large-scale mutual levying of tariffs between China and the United States will inevitably destroy Sino-US trade," said the assistant minister of commerce Li Chenggang. The dispute comes on top of Washington's confrontation with other allies and major trading partners including Canada, Mexico and the European Union, after it imposed steep tariffs on their steel and aluminum. Those nations have also retaliated. The new trade frictions sent investors running for cover, with equity markets across Asia tumbling more than one percent. - 'Unfair practices' - The trade confrontation between Washington and Beijing has been escalating for months, despite Trump's repeated statements that he has a good relationship with China's President Xi Jinping. China accused the US of starting "the largest trade war in economic history," after the first round of tariffs took effect last week. But Trump has said continuously that China has taken advantage of the US economy, and he has vowed to hit nearly all the country's products with tariffs, as much as $450 billion. The US trade deficit in goods with China ballooned to a record $375.2 billion last year, stoking his anger. For now, the USTR continues to work on the process of finalising an additional $16 billion in goods to face 25-percent tariffs to bring the total up to $50 billion. Beijing has vowed to retaliate accordingly. The new list of goods to face 10-percent punitive duties includes frozen meats, live and fresh fish and seafood, butter, onions, garlic and other vegetables, fruits, nuts, metals, and a massive list of chemicals, as well as tires, leather, fabrics, wood and paper. The officials said they tried to target goods that would reduce the harm to US consumers. They also said they remain open to working with China to try to resolve the dispute, but the response from Beijing so far has been unsatisfactory. "For over a year, the Trump Administration has patiently urged China to stop its unfair practices, open its market, and engage in true market competition," Lighthizer said. "Unfortunately, China has not changed its behavior." But he added that "the United States is willing to engage in efforts that could lead to a resolution of our concerns." | Washington, United States | The United States and China have fired the next shots in their escalating trade war, with Washington threatening to impose fresh tariffs on another $200 billion in Chinese goods and Beijing vowing to retaliate. |
ក្នុងបទសម្ភាសន៍ថ្មីមួយជាមួយទូរទស្សន៍ Bloomberg នៅថ្ងៃព្រហស្បតិ៍ ទី ១៧ ខែមករា នាយករដ្ឋមន្ត្រីវៀតណាមលោក ង្វៀន សួនហ្វ៊ុក បង្ហើបថា វៀតណាមកំពុងបន្តនាំចូលកាន់តែច្រើននូវផលិតផលពីក្រុមហ៊ុនអាមេរិកដូចជា ប៊ូអ៊ីង ក្រុមហ៊ុន General Electric ជាដើមនៅពេលបច្ចុប្បន្ន។ នាយករដ្ឋមន្ត្រីរូបនេះបន្តថា វាជាចំណាត់ការរបស់វៀតណាមក្នុងការធានាឲ្យបាននូវការកាត់បន្ថយគម្លាតទំហំពាណិជ្ជកម្ម និងធ្វើឲ្យមានតុល្យភាពពាណិជ្ជកម្ម តាមការចង់បានរបស់ប្រធានាធិបតី។ «យើងមានគោលដៅសម្រេចឲ្យបាននៅពាណិជ្ជកម្មដែលមានតុល្យភាពជាងនេះជាមួយអាមេរិក។ ការបញ្ជាទិញទំនិញបន្ថែមនេះនឹងជួយឲ្យមានតុល្យភាព និងជំរុញពាណិជ្ជកម្មរវាងប្រទេសវៀតណាមជាមួយមហាអំណាចសេដ្ឋកិច្ចទីមួយនេះផង»។ លោក ហ្វ៊ុកបាននិយាយដូច្នេះ។ ចាប់ពីពេលឡើងកាន់តំណែងជាប្រធានាធិបតីដើមឆ្នាំ ២០១៧ បញ្ហាឱនភាពពាណិជ្ជកម្មជាបញ្ហាធំដែលលោក ត្រាំ ចង់ដោះស្រាយ។ ប្រធានាធិបតីរូបនេះដាក់សម្ពាធឲ្យបណ្តាប្រទេសដែលមានឱនភាពពាណិជ្ជកម្មធំៗជាមួយអាមេរិកបង្កើនការបញ្ជាទិញទំនិញពីអាមេរិកដែរ។ វៀតណាមក្លាយជាដៃគូសេដ្ឋកិច្ចដ៏សំខាន់មួយរបស់អាមេរិក ប៉ុន្តែឱនភាពពាណិជ្ជកម្មទ្វេភាគីមានរហូតដល់ ៣៣ ពាន់លានដុល្លារឯណោះគិតត្រឹមរយៈពេល ១០ ខែនៃឆ្នាំ ២០១៨។ ជារួមវៀតណាមស្ថិតនៅលំដាប់ថ្នាក់ទីប្រាំមួយក្នុងចំណោមប្រទេសដែលមានឱនភាពពាណិជ្ជកម្មធំបំផុតជាមួយអាមេរិកបន្ទាប់ពី ចិន, ម៉ិកស៊ិក, អាលឺ្លម៉ង់, កាណាដា និង ជប៉ុន។ រដ្ឋាភិបាលវៀតណាមប្រឹងប្រែងដោះស្រាយបញ្ហានេះ និងព្យាយាមបង្កើតទំនាក់ទំនងទាំងសេដ្ឋកិច្ច និងយោធាជាមួយអាមេរិកផង ដ្បិតរដ្ឋអាស៊ីអាគ្នេយ៍នេះចង់បន្ថយការពឹងផ្អែកខ្លាំងលើទំនាក់ទំនងពាណិជ្ជកម្មជាមួយចិន។ ចិនបច្ចុប្បន្ននៅតែរក្សាតំណែងជាដៃគូពាណិជ្ជកម្មធំបំផុតរបស់វៀតណាម ប៉ុន្តែភាគីទាំងពីរនៅតែប្រឈមមុខដាក់គ្នាក្នុងជម្លោះដែនសមុទ្រចិនខាងត្បូងដដែល។ មេដឹកនាំវៀតណាមរីករាយនឹងជួយរៀបចំជំនួប ត្រាំ-គីម លើកទីពីរ ក្រៅពីរឿងសេដ្ឋកិច្ច នាយករដ្ឋមន្ត្រីវៀតណាម ង្វៀន សួនហ្វ៊ុក ក៏បានលើកឡើងពីគម្រោងរៀបចំកិច្ចប្រជុំពិសេសរវាងប្រធានាធិបតីអាមេរិក និងកូរ៉េខាងជើងលើការរំសាយនុយក្លេអ៊ែរដែរ។ លោក សួនហ្វ៊ុក បានប្រកាសថា លោកមិនបានដឹងសោះពីគម្រោងរៀបចំជំនួបលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន នៅហាណូយឡើយ។ ប៉ុន្តែតាងនាមឲ្យប្រជាជនវៀតណាមលោកពិតជាស្វាគមន៍កក់ក្តៅ និងរីករាយក្នុងការជួយរៀបចំជំនួបប្រវត្តិសាស្ត្រនេះ។ «ខ្ញុំពិតជាមិនបានដឹងឡើយថា ភាគីទាំងពីរនឹងសម្រេចយកការជួបប្រជុំគ្នានៅវៀតណាមនោះ។ យើងមិនបានដឹងទេពីការសម្រេចចិត្តចុងក្រោយ។ ប៉ុន្តែប្រសិនបើវាកើតឡើងនៅទីនេះមែន យើងនឹងប្រឹងអស់ពីសមត្ថភាពដើម្បីជួយសម្របសម្រួលដល់កិច្ចប្រជុំនេះ»។ នេះជាការបញ្ជាក់របស់លោក ង្វៀន សួនហ្វ៊ុក។ កន្លងមកមានតែការផ្សព្វផ្សាយពីកាសែតកូរ៉េខាងត្បូងប៉ុណ្ណោះដែលបញ្ជាក់ថា ក្រុងហាណូយជាទីតាំងនៃជំនួបលើកទីពីររវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន។ ប៉ុន្តែតាមពិតមកដល់បច្ចុប្បន្នមិនទាន់មានការសម្រេចណាមួយត្រូវបានធ្វើឡើងឡើយទាំងកាលបរិច្ឆេទ និងទីតាំងនៃជំនួបនោះ។ មន្ត្រីជាន់ខ្ពស់កូរ៉េខាងជើងកំពុងស្ថិតនៅអាមេរិកដើម្បីជជែកគ្នាជាមួយមន្ត្រីអាមេរិកដើម្បីសម្រេចចុងក្រោយ៕ | នាយករដ្ឋមន្ត្រីវៀតណាម ង្វៀន សួនហ្វ៊ុក លើកឡើងថា វៀតណាមនឹងព្យាយាមបង្កើនការនាំចូលទំនិញបន្ថែមពីអាមេរិកដើម្បីធានាតុល្យភាពពាណិជ្ជកម្មទ្វេភាគី តាមការចង់បានរបស់រដ្ឋបាលក្រុងវ៉ាស៊ីនតោន។ ក្រៅពីពង្រីកទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគីជាមួយអាមេរិក មេដឹកនាំវៀតណាមរូបនេះក៏ប្រកាសត្រៀមខ្លួនជួយសម្របសម្រួល និងរៀបចំកិច្ចប្រជុំប្រវត្តិសាស្ត្ររវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុនជាលើកទីពីរផងដែរ បើសិនជាភាគីជ្រើសរើសយកវៀតណាមមែននោះ។ |
នៅថ្ងៃទី២៣ ខែមីនា គឺជាថ្ងៃ ដែលកម្ពុជា-ថៃ សម្រេចរួមគ្នា បិទច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត រួមទាំងច្រកផ្សេងៗទៀត។ បន្ថែមពីលើរបាយការណ៍ លោក កែវ វណ្ណថន ប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទ នៅព្រឹកថ្ងៃទី២៤ ខែមីនា ថា ឥឡូវនេះ ច្រកព្រំដែនកម្ពុជា-ថៃ ត្រូវបានបិទអស់ហើយ។ ពលរដ្ឋខ្មែរ និងភ្ញៀវបរទេស មិនអាចចេញពីថៃ ចូលមកកម្ពុជា តាមច្រកព្រំដែនគោកទៀត ពីថ្ងៃនេះទៅ រហូតដល់មានការសម្រេចថ្មីរវាងប្រទេសទាំងពីរ។ យ៉ាងណាការនាំទំនិញចេញចូល នៅតែប្រព្រឹត្តទៅធម្មតា។ ក្រសួងពាក់ព័ន្ធនានា ណែនាំទៅមន្រ្តីតាមព្រំដែន ឲ្យត្រួតពិនិត្យសុខភាព ពិសេសកម្តៅរបស់ពលរកខ្មែរ មុនអនុញ្ញាតឲ្យចូលមកកម្ពុជា។ លើលពីនេះ ក្រសួងពាក់ព័ន្ធ ថែមទាំងទទូចឲ្យពលករខ្មែរ ដែលទើបនឹងមកពីថៃ ឬប្រទេសនានា ឲ្យនៅដាច់ដោយឡែកពីគេរយៈពេល១៤ថ្ងៃ ដើម្បីជៀសវាងការឆ្លងទៅសមាជិកគ្រួសារឬអ្នកដទៃ៕ | គិតត្រឹមថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ពលរដ្ឋខ្មែរជិត១ម៉ឺនាក់ បានគ្នាសម្រុកចេញពីថៃ ចូលមកកម្ពុជាវិញ។ នេះបើតាមរបាយការណ៍ ដែលលោក កែវ វណ្ណថន អគ្គនាយករងនិងជាអ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ផ្ញើមកសារព័ត៌មានថ្មីៗតាមបណ្តាញទំនាក់ទំនងតេឡេក្រាម។ |
កាលពីថ្ងៃទី២៧ ខែមីនា Messi បានធ្វើដំណើរទៅកាន់សារមន្ទីររបស់ CONMEBOL ក្នុងទីក្រុង Luque ប្រទេសប៉ារ៉ាហ្គាយ។ ចូលរួមពិធីដាក់បង្ហាញរូបសំណាកនោះ ប្រធានក្រុមជម្រើសជាតិអាហ្សង់ទីន បានឈរកាន់ពានរង្វាន់ World Cup ដែលខ្លួនបានឈ្នះនៅកាតា ឈរក្បែររូបសំណាករបស់គេ ដែលមានកាន់ពានរង្វាន់បាល់ទាត់ពិភពលោកដូចគ្នា។ ខ្សែប្រយុទ្ធ វ័យ ៣៥ឆ្នាំ បានដឹកនាំក្រុមអាហ្សង់ទីន ក្នុងនាមជាប្រធានក្រុមឈ្នះពាន World Cup ២០២២ លើកដំបូង ក្រោយរង់ចាំងអស់រយៈពេល ៣៦ឆ្នាំកាលពីឆ្នាំមុន និងជាពានរង្វាន់ពិភពលោកទី៣ របស់អាហ្សង់ទីន។ នៅក្នុងកិច្ចសម្ភាសជាមួយនឹងអ្នកកាសែត Messi និយាយថា រូបគេមានការភ្ញាក់ផ្អើល និងមិនធ្លាប់បានគិតពីរឿងទាំងនេះពីមុនមកឡើយ ក្រៅពីរីករាយក្នុងការលេងបាល់ទាត់។ «ខ្ញុំមិនធ្លាប់បានស្រមៃ ឬគិតពីរឿងនេះនោះទេ ក្តីស្រមៃខ្ញុំគឺរីករាយធ្វើអ្វីដែលខ្ញុំចូលចិត្តតាំងពីនៅតូច គឺចង់ធ្វើជាកីឡាករបាល់ទាត់អាជីព ជាអ្វីដែលខ្ញុំចង់ធ្វើបំផុតក្នុងជីវិត។ ខ្ញុំធ្លាប់ឆ្លងកាត់ផ្លូវដ៏វែងឆ្ងាយ ការសម្រេចចិត្តជាច្រើន និងការបរាជ័យ តែខ្ញុំតែងតែសម្លឹងទៅមុខ និងចង់ធ្វើឱ្យបានគឺជ័យជម្នះ ហើយខ្ញុំគិតថារឿងដែលសំខាន់នោះ គឺប្រយុទ្ធដើម្បីក្តីស្រមៃ ហើយវានឹងជួយឱ្យអ្នករីករាយ ជាមួយការប្រកួត។»។ Messi បាននិយាយបែបនេះ ក្បែររូបសំណាកខ្លួន។ កាលពីពេលថ្មីៗនេះ Messi សមាជិកក្រុម PSG ទើបតែរកបានគ្រាប់បាល់ដែលជាកំណត់ត្រាក្នុងអាជីពរបស់គេចំនួន ៨០០គ្រាប់ ក្នុងការប្រកួតទល់ប៉ាណាម៉ា ដែលជាប្រកួតដំបូងបង្អស់របស់អាហ្សង់ទីន បន្ទាប់ពីឈ្នះ World Cup រួចមក។ ជាមួយក្រុមជម្រើសជាតិ Messi រកបាន ៩៩គ្រាប់ គិតមកដល់ពេលនេះ ហើយរូបគេនឹងអាចរកបានគ្រាប់បាល់ទី ១០០ប្រចាំអាជីពនៅក្រុមជម្រើសជាតិ ប្រសិនបើរូបគេអាចរកបានគ្រាប់បាល់ ទល់ក្រុម Curacao ក្នុងការប្រកួតមិត្តភាព នៅថ្ងៃទី៣១ មីនា៕ | រូបសំណាករបស់ Lionel Messi នឹងត្រូវយកទៅដាក់តាំងជាប់រូបសំណាក លោក Diego Maradona និងលោក Pele នៅក្នុងសារមន្ទីររបស់សហព័ន្ធបាល់ទាត់ទ្វីបអាម៉េរិកខាងត្បូង (CONMEBOL)។ |
លោក Umar Zia មន្ត្រីសហព័ន្ធកីឡាបាល់ទាត់ប៉ាគីស្ថាន (PFF) នៅថ្ងៃទី១៦ ខែកញ្ញា អះអាងថា មនុស្សចំនួន៨១នាក់រួមទាំងកីឡាករស្រ្តី នៃក្រុមយុវជនបាល់ទាត់អាហ្វហ្គានីស្ថាន ជាមួយគ្រូបង្វឹក និងសមាជិកគ្រួសាររបស់ពួកគេ បានទៅដល់ប្រទេសប៉ាគីស្ថាន តាមរយៈការឆ្លងកាត់ព្រំដែន Torkham។ លោកបន្ថែមថា ៣៤នាក់ផ្សេងទៀត នឹងទៅដល់ប៉ាគីស្ថាននៅថ្ងៃបន្ទាប់។ បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ម្ចាស់ផ្ទះប៉ាគីស្ថាន បានទទួលស្វាគមន៍ជនភៀសខ្លួននយោបាយអាហ្វហ្គានីស្ថាន ដែលភាគច្រើនជាកីឡាការរិនីបាល់ទាត់ និងគ្រួសារបស់ពួកគេ។ ក្រុមមន្រ្តីប៉ាគីស្ថាន បានផ្តល់កម្រងផ្កាពណ៌ក្រហមដល់ជនភៀសខ្លួនទាំងនោះ នៅពេលពួកគេចុះពីឡានក្រុង នៅការិយាល័យ PFF នាទីក្រុងឡាហ័រ នៅថ្ងៃទី១៥ ខែកញ្ញា។ លោក Zia ប្រាប់ Reuters ថាពួកគេនឹងស្នាក់នៅប៉ាគីស្ថាន ក្រោមសន្តិសុខដ៏តឹងរ៉ឹង មុនពេលដាក់ពាក្យសុំសិទ្ធិជ្រកកោន នៅប្រទេសទីបី។ មន្ត្រីសហព័ន្ធកីឡាបាល់ទាត់ប៉ាគីស្ថានរូបនេះ លើកឡើងទៀតថា អង្គការបាល់ទាត់អន្តរជាតិដើម្បីសន្តិភាព បានជួយរៀបចំការចាកចេញរបស់ពួកគេពីអាហ្វហ្គានីស្ថាន និងនៅពេលទៅដល់ប៉ាគីស្ថាន។ «ពួកគេនឹងទៅប្រទេសផ្សេងទៀត បន្ទាប់ពីនៅទីនេះ៣០ថ្ងៃ ដោយសារអង្គការអន្តរជាតិមួយចំនួន កំពុងធ្វើការក្នុងការរកដោះស្រាយ ដើម្បីបញ្ជូនពួកគេទៅប្រទេសណាមួយ ដែលក្នុងនោះ រួមមានទាំងអង់គ្លេស អាមេរិក និងអូស្ត្រាលីផង»។ នេះបើតាមការបញ្ជាក់របស់លោក Zia។ ចាប់តាំងពីមានការកាន់កាប់ជាថ្មីរបស់ក្រុមតាលីបង់មក ការនិរទេសខ្លួនរបស់ប្រជាជនអាហ្វហ្គានីស្ថាន ទៅកាន់ប្រទេសផ្សេងកើនឡើងយ៉ាងខ្លាំង។ អ្នកភៀសខ្លួនទាំងនោះ ភាគច្រើនជាបញ្ញវន្តអាហ្វហ្គានីស្ថាន ឥស្សរជនសាធារណៈ និងជាពិសេសនោះជាស្ត្រីអ្នកកីឡាតែម្តង។ ក្រុមតាលីបង់ មិនពេញចិត្តស្រ្តីអាហ្វហ្គានីស្ថាន មានសិទ្ធិធ្វើអ្វីមួយដូចបុរសឡើយ៕ | ក្រុមបាល់ទាត់យុវជនយុវនារីអាហ្វហ្គានីស្ថាន បានមកដល់ប្រទេសប៉ាគីស្ថានហើយ ដើម្បីស្វែងរកសិទ្ធិជ្រកកោននយោបាយនៅប្រទេសទី៣។ ការចាកចេញពីប្រទេសកំណើត ព្រោះពួកគេបារម្ភអំពីស្ថានភាពអត្តពលិកជាស្ត្រី ក្រោមរដ្ឋាភិបាលថ្មីរបស់តាលីបង់។ |
លោក ឈឹម សុធី ប្រធាននាយកដ្ឋានសិល្បៈសូនរូប និងសិល្បៈសិប្បកម្ម នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានផ្ដល់សម្ភាសន៍ដល់សារព័ត៌មានថ្មីៗ អំពីប្រវត្តិសូត្រខ្មែរ។ លោកថា ការធ្វើកំណាយរបស់ក្រុមអ្នកជំនាញកន្លងទៅ បានរកឃើញស្លាកស្នាម ឧបករណ៍ក្រសាល់(ឧបករណ៍រវៃសូត្រ ឬអំបោះ) ធ្វើពីដីដុត និងធ្វើពីថ្មរំលីង ដែលបន្សល់ពីមនុស្សសម័យបុរេប្រវត្តិ។ លោក សុធី បានពន្យល់ថា ប្រជាជនខ្មែរកាលពីជំនាន់ដើម បានវិវឌ្ឍន៍ការស្លៀកពាក់ ពីការស្លៀកស្លឹកឈើ ទៅស្លៀកប៉ឹង បន្ទាប់មកពួកគេចេះយកអំបោះ ឬសូត្រមកប្រើប្រាស់។ ទោះជាយ៉ាងណា កាលសម័យនោះ ការត្បាញសូត្រនៅមិនទាន់មានក្បាច់រចនាច្រើនឡើយ។ ប៉ុន្តែបន្ទាប់ពីព្រះបាទ ហ៊ុន ទៀន (ព្រះថោង) ដែលជាបឋមក្សត្រនៃកម្ពុជា បានឡើងគ្រងរាជ ទ្រង់បានធ្វើឱ្យសូត្រខ្មែរ កាន់តែមានការរីកចម្រើនឡើង។ លោក ឈឹម សុធី ប្រធាននាយកដ្ឋានសិល្បៈសូនរូប និងសិល្បៈសិប្បកម្ម(រូបផ្ដល់ឱ្យ) លោក ឈឹម សុធី បញ្ជាក់បន្ថែម៖«ជំនាន់ដើមសូត្រមិនសូវមានក្បាច់ទេ ដូចជាជនជាតិដើមភាគតិច ដែលរស់នៅដល់សព្វថ្ងៃ សម្លៀកបំពាក់របស់គាត់ ក៏មិនសូវមានក្បាច់ច្រើនដែរ។ មកដល់ជំនាន់មានស្តេច គេបែងចែកសម្លៀកបំពាក់ដែលត្បាញពីសូត្រតាមលំដាប់ តាំងពីប្រជាជនធម្មតា រហូតដល់ព្រះមហាក្សត្រ ដោយកំណត់តាមពណ៌ និងក្បាច់ផ្កា។ ប្រជាជនចាប់ផ្ដើមចិញ្ចឹមនាង ដាំមនជាដើម ដែលធ្វើឱ្យសូត្រខ្មែរកាន់តែល្បី ហើយឥណ្ឌា និងចិនចេញចូលខ្មែរច្រើន ដើម្បីធ្វើជំនួញ។ ការស្រាវជ្រាវពីសូត្រនេះ ធ្វើតាំងពីជំនាន់បារាំង រហូតដល់បច្ចុប្បន្ន ក៏គេនៅតែស្រាវជ្រាវដែរ»។ លោក សុធី បន្ថែមទៀតថា ក្នុងអំឡុងសតវត្សទី ៦-៧ មានការឆ្លងឥទ្ធិពលវប្បធម៌គ្នាទៅវិញទៅមក ពីជ្វា ក៏ដូចជាឥណ្ឌាមកខ្មែរ។ បន្ទាប់មកទៀត ក្នុងអំឡុងសតវត្សទី ៧-៨ សិល្បៈសូត្រខ្មែរ មានការប្រែប្រួលរចនាបថកាន់តែទំនើប។ រហូតចូលដល់សម័យអង្គរ ការរចនាម៉ូតសូត្រកាន់តែខ្ពស់ជាងមុន ដោយបានបង្ហាញយ៉ាងច្បាស់ ពីការស្លៀកពាក់របស់ស្រីទេពអប្សរ ដែលបានឆ្លាក់លើប្រាសាទអង្គរវត្តស្រាប់។ លោក សុធី ថាក្នុងសតវត្សទី ៩-១០ អ្វីៗគឺប្រែប្រួលទាំងអស់ ទាំងការស្លៀកពាក់ ទាំងគ្រឿងអលង្ការកាន់តែស្អាត។ ដល់សតវត្សទី១១ កាន់តែខ្ពស់ជាងមុនទៅទៀត គឺបានបញ្ជាក់លើចម្លាក់នៅប្រាសាទបន្ទាយស្រី ប្រាសាទប្រែរូប ប្រាសាទមេបុណ្យ និងប្រាសាទជាច្រើនទៀត ក្នុងតំបន់ជុំវិញអង្គរ។ សតវត្សទី១២ ជាសតវត្សចាប់ផ្ដើមកសាងអង្គរ ដូច្នេះការចនាគ្រប់វិស័យ កាន់តែប្លែកថែមទៀត។ លោក ឈឹម សុធី បន្ថែម៖«នេះគឺការវិវឌ្ឍសម្លៀកបំពាក់ខ្មែរ ការត្បាញជាអន្លូញ និងហូលផាមួង។ ការវិវឌ្ឍសម្លៀកបំពាក់ ពីសម័យនគរភ្នំ មកសម័យអង្គរ មានការល្អជាលំដាប់ កាន់តែខ្ពស់ឡើង។ សតវត្សទី១៣ មានរចនាបថបាយ័ន អ្វីៗកាន់តែប្លែក ធ្វើឱ្យនារីកាន់តែលើកសម្រស់ស្អាត ព្រោះតែការរចនាសម្លៀកបំពាក់។ ក្រោយសតវត្សទី១៣ ប្រទេសជាតិរៀងធ្លាក់ចុះក្រោម ព្រោះមានសង្គ្រាមច្រើនជាមួយបរទេស។ ដល់សម័យលង្វែកមានការរីកចម្រើនដែរ ប៉ុន្តែក៏មានសង្គ្រាមច្រើន ជាមួយប្រទេសជិតខាងដែរ»។ លោក សុធី លើកឡើងទៀតថា មកដល់សម័យឧដុង្គ ស្ដេចខ្មែរមានទំនាក់ទំនងច្រើនជាមួយសៀម ដូច្នេះការស្លៀកពាក់ ក៏មានការរីកចម្រើនដែរ រហូតដល់សម័យបារាំង ស្ត្រីខ្មែរចាប់ផ្ដើមពាក់អាវ។ ប្រជាជនខ្មែរ ត្បាញសូត្រក្រោមផ្ទះ ដោយនៅទូទាំងប្រទេសសុទ្ធតែមានកន្លែងត្បាញ។ ប្រធាននាយកដ្ឋានរូបនេះ ថា កាលជំនាន់ដើម ស្ត្រីខ្មែរត្រូវតែចេះត្បាញហូល ផាមួង និងក្រមាជាដើម ដើម្បីប្រើប្រាស់ក្នុងគ្រួសារ។ «វិស័យតម្បាញខ្មែររីកច្រើនគ្រប់កន្លែង គ្រាន់តែថាពេលខ្លះធ្លាក់ចុះ ឬងើបឡើងដោយសារតែសង្គ្រាម។ បន្ទាប់ពីគេធ្វើស្រែចម្ការរួច គេទំនេរគេត្បាញ។ ការរីកចម្រើនវិស័យតម្បាញ អាស្រ័យលើប្រទេសជាតិ មានសន្តិសុខ និងសន្ដិភាព បើប្រទេសមានសង្គ្រាមច្រើន មិនសូវបានត្បាញទេ គិតតែរត់»។ នេះជាការពន្យល់របស់លោក ឈឹម សុធី។ ប្រធាននាយកដ្ឋានសិល្បៈសូនរូប លោក សុធី បានកត់សម្គាល់ឃើញថា បច្ចុប្បន្នទីផ្សារសូត្រធ្លាក់ចុះ ធ្វើឱ្យអ្នកត្បាញមួយចំនួន បោះបង់ចោលការត្បាញសូត្រ ហើយនាំគ្នាទៅធ្វើការងាររោងចក្រ។ ស្របពេលសម្លៀកបំពាក់ជជុះនាំចូលកាន់តែច្រើន យុវនារីជំនាន់នេះភាគច្រើន ក៏និយមស្លៀកសម្លៀកបំពាក់ទំនើប ដោយមិនសូវចាប់អារម្មណ៍រឿងប្រពៃណីដែរ។ «ខែបុណ្យភ្ជុំ ឬចូលឆ្នាំ ស្រីៗស្លៀកខោខូវប៊ូយចូលវត្តក៏មាន។ ការយល់ឃើញរបស់មនុស្សកាន់តែបែកឆ្ងាយ ធ្វើឱ្យប្រពៃណីកាន់តែឃ្លាតឆ្ងាយដែរ។ ខំត្បាញចង់ងាប់ លក់១ចំណេញតិចតួច ទៅធ្វើការរោងចក្រមួយខែ បាន២ ទៅ៣រយដុល្លារដែរ។ ដូច្នេះគេរត់រកមួយណាដែលស្រួលជាង ហើយប្រពៃណីវប្បធម៌ គេទុកមួយដុំសិន។ ឥឡូវនៅតាមផ្ទះ សល់តែយាយៗ គាត់នៅត្បាញតិចតួច ក្មេងមានកម្លាំង ទៅធ្វើការផ្សេងអស់ហើយ។ ពេលទីផ្សារងើបឡើង គេអាចមកត្បាញវិញ។ អ្នកប្រើប្រាស់ភាគច្រើន ខ្មែរនៅក្រៅប្រទេស ដូចនៅបារាំង អាម៉េរិក និងខ្មែរក្នុងស្រុកមួយចំនួន។ ខ្មែរហ្នឹងទាល់តែគេយល់ទៀតថា របស់ហ្នឹងពិបាកធ្វើណាស់ ទម្រាំយកសូត្រមួយសរសៃៗទៅត្បាញបាន គេឱ្យតម្លៃទៀត ទើបគេទិញ»។ ប្រធាននាយកដ្ឋានសិល្បៈសូនរូប និងសិល្បៈសិប្បកម្ម លោក ឈឹម សុធី សង្កត់ធ្ងន់ថា កម្ពុជា ខ្វះខាតការដាំមន និងចិញ្ចឹមនាងដោយខ្លួនឯង ក្នុងទ្រង់ទ្រាយធំ ដែលអាចប្រមូលផលបានរាប់តោន។ លោកថា ខ្មែរមានការដាំមនដែរ ប៉ុន្តែដាំក្នុងចំនួនតិចតួច ជាលក្ខណៈគ្រួសារ និងដាំគ្រាន់ជាការបង្ហាញដល់ភ្ញៀវទេសចរប៉ុណ្ណោះ។ ប្រសិនបើមានការគាំទ្រផ្នែកថវិកាពីរដ្ឋ លោក សុធី ជឿជាក់ថា វិស័យសូត្រខ្មែរ នឹងរីកចម្រើនឡើងវិញ៕ | ភ្នំពេញ៖ តាមការស្រាវជ្រាវ សូត្របានចាប់កំណើតតាំងពីសម័យបុរេប្រវត្តិ ដោយរកឃើញភស្ដុតាងមួយចំនួន នៅស្ថានីយសំរោងសែន ក្នុងខេត្តកំពង់ឆ្នាំង និងស្ថានីយម្លូព្រៃ ក្នុងខេត្តព្រះវិហារ គឺតាំងពីមុនខ្មែរ ទទួលឥទ្ធិពលពីឥណ្ឌាទៅទៀត។ កាលសម័យនោះ គេត្បាញសូត្រ ដើម្បីស្លៀកពាក់ក្នុងកុលសម្ព័ន្ធ ក្នុងក្រុម ឬក្នុងសហគមន៍ ដែលរស់នៅតាមតំបន់ភ្នំ ឬតំបន់ខ្ពង់រាប។ នេះជាការបញ្ជាក់របស់ លោក ឈឹម សុធី ប្រធាននាយកដ្ឋានសិល្បៈសូនរូប និងសិល្បៈសិប្បកម្ម នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ |
អ្នកហាត់កីឡាទាំងអស់នេះ តែងជិះតាមដងទន្លេ និងចូលតាមតំបន់ទេសចរណ៍កែច្នៃ និងធម្មជាតិផងដែរ។ កន្លែងកម្សាន្តបែបកែច្នៃ និងហាងកាហ្វេ មួយចំនួន បានលេចរូបរាងឡើងក្នុងខេត្តកណ្ដាលជាបន្តបន្ទាប់។ ខេត្តកណ្ដាល មានអ្នកជិះកង់ហាត់ប្រាណ និងកម្សាន្តតាមមាត់ទន្លេ ហាងកាហ្វេកែច្នៃតាមបែបធម្មជាតិ និងតំបន់ទេសចរណ៍កែច្នៃមួយចំនួន។ កញ្ញា វ៉ែន រស្ម៊ី កញ្ញា វ៉ែន រស្ម៊ី អ្នកចូលចិត្តជិះកង់ហាត់ប្រាណ បានប្រាប់ ThmeyThmey25 ថា ពេលចុងសប្តាហ៍កញ្ញា ចូលចិត្តជិះកង់ទៅតំបន់អរិយក្សត្រ ក្នុងខេត្តកណ្ដាល ព្រោះសម្បូរកន្លែងកម្សាន្តបើកថ្មី ជាពិសេសកញ្ញា ចូលចិត្តទៅហាងកាហ្វេនៅទីនោះ។ ជាមួយគ្នានេះដែរ អរិយក្សត្រ ក៏ជាស្រុកកំណើតម្ដាយរបស់កញ្ញា ដែលជាហេតុធ្វើឱ្យយុវតីរូបនេះ ស្គាល់ផ្លូវច្រើន មិនភ័យខ្លាចវង្វេងផ្លូវ។ កញ្ញា រស្ម៊ី រៀបរាប់ដូច្នេះ៖ «ថ្ងៃធម្មតាខ្ញុំជិះកង់ទៅធ្វើការ ប៉ុន្តែចុងសប្តាហ៍ មានដំណើរកម្សាន្តបែបជិះកង់ជាមួយមិត្តភ័ក្ត្រ។ ភាគច្រើន គឺយើងជិះនៅជិតៗក្រុងប្រហែល ៣០គីឡូម៉ែត្រ។ ខ្ញុំឧស្សាហ៍ជិះទៅម្ដុំខាងខេត្តកណ្ដាល ព្រោះ នៅទីនោះសម្បូរកន្លែងបើកថ្មីដូចជាហាងកាហ្វេ រមណីយដ្ឋាន ដែលគេរៀបចំតែបែបជនបទ ហើយនៅទីនោះ ខ្សាច់មានទឹក មានទេសភាពច្រើន ដែលមើលទៅធ្វើឱ្យខ្ញុំមានអារម្មណ៍ស្រស់ស្រាយ»។ យុវតីរូបនេះចាប់ផ្ដើមជិះកង់ក្នុងឆ្នាំ២០១៦ ដោយលើកដំបូងកញ្ញាជិះកង់ទៅគិរីរម្យ។ បន្ទាប់មក កញ្ញា យល់ថា កញ្ញា ចូលចិត្តកីឡាប្រភេទនេះ។ រៀងរាល់ចុងសប្តាហ៍ កញ្ញាតែងជិះកង់កម្សាន្តតាមតំបន់ទេសចរណ៍ក្បែក្រុង។ ជាមួយគ្នានេះដែរ លោក ជួប សោភ័ណ ប្រធានមន្ទីរទេសចរណ៍ខេត្តកណ្ដាល បានលើកឡើងថា ខេត្តកណ្ដាលមិនសូវមានទេសចរ ដែលទៅសម្រាកស្នាក់នៅនោះទេ។ ភាគច្រើន អ្នកទៅកម្សាន្តវិលល្ងាច។ ទេសចរ ដែលសម្បូរជាងគេក្នុងបរិបទកូវីដ-១៩ នេះ គឺជាអ្នកជិះកង់។ ដោយឡែកភ្ញៀវទេសចរផ្សេងទៀត ទៅកម្សាន្តជាលក្ខណៈគ្រួសារនៅតំបន់ទេសចរណ៍កែច្នៃ។ កន្លែងលក់គុយទាវ ជាប់មាត់ទឹករបស់លោក ហ៊ឺ យូរី «ឥឡូវយើងសម្បូរអ្នកចូលចិត្តជិះកង់បែបទេសចរណ៍។ ពួកគាត់ក៏ចូលចិត្តអង្គុយលេងនៅតាមហាងកាហ្វេ ដែលរៀបចំស្អាត។ អ្នកជិះកង់សម្បូរនៅថ្ងៃចុងសប្តាហ៍»។ នេះជាការបញ្ជាក់របស់លោក ជួប សោភ័ណ ដោយបន្តថា ក្នុងបរិបទកូវីដ-១៩ ហាងកាហ្វេតាមផ្លូវជាច្រើនបានកកើតឡើងក្នុងខេត្តកណ្ដាល។ តំបន់ទេសចរណ៍កែច្នៃ ក៏មានបង្កើតថ្មីមួយចំនួនផងដែរ។ លោកប្រធានមន្ទីរទេសចរណ៍រូបនេះ អះអាងថា អ្នកជិះកង់ហាត់ប្រាណពិតជាបានរួមចំណែក ឱ្យអាជីវកម្មហាងកាហ្វេ អាហារដ្ឋាន និងតំបន់ទេសចរណ៍មួយចំនួនអាចដំណើរការបានក្នុងបរិបទកូវីដ-១៩។ នាពេលអនាគត កីឡាទេសចរណ៍ជិះកង់ នឹងកាន់តែមានសក្តានុពលក្នុងខេត្តកណ្ដាល។ បន្ថែមពីនេះ លោក ហ៊ឺ យូរី ម្ចាស់ហាងគុយទាវកង់រទេះ ក្នុងស្រុកខ្សាច់កណ្ដាល ដែលមានកន្លែងលក់គុយទាវ មីស្រុះ នៅជាប់មាត់ទឹក និងកំពុងល្បីលើបណ្ដាញសង្គម បានប្រាប់សារព័ត៌មានThmeyThmey25 ថាហាងរបស់លោកសម្បូរភ្ញៀវខ្លាំងនៅថ្ងៃចុងសប្តាហ៍ ដែលមានអ្នកជិះកង់ហាត់ប្រាណចូលបរិភោគច្រើន។ រូបភាពពីកញ្ញា វ៉ែន រស៊្មី លោក យូរី បញ្ជាក់ថា៖ «កាលពីមុនអ្នកជិះកង់គាត់មកច្រើន តែឥឡូវសម្បូរខ្លាំងនៅថ្ងៃសៅរិ៍ អាទិត្យ ។ ភ្ញៀវលក្ខណៈគ្រួសារ និងអ្នកធ្វើការក៏មកច្រើនដែរក្នុងពេលបច្ចុប្បន្ន » ។ លោក ហ៊ឺ យូរី អាចលក់គុយទាវ និងមីស៊ុប បានប្រមាណ ២០០ចានក្នុងមួយថ្ងៃសម្រាប់ថ្ងៃធម្មតា។ ដោយឡែក ថ្ងៃចុងសប្តាហ៍ លោកអាចលក់អស់រហូតដល់ ៤០០ចាន ព្រោះមានភ្ញៀវដែលជាអ្នកជិះកង់ជាក្រុមៗ បន្ថែម ក្រៅតែពីភ្ញៀវប្រចាំថ្ងៃ ។ យ៉ាងណាមិញលោក ជួប សោភ័ណ ប្រធានមន្ទីរខេត្តកណ្ដាល សប្បាយចិត្តចំពោះការរួមចំណែកលើកស្ទួយអាជីវកម្មទេសចរណ៍ ក្នុងបរិបទកូវីដ-១៩ របស់អ្នកជិះកង់ហាត់ប្រាណ។ លោក ក៏បានអំពាវនាវឱ្យអ្នកទេសចរ និង អ្នកជិះកង់ហាត់ប្រាណ អនុវត្តវិធានសុវត្ថិភាពឱ្យខ្ជាប់ខ្ជួន ទោះបីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ រួចហើយ៕ លោក ជួប សោភ៏ណ ប្រធានមន្ទីរទេសចរណ៍ខេត្តកណ្ដាល | ពលរដ្ឋនៅរាជធានីភ្នំពេញ ចូលចិត្តជិះកង់ហាត់ប្រាណច្រើនជាងមុន។ អ្នកជិះកង់ភាគច្រើន ជិះពីភ្នំពេញ ទៅតំបន់អរិយក្សត្រ នៃស្រុកល្វាឯម ខេត្តកណ្ដាល។ សកម្មភាពជិះកង់ទាំងនេះ បានជួយអ្នកលក់ដូរក្នុងខេត្តកណ្ដាល ជាពិសេសអ្នកអរិយក្សត្រ លក់ដាច់ជាងមុន។ ទន្ទឹមនឹងនេះ អាជីវកម្មហាងកាហ្វេ អាហារដ្ឋានមួយចំនួន ក៏អាចរកចំណូលពីអ្នកហាត់កីឡាដែរ។ |
ដោយប្រឆាំងនឹងនិន្នាការសកលបច្ចុប្បន្នដែលប្រទេសជាច្រើនកំពុងស្វែងរកការបន្ថយម៉ោងធ្វើការដើម្បីជំរុញផលិតភាពការងារ ក្រិកចាប់ពីថ្ងៃទី១ ខែកក្កដាបានចាប់ផ្តើមអនុវត្តរបបការងារថ្មីចំនួន ៤៨ម៉ោងក្នុងមួយសប្តាហ៍លើវិស័យមួយចំនួនដូចជា លក់រាយ កសិកម្ម និងសេវាកម្ម ប្រសិនបើនិយោជកយល់ថាជាការចាំបាច់។ និយោជិតអាចជ្រើសរើសធ្វើការ ៥ថ្ងៃក្នុងមួយសប្តាហ៍ដោយធ្វើការថែមម៉ោង២ម៉ោងក្នុងមួយថ្ងៃ ឬធ្វើការ ៦ថ្ងៃក្នុងមួយសប្តាហ៍ ខណៈការធ្វើការថែមម៉ោងទទួលបានប្រាក់បន្ថែមម៉ោង ៤០ភាគរយខ្ពស់ជាងប្រាក់ខែធម្មតា។ តាមទីភ្នាក់ងារស្ថិតិអឺរ៉ុប Eurostat ប្រជាជនក្រិកមានម៉ោងធ្វើការយូរបំផុតនៅអឺរ៉ុប ដោយជាមធ្យម៤១ម៉ោងក្នុងមួយសប្តាហ៍។ ក្រុមអ្នកប្រឆាំងច្បាប់ថ្មីនេះ បានដើរតាមផ្លូវដើម្បីតវ៉ា ដោយអះអាងថា វាមិនមានឥទ្ធិពលលើការបង្កើនផលិតភាពការងារ ឬការកែលម្អអត្រាការងារនៅក្រិកឡើយ។ ពួកគេបានលើកយកកម្មវិធីសាកល្បងជាច្រើននៃការធ្វើការ ៤ថ្ងៃក្នុងមួយសប្តាហ៍ទៅរដ្ឋាភិបាល ថាមានប្រសិទ្ធភាពជួយបង្កើនផលិតភាពការងារ។ នៅឆ្នាំ ២០២២ បែលហ្ស៊ិកបានអនុម័តច្បាប់ ដែលផ្តល់ឱ្យកម្មករនូវសិទ្ធិជ្រើសរើសធ្វើការ ៤ថ្ងៃក្នុងមួយសប្តាហ៍ជំនួសឱ្យ ៥ថ្ងៃ។ កម្មវិធីសាកល្បងកំពុងដំណើរការនៅក្នុងប្រទេសផ្សេងទៀតដូចជាអង់គ្លេស អាល្លឺម៉ង់ ជប៉ុន អាហ្រ្វិកខាងត្បូង កាណាដា និងឥណ្ឌូណេស៊ី។ អត្ថបទទាក់ទង ឥណ្ឌូណេស៊ីសាកល្បងឲ្យបុគ្គលិកធ្វើការ៤ថ្ងៃក្នុងមួយសប្តាហ៍ ដើម្បីលើកកម្ពស់ផលិតភាពការងារ ទោះបីជាច្បាប់ថ្មីមានលក្ខណៈស្ម័គ្រចិត្តក៏ដោយ ប៉ុន្តែក្រុមប្រឆាំងលើកឡើងថា វានឹងធ្វើឲ្យការធ្វើការ ៦ថ្ងៃក្នុងមួយសប្តាហ៍នឹងក្លាយជាស្តង់ដារ។ លោក Aris Kazakos សាស្ត្រាចារ្យផ្នែកច្បាប់ការងារនៅសាកលវិទ្យាល័យ Aristotle University of Thessaloniki យល់ថា ច្បាប់ថ្មីនេះនឹងលុបចោលជាអចិន្ត្រៃយ៍នៃមួយសប្តាហ៍ធ្វើការ៥ថ្ងៃ។ នេះបើតាមសារព័ត៌មាន DW ។ យ៉ាងណាមិញ រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីក្រិក លោក Kyriakos Mitsotakis ជឿជាក់ថា គំនិតផ្តួចផ្តើមនេះគឺជាការចាំបាច់ ពីព្រោះប្រទេសនេះកំពុងប្រឈមមុខនឹងហានិភ័យធំៗចំនួនពីរ គឺការថយចុះចំនួនប្រជាជន និងកង្វះកម្លាំងពលកម្មជំនាញ។ លោក Mitsotakis បានហៅការផ្លាស់ប្តូរប្រជាសាស្រ្តនៅក្រិកថាជា «គ្រាប់បែកកំណត់ពេល» ដែលប្រទេសនេះកំពុងប្រឈមកម្មករជំនាញ ខណៈដែលប្រជាជនក្រិកវ័យក្មេង ៥០ម៉ឺននាក់មានឲកាសទទួលអប់រំ បែរជាធ្វើចំណាកស្រុកទៅក្រៅប្រទេសចាប់តាំងពីវិបត្តិបំណុលអស់រយៈពេលជិតមួយទសវត្សរ៍បានផ្ទុះឡើងនៅចុងឆ្នាំ២០០៩។ បើតាមនាយករដ្ឋមន្រ្តីក្រិករូបនេះបានពន្យល់មុនពេលសភាអនុម័តច្បាប់កាលពីឆ្នាំមុនថា «ស្នូលនៃច្បាប់នេះគឺដើម្បីលើកកម្ពស់កំណើន និងមានភាពស្និទ្ធស្នាលជាមួយកម្មករ។ ច្បាប់នេះនឹងធ្វើឲ្យក្រិកស្មើមុខមាត់ប្រទេសផ្សេងទៀតនៅអឺរ៉ុបពាក់ព័ន្ធកំណើនសេដ្ឋកិច្ច»៕ | រដ្ឋាភិបាលក្រិកអនុញ្ញាតឲ្យអាជីវកម្មនៅក្នុងវិស័យមួយចំនួន អនុវត្តរបបការងារ ៤៨ម៉ោងក្នុងមួយសប្តាហ៍ ក្នុងបរិបទចំនួនប្រជាជនថយចុះ និងខ្វះកម្លាំងពលកម្ម។ |
នៅមុនផែនការចេញលក់មូលបត្ររបស់ខ្លួនជាសាធារណៈ (IPO) នាឆ្នាំ២០១៩ ខាងមុខ ក្រុមហ៊ុន Uber បានប្រកាសថា ពូកគេបានឈានដល់កិច្ចព្រមព្រៀងមួយកាលពីថ្ងៃអាទិត្យ ក្នុងការលក់ភាគហ៊ុនទៅក្រុមហ៊ុនបច្ចេកវិទ្យា SoftBank Group របស់ជប៉ុន។ Uber បានចេញសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃអាទិត្យថា៖ «យើងបានឈានដល់កិច្ចព្រមព្រៀងដ៏មានសក្តានុពលមួយជាមួយក្រុមហ៊ុន SoftBank និង Dragoneer។ យើងជឿជាក់ថា កិច្ចព្រមព្រៀងនេះ ផ្តល់ទំនុកចិត្តដ៏រឹងមាំលើផែនការវិនិយោគដ៏យូរអង្វែងរបស់ Uber»។ ទោះបីជាយ៉ាងណាក៏ដោយ SoftBank មិនបានបង្ហើបព័ត៌មានលំអិតជុំវិញកិច្ចសហប្រតិបត្តិការវិនិយោគនេះឡើយ។ បើតាម AFP ក្រុមហ៊ុនដែលបង្កើតឡើងដោយមហាសេដ្ឋីជប៉ុន លោក Masayoshi Son ធ្លាប់បានលើកឡើងកាលពីប៉ុន្មានខែកន្លងមកថា ពួកគេនឹងទិញភាគហ៊ុន Uber ក្នុងរង្វង់ទឹកប្រាក់១ពាន់លានដុល្លារអាមេរិក ដែលអាចទទួលបានភាគហ៊ុនយ៉ាងហោចណាស់១៤ភាគរយ។ សម្រាប់ Uber នេះជាកិច្ចសហប្រតិបត្តិការដ៏វិជ្ជមានមួយ ដោយ SolfBank ជាក្រុមហ៊ុនជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏ល្បីល្បាញ ហើយធ្លាប់មានប្រវត្តិដ៏ជោគជ័យជាមួយក្រុមហ៊ុនរ៉ូបូតបារាំង Aldebaran និងក្រុមអាជីវកម្មអនឡាញ Alibaba របស់ចិន ជាដើម។ បើតាមការផ្សាយរបស់របស់ TechCrunch ក្រៅពី SoftBank Group របស់ជប៉ុន ក្រុមវិនិយោគអាមេរិក Dragoneer និងក្រុមហ៊ុន Didi Chuxing របស់ចិន ក៏នឹងក្លាយជាដៃគូដ៏រឹងមាំរបស់ Uber ផងដែរ៕ | ក្រុមហ៊ុនដឹកអ្នកដំណើរអាមេរិក Uber បានប្រកាសពីកិច្ចសហប្រតិបត្តិការវិនិយោគ ដ៏យូរអង្វែងមួយ ជាមួយក្រុមហ៊ុនជប៉ុន SoftBank Group លើការពង្រីកសេវាកម្មដឹកអ្នកដំណើរតាមរយៈបច្ចេកវិទ្យា។ នេះបើតាមការផ្សាយរបស់ AFP ។ |
ការប្រកួតកីឡាបាល់ទាត់មួយចំនួន ត្រូវបានក្រុមហ៊ុនភ្នាល់ Online យកទៅធ្វើជាអាជីវកម្ម ព្រោះមានអ្នកភ្នាល់ជាច្រើន។ ពេលខ្លះ ការភ្នាល់ទាំងនោះ ត្រូវបានចាត់ទុកស្របច្បាប់ ព្រោះក្រុមហ៊ុនទាំងនោះបានចុះបញ្ជីជាមួយរដ្ឋាភិបាល។ ករណីក្រុមហ៊ុនភ្នាល់ក្នុងវិស័យកីឡា មិនមែនមានតែក្នុងប្រទេសកម្ពុជាទេ ប៉ុន្ដែក៏មាននៅបណ្ដាប្រទេសផ្សេងៗ ដូចជានៅតំបន់អឺរ៉ុប ជាដើម។ តារាងស៊ីសងការប្រកួតបាល់ នៅអឺរ៉ុប រូបពីហ្វេសប៊ុក «បើយើង និយាយពាក្យថា «ល្បែងស៊ីសង» ជាទូទៅគឺវាមិនល្អទេ ព្រោះប៉ះពាល់ដល់សេដ្ឋកិច្ចរបស់មនុស្សម្នាក់ៗ ហើយអាចបង្កើតរូបភាពអវិជ្ជមានផ្សេងៗទៀត ក្នុងសង្គម។ យើង មិនអាចថាគេខុសបានទេ ប្រសិន គេបានបង់ពន្ធជូនរដ្ឋ និងមានអាជ្ញាប័ណ្ណត្រឹមត្រូវពីក្រសួង។ បើ យើង និយាយពីការអប់រំ យើងមិនគួរ លេងល្បែង ព្រោះទាក់ទងនិងហានិភ័យ ហើយបាត់បង់សេដ្ឋកិច្ចផ្ទាល់ខ្លួន»។ លោក លី ហៀង បានប្រាប់សារព័ត៌មានថ្មីៗបែបនេះ។ អគ្គលេខាធិការរូបនេះ បន្ថែមថា នេះ គឺទាក់ទងទៅនិងការអប់រំផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗ ព្រោះជាសិទ្ធិរបស់គេ ក្នុងការគិតអំពីគុណវិបត្តិនៃការប្រព្រឹត្តល្បែងស៊ីសង។ ប្រសិនអ្នកទាំងនោះ ញៀនរហូតបំផ្លាញទ្រព្យសម្បត្តិខ្លួន នោះគឺជាជម្រើសរបស់ពួកគេ។ តែបុគ្គលខ្លះ លេងភ្នាល់គ្រាន់ជាការកម្សាន្ត ដោយចំណាចបន្ដិចបន្ដួចប៉ុណ្ណោះ។ លោក លី ហៀង បានបកស្រាយថា ភ្នំពេញក្រោន គឺគោរពតាមច្បាប់របស់ប្រទេសកម្ពុជា ច្បាប់សហព័ន្ធ និងគោលការណ៍របស់ Cambodian Premier League ហើយប្រសិនជា ក្រុមហ៊ុនភ្នាល់ណាមួយ បានទទួលស្គាល់ដោយរដ្ឋ សហព័ន្ធ ឬដោយ CPL នោះមានន័យថា ជាក្រុមហ៊ុនភ្នាល់ស្របច្បាប់។ ការបកស្រាយនេះ មានន័យថា ក្លិប មិនបដិសេធ ឬទទួលការឧបត្ថមរបស់ក្រុមហ៊ុនទាំងនោះទេ ប៉ុន្ដែក្លិប ផ្ដោតលើការគោរពច្បាប់របស់កម្ពុជា និងគោលការណ៍ក្រុមហ៊ុនលីគ។ «ក្រុមហ៊ុនភ្នាល់ស្របច្បាប់ លុះត្រាតែបានចុះបញ្ជីជាមួយក្រសួង ហើយចំពោះគោលការណ៍របស់ CPL ក៏មិនអនុញ្ញាតឱ្យមានការផ្សព្វផ្សាយទាក់ទងនិងក្រុមហ៊ុនភ្នាល់ដែរ។ យើងត្រូវគោរពតាមច្បាប់រដ្ឋ គោលការណ៍របស់សហព័ន្ធ និងក្រុមហ៊ុនលីគ»។ អគ្គលេខាធិការរូបនេះ បន្ថែមយ៉ាងដូច្នេះ។ ចំណែក ក្រុមហ៊ុន Cambodian Premier League ក៏ធ្លាប់បានចេញសេចក្ដី ប្រកាសពីការហាមកីឡាករ គ្រូបង្វឹក និងក្លិប មិនឱ្យពាក់ព័ន្ធ ឬសហការផ្សព្វផ្សាយជាមួយក្រុមហ៊ុនភ្នាល់ Online ទាំងនោះ ២លើករួចមកហើយ៕ | សកម្មភាពកីឡាមួយចំនួន ត្រូវបានក្រុមហ៊ុនភ្នាល់ យកធ្វើជាអាជីវកម្ម។ បុគ្គលមួយចំនួន ចាញ់អស់ទ្រព្យសម្បត្តិ និងអាចឈានដល់ការបង្ករជាសកម្មភាពអវិជ្ជមានមួយចំនួនដល់សង្គម ដូចជាចោរលួច ជម្រិត ឬប្លន់ជាដើម។ លោក លី ហៀង អគ្គលេខាធិការក្លិបបាល់ទាត់ភ្នំពេញក្រោន យល់ឃើញថា ក្រុមហ៊ុនភ្នាល់អាចស្របច្បាប់ ប្រសិនបានចុះបញ្ជីទទួលស្គាល់ពីក្រសួង។ ដូច្នេះ បុគ្គលម្នាក់ៗ ត្រូវមានការអប់រំខ្លួនឯង ដោយមិនត្រូវញៀនជាមួយការភ្នាល់ទាំងនោះ ព្រោះនាំឲ្យខាតប្រយោជន៍ខ្លួន និងគ្រួសារ។ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.