text
stringlengths
31
26.1k
summary
stringlengths
11
1.19k
  អ្នកស្រី ស៊ូជី និយាយទៅកាន់សម្តេច ហ៊ុន សែន ថា នេះគឺជាលើកទី១ហើយ ដែលអ្នកស្រី បានមកបំពេញទស្សនកិច្ចនៅកម្ពុជា ហើយជាពិសេស គឺដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា-មីយ៉ាន់ម៉ា ឲ្យកាន់តែរីកចម្រើនខ្លាំងឡើង ហើយកាន់តែសកម្មឡើងថែមទៀត។ ក្នុងជំនួបនោះ អ្នកស្រី លើកឡើងពីកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ វិស័យសាសនា វិស័យអប់រំ និង វិស័យសេដ្ឋកិច្ច។    សម្តេចនាយករដ្ឋមន្ត្រី តបនឹងអ្នកស្រីថា ទាក់ទងនឹងបញ្ហាវប្បធម៌នៅឆ្នាំ២០២០ខាងមុខនេះ គឺជាខួប៦៥ឆ្នាំ នៃការបង្កើតទំនាក់ទំនងរវាងប្រទេសទាំងពីរ ដូច្នេះប្រទេសទាំងពីរ គប្បីរៀបចំសកម្មភាពឲ្យមានភាពអធិកអធម និងជំរុញវិស័យទេសចរណ៍ រវាងប្រទេសទាំងពីរ។    ពាក់ព័ន្ធនឹងសាសនា ប្រមុខរដ្ឋាភិបាលកម្ពុជា បានអរគុណមីយ៉ាន់ម៉ា ដែលអនុញ្ញាតឲ្យកម្ពុជាសាងសង់ព្រះវិហារនៅមីយ៉ាន់ម៉ា ហើយក៏បានអរគុណផងដែរ ដែលមីយ៉ាន់ម៉ា បានបណ្តុះបណ្តាលសមណសិស្សនិងសមណនិស្សិតខ្មែរ (ព្រះសង្ឃ) ឲ្យទទួលបានការអប់រំនៅទីនោះ រហូតមកដល់បច្ចុប្បន្ននេះ មានព្រះសង្ឃខ្មែរ៩៤អង្គហើយ ដែលបានបញ្ចប់ការសិក្សានៅមីយ៉ាន់ម៉ា ហើយនៅមាន៤អង្គទៀត ដែលកំពុងបន្តការសិក្សានៅទីនោះ។      ចំណែក វិស័យអប់រំ មេដឹកនាំកម្ពុជា បានស្នើឲ្យមីយ៉ាន់ម៉ា អនុវត្តកិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខាជាមួយគ្នារួចមក និងស្នើឲ្យមានការផ្លាស់ប្ដូរទំនាក់ទំនងគ្នារវាងនិស្សិតខ្មែរ និងនិស្សិតមីយ៉ាន់ម៉ា។ ក្នុងឱកាសនេះ  ប្រមុខរដ្ឋាភិបាលកម្ពុជា បានផ្តល់អាហារូបករណ៍១០ ដល់មីយ៉ាន់ម៉ា ដើម្បីឲ្យនិស្សិតមីយ៉ាន់ម៉ា មកសិក្សានៅកម្ពុជា សម្រាប់ឆ្នាំ២០១៩-២០២០។    រីឯ វិស័យសេដ្ឋកិច្ច សម្តេចនាយករដ្ឋមន្ត្រី បានស្នើឲ្យមានការត្រួតពិនិត្យលើបញ្ហាពន្ធត្រួតគ្នា និងវិស័យដទៃទៀត ដែលប្រទេសយើងទាំងពីរ មានសក្តានុពលជំរុញឲ្យមានការរីកចម្រើន ជាពិសេស បង្កើនទំហំពាណិជ្ជកម្ម ពី១០លានដុល្លារ ឲ្យបានច្រើនជាងមុន។    ទំព័រហ្វេសប៊ុករបស់សម្តេចនាយករដ្ឋមន្ត្រី បញ្ជាក់បែបនេះថា «រាល់កិច្ចការ ដែលបានលើកឡើងខាងលើនេះ អ្នកស្រី និង សម្តេច ហ៊ុន សែន បានឯកភាពគ្នា ជំរុញវិស័យសំខាន់ៗទាំងនេះ ហើយក៏បានផ្ដល់ការទុកចិត្ត និងឲ្យរដ្ឋមន្ត្រីពាក់ព័ន្ធនៃប្រទេសទាំងពីរ  ធ្វើការងារនោះជាបន្តបន្ទាប់»។    ក្រៅពីជួបសម្តេច ហ៊ុន សែន អ្នកស្រី ត្រូវចូលជួបសម្តេច ហេង សំរិន ប្រធានរដ្ឋសភា និង សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា។ បន្ទាប់មក អ្នកស្រី នឹងទៅទស្សនាប្រាសាទនានានៅខេត្តសៀមរាប។ ទស្សនកិច្ចរបស់អ្នកស្រី នឹងត្រូវបញ្ចប់នៅថ្ងៃទី១ ខែឧសភា៕ 
ប្រធានបទមួយចំនួន រួមមាន ទំនាក់ទំនង វប្បធម៌ សាសនា អប់រំ និង សេដ្ឋកិច្ច ត្រូវបានលើកឡើងនៅក្នុងជំនួបរវាងសម្តេច ហ៊ុន សែន ប្រមុខរដ្ឋាភិបាលកម្ពុជា និង អ្នកស្រី អ៊ុងសាន ស៊ូជី ទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩នេះ។ 
  បើតាមលោក កែវ សារ៉េត អគ្គលេខាធិការនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា លោក យ៉ែម វណ្ណៈ ត្រូវបានក្រុមគ្រួសារបញ្ជូនមកសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែតនៅថ្ងៃព្រឹកទី១៥ ខែសីហា ឆ្នាំ២០២០ ក្រោយជំងឺលើសជាតិស្ករក្នុងឈាម និងទឹកដក់ក្នុងសួតធ្វើទុក្ខខ្លាំង។ ដោយសារមិនអាចទ្រាំទ្រនឹងជំងឺទាំងនេះ លោក ក៏បានទទួលមរណភាពនៅយប់ថ្ងៃទី១៥ សីហា តែម្តង។     អគ្គលេខាធិការរូបនេះបន្ថែមថា ក្រៅពីអាជីពជាមន្ត្រីវាយតម្លៃអាជ្ញាកណ្តាលបាល់ទាត់ អតីតកីឡាករជម្រើសជាតិកម្ពុជាខាងលើ ក៏ជាអ្នកបណ្តុះបណ្តាលអាជ្ញាកណ្តាលបាល់ទាត់មួយរូបរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាផងដែរ។    លោក ស៊ុំ វណ្ណា គ្រូបង្វឹកក្រុមភ្នំពេញក្រោន និងជាមិត្តភក្តិជិតស្និទ្ធម្នាក់របស់លោក យ៉ែម វណ្ណៈ បានរៀបរាប់ពីប្រវត្តិថា ដំបូងឡើយលោក យ៉ែម វណ្ណៈ ជាអតីតកីឡាករជម្រើសប្រចាំខេត្តកំពង់ធំ។ ក្រោយមក លោក ក៏បានហៅលោក យ៉ែម វណ្ណៈ មកចូលរួមជាមួយក្លិបអគ្គភស្តុភារក្រសួងការពារជាតិ(កងយោធពលខេមរភូមិន្ទ)ជាមួយលោកក្នុងអំឡុងឆ្នាំ២០០០។     គ្រូបង្វឹករូបនេះបានបន្តទៀតថា ក្នុងអំឡុងពេលរួមរស់ជាមួយក្លិបនេះ លោក យ៉ែម វណ្ណៈ ត្រូវបានសហព័ន្ធកោះហៅឲ្យចូលរួមជាមួយក្រុមជម្រើសជាតិជាច្រើនលើក។ ប៉ុន្តែលោកមិនចាំឆ្នាំនោះទេ។ ក្រោយលោក និងលោក យ៉ែម វណ្ណៈ បានពិភាក្សាគ្នា និងចូលរៀននៅសាលាកីឡា បន្ទាប់លោក យ៉ែម វណ្ណៈ ក៏បានប្រឡងជាប់ជាគ្រូអប់រំកាយនិងកីឡារហូតមកបច្ចុប្បន្ន៕    
 លោក យ៉ែម វណ្ណៈ អ្នកវាយតម្លៃអាជ្ញាកណ្តាលបាល់ទាត់ និងជាគ្រូអប់រំកាយនិងកីឡានៅវិទ្យាល័យច្បារអំពៅបានទទួលមរណភាពក្នុងវ័យ៣៩ឆ្នាំនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០។ សពរបស់លោកកំពុងតម្កល់ធ្វើបុណ្យនៅស្រុកកំណើតក្នុងខេត្តកំពង់ធំ។
  លោក Blinken បានបញ្ជាក់បន្ថែមថា លោកបានលើកឡើងជាពិសេសអំពីករណីនៃវីរជន «សណ្ឋាគាររវ៉ាន់ដា (Hotel Rwanda)» លោក Paul Rusesabagina ដែលជាអ្នករិះគន់មិនសំចៃមាត់លើលោក Kagame។ លោក Rusesabagina ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ ២៥ ឆ្នាំកាលពីឆ្នាំមុនពីបទភេវរកម្ម។   លោក Blinken កំពុងស្ថិតនៅក្នុងប្រទេសរវ៉ាន់ដាដែលជាប្រទេសចុងក្រោយនៃដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសចំនួន ៣ នៅទ្វីបអាហ្វ្រិក ស្របពេលដែលរដ្ឋាភិបាលសហរដ្ឋអាមេរិកស្វះស្វែងប្រជែងជាមួយនឹងយុទ្ធនាការរបស់រដ្ឋាភិបាលរុស្ស៊ីនៅក្នុងការទាក់ទាញការគាំទ្រនៅទ្វីបអាហ្វ្រិក បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បានធ្វើទស្សនកិច្ចទៅកាន់ទ្វីបនេះកាលពីខែកក្កដាមក។   លោក Blinken បានបញ្ជាក់នៅក្នុងសន្និសីទកាសែតរួមគ្នាមួយជាមួយនឹងរដ្ឋមន្ត្រីការបរទេសរវ៉ាន់ដាលោក Vincent Biruta ថា៖ «ដូចដែលខ្ញុំបានជម្រាបលោកប្រធានាធិបតី Kagame ដូច្នេះដែរ យើងជឿថា ប្រជាពលរដ្ឋនៅក្នុងប្រទេសនីមួយៗគួរតែអាចបញ្ចេញមតិរបស់ខ្លួនដោយគ្មានការភ័យខ្លាចថានឹងមានការគំរាមកំហែង ការចាប់ដាក់ពន្ធនាគារ អំពើហិង្សា ឬក៏ទម្រង់ផ្សេងទៀតនៃការគាបសង្កត់ជិះជាន់»។   លោក Blinken ក៏បាននិយាយផងដែរថា លោក «បានគូសបញ្ជាក់អំពីក្ដីបារម្ភរបស់សហរដ្ឋអាមេរិកអំពីកង្វះការធានាឱ្យមានសវនាការមួយដែលមានភាពយុត្តិធម៌ផ្ដល់ជូន [លោក Rusesabagina]»។   កាលពីខែឧសភាកន្លងទៅនេះ ក្រសួងការបរទេសសហរដ្ឋអាមេរិកបានបញ្ជាក់ថា លោក Rusesabagina ដែលមានសិទ្ធិរស់នៅស្របច្បាប់ជាអចិន្ត្រៃយ៍នៅក្នុងសហរដ្ឋអាមេរិកផងដែរនោះ ត្រូវបានរដ្ឋាភិបាលរវ៉ាន់ដា «ឃុំខ្លួនដោយអយុត្តិធម៌»៕  
ទីក្រុងគីហ្គាលី ប្រទេសរវ៉ាន់ដា - រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បាននិយាយថា លោកបានលើកឡើងពី«ក្ដីបារម្ភខ្លាំងក្លា»អំពីបញ្ហាសិទ្ធិមនុស្ស នៅក្នុងអំឡុងពេលពិភាក្សាជាមួយនឹងប្រធានាធិបតីរវ៉ាន់ដាលោក Paul Kagame នៅថ្ងៃព្រហស្បតិ៍កន្លងមក។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
  មហាកំពែងចិន លាតសន្ធឹងចាប់ពីភាគខាងកើតស្រុកសានហៃគ័ន ខេត្តហឺប៉ី  រហូតដល់ភាគខាងលិចត្រង់បន្ទាយចាអ៊ីគ័ន ក្នុងខេត្តកាន់ស៊ូ។ កំពែងនេះ មិនមែនមានជាសំណង់តែមួយឡើយ តែមានខ្នែងច្រើនដែលត្រូវបានសាងសង់ក្នុងរជ្ជកាលស្ដេចផ្សេងគ្នា។ មហាកំពែងចិនគឺជាសំណង់ដែលត្រូវបានសាងសង់ឡើងដោយមនុស្សផ្ទាល់ ហើយក៏ជាកំពែងដែលមានប្រវែងវែងជាងគេបំផុតដែរ។    សំណង់នេះ ដើរតួនាទីក្នុងការការពារចិនពីការឈ្លានពាននៅភាគខាងជើងប្រទេសជាច្រើនសតវត្សរ៍ ហើយបានក្លាយជានិមិត្តសញ្ញាជាតិ និងទិសដៅទេសចរណ៍ដ៏ពេញនិយមបំផុតរបស់ចិនដែលទាក់ទាញភ្ញៀវទេសចររាប់លាននាក់ជារៀងរាល់ឆ្នាំ។ លើសពីនេះទៅទៀត មហាកំពែងចិនត្រូវបានចុះនៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកយូណេស្កូនៅឆ្នាំ១៩៨៧ សម្រាប់តម្លៃលេចធ្លោជាសកលរបស់វា។   ការអភិវឌ្ឍសាងសង់ជញ្ជាំង ឬកំពែងចាប់ផ្តើមដំណើរការតាំងពីឆ្នាំ ២២០ មុនគ្រិស្តសករាជ ក្រោមការដឹកនាំរបស់អធិរាជចិនដំបូង ឈីន ស៊ីហ័ង (Qin Shi Huang)។ នៅពេលនោះ ជញ្ជាំងត្រូវបានធ្វើមកពីដី និងឈើ។ អធិរាជជាបន្តបន្ទាប់បានពង្រឹង និងពង្រីកជញ្ជាំងជាញឹកញាប់ក្នុងគោលបំណងដើម្បីទប់ស្កាត់ការឈ្លានពានពីកុលសម្ព័ន្ធភាគខាងជើងប្រទេស ពិសេសពួកម៉ុងហ្គោល ហើយផ្នែកខ្លះត្រូវបានសាងសង់ពីឥដ្ឋវិញ។    ខណៈបច្ចេកទេសសាងសង់ជឿនលឿន ជញ្ជាំងត្រូវបានសាងសង់ឱ្យទាន់តាមសម័យកាលជាបន្តបន្ទាប់ដែរ។ សម័យរាជវង្សម៉េង (ឆ្នាំ១៣៦៨-១៦៤៤) បានកែលម្អជញ្ជាំងដោយមានប៉ម និងវេទិកា។ លើសពីនេះ រាជវង្សឆេងនៅសតវត្សទី១៧ បានពង្រីកការគ្រប់គ្រងរបស់ចិនចូលទៅក្នុងម៉ុងហ្គោលីដែលធ្វើឱ្យមុខងារការពាររបស់ជញ្ជាំង ឬកំពែងមិនសូវសំខាន់ដូចសម័យមុន។ អធិរាជរាជវង្សឆេង បានព្យាយាមធ្វើឱ្យមានសន្តិភាពរវាងជាតិសាសន៍នានាដោយមិនជ្រៀតជ្រែកក្នុងជីវិតសាសនា វប្បធម៌ និងជីវភាពសង្គមឡើយ។ ដោយសារជោគជ័យនៃយុទ្ធសាស្ត្រនោះ មហាកំពែងនេះមិនសូវជាត្រូវបានជួសជុលញឹកញាប់ ហើយចាប់ផ្តើមដួលរលំបន្តិចម្តងៗ។   ឥឡូវនេះ ផ្នែកដែលនៅសេសសល់គឺជាផ្នែកដែលត្រូវបានសាងសង់ភាគច្រើននៅក្នុងរាជវង្សម៉េង ហើយតិចជាង១០ភាគរយ នៃផ្នែកទាំងនោះត្រូវបានការពារ ឬថែរក្សាយ៉ាងល្អ។ ប្រវែងកំពែងសរុបអំឡុងរាជវង្សម៉េងមានប្រហែល៨៨៥១គីឡូម៉ែត្រ ហើយប្រមាណ ៣០ភាគរយ នៃមហាកំពែងនេះបានខូចខាតទៅវិញដោយសារតែលក្ខខណ្ឌធម្មជាតិមិនល្អ និងសកម្មភាពរបស់មនុស្ស៕    
មហាកំពែងចិនដែលជាកម្រងជញ្ជាំង និងកំពែងបុរាណ ស្ថិតនៅក្នុងចំណោមសំណង់ដ៏ល្បីល្បាញបំផុតមួយលើពិភពលោក។ មហាកំពែងចិនត្រូវបានចុះនៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកយូណេស្កូ តាំងពីឆ្នាំ១៩៨៧ ។ ត្រូវបានសាងសង់ឡើងក្នុងគោលបំណងការពារការឈ្លានពានកាលពីសម័យបុរាណ មហាកំពែងចិនបច្ចុប្បន្ននេះ ប្រែក្លាយជាគោលដៅទេសចរណ៍ដែលទាក់ទាញភ្ញៀវទេសចររាប់លាននាក់ជារៀងរាល់ឆ្នាំ។
  សម័យឌីជីថល ផ្តល់ភាពងាយស្រួលបំផុត ដោយមួយថ្ងៃមុនចេញដំណើរ ខ្ញុំបានចូលទៅកាន់គេហទំព័រផ្លូវការរបស់រាជាយស្ម័យយានកម្ពុជា (royalrailway.easybook.com) ដើម្បីកក់សំបុត្រ។ ដោយសារតែជាការសាកល្បង ខ្ញុំសម្រេចជ្រើសរើសយកតែដំណើរមួយជើង (One Way) ពីភ្នំពេញទៅបាត់ដំបង ក្នុងតម្លៃ៨ដុល្លារ [គិតជាដុល្លារនៅលើវិក្កយបត្រ] ហើយខ្ញុំចុចលើទីតាំង 1DMU សម្រាប់កៅអីជួរមុខក្នុងចំណោមកៅអីជាង៥០០។ លើសពី៨ដុល្លារតាម Easy Book តាមពិតទៅមិនមែនត្រឹមតែ៨ដុល្លារដូចដែលបង្ហាញនៅលើ Easy Book នោះឡើយ ដោយតម្លៃសរុបសម្រាប់ការធ្វើដំណើរពីភ្នំពេញទៅបាត់ដំបងនោះ គឺ៩,១៤ដុល្លារ ព្រោះត្រូវបង់ថ្លៃ ០,៩៦ដុល្លារលើរដ្ឋបាល (Admin Fee) និង០,១៨ដុល្លារទៅលើថ្លៃបន្ថែម (Admin Surcharge)។   «ត្រូវទៅដល់មុន៣០នាទីមុនចេញដំណើរ»។ ទោះជាមានការបញ្ជាក់យ៉ាងដូច្នេះនៅលើសំបុត្រអេឡិចត្រូនិចក៏ដោយ តែដើម្បីឲ្យប្រាកដច្បាស់ខ្ញុំបានសួរទៅកាន់ប្រអប់ Messenger នៃទំព័រហ្វេសប៊ុកផ្លូវការរបស់រាជាយស្ម័យយានកម្ពុជា (Royal Railway Cambodia)។ ៩នាទីប៉ុណ្ណោះ សំណួររបស់ខ្ញុំទទួលបានចម្លើយ «40 minutes b» ដែលមានន័យថា «៤០នាទី [មុនការចេញដំណើរ] បង»។   តាមមធ្យោបាយធ្វើដំណើរថ្មី ខ្ញុំក៏ដូចជាមិត្តអ្នកអានមួយចំនួនដែរ គឺគេងមិនលក់ឡើយនៅរាត្រីមុនចេញដំណើរ។ ពេលវេលានៃការចេញដំណើរគឺម៉ោង៦ និង៤០នាទី ប៉ុន្តែខ្ញុំបានក្រោកពីដំណេកតាំងពីម៉ោង៤ភ្លឺ បើទោះបីជាបានរៀបចំឥវ៉ាន់រួចស្រេចបាច់ហើយក៏ដោយ។     ភ័យទាំងព្រលឹម ដោយសារតែម៉ូតូកង់បីដែលខ្ញុំហៅតាមកម្មវិធី Grab បែរជារលត់ម៉ាស៊ីន ពេលជិតមកដល់ផ្ទះខ្ញុំ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ណា អ្នកបើកបរបានដោះស្រាយទាន់ពេលវេលា។ «កុំភ័យបងទៅទាន់ហើយ ព្រោះព្រឹកព្រលឹមអ៊ីចឹង ស្រួលបើកណាស់ មិនស្ទះឡើយ»។ អ្នកបើកបរបានអះអាងយ៉ាងដូច្នេះ ដើម្បីឲ្យខ្ញុំបានធូរចិត្ត។   យើងបានទៅដល់រាជាយស្ម័យយានដែលពលរដ្ឋនិយមហៅជាទូទៅថា «រ៉ារទេះភ្លើង» នៅម៉ោងជិត៦ព្រឹក។ ទៅដល់ទីនោះ ខ្ញុំប្រញាប់ប្រញាល់ចូលទៅសាកសួរព័ត៌មានអំពីការចេញដំណើរ។ មិនមានការឆែកឆេរអ្វីនោះឡើយ ដោយខ្ញុំអាចយួរកាបូបចូលទៅដល់ចំណតរថភ្លើងផ្ទាល់ ដោយមានអ្នកដំណើរផ្សេងទៀតកំពុងអង្គុយនៅលើកៅអីរង់ចាំ ហើយអ្នកខ្លះថតរូបជាអនុស្សាវរីយ៍យ៉ាងសប្បាយរីករាយ។     មិនដឹងសួរអ្នកណាឡើយ ខ្ញុំបានឃើញស្ត្រីម្នាក់កាន់កំណាត់ដើរចូលក្នុងរថភ្លើងហើយជូតសម្អាតតាមកន្លែងអង្គុយនីមួយៗ។ «អត់ទោស តើរថភ្លើងនេះទៅបាត់ដំបងមែនទេ»? ខ្ញុំបានសួរទៅគាត់។ ស្ត្រីរូបនោះ ញញឹម ហើយឆ្លើយថា «អត់ទេ រថភ្លើងនេះ ទៅកំពង់សោម។ ចំណែកខ្សែទៅបាត់ដំបង នៅចាំបន្តិចសិនទៅ ពេលដល់ម៉ោងគេប្រកាសហៅហើយ»។   ម៉ោង៦ និង១០នាទីជាង ដែលមានន័យថា ខ្ញុំមានពេលវេលា៣០នាទីទៀតដើម្បីត្រៀមខ្លួនសម្រាប់ការចេញដំណើរលើកដំបូងតាមរថភ្លើងឆ្ពោះទៅខេត្តបាត់ដំបង។ ក្នុងបរិវេណស្ថានីយ៍ ខ្ញុំឃើញតែស្ត្រីម្នាក់ប៉ុណ្ណោះដែលឈរពពាយនាយលក់នំប៉័ង ដូច្នេះខ្ញុំក៏ដើរទៅច្រកចូលខាងមុខ ដើម្បីទិញ កាហ្វេក្តៅ «កាពូឈីណូ» ទុកផឹកតាមផ្លូវ។   ទិញកាហ្វេរួចខ្ញុំប្រញាប់ចូលទៅក្នុងវិញ ប៉ុន្តែម៉ោង៦ និង៣០នាទីហើយ ខ្ញុំនៅតែមិនទាន់លឺការប្រកាសអំពីការចេញដំណើរឡើយ។ ខ្ញុំបានសួរទៅកាន់អ្នកដំណើរផ្សេងទៀត ហើយប៉ះចំអ្នកដែលត្រូវទៅបាត់ដំបងដូចគ្នាផងដែរ។ បន្ទាប់មក ខ្ញុំបានឃើញក្រុមពួកគាត់ឡើងទៅកាន់ទូររថភ្លើងមួយ ខ្ញុំក៏បានទៅតាមពួកគាត់បណ្តើរ និងទាញយកសំបុត្របណ្តើរដើម្បីផ្ទៀងផ្ទាត់កៅអីអង្គុយ។ ថ្ងៃធម្មតា អង្គុយកន្លែងណាក៏បាន «មិនបាច់ផ្ទៀងទេ។ ឡើងមក អង្គុយកន្លែងណាក៏បាន»។ ស្ត្រីដែលជាអ្នកសំអាត បាននិយាយមកកាន់ខ្ញុំ ដោយបញ្ជាក់ថា ថ្ងៃសុក្រមិនសូវមានភ្ញៀវនោះឡើយ ដូច្នេះអង្គុយកន្លែងណាក៏បានដែរ។ ស្តាប់តាមការបញ្ជាក់របស់គាត់រួច ខ្ញុំបានឡើងទូរនៅផ្នែកខាងក្បាលរថភ្លើង ប៉ុន្តែនៅជិតកន្លែងតំណភ្ជាប់ទៅទូរមួយទៀត។   សម្រាប់រថភ្លើងក្នុងដំណើរពីភ្នំពេញ ទៅបាត់ដំបងដែលខ្ញុំជិះនេះ មានតែពីរទូប៉ុណ្ណោះ ដែលមានអ្នកជិះសរុបប្រមាណ១០០នាក់ ក្នុងនោះរួមមានអ្នកដំណើរជាលក្ខណៈគ្រួសារ ព្រះសង្ឃ និងជនបរទេសមួយចំនួន ហើយក៏មានក្មេងតូចពីរបីនាក់ផងដែរ។   ម៉ោង៦ និង៤០នាទី! ប៉ុន្តែរថភ្លើងមិនទាន់ចេញដំណើរនោះឡើយ។ ស្របពេលជាមួយគ្នា ខ្ញុំសង្កេតឃើញអ្នកដំណើរពីរនាក់ បានចុះទៅវិញ ដោយសារតែពួកគាត់ច្រឡំជើងធ្វើដំណើរ។ រីឯទិដ្ឋភាពនៅខាងក្រៅវិញ ស្ត្រីម្នាក់បានជិះម៉ូតូដឹកអ្នកដំណើរដែលយឺតយ៉ាវពីរនាក់ មកកាន់ទូររថភ្លើងដោយផ្ទាល់។     ១០នាទីក្រោយមក រថភ្លើងបានចេញដំណើរ ដោយអ្នកអង្គុយនៅក្បាលរថភ្លើងមួយចំនួន បាននាំគ្នាប្តូរកន្លែងអង្គុយទៅកាន់ទូរមួយទៀត។ «ថ្លង់សំឡេងម៉ាស៊ីន ហើយរលាក់ខ្លាំងណាស់»។ ពួកគាត់និយាយបែបនេះមកប្រាប់ខ្ញុំ។   មួយសន្ទុះក្រោយមក មានមនុស្សមួយចំនួន បានដូរទៅអង្គុយនៅខាងក្បាលរថភ្លើងវិញ ដោយនិយាយថា «ខាងក្រោយលឺសំឡេងថ្លង់ដូចតែគ្នា»។     មិនមានម៉ាស៊ីនត្រជាក់នោះឡើយ ហើយកង្ហាក៏មិនដើរនោះដែរ។ នារីវ័យក្មេងម្នាក់ បានដើរបើកបង្អួចនៅតាមកន្លែងដែលមានមនុស្សអង្គុយ។ ខ្ញុំអាចនិយាយបានថា គាត់ជាអ្នកមើលការខុសត្រូវសម្រាប់ជើងធ្វើដំណើរនេះ។ «បើកបង្អួចដើម្បីស្រូបខ្យល់បរិសុទ្ធ»។ អ្នកដំណើរផ្សេងទៀតបាននិយាយយ៉ាងដូច្នេះ។   ចេញដំណើរបានជិត២០នាទីទៅហើយ ទើបនារីដែលជាអ្នកទទួលការខុសត្រូវក្នុងរថភ្លើង ដើរឆែកសំបុត្ររបស់អ្នកធ្វើដំណើរ។ «ចុះបើមានអ្នកអត់បានទិញសំបុត្រ តើពួកគេត្រូវដោះស្រាយយ៉ាងណា?។ ខ្ញុំបានលួចគិតក្នុងចិត្តបែបនេះ ប៉ុន្តែសង្កេតឃើញថា អ្នកដំណើរទាំងអស់សុទ្ធតែមានសំបុត្រ លើកលែងតែករណីក្មេងតូចៗមួយចំនួនប៉ុណ្ណោះ»។ ខ្យល់បរិសុទ្ធ ប៉ុន្តែពេលខ្លះក៏ត្រូវបិទច្រមុះផងដែរ និយាយពីទិដ្ឋភាពនៅតាមផ្លូវវិញ ខ្ញុំមិនអាចពិព័រណ៌នាឲ្យបានក្បោះក្បាយដូចលោក នូ ហាច ដែលរៀបរាប់ពីដំណើររបស់តួអង្គ ប៊ុនធឿន និងក្រុមមិត្តរួមវិទ្យាល័យ ក្នុងរឿងផ្កាស្រពោន នោះទេ។ ខ្ញុំក៏មិនបានប្រទះឃើញច្រើនឡើយនូវវាលស្រែបៃតងដ៏វែងអន្លាយ ផ្កាត្រកួនពណ៌ស្វាយ ផ្កាក្រជីបពណ៌ក្រហមឆ្អៅ ផ្កាអញ្ចាញពណ៌លឿង ឬទឹកថ្លាខ្យង ដូចជាការពិព័រណ៌នាក្នុងប្រលោមលោក ប៉ុន្តែប្រហែលជាមានជាក់ស្តែងក្នុងទសវត្សរ៍ឆ្នាំ១៩៦០ ដែលខ្ញុំកើតមិនទាន់។   ងាកទៅដំណើរនៅឆ្នាំ២០២២របស់ខ្ញុំឯណេះវិញ ទោះបីជារលាក់បន្តិចក៏ដោយ ប៉ុន្តែខ្យល់អាកាសបរិសុទ្ធដែលចូលតាមបង្អួចរថភ្លើង ពិតជាធ្វើឲ្យខ្ញុំមានអារម្មណ៍ស្រស់ស្រាយមែនទែន។ ចេញពីស្ថានីយ៍ប្រមាណជាងកន្លះម៉ោង មិនមាន អ្វីដែលរៀបរាប់ច្រើននោះឡើយ ក្រៅពីអគារខ្ពស់ៗ និងទិដ្ឋភាពដែលម្ចាស់យានយន្តរង់ចាំត្រៀបត្រានៅតាមផ្លូវដែលរថភ្លើងឆ្លងកាត់។     ជាមួយគ្នានេះ យើងអាចក៏មើលឃើញពីជីវភាពរស់នៅរបស់បងប្អូនពលរដ្ឋមួយចំនួននៅតាមបណ្តោយផ្លូវរថភ្លើងផងដែរ ដែលក្នុងនោះ មានដូចជាការលក់ដូរចាប់ហួយ កាហ្វេគុយទាវ និងរបរតួចតាចផ្សេងៗ។   នៅតាមផ្លូវវិញ មិនមានវាលស្រែបៃតងដែលមើលទៅដាច់កន្ទុយភ្នែកនោះឡើយ ពីព្រោះគយគន់មិនបានដល់មួយនាទីស្រួលបួលផង ស្រាប់តែប្តូរទៅទិដ្ឋភាពផ្សេង ដោយមានទាំងវាលដែលកំណត់ជាដីឡូតិ៍ ផ្ទះប្រជាពលរដ្ឋ បឹងឈូក ជាដើម។ ខ្យល់អាកាសដែលចូលតាមរយៈការបើកចំហរបង្អួច ក៏មិនបរិសុទ្ធទាំងស្រុងនោះដែរ ដោយពេលខ្លះខ្ញុំត្រូវបិទច្រមុះនៅពេលដែលរថភ្លើងឆ្លងកាត់តំបន់ដែលពោរពេញទៅដោយគំនរសំរាម ភាគច្រើនជាគំនរប្លាស្ទិក។    ឈប់តាមស្ថានីយជាបន្តបន្ទាប់ ក្នុងការធ្វើដំណើរ រថភ្លើងក៏បានឈប់សំចតញឹកញាប់ផងដែរ ដោយខ្ញុំមិនបានដឹងថា ឆ្លងកាត់ស្ថានីយណាខ្លះនោះឡើយ។ បើតាមកម្មវិធី ចន្លោះពីភ្នំពេញ ទៅបាត់ដំបង ត្រូវឆ្លងកាត់ស្ថានីយសំរោង បាត់ដឹង ត្បែងខ្ពស់ មានក រមាស ក្រាំងស្គា ក្តុល បំណក់ កំរ៉ែង ពោធិ៍សាត់ បឹងខ្នារ មោងឫស្សី និងភ្នំធិបតី។ នៅរាល់ទីតាំងស្ថានីយ ជាពិសេសតំបន់ដែលមានយានឆ្លងកាត់ ខ្ញុំបានសង្កេតឃើញមន្ត្រីរបស់រាជាយស្ម័យយានឈរប្រចាំដើម្បីលើកទង់ និងបិទកុងត្រូល ជាសញ្ញាហាមឃាត់ការឆ្លងកាត់។ មន្ត្រីខ្លះពាក់ឯកសណ្ឋានរាជាយស្ម័យយាន មន្ត្រីខ្លះស្លៀកពាក់សាមញ្ញធម្មតា។   ក្រោយធ្វើដំណើរបានជាង៣ម៉ោង រថភ្លើងបានទៅដល់ស្ថានីយ៍បំណក់ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ហើយអ្នកដំណើរពីរនាក់ប្តីប្រពន្ធដែលអង្គុយជិតខ្ញុំ បាននាំគ្នាចុះ។ ទីនោះជាតំបន់រស់នៅរបស់ពួកគាត់ ដោយពួកគាត់បានទៅភ្នំពេញដើម្បីពិនិត្យជំងឺ។ ពួកគាត់បានលាខ្ញុំ ហើយឆ្លៀតប្រាប់ថា៖ «កុំភ្លេច លើកក្រោយ ប្អូនអាចមកលេងទីនេះ ព្រោះយើងមានរមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង និងកន្លែងដើរលេងជាច្រើនទៀត»។ មានលក់តែទឹកសុទ្ធ និងស្ទីងតែប៉ុណ្ណោះ ឃើញពួកគាត់ទៅដល់គោលដៅ ខ្ញុំបានឆ្លៀតគន់គូរវេលាខ្លួនឯង ដែលនៅសល់ដល់ទៅជាង៥ម៉ោងទៀតឯណោះ។ ពោះចាប់ផ្តើមកូរ ដោយសារខ្ញុំពឹងតែលើកាហ្វេមួយកំប៉ុងប៉ុណ្ណោះតាំងពីព្រឹកព្រលឹម។ សប្បាយចិត្តមែនទែន ក្រោយអារម្មណ៍នឹកគិត ស្រាប់តែឃើញអ្នកដំណើរម្នាក់ដើរទៅក្រោយ ហើយវិលត្រឡប់មកវិញជាមួយនឹងកញ្ចប់បាយ និងទឹកមួយដប។   មិនដូចការគិតឯណា កញ្ចប់បាយ និងទឹករបស់អ្នកដំណើររូបនោះ គឺជាត្រៀមទុករួចជាស្រេចរបស់គាត់ជាមួយក្រុមគ្រួសារ មុនការចេញដំណើរ។ «ស្មានតែមានលក់នៅលើរថភ្លើង»។ ខ្ញុំនិយាយយ៉ាងដូច្នេះ ហើយអ្នកដំណើរនោះ តបមកវិញថា៖ «ប្រហែលបងទើបធ្វើដំណើរលើកដំបូងហើយ ក្នុងរថភ្លើងអត់មានលក់អាហារទេ»។     ភ្លាមនោះ ខ្ញុំបានឆ្លៀតទៅខាងមុខដើម្បីសាកសួរស្ត្រីដែលទទួលខុសត្រូវក្នុងរថភ្លើង។ គាត់បានបញ្ជាក់ថា៖ «យើងមានលក់តែទឹកសុទ្ធ និងភេសជ្ជៈស្ទីងទេ ពូចាំបន្ថិចសិនទៅ ពេលដល់ស្ថានីយពោធិ៍សាត់ គេឈប់ឲ្យញ៉ាំបាយហើយ»។ ស្តាប់បណ្តើរ ខ្ញុំទាញទូរសព្ទថតទេសភាពនៅភ្នែកខាងមុខបណ្តើរ ប៉ុន្តែអ្នកទទួលខុសត្រូវ ហាមខ្ញុំថតសកម្មភាពអ្នកបញ្ជារថភ្លើង។   ខ្ញុំបានដើរទប់ពោះ វិលត្រឡប់ទៅកន្លែងអង្គុយរបស់ខ្លួនវិញ ហើយបន្តបឺតកាហ្វេតិចៗដើម្បីកំដរមាត់។ នៅម៉ោង១១ រថភ្លើងបានទៅដល់ស្ថានីយខេត្តពោធិ៍សាត់ អ្នកដំណើរមួយចំនួនបាននាំគ្នាចុះ រីឯអ្នកខ្លះទៀត បន្តអង្គុយនៅទីតាំងរបស់ខ្លួន ហើយអ្នកខ្លះក្រោកឈរថតទេសភាពតាមទូរសព្ទដៃ។ ទិញបាយកញ្ចប់នៅស្ថានីយពោធិ៍សាត់ ស្ថានីយពោធិ៍សាត់ មិនមានភោជនីយដ្ឋានឡើយ ប៉ុន្តែអ្នកលក់មានរាន និងតូបសម្រាប់ដាក់ទំនិញរបស់ខ្លួន ហើយអ្នកលក់ខ្លះទៀតយួរតាមខ្លួន ជាពិសេសម្ជូរ។ អាហារដែលដាក់លក់មានដូចជា ត្រីអាំង សាច់គោអាំង សាច់ជ្រូកអាំង កង្កែបបោប ពងទាប្រៃ សាច់ក្រក ភេសជ្ជៈ ម្ជូរ និងនំចំណីផ្សេងទៀត។     ខ្ញុំបានច្រកសាច់គោអាំង សាច់ក្រក លាយជាមួយជ្រក់ស្វាយ និងកូកាកូឡាមួយកំប៉ុង ដើម្បីញ៉ាំសម្រាប់អាហារថ្ងៃត្រង់ ដោយចំណាយសរុបអស់១៥០០០រៀល។ អ្នកដំណើរមួយចំនួនបានដល់គោលដៅ រីឯអ្នកដំណើរផ្សេងទៀត បន្តដំណើរទៅមុខ។ ក្រោយសម្រាកជាង១០នាទី រថភ្លើងបានចេញដំណើរបន្ត ហើយខ្ញុំ និងអ្នកដំណើរមួយចំនួន នាំគ្នាបរិភោគអាហារវេចខ្ចប់រៀងៗខ្លួននៅលើរថភ្លើង។ ព្រះអង្គ៣អង្គដែលរួមដំណើរ ក៏បានប្រញាប់ប្រញាល់ឆាន់ចង្ហាន់ថ្ងៃត្រង់ឲ្យបានមុនម៉ោង១២ផងដែរ។     មិនមានអ្វីរៀបរាប់ច្រើននោះឡើយ ព្រោះទេសភាពស្រដៀងគ្នាពីមួយស្ថានីយទៅមួយស្ថានីយ។ រថភ្លើងពេលខ្លះរលាក់ខ្លាំង ហើយពេលខ្លះធម្មតាទៅតាមស្ថានភាពផ្លូវ។ ពេលខ្លះ យើងក៏ឈ្ងុយក្លិនហ្វ្រាំងផងដែរ នៅមុនដល់ដល់ស្ថានីយនីមួយៗ ហើយសំឡេងស៊ីផ្លេក៏ត្រូវបានបន្លឺឡើងញាប់ញាប់ផងដែរ ជាពិសេសពេលមានសត្វគោ ឆ្លងកាត់។     ម៉ោង១២ និង៤០នាទី រថភ្លើងបានទៅដល់ស្ថានីយមោងឫស្សី។ ខ្ញុំសង្កេតឃើញអ្នកដំណើរមួយចំនួនបានចុះ ហើយក៏មានអ្នកដំណើរថ្មីឡើងមកផងដែរ។ ដោយសារឆ្អែតបាយពេក ខ្ញុំបានគេងលក់មួយភាំង ហេតុដូច្នេះ ខ្ញុំមិនអាចរៀបរាប់អំពីទិដ្ឋភាពនៅតាមបណ្តោយផ្លូវឡើយ។ ៧ម៉ោងក្រោយមក រថភ្លើងទៅដល់គោលដៅ ម៉ោង១ និង៥៥នាទី ត្រឹម រថភ្លើងបានទៅដល់ស្ថានីយបាត់ដំបង ដែលជាគោលដៅចុងក្រោយ។ អ្នករត់ម៉ូតូឌុប ម៉ូតូកង់បី នៅរង់ចាំយ៉ាងត្រៀបត្រា។ «ម៉ូតូ! ទុកទុក!»។ ពួកគាត់ស្រែកប្រជែងគ្នាដើម្បីដណ្តើមយកម៉ូយ ហើយព្យាយាមជួយកាន់វ៉ាលិសរបស់ខ្ញុំ និងអ្នកដំណើរផ្សេងទៀត ពេលចុះពីរថភ្លើង។   ខ្ញុំបានយួរវ៉ាលិសចុះដោយខ្លួនឯង។ សម្រាកមួយសន្ទុះ ខ្ញុំបានសម្រេចហៅអ្នករត់ម៉ូតូកង់បីម្នាក់ ដើម្បីជូនខ្ញុំទៅកន្លែងសម្រាកដែលមានចម្ងាយប្រមាណតែជាង១គីឡូម៉ែត្រប៉ុណ្ណោះពីស្ថានីយ។ តម្លៃនៃការធ្វើដំណើរ គឺ៥០០០រៀល។     ដោយមិនប្រៀបធៀបទៅនឹង TGV របស់បារាំង ឬ Shinkansen របស់ជប៉ុន ខ្ញុំអាចទទួលយកបានចំពោះដំណើរតាមរថភ្លើងនៅកម្ពុជា ដែលសមស្របទៅនឹងតម្លៃ បើទោះបីជាខ្ញុំចង់បានសេវាដែលប្រសើរបែបនេះក៏ដោយ។ បើឲ្យជ្រើសរើសរវាងដំណើរតាមរថភ្លើង និងតាក់ស៊ី ផ្តាច់ព្រលឹង ខ្ញុំជ្រើសរើសយករថភ្លើង។   តាមពិតទៅ ខ្ញុំមានបំណងវិលត្រឡប់មកភ្នំពេញវិញតាមរថភ្លើងដដែលក្រោយចូលរួមពិធីអាពាហ៍ពិពាហ៍រួច ប៉ុន្តែមិនមានជើងត្រឡប់នៅពេលយប់នោះឡើយ ហើយសម្រាប់ថ្ងៃបន្ទាប់ គឺត្រូវរង់ចាំរហូតដល់ម៉ោង៣រសៀល។ ទីបំផុត ខ្ញុំបានសម្រេចជិះរថយន្តក្រុងពេលយប់ជាមួយមិត្តភក្តិ២នាក់ទៀត មកភ្នំពេញវិញនៅថ្ងៃដដែល។   នៅពេលដែលរថយន្តបានទៅដល់គោលដៅមួយប្រហែលជាម៉ោង២យប់ ខ្ញុំបានឆែកមើល Notification លើហ្វេសប៊ុក ហើយឃើញសារមួយពីប្រអប់ Messenger របស់ Royal Railway Cambodia ដែលសរសេរថា «ចាស អរគុណ!»។ តាមពិតទៅសារនេះ គឺឆ្លើយតបទៅនឹងការសរសើររបស់ខ្ញុំ ទាក់ទងនឹងសេវាកម្មរបស់ក្រុមហ៊ុន ប៉ុន្តែវាធ្វើឲ្យខ្ញុំសប្បាយចិត្ត ហើយបន្តគេងលក់យ៉ាងស្រួលនៅលើរថយន្តក្រុង រហូតដល់ភ្នំពេញ។     ខ្ញុំមកដល់មុខផ្ទះ ហើយអង្គុយរង់ចាំភរិយាបើកទ្វារឲ្យចូលនៅម៉ោង៥ និង៣០នាទីព្រឹក៕  
ថ្ងៃមួយ ខ្ញុំត្រូវទៅចូលរួមពិធីមង្គលការមិត្តភក្តិម្នាក់នៅទីរួមខេត្តបាត់ដំបង។ ដោយសារចំថ្ងៃសុក្រ ខ្ញុំបានសម្រេចជ្រើសរើសការធ្វើដំណើរតាមរថភ្លើងដែលមានរយៈពេលជាង៧ម៉ោង។ មិនល្អឥតខ្ចោះ ហើយក៏មិនយ៉ាប់ពេកនោះដែរ ប៉ុន្តែវាជាបទពិសោធន៍ថ្មីមួយសម្រាប់ខ្ញុំអំពីជម្រើសនៃសេវាកម្មធ្វើដំណើរ ជំនួសឲ្យមធ្យោបាយផ្ទាល់ខ្លួន។
ចំពោះមូលហេតុញឹកញាប់បំផុតនៅពីក្រោយការឈាមច្រមុះនេះមានដូចជា៖   ក្នុងច្រមុះស្ងួតពេក មានបញ្ហាអាឡែកហ្ស៊ី ឬការបង្ករោគ ចូលចិត្តញីសសម្បោរខ្លាំងៗពេក មានបញ្ហាឈាមកកដែលបង្កឡើងដោយជំងឺដំណរពូជ ឬការលេបថ្នាំផ្សេងៗ មានបញ្ហាបាក់ឆ្អឹងលលាដ៍ក្បាល ឬឆ្អឹងច្រមុះ មានដុំសាច់ ឬជំងឺសរសៃឈាមពីកំណើត៕   ត្រួតពិនិត្យដោយ www.health.com.kh
ការឈាមច្រមុះបានកើតឡើងលើមនុស្សម្នាក់ក្នុងចំណោមមនុស្ស ៧នាក់។ ភាគច្រើនវាកើតឡើងញឹកញាប់បំផុតលើក្មេងអាយុពី ២ ទៅ ១០ឆ្នាំ និងមនុស្សចាស់ពី ៥០ ទៅ ៨០ឆ្នាំ។
Nadal ដែលជាម្ចាស់ជើងឯកពានលំដាប់ Grand Slam នេះ កាលពីឆ្នាំមុនបានសរសេរលើបណ្តាញសង្គម Twitter ថា៖ «បន្ទាប់ពីគិតពិចារណារួចមក ខ្ញុំបានសម្រេចចិត្តមិនចូលរួមក្នុងកម្មវិធី US Open ឆ្នាំនេះទេ។ ស្ថានការណ៍សព្វថ្ងៃមានភាពស្មុគស្មាញនៅទូទាំងពិភពលោកដែលគ្របដណ្តប់ទៅដោយជំងឺ COVID-19។ មិនត្រឹមមិនអាចគ្រប់គ្រងបាន ជំងឺរាតត្បាតសកលនេះកំពុងតែកើនឡើងគួរឲ្យបារម្ភ»។   កំពូលអ្នកវាយកូនបាល់សញ្ជាតិអេស្ប៉ាញ វ័យ៣៤ឆ្នាំ បន្ថែមថា នេះមិនមែនជារឿងងាយនោះទេដែល US Open នៅតែអាចបន្តការប្រកួតនៅឆ្នាំនេះបាន ហើយរូបគេក៏បានអរគុណដល់កិច្ចប្រឹងប្រែងរបស់ម្ចាស់ផ្ទះអាមេរិកផងដែរ។ ដូចបានដឹងស្រាប់ហើយថាព្រឹត្តិការណ៍កីឡាជាច្រើនត្រូវបានផ្អាកដែលមានរយៈជាង៤ខែមកហើយ ប៉ុន្តែទោះយ៉ាងនេះក្តី Nadal នៅតែសម្រេចមិនចូលរួម។   «នេះគឺជាការសម្រេចចិត្តដែលខ្ញុំមិនដែលចង់ធ្វើឡើយ ប៉ុន្តែខ្ញុំបានចម្រេចចិត្តធ្វើតាមបេះដូងរបស់ខ្ញុំនៅពេលនេះ ខណៈនេះជាពេលវេលាដែលខ្ញុំមិនចង់ធ្វើដំណើរនោះឡើយ»។ Nadal ម្ចាស់ជើងឯក US Open ៤សម័យកាលបញ្ជាក់ដូច្នេះ។   ក្រៅពី Nadal កីឡាការិនីវាយកូនបាល់លំដាប់ទី១ពិភពលោក Ash Barty ក៏បានប្រកាសដកខ្លួនពីកម្មវិធី US Open ឆ្នាំ២០២០ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី១៣ ខែកញ្ញា។ កីឡាការិនីសញ្ជាតិអូស្ត្រាលីរូបនេះបង្ហាញក្តីបារម្ភយ៉ាងខ្លាំងអំពីជំងឺ COVID-19។   គិតមកទល់ពេលនេះ អាមេរិកនៅតែមានករណីឆ្លង និងស្លាប់ច្រើនជាងគេលើលោក ដោយក្នុងនោះឆ្លងជិត៥លាននាក់ ស្លាប់ជាង១៦ម៉ឺននាក់ និងសះស្បើយជិត២លានកន្លះ៕
Rafael Nadal កីឡាករវាយកូនបាល់លំដាប់ទី ២ របស់ពិភពលោក នៅថ្ងៃទី៤ សីហាប្រកាសថា មិនចូលរួមប្រកួតប្រជែងដើម្បីការពារជើងឯកក្នុងកម្មវិធី US Open ឆ្នាំនេះឡើយ ពីព្រោះរូបគេបារម្ភពីជំងឺរាតត្បាត COVID-19 ដែលកំពុងរាលដាលខ្លាំងនៅទឹកដីអាមេរិក។
  ក្នុងពិធីសម្ពោធនេះ លោកឧបនាយករដ្ឋមន្ត្រីវៀតណាម រំពឹងថា ទំហំពាណិជ្ជកម្មប្រទេសទាំងពីរ នឹងកើនឡើងជាងនេះ តាមរយៈការដោះដូរទំនិញនៅ«ផ្សារគំរូព្រំដែនកម្ពុជា» ឬ «ផ្សារដារ»។    ជាមួយគ្នានេះ វៀតណាម ក៏កំពុងមានគម្រោងវិនិយោគ២១៤គម្រោង ដែលមានដើមទុនចុះបញ្ជីប្រមាណ៣,៣ពាន់លានដុល្លារអាមេរិកនៅកម្ពុជាដែរ។ ទឹកប្រាក់វិនិយោគនៅកម្ពុជានេះ គឺច្រើនជាងគេ បើធៀបនឹងប្រទេសចំនួន៥ ដែលវៀតណាមវិនិយោគ។ នេះបើតាមលោក Trinh Dinh Dung ដែលអះអាងថា រដ្ឋាភិបាលវៀតណាម កំពុងជួយកម្ពុជាផ្នែកហិរញ្ញប្បទានលើគម្រោងមួយចំនួនទៀតផង។   សូមបញ្ជាក់ថា ផ្សារដារ ត្រូវបានបើកការដ្ឋានសាងសង់នៅឆ្នាំ២០១៨ ដោយចំណាយថវិកាជិត ២លានដុល្លារអាមេរិក ដែលជាថវិការបស់រដ្ឋាភិបាលវៀតណាម។ ផ្សារនេះមានចំនួន ៦៨ស្តង់ ចែកចេញជា៦ប្រភេទ ហើយមានទំហំប្រមាណ២ហិកតា ដែលមានចម្ងាយប្រមាណ៣០០ម៉ែត្រពីព្រំប្រទល់ជាមួយខេត្តតៃនិញ ប្រទេសវៀតណាម។   យោងតាមហ្វេសប៊ុករបស់សម្តេចនាយករដ្ឋមន្ត្រី ផ្សារគំរូព្រំដែនកម្ពុជានេះ ត្រូវបានអនុញ្ញាតឱ្យដាក់លក់តែផលិតផលរបស់កម្ពុជា និងវៀតណាម ដោយមិនអនុញ្ញាតឱ្យលក់ផលិតប្រទេសដទៃនោះឡើយ៕  
ភ្នំពេញ៖ ទំហំពាណិជ្ជកម្មវៀតណាម និងកម្ពុជា សម្រេចបាន៥ពាន់ដុល្លារអាមេរិក នៅឆ្នាំ២០១៩នេះ។នេះបើតាមលើកឡើងរបស់លោកឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Trinh Dinh Dung នាព្រឹកថ្ងៃអង្គារ ទី២៤ ខែធ្នូ នេះ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ «ផ្សារគំរូព្រំដែនកម្ពុជា» ឬ «ផ្សារដារ»។
ការផ្ទុះចេញរបាយការណ៍ជួញដូរមនុស្សនៅលីប៊ីកាលពីសប្ដាហ៍មុន ធ្វើឲ្យសាធារណជន និងសហគមន៍អន្តរជាតិផ្ទុះកំហឹង និងថ្កោលទោសខ្លាំងដែរ។ បារាំង បានចេញមុខស្នើឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបើកកិច្ចប្រជុំមួយដើម្បីពិភាក្សាពីបញ្ហាជួញដូរមនុស្ស និងទាសភាពនៅលីប៊ី។ ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង វិញ ក៏ស្នើបង្កើតយន្តការចម្រុះអឺរ៉ុប-អាហ្វ្រិកដើម្បីដោះស្រាយបញ្ហានេះ ប៉ុន្តែលោកចង់ឲ្យអាជ្ញាធរក្នុងស្រុកទទួលខុសត្រូវការងារនេះវិញ។ ថ្លែងក្នុងរដ្ឋធានីអៅហ្គាឌូហ្គូ ប្រទេសបួគីណាហ្វាសូ ថ្ងៃទី២៨ ខែវិច្ឆិកា លោក ម៉ាក្រុង និយាយចំៗថា ឈ្មួញជួញដូរមនុស្សទាំងនោះ គឺជាជនជាតិអាហ្វ្រិក មិនជនជាតិបារាំងទេ ដូច្នេះអាហ្វ្រិកគួរមានតែការទទួលខុសត្រូវខ្លួនឯងដើម្បីបោសសម្អាតក្រុមនោះឲ្យអស់។ ប្រធានាធិបតីបារាំងក៏បានស្នើឲ្យបង្ហាញមុខជនជាតិអឺរ៉ុបដែលជាឈ្នួញរត់ពន្ធមនុស្សនៅនីហ្ស៊េរីយ៉ា និងលីប៊ី។ «បង្ហាញមុខជនជាតិបារាំង បែលហ្ស៊ិក អាល្លឺម៉ង់ដែលធ្វើសកម្មភាពជួញដូរមនុស្សមក។ មនុស្សនេះគ្មានលើលោកនេះទេ។ នៅអាហ្វ្រិកបច្ចុប្បន្ន ជនជាតិអាហ្វ្រិកជាអ្នកយកអាហ្វ្រិកគ្នាឯងធ្វើជាទាសករ ហើយនេះជាការពិត។ ព្រមគ្នានេះ ជនជាតិអឺរ៉ុបខ្លះក៏ទាញយកប្រយោជន៍ពីបញ្ហានេះដែរ ហើយវាជារឿងមិនអាចទទួលយកបានដាច់ខាត។ ករណីទាំងពីរនេះសុទ្ធតែជាឧក្រិដ្ឋកម្ម ដែលត្រូវតែកម្ទេចឲ្យអស់»។ នេះជាបញ្ជាក់របស់ប្រធានាធិបតីបារាំង ផ្សាយដោយសារព័ត៌មាន RT ។ បញ្ហាជួញដូរមនុស្ស និងទាសភាពនេះនឹងត្រូវយកទៅពិភាក្សាក្នុងកិច្ចប្រជុំកំពូលអឺរ៉ុបអាហ្វ្រិកដែលរៀបចំឡើងនៅថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា នៅទីក្រុង Abidjan ប្រទេសកូតឌីវ័រ។ លោក ម៉ាក្រុង ក៏នឹងចូលរួមក្នុងកិច្ចប្រជុំនេះដែរ ដើម្បីស្វែងរកដំណោះស្រាយសម្រាប់វិបត្តិមនុស្សជាតិក៏អាក្រក់មួយនេះ។ យោងតាមវីដេអូ ដែលចុះផ្សាយដោយសារព័ត៌មាន CNN បុរសអាហ្វ្រិកជាច្រើននាក់ពីនៅលីប៊ី ត្រូវដាក់ដេញថ្លៃយកទៅធ្វើជាកម្មករនៅកសិដ្ឋានក្នុងតម្លៃ៤០០ ដុល្លារ ហើយវីដេអូនេះក៏បានធ្វើឲ្យសាធារណជន និងសហគមន៍អន្តរជាតិផ្ទុះកំហឹង និងថ្កោលទោសខ្លាំង។ យ៉ាងណាក៏ដោយ ជុំវិញបញ្ហានេះ រដ្ឋាភិបាលលីប៊ី ក៏បានអះអាងដែរថា ខ្លួនកំពុងតែបើកការស៊ើបអង្កេត និងរង់ចាំលទ្ធផលដើម្បីនាំយកជនល្មើសមកកាន់ទោសតាមផ្លូវច្បាប់ ៕ 
ករណីជួញដូរជនអន្តោប្រវេសន៍ដូចសត្វធាតុនៅក្នុងប្រទេសលីប៊ីនៅពេលថ្មីៗនេះ កំពុងក្លាយជាប្រធានបទដ៏សំខាន់។ ប្រទេសនានាបានស្នើឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកោះប្រជុំដើម្បីដាក់ចេញចំណាត់ការមួយ។ ប៉ុន្តែប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង ដែលកំពុងស្ថិតនៅទ្វីបអាហ្វ្រិក បាននិយាយត្រង់ៗថា បញ្ហាជួញដូរមនុស្សនៅអាហ្វ្រិក កើតឡើងដោយសារប្រជាជនអាហ្វ្រិកខ្លួនឯង ហើយបញ្ហានេះគួរតែត្រូវដោះស្រាយក្នុងស្រុកវិញ។
  កងកម្លាំងសមត្ថកិច្ចក្រុងបាងកក រួមដៃជាមួយនឹងមន្ត្រីលុបបំបាត់គ្រឿងញៀន បានចុះឆែកឆេរក្នុងតៀមស្រាមួយឈ្មោះថា Space ក្នុងសង្កាត់ Bang Khen ក្នុងរាជធានីបាងកក នៅប្រហែលម៉ោង ៣ ព្រឹក។    នៅពេលចុះឆែកឆេរ មនុស្សប្រុសស្រីរាប់រយនាក់ ដែលភាគច្រើនស្លៀកឯកសណ្ឋានសិស្សសាលា ត្រូវបានរកឃើញថា កំពុងរាំច្រៀង និងផឹកស៊ី នៅក្នុងតៀមស្រានោះ។ ខណៈប៉ូលិសបានចុះទៅដល់ទីតាំងនោះ ពួកគេ បានចាប់ផ្តើមរត់ឆោឡោ។ ក្រោយមក ប៉ូលិស បានឃាត់ខ្លួនមនុស្ស ២០០នាក់ និងរកឃើញថ្នាំញៀនជាច្រើនកញ្ចប់ទៀត។    តាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ សមត្ថកិច្ចប៉ូលិសជាន់ខ្ពស់ថៃ Jirakrit Jarunpat ដែលដឹកនាំប្រតិបត្តិការឆែកឆេរនេះ បញ្ជាក់ឲ្យដឹងថា តៀមស្រាមួយកន្លែងនេះ ត្រូវបានសមត្ថកិច្ចបើកការស៊ើបអង្កេតអស់រយៈពេល២ខែមកហើយ។ ក្រោយពីសមត្ថកិច្ចបានទទួលព័ត៌មានថា ថ្នាំ្ញញៀន ត្រូវបានប្រើប្រាស់ក្នុងទីតាំងនេះ សមត្ថកិច្ច រួមទាំងកម្លាំងពាក់ព័ន្ធ បានចុះទៅឆែកឆេរនៅទីតាំងនោះភ្លាមតែម្តង។    លោក Jirakrit Jarunpat និយាយទៀតថា ពុំមានមនុស្សអាយុក្រោម១៨ឆ្នាំ ត្រូវបានរកឃើញនៅក្នុងតៀមស្រានេះឡើយ។ អ្នកទាំង២០០នាក់ ដែលប៉ូលិសឃាត់ខ្លួនទុក ត្រូវបានស្នើឲ្យធ្វើតេស្តទឹកនោម ហើយមនុស្ស១២០នាក់ ក្នុងនោះ ប្រុស ៧០នាក់ និងស្រី ៥០នាក់ មានផ្ទុកសារធាតុញៀន។ មិនត្រឹមតែប៉ុណ្ណោះ អាជ្ញាធរថៃ ក៏បានដាក់បញ្ជាឲ្យបិទទីតាំងតៀមស្រានេះ សម្រាប់រយៈពេល៥ឆ្នាំទៀតផង៕  
មនុស្សសរុប ១២០នាក់ ត្រូវបានរកឃើញថា មានផ្ទុកសារធាតុញៀន និងលាក់ទុកថ្នាំញៀន អំឡុងប្រតិបត្តិការចុះឆែកឆេររបស់ប៉ូលិសថៃ នៅក្នុងទីតាំងតៀមស្រាមួយកន្លែងក្នុងទីក្រុងបាងកក។ ហេតុការណ៍នេះ បានកើតឡើង កាលពីព្រឹកថ្ងៃពុធ ទី ២៩ ខែឧសភា ។ 
លោក ពុំ ពិន អាយុ ៣៦ឆ្នាំ ជាពលរដ្ឋរស់នៅភូមិបាក់ចិញ្ចៀន ឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ បានផ្សព្វផ្សាយ«ដំឡូងជ្រៅ»នៅលើហ្វេសប៊ុក ដើម្បីឱ្យពលរដ្ឋនៅទូទាំងប្រទេស បានស្គាល់ ខណៈដំឡូងនេះជិតផុតពូជហើយ។ លោក ពិន បន្ថែមថា ដំឡូងនេះដុះដោយខ្លួនឯង នៅតាមព្រៃក្បែរភ្នំ ចំការ និងរបងក្បែរផ្ទះ ដោយវាមានរសជាតិដូចដំឡូងធម្មតាទូទៅ ហើយមិនផ្អែមខ្លាំងឡើយ។     មើមដំឡូងជ្រៅ នៅខេត្តពោធិសាត។ រូបភាព៖ លោក ពុំ ពិន បើតាមលោក ពិន ដំឡូងនេះ មាន២ប្រភេទគឺ ឈ្មោល ជាប្រភេទវិ៍ល័មូល ហើយមើមរបស់វាចន្លោះពី ១ម៉ែត្រ ដល់៤ម៉ែត្រ។ ចំណែកប្រភេទញី ជាវិ៍ល័ជ្រុងៗ ដោយមើមរបស់វាខ្លីៗ មិនសូវល្អនោះទេ។ លោកបន្តថា ការប្រមូលផលដំឡូងនេះ មានផលលំបាកដោយសារមើមវាជ្រៅៗ ហើយជីកមើមនីមួយៗ អាចចំណាយពេល ២ទៅ៣ម៉ោង ឬកន្លះថ្ងៃក៏មានដែរ។   សម្រាប់ការជីកដំឡូងជ្រៅ ត្រូវប្រើបច្ចេកទេសក្នុងការជីក បើមិនដូច្នេះទេ គឺធ្វើឱ្យដំឡូងដាច់ ឬខូច។ នេះបើតាមលោក ពិន បានប្រាប់សារព័ត៌មានថ្មីៗ រួចរៀបរាប់ថា បច្ចេកទេសជីកមានច្រើនរបៀបខុសៗគ្នា ដោយអ្នកខ្លះជីករណ្ដៅឱ្យធំ ហើយចុះចូលទៅយកដំឡូង ,អ្នកខ្លះទៀត ជីករណ្ដៅតូចល្មម ដែលអាចដាក់ឧបករណ៍យោងដីឡើងមកខាងលើ។     បុរសវ័យ ៣៦ឆ្នាំរូបនេះ បានបញ្ជាក់ថា៖«ខ្ញុំចងត្រឡោកដូង ជាមួយឈើហើយយោងដីមកលើ ដើម្បីការពារកុំឱ្យបាក់ដីសង្កត់ពីលើយើង ពេលចុះយកដំឡូង ព្រោះរណ្ដៅវាជ្រៅៗដែរ»។   ដំឡូងជ្រៅនេះ ចាប់ផ្ដើមមានទីផ្សារច្រើន ក្រោយពេលដែលលោក ពុំ ពិន បានផ្សព្វផ្សាយនៅលើហ្វេសប៊ុករបស់ខ្លួន ដោយមានភ្ញៀវបញ្ជាទិញជារៀងរាល់ថ្ងៃ។ ដំបូងឡើយភ្ញៀវបញ្ជាទិញតែ ២គីឡូ ទៅ៣គីឡូក្រាមប៉ុណ្ណោះ ដើម្បីចង់ភ្លក់រសជាតិរបស់វា។ ប៉ុន្តែពីមួយថ្ងៃ ទៅមួយថ្ងៃ មានភ្ញៀវបានបញ្ជាទិញរហូតដល់ ៧០គីឡូក្រាម ដែលធ្វើឱ្យលោក ពិន មិនអាចជីកឱ្យភ្ញៀវបាននោះទេ ។    លោកបញ្ជាក់ថា៖« ខ្ញុំជីកឱ្យគាត់អត់បានទេ ព្រោះដំឡូងជ្រៅពិបាកជីក អ្នកចេះជីកមួយថ្ងៃអី ជីកបានតែ១០ ទៅ២០គីឡូក្រាម។ ខ្ញុំឱ្យអ្នកភូមិគាត់ជីកដែរ តែគាត់អត់សូវចេះជីកព្រោះវាជ្រៅ ហើយចំណាយពេលយូរ»។   ដំឡូងជ្រៅ ១គីឡូក្រាម តម្លៃ ១៥០០០រៀល ។ លោក ពុំ ពិន អាចរកចំណូលផ្គត់ផ្គង់គ្រួសារជារៀងរាល់ថ្ងៃ ជាង ១ខែមកហើយ ពីរបរលក់ដំឡូងជ្រៅនេះ ។ របរជីកដំឡូងតាមព្រៃនេះ ជាការងារបន្ទាប់បន្សំ ក្រោយពេលដែលគ្រួសាររបស់លោក ពិន ទំនេរពីការធ្វើស្រែចំការ៕  
«ដំឡូងជ្រៅ» ជាឈ្មោះដែលពលរដ្ឋរស់ភូមិបាក់ចិញ្ចៀន ឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ តែងតែហៅតៗគ្នា។ ដំឡូងនេះ ដុះនៅតាមព្រៃភ្នំ ចំការ និងតាមរបងផ្ទះ។ បច្ចុប្បន្នដំឡូងនេះ កំពុងមានទីផ្សារ។ សម្រាប់គ្រួសាររបស់លោក ពុំ ពិន កំពុងប្រមូលផលដំឡូងនេះផ្គត់ផ្គង់ទីផ្សារ ចាប់ពីខែមិថុនា រហូតដល់ខែកញ្ញា។
ក្រុមហ៊ុនទូរសព្ទ Smart បានដាក់ចេញកម្មវិធី SmartStart: Young Innovator Program របស់ខ្លួននៅខែកុម្ភៈ ដែលមានគោលបំណងបណ្ដុះគំនិតអាជីវកម្មទាក់ទិននឹងបច្ចេកវិទ្យាដល់បណ្ដានិស្សិតដែលសិក្សានៅសកលវិទ្យាល័យនៃប្រទេសកម្ពុជា ។ក្រោយពេលព្រឹត្តិការណ៍ Hackathon រយៈពេលពីរថ្ងៃកាលពីខែមេសា បេក្ខជនចំនួន ១៥ ក្រុមបានជាប់ក្នុងការជម្រុះចេញពីបេក្ខជនចំនួន ៣០ ក្រុមដំបូង ។ ពួកគេបានចំណាយពេលមួយខែមកនេះ ដើម្បីសម្រិតសម្រាំងគោលគំនិតអាជីវកម្មរបស់ខ្លួន ក្រោមការជួយគាំទ្រពីអ្នកជំនាញក្នុងឧស្សាហកម្ម និងពីក្រុមហ៊ុន Smart ហើយដែលបានឆ្លងកាត់វគ្គ Technopreneurship Challenge រយៈពេលមួយសប្ដាហ៍នៅក្នុងខេត្តបាត់ដំបង ដែលវគ្គនេះបានជួយដុសខាត់គំនិតរបស់ពួកគេ ក៏ដូចជាសម្រិតសម្រាំងឯកសារបទបង្ហាញរបស់ពួកគេផងដែរ ដើម្បីត្រៀមក្នុងការធ្វើបទបង្ហាញចុងក្រោយនៅថ្ងៃអាទិត្យនេះ ។ ក្រុមនិស្សិតត្រូវធ្វើយ៉ាងណាឲ្យក្រុមគណៈកម្មការវាយតម្លៃជឿជាក់លើគំនិត អាជីវកម្មរបស់ខ្លួនទាក់ទិននឹងភាពដើម លទ្ធភាពទទួលផលចំណេញ និងសារសំខាន់នៃគំនិតអាជីវកម្មរបស់ខ្លួន នៅពេលដែលពួកគេធ្វើបទបង្ហាញដោយផ្ទាល់នៅចំពោះមុខអ្នកចូលរួមនៅឯមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) នារាជធានីភ្នំពេញ នៅថ្ងៃអាទិត្យនេះ ។ ក្រុមនិស្សិតចំនួនប្រាំក្រុមដែលជាប់នៅសប្តាហ៍នេះនឹង ឈានបន្ទាប់ទៅកាន់ ដំណាក់កាលបណ្ដុះបណ្ដាលលម្អិតរយៈពេល ៦ ខែ ដែលក្នុងរយៈកាលនោះផែនការអាជីវកម្មរបស់ពួកគេនឹងត្រូវសម្រិតសម្រាំងបន្ថែមទៀត និងរៀបចំឲ្យចេញជាគំនិតអាជីវកម្មដែលអាចទទួលផលចំណេញ ។ មួយក្រុមដែលបង្ហាញសក្តានុពលខ្លាំងបំផុតនឹងមានឱកាសធ្វើដំណើរទស្សនៈកិច្ច នៅក្រុមហ៊ុននានាដូចជា Google, Facebook និង Microsoft នៅប្រទេសសិង្ហបុរី និងដើម្បីទទួលបាននូវគន្លឹះ និងដំបូន្មានដ៏មានតម្លៃបន្ថែមទៀត ។ សូមចូលរួមក្នុងព្រឹត្តិការណ៍ធ្វើបទបង្ហាញចុងក្រោយនាថ្ងៃអាទិត្យនេះដោយសេរី ដើម្បីគាំទ្រនឹងទទួលបានគំនិតអាជីវកម្មបែបឌីជីថលរបស់និស្សិតខ្មែរ និងដើម្បីលើកស្ទួយអនាគតនៃការអភិវឌ្ឍន៍វិស័យឌីជីថលនៅ កម្ពុជា ។ ( អត្ថបទពាណិជ្ជកម្ម )
កាលពី ថ្ងៃទី ២៦ ឧសភា ២០១៧ បន្ទាប់ពីចំណាយពេលមួយខែក្នុងការរៀបចំផែនការ ការបង្វឹកពីអ្នកជំនាញ និងកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លានោះ និស្សិតដែលជម្រុះនៅសល់ទាំង ១៥ ក្រុម នឹងត្រូវធ្វើបទបង្ហាញចុងក្រោយអំពីផែនការអាជីវកម្មបែបឌីជីថលរបស់ខ្លួននៅថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០១៧ ដើម្បីមានឱកាសឈ្នះប្រាក់រង្វាន់ចំនួន ៤ ពាន់ដុល្លារ និងការជួយជ្រោមជ្រែងបន្ថែមទៀតលើអាជីវកម្មរបស់ខ្លួនក្នុងរយៈពេលប្រាំមួយខែបន្ទាប់ ។
បិសាចក្រហម Manchester United ទទួលបានបីពិន្ទុដ៏សំខាន់ ក្រោយបំបាក់ក្រុមម្ចាស់ផ្ទះ Tottenham Spur ក្នុងលទ្ធផល ៣-១ នាការប្រកួត Premier League សប្តាហ៍ទី ៣១ នាថ្ងៃទី១១ ខែមេសា។ ចំណែកកាំភ្លើងធំ Arsenal យកឈ្នះក្រុមបាតតារាង Sheffield ក្នុងលទ្ធផល ៣-០។ ការប្រកួតក្នុងវគ្គទីមួយ ក្រុមម្ចាស់ផ្ទះ មាន់ខ្នាយមាសហាក់មានប្រៀបទៅលើក្រុមភ្ញៀវ Manchester United ដោយការនាំមុខមួយគ្រាប់ ស៊ុតបញ្ចូលទីដោយកីឡាករកូរ៉េខាងត្បូង Heung-Min Son នៅនាទីទី៤០ ដែលបញ្ជូនបាល់ពីកីឡាករ Lucas Moura ។ ក្នុងវគ្គទីពីរក្រុមភ្ញៀវ បានវាយបកវិញ ដោយរកបាន៣គ្រាប់។ Fred ស៊ុតបានមួយគ្រាន់នាទីទី៥៧ មុនខ្សែប្រយុទ្ធ Edinson Cavani រកបានគ្រាប់ទីពីរនៅនាទី៧០ និងគ្រាប់ទីបីរកបានដោយ Mason Greenwood នៅនាទី៩០+៧ ។   ៣ពិន្ទុនេះ ជួយបន្តក្ដីសង្ឃឹមរបស់ Man Utd ក្នុងការប្រជែងពានរង្វាន់លីគកំពូលអង់គ្លេស។ ក្រុមបីសាចក្រហម ឈរនៅលំដាប់ទី២ មាន៦៣ពិន្ទុគិតត្រឹមសប្តាហ៍ទី៣១ ខណៈ Manchester City ឈរលេខមួយមាន ៧៤ពិន្ទុ តែលើសមួយប្រកួត។   ចំណែក Arsenal បានយកឈ្នះក្រុម Sheffield ក្នុងលទ្ធផល ៣-០ ដែលរកបានដោយកីឡាករ Alexandre Lacazette ពីរគ្រាប់នៅនាទី៣៣ និងទី៨៥ និងកីឡាករ Gabriel Martinelli នៅនាទី ៧១។   ដោយឡែកការប្រកួតផ្សេងទៀតក្រុម Newcastle United ឈ្នះក្រុម Burnley លទ្ធផល ២-១ និងក្រុម Westham United ឈ្នះក្រុម Leicester City ក្នុងលទ្ធផល ៣-២៕  
ដោយ៖ជា យូគៀង
  តើមានសុវត្ថិភាពដែរទេក្នុងការទទួលទានផ្លែខ្នុរកំឡុងពេលមានផ្ទៃពោះ?   ពិតណាស់ វាមានសុវត្ថិភាពក្នុងការទទួលទានផ្លែខ្នុរកំឡុងពេលមានផ្ទៃពោះដរាបណាអ្នកញ៊ាំវាក្នុងបរិមាណសមល្មមមិនច្រើនពេក។ ខ្នុរមានផ្ទុកសម្បូរទៅដោយសារធាតុចិញ្ចឹមសំខាន់ៗដូចជា វីតាមីន B6 និងជាតិប៉ូតាស្យូម រួមទាំងសារធាតុប្រឆាំងអុកស៊ីតកម្ម។   តើការទទួលទានផ្លែខ្នុរកំឡុងពេលមានផ្ទៃពោះផ្ដល់អត្ថប្រយោជន៍អ្វីខ្លះទៅ?   ១. ពង្រឹងប្រព័ន្ធភាពស៊ាំ ៖ ផ្លែខ្នុរ ជាប្រភពដ៏ប្រសើរនៃវីតាមីន A, B និង C ដែលជួយក្នុងការធ្វើឲ្យប្រព័ន្ធភាពស៊ាំរាងកាយកាន់តែរឹងមាំមានលក្ខណៈប្រសើរឡើង។ ដូច្នេះវាកាត់បន្ថយ ហានិភ័យនៃមេរោគឆ្លងទូទៅ។ ២. សម្រួលដល់ការរំលាយអាហារ ៖ អាការៈទល់លាមកតែងកើតឡើងជាធម្មតាកំឡុងពេលមានផ្ទៃពោះ។ ផ្លែខ្នុរ មានផ្ទុកសម្បូរទៅដោយជាតិសសៃ dietary fiberដែលជួយសម្រួលការរំលាយអាហារ និងកាត់បន្ថយបំបាត់អាការៈទល់លាមក។   ៣. គ្រប់គ្រងសម្ពាធឈាម ៖ ប្រភពដ៏ប្រសើរមួយនៃជាតិប៉ូតាស្យូម គឺផ្លែខ្នុរ។ ដូច្នេះការទទួលទានផ្លែខ្នុរមានប្រសិទ្ធិភាពជួយកាត់បន្ថយសម្ពាធឈាមដែលឡើងខ្ពស់ទប់ស្កាត់ហា និភ័យនៃជំងឺបេះដូង។ ៥. ទប់ស្កាត់ជំងឺខ្វះគ្រាប់ឈាមក្រហម ៖ ផ្លែខ្នុរ មានផ្ទុកសម្បូរទៅដោយសារធាតុ folate និងជាតិដែកដែលចាំបាច់សម្រាប់ស្ត្រីមានផ្ទៃពោះក្នុងការរក្សាបាននូវកម្រិតអេម៉ូក្លូប៊ីន ហើយទប់ស្កាត់បញ្ហានៃជំងឺស្លេកស្លាំងដោយកង្វះជាតិដែក ឬជំងឺខ្វះគ្រាប់ឈាមក្រហម។   ៦. ល្អសម្រាប់សុខភាពឆ្អឹង ៖ បរិមាណនៃជាតិម៉ាញ៉េស្យូមនៅក្នុងផ្លែខ្នុរជួយបង្កើនសុខភាពឆ្អឹងឲ្យកាន់តែរឹងមាំប្រសើរឡើងទាំងចំពោះស្ត្រីជាម្ដាយ និងទារកក្នុងផ្ទៃ។ ការទទួលទានខ្នុរក៏ជួយទប់ស្កាត់ និងកាត់បន្ថយហានិភ័យនៃជំងឺពុកឆ្អឹងផងដែរ។   ៧. បង្កើនថាមពល ៖ ផ្លែខ្នុរ មានផ្ទុកនូវជាតិស្ករធម្មជាតិ fructose និង sucrose ដែលផ្ដល់នូវអ្នកនូវថាមពលបន្ថែមភ្លាមៗ។ ៨. ជំនួយដល់ការវិវត្តន៍ ៖ឬលូតលាស់នៃគភ៌ ៖ ផ្លែខ្នុរ មានផ្ទុកនូវវីតាមីន A ដែលដើរតួនាទីយ៉ាងសំខាន់ចំពោះការមើលឃើញ ឬសុខភាពភ្នែក និងកោសិកានៃគភ៌។   ផលប៉ះពាល់ដែលអាចនឹងកើតមានក្រោយការទទួលទានខ្នុរកំឡុងពេលមានផ្ទៃពោះ   ១. អាចបង្កបញ្ហាប្រតិកម្មអាឡែកស៊ី ៖ ប្រសិនបើអ្នកមិនធ្លាប់ទទួលទានផ្លែខ្នុរពីមុនមកទេ នោះកំឡុងពេលមានផ្ទៃពោះមិនមែនជាវេលាល្អដើម្បីសាកល្បងឡើយ ដោយសារអ្នកមិនដឹងខ្លួនឯងប្រតិកម្មជាមួយជាមួយផ្លែឈើនេះឬអត់។   ២. បង្កបញ្ហាឈឺពោះ ៖ ការទទួលទានផ្លែខ្នុរច្រើនពេល អាចបណ្ដាលឲ្យពិបាករំលាយអាហារ ហើយរាគ ក៏ព្រោះផ្លែឈើនេះមានផ្ទុកសម្បូរទៅដោយជាតិសសៃ។   ៣. ធ្វើឲ្យឈាមកក ៖ ប្រសិនបើអ្នកមានបញ្ហាទាក់ទងនឹងជំងឺឈាមផ្សេងៗ ចូរជៀសវាងទទួលទានផ្លែខ្នុរកំឡុងពេលមានផ្ទៃពោះក៏ព្រោះវាអាចបង្កើនការកកឈាម។ ៤. កម្រិតនៃជាតិស្ករក្នុងឈាមឡើងខ្ពស់ ៖ តាមរយៈបរិមាណនៃជាតិស្ករធម្មជាតិខ្ពស់ដែលវាមានផ្ទុក ខ្នុរអាចបង្កផលប៉ះពាល់ដល់កម្រិតនៃជាតិស្ករក្នុងឈាមបាន។ ដូច្នេះប្រសិនបើអ្នកមានជំងឺទឹកនោមផ្អែមអំឡុងពេលមានផ្ទៃពោះ ចូរជៀសវាងទទួលទានផ្លែខ្នុរ៕   ត្រួតពិនិត្យដោយ www.health.com.kh
ខ្នុរ ជាផ្លែឈើត្រូពិចដែលមានរសជាតិផ្អែមឈ្ងុយនៅពេលទុំ។ ហើយផ្លែឈើនេះក៏អាចយកមកធ្វើជាអាហារសម្រន់ដ៏ប្រសើរបំផុតមួយសម្រាប់ទប់ទល់នឹងការឃ្លានកំឡុងពេលមានផ្ទៃពោះផងដែរ។ ប៉ុន្តែថាតើការទទួលទានផ្លែខ្នុរកំឡុងពេលមានផ្ទៃពោះនេះល្អ ឬមានសុវត្ថិភាពដែរទេ? យោងតាមអ្នកឯកទេសខាងរោគស្ត្រីភាគច្រើនបានឲ្យដឹងថា ស្ត្រីមានផ្ទៃពោះអាចទទួលទានបានសឹងតែគ្រប់ផ្លែឈើទាំងអស់ រួមបញ្ចូលទាំងផ្លែខ្នុរ ប៉ុន្តែក្នុងបរិមាណសមស្របល្មម ឬមិនច្រើនពេក។ ថ្ងៃនេះយើង នឹងបង្ហាញឲ្យដឹងថាតើស្ត្រីមានផ្ទៃពោះគួរ ឬមិនគួរដាក់បញ្ចូលផ្លែខ្នុរក្នុងរបបអាហារប្រចាំថ្ងៃ ៖
អត្ថបទទាក់ទង   រុស្ស៊ី ខឹងអ៊ុយក្រែនបញ្ចូលផែនទីគ្រីមៀក្នុងឈុតជម្រើសជាតិនៅ Euro 2020    អ៊ុយក្រែនបានបង្ហាញឈុតជម្រើសជាតិថ្មីរបស់ខ្លួនសម្រាប់ព្រឹត្តិការណ៍ UEFA Euro 2020 ដែលបញ្ចូលផែនទីព្រំដែននៃឧបទ្វីគ្រីមៀនៅផ្ទៃខាងមុខ និងពាក្យស្លោក «សិរីសួស្តីដល់អ៊ុយក្រែន» នៅកអាវ។ រុស្ស៊ីមិនពេញចិត្តនឹងឯកសណ្ឋានថ្មីនេះឡើយ ដ្បិតខ្លួនបានប្រកាសពីការបញ្ចូលទឹកដីគ្រីមៀពីអ៊ុយក្រែនក្នុងឆ្នាំ ២០១៤ រួចហើយ។   សហព័ន្ធកីឡាបាល់ទាត់រុស្ស៊ី (RFS) យល់ឃើញថា ទង្វើរបស់អ៊ុយក្រែនបែបនេះ ផ្ទុយពីគោលការណ៍ FIFA និង UEFA ដែលបានចែងជាផ្លូវការហើយថា រាល់សកម្មភាពនយោបាយមិនត្រូវបានអនុញ្ញាតឱ្យមានក្នុងកីឡាមួយនេះឡើយ។    បើតាមការផ្សាយរបស់កាសែត BBC ស្ថាប័នគ្រប់គ្រងកីឡាបាល់ទាត់អឺរ៉ុប បានយល់ព្រមឱ្យអ៊ុយក្រែនប្រើប្រាស់ឈុតសម្លៀកបំពាក់នេះនៅ Euro 2020 រួចហើយ។ បើទោះយ៉ាងនេះក្តី សមាជិកសភារុស្ស៊ីលោក Dmitry Svishchev តាមរយៈ RFS បានដាក់ពាក្យប្តឹងទៅ UEFA ឱ្យចាត់វិធានការ និងពិនិត្យលើកឈុតសម្លៀកបំពាក់ក្រុមអ៊ុយក្រែនឡើងវិញ និងចាត់វិធានការលើប្រទេសនេះទៀតផង។   រុស្ស៊ី ជាសហម្ចាស់ផ្ញះទាំង១១ សម្រាប់ព្រឹត្តិការណ៍ពានរង្វាន់អឺរ៉ុបឆ្នាំ២០២០ ដែលចាប់ផ្តើមពីថ្ងៃទី១១ ខែមិថុនា ដល់ថ្ងៃទី១១ ខែកក្កដា ដោយប្រើកីឡដ្ឋាន Saint Petersburg ដែលស្ថិតក្នុងក្រុង Saint Petersburg។   ក្រុមទាំង២៤ដែលត្រូវប្រកួតប្រជែងគ្នាដណ្តើមពានរង្វាន់ Euro 2020៖   ពូល A៖ តួកគី អ៊ីតាលី វែល និងស្វ៊ីស ពូល B៖ ដាណឺម៉ាក ហ្វាំងឡង់ បែលហ្ស៊ិក និងរុស្ស៊ី ពូល C៖ ហូឡង់ អ៊ុយក្រែន អូទ្រីស និងម៉ាសេដ្វានខាងជើង ពូល D៖ អង់គ្លេស ក្រូអាស៊ី ស្កុតឡែន និងឆែក ពួល E៖ អេស្ប៉ាញ ស៊ុយអែត ប៉ូឡូញ និងស្លូវេនី ពូល F៖ ហុងគ្រី ព័រទុយហ្គាល់ បារាំង និងអាល្លឺម៉ង់៕  
រុស្ស៊ីបានផ្ញើលិខិតមួយច្បាប់ទៅកាន់សហព័ន្ធកីឡាបាល់ទាត់អ៊ឺរ៉ុប (UEFA) ជុំវិញការប្រើឈុតសម្លៀកបំពាក់ថ្មីរបស់ក្រុមជម្រើសជាតិអ៊ុយក្រែន ដែលបង្កប់ទឹកដីគ្រីមៀ។ ក្រុងមូស្គូ ចោទអ៊ុយក្រែនបង្ហាញឥរិយាបទនយោបាយនៅក្នុងព្រឹត្តិការណ៍ Euro 2020។
  បើតាមការចេញផ្សាយក្រសួងព័ត៌មាន ក្នុងកិច្ចពិភាក្សានេះ លោក Ivo Sirber បានបង្ហាញជំហរថា ប្រទេសស្វីសនៅតែបន្តជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងរយៈពេល៤ឆ្នាំបន្តទៀត មានទំហំទឹកប្រាក់ប្រមាណ៤លានដុល្លារ (២០១៩-២០១៣)។ ការផ្តល់ហិរញ្ញវត្ថុនេះ មានទំហំប្រមាណ៤លានដុល្លារក្នុង១ឆ្នាំៗ។ លោក កេត សោផាន់ លើកឡើងថា ការគាំទ្ររបស់ប្រទេសស្វីសលើផ្នែកហិរញ្ញវត្ថុនេះ គឺជួយកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។    លោក ប្រាក់ សុខុន បញ្ជាក់ថា «រដ្ឋាភិបាលកម្ពុជាមានគម្រោងវិភាគទាន១០លានដុល្លារ សម្រាប់ជួយពេទ្យគន្ធបុប្ផាក្នុង១ឆ្នាំ ហើយ៥លានដុល្លារ សម្រាប់មូលនិធិមន្ទីរពេទ្យ។ លើសពីនេះ កម្ពុជាមានផែនការដក២ដុល្លារ ក្នុងសំបុត្រមួយសន្លឹក ពីភ្ញៀវបរទេសចូលទស្សនាប្រាសាទអង្គវត្ត សម្រាប់ជួយដល់មន្ទីរពេទ្យ»។ នេះបើតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានដដែល៕   
ឯកអគ្គរដ្ឋទូតស្វីសប្រចាំកម្ពុជា លោក Ivo Sirber បានអះអាងថា រដ្ឋាភិបាលរបស់លោក នៅតែគាំទ្រមន្ទីរពេទ្យគន្ធបុប្ផា ផ្នែកហិរញ្ញវត្ថុ។ ការអះអាងនេះ ធ្វើឡើងនៅពេល លោក Ivo Sirber ជួបជាមួយរដ្ឋមន្រី្តការបរទេសកម្ពុជា លោក ប្រាក់ សុខុន នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩ ដើម្បីជម្រាបលា ក្នុងឱកាសដែលលោក ត្រូវបញ្ចប់បេសកកម្មការទូតនៅកម្ពុជា។
  សូមជម្រាបថា សាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ បានប្រកាសផ្តល់អាហារូបករណ៍គ្រប់មុខជំនាញ រូមទាំងមហាវិទ្យាល័យបច្ចេកវិទ្យា និងព័ត៌មានវិទ្យា និងមហាវិទ្យាល័យសុខាភិបាលផងដែរ។    ហេតុផលចំនួន ១៣ ដែលសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ គួរជាជម្រើសទី១ សម្រាប់និស្សិត៖   ១- សាកលវិទ្យាល័យផ្តោតសំខាន់ទៅលើជំនាញបច្ចេកវិទ្យា និងជំនាញសុខាភិបាល ដែលជាជំនាញ និងអាជីពត្រូវការជាចាំបាច់ នាសតវត្សទី២១   ២- ភាសាអង់គ្លេស៖ ភាសាអង់គ្លេស គឺជាភាសាអន្តរជាតិដែលចាំបាច់។ ដើម្បីជោគជ័យក្នុងវិស័យសុខាភិបាល បច្ចេកវិទ្យា និងវិជ្ជាជីវៈភាគច្រើន ត្រូវការចាំបាច់ការនិយាយភាសាអង់គ្លេសបានល្អ និងត្រឹមត្រូវ។ សាកលវិទ្យាល័យពុទ្ធិសាស្ត្រ បានបញ្ចូលការរៀនភាសាអង់គ្លេសនៅគ្រប់ឆ្នាំសិក្សា និងគ្រប់មុខជំនាញសិក្សាទាំងអស់ ដើម្បីឲ្យនិស្សិតរៀនចប់ទទួលបាន មិនត្រឹមតែសញ្ញាបត្រ ប៉ុន្តែថែមទាំងភាសាអង់គ្លេស ដោយមិនបាច់ចំណាយពេលរៀនភាសាអង់គ្លេសនៅសាលាផ្សេងទៀតទេ។   ៣-ការគិតស៊ីជម្រៅ៖ បច្ចេកវិទ្យាកំពុងតែធ្វើឲ្យពិភពលោកយើង មានការផ្លាស់ប្តូរ។ ពិភពលោកកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ពីការពិតនៅក្នុងសៀវភៅ ទៅការពិតដែលមានការប្រកួតប្រជែងមួយ ឬព័ត៌មានក្លែងក្លាយនៅលើទូរស័ព្ទ តាមរយៈហ្គោហ្គោល ឬអ៊ីនធឺណិត។ ដើម្បីជោគជ័យ យើងត្រូវតែចេះវិភាគ និងវាយតម្លៃស៊ីជ្រៅ ទៅលើការពិតដើម្បីឧត្តមប្រយោជន៍សម្រាប់អាជីពការងារ និងបង្កើតជំនាញគិតថ្មី សម្រាប់សតវត្សទី២១។ សាកលវិទ្យាល័យពុទ្ធិសាស្ត្រ បញ្ចូលមុខវិជ្ជាការគិតស៊ីជម្រៅ ទៅក្នុងគ្រប់ជំនាញសិក្សាទាំងអស់ចាប់ពីឆ្នាំទី២ឡើងទៅ។   ៤- មានកម្មវិធីសិក្សាកាយវិភាគវិទ្យា(Essential Anatomy) ដ៏ទំនើបថ្មីបំផុត សម្រាប់ឲ្យនិស្សិត ធ្វើស្វ័យសិក្សានៅក្នុងប្រព័ន្ធកុំព្យូទ័រ ដែលមានល្បឿនលឿនបំផុតចុងក្រោយបង្អស់។   ៥- ការធ្វើទំនាក់ទំនង និងការស្តាប់៖ ការធ្វើទំនាក់ទំនងល្អ មានសារៈប្រយោជន៍នៅក្នុងវិស័យសុខាភិបាល។ ឧទាហរណ៍ការធ្វើរោគវិនិច្ឆ័យត្រឹមត្រូវមួយ ដើម្បីធានាថាអ្នកជំងឺទទួលបាននូវការព្យាបាលដ៏ល្អបំផុត។ សាកលវិទ្យាល័យពុទ្ធិសាស្ត្រ និងបញ្ចូលជំនាញនៃការធ្វើទំនាក់ទំនង និងជំនាញនៃការស្តាប់ទៅក្នុងគ្រប់មុខជំនាញសិក្សាទាំងអស់ចាប់ពីឆ្នាំ២០១៩តទៅ។   ៦-របៀបបង្រៀនទំនើប និងជំនាញក្នុងការទទួលបានការងារធ្វើ៖ សាកលវិទ្យាល័យពុទ្ធិសាស្ត្របានបង្កើតដេប៉ាតឺម៉ង់ដាច់ដោយឡែកមួយដែលផ្តោតទៅលើការរៀន និងការបង្រៀនដើម្បីធានាថាវិធីសាស្ត្របង្រៀនថ្មីទំនើបដូចជាការបង្រៀនដោយគិតស៊ីជម្រៅ ដោយធ្វើសំយោគ និងការបង្រៀនដោយផ្លាស់ប្តូរពីការរៀននៅក្នុងថ្នាក់ ទៅរៀននៅគ្រប់ទីកន្លែង ហើយមកធ្វើការពន្យល់ និងទទួលយោបល់ត្រលប់នៅក្នុងថ្នាក់ជាដើម ត្រូវបានប្រើប្រាស់ដោយសាស្ត្រាចារ្យដើម្បីធានាថានិស្សិតជោគជ័យក្នុងការសិក្សា។ ជំនាញទទួលបានការងារធ្វើ (ជំនាញទន់) ត្រូវបានបញ្ចូលជាបណ្តើរៗពីឆ្នាំទី១ ទៅក្នុងមុខជំនាញសិក្សានីមួយៗ។ ដេប៉ាតឺម៉ង់ ការរៀន និងការបង្រៀន ត្រូវបានបង្កើតឡើងដើម្បីធានាថាការរៀន នៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រ ប្រសើរជាងគេ និងមានស្តង់ដាអន្តរជាតិ។   ៧-ទីតាំងសិ្ថតនៅចំកណ្តាលទីក្រុងភ្នំពេញ។   ៨- កុំព្យូទ័រថ្មីៗទាំងអស់បំពាក់ដោយកម្មវិធីទំនើប និងថ្មីៗបំផុត។   ៩- ប្រដាប់បញ្ចាំងសម្រាប់ធ្វើបទបង្ហាញ ថ្មី៖ សាកលវិទ្យាល័យពុទ្ធិសាស្ត្រធ្វើឲ្យប្រសើរឡើងនូវការបង្រៀន និងការរៀនរបស់និស្សិត។   ១០- មានអាហារដ្ឋានថ្មី។   ១១- កន្លែងសម្រាប់រៀនដែលមានការជួយជ្រោមជ្រែងពីសាស្ត្រាចារ្យ នឹងត្រូវបង្កើតឡើងនៅឆ្នាំ២០១៩។    ១២-បន្ទប់ពិសោធន៍កុំព្យូទ័រត្រូវបានធ្វើបច្ចុប្បន្នភាព។   ១៣- មានការវិនិយោគដ៏សម្បើម លើឧបករណ៍មន្ទីរពិសោធន៍លើគ្រប់មុខជំនាញសិក្សាទាំងអស់នាឆ្នាំ២០១៩ ដើម្បីផ្តល់ឱកាសដល់និស្សិតឲ្យទទួលបាននូវអាជីពដ៏ទំនើប៕   (អត្ថបទពាណិជ្ជកម្ម)  
សាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ បានសម្រេចពន្យាពេល នៃការដាក់ពាក្យស្នើសុំអាហារូបករណ៍ ពីសាកលវិទ្យាល័យ រហូតដល់ថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០១៨។ ការសម្រេចពន្យានេះ គឺដើម្បីសម្រួល ដល់បេក្ខជនដែលស្នើសុំពាក្យអាហារូបករណ៍ នៅសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ និងផ្តល់ឱកាសដល់បេក្ខជនឲ្យទទួលបានអាហារូបករណ៍ដោយស្មើភាព។
  វិបត្តិនយោបាយនៅមីយ៉ាន់ម៉ា នៅតែបន្តអូសបន្លាយ ខណៈការអនុវត្តផែនការ ៥ចំណុច ដែលដាក់ចេញដោយមេដឹកនាំអាស៊ាន ក៏មិនត្រូវបានមេដឹកនាំយោធាអនុវត្តឱ្យបានត្រឹមត្រូវដែរ។ ស្របគ្នានេះ កិច្ចប្រជុំកំពូលអាស៊ាន ជិតមកដល់ហើយ។    ទាក់ទិននឹងបញ្ហាខាងលើ រដ្ឋមន្រ្តីការបរទេសអាស៊ាន គ្រោងជួបគ្នានៅលេខាធិការដ្ឋានអាស៊ាន នាក្រុងហ្សាការតា ឥណ្ឌូណេស៊ី ដើម្បីពិភាក្សាពីបញ្ហាមីយ៉ាន់ម៉ា។ មន្រ្តីក្រសួងការបរទេសឥណ្ឌូណេស៊ី បានបញ្ជាក់ថា កិច្ចប្រជុំគ្រោងធ្វើឡើងនៅថ្ងៃ២៧ ខែតុលាខាងមុខ ដោយកិច្ចពិភាក្សា ត្រូវបានរំពឹងថា នឹងពិនិត្យលើការឯកភាព ៥ចំណុចផង។    «ពេលនេះ កិច្ចប្រជុំពិសេស គឺចាំបាច់ ដោយវាមានបញ្ហាជាក់លាក់នឹងត្រូវពិនិត្យមើលបន្ថែមមុនកិច្ចប្រជុំថ្នាក់ដឹកនាំមកដល់»។ មន្រ្តីក្រសួងការបរទេសឥណ្ឌូណេស៊ី បានបញ្ជាក់បែបនេះ ទៅកាន់ទីភ្នាក់ងារព័ត៌មាន AFP ដោយបន្តថា របបសឹកមីយ៉ាន់ម៉ា មិនបានបង្ហាញពីឆន្ទៈ ឬជំហានជាក់លាក់លើការអនុវត្តការឯកភាព ៥ចំណុចឡើយ។    ទន្ទឹមនេះ មន្រ្តីឥណ្ឌូណេស៊ីដដែល បានបន្ថែមថា ការព្យួរមីយ៉ាន់ម៉ា ក្នុងនាមជាសមាជិកអាស៊ាន មិនមែនជានីតិវិធីងាយស្រួលឡើយ។ ក្នុងជំនួបនៅសប្តាហ៍ក្រោយ លោកប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា និងជាប្រេសិតពិសេសអាស៊ាន នឹងធ្វើជាប្រធាន។   សូមបញ្ជាក់ថា ក្នុងកិច្ចប្រជុំកំពូលអាស៊ាននាពេលខាងមុខ លោក មីន អ៊ុងឡាំង មិនត្រូវបានអញ្ជើញឱ្យចូលរួមឡើយ។ នេះជាឆ្នាំទីពីរដែលអាស៊ាន មិនអញ្ជើញមេដឹកនាំយោធាមីយ៉ាន់ម៉ាចូលរួម ដោយសារមិនមានការវិវឌ្ឍស្ថានការណ៍នយោបាយក្នុងប្រទេស៕   
រដ្ឋមន្រ្តីការបរទេសអាស៊ាន នឹងមានកិច្ចពិភាក្សាបន្ទាន់មួយ នៅក្រុងហ្សាការតា ឥណ្ឌូណេស៊ី នាសប្តាហ៍ក្រោយ ដើម្បីជជែកពីបញ្ហានយោបាយនៅមីយ៉ាន់ម៉ា រួមទាំងពិនិត្យមើលការអនុវត្តការឯកភាព ៥ចំណុច ដែលដាក់ចេញដោយមេដឹកនាំអាស៊ាននាពេលកន្លងមក។
អត្ថបទទាក់ទង   រដ្ឋមន្រ្តីកសិកម្មថៃ ព្រមានកសិករកុំឱ្យយកពូជស្រូវពីវៀតណាម   វៀតណាម លក់អង្ករបានតម្លៃខ្ពស់ជាងគេបំផុតក្នុងពិភពលោក ក្នុង៦៦៣ដុល្លារ ក្នុងមួយតោន  តាមទិន្នន័យរបស់ក្រសួងកសិកម្ម និងអភិវឌ្ឍជនបទ ទិន្នផលអង្ករសរុប នៅក្នុងឆ្នាំ២០២៣ បានកើនឡើង ១,៩ភាគរយ ដោយមានទំហំ ៤៣,៥លានតោន។ ក្នុងចំនួនដ៏ច្រើននេះ វៀតណាម អាចផ្គត់ផ្គង់អង្ករបានទាំងសម្រាប់ទីផ្សារ ក្នុងស្រុក និងការនាំចេញ។    ដោយសារតែតម្រូវការខ្ពស់លើទីផ្សារអន្តរជាតិ វៀតណាមអាចនាំចេញអង្ករ បានក្នុងតម្លៃជាមធ្យម ៦៦៣ដុល្លារ ក្នុងមួយតោន។    ជុំវិញការនាំចេញនេះ វៀតណាមបាននាំចេញអង្ករបានយ៉ាងច្រើន ដែលមានធ្លាប់មានពីមុនមកក្នុងប្រវត្ថិសាស្រ្តរបស់ខ្លួន ក្នុងទំហំ ៨,៣លានតោន។ ទន្ទឹមនេះ វៀតណាមអាចទាញចំណូលពីការនាំចេញអង្ករ បាន ៤,៧៨ពាន់លានដុល្លារ។   ការហក់ឡើងនៃតម្លៃអង្ករនេះ គឺដោយសារពិភពលោក កំពុងប្រឈមបញ្ហាជាច្រើនដូចជាសង្រ្គាមនៅអ៊ុយក្រែន ភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ា បាតុភូតធម្មជាតិ El Nino និងការហាមឃាត់ការនាំចេញប្រភេទអង្ករពីបណ្តាប្រទេសមួយចំនួនដូចជា ឥណ្ឌា រុស្ស៊ី និងអេមីរ៉ាតអារ៉ាប់រួមជាដើម។    តម្រូវការអង្កររបស់វៀតណាម នៅក្នុង២០២៤ អាចនឹងបន្តខ្ពស់ ដោយសារតែចិន និងហ្វីលីពីនកម្មង់ទិញច្រើន ខណៈការផ្គត់ផ្គង់នៅទីផ្សារអន្តរជាតិមានចំនួនទាប។    សូមបញ្ជាក់ថា កន្លងមក អង្ករវៀតណាមប្រភេទ ST25 បានទទួលចំណាត់ថ្នាក់លេខមួយ លើពាន «Worlds Best Rice» ខណៈកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ២។ ចំណែកថៃ មិនបានចូលរួមប្រកួតនោះឡើយ៕ 
ឆ្នាំ២០២៣ ជាឆ្នាំដ៏ជោគជ័យមួយរបស់វៀតណាម ក្នុងការនាំចេញអង្ករ និងទទួលបានតម្លៃដ៏ខ្ពស់។ ជាចំនួនមិនធ្លាប់មាន វៀតណាម បាននាំចេញអង្ករបានរហូតដល់ ៨,៣លានតោន និងរកចំណូលបាន ៤,៧៨ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam Plus នៅថ្ងៃទី៨ ខែមករា។
សេចក្ដីណែនាំដែលចេញដោយរដ្ឋបាលនៃសាលារាជធានីភ្នំពេញ កាលពីថ្ងៃអង្គារម្សិលមិញហើយចែកចាយឱ្យអ្នកសារព័ត៌មាននាថ្ងៃពុធ បានឱ្យដឹងថា សាលាក្រុងកំពុងធ្វើការដោះស្រាយចរាចរណ៍ និងរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវ និងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញចំនួន១២ចំណុច ដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចពាក់ព័ន្ធចូលរួមអនុវត្ត។ សេចក្ដីណែនាំនោះបញ្ជាក់ថា ប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្មមួយចំនួនបាន និងកំពុងប្រើប្រាស់ទ្រូងផ្លូវ ចិញ្ចើមផ្លូវ និងជាយផ្លូវមិនទាន់បានសមស្រប និងបំពានលើបទបញ្ញត្តិច្បាប់ និងបទដ្ឋានគតិយុត្តិមួយចំនួនពាក់ព័ន្ធនឹងច្បាប់ស្ដីពីផ្លូវថ្នល់ និងច្បាប់ក្នុងវិស័យនគរូបនីយកម្ម និងសំណង់ជាដើម។ សេចក្ដីណែនាំដដែលបន្ថែមថា ក្នុងអំពើបំពានទាំងនោះមានដូចជាការយកទ្រូងផ្លូវ និងជាយផ្លូវធ្វើជាចំណតយានជំនិះ ការតសំយាប ការហ៊ុំព័ទ្ធយកចិញ្ចើមផ្លូវ ការយកផ្លូវថ្មើរជើង ឬចិញ្ចើមផ្លូវធ្វើទីតាំងការដ្ឋានទុកដាក់សម្ភារៈ ឬដាក់តាំងបង្ហាញទំនិញ ឬប្រកបអាជីវកម្មផ្សេងៗ ដែលបង្កឲ្យមានការកកស្ទះចរាចរណ៍ និងជះឥទ្ធិពលអវិជ្ជមានដល់សណ្ដាប់ធ្នាប់សាធារណៈ និងសោភណភាពរាជធានីភ្នំពេញ។ លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញប្រាប់ VOA នារសៀលថ្ងៃពុធនេះថា សាលារាជធានីបាននិងកំពុងចាប់ផ្ដើមអនុវត្តសេចក្ដីណែនាំនេះនៅតាមផ្លូវសំខាន់ៗចំនួន១១ មុននឹងឈានទៅអនុវត្តទូទាំងរាជធានី ដោយធ្វើយ៉ាងណារៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវ និងដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ដែលបណ្ដាលមកពីការប្រើប្រាស់ចិញ្ចើមផ្លូវមិនត្រឹមត្រូវ។ លោក ម៉េត មាសភក្តី មានប្រសាសន៍ថា៖ «ខ្ញុំលើកជាឧទាហរណ៍មួយ។ ភោជនីយដ្ឋាន ឬក៏អាជីវកម្មណាដែលគាត់នៅតែយកទ្រូងផ្លូវសាធារណៈធ្វើជាចំណតសម្រាប់អតិថិជនរបស់គាត់ ហើយយើងបានធ្វើការណែនាំ ផ្សព្វផ្សាយ ជម្រាបជូន ឬក៏អាចឈានទៅដល់ធ្វើកិច្ចសន្យាជាមួយគាត់ ឲ្យគាត់បញ្ឈប់សកម្មភាពទាំងអស់ហ្នឹង ហើយនឹងរៀបចំកិច្ចការទាំងអស់ហ្នឹងឲ្យល្អប្រសើរជាងមុន។ តែបើមិនស្ដាប់ទេ យើងអាចរៀបចំរថយន្តស្ទូច វិធានការបង្ខំ ចតអត់របៀប អត់ស្ដាប់តាមការណែនាំ យកចេញ បញ្ជូនទៅស្នងការដ្ឋាននគរបាល ឬអធិការដ្ឋាននគរបាលនៅជិតហ្នឹង។ នេះជាវិធានការក្ដៅ បន្ទាប់ពីការអប់រំ ការណែនាំ ការពន្យល់ ការស្នើសុំហ្នឹង អស់លទ្ធភាព»។ លោក ម៉េត មាសភក្តី បន្ថែមថា សាលារាជធានីបានលើកទឹកចិត្តឲ្យមានការវិនិយោគលើចំណតឯកជន និងរំពឹងថា ប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្មនឹងសហការអនុវត្តឲ្យបានគ្រប់គ្នា តាមរយៈការកាត់បន្ថយការប្រើប្រាស់យានជំនិះផ្ទាល់ខ្លួនជាដើម។ យើងតាមសេចក្ដីណែនាំដែលចុះហត្ថលេខាដោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីថ្ងៃអង្គារ បានបញ្ជាក់ថា ផ្លូវសំខាន់ៗចំនួន១១ដែលសាលារាជធានីកំពុងអនុវត្ត មានដូចជាមហាវិថីសហព័ន្ធរុស្សី មហាវិថីព្រះមុនីវង្ស មហាវិថីកម្ពុជាក្រោម មហាវិថីម៉ៅសេទុង មហាវិថីព្រះសីហនុ និងមហាវិថីនេរុហ៍ មហាវិថីព្រះនរោត្តម មហាវិថីសម្ដេចមុនីរ៉េត ផ្លូវឧកញ៉ាទេពផន មហាវិថីហ្សាលឌឺហ្គោល មហាវិថីយោធពលខេមរភូមិន្ទ ផ្លូវឧកញ៉ាឃ្លាំងមឿង និងតីរវិថីព្រះស៊ីសុវត្ថិ ជាដើម។ សេចក្ដីណែនាំដែលមាន១២ ចំណុចរបស់សាលារាជធានីភ្នំពេញដដែល ក៏បានផ្ដោតសំខាន់លើការហាមចតយានយន្តគ្រប់ប្រភេទលើទ្រូងផ្លូវ ហាមហ៊ុមព័ទ្ធការដ្ឋានលើចិញ្ចើមផ្លូវលើសពីមួយភាគបី ឬប្រើប្រាស់ទ្រូងផ្លូវទុកដាក់សម្ភារៈ រថយន្តធំៗ ត្រូវចេញចូលតាមការកំណត់របស់សាលារាជធានី និងជៀសវាងការប្រើទ្រូងផ្លូវក្នុងការលើកដាក់ទំនិញ និងបាញ់បេតុងផ្សេងៗ ខុសពីចន្លោះម៉ោង ៩យប់ ដល់ម៉ោង ៦ព្រឹក។ រាល់ការប្រើប្រាស់ចិញ្ចើមផ្លូវ ជាទីតាំងផ្ញើកង់ម៉ូតូ មិនត្រូវឲ្យលើសពី១ភាគបីនៃផ្លូវឡើយ។ នេះបើយោងតាមសេចក្ដីណែនាំដដែល។ គេមើលឃើញថា ការចតយានយន្ត ព្រមទាំងការធ្វើអាជីវកម្មលើចិញ្ចើមផ្លូវ មិនមែនជាបញ្ហាដែលទើបតែកើតមាននោះទេ។ ប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ ជាពិសេសតាមមហាវិថីធំៗដែលសម្បូរអាជីវកម្មបែបភោជនីយដ្ឋាន ឬផ្សារលក់ទំនិញផ្សេងៗ តែងមានស្ថានភាពកកស្ទះចរាចរណ៍មិនលោះពេល ដោយសារការចតយានយន្តលើចិញ្ចើមផ្លូវ ហើយកន្លែងខ្លះទៀតមានទាំងការចតលើទ្រូងផ្លូវក៏មាន។ នៅរាជធានីភ្នំពេញចំនួនរថយន្ត និងម៉ូតូបានកើនឡើងដល់ជាង ២លានគ្រឿង នៅឆ្នាំ ២០១៦។ ការកកស្ទះចរាចរណ៍ បាននាំឱ្យមានការខាតបង់ប្រាក់តម្លៃ ៦លានដុល្លារ ជារៀងរាល់ខែ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូនដែល VOA បានទទួលនាពេលកន្លងមក។ លោក សន ជ័យ នាយកប្រតិបត្តិនៃសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាលើកឡើងថា ការរំលោភលើចិញ្ចើមផ្លូវរបស់ម្ចាស់អាជីវកម្ម ឬក៏ប្រជាពលរដ្ឋ បានកើតមានឡើងតៗគ្នាជាយូរមកហើយ រហូតដល់ក្លាយទៅជាបញ្ហាដែលពិបាកដោះស្រាយ។ លោកបន្ថែមថា ការចេញសេចក្ដីណែនាំបង្ខំឲ្យអនុវត្ត ដោយមិនមានរៀបចំដំណោះស្រាយជាមុនបែបនេះ នឹងធ្វើឲ្យប្រជាពលរដ្ឋដែលធ្លាប់តែប្រើប្រាស់ចិញ្ចើមផ្លូវ និងម្ចាស់អាជីវកម្មប្រឈមនឹងផលលំបាក និងការខាតបង់ផ្សេងៗ។ លោកសន ជ័យ បញ្ជាក់ថា៖ «ខ្ញុំនៅតែមើលឃើញអំពីផលវិបាកពីរ ទី១ផលវិបាករបស់អ្នកធ្វើដំណើរនៅក្នុងក្រុងភ្នំពេញ។ ទី២ ផលវិបាកនៃអាជីវកម្មដែលពួកគេបាននិងកំពុងដំណើរការការងាររបស់ពួកគេ ដូចជាភោជនីយដ្ឋាន ដូចជាហាងសំខាន់ៗជាដើមហ្នឹង។ អញ្ចឹងការកំណត់នូវសូចនាករធំពេក ឬក្តីរំពឹងទុកធំពេករបស់សាលារាជធានីភ្នំពេញ ទៅលើការដណ្ដើមយកចិញ្ចើមថ្នល់មកគ្រប់គ្រងវិញនេះ វាអាចជួបប្រទះបញ្ហាបរាជ័យ»។ តាមរយៈយន្តការរបស់សាលារាជធានីភ្នំពេញនេះ លោក សន ជ័យ ក៏បារម្ភពីការអនុវត្តមិនស្មើភាពរវាងអ្នកប្រកបអាជីវកម្មតូចតាច ឬអ្នកប្រកបអាជីវកម្មដែលមិនមានខ្នងបង្អែក ជាមួយអ្នកប្រកបអាជីវកម្មដែលមានខ្នងជាអ្នកមានអំណាចផងដែរ៕ សូមចុចទៅប្រភពដើម VOA ត្រង់នេះ
 ភ្នំពេញ ៖ សាលារាជធានីភ្នំពេញ បានកំណត់យកផ្លូវសំខាន់ៗចំនួន១១ខ្សែ ធ្វើជាអាទិភាពគំរូសម្រាប់អនុវត្តវិធានការដោះស្រាយបញ្ហាចរាចរណ៍ និងរៀបចំសណ្ដាប់ធ្នាប់សាធារណៈ មុននឹងដាក់ការពិន័យនៅទូទាំងរាជធានី។ នេះបើតាមសេចក្ដីណែនាំរបស់សាលារាជធានីភ្នំពេញដែល VOAបានទទួលនៅថ្ងៃពុធនេះ។
តើគួរប្តឹងទៅតុលាការ ឬមិនប្តឹង? តើការប្តឹងទៅតុលាការ ដើម្បីទាមទារតែប្រាក់ដែលផ្ទេរឲ្យគេច្រឡំ ឬដើម្បីទាមទារអ្វីផ្សេងៗទៀត ដែលមានតម្លៃជាងប្រាក់នោះ? លោកមេធាវី កុយ គន្ធី ជាម្ចាស់អត្ថបទច្បាប់ទាំង២ ដែលចេញផ្សាយកាលពីលើកមុន បានសរសេរអត្ថបទច្បាប់លើកទី៣នេះទៀត ដើម្បីផ្តល់ហេតុផលថា គួរប្តឹងទៅតុលាការ ឬមិនប្តឹង? ហើយក្រៅពីការទាមទារប្រាក់មកវិញ តើអ្វី ដែលសំខាន់ជាងប្រាក់ ដែលត្រូវតែទាមទារដែរនោះ? មានអ្នកអានជាច្រើន គិតថា បើប្រាក់តិចជាង៥០ដុល្លារ ឬត្រឹម៥០ដុល្លារ ឬលើស៥០ដុល្លារតិចតួច មិនបាច់ទាមទារមកវិញទេ ព្រោះត្រូវបង់សេវាធនាគារ ដើម្បីឲ្យគេទាមទារយកប្រាក់មកវិញផង ហើយបើសិនជាទារមិនបាន ត្រូវចំណាយប្រាក់ថែមទៀតនៅតុលាការ ដូចជាត្រូវបង់ពន្ធលើពាក្យបណ្តឹង និង ការចំណាយបន្ទាប់បន្សំដទៃទៀត ជាដើម។ ការពិត គឺអ៊ីចឹងមែន។ បើប្រាក់ ដែលផ្ទេរឲ្យគេច្រឡំ មានចំនួន៥០ដុល្លារ ហើយទម្រាំទារបាន៥០ដុល្លារមកវិញ គឺត្រូវចំណាយលើសប្រាក់ ដែលបាននោះទៅទៀត។ តើមានប្រយោជន៍អ្វី ដែលទៅចំណាយឲ្យអស់កម្លាំង? «ជួនកាល ការប្តឹងផ្តល់ មិនមែនដើម្បីសំណងជាប្រាក់ទេ តែវាជាការទាមទារសិទ្ធិមួយដែលត្រូវគេបំពាន។ ដូច្នេះ ប្រាក់មិនសំខាន់ទេ តែសិទ្ធិសំខាន់ជាងប្រាក់ទៅទៀត។ ការប្តឹង ជាការព្រមានដល់អ្នកដទៃកុំឲ្យចង់បានប្រាក់របស់គេទទេៗ និង ដើម្បីទាមទារឲ្យសមាជិកក្នុងសង្គមមានភាពស្មោះត្រង់ចំពោះគ្នាទៅវិញទៅមក ដែលនេះជាតម្លៃមួយដ៏ខ្ពស់សម្រាប់ចងមនុស្សរាល់រូបឲ្យរស់នៅដោយសុខដុមនឹងគ្នា។» ឧបមាថា ធនាគាររបស់អ្នកទទួលប្រាក់ បានជូនដំណឹងទៅអ្នកទទួលថា ម្ចាស់ប្រាក់ស្នើសុំប្រាក់វិញ តែអ្នកទទួល មិនព្រមផ្ញើប្រាក់ត្រឡប់ឲ្យម្ចាស់វិញ ទោះបីដឹងថាប្រាក់នោះមិនមែនជាប្រាក់របស់ខ្លួនត្រូវបានក៏ដោយ។ មានវិធី២ ដែលត្រូវដោះស្រាយនៅតុលាការ គឺ ការទាមទារតាមបណ្តឹងរដ្ឋប្បវេណី និង ការចោទប្រកាន់តាមបណ្តឹងព្រហ្មទណ្ឌ។ ដូចពោលខាងលើ បើម្ចាស់ប្រាក់ទាមទារប្រាក់តាមបណ្តឹងរដ្ឋប្បវេណី នោះម្ចាស់ប្រាក់ ត្រូវចំណាយប្រាក់ទៅលើពន្ធបណ្តឹង និង ការចំណាយលើការស៊ើបអង្កេត។ ការចំណាយនេះ អាចមានចំនួនច្រើនធៀបទៅនឹងប្រាក់ទាមទារត្រឡប់មកវិញ។ ម្ចាស់ប្រាក់នៅមានជម្រើស១ទៀត ដើម្បីចោទប្រកាន់អ្នកទទួលប្រាក់ នោះគឺបណ្តឹងព្រហ្មទណ្ឌ។ «បណ្តឹងព្រហ្មទណ្ឌ មិនទាមទារឲ្យម្ចាស់បណ្តឹងបង់ប្រាក់ពន្ធអ្វីទេ។ ពន្ធ និងការចំណាយដទៃទៀតសម្រាប់ចាត់ការបណ្តឹងជាបន្ទុករបស់រដ្ឋ»។ តែមុននឹងប្តឹងបទព្រហ្មទណ្ឌ ម្ចាស់បណ្តឹង ត្រូវសិក្សាថា តើខ្លួនមានឱកាសនឹងឈ្នះក្តីនេះដែរ ឬទេ? ម្ចាស់បណ្តឹងត្រូវប្រមាណជាមុនថា អ្នកទទួលអាចប្រព្រឹត្តបទលួច។ ដូច្នេះ ម្ចាស់ប្រាក់ត្រូវសិក្សាបន្តទៀតថា តើធាតុអ្វីខ្លះ ដែលផ្សំគ្នាទៅបានជាបទលួច? ម្ចាស់បណ្តឹងត្រូវស្វែងរកនិយមន័យនៃបទលួចនៅក្នុងក្រមព្រហ្មទណ្ឌ។ មាត្រា៣៥៣ នៃក្រមព្រហ្មទណ្ឌ ចែងថា អំពើលួច គឺជាអំពើដកហូតដោយទុច្ចរិតនូវទ្រព្យសម្បត្តិ ឬ វត្ថុផ្សេងទៀតរបស់អ្នកដទៃ តាមគ្រប់មធ្យោបាយក្នុងគោលបំណងយកមកធ្វើជាកម្មសិទ្ធិរបស់ខ្លួន។ បើអានមាត្រា៣៥៣ នេះ គេអាចបំបែកវាបានជា ៣ផ្នែក គឺ (១) អំពើដកហូតទ្រព្យ ឬ វត្ថុរបស់អ្នកដទៃ (២) ដោយទុច្ចរិត  និង (៣) ក្នុងគោលបំណងយកមកធ្វើជាកម្មសិទ្ធិរបស់ខ្លួន។ ម្ចាស់ប្រាក់ត្រូវមើលធាតុទាំង៣ផ្នែកនេះ ហើយក្រឡេកទៅមើលរឿងផ្ទេរប្រាក់ដោយច្រឡំ ថា វាស៊ីគ្នាដែរឬទេ។ (១) តើការផ្ទេរប្រាក់ដោយច្រឡំ ជាអំពើដកហូតទ្រព្យ ឬ វត្ថុរបស់អ្នកដទៃដែរ ឬទេ? អ្នកទទួលច្បាស់ជានិយាយថា គេ មិនបានដកហូតយកប្រាក់អ្នកណាទេ និងមិនបានអន្ទងឲ្យអ្នកណាផ្ញើប្រាក់មកខ្លួនឡើយ។ ការនិយាយរបស់អ្នកទទួលប្រាក់ពិតជាត្រូវអ៊ីចឹងមែន។ តែឧបមាថា នៅពេលធនាគារបានជូនដំណឹងទៅអ្នកទទួលថាគេ បានច្រឡំផ្ញើប្រាក់ទៅឲ្យខ្លួន ហើយអ្នកទទួលបានផ្ទៀងផ្ទាត់គណនីរបស់ខ្លួន រួចដឹងថាប្រាក់នោះមិនមែនជាប្រាក់របស់ខ្លួន តែបែរជាចង់កិបកេងប្រាក់នោះមិនឲ្យគេវិញ តើការនិយាយថាខ្លួនមិនបានដកហូតនៅតែត្រូវ ឬខុស? មនុស្សទូទៅប្រហែលគិតថា ការកិបកេងប្រាក់ទុកវាស្មើនឹងការដកហូតប្រាក់គេទុក។ នៅក្នុងមាត្រា៣៥៣ ខាងលើ ការដកហូត គឺជាការដកហូត «តាមគ្រប់មធ្យោបាយ» ដូចជាទៅចាក់សោទូគេយកប្រាក់ ការបន្លំយកប្រាក់ ជាដើម។ ដូច្នេះ បើដឹងថាប្រាក់មិនមែនជាប្រាក់របស់ខ្លួន ហើយមិនព្រមឲ្យគេវិញ នោះជាការ «ដកហូត» យកប្រាក់អ្នកដទៃហើយ។ (២) តើការដកហូតនោះ ធ្វើឡើងដោយគំនិតទុច្ចរិតដែរឬទេ? អ្នកទទួលប្រាក់ច្បាស់ជានិយាយថា ខ្លួនមិនបានប្រព្រឹត្តអំពើទុច្ចរិតដើម្បីបានប្រាក់នោះទេ។ អ្នកទទួលមុខជានិយាយថា ខ្លួននៅសុខៗ ប្រាក់នោះវាហូរចូលគណនីរបស់ខ្លួនដោយខ្លួនឯង។ តែឧបមាដូចខាងលើ ធនាគារ សុំឲ្យអ្នកទទួល ផ្ទេរប្រាក់ឲ្យម្ចាស់ប្រាក់វិញ តែអ្នកទទួល នៅតែធ្វើមិនដឹងមិនឮ តើការនិយាយថាខ្លួន មិនទុច្ចរិតបានទៀតដែរ ឬទេ?  ពាក្យទុច្ចរិតនេះ សំដៅដល់សភាពផ្លូវគំនិតរបស់អ្នកទទួល តើអ្នកទទួលមានគំនិតល្អក្នុងការធ្វើមិនដឹងមិនឮ ចំពោះការសុំឲ្យផ្ទេរប្រាក់ត្រឡប់ទៅម្ចាស់ដើមវិញទេ? មនុស្សទូទៅ ច្បាស់ជានិយាយថា គាត់ មានគំនិតមិនល្អក្នុងការកិបប្រាក់របស់គេ។ ការកិបនេះ គឺបង្ហាញពីសភាពផ្លូវគំនិតទុច្ចរិតហើយ។ (៣) តើការដកហូតប្រាក់នោះមានបំណងយកវាមកធ្វើជាកម្មសិទ្ធិរបស់ខ្លួនដែរ ឬទេ? អ្នកទទួលប្រាក់ប្រហែលជាពិបាកដោះសា បើសភាពផ្លូវចិត្តដូចពោលខាងលើបញ្ជាក់ថា ទុច្ចរិត។ លើកលែងតែអ្នកទទួលមានហេតុផលត្រឹមត្រូវថាខ្លួន មិនទាន់មានប្រាក់គ្រប់គ្រាន់ដើម្បីផ្ទេរទៅម្ចាស់ដើមវិញ ទើបមនុស្សទូទៅគិតថា អ្នកទទួល គ្មានបំណងទុកប្រាក់នោះជាកម្មសិទ្ធិរបស់ខ្លួន។ កាលណាសំណួរទាំង៣ឆ្លើយតបគ្រប់ហើយ នោះបទលួចនឹងកើតមានឡើងចំពោះអ្នកទទួល ទោះបីខ្លួនហៅថា ការទទួលប្រាក់នោះជាអ្វីក៏ដោយ។ នៅអត្ថបទក្រោយ យើង នឹងនិយាយអំពីថា តើតុលាការនឹងចាត់ចែងបណ្តឹងនេះរបៀបណា។ កំណត់ចំណាំ៖ អត្ថបទនេះសម្រាប់ជាការអប់រំប៉ុណ្ណោះ ហើយមិនគួរយកទៅប្រើជំនួសឱវាទផ្លូវច្បាប់បានទេ។ អ្នកដែលមានបញ្ហាទាក់ទងនឹងរឿងនេះ គួរស្វែងរកការប្រឹក្សាជាមួយមេធាវីដែលមានឯកទេសក្នុងរឿងនេះ។
ថ្មីៗនេះ យើង បានផ្សាយអត្ថបទច្បាប់២ជាប់ៗគ្នា គឺអត្ថបទទី១ និយាយពីអ្នកទទួលប្រាក់ ដែលគេឲ្យផ្ទេរច្រឡំ នឹងអាចត្រូវចោទពីបទលួច បើមិនព្រមផ្ទេរឲ្យគេវិញ និងអត្ថបទទី២ ពន្យល់ពីវិធី ក្នុងការទាមទារប្រាក់ ដែលផ្ទេរច្រឡំយកមកវិញ។ មានករណីអ្នកចង់បានប្រាក់គេ ដែលគេផ្ទេរឲ្យច្រឡំ ទើបមានការចេញផ្សាយអត្ថបទច្បាប់ទី១ ដើម្បីដាស់តឿនថា បើមិនព្រមផ្ទេរឲ្យគេវិញ គឺអាចជាប់ចោទពីបទលួច។ អត្ថបទទី១ ចេញផ្សាយ ក៏ធ្វើឲ្យអ្នកអាន កើតចម្ងល់ថា «ចុះធ្វើដូចម្តេច ទើបអាចបានប្រាក់ ដែលផ្ទេរច្រឡំមកវិញ?»។ ចម្ងល់ក្នុងអត្ថបទច្បាប់ទី១ នាំឲ្យចេញផ្សាយអត្ថបច្បាប់ទី២ ដើម្បីពន្យល់ពីវិធីទារប្រាក់ ដែលផ្ទេរច្រឡំមកវិញ ដោយវិធីទារប្រាក់មកវិញនោះ ក៏មានការពឹងពាក់តុលាការដែរ។ ក្រោយអត្ថបទច្បាប់ទី២ ចេញផ្សាយ ស្រាប់តែអ្នកអានខ្លះ លើកឡើងថា បើប្តឹងទៅតុលាការ គឺអាចចំណាយប្រាក់អស់ច្រើនជាងប្រាក់ ដែលផ្ទេរឲ្យគេច្រឡំនោះទៀត ដូច្នេះ ប្រាក់តិចតួច ដែលផ្ទេរឲ្យគេច្រឡំ សុខចិត្តចាត់ទុកជាការបោះបង់ចោលទៅចុះ។
ជារឿងកម្រមិនធ្លាប់មាន ប្រមុខដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន និងភរិយា បានបង្ហាញវត្តមានក្នុងការប្រគំរបស់សិល្បករកូរ៉េខាងត្បូងនៅថ្ងៃទី១ ខែមេសា ក្នុងរដ្ឋធានីព្យុងយ៉ាង។ សិល្បករកូរ៉េខាងត្បូង១១ក្រុមស្ថិតក្នុងទឹកដីកូរ៉េខាងជើង ដើម្បីឆ្លើយតបនឹងកាយវិការរបស់កូរ៉េខាងជើងដែលបានបញ្ជូនក្រុមតន្ត្រី និងក្រុមសម្ដែងក្បាច់គុនតេក្វាន់ដូទៅកាន់កូរ៉ខាងត្បូងកាលពីខែកុម្ភៈក្នុងព្រឹត្តការណ៍អូឡាំពិករដូវរងា។ បើតាមទីភ្នាក់ងារព័ត៌មាន Yonhap ដែលស្រង់ប្រភពពីសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA លោក គីម ជុងអ៊ុន បង្ហាញក្ដីសង្ឃឹមថា ការសម្ដែងរបស់សិល្បករកូរ៉េខាងត្បូងជាឱកាសបង្ហាញពីការរួបរួមរបស់កូរ៉េទាំងពីរ។ មេដឹកនាំកូរ៉េខាងជើងបង្ហាញទឹកមុខរីករាយ និងរំភើបជាខ្លាំងនៅពេលឃើញប្រជាជនកូរ៉េខាងជើងលើកដៃរេរាំតាមចង្វាក់ភ្លេងប្រគំដោយសិល្បករកូរ៉េខាងត្បូងនៅឯសាលមហោស្រព East Pyongyang Grand Theatre ។ តាមពិតទៅ មេដឹកនាំវ័យក្មេងកូរ៉េខាងជើងគ្រោងទស្សនាការសម្ដែងរបស់ក្រុមសិល្បករកូរ៉េខាងត្បូងនៅថ្ងៃទី៣ ខែមេសា ប៉ុន្តែបានសម្រេចចិត្តប្ដូរកាលវិភាគវិញ កុំឲ្យជាន់កម្មវិធីសំខាន់មួយទៀត។ លោក គីម ជុងអ៊ុន ត្រូវចូលរួមកិច្ចប្រជុំសភានៅថ្ងៃទី៣ ដែលធ្វើឡើងមុនជំនួបជាមួយប្រធានាធិបតី មូន ចេអ៊ីន និងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ។ ប្រតិភូ និងសិល្បករកូរ៉េខាងត្បូងចំនួន១៩០នាក់ បានទៅដល់កូរ៉េខាងជើងនៅចុងសប្ដាហ៍មុនរួមមានតារាចម្រៀងជើងចាស់ Cho Yong-pil, ក្រុមតារាចម្រៀង K-pop Red Velvet និងតារាចម្រៀង Seohyun សមាជិក Girls Generation ជាដើម។ ពួកគេបានសម្ដែងចំពោះមុខទស្សនិកជនកូរ៉េខាងជើងច្រើនជាងមួយពាន់នាក់ឯណោះ។ នេះជាលើកទីមួយដែលសិល្បករកូរ៉េខាងត្បូងសម្ដែងនៅទឹកដីកូរ៉េខាងជើងចាប់តាំងពីឆ្នាំ២០០៥ មក។ ទំនាក់ទំនងល្អប្រសើររវាងកូរ៉េទាំងពីរបានលេចចេញក្នុងព្រឹត្តការណ៍អូឡាំពិករដូវរងាក្នុងខែកុម្ភៈ ដែលកូរ៉េខាងត្បូងជាម្ចាស់។ បន្ទាប់ពីនោះ គេឃើញថា ស្ថានភាពនៅឧបទ្វីបក៏កាន់រីកចម្រើនថែមទៀត ជាពិសេសកូរ៉េខាងជើងបានបង្ហាញឥរិយាបថភ្ញាក់ផ្អើលជាងគេ។ ដំបូងលោក គីម ជុងអ៊ុន អញ្ជើញលោក មូន ចេអ៊ីន ដើម្បីរៀបចំជំនួបមេដឹកនាំកូរ៉េ។ ជំនួបនេះនឹងធ្វើនៅថ្ងៃទី២៧ ខែមេសា។ លោក គីម ក៏គ្រោងជួបលោក ត្រាំ នៅខែឧសភាទៀតផង៕
មេដឹកនាំកំពូលកូរ៉េខាងជើង គីម ជុងអ៊ុន នៅថ្ងៃទី១ ខែមេសា បានចូលរួមទស្សនាការប្រគំតន្ត្រីរបស់សិល្បករកូរ៉េខាងត្បូង។ ជាមេដឹកនាំកូរ៉េខាងជើងទីមួយដែលទស្សនាការសម្ដែងរបស់តារាសិល្បៈកូរ៉េខាងត្បូង លោក គីម ជុងអ៊ុន រំភើបយ៉ាងខ្លាំងចំពោះការសម្ដែងនេះ និងចាត់ទុកជាការបង្ហាញការរួបរួមរវាងកូរ៉េទាំងពីរ។ ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើងផ្សាយថា លោក គីម ជុងអ៊ុន បានផ្លាស់ប្ដូរកាលវិភាគការងារដើម្បីមានឱកាសទស្សនាការប្រគំនេះ។
  ស្រុកបទុមសាគរ, កោះកុង៖ ក្នុងឆ្នាំសិក្សា២០២១-២០២២ កន្លងទៅ បានផ្តល់អាហារូបករណ៍ដល់សិស្សក្រីក្រ ចំនួន ៣៥នាក់ ក្នុងនោះមានស្រី ២១នាក់។ បើតាម លោក សៅ រិទ្ធ ដែលជានាយកសាលាបឋមសិក្សាអណ្ដូងទឹក អាហារូបករណ៍នេះ បានជួយឱ្យសិស្សមានលទ្ធភាព បន្តការសិក្សាបានខ្ពង់ខ្ពស់ផងដែរ។   លោក សៅ រិទ្ធ នាយកសាលាបឋមសិក្សាអណ្ដូងទឹក បានលើកឡើងថា សាលាបឋមសិក្សាអណ្ដូងទឹក ការផ្ដល់អាហារូបករណ៍ បានបែងចែកពីរផ្នែកផ្សេងគ្នា គឺការផ្ដល់អាហារូបករណ៍ដោយក្រសួងអប់ យុវជន និងកីឡា និងការផ្ដល់អាហារូបករណ៍ដោយអង្គការដៃគូនានា ទាំងនៅក្នុង និងក្រៅប្រទេស។    នាយកសាលារូបនេះ បានបន្តថា ក្រសួងអប់រំ យុវជន និងកីឡា បានផ្ដល់អាហារូបករណ៍ឱ្យសិស្សក្រីក្រចំនួន ៣៥នាក់ ក្នុងនោះមានស្រី ២១នាក់។ ក្រៅពីនោះ ជាអាហារូបករណ៍ពីអង្គការដៃគូ ដែលបានផ្ដល់ជាកញ្ចប់សម្លៀកបំពាក់ និងសម្ភារសិក្សា ដល់សិស្សចំនួន ១៤៤នាក់ ស្រី៦៧នាក់ ក្នុងនោះក៏មាន ឱ្យកង់ចំនួន ១០នាក់ សម្រាប់វគ្គទី១។ ហើយសម្រាប់វគ្គទី២ បានផ្ដល់ជាកញ្ចប់សិក្សាដូចគ្នា គឺផ្ដល់ឱ្យសិស្ស ៣១នាក់ ស្រី ១៦នាក់ និងកង់ចំនួន ៥នាក់ផងដែរ។ លោក សៅ រិទ្ធ នាយកសាលាបឋមសិក្សាអណ្ដូងទឹក។   លោក សៅ រិទ្ធ បានបញ្ជាក់បន្ថែមថា ចំពោះសិស្សដែលត្រូវបានអាហារូបករណ៍ គឺពួកគេជាសិស្សក្រីក្រ ដែលមានប័ណ្ណក្រីក្របញ្ជាក់មកពីអាជ្ញាធរភូមិឃុំ ដែលខាងនាយកសាលា និងភូមិឃុំបានសហការគ្នា ដើម្បីដឹងថាសិស្សទាំងនោះ ពិតជាក្រីក្រពិតមែន ទើបក្រសួង និងអង្គការដៃគូ កំណត់ឈ្មោះប្រគល់អាហារូបករណ៍ឱ្យពួកគេ។ លើសពីនេះ ពួកគេត្រូវទៅរៀនឱ្យបានទៀងទាត់ និងពេលវេលា កុំឱ្យអវត្តមានច្រើន និងត្រូវរៀនឱ្យជាប់ចំណាត់ថ្នាក់ជារៀងរាល់ខែ។ លោក រិទ្ធ បន្តថា អាហារូបករណ៍មានសារសំខាន់ សម្រាប់សិស្សក្រីក្រមួយចំនួន បើទោះបីជាមិនច្រើនក៏ដោយ ប៉ុន្តែវាអាចជួយសម្រួលដល់ការចាយវាយ និងទិញសម្ភារសិស្សារបស់ពួកគេបានមួយកម្រិតដែរ។    «កញ្ចប់ថវិកា ២៤ម៉ឺន ក្នុងមួយឆ្នាំ មិនអាចធ្វើឱ្យសិស្សក្រីក្រអាចប្រសើរឡើងទេ បើទោះបីឧបត្តម្ភពួកគាត់ច្រើនជាងនេះក៏ដោយ។ បើតាមខ្ញុំចង់ឱ្យអង្គការដៃគូ ក៏ដូចជាសប្បុរសជននានា ទាំងក្នុង និងក្រៅប្រទេសចូលរួមជួយ និងផ្ដល់ឱ្យពួកគាត់ដោយបណ្ដុះបណ្ដាល បែបបំណិនជីវិតវិញល្អជាង»។ នេះបើតាមលោក សៅ រិទ្ធ។   លោក រិទ្ធ បានបញ្ជាក់ថា សម្រាប់សិស្សដែលទទួលបានអាហារូបករណ៍ ពីក្រសួងក្នុងម្នាក់ទទួលបាន ២៤ម៉ឺនក្នុងឆ្នាំ ហើយបើក ៣ដំណាក់កាល ក្នុងមួយចំណាក់កាល បើកបាន ៨ម៉ឺនរៀល។    សូមជម្រាបថា សាលាបឋមសិក្សាអណ្ដូងទឹក មានសិស្សសរុបទាំងកម្រិតមត្តេយ្យ និងបឋមមានចំនួន ៥៣៥នាក់ ក្នុងនោះស្រី ២០៧នាក់។ ក្នុងឆ្នាំសិក្សាកន្លងទៅ មានសិស្សបានបោះបង់ចោលការសិក្សាចំនួន ១៤នាក់ ក្នុងនោះស្រី ៦នាក់៕   អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ    (អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)  
ដោយ៖ ណាន គីមហ៊ួយ (យុវជនអណ្ដូងទឹក)
  ការសិក្សាខ្នាតតូច បានសិក្សាពីភ្ញៀវទេសចរអាល្លឺម៉ង់ចំនួន៧នាក់ដែលបានធ្វើដំណើរទៅកាន់ទីក្រុង Cape Town ។ ពួកគេមានអាយុចន្លោះ២៥ឆ្នាំទៅ៣៩ឆ្នាំ ហើយត្រូវបានរកឃើញថា ឆ្លងជំងឺកូវីដ-១៩ បង្កដោយវីរុសអូមីក្រុងកាលពីចុងខែវិច្ឆិកា ឬដើមខែធ្នូ។ លទ្ធផលនៃការសិក្សាបញ្ជាក់ថា ពួកគេទាំង៧នាក់នោះមានរោគសញ្ញាស្រាលទៅមធ្យម ហើយមិនតម្រូវឱ្យចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យនោះទេ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters។   បន្ថែមពីនេះ ក្នុងចំណោម៧នាក់នេះ មនុស្ស៦នាក់បានចាក់វ៉ាក់សាំងពេញលេញជាមួយវ៉ាក់សាំងក្រុមហ៊ុន Pfizer។ ៥នាក់ក្នុងចំណោម៦នាក់នោះ ក៏បានទទួលដូសជំរុញរបស់វ៉ាក់សាំងក្រុមហ៊ុន Pfizer ហើយម្នាក់ក្នុងចំណោមនោះបានទទួលដូសជំរុញនៃវ៉ាក់សាំងក្រុមហ៊ុន Moderna ផងដែរ។ ម្នាក់ផ្សេងទៀតក្នុងចំណោម៧នាក់បានទទួលដូសទីមួយនៃវ៉ាក់សាំងក្រុមហ៊ុន AstraZeneca ហើយទទួលដូសទីពីរ និងដូសជំរុញដោយវ៉ាក់សាំងក្រុមហ៊ុន Pfizer។    ពួកគេទាំង៧នាក់នេះមិនដែរធ្លាប់ឆ្លងជំងឺកូវីដ-១៩ពីមុនមកនោះទេ ហើយការឆ្លងខាងលើនេះបានកើតឡើងចន្លោះពីមួយទៅពីរខែបន្ទាប់ពីពួកគេបានទទួលដូសជំរុញ។   ជុំវិញរឿងនេះ អ្នកជំនាញខាងមេរោគវិទ្យានៅសាកលវិទ្យាល័យ Stellenbosch និងជាសហអ្នក និពន្ធម្នាក់នៃការសិក្សាខាងលើលោក Wolfgang Preiser ប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា ការសិក្សានេះកំពុងស្ថិតក្រោមការត្រួតពិនិត្យ។ លោកបន្តថា លទ្ធផល នៃការសិក្សាបច្ចុប្បន្នបង្ហាញថា ទោះបីបុគ្គលណាមួយបានទទួលដូសជំរុញហើយក្ដីក៏ ករណីឆ្លងជំងឺកូវីដ-១៩ នៃទម្រង់អូមីក្រុងនៅតែអាចកើតមាន ប៉ុន្តែវ៉ាក់សាំងនៅតែអាចមានប្រសិទ្ធភាពការពារពីការឈឺធ្ងន់ និងការស្លាប់។    «លទ្ធផលដែលចេញមកបង្ហាញថា មេរោគនេះមានសមត្ថភាពខ្លាំងក្នុងការបំផ្លាញការឆ្លើយតបនៃ ប្រព័ន្ធភាពស៊ាំ ដូចច្នេះនេះច្បាស់ណាស់ដែលយើងត្រូវបង្កើនប្រសិទ្ធភាពវ៉ាក់សាំងបន្ថែមទៀត»។ អ្នកជំនាញខាងលើបន្តបែបនេះ។   កាលពីសប្តាហ៍មុន ទីភ្នាក់ងារសន្តិសុខសុខភាពរបស់ចក្រភពអង់គ្លេសបាន អះអាងថា ការសិក្សខ្នាតធំជាក់ស្តែងចំពោះចំនួនមនុស្ស៥៨១នាក់ក្នុងចក្រភពអង់គ្លេស បានបង្ហាញថាវ៉ាក់សាំងដែលមានស្រាប់អាចប្រឆាំងនឹងជំងឺស្រាលដែលបង្កឡើងដោយវីរុសអូមីក្រុង។ កន្លងមក អ្នកវិទ្យាសាស្ត្រ ព្រមទាំងអង្គការសុខភាពពិភពលោកព្រមានថា ប្រទេសទាំងអស់មិនគួរសន្និដ្ឋានលឿនពេកចំពោះភាពធ្ងន់ធ្ងរដែលបង្កដោយវីរុសអូមីក្រុងនេះឡើយ៕
ការសិក្សាខ្នាតតូចមួយនៃករណីឆ្លងជំងឺកូវីដ-១៩ ចំនួន៧ករណីដែលបង្កដោយវីរុសបំប្លែងខ្លួនថ្មីអូមីក្រុងបង្ហាញថា វីរុសទម្រង់ថ្មីនេះអាចយកឈ្នះប្រសិទ្ធភាពវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញបាន។ នេះបើតាមអ្នកវិទ្យាសាស្ត្រ Wolfgang Preiser ដែលរៀបចំការសិក្សានេះ។
ម្ចាស់ផ្ទះហ្វីលីពីន ឈ្នះពានលើកដំបូងក្រោយយកបំបាក់ម្ចាស់ជើងឯក៤សម័យកាលថៃ ក្នុងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់បាល់ទាត់ AFF WOMENS CHAMPIONSHIP 2022 កាលពីល្ងាចថ្ងៃទី១៧ កក្កដា នាកីឡដ្ឋាន Rizal Memorial ក្រុងម៉ានីល។ មីយ៉ាន់ម៉ា ប្រជែងបានលេខ៣ ពីវៀតណាម។   ក្រុមជម្រើសជាតិនារីមីយ៉ាន់ម៉ា បង្កើតកំណត់ត្រាថ្មីសម្រាប់ប្រវត្តិសាស្ត្រខ្លួន ក្រោយយកឈ្នះវៀតណាម ៤-៣ នាជំនួបលើកទី១២ ប្រទេសហ្វីលីពីន។ ការជួបគ្នា១១លើកកន្លងមក មីយ៉ាន់ម៉ា ពុំដែលឈ្នះវៀតណាមឡើយ ។    នាកីឡដ្ឋានដដែលនេះដែរម្ចាស់ផ្ទះហ្វីលីពីន បើកទំព័រថ្មីក្នុងទឹកដីខ្លួន ដោយបំបាក់ម្ចាស់ជើងឯក៤សម័យថៃក្នុងលទ្ធផល ៣-០ នាជំនួបលើកទី៨រវាងក្រុមទាំងពីរក្នុងព្រឹត្តិការណ៍ AFF WOMENS ដែលបានបង្កើតតាំងពីឆ្នាំ២០០២ មក។ នេះក៏ជាលើកទី១ដែរ ដែលម្ចាស់ផ្ទះអាចយកឈ្នះភ្ញៀវបាន។   គួបញ្ជាក់បន្ថែមថា ហ្វីលីពីន គ្រងដំណែងជើងឯក រីឯថៃជើងឯករង មីយ៉ាន់ម៉ាលេខ៣ និងវៀតណាមបានត្រឹមលេខ៤។ កីឡាការិនីហ្វីលីពីន Sarina Bolden ជាអ្នកទាត់បាល់បញ្ចូលទីច្រើនជាងគេដោយមាន ៨គ្រាប់ ខណៈខ្សែប្រយុទ្ធវៀតណាម Hyunh Nhu មាន៧គ្រប់។ សម្រាប់ការប្រកួតពាននេះដែរ មានគ្រាប់បាល់រហូតដល់ទៅ ១០៨គ្រាប់ក្នុង២៩ប្រកួត៕ ហ្វីលីពីន(ក្រហម) អបអរគ្រាប់បាល់ទាត់បញ្ចូលទីក្រុមថៃ(ខៀវ) នាជំនួបវគ្គផ្តាច់ព្រ័ត្រ(រូបពី៖ Phillipine)  
ដោយ៖ ហៀក ឆក
នគរបាលស្រុកឧដុង្គ បានបញ្ជាក់ឲ្យដឹងថា លោក ចិន ចឺ អាយុ៣៧ឆ្នាំ ខឹងអ្នកស្រី អាន អេង ដែលជាភរិយារបស់ខ្លួន យ៉ាងខ្លាំង ដោយសារការវក់នឹងល្បែងបៀនៅផ្ទះអ្នកជិតខាង ហើយតែងតែរៀបចំបាយទឹកមិនសូវចំពេលវេលា។ ទោះជាខំហាម តែភរិយានៅតែលួចទៅលេងបៀនៅផ្ទះឈ្មោះ កាង ផល ដដែល។ ម្យ៉ាងទៀត ផ្ទះនោះក៏ធ្លាប់ត្រូវបានសមត្ថកិច្ចចុះណែនាំផងដែរ។ ទាល់តម្រិះ បុរស ចិន ចឺ បានទៅ ទិញសាំងកន្លះ ប៉ុនប៉ងដុតទីតាំងលេងបៀនោះ ប៉ុន្តែសាំងបានខ្ទាតចំខ្លួនប្រាណប្រពន្ធ និងកូនតូចអាយុជាង១ខួប ដែលបណ្តាលឲ្យរលាក មុនពេលអ្នកភូមិផ្សេងទៀតនាំគ្នា ជួយពន្លត់និងសង្រ្គោះទាន់ពេលវេលា។ ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ជនបង្ករត្រូវសមត្ថកិច្ច កសាងសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យជំនាញខេត្ដ សម្រាប់ចំណាត់ការបន្ដ៕
បុរសម្នាក់ដែលរស់នៅភូមិពន្នរ ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលនគរបាលស្រុកឃាត់ខ្លួន ក្រោយប៉ុនប៉ងដុតផ្ទះដែលជាទីតាំងលេងបៀ កាលពីថ្ងៃទី១៧ ខែមេសា។ បើតាមទំព័រហ្វេសប៊ុករបស់ស្នងការនគរបាលខេត្តកំពង់ស្ពឺ បុរសនោះខឹងប្រពន្ធដែលចចេសលួចទៅលេងល្បែង។
  លោក Shahriar Alam អនុរដ្ឋមន្ត្រីក្រសួងការបរទេសនៃប្រទេសបង់ក្លាដេស បានបញ្ជាក់នៅក្នុងសន្និសីទតាមអនឡាញនៃក្រុមប្រទេសនិងអង្គការផ្ដល់ជំនួយអន្តរជាតិ កាលពីថ្ងៃទី ២២ ខែតុលាថា៖   «ប្រទេសមីយ៉ាន់ម៉ាបានបង្កើតបញ្ហានេះឡើង ហើយប្រទេសនេះត្រូវតែរកដំណោះស្រាយចំពោះបញ្ហានេះ។ ប្រទេសបង់ក្លាដេសមិនមានតួនាទីនៅក្នុងការបន្តទទួលបន្ទុកលើបញ្ហានេះតទៅទៀតទេ។ ជាតិសាសន៍រ៉ូហ៊ីងយ៉ាត្រូវតែវិលត្រឡប់ទៅកាន់ប្រទេសដើមរបស់ពួកគេវិញឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន»។   ប្រទេសបង់ក្លាដេសបានទទួលជាតិសាសន៍រ៉ូហ៊ីងយ៉ាឱ្យស្នាក់អាស្រ័យ ចាប់តាំងពីពួកគេបានរត់គេចខ្លួនចេញពីរដ្ឋ Rakhine នៅភាគខាងជើងនៃប្រទេសមីយ៉ាន់ម៉ា កាលពីខែសីហា និងខែកញ្ញា ឆ្នាំ ២០១៧ មក បន្ទាប់ពីមានការវាយប្រហារដោយពួកសកម្មប្រយុទ្ធរ៉ូហ៊ីងយ៉ា ប្រឆាំងនឹងកងកម្លាំងសន្តិសុខរដ្ឋាភិបាល ដែលបណ្ដាលឲ្យយោធាមីយ៉ាន់ម៉ាធ្វើ «ប្រតិបត្តិការបោសសម្អាត» តបតវិញ យ៉ាងឃោរឃៅ ដែលអង្គការសហប្រជាជាតិបានបញ្ជាក់ថា ប្រតិបត្តិការនេះដូចទៅនឹង «ការលុបបំបាត់ជាតិសាសន៍» ដូច្នេះដែរ។   លោក Filippo Grandi ដែលជាប្រធានទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ បាននិយាយជាថ្មីម្ដងទៀតថា គោលដៅចុងក្រោយបំផុត គឺធ្វើយ៉ាងណាឲ្យជាតិសាសន៍រ៉ូហ៊ីងយ៉ាវិលត្រឡប់ទៅកាន់ប្រទេសមីយ៉ាន់ម៉ាវិញ ប៉ុន្តែនៅក្រោមស្ថានការណ៍ត្រឹមត្រូវ។   លោក Grandi បានមានប្រសាសន៍ថា៖ «យើងមិនត្រូវឈប់រកដំណោះស្រាយនោះទេ ហើយដំណោះស្រាយសំខាន់បំផុត គឺការវិលត្រឡប់ទៅកាន់ប្រទេសកំណើតវិញ [របស់ជាតិសាសន៍រ៉ូហ៊ីងយ៉ាទាំងនេះ]។ នេះគឺជាការទទួលខុសត្រូវទាំងស្រុងរបស់ប្រទេសមីយ៉ាន់ម៉ា»។   ទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ UNHCR បានបញ្ជាក់ថា ស្ថានការណ៍នៅនឹងកន្លែងនៅមិនទាន់អំណាយផលនៅឡើយទេ សម្រាប់ជាតិសាសន៍រ៉ូហ៊ីងយ៉ាក្នុងការវិលត្រឡប់ទៅកាន់ប្រទេសមីយ៉ាន់ម៉ាវិញ ប្រកបដោយសេចក្តីថ្លៃថ្នូរ សុវត្ថិភាព និងតាមការស្ម័គ្រចិត្ត។   រដ្ឋាភិបាលមីយ៉ាន់ម៉ាមិនទាន់ដោះស្រាយមូលហេតុជាឬសគល់ ដែលបណ្ដាលឲ្យជាតិសាសន៍រ៉ូហ៊ីងយ៉ារាប់សែននាក់រត់គេចពីផ្ទះសម្បែងរបស់ពួកគេ ដែលក្នុងនោះមានទាំងការរើសអើងនិងអំពើហិង្សាប្រឆាំងនឹងជាតិសាសន៍ទាំងនេះផងដែរ ឬក៏អនុញ្ញាតឱ្យពួកគេអាចដើរហើរដោយសេរីក្នុងប្រទេសមីយ៉ាន់ម៉ានោះទេ។ ក្រៅពីនេះ ក៏គ្មានការទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មឃោរឃៅដែលបានធ្វើឡើងចំពោះជាតិសាសន៍ទាំងនេះផងដែរ។ រូបឯកសារ៖ ស្ត្រីជនជាតិភាគតិចរ៉ូហ៊ីងយ៉ាម្នាក់កំពុងស្នាក់នៅក្នុងជំរំជនភៀសខ្លួន នៅទីក្រុងញូវដេលី ប្រទេសឥណ្ឌា កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០។ បន្ថែមពីលើជាតិសាសន៍រ៉ូហ៊ីងយ៉ា ៨ សែន ៦ ម៉ឺននាក់ ដែលកំពុងជ្រកកោននៅក្នុងប្រទេសបង់ក្លាដេស មានជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ១ សែន ៥ ម៉ឺននាក់ទៀតកំពុងស្ថិតនៅក្នុងប្រទេសម៉ាឡេស៊ី ឥណ្ឌូណេស៊ី និងឥណ្ឌា។ ជាតិសាសន៍រ៉ូហ៊ីងយ៉ាប្រមាណ ៦ សែននាក់ទៀត នៅស្ថិតនៅក្នុងរដ្ឋ Rakhine នៃប្រទេសមីយ៉ាន់ម៉ាដដែល ដែលក្នុងនោះចំនួន ១ សែន ៤ ម៉ឺននាក់ គឺជាជនខ្ចាត់ព្រាត់ពីផ្ទះសម្បែងនៅក្នុងប្រទេសមីយ៉ាន់ម៉ាផ្ទាល់។   សន្និសីទរបស់ប្រទេសនិងអង្គការផ្តល់ជំនួយអន្តរជាតិកាលពីថ្ងៃទី ២២ ខែតុលាកន្លងទៅនេះ ត្រូវបានរៀបចំរួមគ្នាដោយអង្គការ UNHCR សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងចក្រភពអង់គ្លេស។   សហរដ្ឋអាមេរិកបានធ្វើវិភាគទានច្រើនជាងគេបំផុត ដោយបានប្រកាសថា នឹងផ្តល់ជំនួយថ្មីចំនួនជិត ២០០ លានដុល្លារ ដោយនាំឱ្យការរួមចំណែកសរុបរបស់សហរដ្ឋអាមេរិក នៅក្នុងឆ្នាំ ២០២០ នេះ មានចំនួនជាង ៤៣៧ លានដុល្លារ សម្រាប់ជាតិសាសន៍រ៉ូហ៊ីងយ៉ា និងការរួមចំណែកសរុបតាំងពីឆ្នាំ ២០១៧ មក មានចំនួនជាង ១ ពាន់ ២ រយលានដុល្លារ។   រដ្ឋាភិបាលមួយចំនួនទៀតក៏បានប្រកាសអំពីការសន្យាថ្មីៗ ដោយផ្តោតការយកចិត្តទុកដាក់លើការសិក្សាអប់រំ ការឆ្លើយតបនិងការបង្ការជំងឺកូវីដ១៩ ការការពារ និងជំនួយខាងម្ហូបអាហារ និងខាងសុខភាព។   វិភាគទានទាំងនេះក៏នឹងត្រូវប្រើប្រាស់ដើម្បីបង្កើនសកម្មភាពនានានៅក្នុងរដ្ឋ Rakhine ផងដែរ ដើម្បីបង្កើតស្ថានភាពសម្រាប់ការធ្វើមាតុភូមិនិវត្តរបស់ជាតិសាសន៍រ៉ូហ៊ីងយ៉ា និងដើម្បីសម្រាលសម្ពាធលើសហគមន៍នានា នៅក្នុងប្រទេសបង់ក្លាដេស ដែលបានផ្ដល់កន្លែងជ្រកកោនឲ្យជាតិសាសន៍រ៉ូហ៊ីងយ៉ាទាំងនេះ៕   សូមចុចទៅប្រភពដើម VOA ត្រង់នេះ
ប្រទេសនិងអង្គការអន្តរជាតិផ្ដល់ជំនួយអន្តរជាតិនានា បានរៃអង្គាសថវិកាបានជិត ៦០០ លានដុល្លារកាលពីថ្ងៃទី ២២ ខែតុលាកន្លងទៅនេះ ដើម្បីជួយសម្រាលទុក្ខវេទនារបស់ជាតិសាសន៍រ៉ូហ៊ីងយ៉ាកាន់សាសនាឥស្លាមប្រមាណ ៨ សែន ៦ ម៉ឺននាក់ ដែលបានរត់គេចពីប្រទេសមីយ៉ាន់ម៉ា កាលពី ៣ ឆ្នាំមុន ទៅកាន់ប្រទេសបង់ក្លាដេស ស្របពេលដែលរដ្ឋាភិបាលបង់ក្លាដេស ព្រមានថា ខ្លួនមិនអាចទទួលជាតិសាសន៍ទាំងនេះឱ្យរស់នៅក្នុងប្រទេសរបស់ពួកគេ ជារៀងរហូតបានទេ។
  ឧបការីរដ្ឋមន្ត្រីការពារជាតិទទួលបន្ទុកកិច្ចការសន្តិសុខអាស៊ី និងប៉ាស៊ីហ្វិកលោក Randall Schriver បានបង្ហាញក្តីបារម្ភ និងព្រមានឥណ្ឌាជាមុនពីផលប៉ះពាល់ដែលអាចកើតមានឡើងជុំវិញការបញ្ជាទិញសព្វាវុធពីរុស្ស៊ីរបស់មហាអំណាចអាស៊ីខាងត្បូង។    យោងតាមទីភា្នក់ងារព័ត៌មាន AFP ថ្លែងទៅកាន់អ្នកចូលរួមនៅមជ្ឈមណ្ឌល Carnegie Endowment ដើម្បីសន្តិភាពអន្តរជាតិ មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិអាមេរិកនេះបានអះអាងថា អាមេរិកមិនអាចធានាបានទេសម្រាប់ការលើកលែងពិសេសសម្រាប់ឥណ្ឌា ក្នុងករណីដែលឥណ្ឌាទិញសព្វាវុធពីរុស្ស៊ីនោះ។    ក្រោមច្បាប់ទណ្ឌកម្មប្រឆាំងរុស្ស៊ីរបស់រដ្ឋបាលអាមេរិកបច្ចុប្បន្ន ភាគីទីបីអាចប្រឈមនឹងទណ្ឌកម្មដូចគ្នា បើសិនជាពួកគេជួញដូរសព្វាវុធ ឬជួញដូរសម្ភារៈនានាពាក់ព័ន្ធនឹងវិស័យចារកម្មនោះ។   «យើងនៅចង់មានក្តីបារម្ភខ្លាំង បើសិនជាឥណ្ឌាបន្តទិញសព្វាវុធទ្រង់ទ្រាយធំ និងប្រព័ន្ធមីស៊ីលពីរុស្ស៊ីនោះ។ ខ្ញុំមិនអាចអង្គុយនៅទីនេះ ហើយប្រាប់អ្នកទាំងអស់គ្នាថា វានឹងមានការលើកលែង ឬយើងនឹងប្រើប្រាស់សិទ្ធិលើកលែងទណ្ឌកម្មពិសេសដែរ»។ លោក Randall Schriver និយាយបែបនេះ។   ប៉ុន្តែកន្លងមក រដ្ឋមន្ត្រីការពារជាតិអាមេរិក ចេម ម៉ាធីស បានបញ្ចុះបញ្ចូលឲ្យសភាអាមេរិកផ្តល់អំណាចពិសេសដល់ប្រធានាធិបតី និងរដ្ឋមន្ត្រីការបរទេសក្នុងការផ្តល់ការលើកលែងពិសេសដល់សម្ព័ន្ធមិត្តឬដៃគូអាមេរិកដែលកំពុងប្តូរទិសដៅទិញអាវុធពីរុស្ស៊ីទៅរកអាវុធលោកខាងលិចវិញនោះ។   តាមពិតទៅការលើកឡើងរបស់មន្ត្រីអាមេរិករូបនេះធ្វើឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះមុនកិច្ចប្រជុំកំពូលប្រវត្តិសាស្ត្រពីរបូកពីនៅរដ្ឋធានីញូវដេលីរវាងរដ្ឋមន្ត្រីការពារជាតិ និងការបរទេសរវាងប្រទេសទាំងពីរផង។    កន្លងមក ក្រុងវ៉ាស៊ីនតោនបារម្ភដោយសារមហាយក្សប្រជាធិបតេយ្យអាស៊ីខាងត្បូងឥណ្ឌាដែលជាប្រទេសនាំចូលសព្វាវុធដ៏ធំលើលោកបន្តពឹងផ្អែកខ្លាំងលើសព្វាវុធ និងបច្ចេកវិទ្យាយោធារុស្ស៊ី។ឥណ្ឌាកន្លងមកបានបញ្ជាទិញប្រព័ន្ធខែលមីស៊ីល S-400 ពីរុស្ស៊ីផងដែលវាជារឿងគួរឲ្យបារម្ភសម្រាប់អាមេរិកនោះ។    មន្ត្រីជាន់ខ្ពស់អាមេរិកខាងលើអត្ថធិប្បាយបន្ថែមផងថា ការបញ្ជាទិញប្រព័ន្ធ S-400 ពីរុស្ស៊ីនឹងក្លាយជាបញ្ហាសម្រាប់ឥណ្ឌាក្រោមហេតុផលច្រើនណាស់។ លោកសង្ឃឹមថា ឥណ្ឌានឹងពិចារណាជ្រើសរើសអ្នកផ្គត់ផ្គង់សព្វាវុធថ្មីវិញ ហើយលោកផ្តល់យោបល់ថា អាមេរិកអាចធ្វើជាដៃគូរបស់ឥណ្ឌាក្នុងការដោះស្រាយបញ្ហាតម្រូវការផ្នែកសព្វាវុធនេះបាន។   រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សហរដ្ឋអាមេរិកព្យាយាមចែរចូវឥណ្ឌាដែលជាមហាអំណាចប្រជាធិបតេយ្យធំផុតលេខ និងមហាអំណាចគីឡូធ្ងន់ប្រចាំអាស៊ីដែលមានគោលនយោបាយអព្យាក្រឹតផងនោះ។ អាមេរិកចង់មានសម្ព័ន្ធភាពពិសេសជាមួយឥណ្ឌាទាំងផ្នែកការទូត និងយោធាផងដើម្បីធ្វើយ៉ាងណាទប់ទល់ជាមួយចិនដែលកំពុងរីកឥទ្ធិពលពាសពេញពិភពលោកនោះ។    របបដឹកនាំឥណ្ឌាដែលតែងចាត់ទុកវិស័យការពារជាតិជាសរសរស្តម្ភនៃឋានៈជាមហាអំណាចពិភពលោកវិញក៏ព្យាយាមងាកទៅរកជាវសព្វាវុធទំនើបៗពីប្រទេសលោកខាងលិចដែរក្នុងនោះមានអាមេរិក និងបារាមង។ ប៉ុន្តែរុស្ស៊ីនៅតែពឹងពាក់លើបច្ចេកវិទ្យាយោធារុស្ស៊ីដើម្បីធានាសមត្ថភាពនិងគុណភាពសព្វាវុធដែលខ្លួនមាន និងនាំចូលពីសហភាពសូវៀតនោះ៕ 
មន្ត្រីជាន់ខ្ពស់អាមេរិកនៅសប្តាហ៍នេះបានព្រមានឥណ្ឌា ពីវិធានការដែលអាមេរិកអាចដាក់ចេញឆ្លើយតបនឹងការបញ្ជាទិញសព្វាវុធថ្មីៗពីរុស្ស៊ីនោះ។ ក្រោមលក្ខខណ្ឌទណ្ឌកម្មប្រឆាំងរុស្ស៊ីកន្លងមក ភាគីទីបីដែលទិញអាវុធពីរុស្ស៊ីត្រូវប្រឈមទណ្ឌកម្មដូចគ្នា ហើយអាមេរិកក៏មិនអាចធានាថា វាមានការលើកលែងពិសេសសម្រាប់ឥណ្ឌាដែរ។
  ខ្សែប្រយុទ្ធ Milan Pavkov អាចស៊ុតបាល់បញ្ចូលទីដល់ទៅពីរគ្រាប់ម្នាក់ឯងត្រឹមរយៈពេល ៧ នាទីពោគឺនៅនាទី ២២ និង២៩ ដើម្បីជួយឲ្យក្រុម Red Star (FK Crvena Zvezda) ឈ្នះ Liverpool និងជាជ័យជម្នះជាលើកដំបូងរបស់ពួកគេក្នុងក្របខណ្ឌពានកំពូលអឺរ៉ុបក្នុងរយៈពេល២៦ឆ្នាំចុងក្រោយ។   ក្រុមរហស្សនាមហង្សក្រហមត្រូវការឈ្នះជាចាំបាច់ដើម្បីបន្តនាំមុខក្នុងពូល C បែជាបរាជ័យទៅវិញ ដែលធ្វើឲ្យពួកប្រឈមនឹងការធ្លាក់ចេញត្រឹមវគ្គចែកពូលនេះ ព្រោះសល់២ប្រកួតទៀតត្រូវប៉ះជាមួយក្រុមខ្លាំង Napoli និង Paris Saint-Germain ដែលមានពិន្ទុប្រកៀកប្រកិតគ្នា។ ការប្រកួតរវាង Napoli និង PSG បានត្រឹមស្មើនាំឲ្យក្រុមទាំងបានម្នាក់១ពិន្ទុបន្ថែម។   ឆ្លងកាត់ការប្រកួត៤លើក Napoli ដែលដឹកនាំដោយលោក Carlo Ancelotti ឈរនៅកំពូលតារាងវិញមាន៦ពិន្ទុ ស្មើក្រុមលោក Jurgen Klopp តាមពីក្រោយដោយក្រុមយក្សបារាំងដែលមាន៥ពិន្ទុ និង Red Star ពីស៊ែប៊ីមាន៤ពិន្ទុ។ ក្រុមទាំង៤សុទ្ធតែមានឱកាសឡើង និងធ្លាក់ដូចៗគ្នា ខណៈនៅសល់២ប្រកួតទៀត។   ចំណែក Monaco ដែលដឹកនាំដោយអ្នកចាត់ការជើងថ្មី Thierry Henry បានធ្លាក់ចេញពីកម្មវិធី Champions League ដោយស្វ័ប្រវត្តិហើយទោះនៅសល់២ប្រកួតទៀត បន្ទាប់ពីចាញ់ Club Brugge ក្នុងលទ្ធផល ៤-០។ ឆ្លងកាត់ការប្រកួត៤លើក ក្រុមមកពីលីគកំពូលបារាំងនេះមានតែ១ពិន្ទុប៉ុណ្ណោះ ស្ថិតនៅបាតតារាងពូល A ខណៈដែល Borussia Dortmund និង Atletico Madrid មាន៩ ពិន្ទុដូចគ្នា។ យ៉ាងណាក្រុមរបស់ Henry នៅមានឱកាសដណ្តើមកៅអីលេងនៅ Europa League បើសិនជាពួកគេដណ្តើមបានចំណាត់ថ្នាក់លេខ៣។   លទ្ធផលការប្រកួតផ្សេងទៀត៖   -ពូល A Monaco ០ - ៤ Club Brugge Atletico Madrid ២ - ០ Borussia Dortmund - ពូល B  Inter ១ - ១ Barcelona Tottenham Hotspur ២ - ១ PSV Eindhoven - ពូល C  FK Crvena Zvezda ២ - ០ Liverpool Napoli ១ - ១ Paris Saint Germain   - ពូល D  FC Porto ៤ - ១ Lokomotiv Moscow Schalke ០៤ ២ - ០ Galatasaray៕
Liverpool មិនទាន់ធានាបានកៅអីទៅកាន់វគ្គបន្តនៃពានរង្វាន់ Champions League ឡើយ បន្ទាប់ពីពួកគេរងបរាជ័យ ២-០ ក្រោមថ្វៃជើងក្រុមម្ចាស់ផ្ទះ Red Star Belgrade នៃការប្រកួតវគ្គសន្សំពិន្ទុ នាកីឡដ្ឋានក្នុងប្រទេសស៊ែប៊ី នៅរាត្រីថ្ងៃទី៦ ខែវិច្ឆិកា។ ដោយឡែក AS Monaco ក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មីលោក Thierry Henry មិនអាចស្រោចស្រង់ក្រុមឈានទៅវគ្គបន្តបានឡើយ ក្រោយចាញ់ Club Brugge ក្នុងផ្ទះខ្លួនឯងដល់ទៅ ៤-០។
  អត្ថបទទាក់ទង   ក្រោយជំនួបរដ្ឋមន្ត្រីការពារជាតិ ចិននិងឥណ្ឌាបន្តរុញកំហុសដាក់គ្នារឿងភាពតានតឹងនៅព្រំដែន បញ្ហាចម្រូងចម្រាសតាមព្រំដែនរវាងចិន និងឥណ្ឌា បានកើតឡើងជាថ្មី បន្ទាប់ពីឥណ្ឌានៅដើមសប្តាហ៍មុន បានចោទចិនថា ចង់ផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្ននៅតាមតំបន់ព្រំដែន។ ជាការឆ្លើយតប ភាគីចិន បានវាយបកថា ឥណ្ឌាទៅវិញទេ ដែលបង្កបញ្ហានេះ។ បញ្ហាតាមព្រំដែននេះ បានក្លាយជាប្រធានមួយដ៏សំខាន់នៅក្នុងជំនួបរដ្ឋមន្រ្តីការពារជាតិឥណ្ឌា និងចិន នៅទីក្រុងមូស្គូ ប៉ុន្តែភាគីទាំងពីរ បានជជែកយកត្រូវរៀងៗខ្លួន។    បញ្ហាមួយមិនទាន់ដោះស្រាយចប់ផង បញ្ហាមួយទៀតក៏ចូលមកដល់។ តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters កងទ័ពឥណ្ឌា នៅថ្ងៃទី៧ ខែកញ្ញា បានសួរកងទ័ពចិនជុំវិញបញ្ហាបាត់ខ្លួនជនស៊ីវិលចំនួន ៥នាក់ នៅក្បែរតំបន់ជម្លោះ កាលពីពីរបីថ្ងៃមុន។   «យើង បាននិយាយជាមួយពួកគេ [កងទ័ពចិន] តាមប្រព័ន្ធទូរសព្ទយោធា និងប្រាប់ពួកគេថា វាមានការសង្ស័យថាជនជាតិឥណ្ឌាមួយចំនួន បានឆ្លងព្រំដែនទៅទឹកដីចិន ហើយយើងនឹងដឹងគុណ ប្រសិនបើទាហានចិនប្រគល់អ្នកទាំងនោះត្រលប់មកវិញ»។ នេះជាសម្តីរបស់អ្នកនាំពាក្យក្រសួងការពារជាតិឥណ្ឌា វរសេនីយ៍ទោ Harsh Wardhan Pande ដែលបន្ថែមថា ការជជែកតាមទូរសព្ទធ្វើនៅថ្ងៃទី៥ ខែកញ្ញា។    បើតាមការអះអាងរបស់អ្នកនាំពាក្យក្រសួងការពារជាតិឥណ្ឌា គ្មានការរកឃើញដានណាមួយចូលទៅក្នុងព្រៃ ឬទៅភ្នំឡើយ ប៉ុន្តែជនស៊ីវិលទាំង៥នាក់នោះ អាចឆ្លងព្រំដែនទៅចិន។ យ៉ាងណាក៏ដោយ លោក Pande ក៏បានបញ្ជាក់ផងដែរថា មកទល់ពេលនេះ ភាគីចិន មិនទាន់បានឆ្លើយតបមកឥណ្ឌាវិញទេ។    ការចោទសួររបស់ភាគីឥណ្ឌាទៅចិនបែបនេះ ធ្វើឡើយបន្ទាប់ពីប៉ូលិសឥណ្ឌា បានស៊ើបអង្កេតលើបញ្ហានេះ និងបន្ទាប់ពីសាច់ញាតិរបស់អ្នកបាត់ខ្លួនបានអះអាងលើបណ្តាញសង្គម Facebook ថាកងទ័ពរំដោះប្រជាជនចិន បានចាប់ខ្លួនបុរសទាំង៥នាក់នោះ។ ពួកគេ មកពីរដ្ឋ Arunachal Pradesh ដែលចិនទាមទារជាចំណែកខ្លួនដោយហៅថា ទីបេខាងត្បូង ។   
កងទ័ពឥណ្ឌា នៅថ្ងៃទី៧ ខែកញ្ញា បានសួរភាគីចិនជុំវិញការបាត់ខ្លួនរបស់ជនស៊ីវិល៥នាក់ នៅក្បែរតំបន់ព្រំដែនជម្លោះរវាងចិន និងឥណ្ឌា។ ការបាត់ខ្លួនជនស៊ីវិលនេះ កើតឡើងស្របពេលភាពតានតឹងតាមព្រំដែនរវាងចិន និងឥណ្ឌាកំពុងតែកើនឡើង។
  គិតចាប់តាំងពីឆ្នាំ១៩៩០ ក្រុមពី CONCACAF មួយនេះ នឹងបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ World Cup ជាលើកទី៦ ដោយលទ្ធផលល្អបំផុតកន្លងមក គឺការឈានចូលវគ្គ១/៤ផ្តាច់ព្រ័ត្រកាលពី២០១៤។ សម្រាប់ព្រឹត្តិការណ៍នៅឆ្នាំ២០១៨ ពួកគេបានធ្លាក់ចេញនៅវគ្គជម្រុះតាមពូល។   គ្រូបង្វឹកជនជាតិកូឡុំប៊ី លោក Luis Fernando Suarez បានដឹកនាំកូស្តារីកា ចាប់ពីខែមិថុនា ឆ្នាំ២០២១ មក។ សម្រាប់ព្រឹត្តិការណ៍នៅកាតា កូស្តារីកា ស្ថិតក្នុងពូល E ជាមួយអេស្ប៉ាញ អាល្លឺម៉ង់ និងជប៉ុន ដែលត្រូវចាប់ផ្តើមការប្រកួតនៅថ្ងៃទី២៣ ខែវិច្ឆិកា។   ក្រោយលទ្ធផលនៃជ័យជម្នះ ២-១ លើអ៊ូសបេគីស្ថាន ក្នុងជំនួបមិត្តភាព កាលពីចុងខែកញ្ញា កូស្តារីកា មិនមានការប្រកួតទៀតឡើយ ប៉ុន្តែពួកគេមានគម្រោងសាកជើងជាមួយ នីហ្សេរីយ៉ា និងអ៊ីរ៉ាក់ មុនព្រឹត្តិការណ៍នៅកាតា។   អ្នកចាំទី Navas ត្រូវបានចាត់ទុកថា ជាកម្លាំងដ៏សំខាន់របស់ក្រុម ដែលធ្លាប់បង្ហាញខ្លួនបាន១០៧លើក។ បន្ទាប់មក មាន Oviedo ដែលធ្លាប់លេងបាន៧៤លើក, Celso Borges បាន១៥៤លើក និង Bryan Ruiz បាន១៤៤លើក។ រីឯ Yeltsin Tejeda គឺជាកីឡាករដ៏សំខាន់នៅតំបន់កណ្តាល។   ក្រុមជម្រើសជាតិកូស្តារីកា៖   អ្នកចាំទី៖ Keylor Navas (Paris St-Germain), Esteban Alvarado (Herediano), Patrick Sequeira (CD Lugo) ខ្សែការពារ៖ Francisco Calvo (Konyaspor), Juan Pablo Vargas(Millonarios FC), Kendall Waston (Saprissa), Oscar Duarte (Al-Wehda), Daniel Chacon (Colorado Rapids), Keysher Fuller (Herediano), Carlos Martinez (San Carlos), Bryan Oviedo (Real Salt Lake), Ronald Matarrita (Cincinnati) ខ្សែបម្រើ៖ Yeltsin Tejeda (Herediano), Celso Borges (Alajuelense), Youstin Salas (Saprissa), Roan Wilson (Grecia), Gerson Torres (Herediano), Douglas Lopez (Herediano) Jewisson Bennette (Sunderland), Alvaro Zamora (Saprissa), Anthony Hernandez (Puntarenas FC), Brandon Aguilera (Nottingham Forest), Bryan Ruiz (Alajuelense) ខ្សែប្រយុទ្ធ៖ Joel Campbell (Leon), Anthony Contreras (Herediano) Johan Venegas (Alajuelense)៕  
កូស្តារីកា បានប្រកាសបញ្ជីឈ្មោះកីឡាករ២៦នាក់របស់ខ្លួនសម្រាប់ព្រឹត្តិការណ៍ FIFA World Cup 2022 នៅប្រទេសកាតា។ Keylor Navas, Bryan Oviedo, Bryan Ruiz និង Joel Campbell សុទ្ធតែស្ថិតក្រោមជម្រើសរបស់លោក Luis Fernando Suarez។
  ព័ត៌មាននៃការចាកចេញរបស់ទាហានឡាវនេះ ត្រូវបានអគ្គមេបញ្ជារងនៃកងយោធពលខេមរភូមិន្ទ លោក គន់ គីម ប្រាប់ដល់សារព័ត៌មាន Fresh News កាលពីល្ងាចថ្ងៃ ១២ ខែសីហា។ លោក គន់ គីមបញ្ជាក់យ៉ាងនេះថា៖« មិនមាននៅសេសល់ទៀតទេ កងទ័ពឡាវបានដកចេញម្តងមួយកងៗ រហូតដល់ពេលនេះកងទី៤ហើយ»។   ការដកទ័ពនេះ ធ្វើឡើងទៅតាមការសន្យារបស់លោកនាយករដ្ឋមន្ត្រីឡាវ ថោនលន់ ស៊ីស៊ូលីត នៅក្នុងសន្និសីទសារព័ត៌មានជាមួយសម្តេច ហ៊ុន សែន ពីទីក្រុងវៀងច័ន្ទ កាលពីព្រឹកថ្ងៃទី ១២ ខែសីហា។ លោកនាយករដ្ឋមន្ត្រីឡាវ ដែលបានសន្យាថា រូបលោកបានបញ្ជាឲ្យអាជ្ញាធរខ្លួន ដកទ័ពឡាវចេញពីខេត្តស្ទឹងត្រែង ដោយមិនឲ្យហួសពីព្រឹកថ្ងៃទី ១៣ ខែសីហា។ ការសន្យារបស់លោក ថោនលន់ ស៊ីស៊ូលីត ក៏កើតឡើងក្រោយពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើដំណើរទៅជួបពិភាក្សាជាមួយលោកនៅទីក្រុងវៀងច័ន្ទស្តីពីបញ្ហាទាហានឡាវ ដែលចូលមកឈរជើងនៅក្នុងទឹកដីខេត្តស្ទឹងត្រែងអស់រយៈពេលជាង ៤ ខែមកហើយនោះ៕    
កងទ័ពឡាវទាំង ៤ កងពល ដែលបានចូលមកដីកម្ពុជានៅតំបន់អូរអាឡៃ ក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង បានដកចេញពីកម្ពុជាអស់ហើយ កាលពីល្ងាចថ្ងៃទី ១២ ខែសីហា។
  មហាក្សត្រិយានី Elizabeth ដែលមិនទំនងថា នឹងក្លាយជាព្រះមហាក្សត្រិយានីទាល់តែសោះនោះ បានគ្រងរាជ្យសម្បត្តិរយៈពេល ៧០ ឆ្នាំ បន្ទាប់ពីព្រះបិតារបស់ទ្រង់ គឺព្រះមហាក្សត្រ George ទី ៦ បានសោយទិវង្គតនៅឆ្នាំ ១៩៥២។ ស្រដៀងគ្នាដែរ ព្រះបិតារបស់ព្រះមហាក្សត្រិយានី Elizabeth បានឡើងគ្រងរាជ្យដោយសារតែព្រះរាមរបស់ទ្រង់គឺព្រះមហាក្សត្រ Edward ទី ៨ បានដាក់រាជនៅឆ្នាំ ១៩៣៦។    ព្រះមហាក្សត្រិយានី Elizabeth ទី ២ បានសោយរាជ្យអំឡុងពេលនៃការដឹកនាំរបស់នាយករដ្ឋមន្ត្រីចំនួន ១៥ រូបរបស់ចក្រភពអង់គ្លេស ដោយនាយករដ្ឋមន្ត្រីដំបូងគេគឺលោក Winston Churchill។ ព្រះមហាក្សត្រិយានីបានធ្វើជាប្រមុខរដ្ឋរបស់ចក្រភពអង់គ្លេសទាំងក្នុងរាជរដ្ឋាភិបាលនៃគណបក្ស Labor និងរាជរដ្ឋាភិបាលនៃគណបក្ស Conservative ដោយប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវប្រពៃណីរបស់រាជវង្សដែលរក្សាអព្យាក្រឹតភាពលើបញ្ហានយោបាយ។   ព្រះមហាក្សត្រិយានីបានជួយដឹកនាំប្រជាជាតិរបស់ទ្រង់ក្នុងអំឡុងពេលក្រោយសង្គ្រាមលោកលើកទី ២ ពេលមានសង្គ្រាមត្រជាក់ ពេលសេដ្ឋកិច្ចថ្កុំថ្កើននិងធ្លាក់ចុះ ពេលមានសង្គ្រាមនៅប្រទេសអៀរឡង់ខាងជើង ពេលមានការបង្កើតសហភាពអឺរ៉ុប និងពេលចក្រភពអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប។   ព្រះមហាក្សត្រិយានីបានទទួលការកោតសរសើរចំពោះការតាំងព្រះទ័យក្នុងការងារ ក្នុងព្រះរាជនាម ជាមហាក្សត្រិយានីរបស់ចក្រភពអង់គ្លេស។ ពលរដ្ឋអង់គ្លេសជាច្រើននាក់បានចាត់ទុកព្រះមហាក្សត្រិយានី Elizabeth ថាជាសសរស្តម្ភនៃកម្លាំងរបស់ប្រទេសជាតិ ក្នុងអំឡុងពេលដែលចក្រភពអង់គ្លេសបានធ្លាក់ចុះឥទ្ធិពលរបស់ខ្លួនបន្តិចម្តងៗពីមហាអំណាចពិភពលោក។ កាលពីថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០១៥ ព្រះមហាក្សត្រិយានី Elizabeth បានក្លាយជាមហាក្សត្រដែលបានសោយរាជ្យយូរជាងគេបង្អស់របស់ចក្រភពអង់គ្លេស។ ក្នុងឱកាសនោះ ព្រះមហាក្សត្រិយានីបានបំពេញព្រះរាជកាតព្វកិច្ចប្រចាំថ្ងៃរបស់ទ្រង់យ៉ាងខ្ជាប់ខ្ជួន ដែលរួមមានការបើកសម្ពោធផ្លូវរថភ្លើងថ្មីមួយនៅប្រទេសស្កុតលែន ដោយកម្រមានបន្ទូលអំពីលក្ខណៈពិសេសខុសគេរបស់ទ្រង់។   ព្រះមហាក្សត្រិយានីបានមានព្រះបន្ទូលនៅក្នុងពិធីសម្ពោធនោះថា៖ «ចៀសមិនផុតទេ ជីវិតដ៏វែងឆ្លាយតែងតែឆ្លងកាត់ព្រឹត្តិការណ៍សំខាន់ៗជាច្រើន។ ហើយជីវិតរបស់ខ្ញុំក៏ដូចគ្នាដែរ»។   ពេលឡើងគ្រងរាជ្យសម្បត្តិជារាជវង្សវ័យក្មេងមួយអង្គ ព្រះនាង Elizabeth បានស្ថិតក្នុងបញ្ជីព្រះរាជទាយាទដែលនឹងឡើងស្នងរាជ្យ នៅពេលដែលព្រះបិតុលារបស់ទ្រង់គឺព្រះអង្គ Edward ទី ៨ បានដាក់រាជនៅឆ្នាំ ១៩៣៦ ដើម្បីបានរៀបអភិសេកជាមួយស្ត្រីមេមាយជនជាតិអាមេរិកាំងមួយរូប។   ព្រះបិតារបស់ទ្រង់គឺព្រះអង្គ George ទី ៦ បានឡើងស្នងរាជ្យធ្វើជាប្រមុខរដ្ឋ ហើយបានដឹកនាំរាជវង្សនេះចាប់ពីឆ្នាំ ១៩៣៦ រហូតដល់ឆ្នាំ១៩៥២ គ្រាដែលទ្រង់បានសោយទិវង្គត។ ព្រះនាងម្ចាស់ Elizabeth បានយាងធ្វើទស្សនកិច្ចទៅកាន់ប្រទេសកេនយ៉ា នៅពេលដែលព្រះបិតារបស់ទ្រង់បានសោយទិវង្គត។ ក្នុងពេលនោះ ទ្រង់មានព្រះជន្មទើបតែ ២៥ ព្រះវស្សាប៉ុណ្ណោះ ហើយទ្រង់ទើបតែបានរៀបអភិសេកបានបួនឆ្នាំប៉ុណ្ណោះ ជាមួយមេបញ្ជាការកងទ័ពជើងទឹកទ្រង់ Philip Mountbatten ដែលជាព្រះអង្គម្ចាស់ប្រទេសក្រិក នៅពេលព្រះនាងមានព្រះជន្ម ២១ ព្រះវស្សា។   ព្រះមហាក្សត្រិយានី Elizabeth  និងព្រះអង្គម្ចាស់  Philip មានបុត្រជាមួយគ្នាចំនួន ៤ អង្គ គឺព្រះអង្គម្ចាស់ Charles ដែលប្រសូតិនៅឆ្នាំ១៩៤៨ ព្រះនាងម្ចាស់ Anne ដែលប្រសូតិនៅឆ្នាំ ១៩៥០ ព្រះអង្គម្ចាស់ Andrew ប្រសូតិនៅឆ្នាំ ១៩៦០ និងព្រះអង្គម្ចាស់ Edward ដែលប្រសូតិនៅឆ្នាំ ១៩៦៤។ មួយឆ្នាំក្រោយពីព្រះបិតារបស់ទ្រង់បានសោយទិវង្គត ព្រះរាជពិធីឡើងគ្រងរាជ្យសម្បត្តិរបស់ព្រះមហាក្សត្រយានី  Elizabeth ត្រូវបានប្រារព្ធធ្វើឡើងនៅឆ្នាំ ១៩៥៣ នៅព្រះវិហារគ្រិស្ត Westminster Abbey ក្នុងរាជធានីឡុងដ៍ ដែលជាពិធីឡើងគ្រងរាជ្យសម្បត្តិផ្សាយតាមទូរទស្សន៍ដំបូងគេបង្អស់ទៅកាន់ពិភពលោក។ ពលរដ្ឋចក្រភពអង់គ្លេសប្រមាណ ២០ លាននាក់ បានទស្សនាពិធីឡើងគ្រងរាជ្យសម្បត្តិនេះតាមទូរទស្សន៍ ហើយមនុស្សរាប់លាននាក់ទៀតបានទស្សនានៅក្រៅប្រទេស។ នេះបើយោងតាមបណ្តាញផ្សព្វផ្សាយ BBC ដែលបានផ្សាយពិធីនោះ។   ជោគជ័យក្រុមអ្នកគាំទ្ររបស់ព្រះមហាក្សត្រិយានី លើកឡើងថា ព្រះអង្គបានបំពេញតួនាទីដ៏សំខាន់នៅក្នុងការជួយស្រោចស្រង់ព្រះរាជវង្សចក្រភពអង់គ្លេស នៅពេលដែលប្រទេសជាច្រើននៅជំុវិញពិភពលោកបានបោះបង់ចោលរាជាធិបតេយ្យ។   ព្រះមហាក្សត្រិយានីត្រូវបានកោតសរសើរចំពោះការគិតគូរពីផលប្រយោជន៍ទូទៅរបស់ប្រជារាស្ត្រ និងការប្តេជ្ញាចិត្តដ៏មុតមាំរបស់ទ្រង់ក្នុងនាមជាព្រះមហាក្សត្រិយានី។ នៅក្នុងក្រសែភ្នែករបស់មនុស្សជាច្រើន ព្រះមហាក្សត្រិយានីបានក្លាយជានិម្មិតរូបនៃចក្រភពអង់គ្លេស។ តាមរយៈតំណាងឲ្យប្រជាជាតិអង់គ្លេសនៅក្នុងព្រឹត្តិការណ៍ជាច្រើនរាប់មិនអស់ ព្រះមហាក្សត្រិយានីបានទទួលការសរសើរស្ញប់ស្ញែងពីប្រជារាស្ត្រភាគច្រើននៅចក្រភពអង់គ្លេស ហើយទ្រង់ក៏មានប្រជាប្រិយភាពខ្លាំងនៅក្រៅប្រទេសផងដែរ។ មហាក្សត្រិយានីបានក្លាយជាបុគ្គលម្នាក់នៃបុគ្គលដែលមានការទទួលស្គាល់បំផុតលើពិភពលោក។   នៅឆ្នាំ ២០២០ កាសែត Express របស់ចក្រភពអង់គ្លេសបានរាយការណ៍ថា ព្រះមហាក្សត្រិយានីបានយាងធ្វើដំណើរចម្ងាយជាង ១ លាន ៦ សែនគីឡូម៉ែត្រ ដោយបានចាត់ទុកទ្រង់ជា «ប្រមុខរដ្ឋដែលបានធ្វើដំណើរច្រើនជាងគេបង្អស់ក្នុងប្រវត្តិសាស្ត្រ»។ សេចក្តីរាយការណ៍នេះបានលើកឡើងថា មហាក្សត្រិយានីបានយាងទៅកាន់ប្រទេសចំនួន ១១០ ក្នុងនោះដំណើរទស្សនកិច្ចដ៏យូរជាងគេបង្អស់របស់ទ្រង់ គឺទៅប្រជាជាតិនៃ Commonwealth ក្នុងចម្ងាយប្រមាណ ៧ ម៉ឺនគីឡូម៉ែត្រ នៅឆ្នាំ ១៩៥៣។   នៅឆ្នាំ ២០០២ ព្រះមហាក្សត្រិយានីបានយាងធ្វើដំណើរក្នុងចម្ងាយជាង ៦ ម៉ឺន ៤ ពាន់គីឡូម៉ែត្រ ដើម្បីអបអរសាទរខួប ៥០ ព្រះវស្សានៃការគ្រងរាជ្យរបស់ទ្រង់ ដោយបានយាងទៅតំបន់ឆូងសមុទ្រការ៉ាអ៊ីប(Caribbean) ប្រទេសអូស្ត្រាលី នូវែលសេឡង់ និងកាណាដា ក្នុងនោះរួមមានតំបន់ប្រជុំជននិងទីក្រុងតូចៗចំនួន ៧០ នៅក្នុងប្រទេសអង់គ្លេស ស្កុតលែន វេលស៍ និងអៀរឡង់ខាងជើងផងដែរ។   ដំណើរទស្សនកិច្ចខ្លះរបស់មហាក្សត្រិយានី ក៏សម្រេចបានសមិទ្ធផលការទូតសម្រាប់ចក្រភពអង់គ្លេសផងដែរ ក្នុងនោះរួមមានដំណើរទស្សនកិច្ចទៅកាន់ប្រទេសអាល្លឺម៉ង់ខាងលិច នៅឆ្នាំ ១៩៦៥ ដែលជាដំណើរទស្សនកិច្ចលើកដំបូងបង្អស់របស់ព្រះរាជវង្សអង់គ្លេស ទៅអាល្លឺម៉ង់ ចាប់តាំងពីឆ្នាំ ១៩១៣ មក។ ដំណើរទស្សនកិច្ចនោះជាខួប ២០ ឆ្នាំក្រោយការបញ្ចប់សង្គ្រាមលោកលើកទី ២។   នៅឆ្នាំ ១៩៨៦ ព្រះមហាក្សត្រិយានីបានក្លាយជាមហាក្សត្រចក្រភពអង់គ្លេសដំបូងគេបង្អស់ ដែលបានយាងទស្សនកិច្ចប្រទេសចិនដីគោក ហើយ ២៥ ឆ្នាំក្រោយមក ទ្រង់បានក្លាយជាព្រះមហាក្សត្រអង់គ្លេសដំបូងគេបង្អស់ ដែលបានយាងទៅសាធារណរដ្ឋអៀរឡង់ ក្នុងរយៈពេល ១០០ ឆ្នាំ។   ព្រះមហាក្សត្រិយានី Elizabeth បានទទួលការកោតសរសើរចំពោះព្រះរាជបន្ទូលនៅប្រទេសអៀរឡង់ នៅឆ្នាំ ២០១១។ ទ្រង់បានមានព្រះសុវណ្ណីថា ដំណើរទស្សនកិច្ចរបស់ទ្រង់ «ក្រើនរំឭកយើងទាំងអស់គ្នាអំពីភាពស្មុគស្មាញនៃប្រវត្តិសាស្ត្ររបស់យើង បែបបទនិងប្រពៃណីជាច្រើន ហើយក៏ក្រើនរំឭកយើងផងដែរអំពីសារៈសំខាន់នៃភាពអត់ធ្មត់ និងការផ្សះផ្សា ដែលមានភាពបត់បែនគោរពអតីតកាល តែមិនធ្លាក់ក្នុងអន្លង់នៃអតីតកាលនោះទេ»។   ព្រះមហាក្សត្រិយានីជាអ្នកធ្វើបូជនីយកិច្ចដល់មណ្ឌលមនុស្សធម៌ជាង ៥០០ នៅទូទាំងចក្រភពអង់គ្លេស។ របាយការណ៍របស់មូលនិធិជំនួយមនុស្សធម៌ (Charities Aid Foundation) ដែលបានចេញផ្សាយកាលពីឆ្នាំ ២០១២ នៅពេលប្រារព្ធខួប ៦០ ព្រះវស្សានៃការសោយរាជ្យរបស់ទ្រង់នោះ បានឲ្យដឹងថា ព្រះមហាក្សត្រិយានី Elizabeth បានជួយអង្គការមនុស្សធម៌ទាំងអស់នោះ ដោយរៃអង្គាសប្រាក់បានជិត ២ ពាន់លានដុល្លារអាមេរិក។   កិច្ចការលំបាកនានាទោះជាបានក្លាយជាប្រធានបទរបស់សៀវភៅ ភាពយន្ត និងរឿងភាគតាមទូរទស្សន៍ជាច្រើនរាប់មិនអស់ក្តី ក៏ព្រះមហាក្សត្រិយានី Elizabeth នៅតែរក្សាអាថ៌កំបាំងជាច្រើនរបស់ទ្រង់។ មហាក្សត្រិយានីជាមនុស្សឯកជនភាពនិយមខ្លាំង និងមិនមានសុវណ្ណីផ្តេសផ្តាស។   ព្រះមហាក្សត្រិយានីបានសព្វព្រះរាជហឫទ័យនឹងការប្រណាំងសេះ សម្លៀកបំពាក់ពណ៌ភ្លឺ និងសុនខពូជ Corgis។ ក៏ប៉ុន្តែ មហាក្សត្រិយានីមិនបញ្ចេញមតិរបស់ទ្រង់ជាសាធារណៈនោះទេ។ ព្រះមហាក្សត្រិយានីទំនងជាត្រូវបានសាធារណជនតាមពិនិត្យពិច័យច្រើន ក្នុងអំឡុងពេលមានការលំបាកនានា ពេលទ្រង់គ្រងរាជ្យសម្បត្តិ។ បញ្ហាភាគច្រើនពាក់ព័ន្ធនឹងគ្រួសាររាជវង្សរបស់ទ្រង់ផ្ទាល់។   នៅឆ្នាំ ១៩៩២ ក្នុងសុន្ទរកថានាខួប ៤០ ព្រះវស្សានៃការស្នងរាជ្យរបស់ទ្រង មហាក្សត្រិយានីបានមានព្រះសុវណ្ណីថា ឆ្នាំនោះ «បានក្លាយជាឆ្នាំដ៏អាក្រក់» បន្ទាប់ពីព្រះរាជបុត្រាបុត្រីបីអង្គរបស់ទ្រង់បានប្រកាសបែកបាក់ឬលែងលះគ្នាក្នុងនោះ គឺព្រះអង្គម្ចាស់ Charles ព្រះអង្គម្ចាស់ Andrew និងព្រះនាង Anne។ ជីវិតអភិសេកដ៏ស្មុគស្មាញរបស់ព្រះអង្គម្ចាស់ Charles ជាមួយព្រះនាង Dianna បានក្លាយជាប្រភពនៃភាពតានតឹងសម្រាប់គ្រួសាររាជវង្ស ដោយសាធារណជនជារឿយៗមានភាពសណ្តោសប្រណីច្រើនជាងសម្រាប់អ្នកម្នាងDiana។   បន្ទាប់ពីអ្នកម្នាង Diana បានសោយទិវង្គតនៅក្នុងគ្រោះថ្នាក់ចរាចរណ៍នៅឆ្នាំ ១៩៩៧ ព្រះមហាក្សត្រិយានីបានរងការរិះគន់ថា មិនបានមានសុវណ្ណីភ្លាមៗទៅកាន់សាធារណជន ឬមិនយាងត្រឡប់ពីការសម្រាកព្រះកាយនៅព្រះរាជដំណាក់ Balmoral ក្នុងប្រទេសស្កុតលែន ទៅព្រះបរមរាជវាំងវិញឱ្យបានឆាប់។ បន្ទាប់ពីអ្នកម្នាង Diana បានសោយទិវង្គតប្រាំថ្ងៃ ទើបព្រះមហាក្សត្រិយានីបានបង្ហាញព្រះភ័ក្ត្រតាមការចង់បានរបស់សាធារណជន ហើយបានយាងទៅព្រះបរមរាជវាំងវិញ ដើម្បីថ្លែងព្រះរាជសុន្ទរកថាផ្ទាល់ទៅកាន់ប្រជារាស្ត្រ ដើម្បីរំឭកដល់វិញ្ញាណក្ខន្ធរបស់អ្នកម្នាង Diana។   ព្រះមហាក្សត្រិយានី Elizabeth បានមានព្រះរាជសុវណ្ណីថា៖ «អ្នកម្នាង Dianaជាបុគ្គលដ៏ឆ្នើមនិងដ៏ប្រពៃថ្លៃថ្លាមួយរូប។ ទាំងក្នុងពេលសប្បាយនិងពេលលំបាក អ្នកម្នាងមិនដែលបោះបង់ចោលសមត្ថភាពរបស់អ្នកម្នាង ផ្តល់ស្នាមញញឹមនិងសំណើច និងការលើកទឹកចិត្តដល់អ្នកដទៃ តាមរយៈភាពកក់ក្តៅនិងទឹកចិត្តដ៏ល្អប្រពៃចំពោះអ្នកដទៃឡើយ»។   នៅឆ្នាំ ២០១៩ ព្រះរាជបុត្រទី ២ អង្គរបស់មហាក្សត្រិយានីគឺព្រះអង្គម្ចាស់ Andrew  បានលះបង់តួនាទីក្នុងរាជវង្ស ដោយសារតែព្រះអង្គមានជាប់ពាក់ព័ន្ធនឹងលោក Jeffrey Epstein ដែលជាជនល្មើសអាមេរិកប្រព្រឹត្តអំពើផ្លូវភេទជាមួយកុមារ ហើយដែលបានស្លាប់នៅក្នុងពន្ធនាគារនៅញូវយ៉ក នៅឆ្នាំ ២០១៩ នោះ។   ស្ត្រីជនជាតិអាមេរិកាំងម្នាក់បានចោទប្រកាន់ព្រះអង្គម្ចាស់ Andrew ថា បានប្រព្រឹត្តអំពើបំពារបំពានផ្លូវភេទនៅគេហដ្ឋានរបស់លោក Epstein។ ព្រះអង្គម្ចាស់ Andrew បានច្រានចោលការចោទប្រកាន់នេះ។   ហើយក្រោយមកទៀត ព្រះរាជនត្តារបស់មហាក្សត្រិយានីគឺព្រះអង្គម្ចាស់ Harry និងព្រះនាង Megan ក៏បានចាកចេញពីតួនាទីក្នុងគ្រួសាររាជវង្សផងដែរ ដោយសារតែភាពតានតឹងពាក់ព័ន្ធនឹងការបំពេញតួនាទីរាជវង្សរបស់ទ្រង់ទាំងពីរ។ ព្រះអង្គម្ចាស់និងព្រះនាងបានយាងមករស់នៅសហរដ្ឋអាមេរិក ហើយនៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍នៅឆ្នាំ ២០២១ ព្រះអង្គនិងព្រះនាងបានចោទប្រកាន់សមាជិកក្នុងគ្រួសាររាជវង្សដោយមិនបញ្ជាក់ព្រះនាម (ប៉ុន្តែមិនមែនព្រះមហាក្សត្រិយានីទេ) ពីការរើសអើសជាតិសាសន៍ទៅលើព្រះនាង Megan ដែលមានជាតិសាសន៍ចម្រុះ។   ព្រះមហាក្សត្រិយានី Elizabeth បានឆ្លើយតបតាមរយៈសេចក្តីថ្លែងការណ៍មួយថា  ការចោទប្រកាន់នោះ «នឹងត្រូវបានពិនិត្យមើលឲ្យបានដិតដល់ ហើយនឹងដោះស្រាយជាលក្ខណៈគ្រួសារឯកជន»។   ព្រះមហាក្សត្រិយានីបានទទួលភាពសណ្តោសប្រណី បន្ទាប់ពីព្រះស្វាមីរបស់ទ្រង់គឺព្រះអង្គម្ចាស់  Philip  បានសោយទិវង្គតកាលពីខែមេសា ឆ្នាំ ២០២១ ប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ មុនពេលទ្រង់មានព្រះជន្ម ១០០ ព្រះវស្សា។   ក្នុងជីវិតអភិសេករយៈពេល ៧៣ ឆ្នាំ នេះ ព្រះអង្គម្ចាស់ Philip ជារឿយៗនៅក្បែរព្រះមហាក្សត្រិយានី ឬទ្រង់ទាំងពីរតែងបង្ហាញព្រះរាជវត្តមាននៅក្នុងព្រឹត្តិការណ៍ផ្លូវការតាមពិធីការនៃព្រះរាជវង្ស។   បន្ទាប់ពីព្រះអង្គម្ចាស់  Philip បានសោយទិវង្គត ព្រះមហាក្សត្រិយានី Elizabeth បានមានសុវណ្ណី ថា ទ្រង់ជា«កម្លាំងចិត្ត ហើយបាននៅក្បែរទ្រង់»ជានិច្ចក្នុងអំឡុងពេលនៃជីវិតអភិសេក និងគ្រងរាជ្យជាមហាក្សត្រិយានី៕   ប្រែសម្រួលដោយ ទែន សុខស្រីនិត  
ព្រះមហាក្សត្រិយានី Elizabeth ទី ២  ដែលមានព្រះនាមពេញថា Elizabeth Alexandra Mary Windsor ដែលបានសោយរាជ្យយូរជាងគេបង្អស់នៅចក្រភពអង់គ្លេស បានសោយទិវង្គតក្នុងព្រះជន្ម ៩៦ ព្រះវស្សា។
ពាក្យ «ឡាំប៉ា» ជាកិរិយាសព្ទ មានន័យថា ទម្លាក់ក្រាញតឹងទារពុំលែងឬរំអុក, ទទូច, ផ្ដែកវេរ ក្រាញមិនទៅណាឡាំប៉ាយកទាល់តែបាន។ យំឡាំប៉ា យំទទូចមិនលែង, យំក្រាញនៅមិនទៅណា, យំបោកខ្លួនទធាក់ទម្លាក់ក្រាញ៕
សាធារណជនភាគច្រើនយល់ពីអត្ថន័យនៃពាក្យ «ឡាំប៉ា» ប៉ុន្តែ មិនបានដឹងថាពាក្យនេះជាពាក្យកម្ចីពីភាសារៀតណាមឡើយ។ នៅក្នុងវចនានុក្រមខ្មែរសម្តេច ជួន ណាត បានបញ្ជាក់ថា «ឡាំប៉ា» ជាពាក្យកម្ចីពីភាសាវៀតណាម (យ. ឡាំប៉ា Lâm-pa ) ។ វៀតណាមខ្លះថា ឡាំយ៉ា Lâm-gia ។
ក្រគរ,ពោធិ៍សាត់៖ ក្នុងមួយថ្ងៃៗ នៅមណ្ឌលសុខភាពក្រគរ បានផ្តល់សេវាពិនិត្យ និងថែទាំសុខភាពដល់ពលរដ្ឋដែលមានពិការភាព ១ ឬ២នាក់ ជាមធ្យម។ បើតាមលោក ឡេង ឡូញ ប្រធានមណ្ឌលសុខភាព ក្រគរ បុគ្គលិកមណ្ឌលសុខភាព ក្រគរ បានផ្តល់យកចិត្តទុកដាក់ខ្ពស់ និងតែងផ្ដល់អាទិភាពដល់ពលរដ្ឋមានពិការភាព។   លោកប្រធានមណ្ឌលសុខភាព ពលរដ្ឋដែលមានពិការភាពភាគច្រើន តែងមកពិនិត្យសុខភាពលើជំងឺដូចជា រលាកសួត គ្រុនពោះវៀន និងជំងឺស្រាលនានា។ លោក ឡេង ឡូញ  សង្កត់ធ្ងន់ដូច្នេះ៖ «ពេលជនមាន(ជន)ពិការភាពមក គឺយើងយកចិត្តទុកដាក់ សឹងជាងពលរដ្ឋទូទៅទៅទៀត។ គឺយើងឱ្យអាទិភាពពួកគាត់មុនគេ ហើយបើពួកគាត់អត់មានបណ្ណ ប.ស.ស ឬម.ស.ស ក៏យើងអត់យកលុយគាត់ដែរ តែមើលលើស្ថានភាពជាក់ស្ដែងគាត់ដែរ»។    មិនត្រឹមតែយកចិត្តទុកដាក់លើការផ្ដល់សេវាសុខាភិបាល ដល់ជនមានពិការប៉ុណ្ណោះទេ នៅមណ្ឌលសុខភាពនេះ ក៏មានការសាងសង់ជម្រាលសម្រាប់ជនពិការផងដែរ ទាំងក្នុងបន្ទប់ទឹក និងជម្រាលឡើងនៅមណ្ឌលសុខភាព។ ជុំវិញការយកចិត្តទុកដាក់លើជនពិការនេះ ប្រធានមណ្ឌលសុខភាពរូបនេះ និយាយពីការតាំងចិត្តខ្លួនដូច្នេះ៖«ខ្ញុំមានការតាំងចិត្តនៅតែបម្រើរហូត និងយកចិត្តទុកដាក់ ដើម្បីឱ្យគាត់(ជនពិការ)ជា រួចផុតីជំងឺ»។ មណ្ឌលសុខភាពក្រគរកំពុងផ្ដល់សេវា ទៅដល់ពលរដ្ឋចំនួន២ឃុំ គឺពលរដ្ឋឃុំអន្លង់ត្នោត និងពលរដ្ឋឃុំក្បាលត្រាច។  ក្នុងមួយខែៗ មណ្ឌលសុខភាពនេះ បានផ្ដល់សេវាពិនិត្យ និងថែទាំសុខភាពដល់ប្រជាពលរដ្ឋ ជាង១ពាន់នាក់ ដែលពលរដ្ឋភាគច្រើនជាប្រភេទ ផ្ដាសាយ ក្អក និងរជំងឺលាកផ្លូវដង្ហើមជាដើម៕ អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្មសេវាល្អ  (អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)          
ដោយ៖ មៀន ណាគ្រី(យុវជនឃុំក្បាលត្រាច)
ចាប់ពីថ្ងៃទី៣សីហា រហូតដល់ ៣វិច្ឆិកា ឆ្នាំ២០២០ អតិថិជនកម្ចី ABA ទាំងអស់ ដែលបង់សងកម្ចីរបស់ខ្លួន តាមរយៈភ្នាក់ងារ Wing ឬកម្មវិធី Wing Money នឹងមានឱកាសឈ្នះរង្វាន់ជាសាច់ប្រាក់ ជារៀងរាល់សប្តាហ៍ និងរៀងរាល់ខែ។   ដូច្នេះ លើកក្រោយនៅពេលអ្នកបង់សងកម្ចី ABA របស់អ្នក សូមប្រើ Wing និងមានឱកាសឈ្នះរង្វាន់។   អំឡុងរយៈពេលប្រូម៉ូសិននេះ ធនាគារ ABA និង Wing និងចែករង្វាន់ ដូចជា៖ រង្វាន់ប្រចាំសប្តាហ៍ ដែលមានសាច់ប្រាក់ $50 ចំនួន 27 រង្វាន់។ រង្វាន់ប្រចាំខែ ដែលមានសាច់ប្រាក់ $500 ចំនួន 9 រង្វាន់។   អ្នកឈ្នះនឹងត្រូវប្រកាស នៅកាលបរិច្ឆេទ ដូចខាងក្រោម៖    អ្នកឈ្នះប្រចាំសប្តាហ៍៖  17, 24 និង 31 សីហា 21 និង 28 កញ្ញា 05, 19 និង 26 តុលា 02 វិច្ឆិកា   អ្នកឈ្នះប្រចាំខែ៖  14 កញ្ញា 12 តុលា និង 9 វិច្ឆិកា    សម្រាប់ព័ត៌មានបន្ថែមអំពីប្រូម៉ូសិន សូមចុចនៅទីនេះ https://www.ababank.com/km/aba-promotions/repay-your-aba-loan-using-wing-and-stand-a-chance-to-win-cash/ ៕ (អត្ថបទពាណិជ្ជកម្ម)    
អស្ចារ្យមែន! គ្រាន់តែបង់សងកម្ចីអាជីវកម្ម ABA របស់អ្នកតាមរយៈ Wing អាចនាំឲ្យអ្នកឈ្នះរង្វាន់ជាសាច់ប្រាក់។
  ១. សិតសក់   សិតសក់សិនសឹមចូលងូតទឹក។ ការធ្វើបែបនេះនឹងជួយកាត់បន្ថយការជ្រុះដាច់កំឡុងពេលងូតទឹកនិងជម្រុញចរន្តឈាមរត់ក្នុងស្បែកក្បាលផងដែរ។   ២. លាងជម្រះ   ត្រូវប្រាកដថាសក់របស់អ្នក គឺសើមទាំងស្រុង។ ចាប់ផ្ដើមលាងជម្រះពីគល់សក់ចុះទៅ។ ដើម្បីជាការប្រសើរចូរប្រើប្រាស់ទឹកក្ដៅឧណ្ហៗ។   ៣. ប្រើប្រាស់ក្រែមបន្ទន់   ប្រើប្រាស់ក្រែមបន្ទន់សក់ឱ្យបានច្រើនតាមដែលអាចធ្វើទៅបានដើម្បីទប់ស្កាត់បញ្ហាសក់បែកចុង។ អ្នកគួរប្រើប្រាស់ក្រែមបន្ទន់សក់មុនសាប៊ូកក់សក់។   ៤. កក់សក់   អ្នកគួរកក់សក់ឱ្យបានត្រឹមត្រូវនិងកុំភ្លេចម៉ាស្សាឱ្យដល់ស្បែកក្បាល។ ទោះជាយ៉ាងណាត្រូវប្រាកដថាមិនប្រើប្រាស់សាប៊ូច្រើនពេក។   ៥. ម៉ាស្សា   កុំភ្លេចម៉ាស្សាស្បែកក្បាលដោយវាជាផ្នែកដែលសំខាន់បំផុត។ ការម៉ាស្សាជួយបង្កើនលំហូរឈាមក្នុងក្បាលជួយដល់ការលូតលាស់សក់។   ៥. ម្ដង គឺគ្រប់គ្រាន់ហើយ   អ្នកគួរកក់សម្អាតសក់តែម្ដងបានហើយ រួចប្រើប្រាស់ក្រែមបន្ទន់សក់បន្ទាប់សម្រាបរយៈពេលពី ២ ទៅ ៣ នាទី សឹមលាងសម្អាតចេញជាមួយទឹកត្រជាក់។ ដើម្បីចៀសវាងបញ្ហាសក់ស្ងួតអ្នកមិនគួរកក់សក់ច្រើនជាងបីដងក្នុងមួយសប្តាហ៍ឡើយដើម្បីចៀសវាងបញ្ហាសក់ស្ងួត៕   ត្រួតពិនិត្យដោយ www.health.com.kh
ការកក់សម្អាតសក់ឱ្យបានត្រឹមត្រូវ គឺសំខាន់ណាស់ដើម្បីអាចចៀសផុតបញ្ហាសក់ខូច។ វាក៏ចាំបាច់សម្រាប់រក្សាសុខភាពសក់និងស្បែកក្បាលល្អប្រសើរផងដែរ។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះត្រឹមត្រូវក្នុងការកក់សម្អាតសក់ ៖
  នៅមុនការសម្រេចរបស់តុលាការនេះ លោក យឹម ស៊ីណន ជាត្រូវគេស្គាល់ថាជាសកម្មជនស្និទ្ធនឹងលោក កឹម សុខា បានចេញវីដេអូ និងសរសេរលិខិតមួយ សូមព្រះរាជទានទោសពីព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ពាក់ព័ន្ធនឹងការបង្ហោះសាររបស់ខ្លួន កាលពីថ្ងៃទី២១ មីនាកន្លងទៅ ពាក់ព័ន្ធនឹងព្រះមហាក្សត្រ។ លោក ក៏បានសូមទោសសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ជុំវិញការបង្ហោះសាររបស់ខ្លួនដែរ។   សូមរំឭកថា លោក យឹម ស៊ីណន ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅល្ងាចទី២១ មីនា ក្រោយបានបង្ហោះសារនៅលើគណនីហ្វេសប៊ុកខ្លួនដែលមានខ្លឹមសារញុះញង់ពាក់ព័ន្ធនឹងរូបភាពអង្គព្រះមហាក្សត្រ ដែលទ្រង់យាងព្រះរាជទានព្រះអគ្គិជ័យកីឡា សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នាថ្ងៃទី២១ ខែមីនានេះ នៅប្រាសាទអង្គរវត្ត ខេត្តសៀមរាប។ សកម្មជនស្និទ្ធនឹងលោក កឹម សុខាម្នាក់ទៀត គឺលោក ហ៊ុន កុសល ក៏ត្រូវអាជ្ញាធរឃាត់ខ្លួនពាក់ព័ន្ធនឹងករណីដូចគ្នានេះដែរ៕   អត្ថបទទាក់ទង   លោក យឹម ស៊ីណន និងលោក ហ៊ុន កុសល ត្រូវបានចាប់ខ្លួនក្រោយបង្ហោះសារពាក់ព័ន្ធនឹងព្រះមហាក្សត្រ: 
លោក យឹម ស៊ីណន ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ដោះលែងឱ្យនៅក្រៅឃុំ នៅព្រលប់ថ្ងៃទី២៨ មីនានេះ បន្ទាប់ពីជាប់ឃុំឃាំង១សប្តាហ៍។ នេះបើយោងតាម ដីកាបង្គាប់របស់  លោក យី សុខវួច ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី២៨ មីនា ឆ្នាំ២០២៣។
  កាលពីថ្ងៃទី២៩ សីហា លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះចែកកូនត្រីអណ្ដែង និងកូនកង្កែប ដល់កសិករចំនួន ៥៨គ្រួសារ នៅក្នុងខេត្តប៉ៃលិន។ នាពិធីចែកកូនត្រីអណ្ដែង និងកូនកង្កែប លោក វេង សាខុន បានលើកឡើងថា៖ «អនុវិស័យវារីវប្បកម្ម បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ផលិតភាពផលិតកម្ម ធានាសន្តិសុខស្បៀង ការផ្គត់ផ្គង់ទីផ្សារ ការបង្កើតឱកាសការងារ តាមរយ:ការចិញ្ចឹមត្រី-កង្កែប ជាលក្ខណៈគ្រួសារ ក្នុងក្របខណ្ឌបច្ចេកទេសសមស្រប ដោយប្រើរយៈពេលខ្លី ចំណាយដើមទុនតិច ទទួលបានផលច្រើន។ ពិសេសរក្សាបាននូវស្ថានភាពជីវភាពប្រក្រតីតាមគន្លងថ្មីក្នុងអំឡុងពេលកូវីដ-១៩»។    បើតាមលោក វេង សាខុន មន្រ្តីជំនាញរដ្ឋបាលជលផល ត្រូវតាមដានរាល់សកម្មភាពរបស់វារីវប្បករដែលនឹងយកកូនត្រី និងកូនកង្កែបទៅចិញ្ចឹម ដើម្បីធ្វើយ៉ាងណាឲ្យអាជីពនេះរីកដុះដាលល្អ និងទទួលបានផលជាបន្តបន្ទាប់។ រដ្ឋមន្រ្តីកសិកម្ម ក៏ជំរុញដល់មន្រ្តីជំនាញរដ្ឋបាលជលផល ត្រូវបន្តចុះផ្សព្វផ្សាយបណ្តុះបណ្តាលបន្ថែមលើការងារបច្ចេកទេសចិញ្ចឹម បង្កាត់ ភ្ញាស់កូន វិធីលាយផ្សំចំណី ការថែទាំ និងប្រសិទ្ធភាពសេដ្ឋកិច្ច។   លោក វេង សាខុន បន្តជំរុញដល់មន្រ្តីរបស់ខ្លួន ឲ្យបង្កើនសកម្មភាពចុះចែកកូនត្រី កូនកង្កែប និងតង់ចិញ្ចឹម ដល់គ្រួសារកសិករ ដែលមានបំណងពង្រីកអាជីវកម្មបន្ថែម និងសម្រាប់កសិករដែលចង់ចាប់ផ្តើមចិញ្ចឹម។ លោក វេង សាខុន បន្ថែមថា មន្រ្តីជំនាញរដ្ឋបាលជលផល ត្រូវចងក្រងបណ្តុះអាជីវកម្ម ដើម្បី ចូលរួមគ្នាជាកម្លាំងចលករផលិត កែច្នៃ និងទទួលបានព័ត៌មានពីតម្លៃបន្ថែម ពិសេសទទួលបានបច្ចេកទេស និងរួមគ្នាដោះស្រាយបញ្ហាផ្សេងៗ។   សូមបញ្ជាក់ថា កសិករចិញ្ចឹមត្រីអណ្តែង មានចំនួន ៣៥គ្រួសារ ក្នុងមួយគ្រួសារទទួលបានកូនត្រី ៧០០ ក្បាល ចំណី ១០០គីឡូក្រាម និងតង់ ១។ ចំណែក កសិករចិញ្ចឹមកង្កែប ២៣គ្រួសារ ក្នុងមួយគ្រួសារទទួលបានកូនកង្កែប ៤០០ក្បាល ចំណី ១០០គីឡូក្រាម, តង់១ និងថ្នាំវីតាម៉ីន ៣កញ្ចប់៕  
លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំឲ្យមន្ទីរ មន្រ្តីជំនាញរដ្ឋបាលជលផល និងអាជ្ញាធរមូលដ្ឋាន ត្រូវជួយជំរុញការចិញ្ចឹមត្រី និងកង្កែប ដាំបន្លែ ចិញ្ចឹមសត្វ ដើម្បីធ្វើយ៉ាងណាបង្កើនផលិតភាពផលិតកម្មស្បៀង។ លោករដ្ឋមន្រ្តី បន្តថា កសិករត្រូវប្រែក្លាយវិបត្តិទៅជាឱកាសមាស ដើម្បីពង្រីក និងពង្រឹងសមត្ថភាពចិញ្ចឹមគ្រួសារ។
  លោក តៃ សុង ជាកសិករដាំសាលាដ១៥ឆ្នាំមកហើយ ក្នុងស្រុកស្អាង ខេត្តកណ្ដាល។ ការដាំបន្លែចម្រុះ និងបន្លែសាលាដ ជាមុខរបរដ៏ពេញនិយមសម្រាប់កសិករ ស្ថិតក្នុងឃុំទឹកវិល ស្រុកស្អាង។ លោក តៃ សុង បានចំណាយដើមទុនចំនួន ៨លានរៀល ដើម្បីដាំសាលាដ ១ហិកតា ប៉ុន្តែដល់រដូវប្រមូលផលនេះ មិន មានឈ្មួញចុះទៅទិញសាលាដ និងបន្លែផ្សេងៗនោះទេ ព្រោះឈ្មួញមិនអាចដឹកជញ្ជូនទៅទីផ្សារបាន។    កសិករវ័យ៣៥ឆ្នាំរូបនេះ ក៏មានបំណងចែកសាលាដទាំងនេះ ឲ្យអ្នកដែលខ្វះខាតដែរ ប៉ុន្តែអ្នកជិតខាងសុទ្ធតែដាំបន្លែដូចគ្នា ហើយបើអ្នកឆ្ងាយវិញ ពិបាកក្នុងការធ្វើដំណើរ។ លោក សុង រៀបរាប់ប្រាប់ ThmeyThmey25 តាមទូរសព្ទដូច្នេះ៖«ទាំងសាលាដ និងបន្លែផ្សេងៗគ្មានអ្នកទិញនោះទេ។ ខ្ញុំបានភ្ជួរសាលាដចោលអស់កន្លះហិកតាហើយ ២ ទៅ៣ថ្ងៃទៀត ខ្ញុំនឹងភ្ជួរចោលកន្លះហិកតាទៀត។ បើមានបងប្អូនណាត្រូវការសាលាដ អាចមកកាត់យកបានមិនគិតប្រាក់នោះទេ»។ រូបភាពទាំងអស់ផ្ដល់ដោយលោក តៃ សុង   បញ្ហាបន្លែគ្មានទីផ្សារមិនមែនជារឿងថ្មីនោះទេ សម្រាប់កសិករគ្រប់រូបដែលបានជួបប្រទះ រួមទាំងលោក តៃ សុងផងដែរ។ លោកបានអះអាងបែបនេះ៖«វាមិនមែនជារឿងថ្មីនោះទេ សម្រាប់ខ្ញុំដែលត្រូវភ្ជួរសាលាដចោល។ កាលមិនទាន់មានបញ្ហាកូវីដ-១៩ ខ្ញុំក៏ធ្លាប់ភ្ជួរចោលដែរ នៅពេលសាលាដគ្មានទីផ្សារ ឆ្នាំខ្លះខ្ញុំភ្ជួរចោល៣ដងក៏មាន»។   សម្រាប់ទីផ្សារសាលាដរបស់កសិករ ក្នុងស្រុកស្អាង ខេត្តកណ្ដាល អាចលក់បានតម្លៃ ៤ ០០០រៀល ទៅ ៥ ០០០រៀល ក្នុងមួយគីឡូក្រាម។ កន្លងមកតម្លៃសាលាដ ដែលទាបបំផុត អាចលក់បានត្រឹម ៥០០រៀល ក្នុងមួយគីឡូក្រាម។   ដ្បិតបញ្ហាទីផ្សារនៅតែជាក្ដីព្រួយបារម្ភសម្រាប់កសិករ តែលោក សុង មិនគិតចង់បោះបង់របរកសិកម្មនោះឡើយ ព្រោះតែរបរនេះបានផ្គត់ផ្គង់គ្រួសារលោក អស់ជាច្រើនឆ្នាំមកហើយ។ ការរាលត្បាតនៃជំងឺកូវីដ-១៩ សព្វថ្ងៃមិនត្រឹមតែសាលាដនោះទេ ដែលគ្មានទីផ្សារ បន្លែស្ទើរគ្រប់មុខរបស់កសិករក្នុងឃុំទឹកវិល មិនមានទីផ្សារនោះទេ រួមទាំងដំណាំអំពៅរបស់លោក តៃ សុង ចំនួន ៧៥អា និងស្លឹកខ្ទឹមចំនួន ៣ហិកតាទៀត។ រូបភាពទាំងអស់ផ្ដល់ដោយលោក តៃ សុង    បើតាមលោក តៃ សុង ក្រោយសាលាដ១ហិកតា គ្មានទីផ្សារត្រូវភ្ជួរចោល អំពៅចំនួន ៧៥អា របស់លោកនឹងត្រូវភ្ជួរចោលដែរ ដើម្បីហាលដីសម្រាប់ដាំបន្លែក្នុងរដូវវស្សានេះ។ លោក សុង បានបន្ថែមថា ស្លឹកខ្ទឹមនៅមានទីផ្សារគ្រាន់បើ ដែលអាចលក់បានតម្លៃ ១ ៥០០រៀល ក្នុងមួយគីឡូក្រាម។   រដ្ឋាភិបាល បានសម្រេចបន្ថែមថ្ងៃបិទខ្ទប់ភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាលរហូតដល់ថ្ងៃទី៥ ខែឧសភា ដោយសារស្ថានភាពនៃការរាតត្បាតជំងឺកូវីដ-១៩ នៅភូមិសាស្ត្រិនេះ មិនទាន់ថមថយនៅឡើយ។ ការចរាចរណ៍ចេញ-ចូលភ្នំពេញ ត្រូវបានរឹតបន្តឹង ហើយផ្សារចែកចាយបន្លែធំៗ ក្នុងរាជធានីភ្នំពេញ ក៏ត្រូវបានផ្អាកបណ្ដោះអាសន្នដែរ៕ រូបភាពទាំងអស់ផ្ដល់ដោយលោក តៃ សុង     
កសិករ តៃ សុង ដែលដាំដុះសាលាដនៅស្រុកស្អាង ខេត្តកណ្ដាល បានសម្រេចចិត្តភ្ជួរសាលាដចោល ព្រោះគ្មានទីផ្សារ។ លោក សុង ប្រាប់សារព័ត៌មាន ThmeyThmey25 នៅថ្ងៃទី២៧ ខែមេសាថា កន្លងទៅលោកបានភ្ជួរចោលកន្លះហិកតាហើយ ២ទៅ៣ថ្ងៃខាងមុខ គ្រោងភ្ជួរចោល បន្ថែមកន្លះហិកតាទៀត។
  ទោះទើបបរាជ័យក្នុងការដាក់ទណ្ឌកម្មលើកូរ៉េខាងជើងជុំវិញការបាញ់មីស៊ីលដោយសារចិន និងរុស្ស៊ីវ៉េតូ អាម៉េរិក ក៏មិនទាន់បន្ធូរដៃដែរ ដោយព្រមានដាក់ទណ្ឌកម្មបន្ថែមលើរដ្ឋកុម្មុយនីស្តមួយនេះទៀត ប្រសិនបើហ៊ានសាកល្បងនុយក្លេអ៊ែរនោះ។    កូរ៉េខាងជើង ត្រូវបានសង្ស័យថា អាចសាកល្បងអាវុធនុយក្លេអ៊ែរជាថ្មី បន្ទាប់ពីខកខានតាំងពីឆ្នាំ២០១៧។ មន្រ្តីសន្តិសុខកូរ៉េខាងត្បូង នៅសប្តាហ៍មុន បានអះអាងថា រដ្ឋាភិបាលក្រុងព្យុងយ៉ាង បានសាកល្បងឧបករណ៍បំផ្ទុះអាវុធនុយក្លេអ៊ែរ នៅទីតាំងមួយឆ្ងាយពីកន្លែងសាកល្បងអាវុធនុយក្លេអ៊ែរ Punggye-ri ដែលត្រូវរៀបចំឡើងវិញក្រោយបិទមួយរយៈ។    ដើម្បីទប់ស្កាត់កូរ៉េខាងជើងមិនឱ្យសាកល្បងអាវុធនុយក្លេអ៊ែរ អាម៉េរិក បានព្រមានពីការជំរុញឱ្យក្រុមប្រឹក្សាសន្តិសុខដាក់ទណ្ឌកម្មជាថ្មី រួមទាំងពង្រឹងទណ្ឌកម្មដែលមានស្រាប់។    «...យើងពិតប្រាកដណាស់ ដូចដែលប៉ុនប៉ងលើសេចក្តីសម្រេចចុងក្រោយ នឹងជំរុញឱ្យមានទណ្ឌកម្មបន្ថែម»។ លោកស្រី Linda Thomas-Greenfield អគ្គរដ្ឋទូតអាម៉េរិកប្រចាំនៅអង្គការសហប្រជាជាតិបានអះអាងបែបនេះ ទៅកាន់អ្នកសារព័ត៌មាន ដែលបានសួរជុំវិញទណ្ឌកម្មបន្ថែម ប្រសិនបើកូរ៉េខាងជើងសាកល្បងអាវុធនុយក្លេអ៊ែរជាថ្មី។    មិនតែប៉ុណ្ណោះ លោកស្រី Thomas-Greenfield បន្ថែមថា អាម៉េរិក នឹងជំរុញឱ្យពង្រឹងទណ្ឌកម្មដែលមានស្រាប់លើកូរ៉េខាងជើង។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។    មកទល់ពេលនេះ កូរ៉េខាងជើង បានសាកល្បងនុយក្លេអ៊ែរចំនួន៦ដងហើយ ដោយសាកល្បងលើកចុងក្រោយនៅក្នុងឆ្នាំ ២០១៧ មុនពេលចូលតុចរចាជាមួយអាម៉េរិក។ អាវុធនុយក្លេអ៊ែរចំនួន៦ដង សុទ្ធតែត្រូវបានសាកល្បងនៅ Punggye-ri ទាំងអស់។ ក្រុងវ៉ាស៊ីនតោន និងក្រុងសេអ៊ូល បានកត់សម្គាល់ថា ក្រុងព្យុងយ៉ាង បានបញ្ចប់ដំណាក់កាលការត្រៀមខ្លួនសម្រាប់ធ្វើតេស្តអាវុធនុយក្លេអ៊ែររួចហើយ ដោយរង់ចាំតែការសាកល្បងប៉ុណ្ណោះ។    គួររំឭកថា បន្ទាប់ពីប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន បានបញ្ចប់ទស្សនកិច្ចនៅកូរ៉េខាងត្បូង និងជប៉ុន កូរ៉េខាងជើង បានសាកល្បងមីស៊ីលចំនួន ៣គ្រាប់ ដោយក្នុងនោះ ត្រូវបានសង្ស័យថាមានមីស៊ីលបាលីស្ទិកអន្តរទ្វីបផង៕  
អាម៉េរិក នឹងជំរុញឱ្យក្រុមប្រឹក្សាសន្តិសុខដាក់ទណ្ឌកម្មបន្ថែមលើកូរ៉េខាងជើង ប្រសិនបើហ៊ានធ្វើតេស្តអាវុធនុយក្លេអ៊ែរ។ ប្រេសិតអាម៉េរិកប្រចាំនៅអង្គការសហប្រជាជាតិ (UN) លោកស្រី Linda Thomas-Greenfield បានបញ្ជាក់បែបនេះនៅថ្ងៃទី៣១ ខែឧសភា។ ការព្រមាននេះ ធ្វើឡើងបន្ទាប់ពីមន្រ្តីសន្តិសុខអាម៉េរិក និងកូរ៉េខាងត្បូង បានអះអាងថា ក្រុងព្យុងយ៉ាង ត្រៀមអស់ហើយក្នុងការសាកល្បង។
  ក្រោយយល់ស្របជាមួយគ្នាបែបនេះរួចហើយ អ្នកទាំង២ ក៏ចេញសេចក្តីប្រកាសព័ត៌មានរួមមួយ ដើម្បីបំភ្លឺទៅកាន់សាធារណជន។ សេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ថា ការរកឃើញអត្រានៃភាពក្រីក្រនៅកម្ពុជា១៣,៥ភាគរយនេះ គឺផ្អែកលើការគណនាតាមទស្សនទានចំណាយលើការប្រើប្រាស់ ដោយប្រើទិន្នន័យអង្កេតសេដ្ឋកិច្ច-សង្គមកិច្ចកម្ពុជាឆ្នាំ២០១៤។   «លោក ឆាយ ថន និងលោកស្រី យល់ស្របគ្នាថា ប្រទេសកម្ពុជា សម្រេចបាននូវជោគជ័យដ៏ធំធេង ក្នុងការកាត់បន្ថយភាពក្រីក្រ ក្នុងរយៈពេល២ទសវត្សរ៍ចុងក្រោយនេះ»។ នេះបើតាមខ្លឹមសារ ក្នុងសេចក្តីប្រកាសព័ត៌មានដដែល។     មូលហេតុ ដែលនាំឲ្យលោក ឆាយ ថន និង លោកស្រី ផូលីន ថាម៉េស៊ីស ជួបពិភាក្សាគ្នានាពេលនេះ គឺដោយសារតែកាលពីចុងខែកញ្ញា ឆ្នាំ២០១៨ កន្លងទៅ UNDP បានចេញរបាយការណ៍មួយ ដោយបញ្ជាក់ថា អត្រានៃភាពក្រីក្រីនៅកម្ពុជា មានទៅដល់៣៥ភាគរយឯណោះ។ បន្ទាប់មក សារព័ត៌មាននានា បានចុះផ្សាយជាហូរហែ ដែលធ្វើឲ្យសាធារណជន ភាន់ច្រឡំពីតួលេខខាងលើ។   មិនយូរប៉ុន្មាន ក្រសួងផែនការ ក៏ចេញមកប្រតិកម្ម រហូតជំរុញឲ្យ UNDP សិក្សាជាថ្មី ហើយក៏រកឃើញថា តួលេខដែលខ្លួនចេញផ្សាយពីមុន គឺមិនត្រឹមត្រូវទេ។ UNDP បានសុំទោសរដ្ឋាភិបាលកម្ពុជាចំពោះតួលេខរបស់ខ្លួន។   ដំណោះស្រាយចុងក្រោយ តំណាង UNDP និង រដ្ឋមន្ត្រីក្រសួងផែនការ បានពិភាក្សាគ្នា ហើយក៏សម្រេចរួមគ្នាថា ភាពក្រីនៅកម្ពុជា មានតែ១៣,៥ភាគរយប៉ុណ្ណោះ មិនមែន៣៥ភាគរយនោះទេ៕   
នៅទីបំផុត រដ្ឋាភិបាលកម្ពុជា និង កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំកម្ពុជា (UNDP) បានរកឃើញតួលេខរួមគ្នាស្តីពីភាពក្រីក្រនៅកម្ពុជា ហើយតួលេខពីមុន ដែលខុសពីគ្នា និងបណ្តាលឲ្យខ្វែងគំនិតគ្នានោះ ត្រូវចាត់ទុកជាអត់បានការ។ ក្នុងជំនួបកាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៨ លោក ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការ និង លោកស្រី  ផូលីន ថាម៉េស៊ីស តំណាង UNDP បានឯកភាពគ្នាថា សមាមាត្រប្រជាជនកម្ពុជា ដែលរស់នៅក្រោមបន្ទាប់ភាពក្រីក្រ មានចំនួន១៣,៥ភាគរយ។
  ពលរដ្ឋរស់នៅទីនោះ អះអាងថា របរនេសាទ បានជួយលើកកម្ពស់ជីវភាពគ្រួសារពួកគេច្រើនទាំងប្រាក់ចំណូល និងការហូបចុកគ្រប់គ្រាន់។ ជាក់ស្ដែង ត្រី ឬក្ដាមតូចៗ មិនគ្រប់ទំហំលក់ ត្រូវបានពួកគេចែកគ្នាបរិភោគប្រចាំថ្ងៃ។   សូមអញ្ជើញទស្សនារូបភាពខាងក្រោម៖  
ធនធានសមុទ្រ ជាប្រភពចំណូលមួយផ្នែកធំរបស់ពលរដ្ឋឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។ ក្នុងមួយថ្ងៃពលរដ្ឋនៅទីនោះ អាចនេសាទត្រី ក្ដាម មឹក និងបង្គា បានចន្លោះពី៣០ ទៅ៤០គីឡូក្រាម ដោយទទួលបានចំណូលពី២០ ទៅ៤០ម៉ឺនរៀល។
  ក្នុងកម្មវិធីបុណ្យសមុទ្រនេះ មានការរៀបចំការប្រកួតកីឡាជាច្រើនប្រភេទ ដូចជា ប្រដាល់ រត់ប្រណាំង ជិះកង់ និងប្រណាំងម៉ូតូទឹកជាដើម។ ក្រៅពីនេះក៏មានស្ដង់លក់ទំនិញ -ម្ហូបអាហារ ជាពិសេសអាហារតាមដងផ្លូវ «Street Food» ទៀតផង។ បុណ្យសមុទ្រលើកទី៨នេះ ត្រូវបានគេរំពឹងថា នឹងទទួលបានភ្ញៀវទេសចរច្រើនឡើងជាងឆ្នាំមុនៗ។   សូមទស្សនាវីដេអូ និងរូបភាពខាងក្រោម៖       ឆ្នាំចាស់ជិតបញ្ចប់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន ប៉ាន់ប្រមាណថា តំបន់ឆ្នេររបស់កម្ពុជានឹងទទួលបានភ្ញៀវអន្តរជាតិ ១លាន៣សែននាក់ក្នុងឆ្នាំ២០១៩នេះ កើនឡើង ៤,៥ភាគរយ ដែលកាន់កាប់ចំណែកទីផ្សារ១៥ភាគរយនៃភ្ញៀវអន្តរជាតិមកកម្ពុជា។ ចំណែកទេសចរជាតិ តំបន់ឆ្នេរនឹងទទួលបាន ៣,៤លាននាក់ កើនឡើង ៣ភាគរយ។    តាមការព្យាករណ៍នៅឆ្នាំ២០២០ តំបន់ឆ្នេរសមុទ្រនឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ១,៧លាននាក់ និងភ្ញៀវទេសចរជាតិប្រមាណ ៣,៥លាននាក់ ហើយនៅឆ្នាំ២០៣០ តំបន់ឆ្នេរសមុទ្រនឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៧,៥លាននាក់ ក្នុងកំណើនជាមធ្យម ១០ភាគរយ និងភ្ញៀវទេសចរជាតិប្រមាណ ៥,៥លាននាក់ កើនឡើងជាមធ្យម ៥ភាគរយ។   រដ្ឋមន្ត្រីទេសចរណ៍រូបនេះ លើកឡើងថា ឆ្នេររបស់កម្ពុជាប្រកបដោយសក្ដានុពល និងមានការទទួលស្គាល់កិត្យានុភាពពីអន្តរជាតិ។ លោក ថោង ខុន ត្រូវបានស្រង់សំដីនៅលើហ្វេសប៊ុករបស់ក្រសួងយ៉ាងដូច្នេះថា៖«ភាពសម្បូរបែបនៃធនធានធម្មជាតិ និងវប្បធម៌នៅតាមបណ្តាឆ្នេរសមុទ្រ និងកោះនានា គឺជាឧត្តមភាពប្រកួតប្រជែង ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ និងបានធ្វើឲ្យតំបន់ឆ្នេរសមុទ្រកម្ពុជាកំពុងទទួលស្វាគមន៍កំណើនភ្ញៀវទេសចរជាតិ-អន្តរជាតិ»។   បន្ទាប់ពីបានក្លាយជាសមាជិកកាលពីឆ្នាំ២០១១ កម្ពុជាត្រូវបានបោះឆ្នោតជ្រើសតាំងឲ្យកាន់តំណែងសំខាន់ៗក្នុងក្រុមប្រឹក្សាភិបាលក្លឹបឆ្នេរ ដែលរួមមាន៖ អនុប្រធានក្លឹបទទួលបន្ទុកតំបន់អាស៊ី-ប៉ាស៊ីហ្វិក ២អាណត្តិជាប់គ្នាគឺ ឆ្នាំ២០១២-២០១៥ និង ឆ្នាំ២០១៥-២០១៨ និងជាអគ្គនាយករងក្លឹបសម្រាប់អាណត្តិ ២០១៨-២០២១។ នេះបើតាមលោក ថោង ខុន ។   លោក ថោង ខុន បន្ថែមថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះជាលើកទី២ រៀបចំមហាសន្និបាតក្លឹបឆ្នេរលើកទី១៨ នៅឆ្នាំ២០២២ ខាងមុខ។  ព្រមជាមួយនេះ កម្ពុជានឹងរៀបចំព្រឹត្តិការណ៍ប្រណាំងកង់អន្តរជាតិលើកទី១ នៅតំបន់ឆ្នេរសមុទ្រកម្ពុជា នាថ្ងៃទី០៤-០៦ ខែមករា ឆ្នាំ២០២០ ក្រោមកិច្ចសហការរវាងរដ្ឋាភិបាលកម្ពុជា ក្លឹបឆ្នេរ និងសហព័ន្ធប្រណាំងកង់អន្តរជាតិ៕
កំពត៖ ថ្ងៃនេះ គឺជាថ្ងៃចុងក្រោយនៃការរៀបចំព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី៨ជុំទី២នៅខេត្តកំពត ។ បុណ្យសមុទ្រ ដែលកន្លងផុតទៅ២ថ្ងៃនេះ គឺមានភ្ញៀវទេសចរណ៍ និងពលរដ្ឋក្នុងតំបន់ ដើរលេងកម្សាន្តយ៉ាងច្រើនកុះករ។ បុណ្យសមុទ្រ គឺប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២០ដល់២២ ធ្នូ។
នៅដើមតង់ទី១ ក្រុមម្ចាស់ផ្ទះ Macarthur FC បានដាក់សម្ពាធយ៉ាងខ្លាំង លើក្រុមភ្ញៀវភ្នំពេញក្រោន  ដោយមានឱកាសស៊ុតជាច្រើនលើក។ លុះចូលដល់នាទី១២ Macarthur FC បានស៊ុតចំបង្គោលទីភ្នំពេញក្រោន ហើយក៏ត្រូវក្រុមភ្ញៀវ វាយបកភ្លាម ដោយ Shintaro របស់ភ្នំពេញក្រោន បានអូសចូលតំបន់គ្រោះថ្នាក់ ប៉ុន្ដែស៊ុតមិនចំគោលដៅ។   ម្ចាស់ផ្ទះ បន្ដដាក់សម្ពាធមកលើភ្នំពេញក្រោន ទៀត។ នៅនាទី១៥ ខ្សែបម្រើកណ្ដាលភ្នំពេញក្រោន អ៊ន ចាន់ប៉ូលីន បង្កើតកំហុស នៅក្នុងតំបន់គ្រោះថ្នាក់ ហើយត្រូវបានអាជ្ញាកណ្ដាល ឲ្យ Macarthur FC ទទួលបានបាល់ពិន័យ ១១ម៉ែត្រ។ បាល់ពិន័យនោះ រ៉ាប់រង់ដោយកីឡាករ Geermain របស់អូស្ដ្រាលី បានសម្រេច លទ្ធផល ១-០។ ៥នាទីបន្ទាប់ ក្រុមអូស្ដ្រាលីមួយនេះ បាននាំមុខ ២-០ នៅនាទី២០ ដោយការបញ្ជូនបាល់ពីខ្សែបម្រើស្លាបឆ្វេង ហើយបញ្ចប់ទីដោយកីឡាករ Borges Rodrigues ខ្សែប្រយុទ្ធស្លាបស្ដាំរបស់ Macarthur FC។   ជាមួយនិងការរើបម្រាស់ពីការដាក់សម្ពាធរបស់ម្ចាស់ផ្ទះ ក្លិបភ្នំពេញក្រោន មានឱកាសវាយបកខ្លះដែរ ដោយទទួលបានបាល់ជ្រុងនៅនាទី៣៣ និងបាល់ហ្វ្រីឃីក នៅជិតតំបន់គ្រោះថ្នាក់របស់ម្ចាស់ផ្ទះ។ ប៉ុន្ដែ ភ្នំពេញក្រោន នៅតែមិនអាចរកគ្រាប់បាល់បាន។ នៅនាទី៤០ Macarthur FC រកបានគ្រាប់បាល់ទី៣ ដោយកីឡាករ Davila តែតបញ្ចូលទី បន្ទាប់ពីមិត្តរួមក្រុមលើកចូលក្នុងតំបន់គ្រោះថ្នាក់ភ្នំពេញក្រោន។ ចប់តង់ទី១ Macarthur FC នាំមុខ ៣-០។   ចូលមកដល់តង់ទី២ Macarthur FC បន្ដដាក់សម្ពាធ ភ្នំពេញក្រោន បើទោះជាក្រុមគេ បាននាំមុខក្រុមភ្ញៀវ ៣-០ ក៏ដោយ។ ដោយឡែកភ្នំពេញក្រោន មានឱកាសម្ដងទៀត នៅនាទី៥០ ដោយ Shintaro ស៊ុតចំគោលដៅ ប៉ុន្ដែ ត្រូវអ្នកចាំទី Macarthur FC សង្គ្រោះបាន។   នាទី៦៥ កីឡាករ សឿត បារាំង បានប្ដូរចូលជំនួស កីឡាករ ផាច់ សុជាវីឡា ដោយសារមានបញ្ហាសាច់ដុំ។ បន្ទាប់ពីប្ដូរចូល ស្លាបឆ្វេងរបស់ភ្នំពេញក្រោន  បានបង្កើតឱកាសជាច្រើនលើក ដល់ខ្សែប្រយុទ្ធកណ្ដាល។ Neito បានស៊ុតពីចម្ងាយ នៅនាទី៦៨ តែត្រូវចំរបាទីរបស់ Macarthur FC។    នាទី៧៤ Macarthur FC ព្យាយាមរកគ្រាប់បាល់ នៅក្នុងតំបន់គ្រោះថ្នាក់ម្ដងទៀត ប៉ុន្ដែ ស៊ុតចំ យ៉ើ សាហ្វី។ នៅនាទីដដែល ឡុង ភារ៉ាត់ ត្រូវបានប្ដូរជំនួស យ៉ើ សាហ្វី បន្ទាប់ខ្សែការពាររូបនេះ មិនអាចលេងបន្តទៀត ដោយសារការស៊ុតចំរបស់ខ្សែប្រយុទ្ធ Macarthur FC។   នៅនាទី៨១ ក្រុម Macarthur FC រកបានមួយគ្រាប់ទៀត ដោយការតែតបញ្ចូលទីរបស់កីឡាករ Uskok បន្ទាប់ពីមិត្តរួមក្រុម បានលើកបាល់ជ្រុងចូលក្នុងតំបន់គ្រោះថ្នាក់។ នាំមុខលទ្ធផល ៤-០ហើយ Macarthur FC មិនទាន់អស់ចិត្តឡើយ។ ក្រុមម្ចាស់ផ្ទះ នៅតែបន្តដាក់សម្ពាធរហូតរកបានគ្រាប់ទី៥ ដោយកីឡាករ La Rose បន្ទាប់ពីមិត្តរួមក្រុមបញ្ជូន ពីស្លាបស្ដាំទៅតំបន់គ្រោះថ្នាក់ នៅនាទី៩០។ បញ្ចប់ការប្រកួត Macarthur FC ឈ្នះ ភ្នំពេញក្រោន ៥-០។ ជ័យជម្នះជើងទី២ បានជួយ Macarthur ឡើងឈរនៅកំពូលតារាងវិញ ។   ក្នុងពូល F ភ្នំពេញក្រោនឈរលេខ២ ដោយមាន៩ពិន្ទុ ក្រោយឈ្នះ ៣ប្រកួតជាប់គ្នា ក្នុងនោះ ឈ្នះ Dynamic Herb Cebu របស់ឥណ្ឌូណេស៊ី លទ្ធផល ៣-០, ឈ្នះ Shan United របស់មីយ៉ាន់ម៉ា លទ្ធផល ៤-០ និងឈ្នះ Macarthur FC ៣-០។ 
ភ្នំពេញក្រោន ចាញ់ Macarthur FC លទ្ធផល ៥-០ ក្នុងការប្រកួតជើងទី២ នៃការប្រកួត AFC Cup វគ្គចែកពូល F នៅថ្ងៃទី៩ ខែវិច្ឆកា ឆ្នាំ២០២៣ នាទីក្រុងស៊ីដនី ប្រទេសអូស្ដ្រាលី។
  អត្ថបទទាក់ទង   ការសិក្សាថ្មីមួយទៀត៖ គ្មានសារធាតុណាមួយក្នុងស្រា ដែលជួយដល់សុខភាពឡើយ    ក្រុមស្រាវជ្រាវនៃវិទ្យាស្ថានសម្រាប់ការវាស់ស្ទង់ និងវាយតម្លៃសុខភាព របស់សាកលវិទ្យាល័យវ៉ាស៊ីនតោន ក្រោមការឧបត្ថម្ភពីមូលនិធិ Bill & Melinda Gates បានប្រើប្រាស់ទិន្នន័យនៃការសិក្សាលើមនុស្សជាង២៨លាននាក់នៅប្រទេសចំនួន១៩៥លើពិភពលោក ចន្លោះពីឆ្នាំ១៩៩០ និង២០១៦ ទាក់ទងនឹងការប្រើប្រាស់គ្រឿងស្រវឹង។   លទ្ធផលបានស្តែងឲ្យឃើញថា កម្រិតសុវត្ថិភាពនៃការផឹកគ្រឿងស្រវឹង គឺគ្មាននោះឡើយ ហើយផ្ទុយវិញ វាជាឃាតករដែលរួមចំណែកឲ្យមនុស្សស្លាប់ប្រមាណ២,៨លាននាក់ជារៀងរាល់ឆ្នាំ ហើយកាលពីឆ្នាំ២០១៦ ឥទ្ធិពលនៃគ្រឿងស្រវឹង គឺជាមូលហេតុមួយក្នុងចំណោមមូលហេតុចម្បងដែលនាំឲ្យមនុស្សស្លាប់ និងកើតជំងឺផ្សេងៗ។   យ៉ាងហោចណាស់ មនុស្សម្នាក់ក្នុងចំណោម១០នាក់ដែលបានស្លាប់ចន្លោះពីអាយុ១៥ទៅ៤៩ឆ្នាំ គឺបណ្តាលមកពីគ្រឿងស្រវឹង ដោយបញ្ហាដែលមានបង្កនោះរួមមានគ្រោះថ្នាក់ចរាចរណ៍ ការឆ្លងជំងឺ ជាពិសេសរបេង និងការបង្កបញ្ហាផ្សេងៗដោយសាម៉ីខ្លួនផ្ទាល់។ សម្រាប់មនុស្សអាយុជាង៥០ មហារីកស្ថិតក្នុងចំណោមគ្រោះថ្នាក់មួយដែលបណ្តាលមកពីគ្រឿងស្រវឹង ក្នុងនោះ ២៧ភាគរយដែលបានស្លាប់គឺជាស្ត្រី និង១៩ភាគរយគឺជាបុរស។   លោក Max Griswold ដែលជាអ្នកស្រាវជ្រាវម្នាក់នៃវិទ្យាស្ថានសម្រាប់ការវាស់ស្ទង់ និងវាយតម្លៃសុខភាព របស់សាកលវិទ្យាល័យវ៉ាស៊ីនតោន បានថ្លែងប្រាប់សារព័ត៌មាន USA Today ថា ប្រសិនបើយើងទាំងអស់គ្នាព្យាយាមកាត់បន្ថយទន្លាប់នៃការសេពគ្រឿងស្រវឹងឲ្យបានពាក់កណ្តាល ក៏សង្គ្រោះជីវិតមនុស្សយ៉ាងហោចណាស់១លាននាក់ផងដែរនៅលើពិភពលោក។   រ៉ូម៉ានី ស្ថិតក្នុងចំណាត់ថ្នាក់ខ្ពស់សម្រាប់បុរសដែលផឹកគ្រឿងស្រវឹងច្រើនជាងគេនៅលើពិភពលោក បន្ទាប់មកមាន ព័រទុយហ្គាល់ លុចសំបួរ លីទុយអានី អ៊ុយក្រែន បូស្នី-ហឺហ្សេកូវីន បេឡារុស អេស្តូនី អេស្ប៉ាញ និងហុងគ្រី។ រីឯប្រទេសដែលបុរសផឹកតិចជាងគេមានប៉ាគីស្ថាន អ៊ីរ៉ង់ គូវែត កូម៉ូរូស លីប៊ី បង់ក្លាដែស ប៉ាឡេស្ទីន ម៉ូរីតានី យ៉េមែន និងអារ៉ាប៊ីសាអូឌីត។   ចំពោះស្ត្រីវិញ អ៊ុយក្រែនមានអាត្រាអ្នកផឹកច្រើនជាងគេដោយនាំមុខអង់ដូរ៉ា លុចសំបួរ បេឡារុស ស៊ុយអែត ដាណឺម៉ាក អៀរឡង់ អង់គ្លេស អាល្លឺម៉ង់ និងស្វីស។ ស្ត្រីដែលផឹកតិចជាងគេមាន អ៊ីរ៉ង់ គូវែត ម៉ូរីតានី លីប៊ី ប៉ាគីស្ថាន ទីម័រខាងកើត ប៉ាឡេស្ទីន យ៉េមែន ទុយនីស៊ី និងស៊ីរី៕  
ការសិក្សាថ្មីមួយនៅសហរដ្ឋអាមេរិក បានបង្ហាញថា គ្មានសារធាតុណាមួយក្នុងសុរាដែលជួយដល់សុខភាពនោះឡើយ។ បន្ថែមពីលើនេះ ឥទ្ធិពលនៃគ្រឿងស្រវឹង បានរួមចំណែកឲ្យមានមនុស្សស្លាប់ប្រមាណ២,៨លាននាក់ជារៀងរាល់ឆ្នាំ។ នេះបើយោងតាមលទ្ធផលនៃការសិក្សា ដែលចុះផ្សាយទាំងស្រុងនៅលើគេហទំព័រ The Lancet ។
  ស្ថិតិរដ្ឋាភិបាលចិនចេញផ្សាយថ្ងៃទី១១ ខែឧសភា បានបង្ហាញពីអត្រាបង្កកំណើតទាបក្នុងចំណោមប្រជាជន ដែលបង្កឱ្យចំនួនប្រជាជនចិនមានកំណើនយឺតបំផុតក្នុងពេល១០ឆ្នាំចុងក្រោយ។ ដើម្បីបង្កើនអត្រាបង្កកំណើត សាស្ត្រាចារ្យចិនម្នាក់ បានស្នើឱ្យរដ្ឋាភិបាលផ្ដល់ប្រាក់ឧត្ថម្ភឱ្យប្រជាជនដែលមានកូនថ្មីៗ។    ពីឆ្នាំ២០១០ ដល់ឆ្នាំ២០២០ អត្រាកំណើនប្រជាជចិនមាន៥,៣ភាគរយ ហើយអាត្រាប្រចាំឆ្នាំមាន០,៥ភាគរយ ដែលជានេះអត្រាទាបបំផុតមួយ។ កំណើនយឺតបែបនេះ បង្កជាក្ដីបារម្ភសម្រាប់រដ្ឋាភិបាលចិនខណៈចំនួនប្រជាជនវ័យចំណាស់កើនឡើង ចំនួនអ្នកកើតថ្មីមានតិច ដែលប៉ះពាល់កម្លាំងពលកម្មមិនខាន។   សាស្ត្រាចារ្យ Liang Jianzhang នៃសាកលវិទ្យាល័យសេដ្ឋកិច្ចប៉េកាំង បានបង្ហោះវីដេអូមួយលើ បណ្ដាញសង្គមចិន Weibo ដោយទទូចឱ្យរដ្ឋាភិបាលចិនផ្តល់ប្រាក់ឧបត្ថម្ភដល់ឪពុកម្ដាយចំនួនមួយ លានយ័ន (១៥៦០០០ដុល្លារ) សម្រាប់ការបង្កើតកូនម្នាក់។ លោកពន្យល់ថា ការធ្វើដូចនេះ អាចជំរុញឱ្យប្រជាជនយកកូន ព្រោះការផ្ដល់លុយជំនួយនេះអាចដោះស្រាយបញ្ហាហិរញ្ញវត្ថុមួយផ្នែកផងដែរ។    បើតាមទីភ្នាក់ងារព័ត៌មាន Reuters លោក Liang អះអាងថា រដ្ឋាភិបាលចិន ត្រូវប្រើប្រាស់ថវិកា១០ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) របស់ខ្លួនដើម្បីជំរុញកំណើនប្រជាជន។ លោកលើកជាយោបល់ថា ប្រាក់ឧបត្ថម្ភនេះអាចបែកចែកជាទម្រង់ទឹកប្រាក់ ការលើកលែងការបង់ពន្ធផ្សេងៗ ឬក៏អាចជាជំនួយក្នុងការស្នាក់នៅជាដើម។    ជាមួយការផ្ដល់ប្រាក់ឧត្ថម្ភបែបនេះ លោក Liang បកស្រាយថា ការចំណាយរបស់រដ្ឋាភិបាលនឹងត្រូវ បានទូទាត់វិញនៅពេលអនាគត ដោយពេលដែលក្មេងនោះធំ ឡើងពួកគេនឹងត្រូវចូលរួមបង់ពន្ធផ្សេង ៗទៀត ហើយវានឹងលើសពីប្រាក់មួយលានយ័ននៅពេលនេះទៅទៀត។   យ៉ាងណាមិញ ការលើកឡើងរបស់សាស្ត្រាចារ្យ Liang ក៏នាំឱ្យការជជែកគ្នាលើបណ្ដាញសង្គមនៅចិនទាក់ទងការចំណាយចិញ្ចឹមកូនទៅវិញ។ អ្នកប្រើប្រាស់អ៊ីនធឺណិតជាច្រើនវែកញែកទៅលើប្រាក់មួយ លានយ័ន ថា តើគ្រប់គ្រាន់នឹងចំណាយទៅលើការសិក្សាដែរឬអត់? អ្នកខ្លះបញ្ចេញមតិថា គោលការណ៍នេះគួរតែដាក់ចេញឱ្យបានលឿន ប្រសិនបើចាំរហូតពីរបីឆ្នាំក្រោយនោះ ទោះបីជាប្រាក់ ឧបត្ថម្ភកើនដល់ពីរលានយ័ន ក៏មិនគ្រប់គ្រាន់ដែរ៕      
ដោយ ជា ពេជ្រដាឡែន
អ្នកគួរក្រឡេកមកមើលពីកត្តាមួយចំនួនខាងក្រោមនេះ ដើម្បីបំបាត់នូវបញ្ហាក្លិនមាត់មិនល្អ៖   ១. សម្អាតធ្មេញជាប្រចាំបានស្អាតល្អ៖ ត្រូវតែសម្អាតធ្មេញឱ្យបានស្អាតល្អ ២ដងក្នុងមួយថ្ងៃ និងមិនត្រូវរំលងការសម្អាតអណ្ដាតនោះទេ។ អ្នកគួរជ្រើសរើសច្រាសដុសធ្មេញ ដែលមានសរសៃទន់ល្អ ហើយត្រូវឧស្សាហ៍ផ្លាស់ប្ដូរច្រាសរៀងរាល់ ៣ ទៅ ៤ខែម្ដង ព្រោះច្រាសដែលរេចរឹលមិនអាចសម្អាតធ្មេញបានស្អាតល្អនោះទេ ដែលអាចធ្វើឱ្យកំណកកំបោរកកជាប់ធ្មេញ ក៏ដូចជាមានបាក់តេរី ដែលអាចធ្វើឱ្យមានក្លិនមាត់។    ២. ប្រើប្រាស់ទឹកខ្ពុលមាត់៖ ជម្រើសដែលល្អប្រសើរបន្ទាប់ពីការដុសធ្មេញគឺការលាងសម្អាតមាត់ធ្មេញជាមួយនឹងទឹកខ្ពុលមាត់។ ទឹកខ្ពុលមាត់មានអត្ថប្រយោជន៍ច្រើនទៅតាមប្រភេទនីមួយៗ គឺជួយកាត់បន្ថយនូវបាក់តេរី និងកាកសំណល់ដែលនៅសល់បន្ទាប់ពីការដុសធ្មេញ អាចរក្សាអនាម័យមាត់ធ្មេញ ចៀសផុតពីបញ្ហារលាកអញ្ចាញធ្មេញ ក៏ដូចជាធ្វើឱ្យមាត់មានក្លិនប្រហើរ និងបំបាត់ក្លិនមាត់។    ៣. ត្រូវសង្កេតមើលអាហារដែលអ្នកបរិភោគ៖ ដោយសារតែអាហារខ្លះអាចនឹងធ្វើឱ្យមាត់មានក្លិនមិនល្អ ដូចជាខ្ទឹមបារាំង ខ្ទឹមស។ ជាតិអាល់កុលក៏អាចជះឥទ្ធិពលដល់ក្លិនមាត់ដែរ ព្រោះវាអាចធ្វើឱ្យមាត់មានសភាពស្ងួតដែលអាចឱ្យបាក់តេរីមិនល្អអាចកកើតឡើង។ យើងក៏ត្រូវកាត់បន្ថយអាហារ ដែលមានជាតិស្ករខ្លាំងដែរ ដោយសារស្ករអាចជាចំណីដែលចិញ្ចឹមបាក់តេរីនៅក្នុងមាត់របស់យើង។    ៤. រក្សាសំណើមក្នុងមាត់ជានិច្ច៖ ឧស្សាហ៍ទទួលទានទឹកជាប្រចាំដើម្បីកុំឱ្យមាត់មានសភាពស្ងួត។ នៅពេលដែលថយចុះការផលិតទឹកមាត់ វាមិនអាចសម្អាតមាត់ដោយជម្រះកាកសំណល់ដែលបន្សល់ពីចំណីអាហារបានទេ។   ៥. ពិនិត្យសុខភាពមាត់ធ្មេញរៀងរាល់ ៦ខែម្ដង៖ ពេទ្យធ្មេញអាចនឹងពិនិត្យមើលស្ថានភាពមាត់ធ្មេញរបស់អ្នក មើលពីបញ្ហានានាដែលអាចកើតមាន។ ជំងឺរលាកអញ្ចាញធ្មេញក៏អាចជាកត្តាធ្វើឱ្យមានបញ្ហាខ្យល់ដង្ហើមដែរ ដែលតម្រូវឱ្យមានការព្យាបាល។ មួយវិញទៀត ពេទ្យធ្មេញអាចនឹងធ្វើការសម្អាតកំណកកំបោរដែលនៅជាប់ធ្មេញរបស់អ្នកដែលមិនអាចសម្អាតបានដោយការដុសធ្មេញធម្មតា។    ៦. ចៀសវាងការជក់បារី៖ ការជក់បារីអាចឱ្យអ្នកស្ងួតមាត់ខ្លាំង និងធ្វើឱ្យអ្នកមានបញ្ហាខ្យល់ដង្ហើម ធុំក្លិនមាត់។ វាក៏អាចមានផលប៉ះពាល់ដល់សុខភាពមាត់ធ្មេញទាំងមូលផងដែរ។    ប្រភព៖ https://www.hopkinsmedicine.org https://www.thedentalsurgery.co.uk https://www.mayoclinic.org   សម្របសម្រួលដោយ៖ ឱសថការី ឈាង សីហាក់ និង លីណ្ណា ជិញជិញ
សុខភាពមាត់ធ្មេញ គឺជារឿងសំខាន់ដែលអ្នកត្រូវតែយកចិត្តទុកដាក់ថែទាំ ព្រោះវានឹងបង្កផលរំខានជាច្រើន នៅពេលដែលអ្នកមិនសម្អាតបានស្អាតល្អ។ បញ្ហាមួយដែលមនុស្សភាគច្រើនតែងតែជួបប្រទះជាញឹកញាប់នោះគឺ បញ្ហាក្លិនមាត់មិនល្អ ខ្យល់ដង្ហើមមិនស្រស់ថ្លាដែលបណ្ដាលមកពីការថែរក្សាសុខភាពមាត់ធ្មេញមិនបានដិតដល់។
  លោក មូហ៊ីឌីន យ៉ាស៊ីន ដែលលាលែងពីតំណែងនាយករដ្ឋមន្ត្រីនៅពាក់កណ្ដាលខែសីហាកន្លងទៅ បានត្រឡប់មកកាន់ការងារក្នុងជួររដ្ឋាភិបាលវិញហើយ។ ប្រធានលេខាធិការគណៈរដ្ឋមន្ត្រីម៉ាឡេស៊ី Mohd Zuki Ali និយាយនៅថ្ងៃទី៤ ខែកញ្ញាថា គណៈរដ្ឋមន្ត្រី ជ្រើសរើសលោក មូហ៊ីឌីន សម្រាប់តំណែងប្រធានក្រុមប្រឹក្សាស្រោចស្រង់ជាតិ ដោយតំណែងប្រធាននេះ មានកម្រិតជារដ្ឋមន្រ្តីផងដែរ។   ក្នុងសេចក្ដីថ្លែងការណ៍មួយ លោក Mohd Zuki បញ្ជាក់ថា គណៈរដ្ឋមន្រ្តីជឿជាក់លើលោក មូហ៊ីឌីន ក្នុងការដឹកនាំយុទ្ធសាស្រ្តស្ដារប្រទេសដើម្បីសម្រេចឱ្យបានកំណើនសេដ្ឋកិច្ច និងស្ដារឡើងវិញជីវភាពប្រជាជនដែលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ។ ការតែងតាំងលោក មូហ៊ីឌីន ក៏ត្រូវបានដាក់ថ្វាយមហាក្សត្រម៉ាឡេស៊ីរួចដែរ។   លោក មូហ៊ីឌីន ត្រូវបង្ខំចិត្តលាលែងពីតំណែងក្រោយបាត់បង់ការគាំទ្រពីសំណាក់សមាជិកសភាក្នុងសម្ព័ន្ធភាពចម្រុះ។ លោក អ៊ីស្មាអ៊ីល សាប្រ៊ី យ៉ាកុប អនុប្រធានបក្សអង្គការរួបរួមជាតិម៉ាឡេ (UMNO) ដែលក្ដាប់សំឡេងភាគច្រើនក្នុងសម្ព័ន្ធភាពចម្រុះ ក៏អាចប្រមូលការគាំទ្របានគ្រប់គ្រាន់ដើម្បីកាន់តំណែងនាយករដ្ឋមន្ត្រី។ សមាសភាពគណៈរដ្ឋមន្រ្តីរបស់លោក អ៊ីស្មាអ៊ីល ភាគច្រើន គឺដូចគ្នានឹងគណៈរដ្ឋមន្រ្តីលោក មូហ៊ីឌីន តែម្ដង។   ការត្រឡប់មកវិញរបស់លោក មូហ៊ីឌីន បង្ហាញពីឥទ្ធិពលរបស់លោកផ្ទាល់ក្នុងសម្ព័ន្ធភាពកាន់អំណាច ហើយនេះទំនងជាការលើកទឹកចិត្តដោយលោក អ៊ីស្មាអ៊ីល ចំពោះការគាំទ្ររបស់លោក មូហ៊ីឌីន ។ នេះក៏ព្រោះផ្ទៃក្នុងបក្ស UMNO ក៏បែងចែកក្រុមលោកនាយករដ្ឋមន្រ្តី និងក្រុមលោក អះម៉ាត់ ហ្សាហីដ ហាមីឌី ដែលជាប្រធានបក្ស តែគ្មានតំណែងអ្វីក្នុងរដ្ឋាភិបាលដែរ៕  
អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ី មូហ៊ីឌីន យ៉ាស៊ីន ត្រូវបានតែងតាំងឱ្យដឹកនាំក្រុមប្រឹក្សាស្រោចស្រង់សេដ្ឋកិច្ចជាតិ។ ប្រធានលេខាធិការគណៈរដ្ឋមន្រ្តីម៉ាឡេស៊ីប្រកាសបែបនេះនៅថ្ងៃទី៤ ខែកញ្ញា។ ការវិលត្រឡប់របស់លោក មូហ៊ីឌីន នេះ ជាសញ្ញាបង្ហាញថា លោកនៅតែមានឥទ្ធិពលក្នុងរដ្ឋាភិបាលថ្មីរបស់នាយករដ្ឋមន្រ្តី អ៊ីស្មាអ៊ីល សាប៊្រី យ៉ាកុប ។ 
 មួយរយៈពេលចុងក្រោយឃើញថាក្បាច់គុនចម្រុះ (MMA) មានភាពរីកចម្រើនគួរឲ្យកត់សម្គាល់។ ក្រោយពេលសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា បានបង្កើតឡើងជាផ្លូវការនាចុងឆ្នាំ ២០១៨ កន្លងទៅនេះ មានកីឡាករជាច្រើនបានចេញទៅប្រកួតលើសង្វៀនលំដាប់ពិភពលោក One Championship ជាបន្តបន្ទាប់។ ទន្ទឹមគ្នានេះកីឡាករគុនចម្រុះ រិន សារ័ត្ន បានចេញមុខមករៀបរាប់អំពីការតាំងចិត្តរបស់ខ្លួនក្នុងអាជីពនេះទៅថ្ងៃអនាគត។ «ខ្ញុំស្រលាញ់ក្បាច់គុនចម្រុះ ព្រោះខ្ញុំខំហ្វឹកហាត់តាំងពីដើមរៀងមកទោះមិនសូវមានគេស្គាល់ និង មិនពេញនិយមដូចប្រដាល់ក៏ដោយ។ ប៉ុន្តែទៅថ្ងៃមុខខ្ញុំមិនទាន់ច្បាស់ថាអាចរក្សាការហ្វឹកហាត់បន្តទៀត ឬ យ៉ាងណាទេ ព្រោះអត់សូវបានឡើងវាយញឹកញាប់ ហើយ ទៅមុខទៀត ខ្ញុំអាចនឹងមានត្រូវការច្រើន មិនដូចខ្លួនមួយនោះទេ។» នេះជាការបញ្ជាក់របស់ រិន សារ័ត្ន អ្នកលេងគុនចម្រុះដែលហ្វឹកហាត់នៅក្លិប Cambodian Top Team។       ការថ្លែងបែបនេះ បន្ទាប់ពីរៀមច្បងមួយចំនួនដែលហ្វឹកហាត់ក្បាច់ MMA នៅកម្ពុជា បានបោះបង់ជាហូរហែដោយបែរទៅប្រកបរបររកស៊ីវិញ ដូចជា មាស ម៉ើ ,សរ សី, និង ថៃ រិទ្ធី ជាដើម ខណៈដែល សឹម ប៊ុនស្រន់ ក៏មានមុខរបរផ្ទាល់ខ្លួនដែរ ប៉ុន្តែ រូបគេអាចឆ្លៀតបានមកហ្វឹកហាត់ខ្លះៗ។    អ្នកលេងគុនចម្រុះ វ័យ ២៥ ឆ្នាំបញ្ជាក់ថា បើសិនអាជីព MMA អាចមានចំណូលគ្រប់គ្រាន់ គេនឹងបន្តខំប្រឹងបន្ថែមទៀតទោះជាមានគ្រួសារក្ដី។ កីឡាករមកពីខេត្តព្រៃវែង អាចនឹងចូលរោងជ័យនាចុងឆ្នាំនេះ ហើយនេះជាហេតុផលដែលធ្វើឲ្យរូបគេពិចារណាច្រើនជុំវិញអាជីពជាកីឡាករគុនចម្រុះ ព្រោះតម្រូវការជីវភាពអាចកើនឡើងមិនដូចសព្វថ្ងៃដែលនៅលីវនោះឡើយ។   បែបណាក្ដី អ្នកលេងគុនចម្រុះដែលចូលហ្វឹកហាត់គុនចម្រុះតាំងពី ស៊ីធីអិន រៀបចំការប្រកួតជើងឯកឆ្នាំ ២០១៣ មកនោះបានរៀបរាប់ទៀតថា ៖«ពេលខ្ញុំមានភរិយា ខ្ញុំបាននិយាយជាមួយអនាគតភរិយារួចហើយ បើសិនអាចរកកម្រៃបានដើម្បីសម្រួល ឬ ធ្វើឲ្យជីវភាពប្រសើរឡើង ខ្ញុំនៅតែហ្វឹកហាត់ដដែល ឬ មួយខ្ញុំអាចក្លាយជាគ្រូបង្វឹកទៅថ្ងៃមុខក៏ថាបាន។ ខ្ញុំនឹងចំណាយពេលផ្ទេរចំណេះរបស់ខ្ញុំក្នុងនាមជាគ្រូបើសិនខ្ញុំវាយលែងកើត។ បើមិនដូច្នេះទេ ខ្ញុំប្រហែលជាទៅរកស៊ីហើយ ក្នុងករណី ខ្ញុំមានកូននៅក្នុងបន្ទុកទៀតនោះ ព្រោះត្រូវចំណាយច្រើន»។   កូនសិស្សរបស់លោក ហ៊ុន ច័ន្ទរាជ្យ  ដែលឡើងសង្វៀនគុនចម្រុះចំនួន ១០ ដង បានបង្ហើបថា មានតម្រុយខ្លះៗហើយ គឺ ប្រហែលជាទៅប្រកបរបរចិញ្ចឹមមាន់ស្រែ បើមិននៅជាប់លាប់នឹងអាជីព MMA ខណៈដែល អនាគតប្រពន្ធក៏មានមុខរបស់ផ្ទាល់ខ្លួននៅរាជធានីភ្នំពេញ។ កីឡាករដែលធ្លាប់ឡើងសង្វៀនប្រដាល់សេរីបាន ៣២ ដងរូបនេះ សង្កត់ធ្ងន់ថា រូបគេនៅតែស្រលាញ់ក្បាច់ MMA ហើយ រំពឹងថា មានយុវជនថ្នាលចង់ហ្វឹកហាត់កាន់តែច្រើនឡើង និង មានសង្វៀនឡើងវ៉ៃឲ្យបានញឹកញាប់នៅថ្ងៃអនាគតដ៏ខ្លីខាងមុខ។    យ៉ាងណាក្ដីថ្មីៗនេះ  សហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជាត្រូវបានបង្កើតឡើងដើម្បីជួយក្លិប និង សម្រួលដល់កីឡាករទៅប្រកួតនៅក្រៅប្រទេសតាមតែអាចធ្វើទៅបាន។ ជាមួយគ្នានោះ លោក កែ ប៊ិនសូរស្មី អនុប្រធានសហព័ន្ធបានបញ្ជាក់ថា សហព័ន្ធគ្រងរៀបចំឲ្យមានការប្រកួតលើសង្វៀន MMA យ៉ាងហោច ២ ទៅ ៣ ដងក្នុងមួយឆ្នាំទោះមិនបានរៀងរាល់ខែ និង បន្តទំនាក់ទំនងជាមួយស្ថាប័នអន្តរជាតិដើម្បីមករៀបចំការប្រកួតនៅកម្ពុជាជាថ្មីម្ដងទៀត៕      
ដោយ៖ ស៊ីធី 
នៅក្នុងការធ្វើអធិប្បាយលើកដំបូងក្រោយឡើងតំណែងជាប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេសមជ្ឈិមបក្សកុម្មុយនីស្តចិន លោក វ៉ាង នៅថ្ងៃទី១ ខែមករា បានជំរុញឱ្យអាម៉េរិកបើកការសន្ទនា និងកិច្ចសហប្រតិបត្តិការជាមួយចិន ជាជាងការបង្កើនភាពតានតឹងដាក់គ្នា ព្រមទាំងផ្ដល់អនុសាសន៍ឱ្យចៀសវាងការបង្កកំហុសច្រំដែល។    កាលពីសប្ដាហ៍មុន សារព័ត៌មានរដ្ឋចិនបានប្រកាសថា តំណែងរដ្ឋមន្ត្រីការបរទេសចិនរបស់លោក វ៉ាង យី ត្រូវបានផ្លាស់ទៅឱ្យលោក ឈិន កាង ដែលជាអគ្គរដ្ឋទូតចិនប្រចាំនៅអាម៉េរិកកាន់ជំនួសវិញ។    «ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ យើងបានរិះរកវិធីត្រឹមត្រូវសម្រាប់ប្រទេសធំៗទាំងពីរ ចិន និងអាម៉េរិកដើម្បីឱ្យចុះសម្រុងជាមួយគ្នា។ ប្រទេសទាំងពីរគួរតែបង្កើតវិធីសាស្ត្រធ្វើឱ្យចុះសម្រុងគ្នាជាមួយនឹងការគោរពគ្នាទៅវិញទៅមក ការរួមរស់ដោយសន្តិភាព និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ហើយធ្វើឱ្យទំនាក់ទំនងចិន អាម៉េរិកត្រឡប់មកដើរលើផ្លូវត្រឹមត្រូវដែលមានស្ថិរភាព»។ លោក វ៉ាង រៀបរាប់បែបនេះក្នុងសំណេរចុះផ្សាយក្នុងព្រឹត្តប័ត្ររដ្ឋ Seeking Truth ។    លោក វ៉ាង បានអះអាងដែរថា រឿងតៃវ៉ាន់ នៅតែជាចំណុចស្នូលនៃផលប្រយោជន៍សំខាន់របស់ចិន និងជាមូលដ្ឋានគ្រឹះនៃការកសាងទំនាក់ទំនងនយោបាយរវាងចិន និងអាម៉េរិក។  អ្នកការទូតជាន់ខ្ពស់ដដែល ក៏បានជំរុញឱ្យបណ្ដាប្រទេសធំៗក្នុងពិភពលោកដើរតួជាគំរូដូចចិន នៅពេលប្រឈមមុខនឹងការប្រកួតប្រជែងជាច្រើន ដែលសំដៅដល់ការពង្រឹងកិច្ចសហប្រតិបត្តិការ។ ជាក់ស្ដែងដូចជា ការពង្រឹងកិច្ចសហប្រតិបត្តិការវាងចិន និងរុស្ស៊ីកាលពីឆ្នាំ២០២២ ដែលរុញច្រានការអភិវឌ្ឍរួមនៃប្រទេសទាំងពីរ លើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ជាមួយនឹងសមិទ្ធិផលថ្មីៗក្នុងវិស័យថាមពល ការវិនិយោគ និងវិស័យផ្សេងៗទៀត។   ក្នុងពេលលោក វ៉ាង យី កាន់តំណែងជារដ្ឋមន្ត្រីការបរទេសចិន ចាប់ពីឆ្នាំ ២០១៣ ភាពតានតឹងស្ទើរគ្រប់វិស័យបានកើនឡើងជាលំដាប់រវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន សូម្បីតែបញ្ហាពាណិជ្ជកម្ម រហូតដល់បញ្ហាភូមិសាស្ត្រនយោបាយរបស់តៃវ៉ាន់។    ចំណែកលោក ឈិន ក៏ជជែកតាមទូរស័ព្ទជាមួយរដ្ឋមន្រ្តីការបរទេសអាម៉េរិក អាន់តូនី ប្លីងខិន ដែរ មុនធ្វើដំណើរទៅប៉េកាំងដើម្បីកាន់តំណែង។ អតីតអគ្គរដ្ឋទូតចិនសរសេរលើ Twitter ថា លោកទន្ទឹងបន្តធ្វើការជាមួយប្រមុខការទូតអាម៉េរិកដើម្បីអនាគតទ្វេភាគីល្អប្រសើរ។ ចំណែកលោក ប្លីងខិន បញ្ជាក់ថា លោកក៏ជជែកពីទំនាក់ទំនងចិន-អាម៉េរិក ហើយរក្សាការបើកចំហបណ្ដាញទំនាក់ទំនងទៅវិញទៅមក៕    
អ្នកការទូតជាន់ខ្ពស់របស់ចិន លោក វ៉ាង យី នៅថ្ងៃទី១ ខែមករា បានលើកឡើងថា ចិន និងអាម៉េរិក គួរតែបង្កើតកិច្ចសន្ទនាជាជាងការប្រឈមមុខដាក់គ្នា និងគួរចៀសវាងការបង្កកំហុសដដែលដូចពេលកើតឡើងក្នុងសង្គ្រាមត្រជាក់។
យោងតាមការផ្សាយរបស់ The Straits Times លោក Sunil Kishinchand Bhojwani ជាអ្នកគ្រប់គ្រងក្រុមហ៊ុននាំចូលរថយន្តមួយដែលជាមុខរបររបស់ឪពុកម្តាយ។ មនុស្ស៣នាក់ផ្សេងទៀត ក៏ត្រូវប្រឈមមុខច្បាប់ផងដែរ ដែលក្នុងនោះ មានពីរនាក់ជាប់ចោទពីបទផ្តល់ព័ត៌មានភូតភរដល់ស្ថាប័នគយសិង្ហបុរី។   មន្ត្រីជំនាញសិង្ហបុរី បានរកឃើញឯកសារ និងវិក្ក័យបត្រមិនប្រក្រតីជាច្រើនដែលទូទាត់ដោយក្រុមហ៊ុន ក្រោមការដឹកនាំរបស់លោក Sunil ជាពិសេសការនាំចូលយានយន្ត១៩៥គ្រឿង ចន្លោះពីខែកុម្ភៈ ដល់ខែកញ្ញា ឆ្នាំ២០១៥។    តាមការស៊ើបអង្កេត លោក Sunil បានចរចាជាមួយដៃគូរកស៊ីនៅក្រៅប្រទេស ដើម្បីសម្រួលវិក្ក័យបត្រលើតម្លៃយានយន្ត១៩៥គ្រឿង ពោលគឺចៀសវាងការបង់ពន្ធទំនិញ និងសេវាកម្ម (GST) ពេញថ្លៃ៕
បុរសអាយុ៥៩ឆ្នាំម្នាក់ ត្រូវបានតុលាការពិន័យជាទឹកប្រាក់ជាង១.៣លានដុល្លារសិង្ហបុរី (ប្រមាណ១លានដុល្លារអាមេរិក) ពីបទគេចវេះមិនបំពេញកាតាព្វកិច្ចបង់ពន្ធ (GST) សម្រាប់យានយន្ត១៩៥គ្រឿងដែលនាំចូលទៅកាន់សិង្ហបុរី។
ពិតជាគួរឲ្យរំភើប និងត្រេកអរជំនួស អតិថិជនមានសំណាងលោកពូ ទូច លាភី អាយុ ៥១ឆ្នាំ បានចំណាយថវិកាត្រឹមតែ ៤ពាន់រៀលប៉ុណ្ណោះ ក៏បានឈ្នះរង្វាន់ធំរហូតដល់ ៤០លានរៀល ពីឆ្នោតកោសផ្សងសំណាងឈ្មោះ«ឃ្មុំមាស»។ រង្វាន់ធំឆ្នោតមហាសំណាង ទឹកប្រាក់ ៤០លានរៀលនេះ មិនមែនឈ្នះជាលើកទីមួយនោះទេ កន្លងមក ឆ្នោតមហាសំណាងបានប្រគល់រង្វាន់ធំៗយ៉ាងច្រើនសន្ធឹកសន្ធាប់ ជូនដល់បណ្តាអតិថិជនទូទាំង ២៥ រាជធានីខេត្ត-ក្រុង ដែលតែងតែនិយមគាំទ្រ និងផ្សងសំណាងឆ្នោតមហាសំណាង។ នៅក្នុងពិធី ប្រគល់រង្វាន់ធំលុយសុទ្ធ ៤០លានរៀល លោក អៀង ធាង តំណាងដេប៉ូក្រុងភ្នំពេញ បាន  សម្តែងនូវអារម្មណ៍ត្រេកអរ និងចូលរួមអបអរសាទរអតិថិជនដែលមានមហាសំណាងនេះ។ លោកបានមានប្រសាសន៍ថា៖«ការប្រគល់រង្វាន់នេះ គឺជាការប្រគល់រង្វាន់ជូនដល់អតិថិជនមានសំណាងពិតប្រាកដជាលុយសុទ្ធ ៤០លានរៀល ដោយគ្មានការក្លែងបន្លំនៅក្នុងរូបភាពណាមួយនោះទេ។ លើសពីនេះអតិថិជនពិតជាមានឱកាសឈ្នះរង្វាន់ធំ រហូតដល់  ៨៨លានរៀល ពីឆ្នោតមហាសំណាង ដោយគ្រាន់តែផ្សងសំណាង ចំណាយទឹកប្រាក់បន្តិចបន្តួច ១០០រៀលសល់ពីការអាប់ប្រាក់ ដែលមិនមានប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃ»។ លោកបានបន្ថែមទៀតថា៖« ក្រុមហ៊ុនឆ្នោតមហាសំណាង តែងតែបង្កើតភាពសប្បាយរីករាយជូនប្រជាជនកម្ពុជា ដែលនិយមកម្សាន្តផ្សងសំណាងឆ្នោតស្របច្បាប់ ក៏ដូចជាកាត់បន្ថយល្បែងហាមឃាត់ផ្សេងៗផងដែរ»។ ខណៈ លោក សំ ថុនា តំណាងផ្នែកលក់ឆ្នោតមហាសំណាងបានមានបានថ្លែងផងដែរថា៖ «ការប្រគល់រង្វាន់ធំនេះ មិនមែនជាលើកទី១នោះទេ។ ពិធីជួបជុំនៅថ្ងៃនេះ បានជម្រះមន្ទិលទាំងឡាយដែលបញ្ចាក់កាន់តែច្បាស់ ពីឆ្នោតមហាសំណាង ដែលតែងតែប្រកាន់ជំហរតម្លាភាព ក្នុងការប្រគល់ប្រាក់រង្វាន់ពិតៗជូនទៅអតិថិជនអ្នកឈ្នះ។ ថ្ងៃនេះ ក៏បានបង្ហាញយ៉ាងច្បាស់ ពីរង្វាន់ធំពិតប្រាកដមែន ពីឆ្នោតមហាសំណាង។ ការឈ្នះរង្វាន់ ៤០ លានរៀល ដែលមិនទាន់ជារង្វាន់ធំបំផុតនៅឡើយនោះទេ រង្វាន់ធំបំផុតអតិថិជនអាចឈ្នះរង្វាន់ដល់ ១៥ ម៉ឺនដុល្លា ទៅ ៣០ម៉ឺនដុល្លា ឬអាចលើសពីចំនួននេះទៀត។ ហើយចំនួនធំនេះអាចទិញផ្ទះល្វែងពីបីល្វែង នៅសល់ខ្លះទុកជាដើមទុនរកស៊ីបានយ៉ាងល្អប្រសើរ»។ លោក ទូច លាភី អតិថិជនមានសំណាងឈ្នះរង្វាន់ធំ ៤០លានរៀល ពីឆ្នោតមហាសំណាង បានបង្ហាញអារម្មណ៍យ៉ាងក្តុកក្តួល និងត្រេកអរជាខ្លាំង ដោយបានឈ្នះរង្វាន់ធំ ពីឆ្នោតមហាសំណាង ព្រមទាំងបានលើកឡើងថា៖«ពិតជារឿងដែលមិននឹកស្មានដល់សូម្បីតែយល់សប្តិ ថាខ្ញុំពិតជាមានសំណាង បានទទួលប្រាក់រង្វាន់ធំ ពីក្រុមហ៊ុនឆ្នោតមហាសំណាង ជាមួយថវិកា៤០លានរៀល ស្មើនឹង ១ម៉ឺនដុល្លារអាមេរិកនោះឡើយ។ ទឹកប្រាក់នេះ ខ្ញុំទុកជាដើមទុនពង្រីកមុខរបរបន្ថែម ផ្គត់ផ្គង់ជីវភាពគ្រួសារឲ្យកាន់តែប្រសើរឡើង នឹងមួយចំណែកទៀតទុកសម្រាប់ពិធីបុណ្យភ្ចុំបិណ្ឌ ដែលនឹងខិតជិតមកដល់ក្នុងពេលខាងមុខនេះ» ។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនឆ្នោតមហាសំណាង គឺជាប្រតិបត្តិករឆ្នោតកម្សាន្តផ្សងសំណាងស្របច្បាប់  ដែលទទួលបានអាជ្ញាបណ្ណ ពីរាជរដ្ឋាភិបាលកម្ពុជា ដើម្បីប្រតិបត្តិការលក់ឆ្នោតឡូតូ ៥ខ្ទង់ ជាមួយរង្វាន់លួងចិត្ត ២ខ្ទង់ និង៣ខ្ទង់ និងឆ្នោតកោសភ្លាម ឈ្នះភ្លាម។ ប្រភេទឆ្នោត កោសភ្លាមឈ្នះភ្លាម មានរង្វាន់យ៉ាងធំសន្ធឹកសន្ធាប់ប្រាក់រង្វាន់រហូតដល់  ៨៨លានរៀល។ លើសពីនេះ ក៏មានប្រភេទឆ្នោតដែលកំពុងពេញនិយមគាំទ្រយ៉ាងខ្លាំងនៅលើទីផ្សារ មានដូចជា ឆ្នោតកោសយាយសំក្តីស្រមៃ ឆ្នោតកោសយាយសំយាយសយ ឆ្នោតកោសសប្បាយកោស ឆ្នោតកោសឃ្មុំមាស ឆ្នោតកោសបាល់ទាត់ពិភពលោក និងប្រភេទឆ្នោតកោសដទៃផ្សេងៗទៀត។ ឆ្នោតមហាសំណាងមា នកេរិ៍្តឈ្មោះល្បីល្បាញ ទទួលបានការគាំយ៉ាងខ្លាំង ជាមួយការកម្សាន្តសប្បាយផ្សងសំណាងពីសំណាក់មហាជន ក្នុងប្រទេសកម្ពុជា។ ឆ្នោតមហាសំណាង មិនត្រឹមតែផ្តល់ជូននូវភាពរីករាយមួយមុខតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមចំណែកក្នុងសកម្មភាពសង្គម ចាប់តាំងពីចាប់ដំណើរការអាជីវកម្មមកដល់ពេលនេះ ដែលមានសកម្មភាពជាច្រើនដូចជា កម្មវិធីមូលនិធិមហាសំណាង និងកម្មវិធីផ្សេងៗទៀត។ បច្ចុប្បន្នក្រុមហ៊ុនឆ្នោតមហាសំណាង បាន និងកំពុងចូលរួមសកម្មភាពសប្បុរសធម៌សង្គម ដោយមានការសហការជាមួយក្រុមហ៊ុន Davitra Coulsulting Cambodia ក្នុងការផ្តល់ប្រឹក្សាពិគ្រោះយោបល់ដោយឥតគិតថ្លៃ ជូនដល់សិស្សានុសិស្ស និងនិស្សិតកម្ពុជា យកអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេស ជាមួយការផ្សព្វផ្សាយ  ព័ត៌មានតាមរយៈកម្មវិធី«ប្រគុំតន្ត្រីអាហារូបករណ៍មហាសំណាង» វិទ្យុ វីដេអូអប់រំខ្លីៗ និងកម្មវិធីផ្សេងៗទៀត។ ក្រុមហ៊ុនឆ្នោតមហាសំណាង នឹងបន្តចូលរួមចំណែកក្នុងសង្គម និងក្នុងសហគមន៍ដែលមានប្រតិបត្តិការឆ្នោតមហាសំណាង។ ស្របពេលដែលបុណ្យភ្ជុំបិណ្ឌកាន់តែខិតជិតមកដល់ ក្រុមហ៊ុនឆ្នោតមហាសំណាង សូមជូនពរដល់ប្រជាជនកម្ពុជា ជួបតែសេចក្តីសុខ ការធ្វើដំណើរទៅទីជិតឆ្ងាយប្រកបដោយសុខសុវត្ថិភាព និងជាពិសេសជូនពរអតិថិជនមានសំណាងល្អឈ្នះរង្វាន់ធំក្នុងពេលឆាប់ៗ៕ រង្វាន់ធំៗ ៤០លានរៀល និង ៨៨លានរៀល ពីឆ្នោតមហាសំណាងនៅមានជាច្រើនរង្វាន់ទៀតកំពុងរង់ចាំអតិថិជនមហាសំណាង!!! ឆ្នោតមហាសំណាង ទឹកច្រើន ឈ្នះច្រើន! សំរាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងកញ្ញា ជិន និកា ប្រធានផ្នែកទំនាក់ទំនងសាធារណៈ តាមរយៈលេខទូរស័ព្ទ 015 959 776 ឬ ទំនាក់ទំនងមកកាន់ក្រុមហ៊ុនខ្មែរមហាសំណាងតាមរយៈលេខទូរស័ព្ទ 070 / 093 / 098 / 068 / 099 235 235 ឬទំព័រហ្វេសប៊ុកKTV Lottery ឬវេបសាយ www.ktvlottery.com៕ (អត្ថបទពាណិជ្ជកម្ម)  
រង្វាន់ធំឆ្នោតកោសឈ្មោះថា«ឃ្មុំមាស» ចំនួន40លានរៀលជាលុយសុទ្ធ ពីឆ្នោតមហាសំណាង ទឹកច្រើន ឈ្នះច្រើន បានទៅលើអតិថិជនមានឈ្មោះ លោក ទូច លាភី រស់នៅផ្ទះ37 ផ្លូវ 222 ភូមិសែនសុខទី4 សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ អតិថិជនរូបនេះ បានឈ្នះរង្វាន់ធំលុយសុទ្ធដល់ទៅ ៤០លានរៀលនេះ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩។
ក្រុមហ៊ុន Origin Energy ដែលធ្វើប្រតិបត្តិការនៅរោងចក្រផលិតថាមពលដោយធ្យូថ្មប្រាប់វិនិយោគិនខ្លួនថា តម្លៃទាបនៃថាមពលកកើតឡើងវិញ បានធ្វើឱ្យប៉ះពាល់ដល់ការលក់ថាមពលបានមកពីធ្យូងថ្ម ដែលនេះនាំឱ្យមានការបិទរោងចក្រ Eraring ដែលជារោងចក្រផលិតថាមពលដ៏ធំនៅភាគខាងជើងទីក្រុងស៊ីដនី។   បច្ចុប្បន្ន រោងចក្រនេះមានម៉ាស៊ីនបំប្លែងធ្យូងថ្មទៅជាថាមពល៧២០មេហ្គាវ៉ាត់ចំនួន ៤ និងម៉ាស៊ីនភ្លើងដើរដោយប្រេងម៉ាស៊ូតទំហំ៤២មេហ្គាវ៉ាត់មួយ ដែលផ្គត់ផ្គង់ថាមពលដល់រដ្ឋ New South Wales។ រដ្ឋ New South Wales ជារដ្ឋមួយរបស់អូស្ត្រាលីដែលមានប្រជាជនច្រើនជាងគេ និងប្រើប្រាស់ថាមពលអគ្គិសនីប្រមាណមួយភាគបួននៃថាមពលដែលបានប្រើប្រាស់សរុបនៅអូស្ត្រាលី។   ពាក់ព័ន្ធនឹងការបិទរោងចក្រនេះ នាយកប្រតិបត្តិក្រុមហ៊ុន Origin Energy លោក Frank Calabria រំពឹងថា រោងចក្រ Eraring អាចនឹងត្រូវបិទនៅពាក់កណ្តាលឆ្នាំ ២០២៥ ខាងមុខ។ លើសពីនេះដែរ លោកក៏បានទទួលស្គាល់ថាការការផ្លាស់ប្តូរនេះ នឹងប៉ះពាល់ដល់បុគ្គលិករាប់រយនាក់ដែលកំពុងធ្វើការ។   «ការពិតគឺសេដ្ឋកិច្ចនៃរោងចក្រផលិតថាមពលពីធ្យូងថ្ម កំពុងស្ថិតនៅក្រោមសម្ពាធកាន់តែខ្លាំងឡើងដោយសារថាមពលកកើតឡើងវិញមានតម្លៃទាប រួមមានថាមពលពន្លឺព្រះអាទិត្យ ខ្យល់ និងអាគុយជាដើម»។ លោក Calabria បានលើកឡើងបែបនេះនៅថ្ងៃទី១៧ ខែកុម្ភៈ។   គួរបញ្ជាក់ថា រោងចក្រ Eraring បានដំណើរការអស់រយៈពេលជិត៤០ ឆ្នាំមកហើយ ខណៈកន្លងមកត្រូវបានរំពឹងថា នឹងបិទដំណើរការនៅឆ្នាំ២០៣២ ឯណោះ។ Eraring គឺជារោងចក្រថាមពលដើរដោយធ្យូងថ្មដ៏ធំបំផុតក្នុងចំណោមរោងចក្រដែលនៅសេសសល់ទាំង១៦ ដែលផ្គត់ផ្គង់ថាមពលក្នុងទីផ្សារក្នុងស្រុក។ ក្រៅតែពីរោងចក្រ Eraring រោងចក្រ៧ផ្សេងទៀត ក៏គ្រោងនឹងបិទនៅឆ្នាំ២០៣៥ផងដែរ ខណៈរោងចក្រថាមពលដើរដោយធ្យូងថ្មចុងក្រោយនឹងបិទនៅឆ្នាំ២០៥១។    បើទោះបីជាង៦០ភាគរយនៃថាមពលរបស់អូស្រ្តាលីផលិតចេញពីធ្យូងថ្មក្តី ចំនួននេះបានធ្លាក់ចុះពីការប្រើប្រាស់សរុប៨៧ភាគរយនៅឆ្នាំ២០០៦។ អូស្ត្រាលីជាប្រទេសផលិតធ្យូងថ្ម ធំជាងគេមួយលើពិភពលោក។ លើសពីនេះដែរ ការនាំចេញធ្យូងថ្មក៏ជាប្រភពចំណូលដ៏សំខាន់មួយរបស់អូស្រ្តាលីផងដែរ៕  
រោងចក្រផលិតថាមពលពីធ្យូងថ្មដ៏ធំបំផុតរបស់អូស្ត្រាលី គ្រោងនឹងបិទនៅឆ្នាំ២០២៥ ខាងមុខ។ ការបិទនេះ មានរយៈពេលលឿនជាងការគ្រោងទុក៧ឆ្នាំ។ បើតាមការប្រកាសរបស់ប្រតិបត្តិកររោងចក្រនៅថ្ងៃទី១៧ ខែកុម្ភៈ រោងចក្រនេះលែងដំណើរការដោយសារថាមពលកកើតឡើងវិញបច្ចុប្បន្នមានតម្លៃទាប។
  អតីតម្ចាស់ពាន់រង្វាន់ណូបែលសន្តិភាព លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានឃុំខ្លួន ចាប់តាំងពីពេលយោធាធ្វើរដ្ឋប្រហារកាលពីដើមខែកុម្ភៈកន្លងទៅ បន្ទាប់ពីបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) របស់លោកស្រីស៊ូជី បានឈ្នះឆ្នោត កាលពីខែវិច្ឆិកា ឆ្នាំ២០២០។ បន្ទាប់ពីទម្លាក់ចេញពីតំណែង លោកស្រីស៊ូជី បានរងបទចោទជាច្រើន ក្នុងនោះការចោទអំពើពុករលួយ, ការក្លែងបន្លំសំឡេងឆ្នោត, ការបំពានច្បាប់គ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ និងបំពានវិធានគ្រប់គ្រងជំងឺឆ្លងជាដើម។    ពាក់ព័ន្ធនឹងបទចោទនេះ តុលាការក្នុងរដ្ឋធានី ណៃពិដោ ដែលត្រូវបានរំពឹងថាចេញសាលក្រមលើលោកស្រីស៊ូជី នៅថ្ងៃទី៣០ ខែវិច្ឆិកា បានសម្រេចលើកពេល។ សាលក្រមមួយនេះ មានទាក់ទិននឹងបទញុះញង់ និងរំលោភលើវិធានការរឹតបន្តឹង ក្នុងបរិបទជំងឺកូវីដ-១៩។ មិនតែប៉ុណ្ណោះ លោកស្រីស៊ូជី ក៏ប្រឈមជាប់ពន្ធនាគាររយៈពេលពីរឆ្នាំ ពីបទញុះញង់លើសេចក្តីថ្លែងការណ៍ប្រឆាំងរដ្ឋប្រហារផងដែរ ក្រោយគណបក្ស NLD បានចេញសេចក្តីថ្លែងការណ៍ប្រឆាំងរដ្ឋប្រហារនាពេលកន្លងទៅ។   សាលក្រមនោះ ត្រូវបានពន្យារពេលរហូតដល់ថ្ងៃទី៦ ខែធ្នូ ដែលជាថ្ងៃលោកស្រី អ៊ុងសាន ស៊ូជីនឹងត្រូវស្តាប់សាលក្រមលើបទចោទចំនួនពីរករណីផ្សេងទៀត ពាក់ព័ន្ធនឹងការប្រើប្រាស់វិទ្យុទាក់ទងខុសច្បាប់។យោធាមីយ៉ាន់ម៉ា មិនបានបញ្ជាក់ពីហេតុផលលើការពន្យារពេលនោះឡើយ ប៉ុន្តែអ្នកសង្កេតការណ៍ជឿជាក់ថា លោកស្រីនឹងត្រូវបានរកឃើញថាមានពិរុទ្ធ ព្រោះតុលាការមីយ៉ាន់ម៉ាស្ថិតក្រោមការគ្រប់គ្រងរបស់ របបសឹក។    ស្របគ្នានេះ មេដឹកនាំស៊ីវិលជាច្រើនរូបផ្សេងទៀត ក៏ត្រូវប្រឈមនឹងបទចោទមួយចំនួនផងដែរ។ លោក Win Myint  ប្រធានាធិបតីមីយ៉ាន់ម៉ា ដែលត្រូវបានទម្លាក់ចេញពីតំណែង និងអភិបាលក្រុងណៃពិដោ លោក Myo Aung ជាជនជាប់ចោទក្នុងសំណុំរឿងញុះញង់ និងវិធានទប់ស្កាត់ជំងឺកូវីដ-១៩។    មិនតែប៉ុណ្ណោះ ប្រធានគណៈកម្មការបោះឆ្នោតសហព័ន្ធ (UEC)ដែលត្រូវបានទម្លាក់ចេញពីតំណែង លោក Hla Thein រួមទាំងសមាជិកពីររូបផ្សេងទៀត ត្រូវបានបញ្ជូនទៅដាក់ពន្ធនាគា។ យ៉ាងណាមិញ គេមិនទាន់ដឹងច្បាស់ឡើយ ថាតើអ្នកទាំងបីរូបនោះ រងបទចោទអ្វី។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Irrawaddy។    គួររំលឹកថា បន្ទាប់ពីរដ្ឋប្រហារកើតឡើង បាតុករមីយ៉ាន់ម៉ាជាច្រើនពាន់នាក់ បានចេញមកបាតុកម្ម ដើម្បីឱ្យដោះលែង លោកស្រីស៊ូជី និងរៀបចំរដ្ឋាភិបាលស៊ីវិលឡើងវិញ។ បាតុកម្មនោះ បានឈានទៅដល់ការប៉ះទង្គិចជាមួយកម្លាំងប៉ូលិសមីយ៉ាន់ម៉ា។ មនុស្សយ៉ាងហោចណាស់ ១ពាន់នាក់ ត្រូវបានសម្លាប់ ខណៈមនុស្សជាច្រើនពាន់នាក់ផ្សេងទៀត ត្រូវបានចាប់ខ្លួន៕ 
តុលាការដែលគ្រប់គ្រងដោយយោធាមីយ៉ាន់ម៉ា បានសម្រេចពន្យារពេលចេញសាលក្រមដំបូងលើ លោកស្រី អ៊ុងសាន ស៊ូជី ដែលត្រូវបានទម្លាក់ចេញពីតំណែង ក្នុងរដ្ឋប្រហារកាលពីដើមខែកុម្ភៈកន្លងទៅ។ សាលក្រមដែលបានគ្រោងចេញនៅថ្ងៃទី៣០ ខែវិច្ឆិកា ត្រូវបានពន្យារ ទៅប្រកាសនៅដើមខែធ្នូវិញ។
  ឥណ្ឌូណេស៊ីដែលជាប្រទេសនាំចេញប្រេងដូងធំជាងគេលើពិភពលោក បានផ្អាកនាំចេញប្រេងដូងតាំងពីថ្ងៃទី២៨ ខែមេសា ដើម្បីគ្រប់គ្រងការកើនឡើងតម្លៃប្រេងចម្អិនអាហារក្នុងស្រុក។ ប្រធានាធិបតីឥណ្ឌូណេស៊ីលោក ចូកូ វីដូដូ បានដាក់បម្រាមការនាំចេញនេះ បន្ទាប់ពីគោលនយោបាយផ្សេងៗមិនអាចទប់ទល់នឹងការឡើងថ្លៃទំនិញប្រើប្រាស់ក្នុងផ្ទះចាំបាច់បាន។    ការបិទនាំចេញនេះធ្វើឱ្យខាតបង់ដល់ប្រាក់ចំណូលរបស់កសិករឥណ្ឌូណេស៊ី ស្របពេលតម្រូវការប្រេងដូងធ្លាក់ចុះ ហើយតម្លៃក៏កាន់តែថយចុះដែរ។ យោងតាមសេចក្តីថ្លែងការណ៍របស់ក្រុមកសិករខ្នាតតូច APKASINDO ចាប់តាំងពីការប្រកាសហាមឃាត់ការនាំចេញមក តម្លៃដូងប្រេងបានធ្លាក់ចុះ៧០ភាគរយក្រោមតម្លៃទាបបំផុតដែលរដ្ឋាភិបាលបានកំណត់ទៅទៀត។ ទន្ទឹមនឹងនេះ APKASINDO បានប៉ាន់ប្រមាណថា យ៉ាងហោចណាស់ ២៥ភាគរយនៃរោងចក្រផលិតដូងប្រេងបានឈប់ទិញដូងប្រេងពីកសិករ។   ដើរដង្ហែអមជាមួយឡានដឹកទំនិញមួយដែលពោរពេញដោយប្រេងដូង កសិករឥណ្ឌូណេស៊ីរាប់រយនាក់បានប្រមូលផ្តុំគ្នានៅខាងក្រៅក្រសួងសម្របសម្រួលកិច្ចការសេដ្ឋកិច្ចដែលជាក្រសួងដឹកនាំគោលនយោបាយរបស់រដ្ឋាភិបាល ដោយទាមទារឱ្យបញ្ចប់ការបិទនាំចេញប្រេងដូង។ បើតាមក្រុម APKASINDO ក្រុមបាតុករមានគម្រោងដើរដង្ហែទៅកាន់វិមានប្រធានាធិបតីផងដែរ ខណៈការតវ៉ាស្រដៀងគ្នានេះកំពុងធ្វើឡើងនៅ២២ខេត្តផ្សេងទៀត។   «កសិករម៉ាឡេស៊ីពោរពេញដោយស្នាមញញឹម រីឯកសិករឥណ្ឌូណេស៊ីរងទុក្ខ»។ នេះបើតាមស្លាកមួយរបស់អ្នកតវ៉ាដែលសរសេរបែបនេះអំឡុងបាតុកម្មនៅថ្ងៃទី១៧ ខែឧសភា ស្របពេលម៉ាឡេស៊ីជាប្រទេសដែលនាំចេញប្រេងដូងដ៏ធំទីពីរ ហើយមានបំណងនាំចេញប្រេងដូងបន្ថែមដើម្បីបំពេញតម្រូវការទីផ្សារ ក្រោយឥណ្ឌូបិទការនាំចេញ។    ពាក់ព័ន្ធនឹងបញ្ហានេះ រដ្ឋមន្ត្រីកិច្ចការសេដ្ឋកិច្ច លោក Airlangga Hartarto អះអាងថា គោលនយោបាយបិទការនាំចេញប្រេងដូងនៅតែបន្ត ដរាបណាតម្លៃប្រេងចម្អិនអាហារធ្លាក់ចុះដល់០,៩៦ដុល្លារក្នុងមួយលីត្រនៅទូទាំងឥណ្ឌូនេស៊ី។ យ៉ាងណាមិញ យោងតាមទិន្នន័យរបស់ក្រសួងពាណិជ្ជកម្ម តម្លៃប្រេងចម្អិនអាហារនៅឥណ្ឌូណេស៊ីគិតត្រឹមថ្ងៃទី១៣ ខែឧសភាមានតម្លៃជាមធ្យម១,១៨ដុល្លារ ក្នុងមួយលីត្រ៕    
ប្រជាជនឥណ្ឌូណេស៊ីដែលប្រកបរបរកសិកម្មតូចតាចរាប់រយនាក់ នៅថ្ងៃទី១៧ ខែឧសភា បានធ្វើបាតុកម្មនៅរដ្ឋធានីហ្សាកាតា និងផ្នែកផ្សេងៗទៀតនៃប្រទេស ដោយទាមទារឱ្យរដ្ឋាភិបាលបញ្ចប់ការបិទនាំចេញប្រេងដូង។ វិធានការនេះធ្វើឱ្យប្រាក់ចំណូលរបស់ពួកគេធ្លាក់ចុះយ៉ាងខ្លាំង។
បញ្ហាសុខភាពផ្លូវចិត្តត្រូវបានយកចិត្តទុកដាក់កាន់តែខ្លាំងជាងមុនដោយសភាអាមេរិកនាពេលថ្មីនេះ បន្ទាប់ពីលោក Chris Murphy សមាជិកព្រឹទ្ធសភាម្នាក់ប្រចាំរដ្ឋ Connecticut មកពីគណបក្សប្រជាធិបតេយ្យ បានស្នើឲ្យមានការតាក់តែងច្បាប់មួយស្តីអំពីសុខភាពផ្លូវចិត្ត។ សេចក្តីស្នើច្បាប់នេះដែលមានឈ្មោះថា The 21st Century Cures Act ត្រូវបានព្រឹទ្ធសភាអនុម័តកាលពីដើមខែធ្នូ ឆ្នាំ២០១៦កន្លងទៅ។ សេចក្តីស្នើច្បាប់នេះនឹងអនុញ្ញាតឲ្យមានការចំណាយថវិកាជាតិចំនួន១ពាន់លានដុល្លារក្នុងរយៈពេលពីរឆ្នាំ ដើម្បីជួយរដ្ឋាភិបាលតាមរដ្ឋលុបបំបាត់ការញៀនអាភៀន ហើយទប់ស្កាត់ និងព្យាបាលជំងឺផ្លូវចិត្ត។ សមាជិកព្រឹទ្ធសភារូបនេះ នឹងជួបពិភាក្សាជាមួយនឹងសហគមន៍ពលរដ្ឋជនជាតិភាគតិចមកពីប្រទេសកម្ពុជា ឡាវ និងវៀតណាមនៅរដ្ឋ Connecticut នៅថ្ងៃសៅរ៍ ទី៤ ខែមីនាខាងមុខនេះ ដើម្បីពន្យល់អំពីសេចក្តីស្នើច្បាប់នេះ និងដើម្បីស្វែងយល់បន្ថែមលើតម្រូវការរបស់ពលរដ្ឋនៃសហគមន៍អាស៊ីអាគ្នេយ៍។ លោកស្រី Mary F. Scully ប្រធានគម្រោងនៃសមាគមគាំទ្រសុខភាពខ្មែរ នៅរដ្ឋ Connecticut ដែលបានផ្តល់សេវាថែទាំសុខភាពដល់ពលរដ្ឋខ្មែរ និងពលរដ្ឋអាស៊ីអាគ្នេយ៍អស់រយៈពេលជាង២០ឆ្នាំមកនេះ បានឲ្យដឹងថា គោលបំណងសំខាន់របស់សហគមន៍ក្នុងការជួបពិភាក្សាជាមួយសមាជិកព្រឹទ្ធសភាលោក Chris Murphy គឺដើម្បីសួរសំណួរដ៏សំខាន់មួយដែលផ្តោតលើការខ្វះការគាំពារពីរដ្ឋាភិបាលខាងសុខភាពផ្លូវចិត្តរបស់សហគមន៍ភាគតិចនេះ។ លោកស្រីថ្លែងថា៖ «យើងនឹងពិភាក្សាជាមួយលោកព្រឹទ្ធសភាអំពីការខ្វះទិន្នន័យស្រាវជ្រាវខាងសុខភាពផ្លូវចិត្តនៃសហគមន៍យើង។ យើងត្រូវការអ្នកជំនាញខាងសុខភាពនៅតាមសហគមន៍។ ហើយយើងត្រូវការសេវាភាសាបកប្រែប្រសើរជាងនេះ។ យើងក៏ចង់សួរថា តើថវិកាដែលទទួលបានពីការស្នើច្បាប់សុខភាពផ្លូវចិត្តនេះនឹងមកដល់សហគមន៍របស់យើងដោយរបៀបណា»។ លោកស្រី Mary Scully បានបន្ថែមទៀតថា សហគមន៍ជនជាតិភាគតិចខ្មែរ ឡាវ និងវៀតណាមនៅសហរដ្ឋអាមេរិក ដែលភាគច្រើនបានឆ្លងកាត់សង្គ្រាម និងអំពើប្រល័យពូជសាសន៍ គឺជាក្រុមមនុស្សដែលមានអត្រាជំងឺផ្លូវចិត្ត ជំងឺបាក់ស្បាត និងជំងឺតានតឹងផ្លូវចិត្តខ្ពស់ជាងគេបង្អស់។ ក៏ប៉ុន្តែ សេវាថែទាំសុខភាពផ្លូវចិត្តដែលសហគមន៍ភាគតិចនេះទទួលបាននៅមានកម្រិតទាបបំផុត ដោយសារតែខ្វះខាតថវិកាឧបត្ថម្ភដល់អង្គការបម្រើសហគមន៍ និងការខ្វះការយកចិត្តទុកដាក់ខ្លាំងពីអ្នកតាក់តែងច្បាប់អំពីបញ្ហាសុខភាពផ្លូវចិត្តនេះ។ លោកស្រីថ្លែងថា៖ «ដូច្នេះហើយមនុស្សជាច្រើនមិនអាចទទួលបានសេវាសុខភាពផ្លូវចិត្តដ៏ល្អ ហើយអ្នកជំនាញខាងសុខភាពផ្លូវចិត្តក៏មិនទទួលបានប្រាក់បៀរវត្សរ៍ដែលសមស្របសម្រាប់ការងារចម្បងរបស់ពួកគេដែរ»។ ទោះជាយ៉ាងណាក្តី លោក Chris Murphy បានថ្លែងនៅក្នុងសុន្ទរកថារបស់លោកនៅចំពោះមុខព្រឹទ្ធសភានាពេលកន្លងទៅថា សេចក្តីស្នើច្បាប់សុខភាពផ្លូវចិត្តនេះ នឹងពង្រឹងច្បាប់សហព័ន្ធដើម្បីឲ្យក្រុមហ៊ុនធានារ៉ាប់រងសុខភាពអាមេរិក ផ្តល់សេវាសុខភាពខាងរូបរាងកាយ និងសុខភាពផ្លូវចិត្តឲ្យស្មើភាពគ្នា។ លោកថា «ពលរដ្ឋនឹងទទួលបានការថែទាំសុខភាពបន្ថែមទៀត និងកាន់តែល្អជាងមុន»។ ទាក់ទងនឹងបញ្ហាសុខភាពផ្លូវចិត្តនេះ VOA បានរាយការណ៍នាពេលកន្លងទៅថា បញ្ហាសុខភាពផ្លូវចិត្តមានពាក់ព័ន្ធគ្នានឹងជំងឺខាងសុខភាពរូបរាងកាយ។ បើធៀបនឹងពលរដ្ឋអាមេរិកទូទៅ ពលរដ្ឋខែ្មរអាមេរិកាំងអាចមានអត្រាជំងឺទឹកនោមផ្អែមប្រភេទទី២ទ្វេដង  មានអត្រាភាពតានតឹងផ្លូវចិត្តប្រាំពីរដង និងមានអត្រាជំងឺបាក់ស្បាត១៥ដងខ្ពស់ជាងពលរដ្ឋអាមេរិកាំងទូទៅ។ តាមរយៈការជួបពិភាក្សាជាមួយនឹងលោកសមាជិកព្រឹទ្ធសភា Chris Murphy នៅថ្ងៃសៅរ៍ខាងមុខនេះ លោកស្រី Mary Scully ដែលជាអ្នកជំនាញសុខភាពផ្លូវចិត្តម្នាក់នៅក្នុងសហគមន៍ សង្ឃឹមថា នឹងមានការផ្តល់ថវិកាឧបត្ថម្ភដល់អង្គការសុខភាពតាមសហគមន៍ និងដល់អ្នកជំនាញសុខភាពផ្លូវចិត្តប្រសើរជាងនេះ ជាពិសេសដល់សហគមន៍ជនជាតិភាគតិចអាស៊ីអាគ្នេយ៍៕ សូមចុចទៅប្រភពដើម VOA ត្រង់នេះ
វ៉ាស៊ីនតោន ៖ នៅរដ្ឋ Connecticut ក្រុមពលរដ្ឋជនជាតិភាគតិចដែលមានដើមកំណើតមកពីប្រទេសកម្ពុជា ឡាវ និងវៀតណាមប្រមាណ១០០នាក់ នឹងជួបពិភាក្សាជាមួយនឹងសមាជិករដ្ឋសភាម្នាក់ប្រចាំរដ្ឋ ដើម្បីពិភាក្សាអំពីបញ្ហាសុខភាពផ្លូវចិត្តដែលសហគមន៍នេះបានឆ្លងកាត់។ ការជួបពិភាក្សានេះនឹងធ្វើឡើងនៅថ្ងៃសៅរ៍ ទី៤ខាងមុខនេះ។
  អត្ថបទទាក់ទង   World Cup៖ Lippi លាលែងពីតំណែងលើកទី២ ក្រោយចិនឃ្លាតពីកៅអីស្វ័យប្រវត្តិទៅវគ្គបន្ត  លោក Li ដែលជាអតីតខ្សែបម្រើក្រុមជម្រើសជាតិចិន បានឡើងទៅជំនួសតំណែងលោក Marcello Lippi ដែលដឹកនាំក្រុមចាញ់ស៊ីរី ២-១ ក្នុងការប្រកួតវគ្គជម្រុះ World Cup 2020 ជុំទី២កន្លងមក។ យ៉ាងណាក៏ដោយ លោក Li បញ្ជាក់ថាកិច្ចសន្យាដំបូងរបស់ខ្លួនគឺមានរយៈពេលត្រឹមកន្លះឆ្នាំប៉ុណ្ណោះ។   ភារកិច្ចចម្បងរបស់គ្រូជនជាតិចិនវ័យ៤២ឆ្នាំនេះ គឺធ្វើយ៉ាងណាដើម្បីនាំក្រុមឈានដល់ការប្រកួតពានរង្វាន់កីឡាបាល់ទាត់ពិភពលោក World Cup នៅកាតា ឆ្នាំ ២០២២ ឲ្យបាន។ ស្របតាមគោលការខាងលើនេះ ប្រធានាធិបតីចិន ស៊ីជីន ភីង ក៏ចង់ឲ្យ ប្រទេសដែលមានប្រជាជនច្រើនជាងគេលើលោកមួយនេះដឹកនាំធ្វើជាម្ចាស់ផ្ទះ World Cup និងសង្ឃឹមអាចឈ្នះពានពិភពលោកនេះបាននៅថ្ងៃណាមួយ។   លោក Li ដែលធ្លាប់ជាជំនួយការម្នាក់របស់ Lippi ដែរនោះ បានអះអាងក្នុងសន្និសីទកាសែតដំបូងរបស់លោកថា៖« ខ្ញុំចំណាយពេល ៣៥ ឆ្នាំតាំងពីក្មេងមិនទាន់លេងបាល់ទាត់ រហូតមកដល់សព្វថ្ងៃបានក្លាយជាគ្រូបង្វឹកក្រុមជម្រើសជាតិចិន។ ខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់។ ខ្ញុំអាចនិយាយដោយមោទកភាពចំពោះកូនៗរបស់ខ្ញុំ ថា ឪពុករបស់កូនមានសុបិនក្លាយជាការពិតហើយ»។   ក្នុងការប្រកួតជម្រុះ World Cup ជុំទីពីរតំបន់អាស៊ី ចិនឈរនៅចំណាត់ថ្នាក់ទី ២ ពូល A មាន៧ពិន្ទុ តាមពីក្រោយស៊ីរីដែលឈរកំពូលតារាងមាន១៥ពិន្ទុ។ មានតែក្រុមកំពូលៗ ក្នុងពូលនីមួយៗប៉ុណ្ណោះ ដែលឆ្លងទៅវគ្គបន្ទាប់ដោយស្វ័យប្រវត្តិ ខណៈក្រុមលេខ២ ត្រូវជម្រុះបន្ត។   ជំនួបបន្ទាប់ដែលជាការប្រកួតលើកទី៥ ចិនត្រូវទទួលភ្ញៀវម៉ាល់ឌីវ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០៕
អតីតខ្សែបម្រើ Everton លោក Li Tie នៅថ្ងៃទី៥ ខែមករា និយាយថាលោកមានក្តីសុបិនតាំងពីកុមារក្នុងការក្លាយជាគ្រូបង្វឹករបស់ក្រុមកីឡាបាល់ទាត់ជម្រើសជាតិចិន។ សុបិនបានក្លាយជាការពិតហើយ លោក Li ត្រូវបានតែតាំងជាគ្រូបង្គោលរបស់ក្រុមចិននៅអាយុ៤២ឆ្នាំ។ លោក Li ត្រូវទទួលភារកិច្ចសំខាន់ក្នុងការនាំចិនទៅកាន់ World Cup 2022 នៅកាតា។
ការសិក្សានេះមានការចូលរួមពីមនុស្សអាយុចាប់ពី ១៨ ទៅ៣០ឆ្នាំចំនួន ១៦០នាក់ ហើយក៏បានបង្ហាញថា ការដែលឲ្យពួកគេញ៉ាំថ្នាំជាតិកាហ្វេអ៊ីន ២០០មីលីក្រាម ដែលស្មើនឹងកាហ្វេចាស់ ២កែវ បានជម្រុញដល់សមត្ថភាពក្នុងការចង់ចាំរបស់ខុសៗគ្នាមួយថ្ងៃក្រោយពីសិក្សាអំពីវារួច។ យ៉ាងណាមិញ វាមិនមានឥទ្ធីពលជម្រុញអ្វីត្រូវបានគេរកឃើញនៅពេលរំលឹកដល់អ្វីដែលសម្គាល់ដឹងនៅរយៈពេលមួយថ្ងៃមុន និងមកប្រើនៅពេលថ្ងៃថ្មីឡើយ ដូច្នេះការជម្រុញដល់ការចងចាំគឺមិនអាចជាប់លាប់ល្អឡើយ។ រឿងនេះប្រហែលជាសញ្ញាមួយដែលបញ្ជាក់ថា ជាតិកាហ្វេអ៊ីនជម្រុញដល់ការចងចាំតាមរបៀបពិសេសបំផុតវិញ។ ការសិក្សានេះមិនបានបញ្ជាក់ថា ជាតិកាហ្វេអ៊ីនមានឥទ្ធិពលខ្លាំងបែបណាទៅលើការរៀនសូត្ររបស់ក្មេងឡើយ ឬជាតិកាហ្វេអ៊ីនអាចជម្រុញដល់សមត្ថភាពចងចាំរបស់មនុស្សចាស់ដូចជាជំងឺភ្លេចភ្លាំងពេលចាស់ជរាឬអត់ឡើយ។ លទ្ធផលទាំងនេះត្រូវការបញ្ជាក់បន្ថែមពីការស្រាវជ្រាវផ្សេងៗទៀត។ បើសិនជាអ្នកនឹងមានការប្រឡងដ៏ធំមួយនៅពេលខាងមុខ យកល្អគួរតែញ៉ាំទឹកសាបធម្មតាវិញទៅ។ ជាតិកាហ្វេអ៊ីនអាចមានផលរំខានដូចជា ភ័យខ្លាច មិនអាចសម្រាកបាន និងថប់អារម្មណ៍លើមនុស្សមួយចំនួន។ អត្ថប្រយោជន៍របស់វាគឺមិនច្រើនជាងការប្រឈមមុខឡើយ៕ ត្រួតពិនិត្យដោយ www.health.com.kh
សារព័ត៌មាន The Independent បានឲ្យដឹងថា អាថ៌កំបាំងក្នុងការប្រឡងឲ្យជាប់គឺត្រូវញ៉ាំកាហ្វេ Espresso មួយកែវក្រោយពីរំលឹកមេរៀនរួច។ ប៉ុន្តែខណៈពេលដែលការសិក្សានេះបានរាយការអំពីអ្វីដែលបានរកឃើញទៅលើទំនាក់ទំនងការញ៉ាំជាតិកាហ្វេអ៊ីន និងការជម្រុញដល់ការចងចាំ តែឥទ្ធិពលរបស់វាដូចជាមិនសូវល្អឡើយ។
«មីស៊ីលឆ្លាតគួរតែហោះសំដៅក្រុមភេរវជន មិនមែនរដ្ឋាភិបាលស្របច្បាប់នៅស៊ីរីដែលបានប្រឹងប្រែងច្រើនឆ្នាំដើម្បីកម្ចាត់ភេរវជនអន្តរជាតិលើទឹកដីខ្លួនឡើយ»។ នេះជាការបញ្ជាក់អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova ឆ្លើយតបនឹងការព្រមានរបស់ប្រធានាធិបតីអាមេរិកនៅថ្ងៃពុធទី ១១ ខែមេសា។    យោងតាមតាមសេចក្តីប្រកាសព័ត៌មានក្រសួងការបរទេសរុស្ស៊ីផ្សាយតាមបណ្តាញសង្គមហ្វេសប៊ុក មន្ត្រីក្រសួងការបរទេសខាងលើបានអះអាងបន្ថែមទៀតថា អាមេរិកទំនងជាព្យាយាមបំផ្លាញភស្តុតាងតាមរយៈការបង្អាក់ដំណើរស្រាវជ្រាវ និងស៊ើបអង្កេតឲ្យបានច្បាស់លាស់ថា តើអ្នកណាជាអ្នកប្រើប្រាស់អាវុធគីមីពិតនោះ។ ក្រុមស្វែងរកការពិតរបស់អង្គការហាមឃាត់អាវុធគីមី (OPCW) នឹងធ្វើដំណើរទៅកាន់ក្រុងឌូម៉ា តាមការស្នើសុំរបស់រដ្ឋាភិបាលក្រុងដាម៉ាសនៅពេលខាងមុខនេះផង។     លោកស្រី Zakharova បន្ថែមដូច្នេះ៖« តើក្រុមការងារអង្គការ OPCW បានដឹងទេថា មីស៊ីលឆ្លាតរបស់អាមេរិកនឹងអាចកម្ទេចរាល់ភស្តុតាងពាក់ព័ន្ធការប្រើប្រាស់អាវុធគីមីនៅក្នុងទីតាំងកើតហេតុនោះ? ឬក៏វាជាគម្រោងការមួយដែលគេធ្វើឡើងដើម្បីបិតបាំងរាល់ការវាយប្រហារអាវុធគីមីដែលគេប្រឹងបង្កើតឡើងមកនោះដើម្បីដាក់បន្ទុកលើរដ្ឋាភិបាល និងធ្វើយ៉ាងណាឲ្យក្រុមស៊ើបអង្កេតស្វែងរកការពិតមិនបាន?»។   នៅថ្ងៃពុធទី ១១ ខែមេសា លោក ដូណាល់ ត្រាំ បានបង្ហោះសារតាមគណនី Twitter ផ្លូវការរបស់ខ្លួនដោយគំរាមរុស្ស៊ី និងឲ្យរុស្ស៊ីត្រៀមខ្លួនទទួលមីស៊ីលអាមេរិកដែលល្អ ថ្មី និងឆ្លាត ដែលផ្លោងចូលស៊ីរីឆាប់ៗនេះ។ មេដឹកនាំអាមេរិកនេះចេញផ្គើនរុស្ស៊ី ក្រោយពេលដែលឯកអគ្គរដ្ឋទូតអាមេរិកប្រចាំលីបង់ បានប្រកាសថា រុស្ស៊ីនឹងបាញ់ទម្លាក់រាល់មីស៊ីលដែលហោះចូលទឹកដីស៊ីរីផងនោះ៕
រុស្ស៊ី និងអាមេរិកឈានដល់កើតសង្គ្រាមពាក្យសម្តីជាមួយគ្នាក្រោយអាមេរិកប្រកាសថាខ្លួននឹងចាត់វិធានការប្រឆាំងរបបដឹកនាំស៊ីរីដែលត្រូវគេចោទប្រកាន់រឿងប្រើប្រាស់អាវុធគីមីនៅក្រុងឌូម៉ាកាលពីសប្តាហ៍មុន។ វ៉ាស៊ីនតោនគំរាមរុស្ស៊ីឲ្យត្រៀមទទួលមីស៊ីលខ្លួន ខណៈដែលមូស្គូតបវិញថា មីស៊ីលឆ្លាតមិនដែលបាញ់ផ្លោងលើរដ្ឋាភិបាលស្របច្បាប់។
  ក្នុងចំណោមអ្នកវិជ្ជមានទាំង ១៤៦នាក់ មាន១១៣នាក់ មានអាសយដ្ឋាននៅសង្កាត់ប៉ោយប៉ែត, ១៤នាក់ នៅសង្កាត់ក្បាលស្ពាន១, ចំនួន១២នាក់, នៅសង្កាត់អូរជ្រៅសង្កាត់បាលិលេយ្យ១ និងសង្កាត់សាមគ្គីមានជ័យ មាន៣ករណីរៀងខ្លួន និង១នាក់ នៅសង្កាត់ផ្សារកណ្តាល  ក្រុងប៉ោយប៉ែត។   ពាក់ព័ន្ធនឹងករណីឆ្លងកូវីដ-១៩នេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានអំពាវនាវដល់ពលរដ្ឋនិងសាធារណជនទាំងអស់ ដែលបានប៉ះពាល់ដោយផ្ទាល់ និងប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ ទាំងនោះ  រួសរាន់ទៅជួបគ្រូពេទ្យ ដើម្បីយកសំណាកធ្វើតេស្តរកកូវីដ-១៩ និងធ្វើចត្តាស័ក នៅតាមផ្ទះរៀងៗខ្លួន។    គិតមកដល់ពេលនេះ កម្ពុជាមានអ្នកកើតកូវីដ-១៩ ចំនួន ២៣២៨២នាក់ ដោយសះស្បើយមាន ១៤៩៥៥នាក់ និងស្លាប់កើនដល់ ១៥៩នាក់៕  
មនុស្ស ១៤៦នាក់ទៀត ត្រូវបានរកឃើញថាមានវិជ្ជមានកូវីដ-១៩ នៅខេត្តបន្ទាយមានជ័យ ដោយជាង១០០នាក់ជាជនបរទេស។ តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ អ្នកវិជ្ជមានទាំងអស់នេះ គឺសុទ្ធតែមានអាសយដ្ឋាននៅក្រុងប៉ោយប៉ែត។
  ភ្នំពេញ៖ ផលប៉ះពាល់ដែលបង្កឡើងពីការរីករាលដាលនៃជំងឺកូវីដ-១៩ បានជំរុញទឹកចិត្តយុវជនខ្មែរសិក្សានៅអាមេរិកម្នាក់ឲ្យផ្ដួចផ្ដើមការគម្រោងមួយដែលផ្តល់ជំនួយចាំបាច់ដល់ពលរដ្ឋមានជីវភាពខ្វះខាតជាពិសេសនៅរាជធានីភ្នំពេញ។ គម្រោងនោះគឺ ផ្តោតសំខាន់លើការជំរុញការបរិច្ចាគនិងចែកជូនម្ហូបអាហារដល់អ្នកខ្វះខាត និងជួយទ្រទ្រង់ការងារសម្រាប់អ្នកធាក់ស៊ីក្លូ ។ គំនិតផ្តួចផ្តើមនេះត្រូវបានបង្កើតឡើងដោយលោក តាំង ហ៊ួងហាវ អាយុ ២១ ឆ្នាំ ជានិស្សិតឆ្នាំទី៣ សិក្សាផ្នែកច្រវាក់ផលិតកម្ម និងការគ្រប់គ្រងប្រតិបត្តិការ នៅសាកលវិទ្យាល័យសាំងថូម៉ាស ក្នុងរដ្ឋមីនីសូតា  ក្នុងពេលដែលលោកកំពុងជាប់ក្នុងប្រទេសកម្ពុជាដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩។    តាមពិតទៅ លោក ហ៊ួងហាវ ត្រឡប់មកកម្ពុជាតាំងពីខែមករា ឆ្នាំ២០២០ ក្នុងគោលបំណងសួរសុខទុក្ខឪពុកម្ដាយ។ ប៉ុន្តែដ្បិតការរីករាយដាលជាសកលនៃជំងឺកូវីដ-១៩ បង្ខំឱ្យរូបលោកត្រូវបន្តសិក្សាពីកម្ពុជាវិញ។   បើតាមការរៀបរាប់របស់លោក ហ៊ួងហាវ គំនិតផ្តួចផ្តើមចែកម្ហូបអាហារជូនអ្នកខ្វះខាតនេះនេះត្រូវបានចាប់ផ្ដើមឡើង ក្នុងពេលលោកចាប់ផ្តើមការងារលើគម្រោងថតរូបមួយមានឈ្មោះ «ជនណាដែលខ្វះខាតបំផុតនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែរស់នៅដោយភាពសប្បាយរីករាយ? » កាលពីចុងឆ្នាំ ២០២០។    ក្រុមមនុស្សដែលលោក ហ៊ួងហាវ គិតដល់មុនគេគឺអ្នកធាក់ស៊ីក្លូ ព្រោះលោកធ្លាប់មានអតីតកាលល្អពីក្មេងជាមួយលោកយាយរបស់លោកដែលជាបុគ្គលចូលចិត្តស៊ីក្លូ និងដែលបានចែកឋានទៅហើយនោះ។    ម្យ៉ាងវិញទៀត និស្សិតរូបនេះបានបញ្ជាក់ថា លោកបានជួបជាមួយលោកតាធាក់ស៊ីក្លូម្នាក់មានអាយុ ៦៨ ឆ្នាំ ហើយលោកតាបានចែករម្លែកនូវរឿងរ៉ាវផ្ទាល់ខ្លួនជាច្រើន។ រឿងទាំងអស់នេះ ជាចំណុចមួយចម្បងដែលបានជំរុញទឹកចិត្តលោកឲ្យចែករម្លែករឿងរ៉ាវទាំងនោះ ក៏ដូចជាស្វះស្វែងរកជំនួយជូនលោកតាតាមរយៈបណ្ដាញសង្គមដែរ។   សម្រាប់រូបខ្លួនលោកផ្ទាល់ដែលជាអ្នកចូលចិត្តថតរូបភាពតាមដងផ្លូវ អ្នកធាក់ស៊ីក្លូមានរឿងរ៉ាវពិសេសច្រើនណាស់ដែលអាចចែករម្លែកជាប្រយោជន៍ដល់មនុស្សទូទៅ ដ្បិតពួកគាត់បានចំណាយពេលវេលាច្រើនដែរដើម្បីស្វែងយល់ពីសង្គម។   លោកហ៊ួងហាវ បានលើកឡើងដូច្នេះ៖ «អ្នកធាក់ស៊ីក្លូគឺមិនមែនត្រឹមតែជាអ្នកធាក់ស៊ីក្លូនោះទេ ប៉ុន្តែពួកគាត់ជាឪពុក លោកពូ និងបុគ្គលដែលពោរពេញទៅដោយរឿងរ៉ាវ។ ពួកគាត់រស់នៅកម្ពុជាអស់រយៈកាលជាច្រើន ពួកគាត់យល់ច្បាស់ពីប្រទេសជាតិ ពីទីក្រុង និងជាមនុស្សមានតម្លៃ មិនមែនត្រឹមតែជាមនុស្សចាស់ជរានោះទេ»។    បង្កើតគម្រោងសហគមន៍ផ្តល់ជំនួយសម្រាប់អ្នកខ្វះខាតដែលមាននិរន្តរភាព យ៉ាងណាមិញ ដោយសារមានបំណងធ្វើឲ្យជំនួយដែលលោកផ្តល់ជូនលោកតា និងអ្នកធាក់ស៊ីក្លូដែលជួបការលំបាកដ៏ទៃទៀតអាចបន្តទៅមុខយូរអង្វែង លោក ហ៊ួងហាវ សម្រេចចិត្តស្វែងរកការសហការពីកន្លែងផ្សេងៗដើម្បីពួតដៃគ្នាចែកអាហារ និងជួយស្វែងរកអតិថិជនឱ្យអ្នកធាក់ស៊ីក្លូទាំងនោះផង។   ដោយហេតុថា បញ្ហាកូវីដបន្តវាយលុកខ្លាំងនៅកម្ពុជាជាពិសេសនៅរាជធានីភ្នំពេញ និស្សិតរូបគិតដល់ការបង្កើតសហគមន៍ផ្តល់ជំនួយមួយដែលមានឈ្មោះថា Local4Local ក្នុងខែមេសាកន្លងទៅ។   បើតាមការពន្យល់ គំនិតផ្តួចផ្តើម Local4Local គឺជាគម្រោងសហគមន៍មួយដែលមានគោលដៅ ចម្បងជួយផ្គត់ផ្គង់ម្ហូបអាហារជារៀងរាល់ថ្ងៃដល់ជនមានជីវភាពខ្វះខាតរស់នៅតាមចិញ្ចើមផ្លូវ និងជួយគាំទ្រជីវភាពរស់នៅរបស់អ្នកធាក់ស៊ីក្លូផងដែរ។   មិនតែប៉ុណ្ណោះទេ គម្រោងLocal4Local ក៏ធ្លាប់បានចូលរួមជួយឧបត្ថម្ភចំណីអាហារដល់អង្គការមួយចំនួន និងក្រុមគ្រួសារខ្វះខាតដែលរស់នៅក្នុងតំបន់បិទខ្ទប់ក្នុងអំឡុងពេលកូវីដវាយលុកខ្លាំងផងដែរ។ នេះបើតាមការលើកឡើងរបស់និស្សិតវ័យ ២១ឆ្នាំ។    ថវិកាដែលលោកទទួលបានពីសប្បុរសជន ក្រៅពីចំណាយលើម្ហូបអាហារក្រៀម និងសម្ភារៈផ្សេងៗ គឺចំណាយទៅលើលោកអ៊ំអាជីវករមួយចំនួនដែលចាត់ចែងចម្អិនម្ហូបជាប្រចាំថ្ងៃសម្រាប់ចែកចាយ។ ម្យ៉ាងវិញទៀត លោកតាដែលធាក់ស៊ីក្លូក៏មានតួនាទីចែកចាយម្ហូបទៅតាមតំបន់ខ្វះខាតនានា ដោយពួកគាត់ទួលបានប្រាក់ខែជាប្រចាំដែរ។  ប្រាក់ខែទាំងនោះគឺជាផ្នែកនៃថវិកាដែលបានពីការឧបត្ថម្ភរបស់សប្បុរសជន ដែលលោក ហ៊ួងហាវ ទទួលបាន។   លោក ហ៊ួង ហាវ រៀបរាប់ថា តាំងពីពេលចាប់ផ្ដើមក្នុងខែមេសាមក គ្រួសារប្រហែល ៨០០ បានទទួលកញ្ចប់ឧបត្ថម្ភកូវីត ខណៈដែលអាហារប្រហែល ១៩,០០០ កញ្ចប់ត្រូវបានចែកជូនបងប្អូនប្រជាពលរដ្ឋដែលខ្វះខាត។   ធុងអាហារចល័តសម្រាប់អ្នកខ្វះខាតស្ថិតក្នុងគម្រោងទាំងប្រាំ  សព្វថ្ងៃនេះ គំនិតផ្តួតផ្តើម Local4Local មានគម្រោងចំនួនបី ដែលកំពុងស្ថិតក្នុងដំណើរការ ខណៈដែលគម្រោងចំនួនពីរផ្សេងទៀត ដែលនឹងត្រូវអនុវត្តនៅពេលខាងមុខ។ នេះជាការពន្យល់របស់យុវជន ហ៊ួងហាវ។   គម្រោងទីមួយគឺ ធុងសហគមន៍ស៊ីក្លូ ដែលមានការចូលរួមពីសមាគមស៊ីក្លូ។ ធុងសហគមន៍ស៊ីក្លូ គឺជាប្រភេទធុងចល័តសម្រាប់ផ្ទុកស្បៀងអាហារ និងសម្ភារៈប្រើប្រាស់ផ្សេងៗ ដែលសប្បុរសជនបរិច្ចាគ។    អ្នកទាំងឡាយណាដែលត្រូវការជំនួយអាចយករបស់របរពីក្នុងធុងស៊ីក្លូនេះដើម្បីប្រើប្រាស់បាន។ អ្វីដែលសំខាន់ លោកតាស៊ីក្លូក៏មានភារកិច្ចជួយយករបស់របរនៅក្នុងធុងទៅចែកចាយដល់ប្រជាជនក្រីក្រមួយចំនួន តាមទីតាំងផ្សេងៗគ្នាផងដែរ។   លោក ហ៊ួងហាវ បានពន្យល់ដូច្នេះ«គោលបំណងនៃធុងអាហារចល័តនេះគឺដើម្បីជំរុញឱ្យមានទឹកចិត្តធ្វើល្អ និងការសាមគ្គីគ្នានៅក្នុងសង្គម។ នរណាក៏អាចបរិច្ចាគបានដែរ តិចក្ដី ច្រើនក្ដី គឺសុទ្ធតែជាទឹកចិត្តរបស់បងប្អូនគ្នាយើង ជួយគ្នាទៅវិញទៅមក»។   ពេលសាកសួរថា ពីប្រភពនៃគំនិតក្នុងការបង្កើតគម្រោងដូចជាធុងចល័តជួយជនក្រីក្រនេះ លោក ហ៊ួងហាវ បានរៀបរាប់ថា លោកបានឃើញធុងអាហារចល័តសាធារណៈបែបនេះនៅសហរដ្ឋអាមេរិក និងក្នុងសកលវិទ្យាល័យរបស់លោក។ វាផ្តល់ជាគំនិតមួយសម្រាប់លោកផ្ទាល់ក្នុងការយកធុងអាហារចល័ត មកអនុវត្ត ដ្បិតថា វាពិតជាបានបម្រើផលប្រយោជន៍ដល់សាធារណជននៅឯសហរដ្ឋអាមេរិក លោកក៏ចង់បង្កើតឱ្យមាននៅក្នុងស្រុកខ្មែរដើម្បីជួយរំលែកការលំបាកដល់ជនរួមជាតិ។   បើតាមការពន្យល់របស់លោក ហ៊ួងហាវ សព្វថ្ងៃនេះធុងអាហារចល័តត្រូវបានដាក់នៅទីតាំងពីរ។ មួយស្ថិតនៅមុខវត្តបទុមវត្តី និងមួយទៀតស្ថិតនៅមាត់ទន្លេ។ រាល់សប្បុរសជនអាចបរិច្ចាគរបស់របរឬចំណីអាហារចាប់ពីម៉ោង ៩ ឬ១០ព្រឹក។ ចំណែកឯអ្នកខ្វះខាតអាចមកយករបស់ទាំងនោះបាននៅម៉ោង៤ល្ងាច។   យ៉ាងណាមិញ ក្នុងករណីដែលអ្នកបរិច្ចាគតិច ឬមិនមានអ្នកបរិច្ចាគក្នុងថ្ងៃនីមួយៗ ខាងសមាគមត្រូវរៀបចំយកស្បៀងអាហារ និងរបស់របរប្រើប្រាស់ទៅបំពេញក្នុងធុងនោះជំនួស។ លោក ហ៊ួងហាវ អះអាងថា ធុងនេះនឹងត្រូវបង្កើតឡើងនៅទីតាំងចំនួនបួនថែមទៀតក្នុងសប្តាហ៍នេះ។   ត្រឡប់មកវិញ គម្រោងទីពីររបស់លោកគឺ ការចែកជូនប័ណ្ណអាហារស៊ីក្លូដល់អ្នកធាក់ស៊ីក្លូ ដោយ ពួកគាត់អាចបរិភោគអាហារបាននៅតាមហាងដៃគូសហការនៅរាជធានីភ្នំពេញ។ ក្នុងមួយសប្តាហ៍ពួកគាត់ម្នាក់ៗទទួលបានប័ណ្ណចំនួនប្រាំពីរសន្លឹក ដោយក្នុងមួយសន្លឹក ពួកគាត់អាចដូរបានអាហារចំនួនមួយដងសម្រាប់ការបរិភោគមួយឆ្អែត។ បន្ថែមពីនេះពួកគាត់ក៏អាចចែករម្លែកប័ណ្ណអាហារទាំងនោះទៅកាន់មនុស្សលំបាកដ៏ទៃផ្សេងទៀតដែរ។   សម្រាប់លោក  ហ៊ួងហាវ ការចែកប័ណ្ណនេះគឺដើម្បីបញ្ចៀសការជួបជុំពេលរង់ចាំទទួលអាហារ ហើយលោកយល់ថាមនុស្សគ្រប់គ្នាគួរតែមានលទ្ធភាពបរិភោគអាហារក្ដៅៗរៀងរាល់ថ្ងៃដូចជារូបលោកដែរ។    ចំណែកឯគម្រោងទីបីគឺ ដំណើរកំសាន្តស៊ីក្លូ ដែលធ្វើឡើងរៀងរាល់ថ្ងៃអាទិត្យ។ ដំណើរកំសាន្តស៊ីក្លូគឺចង់សំដៅទៅលើការបន្ថែមមុខរបរទៅឱ្យអ្នកធាក់ស៊ីក្លូ ដើម្បីទទួលបានចំណូលបន្ថែមផង និងលើកកម្ពស់ទេសចរណ៍ នៅពេលដែលកូវីដ-១៩ បានរលត់ទៅទាំងស្រុងផង។ បើតាមការបញ្ជាក់របស់លោក ហ៊ួងហាវ ជារៀងរាល់សប្ដាហ៍ អ្នកធាក់ស៊ីក្លូនឹងនាំភ្ញៀវទៅទស្សនាកន្លែងផ្សេងៗពីគ្នានៅក្នុងរាជធានីភ្នំពេញ។   ចំណែកគម្រោងទីបួនវិញ គឺជាការប្រកួតប្រជែងបែបផែនអនាគតស៊ីក្លូ ដែលគម្រោងនេះមានការចូលរួមពីក្រុមហ៊ុន Prudential Cambodia។ គម្រោងនេះផ្តោតលើការរៀបចំការប្រកួតប្រជែងគំនូរទាក់ទងនឹងរូបរាងរបស់ស៊ីក្លូនៅថ្ងៃអនាគត។ គោលបំណងក្នុងគម្រោងនេះគឺដើម្បីជំរុញឱ្យយុវជនបង្កើតគំនិតច្នៃប្រឌិតដែលអាចក្លាយជាការពិតនៅថ្ងៃណាមួយ។  លោកបានបញ្ជាក់ថា ការប្រកួតប្រជែងនេះអាចនឹងចាប់ផ្ដើមផ្សព្វផ្សាយចាប់ពីខែកក្កដាខាងមុននេះ។   រីឯគម្រោងទីប្រាំគឺ កម្មវិធីស្ម័គ្រ័ចិត្តរបស់ Local4Local។ លោក ហ៊ួងហាវ ពន្យល់ថា ក្នុងគម្រោងនេះ លោកចង់សហការជាមួយសាលារៀន និងអង្គការផ្សេងៗ ដើម្បីបង្កើតឱ្យមានផ្ទះបាយសម្រាប់សិស្សានុសិស្សក៏ដូចជាសាធារណជន អាចស្ម័គ្រចិត្តចម្អិនម្ហូបអាហារសម្រាប់បរិច្ចាគទៅកាន់ជនខ្វះខាត។ ប៉ុន្តែគម្រោងនេះមិនទាន់អាចដាក់ឲ្យដំណើរការនៅឡើយទេ ដ្បិតថា សាលារៀននៅបន្តបិទដោយសារជំងឺកូវីដ-១៩នៅឡើយ។   ប្រឈមការលំបាកខ្លះតែប្រឹងជម្នះដើម្បីជួយអ្នកខ្វះខាត តាមពិតទៅ ការរៀបចំ និងធានាថា គម្រោងទាំងនេះបន្តដំណើរការជាទំនួលខុសត្រូវធំបំផុតសម្រាប់លោក ហ៊ួងហាវ។ ប្រាកដណាស់ថា វាចៀសមិនផុតទេដែលប្រឈមមុខនឹងបញ្ហាជាច្រើន។    ជុំវិញបញ្ហាប្រឈមនេះ លោក ហ៊ួងហាវ បានរៀបរាប់ថា បញ្ហាពេលវេលា និង ភាពនឿយហត់ខ្លាំង ជាបញ្ហាប្រឈមួយធំ ដ្បិតថា លោកជានិស្សិតពេញម៉ោង និងត្រូវធ្វើការទាំងអស់តែម្នាក់។  យ៉ាងណាមិញ លោកពន្យល់ថា ខ្លួនលោកផ្ទាល់នៅតែព្យាយាមគ្រប់គ្រងពេលវេលាសម្រាប់ខ្លួន និងបែងចែកពេលវេលាមួយថ្ងៃមួយម៉ោងសម្រាកលំហែអារម្មណ៍ខ្លះ។   «បន្ទាប់ពីធ្វើការពេញមួយថ្ងៃ ខ្ញុំទុកពេលពីកន្លះម៉ោងទៅមួយម៉ោងសម្រាប់ខ្លួនឯង ដើម្បីលេងបាល់បោះដែលជាចំណង់ចំណូលចិត្ត ឬធ្វើសមាធិដើម្បីឱ្យអារម្មណ៍ស្រស់ស្រាយ»។ នេះជាការលើកឡើងរបស់លោក ហ៊ួងហាវ។   ក្រៅពីបញ្ហាប្រឈម យុវជនរូបនេះនឹងត្រូវត្រឡប់ទៅសហរដ្ឋអាមេរិកដើម្បីបន្តការសិក្សារបស់ខ្លួន ក្នុងខែកញ្ញាខាងមុខនេះហើយ។ វាក្លាយជាមូលហេតុដែលធ្វើឲ្យលោកមានក្តីបារម្ភជាខ្លាំងពីអនាគតនៃគម្រោងរបស់លោកផងដែរ។ ទោះជាបែបនេះក្តី  លោកនៅតែមានទំនុកចិត្តថា ខ្លួននឹងអាចបន្តធ្វើការពីចម្ងាយ ដោយមានការជ្រោមជ្រែងពីដៃគូនៅកម្ពុជាដើម្បីធានានិរន្តរភាពនៃគម្រោងទាំងនោះ ក្នុងពេលដែលលោកទៅដល់អាមេរិកវិញ។   ម្យ៉ាងវិញទៀត លោក ហ៊ួងហាវ ក៏កំពុងតែព្យាយាមទាក់ទងទៅកាន់អង្គការមូលនិធិកុមារកម្ពុជា (Cambodia Childrens Fund) ដើម្បីស្វែងរកកិច្ចសហការណាមួយ រួមទាំងដាក់គម្រោងរបស់លោកឲ្យស្ថិតក្រោមការគ្រប់គ្រងរបស់អង្គការផងដែរ។   អ្វីដែលរូបលោកផ្ទាល់ចង់ឃើញ គឺការចូលរួមរបស់ជនរួមជាតិ ដើម្បីចែករម្លែកក្តីស្រលាញ់ និងធ្វើអំពើល្អទៅកាន់អ្នកជុំវិញខ្លួន ដើម្បីបង្កើតនូវសេចក្ដីញញឹមឱ្យបានច្រើនជាប្រយោជន៍ដល់សហគមន៍ និងសង្គមទាំងមូលផង៕    រូបភាពពី ៖ Local4Local - លូខលហ្វរលូខល  
ដោយ៖ តេង យ៉ាលីរ៉ូហ្ស៊ី
ខាងក្រោមនេះ គឺជាអ្វីដែលអាចនឹងកើតឡើង ប្រសិនបើអ្នកមិនបានរួមភេទ៖     អ្នកអាចនឹងយល់សប្តឈានដល់ចំណុច ឬរឿងលើគ្រែកំពូលញឹកញាប់     រាងកាយនឹងចុះខ្សោយ ដោយសារប្រព័ន្ធភាពស៊ាំមិនសូវរឹងមាំ     បញ្ហាស្ត្រេស និងភាពតានតឹង អាចនឹងកើនឡើងខ្ពស់ ដោយសារតែមិនអាចបញ្ចេញអ័រម៉ូនរីករាយ ក្នុងពេលឈានដល់ចំណុចកំពូលបាន     អ្នកអាចនឹងមានអារម្មណ៍បាក់ទឹកចិត្ត ព្រោះគ្មានដៃគូយល់ចិត្ត ឬការរួមភេទដែលសុខស្រួល     ចំណង់ផ្លូវភេទរបស់អ្នក អាចនឹងកើនឡើងខ្ពស់ ឬផ្ទុយមកវិញ វានឹងលែងមានតែម្តង     ជញ្ជាំងទ្វារមាសនឹងចុះខ្សោយកម្លាំង     អ្នកនឹងប្រឈមទៅនឹងជំងឺរលាកផ្លូវទឹកនោម     អ្នកក៏អាចនឹងឡើងទម្ងន់លើសធម្មតាផងដែរ៕ ផ្តល់សិទ្ធិដោយ www.health.com.kh
តើអ្នកខានរួមភេទយូរហើយមែនទេ? ប្រសិនបើអ្នកនៅលីវ ឬគ្មានពេលក្នុងការរួមភេទ ហើយអ្នកសង្កេតឃើញសញ្ញាផ្លាស់ប្តូរអារម្មណ៍ និងរាងកាយដូចខាងក្រោមនេះ វាប្រហែលជាដល់ពេលដែលអ្នក ត្រូវរួមភេទហើយ។
សម្រាប់គូប្រកួតដែលលោក Guterres ត្រៀមខ្លួនចូលទស្សនានោះ គឺជាការប្រកួតរវាងក្រុមជម្រើសជាតិព័រទុយហ្គាល់ និងក្រុមជម្រើសជាតិម៉ារ៉ុក ដែលនឹងត្រូវប៉ះគ្នានៅថ្ងៃទី២០ មិថុនា នាពហុកីឡដ្ឋាន Luzhniki នៅទីក្រុងម៉ូស្គូ ។ នេះបើតាមអ្នកនាំពាក្យអង្គការសហប្រជាជាតិលោក Stephane Dujarric ដែលបានបន្ថែមថា លោក Guterres នឹងទៅរុស្ស៊ីចំនួន២ថ្ងៃ ដើម្បីជួបជាមួយមេដឹកនាំរុស្ស៊ី ផ្ដោតលើកិច្ចពិភាក្សា Valdai រួមទាំងការរំឭកខួបលើកទី៧០ឆ្នាំរបស់អង្គការសហប្រជាជាតិនៅទីនោះផងដែរ។ ការចូលរួមគាំទ្រក្រុមជម្រើសជាតិព័រទុយហ្គាល់នេះ ធ្វើឡើងក្នុងនាមលោក Guterres ក៏ធ្លាប់ជាអតីតនាយករដ្ឋមន្ត្រីព័រទុយហ្គាល់ ចាប់ពីឆ្នាំ១៩៩៥ដល់២០០២។ អត្ថបទទាក់ទង   បញ្ជីឈ្មោះកីឡាករទាំង៧៣៦នាក់នៅ World Cup តើអ្នកណាគាំទ្រប្រទេសណា? ព័រទុយហ្គាល់ស្ថិតនៅក្នុងពូល B ជាមួយក្រុមជម្រើសជាតិអេស្ប៉ាញ , អ៊ីរ៉ង់ និងម៉ារ៉ុក។ កីឡាករទាំង២៣រូប របស់ក្រុមជម្រើសជាតិព័រទុយហ្គាល់រួមមាន៖ អ្នកចាំទី៖ Anthony Lopes, Beto , Rui Patricio ខ្សែការពារ៖ Bruno Alves , Cedric Soares , José Fonte , Mario Rui , Pepe , Raphael Guerreiro , Ricardo Pereira , Ruben Dias ។ ខ្សែបម្រើ៖ Adrien Silva , Bruno Fernandes , Joao Mario , Joao Moutinho , Manuel Fernandes , William Carvalho , Bernardo Silva ។   ខ្សែប្រយុទ្ធ៖ Andre Silva , Cristiano Ronaldo , Gelson Martins , Goncalo Guedes , Ricardo Quaresma ។ កីឡាករម៉ារ៉ុកទាំង២៣រូបមាន៖ អ្នកចាំទី៖ Mounir El Kajoui, Yassine Bounou , Ahmad Reda Tagnaouti ខ្សែការពារ៖ Mehdi Benatia , Romain Saiss , Manuel Da Costa , Nabil Dirar , Achraf Hakimi , Hamza Mendyl ។   ខ្សែបម្រើ៖ M'barek Boussoufa , Karim El Ahmadi , Youssef Ait Bennasser , Sofyan Amrabat , Younes Belhanda , Faycal Fajr , Amine Harit ។   ខ្សែប្រយុទ្ធ៖ Khalid Boutaib , Aziz Bouhaddouz , Ayoub El Kaabi , Nordin Amrabat , Mehdi Carcela , Hakim Ziyech , Youssef En-Nesyri ៕
អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ លោក Antonio Guterres នឹងទៅជួបពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌឺមៀ ពូទីន នៅសប្ដាហ៍ក្រោយនេះ។ ក្នុងដំណើរទស្សនកិច្ចនៅរុស្ស៊ីនេះ លោក Antonio Guterres ក៏នឹងចូលរួមទស្សនាការប្រកួតបាល់ទាត់ពិភពលោក (World Cup) ឆ្នាំ២០១៨ ដែលកំពុងរៀបចំឡើងនៅរុស្ស៊ីផងដែរ។
កម្មវិធីនេះធ្វើឡើងសម្រាប់តែអតិថិជនដែលបានជាវស្រាបៀរថៃហ្គ័រសម្រាប់កម្មវិធីអាពាហ៍ពិពាហ៍របស់ខ្លួន។ សម្រាប់ការចាប់រង្វាន់លើកទីមួយនេះ ស្រាបៀរថៃហ្គ័រនឹងប្រគល់រង្វាន់សម្រាប់គូស្វាមីរិយាថ្មីចំនួនប្រាំគូគឺ៖ រង្វាន់ដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំនៅប្រទេសជប៉ុនជាមួយនឹងទឹកប្រាក់ ១៥០០ ដុល្លារ ចំនួនប្រាំរង្វាន់។ តើគូស្វាមីភរិយារូបណាខ្លះដែលជាម្ចាស់រង្វាន់ទាំងនេះ? កុំភ្លេចចូលរួមទស្សនា និងតាមដានទាំងអស់គ្នា!!! ឆ្លុះបញ្ចាំងភាពអស្ចារ្យនៃអាពាហ៍ពិពាហ៍របស់ជាមួយស្រាបៀរថៃហ្គ័រ។ ពិសាស្រាបៀរថៃហ្គ័រដោយការទទួលខុសត្រូវ៕ (អត្ថបទពាណិជ្ជកម្ម)
រាជធានីភ្នំពេញ៖ នៅថ្ងៃទី ៨ ខែមេសា ឆ្នាំ២០១៨  ខាងមុខនេះ ស្រាបៀរថៃហ្គ័រ (Tiger Beer)នឹងរៀបចំកម្មវិធីចាប់រង្វាន់ជ័យមង្គលលើកទី១នៅស្ថានីយទូរទស្សន៍ PNN ដែលផ្សាយផ្ទាល់ នៅវេលាម៉ោង ៨យប់-១០យប់ ដោយមានការចូលរួមសម្តែងកម្សាន្តសប្បាយរីករាយពីតារាចម្រៀងល្បីឈ្មោះប្រចាំព្រះរាជាណាចក្រកម្ពុជាជាច្រើនរូបដូចជា៖ ក្រុម Mustache Band កញ្ញា ប៉ាច គីមមួយ កញ្ញា បាន មុន្នីល័ក្ខ និង លោក ហង្ស សុវណ្ណារិទិ្ធ។ ដើម្បីផ្តល់រង្វាន់ជូនដល់គូស្វាមីភរិយាថ្មីទាំងអស់ដែលបានជាវស្រាបៀរថៃហ្គ័រក្នុងកម្មវិធីអាពាហ៍ពិពាហ៍របស់ស្រាបៀរថៃហ្គ័រ ឆ្នាំ២០១៨ ។
  មន្រ្តីប៉ូលីសការពារអ្នកប្រើប្រាស់ (CPPD) និងនាយកដ្ឋានចំណីអាហារ និងឱសថ (FDA)របស់ថៃបានរឹបអូសបានវត្ថុតាងចំនួន៤១, ម្សៅទឹកដោះគោប្រហែល ១២៦២៥កំប៉ុង ផលិតផលអាហារបំប៉នកុមារ ១៨០០មុខ និងថ្នាំជាច្រើនទៀតដែលមានតម្លៃសរុបជិត ៥០ម៉ឺនដុល្លារ។   ការវាយឆ្មក់របស់ក្រុមបូលិសនេះ បានកើតឡើងនៅឯឃ្លាំងមួយក្នុងស្រុក Phra Pradaeng ខេត្ត Samut Prakan បន្ទាប់ពី FDA បានសង្ស័យថា មានវេបសាយលក់ទឹកម្សៅដោះគោជាមួយនឹងការផ្សាយពាណិជ្ជកម្មបំផ្លើស និងមិនពិតនៅក្នុងប្រព័ន្ធផ្សព្វផ្សាយជាច្រើន។   ជាពិសេស អ្នកលក់ប្តេជ្ញាថាផលិតផលម្សៅទឹកដោះគោនេះ ត្រូវបានបញ្ជាក់ដោយអាជ្ញាធរ FDA របស់អាម៉េរិក និងជាទឹកដោះគោដែលលក់ដាច់បំផុតលេខ១ នៅនូវែលសេឡង់។   លើសពីនេះ អាជ្ញាធរក៏បានចាប់ខ្លួនជនអន្តោប្រវេសន៍ ៦នាក់មកពីឡាវ និងមីយ៉ាន់ម៉ា ខណៈកំពុងវេចខ្ចប់ផលិតផល។ អ្នកទាំងនេះត្រូវបានចោទប្រកាន់ពីបទឃុបឃិតគ្នាលក់ផលិតផលដែលមិនបានចុះបញ្ជី និងគ្មានប័ណ្ណការងារ។   លោកវរសេនីយ៍ឯក Veeraphong Khlaithong តំណាងមកពី CPPD បានអះអាងថា ពលរដ្ឋវៀតណាមមួយក្រុមនៅពីក្រោយការរត់ពន្ធទឹកដោះគោពីប្រទេសនេះ។ ប្រជាជនទាំងនេះ ពីមុនបានជួលឃ្លាំងដើម្បីទុកផលិតផល មុនពេលបង្ហោះវានៅលើវេបសាយពាណិជ្ជកម្មអេឡិចត្រូនិក។   «អតិថិជនដែលមានចំណាប់អារម្មណ៍នឹងបំពេញឈ្មោះ អាសយដ្ឋាន និងលេខទូរស័ព្ទរបស់ពួកគេនៅលើវេបសាយ។ បន្ទាប់មក អ្នកលក់នឹងទាក់ទងទៅបញ្ចុះបញ្ចូលអតិថិជនឱ្យទិញផលិតផល»។ លោក Veeraphong Khlaithong បានប្រាប់កាសែត Bangkok Post បែបនេះ។    ផលិតផលម្សៅទឹកដោះគោ និង អាហារបំប៉នទាំងនេះត្រូវបានលក់ក្នុងតម្លៃចាប់ពី ៣០ ទៅ ៣២ដុល្លារ។   បើតាមក្រុមប៉ូលិសស៊ើបអង្កេត ពលរដ្ឋវៀតណាមមួយក្រុមនេះតែងតែមកថៃមួយខែម្តង ដើម្បីត្រួតពិនិត្យដំណើរការលក់ដូរ។ ទន្ទឹមនេះ ពួកគេក៏តាមដានយ៉ាងដិតដល់នូវការព្រមានរបស់អាជ្ញាធរថៃ អំពីផលិតផលទឹកដោះគោម្សៅ ដែលមិនត្រូវបានបញ្ជាក់ដោយ FDA។    បន្ថែមពីនេះ ប៉ូលិស CPPD បាននិយាយថា ៖«ពួកគេនឹងផ្លាស់ទីផលិតផលទៅឃ្លាំងមួយផ្សេងទៀតភ្លាមៗ ដើម្បីជៀសវាងពិន័យតាមប្រព័ន្ធច្បាប់ ក្នុងករណីដែលពួកគេដឹងថាផលិតផលរបស់ពួកគេមានហានិភ័យនៃការត្រួតពិនិត្យ»៕ 
ប៉ូលិសថៃបានរឹបអូសម្សៅទឹកដោះគោជាង ១២០០០ កំប៉ុង ដែលរត់ពន្ធពីវៀតណាម និងចាប់ខ្លួនជនអន្តោប្រវេសន៍ ៦នាក់ក្នុងការបង្រ្កាបបទល្មើសខុសច្បាស់ នៅថ្ងៃទី១៣ ខែមិថុនា។
  ផ្ដើមកិច្ចពិភាក្សាដំបូងលោក ប្រាក់ សុខុន បានរៀបរាប់ពីវឌ្ឍនភាពរបស់កម្ពុជា ប្រាប់ទៅប្រតិភូសហភាពអឺរ៉ុប ដើម្បីស្នើឲ្យមានការផ្ដល់ភាពអព្យាក្រឹត្យដល់កម្ពុជា។ ឈានចូលដល់កិច្ចសន្ទនាពីបញ្ហាអនុគ្រោះពន្ធវិញ រដ្ឋមន្ត្រីការបរទេសកម្ពុជា បានអះអាងថា កម្ពុជា នឹងខិតខំប្រឹងប្រែងការពារEBA មិនឲ្យបាត់បង់នោះទេ។ ដ្បិតកម្ពុជាប្រឹងការពារEBAនេះ ប៉ុន្តែកម្ពុជាក៏មានបន្ទាត់ក្រហមកំណត់ ដោយមិនឲ្យបរទេសយកប្រព័ន្ធមួយនេះ ដាក់សម្ពាធ និងលូកដៃចូលកិច្ចការផ្ទៃក្នុងជាតិផងដែរ។   អ្នកនាំពាក្យក្រសួងការបរទេស លោក កេត សុផាន់ ដែលបានស្រង់សម្ដីលោក ប្រាក់ សុខុន បានប្រាប់អ្នកកាសែតក្រោយជំនួបប្រមុខក្រសួងដូច្នេះថា៖«រាជរដ្ឋាភិបាល បានផ្ដោតយកចិត្តទុកដាក់ខ្លាំងលើជីវភាពកម្មករប្រមាណ៧០ម៉ឺននាក់ ហើយអ្នកទទួលផល ក្រុមគ្រួសារ បងប្អូនប្រហែលជា២លាននាក់ទៀត អំពីការងារដែលកម្មករគាត់ទទួលបានពីប្រាក់បៀវត្ស។ ហើយរដ្ឋាភិបាលនឹងខិតខំធ្វើអ្វីគ្រប់បែបយ៉ាង ដើម្បីរក្សាឲ្យកម្ពុជានៅទទួលបានEBA (ការអនុគ្រោះពន្ធ)។ ក៏ប៉ុន្តែទោះខិតខំយ៉ាងក៏ដោយ គឺ(កម្ពុជា) នៅមានបន្ទាត់ក្រហម គឺមិនអាចយកអធិបតេយ្យ និងឯករាជ្យជាតិ ទៅដូរជាមួយEBA នោះទេ»។   អមជាមួយការលើកឡើងខាងលើរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ក៏បានរំឭកទៅប្រតិភូអឺរ៉ុបថា កម្ពុជាបានប្រឹងបំពេញភារកិច្ច និងដោះស្រាយបញ្ហានានាក្នុងប្រទេស ដើម្បីទទួលបានការយោគយល់លើប្រព័ន្ធអនុគ្រោះពន្ធនេះច្រើនហើយ ប៉ុន្តែខាងប្រតិភូអឺរ៉ុប មិនបានសរសេររបាយការណ៍រៀបរាប់ពីវឌ្ឍនភាពនៃប្រទេសកម្ពុជាឡើយ។ នេះបើតាមលោក កេត សុផាន់។   កន្លងមករដ្ឋាភិបាល បានសម្រេចផ្ដល់នីតិសម្បទានយោបាយដល់អតីតមន្ត្រីគណបក្សប្រឆាំង, ការផ្ទេរឲ្យលោក កឹម សុខា មកជាប់ឃុំនៅក្នុងផ្ទះវិញ, ការស្នើឲ្យតុលាការពន្លឿនដោះស្រាយបណ្ដឹងរបស់ក្រុមសហជីព រហូតដល់មានការសម្រេចទម្លាក់ចោលបទចោទលើពួកគេ រួមទាំងគោលនយោបាយដោះស្រាយបញ្ហាដីធ្លី និងការលើកកម្ពស់ជីវភាពរស់នៅរបស់កម្មករ តាមរយៈការដំឡើងប្រាក់ខែ និងសម្រួលលក្ខខណ្ឌការងារជាដើម។ ចំណុចទាំងអស់ហើយ ដែលរដ្ឋាភិបាល ចាត់ទុកថា ជាវឌ្ឍនភាពចុងក្រោយនៅកម្ពុជានោះ ដើម្បីទទួលបានការផ្ដល់ភាពអនុគ្រោះពន្ធនេះ។   ដ្បិតរដ្ឋាភិបាល អះអាងថា ខ្លួនបានបើកចំហរនយោបាយ និងសម្រួលស្ថានការណ៍សង្គមក្តី ប៉ុន្តែខាងអ្នកតាមដានស្ថានការណ៍សង្គម នៅតែយល់ឃើញថា ការព្យាយាមដោះស្រាយរបស់រដ្ឋាភិបាលនេះ មិនទាន់ចំចំណុចដែលសហភាពអឺរ៉ុបចង់បាននៅឡើយ។ នោះក៏ព្រោះតែមេដឹកនាំអតីតគណបក្សប្រឆាំង គឺលោក កឹម សុខា នៅមិនទាន់មានសេរីភាពពេញលេញនៅឡើយ ខណៈដែលអ្នកបញ្ចេញមតិមួយចំនួន នៅតែទទួលការគំរាមកំហែងដោយសារបទចោទជាដើម។   តែយ៉ាងណាលោក Jean-Christophe Belliard បានអះអាងថា លោកនឹងយកអ្វីដែលខ្លួន បានសិក្សា និងទទួលបានព័ត៌មានពីកម្ពុជានោះ ទៅរៀបរាប់ប្រាប់គណៈកម្មាធិការអឺរ៉ុប ហើយនឹងរកកិច្ចពិភាក្សារួមគ្នាបន្ថែមលើការដោះស្រាយបញ្ហាអនុគ្រោះពន្ធនេះ។ នេះជាលើកទី២ហើយ ដែលប្រតិភូសហភាពអឺរ៉ុប បានធ្វើដំណើរទស្សនកិច្ចនៅកម្ពុជា។ ក្រោយចប់ដំណើរទស្សនកិច្ចនេះ លោក Jean-Christophe Belliard អគ្គលេខាធិការរង នៃមន្ទីការបរទេសសហភាពអ៊ឺរ៉ុប នឹងសរសេររបាយការណ៍ពីកម្ពុជា ដាក់ទៅគណៈកម្មាធិការអឺរ៉ុបពិនិត្យ នៅថ្ងៃ១២ ខែសីហានេះ។    មកដល់ពេលនេះ សហភាពអឺរ៉ុប កំពុងបន្តដំណើរការនីតិវិធីតាមដាន និងត្រួតពិនិត្យលើស្ថានការណ៍កម្ពុជា មុននឹងសម្រេចថា បន្ត ឬដកប្រព័ន្ធអនុគ្រោះពន្ធ EBA នៅកម្ពុជា។ នីតិវិធីនេះ ត្រូវការរយៈពេល១៨ខែ ទើបសហភាពអឺរ៉ុប ធ្វើសេចក្តីសម្រេចចុងក្រោយ។ ក្នុងអំឡុង៦ខែដំបូង សហភាពអឺរ៉ុប ឲ្យកម្ពុជាចូលរួមពិភាក្សានិងការពារខ្លួន ដើម្បីបញ្ចៀសពីការព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA។   អត្ថបទទាក់ទង   EBA៖ រដ្ឋាភិបាលថា កម្ពុជាបើកចំហនយោបាយ ខណៈអាល្លឺម៉ង់ស្នើឱ្យបើកចំហពិតប្រាកដ   EBA៖ រក្សាស្ថិរភាពវិនិយោគ, បង្កើនសមត្ថភាពកម្មករជំនាញ, បោះទុនលើវិស័យសេវាកម្ម គឺជាអ្វីដែលចិនអាចជួយកម្ពុជា    ខណៈដែលកម្ពុជា កំពុងប្រឈមមុខបញ្ហាដកប្រព័ន្ធអនុគ្រោះពន្ធនេះ មេដឹកនាំចិន បានចេញមុខសន្យាជួយដោះស្រាយ និងទ្រទ្រង់ពាណិជ្ជកម្មមិត្តដែកថែបខ្លួន។ ប៉ុន្តែមេដឹកនាំចិន មិនបានបង្ហើបពីលទ្ធភាពដែលខ្លួន អាចជួយកម្ពុជាតាមវិធីណានោះទេ។   ប៉ុន្តែការសន្យារបស់ចិននេះ វាក៏ជាសញ្ញាវិជ្ជមានដល់កម្ពុជាផងដែរ។ លោក ឈាង វណ្ណារិទ្ធ ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី បាននិយាយថា ការសន្យារបស់ចិនជួយដោះស្រាយបញ្ហាសេដ្ឋកិច្ចកម្ពុជានេះ ទំនងជាចិនអាចរក្សាលំនឹងវិនិយោគ ដោយឲ្យក្រុមហ៊ុនចិនទាំងអស់បន្តរកស៊ីនៅកម្ពុជា ដោយកុំងាកទៅវិនិយោគនៅប្រទេសផ្សេង។ ចំណុចទី២ ដែលលោក ឈាង វណ្ណារិទ្ធ មើលឃើញនោះ គឺចិនអាចជួយជំរុញសមត្ថភាពការងារផលិត និងបង្កើនកម្មករជំនាញ សម្រាប់កម្ពុជា អាចមានលទ្ធភាពបង្កើត និងផលិតអ្វីបាន ដូចប្រទេសអភិវឌ្ឍ។ ជាពិសេសការបោះទុនវិនិយោគបន្ថែម លើវិស័យសេវាកម្ម និងកម្មន្តសាលជាដើម ដើម្បីជួយទ្រទ្រង់ និងការពារហានិភ័យ នៅពេលកម្មករបាត់បង់ការងារធ្វើ។   យោងតាមរបាយការណ៍ធនាគារពិភពលោក បានចេញផ្សាយថា ក្នុងករណីមានការព្យួរការអនុគ្រោះពន្ធ EBA ពីកម្ពុជា នោះការនាំចេញនឹងអាចធ្លាក់ចុះ ដែលគិតជាទឹកប្រាក់ចន្លោះប្រមាណ ៥១៣លានដុល្លារ ទៅ ៦៥៤លានដុល្លារក្នុងមួយឆ្នាំ។ ការគណនានេះ ដោយផ្អែកតួលេខនៃនាំចេញទៅ EU ឆ្នាំ២០១៨ ទំហំ ៤៣៤០លានដុល្លារ នៃផលិតផលសម្លៀកបំពាក់ ស្បែកជើង និងអង្ករ ដោយមិនគិតផលិតផលកង់៕
ភ្នំពេញ៖ កម្ពុជា នឹងព្យាយាមការពារប្រព័ន្ធអនុគ្រោះពន្ធ (Everything But Arms) មិនឲ្យបាត់បង់នោះទេ។ នេះជាការលើកឡើងរបស់លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅក្នុងជំនួបជាមួយលោក Jean-Christophe Belliard អគ្គលេខាធិការរង នៃមន្ទីការបរទេសសហភាពអឺរ៉ុប នៅថ្ងៃទី៦ មិថុនា។
  ក្រុមតំណាងកម្ពុជាមួយនេះ ទទួលបានកៅអីឡើងទៅវគ្គបន្តដោយស្វ័យប្រវត្តិ ក្រោយយកឈ្នះក្រុមម៉ាឡេស៊ី Melaka United ក្នុងលទ្ធផល ៥-៤ នាជំនួបបើកឆាករបស់ខ្លួនកាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩។ ការទទួលបានកៅអីដោយស្វ័យប្រវត្តិនេះ បន្ទាប់ក្រុម Melaka United បានចាញ់ពីរប្រកួតជាប់គ្នា។      នៅម៉ោង២រសៀលថ្ងៃព្រហស្បតិ៍នេះដែរ ក្រុម PTT Chonburi Bluewave ប្រជែងជាមួយក្រុម Sanvinest Sanatech Khanh Hoa របស់វៀតណាម ដើម្បីដណ្តើមលេខ១ប្រចាំពូល A។ នេះជាជំនួបដ៏សំខាន់សម្រាប់ក្រុមម្ចាស់ផ្ទះ ដោយពួកគេត្រូវការឈ្នះ ឬស្មើជាមួយក្រុមវៀតណាម ដើម្បីធានាកៅអីឡើងទៅវគ្គបន្ត។ ខណៈបច្ចុប្បន្នទាំងក្រុមម្ចាស់ផ្ទះថៃ និងក្រុមឥណ្ឌូណេស៊ី Black Steel Futsal Club មាន១ពិន្ទុក្នុងដៃដូចគ្នា គ្រាន់តែក្រុមម្ចាស់ផ្ទះមានប្រៀបលើគ្រាប់បាល់ចំណេញ៕     
ក្រុមដោនថោនស្ព័ត(Down Town Sport) ត្រូវប្រជែងជាមួយក្រុមមីយ៉ាន់ម៉ា Myanmar Imperial University ដើម្បីដណ្តើមចំណាត់ថ្នាក់លេខ១ពូល B ក្នុងព្រឹត្តិការណ៍ AFF Futsal Cup 2019 វេលាម៉ោង៤រសៀលថ្ងៃទី២០ មិថុនា នៅទីលាន Terminal 21 Hal ក្នុងខេត្ត Nakhon Ratchasima ប្រទេសថៃ។
អាល្លឺម៉ង់ ចក្រភពអង់គ្លេស បារាំង បែលហ្ស៊ិក អេស្តូនី  សហរដ្ឋអាមេរិក និងសាធារណរដ្ឋ ដូមីនីក បានលើកយកបញ្ហារំលោភសិទ្ធិមនុស្សដោយប្រើលេសជំងឺកូវីដ-១៩ ក្នុងកិច្ចប្រជុំបិទទ្វារមួយ តាមប្រព័ន្ធអនឡាញ។ នេះបើតាមការចុះផ្សាយទីភ្នាក់ងារព័ត៌មាន Reuters ។ សេចក្តីថ្លែងការណ៍រួមរបស់ប្រទេសទាំង៧នេះ ដែលអានដោយអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំ UN លោក Christoph Heusgen មានខ្លឹមសារដូច្នេះថា៖«ការរំលោភបំពានសិទ្ធិមនុស្សរបស់កូរ៉េខាងជើង បង្ករការគំរាមកំហែងដល់សន្តិសុខនិងសន្តិភាពអន្តរជាតិ។ រដ្ឋាភិបាលកូរ៉េខាងជើង បង្វែរធនធានចេញពីពលរដ្ឋទៅចំណាយលើកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលប៉ាលីស្ទិកខុសច្បាប់របស់ខ្លួន»។ កន្លងទៅ កូរ៉េខាងជើង បានបដិសេធការចោទប្រកាន់ពាក់ព័ន្ធការរំលោភសិទ្ធិមនុស្សក្នុងប្រទេសខ្លួន ហើយថែមទាំងទម្លាក់កំហុសលើការដាក់ទណ្ឌកម្មរបស់សហគមន៍អន្តរជាតិសម្រាប់ស្ថានការណ៍ជីវភាពដ៏យ៉ាប់យ៉ឺនរបស់ពលរដ្ឋខ្លួនផងដែរ។ ក្រុងព្យុងយ៉ាង ស្ថិតក្រោមទណ្ឌកម្ម UN ចាប់តាំងពី២០០៦ លើមីស៊ីលប៉ាលីស្ទិក និងកម្មវិធីនុយក្លេអ៊ែរ។ ក្នុងសេចក្តីថ្លែងការណ៍រួមដដែល លោក Heusgen បានបញ្ជាក់ថា ការសម្រេចចិត្តរបស់រដ្ឋាភិបាលក្នុងការផ្ដល់អាទិភាពចំពោះកម្មវិធីអាវុធនុយក្លេអ៊ែរជាងតម្រូវការរបស់ប្រជាជនខ្លួន ហើយដាក់ខ្លួននៅឯកោពីសហគមន៍អន្តរជាតិ  គឺមិនអាចចៀសផុតពីការធ្វើឲ្យផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩កាន់តែអាក្រក់លើពលរដ្ឋកូរ៉េខាងជើង។ ចន្លោះពីឆ្នាំ២០១៤ និងឆ្នាំ២០១៧ ក្រុមប្រឹក្សាសន្តិសុខ បានរៀបចំកិច្ចប្រជុំសាធារណៈប្រចាំឆ្នាំស្តីពីបញ្ហារំលោភសិទ្ធិមនុស្សក្នុងកូរ៉េខាងជើង ។ ក្នុងឆ្នាំ២០១៨ ក្រុមប្រឹក្សានេះអត់បានពិភាក្សាបញ្ហានេះឡើយ ដោយកាលនោះប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រឹងប្រែងចរចាឲ្យក្រុងព្យុងយ៉ាងបញ្ចប់កម្មវិធីនុយក្លេអ៊ែរខ្លួន តែកិច្ចប្រឹងប្រែងនេះត្រូវបរាជ័យ។ យ៉ាងណាមិញ កាលពីឆ្នាំមុន យ៉ាងហោចណាស់ សមាជិកក្រុមប្រឹក្សាចំនួនប្រទេស បានជំរុញឲ្យបើកកិច្ចប្រជុំលើបញ្ហសិទ្ធិមនុស្សក្នុងប្រទេសកូរ៉េខាងជើង ដែលធ្វើឲ្យក្រងព្យុងយ៉ាងចេញសារព្រមានថា ខ្លួននឹងពិចារណាវាយបកធ្ងន់ធ្ងរលើរឿងនេះ៕  
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) បានពិភាក្សានៅថ្ងៃទី១១ ខែធ្នូ ជុំវិញបញ្ហារំលោភសិទ្ធិមនុស្សក្នុងកូរ៉េខាងជើង។ នោះគឺក្រោយបញ្ហានេះត្រូវបានលើកឡើងដោយសមាជិក៧ប្រទេស ដែលបានចោទប្រកាន់ក្រុងព្យុងយ៉ាងថាប្រើជំងឺរាតត្បាតកូវីដ-១៩ ដើម្បីបង្ក្រាបសិទ្ធិមនុស្សក្នុងប្រទេសខ្លួនកាន់តែខ្លាំងថែមទៀត។
ជំនួបលើកដំបូងរវាងមេដឹកនាំអាមេរិក និងកូរ៉េខាងជើង នឹងធ្វើឡើងនៅដើមសប្ដាហ៍ក្រោយនៅដែនកោះសិង្ហបុរី។ ការជជែកពីរបៀបរំសាយនុយក្លេអ៊ែររបស់កូរ៉េខាងជើង គឺជារបៀបវារៈសំខាន់ជាងគេ ខណៈអាមេរិក និងកូរ៉េខាងជើងកំពុងខ្វែងគំនិតគ្នាលើបញ្ហានេះ។ ច្បាស់ណាស់ថា បញ្ហានឹងមិនអាចដោះស្រាយបានក្នុងការចរចាលើកទីមួយនេះឡើយ ហើយលទ្ធផលវិជ្ជមានឬអវិជ្ជមាននឹងជះឥទ្ធិពលខ្លាំងនៅពេលក្រោយទៀត។ សម្រាប់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក្នុងករណីជំនួបជាមួយមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន នៅសិង្ហបុរីបរាជ័យ កូរ៉េខាងជើងនឹងរងទុក្ខធ្ងន់មិនខាន។ ក្នុងសន្និសីទសារព័ត៌មានជាមួយនាយករដ្ឋមន្ត្រីជប៉ុន ស៊ីនហ្សូ អាបេ នៅថ្ងៃទី៧ ខែមិថុនា លោក ត្រាំ និយាយថា លោកនឹងដើរចេញពីកិច្ចប្រជុំ បើលោកយល់ថា ជារឿងត្រូវធ្វើ ហើយលោកនឹងបង្កើនទណ្ឌកម្មថែមទៀត បើការចរចាមិនដំណើរការល្អទេនោះ ព្រោះលោកត្រៀមខ្លួនរួចអស់ហើយ។ យោងតាមទីភ្នាក់ងារព័ត៌មាន AFP បើជំនួបថ្ងៃទី១២ ខែមិថុនាមានផ្លែផ្កាល្អ លោក ត្រាំ អាចនឹងជួបលោក គីម ម្ដងទៀតនៅទីក្រុងវ៉ាស៊ីនតោនម្ដង។ ជុំវិញលទ្ធភាពនៃការអញ្ជើញលោក គីម ទស្សនកិច្ចនៅអមេរិក ប្រធានាធិបតីរូបនេះបញ្ជាក់ថា៖ «បើអ្វីៗដំណើរការទៅមុខរលូន ខ្ញុំគិតថា លោក គីម នឹងទទួលយក។ ខ្ញុំគិតថា គាត់នឹងគិតដោយក្ដីអនុគ្រោះ ដូច្នេះខ្ញុំគិតថា វានឹងកើតឡើងមិនខាន។ យើងអាចចាំផ្ដើមនៅសេតវិមាន»។ ជំនួបនៅសណ្ឋាគារ Capella លើកោះ Sentosa នឹងផ្ដោតការលុបបំបាត់នុយក្លេអ៊ែរពីឧបទ្វីបកូរ៉េ ដែលអាមេរិកចាត់ទុកជាគំរាមកំហែងសន្តិសុខខ្លួន។ លោក ត្រាំ នឹងទាមទារឲ្យលោក គីម បោះបង់នុយក្លេអ៊ែររបស់ខ្លួនទាំងស្រុង ដោយមានការត្រួតពិនិត្យ និងមិនអាចត្រឡប់ទៅរកកម្មវិធីនេះម្ដងទៀតឡើយ។ ប៉ុន្តែកូរ៉េខាងជើងអះអាងថា ខ្លួនចង់បញ្ចប់បញ្ហានេះទៅតាមដំណាក់កាល ស្របគ្នានឹងការលើកលែងទណ្ឌកម្មផង។ ចំពោះការរំសាយនុយក្លេអ៊ែរនេះ កូរ៉េខាងជើងបានបញ្ជាក់ម្ដងហើយម្ដងទៀតថា ខ្លួនពិតជាមានឆន្ទៈមែន។ រដ្ឋមន្ត្រីការបរទេសអាមេរិក ម៉ៃ ប៉ុមប៉េអូ ដែលបានជួបលោក គីម ពីរដងនៅព្យុងយ៉ាង អះអាងថា មេដឹកនាំកូរ៉េខាងជើងពិតមានជំហរលុបបំបាត់នុយក្លេអ៊ែរមែន ហើយត្រៀមធ្វើសកម្មភាពជាក់ស្ដែងផងដែរ។ ជាមួយគ្នានេះ អាមេរិកក៏សន្យាដែរថា សុវត្ថិភាពរបស់របបដឹកនាំកូរ៉េខាងជើង នឹងត្រូវបានធានា បើយល់ព្រមបោះបង់នុយក្លេអ៊ែរនោះ៕ 
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅថ្ងៃទី៧ ខែមិថុនា បានបង្ហើបពីលទ្ធភាពក្នុងការអញ្ជើញប្រមុខដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ទស្សនកិច្ចនៅអាមេរិក បើជំនួបទល់មុខលើដំបូងនៅសប្ដាហ៍ក្រោយទទួលជោគជ័យ។ ប៉ុន្តែលោក ត្រាំ ក៏ព្រមានទុកមុនដែរថា បើលទ្ធផលជំនួបនៅសិង្ហបុរីផ្ទុយពីនេះ អាមេរិកត្រៀមខ្លួនរួចស្រេចដើម្បីបង្កើនសម្ពាធខ្លាំងថែមទៀតលើកូរ៉េខាងជើង។ ការរំសាយនុយក្លេអ៊ែរ គឺជាបញ្ហាធំនៃជំនួបប្រវត្តិសាស្ត្រនេះ។
បុគ្គលិកប្រមាណជា៦ម៉ឺននាក់គ្មានការងារធ្វើ និងមួយចំនួនទៀតកំពុងធ្វើការនៅក្នុងវិស័យផ្សេងៗ។ ចុះក្រោយកូវីដ-១៩,  តើវិស័យទេសចរណ៍ប្រឈមកង្វះទុនវិនិយោគ និងខ្វះធនធានមនុស្សឬទេ?    ក្នុងខណៈពេលដែលមេរោគកូវីដ-១៩ នៅតែបន្តរាតត្បាតទីផ្សារវិស័យនេះ ម្ចាស់អាជីវកម្ម និងបុគ្គលិកក្នុងវិស័យទេសចរណ៍នៃប្រទេសកម្ពុជាមួយចំនួនបានចាកចេញពីជំនាញរបស់ខ្លួន រួចហើយស្វែងរកការងារធ្វើនៅក្នុងវិស័យផ្សេងៗដើម្បីរកប្រាក់ចំណូលចិញ្ចឹមក្រពះ។    សមាគមទីភ្នាក់ងារទេសចរណ៍ម្ពុជា បានបញ្ជាក់ថា គិតត្រឹមពេលបច្ចុប្បន្ននេះ កូវីដបានជំរុញអាជីវកម្មក្នុងវិស័យទេសចរណ៍ប្រមាណជា៣៤០០ ឲ្យផ្អាក ឬបិទទ្វារបណ្តោះអាសន្ន។ បុគ្គលិកប្រមាណជា៦ម៉ឺននាក់គ្មានការងារធ្វើ និងមួយចំនួនទៀតកំពុងធ្វើការនៅក្នុងវិស័យផ្សេងៗ។ លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានបញ្ជាក់ប្រាប់កម្មវិធី«អាជីវកម្មជំនាន់ថ្មីៗ»នៃសារព័ត៌មានថ្មីៗថា ក្រោយពីបាត់បង់ការងារនៅក្នុងវិស័យទេសចរណ៍ អ្នកខ្លះទៅធ្វើការនៅក្នុងវិស័យកសិកម្ម (ចិញ្ចឹមមាន់ទា ធ្វើចម្ការ), អ្នកខ្លះលក់ការហ្វេ, អ្នកខ្លះលក់អនឡាញ ឬបម្រើការក្នុងសេវាកម្មដឹកជញ្ជូន, អ្នកខ្លះ លក់បន្លែផ្លែឈើ, លក់ដីឡូតិ៍, ធ្វើការនៅក្នុងវិស័យធានារ៉ាប់រង ឬធ្វើជាគ្រូទាយក៏មានដែរ។ ផ្លាស់ប្តូរអាជីពក្នុងបរិបទកូវីដដូច្នេះ មិនមែនជារឿងងាយស្រួលឡើយសម្រាប់បុគ្គលិកវិស័យទេសចរណ៍។ ប៉ុន្តែ បុគ្គលិកជំនាញក្នុងវិស័យទេសចរណ៍ត្រូវតែរៀនសូត្រ,បត់បែនទៅតាមស្ថានការណ៍ជាក់ស្តែងដោយរង់ចាំថ្ងៃល្អត្រឡប់មកវិញ។ «អ្នកខ្លះចាកចេញហើយត្រឡប់មកវិញ។ តែអ្នកខ្លះទៀត ទ្រាំ ព្រោះក្រពះស្រេកឃ្លានរាល់ថ្ងៃ។ ពួកគេត្រូវការចំណូល។ ពួកគេចាកចេញតែកាយ តែបេះដូងស្ថិតនៅជាមួយវិស័យទេសចរណ៍...»។ នេះ គឺជាការកត់សម្គាល់របស់លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាដោយលោកស្រីបញ្ជាក់បន្ថែមទៀតថា ជារួម ទាំងម្ចាស់អាជីវកម្ម និងបុគ្គលិកនៃវិស័យទេសចរណ៍នឹងត្រឡប់មកធ្វើការនៅក្នុងវិស័យទេសចរណ៍វិញ នៅពេលណាដែលវិស័យនេះប្រសើរឡើងវិញ។ តែបុគ្គលិក ឬម្ចាស់អាជីវកម្មដែលទទួលបានការងារថ្មី ឬជាប់ដៃក្នុងជំនួញថ្មី អាចត្រឡប់មកវិញនៅក្នុងចំនួនតិច។    បើយោងតាម លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា, ទោះបីជាមេរោគកូវីដនៅបន្តវាយលុកយ៉ាងណាក្តី តែម្ចាស់ជំនួញ ឬថ្នាក់ដឹកនាំក្នុងវិស័យទេសចរណ៍នៅក្នុងប្រទេសកម្ពុជាប្រមាណជា៦០ភាគរយនៅបន្តស្ថិតនៅក្នុងវិស័យទេសចរណ៍ដដែលដោយរង់ចាំស្ថានភាពទេសចរណ៍ប្រសើរឡើងវិញ ផ្ទុយពីបុគ្គលិកជំនាញទេសចរណ៍៨០ភាគរយដែលបានចាកចេញពីវិស័យនេះដោយសារហេតុផលហិរញ្ញវត្ថុគ្រួសារ។    មុនពេលនៃការរាតត្បាតពីមេរោគកូវីដ ក្រសួងទេសចរណ៍ធ្លាប់បានប្រកាសថា ប្រទេសកម្ពុជា កាលពីឆ្នាំ២០១៩ ទទួលភ្ញៀវទេសចរអន្តរជាតិបានចំនួន៦,៦លាននាក់ និងទទួលបានប្រាក់ចំណូលពីវិស័យឧស្សហកម្មគ្មានផ្សែងមួយនេះប្រមាណជា៥ពាន់លានដុល្លារ។ វិស័យទសចរណ៍ គឺជាឆ្អឹងខ្នងសេដ្ឋកិច្ចដ៏សំខាន់របស់កម្ពុជា។    អ្នកជំនាញក្នុងវិស័យទេសចរណ៍ កំពុងចោទជាសំណួរថា បើវិស័យនេះនឹងងើបឡើងវិញចាប់ពីឆ្នាំ២០២២ តែកម្ពុជាបែរជាខ្វះធនធានមនុស្សបម្រើការងារ និងខ្វះអ្នកវិនិយោគនៅក្នុងវិស័យនេះទៅវិញព្រោះតែពួកគេជាប់រវល់ក្នុងវិស័យផ្សេងៗ តើកម្ពុជាអាចនឹងអភិវឌ្ឍវិស័យនេះឲ្យស្របទៅតាមគម្រោងរបស់ខ្លួនបានដែរឬទេ?     
ភ្នំពេញ៖ វិស័យទេសចរណ៍ មិនថា តែនៅក្នុងប្រទេសកម្ពុជា គឺជាវិស័យមួយដែលរងផលបះពាល់ផ្ទាល់ និងខ្លាំងបំផុតពីមេរោគកូវីដ-១៩។ វិស័យដទៃទៀត រងផលបះពាល់ដែរ តែដោយប្រយោល។ សមាគមទីភ្នាក់ងារទេសចរណ៍ម្ពុជា បានបញ្ជាក់ថា គិតត្រឹមពេលនេះ កូវីដបានជំរុញឲ្យអាជីវកម្មក្នុងវិស័យទេសចរណ៍ប្រមាណជា៣៤០០ ផ្អាក និងបិទទ្វារបណ្តោះអាសន្ន។
  ស្ថិតក្នុងអគារទទឹងថ្ងៃទិសខាងលិច និងអគារបណ្ដោយថ្ងៃ នៅទិសខាងជើងភាគខាងលិច នៃអគារសារមន្ទីរជាតិភ្នំពេញ វត្ថុបុរាណទាំង៩៩វត្ថុ ដែលតាំងបង្ហាញមិនអចិន្ត្រៃយ៍ទាំងនោះ សុទ្ធសឹងមានតម្លៃ មិនអាចកាត់ថ្លៃបាន សម្រាប់ការសិក្សាស្រាវជ្រាវ និងដើម្បីស្វែងយល់ពីប្រវត្តិសិល្បៈខ្មែរ។    គ្រប់វត្ថុបុរាណដែលបានដាក់តាំងពិព័រណ៍ មានរំលេចពីសារបាន នៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល។ បន្ថែមពីនោះពិព័រណ៍នេះ ក៏បាននិយាយពីច្បាប់ផ្សេងៗ ដែលជាមូលដ្ឋាន សម្រាប់ការធ្វើការងារ ទាក់ទងនឹងប្រធានបទនីមួយៗផងដែរ។     លោក មួង ច័ន្ទរស្មី ប្រធានការិយាល័យអប់រំ និងផ្សព្វផ្សាយ នៃនាយកដ្ឋានសារមន្ទីរ បានប្រាប់សារព័ត៌មានថ្មីៗថា វត្ថុសិល្បៈដែលប្រគល់ប្រឡប់មកវិញនេះ គឺជាការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចរចា ទាមទារត្រឡប់មកវិញ ក្រោយប្រទេសកម្ពុជា មានសន្តិភាពពេញលេញ។ វត្ថុបុរាណទាំងនោះ ត្រូវបាននាំចេញដោយខុសច្បាប់ ពីប្រទេសកម្ពុជា កាលសម័យសង្គ្រាម ហើយចរាចរក្នុងទីផ្សារអន្តរជាតិ ដែលកាន់កាប់ដោយឯកជនមួយចំនួន នៅស្ទើរទូទាំងពិភពលោក។   លោក ច័ន្ទរស្មី ពន្យល់៖ «ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការចរចាទាមទារ យកវត្ថុបុរាណខ្មែរត្រឡប់មកវិញ ដ្បិតអីកាលពីសម័យសង្គ្រាម វត្ថុទាំងនោះត្រូវនាំចេញដោយខុសច្បាប់ ហើយចរាចរក្នុងទីផ្សារអន្តរជាតិ និងកាន់កាប់ដោយ អ្នកកាន់កាប់សមុច័្ចយឯកជនមួយចំនួន នៅស្ទើរទូទាំងពិភពលោក»។    លោក មួង ច័ន្ទរស្មី ប្រធានការិយាល័យអប់រំ និងផ្សព្វផ្សាយ នៃនាយកដ្ឋានសារមន្ទីរ   ស្ថិតក្នុងសាលតាំងពិព័រណ៍ លោក មួង ច័ន្ទរស្មី ថាសាធារណជន មិនត្រឹមតែអាចទស្សនា វត្ថុបុរាណ ដែលបានចាកឆ្ងាយប្រទេសកំណើតយ៉ាងយូរមកហើយនោះទេ ប៉ុន្តែក៏នឹងទទួលបានចំណេះដឹងបន្ថែមទៀត ពីការតាំងពិព័រណ៍ ដោយសារក្រុមការងារ បានភ្ជាប់ឯកសារ ពីកិច្ចការទាមទារវត្ថុបុរាណខ្មែរទាំងនោះ យកមកវិញជាដើម។   «នៅតាមរូបនីមួយៗ ក្រុមការងារយើង រំលេចពីសារបាននៃការខិតខំប្រឹងប្រែងរបស់ រាជរដ្ឋាភិបាល។ ទីពីររំលេចពីច្បាប់ផ្សេងៗ ដែលជាមូលដ្ឋានសម្រាប់ ធ្វើការទាក់ទងនឹងប្រធានបទនេះ។ ក៏ជាឱកាស សម្រាប់ប្អូនៗ សិស្សនិស្សិតជំនាន់ក្រោយដែល ពួកគាត់មិនត្រឹមតែបានមើលពិព័រណ៍ទេ ថែមទាំងបានស្វែងយល់ ចំណេះផ្សេងៗបន្ថែមទៀត»។ នេះ ជាការបន្ថែមរបស់លោក រស្មី។   លោក លាវ ពីអ៊ិ ជានិស្សិតប្រវត្តិវិទ្យា ឆ្នាំទី២ នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ សប្បាយចិត្តពេលបានឃើញអរិយធម៌ខ្មែរដ៏ល្អផូរផង់ តាមរយៈវត្ថុបុរាណដែលបានកសាងតាំងពីសម័យមុនអង្គរ សម័យអង្គរ និងសម័យក្រោយអង្គរ។ បុរសសម្បុរស្រអែមស្រស់រូបនេះ ពិតជា ស្ងើចសរសើរ ទេពកោសល្យ និងភាពប៉ិនប្រសប់ របស់បុព្វបុរសខ្មែរ ដែលបានបង្កើតវត្ថុសិល្បៈ ទាំងអស់នេះឡើង។    លោក លាវ ពីអ៊ិ ជានិស្សិតប្រវត្តិវិទ្យា ឆ្នាំទី២នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ   លោក ពីអ៊ិ បន្ថែម៖«សប្បាយចិត្តខ្លាំងមែនទែន ដោយសារខ្ញុំបានឃើញពីអរិយធម៌ ពី វប្បធម៌ដ៏អស្ចារ្យដ៏អច្ឆរិយ របស់ដូនតាខ្មែរយើង តាំងពីសម័យមុនអង្គរ រហូតដល់សម័យ អង្គរ និងមកដល់សម័យចុងអង្គរ។ បន្ទាប់មកដល់សម័យថ្មីៗនេះ។ រូបចម្លាក់ដែលយើង បានឃើញ មានទាំងធ្វើពីសំរឹទ្ធិ ដែលមានរូបចម្លាក់តូចៗ។ ហើយបើរូបចម្លាក់ធំៗវិញ គឺ ឆ្លាក់ចេញពីផ្ទាំងថ្មដាច់ៗដោយឡែក។ គិតមើលទៅ សម័យនោះ អត់ទាន់ទំនើប អត់ទាន់ មានបច្ចេកវិទ្យាជឿនលឿន ដូចយើងសព្វថ្ងៃទេ។ ប៉ុន្តែពួកគាត់អាចធ្វើបាន គឺអស្ចារ្យខ្លាំង មែនទែន។ មានអារម្មណ៍ថា ស្ងើចសរសើរបុព្វបុរសរបស់យើង»។    មកទស្សនាក្នុងសារមន្ទីរជាតិជាច្រើនដងមកហើយ ពីអ៊ិ ចូលមកដើម្បីសិក្សាស្រាវជ្រាវ និងផ្ទៀងផ្ទាត់បន្ថែម លើអត្ថបទមេរៀន ដែលលោកបានរៀននៅក្នុងសាលា។ លោកថាការ សិក្សាតែទ្រឹស្ដី ធ្វើឱ្យលោកនៅមានភាពស្រពិចស្រពិល ប៉ុន្តែនៅពេលបានមកឃើញ ភស្ដុតាង ជារូបចម្លាក់ផ្ទាល់ នាំឱ្យលោកយល់ច្បាស់។   «ទាក់ទងនឹងសៀវភៅអរិយធម៌ វប្បធម៌ខ្មែរ ទាក់ទងនឹងចម្លាក់ ប្រាសាទ និងចរនាបថអី ហ្នឹង ដូចជាផ្ដែរ គេមានរៀបរាប់ជាទ្រឹស្ដី។ ប៉ុន្តែពេលចូលមកមើលក្នុងសារមន្ទីរ ខ្ញុំអាច មើលរូបភាពបន្ថែមបាន ដែលអាចផ្សារភ្ជាប់ជាមួយការសិក្សា ងាយស្រួលដល់ការចងចាំ របស់ខ្ញុំ។ ខ្ញុំទើបតែចាប់ផ្ដើមផ្ដោតទៅលើរចនាបថភ្នំដា ដែលជារចនាបថសម័យមុនអង្គរ។ ក្នុងអំឡុងសតវត្សរ៍ទី៦-៧ រូបចម្លាក់ព្រះពុទ្ធបដិមាផ្សេងៗ មានរាងកាច់ចង្កេះ។ អ៊ីចឹងពេល ខ្ញុំអានក្នុងទ្រឹស្ដី ខ្ញុំមិនដឹងថា កាច់ចង្កេះនោះបែបណាទេ ប៉ុន្តែពេលបានមកឃើញផ្ទាល់ ធ្វើឱ្យខ្ញុំបានចេះដឹងជាងមុន»។ នេះជាការបន្ថែមរបស់លោក លាវ ពីអ៊ិ។     ចំណែក កញ្ញា ព្រឹម ធីតា មកពីខេត្តកំពង់ធំ នេះជាលើកទីមួយ ដែលកញ្ញាបានចូលទស្សនាសារមន្ទីរជាតិភ្នំពេញ។ មិនត្រឹមតែទស្សនាវត្ថុបុរាណ នាងថែមទាំងបានអានសារបាន ដែលមានភ្ជាប់ជាមួយវត្ថុបុរាណនីមួយៗ យ៉ាងយកចិត្តទុកដាក់ផងដែរ។    កញ្ញា ព្រឹម ធីតា ពន្យល់៖«ឃើញមានរូបសំណាក របស់បុរាណៗជាច្រើន ខ្ញុំក៏បានអានអក្សរដែលគេសរសេរលើហ្នឹងខ្លះៗដែរ ធ្វើឱ្យខ្ញុំបានដឹងថា របស់ទាំងអស់នោះ មកពី សម័យណាខ្លះ ហើយបានយកមកពីខេត្តណាខ្លះ។ ជាពិសេសខ្ញុំបានឃើញវត្ថុបុរាណថ្មីៗ ដែលខ្ញុំមិនដែលបានឃើញពីមុន»។     មកសារមន្ទីរជាតិ ជាមួយមិត្ត២នាក់ផ្សេងទៀត និស្សិតរៀននៅមណ្ឌលសិក្សា បច្ចេកទេស ធនាគារ ឆ្នាំទី២រូបនេះអះអាងថា នាងនឹងណែនាំមិត្តភ័ក្ដិផ្សេងទៀត ឱ្យចូលមកទស្សនាវត្ថុបុរាណ ក្នុងសារមន្ទីរជាតិតាមលទ្ធភាពដែលអាចធ្វើបាន។   កញ្ញា ព្រឹម ធីតា មកពីខេត្តកំពង់ធំ    «សម្រាប់យុវជនដទៃទៀត ខ្ញុំចង់ឱ្យពួកគាត់ ងាកមកគាំទ្រ ងាកមកជួយថែរក្សាវត្ថុបុរាណរបស់យើង ព្យាយាមចំណាយពេលអាន ឬចំណាយពេលមើលថាតើ នៅខ្មែរយើងមានវត្ថុបុរាណអ្វីខ្លះ។ ពេលយើងស្គាល់របស់យើង គឺយើងអាចថែរក្សាវាបាន។ ពេលដែលខ្ញុំត្រឡប់ទៅវិញ ខ្ញុំនឹងព្យាយាមណែនាំទៅអ្នកនៅជុំវិញខ្លួន ឬក៏មិត្តភ័ក្ដិផ្សេងៗរបស់ខ្ញុំ ឱ្យ បានមកទស្សនានៅសារមន្ទីរឱ្យបានគ្រប់គ្នា តាមដែលអាចធ្វើទៅបាន»។ នេះជាការអះ អាង របស់កញ្ញា ធីតា។   ចំណែកយុវជន ឡាយ សំបូរ ក៏បានចូលសារមន្ទីរជាតិជាលើកទី១ដែរ។ ដ្បិតនៅក្មេង ប៉ុន្តែ សំបូរ ដើរទស្សនារូបចម្លាក់ ហាក់ដូចជាអ្នកសិក្សាស្រាវជ្រាវមួយរូបដែរ។ ដូចអ្នកសិក្សា ស្រាវជ្រាវ ក៏ព្រោះថាយុវជនវ័យ១៧ឆ្នាំរូបនេះ ពិនិត្យរូបចម្លាក់ដោយការយកចិត្តទុកដាក់ ខ្ពស់។ រូបចម្លាក់ណា ដែលមិនមានដាក់ផ្លាកហាមប៉ះ រូបគេបានយកដៃទៅអង្អែល និង ស្ទាបកាន់ ហាក់ដូចជាក្នុងចិត្ត កំពុងងឿងឆ្ងល់អ្វីម្យ៉ាង។    តាមពិតទៅយុវជន មកពីខេត្តព្រៃវែងរូបនេះ បានទទួលការអប់រំនៅក្នុងសាលា ត្រឹមថ្នាក់ បឋមសិក្សាប៉ុណ្ណោះ។ គេធ្លាប់បានស្ដាប់គ្រូរ៉ាយរ៉ាប់អំពីវត្ថុបុរាណ និងនិទានអំពី ប្រវត្តិសាស្ត្រខ្មែរខ្លះៗដែរ កាលសម័យនៅរៀន។ ដោយសារវិបត្តិគ្រួសារ រូបគេត្រូវបង្ខំចិត្ត ឈប់រៀន ហើយឡើងមករកការងារធ្វើ ឯរាជធានីភ្នំពេញ ទាំងមិនទាន់គ្រប់អាយុ។     យុវជន ឡាយ សំបូរ    នេះជាលើកទីមួយហើយ ដែលយុវជនសម្បុរស្រអែម មានមាត់ព្រែករូបនេះ បានឃើញវត្ថុបុរាណ ជាពិសេសរូបចម្លាក់មនុស្សធំៗ ធ្វើឱ្យគេនឹកឃើញដល់សម្ដីរបស់គ្រូ ដែល ធ្លាប់និទានប្រាប់ថា មនុស្សជំនាន់មុន មានមាឌធំៗជាងមនុស្សសម័យបច្ចុប្បន្ន។     «វត្ថុបុរាណខ្មែរយើងមានច្រើនម៉ូត ច្រើនក្បាច់ ធ្វើឱ្យយើងត្រជាក់ភ្នែក ធ្វើឱ្យយើងចាប់ អារម្មណ៍នឹងវត្ថុបុរាណ ហើយនឹងពេញចិត្តនឹងវប្បធម៌ខ្មែរយើង កាន់តែខ្លាំង។ ធ្លាប់ឮតាម លោកគ្រូតិចតួច ថាពីសម័យមុន ដូនតាយើងដៃជើងគាត់ធំៗ ហើយខ្ញុំចាប់អារម្មណ៍ថា អ៊ីចឹងបានគាត់ពូកែ អាចធ្វើអង្គរវត្តបាន។ គាត់ខ្លាំង គាត់ពូកែ ប្រសិនដូចក្មេងយើងជំនាន់ឥឡូវ ក៏មិនអាចកសាងបានដូចគាត់ដែរ»។ នេះជាការរៀបរាប់របស់ សំបូរ។    កញ្ញា ជឿន សូត្រសុជាតិ គឺជាមិត្តរួមសាលាជាមួយកញ្ញា ធីតា ដែលបានមកទស្សនាវត្ថុបុរាណ ក្នុងសារមន្ទីរជាតិជាមួយគ្នា។ ក៏ចូលសារមន្ទីរជាលើកទីមួយ អ្វីដែលនាងចាប់អារម្មណ៍ខ្លាំងគឺទូកកិង ព្រោះវត្ថុនេះមានភាពប្រណីត គួរជាទីទាក់ទាញចិត្ត។    កញ្ញា ជឿន សូត្រសុជាតិ    កញ្ញា សុជាតិ បង្ហាញពីអារម្មណ៍របស់ខ្លួន៖«មានអារម្មណ៍ថាសប្បាយចិត្ត ដែលបានមកទីនេះ បន្ទាប់ពីបានឃើញរូបចម្លាក់។ ឃើញអ្វីផ្សេងៗដែលបានតាំងនៅទីនេះ មានអារម្មណ៍ថាខ្ញុំត្រូវរៀនពីប្រវត្តិសាស្ត្រជាច្រើនទៀត ព្រោះមានរបស់ជាច្រើន ដែលខ្ញុំមិនស្គាល់។ ខ្ញុំបានដឹងថារូបចម្លាក់ហ្នឹង មានប្រភពមកពីណា នៅសម័យណា ហើយគេប្រើសម្រាប់ធ្វើអ្វី។ ខ្ញុំសង្ឃឹមថាយុវជនខ្មែរទាំងអស់ សម័យឥឡូវអាចសិក្សាស្វែងយល់ពីប្រវត្តិសាស្ត្រឱ្យបានច្រើន។ ជួយលើកតម្កើង ក៏ដូចជាបង្កើតអ្វីថ្មីៗ សម្រាប់ក្មេងជំនាន់ក្រោយ»។    ដោយដឹងច្បាស់ ពីសារសំខាន់នៃការសិក្សា ស្វែងយល់ពីប្រវត្តិសាស្ត្រ តាមរយៈការទស្សនាវត្ថុបុរាណ និស្សិតប្រវត្តិសាស្ត្រ ពីអ៊ិ លើកទឹកចិត្តយុវជនកម្ពុជាគ្រប់រូប ចូលទៅទស្សនាសារមន្ទីរជាតិ ឱ្យបានម្ដងក្នុងមួយជីវិត។    បុរសវ័យ១៩ឆ្នាំរូបនេះពន្យល់ ៖«ជា យុវជនខ្មែរមួយរូប គួរណាស់គាត់ចូលមកទស្សនា សារមន្ទីរជាតិយើងឱ្យបានម្ដង មិនថា នៅរាជធានីភ្នំពេញ ឬនៅសៀមរាប ឬនៅឯខេត្តនានាដែលមានសារមន្ទីរ។ យើងគួរតែចូល មើល ដើម្បីមើលពីវប្បធម៌ អរិយធម៌ ដ៏ត្រចះត្រចង់របស់ខ្មែរយើង ដែលដូនតាយើងគាត់ បានបន្សល់ទុក ឱ្យកូនចៅជំនាន់ក្រោយ។ ការទស្សនានេះល្អ ព្រោះយើងបានយល់ដឹងពី ប្រវត្តិសាស្ត្រ ប្រទេសខ្លួនឯងកាន់តែច្បាស់។ ការរៀនប្រវត្តិសាស្ត្រ មានសារសំខាន់ច្រើន និងមានអត្ថប្រយោជន៍ច្រើន»។      លោក មួង ច័ន្ទរស្មី ប្រធានការិយាល័យអប់រំ និងផ្សព្វផ្សាយ នៃនាយកដ្ឋានសារមន្ទីរ ថាមកដល់ពេលនេះ មានប្រទេសជាដៃគូជាច្រើន ដែលធ្វើការងារលើការសហការ ប្រគល់វត្ថុបុរាណខ្មែរ ត្រឡប់មកវិញ ដោយសរុបប្រមាណជាង១០ប្រទេស។ លោក ច័ន្ទរស្មី អះអាងថា ប្រមាណ៥ឆ្នាំចុងក្រោយនេះ សម្ទុះនៃការប្រគល់វត្ថុបុរាណខ្មែរ ត្រឡប់មកវិញមានច្រើន។    លោក មួង ច័ន្ទរស្មី ពន្យល់ថា ៖ «នៅពេលយើងមានសន្តិភាពពេញលេញ យើងមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការចរចារ និងទាមទារត្រឡប់មកវិញ។ មកដល់ពេលនេះយើងឃើញមាន ប្រទេសជាដៃគូជាច្រើន ដែលបានប្រគល់វត្ថុទាំងអស់នោះ ត្រឡប់មកវិញ។ មានដូចជាប្រទេសអង់គ្លេស សហរដ្ឋអាមេរិក ហើយនឹងប្រទេសមួយចំនួនទៀត មកដល់ពេលនេះប្រហែលជាជាង១០ប្រទេស»។     សូមបញ្ជាក់ថា ការតាំងពិព័រណ៍មិនអចិន្ត្រៃយ៍ ចំពោះវត្ថុបុរាណទាំង៩៩វត្ថុនោះ មាន៥វត្ថុ ធ្វើពីថ្ម ២២វត្ថុធ្វើពីសំរឹទ្ធិ និង៧២វត្ថុ ជាគ្រឿងអលង្ការធ្វើពីមាស។ ដោយឡែកគ្រឿងអង្ការ ធ្វើពីមាស បែងចែកជា៦ក្រុម សម្រាប់តាំងបង្ហាញពេញ៦ខែ ដោយក្នុងមួយក្រុម តាំង បង្ហាញមួយខែ។ គ្រឿងអលង្ការមាសនោះ មានជាឈុត មកុដ ខ្សែព័ទ្ធឆៀង ក្រវិល និង គ្រឿងលម្អផ្សេងៗ។ ការតាំងពិព័រណ៍វត្ថុបុរាណទាំង៩៩វត្ថុ រយៈពេល៦ខែនេះ នឹងបើកឱ្យសាធារណជន ចូលទស្សនាជារៀងរាល់ថ្ងៃ រួមទាំងថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃបុណ្យផងដែរ ៕
ភ្នំពេញ៖ សារមន្ទីរជាតិកំពុងតាំងពិព័រណ៍វត្ថុបុរាណ ៩៩វត្ថុមិនអចិន្ត្រៃយ៍ ផ្ដោតសំខាន់លើ រូបចម្លាក់ខ្មែរ និងគ្រឿងអលង្ការធ្វើពីមាស ដែលបណ្ដាប្រទេសនានា ប្រគល់មកឱ្យកម្ពុជាវិញ។ ពិព័រណ៍នេះ មានរយៈពេល៦ខែ ចាប់ផ្ដើមពីថ្ងៃទី១៨ ខែមិថុនា ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤។
  ការងារជាអ្នកចាត់ការដំបូងក្នុងអាជីពរបស់ Pirlo បានបង្កក្តីសង្ឃឹមសម្រាប់ក្លិបយក្សអ៊ីតាលីយ៉ាងខ្លាំង។ ដំបូងឡើយ អតីតតារាឆ្នើមក្រុមជម្រើសជាតិអ៊ីតាលី វ័យ ៤១ ឆ្នាំរូបនេះ ត្រូវក្លិបរហស្សនាមសេះបង្កង់តែងតាំងជាគ្រូក្រុមអាយុក្រោម២៣ឆ្នាំ (U23) Juventus ប៉ុណ្ណោះ។ ប៉ុន្តែត្រឹមរយៈពេលមួយសប្តាហ៍ បន្ទាប់ពីក្លិបបញ្ចប់តំណែងលោក Maurizio Sarri ក្រោយធ្លាក់ចេញពី UEFA Champions League ភ្លាមៗ Pirlo ត្រូវដំឡើងជាគ្រូឈុតធំតែម្តង។   បើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP លោក Andrea Agnelli ប្រធានក្លិប Juventus ធ្លាប់បាននិយាយកាលពីថ្ងៃទី៣១ ខែកក្កដា ថា Andrea Pirlo កំពុងចាប់ផ្តើមផ្លូវដើរថ្មី ដែលប្រហែលជាថ្ងៃណាមួយរូបគេនឹងឡើងទៅដឹកនាំក្រុមកំពូលជាលើកដំបូង។ អ្វីៗពិតជាអាចកើតឡើងស្មានមិនដល់មែន ទាំងដែល Pirlo មិនធ្លាប់ដឹកនាំក្រុមពីមុនមកទាល់តែសោះ។  បន្ទាប់ពីម្ចាស់ជើងឯកអ៊ីតាលី Serie A បញ្ចប់លោក Maurizio Sarri ពីតំណែងក្រោយមិនអាចនាំក្រុមឆ្លងផុតវគ្គ១៦ក្រុមចុងក្រោយក្របខណ្ឌ Champions League នោះ Pirlo ត្រូវឡើងទៅជំនួសកៅអីនេះភ្លាមៗដែរ។ ក្រោយតែងតាំងអតីតសមាជិកក្រុម AC Milan និង New York City ម្ចាស់ក្លិប Juventus ថែមទាំងដាក់ការជឿជាក់យ៉ាងខ្លាំង ដោយរំពឹងថាបុរសវ័យ៤១ឆ្នាំនេះនឹងជួយក្រុមជោគជ័យ។   លោក Agnelli ហ៊ានភ្នាល់ថា Pirlo នឹងក្លាយជា Zidane អ្នកចាត់ការឆ្នើមក្រុម Real Madrid ឬលោក Guardiola អ្នកចាត់ការ Manchester City ថ្មីមិនខាននាពេលអនាគតដ៏ខ្លី។ ការអះអាងដូច្នេះ ក៏ដោយសារប្រធានក្លិបសញ្ជាតិអ៊ីតាលីរូបនេះមើលឃើញពីបទពិសោធយ៉ាងក្រាស់ក្រែលរបស់ Pirlo ក្នុងអាជីពកីឡាករបាល់ទាត់ និងជាកីឡាករដែលមានចរិតជាអ្នកដឹកនាំ។   Pirlo ធ្លាប់លេងឲ្យ AC Milan ចំនួន១០រដូវកាលចន្លោះពីឆ្នាំ២០០១ដល់២០១១ មុនផ្លាស់ទៅ Juventus ចន្លោះឆ្នាំ២០១១ដល់២០១៥។ អតីតខ្សែបម្រើឆ្នើមរូបនេះ ជោគជ័យបំផុតសម្រាប់ក្រុមនៅអ៊ីតាលីទាំងពីរនេះ មុនចាកចេញទៅកាន់ក្លិបនៅអាមេរិក New York City ៣រដូវកាល បន្ទាប់ពីប្រកាសចូលនិវត្តន៍ពីកីឡាករបាល់ទាត់នៅខែវិច្ឆិកា ឆ្នាំ ២០១៧៕    
ក្លិប Juventus បានដាក់ក្តីរំពឹងខ្ពស់លើលោក Andrea Pirlo ដោយហ៊ានភ្នាល់ថាអ្នកចាត់ការទូទៅថ្មីរបស់ខ្លួនរូបនេះ នឹងជួយក្រុមទទួលបានជោគជ័យ ដូចអ្នកចាត់ការឆ្នើមលោក Zinedine Zidane និងលោក Pep Guardiola ដែលបានជួយ Real Madrid និង Manchester City លេចធ្លោអ៊ីចឹងដែរ។
  បើតាមលទ្ធផលបោះឆ្នោតជុំទី២ លោក តៃយីប អ៊ែរដូហ្កាន់ ទទួលបានសំឡេងគាំទ្រ៥២,១ភាគរយ ឯគូប្រជែងសំខាន់លោក Kemal Kilicdaroglu ទទួលបានការគាំទ្រ៤៧,៩ភាគរយ។ លោក Kilicdaroglu បានហៅការបោះឆ្នោតនេះ ជាការបោះឆ្នោតមិនយុត្តិធម៌បំផុត តែមិនជំទាស់លទ្ធផលដែលបានប្រកាសឡើយ។   ក្នុងសុន្ទរកថាអបអជ័យជម្នះក្នុងរដ្ឋធានីអង់ការ៉ា លោក អ៊ែរដូហ្កាន់ សន្យាទុកជម្លោះទាំងអស់ដោយឡែក ហើយបន្តបង្រួបបង្រួមប្រទេសតាមគោលការណ៍ និងគុណតម្លៃប្រទេស។ ប៉ុន្តែលោកក៏ឆ្លៀតរិះគន់បក្សប្រឆាំង និងលោក Kilicdaroglu ថា គាំទ្រក្រុមភេរវករ តែមិនផ្ដល់ព័ស្តុតាងអ្វីឡើយ។ មានវ័យ៦៩ឆ្នាំ លោក អ៊ែរដូហ្កាន់ ក៏បានអរគុណប្រជាជនតួកគីដែលបោះឆ្នោតគាំទ្រលោកឱ្យបន្តដឹកនាំប្រទេស។   ក្រោយការប្រកាសលទ្ធផល មេដឹកនាំបរទេសជាច្រើន ក៏ចេញសារអបអរលោក អ៊ែរដូហ្កាន់ ។ ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន សរសេរលើ Twitter ថា លោកទន្ទឹងធ្វើការជាមួយសម្ព័ន្ធមិត្តណាតូមួយនេះទាំងលើបញ្ហាទ្វេភាគី និងប្រឈមសាកលរួមគ្នា។ ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង វិញ ក៏ផ្ញើសារសាទរជ័យជម្នះលោក អ៊ែរដូហ្កាន់ ដូចគ្នា ហើយថា បារាំង និងតួកគីមានបញ្ហាប្រឈមធំដែលជួបប្រទះទាំងអស់គ្នា។   ប្រធានាធិបតីអ៊ីរ៉ង់ អ៊ីស្រាអែល មហាក្សត្រអារ៉ាប៊ីសាអូឌីត ក៏បានអបអរលោក អ៊ែរដូហ្កាន់ ជាបន្តបន្ទាប់ដែរ៕  
លោក តៃយីប អ៊ែរដូហ្កាន់ ទទួលជោគជ័យក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីតួកគី ដែលបើកផ្លូវឱ្យលោកពង្រីករយៈពេលដឹកនាំប្រទេស៥ឆ្នាំទៀត ក្រោយកាច់ចង្កូតដឹកនាំតួកគី២០ឆ្នាំរួចហើយនោះ។ ប៉ុន្តែលោកក៏ជួបគូប្រជែងដ៏ស្រួចស្រាល់មិនធ្លាប់មានដែរ ស្របពេលដែលលោកក្ដាប់អំណាចកាន់តែណែន តែក៏ធ្វើឱ្យតួកគីក្លាយជាមហាអំណាចតំបន់មួយដែរ។
  ប្រទេសលោកខាងលិចជាច្រើន បានដាក់ចេញកម្មវិធីចាក់វ៉ាក់សាំងដូសជំរុញដល់ពលរដ្ឋខ្លួន ដោយផ្តោតលើមនុស្សចាស់ និងអ្នកដែលមានបញ្ហាសុខភាព។ ស្របពេលមានការរកឃើញវីរុសបង្កជំងឺកូវីដ-១៩ បំប្លែងខ្លួនថ្មី អូមីក្រុង ប្រទេសទាំងនោះ បានរៀបចំពង្រីកកម្មវិធីចាក់វ៉ាក់សាំងរបស់ខ្លួន ដល់ប្រជាជន។    ការផ្ទុះឡើងនៃវីរុសអូមីក្រុង បានធ្វើឱ្យអង្គការ WHO បារម្ភជាថ្មីក្នុងករណីប្រទេសអ្នកមានទិញវ៉ាក់សាំងទុកសម្រាប់ប្រជាជនខ្លួន។ តាមរយៈសេចក្តីថ្លែងការណ៍មួយ លោកស្រី Kate O'Brien នាយកគ្រប់គ្រងវ៉ាក់សាំងរបស់ WHO បានព្រមានថា ជំងឺរាលត្បាតកូវីដ-១៩ នឹងមិនបញ្ចប់ឡើយ ដរាបណាប្រជាជនលើពិភពលោកមិនទាន់ទទួលបានការចាក់វ៉ាក់សាំង។    ទន្ទឹមនេះ លោកស្រី O'Brien បានបន្តថា ការផ្គត់ផ្គង់វ៉ាក់សាំងដល់យន្តការ COVAX ដែលគ្រប់គ្រងដោយ WHO និងអង្គការសប្បុរសធម៌ GAVI បានកើនឡើងក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ដោយសារតែការបរិច្ចាគពីប្រទេសអ្នកមាន។ យ៉ាងណាមិញ លោកស្រីបានបញ្ជាក់ថាបញ្ហាចម្បងសម្រាប់ COVAX គឺប្រទេសអ្នកមានដែលបរិច្ចាគវ៉ាក់សាំងនេះ បានបរិច្ចាគវ៉ាក់សាំងដែលមានសុពលភាពប្រើប្រាស់រយៈខ្លី ឬជិតផុតកំណត់។    លោក Mike Ryan ប្រធានផ្នែកគ្រប់គ្រងស្ថានភាពអាសន្នរបស់ WHO បានលើកឡើងថា វីរុសអូមីក្រុង ងាយឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតជាងវីរុសបង្កជំងឺកូវីដ-១៩ដទៃ។ លោកក៏បានបន្តថា កិច្ចខិតខំ ទាំងការទប់ស្កាត់ការរីករាលដាលនៃជំងឺ ការចាក់វ៉ាក់សាំង និងការចែកចាយវ៉ាក់សាំងដោយសមភាព នឹងធ្វើឱ្យភាពខុសគ្នាដ៏ធំ ក្នុងការវិវដ្តនៃជំងឺរាតត្បាតនៅឆ្នាំ២០២២។   លើសពីនេះ គណៈវិនិច្ឆ័យរបស់ WHO នៅតែបន្តសិក្សាពីប្រសិទ្ធភាពវ៉ាក់សាំង ដែលបានប្រើប្រាស់បច្ចុប្បន្នប្រឆាំងនឹងវីរុសបង្កជំងឺកូវីដ-១៩ បំប្លែងថ្មីអូមីក្រុងនៅឡើយ។ រហូតមកដល់ពេលនេះ គេសង្គេតឃើញថា ប្រទេសដែលមានអត្រាចាក់វ៉ាក់សាំងខ្ពស់ មានការរីករាលដាលនៃជំងឺទាប និងមានការវិវដ្ដទៅភាពធ្ងន់ធ្ងរនៃជំងឺទាប ខណៈប្រទេសដែលមានអត្រាចាក់វ៉ាក់សាំងទាប ប្រឈមនឹងការឆ្លងជំងឺកូវីដ-១៩ខ្លាំង និងជាមូលដ្ឋានដែលវីរុសកូវីដ-១៩ បំប្លែងជាប្រភេទផ្សេងៗ។   គួរបញ្ជាក់ថា វីរុសអូមីក្រុង ត្រូវបានរកឃើញជាលើកដំបូងនៅភាគខាងត្បូងនៃទ្វីបអាហ្រ្វិក។ មកទល់ ពេលនេះ ប្រជាជនជាង ៧,៥ ភាគរយប៉ណ្ណោះនៃប្រជាជនអាហ្រ្វិកជាង ១ ពាន់លាននាក់ ដែលទទួលបានការចាក់វ៉ាក់សាំងដូសដំបូង។ បច្ចុប្បន្នមនុស្សជាង ២៦៧លាននាក់លើពិភពលោក បានឆ្លងជំងឺកូវីដ-១៩ ខណៈមនុស្សជាង ៥,៦លាននាក់បានបាត់បង់ជីវិត ដោយសារជំងឺឆ្លងមួយនេះ៕
អង្គការសុខភាពពិភពលោក(WHO) នៅថ្ងៃទី ៩ ខែធ្នូ បានប្រកាសប្រឆាំងប្រទេសអ្នកមាន ដែលស្តុកវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទុកចាក់វ៉ាក់សាំងដូសជំរុញជូនពលរដ្ឋខ្លួន ដើម្បីប្រយុទ្ធប្រឆាំងវីរុសបង្កជំងឺកូវីដ-១៩ បំប្លែងថ្មីអូមីក្រុង ខណៈប្រទេសក្រីក្រ មានអត្រាចាក់វ៉ាក់សាំងទាបនៅឡើយ។ 
រដ្ឋាភិបាលក្រុងប៉េកាំងបានអះអាងទាមទារសមុទ្រនេះប្រមាណជា៩០%ពីឆ្នេរសមុទ្រខាងត្បូងរបស់ខ្លួនទៅដល់កោះ Borneo។ ប្រទេសចិនបានព្រមានដល់ប្រទេសទាមទារចំណែកផ្សេងទៀត រួមមានកោះតៃវ៉ាន់ និងប្រទេសអាស៊ានចំនួន៤ ចាប់តាំងពីឆ្នាំ២០១០មក ពីការសាងសង់កោះសិប្បនិម្មិតសម្រាប់យន្តហោះចម្បាំង និងប្រព័ន្ធរ៉ាដា។ ប្រទេសទាមទារចំណែកផ្សេងទៀតក៏បានផ្តល់តម្លៃដល់ការវិនិយោគ និងជំនួយអភិវឌ្ឍន៍ពីសេដ្ឋកិច្ចចិនដែលមានទឹកប្រាក់ចំនួន១១,២ពាន់លានដុល្លារ ដែលការណ៍នេះធ្វើឲ្យពួកគេពិបាកនឹងនិយាយខ្លាំងៗប្រឆាំងនឹងចិន។ លោក Jay Batongbacal ដែលជាប្រធាននៃវិទ្យាស្ថានសម្រាប់កិច្ចការសមុទ្រ និងច្បាប់សមុទ្រនៅសាកលវិទ្យាល័យហ្វីលីពីន បាននិយាយថា «ការពិភាក្សាលើក្រមប្រតិបត្តិនេះគួរធ្វើឡើងនៅជុំវិញបញ្ហាការការពារវិបត្តិជាមូលដ្ឋាន និងការគ្រប់គ្រងវិបត្តិ»។ ចាប់ផ្តើមពីឆន្ទៈល្អទៅដល់ភាពអហិង្សា មេដឹកនាំរដ្ឋាភិបាលក្រុងប៉េកាំង និងប្រទេសអាស៊ានបានព្រមព្រៀងគ្នាកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ដើម្បីបើកការចរចាដែលនឹងបង្វែរគ្រោងក្រមប្រតិបត្តិសមុទ្រនេះទៅជាបណ្តុំវិធានសម្រាប់សមុទ្រដែលមានទំហំ៣.៥ លានគីឡូម៉ែត្រក្រឡានេះ។ ស្ថានការណ៍ដែលអនុញ្ញាតឲ្យមានការពិភាក្សាគ្នានេះកើតមានឡើងបន្ទាប់ពីមានការបង្ហាញឆន្ទៈល្អអស់រយៈពេលជាង១ឆ្នាំរវាងប្រទេសអាស៊ាន និងប្រទេសចិន។ ការនោះរួមទាំងការសន្យាផ្តល់ជំនួយ ពីប្រទេសចិនដល់ប្រទេសភីលីពីន បន្ថែមលើការពង្រឹងឲ្យកាន់តែស៊ីជំរៅនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងឥណ្ឌូចិន។ ជាថ្នូរនឹងរឿងនេះ ចិនមិនរំពឹងថានឹងមានការប្រឆាំងចំពោះដែនអធិបតេយ្យ លើផ្ទៃសមុទ្ររបស់ខ្លួនទេ។ នេះជាការអះអាងរបស់ក្រុមអ្នកវិភាគ។ លោក Oh Ei Sun សាស្ត្រាចារ្យសិក្សាអន្តរជាតិនៅសាកលវិទ្យាល័យ Singapore Nanyang University បាននិយាយថាក្រុមអ្នកចរចារឿងក្រមប្រតិបត្តិនឹងធានាថា ក្រមនេះ «នឹងពិតជាមិនមានការពាក់ព័ន្ធដល់បញ្ហាអធិបតេយ្យភាពនោះឡើយ»។ លោកបាននិយាយថា «អ្នកជំនាញដែលមកពីប្រទេសផ្សេងៗគ្នាទាំងនោះកំពុងព្យាយាមពិនិត្យមើលក្រមនេះពីជ្រុងផ្សេងៗ ដើម្បីកុំឲ្យមានការបង្កប់ន័យណាមួយដែលមានគុណវិបត្តិដល់ពួកគេ»។ ប្រទេសទាមទារដែនកម្មសិទ្ធិនានាចង់ឲ្យក្រមប្រតិបត្តិនេះបញ្ឈប់ការប៉ះទង្គិចគ្នាក្នុងចំណោមកប៉ាលនេសាទជាង១លាន  បញ្ឈប់ការប៉ះទង្គិចរវាងកប៉ាល់ ឆ្មាំសមុទ្រ និងនាវាចម្បាំងដែលប្រើប្រាស់សមុទ្រចិនខាងត្បូងនេះ។ មានចរាចរណ៍កប៉ាល់ដឹកទំនិញតាមសមុទ្រប្រមាណជា១ភាគ៣នៃពិភពលោក ដែលធ្វើចរាចរណ៍ឆ្លងកាត់តាមសមុទ្រនេះ។ ប៉ុន្តែប្រទេសវៀតណាម និងចិនបានប៉ះទង្គិចគ្នាយ៉ាងហោចណាស់៣ដង។ កងម៉ារីនខ្លះបានស្លាប់នៅក្នុងការប៉ះទង្គិចរបស់កងទ័ពជើងទឹកនៅក្នុងឆ្នាំ១៩៧៤ និងឆ្នាំ១៩៨៨។ ការដាក់ការដ្ឋានបូមប្រេងរបស់រដ្ឋាភិបាលក្រុងប៉េកាំងនៅក្នុងសមុទ្រនេះ បានធ្វើឲ្យមានការប៉ះទង្គិចដោយកប៉ាល់ល្បាតនៅក្នុងឆ្នាំ២០១៤។ ការសើរើឯកសារចាស់ៗឡើងវិញ លោក Collin Koh ដែលជាអ្នកស្រាវជ្រាវសន្តិសុខសមុទ្រនៅសាកលវិទ្យាល័យ Nanyang Technological University ក្នុងប្រទេសសិង្ហបុរិនិយាយថា ក្រមនេះប្រហែលនឹងសើរើមើលផ្នែកមិនសូវមានទម្ងន់ដែលមានស្រាប់នៃកិច្ចព្រមព្រៀងមិនចងកាតព្វកិច្ច។ លោកបានបន្ថែមថា «ផ្នែកទាំងនោះនឹងមិនមានអំណាចអនុវត្តផ្លូវច្បាប់អ្វីនោះទេ»។ លោក Koh បាននិយាយថា ក្នុងចំណោមកិច្ចព្រមព្រៀងចាស់ៗដែលក្រមនេះអាចនឹងយកពាក្យពេចន៍ពីក្នុងនោះមកប្រើគឺសេចក្តីថ្លែងការណ៍នៃក្រមប្រតិបត្តិបណ្តាភាគីសមុទ្រចិនខាងត្បូង ហៅថា DOC រវាងអាស៊ាននិងចិនដែលបានចុះហត្ថលេខានៅក្នុងឆ្នាំ២០០២។ សេចក្តីថ្លែងការណ៍នេះបាន អំពាវនាវឲ្យមានការដោះស្រាយជម្លោះដោយសន្តិវិធី ការផ្តល់ដំណឹងពីសមយុទ្ធយោធា និងការមិនប្រើអំពើហិង្សាលើមនុស្សតាមរបៀបអមនុស្សធម៌។ លោក Koh បាននិយាយថា ភាគីនានាក៏អាចនឹងខ្ចីពាក្យពេចន៍ពីក្រមដោះស្រាយការប្រឈមមុខដាក់គ្នាលើផ្ទៃសមុទ្រដោយមិនមានគ្រោងទុក ដែលជាកិច្ចព្រមព្រៀងស្ម័គ្រចិត្តក្នុងឆ្នាំ២០១៤ ចូលរួមតាមក្រោយដោយប្រទេសចិន និងសហរដ្ឋអាមេរិក។ ប្រទេសចិន និងប្លុកអាស៊ីអាគ្នេយ៍ ឬ អាស៊ានកាលពីឆ្នាំមុនបានព្រមព្រៀងគ្នានឹងគោរពក្រមនេះ ដូច្នេះពួកគេអាចធ្វើឲ្យប្រសើរឡើងនូវអ្វីដែលទីភ្នាក់ងារព័ត៌មាន Xinhua របស់ក្រុងប៉េកាំងហៅថា «នាវាចម្បាំងនិងយន្តហោះចម្បាំងអាចប្រតិបត្តិការប្រកបដោយសុវត្ថិភាពលើអាកាស និងសមុទ្រ»។ ឯកសារទី៣ដែលពួកគេអាចនឹងយោងទៅលើគឺសន្ធិសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ដែលរួមមានសិទ្ធិកប៉ាល់ជំនួញ ការឆ្លងកាត់ទៅប្រទេសផ្សេង និងការឆ្លងកាត់ «ដោយមិនដឹងថា ខុសច្បាប់»។ ក្រមប្រតិបត្តិនេះត្រូវបានគេរំពឹងថា នឹងបន្តរក្សាការប្រើប្រាស់បណ្តាញទូរស័ព្ទ Hotline របស់ ក្រសួងការបរទេស នៃប្រទេសអាស៊ាន-ចិនក្នុងពេលមានបញ្ហាណាមួយកើតឡើងលើសមុទ្រ។ ការលុបក្រមប្រតិបត្តិ អ្នកវិភាគជឿជាក់ថា ក្រមនេះទំនងនឹងលុបបំបាត់ឯកសារយោងចំពោះផ្នែកជាក់លាក់មួយចំនួននៅក្នុងសមុទ្រ ជាពិសេសកោះ ថ្មប៉ប្រះទឹក និងកោះតូចៗ ដែលត្រូវបានគេកាន់កាប់រួចហើយ។ ក្រមនេះក៏ទំនងជាមិននិយាយដល់សេរីភាពនាវាចរណ៍ ឬការប្រើប្រាស់វិធីដោះស្រាយជម្លោះខាងក្រៅក្រមនេះដែរ។ រដ្ឋាភិបាលក្រុងប៉េកាំងមានការខឹងសម្បារនឹងការធ្វើចរាចរណ៍របស់នាវាអាមេរិកាំងកាត់តាមសមុទ្រនេះ និងបានចាញ់ក្តីជាមួយនឹងហ្វីលីពីននៅក្នុងតុលាការអាជ្ញាកណ្តាលអន្តរជាតិ នៅក្នុងឆ្នាំ២០១៦ ទាក់ទងនឹងមូលដ្ឋានច្បាប់ទាក់ទងនឹងការទាមទារដែនកម្មសិទ្ធិរបស់ខ្លួន ដែលផ្អែកលើកំណត់ត្រានេសាទជាប្រវត្តិសាស្ត្រ។ ប្រទេសមួយចំនួនមានការព្រួយបារម្ភថា ចិននឹងប្រកាសកំណត់ដែន ការពារផ្លូវអាកាសនៅលើសមុទ្រដើម្បីរឹតត្បិតសេរីភាពហោះហើរយន្តហោះបរទេស។ ចិនចង់ដោះស្រាយបញ្ហានេះដោយទ្វេភាគីជាជាងរកដំណោះស្រាយវិវាទជាផ្លូវការ តាមយន្តការណ៍អន្តរជាតិ។ សព្វថ្ងៃនេះ ប្រទេសទាមទារចំណែកដែនសមុទ្របានតវ៉ាជាធម្មតាតាមការទូតជាជាងការប្រើប្រាស់កងកម្លាំង ទាក់ទងនឹងការរំលោភអធិបតេយ្យភាពទឹកដីនេះ។ ប្រទេសទាំងនោះពួកគេក៏មិនបានដណ្តើមយកកោះដែលត្រូវបានកាន់កាប់រួចពីគ្នាទៅវិញទៅមកដែរ។ លោក Alan Chong ដែលជាសាស្ត្រាចារ្យរងនៅសាលាសិក្សាអន្តរជាតិ S. Rajaratnam School of International Studies នៅក្នុងប្រទេសសិង្ហបុរីបាននិយាយថា ក្រមនេះប្រហែលនឹងបញ្ជាក់អំពីភាពជាក់ស្តែងបច្ចុប្បន្ននៅក្នុងសមុទ្រចិនខាងត្បូង។ លោកបាននិយាយថា ប្រទេសអាស៊ីអាគ្នេយ៍ដែលមានកម្លាំងខ្សោយជាង ទំនងនឹងមិនរំលោភបំពានលើក្រមនេះទេ ដែលលោកទម្លាក់ «ទំនួលខុសត្រូវ» នេះឲ្យប្រទេសចិន។ លោក Chong បាននិយាយថា «ខ្ញុំគិតថា ក្រមប្រតិបត្តិនេះ ជាក់ស្តែងបង្ខំចិនឲ្យទទួលស្គាល់នូវព្រំដែនដែលមានស្រាប់។ ដូច្នេះ ចិននឹងលេងល្បែងនេះជាមួយ ដរាបណាចិនមានឱកាសទាមទារអ្វីៗគ្រប់យ៉ាងទាំងអស់»។ ការចុះហត្ថលេខានៅឆ្នាំ២០១៨ ចិន និងប្រទេសអាស៊ីអាគ្នេយ៍បានព្រមព្រៀងគ្នាបើកការចរចាស្តីពីក្រមប្រតិបត្តិនេះនៅដើមឆ្នាំក្រោយ ដោយមានគោលបំណងដែលរំពឹងថា នឹងបានចុះហត្ថលេខានៅចុងឆ្នាំ២០១៨។ លោក Alexander Huang ដែលជាសាស្ត្រាចារ្យសិក្សាយុទ្ធសាស្ត្រ នៅសាកលវិទ្យាល័យ Tamkang នៅកោះតៃវ៉ាន់បាននិយាយថា ប្រទេសចិនចង់ឲ្យក្រមនេះមើលទៅដូចជាអ្នកជិតខាងអាស៊ីដ៏ល្អមួយក្នុងពេលឆាប់ៗ។ លោកបាននិយាយថា បើគ្មានខ្លឹមសារ កើតចេញពីក្រមប្រតិបត្តិនោះទេ ការចាប់អារម្មណ៍ទាំងអស់អាចនឹងបង្វែរទៅលើការគាំទ្ររបស់ចិនដ៏ចម្រូងចម្រាសលើឆាកអន្តរជាតិសម្រាប់សម្ព័ន្ធមិត្តកុម្មុយនិស្តរបស់ខ្លួនគឺប្រទេសកូរ៉េខាងជើង។ លោក Koh បាននិយាយថា ប៉ុន្តែចិនមានសេរីភាពច្រើនជាងក្នុងការប្រើប្រាស់សមុទ្រដោយមិនចាំបាច់មានក្រមនេះ។ លោក Koh បាននិយាយថា «តាំងពីដំបូង ចិននឹងនៅតែព្យាយាមលេងល្បែងពន្យារពេល។ បើល្បែងនេះមានរយៈពេលកាន់តែយូរ ចិននឹងមានសេរីភាពកាន់តែច្រើនដើម្បីធ្វើអ្វីដែលខ្លួនចង់ធ្វើ»៕ សូមចុចទៅប្រភពដើម VOA ត្រង់នេះ
តៃប៉ិ ៖ ប្រទេសចិន និងប្រទេសអាស៊ាន១០ប្រទេសទៀតបានព្រមព្រៀងគ្នានៅក្នុងកិច្ចប្រជុំកំពូលនៅក្នុងក្រុងម៉ានីល កាលពីខែវិច្ឆិកា ដើម្បីចាប់ផ្តើមការចរចាលើក្រមប្រតិបត្តិសម្រាប់សមុទ្រដែលសម្បូរទៅដោយធនធាន ហើយជាកន្លែងដែលប្រទេសចំនួន៦ដណ្តើមយកអធិបតេយ្យភាពរៀងៗខ្លួន។
  លិខិតឆ្លងដែនជប៉ុន គឺជាលិខិតឆ្លងដែនដែលមានឥទ្ធិពលជាងគេបំផុតលើលោក។ នេះបើតាមចំណាត់ថ្នាក់របស់ Henley Passport Index ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចធ្វើដំណើរបានទៅដល់១៩១គោលដៅ ដោយនាំមុខសិង្ហបុរី កូរ៉េខាងត្បូង និងអាល្លឺម៉ង់។   លិខិតឆ្លងដែនថ្មី នឹងរូបទិដ្ឋភាព៣៦សន្លឹកនៃភ្នំហ្វុយជី (Thirty-six Views of Mount Fuji) ដែលជាស្នាដៃរបស់វិចិត្រករ Hokusai នាសតវត្សរ៍ទី១៩  ដែលជាស្នាដៃក្នុងចំណោមគំនូរសិល្បៈបុរាណ ukiyo-e ដ៏ល្បីល្បាញ។   Ukiyo-e ជាប្រភេទគំនូរសិល្បៈបុរាណជប៉ុន ដែលបង្ហាញពីគ្រប់សកម្មភាព និងវត្ថុផ្សេងៗ ចន្លោះពីសតវត្សរ៍ទី១៧ ដល់សតវត្សរ៍ទី១៩ នាសម័យកាលអេដូ ជាពិសេសផ្ទាំងគំនូររលក «The Great Wave off Kanagawa» ដ៏ល្បីល្បាញ។   ក្រសួងការបរទេសជប៉ុន បានសម្រេចប្តូរការរចនាលិខិតឆ្លងដែន ដើម្បីលើកកម្ពស់ការយល់ដឹងពីវប្បធម៌សិល្បៈជប៉ុនទៅកាន់ពិភពលោក ជាពិសេសស្នាដៃផ្សេងៗរបស់វិចិត្រករ Hokusai ខណៈជប៉ុនត្រូវធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិកឆ្នាំ២០២០ នេះ៕  
សម្រាប់ពលរដ្ឋជប៉ុន ដែលស្នើសុំលិខិតឆ្លងដែនក្រោយថ្ងៃទី៤ ខែកុម្ភៈ ពួកគេនឹងទទួលបានលិខិតឆ្លងដែនដែលអមដោយផ្ទាំងគំនូរបុរាណ ukiyo-e របស់វិចិត្រករ Katsushika Hokusai។ នេះបើតាមការផ្សាយរបស់ CNN។
ដើម្បីឲ្យមានការជួបជុំដើម្បីផឹកស៊ី យុវជនខ្លះបានបង្កើតកម្មវិធីផ្សេងៗតាមតែអាចធ្វើទៅបាន។ មិនថាតែក្នុងបុណ្យចូលឆ្នាំ បុណ្យភ្ជុំបិណ្ឌ ការ បុណ្យបច្ច័យបួន ឬបុណ្យខ្មោច ឡើងផ្ទះ បង្កក់កូនទេ។ល។ អ្នកខ្លះគ្រាន់តែឆ្កែកើតកូន ក៏ធ្វើពិធីអបអរដើម្បីបានជួបជុំស៊ីផឹកដែរ។ មានយុវជនខ្លះ បើកម្មវិធីបុណ្យបីថ្ងៃ គេផឹកទាំងបីថ្ងៃយ៉ាងជោគជាំ។ ផឹកតាំងពីព្រឹកដល់យប់ជ្រៅ។ ងើបពីដេកទៅរកកន្លែងក្អួត ឬរកភេសជ្ជៈជំនួយកម្លាំងបន្សាបជាតិស្រវឹង រួចបន្តផឹកទៀត៕ 
 ភ្នំពេញ៖ ចេះផឹកស៊ីទើបចូលចុះនឹងគេឬ? ចេះផឹកស៊ីទើបអាចរាប់អានគ្នាមិត្តឬ? ចេះផឹកស៊ីទើបទំនាក់ទំនងក្នុងការងារបានល្អឬ? ចេះផឹកស៊ីទើបអាចកាត់ភាពតប់ប្រមល់ក្នុងចិត្តបានឬ?
  ប៉ុន្តែការពង្រឹងអធិបតេយ្យភាព តាមវិស័យសេដ្ឋកិច្ចនេះ ទាល់តែមានការចូលរួមពីភាគីពាក់ព័ន្ធ។ ក្នុងន័យនេះលោក អូន ព័ន្ធមុនីរ័ត្ន បានស្នើឱ្យរដ្ឋមន្ត្រីពាណិជ្ជកម្ម លោក ប៉ាន់ សូរសក្តិ ចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន និងកម្ពុជា-សាធារណរដ្ឋកូរ៉េ ដើម្បីជំរុញការធ្វើពិពិធកម្មទីផ្សារនាំចេញរបស់កម្ពុជា ដែលគាំទ្រដល់ការអភិវឌ្ឍកំណើនសេដ្ឋកិច្ច ស្របតាមគោលដៅយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រដ្ឋាភិបាល។ ជាពិសេសការធ្វើសេរីភាវូបនីយកម្ម និងសមាហរណកម្មក្នុងតំបន់ និងពិភពលោក តាមរយៈការបន្តកិច្ចសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីពន្លឿនការចុះកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) នៅក្នុងឆ្នាំ២០២០ជាដើម។   តាមរយៈហ្វេសប៊ុកក្រសួងពាណិជ្ជកម្ម ដែលបានស្រង់សម្តីលោករដ្ឋមន្ត្រីសេដ្ឋកិច្ច អូន ព័ន្ធមុនី ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារពាណិជ្ជកម្មឆ្នាំ២០១៩ និងទិសដៅអនុវត្តន៍ការងារឆ្នាំ២០២០ កាលពីថ្ងៃទី១៩ ខែធ្នូ យ៉ាងដូច្នេះថា៖« សារៈសំខាន់នៃការធ្វើពិពិធកម្មទីផ្សារនាំចេញរបស់កម្ពុជា ដែលនឹងរួមចំណែកសំខាន់ដល់ការពង្រឹងអធិបតេយ្យភាពជាតិ និងឯករាជ្យភាពនៃសេដ្ឋកិច្ចកម្ពុជា ព្រមទាំងឈានទៅសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៣០ (ប្រទេសចំណូលមធ្យមកម្រិតខ្ពស់) និងឆ្នាំ២០៥០ (ប្រទេសចំណូលខ្ពស់)»។   ដើម្បីសម្រេចបានផែនការខាងលើនេះ លោក អូន ព័ន្ធមុនីរ័ត្ន បានប្រាប់ឱ្យរដ្ឋមន្ត្រីពាណិជ្ជកម្ម កំណត់ទិសដៅការងារពាណិជ្ជកម្មឆ្នាំ២០២០ ឱ្យមានប្រសិទ្ធភាពខ្ពស់នោះ រួមមាន៖ ការកែទម្រង់ផ្ទៃក្នុង និងបន្តជំរុញសមាហរណកម្មសេដ្ឋកិច្ចកម្ពុជាចូលក្នុងតំបន់ និងពិភពលោក, កំណែទម្រង់រដ្ឋបាលសាធារណៈ និងគុណភាពសេវាសាធារណៈ , ការរៀបចំខ្លួនសម្រាប់សេដ្ឋកិច្ចឌីជីថល និងឆ្លើយតបនឹងបដិវត្តន៍ឧស្សាហកម្ម ជំនាន់ទី៤ និងការរក្សាបាននូវសន្តិសុខស្បៀងអាហារ ,ស្ថិរភាពថ្លៃទំនិញ និងសេវាកម្ម ដើម្បីគាំទ្រឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជា។ ជាមួយគ្នានេះរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានប្តេជ្ញាដោះស្រាយបញ្ហា និងពង្រីកទីផ្សារនាំយកសមិទ្ធផលថ្មីៗលើវិស័យពាណិជ្ជកម្ម សម្រាប់កម្ពុជានៅក្នុងឆ្នាំ២០២០។ ជាពិសេសការធ្វើពិពិធកម្មទីផ្សារ និងឱកាសការងារ សំដៅជំរុញការអភិវឌ្ឍ និងបែងចែកកំណើនសេដ្ឋកិច្ចជាតិប្រកបដោយសមធម៌។   «ក្រសួងពាណិជ្ជកម្ម បាននឹងកំពុងពង្រីកទីផ្សារថ្មីៗទៅកាន់បណ្តាប្រទេសមួយចំនួននៅអឺរ៉ុបខាងកើត និងទីផ្សារដែលនៅមានសក្តានុពលនាំចេញ ដូចជាចិន ជប៉ុន និងកូរ៉េ តាមរយៈចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងបញ្ចប់ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសរីរវាង ១៦ប្រទេស ដែលហៅកាត់ថា RCEP ដើម្បីឈានទៅចុះហត្ថលេខាក្នុងឆ្នាំ២០២០ខាងមុខនេះ»។ នេះជាការអះអាងរបស់លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីពាណិជ្ជកម្ម។   រយៈពេលជាង១ឆ្នាំមកនេះ ក្រសួងពាណិជ្ជកម្ម បានចរចាបើកច្រកទីផ្សារពាណិជ្ជកម្ម ,ការពង្រឹងសមត្ថភាពផលិតសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញ ,ការធ្វើកំណែទម្រង់សេវាសាធារណៈ ,ការកសាងលិខិតបទដ្ឋានគតិយុត្តនៅក្រោមវិស័យពាណិជ្ជកម្ម ,ការលើកកម្ពស់កិច្ចការពារអ្នកប្រើប្រាស់ និងសុខមាលភាពប្រជាជន, ការរក្សាបានសន្តិសុខស្បៀង និងហិរញ្ញវត្ថុ ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ការរក្សាកំណើន និងការអនុវត្តអភិបាលកិច្ចល្អរបស់រាជរដ្ឋាភិបាល។   នៅឆ្នាំ២០១៩នេះ ក្រសួងពាណិជ្ជកម្ម បានកៀរគរចំណូលចូលថវិកាជាតិ ប្រមាណជាង ១០៨ពាន់លានរៀល តាមរយៈការអនុវត្តប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្នុងការគ្រប់គ្រងលើចំណូល-ចំណាយ និងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងចំណូលមិនមែនសារពើពន្ធជាដើម៕
ភ្នំពេញ៖ ដើម្បីពង្រឹងអធិបតេយ្យភាព និងឯករាជ្យសេដ្ឋកិច្ចកម្ពុជានោះ លុះត្រាតែធ្វើពិពិធកម្ម និងពង្រីកបានទីផ្សារនាំចេញលក្ខណៈអចិន្ត្រយ៍ ។ នេះជាការលើកឡើងរបស់លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ភ្នំពេញ៖ ខេត្តកោះកុង មានកន្លែងទេសចរណ៍ជាច្រើន រួមមាន តំបន់ឆ្នេរ, តំបន់អេកូទេសចរណ៍ធម្មជាតិ, ទឹកធ្លាក់, ព្រៃកោងកាង, ផ្កាថ្ម, កោះខ្យង,កោះស្ដេច និងកោះធម្មជាតិមួយចំនួនទៀតជាដើម។   លោក សុខ ច័ន្ទគ្រឹះស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុង រំពឹងថា ខេត្តកោះកុងនឹងមានទេសចរច្រើន នៅពេលផ្លូវជាតិ៤៨ និងផ្លូវជាតិលេខ១០ សាងសង់រួច ដែលជាផ្លូវតភ្ជាប់ពីខេត្តព្រះសីហនុ-ខេត្តបាត់ដំបង មកខេត្តកោះកុង។  លោក សុខ ច័ន្ទគ្រឹះស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុង។ រូបភាពពី អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា   តាមរយៈផលិតផលទេសចរណ៍ដែលកំពុងកកើត និងមានស្រាប់ លោក សុខ ច័ន្ទគ្រឹះស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុង បានលើកឡើងពី «សក្ដានុពលនៃវិស័យទេសចរណ៍ក្នុងខេត្តកោះកុង» កាលពីថ្ងៃទី២១ កុម្ភៈ ថា ទេសចរជាតិ និងអន្តរជាតិ នឹងទៅកម្សាន្តនៅកោះកុង លើសពី៥០ម៉ឺននាក់ឡើងទៅ បន្ទប់ពីផ្លូវជាតិ៤៨ និងផ្លូវជាតិលេខ១០ សាងសង់រួច។    បើតាមប្រធានមន្ទីរទេសចរណ៍រូបនេះ ភ្ញៀវទេសចរភាគច្រើនទៅលេងនៅតាមសហគមន៍ការពារធម្មជាតិពាមក្រសោប រមណីយដ្ឋានឆ្នេរកោងកាង តំបន់ទឹកធ្លាក់តាតៃ និងតំបន់ផ្សេងទៀត ដែលសម្បូរទៅដោយធនធានធម្មជាតិ និងមានបរិយាកាសស្ងប់ស្ងាត់។ ចំណែកឯ ផ្ទះស្នាក់ក្នុងសហគមន៍ជាង៤០កន្លែង ក្នុងសហគមន៍ជីផាត និងអារ៉ែង ក៏ជាគោលដៅយ៉ាងសំខាន់ សម្រាប់ភ្ញៀវទេសចរមកកម្សាន្តក្នុងខេត្តមួយនេះផងដែរ។    រូបភាពពី៖ មន្ទីរទេសចរណ៍ខេត្តកោះកុង ជាមួយគ្នានេះ ឆ្នាំ២០២២ ខេត្តកោះកុងទទួលបានទេសចរចំនួន ៤៣៥ ៩០៣នាក់ ក្នុងនោះភ្ញៀវទេសចរជាតិចំនួន ៤៣០ ០៤២នាក់ និងទេសចរអន្តរជាតិចំនួន ៥ ៨៦១នាក់។ ទិន្នន័យភ្ញៀវទេសចរនេះ មានការកើនឡើងចំនួន ២០៦ ៦៥៦នាក់ ស្មើរនឹង៩១ភាយរយ បើធៀបទៅនឹងឆ្នាំដូចគ្នានៃឆ្នាំ២០២១។   សូមបញ្ជាក់ថា ខេត្តកោះកុង មានទីតាំងស្ថិតនៅភាគនិរតី នៃប្រទេសកម្ពុជា ចម្ងាយ២៩០គីឡូម៉ែត្រពី រាជធានីភ្នំពេញ។ ខេត្តនេះ មានព្រំប្រទល់ខាងកើតជាប់នឹងខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ ខាងលិចជាប់នឹងឈូងសមុទ្រថៃ និងប្រទេសថៃ ខាងជើងជាប់នឹងខេត្តពោធិ៍សាត់ និងខាងត្បូងជាប់នឹងខេត្តព្រះសីហនុ និងឈូងសមុទ្រថៃ៕  
ដោយ៖ សែម ប្រាក់ដាវ
លោក សាមូអ៊ែល ហ៊ូទីក ប្រធានកិច្ចសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិរបស់ប្រទេសស៊ុយអ៊ែតប្រចាំកម្ពុជា បាននិយាយថា ការអប់រំ និងទីផ្សារការងារ គឺជាសកម្មភាពអាទិភាពមួយនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិរបស់ប្រទេសស៊ុយអ៊ែតប្រចាំកម្ពុជា។ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល បានដោះស្រាយវិវាទការងារប្រកបដោយយុត្តិធម៌ និងសមធម៌។ បើតាមលោក សាមូអ៊ែល ហ៊ូទីក ថវិកានេះ នឹងអាចជួយដោះស្រាយវិវាទការងារ ក្នុងគោលដៅបង្កើតឲ្យមានបរិយាកាសទំនាក់ទំនងវិជ្ជាជីវៈប្រកបដោយប្រសិទ្ធភាពនៅកម្ពុជា។ រូបភាពពី ក្រុមប្រឹក្សាអាជ្ញាកណ្តាល លោក ម៉ែន និម្មិត នាយកប្រតិបត្តិមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល បានលើកឡើងថា ក្រុមប្រឹក្សាអាជ្ញាកណ្តាល បានដើរតួនាទីយ៉ាងសំខាន់ និងបំពេញកិច្ចការងារល្អ ដោយសម្រេចបាននូវសមិទ្ធផលការងារបានច្រើន ដែលអាចជួយដោះស្រាយវិវាទការងារកន្លងមក។ លោក ប្រាប់ដូច្នេះថា៖«ឆ្នាំ២០១៨ កន្លងទៅ យើងបានទទួលសំណុំរឿងចុះបញ្ជីចំនួន២៧៦៥ ករណីហើយដែលជាកម្មករនិយោជិតពាក់ព័ន្ធចំនួនជាង១លាននាក់មកពីវិស័យកាត់ដេរ និងវិស័យផ្សេងៗនៅទូទាំងប្រទេសកម្ពុជា។ នៅក្នុងចំណោមសំណុំរឿងទាំងអស់ យើងដោះស្រាយបានជោគជ័យចំនួន៧៣,២០ភាគរយ»។ លោក ម៉ែន និម្មិត បានសម្តែងក្តីរីករាយ ដែលប្រទេសស៊ុយអ៊ែត តែងតែបន្តការផ្តល់ថវិកាដល់ក្រុមប្រឹក្សាអាជ្ញាកណ្តាល សម្រាប់ពង្រឹងកិច្ចការងារដោះស្រាយវិវាទការងារដែលជួយដល់អាជីវកម្ម និងអ្នកវិនិយោគជាច្រើន ព្រមទាំងកម្លាំងពលកម្មរាប់ពាន់នាក់នៅទូទៅប្រទេសកម្ពុជា។  គិតចាប់ពីឆ្នាំ២០១៤ រហូតដល់ឆ្នាំ២០១៨ ក្រុមប្រឹក្សាអាជ្ញាកណ្តាលបានទទួលជំនួយជាថវិកាចំនួន១,២លានដុល្លារ ពីរដ្ឋាភិបាលស៊ុយអ៊ែត ដើម្បីលើកកម្ពស់អភិបាលកិច្ច ទីផ្សារការងារប្រកបដោយប្រសិទ្ធភាពសម្រាប់វិស័យឯកជន និងការអភិវឌ្ឍសង្គម តាមរយៈការផ្តល់នូវប្រព័ន្ធដោះស្រាយវិវាទការងារដោយអាជ្ញាកណ្តាល។ ក្រុមប្រឹក្សាអាជ្ញាកណ្តាល ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៥ ដែលជាអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងជាស្ថាប័នឯករាជ្យដែលមានអំណាចផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងគ្រប់គ្រងទៅដល់ក្រុមប្រឹក្សាអាជ្ញាកណ្តាល។ ក្រុមប្រឹក្សាអាជ្ញាកណ្តាល មានតួនាទីដោះស្រាយវិវាទការងាររួមនៅកម្ពុជាតាមច្បាប់ការងារ ដើម្បីជួយឲ្យមានស្ថិរភាពទីផ្សារការងារ និងរួមចំណែកក្នុងការអភិវឌ្ឃសង្គម និងសេដ្ឋកិច្ចជាតិ៕
ភ្នំពេញ៖ ថវិកាជាង២សែនដុល្លារ ដែលជាជំនួយឥតសំណងរបស់ប្រទេសស៊ុយអ៊ែត នឹងផ្តល់ឲ្យមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល សម្រាប់ពង្រឹងទំនាក់ទំនងវិជ្ជាជីវៈ និងលក្ខខណ្ឌទីផ្សារការងារនៅកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតស៊ុយអ៊ែត នៅថ្ងៃទី៦ ខែមីនា ដែលទំហំទឹកប្រាក់នេះ ជាជំនួយសម្រាប់ប្រតិបត្តិការក្នុងរយៈពេលមួយឆ្នាំ។
  លោកមេធាវី ជូង ជូងី បានប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទថា លោក នឹងចូលរួមសវនាការនេះ ដើម្បីការពារក្តីឲ្យលោក អ៊ុំ សំអាន  ទៅតាមផ្លូវច្បាប់។ ប៉ុន្តែ លោកមេធាវីរូបនេះ មិនបានបញ្ជាក់នោះទេ ថាសមត្ថកិច្ច នឹងនាំលោក អ៊ុំ សំអាន  ដែលជាកូនក្តីរបស់លោក ទៅកាន់សវនាការនៃតុលាការកំពូល ឬយ៉ាងណា។    មុននឹងឈានទៅដល់តុលាការកំពូល លោក អ៊ុំ សំអាន ធ្លាប់ពឹងមេធាវី ឲ្យដាក់បណ្តឹងទៅកាន់សាលាឧទ្ធរណ៍រួមមកហើយ ដើម្បីសុំប្រឆាំងនឹងការដាក់ទោសលើរូបលោក។ ប៉ុន្តែ សាលាឧទ្ធរណ៍ បានច្រានចោលការជំទាស់របស់លោក ដោយលើកឡើងថា ការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ គឺសមហេតុផល និងត្រឹមត្រូវតាមផ្លូវច្បាប់។   សូមរម្លឹកថា កាលពីអំឡុងខែតុលា ឆ្នាំ២0១៦ សាលាដំបូងរាជធានីភ្នំពេញ បានកាត់ទោសលោក អ៊ុំ សំអាន ឲ្យជាប់ពន្ធនាគាររយៈពេលពីរឆ្នាំកន្លះ និងពិន័យជាប្រាក់ចំនួនបួនលានរៀល ពីបទ«ញុះញង់នាំឲ្យមានការរើសអើង និងប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ពាក់ព័ន្ធនឹងការបញ្ចេញទស្សនៈពីបញ្ហាព្រំដែនតាមហ្វេសប៊ុក។ មកដល់ពេលនេះ លោក បានជាប់ឃុំក្នុងពន្ធនាគារអស់រយៈពេលជិតមួយឆ្នាំកន្លះហើយ៕
ភ្នំពេញ៖ តុលាការកំពូល បានកំណត់យកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២0១៨ ដើម្បីបើកសវនាការ លើបណ្តឹងសាទុក្ខរបស់លោក អ៊ុំ សំអាន អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលដែលកំពុងជាប់ពន្ធនាគារ ដោយសាររិះគន់ពីបញ្ហាព្រំដែនកម្ពុជា-វៀតណាម។ បណ្តឹងសាទុក្ខរបស់អតីតតំណាងរាស្ត្របក្សប្រឆាំង ដែលមានជំនាញផ្នែកព្រំដែនរូបនេះ គឺដើម្បីសុំប្រឆាំងនឹងតុលាការជាន់ទាប ដែលកាត់ទោសលោក ឲ្យជាប់ពន្ធនាគាររយៈពេលពីរឆ្នាំកន្លះ។
ការទទួលបាន៣ពិន្ទុបន្ថែមនេះ បានជួយក្រុមហង្សក្រហម និងមេឃខៀវឈរនៅកំពូលតារាងតាមពូលរៀងខ្លួន។ Liverpool ដែលឈ្នះទាំងពីរប្រកួតឈរលេខ១ពូល D ដោយនាំមុខ Atalanta ដែលនៅលេខពីរចំនួន២ពិន្ទុ។ Ajax រកបាន១ពិន្ទុក្រោយប្រកួតស្មើ១ និងចាញ់មួយ ឯ Midtjylland នៅបាតតារាងគ្មានពិន្ទុរាប់។   Man City ឈរកំពូលតារាងពូល C មាន៦ពិន្ទុពេញ តាមពីក្រោយដោយ FC Porto និង Olympiacos ដែលមាន៣ពិន្ទុដូចគ្នា ខណៈ Marseille នៅបាតតារាងក្រោយចាញ់ទាំងពីរប្រកួតដំបូង។    ដោយឡែកក្រុមយក្សអេស្ប៉ាញ Real Madrid ឯណោះវិញ កំពុងត្រដាបត្រដួសក្រោយឆ្លងកាត់ពីរប្រកួតដំបូងទើបរកបាន១ពិន្ទុប៉ុណ្ណោះ។ កាលពីជំនួបបើកឆាក ក្រុមលោក Zinedine Zidane ភ្លាត់ស្នៀតចាញ់ Shakhtar Donetsk រួចមកហើយ មុនពេលស្មើជាមួយ Moenchengladbach ២-២ ទាំងយ៉ាប់យ៉ឺនថែមទៀត។ Real Madrid ស្ថិតនៅបាតតារាងពូល C និងប្រឈមមិនអាចឆ្លងទៅវគ្គខ្វែងរដូវកាលនេះ។   Inter Milan ដែលស្ថិតក្នុងពូល C ជាមួយ Real Madrid ក៏បង្ហាញខ្លួនមិនបានល្អដែរក្នុងក្របខណ្ឌអឺរ៉ុបនេះ ដោយរកបានតែពីរពិន្ទុ ពីការប្រកួត២លើក។ ក្រុមអ៊ីតាលីនេះ ឈរនៅលេខរៀងទី៣ក្នុងពូលមាន២ពិន្ទុស្មើ Moenchengladbach ដែលនៅលេខ២ ហើយ Shakhtar Donetsk នៅកំពូលតារាងមាន៤ពិន្ទុ៕ លទ្ធផលការប្រកួតគូដទៃ៖   Shakhtar Donetsk ០-០ Inter Milan Lokomotive Moskva ១-២ Bayer Munich Atalanta ២-២ Ajax Porto ១-០ Olympiacos AT-Madrid ៣-២ Salzburg  
ក្រុមអង់គ្លេស Liverpool និង Manchester City សុទ្ធតែទទួលបានជ័យជម្នះរៀងខ្លួនក្នុងការប្រកួតក្របខណ្ឌ UEFA Champions League វគ្គសន្សំពិន្ទុ ខណៈក្រុមជើងឯកច្រើនជាងគេ Real Madrid បានត្រឹមស្មើ ក្រោយចាញ់នៅជំនួបបើកឆាក។ Liverpool ឈ្នះ FC Midtjylland ២-០, Man City ឈ្នះ Marseille ៣-០ ឯ Real Madrid ស្មើ Borussia Moenchengladbach ២-២។
នាពិធីបើកការប្រកួតពានរង្វាន់ KMH Champion  League  កាលពីថ្ងៃទី២៨ តុលា កន្លងទៅ លោក កាំង សេន ស្ថាបនិកពានរង្វាន់នេះជំរុញឲ្យកីឡាករទាំងអស់ត្រូវគោររពបទបញ្ជាការប្រកួតដោយប្រកាន់ភ្ជាប់គោលការណ៍ Fair Play ជាចម្បង។ លើសពីនេះត្រូវប្រឹងប្រែងប្រកួតឲ្យអស់ពីសមត្ថភាពហើយជៀសវាងការប្រើកលល្បិច ដើម្បីយកឈ្នះគូប្រជែងដែលនាំឲ្យប៉ះពាល់កិត្តិយសខ្លួន និងក្រុមទាំងមូល។ ស្ថាបនិករូបនេះបានបន្តថា លក្ខខណ្ឌ និងច្បាប់នៃការប្រកួត KMH Champion League គឺអនុវត្តតាមច្បាប់របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាដោយមានអាជ្ញាកណ្តាល និងមន្ត្រីរបស់សហព័ន្ធចូលរួមកាត់សេចក្តីនៃប្រកួតនេះ។ ពានរង្វាន់ពាក់កណ្តាលអាជីពនេះធ្វើឡើងដើម្បីរួមចំណែកលើកស្ទួយ និងអភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់នៅកម្ពុជា ក្នុងន័យផ្តល់ឱកាសឲ្យយុវជនដើម្បីអភិវឌ្ឍសមត្ថភាពរបស់ពួកគេឈានទៅរកកម្រិតអាជីពទៅអនាគត។ លើសពីនេះ ផ្តោតសំខាន់លើអំពើមនុស្សធម៌តាមរយៈការប្រមូលថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងអង្គការមនុស្សធម៌ផ្សេងៗទៀត។      តាមរយៈការប្រកួតបើកឆាកពូល A នៅទីលាន KMH Park ក្រុមម្ចាស់ជើងឯកឆ្នាំចាស់ ISI Group United បានបញ្ចប់់ក្នុងលទ្ធផលស្មើ ៣-៣ ក្រុមជើងឯករងដូនពេញអែហ្វស៊ី រីឯក្រុម HPL បានលត់ក្រុមយុវជនកំពង់ចាម ៦-១ ដើម្បីឈរកំពូលតារាងជាបណ្តោះអាសន្នដោយមាន៣ពិន្ទុ៕ 
ស្ថាបនិកពានរង្វាន់ KMH Champion League និង KMH Cup លោក កាំង សេន បានអះអាងថា ទោះបីពានរង្វាន់របស់លោកស្ថិតក្នុងកម្រិតពាក់កណ្តលអាជីពក៏ដោយ តែការអនុវត្តច្បាប់ការប្រកួតមិនចាញ់ពានកម្រិតអាជីពនោះឡើយ។ អាស្រ័យហេតុនេះលោកជំរុញឲ្យកីឡាករប្រកួតប្រជែងដោយឈរលើគោលការណ៍សមធម៌ ឬ Fair Play ជាចម្បង។
ក្នុងឱកាសដែលរដ្ឋាភិបាលប្រទេសថៃ បានបើកជើងហោះហើរឡើងវិញនោះ ក្រុមហ៊ុនអាកាសចរណ៍ដ៏ល្អបំផុត AirAsia បានប្រកាសរៀបចំជើងហោះហើរ ពីភ្នំពេញទៅកាន់ទីក្រុងបាងកក ឡើងវិញ ជាមួយនឹងតម្លៃទាបបំផុត។     លោក Santisuk Klongchaiya នាយកប្រតិបត្តិរបស់ Air Asia ប្រចាំប្រទេសថៃ បានមានប្រសាសន៍ថា ៖«ជាមួយនឹងការប្រកាសពីគោលនយោបាយ បើកដំណើរការឡើងវិញរបស់ប្រទេសថៃ ក្រុមហ៊ុន AirAsia បានខ្នះខ្នែង ក្នុងការស្វែងរកឱកាស ដើម្បីនាំយកជើងហោះហើរ ដែលត្រូវបានផ្អាកមកវិញ។ វាក៏ជាការផ្សារភ្ជាប់ឡើងវិញ ជាមួយមនុស្សក្នុងតំបន់អាស៊ាន ក្នុងការចែករំលែកនូវវប្បធម៌របស់ប្រទេសថៃ»។   គួររំឭកថា ប្រទេសថៃ គឺជាប្រទេសដែលសម្បូរទៅដោយធម្មជាតិស្រស់ស្អាត វប្បធម៌ ពិសេសនោះ ទីក្រុងបាងកក ដែលជាទីក្រុងដ៏ទំនើប សម្បូរដោយអគារខ្ពស់ៗ ហាងទំនិញទំនើបៗ ម្ហូបអាហារប្លែកៗ ផ្សារទំនើបដ៏ធំជាងគេ ក្នុងតំបន់អាស៊ី ដូចជា Icon Siam, Jodd Fairs និងកន្លែងជាច្រើនផ្សេងទៀតនោះ បានទាក់ទាញភ្ញៀវទេសចរជាច្រើន ទៅកាន់ប្រទេសនោះ។   អ្វីដែលពិសេសនោះ ការហោះហើរជាមួយ Air Asia លោកអ្នកមិនចាំបាច់តម្រូវឲ្យធ្វើចត្តាឡីស័កនោះទេ។ សម្រាប់ការហោះហើរសម្រាប់ជើងទីមួយ នឹងធ្វើឡើងនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ។ សំបុត្រនឹងចាប់ផ្ដើមលក់ចាប់ពីថ្ងៃនេះតទៅ ជាមួយនឹងតម្លៃដ៏ពិសេស សម្រាប់អតិថិជន ជាសមាជិកធំ (Big Member) គឺក្នុងតម្លៃ ៥៥ដុល្លារប៉ុណ្ណោះ ប៉ុន្តែតម្រូវឲ្យអតិថិជនចុះឈ្មោះជាមុន។ ចំណែកអតិថិជន មិនមែនជាសមាជិកធំ (Non Big Member) គឺលក់ជូនក្នុងតម្លៃ ៥៧ ដុល្លារ។ ចំពោះតម្លៃនេះទៀតសោត AirAsia នៅតែបន្តរក្សាតម្លៃដើមដដែល បើទោះជាមុននឹងក្រោយកូវីដ-១៩ ក៏ដោយ។   ជាមួយនឹងបទពិសោធន៍ហោះហើរដ៏អស្ចារ្យ របស់ក្រុមហ៊ុនអាកាសចរណ៍ដ៏ល្អបំផុត AirAsia លោកអ្នកមិនចាំបាច់មានព្រួយបារម្ភអ្វីនោះទេ។ ក្រុមហ៊ុនផ្ដល់នូវការហោះហើរដែលមានស្តង់ដារសុខភាព និងសុវត្ថិភាពខ្ពស់ ដោយក្រុមហ៊ុនប្រតិបត្តិតាម AirAsia ស្តង់ដារសុខភាព និងសុវត្ថិភាពខ្ពស់ រួមមានបុគ្គលិកត្រូវបានចាក់វ៉ាក់សាំងរួចរាល់ទាំងអស់, ប្រើបច្ចេកវិទ្យាដោយមិនចាំបាច់ទាក់ទងផ្ទាល់, ការរក្សាគម្លាត, ការវាស់កម្ដៅ, នៅក្នុងយន្តហោះបំពាក់ដោយតម្រង HEPA សម្លាប់មេរោគបាន 100% និងការបាញ់ថ្នាំសម្រាប់មេរោគគ្រប់ជើងហោះហើរទាំងអស់។   ចំពោះការលក្ខខណ្ឌក្នុងការធ្វើដំណើរ គឺវាមិនមានលក្ខណៈស្មុគស្មាញនោះទេ ដោយវាផ្អែកលើប្រភេទសេវាធានារ៉ាប់រង ដែលលោកអ្នកប្រើប្រាស់។ ខាងក្រោមនេះ គឺជាប្រទេសធានារ៉ាប់រង ដែលលោកអ្នកអាចស្វែងយល់បន្ថែម អំពីវានៅខាងក្រោមនេះ ៖ 
 ក្នុងរយៈពេល ២ ឆ្នាំមកនេះ ប្រទេសថៃបានខ្នះខ្នែងយ៉ាងខ្លាំង ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ដើម្បីធ្វើយ៉ាងណា ធ្វើឲ្យប្រទេសរបស់ខ្លួនបើកទទួលភ្ញៀវទេសចរ ក្រៅប្រទេសឡើងវិញ។ ដោយសារប្រជាពលរដ្ឋ បានទទួលវ៉ាក់សាំង និងការគោរពតាមវិធានការសុខាភិបាល អត្រាឆ្លងក្នុងប្រទេសថៃបានធ្លាក់ចុះគួរឲ្យកត់សម្គាល់ ហេតុនេះរដ្ឋាភិបាលប្រទេសថៃ បានបើកជើងហោះហើរទទួលភ្ញៀវទេសចរឡើងវិញ។ 
  រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានចូលរួមសន្និសីទអង្គការសហប្រជាជាតិលើកទី៥ ស្ដីពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC5) នៅទីក្រុងដូហា ប្រទេសកាតា កត់សម្គាល់ឃើញថា ប្រទេសអភិវឌ្ឍន៍តិចតួចបានពឹងផ្អែកយ៉ាងខ្លាំងលើធនធានសាធារណៈ ដើម្បីធ្វើហិរញ្ញប្បទានក្នុងការឆ្លើយតបនឹងតម្រូវការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងវិបត្តិពិភពលោកកំពុងជួបប្រទះ។ សន្និសីទអង្គការសហប្រជាជាតិលើកទី៥នេះ ធ្វើឡើងពីថ្ងៃទី៤ដលទី៩ មីនា។    នៅក្នុងសន្ទរកថា ស្ដីពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) ក្រោមប្រធានបទ «Leaving No One Behind» របស់ លោក ប៉ាន សូរស័ក្តិ បានបញ្ជាក់ថា ប្រទេសកម្ពុជាបានបំពេញតាមលក្ខណៈវិនិច្ឆ័យជាលើកទី១ ដែលអាចត្រៀមខ្លួនចាកចេញពីចំណាត់ថ្នាក់ LDC។ លើសពីនេះ លោកបន្ថែមយ៉ាងដូច្នេះ៖ «កម្ពុជា នឹងត្រូវបានវាយតម្លៃម្តងទៀតនៅដើមឆ្នាំ២០២៤ ហើយកម្ពុជាអាចចាកចេញពីចំណាត់ថ្នាក់ LDC នៅចុងឆ្នាំ ២០២៧ ប្រសិនបើអ្វីៗដំណើរការដោយរលូន ដែលការចាកចេញនេះ ស្របនឹងមហិច្ឆតារាជរដ្ឋាភិបាល ក្នុងការនាំកម្ពុជាឱ្យឈានដល់ប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០»។    ទោះជាយ៉ាងណាក៏ដោយ រដ្ឋមន្ត្រី បានបញ្ជាក់ថា ការចាកចេញពីចំណាត់ថ្នាក់ LDCនេះ នឹងនាំមកជាមួយបញ្ហាប្រឈមពាក់ព័ន្ធនឹងការបាត់បង់អត្ថប្រយោជន៍ និងប្រព័ន្ធអនុគ្រោះមួយចំនួន ដែលកម្ពុជាកំពុងទទួលបាននាពេលបច្ចុប្បន្ន។    ថ្លែងក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនៃវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស កាលពីចុងខែកុម្ភៈ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបង្ហាញការព្រួយបារម្ភដែរ នៅពេលកម្ពុជាចាកចេញពីប្រទេសអភិវឌ្ឍន័តិចតួច។ សម្ដេច ស្នើដល់ប្រទេសនានា ឲ្យបន្តអនុគ្រោះ និងបន្តយកអត្រាការប្រាក់កម្ចីលុយទាបបន្តទៀត បើសិនកម្ពុជាឈានផុតប្រទេសអភិវឌ្ឍន៍តិចតួចនោះ។    បញ្ហាប្រឈមមួយចំនួនរបស់ប្រទេស LDCs រួមមាន ធនធានក្នុងប្រទេសមានកំណត់, បន្ទុកបំណុលកាន់តែខ្លាំង និងលទ្ធភាពទាញយកប្រយោជន៍ពីទីផ្សារហិរញ្ញវត្ថុ។ ជាដំណោះស្រាយ គឺត្រូវពង្រឹងសមត្ថភាពប្រទេស LDCs ក្នុងវិស័យរដ្ឋបាលពន្ធដារ។ លើសពីនេះ គឺការប្រើប្រាស់ធនធានក្នុងស្រុកប្រកបដោយប្រសិទ្ធភាព ,ការទប់ទល់នឹងលំហូរហិរញ្ញវត្ថុខុសច្បាប់ ,ការចល័តការសន្សំ និងស្ថាប័នហិរញ្ញវត្ថុក្នុងស្រុក។ នេះជាកិច្ចពិភាក្សាដែលបណ្ដាប្រទសអភិវឌ្ឍន៍តិចតួច បានជជែកគ្នា ក្នុងសន្និសីទអង្គការសហប្រជាជាតិលើកទី៥ ស្ដីពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC5)៕   
ភ្នំពេញ៖ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម បញ្ជាក់ថា កម្ពុជាអាចនឹងចេញពីចំណាត់ថ្នាក់ប្រទេសអភិវឌ្ឍន៍តិចតួច នៅចុងឆ្នាំ២០២៧ បើសិនការវាយតម្លៃនៅឆ្នាំក្រោយ រកឃើញសេដ្ឋកិច្ចដំណើរការទៅដោយរលូន។
  លោក ស៊ិនហ្សូ អាបេ បានប្រាប់សភាជប៉ុន ថាជប៉ុននៅតែប្តេជ្ញាចិត្តចំពោះការដឹកនាំការប្រកួតកីឡាលំដាប់ពិភពលោកឲ្យពេញលេញតាមតែអាចធ្វើទៅបាន។ ប៉ុន្តែលោកសង្កត់ធ្ងន់ថាប្រសិនបើរឿងនោះក្លាយជាការពិបាក ពោលគឺត្រូវគិតពីសុវត្ថិភាពអត្តពលិកជាមុន នោះអាចនឹងចៀសមិនរួចពីការសម្រេចចិត្តពន្យារពេលឡើយ។   នេះជាការលើកឡើងដំបូងរបស់នាយករដ្ឋមន្ត្រីជប៉ុន អំពីលទ្ធភាពដែលថាព្រឹត្តិការណ៍អូឡាំពិករដូវក្តៅឆ្នាំ២០២០ អាចនឹងមិនដំណើរការដូចការគ្រោងទុកនៅថ្ងៃទី២៤ ខែកក្កដា ដោយសារជំងឺរលាកសួតបង្កដោយកូរ៉ូណាវីរុសប្រភេទថ្មី (COVID-19) កាន់តែបន្តរាលដាលពាសពេញពិភពលោក។   ពិភាក្សាគ្នាពេញមួយយប់ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បានផ្តល់យោបល់ជុំវិញការប្រកួត និងផែនការផ្សេងៗជាច្រើនក្នុងនោះក៏រួមបញ្ចូលទាំងការស្នើឲ្យពន្យារពេលផងដែរ។ ដោយដកស្រង់សំដីយោបល់របស់ប្រធាន IOC លោក Thomas Bach ដែលបដិសេធមិនឲ្យបន្តការប្រកួតកីឡាអូឡាំពិកនោះ លោកអាបេបានតបវិញភ្លាមថា៖ «ការលុបចោលមិនមែនជាជម្រើសនោះទេ ហើយក៏មិនអាចដោះស្រាយបញ្ហា និងជួយនរណាម្នាក់បានឡើយ»។   IOC នឹងមានការសម្រេចចិត្តចុងក្រោយបង្អស់ជុំវិញការបន្ត ឬផ្អាកការប្រកួតកីឡាអូឡាំពិកនៅជប៉ុននេះ ស្របពេលស្ថាប័នខ្លួនកំពុងរងសម្ពាធកាន់តែខ្លាំងឡើងពីសំណាក់អត្តពលិក និងសមាគមកីឡាទូទាំងពិភពលោកដែលចង់ឲ្យពន្យារពេល អំឡុង COVID-19 រាតត្បាតកាន់តែខ្លាំងឡើង។   ចំនួនអ្នកស្លាប់ដោយសារ COVID-19 គិតត្រឹមល្ងាចថ្ងៃទី២៣ ខែមីនា បានកើនឡើងរហូតដល់ ១៤៧៧៧នាក់ហើយនៅជុំវិញពិភពលោក និងចំនួនអ្នកផ្ទុកមាន ៣៤៣៤២១ករណី។ ដោយឡែកអ្នកជាសះស្បើយមានចំនួន ៩៩០៦៨ករណី។ អាជីវកម្ម និងសាលារៀននៅទូទាំងពិភពលោកបានប្រកាសឲ្យបិទបណ្តោះអាសន្នផងដែរ៕
នាយករដ្ឋមន្ត្រីជប៉ុន ស៊ិនហ្សូ អាបេ (Shinzo Abe) នៅថ្ងៃចន្ទ ទី២៣ មីនា បង្ហើបថាការពន្យារពេលប្រកួតព្រឹត្តិការណ៍អូឡាំពិកឆ្នាំ ២០២០ ទំនងជាចៀសមិនផុតឡើយ ប្រសិនបើការផ្ទុះឡើងនៃជំងឺរលាកសួត COVID-19 មិនអាចគ្រប់គ្រងការប្រកួតឲ្យមានសុវត្ថិភាពទេនោះ។ ផ្អាក ឬបន្ត នឹងសម្រេចចុងក្រោយដោយណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC)។
ឆ្លងកាត់ការប្រកួត១២លើកក្នុងក្របខណ្ឌ Premier League ក្រោមការដឹកនាំរបស់លោក Arteta កាំភ្លើងធំរកបានតែ១៣ពិន្ទុប៉ុណ្ណោះ និងស្ថិតនៅចំណាត់ថ្នាក់ទី១៥។ យ៉ាងណាក៏ដោយចាប់តាំងពីអ្នកចាត់ការសញ្ជាតិអេស្ប៉ាញឡើងទៅកាន់តំណែងនេះ កាលពីខែធ្នូឆ្នាំមុន បានជួយ Arsenal ឈ្នះ FA Cup និង Community Shield រួចមកហើយ។   លោក Guardiola បាននិយាយនៅមុនការប្រកួតលីគរវាង Man City ទល់ West Brom នៅថ្ងៃទី១៥ ខែធ្នូនថា៖«Arsenal មិនមានអ្នកចាត់ការណាល្អជាងនេះ ដើម្បីអាចដឹកនាំក្រុមនៅឆ្នាំនេះ និងឆ្នាំក្រោយៗទៀតបានទេ។ ខ្ញុំមិនចាំបាច់ផ្តល់ការគាំទ្រជាសាធារណៈទេពីព្រោះគាត់ Arteta មានលក្ខណសម្បត្តិគ្រប់គ្រាន់ហើយ។ គាត់ជាអ្នកចាត់ការដ៏ឆ្នើមម្នាក់ដែលខ្ញុំធ្លាប់ធ្វើការជាមួយ»។   អតីតអ្នកចាត់ការ Barcelona និង Bayern Munich បន្ថែមថា លោកប្រាកដណាស់ថាអតីតជំនួយការរបស់ខ្លួនរូបនេះ នឹងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីកែប្រែស្ថានការក្រុមដែលកំពុងយ៉ាន់យ៉ឺនឲ្យល្អប្រសើរវិញបាន។ «ប្រសិនបើខ្ញុំជាសមាជិកក្រុមប្រឹក្សាភិបាលក្លិប ខ្ញុំនឹងមិនមានការសង្ស័យអំពីសមត្ថភាពរបស់ Arteta បើទោះ Arsenal ស្ថិតក្នុងស្ថានភាពនេះក្តី»។   Arsenal កាន់តែធ្លាក់ក្នុងស្ថានភាពយ៉ាប់យ៉ឺន ក្រោយបន្តចាញ់ Burnley ក្នុងដីខ្លួនឯងដោយលទ្ធផល ១-០ និងជាបរាជ័យលើកទី៧ក្នុងការប្រកួតលីគកំពូលអង់គ្លេសរដូវកាលនេះ។ អ្វីដែលគួរឲ្យអាម៉ាសសម្រាប់ក្រុមក្រោមការដឹកនាំរបស់លោក Arteta គឺបរាជ័យក្នុងដីលើកទីបួនជាប់គ្នាជាលើកដំបូងក្នុងរយៈពេល ៦១ ឆ្នាំផងដែរ៕
លោក Pep Guardiola អ្នកចាត់ការ Manchester City បានគាំទ្រអតីតជំនួយការខ្លួនលោក Mikel Arteta បើទោះដឹកនាំ Arsenal ទទួលលទ្ធផលគួរសង្វេគនៅដើមរដូវកាលនេះក៏ដោយ។ Guardiola អះអាងថា គ្មានគ្រូណាល្អជាង Arteta សម្រាប់តំណែងនេះទៀតឡើយ។
សំណើសុំចាត់វិធានការរបស់គណៈសង្ឃនាយក ទៅកាន់ក្រសួងនិងស្ថាប័នពាក់ព័ន្ធ ធ្វើឡើងតាមរយៈសេចក្តីថ្លែងការណ៍ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ នៅក្រោយ៥ថ្ងៃ ដែលទំព័រហ្វេសប៊ុក Troll យឹម តន បានបង្ហោះបទចម្រៀងនេះ ដោយមានអ្នកចែករំលែកដល់ទៅ៦៨ពាន់ហើយ។ ប្រហែលជាទំព័រហ្វេសប៊ុក Troll យឹម តន នេះហើយ ដែលបង្ហោះវីដេអូចម្រៀងបទលួចស្រឡាញ់ប៉ះចំតែសង្សារលោក មុនគេ។ បន្ទាប់ពីគណៈសង្ឃនាយក ចេញសេចក្តីថ្លែងការណ៍ លោក ឈិន សុខុន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានដាក់សំណើភ្លាម នៅថ្ងៃទី១៥ ខែកក្កដា ទៅលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ដើម្បីសុំឲ្យចាត់វិធានការលុបវីដេអូបទចម្រៀងនេះ ចេញពីទំព័រហ្វេសប៊ុក Troll យឹម តន និងលុបចេញពី ឆាណែល យូធូប (Chanel Youtube) ឈ្មោះ Troll អាចោរថង់យាម Official។ ក្នុងលិខិតនោះ លោក ឈិត សុខុន ជម្រាបលោក ខៀវ កាញារីទ្ធ ថា បទចម្រៀងនេះ បន្ទាបបន្ថោកតម្លៃព្រះពុទ្ធសាសនា ព្រមទាំងមានអត្ថន័យទុច្ចរិត ញុះញង់ឲ្យមានការរើសអើង បង្កឲ្យមានភាពចលាចល និង ប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម។ លោក មាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មាន ប្រាប់ថា លោក មិនទាន់បានឃើញលិខិត ដែលរដ្ឋមន្រ្តីក្រសួងធម្មការ ដាក់ជូនរដ្ឋមន្រ្តីក្រសួងព័ត៌មាននោះទេ ដូច្នេះលោក មិនទាន់អាចធ្វើអត្ថាធិប្បាយបានឡើយ។ លោក មានប្រសាសន៍យ៉ាងខ្លីថា៖«ខ្ញុំ សុំពេលឆែកមើលតិចសិន»។  សារព័ត៌មានថ្មីៗ មិនអាចសុំការឆ្លើយបន្ថែមពីលោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការនិងសាសនាឡើយ ដោយសារតែលោក មិនលើកទូរស័ព្ទ ហើយលោក ឡុង ប៉ុណ្ណាសិរីវត្ថ អ្នកនាំពាក្យក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រាប់ថាលោក កំពុងជាប់ប្រជុំ។  តាមរយៈសេចក្តីថ្លែងការណ៍ គណៈសង្ឃនាយក បានថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះទង្វើរបស់អ្នកគ្រប់គ្រងទំព័រហ្វេសប៊ុក Troll យឹម តន និងបានហៅទង្វើនេះ ថាជាទង្វើដ៏ស្មោកគ្រោក អសីលធម៌ ទុច្ចរិត និង ភាពជាអមនុស្ស។ គណៈសង្ឃនាយក ថែមទាំងចាត់ទុក ការប្រើពាក្យពេចន៍បែបវាយប្រហារព្រះសង្ឃ ក្នុងបទចម្រៀង ជាមួយនឹងការកាត់តរូបព្រះសង្ឃ ក្នុងលក្ខណៈអាសអាភាសជាមួយស្រ្តីភេទ ថាជាចេតនាបំផ្លិចផ្លាញកិត្តិយស សេចក្តីថ្លៃថ្នូរ និង តម្លៃព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។ លើសពីនេះ គណៈសង្ឃនាយក ចាត់ទុក វីដេអូបទចម្រៀងនេះ ថាជាការប្រមាថព្រះសង្ឃយ៉ាងធ្ងន់ធ្ងរ ហើយពុទ្ធបរិស័ទ ក៏មានទោមនស្សនិងកើតទុក្ខមិនសុខចិត្តយ៉ាងក្រៃលែង ចំពោះទង្វើដ៏អកុសលនេះ។ គណៈសង្ឃនាយក បំភ្លឺសាធារណជនថា ក្នុងចំណោមរូបភាពព្រះសង្ឃ ដែលត្រូវបានយកទៅកាត់តភ្ជាប់ជាមួយស្រ្តីភេទ មានរូបភាពខ្លះ [ដែលព្រះសង្ឃ បានប្រព្រឹត្តខុសមែន] ត្រូវបានគណៈសង្ឃគ្រប់ជាន់ថ្នាក់ ដោះស្រាយតាមច្បាប់និងព្រះវិន័យរួចហើយ ហើយរូបភាពខ្លះ ជារូបភាពព្រះសង្ឃបរទេស និង រូបភាពខ្លះទៀត ជារូបភាពព្រះសង្ឃ ពុំបានប្រព្រឹត្តកំហុសអ្វីឡើយ ក៏ត្រូវបានយកទៅកាត់តដែរ ដើម្បីត្មះតិះដៀលនិងបន្ទាបបន្ថោកដោយអយុត្តិធម៌។ គណៈសង្ឃនាយក សង្កេតឃើញថា មិនមែនទើបតែឥឡូវនេះទេ ទំព័រហ្វេសប៊ុក Troll យឹម តន បានប្រព្រឹត្តអំពើអកុសលជាដដែលៗ និងរបៀបនេះជាច្រើនឆ្នាំកន្លងមកហើយ ដោយបានយកអធិករណ៍របស់ព្រះសង្ឃ ធ្វើជាអាជីព។ គណៈសង្ឃនាយក ប្រកាសថា មិនអាចទទួលយកបានជាដាច់ខាត ចំពោះទង្វើរបស់អ្នកគ្រប់គ្រងទំព័រហ្វេសប៊ុក Troll យឹម តន។ គណៈសង្ឃនាយក លើកឡើងថា កម្ពុជា ជាប្រទេស ដែលមានច្បាប់ វិន័យ ប្រពៃណី ទំនៀមទម្លាប់ វប្បធម៌ អារ្យធម៌ សាសនា ទស្សនវិជ្ជា សម្រាប់អប់រំមនុស្ស ឲ្យរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ សីលធម៌ សុជីវធម៌ សុចរិតធម៌ និង វឌ្ឍនធម៌យ៉ាងពេញបរិបូរ។ ដោយផ្អែកលើមូលដ្ឋាននេះហើយ ទើបបានជាគណៈសង្ឃនាយក ស្នើឲ្យក្រសួងនិងស្ថាប័នពាក់ព័ន្ធចាត់វិធានការ ដើម្បីទប់ស្កាត់ទង្វើមិនល្អជាដដែលៗបែបនេះ។ ទំនុកបទលួចស្រឡាញ់ប៉ះចំតែសង្សារលោក៖   I. ជាតិនេះឆាចោលហើយ មិនអាចញ៉ែឈ្នះលោកទេ ឬមួយមកពីគេជាអ្នកមានសីល។ លោកអង្គខ្លះមានស្រី មិនមែនត្រឹមមួយពីរឡើយ បើញោមដឹងហើយ ខ្មាសលោកទេ។ II. ញ៉ែមិនទាន់លោកទេ ព្រោះលោកញ៉ែលឿនៗណាស់ ហើយទិចនិចក៏ច្បាស់ មានមួយកំផ្លេ។ ទាំងបោកលុយតាយាយ ពេលខ្លះផឹកស៊ីណាស់ដែរ លោកខ្លះខំញ៉ែស្រីរាប់ភ្លេច។ R. ឲ្យតែស្រឡាញ់អ្នកណា ដឹងមានលោកធ្វើសង្សារហើយ កម្មម្ល៉េះលោកអើយ មិនយល់ឡើយ លួចស្រឡាញ់ប៉ះចំតែសង្សារលោក។ III. ខកបំណងទៀតហើយ ផ្តើមទៅបួសមែនទេ ធ្វើចោរថង់យាម ស្រួលបោកស្រួលញ៉ែខ្លាំងណាស់។ គេ មិនទាន់ដឹងច្បាស់ឡើយថា អ្នកណា និពន្ធ ហើយអ្នកណា ច្រៀងបទនេះ។ យ៉ាងណា ព្រះតេជគុណ ខឹម ប៊ុនលឿម ដែលធ្លាប់គាំទ្រគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យអស់រយៈពេល១០ឆ្នាំ សន្និដ្ឋានថា បទចម្រៀងនេះ គឺចេញពីខាងអ្នកគាំទ្រគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ។ ព្រះតេជគុណ ហ៊ានសន្និដ្ឋានបែបនេះ ដោយសារតែចម្រៀងនេះ ត្រូវបានបង្ហោះលើទំព័រហ្វេសប៊ុក Troll យឹម តន ដែលជាសមាជិកគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ។ ព្រះតេជគុណ ខឹម ប៊ុនលឿម ដែលចាកចេញពីគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យហើយនោះ មានសង្ឃដីកាថា ព្រះអង្គ ក៏ធ្លាប់ស្គាល់អ្នកគ្រប់គ្រងទំព័រហ្វេសប៊ុក Troll យឹម តន ដែរ តែព្រះអង្គ សុំមិនបញ្ចេញអត្តសញ្ញាណនោះទេ។ ចំណែក អ្នកច្រៀងបទនេះ ព្រះអង្គ គ្រាន់តែសន្និដ្ឋានថា ជាអ្នកគាំទ្រគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ តែព្រះអង្គ មិនដឹងច្បាស់ថា អ្នកណាឡើយ។ ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ តាមទូរស័ព្ទ ព្រះតេជគុណ ខឹម ប៊ុនលឿម បញ្ជាក់ដូច្នេះថា៖«[បទហ្នឹង] គ្មានចេញពីណាទេ គឺចេញពីនុ៎ង [គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ]»។ ព្រះអង្គ បន្តថា មិនមែនជាបទទីមួយទេ កន្លងមក អ្នកគាំទ្រគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ក៏ធ្លាប់និពន្ធនិងច្រៀងចម្រៀងវាយប្រហារព្រះសង្ឃដែរ ដូចជា សឹកហើយបួសវិញ ជាដើម ដែលជាលំនាំបទបុណ្យភូមិ។ ព្រះអង្គ បន្ថែមថា បទសឹកហើយបួសវិញនោះ ក៏ត្រូវបានបង្ហោះលើទំព័រហ្វេសប៊ុក Troll យឹម តន ដែរ។ បើគេបានស្តាប់ បទសឹកហើយបួសវិញ ក៏មានអត្ថន័យវាយប្រហារព្រះសង្ឃ ដូចបទលួចស្រឡាញ់ប៉ះចំតែសង្សារលោកដែរ។ មិនខុសពីគណៈសង្ឃនាយក ព្រះអង្គ ខឹម ប៊ុនលឿម យល់ថា រឿងព្រះសង្ឃខ្លះ ដែលធ្វើខុស ត្រូវបានដោះស្រាយរួចអស់ហើយ តែត្រូវបានអ្នកគាំទ្រគណបក្សសម្ព័ន្ធដើម្បីប្រជាជាធិបតេយ្យ លើកយកមកវិញ ដើម្បីជាន់ពន្លិច។ ព្រះអង្គ ប្រៀបធៀបដូច្នេះថា៖«សព ដែលគេកប់ហើយ ហើយទៅគាស់មកវិញ ធ្វើឲ្យស្អុយដល់អ្នកស្រុក»។ ព្រអង្គ មានសង្ឃដីកាដូចគណៈសង្ឃនាយកទៀតថា រូបភាពព្រះសង្ឃអង្គខ្លះ គឺមិនពិតនោះទេ ហើយរូបភាពខ្លះ គឺជាព្រះសង្ឃបរទេស។ សារព័ត៌មានថ្មីៗ បានហៅទូរស័ព្ទទៅលោក ចិន ថុន អគ្គលេខាធិការគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និង កូវ គា អ្នកនាំពាក្យគណបក្សនេះ ដើម្បីឆ្លើយតបចំពោះការនិពន្ធនិងការច្រៀងបទចម្រៀងខាងលើ តែលោកទាំងពីរ មិនលើកទូរស័ព្ទ។ មជ្ឈដ្ឋានខ្លះ មើលឃើញថា គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យរបស់លោក ខឹម វាសនា តែងប្រទូសរ៉ាយជាមួយព្រះពុទ្ធសាសនានិងព្រះសង្ឃ។ តែអ្នកគាំទ្រ ជាពិសេសលោក ខឹម វាសនា ជាប្រមុខបក្ស តែងបកស្រាយថា ក្រុមលោក រករឿងតែព្រះសង្ឃខូចៗប៉ុណ្ណោះ ចំណែកព្រះសង្ឃត្រឹមត្រូវ គឺក្រុមលោក គោរពស្រឡាញ់។ ក្រុមលោក ក៏បានបកស្រាយដែរថា គ្មានចេតនាលុបបំបាត់សាសនានោះទេ គ្រាន់តែជួយកែប្រែចំណុចមិនល្អប៉ុណ្ណោះ ដូចជា ជាការជឿអ្វីមួយដោយគ្មានហេតុផល ជាដើម។ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ មានទស្សនៈថា ការជឿសាសនាដោយគ្មានហេតុផល គឺជាការបំផ្លាញខួរក្បាលរបស់ប្រជាពលរដ្ឋ ដែលជាគ្រោះថ្នាក់ធំបំផុត សម្រាប់ប្រទេសជាតិ។ រដ្ឋធម្មនុញ្ញកម្ពុជា ចែងថា ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ។ រីឯ ក្រមព្រហ្មទណ្ឌ កំណត់ថា ការប្រមាថព្រះសង្ឃ ដូនជី ឬតាជី ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ថ្ងៃ ទៅ៦ថ្ងៃ និងពិន័យប្រាក់ពី ១ពាន់រៀល ទៅ១សែនរៀល៕
គណៈសង្ឃនាយក ដែលជាស្ថាប័នខ្ពស់បំផុតក្នុងការគ្រប់គ្រងព្រះសង្ឃនៅកម្ពុជា ស្នើទៅក្រសួងធម្មការនិងសាសនា រួមទាំងអាជ្ញាធរពាក់ព័ន្ធ ឲ្យចាត់វិធានការលើអ្នកគ្រប់គ្រងទំព័រហ្វេសប៊ុក Troll យឹម តន ដែលបានបង្ហោះវីដេអូឃ្លីបចម្រៀងបទលួចស្រឡាញ់ប៉ះចំតែសង្សារលោក ជាមួយនឹងការកាត់រូបភាពជាច្រើនសន្លឹក បង្ហាញពីទំនាក់ទំនងនិងជានែបនិត្យរវាងព្រះសង្ឃជាមួយនារី បញ្ចូលទៅក្នុងបទចម្រៀងនេះ។
  ថ្ងៃកំណត់ការប្រកួតផ្លូវការ World Cup នៅកាតាត្រូវចាប់ផ្តើមការប្រកួតពីថ្ងៃទី២១ ខែវិច្ឆិកា ដោយក្រុមក្នុងពូល A ត្រូវប្រកួតបើកឆាកដំបូងរវាង សេណេហ្គាល់ ជួប ហូឡង់ មុនការប្រកួតម្ចាស់ផ្ទះកាតា ស្វាគមន៍ អេក្វាឌ័រ និងកម្មវិធីបើក។    «ថ្ងៃប្រកួតបើកឆាកដំបូង FIFA World Cup 2022 នឹងត្រូវធ្វើឡើងជាមួយការប្រារព្ធកម្មវិធីដ៏អស្ចារ្យសម្រាប់ប្រជាជនក្នុងស្រុក និងអ្នកគាំទ្រអន្តរជាតិនានានៅក្នុងប្រទេសកាតា ដោយក្រុមម្ចាស់ផ្ទះស្វាគមន៍ អេក្វាឌ័រ នៅថ្ងៃទី២០ វិច្ឆិកា និងមានតែកាតាប៉ុណ្ណោះដែលត្រូវប្រកួតក្នុងថ្ងៃនោះ។ ការផ្លាស់ប្តូរនេះគឺធ្វើឡើងឱ្យស្របទៅតាមវប្បធម៍ដែល FIFA ធ្លាប់បានធ្វើឡើងជារឿយៗរាងរាល់ ៤ឆ្នាំម្តងមក ដែលកម្មវិធីបើកត្រូវធ្វើឡើងនៅប្រកួតដំបូងរបស់ក្រុមម្ចាស់ផ្ទះ ឬក្រុមការពារជើងឯក។»។ នេះបើតាមសេចក្តីថ្លែងការណ៍ FIFA។   ការសម្រេចចិត្តនេះបានន័យថា ការប្រកួតរវាងក្រុម សេណេហ្គាល់ តទល់ក្រុមហូឡង់នៃពូល A នៅថ្ងៃទី២១ ខែវិច្ឆិកា និងការប្រកួតរវាង អង់គ្លេស ជួប អ៊ីរ៉ង់ក្នុងពូល B នឹងធ្វើក្រោយពេលការប្រកួតរបស់ក្រុមម្ចាស់ផ្ទះវិញ។   ចាប់តាំងឆ្នាំ ២០០៦ មក ប្រទេសអាល្លឺម៉ង់ជាម្ចាស់ផ្ទះ World Cup ត្រូវបាន FIFA តម្រូវឱ្យរៀបចំកម្មវិធីបើកការប្រកួតដំបូងនៃព្រឹត្តិការណ៍ ដោយកាលនោះអាល្លឺម៉ង់ បានឈ្នះក្រុម កូស្តារីកា ដោយលទ្ធផល ៤-២ ។ រីឯតាំងពីឆ្នាំ ១៩៧៤ ដល់ឆ្នាំ ២០០២ ការប្រកួតបើកឆាកដំបូងជាជំនួបរវាងក្រុមការពារតំណែងជើងឯកតែប៉ុណ្ណោះ៕  
សហព័ន្ធបាល់ទាត់ពិភពលោក (FIFA) ថ្ងៃទី១១ ខែសីហា សម្រេចផ្លាស់ប្តូរថ្ងៃប្រកួតបើកឆាកដំបូងរបស់ព្រឹត្តិការណ៍ World Cup 2022 មុនការកំណត់ផ្លូវការមួយថ្ងៃ។ ក្រុមម្ចាស់ផ្ទះកាតា នឹងប្តូរមកប្រកួតដំបូងគេវិញទល់ក្រុម អេក្វាឌ័រ ថ្ងៃទី២០ ខែវិច្ឆិកា រួមជាមួយកម្មវិធីបើកព្រឹត្តិការណ៍ដែរ។
ពិធីក្រុងពលីសាងសង់«ទូកង»វែងជាងគេ ដើម្បីបំបែកឯតទគ្គកម្មពិភពលោក បានរៀបចំធ្វើនៅព្រឹកថ្ងៃទី៨ ខែមេសានេះ។ លោក ងិន បាណាល់ អនុប្រធានគណៈកម្មការផលិតទូកខ្នាតវែង ថ្លែងប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទថា មូលហេតុនៃការសង់«ទូក ង» ខ្នាតវែងជាងគេបំបែកឯតទគ្គកម្មពិភពលោកនេះ ដោយសារខេត្តព្រៃវែង ជាខេត្តនៅជាប់ទន្លេ និងជាខេត្តដែលធ្លាប់ផលិតទូកងខ្នាតវែងដែរ។ «ការផលិត«ទូក ង»ខ្នាតវែងនេះ ក៏ជួយលើកកិត្តិនាមខេត្តផងដែរ»។ នេះជាបន្ថែមរបស់លោក ងិន បាណាល់ ដែលបានបន្តបញ្ជាក់ថា «ទូកង» នេះធ្វើពីឈើគគីម្សៅ មានបណ្តោយប្រវែង៨៥ម៉ែត្រ និងទទឹង១,៥៧ម៉ែត្រ ផ្ទុកចំណុះទូកចំនួន១៧៩នាក់ ព្រមទាំងក្បូរក្បាច់រចនាដ៏ប្រណិតរបស់ខ្មែរផងដែរ។ ការសាងសង់ គ្រោងចំណាយពេល៦០ថ្ងៃ និងមានមេជាងជំនាញចំនួន ២៥នាក់៕  
 ព្រៃវែង៖ អាជ្ញាធរខេត្តព្រៃវែង បានចាប់ផ្តើមសាងសង់«ទូក ង» វែងជាងគេ ដើម្បីបំបែកឯតទគ្គកម្មពិភពលោក។ លោក ងិន បាណាល់ អនុប្រធានគណៈកម្មការផលិតទូកខ្នាតវែង ប្រាប់សារព័ត៌មានថ្មីៗថា «ទូក ង»នេះ មានបណ្ដោយប្រវែង ៨៥ម៉ែត្រ និងទទឹងប្រវែង ១, ៥៧ម៉ែត្រ ដែលផ្ទុកចំណុះទូកចំនួន ១៧៩នាក់។
  ការវាយប្រហារដោយគ្រាប់បែកនេះកើតឡើងចំពេលដែលមានការជួបជុំនៅក្នុងវិហារគ្រឹស្តនាកោះចូឡូថ្ងៃអាទិត្យ ហើយវាផ្ទុះឡើងពីរដងបន្តបន្ទាប់គ្នាទើបបណ្តាលឲ្យមានមនុស្សស្លាប់ច្រើន។   បើតាមទីភ្នាក់ងារព័ត៌មាន AFP គ្រាប់បែកទីមួយផ្ទុះឡើងនៅវិហារ ហើយគ្រាប់បែកទីពីរផ្ទុះឡើងក្រោយនៅក្រៅវិហារ ស្របពេលដែលកងទ័ពនិងកងកម្លាំងប្រដាប់អាវុធផ្សេងទៀតប្រញាប់ប្រញាល់ចូលអន្តរាគមន៍។    ប៉ូលិសមូលដ្ឋានដំបូងឡើយសន្និដ្ឋានថា អ្នកស្លាប់មានរហូតដល់ ២៧នាក់ ប៉ុន្តែក្រោយមកបានទម្លាក់ចំនួនដែលខ្លួនសន្និដ្ឋាននេះមកត្រឹម ២០នាក់ប៉ុណ្ណោះ ហើយអ្នកស្លាប់ភាគច្រើនគឺជាជនស៊ីវិលដែលចូលទៅបួងសួងក្នុងវិហារ។    ក្រោយការវាយប្រហារដ៏ធំនេះកើតឡើយ ក្រុមភេរវជនរដ្ឋឥស្លាមបានចេញសេចក្តីថ្លែងការណ៍មួយប្រកាសថា ខ្លួនជាអ្នកនៅពីក្រោយករណីនេះ និងកោតសសើរសមាជិកខ្លួនដែលពលីក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាតនេះថែមទៀត។    កោះចូឡូជាជម្រករបស់ក្រុមសកម្មយុទ្ធច្រើនក្រុមអស់ច្រើនទសវត្សរ៍មកហើយក្នុងនោះមានក្រុម អាប៊ូសាយ៉ាវ (Abu Sayyaf) ថែមទៀត។ អ្វីដែលសំខាន់ ក្រុមសកម្មប្រយុទ្ធជាច្រើនក្រុមក៏បានប្រកាសបង្ហាញស្វាមីភក្តិចំពោះបណ្តាញភេរវជនរដ្ឋឥស្លាមនេះដែរ។   យ៉ាងណាក៏ដោយរដ្ឋមន្ត្រីការពារជាតិហ្វីលីពីន ដែលហ្វីន ឡូរិនសាណា (Delfin Lorenzana) បានទទូចឲ្យប្រជាពលរដ្ឋហ្វីលីពីនសហការជាមួយអាជ្ញាធរឲ្យបានជិតស្និទ្ធ និងកុំបាក់ស្បាតដោយសារសារគំរាមរបស់ក្រុមភេរវជននេះ។      «យើងនឹងប្រើប្រាស់កម្លាំងពេញលេញនៃច្បាប់ដើម្បីនាំជនបង្កទាំងអស់មកទទួលទោសចំពោះមុខច្បាប់»។ លោក ឡូរិនសាណា បានបញ្ជាក់ដូច្នេះ។   តាមពិតទៅការវាយប្រហារភេរវកម្មនេះកើតឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយពីមានការបោះឆ្នោតប្រជាមតិសម្រេចបង្កើតតំបន់ស្វយ័ត Bangsamoro ស្ថិតនៅកោះដែលសម្បូរប្រជាជនមូស្លីមមិនដាណាវ ក្រោយមានការចុះកិច្ចព្រមព្រៀងសន្តិភាពរវាងរដ្ឋាភិបាលនិងក្រុមឧទ្ទាម រណសិរ្សរំដោះឥស្លាមម៉ូរ៉ូ (MILF)។ វាជាវិធានការមួយក្នុងការឈានទៅបញ្ចប់ជម្លោះរ៉ាំរ៉ៃរវាងក្រុមសកម្មយុទ្ធឥស្លាមដែលប៉ងផ្តាច់ខ្លួន និងក្រុមយោធារដ្ឋាភិបាលនៃរដ្ឋដែលមានប្រជាជនភាគច្រើនជាគ្រឹស្តសាសនិកនោះ។    តាមកិច្ចព្រមព្រៀង ក្រោយការបោះឆ្នោតប្រជាមតិហើយ រដ្ឋាភិបាលលោក រ៉ូឌ្រីហ្គោ ឌូទើតេ ត្រូវតែងតាំងរដ្ឋាភិបាលតំបន់មួយនៅកោះមិនដាណាវដែលដឹកនាំដោយក្រុមឧទ្ទាម។ រដ្ឋាភិបាលអន្តរកាលនៃតំបន់ស្វយ័តនេះនឹងមានអំណាចលើវិស័យនីតិប្រតិបត្តិ នីតិបញ្ញត្តិ និងវិស័យពន្ធផង។ ប៉ុន្តែក្រុងម៉ានីលនឹងបន្តគ្រប់គ្រងវិស័យការពារជាតិ សន្តិសុខ ការបរទេស និងគោលនយោបាយរូបិយវត្ថុ ហើយប៉ូលិសក៏ស្ថិតក្នុងដៃរដ្ឋាភិបាលកណ្ដាលដដែល តែនឹងមានការសម្របសម្រួលគ្នាជាមួយរដ្ឋាភិបាលតំបន់។   យ៉ាងណាក៏ដោយ ក្នុងការបោះឆ្នោតប្រជាមតិកន្លងមកនេះ ប្រជាជនភាគច្រើននៅខេត្តស៊ូលូ (Sulu) ដែលជាទីតាំងដែលកោះចូឡូ ស្ថិតនៅ នោះមិនទទួលយកការបង្កើតតំបន់ស្វយ័តនេះឡើយ ដោយសារពួកគេមិនពេញចិត្តនឹងវិធានការនេះ។ គេសង្ស័យថា ការវាយប្រហារនេះអាចជាការតបតនឹងការបង្កើតតំបន់ស្វយ័តនេះផង៕  
មនុស្សយ៉ាងហោចណាស់ ២០ នាក់ស្លាប់ក្នុងការវាយប្រហារដោយគ្រាប់បែកពីរនៅវិហារគ្រឹស្តនាកោះ ចូឡូ (Jolo) នៅភាគខាងត្បូងហ្វីលីពីនៅថ្ងៃអាទិត្យម្សិលមិញ។ ក្រុមភេរវជនរដ្ឋឥស្លាម (IS) បានប្រកាសថាខ្លួនជាអ្នកបង្កថែមទៀតផង។
ទទួលបាននិទ្ទេស B នៅក្នុងការប្រលងបាក់ឌុប នាឆ្នាំ២០១៧ បានអនុញ្ញាតឱ្យកញ្ញា ឡុង សុខហេង ទទួលអាហារូបករណ៍សិក្សាជំនាញវិស្វកម្មជីវសាស្ត្រ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ សិក្សា មិនទាន់បានមួយឆមាសផង សុខហេង ក៏បានប្រលងជាប់អាហារូបករណ៍នៅ សាកលវិទ្យាល័យ Silpakorn ប្រទេសថៃ លើជំនាញវិស្វកម្មឧស្សាហកម្ម។ ដ្បិត សុខហេង មិនសូវស្រឡាញ់ជំនាញនេះ ប៉ុន្តែយុវតីរូបនេះ សុខចិត្តអាហារូបករណ៍បោះបង់អាហារូបករណ៍នៅក្នុងប្រទេស ចាកចេញទៅសិក្សាប្រទេសថៃវិញ ដោយយល់ថាជំនាញទាំង២នេះ ក៏មានពាក់ព័ន្ធគ្នាដែរ។    យុវតី ពន្យល់មូលហេតុរបស់ខ្លួនប្រាប់សារព័ត៌មានថ្មីៗដូច្នេះ៖«ដំបូងឡើយ ខ្ញុំចង់បន្តជំនាញវិស្វកម្មជីវសាស្ត្រដែរ តែពុំមានសាលាណាផ្ដល់អាហារូបករណ៍លើជំនាញនេះ។ ពេលនោះដែរ នាងខ្ញុំចាប់អារម្មណ៍លើច្រវ៉ាក់ផលិតកម្មផ្សេងៗ ក្នុងរោងចក្រឧស្សាហកម្ម និងផលិតកម្មកសិកម្ម ក៏សម្រេចចិត្តជ្រើសរើសជំនាញបច្ចេកវិទ្យាកសិកម្ម ជាជំនាញជម្រើសទី១តែមិនជាប់។ ដោយជាប់លើជំនាញជម្រើស ទី២ ផ្នែកវិស្វកម្មឧស្សាហកម្ម នៅសាកលវិទ្យាល័យ Silpakorn»។   កញ្ញា ឡុង សុខហេង បញ្ជាក់ថា ជំនាញវិស្វកម្មឧស្សាហកម្ម គឺសិក្សាលើការគ្រប់គ្រងច្រវ៉ាក់  ផលិតកម្ម ការសិក្សាពីប្រព័ន្ធស្វ័យប្រវត្តិ ការព្យាករការផលិត ការសាកល្បងវត្ថុ ការរចនាការផលិត ការថែរក្សាគ្រឿងចក្រ ការគ្រប់គ្រងគុណភាព និងកាត់បន្ថយទុន ការគ្រប់គ្រងថាមពលនិងអភិរក្សបរិស្ថានក្នុងរោងចក្រឧស្សាហកម្ម។     ការសិក្សាជំនាញ វិស្វកម្មឧស្សាហកម្ម ដែលផ្ដោតទៅលើ ច្រវ៉ាក់ផលិតកម្ម និងគ្រឿងចក្រជាចម្បង មិនមែនជាភាពងាយស្រួលប៉ុន្មានទេ សម្រាប់យុវតីវ័យក្មេងរូបនេះ។ កញ្ញា បានបញ្ជាក់ដូច្នេះថា៖«ការសិក្សា ទាមទារឱ្យមានការអនុវត្តច្រើន ដំបូងជួបបញ្ហាច្រើន ក្នុងការសម្របខ្លួនជាមួយគ្រឿងចក្រ ពិសេសខ្លួនជាស្រីមិនសូវដែល ទៅខ្វល់នឹងរឿងពួកម៉ាស៊ីនទេពីមុនមក។ ឥឡូវ ត្រូវប្ដូរពីមនុស្ស មិនដែលសូម្បីតែចាប់ដែកគោលដំ ជាអ្នកមិនហ៊ានចាប់គ្រឿងស្វាន គ្រឿងកាត់ គ្រឿងក្លឹង ការផ្សារ រួមទាំងការចាក់ពុម្ពក្នុងរោងឡជាដើម។ ចំពោះករណីចាំបាច់ត្រូវប្រើកម្លាំងច្រើន នឹងមានការសម្រួលពីខាងបុរសៗ»។    ទោះយ៉ាងណា ក៏ជ្រើសរើសរបស់ខ្លួន បានទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីគ្រួសាររបស់នាង ដែលជាកត្តាជំរុញយ៉ាងសំខាន់ និងការលំបាកនានា ក្នុងការសិក្សារបស់នាងនៅក្រៅប្រទេសផងដែរ។ និស្សិត ឡុង សុខហេង រៀបរាប់ពីថា៖«រាល់ពេលនឿយខ្លាំង ធុញនឹងជីវិតសិក្សា ខ្ញុំតែងតែមើលរូបថតអ្នកផ្ទះ ព្រោះគ្រប់ពេលបានឃើញពួកគាត់ វារម្លឹកខ្ញុំរហូតថា ត្រូវតែរៀនឱ្យឆាប់ចប់ព្រោះមានអ្នកចាំនៅឯផ្ទះ។ នេះហើយជាកម្លាំងចិត្តចម្បងរបស់ខ្ញុំ»។      ដោយមានការគាំទ្រ លើកទឹកចិត្ត ចំពោះក្ដីស្រមៃ ចង់ក្លាយជាអ្នករួមចំណែក ក្នុងការអភិវឌ្ឍវិស័យ កសិ-ឧស្សាហកម្ម ក្នុងប្រទេសកម្ពុជា និស្សិតឆ្នាំទី៣ រូបនេះតាំងចិត្តថានឹងរឹតតែប្រឹងប្រែងសិក្សាជំនាញដែលត្រូវប្រើកម្លាំងច្រើននេះបន្ថែមទៀត ដើម្បីក្លាយជាធនធានមនុស្សដ៏មានសក្តានុពលមួយ សម្រាប់ប្រទេសជាតិ។ និស្សិតរូបនេះជឿថា នាពេលអនាគត ជំនាញរបស់ខ្លួន នឹងកាន់តែសំខាន់ និងមានទីផ្សារច្រើន ព្រោះឧស្សាហកម្មដើរតួយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ប្រទេស ស្របពេលដែលកម្ពុជា កំពុងដើរឆ្ពោះទៅបដិវត្តន៍ឧស្សាហកម្ម ៤.០នោះ។ ក្រៅពីតាំងចិត្តយ៉ាងមុតមាំ ក្នុងការសិក្សា កញ្ញា ឡុង សុខហេង ក៏លើកទឹកចិត្តដល់នារីដទៃទៀត កុំឲ្យរារែកក្នុងការជ្រើសរើសជំនាញសិក្សា ឬធ្វើអ្វីដែលពួកគេស្រឡាញ់ បើទោះជាជំនាញ មិនសូវមាននារីសិក្សាច្រើនក៏ដោយ។ «ក្នុងនាមខ្ញុំជានារីម្នាក់ ខ្ញុំគិតថាអ្វីដែលបុរសធ្វើបាននារី ក៏អាចធ្វើបានដែរ គ្រាន់តែរឿងខ្លះ ត្រូវប្រើវិធីសាស្ត្រផ្សេងគ្នាប៉ុណ្ណោះ។ យើងត្រូវចេះផ្តល់តម្លៃ និង មានទំនួលខុសត្រូវលើខ្លួនឯង ហើយនាំខ្លួនឯងទៅរកទីខ្ពស់ ដោយបន្តការសិក្សាឱ្យបានជ្រៅជ្រះ ដើម្បីមើលពិភពលោកឱ្យបានទូលំទូលាយជាងមុន»៕     
ភ្នំពេញ៖ កញ្ញា ឡុង សុខហេង ជានិស្សិតឆ្នាំទី៣ ជំនាញវិស្វកម្មឧស្សាហកម្ម នៅទេសថៃ ក្រោយការប្រលងប្រជែងយ៉ាងស្វិតស្វាញ។ ដ្បិតជំនាញនេះត្រូវការប្រើកម្លាំងច្រើន ក្នុងការអនុវត្តលើច្រវ៉ាក់ផលិតកម្ម និងគ្រឿងចក្រ ប៉ុន្តែយុវនិស្សិត សុខហេង ដែលមានវ័យ២២ឆ្នាំ  មិនរួញរានោះឡើយ ដោយកញ្ញា ជឿថា អ្វីដែលបុរសធ្វើបាន ស្ត្រីក៏អាចធ្វើបានដូចគ្នា។
  លោក Nguyen Phu Trong អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម, សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងលោក Thongloun Sisoulith ប្រធានាធិបតី និងជាអគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ បានជួបពិភាក្សាគ្នាអំពីស្ថានភាពបច្ចុប្បន្ននៅក្នុងប្រទេសរៀងៗខ្លួន ដែលក្នុងនោះមានដូចជាការអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចនាបរិបទកូវីដ-១៩។   VGP បានបញ្ជាក់ថា មេដឹកនាំជាមិត្តទាំងបី បានលើកឡើងពីសារសំខាន់នៃទំនាក់ទំនងជាប្រពៃណី សាមគ្គីភាព និងមិត្តភាព រួមទាំងគម្រោងនៃកិច្ចសហប្រតិបត្តិការចំពោះមុខ ដើម្បីពង្រឹងការអភិវឌ្ឍន៍នៅក្នុងតំបន់ និងពិភពលោក។   នាឱកាសនោះដែរ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន មានជំនួបទ្វេរភាគីជាមួយលោកប្រធានាធិបតីវៀតណាម Nguyen Xuan Phuc និងលោកនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh ផងដែរ៕
មេដឹកនាំកំពូលកម្ពុជា វៀតណាម និងឡាវ បានជួបពិភាក្សាគ្នានៅក្រុងហាណូយ ប្រទេសវៀតណាម នាថ្ងៃអាទិត្យនេះ លើគម្រោងសហប្រតិបត្តិការតម្រង់ទិសផ្សេងៗ។ នេះបើតាមការផ្សាយរបស់សារព័ត៌មានអនឡាញនៃសាធារណរដ្ឋសង្គមនិយមវៀតណាម VGP។
  កំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចស្ទឹងសំរោង នេះត្រូវបានជន់លិចដោយជំនន់ទឹកភ្លៀងដែលធ្លាក់កាលពីប៉ុន្មានថ្ងៃមុន។ ជំនន់ទឹកភ្លៀងនៅកំណាត់ផ្លូវជាតិលេខ៤នោះ ត្រូវបានស្រកទៅវិញហើយ ដែលពុំមានការខូចខាត និងប៉ះពាល់ធ្ងន់ធ្ងរដល់ផ្លូវឡើយ។ នេះជាការបញ្ជាក់របស់លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ៕     រូបភាពពី លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ
ភ្នំពេញ៖ ផ្លូវជាតិលេខ៤ ត្រង់ចំណុចស្ទឹងសំរោង ខេត្តកំពង់ស្ពឺ អាជ្ញាធរបានសម្រេចឲ្យធ្វើចរាចរណ៍វិញហើយ នៅថ្ងៃទី៣១ ខែសីហានេះ បន្ទាប់ពីទឹកជំនន់បានស្រកទៅវិញកាលពីយប់ថ្ងៃទី៣១ ខែសីហា។ នេះបើតាមលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ប្រាប់សារព័ត៌មានថ្មីៗ។
បទ បន្ទោលកាក -ជាប់ឈ្មោះរសឯក    ថែមក្លិនឈ្ងុយប្លែកអស្ចារ្យ ចុងភៅគេថា     ម្រេចកំពតណាមានជាតិ។ -អឺរ៉ុបបារាំង    ពិតពេញចិត្តខ្លាំងតាំងព្រាត ម្រេចតំណាងជាតិ     GI បានទៀតល្បីណាស់។ -ទុរេនសាវម៉ាវ         ដូងដឹកទាំងបាវមិនខ្វះ ប៉េងប៉ោះពោតឆ្លាស់     ស្រូវក៏មិនខ្វះគ្រប់ស្រុក។ -ភ្ញៀវពីជិតឆ្ងាយ     ដើរលេងសប្បាយឆ្ងាយស្មុគ បូកគោភ្នំស្តុក        ភ្ញៀវឡើងអែអុកមិនស្ងាត់។ -គយគន់សមុទ្រ    ខ្យល់បរិសុទ្ធបក់ផាត់ មានទាំងសួនសត្វ    ព្រឹក្សព្រៃស្រងាត់ស្រណោះ។ -កំពតក្រុងចាស់    មានសព្វមិនខ្វះអ្វីសោះ សួនច្បារផ្កាស្រស់    បាត់សោះកក្រោះបានដល់។ -មើលអគារចាស់    ស្នាដៃល្អល្អះសកល បារាំងបន្សល់        បានមើលនឹកដល់អតីត។ -កំពតស្វាគមន៍    ភ្ញៀវទាំងតូចធំស្មោះពិត ក្នុងក្រៅឆ្ងាយជិត    ដល់កំពតពិតទុក្ខស្បើយ។ មានផែលំដាប់    ផ្លូវសង់ស្រួលស្រាប់រួចហើយ មិនយូរទៀតឡើយ     កំពតដល់ត្រើយថ្កើងទ្វេ៕
កំពត ទីសប្បាយរសាយទុក្ខ!
  តាមឃ្លីបវីដេអូដែលបង្ហោះដោយ DW ពេលចេញពីរថយន្ត លោក Macron បានឱន និងសំពះភ្លាមៗទៅសមភាគីអាល្លឺម៉ង់ បន្ទាប់មកលោកស្រី Merkel បានគំនាប់ភ្ញៀវវិញតាមរយៈការសំពះដូចគ្នា។ លោកស្រី Merkel បានអញ្ជើញលោក Macron ចូលក្នុងការិយាល័យ German Government Retreat ដើម្បីពិភាក្សា ហើយលោកប្រធានាធិបតីបារាំង បានសំពះជាលើកទីពីរ។     នាអំឡុងនៃវិបតិ្ត COVID-19 កាយវិការសំពះត្រូវបានអនុវត្តជាញឹកញាប់ពីសំណាក់មេដឹកនាំពិភពលោក។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានលើកទឹកចិត្តឲ្យមន្ត្រី និងពលរដ្ឋខ្មែរប្រើប្រាស់កាយវិការគំនាប់នេះផងដែរ ខណៈលោកនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi បានសំដែងមោទកភាពដែលកាយវិការ Namaste របស់ឥណ្ឌា សាយភាពពេញពិភពលោក៕  
ជំនួសឲ្យការឱប ថើប និងចាប់ដៃ លោកស្រីអធិការបតីអាល្លឺម៉ង់ Angela Merkel  និងលោកប្រធានាធិបតីបារាំង Emmanuel Macron បានស្វាគមន៍គ្នាតាមរយៈការសំពះដែលជាការអនុវត្តតាមគោលការណ៍គម្លាតសុវត្ថិភាពនាអំឡុងនៃវិបត្តិ COVID-19 ។ មេដឹកនាំជិតខាងទាំងពីរនៅទ្វីបអឺរ៉ុប បានជួបគ្នាកាលពីថ្ងៃចន្ទ នៅការិយាល័យរដ្ឋាភិបាលអាល្លឺម៉ង់ដែលស្ថិតនៅក្រុង Meseberg។
  អតីតប្រធានក្រុមជម្រើសជាតិអង់គ្លេស វ័យ៣៣ឆ្នាំរូបនេះបានថតរូបជាមួយកូនប្រុសរបស់លោកត្រាំ ឈ្មោះ Barron Trump ក្នុងកម្មវិធីនោះ។ ក្មេងប្រុស Barron អាយុ ១២ឆ្នាំគឺជាអ្នកស្រឡាញ់ និងគាំទ្រកីឡាបាល់ទាត់ម្នាក់ ហើយថែមទាំងជាសមាជិកក្រុមយុវជនរបស់ក្លិប DC United ផងដែរ។   Rooney ដែលជាម្ចាស់កំណត់ត្រាស៊ុតបញ្ចូលទីច្រើនជាងគេនៅ Manchester United បានផ្លាស់ទៅចូលរួមជាមួយក្រុមដែលមានមូលដ្ឋានក្នុងរដ្ឋធានីអាមេរិក DC United នៃលីគកំពូលរបស់អាមេរិក MLS ពីក្រុម Everton កាលពីខែមិថុនាកន្លងទៅ។   សម្រាប់រដូវកាលដំបូង Rooney អាចស៊ុតបញ្ចូលទីបានដល់១២គ្រាប់ និងបានដើរតួយ៉ាងសំខាន់ក្នុងការនាំ DC ឈានដល់ការប្រកួតវគ្គ Play-offs។   បើតាមការផ្សាយរបស់ BBC ក្រៅ Rooney មានប្រពន្ធរបស់គេ Coleen រួមទាំងកូនប្រុសបួននាក់ក៏ទៅចូលរួមកម្មវិធីនៅឯសេតវិមានផងដែរ៕
Wayne Rooney ខ្សែបម្រើក្រុម DC United ត្រូវបានលោកប្រធានាធិបតីអាមេរិកដូណាល់ ត្រាំអញ្ជើញទៅកាន់សេតវិមាន ដើម្បីចូលរួមពិធីជប់លៀងបុណ្យណូអែល។
  ដើម្បីជ្រាបព័ត៌មានលម្អិតបន្ថែម សូមអញ្ជើញអានបទសម្ភាសរវាងលោក គី ចំណា អ្នកសារព័ត៌មាននៃសារព័ត៌មានអេឡិចត្រូនិកថ្មីៗ (thmeythmey.com) និងកញ្ញា លឹម ព្រីសាណា ដែលជានិស្សិតឆ្នាំទី៣ សិក្សាជំនាញផ្នែកគ្រប់គ្រងអាជីវកម្ម នៅឯសាកលវិទ្យា ល័យ អាមេរិកាំងភ្នំពេញ ដូចតទៅ៖ គី ចំណា៖ នៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន សិស្សសាកលវិទ្យាល័យជាច្រើនកុះករ បានចាប់យកការសិក្សាផ្នែកគ្រប់គ្រងអាជីវកម្ម។ បើទោះបីជាមានសិស្សានុសិស្ស ជាច្រើន នាក់ដូច្នេះ តើហេតុអ្វីបានជាកញ្ញា នៅតែស្រឡាញ់ និងចាប់យកជំនាញមួយនេះយកមក សិក្សា? លឹម ព្រីសាណា៖ ជាការពិតណាស់ សិស្សានុសិស្សជាច្រើនរូប បានចាប់យកជំនាញ គ្រប់គ្រង អាជីវកម្ម មកសិក្សានៅក្នុងប្រទេសកម្ពុជាយើង។ ក៏ប៉ុន្តែឱកាសដែលយើងអាចចាប់បានពីជំនាញមួយនេះ វាមានចំនួនច្រើនជាងនោះទៅទៀត ជាពិសេស បើយើងពិនិត្យមើលទៅលើភាពរីកចម្រើនយ៉ាងរហ័ស នៃសេដ្ឋកិច្ចរបស់ប្រទេសយើង។ បើតាមខ្ញុំផ្ទាល់ ខ្ញុំមិនគិតថា ជំនាញផ្នែកគ្រប់គ្រងអាជីវកម្ម មានតម្លៃតិចជាងជំនាញផ្សេងៗទៀតនោះទេ ហើយខ្ញុំក៏មិនជឿដែរថា ជំនាញមួយនេះនឹងមិនអាចរកការងារ ឬអាជីពណាមួយដែលល្អ មកឲ្យខ្ញុំនៅក្នុងថ្ងៃអនាគត។ ខ្ញុំជឿថា ជំនាញគ្រប់គ្រងអាជីវកម្មនេះ អាចជួយខ្ញុំយល់បន្ថែមពីវិស័យផ្សេងៗដទៃទៀត ដែលក្នុងនោះមានដូចជាទីផ្សារ ហិរញ្ញវត្ថុ ធនធានមនុស្ស ឬការងារផ្នែករដ្ឋបាលជាដើម។ លើសពីនេះទៅទៀត វាក៏អាចជួយខ្ញុំយល់ដឹងឲ្យច្បាស់បន្ថែម ពីការប្រាស្រ័យទាក់ទងក្នុងទីផ្សារ ការគិតឲ្យបានស៊ីជម្រៅខ្លាំង ឬភាពចេះបត់បែន។ នៅពេលដែលខ្ញុំនឹងបញ្ចប់ការសិក្សារបស់ខ្ញុំ នៅឯសាកលវិទ្យាល័យ ខ្ញុំជឿជាក់ថា ខ្ញុំនឹងមិនរងសម្ពាធជាមួយនឹងការងារតែមួយមុខនោះទេ។ វានឹងជួយខ្ញុំឲ្យមានសមត្ថភាព ក្នុងការស្វែងរកជម្រើសផ្សេងៗជាច្រើនទៀត ដែលខ្ញុំស្រឡាញ់ និងចូលចិត្ត។ នេះគឺដោយសារតែសិស្សដែលសិក្សាជំនាញគ្រប់គ្រងអាជីវកម្ម ត្រូវបានគេបង្រៀនឲ្យចេះសម្របខ្លួនខ្ពស់។   គី ចំណា៖  នៅពេលដែលប្រទេសកម្ពុជាបានផ្សារភ្ជាប់ខ្លួនទៅកាន់ទីផ្សារពិភពលោក កាន់តែខ្លាំងឡើងៗ របៀបដែលអាជីវករ ឬអ្នកជំនួញ ធ្វើអាជីវកម្មរបស់ពួកគេ កាលពីអំឡុងទសវត្សរ៍ឆ្នាំ២០០០ និង២០១០ មិនដូចគ្នានឹងពេលបច្ចុប្បន្នប៉ុន្មាននោះទេ។ បើតាមគំនិតរបស់កញ្ញា តើសិស្សដែលបានសិក្សាច្បាស់លាស់ពីការគ្រប់គ្រងជំនាញ នៅក្នុងពេល ឥលូវនេះ នឹងមានសមត្ថភាពកាន់កាប់ជំនួញ បានល្អជាងអ្នកជំនួញកាលពី១០ ឬ២០ឆ្នាំមុន ដែរឬទេ?    លឹម ព្រីសាណា៖ ជាការពិតណាស់។ កាលពីពេលមុន ជំនួញនីមួយៗអាចឈរជើងទៅបាន គឺដោយសារតែចំនួនតម្រូវការមានកម្រិតខ្ពស់ និងចំនួនផ្គត់ផ្គង់មានកម្រិតតិច ហើយថែមទាំងមិនសូវមានការគូប្រកួតប្រជែងច្រើនទៀតផង បើទោះបីជាសេវាកម្មរបស់ពួកគេកាលពីពេលនោះ មានលក្ខណៈយ៉ាងដូចម្តេចក៏ដោយ។ អ្នកជំនាន់មុននៅតែដឹកនាំអាជីវកម្មរបស់ពួកគាត់ទៅតាមលំនាំប្រពៃណីនៅឡើយ។ នាពេលបច្ចុប្បន្ននេះ ទីផ្សាររបស់ប្រទេសយើងកាន់តែមានភាពមមាញឹកកាន់តែខ្លាំងឡើងៗ។ ស្តង់ដាររស់នៅរបស់ប្រជាជន ចំណេះដឹងនៃការទិញ ការប្រកួតប្រជែងថ្មីៗ និងការនាំចូលនូវបច្ចេកវិទ្យាទំនើបៗ បានផ្លាស់ប្តូររបៀបរបបនៃការធ្វើជំនួញ។ ឥលូវនេះ អ្នកនឹងមានភាពលំបាក ក្នុងការដឹកនាំជំនួញមួយឲ្យបានជោគជ័យ ដោយការប្រើប្រាស់ទម្លាប់ជំនួញដែលមានកាលពីប្រមាណ១០ឆ្នាំមុន។ សិស្សដែលសិក្សាអំពីជំនាញគ្រប់គ្រងអាជីវកម្មនៅក្នុងជំនាន់ថ្មីនេះ ទទួលបានចំណេះដឹង និងស្តង់ដារជាច្រើន ក្នុងការដឹកនាំជំនួញដោយមានប្រសិទ្ធភាព។ ពួកខ្ញុំក៏អាចប្រើប្រាស់បច្ចេកវិទ្យាដើម្បីជួយលើកស្ទួយជំនួញរបស់ពួកខ្ញុំ នៅក្នុងថ្ងៃអនាគតផងដែរ។ មួយវិញទៀត សិស្សដែលសិក្សានៅក្នុងជំនាញនេះក៏មានសមត្ថភាពល្អគ្រប់គ្រាន់ក្នុងការសម្របខ្លួន ទៅកាន់ការផ្លាស់ប្តូរបានទាន់ពេលវេលា។ គី ចំណា៖ ការប្រលូកនៅក្នុងវិស័យជំនួញមិនមែនជារឿងងាយស្រួលប៉ុន្មាននោះទេ វាទាមទារការយកចិត្តទុកដាក់ច្រើនមែនទែន ក្នុងការបង្កើត រក្សា និងអភិវឌ្ឍជំនួញមួយឲ្យបានល្អ។ ម្យ៉ាងវិញទៀត ចំណេះដឹងបែបទ្រឹស្តីពិតជាសំខាន់គួរសមដែរ សម្រាប់សិស្សានុសិស្សដែលកំពុងតែរៀននៅតាមសាកលវិទ្យាល័យ។ ដើម្បីទាញយកចំណេះធ្វើ តើកញ្ញានឹងចាប់យកវាយ៉ាងដូចម្តេច នៅពេលបញ្ចប់ការសិក្សា? តើកញ្ញាគ្រោងបើកជំនួញដោយខ្លួនឯង ឬក៏ប្រលូកនៅក្នុងក្រុមហ៊ុនផ្សេងៗ?    លឹម ព្រីសាណា៖ សម្រាប់សិស្សនៃសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ការចូលហាត់ការ គឺជាផ្នែកមួយនៃកម្មវិធីសិក្សារបស់ពួកខ្ញុំ។ វាគឺជាឱកាសមួយក្នុងការជួយពួកខ្ញុំឲ្យយល់ដឹង និងមានបទពិសោធន៍ផ្ទាល់ជាមួយនឹងក្រុមហ៊ុនផ្សេងៗនានា។ ការហាត់ការអាចជាពេលវេលាមួយ ដែលជួយពួកខ្ញុំឲ្យយល់ពីខ្លួនឯងកាន់តែច្បាស់ថា តើពួកខ្ញុំពិតជាស្រឡាញ់ដំណើរជីវិតបែបនេះមែនដែរឬទេ? បើមិនដូច្នេះទេ ពួកខ្ញុំអាចមានពេលគ្រប់គ្រាន់ក្នុងការផ្លាស់ប្តូរដើម្បីរកអ្វីថ្មី។ សម្រាប់ខ្ញុំ ខ្ញុំមិនទាន់បានចូលធ្វើការងារហាត់ការនៅឡើយទេ។ តែខ្ញុំមិនបោះបង់ចោលឡើយ នូវការងារដែលចាប់ផ្តើមពីម៉ោង៨ព្រឹក ដល់ម៉ោង៥ល្ងាច ប្រសិនបើការងារមួយនោះមានលក្ខណៈទំនងគួរសមសម្រាប់ខ្ញុំ។ ប៉ុន្តែ ក្រោយពីពេលបញ្ចប់ការសិក្សា អាទិភាពទីមួយរបស់ខ្ញុំ គឺការចូលប្រលូកជាមួយនឹងជំនួញរបស់គ្រួសារខ្ញុំ។ ខ្ញុំគិតថាធ្វើការជាមួយនឹងក្រុមគ្រួសាររបស់ខ្ញុំ វាដូចជាមិនខុសគ្នាជាមួយនឹងការធ្វើការជាមួយនឹងអ្នកផ្សេងនោះទេ។ ពេលខ្លះ វាអាចល្អជាងនឹងផងក៏ថាបាន។ រឿងល្អនោះគឺថា វាជួយខ្ញុំឲ្យដឹងអំពីអារម្មណ៍នៃការដឹកនាំជំនួញដោយខ្លួនឯង។ អ្នកនឹងចេះមានភាពប្រុងប្រយ័ត្នច្រើន ដោយសារតែភាពបរាជ័យគឺជារឿងគួរឲ្យភ័យខ្លាចនៅពេលដែលជំនួញដែលអ្នកធ្វើនោះជាជំនួញរបស់ក្រុមគ្រួសារអ្នកផ្ទាល់។ លើសពីនេះទៅទៀត អ្នកក៏អាចបានដឹងអំពីការឡើងចុះ នៃសកម្មភាពសេដ្ឋកិច្ចនៃជំនួញរបស់ឪពុកម្តាយអ្នកផងដែរ។    គី ចំណា៖ នៅក្នុងការធ្វើជំនួញ ពេលខ្លះវាមិនមានច្បាប់ទម្លាប់អ្វីមួយច្បាស់លាស់នោះទេ។ មនុស្សមួយចំនួននិយាយថា ដើម្បីធ្វើជំនួញមួយឲ្យបានល្អ អ្នកត្រូវតែចូលប្រលូកវាឲ្យខ្លាំងយកតែម្តង។ ឯមនុស្សមួយចំនួនដទៃទៀតថា ចំណេះដឹងបែបទ្រឹស្តីក៏មានផលប្រយោជន៍ច្រើនគួរសមផងដែរ។ ចំពោះកញ្ញាផ្ទាល់ដែលជានិសិ្សតមួយរូប តើកញ្ញាមានគំនិតយ៉ាងដូចម្តេចដែរនៅក្នុងរឿងនេះ?   លឹម ព្រីសាណា៖ អ្វីដែលខ្ញុំបានរៀនពីឪពុកខ្ញុំ នៅក្នុងការធ្វើជំនួញរបស់គាត់ និងអ្វីដែលខ្ញុំបានរៀនជាលក្ខណៈទ្រឹស្តីនៅឯសាកលវិទ្យាល័យ គឺសុទ្ធសឹងតែមានសារសំខាន់របស់វារៀងៗខ្លួនទាំងអស់។ អ្នកមិនអាចមានតែមួយមុខនោះទេ អ្នកត្រូវមានវាទាំងពីរ។ ចំណេះដឹងទ្រឹស្តី បង្រៀនយើងឲ្យចេះអំពីលក្ខណៈដំណើរការមួយចំនួន ដែលមាននៅក្នុងជំនួញ។ វាក៏ជួយយើងផងដែរក្នុងការដឹងពីផលវិបាកមួយចំនួន ដែលអាចកើតមាននៅក្នុងជំនួញរបស់អ្នក នៅពេលដែលអ្នកជ្រើសរើសជម្រើសអ្វីមួយ។ លើសពីនេះទៅទៀត វាក៏អាចជួយយើង ក្នុងការដោះស្រាយបញ្ហាដែលយើងកំពុងតែជួបផងដែរ។  វាគ្មានឡើយនូវគំនិតដែល និយាយថា «ចំណេះ១% ភាពក្លាហាន៩៩%»។ ខ្ញុំយល់ថាពេលខ្លះ កំហុសគឺជាផ្នែកមួយនៃការសិក្សា។ ទោះបីជាយ៉ាងនេះមែន កំហុសនៅក្នុងជំនួញគឺជាការខាតបង់លុយ។ ហេតុ ដូចនេះ អ្នកនឹងមិនចង់បង្កើតកំហុសណាដែលអ្នកគិតថា អ្នកនឹងអាចជៀសវាងវាបាន ប្រសិនបើអ្នកមានចំណេះដឹងនៅក្នុងខ្លួនជាមុន។ បើទោះបីជាអ្នកជាអ្នកគ្រប់គ្រង ឬម្ចាស់សណ្ឋាគារ ឬភោជនីយដ្ឋានក៏ដោយក្តី ការចេះធ្វើការងារតូចៗផ្ទាល់ៗមួយចំនួននៅតែជារឿងមួយសំខាន់។ ចំណេះធ្វើខ្លះៗនេះនឹងជួយឲ្យអ្នកយល់នៅពេលណាដែលបុគ្គលិកបោសសម្អាតកំពុងតែប្រើប្រាស់សាប៊ូច្រើនពេក ឬនៅពេលដែលជាងជួសជុលមាស៊ីនត្រជាក់គិតតម្លៃជួសជុសថ្លៃពេកដោយគាត់គិតថាអ្នកមិនដឹងឡើយពីការលាងសម្អាតម៉ាស៊ីនត្រជាក់ជាដើម។ ដោយដឹងពីការងារទាំងនេះ អ្នកអាចទៅនិយាយដោយមានប្រសិទ្ធភាពជាមួយនឹងបុគ្គលិកបោសសម្អាតដើម្បីប្រើប្រាស់សាប៊ូតិចជាងមុន ឬកាត់បន្ថយការយកលុយថ្លៃពេកពីក្រុមជាងមួយចំនួន។  គី ចំណា៖ ក្នុងការធ្វើជំនួញ តើកញ្ញាជឿទៅលើសំណាងដែរឬទេ? ជាមួយនឹងការសិក្សា និងទិន្នន័យបែបវិទ្យាសាស្រ្តជាច្រើនដែលគេបានរកឃើញ តើកញ្ញាគិតថាសំណាងនៅតែមានលក្ខណៈសំខាន់នៅក្នុងជំនួញដែរឬទេ?   លឹម ព្រីសាណា៖ ខ្ញុំជឿទៅលើសំណាងខ្លះៗដែរ នេះគឺដោយសារតែគ្រួសាររបស់ខ្ញុំក៏មានគំនិតបែបជំនឿខ្លះៗផងដែរ។ មានឃ្លាមួយដែលគេនិយាយថា«ឱកាសត្រូវ តែពេលវេលាខុស» ឬ «ពេលវេលាត្រូវ តែឱកាសខុស»។ វាមិនសូវជាខុសគ្នាឡើយនៅក្នុងជីវិតមនុស្ស និងនៅក្នុងជំនួញ។ ហេតុដូចនេះហើយទើបមនុស្សខ្លះ មិនបានចាប់យកជំនួញល្អទាន់ពេល ឬអ្នកខ្លះអាចរត់គេចពីបញ្ហានៅក្នុងជំនួញទាន់ពេលវេលាបាន។ បើទោះបីជាយ៉ាងនេះមែន អ្នកមិនគួរបន្ទន់ចិត្ត ឲ្យទន់ទៅតាមឱកាសដែលបានបាត់បង់ ឬការវិនិយោគដែលបរាជ័យនោះទេ។ អ្នកត្រូវតែរិះរកមធ្យោបាយបន្តជំហានទៅមុខទៀត។ បើមិនដូចច្នេះទេ អ្នកមិនអាចទៅណាបាននោះទេ។    គី ចំណា៖ តើកញ្ញាគិតថា សាស្រ្តាចារ្យនៅឯសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ បានបង្រៀន និងផ្តល់ចំណេះដឹងគ្រប់គ្រាន់ដល់កញ្ញាដែរឬទេ នៅក្នុងការសិក្សាជំនាញគ្រប់គ្រងអាជីវកម្មមួយនេះ?   លឹម ព្រីសាណា៖ ចាស សាស្រ្តាចារ្យនៃសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ពិតជាបានផ្តល់ចំណេះដឹងជាច្រើនមកកាន់រូបខ្ញុំ។ ពួកគាត់បានបង្ហាញពីទិដ្ឋភាព និងបទពិសោធន៍ផ្សេងៗគ្នាជាច្រើន នៅក្នុងថ្នាក់រៀននីមួយៗរបស់គាត់។ លើសពីនេះទៅទៀត ពួកខ្ញុំក៏បានទទួលការបង្រៀនតាមរបៀបរបបបែបអាមេរិកាំងផងដែរ។ របៀបនៃការបង្រៀននេះ គឺចង់ឲ្យសិស្សមានសកម្មភាពច្រើននៅក្នុងថ្នាក់ ចេះមានសំណួរ ការចង់ដឹងបន្ថែម និងការប្រើប្រាស់គំនិតស៊ីជម្រៅ។ ហេតុដូច្នេះ ពេលខ្លះ សាស្រ្តាចារ្យគ្រាន់តែបង្រៀន ឬនិយាយប្រមាណតែ៤០%ប៉ុណ្ណោះនៅក្នុងថ្នាក់។ ចំណែកឯ៦០%ទៀត គឺជាពេលវេលាដែលសិស្សត្រូវសិក្សាខ្លួនឯងបន្ថែម និងសួរសំណួរនានាមកកាន់គ្រូ។ សិស្សដែលសិក្សាខាងគ្រប់គ្រងអាជីរកម្មនៅទីនោះ បានរៀនច្រើនអំពីមុខវិជ្ជាសេដ្ឋកិច្ច ហិរញ្ញវត្ថុ គណនី ឬទីផ្សារធនធានមនុស្សជាដើម។ លើសពីនេះទៅទៀត សិស្សក៏បានរៀនសូត្រអំពីរបៀបប្រាស្រ័យទាក់ទង ប្រវត្តិសាស្រ្ត ច្បាប់ បច្ចេកវិទ្យា ឬសិល្បៈនានា ដែលមានទំនាក់ទំនងជាមួយនឹងជំនួញ។ សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ក៏បានយកមកនូវឱកាសក្នុងការធ្វើការងារស្ម័គ្រចិត្ត និងការងារផ្សេងៗជាច្រើនទៀត ដើម្បីឲ្យសិស្សានុសិស្សអាចពង្រឹងចំណេះដឹង និងបទពិសោធន៍របស់ខ្លួនដែរ៕  
ភ្នំពេញ៖ អស់រយៈពេលជាច្រើនឆ្នាំ ជំនាញសិក្សាផ្នែកគ្រប់គ្រងអាជីវកម្ម នៅតែបន្តមានភាពល្បីល្បាញ នៅក្នុងប្រទេសកម្ពុជា។ ជាមួយនឹងការផ្លាស់ប្តូរនៃរបត់សង្គម នៅក្នុងរយៈពេលប៉ុន្មាន ទសវត្សរ៍ចុងក្រោយនេះ សិស្សនិសិ្សតដែលសិក្សាលើមុខវិជ្ជាគ្រប់គ្រងអាជីវកម្ម បានភ្ជាប់មកជាមួយនូវចំណេះដឹង និងបទពិសោធន៍ថ្មីៗមកកាន់ការធ្វើជំនួញ។
  នៅក្នុងវីដេអូខាងក្រោមនេះ លោករៀបរាប់ពីសារៈសំខាន់ នៃការគ្រប់គ្រងទឹក កាលពីជំនាន់អង្គរដ៏ស៊ីវីល័យ ដោយគាត់ហៅថា៖ «សរសៃឈាមនៃទីក្រុង»។ ដោយមានគ្រោះរាំងស្ងួតជាបន្តបន្ទាប់ ព្រមទាំងការបំផ្លាញខ្ទេចខ្ទីនៃហេដ្ឋារចនាសម្ព័ន្ធរបស់ព្រះរាជាណាចក្រនេះ (ដូចជាប្រឡាយទឹកជាដើម) ដែលអាចបង្កដោយភ្លៀងម៉ូសុងវស្សាដ៏ខ្លាំងក្លា ទើបបណ្ដាលឳ្យមានការរលំបាក់បែកនោះ។    សូមចុចលើតំណភ្ជាប់នេះ ដើម្បីចូលទស្សនាវីដេអូ  www.youtube.com/watchhttps://www.youtube.com/watch?v=ozpFUyq6sVI    
លោកបណ្ឌិត ដេន ផេននី គឺជាប្រវត្តិវិទូផ្នែកបរិស្ថានម្នាក់នៅសាកលវិទ្យាល័យស៊ីដនី ដែលកំពុងធ្វើការជាមួយគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ។