text stringlengths 31 26.1k | summary stringlengths 11 1.19k |
|---|---|
ដើម្បីដោះស្រាយបញ្ហាធ្លាក់ចុះនៃលទ្ធិប្រជាធិបតេយ្យក្នុងចំណោមរដ្ឋសមាជិក សហភាពអឺរ៉ុប (EU) កាលពីពីរឆ្នាំមុនបានចេញវិធានការដាក់ទណ្ឌកម្មផ្នែកហិរញ្ញវត្ថុសំដៅជំរុញរដ្ឋសមាជិកឱ្យប្រកាន់ខ្ជាប់នូវគោលការណ៍នីតិរដ្ឋរបស់ប្លុក។ ហុងគ្រី ជាមុខសញ្ញាមុនគេ ពីព្រោះ EU រកឃើញថា មេដឹកនាំជាតិនិយមហុងគ្រី វិកទ័រ អបាន បានបំពាននីតិរដ្ឋដោយរឹតបន្តឹងសិទ្ធិមនុស្ស ប្រព័ន្ធផ្សព្វផ្សាយ ក៏ដូចជាអង្គការក្រៅរដ្ឋាភិបាល ហើយប្រើប្រាស់លុយ EU បម្រើតែបក្ខពួក។ គណៈកម្មការអឺរ៉ុបនៅថ្ងៃទី១៨ ខែកញ្ញា បានស្នើទៅក្រុមប្រឹក្សាអឺរ៉ុបឱ្យផ្អាកវិភាគទានប្រមាណ៧,៥ពាន់លានអឺរ៉ូទៅកាន់ហុងគ្រី។ បើតាមលោក Johannes Hahn ស្នងការគណៈកម្មការអឺរ៉ុបទទួលបន្ទុកថវិកា EU លុយផ្អឹបនេះស្មើនឹង១ភាគ៣នៃមូលនិធិផ្គត់ផ្គង់សរុប១,១ទ្រីលានអឺរ៉ូដែល EU គ្រោងផ្តល់ដល់ហុងគ្រីសម្រាប់ឆ្នាំ ២០២១-២០២៧ ។ «វាជាបញ្ហាអំពីការបំពាននីតិរដ្ឋដែលប៉ះពាល់ដល់ការប្រើប្រាស់ និងគ្រប់គ្រងមូលនិធិ EU»។ លោក Hahn បញ្ជាក់បែបនេះក្នុងសន្និសីទកាសែតទាក់ទងនឹងសេចក្តីសម្រេចរបស់គណៈកម្មការអឺរ៉ុប។ ពាក់ព័ន្ធបញ្ហានេះ ស្នងការទទួលបន្ទុកថវិកាដដែល អះអាងទៀតថា ច្បាប់ផ្គត់ផ្គង់សាធារណៈរបស់ហុងគ្រីមានភាពមិនប្រក្រតី ហើយរដ្ឋាភិបាលហុងគ្រីបរាជ័យដោះស្រាយក្តីបារម្ភជុំវិញផលប្រយោជន៍សាធារណៈ មិនចាត់វិធានការម៉ឺងម៉ាត់ស៊ើបអង្កេតលើករណីប្រើប្រាស់លុយ EU ក៏ដូចជាកង្វះវិធានការប្រឆាំងអំពើពុករលួយផ្សេងទៀតផងដែរ។ រដ្ឋសមាជិក EU មានពេលដល់ទៅ៣ ខែដើម្បីផ្តល់សេចក្តីសម្រេចជាចុងក្រោយលើសំណើផ្អឹបលុយហុងគ្រីជាង ៧ ពាន់លានអឺរ៉ូនេះដែលស្មើនឹង៥ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ហុងគ្រីក្នុងឆ្នាំ២០២២។ ជាជាងតម្រូវឱ្យមានការឯកភាពគ្នាពីរដ្ឋសមាជិកទាំង២៧ សំណើនេះត្រូវការតែសំឡេងភាគច្រើនដើម្បីអនុម័តប៉ុណ្ណោះ។ សេចក្តីស្នើនេះត្រូវបានសម្រេចឡើង បន្ទាប់ពីគណៈកម្មការអឺរ៉ុបក្នុងខែមេសាបានផ្ញើលិខិតទៅកាន់ហុងគ្រីពាក់ព័ន្ធនឹងបញ្ហាខាងលើ ដែលរដ្ឋាភិបាលហុងគ្រីបានតបទៅវិញនូវសំណើវិធានការជាច្រើនដើម្បីដោះស្រាយក្តីបារម្ភរបស់ EU។ បើតាមរដ្ឋមន្រ្តីអភិវឌ្ឍន៍របស់ហុងគ្រីលោក Tibor Navracsics ដែលទទួលបន្ទុកកិច្ចចរចាជាមួយ EU ហុងគ្រីនឹងបំពេញតាមការប្តេជ្ញាទាំង១៧របស់ខ្លួនដើម្បីបញ្ចៀសការបាត់បង់មូលនិធិ។ លោក Navracsics ថ្លែងនៅសន្និសីទកាសែតថា សមាជិកសភាហុងគ្រីនៅសប្តាហ៍នេះនឹងបោះឆ្នោតលើច្បាប់ជាបន្តបន្ទាប់ដើម្បីដោះស្រាយកង្វល់របស់ EU ដែលរំពឹងថា នឹងមានការបង្កើតក្រុមឯករាជ្យឃ្លាំមើលការប្រឆាំងអំពើពុករលួយដើម្បីត្រួតពិនិត្យការប្រើប្រាស់មូលនិធិរបស់ EU ជាដើម៕ | គណៈកម្មការអឺរ៉ុប នៅថ្ងៃទី១៨ ខែកញ្ញា ចេញសំណើផ្អឹបលុយដែលត្រូវផ្ដល់ឱ្យហុងគ្រី៧,៥ពាន់លានអឺរ៉ូជុំវិញការបំពានគោលការណ៍នីតិរដ្ឋរបស់ប្លុកមួយនេះ។ សំណើនេះនឹងត្រូវរុញទៅក្រុមប្រឹក្សាអឺរ៉ុប១ដំណាក់ទៀតដើម្បីផ្តល់សេចក្តីសម្រេចជាចុងក្រោយក្នុងរយៈពេល៣ខែ ស្របពេលរដ្ឋាភិបាលក្រុងប៊ុយដាប៉ែសសន្យាបំពេញរាល់ការប្តេជ្ញារបស់ខ្លួនដើម្បីកុំឱ្យបាត់បង់វិភាគទានដ៏ច្រើននេះ។ |
ទោះបីជាចំនួនអ្នកឆ្លងត្រូវបានក្រសួងសុខាភិបាលប្រកាសថា ស្ថិតនៅក្នុងស្ថានភាព អាចគ្រប់គ្រងបានក៏ដោយ ក៏ក្រសួងជំនាញមួយនេះ នៅតែនិយាយដដែលៗថា ប្រសិន បើខ្វះការយកចិត្តទុកដាក់តែបន្តិច មេរោគកូវីដ១៩អាចឆ្លងក្នុងកម្រិតសហគមន៍ ហើយនេះ គឺជាអ្វីដែលអ្នកជំនាញព្រួយបារម្ភបំផុត។ «សត្វកុកភ្លេចជង់ តែជង់មិនភ្លេចកុកឡើយ»។ នេះ គឺជាសុភាសិតខ្មែរដែលគេចង់ប្រៀបធៀបទៅនឹងមេរោគកូវីដ១៩ថា មនុស្សទាំងឡាយអាចភ្លេច និងធ្វេសប្រហែសចំពោះមេរោគកូវីដ១៩ តែមេរោគកូរ៉ូណានេះ មិនដែលភ្លេចមនុស្សទូទៅឡើយ។ មេរោគដ៏កាចសាហាវមួយនេះ, ដោយគេមិនទាន់រកឃើញវ៉ាក់សាំងការពារនៅឡើយ, អាចចម្លងទៅមនុស្សគ្រប់ពេលវេលា គ្រប់ជាតិសាសន៍ គ្រប់វ័យ គ្រប់ឋានៈ។ល។ ជាការកត់សម្គាល់ នៅពេលដែលក្រសួងជំនាញប្រកាសពីការឆ្លងករណីទី១ ទី២ ទី៣ ទី៣០ ភ្លាម, ពលរដ្ឋខ្មែរស្លន់ស្លោ ភ័យ ខ្លាច ស្លុត សឹងតែលែងហ៊ានចេញពីផ្ទះដោយខ្លួនឯងដោយមិនចាំបាច់មានការប្រកាសហាមឃាត់អ្វីឡើយ។ ម្នាក់ៗនាំគ្នាទិញម៉ាស់ពាក់ ទឹកអាល់កុលលាងដៃសម្លាប់មេរោគ។ល។ នៅតាមដងផ្លូវ ភាពស្ងាត់ជ្រងំគ្របដណ្តប់ គ្មានមនុស្សធ្វើដំណើរ, ហាងលក់ដូរខ្សត់អតិថិជន, កន្លែងធ្វើការបាត់បុគ្គលិក, ទីកម្សាន្តក្លាយទៅជាទីរហោឋាន។ល។ ប៉ុន្តែ នៅពេលដែលដំណឹងនៃការឆ្លងបានបន្ថយល្បឿនរបស់វា ហើយចំនួនអ្នកជាសះស្បើយកើនឡើងវិញនោះ គេសង្កេតឃើញមនុស្សម្នាចេញធ្វើដំណើរតាមដងផ្លូវដោយគ្មានញញើតអ្វីបន្តិចឡើយ។ ពេលខ្លះ ទោះបីជាមានបទបញ្ជាហាមឃាត់ក៏ដោយ ក៏ពលរដ្ឋខ្លះ មិនខ្ចីស្តាប់ផង ព្រោះ លែងខ្លាចហើយ ហ៊ានវិញហើយ។ ពលរដ្ឋខ្មែរត្រូវបានគេកត់សម្គាល់មួយផ្នែកថា ជាពលរដ្ឋដែលឆាប់ខឹង ឆាប់ឈប់ខឹង(មិនគុំគួន) និងឆាប់បំភ្លេចចោលរឿងអតីតកាល។ល។ ម្យ៉ាងទៀត អ្នកតាមដានព្រឹត្តិកាណ៍សង្គមសង្កត់ធ្ងន់ថា ពលរដ្ឋខ្មែរ (មិនមែនទាំងអស់ទេ) ឆាប់ជឿ ឆាប់ភ័យ ឆាប់ខ្លាច ឆាប់ស្លុត ឆាប់ភ្លេច តែឆាប់ហ៊ាន ចំពោះព្រឹត្តិការណ៍អ្វីមួយ ដូចជាករណីមេរោគកូវីដ១៩ជាដើម។ ឆាប់ជឿ គឺនៅត្រង់ថា ពលរដ្ឋខ្មែរមួយចំនួនជឿពាក្យចចាមអារ៉ាមដែលថា ពងមាន់អាចព្យាបាល ឬអាចប្រឆាំងនឹងមេរោគកូវីដ១៩បាន។ ជំនឿជារឿងរបស់បុគ្គល តែពួកគេមិនគួរលេងសើចឡើយចំពោះមេរោគកូវីដ១៩មួយនេះ ព្រោះ វាសម្លាប់ជីវិតមនុស្សមិនត្រឹមតែនៅកម្ពុជាទេ តែនៅលើពិភពលោកក្នុងគ្រប់ប្រទេស។ ផ្ទុយទៅវិញ ពលរដ្ឋគួររក្សានូវផ្នត់គំនិត បង្ការប្រសើរជាងព្យាបាល ឬអ្នកហ៊ានស្បែកដាច អ្នកខ្លាចស្បែកគង់។ អ្នកហ៊ានជ្រុលនឹងអ្វី អ្នកអាចស្លាប់នឹងរបស់ ឬបញ្ហាហ្នឹង។ល។ ដូច្នេះដើម្បីរក្សាសុវត្ថិភាពទាំងអស់គ្នា ពលរដ្ឋខ្មែរគួរប្រកាន់នូវគោលការណ៍គម្លាតសុវត្ថិភាព៖ អ្វីមិនគួរធ្វើ អី្វគួរចៀសវាង និងអ្វីគួរធ្វើ។ តើអ្វីខ្លះដែលមិនគួរធ្វើនៅក្នុងគ្រាលំបាកនៃ បរិបទកូវីដ១៩? ទី១៖ កុំស្ថិតនៅក្បែរអ្នកដទៃ។ ទី២៖ កុំបះអ្នដទៃ។ ទី៣៖ កុំទៅលេង(សួរសុខទុក្ខ)អ្នកដទៃ។ ទី៤៖ កុំអញ្ជើញអ្នកដទៃឲ្យមកលេង(សួរសុខទុក្ខ)អ្នក និងទី៥៖ គួរស្ថិតនៅដាច់តែឯង ឬជាមួយគ្រួសារ។ តើអ្វីខ្លះដែលត្រូវចៀសវាងធ្វើនៅក្នុងសម័យកូរ៉ូណាហ្នឹង? ទី១៖ ចៀសវាងការជួបជុំជាក្រុម និង ហ្វូងមនុស្សធំៗ។ ទី២៖ ចៀសវាងការធ្វើដំណើរតាមយាន្តជំនិះសាធារណៈ និងទី៣៖ ចៀសវាងការធ្វើដំណើរតែម្តងបើអាចចៀសវាងបាន។ តើអ្វីខ្លះដែលត្រូវធ្វើនៅក្នុងកាលៈទេសៈមេរោគកូវីដ១៩នេះ? ទី១៖ ស្ថិតនៅគេហដ្ឋាន។ ទី២៖ ធ្វើការងារពីផ្ទះ និង ទី៣៖ រក្សាទំនាក់ទំនងតាមបណ្តាញសង្គម៕ | ភ្នំពេញ៖ ឆាប់ជឿ ឆាប់ភ័យ ឆាប់ខ្លាច ឆាប់ស្លុត ឆាប់ភ្លេច ឆាប់ហ៊ាន! នេះ គឺជាអ្វីដែលគេកត់សម្គាល់ចំពោះឥរិយាបទនៃពលរដ្ឋខ្មែរមួយចំនួនធំ។ ចំនួនអ្នកឆ្លងមេរោគកូវីដ១៩មិនបង្កើនល្បឿនខ្លាំងឡើយ ផ្ទុយទៅវិញចំនួនអ្នកជាសះស្បើយកើនឡើងយ៉ាងឆាប់រហ័សដែលជាសញ្ញាល្អធ្វើឲ្យមានក្តីសង្ឃឹមឡើងវិញនៅក្នុងសង្គមខ្មែរ។ គិតត្រឹមថ្ងៃទី១៦ខែមេសាឆ្នាំ២០២០នេះ គ្មានអ្នកឆ្លងថ្មីចំនួន៤ថ្ងៃជាប់គ្នា, អ្នកជាកើនដល់៩៨ ក្នុងចំណោមអ្នកឆ្លងចំនួន១២២នាក់។ |
ក្រោយសង្គ្រាមស៊ីរីផ្ទុះឡើង ប្រធានាធិបតី បាសា អាល់អាសាដ ត្រូវបានគេចាត់ទុកជាមេដឹកនាំដែលខ្វះភាពស្របច្បាប់ ហើយលោកត្រូវបានគេបណ្តេញចេញពីប្លុកតំបន់ដូចជាសម្ព័ន្ធអារ៉ាប់ថែមទៀត។ ប៉ុន្តែបរិយាកាសនយោបាយស៊ីរីផ្លាស់ប្តូរ លោក អាសាដ ទំនងជានឹងត្រូវគេអញ្ជើញឲ្យចូលក្រុមវិញថែមទៀត។ សារព័ត៌មានរុស្ស៊ី Sputnik បានស្រង់របាយការណ៍ចារកម្មយោធាអ៊ីស្រាអែល ថា ប្រមុខរដ្ឋប្រទេសបី បានប្រឹងប្រែងបញ្ចុះបញ្ចូលឲ្យក្រុមប្រទេសសមាជិកសម្ព័ន្ធអារ៉ាប់ទទួលយកប្រធានាធិបតី បាសា អាល់ អាសាដ។ មេដឹកនាំទាំងនោះមានដូចជា ប្រធានាធិបតីអេហ្ស៊ីប Abdel-Fattah el-Sisi, មហាក្សត្រហ្សកដានី ព្រះចៅ Abdullah ទី២ និងប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន។ មេដឹកនាំទាំងបីរូបនេះចង់ឃើញវត្តមានរបស់លោក អាសាដ នៅក្នុងកិច្ចប្រជុំសម្ព័ន្ធអារ៉ាប់ឡើងវិញ ជាពិសេសការចាប់ដៃរវាងប្រមុខរដ្ឋនិងបង្កើតទំនាក់ទំនងការទូតឡើងវិញរវាងស៊ីរី និងអារ៉ាប៊ីសាអូឌីត។ កាលពីថ្ងៃសៅរ៍ សប្តាហ៍មុន សភាអេហ្ស៊ីបបានអនុម័តការសម្រេចមួយដែលទទួលយកប្រធានាធិបតី អាសាដ ជាសមាជិកសម្ព័ន្ធអារ៉ាប់ពេញសិទ្ធិឡើងវិញ។ សភាអេហ្ស៊ីបនេះក៏បានអញ្ជើញលោក អាសាដ ឲ្យមកចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំនៃសម្ព័ន្ធអារ៉ាប់ ដែលនឹងត្រូវរៀបចំ ឡើងនៅថ្ងៃ ២៩ ខែមីនាខាងមុខនៅប្រទេសហ្សកដានីផង។ ចំណែករុស្ស៊ីឯណោះវិញ បានព្យាយាមបញ្ចុះបញ្ចូលឲ្យសមាជិកសម្ព័ន្ធអារ៉ាប់ទទួលលោក អាសាដជាសមាជិកសម្ព័ន្ធនេះឡើងវិញដូចគ្នា។ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បានទទូចសុំទៅកាន់សមាជិកសម្ព័ន្ធអារ៉ាប់ពាក់ព័ន្ធការបញ្ចូលលោក អាសាដ ក្នុងវេទិកាកិច្ចប្រជុំនេះឡើងវិញ ហើយលោកបញ្ជាក់ប្រាប់ថា វាមានសារៈសំខាន់សម្រាប់ការចរចាសន្តិភាពនៅស៊ីរីផងដែរ។ ប៉ុន្តែវានៅតែជារឿងស្មុគស្មាញនៅឡើយ ព្រោះអារ៉ាប៊ីសាអូឌីតនិងកាតា ជាប្រទេសដែលចំណាយលុយច្រលនសន្ធឹកសន្ធាប់ដើម្បីជួយគាំទ្រក្រុមឧទ្ទាមស៊ីរី ដើម្បីប្រយុទ្ធប្រឆាំងរបបដឹកនាំអាសាដ។ប៉ុន្តែបរាជ័យរបស់ក្រុមឧទ្ទាម ការគាំទ្រពីសំណាក់រុស្ស៊ី និងអ៊ីរ៉ង់ចំពោះស៊ីរី ក៏ដូចជាការប្រែប្រួលនៃបរិបទនយោបាយអាមេរិកធ្វើឲ្យ របបដឹកនាំអាសាដ រឹងមាំឡើងវិញ។ ហើយប្រទេសគីឡូធ្ងន់ទាំងពីរខាងលើមានកាតានិងអារ៉ាប៊ីសាអូឌីត ក៏ហាក់ព្យាយាមផ្លាស់ប្តូរគោលជំហររបស់ខ្លួនផងដែរ។ បើតាមប្រភពចារកម្មអ៊ីស្រាអែលដដែល ក្រេមឡាំងបញ្ជាឲ្យទាហានខ្លួនប្រើប្រាស់យន្តហោះយោធាអមដំណើរលោក បាសា អាល់អាសាដ ពីស៊ីរីទៅហ្សកដានីនៅពេលប្រជុំខាងមុខ។ ហើយមន្ត្រីចារកម្មនិងយោធារុស្ស៊ី រួមជាមួយមន្ត្រីអេហ្ស៊ីប អារ៉ាប៊ីសាអូឌីត ហ្សកដានី និងស៊ីរីផ្ទាល់កំពុងសហការគ្នារៀបចំដំណើររបស់លោក អាសាដ ទៅចូលរួមកម្មវិធីប្រជុំកំពូលសម្ព័ន្ធអារ៉ាប់នេះ។ បើសិនជារុស្ស៊ីសម្រេចជោគជ័យក្នុងការផ្សះផ្សា ទំនាក់ទំនងស៊ីរី និងប្រទេសឈូងសមុទ្រមែននោះ វាបង្ហាញឲ្យឃើញកាន់តែច្បាស់ថា រដ្ឋាភិបាលស៊ីរី ទទួលបានភាពស្របច្បាប់ឡើងវិញ ហើយការបញ្ចប់ជម្លោះស៊ីរីក៏ទំនងជាអាចកើតឡើងឆាប់ដែរ៕ | របាយការណ៍ចារកម្មអ៊ីស្រាអែលបានបង្ហាញថា មេដឹកនាំប្រទេសបីកំពុងប្រឹងប្រែងឆ្ការដៃឆ្ការជើងជួយ លោក បាសា អាល់អាសាដ ឲ្យបានចូលរួមក្នុងសម្ព័ន្ធអារ៉ាប់ឡើងវិញ ក្រោយលោកត្រូវគេបណ្តេញចេញអស់៥ឆ្នាំហើយនោះ។ បើសិនជា លោក អាសាដ អាចអញ្ជើញទៅចូលរួមក្នុងកិច្ចប្រជុំកំពូលសម្ព័ន្ធអារ៉ាប់មែននៅពេលខាងមុខ វាបញ្ជាក់ច្បាស់ថា លោកទទួលបានភាពស្របច្បាប់វិញហើយ។ |
ថៅកែក្មេងអាយុ២១ឆ្នាំ ដែលបច្ចុប្បន្នស្នាក់នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមនបានឱ្យដឹងថា៖«នេះពិតជាមហាសំណាង សម្រាប់ជីវិតខ្ញុំមែន។ គ្រាន់តែមួយប៉ប្រិចភ្នែក ខ្ញុំអាចបង្កើតមុខរបរមួយដែលខ្ញុំមានជំនាញស្រាប់ហើយ ដែលតែងតែប៉ងប្រាថ្នា ចង់មានរបរនេះជារបស់ខ្លួនយូរមកហើយ បានសម្រេចក្នុងវ័យប៉ុណ្ណេះ»។ លោករម្លឹកការឈ្នះថា៖ «ដំបូងឡើយ ខ្ញុំទិញវើក WURKZ ត្រឹម១កំប៉ុងហូបពេលរសៀលម៉ោងប្រហែល៤ រួចក៏ត្រូវរង្វាន់១កំប៉ុង ខ្ញុំក៏យកទៅដូរ ស្រាប់តែកំប៉ុងដូរនោះឈ្នះបានទឹកប្រាក់៥ពាន់រៀល ហើយក៏យកទៅដូរ និងទិញថែមផ្តាច់មួយកំប៉ុងដែលនៅសល់ពីអ្នកលក់នោះស្រាប់តែគាស់ឈ្នះបាន៥០លានរៀលពីកំប៉ុងដូរចុងក្រោយនោះតែម្តង»។ លោកថា៖ «ខ្ញុំសឹងមិនជឿនឹងភ្នែកខ្លួនឯង។ អីចឹងហើយកាលថ្ងៃឈ្នះនោះ ខ្ញុំក្តាប់ក្រវិលកំប៉ុងជាប់រត់ទៅសួរអ្នកលក់ ឡើងគេផ្អើលពេញភូមិរត់មកឱបខ្ញុំ ជួយអរខ្ញុំគ្រប់គ្នា»៕ (អត្ថបទពាណិជ្ជកម្ម) | លោក សៀក ពិសិទ្ធ បុគ្គលិកលក់មីឆាបានកែប្រែវាសនា ដែលធ្វើការឱ្យគេអស់រយៈពេល៣ឆ្នាំមកជាម្ចាស់អាជីវកម្មខ្នាតតូច នៅម្តុំផ្សារទំនើបអ៊ីអន១ ក្រោយមានទុន ៥០ លានរៀល ដែលឈ្នះ ពីក្រវិលកំប៉ុងភេសជ្ជៈប៉ូវកម្លាំងវើក WURKZ ។ |
ការប្រែប្រួលអាកាសធាតុបានជះឥទ្ធិពលអវិជ្ជមានលើការប្រើប្រាស់ដី គុណភាពភាពដី និងសេដ្ឋកិច្ចសង្គមនៅកម្ពុជា ជាពិសេសគឺការកើតមានគ្រោះរាំងស្ងួតដ៏ធ្ងន់ធ្ងរនៅកម្ពុជា ក្នុងរយៈពេលប៉ុន្មាន៥ឆ្នាំ (២០១៥ ដល់២០១៩) ជាប់គ្នាកន្លងមកនេះ។ របាយការណ៍ស្ថានភាពបរិស្ថានលើកទី៤ របស់ក្រសួងបរិស្ថាន បានបញ្ជាក់ថា គ្រោះរាំងស្ងួតក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ បានធ្វើឱ្យដំណាំស្រូវវស្សា ជាង១លានហិកតារងផលប៉ះពាល់ ដោយនៅក្នុងនោះ មាន ២០១ ៤៩០ហិកតា ត្រូវបានខូចខាតទាំងស្រុង។ ផ្ទៃដីស្រូវវស្សាដែលបានខូចខាតដោយសារគ្រោះរាំងស្ងួតនារយៈពេល៥ឆ្នាំមកនេះ បានធ្វើឱ្យកម្ពុជាបាត់បង់ផលិតកម្មស្រូវវស្សា សរុប ៦២៤ ២៦២តោន ដែលគិតជាថវិកាមានតម្លៃប្រមាណ១០០លានដុល្លារ។ របាយការណ៍ស្ថានភាពបរិស្ថានលើកទី៤ របស់ក្រសួងបរិស្ថាន បានរៀបរាប់យ៉ាងលម្អិតថា គ្រោះរាំងស្ងួតនៅកម្ពុជាក្នុងឆ្នាំ២០១៥ បានធ្វើឱ្យខូចដំណាំស្រូវវស្សា ចំនួន ៤១ ៤៦៩ហិកតា នាំឱ្យខាតបង់តម្លៃថវិកា ២១លានដុល្លារ។ ឆ្នាំ២០១៦ កម្ពុជាខូចខាតផ្ទៃដីដាំស្រូវវស្សា ចំនួន ១៦ ៧៥១ហិកតា នាំឱ្យខាតបង់តម្លៃសេដ្ឋកិច្ច ៨,៥លានដុល្លារ។ ឆ្នាំ២០១៧ កម្ពុជាខូចខាតផ្ទៃដីដាំស្រូវវស្សា ចំនួន ១៣ ៣០៦ហិកតា នាំឱ្យខាតបង់តម្លៃសេដ្ឋកិច្ច ៦,៧លានដុល្លារ។ ឆ្នាំ២០១៨ កម្ពុជាខូចខាតផ្ទៃដីដាំស្រូវវស្សា ចំនួន ៥៨ ៤៩០ហិកតា នាំឱ្យខាតបង់តម្លៃសេដ្ឋកិច្ច ៣០លានដុល្លារ និងគ្រោះរាំងស្ងួតនៅកម្ពុជាក្នុងឆ្នាំ២០១៩ បានធ្វើឱ្យខូចខាតផ្ទៃដីដាំស្រូវវស្សា ចំនួន ៧១ ៤៧៤ ហិកតា នាំឱ្យខាតបង់តម្លៃសេដ្ឋកិច្ច ៣៧លានដុល្លារ។ ក្រសួងបរិស្ថានបានសង្កត់ធ្ងន់ថា គ្រោះរាំងស្ងួត គឺជាគ្រោះមហន្តរាយពាក់ព័ន្ធនឹងអាកាសធាតុដ៏ធ្ងន់ធ្ងរបំផុត ដែលបង្កផលប៉ះពាល់រហូតដល់៨៣ភាគរយនៃការខូចខាត និងការខាតបង់សរុបនៅក្នុងវិស័យកសិកម្ម៕ | ភ្នំពេញ៖ គ្រោះរាំងស្ងួតនៅកម្ពុជា រយៈពេល៥ឆ្នាំចុងក្រោយនេះ បានធ្វើឱ្យខូចខាតលើផលដំណាំស្រូវវស្សារបស់ប្រជាកសិករប្រមាណ២០ម៉ឺនហិកតា។ ការខូចខាតនេះបានធ្វើឱ្យកម្ពុជាខាតបង់ថវិកាអស់ប្រមាណ ១០០លានដុល្លារអាម៉េរិក។ នេះបើយោងតាមរបាយការណ៍ស្ថានភាពបរិស្ថានលើកទី៤ របស់ក្រសួងបរិស្ថានដែលដាក់ឱ្យប្រើប្រាស់ នៅថ្ងៃទី២៣កញ្ញា ឆ្នាំ២០២១។ |
មេរោគកូរ៉ូណាថ្មីដែលគេហៅថា វីរុសកូរ៉ូណា ឬវូហានវីរុស បានកើតឡើងដំបូងនៅទីក្រុងវូហាន ខេត្តហ៊ូប៉ី ប្រទេសចិន កាលពីចុងខែធ្នូ ឆ្នាំ២០១៩។ មូលហេតុនៃការផ្ទុះមេរោគនេះ បានស្ថិតនៅក្នុងការសង្ស័យរបស់អ្នកជំនាញ ទៅលើការចរាចរសត្វព្រៃក្នុងទីផ្សារ នៅខេត្តវូហាន ផ្ទាល់តែម្តង។ ក្រោយដឹងប្រភពនៃមេរោគដ៏សាហាវនេះអាជ្ញាធរប្រទេសចិន បានបិទទីផ្សារលក់គ្រឿងសមុទ្រ ដែលបង្កប់សត្វព្រៃខុសច្បាប់នោះ ភ្លាមៗ។ ចំពោះការបិទទីផ្សារចរាចរសត្វព្រៃគ្រប់ប្រភេទនេះ អង្គការ WWF បានប្រកាសគាំទ្ររដ្ឋាភិបាលចិនទាំងស្រុង ក្នុងការលើកកម្ពស់ចំណេះដឹងសាធារណជន ឱ្យបានល្អប្រសើរជាងមុនអំពីហានិភ័យនានាចំពោះសុខភាពមនុស្សដែលបណ្តលមកពីការជួញដូរសត្វព្រៃគ្មានការត្រួតពិនិត្យ និងខុសច្បាប់។ លើកពីនេះក៏លើកកម្ពស់ការយល់ដឹងពីហេតុប៉ះពាល់យ៉ាងធ្ងន់ធ្ងរនៃការជួញដូរសត្វព្រៃ និងជីវៈចម្រុះជាសកលលោក ផងដែរ។ ក្នុងសេចក្តីប្រកាសព័ត៌មានដដែលនេះ អង្គការWWF លើកទឹកចិត្ត និងជំរុញរដ្ឋាភិបាលចិនឱ្យបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការកាត់់បន្ថយតម្រូវការសត្វព្រៃ និងបន្តលើកកម្ពស់ការផ្សព្វផ្សាយជាសាធារណៈ និងសហការជាមួយរដ្ឋាភិបាល ស្ថាប័នអភិរក្សអន្តរជាតិវិស័យឯកជន និងបណ្តាសហគមន៍មូលដ្ឋាន ក្នុងការបញ្ឈប់ការជួញដូរសត្វព្រៃខុសច្បាស់។ អង្គការនេះ បានត្រៀមខ្លួនជាស្រេចក្នុងការផ្តល់ការគាំទ្រផ្នែកបច្ចេកទេសតាមដានការជួញដូរសត្វព្រៃខុសច្បាប់ និងគាំទ្រការកសាងសមត្ថភាពសម្រាប់ការងារពង្រឹងច្បាប់ ដើម្បីជួយដល់វិធានការនៃការបិទទីផ្សារសត្វព្រៃប្រកបដោយប្រសិទ្ធភាព។ គិតត្រឹមព្រឹកថ្ងៃទី២៩មករា ឆ្នាំ២០២០ កូរ៉ូណាវីរុសនេះ បានរាលដាលឆ្លងពីមនុស្សទៅមនុស្សជាង៦០០០នាក់ ក្នុងនោះអ្នកស្លាប់ មានចំនួន១៣២នាក់។ ប្រទេស និងតំបន់ ដែលរកឃើញករណីឆ្លងមេរោគនេះ មានចិន ហុងកុង ថៃ ម៉ាកាវ អាមេរិក អូស្រា្តលី សិង្ហបុរី តៃវ៉ាន់ ជប៉ុន ម៉ាឡេស៊ី កូរ៉េខាងត្បូង បារាំង កាណាដា វៀតណាម ណេប៉ាល់ កម្ពុជា ស្រីលង្ហា និងអាល្លឺម៉ង់៕ | ភ្នំពេញ៖ ការរាលដាលជំងឺរលាកសួតបង្កដោយមេរោគកូរ៉ូណាប្រភេទថ្មី នេះ ក៏ជាការបញ្ញាក់ស្មារតីឲ្យពលរដ្ឋឈប់ទិញ-លក់សត្វព្រៃ ធ្វើជាអាហារ និងជាឱសថផងដែរ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់អង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ(WWF) បើទោះបីជាមិនទាន់មានការសន្និដ្ឋានផ្លូវការ ថា ការឆ្លងបណ្តាលមកពីការបរិភោគសាច់មិនត្រូវក៏ដោយ។ |
អ្នកនាំពាក្យរដ្ឋាភិបាលមីយ៉ាន់ម៉ា លោក Zaw Htay នៅថ្ងៃ ២៦ ធ្នូ បានអះអាងថា មីយ៉ាន់ម៉ា ពិតជាមានការខកចិត្តជាខ្លាំងចំពោះការសម្រេចចិត្តរបស់អាមេរិកក្នុងការដាក់ទណ្ឌកម្មលើឧត្តមសេនីយ៍យោធាមីយ៉ាន់ម៉ាមួយរូបពាក់ព័ន្ធនឹងវិបត្តិរ៉ូហ៊ីងយ៉ា ។ លោក អះអាងថា ចំណាត់ការនេះ ផ្អែកលើភស្តុតាងមិនអាចជឿទុកចិត្តបាននោះទេ ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃ Bangkok Post ។ តាមប្រភពព័ត៌មានដដែល លោកអ្នកនាំពាក្យ បានសង្កត់ថា៖«ចម្លើយ ឬភស្តុតាងដែលបានមកពីជនភៀសខ្លួនរ៉ូហ៊ីងយ៉ា គ្រាន់តែជាការរៀបរាប់មួយដែលមិនមែនជាការពិតនោះទេ ។ មីយ៉ាន់ម៉ា នឹងចាត់វិធានការ ប្រសិនបើវាពិតជាមានភស្តុតាងណាមួយដែលអាចជឿទុកចិត្តបាន និងរឹងមាំដែលថា កងទ័ពមីយ៉ាន់ម៉ា ពិតជាបានប្រព្រឹត្តបទល្មើសមែននោះ»។ អ្នកនាំពាក្យដដែលនោះ ក៏បានលើកឡើងដែរថា មីយ៉ាន់ម៉ាកន្លងមកបានប្រាប់សហគមន៍អន្តរជាតិ និងក្រុមសិទ្ធិមនុស្ស ដែលរាប់បញ្ចូលទាំងអង្គការសហប្រជាជាតិហើយថា រដ្ឋាភិបាលបច្ចុប្បន្ន ដែលស្ថិតក្រោមការដឹកនាំរបស់លោកស្រីអ៊ុងសាន ស៊ូជី បានប្តេជ្ញាចិត្តការពារ និងលើកកម្ពស់សិទ្ធិមនុស្ស ។ សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលក្រុងណៃពិដោរ ធ្វើឡើងក្រោយពីរដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន បានចេញគោលនយោបាយការបរទេស ដែលជាប្រភេទទណ្ឌកម្មប្រឆាំងនឹងតួអង្គសំខាន់ៗរបស់ពិភពលោក ដែលបានប្រព្រឹត្តអំពើពុករលួយ និងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ដែលរាប់បញ្ចូលទាំងមេដឹកនាំយោធាជាន់ខ្ពស់មីយ៉ាន់ម៉ាមួយរូបផងដែរនោះ ។ នៅថ្ងៃ២១ ធ្នូ រដ្ឋបាលប្រធានាធិបតីអាមេរិក ដូណាស់ត្រាំ តាមរយៈក្រសួងសេដ្ឋកិច្ចអាមេរិក បានបញ្ចូលឈ្មោះលោកឧត្តមសេនីយ៍ Maung Maung Soe របស់មីយ៉ាន់ម៉ា នៅក្នុងបញ្ជីបុគ្គលដែលត្រូវទទួលរងទណ្ឌកម្មបង្កទ្រព្យសម្បិត្តដែលស្ថិតក្រោមការគ្រប់គ្រង់របស់អាមេរិក ដោយចោទលោកឧត្តមសេនីយ៍នេះថា បានចូលរួមចំណែកយ៉ាងធំក្នុងការវាយប្រហារនៅក្នុងរដ្ឋ Rakhine ដែលធ្វើឲ្យមានជនភៀសខ្លួនជនជាតិភាគតិចរ៉ូហ៊ីងយ៉ា ។ គួរជម្រាបផងដែរថា តាមរបាយការណ៍របស់ភ្នាក់ងារអង្គការសហប្រជាជាតិ មានជនភៀសខ្លួនជាង ៦០ម៉ឺននាក់ បានរត់ភៀសខ្លួនពីមីយ៉ាន់ម៉ា ជាមួយនឹងភាពភ័យខ្លាច ក្រោយពីមានការវាយប្រហារគ្នារវាងភាគីអាជ្ញាធរ និងក្រុមឧទ្ទាម ។ តាមការអះអាងរបស់ក្រុមជនភៀសខ្លួន ពួកគេ បានទទួលបានការគំរាមកំហែងសម្លាប់ពីយោធា ប្រសិនពួកគេមិនព្រមចាកចេញពីរដ្ឋ Rakhine របស់មីយ៉ាន់ម៉ា ខណៈភូមិ និងផ្ទះសម្បែងរបស់ពួកគេ ក៏ត្រូវបានរាយការណ៍ថា ត្រូវក្រុមយោធាបំផ្លាញអស់ហើយនោះ ៕ | រដ្ឋាភិបាលក្រុងណៃពិដោរ ខកចិត្តខ្លាំងដែលរដ្ឋបាលលោក ដូណាល់ ត្រាំ ចាត់វិធានការប្រឆាំងមន្ត្រីយោធាខ្ពស់របស់ខ្លួនកន្លងមក។ ក្រុងណៃពិដោរ បានចាត់ទុកចំណាត់ការដែលជាប្រភេទទណ្ឌកម្មប្រឆាំងនឹងបុគ្គលនោះ ជារឿងមិនសមហេតុផលឡើយ។ |
ក្រុមហ៊ុន Grand Lion Group បានចុះកិច្ចសន្យាលើការគ្រប់គ្រងជាមួយក្រុមហ៊ុនបដិសណ្ឋារកិច្ចលំដាប់អន្តរជាតិដ៏ល្បីមួយឈ្មោះថា Marriott International ដើម្បីគ្រប់គ្រងរមណីយដ្ឋានសណ្ឋាគារថ្មីមួយ ដែលគម្រោងនឹងបើកសម្ពោធការដ្ឋានសំណង់នៅដើមឆ្នាំ២០១៩ ហើយនឹងបើកដំណើរការនៅឆ្នាំ២០២២។ គម្រោងនេះគ្រោងនឹងប្រើប្រាស់ទឹកប្រាក់វិនិយោគ ២០០ លានដុល្លារ។ គម្រោងអភិវឌ្ឍន៍ថ្មីនេះមានឈ្មោះថា Gold Coast ហើយគ្រប់ដណ្តប់លើផ្ទៃដីប្រមាណ ១,៦៧ ហិចតាដែលស្ថិតនៅចម្ងាយ១៧គីឡូម៉ែត្រពីព្រលានយន្តហោះ និងនៅជិតកំពង់ផែក្រុងព្រះសីហនុ។ គម្រោងសណ្ឋាគារ Gold Coast ជាគម្រោងដំបូងរបស់ក្រុមហ៊ុន Grand Lion Group នៅលើតំបន់ឆ្នេរសមុទ្រភាគខាងត្បូងនៃប្រទេសកម្ពុជា និងជាគម្រោងទី២បន្ទាប់ពីគម្រោងសណ្ឋាគារ Courtyard នៅខេត្តសៀមរាបដែលទទួលខុសត្រូវដោយក្រុមហ៊ុន Marriott Siem Reap Resort ដែលបានបើសម្ពោធការសាងសង់នៅក្នុងខែមករាកន្លងមក។ គម្រោងសាងសង់នេះនឹងនាំយកយីហោសណ្ឋាគារល្បីមួយឈ្មោះថា Le Meridien ដែលជាសណ្ឋាគារលំដាប់ផ្កាយ៥មាន៣៨៨បន្ទប់គេង។ ក្នុងនោះសេវាកម្មសំខាន់ៗជាច្រើននឹងមាននៅនឹងកន្លែង ដូចជា៖ ភោជនីយដ្ឋាន បារ កន្លែងហាត់ប្រាណ អាងហែលទឹក ក្លិបកំសាន្ត និងកន្លែងស្ប៉ា ហើយក៏មានសាលប្រជុំដ៏ធំ ដែលអាចដាក់មនុស្សរហូត៤០០នាក់។ គម្រោងនេះនឹងត្រូវទទួលខុសត្រូវរចនាប្លង់ដោយក្រុមហ៊ុន Tandem Architects របស់ប្រទេសថៃហើយទទួលខុសត្រូវសាងសង់ដោយក្រុមហ៊ុន Nath Land Development ដែលជាលក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុន Grand Lion Group៕ (សារព័ត៌មាន Thmeythmey.com ទទួលបានសិទ្ធិពី https://www.realestate.com.kh/km/news/Le-Meridien-Resort-In-Sihanoukville/) | ក្រុមហ៊ុន Grand Lion Group ដែលជាក្រុមហ៊ុនវិនិយោគលើវិស័យអចលនទ្រព្យលំដាប់អន្តរជាតិគ្រោងនឹងវិនិយោគលើគម្រោងសណ្ឋាគារធំបំផុតមួយនៅក្រុងព្រះសីហនុប្រទេសកម្ពុជា។ |
«ខ្ញុំនឹងទៅដល់កម្ពុជាភ្លាម នៅពេលណាដែលរាល់ឧបសគ្គដែលមិនស្របច្បាប់ និងមិនយុត្តិធម៌ដែលត្រូវបានប្រើប្រាស់ដើម្បីរារាំងខ្ញុំមិនឲ្យចូលរួមប្រកួតក្នុងការបោះឆ្នោត ត្រូវជម្រះឲ្យអស់»។ នេះជាខ្លឹមសារនៃសាររបស់លោក សម រង្ស៊ី ដែលគេអាចយល់បានថា លោក សម រង្ស៊ី ទាមទារឲ្យមានការលើកលែងការចោទប្រកាន់ និងការលើកលែងទោសដល់លោក។ បើយោងតាមការផ្សាយរបស់សារព័ត៌មាន Fresh news ដែលបានស្រង់ប្រសាសន៍សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះ សម្តេច ហ៊ុន សែន ទំនងជាអាចយល់ពីពាក្យឧបសគ្គដែលលោក សម រង្ស៊ី បានលើកឡើង។ នោះគឺ ពន្ធនាគារ។ បើតាមសារព័ត៌មាន Fresh news ដដែល សម្តេច ហ៊ុន សែន បានបញ្ជាក់ថា «គុកគឺជាឧបសគ្គ មួយជីវិតនេះ គាត់នឹងមិនត្រឡប់មក (កម្ពុជា) វិញទេ»។ សូមរម្លឹកថា កាលពីយប់ថ្ងៃទី១៣មិថុនា នៅក្នុងបទសម្ភាសមួយជាមួយវិទ្យុអាស៊ីសេរី លោក សម រង្ស៊ី បានថ្លែងយ៉ាងច្បាស់ៗថា បើសិនណាបម្រាមហាមលោកមិនឲ្យត្រឡប់ចូលកម្ពុជាត្រូវបានដកចេញនោះ លោកនឹងត្រឡប់មកកម្ពុជាភ្លាម ដោយមិនខ្លាចការចាប់ខ្លួនណាមួយ ឬត្រូវជាប់ពន្ធនាគារឡើយ។ នៅព្រឹកថ្ងៃទី១៤មិថុនា សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាឲ្្យដកបម្រាមដែលហាមក្រុមហ៊ុនអាកាសចរណ៍ណាមួយដឹកលោក សម រង្ស៊ី មកកម្ពុជា ស្របតាមការចង់បានរបស់លោក សម រង្ស៊ី។ តែពេលនេះ លោក សម រង្ស៊ី បន្តនិយាយអំពីបណ្តឹងទៀត៕ | ក្រោយពីពេលដែលរដ្ឋាភិបាលដកបម្រាមដែលរារាំងលោក សម រង្ស៊ី មិនឲ្យត្រឡប់មកកម្ពុជាបាន សាធារណជនបានរង់ចាំស្តាប់ការសម្រេចចិត្តរបស់លោក សម រង្ស៊ី ម្តង។ អតីតប្រធានគណបក្សសង្គ្រោះជាតិបានផ្តល់ចម្លើយហើយកាលពីយប់ថ្ងៃទី១៤មិថុនា តាមរយៈគណនី Twitter របស់លោក។ |
លោក Austin បានបញ្ជាក់នៅក្នុងកិច្ចសម្ភាសន៍មួយជាមួយនឹងបណ្ដាញព័ត៌មាន CNN ថា៖ «សហរដ្ឋអាមេរិកតាំងចិត្តជួយតៃវ៉ាន់អភិវឌ្ឍសមត្ថភាពដើម្បីការពារខ្លួន»។ កន្លងមក សហរដ្ឋអាមេរិកបានរក្សាគោលនយោបាយនៃ «ភាពមិនច្បាស់លាស់ផ្នែកយុទ្ធសាស្ត្រ» លើករណីថា តើខ្លួននឹងធ្វើអន្តរាគមន៍បែបយោធាឬក៏យ៉ាងណានោះប្រសិនបើមានការវាយប្រហារណាមួយពីប្រទេសចិនលើកោះតៃវ៉ាន់។ កាលពីខែមុន ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានឆ្លើយទៅនឹងសំណួរនៅក្នុងកិច្ចសម្ភាសន៍មួយជាមួយនឹងទូរទស្សន៍ CBS ដែលសួរថា តើកងទ័ពសហរដ្ឋអាមេរិកនឹងការពារតៃវ៉ាន់ដែរឬទេ ដោយលោកបាននិយាយថា «ប្រាកដណាស់» ប្រសិនបើកោះតៃវ៉ាន់រង «ការវាយប្រហារណាមួយដែលមិនធ្លាប់មានពីមុនមក»។ សម្រាប់លោក Austin វិញ នៅពេលដែលបណ្ដាញព័ត៌មាន CNN សួរលោកថា តើយោធាសហរដ្ឋអាមេរិកកំពុងត្រៀមលក្ខណៈបញ្ជូនកងទ័ពទៅកាន់កោះតៃវ៉ាន់ស្របតាមអ្វីដែលលោក Biden បានលើកឡើងឬក៏យ៉ាងណានោះ លោកបានបដិសេធមិនឆ្លើយឱ្យចំចំពោះសំណួរនេះ។ ប៉ុន្តែ លោក Austin បាននិយាយដូច្នេះថា៖ «យោធាសហរដ្ឋអាមេរិកតែងតែត្រៀមលក្ខណៈដើម្បីការពារផលប្រយោជន៍របស់សហរដ្ឋអាមេរិកនិងសម្រេចឱ្យបានតាមការតាំងចិត្តរបស់ខ្លួន។ ខ្ញុំគិតថា លោកប្រធានាធិបតី [Biden] បានបញ្ជាក់យ៉ាងច្បាស់នៅក្នុងចម្លើយរបស់លោកនៅពេលដែលលោកឆ្លើយទៅនឹងសំណួរនោះ»។ លោក Austin បានបន្តថា៖ «ប៉ុន្តែជាថ្មីម្ដងទៀត យើងបន្តធ្វើការដើម្បីធ្វើឱ្យច្បាស់ថា យើងមានសមត្ថភាពត្រឹមត្រូវនៅកន្លែងត្រឹមត្រូវដើម្បីធានាថាយើងជួយសម្ពន្ធមិត្តរបស់យើងឱ្យរក្សាបាននូវតំបន់ឥណ្ឌូប៉ាស៊ីហ្វិកដែលមានលក្ខណៈសេរីនិងបើកចំហ»។ លោក Austin បានបញ្ជាក់បន្ថែមថា លោកមិនឃើញមាន «ការគំរាមកំហែងដែលជិតកើតឡើង» ណាមួយពីប្រទេសចិនលើកោះតៃវ៉ាន់នោះទេ ប៉ុន្តែលោកថា ការបង្កើនសកម្មភាពយោធារបស់ចិននៅ ច្រកសមុទ្រតៃវ៉ាន់បានបង្ហាញថា រដ្ឋាភិបាលចិនកំពុងឈានទៅបង្កើត «ប្រក្រតីភាពថ្មីមួយ»៕ | វ៉ាស៊ីនតោន- រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកលោក Lloyd Austin បាននិយាយកាលពីពេលថ្មីៗកន្លងមក ថា សហរដ្ឋអាមេរិកនឹងជួយកោះតៃវ៉ាន់ «អភិវឌ្ឍសមត្ថភាពដើម្បីការពារខ្លួន» ពីការឈ្លានពានណាមួយពីប្រទេសចិន។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។ |
ក្រសួងសុខាភិបាល ផ្តល់ព័ត៌មានថា បុរសជនជាតិខ្មែរវ័យ២៩ឆ្នាំរូបនោះ បានចូលសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅម៉ោង៩ព្រឹក ថ្ងៃទី១ ខែមេសា។ ក្រសួង បន្តថា ដោយសារគាត់ មានសភាពហត់ខ្លាំង ក្រុមគ្រូពេទ្យ ក៏បញ្ជូនគាត់ ទៅសម្រាកក្នុងបន្ទប់សង្គ្រោះបន្ទាន់ និងយកសំណាកទៅធ្វើតេស្ត ហើយលទ្ធផល ដែលបង្ហាញ គឺគាត់ មានវិជ្ជមានជំងឺកូវីដ-១៩។ ក្រសួងសុខាភិបាល បន្ថែមថា ដោយសារបុរសជាអ្នកជំងឺនោះ មានស្ថានភាពកាន់តែធ្ងន់ធ្ងរឡើង ក្រុមគ្រូពេទ្យ បានប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើម ដើម្បីជួយសង្គ្រោះ ប៉ុន្តែនៅតែមិនអាចជួយសង្គ្រោះគាត់បាន ហើយគាត់ បានទទួលមរណភាព នៅម៉ោងជាង៤ល្ងាច ថ្ងៃទី១ ខែមេសា។ បុរសនោះ បាត់បង់ជីវិត ក្រោយចូលមន្ទីរពេទ្យបានជាង៦ម៉ោង។ ក្រសួងសុខាភិបាល បញ្ជាក់ថា៖«ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ [គឺ] បុរសជនជាតិខ្មែរអាយុ២៩ឆ្នាំខាងលើ បានស្លាប់បាត់បង់ជីវិត ដោយសារវិបត្តិផ្លូវដង្ហើមធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាងធ្ងន់ធ្ងរ បណ្តាលមកពីវីរុសកូវីដ-១៩»។ នាព្រលប់ថ្ងៃទី២ ខែមេសានេះដដែល ក្រសួងសុខាភិបាល បានប្រកាសព័ត៌មានម្តងរួចមកហើយ អំពីករណីស្រ្តីជនជាតិខ្មែរវ័យ៦១ឆ្នាំម្នាក់ បានស្លាប់ដោយសារជំងឺកូវីដ-១៩។ មកដល់ថ្ងៃទី២ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជា មានមនុស្ស១៨នាក់ បានស្លាប់ដោយសារជំងឺកូវីដ-១៩ ដោយក្នុងនោះ មានជនជាតិខ្មែរ១៧នាក់ (ស្រ្តី១០នាក់) និងបុរសជនជាតិចិនម្នាក់៕ | នៅយប់ម៉ោងជិត៩ នាថ្ងៃទី២ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន១ទៀត ស្តីពីមរណភាពអ្នកជំងឺកូវីដ-១៩ម្នាក់ គឺបុរសជនជាតិខ្មែរអាយុ២៩ឆ្នាំ ដែលមានអាសយដ្ឋាននៅសង្កាត់វត្តភ្នំពេញ ខណ្ឌដូនពេញ។ |
ក្នុងសន្និសីទសារព័ត៌មាននៅក្រសួងឧត្តមសិក្សា លោកស្រី Supamas Isarabhakdi បានប្រកាសពីការបាញ់ផ្កាយរណបអង្កេតផែនដីទីពីររបស់ខ្លួន ដែលកាន់គម្រោងដោយទីភ្នាក់ងារអភិវឌ្ឍបច្ចេកវិទ្យាអវកាស និងព័ត៌មានភូមិសាស្រ្ត (GISTDA) ចាប់តាំងពីឆ្នាំ២០១៩ មក។ «ការបាញ់ផ្កាយរណបនេះ ជាដំណើរវិវដ្តដ៏សំខាន់សម្រាប់ការអភិវឌ្ឍនវានុវត្តន៍ និងបច្ចេកវិទ្យាអវកាសថៃ»។ លោកស្រី Supamas បានសង្កត់ធ្ងន់បែបនេះ នៅថ្ងៃទី២៧ ខែកញ្ញា ដោយបន្តថា ក្រសួង ក៏កំពុងរៀបចំគម្រោងលើ ផ្កាយរណបអង្កេតផែនដី THEOS-3 ផងដែរ ដើម្បីបង្កើនជំនាញរបស់ប្រទេសលើបច្ចេកវិទ្យាអវកាស។ ទន្ទឹមនេះ លោកស្រីរដ្ឋមន្រ្តីនវានុវត្តន៍រូបនេះ បានបន្ថែមថា បាញ់ផ្កាយរណបអង្កេតផែនដី THEOS-2 នឹងជួយប្រទេសក្នុងការគ្រប់គ្រងទិន្នន័យធនធានធម្មជាតិ ដែលអាចគ្រប់គ្រងដោយទីភ្នាក់ងាររដ្ឋ និងឯកជន។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។ ទីភ្នាក់ងារអភិវឌ្ឍបច្ចេកវិទ្យាអវកាស និងព័ត៌មានភូមិសាស្រ្ត (GISTDA) បានកាន់គម្រោងផ្កាយរណប THEOS-2 ចាប់តាំងពីឆ្នាំ២០១៩ មក ក្នុងទំហំទឹកប្រាក់ប្រមាណ ២១៣,៤លានដុល្លារ។ ផ្កាយរណបដែលមានទម្ងន់៤២៥គីឡូក្រាមមួយនេះ នឹងបាញ់ចេញពីមជ្ឈមណ្ឌលអវកាសនៅអាម៉េរិកខាងត្បូង ក្នុងថ្ងៃទី៧ ខែតុលាខាងមុខ ហើយរដ្ឋមន្រ្តីថៃ ក៏នឹងតាមដានព្រឹត្តិការណ៍នោះផងដែរ។ តាមការបញ្ជាក់របស់លោក Pakorn Apaphant នាយកទីភ្នាក់ងារអភិវឌ្ឍបច្ចេកវិទ្យាអវកាស និងព័ត៌មានភូមិសាស្រ្ត ផ្កាយរណប THEOS-2 នឹងត្រូវប្រើប្រាស់សម្រាប់ផែនការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច រួមទាំងការអភិវឌ្ឍកសិកម្ម ការគ្រប់គ្រងគ្រោះមហន្តរាយ និងការបញ្ចេញឧស្ម័នកាបូនជាដើម។ នាយកទីភ្នាក់ងារអភិវឌ្ឍបច្ចេកវិទ្យាអវកាស ក៏បញ្ជាក់ផងដែរថា ផ្កាយរណប THEOS-2 នឹងប្រើពេលពី៥ទៅ៦ថ្ងៃ ដើម្បីចូលទៅក្នុងគន្លងរបស់ផែនដី ហើយដាក់ក្នុងការសាកល្បងរយៈពេល ៦ខែសិន មុននឹងប្រតិបត្តិការពេញលេញ។ គួររំឭកថា ថៃបានបាញ់ផ្កាយរណបអង្កេតផែនដី THEOS-1 ដែលជាផ្កាយរណបដំបូងរបស់ខ្លួន តាំងពី១៥ឆ្នាំមុនមកម្លេះ៕ | ថៃ នឹងបាញ់ផ្កាយរណប THEOS-2 ដែលជាផ្កាយរណបអង្កេតផែនដីទីពីររបស់ខ្លួននៅថ្ងៃទី៧ ខែតុលា ពីមជ្ឈមណ្ឌលអវកាស Guiana នៅតំបន់អាម៉េរិកខាងត្បូង។ នេះបើតាមការប្រកាសរបស់រដ្ឋមន្រ្តីឧត្តមសិក្សា ការស្រាវជ្រាវ និងនវានុវត្តន៍ថៃ Supamas Isarabhakdi។ |
ទីបំផុតចម្ងល់ពាក់ព័ន្ធការផ្ទេរកីឡាករឆ្នើមវ័យក្មេងរបស់ក្លិបភ្នំពេញក្រោនទៅកាន់ក្លិបវិសាខា ត្រូវបានលាតត្រដាង បន្ទាប់ពីក្លិបនេះរៀបចំសន្និសីទសារព័ត៌មានបង្ហាញសមាសភាពកីឡាករចំណូលថ្មីនិងចាស់ ដើម្បីត្រៀមរដូវកាលឆ្នាំ២០១៩ កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨ នៅសណ្ឋាគារ ហួង សាន។ ក្នុងចំណោមសមាសថ្មីទាំង១២រូប គេសង្កេតឃើញ៥រូបមកពីភ្នំពេញក្រោន ២រូបមកពីណាហ្គាវើល និង៥រូបមកពីសាលាបាល់ទាត់ជាតិបាទី។ កីឡាករភ្នំពេញក្រោនទាំង៥រូបរួមមាន ស៊ិន កក្កដា, អ៊ិន សូដាវីដ, អ៊ុក សុវណ្ណ, កែន ចាន់សុភ័ក្ត និងគឹម ឆៃយ៉ា រីឯកីឡាករមកពីណាហ្គាវើលមាន ឆេង ម៉េង និង សារី ម៉ាត់ណូរ៉ូទីន។ ចំណែកកីឡាករមកពីសាលាបាល់ទាត់ជាតិបាទីមាន ផុន តៃនិញ, ឡុង ម៉េងហាវ, ទូច គឹមឆាយ, ទៀត គឹមហេង និងអ្នកចាំទី គង់ ពីលុត។ ក្រៅពីនេះ វិសាខា ក៏បានបង្ហាញពីសមាសភាពកីឡាករចំណូលចាស់ និងឯកសណ្ឋានប្រកួតក្នុងដី និងក្រៅទឹកដីផងដែរ។ កីឡាករទាំងនេះត្រូវសហការជាមួយកីឡាករដទៃទៀត ជួយក្លិបបញ្ចប់ក្នុងចំណាត់លេខ៣ពានរង្វាន់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគឆ្នាំ២០១៨មួយនេះ ប្រជែងដណ្តើមជើងឯកលីគកំពូល និងពានរង្វាន់សម្តេច ហ៊ុន សែន ឆ្នាំ២០១៩ និងការប្រកួតផ្សេងៗទៀត។ នាសន្និសីទសារព័ត៌មានដែលធ្វើឡើងក្រោមអធិបតីភាពសម្តេចឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនេះដែរ ក្លិបវិសាខាបានប្រកាសតែងតាំងអ្នកស្រី កែ សួនសុភី ជំនួសស្វាមី គឺលោក ស សុខា ដែលមានភារកិច្ចមមាញឹកជាមួយការងារក្នុងស្ថាប័នរដ្ឋ ពិសេសក្នុងតំណែងជារដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។ កីឡាករចំណូលថ្មីទាំង១២រូបរបស់វិសាខា អ្នកស្រី កែ សួនសុភី ស សុខា កូនស្រីលោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ជាស្ត្រីកម្ពុជាទី២ ដែលក្លាយជាប្រធានក្លិបបាល់ទាត់ក្របខណ្ឌលីគកំពូល បន្ទាប់ពីអ្នកស្រី ពុធ ធីតា ដែលបានក្លាយជាប្រធានក្លិបបឹងកេត កាលពីអំឡុងខែឧសភា ឆ្នាំ២០១៨ បន្ទាប់ពីគ្រួសារអ្នកស្រីមានភាគហ៊ុនធំជាងគេក្នុងក្លិបនេះ៕ | កីឡាករភ្នំពេញក្រោន៥រូបរួមមាន ស៊ិន កក្កដា, អ៊ិន សូដាវីដ, អ៊ុក សុវណ្ណ, កែន ចាន់សុភ័ក្ត និង គឹម ឆៃយ៉ា បានផ្ទេរទៅចូលរួមជាមួយក្លិបវិសាខា សម្រាប់រដូវកាលឆ្នាំ២០១៩។ ការបង្ហាញសមាសភាពទាំង៥រូបនេះ ធ្វើឡើងក្នុងកម្មវិធីផ្លូវការមួយរបស់ក្លិបវិសាខាកាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨ ក្រោមអធិបតីភាពសម្តេចឧបនាយករដ្ឋមន្ត្រី ស ខេង និងលោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡា។ |
របៀបនៃការធ្វើប្រតិបត្តិការស្គែនទូទាត់ប្រាក់នៅប្រទេសថៃ ពី iPay Cambodia ទៅ PromptPay សូមទស្សនា វីដេអូ របៀបស្គែន Thai QR Code តាម រយៈ iPay Cambodia ឬចូលតាមជំហានដូចខាងក្រោម៖ ១. ចូលទៅក្នុងកម្មវិធី iPay Cambodia ២. ចុចពាកុ្យ QR Code (Android) ឬ Scan QR Code (iOS) ៣. ស្គែនទូទាត់ជាមួយ QR Code ដែលមាននិមិត្តសញ្ញា PromptPay ៤. ជ្រើសរើសគណនី KHR ដើម្បីផ្ទេរប្រាក់ចេញ ៥. បញ្ចូលទឹកប្រាក់ដែលត្រូវទូទាត់ ៦. ជ្រើសរើសគោលបំណងនៃប្រតិបត្តិការ ៧. ចុច Pay រួចចុច Confirm ៨. បញ្ចូល PIN Code ដើម្បីបញ្ចប់ប្រតិបត្តិការ ៩. ប្រព័ន្ធនឹងបង្ហាញពាក្យ Payment Successful។ លក្ខខណ្ឌសម្រាប់ការទូទាត់៖ - QR Code ឆ្លងប្រទេសដែលអាចស្គែននៅប្រទេសថៃបាន មាន Logo ThaiQR/ PromptPay ជាសម្គាល់ - អាចទូទាត់ចេញតែពីគណនីប្រាក់រៀលតែប៉ុណ្ណោះ ហើយ Thai QR ត្រូវតែជារូបិយប័ណ្ណបាត (THB) - ទំហំទឹកប្រាក់អតិបរមាក្នុងមួយប្រតិបត្តិការ និងក្នុងមួយថ្ងៃ ចំនួន ១០,០០០,០០០ រៀល - ស្គែនបានគ្រប់សមាជិកដៃគូ PromptPay - ទូទាត់បានតែ QR Merchant ប៉ុណ្ណោះ។ លក្ខខណ្ឌសម្រាប់ការទូទាត់៖ - កម្រៃសេវា១% នៃចំនួនទឹកប្រាក់ទូទាត់៕ (អត្ថបទពាណិជ្ជកម្ម) | រាល់ពេលទៅប្រទេសថៃម្ដងៗ ត្រូវប្តូរលុយបាតផង ត្រូវរៀនចាយលុយបាតផង ដើម្បីទូទាត់រាល់ពេលទិញទំនិញ វាពិតជាមិនងាយស្រួលនោះទេ។ ប៉ុន្តែកុំបារម្ភ ឥឡូវនេះកម្មវិធីធនាគារចល័ត iPay Cambodia របស់ អិលអូអិលស៊ី អាចឱ្យលោកអ្នកអាចស្គែនទូទាត់ប្រាក់ពីគណនីប្រាក់រៀល ទៅកាន់ដៃគូសមាជិក PromtPay ជាង ៧លានកន្លែង ទូទាំងប្រទេសថៃបានដោយងាយ និងមិនចាំបាច់ប្តូរជាប្រាក់បាតទៀតនោះទេ។ |
សូមស្តាប់បទសម្ភាសន៍នាយ យ៉ាន ដូចតទៅ៖ | ទៅដល់ស្រុកជើងព្រៃនៃខេត្តកំពង់ចាម នាយ យ៉ាន បានជួប មនុស្សប្រុសមួយក្រុម។ អ្វីដែលបានទាក់ទាញនាយយ៉ាន គឺមិនមែនមនុស្សប្រុសមួយក្រុមនោះទេ ប៉ុន្តែគឺជាម៉ូតូដ៏ចម្លែកដែលនាយយ៉ានមិនដែលឃើញ។ ម៉ូតូចម្លែក តែមិនមែនជាម៉ូតូថ្លៃទេ គឺជាម៉ូតូថោក ឬគ្មានតម្លៃផងក៏មិនដឹង។ បើគេឃើញម៉ូតូមួយនេះ គេមិនបានសួរថា តើម៉ូតូនេះខ្វះគ្រឿងអ្វីខ្លះនោះឡើយ ព្រោះគេនឹងរាប់មិនអស់នោះទេ។ ប៉ុន្តែបើគេសួរថា តើម៉ូតូនេះមានអ្វីខ្លះ? ចម្លើយមានយ៉ាងខ្លី៖ ម៉ាស៊ីន កង់ ចង្កូត។ លោក ស្រស់ ដែលជាម្ចាស់ម៉ូតូនេះ បានប្រាប់នាយ យ៉ាន ថា គាត់ទើបតែទិញម៉ូតូនេះបាន៣ឆ្នាំប៉ុណ្ណោះ។ |
គេសង្កេតឃើញថា សមត្ថកិច្ច បានដាក់របាំងការពារនៅជុំវិញសាលាឧទ្ធរណ៍។ ប្រជាពលរដ្ឋដែលគាំទ្រលោក កឹម សុខា និងអ្នកកាសែត មិនត្រូវបានអនុញ្ញាតឲ្យឆ្លងកាត់របាំងការពារ ទៅមុខសាលាឧទ្ធរណ៍នោះទេ។ ការបើកសវនាការនេះ គឺធ្វើឡើងតាមសំណើរបស់ក្រុមមេធាវី។ ក្រុមមេធាវីដាក់បណ្តឹងទៅសាលាឧទ្ធរណ៍ ដើម្បីសុំប្រឆាំងនឹងសាលាដំបូងរាជធានីភ្នំពេញ ដែលបន្តឃុំលោក កឹម សុខា លើសពី៦ខែ។ បើគិតមកដល់ពេលនេះ លោក កឹម សុខា បានជាប់ឃុំលើសពី៦ខែហើយ។ ប៉ុន្តែកាលពីប៉ុន្មានសប្តាហ៍មុន ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចពន្យារពេលឃុំលោក កឹម សុខា រយៈពេល៦ខែទៅមុខទៀត។ ក្រុមមេធាវី យល់ថា ការបន្តឃុំខ្លួននេះ គឺប៉ះពាល់ដល់សិទ្ធិរបស់លោក កឹម សុខា។ ក្រុមមេធាវី ស្នើឲ្យដោះលែងលោក កឹម សុខា ជាបណ្តោះអាសន្ន៕ | សាលាឧទ្ធរណ៍ កំពុងបើកសវនាការលើសំណុំរឿងរបស់លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២0១៨នេះ។ មេធាវី ផ្តល់ដំណឺងដល់សារព័ត៌មានថា លោក កឹម សុខា មិនត្រូវបានដឹកឲ្យមកចូលរួមក្នុងសវនាការនេះឡើយ។ |
Atletico Mineiro បានយកឈ្នះក្រុម Athletico Paranaense វគ្គផ្តាច់ព្រ័ត្រជើងទី២នៃពានរង្វាន់ Copa do Brazil ដោយលទ្ធផល ២-១ ក្នុងកីឡដ្ឋាន Arena Da Baixada នាថ្ងៃទី១៥ខែធ្នូ។ ជើងទី១មួយក្នុងកីឡដ្ឋាន Estadio Raimundo Sampaio ក្រុមម្ចាស់ផ្ទះ Atletico Mineiro បានយកឈ្នះដោយលទ្ធផល ៤-០។ ក្លិប Atletico Mineiro ក៏ជាក្រុមដែលទើបតែលើកពានរង្វាន់លីគកំពូល Serie A របស់ប្រេស៊ីលលើកដំបូងក្នុងរយៈពេល៥០ឆ្នាំក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន កាលពីដើមខែធ្នូផងដែរ។ «វាពិតជាពិបាកខ្លាំងណាស់ក្នុងលេងនៅទៅលានមួយនេះ (Arena Da Baixada) ប៉ុន្តែយើងបានខំប្រឹងប្រមូលអារម្មណ៍ហើយសម្រេចការងាររបស់យើង។ នេះគឺជាពានទីពីរដែលយើងរួមទាំងក្លិបបានស្រមៃចង់លើកបន្ទាប់ពីឆ្លងកាត់រយៈពេល៥០ឆ្នាំមកនេះ ហើយយើងសប្បាយចិត្តខ្លាំងណាស់ ។ មិនតែប៉ុណ្ណោះអ្នកគាំទ្រក្លិបទាំងអសដែលសុបិនរបស់ពួកក្លាយជាការពិត។»Hulk បាននិយាយក្រោយចប់ការប្រកួត។ Atletico Mineiro គឺជាក្រុមរបស់ប្រេស៊ីលទី២ដែលអាចឈ្នះទាំងពានកំពូលប្រេស៊ីល Serie Aនិងពាន Copa do Brazil ក្នុងមួយរដូវកាល។ ក្រុម Cruzeiro Esporte Clube ជាគូប្រជែងរបស់ Atletico Mineiro ធ្លាប់បានឈ្នះពានទាំង២នេះក្នុងមួយរដូវកាលដំបូងបង្អោះក្នុងឆ្នាំ២០០៣៕ | កីឡាករសញ្ជាតិប្រេស៊ីល Hulk បានទើបស៊ុតបាល់១គ្រាប់ជួយក្រុម Atletico Mineiro លើកពានរង្វាន់ Copa do Brazil ដែលជាពានទីពីររបស់ក្លិបស្ថិតនៅលីគកំពូលប្រស៊ីលមួយនេះ។ Hulk ថា នេះជាសុបិនរបស់ក្លិប ក្នុងរយៈពេល៥០ឆ្នាំមកនេះ។ |
ប្រមុខការទូតអូស្ត្រាលីលោកស្រី Julie Bishop ប្រកាសលាលែងពីតំណែងពីរថ្ងៃក្រោយមិត្តភក្តិជិតស្និទ្ធខ្លួនលោក Malcolm Turnbull ចុះចេញពីតំណែងជានាយករដ្ឋមន្ត្រីដោយសាររដ្ឋប្រហារក្នុងបក្សសេរីភាពដែលជាបក្សកាន់អំណាច ។ បើតាមសារព័ត៌មានអូស្ត្រាលី ABC រដ្ឋមន្ត្រីការបរទេសវ័យ ៦២ឆ្នាំរូបនេះនឹងបានប្រកាសថា ទោះចាកចេញពីតំណែងក្នុងគណៈរដ្ឋមន្ត្រីក៏ដោយ លោកស្រីនឹងបន្តកាងារជាតំណាងរាស្ត្រដដែល ប៉ុន្តែគ្មានការសម្រេចចិត្តឡើយពីការបោះឆ្នោតបន្ទាប់។ លោកស្រីនិយាយដូច្នេះ៖« ខ្ញុំនៅតែជាសមាជិកសភាដែលជាសំឡេងឲ្យតំបន់ភាគលិចអូស្ត្រាលី។ ខ្ញុំត្រូវបានជ្រើសរើសដោយគណបក្សសេរីភាពសម្រាប់អាសនៈនៅតំបន់ Curtin ភាគខាងលិចអូស្ត្រាលី ហើយខ្ញុំមិនទាន់សម្រេចចិត្តនៅឡើយទេសម្រាប់ការបោះឆ្នោតឆ្នាំក្រោយ»។ នៅថ្ងៃអាទិត្យនេះដែរ រដ្ឋមន្ត្រីអប់រំអូស្ត្រាលី Simon Birmingham បានហៅលោកស្រី Bishop ថាជាស្ត្រីដ៏អស្ចារ្យម្នាក់ក្នុងប្រវត្តិសាស្ត្រគណបក្សសេរីភាព។ ចំណែកអតីតនាយករដ្ឋមន្ត្រីលោក Turnbull បានចាត់ទុកលោកស្រីជាមិត្តដ៏យូរអង្វែងមួយ និងជារដ្ឋមន្ត្រីការបរទេសដែលប៉ិនប្រសព្វមួយរូបដែរ។ តាមពិតទៅការលាលែងពីតំណែងរបស់រដ្ឋមន្ត្រីការបរទេសរូបនេះ ចំពេលដែលនាយករដ្ឋមន្ត្រីអូស្ត្រាលីថ្មីលោក Scott Morrison ដែលធ្លាប់ជារដ្ឋមន្ត្រីសេដ្ឋកិច្ច រៀបចំរុះរើគណៈរដ្ឋមន្ត្រីថ្មី។ លោកស្រី Bishop អាចដឹងច្បាស់ថាលោកស្រីមិនអាចទទួលតួនាទីជារដ្ឋមន្ត្រីការបរទេសដដែលទេ តាមលទ្ធផលនៃការបោះឆ្នោតប្រជែងក្នុងបក្សកាលពីសុក្រនោះ។ ក្នុងការប្រជែងតំណែងនាយករដ្ឋមន្ត្រីកាលពីថ្ងៃសុក្រក្នុងចំណោមសមាជិកបក្សកាន់អំណាច លោកស្រីខ្ទាតចេញតាំងពីជុំទីមួយដោយបានទទួលសំឡេងគាំទ្រត្រឹម ១១សំឡេងពីសមាជិកសរុប ៨៥នាក់។ ជុំចុងក្រោយ លោក Morrison បានសំឡេងគាំទ្រភាគច្រើន និងបានក្លាយជានាយករដ្ឋមន្ត្រីថ្មី៕ | រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី Julie Bishop បានសម្រេចចាកចេញពីតំណែងនៅថ្ងៃអាទិត្យទី ២៦ ខែសីហា ដោយមិនបន្តការងារក្រោមអាណត្តិនាយករដ្ឋមន្ត្រីថ្មី Scott Morission ឡើយ។ លោកស្រីក៏ទំនងជានឹងចូលនិវត្តពីនយោបាយដោយឈប់បន្តឈរឈ្មោះជាសមាជិកសភាទៀតដែរចាប់ពីការបោះឆ្នោតសភាអាណត្តិក្រោយ ។ |
ក្នុងសេចក្តីប្រកាសព័ត៌មានខាងលើបានបញ្ជាក់ CCCA គឺជាកម្មវិធីដែលផ្តល់ការគាំទ្រសំខាន់ និងជួយធានានូវការអភិវឌ្ឍប្រកបដោយចីរភាព ភាពធន់ និងផ្តល់ប្រយោជន៍ដល់ក្រុមងាយរងគ្រោះជាងគេបង្អស់ក្នុងសង្គម។ កម្មវិធីនៃការអនុវត្តឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុគំរូមួយនៅកម្ពុជានេះ គឺអនុវត្តរួមគ្នាដោយ UNDP និងក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព(ក.ជ.អ.ច)។ លោក ប្ស៊ន ហេកម៉ាក ឯកអគ្គរាជទូតស៊ុយអែតប្រចាំកម្ពុជា បាននិយាយថា ការប្រែប្រួលអាកាសធាតុ គឺជាការគំរាមកំហែងធំមួយដែលកំពុងកើតឡើង ហើយទាមទារឱ្យមានការចាត់វិធានការប្រកបដោយមហិច្ឆតា ឱ្យបានលឿនដើម្បីដោះស្រាយ។ លោកបានបន្តថា CCCA ផ្តល់លទ្ធភាពឱ្យតួអង្គសំខាន់ៗនៅកម្ពុជា សម្រាប់អនុវត្តសកម្មភាពបន្ថែម ដើម្បីការពារបរិស្ថាន កាត់បន្ថយផលប៉ះពាល់ដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ។ «ប្រទេសស៊ុយអែត គាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរភាពនេះ»។ នេះជាប្រសាសន៍របស់លោក ឯកអគ្គរាជទូតស៊ុយអែតប្រចាំកម្ពុជា។ ជាមួយគ្នានេះ លោក Nick Beresford តំណាង UNDPប្រចាំកម្ពុជា បានលើកឡើង ការគាំទ្រពីប្រទេសស៊ុយអែត សហភាពអឺរ៉ុប និងUNDP ដល់កម្ពុជាសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា គឺផ្តល់នូវវិធីសាស្ត្រមួយសម្រាប់កសាង និងស្តារឡើងវិញឱ្យកាន់តែប្រសើរជាងមុន។ លោកបាននិយាយដូច្នេះ៖«យើងអាចប្រើប្រាស់កាលានុវត្តភាព នានាដែលមាននៅក្នុងអំឡុងពេលដែលមានវិបត្តិកូវីដ-១៩នៅកម្ពុជា ក៏ដូចជាវិបត្តិពិភពលោក ដើម្បីជួយឱ្យការវិនិយោគរបស់រាជរដ្ឋាភិបាល កាន់តែមានលទ្ធភាពបង្កើនភាពធន់ ទៅនឹងកត្តាអាកាសធាតុ ព្រមទាំងជួយជំរុញការវិនិយោគវិស័យឯកជន ដែលគិតគូពីបរិស្ថាន និងមានភាពធន់»។ បើតាមសេចក្តីប្រកាសព័ត៌មានដដែលនេះ ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ កម្មវិធី CCCA បានក្លាយជាយុទ្ធសាស្ត្រដ៏សំខាន់សម្រាប់អភិវឌ្ឍកម្ពុជា។ CCCA បានផ្តល់ការគាំទ្រដល់ការដាក់បញ្ជូនចំណុចគោលដៅ ស្តីការប្រែប្រួលអាកាសធាតុ ការកាត់បន្ថយការប្រែប្រួលអាកាសធាតុ ទៅក្នុងផែនការយុទ្ធសាស្ត្រជាតិ គោលនយោបាយថវិកា និងកម្មវិធីតាមវិស័យសំខាន់ជាដើម។ កាលឆ្នាំ២០១៩ ស៊ុយអែត សហភាពអឺរ៉ុប និងUNDP រួមគ្នាផ្តល់ថវិកាបដិភាគជិត៧លានដុល្លារ ដល់កម្ពុជា សម្រាប់អភិវឌ្ឍវិស័យថាមពល សាធារណការ និងដឹកជញ្ជូន អភិវឌ្ឍន៍ជនបទ បរិស្ថាន និងអប់រំ៕ | ភ្នំពេញ៖ ប្រទេសស៊ុយអែត ផ្តល់ថវិកាបដិភាគចំនួន៣,៣៤លានដុល្លារដល់កម្ពុជា តាមរយៈកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ(UNDP) ដើម្បីគាំទ្រដល់ការអនុវត្តកម្មវិធីសម្ព័ន្ធភាពការប្រែប្រួលអាកាសធាតុកម្ពុជា(CCCA) ក្នុងរយៈពេល៣ឆ្នាំ(២០២០-២០២២)។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតស៊ុយអែតប្រចាំកម្ពុជា លើការចុះហត្ថលេខាលើកិច្ចព្រៀមព្រៀងផ្តល់ថវិកានេះ នៅថ្ងៃទី២៣មេសា។ |
ខាងក្រោមនេះ ជាតារាងចំណាត់ថ្នាក់ Henley Index ប្រចាំឆ្នាំ២០១៩៖ ចំណាត់ថ្នាក់ទូទាំងពិភពលោក៖ ១.ជប៉ុន ១៩០គោលដៅ ២. សិង្ហបុរី និងកូរ៉េខាងត្បូង ១៨៩គោលដៅ ៣.បារាំង និងអាល្លឺម៉ង់ ១៨៨គោលដៅ ៤. ដាណឺម៉ាក, ហ្វាំងឡង់, អ៊ីតាលី និងស៊ុយអែត ១៨៧គោលដៅ ៥. លុចសំបួរ និងអេស្ប៉ាញ ១៨៦គោលដៅ ៦. អូទ្រីស, ហូឡង់, ន័រវេស, ព័រទុយហ្គាល់, ស្វីស, អង់គ្លេស និងសហរដ្ឋអាមេរិក ១៨៥គោលដៅ ៧. បែលហ្ស៊ិក, កាណាដា, ក្រិក, អៀរឡង់ ១៨៤គោលដៅ ៨. សាធារណរដ្ឋឆេក ១៨៣គោលដៅ ៩. ម៉ាល់តិ៍ ១៨២គោលដៅ ១០. អូស្ត្រាលី, អ៊ីស្លង់ និងនូវែលសេឡង់ ១៨១គោលដៅ។ តំបន់អាស៊ាន៖ -សិង្ហបុរី (លេខ២) ១៨៩គោលដៅ -ម៉ាឡេស៊ី (លេខ១២) ១៧៩គោលដៅ -ប្រ៊ុយណេ (លេខ២១) ១៦៥គោលដៅ -ថៃ (លេខ៦៨) ៧៥គោលដៅ -ឥណ្ឌូណេស៊ី (លេខ៧២) ៧១គោលដៅ -ហ្វីលីពីន (លេខ៧៤) ៦៦គោលដៅ -កម្ពុជា (លេខ៨៤) ៥៤គោលដៅ -ឡាវ (លេខ៨៦) ៥២គោលដៅ -វៀតណាម (លេខ៨៧) ៥១គោលដៅ -មីយ៉ាន់ម៉ា (លេខ៩០) ៤៨គោលដៅ រីឯប្រទេសដែលមានចំណាត់ថ្នាក់ទាបជាងគេបំផុត៖ ១-អ៊ីរ៉ាក់ និងអាហ្វហ្គានីស្ថាន ៣០គោលដៅ ២. ស៊ីរី និងសូម៉ាលី ៣២គោលដៅ ៣. ប៉ាគីស្ថាន ៣៣គោលដៅ ៤. យ៉េមែន ៣៧គោលដៅ ៥. អេរីត្រេ ៣៨គោលដៅ ៦. ប៉ាឡេស្ទីន និងស៊ូដង់ ៣៩គោលដៅ ៧. ណេប៉ាល់ ៤០គោលដៅ ៨. លីបង់, ស៊ូដង់ខាងត្បូង, លីប៊ី និងបង់ក្លាដែស ៤១គោលដៅ ៩. កូរ៉េខាងជើង, អេត្យូពី និងអ៊ីរ៉ង់ ៤២គោលដៅ ១០. ស្រីលង្កា និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ៤៣គោលដៅ។ ចន្លោះពីឆ្នាំ២០១៨ ដល់ឆ្នាំ២០១៩នេះ ប្រទេស៤ បានពង្រីកកិច្ចសហការចេញ-ចូលដោយមិនបាច់ប្រើទិដ្ឋាការរហូតដល់ទៅ៥គោលដៅ ដែលក្នុងនោះ មាន ចិន កូឡុំប៊ី ទូវ៉ាលូ និងអេមីរ៉ាតអារ៉ាប់រួម៕ | ជប៉ុនរក្សាចំណាត់លេខមួយក្នុងនាមជាប្រទេសដែលអាចទៅកាន់ទិសដៅផ្សេងៗក្នុងពិភពលោកដោយមិនចាំបាច់មានទិដ្ឋាការ។ បើយោងតាមសន្ទស្សន៍លិខិតឆ្លងដែន (Henley Passport Index) គិតត្រឹមខែមករា ឆ្នាំ២០១៩នេះ លិខិតឆ្លងដែនជប៉ុនអាចទៅដល់១៩០គោលដៅ ខណៈកូរ៉េខាងត្បូងអាចទៅដល់១៨៩គោលដៅស្មើសិង្ហបុរី។ កម្ពុជាស្ថិតនៅលេខរៀងទី៨៤ ដែលអាចទៅដល់៥៤គោលដៅដោយគ្មានទិដ្ឋាការ ខណៈ អ៊ីរ៉ាក់ និងអាហ្វហ្គានីស្ថាន មានឥទ្ធិពលទាបជាងគេ ដោយអាចទៅដល់ត្រឹម៣០គោលដៅប៉ុណ្ណោះ។ |
ករណីជំងឺគ្រុនឈាមនៅហ្វីលីពីនរយៈពេលប្រាំបីខែកន្លងមកក្នុងឆ្នាំ២០១៩ បានកើនឡើងដល់ទៅជាង ១៨៨,០០០ ករណី ដែលក្នុងនោះមាន៨០៧នាក់ ត្រូវបានបាត់បង់ជីវិត។ នេះបើតាមការប្រកាសរបស់ក្រសួងសុខាភិបាលហ្វីលីពីននៅថ្ងៃទី២០ ខែសីហា។ ក្រសួងសុខាភិបាលហ្វីលីពីន បានបូកសរុបចំនួនករណីជំងឺគ្រុនឈាមក្នុងប្រទេសចាប់តាំងពី ថ្ងៃទី១ មករា រហូតដល់ថ្ងៃទី៣ សីហា ខណៈជំងឺនេះកំពុងរវាយលុកខ្លាំង។ យោងតាមរបាយការណ៍អង្កេតរបស់ខ្លួន ត្រឹម៨ខែប៉ុណ្ណោះ ករណីជំងឺគ្រុនឈាមមានដល់ទៅ ១៨៨,៥៦២ ករណី។ ទិន្នន័យនេះកើនឡើងពីរដងនៃទិន្នន័យកាលពីឆ្នាំ២០១៨ ដែលស្មើនឹង ៩៣,១៤៩ ក្នុងរយៈពេលដូចគ្នា។ ទិន្នន័យបានបង្ហាញថា អ្នកជម្ងឺគ្រុនឈាមភាគច្រើនជាកុមារមានអាយុចាប់ពី ៥ទៅ៩ឆ្នាំ ដែលមានចំនួន៤៣,០៤៧នាក់។ រដ្ឋលេខាធិការក្រសួងសុខាភិបាលលោក Eric Domingo បាននិយាយថា ករណីគ្រុនឈាមនៅតែបន្តកើនឡើង ហើយលោកក៏បានអំពាវនាវដល់ប្រជាជនហ្វីលីពីនឲ្យបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីបោសសម្អាត និងបំផ្លាញជម្រកសត្វមូស។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Xinhua ។ ក្រសួងសុខាភិបាលហ្វីលីពីនក៏ព្រមានដែរថា ជំងឺនេះនឹងបន្តកើតឡើងរហូតដល់ ខែតុលា ដោយសារតែជារដូវភ្លៀង។ គ្រុនឈាម គឺឆ្លងតាមរយៈមូសខ្លាញីខាំ ដែលរកឃើញនៅក្នុងប្រទេសនៃតំបន់ត្រូពិច។ វាអាចធ្វើឲ្យមានអាការៈ ឈឺសន្លាក់, ក្អួតចង្អោរ,មានកន្ទួលលើស្បែក ហើយអាចបង្កឲ្យមានបញ្ហាផ្លូវដង្ហើម និងធ្វើឲ្យសរីរាង្គចុះខ្សោយក្នុងករណីធ្ងន់ធ្ងរ។ អង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថា ជំងឺគ្រុនឈាមកើនឡើងយ៉ាងខ្លាំងនៅប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ គឺកើនឡើង៣០ដង ក្នុងរយៈពេល៥០ឆ្នាំ។ ជំងឺគ្រុនឈាមនៅមិនទាន់មានវិធីព្យាបាលច្បាស់លាស់នៅឡើយ ប៉ុន្តែការដឹងភ្លាមៗហើយទទួលបានការថែទាំអាចជួយកាត់បន្ថយអាត្រាមរណភាពឲ្យឋិតនៅក្រោមមួយភាគរយ៕ | ដោយ៖ ឈួន ឈីវអ៊ីង |
នាការប្រកួតជម្រុះ អ៊ុក ស្រីមុំ រកបាន២៥ពិន្ទុ ដោយបញ្ចប់ចំណាត់ថ្នាក់លេខ៤ ហើយត្រូវឡើងជួបកីឡាការិនីមីយ៉ាន់ម៉ា Khin Cherry Thet រូបនេះ ដែលបានលេខ១ក្នុងពូលនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈកីឡាការិនីវៀតណាម Hien Nguyen Thi ជួបកីឡាការិនីឡាវ Bovilak Thepphakan។ | កីឡាការិនីប៉េតង់ អ៊ុក ស្រីមុំ ទទួលបានមេដាយសំរឹទ្ធ ក្រោយចាញ់កីឡាការិនីមីយ៉ាន់ម៉ា Khin Cherry Thet ៤០-២៨ នាជំនួបវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១ នៅមជ្ឈមណ្ឌលកីឡាក្រុងហាណូយ នាថ្ងៃទី១៣ ខែឧសភានេះ។ |
Ronaldo ដែលបច្ចុប្បន្នរកបាន ៧ គ្រាប់ក្នុងការបង្ហាញខ្លួន ៥ លើកចាប់តាំងពីចូលរួមជាមួយ Al Nassr បានស៊ុតបញ្ចូលទីទាំង៣គ្រាប់នៅនាទីទី១៨, ២៣ និង៤៤។ ទាំង៧នេះ ប្រធានក្រុមជម្រើសជាតិព័រទុយហ្កាល់ធ្វើបាននៅ២ប្រកួតចុងក្រោយ ដោយនៅជំនួបមុន Ronaldo រកបានដល់ទៅ៤គ្រាប់។ គិតមកទល់ពេលនេះ ម្ចាស់ពាន Ballon d'Or ៥សម័យ កើនគ្រាប់បាល់ស៊ុតបញ្ចូលទី៥០៦គ្រាប់ក្នុងការបង្ហាញខ្លួនឱ្យក្រុមចំនួន ៥ នៃលីគ៥ផ្សេងៗគ្នាក្នុងអាជីពរបស់គេ។ ក្នុងចំណោមគ្រាប់បាល់ទាំង៥០៦គ្រាប់ របស់ Ronaldo ធ្វើបានឱ្យក្រុមចំនួន៥ ក្នុងលីគ៥ផ្សេងគ្នារួមមាន Sporting CP ៣គ្រាប់ Manchester United ១០៣គ្រាប់ Real Madrid ចំនួន៣១១គ្រាប់ Juventus ចំនួន៩៨គ្រាប់ និង Al Nassr ចំនួន៧គ្រាប់។ ជ័យជម្នះនេះផងដែរ ក៏បានជួយ Al Nassr រក្សាចំណាត់ថ្នាក់កំពូលតារាងនៃលីគកំពូលអារ៉ាប៊ីសាអូឌីតដោយរកបាន៤៣ពិន្ទុ ពីការប្រកួត១៨លើក និងកើនគម្លាតពិន្ទុនាំមុខក្រុមលេខ២ Al Ittihad ចំនួន២ពិន្ទុ។ Al Ittihad បានត្រឹមស្មើ Al Raed ០-០ នៅជំនួបសប្តាហ៍ទី១៨របស់ពួកគេ៕ | Cristiano Ronaldo បន្តរកបាន៣គ្រាប់ម្នាក់ឯង (Hat-trick) ជាលើកទី២ ក្នុងការប្រកួតដែល Al Nassr ឈ្នះ Damac ក្នុងលទ្ធផល ៣-០ នាជំនួបលីគកំពូលអារ៉ាប៊ីសាអូឌីត (Saudi Pro League) នៅថ្ងៃទី២៥ ខែកុម្ភៈ។ |
ប្រមុខរដ្ឋាភិបាល ថ្លែងក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យពុទ្ធិសាស្ត្រ នាព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩ យ៉ាងដូច្នេះថា «នេះ ជាការចូលរួមទាំងអស់គ្នា ទាំងអ្នកលក់ ទាំងអ្នកទិញ ទាំងអ្នកដាំដុះ ដើម្បីធ្វើឲ្យប្រទេសរបស់យើង មានសុវត្ថិភាពចំណីអាហារ»។ លើសពីនេះ មេដឹកនាំកម្ពុជា បានជំរុញឲ្យប្រជាពលរដ្ឋ ធ្វើស្រែចម្ការនិងដាំដំណាំផ្សេងៗ ដោយប្រើប្រាស់ជីធម្មជាតិ ជំនួសជីគីមី។ មេដឹកនាំរូបនេះ បន្តថា ការធ្វើដូច្នេះ ដើម្បីកាត់បន្ថយការនាំចូលផលិតផលដែលមានជាតិគីមីពីក្រៅប្រទេស៕ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យពិនិត្យនិងយកចិត្តទុកដាក់លើការទិញផលិតផលនិងចំណីអាហារគ្រប់មុខ ហើយជៀសវាងការទិញរបស់ណា ដែលមានជាតិគីមី។ |
High Representative of the European Union for Foreign Affairs and Security Policy/Vice-President of the European Commission Europe and Asia have never been so close. Our economies are interconnected; our cultures are interconnected; and our security is connected: we face the same challenges, we confront similar threats, and we share an interest in preserving peace in our regions and international cooperation on a global scale. Yesterday, the Foreign Ministers of the European Union's 28 Member States have decided that we must enhance our security engagement in Asia and with Asia, as part of a more comprehensive EU-Asia strategy. The time when Europeans and Asians could consider themselves distant friends is over. To preserve and strengthen our economic exchanges we must also work together on global security. In Asia, as elsewhere, the economic face of Europe is the one that people are most familiar with. It is linked to our role as the world's biggest trading block, the fact that we are the number one or two investor in most Asian countries, and that we are by far the world's biggest donor of development assistance. But it is striking how joint work on security has become the biggest area of growth in terms of our expanding cooperation with Asian partners. This increased engagement on security matters reflects two changes. Firstly, that our partners in Asia increasingly look to the EU to be present and engaged in the region. Our added value stems from, in particular, our experience with cooperative security and regional approaches to crisis management: and this kind of expertise is in high demand. Secondly, the EU itself has taken ambitious steps to strengthen our own capacities in the field of defence. We are not only a reliable trade partner, not only a pillar of multilateralism: the EU is a security actor in its own right. The EU currently has 16 civilian and military missions around the word: we train the armed forces in Mali; we advise the Ukrainian and the Iraqi authorities on reform of their civilian security sectors; we fight piracy in the Indian Ocean. Recently, together with EU Member States, we have launched a 'Permanent Structured Cooperation' on security and defence; we are joining forces to become an even more credible and reliable security provider. Our Member States have committed to investing together on practical projects from rapid response against cyber-attacks to innovative systems for maritime security, to a European training centre for our troops who intervene in case of natural disasters. I have also proposed to set up a new fund, outside the EU budget, to help strengthen our partners' security capabilities. Collectively, the EU and its Member States have the second largest defence budget in the world; the potential of greater European cooperation on defence matters is immense. We have taken big, important steps over the past year, reflecting the fact that European citizens as well as people across the world increasingly count on a European Union that protects. And this will continue. Since our first engagement to accompany the Aceh peace process in Indonesia, almost fifteen years ago, we have expanded our security cooperation in Asia and with Asia to a great extent: we are working together on cyber-security, counter-terrorism, non-proliferation, as well as in support of peace processes across the region, from Afghanistan to Mindanao to Myanmar. We have had concrete contributions from several Asian partners to tackle piracy off the coast of Somalia. In the context of the ASEAN Regional Forum, we are working together with Vietnam and Australia on maritime security. We also have increasing military contacts with countries in Asia, for example the Chief of the EU Military Committee has had discussions with his counterparts in Beijing, Islamabad, and Seoul, to name only a few. We have posted security experts to several EU embassies across Asia. Perhaps the most pressing matter for EU-Asia security cooperation at this time, however, is de-nuclearisation. We share an interest to save the Iran nuclear deal and to support de-nuclearisation talks in the Korean Peninsula. This is why the European Union is already fully engaged with Asian partners on both of these pressing issues. China is a signatory of the Joint Comprehensive Plan of Action, while it is also key to global efforts to bring about the complete, verifiable and irreversible de-nuclearisation of the Korean Peninsula. Likewise, Japan, the Republic of Korea and others all have a major stake in making sure that the nuclear deal with Iran is preserved and the Korean Peninsula is de-nuclearised. We all do. Global peace requires a global effort. Going forward, as EU Foreign Ministers yesterday emphasised, we need to move to new actions. The EU will expand its cooperation with Asian partners into areas such as capacity building, training programmes including on UN peacekeeping and joint exercises. As the European Union, we have realised, after centuries of conflicts that ripped our continent apart, that cooperation is essential for peace, and that peace brings prosperity. But in today's world, too often unilateral instincts prevail over the search for common ground. Too many players seek confrontation to achieve their short-term goals, instead of building sustainable solutions through mediation. Against this background, those who believe in a multilateral global order have an interest and a duty to join forces. Europe and Asia, together, can be the engine of a more cooperative approach to world politics. | Op-Ed from Ms. Federica Mogherini |
លោក Clement Teo ហាក់ដូចជាមិនពេញចិត្តសោះចំពោះការលេងរបស់កូនក្រុមខ្លួន ក្នុងការប្រកួតជាមួយគិរីវង់សុខសែនជ័យ បើទោះជា អ្នកទាំងនោះ ប្រឹងរកបាន ៣ពិន្ទុក៏ដោយ។ គ្រូបង្វឹករូបនេះ អះអាងចំពោះមុខអ្នកកាសែតក្រោយចប់ការប្រកួតលីគសប្តាហ៍ទី៥ ថាប្រសិនជា កីឡាករទាំងនោះ លេងបានល្អជាងនេះ និងរកគ្រាប់បាល់ច្រើន។ «ខ្ញុំ គិតថាចំណុចខ្វះខាត អ្នក បានឃើញ ខ្ញុំ បានឃើញ ហើយគេគ្រប់គ្នាបានឃើញដូចគ្នា វាគឺធម្មតា។ អ្វី ដែលសំខាន់សម្រាប់ក្រុម គឺពួកគេធ្វើអត់បានល្អទេ។ ប្រសិនជាពួកគេ ធ្វើបានល្អ ខ្ញុំ គឺមិនអីទេ ប៉ុន្ដែ ខ្ញុំ គិតថា ពួកគេអាចធ្វើបានល្អ ជាងនេះ។ អ្វី ដែលធ្វើឲ្យខ្ញុំ សប្បាយចិត្តនៃប្រកួតនេះ គឺយើង មិនខាតគ្រាប់បាល់។»។ លោក Clement Teo បញ្ជាក់ដូច្នេះ ជាក់ស្ដែង កីឡាករបឹងកេត ក្ដាប់ឱកាសមិនបានល្អជាច្រើនលើកក្នុងការសម្រេចទី ហើយក៏ធ្វើឲ្យគូប្រកួតមានការវាយបកជាច្រើនលើក ដែលស្ទើតែអាចមានគ្រាប់បាល់កើតឡើងផងដែរ។ ២គ្រាប់បឹងកេត យកឈ្នះ លើគិរីវង់សុខសែនជ័យនេះ រកបានដោយកីឡាករ Yoshihama Ryohei នៅនាទី២៨ ដោយការស៊ុត នៅក្នុងប្រអប់គ្រោះថ្នាក់។ ចំណែកគ្រាប់ទី២ នៅនាទី៤៧ កីឡាករ វ៉ាន់ តៃឡាម៉ី បានតែតបញ្ចូលទី បន្ទាប់ពីមិត្តរួមក្រុម កីឡាករ ម៉ាត់ ណូរុន លើកបាល់បញ្ជូនចូលតំបន់គ្រោះថ្នាក់។ បញ្ចប់ការប្រកួត បឹងកេត ឈ្នះ គិរីវង់សុខសែនជ័យ ២-០។ ដោយឡែក កីឡាករ វាន់ តៃឡាម៉ី ដែលជាប់ជាកីឡាករឆ្នើមប្រចាំជំនួបនេះ បានប្ដេជ្ញាថា ការប្រកួតលើក្រោយ រូបគេ និងមិត្តរួមក្រុម នឹងធ្វើបានល្អជាងនេះ។ គួរបញ្ជាក់ផងដែរថា គិតត្រឹមសប្ដាហ៍ទី៥ ព្រះខ័នរាជ ស្វាយរៀង ឈរនៅចំណាត់ថ្នាក់លេខ១ (បណ្ដោះអាសន្ន) មាន១៥ ពិន្ទុ និងចំណាត់ថ្នាក់លេខ២ ភ្នំពេញក្រោន មាន១២ ពិន្ទុ តាមពីក្រោយដោយ បឹងកេត ចំណាត់ថ្នាក់លេខ៣ មាន១០ពិន្ទុ។ ចំណែក វិសាខា ឈរនៅចំណាត់ថ្នាក់លេខ៤ មាន ៩ ពិន្ទុ។ លេខ ៥ ក្លិបកងយោធពលខេមរភូមិន្ទ មាន ៧ពិន្ទុ ស្មើគ្នាជាមួយ ព្រៃវែង ចំណាត់ថ្នាក់លេខ៦។ រីឯ ណាហ្គាវើលដ៍ លេខ៧ និង អាយ អេស អាយ ដង្កោសែនជ័យ លេខ៨ មាន៤ពិន្ទុ ដូចគ្នា។ អង្គរថាយហ្គឺរ ឈរចំណាត់ថ្នាក់លេខ៩ មាន ៣ពិន្ទុ ហើយគិរីវង់សុខសែនជ័យ ១ ពិន្ទុ នៅបាតតារាង៕ | លោក Clement Teo គ្រូបង្វឹក្លិបបឹងកេត មិនពេញចិត្តចំពោះការលេងរបស់កូនក្រុមខ្លួនទេ បើទោះជាបានឈ្នះ គិរីវង់សុខសែនជ័យ ក្នុងលទ្ធផល ២-០ នៃការប្រកួតពានរង្វាន់ Cambodian Premier League នៅពហុកីដ្ឋានជាតិអូឡាំពិក កាលពីថ្ងៃទី១៧ ខែកញ្ញា។ គ្រូបង្វឹកសញ្ជាតិសិង្ហបុរីរូបនេះ មើលឃើញថាបឹងកេត អាចមានគ្រាប់បាល់ច្រើនជាងនេះ ប្រសិនជាលេងល្អ។ វ៉ាន់ តៃឡាម៉ី ដែលជាប់ជាកីឡាករឆ្នើមប្រចាំការប្រកួត ប្ដេជ្ញាថាការប្រកួតលើកក្រោយ នឹងធ្វើឲ្យបានល្អជាងនេះ។ |
សេចក្តីរាយការណ៍នេះត្រូវបានធ្វើឡើងដោយការស្រាវជ្រាវថ្មីមួយដែលពិនិត្យទៅលើទិន្នន័យបានពីគម្រោង ALSPAC Project ដែលជាការសិក្សាដ៏ធំមួយពិនិត្យទៅលើសុខភាពរបស់ម្តាយ និងកូនដែលរស់នៅក្នុងតំបន់ Bristol។ អ្នកស្រាវជ្រាវបានធ្វើការវាយតម្លៃទៅលើសរសៃឈាមអាក់តែរបស់អ្នកចូលរួមសិក្សាច្រើនជាង ១០០០នាក់ នៅពេលពួកគេអាយុបាន ១៧ឆ្នាំ។ ពួកគេក៏បានសួរអំពីទម្លាប់ពេលបច្ចុប្បន្ន និងអតីតកាលនៃការជក់បារី និងញ៉ាំគ្រឿងស្រវឹងដែរ។ ពួកគេបានរកឃើញថា យុវវ័យដែលជក់បារីគឺមានសរសៃឈាមអាក់ទែរឹងជាងអ្នកមិនជក់បារី។ ដូចគ្នានេះដែរ អ្នកដែលញ៉ាំគ្រឿងស្រវឹងច្រើនៗ ដែលក្នុងនោះញ៉ាំច្រើនជាង ១០កំប៉ុងក្នុងមួយដង គឺមានសរសៃឈាមអាក់ទែរឹងជាងអ្នកដែលញ៉ាំតិចជាង ២កំប៉ុងក្នុងមួយដង។ ប៉ុន្តែការសិក្សានេះមានដែនកំណត់មួយចំនួនដែរ។ អ្វីដែលគេប្រាប់ដោយខ្លួនឯងចទាក់ទងនឹងការជក់បារី ឬញ៉ាំគ្រឿងស្រវឹង គឺមិនសុក្រិតឡើយ។ កត្តាសុខភាព និងរបៀបរស់នៅផ្សេងៗទៀតប្រហែលចាប៉ះពាល់ដល់សុខភាពសរសៃឈាមអាក់ទេ។ ប៉ុន្តែសរុបមក ការសិក្សានេះគាំទ្រទៅលើការយល់ដឹងទូរទៅរបស់យើងទាក់ទងនឹងឥទ្ធិពលគ្រោះថ្នាក់នៃការជក់បារី និងការញ៉ាំគ្រឿងស្រវឹង ដែលវាអាចធ្វើឲ្យមានបញ្ហាជាច្រើនលើមនុស្សគ្រប់វ័យ៕ ត្រួតពិនិត្យដោយ www.health.com.kh | យោងទៅតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន The Daily Telegraph បានឲ្យដឹងថា យុវវ័យដែលញ៉ាំគ្រឿងស្រវឹង និងជក់បារី ទោះបីជាស្ថិតក្នុងកម្រិតមធ្យមក៏ដោយ ក៏អាចជួបបញ្ហារឹងគាំងរបស់សរសៃឈាមអាក់ទែនៅអាយុ ១៧ឆ្នាំដែរ។ ការរឹងគាំងរបស់សរសៃឈាមអាក់ទែ មិនមែនច្រើនតែធ្វើឲ្យចេញជារោគសញ្ញាគួរឲ្យកត់សម្គាល់ទេ តែជាសញ្ញាបញ្ជាក់អំពីបញ្ហាសរសៃឈាមនាពេលអនាគត់ដូចជា លើសសម្ពាធឈាម និងជំងឺបេះដូង។ |
1. នៅពេលដែលអ្នកតែងតែចូលគេងយប់ជ្រៅ វានឹងធ្វើឲ្យប្រព័ន្ធការពាររាងកាយរបស់អ្នកចុះខ្សោយ ថែមទាំងអាចប៉ះពាល់ដល់ថ្លើមទៀតផង។ វានឹងធ្វើឲ្យថ្លើមរបស់អ្នកមិនអាចបញ្ចេញជាតិពុល ព្រោះថ្លើមត្រូវការបញ្ចេញជាតិពុលនៅពេលដែលអ្នកគេងលក់។ ដូចនេះ យូរទៅ វានឹងធ្វើឲ្យអ្នកងាយកើតជំងឺមហារីកថ្លើមដោយមិនដឹងខ្លួនពេលដែលអ្នកតែងតែចូលគេងយប់ជ្រៅ។ 2. នៅពេលដែលអ្នកតែងតែពិបាកចិត្ត ហើយកើតទុក្ខ វានឹងធ្វើឲ្យថ្លើមអ្នកជួបនឹងបញ្ហា។ វានឹងធ្វើឲ្យឈាមដើរមិនស្រួល។ ដូចនេះ អ្នកគួរតែចេះបន្ធូរសម្ពាធខ្លះ ទើបអ្នកមិនចង់ជួបនឹងជំងឺមហារីកថ្លើម៕ ផ្ដល់សិទ្ធដោយ៖www.health.com.kh | ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីកត្តាធំ២ដែលអាចនាំឲ្យអ្នកកើតមហារីកថ្លើមយ៉ាងងាយ។ តើមានអ្វីខ្លះទៅ? |
ពួកគេធ្វើការនេសាទដោយប្រើសន្ទួចរនង ដាក់នុយជន្លេន នៅតាមដងទន្លេមេគង្គ និងសេកុង ក្នុងខេត្តស្ទឹងត្រែង។ នៅពេលត្រីឈប់ស៊ីសន្ទូច ពួកគេផ្លាស់ទីតាំងជារឿយៗចេញពីមួយកន្លែងទៅមួយកន្លែងទៀត។ ពួកគេបោះតង់ប្លាស្ទិកក្រោមដើមឈើតាមច្រាំងទន្លេ ដើម្បីចម្អិនអាហារ និងស្នាក់នៅបណ្តោះអាសន្ន។ ពេលថ្ងៃ ពួកគេដើររកជីកជន្លេនតាមដីស្រែរបស់អ្នកស្រុក។ ពេលយប់ ពួកគេចេញទៅដាក់សន្ទូច។ ស្ទើរពេញមួយឆ្នាំ ពួកគេមិនត្រឡប់ទៅផ្ទះវិញឡើយ។ សូមចូលទស្សនាវីដេអូនេះ ដើម្បីទទួលបានព័ត៌មានបន្ថែម | ហួន ម៉ៅ អាយុ ៤២ឆ្នាំ គឺជាស្ត្រីអ្នកនេសាទពនេចរម្នាក់ នៅក្នុងក្រុមដែលមានសមាជិក៨នាក់ ចាស់៤នាក់ និងកុមារ៤នាក់ ដែលជាសាច់ញាតិនឹងគ្នា។ |
៤គ្រាប់ របស់ម្ចាស់ផ្ទះរកបានដោយ Luiz Diaz, Mohamed Salah និង Sadio Mane។ បរាជ័យនេះ បានធ្វើឱ្យក្រុមបិសាចក្រហមរងសម្ពាធជាថ្មីពីការប្រជែងកៅអីទៅ UEFA Champions League រដូវកាលក្រោយ។ យ៉ាងណាមិញ ជ័យជម្នះលើក្រុម Man Utd បានរុញច្រានក្រុមហង្សក្រហមឡើងឈរកំពូលតារាង Premier League មាន៧៦ពិន្ទុលើក្រុម Manchester City ៧៤ពិន្ទុ។ Man City នឹងត្រូវប្រកួតទល់ក្រុម Brighton and Hove Albion ថ្ងៃទី២១ ខែមេសាវេលា។ ក្រោយឃើញអតីតក្លិប រងបរាជ័យយ៉ាងចាស់ដៃ លោក Gary Neville ជាអ្នកវិភាគកីឡាប្រចាំទូរទស្សន៍ Sky Sports បាននិយាយថា រយៈពេល១០ឆ្នាំមកនេះ ក្លិបផ្តល់សិទ្ធិឱ្យកីឡាករខ្លាំងជាងគ្រូបង្វឹក ហើយក្លិបកំពុងខូចខាតទាំងក្នុងនឹងក្រៅទីលាន។ «តើ Man Utd បាននាំចូលកីឡាករណាមកខ្លះ? ក្លិបលើកតម្លៃកីឡាករខ្លាំងជាងគ្រូបង្វឹកទៅទៀត មិនដូចក្រុមគូប្រជែងដទៃ អ្នកចាត់ការមើលការខុសត្រូវទាំងអស់។ រយៈពេល១០ឆ្នាំមកនេះ តើនឹងមាននរណាជួយកសាងក្លិបបន្ទាប់ពី Ole នឹង Rangnick ។ ក្លិបបិសាចគឺខូចខាតទាំងក្នុងនិងក្រៅទីលាន»។ លោក Neville និយាយអំឡុងពេលវិភាគក្នុងទូរទស្សន៍ Sky Sports បែបនេះ។ ពេលបច្ចុប្បន្ន Manchester United កំពុងស្ថិតនៅលំដាប់លេខ៧ មាន ៥៤ពិន្ទុស្មើក្រុម Arsenal ដែលនឹងត្រូវជួបតទល់គ្នានៅថ្ងៃទី២៣ ខែមេសាខាងមុខ៕ | លោក Gary Neville ថ្ងៃទី២០ ខែមេសា រិះគន់ក្លិប Manchester United ថា ជាក្លិបដែលខូចខាតរចនាសម្ព័ន្ធទាំងក្នុងទីលាននិងក្រៅទីលាន បន្ទាប់ពីប្រកួតចាញ់ក្រុម Liverpool លទ្ធផល ៤-០។ |
ក្រសួង ចាត់ទុកការព្យាបាលរបស់លោកគ្រូបុរាណរូបនេះថា ជាការបោកប្រាស់ប្រជាពលរដ្ឋ។ «ចំពោះវិធីព្យាបាលជំងឺមិនត្រឹមត្រូវ ភូតភរ កុហក បោកប្រាស់របស់គ្រូបុរាណChea Sokheng នៅលើបណ្តាញសង្គមហ្វេសប៊ុកឈ្មោះ Chea Sokheng ដែលពុំមានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល គ្មានជំនាញវិជ្ជាជីវៈវិទ្យាសាស្ត្រត្រឹមត្រូវ មិនគោរពច្បាប់ស្តីពីអ្នកប្រកបវិជ្ចាជីវៈសុខាភិបាល និងមិនគោរពក្រមសីលធម៌គ្រូពេទ្យ ដែលបានពិនិត្យហ្វីល និងព្យាបាលអ្នកជំងឺទាំងខ្លួនមិនមានជំនាញពេទ្យទាល់តែសោះ»។ នេះជាការលើកឡើងរបស់ក្រសួងសុខាភិបាល កាលពីថ្ងៃទី១៤ តុលា។ ក្រសួងសុខាភិបាល បានព្រមានដល់លោកគ្រូ Chea Sokheng ឲ្យបញ្ចប់ការផ្សព្វផ្សាយជាបន្ទាន់។ ក្រសួងក៏ស្នើឲ្យអាជ្ញាធរជួយចាត់វិធានការយ៉ាងតឹងរឹង និងម៉ឺងមាត់ចំពោះលោកគ្រូរូបនោះទៅតាមផ្លូវច្បាប់ជាធរមាន។ កន្លងមកក្រសួងសុខាភិបាល ក៏បានចាត់វិធានការដល់ម្ចាស់គណនីហ្វេសប៊ុកឈ្មោះថា Maha Share អំពីការព្យាបាលជំងឺឈាមសស៊ីឈាមក្រហមជាសះស្បើយ ដោយគ្រាន់តែចាក់ម្ជុលលើម្រាមដៃ ហើយច្របាច់យកឈាមចេញ រួមទាំងការផ្សព្វផ្សាយពីការព្យាបាលជំងឺគ្រុនឈីក ដោយប្រើថ្នាំខ្មែរ រួមមាន ស្លឹកត្រចៀកជ្រូក ផ្លែចេកណាំវ៉ាខ្ចី និងទឹកដូងខ្ចី របស់គណនី Sen Sayan ផងដែរ។ ក្រសួង អះអាងថា វាពុំមានវិធីសាស្ត្រទាំងនោះអាចព្យាបាលជំងឺឈាមសស៊ីឈាមក្រហម និងជំងឺឈីកបានឡើយ៕ | ភ្នំពេញ៖ ក្រសួងសុខាភិបាលប្រាប់ពលរដ្ឋកុំឲ្យជឿលើការព្យាបាលជំងឺសន្លាក់ ដោយប្រើមធ្យោបាយចាប់សរសៃរបស់លោកគ្រូបុរាណខ្មែរម្នាក់ ដែលមានគណនីហ្វេសប៊ុកឈ្មោះថា Chea Sokheng ។ ក្រសួងអះអាងថា វិធីសាស្ត្រព្យាបាលនេះ គឺគ្មានវិជ្ជាជីវៈវេជ្ជសាស្ត្រត្រឹមត្រូវ ដោយទទួលស្គាល់ពីក្រសួងឡើយ។ |
សូមស្តាប់សម្ភាសរវាង នាយ យ៉ាន នៃសារព័ត៌មានថ្មីៗ និងលោក សេង អ្នកបើករ៉ឺម៉កកង់បីរបស់ចិនដ៏កម្រនេះដូចតទៅ៖ | សៀមរាប៖ លោក សេង មានរ៉ឺម៉កកង់បីមួយគ្រឿង ដែលគេកម្រឃើញមាននៅកម្ពុជា។ មិនមែនជារ៉ឺម៉កកង់បីខ្មែរ ដែលគេនិយមខ្លាំងនៅខេត្តសៀមរាប ឬកង់បីដែលនាំចូលពីឥណ្ឌានោះឡើយ។ រ៉ឺម៉កកង់បីមួយគ្រឿង លោក សេង ជារ៉ឺម៉កដែលផលិតនៅប្រទេសចិន។ លោកទិញរ៉ឺម៉កនេះប្រមាណ៤ឆ្នាំមកហើយ។ បើតាមបុរសរូបនេះ កាលដែលលោកទិញ គឺក្រុមហ៊ុនបាននាំចូលមកតែប្រមាណ៥គ្រឿងប៉ុណ្ណោះ ដូច្នេះហើយបានជារ៉ឺម៉កកង់បីរបស់គាត់ ក្លាយជាប្រភេទរ៉ឺម៉កកង់បី ដែលគេកម្រនឹងប្រទះភ្នែក។ |
កាលពីរដូវកាល ២០២១-២២ Son ជាកីឡាករមួយរូបឈ្នះស្បែកជើងមាស ក្រោយរកបាន ២៣គ្រាប់ឱ្យ Spurs ពេញមួយរដូវកាលនៅ Premier league។ តែឈានចូលរដូវកាលថ្មី Son បានញាំញីដោយសារតែរបួស និងខកខាតការបង្ហាញខ្លួនច្រើនប្រកួត។ ប្រធានក្រុមជម្រើសជាតិកូរ៉េខាងត្បូងបង្ហាញខ្លួនបានត្រឹម ១០ប្រកួតប៉ុណ្ណោះរដូវកាលមុនសម្រាប់ Spurs។ កីឡាករវ័យ ៣១ឆ្នាំ ក៏ត្រូវបានគេរំពឹងថានឹងអាចផ្លាស់ទៅកាន់ទឹកដីអារ៉ាប៊ីសាអូឌីត ប៉ុន្តែនាពេលរូបគេធ្វើសន្និសីទកាសែតក្នុងទីក្រុង Perth ប្រទេសអូស្ត្រាលីក្នុងដំណើរបេសកកម្មប្រកួតមិត្តភាពត្រៀមបើករដូវកាល Son ថារូបគេចង់ស្នាក់នៅជាក្រុម Spurs បន្ត។ «ប្រសិនបើខ្ញុំចង់ទៅទីនោះ (អារ៉ាប៊ីសាអូឌីត) ម្លេះពេលនេះខ្ញុំកំពុងនៅទីនោះហើយ មិនមែនទីនេះទេ។ ខ្ញុំស្រលាញ់ការលេងបាល់ទាត់ តែប្រាកដណាស់លុយគឺពិតជាសំខាន់ ប៉ុន្តែក្តីស្រមៃខ្ញុំគឺលេង និងប្រកួតប្រជែងនៅ Premier League ហើយនៅមានរឿងច្រើនណាស់ដែលត្រូវធ្វើ។»។ Son បានិយាយប្រាប់ទៅកាន់អ្នកកាសែតលាយឡំដោយការសើចសប្បាយបន្ថែមពីលើនោះ។ លើសពីនេះកីឡាករសញ្ជាតិកូរ៉េខាងត្បូង បាននឹកដល់អំឡុងរូបគេស្ថិតក្នុងបញ្ហារបួសរដូវកាលមុន ហើយបានប្តេជ្ញាថានឹងពង្រឹងសមត្ថភាពឱ្យខ្លាំងឡើងវិញ បន្ទាប់ពីការខកចិត្តរួចមក។ ជុំវិញការផ្លាស់ទៅកាន់ទឹកដីប្រទេសអារ៉ាប៊ីសាអូឌីតពីសំណាក់កីឡាករតំបន់អឺរ៉ុបមួយចំនួន ក៏ដូចជាឥទ្ធិពលនៃការផ្លាស់ទៅរបស់ Cristiano Ronaldo កាលពីខែមករា Son បានចាត់ទុកថាលីគកំពូលអារ៉ាប៊ីសាអូឌីតកំពុងបង្កើនការចាប់អារម្មណ៍ខ្លាំងដែលកីឡាករណាក៏ចង់ទៅប្រកួតប្រជែង៕ | Son Heung-min សុខចិត្តជ្រើសលេងនៅក្រុម Tottenham Hotspur បន្ត ឬក្នុងក្រុមនៅក្របខណ្ឌ Premier League ផ្សេងទៀត ដើម្បីពង្រឹងសមត្ថភាព ជាជាងផ្លាស់ទៅទឹកលីគអារ៉ាប៊ីសាអូឌីត។ កីឡាករកូរ៉េខាងត្បូងរូបនេះ ប្តេជ្ញាកសាងទម្រង់លេងខ្លាំងឡើងវិញបន្ទាប់ពីខកចិត្តនៅរដូវកាលមុន។ |
លោក នីកូឡាស ម៉ាឌូរ៉ូ អតីតអ្នកបើកឡានក្លាយជាប្រធានាធិបតីវេណេស៊ុយអេឡា នឹងបន្តកាន់តំណែងប្រាំមួយឆ្នាំទៀត ក្រោយពីទទួលសំឡេងឆ្នោត៦៨ភាគរយ ខណៈដែលប្រជាជនប្រទេសនេះ ទៅបោះឆ្នោតមានប្រហែល ៤៦,១ភាគរយប៉ុណ្ណោះ ក្នុងចំណោមប្រជាជនមានសិទ្ធបោះឆ្នោតសរុបជាង២០លាននាក់។ ភាគរយនៃប្រជាជនវេណេស៊ុយអេឡាទៅបោះឆ្នោតនេះ វាបង្ហាញឲ្យឃើញថា ប្រជាជនមិនចាប់អារម្មណ៍នឹងការបោះឆ្នោតឡើយ។ ប៉ុន្តែបញ្ហានៅវេណេស៊ុយអេឡានេះ មិនទាន់អាចយកមកប្រៀបធៀបនឹងការបោះឆ្នោតនៅកម្ពុជានោះទេ។ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាត់ទុកការបោះឆ្នោតនៅវេណេស៊ុយអេឡា និងការបោះឆ្នោតនៅកម្ពុជាខាងមុខនេះ គឺជារឿងពីរផ្សេងគ្នា។ ក្នុងន័យនេះសម្ដេច ហ៊ុន សែន បកស្រាយថា ការបោះឆ្នោតនៅកម្ពុជា នឹងមានអ្នកចូលរួមបោះឆ្នោតច្រើន បើគិតជាភាគរយនៃចំនួនអ្នកមានសិទ្ធបោះឆ្នោត ដែលផ្ទុយពីវេណេស៊ុយអេឡា។ សូមស្ដាប់សំឡេង៖ ថ្លែងចំពោះមុខកម្មកររោងចក្រ នៅទឹកដីកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២៣ ឧសភានេះ ប្រមុខរដ្ឋាភិបាល បានបញ្ជាក់ដូច្នេះថា៖«អ្នកត្រូវចាំឲ្យច្បាស់ ចាំមើលបើកភ្នែកឲ្យធំៗ រង់ចាំថ្ងៃ២៩ ខែកក្កដា ឆ្នាំ២០១៨ អ្នកចាំមើលទៅ រឿង(បោះឆ្នោត) នៅវេណេស៊ុយអេឡា គឺជារឿងផ្សឹង តែរឿងនៅកម្ពុជា គឺសមាជិកគណបក្សប្រជាជនទាំងអស់ គ្រាន់តែសមាជិកគណបក្សប្រជាជនទៅបោះឆ្នោត វាគ្រប់គ្រាន់និងច្រើនលើសលប់ជាភាគរយទៅហើយ អ្នកត្រូវចាំរឿងនេះឲ្យច្បាស់។ យុទ្ធសាស្ត្របាតដៃស្អាតរបស់អ្នកនឹងមានកំហុស»។ បន្ថែមពីលើនេះ សម្ដេច ហ៊ុន សែន បានបញ្ជាក់ថា បើអ្នកមិនគាំទ្រគណបក្សប្រជាជន មិនទៅបោះឆ្នោត ក៏គ្មានរឿងអ្វីប៉ះពាល់ដល់ការបោះឆ្នោតដែរ ពោលគឺមានតែអ្នកគាំទ្រគណបក្សប្រជាជន៥លាននាក់ចូលរួមនោះ វាបង្ហាញភាពស្របច្បាប់ តាមលក្ខណៈបច្ចេកទេសបោះឆ្នោតហើយ។ និយាយដល់ចំណុចនេះ ប្រមុខរដ្ឋាភិបាល បានរិះគន់ទៅលើសកម្មភាពអតីតមេដឹកនាំគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី ដែលអំពាវនាវឲ្យពលរដ្ឋ កុំទៅបោះឆ្នោតនោះថា ជាការស្រែកនៅក្រៅប្រទេសអត់ប្រយោជន៍ ហើយគ្មានប្រសិទ្ធភាពឡើយ។ តាមរយៈសារនយោបាយពីក្រៅប្រទេស លោក សម រង្ស៊ី បានអំពាវនាវឲ្យប្រជាពលរដ្ឋដែលគាំទ្រខ្លួន ពហិកាបោះឆ្នោត ក្រោមពាក្យមួយឃ្លាថា «ដេកផ្ទះ ឈ្នះខ្លួនឯង» ដើម្បីចំអកទៅនឹងការបោះឆ្នោត ដែលមានគណបក្សជិត២០ចូលរួម ដោយក្នុងនោះមានតែគណបក្សប្រជាជន មានលទ្ធភាពខ្ពស់ជាងគេ ក្នុងការឈ្នះឆ្នោតដឹកនាំប្រទេស។ អត្ថបទទាក់ទង សម រង្ស៊ី៖ បើអ្នកដេកផ្ទះច្រើនជាងអ្នកទៅបោះឆ្នោត គឺមានន័យថាសង្គ្រោះជាតិឈ្នះ សហគមន៍អន្តរជាតិដាក់សម្ពាធ និងមិនទទួលស្គាល់របបដឹកនាំ ម៉ាឌូរ៉ូ ប៉ុន្តែក្រុមយោធានៅគាំទ្រ ម៉ាឌូរ៉ូ ប្រកាសឈ្នះឆ្នោតទៀត ខណៈបក្សប្រឆាំងធ្វើពហិកា ហើយអ្នកបោះឆ្នោតមានត្រឹមជាង ៤០ភាគរយ កម្ពុជាធ្លាប់ឆ្លងកាត់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ចំនួន៥អាណត្តិហើយ គិតចាប់ពីឆ្នាំ១៩៩៣មក។ សម្រាប់ការបោះឆ្នោតក្នុងអាណត្តិនីមួយៗគេសង្កេតថា ចំនួនភាគរយនៃអ្នកទៅបោះឆ្នោត មានការធ្លាក់ចុះជាលំដាប់មកដល់ឆ្នាំ២០១៣កន្លងមក។ ដោយគិតត្រឹមឆ្នាំ១៩៩៨មក គេឃើញមានអ្នកទៅបោះឆ្នោត៩៣,៧៤ភាគរយ ក្នុងចំណោម អ្នកមានឈ្មោះបោះឆ្នោត៥,៣៩៥,៥៩៥នាក់។ ឆ្នាំ២០០៣ មានអ្នកបោះឆ្នោត៨៣,២២ភាគរយ ក្នុងចំណោមអ្នកមានឈ្មោះបោះឆ្នោត ៦,៣៤១,៨៣៤នាក់ ។ ឆ្នាំ២០០៨ មានអ្នកបោះឆ្នោត៧៥,២១ភាគរយ ក្នុងចំណោមអ្នកមានឈ្មោះបោះឆ្នោត ៨,១២៥,៥២៩នាក់ និងតួលេខអ្នកបោះឆ្នោតនៅឆ្នាំ២០១៣ មានចំនួន៦៩,៧១ភាគរយ ក្នុងចំណោមអ្នកមានឈ្មោះបោះឆ្នោត ៩,៨៧៥,៤៥៣នាក់។ នេះបើតាមរបាយការណ៍របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។ ដោយឡែកការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់វិញ ដោយគិតត្រឹមតែឆ្នាំ២០១៧កន្លងមកនេះ ត្រូវបានគេឃើញថា មានចំនួនពលរដ្ឋទៅបោះឆ្នោត៩០,៣៧ភាគរយ ក្នុងចំណោមពលរដ្ឋចុះឈ្មោះ៧,៨៥៦,០៣៣នាក់។ តួលេខអ្នកបោះឆ្នោតច្រើននេះ ដោយសារមានវត្តមានអតីតគណបក្សសង្គ្រោះជាតិ ។ ទាំងតួលេខអ្នកបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ២០១៣ (៥៥អាសនៈ) និងតួលេខជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ (កៅអីមេឃុំ-សង្កាត់ជិត៥០០កៅអី) ត្រូវបានគ.ជ.ប បង្ហាញថា អតីតគណបក្សសង្គ្រោះជាតិ មានអ្នកគាំទ្រខ្លួនក្នុងដៃ ជាង៣លាននាក់ ដែលអាចប្រកួតប្រជែងជាមួយគណបក្សប្រជាជនកម្ពុជាបាន។ សម្រាប់ការបោះឆ្នោតអាណត្តិទី៦នេះ ត្រូវបានគេសន្និដ្ឋានថា អាចនឹងមានរូបភាពអាក្រក់ជាងការបោះឆ្នោតអាណត្តិមុនៗ ដោយសារតែគ្មានវត្តមានអតីតគណបក្សសង្គ្រោះជាតិ ហើយអាចរងសម្ពាធពីបរទេស ដែលមិនទទួលស្គាល់ការបោះឆ្នោតនៅកម្ពុជាផងដែរ។ គួរបញ្ជាក់ថា ការបោះឆ្នោតនៅវេណេស៊ុយអេឡា មានអ្នកទៅបោះឆ្នោតមានប្រហែល ៤៦,១ភាគរយប៉ុណ្ណោះដែលវាបង្ហាញឲ្យឃើញថា ប្រជាជនមិនចាប់អារម្មណ៍នឹងការបោះឆ្នោតឡើយ។ ក្រៅពីភាគរយអ្នកទៅបោះឆ្នោតមានកម្រិតទាបហួសស្មាន ការបោះឆ្នោតនេះទៀតសោតសម្បូរដោយបញ្ហាមិនប្រក្រតី និងការទិញសន្លឹកឆ្នោតដែលរៀបចំដោយរដ្ឋាភិបាលលោក ម៉ាឌូរ៉ូ ផង។ ម្យ៉ាងការបោះឆ្នោតនេះរៀបចំដោយមានការពហិកាពីសំណាក់ក្រុមប្រឆាំងផងដែរ។ ហេតុផលនេះហើយ ទើបសហគមន៍អន្តរជាតិបានចាត់ទុកការបោះឆ្នោតវេណេស៊ុយអេឡាជារឿងមិនស្របច្បាប់ឡើយ។ រដ្ឋបាលអាមេរិករបស់លោក ដូណាល់ ត្រាំ បានបញ្ជាក់ថា ខ្លួនមិនទទួលស្គាល់លទ្ធផលបោះឆ្នោតវេណេស៊ុយអេឡាជាដាច់ខាត ហើយវានឹងមានការរឹតបន្តឹងទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងរបបដឹកនាំក្រុងការ៉ាកាសផងដែរ៕ | ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា ការបោះឆ្នោតនៅកម្ពុជា និងវេណេស៊ុយអេឡាមិនដូចគ្នានោះទេ។ ការប្រកាសរបស់សម្ដេចបែបនេះ ធ្វើឡើងក្រោយពីការបោះឆ្នោតនៅវេណេស៊ុយអេឡា ស្ថិតនៅក្រោមរូបភាពរិះគន់ពីសហគមន៍អន្តរជាតិ ដែលលាយឡំនឹងការព្រមានដាក់ទណ្ឌកម្ម។ |
ធ្វើម៉េចបានឈ្នះហ្ន៎? ងាយៗ! គ្រាន់តែទិញស្មាតហ្វូនណាមួយ ក្នុងចំណោមស្មាតហ្វូនទាំងបួនម៉ូឌែល ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃ ២៧ ខែមេសា ហើយបំពេញព័ត៌មានឲ្យបានត្រឹមត្រូវ ដូចជាឈ្មោះលេខទូរសព្ទ លើប័ណ្ណធានាសន្លឹក(Dealer Copy) ហើយយកទៅបណ្តាហាងទូរសព្ទដែលអ្នកបានទិញ ដើម្បីមានឱកាសចូលរួមការចាប់រង្វាន់។ ការចាប់រង្វាន់ នឹងធ្វើឡើងរៀងរាល់ពីរសប្តាហ៍ម្តង។ ការចាប់រង្វាន់លើកទីមួយ នៅសល់តែ៣ថ្ងៃទៀតតែប៉ុណ្ណោះដែលនឹងធ្វើឡើងនៅថ្ងៃ 15 កុម្ភៈ ដែលធ្វើឡើងនៅក្រុមហ៊ុន Mazda ផ្លូវសហពន្ធរុស្សី និងមានការផ្សាយផ្ទាល់លើទំព័រហ្វេសប៊ុកផ្លូវការ របស់ Huawei និងទំព័រហ្វេសប៊ុករបស់ MY TV ចាប់ពីម៉ោង 11:45 នាទីតទៅ។ រីឯការចាប់រង្វាន់លើកទី 2 នឹងធ្វើឡើងនៅថ្ងៃ ១ ខែមីនា លើកទី៣ នឹងប្រព្រឹត្តទៅនៅថ្ងៃ១៥ ខែ មីនា។ ការចាប់រង្វាន់លើកទី៤ ធ្វើនៅថ្ងៃ ២៩ ខែមីនា ដែលរង្វាន់មានដូចជា ម៉ូតូ Zoomer X 1 រង្វាន់ និងទូរទស្សន៍ Smart TV 2 រង្វាន់ ក្នុងការចាប់រង្វាន់មួយលើកៗ។ ចំណែកឯការចាប់រង្វាន់ធំលើកចុងក្រោយ នឹងធ្វើឡើងនៅថ្ងៃទី ៣ ខែឧសភា ដោយមានការផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ និងទំព័រហ្វេសប៊ុក របស់ Huawei និង MYTV ដែលរង្វាន់រួមមានរថយន្ត Mazda 2 មួយរង្វាន់ តម្លៃជាង 3 ម៉ឺន 4 ពាន់ដុល្លារ និងទូរទស្សន៍ Smart TV 4 រង្វាន់។ ក្រៅពីជម្រើសពណ៌ខៀវ (Aurora Blue) និងពណ៌ខ្មៅ(Midnight Black) ថ្មីៗនេះ Huawei អេ 7 មានជម្រើសពណ៌ថ្មីកាលីបៗ ទាន់សម័យ មួយទៀតគឺពណ៍ក្រហម (Coral Red ) ដែលមានលក់នៅលើទីផ្សារហើយ។ ជម្រើសថ្មី ពណ៌ក្រហមស្រស់នេះ ជាកាដូដ៏សាកសមបំផុត សម្រាប់មនុស្សជាទីស្រលាញ់របស់អ្នក ជាពិសេសក្នុងឱកាសទិវានៃក្តីស្រលាញ់ខាងមុខនេះ។ ពណ៌ថ្មីនេះ មានលក់ចាប់ពីថ្ងៃនេះតទៅ ក្នុងតម្លៃត្រឹមតែ $189 តែប៉ុណ្ណោះ នៅតាមបណ្តាហាងដៃគូដែលមានស្លាកសញ្ញា Huawei នៅទូទាំងប្រទេសកម្ពុជា។ Huawei អេ 7 ត្រូវបានរចនាឡើងដោយមានរូបរាងទាក់ទាញ ភ្លឺរលោងចែងចាំង អេក្រង់ធំ 6.26 អ៊ីញ HD+ អេក្រង់ធំផ្ទៃលាតរហូតដល់ 86.7% និង អេក្រង់ប្រភេទដំណក់ទឹក។ មិនតែប៉ុណ្ណោះ ស្មាតហ្វូនអេ 7 បំពាក់ដោយកាមេរ៉ាមុខធំទំហំ 16MP ជាមួយបច្ចេកវិទ្យា AI និងកាមេរ៉ាក្រោយភ្លោះ ទំហំ13MP+ 2MP។ រីឯ ថាមពលថ្មវិញ មានទំហំធំរហូតដល់ 4000mAh អាចប្រើបានរហូតដល់ពេញមួយថ្ងៃ ឬរហូតដល់ពីរថ្ងៃ។ ស្មាតហ្វូននេះដំណើរការដោយអង្គផ្ទុកទិន្នន័យ (ROM) 32 GB និងអង្គចងចាំ ( RAM) 3 GB អង្គផ្ទុកទិន្នន័យបន្ថែម 512GB ជាមួយនឹង CPU Qualcomm® Snapdragon 450, 14nm* Processor, GPU: 8×A53 Cortex @ 1.8 GHz បច្ចេកវិទ្យាបន្ទន់ពន្លឺការពារភ្នែក និងស្គេនមុខដោះសោរបានលឿនទាន់ចិត្ត។ គួរបញ្ជាក់ផងដែរថា Huawei គឺជាម៉ាកដែលស្ថិតក្នុងលេខរៀងទី 68 ក្នុងចំណោមម៉ាកដែលមានតម្លៃបំផុតក្នុងពិភពលោក( Forbes Worlds Most Valuable Brands) និងស្ថិតនៅលេខរៀងទី 12 ពី Brand Finance Global 500 នៅក្នុងឆ្នាំ២០១៩ ហើយគុណតម្លៃម៉ាក ( brand value) មានការកើនឡើង 63.7% បើប្រៀបធៀបពីឆ្នាំ២០១៨ ទៅឆ្នាំ២០១៩។ មិនតែប៉ុណ្ណោះ Huawei បានលក់ស្មាតហ្វូនក្នុងទីផ្សារ បានរហូតដល់ 200,000,00 គ្រឿងក្នុងឆ្នាំ ២០១៨។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ Website: https://consumer.huawei.com/kh/ Facebook: Huawei Mobile (https://bit.ly/2ePDMSq) Youtube Channel: https://bit.ly/2wTMMJL I nstagram: https://www.instagram.com/huaweimobilekh/៕ (អត្ថបទពាណិជ្ជកម្ម) | ភ្នំពេញ ថ្ងៃទី 12 កុម្ភៈ ឆ្នាំ 2019៖ ឱកាសឈ្នះរង្វាន់រហូតដល់ 200,000,000រៀល ពីប្រូម៉ូសិនយក្សរបស់ Huawei ដោយគ្រាន់តែទិញស្មាតហ្វូន Huawei អេ 7 nova 3 ឡៃត៌ nova 3i ឬ nova3។ រង្វាន់សរុបមាន 17រង្វាន់ ដូចជា រថយន្ត Mazda 2 មួយរង្វាន់,ម៉ូតូ Zoomer X 4 រង្វាន់ និងទូរទស្សន៍ Smart TV 43 អ៊ីញ 12 រង្វាន់។ |
បើតាមសារព័ត៌មានហ្វីលីពីន Rappler មន្ត្រីមូលដ្ឋានបានបញ្ជាក់ថា ការវាយប្រហារនេះកើតឡើងនៅព្រឹកថ្ងៃពុធ នៅវិហារមូស្លីមមួយកន្លែងនាក្រុង Zamboanga ហើយក្រៅពីអ្នកស្លាប់ពីរនាក់ វាមានមនុស្សបួននាក់ទៀតរងរបួសដែរ។ អ្នកស្លាប់ក្នុងករណីវាយប្រហារនេះគឺជាអ្នកដែលសម្រាកក្នុងវិហារ ហើយគេមិនទាន់ដឹងច្បាស់ទេថា អ្នកណាដែលនៅពីក្រោយករណីវាយប្រហារដ៏ព្រៃផ្សៃនេះ។ ក្រោយការវាយប្រហារកើតឡើង មេដឹកនាំតំបន់លោក Mujiv Hataman បានចេញថ្កោលទោសក្រុមបង្ក ហើយបានអំពាវនាវឲ្យប្រជាជនក្នុងតំបន់ទាំងអស់គ្រប់ជំនឿសាសនាចូលរួមទាំងអស់គ្នាដើម្បីបួងសួងសុំសន្តិភាព និងប្រឈមមុខនឹងក្រុមភេរវជនទាំងនោះ។ ខាងយោធាហ្វីលីពីន ឯណោះវិញ បានអំពាវនាវឲ្យប្រជាជនទាំងអស់គ្រប់សហគមន៍ដែលស្ថិតនៅលើកោះមិនដាណាវចូលរួមសាមគ្គីគ្នា និង ព្យាយាមទប់ស្កាត់ឲ្យបានរាល់ការចែកចាយព័ត៌មានតាមបណ្តាញសង្គមដែលបង្កឲ្យមានបញ្ហាចម្រូងចម្រាសឬប៉ះពាល់ដល់សណ្តាប់ធ្នាប់។ តាមពិតទៅ ការវាយប្រហារដោយគ្រាប់បែកនេះកើតឡើងត្រឹមប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីវិហារគ្រឹស្តមួយកន្លែងស្ថិតនៅកោះ ចូឡូ (Jolo) នៅក្បែរខាងគ្នាដែរនោះរងការវាយប្រហារដោយគ្រាប់បែកអត្តឃាតចំនួនពីរផ្សងគ្នា។ ក្រោយការវាយប្រហារដ៏ធំនេះដែលសម្លាប់មនុស្សយ៉ាងហោច ២១នាក់ ក្រុមភេរវជនរដ្ឋឥស្លាមបានចេញសេចក្តីថ្លែងការណ៍មួយប្រកាសថា ខ្លួនជាអ្នកនៅពីក្រោយករណីនេះ។ កោះចូឡូជាជម្រករបស់ក្រុមសកម្មយុទ្ធច្រើនក្រុមអស់ច្រើនទសវត្សរ៍មកហើយក្នុងនោះមានក្រុម អាប៊ូសាយ៉ាវ (Abu Sayyaf) ថែមទៀត។ អ្វីដែលសំខាន់ ក្រុមសកម្មប្រយុទ្ធជាច្រើនក្រុមក៏បានប្រកាសបង្ហាញស្វាមីភក្តិចំពោះបណ្តាញភេរវជនរដ្ឋឥស្លាមនេះដែរ។ ម្យ៉ាងវិញទៀត ការវាយប្រហារនេះក៏កើតឡើង ក្រោយមានការបោះឆ្នោតប្រជាមតិសម្រេចបង្កើតតំបន់ស្វយ័ត Bangsamoro ស្ថិតនៅកោះដែលសម្បូរប្រជាជនមូស្លីមមិនដាណាវ ក្រោយមានការចុះកិច្ចព្រមព្រៀងសន្តិភាពរវាងរដ្ឋាភិបាលកណ្តាល និងក្រុមឧទ្ទាម រណសិរ្សរំដោះឥស្លាមម៉ូរ៉ូ (MILF)។ វាជាវិធានការមួយក្នុងការឈានទៅបញ្ចប់ជម្លោះរ៉ាំរ៉ៃរវាងក្រុមសកម្មយុទ្ធឥស្លាមដែលប៉ងផ្តាច់ខ្លួន និងក្រុមយោធារដ្ឋាភិបាលនៃរដ្ឋដែលមានប្រជាជនភាគច្រើនជាគ្រឹស្តសាសនិក៕ | មនុស្សពីរនាក់បានបាត់បង់ជីវិតនៅព្រឹកថ្ងៃពុធទី ៣០ ខែមករានាទីក្រុង Zamboanga ស្ថិតនៅលើកោះមិនដាណាវ ក្នុងការវាយប្រហារដោយគ្រាប់បែកមួយ។ ការបំផ្ទុះគ្រាប់បែកនេះកើតឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីបណ្តាញក្រុមរដ្ឋឥស្លាមបំផ្ទុះគ្រាប់បែកអត្តឃាតនៅវិហារគ្រឹស្តមួយកន្លែងនៅកោះចូឡូ (Jolo)។ |
"You are a millionaire because you have to pay that much, and for that you get 36 eggs, but the minimum salary is 2.6 million! With what you get every month, you can't buy them," she says. It's the great irony of the country's cruel decline. Sitting atop the world's largest reserves of crude, Venezuela -- once Latin America's richest country -- is now a state of millionaires, but the millions are in bolivars and practically worthless. According to the country's leading universities, 87 percent of the population is now officially poor. In the market in the eastern Caracas suburb of Chacao, Torres, a 64-year-old retired accountant, isn't the only one to grumble. Between stalls of vegetables, meat and imitation leather shoes, people complain loudly about the cost of living. Torres' salary is equivalent to 32 dollars at the official exchange rate and barely one much-coveted black market dollar. Venezuelans have to pay seven-or-eight digit sums to buy staples like flour, rice, bread or some other reasonably nutritious and filling carbohydrate. Carmen Machado, 57, was fired a few days ago from her job at an office cleaning company. They gave her 5.8 million bolivars as severance pay after four years of service, she said. Enough to buy a kilo of meat. Venezuelans are forced to keep up with crazy prices that rise two or three times a week. The accumulation is staggering. The opposition-majority parliament says hyperinflation was nearly 25,000 percent in the last 12 months, meaning the price of an item now costs 250 times' what it did a year ago. - 'Not living, surviving' - At a pet shop Olga Aviles, 53, is torn between buying a tin of food for her cat and a kilo of meat for the family. "There always has to be a certain quota of sacrifice. If I spend on one thing, I don't spend on the other." "In Venezuela, we are not living, we are surviving," she said. "If you buy fruit, you cannot buy vegetables. If you buy grains, you do not buy cereal." Though the government sells some subsidized foods in poorer neighborhoods and electricity, water and gas cost a pittance, many goods and services are priced on the value of a "dolar negro" or black market dollar -- worth 30 times the official one. Only a small sector of society has access to dollars. "We have to ask family members outside to send something back. With what we get here we cannot eat," says Aurora Gonzalez, 71, whose son emigrated and sends home remittances to keep his family going. President Nicolas Maduro, whose controversial re-election in May will keep him in the presidency until 2025, argues that Venezuela's inflation is the result of speculation and an economic war designed to cripple the country and force a transition. But Venezuelan economist Luis Vicente Leon blames the crisis on the state monopoly of foreign currency and strict price and exchange controls. - 'Millionaires of lies'- In March, Maduro announced a re-denomination of the bolivar, lopping off three zeroes from its value to counter hyperinflation. The launch has been postponed as the electronic banking system wasn't ready and nor were the promised new banknotes printed. Leon dismisses the measures are "an ephemeral work of art". "Removing zeroes from the currency does not extinguish the fuse that causes hyperinflation," says the economist. Many Venezuelans are already lopping off the zeroes automatically, "for convenience and for the psychological effect. For instance, when something costs 4.5 million we say 4,500," says Olga. In 2017, Maduro announced a new 100,000 bolivar bill, which would now no longer buy an egg. Now, the highest value will be 500 bolivars, which might buy you a coffee. For Elizabeth Torres and many like her, it's a surreal, unfunny joke. "We are millionaires of lies. What we are is poorer." | Caracas, Venezuela |Elizabeth Torres is outraged, but as a Venezuelan she takes the affront in her stride. "We are a country of millionaires," she says ironically, eyeing a carton of eggs in the market. Price? Three million bolivars. |
មុនការតែងតាំងនេះ លោក សេង វណ្ណៈ នាយករដ្ឋបាលរាជធានីភ្នំពេញ។ រីឯលោក ឆាយ វីរៈ នាយករងរដ្ឋបាលរាជធានីភ្នំពេញ។ សូមជម្រាបថា កាលពីថ្ងៃទី២៤ មិថុនា សម្តេចនាយករដ្ឋមន្ត្រី បានតែងតាំងអភិបាលរងរាជធានីភ្នំពេញ ២រូប ជាអភិបាលខេត្ត ដែលមាន លោក នួន ផារ័ត្ន ជាអភិបាលខេត្តកំពង់ធំ និងលោក មាន ចាន់យ៉ាដា ជាអភិបាលខេត្តឧត្តរមានជ័យ៕ អត្ថបទទាក់ទង ខេត្តចំនួន ៨ ផ្លាស់ប្ដូរអភិបាលខេត្ត | ភ្នំពេញ៖ លោក សេង វណ្ណៈ និងលោក ឆាយ វីរៈ ត្រូវបានតែងតាំងជាអភិបាលរងរាជធានីភ្នំពេញ ជំនួសអភិបាលរង២រូប ដែលត្រូវបានតែងតាំងជាអភិបាលខេត្ត។ ការតែងតាំងនេះ ធ្វើឡើងតាមសំណើរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ នេះបើតាមអនុក្រឹត្យចុះហត្ថលេខាដោយសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី២ កក្កដា។ |
នៅព្រឹកថ្ងៃទី១០ ធ្នូនេះ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានអញ្ជើញចូលរួមនៅក្នុងពិធីបើកមហាសន្និបាតលើកទី១៦ នៃក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក នាខេត្តព្រះសីហនុ ក្រោមប្រធានបទ «ឆ្នេរនៃសន្តិភាព ឆ្នេរនៃក្ដីសង្ឃឹម»។ ក្នុងពិធីបើកមហាសន្និបាតលើកទី១៦នេះ សម្ដេច ហ៊ុន សែន បានថ្លែងអំណរគុណដល់ក្រុមប្រឹក្សាភិបាល និងសមាជិកក្លឹបទាំងអស់ ដែលបានគាំទ្រឆ្នេរសមុទ្រកម្ពុជា និងយល់ព្រមដាក់បញ្ចូលឆ្នេរសមុទ្រកម្ពុជាទាំងមូលជាសមាជិក។ គណៈអធិបតីក្នុងពិធីបើកមហាសន្និបាតលើកទី១៦ នៃក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក នាខេត្តព្រះសីហនុ ក្រោមប្រធានបទ «ឆ្នេរនៃសន្តិភាព ឆ្នេរនៃក្ដីសង្ឃឹម»។ រូបភាពពី SPM សម្ដេចនាយករដ្ឋមន្រ្តី បន្តថា ការចូលជាសមាជិកក្លឹបនេះ បានធ្វើឱ្យមានការប្រែប្រួលមុខមាត់របស់តំបន់សមុទ្រកម្ពុជា ទាំងលើទិដ្ឋភាពសង្គម-សេដ្ឋកិច្ច, ទេសចរណ៍, នគរូបនីយកម្ម និងបរិស្ថាន។ បើតាមសម្ដេច កិច្ចការនេះ បានធ្វើឱ្យតំបន់ឆ្នេរកម្ពុជាអាចដើរតួនាទីយ៉ាងសំខាន់ ក្នុងការទាក់ទាញវិនិយោគសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិ និងត្រូវបានចាត់ទុកជាគោលដៅទេសចរណ៍ធម្មជាតិដ៏ទាក់ទាញផងដែរ។ ក្នុងឱកាសនោះ សម្ដេច ហ៊ុន សែន ក៏បានស្នើឱ្យក្រសួងទេសចរណ៍ និងអាជ្ញាធរខេត្តព្រះសីហនុ ពិនិត្យលទ្ធភាពរៀបចំ«សារមន្ទីរឆ្នេរ» (Maison de le Baie)។ បន្ថែមលើនេះ សម្ដេចក៏បានស្នើឱ្យប្រធានក្លឹប និងសមាជិកក្លឹបទាំងអស់ ជួយចែករំលែកបទពិសោធ និងដំណើរការនៃការរៀបចំសារមន្ទីរឆ្នេរជាដើម។ ជាមួយគ្នានេះ សម្ដេច ហ៊ុន សែន ក៏បានស្នើឱ្យក្រសួងទេសចរណ៍ សហការជាមួយក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក សិក្សារៀបចំឱ្យមាននូវ ស្ថាប័នអង្កេតទេសចរណ៍សម្រាប់ឆ្នេរ។ ការបង្កើតស្ថាប័ននេះ ដើម្បីជំរុញការអភិវឌ្ឍវិស័យទេសចរណ៍តំបន់ឆ្នេរសមុទ្រ ដូចដែលសមាជិកផ្សេងទៀត បានរៀបចំ។ សូមបញ្ជាក់ថា ឆ្នេរសមុទ្រកម្ពុជា ត្រូវបានបញ្ចូលជាសមាជិកពេញសិទ្ធិក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោកក្នុងអង្គមហាសន្និបាតលើកទី៧ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១១ នៅទីក្រុងតូបាកូតា ប្រទេសសេណេហ្កាល់។ ឆ្នេរសមុទ្រកម្ពុជា ត្រូវបានប្រសិទ្ធនាមថា «ឆ្នេរសមុទ្រកម្ពុជា តារារះនាទិសនិរតី»៕ | ភ្នំពេញ៖ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានស្នើឱ្យក្រសួងទេសចរណ៍ និងអាជ្ញាធរខេត្តព្រះសីហនុ ពិនិត្យលទ្ធភាព ដើម្បីរៀបចំ«សារមន្ទីរឆ្នេរ»។ សម្ដេច លើកឡើងបែបនេះ នៅក្នុងពិធីបើកមហាសន្និបាតលើកទី១៦ នៃក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក នាខេត្តព្រះសីហនុ។ |
After fluctuating through the week, regional stocks were on course for a positive finish as Kim Jong Un and Moon Jae-in met on the border of the rival countries for talks expected to touch on Pyongyang's nuclear programme. Kim said he was "determined to send a starting signal at the threshold of a new history", while Moon said he was hoping for "a bold agreement so that we may give a big gift to the whole Korean people and the people who want peace". With hopes for a positive outcome from the meeting -- the first between the countries' leaders since 2007 -- Seoul stocks rose 0.7 percent in early trade, while the won climbed 0.4 percent against the dollar. "Of course we should always be on guard for a negative development... but as far as we can tell from the recent remarks by North Korea, the summit will be reconciliatory," Makoto Sengoku, market analyst at Tokai Tokyo Research Institute, told AFP. The upbeat mood from the meeting coincided with a much-needed rally across US markets thanks to another round of healthy corporate earnings. US technology firms enjoyed a much-needed lift after Facebook posted a 63 percent rise in first-quarter profit, undented by a consumer data scandal. The social media giant's shares soared 9.1 percent while other tech titans also climbed, with Amazon, Google parent Alphabet and Microsoft all up around two percent or more. - Euro struggles - "Not surprisingly, earnings season continues to dominate the equity landscape as investors revel in the fantastic profit results and confirming a three percent ten-year (Treasury) yield is of little concern to the markets," said Stephen Innes, head of Asia-Pacific trading at OANDA. US Treasury yields this week broke the three-percent mark for the first time in four years, raising concerns about a sharp hike in Federal Reserve borrowing costs. While Asian tech companies struggled to follow suit -- with dealers fretting over the slowing demand in the lucrative smartphone sector -- most regional stock markets were higher. Tokyo gained 0.7 percent, while Hong Kong added 0.8 percent, Shanghai climbed 0.2 percent, Sydney put on 0.7 percent and Singapore was 0.2 percent higher. Wellington added more than one percent while there were also healthy gains in Taipei, Manila and Bangkok. On currency markets, the dollar held on to its gains against the euro, which sank on Thursday after the European Central Bank held off winding down its crisis-era stimulus and warned about the potential fallout from any possible China-US trade war. And Masakazu Satou, senior analyst at Gaitame Online, said that if Kim and Moon "can announce details of the nuclear issue in the afternoon, it is likely to further boost the dollar against the yen". The greenback has risen well above 109 yen this week, having fallen below 106 yen at the start of the month. The US unit was also up against most other high-yielding currencies. Energy companies firmed on the back of another rise in oil prices, which are at highs not seen since late 2014. "Oil prices continue to rise as investors are waking up to the reality of global demand dynamics, suggesting we're in the midst of shifting from a supply overload to a shortage of crude in the years ahead," Innes added. "Trade wars are on the back burner, and geopolitical risk is unlikely to abate, so the path of least resistance should be higher for the foreseeable future." In early European trade, London and Paris each rose 0.1 percent, while Frankfurt put on 0.6 percent. - Key figures around 0720 GMT - Seoul - Kospi: UP 0.7 percent at 2,492.40 (close) Tokyo - Nikkei 225: UP 0.7 percent at 22,467.87 (close) Hong Kong - Hang Seng: UP 0.8 percent at 30,231.41 Shanghai - Composite: UP 0.2 percent at 3,082.23 (close) London - FTSE 100: UP 0.1 percent at 7,426.18 Dollar/Korean won: DOWN at 1,076.70 won from 1,080.56 won Euro/dollar: DOWN at $1.2093 from $1.2104 at 2100 GMT Dollar/yen: DOWN at 109.31 yen from 109.34 Pound/dollar: DOWN at $1.3916 from $1.3918 Oil - West Texas Intermediate: DOWN 20 cents at $67.99 per barrel Oil - Brent North Sea: DOWN 29 cents at $74.45 per barrel New York - Dow: UP 1.0 percent at 24,322.34 (close) | Hong Kong, China | Seoul's Kospi was among the best performers Friday and the won strengthened as the leaders of North and South Korea began a historic summit, while other Asian markets also enjoyed gains following a US rally. |
ជំនួប Buenos Aires Derby រវាង Boca Juniors និង River Plate ត្រូវបានពន្យារពេលការប្រកួតកាលពីខែវិច្ឆិកាបន្ទាប់ពីក្រុមអ្នកគាំទ្រ River Plate បានប្រើអំពើហិង្សាដោយប្រើដំបង និងដុំថ្មវាយទៅលើរថយន្តរបស់កីឡាករ Boca និងថែមទាំងត្រូវប្តូរទីលានប្រកួតទៅកាន់កីឡដ្ឋាន Bernabeu របស់ក្លិប Real Madrid នៅថ្ងៃទី៩ ខែធ្នូនេះវិញ។ ការប្តូរទីលានប្រកួតវគ្គផ្តាច់ព្រ័ត្រជើងទី២ពានរង្វាន់កំពូលសម្រាប់ក្លិបប្រចាំតំបន់អាមេរិកឡាទីននេះ ដោយសារមិនអាចលេងនៅក្នុងប្រទេសអាហ្សង់ទីនបាន ដ្បិតបារម្មណ៍ខ្លាចមានអំពើហិង្សាកើតឡើងម្តងទៀត។ Tevez អតីតខ្សែប្រយុទ្ធក្រុមបិសាចក្រហម Manchester United វាយតម្លៃថា វាចម្លែកបន្តិចក្នុងការលេងនៅក្រៅប្រទេសខ្លួនឯង ប៉ុន្តែវាសំខាន់សម្រាប់យើងក្នុងការផ្តោតទៅលើការប្រកួតនៅ Madrid ព្រោះវាមានសុវត្ថិភាពជាង។ កីឡាករអន្តរជាតិអាហ្សង់ទីនវ័យ ៣២ ឆ្នាំរូបនេះបានប្រាប់ BBC World Service Sport ជុំវិញបញ្ហាដែលនាំឲ្យមានការប្តូរកីឡដ្ឋានប្រកួតនេះថា៖«ខ្ញុំគិតថាវាជារឿងអាម៉ាស់បំផុតសម្រាប់ប្រជាជនអាហ្សង់ទីន តែមិនមែនកីឡាករទេ។ ពួកគេជាអ្នកធ្វើឲ្យការប្រកួតវគ្គផ្តាច់ព្រ័ត្រដែលត្រូវធ្វើក្នុងប្រទេសរបស់យើងត្រូវបាត់បង់»។ សូមបញ្ជាក់ថា ការប្រកួតជើងទី១រវាងក្រុមទាំងពីរបញ្ចប់ទៅក្នុងលទ្ធផល ២-២ ដែលធ្វើឡើងក្នុងកីឡដ្ឋាន Bombonera របស់ Boca។ ពានរង្វាន់ Copa Libertadores គឺជាការប្រកួតប្រជែងរវាងក្លិបនៅទ្វីបអាមេរិកខាងត្បូងដែលស្មើនឹងការប្រកួតក្នុងក្របខណ្ឌ UEFA Champions League នៅទ្វីបអឺរ៉ុបដែរ៕ អត្ថបទទាក់ទង Copa Libertadores៖ គ្រូ River Plate ថាការប្តូរទីលានទៅ Bernabeu ដូចជា«ប្លន់»អ្នកគាំទ្រលោក Copa Libertadores វគ្គផ្តាច់ព្រ័ត្រដូរទៅលេងនៅកីឡដ្ឋាន Bernabeu របស់ Real Madrid | Carlos Tevez ថាការប្រកួតជើងទី ២ វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Copa Libertadores ដែលត្រូវប្តូរទៅលេងក្នុងក្រុងម៉ាឌ្រីដប្រទេសអេស្ប៉ាញគឺជាភាពអាម៉ាស់បំផុតសម្រាប់ប្រជាជនអាហ្សង់ទីន។ |
ចិនគួរតែខិតខំដាក់សម្ពាធបន្ថែមលើកូរ៉េខាងជើងដើម្បីបង្ខំឲ្យរដ្ឋកុម្មុយនីស្ដមួយនេះបោះបង់មហិច្ចតានុយក្លេអ៊ែររបស់ខ្លួន។ នេះជាការលើកឡើងរបស់ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ចេអ៊ីន ក្នុងបទសម្ភាសជាមួយទីភ្នាក់ងារព័ត៌មាន Reuters ពាក់ព័ន្ធដំណើរទស្សនកិច្ចរបស់លោកទៅកាន់សហរដ្ឋអាមរិកសប្តាហ៍ក្រោយ។ លោក មូន ចេអ៊ីន នឹងជួបជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅសប្តាហ៍ក្រោយនេះ។មេដឹកនាំទាំងពីរនឹងជជែកពិភាក្សាពីបញ្ហាជាច្រើនក្នុងនោះមានទាំងបញ្ហាកូរ៉េខាងជើងផងដែរ។ លោកមូន បានបញ្ជាក់ថា ការដាក់ទណ្ឌកម្មកាន់តែធ្ងន់ធ្ងរប្រឆាំងកូរ៉េខាងជើងប្រហែលជានឹងត្រូវអនុវត្ត ប្រសិនប្រទេសនេះនៅតែបន្តសាកល្បងមីស៊ីលអន្តរទ្វីប ឬសាកល្បងអាវុធនុយក្លេអ៊ែរលើកទីប្រាំមួយនោះ។ ក្រៅពីស្នើឲ្យចិនដាក់សម្ពាធកូរ៉េខាងជើង ប្រធានាធិបតីរូបនេះក៏បញ្ជាក់ផងដែរវា លោកនឹងស្នើឲ្យចិនដកវិធានការមួយចំនួនដែលរឹតត្បិតក្រុមហ៊ុនកូរ៉េខាងត្បូងនៅប្រទេសចិនផង។ ក្រុមហ៊ុនកូរ៉េខាងត្បូងនៅចិនមួយរងសម្ពាធពីរដ្ឋាភិបាលចិន។ នេះក៏ដោយសារ ចិនមិនពេញចិត្ត កូរ៉េខាងត្បូងដែលសម្រេចចិត្តឲ្យអាមេរិកដាក់ពង្រាយប្រព័ន្ធការពារមីស៊ីលដែលគំរាមកំហែងដល់សន្តិសុខ ចិននោះ។ តាមពិតទៅ កូរ៉េខាងត្បូងស្នើឲ្យចិនជួយ ដោយសារចិនមានតួនាទីសំខាន់ក្នុងការជំរុញឲ្យកូរ៉េខាងជើងប្តូរឥរិយាបទ។ ចិនគឺជាសម្ពន្ធមិត្តតែមួយគត់របស់កូរ៉េខាងជើង ហើយក៏ជាអ្នកធានាដង្ហើមសេដ្ឋកិច្ចកូរ៉េខាងជើងដែរ។ ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងកូរ៉េខាងជើងនឹងគ្មានប្រសិទ្ធភាពនោះទេ ប្រសិនបើចិននៅតែបន្តជួយដល់កូរ៉េខាងជើង។ ចិនកន្លងមកមិនធ្លាប់អនុវត្តទណ្ឌកម្មសេដ្ឋកិច្ចពេញលេញប្រឆាំងកូរ៉េខាងជើងនោះទេ។ លើសពីនេះទៅទៀត ចិនបានបដិសេធអនុវត្តទណ្ឌកម្មសេដ្ឋកិច្ចកម្រិតធ្ងន់ដូចជា កាត់ផ្ដាច់ការផ្គត់ផ្គង់ប្រេង បិទផ្លូវអាកាស និងហាមឃាត់ពលករកូរ៉េខាងជើងផងដែរ។ លោក មូន ចេអ៊ីន បានបញ្ជាក់ថា ៖«វាគួរតែមានការដាក់ទណ្ឌកម្មធ្ងន់ធ្ងរជាងនេះអាចទប់ស្កាត់កូរ៉េខាងជើងក្នុងការបង្កបញ្ហាសម្រាប់ពិភពលោកទៀត។ ហើយវាត្រូវមានទណ្ឌកម្មធ្ងន់ធ្ងរជាងនេះទៅទៀតដែលអាចធ្វើឲ្យកូរ៉េខាងជើងទទួលស្គាល់ថាខ្លួនកំពុងដើរផ្លូវខុស»។ មេដឹកនាំកូរ៉េខាងត្បូងរូបនេះ ទទួលស្គាល់ថា ចិនពិតជាប្រឹងប្រែងចូលរួមដាក់គំនាបកម្មសេដ្ឋកិច្ចប្រឆាំងកូរ៉េខាងជើងដែរ ប៉ុន្តែទណ្ឌកម្មដូចជាគ្មានប្រសិទ្ធភាពសោះ។ នេះក៏ដោយសារកូរ៉េខាងជើងនៅតែបន្តអភិវឌ្ឍអាវុធនុយក្លេអ៊ែរ ហើយប្រទេសនេះអាចនឹងសម្រេចបានមីស៊ីលបាលីស្ទិកបាញ់ឆ្លងទ្វីបដែលមានសមត្ថភាពកម្ទេចអាមេរិកនៅពេលខាងមុខឆាប់ៗនេះដែរ។ សូមបញ្ជាក់ប្រធានាធិបតី មូន ចេអ៊ីន ដែលជាអតីតមេធាវីផ្នែកសិទិ្ធមនុស្សនិងបានជាប់ជាប្រធានាធិបតីក្នុងខែឧសភានោះ បានសន្យារក្សាគោលនយោបាយសមស្របដើម្បីដោះស្រាយជាមួយកូរ៉េខាងជើង និងផ្សះផ្សារសម្ព័ន្ធភាពរវាងប្រទេសទាំងពីរដោយមានការរៀបចំកិច្ចសន្ទនាទ្វេភាគី។ ប៉ុន្តែផ្លូវទៅរកតុចរចាហាក់ដូចជានៅរប៉ាក់រប៉ើក និងមិនងាយស្រួលដូចគិតឡើយ។ កូរ៉េខាងជើងហាក់មិនមានចេតនាចរចានិងបោះបង់អាវុធនុយក្លេអ៊ែរឡើយ ព្រោះប្រទេសនេះបន្តបាញ់សាកល្បងអាវុធជាបន្តបន្ទាប់រហូតមក។ | ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ចេអ៊ីន បានស្នើសុំឲ្យចិនបន្ថែមសម្ពាធលើកូរ៉េខាងជើងដើម្បីបង្ខំ ឲ្យប្រទេសនេះបញ្ឈប់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។ ប្រធានាធិបតីកូរ៉េខាងត្បូងរូបនេះក៏នឹងទៅចូលរួមកិច្ចប្រជុំមួយនៅក្រុងវ៉ាស៊ីនតោនជាមួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដើម្បីពិភាក្សាពីការបន្ថែមទណ្ឌកម្មប្រឆាំងកូរ៉េខាងជើងផងដែរ។ |
លោក ស៊ុន ចាន់ថុល បានលើកឡើងថា ផ្លូវជាតិលេខ៣១ មានប្រវែង ៥៣,៥៣គីឡូម៉ែត្រ គឺចាប់ផ្លូវបែកគូសចំណុចប្រសព្វផ្លូវជាតិ៣ ដល់ចំណុចប្រសព្វកំពង់ត្រាចតភ្ជាប់ផ្លូវជាតិលេខ៣៣។ ចំណែកផ្លូវជាតិលេខ៣៣ មានប្រវែងសរុប ៥២,៥៧គីឡូម៉ែត្រ ចាប់ពីក្រុងកំពតចំណុចប្រសព្វផ្លូវជាតិលេខ៣ ដល់ច្រកលប នៃព្រំដែនកម្ពុជាវៀតណាម។ «ការសាងសង់ផ្លូវជាតិទាំង ២ខ្សែនេះឡើងវិញ ដោយសារផ្លូវទាំងពីរខ្សែ នៅមានកម្រិតគុណភាពទាប ដោយមានសភាពទ្រុឌទ្រោម និងកន្លែងខ្លះមានការខូចខាតធ្ងន់ធ្ងរ មិនអាចឆ្លើយតបនៃការរីកចម្រើននាពេលបច្ចុប្បន្នរបស់បណ្ដាខេត្តនៅតំបន់មាត់សមុទ្រ»។ នេះបើតាមលោក ស៊ុន ចាន់ថុល។ លោក ស៊ុន ចាន់ថុល បានបន្ថែមថា ផ្លូវជាតិលេខ៣១ នឹងស្ដារកម្រិតគុណភាពជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ មានកម្រាស់ ៧សង់ទីម៉ែត្រ នឹងពង្រីកទទឹងតួផ្លូវ ១២ម៉ែត្រ។ ចំណែកផ្លូវជាតិលេខ៣៣ តភ្ជាប់ក្រុងកំពត ផ្លូវលេខ៧ និងផ្លូវលេខ ៩ នឹងត្រូវស្ដារលើកកម្រិតគុណភាពប្រភេទផ្លូវក្រាលបេតុងកៅស៊ូ មានកម្រាស់ ៧សង់ទីម៉ែត្រ និងកម្រាស់ ៥សង់ទីម៉ែត្រ ព្រមទាំងពង្រីកទទឹងតួផ្លូវ ១២ម៉ែត្រ។ ផ្លូវជាតិលេខ៣១ និង៣៣។ រូបភាព៖ ក្រសួងសាធារណការ និងដឹកជញ្ចូន រដ្ឋមន្រ្តីសាធារណការ បន្ថែមថា ផ្លូវទាំងពីរខ្សែនេះ តភ្ជាប់គ្នាមានសក្ដានុពល ដែលស្ថិតនៅក្នុងតំបន់ប៉ូលសេដ្ឋកិច្ច នៃខេត្តភាគនិរតី ដែលផ្លូវជាតិលេខ៣១ សាងសង់ឆ្លងកាត់ខេត្តតាកែវ និងខេត្តកំពត។ រីឯផ្លូវជាតិលេខ៣៣ ឆ្លងកាត់ខេត្តកំពត និងខេត្តកែប។ បើតាមលោក ស៊ុន ចាន់ថុល ផ្លូវជាតិទាំងពីរខ្សែ គឺប្រទាក់ក្រឡាជាមួយដែនផ្លូវដ៏សំខាន់ដូចជា តភ្ជាប់ផ្លូវជាតិលេខ៣ ចំណុចប្រសព្វបែកគូស ទៅដល់ទីរួមស្រុកកំពង់ត្រាចខេត្តកំពត ត្រង់ចំណុចបប្រសព្វតភ្ជាប់ទៅផ្លូវជាតិលេខ៣៣ និងតភ្ជាប់ទៅកាន់ផ្លូវជាតិលេខ២ តាមរយៈផ្លូវខេត្តលេខ១២៦។ ចំណែកផ្លូវជាតិលេខ ៣៣វិញ តភ្ជាប់ពីកំពង់ត្រាច ត្រង់ចំណុចប្រសព្វផ្លូវជាតិលេខ៣១ ឆ្ពោះទៅតំបន់ឆ្នេរធម្មជាតិ និងកំពង់ផែសមុទ្រនៅខេត្តកែប និងខេត្តកំពត ព្រមទាំងតភ្ជាប់ផ្លូវជាតិលេខ៣ គឺកំពតវាលរញ់ និងផ្លូវជាតិលេខ៤ ត្រង់ព្រៃនប់ឆ្ពោះទៅកាន់កំពង់ផែសមុទ្រខេត្តព្រះសីហនុ។ លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន រដ្ឋមន្រ្តីក្រសួងសារធាណការរូបនេះ បញ្ជាក់ទៀតថា ផ្លូវជាតិលេខ៣១ និង៣៣ បានជួយដល់សេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ តាមរយៈការជួយសម្រួល ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ។ ម្យ៉ាងទៀត នឹងជួយប្រែក្លាយតំបន់ឆ្នេរឱ្យក្លាយទៅជាតំបន់មានហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ល្អប្រសើរ ដើម្បីរួមចំណែកក្នុងការជំរុញការផ្លាស់ប្ដូរពាណិជ្ជកម្ម ការវិនិយោគ និងការទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ។ ផ្លូវជាតិទាំងពីរខ្សែនេះ ចាប់ផ្ដើមសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ CABC និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សា ក្វាងចូវ វ៉ាន់អាន ដែលប្រើរយៈពេលសាងសង់ ៤០ខែ ហើយនឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៦។ ផ្លូវជាតិលេខ៣១ ប្រមាណជាង ៦០លានដុល្លារ និងផ្លូវលេខ៣៣ ប្រមាណ ៦១លានដុល្លារ ដែលជាឥទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកាបដិភាគរបស់រដ្ឋាភិបាលកម្ពុជា៕ | ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា នឹងចំណាយថវិកា១២១លានដុល្លារ សម្រាប់សាងសង់ផ្លូវជាតិលេខ៣១ និងផ្លូវជាតិលេខ៣៣។ លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងពិធីបើកការដ្ឋានគម្រោងស្តារ និងលើកកម្រិតគុណភាព ផ្លូវជាតិលេខ៣១ និងផ្លូវជាតិលេខ៣៣ នៅថ្ងៃទី៣០ ខែធ្នូឆ្នាំ២០២២នេះ។ |
ក្នុងទិវាលំនៅដ្ឋានពិភពលោកលើកទី៣៦នេះ នាថ្ងៃទី២០ តុលានេះ សហគមន៍ដីធ្លី និងអង្គការសង្គមស៊ីវិលមួយចំនួន អំពាវនាវដល់រាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធ ត្រូវអភិវឌ្ឍ ដោយឆ្លើយតបទៅនឹងតម្រូវការប្រជាពលរដ្ឋរងផលប៉ះពាល់ ដែលប្រកបដោយបរិយាប័ន្ន និងចីរភាព។ លោក អំ សំអាត នាយករងទទួលបន្ទុកផ្នែកសិទ្ធិមនុស្សអង្គការលីកាដូ (Licadho) បានថ្លែងក្នុងពិធីនេះថា រាល់ការអភិវឌ្ឍណា ដែលបណ្ដាលឱ្យប្រជាពលរដ្ឋរងនូវការបណ្ដេញចេញ មិនមែនជាការអភិវឌ្ឍប្រកបដោយចីរភាពឡើយ។ លោក សំអាត មានប្រសាសន៍ថា៖ «ប្រសិនជាបញ្ហាពលរដ្ឋសិទ្ធិលំនៅដ្ឋាននេះ នៅតែរងការបណ្ដេញចេញ ការរំលោភបំពាន ការរំលោភដីធ្លីអីជាដើម អាហ្នឹងត្រូវគិត និងពិចារណា[ឡើងវិញ] ដើម្បីធ្វើយ៉ាងណាកាត់បន្ថយ [និង] ស្វែងរកដំណោះស្រាយមួយ ដើម្បីឱ្យការអភវិឌ្ឍទីក្រុង តាមបណ្ដាខេត្ត ប្រកបដោយបរិយាបន្ន [និង]ចីរភាព»។ ករណីផ្លាស់ប្ដូលំនៅដ្ឋាន លោក សំអាត ជុំរុញឱ្យភាគីពាក់ព័ន្ធត្រូវគិតគូពីសុខមាលភាពសង្គម និងជីវភាពប្រជាពលរដ្ឋ ដោយតម្រូវឱ្យទីលំនៅថ្មីនោះ ត្រូវមានសាលារៀន ផ្លូវ ទឹក ភ្លើង និងរៀបចំឱ្យពួកគេមានមុខរបរសមរម្យមួយផងដែរ។ អ្នកស្រី អ៊ុំ សុភី តំណាងសហគមន៍ឡពាង ថ្លែងថា ផ្ទះអ្នកស្រីត្រូវបានឈូសឆាយ ក្រោមការអភិវឌ្ឍក្រុមហ៊ុនឯកជន ដោយសន្យាថាផ្ដល់សំណងសមរម្យ ប៉ុន្តែអ្នកស្រីពុំដែលបានទទួលសំណងអ្វីឡើយ។ អ្នកស្រី សុភី និយាយថា៖ «ក្រុមហ៊ុនក៏ជាខ្មែរ ហេតុអ្វីមិនដោះស្រាយជូនពួកខ្ញុំ ផ្ទះក៏អស់ ដីធ្លីក៏បាត់បង់»។ អ្នកស្រី ស៊ុំ សាម៉ុន នាយិកាអង្គការ អភិវឌ្ឍន៍ស្រ្តីក្រីក្រក្នុងទីក្រុង មានប្រសាសន៍ថា រដ្ឋាភិបាលគួរណាស់តែផ្ដោតទៅលើអត្ថប្រយោជន៍របស់ប្រជាពលរដ្ឋ ជាសំខាន់ក្នុងការអភិវឌ្ឍសង្គម។ អ្នកស្រី សាម៉ុន និយាយថា៖ «ការអភិវឌ្ឍឱ្យមានយុត្តិធម៌ និងសមធម៌ដ៏ត្រឹមត្រូវទៅដល់ប្រជាពលរដ្ឋរបស់ខ្លួន ផ្អែកទៅលើសិទ្ធិមនុស្ស»។ សារព័ត៌មានថ្មីៗ មិនអាចទាក់ទង លោក សេង ឡូត អ្នកនាំពាក្យ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឡើយ ដោយសារលោក រវល់ប្រជុំ។ លោក សារិន វណ្ណា អគ្គនាយកដ្ឋានរៀបចំដែនដី និងនគរូបនីយកម្ម ថ្លែងប្រាប់សារព័ត៌មានថ្មីៗថា រដ្ឋាភិបាលមានគោលការណ៍ពីរ ក្នុងការដោះស្រាយវិវាទដីធ្លី ដែលអាចកើតឡើងនៅពេលមានការអភិវឌ្ឍម្ដងៗ។ លោកបន្ថែមថា គោលការណ៍ពីរនេះ គឺការដោះស្រាយតាមច្បាប់អស្សាមិករណ៍ ក្នុងករណីប្រជាពលរដ្ឋមានប្លង់កម្មសិទ្ធិ និងដោះស្រាយតាមបែ គោលនយោបាយ ប្រសិនបើពលរដ្ឋពុំមានប្លង់កាន់កាប់។ លោក វណ្ណា និយាយថា៖ «មានការបណ្ដេញចេញកន្លែងណាដែលមិនមានសំណងសមរម្យ ករណីដែរប្រជាពលរដ្ឋដែលតាំងទីលំនៅហើយ?។យើងមានតែការដោះស្រាយគោលនយោបាយចំពោះប្រជាពលរដ្ឋ លើកលែងតែករណីរឹងរូស មួយចំនួនដែរយើងត្រូវការប្រើ ច្បាប់អស្សាមិករណ៍ ទៅលើករណីណាដែរចាំបាច់»។ កាលពី ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១នេះ អង្គការលីកាដូ បានចេញផ្សាយរបាយការណ៍មួយថា រយៈពេលពីរឆ្នាំចុងក្រោយ ក្នុងអំឡុងពេលរីករាលដាលនៃជំងឺកូវីដ-១៩ អង្គការសិទ្ធិមនុស្សមួយនេះ បានរកឃើញ ប្រជាពលរដ្ឋជាង៥០០០ គ្រួសារ រងនូវការរំលោភបំពានដីធ្លី និងលំនៅដ្ឋាន។ របាយការណ៍ដដែលបន្តថា សមាជិកសហគមន៍ និងសកម្មជនដីធ្លី ចំនួន ២១នាក់ ត្រូវបានឃាត់ខ្លួន ក្នុងនោះមាន ១០នាក់កំពុងជាប់ពន្ធនាគារផងដែរ។ | ដោយ៖ វ៉ា សុភានុត |
ពីកិច្ចប្រជុំពិសេសនៃមហាសន្និបាតអង្គការសហប្រជាជាតិលើប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន នៅថ្ងៃទី១ ខែវិច្ឆិកា មន្រ្តីការទូតរុស្ស៊ីប្រចាំនៅអង្គការសហប្រជាជាតិ បានទទូចឱ្យជម្លោះត្រូវតែផ្អាកជាបន្ទាន់ ដើម្បីទប់ស្កាត់ការរីកសាយជម្លោះកាន់តែធំទៅក្នុងតំបន់។ «ដំបូងបង្អស់ វាចាំបាច់ក្នុងការបញ្ឈប់ការបង្អូរឈាម និងបង្ការវិបត្តិពីការជះឥទ្ធិពលលើតំបន់ទាំងមូល។ បើមិនដូច្នោះទេ ជម្លោះនឹងមិនអាចបញ្ឈប់បានឡើយ»។ លោក Vasily Nebenzya អគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅអង្គការសហប្រជាជាតិ បានសង្កត់ធ្ងន់បែបនេះ ដោយបន្តអនុញ្ញាតឱ្យប្រទេសសម្របសម្រួលធ្វើការរបស់ខ្លួន ដើម្បីស្វែងរកដំណោះស្រាយការទូត រួមទាំងការរំដោះចំណាប់ខ្មាំង។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរុស្ស៊ី Tass។ ទន្ទឹមនេះ មន្រ្តីទូតរុស្ស៊ី បានបញ្ជាក់ថា ភាគីត្រូវតែចូលតុចរចាក្នុងរយៈពេលមិនយូរ មិនឆាប់ឡើយ ដើម្បីទប់ស្កាត់ករណីស្លាប់របស់ប្រជាជនស៊ីវិលបន្ថែមទៀត។ លើសពីនេះ លោក Nebenzya បានយល់ថា អ៊ីស្រាអែល គ្មានសិទ្ធិប្រើប្រាស់ ការការពារខ្លួននៅក្រោមច្បាប់អន្តរជាតិដើម្បីប្រយុទ្ធប្រឆាំងក្រុមហាម៉ាសឡើយ ព្រោះអ៊ីស្រាអែលជារដ្ឋគ្រប់គ្រងដែនដីគេដទៃ។ ជិត១ខែមកនេះ ជម្លោះរវាងអ៊ីស្រាអែល និងហាម៉ាស បានសម្លាប់មនុស្សប្រមាណ១ម៉ឺននាក់ និងអ្នករបួសរាប់ពាន់នាក់។ មិនតែប៉ុណ្ណោះ ប្រជាជនប៉ាឡេស្ទីនរាប់ម៉ឺននាក់ និងប្រជាជនអ៊ីស្រាអែលជាច្រើនទៀត បានភៀសខ្លួនពីតំបន់ជម្លោះទៅរកកន្លែងមានសុវត្ថិភាព៕ | លោក Vasily Nebenzya អគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅអង្គការសហប្រជាជាតិ (UN) នៅថ្ងៃទី១ ខែវិច្ឆិកា បានជំរុញឱ្យមានការបញ្ឈប់ភ្លាមៗលើការបង្ហូរឈាមក្នុងជម្លោះរវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល ដើម្បីបង្ការជម្លោះកុំឱ្យរីកសាយទៅក្នុងតំបន់មជ្ឈិមបូព៌ាទាំងមូល។ |
ជ័យជម្នះរបស់ក្រុម Al Nassr ទាំង ៤គ្រាប់ ជាការសហការយ៉ាងល្អពីសំណាក់កីឡាករក្នុងក្រុម ដោយធ្វើបានពីសំណាក់កីឡាករ Marcelo Brozovic, Aymeric Laporte និង Otavio ព្រមទាំងចុងក្រោយខ្សែប្រយុទ្ធវ័យ ៣៨ឆ្នាំដែលជាប្រធានក្រុមផ្ទាល់ ។ ៥៤គ្រាប់ ដែលខ្សែប្រយុទ្ធវ័យចំណាស់ធ្វើបាន គឺជាការស៊ុតបាល់ទាំងនៅក្រុមជម្រើសជាតិព័រទុយហ្កាល់ និងជាមួយក្លិប Al Nassr ទូទាំងឆ្នាំ ២០២៣។ បច្ចុប្បន្នខ្សែប្រយុទ្ធប្រធានក្រុមរូបនេះ ក៏កំពុងតែនាំមុខសម្រាប់ការប្រជែងស្បែកជើងមាសនៅក្នុងក្របខណ្ឌ Saudi Pro League បន្ទាប់ពីគេរកបាន ២០គ្រាប់ ពីការបង្ហាញខ្លួនចំនួន ១៨លើក។ ជាមួយនឹងកំណត់ត្រាដ៏ពិសេសថ្មីបន្ថែមទៀត តារាបាល់ទាត់ព័រទុយហ្កាល់បាននិយាយប្រាប់កាសែត SSC Sports ថា រូបគេរីករាយយ៉ាងខ្លាំងដែលបានបញ្ចប់ការប្រកួតក្នុងឆ្នាំ ២០២៣ ដោយមានការទទួលបាននូវកំណត់ត្រាថ្មី និងការស៊ុតបាល់ដ៏ច្រើន ជួយដល់ក្លិប Al Nassr។ «ខ្ញុំពិតជាសប្បាយរីករាយខ្លាំង វាជាឆ្នាំដ៏អស្ចារ្យសម្រាប់ខ្ញុំក្នុងការទទួលបាននៅកំណត់ត្រាឯកត្តជនបន្ថែមទៀតដូចដែលអ្វីដែលបានទទួល។ ខ្ញុំបានស៊ុតគ្រាប់បាល់ច្រើនខ្លាំង ខ្ញុំបានជួយដល់ក្រុម Al Nassr និងសម្រាប់ក្រុមជម្រើសជាតិ ពេលនេះខ្ញុំមានអារម្មណ៍ល្អខ្លាំង និងរីករាយសម្រាប់ឆ្នាំក្រោយ ខ្ញុំនឹងព្យាយាមធ្វើវាម្តងទៀត។»។ Ronaldo បាននិយាយបែបនេះ។ ជាមួយកំណត់ត្រាដ៏អស្ចារ្យប្រចាំឆ្នាំ Ronaldo ជាកីឡាករឈរកំពូលគេបង្អស់ក្នុងនាមជាកីឡាករដែលរកគ្រាប់បាល់បានច្រើនជាងគេប្រចាំឆ្នាំ ដោយឈរពីលើកីឡាករ Karry Kane របស់ក្រុម Bayern Munich និង Kylian Mbappe របស់ Paris Saint Germain ដែលរកបានចំនួន ៥២គ្រាប់តែប៉ុណ្ណោះ។ ចាប់តាំងពីផ្លាស់ទៅកាន់ទឹកអារ៉ាប៊ីសាអូឌីត ទម្រង់លេងរបស់កីឡាករវ័យ ៣៨ឆ្នាំ ហាក់មានការហក់ឡើងវិញនូវកម្រិតបច្ចេកទេស ការបញ្ចប់ទីនិងការគ្រប់គ្រងក្រុមផងដែរ។ Ronaldo តែងតែរកបានគ្រាប់បាល់ពីការបញ្ជូនពីសំណាក់មិត្តរួមក្រុម ហើយរូបគេក៏តែងតែចែករំលែកគ្រាប់បាល់សម្រាប់មិត្តរួមក្រុមខ្លួនដូចគ្នា ភាពស៊ីសង្វាក់គ្នាក្នុងក្រុមបានជំរុញឱ្យកីឡាករប្រធានក្រុមរូបនេះ ចាប់ផ្តើមរកឃើញទម្រង់លេងល្អឡើងវិញទាំងនៅក្លិប និងជម្រើសជាតិ៕ | Cristiano Ronaldo បានបញ្ចប់ការប្រកួតចុងក្រោយសម្រាប់ឆ្នាំ ២០២៣ ដោយការស៊ុតមួយគ្រាប់នៅក្នុងជ័យជម្នះរបស់ក្រុម Al Nassr យកឈ្នះលើក្រុម Al Taawoun លទ្ធផល ៤-១។ ការប្រកួតបញ្ចប់ឆ្នាំ ២០២៣ ខ្សែប្រយុទ្ធវ័យ ៣៨ឆ្នាំ ក៏បានបង្ហោះសារអបអរគ្រាប់បាល់ទី ៥៤ របស់គេផ្ទាល់ដែលជាការស៊ុតទូទាំងឆ្នាំ ២០២៣ ផ្ទាល់។ |
អតីតរដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក Nguyen Thanh Long ត្រូវបានដាក់ពន្ធនាគាររហូត ដល់ ១៨ ឆ្នាំសម្រាប់ការទទួលសំណូក ២,២៥ លានដុល្លារ ខណៈអតីតរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា លោក Chu Ngoc Anh ត្រូវបានជាប់ពន្ធនាគាររយៈពេល ៣ ឆ្នាំសម្រាប់ការគ្រប់គ្រងមិនល្អ។ ក្រសួងសន្តិសុខសាធារណៈវៀតណាមលើកឡើងក្នុងសេក្ដីថ្លែងការណ៍មួយបែបនេះ។ ចំណុចសំខាន់នៃរឿងអាស្រូវនេះគឺក្រុមហ៊ុនវេជ្ជសាស្ត្រមួយឈ្មោះថា Viet A Technology ដែលត្រូវបានចោទប្រកាន់ថាបានឃុបឃិតជាមួយមន្ត្រីខាងលើដើម្បីផលិតឧបករណ៍ធ្វើ តេស្តរកមេរោគកូវីដ-១៩សម្រាប់ប្រព័ន្ធសុខាភិបាលរដ្ឋដែលត្រូវបានលក់ក្នុងតម្លៃអតិផរណា។ ក្រុមហ៊ុនមួយនេះបានលក់ឧបករណ៍ធ្វើតេស្តជំងឺកូវីដ-១៩ ចំនួន ៤,៥លានឧបករណ៍ នៅវៀតណាមក្នុងអំឡុងពេលជំងឺរាតត្បាតក្នុងតម្លៃ ៣ដងខ្ពស់ជាងតម្លៃដើម ហើយបានរក ប្រាក់ដោយខុសច្បាប់ចំនួន ៥០,២៥ លានដុល្លារ។ «ខ្ញុំបានធ្វើខុស ខ្ញុំសូមទោស»។ លោក Long និយាយបែបនេះដែលត្រូវបានស្រង់សម្តីដោយកាសែតអនឡាញ Phap Luat ខណៈស្ថិតនៅការកាត់ក្ដីពីតុលាការ។ ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុនក្រុមហ៊ុន Viet A លោក Phan Quoc Viet ត្រូវបានផ្តល់ការកាត់ទោសរយៈពេល ២៩ ឆ្នាំនៅឯការកាត់ក្តីដែលចំណាយពេលអស់រយៈ ពេលមួយសប្តាហ៍ បន្ថែមពីលើការកាត់ទោសរយៈពេល ២៥ ឆ្នាំនៅក្នុងការកាត់ក្តីដាច់ដោយ ឡែកមួយកាលពីចុងខែធ្នូ ឆ្នាំមុន។ ក្រសួងដដែលខាងលើសម្គាល់ផងដែរថា តុលាការក៏បានកាត់ទោស មនុស្ស៣៥នាក់ផ្សេង ទៀតដែលភាគច្រើនជាមន្ត្រីគ្រប់គ្រងជំងឺនៅក្នុងទីក្រុងនិងខេត្តសម្រាប់ការជាប់ពាក់ព័ន្ធក្នុង រឿងអាស្រូវនេះផងដែរ។ ការដាក់ពន្ធនាគារសម្រាប់មនុស្សទាំងនេះគឺចាប់ពី ១៨ ខែ ទៅ ១៥ ឆ្នាំ។ គួរបញ្ជាក់ថា សាលក្រមនេះកើតឡើងនៅពេលដែលវៀតណាមបង្កើនយុទ្ធនាការប្រឆាំងអំពើ ពុករលួយអស់រយៈពេលជាច្រើនឆ្នាំ ដោយបានឃើញថា មន្ត្រីជាន់ខ្ពស់រាប់រយនាក់ត្រូវបាន ស៊ើបអង្កេតពីបទពុករលួយ ហើយជាលទ្ធផលមន្ត្រីភាគច្រើនត្រូវបានបង្ខំឱ្យលាលែងពី តំណែង រួមទាំងអតីតប្រធានាធិបតី និងនាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc និងឧបនាយករដ្ឋមន្ត្រីពីររូបផងដែរ៕ | ក្រសួងសន្តិសុខសាធារណៈវៀតណាមនាថ្ងៃទី១២ ខែមករា បានប្រកាសថា តុលាការបានកាត់ ទោសអតីតគណៈរដ្ឋមន្ត្រីពីរនាក់ ហើយបានរកឃើញថាមន្ត្រីរាប់សិបនាក់ផ្សេងទៀតមានទោសពីបទសូកប៉ាន់ និងការគ្រប់គ្រងមិនត្រឹមត្រូវសម្រាប់តួនាទីរបស់ពួកគេក្នុងការលក់ឧបករណ៍ធ្វើតេស្តរកមេរោគឆ្លងជំងឺកូវីដ-១៩ ក្នុងតម្លៃគុណនឹងបីដងនៃតម្លៃដើម។ |
បង្កើនទំនាក់ទំនងរហូតដល់កម្រិតយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រុញទំហំនៃការផ្លាស់ប្តូរពាណិជ្ជកម្មដល់១៥០០លានដុល្លារក្នុងឆ្នាំ២០២៥ សម្រួលការនាំចេញនាំចូលទំនិញរវាងប្រទេសទាំងពីរ ទាំងនេះសុទ្ធតែស្តិតនៅក្នុងផែនការអនុវត្តរវាងរដ្ឋាភិបាលទាំងពីរ ដែលលោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានអះអាងប្រាប់សារព័ត៌មានថ្មីៗ។ សម្រាប់លោកឯកអគ្គរាជទូត ខណៈដែលរដ្ឋាភិបាលរបស់លោក មូន ចេអ៊ីន កំពុងអនុវត្តគោលនយោបាយថ្មីឆ្ពោះទៅទិសខាងត្បូងដើម្បីពង្រីកចំណងសហប្រតិបត្តិការជាមួយអាស៊ាន និងឥណ្ឌានោះ នេះគឺជាកាលានុវត្តភាពល្អសម្រាប់កម្ពុជាក្នុងការពង្រឹងសមត្ថភាពខ្លួន ដើម្បីទាញយកផលប្រយោជន៍ពីគោលនយោបាយនេះ ទាំងក្នុងក្របខណ្ឌតំបន់ និងទ្វេភាគី។ លោក ឡុង ឌីម៉ង់ បានពន្យល់យ៉ាងដូច្នេះ៖«បើប្រៀបធៀបជាមួយសមាជិកអាស៊ាន៩ទៀត យើងមិនធំ តែយើងក៏មិនតូចដែរ។ ដូច្នេះវាជាពេលវេលាដែលយើងត្រូវកសាងសមត្ថភាពជំនាញ កែទម្រង់តាំងពី អភិបាលកិច្ចដោយខ្លួនឯង។»។ លោក ឡុង ឌីម៉ង់ ក៏បានបញ្ជាក់ផងដែរថា សាធារណរដ្ឋកូរ៉េរីកចម្រើនខ្លាំងក្នុងវិស័យកសិកម្ម ឧស្សាហកម្ម និងវិស័យហិរញ្ញវត្ថុ ដែលលោកកំពុងព្យាយាមធ្វើការជាមួយភាគីកូរ៉េ៕ | ក្នុងឱកាសដែលប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេច ហ៊ុន សែន ចូលរួមក្នុងជំនួបរំឮកខួបអនុស្សាវរីយ៍អាស៊ាន-កូរ៉េឆ្នាំទី៣០ នៅក្នុងទីក្រុងប៊ូសាននៃសាធារណរដ្ឋកូរ៉េ សម្តេច ហ៊ុន សែន ក៏ត្រូវជួបពិភាក្សាការងារទ្វេភាគីជាមួយ ប្រធានាធិបតីសាធារណរដ្ឋកូរ៉េ លោក មូន ចេអ៊ីន ផងដែរ។ មកដល់ឆ្នាំ២០១៩នេះ តើស្ថានភាពនៃទំនាក់ទំនងការទូតរវាងរដ្ឋាភិបាលភ្នំពេញ និងក្រុងសេអ៊ូលកំពុងស្ថិតនៅកម្រិតណា? ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ លោក ឡុង ឌីម៉ង់ បានផ្តល់សម្ភាសដល់លោក លាង ដឺលុច នាយកប្រតិបត្តិនៃសារព័ត៌មានថ្មីៗកាលពីពេលថ្មីៗនេះនៅស្ថានឯកអគ្គរាជទូតកម្ពុជា ដើម្បីពន្យល់អំពីទំនាក់ទំនងនៃប្រទេសទាំងពីរដែលមានបានផ្តើមចំណងការទូតតាំងពីឆ្នាំ១៩៩៧មក។ |
លោក Garrett Marquis អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិបានផ្ញើរសារតាមប្រព័ន្ធ Twitter កាលពីថ្ងៃព្រហស្បតិ៍ថា «នៅថ្ងៃទី២៥ដល់ថ្ងៃទី២៧ខែមិថុនា លោកJohn Boltonទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិកនឹងជួបជាមួយសម្ព័ន្ធមិត្តសហរដ្ឋអាមេរិកនៅក្នុងទីក្រុងឡុងដ៍និងទីក្រុងរ៉ូមដើម្បីពិភាក្សាបញ្ហាសន្តិសុខជាតិ ហើយនឹងធ្វើដំណើរទៅកាន់រដ្ឋធានីម៉ូស្គូដើម្បីពិភាក្សាពីជំនួបដ៏ធំមួយរវាងប្រធានាធិបតីបត្រាំនិងប្រធានាធិបតី Putin។ លោកDmitry Peskov អ្នកនាំពាក្យប្រធានាធិបតី Putin ក៏បានបញ្ជាក់នៅក្នុងការនិយាយទូរសព្ទជាមួយពួកអ្នកយកព័ត៌មានថា លោក Bolton នឹងទៅបំពេញទស្សនកិច្ចប្រទេសរុស្ស៊ីនៅសប្តាហ៍ក្រោយដើម្បីពិភាក្សាការប្រុងប្រៀបរៀបចំជំនួបកំពូលនេះ។ ទីកន្លែងនៃជំនួបកំពូលនោះមិនត្រូវបានគេប្រាប់នៅឡើយទេ ក៏ប៉ុន្តែអង្គការបណ្តាញព័ត៌មានបរទេសបានរាយការណ៍កាលពីដំបូងថា ប្រធានាធិបតី Putin និងប្រធានាធិប តីត្រាំប្រហែលជួបគ្នានៅរដ្ឋធានីមួយរបស់តំបន់អឺរ៉ុបបន្ទាប់ពីសន្និសីទកំពូលរបស់អង្គ ការអូតង់។ បណ្តាញព័ត៌មានខ្លះរាយការណ៍ថា ទីក្រុងវីយ៉ែនអាចជាកន្លែងជំនួបកំពូលនេះ៕ សូមចុចទៅប្រភពដើម VOA ត្រង់នេះ | ផែនការកំពុងធ្វើឡើងសម្រាប់ជំនួបកំពូលរវាងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំនិងប្រធានាធិបតីរុស្ស៊ីVladimir Putinនេះតាមពួកមន្ត្រីសេតវិមាន។ សេចក្តីរាយការណ៍របស់បណ្តាញព័ត៌មានដកស្រង់ប្រភពដែលមិនប្រាប់ឈ្មោះដែលនិយាយថា ជំនួបនេះត្រូវគេរំពឹងនឹងធ្វើឡើងនៅខែក្រោយក្នុងអំឡុងនៃដំណើរទស្សនកិច្ចរបស់លោកត្រាំទៅកាន់អឺរ៉ុប។ មេដឹកនាំទាំង២ប្រហែលជួបគ្នាមុនសន្និសីទកំពូលរបស់អង្គការអូតង់ថ្ងៃទី១១-១២ខែកក្កដានៅក្នុងទីក្រុងBrussels ឬបន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីត្រាំទៅកាន់ចក្រភពអង់គ្លេស២ថ្ងៃក្រោយមក។ |
ការប្រកួតវគ្គទីមួយ ប៉ូឡូញ ហាក់បីជាបង្ហាញទម្រង់ប្រយុទ្ធរបស់ខ្លួនល្អខ្លាំង ដោយនៅត្រឹមតែដើមវគ្គនាទី១៥ កីឡាករ Adam Buska មានឱកាសតែតបាល់បញ្ចូលទីបើកការនាំមុខ ១គ្រាប់មុន លើក្រុមហូឡង់។ បន្ទាប់ពីត្រូវបានគូប្រជែងនាំមុខមុន ហូឡង់ ក៏បើកការវាយសម្រុកត្រឡប់ខ្លាំងមកវិញ ជារឿយៗ ប៉ុន្តែហាក់បីជាគ្មាសំណាងដើម្បីរកបានគ្រាប់បាល់។ យ៉ាងណាឈានដល់នាទី២៩ ខ្សែប្រយុទ្ធស្លាប Cody Gakpo រកបានឱកាសអូសបាល់ស៊ុតពីលើតំបន់ប្រអប់គ្រោះថ្នាក់ បំប៉ោងសំណាញទី តាមស្មើលទ្ធផល ១-១ សម្រាប់ក្រុមហូឡង់។ ក្រោយតាមស្មើហូឡង់ ក៏បន្តព្យាយាមវាយសម្រុកសន្ធាប់តែគ្មានឱកាសដដែល ដោយការស៊ុតតែខុសគោលដៅ ឬត្រូវអ្នកចាំទីប៉ូឡូញសង្គ្រោះបាន ចំណែកប៉ូឡូញ ក៏មានការវាយសម្រុកទៅវិញ នៅពេលដណ្តើមបាល់បានម្តងៗ។ នៅក្នុងការប្រកួតវគ្គទីពីរ ស្ថានភាពនៅដើមវគ្គហាក់គ្មានភាពប្រែប្រួលខ្លាំង ដោយក្រុមទាំងសងខាង តែងមានការវាយសម្រុកទៅវិញទៅមកដដែលដូចកាលពីវគ្គទី១។ ក្រុមហូឡង់ ព្យាយាមផ្លាស់ប្តូរកីឡាករតំបន់ប្រយុទ្ធ ដើម្បីស្វែងរកឱកាសគ្រាប់ជ័យជម្នះបន្ថែម និងដើម្បីរក្សាកេរ្តិ៍ឈ្មោះជាក្រុមដ៏ខ្លាំងមួយក្នុងតំបន់។ ខ្សែប្រយុទ្ធ Wout Weghorst បានប្តូរចូលនៅនាទី៨១ ប្រៀបបានជាការផ្លាស់ប្តូរដ៏ត្រឹមត្រូវបំផុតមួយរបស់គ្រូបង្វឹកលោក Ronald Koeman ដោយខ្សែប្រយុទ្ធកម្ពស់ខ្ពស់រកបានគ្រាប់បាល់នាំមុខសម្រាប់ហូឡង់ នៅនាទី៨៣ ក្រោយប្តូរចូលបានត្រឹម ២នាទី។ ហូឡង់ដណ្តើមបាន ៣ពិន្ទុ ទាំងតានតឹងពីដៃប៉ូឡូញ ក្រោយបញ្ចប់ការប្រកួតរយៈពេល ៩០នាទី។ ការប្រកួតបន្ទាប់ ហូឡង់ នឹងត្រូវបន្តដំណើរទៅប៉ះក្រុមបារាំង នៅថ្ងៃទី២២ ខែមិថុនា ខណៈដែលក្រុមប៉ូឡូញ នឹងត្រូវទៅជួបអូទ្រីស នៅថ្ងៃទី២១ ខែមិថុនា សម្រាប់ជំនួបពូល D៕ | ក្រុមជម្រើសជាតិហូឡង់ ប្រជែងបាន ៣ពិន្ទុស្មើពីការប្រកួតឈ្នះលទ្ធផល ២-១ លើក្រុមនឹងក្រុមប៉ូឡូញ ក្នុងព្រឹត្តិការណ៍ UEFA Euro 2024 វគ្គចែកពូល ពូល D ក្នុងកីឡដ្ឋាន Volkspark ថ្ងៃទី១៦ ខែមិថុនា។ ទោះបីជាក្រុមទាំងពីរ មានការវាយសម្រុកគ្នាខ្លាំងទៅវិញទៅមកខ្លាំងយ៉ាងណា ក៏ប៉ុន្តែការផ្លាស់ប្តូរកីឡាករ Wout Weghorst របស់ហូឡង់ ពិតជាការសម្រេចចិត្តដ៏ត្រឹមត្រូវ។ |
នៅចំពោះមុខសមាជិកគណៈកម្មាធិការកណ្តាលជាង៨០០នាក់ សម្តេចប្រធានគណបក្សកាន់អំណាច ចាត់ទុក ការសម្រេចចិត្តវិលត្រឡប់របស់លោក សម រង្ស៊ី ឬ មិនវិលត្រឡប់ ថាគ្រាន់តែជារឿងបុគ្គលប៉ុណ្ណោះ។ សម្តីរបស់សម្តេចប្រធាន ត្រូវបានលោក ឈឹម ផលវរុណ អ្នកនាំពាក្យគណបក្សកាន់អំណាច លើកមកប្រាប់សារព័ត៌មានថ្មីៗ ក្នុងកិច្ចសម្ភាសតាមទូរស័ព្ទ។ លោក ឈឹម ផលវរុណ ដែលបានចូលរួមក្នុងកិច្ចប្រជុំដែរនោះ សង្កត់ធ្ងន់ពីប្រសាសន៍របស់សម្តេចថា សមត្ថកិច្ច មិនមែនអនុវត្តដីកាទៅលើតែលោក សម រង្ស៊ី នោះទេ ផ្សេងទៀត ដែលមានទោសនិងមានឈ្មោះក្នុងដីកា ដែលតុលាការបង្គាប់ឲ្យចាប់ខ្លួន ក៏នឹងទទួលខុសត្រូវចំពោះមុខច្បាប់ផងដែរ។ ប៉ុន្តែ លោក បញ្ជាក់ថា ចំពោះអ្នកដែលគ្មានទោស សមត្ថកិច្ច នឹងមិនចាប់ឡើយ។ លោក ថ្លែងដូច្នេះថា៖« [វា] ជាការអនុវុត្តច្បាប់ទូទៅនៅកម្ពុជា»។ លោក សម រង្ស៊ី ប្រកាសថា គម្រោងរបស់លោក ដែលត្រូវវិលត្រឡប់មកកម្ពុជា នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ (ចំថ្ងៃបុណ្យឯករាជ្យជាតិ) នឹងមិនផ្លាស់ប្តូរឡើយ៕ | សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនិងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅតែនិយាយដដែលថា សមត្ថកិច្ច នឹងអនុវត្តដីកាតុលាការ ក្នុងការចាប់លោក សម រង្ស៊ី មេដឹកនាំក្រុមប្រឆាំង និង បក្សពួក ប្រសិនបើពួកគេ ចូលមកកម្ពុជា នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ មែន។ ការលើកឡើងរបស់សម្តេចនាយករដ្ឋមន្ត្រី គឺធ្វើឡើងក្នុងកិច្ចប្រជុំគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩។ |
លោករដ្ឋមន្រ្តីយុត្តិធម៌ មានប្រសាសន៍ ទៅកាន់អ្នករាយការណ៍ពិសេសថា៖«កម្ពុជា ពិតជាមានឆន្ទៈក្នុងការបង្កើតឲ្យមានតុលាការជំនាញ ក្នុងការដោះស្រាយសំណុំរឿងពាក់ព័ន្ធនឹងវិស័យនានា ដូចជា តុលាការរដ្ឋប្បវេណី តុលាការព្រហ្មទណ្ឌ តុលាការការងារ តុលាការពាណិជ្ជកម្ម និងតុលាការអនីតិជន។ ប៉ុន្តែ បច្ចុប្បន្ន ធនធានមនុស្សនៅកម្ពុជា ជាពិសេសចំនួនចៅក្រម និងព្រះរាជអាជ្ញា នៅមិនទាន់ឆ្លើយតបនឹងទំហំការងារនៅឡើយ ហេតុនេះ កម្ពុជាត្រូវការពេលវេលាបន្ថែមទៀត ដើម្បីបង្កើតឲ្យមានតុលាការជំនាញទាំងនេះ»។ ប្រសាសន៍របស់លោក ត្រូវបានស្រង់យកទៅផ្សព្វផ្សាយលើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងយុត្តិធម៌។ យោងតាមក្រមព្រហ្មទណ្ឌកម្ពុជា អនីតិជនអាយុ១៤ឆ្នាំ ដល់១៨ឆ្នាំ អាចនឹងត្រូវទទួលខុសត្រូវចំពោះអំពើរបស់ខ្លួន បើកាលៈទេសៈនៃបទល្មើស ឬបុគ្គលិកលក្ខណៈរបស់អនីតិជន តម្រូវទទួលខុសត្រូវ។ លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ មានប្រសាសន៍ជាមួយសារព័ត៌មានថ្មីៗថា អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ បានលើកយកបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា រួមទាំងសិទ្ធិកុមារផងដែរ ទៅពិភាក្សាជាមួយលោករដ្ឋមន្រ្តីយុត្តិធម៌។ អ្នកនាំពាក្យរូបនេះ ដែលមានវត្តមានក្នុងកិច្ចពិភាក្សាដែរនោះ រំលេចឡើងពីប្រសាសន៍របស់អ្នករាយការណ៍ពិសេសថា៖«ក្នុងការធានាសិទ្ធិកុមារ តាមរយៈយុត្តិធម៌អនីតិជនហ្នឹង គឺត្រូវមានតុលាការជំនាញផ្នែកុមារហ្នឹង»។ លោករដ្ឋលេខាធិការ ថ្លែងថា មិនមែនតែតុលាការអនីតិជនទេ កម្ពុជា នៅមានទិសដៅបង្កើតតុលាការជំនាញផ្សេងៗទៀតនាពេលខាងមុខ ដើម្បីធានាសិទ្ធិទទួលបានយុត្តិធម៌ទាំងអស់។ ប៉ុន្តែ លោក បញ្ជាក់ថា ការបង្កើតតុលាការជំនាញទាំងនោះ គឺត្រូវអាស្រ័យលើស្ថានភាពជាក់ស្តែង ដូចជា ធនធានមនុស្ស សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ជាដើម។ ក្នុងជំនួបជាមួយអ្នករាយការណ៍ពិសេស លោក កើត រិទ្ធ លើកឡើងទៀតថា ក្រសួងយុត្តិធម៌ តែងយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តអនុសាសន៍នានា ដែលផ្តល់ដោយគណៈកម្មាធិការសិទ្ធិកុមារនៃអង្គការសហប្រជាជាតិ។ លោក បន្តថា បច្ចុប្បន្ន អនុសាសន៍របស់គណៈកម្មាធិការសិទ្ធិកុមារ កំពុងត្រូវបានត្រួតពិនិត្យដោយក្រសួងសង្គមកិច្ច និងក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ហើយក្រសួងយុត្តិធម៌ នឹងចូលរួមអនុវត្តអនុសាសន៍ទាំងនោះ។ គួរបញ្ជាក់ថា បច្ចុប្បន្ន តុលាការនៅកម្ពុជា ដែលកំពុងដំណើរការ មានតែ២ប៉ុណ្ណោះ គឺតុលាការព្រហ្មទណ្ឌ និងតុលាការរដ្ឋប្បវេណី។ រាល់សំណុំរឿង ដែលពាក់ព័ន្ធនឹងវិវាទផ្នែកពាណិជ្ជកម្ម និងផ្នែកការងារ ត្រូវបញ្ជូនទៅឲ្យតុលាការរដ្ឋប្បវេណីកាត់ក្តី។ កម្ពុជា កំពុងរៀបចំដាក់ឲ្យដំណើរការតុលាការ២ទៀត គឺតុលាការការងារ និងតុលាការពាណិជ្ជកម្ម។ មន្រ្តីក្រសួងយុត្តិធម៌ ធ្លាប់អះអាងកន្លងមកថា តុលាការទាំង២ប្រភេទនេះ អាចនឹងត្រូវបានដាក់ឲ្យដំណើរការក្នុងអំឡុងឆ្នាំ២០២២នេះ។ យ៉ាងណា មកដល់ខែ៨ ឆ្នាំ២០២២នេះ គេ មិនទាន់ឃើញតុលាការទាំង២នេះ ដំណើរការនៅឡើយទេ។ ចំពោះតុលាការអនីតិជន គេ នៅមិនទាន់អាចដឹងដូចគ្នាថា នឹងត្រូវចាប់ផ្តើមបង្កើតឡើងនៅពេលណា៕ | នៅចំពោះមុខលោក វិទិត មុតតាបន អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកឃ្លាំមើលសិទ្ធិមនុស្សនៅកម្ពុជា លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានបង្ហាញឆន្ទៈរបស់កម្ពុជា ដែលចង់បង្កើតតុលាការជំនាញដាច់ដោយឡែក១ទៀត គឺតុលាការអនីតិជន សម្រាប់កាត់ក្តីតែទៅលើសំណុំរឿងពាក់ព័ន្ធនឹងអនីតិជន (ជនក្រោម១៨ឆ្នាំ)។ លោក កើត រិទ្ធ និងលោក វិទិត មុតតាបន ជួបពិភាក្សាគ្នា នៅទីស្តីការក្រសួងយុត្តិធម៌ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២។ |
ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីការដាក់ឆ្នោតផ្សងសំណាងទៅរស់នៅសហរដ្ឋអាមេរិក នារសៀល ថ្ងៃពុធ លោក Willaim Heidt ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាលើកឡើងថា លោកលើកទឹកចិត្តឲ្យប្រជាពលរដ្ឋកម្ពុជាដាក់ឆ្នោត DV ដើម្បីទទួលបានឱកាសទៅរស់នៅសហរដ្ឋអាមេរិកដោយស្របច្បាប់។ លោកបន្ថែមថា ដើម្បីជៀសវាងការចាញ់បោកជនខិលខូច អ្នកដែលមានបំណងចូលរួមលេងឆ្នោតដោយមិនគិតថ្លៃនេះ ត្រូវបំពេញពាក្យសុំដោយខ្លួនឯងតាមរយៈស្ថានទូតអាមេរិក ឬគេហទំព័ររបស់ស្ថានទូត មិនត្រូវពឹងពាក់ក្រុមហ៊ុនណាមួយដើម្បីជួយបំពេញនោះទេ។ លោក Willaim Heidt មានប្រសាសន៍ជាភាសាខ្មែរក្នុងន័យដើមថា៖ «ក្រុមហ៊ុនទាំងនេះមិនមានទំនាក់ទំនងទាល់តែសោះជាមួយរដ្ឋាភិបាលអាមេរិក។ លើសពីនេះទៅទៀត ៣ភាគ៤នៃពាក្យសុំដែលដាក់ដោយក្រុមហ៊ុនខាងក្រៅកាលពីឆ្នាំមុន មិនត្រូវបានទទួលទេ ពីព្រោះពួកគេបំពេញមិនត្រឹមត្រូវ។ អ្វីដែលធ្វើឲ្យយើងមានការព្រួយបារម្ភជាងនេះទៅទៀត គឺថាបេក្ខជនដែលដាក់ឆ្នោតសម្រាប់ DV តាមរយៈក្រុមហ៊ុនទាំងនេះ ត្រូវបានចេញទៅសហរដ្ឋអាមេរិកដោយខុសច្បាប់»។ ជារៀងរាល់ឆ្នាំ រដ្ឋាភិបាលអាមេរិក បានផ្តល់ឱកាសតាមរយៈឆ្នោតផ្សងសំណាងមួយ ដែលមានឈ្មោះថា Diversity Visa (DV) ឲ្យទៅប្រជាពលរដ្ឋរបស់បណ្តាប្រទេសផ្សេងៗទូទាំងពិភពលោកដែលមានបំណងចង់ទៅរស់នៅសហរដ្ឋអាមេរិក អាចទៅរស់នៅទីនោះដោយស្របច្បាប់។ ក្រសួងការបរទេសសហរដ្ឋអាមេរិក ជាស្ថាប័នគ្រប់គ្រងឆ្នោត Diversity Visa (DV) ផ្តល់ឲ្យបេក្ខជនមានលក្ខខណ្ឌសមស្របចំនួន៥ម៉ឺននាក់ នៅទូទាំងពិភពលោក ទើបតែប្រកាសឲ្យចាប់ផ្តើមដាក់ពាក្យកាលពីយប់ថ្ងៃទី៣ ខែតុលា នេះ។ ការចុះឈ្មោះចូលរួមលេងឆ្នោតនេះ ត្រូវធ្វើឡើងតាមរយៈគេហទំព័រ www.dvlottery.state.gov ដែលនឹងត្រូវបញ្ចប់រហូតដល់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៧។ បើតាមលោកឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា លោក Willaim Heidt បញ្ជាក់ថា មានពលរដ្ឋកម្ពុជាប្រមាណជា៥០០នាក់ បានជាប់ឆ្នោតទៅរស់នៅសហរដ្ឋអាមេរិក កាលពី២០១៦។ យោងតាមសេចក្តីណែនាំពីស្ថានទូតសហរដ្ឋអាមេរិកឲ្យដឹងថា ដើម្បីអាចចូលរួមលេងឆ្នោតផ្សងសំណាង ត្រូវមានលក្ខខណ្ឌចំនួន៣សំខាន់ដូចជា បេក្ខជនត្រូវបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ ឬមានបទពិសោធន៍ការងារគ្រប់គ្រាន់ ត្រូវបញ្ចូលរូបថតថតថ្មីក្នុងរយៈពេលប្រាំមួយខែចុងក្រោយដើម្បីចុះឈ្មោះ និងត្រូវបញ្ចូលព័ត៌មានអំពីប្តី និងប្រពន្ធ និងកូនៗទាំងអស់នៅពេលចុះឈ្មោះអនឡាញ។ លោក Jason Inslee អនុប្រធានកុងស៊ុលផ្នែកទិដ្ឋាការអន្តោប្រវេសន៍សហរដ្ឋអាមេរិក ប្រាប់អ្នកសារព័ត៌មានក្នុងសន្និសីទកាសែតនោះថា ការរៀបចំឲ្យមានការចូលរួមលេងឆ្នោតដើម្បីអាចទៅរស់នៅសហរដ្ឋអាមេរិកដោយស្របច្បាប់ គឺមានគោលបំណងពង្រឹងភាពចម្រុះនៃជាតិសាសន៍ ដោយលោកថា កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសជាច្រើនទៀតដែលមានចំនួនប្រជាជនតិច កំពុងរស់នៅទីនោះ។ លោកបន្ថែមថា បេក្ខជនម្នាក់អាចដាក់ពាក្យចូលរួមបានតែម្តងគត់ក្នុងមួយឆ្នាំ ប្រសិនបើបេក្ខជនដាក់ពាក្យចូលរួមលើសពីមួយ នោះនឹងត្រូវបានដកចេញដោយស្វ័យប្រវត្តិ។ សម្រាប់ ប្តី ឬប្រពន្ធអាចមានសិទ្ធិដូចគ្នាក្នុងការដាក់ឆ្នោតផ្សងសំណាងទៅរស់នៅសហរដ្ឋអាមេរិកនេះ។ មានន័យថា ទាំងប្ដី ឬទាំងប្រពន្ធ អាចដាក់ឆ្នោតផ្សងសំណាងក្នុងពេលតែមួយបាន ប្រសិនបើអ្នកណាម្នាក់ក្នុងចំណោមប្តី ឬប្រពន្ធ ជាប់ឆ្នោត នោះគេអាចនាំសមាជិកនៃក្រុមគ្រួសាររបស់គេ ដែលមានទាំងប្តី ឬប្រពន្ធ និងកូននោះ ទៅរស់នៅលើទឹកដីសហរដ្ឋអាមេរិកបាន។ ក្នុងករណីដែលបេក្ខជនត្រូវបានជ្រើសរើស ប៉ុន្តែបោះបង់ នោះពួកគេនៅតែអាចមានសិទ្ធិចូលរួមនៅឆ្នាំបន្ទាប់ទៀត។ លោក Jason បន្ថែមថា រដ្ឋាភិបាលអាមេរិកនឹងផ្តល់តែសិទ្ធិរស់នៅស្របច្បាប់ ឬហៅថា Green Card សម្រាប់បេក្ខជនដែលត្រូវបានជ្រើសរើស និងទទួលបានទិដ្ឋាការប៉ុណ្ណោះ ប៉ុន្តែសម្រាប់តម្លៃនៃការស្នើសុំទិដ្ឋាការចំនួន៣៣០ដុល្លារ ការចំណាយផ្សេងៗ ការជ្រើសរើសតំបន់ដើម្បីរស់នៅឯសហរដ្ឋអាមេរិក ការស្វែងរកការងារធ្វើ និងការស្នាក់នៅជាដើមនោះ គឺជាការទទួលខុសត្រូវរបស់បេក្ខជនម្នាក់ៗ។ លោក Jason Inslee បញ្ជាក់ជាភាសាអង់គ្លេសនិងត្រូវបានប្រែសម្រួលដោយអ្នកប្រែជាភាសាខ្មែរថា៖ «ពេលដែលគាត់ទៅដល់សហរដ្ឋអាមេរិកហើយ គឺគាត់នឹងស្ថិតក្នុងស្ថានភាពជាជនមានសិទ្ធិស្នើសុំរស់នៅស្របច្បាប់ ដែលខ្មែរហៅថា ហ្គ្រីនកាត (Green Card)។ ហើយបន្ទាប់មកក្នុងរយៈពេលប្រហែលជា៥ឆ្នាំហ្នឹង ពួកគាត់អាចស្នើសុំធ្វើសញ្ជាតិអាមេរិកបាន ហើយចំណុចសំខាន់ទៀតដែលជាការយល់ច្រឡំច្រើនគឺថា មួយចំនួនគិតថារដ្ឋាភិបាលអាមេរិកគាត់់នឹងផ្តល់ជាសំបុត្រយន្តហោះ ក៏ដូចជាកន្លែងស្នាក់នៅ ក៏ដូចជាការងារផ្សេងៗ ប៉ុន្តែរដ្ឋាភិបាលអាមេរិកមិនបានផ្តល់ជំនួយអស់ហ្នឹងទេ»។ អនុប្រធានកុងស៊ុលផ្នែកទិដ្ឋាការអន្តោរប្រវេសន៍រូបនេះបន្ថែមថា ឆ្នោត DV នឹងត្រូវចាប់ដោយចៃដន្យតាមរយៈប្រព័ន្ធកុំព្យូទ័រ និងថា បេក្ខជនដែលចង់ដឹងពីលទ្ធផល ត្រូវមើលឈ្មោះរបស់ខ្លួននៅលើគេហទំព័រ www.dvlottery.state.gov ដដែល។ លោក Jason Inslee មានប្រសាសន៍ថា៖ «នៅពេលដែលអ្នកទាំងអស់គ្នាចុះឈ្មោះតាមវែបសាយក្នុងប្រព័ន្ធអ៊ីនធឺណែតហ្នឹង គឺអ្នកទាំងអស់គ្នានឹងទទួលបាន Confirmation Number ឬជាភាសាខ្មែរហៅថា លេខកូដបញ្ជាក់។ នៅពេលអ្នកទាំងអស់គ្នាទទួលបានហ្នឹង គឺនៅឆ្នាំ ក្រោយខែ៥ ថ្ងៃទី១ អ្នកទាំងអស់គ្នាអាចឆែកនៅតាមប្រព័ន្ធអ៊ីនធឺណិត តាមវែបសាយហ្នឹងដដែល»។ ពលរដ្ឋនៃប្រទេសមួយចំនួនដែលបានធ្វើអន្តោរប្រវេសន៍ទៅសហរដ្ឋអាមេរិកជាច្រើនមកហើយ ដូចជាប្រទេសម៉ិកស៊ិក ចិន ឥណ្ឌា ជាដើម ដែលរដ្ឋាភិបាលសហរដ្ឋអាមេរិកមិនអនុញ្ញាតឲ្យចូលរួមដាក់ឆ្នោតផ្សងសំណាង ដោយសារប្រជាជននៃប្រទេសទាំងនោះមានចំនួនច្រើនកំពុងរស់នៅសហរដ្ឋអាមេរិក៕ សូមចុចទៅប្រភពដើម VOA ត្រង់នេះ | ភ្នំពេញ ៖ ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានប្រកាសឲ្យប្រជាពលរដ្ឋខ្មែរដែលមានបំណងលេងឆ្នោតផ្សងសំណាងទៅរស់នៅសហរដ្ឋអាមេរិកសម្រាប់ឆ្នាំ២០១៩ ប្រុងប្រយ័ត្ន និងមិនត្រូវជឿចំពោះជនខិលខូច ឬក្រុមហ៊ុនណាមួយដែលធានាសម្រាប់កម្មវិធីឆ្នោតនេះ។ |
ដើម្បីជ្រាបច្បាស់សូមលោក-អ្នកនាងទស្សនាបទសម្ភាសរវាង កញ្ញា អ៊ុត រស្មី អ្នកសារព័ត៌មានថ្មីៗ ជាមួយលោកវេជ្ជបណ្ឌិត លី លីមអ៊ាង ឯកទេសផ្នែកទារក និងកុមារ នៃពហុព្យាបាលសម្ភពសោភាមានជ័យ ដូចតទៅ៖ លោកវេជ្ជបណ្ឌិត លី លីមអ៊ាង ឯកទេសផ្នែកទារកនិងកុមារ បានណែនាំថា អ្នកម្ដាយគួរតែនាំកូនតូចមកពិនិត្យ ឬផ្ដល់ប្រឹក្សាជាមួយគ្រូពេទ្យជំនាញ ដើម្បីតាមដាននិងវាយតម្លៃទៅលើការលូតលាស់ទាំងផ្នែកខាងក្រៅ និងការអភិវឌ្ឍសតិបញ្ញារបស់កូនតូច។ វេជ្ជបណ្ឌិតឯកទេសផ្នែកទារកនិងកុមារ នៃមន្ទីរពហុព្យាបាលសម្ភពសោភាមានជ័យ រូបនេះ បានរៀបរាប់ពីអត្ថប្រយោជន៍ដែលនាំកូនតូចមកពិនិត្យសុខភាពយ៉ាងដូច្នេះថា៖ «ក្នុងចំណុចនេះ យើងមានតារាងក្នុងការវាយតម្លៃ បើសិនជា កុមារឡើង ឬស្រកគីឡូពេក អាចឱ្យកូនតូចមានបញ្ហាជាច្រើន។ ចំនុចមួយទៀត ទាក់ទងនឹងចំណីអាហារ ពេលខ្លះអ្នកម្ដាយឱ្យចំណីអាហារមិនបានត្រឹមត្រូវ ឬមិនបានគ្រប់ចំនួនតាមតម្រូវរបស់កូនតូច ដែលធ្វើឱ្យកូនរបស់គាត់រីកលូតលាស់មិនបានល្អ៕ | ភ្នំពេញ៖ ការថែទាំសុខភាពរបស់កុមារជារឿងសំខាន់សម្រាប់ម្ដាយគ្រប់រូប ព្រោះថាបើកូនមានសុខភាពល្អរឹងមាំហើយនោះ នឹងជួយឱ្យកូនឆ្លាតវៃ និងមានប្រព័ន្ធភាពស៊ាំរឹងមាំជៀស ផុតពីជំងឺផ្សេងៗផងដែរ។ តើអ្នកម្ដាយគួរធ្វើបែបណាដើម្បីឱ្យកូនមានសុខភាពល្អ និងចៀស ផុតពីជំងឺផ្សេងៗ? |
នៅព្រឹកព្រលឹមថ្ងៃទី២២ ខែមករា ហេតុការណ៍បាក់ដី បានកើតមាននៅក្នុងភូមិ Liangshui ក្នុងក្រុងZhaotong ខេត្ត Yunnan។ ដីបានបាក់សង្កត់លើគ្រួសារចំនួន១៨ ដោយមានចំនួនមនុស្សសរុប ៤៧នាក់ ខណៈមនុស្សច្រើនជាង ២០០នាក់ផ្សេងទៀត ត្រូវបានជម្លៀស ដើម្បីការពារសុវត្ថិភាព ស្របពេលមានអាកាសធាតុត្រជាក់ខ្លាំង។ តាមសម្តីរបស់ប្រជាជននៅក្នុងភូមិ ហេតុការណ៍បាក់ដី បានកើតមាននៅម៉ោងប្រមាណ ៦ព្រឹក។ ក្រោយមានមនុស្សជាច្រើនកប់នៅក្នុងដី អ្នកជួយសង្រ្គោះច្រើនជាង ២០០នាក់ ដោយមានរថយន្តពន្លត់អគ្គិភ័យ និងសម្ភារផ្សេងទៀត ត្រូវបានបញ្ជូនមកភូមិកើតហេតុ ស្របពេលមានព្រិលធ្លាក់នៅក្នុងតំបន់ និងតាមដងផ្លូវ។ មកទល់ពេលនេះ អាជ្ញាធរចិន បានរាយការណ៍ថា មានអ្នកស្លាប់ចំនួន ២នាក់ ហើយហេតុផល ដែលបង្កឱ្យមានដីបាក់ក៏មិនទាន់ដឹងដែរ។ យ៉ាងណាមិញ ទិន្នន័យអ្នកស្លាប់អាចនឹងហក់ឡើងខ្ពស់ជាងនេះ។ ពាក់ព័ន្ធគ្រោះធម្មជាតិខាងលើ ប្រធានាធិបតីចិន លោកស៊ី ជិនភីង បានអំពាវនាវឱ្យក្រុមជួយសង្រ្គោះបង្កើនកិច្ចខិតខំឱ្យបានខ្លាំងបំផុត ដើម្បីកាត់បន្ថយចំនួនអ្នកស្លាប់ ដែលស្ថិតនៅក្នុងដីកប់។ «លោកស៊ី បានបញ្ជាឱ្យបង្កើនកិច្ចខិតខំ ដើម្បីធ្វើឱ្យចំនួនអ្នកស្លាប់ស្ថិតក្នុងទំហំទាបបំផុត»។ ទីភ្នាក់ងារព័ត៌មានចិន Xinhua បានចុះផ្សាយបែបនេះ នៅថ្ងៃទី២២ ខែមករា។ មិនតែប៉ុណ្ណោះ មេដឹកនាំចិនរូបនេះ បានបញ្ជាមន្រ្តីខ្លួនឱ្យពិនិត្យលើស្ថានភាពក្នុងតំបន់ ដោយផ្អែកលើវិទ្យាសាស្រ្ត ដើម្បីការពារហេតុការណ៍បាក់ដីជាលើកទីពីរ។ ហេតុការណ៍បាក់ដីតែងតែកើតមាននៅក្នុងខេត្ត Yunnan ប្រទេសចិន ដោយសារខេត្តមួយនេះ មានកន្លែងមិនទាន់អភិវឌ្ឍច្រើន ហើយស្ថិតនៅក្បែរតំបន់ជួរភ្នំថែមទៀត។ នៅរយៈពេលប៉ុន្មានខែកន្លងទៅ ចិនមានការបាក់ដីនៅតំបន់ផ្សេងទៀតផងដែរ ដោយមនុស្សជាច្រើននាក់ បានបាត់បង់ជីវិត។ នៅក្នុងខែកញ្ញា ក្នុងតំបន់ភាគខាងត្បូងចិន Guangxi ព្យុះភ្លៀង បានបង្កឱ្យមានការបាក់ដី និងបង្កឱ្យមានមនុស្សស្លាប់យ៉ាងហោចណាស់ ៧នាក់។ មិនតែប៉ុណ្ណោះ នៅក្នុងខែសីហា ក្នុងក្រុង Xi'an ខេត្ត Shaanxi ភ្លើងធ្លាក់ខ្លាំង បានបង្កឱ្យមានការបាក់ដី និងសម្លាប់មនុស្សច្រើនជាង ២០នាក់៕ | មនុស្សចំនួន ៤៧នាក់ត្រូវបានកប់ ក្នុងហេតុការណ៍បាក់ដីនៅខេត្ត Yunnan នៅថ្ងៃទី២២ ខែមករា។ បើទោះមានព្រិលកំពុងធ្លាក់ និងអាកាសធាតុត្រជាក់ក៏ដោយ ក្រុមអ្នកជួយសង្រ្គោះចិន កំពុងសស្រាក់សស្រាំ ដើម្បីជួយប្រជាជន ស្របពេលលោកប្រធានាធិបតី ស៊ី ជិនភីង បានបញ្ជាឱ្យខិតខំអស់ពីលទ្ធភាព ដើម្បីកាត់បន្ថយចំនួននាក់ស្លាប់។ |
សូមអញ្ជើញលោក-អ្នកនាងទស្សនាវីដេអូខាងក្រោមដូចតទៅ៖ លោក ទេព អស្នារិទ្ធ បានបញ្ជាក់ទៀតថា យុទ្ធនាការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ឬ Zero Fake News Campaign នឹងចាប់ផ្ដើមនាពេលខាងមុខ ដោយអនុវត្តសកម្មភាពឃោសនា និងផ្សព្វផ្សាយព័ត៌មាន ពីវិធានការទប់ស្កាត់ឥទ្ធិពលព័ត៌មានក្លែងក្លាយ និងបញ្ជ្រាបការយល់ដឹងបន្ថែមដល់សាធារណជនទូទាំងប្រទេស។ បើតាម លោក អស្នារិទ្ធ ក្រសួងរំពឹងថា យុទ្ធនាការនេះ នឹងចូលរួមជាផ្នែកមួយសម្រាប់ផ្ដល់ការយល់ដឹងដល់ពលរដ្ឋពីផលអវិជ្ជមាន និងគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ។ «ក្រសួងសង្ឃឹមថានឹងទទួលបានការចូលរួមពីសំណាក់ប្រជាពលរដ្ឋទាំងអស់ ពិសេសអ្នកប្រើប្រាស់ព័ត៌មានលើបណ្ដាញសង្គម និងប្រព័ន្ធអ៊ីនធើណិតទាំងអស់ ដើម្បីចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយ»។ នេះជាការលើកឡើងរបស់លោក ទេព អស្នារិទ្ធ។ អ្នកនាំពាក្យរូបនេះ អំពាវនាវដល់ពលរដ្ឋទាំងអស់ ត្រូវផ្ទៀងផ្ទាត់ប្រភពព័ត៌មានឱ្យបានច្បាស់លាស់ មុននឹងជឿលើព័ត៌មានអ្វីមួយ។ ម្យ៉ាងទៀត ក៏ត្រូវពិចារណាឱ្យច្បាស់លាស់មុនចែករំលែកព័ត៌មានលើបណ្ដាញសង្គម និងចែករំលែកដល់មិត្តភក្ដិ ឬក្រុមគ្រួសារ។ ក្រសួងព័ត៌មាន ក៏អំពាវនាវដល់អ្នកសារព័ត៌មាន ឱ្យផ្សព្វផ្សាយពិតគ្រប់ជ្រុងជ្រោយ មានប្រភពព័ត៌មានច្បាស់លាស់ ដើម្បីចូលរួមលុបបំបាត់ព័ត៌មានក្លែងក្លាយ។ លោកបានបញ្ជាក់ថា អ្នកសារព័ត៌មាន ជាតួអង្គដ៏សំខាន់មួយក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ៕ | ភ្នំពេញ៖ ក្រសួងព័ត៌មាន នឹងបង្កើតយុទ្ធនាការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីជំរុញការផ្សព្វផ្សាយព័ត៌មានពិត និងបង្កើនការយល់ដឹងដល់ពលរដ្ឋ ទាក់ទងនឹងផលប៉ះពាល់នៃព័ត៌មានក្លែងក្លាយ។ បើតាមលោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន យុទ្ធនាការនេះ នឹងចាប់ផ្ដើមអនុវត្តក្នុងឆ្នាំ២០២៤ ដោយឃោសនា និងផ្សព្វផ្សាយជាសាធារណៈ ពីវិធានការទប់ស្កាត់ការសាយភាយព័ត៌មានក្លែងក្លាយ ការប្រើប្រាស់បណ្ដាញសង្គមប្រកបដោយប្រសិទ្ធភាព និងការចែករំលែកព័ត៌មានជាដើម។ |
ក្នុងបទសម្ភាសផ្ទាល់ជាមួយសារព័ត៌មានថ្មីៗ លោក ហ៊ុយ យ៉ាឡេង បានលើកឡើងខ្លីអំពីវិស័យសិល្បៈ នៅក្នុងប្រទេសកូរ៉េខាងត្បូង។ លោកថា រដ្ឋាភិបាលនៃប្រទេសនោះ បានជួយជ្រោមជ្រែងវិស័យសិល្បៈ ទាំងផ្នែកចម្រៀង និងភាពយន្ត ដើម្បីផ្សាយទៅកាន់ពិភពលោក។ សម្រាប់លោក យ៉ាឡេង បើវិស័យភាពយន្តដើរកាន់តែលឿន សេដ្ឋកិច្ចជាតិ ក៏កាន់តែរីកចម្រើនដែរ។ រូបផ្ដល់ឱ្យ លោក ហ៊ុយ យ៉ាងឡេង ទទូចដូច្នេះ៖«វិស័យភាពយន្តនៅកម្ពុជាដើរទៅបាន អាស្រ័យការរួមគ្នាពីស្ថាប័នរដ្ឋ និងប្រជាជន។ សូមឱ្យរដ្ឋជួយភាពយន្តខ្មែរ មិនមែនទុកឱ្យតែក្រសួងវប្បធម៌មួយ ជួយភាពយន្តខ្មែរទេ តែក្រសួងពាណិជ្ជកម្មក៏ត្រូវជួយដែរ គាត់អាចកៀងគរខាងពាណិជ្ជ ខាងក្រសួងព័ត៌មាន ជួយផ្សព្វផ្សាយទៅពិភពលោក។ រឿងណាអាចដាក់ក្នុងទូរទស្សន៍បាន គាត់ជួយផ្សព្វផ្សាយទៅទូរទស្សន៍នៅក្រៅប្រទេស។ ក្រសួងអប់រំ ជួយផ្សព្វផ្សាយទៅសិស្សជាដើម»។ សូមអញ្ជើញអស់លោក លោកស្រី អ្នកនាងកញ្ញា ទស្សនាវីដេអូ បទសម្ភាសរវាងកញ្ញា ប៉ូ សាគុន ជាមួយលោក ហ៊ុយ យ៉ាឡេង ចាងហ្វាងផលិតកម្ម កថាជ័យភាពយន្ត ដោយក្ដីរីករាយ៖ ចាហ្វាងផលិតកម្ម កថាជ័យភាពយន្ត លោក យ៉ាឡេង បន្ថែមថាលោកធ្លាប់បាននិយាយជាមួយផលិតករផ្សេងៗទៀត ថានៅឆ្នាំ២០២៥ វិស័យភាពយន្តកម្ពុជានឹងអាចដើរដល់ពិភពលោក។ តែបើមិនបានដល់នោះទេ ក៏អាចស្មើមុខមាត់នៅក្នុងតំបន់អាស៊ីដែរ។ ប៉ុន្តែជារឿងនឹកស្មានមិនដល់ ជំងឺកូវីដ-១៩ បានមកដល់ ហើយចេះតែធ្ងន់ធ្ងរជាបន្តបន្ទាប់ ធ្វើឱ្យវិស័យភាពយន្តកម្ពុជា បានដើរថយក្រោយ។ «ផលិតកម្ម២ទៅ៣ធំៗ ចាយលុយច្រើន ផលិតរឿងស្ដង់ដារចាក់នៅក្រៅប្រទេសបាន ដូចជានៅថៃ និងនៅកូរ៉េជាដើម។ បើកុំមានកូវីដ-១៩ កុនទាំងនោះនៅកំពុងតែចរាចរ។ មានផលិតករខ្លះ ខំហៅតួសម្ដែងបរទេសមកសម្ដែង។ អ្នកខ្លះហ៊ានចាយទុនអស់៥០ម៉ឺនដុល្លារ ប៉ុន្តែពេលកូវីដមកដល់ភាពយន្តគាត់គាំង»។ នេះជាការអះអាងរបស់លោក ហ៊ុយ យ៉ាឡេង។ រូបផ្ដល់ឱ្យ ផលិតកររឿងរូបនេះថា ព្រោះតែផលិតករភាពយន្តភាពច្រើន ពុំមានមុខរបរអ្វីផ្សេង ក្រៅពីភាពយន្ត ដូច្នោះហើយទើបបានជាលោកស្នើដល់រដ្ឋាភិបាល ជួយដល់ផលិតករ ដើម្បីឱ្យពួកគេអាចមានលទ្ធភាព ផលិតភាពយន្តបានបន្តទៀត។ លោក យ៉ាឡេង ត្អូញត្អែរ ទាំងមុខស្រពោន៖«ផលិតករភាពយន្តភាគច្រើន មិនមានមុខរបរផ្សេងទេ គាត់ចេះតែភាពយន្ត។ ខ្ញុំសាកហើយ ខ្ញុំចេះតែកុន ពេលទៅធ្វើមុខរបរផ្សេង២ ទៅ៣តែដួល។ រដ្ឋកូរ៉េ ជួយផលិតករណាដែលខ្លាំង គេឱ្យកម្ចីដោយគ្មានការប្រាក់។ រឿងណាល្អ ចម្រៀងណាល្អ គេជំរុញឱ្យល្បីលើពិភពលោក។ កាលណាប្រទេសគេល្បី អ្នកទេសចរនិងអ្នកជំនួញ នឹងចូលទៅប្រទេសគេ»។ យ៉ាងណាក៏ដោយលោក ហ៊ុ យ៉ាឡេង នៅតែមានក្ដីសង្ឃឹមក្នុងការជំរុញភាពយន្តខ្មែរ ទៅកាន់អន្តរជាតិខណៈភាពយន្តចំណងជើងថា គ្រោះជីវិតកូវីដ-១៩ របស់ខ្លួនត្រៀមខ្លនបង្ហាញនៅផ្ទាំងក្រណាត់សតាមបណ្តារោងភាពយន្តក្នុងពេលឆាប់ៗនេះ។ ជាមួគ្នានេះ ចាងហ្វាងផលិតកម្ម កថាជ័យភាពយន្ត រូបនេះបានបង្ហើបគម្រោងផលិតរឿង ព្រះបាទជយវរ្ម័នទី៧មួយទៀត ក្នុងឆ្នាំ២០២៣ និង២០២៤ខាងមុខ។ ផលិតករ និងជាតួសម្ដែងដែលហ៊ានទទួលទានសាច់ឆៅ ដើម្បីឱ្យរឿងរបស់ខ្លួនល្អឥខ្ចោះរូបនេះ អះអាងថា រឿង ព្រះបាទជយវរ្ម័នទី៧ នឹងធ្វើឱ្យពិភពលោកស្គាល់កម្ពុជា កាន់តែច្បាស់។ លោក ហ៊ុយ យ៉ាឡេង រំពឹងដូច្នេះ ៖«ខ្ញុំគិតថា ឆ្នាំ២០២៥ ភាពយន្តខ្មែរ និងត្រចះត្រចង់ ប៉ុន្តែវាមិនដូចការគិតទេ។ ទៅមុខអាចនឹងមានរឿងអ្វីទៀត ក៏យើងមិនដឹង ប៉ុន្តែយើងមិនអាចស្លាប់ទេ ខ្ញុំនៅតែមានឆន្ទៈ ឱ្យភាពយន្តយើងទៅកាន់ពិភពលោក។ បើមិនមានអ្វីរាំងស្ទះទេ ភាពយន្តរឿង ព្រះបាទជយវរ្ម័នទី៧ របស់ខ្ញុំ និងធ្វើឱ្យពិភពលោក កាន់តែស្គាល់កម្ពុជាច្បាស់»។ រូបផ្ដល់ឱ្យ ជុំវិញភាពយន្តថ្មី គ្រោះជីវីតកូវីដ-១៩ របស់ខ្លួន ដែលនឹងចាក់បញ្ចាំងក្នុងពេលឆាប់ៗនេះ លោក ហ៊ុយ យ៉ាឡេង ក៏បានស្នើដល់ទស្សនិកជនជួយគាំទ្រដែរ ដើម្បីលើកទឹកចិត្តផលិតករ ឱ្យផលិតភាពន្តបន្តទៀត។ «សូមឱ្យអ្នកទស្សនា ជួយទាញគ្នាមកមើលរឿងសង្គម ព្រោះនោះគឺជារឿងដែលស្រង់ចេញពីបទពិសោធន៍ពិត ហើយវាអាចជួយដោះស្រាយវិបត្តិក្នុងជីវភាពពិតបាន។ ភាពយន្តតែងតែមានចំណុចខ្វះខាត ភាពយន្តប្រទេសផ្សេង ក៏មានកន្លែងមិនល្អដែរ ប៉ុន្តែបើរឿងនោះល្អបាន៧០ភាគរយ មានន័យថារឿងនោះល្អហើយ។ ខ្ញុំសុំឱ្យគាំទ្រផលិតករដែលខ្លាំង ដើម្បីឱ្យគាត់ជំរុញភាពយន្តយើង ទៅពិភពលោក ហើយជួយរិះគន់ស្ថាបនាផលិតករថ្មីៗ ដើម្បីឱ្យគាត់មានកម្លាំង ធ្វើរឿងតទៅមុខទៀត»៕ | ភ្នំពេញ៖ លោក ហ៊ុយ យ៉ាឡេង ចាហ្វាងផលិតកម្ម កថាជ័យភាពយន្ត ដែលមានស្នាដៃភាពយន្តល្បីៗដូចជារឿងដើម្បីកូន, វិកលចរិត និងធ្នប់ជាដើម បានមើលឃើញថា វិស័យភាពយន្តនៅកម្ពុជា បានដើរថយក្រោយ បន្ទាប់ពីជួបវិបត្តិកូវីដ-១៩។ យ៉ាងណាក៏ដោយ ផលិតករភាពយន្តរូបនេះ ស្នើដល់ក្រសួង៤ មានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងអប់រំយុវជន និងកីឡា ក្រសួងពាណិជ្ជកម្ម និងក្រសួងព័ត៌មាន ជួយវិស័យភាពយន្តនៅកម្ពុជា ពិសេសជួយដល់ផលិតករ ដើម្បីជំរុញភាពយន្តកម្ពុជា ទៅឆាកអន្តរជាតិ។ |
ត្រឹមមួយយប់ប៉ុណ្ណោះ កូរ៉េខាងត្បូងបានក្លាយជាប្រទេសឆ្លង COVID-19 ច្រើនបំផុតបន្ទាប់ពីចិន។ កាលពីរសៀលថ្ងៃសុក្រ ទី២១ ខែកុម្ភៈ អ្នកឆ្លង COVID-19 សរុបចំនួន ១០០នាក់ថ្មី ត្រូវបានរកឃើញ ដោយ៨៥នាក់នៃពួកគេ បានជាប់ពាក់ព័ន្ធនឹងវិហារសាសនាគ្រឹស្ត Shincheonji ក្នុងក្រុង Daegu ភាគខាងត្បូងនៃប្រទេសកូរ៉ខាងត្បូង។ អភិបាលក្រុង Daegu ក្រុងធំបំផុតលំដាប់ទី៤របស់កូរ៉េខាងត្បូង ជាមួយប្រជាជនជាង២,៨លាននាក់ បានអំពាវនាវឲ្យពលរដ្ឋសម្ងំក្នុងផ្ទះ និងបញ្ចៀសការដើរហើរ ប្រសិនបើមិនចាំបាច់។ សូមបញ្ជាក់ថា ប្រទេសចិនទាំងមូល មានករណីឆ្លង COVID-19 ចំនួនជាង៧៦០០០នាក់ ខណៈអ្នកស្លាប់មាន២៣៤៥នាក់ ។ កូរ៉េខាងត្បូងឈរលេខមួយជាមួយតួលេខថ្មី ៣៤៦នាក់ ខណៈជប៉ុនបន្តពីក្រោយ ១០៩ករណី ហើយសិង្ហបុរីឈរលេខរៀងបន្ទាប់ ៨៦ករណី។ ដោយឡែកអ្នកឆ្លង COVID-19 លើនាវាទេសចរណ៍ដែលចតនៅជប៉ុន Diamond Princess មាន ៦៣៤ ករណី ហើយ២នាក់ស្លាប់៕ | អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង បានប្រកាសនៅព្រឹកថ្ងៃសៅរ៍ ទី២២ ខែកុម្ភៈថា ខ្លួនបានរកឃើញករណីជំងឺផ្លូវដង្ហើមបង្កឡើងដោយកូរ៉ូណាវីរុស (COVID-19) ចំនួន ១៤២ នាក់បន្ថែម។ តួលេខថ្មីនេះ បានធ្វើឲ្យអ្នកជំងឺសរុបទូទាំងប្រទេសនេះឡើងដល់ ៣៤៦នាក់ហើយ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap ។ |
ការវិវត្តចុងក្រោយនៃវិបត្តិវ៉េណេស៊ុយអេឡាកំពុងធ្វើឲ្យពិភពលោករំជើបរំជួល និងតាមដានយ៉ាងយកចិត្តទុកដាក់។ ប្រទេសមួយមានប្រធានាធិបតីពីរ កំពុងធ្វើឲ្យចលាចលនយោបាយកាន់តែខ្លាំង។ មួយគឺលោក នីកូឡា ម៉ាឌុយរ៉ូ មានអំណាចពេញដៃ និងទទួលបានការការពារពីក្រុមយោធា ខណៈមួយទៀតលោក ហ័ន កៃ្វដូ ទទួលបានភាពស្របច្បាប់ដែលមានសហគមន៍អន្តរជាតិគាំទ្រ។ គេរង់ចាំមើលថា ការវិវត្តដ៏គ្រោះថ្នាក់នេះនឹងនាំឲ្យរបបដឹកនាំចាស់លោក នីកូឡា ម៉ាឌុយរ៉ូ ដួលរលំ ឬអាចនាំឲ្យវ៉េណេស៊ុយអេឡាផុងខ្លួនក្នុងសង្គ្រាមស៊ីវិល និងមានការអន្តរាគមន៍ពីមហាអំណាចធំៗដូចជាអាមេរិកនិងរុស្ស៊ីដូចនៅក្នុងជម្លោះមជ្ឈិមបូព៌ាឬយ៉ាងណា។ របបដឹកនាំលោក ម៉ាឌុយរ៉ូ បានចាត់ទុកលោក កៃ្វដូ ជាមេដឹកនាំរដ្ឋប្រហារដែលជាអាយ៉ងរបស់សហរដ្ឋអាមេរិក ហើយបច្ចុប្បន្នលោក កៃ្វដូ ស្ថិតក្រោមបម្រាមធ្វើដំណើរទៅក្រៅប្រទេស និងត្រូវបង្កកទ្រព្យសម្បត្តិទៀតផង។ គេមិនទាន់ដឹងច្បាស់ថា លោកនឹងត្រូវប្រឈមបញ្ហាអ្វីផ្សេងទៀតឡើយប៉ុន្តែ អាមេរិកបានព្រមានជាមុនហើយថា រាល់ការប៉ះពាល់ ឬបង្កគ្រោះថ្នាក់ដល់មេដឹកនាំប្រឆាំងរូបនេះ នឹងនាំឲ្យអាមេរិកចេញវិធានការធ្ងន់ៗឆ្លើយតបវិញមិនខាន។ ថ្ងៃពុធទី ៣០ ខែមករា លោក ហ័ន កៃ្វដូ បានបកស្រាយក្នុងបទវិចារណកថាមួយចុះផ្សាយលើទំព័រសារព័ត៌មាន New York Times ឆ្លើយតបនឹងការចោទប្រកាន់ចំពោះការតាំងខ្លួនជាមេដឹកនាំថ្មី។ លោកបានបញ្ជាក់ថា វាជារឿងមិនត្រឹមត្រូវឡើយដែលគេចាត់ទុកលោកជាប្រធានាធិបតីដែលប្រកាសខ្លួនឯងជាលក្ខណៈឯកតោភាគីនោះ។ លោកស្បថចូលកាន់តំណែងថ្ងៃ ២៣ ខែមករា ជាប្រធានាធិបតីស្របច្បាប់ដោយអនុវត្តតាមនីតិវិធីដែលមានចែងក្នុងរដ្ឋធម្មនុញ្ញវ៉េណេស៊ុយអេឡាមាត្រា ២៣៣ ក្នុងនាមលោកជាប្រធានសភាប៉ុណ្ណោះ។ មាត្រានោះចែងថា ក្នុងករណីដែលអាណត្តិថ្មីចាប់ផ្តើមហើយគ្មានប្រមុខរដ្ឋថ្មីដែលត្រូវបានបោះឆ្នោតទេនោះ អំណាចទាំងអស់ធ្លាក់លើប្រធានសភា ទម្រាំមានការបោះឆ្នោតដោយសេរី និងយុត្តិធម៌ត្រូវបានរៀបចំឡើងនោះ។ ដោយសារលោក ម៉ាឌុយរ៉ូ ឈ្នះឆ្នោតខែឧសភាដោយគ្មានបក្សប្រឆាំងចូលរួម ហ៊ុមព័ទ្ធដោយបញ្ហាចម្រូងចម្រាសផង និងគ្មានការទទួលស្គាល់ពីអន្តរជាតិផង វ៉េណេស៊ុយអេឡា គ្មានប្រមុខរដ្ឋថ្មីឡើយ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ ថ្មីៗនេះវាលេចចេញព័ត៌មានមួយចំនួនពាក់ព័ន្ធយុទ្ធសាស្ត្រអាមេរិកក្នុងការប្រើប្រាស់កម្លាំងយោធាដើម្បីអន្តរាគមន៍ក្នុងវិបត្តិវ៉េណេស៊ុយអេឡាដើម្បីទម្លាក់លោក ម៉ាឌុយរ៉ូ ពីតំណែង បន្ថែមពីលើការបង្កើនទណ្ឌកម្មប្រឆាំងរបបដឹកនាំនេះដែរ។ អ្នកកាសែតថតបានកំណត់ហេតុរបស់លោក ចន បុលតុន ទីប្រឹក្សាសន្តិសុខរបស់លោក ដូណាល់ ត្រាំ ដែលមានសរសេរថា «បញ្ជូនទ័ព ៥០០០នាក់ទៅកាន់ទឹកដីកូឡុំប៊ី» ដែលជារដ្ឋភូមិផងរបងជាមួយវ៉េណេស៊ុយអេឡាដែរនោះ។ តាំងពីដើមមក រដ្ឋបាលលោក ត្រាំ មិនដែលបដិសេធការប្រើប្រាស់កម្លាំងបាយដើម្បីដោះស្រាយវិបត្តិវ៉េណេស៊ុយអេឡាឡើយ។ ប៉ុន្តែបណ្តាប្រទេសមួយចំនួនក្នុងតំបន់រួមទាំងកាណាដា និងសមាជិកក្រុមលីម៉ា (Lima Group) បានបដិសេធហើយរាល់ការប្រើប្រាស់កម្លាំងទ័ពដើម្បីប្តូររបបដឹកនាំនៅវ៉េណេស៊ុយអេឡានោះ។ ប្រទេសទាំងនេះចង់បានដំណោះស្រាយនយោបាយឬការទូតដែលត្រួសត្រាយឲ្យមានការបោះឆ្នោតរើសមេដឹកនាំថ្មីជាជាងការបង្ហូរឈាម។ យ៉ាងណាក៏ដោយ ក្នុងករណីដែលដំណោះស្រាយការទូត ឬនយោបាយទៅមុខមិនរួច ធ្វើឲ្យវិបត្តិកាន់តែធ្ងន់ធ្ងរខ្លាំង មហាអំណាចដូចជាអាមេរិកប្រហែលជាអាចនឹងដឹកនាំកម្លាំងទ័ពចូលអន្តរាគមន៍ក្រោមហេតុផលស្តាសណ្តាប់ធ្នាប់ សន្តិសុខ ប្រជាធិបតេយ្យនិងឆ្លើយតបនឹងវិបត្តិមនុស្សជាតិធ្ងន់ធ្ងរផង។ ដល់ត្រឹមនេះ វាមានសំណួរមួយថា តើរុស្ស៊ី និងចិនដែលជាខ្នងបង្អែកការទូតនិងនយោបាយដ៏ធំរបស់វ៉េណេស៊ុយអេឡានោះ នឹងបន្តការពាររបបដឹកនាំលោក ម៉ាឌុយរ៉ូ ទៀតឬទេ បើសិនជាមានការអន្តរាគមន៍យោធាពីសហរដ្ឋអាមេរិក ឬមានការផ្ទុះឡើងនូវសង្គ្រាមស៊ីវិលនៅវ៉េណេស៊ុយអេឡានោះ។ មុនឈានទៅដល់ ការពន្យល់ពីលទ្ធភាពនៃការលូកដៃក្នុងវិបត្តិរបស់មហាអំណាចចិន និងរុស្ស៊ី ខ្ញុំសូមទាញអារម្មណ៍មិត្តអ្នកអានទៅស្វែងយល់បន្តិចពីដើមហេតុខ្លះៗនៃវិបត្តិវ៉េណេស៊ុយអេឡា។ មិត្តអ្នកអានប្រហែលជាមិនឯកភាពទាំងស្រុងលើការលើកឡើងរបស់ខ្ញុំឡើយ ប៉ុន្តែអាចយល់ស្របលើបញ្ហាមួយចំនួនខាងក្រោម។ តាំងពីយូរមកហើយ វាមានការជជែកដេញដោលគ្នាច្រើនជុំវិញដើមហេតុដែលបណ្តាលឲ្យវ៉េណេស៊ុយអេឡាធ្លាក់ខ្លួនក្នុងវិបត្តិសេដ្ឋកិច្ច នយោបាយ និងសង្គមដូចបច្ចុប្បន្ន។ វិបត្តិជារួមផ្តើមចេញពីអាណត្តិដឹកនាំរបស់លោក ហ៊ូហ្គោ ឆាវេស និងរីករាលដាលខ្លាំងក្រោយការស្លាប់របស់លោកក្នុងឆ្នាំ ២០១៣ និងការឡើងកាន់តំណែងរបស់លោក ម៉ាឌុយរ៉ូ។ វាមានការបកស្រាយផ្សេងៗគ្នា ប៉ុន្តែសូមសរុបឲ្យខ្លីជារួមកត្តាសំខាន់បីយ៉ាងដែលរួមចំណែកធ្វើឲ្យវិបត្តិផ្ទុះឡើង។ ចំណុចទីមួយ វ៉េណេស៊ុយអេឡាជារដ្ឋដែលផ្តេកផ្តួលខ្លាំងលើប្រេង (Petrostate) ហើយភ្លេចគិតពង្រឹងវិស័យសំខាន់ផ្សេងៗទៀតដូចជាកសិកម្មនិងផលិតកម្មដែលជាកម្លាំងចលករសំខាន់និងមាននិរន្តរភាពសម្រាប់សេដ្ឋកិច្ចជាតិ។ ជាប្រទេសស្ថិតក្នុងទ្វីបអាមេរិកខាងត្បូងវ៉េណេស៊ុយអេឡាមានផ្ទៃដីរហូតដល់ ៨៨១០៥០គីឡូម៉ែត្រការ៉េ និងធ្លាប់ជាដែនអាណានិគមរបស់អេស្ប៉ាញ មុននឹងប្រកាសឯករាជ្យជាផ្លូវការឆ្នាំ ១៨១០ ពេលដែលមេដឹកនាំបារាំង ណាប៉ូឡេអុង លើកទ័ពឈ្លានពានអេស្ប៉ាញ។ រឿងដែលសំខាន់កើតឡើងក្នុងអំឡុងឆ្នាំ ១៩២០ ពេលដែលវ៉េណេស៊ុយអេឡាចាប់ផ្តើមរកឃើញប្រេងឆៅជាលើកដំបូង ពេលរដ្ឋមួយនេះស្ថិតក្រោមរបបដឹកនាំផ្តាច់ការរបស់លោក Juan Vincente Gomez។ ពេលនោះហើយដែលវ៉េណេស៊ុយអេឡាចាប់ផ្តើមក្លាយខ្លួនជារដ្ឋដែលមានប្រេងបម្រុងច្រើនជាងគេលើលោក។ ពេលដែលប្រេងឆៅចាប់ផ្តើមឡើងថ្លៃឆ្នាំ ១៩៧០ វ៉េណេស៊ុយអេឡាទាញផលចំណេញកប់ក្តោង និងបានក្លាយខ្លួនជាប្រទេសដែលមានការអភិវឌ្ឍលើសគេក្នុងតំបន់។ បើតាមក្រុមប្រឹក្សាសម្រាប់ទំនាក់ទំនងការបរទេស (Council For Foreign Relations) វ៉េណេស៊ុយអេឡាមានប្រេងឆៅបម្រុងប្រហែល ៣០០ ពាន់លានបារ៉ែលឯណោះមកដល់សព្វថ្ងៃ លើសបរិមាណប្រេងអារ៉ាប៊ីសាអូឌីត និងកាណាដាមានទៅទៀត។ ផលិតផលក្នុងស្រុកសរុបរបស់រដ្ឋរហូតដល់ ៥០ភាគរយបានមកពីការលក់ប្រេង ហើយលើស ៩០ភាគរយនៃផលិតនាំចេញសរុបរបស់រដ្ឋគឺជា ប្រេងឆៅ ទៅទៀត។ បញ្ហានេះហើយទើបពេលដែលប្រេងឆៅធ្លាក់ថ្លៃគំហុកចាប់ពីឆ្នាំ ២០១៤ វិបត្តិវ៉េណេស៊ុយអេឡាចាប់ផ្តើមផ្ទុះឡើងកាន់តែខ្លាំងតែម្តង។ ចំណែកចំណុចទីពីរគឺ ការអនុវត្តគោលនយោបាយសង្គមនិយមចាប់ពីជំនាន់លោក ហ៊ូហ្គោ ឆាវេសដែលឡើងកាន់អំណាចពីឆ្នាំ ១៩៩៨។ បញ្ហាទាំងអស់ដែលកើតឡើងបច្ចុប្បន្ន អាចនិយាយបានថា ចាប់ផ្តើមដំបូងឡើងពីជំនាន់លោក ឆាវេស ដែលបង្កើតឲ្យមានចលនានយោបាយ «បូលីវ៉ា» ក្នុងគោលដៅកែប្រែសង្គមវ៉េណេស៊ុយអេឡា ឈរលើនយោបាយសង្គមនិយមស្តង់ដាថ្មីដែលទទួលស្គាល់កម្មសិទ្ធិឯកជន តែប្រឆាំងគោលនយោបាយហិរញ្ញវត្ថុដែលដាក់ចេញដោយធនាគារពិភពលោក និងមូលនិធិរូបីយវត្ថុអន្តរជាតិ។ លោក ឆាវេស បានធ្វើជាតូបនីយកម្មវិស័យសំខាន់ៗដូចជាវិស័យថាមពល ដែលធ្វើឲ្យបាត់បង់ការប្រកួតប្រជែង ហើយមេដឹកនាំរូបនេះបានដាក់វិធានការគ្រប់គ្រងការដោះដូររូបិយវត្ថុបរទេសក្នុងឆ្នាំ ២០០៣ តែវាជារឿងចម្រូងចម្រាសជាងគេ និងត្រូវអ្នកសេដ្ឋកិច្ចព្រមានខ្លាំងផង។ លើសពីនេះ ដើម្បីធានាប្រជាប្រិយភាពខ្លួន លោក ក៏បានដាក់ចេញគោលនយោបាយលើកកម្ពស់សុខុមាលភាពប្រជាជនអប់រំ សុខាភិបាល ផ្តល់ការឧបត្ថម្ភធនលើការប្រើប្រាស់ប្រេង និងបន្ទាបតម្លៃទំនិញសំខាន់ៗដូចជាចំណី ប្រេងឆា និងម្សៅ ដើម្បីឲ្យប្រជាជនក្រីក្រអាចទិញបាន។ វាប្រហែលជារឿងល្អសម្រាប់ពលរដ្ឋទូទៅ ប៉ុន្តែវាជាបន្ទុកធ្ងន់សម្រាប់រដ្ឋ មិនសមស្របសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច ក៏ដូចជាប៉ះពាល់ដល់ជំនួញឯកជនដែលផលិត និងលក់ទំនិញដូចខាងលើ។ ពឹងផ្អែកលើប្រេងស្ទើរទាំងស្រុងដូចវ៉េណេស៊ុយអេឡា ពេលប្រេងធ្លាក់ថ្លៃខ្លាំង ចំណូលរដ្ឋធ្លាក់ចុះខ្លាំងដូចគ្នា។ រដ្ឋាភិបាលក៏មិនអាចទប់ទល់លើការចំណាយច្រើនសន្ធឹកលើគោលនយោបាយសង្គមកិច្ចដូចខាងលើដែរ ហើយក្រុមហ៊ុនឯកជនត្រូវបិទទ្វារព្រោះគ្មានផលចំណេញ ដែលវាបណ្តាលឲ្យអត្រានិកម្មភាពកើនឡើងខ្លាំងដែរ។ ចំណុចទីបីគឺ អសមត្ថភាពដឹកនាំរបស់រដ្ឋាភិបាល និងអំពើពុករលួយក្នុងការដឹកនាំនយោបាយនិងគ្រប់គ្រងសេដ្ឋកិច្ចជាតិ។ វ៉េណេស៊ុយអេឡាជារដ្ឋអាមេរិកឡាទីនមួយដែលមានស្ថាប័ននយោបាយទន់ខ្សោយ ហើយស្ថិតក្នុងចំណោមប្រទេសដែលពុករលួយជាងគេលើលោកទៀត។ ចំណែកគោលនយោបាយរដ្ឋភាគច្រើនបម្រើឲ្យតែប្រយោជន៍មនុស្សមួយក្រុមតូចដែលស្និទ្ធនឹងមេដឹកនាំរដ្ឋាភិបាលប៉ុណ្ណោះ។ មុនពេលលោក ឆាវេស ឡើងកាន់តំណែង ចំណូលរដ្ឋ ១០០ពាន់លានដុល្លារបានបាត់បង់ទៅដោយសារអំពើពុករលួយរាប់ចាប់ពីឆ្នាំ ១៩៧២ ដល់ឆ្នាំ ១៩៩៧។ សូមស្លេះការបកស្រាយពីកត្តារួមចំណែកឲ្យកើតមានវិបត្តិវ៉េណេស៊ុយអេឡាត្រឹមនេះសិន ហើយងាកទៅផ្តល់ការបច្ចប្បន្នភាពនៃវិបត្តិនិងលទ្ធភាពនៃការលូកដៃកាន់តែជ្រៅពីសំណាក់មហាអំណាចធំពីរចិន និងរុស្ស៊ីវិញម្តង។ ១. តើមហាអំណាចដូចចិនអាចឲ្យ របបដឹកនាំ ម៉ាឌុយរ៉ូ ពឹងពាក់បានទេក្នុងគ្រាអាសន្ន? ជំហររបស់ចិនក្នុងវិបត្តិវ៉េណេស៊ុយអេឡាគឺស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់ឡើយ មិនចាំបាច់និយាយដល់ករណីចូលលូកដៃជ្រៅជាងការទូត ដើម្បីការពាររបបដឹកនាំលោក ម៉ាឌុយរ៉ូ ប្រឆាំងនឹងការអន្តរាគមន៍យោធាអាមេរិកឡើយ។ សូម្បីតែក្នុងស្ថានភាពអាសន្នអន់ក្រដូចបច្ចុប្បន្នដែលប្រជាជនវ៉េណេស៊ុយអេឡាកំពុងដង្ហោយរកជំនួយ ដ្បិតខ្វះស្បៀង ខ្វះថ្នាំសង្កូវ និងត្រូវរត់ភៀសខ្លួនរាប់លាននាក់ ចិនក្នុងនាមជាសម្ព័ន្ធមិត្តមិនទាន់ទាំងហ៊ានចំណាយលុយបញ្ជូនស្បៀង ឬជំនួយមនុស្សធម៌ចាំបាច់ផ្សេងទៀតទៅវ៉េណេស៊ុយអេឡាផង។ ដូច្នេះសង្ឃឹមថា ចិននឹងធ្វើជាមិត្តល្អ និងជួយការពារគ្រប់កាលៈទេសៈនោះពិតជាកំហុសឆ្គងធំមួយហើយ។ មូលហេតុដែលខ្ញុំនិយាយបែបនេះគឺដោយសារហេតុផលបួនយ៉ាងសំខាន់ៗ។ ទីមួយ ថ្វីដ្បិតជានិច្ចជាកាល គេចាត់ទុកថា ចិនជាសម្ព័ន្ធមិត្តជិតស្និទ្ធមួយរបស់វ៉េណេស៊ុយអេឡាលើផ្នែកមនោគមន៍នយោបាយ ការទូត និងសេដ្ឋកិច្ចក៏ដោយ ជាក់ស្តែងទំនាក់ទំនងនោះមិនស្អិតល្មួតដូចគេឃើញទេ។ អាចនិយាយបានថា វាចាប់ផ្តើមប្រែប្រួលក្រោយការស្លាប់របស់លោក ឆាវេសឆ្នាំ ២០១៣។ ទំនាក់ទំនងបច្ចុប្បន្នមានមូលដ្ឋានផ្អែក ពឹងផ្អែកលើលុយកម្ចីច្រើនជាងមិត្តភាពជាក់ស្តែងដែលផ្តោតលើពហុវិស័យ។ ក្នុងពេលសេដ្ឋកិច្ចកំពុងក្ស័យធន មេដឹកនាំវ៉េណេស៊ុយអេឡាលោក ម៉ាឌុយរ៉ូ ត្រហេបត្រហបហោះទៅចិនដើម្បីសុំខ្ចីបុលចិន ប្រមាណប្រាំពាន់លានដុល្លារ ក្នុងខែកញ្ញាឆ្នាំ ២០១៨ ក្នុងគោលដៅដោះស្រាយបញ្ហាសេដ្ឋកិច្ច និងសង្គម ជាពិសេសស្តាឡើងវិញនូវឧស្សាហកម្មបូមប្រេងផង។ បើតាមទូរទស្សន៍ Bloomberg បច្ចុប្បន្ន ចិនក្លាយជាម្ចាស់បំណុលធំបំផុតរបស់ វ៉េណេស៊ុយអេឡាចាប់ពីឆ្នាំ ២០១៤ មកដោយចិនបានផ្តល់កម្ចីឲ្យរដ្ឋអាមេរិកឡាទីនេះមិនតិចជាង ៦០ពាន់លានដុល្លារឡើយ។ អ្វីដែលសំខាន់ភាគច្រើននៃបំណុលដែលជំពាក់ ត្រូវសងចិនវិញដោយប្រេង។ រឿងប្រកាសការពាររបបដឹកនាំវ៉េណេស៊ុយអេឡាកន្លងគឺ ចិនបារម្ភពីលទ្ធភាពនៃការសងលុយជំពាក់ខ្លួនត្រឡប់មកវិញប៉ុណ្ណោះ។ សម្រាប់ក្រុងប៉េកាំង ការផ្លាស់ប្តូរណាមួយនៃក្បាលម៉ាស៊ីនដឹកនាំ ឬមានសង្គ្រាមស៊ីវិលកើតឡើង លទ្ធភាពមិនសងបំណុលត្រឡប់មកវិញមានកាន់តែច្រើន។ ចិនមិនទុកចិត្តឡើយថា រដ្ឋាភិបាលបណ្តោះអាសន្នរបស់លោក ហ័ន កៃដូ និងរដ្ឋាភិបាលថ្មីកើតឡើងក្រោយបោះឆ្នោត អាចនឹងទទួលស្គាល់បំណុលដែលវ៉េណេស៊ុយអេឡាខ្លួន ឬ គិតគូរដល់ការសងបំណុលខ្លួនវិញឡើយ។ ទីពីរ ចិនប្រហែលលួចសង្ឃឹមចង់ឲ្យមានការផ្លាស់ប្តូរផងដើម្បីស្តាសេដ្ឋកិច្ចនិងសង្គមវ៉េណេស៊ុយអេឡាឡើងវិញផងក៏មិនដឹង។ ការក្ស័យធនសេដ្ឋកិច្ចស្ទើរស្តាលែងរួច វិបត្តិសង្គមធ្ងន់ធ្ងរ អសមត្ថភាពដឹកនាំនយោបាយ សេដ្ឋកិច្ច រួមជាមួយអំពើពុករលួយស៊ីរូងផ្ទៃក្នុងនៃរបបដឹកនាំលោក ម៉ាឌុយរ៉ូ មិនមែនជារឿងដែលចិនចង់ឃើញឡើយក្នុងនាមជាម្ចាស់បំណុល, ម្ចាស់ទុនវិនិយោគ និងជាអតិថិជនប្រេងធំមួយឡើយ។ មកដល់បច្ចុប្បន្ន ឧស្សាហកម្មខួងបូមប្រេងរបស់រដ្ឋវ៉េណេស៊ុយអេឡាស្ទើរតែដាច់ខ្យល់ទៅហើយ ដ្បិតគ្មានការវិនិយោគ កង្វះការគ្រប់គ្រងពីរដ្ឋ និងបញ្ហាពុករលួយ។ ធ្លាប់បូមប្រេងបានមួយថ្ងៃលើស ២លានបារ៉ែលមុនឆ្នាំ ២០១៧ ធ្លាក់ចុះមកត្រឹមជាង ១,៤ លានបារ៉ែលប៉ុណ្ណោះត្រឹមខែឧសភាឆ្នាំ ២០១៨ បើតាមទិន្ន័យអង្គការ OPEC។ បើសិនវិបត្តិនេះបន្តអូសបន្លាយ រាល់ហានិភ័យសម្រាប់ការវិនិយោគរបស់ចិនមានកាន់តែធំ ហើយវាក៏ប៉ះពាល់ខ្លាំងដល់សមត្ថភាពផ្គត់ផ្គង់ប្រេងសម្រាប់តម្រូវការរបស់ខ្លួនផងដែរ។ ទីបី គោលនយោបាយមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសដទៃដែលចិនតែងអនុវត្ត ដែលវាមានន័យថា ចិនធ្វើការតែជាមួយអ្នកឈ្នះប៉ុណ្ណោះ។ ជារឿងធម្មតា ជំហររបស់រដ្ឋាភិបាលចិនអាចនឹងប្រែប្រួលអាស្រ័យលើស្ថានភាពជាក់ស្តែង ហើយបើមានការផ្លាស់ប្តូរចិនត្រឹមនិយាយថា ខ្លួនគោរពឆន្ទៈប្រជាជនវ៉េណេស៊ុយអេឡានិងប្រកាសត្រៀមសហការជាមួយរដ្ឋាភិបាលថ្មី។ ការផ្លាស់ប្តូរជំហររបស់ចិនក្នុងវិបត្តិនៅស៊ីមបាវ៉េចុងឆ្នាំ ២០១៧ ពេលដែលក្រុមយោធាទម្លាក់លោក មូហ្កាបេ ពីតំណែងប្រហែលអាចជាឧទាហរណ៍សម្រាប់វ៉េណេស៊ុយអេឡា និងរបបដឹកនាំផ្សេងទៀតដែលជឿជាក់លើចិននោះ។ ចិនក៏ដូចជាមហាអំណាចផ្សេងទៀត ធ្វើការតែជាមួយអ្នកដែលកាន់អំណាច និងអាចរក្សាប្រយោជន៍របស់ខ្លួនប៉ុណ្ណោះ។ ទីបួន ចិនមិនអាចយកករណីវ៉េណេស៊ុយអេឡាដើម្បីបង្កើនការប្រឈមមុខដាក់គ្នានិងធ្វើឲ្យទំនាក់ទំនងជាមួយអាមេរិកកាន់តែល្អក់កករឡើយ។ ដូចដឹងស្រាប់ហើយ បច្ចុប្បន្នមហាអំណាចសេដ្ឋកិច្ចទីពីរនេះកំពុងបន្តចរចាជាមួយអាមេរិកដើម្បីបញ្ចប់សង្គ្រាមពាណិជ្ជកម្មដែលធ្វើឲ្យចិនប្រឈមបញ្ហាខ្លាំងក្នុងពេលបច្ចុប្បន្ន។ រាល់ការលូកដៃជ្រៅក្នុងបញ្ហាវ៉េណេស៊ុយអេឡា វាហាក់ដូចជាចិនកំពុងនាំទុក្ខដាក់ខ្លួនបន្ថែមទៀតដែរ។ ចង់មិនចង់ចិននៅរក្សាភាពស្ងៀមស្ងាត់ និងព្យាយាមដើរដោយប្រុងប្រយ័ត្ន ដោយរង់ចាំមើលការផ្លាស់ប្តូរក្បាលម៉ាស៊ីនដឹកនាំថ្មីនៅវ៉េណេស៊ុយអេឡា។ ២. លោក វ្ល៉ាឌីមៀ ពូទីន ចិត្តសឿងការពាររបបដឹកនាំម៉ាឌុយរ៉ូ តតាំងនឹងអាមេរិក? ប្រៀបធៀបជាមួយក្រុងប៉េកាំង ក្រុងមូស្គូប្រហែលជាមានភាពជិតស្និទ្ធខ្លាំងជាងជាមួយរបបដឹកនាំលោក ម៉ាឌុយរ៉ូ ជាពិសេសផ្នែកយោធា និងនយោបាយ។ កន្លងមានការវាយតម្លៃផងថា រុស្ស៊ីទំនងជាចង់បើកមូលដ្ឋានទ័ពនៅវ៉េណេស៊ុយអេឡាទៀតដើម្បីពង្រឹងឥទ្ធិពលរបស់ខ្លួននៅអឌ្ឍគោលលិចដែលជាដែនឥទ្ធិពលផ្តាច់មុខរបស់អាមេរិកផង។ ប៉ុន្តែបើនិយាយដល់ការអន្តរាគមន៍ចូលការពាររបបដឹកនាំលោក ម៉ាឌុយរ៉ូ ដើម្បីទប់ទល់នឹងលោកខាងលិចក្នុងករណីអាមេរិកប្រើប្រាស់កម្លាំងទ័ពឬ មានសង្គ្រាមស៊ីវិលដូចដែលរុស្ស៊ីធ្វើនៅក្នុងសង្គ្រាមស៊ីរីនោះ វានៅនៅតែជារឿងស្រពេចស្រពិល។ ត្រង់នេះគេអាចចោទជាសំណួរថា តើលោក ពូទីន ចិត្តសឿងកម្រិតណា? វាជារឿងមិនអាចប្រកែកបានឡើយដែល វ៉េណេស៊ុយអេឡាជាសម្ព័ន្ធមិត្តដ៏សំខាន់របស់រុស្ស៊ីប្រចាំអាមេរិកខាងត្បូងបន្ថែមលើបូលីវី នីហ្គារ៉ាកា និងគុយបា។ វ៉េណេស៊ុយអេឡាជាទីតាំងយុទ្ធសាស្ត្រសម្រាប់រុស្ស៊ីក្នុងការពង្រឹងឥទ្ធិពលខ្លួន បន្ថយឥទ្ធិពលអាមេរិក ហើយវ៉េណេស៊ុយអេឡាក៏ជាកូនបំណុលដ៏សំខាន់របស់ខ្លួនដែរ។ ប៉ុន្តែរុស្ស៊ីចាំបាច់ត្រូវថ្លឹងថ្លែងមើលថា ការប្រថុយការពាររបបលោក ម៉ាឌុយរ៉ូ លើសពីផ្លូវការទូតនោះចំណេញខ្លាំងឬអត់។ ខ្ញុំសូមលើកយកហេតុផលសំខាន់បីយ៉ាងដែលធ្វើឲ្យរុស្ស៊ីគិតថា វ៉េណេស៊ុយអេឡាមិនអាចជាស៊ីរីទីពីរឡើយ។ ទីមួយគឺ រុស្ស៊ីកំពុងប្រឡូកក្នុងសមរភូមិច្រើនមុខ និងសេដ្ឋកិច្ចមហាអំណាចនេះរងផលប៉ះពាល់ខ្លាំងរួចហើយដោយសារទណ្ឌកម្មច្រើនជំហានរបស់សហគមន៍អន្តរជាតិ។ មកដល់បច្ចុប្បន្ន រុស្ស៊ីកំពុងបន្តជំពាក់វាក់វិននឹងវិបត្តិភាគខាងកើតប្រទេសអ៊ុយក្រែនក្រោយក្រសោបយកទឹកដីគ្រីមៀ និងបន្តលូកដៃជ្រៅក្នុងសង្គ្រាមស៊ីវិលស៊ីរីផង។ អឺរ៉ុប និងអាមេរិកនាំគ្នាដាក់ទណ្ឌកម្មប្រឆាំងរុស្ស៊ីជាបន្តបន្ទាប់ ហើយវាក៏មានផលប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ចមហាអំណាចនេះដែរ។ ដូច្នេះហើយ រាល់ការចូលប្រឡូកក្នុងវិបត្តិវ៉េណេស៊ុយអេឡាលើសពីផ្លូវការទូត រុស្ស៊ីនឹងត្រូវប្រឈមលទ្ធផលអាក្រក់ផ្សេងទៀតកាន់តែច្រើនដែរ។ ចំណុចទីពីរគឺពាក់ព័ន្ធនឹងទីតាំងភូមិសាស្ត្រ។ ក្រៅពីមានទីតាំងនៅឆ្ងាយជាងមួយម៉ឺនគីឡូម៉ែត្រឆ្លងមហាសមុទ្រអាត្លង់ទិក វ៉េណេស៊ុយអេឡាខុសពីស៊ីរីដែលមានសម្ព័ន្ធមិត្តក្នុងតំបន់ដូចអ៊ីរ៉ង់នៅក្បែរខាង។ ផ្ទុយទៅវិញ វ៉េណេស៊ុយអេឡាព័ទ្ធជុំវិញដោយសម្ព័ន្ធមិត្តអាមេរិកប្រទេសកូឡុំប៊ី, ប្រេស៊ីល ហើយក៏ជា សមាជិកអង្គការរដ្ឋអាមេរិក (OAS) ដែលដឹកនាំដោយអាមេរិកទៀត។ ប្រទេសទាំងនោះភាគច្រើនក៏មិនគាំទ្រម៉ាឌុយរ៉ូ ទៀត។ ដូច្នេះ ការអន្តរាគមន៍ដោយប្រើកងទ័ពដើម្បីការពាររបបលោក ម៉ាឌុយរ៉ូ នឹងប្រឈមការប្រឆាំងខ្លាំងពីប្រទេសក្នុងតំបន់ រហូតអាចបណ្តាលឲ្យខាតបង់ផលប្រយោជន៍រុស្ស៊ីច្រើនក្នុងតំបន់ និងបាត់បង់មិត្តភក្តិរុស្ស៊ីក្នុងតំបន់ទៀត។ ចុងក្រោយ រុស្ស៊ីមិនទាន់ត្រៀមខ្លួនធ្វើសង្គ្រាមឬប្រឈមមុខផ្នែកយោធាជាមួយអាមេរិកឡើយ។ ទំនាក់ទំនងរវាងរុស្ស៊ី និងអាមេរិកធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មានចាប់ពីសង្គ្រាមត្រជាក់ចប់ទៅ។ ប្រាកដណាស់ថា អាមេរិកនឹងមិនលើកលែងដល់អ្នកណាដែលព្យាយាមលូកលាន់ដោយចំហនៅតំបន់នៅក្បែររបងផ្ទះខ្លួនបែបនេះឡើយ។ កន្លងមក ទ្រឹស្តី«ម៉ុនរ៉ូ» (Monroe Doctrine) ត្រូវបានលើកឡើងជាញឹកញាប់ក្នុងចំណោមមន្ត្រីជាន់ខ្ពស់អាមេរិកទាំងរដ្ឋមន្ត្រីការបរទេស និងការពារជាតិផង ដើម្បីព្រមានពីការជ្រៀតជ្រែក និងកើនឡើងឥទ្ធិពលរបស់ចិន និងរុស្ស៊ីនៅអឌ្ឍគោលខាងលិច។ ទ្រឹស្តីម៉ុនរ៉ូ ត្រូវបានដាក់ចេញឆ្នាំ ១៨២៣ ដោយប្រធានាធិបតី ជេម ម៉ុនរ៉ូ ដោយទ្រឹស្តីនេះព្រមានថា អាមេរិកមិនលើកលែងដាច់ខាតចំពោះបណ្តារដ្ឋអឺរ៉ុបណាដែលហ៊ានដណ្តើមប្រយោជន៍អាមេរិកតាមរយៈការពង្រីកដែនអាណានិគមនៅទ្វីបអាមេរិកនោះ។ សរុបមកវិញ រាល់ការប្រើកម្លាំងបាយមិនមែនជាដំណោះស្រាយសម្រាប់វិបត្តិវ៉េណេស៊ុយអេឡាឡើយក្នុងពេលបច្ចុប្បន្នឡើយ។ ដំណោះស្រាយតាមផ្លូវការទូត និងនយោបាយនៅតែជាជម្រើសរើសសមស្របសម្រាប់វិបត្តិនយោបាយបច្ចុប្បន្នត្រួសត្រាយឲ្យមានការផ្សះផ្សាជាតិ មុននឹងមានដំណោះស្រាយសម្រាប់ស្តាសេដ្ឋកិច្ច និងវិបត្តិសង្គម។ សប្តាហ៍នេះ លោក ម៉ាឌុយរ៉ូ បានប្រកាសបើកចំហទ្វារសម្រាប់ការចរចាជាមួយក្រុមប្រឆាំង និងលើកឡើងពីលទ្ធភាពអនុញ្ញាតឲ្យឲ្យមានការបោះឆ្នោតសភាមុនអាណត្តិផង។ ប៉ុន្តែសម្បទានទាំងនេះមិនទាន់ល្មមគ្រប់គ្រាន់ដើម្បីឲ្យក្រុមប្រឆាំងទទួលយកឡើយ។ ដូច្នេះហើយ មហាអំណាចទាំងអាមេរិក ទាំងរុស្ស៊ី កាណាដា និងចិនក្តី បូករួមទាំងបណ្តារដ្ឋក្នុងតំបន់ផង គួរដាក់សម្ពាធឲ្យភាគីចូលតុចរចា សន្ទនាគ្នាដោយបើកចំហរ និងរកដំណោះស្រាយជាក់ស្តែងដែលអាចត្រួសត្រាយផ្លូវដល់ការបោះឆ្នោតប្រជាធិបតេយ្យមុនអាណត្តិផង។ រឿងអាទិភាពមួយទៀត គឺសហគមន៍អន្តរជាតិជាពិសេសមហាអំណាចធំៗដែលឈឺឆ្អាលនឹងវិបត្តិត្រូវចាប់ផ្តើមយកចិត្តទុកដាក់ផ្តល់ជំនួយមនុស្សធម៌ទៅទ្រទ្រង់ប្រជាជនវ៉េណេស៊ុយអេឡាដែលកំពុងរងគ្រោះរាប់លាននាក់៕ | វ៉េណេស៊ុយអេឡាកំពុងបន្តធ្លាក់ផុងជ្រៅក្នុងវិបត្តិនយោបាយ និងអាចឈានដល់ធ្លាក់ក្នុងសង្គ្រាមស៊ីវិលផង។ រុស្ស៊ី និងចិនដែលគាំទ្ររបបដឹកនាំវ៉េណេស៊ុយអេឡារបស់លោក នីកូឡា ម៉ាឌុយរ៉ូ បានព្រមានរួចជាស្រេចហើយថាការអន្តរាគមន៍ជ្រៅក្នុងវិបត្តិនេះអាចបង្កើតជម្លោះប្រដាប់អាវុធឬសង្គ្រាមស៊ីវិលផង។ មានព័ត៌មានថា អាមេរិកអាចនឹងដឹកនាំអន្តរាគមន៍យោធាទម្លាក់លោក ម៉ាឌុយរ៉ូ ដែលមិនត្រូវបានអន្តរជាតិទទួលស្គាល់ផង បើសិនជាស្ថានភាពកាន់តែធ្ងន់ធ្ងរ។ ត្រឹមនេះគេនៅមិនទាន់ដឹងថា មហាអំណាចដូចជាចិននិងរុស្ស៊ីអាច នឹងលូកដៃចូលជ្រៅដើម្បីការពាររបបលោក ម៉ាឌុយរ៉ូ ក្នុងករណីដែលអាមេរិកនិងសម្ព័ន្ធមិត្តក្នុងតំបន់ចូលអន្តរាគមន៍ ឬអត់ឡើយ។ |
ការចុះផ្សាយរបស់ស្នងការនគរបាលជាតិ បានឲ្យដឹងថា ជនរងគ្រោះខាងលើ មានអាយុ៥៧ឆ្នាំ ជានាយករង នៃនាយកដ្ឋានអន្តោប្រវេសន៍ និងជាម្ចាស់ភាគហ៊ុនកំពង់ចម្លងទូកអរិយក្សត្រ-ភ្នំពេញ ដែលរស់នៅក្នុងភូមិ៤ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។ នគរបាលជាតិ បានស្រង់សម្តីរបស់លោក វ៉េង ដារិទ្ធ អ្នកតំណាងដែលមើលការខុសត្រូវចំពោះកំពង់ចម្លង ទៅចុះផ្សាយថា៖«នៅមុនពេលកើតហេតុ ខ្ញុំបានចូលក្នុងផ្ទះកន្លែងស្នាក់ការកំពង់ចម្លងរបស់គាត់ (ជនរងគ្រោះ) ដើម្បីបូមប្រេង។ ពេលចូលទៅ ទ្វាររបងបិទខ្ទាស់គន្លឹះក្នុងជាប់ ខ្ញុំក៏ផ្លោះរបងចូលរួចរៀបទុយោប្រេងបូម រួចហើយក៏ទៅគោះទ្វារបន្ទប់ជនរងគ្រោះជាថៅកែ ដើម្បីរាយការណ៍ពីចំណូលចំណាយ តែមិនឮការឆ្លើយតប។ ពេលនោះខ្ញុំ ក៏ច្រានទ្វារចូល ស្រាប់តែឃើញជនរងគ្រោះដេកស្លាប់លើគ្រែដែកក្រាលពូក និងហូរឈាមពេញលើឥដ្ឋការ៉ូ បន្ទាប់មកក៏រាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន»។ ក្រោយសមត្ថកិច្ចមូលដ្ឋានទទួលបានព័ត៌មានពីការធ្វើអត្ដឃាតខាងលើ កម្លាំងជំនាញស្រុក បានសហការជាមួយកម្លាំងជំនាញបច្ចេកទេសខេត្ត មណ្ឌលសុខភាពអរិយក្សត្រ និងក្រុមប្រឹក្សាឃុំ ហើយបានពិនិត្យសាកសពនិងសន្និដ្ឋានថា៖«ជនរងគ្រោះធ្វើអត្តឃាតបាញ់សម្លាប់ខ្លួនឯង ដោយប្រើបាស់អាវុធខ្លីម៉ាក K59 របស់ខ្លួនបាញ់១គ្រាប់ លើសៀតផ្កាខាងស្ដាំ ធ្លាយមកសៀតផ្កាខាងឆ្វេងស្លាប់នៅលើគ្រែ។ ជុំវិញរឿងនេះ សារព័ត៌មានថ្មីៗ មិនអាចសុំការបកស្រាយពី លោក អ៊ាវ ចំរើន ស្នងការខេត្តកណ្តាលបានឡើយ ដោយលោក ប្រាប់ថា មិនទាន់ទទួលបានព័ត៌មានផ្លូវការ៕ | លោក វ៉ាន់ រ៉ាម៉ុន ម្ចាស់កំពង់ចម្លងភ្នំពេញ-អរិយក្សត្រ បានបាញ់សម្លាប់ខ្លួនឯង នៅក្នុងបន្ទប់ស្នាក់ការកំពង់ចម្លងភ្នំពេញ-អរិយក្សត្រ កាលពីថ្ងៃទី៤ខែធ្នូ។ ករណីបាញ់សម្លាប់ខ្លួនឯង នេះ ត្រូវបានសមត្ថកិច្ច សង្ស័យថាមានវិបត្ដិផ្ទាល់ខ្លួន។ នេះបើតាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិ។ |
លោក អាំង ជូលាន អតីតសហការី និងជាអ្នកស្និទ្ធ៖ ខ្ញុំយល់ច្បាស់ថា មនុស្សគ្រប់គ្នា មិនមែនតែខ្ញុំទេ ដែលសោកស្តាយចំពោះការបាត់បង់លោកតា វណ្ណ ម៉ូលីវណ្ណ។ លោកតា វណ្ណ ម៉ូលីវណ្ណ ត្រូវបានគេស្គាល់ដោយក្តីគោរព។ លោកតាមិនត្រឹមតែទុកស្នាដៃផ្នែកស្ថាបត្យកម្មជាច្រើនឲ្យមនុស្សជំនាន់ក្រោយទេ ប៉ុន្តែលោកតាបានទុកកិត្តិយសជូនជាតិកម្ពុជាទៀតផង តាមរយៈស្នាដៃរបស់គាត់។ ខ្ញុំចាំបានថាលោក លី ក្វាន់យូរ អតីតនាយករដ្ឋមន្ត្រីសិង្ហបុរី ដែលបានមកទស្សនកិច្ចនៅកម្ពុជា បាននិយាយថា ភ្នំពេញគឺជាគំរូនៃអាស៊ីអាគ្នេយ៍ក្នុងវិស័យស្ថាបត្យកម្ម។ លោក ហង់ ពៅ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា៖ ពិតជាការបាត់បង់ និងការសោកស្តាយដ៏ធំធេងរបស់ខ្មែរយើង។ អ្នកណាក៏ស្គាល់លោកតាថាជាស្ថាបត្យករខ្មែរដែលប្រើប្រាស់ធម្មជាតិនៅក្នុងសំណង់របស់លោកតា។ លោកតា វណ្ណ ម៉ូលីវណ្ណ មិនមែនជាបុគ្គលល្បីល្បាញតែក្នុងប្រទេសទេ តែកិត្តិនាមគាត់ល្បីរន្ទឺជាអន្តរជាតិ។ លោកតា បានបន្សល់ទុកស្នាដៃរបស់គាត់បានច្រើនសម្រាប់វិស័យស្ថាបត្យកម្មខ្មែរ ហើយជាងនេះទៀតលោកក៏បានសរសេរសៀវភៅថែមទៀតដើម្បីទុកឲ្យខ្មែរជំនាន់ក្រោយ។ លោក តាំង សុចិត្តវិទូ សាស្ត្រាចារ្យស្ថាបត្យកម្ម៖ លោកតា វណ្ណ ម៉ូលីវណ្ណ គឺជាវីរបុរសស្ថាបត្យករខ្មែរក្នុងសម័យទំនើប។ ទស្សនវិទ្យា ឬគោលការណ៍ស្ថាបត្យកម្មដែលគេទើបតែចាប់ផ្តើមនិយាយក្នុងពេលបច្ចុប្បន្ននេះ ដូចជាស្ថាបតយ្យកម្មបៃតង ស្ថាបត្យកម្មប្រកបដោយចីរភាព ត្រូវបានលោកតា វណ្ណ ម៉ូលីវណ្ណ បង្កើតឡើងតាំងពី៦០ ឬ៧០ឆ្នាំមុននៅកម្ពុជាយើង។ គោលការណ៍ប្រើប្រាស់ពន្លឺធម្មជាតិ ខ្យល់ធម្មជាតិ សុទ្ធតែមាននៅក្នុងសំណង់របស់លោកតា។ យើងសោកស្តាយចំពោះការបាត់បង់លោកតា ហើយសូមវិញ្ញាណក្ខន្ធលោកតាទៅកាន់សុគតិភព៕ | មរណភាពរបស់បិតាស្ថាបត្យករខ្មែរ វណ្ណ ម៉ូលីវណ្ណ បានបន្សល់ភាពសោកស្តាយខ្លាំងពីពលរដ្ឋកម្ពុជា។ ពិធីបុណ្យសពត្រូវរៀបចំដោយគណៈកម្មាធិការបុណ្យជាតិ នៅគេហដ្ឋានរបស់លោក វណ្ណ ម៉ូលីវណ្ណ នៅក្នុងភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប។ អ្នកសិ្នទ្ធស្នាល អតីតសហការី និងសាស្ត្រាចារ្យស្ថាបត្យកម្មបានរៀបរាប់អំពីអារម្មណ៍របស់ពួកគេចំពោះមរណភាពរបស់លោក វណ្ណ ម៉ូលីវណ្ណ ដូចតទៅ៖ |
ការបញ្ចេញឧស្ម័នដែលធ្វើឱ្យបរិយាកាសឡើងក្តៅដែលកើតចេញពីការលិតថាមពលនោះបានកើនឡើងពី០.៩ភាគរយដល់៣៦.៨ជីហ្គាតុនក្នុងឆ្នាំ២០២២។ នេះបើយោងទៅលើរបាយការណ៍របស់ទីភ្នាក់ងារថាមពលអន្តរជាតិកាលពីថ្ងៃព្រហស្បតិ៍។ ឧស្ម័នកាបូនឌីអុកស៊ីតត្រូវបានបញ្ចេញចំហាយនៅពេលដែលឥន្ធនៈហ្វូស៊ីលដូចជា ប្រេង ធ្យូងថ្មនិងឧស្ម័នធម្មជាតិ ត្រូវបានប្រើដើម្បីផ្តល់ថាមពលដល់រថយន្ត យន្តហោះ ផ្ទះសម្បែងនិងក្នុងរោងចក្រជាដើម។ នៅពេលដែលចំហាយឧស្ម័នហោះចូលក្នុងបរិយាកាស វាបានពូនផ្តុំហើយធ្វើឱ្យស្រទាប់បរិយាកាសកើនឡើងកម្តៅ។ របាយការណ៍របស់ទីភ្នាក់ងារថាមពលអន្តរជាតិកាលថ្ងៃព្រហស្បតិ៍ត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រខាងបរិស្ថានព៌ណនាថាជារឿងដែលគួរឱ្យបារម្ភខ្លាំង។ ពួកគេក៏បានព្រមានដល់អ្នកប្រើប្រាស់ថាមពលនៅជុំវិញពិភពលោកត្រូវកាត់បន្ថយការបញ្ចេញឧស្ម័នឱ្យបានខ្លាំងដើម្បីពន្យឺតផលវិបាកនានាដែលអាចកើតឡើងដោយសារតែការឡើងកម្តៅនៃភពផែនដីនេះ៕ | សហគមន៍នៅជុំវិញពិភពលោកបានបញ្ចេញឧស្ម័នកាបូនឌីអុកស៊ីតក្នុងឆ្នាំ២០២២ ច្រើនជាងបណ្តាឆ្នាំមុនៗដែលមិនធ្លាប់មានចាប់តាំងពីឆ្នាំ១៩០០មក ដោយសារនៃការ ធ្វើដំណើរតាមផ្លូវអាកាសមានកំណើនឡើងវិញក្រោយជំងឺរាតត្បាតកូវីដ១៩ ហើយទីក្រុងកាន់តែច្រើនឡើងបានងាកទៅរកការប្រើធ្យូងថ្មជាប្រភពថាមពលដែលមានតម្លៃថោក។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានAP។ |
មួយរយៈចុងក្រោយនេះគេឃើញមានកីឡាករកម្ពុជាជាច្រើនបានបង្ហាញខ្លួនលើសង្វៀនកម្រិតពិភពលោក ONE Championship ដូចជា ចាន់ រតនា, នៅ ស្រីពៅ, សុខ ធី ហៅ កាកា, គង់ សំបូរ, ស សី, ឡៅ ចិត្រា, មាស ម៉ើ, ថៃ រិទ្ធី, វី ស្រីខួច និង ខុន ស៊ីចាន់ ជាដើម។ រឿងល្អទាំងនេះនាំឲ្យមានទស្សនៈកីឡាករ គ្រូបង្វឹក និង ថ្នាក់ដឹកនាំបានលើកឡើងអំពីផលល្អនៅកម្ពុជាពីសង្វៀន ONE។ កីឡាករជើងចាស់ ស សី បានបញ្ចេញទស្សនៈអំពីសង្វៀនកម្រិតអន្តរជាតិថាសង្វៀន ONE ផ្ដល់តម្លៃខ្លួនល្អប្រសើរពេលចេញទៅប្រកួតម្ដងៗ។ ជាក់ស្ដែង សុខ ធី បង្ហើបថា គេទទួលបានតម្លៃខ្លួនដល់ ៥ ពាន់ដុល្លារអាមេរិក ជាថ្នូរនឹងការឡើងសង្វៀនម្ដងៗ ខណៈដែល នៅ ស្រីពៅ ហ៊ានបង្ហើបថាការឡើងសង្វៀនដូចគ្នានេះទទួលបាន ៤ ពាន់ដុល្លារអាមេរិក។ ចំណែក ចាន់ រតនា ដែលជាកីឡាករជើងចាស់ប្រចាំសង្វៀនអន្តរជាតិមួយអាចមានតម្លៃខ្លួនច្រើនជាង សុខ ធី និង ស្រីពៅ។ ស្ថិតក្នុងវ័យ ៣៧ ឆ្នាំ ស សី ដែលមានបទពិសោធន៍នៅសង្វៀនខាងលើនោះបានសង្កត់ធ្ងន់ថា៖« នៅសង្វៀន ONE Championship យើងមិនបានឡើងវ៉ៃរាល់សប្ដាហ៍ ឬ ១ ខែម្ដងទៀងទាត់ទេ ប៉ុន្តែបើឡើងវ៉ៃម្ដងៗ ក៏បានតម្លៃខ្លួនគួរសមអាចផ្គត់ផ្គង់គ្រួសារបាន។ នេះជារឿងល្អដែលយើងត្រូវប្រឹងហាត់។ ពេលយើងខ្លាំង មិនខ្វះសង្វៀនប្រកួតទេ។ ខ្ញុំមានតែការផ្ដាំផ្ញើទេឥឡូវនេះ ព្រោះវ័យខ្ញុំចាស់ណាស់ទៅហើយ»។ ជាមួយគ្នានោះគ្រូបង្វឹកនៅក្លឹប Phnom Penh MMA លោក Alan Mccune បាននិយាយអំពីផលចំណេញដល់កីឡាករកម្ពុជាបែបនេះ៖«ខ្ញុំបានបង្វឹកគុនចម្រុះតាំងពីឆ្នាំ ២០១៣ មកនៅកម្ពុជាពេលកម្មវិធី Khmer Warrior Challenges ហើយ សង្វៀន ONE ធ្វើឲ្យកីឡាករកម្ពុជាកាន់តែរឹងមាំ។ យ៉ាងណាក្ដីយើងត្រូវបន្តប្រឹងថែមទៀតព្រោះនៅមានការប្រកួតច្រើន។ យើងរីកចម្រើន និង មានកីឡាករកាន់តែច្រើន តែលទ្ធផលទទួលបាននៅមានកម្រិត។ ខ្ញុំមើលឃើញថាMMA ធ្វើឲ្យចាន់ រតនា រីកច្រើនខ្លាំង ហើយគេជាកីឡាករល្អបំផុតលើក្បាច់គុនចម្រុះនៅកម្ពុជា»។ រីឯអនុប្រធានសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា លោក កែ ប៊ិនសូរស្មី បានបង្ហើបត្រួសៗអំពីចំណុចល្អដល់កីឡាករកម្ពុជាថា តាំងពីការរៀបចំព្រឹត្តិការណ៍ប្រកួត ONE Championship លើកដំបូងនៅភ្នំពេញកាលឆ្នាំ ២០១៤ កីឡាករកម្ពុជាមានការកើនឡើងផ្នែកកម្លាំង និង បច្ចេកទេសគួរឲ្យកត់សម្គាល់លើក្បាច់គុនចម្រុះ។ ក្នុងនោះកីឡាករមួយចំនួនបានក្រាញននាលនឹងក្បាច់ MMA ហើយពួកគេខំប្រឹងរហូតដល់មានឈ្មោះបោះសំឡេងទូទាំងប្រទេស និង ឆាកអន្តរជាតិទោះមិនមានការប្រកួតញឹកញាប់ក្នុងស្រុក។ ជាមួយគ្នានេះ កីឡាករដែលមានជំនាញខាងគុនខ្មែរ គឺឆាប់ចាប់បាន និង ហាត់ក្បាច់គុន MMA បានយ៉ាងល្អ។ បើប្រកួតក្នុងស្រុក ល្បីតែក្នុងស្រុក ប៉ុន្តែ បើសិនជាចូលប្រកួតលើសង្វៀន ONE គឺល្បីលំដាប់ពិភពលោក ហើយ រួមចំណែកផ្សព្វផ្សាយក្បាច់របស់ខ្មែរទៀតផង។ កីឡាករខ្មែរជាច្រើនល្បីល្បាញទូទាំងសកលតាមរយៈសង្វៀនអន្តរជាតិមួយនេះ។ អនុប្រធានសហព័ន្ធដដែលនេះ បានប្ដេជ្ញាចិត្តជាមួយថ្នាក់ដឹកនាំ និង ក្លឹប/សមាគមក្រោមដំបូលសហព័ន្ធក្នុងគោលដៅជួយឲ្យកីឡាករខ្មែរទៅប្រកួតនៅក្រៅប្រទេស និង ទទួលបានតម្លៃខ្លួនល្អប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ គួរដឹងដែរថា ONE Championship ដែលស្ថាប័នរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាកម្រិតពិភពលោក បានមករៀបចំការប្រកួតលើកដំបូងនៅព្រះរាជាណាចក្រកម្ពុជា នាឆ្នាំ ២០១៤ និងបន្តដល់ឆ្នាំ ២០១៥ មុននឹងផ្អាកការរៀបចំព្រឹត្តិការណ៍កម្រិតអន្តរជាតិនេះនៅកម្ពុជា។ ថ្មីៗ សហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជាត្រូវបានបង្កើតឡើង ហើយ សហព័ន្ធនឹងព្យាយាមសហការបង្កើតឲ្យមានការប្រកួតគុនចម្រុះលំដាប់ជាតិ និង អន្តរជាតិឡើងវិញតាមតែអាចធ្វើទៅបាន៕ | អត្ថបទ៖ ស៊ីធី |
បច្ចុប្បន្ន គេឃើញថា នៅតាមផ្ទះនីមួយៗ មានចិញ្ចឹមទន្សាយ ដើម្បីលម្អ និងដោយក្តីស្រឡាញ់។ រីឯរបៀបថែទាំវិញនោះ អ្នកចិញ្ចឹមខ្លះ ពុំទាន់បានយល់ច្បាស់នៅឡើយ ជាហេតុធ្វើឲ្យទន្សាយមិនមានសុខភាពល្អ ឬងាប់ជាដើម។ អ្នកស្រី កែវ ម៉ាឡែន ម្ចាស់កសិដ្ឋានចិញ្ចឹមទន្សាយ ខេមបូហ្វាម ដែលមានទីតាំងស្ថិតនៅភូមិ ព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ដមានជ័យ រាជធានីភ្នំពេញ បានចែករំលែកគន្លឹះខ្លីៗ ដើម្បីថែទាំទន្សាយនៅផ្ទះឲ្យបានល្អ។ អ្នកស្រី ម៉ាឡែន បានរៀបរាប់ថា ការចិញ្ចឹមទន្សាយនៅកសិដ្ឋាន និងនៅតាមផ្ទះគឺពុំដូចគ្នាឡើយ ហើយវាពុំមែនជារឿងលំបាក និងគ្មានបញ្ហាទេ ប្រសិនបើអនុវត្តតាមបច្ចេកទេសត្រឹមត្រូវ។ អង្គុយនៅជិត កូនទន្សាយ ដែលដាក់តាំងដើម្បីលក់ ម្ចាស់កសិដ្ឋានដែលមានវ័យ ៣០ឆ្នាំរូបនេះ បានបញ្ជាក់ថា អាយុទន្សាយដែលគួរយកទៅចិញ្ចឹមនៅផ្ទះ គឺមានចន្លោះ ពី១ខែកន្លះ ទៅ២ខែ ព្រោះវាមានសុខភាពរឹងមាំ ងាយសាំនឹងបរិយាកាសថ្មី។ ទន្សាយដែលមានអាយុតិចជាងនេះ ឬ ច្រើនជាងនេះ មិនល្អឡើយ។ទន្សាយដែលមានអាយុក្រោម១ខែ ជាទន្សាយដែលនៅបៅ មិនអាចយកទៅចិញ្ចឹមនៅផ្ទះបានទេ ពោលគឺមិនសង្ឃឹមថារស់ ។ ឯទន្សាយ មានអាយុចន្លោះ៣ទៅ៤ខែ គឺមិនងាយសាំ នឹងកន្លែងរស់នៅថ្មីឡើយ។ នេះជាការបញ្ជាក់របស់លោក ម៉ាឡែន។ ទាក់ទងនឹងចំណីវិញ អ្នកស្រី ម៉ាឡែន បានបញ្ជាក់ថា«ត្រូវជ្រើសរើសចំណីដែលល្អ ដាក់ចំណីឲ្យបានទៀងទាត់ គឺគ្រប់គ្រាន់ហើយ។ ចំណីមានពីរប្រភេទ គឺចំណីគ្រាប់ ដាក់មានការកំណត់។ ចំណីមួយប្រភេទទៀតនោះគឺ ស្មៅស្ងួត តម្រូវឲ្យដាក់គ្រប់ពេល»។ ក្រៅពីចំណីទាំងពីប្រភេទខាងលើ ទន្សាយអាចស៊ីចំណីស្រស់បានដូចជាត្រកួន តែត្រូវប្រាកដថាជាត្រកួនធម្មជាតិ ដែលដាំខ្លួនឯង។ ប្រសិនបើបន្លែដែលមានជាតិពុលឬ គីមី នោះបង្ករទៅជាបញ្ហា។ ម្ចាស់កសិដ្ឋាន ខេមបូហ្វាម បានឲ្យដឹងទៀតថា ទន្សាយដែលមានជំងឺរាគ ងាយនឹងងាប់ ក្នុងរយៈពេលត្រឹមតែ ១ថ្ងៃប៉ណ្ណោះ។ ចំណែកឯទីតាំង ដែលល្អសម្រាប់ទន្សាយរស់នៅ គឺជាកន្លែងដែលត្រជាក់៕ | ភ្នំពេញ៖ដើម្បីចិញ្ចឹមទន្សាយនៅផ្ទះ ឲ្យបានល្អ គេត្រូវដឹងពីគន្លឹះខ្លីៗមួយចំនួន ដែលមានដូចជា ការថែទាំ របៀបដាក់ចំណី ការដឹងពីអាយុទន្សាយ ដែលត្រូវជ្រើសរើសមកចិញ្ចឹមជាដើម។ អ្នកស្រី កែវ ម៉ាឡែន ម្ចាស់កសិដ្ឋានចិញ្ចឹមទន្សាយ ខេមបូហ្វាម បានចែករំលែកវិធីសាស្ត្រខ្លីៗ ពីរបៀបចិញ្ចឹមទន្សាយនៅផ្ទះ។ |
ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន កម្ពុជា បានស្នើឲ្យគ្រប់ភាគីពាក់ព័ន្ធគោរពចំពោះកិច្ចព្រមព្រៀងទាំងឡាយដែលត្រូវបានចុះហត្ថលេខារវាងចិន និងសហរដ្ឋអាម៉េរិក។ ជាមួយគ្នានេះ រដ្ឋាភិបាលកម្ពុជា ប្រកាស់បន្តប្រកាន់ខ្ជាប់ជានិច្ចនូវ «គោលនយោបាយចិនតែមួយ» ដោយឥតងាករេ ហើយចាត់ទុកបញ្ហានានាពាក់ព័ន្ធនឹងហុងកុង តៃវ៉ាន់ ទីបេ និងស៊ីនជាំង ជាកិច្ចការផ្ទៃក្នុងរបស់ចិន និងជាសិទ្ធិអធិបតេយ្យរបស់ចិន។ «សូមអំពាវនាវឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ស្វះស្វែងរកដំណោះស្រាយប្រកបដោយសន្តិវិធី រក្សាស្ថានភាពដើម និងចៀសវាងការបង្កហេតុដើម្បីបុព្វហេតុនៃសន្តិភាព ស្ថិរភាព វឌ្ឍនភាព និងវិបុលភាពនៅក្នុងតំបន់ និងពិភពលោក»។ នេះជាការចង់បានរបស់រដ្ឋាភិបាលកម្ពុជា។ ការប្រឈមមុខដាក់គ្នារវាងអាម៉េរិក និងចិន លើបញ្ហាតៃវ៉ាន់ កើតឡើងដោយសារតែមានដំណើរទស្សនកិច្ចរបស់ប្រធានសភាតំណាងអាម៉េរិក លោកស្រី ណាន់ស៊ី ផេឡូស៊ី នៅតៃវ៉ាន់ហើយនៅយប់ថ្ងៃទី២ ខែសីហា។ នេះជាទស្សនកិច្ចរបស់មន្ត្រីអាម៉េរិកមានឋានៈខ្ពស់មួយ ទៅតៃវ៉ាន់លើកដំបូងចាប់តាំងពីឆ្នាំ ១៩៩៧។ កាលឆ្នាំនោះ លោក Newt Gingrich ប្រធានសភាតំណាងអាម៉េរិក ក៏បានធ្វើទស្សនកិច្ចនៅតៃវ៉ាន់ដែរ។ ស្របគ្នានេះ ក្រសួងការបរទេសចិន ក្នុងថ្ងៃទី២ ខែសីហា បានថ្កោសទោសយ៉ាងខ្លាំង ចំពោះដំណើរទស្សនកិច្ចរបស់ប្រធានសភាតំណាងនៅតៃវ៉ាន់។ បើតាមក្រសួងការបរទេស ក្រុងប៉េកាំង បានដាក់ពាក្យតវ៉ារួចហើយជាមួយក្រុងវ៉ាស៊ីនតោន។ ស្របពេលមានដំណើរទស្សនកិច្ចនេះ ទូរទស្សន៍ចិន CGTN បានចុះផ្សាយថា យន្តហោះចម្បាំងចិន SU-35 បានហោះឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់។ មុនដំណើរទស្សនកិច្ចនេះ ចិនបានព្រមានជាច្រើនលើកថា អាម៉េរិកទទួលតែខុសត្រូវ។ មិនតែប៉ុណ្ណោះ ប្រធានាធិបតីចិន លោកស៊ី ជិនភីង បានប្រាប់សមភាគីអាម៉េរិក លោក ចូ បៃឌិន ដោយផ្ទាល់ថា ប្រទេសណាលេងជាមួយភ្លើង ប្រទេសនោះនឹងរលាក៕ | ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាយប់ថ្ងៃទី៣ ខែសីហានេះ បានចេញសេចក្តីថ្លែងការណ៍សម្តែងនូវការព្រួយបារម្ភចំពោះការកើនឡើងនូវភាពតានតឹងថ្មីៗនៅច្រកសមុទ្រតៃវ៉ាន់។ |
ពិធីបើកការប្រកួតកីឡាជាតិ បានប្រព្រឹត្តឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ ដោយមានការអញ្ជើញចូលរួមពីអ្នកទស្សនារាប់ពាន់នាក់ ដែលបញ្ជាក់អំពីការកើនឡើងនៃការគាំទ្រវិស័យកីឡានៅកម្ពុជា។ នាយកប្រតិបត្តិស្តីទីនៃក្រុមហ៊ុន Smart Axiata លោក Feiruz Ikhwan បានមានប្រសាសន៍ថា ក្រុមហ៊ុន Smart Axiata ដឹងពីតួនាទីរបស់យើង ក្នុងការចូលរួមគាំទ្រការអភិវឌ្ឍប្រទេសកម្ពុជា ដោយក្នុងនោះវិស័យកីឡាដើរតួយ៉ាងសំខាន់។ យើងពិតជាមានមោទនភាពយ៉ាងខ្លាំង ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យកីឡានៅកម្ពុជា និងការបណ្តុះបណ្តាលទេពកោសល្យយុវជនកម្ពុជា»។ ព្រឹត្តិការណ៍កីឡាជាតិលើកទី៣ នឹងប្រព្រឹត្តទៅនៅក្នុងរាជធានីភ្នំពេញ ខេត្តកំពត កែប សៀមរាប និងព្រះសីហនុ។ កម្មវិធីនេះ ជាព្រឹត្តិការណ៍កីឡាដ៏ធំបំផុតនៅក្នុងប្រទេសកម្ពុជា រហូតដល់ប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) និងអាស៊ានប៉ារ៉ាហ្គេមនៅឆ្នាំក្រោយ។ ការប្រកួតឆ្នាំនេះ ក៏មាននូវការដាក់បញ្ចូលការប្រកួតកីឡាជាតិប៉ារ៉ាឡាំពិកថ្នាក់ជាតិ ជាលើកដំបូងនៅកម្ពុជាផងដែរ។ កីឡាជាតិលើកទី 3 នឹងមានការដាក់បញ្ចូលកីឡាសាមញ្ញចំនួន ៣៨ និងកីឡាប៉ារ៉ាឡាំពិកចំនួន ៧ ដោយមានវិញ្ញាសាសរុបចំនួន ៤០៥។ ពិធីបិទកម្មវិធីជាផ្លូវការ នឹងប្រព្រឹត្តិនៅថ្ងៃទី 30 ខែវិច្ឆិកា ឆ្នាំ 2022។ សិល្បករខ្មែរកំពូល រួមមាន លោក ម៉ម ពេជ្ររិទ្ធ លោកស្រី មាស សុខសោភា លោក រីម ភារម្យ លោក ដួង វីរៈសិទ្ធ កញ្ញា តី និង ពូឃ្លាំង បានសម្តែងបន្តផ្ទាល់នូវបទចម្រៀងដែលទើបនិពន្ធថ្មី ក្រោមចំណងជើង «វីរភាពកីឡា» ក្នុងពិធីបើកកម្មវិធី អមជាមួយនឹងទស្សនីយភាពការសម្តែងដ៏អស្ចារ្យ ដែលប្រកបដោយទម្រង់សិល្បៈខ្មែរចម្រុះ មានតាំងពីរបាំព្រះរាជទ្រព្យ និងក្បាច់គុនបុរាណ ល្បុក្កតោ។ តារាខ្មែរល្បីៗផ្សេងទៀតពីកម្មវិធី Pleng រួមមាន G-Devith ក្មេងខ្មែរ Klapyahandz Rethko និង វុទ្ធា ជាដើម ក៏បានធ្វើឲ្យទស្សនិកជនភ្ញាក់ផ្អើលជាមួយនឹងការសម្តែងពិសេសៗផងដែរ។ ពិធីបើកកីឡាជាតិលើកទី ៣ ក៏មានការសម្តែងពីក្បាច់គុនខ្មែរផ្សេងៗ កីឡាជិះសេះ និងក្បួនដង្ហែរបស់អត្តពលិក ផងដែរ។ ការផ្សាយបន្តផ្ទាល់នៃព្រឹត្តិការណ៍នេះ ក៏ត្រូវបានចាក់ផ្សាយនៅលើទំព័រហ្វេសប៊ុក Pleng និង Smart Axiata ដោយទទួលបានចំនួនអ្នកចូលមើលចំនួនជាង ១.៤ លានដង។ ក្រុមហ៊ុន Smart Axiata ពិតជាមានមោទនភាពក្នុងការគាំទ្រការរៀបចំកីឡាជាតិកម្ពុជា ចាប់តាំងពីការរៀបចំកីឡាជាតិលើកទី 1 នៅក្នុងឆ្នាំ ២០១៦ និងលើកទី ២ នៅឆ្នាំ ២០១៨។ ដោយមានការយល់ដឹងពីសារៈសំខាន់នៃកីឡាចំពោះរបៀបវារៈកសាងប្រទេស ក្រុមហ៊ុន Smart Axiata ប្តេជ្ញាចិត្តក្នុងការចូលរួមចំណែកបង្រួបបង្រួមសង្គម ក្នុងគោលបំណងចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គមខ្មែរ និងបណ្តុះទេពកោសល្យជំនាន់ក្រោយ។ អំពីក្រុមហ៊ុន Smart ក្រុមហ៊ុន Smart Axiata Co., Ltd. ជាប្រតិបត្ដិករទូរគមនាគមន៍ចល័តឈានមុនគេក្នុងព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្នក្រុមហ៊ុនបាននិងកំពុងបម្រើអតិថិជនចំនួន ៨ លាននាក់ ស្ថិតក្រោមស្លាកសញ្ញា Smart ។ Smart Axiata គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ មានឈ្មោះថា Axiata Group Berhad ដែលជាក្រុមហ៊ុនផ្ដល់សេវាទូរគមនាគមន៍ធំជាងគេបង្អស់មួយក្នុងទ្វីបអាស៊ី។ ក្រុមហ៊ុន Smart គឺជាប្រតិបត្តិករទូរគមនាគមន៍ចល័តដែលមានភាពឈានមុខគេបង្អស់ផ្នែកសេវាបច្ចេកវិទ្យាទំនើបទាន់សម័យក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុន Smart គឺជាប្រតិបត្ដិករដំបូងបង្អស់ដែលបានដាក់ឱ្យដំណើរការសេវាបច្ចេកវិទ្យាជំនាន់ទី៤ 4G LTE ក្នុងឆ្នាំ២០១៤ បច្ចេកវិទ្យា 4G+ ក្នុងឆ្នាំ២០១៦ បច្ចេកវិទ្យា 4G+ ជាមួយ HD Voice (VoLTE) និង LTE Advance Pro ក្នុងឆ្នាំ២០១៧។ នៅពាក់កណ្តាលឆ្នាំ២០១៩ Smart បានរៀបចំកម្មវិធីបង្ហាញសាកល្បងបច្ចេកវិទ្យាជំនាន់ទី៥ 5G ដំបូងគេបង្អស់នៅកម្ពុជាដោយបង្ហាញពីភាពជាអ្នកដឹកនាំផ្នែកសេវាទិន្នន័យចល័ត។ ក្រុមហ៊ុន Smart ក៏មានផ្ដល់នូវបច្ចេកវិទ្យាទូរស័ព្ទចល័តដ៏សម្បូរបែបរួមមាន៖ សេវាបច្ចេកវិទ្យា 2G, 2.5G, 3G និង 3.75G ក៏ដូចជាសេវាកម្មទូរស័ព្ទក្រៅប្រទេស (Roaming) ដែលអាចប្រើបានច្រើនជាង ១៩០ប្រទេស។ Smart បាននិងកំពុងផ្តល់សេវាគ្របដណ្តប់ក្នុងតំបន់ប្រជាសាស្ត្រច្រើនជាង ៩៩% (កៅសិបប្រាំបួន) ភាគរយ នៅទូរទាំងព្រះរាជាណាចក្រកម្ពុជា ។ ក្រុមហ៊ុនក៏កំពុងបម្លែងខ្លួនយ៉ាងសកម្មទៅជាប្រតិបត្តិករបែបឌីជីថល តាមរយៈការផ្ដល់នូវសេវាកម្ម និងកម្មវិធីកម្សាន្តលក្ខណៈស៊ីវិល័យប្រកបដោយភាពច្នៃប្រឌិតជាច្រើន។ នេះរួមបញ្ចូលភាពជាដៃគូជាមួយភាគីអន្តរជាតិនានាដូចជា៖ ក្រុមហ៊ុន Universal Music ក្រុមហ៊ុន Apple និង ក្រុមហ៊ុន Facebook ក៏ដូចជាសេវាកម្មឌីជីថលនានា រួមមាន៖ សេវាធានារ៉ាប់រងជីវិតឆ្លាតវៃ សេវា SmartPay សេវា Pleng by Smart សេវា Pi Pay និងសេវា SmartNas។ ក្រុមហ៊ុន Smart មានចក្ខុវិស័យក្លាយជាក្រុមហ៊ុនលេខ១ និងជាក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ដែលទទួលបានកី្ដស្រលាញ់ពេញចិត្តបំផុតនៅព្រះរាជាណាចក្រកម្ពុជានៅត្រឹមឆ្នាំ២០២២ តាមរយៈកម្មវិធីទំនួលខុសត្រូវខ្ពស់លើកិច្ចការងារសង្គម និងកម្មវិធីនិរន្តរភាពនានាសម្រាប់កំណើនសេដ្ឋកិច្ច និងសង្គមជាតិ។ ក្រុមហ៊ុន Smart មានបុគ្គលិកនិយោជិតសរុបប្រមាណជាង ១.០០០ (មួយពាន់) នាក់ ក្នុងនោះរួមបញ្ចូលទាំងនិយោជិតក្នុងស្រុក និងនិយោជិតបរទេសដែលកំពុងខិតខំប្រឹងប្រែងឆ្ពោះទៅសម្រេចបេសកកម្មរួមគ្នាក្នុងការផ្សារភ្ជាប់ និងធ្វើឱ្យជីវិតកាន់តែប្រសើរឡើង។ Smart ជីវិតរស់រវើក! អត្ថបទពាណិជ្ជកម្ម | ការប្រកួតកីឡាជាតិកម្ពុជាលើកទី៣ និងកីឡាប៉ារ៉ាឡាំពិកជាតិលើកទី៣ បានចាប់ផ្តើមជាផ្លូវការ តាំងពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយមានក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេរបស់ប្រទេសគឺ Smart Axiata ជាអ្នកឧបត្ថម្ភធំនៃព្រឹត្តិការណ៍នេះ។ កម្មវិធី Pleng ដែលជាកម្មវិធីតន្រ្តីរបស់ក្រុមហ៊ុន Smart Axiata ក៏បានធ្វើការសហការជាមួយសិល្បករល្បីល្បាញក្នុងស្រុក ដើម្បីនិពន្ធបទចម្រៀងពិសេសមួយ សម្រាប់សម្តែងផ្ទាល់ក្នុងអំឡុងពេល ពិធីបើកកម្មវិធីផងដែរ។ |
អភិបាលខណ្ឌឫស្សីកែវ និងក្រុមការងារ កាលពីថ្ងៃទី២៩ មីនា បានចុះឃាត់ខ្លួនស្ត្រីម្នាក់ឈ្មោះ វ៉ា វួចគៀង ដែលប្រើប្រាស់ទំព័រហ្វេសប៊ុកឈ្មោះ Rama Brand Shop បង្ហោះផ្សព្វផ្សាយលក់ឧបករណ៍ធ្វើតេស្តCovid-19 ដោយគ្មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល។ ស្រី្ត វ៉ា វួចគៀង អះអាងប្រាប់សមត្ថកិច្ចថា ខ្លួនគ្រាន់តែជួយផ្សព្វផ្សាយពាណិជ្ជកម្ម ដើម្បីលក់ឧបករណ៍ធ្វើតេស្តឱ្យ ឈ្មោះ ម៉ូនីតា ដែលរស់នៅអាមេរិចប៉ុណ្ណោះ។ អ្នកស្រី្ត បន្ថែមថា ប្រសិនបើមានអ្នកកម្មង់ទិញ នឹងឆាតប្រាប់ អ្នកនៅអាមេរិកឱ្យផ្ញើអីវ៉ាន់មកសម្រាប់លក់បន្ត ប៉ុន្តែជាក់ស្ដែង ខ្លួនពុំទាន់ទទួលបានឧបករណ៍នេះនៅឡើយទេ។ ជាមួយគ្នាដែរសមត្ថកិច្ច បានសម្រេចឃាត់ខ្លួនស្រី្តរូបនេះ ទៅស្នងការដ្នាននគលបាលខណ្ឌឫស្សីកែវ ដើម្បីសាកសួរបន្ថែមនិងចាត់ការតាមនីតិវិធីច្បាប់។ ក្នុងសន្និសីទកាសែតក្នុងវិមានរដ្ឋសភានៅព្រឹកថ្ងៃទី៣០ មីនា នេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានខ្លាំងៗ ចំពោះអ្នកដែលផ្សព្វផ្សាយលក់ឱសថព្យាបាលនិងឧបករណ៍ធ្វើតេស្តរកជំងឺCovid-19។ សម្តេចនាយករដ្ឋមន្ត្រី បញ្ជាទៅសមត្ថកិច្ចថា៖«អ្នកណា ផ្សាយផ្ទាល់ (Live ) លក់ឱសថ និងឧបករណ៍ធ្វើតេស្តរកវីរុសកូវីដ-១៩ ត្រូវតាមចាប់អ្នកនោះ ដល់បន្ទប់ Live តែម្តងទៅ»៕ អត្ថបទទាក់ទង សម្តេច ហ៊ុន សែន៖ អ្នកណា ផ្សាយលក់ថ្នាំនិងឧបករណ៍ធ្វើតេស្តកូវីដ-១៩ ត្រូវតាមចាប់ដល់បន្ទប់ | ភ្នំពេញ៖ សមត្ថកិច្ចបានឃាត់ខ្លួនស្រី្តម្នាក់នៅភូមិបឹងឈូក សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីពេញភ្នំពេញ ដែលប្រើប្រាស់ទំព័រហ្វេសប៊ុក ធ្វើការផ្សព្វផ្សាយលក់ឧបករណ៍ធ្វើតេស្តរក COVID-19។ នេះបើតាមការអះអាងរបស់អភិបាលខណ្ឌឫស្សីកែវ លោក ជា ពិសី។ |
លោក Brad Adam ប្រធានអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ បានរិះគន់ថា រដ្ឋាភិបាលកម្ពុជា នៅតែបន្តរំលោភបំពានមកលើអតីតមន្ត្រីគណបក្សប្រឆាំងជាច្រើនរូប តាមរយៈការប្រើប្រាស់ប្រព័ន្ធតុលាការ ដើម្បីគំរាមកំហែងលើពួកគេ ក្រោយពីគណបក្សប្រឆាំងដ៏ធំមួយ ត្រូវបានរំលាយដោយគ្មានហេតុផលត្រឹមត្រូវ។ អមជាមួយការរិះគន់នេះ លោក Brad Adam ស្នើឲ្យរដ្ឋាភិបាលកម្ពុជា បញ្ចប់យុទ្ធនាការនយោបាយរំលោភបំពានលើអតីតគណបក្សសង្គ្រោះជាតិ ហើយទម្លាក់ចោលបទចោទប្រកាន់នានាលើមន្ត្រីអតីតបក្សប្រឆាំងនេះ។ សេចក្តីថ្លែងការរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ ដែលបានស្រង់សម្ដីលោក Brad Adam យ៉ាងដូច្នេះថា៖«ការធ្វើទុកបុកម្នេញរបស់លោក ហ៊ុន សែន ទៅលើក្រុមគណបក្សប្រឆាំង គឺបង្ហាញថា គាត់កំពុងអនុវត្តម្ដងហើយម្ដងទៀត នូវវិធីដែលគាត់យកទៅប្រើប្រាស់បង្ក្រាបទៅលើសំឡេងអ្នករិះគន់ និងឯករាជ្យ ដែលប្រឆាំងរដ្ឋាភិបាលកម្ពុជា»។ ប្រធានអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិរូបនេះ ក៏រំឭកប្រាប់រដ្ឋាភិបាលអំពីចំណាត់ការរបស់សហភាពអឺរ៉ុប និងរដ្ឋាភិបាលប្រទេសផ្សេងទៀត ដែលកំពុងបន្តនីតិវិធីពិនិត្យឡើងនូវអត្ថប្រយោជន៍នៃការផ្ដល់ប្រព័ន្ធអនុគ្រោះពន្ធ និងវិធានការនានាលើកម្ពុជា ដោយសារទង្វើរបស់រដ្ឋាភិបាលកម្ពុជា ដែលបានធ្វើទុក្ខបុកម្នេញក្រុមបក្សប្រឆាំងនេះផងដែរ។ អ្នកនាំពាក្យរដ្ឋាភិបាល ច្រានចោលការលើកឡើងរបស់លោក Brad Adam នេះ។ លោក ផៃ ស៊ីផាន ចាត់ទុកការលើកឡើងនេះ គ្រាន់តែជាសម្តីបំផុសបំផុលញុះញង់ឲ្យសាធារណជន យល់ច្រឡំមកលើរដ្ឋាភិបាលប៉ុណ្ណោះ។ បើតាមលោក ផៃ ស៊ីផាន ការកោះហៅរបស់តុលាការ ដោយសារមន្ត្រីអតីតបក្សប្រឆាំង ស្ថិតនៅក្រោមការសង្ស័យ ដូច្នេះគ្មានអ្វីពាក់ព័ន្ធនឹងរដ្ឋាភិបាលឡើយ។ ថ្លែងប្រាប់សារព័ត៌មានថ្មីៗ អ្នកនាំពាក្យរដ្ឋាភិបាលរូបនេះ បាននិយាយដូច្នេះថា៖«តុលាការមានការសង្ស័យលើក្រុមអតីតមន្ត្រីបក្សប្រឆាំង ដូច្នេះទើបបានជាតុលាការកោះហៅសាកសួរពួកគេ ហើយពួកគេត្រូវចូលទៅដោះបន្ទុក តាមរយៈមេធាវីគឺជារឿងល្អបំផុត។ វាមិនមែនជារឿងនយោបាយទេ វាគឺអាស្រ័យលើតុលាការដែលសង្ស័យលើពួកគេទាំងនោះ។ ដូច្នេះ(Human Right Watch) កុំមានគំនិតប្រើប្រាស់រឿងនេះ ទាញចូលក្នុងទិសដៅនយោបាយ»។ លោក គឺ ប៊ុណ្ណារ៉ា តំណាងអយ្យការអមសាលាដំបូងខេត្តបាត់ដំបង បានចេញដីកាជាបន្តបន្ទាប់ កោះហៅអតីតសកម្មជន នៃអតីតគណបក្សសង្គ្រោះជាតិជាង២០រូប នៅខេត្តបាត់ដំបង ឱ្យចូលបំភ្លឺនៅតំណាងអយ្យការខេត្តបាត់ដំបង នៅខែឧសភានេះ ពាក់ព័ន្ធនឹងករណីប្រឆាំង និងបំពានសាលដីកាតុលាការកំពូល ដែលចេញកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។ អតីតសកម្មជនទាំងនោះ រួមមាន ឈ្មោះ លោក សម វង្សតារ៉ា អតីតជំទប់ទី២ នៃសង្កាត់អូរម៉ាល់, លោក តន់ សាម៉ន អតីតចៅសង្កាត់វត្តគរ, លោក រឿន កែប អតីត ចៅសង្កាត់ក្តុលដូនទាវ , លោក សាំង ប៊ុនម៉ៅ ជំទប់ទី២ សង្កាត់ស្វាយប៉ោ , លោក ផាន់ រ៉េត អតីតជំទប់ទី១សង្កាត់ក្តុលដូនទាវ ,កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត អតីតចៅសង្កាត់អូចារ, អតីតចៅសង្កាត់ ទូល តាឯក, លោក ម៉ក់ រ៉ា និងលោក ឃួន ចំរើន អតីតចៅសង្កាត់ ចំការសំរោង ក្រុងបាត់ដំបង និងអតីតសមាជិកក្រុមប្រឹក្សា ខេត្តបាត់ដំបង, លោក ឌឹម សា រឿន ជាដើម។ ទាក់ទងបញ្ហានេះមន្ត្រីការពារសិទ្ធិមនុស្សនៃសមាគមអាដហុកប្រចាំខេត្តបាត់ដំបង ដែលបានតាមដានបញ្ហានេះ យល់ឃើញថា ការកោះហៅរបស់តុលាការនេះ មិនមែនជាអនុវត្តច្បាប់ ប៉ុន្តែអាចជាការគំរាមកំហែងការបញ្ចេញទៅវិញ។ មូលហេតុដែលលោក យិន ម៉េងលី លើកឡើងបែបនេះ ដោយសារលោកបានចូលស្ដាប់ការសាកសួររបស់តុលាការ ហើយកត់សម្គាល់ឃើញថា តុលាការបានសាកសួរអតីតមន្ត្រីគណបក្សសង្គ្រោះជាតិ ភាគច្រើនពាក់ព័ន្ធនឹងសកម្មភាពមួយចំនួន ទាក់ទងនឹងការលក់-ទិញនំបញ្ចុក និងអង្គុយញាំនំបញ្ចុកជួបគ្នា ដែលហាក់ដូចជាគ្មានអ្វីពាក់ព័ន្ធនឹងផ្លូវច្បាប់ឡើយ។ មន្ត្រីសម្របសម្រួលអង្គការអាដហុករូបនេះ បាននិយាយដូច្នេះថា៖«ខ្ញុំយល់ថា រឿងនេះវាមិនមែនជាការអនុវត្តច្បាប់ ប៉ុន្តែខ្ញុំយល់ថា វាជាយុទ្ធនាការបង្ក្រាបសំឡេងបញ្ចេញមតិរបស់អតីតមន្ត្រីគណបក្សសង្គ្រោះជាតិ ដែលអាចជាការគំរាមកំហែងពួកគេឲ្យបញ្ឈប់សកម្មភាព បញ្ឈប់ការផ្ញើសារសំឡេង បញ្ចេញមតិឆ្លើយឆ្លងប៉ុណ្ណោះ»។ បន្ថែមពីនេះលោក យិន ម៉េងលី យល់ឃើញថា ការអនុវត្តនីតិវិធីរបស់តុលាការនៅពេលនេះ វាមិនមែនធ្វើឲ្យក្រុមអ្នកប្រឆាំងថមថយសំឡេងនោះទេ ប៉ុន្តែវាកាន់តែធ្វើឲ្យពួកគេមានអារម្មណ៍ខឹងប្រព័ន្ធតុលាការ ស្របពេលស្ថានភាពនយោបាយស្ងប់ស្ងាត់នេះ។ កាលពីចុងខែមករា ឆ្នាំ២០១៨ អាជ្ញាធរខេត្តបាត់ដំបង បានចុះបិទហាងលក់នំបញ្ចុកមួយរបស់កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊ិត អតីតចៅសង្កាត់អូរចា នៃអតីតគណបក្សសង្គ្រោះជាតិ ក្រោមការសង្ស័យថា ហាងលក់នំបញ្ចុករបស់នាងមានអ្នក«ប្រកាសគាំទ្រចលនាឧទ្ទាម ចេញចូល» បរិភោគ និងអង្គុយពិភាក្សាគ្នាលើគំនិតអវិជ្ជមានប្រឆាំងរដ្ឋាភិបាល។ ក្រោយពីអាជ្ញាធរចុះបិទហាងនោះមក មន្ត្រី និងសកម្មជនអតីតគណបក្សសង្គ្រោះជាតិ ដែលចេញ-ចូលហាងនំបញ្ចុករបស់កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊ិត ស្ថិតនៅក្រោមការសង្ស័យរបស់តុលាការ ក្នុងការអនុវត្តនីតិវិធីផ្លូវច្បាប់នេះ។ ជុំវិញករណីខាងលើនេះ សារព័ត៌មានថ្មីៗ មិនអាចទាក់ទងកញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊ិត អតីតចៅសង្កាត់អូរចា នៃអតីតគណបក្សសង្គ្រោះជាតិ ដើម្បីសុំការឆ្លើយតបចំពោះនីតិវិធីបានទេ ខណៈដែលសកម្មជនពីររូបទៀត គឺលោក ថោង សារឿង និងលោក ខាន់ ប៊ុនផេង សុំមិនអត្ថាធិប្បាយអ្វីឡើយ ដោយហេតុផលថា សុំទុកពេលឲ្យមេធាវីខ្លួន ជួយដោះស្រាយរឿងនេះតាមផ្លូវច្បាប់ ជំនួសការផ្ដល់សម្តីតាមរយៈព័ត៌មាន៕ | ភ្នំពេញ៖ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ(Human Right Watch) ស្នើឲ្យរដ្ឋាភិបាលឈប់ប្រើប្រាស់ប្រព័ន្ធតុលាការរំលោភបំពានលើអតីតមន្ត្រីមូលដ្ឋានរបស់គណបក្សសង្គ្រោះជាតិ ហើយទម្លាក់ចោលការចោទប្រកាន់លើពួកគេ ។ រដ្ឋាភិបាល ចាត់ទុកការលើកឡើងនេះ គ្រាន់តែជាសម្តីបំផុសបំផុលញុះញង់ឲ្យសាធារណជន យល់ច្រឡំមកលើរដ្ឋាភិបាលប៉ុណ្ណោះ។ អតីតមន្ត្រីមូលដ្ឋាននៃអតីតគណបក្សសង្គ្រោះជាតិ នៅខេត្តបាត់ដំបង ជាង២០នាក់ ត្រូវបានតុលាការកោះហៅសាកសួរជាបន្តបន្ទាប់ ពាក់ព័ន្ធការបញ្ចេញមតិ ប្រឆាំង និងបំពានសាលដីកាតុលាការកំពូល ដែលចេញកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។ |
អគ្គស្នងការនគរបាលជាតិ ផ្សាយនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ ថា ក្រៅពីផ្ទះប្រជាពលរដ្ឋ នៅមានសាលារៀននិងវត្តអារាម២៥ខ្នងទៀត ដែលរងការខូចខាត។ ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ច បានចុះទៅជួយសាងសង់និងជួសជុលផ្ទះពលរដ្ឋឡើងវិញ។ ចំពោះអំណោយសង្គ្រោះបន្ទាន់ បានផ្តល់ជូនដល់គ្រួសារខ្លះ និងគ្រួសារខ្លះមិនទាន់បាននៅឡើយទេ។ ប៉ុន្តែនឹងមានការជួយពីសំណាក់រាជរដ្ឋាភិបាល អាជ្ញាធរខេត្ត និងកាកបាទក្រហមកម្ពុជា ក្នុងពេលឆាប់ៗនេះ ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋ៕ | ខ្យល់កន្ត្រាក់ ដែលកើតឡើងរយៈពេល២៧ថ្ងៃនៃខែមេសា បណ្ដាលឲ្យផ្ទះ១៣៧៩ខ្នងរបស់ប្រជាពលរដ្ឋ ខូចខាត ហើយមនុស្ស៥នាក់ស្លាប់ និង៦នាក់របួស ដោយសាររន្ទះបាញ់ ក្នុងខេត្តបន្ទាយមានជ័យ។ នេះបើតាមអគ្គស្នងការដ្ឋាននគរបាលជាតិ។ |
តាមរយៈសេចក្តីប្រគេនដំណឹងដល់ព្រះមេគណ លោកប្រធានមន្ទីរធម្មការ និងសាសនាគ្រប់រាជធានីខេត្តរបស់ក្រសួងធម្មការ និងសាសនា បានបញ្ជាក់ថា កន្លងមកមានករណីប្រើប្រាស់ស្លាកលេខរថយន្តដោយដាក់ឈ្មោះវត្តនៅលើរថយន្ត ដែលផ្ទុយពីអនុក្រឹត្យលេខ ៧៣ ចុះនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ ស្តីពីការចុះបញ្ជីផ្តល់បណ្ណសម្គាល់យានជំនិះ និងបំពាក់ស្លាកលេខសម្គាល់យានជំនិះ ត្រង់មាត្រា១៩ ដែលហាមប្រើប្រាស់ស្លាកលេខច្នៃប្រឌិត ឬតុបតែងបន្ថែមផ្ទុយពីផ្លាកលេខចេញដោយក្រសួង។ ដើម្បីទប់ស្កាត់កុំឲ្យមានសកម្មភាពបែបនេះតទៅទៀត ក្រសួងធម្មការ និងសាសនា សូមប្រគេនដំណឹងដល់លោកប្រធានមន្ទីរធម្មការ និងសាសនាគ្រប់រាជធានីខេត្តទាំងអស់ ផ្សព្វផ្សាយដល់វត្តអារាមទាំងអស់បញ្ឈប់ប្រើប្រាស់ស្លាកលេខបែបច្នៃប្រឌិតជាបន្ទាន់៕ | ភ្នំពេញ៖ ក្រសួងធម្មការ និងសាសនា ស្នើឱ្យបញ្ឈប់ប្រើស្លាកលេខឈ្មោះវត្តដាក់នៅលើរថយន្ត ដែលផ្ទុយពីច្បាប់ ។ ការដាក់ចេញបម្រាមនេះ ធ្វើឡើងក្រោយពីក្រសួងបានកត់សម្គាល់ថា មានរថយន្តមួយចំនួនបានប្រើប្រាស់ស្លាកលេខដោយប្រើឈ្មោះវត្ត យកទៅចរាចរនៅតាមសាធារណៈ។ |
សមយុទ្ធយោធា Quad ដែលមានប្រទេសចំនួន៤ អាមេរិក ជប៉ុន អូស្ត្រាលី និងឥណ្ឌា បានធ្វើម្តងរួចមកហើយ នាដំណាក់កាលដំបូងថ្ងៃទី៣ ដល់ថ្ងៃទី៦ ខែវិច្ឆិកា នៅក្នុងឈូងសមុទ្រ Bengal ដែលមានឈ្មោះថា Malabar។ សមយុទ្ធយោធានេះ ត្រូវបានអូស្ត្រាលីចូលរួមជាលើកដំបូង បើគិតចាប់ពីឆ្នាំ២០១៥ ដែលជាឆ្នាំអាមេរិក ជប៉ុន និងឥណ្ឌា ធ្វើសមយុទ្ធត្រីភាគីលើកដំបូង។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Kyodo។ សមយុទ្ធបន្ទាប់ ជាដំណាក់កាលពីរ នៃ Malabar ដែលត្រូវបានធ្វើឡើង ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែវិច្ឆិកា នៅភាគខាងជើងនៃសមុទ្រអារ៉ាប់។ បើតាមការបញ្ជាក់របស់ក្រសួងការពារជាតិឥណ្ឌា សមយុទ្ធយោធា Malabar ជាការពង្រឹងសាមគ្គីភាពរវាងប្រទេសប្រកាន់លទ្ធប្រជាធិបតេយ្យទាំងបួនលើតំបន់សមុទ្រមួយនេះ។ យ៉ាងណាក៏ដោយ សមយុទ្ធនេះ ត្រូវបានមើលថា ជាការទប់ស្កាត់ឥទ្ធិពលរបស់ចិននៅក្នុងតំបន់សមុទ្រអារ៉ាប់។ សមុទ្រអារ៉ាប់ មានទីតាំងស្ថិតនៅជិតផ្លូវនាវាចរណ៍ ដែលភ្ជាប់ពីតំបន់អាស៊ី-បាស៊ីហ្វិក ទៅតំបន់មជ្ឈិមបូព៌ា។ តាមរយៈគំនិតផ្តួចផ្តើមរបស់ខ្លួន ចិនបានបង្កើនសកម្មភាពផ្លូវទឹកយ៉ាងខ្លាំង នៅក្នុងផ្លូវនាវាចរណ៍នេះ។ ថ្មីៗនេះ ចិនក៏បានបញ្ជូននាវាមុជទឹករបស់ខ្លួនមកក្នុងតំបន់នេះដែរ។ សមយុទ្ធយោធាដំណាក់កាលពីរនេះ មានវត្តមានរបស់ក្រុមនាវាដឹកយុទ្ធហោះរបស់ឥណ្ឌា Vikramaditya, ក្រុមនាវាដឹកយន្តហោះរបស់អាមេរិក Nimitz, នាវា Ballarat របស់អូស្ត្រាលី និងនាវាពិឃាដ Murasame និងនាវាមុជទឹក ដែលជារបស់កងស្វ័យការពារជប៉ុន។ សមយុទ្ធយោធា Malabar បានចាប់ផ្តើមឡើងតាំងពីឆ្នាំ១៩៩២ មកម្លេះ ប៉ុន្តែកាលនោះ មានតែអាមេរិក និងឥណ្ឌាប៉ុណ្ណោះ។ ជប៉ុន បានចូលរួមសមយុទ្ធនេះ នៅឆ្នាំ២០១៥ និងប្រទេសចុងក្រោយ គឺអូស្ត្រាលី ដែលបានចូលរួម នៅក្នុងឆ្នាំ២០២០ ៕ | ដៃគូសន្ទនាសន្តិសុខចតុភាគី(Quad) នៅថ្ងៃទី១៧ ខែវិច្ឆិកា បានចាប់ផ្តើមធ្វើសមយុទ្ធដំណាក់កាលពីរ នៅក្នុងសមុទ្រអារ៉ាប់ ដើម្បីប្រឆាំងនឹងការកើនឡើងឥទ្ធិពលរបស់ចិន។ ចិន បានបង្កើនឥទ្ធិពលរបស់ខ្លួន នៅក្នុងតំបន់សមុទ្រនេះ តាមរយៈគម្រោងគំនិតផ្តួចផ្តើម «ផ្លូវ និងខ្សែក្រវាត់»។ |
អស់រយៈពេល៣៨ឆ្នាំជាប់ៗគ្នា ទីតាំងដែលមានតម្លៃដីខ្ពស់ជាងគេនៅជប៉ុន គឺនៅពីមុខអគារលក់រាយសម្ភារៈការិយាល័យ Kyukyodo ក្នុងតំបន់ផ្សារទំនើប Ginza។ នៅឆ្នាំ២០២៣ តម្លៃក្នុងមួយម៉ែត្រការ៉េនៅទីនេះគឺ៤២,៧២លានយ៉េន (២៩៦០០០ដុល្លារ) ខ្ពស់ជាងឆ្នាំមុន១,១ភាគរយ។ ជាលើកដំបូងហើយដែលទីតាំងនេះ បានឡើងថ្លៃក្នុងរយៈពេលបីឆ្នាំជាប់គ្នា។ នេះបើយោងតាមទិន្នន័យចេញផ្សាយថ្មីពីទីភ្នាក់ងារពន្ធជាតិជប៉ុន។ Ginza ត្រូវបានគេស្គាល់ជាទីតាំងដែលមានហាង និងភោជនីយដ្ឋានទំនើបៗ ដែលតែងតែជាទីពេញនិយមសម្រាប់អ្នកទេសចរ។ Kyukyodo បានបើកហាងមួយដែលមានទីតាំងនៅជាប់នឹងដីនេះតាំងពីឆ្នាំ ១៦៦៣ ដែលមានលក់នូវខាងគ្រឿងក្រអូប សម្ភារៈសរសេរអក្សរផ្ចង់ និងក្រដាសប្រពៃណីជប៉ុន។ តាមមាត្រដ្ឋានជាតិជប៉ុន តម្លៃដីខាងមុខជាមធ្យមបានកើនឡើង១,៥ភាគរយក្នុងឆ្នាំ ២០២៣ ធៀបនឹងឆ្នាំមុន ដែលនេះជាការកើនឡើងពីរឆ្នាំជាប់ៗគ្នា។ ទោះបីជាមានដីទំហំមួយម៉ែត្រការ៉េជាមួយនឹងតម្លៃខ្ពស់បែបនេះក៏ដោយ ទីក្រុងតូក្យូមិនមែនជាតំបន់ដែលមានការកើនឡើងតម្លៃដីច្រើនជាងគេក្នុងឆ្នាំនេះទេ។ យោងតាមការស្ទង់មតិតម្លៃដីខាងមុខនៅទីក្រុងតូក្យូឆ្នាំ ២០២៣ បានកើនឡើងត្រឹមតែ ៣,២ភាគរយ ប៉ុណ្ណោះដែលជាប់ចំណាត់ថ្នាក់ទី៤ បន្ទាប់ពីកោះហុកកៃដូ ហ្វូគូអូកា និងមីយ៉ាជី។ កោះហុកកៃដូ មានតម្លៃដីកើនឡើង៦,៨ភាគរយ ដោយសារតម្រូវការដីលំនៅដ្ឋាននៅក្នុងទីក្រុង Sapporo និងជាយក្រុង។ ទន្ទឹមនឹងនេះ ដីពាណិជ្ជកម្មក៏កំពុងកើនឡើងគួរឱ្យកត់សម្គាល់ជាមួយនឹងការរំពឹងទុកនៃការពង្រីកខ្សែរថភ្លើង Hokkaido Shinkansen នៅចុងឆ្នាំ ២០៣០។ បើតាមសារព័ត៌មានជប៉ុន Nikkei តម្លៃដីនៅជប៉ុនមានភាពប្រសើរឡើង ដោយសារឥទ្ធិពលនៃជំងឺរាតត្បាតបានថមថយ និងបានវិលត្រឡប់នៃសកម្មភាពសេដ្ឋកិច្ច ជាពិសេសនៅតំបន់ទេសចរណ៍ និងកណ្តាលទីក្រុង។ បន្ថែមពីលើតម្លៃដីនៅក្នុងតំបន់ Ginza កើនឡើង ទីក្រុងក្យូតូដែលត្រូវបានរងផលប៉ះពាល់យ៉ាងខ្លាំងដោយជំងឺរាតត្បាតក៏រីកចម្រើនផងដែរ។ នៅឆ្នាំ ២០២១ តម្លៃដីនៅតំបន់ស្ថានីយ៍ Gion-Shijo នៃខ្សែ Keihan បានធ្លាក់ចុះ ៨,៧ភាគរយ ប៉ុន្តែបានកើនឡើងមកវិញនៅឆ្នាំនេះក្នុងអត្រា ៦ភាគរយ ដោយសារការត្រលប់មកវិញរបស់ភ្ញៀវទេសចរក្នុងស្រុក៕ | ដីខាងមុខអគារ Kyukyodo ក្នុងទីក្រុង Ginza នៃរដ្ឋធានីតូក្យូមានតម្លៃ ២៩៦០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ដែលជាតម្លៃថ្លៃបំផុតនៅក្នុងប្រទេសជប៉ុន។ |
ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ លទ្ធផលនៃការផ្លាស់ប្តូរឆ្នាំគោលគណនេយ្យជាតិឆ្នាំ២០១៤ នៅថ្ងៃទី២ ខែកក្កដា លោក ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានលើកឡើងថា ការធ្វើជំរឿនសេដ្ឋកិច្ច និង ផ.ស.ស. តាមឆ្នាំរបស់កម្ពុជា មានការកើនឡើងជាលំដាប់។ ក្នុងបរិបទនេះ កម្ពុជា នឹងបាត់បង់ការគាំទ្រ កម្ចីសម្បទាន ការលើក លែងពន្ធនាំចេញពីបណ្ដាប្រទេស និងដៃអភិវឌ្ឍន៍មួយចំនួន។ ទោះជាយ៉ាងណា កម្ពុជាត្រូវតែផ្លាស់ប្ដូរឆ្នាំគោលគណនេយ្យជាតិ រៀងរាល់៥ ឬ១០ឆ្នាំម្តង ដើម្បីបង្ហាញពីសកម្មភាពសេដ្ឋកិច្ច ការផ្លាស់ប្ដូរជាចរនាសម្ព័ន្ធ និងចាប់វិស័យថ្មីៗ ចូលជាខឿនសេដ្ឋកិច្ច។ លោក លោក ផាន់ ផល្លាពន្យល់ដូច្នេះថា៖ «នៅពេលយើងកែប្រែ GDP តាមឆ្នាំបែបនេះ! ពិតណាស់ យើងនឹងបាត់បង់កម្ចីសម្បទាន និងការលើកលែងពន្ធនាំចេញ ពីបណ្ដាប្រទេស និងដៃអភិវឌ្ឍន៍មួយចំនួន ក៏ព្រោះតែយើង កំពុងតែចាកចេញពីប្រទេសកំពុងអភិវឌ្ឍន៍។ តែយ៉ាងណា យើងត្រូវតែធ្វើ ព្រោះមានវិស័យខ្លះរីកថ្មី ហើយវិស័យខ្លះស្លាប់ទៅវិញ។ ដូច្នេះការផ្លាស់ប្ដូរជារចនាសម្ព័ននេះ វាកើតឡើងតាមពេលវេលា និងស្ថានភាពជាក់ស្ដែងនៃសេដ្ឋកិច្ច។ ដូចជា ឥឡូវយើងឃើញ វិស័យឌីជីថល, អនឡាញ កើនឡើងខ្លាំងមែនទែន។ ដូច្នេះ បើយើងមិនផ្លាស់ប្ដូរទេ យើងមិនចាប់វិស័យនេះចូលបានទេ»។ លោក ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច (កាន់មេក្រូ) ក្នុងពិធីបើកសិក្ខាសាលា «ផ្សព្វផ្សាយស្តីពីលទ្ធផលនៃការផ្លាស់ប្តូរឆ្នាំគោលគណនេយ្យជាតិឆ្នាំ២០១៤»នៅថ្ងៃទី២ ខែកក្កដា។ កម្ពុជា បានចាកចេញពីប្រទេសដែលមានប្រាក់ចំណូលកម្រិតទាប ទៅកម្រិតមធ្យម។ នៅឆ្នាំ ២០២៩ កម្ពុជា នឹងបន្តចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច ខណៈបច្ចុប្បន្ន កម្ពុជា ចាត់ទុកវិស័យឧស្សាហកម្ម កសិកម្ម ជាផ្នែកមួយដ៏សំខាន់ក្នុងការជំរុញកំណើន ផ.ស.ស.។ យោងតាមលទ្ធផលបឋមការផ្លាស់ប្តូរឆ្នាំគោល ផ.ស.ស. ឆ្នាំ២០១៤ វិស័យកសិកម្មបានរួមចំណែក ២២ភាគរយ នៃ ផ.ស.ស. ថយចុះ២៩ភាគរយ, វិស័យឧស្សាហកម្មមាន៣០ភាគរយ កើនពី២៦ភាគរយ, វិស័យសេវាកម្ម៤២ភាគរយ កើនពី៤០ភាគរយ។ លោក ផាន់ ផល្លា ជឿថា ក្នុងរយៈពេល៥ឆ្នាំខាងមុខ អត្រាក្រីក្រដែលកើតលើពលរដ្ឋកម្ពុជានឹងត្រូវបានកាត់បន្ថយជាអតិបរមា។ ទន្ទឹមនោះ រដ្ឋនៅតែបន្តការគាំទ្រដល់ពលរដ្ឋស្ថិតក្នុងស្ថានភាពលំបាក ឬមានប្រាក់ចំណូលទាបដដែល តាមរយៈការផ្ដល់ប័ណ្ណសមធម៌ និងការគាំទ្រផ្សេងៗ ដើម្បីលើកកម្ពស់កម្រិតជីវភាពរបស់ពួកគេឱ្យប្រសើរឡើង។ សូមជម្រាបថា នៅឆ្នាំ២០២២ ផ.ស.ស. ពលរដ្ឋកម្ពុជាក្នុងម្នាក់មានប្រមាណ២៣៤៥ដុល្លារ ដែលចាត់ចូលប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាប។ ចំពោះប្រទេសដែល ផ.ស.ស. កម្រិតទាបមានត្រឹម ១១៤៥ដុល្លារ រីឯកម្រិតខ្ពស់មានខ្ទង់១ម៉ឺនដុល្លារ៕ អត្ថបទទាក់ទង កម្ពុជា ផ្លាស់ប្តូរឆ្នាំគោលគណនេយ្យជាតិពីឆ្នាំ២០០០ ទៅឆ្នាំ២០១៤ | កម្ពុជា បានប្រកាសផ្លាស់ប្ដូរឆ្នាំគោលគណនេយ្យជាតិឆ្នាំ២០០០ មកឆ្នាំ២០១៤។ សេដ្ឋកិច្ចកម្ពុជា មានទំហំ ៨៨,៩ ទ្រីលានរៀល ឬស្មើ ២២,១ ប៊ីលានដុល្លារ ក្នុងឆ្នាំ២០១៤ កើនឡើងជិត៤០ភាគរយ ធៀបនឹងឆ្នាំ២០០០ ដែលមានត្រឹម ៦៧,៤ទ្រីលានរៀល។ ទន្ទឹមនេះ ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ ផ.ស.ស. ក៏កើនពី ១ ១៣១ដុល្លារ ដល់១ ៤៨៩ ដុល្លារ ក្នុង២០១៤ និង២ ៣៤៥ដុល្លារ នៅឆ្នាំ២០២២។ បន្ទាប់ពីការវាស់វែងសេដ្ឋកិច្ច និងផ.ស.ស. ពលរដ្ឋកើនឡើង តើកម្ពុជាអាចបាត់បង់ការគាំទ្រផ្នែកហិរញ្ញប្បទាន ឬជំនួយផ្សេងៗ ពីអន្តរជាតិដែរទេ? |
ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោក-អ្នកទស្សនាវីដេអូ សម្ភាសកញ្ញា មាស សុខសោភា ជាមួយសារព័ត៌មានថ្មីៗខាងក្រោមដូចតទៅ៖ ការរស់នៅក្នុងព្រៃដែលគ្មានលុយ គ្មានអ៊ីនធឺណែត(Internet) គ្មានសម្ភារប្រើប្រាស់គ្រប់គ្រាន់ ជាដើមនោះ សម្រាប់តារាចម្រៀងរូបនេះ គឺពិតជាអាចរស់នៅជាមួយធនធានធម្មជាតិដ៏ស្រស់ស្អាតទាំងនេះដែលពោរពេញទៅដោយសេចក្តីសុខជាមួយនឹងភាពស្រស់បំព្រងនៃសម្រស់ធម្មជាតិ។ តារាចម្រៀងអាជីពរូបនេះបានរៀបរាប់យ៉ាងដូច្នេះ៖ « នៅពេលដើរ[ក្នុងព្រៃ] យើងមានអារម្មណ៍ដាក់ក្នុងជីវិតថា ប្រសិនបើជីវិតខ្ញុំនៅរស់ជាមួយធម្មជាតិអ៊ីចឹង! [តើ]ខ្ញុំអាចរស់នៅបានទេ? សម្រាប់ខ្ញុំគឺពិតជាអាចរស់នៅបាន។ ហើយខ្ញុំមានសេចក្តីសុខម្យ៉ាងទៀត គឺគ្មានអ្វីរំខានខ្ញុំ ដោយខ្ញុំឮតែសំឡេងធម្មជាតិ ដែលស្រស់ស្រាយ និងបរិសុទ្ធសម្រាប់ខ្ញុំ»។ ជាមួយនឹងគ្នានេះ កញ្ញា មាស សុខសោភា ក៏បានចែករំលែកបទនូវពិសោធន៍របស់ខ្លួនក្នុងការដើរព្រៃដល់អ្នកគាំទ្រនិងសិល្បៈករនានា គួរតែផ្តល់ពេលវេលានិងចំណង់ចំណូលចិត្តឱ្យខ្លួនឯង ដែលលោក-អ្នកមិនធ្លាប់ធ្វើ ឬក៏មានគំនិតចង់ធ្វើនោះ គឺត្រូវតែធ្វើដើម្បីបំពេញនូវសេចក្តីសុខពិតប្រាកដរបស់ខ្លួនឯង។ ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ កញ្ញា មាស សុខសោភា បានអំពាវនាវដូច្នេះ៖ «សូមឱ្យបងប្អូនយើងសាកដើរលេងកម្សាន្តក្នុងព្រៃពិតប្រាកដ...។ ខ្ញុំចង់ឱ្យអ្នកទាំងអស់គ្នាសាកល្បងដើរក្នុងព្រៃឱ្យបានម្តងក្នុងមួយជីវិត កុំឱ្យរំលង ទោះថាស្រលាញ់ ឬមិនស្រលាញ់ក៏ដោយ ព្រោះវាជាពេលវេលាក៏កម្រណាស់ សម្រាប់ជីវិត»៕ | ព្រះវិហារ៖ ការឡើងភ្នំ ឬ ការដើរព្រៃ ដើម្បីស្តាប់និងគយគន់សម្រស់ព្រៃព្រឹក្សាដែលជាសម្បត្តិធម្មជាតិ គឺជាចំណូលចិត្តមួយយ៉ាងធំនៃឆាកជីវិតរបស់តារាចម្រៀង មាស សុខសោភា។ សម្រាប់តារាចម្រៀងដ៏ល្បី រូបនេះ ការឡើងភ្នំ និងដើរលេងកម្សាន្តក្នុងព្រៃនៅតាមតំបន់នានា ក្រៅពីមានសេចក្តីសុខផ្លូវចិត្តហើយនោះ ក៏ធ្វើឱ្យកញ្ញា សោភា មានគំនិតថ្មីៗក្នុងការអភិវឌ្ឍអាជីពរបស់ខ្លួនបានកាន់តែល្អប្រសើរ ផងដែរ។ |
ជំនួបធំបំផុតរវាងក្រុមយក្សអេស្ប៉ាញទាំងពីរសម្រាប់ជើងទី២ នឹងត្រូវធ្វើឡើងនៅកីឡដ្ឋាន កីឡដ្ឋាន Santiago Bernabeu ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ ពោលគឺនៅក្នុងការប្រកួតសប្តាហ៍ទី៣០។ ការប្រកួតដំបូងរបស់ Barcelona ក្នុងក្របខណ្ឌលីគកំពូលអេស្ប៉ាញ ត្រូវធ្វើឡើងនៅថ្ងៃទី២៧ ខែកញ្ញា ដោយក្រុមដែលមានអ្នកចាត់ការទូទៅថ្មីលោក Ronald Koeman ទទួលភ្ញៀវ Villarreal ។ ចំណែកការប្រកួតបើកឆាកលីគជាមួយក្រុម Elche ដែលត្រូវធ្វើនៅថ្ងៃទី១៣ កញ្ញានោះ ត្រូវលើកពេល។ ចំណែក Real Madrid វិញ ក្រុមការពារជើងឯកនេះក៏ត្រូវពន្យារពេលប្រកួតបើកឆាកជាមួយ Getafe ផងដែរ។ ក្រុមដែលមានលោក Zinedine Zidane ជាអ្នកចាត់ការនេះ ត្រូវចាប់ផ្ដើមរដូវកាលថ្មីសម្រាប់ប្រកួតដំបូងជាមួយ Real Sociedad ដែលធ្វើឡើងនៅថ្ងៃទី២០ ខែសីហា។ ការប្រកួតទាំងអស់នៅ La Liga រដូវកាលថ្មីនេះ នៅតែបន្តមិនឲ្យមានអ្នកគាំទ្រចូលទីលានទស្សនាផ្ទាល់ដដែល ដើម្បីការពារការឆ្លងរាលដាលនៃជំងឺ COVID-19៕ | Barcelona នឹងប្រើកីឡដ្ឋាន Camp Nou ដើម្បីទទួលស្វាគមន៍ Real Madrid ក្នុងជំនួបយក្ស El Clasico ជើងទី១នៃក្របខណ្ឌ La Liga រដូវកាល ២០២០-២១ នៅថ្ងៃទី ២៥ ខែតុលា។ LaLiga បានប្រកាសកាលវិភាគប្រកួតរបស់ខ្លួនរួចរាល់ហើយ មុនរដូវកាលថ្មីត្រឡប់ចូលវិញនៅថ្ងៃទី១៣ ខែកញ្ញា។ |
«ដើម្បីសង្គមជាតិ យើងអាចធ្វើបាន» ជាប្រធានបទមួយ របស់គម្រោងចិត្តដូចគ្នា។ គម្រោងចិត្តដូចគ្នានេះ រៀបចំឡើងក្នុងគោលបំណងឲ្យយុវជនចូលរួមជាដំណោះស្រាយ ជាជាងការឈរមើល និងរិះគន់លើបញ្ហាប្រឈមរបស់សង្គម។ អស់រយៈពេល ៦ខែ គម្រោងចិត្តដូចគ្នា បានរកឃើញជ័យលាភីចំនួន ៣ក្រុម នៅព្រឹកថ្ងៃទី ២៧ តុលានេះ។ ជ័យលាភីទាំង ៣ក្រុម ក្នុងកម្មវិធីគម្រោងចិត្តដូចគ្នានេះ បានអនុវត្តគម្រោងទាក់ទងនឹង សោភ័ណភាពទីក្រុង និងបញ្ហាសុខភាពប្រជាជនផ្សេងៗ ដែលពួកគេបានអនុវត្តគម្រោង។ ម្ចាស់ជ័យលាភីលេខ ១ ក្នុងគម្រោងចិត្តដូចគ្នា យុវជន សាន់ សោភ័ណ បានឲ្យដឹងថា គម្រោងនេះ បានធ្វើឲ្យយុវជនមានភាពរឹងមាំ និងផ្ដល់ឱកាសសម្រាប់យុវជនកម្ពុជា អាចរកដំណោះស្រាយល្អៗ ជួយដល់សង្គម។ លោក សាន់ សោភ័ណ លើកឡើងថា យុវជន គួរតែឆ្លៀតធ្វើការងារក្នុងសង្គមខ្លះ ព្រោះការងារសង្គម ធ្វើឲ្យយុវជនទទួលបានបទពិសោធន៍ និងចំណេះដឹងប្លែកៗ។ និស្សិតឆ្នាំទី២ រូបនេះ ក៏បានលើកទឹកចិត្តដល់យុវជនឲ្យចូលរួមក្នុងការងារសង្គមឲ្យបានច្រើន ដើម្បីទទួលប្រយោជន៍រួមសម្រាប់សង្គម។ លោកស្រី ងួន សូនី ចំណែកឯ ប្រធានគម្រោងចិត្តដូចគ្នា លោកស្រី ងួន សូនី បានលើកឡើងថា យុវជន ដែលចូលរួមប្រកួតក្នុងគម្រោងនេះ ត្រូវបង្កើតជាគម្រោងទៅតាមលទ្ធផល និងការយល់ឃើញពីបញ្ហាក្នុងសង្គម ដែលគេមើលឃើញ និងដោះស្រាយបញ្ហា តាមរយៈការអនុវត្តគម្រោងនេះ។ ប្រធានគម្រោងចិត្តដូចគ្នារូបនេះ បញ្ជាក់ថា យុវជនឆ្នើមទាំង ៥ក្រុម ដែលមកដល់វគ្គនេះ នឹងបានរៀនសូត្រ និងដកស្រង់បទពិសោធន៍ជាក់ស្ដែង ការធ្វើការងារពិត តាមរយៈការអនុវត្តគម្រោងរបស់ពួកគេ។ សម្រាប់ជ័យលាភីគម្រោងចិត្តដូចគ្នានេះ ជ័យលាភីលេខ ១ បានទៅលើនិស្សិតមកពីសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ លេខ២ បានទៅលើនិស្សិតមកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងជ័យលាភីលេខ៣ បានលើនិស្សិតមកពីសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ។ សូមបញ្ជាក់ថា គម្រោងចិត្តដូចគ្នា បានចាប់ផ្ដើមតាំងពីខែមេសា រហូតមកដល់ខែតុលា តាមរយៈការធ្វើគម្រោងផ្សេងៗ។ សិស្សនិស្សិតតាមសកលវិទ្យាល័យផ្សេងៗចំនួន ២៩ក្រុម បានដាក់ពាក្យចូលរួមប្រកួត បន្ទាប់មក ក្រុមចំនួន ១៣ បានជ្រើសដើម្បីបណ្ដុះបណ្ដាល និងការពារគម្រោងរបស់ខ្លួន។ក្រោយពីការពារគម្រោងរបស់ខ្លួន មានក្រុមឆ្នើមចំនួន ៥ ត្រូវបានគណៈវិនិច្ឆ័យយ៉ាងល្អិតល្អន់។ បន្ថែមលើនេះ ក្រុមឆ្នើមទាំង ៥ ទទួលបានថវិកាចំនួន ៣លានរៀល ដើម្បីអនុវត្តគម្រោងក្នុងរយៈពេល ៣ខែ៕ | ភ្នំពេញ៖ ក្រោយការប្រកួតប្រជែង គម្រោងចិត្តដូចគ្នា អស់រយៈពេល ៦ខែ មានក្រុមចំនួន ៣ បានមកទទួលជ័យលាភីក្នុងការប្រកួតនេះ ក្នុងចំណោមក្រុមចំនួន ២៩។ ក្នុងកម្មវិធីគម្រោងចិត្តដូចគ្នានេះ ម្ចាស់ជ័យលាភីលេខ១ ជាក្រុមនិស្សិតមកពីសាកលវិទ្យាល័យប៊ែលធី បានលើកទឹកចិត្តដល់យុវជនឲ្យចូលរួមក្នុងការងារសង្គមឲ្យបានច្រើន ដើម្បីទទួលប្រយោជន៍រួមសម្រាប់សង្គម។ |
ប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters លោក Derek Chollet និយាយថា អាម៉េរិកព្រួយបារម្ភជាខ្លាំងចំពោះវិបត្តិនៅមីយ៉ាន់ម៉ា ខណៈបញ្ហាដែលផ្ទុះឡើងតាំងពីរដ្ឋប្រហារឆ្នាំ២០២១ បានរីកធំឡើងទន្ទឹមនឹងការរីកចំរើននៃទំនាក់ទំនងរវាងរបបយោធាមីយ៉ាន់ម៉ាជាមួយរុស្ស៊ី។ «អ្នកណាក៏ដោយដែលនិយាយទៅកាន់ទីក្រុងមូស្គូ គួរតែប្រាប់ពួកគេថា ការបន្តការគាំទ្ររបបយោធារបស់រុស្ស៊ីជារឿងដែលមិនអាចទទួលយកបានទេ»។ លោក Derek Chollet បាននិយាយបែបនេះនៅក្នុងបទសម្ភាសជាមួយអ្នកកាសែតនៅថ្ងៃទី២៣ ខែមីនា។ លោកក៏បានសង្កត់ធ្ងន់ថា ការគាំទ្ររបបយោធាមិនត្រឹមតែជាបញ្ហាសម្រាប់មីយ៉ាន់ម៉ាប៉ុណ្ណោះទេ បុន្តែវាក៏បានប៉ះពាល់ដល់ស្ថិរភាពក្នុងតំបន់ផងដែរ។ លើសពីនេះ លោក Chollet ក៏បានបង្ហាញការព្រួយបារម្ភជាខ្លាំងពីការពង្រឹងទំនាក់ទំនងរវាងយោធាមីយ៉ាន់ម៉ានិងរុស្ស៊ី។ ទន្ទឹមនេះ លោកក៏បានបន្ថែមថា ការផ្គត់ផ្គង់សព្វាវុធរបស់រុស្ស៊ីទៅឱ្យមីយ៉ាន់ម៉ា ជារឿងដែលធ្វើឱ្យលោកកាន់តែមានភាពព្រួយបារម្ភ។ មីយ៉ាន់ម៉ាបានស្ថិតក្នុងភាពចលាចលចាប់តាំងពីរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិលនៅឆ្នាំ២០២១។ បញ្ហានេះបានធ្វើឱ្យមនុស្សប្រហែល១,២លាននាក់ត្រូវភៀសខ្លួន។ នេះបើយោងតាមទិន្នន័យរបស់អង្គការសហប្រជាជាតិ។ កន្លងមកទាំងក្រុមសកម្មជន និងអ្នកជំនាញរបស់អង្គការសហប្រជាជាតិបានថ្កោលទោសរុស្ស៊ីដែលបានបង្ហាញសំឡេងគាំទ្ររបបយោធា ក៏ដូចជាចិន ចំពោះការផ្គត់ផ្គង់អាវុធដល់របបយោធា នៅក្រុមយោធាត្រូវចោទប្រកាន់ថាបានប្រព្រឹត្តអំពើឃោរឃៅជាប្រព័ន្ធប្រឆាំងនឹងជនស៊ីវិល។ រុស្ស៊ី បានក្លាយជាសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់មីយ៉ាន់ម៉ាចាប់តាំងពីរដ្ឋប្រហារមក ខណៈដែលប្រទេសលោកខាងលិចបង្កើនការដាក់ទណ្ឌកម្មលើរបបយោធា។ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងអ្នកការទូតរបស់រុស្ស៊ី បានទៅបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ា ខណៈដែលប្រមុខរបបយោធាមីយ៉ាន់ម៉ាលោក មីន អ៊ុងឡាំងបានទៅបំពេញទស្សនកិច្ចជាច្រើនដងនៅរុស្ស៊ី ក៏ដូចជាទទួលបានសញ្ញាប័ត្របណ្ឌិតកិត្តិយសពីរុស្ស៊ីផង៕ | ទីប្រឹក្សាក្រសួងការបរទេសអាម៉េរិកលោក Derek Chollet នៅថ្ងៃទី២៣ ខែមីនា បានលើកឡើងថា ការគាំទ្ររបស់រុស្ស៊ីចំពោះមេដឹកនាំយោធាមីយ៉ាន់ម៉ា ជារឿងមិនអាចទទួលយកបាន និងធ្វើឱ្យមានអស្ថិរភាពក្នុងតំបន់ ខណៈដែលការផ្គត់ផ្គង់អាវុធដល់របបយោធានេះនឹងធ្វើឱ្យជម្លោះនៅមីយ៉ាន់ម៉ាកាន់តែធំឡើង។ |
នាយករដ្ឋមន្ត្រីកាណាដា ចាស្ទីន ទ្រូដូ កាលពីថ្ងៃទី២០ ខែមិថុនា បានទៅសុំជំនួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដើម្បីឲ្យជួយដោះស្រាយបញ្ហាជនជាតិកាណាដាពីរដែលកំពុងត្រូវបានជាប់ឃុំខ្លួននៅទឹកដីចិន ព្រោះលោក ត្រាំ ត្រូវជួបលោកប្រធានាធិបតីចិន ស៊ី ជិនភីង ។ នៅថ្ងៃទី២ ខែកក្កដា លោក ទ្រូដូ ក៏និយាយថា លោកមានទំនុកចិត្តខ្ពស់ថា លោក ត្រាំ លើកករណីនេះទៅជជែកជាមួយសមភាគីចិនក្នុងជំនួបនៅជប៉ុន។ អត្ថបទទាក់ទង កាណាដា រកជំនួយពីអាមេរិកដើម្បីមានការដោះលែងជនជាតិខ្លួនពីរនាក់ជាប់ឃុំនៅចិន យ៉ាងណាមិញ ប៉េកាំងប្រាប់ក្រុងអូតាវ៉ាកុំឲ្យរំពឹងវ៉ាស៊ីនតោនឲ្យសោះ ព្រោះមិនអាចជួយអ្វីបានឡើយ ហើយបានដាស់តឿនអូតាវ៉ាកុំឆោតពេក។ ជុំវិញការលើកឡើងរបស់លោក ទ្រូដូ ខាងលើ អ្នកនាំពាក្យក្រសួងការបរទេសចិន Geng Shuang និយាយថា ការគៀងគរសម្ព័ន្ធមិត្ត មិនអាចដាក់សម្ពាធលើចិនបានឡើយ ដោយសារចិនជាប្រទេសគោរពនីតិរដ្ឋ ហើយប្រព័ន្ធយុត្តិធម៌ ធ្វើការដោយឯករាជ្យ និងមិនឲ្យមានការអន្តរាគមន៍អ្វីទេ។ ក្នុងសន្និសីទសារព័ត៌មានថ្ងៃទី៣ ខែកក្កដា អ្នកនាំពាក្យខាងលើក៏និយាយបែបឌឺដងឲ្យកាណាដាដែលពឹងអាមេរិកទៀតថា៖ «កុំឆោតពេកដែលជឿថា សម្ព័ន្ធមិត្តនោះជួយកាណាដាតាមតម្រូវការរបស់ខ្លួននោះ។ យ៉ាងច្រើនណាស់ ពួកគេនិយាយឲ្យតែបានរួចពីមាត់ប៉ុណ្ណោះ។ ចុងក្រោយ បញ្ហានេះជារឿងរវាងចិន និងកាណាដាផ្ទាល់។» មន្ត្រីក្រសួងការបរទេសចិនដដែលនេះ នៅតែរុញការទទួលខុសត្រូវទាំងអម្បាលម៉ានលើកាណាដាជុំវិញភាពល្អក់កករក្នុងទំនាក់ទំនងទ្វេភាគីនាពេលបច្ចុប្បន្ននេះ។ លោកចង់និយាយសំដៅការឃាត់ខ្លួនមន្ត្រីក្រុមហ៊ុនបច្ចេកវិទ្យាចិន Huawei ពីសំណាក់ប៉ូលិសកាណាដាតាមសំណើសុំធ្វើបត្យាប័នរបស់អាមេរិក។ ក្រោយការឃាត់ខ្លួននេះ ជនជាតិកាណាដាពីរនាក់ដែលម្នាក់ជាអតីតមន្ត្រីការទូតផងនោះ ត្រូវអាជ្ញាធចិនចាប់ខ្លួន និងចោនប្រកាន់ពីបទលួចព័ត៌មានសម្ងាត់។ ស្របពេលទំនាក់ទំនងកាន់តែជូរចត់នោះ លោក ទ្រូដូ ផ្ទាល់ ក៏បានជួបលោក ស៊ី នៅជប៉ុនផងដែរ ហើយប្រធានបទជនជាតិកាណាដាពីរនាក់នោះ ក៏ត្រូវបានពិភាក្សាផងដែរ។ សម្រាប់ច្រកចេញវិញ លោក Geng Shuang បញ្ជាក់ថា កាណាដាដឹងច្បាស់ពីឬសគល់នៃបញ្ហាដែលកើតឡើង ហើយចិនសង្ឃឹមថា កាណាដា នឹងចាត់វិធានការចាំបាច់ដើម្បីឲ្យទំនាក់ទំនងទ្វេភាគីវិលទៅរកភាពល្អប្រសើរឡើងវិញឲ្យបានឆាប់៕ | ក្ដីសង្ឃឹមរបស់កាណាដាដែលពឹងពាក់អាមេរិកឲ្យជួយនិយាយជាមួយចិនដើម្បីឈានទៅការដោះលែងជនជាតិកាណាដាពីរនាក់ ទំនងត្រូវរលាយសូន្យហើយ។ តាមរយៈអ្នកនាំពាក្យក្រសួងការបរទេសរបស់ខ្លួន ចិន នៅថ្ងៃទី៣ ខែកក្កដា បានប្រាប់កាណាដាកុំឆោតពេក ហើយជឿថា អាមេរិកអាចជួយដោះស្រាយករណីជនជាតិខ្លួនបានឲ្យសោះ។ ក្រុងប៉េកាំង ក៏បានផ្ដាំទៅក្រុងអូតាវ៉ាដែរថា បញ្ហានេះមិនពាក់ព័ន្ធក្រុងវ៉ាស៊ីនតោនឡើយ។ |
ពាក្យថា «ប៉ា» គឺជាពាក្យបារាំងសម្រាប់ហៅឱពុក (PaPa) ប៉ាប៉ា ហើយពាក្យនេះជាពាក្យទំយើផងដែរ។ ពាក្យនេះគ្រួសារដែលមានឋានៈខ្ពង់ខ្ពស់ និងមានសម្បត្តិស្តុកស្តម្ភ ឬសមរម្យ គេច្រើនតែហៅថា «ប៉ា ឬប៉ាប៉ា»។ ចំណែកឯគ្រួសារសាមញ្ញ គេហៅថា «ពុក ឬឪ»។ សម្រាប់អ្នកដែលស្ថិតនៅក្នុងគ្រួសារដែលមានជីវភាពសមរម្យ ឬអ្នកដែលរស់នៅតាមទីជនបទ ឬស្រុកស្រែ កូនៗហៅអ្នកដែលចិញ្ចឹមបីបាច់ថែរក្សា(ឪពុក)របស់ខ្លួនថា «ពុក»។ រីឯគ្រួសារខ្មែរដែលជាប់សែស្រឡាយចិន បានហៅឪពុកថា ទាជីវ ថា «ទា» ដែលពាក្យនេះមានន័យដូចគ្នានឹងពាក្យ «ពុក» ដែរ។ ឧទាហរណ៍៖ ទាមើលកូន(ពុកមើលកូន)៕ | គ្រួសារនីមួយៗ សុទ្ធតែប្រើពាក្យសម្រាប់ហៅទៅអ្នកមានគុណខុសៗគ្នា អ្នកខ្លះហៅថា «ប៉ា» ខ្លះហៅថា«ពុក» ហើយខ្លះទៀតហៅថា «ទា»ជាដើម។ ពាក្យទាំងអស់នោះ គឺអាចហៅបានដូចគ្នា និងមានអត្ថន័យដូចគ្នាបេះបិទផងដែរ។ ប៉ុន្តែពាក្យទាំងនោះត្រូវបានគេប្រើនៅក្នុងវណ្ណៈខុសគ្នានៅក្នុងសង្គម។ |
ខេត្តមួយចំនួននៅថៃ និងឡាវ បានលុបចោលពិធីចូលឆ្នាំរបស់ខ្លួនជាបន្តបន្ទាប់ ដើម្បីទប់ស្កាត់ការរីកសាយភាយ COVID-19 ខណៈមីយ៉ាន់ម៉ា លុបចោលការប្រារព្ធពិធីចូលឆ្នាំថ្មីនៅទូទាំងប្រទេសតែម្តង។ ប៉ុន្តែថ្ងៃឈប់ នៅតែរក្សាដដែល។ បើតាមសេចក្តីប្រកាសរបស់អាជ្ញាធរថៃ នាថ្ងៃទី១១ ខែមីនា ពិធីបុណ្យចូលឆ្នាំ នៅលើកោះ Koh Phangan ទីក្រុង Pattaya ទីក្រុងឈៀងមៃ ទីក្រុងHat Yai ទីក្រុង Khon Kaen ខេត្ត Phetchabun និងខេត្ត Buri Ram នឹងត្រូវលុបចោល។ ការលុបចោលនេះ ក្នុងគោលបំណងទប់ស្កាត់ការរីកសាយភាយ COVID-19 និងការឆ្លងជាសហគមន៍នៅក្នុងប្រទេស។ ចំណែកទីក្រុងបាងកក និងខេត្តផ្សេងទៀត នឹងមានសេចក្តីជូនដំណឹងជាក្រោយ។ នេះបើតាមការចុះផ្សាយរបស់កាសែត Bangkok Post។ ចំណែកនៅឡាវ ដែលមានទាន់រកឃើញ COVID-19 ឯណោះវិញ អាជ្ញាធរ ក៏បានលុបចោលពិធីចូលឆ្នាំថ្មីនៅក្នុងខេត្ត Luang Prabang ដែរ ខណៈពេលខេត្តផ្សេងៗ មិនទាន់មានសេចក្តីជូនដំណឹង។ បើទោះបីជាមិនទាន់មាន COVID-19 ១ករណីនៅក្នុងប្រទេសក៏ដោយ រដ្ឋាភិបាលឡាវ បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ ចេះការពារខ្លួនទុកជាមុន និងសម្អាតខ្លួនឲ្យបានស្អាត ដើម្បីការពារជំងឺឆ្លងប្រភេទថ្មីនេះ។ មិនតែប៉ុណ្ណោះ អាជ្ញាធរឡាវ ក៏បានហាមឃាត់ការជួបជុំគ្នា ដើម្បីអបអរឆ្នាំថ្មីនេះដែរ។ ដូចគ្នានឹងឡាវដែលមិនទាន់រកឃើញ COVID-19 មីយ៉ាន់ម៉ា ក៏បានចេញវិធានការរឹតបន្តឹងដែរ ដើម្បីការពារប្រជាពលរដ្ឋពីCOVID-19 ។ បន្ទាប់ពីអង្គការសុខភាពពិភពលោក បានដាក់COVID-19 ជាជំងឺឆ្លងសកលមក រដ្ឋាភិបាលមីយ៉ាន់ម៉ា បានហាមឃាត់ការជួបជុំគ្នាច្រើនចាប់ពីថ្ងៃទី១៣ ខែមីនា រហូតដល់ចប់ខែមេសា។ ពាក់ព័ន្ធនឹងបញ្ហានេះ ពិធីចូលឆ្នាំថ្មី Thingyan Water ដែលនឹងត្រូវប្រារព្ធឡើង នាពេលខាងមុខនេះ ក៏ត្រូវលុបចោលដែរ ពោលគឺទូទាំងប្រទេស។ បើតាមសារព័ត៌មាន The Irrawaddy ការលុបចោលការជួបប្រជុំនេះ គឺដើម្បីទប់ស្កាត់ករណីឆ្លងនៅក្នុងប្រទេស ជាពិសេសការឆ្លងបែបសហគមន៍។ សូមបញ្ជាក់ថា COVID-19 កំពុងតែវាយលុយយ៉ាងខ្លាំងនៅក្នុងតំបន់អឺរ៉ុប ជាពិសេសអ៊ីតាលី ខណៈពេលបណ្តាសមាជិកអាស៊ាន បានរកឃើញកូរ៉ូណាវីរុសជាបន្តបន្ទាប់៕ | ស្រដៀងគ្នាទៅនឹងកម្ពុជាដែរ ឡាវ ថៃ ភូមា តែងតែប្រារព្ធពិធីចូលឆ្នាំថ្មីរបស់ខ្លួនរៀងរាល់ឆ្នាំ ក្នុងខែមេសា។ ប៉ុន្តែឆ្នាំនេះ ខុសពីឆ្នាំមុន ដោយសារជំងឺរលាកសួត ដែលបង្កដោយកូរ៉ូណាវីរុស បានអុកឡុកយ៉ាងខ្លាំង ដែលទាមទារឲ្យខេត្តមួយចំនួនរបស់ថៃ ឡាវ និងមីយ៉ាន់ម៉ា ត្រូវតែលុបចោល ដើម្បីបង្ការករណីឆ្លង COVID-19 ជាសហគមន៍ (Community Transmission) ។ |
អវត្តមានអតីតនាយករដ្ឋមន្ត្រី យីងឡាក់ ស៊ីណាវ៉ាត់ ចំពោះមុខតុលាការជុំវិញសំណុំរឿងទិញលក់អង្ករ ធ្វើឲ្យរបបសឹកថៃរងការរិះគន់យ៉ាងខ្លាំង។ ក្រុមអ្នករិះគន់បានចោទរដ្ឋាភិបាលយោធាថាបើកដៃឲ្យលោកស្រី យីងឡាក់ រត់គេចខ្លួនទៅបរទេស ព្រោះបើលោកស្រីនៅក្នុងប្រទេស របបសឹកអាចប្រឈមមុខបញ្ហាមិនខាន។ ក្រុមរិះគន់លើកឡើងទៀតថា របបសឹកអាចបិទភ្នែកបិទច្រមុះ ឬក៏អាចចូលដៃជាមួយអតីតនាយករដ្ឋមន្ត្រីទៀតផង។ ការរិះគន់លើរបបសឹកបានកើតឡើងជាបន្តបន្ទាប់ទាំងនៅតាមបណ្ដាញសារព័ត៌មាន បណ្ដាញសង្គម និងការនិយាយតគ្នាជាដើម។ ប្រព័ន្ធផ្សព្វផ្សាយថៃរាយការណ៍ថា លោកស្រី យីងឡាក់ បានរត់គេចខ្លួនទៅកាន់ទីក្រុង Dubai ដើម្បីជួបជាមួយបងប្រុសរបស់ខ្លួន គឺអតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត់ ។ ដោយសាររឿងនេះ របបសឹកថៃក៏ក្លាយជាមុខព្រួញនៃការរិះគន់ព្រោះតាំងពីកាន់អំណាចមក របបយោធាបានតាមដានអ្នកនយោបាយយ៉ាងដឹតដល់ តែបែរជាឲ្យលោកស្រី យីងឡាក់ គេចពីភ្នែកបាន។ ឆ្លើយតបពាក្យរិះគន់នេះ លោក Winthai Suvari អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិភាព និងសណ្ដាប់ធ្នាប់ (NCPO) បានបដិសេធការចោទប្រកាន់ទាំងអស់។ យោងតាមកាសែតបាងកកប៉ុស្តិ៍ លោក Winthai ចាត់ទុកពាក្យរិះគន់ទាំងនោះជាគំនិតផ្ទាល់ខ្លួនដែលចេះតែភ្ជាប់រឿងមួយទៅរឿងមួយទៀត ដោយគ្មានភស្តុតាងអ្វីទាំងអស់។ អ្នកនាំពាក្យរូបនេះបន្តថា ក្នុងស្ថានការណ៍បែបនេះ មិនគួរមានអ្នកណានិយាយអ្វីដែលបង្កការយល់ច្រឡំ ឬក៏បង្កការប៉ះពាល់ដល់ស្ថាប័នផ្សេងឡើយ។ អតីតនាយករដ្ឋមន្ត្រីថៃ យីងឡាក់ ត្រូវគេជឿថាបានរ់ត់គេចខ្លួនមុនតុលាការកំពូលប្រកាសសាលដីកានៅសប្ដាហ៍មុន។ ប្រភពពីមន្រី្តផ្ទៃក្នុងបក្សភឿថៃនិយាយថា លោកស្រី យីងឡាក់ បានរត់គេចខ្លួនទៅកាន់ឌូបៃ ដោយឆ្លងកាត់កម្ពុជា រួចបន្តដំណើរទៅកាន់សិង្ហបុរី មុននឹងហោះទៅជួបលោក ថាក់ស៊ីន ព្រោះលិខិតឆ្លងដែនរបស់លោកស្រីមិនត្រូវបានដកហូតឡើយ។ យ៉ាងណាក្ដី អាជ្ញាធរកម្ពុជាបានប្រកាសហើយថាអតីតនាយករដ្ឋមន្ត្រីថៃមិនបានឆ្លងកាត់ទឹកដីខ្លួនទេ។ ក្នុងករណីចូលខ្លួនចំពោះមុខតុលាការ លោកស្រី យីងឡាក់ អាចប្រឈមមុខការជាប់ពន្ធនាគារដល់ទៅ១០ឆ្នាំចំពោះការធ្វេសប្រហែសក្នុងការបំពេញការងារជុំវិញការទិញលក់អង្ករ ដែលធ្វើឲ្យរដ្ឋខាតបង់ប្រាក់រាប់លានដុល្លារ។ អតីតមន្ត្រីរដ្ឋាភិបាលលោកស្រីពីរនាក់ គឺអតីតរដ្ឋមន្ត្រីពាណិជ្ជកម្ម Boonsong Teriyapirom ត្រូវជាប់ពន្ធនាគារ៤២ឆ្នាំក្នុងករណីកិច្ចព្រមព្រៀងទិញលក់អង្កររវាងរដ្ឋាភិបាលថៃ និងចិន ឯអតីតអនុរដ្ឋមន្ត្រី Poom Saraphol ត្រូវតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារ៣៦ឆ្នាំផងដែរ៕ | របបសឹកថៃបានទាត់ចោលពាក្យរិះគន់ដែលកំពុងពុះកញ្ជ្រោលនៅក្នុងប្រទេសជុំវិញការរត់គេចខ្លួនរបស់អតីតនាយករដ្ឋមន្ត្រី យីងឡាក់ ស៊ីណាវ៉ាត់ ។ របបយោធាអះអាងថា ខ្លួនមិនមានកិច្ចព្រមព្រៀងអ្វីជាមួយលោកស្រី យីងឡាក់ ដើម្បីបើកផ្លូវឲ្យលោកស្រីចាកចេញពីប្រទេសនៅមុនការប្រកាសសាលដីកានៅថ្ងៃទី២៥ ខែសីហាឡើយ។ នៅពេលនេះ គេក៏មិនទាន់ដឹងលោកស្រី យីងឡាក់ នៅទីណាឡើយ ខណៈដែលការស្វែងរកទីតាំងលាក់ខ្លួនរបស់លោកស្រីកំពុងធ្វើញាប់ដៃ។ |
អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា ចាប់ពីឆ្នាំ២០១៨ នេះតទៅរាល់ការរៀបចំព្រឹត្តិការណ៍កីឡាមហាជននៅតាមទីសាធារណៈ ជាបន្ទុករបស់ NOCC អ្នកសម្រេច។ ក្នុងន័យនេះ NOCC មានសិទ្ធិអនុញ្ញាត ឬមិនអនុញ្ញាតរាល់ការរៀបចំព្រឹត្តិការណ៍កីឡាមហាជននៅតាមទីសាធារណៈរបសស់ស្ថាប័នរដ្ឋ ឬឯកជននានា។ «NOCC ទទួលសិទ្ធិពីរាជរដ្ឋាភិបាល ត្រួតពិនិត្យនិងចេញលិខិតអនុញ្ញាត ឬមិនអនុញ្ញាតចំពោះការរៀបចំព្រឹត្តិការណ៍កីឡានៅទីធ្លាសាធារណៈទាំងលើទឹក លើគោក និងលើអាកាស។ តាមរយៈសិទ្ធិនេះ NOCC ត្រូវសិក្សាផលប៉ះពាល់ផ្នែកបច្ចេកទេស កីឡាករកីឡាការិនី និងផលប៉ះពាល់ផ្សេងៗទៀត»។ នេះជាការបញ្ជាក់របស់លោក វ៉ាត់ ចំរើន ក្នុងសន្និសិទ្ធសារព័ត៌មានកីឡានិងស្ត្រីរត់កម្សាន្តអបអរទិវានៃក្តីស្រលាញ់កាលពីថ្ងៃទី៧ កុម្ភៈ នៅទីស្នាក់ការ NOCC។ អគ្គលេខាធិការ NOCC រូបនេះបានបន្តទៀតថា ការណ៍ដែលរាជរដ្ឋាភិបាលប្រគល់សិទ្ធឲ្យ NOCC ជាអ្នកសម្រេចនេះ បន្ទាប់ពីមានភាពអនាធិបតេយ្យមួយចំនួនបានកើតឡើងពាក់ព័ន្ធការរៀបចំកីឡាមហាជននៅតាមទីធ្លាសាធារណៈនាពេលកន្លងមក។ អ្វីដែលសំខាន់ មានស្ថាប័នមួយចំនួនរៀបចំ ទាំងមិនបានសិក្សាពីផលប៉ះពាល់សាធារណៈ ផ្នែកបច្ចេកទេស និងសុវត្ថិភាពកីឡាករកីឡាការិនី។ សម្រាប់ការរៀបចំព្រឹត្តិការណ៍កីឡាបែបមហាជននៅតាមទីសាធារណៈកន្លងមក ស្ថាប័នរៀបចំទាំងនោះគ្រាន់តែសុំការអនុញ្ញាតពីអាជ្ញាធរដែលមានសមត្ថកិច្ចនៅតំបន់ដែលពួកគេរៀបចំតែប៉ុណ្ណោះ។ តែចាប់ពីឆ្នាំ២០១៨តទៅ ទាំងស្ថាប័នរដ្ឋនិងឯកជនដែលមានបំណងរៀបចំព្រឹត្តិការណ៍កីឡាបែបមហាជននៅទីធ្លាសាធារណៈណាមួយ ត្រូវមកសុំការអនុញ្ញាតពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាជាមុនសិន ដើម្បីឲ្យស្ថាប័ននេះសិក្សាពីផលប៉ះពាល់ផ្សេងៗ៕ | គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC)ទទួលបានសិទ្ធិក្នុងការសម្រេចរាល់ការរៀបចំព្រឹត្តិការណ៍កីឡានៅទីសាធារណៈ។ ក្នុងន័យនេះ រាល់ស្ថាប័នរដ្ឋ ឬឯកជនដែលចង់រៀបចំព្រឹត្តិការណ៍កីឡានៅតាមទីសាធារណៈត្រូវសុំការអនុញ្ញាតពី NOCC ជាមុនសិន។ ការប្រគល់សិទ្ធឲ្យស្ថាប័នកីឡាជាអ្នកសម្រេចនេះ គឺដើម្បីបញ្ចៀសផលប៉ះពាល់ និងកាត់បន្ថយភាពអនាធិបតេយ្យ។ |
អ្នកនាំពាក្យគ.ជ.ប លោក ហង្ស ពុទ្ធា បាននិយាយថា ទឹកថ្នាំដែលគ.ជ.ប បានបញ្ជាទិញពីក្រុមហ៊ុននៅឥណ្ឌានោះ បានមកដល់ដៃរបស់គ.ជ.ប ហើយ ។ គ.ជ.ប នឹងដាក់បង្ហាញទឹកថ្នាំនេះ នៅក្នុងសន្និសីទកាសែត ដោយមានភាគីខាងសង្គមស៊ីវិល អង្គទូត និងស្ថាប័នពាក់ព័ន្ធ ចូលរួមត្រួតពិនិត្យ និងជ្រលក់ដៃសាកល្បង ដើម្បីជម្រះមន្ទិលសង្ស័យផងដែរ។ ថ្លែងប្រាប់សារព័ត៌មានថ្មីៗ លោក ហង្ស ពុទ្ធា បាននិយាយថា៖«យើងនឹងដាក់ឲ្យពិនិត្យ និងជ្រលក់ដៃសាកល្បងលើកទីមួយ នៅព្រឹកម៉ោង១០ នៅថ្ងៃទី១៧ កក្កដា ដើម្បីឲ្យអ្នកពាក់ព័ន្ធនានា បានឃើញពីគុណភាពទឹកថ្នាំនេះ»។ លោក ហង្ស ពុទ្ធា បានបន្ថែមថា ប្រសិនជាការពិនិត្យទឹកថ្នាំសាកល្បងទីមួយនេះ នៅតែមិនអាចផ្ដល់ទំនុកចិត្ត ដល់សាធារណជនទេនោះ គ.ជ.ប នឹងរៀបចំសិក្ខាសាលាលើកទីពីរ ដោយមានការចូលរួមពីភាគីម្ចាស់ក្រុមហ៊ុន និងអ្នកផលិត មកពន្យល់ពីគុណភាពទឹកថ្នាំនេះ ។ «យើងមិនទាន់កំណត់ពេល បើកសិក្ខាសាលាលើកទី២នៅឡើយទេ ព្រោះយើងកំពុងរង់ចាំចម្លើយពីម្ចាស់ក្រុមហ៊ុនសិនថា តើគេអាចមកធ្វើបទបង្ហាញនៅពេលណា»។ នេះបើតាមអ្នកនាំពាក្យគ.ជ.ប ដែលបានបន្ថែមថា ទឹកថ្នាំសម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោត មានចំនួន៥១,០០០ដប ដោយស្មើនឹង២២កេស។ អត្ថបទទាក់ទង សម្តេច ហ៊ុន សែន៖ អ្នកបំផុសករណីជ្រលក់ទឹកខ្មៅស្លាប់ ត្រូវជាប់ទោសក្បត់ជាតិ កន្លងមកអគ្គលេខាធិការរងគ.ជ.ប លោក សោម សូរីដា បានបញ្ជាក់ថា មូលហេតុដែលគ.ជ.ប បញ្ជាទិញទឹកថ្នាំពីឥណ្ឌានេះ ដោយសារវាមានគុណភាពខ្ពស់ សម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោត ថ្នាក់ឃុំ-សង្កាត់ កាលពីឆ្នាំ២០១៧កន្លងមក។ បើតាមលោក សូរីដា ទឹកថ្នាំដែល គ.ជ.ប បានបញ្ជាទិញនេះ មានតម្លៃ១៥,៧០ដុល្លារ ក្នុងមួយដប ដែលមានចំណុះ៧០មីលីលីត្រ ដោយចំណាយថវិកាសរុប៨០០,៧០០ដុល្លារ សម្រាប់ទឹកថ្នាំចំនួន៥១,០០០ដប។ មន្ត្រីជាន់ខ្ពស់នៃគណៈកម្មាធិការ ដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា (ខុមហ្វ្រែល) លោក កន សាវាង្ស បាននិយាយថា បញ្ហាទឹកថ្នាំគឺជារឿងមួយ ប៉ុន្តែវាមិនទាន់ជាដំណាក់កាលព្រួយបារម្ភដល់ការបោះឆ្នោតទេ។ សម្រាប់លោក កន សាវាង្ស ការបោះឆ្នោតដំណើរការល្អបាន លុះត្រាតែ គ.ជ.ប ប្រើប្រាស់វិធានការទាំង៥ ដែល គ.ជ.ប ធ្លាប់អនុវត្តការងារ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ កាលពីឆ្នាំ២០១៧។ យន្តការដែលលោក សាវាង្ស លើកឡើងនេះ គឹសំដៅទៅលើការទប់ស្កាត់ ការកេងបន្លំសន្លឹកឆ្នោត , បន្លំការបោះឆ្នោត និងការប្រើប្រាស់បញ្ជីឈ្មោះដោយមានរូបថត លុបបំបាត់ឈ្មោះស្ទួន និងឈ្មោះខ្មោចជាដើម៕ | ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងធ្វើសន្និសីទសារព័ត៌មានមួយ ជុំវិញគុណភាពទឹកថ្នាំជ្រលក់ដៃ សម្រាប់ការបោះឆ្នោត នៅថ្ងៃទី១៧ កក្កដា ដើម្បីជម្រះមន្ទិលសង្ស័យរបស់សាធារណៈជន។ |
ថ្លែងបញ្ជាក់នៅឯសភាជាន់ទាបឥណ្ឌា ដើម្បីឆ្លើយតបទៅនឹងសំណួរទាក់ទងនឹងកិច្ចសន្យាទិញសព្វាវុធតម្លៃជាង៥ពាន់លានដុល្លារជាមួយរុស្ស៊ី លោក Subhash Bhamre អនុរដ្ឋមន្ត្រីការពារជាតិឥណ្ឌា បានលើកឡើងថា៖ «ការបញ្ជូននឹងចាប់ផ្តើមពីខែតុលា ឆ្នាំ២០២០ ហើយនិងត្រូវបញ្ចប់ត្រឹមខែមេសា ឆ្នាំ២០២៣»។ ទន្ទឹមនឹងនេះ លោក Bhamre បានសង្កត់ធ្ងន់ថា ឥណ្ឌានឹងមិនបញ្ឈប់គម្រោងបញ្ជាទិញប្រព័ន្ធខែលមីស៊ីលពីរុស្ស៊ីឡើយ ទោះបីរងការគំរាមដាក់ទណ្ឌកម្មពីសហរដ្ឋអាមេរិកក៏ដោយក្តី។ យោងតាមសារព័ត៌មានរុស្ស៊ី Sputnik លោកបានគូសបញ្ជាក់បែបនេះថា រដ្ឋាភិបាលឥណ្ឌាឈ្វេងយល់ពីការវិវត្តទាំងអស់ ដែលអាចប៉ះពាល់ដល់ការបញ្ជាទិញប្រព័ន្ធការពារអាកាស S-400។ ហើយការសម្រេចចិត្តរបស់រដ្ឋាភិបាលនេះគឺធ្វើឡើងដើម្បីពង្រឹងសមត្ថភាពកងទ័ពឥណ្ឌា ក្នុងគោលដៅទប់ទល់នឹងបញ្ហាប្រឈមផ្នែកសន្តិសុខនានា ដែលអាចកើតមានឡើង។ ការលើកឡើងរបស់អនុរដ្ឋមន្ត្រីការពារជាតិរូបនេះបានធ្វើឡើង ក្រោយពីដើមខែតុលាកន្លងទៅ ក្រុងមូស្គូ និងក្រុងញូវដេលី បានបញ្ចប់កិច្ចព្រមព្រៀងស្តីពីការបញ្ជូនប្រព័ន្ធការពារអាកាស S-400 របស់រុស្ស៊ី ដែលមានទំហំទឹកប្រាក់ជាង៥ពាន់លានដុល្លារ។ កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខា អំឡុងទស្សនកិច្ចរយៈពេល២ថ្ងៃរបស់ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ទៅកាន់ឥណ្ឌា ។ កាលពីឆ្នាំ២០១៧ សហរដ្ឋអាមេរិក បានអនុម័តច្បាប់ប្រឆាំងសត្រូវអាមេរិកតាមរយៈការដាក់ទណ្ឌកម្ម (CAATSA) ដើម្បីដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី ដោយសារតែវិមានក្រេមឡាំងបានលេបត្របាក់តំបន់គ្រីមៀ ពីអ៊ុយក្រែនក្នុងឆ្នាំ២០១៤ និងបានលូកលាន់ការបោះឆ្នោតអាមេរិក កាលពីឆ្នាំ២០១៦ផង។ ក្រោមច្បាប់នេះ បណ្ដាប្រទេសណាដែលមានទំនាក់ទំនងក្នុងវិស័យការពារជាតិ និងចែករំលែកព័ត៌មានចារកម្មជាមួយរុស្ស៊ី អាចនឹងទទួលរងទណ្ឌកម្មនេះផងដែរ។ ជាក់ស្តែងរដ្ឋបាលអាមេរិកកាលពីចុងខែកញ្ញា បានសម្រេចប្រើប្រាស់ច្បាប់ CAATSA ដើម្បីដាក់ទណ្ឌកម្មលើយោធាចិន ដែលបានទិញមីស៊ីល និងនាវាចម្បាំងពីរុស្ស៊ី។ គួរបញ្ជាក់ផងដែរថា S-400 ជាប្រព័ន្ធមីស៊ីលជំនាន់ចុងក្រោយបង្អស់របស់រុស្ស៊ី ដែលអាចពាំក្បាលគ្រាប់ចំនួនបីប្រភេទ និងមានសមត្ថភាពបាញ់ទម្លាក់គោលដៅ រួមមាន មីស៊ីលបាលីស្ទិក, យន្តហោះចម្បាំង និងដ្រូន ក្នុងរយៈចម្ងាយ ៦០០គីឡូម៉ែត្រ និងរយៈពេលកម្ពស់ចន្លោះពី ១០គីឡូម៉ែត្រ ទៅ២៧គីឡូម៉ែត្រ៕ | ក្រុងញូវដេលី នឹងចាប់ផ្តើមទទួលបានប្រព័ន្ធការពារអាកាស S-400 ដែលទិញពីរុស្ស៊ី ជាលើកដំបូងនាខែតុលា ឆ្នាំ២០២០។ យោងតាមមន្ត្រីការពារជាតិជាន់ខ្ពស់របស់រដ្ឋាភិបាលឥណ្ឌា ការបញ្ជូនប្រព័ន្ធការពារអាកាសទាំងអស់៥គ្រឿងពីរុស្ស៊ី ត្រូវរំពឹងថា នឹងត្រូវបញ្ចប់រួចរាល់ត្រឹមខែមេសា ឆ្នាំ២០២៣។ |
«ដើម្បីអាចបំពេញនូវសេចក្តីត្រូវការបន្ទាន់របស់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាជិត ៩០ ម៉ឺននាក់ និងជនងាយរងគ្រោះបង់ក្លាដែសប្រមាណ ៣០ ម៉ឺននាក់ ភ្នាក់ងារអង្គការសហប្រជាជាតិ និងដៃគូមនុស្សធម៌ កំពុងតែអំពាវនាវរកជំនួយចំនួន ៩៥១ លានដុល្លារ » ។ នេះបើយោងតាមការចុះផ្សាយរបស់មជ្ឈមណ្ឌលព័ត៌មានអង្គការសហប្រជាជាតិនាចុងសប្តាហ៍មុន ។ តាមប្រភពព័ត៌មានដដែល លោក Filippo Grandi មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន បានពណ៌នាវិបត្តិជនភៀសខ្លួនរ៉ូហ៊ីងយ៉ា គឺជាបញ្ហា ដែលមានហនិភ័យបំផុត និងក៏ជាបញ្ហាដែលមិនសូវមានការអើពើពីបណ្តាសហគមន៍អន្តរជាតិ ។ លោក បន្តទៀតថា ដំណោះស្រាយលើវិបត្តិនេះ ត្រូវពឹងផ្អែកខ្លាំងលើផ្ទៃក្នុងមីយ៉ាន់ម៉ា ហើយលក្ខខណ្ឌ នានា ក៏ត្រូវតែបង្កើតឡើង ដោយធានាថា ជនភៀសខ្លួនអាចត្រលប់ទៅផ្ទះរបស់ពួកគេវិញ ក៏ប៉ុន្តែរឿងចាំបាច់ ដែលត្រូវធ្វើពេលនេះ គឺជាយើងត្រូវអំពាវរកជំនួយបន្ទាន់ និងក្នុងចំនួនច្រើនបំផុត ។ គួររម្លឹកផងដែរថា ក្រោយមានការប៉ះទង្គិចប្រដាប់អាវុធរវាងអាជ្ញាធរមីយ៉ាន់ម៉ា និងក្រុមឧទ្ទាមនៅក្នុងរដ្ឋរ៉ាខាន មានជនជាតិភាគតិចម៉ូស្លីមរ៉ូហ៊ីងយ៉ា រាប់សិបម៉ឺននាក់ បានភៀសខ្លួនទៅបង់ក្លាដែសជាមួយនឹងការភ័យខ្លាចពីការធ្វើបាបពីសំណាក់អាជ្ញាធរមីយ៉ាន់ម៉ា ។ ខណៈកំពុងតែរស់នៅក្នុងជំរំដែលមានមជ្ឈដ្ឋានមិនសូវល្អស្រាប់នោះ ពួកគេ កំពុងតែប្រឈមនឹងបញ្ហាទឹកជំនន់ ក៏ដូចជាបាក់ស្រុតដីផងដែរ ។ កន្លងមកក្រៅភ្នាក់ងារអង្គការសហប្រជាជាតិ និងអង្គការសិទ្ធិមនុស្សមួយចំនួន ក៏មានប្រទេសអាស៊ានមួយចំនួន ដូចជា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី សិង្ហបុរី និងថៃជាដើមនោះ បានចេញមុខដើម្បីស្រោចស្រង់ស្ថានភាពរបស់ពួកគេក្នុងគ្រាបណ្តោះអាសន្នផងដែរ ។ ហើយអាស៊ានខ្លួនឯងផ្ទាល់ ក៏មានជំនួយខ្លះដែរសម្រាប់ជួយក្រុមជនភៀសខ្លួនទាំងនោះ ៕ | អង្គការសហប្រជាជាតិ កំពុងតែបន្តយុទ្ធនាការស្វែងរកជំនួយ និងកិច្ចសហប្រតិបត្តិការបន្ថែមដើម្បីស្រោចស្រង់និងបំពេញតម្រូវរបស់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ារាប់សិបម៉ឺននាក់ ដែលកំពុងតែស្នាក់នៅបណ្តោះអាសន្នក្នុងជំរំ នៃប្រទេសបង់ក្លាដែស ។ អង្គការសហប្រជាជាតិ ក៏បានថ្លែងអរគុណរដ្ឋាភិបាល និងប្រជាជនបង់ក្លាដែស ចំពោះការបើកចិត្ត និងអំពើមនុស្សធម៌ទៅលើក្រុមជនភៀសខ្លួនអភ័ព្វទាំងនោះផងដែរ ។ |
លោក Badrul Hasan ភ្នាក់ងារលទ្ធកម្មរដ្ឋាភិបាលបង់ក្លាដែស ប្រាប់ភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃ៨ តុលា ថា បង់ក្លាដែស នឹងទិញអង្ករចំនួន ១៥០ ០០០ តោន ក្នុងតម្លៃ៤៦៥ដុល្លារក្នុងមួយតោនពីថៃ និង ១០០ ០០០ តោន ដែលតម្លៃមួយតោនស្មើនឹង ៤៥៥ដុល្លារ ពីឥណ្ឌា តាមរយៈកិច្ចព្រមព្រៀងអន្តររដ្ឋាភិបាល ។ ភ្នាក់ងារលទ្ធកម្មដដែលនោះ ក៏បានបញ្ជាក់ដែរថា បង់ក្លាដែស បានទិញអង្ករជិតគ្រប់ចំនួនដែលត្រូវការហើយ ពោលគឺ បង់ក្លាដែស បានគ្រោងនាំចូលអង្ករប្រមាណ១,៥លានតោន នៅឆ្នាំក្រោយនៅត្រឹមខែមិថុនា ។ បើតាមប្រភពទីភ្នាក់ងារព័ត៌មាន Reuters បង់ក្លាដែស គឺជាប្រទេសដែលផលិតអង្ករធំបំផុតទីបួនរបស់ពិភពលោក ។ ជារៀងរាល់ឆ្នាំបង់ក្លាដែស អាចផលិតអង្ករជាមធ្យម ៣៤លានតោន ក៏ប៉ុន្តែឆ្នាំនេះទិន្នផលអង្ករត្រឹមបំពេញតម្រូវការរបស់ប្រជាជនក្នុងស្រុកប៉ុណ្ណោះ។ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារតែបញ្ហាគ្រោះធម្មជាតិ ដែលរួមមានទាំងគ្រោះរាំងស្ងួត និងគ្រោះទឹកជំនន់ បង់ក្លាដែស បានចរចាទិញ និងបាននាំចូលអង្ករពីប្រទេសមួយចំនួនដូចជា ថៃ ឥណ្ឌា មីយ៉ាន់ម៉ា វៀតណាម និងកម្ពុជា ជាដើម ៕ | រដ្ឋាភិបាលក្រុងដាក្កា បានបង្ហាញពីផែនការក្នុងការទិញអង្ករពីរដ្ឋាភិបាលក្រុងបាងកក និងរដ្ឋាភិបាលក្រុងញូវដែលីក្នុងបរិមាណរាប់សែនតោន ។ ការបញ្ជាទិញក្នុងបរិមាណជាច្រើននេះ បន្ទាប់បង់ក្លាដែស បានរងគ្រោះនូវគ្រោះទឹកជំនន់ ដែលបានបំផ្លាញកសិផលជាច្រើន ។ |
ប្រធានផ្នែកចរាចរណ៍នៃប៉ូលិសរដ្ឋធានីហ្សាការតានៃប្រទេសឥណ្ឌូណេស៊ី លោក Halim Pagarra បានឲ្យដឹងថា វគ្គបណ្តុះបណ្តាលសម្រាប់អ្នកស្ម័គ្រចិត្តសម្រួលចរាចរណ៍ ត្រូវបានអនុវត្តទូទាំងក្រុងនៅថ្ងៃ២១ សីហា ក៏ប៉ុន្តែលោក មិនទាន់ទទួលបានតួលេខពិតប្រាកដថា មានចំនួនអ្នកចូលរួមប៉ុន្មាននាក់នោះទេ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានឥណ្ឌូណេស៊ី The Jakarta Post ។ តាមប្រភពព័ត៌មានដដែលនេះ កន្លងមក រដ្ឋបាលរដ្ឋធានីហ្សាការតា បានចាត់ទុកក្រុមអ្នកសម្រួលចរាចរណ៍ ប្រៀបដូចសត្រូវយ៉ាងដូច្នេះឯង ហើយ អាជ្ញាធរ ក៏ធ្លាប់បើកយុទ្ធនាការបណ្តេញពួកគេ ដោយចោទថា បានរំខានសណ្តាប់ធ្នាប់សាធារណៈ និងថែមទាំងធ្វើឲ្យស្ថានភាពចរាចរណ៍កាន់តែអាក្រក់ទៀតផង ។ យ៉ាងណាក៏ដោយ តាមការបញ្ជាក់របស់ប្រធានផ្នែកចរាចរណ៍រដ្ឋធានីហ្សាការតា បន្ទាប់ពីប៉ូលិស បានបណ្តុះបណ្តាលហើយនោះ ពួកគេ នឹងត្រូវប្រកាសទទួលស្គាល់ដោយស្របច្បាប់ថា ជាអ្នកជួយសម្រួលការកកស្ទះ ។ ហើយពួកគេ ក៏មិនចាំបាច់ខ្លាចត្រូវអាជ្ញាធរបណ្តេញទៀតដែរ។ លោកប្រធានផ្នែក ក៏បានបញ្ជាក់ដែរថា ក្រុមហ៊ុនឯកជន ដែលស្ថិតនៅក្បែរតំបន់កកស្ទះចរាចរណ៍ ក៏អាចនឹងត្រូវបង់ជាវិភាគទានដល់ក្រុមអ្នកស្ម័គ្រចិត្តសម្រួលចរាចរណ៍ផងដែរ៕ | ប៉ូលិសរដ្ឋធានីហ្សាការតា កាលពីខែសីហាកន្លងមក បានបើកវគ្គបណ្តុះបណ្តាលផ្នែកចរាចរណ៍ទៅកាន់ក្រុមអ្នកស្មគ្រ័ចិត្តសម្រួលចរាចរណ៍ ។ ការណ៍ ដែលប៉ូលិស ធ្វើបែបនេះ ដើម្បីផ្តល់ចំណេះដឹងផ្នែកច្បាប់ដល់ពួកគេបន្ថែម និងជាពិសេសនោះ ដើម្បីជាផ្លូវមួយ ផ្តល់សិទ្ធិឲ្យពួកគេដោយស្របច្បាប់ក្នុងការជួយសម្រួលការកកស្ទះចរាចរណ៍ ។ |
សូមអញ្ជើញទស្សនាវីដេអូខាងក្រោម៖ | សៀមរាប៖ ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប បានមកគោរពវិញ្ញាណក្ខន្ធលោកវេជ្ជបណ្ឌិត បេអាត រិចឈ្នឺរ (Beat Richner) ស្ថាបនិកមូលនិធិគន្ធបុប្ផា ដែលបានទទួលមរណភាពកាលពីថ្ងៃទី៩ ខែកញ្ញា ក្នុងអាយុ៧១ឆ្នាំ នៅក្រុងកំណើតរបស់លោក គឺក្រុងហ្សួរិច ប្រទេសស្វីស។ កម្មវិធីគោរពវិញ្ញាណក្ខន្ធនេះ បើកចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៥ ខែកញ្ញា នៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ ឬគន្ធបុប្ផាទី៣។ |
ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោក-អ្នកទស្សនាបទសម្ភាសរវាង លោក ចាន់ ស៊ីថា មគ្គទេសក៍ទេសចរនៅខេត្តសៀមរាប ជាមួយកញ្ញា អ៊ុត រស្មី អ្នកសារព័ត៌មាននៃសារព័ត៌មាន ThmeyThmey25 ដូចតទៅ៖ ក្រោយមានជំងឺកូវីដ-១៩ លោក ស៊ីថា តែងតែអង្គុយមុខប្រាសាទអង្គរវត្ត និងប្រាសាទបាយ័ន ដើម្បីហៅភ្ញៀវទេសចរ ជួលសេវាកម្មរបស់លោក។ បើតាមលោក ស៊ីថា ភ្ញៀវទេសចរជាតិដែលជួលមគ្គទេសក៍ទេសចរភាគច្រើន គឺ អ្នកមកពីភ្នំពេញ និងអ្នកមកពីបណ្ដាខេត្តផ្សេងៗ ក្រៅពីខេត្តសៀមរាប។ សម្រាប់ការជួលមគ្គទេសក៍ទស្សនាប្រាសាទអង្គរតូច ភ្ញៀវខ្មែរត្រូវចំណាយលុយ១០ដុល្លារ។ «ការជួលមគ្គទេសក៍ សម្រាប់ទស្សនាប្រាសាទអង្គរតូច មិនកំណត់ម៉ោងទេ ប៉ុន្តែជាធម្មតាយើងជូនគាត់ដើរទស្សនាជុំវិញប្រាសាទរយៈពេល១ម៉ោងកន្លះ ទៅ២ម៉ោង»។ នេះជាការបញ្ជាក់របស់ លោក ស៊ីថា ដោយលោកបានបន្ថែមថា បើភ្ញៀវជួលមគ្គទេសក៍ទស្សនាតាមប្រាសាទនានារយៈពេលមួយថ្ងៃពេញ គឺត្រូវចំណាយលុយ ៣០ដុល្លារ។ ដ្បិតជំងឺកូវីដ-១៩ បានធ្វើឱ្យចំណូលរបស់ លោក ស៊ីថា ធ្លាក់ចុះយ៉ាងខ្លាំងក្ដី ប៉ុន្តែមគ្គទេសក៍រូបនេះ សប្បាយចិត្តក្រោយភ្ញៀវជាតិ បានជួលមគ្គទេសក៍ទស្សនាតាមប្រាសាទនានា ព្រោះកំណើនទេសចរជាតិជួលមគ្គទេសក៍នេះ ជាផ្នែកដ៏សំខាន់ជួយដល់ជីវភាពមគ្គទេសក៍ជាច្រើនដែលកំពុងជួបវិបត្តិដោយសារជំងឺកូវីដ-១៩៕ | សៀមរាប៖ ទេសចរអន្តរជាតិ តែងតែជួលមគ្គទេសក៍ទេសចរ ដើម្បីឈ្វែងយល់ពីប្រវត្តិសាស្រ្ត និងទស្សនាតាមផ្ទាំងសិលាប្រាសាទ ខណៈភ្ញៀវខ្មែរមិនសូវជួល។ ក្រោយវិបត្តិជំងឺកូវីដ-១៩ បានធ្វើឱ្យភ្ញៀវអន្តរជាតិធ្លាក់ចុះ នាំឱ្យទេសចរជាតិមួយចំនួន បានងាកមកចាប់អារម្មណ៍ជួលមគ្គទេសក៍ ដើម្បីទស្សនាប្រាសាទ។ បើតាមលោក ចាន់ ស៊ីថា មគ្គទេសក៍ទេសចរនៅខេត្តសៀមរាប ទោះបច្ចុប្បន្នចំណូលរបស់លោកធ្លាក់ចុះ ប៉ុន្តែលោកសប្បាយចិត្តពេលឃើញទេសចរជាតិ បានជួលមគ្គទេសក៍។ លោកបន្ថែមថា ការជួលមគ្គទេសក៍ របស់ភ្ញៀវជាតិ ជាការជួយជីវភាពដល់មគ្គទេសក៍ទាំងអស់ ដែលកំពុងជួបផលលំបាកដោយកូវីដ-១៩ ។ |
១. បដិវត្តន៍ក្រានីត ឬជាភាសាអង់គ្លេស Granite Revolution នេះជាបដិវត្តន៍ទីមួយដែលបានកើតឡើងនៅអ៊ុយក្រែនក្នុងខែតុលា ឆ្នាំ១៩៩០។ ប៉ុន្តែវាមិនមែនជាបដិវត្តន៍ដែលល្បីល្បាញខ្លាំងនោះទេ។ ក្នុងពេលនោះ អ៊ុយក្រែននៅមិនទាន់ប្រកាសឯករាជ្យពីសហភាពសូវៀតនៅឡើយទេ។ គេហៅវាថាជាបដិវត្តន៍ក្រានីត ដោយសារ ចលនានេះដឹកនាំដោយក្រុមសិស្សនិស្សិត ដែលជ្រើសរើសយកការដំឡើងតង់នៅលើឥដ្ឋក្រានីត ដែលស្ថិតនៅក្បែរទីលានឯករាជ្យរបស់ទីក្រុងកៀវ។ ចលនាតវ៉ារយៈពេល ១៦ថ្ងៃនេះទទួលបានការគាំទ្រពីសាធារណជន ដោយសារវាមានគោលដៅទាមទារនាយករដ្ឋមន្ត្រី Vitaliy Masol ចេញពីតំណែង រៀបចំការបោះឆ្នោតប្រជាធិបតេយ្យ ក៏ដូចជាបដិសេធសន្ធិសញ្ញាថ្មី បន្តរួមរស់ជាមួយសហភាពសូវៀតដែលត្រូវបានបង្កើតឡើងក្នុងគោលដៅជំនួសសន្ធិសញ្ញាឆ្នាំ១៩២២។ យ៉ាងណាក៏ដោយ ក្នុងពេលវេលានោះ របបដឹកនាំក្រុងមូស្គូមិនបានដាក់ចេញវិធានការច្បាស់លាស់ដើម្បីទប់ទល់នឹងឥទ្ធិពលនៃបដិវត្តន៍នេះប៉ុន្មានឡើយ។ រហូតដល់ខែសីហា ឆ្នាំ១៩៩១ អ៊ុយក្រែនក៏សម្រេចធ្វើប្រជាមតិមួយដែលមានសំឡេងគាំទ្រប្រមាណជា៩០ភាគរយ គាំទ្រឱ្យមានការប្រកាសឯករាជ្យអ៊ុយក្រែនចេញពីសហភាពសូវៀត។ ២.បដិវត្តន៍ពណ៌ទឹកក្រូច (Orange Revolution) បដិវត្តន៍ពណ៌ទឹកក្រោយនេះកើតឡើងចន្លោះពីខែ វិច្ឆិកាឆ្នាំ ២០០៤ ដល់ខែមករាឆ្នាំ ២០០៥ ដែលគេសំដៅទៅលើបណ្ដុំនៃចលនាបាតុកម្ម រួមទាំងព្រឹត្តិការណ៍នយោបាយផ្សេងៗទៀតដែលកើតមាននៅក្នុងប្រទេសអ៊ុយក្រែន។ ការធ្វើបាតុកម្មបានកើតឡើង ក្រោយពេលដែលគេរកឃើញពីភាពមិនប្រក្រតីក្នុងការបោះឆ្នោតប្រធានាធិបតីក្នុងឆ្នាំ២០០៤។ ការប្រទាំងប្រទើសគ្នានេះបានកើតឡើងរវាងអតីតនាយករដ្ឋមន្ត្រី លោក វ៉ិកទ័រ យ៉ានូកូវ៉ិច (Viktor Yanukovych) ដែលស្និទ្ធនឹងរបបដឹកនាំរុស្ស៊ី និងលោក វ៉ិកទ័រ យូឆិនកូ (Viktor Yushchenko) ដែលជាបេក្ខជនដែលមានការគាំទ្រពីប្រទេសលោកខាងលិច។ បដិវត្តន៍ពណ៌ទឹកក្រូចមានឈ្មោះចេញពីពណ៌ទឹកក្រូចដែលលោក យូឆិនកូ បានប្រើប្រាស់ជានិមិត្តរូបនៅក្នុងការឃោសនាការបោះឆ្នោតក្នុងពេលនោះ។ គណៈកម្មាធិការរៀបចំការបោះឆ្នោតបានប្រកាសថាលោក យ៉ានូកូវ៉ិច ជាអ្នកឈ្នះឆ្នោតដោយសំឡេងភាគច្រើន បើទោះបីជាលោកខាងលិចបានថ្កោលទោសការបោះឆ្នោតនេះថា មិនមិនភាពត្រឹមត្រូវ និងយុត្តិធម៌ក៏ដោយមែន។ យ៉ាងណាមិញ បន្ទាប់ពីមានការធ្វើបាតុកម្មធំៗប្រឆាំងនឹងលទ្ធផលបោះឆ្នោត តុលាការកំពូលអ៊ុយក្រែន បានបញ្ជាឲ្យមានការបោះឆ្នោតឡើងវិញ ដោយក្នុងពេលនេះលោក យូឆិកូ បានទទួលសំឡេងឆ្នោតច្រើនលើសគូប្រជែងរបស់ខ្លួន។ ទោះជាគោលនយោបាយរបស់លោក យូឆិនកូ មាននិន្នាការទៅរកលោកខាងលិចក៏ដោយ វានៅតែមានជំហរផ្ទុយគ្នារវាងប្រជាជនដែលគាំទ្របស្ចិមលោកដែលរស់នៅភាគខាងលិចប្រទេសអ៊ុយក្រែន និងប្រជាជនដែលគាំទ្ររុស្ស៊ីដែលរស់នៅភាគខាងកើតដដែល។ នៅក្រោមការដឹកនាំរបស់លោក យូឆិនកូ សេរីភាពសារព័ត៌មានត្រូវបានគេពង្រឹង ហើយការបោះឆ្នោតបែបដែលមានយុត្តិធម៌ និងអព្យាក្រឹត្យត្រូវបានអនុវត្តនៅអ៊ុយក្រែនក្នុងការជ្រើសរើសមេដឹកនាំ។ យ៉ាងណាក៏ដោយ និន្នាការនេះបានធ្វើឱ្យរបបដឹកនាំក្រេមឡាំងជាពិសេសប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ព្រួយបារម្ភខ្លាំងដែរ ដោយលោកគិតថា ឥទ្ធិពលរុស្ស៊ីនឹងបាត់បង់អស់ពីអ៊ុយក្រែននៅថ្ងៃមួយ។ ៣. បដិវត្តន៍ អឺរ៉ូម៉ៃដាន (Euromaidan Revolution) ឆ្នាំ ២០១៤ ដូចគ្នាជាមួយនឹងបដិវត្តន៍ចំនួនពីរដែលធ្លាប់កើតឡើងមុននេះដែរ បដិវត្តន៍ទី៣ នេះក៏ត្រូវបានរៀបចំឡើងដែលកើតចេញពីនិន្នាការប្រឆាំងគ្នារវាងក្រុមអ្នកគាំទ្រប្រទេសលោកខាងលិច និងរុស្ស៊ី។ ពាក្យថា «អឺរ៉ូមេដិន» មានប្រភពមកពីពាក្យពីរគឺ «អឺរ៉ូ» ដែលមានន័យថា «អឺរ៉ុប» និង «ម៉ៃដាន» មកពីឈ្មោះថា «Maidan Nezalezhnosti» ដែលជាកន្លែងទីលានឯករាជ្យស្ថិតនៅក្នុងទីក្រុងកៀវ។ រឿងរ៉ាវនេះកើតឡើងក្នុងឆ្នាំ ២០១៤ ដែលវាជាលទ្ធផលជ័យជម្នះរបស់លោក យ៉ានូកូវ៉ិច ដែលដណ្តើមតំណែង ប្រធានាធិបតីពីលោក យូឆិនកូ មកគ្រប់គ្រងវិញម្តងនៅក្នុងឆ្នាំ ២០១០។ ក្នុងពេលនោះ ទំនាក់ទំនងរវាងអ៊ុយក្រែន និងបក្សសម្ព័ន្ធណាតូ ក៏ដូចជា សហភាពអឺរ៉ុបបានធ្លាក់ចុះ ដ្បិតរបបដឹកនាំថ្មីនេះមាននិន្នាការទៅរករុស្ស៊ី។ លោក យ៉ានូកូវ៉ិច បានបដិសេធចុះហត្ថលេខាលើកិច្ចព្រមព្រៀងបង្កើតចំណងសម្ព័ន្ធភាពជាមួយសហភាពអឺរ៉ុប។ ដោយសារឃើញសញ្ញាមិនស្រួល ប្រជាជនអ៊ុយក្រែនបានចេញតវ៉ាជាថ្មីនៅឯទីលានឯករាជ្យ នៅក្នុងខែវិច្ឆិកាឆ្នាំ ២០១៣ ដើម្បីប្រឆាំងប្រមុខរដ្ឋអ៊ុយក្រែរូបនេះ។ ប៉ុន្តែលើកនេះ បាតុកម្មលើកនេះត្រូវបានបង្ក្រាបយ៉ាងចាស់ដៃពីរដ្ឋាភិបាល ដោយមានការបង្ហូរឈាមគ្នាខ្លាំងផង។ រហូតដល់ ចុងខែកុម្ភៈឆ្នាំ២០១៤ មានរបាយការណ៍ថា បាតុករជាង ១០០នាក់ត្រូវបានសម្លាប់ដោយកងកម្លាំងរដ្ឋាភិបាល ប៉ុន្តែការបង្រ្កាបព្រៃផ្សៃនេះបានធ្វើឱ្យកម្លាំងមហាជនប្រឆាំងរដ្ឋាភិបាលនេះកាន់តែរីកធំថែមទៀត។ ឆ្លើយតបនឹងស្ថានការណ៍នេះ រដ្ឋមន្ត្រីការបរទេសបារាំង អាល្លឺម៉ង់ និងប៉ូឡូញ បានធ្វើដំណើរទៅកាន់ទីក្រុងកៀវដើម្បីជួបភាគីអ៊ុយក្រែនដើម្បីរកដំណោះស្រាយ ជាពិសេសបង្កើតកិច្ចព្រមព្រៀងមួយរវាងរបបដឹកនាំលោក យ៉ានូកូវ៉ិច និងក្រុមប្រឆាំង។ ជាលទ្ធផល ក្រោយចុះកិច្ចព្រមព្រៀងគ្នាហើយ មនុស្សស្និទ្ធនឹងរដ្ឋាភិបាលក្រេមឡាំងលោក យ៉ានូកូវ៉ិច នេះសម្រេចរត់ភៀសខ្លួនពីអ៊ុយក្រែនស្ងាត់ៗ។ នាថ្ងៃទី២២ ខែកុម្ភៈ សភាអ៊ុយក្រែនបានតែងតាំងនាយករដ្ឋមន្ត្រីស្ដីទីជាមួយដើម្បីឱ្យដឹកនាំប្រទេសមួយនេះបណ្តោះអាសន្នសិន។ រុស្ស៊ីឯណោះវិញមិននៅស្ងៀមទេ តែបានតបស្នងអ៊ុយក្រែនវិញដោយការបញ្ជូនទ័ពចូលឈ្លានពានផ្នែកមួយចំនួននៅភាគខាតកើតជាពិសេសជួយរៀបចំប្រជាមតិមួយនៅឧបទ្វីប គ្រីមា និងក្រសោបយកទឹកដីនេះជារបសខ្លួនជាផ្លូវការ។ ទន្ទឹមនឹងនោះ រុស្ស៊ីក៏បញ្ជូនកងទ័ពខ្លួនទៅជួយគាំទ្រចលនាទាមទារផ្តាច់ខ្លួនផ្សេងទៀតនៅភាគខាងកើតអ៊ុយក្រែន ដូចជា តំបន់ Donbas សម្បូរដោយជនជាតិភាគរុស្ស៊ី និងជាអ្នកនិយាយភាសារុស្ស៊ីផង។ របបដឹកនាំរុស្សីឯណោះវិញ ក៏បានបន្តគាំទ្រជាធនធានឱ្យក្រុមប្រដាប់អាវុធទាំងនោះ ក្នុងគោលបំណងការពារសុវត្ថិភាពប្រជាជនទាំងនោះផង។ បញ្ហានេះបង្កជាជម្លោះប្រដាប់អាវុធរវាងទាហានអ៊ុយក្រែន និងក្រុមគាំទ្រដោយរុស្ស៊ីរហូតមកដល់បច្ចុប្បន្ន ថ្វីបើមានការចរចាបង្កើតកិច្ចព្រមព្រៀងសន្តិភាពរវាងភាគីទាំងពីរ ក្រោមការជួយទំនុកបម្រុងពីលោកខាងលិចនិងរុស្ស៊ីខ្លួនឯងក៏ដោយ។ ថ្វីបើជម្លោះនៅតែកើតមានក្រោយបដិវត្តន៍អ៊ុយក្រែនឆ្នាំ ២០១៤ ឥទ្ធិពលរុស្ស៊ីចាប់ផ្តើមសាបរលាបស្ទើតែអស់ដោយសារអស់អ្នកនយោបាយចាស់ៗដែលរណបខ្លួនពីសង្វៀននយោបាយ។ មេដឹកនាំថ្មីរបស់អ៊ុយក្រែនសុទ្ធតែមានជំហរអឺរ៉ុបនិយម ក្នុងនោះមានប្រធានាធិបតីបច្ចុប្បន្នលោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី (Volodymyr Zelenskiy) ផងដែរ។ ម្យ៉ាងអំណាចរបស់ប្រមុខរដ្ឋដែលជាស្ថាប័ននីតិប្រតិបត្តិរបស់អ៊ុយក្រែនក៏ត្រូវបានគេកាត់បន្ថយតាមរយៈការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ហើយអំណាចទាំងនោះត្រូវបានគេផ្តល់បន្ថែមទៅឱ្យស្ថាប័ននីតិបញ្ញត្តិវិញម្តង។ ការកែទម្រង់សេដ្ឋកិច្ចនិងអភិបាលកិច្ចត្រូវបានគេដាក់ចេញ ហើយការងាររបស់រដ្ឋាភិបាលកាន់តែមានតម្លាភាពខ្លាំផងដែរ ទោះបីអំពើពុករលួយជាកម្អែររបបដឹកនាំចាស់ៗនៅតែចាក់ស្រេះសង្គមនេះខ្លាំងក្តី។ បន្ថែមពីនេះ អ៊ុយក្រែនក៏ព្យាយាមពង្រឹងទំនាក់ទំនងយោធាជាមួយនឹងអឺរ៉ុប និងអង្គការណាតូ ហើយព្យាយាមបន្ថយការផ្តេកផ្តួលសេដ្ឋកិច្ចលើរុស្ស៊ី ដោយជំនួសដោយការបង្កើនពាណិជ្ជកម្មជាមួយប្រទេសដទៃនៅទ្វីបអឺរ៉ុបវិញដែរ៕ | ទំនាក់ទំនងជិតស្និទ្ធប្រៀបដូចជាបងប្អូនរវាងអ៊ុយក្រែន និងរុស្ស៊ីមានរយៈពេលរាប់រយឆ្នាំមកហើយ។ យ៉ាងណាមិញ ចំណងទំនាក់ទំនងនេះប្រែប្រួល តាមការផ្លាស់ប្តូរនៃចរន្តសាកល។ ប៉ុន្តែអ្វីដែលមានចំណែកសំខាន់ក្នុងការត្រួសត្រាយឱ្យមានការប្រែប្រួល គឺ ចលនាបដិវត្តន៍ក្នុងស្រុកអ៊ុយក្រែនដែលធ្លាប់កើតមានឡើងកន្លងមក។ ខាងក្រោមនេះ គឺជាបដិវត្តន៍សំខាន់ៗចំនួនបីដែលបានកើតឡើងតាំងពីឆ្នាំ ១៩៩០ មុនសហភាពសូវៀតដួលរលំ និងមានឥទ្ធិពលខ្លាំងនយោបាយអ៊ុយក្រែនរដ្ឋរហូតមកដល់បច្ចុប្បន្នផង៖ |
ថ្លែងពីបញ្ហាមន្ទីរពេទ្យនេះ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានសង្កត់ធ្ងន់ថា មន្ទីរពេទ្យឯកជន កំពុងប្រជែងជាមួយមន្ទីរពេទ្យរដ្ឋ ក្នុងការដណ្ដើមយកអ្នកជំងឺទៅព្យាបាល។ សម្រាប់សម្ដេច ហ៊ុន សែន ការដណ្ដើមអ្នកជំងឺទៅព្យាបាលនេះ វាជារឿងវិជ្ជមានមួយហើយ ប៉ុន្តែវាក៏បន្សល់ទុកនូវផលអវិជ្ជមានដែរ។ រឿងអវិជ្ជមានដែលសម្ដេច លើកឡើងនោះ គឺទាក់ទងនឹងលទ្ធភាពព្យាបាលអ្នកជំងឺ។ ក្នុងន័យនេះ ប្រមុខរដ្ឋាភិបាល បានសង្កេតឃើញថា មន្ទីរពេទ្យឯកជនខ្លះ ដឹងថាខ្លួនគ្មានលទ្ធភាពព្យាបាលអ្នកជំងឺហើយ ប៉ុន្តែទុកឱ្យអ្នកជំងឺនៅសម្រាកព្យាបាលមន្ទីរពេទ្យខ្លួនសិន ទាំងចំណាយអស់ថវិកាជាច្រើន រហូតដល់អ្នកជំងឺឈឺធ្ងន់ ទើបបញ្ជូនទៅមន្ទីរពេទ្យរដ្ឋ។ សូមស្ដាប់សំឡេង៖ ត្រង់ចំណុចនេះ សម្ដេច ហ៊ុន សែន បានសង្កត់ធ្ងន់ថា នៅពេលអ្នកជំងឺដែលឈឺធ្ងន់ហើយ ទើបបញ្ជូនទៅមន្ទីរពេទ្យរដ្ឋនោះ គឺភាគច្រើនដល់ដំណាក់កាលចុងក្រោយ ហើយស្លាប់នៅមន្ទីរពេទ្យរដ្ឋតែម្ដង។ «សូមឱ្យ(មន្ទីរពេទ្យឯកជន)មានការទទួលខុសត្រូវពីដើមដល់ចប់។ កុំឱ្យដល់ថ្នាក់សង្គ្រោះលែងបានហើយ មន្ទីរពេទ្យឯកជន បញ្ជូន(អ្នកជំងឺ)ទៅមន្ទីរពេទ្យរដ្ឋ ដល់តែងាប់ ងាប់នៅឯមន្ទីរពេទ្យរដ្ឋ ។ បើនិយាយឱ្យចំ មន្ទីរពេទ្យឯកជនដណ្ដើមអ្នកជំងឺយកទៅមើល ដល់ពេលសង្គ្រោះលែងបាន បញ្ជូនទៅមន្ទីរពេទ្យរដ្ឋ ហើយថា ទើបអាចរស់ តែពេលទៅដល់ងាប់នៅមន្ទីរពេទ្យ (ពលរដ្ឋ)ជេររដ្ឋបណ្ដោយ។ ហើយពេទ្យដែលធ្ងន់ធ្ងរជាងគេគឺកាល់ម៉ែតតែម្ដង ព្រោះមន្ទីរពេទ្យឯកជនដទៃ ដោះស្រាយបញ្ហា(អ្នកជំងឺ)មិនចេញ គេថាបញ្ជូនទៅកាល់ម៉ែតសង្គ្រោះបាន ដល់ទៅកាល់ម៉ែតងាប់បណ្ដោយ»។ នេះជាការបញ្ជាក់របស់សម្ដេច ហ៊ុន សែន ដែលបញ្ជាឱ្យមានការគ្រប់គ្រងលើគ្លីនិកឯកជនឱ្យច្បាស់លើបញ្ហាព្យាបាលអ្នកជំងឺនេះ ព្រោះវាជាមូលហេតុដែលនាំឱ្យពលរដ្ឋតែងតែបន្ទោសដល់មន្ទីរពេទ្យរដ្ឋដែរ។ ក្រៅពីបញ្ហាព្យាបាលអ្នកជំងឺ ការយកចិត្តទុកដាក់ថែទាំ និងការគោរពវិជ្ជាជីវៈ និងក្រមសីលធម៌គ្រូពេទ្យ ក៏ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួនដែរ។ នេះជាការបញ្ជាក់របស់លោកនាយករដ្ឋមន្ត្រី៕ | ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្ទោសពេទ្យឯកជនមួយចំនួន ដែលខ្វះលទ្ធភាពព្យាបាលអ្នកជំងឺ ហើយធ្វើឱ្យប៉ះពាល់ដល់មុខមាត់មន្ទីរពេទ្យរដ្ឋ។ សម្ដេច ហ៊ុន សែន ថ្លែងពីបញ្ហារបស់មន្ទីរពេទ្យបែបនេះ នៅក្នុងពិធីប្រគល់សញ្ញាបត្រនិស្សិតពេទ្យជាង២០០០នាក់ នៅព្រឹកថ្ងៃទី១៦ ធ្នូ។ |
តាមរយៈសារសំឡេងដែលផ្សព្វផ្សាយនៅទំព័រហ្វេសប៊ុករបស់ខ្លួន នៅព្រឹកថ្ងៃទី ៨ឧសភានេះ សម្តេច ហ៊ុន សែន មានប្រសាសន៍ដូច្នេះ៖ «ខ្ញុំសុំអង្វរកដល់ម្ចាស់ផ្ទះឈ្នួលទាំងនោះ សូមផ្អាកជាបណ្តោះអាសន្ននូវការយកប្រាក់ឈ្នួលពីកម្មករ កម្មការិនី ក្នុងពេលដែលកម្មករ កម្មការិនី មិនទាន់បានបើកប្រាក់ឈ្នួល ពីថៅកែនៅឡើយ»។ សម្តេច នាយករដ្ឋមន្ត្រីបានគូសបញ្ជាក់បន្ថែម ដោយអំពាវនាវឱ្យម្ចាស់ផ្ទះនៅតំបន់បិទខ្ទប់ផ្សេងទៀត នៅទូទាំងប្រទេស ពិចារណារចំពោះការបន្ធូរបន្ថយ ឬលើកលែងការយកថ្លៃជួលផ្ទះពីកម្មករកម្មការិនី ដែលស្នាក់នៅផ្ទះជួលរបស់ខ្លួនផងដែរ។ ចំពោះថ្លៃទឹក និងភ្លើង សម្តេច ហ៊ុន សែន ក៏បានប្រាប់ទៅអគ្គិសនីកម្ពុជា (EDC)និងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ(PPWSA) រកដំណោះស្រាយ ធ្វើយ៉ាងណាឱ្យកម្មករ កម្មការិនី ទទួលបានការអនុគ្រោះលើថ្លៃទឹកភ្លើង នៅក្នុងកាលៈទេសៈដ៏លំបាកនេះ៕ | សម្តេច ហ៊ុន សែន បានស្នើឱ្យម្ចាស់ផ្ទះជួល ផ្អាកយកថ្លៃឈ្នួលផ្ទះពីកម្មករកម្មការិនីនៅតំបន់បិទខ្ទប់ជាបណ្តោះអាសន្នសិន លើកម្មករកម្មការិនីដែលនៅពុំទាន់ទទួលបានបើប្រាក់ឈ្នួលពីថៅកែរោងច្រនៅឡើយ។ ទន្ទឹមនឹងការអំពាវនាវនេះ ប្រមុខរដ្ឋាភិបាល ក៏សំណូមពរដល់ម្ចាស់ផ្ទះជួលដែលមានលទ្ធភាព ពិចារណាបញ្ចុះថ្លៃផ្ទះជួល ឬលើកលែងការយកថ្លៃផ្ទះ ដល់កម្មករកម្មការិនីនៅក្នុងតំបន់បិទខ្ទប់ផងដែរ។ |
ចាប់តាំងពីរដ្ឋប្រហារយោធាកាលពីឆ្នាំមុន មីយ៉ាន់ម៉ាបានធ្លាក់ក្នុងភាពចលាចលជាមួយនឹងការតវ៉ាទ្រង់ទ្រាយធំ និងការបង្ក្រាបយ៉ាងឃោរឃៅជាបន្តបន្ទាប់ដោយយោធា។ តាមការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (UN) ប្រជាជនស៊ីវិលជាង ១៥០០នាក់ ត្រូវបានសម្លាប់ក្នុងការតវ៉ា។ ក្នុងទិវាសហភាព និងកិច្ចចរចាសន្តិភាព យោធាមីយ៉ាន់ម៉ានៅរដ្ឋធានីណៃពីដោ បានរៀបចំក្បួនដង្ហែ ជាមួយនឹងការបង្ហាញកម្លាំងយោធា។ កងទ័ពរាប់រយនាក់ បានចូលរួមក្នុងព្យុហយាត្រានេះ រួមជាមួយមន្ត្រី ជាច្រើនផង។ លើសពីនេះ ឧទ្ធម្ភាគចក្រដែលភ្ជាប់ជាមួយពណ៌ទង់ជាតិប្រទេស បានហោះពីលើអ្នកចូលរួមក្នុងក្បួនដង្ហែ។ ស្របការប្រារព្ធទិវានេះ របបសឹកបានប្រកាសដោះលែងអ្នកទោសជាច្រើនអ្នក។ នេះមិនមែនជាលើកទីមួយឡើយដែលមីយ៉ាន់ម៉ាប្រកាសដោះលែងអ្នកទោស។ តាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ មេដឹកនាំរដ្ឋាភិបាលយោធា លោកឧត្តមសេនីយ៍ មីន អ៊ុងឡាំង នៅថ្ងៃទី១២ ខែកុម្ភៈ ប្រកាសលើកលែងទោសអ្នកទោសចំនួន ៨១៤ នាក់ ដើម្បីប្រារព្ធទិវាបង្រួបបង្រួមមីយ៉ាន់ម៉ាលើកទី៧៥។ ក្នុងកិច្ចសម្ភាសជាមួយទីភ្នាក់ងារព័ត៌មាន AFP អ្នកនាំពាក្យរបបយោធា Zaw Min Tun បានប្រាប់ថា អ្នកទោសដែលត្រូវដោះលែងភាគច្រើនជាអ្នកទោសមកពីពន្ធនាគារនៅទីក្រុងយ៉ាំងហ្គោន។ យ៉ាងណាមិញ អ្នកនាំពាក្យរូបនេះ មិនបានបញ្ជាក់ឡើយថាតើ លោកសាស្រ្តាចារ្យ Sean Turnell ជនជាតិអូស្ត្រាលី នឹងស្ថិតក្នុងចំណោមអ្នកដែលត្រូវបានដោះលែងឬយ៉ាងណា។ លោក Sean Turnell គឺជាសាស្ត្រាចារ្យផ្នែកសេដ្ឋកិច្ចជនជាតិអូស្ត្រាលី និងជាទីប្រឹក្សាសេដ្ឋកិច្ចរបស់អតីតមេដឹកនាំមីយ៉ាន់ម៉ាលោកស្រី អ៊ុងសាន ស៊ូជី មុនលោកស្រីត្រូវបានយោធាទម្លាក់ពីតំណែង។ លោកត្រូវបានយោធាចាប់ឃុំខ្លួន កាលពីខែកុម្ភៈឆ្នាំមុន ក្រោយយោធាធ្វើរដ្ឋប្រហាររួចបានប៉ុន្មានថ្ងៃ។ គួរបញ្ជាក់ថា លោក Turnell ត្រូវបានចោទប្រកាន់ពីបទបំពានច្បាប់សម្ងាត់ផ្លូវការរបស់មីយ៉ាន់ម៉ា ហើយប្រឈមមុខនឹងការជាប់ពន្ធនាគារអតិបរមា ១៤ ឆ្នាំ បើរកឃើញថាមានពិរុទ្ធភាព។ ក្នុងជំនួបជាមួយសម្តេច ហ៊ុន សែន កន្លងទៅ លោកមីន អ៊ុងឡាំង បានសន្យាដោះលែងលោកសាស្ត្រាចារ្យ Turnell។ គួររំលឹកថា កាលពីខែមេសា ឆ្នាំមុន របបយោធា បានដោះលែងអ្នកទោសប្រហែល ២ ម៉ឺននាក់។ លើសពីនេះ ក្នុងទិវាបង្រួបបង្រួមឆ្នាំមុន យោធាបានប្រកាសដោះលែងអ្នកទោសក្នុងចំនួនប្រហាក់ប្រហែលនឹងឆ្នាំនេះដែរ៕ | របបយោធាមីយ៉ាន់ម៉ា នៅថ្ងៃទី១២ ខែកុម្ភៈ បានប្រកាសលើកលែងទោសអ្នកទោសច្រើនជាង ៨០០ នាក់ ដើម្បីប្រារព្ធទិវាបង្រួបបបង្រួមមីយ៉ាន់ម៉ាលើកទី៧៥ ។ ក្នុងទិវានេះ ក្រុមយោធាបានរៀបចំក្បួនព្យុហយាត្រា និងបង្ហាញកម្លាំងនៅរដ្ឋធានីណៃពីដោ។ |
ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ កញ្ញា សាម ស្រីណុច និងកញ្ញា អ៊ុត រស្មី ចម្រាញ់យកព័ត៌មានអន្តរជាតិសំខាន់ៗដើម្បីអាន ជូនអ្នកតាមដានសារព័ត៌មាន ThmeyThmey។ ខាងក្រោមជាព័ត៌មានកន្លងមកនៅលើគណនី Youtube ThmeyThmey Media ព័ត៌មានដែលផ្តល់ជូនដោយ កញ្ញា សាម ស្រីណុច ព័ត៌មានដែលផ្តល់ជូនដោយ កញ្ញា អ៊ុត រស្មី | ស្ថានការណ៍ហុងកុងដល់ណាហើយ? ចុះទំនាក់ទំនងអាមេរិក-កូរ៉េខាងជើងប្រែប្រួលបែបណា? តើមេដឹកនាំអាស៊ានមានវិធានការអ្វីខ្លះលើបញ្ហាអាកាសធាតុ? តុល្យការនៃគ្រោះទឹកជំនន់ រញ្ជួយដី និងរឿងរ៉ាវផ្សេងទៀតនៅក្នុងពិភពលោក នឹងមានផ្សាយជូននៅលើ Youtube ផ្លូវការរបស់សារព័ត៌មាន ThmeyThmey។ |
ដ្បិតម្ចាស់រីសតរូបនេះបាត់ចំណូលពីទេសចរ ដោយសារជំងឺកូវីដ-១៩ ប៉ុន្តែលោកនៅតែបន្អភិវឌ្ឍន៍រីសតរបស់ខ្លួនដោយមិនរួញរា។ លោក វណ្ណៈ រំពឹងថាទេសចរ នឹងត្រឡប់ទៅជីផាតវិញ ពេលស្ថានភាពធូរស្រាល។ជំងឺកូវីដ-១៩បានធ្វើឱ្យម្ចាស់អាជីវកម្មទេសចរណ៍ស្ទើរគ្រប់ទីកន្លែង បាត់ចំណូលពីភ្ញៀវទេសចរ។ អ្នកខ្លះបានសម្រេចបោះបង់អាជីវកម្មនេះចោលតែម្ដង ព្រោះមិនអាចប្រឈមនឹងការខាតបង់ ក្នុងរយៈពេលយូរបាន។សម្រាប់លោក ទុយ វណ្ណៈ ប្រជាជនក្នុងស្រុកថ្មបាំង ក៏បានបាត់ចំណូលពីភ្ញៀវទេសចរជិត១ឆ្នាំដែរប៉ុន្តែលោកបែរជាឆ្លៀតពេលទំនេរ ពង្រីកសេវាកម្មទេសចរណ៍ក្នុងរីសតបន្ថែម។ម្ចាស់រីសតរូបនេះកំពុងប្រែក្លាយចម្ការទុរេនរបស់លោកឱ្យ ទៅជាកន្លែងទេសចរណ៍បេះផ្លែឈើនិងបង្កើតអាហារដ្ឋានបន្ថែម ពីលើរីសតដែលមានស្រាប់។ ផ្ទះស្នាក់ក្នុងរីសតរបស់លោក ទុយ វណ្ណៈ លោក វណ្ណៈបង្ហាញហេតុផលពីការបង្កើនផលិតផលទេសចរណ៍ក្នុងបរិបទនេះយ៉ាងដូច្នេះ៖ «យើងពិបាកនឹងប៉ាន់ស្មានសភាពការណ៍ណាស់។ពិតមែន កូវីដវាជាបញ្ហា ប៉ុន្តែក្នុងដំណាក់កាលនេះ យើងត្រូវរកដំណោះស្រាយមិនអាចរង់ចាំឱ្យកូវីដ សម្លាប់អាជីវកម្មរបស់យើងបានទេ។ សម្រាប់ខ្ញុំខ្ញុំកំពុងរកវិធីសាស្ត្រធ្វើម៉េច យើងអាចរស់ក្នុងស្ថានភាពនេះបាន»។ លោក ទុយ វណ្ណៈ បានបើករីសតដែលមានផ្ទះស្នាក់ចំនួន១០ តាំងពីដើមឆ្នាំ២០១៣មក។ ក្នុងមួយខែម្ចាស់រីសតដែលជាអតីតមគ្គុទ្ទេសក៍រូបនេះ អាចរកចំណូលបានចន្លោះពី ២០០០ដុល្លារ ទៅ៣០០០ដុល្លារពីរីសត ប៉ុន្តែមកទល់ពេលនេះ លោកមិនមានចំណូលពីរីសតនេះទៀតទេ។ ការបង្កើនផលិតផលទេសចរណ៍ក្នុងបរិបទនេះក៏ ធ្វើឱ្យលោក វណ្ណៈមានផលលំបាកផ្នែកហិរញ្ញវត្ថុដែរ ប៉ុន្តែដោយក្ដីស្រឡាញ់ លោកនៅតែមានក្ដីសង្ឃឹមថា ភ្ញៀវទេសចរ នឹងត្រឡប់ទៅជីផាតវិញ ពេលស្ថានភាពជំងឺកូវីដ-១៩ធូរស្រាល។ លោក វណ្ណៈដែលមានដើមកំណើតក្នុងឃុំជីផាតស្រាប់ យល់ថា ការបង្កើនផលិតផលទេសចរណ៍នឹងអាចផ្ដល់ការងារដល់ប្រជាជនក្នុងតំបន់ និងផ្សព្វផ្សាយពីសក្ដានុពលទេសចរណ៍ធម្មជាតិ ក្នុងសហគមន៍អេកូទេសចរណ៍ជីផាតផងដែរ។ សូមបញ្ជាក់ថា សហគមន៍អេកូទេសចរណ៍ជីផាតស្ថិតនៅភូមិ ជីផាត ឃុំ ជីផាត ស្រុកថ្មបាំង ខេត្តកោះកុង មានចម្ងាយ ១២៦គីឡូម៉ែត្រពីក្រុងខេមរភូមិន្ទ។ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ អាចធ្វើដំណើរទៅកាន់តំបន់នេះតាមផ្លូវជាតិលេខ៤៨ ត្រង់ចំណុចផ្លូវបំបែកហួសស្ពានអណ្តូងទឹក ប្រហែល ៥ គីឡូម៉ែត្ររួចបន្តដំណើរ តាមផ្លូវក្រួសក្រហម រហូតដល់ភូមិជីផាត តែម្តង៕ លោក ទុយ វណ្ណៈ ម្ចាស់រីសតសាន់ប៊ែអេកូឡូញ ហាងកាហ្វេ ដែលលោក ទុយ វណ្ណៈ សាងសង់ក្នុងពេលគ្មានភ្ញៀវទេសចរ | លោក ទុយ វណ្ណៈ ជាម្ចាស់រីសតសាន់ប៊ែអេកូឡូញក្នុងសហគមន៍អេកូទេសចរណ៍ជីផាត ។ អំឡុងពេលគ្មានភ្ញៀវទេសចរទៅកម្សាន្ត ដោយសារការរាលដាលនៃជំងឺកូវីដ-១៩ លោក ទុយ វណ្ណៈ កំពុងបង្កើតផលិតផលទេសចរណ៍ថ្មីនិងពង្រីកសេវាកម្មបន្ថែម ក្នុងរីសតរបស់ខ្លួន។ |
អ្នកស្រី ឈុន រ៉ាវុធ អភិបាលរងខេត្តកោះកុង បានបញ្ជាក់ថា ការរៀបចំព្រឹត្តិការណ៍ «សង្ក្រាន្តកោះកុង»ដែលមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសានេះ គឺជាពេលដែលពលរដ្ឋខ្មែរបានជួបជុំគ្នា និងជាការទាក់ទាញភ្ញៀវទេសចរឲ្យមកទស្សនាខេត្តកោះកុងឲ្យកាន់តែច្រើន ដើម្បីឲ្យប្រជាពលរដ្ឋខ្មែរបានសប្បាយរីករាយជាមួយការលេងល្បែងប្រជាប្រិយខ្មែរនៅទីតាំង៣កន្លែងខុសៗគ្នា នាពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីខ្មែរ។ អ្នកស្រី ឈុន រ៉ាវុធ បានបន្តថា សម្រាប់រយៈពេល៣ថ្ងៃនៃព្រឹត្តិការណ៍ «សង្ក្រាន្តកោះកុង» មានកម្មវិធីពិសេសៗ ដូចជា ថ្ងៃទី១ មានការប្រគុំតន្ត្រី លេងល្បែងប្រជាប្រិយនៅតារាងបាល់ទាត់ និងនៅមុខសាលាខេត្ត។ ថ្ងៃទី២ មានការប្រគុំតន្ត្រី២កន្លែងនៅមុខសាលាខេត្ត និងនៅឆ្នេរសមុទ្របាក់ខ្លង ការប្រឡងប្រណាំងបេលក (ឧបករណ៍ដាក់ត្រី និងដាក់ក្តាម)។ សម្រាប់ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «សង្ក្រាន្តកោះកុង» ក៏មានការប្រគុំតន្ត្រី មានការស្រង់ព្រះនៅមុខសាលាខេត្ត ការលេងល្បែងប្រជាប្រិយ និងការជ្រើសរើសរូបភាពល្អៗពីបេក្ខជនដែលបានដាក់ពាក្យប្រកួតថតរូបភាពដែលបង្ហាញពីសក្តានុពុលរបស់ខេត្តកោះកុង។ សូមបញ្ជាក់ថា ព្រឹត្តិការណ៍ «សង្រា្កន្តកោះកុង» ឆ្នាំនេះជាលើកទី២ ដែលរៀបចំជាលក្ខណៈទ្រង់ទ្រាយធំ។ សម្រាប់ឆ្នាំ២០១៨ កន្លងទៅ បានទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ទៅទស្សនាព្រឹត្តិការណ៍សង្រា្កន្តកោះកុង ជិត៤ម៉ឺននាក់។ នេះបើតាមការបញ្ជាក់ពីអ្នកស្រី ឈុន រ៉ាវុធ។ ជាមួយគ្នាផងដែរ អ្នកស្រី អំពាវនាវដល់ពលរដ្ឋខ្មែរ ឲ្យចូលរួមកម្មវិធីនេះកុំបីខាន ដើម្បីឲ្យបរិយាកាសនៃកម្មវីធីមានភាពអ៊ូអរ និងសប្បាយរីករាយជុំគ្នារវាងគ្រួសារខ្មែរ៕ | ភ្នំពេញ៖ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ខេត្តកោះកុង បានសហការជាមួយសាលាខេត្ត មន្ទីរអង្គភាព មន្ត្រីរាជការ និងសហគ្រិន ដើម្បីរៀបចំព្រឹត្តិការណ៍ «សង្ក្រាន្តកោះកុង» នៅថ្ងៃទី១៤-១៦ ខែមេសា ដែលប្រារព្ធឡើងនៅទីតាំង៣សំខាន់ៗគឺ នៅមុខសាលាខេត្ត ឆ្នេរសមុទ្របាក់ខ្លង និងទីតាំងសហគមន៍ទេសចរណ៍ពាមក្រសោប។ |
លោកថា៖«ចិត្តខ្ញុំចេះតែចង់ទៅស្ទូចត្រីនៅបឹងនោះ ប៉ុន្តែទាល់តែព្រឹកថ្ងៃទី២៨ ម៉ោងប្រហែល៩ព្រឹកទើបខ្ញុំបានទៅស្ទូច។ ពេលស្ទូចមេឃចាប់ផ្តើមក្តៅ ខ្ញុំក៏នឹកចង់ផឹកវើក WURKZ ក៏ដើរទៅទិញនៅតូបដាច់ស្រយាលមួយក្បែរនោះ។ ស្រាប់តែគាស់បានបន្តិចមិនទាន់ដាច់ផង ត្រីវាស៊ីសន្ទូច ខ្ញុំក៏ទុកវើក WURKZ មួយឡែក ដើម្បីដោះសន្ទូច ហើយខ្ញុំក៏មកអ៊ុតម្តងទៀត ស្រាប់តែឃើញ៤០លានរៀល។ អានេះបានគេថា ហេងមែនៗ»។ លោកបញ្ជាក់បន្តថា៖ «ទឹកប្រាក់នេះមកចំពេលណាស់ ព្រោះថ្ងៃទី២២ វិច្ឆិកានេះ ខ្ញុំត្រៀមខ្លួនចូលរោងការធ្វើជាកូនកំលោះហើយ ហើយក៏កំពុងពិបាកចិត្តតិចៗដែរ ថារៀបការហើយចង់បង្កើតមុខរបរប្រចាំត្រកូលមួយជាមួយគ្រួសារថ្មីរបស់ខ្ញុំ គឺលក់គ្រឿងសង្ហារឹមព្រោះគ្រួសារខ្ញុំធ្លាប់ជាអ្នកលក់ស្រាប់។ ពេលនេះខ្ញុំអស់បារម្ភហើយ ហើយក៏នឹងត្រៀមខ្លួនក្លាយជាកូនកំលោះយ៉ាងសប្បាយចិត្តបំផុតដែរ»៕ (អត្ថបទពាណិជ្ជកម្ម) | មន្ត្រីរាជការនៅខេត្តព្រះវិហារម្នាក់ លោក សោ លឹមហេង ឈ្នះរង្វាន់ទឹកប្រាក់សុទ្ធ៤០លានរៀល ពីក្រវិលកំប៉ុងភេសជ្ជៈប៉ូវកម្លាំងវើក WURKZ កាលពីព្រឹកថ្ងៃទី២៨ ខែតុលាកន្លងទៅ គ្រាដែលលោកនាំប្អូនៗទៅស្ទូចត្រី។ |
អ្នកនាង សេង ធារី អ្នកធ្វើការតាមអង្គការសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្ស និងការតស៊ូមតិ បានបន្តទៅចូលរួមសវនាការនៃតុលាការភ្នំពេញ នៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២២នេះ។ ដូចលើកមុនៗដែរ អ្នកនាង មិនតុបតែងខ្លួនជាលក្ខណៈធម្មតានោះទេ តែអ្នកនាង នៅតែតុបតែងខ្លួនប្លែកដដែល។ សម្រាប់លើកនេះ អ្នកនាង បានស្លៀកពាក់ឈុតអ្នកទោសពណ៌ក្រហម ហើយថែមទាំងដាក់ខ្នោះជើងខ្លួនឯងទាំង២ថែមទៀត។ អ្នកនាង ក៏មិនពាក់ស្បែកជើងដែរ។ អ្នកនាង អះអាងថា ខ្នោះនោះ គឺសម្រាប់ដាក់អ្នកទោសក្នុងសម័យខ្មែរក្រហម។ នៅម៉ោងជិត៧ព្រឹក អ្នកនាង បានចាប់ផ្តើមធ្វើដំណើរដោយថ្មើរជើង ពីក្រុមហ៊ុនណាហ្កាវើលដ៍ ឆ្ពោះទៅតុលាការភ្នំពេញ តាមមហាវិថីព្រះសីហនុ។ ដើរបណ្តើរ អ្នកនាង ផ្សាយផ្ទាល់បណ្តើរលើគណនីហ្វេសប៊ុករបស់អ្នកនាង។ អ្នកនាង លើកឡើងថា អ្នកនាង ស្លៀកពាក់ឈុតអ្នកទោស ក៏ព្រោះតែអ្នកនាង គិតថា អ្នកនាង អាចនឹងត្រូវជាប់គុកពិតប្រាកដមែន។ អ្នកនាង និយាយក្នុងការផ្សាយផ្ទាល់យ៉ាងដូច្នេះថា៖«[ខ្ញុំ] ពាក់អាវអ្នកទោស ត្រៀមខ្លួនសម្រាប់ជាប់គុក ខ្ញុំ អាចជាប់គុក»។ អ្នកនាង ប្រាប់ថា ខ្នោះ ដែលអ្នកនាង ដាក់ជើងខ្លួនឯង គឺអ្នកនាង យកមកពីភូមិបឹងរៃ ក្នុងខេត្តស្វាយរៀង។ អ្នកនាង បន្តថា ខ្នោះនោះ គឺនៅសល់ពីសម័យខ្មែរក្រហមមក។ អ្នកនាង រម្លឹកថា កាលនៅជាកុមារី ក្នុងរបបខ្មែរក្រហម អ្នកនាង ក៏ធ្លាប់ជាប់គុកដែរ។ ពេលធ្វើដំណើរតាមមហាវិថីព្រះសីហនុ អ្នកនាង មានបំណងឈប់គោរពវិញ្ញាណក្ខន្ធលោក ជា វិជ្ជា មេសហជីពដ៏ល្បី១រូប នៅរូបសំណាក់លោក ដែលស្ថិតនៅខាងលិចវិមានឯករាជ្យ។ តែនៅពេលទៅដល់រូបសំណាក់ព្រះបាទ នរោត្តម សីហនុ អតីតព្រះមហាក្សត្រខ្មែរ ដែលស្ថិតខាងកើតវិមានឯករាជ្យ អ្នកនាង ក៏ត្រូវអាជ្ញាធរ ឃាត់ខ្លួនសួរ ដោយសារការតុបតែងខ្លួនជាអ្នកទោស។ អាជ្ញាធរ និយាយទៅកាន់អ្នកនាង ថា៖«បើថាម៉េចៗ ខ្ញុំយកឡើងឡាន។ បើថាអ្នកទោស យកទៅកន្លែងអ្នកទោសវិញ»។ អ្នកនាង សួរត្រឡប់ទៅវិញថា៖«ខ្ញុំ ធ្វើអីខុស?»។ តែអាជ្ញាធរ ពុំបានបូរបាច់អ្វីច្រើនជាមួយអ្នកនាងឡើយ ហើយក៏ឃាត់អ្នកនាងអស់មួយសម្ទុះ។ ក្រោយអាជ្ញាធរ ដោះលែង អ្នកនាង ក៏បន្តដំណើរតាមម៉ូតូកង់៣ ដើម្បីឲ្យទាន់សវនាការនៅម៉ោង៨កន្លះ ហើយទីបំផុត អ្នកនាង ក៏បានទៅដល់តុលាការភ្នំពេញ និងដើរចូលសវនាការ។ មុនចូលសវនាការ អ្នកនាង ត្រូវអាជ្ញាធរ តម្រូវឲ្យដោះខ្នោះជើងចេញ។ នៅលើម៉ូតូកង់៣ អ្នកនាង និយាយក្នុងការផ្សាយផ្ទាល់ថា អាជ្ញាធរ ឃាត់អ្នកនាងអស់ជិត១ម៉ោង។ អ្នកនាង សេង ធារី ដោះខ្នោះចេញ មុនចូលសវនាការ (រូបពីគណនីហ្វេសប៊ុក ជុំ ពុទ្ធី)។ នៅមុខតុលាការភ្នំពេញ មានសកម្មជន និងប្រជាពលរដ្ឋមួយចំនួន បានប្រមូលផ្តុំគ្នា ដើម្បីលើកទឹកចិត្តអ្នកនាង។ ក្នុងចំណោមអ្នកទៅលើកទឹកចិត្តនោះ មានអ្នកខ្លះ ក៏ស្លៀកពាក់ឈុតអ្នកទោសពណ៌ក្រហម ដូចអ្នកនាងដែរ។ អ្នកស្រី សាត ផា (ពាក់ស្បែកជើង) ស្លៀកពាក់ឈុតអ្នកទោសដូចអ្នកនាង សេង ធារី ដែរ និងថតជាមួយគ្នានៅមុខតុលាការភ្នំពេញ (រូបពីគណនីហ្វេសប៊ុក អ្នកស្រី សាត ផា)។ អ្នកស្រី សាត ផា ដែលធ្លាប់ជាប់ពន្ធនាគារដោយសារការតវ៉ាផ្សេងៗ បានទៅតុលាការភ្នំពេញ ដើម្បីលើកទឹកចិត្តអ្នកនាង សេង ធារី។ ជាលើកទី៣ហើយ ដែលអ្នកនាង តែងខ្លួនប្លែកបែបនេះ សម្រាប់បង្ហាញខ្លួនក្នុងសវនាការ។ លើកទី២ អ្នកនាង តែងខ្លួនជាបុរស ដោយពាក់អាវធំពណ៌ខ្មៅខាងក្រៅ ជាមួយក្រវាត់ក។ លើកទី១ អ្នកនាង តែងខ្លួនជាអប្សរា។ ចូលសវនាការ៣លើក អ្នកនាង បង្កឲ្យមានភាពភ្ញាក់ផ្អើល និងធ្វើឲ្យប្លែកភ្លែកទាំង៣លើក។ អ្នកខ្លះ លើកទឹកចិត្តអ្នកនាង ហើយអ្នកខ្លះទៀត សើចចំអកអ្នកនាង ចំពោះការតែងខ្លួនប្លែកបែបនេះ។ តាមពិត អ្នកនាង ចូលសវនាការបាន៤លើកហើយ ដោយលើកដំបូងបង្អស់ អ្នកនាង តុបតែងខ្លួនជាលក្ខណៈធម្មតា។ សវនាការលើកដំបូង ធ្វើឡើងកាលពីចុងឆ្នាំ២០២០។ សវនាការទាំង៤លើកមកនេះ តុលាការ មិនទាន់សម្រេចសេចក្តីអ្វីលើអ្នកនាងឡើយ។ តុលាការ ប្រកាសថា សវនាការលើកទី៥លើអ្នកនាង នឹងត្រូវធ្វើឡើងនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២។ អ្នកនាង យល់ថា តុលាការកម្ពុជា គឺជាតុលាការឆាកល្ខោននយោបាយ ដែលត្រូវបានរៀបចំឡើង ដើម្បីសម្តែងឈុតឆាកនយោបាយ ដូច្នេះ អ្នកនាង ក៏ត្រូវតុបតែងខ្លួនឲ្យប្លែកដែរ ដើម្បីចូលរួមសម្តែងជាមួយតុលាការ។ នេះជាហេតុផល ដែលអ្នកនាង លើកឡើងកន្លងមក។ លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ ចាត់ទុកថា ជារឿងធម្មតា ដែលអ្នកនាង សេង ធារី ក្នុងនាមជាជនជាប់ចោទ បានចោទប្រកាន់តុលាការបែបនេះ ឬបែបនោះ។ ប៉ុន្តែ លោក បញ្ជាក់ថា ដើម្បីការពារខ្លួនបាន និងដើម្បីដោះបន្ទុក អ្នកនាង ត្រូវបង្ហាញភស្តុតាងរឹងមាំ។ ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗកន្លងមក មន្រ្តីជាន់ខ្ពស់របស់ក្រសួងយុត្តិធម៌រូបនេះ បានបកស្រាយថា៖«កោរសក់ ឬមិនកោរសក់ ស្លៀកពាក់ខោអាវយ៉ាងម៉េច ជារឿងរបស់គាត់ តែជាគោលការណ៍ច្បាប់ វា មិនអាចមានឥទ្ធិពលអី ឬអាចការពារខ្លួនតាមច្បាប់នោះទេ»។ អ្នកនាង សេង ធារី ដែលបច្ចុប្បន្នមានវ័យ៥២ឆ្នាំ បានរៀនជំនាញច្បាប់នៅអាម៉េរិក និងមានសញ្ជាតិអាម៉េរិក។ អ្នកនាង ប្រាប់ថា អ្នកនាង ធ្វើការផ្នែកសិទ្ធិមនុស្ស និងការតស៊ូមតិ ដើម្បីលទ្ធិប្រជាធិបតេយ្យអស់រយៈពេលប្រមាណ៣០ឆ្នាំមកហើយ។ អ្នកនាង គឺជាជនជាប់ចោទម្នាក់ ក្នុងចំណោមជនជាប់ចោទ១៣៩នាក់ ដែលត្រូវចោទពីបទរួមគំនិតក្បត់ជាតិ និងបទញុះញង់បង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម។ ពួកគេទាំង១៣៩នាក់ រងបទចោទទាំង២នេះ ដោយសារតុលាការ រកឃើញថា ជាប់ពាក់ព័ន្ធនឹងផែនការ៩វិច្ឆិកា។ ផែនការ៩វិច្ឆិកា គឺជាផែនការ ដែលលោក សម រង្ស៊ី មេដឹកនាំប្រឆាំងនៅក្រៅប្រទេស ប្រកាសថា នឹងចូលស្រុក នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩។ សម្រាប់រដ្ឋាភិបាល ផែនការ៩វិច្ឆិកា គឺជាផែនការ ដើម្បីផ្តួលរំលំរដ្ឋាភិបាល ដូច្នេះហើយ ទើបបានជាអ្នកដែលពាក់ព័ន្ធនឹងផែនការនេះ ក៏ត្រូវប្រឈមនឹងផ្លូវច្បាប់ដែរ៕ អត្ថបទទាក់ទង លើកមុនតែងខ្លួនជាអប្សរាចូលតុលាការ លើកនេះ ស្លៀកពាក់ជាបុរសវិញម្តង | លើកទី១ តែងខ្លួនជាអប្សរា លើកទី២ តែងខ្លួនជាបុរស លើកទី៣ តែងខ្លួនជាអ្នកទោស។ នេះជារបៀបតែងខ្លួនទាំង៣លើករបស់អ្នកនាង សេង ធារី សម្រាប់បង្ហាញវត្តមានក្នុងសវនាការ។ |
សារជាតិ allicin ដែលមាននៅក្នុងផ្កាខាត់ណា ត្រូវបានគេដឹងថា វាអាចជួយជម្រុញអោយសុខ ភាពបេះដូងមានភាពល្អប្រសើរជាងមុន និង អាចកាត់បន្ថយទៅនឹង ការប្រឈមទៅនឹង ជំងឺដាច់សសៃឈាមក្នុងខួរក្បាល ។ ផ្កាខាត់ណាមានផ្ទុក selenium និង វីតាមីន C ដែលពួកវាទាំងពីរនេះ បានធ្វើការជាមួយគ្នាបាន យ៉ាងល្អ ក្នុងការពង្រឹងនូវប្រព័ន្ធភាពសុំា ។ ផ្កាខាត់ណា ក៏ត្រូវបានមានទំនាក់ទំនងផ្សារភ្ជាប់ ក្នុងការថែរក្សាដល់ កម្រិតកូឡេស្តេរ៉ូល ដែលផ្តល់ផលល្អ ចំពោះសុខភាពបានផងដែរ ។ ដោយសារវាមានផ្ទុកនូវសារជាតិ folate ជាច្រើន ផ្កាខាត់ណា ត្រូវបានគេដឹងថា វាអាចជួយធ្វើ អោយកោសិកាលូតលាស់ និង បំបែកខ្លួនបានល្អ។ កម្រិតដ៏ខ្ពស់នៃសារជាតិសសៃដែលមាននៅក្នុង ផ្កាខាត់ណា អាចធ្វើអោយសុខភាពពោះវៀន ល្អប្រសើរជាងមុន ហើយវាថែមទាំងអាចការពារអ្នកបាន ពីជំងឺមហារីកផងដែរ។ នាពេលថ្មីៗនេះ វាត្រូវបានគេរកឃើញថា ផ្កាខាត់ណា មានផ្ទុកនូវ indole- 3- carbinol ដែលវាជា សារជាតិម្យ៉ាង ដែលអាចការពារ ស្ត្រីពីជំងឺមហារីកសុដន់ និង ប្រភេទជំងឺមហារីកផ្សេងៗទៀត ។ សារជាតិ glucosinolates និង thiocyanates ដែលមានវត្តមាននៅក្នុងផ្កាខាត់ណា គឺអាចជួយ បង្កើននូវសម្ថភាពរបស់ថ្លើម ក្នុងការ បន្សាបនូវសារជាតិពុលដែលមានឥទ្ធិពលខ្លាំងបាន។ ផ្កាខាត់ណា បានដើរតួជា អ្នកបន្សាបជាតិពុលនៅក្នុងឈាម និង ថ្លើម។ សារជាតិ sulforaphane ដែលមាននៅក្នុង ផ្កាខាត់ណា អាចយកចេញនូវសារជាតិគីមីនៃជំងឺ មហារីក និង អាចបញ្ឈប់បាននូវការរីករាលដាល របស់កោសិកាមហារីក បើទោះជាវាស្ថិតនៅ ក្នុងដំណាក់កាលចុងក្រោយនៃការរីករាលដាលរបស់វាក៏ដោយ។ តាមការសិក្សាស្រាវជ្រាវ បានបង្ហាញថា ផ្កាខាត់ណា មានផ្ទុកនូវ សារជាតិគីមី phyto ជាក់លាក់ មួយដែលអាច ជួយក្នុងការកាត់បន្ថយនូវការប្រឈមនឹងគ្រោះថ្នាក់ នៃ ជំងឺមហារីកដែលមាន លក្ខណៈជាតំណពូជមួយចំនួនបាន៕ ត្រួតពិនិត្យដោយ www.health.com.kh | មិនខុសពីបន្លែដទៃទៀត ផ្កាខាត់ណា គឺជាបន្លែដែលផ្តល់ផលល្អចំពោះសុខភាព ដែលយើងគ្រប់គ្នា មិនគួរមើលរំលង។ ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍ និង សមាសធាតុសំខាន់ៗដែលអ្នកនឹងទទួលបាន ពីការទទួលទានវាជាប្រចាំ ៖ |
អាជ្ញាធរអគ្គិសនីកម្ពុជា អំពាវនាវដល់ពលរដ្ឋដែលបានដំឡើងសូឡាលើដំបូល ដើម្បីប្រើប្រាស់អគ្គិសនីថាមពលពន្លឺព្រះអាទិត្យ ហើយពុំទាន់បានសុំការអនុញ្ញាត ឬធ្វើស្វ័យប្រកាសពីការប្រើប្រាស់របស់ខ្លួន ដោយត្រូវធ្វើស្វ័យប្រកាសបញ្ជាក់ពីការប្រើប្រាស់សូឡារបស់ខ្លួនត្រឹមថ្ងៃទី១៥ ខែសីហាខាងមុខនេះ។ សម្រាប់អ្នកអ្នកប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល ដែលបានធ្វើស្វ័យប្រកាសតាមកាលបរិច្ឆេទកំណត់ខាងលើ ត្រូវបានចាត់ទុកថា ជាអ្នកប្រើប្រាស់មានការអនុញ្ញាត។ ចំពោះអ្នកមិនបានធ្វើស្វ័យប្រកាសបញ្ជាក់ពីការប្រើប្រាស់សូឡារបស់ខ្លួន នឹងត្រូវចាត់ទុកថា ប្រើប្រាស់ដោយគ្មានអនុញ្ញាត ហើយត្រូវបង់ថ្លៃប៉ះប៉ូវខ្ពស់ជាងអ្នកប្រើប្រាស់មានការអនុញ្ញាត ឬប្រឈមនឹងការផ្អាកបណ្ដោះអាសន្ននូវការផ្គត់ផ្គង់អគ្គិសនីពីប្រភពបណ្ដាញជាតិ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់អគ្គិសនីកម្ពុជានៅថ្ងៃទី៤ ខែកក្កដា ដែលបន្ថែមថា ការធ្វើស្វ័យប្រកាសបញ្ជាក់ពីការប្រើប្រាស់សូឡា គឺនៅទីស្នាក់ការរបស់អាជ្ញាធរអគ្គិសនីកម្ពុជា និងនៅទីស្នាក់ការផ្គត់ផ្គង់អគ្គិសនីឯកជន ឬតាមរយៈ QR Code។ តាមការឆ្លើយតបក្នុងគណនីហ្វេសប៊ុកផ្លូវការ អាជ្ញាធរអគ្គិសនីកម្ពុជា បញ្ជាក់ថា ការធ្វើស្វ័យប្រកាសនេះ មានគោលបំណងឱ្យអ្នកប្រើប្រាស់ដោយខុសច្បាប់ បានចូលមកស្របច្បាប់វិញ្។ លើសពីនេះ ការដាក់ពាក្យស្វ័យប្រកាសមិនតម្រូវឱ្យមានឯកសារអ្វីនោះទេ ដោយគ្រាន់តែបំពេញពាក្យស្នើសុំធ្វើស្វ័យប្រកាសតែប៉ុណ្ណោះ៕ | ភ្នំពេញ៖ អាជ្ញាធរអគ្គិសនីកម្ពុជា បានប្រាប់ដល់អ្នកប្រើប្រាស់អគ្គិសនីដោយថាមពលពន្លឺព្រះអាទិត្យ (សូឡា) ដែលគ្មានការអនុញ្ញាត ត្រូវទៅដាក់ពាក្យស្វ័យប្រកាសពីការប្រើប្រាស់របស់ខ្លួន ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី១៥ ខែសីហា។ បើតាមអាជ្ញាធរអគ្គិសនីកម្ពុជា ការដាក់ពាក្យស្វ័យប្រកាសនេះ មិនត្រូវបង់ប្រាក់ឡើយ។ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.