text stringlengths 31 26.1k | summary stringlengths 11 1.19k |
|---|---|
១. ទឹកខ្មេះផ្លែប៉ោម អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកខ្មេះផ្លែប៉ោម ១ស្លាបព្រាបាយក្នុងទឹកក្ដៅឧណ្ហៗ ១កែវ។ កូរឱ្យសព្វ សឹមបន្ថែមទឹកឃ្មុំចូលបន្តិចដើម្បីបង្កើនរសជាតិ។ ទទួលទានឱ្យបាន ២ដងក្នុងមួយថ្ងៃ។ ២. តែបៃតង អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែឆុងតែបៃតង ១ស្លាបព្រាកាហ្វេក្នុងទឹកក្ដៅ ១ពែងសម្រាប់រយៈពេលពី ៥ ទៅ ៧នាទី។ ត្រងកាកតែចេញ និងបន្ថែមទឹកឃ្មុំចូលបន្តិចដើម្បីបង្កើនរសជាតិ។ ទទួលទានឱ្យទាន់នៅក្ដៅឧណ្ហៗឱ្យបាន ៣ដងក្នុងមួយថ្ងៃ។ ៣. ក្រូចឆ្មារនិងទឹកឃ្មុំ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែច្របាច់ទឹកក្រូចឆ្មារស្រស់ៗម្ខាងក្នុងទឹកក្ដៅឧណ្ហៗ ១កែវ។ កូរឱ្យសព្វ សឹមបន្ថែមទឹកឃ្មុំ ២ស្លាបព្រាកាហ្វេចូល។ កូរឱ្យសព្វម្ដងទៀត និងទទួលទានឱ្យទាន់ក្ដៅឧណ្ហៗពី ៣ ទៅ ៤ដងជាប្រចាំ។ ៤. ម្រេចខ្មៅ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែបន្ថែមរមៀតខ្មៅម៉ដ្ឋ ១ស្លាបព្រាកាហ្វេក្នុងតែ ឬម្ហូបផ្សេងៗជាប្រចាំ។ ៥. ទឹកប្រទាលកន្ទុយក្រពើស្រស់ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែព្យាយាមទទួលទានទឹកប្រទាលកន្ទុយក្រពើស្រស់ៗ (ដែលគ្មានជាតិផ្អែម ឬបន្ថែមស្ករ) ១ពែងឱ្យបានពី ២ ទៅ ៣ដងជាប្រចាំ។ ៦. ឈើអែម អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែបន្ថែមម្សៅឈើអែមពី ១ ទៅ ២ ស្លាបព្រាកាហ្វេក្នុងទឹកក្ដៅឧណ្ហៗ ១កែវ។ បន្ទាប់មកបន្ថែមទឹកក្រូចឆ្មារស្រស់ម្ខាងចូល រួចកូរឱ្យសព្វសឹមទទួលទានឱ្យបានម្ដងជាប្រចាំពេលពោះទទេរ។ ៧. ខ្ញី អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកោសខ្ញីឱ្យបាន ១ស្លាបព្រាកាហ្វេ រួចដាក់ចូលក្នុងទឹកក្ដៅ ១ពែង។ ឆុងសម្រាប់រយៈពេល ៧នាទី សឹមត្រងកាកចេញ។ បន្ថែមទឹកឃ្មុំបន្តិចចូល រួចកូរឱ្យសព្វ សឹមទទួលទានឱ្យទាន់ក្ដៅឧណ្ហៗ ៣ដងជាប្រចាំ ពិសេសនៅចន្លោះមុនអាហារទាំង ៣ពេល។ ៨. យ៉ាអួរ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែទទួលទានយ៉ាអួរសុទ្ធ ១ចានគោមឱ្យបាន ២ដងជាប្រចាំ។ កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវ។ វាមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង ដែលមិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh សូមមិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបជាមួយគ្រូពេទ្យដើម្បីទទួលការពិនិត្យនិងព្យាបាលបានត្រឹមត្រូវ៕ ត្រួតពិនិត្យដោយ www.health.com.kh | ចង់ស្រកទម្ងន់បានឆាប់ដោយមិនបាច់ប្រើថ្នាំឬ? មិនពិបាកឡើយ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរូបមន្តធម្មជាតិ ៩មុខជួយឱ្យស្រកទម្ងន់ក្នុងរយៈពេលត្រឹមតែ ២សប្តាហ៍ ៖ |
«យើងបានអត់ធ្មត់ណាស់ហើយ។ ប៉ុន្តែការអត់ធ្មត់យើងកំពុងតែថយចុះ ហើយការបដិសេធអ្នកនឹងធ្វើឱ្យពួកយើងទាំងអស់គ្នាខាតបង់។»» ប្រធានាធិបតីអាម៉េរិក ចូ បៃដិន ថ្លែងបែបនេះពីកម្មវិធីមួយនៅសេតវិមាន ដើម្បីផ្ញើសារប្រាប់ប្រជាជនអាម៉េរិករាប់លាននាក់ដែលបដិសេធមិនចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ។ ពីសេតវិមាន លោក បៃឌិន ក៏ដាក់ចេញវិធានការថ្មីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលនឹងអនុវត្តលើបុគ្គលិកសហព័ន្ធសរុប១០០លាននាក់ ឬស្មើនឹងចំនួន២ភាគ៣នៃប្រជាជនសរុប និងក្រុមហ៊ុនដែលមានបុគ្គលិកច្រើនជាង១០០នាក់។ វិធានការនេះ ឆ្លុះបញ្ចាំងពីជំហានដ៏ក្តៅគគុករបស់រដ្ឋបាលលោក បៃដិន ក្នុងការបង្ខំឱ្យអ្នកមិនទទួលវ៉ាក់សាំងប្រញាប់ទៅទទួលវ៉ាក់សាំង ស្របពេលករណីឆ្លងថ្មីៗកើនឡើងយ៉ាងឆាប់រហ័សដោយសារវត្តមានវីរុសបំប្លែងថ្មីទម្រង់ដែលតា។ សន្ទុះនៃការឆ្លងវីរុសទម្រង់ដែលតា ក៏ទំនងរារាំងការសម្រេចបានការសន្យារបស់លោក បៃឌិន លើការគ្រប់គ្រងជំងឺកូវីដ-១៩ ក្នុងប្រទេសទៀតផង។ បើទោះជាយុទ្ធនាការចាក់វ៉ាក់សាំងមិនគិតថ្លៃក្ដី ភាគរយនៃចំនួនអ្នកទទួលវ៉ាក់សាំងពេញលេញមានត្រឹម៥៣ភាគរយ និងចំនួនមួយដូសមានត្រឹម៦២,៧ភាគរយក្នុងចំណោមប្រជាជនសរុប។ មន្រ្តីរដ្ឋបាលអាម៉េរិកម្នាក់និយាយថា ក្រោមផែនការលោក បៃដិន រដ្ឋាភិបាល ក៏នឹងត្រូវចាក់វ៉ាក់សាំងសម្រាប់បុគ្គលិកថែទាំសុខភាពប្រមាណជាង១៧លាននាក់តាមមន្ទីរពេទ្យ និងស្ថាប័នផ្សេងៗទៀតដែលធ្វើការក្នុងប្រព័ន្ធថែនាំសុខភាពសម្រាប់ជួយជនក្រីក្រ, ជនពិការ និងជនជាតិអាម៉េរិកវ័យចំណាស់។ គិតត្រឹមថ្ងៃទី១០ ខែកញ្ញា អាម៉េរិកនៅតែជាប្រទេសស្ថិតក្នុងលំដាប់លេខមួយដែលមានករណីឆ្លងកូវីដ-១៩ច្រើនជាងគេបំផុតលើពិភពលោកដោយកត់ត្រាចំនួនអ្នកឆ្លងសរុបប្រមាណ៤១លាននាក់និងស្លាប់ជាង៧៦ម៉ឺននាក់៕ | ប្រធានាធិបតីអាម៉េរិកលោក ចូ បៃដិន នៅថ្ងៃទី៩ ខែកញ្ញា បានរិះគន់ចំៗប្រជាជនអាម៉េរិកដែលមិនទាន់ទៅទទួលការចាក់វ៉ាក់សាំង ដោយលោកចាត់ទុកទង្វើនេះជាការធ្វើឱ្យអ្នកដទៃខាតបង់។ ពីសេតវិមាន លោក បៃឌិន ក៏ប្រកាសគោលនយោបាយបន្ថែមទៀតដែលតម្រូវឱ្យបុគ្គលិកសហព័ន្ធត្រូវទៅទទួលការចាក់វ៉ាក់សាំង។ លោកក៏ជំរុញឱ្យបណ្តាក្រុមហ៊ុនធំៗកំណត់ការចាក់វ៉ាក់សាំងក្នុងចំណោមបុគ្គលិករបស់ពួកគេ ឬធ្វើតេស្តប្រចាំសប្តាហ៍។ |
អត្ថបទទាក់ទង Asian Games៖ អត្តពលិកចិន Sun Yang ថាខ្លួននៅតែខ្លាំង ក្រោយឈ្នះមេដាយមាស៣ ប្រាក់១ ទាំងមានរបួសខ្នង Schooling បានសម្រេចទីដោយប្រើថេរវេលា ២៣.៦១វិនាទី នៅមុនគូប្រជែងរបស់គេតែបន្តិចប៉ុណ្ណោះសម្រាប់ការប្រកួតនៅអាងហែលទឹកនៃកីឡដ្ឋាន Gelora Bung Karno ក្នុងក្រុងហ្សាការតា។ កីឡាករចិន Wang Peng ទទួលបានមេដាយប្រាក់ដោយប្រើថេរវេលា ២៣.៦៥ និងកីឡាកររបស់កាហ្សាក់ស្ថាន Adilbek Mussin រកបានមេដាយសំរឹទ្ធក្នុងថេរវេលា ២៣.៧១ វិនាទី។ នេះជាការទទួលមេដាយមាសលើកទី២ហើយសម្រាប់កំពូលកីឡាករហែលទឹកសញ្ជាតិសិង្ហបុរី វ័យ២៣ឆ្នាំពីព្រឹត្តិការណ៍កីឡាអាស៊ីលើកទី១៨ មុនឈ្នះមេដាយមាសលើវិញ្ញាសាហែលមេអំបៅចម្ងាយ១០០ម៉ែត្រ និងមេដាយសំរឹទ្ធ២លើវិញ្ញាសាហែលបណ្តាក់សេរី ១០០ម៉ែត្រ និង២០០ម៉ែត្រ។ Joseph Schooling ជាអត្តពលិករបស់សិង្ហបុរីទី១បង្អស់ដែលអាចឈ្នះមេដាយមាសពីព្រឹត្តិការណ៍កីឡាលំដាប់ទី១ពិភពលោកអូឡាំពិកឆ្នាំ២០១៦ ក្នុងក្រុងរីយ៉ូប្រទេសប្រេស៊ីល លើវិញ្ញាសាហែលមេអំបៅចម្ងាយ១០០ម៉ែត្រ។ គិតត្រឹមថ្ងៃទី២៤ ខែសីហានេះ សិង្ហបុរីទទួលបានមេដាយសរុប៩ ក្នុងនោះមាស២ ប្រាក់១ និងសំរឹទ្ធ៦។ អ្វីដែលជាការកត់សម្គាល់សម្រាប់ប្រទេសតូចជាងគេនៅតំបន់អាស៊ានមួយនេះ គឺពួកគេរកបានមេដាយច្រើនលើវិញ្ញាសាហែលទឹកចំនួន៦មេដាយ ក្នុងនោះមាស២ ប្រាក់១ និងសំរឹទ្ធ៣ ក្នុងចំណោមមេដាយសរុបទាំង៩៕ | ម្ចាស់ជើងឯកមេដាយមាសអូឡាំពិករបស់សិង្ហបុរី Joseph Schooling បានឈ្នះមេដាយមាសលើកទី២របស់ខ្លួននៅឯព្រឹត្តិការណ៍កីឡាអាស៊ី Asian Games ឆ្នាំ២០១៨ នៅឥណ្ឌូណេស៊ី ក្រោយឈ្នះការប្រកួតហែលទឹកវគ្គផ្តាច់ព្រ័ត្រវិញ្ញាសាហែលមេអំបៅចម្ងាយ ៥០ ម៉ែត្រនៅថ្ងៃទី២៣ ខែសីហា។ |
ពិធីប្រគល់និងទទួលនូវសម្ភារទាំងនេះ ត្រូវបានធ្វើឡើងដោយលោក អ៊ូអិណុ អាត់ស៊ូស៊ិ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ជាមួយ លោក លី ធុជ ប្រធានអាជ្ញាធរមីន នៅអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្រ្គោះជនពិការដោយសារមីន(CMAA) នាថ្ងៃទី៥កញ្ញា។ បើតាមការចុះផ្សាយរបស់លោក លី ធុជ ជំនួយពីរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ទាំងនោះរួមមាន រថយន្ត(Pickup) ២៣គ្រឿង, ម៉ូតូ ៣៧ គ្រឿង, ឧបករណ៍GPS ៥៤គ្រឿង, ឧបករណ៍ការពារសុវត្ថិភាព ៣០ឈុត, ម៉ាស៊ីនរាវមីន ៣០គ្រឿង, កុំព្យូទ័រយួរដៃ ៧៥គ្រឿង, គ្រឿងបន្លាស់រថយន្ត ២៣គ្រឿង និងគ្រឿងបន្លាស់ម៉ូតូ ៣៧គ្រឿង។ «ជំនួយជាគ្រឿងបរិក្ខារពីរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន គឺសម្រាប់ប្រើប្រាស់ក្នុងដំណើរការសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា»។ នេះជាការលើកឡើងរបស់លោក លី ធុជ ដោយបន្តរៀបរាប់ថា ប្រទេសជប៉ុន បានដើរតួនាទីយ៉ាងសំខាន់ក្នុងដំណើរការស្វែងរកសន្តិភាព កំណើនសង្គម និងសេដ្ឋកិច្ចរបស់កម្ពុជា លើវិស័យជាច្រើន។ ដូចជា៖ ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ទេសចរណ៍ ការអប់រំ ការអភិរក្ស និងជួសជុលរមណីយដ្ឋានប្រវត្តិសាស្ត្រ ក៏ដូចជាសកម្មភាពមីនមនុស្សធម៌នេះ ផងដែរ។ ពាក់ព័ន្ធនឹងការងារសកម្មភាពមីនមនុស្សធម៌ ប្រទេសជប៉ុន បានចូលរួមជួយឧបត្ថម្ភគាំទ្រដល់កម្ពុជាចាប់តាំងពីឆ្នាំ១៩៩៤ គិតជាទឹកប្រាក់គឺមានជាង ២០០លានដុល្លារ។ លោក លី ធុជ បានបញ្ជាក់ថា ៖ «ជំនួយជាទឹកប្រាក់ទាំងនេះ គឺបន្ថែមពីលើគ្រឿងបរិក្ខាដែលយើងទទួលបានពេលនេះ ដែលខ្ញុំបានចាត់ទុកថា ជប៉ុន គឺជាដៃគូយូរអង្វែង និងរឹងមាំមួយក្នុងការសម្រេចបាននូវសមិទ្ធិផលសកម្មភាពមីនរយៈពេលជាង៣០ឆ្នាំនេះ»។ បើតាមប្រធានអាជ្ញាធរមីនរូបនេះ វិភាគទានរបស់ជប៉ុន ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ប្រទេសម្ចាស់ជំនួយ ដៃគូអភិវឌ្ឍន៍ ប្រតិបត្តិករដោះមីន និងអ្នកពាក់ព័ន្ធដទៃទៀត គឺជាការធានាបាននូវ ដីប្រកបសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ ក៏ដូចជាកាត់បន្ថយគ្រោះថ្នាក់ដោយសារគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដទៃទៀត។ ជាមួយគ្នានេះ លោក អ៊ូអិណុ អាត់ស៊ូស៊ិ បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលទទួលបាននៃការងារបោសសម្អាតមីននៅកម្ពុជា ដោយទទួលបានផ្ទៃដីធំជាងគេក្រោយបញ្ចប់សង្រ្គាម។ លោកឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាជឿជាក់ថា៖« គ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមដែលនៅសេសសល់ នឹងត្រូវរំដោះចេញពីទឹកដីកម្ពុជា ហើយប្រជាជនកម្ពុជានឹងទទួលបាននូវសុវត្ថិភាព។ សម្រាប់ឧបករណ៍ខាងលើដែលខ្ញុំ ប្រគល់ឱ្យនាពេលនេះនឹងរួមចំណែកដល់ការសម្រេចបាននូវគោលដៅ គ្មានមីននៅឆ្នាំ ២០២៥»។ កម្ពុជាត្រូវបន្តបោសសម្អាតផ្ទៃដី ដែលមានមីនចំនួន៨៤៥គីឡូម៉ែត្រការ៉េ និងសំណល់ជាតិផ្ទុះពីសង្គ្រាម រួមទាំងគ្រាប់បែកចង្កោម ចំនួន១,៣១៦គីឡូម៉ែត្រការ៉េបន្ថែមទៀត ក្នុងការសម្រេចឱ្យបាននូវចក្ខុវិស័យតាមផែនការយុទ្ធសាស្ត្រជាតិ «កម្ពុជាមួយគ្មានមីនឆ្នាំ២០២៥»។ ដើម្បីសម្រេចឱ្យបាន នូវចក្ខុវិស័យតាមផែនការយុទ្ធសាស្ត្រជាតិការបោះសម្អាតផ្ទៃដីមីនទាំងនេះ គឺកម្ពុជាត្រូវការថវិកាជិត៤០០លានដុល្លារអាមេរិក៕ | រដ្ឋាភិបាលជប៉ុនបានផ្តល់រថយន្តភីកអាប់សរុប៦០គ្រឿង រួមទាំងឧបករណ៍រាវរកមីន៣០គ្រឿង ជាមួយសម្ភារចំាបាច់មួយចំនួនទៀតដល់កម្ពុជា ដើម្បីធ្វើអង្កេតចំការមីន។ ជំនួយដែលកម្ពុជាទទួលបានពីជប៉ុននេះ គឺស្ថិតក្រោមកម្មវិធី«អភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គម» សម្រាប់ប្រើប្រាស់ក្នុងដំណើរការសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា។ |
លោក គី ផល្លី បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗនារសៀលថ្ងៃទី៣០វិចិ្ឆកានេះ ថា ការពិន័យជាសាច់ប្រាក់លើម្ចាស់រថយន្តណាដែលឈប់លើគំនូសសញ្ញាផ្លូវថ្មើជើង ឬក៏បើកបរហួសភ្លើងស្តុបចរាចរណ៍ គឺ ត្រូវបានបែងចែកជាពីរ ដោយរថយន្តធុនតូច ទទួលពិន័យចំនួន១៥ម៉ឺនរៀល និងរងយន្តធុនធ្ងន់ទទួលពិន័យ៣០ម៉ឺនរៀល។ បើតាមនាយរងការិយាល័យចរាចរណ៍ផ្លូវគោកដែលចំណុះឱ្យនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈរូបនេះការផាកពិន័យលើម្ចាស់រថយន្តដែលឈប់លើគំនូសសញ្ញាផ្លូវថ្មើជើង ឬក៏បើកបរហួសភ្លើងស្តុបចរាចរណ៍ បានដាក់ចេញជាច្បាប់ និងអនុវត្តទូទៅប្រទេស តាំងពីខែមីនា ឆ្នាំ២០២០ រហូតដល់។ លោក គី ផល្លា បានអះអាងថា ក្នុងរយៈពេលជិតមួយឆ្នាំមកនេះនៃការអនុវត្តច្បាប់លើការផាកពិន័យចំពោះម្ចាស់រថយន្តដែលឈប់លើគំនូសសញ្ញាផ្លូវថ្មើជើង ឬអ្នកបើកបរហួសភ្លើងស្តុបចរាចរណ៍នៅទូទាំងប្រទេស គឺមានរាជធានីភ្នំពេញ និងខេត្តសៀមរាប ដែលករណីល្មើសច្បាប់ចរាចរណ៍ច្រើនជាងគេ។ ការអនុវត្តនៃការផាកពិន័យលើម្ចាស់រថយន្តដែលឈប់លើគំនូសសញ្ញាផ្លូវថ្មើជើង ឬអ្នកបើកបរហួសភ្លើងស្តុបចរាចរណ៍កន្លងមកនេះ គឺត្រូវបានការិយាល័យចរាចរណ៍ផ្លូវគោករាជធានី-ខេត្ត បានធ្វើលិខិតអញ្ជើញទៅដល់ផ្ទះម្ចាស់រថយន្តដែលល្មើសនឹងច្បាប់ចរាចរណ៍នោះ មកផាកពិន័យនៅទីស្នាក់ការនគរបាលចរាចរណ៍ នានា។ នេះបើតាមលើកឡើងរបស់លោក គី ផល្លី ដោយបញ្ជាក់ដូច្នេះ៖«យើងមានទិន្នន័យសម្រាប់ពិនិត្យឬឆែក[ចំពោះរថយន្តដែលឈប់លើគំនូសសញ្ញាផ្លូវថ្មើជើង ឬអ្នកបើកបរហួសភ្លើងស្តុបចរាចរណ៍]តាមរយៈកាមេរ៉ាបាញ់ល្បឿន។ ហើយនៅពេលដែលគេឆែកឃើញរថយន្តល្មើសនៃច្បាប់ចរាចរណ៍ យើងនឹងធ្វើលិខិតអញ្ជើញគេដល់ផ្ទះ ដើម្បីឱ្យមកបង់ប្រាក់ពិន័យនៅតាមទីស្នាក់ការនគរបាលចរាចរណ៍]» ៕ | ភ្នំពេញ៖ ម្ចាស់រថយន្តទាំងអស់ដែលធ្វើដំណើរលើផ្លូវហើយឈប់លើគំនូសសញ្ញាផ្លូវថ្មើជើង ឬក៏បើកបរហួសភ្លើងស្តុបចរាចរណ៍ នឹងរងការផាកពិន័យពី១៥ម៉ឺនរៀល ទៅ៣០ម៉ឺនរៀល។ នេះជាការរលើកឡើងរបស់លោក គី ផល្លី នាយរងការិយាល័យចរាចរណ៍ផ្លូវគោក នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ |
ក្រុមហ៊ុន តិកតុក បានរៀបចំវេទិកាមួយស្ដីពីឥទ្ធិពលរបស់តិកតុក ក្នុងតំបន់អាស៊ីអាគ្នេយ៍ នាទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃទី១៥ មិថុនានេះ។ វេទិកានេះ មានការចូលរួមពីមន្ត្រីពាក់ព័ន្ធ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍រួមទាំងកម្ពុជាផងដែរ។ ក្នុងវេទិកាខាងលើ ក្រុមហ៊ុន តិកតុក បានប្រកាសពីការវិនិយោគថ្មីក្នុងទំហំទឹកប្រាក់រាប់លានដុល្លារ ដើម្បីជួយដល់ការធ្វើអន្ដរកម្មអាជីវកម្មលើអនឡាញជាង ១២ម៉ឺនអាជីវកម្មខ្នាតតូច និងមធ្យម (SMEs) និងចូលរួមក្នុងសេដ្ឋកិច្ចឌីជីថល។ ការវិនិយោគនេះ កើតចេញជារូបរាងដោយសារតែ តិកតុក បានក្លាយជាបណ្ដាញសង្គមដ៏មានលេចធ្លោសម្រាប់អាជីវកម្ម និងអ្នកបង្កើតមាតិកា។ របាយការណ៍នៃការបង្កើនល្បឿនអាជីវកម្ម ការអប់រំ និងសហគមន៍នៅតំបន់អាស៊ីអាគ្នេយ៍ អាជីវកម្មខ្នាតតូច និងមធ្យម (SMEs) ដែលបានស្ទង់មតិបង្ហាញថា អ្នកបង្កើតមាតិកាបានបង្កើនប្រាក់ចំណូលជិត ៥០ ភាគរយ តាមរយៈការលក់ផលិតផល និងផ្ដល់សេវាកម្មរបស់ពួកគេនៅលើ TikTok ។ លើសពីនេះ មានជិតបួនភាគប្រាំនៃអាជីវកម្ម (៧៩ ភាគរយ) បានផ្លាស់ប្តូរពីក្រៅបណ្តាញទៅកាន់បណ្តាញទីផ្សារអនឡាញដោយប្រើប្រាស់ប្លេតហ្វមវីដេអូខ្លីៗនេះ។ បន្ថែមលើនេះ មានជាង ៨០ ភាគរយ នៃអ្នកបង្កើតមាតិកា TikTok ដែលត្រូវបានស្ទង់មតិ បានបង្កើនប្រាក់ចំណូលរបស់ពួកគេតាមរយៈមធ្យោបាយនានា ដូចជា TikTok LIVE និងការឧបត្ថម្ភពីម៉ាកយីហោផ្សេងៗ។ លោក Shou Chew នាយកប្រតិបត្តិ TikTok លើកឡើងថា នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ មនុស្សជាង ៣២៥ លាននាក់ប្រើប្រាស់ TikTok ជារៀងរាល់ខែ ហើយប្រតិបត្ដិការអាជីវកម្មចំនួន ១៥ លានបានប្រើប្រាស់ប្លេតហ្វមនេះ។ នាយកប្រតិបត្តិរូបនេះ បន្តយ៉ាងដូច្នេះ៖ «សកម្មភាពដែលយើងបានធ្វើក្នុងការពង្រីកឱកាសសេដ្ឋកិច្ច ការអប់រំ និងការកសាងសហគមន៍នៅក្នុងតំបន់នេះ និងជុំវិញពិភពលោកគឺពិតជាធំធេងណាស់។ យើងមានសេចក្តីរំភើបរីករាយដែលបានឃើញឥទ្ធិពលជាវិជ្ជមានរបស់ TikTok ហើយយើងបន្ដប្តេជ្ញាជួយដល់បុគ្គល សហគមន៍ និងអាជីវកម្មដទៃទៀតឱ្យរីកចម្រើន និងរឹងមាំផងដែរ»។ អត្ថបទទាក់ទង កញ្ញា ឆន ណាវី៖ ការប្រេីប្រាស់ TikTok ត្រឹមត្រូវអាចជួយដល់សេដ្ឋកិច្ចសង្គម និងការអប់រំ របាយការណ៍នៃការបង្កើនល្បឿនអាជីវកម្ម ការអប់រំ និងសហគមន៍នៅតំបន់អាស៊ីអាគ្នេយ៍ អាជីវកម្មខ្នាតតូច និងមធ្យម (SMEs) ក៏បានបង្ហាញពីភាពជោគជ័យរបស់កសិករកម្ពុជាម្នាក់ ដែលប្រើប្រាស់តិកតុក សម្រាប់ធ្វើអាជីវកម្ម។ ក្នុងរបាយការណ៍នោះ ដកស្រង់សម្ដីកសិករកម្ពុជា គឺលោក យ៉ាន់ ពិសិដ្ឋយ៉ាងដូច្នេះ៖ «មនុស្សជាច្រើនបានទាក់ទងមកខ្ញុំ បន្ទាប់ពីឃើញខ្ញុំនៅលើតិកតុក ដើម្បីទិញកូនបង្គា»។ សូមបញ្ជាក់ថា ក្រៅពីគិតគូរលើអាជីវកម្ម តិកតុក ក៏បានចូលរួមចំណែកដល់ការពង្រីកលទ្ធភាពទទួលបានការអប់រំ និងការកែលម្អខ្លួនឯង, កសាងសហគមន៍សម្រាប់ការគាំទ្រ និងអភិវឌ្ឍន៍ និងការពង្រឹងធនធានបញ្ញាវន្ដ។ បច្ចុប្បន្ន តិកតុក មានបុគ្គលិកជាង ៧៥០០ នាក់នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ ដោយតិកតុក ប្តេជ្ញាចិត្តវិនិយោគលើការអភិវឌ្ឍធនធានបញ្ញាវន្ដក្នុងស្រុកផងដែរ៕ | ហ្សាការតា, ឥណ្ឌូណេស៊ី៖ ក្រុមហ៊ុន តិកតុក បានប្រកាសពីការវិនិយោគថ្មីក្នុងទំហំទឹកប្រាក់រាប់លានដុល្លារ ដើម្បីជួយដល់ការធ្វើអន្ដរកម្មអាជីវកម្មលើអនឡាញជាង ១២ម៉ឺនអាជីវកម្មខ្នាតតូច និងមធ្យម និងចូលរួមក្នុងសេដ្ឋកិច្ចឌីជីថល។ ការវិនិយោគទឹកប្រាក់ប្រមាណ ១២,២ លានដុល្លារ នឹងត្រូវធ្វើឡើងសម្រាប់ជាជំនួយសាច់ប្រាក់ ក្នុងការបណ្ដុះបណ្ដាលជំនាញឌីជីថល និងឥណទានផ្សព្វផ្សាយពាណិជ្ជកម្មសម្រាប់ SMEs នៅតាមជនបទ និងជាយក្រុង។ |
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវបានសាងសង់ឡើងនៅលើផ្ទៃដី៤ហិកតាកន្លះ។ ក្នុងនោះទំហំតួអគារមានបណ្ដោយ១៣២,៧ម៉ែត្រ និងទទឹង មាន៩៤,៧ម៉ែត្រ ជាមួយនឹងកម្ពស់៨ជាន់ដែលមានប្រវែងសរុប ៨៨,៥ម៉ែត្រ។ ក្រោយចំណាយពេលអស់ជាងមួយឆ្នាំក្នុងការសាងសង់ ក្រសួងដែលតម្លៃជាង២៨លានដុល្លារនេះ ក៏ត្រូវបានសម្រេចសម្ពោធជាផ្លូវការនាព្រឹកថ្ងៃទី៨វិច្ឆិកា ឆ្នាំ២០២១ ក្រោមអធិបតីរបស់សម្តេច ហ៊ុន សែន។ អគារទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ រូបថត៖ ហ្វេសប៊ុក សម្តេច ហ៊ុន សែន ក្នុងពិធីសម្ពោធក្រសួងរៀបចំដែនដីថ្មីដែលមានទីតាំងនៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ លោក ជា សុផារ៉ា បានបញ្ជាក់ថា អគារនេះរចនាឡើងដោយស្នាដៃផ្ទាល់របស់កូនខ្មែរ ដែលបានប្រើប្រាស់ថវិកាជាតិក្នុងការសាងសង់ ដើម្បីបង្កើតនូវសមិទ្ធផលជាទីមោទកភាពសម្រាប់ជាតិ។ បើតាមរដ្ឋមន្ត្រីក្រសួងដែនដីរូបនេះ អគារទីស្តីការក្រសួង ជាអគារដែលនាំមកនូវមោទកភាព និងការចាប់អារម្មណ៍យ៉ាងខ្លាំងលើក្បូរក្បាច់រចនាបថរបស់ជាតិ រួមផ្សំជាមួយរចនាបែបសម័យទំនើប និងរបស់បរទេសផង ហើយត្រូវបានរំលេចឡើងយ៉ាងត្រដែតត្រដឹម ទាំងផ្ទៃខាងក្រៅ និងខាងក្នុងអគារ។ «អគារនេះ រចនាឡើងតាមបែបស្ថាបត្យកម្មរួមសម័យ ដែលមានសម័យអង្គរ សម័យកណ្តាល ក្លាសសិកសាកល បែបរ៉ូម៉ាំង និងបែបបុរាណខ្មែរ បូកនឹងសម័យទំនើប មានរចនាបថស្ថាបត្យកកម្មអគារមុខដាច់ ឬហៅថាអគារមុខធំ មានដំបូលត្រួតស្លាបពីរជាន់ លម្អដោយជហ្វាក្បាលនាគ និងគ្រឿងលម្អស្ថាបត្យកម្មបុរាណប្រពៃណីខ្មែរនិយមបែបលក្ខណៈអត្តសញ្ញាណជាតិ»។ នេះជាការលើកឡើងរបស់លោក ជា សុផារ៉ា ដោយបន្តរៀបរាប់ថា គ្រឿងប្រកបផ្នែកដំបូល ប្រតិស្ឋាននូវព្រះមណ្ឌបបុស្បុក មានកម្ពស់ជាង៣០ម៉ែត្រ ដែលតំណាងឲ្យភ្នំព្រះសុមេរុ មានរួត៧ជាន់ តំណាងឲ្យភ្នំសត្តបរិភណ្ឌ គឺភ្នំទាំង៧សង្កាត់ នៅជុំវិញភ្នំព្រះសុមេរុ គឺមានភ្នំយុគន្ធរ ភ្នំឥសិន្ធរ ភ្នំករវិក ភ្នំសុទស្សនៈ ភ្នំនេមិន្ធរ ភ្នំវិនតកៈ និងភ្នំអស្សកណ្ណៈ។ សម្រាប់តួអគារមានរាងជាចតុកោណកែង មានទម្រង់ស្មើនឹង១ភាគ២ នៃតួបាកាណប្រាសាទអង្គរវត្ត ដែលផ្នែកខាងមុខ និងខាងក្រោយចែកចេញជា៣សង្កាត់ ចំណែកផ្នែកខាងឆ្វេងនិងខាងស្តាំចែកជា២សង្កាត់ និងមាន ទម្រង់ ដំបូលមានរាងជាអក្សរអ៊ុយ «U» លាតសន្ធឹងត្រួតស៊ីគ្នាលើតួអគារទាំង៣ទិស។ លោក ជា សុផារ៉ា បានបញ្ជាក់ អគារនេះត្រូវបានប្រារព្ធពិធីបើកការដ្ឋានសាងសង់ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ ទើបបានបញ្ចប់ការសាងសង់ទាំងស្រុង ហើយបានសម្ពោធប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី៨វិច្ឆិកានេះ។ បច្ចុប្បន្ន ទីកន្លែងអគាររបស់ជាតិកម្ពុជាមួយនេះ ទទួលបានការពេញចិត្តជាខ្លាំងពីសំណាក់ប្រជាពលរដ្ឋខ្មែរ ហើយក៏បានក្លាយជាទីលំហែកាយដ៏ស្រស់ស្អាតសម្រាប់ពលរដ្ឋ ក្នុងការដើរហាត់ប្រាណ ដើរលេងកម្សាន្ត ជារៀងរាល់ថ្ងៃផងដែរ៕ | ភ្នំពេញ៖ អគារទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តម្លៃជាង២៨លានដុល្លារ ត្រូវបានសម្ពោធជាផ្លូវការ នៅថ្ងៃទី៨វិច្ឆិកានេះ។ បើតាមលោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី អគារនេះរចនាឡើងតាមបែបស្ថាបត្យកម្មរួមសម័យ ដែលមានសម័យអង្គរ សម័យកណ្តាល ក្លាសសិកសាកល បែបរ៉ូម៉ាំង និងបែបបុរាណខ្មែរ បូកនឹងសម័យទំនើប មានរចនាបថស្ថាបត្យកកម្មអគារមុខដាច់ ដោយលម្អគ្រឿងស្ថាបត្យកម្មបុរាណប្រពៃណីខ្មែរនិយមបែបលក្ខណៈអត្តសញ្ញាណជាតិ។ |
អគ្គនាយកនិយ័តករធានារ៉ាប់រងកម្ពុជា លោក ប៊ូ ច័ន្ទភីរូ បានលើកឡើងថា វិស័យធានារ៉ាប់រង ជាវិស័យហិរញ្ញវត្ថុមិនមែនធនាគារមួយ ដែលកំពុងដើរតួយ៉ាងសំខាន់ ក្នុងការទ្រទ្រង់វិស័យសង្គមកិច្ច និងសេដ្ឋកិច្ច។ លោកបន្តថា ជាមួយនឹងការរីកចម្រើនយ៉ាងរហ័ស ទីផ្សារធានារ៉ាប់រងកម្ពុជា មានកំណើនជាមធ្យមប្រចាំឆ្នាំប្រមាណ ២៥ភាគរយ ទោះបីសកលលោកកំពុងជួបវិបត្តិជំងឺកូវីដ១៩ក្ដី ក៏បុព្វលាភធានារ៉ាប់រងកម្ពុជាក្នុងឆ្នាំ២០២០ បន្តកើនឡើងប្រមាណ ២៧០ លានដុល្លារអាម៉េរិក ដែលមានកំណើនប្រមាណ ៨ភាគរយ និងកើនឡើងប្រមាណ ៣០០ លានដុល្លារអាម៉េរិក ក្នុងឆ្នាំ ២០២១។ ក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពីអនុក្រឹត្យស្ដីពីការធានារ៉ាប់រង នាព្រឹកថ្ងៃទី៤ មីនា នាសណ្ឋាគារ អង្គរប៉ារ៉ាឌី ខេត្តសៀមរាប លោក ប៊ូ ច័ន្ទភីរូ បន្តថា៖«ឆ្នាំ២០២១ វិស័យធានារ៉ាប់រងកម្ពុជា រួមចំណែកក្នុងសេដ្ឋកិច្ចកម្ពុជា ជាអត្រា ១,១ភាគរយ ហើយការប្រើប្រាស់សេវាធានារ៉ាប់រង ជាដង់ស៊ីតេធានារ៉ាប់រង ប្រមាណ១៨ដុល្លារអាម៉េរិកសម្រាប់មនុស្សម្នាក់»។ ចំណុចនេះហើយ ដែលអគ្គនាយកនិយ័តករធានារ៉ាប់រង យល់ឃើញថា ទីផ្សារធានារ៉ាប់រងកម្ពុជា មានសក្តានុពលធំធេង សម្រាប់ការអភិវឌ្ឍនាពេលអនាគត។ មន្រ្តីរូបនេះបន្តថា ដោយឃើញចំណុចនេះ រាជរដ្ឋាភិបាលបានធ្វើកំណែទម្រង់ស៊ីជម្រៅ ដោយបង្កើតស្ថាប័នថ្មីមួយ មានសមត្ថកិច្ចធ្វើនិយ័តកម្មវិស័យធានារ៉ាប់រងកម្ពុជា គឺនិយ័តករធានារ៉ាប់រងកម្ពុជា។ ជាមួយនឹងការរីកចម្រើនលើវិស័យនេះ បច្ចុប្បន្ននៅកម្ពុជា មានក្រុមហ៊ុនធានារ៉ាប់រង រហូតដល់ ៤០ ក្នុងនោះរួមទាំងក្រុមហ៊ុនធានារ៉ាប់រងទូទៅចំនួន១៨ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតចំនួន១៤ ក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូចចំនួន៧ និងក្រុមហ៊ុនធានារ៉ាប់រងបន្តចំនួន១។ ភ្នាក់ងារធានារ៉ាប់រងចំនួន២៩ ក្រុមហ៊ុនជើងសារធានារ៉ាប់រង ១៧ និងក្រុមហ៊ុនវាយតម្លៃហានិភ័យចំនួន៣។ នេះបើតាមរបាយការណ៍ របស់និយ័តករធានារ៉ាប់រងកម្ពុជា។ សូមបញ្ជាក់ថា អនុក្រឹត្យស្ដីពីធានារ៉ាប់រងថ្មី ត្រូវបានអនុម័តនាថ្ងៃទី៣០ ធ្នូ ឆ្នាំ២០២១ ជំនួសអនុក្រឹត្យចាស់ ដែលបង្កើតឡើងនៅឆ្នាំ ២០០១។ អនុក្រឹត្យថ្មីនេះបង្កើតឡើង ក្នុងគោលដៅកំណត់វិធាន នីតិវិធី និងនិយាមសម្រាប់ការគ្រប់គ្រង ត្រួតពិនិត្យសកម្មភាពធានារ៉ាប់រង សំដៅធានាបាននូវអភិបាលកិច្ចល្អ ប្រសិទ្ធភាព ការប្រកួតប្រជែងដោយស្មើភាព និងស្មោះត្រង់ និងការការពារផលប្រយោជន៍ និងការបង្កើនទំនុកចិត្តដល់សាធារណជន និងវិស័យធានារ៉ាប់រងកម្ពុជា ដោយអនុលោមតាមច្បាប់ ស្ដីពីការធានារ៉ាប់រង៕ | សៀមរាប៖ និយ័តករធានារ៉ាប់រងកម្ពុជា (ន.ធ.ក) បានបង្ហាញពីភាពរីកចម្រើន ក្នុងវិស័យធានារ៉ាប់រងកម្ពុជា ដែលមានកំណើនជាប្រចាំឆ្នាំ។ ក្នុងឆ្នាំ២០២១កន្លងទៅ ទោះបីសកលលោកជួបវិបត្តិជំងឺកូវីដ-១៩ ក្ដី ក៏វិស័យនេះ បានរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ១.១ ភាគរយ។ |
នៅថ្ងៃទី១៧ ធ្នូ WHO ប្រកាសថា ក្រុមអ្នកជំនាញមានសមាជិក១០នាក់ នឹងធ្វើដំណើរទៅកាន់ទឹកដីចិនរយៈពេល៥ទៅ៦សប្តាហ៍ ដើម្បីពិនិត្យភស្តុតាង ដែលរួមមានសំណាកតេស្តរបស់មនុស្ស និងសត្វដែលប្រមូលដោយអ្នកស្រាវជ្រាវចិន ក្នុងគោលដៅរកប្រភពជំងឺកូវីដ-១៩ ។ អត្ថបទទាក់ទង ក្រុមការងារស្រាវជ្រាវ WHO នឹងទៅចិនខែក្រោយដើម្បីរកប្រភពជំងឺកូវីដ-១៩ លោក Fabian Leendertz សមាជិកម្នាក់នៃបេសកកម្មខាងលើនិយាយថា ការស៊ើបអង្កេតនេះមិនមែនស្វែងរកប្រទេស ឬអាជ្ញាធរដែលធ្វើខុសនោះទេ។ បេសកកម្មនេះមានបំណងក្នុងការស្វែងយល់ពីអ្វីដែលបានកើតឡើង និងដើម្បីបង្ការហេតុការណ៍បែបនេះនាពេលអនាគត តាមរយៈការកាត់បន្ថយគ្រោះថ្នាក់។ លោក Leendertz ជាអ្នកជំនាញជំងឺឆ្លងមកពីវិទ្យាស្ថាន Robert Koch ដែលជាភ្នាក់ងារគ្រប់គ្រងជំងឺឆ្លងរបស់អាល្លឺម៉ង់។ យោងតាមអ្នកជំនាញរូបនេះ បេសកកម្មនឹងចាប់ផ្តើមនៅក្រុងវូហាន ទីដែលជំងឺផ្ទុះឡើង ព្រោះមានទិន្ន័យបឋមច្បាស់លាស់ ហើយក្រុមការងារនឹងតាមដានរាល់តម្រុយទាំងអស់ដែលមាន។ លោកបន្ថែមថា ទោះជាការស៊ើបអង្កេតធ្វើឡើងមួយឆ្នាំក្រោយការផ្ទុះនៃជំងឺនេះក្តី ក៏ក្រុមការងារមានលទ្ធភាពក្នុងការរកព័ត៌មានដដែល តែលោកទទួលស្គាល់ថា ការស៊ើបអង្កេតភ្លាមៗក្រោយការផ្ទុះឡើង ជារឿងប្រសើរបំផុត។ ទោះជាយ៉ាងណាក្តី អ្នកជំនាញរូបនេះប្រាប់ឲ្យសាធារណៈជន កុំទាន់រំពឹងទទួលបានលទ្ធផលគ្រប់គ្រាន់ពីការស៊ើបអង្កេតនេះ។ លោកបង្ហាញសង្ឃឹមថា បេសកកម្មនឹងត្រឡប់មកពីចិនដោយមានផែនការច្បាស់លាស់ក្នុងការស៊ើបអង្កេតដំណាក់កាលពី២ បន្តទឿតដោយស្វែងរកព្រឹត្តិការណ៍ដែលវីរុសចាប់ផ្តើមឆ្លងពីសត្វទៅមនុស្ស។ ជារួម អ្នកវិទ្យាសាស្ត្រជាច្រើនជឿថា ប្រជៀវ ជាសត្វដែលផ្ទុកវីរុសនៃជំងឺកូវីដ-១៩ ប៉ុន្តែពួកគេពុំដឹងថាសត្វអ្វីដែលឆ្លងវីរុសនេះពីប្រជៀវ និងចម្លងមកមនុស្សឡើយ ឬវីរុសឆ្លងដោយផ្ទាល់ទៅមនុស្សឡើយ។ អំឡុងពេលបំពេញបេសកកម្ម ក្រុមអ្នកជំនាញមកពីប្រទេសផ្សេងគ្នា នឹងពិនិត្យសំណាកមនុស្សដែលរក្សាដោយអាជ្ញាធរចិន ក៏ដូចជាសំណាកឈាម ដើម្បីពិនិត្យថា តើមនុស្សបានប៉ះពាល់វីរុសនេះ មុនពេលការប្រកាសពីការឆ្លងដោយអាជ្ញាធរចិននៅខែធ្នូ ឆ្នាំ២០១៩ឬយ៉ាងណា? ចំណែកផ្សារទិញលក់សត្វព្រៃ Huanan ក្នុងទីក្រុងវូហាន ក៏ស្ថិតក្នុងគោលដៅស៊ើបអង្កេតដែរ។ ការស៊ើបអង្កេតខាងលើនេះ អាចនឹងត្រូវការរយៈពេលខ្លះ ហើយក្រុមការងារមួយផ្នែកធំ ក៏នឹងត្រូវជំនួយពីអ្នកជំនាញចិនដែរ ដើម្បីធានាពីតម្លាភាពសម្រាប់ពិភពលោកទាំងមូល។ | បេសកកម្មស៊ើបអង្កេតរបស់អង្គការសុខភាពពិភពលោក (WHO) ទៅកាន់ចិនដើម្បីរកប្រភពជំងឺកូវីដ-១៩ នឹងពិនិត្យលើគ្រប់ច្រកល្ហកទាំងអស់ដើម្បីស្វែងយល់ពីជំងឺនេះ។ សមាជិកម្នាក់នៃក្រុមការងារ WHO ប្រាប់ទីភ្នាក់ងារព័ត៌មាន AFP បែបនេះ ដោយបន្ថែម ប៉ុន្តែបេសកកម្មនេះ មិនមែនដើម្បីរកកំហុសរបស់ប្រទេសណាឡើយ។ |
អត្ថបទទាក់ទង ថៃ ពន្យារពេលដាក់ប្រទេសក្នុងភាពអាសន្នដល់ចុងខែឧសភា «ខ្ញុំដឹងថា អ្នករាល់គ្នា រួមមាន អ្នករកចំណូលទាប ប្រជាកសិករ និងអ្នកដែលមានអាជីពឯករាជ្យ កំពុងរងទុក្ខលំបាក»។ លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធចន្ទអូចា លើកឡើងបែបនេះ ក្រោយជំនួបគណៈរដ្ឋមន្ត្រី ដែលអនុម័តការពន្យារពេលការដាក់រដ្ឋក្នុងគ្រាអាសន្ន កាលពីថ្ងៃទី២៨ ខែមេសា។ ត្រង់ចំណុចនេះ លោក សង្កត់ធ្ងន់ថា រដ្ឋាភិបាល នឹងជួយមើលថែពួកគេ ដោយប្រើកញ្ចប់ថវិកាដែលមាន និងក្រិត្យប្រតិបត្តិ ស្តីពីការខ្ចីបុល ដែលរដ្ឋាភិបាលនឹងបញ្ជាក់លម្អិតនាពេលក្រោយ។ តាមការចុះផ្សាយរបស់កាសែតថៃ បាងកកប៉ុស្តិ៍ មេដឹកនាំថៃវ័យ៦៦ឆ្នាំរូបនេះ លើកឡើងថា លោកស្នើសុំឲ្យម្ចាស់អាជីវកម្ម និងប្រជាពលរដ្ឋថៃ អត់ទ្រាំយូរបន្តិចទៀត ហើយលោកក៏ទទួលដឹងឮ ពីភាពលំបាកលំបិនរបស់អ្នកទាំងអស់គ្នា។ ក្នុងនាមជាប្រធានមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ COVID-19 ថៃ លោកឧត្តមសេនីយ៍ ប្រាយុទ្ធ ផ្តល់ការធានាថា រដ្ឋាភិបាលនឹងមើលថែឲ្យល្អបំផុត ចំពោះពលរដ្ឋដែលរងគ្រោះ ដោយសារបញ្ហាសេដ្ឋកិច្ចដើរយឺត ដែលបង្កឡើងដោយ COVID-19 ។ ទាក់ទិននឹងការពន្យារពេលដាក់រដ្ឋក្នុងគ្រាមានអាសន្ន លោក ប្រាយុទ្ធ អះអាងដូច្នេះថា៖«នៅពេលដល់វេលាសមរម្យ ក្នុងការដកហូតចំណាត់ការបិទប្រទេស ខ្ញុំនឹងផ្ដល់ដំណឹងជូនអ្នកទាំងអស់គ្នា។ កុំទាមទារច្រើនពេក។ យើងនៅតែត្រូវប្រុងប្រយ័ត្នខ្ពស់ សម្រាប់ការងើបឡើងជាថ្មីនៃការឆ្លង»។ សូមបញ្ជាក់ថា គណៈរដ្ឋមន្ត្រីថៃ កាលពីថ្ងៃទី២៨ ខែមេសា បានសម្រេចអនុម័តពន្យារពេល ការដាក់រដ្ឋក្នុងគ្រាមានអាសន្ន ដើម្បីគ្រប់គ្រងស្ថានភាព COVID-19 រយៈពេលមួយខែបន្ថែមទៀត ពោលគឺរហូតដល់ថ្ងៃទី ៣១ ខែឧសភា។ ត្រង់នេះ រដ្ឋាភិបាលថៃ រក្សាបម្រាមគោចរ និងដាក់ចេញសេចក្តីណែនាំ សម្រាប់បន្ធូរបន្ថយការបិទអាជីវកម្ម ក្នុងគោលដៅជួយសម្រួលសេដ្ឋកិច្ចប្រទេស។ ក្រិត្យបម្រាមគោចរ និងការរឹតត្បិតដទៃទៀត ដែលដាក់ចេញកាលពីថ្ងៃទី២៦ ខែមេសា នឹងអស់សុពលភាពនាថ្ងៃ៣០ ខែមេសាខាងមុខ។ គិតត្រឹមថ្ងៃទី២៩ ខែមេសា ប្រទេសថៃ មានករណីឆ្លងសរុប ២,៩៣៨ករណី ក្នុងនោះអ្នកជំងឺជាសះស្បើយមាន២,៦៥២នាក់។ អ្នកស្លាប់ដោយសារ COVID-19 សរុបមាន ៥៤នាក់ ខណៈអ្នកជំងឺធ្ងន់ធ្ងរមាន ៦១នាក់។ នេះបើតាមវេបសាយ worldometers.info ដែលតាមដានតួលេខ COVID-19 នៅទូទាំងពិភពលោក៕ | នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចន្ទអូចា បានទទូចឲ្យពលរដ្ឋ និងម្ចាស់អាជីវកម្មមានភាពអត់ធ្មត់យូរបន្តិចទៀត ។ ការទទូចសុំពីសំណាក់ប្រមុខដឹកនាំថៃរូបនេះ ធ្វើឡើងខណៈរដ្ឋាភិបាលបានសម្រេចចិត្តពន្យារពេល «ការដាក់រដ្ឋក្នុងគ្រាអាសន្ន» រយៈពេល១ខែទៀតក្នុងគោលដៅបន្តកិច្ចប្រឹងប្រែងទប់ស្កាត់ការឆ្លងរាលដាលជំងឺ COVID-19។ |
ក្រោមក្រសែភ្នែកអ្នកទស្សនាផ្ទាល់ជាង២ម៉ឺននាក់ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្រុមភ្ញៀវហុងកុង បានបើកការវាយសម្រុកមកលើម្ចាស់ផ្ទះកម្ពុជាតាំងពីដើមវគ្គទី១ រហូតសម្រេចបានគ្រាប់បាល់នាំមុខនៅនាទី២១ ដោយខ្សែប្រយុទ្ធ Everton Camargo។ Camargo កីឡាករប្រេស៊ីល ទើបចូលសញ្ញាតិហុងកុងថ្មីៗនេះ ដើម្បីជួយក្រុមក្នុងការប្រកួតមិត្តភាព និងជម្រុះ World Cup។ លទ្ធផល ១-០ រវាងក្រុមទាំងពីររក្សារហូតដល់ចប់វគ្គទី១ បើទោះហុងកុងបន្តឱកាសរកគ្រាប់បាល់ជាច្រើនលើកច្រើនសារ តែមិនបានសម្រេចដ្បិតអ្នកចាំទី ហ៊ុល គឹមហ៊ុយ តែងតែសង្គ្រោះបាន។ ចូលដល់វគ្គទី២ ទំនងជាគ្រូគោព្រៃលោក Felix មានការផ្លាស់ប្តូរយុទ្ធសាស្ត្រថ្មី ទើបក្រុមកែប្រែរបៀបលេងប្រសើរជាងវគ្គទី១។ បើទោះយ៉ាងនេះក្តី ក្រុមលោក Andersen នៅតែបង្កើតបានឱកាសនៅមុខទីម្ចាស់ផ្ទះជារឿយៗ ហើយតែងតែត្រូវបាន គឹមហ៊ុយ អ្នកចាំទីក្លិបវិសាខាររាំងបានដដែល។ ភាពប្រសើររបស់កម្ពុជាចាប់ផ្តើមកើតមានឡើង បន្ទាប់ពីគ្រូសញ្ជាតិអាហ្សង់ទីន បានប្តូរកីឡាករមួយចំនួនចូលជាបន្តបន្ទាប់ ដូចជា ស៊ិន សុផាណាត់ ចាន់ វឌ្ឍនាកា Nick Taylor និងជាពិសេស ចន្ថា ចន្ទាកា។ ចន្ទាកា ខ្សែប្រយុទ្ធលេចធ្លោរបស់ក្លិបបឹងកេត បានបង្កើតឱកាសមាសសម្រាប់គោព្រៃកម្ពុជា បន្ទាប់ពីស៊ុតទៅប៉ះបង្គោលទី មុនពេលអ្នកចាំទីហុងកុងបង្កើតកំហុសដោយធ្វើឱ្យ រ៉ឹង ប៊ុនហៀង ដួលនៅតំបន់គ្រោះថ្នាក់នៅនាទី៨៣។ វឌ្ឍនាកា សមាជិកក្រុមបឹងកេត រ៉ាប់រងការស៊ុតបាល់ពិន័យ១១ម៉ែត្រនេះ ប៉ុន្តែរូបគេធ្វើមិនបានសម្រេចឡើយ បន្ទាប់ពីទាត់ផុតរបាទីខាលើ។ យ៉ាងណាក៏ដោយ កម្ពុជានៅតែរកបានគ្រាប់តាមស្មើវិញនៅនាទី៨៩ តាមរយៈការទាត់បញ្ចូលទីរបស់ខ្សែការពារវិសាខា កីឡាករ ស៊ិន សុផាណាត់ តាមរយៈការបញ្ជូនបាល់ជ្រុងរបស់វឌ្ឍនាកា។ បញ្ចប់ការប្រកួត កម្ពុជា ស្មើហុងកុង ១-១។ តាមរយៈលទ្ធផលនេះ គ្រូងហុងកុងលោក Andersen មិនសប្បាយចិត្តនោះឡើយ ដ្បិតក្រុមខ្លួនមានឱកាសច្រើនប៉ុន្តែមិនអាចសម្រេចគ្រាប់បាល់ជាបន្តបន្ទាប់បាន។ ក្នុងសន្និសីតក្រោយចប់ការប្រកួត គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់លើកសរសើរគឹមហ៊ុយមិនដាច់ពីមាត់ ដ្បិតរូបគេជាអ្នកសង្គ្រោះបាល់ពីការស៊ុតរបស់ហុងកុងជាច្រើនលើកច្រើនសារ។ លោក Felix ឯណោះវិញ បង្ហាញក្តីរីករាយនៅចំពោះមុខអ្នកសារព័ត៌មានក្នុងសន្និសីត ក្រោយក្រុមខ្លួនអាចរកបានគ្រាប់តាមស្មើវិញនៅចុងម៉ោង។ ឆ្លើយនឹងសំនួរអ្នកសារព័ត៌មាន ថាតើលោកមើលឃើញយ៉ាងណាចំពោះទម្រង់លេងរបស់កូនក្រុម និងការខកឱកាសស៊ុតបញ្ចូលទីរបស់វឌ្ឍនាកា លោក Felix ដែលឡើងកាន់តំណែងគ្រូជំនួសលោក Keiseke Honda ឆ្លើយភ្លាមថា៖«យើងចាប់ផ្តើមវិវត្តទៅមុខហើយ។ សម្រាប់វឌ្ឍនាកា ខ្ញុំមិនបន្ទោសគាត់ទេ គាត់ក៏មានសម្ពាធដែរ មិនតែប៉ុណ្ណោះខ្ញុំថែមទាំងលើកទឹកចិត្តទៀតផង ព្រោះនៅមានប្រកួតក្រោយៗទៀត»។ ជុំវិញបញ្ហារបួសរបស់ ឃាន់ សុបិន គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីន អះអាងថាខ្សែប្រយុទ្ធវ័យក្មេងរបស់បឹងកេតរូបនេះ នឹងមិនអាចបង្ហាញខ្លួននៅជំនួបទល់ម៉ាកាវឡើយ ដោយត្រូវទទួលការមើលថែពីគ្រូពេទ្យលើរបួសត្រង់ជើងរបស់គេ។ លោក Felix នឹងត្រូវដឹកនាំក្រុមគោព្រៃកម្ពុជា ទទួលភ្ញៀវម៉ាកាវមួយប្រកួតទៀតក្នុងជំនួបមិត្តភាពអន្តរជាតិ ដែលធ្វើឡើងនៅថ្ងៃទី១១ ខែកញ្ញា នៅពហុកីឡដ្ឋានជាតិអូឡាំពិក មុនបន្តយុទ្ធនាការប្រកួតវគ្គជម្រុះ FIFA World Cup ឆ្នាំ២០២៦ ក្នុងតំបន់អាស៊ី នៅខែតុលា៕ | ក្រុមកីឡាល់ទាត់ជម្រើសជាតិកម្ពុជា មិនទាន់អាចរកបានជ័យជម្នះពីក្រុមហុងកុងបានទេ ក្រោយក្រុមទាំងពីរបញ្ចប់ក្នុងលទ្ធផល ១-១ ក្នុងការប្រកួតមិត្តភាពអន្តរជាតិ នៅយប់ថ្ងៃទី៧ ខែកញ្ញា។ Jorn Andersen គ្រូបង្វឹកហុងកុងសរសើរអ្នកចាំទីកម្ពុជា ហ៊ុល គឹមហ៊ុយ ដែលសង្គ្រោះបាល់ជាច្រើនគ្រាប់ ស្របពេលគ្រូកម្ពុជា លោក Felix G.Dalmas មិនបន្ទោស ចាន់ វឌ្ឍនាកា ដែលទាត់បាល់ពិន័យ១១ម៉ែត្រមិនចូល។ |
អតិថិជនអាចធ្វើការជាវផលិតផល LifeCancerCare តាមរយៈឧបករណ៍អេឡិចត្រូនិកផ្សេងៗបាននៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។ ចំណុចពិសេសរបស់ផលិតផល LifeCancerCare មានដូចជា៖ - ដំណើរការជាវដោយមិនប្រើក្រដាសតាំងពីដំណាក់កាលដំបូងរហូតដល់ដំណាក់កាលចុងក្រោយ - ឆ្លើយនូវសំណួរសុខភាពងាយៗចំនួន ៣ ប៉ុណ្ណោះដើម្បីបញ្ជាក់ថាអតិថិជននឹងអាចទទួលបានការធានា - មិនតម្រូវឱ្យពិនិត្យសុខភាព - រួមបញ្ចូលអត្ថប្រយោជន៍ធានារ៉ាប់រងអាយុជីវិត និងការព្យាបាលជំងឺមហារីកក្នុងគម្រោងតែមួយ - ទទួលបានអត្ថប្រយោជន៍ព្យាបាលជំងឺមហារីករហូតដល់ ៥ ដងនៃទឹកប្រាក់ធានារ៉ាប់រងអាយុជីវិត - តម្លៃសមរម្យចាប់ពីត្រឹមតែប្រមាណ $១៥ ក្នុងមួយឆ្នាំ និងទទួលបានការធានាបន្តក្រោយ ៥ ឆ្នាំ។ លោក ចាន់ រដ្ឋា អគ្គនាយករបស់ក្រុមហ៊ុន FWD Cambodia បានមានប្រសាសន៍ថា៖ ពួកយើងពិតជារំភើបចិត្តក្រៃលែងដែលអាចរួមចំណែកក្នុងការដឹកនាំលើការធានារ៉ាប់រងតាមបែបឌីជីថលសម្រាប់ប្រជាជនកម្ពុជា។ ផលិតផល LifeCancerCare ផ្តល់ជូនការការពារដែលងាយស្រួលជាងមុនដោយគ្រាន់តែអនុវត្តពីរ បីជំហានតែប៉ុណ្ណោះ។ ពួកយើងប្តេជ្ញាយ៉ាងមុតមាំក្នុងការផ្តល់ជូនបទពិសោធន៍ធានារ៉ាប់រងដែលសាមញ្ញជាងមុន រហ័សជាងមុន និងមានភាពរលូនជាងមុន តាមរយៈយុទ្ធសាស្ត្រយកអតិថិជនជាគោល និងផ្តល់បទពិសោធន៍ថ្មីលើសេវាធានារ៉ាប់រងជូនដល់អតិថិជន។ ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនិយ័តករធានារ៉ាប់រងកម្ពុជាបានមានប្រសាសន៍ថា៖ ខ្ញុំសូមកោតសរសើរចំពោះក្រុមហ៊ុន អេហ្វដាប់ប៊ែលយូឌី ឡាយហ្វ៍ អ៊ិនសួរេន (ខេមបូឌា) ម.ក ដែលបានប្រឹងប្រែងរៀបចំផលិតផលធានារ៉ាប់រងនេះក្នុងគោលដៅជួយជំរុញវិស័យធានារ៉ាប់រងនៅកម្ពុជាឱ្យកាន់តែមានភាពរីកចម្រើនទៅមុខ ហើយអ្វីដែលកាន់តែពិសេសនោះ គឺការជួយពង្រីកសេវាធានារ៉ាប់រងឱ្យកាន់តែសម្បូរបែប រហ័ស និងមានភាពងាយស្រួលដល់ប្រជាពលរដ្ឋកម្ពុជា តាមរយៈការផ្ដល់សេវាលក់ផលិតផលធានារ៉ាប់រងតាម អនឡាញ នាថ្ងៃនេះ។ ស្ថិរភាព និងកំណើនសេដ្ឋកិច្ចដ៏ឆាប់រហ័សនៃប្រទេសកម្ពុជា រួមជាមួយនឹងការកើនឡើងនូវតម្រូវការការពារផ្នែកហិរញ្ញវត្ថុ និងសុខភាពផ្តល់នូវសក្តានុពលដ៏សំខាន់ដែលញ៉ាំងវិស័យធានារ៉ាប់រងអាយុជីវិត និងសុខភាពឱ្យមានភាពរីកចម្រើន។ ការកើនឡើងនៃការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិក និងកំណើនយ៉ាងឆាប់រហ័សនៃការទូទាត់សាច់ប្រាក់តាមទូរស័ព្ទ ក៏ជាចំណែកគាំទ្រឱ្យមានការអភិវឌ្ឍប្រព័ន្ធឌីជីថលក្នុងវិស័យធានារ៉ាប់រងផងដែរ។ ក្រុមហ៊ុន FWD Cambodia ចាប់ផ្តើមប្រតិបត្តិការជាផ្លូវការក្នុងប្រទេសកម្ពុជាកាលពីខែកញ្ញា ឆ្នាំ ២០២១។ នៅខែមករា ឆ្នាំ២០២២ ពោលគឺរយៈពេលជាងបីខែប៉ុណ្ណោះគិតចាប់ពីការសម្ពោធជាផ្លូវការ ក្រុមហ៊ុនត្រូវបានទទួលស្គាល់ជាក្រុមហ៊ុនធានារ៉ាប់រងបែបឌីជីថលថ្មីដែលមានភាពច្នៃប្រឌិតបំផុតក្នុងប្រទេសកម្ពុជាប្រចាំឆ្នាំ ២០២១ ពីស្ថាប័ន Global Business Outlook Awards នៅចក្រភពអង់គ្លេស។ ក្រៅពីផលិតផល LifeCancerCare ក្រុមហ៊ុន FWD Cambodia មានផលិតផលផ្សេងៗទៀត ដូចជា FWDសន្សំខ្លីៗ FWDសងកម្ចី និងគម្រោងការពារបន្ថែមលើជំងឺធ្ងន់ធ្ងរ៕ អំពីក្រុមហ៊ុន FWD ក្រុមហ៊ុន FWD ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេមួយក្នុងតំបន់អាស៊ីដែលមានអតិថិជនប្រមាណ ១០ លាននាក់ក្នុងទីផ្សារចំនួន ១០ ដោយក្នុងនោះរួមមានទីផ្សារដែលរីកចម្រើនរហ័សបំផុតក្នុងពិភពលោកលើវិស័យធានារ៉ាប់រងផងដែរ។ ក្រុមហ៊ុន FWD ត្រូវបានបង្កើតឡើងដំបូងក្នុងទ្វីបអាស៊ីក្នុងឆ្នាំ ២០១៣ ហើយជាក្រុមហ៊ុនដែលផ្តោតការយកចិត្តទុកដាក់បំផុតក្នុងការផ្ដល់បទពិសោធន៍ និងសេវាកម្មដែលសាមញ្ញជាងមុន រហ័សជាងមុន ងាយស្រួលយល់ជាងមុន ជាមួយបច្ចេកវិទ្យាឌីជីថល។ តាមរយៈយុទ្ធសាស្ត្រក្នុងការយកអតិថិជនជាគោល ក្រុមហ៊ុន FWD មានគោលដៅក្នុងការផ្ដល់បទពិសោធន៍ថ្មីលើសេវាធានារ៉ាប់រងជូនដល់អតិថិជន។ (អត្ថបទពាណិជ្ជកម្ម) | ភ្នំពេញ៖ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ - ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតបែបឌីជីថល FWD Cambodia បានប្រកាសសម្ពោធ ជាផ្លូវការនូវផលិតផល «LifeCancerCare» ដែលជាគម្រោងធានារ៉ាប់រងតាមបែបឌីជីថលពេញលេញដំបូងបំផុតក្នុងទីផ្សារ ដែលផ្តល់ការធានារ៉ាប់រងទាំងអាយុជីវិត និងការព្យាបាលជំងឺមហារីក តាមរយៈប្រព័ន្ធអេឡិចត្រូនិក (គេហទំព័រ E-Commerce) របស់ក្រុមហ៊ុន FWD។ |
ស្ថិតក្នុងពិធីប្រកាសជយលាភីអមតៈ ដែលរៀបចំឡើងដោយអង្គការសិល្បៈខ្មែរអមតៈ កញ្ញា ម៉ៅ ស្រីឆ្នាស គឺជាបេក្ខនារីមួយរូបដែលទទួលបាន អាហារូបករណ៍សិល្បៈអមតៈ អាន ចនផន សម្រាប់សិក្សាជំនាញដឹកនាំរឿងរបាំបុរាណ នៅសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ នារីដែលមកពីខេត្តប៉ៃលិនរូបនេះ អះអាងថា ដោយចិត្តស្រឡាញ់សិល្បៈវប្បធម៌ជាតិ នាងមានបំណង ចង់បើកសមាគមន៍សិល្បៈតូចមួយនៅប៉ៃលិន ក្នុងបំណងចែករំលែកចំណេះដឹងសិល្បៈដែលនាងបានរៀន ទៅយុវជននិងក្មេងៗក្នុងតំបន់នោះ។ មានវ័យ២៣ឆ្នាំ ហើយបច្ចុប្បន្នកំពុងសិក្សាឆ្នាំទី៣ ស្រីឆ្នាស បានមើលឃើញថា ក្នុងតំបន់របស់នាងពុំសូវមានការរីកចម្រើនលើទម្រង់សិល្បៈវប្បធម៌ជាតិឡើយ ជាហេតុនាំឱ្យក្មេងជំនាន់ក្រោយនៅទីនោះ ឃ្លាតឆ្ងាយពីអ្វីដែលហៅថាសិល្បៈដួងព្រលឹងជាតិ។ ជាអ្នកមានឧបនិស្ស័យស្រឡាញ់របាំតាំងតែពីក្មេង នារីដែលមកពីគ្រួសារកសិកររូបនេះ ចង់ឱ្យកូនខ្មែរគ្រប់រូប ព្យាយាមស្វែងយល់ និងរៀនសូត្រពីសិល្បៈវប្បធម៌ខ្មែរឱ្យបានច្រើន បើទោះបីជាពួកគេនៅខេត្តដាច់ស្រយ៉ាល ឬនៅទីក្រុងក្ដី។ យុវតីកូនទី៨ក្នុងចំណោមបងប្អូន១០នាក់ ដែលទទួលបានអាហារូបករណ៍ សម្រាប់ដំឡើងស្នាដៃរបាំរយៈពេល២ឆ្នាំរូបនេះ ពន្យល់បន្ថែម៖«ខ្ញុំចង់ឱ្យកុមារាកុមារី និងយុវជនបានរៀន ព្រោះនៅទីនោះឆ្ងាយ(ប៉ៃលិន) មានសិល្បៈតិចតួចហូរចូល។ ខ្ញុំមានគំនិតបង្កើតសមាគមន៍ តាំងពី១១ឆ្នាំមុន។ ខ្ញុំជឿថាខ្ញុំអាចធ្វើបាន។ តែយ៉ាងណាក៏ត្រូវការក្មេងៗចូលរួមដែរ។ ខ្ញុំបានស្ទង់ពីចិត្តក្មេងៗហើយគេចង់រៀន។ ខ្ញុំមិនទាន់ច្បាស់ថាអាចបង្កើតក្នុងឆ្នាំណាទេ ប៉ុន្តែជាគម្រោងប្រហែលឆ្នាំ២០២៦ ទើបអាចកើតឡើង»។ កញ្ញា ម៉ៅ ស្រីឆ្នាស ចំណែកលោក ម៉ន មាន អ្នកសម្របសម្រួលក្រុមសិល្បៈជនជាតិដើមភាគតិចកួយភូមិអណ្ដះ ក៏មិនសូវខុសពីកញ្ញា ម៉ៅ ស្រីឆ្នាសប៉ុន្មានដែរ។ បុរសជនជាតិដើមភាគតិចកួយ មកពីខេត្តកំពង់ធំ ក្នុងស្រុកប្រាសាទបាឡាំងរូបនេះ នឹងយកប្រាក់អាហារូបករណ៍ ទៅដំឡើងស្នាដៃរបាំជនជាតិដើមភាគតិចកួយ។ របាំដែលហៅជាភាសាកួនថា វ៉ស្រៃ ប្រែជាភាសាខ្មែរថា របាំធ្វើចម្ការ និង តូចចាល់ទ្រួ ប្រែជាខ្មែរថារើសជ័រចុង កំពុងស្ថិតក្នុងដំណើរការចងក្រងបទភ្លេងនិងបង្កើតក្បាច់។ មានរយៈពេល១ឆ្នាំ ក្នុងការស្រាវជ្រាវនិងដំឡើង របាំទាំងពីនេះបានចាប់ផ្ដើមពីខែតុលាឆ្នាំ២០២២ ហើយនឹងបញ្ចប់នៅខែកញ្ញាឆ្នាំ២០២៣ខាងមុខ។ លោក ម៉ន មាន សម្បុរស្រអែម ដែលដឹងដំណឹងអាហារូបករណ៍ តាមរយៈមន្ទីរវប្បធម៌ខេត្ត និងសិស្សច្បងប្រាប់ បានពន្យល់បន្ថែមដូច្នេះ៖«ខ្ញុំយល់ឃើញថា វប្បធម៌ ទំនៀមទម្លាប់ មុខរបរ ប្រពៃណី និងជីវភាពរបស់ជនជាតិដើមភាគតិចកួយរបស់ពួកខ្ញុំ គួរត្រូវបានផ្សព្វផ្សាយទៅខាងក្រៅ។ ម្យ៉ាងវិញទៀតការបង្កើតស្នាដៃរបាំនេះ ខ្ញុំក៏មានគោលបំណងឱ្យយុវជន ទទួលស្គាល់ខ្លួនឯង ថាជាជនជាតិដើមដែរ»។ លោក ម៉ន មាន ជនជាតិដើមភាគតិចកួយ ជាបេក្ខនារីដែលទទួលបានអាហារូករណ៍ អាន ចនផន មួយរូបទៀត នោះគឺកញ្ញា រដ្ឋ ស្រីប៉ា។ មកពីខេត្តព្រះវិហារ ស្រីប៉ា ដែលមានសម្បុរស មាឌស្តើងរាងខ្ពស់ស្រឡះ នឹងយកប្រាក់អាហារូបករណ៍នោះ ទៅរៀនថ្នាក់អនុបណ្ឌិត ជំនាញទំនាក់ទំងអន្តរជាតិ។ អះអាងថាប្រាក់ទាំងនោះ ជាផ្នែកដ៏សំខាន់ក្នុងការ ទ្រទ្រង់ការសិក្សារបស់ខ្លួន ស្រីប៉ា ប្ដេជ្ញាក្រោយពីរៀនចប់នឹងយកចំណេះទាំងនោះ ទៅជួយសហគមន៍របស់ខ្លួនវិញ ទៅតាមអ្វីដែលខ្លួនអាចធ្វើបាន។ នាងថាជាជំហានដំបូង នាងអាចជួយបណ្ដុះបណ្ដាល និងពង្រឹងសមត្ថភាពក្មេងៗ ពិសេសក្មេងស្រីនិងស្ត្រី ឱ្យយល់ពីតម្លៃនៃការសិក្សា និងបន្តជំរុញពួកគេ ឱ្យប្រឹងប្រែងរៀនឱ្យបានវែងឆ្ងាយ។ ស្ថិតក្នុងវ័យ២៥ឆ្នាំ កូនកសិកររូបនេះ អះអាងថាភាពក្រីក្រពុំមែនជាឧបសគ្គ សម្រាប់ការសិក្សារៀនសូត្រឡើយ។ ចេញពីគ្រួសារមានជីវភាពខ្វះខាត បេក្ខជនកូនទី៣ ក្នុងចំណោមបងប្អូន៥នាក់រូបនេះ បន្ថែមដូច្នេះ៖«សូមកុំយកមូលហេតុគ្មានប្រាក់ជាឧបសគ្គ ព្រោះខ្ញុំទទួលបានអាហារូបករណ៍តាំងពីឆ្នាំទី១ បានទាំងថ្លៃរៀននិងការស្នាក់នៅផង។ ដូច្នេះឱ្យតែយើងចេះបង្កើតទំនាក់ទំនងឱ្យបានច្រើន និងស្វះស្វែងរកអាហារូបករណ៍ដោយខ្លួនឯង នោះយើងនឹងអាចទៅរួច»។ កញ្ញា រដ្ឋ ស្រីប៉ា ជនជាតិដើមភាគតិចកួយ ប្លែកអំពីបេក្ខនារីនិងបេក្ខជនទាំងបីនាក់ខាងលើ លោក ស៊ុំ ស៊ីថែន ទទួលបានមូលនិធិដាំដុះ។ មូលនិធីនេះផ្ដល់ជូនសម្រាប់បុគ្គល ស្ថាប័ន ឬអង្គការដែលធ្វើការលើវិស័យសិល្បៈ។ សម្រាប់ប្រធានអង្គការភាពយន្តឈូករ័ត្នរូបនេះ នឹងយកប្រាក់មូលនិធិ ទៅរៀបចំកម្មវិធីមហោស្រពភាពយន្តខ្លីចតុមុខ សម្រាប់ឆ្នាំ២០២៣ខាងមុខ។ ក្រៅពីមូលនិធិបុរសរាងស្គមសម្បុរស្រអែមរូបនេះ ក៏បានស្នើដល់អង្គការសិល្បៈខ្មែរអមតៈ សហការជាមួយខ្លួនលើផ្នែកផ្សេងៗទៀតដែរ ក្នុងគោលបំណងផ្សព្វផ្សាយពីសិល្បៈភាពយន្តជាដើម។ ប្រាក់ដែលទុកសម្រាប់ការរៀបចំមហោស្រពនេះ ជាចំណែកជួយជំរុញនិងលើកកម្ពស់ វិស័យសិល្បៈភាពយន្តនៅកម្ពុជា ដែលមិនអាចប្រកែកបាន។ ហើយលោក ស៊ីថែន បន្ថែមដូច្នេះ៖«ប្រាក់នោះយើងយកជួលទីតាំង ឧបករណ៍តុបតែងទីតាំង ឧបករណ៍ថត សម្រាប់ប្រើប្រាស់ផ្សេងៗ និងសម្រាប់អ្នកស្ម័គ្រចិត្ត ក្នុងពេលធ្វើមហោស្រព។ ខ្ញុំក៏ស្នើទៅអង្គការ(សិល្បៈខ្មែរអមតៈ) ជួយផ្សព្វផ្សាយពេលមហោស្រពមានកម្មវិធីដែរ។ យ៉ាងហោចណាស់គាត់ជួយផ្សព្វផ្សាយ ឬជួយភ្ជាប់បណ្ដាញ ឱ្យយើងទៅជួបអ្នកដែលយើងចង់បាន»។ លោក ស៊ុ ស៊ីថែន ប្រធានអង្គការភាពយន្តឈូករ័ត្ន លោក អាន ចនផន ស្ថាបនិកអង្គការសិល្បៈខ្មែរអមតៈ បានប្រាប់សារព័ត៌មានថ្មីៗ ក្រោយពិធីប្រកាសជយលាភីអមតៈថា ទាំងអាហារូបករណ៍ និងមូលនិធិនានារបស់អង្គការសិល្បៈខ្មែរអមតៈ ផ្ដល់អាទិភាពខ្ពស់ដល់នារី។ លោកថាមូលនិធិទាំងនោះ មិនត្រឹមតែជួយស្ត្រីកាត់បន្ថយភាពក្រីក្រឡើយ ប៉ុន្តែថែមទាំងបានជួយពួកគេ ឱ្យមានចំណេះដឹងខ្ពស់ថែមទៀតផង។ ស្ថាបនិកអង្គការរូបនេះ អះអាងថាទស្សនៈវិស័យរបស់អង្គការសិល្បៈខ្មែរអមតៈ ជំរុញវិស័យសិល្បៈវប្បធម៌ ពីបច្ចុប្បន្ន ទៅដល់២០ឬ៣០ឆ្នាំទៅមុខ សម្រាប់អាទិភាពនារី ក្នុងវិស័យសិល្បៈ និងសិល្បករនិងការិនីតាមខេត្ត។ «នារីជនជាតិដើមភាគតិចកាន់តែច្រើន បានផ្សព្វផ្សាយពីសិល្បៈ វប្បធម៌ ប្រពៃណី និងបង្កើតស្នាដៃ របស់ខ្លួន។ ទស្សនវិស័យរបស់សិល្បៈខ្មែរអមតៈ ចង់ឱ្យសិល្បៈខ្មែរ រីករាលដាលទូទាំងកម្ពុជា។ ខ្ញុំជឿងថាសិល្បៈ ជាការបង្ហាញអារម្មណ៍ ជាឆាកឱ្យមានការងារធ្វើ ថែវប្បធម៌ អាចបង្កើតសិល្បៈថ្មីផ្សេងៗទៀត សម្រាប់អត្តសញ្ញាណខ្លួនតាមភូមិនានា និងជាយានឆ្ពោះទៅអនាគតដ៏ភ្លឺស្វាង»។ នេះគឺជាការមើលឃើញរបស់លោក អាន ចនផន ស្ថាបនិកអង្គការសិល្បៈខ្មែរអមតៈ។ លោក អាន ចនផន ស្ថាបនិកអង្គការសិល្បៈខ្មែរអមតៈ សូមបញ្ជាក់ថា ក្នុងឆ្នាំ២០២២នេះ ជយលាភីអមតៈ ផ្ដល់អាហារូបករណ៍សិល្បៈអមតៈ អាន ចនផន ដល់សិស្សចំនួន១០នាក់ ដោយក្នុងម្នាក់ឧបត្ថម្ភ ១,៥០០ដុល្លារអាមេរិកក្នុងមួយឆ្នាំ សម្រាប់ម្នាក់។ មូលនិធិដាំដុះសម្រាប់គម្រោង ៧នាក់ ទទួលបានប្រាក់ឧបត្ថម្ភ ២,៥០០ដុល្លារ ក្នុងមួយឆ្នាំសម្រាប់ម្នាក់។ មូលនិធិចល័ត ២នាក់ ទទួលបានប្រាក់ឧបត្ថម្ភ ១,០០០ដុល្លារ ក្នុងមួយឆ្នាំសម្រាប់ម្នាក់។ មូលនិធិជឿនលឿន ២នាក់ ទទួលបានប្រាក់ឧបត្ថម្ភ ៥,០០០ ដុល្លារក្នុងមួយឆ្នាំ សម្រាប់ម្នាក់។ មូលនិធិដំឡើងស្នាដៃថ្មី ៤នាក់ ប្រាក់ឧបត្ថម្ភ ៤,០០០-៥,០០០ដុល្លារក្នុងមួយឆ្នាំ សម្រាប់ម្នាក់។ មូលនិធិរុងរឿង ៦ក្រុម។ អាហារូបករណ៍ទស្សនកម្មវិធីសិល្បៈ៣នាក់ ទទួលបានប្រាក់ឧបត្ថម្ភ ២,៥០០ដុល្លារក្នុងមួយឆ្នាំ សម្រាប់ម្នាក់។ និងអក្សរសិល្ប៍ច្នៃប្រតិដ្ឋ៤នាក់ ទទួលបានប្រាក់៥០០ដុល្លារអាេមរិកសម្រាប់ម្នាក់៕ | ភ្នំពេញ៖ បេក្ខជនដែលទទួលបានអាហារូបករណ៍ និងមូលនិធិ ពីអង្គការសិល្បៈខ្មែរអមរតៈ ប្ដេជ្ញាយកប្រាក់ទាំងនោះ ទៅអភិវឌ្ឍជំនាញសិល្បៈ និងការសិក្សារបស់ខ្លួន។ បន្ថែមពីនោះ ឆ្លើយតបនឹងការផ្ដល់ជំនួយនេះ ពួកគេនឹងយកចំណេះទាំងនោះ ត្រឡប់ទៅអភិវឌ្ឍសហគមន៍របស់ខ្លួន ឱ្យរីកចម្រើន។ |
លោក តុប សុភ័ក អះអាងថា នេះជាលើកទី៣ហើយ ដែលកម្ពុជាទទួលស្វាគមន៍ទេសចរចិន ដែលជាជើងហោះហើរដំបូងនៅដើមឆ្នាំនេះ ដោយទី១ ធ្វើនៅខេត្តព្រះសីហនុ កាលពីថ្ងៃទី២៧ មករា មានអ្នកដំណើរ១០៤នាក់ ទី២ នៅរាជធានីភ្នំពេញ កាលថ្ងៃទី៧ កុម្ភៈ មានអ្នកដំណើរ១២២នាក់ និងទី៣ នៅខេត្តសៀមរាបនៅពេលនេះ៕ | សៀមរាប៖ ជើងហោះហើរ China Eastern ពីទីក្រុងសៀងហៃ ដែលដឹកទេសចរចិន១៣២នាក់ សម្រាប់លើកដំបូង នៅដើមឆ្នាំ២០២៣នេះ បានចុះចតដោយសុវត្ថិភាព នៅព្រលានយន្តហោះអន្ដរជាតិខេត្តសៀមរាប នៅម៉ោង១០ និង១៥នាទី នាថ្ងៃទី៣ មីនា។ លោក តុប សុភ័ក អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ រួមទាំងថ្នាក់ដឹកនាំរដ្ឋបាលខេត្តសៀមរាប និងមន្រ្តីពាក់ព័ន្ធ បានទៅទទួលស្វាគមន៍ភ្ញៀវទេសចរទាំងនោះ ដោយមានការបង់ក្រមា និងផ្កា ជូនដល់ពួកគេផងដែរ។ |
ក្រោមគោលនយោបាយថ្មី និស្សិតបរទេសនឹងតម្រូវឱ្យមាន និងរក្សាសមត្ថភាពភាសាអង់គ្លេសខ្ពស់ ហើយមានការត្រួតពិនិត្យយ៉ាងម៉ត់ចត់លើពាក្យស្នើសុំទិដ្ឋាការទៅអូស្រ្តាលីលើកទី២ ដែលមានគោលបំណងបន្តការស្នាក់នៅអូស្ត្រាលីរយៈពេលយូរជាងមុន។ ទន្ទឹមនេះ អូស្រ្តាលី ក៏បានដាក់ចេញវិធានការស្រដៀងនេះ លើកម្មករមានជំនាញទាបផងដែរ។ «យុទ្ធសាស្ត្ររបស់ពួកយើងនឹងពាំនាំឱ្យតួលេខជនចំណាកស្រុកត្រឡប់ទៅធម្មតាវិញ»។ រដ្ឋ មន្ត្រីក្រសួងមហាផ្ទៃអូស្ត្រាលី លោកស្រី Clare O'Neil មានប្រសាសន៍បែបនេះអំឡុងសន្និសីទ សារព័ត៌មានមួយនៅថ្ងៃទី១១ ខែធ្នូ រួចបន្តថា បញ្ហានេះមិនត្រឹមតែផ្ដោតលើចំនួនពលរដ្ឋដ៏ច្រើននោះទេ ក៏ប៉ុន្តែវា ជាបញ្ហាមួយសម្រាប់អនាគតរបស់អូស្ត្រាលី។ នាយករដ្ឋមន្ត្រីអូស្រ្តាលីលោក អាន់តូនី អាល់បានីស កាលពីចុងសប្ដាហ៍មុនបានប្រកាសថា ចំនួនជនចំណាកស្រុកដែលហូរចូលទៅកាន់អូស្ត្រាលីត្រូវតែកាត់បន្ថយត្រឹមកម្រិតមួយដែលមានស្ថិរភាព ហើយក៏សង្កត់ធ្ងន់ពីប្រព័ន្ធចំណាកស្រុកដែលកំពុងមានបញ្ហាប្រឈមផងដែរ។ ការសម្រេចចិត្តលើច្បាប់ថ្មីនេះផងដែរ ធ្វើឡើងបន្ទាប់ពីពលរដ្ឋចំណូលស្រុកឈានដល់កម្រិត ខ្ពស់បំផុតក្នុងកំណត់ត្រាចំនួន ៥១ម៉ឺននាក់ក្នុងចន្លោះឆ្នាំ ២០២២ ដល់ ២០២៣។ ទិន្នន័យរដ្ឋ បង្ហាញថែមទៀតអំពីការរំពឹងទុកក្រោយចាត់វិធានការខាងលើដែលចំនួននេះនឹងធ្លាក់ចុះមក ត្រឹមប្រហែល ២៥ ម៉ឺននាក់ត្រឹមឆ្នាំ ២០២៦។ បន្ថែមពីនេះ ទិដ្ឋាការពិសេសថ្មីសម្រាប់អ្នកធ្វើការដែលមានជំនាញខ្ពស់នឹងត្រូវបានបង្កើតឡើងក្នុងមួយសប្តាហ៍ ដោយជួយអាជីវកម្មជ្រើសរើសជនចំណាកស្រុកដែលមានសមត្ថភាពខ្ពស់ជាងគេ។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានកត់សម្គាល់ថា ចំនួនជនបរទេសដែលចូលទៅប្រទេសក្នុងឆ្នាំ២០២២ និង ២០២៣ នេះភាគច្រើនកើនឡើងដោយចំនួននិស្សិតបរទេស។ គួររំលឹកថា អូស្ត្រាលីបានបង្កើនចំនួនជនបរទេសចូលទៅកាន់ប្រទេសរបស់ខ្លួនកាលពីឆ្នាំមុន ដើម្បីជួយអាជីវកម្មជ្រើសរើសបុគ្គលិកដើម្បីបំពេញការខ្វះខាត ក្រោយងើបឡើងវិញពីជំងឺ រាតត្បាតកូវីដ-១៩ ដែលបាននាំមកនូវការគ្រប់គ្រងព្រំដែនយ៉ាងតឹងរ៉ឹង និងការផ្អាកទទួល សិស្សនិស្សិត និងអ្នកធ្វើការបរទេសអស់រយៈពេលជិតពីរឆ្នាំ៕ | ខណៈរដ្ឋាភិបាលមើលឃើញពីបញ្ហាកើតឡើងចំពោះប្រព័ន្ធចំណាកស្រុក អូស្ត្រាលី នៅថ្ងៃទី១១ ខែធ្នូ បាន ប្រកាសថា ខ្លួនគ្រោងនឹងរឹតបន្តឹងច្បាប់ទិដ្ឋាការសម្រាប់និស្សិតបរទេស និងព្រមទាំងកម្មករមាន ជំនាញទាបមកពីក្រៅប្រទេសដែលអាចជួយកាត់បន្ថយចំនួនពលរដ្ឋ ហូរចូលមកប្រទេសខ្លួនបានពាក់កណ្ដាលនៅពេល ២ ឆ្នាំខាងមុខ។ |
ក្រោយខ្ទាតចេញពីពានរង្វាន់ FA Cup ត្រឹមជុំទី៣ នៅប៉ុន្មានម៉ោងប៉ុណ្ណោះ ក្លិប Stoke City បានសម្រេចបញ្ចប់តំណែងលោក Mark Hughes តែម្តង ដោយសារប្រកួតចាញ់ក្រុមស្ថិតក្នុងក្របខណ្ឌ League 2 លីកបាល់ទាត់លំដាប់ទី៤ អង់គ្លេស Coventry City ២-១ នៅកីឡដ្ឋាន Ricoh Arena កាលពីថ្ងៃទី ៦ ខែមករា។ មិនត្រឹមតែប៉ុណ្ណេះទេ អ្នកចាត់ការសញ្ជាតិវេលស៍ វ័យ៥៤ឆ្នាំរូបនេះ បាននាំ Stoke ធ្លាក់ទៅតំបន់ត្រូវកាត់ចោលពីក្របខណ្ឌ Premier League ទៀតផង បន្ទាប់ពីបរាជ័យ៥ប្រកួត ក្នុងចំណោម៧ប្រកួតចុងក្រោយ ដែលជាចំណែកមួយនាំឲ្យមានការបញ្ចប់តំណែងនេះដែរ។ អតីតអ្នកចាត់ការ Blackburn Rovers, Queens Park Rangers និង Manchester City រូបនេះបានឡើងដឹកនាំ Stoke ជិត៥ឆ្នាំមកហើយ ពោលគឺចាប់ពីឆ្នាំ២០១៣មក។ Stoke ដែលនឹងត្រូវជួប Manchester United ពានរង្វាន់លំដាប់កំពូលអង់គ្លេស នៅថ្ងៃទី១៥ ខែមករាខាងមុខនេះ កំពុងសម្លឹងមើលអ្នកចាត់ការថ្មីឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ក្រឡេកទៅមើល Arsenal ដែលជាម្ចាស់ជើងឯកចាស់ក៏បានធ្លាក់ចេញពីពានលំដាប់ទី២អង់គ្លេសនេះដែរ ក្រោយចាញ់ក្រុមមកពីលីកលំដាប់ទី២ Nottingham Forest រហូតដល់ទៅ ៤-២។ បរាជ័យនេះ ធ្វើឲ្យលោក Arsene Wenger ត្រូវទទួលសម្ពាធមួយទៀតពីក្រុមអ្នកគាំទ្រ និងកំពុងស្ថិតក្រោមការពិចារណាពីសំណាក់ប្រធានក្លិបរហស្សនាមកាំភ្លើងធំអំពីអានាគតជាអ្នកចាត់ការទូទៅផងដែរ។ ក្រោមការដឹកនាំរបស់អ្នកចាត់ការសញ្ជាតិបារាំង វ័យ៦៨ឆ្នាំក្នុងក្របខណ្ឌលីកកំពូលអង់គ្លេសរដូវកាលនេះ Arsenal ស្ថិតនៅចំណាត់ថ្នាក់ទី៦ មាន៣៩ពិន្ទុ ក្រោយប្រកួត២២លើក ឈ្នះ១១ ស្មើ៦ និងចាញ់៥៕ | Mark Hughes ត្រូវបាន Stoke City បញ្ឈប់ពីតំណែងអ្នកចាត់ការទូទៅភ្លាមៗបន្ទាប់ពីចាញ់ Coventry City ក្រុមមកពីក្របខណ្ឌទី៤ អង់គ្លេស នាការប្រកួតដណ្តើមពាន FA Cup ខណៈលោក Arsene Wenger ដែលដឹកនាំ Arsenal បរាជ័យក្រោមថ្វីជើងក្រុមមកពីលីកទី២ Nottingham Forest ៤-២ កាលពីយប់មិញ កំពុងរងសម្ពាធខ្លាំង ហើយប្រឈមនឹងការបណ្តេញចេញពីតំណែងផងដែរ។ |
លោក លឹម វ៉ាត នាយករងដែនតំបន់ការពារបឹងព្រែកល្ពៅ បានលើកឡើងថា សត្វ«ចាបព្រៃវែង» ហើរតាមខ្យល់មកបឹងព្រែកល្ពៅកាលពីពាក់កណ្ដាលខែធ្នូ ឆ្នាំ២០២១។ បើតាម លោក លឹម វ៉ាត សត្វទាំងនេះ មកបឹងព្រែកល្ពៅ ចាប់ពីខែធ្នូ ដល់ខែមេសាប៉ុណ្ណោះ ហើយរដូវបន្តពូជវានឹងត្រឡប់ទៅវិញ។ លោក ប្រាប់ដូច្នេះថា៖« ឆ្នាំនេះចាបព្រៃវែងមកលឿនជាងឆ្នាំមុន។ តែយើងទាន់ដឹងចំនួនពិតប្រាកដទេ ដោយសារមិនទាន់ធ្វើជំរឿន។ បើមើលក្នុងក្រុមធំដែលមកមុន មានចំនួនប្រហែល ១០០ក្បាល។ វាអាចនឹងមកជាបន្តបន្ទាប់ ព្រោះនេះទើបដើមរដូវ វាចូលមកវិញ»។ នាយករងដែនតំបន់ការពារបឹងព្រែកល្ពៅរូបនេះ បានបន្តថា ជាមួយនឹងការត្រេកអរ ចំពោះការបង្ហាញខ្លួនរបស់សត្វចាបព្រៃវែងនេះ ក្រុមការងារក្រសួងបរិស្ថាន និងអង្គការដៃគូ ព្រួយបាម្ភទាក់ទងនឹងកត្តាប្រឈមមួយចំនួន ភ្លើងឆេះព្រៃ ការបរបាញ់ពីជនឆ្លៀតឱកាស។ រូបភាព ដោយអង្គការ BirdLife International Cambodia លោក លឹម វ៉ាត រៀបរាប់ដូច្នេះថា៖«សត្វចាបព្រៃវែង ចូលចិត្តរស់នៅជាក្រុម តាមព្រៃត្រែង។ ខ្ញុំនិយាយតាមត្រង់ ពេលខ្លះមន្តី្រឧទ្យានុរក្សចុះល្បាតទាំងយប់ទាំងថ្ងៃ សឹងគ្មានពេលសម្រាក ប៉ុន្ដែនៅមានភ្លាត់។ ជាពិសេសនៅរដូវវស្សា ករណីភ្លើងឆេះព្រៃ និងករណីបទល្មើស ខុសច្បាប់ និងការទន្រ្ទានដីព្រៃនៅបន្តមាន។ ទាំងនេះ ជាបញ្ហានៅបឹងព្រែកល្ពៅ»។ សត្វចាបព្រៃវែង គឺជាប្រភេទសត្វស្លាបទេសន្តរប្រវេសន៍ជិតផុតពូជនៅលើពិភពលោក។ ហើយនៅប៉ុន្មានឆ្នាំចុងក្រោយនេះ វត្តមានសត្វនេះ បានថយចុះជាង ៨០ភាគរយ។ បក្សីប្រភេទនេះ បង្កកំណើតនៅអឺរ៉ុប និងអាស៊ីខាងជើង រួចផ្លាស់មករកចំណីតំបន់អាស៊ី Wintering Migration ដូចជាឥណ្ឌា ចិនភាគខាងត្បូង កម្ពុជា វៀតណាម ឡាវ ថៃ ភូមា ។ ចាប់ពីខែធ្នូ ដល់ខែមេសាឆ្នាំ២០២១ ក្រុមអ្នកសិក្សាស្រាវជ្រាវ បានកត់ត្រាចំនួនសត្វចាបព្រៃវែង បានច្រើនបំផុតមានជាង២ ០០០ក្បាល នៅក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ។ បើយោងតាមទិន្នន័យក្រសួងបរិស្ថាន មុនឆ្នាំ២០០២ នៅកម្ពុជាគេឃើញវត្តមានពួកវាជាហ្វូងធំរហូតដល់ជាង ១ ០០០ក្បាល។ ចាប់ពីឆ្នាំ២០០២ ដល់ឆ្នាំ២០០១២ ចាបព្រៃវែងត្រូវបានកត់ត្រាប្រមាណចន្លោះ ពី២០ ទៅ១០០ក្បាលប៉ុណ្ណោះ និងបន្តមកដល់ពេលបច្ចុប្បន្ន វត្តមានរបស់វាមិនមានការកត់ត្រាជាក់លាក់នោះទេ។ បើយោងតាមអង្គការWCS នៅខែកញ្ញា ឆ្នាំ២០១៩ មានការកត់ត្រាចាបព្រៃវែង ប្រមាណជាង២០០ក្បាលនៅខេត្តក្រចេះ។ ជាមួយគ្នានេះ នៅចន្លោះឆ្នាំ២០១៦ ដល់២០១៧ សត្វនេះមានចំនួនប្រមាណ ៣០០ក្បាល នៅវាលខ្សឹបស្រុកស្ទោងនិងស្រុកជីក្រែង និងក្នុងឆ្នាំ២០១៩មានប្រមាណ៣០០ក្បាល នៅស្រុកបាកាន ខេត្តពោធិ៍សាត់៕ | ភ្នំពេញ៖ «ចាបព្រៃវែង» រាប់រយក្បាល បានហើរមកពីតំបន់អឺរ៉ុប និងអាស៊ីខាងជើង មករកចំណី នៅតំបន់ការពារបឹងព្រែកល្ពៅ ខេត្តតាកែវ ។ លោក លឹម វ៉ាត នាយករងដែនតំបន់ការពារបឹងព្រែកល្ពៅ បានឱ្យដឹងថា សត្វចាបប្រភេទនេះ បាត់វត្តមាននៅបឹងព្រែកល្ពៅជាយូរមកហើយ តែទើបរយៈពេល២ឆ្នាំចុងក្រោយនេះ វាបានហើរមករកចំណីនៅបឹងព្រែកល្ពៅ។ |
ដើម្បីជ្រាបច្បាស់ សូមស្ដាប់កិច្ចសម្ភាសរវាងលោក ញ៉ុង ហេង នៃសារព័ត៌មានថ្មីៗ និងលោក ម៉ែន សុភក្ដិ ប្រធានសមាគមអភិវឌ្ឍន៍កៅស៊ូកម្ពុជា ដូចតទៅនេះ៖ លោក ម៉ែន សុភក្ដិ លើកឡើងថា មូលហេតុដែលកៅស៊ូលក់បានតម្លៃទាប ព្រោះការផ្គត់ផ្គង់លើពិភពលោកលើសតម្រូវការ និងបញ្ហាពាណិជ្ជកម្មចិន និងអាមេរិក ជាដើម។ លោកបន្ថែមថា ការដាំដុះកៅស៊ូក្នុងស្រុកជួបបញ្ហាថ្លៃដើមផលិតខ្ពស់ ហើយមិនមានការនាំចេញផ្ទាល់ទៅទីផ្សារធំៗ គឺកម្ពុជានាំទៅវៀតណាម និងម៉ាឡេស៊ីជាដើម ដែលគេនាំចេញបន្ត។ លោកបញ្ជាក់ថា តាមការប្រមើលជាអន្តរជាតិ តម្លៃស៊ូនឹងមិនកើនខ្លាំងទេ។ ទិន្នន័យត្រីមាសទី១ឆ្នាំនេះរបស់ក្រសួងកសិកម្មបង្ហាញថា កម្ពុជាបាននាំចេញកៅស៊ូ ៤៨ ១៩២ តោននៅត្រីមាសទី១ ក្នុងឆ្នាំ ២០១៩ កើនឡើង ២៣ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈដែលតម្លៃជាមធ្យម ១ ២៧៩ ដុល្លារក្នុង ១ តោន ធ្លាក់ចុះ ១២ ភាគរយ។ កាលពីឆ្នាំ ២០១៨ កម្ពុជាបាននាំចេញកៅស៊ូស្ងួត ២១៧ ៥០០ តោន កើនឡើងប្រហែល ១៥ ភាគរយធៀបនឹងឆ្នាំ ២០១៧ ដោយមានតម្លៃជាមធ្យម ១ ៣១៩ ដុល្លារក្នុង ១ តោន៕ | ភ្នំពេញ៖ ជ័រកៅស៊ូក្នុងពេលចុងក្រោយនេះបន្តមានតម្លៃទាប ដែលអ្នកវិនិយោគដាំដុះដំណាំនេះកំពុងជួបបញ្ហាខាតបង់។ បើតាមរបាយការណ៍ក្រសួងកសិកម្ម ក្នុងត្រីមាសទី១ឆ្នាំនេះ បរិមាណនាំចេញជ័រកៅស៊ូកើន២៣ភាគរយ តែតម្លៃធ្លាក់ចុះ ១២ភាគរយ ដែលជាមធ្យមកៅស៊ូថ្លៃ ១២៧៩ដុល្លារក្នុងមួយតោន។ តែខែមេសានេះតម្លៃនេះកើនដល់ ១៤០០ដុល្លារ។ ប្រធានសមាគមអភិវឌ្ឍន៍កៅស៊ូកម្ពុជាលោក ម៉ែន សុភក្ដិ អះអាងថា តម្លៃកៅស៊ូបច្ចុប្បន្នប្រហាក់ប្រហែលថ្លៃដើមសម្រាប់ការដាំដុះកៅស៊ូលក្ខណៈគ្រួសារ តែសម្រាប់ក្រុមហ៊ុនវិញលុះត្រាតែលក់បាន ១៦០០ ទៅ២០០០ដុល្លារ ទើបអាចរស់រានបាន។ ប្រធានសមាគមរូបនេះស្នើឲ្យរដ្ឋាភិបាលព្យួរពន្ធនាំចេញកៅស៊ូ ដែលក្នុងមួយតោនជាប់ពន្ធប្រមាណ ៥០ដុល្លារ មួយគ្រាសិន សម្រាប់ជាដំណោះស្រាយជួយសម្រួលមួយផ្នែកដល់អ្នកវិនិយោគដាំដុះកៅស៊ូ។ |
សូមអញ្ជើញស្តាប់សំឡេងរបស់លោកដូចតទៅ៖ | ភ្នំពេញ៖ ជាធម្មតា គេច្រើនគិតថា បទល្មើសលួចមានទោសធ្ងន់ជាងគេ ព្រោះ ពាក្យលួចវាអាក្រក់ណាស់។ តាមពិត សកម្មភាពលួចមានទោសតិចជាងសកម្មភាពឆបោក និងរំលោភសេចក្តីទុកចិត្ត។ ខាងក្រោមនេះ គឺជាសំឡេងពន្យល់របស់លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយក្នុងឱកាសបើកវគ្គបណ្តុះបណ្តាលអ្នកកាសែតកម្ពុជាស្តីពីរបៀបសរសេរអត្ថបទស្រាវជ្រាវប្រឆាំងអំពើពុករលួយកាលពីប៉ុន្មានថ្ងៃមុននេះនៅទីក្រុងភ្នំពេញ។ |
កៅអីអនុប្រធានទី១រដ្ឋសភា ត្រូវបានអតីតគណបក្សសង្គ្រោះជាតិទុកចំហចោលយូរមកហើយ ក្រោយពីរដ្ឋសភាបោះឆ្នោតទម្លាក់ឯកឧត្តម កឹម សុខា ចេញតំណែងនេះ ខណៈកៅអីគណៈកម្មការរដ្ឋសភា មានថ្នាក់ដឹកនាំ១០នាក់មកពីអតីតគណបក្សប្រឆាំងមួយនេះ កាន់តួនាទីប្រធាននិងអនុប្រធាន។ ប៉ុន្តែកៅអីទាំងនេះ មិនទាន់ដឹងច្បាស់ថា សមាជិកតំណាងរាស្ត្រគណបក្សណាទទួលបាននោះទេ។ នៅពេលសួរថា តើកៅអីទាំងនេះ រដ្ឋសភានឹងបែងចែកទៅគណបក្សណាខ្លះ? អ្នកនាំពាក្យរដ្ឋសភាលោក ឡេង ប៉េងឡុង ហាក់មិនបដិសេធរឿងបែងចែកកៅអីនេះទេ ដោយលោកឆ្លើយតបថា រង់ចាំមើលការចរចារវាងអ្នកនយោបាយសិន។ ថ្លែងប្រាប់សារព័តមានថ្មីៗ លោក ឡេង ប៉េងឡុង បានបញ្ជាក់ដូច្នេះថា៖«រឿងបែងចែកកៅអីទាំងនេះ មានស្ថិតនៅក្នុងរឿងនយោបាយ ដូច្នេះត្រូវរង់ចាំមើលអ្នកនយោបាយគាត់ចរចាគ្នាសិន ហើយរដ្ឋសភានឹងអនុវត្តតាមក្រោយ»។ បើមានការបែងចែកមែននោះ តំណែងទាំងនេះ ត្រូវបានគេមើលឃើញថា ទំនងជាបានទៅលើគណបក្សហ្វ៊ុនស៊ិនប៉ិចច្រើនជាងគេ ដោយសារតែគណបក្សមួយនេះមានកៅអី៤១ ។ ជុំវិញតួនាទីផ្សេងនៅក្នុងរដ្ឋសភានេះ ប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច សម្ដេចនរោត្តម រណឫទ្ធិ ធ្លាប់បានព្រលយថា លោក យូ ហុកគ្រី នឹងក្លាយជាអនុប្រធានទី១រដ្ឋសភា។ សម្ដេចក្រុមព្រះ មានបន្ទូលបែបនេះ ឆ្លើយតបនឹងសំនួរអ្នកសារព័ត៌មាន ក្រោយពេលរដ្ឋសភាប្រកាសសុពលភាពជាផ្លូវការ កាលពីថ្ងៃទី២៧ វិច្ឆិកា។ រដ្ឋសភានឹងគណបក្ស៤បម្រើការងារជាមួយគ្នា បន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បែងចែកកៅអីទាំង៥៥របស់អតីតគណបក្សសង្គ្រោះជាតិ ឲ្យទៅគណបក្សហ្វ៊ុនស៊ិនប៉ិច៤១កៅអី គណបក្សសញ្ជាតិកម្ពុជា២កៅអី និងគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច១កៅអី ខណៈដែលគណបក្សប្រជាជនកម្ពុជា កើនឡើង៧៩អាសនៈ៕ | ភ្នំពេញ៖ មកដល់ពេលនេះ រដ្ឋសភាបានប្រកាសទទួលស្គាល់តំណាងរាស្ត្រ៤៤រូប ដែលចូលជំនួសកៅអីអតីតគណបក្សសង្គ្រោះជាតិជាផ្លូវការហើយ ខណៈដែលបេក្ខភាព១១នាក់ទៀតមកពីគណបក្សប្រជាជនកម្ពុជា នឹងត្រូវរដ្ឋសភាប្រកាសសុពលភាពនៅថ្ងៃទី៧ ខែធ្នូ ។ ប៉ុន្តែអ្វីដែលជាចម្ងល់នោះត្រង់ថា តើរដ្ឋសភានឹងប្រគល់កៅអីអនុប្រធានទី១ និងគណៈកម្មការរដ្ឋសភារបស់អតីតគណបក្សសង្គ្រោះជាតិ ទៅឲ្យគណបក្សណា? |
ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី នៅខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣ ប្រមុខរដ្ឋាភិបាលកម្ពុជា ថ្លែងដូច្នេះថា៖«ឆ្នាំ២០២៧ យើង នឹងបាត់ទាំងអស់ ព្រោះប្រទេសរបស់យើង មិនមែនជាប្រទេសអភិវឌ្ឍតិចតួទៀតឯណា។ បន្តិចទៀត កម្ពុជា នឹងចេញផុតពីប្រទេសអភិវឌ្ឍតិចតួច អ៊ីចឹង រកស៊ី ត្រូវតែបង់ពន្ធឲ្យគ្នាទៅវិញទៅមក»។ សម្តេច ហ៊ុន សែន លើកឡើងជាថ្មីថា អ៊ីប៊ីអេ២០ភាគរយ ដែលសហភាពអឺរ៉ុប បានកាត់ចេញពីកម្ពុជា ពុំបង្កការប៉ះពាល់អ្វីដល់កម្ពុជាឡើយ។ សម្តេច បន្តថា កម្ពុជា នៅតែអាចនាំទំនិញចូលទៅកាន់ទីផ្សារអឺរ៉ុបបានជាធម្មតា ដោយគ្រាន់តែចំណេញតិចជាងមុនប៉ុណ្ណោះ។ សម្តេចនាយករដ្ឋមន្រ្តី រម្លឹកថា កាលពីទៅចូលរួមធ្វើជាសហប្រធាននៃកិច្ចប្រជុំអាស៊ាន-អឺរ៉ុប លើទឹកដីអឺរ៉ុប នៅចុងឆ្នាំ២០២២ សម្តេច បានហាមរដ្ឋមន្រ្តីដែលទៅជាមួយ កុំឲ្យហារមាត់សុំអ៊ីប៊ីអេ២០ភាគរយនោះមកវិញ។ សម្តេច សង្កត់ធ្ងន់ថា កម្ពុជា ត្រូវតែពង្រឹងសមត្ថភាព និងភាពធន់ខ្លួនឯង ដោយមិនត្រូវរង់ចាំតែខ្យល់ដកដង្ហើមពីគេនោះទេ។ សម្តេច និយាយដូចលើកមុនថា កម្ពុជា មិនយកអធិបតេយ្យទៅដោះដូរជាមួយជំនួយ ឬការអនុគ្រោះណាមួយឡើយ។ សូមរម្លឹកខ្លីថា សហភាពអឺរ៉ុប សម្រេចដកប្រព័ន្ធអនុគ្រោះពន្ធអ៊ីប៊ីអេ២០ភាគរយពីកម្ពុជា កាលពីអំឡុងឆ្នាំ២០២០ ដោយសារយល់ថា រដ្ឋាភិបាលកម្ពុជា មិនគោរពសិទ្ធិមនុស្ស និងធ្វើឲ្យប៉ះពាល់ដល់លទ្ធិប្រជាធិបតេយ្យ ជាដើម៕ | សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន សន្និដ្ឋានថា កម្ពុជា មិនត្រឹមតែបាត់ប្រព័ន្ធអនុគ្រោះពន្ធ អ៊ីប៊ីអេ (EBA) របស់សហភាពអឺរ៉ុប តែ២០ភាគរយនាពេលនេះឡើយ ដោយអាចនឹងត្រូវបាត់១០០ភាគរយតែម្តង នៅអំឡុងឆ្នាំ២០២៦ ឬឆ្នាំ២០២៧ខាងមុខ ព្រោះពេលនោះ កម្ពុជា បានចាកចេញពីស្ថានភាពនៃប្រទេសអភិវឌ្ឍតិចតួចហើយ។ |
ពឹងផ្អែកលើប្រព័ន្ធសេវាកម្មដោយផ្ទាល់ និងតាមអនឡាញ Gokoo មិនត្រឹមតែផ្តល់ឱ្យជនជាតិចិននៅក្រៅប្រទេស នូវដំណោះស្រាយជីវិតដ៏ងាយស្រួល តាមរយៈច្រកចេញចូលតែមួយប៉ុណ្ណោះទេ វាថែមទាំងជំរុញយ៉ាងខ្លាំងដល់ការអភិវឌ្ឍដោយពិពិធកម្ម នៃសេដ្ឋកិច្ចក្នុងស្រុកផងដែរ។ បច្ចុប្បន្ននេះ យើងនាំយកនូវគំរូដ៏ជោគជ័យនេះមកកម្ពុជា ក្នុងដំណើរការធ្វើមូលដ្ឋានីយកម្ម Gokoo ក្នុងប្រទេសកម្ពុជា ក៏នាំមកនូវអត្ថប្រយោជន៍ និងសេវាកម្មពិតប្រាកដ ជូនដល់ប្រជាជនកម្ពុជាកាន់តែច្រើន សង្ឃឹមថា នឹងអាចបង្កើតភាពរុងរឿងបន្ថែមទៀតនៅលើទឹកដី ដែលពោរពេញដោយសក្តានុពលនេះ។ សេវាកម្មដឹកជញ្ជូន Gokoo ៖ ការដឹកជញ្ជូនក្នុងតម្លៃសមរម្យគឺ Gokoo ក្នុងនាមជាអាជីវកម្មផ្តល់សេវាកម្មដឹកជញ្ជូនអាហារ សេវាកម្មដឹកជញ្ជូន Gokoo បានកាន់កាប់ដោយជោគជ័យ នូវចំណែកទីផ្សារជាង ៩០% នៅក្នុងទីផ្សារប្រទេសថៃ។ សមិទ្ធផលដ៏អស្ចារ្យនេះ គឺដោយសារតែប្រព័ន្ធដឹកជញ្ជូនប្រកបដោយប្រសិទ្ធភាពខ្ពស់របស់យើង និងបណ្តាញដៃគូសហការ ប្រកបដោយគុណភាពខ្ពស់ជាង ១០ ០០០ទីតាំង ដែលមានវិសាលភាពគ្របដណ្តប់ដ៏ទូលំទូលាយ។ ពេលនេះ បទពិសោធសេវាកម្មដឹកជញ្ជូនដ៏ល្អឥតខ្ចោះនេះ បានមកដល់ប្រទេសកម្ពុជាជាផ្លូវការហើយ។ តាមរយៈប្រព័ន្ធគិតលុយ TIMI ដ៏ឆ្លាតវៃ និងថ្នាលទូទាត់ GokooPay រួមទាំងប្រព័ន្ធដឹកជញ្ជូនប្រកបដោយប្រសិទ្ធភាពខ្ពស់របស់យើង សេវាកម្មដឹកជញ្ជូន Gokoo ប្តេជ្ញានាំយកនូវបទពិសោធអ្នកប្រើប្រាស់ដ៏ល្អដូចគ្នាមកកម្ពុជា និងជំរុញភាពរស់រវើក នៃទីផ្សារសេវាកម្មចែកចាយអាហារក្នុងស្រុក។ ការផ្តល់ជូនពិសេស៖ អបអរសាទរវត្តមានសេវាកម្មដឹកជញ្ជូន Gokoo មកដល់កម្ពុជា ជាមួយនឹងការផ្តល់ជូនការបញ្ចុះតម្លៃដ៏មហាសាល ដើម្បីអបអរសាទរការបើកដំណើរការសេវាកម្មដឹកជញ្ជូន Gokoo នៅកម្ពុជា Gokoo បានរៀបចំកម្មវិធីបញ្ចុះតម្លៃ ដែលមានទំហំទឹកប្រាក់រាប់លានដុល្លារអាម៉េរិក។ យើងផ្តល់អាំងប៉ាវផ្តាច់មុខ សម្រាប់អ្នកប្រើប្រាស់ថ្មី។ ទន្ទឹមនឹងនេះ អ្នកប្រើប្រាស់ទាំងអស់ នឹងរីករាយជាមួយនឹងកម្មវិធីបញ្ចុះតម្លៃ និងការផ្សព្វផ្សាយផ្សេងៗ ដែលនឹងនាំមកនូវអាហារឆ្ងាញ់ៗ និងភាពភ្ញាក់ផ្អើលជាច្រើន បន្ថែមទៀត។ អាំងប៉ាវសម្រាប់តែអ្នកប្រើប្រាស់ថ្មី៖ Gokoo ផ្តល់អាំងប៉ាវដែលមានតម្លៃ ១៥ ដុល្លារអាម៉េរិក ដល់អ្នកប្រើប្រាស់នៅកម្ពុជា ដែលបានចុះឈ្មោះថ្មីគ្រប់ៗគ្នា ក្នុងគោលបំណងលើកទឹកចិត្តអ្នកប្រើប្រាស់កាន់តែច្រើន ឱ្យទទួលបាននូវបទពិសោធនៃសេវាកម្មដឹកជញ្ជូនដ៏ងាយស្រួល និងប្រកបដោយប្រសិទ្ធភាពខ្ពស់មួយនេះ។ ភាពភ្ញាក់ផ្អើលនៃអាំងប៉ាវប្រចាំថ្ងៃ៖ ដើម្បីបង្កើនសកម្មភាព និងការចូលរួមរបស់អ្នកប្រើប្រាស់ Gokoo នឹងចែកជូននូវអាំងប៉ាវជាមួយនឹងការបញ្ចុះតម្លៃពេញ ដល់អ្នកប្រើប្រាស់ដែលបានចូល ដោយធានាថា បទពិសោធទទួលទានអាហារប្រចាំថ្ងៃ ពោរពេញទៅដោយការរំពឹងទុក និងភាពរីករាយ។ តំបន់លក់ភ្លាមៗ និងតំបន់ផ្តល់ជូនពិសេស៖ អ្នកប្រើប្រាស់អាចរីករាយ ជាមួយអាហារឆ្ងាញ់ដែលមានតម្លៃទាបបំផុត ក្នុងពេលកំណត់ពិសេសណាមួយ ចាប់ពីអាហារសម្រន់បុរាណ រហូតដល់អាហារឆ្ងាញ់លំដាប់ខ្ពស់។ អ្វីក៏មានដែរ ដើម្បីបំពេញតាមរសជាតិ និងតម្រូវការផ្សេងៗ។ ការផ្តល់ជូន និងកម្មវិធីពិសេស ដែលធ្វើបច្ចុប្បន្នភាពជាទៀងទាត់បន្ថែមទៀត នឹងបន្ថែមនូវអារម្មណ៍ស្រស់ស្រាយឥតដែនកំណត់ សម្រាប់តុអាហាររបស់លោកអ្នក។ សេវាកម្មជីវិតសម្បូរបែប៖ លើសពីការដឹកជញ្ជូន អាជីវកម្ម Gokoo មិនមែនមានត្រឹមតែការដឹកជញ្ជូនម្ហូបអាហារនោះទេ។ នៅក្នុងប្រទេសថៃ យើងបានពង្រីកដោយជោគជ័យ ទៅក្នុងវិស័យសេវាកម្មជីវិតជាច្រើនដូចជា ទិដ្ឋាការ ទេសចរណ៍ អចលនទ្រព្យ និងការថែទាំសុខភាព ហើយបានក្លាយជាដៃគូផ្លូវការ ក្នុងវិស័យសេវាកម្មជីវិតផ្សេងៗ ដោយផ្តល់ឱ្យអ្នកប្រើប្រាស់នូវភាពងាយស្រួល ក្នុងជីវិតដ៏សម្បូរបែប។ បទពិសោធន៍ជោគជ័យនេះ ក៏នឹងត្រូវបានអនុវត្តនៅប្រទេសកម្ពុជាដែរ ដោយGokoo នឹងផ្តល់សេវាកម្មសម្បូរបែប និងងាយស្រួលដូចគ្នាដល់ប្រជាជនកម្ពុជា និងសហគមន៍ចិន ដើម្បីធានាថា រាល់តម្រូវការនីមួយៗត្រូវបានបំពេញ។ ទីពិសោធន៍នៃការរួមបញ្ចូលគ្នា រវាងភាពងាយស្រួលនៃទីតាំងជាក់ស្តែង និងតាមអនឡាញ៖ ផ្សារទំនើប Hao You Duo ក្រុងព្រះសីហនុ នៅក្រុងព្រះសីហនុ Gokoo បាននាំចូលនូវគម្រោងផ្សារទំនើប Hao You Duo ដ៏ជោគជ័យរបស់ខ្លួន ពីក្រៅប្រទេស។ ផ្សារទំនើបនេះ មិនត្រឹមតែផ្តល់នូវផលិតផលដ៏សម្បូរបែបប៉ុណ្ណោះទេ ថែមទាំងធានានូវតម្លៃអំណោយផលផងដែរ ដោយលក់រាយក្នុងតម្លៃបោះដុំ រួមមានផលិតផលប្រចាំថ្ងៃ ជាអាទិ៍ ភេសជ្ជៈគ្រប់តម្រូវការ និងអាហារសម្រន់ជាដើម ដើម្បីបំពេញតម្រូវការទិញទំនិញរបស់អតិថិជន។ ការបង្កើតផ្សារទំនើប Hao You Duo របស់ Gokoo មិនត្រឹមតែនាំមកនូវភាពងាយស្រួលដ៏អស្ចារ្យ ដល់អ្នករស់នៅក្នុងតំបន់ប៉ុណ្ណោះទេ ថែមទាំងផ្តល់នូវបទពិសោធន៍ទិញទំនិញតាមអនឡាញ និងនៅទីកន្លែងផ្ទាល់ដោយរលូន ដែលធ្វើឱ្យការទិញទំនិញកាន់តែលឿន និងកាន់តែងាយស្រួល។ វាបានធ្វើឱ្យផ្សារទំនើប Gokoo ក្លាយជាផ្នែកមួយដ៏សំខាន់ សម្រាប់ជីវិតប្រចាំថ្ងៃរបស់អ្នកក្រុងព្រះសីហនុ។ រួមគ្នាដើម្បីឈ្នះ និងកសាងអនាគតល្អប្រសើរទាំងអស់គ្នា ទន្ទឹមនឹងនេះ Gokoo ក៏នឹងខិតខំស្វែងរកឱកាសរួមសហប្រតិបត្តិការជាមួយធុរកិច្ចក្នុងស្រុក និងផ្តល់សេវាកម្មកាន់តែជិតស្និទ្ធ និងងាយស្រួលបន្ថែមទៀត ដោយឈរលើគោលការណ៍គោរព និងរួមបញ្ចូលនូវវប្បធម៌ក្នុងស្រុក។ ឧទាហរណ៍ យើងបានចូលរួមក្នុងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ជាមួយប្រព័ន្ធផ្សព្វផ្សាយពីរភាសាក្នុងស្រុក Tnaot ដោយបានឧបត្ថម្ភកម្មវិធី Tnaot Quiz វាមិនត្រឹមតែបង្កើននូវកេរ្តិ៍ឈ្មោះម៉ាកយីហោផលិតផលរបស់យើងប៉ុណ្ណោះទេ ថែមទាំងបានធ្វើឱ្យប្រសើរឡើងនូវការចូលរួម និងភាពស្មោះត្រង់របស់អ្នកប្រើប្រាស់ចំពោះម៉ាកយីហោផលិតផលផងដែរ។ តាមរយៈវិធានការទាំងនេះ Gokoo មិនត្រឹមតែស្វែងរកការអភិវឌ្ឍរយៈពេលវែង នៅក្នុងទីផ្សារកម្ពុជាប៉ុណ្ណោះទេ ថែមទាំងផ្តល់នូវភាពរួសរាយរាក់ទាក់ និងភាពសប្បុរសនៃម៉ាកយីហោរបស់ខ្លួន ជូនដល់អ្នកប្រើប្រាស់ទៀតផង ពង្រឹងបន្ថែមទៀត នូវឥទ្ធិពលសេវាកម្មជីវិតប្រចាំថ្ងៃ ដែលផ្តល់នូវភាពងាយស្រួលនៅក្នុងទីផ្សារអាស៊ីអាគ្នេយ៍។ Gokoo នឹងបន្តការច្នៃប្រឌិតនិងបង្កើនប្រសិទ្ធភាពសេវាកម្ម ដើម្បីបំពេញតម្រូវការរបស់សហគមន៍ចិននិងប្រជាជនក្នុងតំបន់។ Gokoo មិនមែនគ្រាន់តែជាសេវាកម្មដឹកជញ្ជូននោះទេ យើងជាដៃគូសេវាកម្មជីវិតដ៏សម្បូរបែបរបស់លោកអ្នក ដែលរស់នៅបរទេស។ ចូលរួមជាមួយ Gokoo ដើម្បីចាប់ផ្តើមទំព័រថ្មីដ៏ស្រស់ស្អាតនៅកម្ពុជាទាំងអស់គ្នា! ចុចដើម្បីទាញយកកម្មវិធី GOKOO https://t.ly/downloadgokoo Gokoo នៅកម្ពុជា គេហទំព័រផ្លូវការ៖ https://www.gokoo.com ហ្វេសប៊ុក៖ @gokoo.cambodia Instagram: @kh.gokoo (អត្ថបទពាណិជ្ជកម្ម) | Gokoo ដឹកនាំជីវិតដើម្បីនិន្នាការថ្មី ការចាប់ផ្តើមថ្មីក្នុងទីផ្សារកម្ពុជា ឆ្នាំ២០២៤ គឺជាឆ្នាំផ្លាស់ប្តូរវប្បធម៌កម្ពុជា-ចិន សហគមន៍វាសនារួមកម្ពុជា-ចិន គឺជានិន្នាការចៀសមិនរួចសម្រាប់ការបន្តសមាហរណកម្ម រវាងប្រជាជនកម្ពុជា និងចិន នាពេលអនាគត។ Gokoo ឆ្លងកាត់ការអភិវឌ្ឍជាច្រើនឆ្នាំ បានក្លាយជាថ្នាលសេវាកម្ម សម្រាប់ជីវភាពប្រចាំថ្ងៃរបស់ប្រជាជនចិនដ៏មានឥទ្ធិពល នៅក្នុងប្រទេសថៃ។ |
ទីភ្នាក់ងារគ្រប់គ្រងនិងបង្ការជំងឺកូរ៉េខាងត្បូង បានបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានថា ក្នុងចំណោមករណីឆ្លងទាំង១០៣០ករណីថ្មី អ្នកជំងឺ១០០២នាក់ជាករណីឆ្លងសហគមន៍។ បូកទាំងករណីឆ្លងថ្មីនេះ ករណីឆ្លងសរុបក្នុងប្រទេសនេះឡើងដល់ ៤២ ៧៦៦ករណី ជាមួយអ្នកស្លាប់ ៥៨០នាក់។ តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង Chung Sye-kyun បានអះអាងនៅថ្ងៃទី១២ ខែធ្នូថា ការបង្កើនការរឹតបណ្ដឹងលើវិធានការគម្លាតសុវត្ថិភាពទៅដល់កម្រិតខ្ពស់បំផុត នឹងមិនអាចចៀសផុតឡើយ ប្រសិនបើការឆ្លងរាលដាលនៅតែបន្ត។ បើកើតឡើងមែននោះ នេះនឹងក្លាយជាការបិទប្រទេសទីមួយសម្រាប់ប្រទេសអាស៊ីដែលមានសេដ្ឋកិច្ចលំដាប់លេខ៤នេះ។ កន្លងទៅ រដ្ឋាភិបាល កូរ៉េខាងត្បូង ត្រូវបានលើកសរសើរសម្រាប់ភាពជោគជ័យក្នុងការរាំងខ្ទប់ជំងឺកូវីដ-១៩ ដោយមិនបានអនុវត្តវិធានការបិទប្រទេស ពោលគឺប្រទេសនេះពឹងផ្អែកខ្លាំងលើការតាមរក អ្នកពាក់ព័ន្ធនឹងអ្នកជំងឺ ក៏ដូចជាធ្វើតេស្តទ្រង់ទ្រាយធំ ជាដើម។ ក្រោយកូរ៉េខាងត្បូង បានរាយការណ៍ករណីឆ្លងថ្មី ៩៥០ករណី កាលពីថ្ងៃទី ១២ ខែធ្នូ ប្រធានាធិបតី មូន ចេអ៊ីន បានដាក់ពង្រាយប៉ូលិស កងទ័ព និងបុគ្គលិកសុខាភិបាលរដ្ឋ ដើម្បីគ្រប់គ្រងការឆ្លងរាលដាល ដែលលោកចាត់ទុកថាជារឿងអាសន្ន។ រដ្ឋធានី សេអ៊ូល គឺស្ថិតនៅការរឹតត្បិតកម្រិត២,៥ ហើយការដំឡើងដល់កម្រិត ៣ ដែលខ្ពស់បំផុតគឺកម្រិត៥ នឹងតម្រូវឲ្យការរៀនសូត្ររៀបចំឡើងតាមប្រព័ន្ធអនឡាញ, អនុញ្ញាតឲ្យតែបុគ្គលិកចាំបាច់ប៉ុណ្ណោះធ្វើការនៅការិយាល័យ និងហាមឃាត់ការប្រមូលផ្ដុំមនុស្ស១០នាក់ឡើងទៅ៕ | កូរ៉េខាងត្បូង បានរាយការណ៍ករណីឆ្លងកូវីដ-១៩ថ្មី ១០៣០ករណី នៅថ្ងៃទី ១៣ ខែធ្នូ។ នេះជាករណីឆ្លងប្រចាំថ្ងៃខ្ពស់ពីរថ្ងៃជាប់គ្នាហើយ ខណៈប្រទេសអាស៊ីមួយនេះ ចាប់ផ្ដើមប្រយុទ្ធប្រឆាំងរលកឆ្លងទី៣នៃជំងឺកូវីដ-១៩។ |
សារព័ត៌មានវៀតណាម បានដកស្រង់សម្តីរបស់លោក Lương Thanh Ngh អនុប្រធាននៃគណៈកម្មាធិការទទួលបន្ទុកកិច្ចការវៀតណាមនៅក្រៅប្រទេស ទៅចុះផ្សាយថា ជនជាតិវៀតណាម មានប្រមាណ១,១សែននាក់ ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា ដោយភាគច្រើន គឺរស់នៅតាមដងទន្លេសាប។ យ៉ាងណាក៏ដោយ ផ្នែកខ្លះនៃសហគមន៍វៀតណាម មិនទាន់មានភាពច្បាស់លាស់ពីការទទួលបានភាពស្របច្បាប់ក្នុងប្រទេសកម្ពុជានៅឡើយទេ។ សារព័ត៌មាននេះ សរសេរពីសម្តីរបស់លោក Lương Thanh Ngh យ៉ាងដូច្នេះថា៖«ប៉ុន្មានឆ្នាំមកនេះ វៀតណាម-កម្ពុជា បានសហការគ្នា ដើម្បីបញ្ជាក់ពីឯកសារស្របច្បាប់ សម្រាប់ជនជាតិវៀតណាម ដែលរស់នៅក្នុងប្រទេសកម្ពុជា»។ លោក កែវ វណ្ណថន អគ្គនាយករងនៃអគ្គនាយករដ្ឋានអន្តោប្រវេសន៍ បកស្រាយថា នាពេលបច្ចុប្បន្ន កម្ពុជា ពុំទាន់មានតួលេខជាក់លាក់ពីជនបរទេសស្របច្បាប់និងមិនស្របច្បាប់ ដូចសារព័ត៌មានវៀតណាម ចុះផ្សាយនោះទេ។ លោក ប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទ យ៉ាងដូច្នេះថា៖«យើង កំពុងធ្វើជំរឿនថា ស្របច្បាប់ប៉ុន្មាន ហើយខុសច្បាប់ប៉ុន្មាន។ ឥឡូវ កិច្ចការហ្នឹង មិនទាន់ចប់ទេ ដូច្នេះ កុំទាន់អាលនិយាយរឿងហ្នឹង»។ មន្ត្រីជាន់ខ្ពស់ខាងអន្តោប្រវេសន៍រូបនេះ បញ្ជាក់ថា ការធ្វើជំរឿននេះ នឹងត្រូវបញ្ចប់នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ ហើយបន្ទាប់មក ទើបអាចដឹងអំពីចំនួនជនបរទេស ដែលស្របច្បាប់និងមិនស្រប់នៅកម្ពុជា។ លោក លើកឡើងថា ជនបរទេសសរុប មានប្រមាណ១,៨សែននាក់ ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា។ មន្ត្រីរដ្ឋាភិបាលខាងលើ បន្ថែមថា ជនបរទេសណា ដែលសមត្ថកិច្ចរកឃើញថា ប្រើប្រាស់ឯកសារខុសប្រក្រតី ដូចជា អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ និង លិខិតឆ្លងដែន ជាដើម នឹងត្រូវដកហូតមកវិញ ហើយនឹងត្រូវបណ្តេញចេញពីកម្ពុជា។ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ រដ្ឋាភិបាលកម្ពុជា បានផ្សព្វផ្សាយរបាយការណ៍ពីជនបរទេសនៅកម្ពុជា ដោយរបាយការណ៍នោះ បង្ហាញថា រដ្ឋាភិបាល បានដកហូតឯកសារមិនប្រក្រតីជាង៣ម៉ឺនឯកសារ ពីជនបរទេស ហើយឯកសារដែលត្រូវដកហូត ពីជនជាតិវៀតណាម មានច្រើនជាងគេ ដែលមានដល់ទៅ៩០ភាគរយ។ ចំណែក ជនបរទេសខុសច្បាប់ ដែលរដ្ឋាភិបាលបណ្ដេញ មានជាង៣ម៉ឺននាក់៕ អត្ថបទទាក់ទង រដ្ឋាភិបាល ដកហូតឯកសារមិនប្រក្រតីជាង៣ម៉ឺនក្បាលពីជនបរទេស និងបណ្ដេញជនខុសច្បាប់ជាង៣ពាន់នាក់ តើច្បាប់សញ្ជាតិថ្មី ពិតជាធ្វើឲ្យបរទេសងាយស្រួលជាងមុន ដើម្បីក្លាយជាពលរដ្ឋខ្មែរ? | ក្នុងចំណោមជនជាតិវៀតណាមទាំងអស់ ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា មានប្រមាណពី៧០ ទៅ ៨០ភាគរយឯណោះ ដែលត្រូវបានអាជ្ញាធរកម្ពុជា ទទួលស្គាល់និងផ្តល់ភាពស្របច្បាប់។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាមមួយឈ្មោះ Viet Nam News នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩។ |
«តំណាងឲ្យរដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ ខ្ញុំសូមអបអរសាទរដល់ប្រជាជនកម្ពុជាក្នុងខួបលើកទី ៦៥ នៃបុណ្យឯករាជ្យថ្ងៃ៩ខែ វិច្ឆកា»។ នេះជាសម្តីរបស់ប្រមុខការទូតអាមេរិកក្នុងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃ ៧ ខែវិច្ឆិកា។ ក្រៅពីអបអរសាទរថ្ងៃបុណ្យឯករាជ្យកម្ពុជា ប្រមុខការទូតអាមេរិក ប៉ុមប៉េអូ បានកត់សម្គាល់ផងដែរពីមិត្តភាពរឹងមាំរវាងប្រជាជនកម្ពុជា និងអាមេរិកដែលនាំប្រយោជន៍ច្រើនដល់ប្រទេសទាំងពីរនោះ។ ទាក់ទិននឹងចំណុចនេះ លោក ប៉ុមប៉េអូ បានលើកឡើងថា រៀងរាល់ឆ្នាំ ភ្ញៀវទេសចរអាមេរិកយ៉ាងតិច ១៧ ម៉ឺននាក់បន្តមកស្គាល់សម្រស់ និងប្រវត្តិសាស្ត្ររបស់កម្ពុជាតាមរយៈដំណើរកម្សាន្តរបស់ពួកគេ។ លើសពីនេះទៀត លោកក៏បានកោតសរសើរពីការរួមចំណែកយ៉ាងក្រាស់ក្រែលរបស់សហគមន៍ប្រជាជនអាមេរិកដើមកំណើតកម្ពុជាក្នុងសង្គមអាមេរិក។ ប្រមុខការទូតអាមេរិករូបនេះបន្ថែមថា អាមេរិកក៏ចែករម្លែកក្តីសង្ឃឹមរបស់ខ្លួនជាមួយកម្ពុជាចំពោះការអភិវឌ្ឍទៅមុខនៃសង្គមមួយដែលមានសេរីភាព ប្រធិបតេយ្យ យុត្តិធម៌ និងវិបុលភាពផងដែរ។ កម្ពុជាទទួលបានឯករាជ្យទាំងស្រុងពីម្ចាស់អាណានិគមបារាំងថ្ងៃ ៩ ខែវិច្ឆិកាក្នុងឆ្នាំ ១៩៥៣ ក្រោយស្ថិតក្រោមការគ្រប់គ្រងរបស់បារាំងអស់ ៩០ឆ្នាំ។ សូមបញ្ជាក់ថា កម្ពុជា និងសហរដ្ឋអាមេរិកបានបង្កើតទំនាក់ទំនងការទូតរួមគ្នាតាំងពីឆ្នាំ ១៩៥០ មកម្ល៉េះ។ ចាប់ពីការបោះឆ្នោតឆ្នាំ ១៩៩៣ មកទំនាក់ទំនងរវាងប្រជាជាតិទាំងពីរមានការរីកចម្រើនគួរឲ្យកត់សម្គាល់ជាពិសេសចំណងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន៕ | រដ្ឋមន្ត្រីការបរទេសលោក ម៉ៃ ប៉ុមប៉េអូ បានអបអរសាទរប្រជាជនកម្ពុជាក្នុងការឱកាសនៃការរៀបចំខួបលើកទី ៦៥ នៃបុណ្យឯករាជ្យជាតិថ្ងៃ ៩ ខែវិច្ឆិកា។ |
ក្នុងវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF) លើកទី៣០ ដែលត្រូវបានរៀបចំឡើងនៅទីក្រុងបាងកក ប្រទេសថៃ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែតុលា ឆ្នាំ២០២២ សម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា បានអំពាវនាវឲ្យមានការគោរពតាមច្បាប់អន្តរជាតិ ពិសេសធម្មនុញ្ញអង្គការសហប្រជាជាតិ ដើម្បីលើកកម្ពស់ប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស។ ការអំពាវនាវរបស់ប្រធានរដ្ឋសភាកម្ពុជា ដោយសារសម្តេច សង្កេតឃើញពិភពលោក កំពុងប្រឈមបញ្ហាជាច្រើន ដូចជា ភាពតានតឹងនៃភូមិសាស្រ្តនយោបាយ ការធ្លាក់ចុះនៃសេដ្ឋកិច្ចសាកល ការគំរាមកំហែងផ្នែកសន្តិសុខ និងសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន ជាដើម។ សម្តេច ក៏បានលើកឡើងដែរថា ក្នុងតំបន់អាស៊ាន វិបត្តិនយោបាយនៅមីយ៉ាន់ម៉ា នៅតែជាបញ្ហាសំាញ៉ាំ និងមិនងាយរលត់នោះទេ។ «វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី៣០ គឺជាកិច្ចប្រជុំដ៏មានសារសំខាន់ ដែលរួមចំណែកបន្ថែមទៀតដល់ការថែរក្សាសុខសន្តិភាព ស្ថិរភាព វឌ្ឍនភាព និងវិបុលភាព សម្រាប់ប្រជាពលរដ្ឋទាំងក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ទាំងក្នុងពិភពលោក»។ នេះជាប្រសាសន៍របស់សម្តេច ហេង សំរិន ដែលត្រូវបានស្រង់យកទៅសរសេរលើគេហទំព័ររបស់រដ្ឋសភាកម្ពុជា។ សម្តេច បន្តថា ការស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិកូវីដ-១៩ គឺជាការងារដ៏ចាំបាច់ និងអាទិភាពបំផុត ហើយវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ត្រូវប្តេជ្ញារួមគ្នាដើម្បីសម្រេចឲ្យបាននូវការស្តារឡើងវិញនេះ តាមរយៈការលើកកម្ពស់ផ្នែកឌីជីថល ហិរញ្ញវត្ថុ កិច្ចគាំពារសង្គម និងសមភាពយេនឌ័រ។ គួរដឹងថា វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក គឺជាវេទិកាសភាធំមួយនៅក្នុងតំបន់ ដែលត្រូវបានបង្កើតឡើងក្នុងគោលបំណងប្រមូលផ្តុំសភាក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងជួបប្រជុំគ្នាជាប្រចំាឆ្នាំ ដើម្បីដោះស្រាយបញ្ហារួម។ កិច្ចប្រជុំសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី៣០ ដែលថៃធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២២នេះ គឺផ្តោតលើការលើកកម្ពស់សន្តិសុខក្នុងតំបន់ ការពង្រឹងសន្តិសុខផ្នែកព័ត៌មានវិទ្យានៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ការស្តារការងើបឡើងវិញ ក្រោយវិបត្តិកូវីដ-១៩ ដើម្បីលើកកម្ពស់ប្រជាធិបតេយ្យ សន្តិភាព និងសន្តិសុខ៕ | ដោយ៖ ទេពញាណ |
បើតាមសេចក្តីសម្រេចរបស់សម្តេច ហ៊ុន សែន ចុះហត្ថលេខា នៅថ្ងៃទី៧មិថុនា ការបង្កើតគណៈកម្មការអន្តរក្រសួង ដែលមានលោក ស៊ុន ចាន់ថុលជាប្រធាន គឺដើម្បីដឹកនាំការពិនិត្យ និងផ្តល់យោបល់អំពីនីតិវិធី ក្របខណ្ឌគតិយុត្ត និងវាយតម្លៃប្រសិទ្ធភាពសេដ្ឋកិច្ច រួមទាំងការស្នើទម្រង់នៃការវិនិយោគលើគម្រោងផ្លូវនាវាចរណ៍«ព្រែកជីកហ្វូណនតេជោ» ដែលតភា្ជប់ពីព្រែកតាកែវនៃដៃទន្លេមេគង្គ ទៅសមុទ្រកែប។ លើសពីនេះ គណៈកម្មការអន្តរក្រសួងត្រូវជំរុញដំណើរការអនុវត្តគម្រោងវិនិយោគឱ្យបានច្បាស់លាស់ និងស៊ីជម្រៅលើគ្រប់ទិដ្ឋភាព។ ជាពិសេស គឺស្វែងរកដៃគូវិនិយោគ ដើម្បីអនុវត្តគម្រោងផ្លូវនាវាចរណ៍ «ព្រែកជីកហ្វូណនតេជោ» ឱ្យមានគុណភាព និងប្រសិទ្ធភាព ព្រមទាំងពិនិត្យ វាយតម្លៃ និងចរចាលើកិច្ចព្រមព្រៀងវិនិយោគលើគម្រោងនេះ។ គណៈកម្មការអន្តរជាតិ ត្រូវជំរុញយ៉ាងណាឱ្យដំណើរការអនុវត្តគម្រោងផ្លូវនាវាចរណ៍«ព្រែកជីកហ្វូណនតេជោ» បានសម្រេចជាស្ថាពរ ដើម្បីរួមចំណែកពន្លឿនការអភិវឌ្ឍវិស័យដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវសមុទ្ររបស់កម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព ធ្វើឱ្យថ្លៃដឹកជញ្ជូនចុះទាប និងធានាចីរភាពនៃកំណើនសេដ្ឋកិច្ចជាតិ។ សូមជម្រាបថា គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់(គម្រោងព្រែកជីកហ្វូណនតេជោ) ត្រូវបានរដ្ឋាភិបាលអនុម័តនៅព្រឹកថ្ងៃទី១៩ឧសភា ឆ្នាំ២០២៣។ គម្រោងដឹកជញ្ជូនទំនិញ និងអ្នកទេសចរតាមផ្លូវទឹករបស់កម្ពុជាដែលមានលក្ខណៈតភ្ជាប់ប្រព័ន្ធទន្លេ និងផ្លូវសមុទ្រ នេះ គឺត្រូវការទុនវិនិយោគប្រមាណ១ ៧០០លានដុល្លារអាម៉េរិក និងប្រើការសាងសង់ក្នុងរយៈពេល៤ឆ្នាំ។ អត្ថបទទាក់ទង គម្រោងព្រែកជីកហ្វូណនតេជោតម្លៃ ១ ៧០០លានដុល្លារ ត្រូវបានរដ្ឋាភិបាលអនុម័ត ការរៀបចំគម្រោងផ្លូវនាវាចរណ៍នេះឡើង គឺដើម្បីពង្រីកវិសាលភាពនៃការប្រើប្រាស់សក្ដានុពលលើការដឹកជញ្ជូនតាមផ្លូវទឹក។ ការអនុវត្តគម្រោងនេះ គឺសំដៅលើការចូលរួមលើកកម្ពស់សកម្មភាពសេដ្ឋកិច្ច-សង្គម ឱ្យកាន់តែមានការរីកចម្រើនឈានទៅមួយកម្រិតថែមទៀត និងផ្ដល់ជាដំណោះស្រាយសមស្របលើបញ្ហាប្រឈម និងឧបសគ្គនានានៃវិស័យដឹកជញ្ជូនតាមផ្លូវទឹក ដែលយើងបាននិងកំពុងតែជួបប្រទះនាពេលបច្ចុប្បន្ន៕ | ប្រមុខរដ្ឋាភិបាលសម្តេច ហ៊ុន សែន សម្រចឱ្យលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ធ្វើជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីដំណើរការអនុវត្តនាវាចរណ៍«ព្រែកជីកហ្វូណនតេជោ» តម្លៃ១ ៧០០លានដុល្លារអាម៉េរិក។ ក្រុមការងារនេះ មានលោក ស៊ុន ចាន់ថុល ប្រធាន, លោក សុខចិន្តាសោភា ដែលជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍(CDC) និងលោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាអនុប្រធាន។ |
សម្រាប់លោកអ្នកដែលកំពុងសន្សំប្រាក់ដើម្បីទិញរថយន្ត ឬកំពុងស្វែងរកសេវាបង់រំលស់ដែលមានភាពងាយស្រួល និងមានការប្រាក់សមរម្យ អិលអូអិលស៊ី (LOLC) មានចម្លើយដ៏ល្អបំផុតសម្រាប់លោកអ្នក៖! ១. អត្រាការប្រាក់ទាបសមរម្យ៖ អិលអូអិលស៊ី (LOLC) ផ្តល់ជូននូវអត្រាការប្រាក់ទាបសមរម្យបំផុត ហើយការប្រាក់នោះទៀតសោតគឺជាប្រភេទការប្រាក់ថយ (Effective Rate)។ ២. ទឹកប្រាក់ចូលរួមទាប៖ លោកអ្នកមិនចាំបាច់មានប្រាក់ចូលរួមច្រើនទើបអាចទិញរថយន្តបានទេ ដោយមានត្រឹមតែ ១៥% នៃតម្លៃរថយន្តសរុប នោះគឺលោកអ្នកអាចទិញរថយន្តក្នុងក្តីស្រមៃបានយ៉ាងងាយស្រួល។ ៣. រយៈពេលកម្ចីវែង៖ លោកអ្នកអាចជ្រើសរើសរយៈពេលកម្ចីដែលមានភាពស័ក្តិសមបំផុតជាមួយលំហូរសាច់ប្រាក់របស់លោកអ្នកជាមួយនឹងការផ្តល់ជូនវែងរហូតដល់ ៥ឆ្នាំ។ ៤. ដំណើរការអនុម័តរហ័ស៖ ត្បិតពេលវេលារបស់លោកអ្នកមានតម្លៃ ដូចនេះរាល់ការអនុម័តប្រាក់កម្ចីរបស់ អិលអូអិលស៊ី (LOLC) គឺមានភាពរហ័ស និងងាយស្រួលបំផុត។ សេវាបង់រំលស់រថយន្ត អិលអូអិលស៊ី ជាជម្រើសទីមួយសម្រាប់បំពេញតម្រូវការដ៏ចាំបាច់មួយនេះ។ លោកអ្នកមិនចាំបាច់មានប្រាក់គ្រប់ទើបអាចទិញរថយន្តបានទេ មានត្រឹម15% អាចទិញរថយន្តក្នុងក្តីស្រមៃបានឆាប់រហ័សបំផុតជាមួយអត្រាប្រាក់ដ៏សមរម្យ ហើយលោកអ្នកអាចធ្វើការបង់សងជាប្រចាំខែក្នុងចំនួនសមរម្យ ហើយនៅចុងបញ្ចប់នៃកិច្ចសន្យា លោកអ្នកនឹងក្លាយជាម្ចាស់កម្មសិទ្ធិស្របច្បាប់។ ដើម្បីស្នើសុំសេវាបង់រំលស់នៅ អិលអូអិលស៊ី (ខេមបូឌាLOLC) លោកអ្នកអាចទាក់ទងទៅការិយាល័យសាខាណាមួយរបស់ អិលអូអិលស៊ី (ខេមបូឌា) ទូទាំងប្រទេសដែលនៅជិតលោកអ្នកបំផុត នៅរៀងរាល់ថ្ងៃចន្ទ ដល់ សុក្រ ចាប់ពីម៉ោង ៨:០០ ព្រឹក ដល់ ៤:០០ ល្ងាច ឬ ទាក់ទងទៅកាន់ផ្នែកទំនាក់ទំនងអតិថិជន នៅរៀងរាល់ថ្ងៃចន្ទ ដល់ អាទិត្យ ចាប់ពីម៉ោង ៦:០០ ព្រឹក ដល់ ១០:០០ យប់ តាមរយៈ៖ ទូរស័ព្ទ លេខ៖០២៣ ៩៩១ ៩៩១។ អ៊ីមែល ៖ i[email protected] គេហទំព័រ ៖ www.lolc.com.kh អំពី អិលអូអិលស៊ី ក្នុងនាមជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេក្នុងប្រទេសកម្ពុជា អិលអូអិលស៊ី (LOLC) មានកិត្តិនាមក្នុងការផ្ដល់ដំណោះស្រាយហិរញ្ញវត្ថុដែលឆ្លើយតបទៅនឹងតម្រូវការក្រុមគ្រួសារ សហគ្រិន និងអតិថិជនកម្ពុជា ដែលចង់ស្វែងរកឱកាសសេដ្ឋកិច្ចដើម្បីផ្លាស់ប្ដូរគុណភាពជីវិត។ នៅក្នុងឆ្នាំ ១៩៩៤ អិលអូអិលស៊ី (LOLC) ត្រូវបានបង្កើតឡើងជាគម្រោងឥណទាន ដោយអង្គការមិនស្វែងរកប្រាក់ចំណេញ (Catholic Relief Service) ហើយក្រោយមកក៏បានក្លាយទៅជាធនាគារភូមិក្នុងឆ្នាំ២០០២។ នៅក្នុងឆ្នាំ ២០០៣ ធនាគារជាតិនៃកម្ពុជា បានផ្ដល់អាជ្ញាប័ណ្ណឱ្យធនាគារភូមិ ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ នៅក្នុងឆ្នាំ ២០១៥ ធនាគារភូមិ បានផ្លាស់ប្ដូរឈ្មោះមកជា អិលអូអិលស៊ី (LOLC) ហើយស្របពេលជាមួយគ្នានោះ ក៏ទទួលបានអាជ្ញាប័ណ្ណប្រកបអាជីវកម្មទទួលប្រាក់បញ្ញើ ពីធនាគារជាតិនៃកម្ពុជាផងដែរ។ នាពេលបច្ចុប្បន្ននេះ អិលអូអិលស៊ី (LOLC) កំពុងស្ថិតក្រោមការគ្រប់គ្រងដោយក្រុមហ៊ុន LOLC Asia Private Limited (នៅក្នុងប្រទេសសិង្ហបុរី) និងក្រុមហ៊ុន TPC-ESOP Co, Ltd. ៕។ (អត្ថបទពាណិជ្ជកម្ម) | រថយន្តគឺជាមធ្យោបាយធ្វើដំណើរដ៏ចាំបាច់ សំខាន់នានិងពេញនិយមមួយក្នុងសម័យកាលបច្ចុប្បន្ន សម្រាប់ដែលអាចបំពេញតម្រូវការទៅតាមមុខងារជាច្រើនដូចជា ប្រើប្រាស់ធ្វើជាមធ្យោបាយធ្វើដំណើរទៅបំពេញការងារ សម្រាប់គាំទ្រការសម្រាប់ប្រកបអាជីវកម្ម និងនិងសម្រាប់ដំណើរកំសាន្តផ្សេងៗ ជាពិសេសជាមួយក្រុមគ្រួសារជាទីស្រលាញ់រក្សាឱ្យប្រកបដោយសេចក្តីសុខសុវត្ថិភាពមនុស្សជាទីស្រលាញ់។ |
មហោស្រពអក្សរសិល្ប៍ខ្មែរ ធ្វើឡើងរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧។ ក្នុងមហោស្រពនេះមានកម្មវិធីសំខាន់ៗមួយចំនួន រួមមាន វេទិកាពិភាក្សាអំពី កំណាព្យខ្មែរទំនើបនិយម វេទិកា អណិកជនខ្មែរ និងអក្សរសិល្ប៍ សិក្ខាសាលានិពន្ធបែបច្នៃប្រឌិត ការសម្តែងសិល្បៈ ពិព័ណ៍សៀវភៅ និងការអាន ហើយអ្វីដែលពិសេសទៀតនោះ គឺការចាក់បញ្ចាំងភាពយន្តឯកសារ រឿង ផ្នូររបស់ ឃុន ស្រ៊ុន ដែលជាកវីម្នាក់ ដែលបានស្លាប់នៅគុកទួលស្លែង ក្នុងរបបខ្មែរក្រហម។ ដើម្បីជ្រាបឱ្យកាន់តែច្បាស់ ជុំវិញការរៀបចំមហោស្រពអក្សរសិល្ប៍ខ្មែរជាលើកដំបូងនៅ ខេត្តសៀមរាប សូមស្តាប់បទសម្ភាសរវាងអ្នកសារព័ត៌មានអេឡិកត្រូនិកថ្មីៗ ជាមួយលោក យ៉េង ឈាងលី សមាជិកអ្នករៀបចំកម្មវិធីនេះដូចតទៅ៖ | សៀមរាប៖ មហោស្រពអក្សរសិល្ប៍ខ្មែរលើកដំបូង ត្រូវបានរៀបចំធ្វើនៅក្នុងវត្តដំណាក់ ខេត្តសៀមរាប។ ក្រុមអ្នកនិពន្ធជាង ៣០នាក់ បានរួមគ្នាបង្កើតកម្មវិធីមហោស្រពនេះឡើង ក្នុងបំណងដើម្បីលើកកម្ពស់វិស័យអក្សរសិល្ប៍។ |
ភ្លើងឆេះព្រៃនៅឥណ្ឌូណេស៊ី ដែលបង្កឲ្យមានអ័ព្ទ និងផ្សែងយ៉ាងក្រាស់ នៅតាមបណ្តាប្រទេសមួយចំនួន ក្នុងតំបន់អាស៊ីអាគ្នេយ៍ បានបញ្ចេញឧស្ម័នកាបូនិករហូតដល់ ៧០៩ លានតោន បើគិតត្រឹមថ្ងៃទី១៥ ខែ វិច្ឆិកា។ បរិមាណមួយនេះ គឺស្មើទៅនឹងការបញ្ចេញឧស្ម័នកាបូនិករបស់ប្រទេសកាណាដាប្រចាំឆ្នាំ។ កម្រិតបញ្ចេញឧស្ម័នកាបូនិកនៃភ្លើងឆេះព្រៃអាម៉ាហ្សូនក្នុងឆ្នាំ ២០១៩វិញ គឺមានត្រឹមតែ ៥៧៩លានតោនតែប៉ុណ្ណោះ។ ពោលគឺ ការឆេះព្រៃនៅឥណ្ឌូណេស៊ី បានបញ្ចេញឧស្ម័នកាបូនិកច្រើនជាងភ្លើងឆេះព្រៃនៅអាម៉ាហ្សូន រហូតដល់ទៅ២២ភាគរយឯណោះ។ នេះបើផ្អែកទៅតាម កម្មវិធី Copernicus Atmosphere Monitoring Service របស់គណៈកម្មការអឺរ៉ុប។ ពាក់ព័ន្ធទៅនឹងបញ្ហានេះ ភ្លើងឆេះព្រៃមួយចំនួនធំនៅក្នុងប្រទេសឥណ្ឌូណេស៊ី គឺកើតចេញពីការដុតព្រៃ ដើម្បីយកដីដាំដំណាំ ហើយវាបានបង្កឲ្យមានភ្លើងឆេះព្រៃកាន់តែធ្ងន់ធ្ងរ។ មិនត្រឹមតែកើតចេញពីសកម្មភាពរបស់មនុស្សប៉ុណ្ណោះទេ ប៉ុន្តែវាក៏កើតចេញពីបាតុភូតធម្មជាតិផងដែរ។ ជាក់ស្តែង បាតុភូត El Nino បានបង្កឲ្យឥណ្ឌូណេស៊ី ខ្វះទឹកភ្លៀង ក្តៅខ្លាំង និងខ្វះទឹកប្រើប្រាស់ជាដើម។ ទន្ទឹមនេះ ផ្សែង ដែលកើតចេញពីភ្លើងឆេះព្រៃ ក៏បានបង្កឲ្យប៉ះពាល់ប្រព័ន្ធផ្លូវដង្ហើមរបស់ប្រជាជនជាច្រើនពាន់នាក់។ យ៉ាងណាក៏ដោយ កម្មវិធីCopernicus ក៏បានប្រាប់ពីបញ្ហាពិបាកផងដែរ ក្នុងវាយតម្លៃដោយផ្ទាល់រវាងភ្លើងឆេះព្រៃនៅឥណ្ឌូណេស៊ី និង ព្រៃអាម៉ាហ្សូន ដោយសារស្ថានភាពនៅក្នុងតំបន់ទាំងពីរ និងប្រភេទប្រេងរបស់រុក្ខជាតិ។ សូមបញ្ជាក់ថា នៅក្នុងឆ្នាំ២០១៥ ភ្លើងឆេះព្រៃនៅក្នុងប្រទេសឥណ្ឌូណេស៊ី គឺជាករណីដ៏អាក្រក់បំផុត។ កាលនោះភ្លើងឆេះព្រៃ បានបញ្ចេញឧស្ម័នកាបូនិករហូតដល់ទៅជាង១ពាន់លានតោន។ ចំណែករដ្ឋាភិបាលឥណ្ឌូណេស៊ី បានប្រមាណថា ភ្លើងឆេះព្រៃគឺមានទំហំ ២,៦លានហិចតា និងខាតបង់សេដ្ឋកិច្ចជាតិប្រមាណជា ១៦ពាន់លានដុល្លារ៕ | ភ្លើងឆេះព្រៃនៅឥណ្ឌូណេស៊ី បានបញ្ចេញឧស្ម័នកាបូនិកច្រើនជាង ភ្លើងឆេះព្រៃអាម៉ាហ្សូនរហូតដល់ទៅ ២២ភាគរយ នៅក្នុងឆ្នាំ២០១៩។ នេះបើតាមការចុះផ្សាយរបាយការណ៍របស់កម្មវិធីតាមដានរបសអឺរ៉ុបដែលផ្សាយដោយសារព័ត៌មាន Bloomberg នៅថ្ងៃទី២៦ ខែវិច្ឆិកា។ |
ថ្លែងក្នុងពិធីប្រកួតបាល់បោះលើរទះប៉ារ៉ាហ្គេម លោក ហង់ ជួន ណារ៉ុន បានបញ្ជាក់ថា យុវជន ដែលមានពិការភាព អាចជ្រើសរើសប្រភេទកីឡាណាមួយ ដែលសមស្របទៅតាមលទ្ធភាពរបស់ខ្លួន ដើម្បីឈានទៅអភិវឌ្ឍន៍សមត្ថភាព ។ តាមរយៈកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ រដ្ឋមន្រ្តីអប់រំរូបនេះ បានពន្យល់ថា៖«យុវជន ដែលមានពិការភាព គឺគាត់អាចចាប់ផ្ដើមលេងកីឡា ហើយក៏ជាឱកាសមួយ ដើម្បីឱ្យគាត់អាចអភិវឌ្ឍន៍ខ្លួនឯង ក្លាយទៅជាអ្នកឯករាជ្យ ក្លាយទៅជាអ្នកកីឡាអាជីព ហើយអាចឱ្យគាត់រស់នៅ ក្នុងសង្គមដោយទទួលបាននូវការគោរព ការរាប់អាន ។ ហើយនៅពេលពួកគាត់លេងល្បីទៀត គាត់ក៏ក្លាយទៅជាតារានៅក្នុងសង្គមផងដែរ»។ បើតាមលោក ណារ៉ុន វិស័យកីឡាអាចបណ្ដុះយុវជនពិការភាព ឱ្យក្លាយទៅមនុស្សមានសក្ដានុពល និងមានកិត្តិយស កេរ្តិ៍ឈ្មោះល្បីល្បាញ។ កន្លងមកក្រសួងអប់រំ ក៏បានរៀបចំកន្លែងលេងកីឡា នៅតាមទីធ្លាសាលារៀននានា សម្រាប់សិស្សានុសិស្ស យុវជន និងអ្នកមានពិការភាព ចូលរួមលេង និងប្រកួត ដើម្បីលើកកម្ពស់វិស័យកីឡា នៅកម្ពុជា។ នេះបើតាមរដ្ឋមន្រ្តីអប់រំ៕ | វិស័យកីឡា នឹងធ្វើឲ្យជនមានពិការភាព ក្លាយជាបុគ្គលល្បីឈ្មោះ និងទទួលបានការគោរព ពីប្រជាជនគ្រប់រូប។ នេះជាការលើកឡើងរបស់លោក ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ដែលលើកទឹកចិត្តឱ្យយុវជន ជាពិសេសជនមានពិការភាព ចូលរួមលេងកីឡាឱ្យបានច្រើន។ |
កិច្ចសន្យាពាណិជ្ជកម្មសម្រាប់គម្រោងជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ ត្រូវបានចុះហត្ថលេខាដោយរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្ដិ និងលោក Chen Xiaojia ប្រធានក្រុមហ៊ុន CITIC Construction Co,. Ltd ក្រោមអធិបតីលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២០ខែមិថុនានេះ។ ប្រសាសន៍លោក ស៊ាង ថៃ ជុំវិញគម្រោងសាងសង់ឃ្លាំងស្តុក-ឡសម្ងួតដែលផ្ដល់កម្ចីដោយចិន៖ តាមរយៈកិច្ចសន្យានេះ ក្រុមហ៊ុន Citic និងក្រុមហ៊ុន Green Trade ដែលចំណុះក្រសួងពាណិជ្ជកម្ម នឹងសាងសង់ឃ្លាំងស្តុកស្រូវ-អង្ករ ចំនួន១២កន្លែង ដែលមានសមត្ថភាពស្តុកសរុប ៨២៧ ០០០ តោន និងឡសម្ងួតចំនួន១០កន្លែង ក្នុងសមត្ថភាពសម្ងួត ១៣០០០តោនក្នុងមួយថ្ងៃ នៅខេត្តពោធិ៍សាត់ បាត់ដំបង តាកែវ បន្ទាយមានជ័យ សៀមរាប កំពង់ធំ កំពង់ចាម ព្រៃវែង កណ្ដាល កំពង់ស្ពឺ និងខេត្តព្រះសីហនុ។ គម្រោងនេះស្ថិតក្រោមក្របខណ្ឌឥណទានសម្បទានពីប្រទេសចិន ដោយកាលពីឆ្នាំ២០១៥ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានដាក់សំណើខ្ចីថវិកាពីរដ្ឋាភិបាលចិនចំនួន ៣០០លានដុល្លារ សម្រាប់គម្រោងសង់ឃ្លាំង និងឡសម្ងួតនៅកម្ពុជា។ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ស៊ាង ថៃ បានឲ្យដឹងថា បន្ទាប់ពីចុះកិច្ចសន្យានេះហើយ ការសាងសង់នឹងត្រូវចាប់ផ្ដើមនៅដើមឆ្នាំ២០២០ ហើយគ្រោងបញ្ចប់ក្នុងរយៈពេល២ឆ្នាំ ដើម្បីឈានដល់ដាក់ឲ្យដំណើរការហេដ្ឋារចនាសម្ព័ន្ធទាំងនេះ។ លោកថ្លែងដូច្នេះថា៖«យើងចុះហត្ថលេខាថ្ងៃនេះ អាចនឹងចាប់ផ្ដើមសាងសង់នៅដើមឆ្នាំក្រោយ ហើយរយៈពេលសាងសង់គឺអាស្រ័យតាមសភាពការណ៍ដែរ មិនមែនចាប់ផ្ដើមភ្លាម ១២កន្លែងនោះទេ តែរយៈពេលបញ្ចប់សាងសង់ទាំងអស់ប្រហែល២ឆ្នាំ បើគ្មានបញ្ហាអ្វីមករាំងស្ទះនោះទេ»។ លោក ស៊ាង ថៃ អះអាងថា គម្រោងបង្កើតឃ្លាំងស្តុក និងឡសម្ងួតស្រូវទាំងនេះ នឹងជួយវិស័យស្រូវអង្ករកម្ពុជា ពិសេសបញ្ហាដែលកសិករលក់ស្រូវបានថោក។ លោកលើកឡើងដូចនេះថា៖«សព្វថ្ងៃនេះ ពេលយើងចាប់ផ្ដើមប្រមូលផល តម្លៃស្រូវច្រើនតែធ្លាក់ចុះ ព្រោះទាំងអស់គ្នាបង្ខំលក់ តែពេលមានឃ្លាំងទាំងនេះ អ្នកដាំដុះអាចរក្សាកសិផលសិន ចាំតម្លៃសមរម្យចាំលក់»។ មិនត្រឹមតែកសិករនោះទេ តែសហគ្រាសរោងម៉ាស៊ីនកិនស្រូវ ក៏នឹងទទួលបានផលផងដែរ។ លោក ស៊ាង ថៃ ប្រាប់ដូច្នេះថា៖«អ្នកខ្លះមកទិញយើង គេរកបរិមាណមួយដែលយើងអាចចុះកិច្ចសន្យាលក់ឲ្យគេច្រើនតោន តែដល់ក្នុងដៃយើងអត់មាន អ៊ីចឹងវាអត់លះ ហើយបើរកឲ្យគេអត់បាន គឺខុសកិច្ចសន្យាទៅទៀត តែដល់ពេលយើងមានឃ្លាំងមានឡសម្ងួត យើងអាចដឹងក្នុងដៃយើងមានប៉ុន្មាន ហើយអាចនិយាយជាមួយគេបាន»។ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម មិនទាន់អាចបញ្ជាក់បានទេថា តើនៅពេលសាងសង់ឃ្លាំងស្តុកទាំងនោះរួច ស្ថាប័ន ឬក្រុមហ៊ុនណាដែលជាអ្នកគ្រប់គ្រងប្រតិបត្តិការនោះទេ ដោយលោកបញ្ជាក់ថានឹងមានការពិភាក្សារឿងនេះលម្អិតទៀត។ បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គម្រោងជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ ត្រូវបានរៀបចំឡើងដើម្បីជួយដល់កសិករ ពាណិជ្ជករ និងក្រុមហ៊ុននាំចេញអង្ករ ព្រមទាំងរួមចំណែកគាំទ្រយុទ្ធសាស្រ្តរបស់រដ្ឋាភិបាលក្នុងការជំរុញការនាំចេញអង្ករយ៉ាងតិច ១លានតោនក្នុងមួយឆ្នាំ តាមរយៈការសាងសង់ឃ្លាំងស្តុក ឡសម្ងួត នៅតាមទីតាំងយុទ្ធសាស្រ្ត និងការដាក់ឲ្យអនុវត្តយន្តការយកស្រូវអង្ករ ស្តុកក្នុងឃ្លាំងជាវត្ថុបញ្ចាំសម្រាប់ខ្ចីប្រាក់ពីធនាគារ។ ការផ្ដល់ឥណទានដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ធស្រូវអង្ករនៅកម្ពុជានៅពេលនេះ ក៏ស្របពេលដែលរដ្ឋាភិបាលចិនបានដំឡើងកូតាទិញអង្ករពីកម្ពុជាជាបន្តបន្ទាប់។ ចុងក្រោយនេះចិនព្រមបើកឲ្យកម្ពុជានាំអង្ករទៅទីផ្សារខ្លួន ៤០ម៉ឺនតោន ចាប់ពីខែសីហាឆ្នាំ២០១៩ ដល់ចុងឆ្នាំ២០២០ ។ គួរបញ្ជាក់ថា ក្រៅពីគម្រោងសាងសង់ឃ្លាំងស្តុកចំនួន១១ខេត្តខាងលើនេះ កម្ពុជាមានឃ្លាំងស្តុកដែលសម្រាប់បម្រើឲ្យការនាំចេញអង្ករធំៗ នៅខេត្តចំនួន៤។ ក្នុងនោះខេត្តបាត់ដំបងធំជាងគេ ដែលអាចស្តុកដល់ ២០ម៉ឺនតោន ហើយក្រៅពីនោះនៅខេត្តកំពង់ធំ ព្រៃវែង តាកែវ អាចស្តុក៥ម៉ឺនតោនក្នុងមួយកន្លែង។ ហើយនេះជាគម្រោងដែលត្រូវបានទម្លាក់ឥណទានដោយរដ្ឋាភិបាលប្រមាណ ៣០លានដុល្លារ។ ក្រៅពីឃ្លាំងស្តុក រដ្ឋាភិបាលបានព្យាយាមដោះស្រាយបញ្ហាស្រូវរបស់កសិករធ្លាក់ថ្លៃ ដោយបានទម្លាក់កញ្ចប់ថវិកាពិសេស សម្រាប់ឲ្យធនាគារអភិវឌ្ឍន៍ជនបទរបស់រដ្ឋ ផ្ដល់កម្ចីដល់រោងម៉ាស៊ីន និងអ្នកប្រមូលទិញ ដើម្បីប្រមូលស្រូវកសិករ ចៀសវាងជន់លក់បានថោក។ កញ្ចប់ថវិកាពិសេស ៥០លានដុល្លារនេះ ត្រូវបានអគ្គនាយកធនាគារមួយនេះគឺលោក កៅ ថាច អះអាងថា នៅតែបន្តផ្ដល់ឲ្យដល់រោងម៉ាស៊ីនកិនស្រូវ ដោយមិនទាន់បញ្ឈប់នោះទេ។ គួរបញ្ជាក់ថា ការនាំចេញអង្កររបស់កម្ពុជាក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ហាក់មិនសូវកើនខ្លាំងនោះទេ។ ក្នុងឆ្នាំ២០១៨ កម្ពុជានាំអង្ករជាង ៦២ម៉ឺនតោន ធ្លាក់ចុះ ១,៥ភាគរយ បើធៀបនឹងឆ្នាំ២០១៧ ៕ | ភ្នំពេញ៖ បន្ទាប់ពីពិភាក្សា និងធ្វើការរួមគ្នារវាងភាគីកម្ពុជា និងភាគីចិន អស់ជាច្រើនឆ្នាំរួចមក ឥឡូវនេះភាគីទាំងពីរបានឈានដល់ចុះកិច្ចសន្យា ដែលនាំទៅដល់ការចាប់ផ្ដើមសាងសង់ឃ្លាំងស្តុក ឡសម្ងួត នៅខេត្តចំនួន១១ របស់កម្ពុជា។ |
ទូរទស្សន៍បារាំងដ៏ល្បីមួយឈ្មោះ Canal France International (CFI) ផ្នែក Media/Development និងសារព័ត៌មានអេឡិចត្រូនិច Thmeythmey.com បានបង្កើតកម្មវិធីទូរស័ព្ទដៃ «ថ្មីៗ២៥ រាជធានី-ខេត្ត» គឺជា App ថ្មីមួយ ដែលបានដាក់ឱ្យប្រើប្រាស់នៅលើប្រព័ន្ធ IOS: https://apple.co/2ub9pdj និងAndroid: http://bit.ly/2KSe1MB ។ App «ថ្មីៗ២៥ រាជធានី-ខេត្ត» នេះ នឹងក្លាយទៅជាទីផ្សារមួយដែលអនុញ្ញាតឲ្យអ្នកផ្គត់ផ្គង់ និងអ្នកស្វែងរកផលិតផលកសិកម្ម, ទេសចរណ៍, ផលិតផលអត្តសញ្ញាណ។ល។ អាចជួបគ្នាបានដោយងាយនៅលើ App នេះ។ លោកអ្នកដែលជាកសិករ, ម្ចាស់កសិដ្ឋាន, សហគ្រាសខ្នាតតូច និងមធ្យម, ម្ចាស់សណ្ឋាគារ-ទេសចរ។ល។ អាចផ្ញើរូបភាព, វីដេអូ និងអត្ថបទ ដោយភ្ជាប់មកជាមួយនឹងព័ត៌មានមួយចំនួនដូចជា ឈ្មោះរបស់លោកអ្នក, ឈ្មោះប្រភេទផលិតផល ឬសេវាកម្ម, លក្ខណពិសេសនៃផលិត ឬសេវាកម្មនោះ, ទីតាំង និងលេខទូរស័ព្ទទំនាក់ទំនងរបស់លោកអ្នក មក «ថ្មីៗ២៥ រាជធានី-ខេត្ត» តាមរយៈ Email: [email protected] , ទំព័រហ្វេសប៊ុក Thmey Thmey 25 ឬតាម Telegram ដែលមានលេខទូរស័ព្ទ 016 248 359 ឬផ្ញើតាមមធ្យោបាយណាមួយដែលលោកអ្នកចេះប្រើ។ ព័ត៌មានលម្អិតសូមទំនាក់ទំនងលេខទូរស័ព្ទ៖ 012 39 84 82 | 016 248 359 ។ រាល់ព័ត៌មានជារូបភាព, វីដេអូ និងអត្ថបទរបស់លោកអ្នកដែលបានផ្ញើមក ក្រុមការងារសារព័ត៌មាន «ថ្មីៗ២៥ រាជធានី-ខេត្ត» នឹងពិនិត្យខ្លឹមសារ មុននឹងផ្សាព្វផ្សាយនៅលើគេទំព័រ Thmeythmey.com និងទំព័រហ្វេសប៊ុក Thmey Thmey 25 ។ App «ថ្មីៗ២៥ រាជធានី-ខេត្ត» នឹងផ្សព្វផ្សាយផលិតផល ឬសេវាកម្មរបស់លោកអ្នកទៅកាន់ទីផ្សាររបស់ខ្លួនកាន់តែធំជាងមុន។ ជាពិសេស លោកអ្នកបានរួមចំណែកលើកម្ពស់ផលិតផលក្នុងស្រុករបស់ខ្មែរទៅកាន់ទីផ្សារក្នុងស្រុក និងទៅកាន់ទីផ្សារនៅក្រៅប្រទេស។ ដូច្នេះ ដើម្បីទទួលបានព័ត៌មានទាំងនោះ សូម ចុច Download for IOS: https://apple.co/2ub9pdj និង Android: http://bit.ly/2KSe1MB ៕ | ភ្នំពេញ៖ ប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តាខេត្ត-ក្រុងនានា នៃប្រទេសកម្ពុជា ជាពិសេស កសិករ, ម្ចាស់កសិដ្ឋាន, សហគ្រាសខ្នាតតូច និងមធ្យម, សណ្ឋាគារ និងអ្នកទេសចរ។ល។ អាចផ្ញើរូបភាព, វីដេអូ និងអត្ថបទ មក «ថ្មីៗ២៥ រាជធានី-ខេត្ត» (Thmey Thmey 25) ដើម្បីផ្សព្វផ្សាយផលិតផលរបស់លោកអ្នកទៅកាន់ទីផ្សាររបស់ខ្លួនកាន់តែធំជាងមុន។ |
សូមអញ្ជើញ លោក អ្នកនាង កញ្ញា ស្ដាប់ការពន្យល់លម្អិត ពីលក្ខខណ្ឌនៃការបើកអាជីវកម្មកម្សាន្តពេលរាត្រីឡើងវិញដោយលោក តុប សុភ័ក រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ ដូចតទៅ ៖ ក្រសួងទេសចរណ៍នៅថ្ងៃទី១១វិច្ឆិកា បានចេញសេចក្ដីសម្រេចអំពីការអនុវត្តវិធានសុវត្ថិភាព សម្រាប់អាជីវកម្មកម្សាន្តពេលរាត្រី ដូចជារង្គសាល និងឌីស្កូតែក។ ម្ចាស់អាជីវកម្ម ត្រូវអនុវត្តនីតិវិធីប្រតិបត្តិស្តង់ដាអប្បរមា(SOP) តាមគន្លងប្រក្រតីថ្មី និងអនុវត្តតាមការណែនាំរបស់មន្ទីរ និងរដ្ឋបាលខេត្តនីមួយៗ។ សម្រាប់អាជីវកម្មរាត្រី ដែលមិនអនុវត្តវិធានសុវត្ថិភាព នឹងតម្រូវឱ្យបិទអាជីវកម្មវិញ។ លោក តុប សុភ័ក អ្នកនាំពាក្យក្រសួងទេសចរណ៍ បញ្ជាក់ប្រាប់សារព័ត៌មានThmeyThmey25 ថា៖ « ភ្ញៀវត្រូវមាន កាតចាក់វ៉ាក់សាំង ហើយត្រូវធ្វើ Rapid Test (តេស្តរហ័ស) មុនឱ្យភ្ញៀវចូល ហើយកន្លែងដែលធ្លាប់ទទួលភ្ញៀវ ១០នាក់ ត្រូវកាត់មកត្រឹម៥នាក់វិញ។ ពេលអនុញ្ញាតឱ្យបើកអាជីវកម្ម មិនមែនយើងឱ្យបើកទាំងអស់ទេ យើងឱ្យបើកតែអ្នក ដែលរៀបចំអនុវត្តវិធានសុវត្ថិភាពត្រឹមត្រូវប៉ុណ្ណោះ »។ បន្ថែមពីនេះ បុគ្គលិកក្នុងរង្គសាល និងឌីស្កូតែក ត្រូវតែបានចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ ទាំង២ដូសរួចរាល់ និង ត្រូវធ្វើតេស្តរហ័សរៀងរាល់ ២សប្តាហ៍ម្ដង។ ចំណែកភ្ញៀវវិញត្រូវចុះឈ្មោះតាមប្រព័ន្ធ QR Code និង គិតប្រាក់តាមប្រព័ន្ធអេឡិចត្រូនិច( E-Payment )៕ លោក តុប សុភ័ក រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ | ភ្នំពេញ៖ ក្រសួងទេសចរណ៍កំពុងពិនិត្យ ការអនុវត្តវិធានសុវត្ថិភាព កន្លែងកម្សាន្តពេលរាត្រី ដើម្បីអនុញ្ញាតឱ្យម្ចាស់អាជីវកម្មទាំងនោះ បើកដំណើរការឡើងវិញ នៅចុងខែវិច្ឆិកានេះ។ ម្ចាស់អាជីវកម្ម និង ភ្ញៀវ ត្រូវធានាឱ្យបាននូវការរក្សាសុវត្ថិភាព និងទប់ស្កាត់ការរីករាលនៃជំងឺកូវីដ-១៩។ តើម្ចាស់អាជីវកម្ម ត្រូវអនុវត្តលក្ខខណ្ឌ អ្វីខ្លះទើបអាចបើកទទួលភ្ញៀវឡើងវិញបាន នាចុងខែវិច្ឆិកានេះ? |
ក្នុងពិធីបិទ«វេទិកាធុរកិច្ចសំបុតត្រចៀកកាំកម្ពុជា» នៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ នាល្ងាចថ្ងៃទី២៤តុលា លោកស្រី ចម និម្មល បានបញ្ជាក់ថា សំបុតត្រចៀកកាំ គឺជាផលិតផលមួយរបស់កម្ពុជា ដែលមានសក្តានុពលក្នុងការនាំចេញ។ បើតាម រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មរូបនេះ ផលិតសំបុកត្រចៀកកាំកម្ពុជា ក៏អាចដាក់លក់នៅលើទីផ្សារចិន និងប្រទេសក្នុងតំបន់អាស៊ាន តាមរយៈថ្នាលប្រព័ន្ធអេឡិចត្រូនិក«Platform eWTP)បានផងដែរ។ ថ្នាលនេះ ត្រូវបានអនុញ្ញាតឱ្យធុរជន និងអាជីវករកម្ពុជា ដាក់លក់នូវផលិតផលរបស់ខ្លួនបានដោយត្រង់ ក្រោមកិច្ចសហការរវាងក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុនយក្ស Alibaba របស់ប្រទេសចិន។ សព្វថ្ងៃ ទីផ្សារនាំចេញសំបុកត្រចៀកកាំធំរបស់គេរបស់កម្ពុជា គឺប្រទេសចិន បន្ទាប់មកប្រទេសវៀតណាម ម៉ាឡេស៊ី និងថៃ។ លោកស្រី ចម និម្មល បានបន្តរៀបរាប់យ៉ាងដូច្នេះ៖ «[កម្ពុជា]នាំចេញសំបុកត្រចៀកកាំទៅប្រទេសទាំងនេះ បានប្រមាណ១០០តោន ក្នុងមួយឆ្នាំ។ ការនាំចេញនេះមានតម្លៃខ្ពស់ ដោយសំបុកត្រចៀកកាំដែលមិនទាន់សម្អាតមានតម្លៃពី៧០០ទៅ ៩០០ដុល្លារក្នុងមួយគីឡូក្រាម និងពីតម្លៃ ១៥០០ ទៅ២០០០ដុល្លារ ក្នុងមួយគីឡូក្រាម សម្រាប់សំបុកត្រចៀកកាំដែលត្រូវបានសម្អាតរួច»។ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។ រូបថត៖ MoC ជុំវិញនាំការនៃចេញសំបុតត្រចៀកកាំនេះ លោកស្រី និម្មល បានលើកទឹកចិត្តដល់សមាគមអ្នកផលិត និងនាំចេញសំបុកត្រចៀកាំកម្ពុជា និងមានចំណែកពាក់ព័ន្ធក្នុងវិស័យនេះ ត្រូវបន្តកិច្ចសហការ និងចាប់ដៃគូពាណិជ្ជកម្ម ជាមួយពាណិជ្ជករក្នុងវិស័យសំបុកត្រចៀកកាំពីប្រទេសផ្គត់ផ្គង់សំបុកត្រចៀកកាំធំៗ ដូចជា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងថៃ។ «ជាពិសេស សមាគម ត្រូវពង្រឹងគុណភាពផលិតផលសំបុកត្រចៀកកាំ បង្កើនបរិមាណផលិត ការធានាបាននូវស្ថិរភាពនៃការផ្គត់ផ្គង់ និងការបំពេញបានតាមលក្ខខណ្ឌ និងនីតិវិធីតម្រូវការសម្រាប់ការនាំចេញទៅទីផ្សារអន្តរជាតិ»។ នេះជាការរៀបរាប់បន្ថែមរបស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។ នៅក្នុងវេទិកាធុរកិច្ចសំបុតត្រចៀកកាំកម្ពុជា សមាគមអ្នកផលិត និងនាំចេញសំបុកត្រចៀកាំកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់ជាមួយគ្នាចំនួន៦ ជាមួយដៃគូពាណិជ្ជកម្មអន្តរជាតិ និងអ្នកផលិតសំបុកត្រចៀកក្នុងស្រុក។ លោកស្រី វ៉ា សុជិន ដែលជាប្រធានសមាគមអ្នកផលិត និងនាំចេញសម្បុកត្រចៀកកាំកម្ពុជា បានលើកឡើង ថា នេះជាប្រវត្តិសាស្ត្រសម្រាប់វិស័យត្រចៀកកាំកម្ពុជា ដែលបានផ្សារភ្ជាប់ទំនាក់ទំនងជាមួយសមាជិកអ្នកផលិតសំបុកត្រចៀកកាំ ដើម្បីផ្សព្វផ្សាយពីវិស័យសំបុកត្រចៀកកាំកម្ពុជា ឱ្យកាន់តែទូលំទូលាយទាំងទីផ្សារជាតិ-អន្តរជាតិ រួមទាំងកសាងទំនាក់ទំនងរវាងពាណិជ្ជករក្នុងស្រុក និងអន្តរជាតិ។ លោកស្រី វ៉ា សុជិន ដែលជាប្រធានសមាគមអ្នកផលិត និងនាំចេញសម្បុកត្រចៀកកាំកម្ពុជា។ រូបពីសមាគម លោកស្រី វ៉ា សុជិន បន្តនិយាយថា ៖ វេទិកានេះ ក៏ដើម្បីឈានដល់ការធ្វើពាណិជ្ជកម្មជាមួយគ្នាប្រកបដោយទំនុកចិត្ត, បង្កើតឱកាសឱ្យវិស័យពាក់ព័ន្ធចូលរួមគាំទ្រ និងទទួលបានផលប្រយោជន៍ តាមរយៈការបង្ហាញនូវផលិតផល និងសេវាកម្មរបស់ខ្លួន និងស្វែងរកការគាំទ្រពីរាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធ ដើម្បីសម្របសម្រួលក្នុងការនាំចេញ នាំចូលផលិតផលត្រចៀកកាំដោយស្របច្បាប់»។ ជាមួយគ្នានេះ លោកស្រី ចុង ជា ទីប្រឹក្សាផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃស្ថានទូតចិនប្រចាំកម្ពុជា បានលើកឡើងថា បច្ចុប្បន្ននាយកដ្ឋានពាក់ព័ន្ធនៃប្រទេសចិន និងកម្ពុជា កំពុងចរចាយ៉ាងសកម្មលើកិច្ចព្រមព្រៀង នាំចេញសំបុកត្រចៀកកាំកម្ពុជាជាផ្លូវការ ទៅកាន់ប្រទេសចិន។ លោកស្រីនិយាយថា៖ «យើងទន្ទឹងរង់ចាំការនាំចូលសំបុកត្រចៀកកាំកម្ពុជា ដែលមានគុណភាពខ្ពស់ទៅកាន់ទីផ្សារប្រទេសចិន។ ចិននៅតែជាដៃគូពាណិជ្ជកម្មធំបំផុតរបស់កម្ពុជា ខណៈផលិតផលកសិកម្ម ត្រូវបាននាំចេញទៅកាន់ប្រទេសចិនដោយជោគជ័យ ជាបន្តបន្ទាប់ ដូចជា អង្ករ ចេក មៀន ដូង និង កសិផលផ្សេងទៀត»៕ អត្ថបទទាក់ទង កម្ពុជា កំពុងជំរុញការនាំចេញសម្បុកត្រចៀកកាំទៅចិន Iលោកស្រី ចុង ជា ទីប្រឹក្សាផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃស្ថានទូចិនប្រចាំកម្ពុជា | បច្ចុប្បន្ន កម្ពុជាមានផ្ទះត្រចៀកកាំជាង៥០០០ផ្ទះ។ ផ្ទះទាំងនេះ ផ្តល់ទិន្នផលសំបុកត្រចៀកកាំបានរហូត១២០តោន ក្នុងមួយឆ្នាំៗ។ នេះជាការលើកឡើងរបស់លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដោយសង្ឃឹមថា ការនាំចេញផលិតផលនេះទៅកាន់ប្រទសដៃគូ នឹងមានកំណើនជាបន្តបន្ទាប់ ជាពិសេសទីផ្សារនៅហុងកុង និងសហរដ្ឋអាម៉េរិក។ |
ប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន បានទៅដល់រដ្ឋធានីព្យុងយ៉ាងហើយនៅថ្ងៃទី១៨ ខែកញ្ញា ដើម្បីបើកជំនួបមេដឹកនាំកូរ៉េជាមួយមេដឹកនាំកូរ៉េខាងជើង។ នៅព្រលានយន្តហោះរដ្ឋធានីព្យុងយ៉ាង លោក មូន ត្រូវបានស្វាគមន៍ដោយផ្ទាល់ពីសំណាក់លោក គីម ជុងអ៊ុន មេដឹកនាំកំពូលកូរ៉េខាងជើង ហើយបន្ទាប់មកមេដឹកនាំកូរ៉េទាំងពីរក៏បានដើរត្រួតពលកងកិត្តិយសនៃកងទ័ពកូរ៉េខាងជើងដែរ។ នេះជារឿងភ្ញាក់ផ្អើលដែលលោក គីម និងភរិយា បានទៅទទួលលោក មូន ដោយផ្ទាល់បែបនេះ។ លោក មូន និងលោក គីម ធ្លាប់ជួបគ្នាពីរដងរួចហើយ។ លើកទីមួយក្នុងខែមេសា នៅទឹកដីកូរ៉េខាងត្បូង និងលើកទីពីរក្នុងខែឧសភា នៅទឹកដីកូរ៉េខាងជើងវិញម្ដង។ តាមពិតជំនួបទាំងពីរនេះ ធ្វើឡើងនៅតំបន់ព្រំដែនគ្មានកងទ័ពខណ្ឌចែកឧបទ្វីបកូរ៉េតែម្ដង។ បើតាមទីភ្នាក់ងារព័ត៌មាន Yonhap លោក មូន និយាយមុនចាកចេញពីកូរ៉េខាងត្បូងថា ដំណើរទស្សនកិច្ចនៅកូរ៉េខាងជើងរបស់លោក នឹងទទួលជោគជ័យ បើសិនអាចជួយឲ្យកិច្ចសន្ទនារវាងអាមរិក និងកូរ៉េខាងជើងចាប់ផ្ដើមឡើងវិញ។ ការចរចារវាងក្រុងវ៉ាស៊ីនតោន និងក្រុងព្យុងយ៉ាងជាប់គាំង ក្រោយភាគីទាំងពីរមិនខ្វែងគំនិតគ្នាលើការរំសាយនុយក្លេអ៊ែរដែលបានឯកភាពគ្នាកាលពីជំនួបនៅសិង្ហបុរីក្នុងខែមិថុនាកន្លងទៅ។ ប្រធានាធិបតីកូរ៉េខាងត្បូង អមដំណើរដោយប្រតិភូជាច្រើនមានអ្នកនយោបាយ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ពាណិជ្ជករដែលជាម្ចាស់ក្រុមហ៊ុនធំៗរបស់កូរ៉េខាងត្បូង និងតារាចម្រៀងផង។ ប្រភពព័ត៌មានខាងលើ លោក មូន និងលោក គីម ត្រូវមានជំនួបចរចាយ៉ាងហោចណាស់ពីរ ហើយលើកទីមួយនឹងធ្វើឡើងបន្ទាប់ពីលោក មូន ទៅដល់តែម្ដង៕ | មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន និងភរិយា នៅថ្ងៃទី១៨ ខែកញ្ញា បានទៅទទួលប្រធានាធិបតីកូរ៉េខាងត្បូង មីន ចេអ៊ីន និងភរិយា ដល់ព្រលានយន្តហោះរដ្ឋធានីព្យុងយ៉ាង។ លោក មូន បានធ្វើដំណើរតាមរយៈយន្តហោះដោយផ្ទាល់ពីទីក្រុងសេអ៊ូលទៅកាន់ទីក្រុងព្យុងយ៉ាង ដើម្បីចូលរួមជំនួបមេដឹកនាំអន្តរកូរ៉េ។ នេះជាជំនួបទល់មុខលើកទី៣រវាងលោក មូន និងលោក គីម ក្នុងរយៈពេលមិនដល់មួយឆ្នាំផងនោះ។ |
ស្ថិតក្នុងកិច្ចប្រជុំកំពូលអាស៊ាន-កូរ៉េខាងត្បូងលើកទី២០ ថ្ងៃទី១៤ ខែវិច្ឆិកានៅសិង្ហបុរី ដោយមានវត្តមាន លោក មូន ចេអ៊ីន ប្រធានាធិបតីកូរ៉េខាងត្បូង និងមេដឹកនាំអាស៊ាន មិនត្រឹមតែស្វាគមន៍នូវជំនួបកំពូលអន្តរកូរ៉េ និងជំនួបកំពូលអាមេរិក-កូរ៉េខាងជើងប៉ុណ្ណោះទេ សម្តេច ហ៊ុន សែន ថែមទាំងប្រកាសថា កម្ពុជា នឹងបន្តធ្វើកិច្ចការយ៉ាងជិតស្និទ្ធជាមួយប្រទេសអាស៊ាន និងសាធារណរដ្ឋកូរ៉េ ដើម្បីឲ្យកិច្ចប្រជុំកំពូលសម្រេចបានលទ្ធផលប្រកបដោយផ្លែផ្កា និងសំដៅជំរុញកិច្ចសហប្រតិបត្តិការថែមទៀត។ ខ្លឹមសារនៃអត្ថបទព័ត៌មាន ដែលបង្ហោះលើទំព័រហ្វេសប៊ុករបស់សម្តេច ហ៊ុន សែន បានបញ្ជាក់បែបនេះថា៖«កម្ពុជា ស្វាគមន៍នូវគោលនយោបាយទិសខាងត្បូងថ្មីរបស់កូរ៉េខាងត្បូង ដែលមានបំណងលើកកម្ពស់ទំនាក់ទំនងរវាងអាស៊ាន-កូរ៉េខាងត្បូង និងបង្កើតសហគមន៍មួយ ដែលឈរលើសសរស្តម្ភបី គឺ ប្រជាជន, វិបុលភាព, និងសន្តិភាព»។ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-កូរ៉េខាងត្បូងលើកទី២០នេះ អង្គប្រជុំបានឯកភាពគ្នាក្នុងការចេញសេចក្តីថ្លែងការណ៍រួមរវាងប្រធានកិច្ចប្រជុំអាស៊ាន- កូរ៉េខាងត្បូងលើកទី២០ និងរបាយការណ៍វឌ្ឍនៈភាពស្តីពីការអនុវត្តផែនការសកម្មភាពអាស៊ាន-សាធារណរដ្ឋកូរ៉េ ដើម្បីអនុវត្តសេចក្តីថ្លែងការណ៍រួម ស្តីពីភាពជាដៃគូយុទ្ធសាស្ត្រសម្រាប់សន្តិភាព និងវិបុលភាពឆ្នាំ ២០១៦-២០២០៕ | ភ្នំពេញ៖ ប្រមុខរដ្ឋាភិបាលកម្ពុជា ស្វាគមន៍ជំនួបកំពូលអន្តរកូរ៉េ និងជំនួបកំពូលរវាងអាមេរិក និងសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ដែលជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការកសាងសន្តិភាពអចិន្រៃ្តយ៍ កិច្ចសហប្រតិបត្តិការ ព្រមទាំងការលុបបំបាត់អាវុធនុយក្លែអ៊ែរ ដោយសន្តិវិធី និងវិបុលភាព នៅឧបទ្វីបកូរ៉េ។ នេះបើតាមការលើកឡើងរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា តាមទំព័រហ្វេសប៊ុកផ្លូវការខ្លួន។ |
បើតាម លោក អ៊ិត សុវណ្ណារាជ ស្ថាបនិកក្រុមឡាឈូក រ៉ូបនាងឧសភីនេះ ច្នៃចេញពីបាវក្រចៅ គម្របដបចាស់ៗ ទង់ដែងដែលយកពីខ្សែភ្លើង និងសម្ភារមួយចំនួនទៀត។ ស្ថាបនិកវ័យក្មេងរូបនេះ បានយករ៉ូបនាងឧសភី ទៅបង្ហាញដល់ភ្ញៀវទេសចរដែលចូលរួមក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ក្នុងន័យផ្ញើសារទៅដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យប្រើប្រាស់សំរាមឲ្យអស់លទ្ធភាព មុននឹងបោះចោល ដើម្បីចូលរួមថែរក្សាបរិស្ថានទាំងអស់គ្នា។ ដើម្បីជ្រាបកាន់តែលម្អិត សូមអញ្ជើញស្តាប់កិច្ចសម្ភាសរវាង កញ្ញា ថាន រស្មី អ្នកព័ត៌មាននៃសារព័ត៌មានអេឡិចត្រូនិកថ្មីៗ ជាមួយ លោក អ៊ិត សុវណ្ណារាជ ដូចតទៅ៖ សូមថ្លែងអំណរគុណដល់ក្រុមហ៊ុនដែលបានចូលរួមឧបត្ថម៖ ១, ឥណទានគេហដ្ឋានរបស់ធនាគារ ស៊ីអាយអិមប៊ី ផ្តល់ជូនអត្រាការប្រាក់ 7.99% បន្ថែមជាមួយសេវាធានារ៉ាប់រងអាយុជីវិតរហូតដល់ 50,000 ដុល្លារអាមេរិក ដោយឥតគិតថ្លៃ។ សូមទំនាក់ទំនង 023 988 388 ។ ២, រថយន្តប្រណីតម៉ាក Mercedes-Benz (មែសឺដេស-បិនស៍) ថ្មីៗឆ្នាំ២០១៨ កំពុងដាក់លក់នៅ ក្រុមហ៊ុន ស្តារ អូតូ (ខេមបូឌា) ខូអិលធីឌី ស្ថិតនៅមហាវិថីសម្តេច ហ៊ុន សែន ឬផ្លូវ៦០ម៉ែត្រ ភ្នំពេញ។ ទូរស័ព្ទផ្នែកលក់ 017 231 488 និងផ្នែកសេវាកម្ម ០11 726 988 ។ ៣, ស្អាតដូចតារា ស្អាតបែបស៊ូណេ, ទូរស័ព្ទទំនាក់ទំនង៖ 017 800 150 / 098 5000 88 , ទីតាំងស្ថិតនៅផ្សារទំនើបសុវណ្ណា។ ៤, រីករាយឆ្នាំថ្មី! បង្កើតបរិយាកាសដ៏រីករាយនៅក្នុងឆ្នាំថ្មីជាមួយ កូកា-កូឡា រសជាតិនៃអារម្មណ៍ស្រស់ស្រាយ។ | សៀមរាប៖ ក្រុមច្នៃម៉ូដ La Chhouk Recycled & Creative Fashion បានយកសម្ភារដែលគេបោះចោល ឬសំរាម ទៅច្នៃជារ៉ូបមួយយ៉ាងស្អាត ឈ្មោះថា«នាងឧសភី» (គោព្រៃ) ដែលជាសត្វតំណាងប្រទេសកម្ពុជា។ ឈុតច្នៃពីសំរាមនេះ ត្រូវបានរចនាឡើងសម្រាប់ឲ្យបវរកញ្ញាតំណាងប្រទេសកម្ពុជា ស្លៀកចូលរួមប្រកួតបវរកញ្ញាផែនដី ដែលធ្វើឡើងនៅប្រទេសហ្វីលីពីន កាលពីឆ្នាំ២០១៧។ ដ្បិតការប្រកួត ឈុត «នាងឧសភី» មិនបានជាប់ជាឈុតតំណាងជាតិដែលល្អជាងគេ ប៉ុន្តែវា ទទួលបានការចាប់អារម្មណ៍ខ្លាំងពីភ្ញៀវជាតិ និងអន្តរជាតិ។ |
លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ដែលបានចេញផ្សាយកាលពីថ្ងៃទី១០ ខែកញ្ញា សម្រាប់មណ្ឌលភ្នំពេញ បានបង្ហាញថា កូនភ្លោះពីរនាក់ បានទទួលនិទ្ទេសល្អគ្រប់មុខវិជ្ជាដូចគ្នា និងទទួលបាននិទ្ទេស A ដូចគ្នាផងដែរ។ កូនភ្លោះទាំងពីរនាក់នេះ មានឈ្មោះ ពិត បញ្ញារស្មី និង ពិត បញ្ញាឫទ្ធិ ដែលរៀននៅវិទ្យាល័យ ហូបអហ្វខ្មែរ កើតក្នុងថ្ងៃទី២០ ខែសីហា ឆ្នាំ១៩៩៩ ដូចគ្នា។ តំណាងសាលាចំណេះទូទៅ ហូបអហ្វខ្មែរ បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗថា កូនប្រុសភ្លោះទាំងពីរនាក់ខាងលើ ជាកូនរបស់ លោក ពិត ចំណាន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។ ក្រៅពីកើតក្នុងថ្ងៃខែឆ្នាំតែមួយ និងរៀនវិទ្យាល័យជាមួយគ្នា ពួកគេទាំងពីរ ក៏ទទួលបានពិន្ទុគ្រប់មុខវិជ្ជាដូចៗគ្នាផងដែរ។ ក្នុងនោះ ភាសាខ្មែរ C គណិតវិទ្យា A ជីវវិទ្យា A ប្រវត្តិ B គីមីវិទ្យា A រូបវិទ្យា A ភាសាបរទេស A និងនិទ្ទេសរួម A ។ ដ្បិតទទួលបាននិទ្ទេសAដូចគ្នាមែន ប៉ុន្តែ លំដាប់ពិន្ទុសរុប ពិត បញ្ញារស្មី ទទួលបាន ៩៩.៩៧២ ខណៈ ពិត បញ្ញាឫទ្ធិ ទទួលបានពិន្ទុសរុប ៩៩.៩៨៧៕ | ភ្នំពេញ៖ កូនភ្លោះឈ្មោះ ពិត បញ្ញារស្មី និងពិត បញ្ញាឫទ្ធិ ដែលរៀននៅសាលាចំណេះទូទៅហូមអហ្វខ្មែរ បានជាប់និទ្ទេស A ទាំងពីរនាក់ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០១៧ នេះ។ ជ័យលាភីទាំងពីរ គឺជាកូនរបស់លោក ពិត ចំណាន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។ |
កាលពីខែមិថុនា ឆ្នាំ២០១៨ ប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ បានប្រកាសយកពន្ធនាំចូលអាលុយមីញ៉ូម២៥ភាគរយ និងដែក១០ភាគរយពីប្រទេសនានា និងសហភាពអឺរ៉ុប ដោយយោងលើហេតុផលសន្តិសុខជាតិ។ ទង្វើរបស់លោក ត្រាំ ធ្វើឱ្យទំនាក់ទំនងរវាងអាម៉េរិក និងដៃគូរបស់ខ្លួន ធ្លាក់ចុះយ៉ាងខ្លាំង។ បីឆ្នាំក្រោយ អាម៉េរិក និងសហភាពអឺរ៉ុប ឯកភាពគ្នាបញ្ចប់ជម្លោះនេះ។ រដ្ឋមន្រ្តីពាណិជ្ជកម្មអាម៉េរិក Gina Raimondo នៅថ្ងៃទី៣០ ខែតុលា បានប្រកាសពីការលុបចោលការយកពន្ធនេះ និងការអនុញ្ញាតឱ្យសហភាពអឺរ៉ុបអាចនាំចូលអាលុយមីញ៉ូម និងដែកក្នុងទំហំកំណត់មួយដោយមិនគិតពន្ធ។ ចំណែកសហភាពអឺរ៉ុប ក៏ផ្អាកការអនុវត្តការយកពន្ធលើទំនិញអាម៉េរិកមានម៉ូតូធំ Harley-Davidson និងខោខូវប៊យ Levis ជាដើមដែលត្រូវចូលធរមាននៅថ្ងៃទី១ ខែធ្នូផងដែរ។ «ឧស្សាហកម្មនេះ ប្រឈមមុខការយកពន្ធសងសឹកដល់ទៅ៥០ភាគរយ។ គ្មាននរណាអាចរស់បានឡើយ។» លោកស្រី Raimondo បញ្ជាក់បែបនេះ ដោយសំដៅផែនការយកពន្ធរបស់អឺរ៉ុបលើការនាំចូលម៉ូតូ Harley-Davidson មុនបន្ថែមថា ប្រជាជនអាម៉េរិក១,៧លាននាក់ និងកម្មករជាង៥ពាន់នាក់ ពឹងពាក់លើការងារក្នុងឧស្សាហកម្មនេះ។ ជាមួយកិច្ចព្រមព្រៀងនេះ រដ្ឋមន្រ្តីរូបនេះអះអាងថា ការងាររបស់ពួកគេមានសុវត្ថិភាពហើយ។ កិច្ចព្រមព្រៀងនេះ មិនបានបញ្ជាក់ពីទំហំអាលុយមីញ៉ូម និងដែកដែលអាចនាំចូលទៅអាម៉េរិកដោយមិនគិតឡើយ។ ចំណែកលោកស្រី Raimondo ក៏បញ្ជាក់ថា ដែកដែលនាំចេញអឺរ៉ុបទៅអាម៉េរិក ត្រូវផលិតនៅនៅអឺរ៉ុបទាំងស្រុង៕ | រដ្ឋបាលប្រធានាធិបតីអាម៉េរិក ចូ បៃឌិន សម្រេចដកវិធានការពន្ធលើការនាំចូលអាលុយមីញ៉ូម និងដែកដែលដាក់លើសហភាពអឺរ៉ុបសម័យប្រធានាធិបតី ដូណាល់ ត្រាំ ។ សហភាពអឺរ៉ុប ក៏សម្រេចមិនអនុវត្តពន្ធលើទំនិញអាម៉េរិកវិញដែរ។ វិធានការទៅវិញទៅមកដែលប្រកាសនៅថ្ងៃទី៣០ ខែតុលា ជាការបញ្ចប់ជម្លោះរវាងសម្ព័ន្ធមិត្តទាំងពីរ។ |
រដ្ឋមន្ត្រីក្រសួងរ៉ែនិងប្រេងតាលីបង់ លោក Shahabuddin Dilawar បាននិយាយថា កិច្ចសន្យាទាំងនោះគ្របដណ្តប់លើការរុករក និងចម្រាញ់រ៉ែមាស ទង់ដែង ដែក សំណ និងរ៉ែស័ង្កសី នៅក្នុងខេត្តចំនួន ៤ ក្នុងប្រទេសអាហ្វហ្គានីស្ថាន ដែលរួមមានខេត្ត Takhar ខេត្ត Ghor ខេត្ត Herat និងខេត្ត Logar។ ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងទាំងនេះ ដែលត្រូវផ្សាយបន្តផ្ទាល់តាមទូរទស្សន៍ជាតិ អាហ្វហ្គានីស្ថានកើតឡើង ខណៈពេលដែលក្រុមអាជ្ញាធរតាលីបង់បានកត់សម្គាល់ខួបឆ្នាំទី ២នៃការដកកងទ័ពក្រុមសម្ព័ន្ធមិត្តអង្គការអូតង់ដែលដឹកនាំដោយអាមេរិកចេញពីប្រទេសនេះ ដោយភាពច្របូកច្របល់ ក្រោយធ្វើសង្គ្រាមនៅទីនោះអស់ពេលជិត ២០ ឆ្នាំជាមួយក្រុមបះបោរតាលីបង់នៅពេលនោះ។ លោក Dilawar និយាយថា កិច្ចសន្យាចំនួន ៧ ដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃព្រហស្បតិ៍ នឹងផ្តល់ប្រាក់វិនិយោគប្រមាណ ៦.៥៥៧ លានដុល្លារអាមេរិក និងការងាររាប់ពាន់កន្លែងនៅក្នុងប្រទេសមួយនេះ។ រដ្ឋមន្ត្រីតាលីបង់រូបនេះក៏បានពន្យល់ផងដែរថា កិច្ចព្រមព្រៀងមួយ ដែលត្រូវបានផ្តល់ទៅឱ្យក្រុមហ៊ុនចិនសម្រាប់ការរុករករ៉ែមាស ក្នុងខេត្ត Takhar របស់អាហ្វហ្គានីស្ថាន នឹងផ្តល់កម្រៃភាគហ៊ុននៃប្រាក់ចំណេញចំនួន ៦៥ភាគរយ ដល់រដ្ឋាភិបាលតាលីបង់ ក្នុងរយៈពេល ៥ ឆ្នាំ។ លោក Dilawar ក៏បាននិយាយផងដែរថា កិច្ចសន្យាផ្សេងៗទៀតជាមួយរដ្ឋាភិបាលប្រទេស តួកគី អ៊ីរ៉ង់ និងរដ្ឋាភិបាលចក្រភពអង់គ្លេស ក្នុងការជីករកនិងចម្រាញ់រ៉ែដែកនិងរ៉ែមាស ក្នុងខេត្ត Herat របស់អាហ្វហ្គានីស្ថាន នឹងផ្តល់កម្រៃភាគហ៊ុនចំនួន ១៣ ភាគរយក្នុងរយៈពេល ៣០ ឆ្នាំ។ «កិច្ចសន្យានេះ នឹងធ្វើឱ្យប្រទេសអាហ្វហ្គានីស្ថានក្លាយទៅប្រទេសនាំចេញរ៉ែដែក នៅពេលណាមួយ»។ នេះបើតាមការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងរ៉ែនិងប្រេងរបស់អាហ្វហ្គានីស្ថានរូបនេះ។ អ្នកមន្ទិលសង្ស័យខ្លះបានចោទជាសំណួរពីចិរភាពនៃកិច្ចសន្យាទាំងនេះ ដោយសារតែប្រទេសអាហ្វហ្គានីស្ថាននៅជាប់ទណ្ឌកម្មសេដ្ឋកិច្ចអន្តរជាតិនៅឡើយ ក្រោយពីក្រុមតាលីបង់បានដណ្តើមគ្រប់គ្រងអំណាចឡើងវិញ នៅក្នុងប្រទេសនេះកាលពីខែសីហា ឆ្នាំ ២០២១។ ក្រុមតាលីបង់បានធ្វើឱ្យសេដ្ឋកិច្ចអាហ្វហ្គានីស្ថានមានស្ថិរភាព និងបង្កើនពាណិជ្ជកម្មជាមួយប្រទេសក្បែរខាងនិងប្រទេសដទៃទៀតផងដែរ។ នេះបើយោងទៅលើក្រុមអ្នកតាមដានឯករាជ្យនិងមន្ត្រីក្នុងតំបន់មួយចំនួន។ ទោះបីជាយ៉ាងនេះក្តី ក៏រដ្ឋាភិបាលក្រុងកាប៊ុលរបស់តាលីបង់ ដែលមានសុទ្ធតែក្រុមបុរសៗនោះ នៅតែស្ថិតក្រោមការរិះគន់ពីពិភពលោក ចំពោះការរឹតបន្តឹងមិនឱ្យស្ត្រីធ្វើការនិងចូលរៀន៕ | ក្រុមតាលីបង់ក្នុងប្រទេសអាហ្វហ្គានីស្ថាន បានប្រកាសនៅថ្ងៃព្រហស្បតិ៍ថា ពួកគេបានចុះហត្ថលេខាលើកិច្ចសន្យារុករករ៉ែ ដែលមានតម្លៃជាង ៦.៥០០ លានដុល្លារអាមេរិក ជាមួយក្រុមហ៊ុនក្នុងស្រុកនិងអន្តរជាតិ មកពីប្រទេសចិន អ៊ីរ៉ង់ តួកគី និងចក្រភពអង់គ្លេស។ |
ក្នុងវេទិកានេះ ក្រសួងទេសចរណ៍ ក៏មានការផ្តល់ភេសជ្ជៈ និងឧបករណ៍បកប្រែប្រដេញ ជាភាសាអង់គ្លេស បារាំង និងចិន ដោយឥតគិតថ្លៃ សម្រាប់ទេសចរបរទេសថែមទៀត។ លើសពីនេះ ក្នុងវេទិកានេះ ក៏មានការបំពាក់ទូរទស្សន៍ សម្រាប់ទេសចរអន្តរជាតិទស្សនាពីការប្រណាំងទូក បណ្តែតប្រទីប និងការផ្សព្វផ្សាយពីតំបន់គោលដៅសក្កានុពលចរណ៍ផ្សេងៗ ផងដែរ។ ជុំវិញនៃព្រឹត្តិការណ៍នេះ ក្រសួងទេសចរណ៍បានប្រាប់ដល់ទីភ្នាក់ងារទេសចរណ៍ និងផ្នែកឯកជនពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមផ្សព្វផ្សាយទៅក្នុងកញ្ចប់ទស្សនកិច្ចរបស់ខ្លួនឱ្យបានទូលំទូលាយ។ យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ រយៈពេល៩ខែនៃឆ្នាំ២០២៣ កម្ពុជាទទួលបានភ្ញៀវទេសបរទេសជិត៤លាននាក់។ ចំនួននេះកើនជាង ២០០ភាគរយ ធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២ ដោយក្នុងនោះជិត ៧០ ភាគរយមកពីប្រទេសជាប់ព្រំដែន៕ | ក្រសួងទេសចរណ៍ នឹងរៀបចំវេទិកាកិត្តិយសមួយនៅមុខព្រះបរមរាជវាំងសម្រាប់ភ្ញៀវទេសចរបរទេស ដើម្បីទស្សនាការប្រណាំងទូក«ង» ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ ពីថ្ងៃទី២៦ដល់២៨វិច្ឆិកា។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍។ |
បើតាមការផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) នាថ្ងៃទី២៩ ខែសីហា ក្រុមហ៊ុនទាំងពីរ ដែល CDC បានចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ រួមមាន៖ ១,ក្រុមហ៊ុន SHENGXING ZHONGGUO PHNOM PENH PACKAGING CO,LTD នឹងវិនិយោគក្នុងទំហំទឹកប្រាក់ប្រមាណ ៣៦,៥លានដុល្លារ លើការបង្កើតរោងចក្រផលិតសំបកកំប៉ុង និងគម្របកំប៉ុង ដែលស្ថិតនៅភូមិព្រៃទទឹងនិងភូមិដំណាក់ត្របែក ឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ គម្រោងបង្កើតរោងចក្រផលិតសំបកកំប៉ុងនេះ នឹងផ្ដល់ឱកាសការងារដល់ពលរដ្ឋបានចំនួន ១១២កន្លែង។ រូបភាពពី ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។ ២, ក្រុមហ៊ុន BAOXINGLONG INTERNATIONAL IMPORT AND EXPORT CO,LTD នឹងវិនិយោគទុន ប្រមាណ ៦,៣លានដុល្លារ ដោយផ្ដល់ការងារដល់ពលរដ្ឋបាន ១៨៨កន្លែង លើការបង្កើតរោងចក្រកែច្នៃសារាយសមុទ្រ នៅភូមិព្រែកប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ៕ រូបភាពពី ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។ | ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានអនុម័តឱ្យក្រុមហ៊ុនចំនួនពីរ ដែលមានទុនវិនិយោគប្រមាណជាង៤២លានដុល្លារ លើការបង្កើតរោងចក្រ ផលិតសំបកកំប៉ុង-គម្របកំប៉ុង និងរោងចក្រកែច្នៃសារាយសមុទ្រ ដែលបានផ្ដល់ឱកាសការងារដល់ពលរដ្ឋជាង ៣០០កន្លែង។ |
The two heads of state agree that regardless of the changes in the international situation, China and Russia will unswervingly promote their ties and steadfastly safeguard world peace and stability. China and Russia enjoy stable and mature country relations. Both sides take care of each others interests and concerns, and support each others efforts in safeguarding core interests. They share a great deal of consensus on global governance and adopt a positive attitude toward building a new type of international relations. China-Russia ties have transcended the bilateral scope. What are the secrets to the friendship between China and Russia? China-Russia relationship continues to progress. Both as major countries in the world, the two sides have upgraded their ties all the way from friendly neighbors in early days to todays most important comprehensive strategic partners of coordination. Giving priority to each other in their diplomatic layout, China and Russia have developed a high-level and special relationship characterized by comprehensive spheres, strategic coordination, equality and mutual trust. China-Russia relations have firm legal basis. The Treaty of Good-Neighborliness and Friendly Cooperation between the People's Republic of China and the Russian Federation serves as one of such foundations for the continuous development of their ties. The China-Russia relationship, which is characterized by non-alliance, non-confrontation and not targeting any third party, also sticks to the concept of ever-lasting friendship. Such characteristics and concepts have been made into laws and treaties. To earnestly uphold and implement the Treaty gives a strong impetus to the further development of bilateral relations. The relationship between China and Russia is a comprehensive one which is testified by cooperation in various fields such as politics, economy, culture, ecology, science and technology and education. For instance, their economic cooperation, which is grounded on their deeply converged interests, has stretched to finance, aerospace, high-speed rail, high technology, energy, agriculture and other sectors. Over the past 15 years, their two-way trade has increased by ten-fold. The two countries has continuously expanded cooperation fronts to fields like joint research and production, and joint work on major strategic projects. Their efforts are cementing the material basis for their national development. In addition, expanding local cooperation is also a new highlight of China-Russia cooperation. Both 2018 and 2019 mark the years of China-Russia local cooperation and exchange. Xis attendance of the Eastern Economic Forum will further promote the mutually beneficial cooperation between Northeast China and the Far East of Russia, and enlarge cooperation for bordering areas. At present, the Belt and Road Initiative put forward by China has gradually aligned with Russia-proposed Binhai 1 and Binhai 2 international transport corridors, forming a cross-national land and maritime transport channel. Projects such as road and railway bridges across the Heilongjiang River and China-Russia-Europe freight trains are also under progress. China-Russia local cooperation has become a new starting point for bilateral relationship. The cooperation mechanisms to coordinate the development in regions along China's Yangtze River and Russia's Volga River, as well as China's northeast region and the Russian Far East set a good example for China-Russia sub-national cooperation. Certainly, the China-Russia relations are a result of the close friendship between the top leaders of the two countries. Such personal friendship is fully revealed by the two heads of states attendance of big events hosted by the other country. It is believed that the increasingly comprehensive China-Russia relations will bring tranquility and stability to the whole world, despite the complex international situation. | Chinese President Xi Jinping held talks with his Russian counterpart Vladimir Putin in Russian port city of Vladivostok on Tuesday, the same day he arrived in the city for the Fourth Eastern Economic Forum (EEF) at the invitation of Putin. |
វីរបុរសក្រុមកាំភ្លើងធំ Arsenal ក៏នឹងមានភារកិច្ចដឹកនាំក្រុមយុវជនមាន់គកបារាំងប្រកួតនៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤ ផងដែរ។ លោក Henry បានជំនួសតំណែងលោក Sylvain Ripoll ដែលត្រូវបានក្រុមបារាំងបញ្ចប់តំណែងកាលពីដើមឆ្នាំ បន្ទាប់ពីក្រុមធ្លាក់ចេញពីការប្រកួតក្នុងពានរង្វាន់ UEFA Euro U21។ រួមដំណើរជាមួយនឹងលោក Henry អតីតអ្នកចាត់ការក្រុម Angers លោក Gerald Baticle នឹងមកជួយដល់អតីតខ្សែប្រយុទ្ធក្រុម Arsenal ក្នុងនាមជាជំនួយការគ្រូបង្វឹក។ អតីតខ្សែប្រយុទ្ធបារាំងដ៏មុតស្រួច និងជាអ្នករកបានគ្រាប់បាល់ច្រើនជាងគេនៅក្រុមជម្រើសជាតិបារាំង Henry នឹងវិលមកដឹកនាំក្រុមឡើងវិញ ក្រោយចាកចេញពីតំណែងក្នុងនាមជាគ្រូជំនួយក្រុមជម្រើសជាតិបែលហ្ស៊ិក ក្រោយក្រុមធ្លាក់ចេញពីការប្រកួត World Cup 2022 ត្រឹមវគ្គចែកពូល។ Henry វ័យ ៤៦ឆ្នាំ អតីតកីឡាករក្រុម Barcelona រូបនេះ ក៏ធ្លាប់បានដឹកនាំក្រុមយុវជនរបស់ក្លិប Arsenal ព្រមទាំងក្រុម AS Monaco នៅក្របខណ្ឌ Ligue 1 និងក្រុម Montreal នៃក្របខណ្ឌ Major League Soccer។ លោក Henry បានបញ្ចប់អាជីពនៅឆ្នាំ ២០១៤ ដោយលោកជាកីឡាករដែលរកបានគ្រាប់បាល់ច្រើនជាងគេនៅក្រុមកាំភ្លើង ដោយរកបាន ២២៨គ្រាប់ និងបានបង្ហាញខ្លួនឱ្យបារាំងចំនួន ១២៣ប្រកួត រកបាន ៥១គ្រាប់។ Henry នឹងចូលដឹកនាំក្រុមអាយុក្រោម ២២ឆ្នាំ បារាំងដំបូងនៅក្នុងជំនួបទល់ក្រុមដាណឺម៉ាកនៅថ្ងៃទី៧ ខែកញ្ញា មុនពេលក្រុមត្រូវជួបស្លូវ៉ានីក្នុងការប្រកួតជម្រុះពានរង្វាន់ Euro នៅ ៤ថ្ងៃ បន្ទាប់៕ | អតីតខ្សែប្រយុទ្ធក្រុមជម្រើសជាតិបារាំងលោក Thierry Henry ត្រូវបានតែងតាំងជាគ្រូបង្វឹករបស់ក្រុមអាយុក្រោម ២១ឆ្នាំ បារាំង រហូតដល់ឆ្នាំ ២០២៥។ សហព័ន្ធកីឡាបាល់ទាត់បារាំង FFF បានប្រកាសនាថ្ងៃទី២១ ខែសីហា។ |
វាមានការព្រមព្រៀងគ្នាច្បាស់ថាវាគួរតែជារយៈពេលនោះ ប៉ុន្តែខ្ញុំមិនគិតថា ខ្ញុំគួរតែចាំខែច្បាស់លាស់នោះទេ។ នេះបើតាមអ្វីដែលប្រមុខដឹកនាំបក្សយុត្តិធម៌របស់ប្រជាជន លោក អាន់វ៉ា អ៊ីប្រាហ៊ីម ក្នុងបទសម្ភាសជាមួយទូរទស្សន៍សេដ្ឋកិច្ចអាមេរិក។ យ៉ាងណាមិញលោក អាន់វ៉ា ក៏បញ្ជាក់ផងដែរថា ការព្រមព្រៀងមួយនេះ គឺលោក មហាធៀ នឹងលាលែងពីតំណែង ហើយលោកជាអ្នកចូលកាន់តំណែងជំនួស។ ជាការពិត កិច្ចព្រមព្រៀងរវាងលោក មហាធៀ និងលោក អាន់វ៉ា គឺត្រូវផុតកំណត់នៅក្នុងខែឧសភា ឆ្នាំ២០២០ បន្ទាប់ពីសម្ព័ន្ធភាពកាន់អំណាច Pakatan Harapan បានឈ្នះឆ្នោតកាលពីឆ្នាំ ២០១៨។ កាលពីមុនបោះឆ្នោតគណបក្សយុត្តិធម៌របស់ប្រជាជនរបស់លោក អាន់វ៉ា បានធ្វើសម្ពន្ធភាពជាមួយបក្សរបស់លោកមហាធៀ ក្នុងគោលបំណងប្រកួតប្រជែងជាមួយនឹងអតីតបក្សកាន់អំណាចរួបរួមជាតិម៉ាឡេ។ ការរួបរួមរវាងគណបក្សពីរនេះ គឺភ្ជាប់ជាមួយនឹងលក្ខខណ្ឌឲ្យលោក មហាធៀ កាន់តំណែងជានាយករដ្ឋមន្ត្រីពីរឆ្នាំ ហើយលោក អាន់វ៉ា នឹងត្រូវកាន់តំណែងជំនួស។ ក្នុងរយៈពេលនោះ លោកអាន់វ៉ា កំពុងពន្ធនាគារពាក់ព័ន្ធបទការរួមសង្វាសជាមួយភេទដូចគ្នា។ លោកតែងច្រានចោលថា វាជារឿងនយោបាយរបស់រដ្ឋាភិបាល។ យ៉ាងណាក៏ដោយ លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ីវ័យ៩៤ឆ្នាំ បានហៅខ្លួនឯងថាជា នាយករដ្ឋមន្ត្រីកាន់តំណែងមួយរយៈពេល ហើយលោកតែងតែនិយាយដដែលថា គាត់នឹងប្រគល់តំណែងឲ្យលោក អាន់វ៉ា តាមការសន្យា បើទោះបីជាគាត់មិនបានបញ្ជាក់ពីថ្ងៃផុតកំណត់ក៏ដោយ។ ប៉ុន្តែមានមតិខ្លះបានស្នើឲ្យគាត់កាន់តំណែងពេញមួយអាណត្តិរហូតដល់ឆ្នាំ២០២៣។ សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៨ សម្ព័ន្ធភាពប្រឆាំង បានយកឈ្នះលើអតីតបក្សកាន់អំណាចដោយសារតែរឿងអាស្រូវពុករលួយទាក់ទងមូលនិធិរដ្ឋ 1MDB ៕ | តាមរយៈកិច្ចសម្ភាសជាមួយជាមួយទូរទស្សន៍ Bloomberg កាលពីថ្ងៃទី១៨ ខែកញ្ញា លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) រំពឹងថា គាត់នឹងជំនួសតំណែងនាយករដ្ឋមន្ត្រីម៉ាឡេស៊ីនៅពាក់កណ្តាលឆ្នាំក្រោយ។ |
លោក ប៊ូ វរសក្ស ប្រាប់សារព័ត៌មានថ្មីៗ ថា សត្វក្រៀលទាំងនោះ តែងតែចល័តរស់នៅនិងរកចំណី នៅតំបន់ដីសើមតាមទន្លេមេគង្គ និងទន្លេសាប។ ដោយឡែក នៅរដូវពងកូន សត្វជិតផុតពូជនេះ នឹងផ្លាស់ទីទៅរស់នៅក្នុងតំបន់ដែលមានព្រៃច្រើន ត្រពាំង ស្ងប់ស្ងាត់ ក្នុងខេត្តព្រះវិហារ ស្ទឹងត្រែង និងខេត្តរតនគិរី ជាដើម។ លោក ប៊ូ វរសក្ស ជារៀងរាល់ឆ្នាំសត្វក្រៀល បានទាក់ទាញភ្ញៀវជាតិ និង អន្តរជាតិ ទៅទស្សនាជាប្រចាំ នៅតំបន់តំបន់ការពារទេសភាពអន្លង់ព្រីង ស្ថិតនៅស្រុកកំពង់ត្រាច ខេត្តកំពត។ ប្រធានអង្គការ BirdLife International Cambodiaរូបនេះ បានអះអាងថា បច្ចុប្បន្ន សត្វក្រៀលនៅកម្ពុជា គឺកំពុងស្ថិតនៅក្នុងស្ថានភាពរងគ្រោះ និងមានការថយចុះ គួរឲ្យបារម្ភ។ ជាមួយគ្នានេះ អង្គការ BirdLife International Cambodia និង ស្ថាប័នពាក់ព័ន្ធ ក៏បានចុះត្រួតពិនិត្យ និងតាមដាន ចំនួនប្រជាសាស្ត្រ ចំណី ជម្រក ការគ្រប់គ្រងទឹក ដើម្បីចូលរួមអភិរក្ស សត្វក្រៀល នៅកម្ពុជាផងដែរ។ សត្វក្រៀល គឺជាសត្វស្លាបមានកម្ពស់ខ្ពស់ជាងគេបង្អស់រហូតដល់១,៦៥ម៉ែត្រ។ វា រស់នៅតែក្នុងប្រទេសអូស្ត្រាលី កម្ពុជា ឥណ្ឌា ឡាវ មីយ៉ាន់ម៉ា ប៉ាគីស្ថាន នេប៉ាល់ និងវៀតណាមប៉ុណ្ណោះ៕ | ភ្នំពេញ៖ សត្វក្រៀលដែលជិតផុតពូជចំនួន៥ បានចូលមករស់នៅ ក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ខេត្តតាកែវ។ បើតាមលោក ប៊ូ វរសក្ស ប្រធានអង្គការជីវិតសត្វស្លាបអន្តរជាតិ (BirdLife International Cambodia) សត្វក្រៀលទាំងនេះ បានចូលមករស់នៅ កាលពីថ្ងៃទី២០វិច្ឆិកា ឆ្នាំ២០១៩។ |
ក្រសួងទេសចរណ៍បានបង្ហាញទិន្នន័យភ្ញៀវទេសចរ នៅសប្តាហ៍ទី៣ នៃខែកញ្ញានេះ មានទេសចរចំនួន ៧៩ ០១៥នាក់ ក្នុងនោះភ្ញៀវអន្តរជាតិ ១ ២១១នាក់ ចេញដើរកម្សាន្តតាមគោលដៅទេសចរណ៍នានា។ ទិន្នន័យនេះកើនឡើងប្រមាណ២០ភាគរយបើធៀបនឹងសប្តាហ៍កន្លងទៅ។ ក្រៅពីរាជធានីភ្នំពេញ ភ្ញៀវទេសចរភាគច្រើនទៅកម្សាន្តនៅ តំបន់សមុទ្រ ដែលខេត្តកំពតមានភ្ញៀវចំនួន ២២ ៤៣៨ នាក់, កែបចំនួន ៨ ១៤៤ នាក់ និងព្រះសីហនុ មានទេសចរចំនួន ៥ ០៦៧ នាក់។ ចំណែកខេត្តពោធិ៍សាត់ ឯណោះវិញ ក៏មានសន្ទុះភ្ញៀវទេសចរខ្លាំងដែរក្នុងសប្តាហ៍ទី៣នេះ។ ភ្ញៀវទេសចរចំនួន ៤ ៥៧៣ នាក់ បានដើរកម្សាន្តនៅខេត្តពោធិ៍សាត់ ជាពិសេសតំបន់ភ្នំ១៥០០ ក្នុងស្រុកវាលវែង។ ជុំវិញការកើនឡើងនៃចំនួនភ្ញៀវទេសចរនេះ ត្រូវបានលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កត់សម្គាល់ថា វាសញ្ញាណវិជ្ជមានមួយសម្រាប់ការងើបឡើងវិញនៃទេសចរផ្ទៃក្នុង បើទោះខេត្តមួយចំនួននៅបន្តផ្អាករមណីយដ្ឋាន ព្រោះការរីករាលនៃជំងឺកូវីដ-១៩។ ជាក់ស្ដែង ខេត្តបាត់ដំបង សៀមរាប និងខេត្តកណ្ដាល នៅបន្តបិទរមណីយដ្ឋាននៅឡើយ។ សូមជម្រាបផងដែរថា រយៈពេល៣សប្តាហ៍ក្នុងខែកញ្ញា មានទេសចរជិត ២០ម៉ឺននាក់បានដើរកម្សាន្តនៅទូទាំងប្រទេស។ ដ្បិតទិន្នន័យភ្ញៀវទេសចរ ហាក់មានសន្ទុះឡើងវិញ ប៉ុន្តែតំបន់អេកូទេសចរណ៍ មិនទាន់មានភ្ញៀវទេសចរច្រើនដើរកម្សាន្តនោះទេ ព្រោះសហគមន៍ខ្លះមិនទាន់បើកទទួលទេសចរ៕ | កំពត កែប និងខេត្តព្រះសីហនុ ទាក់ទាញភ្ញៀវទេសចរប្រមាណ ៣.៥ម៉ឺននាក់ដើរកម្សាន្ត នៅចុងសប្តាហ៍ទី៣ ខែកញ្ញា ខណៈភ្ញៀវទេសចរទូទាំងប្រទេស មានប្រមាណ ៨ម៉ឺននាក់។ |
បើតាមសេចក្តីប្រកាសរបស់សមាគមបាល់ទាត់អង់គ្លេស ខ្សែបម្រើក្រុម Manchester City វ័យ ២៤ឆ្នាំ ត្រូវតែធ្វើដំណើរត្រឡប់ទៅផ្ទះវិញចាំបាច់ ព្រោះតែបញ្ហាគ្រួសារសង្កត់ធ្ងន់លើរូបគេ។ មានក្តីរំពឹងដែរថា Foden នឹងវិលត្រឡប់មកកាន់ក្រុមជម្រើសជាតិវិញ នៅថ្ងៃទី៣០ ខែមិថុនា មុនពេលដែលក្រុមជម្រើសជាតិអង់គ្លេស ត្រូវបានប្រជែងការប្រកួតក្នុងវគ្គ ១៦ក្រុម ទល់នឹងស្លូវ៉ាគី។ កាលខែមេសា Foden និងដៃគូរបស់គេឈ្មោះថា Rebecca Cooke ធ្លាប់បានប្រកាសថាពួកគេកំពុងទម្ទឹងរង់ចាំកូនទី៣ ចាប់កំណើត។ កីឡាករក្រុម Man City រូបនេះ ក៏មានកូនចំនួន ២រូប រួចមកហើយ ដោយកូនប្រុសច្បងឈ្មោះ Ronnie មានអាយុ ៥ឆ្នាំ និងកូនស្រីឈ្មោះ True ដែលមានអាយុ ២ឆ្នាំ។ ដោយឡែកវិលមកការប្រកួតវិញ Foden បានបង្ហាញខ្លួនចំនួន ៣៧លើក ជាមួយនឹងជម្រើសជាតិ ដោយរូបគេក៏បានចាប់ផ្តើមក្នុងជម្រើស ១១នាក់ដំបូង ឱ្យអង់គ្លេស កាលពីពេលប្រកួតស្មើស្លូវេនី និងយកឈ្នះលើក្រុមស៊ែប៊ី ១-០។ មុនពេលការចាកចេញរបស់ Foden អង់គ្លេស បានបញ្ចប់ចំណាត់ថ្នាក់កំពូលតារាងការប្រកួតក្នុងពូល C ជាមួយ ៥ពិន្ទុក្នុងដៃ។ យ៉ាងអង់គ្លេស ក៏បានរងការរិះគន់ខ្លាំងពីសំណាក់អ្នកគាំទ្រ និងវីរបុរស ក៏ដូចជាអ្នកវិភាគជាច្រើន ព្រោះតែក្រុមមានទម្រង់លេងខ្សោយខ្លាំង ខុសពីការប្រកួតជម្រុះ។ ជំនួបវគ្គ ១៦ក្រុម របស់អង់គ្លេស ទល់នឹងក្រុមស្លូវ៉ាគី នឹងត្រូវធ្វើឡើងនៅក្នុងកីឡដ្ឋាន Gelsenkirchen បន្ទាប់ពីគូប្រកួតរបស់ក្រុមរហស្សនាមតោកំណាច ត្រូវបានរកឃើញក្នុងនាមជាក្រុមលេខ ៣ ចាកចេញពីពូល E៕ | Phil Foden ខ្សែបម្រើក្រុមជម្រើសជាតិអង់គ្លេស បានចាកចេញពីជំរំហ្វឹកហាត់របស់ក្រុមតោកំណាចអង់គ្លេស ក្នុងប្រទេសអាល្លឺម៉ង់ ហើយបានត្រឡប់ទៅប្រទេសអង់គ្លេសវិញ ដើម្បីទៅមើលភរិយាឆ្លងទន្លេកូនទី៣។ |
ក្លាយខ្លួនជាមនុស្សធំគឺត្រូវចូលប្រលូកក្នុងការងារ មានសមត្ថភាពធ្វើការសម្រេចចិត្ត និងមានការទទួលខុសត្រូវ។ គេត្រូវរកការងារស្របច្បាប់ធ្វើដើម្បីចឹញ្ចឹមជីវិត។ ការខ្ជិលច្រអូស ការសប្បាយហួសហេតុ ការបណ្ដែតបណ្ដោយពេលវេលាដ៏មានតម្លៃឲ្យកន្លងហួសទៅឥតប្រយោជន៍ធ្វើឲ្យយើងក្លាយទៅជាមនុស្សដែលបំផ្លាញអនាគតខ្លួនឯង និងសង្គមមិនរាប់រក។ (សារព័ត៌មានអេឡិចត្រូនិកថ្មីៗទទួលបានសិទ្ធិដកស្រង់ និងផ្សព្វផ្សាយបន្តពីអង្គការស៊ីប៉ា។ អត្ថបបទខាងលើត្រូវបានដកស្រង់ចេញពីសៀវភៅដែលមានចំណងជើងថា៖ខ្លួនមនុស្សនិងសុខភាព ។ សូមចូលរួមជួយជាវសៀវភៅដែលបោះពុម្ពដោយអង្គការស៊ីប៉ា។ អង្គការស៊ីប៉ា គឺជាអង្គការជួយជំរុញការអានយ៉ាងខ្លាំងក្លានៅក្នុងប្រទេសកម្ពុជា)។ | ជាទូទៅ នៅរវាងចន្លោះអាយុពី២០ ទៅ២៥ឆ្នាំការលូតលាស់រាងកាយយើងថយចុះ ឬឈប់មាន។ នោះមានន័យថា យើងជាមនុស្សពេញវ័យ ឬចូលដល់វ័យកណ្ដាលហើយ។ |
បើនិយាយការទិញផ្ទះបង់រំលស់ ប្រជាជនមួយចំនួនក៏នៅតែមានផលលំបាក ព្រោះពេលពួកគាត់ទិញផ្ទះបង់រំលស់គេតម្រូវឲ្យបង់ប្រាក់កក់( down payment) ចាប់ពី២០%ទៅ៣០%នៃតម្លៃផ្ទះសរុបដែលធ្វើឲ្យពួកគាត់ពិបាករកលុយបង់ប្រាក់កក់ពេលទិញផ្ទះបង់រំលស់។ ដោយមើលឃើញពីបញ្ហានេះ ធនាគារ ហ្វីលីពដែលជាធនាគារធំមួយនៅកម្ពុជា បានជួយដោះស្រាយបញ្ហាប្រាក់កក់សម្រាប់ទិញផ្ទះ ពោលគឺធនាគារ ហ្វីលីពផ្ដល់កម្ចីទិញផ្ទះរហូតដល់ទៅ៩០%នៃតម្លៃផ្ទះសរុប មានន័យថាអ្នកត្រូវបង់ប្រាក់កក់តែ១០%ប៉ុណ្ណោះ ខណៈគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុភាគច្រើនតម្រូវឲ្យអ្នកបង់ប្រាក់កក់ចាប់ពី២០ទៅ៣០% នៃតម្លៃផ្ទះសរុប។ ទន្ទឹមនឹងនេះ ធនាគារ ហ្វីលីព ចាប់ផ្តើម Promotion កម្ចីទិញផ្ទះចាប់ពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ក្នុងអត្រាការប្រាក់ទាបបំផុតត្រឹមតែ ០.៦៩%ក្នុងមួយខែ គិតជាឆ្នាំគឺ ៨.២៥%ក្នុងមួយឆ្នាំ រយៈពេលវែងរហូតដល់ ២៥ឆ្នាំ និងអាចកម្ចីបានរហូតដល់៩០% នៃតម្លៃផ្ទះថែមទៀតផង រីឯលក្ខខណ្ឌក៏មានភាពងាយស្រួលមិនស្មុគ្រស្មាញនិងរយៈពេលអនុម័តឆាប់រហ័ស។ គម្រោងនេះផ្តល់ឱកាសសម្រាប់អ្នករស់នៅរាជធានីភ្នំពេញដែលមានបំណងចង់ទិញផ្ទះក្នុងក្តីស្រម៉ៃនិងរស់នៅប្រកបដោយផាសុកភាព ។ សូមរួសរាន់ដាក់ពាក្យស្នើសុំកម្ចីទិញផ្ទះរបស់ធនាគារ ហ្វីលីព នៅថ្ងៃនេះ ព័ត៌មានលម្អិតសូមទាក់ទងតាមរយៈលេខទូរស័ព្ទ៖ 086 930 000 និង 089 989 818៕ ធនាគារ ហ្វីលីព ជាធនាគារដែលមានសាខាច្រើនជាងគេលំដាប់ទី៣នៅកម្ពុជា ប្រតិបត្តិការ២០ខេត្តក្រុងនិងមាន៨៩សាខា។ ធនាគារ ហ្វីលីព ដែលទើបតែរួមបញ្ចូលគ្នាជាផ្លូវការជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រេឌីត គឺជាផ្នែកមួយរបស់ហ្វីលីពកាពីតាល់ដែលមានមូលដ្ឋាននៅសឹង្ហបុរី និងត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៩៧៥។ ហ្វីលីពកាពីតាល់គ្រុប ផ្តល់ជូនសេវាកម្មពេញលេញប្រកបដោយគុណភាព និង ភាពច្នៃប្រឌិតជូនដល់អតិថិជន ទាំងបុគ្គល ទាំងគ្រប់ប្រភទសាជីវកម្ម នៅច្រើនជាង១៥ ប្រទេស។ (អត្ថបទពាណិជ្ជកម្ម) | ការទិញផ្ទះគឺត្រូវបានគេចាត់ទុកថា ជាការចំណាយលុយដ៏ច្រើនបំផុតក្នុងមួយជីវិតរបស់អ្នក ព្រោះមនុស្សភាគច្រើនមិនងាយមានលុយទាំងដុលយកទិញផ្ទះឡើយ។ ទោះជាមនុស្សភាគច្រើនមិនអាចមានលុយទាំងដុលសម្រាប់ទិញផ្ទះ តែពួកគាត់នៅតែអាចទិញផ្ទះក្នុងក្ដីស្រមៃរបស់ពួកគាត់បានគឺទិញតាមរយៈការបង់រំលស់។ |
ក្រសួងបរិស្ថាន បានសង្កេតឃើញថា បុគ្គលមួយចំនួនបានឈូសឆាយ កាប់ឆ្ការ ទន្ទ្រាន កាន់កាប់យកដីព្រៃធ្វើជាកម្មសិទ្ធិ រួមទាំងការទិញលក់ខុសច្បាប់។ ចំពោះបុគ្គលដែលមកទន្ទ្រានកាន់កាប់ដីព្រៃនោះ គឺបានយកឯកសារស្នើសុំកាន់កាប់ដីធ្លី ដែលរដ្ឋាភិបាលប្រកាសជាមោឃៈរួចហើយ យកមកធ្វើជាលេស។ សកម្មភាពទន្ទ្រានកាន់កាប់ដីព្រៃ នៅតែបន្តកើតមាននៅក្នុងតំបន់ការពារធម្មជាតិ ។ ជាពិសេសនៅតំបន់ឧទ្យាជាតិព្រះសីហនុ រាម, បូកគោ, គិរីរម្យ, ព្រែកទឹកសាបក្បាលឆាយ, ដែនជម្រកសត្វព្រៃលំផាត់ និងដែនជម្រកសត្វព្រៃស្រែពក។ ក្រសួងបរិស្ថានបានដាក់ចេញវិធានការនិងការណែនាំ មិនឲ្យទិញលក់ដី និងត្រូវបញ្ឈប់ជាបន្ទាន់ រាល់សកម្មភាពខុសច្បាប់ នៅតំបន់ការពារធម្មជាតិនិងដីរដ្ឋ។ ក្រសួងបរិស្ថាននឹងចាត់វិធានការ តាមច្បាប់ចំពោះអ្នកទន្ទ្រានដីព្រៃ សាងសង់ខ្ទម និងដាំដុះលើតំបន់ការពារធម្មជាតិ។ ដើម្បីពង្រឹងការគ្រប់គ្រងតំបន់ការពារធម្មជាតិ និងសិទ្ធិស្របច្បាប់របស់ក្រុមហ៊ុនវិនិយោគនៅតំបន់នោះ អាជ្ញាធរត្រូវចាត់វិធានការតឹងរឹង ចំពោះអ្នកទន្ទ្រានដីព្រៃទាំងនោះ ។ នេះបើតាមក្រសួងបរិស្ថាន៕ | ភ្នំពេញ៖ ក្រសួងបរិស្ថាន ដាស់តឿនពលរដ្ឋឲ្យបញ្ឈប់ការទន្ទ្រានយកដីព្រៃ ក្នុងតំបន់ការពារធម្មជាតិ។ បើមិនដូច្នោះទេ ក្រសួងនឹងចាត់វិធានការតាមផ្លូវច្បាប់។ |
ជប៉ុនមិនដែលឆ្លងផុតវគ្គ ១៦ក្រុមចុងក្រោយនៅព្រឹត្តិការណ៍ World Cup ឡើយ ប៉ុន្តែលោក Hajime Moriyasu ដែលជាគ្រូបង្វឹក មានជំនឿមុតមាំ ក្នុងការនាំជប៉ុនឡើងឱ្យបានយ៉ាងហោចណាស់ដល់វគ្គ ៨ ក្រុមចុងក្រោយនៅកាតាឆ្នាំ ២០២២នេះ។ នៅវគ្គចែកពូល ជប៉ុនបានផ្តល់មេរៀនយ៉ាងឈឺចាប់ដល់អាល្លឺម៉ង់ និងបានយកឈ្នះអេស្ប៉ាញក្នុងលទ្ធផល ២-១ ដូចគ្នាថែមទៀត ដើម្បីបន្តទៅកាន់វគ្គ១/៨ផ្តាច់ព្រ័ត្រ។ ជប៉ុន បន្តទៅវគ្គខ្វែងដោយឈរនៅកំពូលតារាងពូល E ដោយរកបាន៦ពិន្ទុ។ ដល់វគ្គ១៦ក្រុមចុងក្រោយ សាំម៉ូរៃជប៉ុនត្រូវតតាំងជាមួយក្រុមដ៏រឹងមាំរបស់អឺរ៉ុបក្រូអាស៊ីនៅកីឡដ្ឋាន AI Janoub។ ក្រូអាស៊ីបញ្ចប់ក្នុងចំណាត់ថ្នាក់ទី២ ពូល F ក្រោយឆ្លងកាត់ប្រកួត៣លើក ស្មើ២ និងឈ្នះ១ មាន៥ពិន្ទុ។ តើក្រុមអាស៊ីជប៉ុន អាចឆ្លងផុតវគ្គ១៦ក្រុមតាមបំណងរបស់ខ្លួនឬទេ? សម្រាប់ជំនួបមួយគូទៀតនៅវេលាម៉ោង២អាធ្រាត្រនាកីឡដ្ឋាន 974 ក្រុមអាស៊ីកូរ៉េខាងត្បូង ត្រូវជួបក្រុមខ្លាំងប្រេស៊ីលដែលជាម្ចាស់ជើងឯក World Cu ច្រើនជាងគេចំនួន៥លើក៕ កូរ៉េខាងត្បូងបញ្ចប់ក្នុងចំណាត់ថ្នាក់ទី២ពូល H ដោយរកបាន៤ពិន្ទុ ខណៈសាំបាប្រេស៊ីលបញ្ចប់ក្នុងចំណាត់ថ្នាក់ទី១ ពូល G ដោយរកបាន៦ពិន្ទុ៕ | ក្រុមកីឡាបាល់ទាត់ជម្រើសជាតិជប៉ុន នឹងត្រូវតតាំងជាមួយក្រូអាស៊ី វគ្គ១៦ក្រុមចុងក្រោយ FIFA World Cup 2022 នៅយប់ម៉ោង១០ ថ្ងៃទី៥ ខែធ្នូ។ មុនទៅកាន់ទៅកាន់ទឹកដីកាតា សាំម៉ូរៃជប៉ុនបានកំណត់គោលដៅឆ្លងឱ្យផុតវគ្គ១៦ក្រុមចុងក្រោយនេះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។ ដោយឡែកមួយក្រុមទៀត ប្រេស៊ីលប៉ះក្រុមអាស៊ីកូរ៉េខាងត្បូងនៅម៉ោង២អាធ្រាត្រ។ |
តាមរយៈវីដេអូឃ្លីបលើទំព័រហ្វេសប៊ុក ដែលបង្ហោះចេញទីក្រុងអាត្លង់តា រដ្ឋចចា សហរដ្ឋអាមេរិក លោក សម រង្ស៊ី ព្យាយាមពន្យល់ពីយុទ្ធសាស្ត្ររបស់លោក ទៅកាន់ថ្នាក់ដឹកនាំនិងអ្នកគាំទ្រនៃអតីតគណបក្សសង្គ្រោះជាតិ។ លោក លើកឡើងជាថ្មីថា អ្វីដែលលោកធ្វើពេលនេះ គឺជារៀបចំយុទ្ធសាស្ត្រ និងកំណត់គោលដៅច្បាស់លាស់ ដើម្បីធ្វើឲ្យគណបក្សសង្គ្រោះជាតិរស់ឡើងវិញ ហើយលោក កឹម សុខា នឹងអាចទទួលបានសិទ្ធិសេរីភាពពេញលេញ។ លោក សម រង្ស៊ី បានបន្ថែមថា អតីតគណបក្សសង្គ្រោះជាតិ ត្រូវតែរកដំណោះស្រាយ ដោយមិនអាចបន្តទុកឲ្យនៅជាប់គាំងបែបនេះនោះទេ។ លោក បញ្ជាក់យ៉ាងដូច្នេះថា៖«យើងត្រូវកំណត់យុទ្ធសាស្ត្រនិងយុទ្ធវិធី ដើម្បីធ្វើសេចក្តីសមស្របឲ្យទាន់ពេលវេលា។ យើង នឹងចាត់ចែងការងារ ដែលត្រូវតែបំពេញក្នុងពេលប៉ុន្មានខែខាងមុននេះ ដើម្បីរំដោះប្រទេសយើងឲ្យទាល់តែបាន»។ បន្ទាប់ពីបកស្រាយពីយុទ្ធសាស្ត្ររួចហើយ លោក សម រង្ស៊ី ដែលទើបនឹងត្រូវបានស្នើឲ្យឡើងកាន់តំណែងជាប្រធានស្តីទីនៃអតីតគណបក្សសង្គ្រោះជាតិ ក៏អំពាវនាវឲ្យថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់និងអ្នកគាំទ្រ ជឿជាក់លើរូបលោក និង លោក កឹម សុខា ហើយត្រូវចៀសវាងការបែកបាក់គ្នា។ លោក អំពាវនាវយ៉ាងដូច្នេះថា៖«យើងត្រូវតែរួមកម្លាំងគ្នាជាធ្លុងមួយ ហើយត្រូវរក្សាជំហរឲ្យច្បាស់ថា កឹម សុខា និង សម រង្ស៊ី ជាមនុស្សតែមួយ បេះដូងតែមួយ គោលបំណងតែមួយ។ កុំចាញ់ការឃោសនា ដែលថាគណបក្សសង្គ្រោះជាតិ បែកបាក់គ្នា គឺអត់ទេ។ យើង យល់ឲ្យច្បាស់ថាទាល់តែយើងរួបរួមគ្នារឹងមាំ ទើបយើងជោគជ័យ...»។ សាររបស់លោក សម រង្ស៊ី នាពេលនេះ គឺធ្វើឡើយក្រោយពីមានការខ្វែងគំនិតគ្នាក្នុងអតីតគណបក្សសង្គ្រោះជាតិ។ អ្នក ដែលគាំទ្រលោក បានបង្ហាញការពេញចិត្តចំពោះការផ្តល់តំណែងជាប្រធានស្តីទីទៅឲ្យលោក ដោយពួកគេយល់ថា លោក កឹម សុខា ដែលជាប្រធាន កំពុងស្ថិតក្នុងគំនាប ហើយពុំមានសេរីភាពក្នុងការបំពេញការងារឡើយ។ ប៉ុន្តែអ្នកដែលឈរខាងលោក កឹម សុខា បានបន្ទោសលោក សម រង្ស៊ីថា ការធ្វើបែបនេះ គឺជាមូលហេតុដែលនាំឲ្យអតីតគណបក្សសង្គ្រោះជាតិ បែបបាក់គ្នា។ អ្នកខ្លះ រិះគន់លោក សម រង្ស៊ី ថា បានដណ្តើមតំណែងពីលោក កឹម សុខា។ មន្ត្រីដែលគាំទ្រលោក កឹម សុខា បានចេញសេចក្តីថ្លែងការណ៍មួយក្នុងនាមជាអតីតគណបក្សសង្គ្រោះជាតិ ដើម្បីប្រកាសមិនទទួលស្គាល់ការសម្រេចឲ្យលោក សម រង្ស៊ី ឡើងធ្វើជាប្រធានស្តីទី។ សេចក្តីថ្លែងការណ៍នោះ បញ្ជាក់ថា ការសម្រេចនេះ គឺខុសនឹងលក្ខន្តិកៈរបស់គណបក្សសង្គ្រោះជាតិ៕ | លោក សម រង្ស៊ី ហាក់ខ្លាចថ្នាក់ដឹកនាំនិងអ្នកគាំទ្របែកបាក់គ្នា ក្រោយពីលោក ទទួលយកតំណែងជាប្រធានស្តីទីនៃអតីតគណបក្សសង្គ្រោះជាតិ។ លោក បានបង្ហោះវីដេអូខ្លីមួយ ដែលមានរយៈពេលជាង២នាទី ដើម្បីប្រាប់ថ្នាក់ដឹកនាំនិងអ្នកទាំទ្រ កុំឲ្យប្រទូសសរ៉ាយដាក់គ្នា។ |
នាឱកាសនោះ រដ្ឋមន្ត្រី បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន OPPO ក្នុងការបង្កើត និង រចនាទូរសព្ទថ្មីៗ ប្រកបដោយភាពច្នៃប្រឌិតឲ្យទាន់តាមសម័យកាលនីមួយៗ និង មានការទទួលស្គាល់ពីសំណាក់អ្នកប្រើប្រាស់ ក្នុងរយៈកាលចុងក្រោយនេះ ជាពិសេសកក្រុមហ៊ុនស្មាតហ្វូន OPPO មានគំនិតបង្កើតសមាគមថតរូបដើម្បីលើកស្ទួយវិស័យថតរូបនៅក្នុងប្រទេសកម្ពុជា ឲ្យកាន់តែទូលំទូលាយ ទៅកាន់អន្តរជាតិផងដែរ។ បន្ទាប់មក លោក និង អ្នកតំណាងក្រុមហ៊ុន OPPO បានអញ្ជើញបើកសម្ពោធជាផ្លូវការនូវស្លាកសញ្ញាតំណាងឲ្យសមាគមន៍ថតរូប OPPO Photography Academy ចាប់ពីថ្ងៃនេះតទៅទន្ទឹមគ្នានឹងការសម្ពោធទូរស័ព្ទស៊េរីថ្មី OPPO Reno ប្រចាំនៅប្រទេសកម្ពុជាផងដែរ ។ ក្រោយពីទទួលបានភាពជោគជ័យក្នុងការចែកចាយម៉ូឌែលចុងក្រោយ និង ភាពវិវឌ្ឍន៍នៃម៉ូឌែល ត្រកូល F ដែលត្រូវបានគេដាក់ឈ្មោះថាជាអ្នកជំនាញស៊ែលហ្វី (Selfie Expert) ទាំងនៅប្រទេសកម្ពុជា និងបណ្តាប្រទេសអភិវឌ្ឍន៍ និង កំពុងអភិវឌ្ឍន៍នានានៅលើសកលលោករួចមក ជាបន្តបន្ទាប់ក្រុមហ៊ុន OPPO ប្រចាំនៅប្រទេសកម្ពុជាបានបញ្ចេញនូវទូរសព្ទស៊េរីថ្មីមួយស្រឡាងមួយម៉ូឌែលទៀតដែលមានឈ្មោះថា OPPO Reno Series ដែលជាស្មាតហ្វូនកំពុងតែធ្វើឲ្យមានភាពកក្រើកខ្លាំងទាំំងនៅតំបន់អាស៊ី នៅប្រទេសចិន និង នៅតំបន់អ៊ឺរ៉ុប។ ម៉ូឌែលនេះបានបំពាក់នូវបច្ចេកវិទ្យា 60X Digital Zoom ដែលកំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកប្រើប្រាស់ទូរសព្ទ ដែលក្នុងនោះ OPPO Reno 10X Hybrid Zoom កំពុងតែបានឆក់យកបេះដូងក្រុមជំនាញអ្នកថតរូប ឬ Professional Photographers ល្បីៗជាច្រើននៅលើពិភពលោក មកចាប់អារម្មណ៍លើម៉ូឌែលនេះ ព្រោះវាជាប្រភេទទូរស័ព្ទដែលអាចប្រើប្រាស់ក្នុងការថតរូបដូច Camera 4K បានទាំងរូបសន្លឹក និង រូបភាពវីដេអូ ព្រមទាំងអាចមានសមត្ថភាពផលិតឯកសារតូចធំយ៉ាងងាយស្រួលថែមទៀតផង។ ស្របពេលដែល OPPO Reno បង្ហាញខ្លួននៅប្រទេសកម្ពុជានោះដែរ ក្រុមហ៊ុនក៏បានបង្កើតនូវក្លិបតូចមួយដែលមានឈ្មោះថា OPPO Photography Academy ក្នុងគោលបំណងជួយផ្សព្វផ្សាយអំពីស្នាដៃ របស់អ្នកដែលតេពកោសល្យក្នុងការថតរូប និង ស្រលាញ់ការថតរូបធម្មជាតិ ប្រាង្គប្រាសាទបុរណ បែបវប្បធម៌ ប្រពៃណី បង្កើតសិល្បៈថ្មីៗប្រកបដោយភាពច្នៃប្រឌិត និង មានគុណភាពខ្ពស់ នៅក្នុងប្រទេសកម្ពុជាទាំងអស់ អាចទទួលបានឱកាសបង្ហាញនូវស្នាដៃដ៏អស្ចារ្យរបស់ខ្លួនទៅកាន់សារធាណៈជនទាំងនៅក្នុងប្រទេសកម្ពុជា និង ទៅកាន់ពិភពលោកឲ្យកាន់តែទូលំទូលាយផងដែរ។ ស្មាតហ្វូន OPPO Reno 10X Hybrid Zoom មាន២ពណ៌គឺ Ocean Green, Jet Black ដែលមាន កាមេរ៉ាក្រោយទំហំ 48MP+13MP , ដែលមានលក្ខណៈដូចជាបំពាក់ Lenកាមេរ៉ា3 គ្រាប់នៅផ្នែកខាងក្រោយ ដូចជាបំពាក់ Len នៅលើកាមេរ៉ាទំហំ 48MP ជាកាមេរ៉ាមេ + 13MP បំពាក់ Len ក្នុងកាមេរ៉ាប្រភេទTelephoto+8MP សម្រាប់ជំនួយលើការថតរូបជាលក្ខណៈUltra-Wide Angle បន្ថែមទៀត។ ចំពោះ Len ប្រភេទ Periscope អាចធ្វើការ Zoom បានដល់ទៅកម្រិត10ដង និង 60ដងឯនោះ ដោយវាក៏មានភ្ជាប់មកជាមួយនូវបច្ចេកវិទ្យា OIS (Optical Image Stabilization) ដើម្បីកាត់បន្ថយភាពរំញ័របានផងដែរ ព្រោះវាអាចធ្វើឲ្យរូបភាពនៅតែរក្សាលក្ខណៈច្បាស់ល្អ ដោយកាន់តែ Zoom កាន់តែច្បាស់ដូច្នេះកាន់តែលែងមានបញ្ហាទៀតហើយលើការ Zoom លើច្ចេកវិទ្យា 60X Digital Zoom របស់ OPPO Reno 10X Hybrid Zoom នៅពេលនេះ សម្រាប់កាមេរ៉ាមុខវិញរចនាឡើងជារាងបញ្ឈិត តាមទំរង់ត្របកផ្កាឈូក Opera House នៅប្រទេសអូស្ត្រាលីទំហំ 16 MP, មានថ្មទំហំ4065 mAh , Flash Charge VOOC 3.0, RAM ទំហំ 8GB និង ROM 256GB, កម្រិតអេក្រង់លាតពេញ93.1%។ បច្ចុប្បន្ននេះ OPPO កំពុងដំណើរការបច្ចេកវិទ្យា 5G លើស៊េរីទូរស័ព្ទ Reno មានដូច Reno 5G, Reno 10x Hybrid Zoom និង Reno Model ផងដែរ ដែលទាំងអស់នេះសុទ្ធតែជាគុណសម្បត្តិនៃការ វិវឌ្ឍន៍ខ្លួនដ៏ទំនើប និងចុងក្រោយបំផុតរបស់ក្រុមហ៊ុន ដោយក្នុងនោះ OPPO Reno ធម្មតាតម្លៃ 529$ និង OPPO Reno 10X Hybrid ដែលមានបច្ចេកវិទ្យា 60X Digital Zoom តម្លៃផ្លូវការ 899$។ នៅក្នុងឆ្នាំ២០១៩នេះគឺជាឆ្នាំថ្មីក្នុងការចាប់ផ្តើមទសវត្សរ៍ទី2នៃដំណើរការទូរស័ព្ទចល័តរបស់ក្រុមហ៊ុន OPPO ដោយក្រុមហ៊ុនបានធ្វើការផ្លាស់ប្តូរនូវ Logoថ្មី ដោយLogo OPPO ពីមុនមាន Font អក្សររាងស្លីមបន្តិចនោះ នឹងផ្លាស់ប្តូរទៅជា Logo OPPO ថ្មី ដែលមាន Font អក្សររាងមូល មានលក្ខណៈសាមញ្ញនិងងាយស្រួលចំណាំ ជាពិសេសការផ្លាស់ប្តូរ Logo ថ្មីនេះបានធ្វើឡើងក្នុងគោលបំណងបង្ហាញនូវវប្បធម៌ចម្រុះគ្នា ព្រមទាំងបង្ហាញពីភាពរីករាយក្នុងការរស់នៅប្រចាំថ្ងៃរបស់មនុស្សមកពីគ្រប់ជាតិសាសន៍ផងដែរ។ លើសពីនេះទៅទៀតក្រុមហ៊ុន OPPO នឹងបន្តបោះជំហានរបស់ខ្លួនទៅរកទីផ្សារសកលភាវរូបនីយកម្មឲ្យបានកាន់តែឆាប់រហ័ស ឲ្យកាន់តែទូលំទូលាយ និងបន្ស៊ីគ្នាជាមួយនឹងផលិតផលថ្មីៗរបស់ខ្លួនដូចជា Reno series ជាដើម ដែលកំពុងត្រៀមបង្ហាញខ្លួនរួចជាស្រេចទៅក្នុងទីផ្សារជាសកល ដូច្នេះតទៅថ្ងៃខាងមុខគ្រប់ផលិតផលថ្មីរបស់ OPPOទាំងអស់ នឹងមកជាមួយនឹងរូបថ្មី Logo OPPOថ្មី ជាទម្រង់បែបអក្សរមូលដូចគ្នាទៅនឹងការបង្កើត Brand Image ដែលថ្មី និង Creative ដូច្នោះដែរ ពីសំណាក់ក្រុមមនុស្សដែលមានគំនិតច្នៃប្រឌិតគ្មានដែនកំណត់ទាំងអស់៕ (អត្ថបទពាណិជ្ជកម្ម) | កម្មវិធីសម្ពោធជាផ្លូវការទូរសព្ទម៉ូឌែលស៊េរីថ្មី OPPO Reno បានប្រារព្ធធ្វើឡើងកាលពីរាត្រីថ្ងៃទី ៤ខែមិថុនានេះ បានប្រពឹត្តទៅនៅ សណ្ឋាគារសូហ្វីតែលភ្នំពេញ ប្រកបដោយភាពអធិកអធមក្រៃលេង ដែលស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន និង មានការចូលរួមពីសំណាក់ក្រុមអ្នកជំនួញធំៗផងដែរ។ |
«កុំបន្ទោសអ្នកដទៃ ត្រូវបន្ទោសខ្ញុំ។ ទឹកជំនន់គឺស្ថិតក្រោមទំនួលខុសត្រូវរបស់ខ្ញុំទាំងស្រុង។ ខ្ញុំទទួលខុសត្រូវ១០០ភាគរយ»។ នេះជាការបញ្ជាក់ររបស់លោក Chatchart Sittipunt ដែលទើបកាន់តំណែងជាអភិបាលក្រុងបាងកក ទី១៧ បានប្រមាណជាង២ខែ។ លោក Chatchart Sittpunt ដែលធ្លាប់កាន់តំណែងជារដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន ក្រោមរដ្ឋបាលលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា បានអះអាងថា លោកនឹងព្យាយាមឲ្យអស់ពីសមត្ថភាពក្នុងការដោះស្រាយបញ្ហាទឹកជំនន់ក្នុងក្រុងបាងកក ទាំងតាមផែនការខ្លី និងផែនការយូរអង្វែង។ បើតាមការផ្សាយរបស់បាងកកប៉ុស្តិ៍ ទីតាំងសំខាន់ៗជិត៣០ និងផ្លូវជាច្រើននៅទូទាំងក្រុងបាងកក បានរងនូវការលិចលង់យ៉ាងខ្លាំងនាព្រឹកថ្ងៃព្រហស្បតិ៍ បន្ទាប់ពីភ្លៀងជាច្រើនមេនាពេលយប់។ រដ្ឋបាលក្រុងបាងកក (BMA) បានអះអាងថា កម្ពស់ទឹកឡើងចម្លោះពី៧សង់ទីម៉ែត្រទៅជិត៣០សង់ទីម៉ែត្រ។ នាយកដ្ឋានឧតុនិយមថៃ បានព្យាករថា ភ្លៀងនៅតែបន្តធ្លាក់ ដោយសារតែកម្លាំងខ្យល់មូសុងបោកបក់ឆ្លងកាត់សមុទ្រថៃ Andaman Sea និងឈូងសមុទ្រថៃតែម្តង៕ | លោក Chatchart Sittipunt អភិបាលក្រុងបាងកក បាននិយាយកាលពីល្ងាចថ្ងៃព្រហស្បតិ៍ ថា លោកទទួលខុសត្រូវ១០០ភាគរយចំពោះករណីទឹកជំនន់នៅក្នុងក្រុងបាងកក ក្រោយភ្លៀងធ្លាក់ខ្លាំង។ នេះបើតាមការផ្សាយរបស់សារព័ត៌មានថៃ Khaosod English។ |
ក្រៅពីសេវាកម្មទាំងអស់នេះក្រុមហ៊ុន NSR Cambodia ក៏មានផ្តល់សេវាកម្ម ផ្គត់ផ្គង់សម្ភារៈភ្លើង ភ្លេង សំឡេង និងឆាក ទំនើបៗ ជុំវិញព្រឹត្តការណ៍នានាក៏ដូចជាការរៀបចំអាពាហ៍ពិពាហ៍។ គួរបញ្ជាក់ថា ក្រុមហ៊ុន NSR Cambodia ជាក្រុមហ៊ុនក្នុងស្រុក ដែលត្រូវបានបង្កើតឡើង អស់រយៈពេល៥ឆ្នាំមកហើយ និងត្រូវបានទទួលការគាំទ្រពីសំណាក់អតិថិជនជាមួយនឹងទំនុកចិត្ត ភាពជឿជាក់ និងសេវាកម្មល្អ។ ក្រុមហ៊ុន NSR Cambodia គោលបំណងសំខាន់ដើម្បីចង់បង្ហាញទៅដល់អតិថិជន ថាក្រុមហ៊ុន NSR Cambodia គឺជាក្រុមហ៊ុនក្នុងស្រុក ដែលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការចាប់ដៃគូរជាមួយអតិថិជនក្នុងស្រុក និងក្រៅស្រុកក្នុងការតុបតែងឆាក ភ្លេង សំឡេង ភ្លើង គ្រប់ប្រភេទ ជាពិសេសទៀតនោះ ក្រុមហ៊ុនយើងក៏មានការនាំចូលផលិតផលទាំងអស់នេះមកកម្ពុជា។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនNSR ក៏នឹងមានវត្ថមានចូលរួមនៅក្នុងពិព័រណ៍អាពាហ៍ពិពាហ៍នៅថ្ងៃទី២២,២៣ ខែកក្កដា ឆ្នាំ២០១៧ខាងមុខនេះនៅមហោស្របកោះពេជ្រ ដែលរៀបចំឡើងដោយក្រុមហ៊ុនអនុស្សាផងដែរ។ ដូច្នេះ សូមកុំភ្លេចចូលរួមទាំងអស់គ្នាដើម្បីទទួលបានគំនិតថ្មីៗក្នុងការរចនាឆាក ភ្លើង និងការតុបតែងក្នុងកម្មវិធីរបស់អស់លោកអ្នកផងដែរ។ អ្វីដែលពិសេសអស់លោកអ្នកនឹងទទួលបាននូវការបញ្ចុះតម្លៃយ៉ាងពិសេសជាច្រើនពីNSR ថែមទៀតផង។ សំរាប់ព័ត៌មានបន្ថែម : Mr. Nop Sovannroth Managing Director 077 77 37 66 [email protected] Mr. Chea Ty Sale and Marketing Manager [email protected] (អត្ថបទពាណិជ្ជកម្ម) | ភ្នំពេញ៖ ក្រុមហ៊ុន NSR Cambodia ជាក្រុមហ៊ុនក្នុងស្រុកមួយ ដែលទទួលបានការគ្រាំទ្រយ៉ាងសំបើម ពីសំណាក់អតិថិជនក្នុង និងក្រៅស្រុកសម្រាប់ការផ្តល់សេវាកម្ម ការតុបតែង ភ្លើង ភ្លេង សំឡេង និងឆាក នៅក្នុងព្រឹត្តិការណ៍ធំៗ ដូចជាឆាកតន្ត្រី និងព្រឹត្តិការណ៍ពិព័រណ៍ជាដើម។ |
ការប្រកួតរវាង Real Madrid ទល់ក្រុមម្ចាស់ផ្ទះAlmeria នាកីឡដ្ឋាន Power Horse នៃជំនួបបើកឆាករដូវកាលថ្មីរបស់La Liga ក្រុមរហ័សនាមអធិរាជសមួយនេះត្រូវបានក្រុមម្ចាស់ផ្ទះស៊ុតនាំមុខតាំងនាទី៦ មកនៃវគ្គទីមួយ។ Real រកគ្រាប់តាមស្មើយ៉ាងលំបាករហូតដល់នាទី៦១ Lucas Vazquez នៃវគ្គទីពីរ រហូតដល់នាទី៧៥ ខ្សែការពារ David Alaba ស្វែងរកបានគ្រាប់ជ័យជម្នះដោយការស៊ុតបាល់ពិន័យ Freekick។ ជម្រើស ១១នាក់ដំបូងខ្សែបម្រើ Camavinga និង Tchouameni មានឈ្មោះលេងអមជាមួយ TonyKroos នៅតំបន់បម្រើប៉ុន្តែមិនអាចជួយកែប្រែលទ្ធផលបាននៅវគ្គទីមួយឈានចូលវគ្គទីពីរ Camavinga ត្រូវបានប្តូរចេញជំនួសដោយកីឡាករជើងចាស់Luka Modric វិញ ចំណែក Tchouameni បានប្តូរដោយខ្សែប្រយុទ្ធEden Hazard នៅនាទី៥៨។ ក្រោយការប្រកួតបានបញ្ចប់លោក Ancelotti ដែលជាគ្រូបង្វឹកបាននិយាយក្នុងសន្និសីទកាសែតថាការខ្វះខាតការប៉ះបាល់ត្រង់តំបន់ខ្សែបម្រើជាមូលហេតុចម្បងបំផុតហើយគ្រូបង្វឹកសញ្ជាតិអ៊ីតាលីក៏ផ្តាំឱ្យកីឡាករខ្សែបម្រើលេងឱ្យបានល្អនៅប្រកួតក្រោយជាមួយគុណភាពការលេងដូចពេលហ្វឹកហាត់។ «កីឡាករវ័យក្មេងចំណូលថ្មីលេងិនដូចអ្វីដែលពួកគេបានបង្ហាញពេលហ្វឹកហាត់ឡើយ។អ្វីដែលគេបានធ្វើពេលហ្វឹកហាត់បានល្អពួកគេបានលេងជម្រើសដំបូងហើយពួកក៏គូតែល្អឱ្យល្អដូចគ្នា ពួកគេមិនបានធ្វើខុសឡើយ តែគ្រាន់ត្រូវធ្វើឱ្យល្អបន្ថែមទៀត។ពួកគេមានវ័យក្មេងហើយពាក់អាវក្រុម Real ហាក់មានសម្ពាធច្រើននៅការប្រកួតដំបូងដូច្នេះពួកគេក៏ត្រូវបង្ហាញវាជាមួយសម្ពាធទាំងនេះ។»។ ការប្រកួតទល់ក្រុម Almeria ជាបង្ហាញខ្លួនប្រកួតដំបូងសម្រាប់ខ្សែបម្រើវ័យក្មេង Tchouameni និងខ្សែការពារ Antonio Rudiger នៃការប្រកួតក្របខណ្ឌ La Liga។ គ្រូបង្វឹកវ័យ ៦៣ឆ្នាំ ក៏បានសរសើរ Rudigerសម្របខ្លួនបានឆាប់រហ័សនិងលេងបានល្អ។ ខាងក្រោមនេះលទ្ធផលការប្រកួតសប្តាហ៍ទីមួយនៃក្របខណ្ឌLa Liga៖ ក្រុម Valencia ឈ្នះ Girona លទ្ធផល ១-០ ក្រុម Barcelona ស្មើ ០-០ RayoVallecano ក្រុម Real Valladolid ចាញ់ Villareal លទ្ធផល ៣-០ ក្រុម Cadiz ចាញ់ RealSociedad លទ្ធផល ១-០ ក្រុម Celta Vigo ស្មើ ២-២ Espanyol ក្រុម Osasuna ឈ្នះ Sevilla លទ្ធផល ១-០។ ក្រុមដែលនឹងត្រូវប្រកួតក្នុងសប្តាហ៍ដំបូងមាន AthleticBilbao ស្វាគមន៍ Mallorca ថ្ងៃទី១៥ខែសីហាចំណែកឯក្រុម Getafe ទទួល Atletico Madrid និង Real Betis ទទួល Elche ថ្ងៃទី១៦៕ | ខ្សែបម្រើវ័យក្មេង AurelienTchouameni និង Eduardo Camavinga បង្ហាញគុណភាពទម្រង់លេងមិនល្អដូចពេលពួកគេហ្វឹកហាត់ឡើយអំឡុងការប្រកួតទល់ក្រុម Almeria។ បើតាមសម្តីលោក CarloAncelotti ថ្ងៃទី១៤ ខែសីហា។ |
ដោយស្ថិតក្នុងត្រកូលរថយន្ត Range Rover ហើយឈរនៅលំដាប់ខ្ពស់ជាងគេរថយន្តនេះត្រូវបានផលិតយ៉ាងប្រណិតដើម្បីអោយសាកសមជាកំពូលរថយន្តប្រណិតលំដាប់ពិភពលោក។តួខាងក្រៅត្រូវបានផលិតពីដែកអាលុយមីញ៉ូមស្វិតហើយធុននឹងការប៉ះទង្គិច ទឹកថ្នាំភ្លឺរលោងដូចគ្រាប់ពេជ្ររំលេចពេញតួរថយន្តដែលធ្វើអោយរិតតែមានភាពទាក់ទាញ។ រថយន្តទំនើប 2019 នេះ មានកំណែទម្រង់មួយចំនួនដែលធ្វើអោយរថយន្តមួយនេះកាន់តែទាក់ទាញនឹងផ្តល់ភាពងាយស្រួលដល់អ្នកបើកបរក្នុងការបញ្ជារថយន្តផងដែរ។ ភ្លើងខាងមុខត្រូវបានរចនាថ្មីរាងតូចស្តើងស្អាតជាមួយនឹងបច្ចេកវិទ្យា LED ចុងក្រោយដើម្បីផ្តល់ភាពងាយស្រួលដល់ការបើកបរពេលរាត្រី។ ប៉ាណាខាងមុខត្រូវបានរចនាថ្មីយ៉ាងស្រស់ស្អាតប្លែកពីម៉ូដែលមុនៗ ការរចនាផ្នែកខាងក្នុងយ៉ាងម៉ត់ចត់ដើម្បីអោយសាកសមនឹងកេរ្តិ៍ឈ្មោះដែលគ្រឿងក្នុងតុបតែងសុទ្ធតែលាយជាមួយឈើប្រណិតមានតំលៃ ពូកស្បែកស្រទន់ដែលដេរដោយដៃផ្ទាល់យ៉ាងយកចិត្តទុកដាក់។ ជាមួយគ្នានេះ ប្រព័ន្ធឆ្លាតវៃទំនើបថ្មី Dual Touch Pro System ត្រូវបានបំពាក់ជាមួយរថយន្តស៊េរីទំនើបថ្មីនេះ The Entertainment Touch Pro System ត្រូវបានបែងចែកជាពីរដោយនៅផ្នែកខាងលើសំរាប់បញ្ជាក្នុងការស្តាប់តន្ត្រីកំសាន្តដែលរួមបញ្ចូលប្រព័ន្ធសំលេងរបស់ចក្រភពអង់គ្លេស(Meridian)ធ្វើអោយអ្នកអង្គុយក្នុងរថយន្តមានអារម្មណ៍ថាពួកគេកំពុងស្ថិតនៅជាមួយការប្រគុំតន្ត្រីផ្ទាល់តែម្តង អេក្រង់Touchscreenសំរាប់បញ្ជាទៅលើប្រព័ន្ធម៉ាស៊ីនត្រជាក់និងប្រព័ន្ធបញ្ជាក្នុងរថយន្តជាច្រើនទៀតផងដែរ ដៃចង្កូតមានប៊ូតុងបញ្ជាដែរលោកអាចធ្វើការTouchស្រាលៗដោយមិនចាំបាច់ចុចផ្ទាល់ដូចមុនទៀតឡើយ ប្រព័ន្ធទប់លំនឹងនៅពេលយើងបើកបរក្នុងល្បឿនលឿនដើម្បីផ្តល់ភាពងាយស្រួលក្នុងការគ្រប់គ្រងរថយន្ត។ កៅអីទាំងអស់ត្រូវបានបំពាក់ដោយឧបករណ៍ម៉ាស្សា អេក្រង់ភ្ជាប់នឹងកៅអីខាងមុខសំរាប់អោយអ្នកខាងក្រោយទស្សនាចាប់ពី៨អ៊ីងរហូតដល់១០អ៊ីង គំលៀតកៅអីពីផ្នែកខាងមុខមកខាងក្រោយមានចន្លោះរហូតទៅដល់186ម.មដើម្បីផ្តល់ភាពទូលាយដល់អ្នកអង្គុយខាងក្រោយ ឈ្នាន់ត្រូវបានទំលាក់ដោយស្វ័យប្រវត្តិនៅរាល់ពេលបើកទ្វាររថយន្តដើម្បីផ្តល់ភាពងាយស្រួលដល់អ្នករួមដំណើរ។ សូមអញ្ជើញមកកាន់អគារតាំងលក់រថយន្ត Jaguar Land Rover ដើម្បីធ្វើការបើកបរសាកល្បងរថយន្តដ៏ប្រណិតមួយណាដែលលោកអ្នកពេញចិត្តឥលូវនេះ។ ព័ត៌មានលម្អិតពីរថយន្តប្រណិត Jaguar និង Land Rover មាននៅមហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ សូមទំនាក់ទំនង៖ 023 888-811 / 070 999-111 គេហទំព័រ ផ្លូវការ៖ www.landrovercambodia.com ទំព័រ Facebook ផ្លូវការ៖ Land Rover Cambodia ទំព័រ Instagram ផ្លូវការ៖ @LandRoverCambo (អត្ថបទពាណិជ្ជកម្ម) | កំពូលរថយន្ត Range Rover Autobiography Long Wheel Base ឆ្នាំ2019 (ប្រភេទតួវែង)គឺជាប្រភេទរថយន្តប្រណិតលំដាប់ថ្នាក់ពិភពលោកដែលផលិតឡើងសម្រាប់ភាវរកិច្ចលោកអ្នកនោះឥលូវនេះបានបើកទទូលការកម្ម៉ង់ជាមួយក្រុមហ៊ុន អ អិម អេ ខេមបូឌាយើងហើយ។ |
ភ្នំពេញ៖ សម្លៀកបំពាក់ជជុះ នៅតែទទួលបានការចាប់អារម្មណ៍ពីសំណាក់សិស្ស និស្សិត និងពលរដ្ឋ ដែលមានចំណូលសមរម្យ ខណៈម៉ាកសម្លៀកបំពាក់ល្បីៗ កំពុងឈរជើងនៅក្នុងទីផ្សារប្រទេសកម្ពុជា។ កញ្ញា គិត បុប្ផា ជានិស្សិតនៅសកលវិទ្យាល័យ និងកំពុងបម្រើការងារក្នុងក្រុមហ៊ុនឯកជនមួយកន្លែង នៅរាជធានីភ្នំពេញ ចូលចិត្តប្រើប្រាស់សម្លៀកបំពាក់ជជុះ ដោយសារមានតម្លៃសមរម្យ។ សម្រាប់ បុប្ផា ការប្រើប្រាស់សម្លៀកបំពាក់ជជុះ ជួយសន្សំសំចៃការចំណាយរបស់នាង ដោយចំណាយថវិកាតិច តែទទួលបានសម្លៀកបំពាក់ច្រើន។ ពលរដ្ឋទិញសម្លៀកបំពាក់ នៅក្នុងផ្សារបឹងកេងកង រាជធានីភ្នំពេញ។ រូបភាពដោយ ញ៉ សុខហឿន បុប្ផានិយាយសារព័ត៌មានឌីជីថលថ្មីៗថា៖ «ខ្ញុំចូលចិត្តប្រើប្រាស់ខោអាវជជុះ ពីព្រោះវាមានម៉ូតច្រើនហើយប្លែកពីម៉ូតនៅក្នុងស្រុក។ ប៉ុន្តែមុនពេលខ្ញុំទិញខោអាវទាំងនោះ ខ្ញុំក៏ត្រូវប្រាកដចិត្តដែរថាខ្ញុំស្រឡាញ់។ បើខ្ញុំអត់ស្រឡាញ់ខ្ញុំក៏អត់ទិញដែរ ទោះវាមានតម្លៃថោកក៏ដោយ»។ បុប្ផា មិនលាក់លៀម និងមិនខ្មាសអៀន ចំពោះការប្រាប់ពីតម្លៃសម្លៀកបំពាក់ជជុះ ដែលនាងកំពុងស្លៀកនៅលើខ្លួនឡើយ ដោយពេលខ្លះចំណាយមិនដល់៤ម៉ឺន ឬ១០ដុល្លារផងទេ។ សម្រាប់ទីតាំងដែល បុប្ផា ចូលចិត្តទិញខោអាវនោះ គឺនៅផ្សារបឹងកេងកង ដែលស្ថិតក្នុងសង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ «ខោអាវភាគច្រើនដែលខ្ញុំទិញ គឺមានប្រាំពាន់រៀល ហើយជួនកាលមានតម្លៃ ខោវមួយ ឬអាវមួយ មួយមុឺនរៀល គឺវាអាស្រ័យទៅលើគុណភាពសម្លៀកបំពាក់»។ នេះបើតាមយុវតី វ័យជាង២០ឆ្នាំ គិត បុប្ផា។ បន្ថែមពីលើតម្លៃធូរថ្លៃ សម្លៀកបំពាក់ជជុះ ក៏ជួយកាត់បន្ថយកាកសំណល់ និងលើកកម្ពស់ការយល់ដឹងអំពីលទ្ធភាពនៃការកែច្នៃវត្ថុ ប្រើប្រាស់ឡើងវិញទៀតផង។ ពលរដ្ឋទិញសម្លៀកបំពាក់ នៅក្នុងផ្សារបឹងកេងកង រាជធានីភ្នំពេញ។ រូបភាពដោយ ញ៉ សុខហឿន សម្លៀកបំពាក់ជជុះ ប្រឹងប្រជែងជាមួយម៉ាកផលិតផលសម្លៀកបំពាក់ល្បីៗ ដែលកំពុងឈរជើងនៅក្នុងទីផ្សារកម្ពុជា រួមមាន Zando, lacoste, Ten11 , Zara , H&M , Calvin Klein ជាដើម។ សម្លៀកបំពាក់មួយទឹក ក៏កំពុងពេញនិយមនៅលើទីផ្សារអនឡាញដូចជា ហ្វេសប៊ុក ទិកតុក(TikTok) និងអ៊ីនស្តាក្រាម(Instagram) ផងដែរ។ ដ្បិតម៉ាកផលិតផលសម្លៀកបំពាក់ល្បីៗ ហូរចូលកម្ពុជាក្តី ប៉ុន្តែសម្លៀកបំពាក់ជជុះ នៅតែទទួលបានការចាប់អារម្មណ៍ពីសំណាក់សិស្ស និស្សិត យុវជន និងពលរដ្ឋ មានចំណូលមធ្យម។ កញ្ញា បុិច សាយន្ដ័ ក៏ចូលចិត្តប្រើប្រាស់សម្លៀកបំពាក់ជជុះដែរ។ សាយន្ត័ បានប្រើប្រាស់ខោអាវជជុះ ជិត១០ឆ្នាំមកហើយ ដោយនាងគិតថា ខោអាវជជុះមានម៉ូតច្រើន ហើយគុណភាពសាច់ក្រណាត់ក៏មិនចាញ់ផលិតផលថ្មី ប៉ុន្មានឡើយ។ សាយន្ត័និយាយថា៖ «ខ្ញុំអាចទិញខោអាវតាមរដូវរងា និងរដូវត្រជាក់នៅក្នុងតម្លៃមួយដែលល្អ។ កន្លែងដែលខ្ញុំចូលចិត្តគឺមានផ្សារបឹងកេងកង ផ្សារស្ទឹងមានជ័យ និងវិមានឯករាជ្យ II។ ខ្ញុំចូលចិត្តទិញនៅវិមានឯករាជ្យ II ជាងគេ ព្រោះទីនោះមានខោអាវលក់មានតម្លៃធូរថ្លៃ តម្លៃបួនពាន់រៀលអីទេ។ វាធូរថ្លៃ ជាងនៅផ្សារបឹងកេងកង»។ អ្នកស្រី រ៉ាទី ជាអ្នកលក់ខោអារជជុះនៅផ្សារបឹងកេងកង ផ្សារបឹងកេងកង គឺជាកន្លែងមួយ ដែលមនុស្សភាគច្រើនទៅទិញសម្លៀកបំពាក់ ដែលប្រើប្រាស់រួច និងមានតម្លៃសមរ្យ។ អ្នកស្រី រ៉ាទី មានវ័យ ៣០ ឆ្នាំ ជាអាជីវករលក់សម្លៀកបំពាក់ជជុះនៅផ្សារបឹងកេងកង បាននិយាយថា អ្នកនិយមទិញសម្លៀកបំពាក់ជជុះ ភាគច្រើនជាយុវជន។ «ខ្ញុំលក់សម្លៀកបំពាក់នេះ ចាប់ពីម៉ោង៧ ព្រឹកដល់ម៉ោង៧យប់ ដូចអាជីរករផ្សេងទៀតដែរ។ មានភ្ញៀវចន្លោះពី១០០នាក់ ទៅ២០០នាក់ ក្នុងមួយថ្ងៃមកទិញកន្លែងខ្ញុំ»។ នេះបើតាមអ្នកស្រី រ៉ាទី ដែលលក់ម៉ូតសម្លៀកបំពាក់ភាគច្រើន សម្រាប់តែយុវជនប៉ុណ្ណោះ។ សព្វថ្ងៃនេះ មនុស្សកំពុងមានបញ្ហារឿងសេដ្ឋកិច្ច។ ដូច្នោះពួកគេប្រហែលកាត់បន្ថយការចំណាយប្រចាំថ្ងៃ។ ការប្រើប្រាស់សម្លៀកបំពាក់មួយទឹកជាដើម គឺជាវិធីសាស្រ្តដ៏ល្អមួយ ក្នុងការសន្សំសំចៃ។ នេះជាការយល់ឃើញរបស់អ្នកស្រី រ៉ាទី។ បើយោងទៅតាមទិន្នន័យរបស់ក្រសួងពាណិជ្ជកម្ម ប្រទេសកម្ពុជាបាននាំចូលខោអាវជជុះច្រើនជាង ៦២, ០០០ តោន នៅក្នុងឆ្នាំ២០២៣ ដែលមានតម្លៃ ៥០, ២ លានដុល្លារ។ ក្នុងនោះ មានសម្លៀកបំពាក់ជជុះពីប្រទេសកូរ៉េខាងត្បូង នាំចូលមកកម្ពុជាប្រហែល ១៧, ៤៨៣តោន ដែលមានតម្លៃ ១៤. ១ លានដុល្លារ។ នាំចូលពីចិន ១៤. ៧០៤ តោន ដែលមានតម្លៃ ១១.៨ លានដុល្លារ និងជប៉ុន ១៣, ៦៣៨ តោន ដែលមានតម្លៃ ១១ លានដុល្លារ។ ក្នុងរយៈពេលដូចគ្នានេះ ប្រទេសកម្ពជា ក៏បាននាំចេញសម្លៀកបំពាក់ជជុះទៅក្រៅប្រទេសជិត ៣០០ តោនដែរ ដែលមានតម្លៃប្រហែល ៣.២ លានដុល្លារ។ ប្រទេសហ្ស៊កដានី គឺជាទីផ្សារធំជាងគេដែលបាននាំចូលនាំចេញសម្លៀកបំពាក់ជជុះពីកម្ពុជាចំនួន ៩២៣, ៨ តោន ដែលមានតម្លៃ ១.១៣ លានដុល្លារ។ ម៉ាឡេស៊ី ជាប់ចំណាត់ថ្នាក់លេខពីរ ជាមួយនាំចូលសម្លៀកបំពាក់ជជុះពីកម្ពុជា ចំនួន ៥៤២,២ តោន មានតម្លៃ ៦១៦, ០៦០ ដុល្លារ។ ខណៈហុងកុងស្ថិតនៅលេខរៀងទី៣ ដែលបាននាំចូល ចំនួន ៣៥៤,៣ តោន មានតម្លៃ ២១៤, ៧៩៣ ដុល្លារ៕ | ដោយ៖ ញ៉ សុខហឿន |
ដើម្បីឲ្យផ្លាស់ប្តូរការគិតខុសរបៀបនេះ អ្នកស្រី អ៊ឹង កន្ថាផាវី ផ្ញើសារទៅសង្គមទាំងមូលយ៉ាងដូច្នេះថា៖«ស្រ្តី អាចពាក់អាវខ្លីលើខ្លីក្រោម ប៉ុន្តែអត់ផ្តល់សិទ្ធិឲ្យបុរសមករំលោភ អត់ឲ្យបុរសមកបៀតបៀនគេទេ គាត់ មិនមែនបើកផ្លូវឲ្យបុរសមកបៀតបៀនគាត់ឯណា។ នេះជាសិទ្ធិសេរីភាពរបស់គាត់ ក្នុងការ [ស្លៀក] ពាក់ខោអាវ តាមម៉ូត តាមសម័យកាល ដែលគាត់ចង់បាន»។ សាររបស់អ្នកស្រីរដ្ឋមន្រ្តី ធ្វើឡើងក្នុងសន្និសីទសារព័ត៌មានស្តីពីលទ្ធផល៥ឆ្នាំចុងក្រោយរបស់ក្រសួងកិច្ចនារី ដែលត្រូវបានរៀបចំនៅទីស្តីការគណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២។ អ្នកស្រី បន្តថា ដើម្បីទប់ស្កាត់ការរំលោភ ឬការបៀតបៀនផ្លូវភេទលើស្រ្តី គឺត្រូវអប់រំសង្គមទាំងមូល មិនមែនអប់រំតែបុរសនិងស្រ្តីនោះទេ។ ជាមួយគ្នានេះ អ្នកស្រី រំលេចថា ក្រសួងកិច្ចការនារី តែងធ្វើយុទ្ធនាការបុរសល្អ ជារៀងរាល់ឆ្នាំ៕ អ្នកស្រី អ៊ឹង កន្ថាផាវី ថ្លែងក្នុងសន្និសីទកាសែត នៅទីស្តីការគណៈរដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២។ រូបពីអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល | អ្នកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចនារី កត់សម្គាល់ឃើញថា សង្គមខ្មែរបច្ចុប្បន្ន ជាទូទៅ ហាក់ទម្លាក់កំហុសឲ្យស្ត្រីថែម នៅពេលឃើញស្រ្តីរូបណាស្លៀកពាក់ស៊ិចស៊ី ហើយរងគ្រោះដោយសារការរំលោភ ឬការបៀតបៀនពីបុរស ឯបុរស ដែលប្រព្រឹត្តអំពើនេះ បែរជាមិនមានកំហុសទៅវិញ។ |
បើតាមទំព័រហ្វេសប៊ុករបស់សម្តេច ហ៊ុន សែន, បន្ទាប់ពីលើកឡើងពីការផ្តល់ជំនួយ ស្រីម៉ានី នីម៉ាឡា ក៏បានស្នើឲ្យកងទ័ពកម្ពុជា សហការឲ្យបានជិតស្និទ្ធជាមួយកងទ័ពឥណ្ឌា ដែលកំពុងបំពេញបេសកកម្មរក្សាសន្តិភាព ក្រោមឆ័ត្រនៃអង្គការសហប្រជាជាតិ។ នៅចំពោះមុខលោកស្រី ស្រីម៉ានី នីម៉ាឡា សម្តេច ហ៊ុន សែន បានអរគុណដល់រដ្ឋាភិបាលឥណ្ឌា ដែលបានផ្តល់ជំនួយខាងលើដល់កម្ពុជា ដើម្បីបម្រើលើវិស័យដោះមីន។ ព័ត៌មានលើទំព័រហ្វេសប៊ុករបស់សម្តេច ហ៊ុន សែន បានសរសេរថា សម្តេច ហ៊ុន សេន ពេញចិត្ត និងសាទរចំពោះកិច្ចសហប្រតិបត្តិការរវាងកងទ័ពកម្ពុជា និងឥណ្ឌា ដែលកំពុងបំពេញបេសកកម្មរក្សាសន្តិភាព ក្រោមឆ័ត្រនៃអង្គការសហប្រជាតិ។ មុននឹងជួបសម្តេច ហ៊ុន សែន លោកស្រី ស្រីម៉ានី នីម៉ាឡា បានជួបសម្តេច ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ។ ក្នុងជំនួបនោះ រដ្ឋមន្ត្រីការពារជាតិកម្ពុជា ស្នើឲ្យឥណ្ឌា ជួយផ្តល់សម្ភារទំនើបៗ ដល់កម្ពុជា ដើម្បីយកមកបំផ្លាញមីន ដែលសល់ពីសម័យសង្គ្រាម និងបម្រើឲ្យកិច្ចប្រតិបត្តិការក្នុងការរក្សាសន្តិភាព។ សូមបញ្ជាក់ថា លោកស្រី ស្រីម៉ានី នីម៉ាឡា និងគណៈប្រតិភូឥណ្ឌា បានមកដល់កម្ពុជា កាលពីថ្ងៃទី១០ ខែមិថុនា ហើយដំណើរទស្សនកិច្ចរបស់លោកស្រី ត្រូវបញ្ចប់នៅថ្ងៃទី១២ ខែមិថុនានេះ៕ | ក្នុងជំនួបជាមួយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ លោកស្រី ស្រីម៉ានី នីម៉ាឡា រដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌា បានលើកឡើងពីការផ្តល់ជំនួយលើវិស័យដោះមីន ដោយលោកស្រី បញ្ជាក់ថា ឥណ្ឌានឹងផ្តល់ឆ្កែហិតមីនមួយចំនួនដល់កម្ពុជា។ នេះបើតាមព័ត៌មានស្តីពីលទ្ធផលនៃជំនួបខាងលើ ដែលត្រូវបានបង្ហោះលើទំព័រហ្វេសប៊ុករបស់សម្តេច ហ៊ុន សែន។ |
Man Utd រកបានតែ៦៦ពិន្ទុប៉ុណ្ណោះពីការប្រកួត៣៧លើកក្នុងលីគកំពូលអង់គ្លេសរដូវកាលនេះ ខណៈក្រុមលេខ៤ Tottenham Hotspur មាន៧០ពិន្ទុ។ ដូច្នេះការនាំមុខ៤ពិន្ទុហើយនៅសល់តែ១ប្រកួតទៀតនោះ មានន័យថាក្រុមលោក Ole Gunnar Solskjær នៅសល់តែកៅអីលេងនៅ UEFA Europa League រដូវកាលក្រោយប៉ុណ្ណោះ។ Chelsea ដែលទើបយកឈ្នះ Watford ក្នុងលទ្ធផល ៣-០ បានឡើងទៅកាន់ចំណាត់ថ្នាក់ទី៣បណ្តោះអាសន្នក្នុងតារាង Premier League វិញដោយរកបាន៧១ពិន្ទុ ពីការប្រកួត៣៧លើក។ ក្រុមដែលត្រូវប្រជែងតំណែង Top4 នៅសល់តែ៣ក្រុមប៉ុណ្ណោះ រួមមាន Chelsea, Spurs និង Arsenal ដែលមាន៦៦ពិន្ទុតែទើបប្រកួតបាន៣៦លើក៕ | ក្រោយស្មើជាមួយក្រុមបាតតារាង Huddersfield Town ១-១ ក្រុមបិសាចក្រហម Manchester United បានអស់ឱកាសដណ្តើម Top4 រដូវកាលនេះហើយទោះសល់១ប្រកួត ក៏ដូចជាអស់កៅអីសម្រាប់លេងពានរង្វាន់ UEFA Champions League រដូវកាលក្រោយ។ |
ក្រុមទាំង២១ដែលចូលរួមក្នុងព្រឹត្តិការណ៍នេះមាន រាជធានីភ្នំពេញ បាត់ដំបង ឧត្តរមានជ័យ កណ្តាល កោះកុង រតនគិរី កំពង់ឆ្នាំង ពោធិ៍សាត់ សៀមរាប ស្វាយរៀង កំពត ព្រះវិហារ តាកែវ ប៉ៃលិន កំពង់ធំ កំពង់ចាម ព្រះសីហនុ ត្បូងឃ្មុំ កំពង់ស្ពឺ បន្ទាយមានជ័យ និងខេត្តកែប។ ក្រុមតំណាងខេត្តព្រៃវែងដែលជាម្ចាស់ជើងឯកពានរង្វាន់សម្តេច ហ៊ុន សែន ថ្នាក់ខេត្តកាលពីឆ្នាំ ២០២០ មិនចូលរួមក្នុងការប្រកួតនៅឆ្នាំ២០២១នេះទៀតទេ ដ្បិតពួកគេបានឡើងទៅក្របខណ្ឌលីគកីឡាបាល់ទាត់កំពូលកម្ពុជា Metfone Cambodian League សម្រាប់រដូវកាលនេះ។ ក្រុមទាំង២១ នឹងត្រូវចែកចេញជា៦ពូល ពី ក ដល់ ច ដោយក្នុងមួយពូលមាន៤ក្រុម និងពូលខ្លះមាន៣ក្រុម។ ពូល ក៖ ភ្នំពេញ កំពង់ឆ្នាំង តាកែវ និង កំពង់ស្ពឺ ពូល ខ៖ បាត់ដំបង ពោធិ៍សាត់ ប៉ៃលិន និង បន្ទាយមានជ័យ ពូល គ៖ ឧត្តរមានជ័យ សៀមរាប និង កំពង់ធំ ពូល ឃ៖ កណ្តាល ស្វាយរៀង និង កំពង់ចាម ពូល ង៖ កោះកុង កំពត ព្រះសីហនុ និង កែប ពូល ច៖ រតនគិរី ព្រះវិហារ និង ត្បូងឃ្មុំ៕ | ពានរង្វាន់សម្តេច ហ៊ុន សែន ថ្នាក់ខេត្ត ឆ្នាំ២០២១ មានការចូលរួមប្រកួតប្រជែងចំនួន២១ក្រុម ដែលមកពី២១រាជធានី-ខេត្ត។ ពានថ្នាក់ខេត្តលើកទី១៥នេះ នឹងចាប់ផ្តើមយុទ្ធនាការប្រកួតពីថ្ងៃទី១៦ ខែកុម្ភៈតទៅ ខណៈម្ចាស់ជើងឯកព្រៃវែងមិនមានវត្តមាននៅឆ្នាំនេះឡើយ។ |
ខ្សែប្រយុទ្ធវ័យ ៣៥ ឆ្នាំរូបនេះទទួលបានថ្លៃពលកម្ម ៣៦៧.០០០ផោន ប្រហែល ៤៧ម៉ឺនដុល្លារ ក្នុងមួយសប្តាហ៍ពីក្រុមបិសាចក្រហមកាលពីរដូវកាលមុន។ ប្រាក់បៀរវត្សរ៍របស់អតីតសមាជិកក្រុមជម្រើសជាតិស៊ុយអែត និង Paris Saint-Germain នេះត្រូវបានបង្ហាញតួរលេខពិតប្រាកដនៅចុងបញ្ចប់រដូវកាលមុនដោយទទួលបាន ១៩,១១ លានផោន ជាង ២៤លានដុល្លារក្នុងមួយឆ្នាំ និងប្រាក់លើកទឹកចិត្តជាង ៣លានដុល្លារថែមទៀត។ បើតាមការផ្សាយដដែល អ្នកចាត់ការទូទៅសញ្ជាតិព័រទុយហ្គាល់ Jose Mourinho យល់ព្រមចុះហត្ថលេខាលើកិច្ចព្រមព្រៀងរយៈពេលមួយឆ្នាំទៀតដោយផ្តល់ប្រាក់ឈ្នួល ១៨០០០០ផោន ប្រមាណ ២៣ម៉ឺនដុល្លារក្នុងមួយសប្តាហ៍បន្ទាប់ពី Ibrahimovic បានបង្ហាញភាពរឹងមាំរបស់គេឡើងវិញ ក្រោយរងរបួសរហែកសរសៃពួរជង្គង់កាលពីខែមេសាកន្លងទៅ។ អតីតខ្សែប្រយុទ្ធ Barcelona និង Iner Milan រូបនេះធ្លាប់បង្ហាញខ្លួនឲ្យក្រុមម្ចាស់ជើងឯក Premier League ២០សម័យ ៤៦លើក ស៊ុតបញ្ចូលទី២៨គ្រាប់ និងជួយក្រុមលើកពាន UEFA Europa Leagge ក្នុងរដូវកាល ២០១៦-២០១៧ ផងដែរ៕ | Zlatan Ibrahimovic បានយល់ព្រមកាត់ប្រាក់ឈ្នួល ៥០% ដើម្បីបន្តកិច្ចសន្យាស្នាក់ នៅជាមួយក្រុម Manchester United ១ឆ្នាំទៀត ហើយនិងត្រូវប្តូរមកពាក់អាវលេខ ១០វិញ។ នេះបើតាមការចុះផ្សាយរបស់ TheSun។ |
ក្រុមហ៊ុនសាជីវកម្មនុយក្លេអ៊ែរជាតិចិន (CNNC) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយគណៈកម្មការថាមពលបរមាណូប៉ាគីស្ថាន ដើម្បីសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរ ដែលមានអានុភាព ១២០០មេហ្គាវ៉ាត់ កាលពីថ្ងៃទី ២០ ខែមិថុនា។ ថ្លែងតាមរយៈទូរទស្សន៍ជាតិប៉ាគីស្ថាន (PTV)នាយករដ្ឋមន្ត្រីប៉ាគីស្ថាន Shehbaz Sharif បាននិយាយថា ការសាងសង់រោងចក្រថាមពលនេះ ស្ថិតក្រោមគម្រោង Chashma 5 នឹងចាប់ផ្តើមប្រតិបត្តិការភ្លាមៗនៅក្នុងខេត្ត Punjab ភាគកណ្តាលប៉ាគីស្ថាន។ ចិនកំពុងជួយប៉ាគីស្ថាន ក្នុងការកាត់បន្ថយការពឹងផ្អែកលើឥន្ធនៈហ្វូស៊ីល ដោយប្រែក្លាយប្រទេសមួយនេះ ទៅជាពណ៌បៃតង។ ចិនធ្លាប់បានសន្យាក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធឱ្យប៉ាគីស្ថាន ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវរបស់ខ្លួន ក្នុងទំហំទឹកប្រាក់ ៦៥ពាន់លានដុល្លារ។ កាលពី២ឆ្នាំមុន រោងចក្រថាមពលនុយក្លេអ៊ែរទី៦ របស់ប៉ាគីស្ថានបានដំណើរការនៅក្នុងទីក្រុងកំពង់ផែ Karachi ដោយសារការគាំទ្រពីចិនដូចគ្នា។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសទាំងពីរបានស្វែងរកការជំរុញកិច្ចសហប្រតិបត្តិការជាមួយគ្នាលើវិស័យជាច្រើន។ ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទកាលពីខែមេសា ឆ្នាំ ២០២៣ រវាងនាយករដ្ឋមន្ត្រីចិន លី ឈាំង និងនាយករដ្ឋមន្ត្រីប៉ាគីស្ថាន Shehbaz Sharif បានបង្ហាញពីឆន្ទៈក្នុងការលើកកម្ពស់ភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រប្រកបដោយនិរន្តរភាពរវាងប្រទេសទាំងពីរ៕ | ចិនបានចុះកិច្ចព្រមព្រៀងតម្លៃ ៤,៨ពាន់លានដុល្លារ ដើម្បីសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរនៅប៉ាគីស្ថាន។ នេះមិនមែនលើកទីមួយទេ ដោយចិនធ្លាប់បានសន្យាផ្តល់ថវិកា៦៥ពាន់លានដុល្លារ ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធសម្រាប់ប៉ាគីស្ថាន។ |
អស់រយៈពេលជិត១ឆ្នាំបន្ទាប់ពីរដ្ឋាភិបាលក្រុងមូស្គូបានចាប់ផ្តើមការឈ្លានពានដ៏ពេញទំហឹងរបស់ខ្លួនលើអ៊ុយក្រែនមក អង្គការសហប្រជាជាតិបានប៉ាន់ស្មានថា ពលរដ្ឋអ៊ុយក្រែនចំនួន២១,៨លាននាក់ឥឡូវនេះ កំពុងត្រូវការជំនួយមនុស្សធម៌។ ប្រធានជំនួយមនុស្សធម៌ របស់អង្គការសហប្រជាជាតិ លោក Martin Griffiths បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «ការបន្តសង្គ្រាមបណ្តាលឱ្យមនុស្សស្លាប់ បំផ្លិចបំផ្លាញ និងគ្មានទីកន្លែងរស់នៅជារៀងរាល់ថ្ងៃ ហើយស្ថិតក្នុងស្ថានភាពថមថយដ៏ខ្លាំង»។ លោកបាននិយាយទៀតថា៖«យើងត្រូវតែធ្វើអ្វីៗដែលយើងអាចដើម្បីទៅដល់សហគមន៍នានាដែលរងផលប៉ះពាល់ដ៏ខ្លាំងបំផុត រួមទាំងសហគមន៍នានាដែលនៅជិតសមរភូមិផង»។ ការត្រូវការជំនួយនោះមានភាពធំធេងណាស់ដែលអង្គការផ្តល់ជំនួយមិនអាចទៅដល់មនុស្សគ្រប់គ្នា ក៏ប៉ុន្តែ អង្គការសហប្រជាជាតិបាននិយាយថា ប្រាក់ចំនួន៥,៦ពាន់លានដែលបានស្នើឡើងនឹងអនុញ្ញាតឱ្យជំនួយនោះបានទៅដល់មនុស្ស១៥,៣លាននាក់ដែលកំពុងត្រូវការជំនួយនេះយ៉ាងខ្លាំងនៅឆ្នាំនេះ។ សេចក្តីថ្លែងការណ៍នោះបានបញ្ជាក់ទៀតថា ប្រាក់ទាំងអស់ចំនួន១,៧ពាន់លានដុល្លារដែលគេត្រូវការសម្រាប់ជនភៀសខ្លួនអ៊ុយក្រែនជាង៤លាននាក់ដែលស្ថិតនៅទូទាំងតំបន់អឺរ៉ុបខាងកើត។ ជំនួយនោះភាគច្រើននឹងទៅប្រទេសប៉ូឡូញដែលកំពុងធ្វើជាម្ចាស់ផ្ទះទទួលជនភៀសខ្លួនអ៊ុយក្រែនជាង១,៥លាននាក់ ហើយនឹងប្រទេស Moldova ដែលជាប្រទេសឆ្លងកាត់ដ៏សំខាន់មួយសម្រាប់ពលរដ្ឋអ៊ុយក្រែនដែលធ្វើដំណើរចូលក្នុងតំបន់អឺរ៉ុប។ តាមអង្គការសហប្រជាជាតិបានប្រាប់ឱ្យដឹងថា មានស្ត្រីនិងកុមារប្រហែល៨៦ភាគរយនៃចំនួនជនភៀសខ្លួនទាំងអស់។ ចាប់តាំងពីសង្គ្រាមបានចាប់ផ្តើមមក អង្គការមនុស្សធម៌ក្នុងប្រទេសអ៊ុយក្រែនបានធ្វើការដើម្បីឱ្យបានទៅដល់មនុស្សនៅទូទាំងប្រទេស ដោយមានមនុស្សជិត១៦លាននាក់បានទទួលជំនួយនិងសេវាកម្មការពារនៅឆ្នាំ២០២២ រួមទាំងនៅក្នុងតំបន់នានានៅខាងក្រៅការត្រួតត្រារបស់រដ្ឋាភិបាលអ៊ុយក្រែនផង។ សេចក្តីអំពាវនាវបានបញ្ជាក់ថា នៅខាងក្នុងប្រទេសអ៊ុយក្រែន សង្គ្រាមបានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ជីវិតរស់នៅនិងបង្អាក់ដល់ស្ថិរភាពទីផ្សារ ជាពិសេសនៅក្នុងតំបន់ភាគខាងត្បូងនិងខាងកើតត្រូវការជំនួយយ៉ាងខ្លាំង៕ | អង្គការសហប្រជាជាតិ បាននិយាយថា គេត្រូវការប្រាក់៥,៦ពាន់លានដុល្លារ ដើម្បីផ្តល់ជំនួយមនុស្សធម៌នៅក្នុងប្រទេសអ៊ុយក្រែន និងមនុស្សរាប់លាននាក់ទៀត ដែលបានរត់គេចខ្លួនចេញពីប្រទេសដែលហែកហួរដោយសង្គ្រាម។ |
ជំងឺហើមសួតនេះ ក៏ត្រូវបានធ្វើការបំផា្លញជាយឺតៗផងដែរ ដល់សាច់ដុំយឺត ដែលជួយបើកផ្លូវខ្យល់ តូចៗ ដើម្បីទៅកាន់កូនថង់ខ្យល់។ កត្តានេះបានធ្វើអោយផ្លូវខ្យល់ទាំងនេះ ត្រូវបានបិទជិត នៅពេល ដែលអ្នកធ្វើការដកដង្ហើមចេញ ហើយដូចនេះ ខ្យល់នៅក្នុងសួតរបស់អ្នកមិនអាចធ្វើការចាកចេញបាន ទេ។ ការព្យាបាល អាចជួយបន្ថយនូវការវិវត្តន៍របស់ជំងឺហើមសួតនេះ ប៉ុន្តែវាមិនអាចកែប្រែ នូវការ បំផ្លាញដែលកើតមានហើយនោះទេ។ រោគសញ្ញា អ្នកអាចមានជំងឺហើមសួតនេះ ក្នុងរយៈពេលជាច្រើនឆ្នាំ ដោយមិនបានសម្គាល់ដឹង ពីសញ្ញា ឬ រោគសញ្ញាអ្វីទាល់តែសោះ។ រោគសញ្ញាដ៏ចំបងជាងគេ នៃជំងឺហើមសួតនោះគឺ ខ្យល់ដង្ហើមខ្លីៗ ដែលជា ធម្មតាវា ចាប់ផ្តើមកើតមានបន្តិចម្តងៗ ។ អ្នកអាចនឹងចាប់ផ្តើម ធ្វើការជៀសវាងនូវសកម្មភាពមួយចំនួន ដែលអាចធ្វើអោយអ្នកដកដង្ហើមខ្លីៗ ហេតុនេះហើយ ទើបបានជារោគសញ្ញា នេះមិនបានក្លាយជាបញ្ហា សម្រាប់អ្នក រហូតដល់ពេលវាចាប់ផ្តើម បង្អាក់ដល់សកម្មភាពនៃការងារប្រចាំថ្ងៃរបស់អ្នក។ នៅទីបញ្ចប់ នៃជំងឺហើមសួតនេះ វានឹងធ្វើអោយអ្នក ដកដង្ហើមបានខ្លីៗ បើទោះជាអ្នកកំពុងសម្រាកក៏ដោយ។ តើនៅពេលណា ដែលអ្នកគួរទៅជួបនឹងគ្រូពេទ្យ? អ្នកត្រូវទៅអោយគ្រូពេទ្យពិនិត្យ ប្រសិនបើ អ្នកមានបញ្ហានៃការដកដង្ហើមខ្លីៗ ក្នុងរយៈពេលជាច្រើន ខែ ជាពិសេស ប្រសិនបើវាកាន់តែមានសភាពអាក្រក់ឡើងៗ ឬ ក៏វាបានរំខានដល់សកម្មភាពជាប្រចាំថ្ងៃ របស់អ្នក។ កុំព្យាយាមសន្មតថា នេះគឺជាស្ថានភាពមួយ ដែលទាក់ទងទៅនឹងកត្តាអាយុ ឬ ទម្ងន់របស់អ្នក ។ អ្នកត្រូវស្វែងរកជំនួយផ្នែកវេជ្ជសាស្ត្រអោយបានជាបន្ទាន់ ប្រសិនបើ៖ អ្នកអាចដកដង្ហើមបានខ្លីៗបំផុត ហើយអ្នកមិនអាចនិយាយបាន។ បបូរមាត់ ឬ ក្រចកដៃរបស់អ្នក ប្រែទៅជាពណ៌ខៀវ ឬ ប្រផេះ ។ អ្នកបាត់បង់ស្មារតី។ ចង្វាក់បេះដូងរបស់អ្នក លោតកាន់តែញាប់ឡើងៗ៕ ត្រួតពិនិត្យដោយ www.health.com.kh | ជំងឺហើមសួត កើតមាននៅពេលដែល កូនថង់ខ្យល់នៅក្នុងសួតរបស់អ្នក ត្រូវបានបំផ្លាញបន្តិចម្តងៗ ដែលនឹងធ្វើអោយអ្នក វិវត្តមាននូវ ខ្យល់ដង្ហើមខ្លីៗកាន់តែច្រើនឡើង។ ជំងឺហើមសួត គឺជាជំងឺសួតមួយ ប្រភេទក្នុងចំណោម ជំងឺនៃការមានឧបសគ្គជារុំារ៉ៃនៅក្នុងសួត។ ការជក់បារី គឺជាមូលហេតុដ៏ចំបង ដែលនាំអោយមានជំងឺនេះ ។ នៅពេលដែលស្ថានភាពនៃជំងឺនេះ កាន់តែអាក្រក់ វានឹងធ្វើអោយកូនថង់ខ្យល់នៅក្នុងសួត ដែលមានរាង ដូចជាចង្កោមផ្លែទំពាំងបាយជូរ ក្លាយទៅជា ថង់ធំមួយ ដែលមានទំហំមិនទៀងទាត់ និង មានរន្ធប្រហោង នៅខាងក្នុងជញ្ជាំងខាងក្នុងរបស់ពួកវា។ កត្តានេះ បានកាត់បន្ថយនូវស្រទាប់ខាងលើនៃ សួត ហើយទន្ទឹមនឹងនោះ វាក៏បានកាត់បន្ថយផងដែរនូវ កម្រិតអុកស៊ីសែនដែលត្រូវចូលទៅក្នុង ចរន្ត ឈាមរបស់អ្នក។ |
ក្នុងសេចក្ដីបំភ្លឺព័ត៌មានរបស់រដ្ឋបាលក្រុងសំពៅលូន ចេញផ្សាយថ្ងៃទី៤មីនា បានបញ្ជាក់ថា ទាហានវៀតណាម ដែលចូលមកតំបន់ខាងលើ គឺមានការព្រមព្រៀងគ្នា តាមការអនុវត្តកំណត់ហេតុកិច្ចសហប្រតិបត្តិការ ស្តីពីផែនការបន្តស្រាវជ្រាវ រុករក ជីកលើកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ជំហានទី២៣ រដូវប្រាំងឆ្នាំ២០២៣-២០២៤ រវាងគណៈប្រតិភូ គណៈកម្មាធិការថ្នាក់ជាតិវៀតណាម និងគណៈប្រតិភូគណៈកម្មាធិការកម្ពុជា។ ការឯកភាពគ្នានេះ បានចុះហត្ថលេខា តាំងពីថ្ងៃទី១១ តុលា ឆ្នាំ២០២៣។ រដ្ឋបាលក្រុងសំពៅលូន បានបញ្ជាក់យ៉ាងដូច្នេះ៖ «កងកម្លាំងតំបន់ប្រតិបត្តិការសឹករងកណ្តាល យោធាភូមិភាគពិសេស បានសហការជាមួយក្រុម K90 ភាគីវៀតណាម ចុះស្រាវជ្រាវ រុករក ជីកលើក អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ដែលបានបាត់បង់ជីវិតក្នុងសម័យសង្រ្គាមកន្លងមក នៅភូមិសាស្រ្តក្រុងសំពៅពូន»។ បើតាមរដ្ឋបាលក្រុងសំពៅលូន ការជីកលើកអដ្ឋិធាតុនេះ ចាប់ផ្តើមពីថ្ងៃទី១៩ កុម្ភៈ ឆ្នាំ២០២៤ ដល់ថ្ងៃទី២០ កក្កដា ឆ្នាំ២០២៤។ រដ្ឋបាលក្រុងសំពៅលូន បានពន្យល់ថា ក្រោយពីការបំពេញភារកិច្ចបញ្ចប់ ក្រុម K90 វៀតណាម នឹងចាកចេញពីភូមិសាស្រ្តទឹកដីកម្ពុជា ត្រឡប់ចូលប្រទេសវៀតណាមវិញ តាមច្រកទ្វារអន្តរជាតិជ្រៃធំ។ ដូច្នេះ រដ្ឋបាលក្រុងសំពៅលូន បានអំពាវនាវទៅមហាជន កុំឱ្យមានការភាន់ច្រឡំ៕ | ភ្នំពេញ៖ រដ្ឋបាលក្រុងសំពៅលូន ខេត្តកណ្ដាល បានអះអាងថា ទ័ពវៀតណាមបោះតង់ នៅលើកោះទៀវ ដើម្បីរកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត។ ការបកស្រាយនេះ ធ្វើឡើងក្រោយពីអាជ្ញាធរ ពិនិត្យឃើញមានការចែកចាយព័ត៌មានលើបណ្ដាញសង្គម ថា មានកងទ័ពវៀតណាម បានបោះតង់នៅខេត្តកណ្ដាល ក្នុងបរិវេណសាលាបឋមសិក្សាកោះទៀវ និងវត្តកោះទៀវ នៅភូមិកោះទៀវ សង្កាត់សំពៅលូន ។ |
បើតាមរបាយការណ៍ដដែល វិស័យកសិកម្ម គឺជាស្នូលសេដ្ឋកិច្ចខេត្តកណ្តាល ដោយមានពលរដ្ឋចំនួន ៥០.៥ភាគរយ ប្រកបរបរនេះ ខណៈអ្នកប្រកបរបរក្នុងវិស័យសេវាកម្មមាន៤៨.៣ភាគរយ និងវិស័យសិប្បកម្ម ១.២ភាគរយ។ សម្រាប់លោក ម៉ៅ ភារុណ វិស័យសំខាន់ៗនេះ បានជំរុញកំណើនសេដ្ឋកិច្ចខេត្តកណ្ដាល និងបានជួយកាត់បន្ថយអត្រាភាពក្រីក្ររបស់ពលរដ្ឋផងដែរ។ «នៅឆ្នាំ២០១៩ អត្រាភាពក្រីក្របានថយចុះត្រឹម ៤.៥៧ភាគរយ និងមានកំណើនសេដ្ឋកិច្ចកម្រិតខ្ពស់៦ភាគរយ ដែលមានវិស័យអាទិភាពបីរួមមាន វិស័យកសិកម្ម ៣៧.១ភាគរយ វិស័យឧស្សាហកម្ម ៣៦.៣ភាគរយ និងវិស័យសេវាកម្ម ២៦.៧ភាគរយ»។ នេះជាការរៀបរាប់របស់លោក ម៉ៅ ភារុណ។ ទាក់ទងនឹងការដាំដុះបន្លែនេះដែរ កន្លងមកលោក ហ៊ សុផល អនុប្រធានមន្ទីរកសិកម្មខេត្តកណ្ដាលធ្លាប់ប្រាប់សារព័ត៌មានThmeyThmey25ថា កសិករខេត្តកណ្ដាល ដាំបន្លែចម្រុះគ្រប់ប្រភេទ ពិសេសប្រភេទបន្លែស្លឹក ដូចជាសាលាដ ស្ពៃ និងខាត់ណាជាដើម។ ក្នុងមួយថ្ងៃៗ ខេត្តកណ្ដាល អាចផ្គត់ផ្គង់បន្លែប្រមាណ ៤០០តោន មកកាន់ទីផ្សារក្នុងរាជធានីភ្នំពេញ។ សូមជម្រាបថា ខេត្តកណ្ដាល មានផ្ទៃដីកសិកម្មជាង១៤ម៉ឺនហិកតា ក្នុងនោះផ្ទៃដីដាំស្រូវមានជាង ១០ម៉ឺនហិកតា ផ្ទៃដីដាំដំណាំឧស្សាហកម្ម និងដំណាំរួមផ្សំ មានជាង ៣ម៉ឺនហិកតា និងផ្ទៃដីដំណាំអនុផលជិត ៦ពាន់ហិកតា៕ | ខេត្តកណ្តាល ផលិតបានបន្លែចម្រុះប្រមាណ ៧ម៉ឺនតោន ក្នុងឆ្នាំ២០២០កន្លងទៅ នៅលើផ្ទៃដីដាំដុះប្រមាណ ៨ពាន់ហិកតា។ នេះបើតាមរបាយការណ៍ដែលបង្ហាញដោយ លោក ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល នាសន្និសីទសារព័ត៌មាន ស្ដីពី«វឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់ និងទិសដៅបន្ត» នៅទីស្ដីការគណរដ្ឋមន្រ្តី កាលពីថ្ងៃទី២២ កុម្ភៈ។ |
តើមានអ្វីខ្លះទៅ? 1. អ្នកគួរតែគេងឲ្យបានគ្រប់នៅចុងសប្តាហ៍ ទើបអ្នកមានកម្លាំងបន្តប្រយុទ្ធនៅដើមសប្តាហ៍ថ្មី។ ដូចនេះ អ្នកមិនគួរបន្តថែមម៉ោងនៅចុងសប្តាហ៍ទៀតទេ ដោយគួរតែសម្រាកយកកម្លាំង ទើបមានស្មារតីគ្រប់គ្រាន់ក្នុងការបំពេញការងារ ដើម្បីទទួលបានជោគជ័យ។ 2. ចុងសប្តាហ៍ជាពេលវេលាដែលអ្នកគួរតែបន្ធូលអារម្មណ៍ រកអ្វីមកធ្វើដើម្បីឲ្យខួរក្បាលបានសម្រាក ទើបអាចធ្វើឲ្យខួរក្បាលអ្នកមិនងាយដើរខុស។ ដូចនេះ ទោះការងារច្រើនយ៉ាងណាក៏ដោយ ក៏មិនគួរប្រើពេលចុងសប្តាហ៍ដើម្បីបញ្ចប់ទេ ទើបអាចធ្វើឲ្យខួរក្បាលអ្នកដំណើរការបានល្អ។ 3. អ្នកមិនគួរមានអារម្មណ៍ថាធុញនៅពេលដែលជិតដល់ថ្ងៃចូលធ្វើការឡើយ ដោយអ្នកគួរតែសប្បាយចិត្តវិញទើបត្រូវ ព្រោះការងារនោះធ្វើឲ្យអ្នកអាចរស់បាន និងធ្វើឲ្យអ្នកមានប្រាក់ចាយ។ ដូចនេះ អ្នកគួរតែធ្វើចិត្តឲ្យសប្បាយ ទើបអ្នកអាចបំពេញការងារបានល្អ នោះនឹងអាចឡើងឋានៈ និងប្រាក់ខែបានជាមិនខានឡើយ។ 4. អ្នកអាចរៀបចំផែនការអនាគតនៅចុងសប្តាហ៍បាន ព្រោះពេលវេលាក្នុងថ្ងៃនោះ ជាពេលដែលអ្នកមានខួរក្បាលជ្រះស្រឡះជាងគេ។ ប៉ុន្តែមុនពេលដែលអ្នករៀបចំផែនការ អ្នកគួរតែគិតពីរឿងអតីតកាលជាមុនសិន ទើបដឹងថាគួរតែកែអ្វី។ ដូចនេះ អ្នកនឹងអាចរៀបចំបានយ៉ាងល្អ ដោយអាចទទួលបានអនាគតយ៉ាងជោគជ័យជាមិនខានឡើយ។ អ្នកអាចអនុវត្តតាមវិធីទាំងឡាយខាងលើបាន ដើម្បីទទួលបានជោគជ័យក្នុងពេលលឿន៕ ត្រួតពិនិត្យដោយ www.health.com.kh | ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីទម្លាប់៥ដែលអាចធ្វើឲ្យអ្នកងាយទទួលបានជោគជ័យ។ |
Moulay Driss Zerhoun, nestled between two hills covered in olive groves, is where Idriss I, a descendant of the Prophet Mohammed who founded Morocco's first Islamic dynasty, was laid to rest in the late eighth century. In the main square, pilgrims grouped in "brotherhoods" from a host of countries walk in a procession to mark the start of the "moussem" (season), an annual homage that lasts for over a month. For many Moroccans it is an alternative to the major Muslim hajj pilgrimage to holy sites in Saudi Arabia. "Those who can't afford to travel to Mecca come here to pray at the grave," says Fatmi Chbihi, who belongs to a town committee made up of descendants of Idriss I. The faithful walk towards the green-tiled sanctuary, reciting Koranic verses with hand on heart. Posters advertising the event are plastered across the town, while whitewashed buildings house modest shops selling candles as offerings to the saint. Hailing from Sale, a town near Rabat and about three hours away by car, a pilgrim wearing a red fez who gave his name only as Zakaria said he has been coming for 16 years. "I wouldn't miss it for the world," Zakaria, who is in his 40s, told AFP, adding that the pilgrimage gives him a "sense of spiritual renewal". - Developing 'spiritual tourism' - Sufism, a mystical strand of Islam with hundreds of millions of followers, breaks with Salafism, Wahhabism and other austere interpretations of Sunni Islam that view the reverence of saints as heresy. It advocates inner transformation, encouraging self-knowledge as a path to the understanding of others and God. Sufism is especially popular in Morocco, which sees itself as protecting an "Islam of the middle ground". "The Islam practised in Morocco is... open and free of all fundamentalism," said Chbihi, dressed in an immaculate white robe. "The brothers play a significant role in promoting this moderate Islam," he added. A picture of King Mohammed VI hangs at the entrance in front of a white arch of Moorish-Arab inspiration. Morocco's monarch -- the "commander of the believers" -- paid pilgrimage here after he was enthroned, as did his father Hassan II. A sign reminds people that the site is forbidden to non-Muslims, like all of Morocco's mosques and religious sanctuaries. Worshippers pass beneath a wooden beam that serves as a barrier and crowd in front of the tomb. A marble commemorative plaque details the history of the mausoleum as far back as the 18th century. Koranic inscriptions adorn the ceramic walls, while a giant copper chandelier hangs over the tomb. Pilgrims kiss or place a hand on the gilded silk fabric covering the tomb when they seek the saint's blessing. As night falls, the brotherhoods of pilgrims meet in private homes, taking part in ceremonies full of mystical songs and divine pleas. Dwarfing the town's population of 12,000, the annual wave of pilgrims "reinvigorates the local economy", says guesthouse owner Zakia El Hanaoui. But much more than that, the festivities mirror a "serenity that reigns in the town", helping to develop a "spiritual tourism", he adds. | Moulay Driss Zerhoun, Morocco | AFP | It's dubbed the "pilgrimage of the poor" -- every summer, tens of thousands of people flood this small central Moroccan town to honour a Sufi saint buried here 12 centuries ago. |
«កុំធ្វើឲ្យប្រជាជនស្រក់ទឹកភ្នែក ដោយសារតែទង្វើមិនគប្បីនៃកងទ័ពរបស់យើង។ ត្រូវធ្វើឲ្យកងទ័ពរបស់យើងស្អាតស្អំឡើង ហើយជួយដល់ប្រជាជនគ្រប់កាលៈទេសៈ» ។ នេះជាការបញ្ជារបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជំរុញឲ្យកងកម្លាំងប្រដាប់អាវុធ ជួយការពារ និងដោះស្រាយបញ្ហាពលរដ្ឋគ្រប់រូប ជាពិសេសពលរដ្ឋក្រីក្រ មិនថានៅគ្រាមានគ្រោះទឹករាំងស្ងួត គ្រោះទឹកជំនន់ និងបញ្ហាផ្សេងៗ ដែលពួកគាត់ពឹងពាក់ឲ្យជួយនោះឡើយ។ និយាយបែបនេះ មិនមែនសម្ដេច ហ៊ុន សែន ចង់មានន័យថា កងកម្លាំងប្រដាប់អាវុធ តែងតែបង្កបញ្ហាដល់ប្រជាពលរដ្ឋនោះទេ ប៉ុន្តែវាគ្រាន់តែជាការដាស់តឿនពួកគេ ឲ្យយល់ពីអ្វីដែលជាកាតព្វកងទ័ព និងកងកម្លាំងប្រដាប់អាវុធប៉ុណ្ណោះ។ មិនត្រឹមតែកងទ័ពនៅក្នុងប្រទេសនោះទេ ដែលត្រូវបម្រើផលប្រយោជន៍ប្រជាពលរដ្ឋឲ្យល្អ សូម្បីតែកងទ័ព កំពុងឈរជើងនៅក្រៅប្រទេស តាមរយៈកិច្ចសហប្រតិបត្តិការចូលរួមរក្សាសន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាជាតិ ក៏ត្រូវគោរពកាតព្វបម្រើប្រយោជនពលរដ្ឋ ក្នុងប្រទេសនោះជាធំផងដែរ។ នេះជាការបញ្ជាក់របស់ប្រមុខរដ្ឋាភិបាលកម្ពុជា៕ | ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្ដាំឲ្យកងទ័ព និងកងកម្លាំងទាំងអស់ ត្រូវបម្រើផលប្រយោជន៍ជាធំ ដោយមិនត្រូវបង្កទុក្ខលំបាកដល់ពួកគេឡើយ។ កងទ័ពត្រូវតាំងខ្លួនជាកូនចៅប្រជាជន ហើយត្រូវគិតពីសុខទុក្ខរបស់ពួកគាត់ នោះទើបជារឿងប្រសើរ។ |
ថ្លែងក្នុងពិធីប្រកាសផ្សព្វផ្សាយ និងដាក់អោយអនុវត្តគោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ២០១៧-២០២៥ នៅព្រឹកថ្ងៃទី១០ តុលានេះ ប្រមុខរដ្ឋាភិបាល បានស្តីបន្ទោសដូច្នេះថា៖«ច្រើនលើកច្រើនសារហើយ ខ្ញុំយកការដាស់តឿនជាការព្រមានតែម្ដង។ ប្រសិនបើមានរឿងនេះកើតឡើងតទៅទៀត គឺមិនត្រូវឲ្យ(មន្ត្រី)កាន់កាប់ការងារនេះ ព្រោះគ្រាន់តែធ្វើការងារល្អិតល្អន់មិនបានផង តើយើងទៅធ្វើការងារធំយ៉ាងម៉េចទៅ»។ បន្ទាប់ពីបន្ទោសមន្ត្រីដែលទទួលខុសត្រូវរៀបចំកម្មវីធីហើយ សម្ដេច ហ៊ុន សែន បានប្រាប់ឲ្យមន្ត្រីរដ្ឋាភិបាលគ្រប់រូប យកចិត្តទុកដាក់តាំងពីការងារតូចតាចនេះឡើយ ទើបអាចធ្វើកិច្ចការធំបាន។ បន្ថែមពីនេះប្រមុខរដ្ឋាភិបាល ព្រលយសម្តីពញាក់អារម្មណ៏មន្ត្រីទាំងនោះថា «សូម្បីកម្រិតប៉ុនខ្ញុំនេះ បានត្រឹមតែ១០ភាគរយ ជាមួយនឹងសម្ដេចព្រះបិតាជាតិ ព្រះបរមរតនកោដ្ឋតែប៉ុណ្ណោះ បើនិយាយពីការគិតគូ»។ សូមស្ដាប់សំឡេង៖ | ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្ត្រី បានបន្ទោសមន្ត្រីម្នាក់ដែលទទួលខុសត្រូវរៀបចំកម្មវិធីរបស់រដ្ឋាភិបាល នៅព្រឹកថ្ងៃទី១០ តុលានេះ។ សម្ដេច ហ៊ុន សែន ហាក់មិនពេញចិត្តចំពោះមន្ត្រីរូបនោះឡើយ ដោយសារតែរូបគេខ្វះការប្រុងប្រយ័ត្នក្នុងការរៀបចំកម្មវិធី ដែលបង្កឲ្យមានភាពរអាក់រអួលបន្តិចបន្តួច មុនពេលចាប់ផ្ដើមកម្មវិធី ។ បញ្ហាដែលសម្ដេច មិនពេញចិត្តនោះគឺការរអាក់រអួលនៃការចាក់ភ្លេងគោរពទង់ជាតិ។ |
២គ្រាប់បន្ថែមនៅជើងទីពីររបស់ក្រុមតោខៀវ ធ្វើបានដោយកីឡាករ Christian Pulisic និង Cesar Azpilicueta ក្រោយពេលក្រុមម្ចាស់ផ្ទះបានបើកការនាំមុខ១គ្រាប់មុខដោយកីឡាករ Burak Yilmaz។ សរុបលទ្ធផលទាំងពីរជើងដោយលទ្ធផល ៤-១ Chelsea អាចឡើងទៅវគ្គបន្ត។ ទោះបីជាកំពុងជួបបញ្ហាហិរញ្ញវត្ថុក្រោយរងឥទ្ធិពលទណ្ឌកម្មពីរដ្ឋាភិបាលអង់គ្លេស លោក Thomas Tuchel អ្នកចាត់ការក្រុមអះអាងថា នៅវគ្គបន្ទាប់ក្រុម Chelsea ចង់ក្លាយជាក្រុមដែលគ្មានក្រុមណាចង់ជួបឡើយ។ «ខ្ញុំចង់ឱ្យក្រុមក្លាយជាក្រុមដែលគ្មាននរណាម្នាក់ចង់ប្រកួតជាមួយ។ វាជាអ្វីដែលយើងចង់បាននៅវគ្គ៨ក្រុមចុងក្រោយ។»លោក Tuchel និយាយបែបនេះក្រោយចប់ការប្រកួត។ ចំណែកឯ Juventus ក៏ធ្លាក់ចេញពីពានរង្វាន់ Champions league ក្រោយចាញ់ក្រុម Villarreal ដោយលទ្ធផល ៣-០ នៅកីឡដ្ឋាន Allianz Arena ។ ៣គ្រាប់របស់ Villarreal ធ្វើបានដោយកីឡាករ Gerard Moreno Pau Torres និង Arnaut Danjuma ហើយសរុបលទ្ធផលទាំងពីរជើង ៤-១។ ក្រោយរងបរាជ័យហើយធ្លាក់ចេញត្រឹមវគ្គ១៦ក្រុមយ៉ាងអាម៉ាស់ លោក Massimiliano Allegri អ្នកចាត់ការក្រុមសេះបង្កង់និយាយថា លោកគ្មានការសោកស្តាយឡើយ ទោះធ្លាក់ចេញ ហើយក៏មិនរិះគន់កីឡាករខ្លួនផងដែរ។ «ខ្ញុំនៅតែបន្តលេងក្នុងគម្រោងទម្រង់ដដែលរបស់ខ្ញុំ។ យើងត្រូវតែទទួលយកការចាញ់នេះ។ វាពិតជាអាក្រក់ខ្លាំងណាស់ ប៉ុន្តែខ្ញុំក៏មិនអាចពន្យល់បានឡើយអំពីហេតុអ្វីដែលក្រុមរបស់ពួកគេលេងបានល្អខ្លាំង»។ លោក Allegri ប្រាប់ទៅអ្នកកាសែតបែបនេះក្រោយចប់ការប្រកួត៕ | ក្រុមតោខៀវ Chelsea បន្តធ្វើដំណើរទៅកាន់វគ្គ១/៤នៃពានរង្វាន់ Champions league ក្រោយយកឈ្នះលើក្រុម Lille ក្នុងលទ្ធផល ២-១ ។ Juventus វិញ ធ្លាក់ចេញត្រឹមវគ្គ១៦ក្រុមក្រោមថ្វីជើងក្រុម Villarreal ក្រោយរងបរាជ័យដោយលទ្ធផល ៣-០ នាថ្ងៃទី១៧ ខែមីនា។ |
កសិកម្ម ជាវិស័យដ៏មានសក្តានុពល និងដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដល់កំណើនសេដ្ឋកិច្ចកម្ពុជា។ បច្ចុប្បន្នវិស័យនេះ កំពុងមានការវិវត្តយ៉ាងខ្លាំងពីការធ្វើកសិកម្មបែបប្រពៃណី ទៅជាការធ្វើកសិកម្មតាមបែបទំនើប ឬកសិឧស្សាហកម្ម តាមរយៈការធ្វើពិពិធកម្ម ដើម្បីឆ្លើយតបទៅនឹងតម្រូវការក្នុងស្រុក និងការនាំចេញ។ លោក រ័ត្ន សុវណ្ណនរៈ បានសង្កត់ធ្ងន់ថា ការផ្លាស់ប្តូរនេះ ទាមទារជាចាំបាច់នូវធនធានមនុស្ស និងបច្ចេកទេសថ្មីៗ។ ជាពិសេស ស្ថិតនៅក្នុងបរិបទនៃការរីករាលដាលជាសកលនៃជំងឺកូវីដ-១៩នេះ ការទទួលបានសេវាហិរញ្ញវត្ថុសម្រាប់វិស័យកសិកម្ម គឺជាកម្លាំងចលករមួយយ៉ាងសំខាន់ក្នុងការលើកកម្ពស់ផលិតកម្មរបស់កសិករ សហគមន៍កសិកម្ម និងអ្នកផ្គត់ផ្គង់ ក្នុងការស្តារ និងលើកកម្ពស់សេដ្ឋកិច្ចជាតិ។ បើតាមអគ្គនាយកត្រួតពិនិត្យនៃធនាគារជាតិនៃកម្ពុជារូបនេះ គិតត្រឹមខែសីហា ឆ្នាំ២០២១ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុបានផ្តល់ឥណទានទៅវិស័យកសិកម្ម មានចំនួន១៧ទ្រីលានរៀល(ប្រមាណ ៤,២ ពាន់លានដុល្លារ)។ លោក រ័ត្ន សុវណ្ណនរៈ បន្តរៀបរាប់នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់សមាគមមីក្រូហិរញ្ញវត្ថុ នៅថ្ងៃទី១៤តុលា ថា ៖ «បើទោះ ជាទំហំឥណទានសម្រាប់វិស័យកសិកម្មមានការកើនឡើងរៀងរាល់ឆ្នាំក្តី ក៏ការទទួលបាននូវសេវាហិរញ្ញវត្ថុផ្លូវការក្នុងវិស័យនេះ នៅតែជួបបញ្ហាប្រឈមមួយចំនួន ពាក់ព័ន្ធនឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុ ទ្រព្យបញ្ចាំ និងការរៀបចំឯកសារកម្ចី ជាដើម»។ ដើម្បីអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជាប្រកបដោយភាពរឹងមាំ និងនិរន្តរភាព លោក ហង់ សុគន្ធ ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា បាននិយាយដូច្នេះ៖ «ពិតណាស់ដែលយើងត្រូវអភិវឌ្ឍតាមរយៈការពង្រឹងសមត្ថភាពរបស់សហគមន៍កសិកម្ម និងសហភាពសហគមន៍កសិកម្ម នឹងដែលត្រូវការការចូលរួមជាចាំបាច់ពីភាគីពាក់ព័ន្ធនានា ជាពិសេសពីវិស័យហិរញ្ញវត្ថុ»។ កាលពីថ្ងៃទី១៣តុលា ឆ្នាំ២០២១ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា(CMA) និង សម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា(CACA) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU)ដើម្បីលើកកម្ពស់ការទទួលបានសេវាហិរញ្ញវត្ថុ ចំណេះដឹងហិរញ្ញវត្ថុ និងកិច្ចសហប្រតិបត្តិការរវាងវិស័យកសិកម្ម និងមីក្រូហិរញ្ញវត្ថុ តាមរយៈប្រព័ន្ធអនឡាញZoom។ លោក គា បូរាណ ដែលជាប្រធានក្រុមប្រឹក្សាភិបាលនៃCMA បាន អះអាងថា MOUនេះ គឺធ្វើឡើងក្នុងគោលបំណងលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ និងកិច្ចសហប្រតិបត្តិការនៃស្ថានប័នទាំងពីរ តាមរយៈការបញ្ច្រៀបចំណេះដឹងហិរញ្ញវត្ថុដល់សមាជិកសហគមន៍ ការសិក្សាស្រាវជ្រាវ ការអនុវត្តគម្រោងរួមគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈមនានាក្នុងវិស័យទាំងពីរ និងដើម្បីជំរុញឱ្យមានការទទួលបានសេវាហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ និងនិរន្តរភាព។ ជាមួយគ្នានេះ លោក ស៊្រុន សុខុម អគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្ម របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានកោតសរសើរចំពោះស្ថាប័នទាំងពីរខាងលើដែលបានរួមគ្នា ចូលរួមអភិវឌ្ឍវិស័យកសិកម្មនៅជនបទកម្ពុជា។ លោកបាននិយាយដូច្នេះ៖ «MOU រវាងសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានឆ្លើយតបទៅនឹងអភិក្រមនៃភាពជាដៃគូរ ព្រមទាំងចូលរួមលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុនៅក្នុងវិស័យកសិកម្ម ជាពិសេសសម្រាប់គ្រួសារកសិករនៅជនបទនៃប្រទេសកម្ពុជា»៕ | ភ្នំពេញ៖ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុបានផ្តល់ឥណទាន(កម្ចី)ឱ្យទៅអ្នកប្រតិបត្តិករនៅវិស័យកសិកម្ម បានចំនួន៤,២ពាន់លានដុល្លារនៅក្នុងរយៈពេល៨នៃឆ្នាំ២០២១។ នេះជាការលើកឡើងរបស់ លោក រ័ត្ន សុវណ្ណនរៈ ដែលជាអគ្គនាយកត្រួតពិនិត្យនៃធនាគារជាតិនៃកម្ពុជា(NBC) ដោយបានបញ្ជាក់ថា ទំហំឥណទានសម្រាប់វិស័យកសិកម្មនេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ។ |
«អត់» មានថ្នាក់ពាក្យជាកិរិយាសព្ទ ថាទ្រាំ ធន់ ធន់ទ្រាំ ខំទប់ អត់កំហឹង ខំអត់មិនស្តីតតប។ អត់ងងុយ ទ្រាំងងុយ អត់ធន់ អត់ទ្រាំ ប៉ិនធន់ ប៉ិនទ្រាំ។ អត់សង្កត់ ខំទប់ចិត្តមិនឲ្យកម្រើក, អត់អាស្រ័យ មិនប្រកាន់ដោយដាច់ខាត, អត់ឱន បន្ទន់ចិត្តអត់ទ្រាំ ខំទ្រាំអត់មិនប្រកាន់ទោស, អត់ឱន អត់ទោស ធ្វើចិត្តសន្តោស។ អត់ឲ្យ, ទ្រាំឲ្យ,បណ្តោយឲ្យ អត់ឲ្យគេថាសិនចុះ។ ពាក្យ អត់ គឺបង្ហាញពីពាក្យបដិសេធ មិន,គ្មាន, មិនមាន,អត់ទេ,គ្មានទេ,អត់អ្វីឲ្យ,គ្មានអ្វីឲ្យ។ អត់ឃ្លាន ឃ្លានព្រោះគ្មានអ្វីបរិភោគ,អត់បាយ គ្មានបាយបរិភោគ, អត់បើ ពុំសមបើ អត់បើនាំឲ្យរវល់។ ចំណែក «ឥត» ជានិបាតសព្ទ មានន័យថា មិន, ពុំ,អត់,ឥតដឹង,ឥតបានឮ,ឥតដើមទុន។ ពាក្យ ឥត នេះ ខ្មែរមិនគួរតែកុំប្រើពាក្យ ពុំ,អត់ នេះជា ឥត-ក៏ទេ,មិន-ក៏ទេ ព្រោះ វាខុសទាំងស្រុង ព្រោះ ក៏-ទេ ក៏ជាពាក្យបដិសេធនដែរ។ ពាក្យបដិសេធ ក៏ទេ សម្រាប់ប្រើតែជាមួយនឹងពាក្យ នឹងគឺនឹង ក៏-ទេ។ ឧទាហរណ៍៖ ខ្ញុំនឹងដែលបានឃើញរបស់នោះ សូម្បីតែម្តងក៏ទេ។ ឥតបើគិត ដែលមានគំនិតខ្លីៗ ឬឥតគំនិត, ឥត់អាក់ មិនដែលរអាក់រអួល៕ | ចំពោះពាក្យទាំងពីរនេះ ពលរដ្ឋខ្មែរហាក់បីដូចជាស្រពេចស្រពិលបន្តិច ប្រសិនបើគេមិនបានត្រួតពិនិត្យមើលឲ្យច្បាស់លាស់នោះ។ សម្តេចព្រះសង្ឃរាជ ជួន ណាត បានពន្យល់ពីការប្រើប្រាស់ពាក្យទាំងពីរនេះខាងក្រោមនេះថា៖ |
អត្ថបទទាក់ទង ថៃ ចាប់ផ្ដើមឆ្នាំ ២០២០ ដោយហាមការប្រើថង់ប្លាស្ទិក ការហាមប្រើថង់ប្លាស្ទិក ដែលដាក់ចេញនៅដើមឆ្នាំ២០២០ ដោយរដ្ឋាភិបាលថៃ និងហាងទំនិញធំៗជាច្រើនក្នុងប្រទេសថៃ គឺជាជោគជ័យមួយសម្រាប់សកម្មជនបរិស្ថាន។ ហាងទំនិញធំៗ ចំនួន ៧៥កន្លែង និងបណ្ដាហាងទំនិញតូច និងមធ្យមជាង ២៤ ៥០០ ទីតាំងផ្សេងទៀត នៅទូទាំងរាជាណាចក្រថៃ បានយល់ព្រមអនុវត្តតាមគោលការណ៍អាទិភាពរបស់រដ្ឋមន្ត្រីបរិស្ថាននិងធនធានធម្មជាតិថៃ Varawut Silpaarcha ក្នុងការកាត់បន្ថយបរិមាណថង់ប្លាស្ទិក។ ទោះមានការហាមប្រាម ពលរដ្ឋថៃ អាចចំណាយលុយដើម្បីទិញថង់ដាក់អីវ៉ាន់ដែលអាចប្រើឡើងវិញ ក៏ប៉ុន្តែសម្រាប់ពលរដ្ឋខ្លះវិញ ពួកគេសន្សំសំចៃលុយដោយការយករបស់តាមខ្លួន និងប្លែកៗពីគ្នា។ អ្នកផាត់មុខម្នាក់ ឈ្មោះថា Prahausri បានខ្ចីសំណាញ់ដាក់ម្ហូបម្តាយគាត់ដែលនាងជាធម្មតាដាក់ឆ្អើរត្រី មកដាក់អាហារសំរាន់ ទឹកដោះគោ និងទឹកក្រូច ហើយបានបង្ហោះរូបភាពលើបណ្តាញសង្គម។ ប្រាប់សារព័ត៌មាន AFP លោកនិយាយដូច្នេះថា៖«វាជាធម្មតាប្រើដើម្បីការពារម្ហូបពីសត្វរុយ»។ តាមរយៈរូបភាពផ្សេងទៀតដែលបង្ហោះលើបណ្តាញសង្គម បុរសម្នាក់ បានឈរអូសរទះរុញដែលផ្ទុកពេញដោយអីវ៉ាន់ ហើយចំណែកស្ត្រីម្នាក់ទៀត យូរបាវ ។ អ្នកខ្លះទៀត បានប្រើកន្ត្រក និងធុងទឹក ដែលមើលទៅគួរឲ្យអស់សំណើចបំផុត។ ខណៈប្រទេស ថៃ ជាប់ចំណាត់ថ្នាក់លេខ ៦ ក្នុងចំណោមប្រទេសលើពិភពលោក ដែលបោះចោលកាកសំណល់ចូលក្នុងសមុទ្រ ស្មារតីរបស់ពលរដ្ឋថៃពាក់ព័ន្ធនឹងផលប៉ះពាល់ បានកើនឡើងក្នុងរយៈពេល១ឆ្នាំចុងក្រោយនេះ។ ជាឧទាហរណ៍ ក្នុងប្រទេសថៃ កាលពីឆ្នាំមុន សត្វក្ដាន់មួយក្បាល និងកូនជ្រូកទឹកមួយក្បាល បានប្រទះឃើញថា ស្លាប់ ដោយមានប្លាស្ទិកជាច្រើនគីឡូក្រាមក្នុងពោះរបស់ពួកវា។ សូមបញ្ជាក់ថា ក្រសួងបរិស្ថានថៃ បញ្ជាក់ថា ប្រទេសថៃបានកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ២លាន ឬប្រមាណ ៥៧៦៥ តោន កាលពីឆ្នាំមុន ។ នេះជាដំណាក់កាលទី១នៃយុទ្ធនាការ «រាល់ថ្ងៃ និយាយថា ទេ ចំពោះថង់ប្លាស្ទិក» ដើម្បីលើកទឹកចិត្តអ្នកទិញឲ្យបដិសេធដោយស្ម័គ្រចិត្តចំពោះការប្រើថង់ប្លាស្ទិកពីហាងទំនិញ៕ | ក្រោយរដ្ឋាភិបាលថៃ បានដាក់បម្រាមលើការប្រើថង់ប្លាស្ទិក នៅហាងទំនិញធំៗក្នុងប្រទេស ប្រជាជនថៃ បានយូរកន្ត្រក, ធុងទឹក, បាវ និងសម្បីតែ រទះរុញ ដើម្បីដាក់អីវ៉ាន់ពួកគេ។ អ្នកខ្លះថែមទាំងបានបង្ហោះរូបភាពលើបណ្តាញសង្គម ដែលធ្វើឲ្យមនុស្សចាប់អារម្មណ៍ជាខ្លាំង។ |
ប្រធានាធិបតីបារាំង លោក ម៉ានុយអ៊ែល ម៉ាក្រុងកាលពីថ្ងៃទី២៦ ខែកុម្ភៈបានស្វះស្វែងរក ការបញ្ជូនទ័ពទៅជួយច្បាំងអ៊ុយក្រែន ខណៈរុស្ស៊ីបន្តបង្កើនកម្លាំងបន្ថែមទៀតក្នុងការលុកលុយជាងពីរឆ្នាំមកនេះ។ ទោះបីជាយ៉ាងណាក៏ដោយ អាល្លឺម៉ង់ អង់គ្លេស អេស្បាញ ប៉ូឡូញ និងសាធារណៈរដ្ឋឆែក បានបដិសេដពីការលើកឡើងណាមួយដែលពួកគេអាចបញ្ជូនទ័ព ដើម្បីច្បាំងក្នុងសង្គ្រាមអ៊ុយក្រែន។ «...នឹងមិនមានកងទ័ពជើងគោក គ្មានទាហាននៅលើទឹកដីអ៊ុយក្រែនដែលបញ្ជូនទៅកាន់ ទីនោះដោយបណ្តាប្រទេសអឺរ៉ុប ឬរដ្ឋណាតូឡើយ»។ អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បញ្ជាក់បែបនេះ នៅថ្ងៃទី២៧ ខែកុម្ភៈ។ អាឡឺម៉ង់បានក្លាយជាអ្នកផ្គត់ផ្គង់ជំនួយយោធាដ៏ធំបំផុតទីពីរដល់ទីក្រុងកៀវចាប់តាំងពីរុស្ស៊ី បានបើកការឈ្លានពានពេញទំហឹងរបស់ខ្លួនលើអ៊ុយក្រែន ប៉ុន្តែមានការប្រុងប្រយ័ត្នយ៉ាងខ្លាំងចំពោះជំហានដែលនឹងទាញសម្ព័ន្ធភាពណាតូចូលទៅក្នុងជម្លោះដោយផ្ទាល់ជាមួយរុស្ស៊ី។ ទន្ទឹមនេះ រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius លើកឡើងស្រដៀងគ្នានេះថា ជំនួយទាហានជើងគោកមិនមែនជាជម្រើសសម្រាប់អាល្លឺម៉ង់ឡើយ។ ក្រោយមកសេតវិមាន បានរំលឹកឡើងវិញថា ខ្លួនក៏មិនមានគម្រោងបញ្ជូនទាហានជើងគោកដែរ ផ្ទុយទៅវិញអាម៉េរិក ជំរុញឱ្យសមាជិកសភាអាម៉េរិកអនុម័តច្បាប់ជំនួយសន្តិសុខដែលជាប់គាំងដែលនឹងធានាឱ្យ កងទ័ពអ៊ុយក្រែនទទួលបានអាវុធ និងគ្រាប់រំសេវដែលត្រូវការដើម្បីបន្តការប្រយុទ្ធរបស់ពួកគេ។ ទល់មុខសមាជិកសភាបារាំង រដ្ឋមន្ត្រីការបរទេសបារាំង លោក Stephane Sejournesaid បានបញ្ជាក់ពីការលើកឡើងរបស់លោកអេម៉ានុយអែល ម៉ាក្រុងថា លោកមានគំនិតក្នុងការបញ្ជូនកងទ័ព សម្រាប់កិច្ចការជាក់លាក់មួយចំនួនដូចជាការជួយលើការបោសសម្អាតមីន ការផលិតអាវុធ នៅនឹងកន្លែង និងការការពារតាមអ៊ីនធឺណិត។ សកម្មភាពទាំងនេះ អាចតម្រូវឱ្យមាន វត្តមានយោធានៅលើទឹកដីអ៊ុយក្រែន ដោយមិនចាំបាច់ឆ្លងកាត់កម្រិតនៃការប្រយុទ្ធគ្នា៕ | ក្រោយវិមានក្រេមឡាំងព្រមានពីការប៉ះទង្គិចកម្លាំងទ័ពជាមួយសម្ព័ន្ធយោធាណាតូ អាម៉េរិក និងសម្ព័ន្ធមិត្តសំខាន់ៗរបស់អឺរ៉ុប នៅថ្ងៃទី២៧ ខែកុម្ភៈ បានលើកឡើងថា ពួកគេមិនមានគម្រោងបញ្ជូនកងទ័ពទៅអ៊ុយក្រែន ដើម្បីទប់នឹងការវាយប្រហាររបស់រុស្ស៊ីនោះទេ។ |
តម្រងនោម គឺជាសរីរាង្គចាំបាច់បំផុត សម្រាប់អាយុជីវិតរបស់អ្នក ហើយប្រសិនបើវាមានបញ្ហា សុខភាពរបស់អ្នកនឹងឆាប់ចុះទ្រុតទ្រោម ឬអាចឈានដល់ការបាត់បង់អាយុជីវិតទៀតផង។ ខាងក្រោមនេះ គឺជាផ្លែឈើដែលអ្នកគួរទទួលទានឲ្យបានច្រើន ដើម្បីសុខភាពតម្រងនោម និងការពារជំងឺតម្រងនោមនានា ៖ ១. ផ្លែប៉ោម ២. ផ្លែឪឡឹក ៣. ផ្លែស្ត្របឺរី ៤. ផ្លែឈើរី ៥. ផ្លែចេក ៦. ផ្លែប័រ ៧. ផ្លែល្ហុង ៨. ផ្លែក្រូច ៩. ផ្លែទំពាំងបាយជូរក្រហម ១០. ក្រែបឺរី៕ ត្រួតពិនិត្យដោយ www.health.com.kh | អ្វីដែលអ្នកញ៉ាំ ដើរតួនាទីសំខាន់ណាស់ នៅក្នុងរាងកាយរបស់អ្នក មានន័យថា បើអ្នកញ៉ាំអាហារគ្មានសុខភាពល្អ រាងកាយ និងសរីរាង្គរបស់អ្នក ក៏ធ្វើការមិនល្អទៅតាមនោះដែរ។ |
លោក Sheikh Mujibur Rahman ឪពុករបស់នាយករដ្ឋមន្ត្រីបង់ក្លាដែស អ្នកស្រី Sheikh Hasina ត្រូវបានឃាតករសម្លាប់ អមជាមួយសមាជិកគ្រួសារគាត់មួយចំនួនធំក្នុងរដ្ឋប្រហារយោធាមួយ កាលពីថ្ងៃ ១៥ ខែសីហា ឆ្នាំ១៩៧៥ ពោលគឺជិត៤ឆ្នាំបន្ទាប់ពីលោកបានដឹកនាំប្រទេសបង់ក្លាដែសទាមទារឯករាជ្យពីប៉ាគីស្ថាន។ ក្នុងឆ្នាំ ១៩៩៨ អតីតមេបញ្ជាការយោធា Abdul Majed ត្រូវបានកាត់ទោសប្រហារជីវិតរួមជាមួយមន្ត្រីយោធារាប់សិបនាក់ទៀតពីបទឃាតកម្មនេះ។ តុលាការជាន់ខ្ពស់បង់ក្លាដែស បានតម្កល់សាលក្រមនេះក្នុងឆ្នាំ ២០០៩ ហើយឃាតក ៥ នាក់ត្រូវបានប្រហារជីវិតប៉ុន្មានខែក្រោយមក។ លោក Majed ត្រូវបានជឿថាបានរត់ភៀសខ្លួនទៅកាន់ប្រទេសឥណ្ឌាក្នុងឆ្នាំ១៩៩៦ ហើយលោកបានត្រលប់មកកាន់ប្រទេសបង់ក្លាដែសវិញ កាលពីខែមីនា ឆ្នាំ២០២០នេះ។ រដ្ឋអាជ្ញាបង់ក្លាដែស បញ្ជាក់ប្រាប់ទីភ្នាក់ងារព័ត៌មាន AFP បែបនេះ។ ប៉ូលីសប្រឆាំងភេរវកម្មបានចាប់ខ្លួនលោក Majed កាលពីថ្ងៃទី៧ ខែមេសា នៅពេលលោកកំពុងជិះរថយន្តដឹកទំនិញក្នុងរដ្ឋធានីដាក្កា។ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បង់ក្លាដែស Anisul Huq បញ្ជាក់ថា៖«នីតិវិធីផ្លូវច្បាប់នៃការប្រហារជីវិតលោក Majed បានចាប់ផ្តើមរួចហើយ»។ លោក បន្តថា អតីតមន្ត្រីយោធារូបនេះនឹងមិនអាចប្តឹងឧទ្ធរណ៍ចំពោះការកាត់ទោសរបស់គាត់បានទេ។ អ្នកស្រីនាយករដ្ឋមន្ត្រី Sheikh Hasina បានរួចផុតពីការវាយប្រហារឆ្នាំ១៩៧៥ ព្រោះនៅពេលនោះអ្នកស្រីបានរស់នៅតំបន់អឺរ៉ុបជាមួយប្អូនស្រី។ ក្នុងសារវីដេអូមួយ រដ្ឋមន្ត្រីមហាផ្ទៃ បង់ក្លាដែស ចាត់ទុកការចាប់ខ្លួនលោក Majed ជាអំណោយដ៏ពិសេសមួយសម្រាប់ប្រជាជាតិ។ ផ្លូវឆ្ពោះទៅរកយុត្តិធម៌សម្រាប់ឃាតកម្មឆ្នាំ១៩៧៥ គឺមានរយៈយូរ ហើយការសម្លាប់បិតាឯករាជ្យនេះបន្តបំពុលឆាកនយោបាយបង់ក្លាដែសមកដល់សព្វថ្ងៃ។ រដ្ឋាភិបាលបង្ដុបដោយរដ្ឋប្រហារ បានផ្ដល់លាភសក្ការៈដល់ក្រុមឃាតករជាមួយតំណែងក្នុងជួររដ្ឋាភិបាល និងមួយចំនួននៃពួកគេ ត្រូវបានអនុញ្ញាតឲ្យបង្កើតបក្សនយោបាយមួយ ហើយចូលប្រកួតការបោះឆ្នោតអំឡុងទសវត្សរ៍ឆ្នាំ១៩៨០។ សម្រាប់ពេល២១ឆ្នាំ ច្បាប់មួយដែលបង្កើតឡើងដោយរដ្ឋាភិបាលរដ្ឋប្រហារហាមឃាត់ការកាត់ទោសក្រុមឃាតករ។ ច្បាប់នេះត្រូវបានកែប្រែ ក្រោយអ្នកស្រីនាយករដ្ឋមន្ត្រី Hasina ឡើងកាន់តំណែងក្នុងឆ្នាំ១៩៩៦ ។ អ្នកស្រី ក៏បានចោទប្រកាន់លោក Ziaur Rahman ដែលជាប្រធានាធិបតីពីឆ្នាំ១៩៧៧ ដល់ពេលឃាតកម្មលោកក្នុងឆ្នាំ១៩៨១ ថា បានរៀបចំផែនការសម្លាប់ឪពុកអ្នកស្រីផងដែរ៕ | អតីតមេបញ្ជាការកងទ័ពបង់ក្លាដែសម្នាក់ ត្រូវបានឃាត់ខ្លួន ជិត២៥ឆ្នាំក្រោយរត់គេចខ្លួនពីបទចោទសម្លាប់បិតាឯករាជ្យរបស់ប្រទេសនេះ។ បើតាមរដ្ឋមន្ត្រីយុត្តិធម៌បង់ក្លាដែស នៅថ្ងៃទី៨ ខែមេសា ឃាតកររូបនេះ នឹងត្រូវកាត់ទោសប្រហារជីវិត។ |
យោងតាមអនុក្រឹត្យ ស្ថានទូតកម្ពុជាប្រចាំប្រេស៊ីល ត្រូវដឹកនាំដោយឯកអគ្គរាជទូត១រូប ហើយសមាសភាពមន្រ្តីការទូតផ្សេងទៀត បូករួមទាំងមន្រ្តីបច្ចេកទេស និងបុគ្គលិកសេវា នឹងត្រូវកំណត់តាមតម្រូវការជាក់ស្តែង។ អនុក្រឹត បានឲ្យដឹងទៀតថា រដ្ឋាភិបាលកម្ពុជា សម្រេចបើកស្ថានទូតនៅប្រេស៊ីលនេះ ដោយផ្នែកតាមសំណើរបស់រដ្ឋមន្រ្តីការបរទេស៕ | កម្ពុជា សម្រេចជាផ្លូវការហើយ បើកស្ថានទូតនៅទីក្រុងប្រាស៊ីលីយ៉ា ប្រទេសប្រេស៊ីល។ នេះបើតាមអនុក្រឹត្យរបស់ប្រមុខរដ្ឋភិបាលកម្ពុជា ដែលចេញកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣។ |
លោក កែវ រ៉េមី ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា ប្រាប់ឲ្យមន្ត្រីអាជ្ញាកណ្តាលចៅក្រម ដែលកាត់ក្តីក្នុងការប្រកួតកីឡាជាតិលើកទី២ ត្រូវយកចិត្តទុកដាក់ក្នុងការដាក់ពិន្ទុដល់កីឡាករ ពិសេសចៀសវាងការដាក់ពិន្ទុដោយប្រើមនោសញ្ចេតនាគ្រូនិងសិស្ស។ ការជំរុញនេះ គឺដើម្បីផ្តល់ភាពត្រឹមត្រូវនិងទំនុកចិត្តដល់កីឡាករកីឡាការិនី ដែលបានខិតខំប្រឹងប្រែងប្រកួត ពិសេសដើម្បីរក្សាកិត្តិយស សេចក្តីថ្លៃថ្នូរ សម្រាប់ការចូលរួមលើកដំបូងក្នុងព្រឹត្តិការណ៍កីឡាជាតិរបស់កីឡាតេក្វាន់ដូ ITF។ «ខ្ញុំសូមផ្តាំទៅអាជ្ញាកណ្តាលចៅក្រមទាំងអស់ ត្រូវដាក់ពិន្ទុដោយយកចិត្តទុកដាក់ប្រកបដោយយុត្តិធម៌ មិនលម្អៀងថាកូនសិស្ស អ្នកនេះ ឬអ្នកនោះឡើយ។ និយាយតាមត្រង់ ខ្ញុំស្អប់បំផុតអ្នកដាក់ពិន្ទុលម្អៀងដោយប្រើមនោសញ្ចេតនាគ្រូនិងសិស្ស។ ដូច្នេះយើងត្រូវកាត់ក្តីឲ្យយុត្តិធម៌ ដើម្បីផ្តល់ភាពត្រឹមដល់កីឡាករដែលគ្នាបានខិតខំ»។ នេះជាបញ្ជាក់របស់លោក កែវ រ៉េមី។ ប្រធានសហព័ន្ធរូបនេះ ក៏ស្នើឲ្យកីឡាករកីឡាការិនី គ្រូបង្វឹក និងប្រធានប្រតិភូមកពីតាមបណ្តាខេត្តនានា គោរពវិន័យ គោលការណ៍នៃការប្រកួត និងការសម្រេចរបស់មន្ត្រីការប្រកួត ដោយចៀសវាងការតវ៉ាភ្លាមៗនៅលើទីលាន ដែលនាំឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់នៃការប្រកួត។ លោកបន្ថែមថា៖«ខ្ញុំសូមហាមដាច់ខាតចំពោះការតវា់នៅលើទីលាន ពេលអាជ្ញាកណ្តាលចៅក្រមកាត់ក្តីឲ្យកីឡាករណាម្នាក់ឈ្នះ ហើយគិតថាមិនយុត្តិធម៌។ យើងត្រូវចេះគោរពវិន័យ គោរពឋានានុក្រម តួនាទីភារកិច្ចរបស់ខ្លួន ហើយត្រូវចេះទទួលស្គាល់រាល់ការសម្រេចរបស់គណៈកម្មការប្រកួត។ បើមានភាពមិនប្រក្រតីអ្វី អាចតវ៉ាគ្នាក្រោយការប្រកួតចប់ តែហាមតវ៉ាលើទីលាន»។ ទោះបីវាជាការប្រកួតដណ្តើមជើងឯកកីឡាជាតិក៏ពិតមែន តែសហព័ន្ធនឹងសម្លឹងមើលយុវជនល្អៗ ដើម្បីធ្វើជាយុវជនថ្នាលរបស់សហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា សម្រាប់ត្រៀមការប្រកួតកីឡាស៊ីហ្គេមនាឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ សម្រាប់ការប្រកួតកីឡាជាតិលើកទី២នេះ មានកីឡាករចំនួន១២៨នាក់មកពី១១ក្រសួងរាជធានីខេត្តចូលរួម។ ការប្រកួតប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥-២៩ ឧសភា ឆ្នាំ២០១៨៕ | កីឡាតេក្វាន់ដូ ITF ត្រូវបានក្រសួងអប់រំយុវជននិងកីឡា សម្រេចដាក់ឲ្យចូលរួមប្រកួតលើកដំបូងក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី២ឆ្នាំនេះ។ ដើម្បីរក្សាកិត្តិយស និងផ្តល់ទំនុកចិត្តដល់កីឡាករ ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF លោក កែវ រ៉េមី ជំរុញឲ្យអាជ្ញាកណ្តាលចៅក្រមដាក់ពិន្ទុនិងកាត់ក្តីឲ្យបានត្រឹមត្រូវដោយឈរលើភាពយុត្តិធម៌។ បន្ថែមលើនេះ លោកស្នើឲ្យសមាជិក ប្រតិភូមកពីតាមខេត្តនានា ត្រូវចេះគោរពស្រលាញ់គ្នាតាមតួនាទីនិងភារកិច្ចរៀងៗខ្លួន។ |
ក្នុងលិខិតរួមគ្នា សមាគមសហគ្រាសផលិតយានយន្តអឺរ៉ុប (ACEA) រួមជាមួយក្រុមអ្នកបរិស្ថាន និងបណ្តាអ្នកពាក់ព័ន្ធលើវិស័យដឹកជញ្ជូន បានស្នើទៅស្នងការទទួលអាកាសធាតុ ដឹកជញ្ជូន ឧស្សាហកម្ម និងថាមពលអឺរ៉ុប ឲ្យប្រើប្រាស់ច្បាស់ហេដ្ឋារចនាសម្ព័ន្ធដើម្បីកំណត់គោលដៅលើការបំពាក់ទីតាំងសាករថយន្តអគ្គិសនី។ លោក William Todts នាយកប្រតិបត្តិក្រុមហ៊ុនមួយ ដែលស្ថិតក្នុងចំណោមអ្នកផ្ញើលិខិត បានលើកឡើងថា៖ «ប្រសិនបើយើងគិតគូពីបម្រែបម្រួលអាកាសធាតុ យើងត្រូវការការយកចិត្តទុកលើសេវាកម្មអគ្គិសនី។ យើងមិនចង់មានតែមានងាយស្រួលបញ្ចូលចរន្តនៅន័រវេស ឬហូឡង់នោះឡើយ ប៉ុន្តែចង់បាននៅទូទាំងអឺរ៉ុបទាំងមូល»។ លិខិតបានលើកឡើងពីតម្រូវការរថយន្តអគ្គិសនីកាន់តែខ្ពស់នៅតំបន់អឺរ៉ុប ហើយការបំពាក់ទីតាំងសាកឲ្យបាន១លានកន្លែងនៅឆ្នាំ២០២៤ និង៣លានកន្លែងនៅឆ្នាំ២០២៩ ក៏នឹងបង្កើនការងារបន្ថែមរាប់លានផងដែរ ហើយព្រមទាំងជួយឲ្យទ្វីបអឺរ៉ុបទាំងមូលឈានដល់គោលដៅបរិស្ថានរបស់ខ្លួន។ ប្រទេសជាសមាជិក EU ចំនួន២៧ ស្ថិតក្នុងគោលដៅដែលបានស្នើ។ អាល្លឺម៉ង់ត្រូវបានស្នើឲ្យបំពាក់ពីជិត៤០ម៉ឺនទីតាំងនៅឆ្នាំ២០២៤ដល់ជាង១លានទៅឆ្នាំ២០១៩ រីឯបារាំងពីជាង២០ម៉ឺន ទៅជាង៥៥ម៉ឺនទីតាំង។ គោលដៅធំៗបន្ទាប់ទៀតរួមមាន ហូឡង់ ស៊ុយអែត អ៊ីតាលី អេស្ប៉ាញ បែលហ្ស៊ិក ដាណឺម៉ាក អូទ្រីស ព័រទុយហ្គាល់ និងហ្វាំងឡង់ជាដើម៕ | ក្រុមអ្នកបរិស្ថាន ក៏ដូចជាក្រុមផលិតរថយន្ត និងបណ្តាអ្នកប្រើប្រាស់ បានស្នើទៅបណ្តាប្រទេសនៅសហគមន៍អឺរ៉ុប (EU) ដាក់គោលដៅរៀបចំទីតាំងសាករថយន្តអគ្គិសនីសាធារណៈ (EV Public Chargers) ឲ្យបាន១លានកន្លែងនៅឆ្នាំ២០២៤ និងដល់៣លានទីតាំងនៅឆ្នាំ២០២៩។ |
ជនចំណាកស្រុកមួយក្រុម ដែលមានចំនួនមនុស្សពី១.៦០០ ទៅ២.០០០នាក់ ដែលកំពុងធ្វើដំណើរចេញពីប្រទេសហុងឌុយរ៉ាស់ ដោយសារអំពើហិង្សា និងភាពក្រីក្របានឆ្លងកាត់ប្រទេសហ្គាតេម៉ាឡានិងសង្ឃឹមថា នឹងមកដល់សហរដ្ឋអាមេរិកនៅថ្ងៃចន្ទខាងមុខនេះ។ ពួកគេបានប្រឈមនឹងការរារាំងពីសំណាក់ក្រុមប៉ូលិសដែលត្រូវបានគេបញ្ជូនទៅបញ្ឈប់ពួកគេពីរដងរួចមកហើយ។ លើកទីមួយនៅព្រំដែន ហើយម្តងទៀតនៅក្នុងក្រុង Esquipulasប្រទេសហ្កាតេម៉ាឡា។ ប៉ូលិសអន្តោប្រវេសន៍ម៉ីកស៊ីកបានព្រមានថា លើកលែងតែជនចំណាកស្រុកដែលមានលក្ខខណ្ឌគ្រប់គ្រាន់ប៉ុណ្ណោះ ដែលនឹងត្រូវអនុញ្ញាតឲ្យចូលក្នុងប្រទេស។ ក្បួនដើររបស់ជនចំណាកស្រុកនេះបានចាប់ផ្តើមឡើងដោយមានសមាជិកតែ២០០ នាក់ប៉ុណ្ណោះក្នុងក្រុង San Pedro Sulaប្រទេសហុងឌុយរ៉ាស់ ដែលជាទីក្រុងមានគ្រោះថ្នាក់បំផុតក្នុងពិភពលោក។ ក្រុមនេះបានដើរស្រែកច្រៀងចំរៀងជាតិហុងឌុយរ៉ាស់ បន់ស្រន់ និងស្រែកបន្ទរពាក្យថា «យើងអាចធ្វើបាន» និងបានរីកកាន់តែធំឡើងនៅទូទាំងប្រទេស។ អនុប្រធានាធិបតីសហរដ្ឋអាមេរិកលោក Mike Pence បានជំរុញដល់រដ្ឋាភិបាលហុងឌុយរ៉ាស់ អែលសាវ៉ាឌ័រ និងហ្កាតេម៉ាឡាឲ្យបញ្ជុះបញ្ជូលកុំឲ្យពលរដ្ឋរបស់ពួកគេចាកចេញពីប្រទេស។ សហរដ្ឋអាមេរិកបានផ្តល់ថវិកាជំនួយប្រមាណ១២៧លានដុល្លារទៅប្រទេសហុងឌុយរ៉ាស់កាលពីឆ្នាំ២០១៦។ នេះបើយោងតាមទីភ្នាក់សហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិហៅកាត់ថា USAID ដែលនៅពេលនោះហុងឌុយរ៉ាស់មានផលិតផលក្នុងស្រុកសរុបប្រមាណ២២ពាន់លានដុល្លារ។ នេះបើយោងតាមធនាគារពិភពលោក៕ សូមចុចទៅប្រភពដើម VOA ត្រង់នេះ | លោកប្រធានាធិបតី Donald Trump បានគំរាមកំហែងកាត់ជំនួយទៅប្រទេសហុងឌុយរ៉ាស់ ប្រសិនបើរដ្ឋាភិបាលរបស់ប្រទេសនេះមិនបញ្ឈប់ពួកជនចំណាកស្រុក ដែលកំពុងធ្វើដំណើរឆ្ពោះមកសហរដ្ឋអាមេរិកទេនោះ។ |
កន្លងមកអាជ្ញាធរក៏បានបិទផ្សារធំៗមួយចំនួននៅរាជធានីភ្នំពេញ ដូចជាផ្សារអូរឬស្សី ផ្សារចាស់ ផ្សារដើមគរ ផ្សារនាគមាស ផ្សារបឹងត្របែកផ្លាហ្សា ផ្សារធំទួលសង្កែ និងផ្សារមួយចំនួនទៀតនៅបណ្តាខេត្ត និងទីតាំងជាច្រើនទៀតដែលបានផ្ទុះជំងឺកូវីដ-១៩ រួមទំាងបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩៕ សូមទស្សនាទិដ្ឋភាពបិទខ្ទប់ និងទិដ្ឋភាពអាជីវករមកលក់បន្លែ ផ្លែឈើ និងសាច់ នៅក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញខាងក្រោមនេះ៖ | ភ្នំពេញ៖ ក្រោយពីអាជ្ញាធរបានបិទផ្សារដើមគបន្ទាប់ពីមានអាជីវករ និងសន្តិសុខមួយចំនួនបានឆ្លងជំងឺកូវីដ-១៩ មានអាជីករមួយចំនួនបានមកអង្គុយលក់បន្លែ សាច់ និងផ្លែឈើ នៅតាមចិញ្ចើមផ្លូវ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ប៉ុន្តែការលក់របស់ពួកគេពុំសូវមានពលរដ្ឋមកទិញឡើយ។ |
លទ្ធផលនេះ មានន័យថា រ៉ាគីម ក្លាយជាកីឡាករដំបូងរបស់កម្ពុជាដែលទទួលបានមេដាយសំរឹទ្ធពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅវៀតណាម។ កាលពីវគ្គ១/៤ផ្តាច់ព្រ័ត្រកន្លងមក រ៉ាគីម បានវាយកីឡាករម៉ាឡេស៊ី Awane Handra Awang Muhammad Hazmie ឲ្យចាញ់នៅទឹកទីពីរ។ កីឡាករកម្ពុជាបីរូបផ្សេងទៀតដែលបានឡើងទៅវគ្គផ្តាច់ព្រ័ត្រដើម្បីដណ្តើមមេដាយមាសនោះ រួមមាន ទូច រ៉ាឆាន់ (បឺត សង្ឃឹម), លន់ បញ្ញា និង កាន់ ម៉េងហុង៕ | កីឡាករឃីកបុកស៊ីង សាន រ៉ាគីម បានចាញ់កីឡាករថៃ Santidongsakun Chaleamlap នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងទម្ងន់៦៣,៥គីឡូក្រាម នាព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១នៅប្រទេសវៀតណាម។ |
អត្ថបទទាក់ទង មេដឹកនាំនានាសោកស្តាយចំពោះសោកនាដកម្មនៅកូរ៉េខាងត្បូង ឯអ្នកស្លាប់កើនដល់១៥១នាក់ សម្តេច បានចូលរួមរំលែកទុក្ខ ជាមួយ លោកប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol តាមរយៈសារលិខិតយ៉ាងដូច្នេះ៖ «ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត និងអាណិតអាសូរចំពោះឯកឧត្តម និងប្រជាជន នៃសាធារណរដ្ឋកូរ៉េ ជាពិសេស គ្រួសារអ្នកបាត់បង់ជីវិត និងរបួស»។ សម្តេច ហ៊ុន សែន ក៏ជូនពរឱ្យអ្នករបួសទាំងឡាយក្នុងសោកនាដកម្មនេះ ឆាប់ជាសះស្បើយ ផងដែរ។ | ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន សោកស្ដាយចំពោះសោកនាដកម្ម នៅសង្កាត់ Itaewonនៃរដ្ឋធានីសេអ៊ូលប្រទេសកូរ៉េខាងត្បូង ដែលមានអ្នកស្លាប់កើនដល់ជាង១៥០នាក់។ ការស្លាប់នេះ កើតឡើងដោយសារការប្រជ្រៀតគ្នាអំឡុងពិធីបុណ្យ Halloween កាលពីយប់ថ្ងៃទី២៩តុលា។ |
ប្រទេសចិនជាប្រទេសមួយ ដែលបន្តរក្សាការរឹតបន្តឹងនៅលើជីវិតប្រចាំថ្ងៃរបស់ពលរដ្ឋជាង១,៤ពាន់លាននាក់ យូរជាងប្រទេសណាផ្សេងទាំងអស់ នៅលើពិភពលោក ហើយក៏ជាប្រទេសចុងក្រោយគេ ដែលបានបន្តបង្រ្កាបជំងឺកូវីដ-១៩។ កាលពីពេលថ្មីៗនេះ ប្រទេសចិនបានប្រកាសបើកប្រទេសឡើងវិញ ហើយក៏អាចជាដំណឹងដ៏ល្អ សម្រាប់វិស័យឧស្សាហកម្មនានា ជាពិសេសវិស័យបាល់ទាត់នៃប្រទេសចិន។ ការរាតត្បាតកើតឡើងពីឆ្នាំ ២០១៩ ផ្តល់ផលប៉ះពាល់ដល់វិស័យបាល់ទាត់លើពិភពលោក ឆ្នាំ ២០១៩ ជាពេលវេលានៃជំងឺរាតត្បាតកូវីដ-១៩ ចាប់ផ្តើមបង្ហាញឥទ្ធិពលនៃការចម្លងនៅទូទាំងពិភពលោក។ មិនត្រឹមតែប៉ះពាល់ដល់ជីវិតប្រចាំថ្ងៃនោះទេ ជាក់ស្តែងក្នុងវិស័យបាល់ទាត់ មិនថានៅតាមប្រទេសតំបន់អឺរ៉ុប ដែលមានលីគធំៗល្បីៗនោះទេ ក៏រងផលប៉ះពាល់ខ្លាំងពីជំងឺឆ្លងនេះដែរ។ លីគបាល់ទាត់ទាំងនោះចាប់ផ្តើមបាត់បង់ចំណូលបន្តិចម្តងៗ ដោយសារតែការប្រកួតត្រូវហាមឃាត់មិនអនុញ្ញាតឱ្យមានមនុស្សចូលទស្សនា ដើម្បីជាសុវត្ថិភាពដល់កត្តាសុខភាពទូទៅសម្រាប់ក្លិប មន្ត្រីក្លិប និងក្រុមកីឡាករ។ មិនខុសពីប្រទេសតំបន់អឺរ៉ុបនោះទេ លីគបាល់ទាត់កំពូលរបស់ប្រទេសចិន រួមទាំងក្របខណ្ឌបាល់ទាត់ផ្សេងក៏បានរងផលប៉ះពាល់ខ្លាំង ហើយការប្រកួតត្រូវបានហាមឃាត់មិនឱ្យមានមនុស្សចូលទស្សនាដែរ។ មូលហេតុនេះ បានធ្វើឱ្យវិស័យបាល់ទាត់ចិនជួបភាពលំបាក រហូតធ្វើឱ្យក្លិបមួយចំនួន ដែលធ្លាប់មានឈ្មោះល្បីក្នុងការប្រកួតប្រជែង បានដាំក្បាលចុះក្លាយជាក្លិបដែលទន់ខ្សោយទៅវិញ។ មួយវិញទៀតប្រទេសចិន គឺជាប្រទេសមួយនៅតំបន់អាស៊ី ដែលបានចំណាយប្រាក់ថ្លៃពលកម្មថ្លៃខ្លាំង សម្រាប់កីឡាករបរទេស ដែលបានប្រកបអាជីពក្នុងលីគកំពូលរបស់ពួកគេ ។ ប៉ុន្តែភាពល្បីល្បាញ ដែលធ្លាប់ជាលីគបាល់ទាត់តំបន់អាស៊ីសម្បូរទៅដោយមនុស្សតាមដានទស្សនា ចាប់ផ្ដើមរសាត់បាត់បន្តិចម្តងៗ ដោយសារកូវីដ-១៩។ ចាប់តាំងពីជំងឺរាតត្បាតកូវីដមក លីគបាល់ទាត់ចិន ក៏អស់ប្រជាប្រិយភាព ខណៈការប្រកួតក្នុងកីឡដ្ឋាន គ្មានមនុស្សចូលទស្សនា។ ចំណែកការប្រកួតខ្លះ បានពន្យាពេលពីសប្តាហ៍មួយទៅសប្តាហ៍មួយ ហើយការប្រកួតខ្លះទៀត ពន្យាពេលដល់ទៅមួយខែ។ ភាពជាប់គាំងនៃវិស័យបាល់ទាត់ប្រទេសចិននេះ បានធ្វើឱ្យកីឡាករបាល់ទាត់ក៏ជួបបញ្ហាដូចគ្នា ដោយកីឡាករភាគច្រើនត្រូវជាប់ក្នុងសណ្ឋាគារ ហើយខ្លះទៀត បានផុតកិច្ចសន្យាជាមួយក្លិប ក៏ត្រូវជាប់គាំងមិនអាចចេញស្វែងរកក្លិបថ្មី សម្រាប់បន្តអាជីពលេងបាន ឬក៏វិលត្រលប់ទៅកាន់ប្រទេសកំណើតរបស់ពួកគេវិញ។ លីគបាល់ទាត់លើពិភពលោកងើបឡើងវិញ ក្រោយកូវីដ-១៩ ធូរស្រាលខ្លាំង លើកលែងតែចិន ការតស៊ូរើបម្រាសចេញពីវិបត្តិកូវីដ-១៩ ពីបណ្តាក្លិបនៅលើពិភពលោកទទួលបានលទ្ធផលផ្លែផ្កា និងភាពរីកចម្រើនមកវិញ។ ក្លិបធំៗនៅតំបន់អឺរ៉ុប ចាប់ផ្តើមបើកឱ្យអ្នកគាំទ្រខ្លួន ចូលទស្សនាវិញ ដែលជាសញ្ញាវិជ្ជមាន សម្រាប់វិស័យបាល់ទាត់ ចាប់តាំងពីឆ្នាំ២០២១មក។ ទោះជាយ៉ាងនេះក្តីបាល់ទាត់ចិន នៅតែមិនអាចរកឃើញពន្លឺភ្លាមៗបាននៅឡើយ ។ ខុសពីប្រទេសដទៃនៅពិភពលោក ប្រទេសចិននៅតែបន្តប្រយុទ្ធជាមួយនឹងជំងឺកូវីដ-១៩ ។ ខណៈពេលដែលបាល់ទាត់ចិនកំពុងជួបបញ្ហាខ្លាំង ស្រាប់តែវិស័យបាល់នៅតាមប្រទេសផ្សេង ដូចជាតំបន់អារ៉ាប់ផ្តើមងើបមុខមាត់យ៉ាងខ្លាំង ។ មិនត្រឹមតែប៉ុណ្ណោះទេ លីគបាល់ទាត់នៅប្រទេសតំបន់អារ៉ាប់ បានក្លាយជាទីកន្លែងដែលទាក់ទាញចំណាប់អារម្មណ៍ របស់កីឡាករបរទេសយ៉ាងខ្លាំង។ ជាក់ស្តែងកាលពីពេលថ្មីៗនេះក្លិប Al Nassr ដែលស្ថិតនៅប្រទេសអារ៉ាប៊ីសាអូឌីត ទើបតែបានចុះកិច្ចសន្យានាំយកខ្សែប្រយុទ្ធល្បីប្រចាំពិភពលោក Cristiano Ronaldo មកចូលរួមក្រុម។ ដូច្នេះបង្ហាញវាថា ក្លិបដែលស្ថិតនៅលីគកំពូលចិន Chinses Super league ដែលចំណាយប្រាក់ច្រើននោះ មិនមែនជាជម្រើសសម្រាប់កីឡាករបរទេសនោះទេ ។ បច្ចុប្បន្នការប្រកួតក្របខណ្ឌលីគកំពូលនៃប្រទេសចិន ក៏ឈានដល់បញ្ចប់នៃរដូវកាលដែរ។ ចំណែកក្លិប ដែលធ្លាប់មានឈ្មោះល្បីខ្លាំងដូចជាក្លិប Hebei FC និងក្លិប Guangzhou FC ដែលធ្លាប់នាំចូលកីឡាករបរទេសល្បីៗ ពីបាល់ទាត់តំបន់អឺរ៉ុប កំពុងរងវិបត្តិ និងធ្លាក់ចេញពីលីគកំពូលសម្រាប់រដូវកាលថ្មីថែមទៀត។ ជាឧទាហរណ៍នៃការធ្លាក់ចុះនៃវិស័យបាល់ទាត់ចិន ក្រុម Hebai China Fortune ចាប់ផ្តើមជួបវិបត្តិបន្តិចម្តងៗ ដោយក្រុមបានធ្លាក់់ចុះនូវប្រាក់ចំណូលរួមទាំងប្រជាប្រិយភាពពីអ្នកគាំទ្រ ។ ក្លិបធ្លាប់ល្បីឈ្មោះមួយនេះចាប់ផ្តើមដាំក្បាលចុះ រហូតគ្មានថវិកាបង់ថ្លៃអត្តពលិកកីឡាករ និងថ្លៃអគ្គិសនីទៀតផង។ ជាមួយគ្នានេះ ក្លិបជើងខ្លាំងចិនដូចជា Guangzhou Evergrande ដែលជាម្ចាស់ពានលីគចិន ៨សម័យ រួមទាំង AFC Champions League ២សម័យរដូវកាលថ្មី ក៏បានក្លាយជាក្រុមត្រូវកាត់ចេញពីលីគកំពូល ដោយក្រុមស្ថិតនៅចំណាត់ថ្នាក់បាតតារាង។ ក្លិបដ៏ធំមួយនេះដាំក្បាលចុះដោយសារតែវិបត្តិហិរញ្ញវត្ថុ ដោយសារការចំណាយលើសទំហំប្រាក់ចំណូល ។ បើតាមការចុះផ្សាយរបស់សារព័ត៌មានធំៗនានា ក្លិបមួយនេះមានជាប់បំណុលប្រមាណជាង ៣០០ពាន់លានដុល្លារទៀតផង។ ការប្រកាសបើកប្រទេសចិនឡើងវិញជាសញ្ញាល្អដល់បាល់ទាត់ចិន? កាលពីពេលថ្មីៗប្រទេសចិនបានសម្រេចប្រកាសបើកប្រទេសឡើងវិញ ដែលជាក្តីសង្ឃឹមថ្មីសម្រាប់ក្លិបបាល់ទាត់នានា ។ ការបើកប្រទេសវិញ ប្រៀបបាននឹងការបើកច្រកសេដ្ឋកិច្ចក្រុមបាល់ទាត់ក្នុងប្រទេសចិន ដែលអាចនាំយកការប្រកួតខ្ពស់ ដោយមានអ្នកគាំទ្រចូលទស្សនាឡើងវិញ។ ក្លិបអាចលក់សំបុត្រ និងមានឱកាសខ្ពស់ក្នុងការទទួលបានការឧបត្ថម្ភផ្សេងៗ ពីសំណាក់ដៃគូសហការ។ ចំណែកកីឡាករបរទេស ជាពិសេសកីឡាករជិតដល់វ័យចូលនិវត្តន៍ ដែលនៅចង់បន្តអាជីព ហើយអាចរកប្រាក់អត្តពលកម្មបានច្រើននោះ ក៏អាចមានទីផ្សារឡើងវិញ។ ក្លិបបាល់ទាត់នៅប្រទេសចិន ហ៊ានចំណាយប្រាក់អត្តពលកម្មខ្ពស់លើកីឡាករបរទេសល្បីៗមួយចំនួនមកហើយរួមមាន៖ Ezequiel Lavezzi, Carlos Tevez, Oscar, Hulk, Stephan El-Shaarawy, Paulinho និងកីឡាករល្បីៗដែលធ្លាប់លេងនៅតំបន់អឺរ៉ុបដទៃផ្សេងទៀត បានផ្លាស់ទៅលេងនៅចិន ក្រោយពួកគេមានវ័យហៀបចូលនិវត្តន៍។ ជាក់ស្តែងមុនពេលផ្ទុះជំងឺកូវីដ-១៩ នៅឆ្នាំ ២០១៩ លីគបាល់ទាត់ចិនសម្បូរទៅដោយកីឡាករបរទេសនិយមទៅលេង ប៉ុន្តែបច្ចុប្បន្នកីឡាករភាគច្រើនបានចាកចេញពីលីគចិន ទៅប្រកបអាជីពនៅលីគទឹកដីអារ៉ាប់។ តែកីឡាករមួយចំនួនដូចជា Oscar និង Marouane Fellaini នៅតែបន្តលេងនៅចិនដដែល។ ពេលនេះអ្នកគាំទ្របាល់ទាត់ក្នុងប្រទេសចិន អាចវិលត្រលប់ទៅទស្សនាការប្រកួតក្នុងកីឡដ្ឋាន ទាំងនៅក្នុងទឹកដី និងក្រៅទឹកដីវិញបានហើយ ក្រោយអាក់ខានចាប់តាំងពីឆ្នាំ ២០១៩ មក។ ក្រោយបើកប្រទេសឡើងវិញ តើវិស័យបាល់ទាត់នៃប្រទេសចិន នឹងអាចវិលត្រលប់មកវិញល្អ ដល់កម្រិតណា? | វិស័យបាល់ទាត់នៅលើពិភពលោក ក្រោយពេលធូរស្រាលពីជំងឺកូវីដ-១៩ បានចាប់ផ្តើមងើបមុខមាត់សារជាថ្មី សម្រាប់ការប្រកួតប្រជែងទាំងក្នុងក្របខណ្ឌលីគ និងការប្រកួតអន្តរជាតិនានា។ តែរឿងមួយខុសប្លែកពីវិស័យបាល់ទាត់តំបន់ទាំងអស់នោះ វិស័យបាល់ទាត់ក្នុងប្រទេសចិននៅតែបន្តរងផលប៉ះពាល់ខ្លាំងពីជំងឺកូវីដ-១៩ ជាពិសេសក្របខណ្ឌ Chinese Super League តែម្តង។ |
ការប្រកួតកាលថ្ងៃទី៣០ ខែឧសភា Liverpool បានយកឈ្នះក្នុងលទ្ធផល ៤-៣ លើ Spurs។ លោក Klopp បានចោទប្រកាន់ទៅអាជ្ញាកណ្តាលលោក Paul Tierney ថាបានប្រើវិធីមិនសមរម្យមកលើក្រុម Liverpool។ លើបញ្ហានៃការចោទប្រកាន់ពីសំណាក់លោក Klopp ស្ថាប័នអាជ្ញាកណ្តាលបានត្រួតពិនិត្យឡើងវិញនៅសំឡេងនៃការជជែកគ្នាពេលប្រកួតរបស់លោក Tierney ហើយបានបញ្ជាក់យ៉ាងច្បាស់ថាលោក Tierney កាត់សេចក្តីមានភាពយុត្តិធម៍ខុសពីអ្វីដែលលោក Klopp បាននិយាយទាំងស្រុង។ ក្រោយការត្រួតពិនិត្យយ៉ាងល្អិតល្អន់រួចមកសហព័ន្ធ FA របស់អង់គ្លេស បានចេញសេចក្តីប្រកាសថា ប្រកួតដំបូងរបស់លោក Klopp នឹងត្រូវបានហាមឃាត់មិនឱ្យចូលទីលានភ្លាមៗតែម្តង ខណៈដែលការពិន័យលើកទីពីរ នឹងត្រូវធ្វើឡើងនៅចុងបញ្ចប់រដូវកាល ២០២៣-២៤ ក្រោមលក្ខខណ្ឌថាលោក Klopp នឹងមិនប្រព្រឹត្តិខុសពីច្បាប់របស់ FA បន្ថែមទៀតក្នុងរយៈពេលនៃការពិន័យនេះ។ ជំនួបរវាងក្រុម Liverpool ទល់ Aston Villa នាថ្ងៃទី២០ ខែឧសភា ក្នុងក្របខណ្ឌ Premier league អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់នឹងមិនអាចដឹកនាំក្រុមប្រកួតដោយផ្ទាល់ឡើយ បន្ទាប់ពីការសម្រេចដាក់ពិន័យពី FA។ បច្ចុប្បន្ន Liverpool កំពុងស្ថិតនៅចំណាត់ថ្នាក់លេខ ៥ ក្នុងតារាងលីគកំពូលអង់គ្លេស ដោយមាន ៦៥ពិន្ទុ ឈរពីលើក្រុម Brighton & Hove Albion ដោយមានគម្លាតពិន្ទុ៦ពិន្ទុ ហើយពួកគេនៅសល់ ២ប្រកួតក្នុងដៃបន្ថែមទៀត។ Liverpool ក៏កំពុងតែប្រជែងតំណែងតំបន់កំពូលទាំង ៤ ដើម្បីរកឱកាសលេងក្នុងពានរង្វាន់ Champions League រដូវកាលក្រោយ ខណៈក្រុមដែលឈរលេខ ៤ Manchester United កំពុងប្រជែងពិន្ទុគ្នាយ៉ាងស្វិតស្វាញ៕ | លោក Jurgen Klopp អ្នកចាត់ការក្រុម Liverpool ត្រូវរងពិន័យមិនឱ្យចូលទីលានប្រកួតដើម្បីដឹកនាំដោយផ្ទាល់ចំនួន ២ប្រកួត និងពិន័យជាប្រាក់ចំនួន ៧៥,០០០ផោន (៩៥,០០០ដុល្លារ) បន្ទាប់ពីលោកបានរិះគន់អាជ្ញាកណ្តាលលើប្រព័ន្ធផ្សព្វផ្សាយ ក្រោយការប្រកួត Liverpool ទល់ក្រុម Tottenham Hotspur កាលពីថ្ងៃទី៣០ ខែមេសាកន្លងទៅ។ នេះបើតាមការប្រកាសរបស់សមាគមបាល់ទាត់អង់គ្លេសនាថ្ងៃទី១៨ ខែឧសភា។ |
សេចក្ដីព្រាងរដ្ឋធម្មនុញ្ញថ្មីរបស់គុយមាន២២៩មាត្រា ឆ្លងផុតសភាដែលមានសមាជិកសុទ្ធតែមកពីបក្សកុម្មុយនីស្តគុយបា។ ជំហានបន្ទាប់ សេចក្ដីព្រាងរដ្ឋធម្មនុញ្ញនេះ នឹងត្រូវដាក់ឲ្យបោះឆ្នោតក្នុងប្រជាមតិថ្ងៃទី២៤ ខែកុម្ភៈខាងមុខ។ បើតាមការផ្សាយរបស់សារព័ត៌មានរដ្ឋគុយបា ក្នុងច្បាប់កំពូលថ្មីនេះ គុយបានៅតែអនុវត្តនយោបាយបែបកុម្មុយនីស្ត ហើយបក្សកុម្មុយនីស្តគុយបា នឹងបន្តដឹកនាំប្រទេសដដែល។ យ៉ាងណាក្ដី កម្មសិទ្ធិឯកជន នឹងត្រូវបានទទួលស្គាល់ដោយច្បាប់ ហើយគុយបា ក៏ទទួលស្គាល់សារសំខាន់នៃការវិនិយោគពីបរទេស និងបើកទ្វារចំហដល់ការរៀបអាពាហ៍ពិពាហ៍ភេទដូចគ្នាផង។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ។ ការរៀបការរវាងភេទដូចគ្នានេះ ជារឿងចម្រូងចម្រាសមួយនៅគុយបា។ ក្រុមអ្នកការពារសិទ្ធិអ្នកស្រលាញ់ភេទដូចគ្នាបានស្នើឲ្យមានការលុបចោលនិយមន័យក្នុងច្បាប់ដែលកំណត់ថា អាពាហ៍ពិពាហ៍ជាការរួមរស់ជាមួយគ្នារវាងមនុស្សប្រុស និងមនុស្សស្រី ដោយប្តូរទៅជា «ការរួមរស់ជាមួយគ្នារវាងមនុស្សពីរនាក់» ដោយមានសិទ្ធិ និងកាតព្វកិច្ចស្មើគ្នាវិញ។ គណៈកម្មការតាក់តែងរដ្ឋធម្មនុញ្ញ បានស្នើយោបល់ពីប្រជាជនលើរឿងនេះ តែរងការជំទាស់ខ្លាំង ហើយក៏ដកចេញពីសេចក្ដីព្រាងតែម្ដង។ ជំនួសឲ្យការកំណត់និយមន័យច្បាស់លាស់លើការរៀបការរបស់ភេទដូចគ្នា សេចក្ដីព្រាងរដ្ឋធម្មនុញ្ញថ្មីរបស់រដ្ឋសង្គមមួយនេះ បានចំហទ្វារសម្រាប់វិសោធនកម្មនៅពេលអនាគត បើសិនជាកាលៈទេសៈអំណោយផលនោះ។ អ្វីគួរឲ្យកត់សម្គាល់ជាងគេក្នុងសេចក្ដីព្រាងរដ្ឋធម្មនុញ្ញថ្មីនេះ គឺជាការកំណត់អាណត្តិ និងអាយុរបស់ប្រធានាធិបតី ព្រមទាំងការបង្កើតតំណែងនាយករដ្ឋមន្ត្រីដែរ។ អតីតប្រធានាធិបតី ហ្វីដែល កាស្ត្រូ និង រ៉ាអ៊ូល កាស្ត្រូ បានកាន់តំណែងប្រធានាធិបតីសរុបជាង៦ទសវត្សរ៍ មុនពេលលោក Miguel Diaz-Canel ក្លាយជាប្រធានាធិបតីនៅឆ្នាំ២០១៨ នេះ។ យ៉ាងណាមិញ លោក រ៉ាអ៊ូល នៅបន្តកាន់តំណែងអគ្គលេខាបក្សដល់ឆ្នាំ២០២១ ៕ | នៅចុងសប្ដាហ៍មុន សភាគុយបាបានអនុម័តលើសេចក្ដីព្រាងរដ្ឋធម្មនុញ្ញថ្មី ដែលនឹងជំនួសរដ្ឋធម្មនុញ្ញបន្សល់ពីសម័យសង្គ្រាមត្រជាក់។ ក្នុងសេចក្ដីព្រាងរដ្ឋធម្មនុញ្ញនេះ បក្សកុម្មុយនីស្តគុយបា នឹងនៅតែជាកម្លាំងចលករដ៏សំខាន់របស់ប្រទេសនេះដដែល ហើយរដ្ឋក៏បន្តគ្រប់គ្រងលើសេដ្ឋកិច្ចជាតិទៀត ប៉ុន្តែនឹងផ្ដល់ភាពស្របច្បាប់ដល់កម្មសិទ្ធិឯកជនដែលកំពុងកើនឡើង។ អ្វីគួរចាប់អារម្មណ៍ គុយបាក៏នឹងមានប្រព័ន្ធដឹកនាំរដ្ឋថ្មីផងដែរ។ |
ថ្លែងពីលើយន្តហោះ មុនចាប់ផ្តើមដំណើរទស្សនកិច្ចនៅថ្ងៃអង្គារទី ៤ ខែកញ្ញា ប្រមុខការទូតអាមេរិកលោក ម៉ៃ ប៉ុមប៉េអូ បានប្រាប់អ្នកសារព័ត៌មានថា លោកសង្ឃឹមរៀបចំចំណងមិត្តភាពជាមួយប៉ាគីស្ថានឡើងវិញ ស្របពេលដែលទំនាក់ទំនងទ្វេភាគីធ្លាក់ចុះល្អក់កករ។ យោងតាមទីភ្នាក់ងារព័ត៌មាន AFP អតីតប្រធានទីភ្នាក់ងារចារកម្ម CIA បាននិយាយដូច្នេះ៖ «ការចុះចតដំបូងគឺ ប៉ាគីស្ថាន។ មេដឹកនាំថ្មីនៅទីនោះចង់ចាប់ផ្តើមជំរុញការរៀបចំសម្ព័ន្ធភាពឡើងវិញរវាងប្រទេសយើងទាំងពីរ»។ ប្រមុខការទូតអាមេរិករូបនេះជឿជាក់ថា មេដឹកនាំប៉ាគីស្ថានថ្មីដែលទើបជាប់ឆ្នោតលោក Imran khan ដែលមានឆន្ទៈចង់ពង្រឹងទំនាក់ទំនងជាមួយអាមេរិកនោះនឹងមានភាពវិជ្ជមានសម្រាប់ការរៀបចំចំណងមិត្តភាពទ្វេភាគីនេះបានរហ័ស។ លោក ប៉ុមប៉េអូ បានបន្ថែមដូច្នេះ៖ «វាមានបញ្ហាប្រឈមច្រើនសម្រាប់ប្រទេសយើងទាំងពីរ ប៉ុន្តែយើងសង្ឃឹមថា ដោយសហការជាមួយរបបដឹកនាំថ្មីនេះ យើងនឹងអាចស្វែងរកចំណុចរួមបាន ហើយយើងអាចចាប់ផ្តើមធ្វើការងារលើបញ្ហាដែលមានរួមគ្នា។ នៅក្នុងទស្សនកិច្ចនេះដែរ វាក៏មានការចូលពីសំណាក់នាយសេនាធិការកងទ័ពអាមេរិកលោកឧត្តមសេនីយ៍ Joe Dunford ផងដែរ ខណៈដែលការជំរុញការស្វែងរកសន្តិភាពនៅអាហ្វហ្គានីស្ថាននៅជារឿងអាទិភាពរបស់អាមេរិកដដែល។ យ៉ាងណាក៏ដោយចុះ ដំណើរទស្សនកិច្ចរបស់លោក ប៉ុមប៉េអូ និងសម្តីបង្កប់ដោយភាពវិជ្ជមានចំពោះចំណងទំនាក់ទំនងរវាងអាមេរិកនិងប៉ាគីស្ថាននេះ កើតឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយក្រុងវ៉ាស៊ីនតោនប្រកាសលុបចោលជំនួយយោធាមានទំហំប្រមាណ ៣០០លានដុល្លារសម្រាប់ប៉ាគីស្ថាន។ ការសម្រេចលុបចោលជំនួយនេះគឺដោយសារតែប៉ាគីស្ថាននៅរារែកក្នុងការគាំទ្រយុទ្ធសាស្ត្រអាមេរិកក្នុងតំបន់ផង។ ជានិច្ចជាកាល មន្ត្រីអាមេរិកតែងចោទប្រកាន់ថា ប៉ាគីស្ថានមិនយកចិត្តទុកដាក់ តែបែជាបន្តសហការជាមួយក្រុមតាលីបង់ និងបណ្តាញក្រុម Haqqani ដែលបន្តវាយប្រហារនៅអាហ្វហ្គានីស្ថានរហូតមកនោះ។អាមេរិកជឿជាក់ដែរថា ក្រុមនេះប្រើព្រំដែនរវាងប៉ាគីស្ថាន និងអាហ្វហ្គានីស្ថានដើម្បីធ្វើសកម្មភាពផងដែរ។ អាមេរិកនិយាយចំៗថា ភ្នាក់ងារចារកម្មផ្ទៃក្នុងប៉ាគីស្ថាន និងស្ថាប័នយោធាពាក់ព័ន្ធផ្សេងទៀតបានចំណាយលុយ និង សព្វាវុធដើម្បីគាំទ្រចលនាតាលីបង់ក្រោមហេតុផលមនោគមន៍វិទ្យាផង និងដើម្បីទប់ទល់នឹងឥទ្ធិពលឥណ្ឌាដែលកើនឡើងនៅអាហ្វហ្គានីស្ថានផង៕ | រដ្ឋមន្ត្រីការបរទេសអាមេរិក ចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់ប្រទេសប៉ាគីស្ថាននៅសប្តាហ៍នេះដោយរំពឹងស្តារទំនាក់ទំនងជាមួយសម្ព័ន្ធមិត្តអាស៊ីខាងត្បូងឡើងវិញក្នុងអាណត្តិរដ្ឋាភិបាលថ្មី។ ទស្សនកិច្ចនេះក៏កើតឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយមានការលុបចោលជំនួយយោធាទំហំ ៣០០លានដុល្លារដល់ប៉ាគីស្ថានដែរ។ |
តាមសេចក្ដីជូនដំណឹងដដែល រដ្ឋបាលរាជធានីភ្នំពេញ បញ្ជាក់ដូច្នេះ៖«រដ្ឋបាលរាជធានីភ្នំពេញ មិនអនុវត្តវិធានការរដ្ឋបាល និងច្បាប់ ដោយទុកឱកាស និងបន្តអំពាវនាវឲ្យប្រជាពលរដ្ឋដែលជាអាជីវករ ពាណិជ្ជករ សិប្បករ និងធុរជន ភ្ញាក់រលឹក និងរួសរាន់បង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង ឲ្យបានទាន់ពេលវេលា»។ នេះមិនមែនជាលើកទី១ទេ ដែលរដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវឲ្យប្រជាពលរដ្ឋ ប្រញាប់ រួសរាន់បង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង។ ជាក់ស្ដែង នៅថ្ងៃទីទី២០ ខែវិច្ឆិកា រដ្ឋបាលរាជធានីភ្នំពេញ បានជួបជាមួយម្ចាស់អាជីវកម្មចំនួន៨ ដែលខកខានបង់ថ្លៃសេវាសំរាម និងសំណល់រឹង ឲ្យទូទាត់បំណុលថ្លៃសេវាប្រមូលសំរាមនេះ។ ជាលទ្ធផល ម្ចាស់អាជីវកម្មទាំងនោះ បានឯកភាពទូទាត់បំណុល យល់ព្រមបង់ថ្លៃសេវាប្រមូល សម្រាប់ខែបន្តបន្ទាប់ទៀត៕ | រដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវដល់ពលរដ្ឋ និងអាជីវករទាំងអស់ បង់ថ្លៃសេវាប្រមូលសំរាម សម្រាប់ខែតុលា ឲ្យបានត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា តាមមធ្យោបាយទូទាត់ប្រព័ន្ធអេឡិចត្រូនិក។ ទន្ទឹមនឹងនេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏រំឭកពលរដ្ឋ និងអាជីវករមួយចំនួន ដែលមិនទាន់បង់ថ្លៃសេវាប្រមូលសំរាម ប្រចាំខែកញ្ញា និងខែមុនៗ ឲ្យរួសរាន់បង់ផងដែរ ព្រោះបានកត់ត្រាជាបំណុលរួចហើយ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០។ |
ម្ចាស់មេដាយមាសកីឡាអូឡាំពិករដូវក្តៅនៅទីក្រុម Rio ប្រទេសប្រេស៊ីលលើវិញ្ញាសាហែលកង្កែបចំងាយ២០០ម៉ែត្រកីឡាការិនី Rie Kaneto បានចែករំលែកបទពិសោធ ដល់កីឡាករកីឡាការិនីកម្ពុជាជាង៤០នាក់ កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ នៅអាងហែលទឹកក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ។ ក្រៅពីបង្ហាញពីរបៀបហែលទឹកកីឡាការិនីជប៉ុនវ័យ៣០ឆ្នាំរូបនេះ បានប្រាប់កីឡាករកីឡាការិនីកម្ពុជា ពីវិធីសាស្ត្រហ្វឹកហាត់ក្នុងការអភិវឌ្ឍន៍ខ្លួនឲ្យក្លាយជាកីឡាករឆ្នើម។ សម្រាប់ Rie Kaneto ដើម្បីជោគជ័យលើវិស័យកីឡាហែលទឹក កីឡាករកីឡាការិនីទាំងអស់ត្រូវមានភាពអំណត់និងការអត់ធ្មត់ខ្ពស់លើការហ្វឹកហាត់។ បន្ថែមលើនេះ ត្រូវមានគោលដៅនិងក្តីស្រមៃខ្ពស់ជាមួយការខិតខំប្រឹងប្រែងព្យាយាម។ ម្ចាស់មាសរូបនេះបង្ហាញអារម្មណ៍រំភើបសប្បាយរីករាយយ៉ាងខ្លាំង សម្រាប់ដំណើរទស្សនកិច្ចលើកដំបូងនៅកម្ពុជា។ Rie Kaneto រំពឹងថា នាងនឹងមកកម្ពុជាម្តងទៀតក្នុងនាមជាអ្នកគាំទ្រ ពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅឆ្នាំ២០២៣។ នាងសង្ឃឹមថា វិស័យកីឡាហែលទឹកកម្ពុជានឹងមានការរីកចម្រើនកាន់តែខ្លាំងនាថ្ងៃអនាគត។ ក្រៅពីមេដាយមាសអូឡាំពិក កីឡាការិនីវ័យ៣០រូបនេះ ជាម្ចាស់មេដាយប្រាក់លើវិញ្ញាសាហែលកង្កែមចម្ងាយ២០០ម៉ែត្រប្រចាំព្រឹត្តិការណ៍ 12th FINA World Swimming Championship នៅទីក្រុងដូហាប្រទេសកាតា ឆ្នាំ២០១៤។ ក្នុងឆ្នាំ២០១៤នេះដែរ នាងដណ្តើមមេដាយប្រាក់១ ពីព្រឹត្តិការណ៍ Pan Pacific Swimming Championship នៅអូស្ត្រាលី៕ | កីឡាការិនីជប៉ុន Rie Kaneto ម្ចាស់មេដាយមាសអូឡាំពិក បានបង្ហាញនិងចែករំលែកបទពិសោធពីបច្ចេកទេស និងរបៀបហែលទឹកដល់កីឡាករកម្ពុជា។ អ្វីដែលកាន់តែអស្ចារ្យកីឡាការិនីជប៉ុនរូបនេះ បានប្រាប់ពីវិធីសាស្ត្រហ្វឹកហាត់ ដើម្បីក្លាយជាកីឡាករឆ្នើម និងជោគជ័យក្នុងវិស័យមួយនេះ។ |
ការផ្តល់ចំណាត់ថ្នាក់លេខ១ ដល់ប្រាសាទអង្គរវត្ត ដែលត្រូវបានចាត់ទុកជាសំណង់ដ៏មានសារៈសំខាន់ផ្នែកប្រវត្តិសាស្ត្រអស្ចារ្យបំផុត និងចំណាត់ថ្នាក់លេខ៨ ជាគោលដៅទេសចរណ៍របស់ពិភពលោកសម្រាប់ឆ្នាំ២០១៧នេះ ធ្វើឡើងតាមរយៈការចូលរួមបោះឆ្នោតពីភ្ញៀវទេសចររាប់លាននាក់ជុំវិញពិភពលោក ។ នេះបើតាមការចុះផ្សាយរបស់គេហទំព័រទេសចរណ៍ធំជាងគេពិភពលោក TripAdvisor ។ អាជ្ញាធរជាតិអប្សរា ដែលបានស្រង់ការចុះផ្សាយរបស់គេហទំព័រ TripAdvisor បានបង្ហាញទស្សនៈថា៖«នេះជាមោទនភាពមួយរបស់ជាតិខ្មែរយើងទាំងមូល ដែលអង្គរវត្តរបស់កម្ពុជាទទួលបានការគាំទ្រពីបណ្តាប្រជាជនជុំវិញពិភពលោក។ ក្នុងនាមស្ថាប័នគ្រប់គ្រងរមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរា សូមចូលរួមអបអរសាទរ និងសូមអំពាវនាវដល់សាធារណជនទាំងអស់បន្តចូលរួមថែរក្សា ការពារនូវបេតិកភណ្ឌរបស់ដូនតាយើងឲ្យបានខ្លាំងក្លាដើម្បីភាពគង់វង្សយូរអង្វែងតទៅ»។ គិតចាប់តាំងពីឆ្នាំ២០១៤មក ប្រាសាទអង្គរវត្ត បានជាប់ចំណាត់ថ្នាក់លេខ១ ជាប់គ្នា៤លើកហើយ នៅតាមការចុះផ្សាយរបស់គេហទំព័រដ៏ល្បីល្បាញផ្សេងៗគ្នា តាមរយៈការបោះឆ្នោតពីភ្ញៀវទេសចរលើពិភពលោក។ ក្នុងឆ្នាំ២០១៤ អង្គរបានជាប់ចំណាត់ថ្នាក់លេខ១ នៅលើគេហទំព័រ ArchaeoMadness ដែល តែងតែវាយតម្លៃលើតំបន់បុរាណវិទ្យា និងប្រវត្តិសាស្ត្រទាំងអស់លើពិភពលោក។ បន្ទាប់មកនៅដើមឆ្នាំ២០១៥ អង្គរទទួលបានចំណាត់ថ្នាក់លេខ១ នៅគេហទំព័រគេហទំព័រ TripAdvisor ដែលនិយមផ្សព្វផ្សាយតំបន់ទេសចរណ៍ល្បីៗលើពិភពលោក ។ ហើយអង្គរបានបន្តជាប់លេខ១ នៅលើគេហទំព័ររបស់ក្រុមហ៊ុន Lonely Planet ដែលជាគេហទំព័រផ្សព្វផ្សាយ និងជាប្រភពព័ត៌មានទេសចរណ៍ដ៏ល្បីមួយលើពិភពលោក តាមរយៈវែបសាយ ទស្សនាវដ្តី និងសៀវភៅ ជាដើម នៅក្នុងឆ្នាំ២០១៦។ នេះបើតាមអាជ្ញាធរជាតិអប្សរា៕ | ភ្នំពេញ៖ ប្រាសាទអង្គរវត្ត ជាប់ចំណាត់ថ្នាក់លេខ១ និងចំណាត់ថ្នាក់លេខ៨ ជាគោលដៅទេសចរណ៍លើពិភពលោក ក្នុងឆ្នាំ២០១៧ ។ |
រថយន្តម៉ាក Ford ឆ្នាំ២០១៦ ដែលមានផ្ទុកនូវឧបករណ៍ពិសោធន៍ដ៏ទំនើបរបស់ក្រសួងពាណិជ្ជកម្ម ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ នៅថ្ងៃទី៣១ ខែ សីហា ដោយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ។ ការដាក់ឲ្យដំណើរការមន្ទីរពិសោធន៍ចល័តនេះ ធ្វើឡើង បន្ទាប់ពីក្រសួងរកឃើញថា ម្ចាស់ដេប៉ូ និងស្ថានីយជាច្រើន បានកេងបន្លំអតិថិជនលើបរិមាណ និងគុណភាពប្រេងឥន្ធនៈ ដែលធ្វើឲ្យពលរដ្ឋមិនសប្បាយចិត្ត។ បើតាមលោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម រថយន្តពិសោធន៍ប្រេងឥន្ធនៈចល័ត នឹងមានតួនាទីសម្រាប់ត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ប្រេងឥន្ធនៈ ដែលជាការធានាគុណភាព និងបរិមាណឲ្យបានត្រឹមត្រូវ ដើម្បីទប់ស្កាត់ការក្លែងបន្លំប្រេងឥន្ធនៈនៅតាមស្ថានីយ។ លោករដ្ឋមន្ត្រីថ្លែងយ៉ាងនេះថា៖«ការចុះត្រួតពិនិត្យនេះ មិនប្រាប់ទៅម្ចាស់ស្ថានីយជាមុនទេ ដើម្បីត្រួតពិនិត្យឲ្យបានត្រឹមត្រូវ។ កន្លងមក មានករណីខ្លះ ពួកគេយកប្រេងធម្មតា ដាក់អក្សរថា Super ដើម្បីលក់បានតម្លៃថ្លៃ និងខ្លះទៀត កិបកេងបរិមាណជាដើម»។ លោករដ្ឋមន្ត្រីឲ្យដឹងថា តម្លៃសរុប ទាំងរថយន្ត និងឧបករណ៍ពិសោធន៍ប្រេងឥន្ធនៈ ជាង ១៥ ម៉ឺនដុល្លារ ។ មន្ទីរពិសោធន៍នេះ នឹងត្រូវត្រួតពិនិត្យប្រេងសាំង ម៉ាស៊ូត និងប្រេងម៉ាស៊ីនជាដើម នៅតាមដេប៉ូ និងស្ថានីយប្រេងឥន្ធនៈនៅទូទាំងប្រទេស។ សូមបញ្ជាក់ថា ទិន្នន័យឆ្នាំ២០១៦ កម្ពុជាបាននាំចូលប្រេងសាំងចំនួន ៣៩១ ពាន់តោន និងប្រេងឥន្ធនៈសរុប មានចំនួន ២,២ លានតោន៕ | ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានបើកសម្ពោធរថយន្តដែលជាមន្ទីរពិសោធន៍ប្រេងឥន្ធនៈមួយគ្រឿង នៅថ្ងៃទី ៣១ ខែសីហានេះ សម្រាប់ពិនិត្យគុណភាពប្រេង និងបរិមាណប្រេងនៅតាមស្ថានីយប្រេងឥន្ធនៈនៅទូទាំងប្រទេសកម្ពុជា។ |
រដ្ឋ Rio Grande do Sulhas ត្រូវបំផ្លិចបំផ្លាញដោយបញ្ហាទឹកជំនន់ ចាប់តាំងពីសប្តាហ៍មុន។ ក្លិបចំនួន ៣ រួមមាន Internacional, Gremio និង Juventude ត្រូវបានសហព័ន្ធ CBF សម្រេចអនុញ្ញាតឱ្យផ្អាកការប្រកួត ព្រោះតែរងផលប៉ះពាល់ពីទឹកជំនន់។ បើតាមសេចក្តីប្រកាសរបស់ CBF៖«ស្ថាប័ន CBF សូមប្រកាសថារាល់ការប្រកួតដែលត្រូវប៉ះក្រុមមកពីរដ្ឋ Rio Grande do Sul ក្នុងការប្រកួតលីគថ្នាក់ជាតិ ទាំងក្រៅដី និងក្នុងដី ត្រូវតែផ្អាករហូតដល់ថ្ងៃទី២៧ ខែឧសភា។»។ បញ្ហាទឹកជំនន់ក្នុងប្រទេសប្រេស៊ីលទៀតសោត អាជ្ញាធរប្រេស៊ីលបាននិយាយថា យ៉ាងហោចមនុស្ស ៨៣នាក់ ត្រូវបានស្លាប់នៅក្នុងរយៈពេល ៧ថ្ងៃចុងក្រោយមកនេះ ហើយមនុស្ស ១១១នាក់ផ្សេងទៀតកំពុងបាត់ខ្លួន។ កីឡដ្ឋានដែលជាទីតាំងរបស់ក្លិប Internacional និង Gremio ក្នុងទីក្រុង Porto Alegre រងផលប៉ះពាល់ខ្លាំងដោយទឹកជន់លេចចូលក្នុងកីឡដ្ឋានតែម្តង។ ចំពោះបញ្ហាទឹកជំនន់ ខ្សែប្រយុទ្ធ Neymar Jr ក៏បានបង្ហោះសារនៅលើបណ្តាញសង្គម ដើម្បីជួយតាមគ្រប់មធ្យោបាយដែលរូបគេអាចធ្វើទៅបាន តាមរយៈពេលសំណេរដូច្នេះថា៖«ការប្រកាសនេះគឺដើម្បីលើកទឹកចិត្តមនសុស្សឱ្យជួយកាន់តែច្រើន។ ខ្ញុំសូមអរគុណដល់អ្នកបើកយន្តហោះរបស់ខ្ញុំ និងអ្នកទាំងអស់ដែលពាក់ព័ន្ធ ខ្ញុំនៅទីនេះពីចម្ងាយអធិស្ឋានឱ្យអ្វីៗវិលមករកភាពប្រក្រតីឡើងវិញ។ []។»។ ជំនន់ទឹកភ្លៀងដ៏ធំ បានធ្វើឱ្យមានផលប៉ះពាល់ខ្លាំងដល់ប្រទេសប្រេស៊ីល ដោយមនុស្សប្រមាណ ៨០,០០០នាក់ ត្រូវបង្ខំចិត្តជម្លៀសចេញពីផ្ទះសម្បែង។ មនុស្សប្រហែល ១៥,០០០នាក់ បានជ្រកកោននៅក្នុងសាលារៀន កន្លែងហាត់ប្រាណ និងកន្លែងស្នាក់នៅបណ្តោះអាសន្នផ្សេងទៀត៕ | សហព័ន្ធបាល់ទាត់ប្រេស៊ីល (CBF) នាថ្ងៃទី៧ ខែឧសភា បានប្រកាសឱ្យផ្អាកការប្រកួតលីគជាតិរបស់ខ្លួន ក្នុងរយៈពេល ២០ថ្ងៃ ព្រោះតែបញ្ហាទឹកជំនន់ ដែលបណ្តាលឱ្យលិចកីឡដ្ឋានមួយចំនួនផង។ |
មន្ត្រីរដ្ឋាភិបាលកម្ពុជាចំនួន៦រូប មកពីក្រសួងបរិស្ថាន និងមន្ត្រីនៃបណ្តាប្រទេសមេគង្គ(ប្រទេសឡាវ ភូមា ថៃ និងវៀតណាម) ត្រូវបានអញ្ជើញទៅកាន់ប្រទេសជប៉ុន ចាប់ពីថ្ងៃទី១១-១៩ ខែកុម្ភៈ ក្រោមកម្មវិធីបណ្តាញផ្លាស់ប្តូរសិស្ស និស្សិត (JENESYS 2018)។ ក្នុងដំណើរទស្សនកិច្ចនេះ ប្រតិភូទាំងអស់ នឹងទស្សនកិច្ចនៅក្រសួងបរិស្ថានជប៉ុន ដើម្បីស្វែងយល់ពីគោលនយោបាយបរិស្ថានរបស់ជប៉ុន និងទៅទស្សនាទីក្រុងយុកកៃឈី នៃខេត្តមិអិ ជាកន្លែងដែលពលរដ្ឋទទួលការរងគ្រោះដោយការបំពុលខ្យល់អាកាសពីអតីតកាល ដើម្បីសិក្សាពីដំណើរការធ្វើឲ្យប្រសើរឡើងនៃបន្សុទ្ធកម្មខ្យល់កខ្វក់។ ក្រោយពីទស្សនានៅក្រសួងបរិស្ថានជប៉ុន ប្រតិភូ នឹងទៅទស្សនកិច្ចនៅកន្លែងដទៃទៀត ដែលពាក់ព័ន្ធទៅនឹងបរិស្ថាន និងបច្ចេកវិទ្យា រួមទាំងទទួលយកបទពិសោធន៍ពីវប្បធម៌ជប៉ុនផងដែរ។ ស្ថានទូតជប៉ុនប្រចាំកម្ពុជា សង្ឃឹមថាអ្នកចូលរួមនឹងអាចយល់ដឹងអំពីប្រទេសជប៉ុនកាន់តែស៊ីជម្រៅថែមទៀត និងចែករំលែកនូវបទពិសោធន៍របស់ខ្លួនឲ្យបានទូលំទូលាយទៅកាន់ប្រជាជនកម្ពុជា បន្ទាប់ពីវិលត្រលប់មកវិញ។ សូមបញ្ជាក់ថា កម្មវិធី JENESYS មានគោលបំណងជំរុញការយល់ដឹង និងការកសាងទំនុកចិត្តទៅវិញទៅមក ក្នុងចំណោមប្រជាជនជប៉ុន និងបណ្តាប្រទេសចូលរួម ដើម្បីកសាងមូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការ និងចំណងមិត្តភាពនាពេលអនាគត។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានដដែល៕ | ភ្នំពេញ៖ មន្ត្រីក្រសួងបរិស្ថានកម្ពុជាចំនួន៦រូប និងមន្ត្រីនៃបណ្ដាប្រទេសមេគង្គ(ឡាវ,ភូមា,ថៃ និងវៀតណាម) នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសជប៉ុន ដើម្បីស្វែងយល់ពីគោលនយោបាយបរិស្ថាន និងសិក្សាពីដំណើរការធ្វើឲ្យប្រសើរឡើងនៃបន្សុទ្ធកម្មខ្យល់កខ្វក់។ ទស្សនកិច្ចនេះ ចាប់ផ្តើមពីថ្ងៃទី១១ ដល់ថ្ងៃទី១៩ ខែកុម្ភៈនេះ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា។ |
ក្រុមប្រឹក្សាសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA Council) នាជំនួបនៅក្រុង Kolkata កាលពីខែតុលា ឆ្នាំ២០១៧ បានប្រកាសអំពីទឹកប្រាក់ដែលត្រូវចំណាយក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ ២០១៨ នៅរុស្ស៊ី ក្នុងចំនួនសរុប ៧៩១លានដុល្លារអាមេរិក។ ក្នុងចំណោមការចំណាយសរុបដល់ទៅ៧៩១លានដុល្លារអាមេរិកនោះ ៤០០លានដុល្លារអាមេរិក គឺប្រើប្រាស់ទៅលើការផ្តល់ប្រាក់រង្វាន់ដែលក្រុមកីឡាទាំង៣២ទៅតាមចំណាត់ថ្នាក់ដែលពួកគេសម្រេចបាន រីឯការចំណាយផ្សេងទៀត រួមមាន ការបង់ទៅឲ្យក្លិបដែលកីឡាប្រកបអាជីព និងការថ្លៃសេវាធានារ៉ាប់រងរបស់កីឡាករទាំងអស់។ ការចំណាយសម្រាប់ព្រឹត្តិការណ៍នៅឆ្នាំ២០១៨នេះ មានចំនួនលើសកាលពីឆ្នាំ២០១៤ រហូតដល់ទៅ៤០ភាគរយ ជាពិសេសប្រាក់រង្វាន់ ដែលកើនពី៣៥៨លានដុល្លារអាមេរិក ទៅ៤០០លានដុល្លារអាមេរិក។ ប្រាក់រង្វាន់សុទ្ធដែលក្រុមនីមួយៗទទួលបាននោះគឺ៖ -១៦ក្រុមដែលធ្លាក់នៅវគ្គចែកពូល (អារ៉ាប៊ីសាអូឌីត, អេហ្ស៊ីប, អ៊ីរ៉ង់, ម៉ារ៉ុក, ប៉េរូ, អូស្ត្រាលី, នីហ្សេរីយ៉ា, អ៊ីស្លង់, ស៊ែប៊ី, កូស្តារីកា, កូរ៉េខាងត្បូង, អាល្លឺម៉ង់, ទុយនីស៊ី, ប៉ាណាម៉ា, សេនេហ្គាល់ និងប៉ូឡូញ) សរុប១២៨លានដុល្លារអាមេរិក ដោយមួយក្រុមៗទទួលបាន៨លានដុល្លារអាមេរិក។ -៨ក្រុមដែលធ្លាក់នៅវគ្គ១៦ក្រុមចុងក្រោយ (ព័រទុយហ្គាល់, អាហ្សង់ទីន, ម៉ិកស៊ិក, ជប៉ុន, អេស្ប៉ាញ, ដាណឺម៉ាក, ស្វីស, កូឡុំប៊ី) សរុប៩៦លានដុល្លារអាមេរិក ដោយមួយក្រុមៗ ទទួលបាន១២លានដុល្លារអាមេរិ។ -៤ក្រុមដែលធ្លាក់នៅវគ្គ១/៤ផ្តាច់ព្រ័ត្រ (អ៊ុយរូហ្គាយ, ប្រេស៊ីល, រុស្ស៊ី, ស៊ុយអែត) សរុប៦៤លានដុល្លារអាមេរិក ដោយមួយក្រុមៗទទួលបាន១៦លានដុល្លារអាមេរិក។ -ក្រុមលេខ៤៖ អង់គ្លេស ទទួលបាន២២លានដុល្លារអាមេរិក -ក្រុមលេខ៣៖ បែលហ្ស៊ិក ទទួលបាន២៤លានដុល្លារអាមេរិក -ក្រុមលេខ២៖ ក្រូអាស៊ី ទទួលបាន២៨លានដុល្លារអាមេរិក -ក្រុមជើងឯក៖ បារាំង ទទួលបាន៣៨លានដុល្លារអាមេរិក សូមបញ្ជាក់ថា ក្រុមទាំងអស់នោះ មិនមែនបានតែប្រាក់រង្វាន់សុទ្ធនោះឡើយ ព្រោះ FIFA បានទម្លាក់ថវិកា ក្រៅពីប្រាក់រង្វាន់សុទ្ធនោះ ក្រុមនីមួយៗក្នុងចំណោមក្រុមទាំង៣២ទទួលបានរួចហើយនូវថវិកាសរុប១.៥លានដុល្លារសម្រាប់ការរៀបចំផ្សេងៗ នៅមុនព្រឹត្តិការណ៍ប្រកួត ដើម្បីធានាថា រាល់ក្រុមទាំងអស់ត្រូវមានកញ្ចប់ថវិកាយ៉ាងហោចណាស់៩.៥លានដុល្លារអាមេរិកសម្រាប់ការចូលរួម FIFA World Cup 2018។ ជាមួយគ្នានេះផងដែរ ក្រោមកម្មវិធី Club Benefit Programme សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិរួមចំណែកថវិកាចំនួន២០៩លានដុល្លារអាមេរិក បង់ទៅឲ្យក្លិបជាថ្នូរនឹងការអនុញ្ញាតឲ្យកីឡាកររបស់ពួកគេចូលលេង World Cup។ បន្ថែមពីលើនេះទៀត FIFA ក៏បានបម្រុងថវិកា១៣៤លានដុល្លារអាមេរិកសម្រាប់កម្មវិធី Club Protection Programme ដោយក្លិបនីមួយៗនឹងទទួលបានសំណងក្នុងករណីកីឡាកររបស់ពួកគេរងរបួសនាពេលបំពេញបេសកកម្មជាមួយក្រុមជម្រើសជាតិ៕ | ក្នុងនាមជាក្រុមម្ចាស់ជើងឯក FIFA World Cup 2018 បារាំងទទួលបានប្រាក់រង្វាន់៣៨លានដុល្លារអាមេរិក រីឯក្រូអាស៊ីដែលជាក្រុមលេខ២ បាន២៨លានដុល្លារអាមេរិក ក្រុមលេខបីបែលហ្សិក បាន២៤លានដុល្លារអាមេរិក ដោយលើសក្រុមលេខ៤អង់គ្លេស២លានដុល្លារអាមេរិក។ ក្រុមផ្សេងទៀតក្នុងចំណោម៣២ក្រុមដែលបង្ហាញវត្តមាននៅរុស្ស៊ី ក៏ត្រូវទៅផ្ទះវិញជាមួយនឹងប្រាក់រង្វាន់ទៅតាមវគ្គដែលគេបានបញ្ចប់ផងដែរ។ |
ប្រូខូលី តាមការសិក្សាមួយដែលចុះផ្សាយក្នុងសារព័ត៌មាន Academy of Nutrition and Dietetics បានរកឃើញថា បន្លែពណ៌បៃតងចាស់ប្រភេទនេះប្រហែលជាជួយកាត់បន្ថយជាតិខ្លាញ់នៅក្បាលពោះផង និងបន្ថយការប្រឈមនឹងជំងឺទឹកនោមផ្អែមប្រភេទទី២ផង។ ផ្លែឈើរី នៅពេលចូលគេង គួរតែញ៉ាំផ្លែឈើរីខ្លះ ព្រោះវាអាចជួយបង្កើនការងងុយគេង។ ការសិក្សារកឃើញថា សារធាតុ Melatonin ក្នុងផ្លែឈើរីមិនត្រឹមតែជួយឲ្យងងុយគេងទេ តែក៏ជាអង់ទីអុកស៊ីដង់ដ៏ខ្លាំង ដែលអាចជួយសម្រកទម្ងន់បានដែរ។ ត្រី ត្រីសម្បូរទៅដោយខ្លាញ់អូមេហ្គាបីដែលអាចជួយបង្កើនសុខភាពបេះដូង បន្ថយការប្រឈមនឹងជំងឺភ្លេចភ្លាំង ព្រមទាំងធ្វើឲ្យមានអារម្មណ៍ល្អទៀត។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ការសិក្សាបានបញ្ជាក់ទៀតថា ប្រូតេអ៊ីនដែលមានក្នុងអូមេហ្គាបីនេះនឹងធ្វើឲ្យអ្នកញ៉ាំឆាប់ឆ្អែត និងជួយរំលាយជាតិខខ្លាញ់បានយ៉ាងល្អទៀតផង៕ ត្រួតពិនិត្យដោយ៖ www.health.com.kh | អាថ៌កំបាំងក្នុងការសម្រកទម្ងន់មិនមែនត្រូវការការសម្រកទម្ងន់ដ៏ពិបាកនោះទេ។ ប៉ុន្តែវាគឺជារឿងដែលត្រូវការឲ្យរាងកាយធ្វើការជាមួយធម្មជាតិ និងចង្វាក់នៃការឃ្លានអាហារ ដើម្បីរំលាយជាតិខ្លាញ់ផងបានឆ្អែតផង ដូច្នេះអ្នកនឹងមានកម្លាំងរស់នៅធម្មតា។ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.