text stringlengths 31 26.1k | summary stringlengths 11 1.19k |
|---|---|
លោក វ៉ី សំណាង បានប្រគល់ថវិកា ៥លានរៀល ក្នុងមួយគ្រួសារ ដែលមានសមាជិក ស្លាប់ដោយសារជំងឺកូវីដ-១៩ហើយ។ បើតាមអភិបាលរូបនេះ ការផ្ដល់ថវិកាជូនគ្រួសារសពទាំងនេះ គឺជាជំហានទីមួយប៉ុណ្ណោះ ពោលបានន័យថា គ្រួសារស្លាប់ដោយសារកូវីដ-១៩ ផ្សេងទៀត ក៏ទទួលបានថវិកា ៥លានរៀលដូចគ្នាដែរ នៅដំណាក់កាលបន្ទាប់។ អភិបាលខេត្តកំពង់ស្ពឺរូបនេះ បញ្ជាក់បែបនេះ៖«ជំងឺនេះមិនរើសវ័យទេ តែយើងសង្កេតឃើញថា ក្នុងខេត្តកំពង់ស្ពឺ អ្នកស្លាប់ដោយសារជំងឺនេះ មានវ័យចំណាស់ និងអ្នកមានជំងឺប្រចាំកាយ។ ម្យ៉ាងទៀត បណ្ដាលមកពីពួកគាត់ មានភាពយឺតយ៉ាវ ក្នុងការទៅទទួលការព្យាបាលជំងឺ»។ គិតត្រឹមថ្ងៃទី១២ ខែកក្កដា ខេត្តកំពង់ស្ពឺ មានអ្នកឆ្លងកូវីដ-១៩ សរុប ៣ ២៣២នាក់។ រីឯ អ្នកកំពុងសម្រាកព្យាបាល សរុប ៨០៤នាក់ ខណៈអ្នកស្លាប់ មានចំនួន ៧២នាក់។ នេះបើតាមលោក វ៉ី សំណាង។ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ រដ្ឋបាលខេត្តកំពង់ស្ពឺ បានចាប់ផ្ដើមយុទ្ធនាការ ចាក់វ៉ាក់សាំងដល់ពលរដ្ឋក្នុងខេត្ត ដែលមានអាយុចាប់ពី ១៨ឆ្នាំ ជាង ២៨ម៉ឺននាក់ហើយ ក្នុងចំណោមពលរដ្ឋ ៨៧ម៉ឺននាក់ ។ ជាគោលការណ៍ រដ្ឋបាលខេត្តកំពង់ស្ពឺ មានផែនការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់ពលរដ្ឋឱ្យបាន ៧៨ម៉ឺននាក់។ បន្ថែមពីនេះអភិបាលខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យពលរដ្ឋទាំងអស់ ក្លាហាន ទៅរកសេវាព្យាបាលជំងឺកូវីដ-១៩ និងចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួន តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ជំងឺនេះ។ គិតមកដល់ពេលនេះ កម្ពុជា មានអ្នកឆ្លងកូវីដ-១៩ សរុប ៦២ ៧០០នាក់។ អ្នកជាសះស្បើយ សរុប ៥៤ ៤៨៩នាក់ ខណៈអ្នកស្លាប់កើនដល់ ៩៥៣នាក់៕ | ភ្នំពេញ៖ រដ្ឋាភិបាលផ្ដល់ថវិកា១០០លានរៀល ដល់គ្រួសារសព ដែលស្លាប់ដោយសារជំងឺកូវីដ-១៩ ចំនួន២០នាក់ នៅកំពង់ស្ពឺ ។ នេះបើតាមលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានប្រាប់សារព័ត៌មានថ្មីៗ២៥ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១។ |
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា យល់ឃើញថា ការលើកឡើងរបស់មន្ត្រីអូស្ត្រាលីពីការដាក់ទណ្ឌកម្មមកលើរដ្ឋាភិបាលកម្ពុជា គឺគ្រាន់តែជាសិទ្ធិបញ្ចេញមតិរបស់បុគ្គលប៉ុណ្ណោះ។ តាមរយៈសារ ដែលសរសេរក្នុងបណ្តាញទំនាក់ទំងតេឡេក្រាម លោក បានសង្កត់ធ្ងន់ថា ការបញ្ចេមតិនេះ មិនមានប្រសិទ្ធភាពមកលើឯករាជ្យនិងអធិបតេយ្យភាពរបស់កម្ពុជាឡើយ។ បន្ទាប់មក អ្នកនាំពាក្យគណបក្សកាន់អំណាច ក៏ចំអកឲ្យក្រុមប្រឆាំងថា រង់ចាំទទួលផលពីការដាក់ទណ្ឌកម្មរបស់អូស្ត្រាលីមកលើកម្ពុជា។ ចំណែកលោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីកាគណៈរដ្ឋមន្ត្រី បកស្រាយថា ការលើកឡើងរបស់មន្ត្រីអូស្ត្រាលី មិនមែនជាជំហរឬក៏ជាគោលការណ៍របស់រដ្ឋាភិបាលអូស្ត្រាលីនោះទេ។ ដូច្នេះ លោក ជឿថា ការព្រមាននេះ មិនអាចមានឥទ្ធិពលឬធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងរដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលអូស្ត្រាលីឡើយ។ លើសពីនេះ លោក ក៏បានឆ្លើយតបនឹងមន្ត្រីអូស្ត្រាលីថា អ្វីដែលកម្ពុជាធ្វើ គឺស្របទៅតាមច្បាប់របស់ខ្លួន។ មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលរូបនេះ ប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទយ៉ាងដូច្នេះថា៖«យើងមិនធ្វើតាមបង្គាប់របស់បរទេសណាទេ ក្រៅតែពីច្បាប់និងស្ថាប័នជាតិរបស់យើង»។ លោកស្រី Julie Heckcher បានលើយកបញ្ហាកម្ពុជា ទៅនិយាយក្នុងព្រឹទ្ធសភាអូស្ត្រាលី កាលពីពេលថ្មីៗនេះ។ លោកស្រី ផ្តោតខ្លាំងលើការបោះឆ្នោតនៅកម្ពុជា ដែលគ្មានគណបក្សប្រឆាំង ។ ការបោះឆ្នោតនៅកម្ពុជាក្នុងអាណត្តិនេះ ហាក់ធ្វើឲ្យសហគមន៍អន្តរជាតិមួយចំនួន មិនសូវសាទរនោះទេ ដ្បិតតែមិនមានគណបក្សប្រឆាំង។ សហរដ្ឋអាមេរិក បានព្រមានមុនអូស្ត្រាលីទៅទៀតថា នឹងបង្កកទ្រព្យសម្បត្តិរបស់មន្ត្រីកម្ពុជា ដែលផ្ញើនៅសហរដ្ឋអាមេរិក និងហាមមិនឲ្យជាន់ទឹកដីអាមេរិក។ សហរដ្ឋអាមេរិក បានបញ្ឈប់ការគាំទ្រដល់ដំណើរការបោះឆ្នោត ដោយហៅការបោះឆ្នោតនៅកម្ពុជា ថាមានលក្ខណប្រជាធិបតេយ្យ។ ឯសហភាពអឺរ៉ុបវិញ ក៏ចូលរួមដាក់សម្ពាធមកលើរដ្ឋាភិបាលកម្ពុជាដែរ។ យ៉ាងណាដ៏ដោយ ដំណើរការបោះឆ្នោតនៅកម្ពុជា នៅតែទទួលបានគាំទ្រពីបណ្តាប្រទេសផ្សេងៗ ដូចជាជប៉ុន ចិន និងឥណ្ឌា ជាដើម៕ | ការព្រមានរបស់លោកស្រី Julie Heckscher មន្ត្រីក្រសួងការបរទេសអូស្ត្រាលី ដែលចង់ឲ្យរដ្ឋាភិបាលរបស់លោកស្រី បិទទិដ្ឋាការមកឲ្យមន្ត្រីកម្ពុជា ព្រមទាំងមិនទទួលស្គាល់លទ្ធផលបោះឆ្នោត មិនមានទម្ងន់ ដែលធ្វើឲ្យរដ្ឋាភិបាលកម្ពុជា ព្រួយបារម្ភនោះទេ។ |
ប្អូនស្រីនាយករដ្ឋមន្ត្រីសិង្ហបុរីលោកស្រី លី វៃលីង ចេញមុខបកស្រាយបន្ថែមថាទៀត រឿងរ៉ាបដែលលោកស្រី និងប្អូនប្រុស លី សៀនយ៉ាង អះអាងក្នុងសេចក្តីថ្លែងការណ៍ជាសាធារណៈពាក់ព័ន្ធផ្ទះមួយខ្នងរបស់លោក លី ក្វាន់យូរ នោះមិនមែនជារឿងគ្រួសារឡើយ។ លោកស្រីបន្ថែមថា ក្នុងនាមជាបងប្រុស លោកលី សៀនឡុង នេះក៏បានប្រើប្រាស់អំណាចហួសព្រំដែនប្រឆាំងបងប្អូនបង្កើតខ្លួនដែរ រួមទាំងគិតពីអំណាចជាងគិតប្រយោជន៍ជាតិផង។ តាមពិតទៅ រឿងរ៉ាវផ្ទៃក្នុងនៃគ្រួសារត្រកូលលី ត្រូវបានលោកស្រី លី វៃលីង និង លោក លី សៀនយ៉ាង ជាប្អូនបង្កើតលោក លី សៀនឡុង ទម្លាយចេញជាសាធារណៈតាមរយៈសេចក្តីថ្លែងការណ៍មួយដែលមានចំណងជើងថា «តើមានអ្វីកើតឡើងចំពោះតម្លៃរបស់លោក លី ក្វាន់យូ?» ដែលមានកម្រាស់ ៦ទំព័រ នៅម៉ោង ២ រំលងអាធ្រាត ថ្ងៃពុធ ទី ១៤ មិថុនា។ អ្នកទាំងពីរបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍នេះថា ពួកគេបាត់បង់ជំនឿចិត្តលើបងប្រុសខ្លូនលោកនាយករដ្ឋមន្ត្រី លី សៀនឡុង ហើយជាពិសេសការមិនគោរពតាមបណ្តាំឪពុក និងត្រៀមផ្លូវសម្រាប់ឲ្យកូនខ្លួនឡើងកាន់អំណាចនៅពេលអនាគតនោះ។ ភ្លាមៗនោះ លោក លី សៀនឡុង បានចេញមុខបកស្រាយ ហើយលោកបញ្ជាក់ វាជារឿងគួរឲ្យខកចិត្ត និងសោកស្តាយខ្លាំងចំពោះទង្វើមិនគប្បីរបស់ប្អូនៗលោក ដែលយករឿងផ្ទៃក្នុងគ្រួសារមកបកអាក្រាតជាសាធារណៈទៅវិញនោះ។ លោកក៏បានបន្ថែមផងដែរថា ក្នុងនាមជាមេដឹកនាំមួយរូបលោកសូមបដិសេធការចោទប្រកាន់ដែលថាលោកមានមហិច្ឆតានយោបាយរៀបចំផ្លូវសម្រាប់កូនប្រុសលោកឲ្យបានឡើងកាន់អំណាចដែរ។ ១.រឿងជម្លោះគ្រួសារត្រកូលលី ផ្តើមចេញពីរឿងផ្ទះរបស់លោក លី ក្វាន់យូ តាមពិតទៅ រឿងចម្រូងចម្រាសនេះផ្តើមចេញពី បណ្តាំរបស់លោក លី ក្វាន់យូ ដែលឲ្យកូនកម្ទេចផ្ទះលោកចោលពេលលោកស្លាប់ទៅ។ ប្អូនលោក លី សៀនឡុង ទាំងពីរនាក់សុទ្ធតែជាសមាជិកនៃក្រុមប្រឹក្សាអាណាព្យាបាលដែលមើលថែទាំទ្រព្យសម្បត្តិឪពុករបស់ខ្លួន ហើយពួកគេអះអាងថា លោក លី សៀនឡុង និងភរិយាលោកស្រី Ho Ching ជំទាស់បណ្តាំឪពុក ហើយរក្សាផ្ទះទុកដោយមិនបំផ្លាញចោល។ គេចោទប្រកាន់ថាការរក្សាផ្ទះរបស់លោកឪពុកទុកនេះប្រៀបបីដូចជាការទទួលមរកតកមួយដែលជួយបង្កើនអំណាចនយោបាយរបស់លោកនិងក្រុមគ្រួសារផងដែរ។ គួររម្លឹកបន្តិចដែរថា ក្នុងបទសម្ភាសមួយដែលគេប្រើប្រាស់ក្នុងសៀវភៅមួយក្បាលមានចំណងជើងថា« Hard Truths to Keep Singapore Going» មួយកាលពីឆ្នាំ ២០១១ លោក លី ក្វាន់យូ បានបញ្ជាក់ច្បាស់ថា បំណងរបស់លោកគឺ បំផ្លាញផ្ទះមួយខ្នងរបស់លោកចោលមែន ពេលលោកស្លាប់ទៅ។ អ្វីដែលគួរឲ្យកត់សម្គាល់ថា លោកបានរៀបរាប់ពីហេតុផលដែរ ដែលជំរុញឲ្យលោកចង់កម្ទេចផ្ទះនោះចោលដែរ ក្នុងនោះមានការចំណាយច្រើនសម្រាប់ការជួសជុលថែទាំងផ្ទះចាស់ដែលមានអាយុកាលប្រហែលជាង១០០ឆ្នាំទៅហើយនោះ។ ប៉ុន្តែ លោកមិនបានការលើកឡើងពីហេតុផលផ្សេងពីនេះឡើយ។ ក្រោយមកគេឃើញមានការអំពាវនាវរបស់សាធារណជនសិង្ហបុរីផងដែរដែលសុំឲ្យមានការថែរក្សាផ្ទះបុរាណដែលមានអាយុកាលប្រហែល ១០០ឆ្នាំនេះទុកជាមរតកនិងជាសារមន្ទីរក៏បាន។ ថ្វីបើមានការស្នើសុំក្តី កូនលោក លី ក្វាន់យូ បានស្នើឲ្យប្រជាជនសិង្ហបុរីគោរពបំណងប្រាថ្នារបស់លោក លី ក្វាន់យូ ដែរ។ តាមការចុះផ្សាយរបស់សារព័ត៌មាន សិង្ហបុរី Straits Times គណៈកម្មការរដ្ឋមន្ត្រីមួយត្រូវបានគេបង្កើតឡើងដើម្បីចូលរួមដោះស្រាយបញ្ហានេះជាពិសេសកំណត់យករបៀបរបបសម្រាប់ការដោះស្រាយបញ្ហាផ្ទះរបស់លោក លី ក្វាន់យូ នេះ។ លេខាគណៈរដ្ឋមន្ត្រីសិង្ហបុរីលោក Tan Kee Yong បានបញ្ជាក់បន្ថែមថា គណៈកម្មការនេះនឹងមានចំណែកពិនិត្យមើលពីលទ្ធភាពនៃអាចប្រើប្រាស់បានចំពោះអនាគតនៃផ្ទះមួយខ្នងរបស់លោក លី ក្វាន់យូ នេះ។ គេក៏នឹងថ្លឹងថ្លែងមើលពីសារសំខាន់នៃផ្ទះនេះបើសិនជារក្សាវាទុកជាសារៈមន្ទីរ ឬជាកន្លែងរម្លឹកដល់វីរៈភាពរបស់លោក លី ក្វាន់យូផង។ ប៉ុន្តែគេក៏ត្រូវបន្តពិចារណាបន្ថែមទៀតពីបំណងប្រាថ្នារបស់លោក លី ក្វាន់យូផងដែរ ដោយសុំយោបល់បន្ថែមពីកូនលោកផ្ទាល់នោះ។ មន្ត្រីជាន់ខ្ពស់រូបនេះបានអះអាងថា គណៈកម្មការនេះមិនមានជាប់ពាក់ព័ន្ធនឹងនាយករដ្ឋមន្ត្រី លី សៀនឡុង ឡើយ ថ្វីបើប្អូនលោកបានចោទថា លោក លី សៀនឡុង បានប្រើប្រាស់អំណាចបង្កើតគណៈកម្មការនេះឡើងដើម្បីឈានរក្សាផ្ទះនេះទុកបង្កើនអំណាចនយោបាយផ្ទាល់ខ្លួន។ ប៉ុន្តែលោក លី សៀនឡុង បានប្រកាសតាំងពីយូរមកហើយថា រាល់ការសម្រេចរបស់រដ្ឋាភិបាលលោកមិនលូកលាន់ឬឈឺឆ្អាលឡើយ។ លោក Tan Kee Yong បន្តថា ការបង្កើតគណៈកម្មការនេះ វាបង្កភាពងាយស្រួលសម្រាប់រដ្ឋាភិបាលថ្មីដែលឡើងកាន់អំណាចនៅពេលអនាគតខាងមុខ ក្នុងករណីដែលមានការសម្រេចចិត្តចុងក្រោយពាក់ព័ន្ធជោគវាសនានៃផ្ទះមួយខ្នងនេះដែរ។ ២. ប្អូនប្រុសលោក លី សៀនឡុង និងភរិយា នឹងនិរទេសខ្លួនទៅក្រៅប្រទេស ថ្វីបើមិនមានការកៀបសង្កត់ឬធ្វើបាបអ្វីក៏ដោយនៅពេលនេះ ប្អូនប្រុសលោក លី សៀនឡុង បានបញ្ជាក់ថា លោកនិងភរិយានឹងនិរទេសខ្លួនទៅបរទេស។ ក្នុងសេចក្តីថ្លែងការណ៍រួមគ្នានេះ លោក លី សៀនយ៉ាង បានបញ្ជាក់ថា លោកបារម្ភថា វានឹងមានការប្រើប្រាស់ស្ថាប័នរដ្ឋនានាដើម្បីប្រឆាំងលោក និងភរិយាផង។ លោក លី សៀនយ៉ាង បានបញ្ជាក់ដូច្នេះ៖« សិង្ហបុរីនៅតែជាប្រទេសកំណើតរបស់ខ្ញុំ។ ខ្ញុំមិនចង់ចាកចេញទេ តែលី សៀនឡុងគឺជាហេតុផលតែមួយគត់សម្រាប់ការចាកចេញនេះ»។ កាលពីឆ្នាំ ២០១៦ មុនមានការរៀបចំខួបនៃការស្លាប់របស់លោក លី ខ្វាន់យូរ គេក៏ឃើញមានការឈ្លោះទាស់ទែងគ្នាម្តងដែរ រវាងក្រុមគ្រួសារត្រកូល លី នេះ។ កាលនោះប្អូនលោក លី សៀនឡុង បានចោទថា លោកបានរំលោភអំណាចដែរ។ ត្រឡប់មកវិញ លោក លី សៀនឡុង បានក្លាយជានាយករដ្ឋមន្ត្រីទីបីរបស់សិង្ហបុរីនៅឆ្នាំ ២០០៤ ហើយលោកទើបតែឈ្នះឆ្នោតម្តងទៀតក្នុងឆ្នាំ ២០១៥ ថ្មីៗនេះទេ។ ប៉ុន្តែប្អូនលោកទាំងពីរនាក់ចាត់ទុកថា លោក លី សៀនឡុង មិនដម្កល់ប្រយោជន៍ជាតិសិង្ហបុរីជាធំដូចជាឪពុកឡើយ។ លោកចង់ពង្រឹងអំណាចនយោបាយ និងកសាងសន្តតិវង្សនយោបាយនៅក្នុងប្រព័ន្ធដឹកនាំរដ្ឋសិង្ហបុរីប៉ុណ្ណោះ។ ប្អូនៗលោក លី សៀនឡុង បានសង្កត់ធ្ងន់ក្នុងសេចក្តីថ្លែងការណ៍រួមនោះដូច្នេះថា៖« គ្មានអ្នកសង្ស័យទេថា លោក លី ក្វាន់យូ តែងដម្តល់ប្រយោជន៍សិង្ហបុរីជាធំ និង ទុកប្រជាជនក្នុងបេះដូង។ លោកជាមនុស្សដែលគួរឲ្យទុកចិត្ត និងនិយាយអ្វីគ្រប់យ៉ាងចេញពីចិត្ត។ ប៉ុន្តែរឿងបែបនេះមិនអាចនិយាយបានចំពោះបងប្រុសយើងលោក លី សៀនឡុង និងភរិយា Ho Ching ឡើយ។ យើងជឿជាក់ថា លោក លី សៀនឡុង ធ្វើអ្វីៗដើម្បីអំណាច និងដើម្បីប្រជាប្រិយភាពខ្លួនឯង។ ប្រជាប្រិយភាពរបស់លោក ក៏សុទ្ធតែជាមរតកបន្សល់ទុកពីលោក លី ក្វាន់យូ ដែរ»៕ | លោកស្រី លី វៃលីង (Lee Wei Ling) បានអះអាងថា បើសិនជាបញ្ហាផ្ទះលោក លី ក្វាន់យូ ជារឿងផ្ទៃក្នុងគ្រួសារដូចលោក លី សៀនឡុង លើកឡើងមែននោះ លោកស្រី និងប្អូនប្រុស លី សៀនយ៉ាង មិនទម្លាយវាជាសាធារណៈឡើយ។ លោកស្រីក៏បានចោទប្រកាន់ផងដែរថា ក្នុងនាមជានាយករដ្ឋមន្ត្រីលោក លី សៀនឡុង បានប្រើប្រាស់អំណាចហួសព្រំដែនដើម្បីប្រឆាំងបងប្អូនខ្លួនឯងថែមទៀត។ គេមិនទាន់ដឹងច្បាស់ថាជម្លោះបងប្អូនគ្រួសារត្រកូលលីនេះនឹងកាន់តែរីកធំខ្លាំងប៉ុណ្ណាទេ ប៉ុន្តែសារព័ត៌មានសិង្ហបុរីបានផ្សាយថា ប្អូនប្រុសលោក លី សៀនឡុង លោក លី សៀនយ៉ាង និងភរិយាត្រៀមនិរទេសខ្លួនទៅរស់នៅក្រៅប្រទេសហើយ ទោះបីជាមិនមានការធ្វើបាបឬកៀបសង្កត់អ្វីក៏ដោយ។ |
នាយកប្រតិបត្តិតំបន់ហុងកុងលោក ចន លី នៅថ្ងៃទី៥ ខែធ្នូ បាននិយាយថា យន្តហោះប្រភេទ C919 និង ARJ-21 របស់សាជីវកម្មយន្តហោះពាណិជ្ជកម្មចិន (Comac) នឹងចូលរួមក្នុងការតាំងពិព័រណ៍នៅហុងកុងចាប់ពីថ្ងៃទី ១២ដល់១៧ ខែធ្នូ ។ យន្តហោះទាំងពីរនេះ នឹងត្រូវដាក់តាំងបង្ហាញនៅអាកាសយានដ្ឋានអន្តរជាតិហុងកុង។ អំឡុងពេលនោះ យន្តហោះ C919 ក៏នឹងហោះហើរសាកល្បងនៅលើកំពង់ផែ Victoria ដែរ។ ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងដោយនាយកដ្ឋានអាកាសចរណ៍ស៊ីវិលហុងកុង (CAD) និងអាជ្ញាធរអាកាសយានដ្ឋានហុងកុង (AAHK) ដើម្បីលើកកម្ពស់សមិទ្ធិផលរបស់ចិនដីគោកក្នុងការផលិតយន្តហោះ និងពង្រឹងជំហររបស់ហុងកុងជាមជ្ឈមណ្ឌលអាកាសចរណ៍អន្តរជាតិ។ នេះជាលើកទីមួយហើយដែលយន្តហោះប្រភេទ C919 ហោះចេញពីចិនដីគោក ក្រោយអភិវឌ្ឍ១៤ឆ្នាំ និងហោះហើរសាកល្បងកាលពីចុងខែកញ្ញា ឆ្នាំ២០២២ ហើយកំពុងធ្វើប្រតិបត្តិការពាណិជ្ជកម្មស្រាប់ដែរ។ នេះជាគំរូយន្តហោះរាងតូចល្មមដែលអាចផ្ទុកអ្នកដំណើរបានពី ១៥៨ ទៅ ១៦៩ នាក់ និងអាចហោះបានរយៈចម្ងាយជាង ៥៥០០ គីឡូម៉ែត្រ។ C919 ជាដៃគូប្រជែងជាមួយយន្តហោះ Boeing 737 និង Airbus 320។ ទីក្រុងប៉េកាំងរំពឹងថា C919 នឹងជួយចិនកាត់បន្ថយការពឹងផ្អែកលើបច្ចេកវិទ្យាបរទេស ។ រដ្ឋាភិបាលរបស់ប្រទេសនេះមានគោលបំណងចង់ឱ្យ C919 មានចំនួន ១០ភាគរយនៃចំណែកទីផ្សារក្នុងស្រុកនៅឆ្នាំ ២០២៥។ យន្តហោះ C919 ត្រូវបានផ្តើមគំនិតឡើងដោយប្រធានាធិបតីចិន ស៊ី ជិនភីង កាលពីឆ្នាំ២០១៧ ។ លោកបានហៅវាថាជាកម្លាំងជំរុញនៅពីក្រោយនៃគំរូអភិវឌ្ឍន៍ថ្មីរបស់ចិន រួមជាមួយនឹងសមិទ្ធិផលវិទ្យាសាស្ត្រ និងបច្ចេកទេសផ្សេងទៀត។ យន្តហោះ C919 ក៏ជួយឲ្យចិនស្ថិតក្នុងបញ្ជីប្រទេសមួយចំនួនដែលអាចរចនា និងផលិតយន្តហោះផ្ទាល់ខ្លួនបានរួមមានអាម៉េរិក រុស្ស៊ី ប្រេស៊ីល កាណាដា អង់គ្លេស បារាំង និងអាល្លឺម៉ង់។ អ្នកវិភាគយល់ឃើញថា Comac ចង់ប្រើព្រឹត្តិការណ៍នៅហុងកុងដើម្បីផ្សព្វផ្សាយឈ្មោះរបស់ខ្លួន និងស្វែងរកអតិថិជនអន្តរជាតិសម្រាប់យន្តហោះប្រភេទ C919 ។ យន្តហោះប្រភេទ ARJ-21 មានប្រតិបត្តិការរួចហើយនៅឥណ្ឌូណេស៊ី ខណៈ C919 មិនមានអតិថិជនបរទេសណាមួយបញ្ជាទិញទេ។ មកទល់ពេលនេះ C919 បានទទួលការបញ្ជាទិញច្រើនជាង ១ពាន់គ្រឿងដែលសុទ្ធសឹងតែជាក្រុមហ៊ុនហោះហើរក្នុងស្រុក។ ក្រុមហ៊ុនអាកាសចរណ៍ China Eastern Airlines ជាអតិថិជនដំបូងគេ។ នៅខែកញ្ញាក្រុមហ៊ុននេះបានបញ្ជាទិញ ១០០គ្រឿងទៀតពី Comac ដែលមានតម្លៃប្រហែល ១០ពាន់លានដុល្លារ៕ | យន្តហោះចិនប្រភេទ C919 នឹងមានជើងហោះហើរចេញពីចិនដីគោកដំបូងរនសប្តាហ៍ក្រោយ ដើម្បីទៅចូលរួមការតាំងពិពណ៌នៅហុងកុង។ |
ម្ចាស់ផ្ទះកាតា បានបន្តឈ្នះ តាហ្ស៊ីគីស្ថាន ១-០ ក្នុងជំនួបទី២ ពូល A ស្របពេល អូស្ត្រាលីឈ្នះស៊ីរី ១-០ នៅជំនួបទី២ ពូល B។ ឆ្លងកាត់២ប្រកួតដំបូងរកបានជ័យជម្នះទាំងពីរលើក បានជួយទាំងកាតា និងអូស្ត្រាលី ទទួលបានកៅអីដោយស្វ័យប្រវត្តិទៅកាន់វគ្គខ្វែង បើទោះសល់១ប្រកួតចុងក្រោយ។ កាតា មាន៦ពិន្ទុពេញឈរកំពូលតារាងពូល A តាមពីក្រោយដោយចិនដែលមាន២ពិន្ទុ ស្របពេលតាហ្ស៊ីគីស្ថាន និងលីបង់ ដែលនៅលេខរៀងបន្តបន្ទាប់មាន ១ពិន្ទុដូចគ្នា។ ចិន តាហ្ស៊ីគីស្ថាន និងលីបង់ ត្រូវប្រជែងគ្នាដណ្តើមចំណាត់ថ្នាក់ទី២ និងលេខ៣ល្អបំផុត នៅជំនួបចុងក្រោយ។ ចិន ត្រូវប៉ះកាតា ស្របពេលតាហ្ស៊ីគីស្ថាន ជួបលីបង់ ក្នុងការប្រកួតចុងក្រោយពូល A។ អូស្ត្រាលី មាន៦ពិន្ទុពេញឈរកំពូលតារាងពូល B បណ្តោះអាសន្ន តាមពីក្រោយដោយអ៊ូសបេគីស្ថានដែលមាន៤ពិន្ទុ។ ស៊ីរី ឈរលេខ៣មាន១ពិន្ទុ ឯឥណ្ឌានៅបាតតារាងគ្មានពិន្ទុរាប់នៅឡើយ។ ឥណ្ឌា អស់ឱកាស ឯអ៊ូសបេគីស្ថាន មានភាគរយតិចតួចប៉ុណ្ណោះ ក្នុងការប្រជែងលេខ២ក្នុងពូល។ ជំនួបកាត់ក្តី អ៊ូសបេគីស្ថាន ជួបអូស្ត្រាលី ខណៈស៊ីរី ប៉ះឥណ្ឌា។ ពូល C ត្រូវឈានដល់ប្រកួតចុងក្រោយដើម្បីរកពីរក្រុមទៅវគ្គបន្ត និងលេខ៣ល្អបំផុតទៅកាន់វគ្គ១៦ក្រុមចុងក្រោយ។ អេមីរ៉ាតអារ៉ាប់រួម មាន៤ពិន្ទុពីការប្រកួតពីរលើកឈរកំពូលតារាងបណ្តោះអាសន្ន តាមពីក្រោយដោយអ៊ីរ៉ង់ដែលមាន៣ពិន្ទុ ក្រោយប្រកួតបាន១លើក។ ប៉ាឡេស្ទីន មាន១ពិន្ទុនៅលេខ៣ ក្រោយឆ្លងកាតពីរប្រកួត និងហុងកុង ទើបប្រកួត១លើកគ្មានពិន្ទុនៅឡើយនៅបាតតារាង។ ការប្រកួតពានរង្វាន់ទ្វីអាស៊ី AFC Asian Cup ដែលមាន៦ពូល ត្រូវរក១៦ក្រុមទៅវគ្គខ្វែង ដោយ១២ក្រុម ជាក្រុមបញ្ចប់ក្នុងចំណាត់ថ្នាក់ទី១ និងទី២តាមពូលនីមួយៗ និង៤ក្រុមទៀត ជាក្រុមទទួលបានលេខ៣ល្អបំផុត៕ | ជ័យជម្នះទាំងពីរប្រកួតដំបូង ក្នុងវគ្គសន្សំពិន្ទុតាមពូល បានជួយម្ចាស់ការពារតំណែងជើងឯក កាតា និងអូស្ត្រាលី បន្តទៅវគ្គ១៦ក្រុមចុងក្រោយពានរង្វាន់ AFC Asian Cup ឆ្នាំ២០២៣។ |
មានអតិថិជនផាកកាហ្វេជាច្រើនបានដឹងរួចហើយថា នៅគ្រប់សាខារបស់ផាកកាហ្វេទាំង១០ ក្នុងក្រុងភ្នំពេញយើង តែងតែដាក់លក់នូវមុខម្ហូបអាហារថ្មីៗប្រចាំខែ មានរសជាតិឆ្ងាញ់ប្លែកពីរសជាតិនៃមុខម្ហូបអាហារនៅក្នុងមីនុយរបស់ខ្លូន ក្នុងន័យដើម្បីបំពេញបន្ថែមនូវរសជាតិថ្មីៗ សម្រាប់អតិថិជនរបស់ខ្លួនមិនអោយជិនណាយ។ ដោយឡែកសម្រាប់រដូវភ្ជុំបិណ្ឌនេះ ផាកកាហ្វេបានចេញលក់នូវអាហារថ្មីគឺ គុយទាវបាក់សៀកពិសេស បើតាមការបង្ហើបអោយដឹងពីផ្នែកចុងភៅប្រចាំផាកកាហ្វេថា ម្ហូបថ្មីនេះបានផ្សំគ្រឿងយ៉ាងពិសេសដោយបញ្ចូលគ្រឿងទេសផ្សេងៗ សម្រាប់ទឹកស៊ុបយ៉ាងឆ្ងាញ់របស់គុយទាវបាក់សៀកពិសេស ដោយជម្រើសយកបាក់សៀកលេខ១ បានផលិតឡើងប្រកបដោយអនាម័យ និង សាច់ជ្រូកចិញ្ច្រាំគឺជាជ្រូកស្រែដែលចិញ្ចឹមបែបលក្ខណៈគ្រួសារ នៅខេត្តតាកែវ យើងដាក់ចូលរួមគ្នាជាមួយផ្កាគូរឆាយ គល់់ស្លឹកខ្ទឹម ខ្ទឹមបំពងឈ្ងុយៗថ្មីៗនៅក្នុងចានតែមួយស្រោចទឹកស៊ុបក្តៅៗ ហុយៗជូនលោកអ្នកជាពិសេស ដែលមានលក់នៅគ្រប់សាខាផាកកាហ្វេ។ កាន់តែពិសេសសម្រាប់អតិថិជនក្នុងរដូវបុណ្យភ្ជុំបិណ្ឌនេះគ្រប់អតិថិជនដែលទិញ គុយទាវបាក់សៀកពិសេស + ភេសជ្ជៈមួយមុខ ឬ រាល់ការទិញអាហារ១មុខ + ភេសជ្ជៈ១មុខ គឺអាចទិញចៃយ៉បំពង(៣ដុំ) ក្នុងតម្លៃត្រឹមតែ $ 0.99 តែប៉ុណ្ណោះ ដែលមានផ្តល់ជូននៅគ្រប់សាខាផាកកាហ្វេ។ លោកអ្នកអាចស្វែងរករសជាតិអាហារថ្មីនេះនៅគ្រប់សាខាផាកកាហ្វេទាំង១០ នៅក្នុងរាជាធានីភ្នំពេញ ពិសេសមានដឹកជូនលោកអ្នកដល់ទីកន្លែងផងដែរ។ សូមទំនាក់ទំនងផ្នែកដឹកជញ្ជូនរបស់ ផាកកាហ្វេដែលមានលេខទូរសព្ទ៖ ០២៣ ៩២០ ៩២០ ធានា២០ ទៅ ២៥នាទី ម្ហូបក្តៅៗ ទៅដល់ទីកន្លែងរបស់លោកអ្នក ។ (អត្ថបទពាណិជ្ជកម្ម) | រាជធានីភ្នំពេញ៖ បើនិយាយពីម្ហូបអាហារសុខភាព ពិសេសរសជាតិឈ្ងុយឆ្ងាញ់ដោយមិនចាំបាច់ប្រើប៊ីចេងនោះ លោកអ្នកតែងតែនឹកភ្លាមមុនគេទៅដល់ភោជនីយដ្ឋានផាកកាហ្វេ ដែលជាភោជនីយដ្ឋានក្នុងស្រុកមួយ មានភាពល្បីល្បាញ មិនចាញ់ភោជនីយដ្ឋានម៉ាកក្រៅស្រុកនោះឡើយ ក៏ព្រោះតែភោជនីយដ្ឋានផាកកាហ្វេ តែងតែគិតគូរដល់សុខភាពរបស់អតិថិជនជាចំបង ជាមួយការប្តេជ្ញាមិនប្រើប្រាស់ប៊ីចេង ដើម្បីធានាបានថាជាភោជនីយដ្ឋានគឺគំរូរបស់ប្រទេសកម្ពុជា។ |
«បច្ចុប្បន្នក្រុមស្ថាបនា កំពុងរៀបចំបណ្ដាញលូបង្ហូរទឹកភ្លៀង ទឹកកខ្វក់ តែជាមួយគ្នានេះ បងប្អូនប្រជាពលរដ្ឋមួយចំនួនតូច បានចាប់ផ្តើមភ្ជាប់បណ្ដាញបង្ហូរទឹកចេញពីលំនៅដ្ឋាន ឬអាជីវកម្មដ្ឋានរបស់ខ្លួន ដោយមិនបានដាក់ពាក្យស្នើសុំភ្ជាប់បណ្ដាញបង្ហូរទឹកកខ្វក់ និងធ្វើការភ្ជាប់ដោយខ្លួនឯងខុសលក្ខណៈបច្ចេកទេស រហូតដល់ខូចបណ្ដាញលូថែមទៀតផង»។ នេះបើខ្លឹមសារដែលផ្សាយក្នុងផេកផ្លូវការរបស់រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី៦ មីនា។ យោងតាមការផ្សព្វផ្សាយខាងលើ ដើម្បីបញ្ជៀសបញ្ហានេះបន្តទៀត ពិសេសជៀសវាងការខូចខាតថវិកាដែលរៀបចំខុសបច្ចេកទេស និងការខូចខាតដល់បណ្ដាញលូ រដ្ឋបាលខេត្តសៀមរាបបានប្រាប់ដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវរង់ចាំក្រុមបច្ចេកទេស អាជ្ញាធរមូលដ្ឋាន ឬមន្ទីរជំនាញ ដើម្បីប្រាប់ពីនីតិវិធីសម្រាប់ការតភ្ជាប់នោះ។ ការធ្វើដូច្នេះ ដើម្បីជៀសវាងការរងពិន័យជាសំណងការខូចខាតផងដែរ។ រូបភាព៖ រដ្ឋបាលខេត្តសៀមរាប យ៉ាងណា លោក សុខ ថុល នាយករដ្ឋបាលខេត្តសៀមរាបបានប្រាប់សារព័ត៌មានថ្មីៗថា គណៈកម្មការអន្ដរក្រសួងនឹងរៀបចំប្រជុំនៅថ្ងៃ៨ មីនា ដើម្បីពិនិត្យមើលនីតិវិធីផាកពិន័យដល់ប្រជាពលរដ្ឋខាងលើ ឬពលរដ្ឋឯទៀតដែលធ្វើខុសពីគោលការណ៍ណែនាំរបស់អាជ្ញាធរខាង។ រីឯការលួចតបណ្ដាញលូខុសបច្ចេកទេសខាងលើ ដ្បិតមានប្រមាណ២គ្រួសារ តែអាជ្ញាធរបារម្ភថា អាចមានប្រជាពលរដ្ឋបន្ថែមទៀតនឹងលួចតបណ្ដាញលូដោយគ្មានច្បាប់អនុញ្ញាត ដែលអាចប៉ះពាល់ដល់គុណភាពបណ្ដាញលូទាំងនោះ។ នេះជាការបញ្ជាក់របស់លោក សុខ ថុល៕ | សៀមរាប៖ ការងារស្ថាបនាផ្លូវ៣៨ខ្សែក្នុងក្រុងសៀមរាបកំពុងមមាញឹក ហើយរហូតមកដល់ពេលនេះ បណ្ដាញលូជាច្រើនបានរៀបចំ ដាក់តាមបណ្ដោយផ្លូវទាំងនោះ ដែលជាបណ្ដាញលូទឹកកខ្វក់ និងទឹកភ្លៀងដែលមានគុណភាពខ្ពស់។ រដ្ឋបាលខេត្តសៀមរាប បានសង្កេតឃើញថា មានការលួចតបណ្ដាញលូទឹកកខ្វក់តាមផ្ទះរបស់ប្រជាពលរដ្ឋមួយចំនួន ដោយមិនបានសុំច្បាប់ ដែលបណ្ដាលឱ្យបណ្ដាញលូទាំងនោះ ខូចគុណភាព។ |
ថ្លែងនៅបូជនីយដ្ឋានបញ្ចុះសព Colleville-sur-Mer ក្នុងប្រទេសបារាំង លោក Biden និយាយថា៖ «យើងនឹងមិនដើរចេញពីការការពារអ៊ុយក្រែនទេ ហើយនឹងមិនចុះចាញ់មនុស្សដែលធ្វើបាបគេដែរ»។ មេដឹកនាំអាមេរិករូបនេះនិយាយថា អ៊ុយក្រែនត្រូវបានរំលោភឈ្លានពានដោយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ដែល «ជាជនផ្តាច់ការដែលមានចេតនាគ្របដណ្តប់លើគេឯង» និងថា លទ្ធិប្រជាធិបតេយ្យពេលនេះកំពុងស្ថិតក្នុងហានិភ័យកាន់តែខ្លាំងជាងពេលណាៗទាំងអស់ ចាប់តាំងពីសង្គ្រាមលោកលើកទី ២ មក។ លោកថ្លែងបន្តទៀតថា៖ «សូមកុំយល់ច្រឡំឱ្យសោះ យើងមិនអោនក្បាលឡើយ។ យើងមិនអាចចុះចាញ់អ្នកដែលធ្វើបាបគេនោះទេ។ គេមិនអាចគិតដូច្នេះបានឡើយ។ ប្រសិនបើយើងធ្វើដូចនេះ នោះសេរីភាពនឹងរងការបរាជ័យ ហើយប្រទេសក្នុងអឺរ៉ុបទាំងអស់នឹងរងការគំរាមកំហែង»។ លោកបានផ្តល់ការគាំទ្រដ៏ទូលំទូលាយមួយ សម្រាប់សណ្តាប់ធ្នាប់ពិភពលោក ដែលបានកើតឡើងក្រោយពីការបញ្ចប់សង្គ្រាមលោកលើកទី ២ មក។ ទិវា D-Day គឺជាការវាប្រហារឡើងគោកដ៏ធំបផុតមួយក្នុងប្រវត្តិសាស្ត្រ ដោយលោក Biden បានហៅវាថា ជា «ការបង្ហាញដ៏មានឥទ្ធិពលមួយ ពីរបៀបដែលក្រុមសម្ព័ន្ធមិត្ត បានធ្វើឱ្យយើងរឹងមាំកាន់តែខ្លាំងឡើង»។ លោកបន្តទៀតថា៖ «វាជាមេរៀនមួយដែលខ្ញុំសង្ឃឹមថា យើងជាជនជាតិអាមេរិកាំង មិនដែលភ្លេចនោះឡើយ»។ លោក Biden បានសម្តែងគារវកិច្ចគោរពក្រុមទាហានជើងចាស់ក្នុងសង្គ្រាមលោកលើកទី ២ ដែលបានចូលរួមក្នុងទិវា D-Day នេះ ដែលក្នុងនោះពួកគេមួយចំនួនស្ថិតក្នុងរទះរុញ និងមួយចំនួនទៀតមានអាយុជាង ១០០ឆ្នាំ ទៅហើយ៕ | លោកប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden កាលពីថ្ងៃទី៦ មិថុនា បានកត់សម្គាល់ខួបលើទី ៨០ឆ្នាំដ៏អធិកអធម្ម នៃទិវា D-Day ក្នុងសង្គ្រាមលោកលើកទី ២ ដែលកងកម្លាំងសម្ព័ន្ធមិត្តបានធ្វើការវាយប្រហារឡើងច្រាំងនៅតំបន់ Normandy ក្នុងប្រទេសបារាំង ដោយលោកបានសន្យាថា សហរដ្ឋអាមេរិកនិងអង្គការអូតង់ នឹងមិនបោះបង់ការគាំទ្ររបស់ខ្លួនដល់ប្រទេសអ៊ុយក្រែន ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើឈ្លានពានរបស់រុស្ស៊ី ដែលមានរយៈពេល ២ ឆ្នាំមកហើយ។ |
ក្រសួងថាមពលរុស្ស៊ីនៅថ្ងៃទី២២ ខែវិច្ឆិកាបានប្រកាសថា រដ្ឋាភិបាលបានសម្រេចលុបចោលការហាមឃាត់ការនាំចេញប្រេងម៉ាស៊ូត ដោយសារទីផ្សារក្នុងស្រុកបានផ្គត់ផ្គង់គ្រប់គ្រាន់ និងនៅសេសសល់។ សេចក្តីប្រកាសរបស់ក្រសួងថាមពលរុស្ស៊ី បានបញ្ជាក់ថា រដ្ឋាភិបាលនៃសហព័ន្ធរុស្ស៊ី បានសម្រេចដកការហាមឃាត់បណ្តោះអាសន្នលើការនាំចេញប្រេងម៉ាស៊ូត ដែលដាក់ចេញនៅថ្ងៃទី២១ ខែកញ្ញា ជាផ្នែកនៃវិធានការជាបន្តបន្ទាប់ដើម្បីរក្សាស្ថិរភាពតម្លៃនៅក្នុងទីផ្សារឥន្ធនៈសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក។ ចាប់តាំងពីថ្ងៃទី២១ ខែកញ្ញាមក រុស្ស៊ីបានដាក់បម្រាមបណ្តោះអាសន្នលើការនាំចេញប្រេងសាំង និងប្រេងម៉ាស៊ូត ដើម្បីរក្សាស្ថិរភាពទីផ្សារក្នុងស្រុក ដោយមានករណីលើកលែងមួយចំនួន។ កាលពីថ្ងៃទី៦ ខែតុលា រុស្ស៊ីក៏បានលុបចោលការរឹតបន្តឹងលើការនាំចេញប្រេងម៉ាស៊ូតតាមរយៈបំពង់ទៅកាន់កំពង់ផែសមុទ្រសម្រាប់ក្រុមហ៊ុនផលិតដែលផ្គត់ផ្គង់យ៉ាងហោចណាស់ ៥០ភាគរយនៃផលិតកម្មប្រេងម៉ាស៊ូតទៅកាន់ទីផ្សារក្នុងស្រុក។ បន្ទាប់មកនៅថ្ងៃទី១៧ ខែវិច្ឆិកា រដ្ឋាភិបាលបានដកបម្រាមបណ្ដោះអាសន្នលើការនាំចេញប្រេងសាំងថែមទៀត។ កន្លងមក ប្រទេសនេះបានរឹតបន្តឹងការនាំចេញប្រេងឆៅចំនួន ៣០០ពាន់បារ៉ែលក្នុងមួយថ្ងៃចាប់តាំងពីខែសីហា។ គោលនយោបាយនេះនឹងបន្តរហូតដល់ដំណាច់ឆ្នាំ២០២៣ ក្នុងគោលបំណងរឹតបន្តឹងការផ្គត់ផ្គង់ និងគាំទ្រតម្លៃប្រេងពិភពលោក៕ អត្ថបទទាក់ទង រុស្ស៊ីលក់ប្រេងបានខ្ពស់ជាង៣៥ភាគរយនៃតម្លៃកំណត់ដោយ G7 និង EU រុស្ស៊ីបិទការនាំចេញសាំង និងប្រេងទៅក្រៅប្រទេស | រុស្ស៊ីបានលុបចោលការហាមឃាត់នាំចេញប្រេងម៉ាស៊ូតដែលបានដាក់ចេញកាលពីថ្ងៃទី២១ខែកញ្ញា ដោយសារមានការផ្គត់ផ្គង់ក្នុងស្រុកលើស។ |
រថយន្ដមួយនេះ បានប្ដូរសឹងតែទាំងស្រុងពីជំនាន់មុនៗរបស់ខ្លូន ដើម្បីឲ្យក្លាយខ្លួនទៅជារថយន្ដប្រភេទ SUV ដែលស៊ីវិល័យ និងទំនើបជាងបំផុត។ ជាមួយនឹងចំនុចដ៏ពិសេសដាច់គេទាំង ១០ ទើបធ្វើឲ្យរថយន្ដ Land Rover All New Discovery ជំនាន់ទី៥ នេះ ក្លាយជារថយន្ដជម្រើសដ៏ល្អបំផុតសម្រាប់អ្នកប្រើប្រាស់។ ទី១៖ រថយន្ដនេះ មានកន្លែងអង្គុយធំជាងមុន ដែលអាចអង្គុយបានចំនួន ៧នាក់ ហើយកៅអីអង្គុយជួរទី៣ អាចអង្គុយបានយ៉ាងទូលាយ និងមើលទៅមុខបាន ដូចអ្នកអង្គុយនៅជួរទី ២ និង១ យ៉ាងមានផាសុកភាព។ ទី២៖ វាបានបំពាក់ដោយបច្ចេកវិទ្យា Incontrol Remote ដែលអាចបញ្ជាមុខងារផ្សេងៗរបស់រថយន្ដ តាមរយៈ Ipad បានយ៉ាងងាយស្រួល។ ទី៣៖ វាអាចទំលាក់បូមបានរហូតដល់ ៤០mm ដែលងាយស្រួលក្នុងការចុះ និងឡើងរថយន្ដ ទី៤៖ នៅឃ្លុបខាងក្រោយមានកន្លែងអង្គុយសម្រាប់ស្ទួចត្រី មើលថ្ងៃលិចនិងនិយាយគ្នាបានយ៉ាងសប្បាយរីករាយ និងអាចផ្ទុកទម្ងន់បានរហូតដល់ ៣០០គីឡូក្រាម ទី៥៖ នៅឃ្លុបខាងក្រោយមានចំនុះធំជាងមុនរហូតដល់ ២៥០០លីត្រ ដែលដាក់អីវ៉ានបានយ៉ាងច្រើន ទី៦៖ នៅផ្នែកខាងក្នុងរបស់រថយន្ដមានកន្លែងសម្រាប់សាកថ្ម កំលាំង 12V ចំនួន ៦កន្លែង ដែលងាយស្រួលដល់ទាំងអ្នកបើកបរ និងរួមដំណើរជាមួយ ជាពិសេសនៅពេលធ្វើដំណើរផ្លូវឆ្ងាយ ហើយមានកន្លែងសម្រាប់ដោត USB រហូតដល់ ៨កន្លែង និងអាចចែករំលែក Wifi Hotspot ទៅកាន់ទូរសព្ទ័ដៃ បានរហូតដល់៨គ្រឿងឯណោះ ទី៧៖ វាបានអោយអ្នកភ្ជាប់ Ipad រហូតដល់ចំនួន ៤ ដែលឲ្យអ្នកអង្គុយ អាចបញ្ជាមុខងារផ្សេងៗបានផ្ទាល់ខ្លួន ជាមួយនឹងបច្ចេកវិទ្យា Incontrol Remote ទី៨៖ រថយន្ដនេះ អាចបើកក្នុងទឹកជម្រៅរហូតដល់ ៩០០mm និងអាចសណ្ដោងបានទំម្ងន់រហូតដល់ ៣៥០០ គឺឡូក្រាម។ ទី៩៖ វាបំពាក់ដោយប្រពន្ធ័ ADAS (Advanced Driver Assistance System) ដែលជួយសម្រួលស្មារតីដល់អ្នកបើកបរ យ៉ាងមានសុវត្ថិភាពខ្ពស់បំផុត ដូចជាអ្នកបើកបរងងុយគេង ឫបើកបរខុសគន្លងផ្លូវជាដើម ហើយមានបំពាក់ដោយខ្សែក្រវ៉ាត់សុវត្ថិភាពដល់គ្រប់អ្នកអង្គុយក្នុងរថយន្ដទាំងអស់។ ទី១០៖ តួរថយន្ដត្រូវបានផលិតឡើងពីលោហៈធាតុអាលុយមីញ៉ូម ដែលជួយសន្សំទម្ងន់របស់រថយន្ដបានរហូត ៤៨០គីឡូក្រាម និងស្វិត មាំ ជាងលោហៈធាតុផ្សេងៗទៀត។ សូមអញ្ជើញមកកាន់អគារតាំងលក់រថយន្ត Jaguar Land Rover ដើម្បីធ្វើការបើកបរសាកល្បងនិងជាវរថយន្តដ៏ប្រណិតមួយណាដែលលោកអ្នកពេញចិត្តឥលូវនេះ។ ព័ត៌មានលម្អិតពីរថយន្តប្រណិត Jaguar និង Land Rover មាននៅមហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ សូមទំនាក់ទំនង៖ 023 888-811 / 070 999-111 គេហទំព័រ ផ្លូវការ៖ www.landrovercambodia.com ទំព័រ Facebook ផ្លូវការ៖ Land Rover Cambodia ទំព័រ Instagram ផ្លូវការ៖ @LandRoverCambo (អត្ថបទពាណិជ្ជកម្ម) | រាជធានីភ្នំពេញ៖ រថយន្ដ Land Rover All New Discovery ជំនាន់ថ្មីទី៥ ប្រណិត និងទំនើបដាច់គេ នឹងឈានចូលក្នុងទីផ្សារកម្ពុជា នាពេលឆាប់ៗខាងមុខនេះ តាមរយៈក្រុមហ៊ុន អ អិម អេ ខេមបូឌា។ |
បើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធម្មការ និងសាសនា ការជ្រើសរើសសិក្ខាកាម នឹងឱ្យប្រធានមន្ទីរធម្មការនៅតាមរាជខេត្ត ជ្រើសរើសអាចារ្យស្ម័គ្រចិត្ត តាមវត្តនីមួយៗ ទាំងវត្តគណៈមហានិកាយ និងវត្តគណៈធម្មយុត្តិកនិកាយ ដែលមានលទ្ធភាពចូលរួមតាមប្រព័ន្ធអនឡាញ។ ប្រធានមន្ទីរធម្មការ និងសាសនា រាជធានី-ខេត្ត ត្រូវផ្ញើបញ្ជីឈ្មោះសិក្ខាកាម ប្រវត្តិរូបសង្ខេបមានបិទរូបថត ១ច្បាប់ រូបថតទំហំ ៤គុណ៦ ចំនួន២សន្លឹក និងអត្តសញ្ញាណប័ណ្ណថតចម្លងរបស់សិក្ខាកាម ១សន្លឹក។ មន្ទីរធម្មការរាជធានី-ខេត្ត ត្រូវផ្ញើបញ្ជីឈ្មោះ និងប្រវត្តិសិក្ខាកាម មកកាន់ក្រសួងឱ្យបានមុនថ្ងៃទី ១៧ ខែ វិច្ឆិកា ឆ្នាំ២០២១៕ | ភ្នំពេញ៖ ក្រសួងធម្មការ និងសាសនា នឹងបើកវគ្គបណ្ដុះបណ្ដាលស្តីពីតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យជំនាន់ទី៣៦ ដល់អាចារ្យទូទាំងប្រទេស ចំនួន៨០នាក់ ដោយឥតគិតថ្លៃ ។ ការបណ្ដុះបណ្ដាលនេះ នឹងធ្វើឡើងតាមប្រព័ន្ធអនឡាញ រយៈពេល៤ ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១។ |
រដ្ឋមន្ត្រីការបរទេសអាស៊ាន កាលពីថ្ងៃទី២៩ ខែកញ្ញា បានបើកកិច្ចប្រជុំមិនផ្លូវការនៅក្រៅជំនួបប្រចាំឆ្នាំលើកទី៧៣ មហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក ហើយវិបត្តិមនុស្សធម៌នៅមីយ៉ាន់ម៉ា ត្រូវបានលើកយកមកពិភាក្សា។ ប្រមុខការទូតសិង្ហបុរី វីវៀន បាឡាគ្រីស្នាន់ និយាយថា ប្រមុខការទូតអាស៊ានក៏ស្នើមីយ៉ាន់ម៉ាឲ្យស្វែងរកអ្នកនៅពីក្រោយអំពើហិង្សានៅរដ្ឋ Rakhine ដើម្បីទទួលខុសត្រូវពេញលេញចំពោះទង្វើដែលធ្វើឲ្យមីយ៉ាន់ម៉ារងប្រតិកម្មពេញពិភពលោក។ ថ្លែងទៅកាន់សភាសិង្ហបុរីនៅថ្ងៃទី២ ខែតុលា លោក វីវៀន រំឭកពីកិច្ចប្រជុំនៅអាមេរិកថា រដ្ឋមន្ត្រីការបរទេសអាស៊ានពិតជាបារម្ភជាពន់ពេកចំពោះសកម្មភាពហិង្សានៅរដ្ឋ Rakhine ដែលជាវិបត្តិបង្កើតមនុស្សផ្ទាល់។ លោកបន្តថា ដំណោះស្រាយស្ថិតលើរដ្ឋាភិបាលមីយ៉ាន់ម៉ាផ្ទាល់ ហើយនេះជាការទទួលខុសត្រូវដែលអាស៊ាននឹងឲ្យមីយ៉ាន់ម៉ាបំពេញឲ្យបាន ហើយក្រុងណៃពិដោចាំបាច់ធ្វើកិច្ចការត្រឹមត្រូវសម្រាប់ប្រជាជនងាយរងគ្រោះ គ្មានកំហុស និងគ្មានរនាំងការពារខ្លួននោះ។ បើតាមទីភ្នាក់ងារព័ត៌មាន Kyodo លោក វីវៀន អះអាងថា អាស៊ានកំពុងរង់ចាំលទ្ធផលស៊ើបអង្កេតរបស់គណៈកម្មការឯករាជ្យនៃរដ្ឋាភិបាលមីយ៉ាន់ម៉ា ជាពិសេសរង់ចាំពិនិត្យរបាយការណ៍របស់សមាជិកពីរនាក់ដែលជាជនជប៉ុន និងហ្វីលីពីន។ ទោះជាតែងតាំងដោយរដ្ឋាភិបាលទីប្រឹក្សារដ្ឋ អ៊ុងសាន ស៊ូជី មែន ប្រមុខការទូតសិង្ហបុរីចង់ឲ្យគណៈកម្មការនេះមានអំណាចពេញលេញដើម្បីស៊ើបអង្កេត និងវែកមុខអ្នកទទួលខុសត្រូវ។ រដ្ឋាភិបាលក្រុងណៃពិដោ បានបដិសេធលទ្ធផលស៊ើបអង្កេតរបស់បេសកកម្មឯករាជ្យដែលបង្កើតដោយអង្គការសហប្រជាជាតិ ហើយដែលរកឃើញកំហុសរបស់ក្រុមយោធាលើប្រតិបត្តិការដ៏ហិង្សានៅរដ្ឋ Rakhine ។ អ្នកស៊ើបអង្កេតអន្តរជាតិមួយក្រុមនេះចោទយោធាមីយ៉ាន់ម៉ាថា មានចេតនាប្រល័យពូជសាសន៍ជនមូស្លីមរ៉ូហ៊ីងយ៉ា និងបានស្នើឲ្យកាត់ទោសមេទ័ពសំខាន់ៗ៦នាក់ រាប់ទាំងអគ្គមេបញ្ជាការកងទ័ព មីន អ៊ុងឡាំង ផង។ សម្រាប់ដំណោះស្រាយវិញ លោក វីវៀន បញ្ជាក់ថា អ្វីដែលត្រូវការពេលនេះ គឺដំណោះស្រារយៈពេលវែង ហើយអាស៊ានក៏ប្រាប់មីយ៉ាន់ម៉ារួចហើយពីការធ្វើមាតុភូមិនិវត្តន៍ដោយស្ម័គ្រចិត្តរបស់ជនជាតិរ៉ូហ៊ីងយ៉ាពីជំរំនៅបង់ក្លាដែស។ ជាមួយគ្នានេះ អាស៊ានក៏ត្រៀមខ្លួនរួចរាល់ហើយដើម្បីជួយសម្រួលបញ្ហានេះតាមតែអាចជួយទៅបាន៕ | ប្រមុខការទូតនៃរដ្ឋសមាជិកអាស៊ាននៅពេលថ្មីៗនេះ បានទទូចឲ្យមីយ៉ាន់ម៉ារកមុខអ្នកទទួលខុសចំពោះការធ្វើទុក្ខបុកម្នេញលើជនជាតិរ៉ូហ៊ីងយ៉ា ដើម្បីកាត់ទោសតាមច្បាប់។ នេះបើតាមការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសសិង្ហបុរី វីវៀន បាឡាគ្រីស្នាន់ នៅថ្ងៃទី២ ខែតុលា។ ជាមួយនឹងក្ដីបារម្ភចំពោះស្ថានភាពយ៉ាប់យ៉ឺនរបស់ជនភាគតិចរ៉ូហ៊ីងយ៉ា អាស៊ានកំពុងរង់ចាំលទ្ធផលស៊ើបអង្កេតរបស់រដ្ឋាភិបាលក្រុងណៃពិដោវិញម្ដង ព្រោះមីយ៉ាន់ម៉ាបានទាត់ចោលការស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិ។ |
កោះកុង៖ ករណីថ្មី ៦៨នាក់ និង១៦នាក់ជាសះស្បើយ កោះកុង បន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៦៨នាក់បន្ថែមទៀត និងមានអ្នកជំងឺ ១៦នាក់ទៀតដែរ បានជាសះស្បើយ។ ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ៦៨នាក់នេះ គឺជាពលរដ្ឋនៅឃុំប៉ាក់ខ្លង នៃស្រុកមណ្ឌលសីមា និងក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ ព្រៃវែង៖ ៥៥នាក់ទៀត ភាគច្រើនជាអ្នករស់នៅស្រុកព្រះស្តេច ក្នុងចំណោម ៥៥ករណីបន្ថែមនេះ មានពលរដ្ឋនៅស្រុកព្រះស្តេច ១៩នាក់, ពលរដ្ឋ១៣នាក់នៅស្រុកពារាំង ,១០នាក់នៅស្រុកមេសាង ខណៈស្រុកបាភ្នំ និងស្រុកស៊ីធរកណ្តាល មាន៣នាក់រៀងខ្លួន។ នៅស្រុកស្វាយអន្ទរ និងស្រុកពោធិ៍រៀង ក៏មាន២នាក់រៀងខ្លួនដែរ ខណៈក្រុងព្រៃវែង និងស្រុកពាមរក៍ មាន១នាក់រៀងខ្លួន។ អ្នកជំងឺ១នាក់ទៀត ជាអ្នកខេត្តកណ្តាល។ គិតត្រឹមថ្ងៃទី ១៦ មិថុនា ខេត្តព្រៃវែង មានករណីឆ្លងកូវីដ-១៩ ចំនួន ១០៦៧នាក់ ក្នុងនោះ៥២១នាក់បានជាសះស្បើយ ១១នាក់ស្លាប់ និងអ្នកជំងឺចំនួន ៥៣៥នាក់ទៀតកំពុងសម្រាកព្យាបាល។ កំពត៖ ករណីថ្មី២៤នាក់ និង១នាក់ស្លាប់ ខេត្តកំពតរកឃើញអ្នកឆ្លងកូវីដ-១៩បន្ថែម ២៤នាក់ទៀត និងមានអ្នកជំងឺ១នាក់បានស្លាប់។ ក្នុងចំណោមករណីថ្មីទាំង ២៤នោះ មាន១២នាក់រស់នៅស្រុកកំពង់ត្រាច, ៤នាក់នៅស្រុកអង្គរជ័យ, ១នាក់នៅស្រុកឈូក។ អ្នកជំងឺ៣នាក់ជាអ្នកខេត្តកណ្តាល, ១នាក់នៅភ្នំពេញ, ១នាក់នៅតាកែវ និង១នាក់ទៀតនៅកោះកុង។ ក្រៅពីរកឃើញករណីថ្មី ខេត្តកំពតក៏ប្រកាសករណីស្លាប់១នាក់បន្ថែមដែរ លើស្ត្រីវ័យ ៨១ឆ្នាំ ដែលមានអាសយដ្ឋាននៅក្រុងដូនកែវ ខេត្តតាកែវ។ ក្រុមគ្រូពេទ្យសន្និដ្ឋានថា អ្នកជំងឺស្លាប់ដោយសារវិបត្តិផ្លូវដង្ហើមស្រួចស្រាវ និងរលាកសួតធ្ងន់ធ្ងរ ដោយសារជំងឺកូវីដ-១៩។ បច្ចុប្បន្ន ខេត្តកំពត មានអ្នកឆ្លងកូវីដ-១៩ សរុប ៩២៦នាក់ ក្នុងនោះ២៨០នាក់ បានជាសះស្បើយ ស្លាប់៧នាក់ និង៦៣៦នាក់ទៀតកំពុងសម្រាកព្យាបាល។ បាត់ដំបង៖ ឆ្លងថ្មី ១៩នាក់ ជាសះស្បើយ១២នាក់ ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ១៩នាក់នោះ មាន ៦នាក់ ជាពលករខ្មែរ ដែលទើបត្រឡប់មកពីប្រទេសថៃ។ អ្នកវិជ្ជមានទាំង ១៩នាក់នោះ ជាអ្នកដែលមានទីលំនៅក្នុងក្រុងបាត់ដំបង នៅស្រុកសំពៅលូន, កំរៀង, រតនមណ្ឌល, សំឡូត, បាណន់, ថ្មគោល និងស្រុកឯកភ្នំ។ ជាមួយគ្នា ក៏មានអ្នកជំងឺចំនួន ១២នាក់បានជាសះស្បើយផងដែរ។ បច្ចុប្បន្ន ខេត្តបាត់ដំបង មានអ្នកឆ្លងកូវីដ-១៩ សរុប ៥៦៨នាក់ ក្នុងនោះ២៦៤នាក់បានសះស្បើយ ស្លាប់៣នាក់ និង៣០១នាក់ទៀត បន្តការព្យាបាល។ កំពង់ធំ៖ មាន១៥នាក់ បន្ថែមទៀត ក្នុងចំណោមអ្នកវិជ្ជមានទាំង ១៥នាក់នោះ មាន ២នាក់ជាពលករខ្មែរត្រឡប់មកពីប្រទេសថៃ។ តាមរដ្ឋបាលខេត្តអ្នកឆ្លងថ្មីទាំងនោះ មានពលរដ្ឋស្រុកបារាយណ៍, ស្រុកកំពង់ស្វាយ, ស្រុកសន្ទុក, ស្រុកស្ទោង និងស្រុកសណ្តាន់។ ខេត្តកំពង់ធំ មានអ្នកឆ្លងកូវីដ-១៩ ចំនួន ៤៩៦នាក់ គិតត្រឹមថ្ងៃទី១៦ មិថុនា ក្នុងនោះ២៧១នាក់បានជាសះស្បើយ ២នាក់ស្លាប់ និង២២៣នាក់ទៀត កំពុងសម្រាកព្យាបាល។ មណ្ឌលគិរី៖ រកឃើញ១៥នាក់បន្ថែម ភាគច្រើននៅឃុំប៊ូស្រា និងដាក់ដាំ ក្នុងចំណោមអ្នកវិជ្ជមានកូវីដ-១៩ ចំនួន១៥នាក់នោះ មាន៦នាក់ជាអ្នករស់ក្នុងឃុំប៊ូស្រា និងឃុំពូជ្រៃស្រុកពេជ្រាដា។ ៥នាក់នៅឃុំដាក់ដាំ ស្រុកអូររាំង។ ៣នាក់នៅសង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ និង១នាក់នៅឃុំស្រែខ្ទុម ស្រុកកែវសីមា។ សៀមរាប៖មានតែ២នាក់ទេ តែមានអ្នកជំងឺ១នាក់ទៀតស្លាប់ ជាករណីទី៤ មានតែ២ករណីប៉ុណ្ណោះ មានតេស្តវិជ្ជមានកូវីដ-១៩ នៅខេត្តសៀមរាប ដែលជាសញ្ញាវិជ្ជមានមួយសម្រាប់ខេត្តទេសចរណ៍មួយនេះ។ អ្នកវិជ្ជមានទាំង ២នាក់នោះ មានម្នាក់ជាបុរសវ័យ ៣៤ឆ្នាំ រស់នៅសង្កាត់គោកចក និងម្នាក់ទៀតជាក្មេងប្រុសវ័យ ៩ឆ្នាំ ដែលគេបានឆ្លងពីឪពុកម្តាយ និងរស់នៅសង្កាត់ស្លក្រាម ក្រុងសៀមរាប។ អាជ្ញាធរខេត្តសៀមរាប ក៏ប្រកាសពីករណី១នាក់បន្ថែមដែរ និងជាករណីទី៤នៅក្នុងខេត្ត លើស្ត្រីវ័យ៨៤ឆ្នាំ រស់នៅភូមិសំរោងធំ ឃុំអន្លង់សំណរ ស្រុកជីក្រែង។ ក្រុមគ្រូពេទ្យសន្និដ្ឋានថា អ្នកជំងឺស្លាប់ដោយសារ រលាកសួតបង្កដោយជំងឺកូវីដ-១៩ គួបផ្សំនឹងបញ្ហាបេះដូងផង។ គិតត្រឹមថ្ងៃទី១៦ ខែមិថុនា ខេត្តសៀមរាប មានអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៥០៨នាក់ ក្នុងនោះ ១១៨នាក់ បានជាសះស្បើយ ៤នាក់ស្លាប់ និង៣៨៦នាក់ កំពុងសម្រាកព្យាបាល។ ព្រះវិហារ៖ មាន២នាក់ ក្នុងនោះ១នាក់ជាអ្នកដំណើរពីភ្នំពេញ ក្នុងចំណោម ២ករណីថ្មីនេះ មាន១នាក់ជាអ្នកដំណើរពីរាជធានីភ្នំពេញដែលជាយុវជនវ័យ២៦ឆ្នាំ មានទីលំនៅក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ចំណែក១នាក់ទៀត គឺជាក្មេងអាយុ១១ឆ្នាំ រស់នៅភូមិស្រអែមជើង ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ បច្ចុប្បន្ន ខេត្តព្រះវិហារ មានអ្នកកើតកូវីដ-១៩ សរុប ៤១នាក់ ក្នុងនោះ៨នាក់បានជាសះស្បើយ ៣៣នាក់ទៀត កំពុងបន្តការព្យាបាល។ ឧត្តរមានជ័យ៖ គ្មានអ្នកឆ្លងថ្មី តែមានអ្នកស្លាប់១នាក់ និងជាសះស្បើយ១២នាក់ រដ្ឋបាលខេត្តឧត្តរមានជ័យ នៅបានប្រកាសករណីស្លាប់១ករណីទៀត ដោយសារជំងឺកូវីដ-១៩ នៅថ្ងៃទី១៦ មិថុនា ដែលជាករណីទី២នៅក្នុងខេត្តនេះ ។ អ្នកជំងឺដែលស្លាប់ គឺជាបុរស វ័យ ៥២ឆ្នាំ រស់នៅភូមិអូជញ្ជៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង។ ជាមួយគ្នានេះ ក៏មានអ្នកជំងឺ ១២នាក់ បានជាសះស្បើយផងដែរ។ គិតត្រឹមថ្ងៃទី១៦ ខែមិថុនា ខេត្តឧត្តរមានជ័យ រកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន១៤០នាក់ នាក់ក្នុងនោះ១២០នាក់ ជាករណីនាំចូលពីប្រទេសថៃ។ អ្នកជំងឺ ៦១នាក់ហើយបានជាសះស្បើយ ២នាក់ស្លាប់ និង៧៧នាក់ កំពុងព្យាបាល។ | ខេត្តកោះកុង និងព្រៃវែង នៅតែបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ខ្ពស់ប្រចាំថ្ងៃ ខណៈសៀមរាបតួលេខធ្លាក់ចុះគួរឱ្យសាទរ។ ខេត្តកោះកុងមាន ៦៨នាក់ និងព្រៃវែង ៥៥នាក់ ខណៈរកឃើញតែ២ករណីប៉ុណ្ណោះ នៅថ្ងៃទី១៦ មិថុនា។ ខេត្តកំពត បន្តរកឃើញ ២៤ករណី និងមានអ្នកស្លាប់១នាក់បន្ថែម រីឯបាត់ដំបង មាន១៩នាក់។ ខេត្តកំពង់ធំ និងមណ្ឌលគិរី មានអ្នកឆ្លងថ្មី ១៥នាក់រៀងខ្លួន ខណៈព្រះវិហារមាន២នាក់បន្ថែម ឧត្តរមានជ័យ មានអ្នកស្លាប់១នាក់។ |
Yang -- a novelist, democracy advocate and former Chinese diplomat -- was detained shortly after he made a rare return to China from the United States last week. Friend and colleague Chongyi Feng told AFP he believes Yang is being charged with "espionage" although Chinese authorities have not publicly said why he was detained. Australian Foreign Minister Marise Payne said diplomats and Chinese officials met in Beijing on Thursday to discuss the matter and that Australia was seeking "further clarification" as to why Yang is being detained. "We will continue to make representations to China to make sure this is dealt with transparently and fairly," she said. Once described as China's "most influential political blogger", Yang became an Australian citizen in 2000, but is currently based at New York's Columbia University. His criticism of the Chinese government and support for democracy has in the past made him a target of Beijing's state security apparatus. He went missing during a 2011 trip to China, but resurfaced days later, describing his disappearance as a "misunderstanding". But his current detention comes at a moment of heightened tension between Western countries and an increasingly muscular Beijing, prompting fears that he may be the victim of a dragnet by Chinese security services targeting foreigners. - Strained relations - Payne said there was "no evidence" Yang's arrest was part of that trend "at this stage", adding "I'd be concerned if there was an indication of that." Canada's recent arrest of a senior executive of Chinese telecom giant Huawei at Vancouver airport has been followed by the high profile arrests in China of two Canadians. "It only heightens the feeling that visiting China is unsafe and that the security services may increasingly be going after people for what they say outside of China," said longtime China-watcher Bill Bishop. Relations between China and Australia have likewise been strained by Canberra's decision to ban Huawei from participating in its 5G wireless network over security fears and as the two countries have vied more openly for influence in the Pacific. Australian Defence Minister Christopher Pyne, on an official visit to Beijing, told reporters he would be raising the issue with his Chinese counterpart later on Thursday. Yang had worked in the ministry of foreign affairs in Hainan province, but later left for Hong Kong in 1992, before writing a series of politically tinged spy novels. He became an Australian in 2000. Yang's friends first raised concerns when the 53-year-old failed to make a connecting flight from Guangzhou to Shanghai on January 19. Australian media reported he had been travelling with family members, including his wife, who has since posted a cryptic and emotional message on her Weibo page from Beijing. In Australia there is mounting anger that China failed to quickly notify the authorities of his detention and fears that an already difficult relationship may be further damaged. "You can't sugar-coat this, this is an Australian citizen, who has been detained in China" said Australian opposition leader Bill Shorten. "It is very concerning, I can't pretend otherwise" he added, criticising the slow response from the Chinese authorities. "This is not the way relations between our two countries should be conducted, at all." Former Australian prime minister and China expert Kevin Rudd turned to Twitter to insist that Yang is an Australian citizen "just like the rest of us with equal rights and protections". Under a 2000 consular agreement between the two countries, China was obliged to notify Australia of Yang's detention within three days and allow consular visits, unless the detainee waives that right. Pyne said Beijing took four days to notify Canberra. The issue may be further complicated by China's refusal to recognise dual nationality and allegations of Chinese "hostage diplomacy". Writers' advocacy group PEN accused China of overt repression: "it's obvious that Yang would not have been seized if it weren't for his previous critical writings." arb-el/dma/fox © Agence France-Presse | Sydney, Australia | Australia on Thursday demanded China handle the case of detained author Yang Hengjun "transparently and fairly," amid a growing row about the fate of the Chinese-Australian. |
កីឡាករការិនីវាយកូនបាល់សញ្ជាតិជប៉ុនរូបនេះ កាន់តែលេចធ្លោខ្លាំងតាមរយៈការឈ្នះ Grand Slam ជាលើកទី៤ជាប់គ្នាក្នុងអាជីព ខណៈទើបមានអាយុ២៣ឆ្នាំ។ Osaka ជាគំរូសម្រាប់ស្ត្រីវ័យក្មេងនៅទូទាំងពិភពលោក ហើយនាងថែមទាំងសម្រេចចិត្តបង្កើតកម្មវិធីមួយ ដែលជួយដល់ក្មេងស្រីក្នុងវិស័យកីឡាទៀតផង។ ម្ចាស់ជើងឯក Australian Open ពីរសម័យកាលបានប្រាប់កាសែត EssentiallySports ថា៖ «ខ្ញុំមិនអាចស្រមៃថាតើជីវិតរបស់ខ្ញុំនឹងទៅជាយ៉ាងណានោះទេ បើគ្មានកីឡាវាយកូនបាល់ ដូច្នេះខ្ញុំបានសម្រេចចិត្តចាប់ផ្តើមគម្រោងមួយហៅថា Play Academy With Naomi Osaka។ គម្រោងនេះនឹងផ្តល់នូវការបំផុសគំនិតដល់ក្មេងស្រីៗឱ្យចូលរួមក្នុងកីឡា តាមរយៈការផ្តល់ឧបករណ៍ ធនធាន និងការលើកទឹកចិត្ត»។ Osaka បន្ថែមថា សព្វថ្ងៃគម្រោងដែលផ្តោតលើការលើកទឹកចិត្តក្មេងស្រីឱ្យបន្តលេងកីឡាកំពុងដំណើរការដំបូងនៅក្នុងប្រទេសជប៉ុន ហើយនឹងមានមហិច្ឆតាដើម្បីផ្សព្វផ្សាយឱ្យបានពាសពេញពិភពលោក។ ការបង្កើតគម្រោងនេះឡើង ក៏មានពាក់ព័ន្ធនឹងការលើកឡើងបែបរើសស្ត្រីរបស់អតីតប្រធានគណៈកម្មាធិការរៀបចំទីក្រុងតូក្យូឆ្នាំ ២០២០ លោក Yoshiro Mori ផងដែរ។ លោក Mori បានរិះគន់ស្ត្រីនាកិច្ចប្រជុំមួយថា«ស្រីនិយាយច្រើន» ហើយការនិយាយបែបនេះបានធ្វើឱ្យលោកត្រូវចុះចេញពីតំណែង។ Osaka ដែលមានឪពុកជាជនជាតិហៃទី និងម្តាយជប៉ុន បានប្រតិកម្មនឹងការរិះគន់ស្ត្រីរបស់លោក Mori ដោយនិយាយថានេះជាការលើកឡើងរបស់មនុស្សល្ងង់ខ្លៅ។ នាងពិតជាទទួលមិនបាននឹងការរិះគន់របស់មនុស្សប្រុសទៅលើនារីភេទបែបនេះឡើយ។ មិនត្រឹមតែបញ្ហាស្ត្រីឡើយ កីឡាការិនីវាយកូនបាល់លំដាប់ថ្នាក់ទី១ពិភពលោករូបនេះ តែងតែឈឺឆ្អាលនឹងភាពអយុត្តិធម៌ ការរើសអើងជាតិសាសន៍ និងព៍ណ៌សម្បុរស្បែកនៅក្នុងសង្គម និងក្នុងវិស័យកីឡាផងដែរ។ ក្នុងករណីប៉ូលិសស្បែកស បាញ់បុរសស្បែកខ្មៅ Jacob Blake ចំនួន៧គ្រាប់ កន្លងទៅ Osaka សុខចិត្តដកខ្លួនចេញពីការប្រកួតមួយនៅទឹកដីអាមេរិក ដើម្បីជាការតវ៉ា៕ | Naomi Osaka កំពូលអ្នកវាយកូនបាល់លំដាប់លេខ១ពិភពលោក គឺជាកីឡាការិនីគំរូម្នាក់ ដែលបានបំផុសគំនិតស្ត្រីក្នុងវិស័យកីឡានៅជុំវិញពិភពលោក បន្ទាប់ពីនាងក្លាយជាម្ចាស់ជើងឯក Australian Open លើកទី២ នៅឆ្នាំ២០២១។ មិនតែប៉ុណ្ណោះនាង ក៏ក្លាយជានិមិត្តរូបរបស់អ្នកគាំទ្រ និងជាអ្នកប្រឆាំងនឹងការរើសអើង Black Lives Matter។ Osaka តែងតែចេញមុខតវ៉ានឹងការរំលោភសិទ្ធិ និងភាពអយុត្តិធម៌ ជាពិសេសក្នុងវិស័យកីឡា។ |
កាលថ្ងៃទី១៤ មីនា នាកិច្ចប្រជុំរបស់ FIFA ក្នុងទីក្រុង Kigali ប្រទេសរវ៉ាន់ដា ស្ថាប័នបាល់ទាត់ដ៏ធំប្រចាំពិភពលោក បានសម្រេចចិត្តកែទម្រង់ការប្រកួតថ្មីនៅព្រឹត្តិការណ៍ World Cup បន្ទាប់ដែលធ្វើនៅអាម៉េរិក កាណាដា និងម៉ិកស៊ិក។ ការប្រកួតកែប្រែពី ៣២ក្រុមឡើងដល់ ៤៨ក្រុម ចែកចេញពី ១២ពូល មាន ៤ក្រុមនៃពូលនីមួយៗ ហើយការប្រកួតទាំងអស់ប្រចាំព្រឹត្តិការណ៍ កើនឡើងពី ៦៤ប្រកួត ដល់ ១០៤ប្រកួត ។ ជាពិសេសក្រុមដែលឈានជើងឡើងដល់វគ្គផ្តាច់ព្រ័ត្រនឹងលេងចំនួន ៨ប្រកួត។ ការកែទម្រង់ប្រកួតថ្មីនេះ ធ្វើឱ្យលីគបាល់ទាត់អឺរ៉ុបដែលជាអាណាព្យាបាលរបស់ក្លិបជាង ១០០០ក្លិប ក្នុងក្របខណ្ឌបាល់ទាត់ចំនួន ៣៧ ក្នុងតំបន់ មានការព្រួយបារម្ភ ដោយបានចោទ FIFA ថា ធ្វើសម្រេចតែចិត្តខ្លួនឯង ដោយមិនគិតពីផលប៉ះពាល់នៃការប្រកួតប្រជែងកីឡា និងសេដ្ឋកិច្ចក្នុងវិស័យបាល់ទាត់ ជាពិសេសក្លិប និងកីឡាករ។ «លីគបាល់ទាត់អឺរ៉ុបមានការព្រួយបារម្ភអំពីការប្រកាសដែលធ្វើឡើងដោយក្រុមប្រឹក្សា FIFA កាលពីម្សិលមិញ ហើយការសម្រេចចិត្តទាំងនេះធ្វើឡើងដោយ FIFA ដោយឯកតោភាគី និងដោយគ្មានដំណើរការពិគ្រោះយោបល់ណាមួយជាមួយភាគីពាក់ព័ន្ធ និងលីគបាល់ទាត់ជាច្រើននោះទេ។ ទម្លាប់បែបនេះត្រូវបាន FIFA ធ្វើឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយមកនេះ ការសម្រេចចិត្តទាំងនេះមិនបានគិតពីផលប៉ះពាល់នៃការប្រកួតប្រជែង និងសេដ្ឋកិច្ចលើលីគជាតិ ក្លិប និងកីឡាករនោះទេ។»។ សមាគមលីគបាល់ទាត់អឺរ៉ុប បាននិយាយបែបនេះក្នុងសេចក្តីថ្លែងការណ៍ខ្លួន។ សមាគមលីគបាល់ទាត់អឺរ៉ុប បានបន្ថែមថា ពួកគេកំពុងសហការជាមួយវេទិកាលីគធំៗលើពិភពលោក ដើម្បីឆ្លើយតបចំពោះការសម្រេចចិត្តរបស់ FIFA។ លើបញ្ហានេះទៀតសោត La Liga ក៏បង្ហាញប្រត្តិកម្មចំពោះសេចក្តីសម្រេចរបស់ FIFA និងបានចោទ FIFA ថាមិនយកចិត្តទុកដាក់ចំពោះការប្រកួតក្នុងលីគបាល់ទាត់ តាមប្រទេសនានា។ La Liga ក៏បានស្តីបន្ទោស FIFA ថាប្រព្រឹត្តិមិនត្រឹមត្រូវធ្វើតាមតែចិត្តខ្លួនឯង៕ | សមាគមលីគបាល់ទាត់អឺរ៉ុប (European Leagues) ថ្ងៃទី១៥ ខែមីនា រួមគ្នាបង្ហាញក្តីបារម្ភចំពោះការសម្រេចចិត្តកែទម្រង់ប្រកួតថ្មី ពីសំណាក់សហព័ន្ធបាល់ទាត់អន្តរជាតិ FIFA សម្រាប់ការប្រកួត World Cup 2026 ។ |
តទៅនេះសូមនាងកញ្ញា លោក លោកស្រី អញ្ជើញស្ដាប់បទយកការណ៍ដែលរៀបរៀងដោយកញ្ញា ប៉ូ សាគុន ដូចតទៅ៖ បើគេធ្វើដំណើរទៅផ្សារតូចក្បែររង្វង់មូលស្ពានជ្រោយចង្វារ គេនឹងឃើញមានរ៉ឺម៉កប្រភេទវែងជាច្រើនគ្រឿង ដាក់តម្រៀបគ្នាជាជួរ។ រ៉ឺម៉កទាំងនោះ នៅរង់ចាំដឹកភ្ញៀវពីផ្សារតូច ឆ្ពោះទៅព្រែកព្នៅ។ ភ្ញៀវដែលជិះរឺម៉កវែងនេះ ភាគច្រើនជាកម្មកររោងចក្រ ក្រៅពីនោះមានសិស្ស និងអ្នកដំណើរទូទៅ។ បើទោះបីជាបច្ចុប្បន្ន មានមធ្យោបាយដឹកជញ្ជូនសាធារណៈកាន់តែច្រើន និងទំនើបយ៉ាងណាក្ដី ប៉ុន្តែរ៉ឺម៉កវែង នៅតែជាជម្រើសដ៏ល្អសម្រាប់អ្នកដំណើរនៅតាមកំណាត់ផ្លូវជាតិលេខ៥ ព្រោះវាមានតម្លៃទាប និងងាយស្រួលធ្វើដំណើរ។ ម៉ោងជិត១២ថ្ងៃត្រង់ជាពេលដែលមិនសូវមានភ្ញៀវធ្វើដំណើរ លោក សយ ថា ដែលជាអ្នករត់រ៉ឺម៉កប្រភេទវែងមួយរូបនោះ កំពុងតែឈរជជែកគ្នាជាមួយអ្នករត់រ៉ឺម៉កផ្សេងទៀត នៅក្បែរជាងផ្សាដែក។ ប្រកបរបររត់រ៉ឺម៉កវែងជាង១០ឆ្នាំ លោក សយ ថា បញ្ជាក់ថា តម្លៃដឹងភ្ញៀវពី១០ឆ្នាំមុន មកទល់ពេលបច្ចុប្បន្នមិនខុសគ្នាឡើយ គឺពីព្រែកព្នៅមកផ្សារតូច ដែលមានចម្ងាយប្រមាណ១៣គីឡូម៉ែត្រ តម្លៃតែ២ពាន់រៀលប៉ុណ្ណោះ។ មើលមុខខ្ញុំបណ្ដើរ ងាកទៅមើលរ៉ឺម៉ករបស់ខ្លួន ដែលមានសភាពថ្មីក្រោយពីការជួសជុលជាច្រើនលើកបណ្ដើរ លោក សយ ថា ពោលថា ខ្លួនមិនដែលដាក់តម្លៃទៅកាន់ភ្ញៀវឡើយ ព្រោះអ្នកជិះដឹងពីចម្ងាយផ្លូវ និងតម្លៃរៀងៗខ្លួន។ តម្លៃចាប់ពី៥រយរៀលដល់២ពាន់រៀល អាស្រ័យលើចម្ងាយផ្លូវជិតឬឆ្ងាយ ក្នុងមួយថ្ងៃអ្នករត់រ៉ឺម៉កវ័យ៥៨ឆ្នាំ មកពីខេត្តកំពង់ចាមរូបនេះ អាចរកប្រាក់បានប្រមាណ៥ម៉ឺនរៀលក្នុងមួយថ្ងៃក្រោយពីផាត់ថ្ងៃសាំង។ លោក សយ ថា បញ្ជាក់៖«ចម្ងាយផ្លូវ១៣គីឡូយកគេតែ១៥០០ទៅ២០០០ សិស្សនិងកម្មករគ្នាមិនសូវមានលុយ។ ខ្ញុំមិនកំណត់ថ្លៃគេទេ គេដឹងតម្លៃខ្លួនគេហើយ ថាគេជិះត្រឹមណាដល់ត្រឹមណា»។ ងាកមកលោក ឆេង លី ដែលជាអ្នករត់រ៉ឺម៉កប្រភេទវែងមួយរូបទៀត កំពុងឈររង់ចាំភ្ញៀវក្បែរស្តុបផ្សារតូច។ ប្រកបរបរនេះក្នុងឆ្នាំ២០១២ លោក ឆេង លី មានភ្ញៀវប្រចាំជាកម្មកររោងចក្រ ដោយពួកគេត្រូវបង់ប្រាក់ឱ្យលោកគិតជាខែ។ ត្រូវចេញពីផ្ទះម៉ោង៦ព្រឹក រហូតដល់ម៉ោង៦ល្ងាចវិញ ក្រៅពីដឹកកម្ម លោកក៏ឆ្លៀតពេលដឹកភ្ញៀវទូទៅបន្ថែមដែរ ដែលលោក លី អះអាងថា លោកអាចរកចំណូលបានគួរសម ព្រោះរ៉ឺម៉កប្រភេទវែងនេះ អាចទទួលភ្ញៀវតាមផ្លូវជាហូរហែមិនដាច់។ «យើងទៅយកគេពីព្រឹកម៉ោង៦ ដល់ល្ងាចម៉ោង៥ទៅ៦។ ផ្សេងពីដឹកកម្មករយើងដឹកមនុស្សពីផ្សារ ហើយបើកតាមផ្លូវអាចបានភ្ញៀវខ្លះទៀត»។ នេះជាការបញ្ជាក់របស់លោក ឆេង លី។ ឈរមើលជាងផ្សាដែក កំពុងជួសជុលរ៉ឺម៉ករបស់ខ្លួន ដែលខូតដោយអន្លើ លោក សើ ម៉ាត់ ជាខ្មែរឥស្លាមមួយរូប ដែលប្រកបរបររត់រ៉ឺម៉កប្រភេទវែង តាំងពីឆ្នាំ១៩៨៥មក។ ត្រូវដូររ៉ឺម៉កអស់ ៣គ្រឿងចាប់ពីរករបរនេះដំបូងរហូតដល់បច្ចុប្បន្ន លោក ម៉ាត់ បញ្ជាក់ថាដ្បិតរ៉ឺម៉កខ្នាតវែងនេះមិនទំនើប តែនៅតែមានអ្នករត់ច្រើន និងពេញនិយមសម្រាប់អ្នកជិះ ព្រោះវាមានតម្លៃធូរថ្លៃ។ បុរសវ័យ៦០ឆ្នាំ ដែលរស់នៅគីឡូម៉ែត្រលេខ៧រូបនេះថា សព្វថ្ងៃនេះមុខរបររបស់លោក ពឹងស្ទើរតែទាំងស្រុងលើកម្មកររោងចក្រ។ លោក ម៉ាត់ បន្ថែម៖«វាមិនមានបាននឹងរ៉ឺម៉កនេះទេ ត្រឹមចិញ្ចឹមឆ្នាំ ចាយវាយបានមិនអត់ទេ បើធ្វើអ្នកមានមិនបានទេ។ ឥឡូវរ៉ឺម៉កមានអ្នករត់ច្រើនណាស់ មកពីខេត្តមកពីខេត្តមកប្រមូលផ្ដុំគ្នានៅហ្នឹង។ រាល់ថ្ងៃរ៉ឺម៉កសង្ឃឹមតែអ្នករោងចក្រមួយទេ»។ ជាអ្នកដំណើរម្នាក់ដែលកំពុងអង្គុយលើរ៉ឺម៉កខ្នាតវែងនេះ គឺអ្នកស្រី ហៃ សុខន ឲ្យដឹងថា អ្នកស្រីចូលចិត្តជិះរ៉ឺម៉កប្រភេទនេះ ព្រោះវាមានតម្លៃធូរថ្លៃជាង មធ្យោបាយធ្វើដំណើរផ្សេងទៀត ដែលអ្នកស្រីធ្លាប់ជិះ។ អ្នកស្រីសុខន ដែលត្រូវធ្វើដំណើរពីផ្សារតូច ទៅព្រែកព្នៅវិញ ចំណាយអស់ត្រឹមតែ២ពាន់រៀលតែប៉ុណ្ណោះ ក្នុងចម្ងាយផ្លូវជាង១០គីឡូម៉ែត្រ។ «ខ្ញុំមកពីព្រែកព្នៅមកផ្សារតូចលេងកូន។ រ៉ឺម៉កនេះតម្លៃធូរថ្លៃ ខ្ញុំជិះចម្ងាយជាង១០គីឡូអស់តែ២ពាន់រៀល»។ នេះជាការបន្ថែមរបស់អ្នក ហៃ សុខន។ ក្នុងដំណើរមួយៗដើរតម្រង់មករករ៉ឺម៉ក ដែលកំពុងចតចាំដឹកកម្មកររោងចក្រនៅជិតការ៉ាសសាំង លើចិញ្ចើមផ្លូវជិតផ្សារតូច អ្នកស្រី សុខ ចន្ទ វ័យ៤៨ឆ្នាំ ជាកម្មការិនីរោងចក្រទើបតែចេញពីធ្វើការ បានដើរមកដល់រ៉ឺម៉កមុនគេ។ រ៉ឺម៉កដែលមានទំហំអាចដាក់មនុស្សបានជិត៣០នាក់ ដែលមានសភាពរាងចាស់បន្តិចទៅហើយនោះ បាននាំយក អ្នកស្រី សុខ ចន្ទ ពីគីឡូម៉ែត្រលេខ៦ មកដល់រោងចក្រជិតផ្សារតូច អស់ជាច្រើនឆ្នាំមកហើយ ពោលតាំងពីអ្នកស្រីចូលធ្វើការដំបូង។ ចម្ងាយប្រមាណ១២គីឡូម៉ែត្រ ធ្វើដំណើរទៅនិងមករៀងរាល់ថ្ងៃធ្វើការ អ្នកស្រី សុខ ចន្ទ ចំណាយប្រាក់ត្រឹមតែ១ពាន់រៀលតែប៉ុណ្ណោះ សម្រាប់មធ្យោបាយធ្វើដំណើរដ៏សាមញ្ញនិងពេញនិយមនេះ។ រាងស្គមសម្បុរស្រអែម អ្នកស្រី ចន្ទ ពោលថា តាំងពីអ្នកស្រីជិះរ៉ឺម៉កប្រភេទវែងនេះដំបូងរហូតដល់បច្ចុប្បន្ន តម្លៃនៅតែរក្សាដដែល បើប្រៀបធៀបជាមួយមធ្យោបាយធ្វើដំណើរផ្សេងៗទៀត មានភាពខុសគ្នាឆ្ងាយ។ អ្នកស្រី សុខ ចន្ទ នៅតែចង់ឱ្យរ៉ឺម៉កប្រភេទវែងនេះបន្តដឹងកម្មកររោងចក្រយូរអង្វែងទៅមុខទៀត ព្រោះវាបានជួយសម្រួលដល់ជីវភាពពួកគាត់។ អ្នកស្រី សុខ ចន្ទ បញ្ជាក់៖«ខ្ញុំជិះរ៉ឺម៉កនេះយូរឆ្នាំហើយ តាំងពីខ្ញុំចូលធ្វើការដំបូង។ តម្លៃវាថោកសមរម្យអស់តែ១ពាន់រៀល បើជិះម៉ូតូឌុបឬមធ្យោបាយផ្សេងៗថ្ងៃ យើងថែមម៉ោងដល់៧យប់ អស់៥ទៅ៦ពាន់ឯណោះ ពីនេះដល់គីឡូម៉ែត្រលេខ៦»៕ | ភ្នំពេញ៖ ទោះបីមធ្យោបាយធ្វើដំណើរនាពេលបច្ចុប្បន្នកាន់តែទំនើបក្ដី ប៉ុន្តែរ៉ឺម៉កខ្នាតវែង នៅតែមានតម្លៃធូរថ្លៃសម្រាប់អ្នកដំណើរ។ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចផ្សារតូច ទៅដល់ព្រែកព្នៅ ចម្ងាយផ្លូវប្រមាណជាង១០គឺឡូម៉ែត្រ ថ្លៃធ្វើដំណើរតែ២ពាន់រៀលតែប៉ុណ្ណោះ សម្រាប់មនុស្សម្នាក់។ មានន័យថា ចម្ងាយមួយគីឡូម៉ែត្រ ពួគាត់ចំណាយមិនដល់២០០រៀលផង។ ដូច្នេះហើយទើបរ៉ឺម៉កខ្នាតវែងនេះ នៅតែពេញនិយម សម្រាប់អ្នកដំណើរនៅកំណាត់ផ្លូវជាតិលេខ៥ ចំណុចផ្សារព្រែកព្នៅ និងផ្សារតូច ពិសេសសម្រាប់កម្មកររោងចក្រ បើទោះវាមិនសូវជាទំនើបក៏ដោយ។ |
តើមានអ្វីខ្លះទៅ? 1. នៅពេលដែលអ្នកមិនចេះទប់អារម្មណ៍របស់ខ្លួន ដោយឃើញអីទិញនឹង ជាពិសេស ឃើញរបស់បញ្ចុះតម្លៃទិញភ្លាម នឹងមិនសល់លុយឡើយ។ ដូចនេះ ទោះជាតម្លៃថោកប៉ុណ្ណា ក៏អ្នកគួរតែគិតឲ្យបានច្បាស់មុននឹងទិញដែរ។ 2. ប្រសិនជាអ្នកមានទម្លាប់មិនកត់បញ្ជីនូវចំណាយ និងចំណូល អ្នកគួរតែសាងទម្លាប់មួយនេះ ព្រោះនៅពេលដែលអ្នកមានបញ្ជីច្បាស់លាស់ អ្នកនឹងមិនចំណាយផ្តេសផ្តាសឡើយ។ 3. នៅពេលដែលអ្នកមើលឃើញរបស់ស្អាត ហើយចិត្តចង់ទិញ ដោយគិតថាមិនថ្លៃ អ្នកគួរតែបញ្ឈប់គំនិតមួយដែលថាថោកនោះ ហើយគិតត្រឡប់មកវិញថា បើអ្នកមិនចំណាយលុយមួយនេះ អ្នកនឹងអាចសល់ប៉ុណ្ណា នោះអ្នកនឹងមិនទិញឡើយ។ 4. នៅពេលដែលអ្នកមានកាតធនាគារក្នុងកាបូប អ្នកមិនគួរគិតថាងាយចាយ ហើយដើរចាយពេញនឹងទេ ដោយអ្នកគួរតែយកទៅទុកឲ្យស្រួល ទើបលុយក្នុងនោះមិនអស់។ 5. អ្នកមិនគួរមិនចេះបដិសេធជាមួយអ្នកផ្សព្វផ្សាយឡើយ ដោយទោះជាគេនិយាយបែបណាក៏ដោយ ក៏អ្នកគួរតែទប់អារម្មណ៍ឲ្យជាប់ ទើបមិនចំណាយទៅលើរបស់ឥតប្រយោជន៍។ 6. នៅពេលដែលអ្នកចង់បណ្តាក់ទុនទៅលើអ្វីមួយ អ្នកគួរតែគិត និងស្រាវជ្រាវឲ្យបានច្បាស់ ទើបអ្នកអាចចំណេញបានប្រាក់ ហើយមិនចេញក្រៅឥតប្រយោជន៍។ 7. អ្នកមិនគួរខ្លាចមិនហ៊ានធ្វើការបណ្តាក់ទុនឡើយ ព្រោះការបណ្តាក់ទុនដែលត្រូវ នឹងធ្វើឲ្យអ្នកចំណេញបានច្រើនដោយមិនដឹងខ្លួន។ 8. នៅពេលដែលកាបូបលុយអ្នករញ៉េរញ៉ៃ ដោយមិនរៀបចំឲ្យស្រួល នឹងគ្មានលុយអាចចូលមកទេ មានតែចេញតែប៉ុណ្ណោះ៕ ត្រួតពិនិត្យដោយ www.health.com.kh | ខាងក្រោមនេះយើង នឹងបង្ហាញអ្នកពីទម្លាប់ដែលធ្វើឲ្យអ្នកមិនសល់លុយសោះ។ |
កាលពីថ្ងៃទី២២ កញ្ញា អាជ្ញាធរមីន និងរដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំពិធីអបអរសាទរប្រកាសរាជធានីភ្នំពេញអស់មីន ដែលមានការចូលរួមពីលោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច។ លោក លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន អះអាងថា បញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា ដែលជាកេរដំណែលបន្សល់ទុកពីសង្រ្គាមក្នុងតំបន់ និងជម្លោះផ្ទៃក្នុង បានបន្សល់ទុកគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ រាប់លានគ្រាប់នៅគ្រប់ទិសទី។ «ភូមិអស់មីន ឬ ខេត្ត រាជធានីអស់មីន មិនមែនជាភូមិ ឬជាខេត្ត រាជធានី អស់បញ្ហាយុទ្ធភណ្ឌមិនទាន់ផ្ទុះដទៃទៀតនោះទេ។ មានន័យថា រាជធានីភ្នំពេញ មិនទាន់អស់បញ្ហាគ្រាប់មិនទាន់ផ្ទុះពីសង្រ្គាមទេ។ បន្ទាប់ពីបញ្ចប់វត្តមានគ្រាប់មីនចុងក្រោយនៅរាជធានីភ្នំពេញ ក្នុងខែមីនា ឆ្នាំ២០២២ ភ្នំពេញនៅសល់ផ្ទៃដីសង្ស័យមានគ្រាប់បែកចង្កោម និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដទៃទៀត ប្រមាណជា ៣១៥ ហិកតា ស្មើនឹង ៣៦ចម្ការគ្រាប់ទៀត ស្ថិតក្នុងខណ្ឌព្រែកព្នៅ ពោធិ៍សែនជ័យ សែនសុខ និងខណ្ឌជ្រោយចង្វារ»។ នេះជាការបញ្ជាក់របស់លោក លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន។ លោក លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន. រូបភាពពីអាជ្ញាធរមីន នៅឆ្នាំ១៩៩២ កម្ពុជា បានចាប់ផ្ដើមបោសសម្អាតមីនទ្រង់ទ្រាយធំ ដោយបានប្រែក្លាយ «ដីមីន» ទៅជា «ដីមាស»។ អាជ្ញាធរមីន បញ្ជាក់ថា គិតត្រឹមខែសីហា ឆ្នាំ២០២២ កម្ពុជា បានរំដោះផ្ទៃដីពីការគំរាមដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមបានចំនួន ២.៤៥៤ គីឡូម៉ែត្រក្រឡា។ ជាមួយគ្នានេះ បានរកឃើញ និងកម្ទេចចោលមីនប្រឆាំងមនុស្សចំនួន ១.១៤៤.៨៧៧គ្រាប់, មីនប្រឆាំងរថក្រោះចំនួន ២៦.០៦៥គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាមដទៃទៀត ៣.៣៦៤.៣៨៧ គ្រាប់។ ចំណែករាជធានីភ្នំពេញ ផ្ទៃដីសង្ស័យមានមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះមានជាង ៣១៨ហិកតា ស្មើនឹង ៩០ ចម្ការមីន/គ្រាប់ ត្រូវបានបោសសម្អាត ដោយរកឃើញ និងកំម្ទេចចោលគ្រាប់មីនប្រឆាំងមនុស្សចំនួន ២២១គ្រាប់, មីនប្រឆាំងរថក្រោះ ១៧៥ គ្រាប់ និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដទៃទៀត ២៨.៦១១គ្រាប់។ ទន្ទឹមនឹងកិច្ចខិតខំប្រឹងប្រែងដោះមីនរបស់រដ្ឋាភិបាលកម្ពុជា និងអង្គការនានា កម្ពុជា នៅសល់ផ្ទៃដីមានមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះប្រមាណជា ២ពាន់គីឡូម៉ែត្រក្រឡា ដែលត្រូវបោសសម្អាតឱ្យអស់ត្រឹមឆ្នាំ២០២៥៕ រូបពីអាជ្ញាធរមីន | ភ្នំពេញ៖ រាជធានីភ្នំពេញ ត្រូវបានប្រកាសជារាជធានីអស់មីន កាលពីថ្ងៃទី២២ កញ្ញា ឆ្នាំ២០២២។ បើតាមអាជ្ញាធរមីន នៅភ្នំពេញ ផ្ទៃដីសង្ស័យមានមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះមានជាង ៣១៨ហិកតា ត្រូវបានបោសសម្អាត ដោយរកឃើញ និងកម្ទេចចោលគ្រាប់មីនប្រឆាំងមនុស្សចំនួន ២២១គ្រាប់, មីនប្រឆាំងរថក្រោះ ១៧៥គ្រាប់ និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដទៃទៀត ២៨ ៦១១គ្រាប់។ |
The official Rodong Sinmun said in a commentary that the United States was the first country in the world to make a nuclear weapon and the only one to ever to use it. It called the United States a "nuclear criminal." U.S. President Donald Trump recently said that his country needed to expand nuclear arsenal and modernize nuclear weapons because other countries were doing so. "It is the United States that must abandon its nuclear ambitions before others," said the official daily of the ruling Workers' Party of Korea. During a meeting with American governors and mayors at the White House recently, Trump said if other countries abandon their nuclear development, the United States would do so "in two minutes," according to media reports. Accusing Washington of cherishing a "wild ambition to dominate the world with an absolute nuclear upper-hand," the daily said that "if the United States opts for nuclear dismantlement, the denuclearization issue of the world will be easily settled." | PYONGYANG, Feb-- The official media of the Democratic People's Republic of Korea (DPRK) said on Tuesday that the United States should dismantle its nuclear arsenal first if it truly desires a nuclear weapons-free world. |
The defence spending was part of a $860-billion national budget for the fiscal year starting in April, also a record as medical and social welfare costs snowball in Japan's rapidly ageing society. The defence budget rose for the sixth consecutive year, as Tokyo seeks to bolster its military in the face of threats from the regime in Pyongyang, which has fired two missiles over the country this year and vowed to "sink" it into the sea. Last month, North Korea test-fired an intercontinental ballistic missile (ICBM) that plunged into the waters of Japan's exclusive economic zone. The extra defence funding will cover the cost of preparations for introducing the US military's Aegis Ashore land-based missile interceptor system. "At a time when North Korea is beefing up its ballistic missile capability, we need to strengthen our capability fundamentally," defence minister Itsunori Onodera said earlier this month. During his first visit to Japan last month, US President Donald Trump backed a more militaristic Japan, saying the Pacific ally should buy US equipment to protect itself. "It's a lot of jobs for us and a lot of safety for Japan," said Trump. Japan also plans to purchase long-range cruise missiles with a range of some 900 kilometres (560 miles) from US firms. The move is controversial as Japan's pacifist constitution bans the use of force as a means of settling international disputes. Japan's military policy has long been restricted to self-defence and relies heavily on the US to attack enemy territory under the Japan-US security alliance. Yukio Edano, head of the biggest opposition Constitutional Democratic Party of Japan, said the offensive missiles will be a "fairly big point of dispute" when lawmakers debate the budget bill next month. While insisting Japan will maintain the decades-long policy, Abe said he wants to review the country's defence capability to match it with "the severe reality". "The Abe administration is using North Korea's threats as leverage to upgrade its defence system," said Akira Kato, professor of international politics and regional security at Tokyo's J.F. Oberlin University. "Japan is expected to continue strengthening its defence power for now," Kato told AFP. | Tokyo, Japan | Japan's defence budget will swell to a record $46 billion for the next fiscal year, the government said Friday, as the nation shores up its missile shield against the threat posed by North Korea. |
តាំងពីឆ្នាំ១៩៧៣មក សហព័ន្ធកីឡាតេក្វាន់ដូពិភពលោក ត្រូវបានគេនិយមហៅកាត់ថា WTF ដោយឈ្មោះនេះ បានភ្ជាប់ទៅនឹងព្រឹត្តិការណ៍នានាដែលរៀបចំក្រោមការទទួលស្គាល់របស់សហព័ន្ធ។ ប៉ុន្តែរយៈពេលចុងក្រោយនេះ អ្នកប្រើប្រាស់អ៊ីនធ័រណិត បានយកពាក្យ WTF ដោយសំដៅក្នុងន័យអវិជ្ជមាន ជាងទៅសំដៅទៅសហព័ន្ធតេក្វាន់ដូអន្តរជាតិ។ ការសម្រេចផ្លាស់ប្តូរឈ្មោះ និងនិមិត្តសញ្ញា ពី World Taekwondo Federation ទៅជា World Taekwondo ត្រូវបានធ្វើឡើងនាអំឡុងកិច្ចប្រជុំនៅទីក្រុង Muju ប្រទេសកូរ៉េខាងត្បូង ខណៈសហព័ន្ធកីឡាមួយរៀបចំព្រឹត្តិការណ៍ 2017 World Taekwondo Championships ពីថ្ងៃទី២៤ ដល់ថ្ងៃទី៣០ ខែមិថុនា។ យោងតាមគេហទំព័រផ្លូវការរបស់សហព័ន្ធតេក្វាន់ដូពិភពលោក លោក Choue Chung-won ដែលជាប្រធានសហព័ន្ធ បានលើកឡើងថា៖ «នៅយុគសម័យឌីជីថល ពាក្យកាត់របស់សហព័ន្ធយើង ត្រូវបានគេប្រើប្រាស់ដោយប្រៀបធៀបទៅនឹងន័យអវិជ្ជមាន ហេតុដូច្នេះយើងត្រូវតែរៀបចំឈ្មោះឡើងវិញ ដើម្បីឲ្យអ្នកគាំទ្រយល់កាន់តែច្បាស់»។ ជាមួយនឹងឈ្មោះថ្មី ឡូហ្គូថ្មី លោក Choue Chung-won ជឿជាក់សហព័ន្ធរបស់លោក នឹងទទួលបានជោគជ័យ និងទំនុកចិត្តបន្ថែមពីអ្នកគាំទ្រ និងដៃគូឧបត្ថម្ភ នានា ដែលចូលរួមលើកកម្ពស់វិស័យកីឡាតេក្វាន់ដូ៕ | អក្សរកាត់ «WTF» មានការពេញនិយមយ៉ាងខ្លាំងនៅតាមបណ្តាញសង្គម ដែលប្រើប្រាស់ក្នុងន័យអវិជ្ជមានដោយចេញពីឃ្លា «What The F..k» ។ ករណីនេះ បាននាំឲ្យសហព័ន្ធកីឡាតេក្វាន់ដូពិភពលោក World Taekwondo Federation សម្រេចធ្វើការផ្លាស់ប្តូឈ្មោះរបស់ខ្លួនទៅជា «World Taekwondo» ប៉ុណ្ណោះ។ |
ប៉ុន្តែបើសិនជាអ្នកមានជំងឺទឹកនោមផ្អែម ឬមានជំងឺទាក់ទងនឹងការរំលាយអាហារ Metabolic Syndrome នោះ វាគួរតែជាជម្រើសរបស់អ្នកហើយ។ មែនហើយ ស្ពៃក្តោបអាចធ្វើរឿងដ៏អស្ចារ្យជាច្រើនដើម្បីព្យាបាលជំងឺទឹកនោមផ្អែមតាមបែបធម្មជាតិ ហើយប្រហែលជាមិនបាច់ត្រូវប្រើថ្នាំផង។ ស្ពៃក្តោបមានកាឡូរីទាប ហើយក៏សម្បូរជាតិសរសៃដែរ ដូច្នេះវាអាចជាជម្រើសបន្លៃដ៏ល្អសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ វាក៏មានចំនួន Glycemic Index (GI)ទាបផងដែរ។ GI គឺជាអ្នកកំណត់ថាតើជាតិកាបូអ៊ីដ្រាតអាចបង្កើនចំនួនជាតិស្ករក្នុងឈាមខ្ពស់ប៉ុនណាក្នុងឈាម។ អាហារមាន GI ខ្ពស់ វានឹងបង្កើនចំនួនជាតិស្ករខ្ពស់ដែរ។ ដូច្នេះចូរញ៉ាំស្ពៃក្តោបឱ្យបានច្រើនតាមតែអាចធ្វើទៅបានទៅ។ ស្ពៃក្តោបក៏មានអង់ទីអុកស៊ីដង់ និងសារធាតុ Antihyperglycemic ច្រើនដែលសម្រាប់ធ្វើជាថ្នាំអ្នកជំងឺទឹកនោមផ្អែមដែរ។ តាមការសិក្សាកាលពីឆ្នាំ ២០០៨ បានឱ្យដឹងថា ការយកសារធាតុចំរ៉ាញ់ចេញពីស្ពៃ ក្តោបឱ្យកណ្តុរស៊ីរយៈពេល៦០ថ្ងៃ ឃើញថា ចំនួនជាតិស្កររបស់វាបានថយចុះ ហើយក៏ជួយគ្រប់គ្រងការផោមផងដែរ។ ចាប់តាំងពីស្ពៃក្តោបអាចជួយថែរក្សាចំនួនជាតិស្ករក្នុងឈាមបានមក វានៅតែមានមុខងារមួយទៀតក្នុងការថែរក្សាមុខងារតម្រងនោមដែរ។ នៅពេលជំងឺទឹកនោមផ្អែមមានចំនួនជាតិស្ករឡើងខ្ពស់ខ្លាំង (លើសពី ៦០០មីលីក្រាមក្នុងមួយដេស៊ីលីត្រ mg/dl) តម្រងនោមនឹងព្យាយាមលុបបំបាត់វាចោលតាមរយៈការបញ្ចេញទៅតាមទឹកនោម។ រឿងនេះក៏ជាហេតុនាំឱ្យបាត់បង់ជាតិទឹកក្នុងខ្លួនច្រើន និងខ្សោះជាតិទឹកថែមទៀត។ ការខ្សោះជាតិទឹកធ្វើឱ្យឈាមទៅជាខាប់ និងបង្កើនចំនួនជាតិស្ករក្នុងឈាមដដែល ដូច្នេះវាកាន់តែពិបាកដល់តម្រងនោមគ្រប់គ្រងបន្តណាស់។ នេះហើយគឺជាហេតុផលដែលអ្នកជំងឺទឹកនោមផ្អែមងាយនឹងខ្សោយតម្រងនោម។ របៀបនៃការញ៉ាំ មធ្យោបាយដ៏សាមញ្ញមួយដើម្បីបញ្ចូលស្ពៃក្តោបទៅក្នុងរបបអាហារនោះគឺធ្វើយ៉ាងណាត្រូវញ៉ាំវាឱ្យបានបីដងក្នុងមួយសប្តាហ៍។ បើសិនជាអ្នកមិនចូលចិត្តញ៉ាំបែបនេះទេ អ្នកក៏អាចប្រើវាសម្រាប់ការញ៉ាំជាស៊ុបក៏បាន។ អ្នកអាចកិនវាយកទឹកមកទទួលទាន៕ ត្រួតពិនិត្យដោយ៖ www.health.com.kh | សម្រាប់ មនុស្សធម្មតាប្រហែលជាមិនចូលចិត្តញ៉ាំស្ពៃក្តោបឡើយ នេះដោយសារតែមានក្លិនមិនល្អ រូបរាងមិនស្អាត ហើយបើសិនជាចម្អិនមិនបានល្អទេនោះ វាអាចនឹងគ្មានរសជាតិតែម្តង។ |
សូមស្តាប់សម្ភាសរវាងនាយយ៉ាន នៃអ្នកសារព័ត៌មានថ្មីៗ និងលោក យិម សាខន អនុប្រធានសមាគមន៍ VCD ខាងក្រោមនេះ៖ | សៀមរាប៖ នៅភូមិអណ្ដែតទឹក គ្មានផ្លូវដីទេ មានតែផ្លូវទឹក។ ដូច្នេះមានតែទូក ឬកាណូត ត្រូវបានប្រើប្រាស់ជាមធ្យោបាយធ្វើដំណើររបស់ប្រជាជន។ ក្រៅតែពីប្រើជាមធ្យោបាយធ្វើដំណើរផ្ទាល់គ្រួសារ ប្រជាជន ក៏យកទូក ឬកាណូតទាំងនោះ មកដឹកភ្ញៀវទេសចរកម្សាន្តផងដែរ។ លោក យិម សាខន ជាអនុប្រធានសមាគមន៍ VCD ដែលគ្រប់គ្រងការដឹកអ្នកធ្វើដំណើរនៅកំពង់ផែចុងឃ្នាស ខេត្តសៀមរាប បានឲ្យសារព័ត៌មានថ្មីៗដឹងថា ទូកដែលប្រើប្រាស់សម្រាប់ដឹកអ្នកទេសចរ មាន២ប្រភេទ គឺប្រភេទទូកតូច ដែលអាចដឹកមនុស្សពី៣ ដល់៨នាក់ និងប្រភេទទូកធំ ដែលអាចដឹកពី៩នាក់ ទៅ៤០នាក់។ អ្នកទេសចរអាចជួលទូក ឬកាណូត ជិះទស្សនា តាមទីតាំងនានា ដូចជាភូមិបណ្តែតទឹក កំពង់ភ្លុក ជិះកាណូតកម្សាន្តតាមបឹងទន្លេសាប ព្រែកទាល់ និងទៅកំពង់ឃ្លាំងជាដើម។ |
តំបន់ទឹកធ្លាក់អូរជាំ សម្បូរទៅដោយដើមឈើធំៗ ដែលផ្ដល់នៅម្លប់យ៉ាងត្រជាក់ ជាមួយនិងខ្យល់អាកាសបរិសុទ្ធ ជាពិសេសនៅក្នុងរដូវវស្សានេះផ្ទាល់តែម្ដង។ ទិដ្ឋភាពជារួម ប្រែទៅជាខៀវស្រងាត់ បូករួមនឹងសទឹកធ្លាក់មកពីខាងលើភ្នំ បានធ្វើឱ្យតំបន់នេះកាន់តែមានភាពទាក់ទាញកាន់តែខ្លាំង។ ក្រៅពីអំណោយផល និងសម្រស់ដ៏ស្រស់ស្អាតនេះហើយ សហគមន៍អេកូទេសចរណ៍ទឹកធ្លាក់អូរជាំ បានផ្ដល់នៅសេវាកម្មជាច្រើនដូចជា សេវាស្នាក់នៅ សេវាម្ហូបអាហារ និងមគ្គទេសក៍សហគមន៍។ នៅទីនោះអ្នកទេសចរ អាចដើរកម្សាន្តតាមជ្រលងភ្នំ និងទឹកជ្រោះមានច្រើនដំណាក់ដែលផ្ដល់នៅរសជាតិអារម្មណ៍ប្លែកគ្នាៗ។ លើសពីនេះទៅទៀត អាចទស្សនាហ្វូងមេអំបៅនៅពេលល្ងាចបានផងដេរ។ សម្រាប់អ្នកដែលមានពេលវេលាច្រើន អាចធ្វើការបោះតង់ស្នាក់នៅទីនោះផ្ទាល់ ដោយមានការធានាសុវត្ថិភាពខ្ពស់ និងទទលបាននូវបទពិសោធន៍ថ្មីប្លែក ជាមួយនឹងធម្មជាតិនៃបេះដូងរបស់ស្រុកសំឡូត៕ | ភ្នំពេញ៖ សហគមន៍អេកូទេសចរណ៍ទឹកធ្លាក់អូរជាំ គឺជាតំបន់ទេសចរណ៍ធម្មជាតិមួយកន្លែង ស្ថិតនៅភូមិអូរជាំលើ ឃុំកំពុងល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង។ ទឹកធ្លាក់ដ៏ស្រស់ស្អាតនេះ មានចម្ងាយប្រមាណ៩៩គីឡូម៉ែត្រពីក្រុងបាត់ដំបង។ នេះបើតាមមន្ទីរទេសចរណ៍ខេត្តបាត់ដំបង។ |
ក្នុងចំណោមមនុស្សជាង៣៧ម៉ឺននាក់ខាងលើ ដែលបានចាក់វាក់សាំងបង្ការកូវីដ-១៩ មានជាង២៤,៧ម៉ឺននាក់ ជាពលរដ្ឋអាទិភាព និង ជិត១៣ម៉ឺននាក់ទៀត ជាកងកម្លាំងយោធា។ បើតាមរបាយការណ៍របស់ក្រសួងសុខាភិបាល នៅថ្ងៃទី២៨មីនានេះ ចំនួនពលរដ្ឋអាទិភាពជិត២៣ម៉ឺននាក់ ដែលបានចាក់វ៉ាក់សាំងរួចនោះ គឺមានជិត១០ម៉ឺននាក់ ចាក់វ៉ាក់សាំង COVISHIELD។ កម្ពុជា ចាប់ផ្តើមចាក់វ៉ាក់សាំង Sinopharm ដើម្បីបង្ការជំងឺកូវីដ-១៩ ចំពោះមនុស្សវ័យពី១៨ឆ្នាំ ដល់៥៩ឆ្នាំ តាំងពីថ្ងៃទី១០កុម្ភៈ ឆ្នាំ២០២១ មកដល់ ថ្ងៃទី៤មីនា កម្ពុជា ក៏បានចាប់ផ្តើមចាក់វ៉ាក់សាំង COVISHIELD លើមន្ត្រី និងពលរដ្ឋអាទិភាព ដែលមានអាយុចាប់ពី៦០ឆ្នាំឡើង។ កន្លងមកកម្ពុជា បានទទួលវ៉ាក់សាំងជាង៩២ម៉ឺនដូស ដោយក្នុងនោះ មានវ៉ាក់សាំង Sinopharm ចំនួន៦០ម៉ឺនដូស ជាជំនួយរបស់រដ្ឋាភិបាលចិន និង ជាង៣២ម៉ឺនដូសទៀត ជាវ៉ាក់សាំង COVISHIELD ដែលកម្ពុជាបានតាមរយៈយន្តការ COVAX។ ចំពោះ វ៉ាក់សាំង Sinovac ចំនួន១,៥លានដូស ដែលកម្ពុជាទិញពីប្រទេសចិនក្នុងតម្លៃ១៥លានដុល្លារ បានមកដល់កាលពីថ្ងៃទី២៦មីនា ឆ្នាំ២០២១នោះ គឺមិនទាន់បានប្រើទេ។ ក្នុងពិធីទទួលវ៉ាក់សាំង Sinovac ចំនួន១,៥លានដូសពីចិន លោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច បានអះអាងថា កម្ពុជានឹងមានវ៉ាក់សាំងបង្ការកូវីដ-១៩ ជាហូរហែរសម្រាប់ចាក់ជូនប្រជាជនយ៉ាងតិច១០លានដូស នៅដំណាច់ឆ្នាំ២០២១។ សូមជម្រាបថា វ៉ាក់សាំងរបស់ក្រុមហ៊ុន Sinopharm ចំនួន៧០ម៉ឺនដូសទៀត ដែលជាជំនួយបន្ថែមរបស់ចិន នឹងមកដល់កម្ពុជា នៅថ្ងៃទី៣១មីនា ខាងមុននេះផងដែរ៕ | ភ្នំពេញ៖ អ្នកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅកម្ពុជា បានកើនដល់ជាង៣៧ម៉ឺននាក់ហើយ ដោយគិតត្រឹមថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១។ នេះបើយោងតាមរបាយការណ៍ពីក្រសួងសុខាភិបាល និងក្រសួងការពារជាតិ។ |
២០១៨ ជាឆ្នាំទីបួននៃការធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិលពីសំណាក់ក្រុមមេទ័ពដឹកនាំដោយឧត្តមសេនីយ៍ ប្រាយុទ្ធ ចន្ទអូចា។ បួនឆ្នាំមកនេះ រដ្ឋាភិបាលយោធាបានដាក់ចេញនយោបាយកែទម្រង់ជាច្រើនដើម្បីដោះស្រាយនូវអ្វីដែលយោធាអះអាងថា ជាមូលហេតុនាំឲ្យពួកគេធ្វើរដ្ឋប្រហារ។ យ៉ាងណាមិញ របបសឹកបានរងការរិះគន់ខ្លាំងពីសំណាក់ក្រុមប្រឆាំងដែលលើកឡើងថា របបយោធាដឹកនាំប្រទេសមិនមានប្រសិទ្ធភាព សូម្បីភាពក្រីក្រមិនអាចដោះស្រាយបានផង។ ឆ្លើយតបពាក្យរិះគន់នេះ លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ និយាយថា រដ្ឋាភិបាលរបស់លោកបានដោះស្រាយបញ្ហាដែលភ្ជាប់គ្នាជាប្រព័ន្ធ ហើយការប្រឹងប្រែងទាំងនេះត្រូវការពេលវេលាមុននឹងលទ្ធផលនៃកំណែទម្រេចលេចផ្លែផ្កា។ យោងតាមសារព័ត៌មានថៃ The Nation ប្រមុខរបបយោធារូបនេះបានរៀបរាប់ពីនយោបាយកំណែចាប់ពីច្បាប់ រដ្ឋបាលសាធារណៈ និងបញ្ហាផ្សេងទៀត មុននឹងអះអាងថា វាជារឿងលំបាកក្នុងការកែទម្រង់ប្រព័ន្ធទាំងមូល ព្រោះជាប់ពាក់ព័ន្ធមនុស្សច្រើន។ មេដឹកនាំរដ្ឋាភិបាលរូបនេះលើកឡើងបែបនេះក្នុងសិក្ខាសិលាស្ដីពីការគ្រប់គ្រងទឹក។ តាមលោក ប្រាយុទ្ធ ការគ្រប់គ្រងទឹកជារឿងសំខាន់ ព្រោះថៃជាប្រទេសពឹងផ្អែកខ្លាំងលើទឹកភ្លៀង ហើយវាជាផ្នែកមួយនៃយុទ្ធសាស្ត្រជាតិដែលរដ្ឋាភិបាលលោកដាក់ចេញ។ មកដល់ចំណុចនេះ អតីតមេទ័ពជើងគោកថៃរូបនេះបានលើកសរសើររដ្ឋាភិបាលខ្លួនឯងថា បានផ្ដល់ព័ត៌មានទាក់ទងបញ្ហាទឹកច្រើនជាងរដ្ឋាភិបាលមុនៗទៅទៀត។ បន្ទាប់មកទៀត លោក ប្រាយុទ្ធ បានបញ្ចេញទិន្នន័យជាច្រើនដូចជាផែនការដាំស្រូវចំនួន៩.៦លានហិកតា ប្រមូលទឹកឲ្យបាន៨៨,៧០០លានម៉ែត្រគូប ហើយក្រោយរដូវវស្សាត្រូវរក្សាទឹកចំនួន៦ម៉ឺនលានម៉ែត្រគូបទៀតសម្រាប់រដូវប្រាំង។ នាយករដ្ឋមន្ត្រីថៃដដែលបានចោទជាសំណួរថា តើអ្នកព័ត៌មានទាំងអស់មានដែលដឹងពីព័ត៌មានទាំងនេះឬទេ? ហើយរដ្ឋាភិបាលមុនៗដែលបានប្រាប់ព័ត៌មាននេះដែរឬអត់? ជុំវិញមានពាក្យរិះគន់ថារដ្ឋាភិបាលដាក់ចេញយុទ្ធសាស្ត្រគ្រប់គ្រងធនធានទឹកដែលគ្របដណ្ដប់ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០២៦ ជាការពង្រីកអំណាចរបស់ខ្លួន លោក ប្រាយុទ្ធ បង្ហាញអារម្មណ៍ខឹងខ្លាំង បានបដិសេធពាក្យចោទប្រកាន់នេះ។ លោកសង្កត់ធ្ងន់ថា យុទ្ធសាស្ត្របែបនេះជារឿងចាំបាច់សម្រាប់ផែនការរយៈពេលវែង មិនមែនជាបន្តអាណត្តិរដ្ឋាភិបាលឡើយ៕ | នៅថ្ងៃទី៥ ខែមិថុនា នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទអូចា បានឆ្លើយតបពាក្យរិះគន់ការដឹកនាំរបស់លោកក្នុងរយៈពេលបួនឆ្នាំមកនេះ។ ក្រុមអ្នកប្រឆាំងរិះគន់ថា បួនឆ្នាំក្រោមការដឹកនាំរបស់លោក ប្រាយុទ្ធ ភាពក្រីក្រនៅថៃនៅតែមិនអាចកាត់បន្ថយបាន។ មេដឹកនាំរបបយោធារូបនេះបកស្រាយថា កំណែទម្រង់ត្រូវការពេលវេលាដើម្បីផ្ដល់ផ្លែផ្កា ដ្បិតរដ្ឋាភិបាលរបស់លោកបានប្រឹងប្រែងយ៉ាងខ្លាំងក្នុងការផ្លាស់ប្ដូរប្រទេស។ |
យោងតាម CDC កុមារី បានចាប់ផ្តើមឈឺនៅថ្ងៃទី១៦ ខែកុម្ភៈ ដោយមានរោគសញ្ញាគ្រុនក្តៅ ៣៩អង្សាសេ ព្រមទាំងមានក្អក ឈឺក។ ក្រោយព្យាបាលនៅមូលដ្ឋានមិនធូរស្រាល ដោយកុមារីចាប់ផ្តើមហត់ក៏បញ្ជូនព្យាបាលនៅមន្ទីរពេទ្យកុមារជាតិនៅភ្នំពេញ ។ CDC បានបន្តថា នៅថ្ងៃទី២១ ខែកុម្ភៈ គ្រូពេទ្យព្យាបាលបានយកវត្ថុផ្ញើមកវិទ្យាស្ថានជាតិសុខភាពសាធារណ: រួចទទួលលទ្ធផល ថ្ងៃទី ២២ ខែកុម្ភ: បញ្ជាក់មានវិជ្ជមាន មេរោគផ្តាសាយបក្សី H5N1៕ | នាយកដ្ឋានប្រយុទ្ធជំងឺឆ្លង (CDC) នាយប់ថ្ងៃទី២២ ខែកុម្ភៈ បានប្រកាសពីករណីកុមារីម្នាក់ ដែលបានស្លាប់ដោយសារជំងឺផ្តាសាយបក្សី H5N1។ កុមារីនោះ មានអាយុ១១ឆ្នាំ រស់នៅភូមិរលាំង ឃុំរំលេច ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។ |
នៅក្នុង វចនានុក្រម របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត ពាក្យដែលត្រឹមត្រូវគឺត្រូវសរសេរ ថា«តម្រិះ» ដែលមានថ្នាក់ពាក្យជា នាម មានន័យថា សេចក្ដីត្រិះ សេចក្ដីរិះគិត។ ឧទាហរណ៍ មនុស្ស មានតម្រិះល្អ គឺមនុស្សដែលមានសេចក្ដីរិះគិតត្រូវ។ ពាក្យនេះ សៀមយកទៅប្រើជា ដាំរិ ដែលបំប្លែងចេញពីពាក្យ ត្រិ(អ.ថ.ទ្រិ) ត្រិ នេះគឺ ត្រិះ(ត្រិះរិះ) របស់ខ្មែរ។ ពាក្យខ្មែរ យើងថា តម្រិះ ជា នាម មានន័យថា របស់ត្រិះ។ រាជសព្ទ ប្រើជាកិរិយាសព្ទ មានន័យថា ទ្រង់ព្រះតម្រិះ គឺទ្រង់មានព្រះយោបល់ត្រិះរិះ, រិះរេ( ចំណែកសៀមប្រើជា រ. ស. ដែលនិយាយថា សុងផ្រៈដាំរិ គឺមានន័យថា ទ្រង់ព្រះតម្រិះ)៕ | ភ្នំពេញ៖ ពាក្យថា «តម្រិះ, តំរិះ, ដំរិះ, និង ដម្រិះ » សាធារណជន អាចមានការភ័ន្តច្រឡំ នៅក្នុងការសរសេរ ព្រោះមិនដឹងថា មួយណាទើបជាពាក្យដែលត្រឹមត្រូវតាមវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត។ |
ព័ត៌មានលម្អិត សូមស្ដាប់បទយកការណ៍ដែលរៀបរៀងដោយអ្នកនាង អ៊ីសា រ៉ហានី ពីខេត្តសៀមរាបដូចតទៅ ពីមួយឆ្នាំទៅមួយឆ្នាំ អ្នកឃុំកំពង់ឃ្លាំង មានការយល់ដឹងពីបញ្ហាសំរាមប្លាស្ទិកកាន់តែច្រើន។ ពួកគេបានបង្ហាញការចូលរួម ការចង់ឱ្យសហគមន៍មានភាពស្អាត បរិស្ថានល្អ ជាទីគាប់ភ្នែករបស់ទេសចរទាំងពួង។ សហគមន៍នេះ កាន់តែខិតជិតទៅរកសហគមន៍ទេសចរណ៍ធម្មជាតិមួយដ៏ទាក់ទាញនាពេលអនាគត។ ទិវាបុណ្យបរិស្ថានរដូវទឹកសម្រក ត្រូវបានធ្វើជាទៀងទាត់នាអំឡុងខែវិច្ឆិកា និងខែធ្នូ នាពេលដែលទឹកទន្លេសាបផ្តើមរំកិលខ្លួន ហូរចាក់ទៅផ្នែកខាងលើនៃទន្លេមេគង្គនិងទន្លេបាសាក់។ ទឹកស្រកទៅក៏ពិតមែន តែមិនបាននាំសំរាមប្លាស្ទិកដែលកឿងជាប់នឹងដីល្បាប់ទៅជាមួយនោះទេ។ សំរាមប្លាស្ទិកដែលសេសសល់ទាំងនោះមាន ថង់ប្លាស្ទិក សំបកដបប្លាស្ទិក និងប្រភេទសម្ភារប្រើប្រាស់ធ្វើពីស្លោយ៉ាងច្រើនសន្ធឹក។ នាថ្ងៃទី១ ធ្នូ សហគមន៍កំពង់ឃ្លាំងដោយមានការគាំទ្រពីអង្គការអភិវឌ្ឍន៍បានប្រារព្ធទិវាបុណ្យបរិស្ថានបឹងទន្លេសាបរដូវទឹកសម្រក។ ទិវានេះធ្វើឡើងក្នុងបំណងអប់រំពលរដ្ឋឱ្យមានចំណេះដឹងទាក់ទងនឹងសំរាមប្លាស្ទិក ចេះទុកដាក់វេចខ្ចប់ឱ្យបានត្រឹមត្រូវ ការកែច្នៃ និងសង្គ្រោះបឹងទន្លេសាបចេញពីការបំពុលដោយប្លាស្ទិក។ មេឃុំកំពង់ឃ្លាំង លោក ទូច សុផុន បានឱ្យដឹងថា សហគមន៍លោកប្រារព្ធទិវាសម្អាតបរិស្ថាននេះឡើង ក្នុងបុព្វហេតុចង់ឱ្យសហគមន៍មានភាពស្រស់ស្អាត គ្មានសំរាម និងពញាក់ស្មារតីពលរដ្ឋឱ្យមានចំណេះដឹងជុំវិញបញ្ហាបរិស្ថាន។ លោកបន្តថា រីករាយពេលមានអង្គការដៃគូចូលរួមក្នុងយុទ្ធនាការបរិស្ថាននេះ ដ្បិតថាបញ្ហាសំរាមលោកមិនអាចដោះស្រាយតែម្នាក់ឯងនោះទេ។ ទាក់ទងនឹងបញ្ហាសំរាមនេះ លោកមេឃុំកំពង់ឃ្លាំងយល់ថា ការសម្អាតបរិស្ថានគឺសំខាន់ណាស់ ព្រោះថាសំរាមប៉ះពាល់ដល់សុខភាពមនុស្ស និងការបំពុលប្រព័ន្ធជីវៈចម្រុះក្នុងទឹកដែលមានត្រី ក៏ដូចជាប្រភពទឹកដែលជាធនធានសំខាន់សម្រាប់អ្នកភូមិ។ ជាមួយគ្នានោះ ពេលណាបរិស្ថានស្អាត ភាពទាក់ទាញក្នុងវិស័យទេសចរណ៍ក៏ទៅជាមួយគ្នានោះដែរ ទេសចរនឹងកោតសរសើរពីការយកចិត្តទុកដាក់លើការគ្រប់គ្រងបរិស្ថាននៅតំបន់នេះ។ ប្រធានអង្គការមូលនិធីទំពាំងស្នងឫស្សី លោក ស៊ា សុផល ដែលបានសហការចូលរួមរៀបចំទិវាបរិស្ថានបឹងទន្លេសាប បានឱ្យដឹងថា នេះជាឆ្នាំទី២ហើយដែលអង្គការលោកបានសហការចូលរួមសម្អាតបរិស្ថាននៅកំពង់ឃ្លាំងនារដូវទឹកសម្រក។ លោក សុផល កត់សម្គាល់ឃើញថា សំរាមនៅឆ្នាំនេះមិនសូវសម្បូរច្រើនទេ ព្រោះរបបទឹកទាបនិងលិចភូមិលឿន គឺទឹកឡើងលឿនហើយស្រកទៅវិញក៏លឿនដែរ ទើបមិនសូវមានសំរាមទើរលើមែកឈើ។ យ៉ាងណា សំរាមប្លាស្ទិកកឿងកកច្រើននៅជាប់ដីល្បាប់ ហើយអង្គការលោក សុផល នឹងធ្វើយុទ្ធនាការម្ដងទៀត មុននឹងរដូវទឹកឡើង។ ខុសពីឆ្នាំទៅបន្ដិច ដ្បិតថាយុទ្ធនាការសម្អាតបរិស្ថានរដូវទឹកសម្រកឆ្នាំនេះ ក៏បានធ្វើនៅក្នុងស្ទឹងសៀមរាបដែរ។ អង្គការមូលនិធិទំពាំងស្នងឫស្សីបានចាប់ដៃគ្នាជាមួយសង្កាត់សៀមរាប ចុះបារសំរាមជាច្រើនសន្ធឹកក្នុងស្ទឹង ដែលស្ទឹងសៀមរាបជាប្រភពទឹកសំខាន់ហូរចាក់ទៅបឹងទន្លេសាប។ យុទ្ធនាការនៅឆ្នាំនេះចាប់ផ្តើមពីថ្ងៃទី២៨ វិច្ឆិកា ដោយបានចុះសម្អាតបរិស្ថាននៅស្ទឹងសៀមរាប សហគមន៍មេជ្រៃ សហគមន៍ចុងឃ្នៀស និងថ្ងៃបញ្ចប់កម្មវិធីនៅថ្ងៃទី១ ធ្នូ ជាទិវាបរិស្ថាននៅសហគមន៍កំពង់ឃ្លាំង ដែលមានអ្នកចូលរួមសរុបប្រមាណ៦ពាន់នាក់។ ក្រោយមានការចុះអប់រំបរិស្ថាន និងប្រមូលសំរាមប្លាស្ទិកជាប់ៗគ្នាមក សហគមន៍នេះមានការប្រែប្រួល។ មេឃុំកំពង់ឃ្លាំង លោក ទូច សុផុន កត់សម្គាល់ថា សហគមន៍លោកប្រែមុខមាត់ថ្មី បរិស្ថានកាន់តែស្អាត ចំណែកទេសចរមានចំនួនកើនឡើង។ តាមការពន្យល់របស់លោកឃុំ ប្រជាពលរដ្ឋផ្តើមយល់ពីផលប៉ះពាល់បរិស្ថាន ដូចជាលែងដុតសំរាមជាដើម។ លោក ទូច សុផុន មិនភ្លេចអរគុណអង្គការដៃគូ រួមនិងស្ថាប័នពាក់ព័ន្ធនានាដែលបានជួយកិច្ចការបរិស្ថាននៅក្នុងសហគមន៍នេះទេ គឺស្ថាប័នទាំងនោះហើយទើបធ្វើឱ្យកំពង់ឃ្លាំងប្ដូរមុខមាត់ថ្មី។ គួរបញ្ជាក់ថា យុទ្ធនាការសម្អាតបរិស្ថានរដូវទឹកសម្រកនៅឆ្នាំនេះ សហគមន៍បានប្រមូលសំរាមសរុបជាង ២ពាន់ការ៉ុង ដែលមានអ្នកចូលរួមប្រមាណ៦ពាន់នាក់៕ | សៀមរាប៖ ប្រជាសហគមន៍ឃុំកំពង់ឃ្លាំង ដែលមានភូមិសាស្ដ្រជាប់បឹងទន្លេសាបក្នុងខេត្តសៀមរាប កាន់តែយល់ដឹងពីបញ្ហាបរិស្ថាន បន្ទាប់ពីមានកម្មវិធីអប់រំ កម្មវិធីសម្អាតបរិស្ថានក្នុងភូមិជាច្រើនលើកមក។ សហគមន៍នេះ កាន់តែយល់ដឹងពីគុណវិបត្តិនៃសំរាមប្លាស្ទិក និងយល់ពីសារប្រយោជន៍ពេលសហគមន៍មានបរិស្ថានស្អាត។ បរិស្ថានស្អាត នឹងជួយដល់សហគមន៍នេះមានភាពទាក់ទាញដល់ភ្ញៀវទេសចរថែមមួយកម្រិតទៀត និងធ្វើឱ្យសហគមន៍នេះទាញប្រយោជន៍បានកាន់តែច្រើនពីវិស័យទេសចរណ៍ ក្រៅពីពឹងផ្អែកលើការនេសាទ។ |
លោកអធិប្បាយថា ការហាមលក់ពលរដ្ឋលក់នំកញ្ចប់នេះ ក៏ជួបការលំបាកដែរ ពោលគឺមានការត្អូញត្អែរពីអាជីវករ ថា លក់មិនដាច់។ តែទោះយ៉ាងណា គណៈគ្រប់គ្រងសាលា មិនបានបោះបង់ការអនុវត្តបែបនេះឡើយ។ ក្រោយពេលអនុវត្តវិធានការបានមួយរយៈពេល លោកមើលឃើញថា សិស្សចាប់ផ្ដើមប្ដូរឥរិយាបថ មកនាំគ្នាទទួលទានអាហារទាំងនេះវិញ។ អាហារដែលកំពុងមានលក់ក្នុងសាលារៀននេះ មានដូចជា បង្អែម, នំខ្មែរ, ផ្លែឈើស្រស់, បបរ, បាយ និងនំបញ្ចុកជាដើម៕ ដើម្បីជ្រាបច្បាស់សូមលោកអ្នកនាងទស្សនាបទសម្ភាសដូចតទៅ៖ | សៀមរាប៖ ស្របពេលសាលាបឋមភាគច្រើន នៅក្នុងប្រទេសកម្ពុជា បន្តលក់ដូរនូវអាហារកញ្ចប់ និងភេសជ្ជៈកំប៉ុង ដែលសម្បូរជាតិស្ករខ្ពស់ សាលាបឋមសិក្សាវត្តបូព៌ ក្រុងសៀមរាប បានចាប់ផ្ដើមអនុវត្ត និងហាមឃាត់ ការលក់ដូរអាហារទាំងអស់នេះ។ លោក អន គុណរត្ន័ នាយកសាលាបឋមសិក្សានេះ លើកឡើងថា ការអនុវត្តនេះ គឺដើម្បីលើកកម្ពស់សុខភាពសិស្ស តាមរយៈការទទួលទានអាហារ ដែលមានគុណភាព។ លើសពីនេះ ការលក់នំខ្មែរ ឬអាហារធ្វើថ្មីៗប្រចាំថ្ងៃនោះ ក៏ជាផ្នែកមួយនៃការលើកកម្ពស់ជីវភាពពលរដ្ឋអ្នកផលិតផងដែរ។ |
នាយកដ្ឋានចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានបញ្ជាក់ថា មូលហេតុកើតឡើងគ្រោះថ្នាក់ចរាចរណ៍បណ្ដាលមកពី បើកបរលើសល្បឿនកំណត់ វ៉ា-ជែងក្នុងស្ថានភាពគ្រោះថ្នាក់ បើកបរមិនប្រកាន់ស្ដាំ បត់ឆ្វេង-ស្ដាប់ មិនគោរពសិទ្ធិអាទិភាពគ្នា បើកបរក្នុងស្ថានភាពស្រវឹង ងងុយដេក កត្ដាយានយន្ត និងផ្លូវជាដើម។ បើប្រៀបធៀបរយៈពេលដូចគ្នា ខែមីនានឹងមេសា គឺខែមេសា គ្រោះថ្នាក់ចរាចរណ៍កើនឡើង ៤៧លើក ស្លាប់កើន ១១នាក់ និងរបួសសរុបកើន ៧៦នាក់។ «គ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងច្រើនជាងគេគឺ បើកបរវ៉ា-ជែង និងបត់ឆ្វេង-ស្ដាំក្នុងស្ថានភាពគ្រោះថ្នាក់»៕ | ភ្នំពេញ៖ របាយការណ៍ពីនាយកដ្ឋានចរាចរណ៍និ ងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស រយៈពេល ២០ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២០ ខែមេសា នេះ កើតឡើងចំនួន ២៣៣លើក មានមនុស្សស្លាប់ចំនួន ១២០នាក់ របួសសរុប ៣៨១នាក់ ក្នុងចំនួននេះ ធ្ងន់ ២៣៨នាក់ ស្រាល ១៤៣នាក់។ |
ជប៉ុន នៅថ្ងៃទី២៨ ខែកក្កដា បានបញ្ចេញសៀវភៅសការពារជាតិ ដោយបញ្ជាក់ពីការកើនឡើងនៃអំណាចយោធាចិន នៅក្នុងតំបន់, ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន និងការបាញ់មីស៊ីលរបស់កូរ៉េខាងជើងជាក្តីបារម្ភដ៏ខ្លាំងសម្រាប់ខ្លួន។ «វាត្រូវបានជឿថា កូរ៉េខាងជើង មានសមត្ថភាពវាយប្រហារជប៉ុនជាមួយអាវុធនុយក្លេអ៊ែរ តាមរយៈបំពាក់លើមីស៊ីលបាលីស្ទិក»។ សៀវភៅសរបស់ជប៉ុន បានបញ្ជាក់ច្បាស់ៗបែបនេះ ដោយបន្តថា សកម្មភាពយោធារបស់កូរ៉េខាងជើង បានបង្កការគំរាមកំហែងកាន់តែខ្លាំងឡើងលើជប៉ុន ជាងពេលណាទាំងអស់។ សៀវភៅសស្តីពីការពារជាតិនេះ ត្រូវបានរដ្ឋាភិបាលជប៉ុន អនុម័តនៅព្រឹកថ្ងៃទី២៨ ខែកក្កដា ពោលគឺមួយថ្ងៃក្រោយកូរ៉េខាងជើង បានបង្ហាញមីស៊ីលបាលីស្ទិកអន្តរទ្វីប (ICBM)។ បន្ថែមពីនេះ របាយការណ៍ដែលមានកម្រាស់ ៥១០ទំព័រនេះ បានបញ្ជាក់ផងដែរថា សកម្មភាពយោធារបស់ចិន បានក្លាយជាក្តីបារម្ភដ៏ធំសម្រាប់ជប៉ុន និងសហគមន៍អន្តរជាតិ។ ទន្ទឹមនេះ រុស្ស៊ី និងចិន បានបង្កើនទំនាក់ទំនងជាយុទ្ធសាស្រ្តយ៉ាងខ្លាំង តាមរយៈការធ្វើសមយុទ្ធយោធារួម។ ក្នុងសៀវភៅសនេះ ជប៉ុន បានព្រមានថា នៅត្រឹមឆ្នាំ២០៣៥ រដ្ឋាភិបាលក្រុងប៉េកាំង អាចកាន់កាប់ក្បាលគ្រាប់នុយក្លេអ៊ែរ ១៥០០គ្រាប់ រួមទាំងបង្កើនអំណាចយោធាលើតៃវ៉ាន់ផង៕ | រដ្ឋាភិបាលជប៉ុន នៅថ្ងៃទី២៨ ខែកក្កដា បានជឿថា កូរ៉េខាងជើង មានសមត្ថភាពវាយប្រហារខ្លួនជាមួយអាវុធនុយក្លេអ៊ែរ តាមរយៈមីស៊ីលបាលីស្ទិក។ |
ការឈ្លានពានរុស្ស៊ីលើអ៊ុយក្រែន ក៏បានធ្វើឲ្យសត្វជាច្រើន បាត់បង់ទីជម្រើសផងដែរ។ កាលពីពេលថ្មីៗកន្លងមកនេះ អង្គការសប្បុរសធម៌ផ្នែកអភិរក្សសត្វព្រៃហូឡង់ (AAP) បានរៀបចំការជម្លៀសសត្វតាមរថយន្តចេញពីតំបន់បំផ្ទុះក្បែរទីក្រុងគៀវ។ យោងតាមមន្ត្រីសួនសត្វនៅអ៊ុយក្រែន រថយន្តត្រូវដឹកសត្វជាច្រើន ចេញពីតំបន់ Zhytomyr ដែលរងការវាយប្រហារខ្លាំងពីរុស្ស៊ី ឆ្ពោះទៅកាន់ព្រំដែនប៉ូឡូញ លើចម្ងាយផ្លូវប្រមាណ១០០០គីឡូម៉ែត្រ។ នៅព្រំដែន សត្វទាំងនោះ ត្រូវផ្ទេរបន្តទៅកាន់រថយន្តរបស់ប៉ូឡូញ ហើយអ្នកបើកបរអ៊ុយក្រែន វិលត្រលប់ទៅផ្ទះរបស់ខ្លួនវិញ។ របាយការណ៍ បានបង្ហាញថា សត្វដែលត្រូវបានជម្លៀសចេញពីអ៊ុយក្រែន រួមមាន តោ ខ្លា ឆ្មាព្រៃ និងឆ្កែព្រៃ។ សួនសត្វនៅក្នុងក្រុង Poznan ប្រទេសប៉ូឡូញ បន្តផ្តល់ជម្រកសម្រាប់ខ្លា៦ក្បាល និងឆ្មាព្រៃពីក្បាល ខណៈតោ៦ក្បាល និងឆ្មាព្រៃមួយចំនួនបានទៅដល់អេស្ប៉ាញ និងបែលហ្ស៊ិក។ តាមសេចក្តីប្រកាសព័ត៌មានរបស់ AAP តោ៤ក្បាល និងឆ្កែព្រៃមួយក្បាល ត្រូវបានជួយសង្គ្រោះដោយមណ្ឌលសង្គ្រោះ Alicante របស់អេស្ប៉ាញ ក្នុងនោះ មានតោ១ក្បាលឈ្មោះ Gyz ដែលត្រូវបានស្រោចស្រង់ចេញពីទ្រុងតូចមួយក្នុងផ្សារទំនើបក្បែរក្រុងគៀវ។ តោមួយក្បាលទៀតឈ្មោះ Flori ត្រូវសង្គ្រោះចេញពីអគារតូចមួយ រីឯតោឈ្មោះ Nila ត្រូវយកចេញពីក្លិបកម្សាន្តរាត្រីមួយកន្លែង។ ដោយឡែកតោពីរក្បាលទៀតដែលមានឈ្មោះ Tsar និង Jamil បានទៅដល់តំបន់ជម្រក Natuurhulpcentrum ក្នុងខេត្ត Limburg ប្រទេសបែលហ្ស៊ិក។ AAP បានបញ្ជាក់សត្វទាំងនោះ សុទ្ធតែស្ថានភាពសុខភាពមិនសូវល្អ ដោយសារតែកង្វះការថែទាំ និងចំណីអាហារ។ ពួកវាត្រូវបានដាក់ឲ្យរស់នៅដាច់ដោយឡែកចំនួន៣ខែ មុននឹងបញ្ចូលទៅក្នុងហ្វូងផ្សេងទៀត៕ | សួនសត្វនៅក្នុងប្រទេសប៉ូឡូញ បានផ្តល់ជម្រកដល់សត្វតោ ខ្លា ឆ្មាព្រៃ និងឆ្កែព្រៃ ដែលត្រូវបានដឹកចេញពីតំបន់វាយប្រហារក្បែរទីក្រុងគៀវ ប្រទេសអ៊ុយក្រែន ខណៈសត្វតោយ៉ាងហោចណាស់៦ក្បាល បានទៅដល់ទីជម្រកក្នុងប្រទេសអេស្ប៉ាញ និងបែលហ្ស៊ិក។ នេះបើតាមការផ្សាយរបស់ AFP។ |
នៅថ្ងៃទី២២ មករា ដែលជាថ្ងៃចុងក្រោយ កីឡាគុនដាវកម្ពុជាទទួលបានមេដាយសំរឹទ្ធពីរបន្ថែមទៀត សម្រាប់ការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ មេដាយសំរឹទ្ធទាំងពីរនេះ មួយទទួលបានពីវិញ្ញាសាដាវកាប់ ក្រុមនារីដែលមានកីឡាការិនី ឆាយ លីនលី, ស៊ន និច និងកីឡាការិនី យី លីហ្សា និងមួយទៀត លើវិញ្ញាសាដាវធំ ក្រុមបុរស ដែលជាការចាប់ដៃគ្នា រវាងកីឡាករខ្មែរ-អាមេរិក ប៉ូលវ៉ាហ្គ អូរមិនស្គី ហ្វ្រេនធីសិដ្ឋ, ឃីម សាមាន, ជីម ធារ៉ា និងកីឡាករ សំ សិទ្ធបញ្ញា ។ មេដាយទាំងនេះ ជាមេដាយបន្ថែមលើមេដាយប្រាក់ របស់កីឡាការិនី ឆាយ លីនលី ដែលទទួលបានលើវិញ្ញាសាឯកត្តជនដាវកាប់នារី កាលពីថ្ងៃទី២០ មករា កន្លងទៅ។ ជាលទ្ធផលសរុប ក្រោយប្រកួតអស់រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៨-២២ មករា កម្ពុជា ទទួលបានមេដាយប្រាក់១ និងសំរឹទ្ធ២។ កម្ពុជា បានបញ្ជូនកីឡាករ កីឡាការិនី ចំនួន៩រូប ឲ្យចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះ។ ថ្នាក់ដឹកនាំប្រតិភូគ្រូបង្វឹក រួមជាមួយកីឡាករ កីឡាការិនី គុនដាវកម្ពុជា នឹងនាំយកមេដាយប្រាក់ និងសំរឹទ្ធពីការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ នៅម៉ាឡេស៊ី មកកាន់កម្ពុជាវិញ នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨៕ | ក្រោយកីឡាការិនី ឆាយ លីនលី ទទួលបានមេដាយប្រាក់ លើវិញ្ញាឯកត្តជនដាវកាប់ គុនដាវកម្ពុជាទទួលបានមេដាយសំរឹទ្ធពីរបន្ថែមលើវិញ្ញាសាក្រុមនាការប្រកួតជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍នៅទីក្រុងកូឡាឡាំពួរប្រទេសម៉ាឡេស៊ី។ ក្រុមកីឡាគុនដាវកម្ពុជាបានបញ្ចប់បេសកកម្មជាស្ថាពរ នៅរសៀលថ្ងៃទី២២ ខែមករា ដោយទទួលបានមេដាយប្រាក់១ និងសំរឹទ្ធ២។ |
នៅលើ ពិភពលោក។ realme បានឈរនៅចំណាត់ថ្នាក់លេខ ៧ ដោយមានចំណែកទីផ្សារសកលរហូតដល់២,៧% ហើយនៅតែអាចរក្សាបានចំណាត់ថ្នាក់ដែលធ្លាប់ទទួលបានពីមុនរបស់ខ្លួន។នេះសបញ្ជាក់ថា realme ជាម៉ាកស្មាតហ្វូន ដ៏មានសក្ដានុពលមួយ។ ទោះបីជាទីផ្សារទូរស័ព្ទក្នុងពិភពលោក កាលពីខែកុម្ភៈ ឆ្នាំ២០២០ មានការធ្លាក់ចុះរហូតដល់ ១៤% ក្តី ក៏ realmeនៅតែបង្ហាញភាពខ្លាំងរបស់ខ្លួន និងបន្តរីកចម្រើនឥតឈប់ឈរ ក្នុងទីផ្សារស្មាតហ្វូនទូទាំងពិភពលោក។ភាពខ្លាំងរបស់ realme គឺដោយសារតែការអនុវត្តនូវគោលការនៃថាមពលបច្ចេកវិទ្យា«Dare to Leap» គោលការណ៍«asset-light short channel និង e-commerce» ទទួលបានជោគជ័យ នៅក្នុងទីផ្សារស្មាតហ្វូនជាសកល។នៅឆ្នាំនេះ realme នឹងធ្វើតាមយុទ្ធសាស្ត្រ«Smartphone + AIoT» ដើម្បីបង្កើតនិន្នាការវៃឆ្លាតសម្រាប់ជីវិតយុវវ័យ ឱ្យកាន់តែប្រសើរផងដែរ។ Source: Counterpoint Research Monthly Market Pulse Feb 2020 https://www.counterpointresearch.com/global-smartphone-sales-show-resilience-14-decline/ អំពី realme realmeត្រូវបានបង្កើតឡើងជាផ្លូវការនៅថ្ងៃទី ៤ខែឧសភាឆ្នាំ ២០១៨ ដោយស្ថាបនិករបស់ខ្លួនឈ្មោះ Sky Li, ផ្តោតលើស្មាតហ្វូនដែលមានគុណភាពខ្ពស់ និងទាន់សម័យ និងផលិតផល IoT ។ realme មានទីស្នាក់ការកណ្តាល នៅទីក្រុងសិនជិន ខេត្តក្វាងទុងប្រទេសចិន។ គោលបំណងរបស់ realme គឺដើម្បីផ្តល់នូវផលិតផល ដែលមានបទពិសោធន៍ល្អឥតខ្ចោះសម្រាប់យុវវ័យ។ ដោយសារសមត្ថភាពក្នុងបច្ចេកវិទ្យាទំនើប នៃស្មាតហ្វូន និង loT realme នាំមកនូវផលិតផលដែលទំនើប និងជាជំនាន់ចុងក្រោយ នៃបច្ចេកវិទ្យាទាំងបទពិសោធន៍ថ្មី និងចុងក្រោយបង្អស់ ជាមួយតម្លៃនឹកស្មានមិនដល់។ ជាមួយនឹងគោលជំហរនៃយីហោ« Dare to Leap» realme មានឆន្ទៈក្លាយជាជម្រើសដំបូងរបស់មនុស្សវ័យក្មេង ក្នុងការរស់នៅប្រកបដោយភាពវៃឆ្លាត ទំនើបទាន់សម័យ ស៊ីវីល័យជាមួយនឹងបច្ចេកវិទ្យាចុងក្រោយបង្អស់។ គេហទំព័រ Counterpoint បានបញ្ជាក់ថា realmeបានក្លាយជាម៉ាកយីហោស្មាតហ្វូនលំដាប់ពិភពលោកនិងបានជាប់លំដាប់លេខ រៀងទី៧ នៅត្រីមាសទី ៣ ឆ្នាំ២០១៩។ ទន្ទឹមនឹងនេះ realme មានចំនួនអ្នកប្រើប្រាស់ កើនឡើងរហូតដល់ ២៥ លាននាក់ឯណោះ ក្នុងពេលបច្ចុប្បន្នដែលជាហេតុធ្វើឱ្យ realme ក្លាយជាម៉ាកស្មាតហ្វូន ដែលមានការរីកចម្រើនយ៉ាងឆាប់រហ័សបំផុត លំដាប់ពិភពលោក។ នៅចុងឆ្នាំ២០១៩ realme បានពង្រីកទីផ្សារជាសកលរហូតដល់ ២៧ទីផ្សារ ដូចជាចិនឥណ្ឌា ឥណ្ឌូណេស៊ី វៀតណាម ថៃ ម៉ាឡេស៊ី អឺរ៉ុប រុស្ស៊ីអូស្ត្រាលី អេហ្ស៊ីប និងប្រទេសផ្សេងៗទៀត ដែលមានចំនួនអ្នកប្រើប្រាស់ រហូតដល់២៥ លាននាក់៕ (អត្ថបទពាណិជ្ជកម្ម) | យោងតាមការវិភាគរបស់ Counterpoint Research Monthly Market Pulse នៅខែកុម្ភៈឆ្នាំ២០២០ នេះ realme ជាស្លាកយីហោស្មាតហ្វូន ដែលមានការរីកចម្រើនលឿនបំផុត |
ក្នុងសេចក្ដីថ្លែងការណ៍រួម ក្រោយបញ្ចប់សន្និសីទប្រចាំឆ្នាំ២០២៣ នៅខេត្តសៀមរាបនារសៀលថ្ងៃទី២៤ ខែវិច្ឆិកា CMA សុំឱ្យសមាជិកខ្លួន ពិនិត្យលទ្ធភាពជួយរៀបចំឥណទានជូនអតិថិជនដែលរងផលប៉ះពាល់ សំដៅអតិថិជនដែលជួបការលំបាកផ្នែកហិរញ្ញវត្ថុ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ ជាមួយគ្នានេះ សន្និសីទមីក្រូហិរញ្ញវត្ថុប្រចាំឆ្នាំ២០២៣ ត្រូវបានបញ្ចប់ដោយការប្ដេជ្ញាចិត្តពីអ្នកពាក់ព័ន្ធ ក្នុងការពង្រឹងបរិយាបន្នហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ កិច្ចការពារអតិថិជន និងការគាំពារអតិថិជនក្នុងពេលលំបាក តាមរយៈការរៀបចំឥណទានឡើងវិញ ក្នុងន័យដើម្បីចូលរួមអភិវឌ្ឍន៍វិស័យមីក្រូហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព។ ក្នុងសន្និសីទប្រចាំឆ្នាំស្ដីពី បរិយាបន្នហរិញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវ ភាពធន់ និងនិរន្តរភាពវិស័យហិរញ្ញវត្ថុនៅកម្ពុជា ភាគីពាក់ព័ន្ធក៏បានលើកឡើងពីការខិតខំប្រឹងប្រែង និងគំនិតផ្តួចផ្តើមជាច្រើន ដើម្បីលើកកម្ពស់និងពង្រឹងបរិយាបន្នប្រកបដោយការទទួលខុសត្រូវ និងកិច្ចការពារអតិថិជន។ ជាមួយគ្នានោះ វិស័យមីក្រូហិរញ្ញវត្ថុ រៀបចំគំនិតផ្តួចផ្តើមជាច្រើនដើម្បី កិច្ចការទាំងនេះដូចជា ស្ដង់ដារកិច្ចសន្យាឥណទាន និងខចែងស្ដង់ដារកិច្ចសន្យាឥណទាន, ក្រុមប្រតិបត្តិរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ, គម្រោងសុវត្ថិភាពហិរញ្ញវត្ថុសហគមន៍, កម្មវិធីបណ្ដុះបណ្ដាលដល់អគ្គនាយក និងភាគទុនិក/ក្រុមប្រឹក្សាភិបាល, សិក្ខាសាលាថ្នាក់តំបន់លើការ ពង្រឹងសមត្ថភាពថ្នាក់គ្រប់គ្រងរបស់គ្រឹះស្ថានហិរញ្ញវត្ថុ, កម្មវិធីការផ្តល់កម្ចីប្រកបដោយការទទួលខុសត្រូវ និងវិធានផ្តល់ឥណទាន។ នេះបើតាមខ្លឹមសារនៃសេចក្ដីថ្លែងការណ៍របស់ CMA នាថ្ងៃទី២៤ ខែវិច្ឆិកា។ គួរបញ្ជាក់ថា ការប្ដេជ្ញាចិត្តនេះធ្វើឡើងក្នុងបរិបទដែលរាជរដ្ឋាភិបាលកំពុងរឹតបន្ដឹងកិច្ចការពារអតិថិជន ក្នុងការទប់ស្កាត់សកម្មភាពកម្ចីខុសច្បាប់ និងការពង្រឹងនូវកិច្ចការពារអ្នកប្រើប្រាស់តាមរយៈគណៈកម្មការការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ នៃក្រសួងពាណិជ្ជកម្មជាដើម៕ | សៀមរាប៖ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានជំរុញដល់សមាជិកខ្លួនពិនិត្យលទ្ធភាពជួយអតិថិជនតាមរយៈការរៀបចំឥណទានឡើងវិញតាមករណីចាំបាច់ និងជាក់ស្ដែង នៅក្នុងវិស័យទេសចរណ៍ខេត្តសៀមរាប វិស័យអចលនទ្រព្យ និងវិស័យដែលរងផលប៉ះពាល់ផ្សេងទៀត។ |
ភាពយន្តឯកសារ «អង្គរភ្ញាក់ឡើង៖ ទិដ្ឋភាពនៃប្រទេសកម្ពុជា» ត្រូវបានចាក់បញ្ចាំងនៅរោងភាពយន្ត Landmark E. Street Cinema ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី០៧ ខែឧសភា កន្លងទៅនេះ ដោយមានអ្នកចូលរួមទស្សនាយ៉ាងច្រើនកុះករ។ ក្រោយពីការចាក់បញ្ចាំង ទស្សនិកជនបានបង្ហាញចំណាប់អារម្មណ៍វិជ្ជមានទៅលើភាពយន្តឯកសារមួយនេះ ហើយលោក Robert H. Lieberman សង្ឃឹមថា នឹងមានការនិយាយពិភាក្សាតៗគ្នាច្រើនអំពីដំណើររឿងរ៉ាវកើតមាននៅកម្ពុជា។ ភាពយន្តឯកសារ ដែលមានរយៈពេល ៩០នាទីនេះ បានបង្ហាញតួអង្គជាច្រើននាក់រួមទាំងយុវជនខ្មែរអាមេរិក អ្នកស្រាវជ្រាវ អ្នកសារព័ត៌មាន និងលោកនាយករដ្ឋមន្ត្រីហ៊ុន សែនផងដែរ។ ការដាក់បញ្ចូលនូវឈុតនិយាយមួយ ជាមួយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលកម្រនឹងបង្ហាញវត្តមានក្នុងបទសម្ភាសន៍ផ្ទាល់ណាមួយជាមួយនឹងជនបរទេស គឺជាចំណុចមួយ ដែលបានទាក់ទាញចំណាប់អារម្មណ៍ លោក Bobby Bywater អ្នកត្រួតពិនិត្យការហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ធំមួយនៅអាមេរិក។ លោក Bobby Bywater វ័យ ៦៨ឆ្នាំ បានថ្លែងថា៖ «ខ្ញុំពិតជាចូលចិត្តភាពយន្តឯកសារមួយនេះណាស់។ ខ្ញុំគិតថា ភាពយន្តនេះត្រូវបានផលិតយ៉ាងល្អ។ ដំណើរសាច់រឿងគឺ ទាក់ទាញអារម្មណ៍ ជាមួយនឹងទេសភាពដ៏ស្រស់ត្រកាលរបស់ប្រទេសកម្ពុជា និងប្រជាជនប្រកបដោយស្នាមញញឹម។ ខ្ញុំគិតថា ភាពយន្តនេះផលិតឡើងដោយត្រឹមត្រូវ និងលម្អិត។ ហើយក្នុងនោះថែមទាំងមាន លោកហ៊ុន សែនផ្តល់ការអធិប្បាយ គឺអ្វីមួយ ដែលធ្វើឲ្យខ្ញុំចង់មកមើលភាពយន្តមួយនេះ។ ប៉ុន្តែសរុបមក គឺជាភាពយន្តមួយ ដែលផលិតបានល្អ។ ខ្ញុំពិតជា ចូលចិត្តណាស់»។ យុទ្ធនាការទម្លាក់គ្រាប់បែករបស់អាមេរិកទៅលើខ្សែផ្លូវផ្គត់ផ្គង់គ្រឿងសម្ភារៈ ដែលគេហៅថា ខ្សែផ្លូវហូជីមិញ ក្រោមអាណត្តិរបស់ប្រធានាធិបតី Richard Nixon ក្នុងទសវត្សរ៍ ១៩៦០ និង ១៩៧០ នៅទីបំផុតបានរួមចំណែកក្នុងការធ្វើឲ្យខ្មែរក្រហមឡើងកាន់អំណាច ដែលបានសម្លាប់ប្រជាជនកម្ពុជា ជិតបីលាននាក់។ នេះបើយោងទៅតាមលោក Bobby ដែលនៅជានិស្សិតម្នាក់ អំឡុងពេលមានបាតុកម្មនៅមហាវិទ្យាល័យ Kent State ដែលគេឃើញមានហេតុការណ៍បាញ់ប្រហារទៅលើក្រុមនិស្សិត ធ្វើបាតុកម្ម ប្រឆាំងនឹងសង្គ្រាមវៀតណាម។ ដំណើរជីវិតរបស់ជនរងគ្រោះក្នុងសម័យប៉ុល ពតបានធ្វើឲ្យរូបលោកមានអារម្មណ៍ក្ដុកក្ដួល។ លោក Bobby បានមានប្រសាសន៍ថា៖ «ខ្ញុំបានសិក្សាបន្តិចបន្តួចដែរអំពីរឿងនេះ។ អំពីខ្មែរក្រហម សង្គ្រាមដ៏អាក្រក់ ក៏ដូចជាយុទ្ធនាការទម្លាក់គ្រាប់បែករបស់អាមេរិកក្នុងឆ្នាំ ៦៩ និង៧០។ ហើយអាមេរិកក៏មានការទទួលខុសត្រូវមួយផ្នែកក្នុងរឿងនេះផងដែរ។ ទុក្ខលំបាកដែលប្រជាជនខ្មែរបានឆ្លងកាត់ វាពិតជាធ្វើឲ្យខ្ញុំរំជួលចិត្តយ៉ាងខ្លាំង។ ការណ៍ដែលបានឃើញប្រជាជននៅតាមទីជនបទ និងបានដឹងឮពីដំណើរជីវិតផ្ទាល់របស់ពួកគេ ខ្ញុំគិតថា ភាពយន្តឯកសារនេះអស្ចារ្យណាស់»។ សម្បត្តិវប្បធម៌របស់ប្រទេសកម្ពុជា បានទាក់ទាញសាស្ត្រាចារ្យផ្នែកប្រវត្តិសាស្ត្រនៅសាកលវិទ្យាល័យ Georgetown University ឲ្យមកទស្សនាភាពយន្តឯកសារ «អង្គរភ្ញាក់ឡើង៖ ទិដ្ឋភាពនៃប្រទេសកម្ពុជា»។ លោក Theodore Christov ចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតពីការវិវត្តរបបនយោបាយនៅក្នុងប្រវត្តិសាស្ត្រកម្ពុជា។ សាស្ត្រាចារ្យ វ័យ ៤១ឆ្នាំរូបនេះ បានមានប្រសាសន៍ថា៖ «ហេតុផលដែលខ្ញុំមកមើលភាពយន្តនេះ គឺពីព្រោះខ្ញុំបានទៅប្រទេសកម្ពុជាកាលពីខែមករា។ ហើយខ្ញុំបានចាប់អារម្មណ៍ទៅលើសម្បត្តិវប្បធម៌នៅកម្ពុជា ដូចជា ប្រាសាទអង្គរវត្ត និងកន្លែងដទៃទៀត។ ប៉ុន្តែ ខ្ញុំមិនបានដឹងជ្រៅជ្រះពីស្ថានភាពនយោបាយនោះទេ ហើយខ្ញុំចង់ដឹងបន្ថែមអំពីសង្គ្រាម។ នេះហើយជាចំណាប់អារម្មណ៍ចម្បងរបស់ខ្ញុំ ក្នុងការមកទស្សនាភាពយន្តនេះ»។ ជាជនជាតិប៊ុលហ្គារីម្នាក់ធ្លាប់ឆ្លងកាត់របបកុម្មុយនិស្ត លោក Theodore Christov នៅមានការរន្ធត់ខ្លាំងចំពោះរបបខ្មែរក្រហម ដែលប្រជាជនខ្មែរសម្លាប់ជាតិសាសន៍ខ្លួនឯង។ លោកបាននិយាយថា៖ «ខ្ញុំបានទៅគុក ស២១ នៅក្រុងភ្នំពេញ ដែលគុកនោះ ក៏ត្រូវបានបង្ហាញផងដែរក្នុងភាពយន្តឯកសារ។ ខ្ញុំជា ជនជាតិប៊ុលហ្គារីម្នាក់។ យើងធ្លាប់មានប្រវត្តិជាមួយរបបកុម្មុយនិស្ត និងភាពឃោរឃៅនៃរបបនេះ។ វាពិតជាគួរឲ្យទាក់ទាញអារម្មណ៍ណាស់ពេលឃើញអ្វីៗក្នុងទស្សនៈកុម្មុយនិស្តនិយមដូចនេះ។ ដូចនេះ ផ្នែកមួយនៃភាពយន្តឯកសារ ដែលខ្ញុំចាប់អារម្មណ៍ខ្លាំងនោះ គឺអំពើប្រល័យពូជសាសន៍ ដោយខ្មែរទៅលើខ្មែរគ្នាឯងផ្ទាល់ ដែលនេះជាអ្វីមួយចម្លែកខ្លាំងណាស់។ ដោយសារតែអំឡុងពេលប្រល័យពូជសាសន៍ដោយពួកណាស៊ីអាល្លឺម៉ង់វិញ គឺអំពើឃោឃៅបានប្រព្រឹត្តឡើងទៅលើជនជាតិជ្វីស ឬជនជាតិផ្សេងទៀតតែប៉ុណ្ណោះ។ ដូច្នេះនេះជាអ្វីមួយដែលប្លែក ហើយជាអ្វីមួយដែលខ្ញុំមិនសូវដឹងឮបានច្រើនឡើយ»។ តាមរយៈការទស្សនាភាពយន្តឯកសារ «អង្គរភ្ញាក់ឡើង៖ ទិដ្ឋភាពនៃប្រទេសកម្ពុជា» លោក Brian Eyler បានយល់ដឹងពីដំណើរការវិវត្តពីអតីតកាលប្រកបដោយបញ្ហាញាំញីមកដល់បច្ចុប្បន្នកាលពោរពេញទៅដោយបញ្ហាប្រឈមផ្សេងៗសម្រាប់ប្រជាជនកម្ពុជា។ ប្រធានកម្មវិធីអាស៊ីអាគ្នេយ៍នៃមជ្ឈមណ្ឌល Stimson Center ដែលមានការស្រាវជ្រាវផ្ដោតខ្លាំងទៅលើស្ថានភាពបច្ចុប្បន្ននៅកម្ពុជា បាននិយាយថា ភាពយន្តឯកសារនេះបានបង្ហាញលម្អិតពីភាពឃោរឃៅនៃការបង្ខំប្រជាពលរដ្ឋឲ្យចាកចេញពីទីលំនៅរបស់ពួកគេនៅកម្ពុជា។ លោក Brian បានមានប្រសាសន៍ថា៖ «អ្វីដែលខ្ញុំបានដឹង និងអ្វីដែលធ្វើឲ្យខ្ញុំចាប់អារម្មណ៍ខ្លាំងនោះគឺថា វាខ្សែវីដេអូឯកសារពីអ្វីដែលកំពុងតែកើតឡើងនៅកម្ពុជា ដូចជា បាតុកម្មនានា និងការវាយដំរបស់កងសន្តិសុខទៅលើប្រជាពលរដ្ឋ ដែលត្រូវបានបង្ខំឲ្យចាកចេញពីដីធ្លីរបស់ពួកគេ»។ ក្នុងបទសម្ភាសន៍ផ្តាច់មុខមួយជាមួយ VOA លោក Robert H. Lieberman ផលិតករភាពយន្តឯកសារ «អង្គរភ្ញាក់ឡើង៖ ទិដ្ឋភាពនៃប្រទេសកម្ពុជា» ក៏បានសម្តែងទស្សនៈផ្ទាល់ខ្លួនមួយចំពោះសង្គមកម្ពុជាដោយនិយាយថា៖ «បើយើងក្រឡេកមើលក្នុងប្រទេសកម្ពុជាសព្វថ្ងៃ យើងឃើញថា ការភ័យខ្លាចមានការកើនឡើងជាថ្មីម្ដងទៀត។ មនុស្សគ្រប់គ្នាមានការភ័យខ្លាច ហើយខ្ញុំគិតថា រដ្ឋាភិបាលចាប់ផ្ដើមមានភាពផ្ដាច់ការសារជាថ្មីហើយ»។ លោក Joshua Cooper ប្រធានវិទ្យាសា្ថន Hawaii សម្រាប់ការគាំពារសិទ្ធិមនុស្ស បានប្រាប់ VOA បន្ទាប់ពីការចាក់បញ្ចាំងថា ភាពយន្តឯកសារ «អង្គរភ្ញាក់ឡើង៖ ទិដ្ឋភាពនៃប្រទេសកម្ពុជា» ឆ្លុះបញ្ចាំងពីបញ្ហាចោទនានានៅប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ស្របពេលដែលលោកទទួលស្គាល់ផងដែរថា មេដឹកនាំគណបក្សកាន់អំណាចនាពេលសព្វថ្ងៃនៅតែរក្សាអំណាចដឹកនាំ។ លោក Joshua បានមានប្រសាសន៍ថា៖ «តាមបែបផែនមួយចំនួន ខ្ញុំគិតថា ជាអកុសល ប្រហែលចាប់តាំងពីពេលដែលភាពយន្តឯកសារនេះត្រូវបានថតឡើង ខ្ញុំគិតថា មានលក្ខន្តិកៈផ្លូវច្បាប់មួយចំនួនដែលរដ្ឋាភិបាលកម្ពុជាបានអនុម័តឡើង ដែលពង្រឹងការកាន់អំណាចរបស់លោកហ៊ុន សែន»។ លោកបានបន្ថែមថា៖ «ប៉ុន្តែខ្ញុំគិតថា នៅតែមានមនុស្សមួយចំនួនបានប្រមូលផ្តុំគ្នា ធ្វើយុទ្ធនាការគូរឲ្យចាប់អារម្មណ៍ផ្សេងៗទៅពាក់ព័ន្ធនឹងសិទ្ធិមនុស្ស និងយុទ្ធនាការអហិង្សានានា ជាពិសេសពាក់ព័ន្ធជាមួយនឹងបញ្ហារឹបអូសដីធ្លី»។ ជាមួយនឹងពីរភាគបីនៃប្រជាពលរដ្ឋស្ថិតនៅក្រោមវ័យ ៣០ឆ្នាំ ប្រទេសកម្ពុជា គឺជា ប្រទេសដែលមានប្រជាពលរដ្ឋវ័យក្មេងច្រើនជាងគេបង្អស់មួយនៅអាស៊ី។ នេះបើយោងទៅតាមអង្គការ UNDP ប្រចាំនៅកម្ពុជា។ ជួន ចិន្តា យុវជនខ្មែរអាមេរិកាំងវ័យ ២៩ឆ្នាំ គិតថា ភាពយន្តឯកសារ «អង្គរភ្ញាក់ឡើង៖ ទិដ្ឋភាពនៃប្រទេសកម្ពុជា» ផ្តល់ជាទស្សនៈស៊ីជម្រៅមួយអំពីប្រវត្តិសាស្ត្រប្រទេសកម្ពុជា និងជំរុញឲ្យខ្លួនស្វែងយល់បន្ថែមទៀត។ យុវជនចិន្តា ដែលធ្លាប់ជាកុមារម្នាក់កើតនៅជំរំជនភៀសខ្លួន មុនពេលមករស់នៅសហរដ្ឋអាមេរិក បាននិយាយថា៖ «ខ្ញុំគិតថា ភាពយន្តឯកសារនេះធ្វើបានល្អក្នុងការបង្ហាញពីអ្វីដែលបានកើតឡើងនៅប្រទេសកម្ពុជា នៅសម័យខ្មែរក្រហម ព្រឹត្តិការណ៍វិវត្តបន្តបន្ទាប់ដើម្បីឈានទៅដល់សម័យកាលនោះ និងមូលហេតុដែលធ្វើឲ្យកម្ពុជាទៅជាដូចនេះ។ ខ្ញុំគិតថា ភាពយន្តនេះជាការអប់រំល្អមួយ ដើម្បីបង្ហាញទៅទស្សនិកជនទូទាំងសកលលោក ឲ្យដឹងពីអ្វីដែលបានកើតឡើងនៅកម្ពុជា និងអ្វីដែលកំពុងកើតមានឡើងនៅពេលឥឡូវនេះ»។ យុវជនរូបនេះបានបន្តទៀតថា៖ «នៅស្របពេលដូចគ្នានេះដែរ ភាពយន្តនេះគ្រាន់តែបង្ហាញត្រួសៗពីអ្វីដែលបានកើតឡើងនៅកម្ពុជាតែប៉ុណ្ណោះ។ ខ្ញុំនៅតែមានអារម្មណ៍ថា យើងត្រូវការស្វែងយល់បន្ថែមទៀតអំពីមូលហេតុដែលបង្កឲ្យកើតមានអំពើប្រល័យពូជសាសន៍ មូលហេតុនៅពីចរិតលក្ខណៈរបស់ប្រជាជនសព្វថ្ងៃ មុនពេលយើងអាចទទួលយកអ្វីៗទាំងអស់បាន»។ ការលើកឡើងរបស់យុវជនចិន្តា ត្រូវបាននិស្សិតខ្មែរមួយរូបនៅមហាវិទ្យាល័យ Montgomery College គាំទ្រ។ យុវតីពិន ភូណាំ និយាយថា នាងមានអារម្មណ៍សោកសៅដូចអ្នកដែលបានក្លាយជាជនរងគ្រោះពីរបបខ្មែរក្រហមដែរ។ ទោះបីយ៉ាងណាក៏ដោយ នាងមានក្តីសង្ឃឹមខ្ពស់សម្រាប់ពេលអនាគត។ យុវតី អាយុ២៥ឆ្នាំ រូបនេះ បាននិយាយថា៖ «វាពិតជាគួរឲ្យសោកសង្រេងខ្លាំងណាស់ ប៉ុន្តែខ្ញុំក៏បានយល់ដឹងច្រើនពីភាពយន្តនេះ។ ដូចជនវ័យក្មេងមួយចំនួននៅកម្ពុជា ខ្ញុំនៅតែស្រពិចស្រពិលអំពីប្រវត្តិសាស្ត្ររបស់ប្រទេសខ្លួនឯងផ្ទាល់»។ នាងបានបន្តថា៖ «ប៉ុន្តែខ្ញុំមានសុទិដ្ឋិនិយមខ្លាំងអំពីអនាគតប្រទេសកម្ពុជា។ ទោះបីវាជាផ្លូវដ៏លំបាកមួយក្តី ខ្ញុំនៅតែប្រាកដថា នឹងមានភាពខុសប្លែកពីនេះ»។ ទស្សនៈប្រកបដោយសុទិដ្ឋិនិយមនេះក៏ត្រូវបានលោកសាស្ត្រាចារ្យ Gregory H. Stanton ប្រធានស្ថាបនិកអង្គការ Genocide Watch ប្រកាន់យកផងដែរ។ លោកយល់ថា ភាពយន្តឯកសារ «អង្គរភ្ញាក់ឡើង៖ ទិដ្ឋភាពនៃប្រទេសកម្ពុជា» ផ្តល់ជាការឆ្លុះបញ្ចាំងប្រសើរមួយអំពីអតីតកាល ស្របពេលដូចគ្នានេះដែរ លោកក៏ជំរុញឲ្យប្រជាពលរដ្ឋកម្ពុជារៀនសូត្រអំពីប្រវត្តិសាស្ត្ររបស់ប្រទេសខ្លួន។ លោក George ដែលបានបង្កើតគម្រោង «Cambodian Genocide» នៅសាកលវិទ្យាល័យ Yale University ក្នុងឆ្នាំ ១៩៨២ បាននិយាយថា៖ «ដើម្បីដឹងថាពួកគេជានរណានោះ ប្រជាជនទាំងអស់ត្រូវដឹងពីប្រវត្តិសាស្ត្រផ្ទាល់របស់ពួកគេ។ ប្រសិនបើពួកគេមិនដឹងពីប្រវត្តិសាស្ត្រទេ នោះនឹងមិនមានការឲ្យតម្លៃពេញលេញទៅលើ ថាតើពួកគេជានរណាឲ្យប្រាកដ ក្នុងឋានៈជាប្រជាជនរបស់ប្រទេសមួយ»។ លោកសាស្ត្រាចារ្យ Theodore Christov នៃសាកលវិទ្យាល័យ Georgetown University ក៏បានលើកឡើងពីសារៈសំខាន់នៃការយល់ដឹងពីប្រវត្តិសាស្ត្រសម្រាប់ជនជំនាន់ក្រោយនៅកម្ពុជា ដើម្បីឲ្យប្រទេសជាតិទាំងមូលបោះជំហានទៅមុខ។ លោកសាស្ត្រាចារ្យបានថ្លែងថា៖ «ប្រសិនបើអ្នកមានជនវ័យក្មេង ដែលមិនដឹងពីប្រវត្តិសាស្ត្រ ដែលឪពុកម្តាយ និងជីដូនជីតារបស់ពួកគេ មិនអាចប្រាប់ពួកគេទេ ដោយសារតែពួកគាត់ទុកអារម្មណ៍ទាំងនោះក្នុងចិត្ត និងមិនលើកមកនិយាយនោះ ខ្ញុំគិតថា វាជាបញ្ហាមួយ។ ហើយដរាបណាបញ្ហានេះត្រូវបានដោះស្រាយ ប្រទេសកម្ពុជាមិនអាចរំកិលទៅមុខបានទេ»។ សាស្ត្រាចារ្យផ្នែកប្រវត្តិសាស្ត្ររូបនេះបានបន្ថែមថា៖ «លិទ្ធិប្រជាធិបតេយ្យសម្រាប់ខ្ញុំ គឺមិនមែនផ្តោតលើការបង្ហាញជាសាធារណៈ និងការបង្ហោះសារលើទំព័រហ្វេសប៊ុក ដើម្បីកំណែទម្រង់នោះទេ។ ពួកគេត្រូវរៀនសូត្រពីរឿងរ៉ាវនៅអតីតកាល។ ហើយផ្លូវតែមួយក្នុងការសម្រេចវាឲ្យបាន គឺត្រូវមានការចោទសួរផ្សេងៗអំពីរដ្ឋាភិបាលរបស់ពួកគេ»។ ជនជំនាន់ក្រោយ ដែលកើតបន្ទាប់ពីរបបខ្មៅងងឹតខ្មែរក្រហម កំពុងតែមានការចោទសួរកាន់តែខ្លាំង ដោយសារតែជាបន្តបន្ទាប់ ពួកគេអាចទទួលបានព័ត៌មានតាមប្រព័ន្ធអ៊ីនធឺណិត ក្រៅពីបណ្តាញផ្សព្វផ្សាយរបស់រដ្ឋ ដែលភាគច្រើនផ្សព្វផ្សាយលើកកម្ពស់ដល់បក្សកាន់អំណាច។ លោក Sebastian Strangio អ្នកនិពន្ធសៀវភៅ «ប្រទេសកម្ពុជារបស់លោក ហ៊ុន សែន» បានប្រាប់ VOA ថា នៅតែជាផ្លូវដ៏វែងឆ្ងាយមួយសម្រាប់ជនវ័យក្មេងនៅកម្ពុជា ក្នុងការស្វែងរកមធ្យោបាយឆ្ពោះទៅកាន់កំណែទម្រង់សង្គម និងនយោបាយប្រកបដោយផ្លែផ្កាមួយ ដោយសារតែ នៅដំណាក់កាលដំបូង ពួកគេត្រូវដកស្រង់បទពិសោធន៍ និងចំណេះដឹងជាមុនសិន។ លោកបានមានប្រសាសន៍ថា៖ «ជនវ័យក្មេងជំនាន់ក្រោយយល់ដឹងច្បាស់ពីការចង់ឲ្យមានការផ្លាស់ប្តូរ ប៉ុន្តែពួកគេមិនទាន់ដឹងច្បាស់ពីមធ្យោបាយក្នុងការសម្រេចឲ្យបានការផ្លាស់ប្តូរនៅឡើយទេ។ ដូច្នេះ បញ្ហាប្រឈមសម្រាប់ជនជំនាន់នេះ គឺធ្វើការទាមទារជាក់លាក់ និងមុតមាំ ផ្នែកនយោបាយ ពីសំណាក់រដ្ឋាភិបាលរបស់ពួកគេ»។ លោក Sebastian ដែលបានចូលរួមធ្វើការអធិប្បាយក្នុងភាពយន្តឯកសារ «អង្គរភ្ញាក់ឡើង៖ ទិដ្ឋភាពនៃប្រទេសកម្ពុជា» ផងដែរនោះ ជឿជាក់ថា យុវជនកម្ពុជាអាចនាំមកនូវកំណែទម្រង់ជាបន្តបន្ទាប់ តាមរយៈការចែករំលែកការយល់ដឹងពីការទទួលខុសត្រូវផ្នែកដឹកនាំទៅកាន់អ្នកដទៃក្នុងសង្គមខ្លួន។ លោកបាននិយាយថា៖ «ការណ៍នេះនឹងមិនផ្លាស់ប្តូរប្រទេសកម្ពុជាមួយរំពេចភ្នែកនោះទេ ប៉ុន្តែការយល់ដឹងកាន់តែច្រើន គឺជាផ្នែកសំខាន់មួយ ក្នុងការបង្កើតសង្គមប្រជាធិបតេយ្យ។ យើងត្រូវការប្រជាពលរដ្ឋប្រជាធិបតេយ្យនិយមសិន មុននឹងយើងមានសង្គមប្រជាធិបតេយ្យមួយ»៕ សូមចុចទៅប្រភពដើម VOA ត្រង់នេះ | វ៉ាស៊ីនតោន ៖ ជាកុមារម្នាក់កើតក្រោយសម័យប្រល័យពូជសាសន៍លើជនជាតិជ្វីសនៅអឺរ៉ុប និងក្រុមជនជាតិភាគតិចដទៃទៀត និងជាបុគ្គលម្នាក់ដែលមានចំណាប់អារម្មណ៍ខ្ពស់លើតំបន់អាស៊ីអាគ្នេយ៍ លោក Robert H. Lieberman បានព្យាយាមបង្ហាញពីឥទ្ធិពលនៃអំពើប្រល័យពូជសាសន៍ទៅលើជនជំនាន់ក្រោយនៅកម្ពុជា។ សាស្ត្រាចារ្យផ្នែករូបវិទ្យារូបនេះ ដែលចូលចិត្តសៀវភៅប្រលោមលោក និងសិល្បៈជារួម បានផលិតចេញនូវភាពយន្តឯកសារមួយក្រោមចំណងជើងថា Angkor Awakens: A Portrait of Cambodia ដែលជាភាសាខ្មែរថា៖ «អង្គរភ្ញាក់ឡើង៖ ទិដ្ឋភាពនៃប្រទេសកម្ពុជា»។ ភាពយន្តឯកសារនេះផ្តោតជាចម្បងទៅលើប្រទេសមួយ ដែលរើបឡើងវិញពីការបាក់ស្បាតបង្កឡើងដោយអំពើប្រល័យពូជសាសន៍។ |
លោក Marcelo Rebelo de Sousa វ័យ៧១ឆ្នាំ បានជួបជាមួយនិស្សិតមកពីតំបន់ភាគខាងជើងព័រទុយហ្គាល់ ហើយបានថតរូបជាមួយពួកគេក្នុងកម្មវិធីមួយកាលពីថ្ងៃទី៣ ខែមីនាកន្លងទៅ។ នៅថ្ងៃទី៨ ខែមីនា សិស្សម្នាក់ក្នុងចំណោមនេះ ត្រូវបានប្រកាសថា មានផ្ទុក COVID-19 ហើយសាលារៀនរបស់គេ ក៏ត្រូវបានបិទផងដែរ។ លោកប្រធានាធិបតី ក៏ទទួលយកសំណើរបស់មន្ត្រីសុខាភិបាលក្នុងការដាក់ចត្តាឡីស័កខ្លួន១៤ថ្ងៃនៅនិវេសនដ្ឋានឯកជនរបស់លោក។ «ដោយបានស្ដាប់យោបល់មន្ត្រីសុខាភិបាល ប្រធានាធិបតីនៃសាធារណរដ្ឋ ទោះបីជាគ្មានរោគសញ្ញាណាមួយក្ដី សម្រេចចិត្តលុបចោលកម្មវិធីទាំងអស់អំឡុងពេលពីរសប្ដាហ៍បន្ទាប់។» នេះជាការប្រកាសលើវេបសាយប្រធានាធិបតីព័រទុយហ្គាល់នៅថ្ងៃទី៨ ខែមីនា។ ការប្រកាសព័ត៌មានបន្តថា បច្ចុប្បន្ន ពលរដ្ឋព័រទុយហ្គាល់បានបញ្ចេញសកម្មភាពល្អជាច្រើន ដូចនេះលោកប្រធានាធិបតីក៏ធ្វើជាគំរូទប់ស្កាត់ការរាលដាលសម្រាប់ប្រជាជនដែរ។ សូមបញ្ជាក់ថា តួលេខឆ្លង COVID-19 នៅព័រទុយហ្គាល់មានចំនួន៣០ករណី បន្ទាប់ពីរកឃើញថែមចំនួន៩ករណីនៅថ្ងៃទី៨ ខែមីនា។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Xinhua ។ ករណីឆ្លងនេះ គឺភាគច្រើនមានប្រភពពីអ៊ីតាលីដែលជាប្រទេសរងការវាយប្រហារធ្ងន់ធ្ងរជាងគេនៅអឺរ៉ុប។ ដោយឡែកប្រទេសអេស្ប៉ាញ អ្នកជិតខាងតែមួយគត់របស់ព័រទុយហ្គាល់ ក៏បានរាយការណ៍ពីការកើនឡើងករណីឆ្លង COVID-19 ដែរ។ តួលេខឆ្លងសរុបនៅប្រទេសនេះ មានចំនួន៦៧៤ករណី និងស្លាប់១៧នាក់៕ | ប្រធានាធិបតីព័រទុយហ្គាល់ Marcelo Rebelo de Sousa នឹងត្រូវស្ថិតដោយឡែក (ចត្តាឡីស័ក) រយៈពេលពីរសប្ដាហ៍។ នេះបើតាមការប្រកាសរបស់វេបសាយប្រធានាធិបតីព័រទុយហ្គាល់នៅថ្ងៃទី៨ ខែមីនា។ វិធានការនេះ ត្រូវអនុវត្តបន្ទាប់ពីលោក Rebelo de Sousa បានជួបជាមួយនិស្សិតមួយក្រុម ដែលមានសមាជិកម្នាក់ត្រូវបានរកឃើញថា មានផ្ទុក COVID-19 ។ |
ដើម្បីទប់ស្កាត់វីរុសទម្រង់ដែលតា និងវីរុសដែលបង្កជាជំងឺកូវីដ-១៩ ផ្សេងទៀត ហ្វីលីពីន បានហាមឃាត់អ្នកដំណើរមកពីប្រទេសចំនួនប្រាំបីរួចហើយដល់ថ្ងៃទី៣១ ខែកក្កដា។ ប្រទេសទាំងនោះរួមមាន ឥណ្ឌា បាគីស្ថាន នេប៉ាល់ បង់ក្លាដែស ស្រីលង្កា អូម៉ង់ អេមីរ៉ាតអារ៉ាប់រួម និង ឥណ្ឌា និងឥណ្ឌូណេស៊ី។ មិនតែប៉ុណ្ណោះ ហ្វីលីពីន បានសម្រេចហាមឃាត់អ្នកដំណើរមកពីប្រទេសពីរបន្ថែមទៀត ដូចជាថៃ និងម៉ាឡេស៊ី ចាប់ពីថ្ងៃទី២៥ រហូតដល់ដំណាច់ខែកក្កដា។ «វិធានការនេះត្រូវបានអនុវត្ត ក្នុងការទប់ស្កាត់ការរីកសាយ និងការឆ្លងរាលដាលនៃវីរុសបំប្លែងខ្លួនថ្មីបន្ថែមទៀត នៅក្នុងសហគមន៍ហ្វីលីពីន»។ លោក Harry Roque អ្នកនាំពាក្យប្រធានាធិបតីហ្វីលីពីនបាននិយាយបែបនេះ។ ទន្ទឹមនេះ ដើម្បីធានាថា វីរុសទម្រង់ដែលតា មិនរីកសាយក្នុងសហគមន៍បន្ថែមទៀត ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូទើតេ បានសម្រេចដាក់តំបន់រដ្ឋធានី ដែលមានតំបន់ទីប្រជុំជនចំនួន១៦ មានប្រជាជនរស់នៅជាង ១៣លាននាក់ និងខេត្តចំនួនបួនទៀត ក្រោមវិធានរឹតត្បិតរហូតដល់ដំណាច់ខែកក្កដា។ រដ្ឋាភិបាលក៏បានដាក់ចេញចំណាត់ការឱ្យ បិទក្លិបហាត់ប្រាណ កន្លែងសន្និសីទ និងកន្លែងកម្សាន្ត បិទជិតផ្សេងៗផងដែរ។ បន្ថែមពីនេះកុមារអាយុពី៥ទៅ១៧ឆ្នាំ នឹងមិនត្រូវបានអនុញ្ញាត ឱ្យចាកចេញពីផ្ទះឡើយ។ ហ្វីលីពីន មានករណីឆ្លងវីរុសទម្រង់ដែលតាសរុប ចំនួន ៤៧ករណី និងអ្នកស្លាប់មានចំនួន ៣នាក់។ ចំណែកករណីឆ្លងសរុប ហ្វីលីពីនមានចំនួន ១,៥ លានករណី និងអ្នកស្លាប់មានជាង ២ម៉ឺននាក់ ដែលចំនួនទាំងនេះធ្វើឱ្យហ្វីលីពីន ក្លាយជាប្រទេសលំដាប់ទីពីរ ដែលមានចំនួនករណីឆ្លង និងអ្នកស្លាប់ច្រើនជាងគេ ក្នុងតំបន់អាស៊ីអាគ្នេយ៍ បន្ទាប់ពីឥណ្ឌូណេស៊ី៕ | អ្នកនាំពាក្យប្រធានាធិបតីហ្វីលីពីន នៅថ្ងៃទី២៣ ខែកក្កដា បានប្រកាសថា ហ្វីលីពីននឹង ហាមឃាត់អ្នកដំណើរមកពីថៃ និងម៉ាឡេស៊ី ព្រមទាំងចាត់វិធានការរឹតត្បិត នៅទីក្រុងម៉ានីល ដើម្បីបង្ការការឆ្លងវីរុសបង្កជាជំងឺកូវីដ-១៩ ទម្រង់ដែលតា។ វិធានការទាំងអស់នេះ បានដាក់ចេញ ស្របពេលហ្វីលីពីន មានករណីឆ្លងជំងឺកូវីដ-១៩ ប្រចាំថ្ងៃរាប់ពាន់ករណី។ |
រឿងរ៉ាវពាក្យសម្ដីរបស់លោក អ៊ូ ប៉ុណ្ណារ៉ាត់ ហៅនាយក្រឹម ពាក់ព័ន្ធនឹងការរើសអើងអ្នកស្រឡាញ់ភេទដូចគ្នា ត្រូវដោះស្រាយដោយសន្តិវិធី និងបញ្ចប់បញ្ហានៅថ្ងៃនេះ ក្រោយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា អញ្ជើញមកសម្របសម្រួលជាមួយលោក ណុប ដាណេ។ តាមរយៈការចូលរួមរបស់នាយក្រឹម ក្នុងការបកស្រាយពាក្យពេចន៍ដែលបានលើកឡើងនាពេលកន្លង សហគមន៍ឥន្ទធនូកម្ពុជា បានអរគុណដល់លោក ណុប ដាណេ និងលោក កែវ រ៉េមី ដែលអន្តរាគមន៍លើករណីនេះ។ បន្ទាប់ពីបញ្ហានេះដោះស្រាយដោយសន្តិវិធី និងតម្លាភាព សហគមន៍ឥន្ទធនូកម្ពុជា ស្នើដល់សាធារណជនដូច្នេះ៖«សហគមន៍ឥន្ទធនូកម្ពុជា សង្ឃឹមថា បងប្អូនទាំងអស់គ្នាអាចបញ្ចប់ការវែកញែក និងបញ្ចេញមតិយោបល់បែបអវិជ្ជមាន មានលក្ខណៈរើសអើងដែលអាចប៉ះពាល់ដល់សិទ្ធិ និងសេចក្ដីថ្លៃថ្នូររបស់បុគ្គលគ្រប់រូប រាប់បញ្ចូលទាំងអ្នកស្រឡាញ់ភេទដូចគ្នា»។ បើតាមសេចក្ដីថ្លែងអំណរគុណរបស់សហគមន៍ឥន្ទធនូកម្ពុជា ចេញផ្សាយយប់ថ្ងៃទី៣១ តុលានេះ ការសម្របសម្រួលដោយសន្តិវិធីនេះ បានបង្ហាញឱ្យឃើញថា អ្នកស្រឡាញ់ភេទដូចគ្នា និងភាគីពាក់ព័ន្ធទាំងអស់ សុទ្ធតែជាកោសិកា ជាធនធានមនុស្ស ប្រកបដោយគុណវុឌ្ឍិរបស់គ្រួសារ សហគមន៍ និងសង្គមជាតិកម្ពុជាមិនអាចខ្វះបាន។ អត្ថបទទាក់ទង នាយក្រឹម ថា ការប្រើប្រាស់ពាក្យឆ្គាំឆ្គង លើអ្នកស្រលាញ់ភេទដូចគ្នា ដូចធ្វើផ្ទះ អត់បានក្រុងពលី សហគមន៍ឥន្ទធនូ ស្នើប្រធានសិទ្ធិមនុស្សហៅនាយក្រឹមពិភាក្សា និងបំភ្លឺករណីរើសអើង LGBT ជាមួយគ្នានេះ សហគមន៍ឥន្ទធនូកម្ពុជា ប្ដេជ្ញាបន្តធ្វើការជាមួយភាគីពាក់ព័ន្ធ ដើម្បីសម្រេចនូវទស្សនវិស័យរបស់ខ្លួន ដែលពលរដ្ឋកម្ពុជា ជាអ្នកស្រឡាញ់ភេទដូចគ្នា មានអារម្មណ៍រីករាយចំពោះខ្លួនឯង និងរស់នៅប្រកបដោយសុភមង្គល។ លើសពីនេះ ពលរដ្ឋគ្រប់រូប គួរតែបន្តស្មារតី និងវប្បធម៌នៃការគោរព ការពារអធ្យាស្រ័យ ថែរក្សា គាំទ្រ លើកតម្កើង និងសរសើរគ្នាទៅវិញទៅមក៕ | ភ្នំពេញ៖ ក្រោយពីលោក អ៊ូ ប៉ុណ្ណារ៉ាត់ ហៅនាយក្រឹម បានបកស្រាយជុំវិញការប្រើប្រាស់ពាក្យសម្ដីមិនសមរម្យលើអ្នកស្រឡាញ់ភេទដូចគ្នា សហគមន៍ឥន្ទធនូកម្ពុជា បានចេញលិខិតអរគុណចំពោះកិច្ចសហការរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។ លើសពីនេះ សហគមន៍ឥន្ទធនូកម្ពុជា ក៏បានស្នើឱ្យបញ្ចប់ការវែកញែក ករណីរើសអើងក្រុម LGBTផងដែរ។ |
នៅឆ្នាំ២០១៧ លោក Enrique Figaredo បានចាប់ផ្តើមនីតិវិធីផ្លូវការដើម្បីស្នើសុំចូលសញ្ជាតិកម្ពុជា រហូតដល់លោកទទួលបានការយល់ព្រមកាលពីពីរខែមុន ជាមួយនឹងឈ្មោះខ្មែរថា ទេព ច័ន្ទពិសិដ្ឋ ដែលមានអត្ថន័យស្រដៀងនឹងឈ្មោះរបស់លោកជាភាសាអេស្ប៉ាញ។ សូមរលោកស្តាប់បទសម្ភាសរវាងនាយ យ៉ាន និងជនជាតិខ្មែរថ្មីអាយុ៦០ឆ្នាំ ដូចខាងក្រោមនេះ៖ សញ្ជាតូបនីយកម្ម មាត្រា ៨ ជនបរទេសដែលអាចសុំសញ្ជាតូបនីយកម្មបាន ត្រូវបំពេញល័ក្ខខ័ណ្ឌដូចតទៅ ៖ ១-មានលិខិតបញ្ជាក់ថាមានគំនិតមាយាទ និង សីលធម៌ល្អ ដែលចេញឱ្យដោយមេឃុំ ឫ ចៅសង្កាត់នៃទីលំនៅរបស់ខ្លួន ២-មានលិខិតថ្កោលទោសបញ្ជាក់ថា ពុំដែលមានទោសពីបទព្រហ្មទណ្ឌណាមួយ ៣-មានលិខិតបញ្ជាក់ថាជននោះមានលំនៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយស្នាក់នៅជាប់ចំនួនប្រាំពីរឆ្នាំ ដោយគិតពីថ្ងៃដែលបានទទួលបណ្ណ័ស្នាក់នៅ ដែលចេញឱ្យក្នុងក្របខ័ណ្ឌនៃច្បាប់ស្តីពីអន្តោប្រវេសន៍ ៤-មានលំនៅក្នុងព្រះរាជាណាចក្រកម្ពុជានៅពេលដាក់ពាក្យសុំសញ្ជាតូបនីយកម្ម ៥-ចេះនិយាយភាសាខ្មែរ ចេះអក្សរខ្មែរ និង យល់ដឹងប្រវត្តិសាស្ត្រខ្មែរខ្លះ ។ ហើយបង្ហាញភស្តុតាងច្បាស់ខ្លួនអាចរស់នៅក្នុងសង្គមខ្មែរបានដោយសុខដុម ព្រមទាំងទទួលបាននូវទំនៀមទំលាប់ និង ប្រពៃណីល្អរបស់ខ្មែរ ៦-មានបញ្ញា និង កាយសម្បទាដែលមិននាំឱ្យមានគ្រោះថ្នាក់ ឬ នាំឱ្យមានបន្ទុកដល់ជាតិ។ មាត្រា១០ ចំពោះជនបរទេសណាដែលបានទទួលលិខិតអនុញ្ញាតឱ្យវិនិយោគពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហើយដែលបានអនុវត្តគំរោងជាក់ស្តែងចំណាយទុនចំនួនចាប់ពីមួយពាន់ពីររយហាសិបលានរៀល (១.២៥០.០០០.០០០ រៀល) ឡើងទៅ រយៈពេលស្នាក់នៅដែលមានចែងក្នុងចំណុចទី ៣ មាត្រា ៨ នៃច្បាប់នេះត្រូវបានលើកលែង។ មាត្រា១២ ជនបរទេសណាដែលបានធ្វើអំណោយជាប្រាក់ដល់ថវិកាជាតិចាប់ពីមួយពាន់លានរៀល (១.០០០.០០០.០០០រៀល) ឡើងទៅ សំរាប់ជាផលប្រយោជន៍ដល់ការស្តារ និង កសាងសេដ្ឋកិច្ចនៃព្រះរាជាណាចក្រកម្ពុជា ជនបរទេសនោះអាច ធ្វើពាក្យសុំចូលសញ្ជាតិខ្មែរបាន ក្នុងករណីដែលជននោះបានបំពេញល័ក្ខខ័ណ្ឌដូចមានចែងក្នុងចំណុចទី ១, ទី ២, ទី ៥, និង ទី ៦ មាត្រា ៨ នៃច្បាប់នេះ៕ | ពលរដ្ឋខ្មែរ ទេព ច័ន្ទពិសិដ្ឋ អាយុទើបបានពីរខែបានកើតនៅលើបុរសដើមកំណើតអេស្ប៉ាញអាយុ៦០ឆ្នាំម្នាក់ដែលរស់នៅខេត្តបាត់ដំបង។ លោក Enrique Figaredo Alvargonzalez បានមករស់នៅក្នុងប្រទេសកម្ពុជារយៈពេលជាង៣០ឆ្នាំហើយ ពោលគឺពីឆ្នាំ១៩៨៨ ក្នុងនាមជាអ្នកផ្សព្វផ្សាយសាសនា។ មុនទទួលបានសញ្ជាតិកម្ពុជាពីព្រះមហាក្សត្រ ព្រះបាទ ព្រះបរមនាថ នរោត្តម សីហមុនី បុរសដើមកំណើតអេស្ប៉ាញ ដែលនិយាយភាសាខ្មែរយ៉ាងច្បាស់ បានគិតថាខ្លួនលោកជាជនជាតិខ្មែររួចទៅហើយ ព្រោះតែក្តីស្រឡាញ់ជនជាតិខ្មែរ និងកម្ពុជា។ |
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ពុំទាន់ទទួលបានព័ត៌មានច្បាស់ទេ ថា លោក ស៊ុយ វុឌ្ឍី បានប្រព្រឹត្តទង្វើអ្វី ទើបបណ្តាលខុសនឹងវិន័យនេះ។ យ៉ាងណា អ្នកនាំពាក្យរូបនេះ ពន្យល់ថា លោក ស៊ុយ វុឌ្ឍី ត្រូវបានដកដំណែងជាអនុប្រធាននាយកដ្ឋាន តែលោក នៅតែជាឧត្តមសេនីយ៍ទោ (ផ្កាយពីរ) ដដែល៕ | ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រេចដកតំណែងឧត្តមសេនីយ៍ទោ លោក ស៊ុយ វុឌ្ឍី ពីអនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ មកជាមន្ត្រីវិញ។ តាមរយៈសេចក្តីប្រកាសដែលចុះហត្ថលេខាដោយសម្ដេច ស ខេង កាលពីថ្ងៃទី១៥ កុម្ភៈ ដែលទើបបែកធ្លាយនៅថ្ងៃទី២៦ កុម្ភៈនេះ បានបញ្ជាក់ថា ការដកតំណែងលោក ស៊ុយ វុឌ្ឍី នេះ ក្រោមហេតុផលថា ឧត្តមសេនីយ៍ទោរូបនេះ បានប្រព្រឹត្តិល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ។ |
Thmeythmey.com: Est-ce que tout le monde peut devenir un entrepreneur? M. Hay Ly Eang: Non, pas tout le monde. Créer une entreprise nécessite davoir la passion dentreprendre. Il y a mille façons de gagner sa vie. On peut mettre ses compétences au service de quelquun dautre, faire de la spéculation, investir dans les projets des autres. Créer une entreprise pour créer des produits, de lemploi, de la valeur est une toute autre démarche qui nécessite des qualités que tout le monde ne possède pas. Avoir un esprit indépendant et avoir le sens de linnovation, savoir animer des équipes, être à lécoute de ses clients et des marchés sont autant de qualités indispensables à lentrepreneur. Sans passion pour son entreprise et ses produits, sans la passion pour laventure quest lentreprise, on ne peut pas aller loin. Thmeythmey.com: Pour aider le pays à se reconstruire, vous avez choisi au début des années quatre-vingt-dix la voie de lentreprise. Pourquoi? M. Hay Ly Eang: Jai pensé que le plus utile au pays était de stimuler la création dun dense réseau dentreprises et den soutenir les initiateurs. Pour deux raisons. Dabord parce que seules les entreprises produisent de la valeur et peuvent donc offrir des emplois. Ensuite parce que cest le seul moyen pour que le Cambodge ne subisse pas la mondialisation. Si les Cambodgiens ne croient pas en eux-mêmes, les investisseurs étrangers deviendront les maîtres en notre pays et nous pourrons dire adieu à notre indépendance nationale. Jai donc créé PPM et Confirel pour ces deux raisons. Thmeythmey.com: Avant PPM et Confirel, aviez-vous déjà une expérience de la création dentreprise ? M. Hay Ly Eang: Mais jétais déjà un entrepreneur avant de créer ces deux entreprises. En France où jai obtenu mes diplômes en pharmacie, javais inventé et commercialisé des produits de parapharmacie. Cest à ce moment là que la passion dentreprendre mest venue. Ecouter les clients, inventer des produits qui correspondent à leurs attentes, aller au-delà des attentes des clients, réussir la commercialisation de ces produits, développer leurs marchés est pour moi comme un jeu passionnant. Développer une entreprise nest pas pour moi un travail que jaccomplis à reculons. PPM et Confirel sont deux entreprises très différentes dans leur production, leurs objectifs et leur clientèle. Mais elles ont cependant des points communs. Pour produire des médicaments et des produits alimentaires, il faut des connaissances dans le domaine de la biologie, de la chimie, de la santé. Sans les connaissances et le goût de la recherche que jai acquis durant mes études dans ces domaines, je naurai jamais pu créer ces entreprises et les développer. Ma réussite dans le monde de lentreprise est liée au fait que jai développé ces entreprises dans mes domaines de compétences. Thmeythmey.com: Pour réussir en affaires, il faut aussi, dites-vous, de la passion. Pourquoi? M. Hay Ly Eang: On voit souvent ici au Cambodge de jeunes businessmen aux multiples cartes de visites qui changent de business du jour au lendemain. Dès que le retour sur investissement tarde, ils changent de business et se lancent dans ce qui est la mode du moment. Ces gens-là sont entreprenants mais je ne suis pas sûr que ce soient des entrepreneurs car un vrai entrepreneur ne sarrête pas au premier obstacle. Il a fallu plusieurs années pour que PPM et Confirel deviennent des entreprises solides sur leurs marchés, se construisent une image forte et une clientèle fidèle. Au départ il faut avoir une vision forte de la mission de votre entreprise et aller toujours dans cette direction. Ensuite, il faut être obstiné tout en sachant faire preuve de capacité dadaptation en fonction des obstacles, de changements dans lenvironnement (concurrence, réglementation) et des mouvements du marché. Thmeythmey.com: Passion, patience. Quoi dautre pour réussir ? M. Hay Ly Eang: Sans hésiter, je réponds linnovation. Et lexpérience de Confirel et de PPM doit encourage les jeunes entrepreneurs à emprunter le chemin de linnovation. La force dune entreprise et sa capacité à inventer sans cesse de nouveaux produits. Si on se contente dimiter les autres, on sera toujours, tôt ou tard, dépassé et perdant. On peut sinspirer des autres mais toujours avec lidée de faire mieux. Savoir écouter ses clients et son marché, prévoir les évolutions nécessite de savoir sentourer de collaborateurs ayant lesprit tourné vers linnovation, sachant concevoir des projets, des produits et sachant les réaliser. PPM et Confirel sont des entreprises qui investissent beaucoup dans la recherche et le développement. Dans tous les domaines, la concurrence est vive. Celui qui gagne est toujours celui qui fait preuve dinnovation, pas celui qui se contente de copier les autres. Ici, au Cambodge, il y a encore de la place pour beaucoup dentreprisses nouvelles mais si lon veut créer quelque chose, alors il faut créer de la nouveauté pour faire sa place. Thmeythmey.com: Vous voulez investor dans le tourisme! Okay. Inventez des produits nouveaux, originaux et ne vous contentez pas dêtre les représentants locaux des opérateurs internationaux. M. Hay Ly Eang: Jai dit que la jalousie de la réussite des autres nétait jamais un facteur de réussite pour soi et que le copiage ne suffisait pas pour réussir. Mais si vous êtes vous-même victime de cette jalousie en étant copié, il ne pas se contenter de défendre ses droits, si la loi bien sûr le permet. Avec Confirel et PPM, nous y avons survécu à cette jalousie en répondant à limitation par des investissements toujours plus importants dans la recherche et le développement. Thmeythmey.com: Pour vous, un entrepreneur doit avoir le souci de préserver lindépendance de son entreprise. Pourquoi ? M. Hay Ly Eang: Jai appris au cours de ma vie dentrepreneur quon ne réussit pas seul contre tous. Il faut savoir sentourer de collaborateurs compétents qui partagent votre vision de lentreprise, de collaborateurs qui vous écoutent parce que vous savez aussi les écouter. Il faut savoir également tisser des liens avec des partenaires extérieurs pour affronter la concurrence. Mais il faut le faire avec le souci de préserver lindépendance de votre entreprise, ce qui a toujours été ma ligne de conduite pour PPM et Confirel. Cela nous permis de nous développer à lexport toute en restant une entreprise cambodgienne. Et rester une entreprise cambodgienne est un point vital pour moi car je suis aussi soucieux de mon indépendance en tant quhomme, en tant quentrepreneur que soucieux de lindépendance nationale de notre pays. Cest parce que mes entreprises y contribuent que cela reste une passion pour moi. | Passion, patience, innovation, indépendance Pour le Dr. Hay Ly Eang, créateur des Laboratoire PPM et de Confirel, ces mots sont les mots clés qui ont guidé sa vie dentrepreneur. Entretien entre le journal en ligne Thmeythmey.com et le Dr. Hay Ly Eang, créateur des Laboratoire PPM et de Confirel. |
ក្នុងចំណោមករណីទាំង៦៤ មាន៣០ករណីនៅកណ្តាល ២៦ករណីនៅភ្នំពេញ ៥ករណីនៅព្រៃវែង ២ករណីនៅខេត្តព្រះសីហនុ ១ករណីសៀមរាប។ នៅខេត្តកណ្តាលដែលមានដល់ទៅ៣០ករណី អ្នកជំងឺជាជនជាតិខ្មែរ និងចិន ដោយភាគច្រើនមានអាសយដ្ឋាននៅឃុំពាមឧកញ៉ាអុង ឃុំអរិយក្សត្រ ស្រុកល្វាឯម, និងនៅភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ។ ២៦ករណីនៅរាជធានីភ្នំពេញ មានអ្នកជំងឺជាជនជាតិខ្មែរ ចិន និងវៀតណាម ដោយភាគច្រើនមានអាសយដ្ឋាននៅសង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង សង្កាត់គោកឃ្លាំង ខណ្ឌសែនសុខ និងបណ្តាសង្កាត់ជាច្រើនទៀត។ ៥ករណីនៅព្រៃវែង សុទ្ធតែស្ថិតក្នុងស្រុកពាមរក៍ ដោយមានខ្មែរ៤នាក់ និងវៀតណាម១នាក់។ ២នាក់នៅខេត្តព្រះសីហនុជាបុរសជនជាតិចិន រីឯករណីសហគមន៍ដំបូងនៅសៀមរាប ជាស្ត្រីអាយុ៣២ឆ្នាំ នៅភូមិព្រៃវែង ឃុំសំរោងយា ស្រុកពួក។ ជាមួយគ្នានេះ ក្រសួងបានប្រកាសពីករណីជាសះស្បើយ១១នាក់ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈក្នុងនោះមានចិន៨នាក់ វៀតណាម២នាក់ និងខ្មែរ១នាក់។ សរុបមកដល់បច្ចុប្បន្ន កម្ពុជាមានអ្នកឆ្លងកូវីដ-១៩ ចំនួន១១២៤ករណី ក្នុងនោះ៦១៣ករណីពាក់ព័ន្ធសហគមន៍២០កុម្ភៈ។ អ្នកសះស្បើយមាន៥៤៩នាក់៕ | ក្រសួងសុខាភិបាលនាព្រឹកពុធថ្ងៃ ទី៩ ខែមីនា នេះ បានប្រកាសពីការរកឃើញអ្នកកើតកូវីដ-១៩ ចំនួន៦៤នាក់បន្ថែមទៀត ដែលពាក់ព័ន្ធករណីសហគមន៍២០កុម្ភៈ។ សរុបមកដល់ពេលនេះ ករណីកូវីដ-១៩នៅកម្ពុជាឡើងដល់១១២៤នាក់ ដោយ៦១៣នាក់ជាករណីសហគមន៍២០កុម្ភៈ ដែលបានរាលដាលចេញពីភ្នំពេញ ដល់ខេត្តកណ្តាល ព្រះសីហនុ បន្តដល់ស្វាយរៀង កោះកុង ព្រៃវែង កំពង់ធំ កំពង់ចាម ហើយបន្តដល់សៀមរាប។ ករណីឆ្លង៦៤នាក់នៅថ្ងៃនេះ ជាករណីឆ្លងប្រចាំថ្ងៃដ៏ច្រើនបំផុត ដូចកាលពីថ្ងៃទី២៥ ខែកុម្ភៈ។ |
កម្ពុជា ទទួលពានរង្វាន់ជាគោលដៅទេសចរណ៍វប្បធម៌ឈានមុខគេ នៅអាស៊ីជាថ្មីម្តងទៀត ក្នុងឆ្នាំ ២០២៣។ កម្ពុជា និងប្រទេសចំនួន៦ទៀត រួមមាន ឥណ្ឌា ជប៉ុន នេប៉ាល់ ស្រីលង្កា ថៃ និងវៀតណាម ស្ថិតនៅក្នុងបញ្ជីឈ្មោះរបស់ World Travel Awards ដែលបានជ្រើសរើសសម្រាប់ការវាយតម្លៃពានរង្វាន់ជាគោលដៅទេសចរណ៍វប្បធម៌ឈានមុខគេ នៅអាស៊ី ឆ្នាំ២០២៣។ ជាការសម្រេចចុងក្រោយ World Travel Awards សម្រេចប្រគល់ពាននេះ ដល់កម្ពុជា។ ជាមួយការអបអរនេះ ក្រសួងទេសចរណ៍ បានសរសេរលើហ្វេសប៊ុកនៅថ្ងៃទី២៨ កុម្ភៈថា៖«សមិទ្ធិផលដ៏គួរឱ្យកត់សម្គាល់នេះ បញ្ជាក់សារជាថ្មីអំពីភាពទាក់ទាញរបស់យើង ថាជាគោលដៅទេសចរណ៍ដែលដាច់ខាតត្រូវតែទៅទស្សនា សម្រាប់អ្នកមានចំណាប់អារម្មណ៍អំពីវប្បធម៌»។ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ក៏បានចេញសារដូច្នេះ៖«អបអរសាទរ ព្រះរាជាណាចក្រកម្ពុជា ដែលបានឈ្នះពានរង្វាន់ ជាគោលដៅទេសចរណ៍វប្បធម៌ ឈានមុខគេនៅអាស៊ី ពី World Travel Awards»។ ដោយឡែកពានរង្វាន់គោលដៅទេសចរណ៍យុវជនឈានមុខគេរបស់អាស៊ី 2023 ក៏ត្រូវបាន World Travel Awards សម្រេចប្រគល់ជូនកម្ពុជាដែរ។ កម្ពុជា ស្ថិតក្នុងចំណោមប្រទេស៣ទៀត រួមមាន ឡាវ ថៃ និងវៀតណាម ដែលត្រូវបាន World Travel Awards ជ្រើសរើស និងវាយតម្លៃ។ កម្ពុជា ឈ្នះពានរង្វាន់ជាគោលដៅទេសចរណ៍នេះ ២ឆ្នាំជាប់គ្នាតែម្ដង។ កាលពីឆ្នាំ២០២២ កម្ពុជា ទទួលពានរង្វាន់ជាគោលដៅទេសចរណ៍វប្បធម៌ឈានមុខគេ នៅអាស៊ីនេះដែរ។ ចំណែកឆ្នាំ ២០២១ បានទៅលើថៃ និង២០២០ និង២០១៩ វៀតណាម ជាអ្នកទទួលបានពាននេះ។ កាលពីឆ្នាំ២០២២ កម្ពុជា ក៏ទទួលបានពានរង្វាន់គោលដៅទេសចរណ៍យុវជនឈានមុខគេរបស់អាស៊ី ដែរ។ ចំណែកថៃ ក្ដោបក្ដាប់ពាននេះ នៅឆ្នាំ ២០២១ និងឡាវ បានពាននេះ នៅឆ្នាំ២០២០ និង២០១៩៕ | កម្ពុជា ទទួលបានពានរង្វាន់ជាគោលដៅទេសចរណ៍ចំនួន២ ។ ក្នុងនោះពានរង្វាន់ជាគោលដៅទេសចរណ៍វប្បធម៌ឈានមុខគេ នៅអាស៊ី និងពានរង្វាន់គោលដៅទេសចរណ៍យុវជនឈានមុខគេរបស់អាស៊ី 2023។ នេះបើតាមការវាយតម្លៃ និងការចុះផ្សាយរបស់ World Travel Awards ។ |
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញលោកអ្នកនាងទស្សនាបទសម្ភាសរវាងកញ្ញា អ៊ុត រស្មី ជាមួយ លោកស្រីវេជ្ជបណ្ឌិត ឈន ពេជ្រចិន្ដា ឯកទេសសម្ភព និងរោគស្ដ្រីនៃមន្ទីរពេទ្យអឃីតកោះពេជ្រ ដូចតទៅ៖ លោកស្រីវេជ្ជបណ្ឌិត ឯកទេសសម្ភព និងរោគស្ត្រី ឈន ពេជ្រចិន្តា បានរៀបរាប់ដូច្នេះថា៖«ក្មេងស្រីអាយុពី៩-១៤ឆ្នាំ ឬស្ត្រីមិនទាន់ឆ្លងកាត់ការរួមភេទ ការចាក់វ៉ាក់សាំងបង្ការមហារីកមាត់ស្បូនអាចមានប្រសិទ្ធភាពរហូតដល់ច្រើនជាង៩៥%។ ប៉ុន្តែ ប្រសិនបើជា ស្ដ្រីធ្លាប់ឆ្លងកាត់ការរួមភេទ ហើយពួកគាត់ចង់ចាក់វ៉ាក់សាំងការពារ ត្រូវតែរកមើលកោសិកាមហារីកមាត់ស្បូន និងមេរោគ HPV ជាមុនសិន។ បើមិនមានការឆ្លងមេរោគទេ ពួកគាត់អាចទទួលការចាក់វ៉ាក់សាំងបង្ការបាន គ្រាន់តែប្រសិទ្ធភាពបង្ការចុះសល់ត្រឹម៨០ភាគរយ»។ លោកស្ត្រីវេជ្ជបណ្ឌិត ឯកទេសរោគស្ដ្រី រូបនេះ បានពន្យល់បន្ថែមថា ស្ដ្រីដែលកំពុងមានដៃគូរួមភេទចាប់ពី១ឆ្នាំឡើងទៅ ចាំបាច់ត្រូវពិនិត្យរកមើលកោសិកាមហារីកមាត់ស្បូនឲ្យបានទៀងទាត់រាល់១ឆ្នាំម្ដង ឬ៣ឆ្នាំម្ដង។ ព្រោះនៅពេលមេរោគ HPV ឆ្លងចូលក្នុងខ្លួនស្ត្រី រយៈពេល១ឆ្នាំដំបូងអាចពិនិត្យមិនឃើញ តែអាចរកឃើញនៅឆ្នាំបន្ទាប់ៗ។ បើសិនជា ពួកគាត់មិនបានធ្វើការស្រាវជ្រាវ ព្យាបាលទាន់ពេលនោះទេ វានឹងវិវឌ្ឍន៍ចេញជាជំងឺមហារីកមាត់ស្បូន៕ | ភ្នំពេញ៖ ជំងឺមហារីកមាត់ស្បូនជាជំងឺបង្កដោយមេរោគឈ្មោះ Human Papillomavirus (HPV) ដែលឆ្លងតាមរយៈការរួមភេទ។ លោកស្រីវេជ្ជបណ្ឌិត ឯកទេសសម្ភព និងរោគស្ដ្រី ឈន ពេជ្រចិន្ដា បានឲ្យដឹងថា ត្បិតជំងឺមហារីកមាត់ស្បូន បានឆក់យកជីវិតស្ដ្រីជាច្រើនក៏ពិតមែន ប៉ុន្តែ ជំងឺនេះក៏អាចបង្ការបាន ដោយការចាក់វ៉ាក់សាំងការពារ និងតាមដានរកកោសិកាមហារីកមាត់ស្បូនផងដែរ។ លោកស្រីវេជ្ជបណ្ឌិត បញ្ជាក់ថា ការចាក់វ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បូនដែលមានប្រសិទ្ធភាពខ្ពស់ គឺសម្រាប់ក្មេងស្រីដែលមានអាយុចន្លោះពី៩-១៤ឆ្នាំ និងស្ត្រីដែលមិនទាន់ឆ្លងកាត់ការរួមភេទ។ ចំណែកឯ ស្ត្រីដែលមានដៃគូរួមភេទ ឬធ្លាប់ឆ្លងកាត់ការរួមភេទ ត្រូវពិនិត្យរកកោសិកាមហារីកជាមុនសិន ទើបអាចចាក់ថ្នាំបង្ការមហារីកមាត់ស្បូនបាន។ |
ការប្រើប្រាស់ផ្លូវល្បឿនលឿន មិនបានត្រឹមត្រូវនេះ បានបង្កឱ្យកកស្ទះអស់ជាច្រើនម៉ោង កាលពីថ្ងៃទី១ មករា ឆ្នាំ២០២៤ ក្រោយពលរដ្ឋ វិលត្រឡប់ពីដំណើរកម្សាន្ត ពីខេត្តជាប់មាត់សមុទ្រ ចូលភ្នំពេញវិញ។ ដោយសារមើលឃើញពីបញ្ហានេះ ទើបក្រសួងសាធារណការ ណែនាំឱ្យពលរដ្ឋស្វែងយល់ពីការចេញចូលគន្លងទាំង៣ ប្រភេទ លើផ្លូវល្បឿនលឿនឱ្យបានត្រឹមត្រូវ ដើម្បីជួយកាត់បន្ថយការកកស្ទះ និងមិនរង់ចាំយូរ ។ ក្រសួងសាធារណការ បានពន្យល់ថា ប្រសិនរថយន្តបានបំពាក់ឧបករណ៍ OBU នៅលើកញ្ចក់ឡាន និងបានបញ្ចូលទឹកប្រាក់ជាមុនគ្រប់គ្រាន់ ពលរដ្ឋចាំបាច់ត្រូវចូល-ចេញតាមច្រក ETC ដែលនៅជាប់ច្រក ANPR ។ រថយន្តដែលគ្មានឧបករណ៍ OBU មិនអាចចេញចូលច្រក ETC បានឡើយ ទោះបីជាបានបញ្ចូលទឹកប្រាក់ជាមុនក៏ដោយ។ ក្រសួងពន្យល់ទៀតថា ប្រសិនបើបានបញ្ចូលទឹកប្រាក់រួចរាល់ និងគ្រប់គ្រាន់ក្នុងផ្លាកលេខ រថយន្តអាចចេញចូលគន្លងដែលមានសញ្ញា ANPR។ ការប្រើប្រាស់គន្លងនេះមានលក្ខណៈសាមញ្ញ និងងាយស្រួល ដោយមិនតម្រូវឲ្យយកកាត និងមិនប្រើប្រាស់ជាសាច់ប្រាក់ឡើយ។ ប៉ុន្តែប្រសិនរថយន្តមិនមានឧបករណ៍ OBU និងមិនមានទឹកប្រាក់ក្នុងផ្លាកលេខ សូមបើកបរចូលគន្លង MTC ដែលមានសញ្ញាព្រួញចុះក្រោម «» នោះការចូលច្រកនេះ នឹងតម្រូវឲ្យយកកាត និងប្រើប្រាស់សាច់ប្រាក់នៅច្រកចេញ។ នេះបើតាមក្រសួងសាធារណការ។ «បងប្អូនអាចបញ្ចូលសមតុល្យទៅក្នុងផ្លាកលេខសម្គាល់យានយន្តជាមុន តាមកម្មវិធីធនាគារក្នុងទូរស័ព្ទដៃ (Mobile Banking) នៃគ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារដៃគូ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដោយសូមចូលទៅកាន់វែបសាយដែលភ្ជាប់ទៅកាន់ ធនាគារដែលអាចបញ្ជូលប្រាក់តាមផ្លាកលេខសម្រាប់ទូទាត់កម្រៃប្រើប្រាស់ផ្លូវល្បឿនលឿនបានតាម https://ew.mpwt.gov.kh »។ នេះបើតាមការណែនាំរបស់ក្រសួងសាធារណការ ដែលបានបន្ថែមថា ពលរដ្ឋអាចពិនិត្យសមតុល្យទឹកប្រាក់ ដែលបានបញ្ចូល ឬនៅសល់ ដោយការស្គែន QR Code នៅលើលតាបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក) ឬ លតាបត្រអនុញ្ញាតសម្រាប់ទោចក្រយានយន្ត។ ប្រជាពលរដ្ឋ ដែលជាអ្នកប្រើប្រាស់ផ្លូវល្បឿនលឿន មេត្តាស្វែងយល់នៃប្រភេទគន្លងនីមួយៗ និងត្រូវដឹងថារថយន្តរបស់ខ្លួន អាចប្រើប្រាស់គន្លងណាមួយដូចមានក្នុងរូបភាពខាងក្រោម៖ | ក្រោយឃើញពលរដ្ឋជាច្រើន នៅតែប្រើប្រាស់ផ្លូវល្បឿនលឿនពីភ្នំពេញ-ព្រះសីហនុ មិនទាន់បានត្រឹមត្រូវនោះ ក្រសួងសាធារណការ និងដឹកជញ្ជូន ចេញមកបកស្រាយពន្យល់ជាថ្មី។ |
កាលពីថ្ងៃទី ៥ ខែធ្នូ ទស្សនិកជនលំដាប់ថ្នាក់ខ្ពស់បានជួបជុំគ្នានៅសាលមហោស្រពកោះពេជ្រ ក្នុងកម្មវិធីរាត្រីសមោសរ ABC Lions of Fashion។ កម្មវិធីពោរពេញទៅដោយការកោតសរសើរបានឈានទៅដំណាក់កាលចុងក្រោយនៃបេសកកម្មរបស់ស្រាបៀរ ABC Extra Stout ក្នុងការស្វែងរកអ្នកច្នៃម៉ូដ និងអ្នកបង្ហាញម៉ូដវ័យក្មេងដ៏លេចធ្លោក្នុងប្រទេសនេះ ហើយមានកម្មវិធីប្រកាសឈ្មោះបេក្ខជនបេក្ខនារីជ័យលាភីប្រចាំកម្មវិធីប្រកួតប្រជែងអស្ចារ្យនេះ។ កម្មវិធីរាត្រីពោរពេញទៅដោយភាពរស់រវើក ភាពរីករាយ និងទាន់សម័យបានឃើញអ្នកនាង Leap Sreypov និងលោក Pov Sithan ឡើងឆាកទទួលពានដែលខ្លួនបានប៉ងប្រាថ្នាចង់បានជាយូរណាស់មកហើយ។ ទស្សនិកជន លំដាប់ វីអាយភី បានទស្សនាកម្មវិធីដើរម៉ូដដ៏វិសេសវិសាល។ អ្នកបង្ហាញម៉ូដទាំងដប់រូបបានដើរបង្ហាញម៉ូតដោយបង្អួតសម្លៀកបំពាក់និងគ្រឿងលម្អដែលបានច្នៃម៉ូដដោយអ្នកច្នៃម៉ូដជ័យលាភី។ ស្នាដៃច្នៃម៉ូដដ៏ស្រស់ស្អាត និងរចនាបថគួរឲ្យទាក់ទាញរបស់អ្នកច្នៃម៉ូតល្បីឈ្មោះក្នុងស្រុក និងក្រៅស្រុក ក៏បានត្រូវដាក់តាំងបង្ហាញពេញមួយរាត្រីកាលនោះ ដែលមានកម្មវិធីកម្សាន្តសប្បាយដែលមានការអញ្ជើញចូលរួមពីសំណាក់តារាល្បីបំផុតប្រចាំព្រះរាជាណាចក្រកម្ពុជា។ កម្មវិធី ABCs Lions of Fashion បានបើកដំណើរការចាប់តាំងពីខែឧសភា ដែលជាកម្មវិធីដំបូងបង្អស់ដែលពុំធ្លាប់មានពីមុនមកនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ កម្មវិធីនេះរួមមានកម្មវិធីជាច្រើនដែលរៀបចំឡើងក្នុងគោលបំណងលើកស្ទួយវិស័យឧស្សាហកម្មម៉ូដនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈការផ្តល់វេទិកាមួយដែលលើកតម្កើងសហគ្រិនម៉ូដដែលមានទេពកោសល្យបញ្ចេញស្នាដៃដ៏ឆ្នើម។ បេក្ខជនបេក្ខនារីផ្នែកបង្ហាញម៉ូដចំនួន ១៣១៨ នាក់ និងបេក្ខជនបេក្ខនារីផ្នែកច្នៃម៉ូដចំនួន ១២៧ នាក់ បានដាក់ពាក្យចូលរួមប្រឡងក្នុងកម្មវិធីពិសេសនេះ ហើយត្រូវបានជម្រុះយកបេក្ខជនបេក្ខនារីផ្នែកបង្ហាញម៉ូដចំនួន ២២២ នាក់ និងបេក្ខជនបេក្ខនារីផ្នែកច្នៃម៉ូដចំនួន ៤០ នាក់។ គណៈកម្មាការវិនិច្ឆ័យមកពីទស្សនាវដ្តី សូវរីន ទីភ្នាក់ងារ Arise Agency វិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរនៅកម្ពុជា (CGTI) និង ABC Extra Stout បានសម្រេចជ្រើសរើសយកបេក្ខជនបេក្ខនារីចុងក្រោយចំនួនដប់រូបតាមផ្នែកជំនាញនីមួយៗខាងលើ។ បេក្ខជនបេក្ខនារីផ្នែកបង្ហាញម៉ូដត្រូវបានល្បងសមត្ថភាពច្នៃម៉ូដបីសម្រាប់អ្នកបង្ហាញម៉ូតពាក់ ព្រមទាំងចូលរួមក្នុងការប្រកួតប្រជែងច្នៃម៉ូដ និងវីដេអូបង្ហោះលើបណ្តាញទំនាក់ទំនងសង្គម ដែលទទួលការពេញនិយមពីអ្នកមើលជាច្រើន។ កម្មវិធីពិសេសនេះកាន់តែផ្តល់ភាពរីករាយអស្ចារ្យដោយមានរៀបចំកម្មវិធីបង្ហាញម៉ូដពិសេស ដែលបង្ហាញម៉ូដច្នៃប្រឌិតថ្មីៗជាច្រើនម៉ូដ ដែលបេក្ខជនបេក្ខនារីផ្នែកបង្ហាញម៉ូដបានពាក់បង្អួតលើឆាក។ អ្នកនាង Leap Sreypov និងលោក Pov Sithan ដែលជាអ្នកបង្ហាញម៉ូដជ័យលាភី និងអ្នកច្នៃម៉ូដជ័យលាភីលេខ១ ម្នាក់ៗទទួលបានរង្វាន់ទឹកប្រាក់ចំនួន $3,000 (បីពាន់ដុល្លារអាមេរិក) សំបុត្រយន្តហោះរ៉ាប់រងការចំណាយទាំងអស់សម្រាប់ធ្វើដំណើរទៅចូលរួមកម្មវិធីសប្តាហ៍ម៉ូដអន្តរជាតិ (International Fashion Week) និងបង្ហាញវត្តមាននៅលើគម្រមុខ និងប្រាំមួយទំព័រនៅក្នុងទស្សនាវដ្តី សូវរីន ។ អ្នកនាង Meas Chanrou និងអ្នកនាង Sok Panha អ្នកបង្ហាញម៉ូដជ័យលាភី និងអ្នកច្នៃម៉ូដជ័យលាភីលេខ ២ ទទួលបានរង្វាន់ទឹកប្រាក់ចំនួន $2,000 (ពីរពាន់ដុល្លារអាមេរិក) និងបង្ហាញវត្តមានប្រាំមួយទំព័រនៅក្នុងទស្សនាវដ្តី សូវរីន ។ អ្នកនាង Lev Socheata និងលោក Kong Sothea អ្នកបង្ហាញម៉ូដជ័យលាភី និងអ្នកច្នៃម៉ូដជ័យលាភីលេខ ៣ ទទួលបានរង្វាន់ទឹកប្រាក់ចំនួន $1,000 (មួយពាន់ដុល្លារអាមេរិក) និងបង្ហាញវត្តមានពីរទំព័រនៅក្នុងទស្សនាវដ្តី សូវរីន ។ បេក្ខជនជ័យលាភីទាំងអស់ទទួលបានកិច្ចសន្យារយៈពេលបីឆ្នាំជាមួយទីភ្នាក់ងារ Arise ។ កម្មវិធី ABC Lions of Fashion ក៏បានប្រគល់ប្រាក់រង្វាន់ទឹកលើកទឹកចិត្តចំនួន $500 (ប្រាំរយដុល្លារអាមេរិក) ជូនអ្នកបង្ហាញម៉ូដអ្នកនាង Leap Sreypov ដែលឈ្នះពានតាមរយៈការបោះឆ្នោតជ្រើសរើសដោយសាធារណជន។ កម្មវិធី ABC Lions of Fashion ត្រូវបានរៀបចំឡើង ដោយសហការជាមួយសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ដែលលើកកម្ពស់នូវស្តង់ដារសមស្របនៅក្នុងវិស័យឧស្សាហកម្មផលិតសម្លៀកបំពាក់ ទស្សនាវដ្តី សូវរីន ដែលជាទស្សនាវដ្តីម៉ូដដែលជាប់ចំណាត់ថ្នាក់លេខ១នៅកម្ពុជា Arise Agency ដែលជាទីភ្នាក់ងារបង្ហាញម៉ូដ និង វិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរនៅកម្ពុជា (CGTI), NOMI និង Nata Footwear ។ សូមរីករាយទទួលទាន ABC អិចស្ត្រាស្តោត ដោយការទទួលខុសត្រូវ ៕ (អត្ថបទពាណិជ្ជកម្ម) | វិស័យឧស្សាហកម្មម៉ូដ នៅកម្ពុជា បានទទួលការលើកតម្កើង បន្ទាប់ពីអ្នកច្នៃម៉ូដ និងអ្នកបង្ហាញម៉ូដ បានទទួលជ័យលាភីនាកម្មវិធី ABC Lions of Fashion ក្នុងកម្មវិធីរាត្រីសមោសរដ៏ល្បីល្បាញមួយនៅរាជធានីភ្នំពេញ។ |
ក្នុងសន្និសីទសារព័ត៌មានដដែលនេះ លោក គុណ ញឹម បានឱ្យដឹងថា ក្នុងឆ្នាំ ២០២០-២០២១ អគ្គនាយកដ្ឋានគយ និងរដ្ឋាករប្រមូលចំណូលមិនគ្រប់ផែនការកំណត់ដោយច្បាប់ស្តីពីហិរញ្ញវត្ថុប្រចាំឆ្នាំនោះទេ ពោលគឺឆ្នាំ ២០២០ ប្រមូលបានត្រឹមតែ ៨៣.៥ភាគរយនៃច្បាប់ថវិកា និងឆ្នាំ២០២១ បានចំនួនជាង ៩៧ភាគរយ ដោយសារការរីករាលដាលជំងឺកូវីដ-១៩។ ទន្ទឹមនេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជារំពឹងថា ការអនុវត្តន៍ផែនការប្រមូលចំណូលក្នុងឆ្នាំ២០២២នេះ អាចនឹងគ្រប់ផែនការ ដោយមើលឃើញពីស្ថានភាពការឆ្លងរីករាលដាលជំងឺកូវីដ-១៩ មានការធូរស្រាលឡើងវិញ។ នេះបើតាមលោក គុណ ញឹម ។ កាលពីឆ្នាំ២០២១ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូលចំណូលបាន ជិត ២ ៣០០ លានដុល្លារ។ ចំណូលនេះ គឺធា្លក់ចុះចំនួន ៥,១ភាគរយ បើធៀបនឹងឆ្នាំ២០២០៕ សូមជម្រាបដែរថា ច្បាប់ស្តីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២២ បានកំណត់ការប្រមូលចំណូលពី ពន្ធដារ វិភាគទាន អាករ ផលទុន និងចំណូលនានាឱ្យបានប្រមាណ ៧,៤ពាន់លានដុល្លារ( ៣០ ៥៤៤ ៣៦៦លានរៀល)៕ | ៩ខែនេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាប្រមូលចំណូលពន្ធ បានចំនួន ២០២២លានដុល្លារ ស្មើនឹង ៧៨,៦១ភាគរយនៃច្បាប់ថវិកាជាតិ។ លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយដ្ឋានគយ និងរដ្ឋាករកម្ពុជា បានថ្លែងយ៉ាងដូច្នេះ ក្នុងសន្និសីទសារព័ត៌មាន ស្ដីពីវឌ្ឍនភាពនៃការអនុវត្ដប្រមូលពន្ធលើយានយន្ដគ្មានពន្ធ និងអាករនាំចូលដែលមានស្រាប់ក្នុងប្រទេស នាថ្ងៃទី០៥ ខែតុលា ។ |
នាយសេនាធិកាចម្រុះកងទ័ពអាមេរិកលោក Joseph Dunford បានជួបពិភាក្សាជាមួយប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ចេអ៊ីន ដើមសប្តាហ៍នេះ ខណៈពេលដែលលោកប្រធានាធិបតី ដូណាល់ ត្រាំគំរាមប្រើទ័ពវាយប្រហារកូរ៉េខាងជើង។ យោងតាមសារព័ត៌មាន South China Morning Post លោក Joseph Dunford ត្រូវបន្តដំណើរទស្សនកិច្ចទៅកាន់ចិនទៀត ក្រោយពេលលោកជួបជាមួយលោកមូន ចេអ៊ីន។ គោលបំណងសំខាន់ដែលមន្ត្រីយោធាជាន់ខ្ពស់អាមេរិករូបនេះជួបជាមួយប្រធានាធិបតីកូរ៉េខាងត្បូង ដោយសារស្ថានភាពឧបទ្វីបកូរ៉េកាន់តែក្តៅ ហើយក្តីបារម្ភថា សង្គ្រាមពាក្យសម្ដីរវាងលោកត្រាំ និងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន អាចបន្តឲ្យសង្គ្រាមកើតឡើងមែនទែន។ គេមិនទាន់ដឹងច្បាស់ថា អាមេរិកនឹងចាត់ចំណាត់ការបែបណាឡើយដើម្បីត្រៀមខ្លួន បើសិនជាសង្គ្រាមផ្ទុះឡើមែននោះ។ អាមេរិកមិនបានបញ្ជាក់ឡើយថា ខ្លួននឹងជម្លៀសកងទ័ពជាង ២៨៥០០នាក់ចេញពីក្រុងសេអ៊ូល ឬចល័តទ័ព យន្តហោះចម្បាំង និងនាវាចម្បាំងទៅកាន់កន្លែងសមស្របដើម្បីតបតបនឹងការបាញ់ប្រហាររបស់កូរ៉េខាងជើងដែរ។ ទោះជាយ៉ាងនេះក្ដី អ្នកវិភាគមួយចំនួនព្យាករណ៍ថា ស្ថានភាពរវាងអាមេរិក និងកូរ៉េខាងជើងនឹងកាន់តែតានតឹងនៅថ្ងៃខាងមុខ ព្រោះកូរ៉េខាងជើងរិះគន់ថា ផែនការធ្វើសមយុទ្ធរបស់ភាគីពាក់ព័ន្ធជាសញ្ញានៃការប្រកាសសង្គ្រាម។ អាកប្បកិរិយាច្រងេងច្រងាងរបស់លោក ត្រាំ ក៏ធ្វើឲ្យកូរ៉េខាងត្បូងខឹង និងបារម្ភខ្លាចផ្ទុះសង្គ្រាមពិតប្រាកដដែរ។ សូមជម្រាបដែរថា មកដល់ពេលបច្ចុប្បន្ន រដ្ឋបាលរបស់លោក មូន ចេអ៊ីន នៅតែព្យាយាមជំហរក្នុងការចរចាជាមួយកូរ៉េខាងជើង និងព្យាយាមពង្រឹងប្រព័ន្ធការពារអាកាសបន្ថែមដែរ។ លោកឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការបង្រួបបង្រួមជាតិកូរ៉េខាងត្បូង Chun Haesung បានបញ្ជាក់ថា រដ្ឋបាលលោកមូនមានបំណងចរចាជាមួយកូរ៉េខាងជើងដើម្បីបំបាត់ភាពតានតឹង ហើយទ្វារកិច្ចសន្ទនាទ្វេភាគីនៅតែបើកចំហសម្រាប់កូរ៉េខាងជើងដដែល៕ | នាយសេនាធិកាចម្រុះកងទ័ពអាមេរិកលោក Joseph Dunford ធ្វើដំណើរមកកូរ៉េខាងត្បូងដើម្បីជួបជាមួយប្រធានាធិបតីកូរ៉េខាងត្បូងមូន ចេអ៊ីន និងមន្ត្រីយោធាជាន់ខ្ពស់កូរ៉េខាងត្បូង ស្របពេលស្ថានការណ៍ឧបទ្វីបកូរ៉េតានតឹងខ្លាំង និងមានការបារម្ភថា សង្គ្រាមអាចផ្ទុះឡើងមែន។ បន្ទាប់ពីបញ្ចប់ទស្សនកិច្ចនៅកូរ៉េខាងត្បូង លោកនឹងបន្តដំណើរទៅចិនទៀត។ |
រដ្ឋាភិបាលលើកឡើងថា ហេតុតែកម្រិតប្រាក់កម្ចី ១៤០០លានSDR ព្រោះសំអាងទៅលើកត្តាមួយចំនួន ដែលរួមមាន៖ តម្រូវការអភិវឌ្ឍកើនឡើង, ខ្ចីសម្រាប់គម្រោងក្នុងវិស័យអាទិភាព, ប្រាក់កម្ចីទាំងនោះមានកម្រិតសម្បទានខ្ពស់ និងស្ថានភាពបំណុលរបស់កម្ពុជាបច្ចុប្បន្ន និងរយៈពេលមធ្យមនៅតែមានចីរភាព និងហានិភ័យកម្រិតទាប។ ក្របខណ្ឌកម្ចីជិត ២ពាន់លានដុល្លារអាមេរិកនេះ នឹងអនុញ្ញាតឲ្យរដ្ឋាភិបាលចុះហត្ថលេខាខ្ចីប្រាក់ពីគេលើគម្រោងថ្មីចំនួន ២៥គម្រោង។ កម្ចីសម្រាប់ឆ្នាំ២០១៩ ខាងមុខនេះ នឹងចូលទៅបំពេញស្តុកបំណុលរបស់កម្ពុជាបន្ថែមទៀ។ បច្ចុប្បន្ន គិតត្រឹមខែកញ្ញាឆ្នាំ២០១៨ កម្ពុជាជំពាក់គេ ៦,៨ ពាន់លានដុល្លារអាមេរិក។ ក្នុងនោះចិនជាម្ចាស់បំណុលធំជាងគេរបស់កម្ពុជា ដែលកាន់ចំណែកដល់ទៅ ៤៨ភាគរយនៃបំណុលសរុប បន្ទាប់ពីនោះគឺបំណុលពហុភាគីដែលមានចំណែក ២៩ភាគរយ។ ចំពោះច្បាប់ថវិកាឆ្នាំ២០១៨ ពិដានកម្ចីមានចំនួន ១០០០លានSDR ឬ ១៤០០លានដុល្លារអាមេរិក។ គួរបញ្ជាក់ ឆ្នាំ២០១៩ខាងមុខនេះ រដ្ឋាភិបាលគ្រោងចំណាយថវិការដ្ឋប្រមាណ ៦,៧ពាន់លានដុល្លារ និងគ្រោងរកចំណូលថវិកាក្នុងប្រទេសចំនួន ៥,២ពាន់លានដុល្លារ បើសិនណារដ្ឋសភាអនុម័តលើសេចក្ដីព្រាងច្បាប់ថវិកានោះ៕ | ភ្នំពេញ៖ រដ្ឋាភិបាលគ្រោងខ្ចីប្រាក់ ១៤០០លានSDR ឬប្រមាណ ១៩០០លានដុល្លារអាមេរិក ដើម្បីបំពេញតម្រូវការថវិកាសម្រាប់អភិវឌ្ឍន៍គម្រោងសាធារណៈនានា។ នេះជាទំហំកំណត់អតិបរមា ដែលរដ្ឋាភិបាលមិនអាចខ្ចីលើសពីនេះ។ នេះបើតាមសេចក្ដីព្រាងច្បាប់ថវិកាឆ្នាំ២០១៩។ |
ដើម្បីជ្រាបច្បាស់សូមលោកអ្នកទស្សនាវីដេអូខាងក្រោម៖ គួរជម្រាបថា នាថ្ងៃទី១៥ ខែមករា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបើកបវេសនកាលកម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ១,៥ លាននាក់ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេស៕ | លោកស្រី យស គន្ធវារី និងកូនប្រុស យស កក្កដា បានរៀនជំនាញជួសជុលទូរសព្ទ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា។ លោកស្រី គន្ធវារី បានឲ្យដឹងថា ដំបូងឡើយលោកស្រី ជូនកូនមកចូលរៀនជំនាញវិជ្ជាជីវៈប៉ុណ្ណោះ តែក្រោយមកខាងសាលាអនុញ្ញាតឲ្យលោកស្រីអាចរៀនបាន ទើបស្រ្តីវ័យ៦៥ឆ្នាំរូបនេះ សម្រេចចិត្តរៀនជាមួយកូនប្រុសតែម្ដង។ លោកស្រី គន្ធវារី និងកូនប្រុស សប្បាយចិត្តដែលមានឱកាសរៀនជំនាញវិជ្ជាជីវៈ ដើម្បីអាចប្រកបរបរចិញ្ចឹមខ្លួនទៅថ្ងៃមុខ។ |
ហាង បេប៊ី អោតឡេត ជាហាងឯកទេសលក់សម្ភារគ្រឿងបរិភោគសម្រាប់កុមារ ទារក និងស្ត្រីមានផ្ទៃពោះ។ ហាង បេប៊ី អោតឡេត មានលក់ទំនិញជាង១ម៉ឺន២ពាន់មុខ។ ហាងដ៏ល្បីល្បាញមួយនេះ មានលក់ទាំងផលិតផលក្នុងស្រុក និងផលិតផលនាំចូលពីបរទេស។ ផលិតផលនាំចូល ត្រូវបាននាំចូលមកពីជាង៤០ប្រទេសនៅលើពិភពលោក។ ម្ចាស់ហាងបានបញ្ជាក់ប្រាប់ថា៖«នៅទីនេះ ទំនិញត្រូវបានលក់រាយក្នុងតម្លៃបោះដុំ»។ «ទំនិញទៅទីនេះ គឺសុទ្ធសឹងជាទំនិញដែលមានគុណភាពខ្ពស់»៕ លេខទូរសព្ទទំនាក់ទំនង៖ 017 222 978 (អត្ថបទពាណិជ្ជកម្ម) | ភ្នំពេញ៖ ហាង បេប៊ី អោតឡេត (Baby Outlet)(BBO) គឺជាហាងជំនាញឯកទេសតែមួយគត់នៅទីក្រុងភ្នំពេញដែលលក់ទំនិញជាង១ម៉ឺនមុខសម្រាប់កុមារទើបកើតរហូតដល់កុមារអាយុ១០ឆ្នាំ។ ហាង បេប៊ី អោតឡេត (BBO) មានសាខាទី១នៅទល់មុខសាលាបឋមសិក្សាទួលគោក និងសាខាទី២នៅក្រោយទីស្តីការគណៈរដ្ឋមន្ត្រីនៅលើដងផ្លូវកម្ពុជាក្រោម។ |
លោក សឿន ឡាយ ប្រធានសហគមន៍ព្រៃឈើប្រាំបីមុម បានឱ្យដឹងថា សត្វព្រៃកម្រជាច្រើនប្រភេទ នៅក្នុងសហគមន៍ព្រៃឈើប្រាំបីមុម កំពុងប្រឈមនឹងបញ្ហាខ្វះខាតចំណី និងទឹកសម្រាប់ផឹកនៅរដូវប្រាំង។ បើតាម លោក ឡាយ នៅក្នុងខែធ្នូនេះ ប្រភពទឹកមួយចំនួន ចាប់ផ្ដើមរីងស្ងួត ខណៈស្មៅវិញក៏បានងាប់បណ្ដើរដែរ។ លោក ប្រាប់ដូច្នេះថា៖« បើនិយាយពីទឹក ចាប់ផ្ដើមដាច់តាំងពីធ្នូនេះទៅហើយ ព្រោះនៅទីនេះជាតំបន់ភ្នំ ម្លោះហើយ វាស្ងួតលឿន ក្នុងនោះ ស្មៅក៏ចាប់ផ្ដើមក្រហមដែរ។ តាមខ្ញុំពិនិត្យមើលទៅ ចំណីសត្វអត់គ្រប់គ្រាន់ទេ ព្រោះអី នៅតាមជ្រលងភ្នំ ជើងភ្នំ វា(សត្វ) ស៊ីឡើងរិលអស់ហើយ ចុះទម្រាំងដល់ខែក្ដៅ មិនដឹងពួកបានស្មៅពីណាស៊ី»។ នៅក្នុងសហគមន៍ព្រៃឈើប្រាំបីមុម បញ្ហាខ្វះទឹក កើតមានជារៀងរាល់ឆ្នាំ។ ឆ្នាំដែលប្រឈមខ្ពស់បំផុត គឺនៅចន្លោះឆ្នាំ២០០៤ និង២០០៥ ដោយសារតែកាលនោះ មិនទាន់មានអាងស្ដុកទឹកទុកឱ្យសត្វផឹក។ នាពេលនោះ ក៏មានសត្វព្រៃមួយចំនួនងាប់ដែរ ប៉ុន្តែគេមិនអាចសន្និដ្ឋានថា មកពីអត់ចំណី និងទឹកនោះទេ ។ នៅឆ្នាំ ២០១៩-២០២០ សហគមន៍ព្រៃឈើមួយនេះ ចាប់ផ្ដើមទទួលបានការគាំទ្ររដ្ឋាភិបាល និងអង្គការអភិរក្សមួយចំនួន ក្នុងសាងសង់អាងស្ដុកទឹកនៅក្នុងព្រៃ ដើម្បីអាចឱ្យសត្វគ្រប់ប្រភេទចូលផឹកបាន។ បច្ចុប្បន្ន សហគមន៍ព្រៃឈើប្រាំបីមុម មានអាងទឹកចំនួន៣ ដែលនីមួយៗ មានទំហំ១២ គុណ២៥ម៉ែត្រ ដោយអាចស្ដុកទឹកបានប្រមាណ៣ម៉ឺនលីត្រ។ លើសពីនេះ សហគមន៍ ក៏មានអណ្ដូង ប្រើដោយប្រព័ន្ធពន្លឺព្រះអាទិត្យចំនួន៣ ផងដែរ។ ដ្បិតប្រភពទឹកប្រសើរជាងមុន ប៉ុន្តែ លោក សឿន ឡាយ ថាមិនទាន់គ្រប់គ្រាន់ សម្រាប់ឱ្យសត្វផឹកនោះទេ ដោយសារពួកវាមានចំនួនច្រើន។ ចំពោះមុខ លោក ចង់បានស្រះធំមួយ ដែលអាចស្ដុកទុកបានច្រើន និងចែកចាយបន្តទៅកាន់អាងតូចៗ នៅក្នុងព្រៃសហគមន៍។ លោក ប្រាប់ដូច្នេះថា៖« យើងទឹកខ្វះខាតជារៀងរាល់ឆ្នាំ តែយើងមានឡានសម្រាប់ដឹក ដាក់អាងតូចៗ ដែលនៅក្នុងព្រៃ។ ជាក់ស្ដែង យើងមានអាងហើយ តែយើងនៅខ្វះទឹកដដែល ដូច្នេះ ប្រសិនបើ មានស្រះធំមួយ សម្រាប់ចែកចាយទឹកទៅកាន់អាង គឺនឹងល្អជាងនេះ»។ ដោយឃើញពីភាពចាំបាច់ ថ្មីៗនេះ រដ្ឋាភិបាល បានផ្ដល់ឡានដឹកទឹក និងត្រាក់ទ័រ បន្ថែមដល់ សហគមន៍ការពារព្រៃឈើប្រាំបីមុម ដើម្បីសម្រួលដល់ការចែកចាយទឹក និងភ្ជួរដីដាំស្មៅ សម្រាប់ផ្គត់ផ្គង់សត្វព្រៃ នៅប្រាំងនេះ។ តាមគម្រោង សហគមន៍នឹងដាំស្មៅលើផ្ទៃ១២ហិកតា។ ក្រៅតែពីបញ្ហាទឹក និងចំណី សហគមន៍ព្រៃឈើប្រាំបីមុម ក៏កំពុងជួបបញ្ហាអន្ទាក់យ៉ាងច្រើនផងដែរ។ អន្ទាក់នេះ បានសម្លាប់សត្វព្រៃជាច្រើនក្បាលក្នុងមួយឆ្នា។ ជាក់ស្ដែង នៅឆ្នាំ២០២៣នេះ សហគមន៍ដោះអន្ទាក់បានប្រមាណ៨០០ករណី កើនឡើង៥០ដង ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២ ដែលមានត្រឹមតែជាង៤០០ករណីប៉ុណ្ណោះ។ បើតាម លោក សឿន ឡាយ ការកើនឡើងអន្ទាក់នៅពេលនេះ គឺជាការធ្វេសប្រហែសរបស់ប្រជាការពារសហគមន៍ព្រៃឈើប្រាំបីមុម ព្រោះថា ឆ្នាំនេះ មានសមាជិកមួយចំនួន បានឈប់ពីល្បាតព្រៃ ងាកទៅរកការងារធ្វើ ដើម្បីបានប្រាក់ចំណូល។ ដោយឡែក ការល្បាតព្រៃនេះ គឺជាការងារស្ម័គ្រចិត្ត មិនមានចំណូលនោះទេ។ ប្រធានសហគមន៍រូបនេះ សោកស្ដាយចំពោះការកើនឡើងអន្ទាក់។ យ៉ាងណា លោក សឿន ឡាយ និងប្រជាការពារទាំងអស់ បានប្ដេជ្ញាកាត់ផ្ដាច់បទល្មើសអន្ទាក់ឱ្យអស់ពីព្រៃ នៅឆ្នាំ២០២៤ ដើម្បីផ្ដល់ការរស់រាន និងសេរីភាពពេញលេញដល់សត្វព្រៃ។ លោក ប្រាប់ដូច្នេះថា៖«ឆ្នាំ២០២៣នេះ អន្ទាក់មានការកើនឡើងជាង២០២២ ដោយសារតែយើងធ្វេសប្រហែស ព្រោះអីម្នាក់ៗពិបាករឿងជីវភាព ក៏មានអ្នកខ្លះសុំច្បាប់ទៅធ្វើការ ៣ ទៅ៤ខែ។ ដូច្នេះ យើងសោកស្ដាយចំពោះការកើន ប៉ុន្តែ យើងមិនបន្ទោសនណាម្នាក់បានទេ ដោយសារពួកធ្វើការងារល្បាតព្រៃ គ្មានប្រាក់ខែនោះទេ»។ សហគមន៍ការពារព្រៃឈើប្រាំបីមុម មានផ្ទៃដី១២២១ហិកតា ស្ថិតឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ សហគមន៍មួយនេះ មានសមាជិក១៤នាក់ សម្រាប់ល្បាតព្រៃទាំងថ្ងៃ និងយប់៕ | ភ្នំពេញ៖ សហគមន៍ការពារព្រៃឈើប្រាំបីមុម កំពុងព្រួយបារម្ភពីបញ្ហាខ្វះទឹក និងចំណី សម្រាប់សត្វព្រៃ នៅរដូវប្រាំងខាងមុខ។ បច្ចុប្បន្ន ប្រភពទឹកសំខាន់ៗមួយចំនួន ចាប់ផ្ដើមរីងស្ងួត ខណៈស្មៅវិញក៏បានងាប់បណ្ដើរៗដែរ។ |
ប្រធានាធិបតីប៉ាណាម៉ា Juna Carlos Valera បានចាប់ផ្ដើមទស្សនកិច្ចមួយសប្ដាហ៍នៅទឹកដីសម្ព័ន្ធមិត្តថ្មី គឺចិន ក្រោយសម្រេចចិត្តបោះបង់មិត្តចាស់ គឺតៃវ៉ាន់។ នៅថ្ងៃទី១៦ ខែវិច្ឆិកា លោក Valera បានចូលរួមពិធីបើកស្ថានទូតប៉ាណាម៉ាជាផ្លូវការក្នុងទីក្រុងប៉េកាំង ហើយនៅថ្ងៃទី១៧ លោកក៏ត្រូវបានស្វាគមន៍យ៉ាងរាក់ទាក់បំផុតពីសំណាក់ប្រធានាធិបតីចិន ស៊ី ជិនភីង នៅខាងមុខវិមានប្រជាជនចិនផង។ ក្រោយជំនួបមេដឹកនាំទាំងពីរមួយថ្ងៃ លោក Zhai Bentang ប្រធាននាយកដ្ឋានកិច្ចការអាមេរិកឡាទីនបានប្រាប់អ្នកសារព័ត៌មានថា ចិននឹងជ្រោមជ្រែងប៉ាណាម៉ាតាមការចាំបាច់ទាំងអស់។ មន្ត្រីចិនរូបនេះក៏បញ្ជាក់ថា ទំនាក់ទំនងរវាងចិន និងប៉ាណាម៉ា មិនមែនផ្អែកលើទឹកប្រាក់អ្វីទាំងអស់ តែការសម្រេចចិត្តនយោបាយដើម្បីប្រយោជន៍សងខាង។ ការលើកឡើងបែងនេះ ជាការឆ្លើយតបនឹងការចោទប្រកាន់របស់តៃវ៉ាន់ដែលថា ចិនប្រើទឹកលុយដើម្បីបង្កើតមិត្ត។ «ប្រសិនបើមិត្តប៉ាណាម៉ាត្រូវការ ក្នុងនាមជាមិត្ត និងកិច្ចសហប្រតបិត្តការត្បូង-ត្បូង ភាគីចិនមានឆន្ទៈជួយសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គមប៉ាណាម៉ាតាមលទ្ធភាពដែលខ្លួនមាន។» នេះជាការបញ្ជាក់របស់លោក Zhan Bentang ដែលផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters ។ ឯលោក Valera ផ្ទាល់ក៏អះអាងក្នុងកិច្ចសម្ភាសជាមួយទូរទស្សន៍រដ្ឋចិនថា ប៉ាណាម៉ាចងមិត្តជាមួយចិន ដោយមិនបានសំឡឹងឃើញលុយឡើយ។ ក្រោយជំនួបនៅវិមានប្រជាជនចិន ប្រធានាធិបតីចិន និងប៉ាណាម៉ា បានធ្វើជាសាក្សីក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងដល់ទៅ១៩ ដែលក្នុងនោះក៏មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីទៀតផង។ ប្រធានាធិបតីចិន ស៊ី ជិនភីង បានសរសើរលោក Valera ដែលសម្រេចចិត្តជ្រើសរើសចិនដីគោក ដោយបោះបង់តៃវ៉ាន់ ហើយចិននឹងពង្រឹងទំនាក់ទំនងនេះឲ្យកាន់តែប្រសើរឡើង ក្រោយពេលរអាក់រអួលច្រើនឆ្នាំមក។ ការសម្រេចចិត្តរបស់ប៉ាណាម៉ា ធ្វើឲ្យដង្ហើមការទូតរបស់កោះតៃវ៉ាន់កាន់តែខ្សត់ខ្សោយថែមទៀត។ ក្នុងចំណោមសមាជិកអង្គការសហប្រជាជាតិទាំងអស់ មានតែប្រទេសចំនួន១៩ និងបុរីវ៉ាទីកង់ប៉ុណ្ណោះ ដែលទទួលស្គាល់តៃវ៉ាន់ជារដ្ឋឯករាជ្យ។ ប៉ុន្តែចិនដីគោក ដែលចាត់ទុកតៃវ៉ាន់ជាទឹកដីរបស់ខ្លួននោះ បានប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនដើម្បីបញ្ចប់ផ្លូវការទូតរបស់តៃវ៉ាន់។ ប្រទេសដែលជ្រើសរើសចិន តែងទទួលជំនួយហិរញ្ញវត្ថុសន្ធឹកសន្ធាប់ផងដែរ៕ | មន្ត្រីការទូតចិនជាន់ខ្ពស់ នៅថ្ងៃទី១៧ ខែវិច្ឆិកា បានសន្យាថា ចិននឹងជួយប៉ាណាម៉ាគ្រប់យ៉ាងតាមតម្រូវការ ក្រោយរដ្ឋតំបន់អាមេរិកកណ្ដាលមួយនេះផ្ដាច់ទំនាក់ទំនងជាមួយកោះតៃវ៉ាន់កាលពីខែមិថុនាមក។ នៅខណៈនេះ ប្រធានាធិបតីប៉ាណាម៉ា Juan Carlos Valera កំពុងទស្សនកិច្ចផ្លូវរដ្ឋនៅទឹកដីចិន ដើម្បីពូនជ្រំទំនាក់ទំនងថ្មីថ្មោងជាមួយមហាយក្សចិន ដែលជាអ្នកប្រើប្រាស់ព្រែកជីកប៉ាណាម៉ាដ៏ធំមួយ។ |
ពាណិជ្ជកម្មសកលនៅឆ្នាំនេះនឹងថយចុះប្រហែល ៥ភាគរយបើធៀបឆ្នាំមុន។ ការធ្លាក់ចុះនេះ ដោយសារប្រទសធំៗបានដំឡើងអត្រាការប្រាក់ ដើម្បីធ្វើឲ្យសម្ពាធអតិផរណាធូរស្រាល។ ជាពិសេសលើការដាក់ទណ្ឌកម្មគ្នារវាងអាម៉េរិក និងចិន ដែលនាំឱ្យមានការផ្លាស់ប្ដូរនៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់សកល។ ទិន្នន័យខាងលើត្រូវបានផ្តល់ឱ្យនៅក្នុងរបាយការណ៍នៃសន្និសីទពាណិជ្ជកម្ម និងអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNCTAD) ដែលមានមូលដ្ឋាននៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។ យោងតាមរបាយការណ៍នេះ ទំហំពាណិជ្ជកម្មពិភពលោកលើទំនិញ និងសេវាកម្មនឹងកើនត្រឹម ៣០,៧ទ្រីលានដុល្លារនៅឆ្នាំនេះ បើធៀបនឹង ៣២,២ទ្រីលានដុល្លារក្នុងឆ្នាំ ២០២២។ ក្នុងនោះតម្លៃពាណិជ្ជកម្មទំនិញបានធ្លាក់ចុះ ២ទ្រីលានដុល្លារ ស្មើនឹងការថយចុះ ៨ភាគរយ។ ផ្ទុយទៅវិញ តម្លៃនៃពាណិជ្ជកម្មសេវាកម្មត្រូវបានព្យាករថានឹងកើនឡើងចំនួន ៥០០ពាន់លានដុល្លារនៅឆ្នាំនេះ ដែលកើនឡើងប្រហែល ៧ភាគរយបើធៀបឆ្នាំមុន។ នៅឆ្នាំនេះតម្លៃទំនិញភាគច្រើនបានឡើងថ្លៃ នៅពេលអតិផរណាកើនខ្លាំងកាលពីឆ្នាំមុន។ ការឡើងថ្លៃទំនិញនេះ ជាហេតុផលមួយដែលធ្វើឲ្យទំហំពាណិជ្ជកម្មទំនិញសកលបានធ្លាក់ចុះ។ បើតាម UNCTAD ទោះបីជាមានការធ្លាក់ចុះនៃទំហំពាណិជ្ជកម្មសរុបពិតមែន តែបរិមាណទំនិញនៅក្នុងពាណិជ្ជកម្មសកលឆ្នាំនេះបានកើនឡើងបន្តិច ដោយសារតម្រូវការសកលដ៏រឹងមាំសម្រាប់ផលិតផលនាំចូល។ បើតាមរបាយការណ៍ខាងលើ សូចនាករសេដ្ឋកិច្ចមួយចំនួនចង្អុលបង្ហាញពីសក្តានុពលសម្រាប់ការធ្វើពាណិជ្ជកម្មឱ្យប្រសើរឡើង។ ប៉ុន្តែភាពតានតឹងភូមិសាស្ត្រនយោបាយ កម្រិតបំណុលហក់ឡើងខ្ពស់ និងភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចពិភពលោក និងជះឥទ្ធិពលអវិជ្ជមានដល់ពាណិជ្ជកម្មសកល៕ | ទំហំពាណិជ្ជកម្មទំនិញ និងសេវាកម្មពិភពលោកត្រូវបានព្យាករថា នឹងកើនត្រឹម ៣០,៧ទ្រីលានដុល្លារក្នុងឆ្នាំនេះ។ តួលេខនេះ ធ្លាក់ចុះ៥ភាគរយបើធៀបឆ្នាំមុន ដោយសារថ្លៃទំនិញបានកើនថ្លៃ ក្រោយរងផលប៉ះពាល់ពីកើនឡើងអតិផរណាខ្ពស់លើប្រទេសនាំចេញ។ ពិសេសជម្លោះពាណិជ្ជកម្មដ៏រ៉ាំរៃរវាងអាម៉េរិក និងចិន។ |
តាមរយៈកិច្ចប្រជុំគណៈមជ្ឈិមបក្សពលករ មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានលើកឡើងថា គ្មានហេតុផលណាមួយ តម្រូវឲ្យទីក្រុងព្យុងយ៉ាង ចងខ្លួនឯងមិនឲ្យសាកល្បងមីស៊ីលបាលីស្ទិក និងអាវុធនុយក្លេអ៊ែរបានទេ។ បើតាមមេដឹកនាំ គីម ជុងអ៊ុន ក្នុងពេលឆាប់ៗខាងមុខ កូរ៉េខាងជើងនឹងសាកល្បង «អាវុធយុទ្ធសាស្ត្រថ្មី» ឲ្យពិភពលោកមើល។ ទំនងជាព្រួយបារម្ភពីបញ្ហាគំរាមកំហែង និងការសាកល្បងអាវុធយុទ្ធសាស្ត្រថ្មីពីសំណាក់កូរ៉េខាងជើង ប្រភពសុំមិនបញ្ចេញឈ្មោះបានបញ្ជាក់ថា អង្គភាពទ័ពអាកាសដែលពីមុនឈរជើងនៅខេត្ត North Gyeongsang ឥឡូវនេះត្រូវបានគេយកមកបញ្ឈរជើងនៅអតីតមូលដ្ឋានយោធាចាស់នៅលើភ្នំ Bukak នាដើមខែមករាមកម្លេះ។ ទីតាំងយុទ្ធសាស្ត្រមួយនេះ គឺស្ថិតនៅពីក្រោយវិមានប្រធានាធិបតីកូរ៉េខាងត្បូង Cheong Wa Dae ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Yonhap។ វត្តមានអង្គភាពទ័ពអាកាសនៅលើភ្នំ Bukak នេះ ត្រូវបានគេជឿថា ទីក្រុងសេអ៊ូលពង្រាយប្រព័ន្ធខែលការពារមីស៊ីល Patriot ប្រភេទ PAC-2 និងPAC-3។ តាមសមត្ថភាពនៃខែលមីស៊ីលប្រភេទទាំងពីរនេះ គឺអាចបាញ់កម្ទេចមីស៊ីល ឬយន្តហោះចម្បាំង ដែលហោះមកកៀកក្នុងរយៈកម្ពស់ចាប់ពី ២០គីឡូម៉ែត្រ ដល់ ៤០គីឡូម៉ែត្រ។ សូមបញ្ជាក់ថា កាលពីឆ្នាំ ២០១៧ ក្នុងអំឡុងពេលកូរ៉េខាងជើងសាកល្បងមីស៊ីលបាលីស្ទិកយ៉ាងហូរហែនោះ យោធាកូរ៉េខាងត្បូង បានជំរុញឲ្យរដ្ឋាភិបាលរំកិលប្រព័ន្ធខែលការពារមីស៊ីល Patriot ទៅការពារភាគកណ្តាល និងភាគខាងជើងនៃប្រទេស។ ចំណែកភាគខាងត្បូងវិញ រដ្ឋាភិបាលទីក្រុងសេអ៊ូល បានដាក់ប្រព័ន្ធខែលការពារមីស៊ីលរបស់អាមេរិក THAAD ដើម្បីការពារពីការវាយប្រហារណាមួយពីសំណាក់កូរ៉េខាងជើង៕ | បន្ទាប់ពីមេដឹកនាំកូរ៉េខាងជើងគំរាមសាកល្បងអាវុធយុទ្ធសាស្ត្រថ្មី កូរ៉េខាងត្បូងបានរំកិលប្រព័ន្ធខែលការពារមីស៊ីលពីភាគអាគ្នេយ៍នៃប្រទេស យកមកដាក់កៀកនឹងកណ្តាលទីក្រុងសេអ៊ូល ក្នុងគោលបំណងការពារពីការវាយប្រហារផ្សេងៗពីសំណាក់កូរ៉េខាងជើង។ នេះបើតាមការបញ្ជាក់ពីប្រភពដែលមិនបញ្ចេញឈ្មោះ នាថ្ងៃទី៧ ខែធ្នូ។ |
William Guang បានផ្តល់ចម្លើយថា រូបគេ រួមជាមួយកូនចៅ៤នាក់ផ្សេងទៀត ប្រដាប់ដោយអាវុធចំនួន ៥ដើម (AK ០១ដើម និងកាំភ្លើងខ្លី០៤ដើម) បានចូលទៅបន្លំជាសមត្ថកិច្ចចុះអនុវត្តដីកា ហើយក៏ឆ្លៀតឱកាស ភ្ជង់ប្លន់ម្ចាស់ផ្ទះ។ «វីល្លៀម គ័ង បានបន្ថែមថា ពេលចូលក្នុងផ្ទះរូបខ្លួនបានកាន់កាំភ្លើងខ្លី០១ដើម ឧបករណ៍ផ្តាច់សេវាទូរស័ព្ទ ០១គ្រឿង និងស្ពាយសាក់កាដូ ០១ តែដោយសាររូបខ្លួន មីញូបភ្នែក ហើយមិនបានពាក់វ៉ែនតា ខ្លួនក៏ត្រឡប់ចូលទៅអង្គុយចាំក្នុងរថយន្តវិញ»។ ហ្វេសប៊ុកប៉េអឹមរាជធានី បានបញ្ជាក់យ៉ាងដូច្នេះ៕ | លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ William Guang ប្រធានគណបក្សខ្មែរក្រោក បានសារភាពថាខ្លួនពិតជាបានដឹកនាំប្រតិបត្តិការប្លន់ផ្ទះ ស្ត្រី អ៊ាន សៀវម៉ី ដោយផ្ទាល់។ នេះបើតាមយោងការអះអាងរបស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ តាមរយៈហ្វេសប៊ុករបស់ខ្លួន នាល្ងាចថ្ងៃទី២១ ខែធ្នូ។ |
បុរសនោះ ក៏ឆ្លើយថា«ស្គាល់ អ៊ំ អាត់ ខែម»។ ពេលនោះ ម្ចាស់ហាង ក៏រាយការណ៍ទៅលោក អាត់ ខែម ដែលជាស្នងការខេត្តបន្ទាយមានជ័យ ទាំងយប់។ ក្រោយទទួលបានការរាយការណ៍ លោក អាត់ ខែម បានប្រើកម្លាំងឲ្យទៅហៅបុរសនោះ មកជួប ដើម្បីសួរនាំ។ លុះព្រឹកឡើង បុរសនោះ ទៅជួបលោក អាត់ ខែម ហើយលោក អាត់ ខែម ក៏សួរអំពីរឿងដែលបុរសនោះ ប្រាប់ម្ចាស់ហាងថា ស្គាល់លោកជាស្នងការ។ បុរសនោះ ប្រាប់លោកស្នងការថា «ធ្លាប់ឮឈ្មោះអ៊ំ ខ្ញុំ ចេះថាទៅ ខ្លាចគេវាយ»។ បន្ទាប់សួរនាំរួចហើយ លោក ស្នងការ ក៏ជូនថវិកា២សែនរៀល ដល់បុរសនោះ ដើម្បីយកទៅសងម្ចាស់ហាង។ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយជ័យ បង្ហោះព័ត៌មាននេះ លើទំព័រហ្វេសប៊ុក៕ | បុរសម្នាក់ ទៅផឹកស៊ីជាមួយគ្នីគ្នា៣នាក់ តែដល់យ់ជ្រៅ ម៉ោងប្រមាណ២ ឈានចូលថ្ងៃទី៦ ខែមករា ឆ្នាំ២០២០ មិត្តភក្ត្រដែលទៅជាមួយនោះ បានគេចខ្លួនអស់ ដោយនៅសល់តែម្នាក់ឯង។ ដល់ពេលម្ចាស់ហាងគិតលុយ បុរសនោះ មិនមានលុយឲ្យ ហើយម្ចាស់ ក៏សួរបុរសនោះ ថា «ស្គាល់អ្នកណាខ្លះ?» |
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញទស្សនាបទសម្ភាសខាងក្រោមនេះ រវាងកញ្ញា ខន ចំប៉ា អ្នកកាសែតនៃសារព័ត៌មានអេឡិចត្រូនិកថ្មីៗ(thmeythmey.com ) និងលោក ពី នី ដូចតទៅ៖ | ពោធិ៍សាត់៖ កសិករដាំម្រេចនៅក្នុងឃុំអូរសោម រំពឹងថា ម្រេចក្នុងសហគមន៍របសខ្លួន នឹងមានការទទួលស្គាល់គុណភាព ដូចម្រេចកំពតដែរ។ ការរំពឹងទុកដូច្នេះ ដោយសារតែកសិករនៅក្នុងឃុំអូរសោម បានអះអាងថាពួកគាត់បានចងក្រងគ្នាជាសហគមន៍ និងកំពុងតែអភិវឌ្ឍន៍ការដាំដុះម្រេចឲ្យមានគុណភាពស្របតាមស្តង់ដារ។ លោក ពី នី កសិករដាំម្រេចម្នាក់នៅឃុំអូរសោម ឲ្យដឹងក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ thmeythme.com ថា បច្ចុប្បន្នម្រេចខ្មៅ កសិករ អាចលក់ម្រេចខ្មៅ បានតម្លៃ១មឺន៥ពាន់រៀល ទៅ១ម៉ឺន៦ពាន់រៀល។ ជាតម្លៃដែលកសិកររូបនេះត្អូញត្អែរទាំងហួសចិត្ត ព្រោះតម្លៃនេះទាបជាងមុនពេលម្រេចគាត់ប្រមូលផល។ ប៉ុន្តែទោះយ៉ាងណាក្តី កសិកររូបនេះ មិនបានរួញរា អភិវឌ្ឍន៍ម្រេចជាង៤ពាន់ជន្លង់របស់ខ្លួន ឲ្យមានលក្ខណៈស្តង់ដានោះឡើយ។ លោកជឿជាក់ និងសង្ឃឹមថា ម្រេចអូរសោម នឹងមានការទទួលទាំងស្គាល់គុណភាព និងមានតម្លៃដូច ម្រេចកំពតដែរ ក្រោយមានការទទួលគុណភាពពីអ្នកប្រើប្រាស់ ពិសេសវិនិយោគិនក្នុងស្រុក និងក្រៅស្រុក។ |
ចាប់តាំងពីឆ្នាំ២០០៥ មកដល់បច្ចុប្បន្ននេះ ដឹ ភីហ្សា ខមផេនី មានចំនួន ២៤ហាង រួមមាន ភីហ្សាសាខា បាត់ដំបង សាខាក្រុងព្រះសីហនុ សាខាក្រុងតាខ្មៅ សាខាក្រុងសៀមរាប សាខាផ្សារទំនើបសូរិយា សាខាកាល់ម៉ែត សាខាស្តាតចាស់ សាខាមុនីវង្ស សាខាវិមានទិព្វ សាខាមាត់ទន្លេ សាខាកម្ពុជាក្រោម សាខាអ៊ែតវ៉ូត សាខាសកលវិទ្យាល័យ PPIU សាខាស្ទឹងមានជ័យ សាខា ធីខេ អាវេនញូទួលគោក សាខាផ្សារទំនើបអ៊ីអនម៉ល សាខាម៉ៅសេទុង សាខាវត្តសន្សំកុសល សាខាសាមគ្គី សាខាបឹកេងកង សាខាចោមចៅ សាខាព្រែកលៀប សាខាក្រុងប៉ោយប៉ែត និងសាខាភ្នំពេញថ្មី។ គួរំលឹកថា ដឹ ភីហ្សា ខមផេនី កម្ពុជា ជាហាងភីហ្សាដែរឈានមុខគេទាំងរសជាតិ សេវាកម្ម ជម្រើសមានច្រើនប្រភេទ នឹងមានសាខាច្រើននៅក្នុងកម្ពុជា ហើយក៏ត្រូវបានទទួលសិទិ្ធនាំចូល និងចែកចាយ ស្របច្បាប់សម្រាប់ទីផ្សារកម្ពុជា ដោយក្រុមហ៊ុន អ៊ី អេហ្វ ជី (EFG) ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន អ អិម អេ ខេបូឌា (RMA Cambodia)។ EFG ក៏ទទួលបានសិទិ្ធនាំចូលនូវផលិតផល និងសេវាកម្មល្បីៗ លើពិភពលោកជាច្រើនទៀត ដូចជា៖ ខួស្តារ ខូហ្វី (Costa Coffee) ហាងការ៉េម ដេរី ឃ្វីន (Dairy Queen) ប៊ីប៊ីឃ្យូ កម្ពុជា (BBQ Cambodia) ស្វិនសិន កម្ពុជា (Swensens Cambodia) ហាងនំដូណាត់ គ្រីស្ពីគ្រីម ( Krispy Kreme) និង ហាង បាប៊ីឃ្យូ ផ្លាហ្សា ( Bar B.Q Plaza ) ។ ( អត្ថបទពាណិជ្ជកម្ម ) | ដើម្បីអបអរសាទរខួប ៩ ឆ្នាំ របស់ ដឹ ភីហ្សា ខមផេនី សាខាសៀមរាប សូមផ្តល់ជូនកម្មវិធីពិសេស ទិញ១ ថែម ១ ចាប់ពីថ្ងៃទី ១៧ ដល់ ២៣ ខែកក្កដា ឆ្នាំ ២០១៧ សម្រាប់ការញ៉ាំក្នុងហាង និង ខ្ចប់យកទៅផ្ទះ។ ជាមួយនឹងការផ្តល់ជូនពិសេសនេះ អតិថិជនទាំងអស់ នឹងរីករាយការញ៉ាំអាហារបែប ក្រុមគ្រូសារ មិត្តភ័ក្ត ឬបងប្អូនជាដើម រឹតតែពិសេសជាមួយនឹងការសម្តែងក្បាច់រាំ ការបង្វិលកងសំណាង និងកម្មវិធីកំសាន្តនានាក្នុងឱកាសដ៏ពិសេសនេះ។ លើសពីនេះ សាខានេះមានទីតាំងធំទូលាយធ្វើឲ្យលោកអ្នកកាន់តែងាយស្រួល នៅក្នុងការចតរថយន្ត។ |
តាមរយៈសេចក្តីជូនដំណឹងចុះថ្ងៃទី២៦ មេសា ក្រសួងទេសចរណ៍ ក៏តម្រូវឱ្យអ្នកទេសចរ បន្តអនុវត្តន៍វិធានសុវត្ថិភាពទេសចរណ៍ និងស្តង់ដារ SOP សម្រាប់វិស័យទេសចរណ៍ ព្រមទាំងគោរពវិធានការ«៣កុំ ៣ការពារ» ឱ្យខ្ជាប់ខ្ជួនដែរ នៅសម្បទាទេសចរណ៍ដែលបិទជិតនានា ដើម្បីចូលរួមទប់ស្កាត់ការឆ្លង នៃកូវីដ-១៩។ ក្រៅពីទីកន្លែងបិទជិត និងមានម៉ាស៊ីនត្រជាក់ ទេសចរជាតិ និងអន្តរជាតិ អាចមិនពាក់ម៉ាស់នៅគ្រប់ទីសាធារណៈ រួមទាំងគោលដៅទេសចរណ៍នានាដែលស្ថិតនៅទីលំហ (Open Space) ដូចជារមណីយដ្ឋានទេសចរណ៍ សហគមន៍ទេសចរណ៍ កន្លែងវាយកូនហ្គោល និងកន្លែងដទៃទៀតដែលស្ថិតនៅទីលំហ ដោយឈរលើគោលការណ៍សម្រេចចិត្តដោយខ្លួនឯង និងដោយការទទួលខុសត្រូវរៀងខ្លួន ព្រមទាំងប្រកាន់ខ្ជាប់ខ្ជួនវិធានសុវត្ថិភាពទេសចរណ៍ និងស្តង់ដារ SOP សម្រាប់វិស័យទេសចរណ៍។ នេះបើតាមលិខិតណែនាំរបស់ក្រសួងទេសចរណ៍ដដែល។ សូមជម្រាបថា នៅថ្ងៃទី២៦ មេសា រាជរដ្ឋាភិបាលកម្ពុជា បានលុបចោលនូវកាព្វកិច្ចពាក់ម៉ាស់ នៅតាមទីសាធារណៈ ក្នុងក្របខណ្ឌទូទាំងប្រទេស ដោយទុកឱ្យពលរដ្ឋសម្រេចចិត្តថាតើត្រូវពាក់ម៉ាស់ ឬមិនពាក់ម៉ាស់ដោយខ្លួនឯង។ ទោះជាយ៉ាងនេះក្តី រដ្ឋាភិបាល ក៏តម្រូវឱ្យពលរដ្ឋពាក់ម៉ាស់នៅទីកន្លែងដែលបិទជិត និងមានម៉ាស៊ីនត្រជាក់ ព្រមទាំងកន្លែងសាធារណៈដែលមានមនុស្សកកកុញ ឬកន្លែងដែលមានដែលសង្ស័យផ្ទុះករណីឆ្លងកូវីដ-១៩ ជាដើម៕ អត្ថបទទាក់ទង រដ្ឋាភិបាល លុបចោលកាតព្វកិច្ចពាក់ម៉ាស់នៅទីសាធារណៈ | ក្រសួងទេសចរណ៍ តម្រូវឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ ត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស់នៅសម្បទាទេសចរណ៍ដែលបិទជិត(Closed Space) រួមមានសាលប្រជុំ សន្និសីទ និងពិព័រណ៍(MICE) សេវាកម្មក្លិបកម្សាន្ត រង្គសាល ខារ៉ាអូខេ ភោជនីយដ្ឋាន អាហារដ្ឋាន និងសម្បទាទេសចរណ៍ដែលបិទជិត និងមានម៉ាស៊ីនត្រជាក់។ |
កញ្ឆាក្លាយជារបស់ស្របច្បាប់ហើយនៅអាល្លឺម៉ង់។ ចាប់ពីថ្ងៃចន្ទទី១មេសា២០២៤នេះតទៅ ពលរដ្ឋពេញវ័យអាល្លឺម៉ង់ អាចដាំកញ្ឆាបីដើមសម្រាប់ប្រើប្រាស់ជាលក្ខណៈគ្រួសារ និងមានឬទិញ កញ្ឆា ចំនួន២៥ក្រាមក្នុងមួយថ្ងៃ បានដោយស្របច្បាប់។ ការអនុញ្ញាតឱ្យប្រើប្រាស់កញ្ឆា តាមរយៈការធ្វើកំណែទម្រង់ច្បាប់ របស់រដ្ឋាភិបាលអាល្លឺម៉ង់រងការរិះគន់យ៉ាងខ្លាំងពីសំណាក់បក្សប្រឆាំងនិង ការព្រួយបារម្ភដ៏ធំធេងរបស់ក្រុមគ្រូពេទ្យព្រមទាំងអ្នកច្បាប់។ ផ្ទុយពីបារាំងនិងខុសពីហូឡង់ដែលផ្តល់ត្រឹមសិទ្ធិអនុគ្រោះឱ្យប្រើគ្រឿងញៀន អាល្លឺម៉ង់ជាប្រទេសដ៏ធំជាងគេបង្អស់ដំបូងគេនៅអឺរ៉ុបដែលអនុវត្តច្បាប់សេរីនិយមបំផុតរបស់សហភាព អនុញ្ញាតឱ្យជក់ ទិញ កញ្ឆាតាមទីសាធារណៈ និងដាំកញ្ឆានៅតាមផ្ទះ។ ចាប់ពីថ្ងៃទី១មេសា២០២៤នេះតទៅ ពលរដ្ឋអាល្លឺម៉ង់ពេញវ័យអាយុចាប់១៨ឆ្នាំឡើងទៅ អាចជក់ អាចមានកញ្ឆាក្នុងហោបៅចំនួន២៥ក្រាម ដោយស្របច្បាប់ នៅតាមទីសាធារណៈ និងដល់ទៅ៥០ក្រាមទុកនៅក្នុងផ្ទះ។ តែសូមប្រយ័ត្ន ត្រូវជក់ឱ្យឆ្ងាយ១០០ម៉ែត្រ ពីរបងសាលារៀន សួនកុមារ និងកន្លែងថ្នើរជើង។ ឯការដាំកញ្ឆាតាមផ្ទះ សម្រាប់បម្រើបម្រាស់ឯកជនវិញ ពលរដ្ឋម្នាក់ៗមានសិទ្ធិដាំបីដើម នៅតាមយ៉ផ្ទះរបស់ខ្លួន។ បើតាមច្បាប់ ការលក់ចែកចាយកញ្ឆា ត្រូវធ្វើឡើងដោយសមាគមក្លឹបកញ្ឆា ដែលអាចលក់កញ្ឆាទៅឱ្យសមាជិកចំនួន យ៉ាងច្រើនបំផុត២៥ក្រាមក្នុងមួយថ្ងៃនិងមិនឱ្យលើស៥០ក្រាមទេក្នុងមួយខែ។ តែសមាគមនេះនឹងមានដំណើរការចាប់ពីថ្ងៃទី១កក្កដា២០២៤តែប៉ុណ្ណោះ។ សម្រាប់ពេលនេះមានតែក្រុមជួញដូរគ្រឿងញៀនទេដែលមានកញ្ឆាលក់។ សម្រាប់រដ្ឋាភិបាល អនុញ្ញាតឱ្យប្រើប្រាស់កញ្ឆាដោយចំហ ដោយមានច្បាប់គ្រប់គ្រង ជាមធ្យោបាយឃុំគ្រងការប្រើប្រាស់ផង និងជាមធ្យោបាយប្រយុទ្ធប្រឆាំងប្រកបដោយប្រសិទ្ធភាពនឹងការជួញដូរគ្រឿងញៀនដោយខុសច្បាប់ និងការប្រព្រឹត្តអំពើឧក្រិដ្ឋកម្មគ្រឿងញៀន។ ប៉ុន្តែសម្រាប់ក្រុមប្រឆាំង និងអ្នកជំនាញសុខភាព ការបើកឱ្យប្រើប្រាស់កញ្ឆាដោយស្របច្បាប់ ជាដំណឹងគួរឱ្យព្រួយបារម្ភ និងជាហានិភ័យនាំឱ្យមានកំណើនក្មេងជក់កញ្ឆា។ ការជក់កញ្ឆាអាចប៉ះពាល់ខ្លាំងដល់ខួរក្បាល អ្នកមានអាយុក្រោម២៥ឆ្នាំដែលកំពុងស្ថិតក្នុងដំណាក់កាលលូតលាស់នៅឡើយ។ ចំណែកភ្នាក់ងារប៉ូលិសត្រូវប្រឈមនឹងស្ថានភាពមានជម្លោះជាមួយប្រជាពលរដ្ឋ ព្រោះច្បាប់មានចែងច្រើន តែមិនទាន់ច្បាស់លាស់។ ការត្រួតពិនិត្យឆែកឆេរ អាចជួបការស្មុគស្មាញខ្លាំង ឬធ្វើមិនកើតតែម្តង។ ខាងអ្នកច្បាប់ និងចៅក្រម ត្រូវសើរើសំណុំរឿងជាង២០ម៉ឺនដែលពាក់ព័ន្ធនឹងកញ្ឆាឡើងវិញ ដើម្បីលុបលាងឬដោះលែងទោស សម្របតាមច្បាប់ថ្មី។ ក្នុងដំណាក់កាលដំបូង ប៉ូលិសនិងតុលាការរងបន្ទុកការងារច្រើនជាងមុនបន្តិច តែយូរទៅការងារនឹងស្រាលវិញ។ នេះជាប្រសាសន៍របស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដោយបញ្ជាក់ថា នយោបាយបង្ក្រាបតឹងរឹង ផ្តល់បន្ទុកដល់ប៉ូលិសនិងរដ្ឋអាជ្ញាច្រើនតែមិនអាចរារាំងមនុស្សឱ្យឈប់ជក់កញ្ឆាទេ គឺមានតែលួចទៅស្វែងរក ពីក្រុមខុសច្បាប់ ហើយជាគ្រឿងញៀនគ្មានគុណភាពទៀត៕ | ដោយ៖អៀង សុខម៉ិញ/ RFI ខេមរភាសា |
ក្នុងបទល្មើសខាងលើ សមត្ថកិច្ច បានឃាត់ជនសង្ស័យ៦៧នាក់ ដែលជាជនជាតិខ្មែរផង និងជាជនបរទេសផង ហើយបានបញ្ជូនពួកគេទៅតុលាការ។ មានក្រុមហ៊ុន៩ នៅខេត្តព្រះសីហនុ ដែលពាក់ព័ន្ធនឹងបទល្មើសទាំងនេះ ដោយ៥ក្រុមហ៊ុន ត្រូវបិទចោលទាំងស្រុង និង៤ក្រុមហ៊ុនទៀត ត្រូវផ្អាកអាជីវកម្មបណ្តោះអាសន្ន ដើម្បីបន្តការស្រាវជ្រាវ។ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក៏បានបង្ហាញលទ្ធផលនៃការចុះត្រួតពិនិត្យទីតាំង ដែលលួចបើកល្បែងស៊ីសងខុសច្បាប់តាមអនឡាញ និងទីកន្លែងធ្វើការរបស់ជនបរទេសផងដែរ។ សមត្ថកិច្ច បានចុះត្រួតពិនិត្យទីតាំងនានា រហូតដល់ជិត១ម៉ឺនទីតាំង នៅទូទាំងប្រទេស ដោយរកឃើញ១១៦ទីតាំង ដែលលួចបើកល្បែងស៊ីសងខុសច្បាប់។ សមត្ថកិច្ច បានអនុវត្តតាមច្បាប់លើទីតាំងទាំងនោះ ហើយមនុស្ស២៥៣នាក់ ដែលពាក់ព័ន្ធ ត្រូវបានកសាងសំណុំរឿងទៅតុលាការ។ សមត្ថកិច្ច បានចុះត្រួតពិនិត្យជនបរទេស២៧៦០នាក់ (១៤សញ្ជាតិ) នៅ១០ទីតាំង ក្នុងខេត្តព្រះសីហនុ ដោយក្នុងនោះ ជនបរទេស១៩៤៦នាក់ ដែលមានលិខិតឆ្លងដែន។ តែក្នុងចំណោមជនបរទេស១៩៤៦នាក់ ដែលមានលិខិតឆ្លងដែននេះ មាន១៥១២នាក់ គ្មានបណ្ណការងារ។ ជនបរទេសទាំង១៥១២នាក់ ដែលគ្មានបណ្ណការងារ ត្រូវបានផាកពិន័យ និងអប់រំ មុនអនុញ្ញាតឲ្យចេញពីក្រុមហ៊ុន។ ជាមួយគ្នានេះ សមត្ថកិច្ច បានបណ្តេញជនបរទេស៦៨៥នាក់ ចេញពីកម្ពុជា និងត្រៀមបណ្តេញជនបរទេស៩២០នាក់ទៀត។ បន្ថែមពីនេះ សមត្ថកិច្ច បានចុះត្រួតពិនិត្យពលករបរទេសនៅ១៦គោលដៅ ដោយរកឃើញពលករបរទេសជាង២២០០នាក់ ដោយក្នុងនោះ ពលករបរទេសជាង១៥០០នាក់ (១១សញ្ជាតិ) គ្មានបណ្ណការងារ ហើយត្រូវផាកពិន័យ។ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស អះអាងថា ក្នុងរយៈពេលចុងក្រោយ ចំនួនពាក្យបណ្តឹងអំពីបទល្មើសជួញដូរមនុស្ស ដែលសមត្ថកិច្ចទទួលបាន មានតិចតួចប៉ុណ្ណោះ បើប្រៀបធៀបទៅនឹងរយៈពេលដំបូងនៃការចាប់ផ្តើមធ្វើប្រតិបត្តិការបង្ក្រាបអំពើជួញដូរមនុស្ស។ តាមរយៈសេចក្តីប្រកាសព័ត៌មាន សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានជំរុញដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមានសមត្ថកិច្ច និងរដ្ឋបាលរាជធានី-ខេត្ត ឲ្យបន្តស្រាវជ្រាវលើបទល្មើសទាំងនេះ ដែលនៅសេសសល់៕ | រយៈពេល៥១ថ្ងៃ ដោយគិតពីថ្ងៃទី១៨ ខែសីហា ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ សមត្ថកិច្ច បានរកឃើញជនបរទេស១១៨នាក់ (៥សញ្ជាតិ) ដែលរងគ្រោះក្នុងបទល្មើសផ្សេងៗ រួមមាន ការបង្ខាំង ការជំរិតទារប្រាក់ ការធ្វើទារុណកម្ម ការជួញដូរមនុស្ស អំពើសញ្ចារកម្ម និងល្បែងស៊ីសងអនឡាញខុសច្បាប់ ជាដើម។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដែលចេញកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២។ |
យ៉ាងណាមិញ វាមិនអាចធ្វើអ្វីបានឡើយចំពោះករណីឈឺក្បាលខ្លាំង លុះត្រាតែមានវេជ្ជបញ្ជាពីគ្រូពេទ្យ។ យ៉ាងណាមិញ ខាងក្រោមនេះខ្ញុំសូមណែនាំនូវតែមួយចំនួនដែលត្រូវបានគេរកឃើញថា អាចសម្រួលដល់ការឈឺក្បាលបែបប្រកាំងបាន៖ តែខ្ញី គ្រប់គ្នាដឹងហើយថា តែខ្ញីគឺជាភេសជ្ជៈដ៏ល្អបំផុតមួយសម្រាប់បំបាត់បញ្ហាមិនស្រួលក្នុងក្រពះ និងការច្រាលអាស៊ីតក្រពះ។ ប៉ុន្តែអ្នកវិទ្យាសាស្ត្របានរកឃើញថា តែខ្ញីមានប្រសិទ្ធភាពល្អបំផុតក្នុងការទប់ស្កាត់ភាពរលាក។ ដូច្នេះហើយ វាក៏ល្អបំផុតក្នុងការបំបាត់អាការៈឈឺក្បាលបែបប្រកាំងដូចជា ចង្អោ និងវិលមុខផងដែរ។ តែជីអង្កាម មនុស្សមួយចំនួនចូលចិត្តប្រើតែខ្ញីដើម្បីសម្រួលដល់ការមិនរំលាយអាហារ ខណៈពេលដែលជ្រើសរើសការញ៉ាំតែជីអង្កាមជាលក្ខណៈផ្ទាល់ខ្លួនវិញ។ បើសិនជាអ្នកចូលចិត្តតែជីអង្កាមក្រោយពីញ៉ាំអាហារហិរ ឬខ្លាញ់ច្រើន អ្នកនឹងរីករាយវាកាន់តែខ្លាំងនៅពេលប្រើដើម្បីសម្រួលដល់ការឈឺក្បាលបែបប្រកាំង។ តែបៃតង ករណីដែលអ្នកមិនមានពេលវេលាគ្រប់គ្រាន់សម្រាប់ធ្វើតែខាងលើញ៉ាំនៅផ្ទះដោយខ្លួនឯងទេ អ្នកអាចទៅផ្សាទំនើបរកមើលតែបៃតងជាថង់តូចៗមកឆុងនឹងទឹកក្តៅញ៉ាំក៏បានដែរ ព្រោះវាមិនត្រូវការពេលវេលាធ្វើច្រើនឡើយ ប៉ុន្តែមានប្រសិទ្ធភាពដូចគ្នាក្នុងការសម្រួលអាការៈឈឺក្បាលបែបប្រកាំង៕ ត្រួតពិនិត្យដោយ៖ www.health.com.kh | ការឈឺក្បាលបែបប្រកាំង មិនដូចគ្នានឹងការឈឺក្បាលដទៃឡើយ គឺវាកើតឡើងតែមួយចំហៀងក្បាលប៉ុណ្ណោះ ។ អ្នកដែលមានអាការៈឈឺក្បាលបែបប្រកាំងនេះច្រើនតែប្រាប់ថា មានអាការៈបន្ថែមជា ចង្អោ វិលមុខ ខ្លាចពន្លឺ សម្លេង និងក្លិន ។ ការឈឺក្បាលបែបប្រកាំងអាចមានលក្ខណៈធ្ងន់ធ្ងរក្នុងការទទួលយកណាស់ ។ ថ្នាំបំបាត់ការឈឺចាប់ដែលគ្មានវេជ្ជបញ្ជា អាចជួយបន្ថយការឈឺចាប់បានតិចតួចដែរ។ |
ក្រោយរងបរាជ័យយ៉ាងធ្ងន់ធ្ងរក្រោមថ្វីជើងម្ចាស់ផ្ទះ Hanoi FC នាជំនួបបើកឆាកកាលពីពេលថ្មីៗ លោក មាស ចាន់ណា គ្រូបង្វឹកក្រុមណាហ្គាវើលជឿជាក់ថា កូនក្រុមលោកនឹងធ្វើបានល្អក្នុងជំនួបតទល់ជាមួយ Yongon United នៅល្ងាចនេះ។ លើសពីនេះលោករំពឹងថា ក្រុមណាហ្គាវើលនឹងទទួលបាន៣ពិន្ទុ សម្រាប់ជំនួបក្នុងដីមួយនេះ។ កត្តាដែលធ្វើឲ្យ លោក មានជំនឿចិត្តបែបនេះ ដោយសារវាជាការប្រកួតក្នុងដី ដែលមានលក្ខណៈអំណោយផលទាំងបរិស្ថាន អាកាសធាតុ និងទីលាន ពិសេសទទួលបានការលើកទឹកចិត្តពីអ្នកគាំទ្រ។ «ពេលនេះយើងពុំមានកីឡាកររបួសនោះទេ តែមុនជួបប្រកួតជាមួយក្រុម Yangon United ពេលយើងត្រឡប់មកពីវៀតណាម មានកីឡាកររបួសដែរ តែរបួសផ្លូវចិត្ត។ ប៉ុន្តែពេលនេះអ្វីៗបានត្រឡប់មករកភាពដើមវិញហើយ ក្រោយយើងហ្វឹកហាត់និងជជែកគ្នាពីបញ្ហានេះ។ យើងជឿជាក់ថា វានឹងប្រសើរជាងការប្រកួតនៅហាណូយ»។ ការលើកឡើងបែបនេះរបស់លោក មាស ចាន់ណា ធ្វើឡើងក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ នៅពហុកីឡដ្ឋានជាតិ។ សម្រាប់ការប្រកួតដែលធ្វើឡើងនៅម៉ោង៦:៣០នាទីល្ងាចថ្ងៃទី១២ ខែមីនា នាពហុកីឡដ្ឋានជាតិ លោក មាស ចាន់ណា អះអាងថា លោកនឹងផ្លាស់ប្តូរទម្រង់ និងប្រព័ន្ធលេងមួយចំនួនពិសេសក្នុងតំបន់ការពារ និងប្រយុទ្ធ។ តាមរយៈការផ្លាស់ប្តូរនេះ លោករំពឹងថា ក្រុមណាហ្គាវើលនឹងធ្វើបានល្អជាងការប្រកួតបើកឆាកជាមួយក្រុម Hanoi FC ដែលពួកគេបានចាញ់រហូត ១០-០។ «បន្ទាប់ពីបរាជ័យនៅទីក្រុងហាណូយ យើងនឹងកែប្រែទម្រង់ការពារ ព្រោះទម្រង់ការពារពេលលេងនៅហាណូយកីឡាករយើងទាំងបីធ្វើខុសទាំងបី។ ប៉ុន្តែបន្ទាប់ពីជជែកវែកញែករួចមក ពួកគាត់ទទួលស្គាល់ថា ពួកគាត់ពិតជាធ្វើខុសមែន ព្រោះមានការភាន់ច្រឡំចំពោះទម្រង់ការពារ តែក្រោយកែប្រែយើងសង្កេតឃើញថា ពួកគាត់មានភាពល្អប្រសើរជាងមុន»។ នេះជាការលើកឡើងរបស់គ្រូបង្វឹកកាន់សញ្ញាបត្របង្វឹកកម្រិត A License ខាងលើ។ ទន្ទឹមនឹងក្តីរំពឹង លោក មាស ចាន់ណា បានបង្ហាញក្តីបារម្ភយ៉ាងដូច្នេះថា៖«អ្វីដែលជាក្តីបារម្ភរបស់ខ្ញុំ គឺបារម្ភពីការគ្មានសំណាងពេលយើងមានឱកាស។ តែខ្ញុំជឿជាក់ថា កូនក្រុមខ្ញុំនឹងធ្វើបានល្អឆ្ងាយជាងការប្រកួតនៅហាណូយ ក្រោយយើងផ្លាស់ប្តូរទម្រង់លេង។ សម្រាប់ទម្រង់លេងនៅហាណូយ យើងផ្លាស់ប្តូរទម្រង់ថ្មីតែម្តង»។ ពូល F នេះដែរ ក្រុមម្ចាស់ផ្ទះ Tampines Rovers FC ត្រូវស្វាគមន៍ភ្ញៀវ Hanoi FC នៅម៉ោង៦:៣០នាទី(ម៉ោងនៅកម្ពុជា)នាកីឡដ្ឋាន Jalan Besar Stadium។ សម្រាប់ជំនួបបើកឆាកពូល F កាលពីថ្ងៃទី២៦ ខែកុម្ភៈ ក្រុមណាហ្គាវើលបានចាញ់ក្រុមម្ចាស់ផ្ទះ Hanoi FC ១០-០ ខណៈ Yangon United ចាញ់ភ្ញៀវ Tampines Rovers FC របស់សិង្ហបុរី ៣-១៕ | លោក មាស ចាន់ណា គ្រូបង្វឹកក្រុមបាល់ទាត់ណាហ្គាវើលរំពឹងកូនក្រុមធ្វើបានល្អនិងទទួលបាន៣ពិន្ទុ ពីជំនួបតទល់ជាមួយក្រុម Yangon United របស់មីយ៉ាន់ម៉ា ក្នុងព្រឹត្តិការណ៍ AFC Cup នៅម៉ោង៦:៣០នាទីល្ងាច ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ នាពហុកីឡដ្ឋានជាតិ។ ជាមួយការអះអាងគ្មានកីឡាករមានបញ្ហារបួស លោក ចាន់ណា ថា នឹងមានការផ្លាស់ទម្រង់លេងមួយចំនួនក្នុងជំនួបល្ងាចនេះ។ |
បទចោទប្រកាន់នេះធ្វើឡើងបន្ទាប់ពីការស៊ើបអង្កេតដ៏យូរទាក់ទងនឹងការកាន់កាប់ឯកសារសម្ងាត់ដែលលោក Trump យកតាម នៅពេលលោកចាកចេញពីតំណែងហើយនិងការស៊ើបអង្កេតថាតើលោកបានរារាំងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការទាមទារយកឯកសារមកវិញដែរឬទេ។ ការចោទប្រកាន់នៅឯតុលាការសហព័ន្ធក្នុងទីក្រុង Miami នេះគឺជាករណីទីមួយក្នុងប្រវត្តិសាស្ត្រអាមេរិកដែលអតីតប្រធានាធិបតីប្រឈមនឹងការចោទប្រកាន់ទោសកម្រិតសហព័ន្ធ។ កាសែត The New York Times រាយការណ៍ថាការណ៍នេះធ្វើឱ្យប្រទេសជាតិស្ថិតក្នុងស្ថានភាពមិនធម្មតា ព្រោះថាឋានៈរបស់លោក Trump មិនត្រឹមតែជាអតីតមេដឹកនាំអង្គនីតិប្រតិបត្តិ (រដ្ឋាភិបាល)តែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាអ្នកប្រជែងនាំមុខគេដែលត្រូវជ្រើសតាំងជាបេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋក្នុងការបោះឆ្នោតឆ្នាំ២០២៤ ដើម្បីប្រកួតប្រជែងនឹងលោកប្រធានាធិបតី Joe Biden ដែលរដ្ឋបាលរបស់លោកឥឡូវនេះស្វែងរកការកាត់ទោសគូប្រជែងដ៏មានសក្តានុពលរបស់លោក៕ | ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកបានចាត់វិធានការតាមផ្លូវច្បាប់ និងនយោបាយដ៏សំខាន់ ដោយបានចោទប្រកាន់អតីតប្រធានាធិបតីអាមរិក លោក Donald J. Trump ពីបទព្រហ្មទណ្ឌសហព័ន្ធ។ នេះបើតាមកាសែត The New York Times ដែលដកស្រង់សម្តីពីប្រភពមួយចំនួនដែលដឹងអំពីសំណុំរឿងនេះកាលពីថ្ងៃព្រហស្បតិ៍។ |
លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធកសិករកម្ពុជា (CCFC) បានលើកឡើងថា ក្នុងយុទ្ធនាការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៧នេះ លោកចង់ឃើញគណបក្សនីមួយៗដាក់ចេញគោលនយោបាយលើកស្ទួយវិស័យកសិកម្មឱ្យបានច្រើន ជាពិសេសលើកកម្ពស់សិទ្ធកសិករដែលជាម្ចាស់ឆ្នោត។ លោក ថេង សាវឿន យល់ថា បក្សឈ្នះឆ្នោត គួរតែកំណែទម្រង់វិស័យកសិកម្មឱ្យប្រសើជាងនេះ ដើម្បីធ្វើយ៉ាងណាឆ្លើយតបនឹងស្ថានភាពប្រែប្រួលនៃវិស័យដ៏សំខាន់មួយនេះ។ លោក សាវឿន បន្តថា ដើម្បីឱ្យវិស័យកសិកម្មរីកចម្រើន អ្នកពាក់ព័ន្ធ ត្រូវរៀបចំឱ្យមានប្រព័ន្ធខ្សែច្រវាក់ទីផ្សារនាំចេញ, ដើមទុន, ការធានារ៉ាប់រង, បច្ចេកទេសវេចខ្ចប់ ព្រមទាំងគោលការណ៍ឧបត្ថម្ភ និងជំរុញនូវការកែច្នៃ ផងដែរ។ ការបណ្ដុះបណ្ដាលធនធានមនុស្ស និងបច្ចេកទេសថ្មីៗ តម្រូវការចាំបាច់របស់ពលរដ្ឋ។ ទន្ទឹមនេះ ក្រសួងក៏ត្រូវរៀបចំប្រព័ន្ធធារាសាស្រ្ត និងប្រព័ន្ធស្រោចស្រព ដើម្បីបំពេញលក្ខខណ្ឌនៃការប្រែប្រួលអាកាសធាតុ។ ការប្រែប្រួលអាកាសធាតុ បានធ្វើឱ្យប៉ះពាល់ដល់កំណើននៃការដាំដុះរបស់កសិករជាសកល។ លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធកសិករកម្ពុជា (CCFC)។ រូបភាពពីហ្វេសប៊ុករបស់លោក លោក ថេង សាវឿន ចង់បានដូច្នេះ៖«គោលនយោបាយត្រូវគិតគូរពីវិស័យកសិកម្ម ជាពិសេស លើកកម្ពស់សិទ្ធម្ចាស់ឆ្នោតដែលជាកសិករខ្នាតតូច ធ្វើយ៉ាងម៉េចរៀបចំឱ្យគាត់មានខ្សែច្រវាក់ទីផ្សារ, ដើមទុន, ការធានារ៉ាប់រង, បច្ចេកទេសវេចខ្ចប់ និងគោលការឧបត្ថម្ភជំរុញការកែច្នៃរបស់គាត់ផងដែរ»។ កសិកម្ម ត្រូវបានគេចាត់ទុកជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ ប៉ុន្តែ វិស័យនេះ នៅទន់ខ្សោយនៅឡើយ ហើយជារើយៗកសិករតែងតែប្រឈមនឹងបញ្ហាគ្មានទីផ្សារ និងតម្លៃថោក។ ជុំវិញបញ្ហានេះ លោក ថេង សាវឿន លើកឡើងថា នេះគឺជារឿងមួយដែលបក្សឈ្នះឆ្នោតត្រូវគិតគូរខ្លាំងបំផុត ដើម្បីឱ្យខ្សែច្រវាក់ផលិតកម្ម ឆ្លើយតបទីផ្សារ។ លោក ថេង សាវឿន ប្រាប់ដូច្នេះ៖«កម្ពុជាយើងនៅមានចំណុចខ្វះខាតច្រើន ហើយត្រូវការបំពេញបន្ថែម។ ទាំងការវេចខ្ចប់, ការស្រាវជ្រាវ រួមទាំងការរៀបចំបណ្ដុះបណ្ដាលកសិករធ្វើ និងទីផ្សារ នៅមានកម្រិតនៅឡើយ។ កាលណាយើងរៀបចំទីផ្សារគ្រប់ជ្រុងជ្រោយ ដោយមានការចូលរួមពីកសិករ យើងនឹងធ្វើឱ្យកំណើននាំចេញកើនឡើង។ ពលរដ្ឋលក់បានតម្លៃសមរម្យ ឬថ្លៃ គឺជាចំណុចមួយដែលគាត់ចង់បាន»។ ចំណែក លោក តេន ទុំ ប្រធានសហគមន៍កសិកម្មបៃតងគោកស្រុក បានលើកឡើងដែរថា ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលថ្មីនេះ លោកចង់ឱ្យគណបក្សដែលឈ្នះឆ្នោតជ្រោមជ្រែងវិស័យកសិកម្មឱ្យខ្លាំងជាងនេះ ជាពិសេស ពង្រឹងប្រព័ន្ធធារាសាស្រ្ត និងបន្ធូរបន្ថយតម្លៃអគ្គិសនី និងពន្ធ ដើម្បីជំរុញឱ្យកសិករបានប្រាក់ចំណេញ។ លោក តេន ទុំ ប្រធានសហគមន៍កសិកម្មបៃតងគោកស្រុក។ រូបភាព៖ មន្ទីរកសិកម្មខេត្តត្បូងឃ្មុំ ការលើកកម្ពស់ផលិតផល និងកសិផលរបស់ខ្មែរ ក៏ជាការជំរុញទឹកចិត្តដល់កសិករឱ្យមានកម្លាំងចិត្តបន្តការងារផលិតបន្ថែមទៀតដែរ។ ប្រធានសហគមន៍រូបនេះ បន្ថែមថា សព្វថ្ងៃ វិស័យកសិកម្ម ទទួលបានការយកចិត្តទុកតិចតួចណាស់ ដូច្នេះ ប្រសិនបើ គណបក្សឈ្នះឆ្នោត ចាប់អាម្មណ៍លើវិស័យកសិកម្មខ្លាំងជាងនេះ កសិករនឹងប្រឹងប្រែងផលិត។ កម្ពុជា មានអ្នកប្រកបរបរកសិកម្មរហូតដល់៨០ភាគរយ។ ដូច្នេះ ប្រសិនបើ រដ្ឋាភិបាលថ្មី អាចជួយឱ្យផលិតផលកសិកម្មមានទីផ្សារ និងតម្លៃល្អ លោក តេន ទុំ ជឿជាក់ថា វិស័យមួយនេះនឹងរីកចម្រើន ហើយកសិករក៏រីករាយដែរ។ យ៉ាងណា លោក តេន ទុំ មើលឃើញថា បច្ចុប្បន្ន វិស័យកសិកម្មនៅតែមានភាពតូចចង្អៀតនៅឡើយ។ តម្លៃរបស់កសិផល ឡើងចុះរហូតនាពេលប្រមូលផល។ ការណ៍នេះ នាំឱ្យកសិករធ្វើកសិកម្មទាំងប្រថុយ។ លោក តេន ទុំ ប្រាប់ដូច្នេះ៖« បច្ចុប្បន្ន យើងនៅខ្វះខាតច្រើន ដូចខ្ញុំលើកឡើងអ៊ីចឹង ដូចជាតម្លៃអគ្គិសនី គឺថ្លៃ ធៀបនឹងថៃ ឬវៀតណាម។ ការដឹកជញ្ជូន និងធាតុចូលកសិកម្ម ដែលចូលមកស្រុកយើងនេះ គឺមានតម្លៃថ្លៃទ្វេគុណ។ ដល់ពេល អ៊ីចឹង ក្នុងការផលិតកសិផលនីមួយៗ ត្រូវចំណាយទុនច្រើន ដែលធ្វើឱ្យការផលិតរបស់យើងមិនសូវចំណេញ»។ ប្រសិនបើ រៀបចំគោលនយោបាយកសិកម្មបានល្អ កម្ពុជានឹងក្លាយជាឃ្លាំងនៃប្រព័ន្ធស្បៀងអាហាររបស់ពិភពលោក ហើយផលចំណេញទាំងអស់នឹងត្រូវធ្លាក់មកលើប្រជាជន និងប្រទេសកម្ពុជាទាំងមូល។ ដូច្នេះ អ្នកជំនាញខាងលើ ណែនាំឱ្យមានការលើកតម្លៃឱ្យបានសមរម្យចំពោះដំណាំសំខាន់ៗមួយចំនួន ដែល អាចឱ្យកសិករទទួលយកបាន៕ | ភ្នំពេញ៖ ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ កាន់តែខិតជិតមកដល់។ គណបក្សមួយចំនួន កំពុងធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោតរៀងៗខ្លួន ដោយភ្ជាប់ជាមួយគោលនយោបាយពិសេសៗ។ យ៉ាងណា ក្នុងអាណត្តិថ្មីនេះ អ្នកជំនាញកសិកម្ម ចង់ឃើញគណបក្សឈ្នះឆ្នោតគិតគូរដល់កសិករ ជាពិសេស ដោះស្រាយបញ្ហាតម្លៃទីផ្សារ ធាតុចូលកសិកម្ម ប្រព័ន្ធធារាស្រ្ត និងបន្ធូរបន្ថយតម្លៃអគ្គិសនី ជាដើម។ |
«កម្មវិធីទូរស័ព្ទដៃទន្លេសាបអ្នកលក់» ត្រូវបានបង្កើតឡើង និងដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅក្នុងសិក្ខាសាលាស្តីអំពី កម្មវិធីទូរស័ព្ទដៃទីផ្សារអនឡាញសម្រាប់អ្នកផ្គត់ផ្គងផលិតផលកសិកម្ម និងវឌ្ឍនភាពនៃកម្មវិធីទូរស័ព្ទដៃទន្លេសាប ប្រព្រឹត្តទៅនៅថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ២០១៩ នៅផ្សារទំនើបអ៊ីអន១ ក្នុងរាជធានីភ្នំពេញ ដោយមានការចូលរួមពីភ្ញៀវកិត្តិយសជាច្រើនដូចជា កសិករអ្នកផ្គត់ផ្គង់សម្ភារៈកសិកម្ម ,អ្នកលក់ផលិតផលកសិកម្ម ,អ្នកជំនាញបច្ចេកទេសកសិកម្ម ,ស្ថាប័នក្រសួងពាក់ព័ន្ធ ,ដៃគូអភិវឌ្ឍន៍ ,អង្គការក្រៅរដ្ឋាភិបាល និងអ្នកសារព័ត៌ជាច្រើនផងដែរ។ សិក្ខាសាលានេះ រៀបចំឡើងដោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ក្នុងគោលបំណងជួយផ្សព្វផ្សាយពីកម្មវិធីទូរស័ព្ទដៃទន្លេសាបអ្នកលក់ថ្មីមួយនេះ ដែលបង្កើតឡើងដើម្បីជួយជំរុញការលក់ផលិតផលកសិកម្មសម្បូរបែប តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើប ឬទីផ្សារអនឡាញ។ កសិករ និងអ្នកផ្គត់ផ្គង់ផលិតផលកសិកម្មអាចចុះឈ្មោះដោយផ្ទាល់នៅលើ«កម្មវិធីទូរស័ព្ទដៃទន្លសាបអ្នកលក់» ដើម្បីលក់ផលិតរបស់ខ្លួន និងគ្រប់គ្រងការបញ្ជាទិញផលិតផលរបស់ខ្លួនដោយផ្ទាល់តាមកម្មវិធីនេះ។ ជាពិសេសការដាក់លក់គ្រប់មុខផលិតផលតាមអនឡាញបានយ៉ាងងាយស្រួលក្នុងការផ្សព្វផ្សាយ និងលក់ផលិតផលទៅកាន់ទីផ្សារធំទូលាយជាងមុន ព្រមទាំងបង្កើនបរិមាណលក់ និងអតិថិជនកាន់តែប្រសើរឡើង។ សម្រាប់កម្មវិធីទូរស័ព្ទដៃទន្លេសាប ជាកម្មវិធីផ្តល់ចំណេះដឹងកសិកម្មដំបូងគេនៅកម្ពុជា ដែលបានដាក់ឲ្យប្រើប្រាស់កាលពីដើមឆ្នាំ ២០១៩ ។ទោះក្នុងរយៈពេលខ្លីក៏ពិតមែន តែកម្មវិធីនេះកំពុងទទួលបានការគាំទ្រខ្លាំងពីអ្នកប្រើប្រាស់ជាច្រើនមានចំនួនជិត១ម៉ឺននាក់ ពិសេសគឺ កសិករ និងអ្នកគាំទ្រផលិផលកសិកម្មក្នុងស្រុកតែម្តង។ គោលបំណងនៃអ្នកប្រើប្រាស់កម្មវិធីទូរស័ព្ទដៃទន្លេសាបភាគច្រើនបំផុត គឺដើម្បីរៀនពីបច្ចេកទេសកសិកម្មពីការដាំដំណាំ និងចិញ្ចឹមសត្វ ទទួលព័ត៌មានទីផ្សារ និងដំណោះស្រាយផ្សេងៗពាក់ព័ន្ធនឹងបច្ចេកទេសកសិកម្មពីអ្នកជំនាញ រួមទាំងទទួលបានការចែករំលែកបទពិសោធន៍ពីកសិករជោគជ័យ តម្លៃផលិតផលកសិកម្ម អ្នកផ្គត់ផ្គង់សម្ភារៈឧបករណ៍កសិកម្ម និងព័ត៌មានពីសេវាហិរញ្ញវត្ថុផ្សេងៗផងដែរ។ វឌ្ឍនភាពនៃកម្មវិធីទូរស័ព្ទដៃទន្លេសាបនេះ នឹងរួមបញ្ចូលមុខងារបន្ថែមមួយចំនួន រួមមានអ្នកប្រើប្រាស់នឹងទទួលបានព័ត៌មានពីបំរែបំរួលអាកាសធាតុ បញ្ជាទិញគ្រប់មុខផលិតផលកសិកម្មបានតាមតម្រូវការ ព្រមជាមួយការដឹកជញ្ជូនដល់ទីកន្លែងផងដែរ។ កម្មវិធីទូរស័ព្ទដៃទន្លេសាបទាំងពីរនេះ ត្រូវបានដាក់ឱ្យប្រើប្រាស់ដោយឥតគិតថ្លៃលើ App Store ប្រព័ន្ធ (iOS) និង Play Store ប្រព័ន្ធ Android។ លោកគ្រូ គាបូរាណ ប្រធាននាយកប្រតិបត្តិនៃគ្រឹះស្ថានមីក្រូហិរញវត្ថុ អេ អឹម ខេ បានឲ្យដឹងថា «ដោយសារកម្មវិធីទូរស័ព្ទដៃទន្លេសាប» មានការគាំទ្រខ្លាំងពីអ្នកប្រើប្រាស់ និងមានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា អង្គការជាតិនិងអន្តរជាតិជាច្រើននោះ អេ អឹម ខេ បានសម្រេចបង្កើតកម្មវិធីទូរស័ព្ទដៃទន្លេសាបអ្នកលក់ ថ្មីមួយទៀត ដើម្បីជួយគាំទ្រដល់ការលក់របស់អ្នកផ្គត់ផ្គង់ផលិតផលកសិកម្ម និងអ្នកទិញផងដែរ។ «យើងសង្ឃឹមថា កម្មវិធីទូរស័ព្ទដៃទន្លេសាបអ្នកលក់ ដែលទើបបង្កើតឡើងនេះនឹងក្លាយជាទីផ្សារអនឡាញមួយ ដែលអាចជួយកសិករខ្មែរយើងពង្រីកទីផ្សារបានធំជាងមុន និងអាចបង្កើនប្រាក់ចំណូលឲ្យបានប្រសើរជាងមុន តាមរយៈការផ្សារភ្ជាប់រវាងតួអង្គនៃខ្សែច្រវាក់ផ្គត់ផ្គង់កសិកម្មពី អ្នកផ្គត់ផ្គង់សម្ភារកសិកម្ម អ្នកផលិត អ្នកទិញលក់ផ្ទាល់បានជួបគ្នា ព្រោះ អេ អឹម ខេ ផ្តួចផ្តើមបង្កើតកម្មវិធីទូរស័ព្ទដៃទន្លេសាបនេះឡើង គឺដើម្បីជួយលើកម្ពស់វិស័យកសិកម្មនៅកម្ពុជា និង កាត់បន្ថយភាពក្រីក្រផងដែរ»។ នេះបើតាម អេ អឹម ខេ។ កម្មវិធីទូរស័ព្ទដៃទន្លេសាបត្រូវបានផ្តួចផ្តើម និងបង្កើតឡើងដោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ក្រោមកិច្ចសហប្រតិបត្តិការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគាំទ្រសហការមូលនិធិដោយ គ្រឹះស្ថាន cksគ្នាដោយ SIDA, SNV, IB Sweden និង BoP Inc. និងគម្រោងហាវែស II នៃទីភ្នាក់ងារជំនួយអាមេរិក USAID។ហើយគម្រោងនេះ មានគោលដៅសំខាន់បំផុត គឺដើម្បីជួយកាត់បន្ថយភាពក្រីក្រ និងជំរុញកំណើនសេដ្ឋកិច្ចតាមរយៈការលើកកម្ពស់ការអភិវឌ្ឍវិស័យកសិកម្ម ដែលស្របទៅនឹងទិសដៅរបស់រាជរដ្ឋាភិបាល និងសម័យបច្ចេកវិទ្យាទូរស័ព្ទ ដើម្បីជួយផ្តល់ជាចំណេះដឹងផ្នែកកសិកម្មដល់កសិករកម្ពុជាផងដែរ។ អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលឈានមុខគេលើវិសាលភាពប្រតិបត្តិការ និងចំនួនអតិថិជនប្រាក់កម្ចី និងចាប់ផ្តើមពង្រីកសេវាផ្ទេរប្រាក់ តាំងពីឆ្នាំ ២០១១ មកម្ល៉េះ ។ គិតត្រឹមខែតុលា ឆ្នាំ ២០១៩ អេ អឹម ខេ មានអតិថិជនសរុបចំនួនជាង ៨៨ម៉ឺននាក់ ជាមួយនឹងផលប័ត្រប្រាក់កម្ចីជាង ៣១៥ លានដុល្លារអាមេរិក និងប្រាក់បញ្ញើជាង១៧៧ លានដុល្លារអាមេរិក មានការិយាល័យប្រតិបត្តិការចំនួន ១៤៩ កន្លែង និងមានភ្នាក់ងារជាង៥០០០ កន្លែងនៅទូទាំងប្រទេស។ អេ អឹម ខេ មានផលិតផល និងសេវាកម្មជាច្រើនកំពុងផ្តល់ជូនអតិថិជនដូចជាសេវាប្រាក់កម្ចី ប្រាក់សន្សំ សេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស សេវាទូទាត់វិក្កយបត្រ សេវាបង់រំលស់ ធានារ៉ាប់រងខ្នាតតូច ធនាគារចល័ត សេវាបើកប្រាក់បៀវត្សរ៍ ម៉ាស៊ីនដក និងដាក់ប្រាក់ដោយស្វ័យប្រវត្តិ (ATMs/CDNs)។ (អត្ថបទពាណិជ្ជកម្ម) | ភ្នំពេញ៖ «កម្មវិធីទូរស័ព្ទដៃទន្លេសាបអ្នកលក់» នឹងជួយឲ្យកសិករ និងអ្នកផ្គត់ផ្គង់ផលិតផលកសិកម្មងាយស្រួលជាងមុន ចំណាយតិច ចំណេញពេលវេលា និងបង្កើនការលក់ ជាពិសេសធ្វើឲ្យអតិថិជនស្គាល់ផលិតផលរបស់អ្នកកាន់តែទូលំទូលាយ។ |
លោកស្រី Kelly Craft ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ នឹងបំពេញទស្សនកិច្ចនៅតៃវ៉ាន់ពីថ្ងៃទី១៣ ដល់ទី១៥ ខែមករា។ នេះបើតាមការប្រកាសបេសកកម្មអាមេរិកប្រចាំអង្គការមួយនេះនៅថ្ងៃទី៧ ខែមករា។ នៅតៃវ៉ាន់ លោកស្រី Craft នឹងថ្លែងសុន្ទរកថាស្តីពីការចូលរួមរបស់តៃវ៉ាន់ក្នុងសហគមន៍អន្តរជាតិ ក៏ដូចជាសារសំខាន់នៃការក្លាយជាសមាជិក និងការចូលរួមដោយមានន័យរបស់កោះនេះក្នុងអង្គការអន្តរជាតិ។ អត្ថបទទាក់ទង ចិនថា ខ្លួននឹងឆ្លើយតបឲ្យបានសក្តិសមបំផុតនឹងទស្សនកិច្ចមន្ត្រីអាមេរិកនៅតៃវ៉ាន់ ចិន តវ៉ានឹងដំណើរទស្សនកិច្ចរបស់អនុរដ្ឋលេខាធិការអាមេរិក ទៅតៃវ៉ាន់ អំឡុងទស្សនកិច្ចនេះ អគ្គរដ្ឋទូតអាមេរិក ក៏នឹងលើកឡើងពីការតាំងចិត្តរបស់អាមេរិកក្នុងការគាំទ្រតៃវ៉ាន់លើឆាកអន្តរជាតិ ដែលស្របទៅនឹងគោលនយោបាយចិនតែមួយ ច្បាប់ស្តីពីទំនាក់ទំនងតៃវ៉ាន់ សេចក្តីថ្លែងការណ៍រួមចិន-អាមេរិក និងគោលនយោបាយចំនួន៦ស្តីពីការធានាតៃវ៉ាន់។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters ។ មិនខុសពីរាល់ដងឡើយ ចិនជំទាស់គម្រោងទស្សនកិច្ចនេះ។ ចិនដែលចាត់ទុកកោះតៃវ៉ាន់ជាខេត្តរបស់ខ្លួន អះអាងម្ដងជាពីរដងថា មានតែរដ្ឋាភិបាលបក្សកុម្មុយនិស្តចិនប៉ុណ្ណោះ ដែលមានសិទ្ធិនិយាយជំនួសតៃវ៉ាន់ក្នុងទំនាក់ទំនងអន្តរជាតិ។ «យើងសូមរំឭកអាមេរិកថា អ្នកណាប្រឡែងនឹងភ្លើង អ្នកនោះនឹងរលាកខ្លួន»។ នេះបើតាមសេចក្តីថ្លែងការណ៍របស់បេសកកម្មចិននៅ UN ចុះថ្ងៃទី៨ ខែមករា។ តំណាងចិនសង្កត់ធ្ងន់ថា អាមេរិកនឹងត្រូវប៉ះប៉ូវចិនវិញ ចំពោះកំហុសនេះ។ លើសពីនោះ ចិនក៏បានទទូចឲ្យអាមេរិកបញ្ឈប់សកម្មភាពបង្ករឿង ឈប់បង្កើតបញ្ហាលំបាកដល់ទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការក្នុងអង្គការសហប្រជាជាតិ។ បើតាមចិន អាមេរិកត្រូវលែងដើរផ្លូវខុសទៀត ហើយត្រូវឈប់លូកលាន់ចូលកិច្ចការផ្ទៃក្នុងរបស់ខ្លួន។ កន្លងទៅ មន្ត្រីជាន់ខ្ពស់អាមេរិក ដូចជារដ្ឋមន្ត្រីសុខាភិបាលអាមេរិក លោក Alex Azar និងអនុរដ្ឋលេខាធិការនៃក្រសួងការបរទេសអាមេរិក លោក Keith Krach ក៏បានធ្វើទស្សនកិច្ចមកតៃវ៉ាន់ដែរ។ មិនតែប៉ុណ្ណោះ អាមេរិក ក៏បានផ្តល់ភ្លើងបៃតង ក្នុងការលក់អាវុធដល់តៃវ៉ាន់ជាច្រើនពាន់លានដុល្លារទៀតផង។ ចិនតែងតែប្រតិកម្មតបវិញមិនលស់ពេលនៅពេលអាមេរិក និងតៃវ៉ាន់ខិតជិតគ្នានោះ។ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់អាមេរិកនាពេលកន្លងមក យន្តហោះចម្បាំងចិនជាច្រើនគ្រឿង បានហោះចូលដែនអាកាសតៃវ៉ាន់ជាច្រើនលើក ដែលបង្កឲ្យតៃវ៉ាន់ត្រៀមខ្លួន និងអាចឈានទៅដល់ការប៉ះទង្គិចគ្នាថែមទៀត។ ជុំវិញការបើកចូលដែនអាកាសនេះ សេចក្តីថ្លែងការណ៍ក្រសួងការពារជាតិតៃវ៉ាន់សប្តាហ៍មុនបង្ហាញថា យន្តហោះចិន បើកចូលដែនអាកាសខ្លួនចំនួន៣៨០ដង ដែលជាចំនួនច្រើនបំផុតរាប់តាំងតែពីឆ្នាំ១៩៩៦មក។ សហរដ្ឋអាមេរិក ក៏ដូចជាប្រទេសឯទៀតដែរ ពុំមានទំនាក់ទំនងការទូតផ្លូវការជាមួយតៃវ៉ាន់ឡើយ ប៉ុន្តែច្បាប់របស់អាមេរិកដែលអនុម័តក្នុងឆ្នាំ១៩៧៩ តម្រូវឲ្យរដ្ឋាភិបាលអាមេរិកផ្តល់មធ្យោបាយដល់កោះនេះក្នុងការការពារខ្លួនពីការកាន់កាប់ពីចិនដោយកម្លាំងយោធា។ ចាប់ពីពេលនោះមក អាមេរិកជាអ្នកការពារតៃវ៉ាន់លើឆាកអន្តរជាតិ និងជាអ្នកលក់អាវុធធំបំផុតឲ្យតៃវ៉ាន់៕ | បេសកកម្មចិននៅអង្គការសហប្រជាជាតិ(UN) បានប្រតិកម្មទៅនឹងការប្រកាសពីដំណើរទស្សនកិច្ចរបស់អគ្គរដ្ឋទូតអាមេរិកប្រចាំ UN ទៅកាន់តៃវ៉ាន់ ដែលចិនចាត់ទុកជាអាណាខេត្តមួយ។ ចិនអះអាងថា អាមេរិកកំពុងប្រលែងលេងជាមួយភ្លើងហើយ។ |
សូមស្ដាប់ប្រសាសន៍លោក George Edgar ជាភាសាអង់គ្លេស ដែលមានបកប្រែជាភាសាខ្មែរ ដូចក្រោមនេះ៖ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជារូបនេះ ឲ្យដឹងថា ស្ថានភាព EBA ចំពោះកម្ពុជា កំពុងស្ថិតក្នុងដំណើរនីតិវិធីសម្រេចរបស់សហភាពអឺរ៉ុប ដែលលោកមិនអាចឆ្លើយពីលទ្ធផលណាមួយជុំវិញរឿងនេះបានឡើយ។ កាលពីខែមិថុនាឆ្នាំនេះ រដ្ឋាភិបាលបានបញ្ជូនបេសកជនទៅបញ្ចុះបញ្ចូលសហភាពអឺរ៉ុប ដើម្បីកុំឲ្យដកប្រព័ន្ធអនុគ្រោះពន្ធនេះពីកម្ពុជា៕ | ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា លោក George Edgar បានថ្លែងថា លោកមិនចង់ទាយពីលទ្ធផលនៃការសម្រេចដក ឬបន្តប្រព័ន្ធអនុគ្រោះពន្ធ«Everything But Arm, EBA» ចំពោះកម្ពុជាឡើយ ដោយត្រូវរង់ចាំការសម្រេចពីសហភាពអឺរ៉ុប។ នេះជាការឆ្លើយតបរបស់លោក George edgar ទៅនឹងសំនួររបស់អ្នកកាសែត ក្នុងកម្មវិធីប្រជុំប្រចាំឆ្នាំជាមួយអ្នកទទួលជ័យលាភីពីកម្មវិធី Erasmus plus នៅថ្ងៃទី២៣ ខែសីហា។ |
ខ្សែបម្រើកូឡុំប៊ី Romel Morales បានបញ្ជូនបាល់យ៉ាងល្អឲ្យខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា សម្រេចទីមួយគ្រាប់ឲ្យ PKNS FC នៅនាទីទី៦៦ ដើម្បីរួមចំណែកក្នុងជ័យជម្នះ ៣-២ លើក្រុម Melaka United។ គ្រាប់បាល់របស់ វឌ្ឍនាកា កើតឡើងក្រោយ ខ្សែការពារម៉ាឡេស៊ី Gurusamy Kandasamy បានទាត់បាល់ពិន័យ១១ម៉ែត្រសម្រេចឲ្យ PKNS FC នាំមុខ ១-០ លើក្រុម Melaka United នៅនាទីទី៤៣ បន្ទាប់ពីខ្សែការពារ Jang Suk-won ធ្វើឲ្យខ្សែប្រយុទ្ធ Kpah Sherman ដួលក្នុងតំបន់គ្រោះថ្នាក់។ ពីរនាទីក្រោយគ្រាប់បាល់របស់ វឌ្ឍនាកា ពោលគឺនៅនាទីទី៦៨ ខ្សែប្រយុទ្ធដ៏មុតស្រួច Kpah Sherman សម្រេចបាន១គ្រាប់បន្ថែម ដើម្បីបង្កើនការនាំមុខ ៣-០ សម្រាប់ PKNS FC។ ឈានដល់នាទីទី៨៥ ខ្សែប្រយុទ្ធប្រេស៊ីល Casagrande សម្រេចគ្រាប់បាល់តាមពីក្រោយ ៣-១ ឲ្យ Melaka United តាមរយៈការទាត់បាល់ពិន័យ១១ម៉ែត្រ ក្រោយ Jafri Firdaus Chew ធ្វើឲ្យ Safiq Rahim ដួលក្នុងតំបន់គ្រោះថ្នាក់។ ៧នាទីក្រោយមកប្រធានក្រុម Shukor Adan បានតែតបាល់បញ្ចូលទីមួយគ្រាប់បន្ថែម ដើម្បីបង្កើនការតាមពីក្រោយ ៣-២ សម្រាប់ Melaka United ក្រោយការលើករបស់កីឡាករ Wan Amirul Afiq Wan Rahman។ ក្រុមទាំងពីរបានរក្សាលទ្ធផលនេះរហូតចប់ការប្រកួត។ ជ័យជម្នះនេះ ជួយឲ្យក្រុម PKNS FC ទទួលបានកៅអីឡើងទៅវគ្គ១/៨៕ | ខ្សែប្រយុទ្ធឆ្នើមកម្ពុជា ចាន់ វឌ្ឍនាកា ទាត់បាល់សម្រេចទីមួយគ្រាប់ឲ្យ PKNS FC ក្នុងជ័យជម្នះ ៣-២ លើ Melaka United នាការប្រកួតវគ្គ១/១៦នៃពានរង្វាន់ Malaysia FA Cup 2019 កាលពីយប់ថ្ងៃទី៣ មេសា ឆ្នាំ២០១៩ នៅកីឡដ្ឋាន Shah alam stadium។ នេះជាគ្រាប់បាល់ទី២ បន្ទាប់ពីរូបគេរកបានគ្រាប់បាល់ដំបូងនាជំនួបសប្តាហ៍ទី៣ពានរង្វាន់ក្របខណ្ឌកំពូលម៉ាឡេស៊ី កាលពីពេលកន្លងទៅ។ |
សុធីរ៖ អា សំណាង! អញលឺគេនិយាយថា មានបុគ្គលិកជាច្រើនចូលចិត្តឲ្យយោបល់ទៅក្រុមការងារ ថៅកែ ឬម្ចាស់ក្រុមហ៊ុនឲ្យធ្វើនេះ ឬនោះ មិនចេះចប់ មិនចេះហើយ តែខ្លួនឯង(បុគ្គលិក)មិនសូវចូលរួមធ្វើសោះ។ មានមែនឬទេ? សំណាង៖ អា សុធីរ! មានច្រើនណាស់លោកព្រះ ព្រោះ អានិយាយហ្នឹងវាស្រួលជាងអាធ្វើ។ អាធ្វើហ្នឹងវាពិបាកណាស់ អ៊ីចឹងហើយបានជាមនុស្សចូលចិត្តនិយាយឲ្យយោបល់ តែបើធ្វើវិញ មិនចង់ទេ។ សុធីរ៖ អា សំណាង! ឲ្យយោបល់ល្អតើ! សំណាង៖ អញដឹង អញយល់ថា វាល្អហើយ។ តែអ្វីដែលល្អជាងនេះ គឺបុគ្គលិកដែលជួយផ្តល់យោបល់ហើយជួយធ្វើទៀត។ កុំជួយឲ្យតែយោបល់ តែមិនធ្វើ ឬមិនសូវធ្វើ គឺមិនល្អទេ។ សុធីរ៖ ជាធម្មតា តើម្ចាស់ក្រុមហ៊ុន ឬថៅកែ ចូលចិត្តបុគ្គលិករបៀបណា? សំណាង៖ ថៅកែ ឬម្ចាស់ក្រុមហ៊ុន ត្រូវការបុគ្គលិកដែលមានគំនិតថ្មីៗ និងជួយអនុវត្តគំនិតនោះ ពោល គឺមិនមែនមានតែគំនិតទេ។ ធ្វើ ឬអនុវត្តទើបបានផល។ ម្យ៉ាងទៀត យ៉ាងហោចណាស់ ក្រុមហ៊ុនចង់បានតែបុគ្គលិកណាដែលអាចបំពេញកាតព្វកិច្ចរបស់ខ្លួនឯងឲ្យបានល្អជាមុនសិន មុននឹងជួយឲ្យយោបល់ទៅក្រុមការងារផ្សេងទៀត ឬទៅកាន់ម្ចាស់ក្រុមហ៊ុន។ សុធីរ៖ ចុះថៅកែ ឬម្ចាស់ក្រុមហ៊ុន មិនចូលចិត្តបុគ្គលិករបៀបយ៉ាងម៉េច? សំណាង៖ បើតាមអញដឹង គឺថា ថៅកែ ឬម្ចាស់ក្រុមហ៊ុនមិនចូលចិត្តបុគ្គលិកណាដែលតែងតែឲ្យយោបល់ម្ចាស់ក្រុមហ៊ុន ឬក្រុមការងារផ្សេងទៀតមិនចេះចប់មិនចេះហើយ តែការងារខ្លួនឯង ឬរបស់ក្រុមខ្លួនឯងមិននាំគ្នាធ្វើឲ្យល្អឡើយ៕ | សំណាង និងសុធីរ ស្គាល់គ្នាអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។ ពួកគេទាំងពីរនាក់ជជែកគ្នាមិនចេះធុញពីរឿងសង្គមដែលកើតឡើងនៅក្នុងប្រទេសកម្ពុជា។ មិនធុញព្រោះតែរឿងរ៉ាងចេះតែកើតឡើងក្នុងទម្រង់ខុសៗគ្នា។ នៅថ្ងៃនេះ ក្លើទាំងពីរនាំគ្នានិយាយពីរឿងភាពមិនចុះសម្រុងនឹងគ្នារវាងបុគ្គលិក និងថៅកែ។ |
សារព័ត៌មាន DailyMail ផ្សាយថា ប្រធានាធិបតីរុស្ស៊ីវ្ល៉ាឌីមៀរពូទីន បានចាត់ឲ្យក្រុមប៉ូលីសសម្ងាត់ KGB (Komitet Gosudarstvennoy Bezopasnosti) ទទួលបន្ទុកការពារសន្តិសុខក្នុងព្រឹត្តិការណ៍ពិភពលោកដែលរុស្ស៊ីធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០១៨ ដើម្បីកម្ចាត់ក្រុមអ្នកគាំទ្រណាដែលអុកឡុកនៅកីឡដ្ឋាន និងតាមដងផ្លូវជាដើម។ កាលពីនៅក្នុងការប្រកួតពានរង្វាន់ Euro ឆ្នាំ២០១៦ ដែលបារាំងធ្វើជាម្ចាស់ផ្ទះនោះ អ្នកគាំទ្ររុស្ស៊ីបានវាយប្រហារអ្នកគ្រាំទ្រអង់គ្លេសបង្កឲ្យមានភាពរញ៉េរញៃ ព្រមទាំងមានអ្នករងរបួសជាច្រើនថែមទៀត។ ជុំវិញករណីនេះ ត្រូវបានគេជឿជាក់ថា អាចនឹងកើតឡើងម្តងទៀតក្នុងការប្រកួត World Cup ឆ្នាំ២០១៨។ នេះមានន័យថាអ្នកគាំទ្ររុស្សីទំនងជាស្ថិតក្រោមការគ្រប់គ្រងខ្ពស់បំផុតពីសំណាក់កងកំលាំងពិសេស ក្រោមហេតុផលព្រួយបារម្ភកើតជម្លោះជាមួយអ្នកគាំទ្រគូប្រជែងដែលព្យាយាមបង្កបញ្ហា។ ការចូលរួមរបស់អង្គភាពសម្ងាត់ KGB គឺជាការបង្ហាញពីការប្តេជ្ញាចិត្តរបស់លោកពូទីនដើម្បីធ្វើយ៉ាងណាឲ្យអ្នកធ្វើដំណើរទៅរុស្ស៊ីក្នុងអំឡុងពេលប្រកួតមានភាពកក់ក្តៅ មិនមានការភ័យខ្លាចលើបញ្ហាសន្តិសុខ៕ | លោកវ្ល៉ាឌីមៀរពូទីននឹងប្រើប្រាស់ប៉ូលិសសម្ងាត់របស់រុស្ស៊ីដើម្បីពង្រឹងសន្តិសុខនៅក្នុងការប្រកួតកីឡាបាល់ទាត់ពិភពលោក FIFA World Cup នៅឆ្នាំក្រោយ។ ប្រធានាធិបតីរុស្ស៊ីធ្វើបែបនេះ ដ្បិតខ្លាចក្រែងមានការប៉ះទង្គិចគ្នាដូចកាលពីអ្នកគាំទ្ររុស្ស៊ី និងអង់គ្លេសធ្លាប់មានបញ្ហានឹងគ្នាក្នុងព្រឹត្តិការណ៍ Euro 2016 ។ |
បើតាមលោក ជា រតនា នាយកប្រតិបត្តិគ្រប់គ្រងបណ្តាញភ្នាក់ងារ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអេ អឹម ខេ បានដឹងថា សេវានេះ នឹងផ្ដល់ភាពងាយស្រួលដល់អតិថិជនដែលមានគណនីធនាគារដែលជាសមាជិករបស់បាគង អាចដាក់ប្រាក់ចូលគណនីធនាគាររបស់ តាមរយៈភ្នាក់ងារ អេ អឹម ខេ ដែលនៅជិតផ្ទះបំផុត ដែលមានងាយស្រួល រហ័ស និងចំណេញពេលវេលាផងដែរ។ ដើម្បីជ្រាបកាន់តែច្បាស់ពីសេវាកម្មថ្មីរបស់អេ អឹម ខេ ងាយស្រួលយ៉ាងណានោះ សូមទស្សនាកិច្ចសម្ភាសន៍ រវាងកញ្ញា ខន ចំប៉ា នៃសារព័ត៌មានថ្មីៗ ជាមួយ លោក ជា រតនា នាយកប្រតិបត្តិគ្រប់គ្រងបណ្តាញភ្នាក់ងារ របស់អេ អឹម ខេ ដូចតទៅ៖ វិស័យហិរញ្ញវត្ថុនៅប្រទេសកម្ពុជា កាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ ជាក់ស្តែង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអេ អឹម ខេ តែងតែរកបច្ចេកវិទ្យាថ្មីៗដើម្បីសម្រួលដល់ការធ្វើប្រតិបត្តិការហិរញ្ញវត្ថុជូនអតិថិជនរបស់ខ្លួនផងដែរ។ ថ្មីៗនេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានចូលរួមជាសមាជិករបស់បាគង ដែលជាកម្មវិធីមួយរបស់ធនាគារជាតិនៃកម្ពុជា អនុញ្ញាតឲ្យធនាគារនៅក្នុងកម្ពុជា អាចទូទាត់ និងផ្ទេរប្រាក់ឆ្លងគ្រឹះស្ថានបានយ៉ាងងាយស្រួល និងមានសុវត្ថិភាពខ្ពស់។ លោក ជា រតនា នាយកប្រតិបត្តិគ្រប់គ្រងបណ្តាញភ្នាក់ងារ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានពន្យល់ប្រាប់សារព័ត៌មានអេឡិចត្រូនិកថ្មីៗថា មូលហេតុដែល អេ អឹម ខេ ចូលរួមជាសមាជិករបស់បាគង គឺដោយសារប្រព័ន្ធនេះ គឺស្របទៅនឹងចក្ខុវិស័យរបស់អេ អឹម ខេ ដែលតែងតែយកចិត្តទុកដាក់ លើវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ ធ្វើយ៉ាងណាឲ្យកម្ពុជា រីកចម្រើនដូចបណ្តាប្រទេសដទៃទៀត។ លោក ជា រតនា បានគូសបញ្ជាក់ទៀតថា តាមរយៈប្រព័ន្ធបាគងនេះ អេ អឹម ខេ ផ្តល់ជូនអតិថិជននូវការផ្ទេរប្រាក់ពី កម្មវិធីធនាគារចល័តរបស់អេ អឹម ខេ ទៅគ្រឹះស្ថានធនាគារផ្សេងដោយឥតគិតថ្លៃសេវាផងដែរ ដែលនេះជាការផ្តល់ជូនដ៏ពិសេសមួយរបស់អេ អឹម ខេ។ កាន់តែពិសេសជាងនេះទៀតនោះ ថ្មីៗនេះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ គឺជាស្ថាប័នដំបូងគេបង្អស់នៅកម្ពុជាដែលបានអនុញ្ញាតឲ្យអតិថិជនទាំងអស់ អាចដាក់ប្រាក់ចូលទៅក្នុងគណនី នៃធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុផ្សេងៗទៀតក្នុងស្រុកដែលជាដៃគូររបស់បាគង តាមរយៈភ្នាក់ងាររបស់អេ អឹម ខេ ដែលមានជាង ៦០០០ កន្លែងនៅទូទាំងប្រទេសផងដែរ។ លោក ជា រតនា បានពន្យល់បន្ថែមទៀតថា សេវាកម្មថ្មីនេះ នឹងកាន់តែផ្ដល់ភាពងាយស្រួល ដល់អតិថិជន ដែលអាចដាក់ប្រាក់ចូលធនាគារផ្សេងៗ តាមរយៈភ្នាក់ងារ អេ អឹម ខេ ដែលនៅជិតផ្ទះបំផុត។ មួយវិញទៀត ការដាក់ប្រាក់ គឹមានភាពងាយស្រួលមែនទែន ដែលគ្រាន់តែគាត់អញ្ចើញទៅភ្នាក់ងាររបស់អេ អឹម ខេ ហើយប្រាប់លេខគណនីរបស់ធនាគារ នោះភ្នាក់ងារនឹងធ្វើប្រតិបត្តិការជូនភ្លាមៗ ហើយសាច់ប្រាក់ដែលដាក់នឹងចូលក្នុងគណនីធនាគារបរស់គាត់ភ្លាមៗផងដែរ»៕ (អត្ថបទពាណិជ្ជកម្ម) | ការរីកចម្រើននៃ បច្ចេកវិទ្យាបានជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃ របស់មនុស្សជុំវិញសកលលោក ក៏ដូចជានៅកម្ពុជា។ ថ្មីៗនេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានបន្ថែមមុខមាត់ថ្មីមួតទៀត តាមរយៈការអនុញ្ញាតឲ្យអតិថិជនទាំងអស់ អាចដាក់ប្រាក់ចូលទៅក្នុងគណនីរបស់ខ្លួននៅធនាគារបាន តាមរយៈភ្នាក់ងាររបស់អេ អឹម ខេ ដែលមានជាង៦០០០កន្លែងនៅទូទាំងប្រទេស។ |
ដ្បិតលោក គង់ បូរ៉ា មិនបន្តសកម្មភាពនយោបាយក្តី ប៉ុន្តែមិនមានមានន័យថា លោកបោះបង់ចោលអាជីពនយោបាយទាំងស្រុងដែរ ពោលគឺលោកគ្រាន់តែចង់សម្រាកពីការងារនយោបាយមួយរយៈពេលសិនប៉ុណ្ណោះ។ ក្នុងន័យនេះលោក គង់ បូរ៉ា បានសង្កត់ធ្ងន់ថា លោកនឹងអាចប្រឡូកចូលឆាកនយោបាយវិញ នៅក្នុងរូបភាពណាមួយ នាការបោះឆ្នោតអាណត្តិក្រោយ ឆ្នាំ២០២៣។ សូមស្ដាប់កិច្ចសម្ភាសលោក រំដួល ចិត្រា អ្នកសារព័ត៌មានថ្មីៗ ជាមួយលោក គង់ បូរ៉ា អតីតមន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ ដូចតទៅ៖ ថ្លែងប្រាប់សារព័ត៌មានថ្មីៗ អតីតតំណាងរាស្ត្រមណ្ឌលព្រៃវែង នៃអតីតគណបក្សសង្គ្រោះជាតិរូបនេះ បាននិយាយដូច្នេះថា៖«ការដាក់ពាក្យទៅបម្រើការងារនៅនាយកដ្ឋានសុខភាពសត្វ សុខភាពសាធារណៈ បសុព្យាបាល នៃក្រសួងកសិកម្ម ដោយសារខ្ញុំយល់ឃើញថា ខ្ញុំមិនទាន់ចង់ចូលរួមក្នុងជីវភាពនយោបាយថ្មីណា ក្រៅពីអតីតគណបក្សសង្គ្រោះជាតិនៅឡើយទេ ដោយសារខ្ញុំរង់ចាំពេលវេលា និងមើលគណបក្សផ្សេងៗទៀតសម្រាប់ការបោះឆ្នោត ហើយខ្ញុំនឹងចូលរួមនយោបាយជាមួយគណបក្សណាមួយនៅពេលខាងមុខ»។ តាមពិតទៅមុននឹងប្រឡូកចូលឆាកនយោបាយជាមួយអតីតគណបក្សសង្គ្រោះជាតិពីរអាណត្តិកន្លងមកនេះ លោក គង់ បូរ៉ា ក៏ធ្លាប់ជាមន្ត្រីក្របខណ្ឌ«ក» បម្រើការងារនាយកដ្ឋានសុខភាពសត្វ សុខភាពសាធារណៈ បសុព្យាបាល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដែរ។ កាលណោះលោក បូរ៉ា បម្រើការងារនៅក្នុងនាយកដ្ឋានផលិតកម្ម សុខភាពសត្វ និងបសុព្យាបាល។ ការសុំបម្រើការងារក្នុងក្របខណ្ឌដើមវិញនេះ លោក គង់ បូរ៉ា រំពឹងថា ខ្លួននឹងអាចប្រើប្រាស់ជំនាញ ដែលធ្លាប់បម្រើការងារពីមុន ជួយដោះស្រាយបញ្ហាសាធារណ និងសង្គម ក្រៅពីអាជីពនយោបាយនេះដែរ៕ | ភ្នំពេញ៖ អតីតមន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ លោក គង់ បូរ៉ា បានស្នើសុំចូលបម្រើការងារនៅក្នុងនាយកដ្ឋានសុខភាពសត្វ សុខភាពសាធារណៈ បសុព្យាបាល ដែលជាកន្លែងការងារចាស់របស់លោកវិញ ក្រោយចង់សម្រាកពីការងារនយោបាយមួយរយៈពេល។ |
ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ជាខួប១០ឆ្នាំនៃការស្លាប់មនុស្សចំនួន ៣៥៣នាក់នៅកោះពេជ្រ។ សម្រាប់ឆ្នាំនេះ សាលារាជធានីភ្នំពេញ មិនបានរៀបចំពិធីសូត្រមន្ត រាប់បាត្រ បង្សុកូល ដើម្បីឧទ្ទិសកុសលដល់វិញ្ញាក្ខន្ធជនរងគ្រោះ ក្នុងទ្រង់ទ្រាយធំដូចឆ្នាំមុនៗឡើយ ដោយសារបញ្ហាកូវីដ-១៩។ អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី បានប្រាប់សារព័ត៌មានថ្មីៗ សាលារាជធានីភ្នំពេញ បានចាត់តាំងឲ្យរដ្ឋបាលខណ្ឌ ជាអ្នករៀបចំវិញ ដោយមិនមានការជួបជុំដែលមានការជួបជុំមនុស្សច្រេីនឡេីយ។ លោក មេត មាសភក្ដី បញ្ជាក់ថា៖ «ដោយព្រឹត្តិការណ៍៣វិច្ឆិកាទើបតែបញ្ចប់ ដូច្នេះសាលារាជធានីមិនបានរៀបចំឡើយ ដោយចាត់តាំងឲ្យរដ្ឋបាលខណ្ឌជាអ្នករៀបចំក្នុងទ្រង់ទ្រាយតូច»។ សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១០ ជារាត្រីទី៣ នៃពិធីបុណ្យអុំទូក នៅស្ពាននាគ ជាប្រភេទស្ពានយោល ដែលទើបសាងសង់ថ្មីនៅកោះពេជ្របានកើតឧប្បតិ្តហេតុផ្អើលរត់ជាន់គ្នារហូតដល់ស្លាប់មនុស្សចំនួន៣៥៣នាក់ និងជាង៧០០នាក់រងរបួស។ ករណីនេះមិនត្រូវបានស្វែងរកមូលហេតុពិតប្រាកដណាមួយ នៅពីក្រោយការផ្អើលរត់ជាន់គ្នានេះឡើយ ហើយបន្ទាប់ពីមានមនុស្សស្លាប់ជាច្រើននាក់ ស្ពាននាគ ឬស្ពានយោលនោះក៏ត្រូវវាយកម្ទេចចោលផងដែរ៕ | ភ្នំពេញ៖ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ ជាខួប១០ឆ្នាំ នៃព្រឹត្តិការណ៍រត់ជាន់គ្នានៅកោះពេជ្រ។ លោក ម៉េត មាសភក្ដី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានប្រាប់សារព័ត៌មានថ្មីៗថា រដ្ឋបាលរាជធានីភ្នំពេញ បានចាត់តាំងឲ្យរដ្ឋបាលខណ្ឌ ជាអ្នករៀបចំវិញក្នុងទ្រង់ទ្រាយតូច និងមិនមានការជួបជុំមនុស្សច្រើនដូចឆ្នាំកន្លងមកទេ។ |
តុលាការភ្នំពេញបានចេញសេចក្ដីប្រកាសព័ត៌មាន នៅថ្ងៃទី២២មិថុនានេះ ពីចំណាត់ការផ្លូវច្បាប់លើករណីបាញ់ប្រហារនៅបុរីប៉េងហួតបឹងស្ងោរ ក្នុងខណ្ឌច្បារអំពៅ ដែលបានបណ្ដាលឱ្យមានមនុស្ស២នាក់ស្លាប់ និង២នាក់ទៀតរងរបួស។ តាមការស៊ើបអង្កេត អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ រកឃើញថា លោក ស្រី ស៊ីណា បានជួលផ្ទះនៅបុរីប៉េងហួតបឹងស្ងោរ ឱ្យទៅ សេង ចាន់សុផាត និង សាន ស្រីពេជ្រ។ ស្រាប់តែថ្ងៃទី១៤មិថុនា សាន ស្រីពេជ្រ ក៏មានជម្លោះ ជាមួយ ឡុង លីសុង ដែលជាជនរងគ្រោះ មានផ្ទះជាប់គ្នា។ ពួកគេ ឈ្លោះគ្នាព្រោះរឿងកាប់មែកស្វាយ វាយកំទេចផើងផ្កា និងស្លូខោអាវលយចូលក្នុងបរិវេណផ្ទះ។ អ្នកជួលផ្ទះ សាន ស្រីពេជ្រ បានប្រាប់ទៅលោក ស្រី ស៊ីណា ដើម្បីឱ្យមកជួយដោះស្រាយ។ លុះដល់ថ្ងៃទី១៧មិថុនា សាន សុខចំរើន ជាអ្នកបើកឡាន ជូនលោក ស្រី ស៊ីណា ទៅផ្ទះកើតហេតុ ហើយលោក ស៊ីណា បានចូលទៅក្នុងផ្ទះរបស់ ឡុង លីសុង ដើម្បីសួរនាំរឿងជម្លោះកាលពីថ្ងៃមុន ។ ពួកគេ ជជែកគ្នារហូតឈានទៅដល់មានជម្លោះពាក្យសម្តី ហើយលោក ស្រី ស៊ីណា ក៏បានដកកាំភ្លើងខ្លី ដែលសៀតនឹងចង្កេះ បាញ់ទៅលើ ឡុង លីសុង ជាច្រើនគ្រាប់បណ្តាលឱ្យស្លាប់នៅនឹងកន្លែងកើតហេតុ។ ឃើញដូចនេះ ឃីន កញ្ចនា បានស្ទុះទៅជួយ ឡុង លីសុង ក៏ត្រូវលោក ស្រី ស៊ីណា បាញ់៣គ្រាប់ បណ្តាលឱ្យដួលទៅលើដី ហើយស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ចំណែក បុរស២នាក់ទៀតដែលនៅក្នុងផ្ទះកើតហេតុជាមួយគ្នានោះ ក៏ត្រូវបានលោក ស្រី ស៊ីណា បាញ់សំដៅជាច្រើនគ្រាប់ បណ្តាលឱ្យរងរបួសដៃនិងជើង។ ក្រោយធ្វើសកម្មភាពបាញ់រួច ជនសង្ស័យ ស្រី ស៊ីណា បានសុំអ្នកជិះម៉ូតូដែលធ្វើដំណើរតាមដងផ្លូវ លោក ទិន ទូច ហៅ រ៉ាដូ ដើម្បីឱ្យជូនខ្លួនទៅកន្លែងចតឡាន។ តាមការស្រាវជ្រាវខាងលើ តុលាការសម្រេច បែងចែកករណីខាងលើជា២សំណុំរឿង។ សំណុំរឿងទី១ មានជនសង្ស័យ ស្រី ស៊ីណា បានប្រព្រឹត្តអំពើបាញ់ប្រហារបណ្ដាលឱ្យជន រងគ្រោះ២នាក់បានស្លាប់។ តុលាការបានចោទប្រកាន់បែបនេះ៖ «តំណាងអយ្យការបានធ្វើការចោទប្រកាន់លើឈ្មោះនេះពីបទ ឃាតកម្ម និងបទប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត តាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ និងមាត្រា២០នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវ»។ មាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌចែកថា អំពើសម្លាប់មនុស្សដោយចេតនា ដែលមិនបានគិតទុកជាមុន។ ឃាតកម្មនេះ ត្រូវផ្ដន្ទាទោសពី១០ទៅ១៥ឆ្នាំ។ ចំណែក សំណុំរឿងទី២ មានជនសង្ស័យ ស្រី ស៊ីណា បានប្រព្រឹត្តអំពើបាញ់ប្រហារបណ្តាលឱ្យជនរងគ្រោះ២នាក់រងរបួស។ ហេតុនេះ តំណាងអយ្យការបានធ្វើការចោទប្រកាន់លើឈ្មោះនេះពីបទ ប៉ុនប៉ងឃាតកម្ម និងបទប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត តាមមាត្រា២៧, មាត្រា១៩៩នៃក្រមព្រហ្មទណ្ឌ និងមាត្រា២០នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទុះនិងគ្រាប់រំសេវ។ សូមជម្រាបថា បទប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត ទោសដាក់ពន្ធនាគារពី ៦ខែ ទៅ ២ឆ្នាំ។ ជាមួយគ្នាដែរ សាន សុខចំរើន ហៅ ឆ្អឹង និង ទិន ទូច ហៅ រ៉ាដូ ត្រូវបានតុលាការ សម្រេចដោះលែងព្រោះមិនមានជាប់ពាក់ព័ន្ធទៅនឹងការប្រព្រឹត្តបទល្មើសខាងលើនេះទេ៕ | ភ្នំពេញ៖ តុលាការសម្រេចចោទ លោក ស្រី ស៊ីណា ពីបទឃាតកម្ម បទប៉ុនប៉ងឃាតកម្ម និងប្រើប្រាស់អាវុធដោយគ្មានច្បាប់អនុញ្ញាត ខណៈជនសង្ស័យពីនាក់ទៀត ត្រូវបានដោះលែង ក្រោយរកពុំឃើញថាមានជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើស។ |
ស្រុកបន្ទាយអំពិល, ឧត្ដរមានជ័យ៖ ឃុំគោកខ្ពស់ នៅស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ សម្បូរទៅដោយព្រៃល្បោះ ផ្លូវស្ងាត់ និងអសុវត្ថិភាព។ ឃុំដាច់ស្រយាលមួយនេះ មិនទាន់មានភ្លើងបំភ្លឺផ្លូវនោះទេ ដែលធ្វើឱ្យ អាជ្ញាធរឃុំមានការបារម្ភយ៉ាងខ្លាំងពីសុវត្ថិភាពពលរដ្ឋ ធ្វើដំណើរ នៅពេលយប់។ ឃុំគោកខ្ពស់ ជាតំបន់ដាច់ស្រយាលមួយ ក្នុងខេត្តឧត្ដរមានជ័យ ដោយភូមិសាស្រ្តនេះ សម្បូរទៅដោយព្រៃល្បោះ ផ្លូវស្ងាត់ និងខូចជាច្រើនខ្សែ ហើយការធ្វើដំណើរពីផ្ទះមួយ ទៅផ្ទះមួយ ត្រូវដាច់ឆ្ងាយពីគ្នា។ នេះជាមូលហេតុ ដែលលោក វ៉ាន់ ប៉ិក មេឃុំគោកខ្ពស់ គិតថា ភូមិ-ឃុំ មិនទាន់មានសុវត្ថិភាពពេញលេញ នៅឡើយ។ លោក វ៉ាន់ ប៉ិក មេឃុំគោកខ្ពស់ ទោះបី ប្រឈមហានិភ័យអស់ជាច្រើនឆ្នាំ ប៉ុន្តែឃុំគោកខ្ពស់ មិនទាន់អាចដាក់ភ្លើងបំភ្លឺផ្លូវបាននោះទេ ក្រោមមូលហេតុហេដ្ឋារចនាសម្ព័ន្ធ នៅមានកម្រិត។ ជំហានដំបូង ឃុំចង់បាន បេតុង និងកៅស៊ូគ្រប់គ្រាន់ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋ ជាមុនសិន។ លោក វ៉ាន់ ប៉ិក ប្រាប់ដូច្នេះថា៖« និយាយទៅ ឃុំនេះ(គោកខ្ពស់) ជាតំបន់ព្រៃ និងមានកន្លែងអសុវត្ថិភាពច្រើន។ អ៊ីចឹង បើចង់ដាក់ភ្លើងបំភ្លឺផ្លូវ យើងមិនដឹងថា យកទៅដាក់នៅឯណាទេ បើសុទ្ធតែព្រៃទាំងអស់ហ្នឹង។ ម្យ៉ាងទៀត ផ្លូវយើងមិនទាន់ស្អាតផង មានជង្ហុកធំៗ ផ្លូវដាច់ ខូច។ អ៊ីចឹង ពិបាក»។ ឃុំគោកខ្ពស់ មានពលរដ្ឋ រស់នៅប្រមាណ ៦ពាន់នាក់ ភាគច្រើនប្រកបការងារធ្វើស្រែចម្ការ។ ពាក់ព័ន្ធនឹងការដាក់ភ្លើងតាមផ្លូវនេះ ក៏មិនធ្លាប់មានសំណើពីពលរដ្ឋនោះទេ។ ប៉ុន្តែ ក្នុងនាមជាថ្នាក់ដឹកនាំ លោក វ៉ាន់ ប៉ិក ក៏មានការព្រួយបាម្ភ ពីសុវត្ថិភាពពលរដ្ឋ ធ្វើដំណើរពេលយប់ដែរ។ បើតាមលោកមេឃុំគោកខ្ពស់ ហានិភ័យដែលអាចកើតឡើងនៅពេលយប់ មានដូចជាគ្រោះថ្នាក់ចរាចរណ៍ ចោរកម្ម ក្មេងទំនើង និងអំពើរំលោភសេពសន្ថវៈជាដើម។ ចំពោះមុខ ប៉ុស្តិ៍រដ្ឋបាលឃុំគោកខ្ពស់ បានដាក់ការយាមល្បាត ជារៀងរាល់យប់។ ជាមួយគ្នានេះ លោក វ៉ាន់ ប៉ិក បានណែនាំដល់ពលរដ្ឋទាំងអស់ ចូលរួមប្រុងប្រយ័ត្ន និងដាក់ភ្លើង ឬចំណាំងផ្លាតលើយានយន្ត ដោយខ្លួនឯងបន្ថែមដែរ ចៀសវាងគ្រោះថ្នាក់ផ្សេងៗ៕ អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ (អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើងក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទ និងវីដេអូនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិ ស៊ុយអ៊ែតនោះទេ) | ដោយ៖ វ៉ាន់ រ៉ាឌី (យុវជនគោកខ្ពស់) |
ភ្នំពេញក្រោន ត្រូវបើការប្រកួតដំបូងក្នុងពូល F នៃពានរង្វាន់ AFC Cup វគ្គចែកពូល នៅក្នុងទឹកដីប្រទេសហ្វីលីពីន ដោយត្រូវជួបជាមួយ Dynamic Herb CEBU FC នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ នៅកីឡដ្ឋាន RIZAL MEMORIAL SPORTS COMPLEX វេលាម៉ោង៧យប់ [ម៉ោងនៅកម្ពុជា]។ លោក Oleg Starynskyi បាននិយាយថា ភ្នំពេញក្រោន បានឆ្លងកាត់ផ្លូវ ដ៏វែងឆ្ងាយ រហូតមានកៅអីនៅវគ្គចែកពូល។ ក្រុមជើងឯកលីគកំពូលកម្ពុជានេះ បានប្រកួតឈ្នះ Young Elephant FC ជើងឯកលីគកំពូលឡាវ លទ្ធផល ៣-០ និងឈ្នះលើក្រុមខ្លាំងសិង្ហបុរី Tampines Rover លទ្ធផល ៣-២ ក្នុងវគ្គជម្រុះ។ ការប្រកួតរវាងភ្នំពេញក្រោន និង Young Elephant FC «នេះ គឺជាការប្រកួតទី១ របស់យើង នៅក្នុងវគ្គចែកពូល។ ខ្ញុំ គិតថាជាការធ្វើដំណើរផ្លូវឆ្ងាយ គឺតាំងពីវគ្គជម្រុះបឋម (Preliminary stage) និងវគ្គជម្រុះចុងក្រោយ ហើយបានឈានចូលមកដល់វគ្គចែកពូល។ ម្ចាស់ផ្ទះ មានការរៀបចំបានល្អខ្ញុំ គិតថា នេះ គឺជាការប្រកួតគួរឲ្យចាប់អារម្មណ៍។»។ គ្រូបង្វឹកភ្នំពេញក្រោនរូបនេះ បាននិយាយដូច្នេះ។ ក្នុងសន្និសីទមុនប្រកួត សឿត បារាំង បាននិយាយថារូបគេ ពិតជាសប្បាយចិត្ត ដោយបានមកលេងក្នុងពានរង្វាន់ AFC Cup។ កីឡាកររូបនេះ ប្ដេជ្ញានឹងប្រឹងអស់ពីសមត្ថភាព ដើម្បីយក ៣ ពិន្ទុ ពីក្រុមម្ចាស់ផ្ទះ។ សឿត បារាំង ចាត់ទុកថាជ័យជម្នះ របស់ភ្នំពេញក្រោន ក៏សម្រាប់កម្ពុជាដែរ ព្រោះជាក្រុមតំណាងឲ្យជាតិ ក្នុងព្រឹត្តិការណ៍នេះ។ «ខ្ញុំ សប្បាយចិត្តចំពោះការបានលេងក្នុងពានរង្វាន់ AFC Cup។ ការប្រកួតនេះ គឺជាការប្រកួតមួយដែលសំខាន់ សម្រាប់ក្រុមរបស់ ដើម្បីបាន ៣ពិន្ទុ ពីម្ចាស់ផ្ទះ។ យើង នឹងខំប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីជ័យជម្នះរបស់យើង និងសម្រាប់កម្ពុជាផងដែរ។»។ កីឡាករ សឿត បារាំង បាននិយាយដូច្នេះ។ គួរបញ្ជាក់ផងដែរថា ភ្នំពេញក្រោន ត្រូវប្រកួតជាមួយ Dynamic Herb Cebu FC នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ នៅប្រទេសហ្វីលីពីន។ នៅថ្ងៃទី៥ ខែតុលា ភ្នំពេញក្រោន ត្រូវស្វាគមន៍ Shan United FC របស់មីយ៉ាន់ម៉ា នៅពហុកីឡដ្ឋានជាតិអូឡាំពិក ហើយក៏ត្រូវទទួល Macharthur FC របស់អូស្ដ្រាលី នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ ក្នុងកីឡដ្ឋានដដែរនេះ។ លុះចូលដល់ ថ្ងៃទី៩ ខែវិច្ឆិកា ក្លិបកម្ពុជាមួយនេះ ត្រូវទៅប្រកួតនៅអូស្ដ្រាលី ជាមួយ Macharthur FC ហើយត្រូវប្រកួតជាមួយ Dynamic Herb Cebu FC នៅថ្ងៃទី៣០ ខែវិច្ឆិកា នៅកីឡដ្ឋានអូឡាំពិកផងដែរ។ នៅថ្ងៃទី១៤ ខែធ្នូ ភ្នំពេញក្រោន ត្រូវប្រកួត នៅប្រទេសមីយ៉ាន់ម៉ា ជាមួយក្រុម Shan United FC៕ | សឿត បារាំង ប្តេជ្ញាប្រឹងប្រែងជួយភ្នំពេញក្រោនយកឈ្នះ Dynamic Herb CEBU FC ក្នុងការប្រកួតដំបូងក្នុងពូល F នៃពានរង្វាន់ AFC Cup ២០២៤-២៣។ ខ្សែការពារអន្តរជាតិកម្ពុជារូបនេះ ចាត់ទុកថាជ័យជម្នះនេះ មិនត្រឹមតែសម្រាប់ក្លិបទេ តែសម្រាប់ជាតិ ផងដែរ។ |
សម្ពាធកាន់ធ្ងន់កំពុងធ្លាក់លើនាយករដ្ឋមន្ត្រីអង់គ្លេស ថេរ៉េសា ម៉េយ៍ ដែលពន្យារពេលបោះឆ្នោតលើកិច្ចព្រមព្រៀងចាកចេញពីសហភាពអឺរ៉ុបរហូតដល់ដើមឆ្នាំ២០១៩ ឯណោះ។ ក្នុងកិច្ចប្រជុំសភាថ្ងៃទី១៧ ខែធ្នូ លោកស្រី ម៉េយ៍ ប្រកាសថា ការបោះឆ្នោតនឹងធ្វើឡើងក្នុងសប្ដាហ៍ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ ។ ទាំងអ្នកនយោបាយបក្សប្រឆាំង ទាំងបក្សកាន់អំណាចរបស់លោកស្រី សុទ្ធតែមិនសប្បាយចិត្តនឹងការសម្រេចចិត្តនេះ។ លោកស្រី ម៉េយ៍ ក៏ទើបរួចផុតពីការបោះឆ្នោតមិនទុកចិត្តពីផ្ទៃក្នុងបក្សអភិរក្សកំពុងកាន់អំណាច តែបានបាត់បង់ការគាំទ្រច្រើនពីសំណាក់សមាជិកដែលប្រឆាំងកិច្ចព្រមព្រៀងរបស់រដ្ឋាភិបាលលោកស្រី និងសហភាពអឺរ៉ុប។ ក្នុងចំណោមសមាជិកសភារបស់បក្សនេះ លោកស្រីទទួលបានការគាំទ្រចំនួន២០០ សំឡេង និងសំឡេងប្រឆាំងចំនួន១១៧ ។ ការគ្រោងទុក អង់គ្លេសត្រូវចាកចេញពីអឺរ៉ុបនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ ប៉ុន្តែមកទល់ពេលនេះ សភាអង់គ្លេសមិនទាន់ផ្ដល់ភ្លើងខៀវឲ្យកិច្ចព្រមព្រៀងលើការចាកចេញនេះនៅឡើយទេ។ នាយករដ្ឋមន្ត្រី ម៉េយ៍ កំពុងព្យាយាមបញ្ចុះបញ្ចូលសមាជិកឲ្យទទួលយកកិច្ចព្រមព្រៀងរបស់លោកស្រី ដោយលោកស្រីបានអះអាងជារឿយៗថា ជាកិច្ចព្រមព្រៀងល្អបំផុត។ ឯអឺរ៉ុបវិញក៏ព្រមានជាញឹកញយដែរថា គ្មានការចរចាម្ដងទៀតទេ។ គ្មានការប្រជាមតិលើកទីពីរ ខណៈអនាគតនៃអង់គ្លេស និងសហភាពអឺរ៉ុបកំពុងស្ថិតលើផ្លូវទៅរកភាពមិនច្បាស់លាស់នោះ នាយករដ្ឋមន្ត្រី ម៉េយ៍ កំពុងប្រឈមមុខការទាមទារឲ្យរៀបចំប្រជាមតិលើកទីពីរ។ យ៉ាងណាមិញ លោកស្រីប្រឆាំងដាច់ខាតគំនិតនេះ ដោយបកស្រាយថា ដើរផ្ទុយពីប្រជាមតិឆ្នាំ២០១៦ និងធ្វើឲ្យជំនឿចិត្តសាធារណៈលើរដ្ឋាភិបាលធ្លាក់ចុះ។ ប្រមុខរដ្ឋាភិបាលរូបនេះបានប្រាប់សមាជិកសភាថា ប្រជាមតិទីពីរ នឹងប៉ះពាល់ទំនុកចិត្តប្រជាជនអង់គ្លេស ហើយក៏ធ្វើឲ្យសុចរឹតភាពរបស់នយោបាយអង់គ្លេសជាប់ឈ្មោះអាក្រក់រហូតដែរ។ បើតាមទីភ្នាក់ងារព័ត៌មាន AFP លោកស្រី ម៉េយ៍ បន្តថា បើមានប្រជាមិតទីពីរមែន អង់គ្លេសក៏មិនអាចទៅណាឆ្ងាយដែរ។ បក្សប្រឆាំងស្នើបោះឆ្នោតមិនទុកចិត្តប្រឆាំងលោកស្រី ម៉េយ៍ ក្នុងកិច្ចប្រជុំសភាដដែល មេដឹកនាំបក្សពលករ លោក Jeremy Corbyn បានស្នើបោះឆ្នោតបង្ហាញការមិនទុកចិត្តលើលោកស្រីនាយករដ្ឋមន្ត្រី ម៉េយ៍ ។ មេដឹកនាំបក្សប្រឆាំងរូបនេះនិយាយថា សភាលែងទុកចិត្តនាយករដ្ឋមន្ត្រីទៀតហើយ ព្រោះលោកស្រីមិនបានអនុញ្ញាតឲ្យសភាបោះឆ្នោត។ បើតាមលោក Corbyn ការបោះឆ្នោតមិនទុកចិត្តនេះ ជាផ្លូវតែមួយគត់ដែលលោកគិតថា អាចធ្វើឲ្យសភាអាចបោះឆ្នោតលើកិច្ចព្រមព្រៀងជាមួយអឺរ៉ុបនៅត្រឹមសប្ដាហ៍ក្រោយ មិនមែនរង់ចាំដល់ឆ្នាំក្រោយឡើយ។ យ៉ាងណាក្ដី ការបោះឆ្នោតតាមសំណើរបស់មេដឹកនាំប្រឆាំង នឹងមិនមានអំណាចចាប់ឲ្យអនុវត្តឡើយ បើទោះជាសមាជិកភាបោះគាំទ្រលើរបៀបវារៈសម្ដែងការមិនទុកចិត្តលើលោកស្រី ម៉េយ៍ ក្ដី។ មន្ត្រីសភាអង់គ្លេសអះអាងថា រដ្ឋាភិបាលនឹងសម្រេចចិត្តលើសំណើនេះ ប៉ុន្តែវាក៏សិទ្ធិរបស់សភាដែលអនុញ្ញាតឲ្យមានការបោះឆ្នោតតាមសំណើរបស់សមាជិក។ បើមានការបោះឆ្នោតមិនទុកចិត្ត ហើយសមាជិកសភាភាគច្រើនគាំទ្រនោះ វាក៏មានន័យថា ប្រជាប្រិយភាពរបស់លោកស្រី ម៉េយ៍ បានធ្លាក់ចុះក្នុងចំណោមសមាជិកសភា ហើយដែលនឹងជះឥទ្ធិពលដល់ការបោះឆ្នោតលើកិច្ចព្រមព្រៀងជាមួយអឺរ៉ុបដែរ។ ម្យ៉ាងទៀត វាក៏អាចឈានដល់ការបោះឆ្នោតមិនទុកចិត្តលើរដ្ឋាភិបាលទាំងមូល រួចឈានដល់ការបោះឆ្នោតទូទៅក៏ថាបាន៕ | នាយករដ្ឋមន្ត្រីអង់គ្លេស ថេរ៉េសា ម៉េយ៍ បានកំណត់ពេលបោះឆ្នោតនៅសភាជាថ្មីលើកិច្ចព្រមព្រៀងចាកចេញពីសហភាពអឺរ៉ុប។ ការកំណត់ពេលនេះដែលនឹងរៀបចំនៅដើមឆ្នាំក្រោយ ធ្វើឡើងបន្ទាប់លោកស្រីបានលើកពេលកាលបរិច្ឆេទចាស់ព្រោះដឹងមុនថា មិនអាចទទួលបានការគាំទ្រឡើយ។ ការអូសបន្លាយពេលនេះ ធ្វើឲ្យបក្សប្រឆាំងស្នើបោះឆ្នោតមិនទុកចិត្តប្រឆាំងលោកស្រី ម៉េយ៍ ។ ថ្លែងក្នុងកិច្ចប្រជុំសភាថ្ងៃទី១៧ ខែធ្នូ លោកស្រី ម៉េយ៍ ក៏ប្រកាសដែរថា គ្មានទេប្រជាមតិលើកទីពីរនោះ។ |
អស់កម្លាំងខ្លាំង ហើយពិបាកដកដង្ហើមទៀត ឈឺទ្រូង ដែលចាក់រាលដល់ស្មា និងថ្កាម មិនរំលាយអាហារ ហើមជើង បេះដូងដើរខុសចង្វាក់ ឬលឺសម្លេងបេះដូងលោតខ្លាំង៕ ត្រួតពិនិត្យដោយ www.health.com.kh | ជំងឺបេះដូងត្រូវបានគេស្គាល់ថាជាឃាតករឈាមត្រជាក់។ នេះដោយសារតែអាការៈ ឬសញ្ញាព្រមានរបស់វាច្រើនតែមិនអាចសម្គាល់ដឹង។ ហេតុដូច្នេះហើយ មនុស្សភាគច្រើនដឹងថាខ្លួនមានបញ្ហាបេះដូងនៅពេលដែលវាហួសពេលទៅហើយ។ យ៉ាងណាមិញ អ្នកអាចសម្គាល់បញ្ហានេះបានមុនពេលវាស្ថិតក្នុងសភាពគ្រោះថ្នាក់ដូចជា៖ |
ភ្នំពេញ៖ យុវជន ទក ភីរ៉ាវីន ជាសិស្សនិទ្ទេស A ដែលមានលំដាប់ពិន្ទុ១០០ នាសម័យប្រឡងបាក់ឌុប ៦ វិច្ឆិកា ឆ្នាំ២០២៣។ ជាសិស្សមកពីវិទ្យាល័យ១០ មករា ១៩៧៩ ខេត្តសៀមរាប សិស្សនិទ្ទេសAរូបនេះ បានចាត់ទុកការរៀនសូត្រ គឺជារឿងដែលចាំបាច់ និងសំខាន់បំផុតសម្រាប់មនុស្សម្នាក់ៗ។ នៅពេលដែលមនុស្សម្នាក់ៗបានសិក្សា នោះ ពួកគេអាចប្រើចំណេះដឹងទៅដោះស្រាយបញ្ហា ឬសម្រេចកិច្ចការផ្សេងៗក្នុងជីវិត។ ទក ភីរ៉ាវីន ដែលមានវ័យ១៩ឆ្នាំ រៀបរាប់ដូច្នេះ៖«កាលណាយើងមានចំណេះដឹង គឺយើងអាចចេះវិភាគ ចេះវែកញែក ហើយយើងអាចសម្រេចកិច្ចការផ្សេងៗ ដោយអាស្រ័យទៅលើចំណេះដឹងដែលយើងបានរៀន»។ យុវជនរូបនេះ ក៏លើកទឹកចឹត្តដល់អាណាព្យាបាលគ្រប់រូប ផ្តល់តម្លៃលើការសិក្សា ហើយបញ្ជូនកូនៗ ឱ្យទទួលបានការអប់រំ ឱ្យបានគ្រប់គ្នាផងដែរ។ ដើម្បីជ្រាបច្បាស់សូមអញ្ជើញទស្សនាវីដេអូខាងក្រោមនេះ៖ | ដោយ៖ តុប វណ្ណារ៉ា |
The eight models of concrete and steel were unveiled in October 2017, at a cost of more than $300,000 each, on the edge of San Diego at the border with Tijuana, Mexico. Trump himself inspected the 30-feet (nine-meter) full-scale models erected side-by-side when he visited California in March last year and pushed his signature campaign promise of a wall along the Mexican border. He says the barrier is needed to keep out illegal immigrants, criminal gangs and drug traffickers. The prototypes were built for testing and evaluation, which has now been completed, a Customs and Border Protection official said. "They have served their purpose and are now being removed" while a new "secondary bollard wall" will go up in the same location, the official said. "Removing the prototypes would be less expensive than integrating the prototypes into the new Secondary Border Wall." Construction workers used machinery to knock down seven of the prototypes but were unable to topple the last one. "They woke us up early when they were drilling," said a Tijuana resident who lives a few meters from the border, where the prototypes had become an attraction for tourists in Tijuana. Unable to obtain all the congressional funding he seeks for his wall, Trump declared a "national emergency" that would enable him to find billions of dollars from other sources, in particular the Pentagon budget for military construction. On Tuesday the Democrat-controlled House of Representatives struck down the emergency declaration, which will also be considered by the Senate, which is controlled by Trump's Republican party. str/it © Agence France-Presse | Tijuana, Mexico | President Donald Trump's border wall with Mexico has yet to be built and, on Wednesday, US authorities began demolishing the prototypes constructed for it in California 16 months ago. |
ក្រុមជំនាញគណៈកម្មការលុបបំបាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាលខុសច្បាប់ បានពិនិត្យ និងរកឃើញទីតាំងសម្រាកព្យាបាលនៅផ្សារបាវិត ដែលមានម្ចាស់ជាជនជាតិចិន។ បើតាមប្រភពដដែល កន្លងមកបានបញ្ជាក់ថា កន្លែងសម្រាកព្យាបាលនេះ កម្លាំងជំនាញធ្លាប់ចុះពិនិត្យទីតាំងនេះ ៣លើករួចមកហើយ ប៉ុន្តែនៅតែបន្តសកម្មភាព។ នៅទីតាំងនេះ សមត្ថកិច្ចបានដកហូតសម្ភារ និងឱសថមួយចំនួន ក្នុងនោះមានឱសថ៣កេសផលិតនៅប្រទេសចិន និងគ្មានចុះបញ្ជិកា។ ចំណែកទីតាំងមួយទៀត ដែលអាជ្ញាធរបានបិទដែរនោះ គឺស្ថិតក្នុងកាស៊ីណូម៉ាកាវ និងក៏មានម្ចាស់ ជាជនជាតិចិនដែរ។ បើតាមកម្លាំងជំនាញ ក្នុងប្រតិបត្តិការនេះ អាជ្ញាធរបានដកហូតសម្ភារមួយចំនួន និងឱសថចំនួន២៣កេស ដែលផលិតនៅប្រទេសចិន និងគ្មានច្បាប់អនុញ្ញាត៕ | អាជ្ញាធរខេត្តស្វាយរៀង បានចុះបិទទីតាំងលក់ឱសថ និងព្យាបាល ពីរកន្លែង នៅក្រុងបាវិត ដែល គ្មានច្បាប់អនុញ្ញាត និងចែកចាយឱសថគ្មានចុះបញ្ជិកា។ ប្រតិបត្តិការនេះ ធ្វើឡើងកាលពីថ្ងៃទី១៤សីហា ឆ្នាំ២០១៩ ដឹកនាំដោយអភិបាលខេត្តស្វាយរៀង ដែលជាប្រធានគណៈកម្មការលុបបំបាត់ឱសថក្លែងក្លាយនិងសេវាសុខាភិបាលខុសច្បាប់ខេត្តផង។ នេះបើតាមការចេញផ្សាយរបស់មន្ទីរសុខាភិបាលខេត្តស្វាយរៀង។ |
តទៅនេះ សូមអញ្ជើញលោក អ្នកនាង ទស្សនាវីដេអូដូចតទៅ៖ អគារបៃតង ឬGreen Buildin ក្លាយជានិន្នាការថ្មីមួយរបស់មនុស្សរស់នៅក្នុងសតវត្សរ៍ទី២១នេះ។ បើតាម World Green Building Council «Green Building» គឺសំដៅលើអគារទាំងឡាយណា ដែលរចនា សាងសង់ឡើង ដោយផ្ដល់ផលល្អដល់ធនធានធម្មជាតិនិងធ្វើឱ្យគុណភាពជីវិតប្រសើរឡើង។ការដាំរុក្ខជាតិនៅក្នុងអគារគ្រាន់ជាផ្នែកតូចមួយប៉ុណ្ណោះ នៃអគារបៃតង។ ការដាំរុក្ខជាតិលម្អមិនត្រឹមតែបន្ថែមលំហបៃតងប៉ុណ្ណោះទេ ប៉ុន្តែវាជួយបន្សត់ខ្យល់, បន្ធូរបន្ថយអារម្មណ៍ស្មុគស្មាញនិងអផ្សុក ជាដើម។ ការណ៍នេះ បានជំរុញចិត្ត លោក ហែម ច័ន្ទសុភ័ក្ត្របើកអាជីវកម្មលក់រុក្ខជាតិលម្អនេះឡើង ក្រោមយីហោ «Jungle à Domicile - ព្រៃ» អំឡុងឆ្នាំ២០១៩។តែពេលនោះលោកលក់តាមអនឡាញប៉ុណ្ណោះ។ អតីតនិស្សិតបញ្ចប់ការសិក្សាផ្នែកក្សេតសាស្ត្ររូបនេះរៀបរាប់ប្រាប់សារព័ត៌មានថ្មីៗ២៥បន្ថែម ជុំវិញការបើកដំណើរការហាងខ្លួនដូច្នេះ៖ «ចាប់ផ្ដើមដឹងខ្លួនចង់បើកអាហ្នឹងតាំងពីឆ្នាំ២០១៥ដែលពេលដែលខ្ញុំបានទៅសិក្សារយៈពេលខ្លីនៅសកលវិទ្យាល័យឈៀងម៉ៃហើយខ្ញុំបានទៅទស្សនកិច្ចនៅរុក្ខឧទ្យាន ពេលនោះចាប់ផ្ដើមគិតរឿងហ្នឹងហើយយើងជាអ្នកស្រឡាញ់ដើមឈើស្រាប់»។ សម្រាប់លោក ច័ន្ទសុភ័ក្ត្រ ដែលជាអ្នកលក់និងជាអ្នកដាំលម្អខ្លួនឯងដែរនោះ លោកយល់ឃើញថា ការដាំរុក្ខជាតិនៅក្នុងបន្ទប់ឬក្នុងលំនៅដ្ឋាន វាធ្វើឱ្យអារម្មណ៍ធូរស្រាលនិងកាត់បន្ថយអារម្មណ៍តានតឹងបានមួយផ្នែក។ ហើយការដាំរុក្ខជាតិនេះក៏ជាសកម្មភាពកម្សាន្តមួយ និងដើម្បីផ្សារភ្ជាប់ខ្លួនយើង ទៅនឹងធម្មជាតិ។ ក្រៅពីជាហាងលក់រុក្ខជាតិលម្អ «Jungle àDomicile - ព្រៃ» ក៏ជាកន្លែងសម្រាប់បង្កើនចំណេះដឹងអំពីរុក្ខជាតិទាំងលក្ខណៈរូបសាស្ត្រ ជីវសាស្ត្រ ការថែទាំ ផងដែរ សម្រាប់សាធារណជនទូទៅ។ លោកបន្ថែមថាខ្លួនចង់ឱ្យហាងនេះ ក្លាយជាកន្លែងចែករំលែកចំណេះដឹងនិងការផ្លាស់ប្ដូរគំនិតទៅវិញទៅមក។ បច្ចុប្បន្នហាងមួយនេះ មានរុក្ខជាតិចន្លោះពី២០០ទៅ៣០០ប្រភេទឯណោះ រួមនឹងប្រភេទរុក្ខជាតិកម្រៗមួយចំនួនទៀតផងដែររួមទាំងរុក្ខជាតិដាំផ្នែកខាងក្រៅផ្ទះ ក្នុងផ្ទះ និងទូកញ្ចក់ ឬកែវជាដើម។ឯតម្លៃវិញចាប់ពី១ដុល្លារ រហូតដល់៣០០ដុល្លារហើយរុក្ខជាតិទាំងនោះភាគច្រើនត្រូវនាំចូលពីប្រទេសជិតខាងនិងមួយចំនួនទៀតទិញពីអ្នកដាំក្នុងប្រទេស៕ | ភ្នំពេញ៖ លោក ហែម ច័ន្ទសុភ័ក្ត្រជាម្ចាស់ហាងកូនរុក្ខជាតិលម្អមួយកន្លែង ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ។ការបើកហាងរុក្ខជាតិនេះឡើង ដោយសារលោកយល់ឃើញពីសារៈសំខាន់នៃការដាំដើមរុក្ខជាតិក្នុងផ្ទះថាអាចជួយកាត់បន្ថយអារម្មណ៍តប់ប្រមល់ និងបង្កើតការកម្សាន្ត តាមរយៈការដាំនិងថែរក្សារុក្ខជាតិ។ |
ការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេសនៃក្រសួងរតនាគារអាមេរិក ដែលបានប្រកាសបង្កកទ្រព្យសម្បត្តិលោក ហ៊ីង ប៊ុនហៀងនោះ បានរៀបរាប់ថា មេបញ្ជាការកងអង្គរក្សសម្ដេច ហ៊ុន សែន រូបនេះ បានជាប់ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស ក្នុងករណីប្រើហិង្សាប្រឆាំងប្រជាជនកម្ពុជា ដែលគ្មានអាវុធអស់ច្រើនឆ្នាំមកនេះ ដោយរាប់បញ្ចូលទាំងឆ្នាំ២០១៣ និងឆ្នាំ២០១៥។ សេចក្តីថ្លែងការណ៍អាមេរិក បានលើកយកករណីហិង្សាកាលពីឆ្នាំ ២០១៥ មកភ្ជាប់ជាមួយលោក ហ៊ីង ប៊ុនហៀង ដូច្នេះថា៖«សមាជិកកងអង្គរក្សចំនួន៣នាក់ ដែលបានចាប់បញ្ជូនទៅពន្ធនាគារនោះ បានសារភាពថា ពួកគេពិតជាបានចូលរួមប្រើហិង្សាវាយទៅលើអ្នកតំណាងរាស្ត្រអតីតគណបក្សប្រឆាំងពីររូបមែន។ ហើយក្រោយមកអង្គរក្សទាំងនោះត្រូវបានដោះលែងវិញ រួមទាំងទទួលបានការដំឡើងតំណែងថែមទៀត»។ ក្រៅពីនេះ អាមេរិក ក៏បានរំឭករឿងរ៉ាវអតីតកាល ក្នុងឆ្នាំ១៩៩៧ ដោយសង្ស័យលោក ហ៊ីង ប៊ុនហៀង ជាប់ពាក់ព័ន្ធនឹងករណីប៉ះទង្គិចគ្នា នៅគ្រាដែលកងទ័ពត្រូវបានប្រើប្រាស់ដើម្បីគំរាមកំហែងទៅលើក្រុមអ្នកតវ៉ា និងអ្នកនយោបាយគណបក្សប្រឆាំង ដែលវាបានបង្កឲ្យមានអ្នករបួសជាច្រើននាក់ ដោយក្នុងនោះមានប្រជាជនអាមេរិកផងដែរ។ ដោយសារពិនិត្យឃើញថា លោក ហ៊ីង ប៊ុនហៀង មានជាប់ពាក់ព័ន្ធបញ្ហារំលោភសិទ្ធិមនុស្សខាងលើនេះ ទើបអាមេរិក សម្រេចដូច្នេះថា៖«តាមរយៈសកម្មភាពទាំងនេះ ហើយទ្រព្យសម្បត្តិមួយចំនួន ឬផលប្រយោជន៍ពាក់ព័ន្ធទាំងនោះ ដែលស្ថិតនៅក្រោមយុត្ដាធិការអាមេរិកត្រូវបានហាមឃាត់។ បន្ថែមពីនេះជនជាតិអាមេរិកទូទៅក៏មិនត្រូវភ្ជាប់ទំនាក់ទំនងរកស៊ីជាមួយអ្នកដែលត្រូវបានហាមឃាត់ រួមជាមួយក្រុមហ៊ុនរកស៊ីដែលមានទុន៥០ភាគរយ ឬលើស៥០ភាគរយជារបស់បុគ្គលដែលត្រូវបានហាមឃាត់ផងដែរ»។ ក្រៅពីបង្កកទ្រព្យសម្បត្តិរបស់លោក ហ៊ីង ប៊ុនហៀង អាមេរិក ក៏បានបង្កកទ្រព្យលោក Felix Ramon Bautista Rosario ដែលជាសមាជិកព្រឹទ្ធសភានៃសាធារណរដ្ឋដូមីនីកដោយសារលោកជាប់ពាក់ព័ន្ធនឹងរឿងពុករលួយក្នុងកញ្ចប់ថវិកាជួយសង្គ្រោះប្រទេសហៃទី ដែលជួបគ្រោះមហន្តរាយធម្មជាតិកន្លងមកដែរ។ ទាំងលោក ហ៊ីង ប៊ុនហៀង និងលោក Bautista ត្រូវដាក់បញ្ចូលទៅក្នុងបញ្ជីខ្មៅរបស់អាមេរិក នៅក្រោមច្បាប់ GLOBAL MAGNITSKY ដែលត្រូវបានបង្កើតឡើងក្នុងគោលបំណងបង្កកទ្រព្យរបស់បុគ្គលណា ដែលជាប់ពាក់ព័ន្ធនឹងបញ្ហារំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ,ការប្រព្រឹត្តអំពើពុករលួយ និងការគំរាមដល់ស្ថិរភាពសេដ្ឋកិច្ច និងនយោបាយអន្តរជាតិ ជាប្រព័ន្ធជាដើម៕ | ភ្នំពេញ៖ អាមេរិក ប្រកាសបង្កកទ្រព្យសម្បត្តិលោក ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការបញ្ជាការដ្ឋានកងអង្គរក្ស ដោយលើកហេតុផលថា លោកជាប់ពាក់ព័ន្ធនឹងករណីរំលោភសិទ្ធិមនុស្សនៅកម្ពុជាកន្លងមក។ |
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញលោក-អ្នកនាងទស្សនាវីដេអូសម្ភាសរវាងកញ្ញា ផាត ដាណេ អ្នកសារព័ត៌មាន នៃសារព័ត៌មានថ្មីៗ និងលោកវេជ្ជបណ្ឌិត ចន្ថា តុលា ឯកទេសជំងឺទឹកនោមផ្អែម ក្រពេញ និងអរម៉ូន ខាងក្រោមដូចតទៅ៖ https://youtu.be/11IqwPcBaIU?si=fVP5N-Ifaui2FChW | ភ្នំពេញ៖ មនុស្សចាស់វ័យចាប់ពី៥០-៦០ឆ្នាំឡើងទៅ ប្រឈមនឹងជំងឺទឹកនោមទឹកនោមផ្អែមជាងវ័យដទៃទៀត។ ដោយឡែកមនុស្សវ័យចំទង់អាយុចន្លោះពី១០-២០ឆ្នាំ ក៏កំពុងប្រឈមនឹងកើតជំងឺទឹកនោមផ្អែមដែរ។ លោកវេជ្ជបណ្ឌិត ចន្ថា តុលា ឯកទេសជំងឺទឹកនោមផ្អែម ក្រពេញ និងអរម៉ូន ពន្យល់ថា ក្មេងៗវ័យចំទង់អាចប្រឈមនឹងកើតជំងឺទឹកនោមផ្អែមប្រភេទទី១ និងប្រភេទទី ២ ដោយសារប្រព័ន្ធភាពស៊ាំចុះខ្សោយ បណ្ដាលឱ្យមានការបំផ្លាញលំពែង ដោយជាសរីរាង្គបញ្ចេញអ័រម៉ូនអាំងស៊ុយលីន ដែលមានតួនាទីបំប្លែងជាតិស្ករពីអាហារទៅជាថាមពលសម្រាប់សារពាង្គកាយ។ រោគសញ្ញាជំងឺទឹកនោមផ្អែមចំពោះក្មេងចំទង់ មានរាងកាយស្គមមិនឡើងគីឡូ,ស្រកគីឡូលឿន,អស់កម្លាំងល្ហិតល្ហៃ,នោមច្រើន និងទឹកនោមមានស្រមោចរោមជាដើម។ |
សិប្បករតម្បាញនៅ Soieries du Mekong សុទ្ធសឹងតែជាអ្នកដែលមានជំនាញត្បាញសូត្របែបបុរាណ និងជាប្រជាពលរដ្ឋមកពីស្រុកបន្ទាយឆ្មារ ដែលជាតំបន់មានប្រវត្តិល្បីល្បាញខាងតម្បាញសូត្រ។ ផលិតផលពិសេសប្លែករបស់ Soieries du Mekong ត្រូវបានរចនាឡើងយ៉ាងផ្ចិតផ្ចង់ ដែលមើលទៅមានលក្ខណៈប្រណិតឆើតឆាយ ពោលគឺត្រូវបានត្បាញដោយអ្នកជំនាញ និងប្រកបដោយការយកចិត្តទុកដាក់ខ្ពស់បំផុត។ ពួកគេប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកដែលមានដូចជារោមចៀម កប្បាស និងសរសៃអំបោះរោមពពែ ដើម្បីច្នៃម៉ូដសម្លៀកបំពាក់ និងផលិតផលតាមរដូវកាល សម្រាប់បំពេញតម្រូវការអតិថិជនទាំងបុរសនិងស្ត្រី។ ឈុតក្លាសិក ឬ «ឈុតកីឡា» តាមរដូវកាលរបស់ពួកគេ ត្រូវបានច្នៃឡើងប្រកបដោយភាពទាន់សម័យ និងអាចប្រើប្រាស់បានគ្រប់ជាមួយអាកាសធាតុ។ ក្នុងរយៈពេលជាង ២០ឆ្នាំមកនេះ ហាង Soieries du Mekong មិនត្រឹមតែផ្តល់ជូនម៉ូដទាន់សម័យដែលមានគុណភាពខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែពួកគេថែមទាំងបានដំណើរការអាជីវកម្មប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវខ្ពស់បំផុតផងដែរ។ ពួកគេតែងផ្តោតលើការជួយលើកកម្ពស់សិល្បៈតម្បាញដោយដៃរបស់ខ្មែរ ក៏ដូចជាជួយថែរក្សាដួងព្រលឹងនិងក្បួនតម្បាញបែបបុរាណនេះ ដើម្បីធានាថាកេរ្តិ៍ដំណែលខ្មែរ នឹងត្រូវបានថែរក្សាឱ្យនៅឋិតថេរជារៀងរហូត។ តាមរយៈការសហការជាមួយអង្គការ Enfants du Mekong សិប្បករតម្បាញបែបបុរាណជាង ១០០នាក់ ត្រូវបានផ្តល់បណ្តុះបណ្តាលយ៉ាងត្រឹមត្រូវ ចាប់តាំងពីឆ្នាំ ២០០១មក ហើយបច្ចុប្បន្ននេះ ក្រុមហ៊ុនក៏កំពុងផ្តល់ការងារជូនដល់សិប្បករចំនួន ៥០នាក់ នៅក្នុងរោងជាងរបស់ពួកគេ នៅឯស្រុកបន្ទាយឆ្មារទៀតផង។ សូមអញ្ជើញចូលរួមទស្សនាផលិតផលរបស់ Soieries du Mekong នៅក្នុងពិធីតាំងពិព័រណ៍ផលិតខេត្តសៀមរាប ដោយក្នុងនោះក្រុមហ៊ុនក៏មានបង្ហាញឈុតសម្លៀកបំពាក់តាមរដូវកាលថ្មីៗ ដែលសម្រាប់ចែកចាយនៅតាមបណ្តាហាងលក់រាយចំនួន ៣០ នៅជុំវិញពិភពលោក។ ទន្ទឹមនឹងនោះ Soieries du Mekong ក៏មានផ្តល់ម៉ាសផលិតពីសូត្រ ១០០ភាគរយ ដែលច្នៃឡើងជាពិសេសសម្រាប់ការពារជំងឺកូវីដ-១៩ និងដើម្បីស្វែងរកចំណូលបន្ថែម សម្រាប់ជួយគាំទ្រដល់យុទ្ធនាការរក្សាការងាររបស់សិប្បករតម្បាញផងដែរ៕ https://fb.me/e/3fBsIrK2k (អត្ថបទពាណិជ្ជកម្ម) | តាមរយៈការច្របាច់បញ្ចូលគ្នារវាងវប្បធម៌ខ្មែរនិងបារាំង ហាង Soieries du Mekong គឺជាប្រភេទអាជីវកម្មបែបជួយសង្គម មានផលិតក្រមានិងផលិផលសូត្រគុណភាពខ្ពស់ ដែលត្រូវបានរចនាឡើងនៅទីក្រុងប៉ារីស និងត្បាញដោយដៃនៅក្នុងប្រទេសកម្ពុជា។ |
ការឆ្លងរាលដាលជំងឺកូវីដ-១៩ បានជំរុញដល់ពលរដ្ឋមួយចំនួនដែលចំណាកស្រុក ឱ្យត្រលប់មកជួបជុំជាមួយគ្រួសារវិញ។ ការត្រលប់មកជួបជុំគ្រួសារនៅស្រុកកំណើតវិញនោះ គឺមានទាំងក្រុមអ្នកចំណាកស្រុកទៅធ្វើការងារនៅទីក្រុង និងក្រុមអ្នកចំណាកស្រុកទៅធ្វើការងារបរទេស។ បច្ចុប្បន្នក្រុមអ្នកចំណាកស្រុកទៅធ្វើការងារនៅបរទេស មានកាន់តែច្រើនឡើង ដែលត្រលប់ចូលមកប្រទេសកំណើតរបស់ខ្លួនវិញ៕ | ដោយ៖ ឈុត ឈាណា |
អ្នកមានការឈឺចាប់ ឬហើមក្នុងមាត់ មុខ ឬករ ឈឺនៅថ្គាម ឬហូរឈាម ឬហើមនៅអញ្ចាញធ្មេញ កាន់តែពិបាកក្នុងការទំពារអាហារ ឬលេបអាហារ មាត់ស្ងួតជាប់ អ្នកសម្គាល់ឃើញមានដំបៅក្នុងមាត់៕ ត្រួតពិនិត្យដោយ www.health.com.kh | ការទៅឲ្យពេទ្យធ្មេញពិនិត្យជាទៀងទាត់ប្រហែលជាអាចរកឃើញនូវបញ្ហាជាច្រើនមុនពេលវាក្លាយទៅជារឿងធ្ងន់ធ្ងរបាន ប៉ុន្តែមានសញ្ញាជាច្រើនដែលអ្នកគួរតែទៅជួបពេទ្យធ្មេញឲ្យបានលឿនជាងការណាត់ជួបគាត់រាល់ដង។ សញ្ញាព្រមានទាំងនោះមានដូចជា៖ |
វត្តមានរបស់ទឹក និងម៉ូលេគុលទឹកនៅផ្ទៃខាងលើព្រះចន្ទលែងជារឿងស្រពិចស្រពិលទៀតហើយ ដ្បិតអីការរូបថត និងការស្កេនInfrared ដោយកែវយឹតSOFIA បង្ហាញពីម៉ូលេគុលនៅលើផ្ទៃរបស់ព្រះចន្ទដែលទទួលពន្លឺព្រះអាទិត្យ។ ចំណែកឯការស្រាវជ្រាវទី២ បង្ហាញថានៅផ្នែកងងឹតនៃព្រះចន្ទ អាចនឹងមានច្រើនជាងការដែលគេធ្លាប់បានគិតទុកពីមុន។ ការស្រាវជ្រាវទាំង២នេះ ត្រូវបានចុះផ្សាយក្នុងទស្សនាវត្តី Nature។ ការប្រើប្រាសកែវយឹតSOFIA និងស្កែនinfrared លើផ្ទៃព្រះចន្ទនាំឲ្យអ្នកវិទ្យាសាស្ត្រដឹងពីវត្តមាននៃផ្សំបញ្ជូលគ្នានៃម៉ូលេគុលអ៊ីដ្រូសែនចំនួន២ និងអុកស៊ីសែនចំនួន១ ដែលជាធាតុគីមីរបស់ទឹក។ការស្រាវជ្រាវរបស់NASA កាលពីប៉ុន្មានឆ្នាំមុន NASAពុំអាចកំណត់ពីម៉ូលេគុលទឹកបានឡើយ ត្បិតអីគេអាចរកឃើញតែម៉ូលេគុលអ៊ីដ្រុកស៊ីល ដែលមានអាតូមអ៊ីដ្រូសែនចំនួន១ និងអុកស៊ីសែនចំនួន២ប៉ុណ្ណោះ។ នេះយោងតាមសារព័ត៌មាន The Verge។ «ការស្រាវជ្រាវនេះបង្ហាញថា ម៉ូលេគុលទឹកមាននៅពាសពេញផ្ទៃព្រះចន្ទ មិនមែនត្រឹមតែនៅកន្លែងងងឹត និងត្រជាក់ក្បែរប៉ូលឡើយ»។នេះជាការលើកឡើងរបស់លោកPaul Hertz ប្រធានផ្នែករូបវិទ្យាតារាសាស្ត្រ របស់NASA។លទ្ធផលនៃការស្កេនផ្ទៃព្រះចន្ទក៏បង្ហាញផងដែរថា កំហាប់ម៉ូលេគុលទឹកមានត្រឹមតែ៣៤៥ម.ល(១២ounce) ក្នុងបរិយាកាស១ម៉ែត្រគូប។ NASA រកឃើញម៉ូលេគុលទឹកនៅក្រហូងClavius ដែលជាក្រហូងធំបំផុតរបស់ព្រះចន្ទ។ លោកស្រីCasey I. Honniball អ្នកស្រាវជ្រាវនៅNASA បញ្ជាក់ថា បើនិយាយឲ្យច្បាស់ទៅ វាមិនមែនជាថ្លុកទឹកឡើយ តែជាម៉ូលេគុលទឹកដែលសាយភាយ និងមិនកកទៅជាដុំទឹកកកឬទៅជាទឹករាវ។ ចំណែកឯការសិក្សាទី២ បង្ហាញថា ទឹកក្នុងទម្រង់ជាទឹកកក ជាប់នៅក្នុងក្រហូងតូចរបស់ព្រះចន្ទជាច្រើនកន្លែង និងមិនមែនមានតែនៅតែផ្នែកងងឹត និងត្រជាក់របស់ព្រះចន្ទឡើយ។ ការស្វែងរកឃើញទឹកកក នៅផ្ទៃឯទៀតក្រៅតែពីផ្នែកងងឹត និងត្រជាក់ នាំឲ្យអ្នកវិទ្យាសាស្ត្រមានសង្ឃឹមបន្ថែមទៀតក្នុងជីក និងប្រើប្រាស់ទឹកទាំងនោះ។ ដ្បិតអីទីកន្លែងងងឹត និងត្រជាក់នៃព្រះចន្ទដែលសម្បូរទៅដោយទឹកកក មានសីតុណ្ហភាពត្រជាក់ខ្លាំងដែលបណ្តាលឲ្យគេពិបាកក្នុងការទាញយកទឹកកកទាំងនោះ មិនតែប៉ុណ្ណោះយានយន្តក៏មិនអាចដំណើរការក្នុងសីតុណ្ហភាពត្រជាក់ខ្លាំងបែបនេះដែរ។ ការអាចទាញយកទឹកមកលើព្រះចន្ទ គឺជារឿងសំខាន់សម្រាប់អវកាសយានិក ត្បិតអីគេអាចកាត់បន្ថយការចំណាយក្នុងការដឹកជញ្ជូនទឹកពីផែនដី ទៅព្រះចន្ទ ជាពិសេសសម្រាប់ប្រទេសដែលមានបំណងសងមូលដ្ឋានរបស់ខ្លួនលើព្រះចន្ទ។បន្ថែមពីនេះ អ្នកអវកាសអាចបំបែកម៉ូលេគុលទឹកជាអ៊ីដ្រូសែន និងអុកស៊ីសែន។ក្នុងន័យនេះ គេអាចយកអ៊ីដ្រូសែនសម្រាប់ជាឥន្ធនៈរបស់រុក្កែត និងអុកស៊ីសែនសម្រាប់ដកដង្ហើម៕ អត្ថបទទាក់ទង NASA ចេញគម្រោងទិញធនធានពីឋានព្រះចន្ទ ដែលប្រមូលដោយក្រុមហ៊ុនឯកជន | ការស្រាវជ្រាវចំនួន២ របស់ទីភ្នាក់ងារអាវកាស NASA អាមេរិក បញ្ជាក់យ៉ាងច្បាស់ពីវត្តមានទឹក និងម៉ូលេគុលទឹកនៅផ្ទៃដែលរងពន្លឺព្រះអាទិត្យរបស់ព្រះចន្ទ ។ ការរកឃើញទឹកនៅព្រះចន្ទ នាំឲ្យទីភ្នាក់ងារអវកាសឯទៀតមានសង្ឃឹមក្នុងការបង្កើតមូលដ្ឋានអចិន្ត្រៃយ៍មួយនៅទីនោះ និងដើម្បីបន្តការធ្វើដំណើរនៅក្នុងលំហ និងទៅកាន់ភពអង្គារ។ |
ក្នុងចំណោមអ្នកវិជ្ជមានទាំង ២៦២នាក់ មានអ្នកនៅរាជធានីភ្នំពេញ ចំនួន ២៣២នាក់ , កំពង់ចាម ២នាក់, កំពង់ស្ពឺ១នាក់ , កំពង់ធំ ១នាក់ , កណ្តាល ៤នាក់, ព្រៃវែង ២នាក់, ពោធិ៍សាត់ ២នាក់, សៀមរាប ២នាក់, ស្វាយរៀង ១នាក់ និង២នាក់នៅតាកែវ។ ជាមួយគ្នានេះ កម្ពុជាក៏មានអ្នកសះស្បើយចំនួន ៧៤នាក់បន្ថែមទៀតដែរ ដោយក្នុងនោះមាន ២នាក់ជាករណីនាំចូល។ ចំណែកមនុស្ស៧២នាក់ទៀត ជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ២០កុម្ភៈ ដោយក្នុងនោះ ១នាក់ ត្រូវបានអនុញ្ញាតឱ្យចេញពីមណ្ឌលព្យាបាលស្រុកកោះធំ ខេត្តកណ្តាល។ ១នាក់ ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យខេត្តកែប។ ១នាក់ ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង, ២៣នាក់ ត្រូវបានចេញពីកន្លែងសម្រាកព្យាបាលក្នុងខេត្តព្រះសីហនុ ។ ១៥នាក់ ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យស្វាយជ្រុំ ខេត្តស្វាយរៀង។ ៣១នាក់ ជាអ្នកជាសះស្បើយរស់នៅរាជធានីភ្នំពេញ។ បច្ចុប្បន្ន អ្នកជំងឺកូវីដ-១៩ សរុប ៥៤៨០នាក់ កំពុងសម្រាកព្យាបាល ខណៈ ២៣៩៣នាក់ បានជាសះស្បើយវិញ និង៣៨នាក់ បានបាត់បង់ជីវិត។ ក្រៅពីភ្នំពេញ ខេត្តដែលមានករណី២០កុម្ភៈ រួមមានខេត្តកណ្តាល ព្រះសីហនុ ព្រៃវែង ស្វាយរៀង សៀមរាប ត្បូងឃ្មុំ កំពង់ធំ កំពង់ចាម កែប តាកែវ បាត់ដំបង កំពត កំពង់ឆ្នាំង ពោធិ៍សាត់ ក្រចេះ ព្រះវិហារ និងខេត្តកំពង់ស្ពឺ៕ | មនុស្ស ២៦២នាក់ទៀតនៅកម្ពុជា មានវិជ្ជមានកូវីដ-១៩ ក្នុងនោះនៅរាជធានីភ្នំពេញ មានច្រើនជាងគេ គឺដល់ទៅ ២៣២នាក់។ ទន្ទឹមនឹងនេះ ក៏មានអ្នកជំងឺចំនួន ៧៤នាក់បន្ថែម បានជាសះស្បើយវិញ។ សរុបអ្នកវិជ្ជមានកូវីដ-១៩នៅកម្ពុជាមានចំនួន ៥៤៨០នាក់ ក្នុងនោះ ២៣៩៣នាក់ បានជាសះស្បើយវិញ និង៣៨នាក់ បានបាត់បង់ជីវិត។ កម្ពុជានៅសស់អ្នកជំងឺសុរប ៣០៤៤នាក់ ក្នុងនោះ អ្នកជំងឺ ១០១៥នាក់ កំពុងរង់ចាំការបញ្ជូនទៅកន្លែងសម្រាកព្យាបាល។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នាថ្ងៃសុក្រ ទី១៦ ខែមេសា។ |
ប្រធានាធិបតីបារាំងថ្មីលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron)សម្រេចជ្រើសរើសលោក អេឌូអាត ហ្វីលីព មានវ័យ ៤៦ ដែលជាអ្នកនយោបាយកណ្តាលលម្អៀងស្តាំបក្សសាធារណរដ្ឋ និងជាអភិបាលក្រុង Havre ជានាយករដ្ឋមន្ត្រីថ្មីរបស់បារាំង។ ១.អេឌូអាត ហ្វីលីពជាអ្នកណា? ក្នុងវិស័យនយោបាយ លោក ហ្វីលីព មានសូវមានឈ្មោះបោះសំឡេងទេ។ ប៉ុន្តែគេស្គាល់ថាជាលោកជាអ្នកគាំទ្រអតីតនាយករដ្ឋមន្ត្រីបារាំងមកពីបក្សសាធាណរដ្ឋលោក Alain Jubpe ថែមទៀតផង និងជាអភិបាលក្រុងម្នាក់ដែរ។ លោក ហ្វីលីព មានឪពុកម្តាយជាគ្រូបង្រៀននិង កើតនៅឆ្នាំ ១៩៧០ នៅតំបន់ Normandy។ ក្រោយពេញវ័យលោកបន្តការសិក្សានៅសាកលវិទ្យាល័យ Sciences Po នៅក្រុងប៉ារីស។ កាលនៅវ័យក្មេងលោកបានចូលរួមជាមួយក្រុមនយោបាយសង្គមនិយមដែលជាអ្នកលម្អៀងឆ្វេង ហើយបន្ទាប់មកលោកក៏ចូលរួមជាមួយក្រុមស្តាំនិយមវិញ។ តាមពិតទៅ លោក ហ្វីលីព បានចាប់អាជីពជាមេធាវី មុនពេលសម្រេចចូលចូលប្រឡូកជាមន្ត្រីសាធារណៈ។ ពីឆ្នាំ ២០០៧ ដល់ឆ្នាំលោកបានបំពេញការងារជាប្រធានកិច្ចការសាធារណៈនៃស្ថាប័នថាមពលនុយក្លេអ៊ែរ Areva របស់បារាំង។ នៅឆ្នាំ ២០១២ លោក បានចាប់ផ្តើមអាជីពនយោបាយ ដោយធ្វើជាសមាជិកសភាបារាំង។ ឆ្នាំ ២០១៤ លោកបានប្រជែងយកតំណែងអភិបាលក្រុង Havre បានជោគជ័យ។ ក្រោយក្លាយជាអភិបាលក្រុង លោកហ្វីលីព បានចូលសិក្សានៅសាលារដ្ឋបាលជាតិបារាំង (École nationale d'administration) ដែលជាកន្លែងអភិជននិងមន្ត្រីជាន់ខ្ពស់បារាំងក្នុងនោះមានទាំងលោកប្រធានាធិបតី ម៉ាក្រុង សិក្សាផងដែរ។ ២.រើសបេក្ខជនក្រៅបក្ស ដើម្បីទាញយកការគាំទ្រក្នុងការបោះឆ្នោតសភាខែមិថុនា ប្រធិនាធិបតី ម៉ាក្រុង រើសយកលោក ហ្វីលីពដែលជាអ្នកនយោបាយបក្សសាធារណរដ្ឋជាប្រមុខរដ្ឋាភិបាលរបស់ខ្លួននេះ ជាការជ្រើសរើសអ្នកយោបាយក្រៅបក្សដំបូងបំផុតក្នុងប្រវត្តិសាស្ត្រទំនើបរបស់បារាំង។ គេមើលឃើញថា វាជាយុទ្ធសាស្ត្ររបស់ប្រធានាធិបតីបារាំងកណ្តាលនិយមលោក ម៉ាក្រុង ក្នុងការទាញយកសំឡេងគាំទ្រក្នុងការបោះឆ្នោតសភានាខែមិថុនាខាងមុខផង។ យ៉ាងណាមិញ សមាជិកគណបក្សសាធារណរដ្ឋមួយចំនួនបារម្ភថា វាអាចមានចលនាផ្តាច់ខ្លួន ចេញពីបក្សសាធារណរដ្ឋទៅចូលជាមួយបក្ស La République En Marche របស់លោកម៉ាក្រុង ក្រោយពេលមានការតែងតាំងអ្នកនយោបាយបក្សសាធារណរដ្ឋជានាយករដ្ឋមន្ត្រីនេះ។ បច្ចុប្បន្ននេះក្រុមសាធារណរដ្ឋប្រឹងប្រែងបង្រួបបង្រួមបក្សក្រោយការបោះឆ្នោតប្រធានាធិបតី និងទប់ស្កាត់កុំឲ្យសមាជិកគណបក្សខ្លួនផ្តាច់ខ្លួនទៅចូលរួមជាមួយលោក ម៉ាក្រុងដែរ។ លោកម៉ាក្រុង សង្ឃឹមថា គណបក្សលោកនឹងទទួលបានការគាំទ្រច្រើនពីក្រុមអ្នកសាធាណរដ្ឋដើម្បីអាចឈ្នះបានសំឡេងភាគច្រើននៅក្នុងការបោះឆ្នោតសភា។ បើដណ្តើមបានអាសនៈច្រើន វាក៏បង្ហាញឲ្យឃើញថា លោកជាមេដឹកនាំខ្លាំង និងមានលទ្ធភាពអាចសម្រេចគោលនយោបាយនានាដែលលោកធ្លាប់សន្យាបានជោគជ័យនៅពេលខាងមុខ ជាពិសេសកែទម្រង់ច្បាប់ការងារតែម្តង៕ | នាយករដ្ឋមន្ត្រីបារាំងថ្មីគឺ លោក អេឌូអាត ហ្វីលីព (Édouard Philippe)ជាអ្នកនយោបាយកណ្តាលនិយមលម្អៀងស្តាំសមាជិកបក្សសាធារណរដ្ឋ។ វាជាលើកដំបូងបំផុតក្នុងប្រវត្តិសាស្ត្រទំនើបារាំងដែលប្រធានាធិបតី តែងតាំងនាយករដ្ឋមន្ត្រីក្រៅបក្ស ប៉ុន្តែតែនេះជាយុទ្ធសាស្ត្ររួមចំណែកក្នុងការស្វែងរកសំឡេងគាំទ្រក្នុងការបោះឆ្នោតសភានៅខែក្រោយ។ |
ព្រឹត្តិការណ៍បាតុភូតព្រះអាទិត្យរះចំកណ្ដាលកំពូលប្រាសាទអង្គរ កើតឡើងពីរដងជារៀងរាល់ឆ្នាំ ដោយលើកទី១ នៅខែមីនា និងលើកទី២ នៅខែកញ្ញា។ នៅក្នុងឆ្នាំនេះ បាតុភូតព្រះអាទិត្យរះចំកណ្ដាលកំពូលប្រាសាទអង្គរ អាចនឹងកើតឡើងនៅចន្លោះថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែមីនា ចន្លោះពីម៉ោង ៥ ដល់៧ព្រឹក។ ជាមួយគ្នានេះ សម្រាប់លក្ខខណ្ឌនៃការប្រកួត អ្នកចូលរួមប្រកួតថតរូបត្រូវថតរូប Selfie របស់អ្នកជាមួយព្រឹត្តិការណ៍(EQUINOX) រួចផ្ញើរូប Selfie របស់អ្នកទៅកាន់ Facebook Page ក្រសួងទេសចរណ៍ (www.facebook.com/cambodiamot) ដោយភ្ជាប់ជាមួយឈ្មោះនិងលេខទូរសព្ទ។ បន្ទាប់មករូបដែលស្អាតចំនួន ៥ ត្រូវជ្រើសរើស ដោយបង្ហោះលើ Facebook Page ក្រសួងទេសចរណ៍ ដើម្បីទាក់ទាញចំនួន Like។ អ្នកចូលរួមប្រកួតថតរូប Selfie ដែលទទួលបានការគាំទ្រច្រើនជាងគេ ពីលេខ១ ដល់លេខ៣ នឹងទទួលបានលិខិតសរសើរ ចេញដោយក្រសួងទេសចរណ៍ និងរង្វាន់លើកទឹកចិត្ត។ ដោយចំណាត់ថ្នាក់លេខ១ ទទួលបានថវិកា ១លានរៀល លេខ២ ទទួលបានថវិកា ៨០ម៉ឺនរៀល និងលេខ៣ ទទួលបានថវិកា ៥០ម៉ឺនរៀល៕ | ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានប្រកាសពីកម្មវិធីប្រកួតប្រជែងថតរូបស៊ែលហ្វី (Angkor Selfie Photo Contest) លើកទីពីរ ក្រោមប្រធានបទ៖ « Selfie អង្គរអច្ឆរិយ» ដើម្បីចូលរួមផ្សព្វផ្សាយព្រឹត្តិការណ៍ បាតុភូតព្រះអាទិត្យរះចំកណ្ដាលកំពូលប្រាសាទអង្គរវត្តកម្ពុជា (EQUINOX)។ ព្រឹត្តិការណ៍ (EQUINOX)នេះ អាចនឹងកើតឡើងនៅចន្លោះថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែមីនា ចន្លោះពីម៉ោង ៥:០០ ដល់៧:០០ព្រឹក។ នេះបើយោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងទេសចរណ៍។ |
គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទីមួយនោះទេ ដែលក្រុមហ៊ុន អ អិម អេ ខេមបូឌា បានធ្វើការងារសប្បុរសធម៌ ដើម្បីរួមចំណែកជួយសង្គម ពោលគឺមានសកម្មភាពសង្គមជាច្រើនទៀតដែលមានដូចជា៖ ចែកអំណោយសប្បុរសធម៌ដល់ប្រជាជានរងគ្រោះ ដោយសារជំនន់ទឹកភ្លៀងក្នុងខេត្តកំពង់ស្ពឺ និងពោធិ៍សាត់ សាងសង់សាលារៀន បណ្ណាល័យ និងមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេស ដាំដើមឈើ បរិច្ចាគឈាម ចែកមួកសុវត្ថិភាព ក៏ដូចជាផ្តល់ធុងសំរាមតាមសាលារៀន និងទីធ្លាសាធារណៈជាដើម។ល៕ (អត្ថបទពាណិជ្ជកម្ម) | ភ្នំពេញ៖នារសៀលថ្ងៃអង្គារ ទី២៧ ខែតុលា ឆ្នាំ២០២០ នៅទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា លោក ងន សាំង អគ្គនាយកក្រុមហ៊ុន អ អិម អេ ខេមបូឌា រួមជាមួយគណៈគ្រប់គ្រងក្រុមហ៊ុនទាំងអស់ បានជួបសំណេះសំណាល និងប្រគល់អំណោយជាអង្ករចំនួន២០តោន ទឹកត្រី ១០០០យួរ និងទឹកស៊ីអ៊ីវ ១០០០យួរ ទៅដល់កាកបាទក្រហមកម្ពុជា។ អំណោយទាំងនេះ គឺជាការរួមចំណែករបស់ក្រុមហ៊ុន អ អិម អេ ក្នុងការជួយទ្រទ្រង់សកម្មភាពមនុស្សធម៌ ក្នុងពេលដែលរាជធានី និងបណ្តាខេត្តជាច្រើននៅកម្ពុជា កំពុងតែជួបនូវគ្រោះទឹកជំនន់។ កម្មវិធីនេះ ក៏មានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ លោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងលោក លោកស្រីជំទាវ ដែលជាថ្នាក់ដឹកនាំនៃ កាកបាទក្រហមកម្ពុជា ផងដែរ។ |
អធិការនគរបាលខណ្ឌ៧មករា លោកវរសេនីយ៍ឯក នេត ស៊ីថុន បានថ្លែងថា៖ «យើងពិតជាមានក្ដីរំភើបខ្លាំងណាស់ ដែលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានគិតគូរដល់កងកម្លាំងយើង ដែលកំពុងឈរជើងប្រចាំការ២៤ម៉ោងនៅតាមទិសដៅនីមួយៗ ក្នុងស្ថានការណ៍ដ៏តានតឹងនេះ»។ លោកបណ្ឌិត អ៊ឹម សុធារិទ្ធ នាយកទំនាក់ទំនងសាធារណៈក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស មានប្រសាសន៍ថា៖ «ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលជាក្រុមហ៊ុនឯកជនមួយបង្កើតឡើងដោយកូនខ្មែរ ពិតជាមានមោទនភាពណាស់ ដែលបានចូលរួមឧបត្ថម្ភទឹកបរិសុទ្ធ និងភេសជ្ជៈផ្សេងៗតាមរយៈយុទ្ធនាការសប្បុរសធម៌ ទឹកចិត្តកម្ពុជា ជាបន្តបន្ទាប់មកនេះ។ យើងសង្ឃឹមថា ទឹកចិត្តក្នុងការចូលរួមនេះ អាចសម្រាលភាពនឿយហត់បានមួយចំនួនរបស់កងកម្លាំងតាមខណ្ឌនីមួយៗក្នុងការបំពេញបេសកកម្មដ៏លំបាកនេះ»៕ (អត្ថបទពាណិជ្ជកម្ម) | (ភ្នំពេញ)៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានបន្តឧបត្ថម្ភទឹកបរិសុទ្ធ កម្ពុជា ចំនួន៣០០កេស និងភេសជ្ជៈប៉ូវកម្លាំង Wurkz ៦០កេស ជូនដល់អធិការដ្ឋាននគរបាលចំនួន៣ផ្សេងទៀត ក្នុងរាជធានីភ្នំពេញ រួមមាន អធិការដ្ឋាននគរបាលខណ្ឌ៧មករា អធិការដ្ឋាននគរបាលខណ្ឌដូនពេញ និងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ កាលពីថ្ងៃទី១៧ មីនា ២០២១ ។ |
អាសំណាង៖ ព្រឹកនេះស្ទះចម្លែកណាស់! អាសុធីរ៖ នែអ្ហឺ! រឿងចម្លែកកើតឡើងគ្រប់ពេលហ្នឹងអ្ហា។ អាសំណាង៖ ឌឺដងស្អីទៀតហើយអ្ហែង? ចាំអញធ្វើធំ អញដោះស្រាយរឿងចរាចរណ៍ហ្នឹង។ អាសុធីរ ៖ ស្រុកយើងហ្នឹងសម្បូរតែអ្នកធ្វើធំដូចអ្ហែង ច្រើនជាងអ្នកធ្វើការងារធំ។ ពេលខ្លះអញឃើញ អ្នកធ្វើធំ១០នាក់ ឈរស្រែកបញ្ជាឲ្យអ្នកធ្វើការងារធំតែ២នាក់។ | ដូចរាល់ព្រឹក អាសុធីរតែងតែទៅដល់ហាងកាហ្វេពីព្រលឹម ហើយអង្គុយចាំអាសំណាងដែលជាក្លើរបស់វា។ |
លោក សៀម ភ្លុក ប្រធានគណបក្សបេះដូងជាតិបានដាក់លិខិតទៅសម្ដេច ស ខេង រដ្ឋមន្រី្តក្រសួងមហាផ្ទៃ ដើម្បីសុំការឆ្លើយតបពីការសុំចុះបញ្ជីគណបក្សនយោបាយ។ ការស្នើសុំការឆ្លើយតបនេះ ដោយសារលោកបានកែសម្រួលតាមលក្ខន្តិកៈរបស់ក្រសួងជាង១ខែហើយ នៅតែមិនទាន់មានការឆ្លើយតបពីក្រសួងវិញ។ នេះបើតាមលិខិតផ្ញើទៅកាន់សម្ដេច ស ខេង របស់ប្រធានគណបក្សបេះដូងជាតិ ចេញថ្ងៃទី២០តុលា។ ឆ្លើយតបលិខិតគណបក្សបេះដូងជាតិនេះ លោក ខៀវ សុភ័គ អះអាងថា ខាងនាយកដ្ឋានជំនាញកំពុងតែផ្ទៀងផ្ទាត់ លើសំណុំឯកសាកនៃការបញ្ជីរបស់គណបក្សនេះហើយ។ លោកបញ្ជាក់ថា បើពិនិត្យឃើញមានគ្រប់លក្ខន្តិកៈ ខាងក្រសួងនឹងសម្រេចចុះបញ្ជីជាផ្លូវការតែម្ដង។ «នាយកដ្ឋានជំនាញយើងកំពុងផ្ទៀងផ្ទាត់អ្វីៗទាំងប៉ុន្មានដែលដាក់មក ជាមួយនឹងច្បាប់។ បើខុសឆ្គងអ្វី ឬបានលទ្ធផលយើងឆ្លើយតបទៅវិញ»។ នេះបើតាមលោក ខៀវ សុភ័គ ប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទនៅរសៀលថ្ងៃទី២០តុលា។ អ្នកនាំពាក្យរូបនេះ បានឲ្យដឹងថា ក្រសួងក៏ពិចារណាដែរ ក្រោយទទួលបានព័ត៌មានពីប្រភព ដែលជិតស្និទនឹងលោក សម រង្ស៊ី ថាលោក សម រង្ស៊ី ចូលដៃឲ្យបង្កើតគណបក្សបេះដូងជាតិ។ យ៉ាងណាក៏ដោយ លោកសង្កត់ធ្ងន់ថា អ្វីៗមិនសំខានលើលោក សម រង្ស៊ី នៅពីក្រោយឡើយ គឺសំខាន់មានលក្ខន្តិកៈស្របតាមច្បាប់រដ្ឋធម្មនុញ្ញ និងច្បាប់ស្ដីពីគណបក្សនយោបាយ។ លោក ខៀវ សុភ័គ ថ្លែងយ៉ាងដូច្នេះថា៖ «មាន សម រង្ស៊ី ឬមិនមាន សម រង្ស៊ី (នៅពីក្រោយ) មិនសំខាន់ទេ សំខាន់ឲ្យតែធ្វើត្រូវតាមច្បាប់របស់គណបក្សនយោបាយនិងតាមលក្ខន្តិកៈរដ្ឋធម្មនុញ្ញ»។ ទន្ទឹមនឹងនេះ លោកបកស្រាយបន្ថែមថា បើទោះជា គណបក្សបេះដូងជាតិមានលោក សម រង្ស៊ីនៅក្រោយ ក៏មិនអាចធ្វើអ្វីបានដែរ ព្រោះលោក សម រង្ស៊ី មិនអាចឈរឈ្មោះបានឡើយ។ លោកថា គណបក្សបេះដូងជាតិ ឲ្យតែបំពេញតាមលក្ខន្តិកៈច្បាប់ ហើយបក្ខជនក្នុងបក្សនេះ មិនមានអ្នកជាប់ទោសទណ្ឌ ក្រសួងនឹងចុះបញ្ជីឲ្យហើយ៕ | ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ អះអាងថា ក្រសួងកំពុងផ្ទៀងផ្ទាត់ ឯកសាររបស់គណបក្សបេះដូងជាតិ ហើយប្រសិនគ្រប់លក្ខន្តិកៈតាមច្បាប់នឹងសម្រេចចុះបញ្ជីឲ្យហើយ ដោយមិនខ្វល់បុគ្គលណាមួយនៅពីក្រោយឡើយ។ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.