text stringlengths 31 26.1k | summary stringlengths 11 1.19k |
|---|---|
Wu Lei អាយុ២៨ឆ្នាំ ក្លាយជាកីឡាករដំបូងរបស់ចិន ដែលមាន COVID-19 ហើយស្ថិតនៅក្រៅប្រទេសរបស់ខ្លួន។ ទោះបីជាយ៉ាងណាក៏ដោយ កីឡាករឆ្នើមរូបនេះ បានអះអាងតាម Weibo ថា គេមិនមានបញ្ហាធ្ងន់ធ្ងរនោះឡើយ ហើយនឹងឈានទៅរកការជាសះស្បើយវិញឆាប់រហ័ស។ បច្ចុប្បន្ន កីឡាករឆ្នើមរបស់ចិននិងក្លិប Espanyol នៃក្របខណ្ឌ La Liga រូបនេះ កំពុងរស់នៅដាច់ដោយឡែកក្នុងផ្ទះរបស់ខ្លួននៅក្រុងបាសេឡូណា។ សហគមកីឡាបាល់ទាត់ចិន បានរក្សាទំនាក់ទំនងដោយផ្ទាល់ជាមួយ Wu Lei និងក្លិបរបស់គេ ហើយត្រៀមផ្តល់ជំនួយនូវរាល់តម្រូវការ។ Wu Lei បានចូលរួមជាមួយ Espanyol កាលពីរដូវកាលមុន ដោយផ្ទេរពី Shanghai SIPG។ Wu Lei ជាកីឡាករឆ្នើមប្រចាំឆ្នាំរបស់ចិនពីរឆ្នាំចុងក្រោយជាប់ៗគញនា និងស្ថិតនៅក្នុងក្រុម Team of the Year តាំងពីឆ្នាំ២០១៤មក។ គេក៏ជាម្ចាស់ស្បែកមាសក្នុងស្រុករយៈពេល៦ឆ្នាំជាប់ៗគ្នាផងដែរ៕ | Wu Lei ខ្សែប្រយុទ្ធឆ្នើមក្រុមកីឡាបាល់ទាត់ជម្រើសជាតិចិន និងក្លិប Espanyol របស់អេស្ប៉ាញ បានតេស្តវិជ្ជមាន COVID-19។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់សមាគមកីឡាបាល់ទាត់ចិន (CFA) កាលពីថ្ងៃសៅរ៍ ទី២២ ខែមីនា ឆ្នាំ២០២០។ |
នាកីឡដ្ឋាន Wembley ខ្សែប្រយុទ្ធអង់គ្លេស Raheem Sterling បានស៊ុតបាល់បញ្ចូលទីនៅនាទី១២ លើសាធារណរដ្ឋឆែក ក្រោយការបញ្ជូនរបស់ Jack Grealish ហើយលទ្ធផល ១-០ នេះ ត្រូវរក្សារហូតដល់បញ្ចប់ការប្រកួត។ រីឯការប្រកួតនាពេលតំណាលគ្នា ក្រូអាស៊ី បានទម្លាក់ស្កុតឡែនក្នុងលទ្ធផល ៣-១។ Nikola Vlasic រកបានគ្រាប់នាំមុខសម្រាប់ក្រូអាស៊ីនៅនាទី១៧ ហើយ Callum McGregor តាមស្មើវិញសម្រាប់ស្កុតឡែននៅនាទី៤២។ ក្រូអាស៊ី បន្ថែមបាន២គ្រាប់ទៀតនៅតង់ទីពីរដែលសម្រេចបានជាបន្តបន្ទាប់ពីសំណាក់ Luka Modric និង Ivan Perisic។ សម្រាប់ការប្រកួតទាំងពីរចុងក្រោយនៃពូល D នេះ ខ្សែប្រយុទ្ធអង់គ្លេស Bukayo Saka និងខ្សែបម្រើក្រូអាស៊ី Nikola Vlasic ក្លាយជាកីឡាករឆ្នើមប្រចាំការប្រកួត Star of the Match។ អង់គ្លេសក្លាយជាក្រុមលេខ១ក្នុងពូល D ដោយមាន៧ពិន្ទុ។ ក្រូអាស៊ី បានលេខ២ និងសាធារណរដ្ឋឆែក បានលេខ៣ ដោយក្រុមទាំងពីរមាន៤ពិន្ទុ និងផលសងគ្រាប់បាល់ +១ ដូចគ្នា ប៉ុន្តែក្រូអាស៊ី បានស៊ុតបាល់បញ្ចូលទីសរុប៤គ្រាប់ ខណៈឆែកមានតែ៣គ្រាប់។ ឆែក ដែលមាន៤ពិន្ទុ (+១) ស្ថិតក្នុងចំណោមលេខ៣ល្អជាងគេ រួមជាមួយស្វីសក្នុងពូល A ដែលមាន ៤ពិន្ទុ (-១)។ អ៊ុយក្រែន ៣ពិន្ទុ (-១) ពីពូល C និងហ្វាំងឡង់ ៣ពិន្ទុ (-២) ពីពូល B កំពុងរង់ចាំអ៊ុតក្រុមលេខ៣ពីពូល E និង F ព្រោះក្នុងចំណោមលេខ៣ចំនួន៦ក្រុម ២ក្រុមត្រូវធ្លាក់ចេញ។ សម្រាប់ការប្រកួតវគ្គ១៦ក្រុមចុងក្រោយ អង់គ្លេសនឹងត្រូវប៉ះជាមួយក្រុមលេខ២ពូល F ខណៈក្រូអាស៊ី ត្រូវតទល់ជាមួយក្រុមលេខ២ពូល E។ ក្រុមលេខ៣ឆែក នឹងដឹងពីគូប្រជែងខ្លួន ក្រោយបញ្ចប់ការប្រកួតគ្រប់ពូល។ ស្កុតឡែន មានតែ១ពិន្ទុពីការប្រកួត៣លើកក្នុងពូល ហើយបានក្លាយជាក្រុមទី៤ដែលបានហាលអាវពីព្រឹត្តិការណ៍ Euro 2020 បន្ទាប់ពីតួកគី ម៉ាសេដ្វានខាងជើង និងរុស្ស៊ី។ មកដល់ពេលនេះ ក្រុមដែលទទួលបានកៅអីនៅវគ្គ១៦ក្រុមចុងក្រោយមាន អ៊ីតាលី បែលហ្ស៊ិក ហូឡង់ អង់គ្លេស វេសល៍ ដាណឺម៉ាក អូទ្រីស ក្រូអាស៊ី ស្វីស សាធារណរដ្ឋឆែក រួមទាំងស៊ុយអែត និងបារាំង ផងដែរ៕ | ពូល D នៃព្រឹត្តិការណ៍ Euro 2020 មានរហូតដល់ទៅ៣ក្រុមដែលទទួលបានកៅអីនៅវគ្គ១៦ក្រុមចុងក្រោយ។ អង់គ្លេសក្លាយក្រុមចំណាត់ថ្នាក់លេខ១ក្នុងពូល ក្រោយឈ្នះសាធារណរដ្ឋឆែក ១-០ ខណៈក្រូអាស៊ីឡើងលេខ២ ក្រោយទម្លាក់ស្កុតឡែន ៣-១។ ទោះបីបរាជ័យ ឆែកនៅតែស្ថិតក្នុងចំណោមលេខ៣ដែលល្អជាងគេ។ |
ក្នុងពិធីបើកកិច្ចប្រជុំអាយស៊ីស៊ី-អង្គរ នៅព្រឹកថ្ងៃទី២១ ខែមិថុនា អ្នកនាំពាក្យ អាជ្ញាធរជាតិអប្សរា លោក ឡុង កុសល បានប្រាប់អ្នកសារព័ត៌មានថា អាជ្ញាធរជាតិអប្សរា នឹងរៀបចំកម្មវិធីរម្លឹកខួប ២៥ឆ្នាំ ដែលរមណីដ្ឋានអង្គរ ចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌដែលត្រូវ ការការពារដោយអន្តរជាតិ។ លោក ឡុង កុសល បញ្ជាក់ថា ការរៀបចំពិធីនេះ គឺដើម្បីបង្ហាញពីមោទកភាពរបស់យើងទាំងអស់គ្នា ក្នុងនាមជាប្រជាពលរដ្ឋខ្មែរ ជូនដល់សកលលោក ឲ្យមានស្មារតីស្រឡាញ់ ថែរក្សា និងអភិរក្ស និងចូលរួមក្នុងការងារថែរក្សាមរតកដូនតាមួយនេះ។ យ៉ាងណា អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា មិនទាន់បញ្ជាក់ពីពេលវេលា និងទីកន្លែងធ្វើកម្មវិធីនៅឡើយ៕ | សៀមរាប៖ ក្រោយការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា រមណីយដ្ឋានអង្គរដែលមានផ្ទៃក្រឡា ៤០១គីឡូម៉ែត្រ ត្រូវបានអង្គការយូណេស្កូ សម្រេចបញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក ដែលត្រូវការពារដោយអន្តរជាតិ។ រមណីយដ្ឋានអង្គរ បានក្លាយជាសម្បត្តិបេតិកភណ្ឌពិភពលោកនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ ហើយឆ្នាំ២០១៧នេះ គឺខួប២៥ឆ្នាំ។ |
សម្តេចបញ្ជាក់ពីការផ្តល់សិទ្ធិដល់រដ្ឋមន្ត្រីក្នុងការជ្រើសរើសមន្ត្រីដែលត្រូវទទួលបានការតែងតាំង ជាពិសេសនារី សម្រាប់តំណែងផ្សេងៗ ដូចជាអនុប្រធាននាយកដ្ឋាន ប្រធាននាយកដ្ឋាន ឬអភិបាលរងស្រុក អភិបាលរងខេត្ត ជាដើម។ ជាមួយគ្នានេះ ប្រមុខរដ្ឋាភិបាលឱ្យពិចារណាលើសមាសភាពគ្រូបង្រៀននៅតាមមូលដ្ឋាន ហើយសម្តេចក៏បានលើកទឹកចិត្តឱ្យស្ត្រីចូលរួមការប្រឡងប្រជែងសម្រាប់មុខតំណែងផងដែរ។ សម្តេចកត់សម្គាល់ថា កន្លងមក សម្តេចបានលើកឡើងពីកូតាតែងតាំងនារីម្នាក់នៅតាមស្ថាប័ន ហើយបន្តស្ថាប័នទាំងនោះ តែងតាំងតែម្នាក់។ «កុំស្លាប់ក្រឡា»។ សម្តេចបានរំលឹកយ៉ាងដូច្នេះ ជាពិសេសបណ្តាខេត្តដែលមាននារីជាអភិបាលខេត្ត ក៏មិនសូវមានការតែងតាំងនារី។ «តែងតាំងហើយ ផ្តល់ការងារឱ្យធ្វើផងទៅ»។ នេះជាការក្រើនរំលឹករបស់សម្តេច ហ៊ុន សែន៕ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នាពិធីបិទសន្និបាតក្រសួងមហាផ្ទៃនៅល្ងាចថ្ងៃទី២៣ ខែកុម្ភៈ បន្តជំរុញការតែងតាំងស្ត្រីនៅថ្នាក់ក្រោមជាតិ និងថ្នាក់ជាតិ។ សម្តេចកត់សម្គាល់ថា បណ្តារដ្ឋមន្ត្រីដែលបានស្នើសុំការតែងតាំងមន្ត្រី មានភាគច្រើនគឺជាបុរស។ |
ក្រុមមេឃខៀវ ខកខានរកជ័យជម្នះដើម្បីបន្តនាំមុខតំណែងកំពូលតារាង Premier League ដោយបានត្រឹមស្មើក្រុមម្ចាស់ផ្ទះ Crystal Palace។ គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ Pep Guardiola និយាយថា លោកគ្មានការស្តាយក្រោយចំពោះលទ្ធផលឡើយ។ «ក្រុមម្ចាស់ផ្ទះពិតជាលេងបានល្អខ្លាំងណាស់ ប៉ុន្តែយើងនៅមានការប្រកួតនៅសល់ជាច្រើនថែមទៀត យើងនឹងបន្តការប្រកួតដោយគ្មានការសោកស្តាយចំពោះលទ្ធផលព្រមទាំងក្រុម។ យើងនិងផ្តល់គ្រប់យ៉ាងដើម្បីជ័យជម្នះ ក្នុងការប្រកួតដែលយើងត្រូវលេង។» លោក Guardiola និយាយក្នុងសន្និសីទកាសែតបែបនេះ។ បច្ចុប្បន្នក្រុមមេឃខៀវ Manchester City កំពុងស្ថិតនៅកំពូលតារាងនៃក្រមខណ្ឌ Premier League ដែលមាន៧០ពិន្ទុ ឈរពីលើក្រុមហង្សក្រហម Liverpool ដែលឈរលេខពីរមាន ៦៦ពិន្ទុ៕ | លោក Pep Guardiola អះអាងថា លោកមិនបានស្តាយក្រោយអ្វីឡើយដែលក្រុម Manchester City មិនអាចស្វែងរក៣ពិន្ទុពីការប្រកួតទល់ជាមួយ Crystal Palace នាថ្ងៃទី១៥ ខែមីនា។ |
សម្រាប់ការប្រកួតវិញ្ញាសាឯកត្តជនគូទីមួយ កីឡាករខ្មែរ-អាមេរិក ម៉ម ផល្គុណ បានយកឈ្នះកីឡាករ Tin Myo Wai របស់មីយ៉ាន់ម៉ា ទាំង២សិត។ នាការប្រកួតសិតទីមួយ កីឡាករមីយ៉ាន់ម៉ា ធ្វើមិនបានល្អនោះឡើយដែលធ្វើឲ្យផល្គុណ ឈ្នះ ៦-១ ប៉ុន្តែ Myo Wai បានស្តារស្ថានភាពវិញនៅសិតទីពីរ ដោយតាមពីក្រោយផល្គុណ យ៉ាងប្រកៀក។ ទោះបីយ៉ាងណាក៏ដោយ ផល្គុណ បានទប់ស្កាត់មិនឲ្យមានសិតទីបី ជាមួយនឹងជ័យជម្នះ ៦-១, ៧-៥ ។ សម្រាប់ការប្រកួតបន្ទាប់លើវិញ្ញាសាឯកត្តជនដដែល កីឡាករ ឡុង សំនៀង មិនមានការចាប់ផ្តើមល្អឡើយ ប៉ុន្តែរូបគេបានធ្វើគូប្រជែងមីយ៉ាន់ម៉ា Aung Kyaw Naing រងការខកចិត្តវិញនាការប្រកួត២សិតជាបន្តបន្ទាប់។ ទីបំផុត សំនៀង ទទួលបានជោគជ័យជាមួយលទ្ធផលសរុប ៤-៦, ៦-៣ និង ៦-២ ។ សូមស្តាប់ការលើកឡើងរបស់ ឡុង សំនៀង ក្រោយកម្ពុជាឈ្នះមីយ៉ាន់ម៉ាទាំងពីរប្រកួតលើវិញ្ញាសាឯកត្តជន កីឡាករលំដាប់ទីមួយរបស់កម្ពុជា ប៊ុន កេន្នី បានចាប់ដៃគូជាមួយកីឡាករចំណូលថ្មី អោ សារិទ្ធ ដើម្បីតទល់ជាមួយ Aung Kyaw Naing និង Phyo Min Thar។ បើទោះបីជា សារិទ្ធ ទើបបង្ហាញវត្តមានលើកទីមួយ ហើយ កេន្នី មានបញ្ហារបួសស្មាក៏ដោយ ប៉ុន្តែកីឡាករកម្ពុជា ទទួលជោគជ័យដ៏គួរឲ្យរីករាយក្នុងលទ្ធផល ៦-២, ៦-១ ។ លោក ទេព រិទ្ធីវិត អគ្គលេខាធិការសហព័ន្ធ និងជាប្រធានក្រុមជម្រើសជាតិកម្ពុជា មានក្តីរំភើបយ៉ាងខ្លាំង បន្ទាប់ពីកម្ពុជាបានឈ្នះ២ប្រកួតដំបូង។ ជ័យជម្នះទាំងពីរ បានបើកឱកាសដល់ អោ សារិទ្ធ ក្នុងការបង្ហាញខ្លួនលើកដំបូងនៅ Davis Cup ដោយចាប់ដៃគូជាមួយ ប៊ុន កេន្នី ។ ករណីនេះ បានផ្តល់ផលវិជ្ជមានដល់ ផល្គុណ អាយុ៣១ឆ្នាំ អាចសម្រាកសន្សំកម្លាំង ដោយមិនចាំបាច់ប្រកួតពីរលើកក្នុងថ្ងៃតែមួយ។ សូមស្តាប់ការលើកឡើងរបស់ កីឡាករ អោ សារិទ្ធ និងលោក ទេព រិទ្ធីវិត ក្នុងការប្រកួតទាំង៣លើក ក្រុមកីឡាករមីយ៉ាន់ម៉ា មានការប្រឹងប្រែងយ៉ាងខ្លាំង ប៉ុន្តែដោយសារតែការត្រៀមខ្លួនមិនបានល្អ ធ្វើឲ្យពួកគេរងបរាជ័យយ៉ាងខកចិត្ត។ មីយ៉ាន់ម៉ា បានបញ្ហាយ៉ាងច្រើន ដោយពួកគេមានកីឡាករតែ៣នាក់ប៉ុណ្ណោះ បន្ថែមពីលើមីយ៉ាន់ម៉ាមិនមានគ្រូបង្វឹកតាមខ្លួនឡើយ ហើយប្រធានក្រុម ក៏ត្រូវចូលរួមប្រកួតបន្ថែមទៀត។ បន្ទាប់ពីយកឈ្នះមីយ៉ាន់ម៉ា ៣-០ កម្ពុជាបន្តប៉ះគៀហ្ស៊ីស្ថាននៅអង្គារ ជួបម្ចាស់ផ្ទះបារ៉ែន នៅថ្ងៃពុធ ហើយប្រកួតចុងក្រោយក្នុងពូល A ជាមួយអារ៉ាប៊ីសាអូឌីត នៅថ្ងៃសុក្រ។ គៀហ្ស៊ីស្ថាន ប្រហែលជាមិនផ្តល់ការងារធ្ងន់ធ្ងរដល់កម្ពុជាឡើយ ប៉ុន្តែគូប្រជែងដូចជា ម្ចាស់ផ្ទះបារ៉ែន និងអារ៉ាប៊ីសាអូឌីត នឹងក្លាយជាភ្នំដែលពិបាកឡើង៕ | ក្រុងអ៊ីសា-ប្រទេសបារ៉ែន៖ ក្រុមកីឡាករវាយកូនបាល់ជម្រើសជាតិកម្ពុជា បានទទួលជ័យជម្នះ ៣-០ លើគូប្រជែងមីយ៉ាន់ម៉ានាការប្រកួតបើកឆាកពូល A នៃវគ្គជម្រុះពានរង្វាន់ Davis Cup តំបន់អាស៊ី/អូសេអានី Group IV នៅទីក្រុងអ៊ីសា ប្រទេសបារ៉ែន នាថ្ងៃចន្ទ ទី៣ ខែមេសា ឆ្នាំ២០១៧ ។ |
Be careful because Cambodia is the most dangerous place you will ever visit. You will fall in love with it, and eventually it will break your heart.Joel Brinkley, Cambodias Curse: The Modern History of a Troubled Land My relationship with Cambodia bears infinite love, laughter, bitterness, and tears. Cambodia is the country that has changed the eyes with which I look at the world. Born in 1994 in China, I am a part of so-called Lucky Generation generation of people born in the 1990s, who have been living in a modern and rapidly developing China. However, only a few decades ago, both my parents and grandparents suffered from poverty and hunger. During the Great Famine period in China, my grandparents lost their baby daughter due to malnutrition. In my childhood, my grandparents and parents told me their stories repeatedly to remind me not to forget those days and inspire me to cherish the current development in China. But the life experience they described was too distant for me. I could not imagine the pictures of people living in such conditions, suffering from hunger, not being able to access quality education and to build their future. That was before the year 2016 when I had first set foot in Cambodia as a volunteer. The experience opened a new chapter in my life and also paved my way to become an intern at the United Nations Resident Coordinator Office in Cambodia. The village where the orphanage located in/Yuan Jiahuan I remember that when I volunteered, teaching Chinese and English in an orphanage school in Siem Reap, my students touched my core. Challenges like landmines and child exploitation deserve more attention than they get. In Cambodia, not every young person has the right to choose their future and some never even think about their dreams, said 18-year-old Sayta*, a student from an orphanage where I used to volunteer. The idea to help improve peoples lives in Cambodia has been in my mind ever since. After my graduation in June 2018, I embarked on a new journey with the UN in Cambodia. My experience at the UN in Cambodia was life-changing, as I kept learning about social, economic and development issues of Cambodia every day, and my professional skills have been honed immensely. Most importantly, I gradually understood what the UN is actually doing for achieving the commitmentleaving no one behind, the overarching principle behind the Sustainable Development Goals. Primary students in Siem Reap/Yuan Jiahuan Because of its bloody past, caused by the Khmer Rouge, Cambodia seems to face more development challenges, compared to its neighboring states. It has become the most youthful country in South East Asia with more than 50 percent of the total population below 25 years of age and 20.6 percent between the ages 15 and 24. Youth plays a crucial role in the economic development of the country. However, empowering youth and sustaining youth employment growth remains a big challenge for Cambodia. Due to limited level of education, many young people in Cambodia are part of vulnerable groups. Ahead of International Youth Day, I assisted colleagues from UNESCO with Youth Portrait Project. Traveling to the outskirts of Phnom Penh, I met 20-year-old Song Sith. When Song was only 17 years old, he worked at a construction site in Thailand without any legal documents. I dropped out of school in grade five, my family needed me to work to support my other eight siblings, he said. Youth is key for positive change in society. The UN is partnering with government and private sector to ensure the employability and better employment rate of youth and to make sure young people are better informed about their rights and employment prospects. Youth Employment Joint Program Roundtable Discussion/Yuan Jiahuan After several months of working for the UN in Cambodia, I continuously remind myself to always contribute the best of my knowledge and skills to those in need. And the longer I live in Cambodia, the more I can relate to my motherland. In the past 40 years, we were thankful to developed countries that had helped China and Chinese citizens. And now, China has more capacity and responsibility to help other developing countries. As Helen Keller, an American author, political activist and lecturer, said: Alone we can do so little, together we can do so much. Thats the true belief for me and other staff at the UN. I recalled a long conversation I had with one of my national colleagues atthe office, who has been working with the UN in Cambodia for more than ten years. She told me that what motivates her is knowing that the work she is doing will help to develop the society and bring new hope to Khmer people. Cambodian child in Ankor Wat/ Yuan Xiaole Ive been frequently asked: Why Cambodia? And my answer is always the same: Because Cambodia is an intriguing country and has been inspiring me on my way to explore myself. Because of the experience there, I embarked on a journey to thirteen other nations to promote and spread awareness about various social evils, including disseminating information about preventing malaria in Kenya. It has completely changed my perception of life, and it is the most precious gift Ive ever received. When I started working in Phnom Penh, Sayta had already finished an exchange program in Canada and came back to Cambodia. The 18-year-old boy told me he chose to transfer to a school in Siem Reap for next semester, so he could be close to children in the orphanage where he grew up. Kids in the orphanage are running barefoot/Yuan Xiaole The organization has helped me to become me. I want to give all I have to the other kids there, I looked at Saytas eyes and recalled how I saw the children running barefoot on the sandy ground again, but this time, they were smiling. I know theyre running towards bright future with all the help and support from the people working in Cambodia and from beyond national borders. | By៖ Sheila Yuan Jiahuan/ Formerly Intern at United Nations in Cambodia |
នាកីឡដ្ឋាន Anfield ដែលមានអ្នកគាំទ្រផ្ទាល់ចំនួនជាង៥ម៉ឺននាក់ ខ្សែបម្រើ Georginio Wijnaldum តែតមួយក្បាលសម្រេចទីឲ្យ Liverpool នាំមុខ១គ្រាប់មុននៅ៩នាទីដំបូងវគ្គទី១ មុនពេលខ្សែការពារ Issa Diop តែតបញ្ចូលទីតាមស្មើឲ្យ West Ham វិញនៅ៣នាទីបន្ទាប់។ ឈានចូលដល់វគ្គទី២ ខណៈការប្រកួតដំណើរការបាន៩នាទីជាថ្មី ខ្សែបម្រើ Pablo Fornals បានស៊ុតគ្រាប់នាំមុខជូនក្រុមញញួរវិញ តាមរយៈការបញ្ជូនបាល់ (assist) ពីមិត្តរួមក្រុម Declan Rice ពីស្លាបខាងស្តាំ។ លទ្ធផល ២-១ រក្សាបានត្រឹមរយៈពេល១៤នាទីប៉ុណ្ណោះ។ នៅនាទី៦៨ ខ្សែប្រយុទ្ធឆ្នើម Mohamed Salah ជាអ្នករកគ្រាប់បាល់តាមស្មើ មុនពេល Sadio Mane បន្ថែមគ្រាប់ជ័យជម្នះឲ្យក្រុមរបស់លោក Jurgen Klopp នៅនាទី៨១។ ចប់ការប្រកួត Liverpool ឈ្នះ West Ham ៣-២។ ជ័យជម្នះនេះ មិនត្រឹមជួយក្រុមលោក Klopp រក្សាភាពមិនចាញ់សោះរដូវកាលនេះនោះទេ ថែមទាំងនាំក្រុមមានពិន្ទុនាំមុខដាច់គេរហូតដល់ទៅ២២ពិន្ទុឯណោះ ក្រោយឆ្លងកាត់ការប្រកួត២៧លើក ឈ្នះ២៦លើក និងស្មើ១លើក មាន៧៩ពិន្ទុ។ តាមរយៈពិន្ទុដ៏ច្រើននេះ ហើយការប្រកួតនៅសល់១១លើកទៀត ប៉ុន្តែ Liverpool ត្រូវការ១២ពិន្ទុ ឬឈ្នះ៤ប្រកួតទៀតប៉ុណ្ណោះដើម្បីក្លាយជាជើងឯកលីគកំពូលអង់គ្លេសជាលើកដំបូងក្នុងរយៈពេល៣០ឆ្នាំចុងក្រោយ។ ៤ប្រកួតបន្ទាប់ដែល Liverpool ត្រូវជួបមាន Watford, Bournemouth, Everton និង Crystal Palace៕ | Liverpool នៅតែរក្សាភាពខ្លាំងរបស់ខ្លួនបានដដែល បន្ទាប់ពីវាយបកយកឈ្នះ West Ham United ដោយលទ្ធផល ៣-២ ក្នុងការប្រកួត Premier League សប្តាហ៍ទី២៧ នៅរាត្រីថ្ងៃទី២៥ កុម្ភៈ។ តាមរយៈ៣ពិន្ទុបន្ថែមនេះ មានន័យថាហង្សក្រហមត្រូវការឈ្នះ៤ប្រកួតទៀតប៉ុណ្ណោះដើម្បីពួកគេអាចលើកពានលីគកំពូលអង់គ្លេសរដូវកាលនេះ។ |
បើតាម លោក ពុង ឃាវសែ ការសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីនេះ គ្រោងចំណាយទឹកប្រាក់វិនិយោគប្រមាណជាង ១,៥០០លានដុល្លារ ហើយចំណាយពេលសាង់សង់៣ឆ្នាំ ពោលគឺគ្រោងបញ្ចប់នៅត្រឹមឆ្នាំ២០២៣។ តាមផែនការដែលបានគ្រោង ព្រលានថ្មីនេះ នឹងសាងសង់លើផ្ទៃដីជាង ២,៦០០ ហិកតា។ បើតាមប្រសាសន៍របស់ លោក ពុង ឃាវសែ លោកបានបញ្ជាក់ថាទីតាំងសាងសង់ព្រលានយន្តហោះថ្មី គឺស្ថិតនៅក្នុងស្រុកកណ្តាលស្ទឹងខេត្តកណ្តាល និងមួយផ្នែកទៀត អាចប៉ះតំបន់មួយចំនួនក្នុងស្រុកបាទី ខេត្តតាកែវ។ តម្លៃដីបន្តកើនឡើងដែរឬទេ? ភ្លាមៗបន្ទាប់ការប្រកាសពីទីតាំងព្រលានយន្តហោះថ្មីនេះ តម្លៃដីនៅក្នុងតំបន់នោះ បានហក់ឡើងយ៉ាងខ្លាំង ដោយសារតែទាំងវិនិយោគិន និងអ្នកក្នុងស្រុកបានសំរុកនាំគ្នាទិញដី។ ប៉ុន្តែប្រតិបត្តិការទិញ-លក់ ហាក់បានស្ងប់ស្ងាត់ទៅវិញ ក្នុងមួយរយៈពេលចុងក្រោយនេះ។ ទោះយ៉ាងណា អ្នកជំនាញអចលនទ្រព្យនៅតែមើលឃើញថា តម្លៃដីនៅជុំវិញទីតាំង ព្រលានថ្មីនេះនឹងនៅតែបន្តកើនឡើង។ លោក ប៉ាន់ ដារ៉ា ជាប្រធានគ្រង់គ្រងទូទៅរបស់ក្រុមហ៊ុនអចលនទ្រព្យ BZ Properties បានប្រាប់ Realestatate.com.kh ថាតម្លៃដីនៅជុំវិញទីតាំងព្រលានថ្មីនេះ បានបន្តកើនឡើងគួរឲ្យកត់តសម្គាល់។ ជាក់ស្តែងរហូតមកដល់ពេលនេះ តំបន់មួយចំនួនតម្លៃដី បានហក់ឡើងខ្ពស់ខ្លាំង តួយ៉ាងដូចជានៅតាមបណ្តោយផ្លូវជាតិលេខ ២។ លោកបញ្ជាក់ថា ដីនៅតាមផ្លូវជាតិលេខ២ ចាប់ពីរង្វង់មូលកួរស្រូវ ដល់តំបន់ឃុំបឹងខ្យាងមានតម្លៃ ៣០០ ទៅ ៣៥០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ និងចាប់ពីបឹងខ្យាងទៅដល់ស្រុកបាទី ដីមានតម្លៃ ១០០ ទៅ២០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ សម្រាប់ដីក្រោម ១ ហិកតា និងតម្លៃជាង ៧០ ដុល្លារ ក្នុងមួយម៉ែត្រការ៉េ សម្រាប់ដីចាប់ពី ១០ ហិកតាឡើងទៅ។ លោក ដារ៉ា ជឿជាក់ថា តម្លៃនឹងនៅតែបន្តកើនឡើងថែមទៀត នៅពេលហេដ្ឋារចនាសម្ព័ន្ធធំៗត្រូវបានតភ្ជាប់ ដូចជាផ្លូវក្រវាត់ក្រុងទី៣ និងផ្លូវសំខាន់ៗដែលត្រូវតភ្ជាប់ទៅកាន់ព្រលានថ្មីនេះ។ សម្រាប់ការទិញទុកវិនិយោគ ឬទិញទុកចំណេញ លោក ដារ៉ា បានណែនាំថា វិនិយោគិនគួរងាកទៅទិញនៅប៉ែកខាងកើត គម្រោងព្រលានក្នុងស្រុកស្អាង ដោយសារដីនៅទីនេះ នៅមានតម្លៃទាបចាប់ពី ២៥ ទៅ ៣៥ ដុល្លារ ក្នុងមួយម៉ែត្រការ៉េ៕ (ប្រភព៖ https://www.realestate.com.kh/km/news/new-airport-project-in-kandal-stueng-district-starts-construction/) (អត្ថបទពាណិជ្ជកម្ម) | លើកឡើងនៅក្នុងមហាសន្និបាតបូកសរុបការងារប្រចាំឆ្នាំលើកទី៨ របស់សមាគមអ្នកសាងសង់កម្ពុជា និងពិធីសម្ពោធបើកការតាំងពិព័រណ៍ ឧស្សាហកម្មសំណង់កម្ពុជា-អន្ដរជាតិ ឆ្នាំ២០១៩ កាលពីព្រឹក ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ លោក ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុន OCIC បានបញ្ជាក់ថា គម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ដែលស្ថិតនៅក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ភាគខាងត្បូងរាជធានីភ្នំពេញ កំពុងដំណើរការសាងសង់ហើយ។ |
បើតាមសេចក្តីប្រកាសរបស់ព្រះរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា រយៈពេលកន្លងមក រដ្ឋាភិបាលតែងតែសង្កេតឃើញមានស្ថាប័ន គ្រឹះស្ថានសាធារណៈ និងថា្នក់ក្រោមជាតិ មិនទាន់បានប្រើទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ និងព្រះឆាយាល័ក្ខណ៍ទាំងបីព្រះអង្គ ឱ្យបានសមស្របនៅឡើយទេ នៅក្នុងសាលប្រជុំនានារបស់ស្ថាប័នពាក់ព័ន្ធ។ ជាមួយគ្នាផងដែរ រដ្ឋាភិបាលកម្ពុជាក៏បានណែនាំ ឱ្យដាក់ទង់ជាតិ ទង់សាសនា និងទង់ព្រះមហាក្សត្រ ឲ្យនៅទន្ទឹមគ្នា មានគម្លាតពីគ្នា ៥សង់ទីម៉ែត្រ គម្លាតពីពិតាន ១៥សង់ទីម៉ែត្រ និងដាក់នៅលើព្រះឆាយាលក្ខ័ណ៍ព្រះមហាក្សត្រទាំងបីអង្គ គម្លាតពីគ្នា១៥សង់ទីម៉ែត្រ។ ទង់ជាតិដាក់នៅកណ្តាល ទង់សាសនាដាក់នៅឆ្វេង ចំណែកទង់ព្រះមហាក្សត្រដាក់នៅខាងស្តាំ។ រដ្ឋាភិបាលកម្ពុជាអំពាវនាវ ដល់គ្រប់ភាគីដែលពាក់ព័ន្ធទាំងអស់ឲ្យ យកចិត្តទុកដាក់ខ្ពស់លើការអនុវត្តឲ្យមានប្រសិទ្ធភាព និងដោយស្មារតីទទួលខុសត្រូវខ្ពស់ផងដែរ៕ | រដ្ឋាភិបាលកម្ពុជាបានចេញសេចក្តីណែនាំទៅក្រសួងដែលពាក់ព័ន្ធទាំងអស់ រាល់សាលប្រជុំទាំងអស់ ត្រូវដាក់ទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ ព្រមទាំងព្រះឆាយាល័ក្ខណ៍ទាំងបីព្រះអង្គនៃព្រះរាជាណាចក្រកម្ពុជាឲ្យបានខ្ជាប់ខ្ជួន។ ការណែនាំដូច្នេះ បន្ទាប់ពីរដ្ឋាភិបាលកម្ពុជាបានឃើញថា ស្ថាប័នដែលពាក់ព័ន្ធពុំបានអនុវត្តឲ្យបានត្រឹមត្រូវនៅឡើយទេ។ |
ក្រោយ Premier League កាត់៤ពិន្ទុ នៅថ្ងៃទី១៨ ខែមីនា បានធ្វើឱ្យ Forest ធ្លាក់ទៅចំណាត់ថ្នាក់ទី១៨ សល់ ២១ ពិន្ទុ តាមពីក្រោយ Luton Town ដែលឡើងទៅតំបន់សុវត្ថិភាពលេខ១៧ ចំនួន១ពិន្ទុ និងមាន ៤ពិន្ទុ ឈរពីលើក្រុមលេខ១៩ Burnley។ ក្របខណ្ឌលីគកំពូលអង់គ្លេស អះអាងថាគណៈកម្មាការឯករាជ្យមួយបានអនុវត្តការកាត់កងភ្លាមៗបន្ទាប់ពីស្ថាប័ននេះទទួលបានឯកសារករណីរំលោភលើច្បាប់ស្តីពីប្រាក់ចំណេញ និងនិរន្តរភាព (PSRs) របស់ EPl ក្នុងរយៈពេលមួយរដូវកាល ២០២២-២៣។ ក្លិប Forest ក៏បានសារភាពថាបានរំលោភលើច្បាប់នេះផងដែរ។ ក្លិបទាំង២០ នៅលីគកំពូលអង់គ្លេស ត្រូវបានអនុញ្ញាតឱ្យខាតប្រាក់ច្រើនបំផុត ១០៥ លានផោន (១៣០ លានដុល្លារ) ក្នុងរយៈពេល៣ឆ្នាំ ប៉ុន្តែក្នុងរយៈពេល ២ឆ្នាំ ក្លិប Forest ខាតជិត៨០លានដុល្លារទៅហើយ។ Nottingham ជាក្លិបទីពីរនៅ Premier League ដែលត្រូវបានកាត់ពិន្ទុនៅរដូវកាលនេះដោយសារការបំពានផ្នែកហិរញ្ញវត្ថុ បន្ទាប់ពី Everton ពិន័យកាត់ ១០ពិន្ទុ កាលពីខែវិច្ឆិកា មុនបន្ថយទណ្ឌកម្មមកត្រឹម ៦ពិន្ទុវិញ ក្រោយឈ្នះលើបណ្តឹងឧទ្ធរណ៍នៅដើមខែមីនានេះ។ Everton មិនទាន់រាច់ខ្លួនពីការដាក់ពិន័យបន្តបន្ទាប់ទៀតឡើយ ដោយត្រូវរង់ចាំការពិន័យជាលើកទីពីរពាក់ព័ន្ធនឹងការចំណាយក្នុងរដូវកាលមុន ២០២២-២៣៕ អត្ថបទទាក់ទង ក្លិប Everton ឈ្នះបណ្តឹងឧទ្ធរណ៍ បន្ថយការកាត់ពិន្ទុពី១០ មកនៅត្រឹម ៦ពិន្ទុ Everton ពិន័យដក១០ពិន្ទុ ជុំវិញការបំពានច្បាប់ហិរញ្ញវត្ថុនៅ Premier League | ក្រុម Nottingham Forest បានធ្លាក់ចូលតំបន់កាត់ចោលពីក្រមខណ្ឌ Premier League រដូវកាល ២០២៣-២៤ នេះ បន្ទាប់ពីរងពិន័យកាត់ ៤ពិន្ទុ ជុំវិញការបំពានច្បាប់ហិរញ្ញវត្ថុរដូវកាលមុន។ Forest ជាក្លិបទី២បន្ទាប់ពី Everton ដែលរងការដាក់ទណ្ឌកម្មនេះ។ |
លោក នាង ផាត បានឆ្លើយតបទៅកាន់គណៈប្រតិភូជាសិក្ខាកាមនៃវិទ្យាស្ថានយុទ្ធសាស្ត្រការពារជាតិឥណ្ឌូណេស៊ី អំពីយុទ្ធសាស្ត្រនយោបាយឈ្នះឈ្នះ ដែលមានសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាមគ្គុទ្ទេសក៏ក្នុងការបង្រួបបង្រួមជាតិ ដោយមិនប្រកាន់និន្នាការនយោបាយ។ លោក រ៊ូប៊ី ស៊ូហ្វារីយ៉ាឌី ដែលជាអគ្គលេខាធិការនៃវិទ្យាស្ថានយុទ្ធសាស្ត្រការពារជាតិឥណ្ឌូណេស៊ី បង្ហាញវត្ថុបំណងទៀតថា ការបំពេញទស្សនកិច្ចនៅកម្ពុជា និងការចូលជួបលោក នាង ផាត ក៏ដើម្បីទទួលបទពិសោធលើកិច្ចការមួយចំនួន ដែលកម្ពុជាសម្រេចបានកន្លងមកផងដែរ។ បន្ទាប់ពីបានដឹកនាំសិក្ខាកាមទៅទស្សនកិច្ចនៅសារមន្ទីរគុកទួលស្លែង លោក លោក រ៊ូប៊ី ស៊ូហ្វារីយ៉ាឌី បង្ហាញការយល់ឃើញនៅចំពោះមុខលោក នាង ផាត ថា របបប្រល័យពូជសាសន៏ ពុំអាចអត់ឱនឲ្យបានឡើយ។ ក្រៅពីនេះ សិក្ខាកាមឥណ្ឌូណេស៊ី ចង់ដឹងពីទស្សនៈកម្ពុជា ទៅលើបញ្ហាអន្តរជាតិមួយចំនួន ដូចជា ជម្លោះនៅសមុទ្រចិនខាងត្បូង ជម្លោះចិន-អាម៉េរិក បញ្ហាសន្តិសុខ ការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន ការរៀបចំកីឡាស៊ីហ្គេម បូករួមទាំងទំនាក់ទំនងកម្ពុជា-ឥណ្ឌូណេស៊ី។ លោក នាង ផាត អធិប្បាយថា អំឡុងកាន់តំណែងប្រធានអាស៊ានឆ្នាំ២០២២ កម្ពុជា ប្រឈមនឹងដំណោះស្រាយលើបញ្ហាធំៗជាច្រើន រួមមាន ជម្លោះសមុទ្រចិនខាងត្បូង ជម្លោះចិន-អាម៉េរិក វិបត្តិនៅមីយ៉ាម៉ា និងសង្គ្រាមរុស្សី-អ៊ុយក្រែន ជាអាទិ៍។ លោក បន្តថា បញ្ហាសមុទ្រចិនខាងត្បូង និងជម្លោះចិន-អាម៉េរិក កម្ពុជាក្នុងនាមជាប្រធានកិច្ចប្រជុំអាស៊ានកន្លងមក បានខិតខំខ្លាំងណាស់ ក្នុងការស្វែងរកដំណោះស្រាយរួម ដើម្បីបញ្ចៀសការប្រឈមមុខដាក់គ្នាដោយអាវុធ ហើយស្វែងរកដំណោះស្រាយតាមការចរចាវិញ។ ចំពោះការរៀបចំកិច្ចប្រជុំអាស៊ាន និងកីឡាស៊ីហ្គេមនៅកម្ពុជានាពេលកន្លងទៅ លោក អះអាងថា កម្ពុជា បានអនុវត្តយ៉ាងល្អនូវកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ដើម្បីការពារសន្តិសុខ និងរក្សាសណ្តាប់ធ្នាប់៕ | គណៈប្រតិភូដែលជាសិក្ខាកាមប្រមាណ៣០នាក់ មកបំពេញទស្សនកិច្ចសិក្សានៅកម្ពុជាលើកនេះ គឺដើម្បីចង់ដឹងថា កម្ពុជា អនុវត្តនយោបាយឈ្នះឈ្នះ តាមរបៀបណា។ នេះជាការលើកឡើងរបស់លោក រ៉ូប៊ី ស៊ូហ្វារីយ៉ាឌី (Rudy Sufahriadi) មន្រ្តីយោធានជាន់ខ្ពស់របស់ឥណ្ឌូណេស៊ី និងជាប្រធានគណៈប្រតិភូ ក្នុងជំនួបជាមួយលោកនាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការក្រសួងការពាតិកម្ពុជា កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣។ |
សាលាបារាំងចុងបូព៌ាប្រទេស (EFEO) មានវត្តមាននៅក្នុង១៨ប្រទេស ជាពិសេស នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដូចជា ប្រទេសកម្ពុជា ថៃ វៀតណាម ឡាវ មីយ៉ាន់ម៉ា ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ជប៉ុន។ល។ នៅក្នុងប្រទេសកម្ពុជា ទីស្នាក់ការវិទ្យាស្ថានបារាំងចុងបូព៌ាប្រទេស (EFEO) ស្ថិតនៅជាប់មាត់ស្ទឹងសៀមរាបក្នុងភូមិដូនប៉ា ឃុំស្លក្រាម ក្រុងខេត្តសៀមរាប ហើយស្ថាប័នដ៏ល្បីល្បាញមួយនេះ មានតួនាទីសិក្សាស្រាវជ្រាវរឿងរ៉ាវជាច្រើនទាក់ទងទៅនឹង ប្រវត្តិសាស្រ្ត វប្បធម៌ អរិយធម៌នៃប្រទេសកម្ពុជា ជាពិសេស រឿងរ៉ាវនានា នាសម័យអង្គរ មុនអង្គរ និងក្រោយអង្គរ។ កិច្ចការ ឬតួនាទីរបស់វិទ្យាស្ថានបារាំងចុងបូព៌ាប្រទេស (EFEO) ពិតជាមានសាសំខាន់ខ្លាំងណាស់សម្រាប់មនុស្សជាតិ និងជាពិសេសសម្រាប់ប្រទេសកម្ពុជា។ ប៉ុន្តែ អ្វីដែលគួរឲ្យកត់សម្គាល់ម្យ៉ាងទៀតនោះ គឺលក្ខណៈពិសេសនៃទីតាំងនោះតែម្តង។ វិទ្យាស្ថានបារាំងចុងបូព៌ាប្រទេសស្ថិតនៅតាមបណ្តោយស្ទឹងសៀមរាប មានរបងទាបៗ និងគ្របដណ្តប់ដោយដើមឈើធំៗ។ បើនិយាយពីសំណង់អគារវិញ សំណង់អគារបែបទាន់សម័យបន្តិច តែរក្សារចនាបថខ្មែរបុរាណដែលមើលទៅគួរជាទីគយគន់។ នៅក្នុងបទសម្ភាសជាមួយអ្នកសារព័ត៌មានឌីជីថលថ្មីៗ និង Cambodianess, លោក Brice Vincent នាយកវិទ្យាស្ថានបារាំងចុងបូព៌ាប្រទេស (EFEO) នៃខេត្តសៀមរាប បាននិយាយថា៖«ទាំងអគារ ទាំងរបងសុទ្ធតែមានលក្ខណៈពិសេស និងកម្រ។ អគារធ្វើឡើងដោយរក្សាចរន្តខ្យល់ចេញចូលល្អ និងគ្រប់ពេល។ សំណង់របង គឺជារបងទាប ចំហ ដែលគ្រួសារខ្មែរចូលចិត្តសង់កាលពីទសវត្សរ៍៥០ ឬ៦០ ពោល គឺមុនសង្រ្គាមឆ្នាំ១៩៧៥។ នៅក្នុងក្រុងសៀមរាបឥឡូវនេះ គេកម្រឃើញរបងរបៀបនេះណាស់»។ ទីតាំងវិទ្យាស្ថានបារាំងចុងបូព៌ាប្រទេសមានទំហំដីជាង១ហិកតា និងបន្តមានវត្តមានដើមឈើធំៗដែលអាចមានអាយុដល់ជាងរយឆ្នាំ និងសត្វស្លាបជាច្រើន។ ប៉ុន្តែ បច្ចុប្បន្ននេះ មិនមានទៀតឡើយ វត្តមានសត្វខ្លា និងដំរី។ ក្នុងទសវត្សរ៍៥០ ក្រោយការបង្កើតវិទ្យាស្ថាន EFEO កូនខ្លាពីរក្បាល និងសត្វដំរីក៏បានមកជ្រកកោននៅក្នុងវិទ្យាស្ថាននេះដែរ។ កូនខ្លាពីរក្បាលនេះត្រូវបានអ្នកទទួលខុសត្រូវវិទ្យាស្ថានបារាំងចុងបូព៌ាប្រទេសនាពេលនោះសង្រ្គោះមកពីតំបន់ភ្នំគូលែន ក្នុងខណៈពេលដែលមេរបស់វាត្រូវបានព្រានព្រៃបាញ់សម្លាប់។ កូនខ្លាទាំងពីរធំដឹងក្តីក្នុងបរិវេណវិទ្យាស្ថានបារាំងចុងបូព៌ា ប្រទេសរហូតដល់ដើមទសវត្សរ៍៧០ ទើបពួកវាត្រូវបានបញ្ជូនទៅកាន់សួនសត្វនៃប្រទេសបារាំងដើម្បីគេចចេញពីសង្រ្គាមស៊ីវិលនៅក្នុងប្រទេសកម្ពុជា។ រីឯ ជីវិតសត្វដំរី ត្រូវបានទាហានបាញ់សម្លាប់ក្នុងទសវត្សរ៍៧០។ នៅក្នុងរបបប៉ុលពត វិទ្យាស្ថានបារាំងចុងបូព៌ាប្រទេសត្រូវបានគ្រប់គ្រង និងស្នាក់នៅដោយមេខ្មែរក្រហម។ ទើបតែនៅឆ្នាំ១៩៩២ វិទ្យាស្ថានបារាំងចុងបូព៌ាប្រទេស បានបើទ្វារឡើងវិញ ហើយពេលនោះ សកម្មភាពស្រាវជ្រាវនានារបស់អ្នកជំនាញជាតិ និងអន្តរជាតិក៏ដំណើរការឡើងវិញផងដែរ៕ | សៀមរាប៖ មែនទែនទៅសាលាបារាំងចុងបូព៌ាប្រទេស Ecole Française dExtrem-Orient (EFEO) បានបង្កើតឡើងនៅឆ្នាំ១៩០០នៅក្នុងប្រទេសវៀតណាមក្នុងគោលបំណងសិក្សាពីប្រវត្តិសាស្រ្ត វប្បធម៌ និងអរិយធម៌នៅក្នុងតំបន់អាស៊ីនិយាយជារួម និងតំបន់ឥណ្ឌូចិននិយាយដោយឡែក។ បច្ចុប្បន្ន ទីស្នាក់ការធំរបស់ EFEO ស្ថិតនៅក្នុងប្រទេសបារាំង។ រីឯស្ថាប័នអភិរក្សអង្គរនៅក្នុងខេត្តសៀមរាបត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩០៨ ហើយទីតាំងវិទ្យាស្ថានបារាំងចុងបូព៌ាប្រទេសនៅក្នុងខេត្តសៀមរាបានបង្កើតឡើងនៅក្នុងទសវត្សរ៍៥០។ |
ក្នុងចំណោមកសិផលនាំចេញសរុបជាង៨លានតោននោះ មានអង្ករចំនួន៦៣៧ពាន់តោន កើនឡើង ៣,២៣ភាគរយ និងកសិផលក្រៅពីស្រូវអង្ករ៥,៧៨លានតោន កើនឡើង ១១,៦ភាគរយ បើធៀបឆ្នាំ២០២១។ ក្រៅពីនេះ ក៏មានការនាំចេញកៅស៊ូសរុប៣៧២ពាន់តោន កើនឡើង១,៨១ភាគរយ បើធៀបនឹងឆ្នាំ២០២១ដូចគ្នា។ នេះបើតាមលោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម នាពិធីបិទសន្និបាតបូកសរុបការងារកសិកម្មឆ្នាំ២០២២ និងលើកទិសដៅឆ្នាំ២០២៣ នៅថ្ងៃទី២៤ ខែមីនា។ កន្លងមក រយៈពេល៩ខែ ឆ្នាំ២០២១ កម្ពុជាបាននាំចេញកសិផលសរុបកសិកម្មសរុបចំនួន៧,៩៨លានតោន ទៅកាន់ប្រទេសចំនួន៦៨ ដែលការនាំចេញនេះ អាចរកចំណូលបានប្រមាណ៥ពាន់លានដុល្លារឯណោះ៕ | ភ្នំពេញ៖ ក្នុងឆ្នាំ២០២២ កម្ពុជាបាននាំចេញផលិតផលកសិកម្មសរុប ៨,៦លានតោន ទៅទីផ្សារអន្តរជាតិ ចំនួន៧៤ប្រទេស។ តាមការលើកឡើងរបស់លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចំនួនកសិផលនាំចេញនេះបានកើនឡើងជាង៧ ភាគរយ បើធៀបនឹងឆ្នាំ២០២១។ |
«បុគ្គលដែលខ្ញុំនឹងតែងតាំងនោះ នឹងជាមនុស្សដែលមានចំណេះ លក្ខណៈសម្បត្តិ បទពិ សោធន៍ និងសុចរិតភាពយ៉ាងប្រសើរអស្ចារ្យ» នេះជាសម្តីរបស់លោក Biden នៅពេលដែលលោកឈរនៅក្បែរលោក Breyer ដែលបានបញ្ជាក់កាលពីថ្ងៃព្រហស្សតិ៍ថា លោកនឹងលា ចេញពីតំណែង ក្រោយពីបានបំរើការអស់ពេល២៨ឆ្នាំ។ លោក Biden បន្តទៀតថា «ហើយបុគ្គលនោះនឹងជាស្ត្រីស្បែកខ្មៅទី១ដែលនឹងទទួលការតែងតាំងជាចៅក្រមតុលាការកំពូលសហរដ្ឋអាមេរិក»។ លោក Biden បានថ្លែងថាលោកនៅមិនទាន់ធ្វើការសម្រេចចិត្តនៅឡើយ។ លោកថាលោក នឹងប្រកាសឈ្មោះបេក្ខជនរបស់លោកនៅចុងខែកុម្ភៈ ហើយថា លោកនឹងធ្វើការជាមួយក្រុមមេដឹកនាំសភា ដែលមានការខ្វែងគំនិតគ្នាយ៉ាងខ្លាំងដើម្បីអនុម័តការតែងតាំងនោះឲ្យបានទាន់ពេលវេលា។ លោកស្រី Jan Psaki អ្នកនាំពាក្យសេតវិមានកាលពីថ្ងៃព្រហស្សតិ៍ថា «យើងមិនទាន់បាននិយាយដល់ឈ្មោះអ្នកណាម្នាក់នៅឡើយ។ យើងមិនទាន់បានធ្វើបញ្ជីរាយនាមនៅ ឡើយ»។ លោក Biden អាចប្រឈមនឹងការដាក់សម្ពាធដោយសារពេលវេលាដើម្បីតែងតាំងអ្នកឡើងកាន់តំណែងម្នាក់នៅមុនការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិនៅខែវិច្ឆិកា។ បើសិន ជា គណបក្សសាធារណរដ្ឋមានសំឡេងភាគច្រើនក្នុងព្រឹទ្ធសភាឡើងវិញ លោកប្រធានាធិបតីនឹងពិបាកក្នុងការអនុម័តិបេក្ខជនរបស់លោក៕ Caption ៖ លោកប្រធានាធិបតី Joe Biden ថ្លែងអំពីការចូលនិវត្តន៍របស់ចៅក្រមតុលាការកំពូល លោក Stephen Breyer នៅបន្ទប់ Roosevelt នៃសេតវិមាន ថ្ងៃព្រហស្បតិ៍ ទី២៧ ខែមករា ឆ្នាំ ២០២២។ | ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានថ្លែងកាលពីថ្ងៃព្រហស្សតិ៍ថា លោកនឹងធ្វើតាមការសន្យារបស់លោកក្នុងយុទ្ធនាការរកសំឡេងឆ្នោត ដោយនឹងតែងតាំងចៅក្រមម្នាក់ដែលជាស្ត្រីស្បែកខ្មៅឲ្យឡើងកាន់តំណែងជាចៅក្រមតុលាការកំពូលរបស់សហរដ្ឋអាមេរិក បន្ទាប់ពីចៅក្រមតុលាការកំពូលដែលមាននិន្នាការសេរីនិយលោក Stephen Breyer ចូលនិវត្តន៍។ |
ចាប់តាំងពីខែមីនាឆ្នាំ២០២០ មក អូស្រ្តាលី បានហាមឃាត់កប៉ាល់ទេសចរណ៍ចូលមកកាន់ប្រទេសខ្លួន។ កាលនោះ កប៉ាល់កម្សាន្តអន្តរជាតិ ជាប្រភពនាំចូលករណីឆ្លងជំងឺកូវីដ-១៩ ដំបូងក្នុងប្រទេសប្រមាណ២០ភាគរយ។ កប៉ាល់ទាំងនោះ បានក្លាយជាប្រភពនាំចូលជំងឺកូវីដ-១៩ បន្ទាប់ពីអ្នកដំណើរមានរោគសញ្ញាស្រាលត្រូវបានអនុញ្ញាតឱ្យចុះចតក្នុងទីក្រុងស៊ីដនី ហើយតេស្តឃើញវិជ្ជមាន។ នៅថ្ងៃទី១៥ខែមីនា រដ្ឋាភិបាលអូស្ត្រាលី បញ្ជាក់ថា ខ្លួននឹងមិនបន្តអនុវត្តបម្រាមហាមឃាត់នាវាទេសចរណ៍ចាប់ពីថ្ងៃទី១៧ ខែមេសាឡើងទៅ ខណៈប្រទេសនេះចាប់ផ្តើមសម្របខ្លួនរស់នៅជាមួយជំងឺកូវីដ-១៩ បន្ទាប់ពីអត្រានៃអ្នកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩បានកើនឡើងដល់កម្រិតខ្ពស់។កាលពីខែកុម្ភៈ អូស្រ្តាលី បានបើកអាកាសយានដ្ឋានខ្លួនទាំងស្រុងឡើងវិញសម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងបង្ការរួចរាល់ផងដែរ។ មុនពេលជំងឺកូវីដ-១៩ផ្ទុះឡើង អូស្រ្តាលី បានទទួលអ្នកដំណើរតាមនាវាជាង៦០ម៉ឺននាក់ និងមាននាវាជិត៣៥០គ្រឿងចូលចុះចតក្នុងឆ្នាំ២០១៩។ កប៉ាល់កម្សាន្តអន្តរជាតិ ជាប្រភពចំណូលសំខាន់សម្រាប់សេដ្ឋកិច្ចដោយរួមចំណែក ៤៣ ពាន់លានដុល្លារ។ «ខ្ញុំមិនអាចរង់ចាំចំណតនាវាទេសចរណ៍យើងដំណើរការឡើងវិញម្តងទៀតដែលពោរពេញទៅដោយការមកដល់របស់អ្នកដំណើរអន្តរជាតិ។» រដ្ឋមន្រ្តីមហាផ្ទៃអូស្រ្តាលីលោកស្រី Karen Andrews បានថ្លែងបែបនេះក្នុងសេចក្តីថ្លែងការណ៍មួយ។ យ៉ាងណាមិញ ការបន្ធូរបន្ថយវិធានការទប់ស្កាត់នេះធ្វើឡើង ស្របពេលអូស្ត្រាលីកំពុងទទួលរងការវាយប្រហារពីជំងឺកូវីដ-១៩ បង្កដោយវីរុសអូមីក្រុងប្រភេទ BA.2 ។ អាជ្ញាធរអូស្ត្រាលី ព្រមានថានឹងអាចកើតឡើងករណីឆ្លងទ្វេដងក្នុងរយៈពេល៤ទៅ៦សប្តាហ៍បន្ទាប់។នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារ Reuters។ បើទោះជាមានការអំពាវនាវពីអ្នកជំនាញផ្នែកសុខភាពឱ្យអនុវត្តវិធានកាទប់ស្កាត់ជំងឺកូវីដ-១៩ មួយចំនួនឡើងវិញមានកាតព្វកិច្ចពាក់ម៉ាសក្នុងទីកន្លែងបិទជិត កាលពីចុងសប្តាហ៍មុននាយករដ្ឋមន្រ្តីអូស្រ្តាលីលោក ស្កុត ម៉ូរីសុន បាននិយាយថា អូស្រ្តាលីបានត្រៀមខ្លួនរួចរាល់ក្នុងការសម្របខ្លួនរស់នៅជាមួយជំងឺកូវីដ-១៩ ដោយចាត់ទុកជំងឺនេះដូចជា ជំងឺផ្តាសាយទូទៅ។ នៅថ្ងៃទី១៥ខែមីនា អូស្រ្តាលីកត់ត្រាអ្នកជំងឺកូវីដ-១៩ឆ្លងថ្មីច្រើនជាង ៣១ ០០០ករណីនិងស្លាប់ចំនួន២១នាក់។ ឯករណីឆ្លងសរុបទូទាំងប្រទេសមានជាង៣,៦លានករណី និងស្លាប់សរុបមានចំនួន ៥ ៦១៦នាក់៕ | អូស្រ្តាលី នៅថ្ងៃទី១៥ ខែមីនា បានប្រកាសថា ខ្លួននឹងអនុញ្ញាតឱ្យកប៉ាល់ទេសចរណ៍អន្តរជាតិចុះចតក្នុងប្រទេសឡើងវិញចាប់ពីខែមេសាតទៅ។ ការបើកទទួលកប៉ាល់អន្តរជាតិឡើងវិញនេះ ត្រូវរំពឹងថានឹងជួយស្តារវិស័យទេសចរណ៍ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរដោយវិធានការរឹតត្បិតអំឡុងការរីករាលដាលជំងឺកូវីដ-១៩ ជាង២ឆ្នាំមកនេះ។ |
ហេតុអ្វីបានជាអ្នកត្រូវម៉ាស្សាពេលមករដូវនោះ?នៅពេលដែលអ្នកមករដូវ អ្នកគួរតែទៅឲ្យគេម៉ាស្សា ព្រោះវាអាចធ្វើឲ្យឈាមក្នុងរាងកាយអ្នកដើរបានល្អ ថែមទាំងអាចជួយបន្ធូរសាច់ដុំអ្នកទៀតផង ដែលអាចជួយកាត់បន្ថយអាការៈឈឺពោះរបស់អ្នកបាន។ ប៉ុន្តែអ្នកមិនត្រូវឲ្យគេម៉ាស្សាដល់កន្លែងជុំវិញស្បូនអ្នកទេ ព្រោះវាអាចសង្កត់ត្រូវស្បូនដែលធ្វើឲ្យអ្នកមានអាការៈមិនស្រួល។ អ្នកអាចម៉ាស្សានៅជុំវិញទ្រូងអ្នកបាន ដើម្បីឲ្យវាមានលក្ខណៈកាន់តែណែន ហើយអាចកាត់បន្ថយបញ្ហាដែលអាចកើតមានលើសុដន់អ្នកបានទៀតផល ធ្វើឲ្យវាមានសុខភាពល្អ៕ ត្រួតពិនិត្យដោយ www.health.com.kh | ប្រសិនជាអ្នកដឹងពីអាថ៌កំបាំងមួយចំនួននៅពេលដែលអ្នកមករដូវគួរតែធ្វើ នោះវានឹងអាចធ្វើឲ្យអ្នកស្អាតជាមិនខានឡើយ ជាពិសេសគឺការម៉ាស្សាតែម្តង។ |
សាធារណជនមួយចំនួន បានបញ្ចេញមតិប្រកបដោយសីលធម៌ ឯខ្លះទៀត ក៏ប្រើពាក្យអសុរោះ ចំពោះតម្លៃសំបុត្រចូលទស្សនាពិធីបើកព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) នៅថ្ងៃទី៥ ឧសភា ដែល CAMSOC បានប្រកាសជាផ្លូវការ។ ពលរដ្ឋដែលគាំទ្រចំពោះតម្លៃសំបុត្រនោះ យល់ថា តម្លៃសំបុត្រនេះ មានភាពសមរម្យ ព្រោះព្រឹត្តិការណ៍ស៊ីហ្គេមលើកដំបូង រដ្ឋាភិបាលបានប្រើប្រាស់ថវិកាជាតិ ជាង២០០លានដុល្លា ដោយក្នុងនោះមានចំណាយលើការហ្វឹកហាត់អត្ដពលិក, កន្លែងស្នាក់នៅ, អគ្គិសនី, អាហារហូបចុក សម្រាប់ភ្ញៀវអន្ដរជាតិ និងអត្ដពលិកហ្វឹកហាត់, អ្នកស្ម័គ្រចិត្ត ទាំងជាតិ និងអន្ដរជាតិ និងមធ្យោបាយធ្វើដំណើរប្រតិភូកីឡា ជាភ្ញៀវអន្ដរជាតិផងដែរ។ សាធារណជនមួយចំនួនទៀត យល់ថា ប្រសិនជាប្រជាជនគិតថាថ្លៃ ពួកគេអាចទស្សនាតាមគេហដ្ឋានបាន។ ដូច្នេះ សូមកុំបញ្ចេញមតិរិះគន់បែបអវិជ្ជមាន ព្រោះកម្ពុជា រង់ចាំរយៈពេល៦៤ឆ្នាំហើយ ទើបអាចមានលទ្ធភាពធ្វើម្ចាស់ផ្ទះម្ដង ហើយតម្លៃសំបុត្រប៉ុណ្ណេះ ក៏ជាការចូលរួមផ្ដល់កម្លាំងកាយ ចិត្ត និងថវិកា ជួយជាតិផងដែរ។ ប្រជាជនម្នាក់ ដែលគាំទ្រចំពោះការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមនេះ បាននិយាយបែបនេះថា តម្លៃសំបុត្រ១០ម៉ឺនរៀល នាំគ្នារអ៊ូថាថ្លៃ ប៉ុន្តែបើយកលុយទៅទិញស្រាបៀវិញ ដោយគ្មានគិតស្ដាយនោះទេ។ សាធារណជនរូបនេះ បាននិយាយដូច្នេះថា៖ «ចំណាយលុយដើម្បីជាតិល្មមៗស្រែកថាថ្លៃ តែបើស្រាបៀពីរកេះ ១០ម៉ឺនរៀល ស្ងាត់មាត់តែម្ដង។»។ ដោយឡែក ប្រជាពលរដ្ឋខ្លះ ក៏បានលើកឡើងថា ព្រឹត្តិការណ៍ប្រវត្តិសាស្ដ្របែបនេះ គួរតែបើកឲ្យចូលដោយសេរី និងកុំយកថវិកា ព្រោះប្រជាពលរដ្ឋខ្លះ មិនមានលុយសម្រាប់ទិញសំបុត្រទស្សនាទេ។ ចំណែក ប្រជាជនមួយចំនួនទៀត ក៏យល់ថា ដើម្បីសន្សំថវិកា សុខចិត្តទស្សនាតាមគេហដ្ឋានវិញ។ បុរសម្នាក់ បានបញ្ចេញមតិថា៖«លក់ថ្លៃម៉្លេះ អង្ករមួយបាវ ហូបមួយខែ ថានាំគ្នាទៅឲ្យបានច្រើន តែមើលទៅម្នាក់ក៏អត់ទៅមើលដែលចាំគាំទ្រតាម TV រឺ FB Live វិញ។»។ ចំណែក យុវជនម្នាក់ទៀត ថា៖«ទុក១០ម៉ឺនផឹកវិញ។ មើលតាមlive យកមិនអស់។»។ តើតម្លៃសំបុត្រ១០ម៉ឺន-២០ម៉ឺនរៀល ថ្លៃទេ បើធៀបទៅម្ចាស់ផ្ទះស៊ីហ្គេម ពីមុនក្នុងតំបន់អាស៊ាន? យោងទៅលើការផ្សាយរបស់ CNN Philippines ចុះកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ស៊ីហ្គេម លើកទី ៣០ នៅប្រទេសហ្វីលីពីន នាឆ្នាំ២០១៩ ម្ចាស់ផ្ទះ ចែកតម្លៃសំបុត្រជា ៤កម្រិត។ ៤កន្លែងនោះ គឺ ផ្នែក A ឬ VIP តម្លៃ ២២០$ (១២០០០ PHP), B ៧៣$ (៤០០០ PHP), C ២៧$ (១៥០០ PHP) និង D ១៨$ (១០០០PHP) ហើយមានទស្សនានោះ ជាង ២០០០០នាក់។ យោងលើការផ្សាយរបស់ Today online អំឡុងខែឧសភា ឆ្នាំ២០១៥ ស៊ីហ្គេមនៅស៊ីហ្គេម លើកទី២៩ នាឆ្នាំ២០១៧ ប្រជាជនសិង្ហបុរី ដណ្ដើមគ្នាទិញសំបុត្រ រហូតមានអ្នកទិញសំបុត្រជាច្រើន បានយកទៅលក់ត ដែលខុសពីតម្លៃដើម។ តម្លៃដើម សំបុត្រក្នុងពេលនោះ គឺចន្លោះពី១០$ (១២ USG) ទៅ៤៥$ (៦០USG)។ សំបុត្រជាង ជាង៣០០០០ម៉ឺនកន្លែង ត្រូវបានប្រជាជនខ្លះ ដណ្ដើមទិញ រួចតម្លៃយកទៅលក់ត រហូតឈានដល់ជិត ៦០០$ ក្នុងមួយកន្លែង។ ដោយឡែកស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២២ នៅប្រទេសវៀតណាម មិនមានការយកលុយចំពោះពិធីបើក ប៉ុន្ដែសំបុត្រនោះ ចាត់ទុកដូចជាការអញ្ជើញឲ្យចូលរួម ដែលមានចំនួន ២០០០០សន្លឹក។ ប៉ុន្ដែ ការប្រកួតកីឡាមួយចំនួន ត្រូវបានគិតតម្លៃសំបុត្រ។ ជាឧទាហរណ៍ តម្លៃសំបុត្រការប្រកួត បាល់ទាត់បុរស គឺលក់ចាប់ពី ៣០០០០០ VND-៩០០០០០ VND (១៣ដុល្លា-៣៨ដុល្លា)។ គួរបញ្ជាក់ថា ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នៅកម្ពុជា នឹងត្រូវចាប់ផ្ដើមនៅថ្ងៃទី៥-១៧ ខែឧសភា ចំណែក អាស៊ានប៉ារ៉ាហ្គេម នឹងត្រូវចាប់ផ្ដើមពីថ្ងៃទី៣-៩ ខែមិថុនា ឆ្នាំ២០២៣៕ | គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ (CAMSOC) បានប្រកាសលក់សំបុត្រសម្រាប់ពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ ក្នុងតម្លៃ១០ម៉ឺនរៀល និង២០ម៉ឺនរៀល។ បន្ទាប់ពីប្រកាសពីតម្លៃសំបុត្រហើយ សាធារណជនមួយចំនួន បានបញ្ចេញមតិវិជ្ជមានផង និងអវិជ្ជមានផង។ កម្ពុជា ធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣២ ហើយក៏ជាលើកដំបូងក្នុងប្រវត្តិសាស្ដ្ររបស់ខ្លួន។ ប្រសិនជាខកខាន ការទស្សនាព្រឹត្តិការណ៍នេះ ប្រជាជនកម្ពុជា នឹងត្រូវរង់ចាំជាង២០ឆ្នាំទៀត ទើបកម្ពុជាធ្វើជាម្ចាស់ផ្ទះម្ដងទៀត។ តើតម្លៃទស្សនានោះ ថ្លៃ ឬក៏សមរម្យ? |
នៅឆ្នាំ២០២៣ ទីក្រុងព្យុងយ៉ាងបានជោគជ័យក្នុងការដាក់ផ្កាយរណបចារកម្មចូលទៅក្នុងគន្លងតារាវិថីកាលពីខែវិច្ឆិកា។ ចាប់តាំងពីពេលនោះមក កូរ៉េខាងជើងក៏អះអាងថា ខ្លួនកំពុងតាមដានទីតាំងយោធាសំខាន់ៗរបស់អាម៉េរិក និងកូរ៉េខាងត្បូង។ នៅឆ្នាំ២០២៣ កូរ៉េខាងជើង ក៏សាកល្បងអាវុធច្រើនជាងមុន។ នៅឆ្នាំក្រោយ កូរ៉េខាងជើងក៏ដាក់ផែនការបាញ់ផ្កាយរណបថែមទៀត។ ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង (KCNA) រាយការណ៍ថា ភារកិច្ចនៃការបាញ់បង្ហោះផ្កាយរណបឈ្លបយកការណ៍បន្ថែមចំនួន៣ នៅឆ្នាំ២០២៤ ត្រូវបានប្រកាសក្នុងកិច្ចប្រជុំគណៈមជ្ឈិមបក្សពលករអំឡុងកិច្ចប្រជុំចុងឆ្នាំ។ កិច្ចប្រជុំដែលបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ក៏មានវត្តមានមេដឹកនាំ គីម ជុងអ៊ុន ដែរ។ ពីកិច្ចប្រជុំនេះ លោក គីម ក៏បន្ទោសអាម៉េរិកថា បានបង្កអស្ថិរភាពនយោបាយជាយូរមកហើយនៅឧបទ្វីបកូរ៉េ និងនៅតែបន្តបង្កការគំរាមកំហែងផ្នែកយោធាជាច្រើនទៀតដាក់កូរ៉េខាងជើង។ ប្រមុខដឹកនាំកូរ៉េខាងជើង ក៏ប្រកាសមិនស្វែងរកការផ្សះផ្សា និងការបង្រួបបង្រួមជាមួយកូរ៉េខាងត្បូងទៀតទេ ដោយយោងលើស្ថានភាពវិបត្តិដែលមិនអាចគ្រប់គ្រងបាន។ លោក គីម រុញរឿងនេះឱ្យក្រុងសេអ៊ូល និងវ៉ាស៊ីនតោនទទួលខុសត្រូវ។ ទីក្រុងសេអ៊ូល និងវ៉ាស៊ីនតោន រួមទាំងតូក្យូផង បានបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ដើម្បីប្រឈមមុខនឹងការគំរាមកំហែងដោយការបាញ់មីស៊ីលកាន់តែញឹកញាប់ និងកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង។ សម្ព័ន្ធមិត្តទាំង៣ ចែករំលែកទិន្នន័យពេលវេលាជាក់ស្តែងលើការបាញ់មីស៊ីលរបស់កូរ៉េខាងជើងថែមទៀត។ កូរ៉េខាងជើង ពិតជាក្ដៅស្លឹកត្រចៀកខ្លាំងនឹងរឿងនេះ។ បើតាម KCNA លោក គីម បានបញ្ជាឱ្យរៀបចំឡើងវិញស្ថាប័នដែលគ្រប់គ្រងព្រំដែន ដើម្បីការផ្លាស់ប្តូរជាមូលដ្ឋានថែមទៀត៕ | កូរ៉េខាងជើងគ្រោងបាញ់បង្ហោះផ្កាយរណបចារកម្មចំនួន៣បន្ថែមទៀតនៅឆ្នាំ២០២៤ ដែលជាផ្នែកនៃកិច្ចខិតខំដើម្បីបង្កើនកម្លាំងយោធារបស់ខ្លួន។ នេះបើតាមការផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋនៅថ្ងៃទី៣១ ខែធ្នូ ដែលរាយកាណ៍ពីកិច្ចប្រជុំបក្សពលករកំពុងកាន់អំណាចនៅកូរ៉េខាងជើង។ |
វចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត ពន្យល់បន្ថែមពាក្យ «លទ្ធភាព និងសមត្ថភាព» ដែលជាពាក្យរួមផ្សំគ្នា រវាង លទ្ធ និងសមត្ថ បូកនឹងភាព សម្រាប់ប្រើក្នុងន័យខុសគ្នា។ ពាក្យ «លទ្ធភាព» សំដៅដោយ ភាពអ្វីៗដែលបានសម្រេចហើយ។ ភាពដែលត្រូវមាន, ផ្លូវ ឬដំណើរដែលទំនងនឹងធ្វើឲ្យកើតការ, ការដែលអាចធ្វើឲ្យប្រព្រឹត្តទៅបាន។ សម្រាប់ពាក្យ «សមត្ថភាព» វិញ បានន័យថា សេចក្តីអាច,អាចហាន,ការហ៊ាន,ដំណើរធ្វើកើត,ភាពនៃសេចក្តីមោះមុត៕ | ពាក្យ «លទ្ធភាព» មានន័យថា ជាផលដែលបានសម្រេច។ ចំណែក«សមត្ថភាព»មានន័យថា សេចក្តីអាច ក្លាហាន។ នេះបើតាមការបញ្ជាក់ក្នុងវចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត។ |
អត្ថបទទាក់ទង សម្តេច ហ៊ុន សែន៖ គ្រប់កម្មវិធី ត្រូវរៀបចំអាសនៈព្រះសង្ឃ ឲ្យខ្ពស់ជាងគ្រហស្ថ ដើម្បីលើកកម្ពស់សេចក្ដីថ្លៃថ្នូរ កិត្យានុភាពនៃព្រះពុទ្ធសាសនា ស្របតាមរដ្ឋធម្មនុញ្ញ មាត្រា៤៣ ដែលចែងថា ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ និងដើម្បីលើកតម្កើងការគោរពប្រតិបត្តិចំពោះព្រះសង្ឃ ក្រសួងធម្មការ និងសាសនា បានណែនាំចំណុចមួយចំនួនក្នុងការរៀចំអាសនៈរបស់ព្រះសង្ឃ។ ទី១, ឧបាសក ឧបាសិកា គប្បីរៀបចំអាសនៈព្រះសង្ឃឲ្យបានសមគួរ ទោះបីអាសនៈនោះក្រាលដោយកន្ទេល ភួយ ព្រំចៀម ក្រមា ជាដើមក្ដី។ ទី២ ក្នុងពិធីផ្លូវការរបស់រដ្ឋ ឬពិធីសាសនា មានបុណ្យទានធំៗ អាសនៈរបស់ព្រះសង្ឃ ត្រូវរៀបចំឲ្យបានខ្ពស់យ៉ាងតិច ២តឹក ជាងកន្លែងអង្គុយរបស់គ្រហស្ថ និងភ្ញៀវទាំអស់។ ទី៣ ក្នុងករណីអាសនៈព្រះសង្ឃ ត្រូវបានចាប់ភ្ជាប់រួចជាស្រេច មិនអាចរុះរើបាន នោះគ្រាន់តែបែងចែកអាសនៈសម្រាប់ព្រះសង្ឃគង់ឲ្យដាច់ហត្ថបាស (ឲ្យដាច់ចេញពីគ្រហស្ថ) ជាការស្រេច។ ទី៤ ក្នុងពិធីរាប់បាត្រ ឬប្រគល់ទេយ្យទានដល់ព្រះសង្ឃ គ្រហស្ថគប្បីដោះទ្រនាប់ជើងជាដរាប ដើម្បីជាការគោរពចំពោះព្រះសង្ឃដែលជាឧត្តមភេទ និងទី៥ ពេលដែលគ្រហស្ថគោរពសំពះព្រះសង្ឃ ព្រះសង្ឃគ្រប់អង្គមិនគួរលើកព្រះហស្តសំពះតបវិញទេ ដោយគ្រាន់តែសម្ដែងអាការៈគោរពសង្រួមឥន្ទ្រីយ៍សំវរៈ បន្ទន់ព្រះកាយបន្តិចជាការសមគួរ ដើម្បីឲ្យស្របនឹងទំនៀមទម្លាប់ព្រះពុទ្ធសាសនា និងព្រះវិន័យបញ្ញត្តិផង៕ | ភ្នំពេញ៖ បន្ទាប់ពីមានអនុសាសន៍របស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នាពេលថ្មីៗនេះ ក្រសួងធម្មការ និងសាសនា នៅថ្ងៃទី១៤ខែកុម្ភៈ បានចេញសារាចរណែនាំមួយ សម្រាប់ការរៀបចំអាសនៈឲ្យបានសមរម្យចំពោះព្រះសង្ឃ។ |
លោក ហ៊ឹម យ៉ាន នគរបាលជាន់ខ្ពស់ម្នាក់ ដែលដឹកនាំការអនុវត្តអនុក្រឹត្យថ្មីស្តីពីការផាកពិន័យបទល្មើសចរាចរណ៍ វាយតម្លៃថា អ្នកបើកបរភាគច្រើន បានពាក់មួកសុវត្ថិភាព ពាក់ខ្សែក្រវាត់ការពារ និង គោរពសញ្ញាចរាចរណ៍។ លោក និយាយទៀតថា ទន្ទឹមនឹងនេះ ប្រជាពលរដ្ឋ រូតរះនាំគ្នាយកយានយន្ត ទៅត្រួតពិនិត្យលក្ខណបច្ចេកទេស ធ្វើបណ្ណបើកបរ និងបំពេញលិខិតស្នាមផ្សេងៗដែលច្បាប់តម្រូវ។ លោក បន្ថែមថា លើសពីនេះ ប្រជាពលរដ្ឋ ព្យាយាមចង់ដឹង-ចង់យល់ពីច្បាប់និងបញ្ហាចរាចរណ៍ ដោយហៅទូរស័ព្ទទៅសួរតាមរយៈលេខ ១១៧ (Hotline) និង សួរតាមបណ្តាញសង្គមនានារបស់សមត្ថកិច្ច។ ក្នុងសន្និសីទសារព័ត៌មានស្តីពីការអនុវត្តអនុក្រឹត្យថ្មីពាក់ព័ន្ធនឹងការរឹតបន្តឹងចរាចរណ៍ លោក ហ៊ឹម យ៉ាន ថ្លែងដូច្នេះថា៖«...អស់លោក បានឃើញស្រាប់ ការធ្វើដំណើរ បានកែប្រែឥរិយាបថ [របស់ប្រជាពលរដ្ឋ]។ ឥរិយាបថនេះ ជាឥរិយាបថមួយថ្មី ខុសពីពេលមុន»។ លោក បន្តថា៖«យើងសង្ឃឹមថា ឥទ្ធិពលនៃការរឹតបន្តឹងនេះ នឹងទទួលបាននូវភាពវិជ្ជមាន តទៅអនាគតយូរអង្វែងទៅទៀត ធ្វើឲ្យស្ថានភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅកម្ពុជា មានភាពល្អប្រសើរ»។ បើធៀបនឹងរយៈពេល១សប្តាហ៍ដើមខែឧសភា ឆ្នាំ២០១៩ គ្រោះថ្នាក់ចរាចរណ៍ក្នុងរយៈពេល១សប្តាហ៍ដើមខែឧសភា ឆ្នាំ២០២០ បានថយចុះដល់ទៅ៥៤,៧៣ភាគរយ ពោលគឺ ថយពី៩៥លើក មកនៅសល់ត្រឹម៤៣លើក ដោយក្នុងនោះ អ្នកស្លាប់ ថយចុះពី៤០នាក់ មកនៅ២៤នាក់ ហើយអ្នករបួស ថយចុះពី១១៥នាក់ មកនៅ៥៦នាក់។ នេះបើតាមរបាយការណ៍ ដែលលោក ហ៊ឹម យ៉ាន បានអានក្នុងសន្និសីទសារព័ត៌មាន។ លោក ប្រាប់អ្នកកាសែតថា ក្នុងឆ្នាំ២០១៩ គ្រោះថ្នាក់ចរាចរណ៍ កើតឡើងយ៉ាងគំហុក ដោយមានអ្នកស្លាប់ដល់ទៅ២២០នាក់ ហើយអ្នករបួស មានដល់ទៅជាង១,៣ពាន់នាក់។ លោក ចាត់ទុក គ្រោះថ្នាក់ចរាចរណ៍ ថា មានគ្រោះថ្នាក់ លើសពីគ្រោះថ្នាក់សង្គមនានា។ លោក អះអាងថា ដោយសារតែមើលឃើញមហន្តរាយពីគ្រោះថ្នាក់ចរាចរណ៍នេះហើយ ទើបបានជារដ្ឋាភិបាល កែប្រែអនុក្រឹត្យ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ចាប់ពីឆ្នាំ២០២០នេះទៅ។ របាយការណ៍ពីគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានឲ្យដឹងថា រយៈពេលមួយសប្តាហ៍នៃការអនុវត្តអនុក្រឹតថ្មី នគរបាលចរាចរណ៍ បានឃាត់យានយន្តប្រមាណ១,៤ម៉ឺនគ្រឿង ដោយក្នុងនោះ ទោចក្រយានយន្តនិងត្រីចក្រយានយន្ត មានជាង១ម៉ឺនគ្រឿង ហើយរថយន្ត មានជាង៣ពាន់គ្រឿង។ អនុក្រឹត្យថ្មីនេះ បានបង្កើនប្រាក់ផាកពិន័យពី៣ដល់៥ដង បើធៀបនឹងការផាកពិន័យកាលពីមុន។ រដ្ឋាភិបាល ចាប់ផ្តើមអនុវត្តអនុក្រឹត្យថ្មីនេះ នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០៕ | នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ ទទួលបន្ទុកផ្នែកចរាចរណ៍ បានលើកឡើងពីលទ្ធផលវិជ្ជមានមួយចំនួន ដែលទទួលពីការអនុវត្តអនុក្រឹត្យថ្មីស្តីពីផាកពិន័យបទល្មើសចរាចរណ៍។ លោក បង្ហាញលទ្ធផលវិជ្ជមានសំខាន់២យ៉ាង គឺ ទី១ ប្រជាពលរដ្ឋ កែប្រែឥរិយាបថក្នុងការបើកបរ និង ទី២ គ្រោះថ្នាក់ចរាចរណ៍ ថយចុះច្រើន។ |
ចាប់ផ្តើមអង្កេតលើកម្រិត CO2 ក្នុងបរិយាកាសផែនដី តាំងពីចុងឆ្នាំ១៩៥០មក ក្រុមអ្នកវិទ្យាសាស្ត្រនៃមជ្ឈមណ្ឌលស្រាវជ្រាវអាមេរិកឈ្មោះថា Mauna Loa Observatory បានរកឃើញកាលពីថ្ងៃទី ១១ ឧសភា ថា បរិយាសកាសផែនដី មានផ្ទុកកម្រិត CO2 ដល់ទៅ ៤១៥,២៦ ផ្នែកក្នុងមួយលាន (ppm) ។ ហើយនេះ ក៏ជាលើកដំបូងបង្អស់ហើយ ដែលក្រុមវិទ្យាសាស្ត្រនេះបានរកឃើញថា កម្រិត CO2 ក្នុងបរិយាកាស មានបរិមាណលើសពី ៤១៥ ppm នោះ។ ពេលវេលាចុងក្រោយបំផុត ដែលបរិយាកាសរបស់ផែនដី មានផ្ទុកកម្រិត CO2 ក្នុងបរិមាណដ៏ច្រើនបែបនេះ គឺកាលពីជាង៣លានឆ្នាំមុនមកម្ល៉េះ។ អំឡុងពេលនេះ គេហៅឈ្មោះថា Pliocene Epoch ។ កាលនោះ សីតុណ្ហភាពសកល ត្រូវបានប៉ាន់ស្មានថា មានសីតុណ្ហភាពក្តៅជាងពេលបច្ចុប្បន្ន ២ ទៅ ៣ អង្សា។ កម្រិត CO2 ក្នុងបរិយាកាសរបស់ផែនដី ត្រូវបានគេជឿថា ឡើងដល់ចំណុចចន្លោះពី ៣១០ ទៅ ៤០០ ppm ។ ចំណែកកម្រិតនីវ៉ូទឹកសមុទ្រសកលលោក មានកម្ពស់ ២៥ម៉ែត្រ ដែលខ្ពស់ជាងពេលបច្ចុប្បន្នប្រមាណ ២ ទៅ ៣ម៉ែត្រ។ ហើយផ្នែកជាច្រើននៃតំបន់អង់តាក់ទិក គ្របដណ្តប់ទាំងស្រុងដោយព្រៃឈើ ពុំមែនទឹកកកឡើយ។ តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP អ្នកជំនាញមកពីវិទ្យាស្ថាន Potsdam សម្រាប់ស្រាវជ្រាវផលប៉ះពាល់អាកាសធាតុ (PIK) លោក Wolfgang Luch បានបញ្ជាក់ឲ្យដឹងថា៖«កម្រិត CO2 ក្នុងបរិយាសកាសផែនដីថ្មីនេះ បង្ហាញឲ្យឃើញថា យើងពុំយកចិត្តទុកដាក់ច្រើនលើកិច្ចគាំពារអាកាសធាតុពិភពលោកនៅឡើយទេ។ តួលេខនេះ បន្តកើនឡើងជាបន្តបន្ទាប់ពី ពីមួយឆ្នាំទៅមួយឆ្នាំ»។ ត្រង់ចំណុចនេះ លោក សង្កត់ធ្ងន់ថា ពិភពលោក ត្រូវចាត់វិធានការជាចាំបាច់ ដើម្បីបន្ធូរបន្ថយកម្រិត CO2 នេះ។ ផលប៉ះពាល់នៃការកើនឡើងឧស្ម័ន CO2 ខ្ពស់ពេកក្នុងបរិយាកាសរបស់ផែនដី កម្រិតខ្ពស់នៃ CO2 ក្នុងបរិយាសកាស ដែលបង្កឡើងដោយ មនុស្សដុតឥន្ធនៈ និងការកាប់បំផ្លាញព្រៃឈើ បង្កគ្រោះថ្នាក់ជាច្រើនដល់ផែនដី និងមនុស្ស។ ទីមួយគឺបង្អាក់មុខងារនៃវដ្តត្រជាក់ធម្មជាតិរបស់ផែនដី។ ទីពីរគឺរក្សាកម្តៅនៅក្បែរផ្ទៃផែនដី និងចុងក្រោយគឺវាក៏បង្កឲ្យសីតុណ្ហភាពសកលកើនឡើងជាបន្តបន្ទាប់ផងដែរ។ ការកើនឡើងកម្តៅនេះផងដែរ គឺបណ្តាលមកពី ស្រទាប់អូសូនដែលមានសមត្ថភាពស្រូបយកកម្តៅពីព្រះអាទិត្យមុននឹងដាលមកដល់ផ្ទៃផែនដី រងការខូចខាត។ ការខូចខាតនេះ បង្កឡើងដោយសារកម្រិត CO2 ច្រើនហួសប្រមាណក្នុងបរិយាកាស។ បច្ចបុ្បន្ននេះ ការបញ្ចេញឧស្ម័ន CO2 និងឧស្ម័នផ្ទះកញ្ចក់ផ្សេងៗទៀត ក្នុងបរិយាកាស បានបង្កឲ្យសីតុណ្ហភាពសកលកើនឡើង១អង្សា ហើយអ្នកវិទ្យាសាស្ត្រប៉ាន់ស្មានថា សីតុណ្ហភាពទំនងជាបន្តឡើងទៀត ប្រសិនបើគ្មានចំណាត់ការភ្លាមៗពីសំណាក់រដ្ឋាភិបាលនានាក្នុងពិភពលោកទេនោះ។ តើមានអ្វីកើតឡើងនៅក្នុងពិភពលោក ដែលមានសីតុណ្ហភាពសកលកើនឡើង ២អង្សា? យោងតាមការសិក្សាស្តីពីអាកាសធាតុ ដែលចុះផ្សាយដោយទូរទស្សន៍អាមេរិក CNN ពិភពលោក នឹងទទួលរងរលកកម្តៅ និងថ្ងៃក្តៅច្រើនជាង ២៥ភាគរយ ដែលបង្កឲ្យកើតមានហានិភ័យធំៗចំពោះសុខភាពមនុស្ស និងហានិភ័យនៃភ្លើងឆេះព្រៃ។ ប្រមាណ ៣៧ភាគរយនៃមនុស្សនៅជុំវិញពិភពលោក នឹងទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីរលកកម្តៅជារៀងរាល់ ៥ឆ្នាំ។ ជាមធ្យម រយៈពេលនៃគ្រោះរាំងស្ងួត នឹងកើនឡើងចំនួន ៤ខែ ។ បាតុភូតនេះ នឹងបណ្តាលឲ្យមនុស្សប្រមាណ ៣៨៨លាននាក់ ខ្វះទឹកប្រើប្រាស់ ចំណែកឯមនុស្ស ១៩៤,៥លាននាក់ផ្សេងទៀតជួបគ្រោះរាំងស្ងួតធ្ងន់ធ្ងរ។ គ្រោះទឹកជំនន់ ព្យុះស៊ីក្លូន ទីផុង នឹងកើតឡើងញឹកញាប់ជាងមុន។ ភ្លើងឆេះព្រៃ នឹងក្លាយកើតឡើងជាប្រចាំ ដែលបង្កឲ្យទិន្នផលដំណាំធ្លាក់ចុះ។ ជីវិតសត្វ នឹងត្រូវបំផ្លិចបំផ្លាញ ដោយសត្វប្រមាណ១លានប្រភេទ ស្ថិតក្នុងហានិភ័យនៃការផុតពូជជាដើម៕ | អ្នកវិទ្យាសាស្ត្រនៅអាមេរិក បានរកឃើញថា កម្រិតនៃកាបូនឌីអុកស៊ីត (CO2) ក្នុងបរិយាកាសដែលជាកត្តាមួយបង្កើនកម្តៅផែនដី បានឡើងដល់ចំណុចខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ពោលគឺក្នុងរយៈពេល៣លានឆ្នាំចុងក្រោយនេះ។ ការរកឃើញថ្មីនេះ អាចជាសារថ្មីមួយដើម្បីដាស់តឿន ជុំវិញកំណើនឥតឈប់ឈរនៃការបញ្ចេញផ្សែងពុលដែលបង្កឡើងដោយមនុស្ស ទៅក្នុងបរិយាកាសរបស់ផែនដី។ |
ជនភៀសខ្លួនប្រមាណ ១,០២លាននាក់ដោយរួមមាន ជនបរទេសចំនួន ១២ម៉ឺននាក់ ត្រូវបានជម្លៀសចេញពីសាធារណរដ្ឋប្រជាមានិត Donetsk និង Luhansk ដែលជាតំបន់ផ្តាច់ទឹកដីស្ថិតនៅភាគខាងកើតអ៊ុយក្រែន។ ទន្ទឹមនេះទិន្នន័យរបស់អង្គការសហប្រជាជាតិ(UN) ចាប់តាំងពីរុស្ស៊ីបើកការឈ្លានពានមកប្រជាជនច្រើនជាង៥,៤លាននាក់ បានភៀសខ្លួនចេញពីអ៊ុយក្រែនទៅកាន់ប្រទេសជិតខាង ដើម្បីស្វែងរកទីសុវត្ថិភាព។ ក្នុងកិច្ចសម្ភាសន៍ជាមួយទីភ្នាក់ងារ Xinhua ចេញផ្សាយនៅថ្ងៃទី៣០ ខែមេសា លោក ឡាវរ៉ូវបានបញ្ជាក់ថា មនុស្សចំនួន ២,៨លាននាក់នៅអ៊ុយក្រែន បានស្នើសុំឱ្យជម្លៀសពួកគេចូលរុស្ស៊ី។ យ៉ាងណាក្តីកាលពីថ្ងៃទី២០ខែមេសា អ៊ុយក្រែនបានចោទរុស្ស៊ីថាបានជម្លៀសប្រជាជនពួកគេរាប់ពាន់នាក់ដោយបង្ខំ។ អស់ពេលជាង ២ខែហើយដែលរុស្ស៊ីវាយលុកអ៊ុយក្រែនដោយមិនដកថយ ប៉ុន្តែចំណាត់ការជម្លៀសជនស៊ីវិលចេញពីតំបន់ជួរមុខមួយចំនួនដូចជាក្រុងកំពង់ផែ Mariupol ដែលត្រូវឡោមព័ន្ធនៅតែជាប់ស្ទះដោយភាគីអ៊ុយក្រែន និងរុស្ស៊ី បន្ទោសគ្នាទៅវិញទៅមក។ បន្ថែមពីនេះ លោកឡាវរ៉ូវ បានលើកឡើងថា បើសិនជាអាម៉េរិកនិងអង្គការណាតូ ពិតជាចង់ដោះស្រាយវិបត្តិអ៊ុយក្រែនមែន ពួកគេគួរតែបញ្ឈប់សកម្មភាពបញ្ជូនអាវុធទៅកាន់ក្រុងកៀវ៕ | រដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោកស៊ែហ្គេយ៍ ឡាវរ៉ូវ បានអះអាងថា ប្រជាជនអ៊ុយក្រែនច្រើនជាង១លាននាក់ ត្រូវបានជម្លៀសខ្លួនចូលទឹកដីរុស្ស៊ី ចាប់តាំងពីរុស្ស៊ីបើកប្រតិបត្តិយោធាលើអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈមក។ |
របាយការណ៍នេះដដែលបានបង្ហាញថា ក្នុងចំណោមជាង២ពាន់គម្រោងខាងលើ មាន១៥៤គម្រោង ដែលមានតម្លៃជិត៣,០៧ពាន់លានដុល្លារ គឺស្ថិតនៅក្រោមសមត្ថកិច្ចរបស់ក្រសួងដែនដីផ្ទាល់់ និង១,៨៩៣គម្រោងទៀត មានផ្ទៃក្រឡាជាង១លានម៉ែត្រការ៉េ ដែលមានតម្លៃជាង៣១៨លានដុល្លារ ស្ថិតនៅក្រោមសមមត្ថកិច្ចរដ្ឋបាលរាជធានី-ខេត្ត។ លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានមើលឃើញថាការវិនិយោគក្នុងវិស័យសំណង់របស់កម្ពុជានៅតែទាក់ទាញអ្នកវិនិយោគ។ លោកបានថ្លែងប្រាប់សារព័ត៌មានថ្មីៗថា៖«កំណើននៃវិស័យសំណង់នេះ គឺជាសញ្ញណវិជ្ជមានមួយដែលបង្ហាញពីសក្កានុពលនៃសេដ្ឋកិច្ចកម្ពុជា ដែលក្រុមហ៊ុនអន្តរជាតិនានាទុកចិត្ត និងហ៊ានបោះទុនវិនិយោគលើវិស័យនេះ»។ រូបភាព ផ្តល់ដោយ លោក សៀង សុផល តែយ៉ាងណាលោក ច្រឹក សុខនីម បញ្ជាក់ថាគម្រោងទាំងនេះ គឺជាគម្រោងចុះបញ្ជី តែការសាងសង់ ឬវិនិយោគជាក់ស្ដែង អាចមានការប្រែប្រួល។ លោក សុខនីម លើកឡើងដូចនេះថា៖«ចំនួនវិស័យសំណង់ដែលបានចុះបញ្ជីក្នុងក្រសួងរៀបចំដែនដីនឹងមានការកើនច្រើនឡើងៗ។ ប៉ុន្តែចំនួននៃការចុះបញ្ជីនេះ បើធៀបនឹងការសាងសង់ជាក់ស្តែង មានគម្រោងខ្លះ កំពុងសាងសង់ គម្រោងខ្លះមិនទាន់សាងសង់ ដែលយើងត្រូវពិនិត្យនិងតាមដានជាក់ស្តែង។ ជាទូទៅគម្រោងវិនិយោគលើវិស័យសំណង់ដែលបានចុះបញ្ជី មិនប្រាកដនឹងសាងសង់នោះទេ គ្រាន់តែសុំច្បាប់សាងសង់សិនប៉ុណ្ណោះ»។ ចាប់ពីឆ្នាំ២០០០ ដល់ត្រឹមឆមាសទីមួយ ឆ្នាំ២០១៩ ក្រសួងរៀបចំដែនដី បានចេញលិខិតអនុញ្ញាតសាងសង់ចំនួន ៤៥ ៦០៥គម្រោង ដែលមានផ្ទៃសាងសង់ជាង១២០លានម៉ែត្រក្រឡា ជាមួយនឹងតម្លៃវិនិយោគប៉ាន់ស្មាន ជាង៤៥ពាន់លានដុល្លារ។ ដោយឡែកក្នុងឆ្នាំ ២០១៨ កម្ពុជាបានផ្តល់ការអនុញ្ញាតលើគម្រោងសាងសង់សរុប ២ ៨៦៧ គម្រោង មានតម្លៃប្រមាណ ៥ ២២៨ លានដុល្លារ ធ្លាក់ចុះ ១៨,៦៦ ភាគរយ បើធៀបនឹងឆ្នាំ ២០១៧ ដែលមាន ៦ ៤២៨ លានដុល្លារ៕ | ភ្នំពេញ៖ ឆមាសទីមួយ ឆ្នាំ២០១៩ សំណង់កម្ពុជាមានចំនួន២០៤៧គម្រោង ក្នុងទំហំផ្ទៃក្រឡា ៧លានម៉ែត្រក្រឡា ដែលមានតម្លៃវិនិយោគប៉ាន់ស្មាន ៣៣៩២ លានដុល្លារ។ តម្លៃវិនិយោគនៃវិស័យសំណង់នេះ បានកើនឡើងជិត៥៧,៧៥ភាគរយ បើធៀបឆមាសទីមួយ ឆ្នាំ២០១៨ ដែលមានជាង ២១៥៣ លានដុល្លារ។ នេះបើយោងតាមរបាយការណ៍បូកសរុបលទ្ធផលការងារ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ |
គ្រូបង្វឹកក្រុម Cambodia All Star លោក Leonardo Vitorino បានអះអាងថា ក្រុម Cambodia All Star បានហ្វឹកហាត់ពង្រឹងសមត្ថភាព និងបច្ចេកទេស ត្រៀមខ្លួនយ៉ាងល្អសម្រាប់ការស្វាគមន៍ក្រុមភ្ញៀវថៃ Muangthong United នាជំនួបមិត្តភាពអន្តរជាតិនាវេលាម៉ោង៦ល្ងាចនៅពហុកីឡដ្ឋានជាតិ។ លើសពីនេះ លោក នឹងចម្រាញ់យកកីឡាករល្អៗ ដើម្បីស្វែងរកជ័យលាភីលើម្ចាស់ជើងឯកថៃ Muangthong United។ មិនខុសពីគ្រូបង្វឹកកម្ពុជានោះឡើយ លោក Totchtawan Sripan គ្រូបង្វឹកក្រុម Muangthong United បានបញ្ជាក់ថា ទោះបីវាជាជំនួបក្រៅផ្លូវការ ប៉ុន្តែលោកមិនមើលស្រាលចំពោះការប្រកួតនោះទេ លោក នឹងព្យាយាមឲ្យអស់ពីសមត្ថភាព ដើម្បីស្វែងរកជ័យជម្នះឲ្យបានក្នុងជំនួបល្ងាចនេះ។ លោកបានបន្តថា លោកនឹងដាក់កីឡាករជើងខ្លាំងល្បីៗក្នុងជំនួបល្ងាចនេះ ព្រោះលោកបានដឹងមកថា ក្រុម Cambodia All Star មានកីឡាករល្បីៗជាច្រើនត្រូវបានជ្រើសរើសឲ្យចូលរួម។ «នេះជាលើកទី២ហើយសម្រាប់ការប៉ះគ្នារវាងក្រុម Muangthong United និងក្រុម Cambodia All Star ខ្ញុំមិនប្រមាទនោះឡើយ ខ្ញុំនឹងខិតខំឲ្យអស់ពីសមត្ថភាព ដើម្បីយកឈ្នះឲ្យបាន។ ខ្ញុំបានលឺមកថា ក្រុមកម្ពុជាបានជ្រើសរើសកីឡាករជើងខ្លាំងជាច្រើនឲ្យចូលរួមជាក្រុមមួយនេះ ដូច្នេះដើម្បីកុំឲ្យអ្នកគាំទ្រខកចិត្ត ខ្ញុំនឹងព្យាយាមជ្រើសរើសកីឡាករល្បីៗដាក់ឲ្យចូលរួមក្នុងការប្រកួតនេះ»។ នេះជាការលើកឡើងរបស់ លោក Totchtawan Sripan។ ទន្ទឹមនឹងនេះ លោក Leonardo Vitorino បានចាត់ទុកជំនួបមិត្តភាពនេះ ជាការរួមចំណែកមួយដ៏ល្អក្នុងការពង្រឹងសមត្ថភាពក៏ដូចជាបច្ចេកទេសរបស់កីឡាករ ដើម្បីត្រៀមការប្រកួតវគ្គជម្រុះសន្សំពិន្ទុពូល J នៃព្រឹត្តិការណ៍ AFC U23 Championship ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ គួររំលឹកថា កាលប៉ះគ្នានៅជើងទី១កន្លងទៅក្រុម Cambodia All Star ក្រោមការដឹកនាំរបស់ លោក ប្រាក់ សុវណ្ណារ៉ា បានយកឈ្នះក្រុម Muangthong United ក្នុងលទ្ធផល ៤-៣។ តើនៅល្ងាចនេះ Cambodia All Star អាចបន្តរក្សាជ័យជម្នះរបស់ខ្លួនបានឬយ៉ាងណា? | ការប្រកួតមិត្តភាពអន្តរជាតិរវាងក្រុម Cambodia All Star ជាមួយក្រុម Muangthong United នៅពហុកីឡដ្ឋានជាតិនាវេលាម៉ោង៦ល្ងាចនេះ នឹងក្លាយជាជំនួបដ៏ស្វិតស្វាញ និងជក់ចិត្តបំផុតសម្រាប់អ្នកគាំទ្រ ព្រោះគ្រូបង្វឹកក្រុមទាំងពីរសុទ្ធតែបានអះអាងថា នឹងដាក់កីឡាករជើងខ្លាំងល្បីៗឲ្យចូលរួមដូចគ្នា។ |
ព្យុះទីហ្វុងកំណាច Faxai នៅថ្ងៃទី៩ ខែកញ្ញា ង បានវាយប្រហារទីក្រុងតូក្យូ និងតំបន់មួយចំនួនទៀតរបស់ជប៉ុន ដោយមានភ្លៀងធ្លាក់លាយលំនឹងខ្យល់កន្ទ្រាក់ផង។ បញ្ហានេះបានធ្វើអោយមានការជម្លៀសមនុស្សជាច្រើនម៉ឺននាក់ កាត់ផ្ដាច់ចរន្តអគ្គិសនី និងបង្កការរាំងស្ទះដល់ការធ្វើដំណើរជាដើម។ ព្យុះកំណាច Faxai មានល្បឿនខ្យល់២១៦គីឡូម៉ែតក្នុងមួយម៉ោង ដែលជាល្បឿនក៏លឿនមួយ បាននាំទឹកភ្លៀងជាច្រើនផង។ ករណីបាក់ដីនៅបានកើតឡើង Chiba ដែលស្ថិតនៅភាគខាងកើតទីក្រុងតូក្យូ និងបន្តវាយប្រហារដល់ឆ្នេរសមុទ្រតូក្យូទៀតផង។ ប្រជាជនជាង៥ពានន់នាក់ដែលរស់នៅខេត្ត Chiba និងKanagawaត្រូវបានជម្លៀសចេញពីតំបន់នោះ។ អាជ្ញាធរជប៉ុនបានប្រាប់អោយប្រជាជនជាងបួនសែននាក់ទៀត អោយមានការប្រុងប្រយ័ត្ន និងត្រៀមខ្លួនក្នុងការចាកចេញពីតំបន់នោះ ខណៈអ្នកព្យាករណ៍បានព្រមានថា ភ្លៀងនិងខ្យល់អាចឈានដល់កម្រិតគ្រោះថ្នាក់។ ដោយសារមានការព្រួយបារម្ភថាព្យុះ Faxai នេះអាចបង្កគ្រោះថ្នាក់ដល់ការធ្វើដំណើរនៅព្រឹកថ្ងៃទី៩ ខែកញ្ញា រថភ្លើងផ្អាកការចេញដំណើររហូតដល់ម៉ោង៨ព្រឹក(ម៉ោងក្នុងប្រទេសជប៉ុន)។ នៅភាគខាងកើតនៃប្រទេសជប៉ុនវិញ រថភ្លើងនៅបន្តធ្វើដំណើរធម្មតាតែបន្ថយល្បឿនធ្វើដំណើរ និងការធ្វើដំណើរតាមរថភ្លើងពីទីក្រុងតូក្យូភ្ជាប់ទៅកាន់ទីក្រុង Odawara ត្រូវបានផ្អាក ដោយសារមានការធ្លាក់ខ្យល់ខ្លាំងពេក។ នេះបើយោងតាមការផ្សាយរបស់សារព័ត៌មានNHK ។ ព្យុះនេះបានបង្កការរំខានដល់ខ្សែរថភ្លើងដែលភ្ជាប់មកទីក្រុងតូក្យូ ហើយក៏បានបង្កការរំខានដល់សេវាកម្មនាវានៅឆ្នេរសមុទ្រតូក្យូផង។ ជើងយន្តហោះជាង១០០ការបានលុបចោលវិញនៅព្រឹកថ្ងៃទី៩ ខែកញ្ញាដដែល។ ប៉ូលិសជប៉ុន បានបញ្ជាក់ថា ស្ត្រីម្នាក់បានស្លាប់អំឡុងពេលការបោកបក់របស់ព្យុះខាងលើនៅទីក្រុងតូក្យូ។ ក្រៅពីនោះ អាជ្ញាធរក៏បានជួយសង្គ្រោះអ្នកក្ដារសមុទ្រចំនួន៨នាក់នៅ Shizuoka ។ តាមការរាយការរបស់អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្លត់អគ្គិភ័យក៏បានអោយដឹងថា ជនទាំង៨នាក់នេះមានសុវត្ថិភាពហើយ៕ | ដោយ៖ ងួន សុភាវត្តី |
ជំនួបរវាងសម្តេច ទៀ បាញ់ និង លោក ង្វៀង ជីវិញ ធ្វើឡើងនៅទី២៣ ខែកក្កដា ឆ្នាំ២០១៩។ ទស្សនកិច្ចរបស់លោក ង្វៀង ជីវិញ នៅកម្ពុជា គឺបញ្ចប់នៅថ្ងៃទី២៤ ខែកក្កដា។ ក្នុងជំនួបនោះ ភាគទាំងពីរ បានពិភាក្សាគ្នាពីសន្តិសុខ និងស្ថានការណ៍នយោបាយ ទាំងថ្នាក់តំបន់ និងពិភពលោក។ ទីភ្នាក់ងារសារព័ត៌មានវៀតណាម ផ្សាយថា វៀតណាមនិងកម្ពុជា បានឯកភាពគ្នាលើការយល់ឃើញពីបញ្ហាយុទ្ធសាស្ត្រ ដែលអាចប៉ះពាល់ដល់សន្តិសុខ និងនយោបាយនៃប្រទេសទាំងពីរ ហើយបានបញ្ជាក់រៀងខ្លួនថា គួរតែពង្រឹងទំនាក់ទំនងផ្នែកការពារជាតិ ព្រមទាំងបន្តរក្សា និងលើកកម្ពស់ចំណងមិត្តភាព។ ទីភ្នាក់ងារសារព័ត៌មានវៀតណាម សរសេរដូច្នេះថា៖«ភាគីទាំងពីរ ឯកភាពថា កិច្ចចរចាលើគោលនយោបាយការពារជាតិ គឺជាកត្តាដ៏សំខាន់ ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការការពារជាតិនៃប្រទេសទាំងពីរ»។ លើសពីនេះ ទីភ្នាក់ងារសារព័ត៌មានវៀតណាម សរសេរទៀតថា វៀតណាម-កម្ពុជា បានយល់ព្រមជាមួយគ្នា ដើម្បីពង្រឹងការអនុវត្តផែនការប្រចាំឆ្នាំ ដែលផ្តោតសំខាន់លើសន្តិសុខ និងកិច្ចសហប្រតិបត្តិនយោបាយក្នុងវិស័យយោធា ដោយត្រូវប្រឆាំងនឹង «ការបំផ្លើសព័ត៌មានខុសការពិត ក្នុងគោលបំណងបំផ្លិចបំផ្លាញ» ពីសំណាក់កម្លាំងសត្រូវ នៅតាមបណ្តាញសង្គមនានា។ ចំណែក ក្រសួងការពារជាតិកម្ពុជា ផ្សាយថា សម្តេច ទៀ បាញ់ លើកឡើងពីការរួមចំណែកដ៏ធំធេងទាំងស្មារតីនិងសម្ភាររបស់កងទ័ពវៀតណាមតាំងពីដើមមក ក្នុងការកសាងយោធពលខេមរភូមិន្ទកម្ពុជា។ សម្តេច លើកឡើងទៀតថា កងទ័ពជនវៀតណាម ថែមទាំងបានជួយបណ្ដុះបណ្ដាលធនធានមនុស្សក្នុងកងយោធពលខេមរភូមិន្ទផងដែរ។ ក្រសួងការពារជាតិ បានសរសេរពីសម្តីរបស់សម្តេចរដ្ឋមន្ត្រី ដូច្នេះថា៖«ជាក់ស្តែងនៅក្នុង អនុស្សារណៈស្តីពីផែនការកិច្ចសហប្រតិបត្តិការឆ្នាំ២០១៩ រវាងក្រសួងការពារជាតិនៃប្រទេសយើងទាំងពីរ បានបង្ហាញថា រដ្ឋាភិបាល និងកងទ័ពប្រជាជនវៀណាម នៅតែបន្តយកចិត្តទុកដាក់ជួយដល់កងយោធពលខេមរភូមិន្ទ ជារៀងរហូត»៕ | អនុរដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាម លោក ង្វៀង ជីវិញ (Nguyen Chi Vinh) បានស្នើរដ្ឋមន្ត្រីការពារជាតិកម្ពុជា សម្តេច ទៀ បាញ់ ឲ្យដឹកនាំអង្គភាពកងទ័ព អនុវត្តឲ្យមានប្រសិទ្ធភាពលើពិធីសារ ផែនការ និង កិច្ចព្រមព្រៀងប្រចាំឆ្នាំ ដែលបានចុះហត្ថលេខាជាមួយគ្នាកន្លងមក។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាម (Vietnam News Agency) |
ក្នុងការជ្រើសរើសនេះ នាយកដ្ឋានត្រូវការកម្មសិក្សាការី ចំនួន០៥រូប សម្រាប់បម្រើការងារក្នុងផ្នែករចនា (Graphic Design), ផ្នែកគ្រប់គ្រងមាតិការលើបណ្ដាញ, ផ្នែករៀបចំវគ្គបណ្ដុះបណ្ដាល, ផ្នែកគ្រប់គ្រងបណ្ដាញ (Network) និងផ្នែកសិក្សាតាមអេឡិចត្រូនិក។ សម្រាប់លក្ខខណ្ឌក្នុងការជ្រើសរើស បេក្ខជនត្រូវមានកម្រិតវប្បធម៌ចាប់ពីថ្នាក់បរិញ្ញាបត្រឆ្នាំទី៣លើមុខជំនាញដែលត្រូវការ និងត្រូវចេះប្រើប្រាស់កាមេរ៉ាឌីជីថល។ បេក្ខជនក៏ត្រូវចេះលើផ្នែករចនា (Design) រួមទាំងកាត់តវីដេអូផងដែរ។ បេក្ខជនត្រូវចេះទាំងសរសេរ និងនិយាយភាសាអង់គ្លេស ព្រមទាំងកម្មវិធីកុំព្យូទ័រការិយាល័យ។ បេក្ខជនត្រូវមានមធ្យោបាយធ្វើដំណើរ ផ្ទាល់ខ្លួនក្នុងពេលដែលកំពុងបំពេញការងារ។ លើសពីនេះទៅទៀត សម្រាប់បេក្ខនារី និងជនពិការក៏អាចបម្រើការងារបានផងដែរ។ កម្មសិក្សាការីត្រូវបម្រើការងារ៤ម៉ោងក្នុងមួយថ្ងៃរយៈពេល៦ខែ ហើយពុំទទួលបានប្រាក់កម្រៃអ្វីនោះទេ។ បើបេក្ខជនចង់បន្តបម្រើការងារក្រោយរយៈពេល៦ខែនោះ ហើយស្របពេលដែលក្រសួងត្រូវការ បេក្ខជនត្រូវធ្វើលិខិតស្នើសុំបន្តដែលពិនិត្យសម្រេចដោយថ្នាក់ដឹកនាំ។ ក្នុងអំឡុងពេលបម្រើការងារនាយកដ្ឋាននឹងរៀបចំកន្លែង សម្ភារការិយាល័យ សម្រាប់ប្រើប្រាស់ក្នុងពេលធ្វើការ។ ក្រោយពីបញ្ចប់ការងារក្រសួងនឹងចេញលិខិតបញ្ជាក់ពីការបំពេញការងារជូនដល់កម្មសិក្សាការីទាំងអស់ផងដែរ។ សម្រាប់បេក្ខជនដែលមានចំណាប់អារម្មណ៍សូមបំពេញ ប្រវត្តិរូបសង្ខេប ដោយការ Scan លើQR Code រួចផ្ញើរទៅកាន់អ៊ីម៉ែល [email protected] ឲ្យបានមុនថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០៕ | ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា ជ្រើសរើសកម្មសិក្សាការីចំនួន ០៥រូប ដើម្បីទៅបម្រើការងារនៅនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន ដែលមានតួនាទីក្នុងការគ្រប់គ្រង ពង្រឹងនិងពង្រីកហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគម៍ (ICT)ក្នុងតំបន់ និងសកលលោក។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា។ |
ធ្វើមុខដូចមនុស្សកើតទុក្ខ វេជ្ជបណ្ឌិត ដូរីស ដេ (Doris Day, MD) អ្នកជំនាញខាងរោគសើស្បែក នៅទីក្រុងញ៉ូយក និយាយថា ការដែលធ្វើខ្លួនមិនសប្បាយចិត្តវានឹងបង្កើតជាទឹកមុខពិបាកចិត្តដូចជា ចងចិញ្ចើម, បូញបបូរមាត់ និងសាច់ដុំមុខទៅជាតឹង។ ចូរសាកល្បងធ្វើចលនាត្រចៀកទៅក្រោយដោយមិនបាច់ចាប់ទាញ។ ទោះបីជាមិនអាចធ្វើបានក៏ដោយ ក៏វាមានប្រយោជន៍ដែរ។ គាត់បានបន្តទៀតថា វាគឺជាការបញ្ជាក់បែបបើកចំហរខ្លាំងបំផុត។ អ្នកមិនអាចចងចិញ្ចើម និងទាញត្រចៀកទៅក្រោយក្នុងពេលតែមួយបានទេ តែអ្នកនឹងមានអារម្មណ៍កាន់តែសប្បាយរីករាយ ហើយមនុស្សនៅជុំវិញខ្លួនអ្នកនឹងមានប្រតិកម្មសប្បាយជាមួយកាន់តែច្រើនដែរ។ ផ្អាកការប្រើឡេការពារកម្តៅព្រះអាទិត្យ វេជ្ជបណ្ឌិត ដេ និយាយថា អ្នកមិនអាចសង្កត់ធ្ងន់បានគ្រប់គ្រាន់លើចំនួនឡេការពារកម្តៅព្រះអាទិត្យប៉ុណ្ណាសម្រាប់ការពារស្បែកឡើយ។ប៉ុន្តែអ្នកត្រូវដឹងថា៩០ភាគរយនៃបញ្ហាស្បែកជ្រីវជ្រួញកើតចេញពីការប៉ះពាល់នឹងពន្លឺព្រះអាទិត្យ។ មានតែ ១០ភាគរយទេដែលទាក់ទងនឹងហ្សែន។ ដូច្នេះអ្នកអាចធ្វើការគ្រប់គ្រងបានយ៉ាងច្រើនចំពោះបញ្ហានេះ។ ចូរប្រើឡេការពារកម្តៅព្រះអាទិត្យដែលមាន SPF យ៉ាងហោចណាស់ ៣០ ជារៀងរាល់ថ្ងៃ ទោះបីជាអាកាសធាតុមានពពកច្រើនពេញមេឃក៏ដោយ។ ការបើកបរ, ដើរលេង ឬសកម្មភាពទាំងអស់នៅក្រៅផ្ទះត្រូវតែប្រើឡេការពារជានិច្ច។ ឡេការពារកម្តៅព្រះអាទិត្យគួរតែមានសរសេរស្លាកសញ្ញាបែប Broad-spectrum មានន័យថា វាជួយការពារកាំរស្មីយូវីទាំង យូវីអេ និងយូវីប៊ី។ កាំរស្មីយូវីប៊ីធ្វើអោយរលាក ចំណែកឯយូវីអេធ្វើអោយស្បែកងាប់តែ មិនបង្កភាពជ្រីវជ្រួញទេ។ កាំរស្មីយូវីទាំងពីរនេះអាចធ្វើអោយស្បែកមានជំងឺមហារីកបាន។ ញ៉ាំជាតិស្ករច្រើនពេក វេជ្ជបណ្ឌិត ប៉ាទ្រីសៀ ហ្វារីស (Patricia Farris, MD) អ្នកជំនាញខាងរោគសើស្បែក នៅ New Orleans និយាយថា ការដែលមានជាតិស្ករច្រើនពេកអាចបង្កើនល្បឿននៃការចាស់របស់ស្បែក ។ គាត់បានពន្យល់ថា ជាតិស្ករនឹងទៅបំផ្លាញសារធាតុកូឡាជែន និងអេឡាស្ទីន ដែលស្បែកត្រូវការដើម្បីភាពណែន និងតឹង។ ដូច្នេះកាលណាបាត់បង់វាទាំងពីរនេះនឹងធ្វើអោយស្បែកទៅជាជ្រីវជ្រួញ និងយៀរ។ ដូច្នេះចូរផ្លាស់ប្តូរទម្លាប់នៃការទទួលទានរបស់អ្នក។ ចូរញ៉ាំបន្លែ, ផ្លែឈើ និងជាតិខ្លាញ់ល្អៗដូចជា ត្រីសាលម៉ុងអោយបានច្រើនវិញ។ នោះគឺជាគម្រោងរបបអាហារដ៏ល្អបំផុតហើយដើម្បីអោយស្បែកមើលទៅក្មេងបានយូរ។ ដេកមិនគ្រប់គ្រាន់ ខណៈពេលអ្នកកំពុងតែដេក ស្បែកនឹងធ្វើការជួសជុលដោយខ្លួនឯង ដូច្នេះការដែលដេកមិនគ្រប់គ្រាន់ ឬតិចតួចនាំអោយការជួសជួលក៏ត្រូវប្រើពេលកាន់តែតិចដែរ។ តាមការសិក្សាស្រាវជ្រាវថ្មីមួយបានអោយដឹងថា ចំពោះអ្នកដែលដេកតិចពេក ឬប្រើពេលយូរទើបដេកលក់នឹងធ្វើអោយស្បែកមានភាពតឹងកាន់តែតិចជាងអ្នកដែលដេកលក់បានច្រើនម៉ោង។ អ្នកត្រូវតែដេកអោយបានគ្រប់គ្រាន់ ដោយមនុស្សពេញវ័យត្រូវការដេកពី ៧ ទៅ៨ម៉ោងក្នុងមួយយប់។ វេជ្ជបណ្ឌិត ដេ និយាយថា បើសិនជាអ្នកក្រចូលដេកជាងធម្មតាពីរបីម៉ោង វានឹងធ្វើអោយស្បែកមានភាពនឿយហត់ ដូច្នេះអ្នកនឹងមានបញ្ហាហើមភ្នែក, ខូងភ្នែក និងស្បែកយៀរ។ ប៉ុន្តែបើសិនជាចូលដេកដូចពេលធម្មតា អ្នកនឹងមើលឃើញនូវភាពខុសគ្នារបស់ស្បែកជាមិនខាន។ របៀបដេកក៏ជាបញ្ហាមួយដែរ។ វេជ្ជបណ្ឌិត ហ្វារីស និយាយាថា ការដេកចំហៀងមុខធ្វើអោយស្បែកមុខទៅជាផ្នត់ៗបាន។ គាត់បានណែនាំអោយប្រើខ្នើយដែលជំនួយដល់សម្រស់ដើម្បីបន្ថយសម្ពាធលើផ្ទៃមុខក្នុងពេលដេក។ វាពិតជាពិបាកណាស់ក្នុងការដេកផ្ងា ប៉ុន្តែកាលណាដេកចំហៀងមុខកាន់តិច កាន់តែល្អ។ ជក់បារី ការជក់បារីមិនគ្រាន់តែអាក្រក់ចំពោះសុខភាពបេះដូង និងសួតទេ តែក៏ប៉ះពាល់ដល់ស្បែកដែរ។ វេជ្ជបណ្ឌិត ហ្វារីស និយាយថា នៅពេលអ្នកជក់បារីហារមាត់បឺតផ្សែងបារី ពួកគេនឹងធ្វើអោយបបូរមាត់មានស្នាមផ្នត់ ហើយពេលផ្សែងបារីទៅក្បែរភ្នែក វានឹងធ្វើអោយភ្នែកទៅជាស្រលៀងបាន។ ការជក់បារីក៏ធ្វើអោយអ្នកងាយនឹងកើតជំងឺមហារីកស្បែកមួយចំនួន, ស្បែកទៅជាលឿងព្រឿងៗ, និងរបួសក្រជា។ វាអាចបង្កើតជាការបង្ករោគ និងស្នាកស្នាមដែរដូចជា ស្នាមមុនជាដើម៕ ត្រួតពិនិត្យដោយ៖ www.health.com.kh | អ្នកពិតជាមានបំណងចង់អោយស្បែកខ្លួនឯងមានសុខភាពល្អ និងស្រស់ស្អាតណាស់ ដូច្នេះក្នុងបន្ទប់ទឹកប្រហែលជាពោរពេញទៅដោយផលិតផលសម្រាប់ថែរក្សាសម្ផស្ស និងប្រើប្រាស់វារាល់ថ្ងៃហើយ។ ប៉ុន្តែអ្នកអាចនឹងមើលរំលងរឿងមួយចំនួនដែលអាចបំផ្លាញស្បែកអ្នកបាន ដូច្នេះតើអ្នកមានកំពុងតែប្រព្រឹត្តនូវទម្លាប់អាក្រក់ប្រាំចំណុចដែលអាចបំផ្លាញស្បែកអ្នកដែរទេ? |
ថ្លែងតាមកញ្ចក់ទូរទស្សន៍លីបង់ លោកនាយករដ្ឋមន្ត្រី Hassan Diab បានប្រកាសយ៉ាងដូច្នេះថា៖ «ខ្ញុំសូមប្រកាសថារដ្ឋាភិបាលលីបង់ លាលែងពីតំណែងថ្ងៃនេះ»។ លោកនាយករដ្ឋមន្ត្រី បានបន្ទោសអំពើពុករលួយជាមូលហេតុនាំឲ្យមានការផ្ទុះឃ្លាំងសារធាតុគីមីនៅក្នុងទីក្រុងបេរូត ហើយថា លោកនឹងប្រយុទ្ធប្រឆាំងបញ្ហានេះជាមួយប្រជាជនលីបង់។ ប្រធានាធិបតីលីបង់ លោក Michel Aoun ក៏បានទទួលពាក្យលាលែងពីតំណែងរបស់រដ្ឋាភិបាលលីបង់ដែលបានប្រគល់ដោយផ្ទាល់ដោយលោក Diab។ លោក Aoun បានស្នើសុំឲ្យរដ្ឋាភិបាលមួយនេះ នៅតែបន្តដឹកនាំកិច្ចការប្រចាំថ្ងៃសិន ទម្រាំរដ្ឋាភិបាលថ្មីចូលកាន់តំណែង។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Al Jazeera។ ការលាលែងរបស់រដ្ឋាភិបាលលីបង់ធ្វើឡើង បន្ទាប់ពីបាតុកម្មធំមួយនៅក្នុងទីក្រុង ដែលទាមទារឲ្យរដ្ឋាភិបាលចុះចេញពីតំណែង។ ដោយសារតែមានការប៉ះទង្គិចជាមួយប៉ូលិសបង្ក្រាបបាតុកម្ម មនុស្សចំនួន ៧២៨នាក់ បានរងរបួស ខណៈប៉ូលិសម្នាក់បានស្លាប់បាត់បង់ជីវិត នៅក្នុងបាតុកម្មនេះ។ ការផ្ទុះឃ្លាំងផ្ទុកអាម៉ូញ៉ូមនីត្រា បានដុតបញ្ឆេះកំហឹងបាតុករដែលតវ៉ាជាច្រើនខែមកហើយ។ តាមរយៈរបាយការណ៍មួយ ដែលបានផ្ញើទៅប្រធានាធិបតី និងនាយករដ្ឋមន្ត្រីលីបង់ កាលពីថ្ងៃទី២០ ខែកក្កដា ប្រធានសន្តិសុខជាតិលីបង់ បានព្រមានថា ការទុកសាធាតុអាម៉ូញ៉ូមនីត្រាតនៅកំពង់ផែទីក្រុងបេរូត គឺបង្កគ្រោះថ្នាក់ណាស់ ព្រោះអាចបំផ្លាញទីក្រុង ប្រសិនបើវាផ្ទុះ។ បន្ថែមពីលើនេះ សារធាតុនេះ ក៏គ្រោះថ្នាក់ផងដែរ ប្រសិនបើវាត្រូវគេលួច និងត្រូវបានប្រើប្រាស់ដោយក្រុមភេរវជន យកទៅធ្វើជាគ្រឿងផ្ទុះផ្សេងៗ។ ប៉ុន្តែ គេមិនឃើញមានចំណាត់ការណាមួយឡើយរហូតដល់ថ្ងៃកើតហេតុ។ សូមបញ្ជាក់ថា ការផ្ទុះដ៏ខ្លាំងមួយនៅក្នុងទីក្រុងបេរូត បានបង្កឲ្យមនុស្សស្លាប់យ៉ាងហោចណាស់ ១៦៣នាក់ និងរបួសជាង ៦ពាន់នាក់ ខណៈប្រជាជនជាច្រើនម៉ឺននាក់ បាត់បង់ផ្ទះសម្បែង។ បើតាមការអះអាងរបស់អាជ្ញាធរលីបង់ ការខូចខាតនៅក្នុងទីក្រុង អាចមានរហូតដល់ទៅ១៥ពាន់លានដុល្លារ ឯណោះ។ នៅថ្ងៃទី៩ ខែសីហាកន្លង ក្រោមការដឹកមុខរបស់បារាំង ថវិកាជំនួយជិត៣០០លានដុល្លារ ត្រូវបានសន្យាផ្ដល់ឲ្យលីបង់ដើម្បីស្ដារប្រទេសឡើងវិញ។ ដោយបារម្ភពីបញ្ហាពុករលួយដែលជាមូលហេតុមួយនៃការតវ៉ា ប្រទេសជាម្ចាស់ជំនួយ សន្យាផ្ដល់ជំនួយបន្ទាន់ដល់ប្រជាជនលីបង់ដោយផ្ទាល់៕ | រដ្ឋាភិបាលលីបង់ នៅថ្ងៃទី១០ ខែសីហា បានប្រកាសចុះចេញហើយ បន្ទាប់ពីករណីផ្ទុះសារធាតុគីមីដ៏ធំមួយនៅក្នុងទីក្រុងបេរូត និងចលនាបាតុកម្មរបស់ប្រជាជនរាប់ខែមកនេះ។ ក្រោយការលាលែងនេះ រដ្ឋាភិបាលលីបង់បច្ចុប្បន្ន មានសិទ្ធិត្រឹមតែដឹកនាំប្រទេសសម្រាប់កិច្ចការប្រចាំថ្ងៃប៉ុណ្ណោះ។ |
កាលពីយប់ម៉ោង១១:១០នាទី ថ្ងៃទី៦ ឧសភា មានគ្រោះអគ្គិភ័យមួយ បានឆាបឆេះលំនៅដ្ឋានរបស់ពលរដ្ឋដែលរស់នៅភូមិ២ ក្រុម៤ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ គ្រោះអគ្គិភ័យនេះ បានបំផ្លាញផ្ទះថ្មក្រោមឈើលើចំនួន ១៨ខ្នង ដោយមិនបង្កឱ្យមនុស្សស្លាប់ ឬរបួសឡើយ។ បើតាមនាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ កម្លាំងអន្តរាគមន៍ បានប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យចំនួន ២១គ្រឿង និងប្រើប្រាស់ទឹកអស់ ៤២រថយន្ត។ ក្រៅពីប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ ក៏បានប្រើប្រាស់រថយន្តសាលាខណ្ឌឫស្សីកែវ ចំនួន១ គ្រឿង ប្រើទឹកអស់ចំនួន២រថយន្ត, រថយន្តក្រុមហ៊ុន OCIC ទីក្រុងជ្រោយចង្វារ ចំនួន៧ គ្រឿង ប្រើទឹកអស់ចំនួន ៧ រថយន្ត និងរថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន១ គ្រឿង ប្រើប្រាស់ទឹកចំនួន១ រថយន្ត។ គ្រោះអគ្គិភ័យនេះ ត្រូវបានកម្លាំងអន្តរាគមន៍ពន្លត់ចប់ នៅម៉ោង១នាទីរំលងអធ្រាត្រថ្ងៃទី៧ ឧសភា។ ចំពោះមូលហេតុដែលបង្កឱ្យមានគ្រោះអគ្គិភ័យនេះ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ កំពុងបន្តការស្រាវជ្រាវ៕ | ភ្នំពេញ៖ ផ្ទះពលរដ្ឋចំនួន ១៨ខ្នងនៅសង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ ត្រូវបានអគ្គិភ័យឆាបឆេះ កាលពីម៉ោង១១យប់ថ្ងៃទី៦ ឧសភា។ ចំពោះមូលហេតុដែលបង្កឱ្យមានគ្រោះអគ្គិភ័យនេះ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ កំពុងបន្តការស្រាវជ្រាវ។ |
កូនឈើ ដែលត្រូវបានដាំនៅសួនអាពាហ៍ពិពាហ៍ នាស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ចំនួន ជាង១០០ដើម ភាគច្រើនជាប្រភេទដើមធ្នង់ ដើមបេង ដើមនាងនួនជាដើម។ លោក អ៊ុន បុត្ត អភិបាលរងខេត្តកំពង់ធំ បានលើកឡើងថា ការដាំដើមឈើនាឱកាសនេះគឺជាសកម្មភាពបង្ហាញឱ្យឃើញការស្រឡាញ់បរិស្ថាន ស្រឡាញ់សហគមន៍។ លោក អ៊ុន បុត្ត បានថ្លែងថា៖ «ព្រៃឈើដែលជាធនធានមិនអាចកាត់ថ្លៃបាន ផ្ដល់អត្ថប្រយោជន៍ទាំងសង្គម និងសេដ្ឋកិច្ច ទាំងពេលបច្ចុប្បន្ន និងអនាគត។ ព្រៃឈើជួយកាត់បន្ថយការបំពុលបរិស្ថាន កាត់បន្ថយសំណឹករីករិលដៃ រក្សាគុណភាពទឹកនិងខ្យល់ ដើមឈើបានបន្ថែមនូវសោភ័ណភាព ពិសេសជួយរក្សាតុល្យភាពអាកាសធាតុផងដែរ»។ លោក តុប សុភ័ក រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានឱ្យដឹងថា ក្រសួងទេសចរណ៍ មានយុទ្ធនាការ «ទេសចរមួយនាក់ ដើមឈើមួយដើម» ដូច្នេះទេសចរមួយលាននាក់ គឺនឹងបានដាំដើមឈើយ៉ាងតិច១លានដើម ដោយតាមខេត្តនីមួយៗ ត្រូវមានកន្លែងសម្រាប់ឱ្យទេសចរដាំដើមឈើ។ ជាមួយគ្នានេះ លោក តុប សុភ័ក ក៏បានលើកទឹកចិត្តដល់ពលរដ្ឋ ពិសេសគូស្វាមីភរិយាថ្មី អាចមកដាំដើមឈើនៅសួនអាពាហ៍ពិពាហ៍ឱ្យបានគ្រប់គ្នា ដើម្បីទុកសម្រាប់កូនចៅជំនាន់ក្រោយ និងបណ្ដុះស្មារតីដាំដើម ថែរក្សាការពារព្រៃឈើបន្តទៀត៕ | ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តកំពង់ធំ បានដាំដើមឈើជាង១០០ដើម ក្នុងពិធីបុណ្យទន្លេលើកទី៧ ខេត្តកំពង់ធំ។ សកម្មភាពដាំដើមឈើនេះ គឺដើម្បីជំរុញស្មារតី និងថែរក្សាការពារព្រៃឈើ ជាពិសេសចូលរួមទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ និងបទល្មើសព្រៃឈើផងដែរ។ |
មិនថាបុរស ឬស្ត្រី ការអង្គុយចំអើតជើងមានអត្ថប្រយោជន៍ជាក់លាក់ សម្រាប់ស្ត្រី ការអង្គុយចំអើតជើងអាចធ្វើឲ្យជើងស្ដើង ធ្វើឱ្យជើងកាន់តែសិចស៊ី និងតឹងណែន។ ការអង្គុយចំអើតជើងក៏ជួយឱ្យគូទរាងស្អាតផងដែរ ធ្វើឱ្យគូទរបស់មនុស្សស្រីកាន់តែទាក់ទាញ។ បើនិយាយពីសុខភាពវិញ ការអង្គុយចំអើតជើងជួយសម្រួលដល់ប្រព័ន្ធ endocrine ធ្វើអោយរោគសញ្ញានៃការទល់លាមក ឬការឈឺចាប់ពេលមករដូវ ជួយឱ្យរាងកាយមានសុខភាពល្អ។ សម្រាប់បុរស ការអង្គុយចំអើតជើងជួយពង្រឹងអវយវៈខាងក្រោម ធ្វើឱ្យរាងកាយរឹងមាំ និងពន្យឺតភាពចាស់។ ក្នុងពេលជាមួយគ្នានេះ ការអង្គុយចំអើតជើង ជួយឱ្យរាងកាយបុរសបញ្ចេញអ័រម៉ូន តេស្តូស្តេរ៉ូន កាន់តែច្រើន។ តេស្តូស្តេរ៉ូនមានសារៈសំខាន់ណាស់សម្រាប់បុរស វាមិនត្រឹមតែជួយដល់ការលូតលាស់សាច់ដុំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យបុរសកាន់តែមានភាពជាបុរសផងដែរ។ ទោះយ៉ាងណាក៏ដោយ ដូចជាការធ្វើលំហាត់ប្រាណផ្សេងទៀត ការធ្វើវាខុសអាចបណ្តាលឱ្យខូចរាងកាយ។ អ្នកអាចអនុវត្តការអង្គុយចំអើតជើងបានត្រឹមត្រូវនិងងាយស្រួលទាំង ៥ ខាងក្រោមដើម្បីពង្រឹងរាងកាយ និងសុខភាពរបស់អ្នក។ 1.Asian squat អង្គុយចំអើតជើង ផ្អៀងខ្នងឱ្យបានច្រើនតាមតែអាចធ្វើទៅបាន ប៉ុន្តែមិនប៉ះដី ព្យាយាមរក្សាក្បាល ចង្កេះ និងខ្នងរបស់អ្នកឱ្យត្រង់។ បិទមាត់របស់អ្នកនៅពេលអ្នកស្រូបចូល បើកមាត់របស់អ្នកបន្តិចនៅពេលអ្នកដកដង្ហើមចេញ ហើយកាន់ទីតាំងនេះរយៈពេល 1 ទៅ 3 នាទី។ ចលនានេះមានប្រសិទ្ធភាពខ្ពស់ក្នុងការបង្ការជំងឺក្រពះ។ 2.Lunge squat ដកដង្ហើមចូល លាតជើងស្តាំចេញ ម្រាមជើងបែរទៅមុខស្របនឹងជង្គង់។ ជើងម្ខាងទៀតទប់យ៉ាងរឹងមាំជាសសរ។ បន្ទាបត្រគាករបស់អ្នកចុះក្រោម។ នៅទីតាំងត្រគាកទាបបំផុត សង្កត់រយៈពេល 2-3 វិនាទី។ ដកដង្ហើមចេញ ត្រឡប់ទៅទីតាំងដើមវិញ។ បន្ទាប់ពីធ្វើលំហាត់ប្រាណ 30 វិនាទី អ្នកអាចប្តូរជើងបាន។ Lunge squat ប្រើសាច់ដុំ gluteal ដើម្បីជំរុញចរាចរឈាមនៅគូទ បន្សាបជាតិពុល។ 3.Chair squat ឈរនៅពីមុខកៅអី ។ អង្គុយចុះដូចជាអ្នកកំពុងអង្គុយលើកៅអី ប៉ុន្តែដោយមិនបានប៉ះវា។ រក្សាឥរិយាបថត្រឹមត្រូវ៖ ខ្នងត្រង់ ជង្គង់ខ្ពស់ជាងជើង ទម្ងន់នៅកែងជើង។ ដៃបោះទៅមុខត្រង់។ 4.Split squat ឈរឱ្យត្រង់ បោះជំហានទៅមុខដោយជើងម្ខាង បន្ទាប់ជើងក្រោយចុះក្រោម ឱ្យភ្លៅខាងមុខស្របនឹងឥដ្ឋ។ ត្រលប់ទៅទីតាំងចាប់ផ្តើមហើយធ្វើម្តងទៀត 5-10 ដងហើយប្តូរជើង។ ចលនានេះអាចធ្វើចលនារាងកាយទាំងមូល និងជំរុញចលនាឈាមរត់ពេញរាងកាយ។ 5.Slavic squat ឈរឱ្យត្រង់ ជើងទទឹងស្មាដាច់ពីគ្នា ជើងទាំងពីរទប់លំនឹង អង្គុយចំអើតជើង ដៃដាក់នៅលើជង្គង់តាមរបៀបដែលស្រួលបំផុត។ អង្គុយបែបហ្នឹងទាល់តែមានអារម្មណ៍ថាធុញ និងរោយជើងបន្តិច៕ ត្រួតពិនិត្យដោយ www.health.com.kh | ប្រសិនបើអ្នកមិនមានពេលច្រើនសម្រាប់ការហាត់ប្រាណ ជំនួសឱ្យការដើររយៈពេល 1 ម៉ោង អ្នកអាចធ្វើចលនានេះបាន។ គ្រាន់តែ 5 នាទីក្នុងមួយថ្ងៃអ្នកនឹងឃើញការផ្លាស់ប្តូរ។ |
មេដឹកនាំអាស៊ាន នៅថ្ងៃទី១២ ខែឧសភា បានជួបជុំគ្នាជាមួយប្រធានាធិបតីអាម៉េរិក នៅសេតវិមាន ដើម្បីចូលរួមពិធីទទួលទានអាហារពេលល្ងាច។ ក្នុងឪកាសនោះ លោកចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូណេស៊ី ដែលជាប្រទេសសម្របសម្រួលកិច្ចសន្ទនារវាងអាស៊ាន-អាមេរិក បានបញ្ជាក់ថា ភាគីទាំងពីរ នឹងបន្តពង្រឹងទំនាក់ទំនង ក៏ដូចជាកិច្ចសហប្រតិបត្តិការរួមគ្នា។ «យើងនឹងដំឡើងកម្រិតទំនាក់ទំនងពីដៃគូយុទ្ធសាស្ត្រទៅដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយអាមេរិក»។ សម្តេចហ៊ុន សែន ដែលជាប្រធានផ្លាស់វេនអាស៊ានក្នុងឆ្នាំ២០២២ បានស្រង់សម្តីប្រធានាធិបតីឥណ្ឌូណេស៊ីបែបនេះ។ ក្នុងក្របខណ្ឌអាស៊ាន ដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ជាកម្រិតទំនាក់ទំនងខ្ពស់បំផុត។ ទន្ទឹមនេះ លោក ចូ បៃឌិន ប្រធានាធិបតីអាម៉េរិក បានបង្ហាញក្តីរីករាយ ក្នុងការអភិវឌ្ឍកម្រិតទំនាក់ទំនាក់ពីដៃគូយុទ្ធសាស្ត្រទៅដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងឱ្យល្អជាងមុន។ បើតាមលោកបៃឌិន អាស៊ាន គឺនៅក្នុងបេះដូងរបស់អាមេរិក ក្នុងក្របខណ្ឌឥណ្ឌូ-ប៉ាស៊ីហ្វិក។ ចំណែកគណនី Twitter របស់ប្រធានាធិបតីឥណ្ឌូណេស៊ី នៅក្នុងថ្ងៃដដែល បានអះអាងថា កិច្ចប្រជុំអាម៉េរិក-អាស៊ាន គឺជាឪកាសដ៏ត្រឹមត្រូវ ក្នុងការពង្រឹងភាពជាដៃគូរវាងភាគីទាំងពីរ។ គួររម្លឹកថា អាស៊ាន និងអាម៉េរិក បានអភិវឌ្ឍទំនាក់ទំនងមកកម្រិតដៃគូយុទ្ធសាស្រ្ត នៅក្នុងឆ្នាំ២០១៥ អំឡុងពេលម៉ាឡេស៊ីធ្វើជាប្រធានផ្លាស់វេន។ កន្លងមក អាស៊ាន មានកម្រិតទំនាក់ទំនងក្នុងភាពដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយអូស្រ្តាលី និងចិន។ តាមទិន្នន័យរបស់ការិយាល័យតំណាងពាណិជ្ជកម្មអាម៉េរិក ទំហំពាណិជ្ជកម្មអាម៉េរិក និងអាស៊ានមានចំនួន ៣៦២ពាន់លានដុល្លារ នៅក្នុងឆ្នាំ ២០២០៕ | ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ បានលើកឡើងថា អាស៊ាន នឹងដំឡើងកម្រិតទំនាក់ទំនងជាមួយអាម៉េរិកពីដៃគូយុទ្ធសាស្រ្ត ទៅដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។ នេះបើតាមគណនី Facebook របស់សម្តេច ហ៊ុន សែន នៅថ្ងៃទី១៣ ខែឧសភា។ ដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ គឺជាកម្រិតខ្ពស់បំផុតនៅក្នុងក្របខណ្ឌអាស៊ាន។ |
ព្រឹត្តិការណ៍ AFF U19 Womens Championship 2023 នឹងត្រូវធ្វើនៅថ្ងៃទី០៥-១៥ ខែកក្កដា ឆ្នាំ២០២៣ នៅប្រទេសឥណ្ឌូណេស៊ី។ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសបញ្ជីឈ្មោះបឋមរបស់កីឡាការិនី ចំនួន២៥រូប។ កីឡាការិនីទាំងនោះ មានដូចជា៖ - ក្លិបបាល់ទាត់ខេត្តសៀមរាប៖ ទាំ រំដួល, រ៉ុម ម៉ូលីកា, ចន ស៊ីតា, ហឿន ធារី, សំរ៉ិត ស្រីម៉ុច, រិទ្ធ ច័ន្ទនិម្មល និងសំរ៉ិត និមល។ - ក្លិបបាល់ទាត់ណាហ្គាវើលដ៍៖ ហ៊ីម កញ្ញា, ជឿង សុខឃៀង, នី ស្រី និង គីន រក្សា។ - ក្លិបព្រះខ័ន្ធរាជស្វាយរៀង៖ ឈិត សាភឿន, វ៉ុន ស្រីនូ និង មុត រ៉ាត់ - ក្លិបវិសាខា៖ ទន់ គីមហុង, ថុលរត្ថា, ថន ថុនា, ហេង សុវណ្ណមុន្នី និង អ៊ីម ម៉ីសាន - ក្លិបបឹងកេត៖ ស៊ុក ស្រីនីត, សែម ម៉ាលីន, ឈាង ស្រីនិច និង ចាន់ លីហ្សាបញ្ញា - ក្លិបភ្នំពេញក្រោន៖ ហាន ស្រីកែវ និង ជា ហ្វារីយា។ | សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហាញឈ្មោះកីឡាការិនី សម្រាប់ចូលរួមប្រកួតព្រឹត្តិការណ៍ AFF U19 Womens Championship 2023 នៅរសៀលថ្ងៃទី១៧ ខែមិថុនា។ ក្នុងចំណោមកីឡាការិនីទាំង២៥រូបនោះ ក្លិបបាល់ទាត់ខេត្តសៀមរាប មានកីឡាការិនី ចូលរួម ៧រូប ដែលជាចំនួនច្រើនជាងគេ។ |
បុគ្គលិកជួយសង្គ្រោះ៥០០នាក់បានបន្តរុករកក្នុងកម្ទេចបាក់បែកដើម្បីស្វែងរកមនុស្សដែលបាត់ខ្លួននៅខាងក្នុងនិងជុំវិញទីក្រុង Paradise ភាគខាងជើងរដ្ឋកាលីហ្វ័រញ៉ា មួយសប្តាហ៍បន្ទាប់ពីការឆេះដ៏ប្រល័យដែលគេហៅថា «Camp Fire» បានឆាបឆេះយ៉ាងឆាប់រហ័សកាត់តាមទីក្រុងដែលមានមនុស្ស២៧,០០០ពាន់នាក់ រួមមានផ្ទះយ៉ាងហោចណាស់ក៏៩៧,០០០ខ្នង ហើយនៅគំរាមកំហែងអាគាររាប់ពាន់ខ្នងទៀត។ លោក Kory Honea ប្រធានប៉ូលិសស្រុក Butte បាននិយាយថា មនុស្សភាគច្រើនដែលបានបាត់ខ្លួនទំនងរួមទាំងអ្នកដែលបានរត់គេចខ្លួនពីអគ្គិភ័យហើយមិនបានដឹងថា ពួក គេបានត្រូវគេរាយការណ៍ថា បានបាត់ខ្លួនផង។ លោក Honea បាននិយាយទៀតថា បញ្ជីឈ្មោះរបស់អ្នកបាត់ខ្លួនបានត្រូវផ្សព្វផ្សាយ ដូច្នេះ មនុស្សអាចមើលឃើញ ថាតើពួកគេស្ថិតនៅក្នុងបញ្ជីឈ្មោះនោះដែឬទេហើយនឹងផ្តល់ព័ត៌មានដល់អាជ្ញាធរថា ពួក គេនៅរស់រានមានជីវិត។ លោក Honea បាននិយាយទៀតថា នៅពេលដែលអគ្គិភ័យផ្ទុះឡើងកាលពីសប្តាហ៍មុន ភាពចលាចលដែលយើងបានដោះស្រាយគឺអស្ចារ្យណាស់។ ឥឡូវនេះ យើងកំពុងព្យាយាមវិលត្រឡប់ទៅវិញហើយនិងធ្វើឲ្យប្រាកដថា យើងនឹងរកឃើញអ្នកបាត់ខ្លួនទាំងអស់៕ សូមចុចទៅប្រភពដើម VOA ត្រង់នេះ | ភ្លើងឆេះព្រៃដ៏ប្រល័យនៅក្នុងប្រវត្តិសាស្ត្រនៃរដ្ឋកាលីហ្វ័រញ៉ា បានផ្តាច់ផ្តិលជីវិតមនុស្សយ៉ាងហោចណាស់៦៣នាក់ ហើយបានធ្វើឲ្យមនុស្សជាង៦០០នាក់ផ្សេងទៀតបាត់ខ្លួននៅឡើយនៅពេលដែលពួកអ្នកពន្លត់អគ្គិភ័យបានខ្ទប់អណ្តាតភ្លើងឆេះរាលដាល។ |
ស្ទើរតែទាំងអស់នៃខ្លឹមសារក្នុងសេចក្តីថ្លែងការណ៍បីទំព័ររបស់ក្រសួងការបរទេសកម្ពុជា គឺរិះគន់គណៈកម្មការអឺរ៉ុប ដែលសម្រេចចិត្តចាប់ផ្តើមនីតិវិធីដកជាបណ្តោះអាសន្ននូវប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា។ លើសពីនេះ ក្រសួងការបរទេស ក៏ហាក់អន់ចិត្តបន្តិចដែរ ដែលគណៈកម្មការអឺរ៉ុប មិនសូវឲ្យតម្លៃលើការប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា ហើយបែរជាស្តាប់តែអតីតគណបក្សសង្គ្រោះជាតិ។ ក្រសួងការបរទេស សង្កេតឃើញថា គណៈកម្មការអឺរ៉ុប គិតតែផ្តោតទៅលើអត្ថិភាពរបស់អតីតគណបក្សប្រឆាំងនិងជោគវាសនានៃថ្នាក់ដឹកនាំគណបក្សនេះតែប៉ុណ្ណោះ។ ម្យ៉ាងទៀត ក្រសួងការបរទេស បានសម្តែងការមិនពេញចិត្ត ដែលគណៈកម្មការអឺរ៉ុប បានចោទប្រកាន់លើភាពស្របច្បាប់នៃការបោះឆ្នោតនៅកម្ពុជា ដោយឈរលើមូលដ្ឋានតែមួយគត់ គឺអវត្តមានអតីតគណបក្សប្រឆាំង ហើយមិនទទួលស្គាល់គណបក្ស១៩ទៀត ដែលបានចូលរួមក្នុងការបោះឆ្នោត។ ក្រសួងការបរទេស បានសរសេរក្នុងសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា៖«ការមិនទទួលស្គាល់ការពិតទាំងនេះ បង្ហាញយ៉ាងច្បាស់នូវភាពលម្អៀងយ៉ាងគឃ្លើនរបស់គណៈកម្មការអឺរ៉ុប ក៏ដូចជា ការមិនអើពើចំពោះម្ចាស់ឆ្នោតនិងគណបក្សរបស់ពួកគេ ដែលបានចូលរួមក្នុងការបោះឆ្នោត ក៏ដូចជាសិទ្ធិនិងជម្រើសនយោបាយរបស់ពួកគេ»។ ក្រសួងការបរទេស បានហៅទង្វើបែបនេះរបស់គណៈកម្មការអឺរ៉ុបថា ជាការបដិសេធសំឡេងដ៏ច្រើនលើសលប់របស់ម្ចាស់ឆ្នោត ហើយផ្ទុយទៅវិញ គណៈកម្មការអឺរ៉ុប បានជ្រើសរើសយកការគាំទ្រអ្នកនយោបាយនៃអតីតគណបក្សប្រឆាំង។ ក្រសួងការបរទេស សង្កត់ធ្ងន់យ៉ាងដូច្នេះថា៖«យើងសោកស្តាយ ដែលគណៈកម្មការអឺរ៉ុប ជឿអ្នកនយោបាយមិនស្មោះត្រង់មួយក្តាប់តូច ដែលខិតខំក្នុងការរិះរកគ្រប់ធម្យោបាយ ដើម្បីបំផ្លាញប្រទេស និងប្រជាជនកម្ពុជា ជាជាងការផ្តល់តម្លៃទៅលើសំឡេងនៃអ្នកតំណាង ដែលជាប់ឆ្នោតដោយស្របច្បាប់»។ ក្រសួងការបរទេស ក៏ហួសចិត្តដែរថា សូម្បីការប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការបើកផ្លូវឲ្យអតីតថ្នាក់ដឹកនាំគណបក្សប្រឆាំង វិលចូលឆាកនយោបាយវិញ ក៏គណៈកម្មការអឺរ៉ុបមើលមិនឃើញដែរ។ កន្លងមក លោក សម រង្ស៊ី មេដឹកនាំប្រឆាំង បានប្រកាសទទួលខុសត្រូវទាំងស្រុងថា មានតែលោកម្នាក់គត់ ដែលសកម្មជាងគេ ក្នុងការជំរុញឲ្យសហភាពអឺរ៉ុប ដាក់ទណ្ឌកម្មលើរដ្ឋាភិបាលកម្ពុជា។ ដូច្នេះ លោក មិនចង់ឲ្យរដ្ឋាភិបាលឬអាជ្ញាធរ រករឿងអ្នកផ្សេង ដែលជាអតីតមន្ត្រីគណបក្សប្រឆាំងក្នុងប្រទេសកម្ពុជាឡើយ។ មេដឹកនាំប្រឆាំងកំពូលដែលកំពុងនិរទេសរូបនេះ បានលើកទឹកចិត្តឲ្យរដ្ឋាភិបាលកម្ពុជា ចរចាជាមួយសហភាពអឺរ៉ុប ដើម្បីចៀសផុតពីទណ្ឌកម្ម។ លោក ធ្លាប់លើកឡើងថា៖«បើចង់បញ្ចៀសទណ្ឌកម្មទាំងនោះ លោក ហ៊ុន សែន គ្រាន់តែបញ្ឈប់នយោបាយគាបសង្កត់....ហើយចាប់ផ្តើមចរចាជាមួយសហភាពអឺរ៉ុប ដើម្បីបើកផ្លូវឲ្យលទ្ធិប្រជាធិបតេយ្យ រស់ឡើងវិញនៅកម្ពុជាទៅ វាបានទៅហើយ»។ អត្ថបទទាក់ទង EBA៖ ទូតអឺរ៉ុបថា កម្ពុជាមានពេលយ៉ាងហោចណាស់២០ខែទៀត រដ្ឋាភិបាល ចាត់ទុកការសម្រេចរបស់EU ហាក់ចាប់បង្ខំឲ្យកម្ពុជាធ្លាក់ចូលសមរភូមិនយោបាយ លោកសម រង្ស៊ី៖ រដ្ឋាភិបាលត្រូវចរចាជាមួយ EU ទើបរួចពីទណ្ឌកម្ម មិនមែនរករឿងអ្នកប្រឆាំងទេ ក្រៅពីរិះគន់គណៈកម្មការអឺរ៉ុបថា គិតតែពីឲ្យតម្លៃអតីតគណបក្សប្រឆាំង ក្រសួងការបរទេស ក៏បានរិះគន់គណៈកម្មកាអឺរ៉ុបដែរថា មិនទទួលស្គាល់ពីវឌ្ឍនភាពរបស់កម្ពុជា។ ក្រសួងការបទេស នៅរិះគន់ទៀតថា គណៈកម្មការអឺរ៉ុប មិនបានអើពើនឹងកម្ពុជា ដែលបានប្រកាន់ខ្ជាប់នូវការអនុវត្តអនុញ្ញាស្នូលទាំង១៥របស់អង្គការសហប្រជាជាតិ ដែលជាលក្ខខណ្ឌក្នុងការបន្តផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ EBA ។ បន្ទាប់មក ក្រសួងការបរទេស រំលើកថា គណៈកម្មការអឺរ៉ុប បិទភ្នែកចំពោះប្រទេសដទៃ ដែលអនុវត្តអនុសញ្ញាទាំងនេះមិនបានពេញលេញ តែបែរជារំពឹងចង់បាននូវការអនុវត្តល្អឥតខ្ចោះ ពីកម្ពុជា។ ក្រសួងការបរទេស បញ្ជាក់បែបនេះថា៖«រដ្ឋាភិបាលកម្ពុជា មានទស្សនៈថា គណៈកម្មការអឺរ៉ុប មិនបានធ្វើសកម្មភាព ដោយឈរលើគោលការណ៍ស្មោះត្រង់ និង យុត្តិធម៌ទេ»។ រិះគន់ប៉ុណ្ណឹង នៅមិនទាន់អស់ចិត្តទេ ដោយក្រសួងការបរទេស បានហៅការបើកដំណើរការនីតិវិធីនេះ ថាកំពុងបដិសេធសមិទ្ធផលនៃការប្រឹងប្រែងអភិវឌ្ឍរបស់កម្ពុជារយៈពេល២០ឆ្នាំកន្លងមក និងមានន័យស្មើនឹងការធ្វើនិរាករណ៍នូវរាល់ឥទ្ធិពលវិជ្ជមានដ៏ធំធេងនៃគោលនយោបាយរបស់អឺរ៉ុប ដែលកម្ពុជាទទួលផលពីមុនមក។ ក្រសួងការបរទេស នៅមើលឃើញហានិភ័យ ដែលអាចកើតមានចំពោះកម្មករ-កម្មការិនី និងសមាគមធុរកិច្ចថែមទៀត ខណៈគណៈកម្មការអឺរ៉ុប ហាក់មិនខ្វល់ពីចំណុចនេះ។ ក្រសួងការបរទេស អះអាងថា៖«កម្ពុជា ដឹងច្បាស់ថា សេចក្តីសម្រេចនេះ ត្រូវបានធ្វើឡើងដោយគ្មានការពិចារណាលើជោគវាសនារបស់កម្មការិនីកម្ពុជាជិតមួយលាននាក់នោះទេ ហើយមិនគិតដល់ប្រយោជន៍នៃបណ្តាសមាគមធុរកិច្ចរបស់អឺរ៉ុបនៅកម្ពុជា និងទំនាក់ទំនងដ៏ល្អកន្លងមករវាងកម្ពុជានិងបណ្តាសមាជិករបស់សហភាពអឺរ៉ុប»។ ទោះរិះគន់គណៈកម្មការអឺរ៉ុបជាច្រើន និងការរិះគន់ចំណុចខ្លះ មានលក្ខណៈរៀងធ្ងន់បន្តិចក្តី តែក្រសួងការបរទេស ប្រកាសថា រដ្ឋាភិបាលកម្ពុជា នៅតែបន្តធ្វើកិច្ចការជាមួយបណ្តាប្រទេសជាសមាជិកនៃសហភាពអឺរ៉ុបដដែល ដើម្បីជំរុញកិច្ចសហប្រតិបត្តិការនិងភាពជាដៃគូល្អជាមួយគ្នា។ ក្រសួងការបរទេស បានប្រាប់ទៅគណៈកម្មការអឺរ៉ុបថា រដ្ឋាភិបាលកម្ពុជា នឹងបន្តពង្រឹងប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស ប៉ុន្តែរដ្ឋាភិបាលកម្ពុជា ក៏ត្រូវតែការពារសន្តិភាព ស្ថិរភាព ឯករាជ្យ និងអធិបតេយ្យរបស់ខ្លួនផងដែរ ទោះសិ្ថតក្នុងតម្លៃណាក៏ដោយ។ ក្រសួងការបរទេស នៅប្រាប់គណៈកម្មការអឺរ៉ុបទៀតថា រដ្ឋាភិបាលកម្ពុជា ត្រៀមខ្លួនរួចហើយ ដើម្បីដោះស្រាយបញ្ហាសេដ្ឋកិច្ច ដែលប៉ះពាល់ដល់ជីវភាពរបស់ប្រជាជន ជាពិសេសគឺប្រជាពលរដ្ឋ ដែលពឹងផ្អែកលើវិស័យនានា ដែលអាចនឹងរងផលប៉ះពាល់ដោយសារសេចក្តីសម្រេចនេះ។ គណៈកម្មការអឺរ៉ុប ដែលជាស្ថាប័នកំពូលផ្នែកនីតិប្រតិបត្តិនៃសហភាពអឺរ៉ុប បានបើកកិច្ចពិភាក្សា នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ ដើម្បីឆ្ពោះទៅរកការដកជាបណ្តោះអាសន្ននូវប្រព័ន្ធអនុគ្រោះពន្ធលើសព្វមុខទំនិញ ដែលហៅកាត់ជាភាសាអង់គ្លេសថា EBA ចេញពីកម្ពុជា។ ការបើកកិច្ចពិភាក្សានេះ ពុំទាន់អាចឈានទៅដល់ការសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធ EBA នោះទេ ពីព្រោះថា នីតិវិធីនេះ ត្រូវការពេល១ឆ្នាំឯណោះ ហើយនីតិវិធី ទើបនឹងចាប់ផ្តើម នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩នេះទេ។ ដូច្នេះ រហូតដល់អំឡុងខែកុម្ភៈ ឆ្នាំក្រោយ ទើបសហភាពអឺរ៉ុប នឹងធ្វើសេចក្តីសម្រេចចុងក្រោយថាដកឬមិនដក។ នីតិវិធីនេះ មាន៣ដំណាក់កាល។ ដំណាក់កាលទី១ មានរយៈពេល៦ខែ ដោយរយៈពេលនេះ សហភាពអឺរ៉ុប ត្រូវតាមដាននិងត្រួតពិនិត្យ ដោយមានការចូលរួមពិភាក្សាពីភាគីកម្ពុជា ដែលជាសាមីខ្លួន។ ដំណាក់កាលទី២ មានរយៈពេល៣ខែ ដែលដំណាក់កាលនេះ សហភាពអឺរ៉ុប ត្រូវធ្វើរបាយការណ៍។ ដំណាក់កាលទី៣ ដែលជាដំណាក់កាលគ្រប់រយៈ១២ខែ សហភាពអឺរ៉ុប នឹងធ្វើសេចក្តីសន្និដ្ឋានចុងក្រោយនិងធ្វើសេចក្តីសម្រេចផ្លូវការថា ត្រូវដកប្រព័ន្ធអនុគ្រោះពន្ធ EBA ចេញពីកម្ពុជា ឬក៏មិនដក។ នេះជាការពន្យល់របស់សហភាពអឺរ៉ុប ក្នុងសេចក្តីប្រកាសព័ត៌មានស្តីពីកិច្ចពិភាក្សាខាងលើ ដែលចេញផ្សាយនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩។ សហភាពអឺរ៉ុប ពន្យល់ទៀតថា បើដំណាល់កាលចុងក្រោយ សហភាពអឺរ៉ុប សម្រេចថាដក នីតិវិធីបន្ទាប់ គឺ សហភាពអឺរុប នឹងត្រូវការពេល៦ខែបន្ថែមទៀត ដើម្បីកំណត់វិសាលភាពនិងកំណត់ពីរយៈពេលថា សហភាពអឺរ៉ុប ត្រូវដកប្រព័ន្ធអនុគ្រោះពន្ធនេះរយៈពេលយូរប៉ុនណា ពីកម្ពុជា។ បន្ទាប់មកទៀត ទើបសហភាអឺរ៉ុប ដាក់សេចក្តីសម្រេចស្តីពីការដកប្រព័ន្ធអនុគ្រោះពន្ធនេះ ឲ្យចូលធរមាន។ ដូច្នេះ សរុបទាំងពេលវេលា ដែលត្រូវសម្រេចថាដក (១២ខែ) និងពេលវេលាដែលត្រូវដាក់ឲ្យចូលជាធរមាន (៦ខែ) វា ត្រូវការពេលវេលាដល់ទៅ១ឆ្នាំកន្លះឯណោះ។ EBA (Everything but Arms) គឺសំដៅលើប្រព័ន្ធអនុគ្រោះពន្ធ លើទំនិញនិងផលិតផលសព្វបែបយ៉ាង ដូចជា សម្លៀកបំពាក់ និង អង្ករ ជាដើម ដែលកម្ពុជា នាំចូលទៅកាន់ទីផ្សារអឺរ៉ុប ដោយលើកលែងតែអាវុធប៉ុណ្ណោះ ដែលមិនរាប់បញ្ចូល។ កម្ពុជា ជាប្រទេសមួយ ដែលបានចុះកិច្ចព្រមព្រៀងជាមួយសហភាពអឺរ៉ុបស្តីពី EBA នេះ ហើយតែងតែទទួលបានការអនុគ្រោះពន្ធ។ អ្នកស្រី Cecilia Malmstrom ប្រធានគណៈកម្មាធិការពាណិជ្ជកម្មនៃសហភាពអឺរ៉ុប បានមានប្រសាសន៍ថា៖«កិច្ចពិភាក្សានេះ មិនមែនជាសេចក្តីសម្រេចចុងក្រោយទេ ហើយនីតិវិធី ក៏មិនទាន់ឈានដល់ដំណាក់កាលបញ្ចប់ដែរ។ ប៉ុន្តែ ពេលវេលា ដើរទៅមុខហើយ ហើយយើង ចង់ឃើញសកម្មភាពជាក់ស្តែងក្នុងពេលខាងមុខឆាប់ៗនេះ»។ នេះបើតាមខ្លឹមសារក្នុងសេចក្តីប្រកាសព័ត៌មានរបស់សហភាពអឺរ៉ុបដដែល។ ចំណែក អ្នកស្រី Federica Mogherini អនុប្រធានគណៈកម្មការអឺរ៉ុប និងជាតំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការអន្តរជាតិ បានលើកឡើងក្នុងសេចក្តីប្រកាសព័ត៌មានថា ក្នុងរយៈពេល១៨ខែកន្លងមកនេះ សហភាពអឺរ៉ុប សង្កេតឃើញថា កម្ពុជា មានការធ្លាក់ចុះខ្លាំងនូវលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និង នីតិរដ្ឋ។ សេចក្តីប្រកាសព័ត៌មាន បានសង្កត់ធ្ងន់ថា៖«ប្រព័ន្ធអនុគ្រោះពន្ធ EBA អាចនឹងត្រូវលុបចេញពីប្រទេសណា ដែលបរាជ័យក្នុងការគោរពសិទ្ធិមនុស្សនិងសិទ្ធិនិយោជិតកម្មករ»៕ | ការកាន់ជើងនិងការជឿតែទៅលើអតីតគណបក្សសង្គ្រោះជាតិ អាចជាមូលហេតុមួយ ដែលជំរុញឲ្យគណៈកម្មការអឺរ៉ុប សម្រេចចិត្តចាប់ផ្តើមនីតិវិធីដកជាបណ្តោះអាសន្ននូវប្រព័ន្ធអនុគ្រោះពន្ធលើសព្វមុខទំនិញ (EBA) ចេញពីកម្ពុជា។ នេះជាការយល់ឃើញរបស់ក្រសួងការបរទេសកម្ពុជា ដែលបង្ហាញក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន។ |
នៅថ្ងៃទី២១ ខែឧសភា មន្ត្រីកំពូលរដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ ពីររូបគឺរដ្ឋមន្ត្រីស្តីទីក្រសួងការពារជាតិ ផាទ្រីក សាណាហាន់ និងរដ្ឋមន្ត្រីការបរទេស ម៉ៃ ប៉ុមប៉េអូ បានរាយការណ៍ព័ត៌មានសម្ងាត់ទាក់ទងបញ្ហាអ៊ីរ៉ង់ទៅកាន់សមាជិកជាន់ខ្ពស់សភាទាំងពីរ ស្របពេលដែលស្ថានការណ៍នៅឈូងសមុទ្រពែរ្សមិនទាន់ថយកម្ដៅ។ លោក សាណាហាន់ ក៏បញ្ជាក់ពីជំហររបស់អាមេរិកដែលមិនចង់ធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់ឡើយ។ រឿងមិនចង់ធ្វើសង្គ្រាមនេះ ត្រូវបានមន្ត្រីអាមេរិកលើកឡើងជាច្រើនដងមកហើយ សូម្បីតែលោក ត្រាំ ផ្ទាល់ ដែលគំរាមកម្ទេចអ៊ីរ៉ង់មិនដាច់ពីមាត់នោះ ក៏ធ្លាប់និយាយបែបនេះដែរ។ ប៉ុន្តែ វត្តមាននាវាដឹកយន្តហោះចម្បាំង យន្តហោះទម្លាក់គ្រាប់បែក B-52 ដែលនៅមិនឆ្ងាយពីអ៊ីរ៉ង់ឯណោះទេ ទើបជារឿងធ្វើឲ្យកម្ដៅកើនឡើងស្រឺតៗនោះ ជាមួយនឹងការព្រួយបារម្ភថា ភាពភាន់ភាំងណាមួយក្នុងចំណោមភាគីពាក់ព័ន្ធ ប្រាកដជានាំទៅរកជម្លោះពេញទីមិនខាន។ ក្រោយជំនួបជាសមាជិកសភា លោក សាណាហាន់ ប្រាប់អ្នកសារព័ត៌មានដែលចោមរោមលោក ថា ការបញ្ជូននាវាដឹកយន្តហោះ និងយន្តហោះទម្លាក់គ្រាប់បែក ជាការឆ្លើយតបមួយ ហើយវាក៏បានផ្ដល់សញ្ញាច្បាស់ទៅកាន់អ៊ីរ៉ង់ដែរ។ បើតាមទីភ្នាក់ងារព័ត៌មាន AFP ប្រមុខមន្ទីរបញ្ចកោណនេះ អះអាងថា ការសម្ញែងអាវុធទាំងនេះ បានកំញើញអ៊ីរ៉ង់មិនឲ្យធ្វើសកម្មភាពអ្វីទៀត ហើយគោលដៅសំខាន់ គឺធ្វើយ៉ាងណាកុំឲ្យគិតគូរខុសឲ្យសោះ។ ដោយឡែកមុនពេលចូលប្រជុំនៅវិមាន Capitol Hill មន្ត្រីជាន់ខ្ពស់រូបនេះក៏និយាយបែបលើកសរសើរដល់ការពង្រាយសព្វាវុធនៅតំបន់ឈុងសមុទ្រ ថា ចំណាត់ការដ៏ប្រុងប្រយ័ត្នដែលបានទប់ស្កាត់ការគំរាមកំហែងពីសំណាក់ទីក្រុងតេហេរ៉ង់។ នៅពេលសួរថា លោកចង់បានមានន័យដូចម្ដេចពេលលើកឡើងថា បានទប់ស្កាត់ការគំរាម លោកពន្យល់ថា អាមេរិក មិនបានរងវាយប្រហារណាមួយដោយកម្លាំងអ៊ីរ៉ង់ ឬកម្លាំងក្រោមបង្គាប់អ៊ីរ៉ង់នាពេលកន្លងមកឡើយ។ តាមពិតទៅ អាមេរិក ហាក់បានផ្ញើសារចម្រុះជុំវិញបញ្ហាអ៊ីរ៉ង់នេះ។ មានពេលខ្លះ មន្ត្រីមួយចំនួនប្រកាសពីជំហរតឹងរ៉ឹងដាក់អ៊ីរ៉ង់ ហើយពេលខ្លះ មន្ត្រីផ្សេងទៀត បែរជាបញ្ចេញជំហរបែបទន់ភ្លន់ទៅវិញ។ មន្ត្រីក្នុងរដ្ឋបាលលោក ត្រាំ ដែលមានជំហរតឹងតែងជាងគេ គឺទីប្រឹក្សាសន្តិសុខជាតិ ចន ប៊ូលតុន ។ លោកតែងតែចង់ឲ្យអាមេរិកដាក់បន្ទុកខ្លាំងអ៊ីរ៉ង់ ជាការធម៌ត្រជាក់ដូចមន្ត្រីឯទៀត។ លោក ត្រាំ ធ្លាប់និយាយថា លោកត្រូវឃុំគ្រងមន្ត្រីរូបឲ្យបានខ្លាំង៕ | ស្របពេលការប្រឈមមុខជាមួយអ៊ីរ៉ង់កាន់តែតានតឹង រដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ បានបង្ហាញជំហរទន់ភ្លន់បន្តិចវិញ។ ពីវិមាន Capitol Hill ប្រមុខការពារជាតិអាមេរិក ផាទ្រីក សាណាហាន់ និយាយច្បាស់ៗថា ជំហរបស់អាមេរិក គឺគ្រាន់តែចង់កំញើញអ៊ីរ៉ង់ប៉ុណ្ណោះ ហើយគ្មានបំណងធ្វើសង្គ្រាមអ្វីឡើយ។ សម្ដីរបស់លោក សាណាហាន់ ហាក់ផ្ទុយពីការលើកឡើងរបស់លោក ត្រាំ ដែលគំរាមធ្វើឲ្យអ៊ីរ៉ង់រលាយសាបសូន្យនោះ។ |
រយៈពេល៦ខែកន្លងមក ចាប់ពីខែមករា-មិថុនា ឆ្នាំ២០២១ កម្ពុជាសម្រេចទំហំពាណិជ្ជកម្មបានប្រមាណ ២៣,៥ពាន់លានដុល្លារ។ របាយការណ៍របស់ធនាគារជាតិបានបង្ហាញថា ក្នុងចំណោមសរុបនៃទំហំពាណិជ្ជកម្មនេះ ការនាំចេញគឺកម្ពុជាសម្រេចបានតែ ៣៥,២ទ្រីលានរៀល (ប្រមាណ៨,៦ពាន់ដុល្លារ)។ ចំនួននេះ កើនបានត្រឹម ៣,៧ភាគរយប៉ុណ្ណោះ ខណៈការនាំចូលវិញ បានកើនរហូត ៤៤,៣ភាគរយ បើធៀបនឹងគ្រាដូចគ្នាកាលពីឆ្នាំ២០២០។ ធនាគារជាតិ បានបញ្ជាក់ថា ឆមាសទីមួយឆ្នាំ២០២១ កម្ពុជានាំទំនិញចូល គឺមានទំហំទឹកប្រាក់ចំនួន ៦០,៥ ទ្រីលានរៀល ដែលស្មើនឹងជិត ១៥ពាន់លានដុល្លារ។ បើតាមធនាគារជាតិ ផលិតផលសំខាន់ៗដែលកម្ពុជានាំចេញ មានសម្លៀកបំពាក់ ផលិតផលកាត់ដេរផ្សេងៗ ស្បែកជើង គ្រឿងបង្គុំអេឡិចត្រូនិក និងទោចក្រយាន ទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក សហភាពអឺរ៉ុប ចិន ជប៉ុន និងសិង្ហបុរីជាដើម។ ដោយឡែក ផលិតផលសំខាន់ៗ ដែលកម្ពុជានាំចូលសម្រាប់បម្រើតម្រូវការក្នុងស្រុកវិញនោះ មានវត្ថុធាតុដើមសម្រាប់វិស័យកាត់ដេរ ប្រេងឥន្ធនៈ សម្ភារនិងបរិក្ខាសំណង់ យានយន្ត និងម្ហូបអាហារនិងភេសជ្ជៈ។ ផលិតផលទាំងនោះ ភាគច្រើននាំចូលពី ចិន សិង្ហបុរី វៀតណាម ថៃ និងសហភាពអឺរ៉ុប។ សូមជម្រាបថា ពេញមួយឆ្នាំ២០២០ កម្ពុជាសម្រេចទំហំពាណិជ្ជកម្ម បានជាង ៣៥ពាន់លានដុល្លារ។ ក្នុងនោះ ការនាំចេញមាន ជាង១៧ពាន់លានដុល្លារ កើនបាន ១៦,៧២ភាគរយ ខណៈការនាំចូលវិញបានថយចុះ ៧,៨៤ភាគរយ ក្នុងទំហំទឹកប្រាក់ជាង១៨ពាន់លានដុល្លារ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩៕ | ភ្នំពេញ៖ កម្ពុជាសម្រេចទំហំពាណិជ្ជកម្មជាមួយប្រទេសនៅជុំវិញពិភពលោក បានប្រមាណ៩៥,៧ទ្រីលានរៀល(ប្រមាណ២៣,៥ពាន់លានដុល្លារអាម៉េរិក) នៅក្នុងឆ្នាំមាសទីមួយ នៃឆ្នាំ២០២១។ ក្នុងនោះការនាំចូលគឺបានកើនរហូតជាង៤០ភាគរយ បើធៀបនឹងពេលដូចគ្នាកាលឆ្នាំ២០២០។ នេះបើយោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា (NBC)។ |
លោក Raisi នឹងជំនួសលោក Hassan Rouhani ក្នុងពេល៦សប្តាហ៍ទៀតប៉ុន្តែលោក Sullivanបានប្រាប់ទូរទស្សន៍ ABC News ថាអ្នកណាជាប្រធានាធិបតីអ៊ីរ៉ង់គឺមិនសំខាន់ទេការណ៍ដែលសំខាន់ជាងនោះគឺថាតើប្រព័ន្ធទាំងមូលរបស់ពួកគេបានត្រៀមប្តេជ្ញាចិត្តបោះបង់ចោលលទ្ធភាពធ្វើអាវុធនុយក្លេអ៊ែរដែរឬទេ។ ជាមួយនឹងមហាអំណាចពិភពលោក៥ទៀតសហរដ្ឋអាមេរិកចូលរួមក្នុងកិច្ចពិភាក្សាជាមួយអ៊ីរ៉ង់ដើម្បីចរចាកិច្ចព្រមព្រៀងអន្តរជាតិឆ្នាំ២០១៥ក្នុងការរារាំងកម្មវិធីនុយក្លេអ៊ែររបស់រដ្ឋាភិបាលក្រុងតេហេរ៉ង់។ អតីតប្រធានាធិបតីអាមេរិកលោក Donald Trump បានដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះដោយនិយាយថាវាមិនតឹងតែងគ្រប់គ្រាន់សម្រាប់ប្រទេសអ៊ីរ៉ង់។លោក Trumpបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចឡើងវិញប្រឆាំងរដ្ឋាភិបាលក្រុងតេហេរ៉ង់ដែលទណ្ឌកម្មទាំងនោះត្រូវបានដកចេញមុនពេលលោកឡើងកាន់អំណាច៕ សូមចុចទៅប្រភពដើម VOA ត្រង់នេះ | វ៉ាស៊ីនតោន ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Jake Sullivan កាលពីថ្ងៃអាទិត្យបាននិយាយថាការបោះឆ្នោតនៅអ៊ីរ៉ង់ជ្រើសរើសលោក Ebrahim Raisi ដែលជាអ្នកប្រកាន់តឹងរ៉ឹងធ្វើជាប្រធានាធិបតីថ្មីនោះមិនសំខាន់ទេ ដោយលោកនិយាយថាទោះជានៅទីបំផុតសហរដ្ឋអាមេរិកនឹងចូលរួមក្នុងកតិកាសញ្ញាអន្តរជាតិបញ្ឈប់កម្មវិធីនុយក្លេអ៊ែររបស់រដ្ឋាភិបាលទីក្រុងតេហេរ៉ង់នោះក្តីគឺវានៅតែអាស្រ័យលើការសម្រេចចិត្តរបស់មេដឹកនាំកំពូលគឺលោក Ayatollah Ali Khamenei តែប៉ុណ្ណោះ។ |
ខណៈដែលប្រធានាធិបតី ដូណាល់ ត្រាំ ស្ថិតនៅទីក្រុងព្រុចសែលនៅថ្ងៃទី២៥ ខែឧសភាដើម្បីជួបជាមួយមេដឹកនាំសម្ព័ន្ធយោធាណាតូ អតីតប្រធានាធិបតី បារ៉ាក់ អូបាម៉ា ក៏កំពុងទស្សនកិច្ចនៅឯអាល្លឺម៉ង់ដែរ។ នៅរដ្ឋធានីបែរឡាំង លោក អូបាម៉ា បានចំណាយ៩០នាទី និយាយពីបញ្ហានៅអាមេរិក និងបញ្ហាអន្តរជាតិជាច្រើន ហើយលោកក៏និយាយដល់ការអនុវត្តនយោបាយគាំពារនិយម និងជាតិនិយម ក៏ដូចជាផលប៉ះពាល់នៃបច្ចេកវិទ្យាជាដើម។ ចំពោះមុខមនុស្សម្នារាប់ម៉ឺននាក់នៅខាងមុខខ្លោងទ្វារ Brandenburg លោក អូបាម៉ា និយាយដោយមិនចំឈ្មោះគម្រោងសាងសង់ជញ្ជាំងរបស់លោក ត្រាំ ថា ពិភពលោកទាំងរួមតូចដោយសារតែប្រទេសខ្លះផ្ដោតសំខាន់តែកិច្ចការផ្ទៃក្នុងរបស់ខ្លួន មិនខ្វល់ខ្វាយបញ្ហាដទៃទៀត។ អតីតប្រធានាធិបតីទី៤៤ រូបនេះបន្តថា យ៉ាងណាក្ដី វាជារឿងមិនអាចទៅរួចដែលប្រទេសខ្លះអនុវត្តនយោបាយឯកោនិយម ឬផ្ដាច់ខ្លួនពីគេឯងនោះ។ បើតាមសារព័ត៌មាន Fox News ក្នុងសុន្ទរកថាជាសាធារណៈលើកដំបូង ចាប់តាំងពីចាកចេញពី សេតវិមាន លោក អូបាម៉ា ដែលអង្គុយក្បែរអធិការបតីអាល្លឺម៉ង់ Angela Merkel សង្កត់ធ្ងន់ពីភាព ចាំបាច់ក្នុងបន្តទំនាក់ទំនងជាមួយពិភពលោកខាងក្រៅ និងត្រូវជួយដោះស្រាយប្រឈម ដែលកំពុង កើតមានដូចជភាពក្រីក្រ និងសង្គ្រាមជាដើម។ លោកបញ្ជាក់ថា៖ «ក្នុងពិភពលោកដែលយើងរស់នៅ នេះ យើងមិនអាចផ្ដាច់ខ្លួនតែឯងឡើយ ហើយក៏មិនអាចរស់នៅក្រោយជញ្ជាំងបានដែរ»។ ការលើកឡើងរបស់អតីតប្រធានាធិបតី អូបាម៉ា គឺជាសារផ្ញើទៅឲ្យលោក ត្រាំ ដែលមាននិន្នាការជាតិនិយមខ្លាំងពេក។ ដូចដឹងស្រាប់ហើយថា លោក ត្រាំ បានប្រកាសពីផែនការសាងសង់ជញ្ជាំងតាមព្រំដែនជាមួយម៉ិកស៊ិក ដើម្បីទប់ស្កាត់លំហូរជនអន្តោប្រវេសន៍ខុសច្បាប់មកពីម៉ិកស៊ិក និងប្រទេសដទៃទៀតក្នុងតំបន់អាមេរិកឡាទីន ក៏ដូចជារារាំងការជួញដូរគ្រឿងញៀនផង។ ប៉ុន្តែមកទល់ពេលនេះ ជញ្ជាំងមិនទាន់ត្រូវបានសាងសង់នៅឡើយ ព្រោះមិនទាន់មានថវិកាគ្រប់គ្រាន់នៅឡើយ។ វត្តមានលោក អូបាម៉ា នៅអឺរ៉ុប ក្លាយជាប្រធានសំខាន់ បើទោះជាលោកមិនមានតំណែងអ្វីក៏ដោយ។ រយៈពេល៨ឆ្នាំក្នុងតំណែងជាប្រធានាធិបតី លោក អូបាម៉ា បានកសាងប្រជាប្រិយភាពខ្ពស់ក្នុងចំណោមប្រជាជនអឺរ៉ុប។ សម័យលោកដឹកនាំ អាមេរិកមានទំនាក់ទំនងល្អប្រសើរជាមួយអឺរ៉ុប ជាពិសេសការសហការគ្នាដាក់គំនាបលើរុស្ស៊ីតែម្ដង៕ | អតីតប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា បាននិយាយរិះគន់ដោយមិនចំឈ្មោះឲ្យប្រធានាធិបតី ដូណាល់ ត្រាំ រឿងគម្រោងសាងសង់ជញ្ជាំងព្រំដែនជាមួយម៉ិកស៊ិកដើម្បីទប់ស្កាត់លំហូរជនអន្តោប្រវេសន៍មកកាន់អាមេរិក។ លោក អូបាម៉ា ដែលកំពុងស្ថិតនៅអឺរ៉ុបដូចលោក ត្រាំ ដែរនោះ និយាយថា ប្រទេសជឿនលឿនមិនអាចលាក់ខ្លួនពីក្រោយជញ្ជាំង ដោយមិនខ្វល់ខ្វាយពីបញ្ហាប្រឈមលើពិភពលោកបានឡើយ។ |
ស្លេកស្លាំង បើសិនជាទឹកមុខអ្នកទៅជាស្លេកស្លាំង នោះអាចជាសញ្ញាបញ្ជាក់ថា អ្នកកំពុងតែខ្វះវីតាមីន B12 ហើយ។ សក់ខូចខាត បើសិនជាអ្នកមើលឃើញថា មានការជ្រុះអង្គែរស្បែកក្បាល ស្បែកស្ងួត និងសក់ផុតៗរាល់ថ្ងៃ នោះវាអាចជាសញ្ញាកង្វះវីតាមីន B7 ឬ Biotin។ រឿងនេះកើតឡើងនៅពេលអ្នកប្រើថ្នាំផ្សះច្រើនពេក។ ភ្នែកទៅជាហើម បើសិនជាអ្នកមើលឃើញថា ភ្នែកទៅជាហើម ហើយហើមជើងទៀត វាអាចជាសញ្ញាមួយដែលបញ្ជាក់ថា អ្នកកំពុងតែខ្វះជាតិអ៊ីយ៉ូតហើយ។ អាការៈផ្សេងៗទៀតអាចជា ការឡើងទម្ងន់ ស្ងួតស្បែក និងផុយក្រចក។ បបូរមាត់ស្លេកស្លាំង បើសិនជាបបូរមាត់ខាងក្នុង និងអញ្ជាញធ្មេញទៅជាស្លេក មានន័យថាអ្នកកំពុងតែកង្វះជាតិដែកក្នុងខ្លួន។ អ្នកប្រហែលជាចូលចិត្តញ៉ាំទឹកកកថែមទៀតផង។ ហើម ឬហូរឈាមតាមអញ្ជាញធ្មេញ បើសិនជាអញ្ជាញធ្មេញកំពុងតែឈឺ ហូរឈាម ឬធ្មេញមិនមានរូបរាងត្រឹមត្រូវ មានន័យថាអ្នកកំពុងតែកង្វះវីតាមីន C ហើយ។ ការកង្វះវីតាមីន C អាចបណ្តាលឲ្យបាក់ធ្មេញបានដែរ៕ ត្រួតពិនិត្យដោយ www.health.com.kh | បើសិនជាអ្នកមានអារម្មណ៍អស់កម្លាំង និងសង្ស័យថារាងកាយខ្វះវីតាមីនមែននោះ គ្រូពេទ្យប្រហែលជាណែនាំឲ្យអ្នកធ្វើតេស្តឈាមដើម្បីរកមើលថាតើជីវជាតិណាមួយដែលអ្នកមានតិចក្នុងខ្លួន។ ពេលខ្លះ ការធ្វើតេស្តឈាមទាំងនេះអាចនឹងមានតម្លៃថ្លើម។ ប៉ុន្តែមានមធ្យោបាយផ្សេងទៀតជាច្រើនអាចរកឃើញថា អ្នកកង្វះវីតាមីនណាមួយបានដែរ នោះគឺចាការមើលផ្ទៃមុខតែម្តង។ |
គណៈកម្មការអឺរ៉ុប ដែលទើបបញ្ចប់ការចចារលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយវៀតណាម បានដាក់ចេញកិច្ចព្រមព្រៀងសម្រេច កាលពីខែតុលា ឆ្នាំ២០១៨។ កិច្ចព្រៀមព្រៀងនេះនឹងត្រូវតម្រូវឲ្យមានអនុម័តចុងក្រោយពីក្រុមប្រឹក្សាអឺរ៉ុប និងសភាអឺរ៉ុប ដែលចាំបាច់សម្រាប់ឲ្យកិច្ចព្រមព្រៀងនេះ អាចចូលជាធរមានបាន មុននឹងការបោះឆ្នោតរបស់សភាអឺរ៉ុប នៅខែឧសភាខាងមុខ។ យ៉ាងណាមិញ ដោយសារតែរងសម្ពាធយ៉ាងខ្លាំងពីសមាគមជំនួញរបស់អឺរ៉ុប សមាជិកខ្លះនៅក្នុងសភាអឺរ៉ុប ខណៈនេះកំពុងព្យាយាមធ្វើការឆ្ពោះទៅរក ការបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ ទោះបីជាភាគីវៀតណាមបានព្រងើយកន្តើយ ទៅនឹងការស្នើសុំឲ្យរបស់សហភាពអឺរ៉ុប ពាក់ព័ន្ធនឹងបញ្ហារំលោភសិទ្ធិមនុស្សក្នុងប្រទេសខ្លួនក៏ដោយក្តី។ យោងតាមសេចក្តីថ្លែងការណ៍របស់អង្គការសិទ្ធិមនុស្ស Human Right Watch ដដែលនេះ លោក John Sifton ប្រធានការពារសិទ្ធិមនុស្សប្រចាំតំបន់អាស៊ី បានគូសបញ្ជាក់ថា៖ «ការអនុម័តលើកិច្ចព្រមព្រៀងពាណិជ្ជកម្មទាំងតក់ក្រហល់ នឹងក្លាយជាកំហុសដ៏ធំមួយ»។ ត្រង់ចំណុចនេះ លោក John Sifton បានបន្ថែមទៀតថា វាដូចជាការផ្តល់អំណោយដល់វៀតណាមដោយពុំទទួលអ្វីសោះមកវិញ។ ការណ៍នេះ ក៏ផ្ញើសារដ៏អាក្រក់មួយទៅដល់សហភាពអឺរ៉ុប ដែលពេលកន្លងមក មានបំណងប្រើប្រាស់ការធ្វើពាណិជ្ជកម្មជាឧបករណ៍ដើម្បីលើកកម្ពស់សិទ្ធិមនុស្សនៅជុំវិញពិភពលោក ថា «គ្មានភាពប្រាកដប្រជាអ្វីឡើយ»។ គួរបញ្ជាក់ថា ការទាមទាររបស់ក្រុមសិទ្ធិមនុស្សនេះ គឺធ្វើឡើងក្រោយ រដ្ឋាភិបាលវៀតណាម បង្កើនការរឹតត្បិតសិទ្ធិសេរីភាព ជាមួយច្បាប់សន្តិសុខបច្ចេកវិទ្យាថ្មី ដែលបានចូលជាធរមាន កាលពីដើមឆ្នាំ២០១៩នេះ។ ក្រោមច្បាប់ថ្មីនេះ ក្រុមហ៊ុនបច្ចេកវិទ្យាធំៗនៅវៀតណាម នឹងត្រូវតម្រូវឲ្យលុបចោលមាតិកា ដែលរដ្ឋាភិបាលចាត់ទុកថា ប្រឆាំងទៅនឹងគោលនយោបាយរបស់ខ្លួន។ ម្យ៉ាងវិញទៀត ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស ដូចជា Facebook និង Google ក៏នឹងត្រូវផ្តល់ទិន្នន័យអ្នកប្រើប្រាស់ ប្រសិនបើក្រុមហ៊ុនទាំងនោះត្រូវបានស្នើសុំដោយរដ្ឋាភិបាល។ ជាមួយគ្នានេះ ក្រុមហ៊ុនទាំងនោះ នឹងតម្រូវឲ្យបើកការិយាល័យតំណាងក្នុងប្រទេសវៀតណាមថែមទៀតផង។ ទាក់ទិននឹងច្បាប់រឹតត្បឹតសេរីភាពរបស់វៀតណាមនេះ លោក John Sifton បានបញ្ជាក់ថា ក្រុមប្រឹក្សាអឺរ៉ុប និងសភាអឺរ៉ុប ត្រូវតែផ្ញើសារឲ្យបានច្បាស់លាស់មួយថា កិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ ពុំអាចត្រូវបានអនុវត្តនោះទេ រហូតដល់រដ្ឋាភិបាលវៀតណាមបង្ហាញឆន្ទៈថា ខ្លួនពិតជាមានបំណងដោះស្រាយ បញ្ហារំលោភសិទ្ធិមនុស្សមែននោះ។ ប្រសិនបើអឺរ៉ុបសម្រេចពន្យារកិច្ចព្រមព្រៀងមែននោះ វាគឺជាកំហុសរបស់ក្រុងហាណូយតែម្តង៕ | ក្រុមប្រឹក្សា និងសភាអឺរ៉ុប គួរតែពន្យារពេលការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងសហភាពអឺរ៉ុប និងវៀតណាម រហូតដល់រដ្ឋាភិបាលវៀតណាមចាត់វិធានការច្បាស់លាស់ណាមួយ ក្នុងគោលដៅដើម្បីដោះស្រាយបញ្ហារំលោភសិទ្ធិមនុស្សរបស់ខ្លួន។ នេះបើតាមសេចក្តីថ្លែងការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Right Watch នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ ។ |
ផលប្រយោជន៍សម្រកទម្ងន់ចម្បងរបស់ Green Coffee Bean គឺមកពីកត្តាដ៏ល្អពីបណ្ដាគ្រាប់កាហ្វេបៃតង ។ ទន្ទឹមនឹងនោះ Green Coffee Bean ផ្សំជាមួយនឹងសម្បកគ្រាប់ celloluse សម្បកអង្ករនិង silica មួយកំរិតសមស្រប បានបង្កើនប្រសិទ្ធិភាពសម្រកទម្ងន់កើនឡើងទៅដល់៤ដង ។ សូមទស្សនាវីដេអូដូចតទៅ៖ (អត្ថបទពាណិជ្ជកម្ម) | ភ្នំពេញ៖ ផលិតផល Green Coffee Bean ផ្សំឡើងពីធម្មជាតិ ១០០ ភាគរយ ដែលអ្នកជំនាញចម្រាញ់យកពីបណ្ដាជាតិដ៏ល្អសុទ្ធបំផុត ។ |
១. បរិភោគ អាហារដែលមានបរិមាណកាឡូរីដ៏ល្អ ប្រសិនបើអ្នកចង់សាងសង់ សាច់ដុំរបស់អ្នកអោយបានល្អ ក្នុងរយៈពេលដ៏ខ្លី នោះវាជាការចាំបាច់ដែលអ្នក ត្រូវតែប្រើប្រាស់នូវជាតិកាឡូរី អោយបានគ្រប់គ្រាន់។ នៅពេលណាដែលអ្នកបាន ធ្វើការងារ ឬ លំហាត់ប្រាណ ក្នុងកម្រិតសកម្មភាពខ្លាំងក្លាណាមួយ នោះអ្នកនឹងត្រូវការថាមពលបន្ថែម ដើម្បីជួសជុលដល់ ជាលិកា តាមដែលវា ត្រូវបានបំផ្លាញយ៉ាងធ្ងន់ធ្ងរ ក្នុងអំឡុងពេលនៃការធ្វើលំហាត់ប្រាណនេះ។ វាគ្មានជម្រើសអ្វីផ្សេងសម្រាប់អ្នក ក្រៅ ពី ត្រូវធ្វើការទទួលទានជាតិកាឡូរីអោយបានគ្រប់គ្រាន់ ដើម្បីពង្រឹងសាច់ដុំអ្នកនេះទេ។ វាក៏មានសារៈសំខាន់ផងដែរ ក្នុងការដឹងថា ការទទួលអោយបានច្រើនតាមដែលអ្នកអាចធ្វើបាននោះ គឺមិន បានផ្តល់ផលល្អ ដល់ការសាងសង់សាច់ដុំរបស់អ្នកនោះទេ។ ពីព្រោះអាហារនីមួយៗ គឺនឹងផ្តល់អោយអ្នក នូវ បរិមាណកាឡូរីផ្សេងៗគ្នា។ ឧទាហរណ៍ ប្រសិនបើអ្នកចង់បានកម្រិតកាឡូរី ១៨០០ ក្នុងមួយថ្ងៃ ដើម្បីធ្វើការពង្រឹងសាច់ដុំអ្នក ហើយអ្នក បានញុំា នំដំឡូងបារាំង អស់៥កញ្ចប់ជារៀងរាល់ថ្ងៃ នោះតើអ្នកនឹងបានទទួលលទ្ធផលបែបណា? តើវាអាចទៅរួច ទេ ដែលអ្នកអាចនឹងកើនទំងន់? ចំលើយនោះគឺថាទេ អ្នកនឹងមិនអាចឡើងទំងន់បាន ដោយសារការទទួលទាន បែបនេះទេ។ មូលហេតុដ៏សាមញ្ញនោះគឺ ដំឡូងបារាំងគឺជាអាហារ សម្រន់ដែលមិនមានសារជាតិបំប៉នកាឡូរីនោះ ទេ។ ដូច្នេះ អ្នកត្រូវទទួលទានអាហារ ដែលអាចពង្រឹងសាច់ដុំអ្នកបាន និង ផ្តល់អោយអ្នកទាំងកាឡូរី និង សារជាតិបំប៉ន ។ ២. បរិភោគអាហារ ដែលមានជាតិប្រូតេអ៊ីនអោយបានគ្រប់គ្រាន់ ដើម្បីពង្រឹងសាច់ដុំថ្មី របស់អ្នកបាន ខ្លួនប្រាណរបស់អ្នកត្រូវការ បរិមាណប្រូតេអ៊ីន ក្នុងកម្រិតដ៏ប្រសើរមួយ។ ជាតិប្រូតេអ៊ីន គឺមានសមត្ថភាពក្នុងការផ្តល់អោយអ្នកនូវ សារជាតិអាមីណូអាស៊ីត សម្រាប់ការសាងសង់ និង ជួសជុលសាច់ដុំបានឆាប់ហ័សឡើងវិញ។ ការសិក្សាផ្សេងៗគ្នាជាច្រើន បានបង្ហាញថា នៅពេលដែលអ្នកបានធ្វើ លំហាត់ប្រាណ ក្នុងកម្រិតសកម្មភាពខ្លាំងក្លា នោះរាងកាយរបស់អ្នក នឹងត្រូវការសារជាតិអាមីណូអាស៊ីត។ សារជាតិនេះ អាចផ្តល់អោយអ្នក នូវការគាំទ្រចំពោះការជួសជុល និង ការរីកលូតលាស់របស់សាច់ដុំ។ វាជាការពិតដែលថា ការរួមផ្សំគ្នារវាង របបអាហារដែលមានជាតិប្រូតេអ៊ីនខ្ពស់ និង ការហ្វឹកហាត់ដ៏ខ្លាំងក្លា អាច ធ្វើអោយអ្នកមានសាច់ដុំរឹងមាំ។ ជាតិប្រូតេអ៊ីន គឺជាអាហារដ៏ប្រសើរបំផុត ក្នុងការពង្រឹងសាច់ដុំអ្នក បាន ក្នុង រយៈ ពេល ដ៏ខ្លី។ ៣. បរិភោគអាហារដែលមានជាតិខ្លាញ់ ការពង្រឹងសារជាតិអរម៉ូន គឺបានដើរតួនាទីយ៉ាងសំខាន់ចំពោះ ការរីកលូតលាស់ និង ផ្តល់ថាមពលដល់សាច់ ដុំ។ អាហារដែលមានជាតិខ្លាញ់ គឺមាននាទីដ៏ចម្បងក្នុង ដំណើរការផលិតផលរបស់អរម៉ូន។ មានការយល់ច្រលំថា ការទទួលទានខ្លាញ់ច្រើន គឺធ្វើអោយអ្នកធាត់។ តែអ្នកត្រូវធ្វើតាមនូវការណែនាំរបស់ អ្នកជំនាញផ្នែកអាហារ ដែលបាននិយាយថា អ្នកត្រូវទទួលទានអាហារ ដែលមានជាតិខ្លាញ់អោយបានច្រើន។ របបអាហារទាំងនោះមាន ដូចជា៖ បឺរ និង ក្រែម។ អត្ថប្រយោជន៍ជាចម្បង នៃអាហារដែលមានជាតិខ្លាញ់នោះគឺថា ពួកវាអាចបង្កើនបរិមាណ នៃកម្រិត អរម៉ូនតេស្តូស្តេរ៉ូន។ ដូច្នេះអាហារប្រភេទនេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការ ពង្រឹងថាមពលសាច់ដុំ ហើយវាជាប្រភេទអាហារមួយដ៏សំខាន់ ក្នុងការសាងសង់សាច់ដុំបានផងដែរ។ វាជាការប្រសើរសម្រាប់អ្នក ក្នុងការទទួលទាននូវ ផ្លែចេក, ទឹកយ៉ាអួ,ត្រី , ស៊ុត, ហ្វ្រូម៉ាស,សណ្តែកដី ដែលមាន បឺរ នៅពេលដែលអ្នកធ្វើការហ្វឹកហាត់លើកដុំទំងន់ធ្ងន់ៗ តាមដែលអាហារប្រភេទនេះ អាចធ្វើអោយសាច់ដុំអ្នក មានភាពរឹងមាំបានឆាប់រហ័ស ហើយវាក៏មានផ្ទុកធាតុផ្សំសំខាន់ផ្សេងៗទៀត ក្នុងការសាងសង់សាច់ដុំអ្នកបានផង ដែរ៕ ត្រួតពិនិត្យដោយ www.health.com.kh | វាជាការធម្មតានោះទេ ដែលអ្នករាល់គ្នាតែងចង់ អោយសាច់ដុំមានភាពរឹងមាំបានយ៉ាងលឿន ប៉ុន្តែវាក៏មានសារសំខាន់ផងដែរ ក្នុងការដឹងថា តើអាហារប្រភេទណា ដែលអ្នកគួរទទួលទាន ដើម្បីអោយពួកវា មានភាពរឹងមាំបាន។ការទទួលទានអាហារបានត្រឹមត្រូវ និង ល្អឥតខ្ចោះ គឺក៏មានអត្ថប្រយោជន៍សំខាន់ ដូចជាការ ហាត់ប្រាណបានត្រឹមត្រូវផងដែរ។ ដូច្នេះ វិធីសាស្ត្រដ៏សាមញ្ញខាងក្រោមនេះ គឺនឹងអាចជួយអ្នកអោយយល់បានពី ប្រភេទអាហារណា ដែលអាចជួយអោយសាច់ដុំអ្នក រឹងមាំបាន។ |
ព្រឹត្តិការណ៍នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ ត្រូវបានរៀបចំដោយមានការសហការពីសកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP)។ ក្នុងនោះមានការចូលរួមពីវាគ្មិននានា រួមមានលោក Scott Neeson ស្ថាបនិករបស់អង្គការមូលនិធិកុមារកម្ពុជា (Cambodian Childrens Fund) អ្នកស្រី យឹម សុធារី អ្នកចិត្តវិទ្យាដ៏ល្បីឈ្មោះ និងជាទីប្រឹក្សាផ្នែកជម្លោះ និងសន្តិភាព និងលោក កែវ សុធា សហមេធាវីនៃសាលាក្ដីខ្មែរក្រហម និងវាគ្មិន ចំនួន ៦ រូបផ្សេងទៀតផងដែរ។ វាគ្មិនទាំង ៩ រូប នឹងជជែកពិភាក្សាលើប្រធានបទ ដែលមានចំណងជើងថា កំណប់កំបាំងភ្នែក ។ លោកស្រី ឃួន ហ្វ្រង់ដារា ប្រធាននាយកយុទ្ធសាស្ត្ររបស់ក្រុមហ៊ុនទ្រូម៉ាន់នី កម្ពុជា មានប្រសាសន៍ថា៖ «កម្មវិធីនេះ ជាកម្មវិធីមួយដើម្បីអបអរដល់ដំណាច់ឆ្នាំនេះហើយ។ ដូច្នេះក្រុមហ៊ុន ទ្រូម៉ាន់នី មានសេចក្ដីរីករាយ ក្នុងការជួយឧបត្ថម្ភដល់កម្មវិធី TEDxRUPP សម្រាប់កិច្ចពិភាក្សាលើប្រធានបទដ៏ពិសេសនេះ»។ លោកស្រីបានបន្ថែមថា៖ «ក្រុមហ៊ុនទ្រូម៉ាន់នី តែងតែព្យាយាមដើរតួសំខាន់ គ្រប់កិច្ចការដែលយើងធ្វើ រាប់ចាប់តាំងពីការគាំទ្រដល់ការងារបរិយាប័ន្នហិរញ្ញវត្ថុ រហូតដល់ការដើរតួនាទីឈានមុខគេ ក្នុងការដាក់ចេញនូវ បច្ចេកវិទ្យាហិរញ្ញវត្ថុមុនគេផងដែរ»។ ព្រឹត្តិការណ៍ TEDxRUPP នេះត្រូវបានរំពឹងថា នឹងមានអ្នកទស្សនាតាមអនឡាញ ប្រមាណ ២០០ ទៅ ៣០០ នាក់។ ទន្ទឹមនឹងនេះដែរ ក៏មានអ្នកមកទស្សនាផ្ទាល់ ក្នុងចំនួនមានកំណត់ផងដែរនៅអគារ The Desk Flagship ស្ថិតក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ។ លោកស្រី ឃួន ហ្វ្រង់ដារា បានបន្ថែមថា៖«យើងតែងតែមានក្ដីរីករាយ ក្នុងការគាំទ្រដល់កម្មវិធី TEDxRUPP។ ស្រដៀងគ្នានឹងមោទកភាពរបស់កម្មវិធី TEDxRUPP ដែរ ក្រុមហ៊ុន ទ្រូម៉ាន់នី មានមោទកភាព ដែលតែងតែនាំមកនូវគំនិតផ្ដួចផ្ដើមថ្មីៗ សម្រាប់ទីផ្សារដែលផ្ដោតជាពិសេសលើយុវជនបច្ចុប្បន្ន»។ ចាប់តាំងពីក្រុមហ៊ុនបានផ្ដើមប្រតិបត្តិការរបស់ខ្លួននៅកម្ពុជា ក្នុងឆ្នាំ២០១៦មក ទ្រូម៉ាន់នី បានបង្កើតបណ្ដាញភ្នាក់ងារធំជាងគេបង្អស់ ក្នុងវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា។ ទ្រូម៉ាន់នី បានឲ្យដឹងថា៖«ក្រុមហ៊ុនមានបណ្ដាញភ្នាក់ងារជាង ១ ម៉ឺននាក់ រង់ចាំផ្ដល់សេវាកម្មទាក់ទងនឹងហិរញ្ញវត្ថុ នៅគ្រប់ទីកន្លែងទាំងអស់នៅកម្ពុជា ដែលមិនទាន់មាន សេវាធនាគារនៅឡើយ»។ ក្នុងនាមជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ល្បីឈ្មោះបំផុត នៅតំបន់អាស៊ីអាគ្នេយ៍ ក្រុមហ៊ុន ទ្រូម៉ាន់នី មានភ្នាក់ងារសរុបចំនួនជាង ៦ម៉ឺន ៥ពាន់ ភ្នាក់ងារ ដែលកំពុងបម្រើសេវាកម្មជូនដល់អតិថិជនចំនួន ៤០ លាននាក់ នៅក្នុងប្រទេសកម្ពុជាថៃ មីយ៉ាន់ម៉ា ឥណ្ឌូណេស៊ី ហ្វីលីពីន និងវៀតណាម។ ក្រុមហ៊ុនក៏មានការគាំទ្រផ្នែកបច្ចេកទេស ពីក្រុមហ៊ុន Ant Financial ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន អាលីបាបា ផងដែរ សម្រាប់ជួយផ្គត់ផ្គង់នូវសេវាកម្ម និងបច្ចេកវិទ្យាហិរញ្ញវត្ថុទំនើបៗ ដ៏មានសុវត្ថិភាពខ្ពស់។ នាពេលបច្ចុប្បន្ន ក្រុមហ៊ុន ទ្រូម៉ាន់នី កំពុងផ្តល់សេវាទូទាត់ប្រាក់ជាច្រើនប្រភេទ ដូចជា សេវាផ្ទេរប្រាក់ ក្នុងស្រុក ទូទាត់វិក្កយបត្រ បញ្ចូលលុយទូរសព្ទ បង់ប្រាក់កម្ចី និងបើកប្រាក់ខែ តាមទូរស័ព្ទស្មាតហ្វូន និងតាមភ្នាក់ងារ។ ទ្រូម៉ាន់នី ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Ascend Money ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុន Charoen Pokphand Group (CP) និងជាដៃគូសហការរបស់ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ Ant Financial របស់ អាលីបាបា៕ (អត្ថបទពាណិជ្ជកម្ម) | ភ្នំពេញ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ - ទ្រូម៉ាន់នី ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុធំបំផុតមួយនៅកម្ពុជា កំពុងជួយឧបត្ថម្ភដល់កម្មវិធីពិភាក្សា TEDxRUPP ក្រោមប្រធានបទ «កំណប់កំបាំងភ្នែក-Significance of the Insignificance»។ |
យ៉ាងណាមិញ បើសិនជាអ្នកមានអាការៈខាងក្រោមនេះ មានន័យថាអ្នកកំពុងតែញៀនការលេងទូរស័ព្ទហើយ៖ អ្នកចេះតែមានអារម្មណ៍ចង់ប្រើទូរស័ព្ទកាន់តែប្រញាប់ទៅៗ និងខ្លាំងទៅៗ វាមិនខុសគ្នានឹងការញៀនអ្វីផ្សេងឡើយ អ្នកដែលញៀនគឺត្រូវការប្រើប្រាស់វាខ្លាំង ហើយស្ទើរតែគ្រប់ពេលទាំងអស់តែម្តង។ បើសិនជាអ្នកចេះតែមានអារម្មណ៍ចង់ប្រើទូរស័ព្ទខ្លាំងពេក នោះវាជាសញ្ញាបញ្ជាក់កាន់តែច្បាស់ថា អ្នកមានភាពញៀននឹងការប្រើប្រាស់ហើយ ជាពិសេសបើសិនជាការលេងនោះកាន់តែធ្វើឲ្យអ្នករីករាយខ្លាំង។ មិនខ្វល់អ្វីទាំងអស់ឲ្យតែបានប្រើទូរស័ព្ទឆ្លាតវៃ នៅពេលអ្នកមានអារម្មណ៍អស់សង្ឃឹម អ្នកតែងតែចង់បានទូរស័ព្ទនៅក្នុងដៃ។ នៅពេលមានអារម្មណ៍ស្ត្រេស អ្វីដែលចង់បានគឺយកទូរស័ព្ទចេញពីហោប៉ៅចុច។ នេះហើយគឺជាអ្វីដែលបញ្ជាក់ថា អ្នកកំពុងតែញៀនការលេងទូរស័ព្ទហើយ។ ព្រោះមិនខ្វល់ថាមានអ្វីកើតឡើងទេ ឲ្យតែមានទូរស័ព្ទគឺអាចដោះស្រាយបានគ្រប់យ៉ាង។ ត្រូវការចុចទូរស័ព្ទជាប់ជានិច្ច វាគឺជារឿងធម្មតាទេ ក្នុងការចាប់កាន់ទូរស័ព្ទមកមើល ឬចុចបើសិនជាវារោទ៍ ឬញ័រ ជាពិសេសបើសិនជាអ្នកកំពុងតែរង់ចាំការខល ផ្ញើរសារ ឬអ៊ីម៉ែល។ យ៉ាងណាមិញ វាអាចជារឿងខុសគ្នាដាច់បើសិនជាអ្នកមិនអាចដកទូរស័ព្ទចេញពីមុខបានទោះបីជាមិនមានការខល ផ្ញើរសា ឬអ៊ីម៉ែលក៏ដោយ។ អ្វីដែលសំខាន់គឺទោះបីជារវល់ក្នុងកិច្ចប្រជុំហើយក៏ត្រូវការចុចដែរ។ អ្នកតែងតែចាប់ផ្តើម និងបញ្ចប់ការងារប្រចាំថ្ងៃដោយប្រើទូរស័ព្ទឆ្លាតវៃ បើសិនជាអ្វីដែលអ្នកត្រូវធ្វើដំបូងគេនៅពេលភ្ញាក់ពីគេងព្រឹកឡើងជាងការកាន់ទូរស័ព្ទលេង និងរឿងចុងក្រោយគេងមុនបិទទូរស័ព្ទមែននោះ គឺជាការបញ្ជាក់ថា អ្នកកំពុងតែញៀនការលេងទូរស័ព្ទដៃរហើយ។ ប៉ុន្តែរឿងនេះមិនមែនមានន័យថា សម្រាប់តែថ្ងៃចាប់ផ្តើម និងបញ្ចប់ទេ តែបើសិនជាលេងពេញមួយថ្ងៃក៏ដូចគ្នាដែរ៕ ត្រួតពិនិត្យដោយ www.health.com.kh | មែនហើយដោយសារតែ ទូរស័ព្ទឆ្លាតវៃនាពេលបច្ចុប្បន្នកាន់តែឆ្លាតវៃ និងកាន់តែទំនើបនោះ ក៏មានមនុស្សជាច្រើនតែងតែប្រាថ្នាចង់បានវាម្នាក់មួយ ឬពីរដើម្បីប្រើប្រាស់។ បើសិនជាអ្នកគិតថា អ្នកជាមនុស្សចឹងដែរនោះ មានន័យថាអ្នកកំពុងតែវិវដ្ត ទៅរកការញៀនទូរស័ព្ទនៅថ្ងៃណាមួយដោយមិនដឹងខ្លួនហើយ។ |
ភ្នំពេញ៖ រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្ដីសម្រេច ពីការពិន័យអន្តរការណ៍ពី២លាន ដល់៥ លានរៀល ចំពោះបុគ្គលដែលមិនគោរពវិធានការរដ្ឋបាល ក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ដោយទុកពេលបង់ប្រាក់ពិន័យត្រឹម ៣០ថ្ងៃ។ នេះបើតាមរដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្តីសម្រេច ស្តីពីការពិន័យអន្តរការណ៍នៅព្រឹកថ្ងៃទី ២១ មេសា។ រដ្ឋបាលខេត្តព្រះសីហនុ បានសង្កត់ធ្ងន់ថា បុគ្គលដែលមានចេត្តនាមិនគោរព នូវវិធានការរឹតត្បិត ឬការហាមឃាត់ការធ្វើដំណើរ ដូចចែងក្នុងមាត្រា៤ នៃអនុក្រឹត្យលេខ៥៧ អនក្រ.បក ចុះថ្ងៃទី ៣១ ខែមីនា ត្រូវពិន័យទឹកប្រាក់ ២លាន ៥សែនរៀល ។ រីឯ បុគ្គលដែលមិនគោរពនូវការហាមឃាត់ការជួបជុំ ឬការប្រមូលផ្ដុំ ត្រូវពិន័យទឹកប្រាក់ ចំនួន ២លានរៀល ដែលមានចែងក្នុងមាត្រា៥ ។ សម្រាប់បុគ្គលមិនគោរពនូវវិធានការហាមឃាត់ សកម្មភាពការងារ មុខរបរ ឬអាជីវកម្ម ដូចចែងក្នុងមាត្រា៦ នៃអនុក្រឹត្យ លេខ៥៧ អនក្រ.បក និងមិនគោរពវិធានការហាមឃាត់ការធ្វើចរាចរណ៍ចេញ-ចូលតំបន់ ឬកន្លែងមានការរាលដាលជំងឺកូវីដ-១៩ ត្រូវពិន័យ ៣លានរៀល។ ចំណែក បុគ្គលមិនគោរពវិធានការការរឹតត្បិត ឬហាមឃាត់ ការធ្វើចរាចរណ៍ចេញ ចូល តំបន់ ឬទីកន្លែងដែលមានការឆ្លងរាលដាលជំងឺកូវីដ-១៩ តាមមាត្រ៧ នឹងត្រូវពិន័យទឹកប្រាក់ចំនួន ៣លានរៀល ។ បុគ្គលិកដែលមិនគោរពវិធានការ បំរាមគោចរ មានចែងក្នុងមាត្រា៨ ត្រូវពិន័យទឹកប្រាក់ចំនួន ៣លាន ៥សែនរៀល។ ចំពោះបុគ្គលមិនគោរពវិធានការបិទខ្ទប់តំបន់ ឬទីកន្លែងដែលមានការឆ្លងរាលដាលជំងឺកូវីដ-១៩ ត្រូវពិន័យទឹកប្រាក់ ៤លានរៀល។ បុគ្គល មិនគោរពវិធានការរឹតត្បិត ឬការហាមឃាត់ការធ្វើពាណិជ្ជកម្មលើទំនិញដែលជាហានិភ័យ ឬជាប្រភពនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ត្រូវពិន័យទឹកប្រាក់ ចំនួន ៥លានរៀល និងបុគ្គល មិនគោរពតាមវិធានការរដ្ឋបាលផ្សេងទៀត ដែលមានភាពចាំបាច់ដើម្បីឆ្លើយតប និងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ត្រូវពិន័យទឹកប្រាក់ចំនួន ២លាន៥សែនរៀល។ បុគ្គលល្មើសវិធានការខាងលើ ត្រូវបង់ប្រាក់ក្នុងរយៈពេល៣០ថ្ងៃ គិតចាប់ពីថ្ងៃទទួលបានបង្កាន់ដៃពិន័យអន្តរការណ៍ពីមន្រ្តីនៃរដ្ឋបាលរាជធានីភ្នំពេញ។ ក្នុងករណីមិនបានបង់ប្រាក់ក្នុងរយៈពេល៣០ថ្ងៃទេ ត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ នេះបើតាមលិខិតខាងលើ។ បើតាមរដ្ឋបាលខេត្តព្រះសីហនុបានបញ្ជាក់៖ « ចំណូលដែលប្រមូលបានពីការពិន័យចំពោះអំពើមិនគោរពដោយចេតនាវិធានការរដ្ឋបាល ត្រូវកត់ត្រាជាចំណូលរបស់រដ្ឋបាលខេត្តព្រះសីហនុ »។ បន្ថែមពីនេះក្នុងករណីនេះ អ្នកមិនគោរពវិធានការនេះហើយ បណ្ដាលឱ្យមានការចម្លងជំងឺកូវីដ-១៩ ដល់អ្នកដទៃ ឬបង្កឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ បុគ្គលល្មើសនឹងត្រូវជាប់ពន្ធនាគារ និងទោសពិន័យជាប្រាក់ស្របតាមមាត្រា១០នៃច្បាប់ និងបទប្បញត្តិពាក់ព័ន្ធនឹងវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត៕ | ដោយ៖ ប៉ូ សុភា |
វចនានុក្រមខ្មែរសម្តេចព្រះសង្ឃរាជ បានពន្យល់ពាក្យ «កេរ»និង«កេរ្តិ៍» គឺមានន័យខុសគ្នាស្រឡះ។ «កេរ» សំដៅដោយដំណែល ឬជាមរតករបស់ដូនតា ឬមាតាបិតាដែលបានបន្សល់ទុកឲ្យ។ ឧទាហរណ៍ជាក់ស្តែង៖ ស្រែនេះជាកេររបស់ជីដូនខ្ញុំ,ប្រាសាទនគរវត្ត ជាកេររបស់ព្រះមហាក្សត្រ ជាបុព្វបុរសរបស់ខ្មែរ។ គេច្រើនប្រើពាក្យ«កេរ»ជាមួយនឹងពាក្យដទៃ បង្កើតបានជាពាក្យ កេរកាល គឺមានន័យថា ឈ្មោះសាស្ត្រាច្បាប់ចាស់មួយ មានពាក្យប្រដៅជាដំបូន្មានផ្សេងៗ។ សាស្ត្រាកេរកាល។ ចំណែក «កេរ្តិ៍» សំដៅលើ សេចក្តីសរសើរ,ការល្បីលេចឮ,ខ្ចរខ្ចាយ។ ពាក្យនេះច្រើនតែប្រើជា កេរ្តិ៍ឈ្មោះ។ គួរចងចាំថា កាលណាគេសំដៅលើ ទ្រព្យសម្បត្តិមរតកដែលជារបស់ដូនតាជំនាន់មុនបន្សល់ទុកឲ្យនោះ គឺគេត្រូវនឹកឃើញដល់ពាក្យ«កេរ»។ កាលណាគេសំដៅលើបុគ្គលណាម្នាក់មានភាពល្បីល្បាញ នោះគេត្រូវនឹកឃើញដល់ពាក្យ«កេរ្តិ៍»នេះ៕ | មិនមែនសរសេរ«កេរ្តិ៍ខ្មាស» ដូចនេះទេ គឺត្រូវសរសេរជា«កេរខ្មាស»អ៊ីចេះវិញទើបត្រឹមត្រូវជាង។ ចំណែកពាក្យ«កេរ្តិ៍ឈ្មោះ»សរសេរបែបនេះគឺត្រឹមត្រូវហើយ។ នេះបើយោងតាមសម្តេចព្រះសង្ឃរាជ ជួន ណាត ដែលបានបកស្រាយនៅក្នុងវចនានុក្រមខ្មែរ។ |
នៅថ្ងៃទី១៨ខែកក្កដាក្រុមហ៊ុន Sonofi បានរៀបចំវេទិការតាមរយៈបណ្តាញទំនាក់ទំនង Zoom ស្តីអំពីការគ្រប់គ្រង អាល្លែកហ្សីច្រមុះប្រកបដោយប្រសិទ្ធភាពសម្រាប់តំបន់អាស៊ី។ ដោយឡែកនៅកម្ពុជាក្រុមគ្រូពេទ្យប្រមាណ៤៤នាក់ ដែលមានជំនាញត្រចៀក ច្រមុះ បំពង់កបានចូលរួមក្នុងវេទិកានេះ ដោយមានវាគ្មិនផ្នែកអាល្លែកហ្សីជាច្រើនបាន ចូលរួមធ្វើការបកស្រាយលើប្រធានបទផ្សេងៗទាក់ទងនឹងអាល្លែកច្រមុះ។ កញ្ញា Sathirakawinskul Monsinee ប្រធានប្រតិបត្តិក្រុមហ៊ុន Sanofi ប្រចាំប្រទេសកម្ពុជាមានប្រសាសន៍ថា៖ ក្រុមហ៊ុន Sanofi តែងតែផ្តោតលើការលើកកំពស់ការទទួលបានឱសថនិងការថែទាំងសុខភាពសម្រាប់ប្រជាជនកម្ពុជាដើម្បីឱ្យពួកគេមានសុខភាពល្អនិងជីវិតកាន់តែប្រសើរ ហើយយើងជឿជាក់ថាការចូលរួមក្នុងការអប់រំនិងលើក កំពស់ការយល់ដឹងគឺជាការចូលរួមចំណែករបស់ក្រុមហ៊ុនក្នុងប្រទេសកម្ពុជា។ លោក សឿន សុវណ្ណដា ប្រធានផ្នែកវិជ្ជសាស្ត្រប្រចាំក្រុមហ៊ុនSanofiក៏បានលើកឡើងថា ប្រជាជនកម្ពុជាប៉ះពាល់ ដោយការបំពុលខាងក្នុងផ្ទះនិងកន្លែងធ្វើការដែលពួកគេមិនបានចាប់អារម្មណ៍។ សាធាតុតូចៗពីម៉ាស៊ីនត្រជាក់ ផ្សែងពី ធូបទាន រោមពីសត្វចិញ្ចឹម និងប្រភពផ្សេងៗក្នុងផ្ទះជាភ្នាក់ងារធ្វើឱ្យកើតជារោគសញ្ញាដូចជាកណ្តាស របស់ច្រមុះ ហ៊ាសម្បោរ ក្រហមភ្នែក ។ល។ រោគសញ្ញាធ្វើឱ្យរំខានយើងហើយនិងបង្កជាជំងឺផ្សេងៗ ប្រសិនបើ មិនបានព្យាបាល ទាន់ពេល។ សុវណ្ណដាលើកទឹកចិត្តឱ្យប្រជាពលរដ្ឋសំអាតផ្ទះ កន្លែងធ្វើការ និងម៉ាស៊ីនត្រជាក់ឱ្យបានញឹកញាប់។ យើងគួរជៀស វាងដុតធូប ទាន ជក់បារី ហើយគួរស្នាក់ក្នុងផ្ទះនៅពេលមានភ្លៀង ឬខ្យល់បក់។ អ្វីដែលសំខាន់គឺយើងគួរស្វែង រកសេវាសុខាភិបាលប្រសិនបើមានរោគសញ្ញានៃអាល្លែកហ្សីច្រមុះ។ ការរៀបចំព្រឹត្តិការណ៍យល់ដឹងពីអាល្លែកហ្សីជាផ្នែកមួយនៃសកម្មភាពលើកកំពស់ការយល់ដឹង និងយុទ្ធនាការបង្ការ ជាច្រើនដែលក្រុមហ៊ុន ចូលរួម។ ក្រុមហ៊ុនផ្នែកឱសថរបស់បារាំងនេះមានគោលដៅផ្តល់ការអប់រំលើការថែរក្សា សុខភាពនិងឱសថដល់គ្រូពេទ្យនិងសាធារណជនកម្ពុជា៕ | ចាប់ពីថ្ងៃ ២៨ ខែមិថុនា ដល់ថ្ងៃ ០៤ កក្កដា២០២០ អង្គការអាល្លែកហ្សីពិភពលោក World Allergy Organization ប្រារព្ធសប្តាហ៍អាល្លែកហ្សីពិភពលោកដែលផ្តោតលើការយល់ដឹងទាក់ទងនឹងអាល្លែកហ្សី ដែលធ្វើឱ្យប៉ះពាល់ ដល់ សុខភាពនិងជីវិតរស់នៅរបស់ប្រជាជនជុំវិញ ពិភពលោក។ ក្រុមហ៊ុន Sanofi ចូលរួមចំណែកក្នុងយុទ្ធនាការនេះ តាមរយៈការលើកកំពស់ការយល់ដឹងអំពីអាល្លែកហ្សីច្រមុះ និងការបំពុលខាងក្នុងដល់គ្រូពេទ្យ និងបុគ្គលិកក្រុមហ៊ុនរបស់ខ្លួន។ |
យោងតាមការផ្សាយក្នុងខ្ទង់យានយន្តរបស់គេហទំព័រ www.msn.com នាឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍យានយន្ត ក្នុងនោះរួមមានពិព័រណ៌យានយន្ត ទិវាយានយន្ត ក៏ដូចជាជំនួបរវាងអ្នកជំនាញ និងអ្នកប្រើប្រាស់យានយន្ត មានយ៉ាងហោចណាស់១៥លើកធំៗ នៅជុំវិញពិភពលោក កម្មវិធីទាំងនោះមានដូចជា៖ ១. Detroit Motor Show ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៨ ខែមករា៖ កម្មវិធីនេះ មានឈ្មោះដើមថា North American International Auto Show (NAIAS) ដែលត្រូវរៀបចំនៅមជ្ឈមណ្ឌល Cobo Center ក្រុង Detroit រដ្ឋ Michigan សហរដ្ឋអាមេរិក។ ២. Retromobile ពីថ្ងៃទី៧ ដល់ថ្ងៃទី១១ ខែកុម្ភៈ៖ រៀបចំនៅមណ្ឌលពិព័រណ៌ Porte de Versailles ក្រុងប៉ារីស ប្រទេសបារាំង។ ពិព័រណ៌នេះ បង្ហាញពីប្រភេទរថយន្តដែលឈានមុខគេក្នុងការដេញថ្លៃ ដែលរៀបចំដោយភ្នាក់ងារ Arturial។ ៣. International Geneva Motor Show ពីថ្ងៃទី៨ ដល់ថ្ងៃទី១៨ ខែមីនា៖ ជាមហោស្រពយានយន្តដែលត្រូវបានរៀបចំឡើងជាលើកដំបូងនៅឆ្នាំ១៩០៥ ។ ឈានដល់ការប្រារព្ធខួបលើកទី៨៨ ព្រឹត្តិការណ៍ដែលប្រព្រឹត្តទៅជារៀងរាល់ឆ្នាំនៅក្រុងហ្សឺណែវ ប្រទេសស្វីសមួយនេះ នឹងបង្ហាញប្រភេទរថយន្តទំនើបៗ។ ៤. Techno Classica Essen ពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែមីនា៖ ជាព្រឹត្តិការណ៍ពិព័រណ៌រថយន្តដ៏ធំបំផុតនៅអាល្លឺម៉ង់ ដោយកាលពីឆ្នាំ២០១៧ ទាក់ទាញអ្នកទស្សនាជាង១៨៥ ០០០នាក់ពី៤១ប្រទេស ហើយរថយន្តជាង២៧០០គ្រឿងត្រូវបានដាក់តាំងលក់។ ៥. Retro Classics ពីថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែមីនា៖ ជាពិព័រណ៍រថយន្តដ៏អស្ចារ្យនៅអឺរ៉ុប ដែលរៀបចំនៅក្នុង Stuttgart ទឹកដីរបស់ Porshe និង Mercedes-Benz។ ក្នុងចំណោមរថយន្តជាង៣៥០០គ្រឿង ដែលត្រូវបានដាក់តាំងកាលពីឆ្នាំមុន ភាគច្រើន មានម្ចាស់រួចទៅហើយ។ ៦. Top Marques ពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែមេសា៖ វាជាព្រឹត្តិការណ៍លើកទី១៥ ដែលរៀបចំនាអំឡុងវេទិកា Grimaldi Forum នៅប្រទេសម៉ូណាកូ។ ក្រៅពីការបង្ហាញម៉ាករថយន្តទំនើបៗ អ្នកចូលរួមក៏អាចមើលឃើញផងដែរនូវគ្រឿងអលង្ការ នាឡិកា ក៏ដូចជានាវា ដែលបំពាក់ដោយបច្ចេកវិទ្យាចុងក្រោយ។ ៧. Worthersee Treffen ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែឧសភា៖ វាជាព្រឹត្តិការណ៍ប្រចាំឆ្នាំដែលរៀបចំលើកដំបូងតាំងពីឆ្នាំ១៩៨១ នៅក្រុង Reifnitz ប្រទេសអូទ្រីស។ ព្រឹត្តិការណ៍នេះ បង្ហាញទាំងរថយន្តចាស់ និងរថយន្តថ្មីរបស់ក្រុមហ៊ុន Volkswagen។ ៨. Mille Miglia ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែឧសភា៖ វាជាការរំលឹកដល់ប្រភេទរថយន្តកីឡា Mille Miglia ដែលទទួលបានជោគជ័យដ៏ធំធេងចន្លោះពីឆ្នាំ១៩២៧ ដល់ឆ្នាំ១៩៥៧ ។ បន្ទាប់ពីមានករណីគ្រោះថ្នាក់នៅឆ្នាំ១៩៥៧ ព្រឹត្តិការណ៍នេះត្រូវបានហាមឃាត់ រហូតដល់ចាប់ផ្តើមឡើងវិញចាប់ពីឆ្នាំ១៩៧៧ នៅប្រទេសអ៊ីតាលី។ ៩. Goodwood Festival of Speed ពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែកក្កដា៖ ជាទិវានៃការបង្ហាញម៉ូដែលរថយន្តដែលមានល្បឿនលឿន។ ទិវាដែលរៀបចំជារៀងរាល់ឆ្នាំនៅក្រុង Sussex ចក្រភពអង់គ្លេសមួយនេះ ក៏មានការចូលរួមផងដែរពីសំណាក់អ្នកបើកបររថយន្តល្បីៗ ក៏ដូចជាប្រទេសរថយន្តដែលបានសាងកេរឈ្មោះក្នុងប្រវត្តិសាស្ត្រ។ ១០. CarFest ក្នុងអំឡុងខែកក្កដា និងខែសីហា៖ ជាព្រឹត្តិការណ៍ដែលរៀបចំនៅទីតាំងផ្សេងៗគ្នានៅចក្រភពអង់គ្លេស។ វាជាជំនួបជាលក្ខណៈគ្រួសាររបស់បណ្តាអ្នកស្រឡាញ់រថយន្ត ដោយមានការប្រគំតន្ត្រី ការបោះតង់ ការលេងល្បែងកម្សាន្ត និងការស្វែងរកមូលនិធិជួយដល់កុមារផងដែរ។ ១១. Pebble Beach Concours d'Elegance នៅថ្ងៃទី២៦ ខែសីហា៖ នេះជាព្រឹត្តិការណ៍លំដាប់ពិភពលោកដែលផ្តួចផ្តើមឡើងតាំងពីឆ្នាំ១៩៥០មកនៅឆ្នេរ Pebble ក្នុងរដ្ឋកាលីហ្វនីញ៉ា សហរដ្ឋអាមេរិក។ វាមិនមែនជាការប្រកួតប្រជែងលើល្បឿននោះឡើយ ប៉ុន្តែផ្តោតជាពិសេសលើសោភ័ណ និងភាពឆើតឆាយនៃរថយន្តដែលបានចូលរួម។ ១២. Goodwood Revival ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែកញ្ញា៖ នេះជាព្រឹត្តិការណ៍យានយន្តកីឡាលំដាប់ពិភពលោក ដែលបានពីរថយន្តដែលមានល្បឿនលឿន ទាន់សម័យ និងយានយន្តប្រណាំងផ្សេងៗ។ តំបន់ Goodwood ចក្រភពអង់គ្លេសជាទីតាំងនៃព្រឹត្តិការណ៍។ ១៣. Les Grand Heures Automobiles ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែកញ្ញា៖ ជាព្រឹត្តិការណ៍ថ្មីដែលទើបឈានចូលឆ្នាំទី៤ក្នុងឆ្នាំ២០១៨នេះ។ ព្រឹត្តិការណ៍នេះដែរ រៀបចំនៅជាយក្រុងប៉ារីស ដែលមានការចូលរួមពីរថយន្តចាស់ៗ និងកម្រ។ ១៤. Paris Motor Show ពីថ្ងៃទី៤ ដល់ថ្ងៃទី១៤ ខែតុលា៖ ព្រឹត្តិការណ៍នេះ មានឈ្មោះជាភាសាបារាំងថា Mondial de lAumobile ដែលរៀបចំឡើងនៅមណ្ឌលពិព័រណ៌ Porte de Versailles ក្នុងក្រុងប៉ារីស ដោយឆ្នាំ២០១៨ ឈានដល់ការប្រារព្ធខួបលើកទី១២០។ ១៥. ក្លិបយានយន្តក្រុងឡុងដ៍ និង Brighton (RAC London to Brighton Veteran Car Run) នៅថ្ងៃទី៤ ខែវិច្ឆិកា៖ ជាព្រឹត្តិការណ៍ដែលមានកំណើតតាំងពីឆ្នាំ១៨៩៦មកម្ល៉៉េះ។ រថយន្តដែលអាចចូលរួមក្នុងព្រឹត្តិការណ៍នេះ ត្រូវមានអាយុកាលមុនឆ្នាំ១៩០៥ ។ នៅលើឧទ្យាន Hyde Park កណ្តាលក្រុងឡុងដ៍ កាលពីឆ្នាំមុន មានរថយន្តចំណាស់ជាង៤០០គ្រឿង ចូលរួមបង្អួតរាងដ៏ស្រស់ស្អាតរបស់ខ្លួន៕ | សម្រាប់អ្នកស្រឡាញ់រថយន្តមួយចំនួននៅលើពិភពលោក កាលវិភាគនានាទាក់ទងនឹងព្រឹត្តិការណ៍រថយន្តពិតជាមានសារសំខាន់ខ្លាំងណាស់ ពីព្រោះពួកគេអាចទទួលបានព័ត៌មានថ្មីៗ ក៏ដោយជាការវិវត្តនៃចុងក្រោយនៃបច្ចេកវិទ្យា។ |
បើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters អតីតអ្នកប្រដាល់អង់គ្លេសដែលជាម្ចាស់ជើងឯកទម្ងន់មធ្យម IBF ផងដែរនោះអះអាងថាវត្ថុមានតម្លៃរបស់គេទាំងពីរនេះបានបាត់ អំឡុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Euro 2020 ដែលអង់គ្លេសចាញ់អ៊ីតាលីដោយបាល់កាត់សេចក្តីប៉េណាល់ទីទីនោះ។ DeGale បានបង្ហោះវីដេអូពីក្នុងកាមេរ៉ាសុវត្ថិភាពនៅលើបណ្តាញសង្គម Instagram របស់ខ្លួន ដោយបង្ហាញសកម្មភាពមនុស្សម្នាក់ដើរចូលផ្ទះ និងគ្របលើកាមេរ៉ាហើយដើរចេញទៅវិញដោយមានកាន់ប្រអប់សមួយដុំ។ ក្នុងប្រអប់នោះមានមេដាយមាសអូឡាំពិក និងមេដាយកិត្តិយសក្នុងនាមអត្តពលិកឆ្នើមរបស់អង់គ្លេស។ View this post on Instagram A post shared by James Degale (@jamesdegale1) អតីតអ្នកប្រដាល់វ័យ៣៥ឆ្នាំ សរសេរទៀតថា៖ «ទ្រព្យសម្បត្ដិទាំងពីរនេះគ្មានតម្លៃចំពោះអ្នកណាក្រៅពីខ្ញុំទេ ហើយវាជាសមិទ្ធផលពីរដែលខ្ញុំបានទទួលក្នុងអាជីពប្រដាល់របស់ខ្ញុំ។ ខ្ញុំវង្វេងស្មារតីអស់ហើយ ខ្ញុំត្រូវការមេដាយរបស់ខ្ញុំមកវិញ»។ DeGale ដែលធ្លាប់មានប្រវត្តិប្រកួត២៩លើក ឈ្នះ២៥ ចាញ់៣ និងស្មើ១ និងផ្តួលដៃគូមិនឱ្យតដៃរួច១៥លើក បានប្រកាសចូលនិវត្តន៍ពីអាជីពកីឡាករប្រដាល់កាលពីខែកុម្ភៈ ឆ្នាំ ២០១៩៕ | James DeGale ម្ចាស់មេដាយមាសអូឡាំពិកក្រុងប៉េកាំង ឆ្នាំ២០០៨ វិញ្ញាសាកីឡាប្រដាល់ទម្ងន់មធ្យម អំពាវនាវរកជំនួយឱ្យជួយរកមេដាយ និងគ្រឿងកិត្តិយស MBE ដែលត្រូវបានចោរលួចពីផ្ទះឪពុកម្តាយរបស់គេ។ |
ដូច្នេះហើយ បើទោះបីជាលោកអ្នកទើបតែមកពីដើរលេងនៅខាងក្រៅ ឬតាមកន្លែងកម្សាន្តនានាក្នុងរដូវចូលឆ្នាំប្រពៃណីជាតិខ្មែរនេះ ក៏នៅតែទទួលបានអារម្មណ៍ត្រជាក់ ស្រស់ស្រាយជានិច្ច ពីម៉ាស៊ីនត្រជាក់ សាមសុង Wind-Free ។ កាន់តែអស្ចារ្យជាងនេះទៀតនោះ ម៉ាស៊ីនត្រជាក់ Wind-Free មានសំឡេងស្ងាត់ល្អ និងផ្តល់នូវភាពស្រស់ថ្លា គ្រប់ខ្យល់ដង្ហើមចេញចូល ១០០ភាគរយ ជូនលោកអ្នក។ ឆ្លៀតក្នុងឱកាសនេះដែរក្រុមហ៊ុន សាមសុង ក៏សូមជូនពរដល់អតិថិជនទាំងអស់ ក៏ដូចជាប្រជាជនកម្ពុជា ឱ្យជួបតែសំណាងល្អ មានសុខភាពល្អ និងមានសុវត្ថិភាព ក្នុងការធ្វើដំណើរផងដែរ។ អ្វីដែលកាន់តែអស្ចារ្យទៀតនោះ បើលោកអ្នកទិញក្នុងកម្មវិធីប្រូម៉ូសិនទៀតនោះ (រហូតដល់ថ្ងៃទី១៣មេសាតែប៉ុណ្ណោះ) នឹងទទួលបានការដំឡើងពីជាងដែលមានជំនាញច្បាស់លាល់ និងជើងចាប់ជញ្ជាំងដោយឥតគិតថ្លៃផងដែរ។ ប្រញាប់ឡើង! សូមជ្រើសរើសយកម៉ាស៊ីនត្រជាក់ Wind-Free ដើម្បីផាសុកភាពរបស់អ្នក។ ប្រសិនបើលោកអ្នក ចង់ជ្រាបឱ្យកាន់តែច្បាស់ សូមអញ្ជើញមកទស្សនាដោយផ្ទាល់ នៅគ្រប់ហាងលក់ផលិតផល សាមសុង ឬតំណាងដេប៉ូចែកចាយរបស់ក្រុមហ៊ុន សាមសុង ទូទាំងប្រទេស កម្ពុជា។ សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងទៅកាន់លេខ 1800 203 232 ៕ (អត្ថពាណិជ្ជកម្ម) | ភ្នំពេញថ្ងៃទី១០ ខែមេសា ២០១៩៖ ខែចែត្រចូលឆ្នាំ តាមចំណាំអាកាសធាតុក្តៅមែនទេ? បើអាកាសធាតុក្តៅអ៊ីចឹង ពិតជាធុញទ្រាន់ក្នុងការចេញទៅក្រៅមែនអត់? សូមកុំបារម្ភអី! ជាមួយនឹងមាស៊ីនត្រជាក់ សាមសុង Wind-Free លោកអ្នកលែងមានអាម្មណ៍ថាក្តៅស្អុះស្អាប់ទៀតហើយ។ លោកអ្នក នឹងទទួលបានអារម្មណ៍ស្រស់ស្រាយ ជាមួយនឹងខ្យល់ដែលបាញ់ចេញពីរន្ធតូចៗ ចំនួន 21, 000 ដែលអាចផ្តល់ភាពត្រជាក់ដូចធម្មជាតិ មានផាសុកភាព និងគ្មានខ្យល់រំខាន។ |
ការសិក្សាផ្អែកលើភ័ស្តុតាងភាគច្រើនយល់ស្របថា មុនអាចកើតឡើងដោយសារការផឹកទឹកដោះគោ។ អ្នកសិក្សាស្រាវជ្រាវ បានធ្វើការសិក្សាទៅលើទំនាក់ទំនងរវាងមុន និង ទឹកដោះគោ ហើយបានរកឃើញចំនុចសំខាន់ៗមួយចំនួន។ នេះអាចមកពី ការចាក់អរម៉ូនទៅលើគោផលិតទឹកដោះ ដែលធ្វើឱ្យទឹកដោះគោដែលយើងផឹកសំបូរទៅដោយអរម៉ូន។ អ្នកស្រាវជ្រាវបានលើកឡើងថា នៅពេលយើងផឹកទឹកដោះគោពីគោដែលចាក់អរម៉ូន សារធាតុនេះនឹងធ្វើឱ្យអរម៉ូនយើងមានការប្រែប្រួល ហើយវាជាប្រភពនៃការឡើងមុន។ ទ្រឹស្តីមួយទៀតគឺថា អរម៉ូនសម្រាប់លូតលាស់ (Growth Hormone) នៅក្នុងទឹកដោះគោ ដែលមានពីធម្មជាតិ គឺជាភ្នាក់ងារសំខាន់ក្នុងការធ្វើឱ្យឡើងមុន។ ទ្រឹស្តីផ្សេងទៀត គឺផលិតផលទឹកដោះគោនៅពេលផ្សំជាមួយនឹងស្ករកែច្នៃ ធ្វើឱ្យកើនឡើងកម្រិតអរម៉ូនអាំងស៊ុយលីន ដែលជាហេតុធ្វើឱ្យស្បែកងាយនឹងឡើងមុន៕ ត្រួតពិនិត្យដោយ www.health.com.kh | ខណៈពេលដែលអត្រាកើតមុនបានកើនឡើង រួមជាមួយនឹងការកើនឡើងនូវអត្រានៃការផឹកទឹកដោះគោនិងការប្រើប្រាស់អាហារកែច្នៃនៅក្នុងរបបអាហារលោកខាងលិច គេបានធ្វើការសិក្សាទៅលើទំនាក់ទំនងនៃការឡើងមុន ជាមួយនឹងការទទួលទានផលិតផលទឹកដោះគោ។ មុនមានបុព្វហេតុជាច្រើន ហើយស្បែករបស់មនុស្សម្នាក់ៗគឺខុសគ្នា។ ប៉ុន្តែមានភ័ស្តុតាងសំខាន់ៗ ដើម្បីគាំទ្រគំនិតដែលថា ទឹកដោះគោអាចធ្វើឱ្យរលាកលើស្បែក ឬបង្កឱ្យកើតមុន ចំពោះមនុស្សមួយចំនួន។ |
ទោះបីមានប្រភេទកីឡាមួយចំនួនបានចាប់ផ្តើមការប្រកួតបណ្តើរៗក៏ដោយ ប៉ុន្តែព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣០នៅហ្វីលីពីនមិនទាន់រៀបចំពិធីបើកការប្រកួតផ្លូវការនៅឡើយទេ។ ជាក់ស្តែងនៅយប់ថ្ងៃទី៣០ វិច្ឆិកា នេះ ព្រឹត្តិការណ៍ដែលរៀបចំពីរឆ្នាំម្តងមួយនេះ នឹងរៀបចំពិធីបើកការប្រកួតជាផ្លូវការរបស់ខ្លួន។ មុនឈានដល់ពិធីបើកការប្រកួតនៅយប់នេះ នៅថ្ងៃទី២៩ ខែវិច្ឆិកា ម្សិលមិញ ប្រធានប្រតិភូកីឡាទាំង១១ប្រទេសបានបង្ហូតទង់ជាតិរៀងៗខ្លួន ដើម្បីបើកទំព័រនៃការប្រកួត ក៏ដូចជាបង្ហាញពីប្រទេសដែលចូលរួម SEA Games នៅឆ្នាំនេះ។ ប្រតិភូកីឡាកម្ពុជាដែលចូលរួមក្នុងថ្ងៃបង្ហូតទង់ជាតិរួមមានលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា, លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា និងថ្នាក់ដឹកនាំជាច្រើនរូបទៀត។ ការប្រកួតកីឡាស៊ីហ្គេមឆ្នាំនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩។ ឆ្នាំនេះមានអត្តពលិកជិត៦ពាន់នាក់មកពី១១ប្រទេសចូលរួម។ ពួកគេត្រូវប្រកួតប្រជែងលើ៥៦ប្រភេទកីឡា ខណៈកម្ពុជាបញ្ជូនអត្តពលិក៣១ប្រភេទកីឡាឲ្យចូលរួម៕ | ព្រឹត្តិការណ៍ប្រកួតកីឡាដ៏ធំប្រចាំតំបន់អាស៊ាន SEA Games ដែលហ្វីលីពីនធ្វើម្ចាស់ផ្ទះឆ្នាំនេះ ត្រូវបើកការប្រកួតផ្លូវការនៅយប់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។ ការប្រកួតដែលគ្រោងបញ្ចប់នៅថ្ងៃទី១១ ខែធ្នូ មួយនេះ មានអត្តពលិកមកពី១១ប្រទេសចូលរួម ខណៈលើកនេះម្ចាស់ផ្ទះហ្វីលីពីនដាក់កីឡា៥៦ប្រភេទឲ្យប្រកួតប្រជែង។ |
អត្ថបទទាក់ទង បេក្ខជននាយករដ្ឋមន្ត្រី ហេតុអ្វីគ្មានសម្តេច ស ខេង ឬសម្តេច ទៀ បាញ់? សម្តេច ហ៊ុន សែន ពន្យល់ លោក អូន ព័ន្ធមុនីរ័ត្ន បានចេញញត្តិក្នុងនាមជាសមាជិកគណៈអចិន្រៃ្តយ៍គណបក្សប្រជាជនកម្ពុជា ក្នុងការគាំទ្រលោក ហ៊ុន ម៉ាណែត។ លោក បានលើកតម្កើងលោក ហ៊ុន ម៉ាណែត ថា ជាបុគ្គលដ៏ឆ្នើម ដែលបានឆ្លងកាត់ការសិក្សាខ្ពង់ខ្ពស់ និង បានចូលរួមយ៉ាងសកម្មក្នុងបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ។ លោក បន្តថា លោក ហ៊ុន ម៉ាណែត ទទួលបានការគោរពស្រឡាញ់ពីសំណាក់ប្រជាពលរដ្ឋ មន្រ្តីរាជការ និង កងកម្លាំងប្រដាប់អាវុធ។ តាមរយៈញត្តិគាំទ្ររបស់ខ្លួន លោក អូន ព័ន្ធមុនីរ័ត្ន ដែលមានគោរមងារជាអគ្គបណ្ឌិតសភាចារ្យ បានបង្ហាញជំនឿថា៖«ឯកឧត្តម ហ៊ុន ម៉ាណែត មានសមត្ថភាព និងពេញលក្ខណសម្បត្តិ ជាអនាគតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបន្តវេនដឹកនាំរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា រក្សាបាននូវបូរណភាពទឹកដី សុខសន្តិភាព ស្ថិរភាពសង្គម-សេដ្ឋកិច្ច នាំមកនូវវឌ្ឍនភាព និង សុភមង្គលជូនប្រជាជនកម្ពុជា ព្រមទាំងលើកកម្ពស់កិត្យានុភាពជាតិយើង ឲ្យកាន់តែល្បីល្បាញក្នុងតំបន់ និងសាកលលោក»។ មួយឆ្នាំមុន គឺកាលពីខែធ្នូ ឆ្នាំ២០២០ សម្តេច ហ៊ុន សែន ប្រកាសថា ក្រៅពីលោក ហ៊ុន ម៉ាណែត លោក អូន ព័ន្ធមុនីរ័ត្ន ក៏អាចជាបេក្ខជននាយករដ្ឋមន្រ្តីម្នាក់របស់គណបក្សប្រជាជនកម្ពុជាដែរ។ ហេតុផលចម្បង ដែលសម្តេចនាយករដ្ឋមន្រ្តី អះអាងថា លោក អូន ព័ន្ធមុនីរ័ត្ន អាចនឹងមានឱកាសឈរជាបេក្ខជននាយករដ្ឋមន្រ្តី គឺដោយសារលោកនៅវ័យក្មេង។ សព្វថ្ងៃលោក មានវ័យ៥៦ឆ្នាំ។ ម្យ៉ាងទៀត សម្តេច ក៏ពេញចិត្តនឹងសមត្ថភាពរបស់លោកដែរ។ គេ ដឹងថា លោក ត្រូវបានសម្តេច បណ្តុះបណ្តាលតាំងពីនៅជាជំនួយការរបស់សម្តេចមកម្ល៉េះ។ ចំណែកមន្រ្តីជាន់ខ្ពស់ផ្សេងទៀត ដែលគ្មានឱកាសអាចឈរជាបេក្ខជននាយករដ្ឋមន្រ្តី គឺដោយសារពួកគេ មានវ័យចំណាស់។ ក្នុងចំណោមឧបនាយករដ្ឋមន្រ្តីកម្ពុជាទាំង១១រូប មានឧបនាយករដ្ឋមន្រ្តី៩រូបហើយ ដែលចេញមកប្រកាសគាំទ្រលោក ហ៊ុន ម៉ាណែត។ ក្រៅពីលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី៧រូបទៀត ដែលគាំទ្រលោក ហ៊ុន ម៉ាណែត រួមមាន សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងការពារជាតិ សម្តេច គង់ សំអុល ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងដែនដី នគរូបនីយកម្ម និង សំណង់ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងការបរទេស លោក ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី អ្នកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋសភា និងព្រឹទ្ធសភា លោក កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក យឹម ឆៃលី ឧបនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ។ សម្តេច គង់ សំអុល លោក ជា សុផារ៉ា លោក ប្រាក់ សុខុន លោក ប៊ិន ឈិន លោក យឹម ឆៃលី គឺគាំទ្រលោក ហ៊ុន ម៉ាណែត តាមរយៈការចេញញត្តិក្នុងនាមជាសមាជិកគណៈអចិន្រ្តៃយ៍គណបក្សប្រជាជនកម្ពុជា ដូចលោក អូន ព័ន្ធមុនីរ័ត្នដែរ។ អ្នកស្រី ម៉ែន សំអន គាំទ្រតាមរយៈញត្តិ ដែលចេញក្នុងនាមអ្នកស្រី ជារដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋសភា និងព្រឹទ្ធសភា។ សម្តេច ទៀ បាញ់ គាំទ្រដោយការបង្ហោះសារលើទំព័រហ្វេសប៊ុក។ បន្ថែមពីនេះ ក្រសួងការពារជាតិរបស់សម្តេច ទៀ បាញ់ បានចេញញត្តិគាំទ្រដែរ ដែលញត្តិនោះ តំណាងឲ្យមន្រ្តី និងកងកម្លាំងប្រដាប់អាវុធគ្រប់រូបក្នុងក្របខ័ណ្ឌក្រសួងការពារជាតិ។ ចំពោះលោក យឹម ឆៃលី វិញ គេ ហាក់ពុំបានឃើញលោក ចេញលិខិត ឬញត្តិគាំទ្រក្នុងនាមខ្លួនលោកផ្ទាល់ឡើយ តែអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់លោក បានចេញសេចក្តីប្រកាសគាំទ្រ ដែលតំណាងឲ្យមន្រ្តីទាំងអស់របស់អាជ្ញាធរជាតិមួយនេះ។ ឧបនាយករដ្ឋមន្រ្តីទាំង១១រូប សុទ្ធតែជាសមាជិកគណៈអចិន្ត្រៃយ៍ ដែលជាអង្គការចាត់តាំងកំពូលនៃគណបក្សប្រជាជនកម្ពុជា។ គណៈអចិន្រៃ្តយ៍គណបក្សប្រជាជនកម្ពុជា មានសមាជិកតែជាង៣០នាក់ប៉ុណ្ណោះ។ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាប្រធានគណបក្ស សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ជាប្រធានកិត្តិយសគណបក្ស សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា និង សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជាអនុប្រធានគណបក្សទាំង២។ សម្តេចទាំង៤ ក៏ជាសមាជិកគណៈអចិន្រ្តៃយ៍គណបក្សប្រជាជនកម្ពុជាដែរ។ ក្រៅពីមានអ្នកខ្លះ ចេញញត្តិគាំទ្រក្នុងនាមជាសមាជិកគណៈអចិន្រ្តៃយ៍រៀងៗខ្លួនហើយ គណៈអចិន្រ្តៃយ៍គណបក្សប្រជាជនកម្ពុជា ក៏បានចេញញត្តិជារួមផងដែរ ដើម្បីគាំទ្រលោក ហ៊ុន ម៉ាណែត។ ញត្តិរបស់គណៈអចិន្រៃ្តយ៍ គឺចេញ និងចុះហត្ថលេខាដោយសម្តេច សាយ ឈុំ។ គណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា លើកឡើងថា លោក ហ៊ុន ម៉ាណែត ជាបុគ្គលឆ្នើមគ្រប់លក្ខណៈ ដែលកំពុងចូលរួមយ៉ាងសកម្មក្នុងបេសកកម្ម ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជន។ គណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា កត់សម្គាលឃើញថា លោក ហ៊ុន ម៉ាណែត មានសមត្ថភាព មានសីលធម៌ល្អ មានការកោតសរសើរ មានការគោរពស្រឡាញ់ពីមន្រី្ត និងកងកម្លាំងជាច្រើន។ ក្នុងពិធីសម្ពោធសមិទ្ធផលនានារបស់ខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ សម្តេច ហ៊ុន សែន ក្នុងនាមជាឪពុក បានប្រកាសគាំទ្រយ៉ាងពេញទំហឹងឲ្យលោក ហ៊ុន ម៉ាណែត ជាកូនប្រុសច្បង ឈរជាបេក្ខជននាយករដ្ឋមន្រ្តី១រូប ក្នុងចំណោមបេក្ខជនផ្សេងទៀតរបស់គណបក្សប្រជាជនកម្ពុជា។ បន្ទាប់មក កងកម្លាំងប្រដាប់អាវុធ មន្រ្តីស៊ីវិល រដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី ឧបនាយករដ្ឋមន្រ្តី និង ប្រជាពលរដ្ឋ ដែលមានសមានចិត្តជាមួយរដ្ឋាភិបាល ក៏បានបង្ហាញការគាំទ្រតាមបណ្តាញសង្គមយ៉ាងព្រោតព្រាតលើលោក ហ៊ុន ម៉ាណែត។ បច្ចុប្បន្ន លោក ហ៊ុន ម៉ាណែត ដែលមានវ័យ៤៤ឆ្នាំ កាន់តួនាទីជាច្រើនក្នុងជួរកងទ័ព រួមមាន ជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការកងទ័ពជើងគោក ជាមេបញ្ជាការនៃកងកម្លាំងពិសេសប្រឆាំងភេរវកម្ម និង ជាមេបញ្ជាការរងនៃកងអង្គរក្សនាយករដ្ឋមន្រ្តី។ នៅក្នុងបក្សវិញ លោក គឺជាសមាជិកគណៈអចិន្ត្រៃយ៍ និងជាប្រធានយុវជនថ្នាក់កណ្តាល។ ប្រធានយុវជនថ្នាក់កណ្តាល គឺជាតំណែងខ្ពស់បំផុត ក្នុងការគ្រប់គ្រងយុវជនគណបក្សប្រជាជនកម្ពុជា។ លោក រៀនចប់ថ្នាក់បណ្ឌិតផ្នែកយោធាពីសហរដ្ឋអាម៉េរិក។ ថ្វីបើសម្តេច ប្រកាសពីតួអង្គលោក អូន ព័ន្ធមុនីរ័ត្ន និងបង្ហើបពីអ្នកដទៃក្នុងគណបក្សប្រជាជនកម្ពុជា ដែលអាចប្រជែងយកតំណែងរបស់សម្តេចក្តី តែមនុស្សភាគច្រើន នៅតែមើលឃើញលោក ហ៊ុន ម៉ាណែត ជាជនអាទិភាពមុនគេនិងលើសគេដដែល។ គេ អាចនឹងយល់ទៀតថា ការបង្ហាញតួអង្គផ្សេងបែបនេះ គឺដើម្បីកុំឲ្យមើលទៅឃើញតែលោក ហ៊ុន ម៉ាណែត ម្នាក់ឯង ដែលជាហេតុនាំឲ្យមានការរិះគន់ថា សម្តេច រៀបចំផ្ទេរតំណែងឲ្យកូន។ យ៉ាងណាក៏ដោយ ប្រជាជនកម្ពុជា មិនដឹងមានវាសនាបានឃើញមេដឹកនាំថ្មីនៅពេលណាឡើយ ខណៈសម្តេច ហ៊ុន សែន ម្តងប្រកាសថា កាន់តំណែងជានាយករដ្ឋមន្រ្តីក្នុងរយៈពេលបួនដប់ឆ្នាំទៀត និងម្តងប្រកាសថា កាន់តំណែងនេះដោយគ្មានពេលកំណត់៕ | មិនខុសពីអ្នកដទៃ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងជាសមាជិកគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា បានប្រកាសគាំទ្រលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ឈរជាបេក្ខជននាយករដ្ឋមន្រ្តីកម្ពុជានាពេលអនាគត។ លោក អូន ព័ន្ធមុនីរ័ត្ន គឺជាឥស្សរជនម្នាក់ ដែលសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ពេញចិត្តខ្លាំង ហើយលោក ជាតួអង្គពិសេសមួយ ដែលសម្តេច ធ្លាប់បង្ហើបថា អាចឈរជាបេក្ខជននាយកមន្រ្តីនាពេលអនាគតដែរ។ |
សូមអញ្ជើញទស្សនាវីដេអូខាងក្រោមនេះ៖ តារាសម្តែងទាំងពីររូប ដែលទទួលបានការគាំទ្រខ្ពស់ពីទស្សនិកជនក្នុងនាមជាដៃគូដ៏សក្តិសមនោះ បានពន្យល់ថា ការងារសម្តែងមិនខុសពីការងារដទៃឡើយ ការងារជាអ្នកបង្រៀនមនុស្សនៅពេលដែលព្យាយាមធ្វើជាប្រចាំ។ សកម្មភាពអ្នកសិល្បៈជាពិសេសនៅលើបណ្តាញសង្គម សុទ្ធតែបង្ហាញនូវភាពសប្បាយរីករាយ ប៉ុន្តែកញ្ញា គៀត សុវណ្ណាឡាង បានអះអាងថា អ្វីៗទាំងអស់មិនមែនមានតែភាពសប្បាយរីករាយនោះឡើយ ពោលគឺសុទ្ធតែមានទាំងផលលំបាកក្នុងការងារ និងដំណើរប្រចាំថ្ងៃ។ សិល្បករទាំងពីរូប បានរំលឹកដល់អ្នកដែលទើបប្រឡូកក្នុងវិស័យនេះ ក៏ដូចជាពលរដ្ឋទាំងអស់ រួមគ្នាស្រឡាញ់ និងថែរក្សាទាំងផ្នែកសម័យ និងបុរាណដោយលើកឡើងថា៖ «បើម្នាក់ៗមិនបានគិត មិនចេះថែរក្សា នៅថ្ងៃណាមួយវានឹងបាត់បង់ហើយ ថ្ងៃនោះបើយើងស្តាយក្រោយក៏វាហួសពេលហើយដែរ»។ | ភ្នំពេញ៖ ឈុតដែលមានត្រឹម៤នាទី ពេលខ្លះអ្នកសម្តែងត្រូវចំណាយពេលដល់ទៅ៥ទៅ៦ម៉ោង។ នេះជាការលើកឡើងរបស់ លោក លឹម ជាឡាយ និងកញ្ញា គៀត សុវណ្ណាឡាង ដោយចង់បញ្ជាក់ថា ការងាររបស់អ្នកសិល្បៈ មិនមែនងាយស្រួល ដូចដែលមនុស្សមួយចំនួនគិតនោះឡើយ។ |
ជាធម្មតា អតិថិជនត្រូវរង់ចាំចន្លោះពី២ ទៅ៣ថ្ងៃ ក្នុងការផ្ទេរ/ទទួលប្រាក់ ទៅ/ពីក្រៅប្រទេស។ ជាមួយបច្ចេកវិទ្យាថ្មី តាមរយៈប្រព័ន្ធបច្ចេកវិទ្យា DLT រាល់អតិថិជន អាច ផ្ទេរ/ទទួល ប្រាក់ក្នុងពេលវេលាជាក់ស្តែង ប្រកបទៅដោយសុវត្ថិភាព និងមានភាពស្រួលបំផុត។ បច្ចុប្បន្ននេះ អតិថិជនធនាគារ អេស ប៊ី អាយ លី ហួរ អាចផ្ញើប្រាក់ចេញទៅប្រទេសវៀតណាម ហើយសម្រាប់អ្នកទទួល គឺអាចទទួលប្រាក់បានត្រឹមតែ រយៈពេល១ម៉ោងប៉ុណ្ណោះ។ ធនាគារ អេស ប៊ី អាយ លី ហួរ នឹងបន្តបន្ថែមទីផ្សារថ្មីៗ ឲ្យកាន់តែច្រើនដើម្បីបម្រើអតិថិជន។ ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា DLT អនុញ្ញាតឲ្យសមាជិកទាំងអស់ ផ្ទៀងផ្ទាត់ប្រតិបត្តិការ និងកត់ត្រាប្រតិបត្តិការផ្ទាល់ខ្លួន ប្រកបដោយសុវត្ថិភាព ដោយមិនចាំបាច់ពឹងផ្អែក ទៅលើអន្តរការីនោះទេ។ គ្រប់ប្រតិបត្តិការទាំងអស់ គឺមានសភាពលឿនជាងមុន ហើយប្រកបដោយសុវត្ថិភាព និងតម្លាភាព។ លោក អ៊ុត សឿង អគ្គនាយក ធនាគារ អេស ប៊ី អាយ លី ហួរ បានបញ្ជាក់ថា៖ «សេវាកម្មថ្មីនេះគឺពិតជាផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនកម្ពុជា ក្នុងការផ្ទេរប្រាក់ តាមពេលវេលាជាក់ស្តែងនិងចំណាយថវិកាអស់តិច។ អតិថិជន អាចផ្ទេរប្រាក់បានភ្លាមៗ តាមរយៈដៃគូធនាគាររបស់យើង។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀតនោះ គឺការតភ្ជាប់នេះ អនុញ្ញាតឲ្យអតិថិជន ដែលមានគណនីបាគង ផ្ទេរប្រាក់ តាមរយៈគណនីរបស់ពួកគាត់ បានភ្លាមៗផងដែរ។ បាគង គឺជាប្រព័ន្ធទូទាត់តាមទូរស័ព្ទដៃ ដែលផ្តួចផ្តើមបង្កើតឡើងដោយធនាគារជាតិនៃកម្ពុជា »។ ធនាគារ អេស ប៊ី អាយ លី ហួរ នឹងបន្តជំរុញការនាំចូលបច្ចេកវិទ្យាថ្មីៗ មកក្នុងប្រទេស ដើម្បីបម្រើប្រជាជនកម្ពុជា ក៏ដូចជាការកសាងសមត្ថភាពធនធានមនុស្សក្នុងស្រុក ដោយស្រូបយកបច្ចេកវិទ្យាថ្មីៗ និងការផ្លាស់ប្តូរ។ អំពី ធនាគារ អេស ប៊ី អាយ លី ហួរ៖ ធនាគារ អេស ប៊ី អាយ លី ហួរ (www.sbilhbank.com.kh) គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់ អេស ប៊ី អាយ ហូលឌីង (http://www.sbigroup.co.jp) ដែលបានបង្កើតឡើង នៅថ្ងៃទី៨ ខែកក្កដាឆ្នាំ ១៩៩៩ គឺជាក្រុមហ៊ុនចុះបញ្ជី នៅក្នុងផ្សារភាគហ៊ុនតូក្យូ។ ក្រុមហ៊ុនដែលមានទីស្នាក់ការកណ្តាល នៅទីក្រុងតូក្យូ ប្រទេសជប៉ុន បច្ចុប្បន្នមានក្រុមហ៊ុនច្រើនជាង ៣០០ក្រុមហ៊ុន ទូទាំង២២ប្រទេស និងតំបន់នៅលើពិភពលោក។ ក្រុមហ៊ុន កំពុងប្រតិបត្តិការអាជីវកម្មជាសកល នៅក្នុងផ្នែកពិសេស ដូចជាសេវាកម្មហិរញ្ញវត្ថុ ការគ្រប់គ្រងទ្រព្យសកម្ម និងជីវបច្ចេកវិទ្យា និងអាជីវកម្មផ្សេងទៀត។ គិតមកត្រឹមខែមីនាឆ្នាំ ២០២១ ក្រុមហ៊ុនមានទ្រព្យសកម្មសរុបចំនួន ៦៥,១ ពាន់លានដុល្លារ ដើមទុនសរុបចុះបញ្ជីចំនួន ៨៩១,៧០ លានដុល្លារអាមេរិក និងប្រាក់ចំណូលសរុប ៤.៨៩ ពាន់លានដុល្លារអាមេរិក។ ក្រុមហ៊ុនកំពុងស្ថាបនាក្រុមសាជីវកម្ម ឲ្យកាន់តែរឹងមាំ ដោយបន្តអនុវត្ត ការរួមបញ្ចូលគ្នា តាមរយៈការប្រើប្រាស់ធនធានគ្រប់គ្រង ប្រកបដោយប្រសិទ្ធភាព និងការសម្របសម្រួល នៃការធ្វើពាណិជ្ជកម្មសរីរាង្គ នៅក្នុងក្រុមទាំងមូល។ ធនាគារ អេស ប៊ី អាយ លី ហួរ គឺជាការវិនិយោគរួមគ្នា រវាង អេស ប៊ី អាយ ហូលឌីង និងអ្នកឧកញ៉ា លី ហួរ ដែលមានកិត្តិនាមល្អ នៅលើទីផ្សារប្រទេសកម្ពុជា ក្នុងរយៈពេលជាង៣០ឆ្នាំ។ សម្រាប់ព័ត៌មានបន្ថែម៖ ធនាគារ អេស ប៊ី អាយ លី ហួរ (៨៥៥)១២ ៨៦២ ៨២១៕ (អត្ថបទពាណិជ្ជកម្ម) | រាជធានីភ្នំពេញ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១៖ ធនាគារ អេស ប៊ី អាយ លី ហួរ គឺជាធនាគារមួយក្នុងចំណោមធនាគារពាណិជ្ជធំៗ ដែលមានការរីកចម្រើនយ៉ាងឆាប់រហ័ស ដែលទទួលបានអាជ្ញាបណ្ណពីធនាគារជាតិនៃកម្ពុជា សម្រាប់ការផ្ទេរប្រាក់ឆ្លងប្រទេស តាមរយៈការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា DLT (RippleNet) ប្រកបដោយសុវត្ថិភាពខ្ពស់ ឆាប់រហ័ស និងភាពងាយស្រួល ។ ធនាគារ អេស ប៊ី អាយ លី ហួរ គឺជាធនាគារពាណិជ្ជដំបូងគេបង្អស់ ដែលទទួលបានការអនុញ្ញាត ដាក់ឲ្យប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា BlockChain សម្រាប់ការផ្ទេរប្រាក់អន្តរជាតិ។ |
សូមស្តាប់បទសម្ភាសរវាង នាយ យ៉ាន និងអ្នកស្រី Suzana Ernie ដូចតទៅ៖ | អ្នកស្រី Suzana គឺជាប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុន DKSH។ អ្នកស្រី Suzana ដែលជាជនជាតិសិង្ហបុរី បានរស់នៅក្នុងប្រទសកម្ពុជាជាង១០ឆ្នាំ ហើយបានរៀបការជាមួយស្វាមីជាជនជាតិបារាំង និងមានកូនពីរនាក់នៅក្នុងប្រទេសនេះទៀតផង។ និយាយជាភាសាខ្មែរជាមួយ នាយ យ៉ាន អ្នកស្រី Suzana បានរៀបរាប់អំពីការងាររបស់ក្រុមហ៊ុនខ្លះ និងបាននិយាយប្រៀបធៀបរវាងការរស់នៅក្នុងប្រទេសសិង្ហបុរី និងនៅកម្ពុជាដែរ។ តើប្រជាជននៃប្រទេសអភិវឌ្ឍន៍ដូចសិង្ហបុរី មានផ្នត់គំនិតយ៉ាងដូចម្តេច? តើអ្នកស្រី Suzana យល់ឃើញយ៉ាងណាខ្លះចំពោះការរស់នៅក្នុងប្រទេសកម្ពុជា? |
កាន់តែពិសេសទៀតនោះ ទាំងអតិថិជនថ្មី និងអតិថិជនដែលធ្លាប់កក់ហៅការជិះ TADA នឹងមានឱកាសឈ្នះប្រាក់ដល់ទៅ ១លានរៀល នៅរៀងរាល់ថ្ងៃសុក្រ ដោយគ្រាន់តែអ្នកទាំងអស់គ្នា កក់ហៅជិះម៉ូតូកង់បី តាមរយៈកម្មវិធី TADA ឱ្យបានច្រើនជាងគេ នៅថ្ងៃសុក្រ រៀងរាល់សប្តាហ៍ ឱកាសឈ្នះក៏មានជារៀងរាល់សប្តាហ៍ ជាមួយនឹងការចាប់រង្វាន់ធ្វើឡើងនៅរៀងរាល់ថ្ងៃសុក្រ។ ពិតជាគួឱ្យសរសើរដល់ក្រុមហ៊ុន TADA ដែលតែងតែផ្តល់ប្រូម៉ូសិនពិសេសៗជាបន្តបន្ទាប់ ជាពិសេសនៅចំរដូវកាលបុណ្យទាន ដែលនេះបង្ហាញពីការយកចិត្តទុកដាក់លើតម្រូវការ របស់អតិថិជន និងជាការថ្លែងអំណរគុណដល់អតិថិជន ដែលតែងតែគាំទ្រប្រើប្រាស់កម្មវិធី TADA សម្រាប់ការហៅជិះម៉ូតូកង់បី ឬ ឡាន ពោលគឺ TADA ជាជម្រើសមធ្យោបាយធ្វើដំណើរមុនគេ តម្លៃល្អជាង ហៅភ្លាម មកដល់ភ្លាម ចុចត្រឹម ២ ឃ្លីកប៉ុណ្ណោះ។ សម្រាប់ប្រូម៉ូសិនពិសេសនេះ ផ្តល់ជូនចាប់ពីថ្ងៃនេះតទៅ។ គួរបញ្ជាក់ថា កម្មវិធីឆ្លាតវៃ TADA ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន MVL TADA (CAMBODIA) Co., LTD. ដែលជាក្រុមហ៊ុន Technology Start up និងជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនធំមួយមានមូលដ្ឋាននៅប្រទេស សិង្ហបុរី។ ផ្តើមចេញពីក្រុមហ៊ុន Start up TADA ពីមួយឆ្នាំទៅមួយឆ្នាំ បានបន្តបង្កើនទំហំទឹកប្រាក់ វិនិយោគកាន់តែច្រើន ដើម្បីអភិវឌ្ឍកម្មវិធីឱ្យកាន់តែល្អប្រសើរ និងជាដំណោះស្រាយឆ្លើយតបទៅនឹង បញ្ហាកក់ហៅការជិះកាន់តែងាយស្រួល។ នៅពេលបច្ចុប្បន្ននេះ TADA បានពង្រីកវិសាលភាពសេវាកម្ម របស់ខ្លួនទៅកាន់ខេត្តព្រះសីហនុមួយទៀតហើយ និងមានផែនការពង្រីកទៅកាន់បណ្តាខេត្តផ្សេងៗទៀត នាពេលឆាប់ៗខាងមុខនេះ បន្ទាប់ពីទទួលបានការគាំទ្រខ្លាំងនៅក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាប៕ TADA តម្លៃល្អជាងគេ ហៅភ្លាមមកដល់ភ្លាម! ចាំអីទៀត អតិថិជនថ្មី ឆ្លងឆ្នាំសកលជាមួយ TADA ចំណេញច្រើន! កក់ជិះ TADA៖ https://tada-rider.app.link/A1XYYrLNkEb ឥឡូវនេះ! សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖ https://www.facebook.com/TADAKHM MVL TADA (CAMBODIA) Co., Ltd. អាសយដ្ឋាន ៖ ផ្លូវលេខ៥៩០ ភូមិទី១៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ លេខទូរសព្ទទំនាក់ទំនង ៖ ០៨១ ៩៨៧ ៦៥៧ / ០៦១ ៩៨៧ ៦៥៨ | ទែនៗ! រដូវកាលឆ្លងឆ្នាំសកល អបអរឆ្នាំថ្មី ម្នាក់ៗដឹងតែមានផែនការដើរលេងដើម្បីសាកថ្មជីវិតរួចហើយ ដូចនេះពេលរកមធ្យោបាយធ្វើដំណើរទៅណាមកណា ឬស្រូបយកខ្យល់អាកាសធម្មជាតិត្រជាក់ៗ កុំភ្លេចហៅ TADA ជិះបាន គ្រាន់តែចុច ២ ឃ្លីក អ្នកនឹងទទួលបានសេវាកម្មធ្វើដំណើរប្រកបដោយសុវត្ថិភាព ផាសុកភាព និងលឿនទាន់ចិត្ត។ ជាមួយនឹងប្រូម៉ូសិនដ៏ពិសេសសម្រាប់អតិថិជនថ្មី ដែលមិនធ្លាប់ជិះ TADA ជិះគឺចំណេញខ្លាំងណាស់ នឹងទទួលបានការជិះ Free Free ដល់ទៅ ២០,០០០ រៀល ពី TADA ដោយមិនចាំបាច់វាយកូដបញ្ចុះតម្លៃអ្វីឡើយ គ្រាន់តែទាញយកកម្មវិធី TADA រួចចុះឈ្មោះក្នុងទូរសព្ទរបស់អ្នកភ្លាម ទទួលបានការជិះមិនអស់លុយភ្លាម នៅពេលដែលអ្នកគ្រប់គ្នាទៅដើរលេងនៅខេត្តព្រះសីហនុ សៀមរាប ឬនៅក្នុងទីក្រុងភ្នំពេញ។ |
មានចម្ងាយ១៨គីឡូម៉ែត្រពីក្រុងសំរោង និងមានចម្ងាយ៤៨គីឡូម៉ែត្រពីទីរួមខេត្ត រមណីយដ្ឋានរលួសធំ ស្ថិតនៅក្នុងភូមិខ្នាចឫស្សី សង្កាត់បន្សាយរាក់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ ក្នុងរដូវភ្ជុំបិណ្ឌនេះ មានភ្ញៀវទេសចរជាច្រើនបានមកកម្សាន្តនៅរមណីយដ្ឋានថ្មីមួយនេះ។ លោក ស៊ុន ឬទ្ធី ប្រជាការពារភូមិ ដែលចុះមកយាមនៅក្នុងរមណីយដ្ឋាននេះ បានប្រាប់ឲ្យដឹងថា ក្នុងអំឡុងថ្ងៃភ្ជុំបិណ្ឌនេះ មានភ្ញៀវទេសចរច្រើន បើនិយាយពីឡានវិញ ចូលរាប់រយឡានក្នុងមួយថ្ងៃៗ។ ហើយភ្ញៀវទេសចរ ភាគច្រើនមកពីតាមខេត្តនានា។ បើតាមលោក ឬទ្ធី រមណីយដ្ឋានរលួសនេះ ក្រៅពីថ្ងៃបុណ្យទាន រួមមានថ្ងៃសៅរ៍ និងអាទិត្យ ក៏មានភ្ញៀវទេសចរមកកម្សាន្តច្រើនផងដែរ។ ជាមួយគ្នានេះ ភ្ញៀវទេសចរ ដែលមកកម្សាន្តនៅរមណីយដ្ឋាននេះ អាចសម្រាកទទួលទានអាហារនៅតាមតូបនីមួយៗ។ ចំណែក ចំណីអាហារនៅទីនេះមានតម្លៃសមរម្យ ដែលជាការកំណត់តម្លៃដោយមន្ទីរទេសចរណ៍ខេត្ត។ សូមអញ្ជើញទស្សនារូបភាពខាងក្រោម៖ | ឧត្តរមានជ័យ៖ រលួសធំ ជាតំបន់ទេសចរណ៍ថ្មីមួយ ក្នុងទឹកដីក្រុងសំរោង ខេត្តឧត្តរមានជ័យ។ តំបន់ទេសចរណ៍មួយនេះ មានដីច្រោះ ចែងចាំងជាពណ៌មាស ដែលគួរជាទីគយគន់។ ក្នុងរដូវភ្ជុំបិណ្ឌនេះ ភ្ញៀវទេសចរជាច្រើនបានមកលេងកម្សាន្តនៅទីនេះ ចាប់តាំងពីម៉ោង៨ព្រឹក ដល់ម៉ោង៦ល្ងាច ដោយអ្នកខ្លះមកថតរូបកម្សាន្ត និងមកទទួលអាហារនៅទីនេះផងដែរ។ |
នៅពេលដែលកូនកើតមក អ្នកមិនគួរព្យួរបណ្តោងលេងលើគ្រែកូនជិតពេកនោះទេ ព្រោះនៅពេលដែលគេមើលយូរ អាចធ្វើឲ្យភ្នែកកូនម្ញូបបាន។ ម្យ៉ាងទៀត នៅពេលដែលកូនចូលរៀន អ្នកមិនគួរជ្រើសរើសសាលារៀនដែលឲ្យកូនរៀនក្នុងថ្នាក់ចំនួន៤៥នាទី ហើយមិនទាន់ឲ្យចេញលេងទេ ព្រោះនៅពេលដែលកូនប្រើភ្នែកយូរពេក អាចធ្វើឲ្យភ្នែកកូនរងសម្ពាធខ្លាំង ដោយធ្វើឲ្យភ្នែកកូនឆាប់ខូចខ្លាំង។ ជាពិសេស អ្នកមិនគួរឲ្យកូនមើលគ្រឿងអេឡិចត្រូនិចច្រើនពេកទេ ព្រោះពន្លឺនៃគ្រឿងអេឡិចត្រូនិចទាំងនោះអាចបំផ្លាញភ្នែកកូនយ៉ាងងាយ។ នៅពេលដែលកូននៅតូច អ្នកមិនគួរឲ្យគេនៅតែក្នុងបន្ទប់ទេ ដោយអ្នកគួរតែពរគេឲ្យមើលទៅក្រៅបង្អួចខ្លះ ទើបអាចជំនួយដល់ភ្នែកកូនបាន។ ដូចនេះ អ្នកអាចប្រើវិធីទាំងឡាយខាងលើនេះ ដើម្បីជួយការពារភ្នែកកូនមិនឲ្យម្ញូបដូចអ្នក៕ ត្រួតពិនិត្យដោយ៖ www.health.com.kh | ប្រសិនជាអ្នកម្តាយមានភ្នែកម្ញូប កូនកើតមកក៏អាចឆ្លងអាការៈនេះតាមអ្នកដែរ។ ដូចនេះ តើគួរតែធ្វើបែបណា ទើបអាចការពារកូនអ្នកមិនឲ្យម្ញូបតាមអ្នកទៅ? |
ដើម្បីជ្រាប់កាន់តែច្បាស់ សូមលោក អ្នកនាង អញ្ជើញទស្សនាបទសម្ភាសន៍រវាងកញ្ញា ជឿន ស្រីណយ អ្នកសារព័ត៌មានThmeyThmey25 និងលោក អ៊ឹង ឆាយហាក់ ម្ចាស់ចម្ការផល្លាសរីរាង្គ ដូចតទៅ៖ លោក អ៊ឹង ឆាយហាក់ ជាម្ចាស់ចម្ការផល្លាសរីរាង្គ ដែលដាំដុះក្រូចឆ្មារជប៉ុន នៅក្នុងឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។ លោក អ៊ឹង ឆាយហាក់ បានប្រាប់ThmeyThmey25 ថាលោកបានសម្រេចចិត្ដដាំក្រូចឆ្មារជប៉ុននេះ ព្រោះវាមានអត្ថប្រយោជន៍ច្រើន និងងាយស្រួលដាំ ហើយវាក៏ថ្លៃជាងក្រូចឆ្មារខ្មែរ។ លោក អ៊ឹង ឆាយហាក់ បន្ថែមថា៖ «ក្រូចឆ្មារជប៉ុន មានគ្រាប់ធំ ទឹកច្រើន មិនមានគ្រាប់នោះទេ ដែលមានភាពងាយស្រូល សម្រាប់ស្ត្រីមេផ្ទះ និងមានតម្លៃធូរថ្លៃ ជាងក្រូចឆ្មារខ្មែរ»។ បើតាមលោក អ៊ឹង ឆាយហាក់ ក្រៅពីចែកចាយទៅតាមបណ្តាខេត្តនានាពិសេស រាជធានីភ្នំពេញ លោកបានកែច្នៃពូជក្រូចឆ្មារ ធ្វើជាសាប៊ូលាងចាន សាប៊ូកក់សក់ និងថ្នាំសម្លាប់សត្វល្អិត ដែលលោកអះអាងថាវាមានប្រសិទ្ធភាពផងដែរ។ ទោះយ៉ាងណា ការផលិតសាប៊ូលាងចាន សាប៊ូលាងដៃ សាប៊ូកក់សក់ និងថ្នាំកម្ចាត់សត្វល្អិតរបស់ គឺសម្រាប់ប្រើប្រាស់ក្នុងគ្រួសារសិនប៉ុណ្ណោះ មិនទាន់អាចនាំចេញទៅលើទីផ្សារបាននោះទេ៕ | ពោធិ៍សាត់៖ លោក អ៊ឹង ឆាយហាក់ កំពុងដាំដុះក្រូចឆ្មារជប៉ុន នៅក្នុងឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។ កសិកររូបនេះប្រាប់ ThmeyThmey25 ថា ក្រៅពីចែកចាយទៅតាមបណ្តាខេត្តនានាពិសេស រាជធានីភ្នំពេញ លោកបានកែច្នៃពូជក្រូចឆ្មារ ធ្វើជាសាប៊ូលាងចាន សាប៊ូកក់សក់ និងថ្នាំសម្លាប់សត្វល្អិត ប្រើប្រាស់នៅក្នុងគ្រួសារផងដែរ។ |
ការដាំបន្លែនៅលើរាន បានផ្ដល់ទិន្នផលខ្ពស់ គុណភាពល្អ និងចៀសផុតការបំផ្លាញពីសត្វល្អិតក្នុងដី ជាពិសេសមិនប្រឈមនឹងបញ្ហាលិចទឹកនៅរដូវវស្សា។ បន្លែដែលអាចដាំលើរានបាន មានពពួកបន្លែស្លឹកដូចជា ជី ស្ពៃ និងសាឡាដ ជាដើម។ កន្លងមក ការដាំបន្លែលើរានក្នុងអំឡុងពេលរដូវវស្សានេះ មានកសិករមួយចំនួននៅតាមតំបន់ទំនាប និងទំនាបកណ្ដាល បានអនុវត្តរួចហើយ។ សម្រាប់កសិករមួយចំនួនក្នុងគម្រោងរបស់អង្គការGRET ក្នុងខេត្តសៀមរាប ក៏បានអនុវត្តការដាំបន្លែលើរាន ជោគជ័យ ផងដែរ។ ការធ្វើរានសម្រាប់ដាំបន្លែស្លឹក មានសណ្ឋានស្រដៀងទៅហ្នឹងគ្រែសម្រាប់អង្គុយ។ កសិករអាចកំណត់ទំហំ ទៅតាមស្ថានភាពជាក់ស្ដែង។ ប៉ុន្តែបើតាមលោក សុខ សុធា អ្នកជំនាញខាងដំណាំបន្លែពីអង្គការGRET កសិករធ្វើរានដាំបន្លែមានទំហំ១ម៉ែត្រគុណនឹង១០ម៉ែត្រ គឺជាការល្អសម្រាប់ដាំដុះ។ លោក បន្តរៀបរាប់ប្រាប់សារព័ត៌មានThmeyThmey25 ពីបច្ចេកទេសធ្វើរានសម្រាប់ដាំបន្លែក្នុងរដូវវស្សា ថា នៅពេលធ្វើរានរួច កសិករត្រូវយកកៅស៊ូមកទ្រាប់បាត មុននឹងយកដីមកដាក់លើរាន សម្រាប់ដាំ។ ដី ដែលកសិករយកមកដាំបន្លែនោះ ត្រូវលាយជាមួយជីកំប៉ុស្ដិ ឬលាមកសត្វជាមុន ដើម្បីឲ្យមានដីមានជីជាតិ និងបន្លែលូតលាស់បានល្អ។ ចំពោះដំណាំផ្សេងក្រៅពីបន្លែស្លឹក កសិករអាចសង់ជារោង និងប្រក់ដំបូលសម្រាប់ដាំដុះបាន។ លោក សុធា បានបញ្ជាក់ថា សម្រាប់កសិករដែលដាំបន្លែនៅលើដី ក្នុងរដូវវស្សា ត្រូវរៀបចំដីឲ្យបានល្អ ដូចជា លើករងឲ្យបានខ្ពស់ ដើម្បីការពារពីការជន់លិច។ ការដំណាំបន្លែក្នុងរដូវវស្សា ងាយរងការបំផ្លាញពីសត្វល្អិតចង្រៃ ដែលទាមទារឱ្យកសិករត្រូវមានបច្ចេកទេសដាំដុះឲ្យបានត្រឹមត្រូវ ទើបអាចទទួលបានទិន្នផលខ្ពស់។ បើតាមលោក សុខ សុធា បច្ចុប្បន្ន ពូជដំណាំគឺមិនសូវជាបញ្ហាទៀតនោះទេសម្រាប់កសិករ តែយ៉ាងណាកសិករក៏នៅតែត្រូវរើសពូជដំណាំណាដែលធន់នឹងអាកាសធាតុ។ លោក សុធា បានរៀបរាប់ប្រាប់សារព័ត៌មានThmeyThmey25 តាមទូរសព្ទដូច្នេះ៖«ទោះឥឡូវពូជដំណាំភាគច្រើនមិនរើសរដូវ តែកសិករក៏គួរជ្រើសរើសពូជឲ្យបានត្រឹមត្រូវ។ ចំពោះកសិករនៅតំបន់ទាបៗ ដូចជាតំបន់ទំនាប ឬទំនាបកណ្ដាល នៅរដូវវស្សាគួរដាំបន្លែលើរាន ព្រោះវាអាចចៀសវាងពីការបំផ្លាញរបស់សត្វល្អិតចង្រៃ ឬបរិមាណទឹកភ្លៀង។ វិធីនេះល្អសម្រាប់បន្លែស្លឹកគ្រប់ប្រភេទ»។ ដ្បិតវិស័យកសិកម្មកាន់តែជឿនលឿន តែសម្រាប់កសិករនៅកម្ពុជា នៅតែរក្សាការធ្វើស្រែចម្ការ តាមរដូវនៅឡើយ។ អ្នកជំនាញផ្នែកដាំដុះបន្លែរូបនេះ សង្កេតឃើញថា បច្ចុប្បន្នកសិករមិនទាន់អាចធ្វើកសិកម្ម គ្រប់រដូវនៅឡើយ ព្រោះប្រភពទឹក បច្ចេកទេសដាំដុះ និងទីផ្សារកសិផល នៅតែជាបញ្ហាសម្រាប់កសិករនៅឡើយ៕ | កសិករភាគច្រើន ដាំបន្លែនៅក្នុងរដូវប្រាំង ច្រើនជាងរដូវវស្សា ក៏ព្រោះតែរដូវវស្សា មានភ្លៀងធ្លាក់ច្រើន ធ្វើឲ្យកសិករពិបាកដាំដុះ។ ដើម្បីអាចដាំបន្លែបានទិន្នផលខ្ពស់នៅរដូវវស្សានោះ លោក សុខ សុធា អ្នកបច្ចេកទេសខាងដំណាំបន្លែនៃអង្គការGRET បានណែនាំដល់កសិករឲ្យធ្វើរាន ឬសង់ជារោង និងធ្វើដំបូលសម្រាប់ដាំដុះបន្លែនានា។ |
សំណើនេះ គឺលើកឡើងដោយឧត្តមសេនីយ៍ទោ ឈុន ឆេង នាយសេនាធិការរង និងជានាយកមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោកកម្ពុជា ក្នុងជំនួបជាមួយឧត្តមសេនីយ៍ទោ ហ័ង វ៉ាន់មីញ (Hoang Van Minh) នាយកវិទ្យាស្ថានកងទ័ពជើងគោកវៀតណាម កាលពីព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩។ លោក ហ័ង វ៉ាន់មីញ និង គណៈប្រតិភូ មកបំពេញទស្សនកិច្ចនៅកម្ពុជា រយៈពេល៥ថ្ងៃ នៅពាក់កណ្តាលខែសីហា ឆ្នាំ២០១៩នេះ។ បើតាមក្រសួងការពារជាតិកម្ពុជា លោក ហ័ង វ៉ាន់មីញ បានសន្យា ថានឹងពាំនាំសំណើនិងសំណូមពររបស់មជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោកកម្ពុជា ដាក់ជូនថ្នាក់លើរបស់ខ្លួន «ដើម្បីសម្រេច»។ លោក ក៏បានសន្យាដែរ ថានឹងបន្តខិតខំរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោកកម្ពុជា និងវិទ្យាស្ថានទ័ពជើងគោកវៀតណាម ឲ្យល្អប្រសើរទ្វេដង។ លើសពីនេះ លោក ហ័ង វ៉ាន់មីញ បានសរសើរនិងវាយតម្លៃខ្ពស់ចំពោះការប្រឹងប្រែងរបស់នាយទាហាន ពលទាហានគ្រប់ជំនាញ ក្នុងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោកកម្ពុជា ដោយមានការទទួលខុសត្រូវខ្ពស់។ ក្នុងជំនួបនោះ លោក ឈុន ឆេង បានរៀបរាប់ប្រាប់លោក ហ័ង វ៉ាន់មីញ អំពីរចនាសម្ព័ន្ធចាត់តាំង តួនាទី និង ភារកិច្ចរបស់មជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោកកម្ពុជា ដែលជាសេនាធិការឲ្យកងទ័ពជើងគោកកម្ពុជា ក្នុងការហ្វឹកហ្វឺន ការបណ្តុះបណ្តាល និង ការបំប៉នបំពេញវិជ្ជាដល់នាយពលទាហានគ្រប់ជំនាញ។ លោក ឈុន ឆេង បន្តថា សមិទ្ធផលក្នុងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោកកម្ពុជានាពេលបច្ចុប្បន្ន គឺមានចំណែកនៃការជួយឧបត្ថម្ភរបស់ដៃគូនានា ហើយក្នុងនោះ យោធភូមិភាគទី៧ នៃកងទ័ពវៀតណាម «បានផ្តល់តាមតម្រូវការ» របស់មជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោកកម្ពុជា ចាប់តាំងពីបានប្រកាសចងសម្ព័ន្ធភាពជាមួយគ្នា ក្នុងឆ្នាំ២០១៦មក៕ | មជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោកកម្ពុជា ស្នើសុំវិទ្យាស្ថានកងទ័ពជើងគោកវៀតណាម «ឲ្យជួយផ្តល់គ្រប់លទ្ធភាព» ក្នុងការអភិវឌ្ឍមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោកកម្ពុជា និងការបណ្តុះបណ្តាលធនធានមនុស្ស ឲ្យបានកាន់តែល្អប្រសើរថែមទៀត។ នេះបើតាមការចុះផ្សាយលើគេហទំព័ររបស់ក្រសួងការពារជាតិកម្ពុជា។ |
អត្ថបទទាក់ទង លោក ស៊ូហ្កា មនុស្សជំនិតលោក អាបេ មានសង្ឃឹមខ្ពស់ក្នុងការធ្វើនាយករដ្ឋមន្ត្រី ជាមនុស្សជំនិតរបស់លោកអាបេ លោក យូស៊ីហ៊ីដេ ស៊ូហ្កា នៅថ្ងៃទី ១៤ ខែកញ្ញា ទទួលបានសំឡេងបោះឆ្នោតគាំទ្រច្រើនលើសលប់ក្នុងការបោះឆ្នោតបក្សកាន់អំណាច ដោយឈ្នះលើគូប្រជែង២នាក់ រួមមាន អតីតរដ្ឋមន្ត្រីការពារជាតិ ស៊ីហ្កេរូ អ៊ីស៊ីបា និងអតីតរដ្ឋមន្ត្រីការបរទេស ហ្វូមីអ៊ូ គីស៊ីដា ។ យោងតាមទូរទស្សន៍ជប៉ុន NHK លោក ស៊ូហ្កា ទទួលបានសំឡេងបោះឆ្នោតគាំទ្រសរុប ៣៧៧ សំឡេង ពីតំណាងរាស្រ្តបក្សកាន់អំណាច និងតំណាងបក្សមកពីបណ្ដាខេត្តនៃប្រទេសជប៉ុន។ ចំណែក លោក អ៊ីស៊ីបា ទទួលសំឡេងគាំទ្រ ៦៨ សំឡេង ខណៈលោក គីស៊ីដា ទទួលសំឡេងគំាទ្រ ៨៩ សំឡេង។ ជាមួយនឹងជោគជ័យក្នុងការប្រកួតប្រជែងផ្ទៃក្នុងបក្សកាន់អំណាចនេះ លោក ស៊ូហ្កា នឹងក្លាយជានាយករដ្ឋមន្រ្តីជំនួសលោក ស៊ិនហ្សូ អាបេ ផងដែរក្នុងការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីការបោះឆ្នោតសភា នាថ្ងៃទី ១៦ ខែកញ្ញា ព្រោះបក្ស LDP មានសំឡេងគ្រប់គ្រាន់ស្រាប់ក្នុងសភាជាន់ទាបរបស់ជប៉ុន។ បើជាប់ដូចការគ្រោងទុក លោក ស៊ូហ្កា នឹងបន្តដឹកនាំរហូតដល់ខែកញ្ញា ឆ្នាំ២០២១ ។ លោក អាបេ ដែលជានាយករដ្ឋមន្ត្រីកាន់អំណាចយូរជាងគេរបស់ជប៉ុន បានបញ្ជាក់កាលពីខែមុនថា លោកនឹងចុះចេញពីតំណែងដោយលើកមូលហេតុសុខភាព។ លោក ស៊ូហ្កា ធ្លាប់បានអះអាងថា លោកនឹងបន្តដឹកនាំយុទ្ធសាស្រ្តសេដ្ឋកិច្ច «Abenomics» របស់លោកនាយករដ្ឋមន្ត្រី អាបេ និងគោលនយោបាយសំខាន់ៗរបស់រដ្ឋបាលលោកផងដែរ។ ទន្ទឹមនេះ លោកក៏បានប្តេជ្ញាទប់ទល់បញ្ហាប្រឈមដែលបង្កឡើងដោយជំងឺរាតត្បាតសកល COVID-19 ដោះស្រាយវិបត្តិសេដ្ឋកិច្ចជប៉ុន ព្រមទាំងបញ្ហាយូរឆ្នាំរបស់ប្រទេសនេះ ដូចជា វិបត្តិចាស់ជរា និងអត្រាកំណើតទាប ជាដើម។ មានបទពិសោធតិចតួចខាងផ្នែកការទូត លោក ស៊ូហ្កា នឹងប្រឈមនឹងបញ្ហាភូមិសាស្រ្តនយោបាយ ដូចជា ការកសាងចំណងទាក់ទងជាមួយអ្នកឈ្នះក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកថ្ងៃទី ៣ ខែវិច្ឆិកា និងបញ្ហាសន្តិសុខលំហសមុទ្រដែលបង្កឡើងដោយចិនជាដើម។ សូមបញ្ជាក់ថា លោក ស៊ូហ្កា កើតក្នុងត្រកូលកសិករដាំផ្លែឈើមួយក្នុងភាគខាងជើងនៃប្រទេសជប៉ុន ។ លោកបានចាប់ផ្ដើមប្រលូកក្នុងជីវិតនយោបាយជាតំណាងរាស្រ្ត ។ ចាប់តាំងពីឆ្នាំ២០១២ លោក ស៊ូហ្កា ទទួលទំនុកចិត្តពីលោកអាបេ ហើយតែងតាំងឲ្យកាន់តំណែងជាប្រធានលេខាធិការគណៈរដ្ឋមន្ត្រី និងជាអ្នកនាំពាក្យកំពូលរបស់រដ្ឋាភិបាល៕ | ដូចការគិតទុកមែន លោក យូស៊ីហ៊ីដេ ស៊ូហ្កា (Yoshihide Suga) បច្ចុប្បន្នកាន់តំណែងប្រធានលេខាធិការគណៈរដ្ឋមន្ត្រី បានជាប់ឆ្នោតក្លាយជាប្រធានបក្សប្រជាធិបតេយ្យសេរី (LDP) ដែលជាបក្សកាន់អំណាច និងឈានទៅកាន់តំណែងនាយករដ្ឋមន្ត្រីបន្តពីលោក ស៊ិនហ្សូ អាបេ ។ |
ប្រមុខ UN អាន់តូនីញ៉ូ ហ្គូតេរ៉េស រៀបចំកិច្ចប្រជុំបិទទ្វារមួយនៅទីក្រុងដូហាជាមួយបណ្ដាប្រទេសនានាក្នុងថ្ងៃទី១ និងទី២ ខែឧសភាដើម្បីពិភាក្សាបញ្ហាអាហ្វហ្កានីស្ថានដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមតាលីបង់។ កិច្ចប្រជុំនេះចូលរួមដោយប្រេសិតពិសេសនៃប្រទេសនានាដែលទទួលបន្ទុកបញ្ហាប្រទេសនេះ។ យ៉ាងណាមិញ ការភាន់ច្រឡំក៏កើតមានបន្ទាប់ពីអគ្គលេខាធិការរង UN លោកស្រី Amina Mohammed នៅថ្ងៃទី១៧ ខែមេសាលើកឡើងថា ការប្រមូលផ្ដុំនេះអាចជាជំហានតូចៗដែលត្រឡប់ទៅលើផ្លូវឆ្ពោះទៅរកការទទួលស្គាល់វិញ។ ដើម្បីបន្សាបការយល់ខុស មន្រ្តី UN សង្កត់ធ្ងន់ឡើងវិញពីគោលបំណងនៃកិច្ចប្រជុំមួយនេះ។ «សន្និសីទទីក្រុងដូហានៅថ្ងៃទី១ និងទី២ ខែឧសភា មិនផ្តោតលើការទទួលស្គាល់ទេ ហើយយើងមិនចង់ឱ្យមានការភ័ន្តច្រឡំអំពីរឿងនោះទេ»។ អ្នកនាំពាក្យរង UN លោក Farhan Haq បញ្ជាក់បែបនេះរួចបន្តថា គោលបំណងនៃកិច្ចពិភាក្សាគឺផ្ដោតលើការកសាងការឯកភាពគ្នាបន្ថែមទៀតលើបញ្ហាប្រឈមនានាដែលកំពុងតែជួបប្រទះនៅអាហ្វហ្កានីស្ថាន។ ក្រុមតាលីបង់បានដណ្តើមអំណាចនៅខែសីហាឆ្នាំ២០២១ ខណៈដែល កងកម្លាំងអន្តរជាតិដឹកនាំដោយអាមេរិកបានដកខ្លួនចេញបន្ទាប់ពីធ្វើសង្គ្រាម២០ឆ្នាំ។ កាលពីខែធ្នូ ឆ្នាំ ២០២២ មហាសន្និបាត UN ដែលមានសមាជិក១៩៣ប្រទេស បានអនុម័តការពន្យារពេល ជាលើកទីពីរលើការទទួលស្គាល់តំណាងរបស់អាហ្វហ្កានីស្ថាន។ កាលពីដើមខែនេះ ក្រុមតាលីបង់បានចាប់ផ្តើមអនុវត្តការហាមឃាត់ស្ត្រីឱ្យឈប់ធ្វើការឱ្យ UN បន្ទាប់ពីបញ្ឈប់ស្ត្រីភាគច្រើនដែលបានធ្វើការឱ្យក្រុមជំនួយមនុស្សធម៌កាលពីខែធ្នូ។ ចាប់តាំងពីការផ្តួលរំលំរដ្ឋាភិបាលដែលគាំទ្រដោយលោកខាងលិចមក ក្រុមតាលីបង់ បានរឹតបន្តឹងការចូលរួមរបស់ស្រ្តី និងការ ហើយក៏ររារាំងស្ត្រីចូលរៀននៅសាកលវិទ្យាល័យ ព្រមទាំងបិទវិទ្យាល័យរបស់ក្មេងស្រីភាគច្រើនផងដែរ។ ក្រុមតាលីបង់និយាយថា ខ្លួនគោរពសិទ្ធិស្ត្រីដោយអនុលោមតាមការបកស្រាយយ៉ាងតឹងរ៉ឹងនៃច្បាប់ឥស្លាម៕ | អ្នកនាំពាក្យរងអង្គការសហប្រជាជាតិ (UN) នាថ្ងៃទី២០ ខែមេសា បានបញ្ជាក់ថា កិច្ចប្រជុំដែល UN រៀបចំស្ដីពីអាហ្វហ្កានីស្ថានក្នុងខែឧសភា មិនមែនផ្ដោតលើការទទួលស្គាល់រដ្ឋបាលតាលីបង់ជាសកលនោះឡើយ។ |
ថ្លែងក្នុងសារបង្ហោះលើបណ្ដាញសង្គម Twitter ប្រធានផ្នែកសុវត្ថិភាព និងសុចរិតភាពក្រុមហ៊ុន Twitter លោក Yoel Roth បានបង្ហាញថាក្រុមហ៊ុនខ្លួនបានបញ្ឈប់បុគ្គលិក ៥០ភាគរយ ដើម្បីធានាសុវត្ថិភាពដល់អ្នកប្រើប្រាស់ និងអ្នកផ្សាយពាណិជ្ជកម្ម បន្ទាប់ពីក្រុមហ៊ុននេះត្រូវលក់ឱ្យមហាសេដ្ឋីពិភពលោក Elon Musk នៅដើមឆ្នាំ២០២២។ បើតាមលោក Roth ក្នុងចំណោមបុគ្គលិក៥០ភាគរយរបស់ Twitter ដែលត្រូវបញ្ឈប់នោះ បុគ្គលិកនៅក្នុងក្រុមសុវត្ថិភាព និងទំនុកចិត្ត១៥ភាគរយ ដែលទទួលខុសត្រូវទប់ស្កាត់ការរីករាលដាលនៃព័ត៌មានមិនពិត និងខ្លឹមសារដែលបង្កគ្រោះថ្នាក់ ត្រូវបានបញ្ឈប់ពីការងារ។ បើតាមប្រភពដដែល ការប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិតត្រូវបានយកចិត្តទុកដាក់ខ្លាំង និងស្ថិតនៅអាទិភាពកំពូល ខណៈអាម៉េរិកត្រូវរៀបចំការបោះឆ្នោតពាក់កណ្ដាលអាណត្តិ។ ចំណែកលោក Elon Musk ក៏បានបង្ហោះសារលើបណ្ដាញសង្គម Twitter ភ្លាមៗបន្ទាប់ពីលោក Roth ដែរថា ជាថ្មីម្តងទៀតដើម្បីឱ្យមានភាពច្បាស់លាស់ ការប្តេជ្ញាចិត្តដ៏រឹងមាំរបស់ Twitter ចំពោះការសម្របសម្រួលមាតិកានៅតែមិនផ្លាស់ប្តូរ។ លោក Musk បានសំដៅលើការសម្របសម្រួលមាតិកាពិត មិនបង្កគ្រោះថ្នាក់ដល់សង្គម។ លោក Musk បានបញ្ជាក់ថា Twitter បានធ្លាក់ចុះប្រាក់ចំណូលដោយសារក្រុមសង្គមស៊ីវិលលើកឡើងជុំវិញការព្រួយបារម្ភរឿងបញ្ឈប់ការងារដែលនឹងប៉ះពាល់ដល់ការសម្របសម្រួល និងបានដាក់សម្ពាធលើការអ្នកទិញសេវាកម្មផ្សាយពាណិជ្ជកម្មឱ្យចំណាយកាន់តែច្រើន។ ម៉ាកល្បីៗដូចជា General Mills និង General Motors បានអះអាងថាពួកគេបានបញ្ឈប់ការផ្សាយពាណិជ្ជកម្មនៅលើ Twitter ហើយ៕ | ប្រធានផ្នែកសុវត្ថិភាព និងសុចរិតភាពរបស់ក្រុមហ៊ុន Twitter នៅថ្ងៃទី៥ ខែវិច្ឆិកា បានលើកឡើងថា Twitter បានបញ្ឈប់បុគ្គលិកចំនួន៥០ភាគរយ ដើម្បីធានាសុវត្ថិភាពក្នុងការដាក់ផ្សាយមាតិកាលើប្រព័ន្ធផ្សព្វផ្សាយខ្លួនឡើងវិញក្រោមការគ្រប់គ្រងរបស់ម្ចាស់ថ្មី លោក Elon Musk។ |
សិស្សវិទ្យាល័យម្នាក់នៅបារាំង បានបើកបរក្នុងល្បឿនរហូតដល់ទៅ១២៥គីឡូម៉ែត្រក្នុង១ម៉ោង ខណៈល្បឿនដែលកំណត់គឺត្រឹមតែ៨០គីឡូម៉ែត្រក្នុង១ម៉ោង។ មន្ត្រីប៉ូលិសនៅក្រុង Nouzilly តំបន់ Indre-et-Loire បានធ្វើការឃាត់រថយន្តសិស្សនោះ ហើយបានដកហូតបណ្ណបើកបរ។ នេះបើតាមការផ្សាយរបស់ France Bleu។ សិស្សដែលល្មើសច្បាប់ចរាចរណ៍បានប្រាប់ពីហេតុផលរបស់ខ្លួនដល់ប៉ូលិស ប៉ុន្តែច្បាប់មិនមានការលើកលែងឡើយ ដោយមន្ត្រីមានសមត្ថកិច្ចនៅតែរក្សាទុកបណ្ណបើកបរ។ ទោះបីជាយ៉ាងណាក៏ដោយ ក្រុមប៉ូលិសបានស្តាប់ការរៀបរាប់របស់សិស្សដោយចិត្តទុកដាក់ ដែលថាការបើកបរលើសល្បឿនដោយសារប្រញាប់ទៅប្រឡង ហេតុដូច្នេះ ក្រុមប៉ូលិស បានសម្រេចចិត្តនាំគ្នាយករថយន្តរបស់ខ្លួន ជូនសិស្សនោះទៅមណ្ឌលប្រឡង។ កាយវិការដ៏ប្រពៃនេះ ធ្វើឲ្យឪពុកម្តាយសិស្ស រំភើបចិត្តយ៉ាងខ្លាំង ដោយពួកគាត់បានផ្ញើលិខិតអរគុណទៅដល់ក្រុមប៉ូលិស។ ពួកគាត់ទទួលស្គាល់កំហុសរបស់កូនខ្លួន ប៉ុន្តែពួកគាត់ពិតជាពេញចត្តិចំពោះការសម្រេចចិត្តរបស់ក្រុមប៉ូលិស ដែលនាំគ្នាជូនកូនរបស់គាត់ទៅប្រឡងបានទាន់ពេលវេលា។ ពួកគាត់ថា នេះជាកាយវិការមនុស្សធម៌មួយ៕ | ដោយសារប្រញាប់ទៅប្រឡង សិស្សវិទ្យាល័យម្នាក់នៅក្រុង Nouzilly ប្រទេសបារាំង បានបើកបរលើសល្បឿនកំណត់។ ប៉ូលិសបានដកហូតបណ្ណបើកបររបស់គេ ប៉ុន្តែក្រោយស្តាប់ហេតុផល មន្ត្រីទាំងនោះ សុទ្ធនាំគ្នាបើករថយន្តជូនសិស្សនោះទៅប្រឡងឲ្យទាន់ពេល។ |
តៃវ៉ាន់ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធមួយរបស់អាម៉េរិក ជានិច្ចជាកាលតែទទួលជំនួយផ្សេងៗពីរដ្ឋបាលក្រុងវ៉ាស៊ញនតោន។ បន្ថែមពីលើជំនួយកន្លងមក អាម៉េរិកនៅថ្ងៃទី២៨ ខែកក្កដា បានប្រកាសផ្ដល់កញ្ចប់ជំនួយផ្នែកយោធាថ្មីមួយទៀតដល់តៃវ៉ាន់។ បើតាមអ្នកនាំពាក្យរបស់មន្ទីរបញ្ចកោណអាម៉េរិក កញ្ចប់ជំនួយផ្នែកយោធាថ្មីនេះរួមមាន ឧបករណ៍ស៊ើបការណ៍សម្ងាត់ ឧបករណ៍ឈ្លបយកការណ៍និងឃ្លាំមើល ក៏ដូចជាអាវុធធុនតូចមួយចំនួន ដែលនឹងត្រូវដកចេញពីឃ្លាំងរបស់អាម៉េរិកបញ្ជូនទៅតៃវ៉ាន់។ អ្នកនាំពាក្យដដែលក៏បានបញ្ជាក់ថា ឧបករណ៍ទាំងនេះ នឹងអាចឱ្យតៃវ៉ាន់មានសមត្ថភាពទប់ស្កាត់និងការពារខ្លួនបន្ថែមនាពេលអនាគត។ ឆ្លើយតបនឹងបញ្ចប់ជំនួយថ្មីនេះ ក្រសួងការពារជាតិតៃវ៉ាន់បានថ្លែងអំណរគុណដល់ទីក្រុងវ៉ាស៊ីនតោន សម្រាប់ការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ចំពោះការការពារសន្តិសុខរបស់តៃវ៉ាន់។ អ្នកនាំពាក្យក្រសួងការពារជាតិតៃវ៉ាន់លោក Sun Li-fang បានលើកឡើងថា សិទ្ធិពិសេសរបស់ប្រធានាធិបតីអាម៉េរិកក្នុងការដកអាវុធពីឃ្លាំងអាវុធអាម៉េរិកបញ្ជូនមកតៃវ៉ាន់នេះ ជាការគាំទ្រដ៏សំខាន់មួយទៀតសម្រាប់ការការពារខ្លួនរបស់តៃវ៉ាន់ បន្ថែមពីលើការលក់អាវុធ។ «តៃវ៉ាន់ និងអាម៉េរិកនឹងបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធក្នុងបញ្ហាសុវត្ថិភាព ដើម្បីរក្សាសន្តិភាព ស្ថិរភាព និងស្ថានភាពដែលស្ថិតស្ថេរនៅច្រកសមុទ្រតៃវ៉ាន់»។ អ្នកនាំពាក្យក្រសួងការពារជាតិតៃវ៉ាន់លោក Sun Li-fang បានបន្ថែមបែបនេះ។ សភាអាម៉េរិក បានអនុញ្ញាតឱ្យប្រធានាធិបតីលោក ចូ បៃឌិន ដកឧបករណ៍ពីឃ្លាំងស្តុកអាវុធយោធាអាម៉េរិកសម្រាប់ផ្ដល់ជំនួយដល់តៃវ៉ាន់ ដូចគ្នាដែលទីក្រុងវ៉ាស៊ីនតោនបានផ្តល់ជំនួយយ៉ាងច្រើនដល់អ៊ុយក្រែនចាប់តាំងពីរុស្ស៊ីឈ្លានពានក្នុងខែកុម្ភៈឆ្នាំ២០២២ កន្លងមក។ គួរបញ្ជាក់ថា កញ្ចប់ជំនួយថ្មីនេះ គឺជាកញ្ចប់ជំនួយបន្ថែមពីលើការយល់ព្រមលក់យន្តហោះ F-16 និងប្រព័ន្ធអាវុធសំខាន់ៗផ្សេងទៀតមានតម្លៃប្រមាណ ១៩ ពាន់លានដុល្លារ ដែលអាម៉េរិកបានព្រមព្រៀងជាមួយតៃវ៉ាន់កន្លងមក។ យ៉ាងណាមិញ ការដឹកជញ្ជូនអាវុធទាំងនោះត្រូវបានរារាំងដោយបញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់ដែលប៉ះទង្គិចដោយបញ្ហាជំងឺកូវីដ-១៩ និងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន៕ | អាម៉េរិកនៅថ្ងៃទី២៨ ខែកក្កដា បានប្រកាសផ្ដល់ជំនួយផ្នែកយោធាថ្មីមានទំហំទឹកប្រាក់ប្រមាណ៣៤៥ លានដុល្លារដល់តៃវ៉ាន់ដើម្បីពង្រឹងសមត្ថភាពការពារខ្លួនទប់ទល់នឹងការឈ្លានពានដែលអាចកើតមានពីចិននពេលខាងមុខ។ |
លោក លាង ពៅ (ភីធើរ) សមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានឲ្យដឹងថា ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស វិនិយោគជាចម្បងលើធនធានមនុស្សដែលមានសមត្ថភាព គ្រឿងចក្រនិងបច្ចេកវិទ្យាទំនើបចុងក្រោយ និងគ្រឿងផ្សំគុណភាពខ្ពស់ដើម្បីសម្រិតសម្រាំងគុណភាពផលិតផលគ្រប់មុខរបស់ខ្លួនឲ្យមានគុណភាពខ្ពស់កម្រិតអន្តរជាតិស័ក្តិសមជាផលិតផលកូនខ្មែរជម្រើសទីមួយសម្រាប់ប្រជាពលរដ្ឋខ្មែរពិតៗ។ ផលិតផលរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលទទួលបានមេដាយមាសបញ្ជាក់ពីគុណភាពអន្តរជាតិទាំង៦រួមមាន ស្រាបៀរកម្ពុជា ស្រាបៀរ Barrley Black អ៊ិចស្ត្រាស្តោត ទឹកក្រូចអាយស៍កូឡា ទឹកក្រូចអាយស៍រសជាតិក្រូចឆ្មា ទឹកក្រូចអាយស៍រសជាតិផ្លែឈើចំរុះ ទឹកផ្លែឈើជូបរសជាតិគូលែន។ (អត្ថបទពាណិជ្ជកម្ម) | ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បាននាំយកមេដាយមាសបញ្ជាក់ពីគុណភាពអន្តរជាតិចំនួន៦ពី Monde Selection Awards 2019 ដែលទទួលបានពីប្រទេសអ៊ីតាលី មកប្រទេសកម្ពុជាហើយកាលពីរសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩។ |
ជនត្រូវចោទទាំងពីរ បានរួមគ្នាបង្កើតហ្វេសប៊ុកក្លែងក្លាយ ហើយផ្ញើសារទៅកាន់ជនរងគ្រោះ ដោយសន្យាថានឹងផ្ញើលុយឲ្យ។ ប៉ុន្តែ ជនល្មើស តម្រូវឲ្យជនរងគ្រោះ បង់លុយថ្លៃសេវាផ្សេងៗឲ្យខ្លួនជាមុនសិន ហើយបន្ទាប់មក ទើបខ្លួន ផ្ញើលុយទៅឲ្យវិញតាមក្រោយ។ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បញ្ជាក់ថា ជនល្មើសទាំងពីរ បានប្រើល្បិចឲ្យជនរងគ្រោះ ផ្ញើលុយឲ្យខ្លួនតាមវីង៣លើក ដោយលើកទី១ ចំនួន៥៥០ដុល្លារ លើកទី២ ចំនួន៥៣០០ដុល្លារ និងលើកទី៣ ចំនួន៤៧០០ដុល្លារ។ ក្រោយទទួលពាក្យបណ្តឹងពីជនរងគ្រោះ កម្លាំងកងរាជអាវុធ ក៏ចុះទៅស្រាវជ្រាវ និងបានចាប់ជនល្មើសទាំងពីរ នៅថ្ងៃទី១១មិថុនា។ បើតាមកងរាជអាវុធហត្ថរាជធានីភ្នំពេញ ជនល្មើសទាំងពីរ ធ្លាប់បានប្រើល្បិចបោកប្រាស់ជនរងគ្រោះអស់ជាច្រើននាក់មកហើយ៕ | ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកានៅថ្ងៃទី១៧មិថុនា បង្គាប់ឲ្យឃុំជនត្រូវចោទឈ្មោះ NWOSU MARTINS អាយុ៣១ឆ្នាំ ជាជនជាតិអាហ្រ្វិកខាងត្បូង និង ស្រី្តខ្មែរម្នាក់ឈ្មោះ កាន ឡានីន អាយុ៣៥ឆ្នាំ ពីបទឆបោកតាមមាត្រា៣៧៧និងមាត្រា៣៧៨នៃក្រមព្រហ្មទណ្ឌ។ |
អ្នកឈ្នះរង្វាន់ផ្ទួនៗ ក្នុងថ្ងៃតែមួយតែម្តង ពីឆ្នោតឡូតូឌីជីថល រួមមាន៖ ១. លោក រឿន រដ្ឋា ឈ្នះរង្វាន់ម៉ូតូហុងដាឌ្រីម ស៊េរីថ្មីឆ្នាំ២០២០ ពីកម្មវិធី «សំណាងផ្ទួនៗ»។ ២. លោក ពិសិទ្ធ ដែលទទួលបានទឹកប្រាក់រង្វាន់ 400 ដុល្លារ ពីការផ្សងសំណាងជាមួយឆ្នោតឡូតូឌីជីថលប្រភេទ18(6D)។ ក្រុមហ៊ុនសូមចូលរួមអបអរសារទរ ដល់លោក រឿន រដ្ឋា ដែលមានសំណាង ឈ្នះរង្វាន់ម៉ូតូហុងដាឌ្រីម ស៊េរីថ្មីឆ្នាំ២០២០ ប្រចាំខែមីនា មានលេខកូដសម្គាល់លើសំបុត្ររបស់គាត់ #97229 ពីកម្មវិធី «សំណាងផ្ទួនៗ។ លោក រឿន រដ្ឋា រស់នៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ចំណែកអតិថិជនដែលមានសំណាងរូបមួយទៀត គឺលោក ពិសិទ្ធ ទទួលបានទឹកប្រាក់រង្វាន់ 400 ដុល្លារ ពីឆ្នោតសៀងហៃឡូតូ ប្រភេទ18 (6D) រង្វាន់លួងចិត្ត បីលេខ ដោយចំណាយអស់ត្រឹមតែ 2000៛ តែប៉ុណ្ណោ។ លោក ពិសិដ្ឋ ជាអ្នករស់នៅខណ្ឌដង្កោ រាជធានី ភ្នំពេញ។ ក្រុមហ៊ុន សៀងហៃ ឡូតូ បានអញ្ជើញអតិថិជនទាំងពីររូប មកទទួលរង្វាន់នៅក្រុមហ៊ុនផ្ទាល់តែម្តង ដោយលោក រឿន រដ្ឋា ជាអតិថិជនទី២ ប្រចាំខែមីនា រីឯលោក ពិសិទ្ធ ដែលឈ្នះទឹកប្រាក់ 400 ដុល្លារ ពីឆ្នោតឡូតូឌីជីថលប្រភេទ18 (6D) រង្វាន់លួងចិត្ត បីលេខ។ (មានវីដេអូ) គួររម្លឹកផងដែរថា កាលពីខែកុម្ភៈកន្លងទៅ ក្រុមហ៊ុន ក៏បានរកឃើញអតិថិជនកូនបង ដែលមានឈ្មោះ ទី វណ្ណថន ដែលមានសំណាងឈ្នះរង្វាន់ម៉ូតូហុងដាឌ្រីម ស៊េរីថ្មីឆ្នាំ២០២០ ដំបូងគេបង្អស់ ស្នាក់នៅផ្ទះលេខ១៥ នៅក្នុងបុរីគ្រីស្តាល់ ភូមិព្រែកសំរោង ក្រុងតាខ្មៅ ខេត្តកណ្ដាល។ សូមបញ្ជាក់បន្ថែមថា ក្រុមហ៊ុន នៅតែបន្តចែករង្វាន់ជាច្រើនសន្ធឹកសន្ធាប់ ទៅដល់អតិថិជន នូវរង្វាន់ម៉ូតូជាច្រើនគ្រឿង និងលុយសុទ្ធជាច្រើនរង្វាន់ទៀត ដែលកំពុងតែនៅរង់ចាំលោកអ្នក។ លោកអ្នកអាចផ្សងសំណាងបាន តាមភ្នាក់ងារ អាស៊ីវេរលុយ និងទីតាំងនានា ដែលមានស្លាកសញ្ញា សៀងហៃ ឡូតូ ទូទាំងប្រទេស។ ហើយលោកអ្នក ក៏អាចផ្សងសំណាងឥឡូវនេះ តាម App អាស៊ីវេរលុយ។ ចុចតំណនេះ ដើម្បី ទាញយក APP អាស៊ីវេរលុយ iOS : https://goo.gl/kwQB6U សម្រាប់ Android : https://goo.gl/DyQL7W ។ សម្រាប់ព័ត៌មានបន្ថែម៖ 010 6666 87 / 017 6666 87 / 071 6666 687 ៕ (អត្ថបទពាណិជ្ជកម្ម) | ភ្នំពេញ៖ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ក្រុមហ៊ុនសៀងហៃឡូតូ បានរកឃើញអ្នកឈ្នះទៀតហើយ គឺឈ្នះរង្វាន់ម៉ូតូហុងដាឌ្រីម ស៊េរីថ្មីឆ្នាំ២០២០ ពីកម្មវិធី «សំណាងផ្ទួនៗ»។ នៅថ្ងៃតែមួយនេះ ក៏មានអ្នកឈ្នះមួយទៀត គឺទទួលបានទឹកប្រាក់រង្វាន់ 400ដុល្លារ ពីការផ្សងសំណាង ជាមួយឆ្នោតឡូតូឌីជីថល ប្រភេទ18(6D)ផងដែរ។ |
ការគ្រប់គ្រងសំរាម ជារឿងចាំបាច់បំផុតក្នុងការរស់នៅប្រចាំថ្ងៃ ប្រកបដោយអនាម័យល្អ និងផាសុកភាព។ ផ្ទះ សាលារៀន វត្តអារាម មណ្ឌលសុខភាព និងតាមបណ្តោយផ្លូវជាតិនានា សុទ្ធតែត្រូវមើលថែ និងការពារការបោះចោលសំរាមផ្តេសផ្តាស គ្មានសណ្តាប់ធ្នាប់ និងគ្មានការវិចខ្ចប់ត្រឹមត្រូវ។ ការគ្រប់គ្រងសំរាម និងសំណល់រឹងទីប្រជុំជន គឺជាផ្នែកមួយដ៏សំខាន់នៃកិច្ចគាំពារបរិស្ថាន។ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន លើកឡើងថា ក្រសួងបរិស្ថានចាំបាច់ត្រូវចេញគោលដៅ ប្រព័ន្ធគ្រប់គ្រង ផែនការយុទ្ធសាស្រ្ត លិខិតបទដ្ឋានគតិយុត្តិ ដើម្បីចង្អុលបង្ហាញលើការងារគ្រប់គ្រងបញ្ហាសំរាម និងសំណល់រឹង។ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងឯកឧត្តម Mikami Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ក្នុងពិធីចុះហត្ថលេខាលើគម្រោង Kusanone ផ្តល់រថយន្តប្រមូលសំរាមពីប្រទេសជប៉ុនចំនួន១០ គ្រឿង ទន្ទឹមនេះ តម្រូវការសម្ភារៈ និងការចូលរួមរបស់ប្រជាពលរដ្ឋ ជាកត្តាសំខាន់នាំដល់ភាពជោគជ័យក្នុងការគ្រប់គ្រងបញ្ហានេះ។ ដូច្នេះ ដើម្បីរួមចំណែកកិច្ចគាំពារបរិស្ថាន ស្ថានទូតជប៉ុនបានផ្តល់រថយន្តដឹកសំរាមចំនួន១០គ្រឿង ដល់ក្រសួងបរិស្ថាន ដើម្បីផ្តល់ឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិចំនួន១០ខេត្ត។ លោក Mikami Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានថ្លែងក្នុងពិធីចុះហត្ថលេខាលើគម្រោង Kusanone កាលពីថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០២១ ដូច្នេះ ការគ្រប់គ្របងសំរាម សំណល់រឹង គឺជារឿងស្មុគស្មាញ និងពិបាក ហើយត្រូវការពេលវេលាដើម្បីបណ្ដុះការយល់ដឹង និងការចូលរួមពីប្រជាពលរដ្ឋ។ ដោយឡែក ការគ្រប់គ្រងសំរាម សំណល់រឹង កំពុងអភិវឌ្ឍ និងធ្វើទំនើបកម្មកាន់តែប្រសើរឡើងនៅកម្ពុជា។ ឯកអគ្គរាជទូតជប៉ុនរូបនេះ សង្ឃឹមថា ការផ្តល់ជូនរថយន្តនេះ នឹងរួមចំណែកក្នុងដំណើរប្រែក្លាយកម្ពុជាប្រកបដោយបរិស្ថានស្អាត។ ជាមួយគ្នាដែរ លោក សាយ សំអាល់ បង្ហាញក្តីរីករាយយ៉ាងខ្លាំងចំពោះការគាំទ្ររបស់ជប៉ុនលើកិច្ចគាំពារបរិស្ថាន។ ជាពិសេស ការគាំទ្រលើបេសកកម្មសំខាន់ៗមួយចំនួនរបស់ក្រសួងបរិស្ថាន ដូចជា កិច្ចគាំពារបរិស្ថាន ការអភិរក្សជីវចម្រុះ និងធនធានធម្មជាតិ រួមទាំងការរស់នៅប្រកបដោយចរីភាព។ រដ្ឋមន្រ្តីក្រសួងបរិស្ថានរូបនេះ មានសុទិដ្ឋិនិយមថា នារយៈពេល ៥ឆ្នាំខាងមុខ កម្ពុជាច្បាស់នឹងប្រែមុខមានត់ថ្មី ដែលមានបរិស្ថានល្អ៕ | ភ្នំពេញ៖ ជប៉ុន បានផ្តល់រថយន្តប្រមូលសំរាមចំនួន ១០គ្រឿង ជូនក្រសួងបរិស្ថាន លើគម្រោង Kusanone ដែលជាគម្រោងជំនួយឥតសំណង។ រថយន្ត១០ទាំងនេះ នឹងផ្តល់ជូនរដ្ឋបាលថ្នាក់ក្រោមជាតិចំនួន១០ខេត្ត ដើម្បីរួមចំណែកក្នុងការប្រែក្លាយកម្ពុជាប្រកបដោយបរិស្ថានស្អាត។ |
វេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២១ នឹងធ្វើឡើងនៅរាជធានីភ្នំពេញ ក្នុងរយៈពេល៧ថ្ងៃ ដែលចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែកមរា ឆ្នាំ២០២១។ សម្រាប់វេទិកាទេសចរណ៍នេះ នឹងមានព្រឹត្តការណ៍មួយចំនួន ដូចជា កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន កិច្ចប្រជុំស្ថាប័នជាតិទេសចរណ៍អាស៊ាន កិច្ចប្រជុំពាក់ព័ន្ធ និងកិច្ចប្រជុំផ្នែកឯកជន រួមទាំងមានសិក្ខាសាលាផ្សេងៗ និងការពិព័រណ៍ទេសចរណ៍អន្តរជាតិផងដែរ។ សម្រាប់ការតាំងពិព័រណ៍ទេសចរណ៍អន្តរជាតិ នឹងធ្វើឡើងក្នុងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ ដោយក្នុងនោះ មានការចូលពីបណ្ដាក្រុមហ៊ុនដែលជាអ្នកលក់ ជាង៤៥០ក្រុមហ៊ុន និងបណ្ដាក្រុមហ៊ុនដែលជាអ្នកទិញ ជាង៤៥០ក្រុមហ៊ុនថែមទៀតផង។ បណ្ដាអ្នកសារព័ត៌មានជាតិ-អន្តរជាតិ មានប្រមាណ១០០នាក់ក៏ចូលរួមផងដែរ៕ | ភ្នំពេញ៖ កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកាទេសចរណ៍អាស៊ានលើកទី៤០ នៅឆ្នាំ២០២១ ក្រោមប្រធានបទ «អាស៊ាន៖ សហគមន៍សន្តិភាព និងអនាគតតែមួយ» ដោយនឹងមានព្រឹត្តិការណ៍សំខាន់ៗជាច្រើន និងមានការតាំងពិព័រណ៍ទេសចរណ៍ផងដែរ។ នេះបើតាមព័ត៌មាន ដែលបង្ហោះលើទំព័រហ្វេសប៊ុករបស់ក្រសួងទេសចរណ៍។ |
លោក ប៉ាង វិសុទ្ធ នាយកវិទ្យាល័យព្រែកឯងបានចែករំលែកពីការលំបាកដែលសិស្សានុសិស្សបានជួបប្រទះដោយសង្កត់ធ្ងន់ថា កន្លងមក សាលានេះបានបង្រៀនសិស្សជាច្រើនជំនាន់លើមុខវិជ្ជាកុំព្យូទ័រ ប៉ុន្តែកុំព្យូទ័រទាំងអស់ចាស់ហើយមិនអាចប្រើបានទេ។ ដូច្នេះលោកគ្រូត្រូវយកកុំព្យូទ័រផ្ទាល់ខ្លួនមកបង្រៀនសិស្សអំពីទ្រឹស្តីកុំព្យូទ័រដោយមិនបានអនុវត្តជាក់ស្តែងនោះទេ។ លោក Dato' Sri Idris Jala តំណាងប្រធានក្រុមហ៊ុនស្រាបៀរ HEINEKEN ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិចបានថ្លែងថា៖ "តាមរយៈការអប់រំនេះហើយដែលបានមនុស្សដូចជារូបគាត់ដែរអាចងើបចេញពីវដ្តនៃភាពលំបាក និងភាពក្រីក្រ។ គាត់ជឿជាក់ថា ការអប់រំល្អគឺចាំបាច់សម្រាប់ធានានូវអនាគតភ្លឺសា្វង។" លោកបានបន្តទៀតថា៖ "យើងមានអារម្មណ៍ថាយើងត្រូវធ្វើអ្វីមួយ នូវពេលបានដឺងថាសិស្សានុសិស្សនៅក្នុងសាលានេះមិនអាចរៀនជំនាញកុំព្យូទ័រដោយសារតែកុំព្យូទ័រចាស់លែងប្រើកើត។ នៅក្នុងពិភពឌីជីថលសព្វថ្ងៃនេះវាមានសារៈសំខាន់ណាស់ដែលយុវសិស្សរបស់យើងត្រូវមានចំណេះដឹងផ្នែកកុំព្យូទ័រដើម្បីធានាថាពួកគេមានឱកាសស្មើភាពដើម្បីប្រកួតប្រជែងនិងប្រាស្រ័យទាក់ទងជាមួយពិភពលោកដ៏ទំនើបនេះ។ " លោក ប៉ាង វិសុទ្ធ នាយកវិទ្យាល័យព្រែកឯងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រធានក្រុមហ៊ុនស្រាបៀរ HEINEKEN ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិចដែលបានប្រគល់កុំព្យូទ័រចំនួន ១៥ គ្រឿងនិងម៉ាស៊ីនព្រីនមួយគ្រឿងហើយនឹងជួយជួសជុលបន្ទប់កុំព្យូទ័រដើម្បីធានាឱ្យមានបរិយាកាសសិក្សាល្អសម្រាប់សិស្ស។ បន្ទាប់ពីទទួលបានកុំព្យូទ័រថ្មី សាលានឹងរៀបចំបង្រៀនសិស្ស ២៨០ នាក់ក្នុងមួយខែដើម្បីរៀននិងអនុវត្តនៅក្នុងបន្ទប់កុំព្យូទ័រនេះ។ លោក Dato' Sri Idris Jala បានសន្និដ្ឋានថា "យើងសង្ឃឹមថាកិច្ចខិតខំប្រឹងប្រែងរបស់យើង នឹងជួយកាត់បន្ថយផលលំបាកដែលសិស្សានុសិស្សកំពុងប្រឈមមុខ និងលើកទឹកចិត្តពួកគេឱ្យចាត់ទុកការអប់រំជាអាទិភាពចម្បង។ ហើយយើងសង្ឃឹមយ៉ាងមុតមាំថា សម្ភារៈទាំងនេះនឹងត្រូវបានថែទាំឱ្យបានត្រឹមត្រូវនិងប្រើប្រាស់យ៉ាងមានប្រសិទ្ធភាពក្នុងរយៈពេលវែង ដែលជានិមិត្តរូបនៃទំនាក់ទំនងមិត្តភាពរវាងកម្ពុជា និងប្រធានក្រុមហ៊ុន HEINEKEN ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិច ។" ( អត្ថបទពាណិជ្ជកម្ម ) | កាលពីថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ ២០១៧ ប្រធានក្រុមហ៊ុនស្រាបៀរ HEINEKEN ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិច (HAP) បានឧបត្ថម្ភកុំព្យូទ័រចំនួន ១៥គ្រឿងនិងម៉ាស៊ីនបោះពុម្ពមួយគ្រឿងទៅឱ្យវិទ្យាល័យព្រែកឯង។ ពិធីប្រគល់អំណោយនេះក្រោមអធិបតីភាពលោក Dato' Sri Idris Jala និងលោកស្រី Mrs. Tineke Eusman តំណាងប្រធាន ក្រុមហ៊ុនស្រាបៀរ HEINEKEN ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិច និង លោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅលោកប៉ាងវិសុទ្ធ នាយកសាលា លោកអ្នកគ្រូបង្រៀននិងសិស្សានុសិស្សនៃសាលាវិទ្យាល័យព្រែកឯង ។ |
ស្រែអំបិល, កោះកុង៖ ពលរដ្ឋចំនួន ៣០៦ គ្រួសារ ដែលរស់នៅឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង កំពុងទទួលបានបណ្ណក្រីក្រ ពីរដ្ឋាភិបាល។ បណ្ណសមធម៌ ជាផ្នែកមួយជួយជីវភាពដល់ពលរដ្ឋក្រីក្រ ជារៀងរាល់ខែ។ លោក ស៊ីម ប្រុស ដែលជាជំនួយការស្មៀននៃឃុំជីខក្រោម បានលើកឡើងថា ដំណើរការផ្ដល់បណ្ណក្រីក្រដល់ពលរដ្ឋក្នុងឃុំ គឺប្រព្រឹត្តទៅដោយយុត្តិធម៌ និងយកចិត្តទុកដាក់។ «ការផ្ដល់បណ្ណក្រីក្រក្នុងឃុំ មានភាពយុត្តិធម៌ និងតម្លាភាព ស្មើភាពគ្នា យើងផ្ដល់លើគ្រួសារក្រីក្រក្នុងឃុំ»។ ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោកអ្នកទស្សនាវីដេអូខាងក្រោមដូចតទៅ៖ អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ (វីដេអូនេះ គឺជាស្នាដៃរបស់ក្រុមយុវជន នឹងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុង អត្ថបទនិងវីដេអូ នេះគឺជាការទទួលខុសត្រូវ របស់ស្មេរ/ផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈ របស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ) | ដោយ៖ ស៊ី ដាវី |
គម្រោង «Digital and Green New Deals» របស់កូរ៉េខាងត្បូង នឹងត្រូវចំណាយទឹកប្រាក់យ៉ាងហោចណាស់ ១៣៣ពាន់លានដុល្លារដែលមានការចូលរួមទាំងរដ្ឋាភិបាល និងដៃគូឯកជនផង។ បើតាមការបញ្ជាក់របស់រដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក Hong Nam-ki ទឹកប្រាក់ប្រមាណជា ៩៤,៦ ពាន់លានដុល្លារ នឹងត្រូវចំណាយដោយរដ្ឋាភិបាលកូរ៉េខាងត្បូង ខណៈរដ្ឋាភិបាលតំបន់នឹងទទួលបន្ទុកជិត ២១ពាន់លានដុល្លារផ្សេង។ ចំណែកទឹកប្រាក់ជាង ១៧ពាន់លានដុល្លារ នឹងត្រូវចូលរួមដោយដៃគូឯកជន។ នេះបើតាមការចុះរបស់ទីភ្នាក់ងារព័ត៌មាន Yonhap។ គម្រោងយុទ្ធសាស្ត្រអភិវឌ្ឍ ដែលមានរយៈពេលត្រឹមឆ្នាំ២០២៥នេះ ធ្វើឡើងដើម្បីពន្លឿងកំណើនសេដ្ឋកិច្ចក្នុងរយៈពេលវែង, ស្តារសេដ្ឋកិច្ចប្រទេសដែលកំពុងរងគ្រោះដោយសារ COVID-19 ក៏ដូចជាការកែប្រែឧស្សាហកម្មដែលពឹងផ្អែកលើប្រេងឥន្ធនៈទៅជាឧស្សាហកម្មបៃតង ហើយពឹងផ្អែកលើអគ្គិសនី។ លើសពីនេះ កូរ៉េខាងត្បូង ក៏គ្រោងបង្កើនការវិនិយោគរបស់រដ្ឋទៅក្នុងវិស័យបញ្ញាសិប្បនិម្មិត សេវាទូរគមនាគមន៍ជំនាន់ទី៥ និងការពង្រឹងធនធានមនុស្សលើវិស័យបច្ចេកវិទ្យាផងដែរ។ លោករដ្ឋមន្ត្រីហិរញ្ញវត្ថុបានបន្តថា បើទោះបីជាគម្រោងនេះ មានការដឹកនាំពីរដ្ឋាភិបាលក៏ពិតមែន ប៉ុន្តែកូរ៉េខាងត្បូង នឹងធ្វើកំណែទម្រង់លើបទបញ្ញាត្តិមួយចំនួន ដើម្បីលើទឹកចិត្តឲ្យមានការចូលរួមពីសំណាក់ដៃគូឯកជនបន្ថែមទៀត។ សូមបញ្ជាក់ថា កន្លងមក កូរ៉េខាងត្បូង បានបញ្ចេញកញ្ចប់គាំទ្រសេដ្ឋកិច្ចសរុបប្រមាណជា ២២៣ពាន់លានដុល្លារ ឬស្មើនឹង១៥ភាគរយនៃទំហំផលិតផលក្នុងស្រុកសរុប ដើម្បីជួយសង្គ្រោះសេដ្ឋកិច្ច ដែលរងគ្រោះដោយសារជំងឺឆ្លងសកល COVID-19៕ | កូរ៉េខាងត្បូង នឹងវិនិយោគទឹកប្រាក់ប្រមាណ ១៣៣ពាន់លានដុល្លារ រហូតដល់ឆ្នាំ២០២៥ ដើម្បីបង្កើតការងារ ១,៩លានកន្លែង ស្តារសេដ្ឋកិច្ចដែលកំពុងរងគ្រោះដោយសារ COVID-19 និងផ្លាស់ប្តូរឧស្សាហកម្មដែលពឹងផ្អែកលើប្រេងឥន្ធនៈទៅជាឧស្សាហកម្មបៃតងវិញ។ លោក Hong Nam-ki រដ្ឋមន្ត្រីហិរញ្ញវត្ថុកូរ៉េខាងត្បូង បានលើកឡើងបែបនេះ នៅថ្ងៃទី១៤ ខែកក្កដា បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រី។ |
នាយឧត្តមសេនីយ៍បីរូប ដែលសម្តេច ហ៊ុន សែន សុំរាជានុញ្ញាតពីព្រះមហាក្សត្រ ដើម្បីតែងតាំង ឲ្យទៅកាន់តំណែងក្នុងអគ្គនាយកដ្ឋានទាំងបីនៃក្រសួងមហាផ្ទៃ គឺ លោក គៀត ច័ន្ទថារិទ្ធ ពីអគ្គស្នងការរងនគរបាលជាតិ ទៅជាអគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍, លោក កង សុខន ពីអគ្គស្នងការរងនគរបាលជាតិ ទៅជាអគ្គនាយក អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម, និងលោក សេង យូអ៊ាន់ ពីអគ្គនាយករង ទៅជាអគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ។ បច្ចុប្បន្ន នាយឧត្តមសេនីយ៍ សុខ ផល ជាអគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍, នាយឧត្តមសេនីយ៍ ម៉ៅ ច័ន្ទតារា ជាអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម, និងនាយឧត្តមសេនីយ៍ ម៉ៅ ប៊ុនណារិន ជាអគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ។ យ៉ាងណាក៏ដោយ លិខិតដែលសម្តេច ហ៊ុន សែន ថ្វាយទៅព្រះមហាក្សត្រ ពុំបានបញ្ជាក់ថា នាយឧត្តមសេនីយ៍ទាំងបីនាក់នេះ នឹងត្រូវផ្តេរទៅឲ្យកាន់តំណែងអ្វីឡើយ។ សារព័ត៌មានថ្មីៗ មិនអាចសុំការបំភ្លឺពីនាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ បានទេ ដោយសារតែលោកទាំងពីរ ពុំលើកទូរសព្ទ៕ | ភ្នំពេញ៖ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្វាយលិខិតទៅព្រះមហាក្សត្រ ដើម្បីក្រាបបង្គំសុំឲ្យព្រះអង្គ រាជានុញ្ញាត ផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងជាអគ្គនាយកចំនួន៣ នៃក្រសួងមហាផ្ទៃ។ លិខិតនោះ ចុះនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨នេះ។ |
ទីបំផុតទៅ ជំនួបរវាងមេដឹកនាំអាមេរិក និងកូរ៉េខាងជើងដែលស្លាប់បាត់ហើយនោះ បានរស់ឡើងវិញមែន។ ជាដំណើរផ្ទុយស្រឡះ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ប្រកាសថា លោកមានជំនួបជាមួយមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន នៅថ្ងៃទី១២ ខែមិថុនា នៅសិង្ហបុរី។ ការប្រកាសរបស់លោក ត្រាំ ធ្វើឡើងស្របពេលដែលមន្ត្រីអាមេរិក និងកូរ៉េខាងជើងកំពុងងញាប់ដៃញាប់ជើងក្នុងការរៀបចំជំនួបនេះឲ្យស្រេចបាច់។ លោក ត្រាំ បានជួបជាមួយលោក គីម យ៉ុងឈុល ដៃស្ដាំលោក គីម ជុងអ៊ុន នៅថ្ងៃទី១ ខែមិថុនាក្នុងបន្ទប់ពងក្រពើនៃសេតវិមាន។ ក្រោយជំនួបជាង៩០នាទី លោក ត្រាំ ក៏ប្រកាសបន្តជំនួបនៅសិង្ហបុរីតែម្ដង។ យ៉ាងណាមិញ ប្រមុខរដ្ឋអាមេរិករូបនេះក៏និយាយទុកមុនដែរថា ជំនួបនៅសិង្ហបុរីគ្រាន់តែជាការជួបគ្នាដើម្បីស្គាល់ចិត្តថ្លើមប៉ុណ្ណោះ ហើយអាមេរិក និងកូរ៉េខាងជើងនឹងមិនទាន់ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរំសាយនុយក្លេអ៊ែរអ្វីឡើយ។ យោងតាមទីភ្នាក់ងារព័ត៌មាន AFP លោក ត្រាំ បញ្ជាក់ថា៖ «ខ្ញុំមិនដែលនិយាយថា វាជាជំនួបតែម្ដងឡើយ។ ខ្ញុំគិតថា វាជាដំណើរការមួយ ប៉ុន្តែទំនាក់ទំនង (ទ្វេភាគី) ត្រូវបានស្ថាបនា ហើយវាជារឿងវិជ្ជមាន»។ ថ្លែងប្រាប់អ្នកព័ត៌មានក្រោយជូនដំណើរលោក គីម ប្រធានាធិបតីអាមេរិករូបនេះក៏បានបង្ហើបដែរថា លោកក៏បានជជែកលើប្រធានបទបញ្ចប់សង្គ្រាមនៅឧបទ្វីបកូរ៉េផងដែ។ បញ្ហានេះទំនងជារបៀបវារៈសម្រាប់ជំនួបនៅសិង្ហបុរីដែរ បន្ថែមពីលើការរំសាយនុយក្លេអ៊ែរនោះ។ ជាមួយគ្នានោះ លោក ត្រាំ ក៏បានទទួលសំបុត្ររបស់មេដឹកនាំកូរ៉េខាងជើងដែរ។ ទោះជាព័ត៌មានលម្អិតនៃសំបុត្រនេះមិនទាន់បញ្ចេញក្ដី គេជឿថា វាអាចមានជាប់ពាក់ព័ន្ធនឹងគម្រោងជួបគ្នានៅសិង្ហបុរី។ នេះក៏ព្រោះតែក្នុងលិខិតថ្ងៃទី២៤ ខែឧសភា ដែលជូនដំណឹងពីការលុបចោលជំនួបប្រវត្តិសាស្ត្រនេះ លោក ត្រាំ បានសង្កត់ធ្ងន់ថា បើលោក គីម ចង់ជួបលោក មេដឹកនាំកូរ៉េខាងជើងអាចទូរសព្ទ ឬសរសេរសំបុត្រទៅឲ្យលោកបានគ្រប់ពេល។ ជុំវិញបញ្ហារំសាយនុយក្លេអ៊ែរនេះ អាមេរិក និងកូរ៉េខាងជើងហាក់មិនទាន់ជំហរស្របគ្នាឡើយ ទោះជាកូរ៉េខាងជើងប្រកាសជាញឹកញយពីឆន្ទៈឥតងាករេរបស់ខ្លួនចំពោះបញ្ហានេះក្ដី។ សម្រាប់អាមេរិក កូរ៉េខាងជើងត្រូវបោះបង់នុយក្លេអ៊ែរទាំងស្រុង និងមិនត្រូវត្រឡប់ទៅរកអាវុធនេះម្ដងទៀតឡើយ ទើបអាមេរិកព្យួរទណ្ឌកម្ម។ ប៉ុន្តែកូរ៉េខាងជើងចង់បានការរំសាយនុយក្លេអ៊ែរនេះធ្វើឡើងតាមដំណាក់កាល ព្រមគ្នានឹងការលើកលែងទណ្ឌកម្មដែរ។ | ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅថ្ងៃទី១ ខែមិថុនា បានប្រកាសថា លោកនឹងទៅជួបមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន នៅសិង្ហបុរីតាមការព្រមព្រៀងគ្នាដដែល។ លោក ត្រាំ ប្រកាសដូចនេះ នៅក្រោយជំនួបជាមួយមន្ត្រីជាន់ខ្ពស់កូរ៉េខាងជើង គីម យ៉ុងឈុល នៅឯសេតវិមានរួចមក។ លោក គីម ជាមន្ត្រីកូរ៉េខាងជើងថ្នាក់ខ្ពស់ដំបូងគេដែលបានធ្វើទស្សនកិច្ចនៅរដ្ឋធានីវ៉ាស៊ីនតោនក្នុងរយៈពេលជិត២០ឆ្នាំមកនេះ។ |
និយាយជាមួយកូន តើអ្នកធ្លាប់ឆ្ងល់ទេថា គួរនិយាយអ្វីជាមួយទារកអាយុទើបតែពីរខែទៅ? វាអាចជារឿងមួយខុសគ្នាខ្លាំង។ ចូរនិយាយជាមួយគេតាមរយៈការប្រើទឹកមុខឲ្យបានច្រើន។ ពេលនោះទារកនឹងចាប់ផ្តើមបង្កើតជាសម្លេងដើម្បីឆ្លើយតបនឹងអ្វីដែលអ្នកនិយាយ។ នៅពេលអ្នកនិយាយកាន់តែច្រើនគេនឹងបង្កើតជំនាញនៃការនិយាយកាន់តែលឿន។ នៅពេលអ្នកលើករបស់លេងពីកន្លែងមួយទៅកន្លែងមួយ ភ្នែកទារកនឹងវិលរកតាម។ រឿងនេះប្រហែលជាជំរុញដល់ភាពមើលឃើញរបស់គេបានផងដែរ។ អានអក្សរ ឬច្រៀងឲ្យគេស្តាប់ អ្នកប្រហែលជាមិនមែនអ្នកចម្រៀងដ៏ពិរោះទេ ប៉ុន្តែសម្លេងអ្នកគឺគ្រប់គ្រាន់នឹងផ្តល់ឲ្យទារកស្តាប់យ៉ាងអស្ចារ្យហើយ។ សម្លេងអ្នកមានថាមពលធ្វើឲ្យទារករំងាប់អារម្មណ៍បាន។ ចូរកុំភ្លេចអានសៀវភៅឲ្យគេស្តាប់ផង។ ចូរដាក់កូននៅលើភ្លៅ ហើយបង្ហាញរូបភាពក្នុងសៀវភៅឲ្យគេមើល។ ការដែលអានសៀវភៅឲ្យគេស្តាប់ និងមើលឃើញរួបភាពបែបនេះនឹងជួយបង្កើនភាពឆ្លាតវ៉ៃរបស់គេកាន់តែល្អ។ ក្រៅពីជម្រុញដល់សមត្ថភាពនៃការស្តាប់ កូនក៏អាចរៀនចេះនូវភាសាថ្មីមួយសម្រាប់គេផងដែរ។ នាំកូនទៅលេងខាងក្រៅផ្ទះ ចូរចំណាយពេលដើរលេងជាមួយកូនតូចៗរបស់អ្នកផងទៅ ព្រោះវានឹងធ្វើឲ្យគេមើលឃើញមនុស្សថ្មីៗ។ ចូរឲ្យគេងទៅចូលរួមក្នុងសង្គមដែលមានមនុស្សអាយុប៉ុនៗគ្នាលេងជាមួយគ្នាទៅ។ យ៉ាងណាមិញ ចូរប្រាកដថា កន្លែងដែលអ្នកទៅនោះមានអនាម័យល្អសម្រាប់ទារកអាយុពីរខែ។ តាមរយៈការមានទំនាក់ទំនងជាមួយអ្នកដៃទ និងស្តាប់លឺសម្លេងថ្មីៗ ចូរឲ្យកូនអាចប្រឈមមុខនឹងស្ថានភាពពិបាកៗផងទៅ។ ដូច្នេះ ពេលក្រោយ នៅពេលអ្នកមើលឃើញអ្វីៗដែលថ្មី គេងនឹងលែងយំទៀតហើយ តែបែរជាញញឹមដាក់វិញ។ ឲ្យគេងលេងនៅលើកម្រាលដី ទារកទើបតែអាយុពីរខែ អ្នកទំនងជាដឹងថាគួរការពារគេឲ្យបានល្អយ៉ាងម៉េចហើយ។ ប៉ុន្តែបើសិនជាអ្នកចង់ឃើញកូនចេញវា ក្រឡាប់ និងដើរ ចូរឲ្យគេលេងនៅលើកម្រាលដីក្នុងផ្ទៃទៅ។ ការធ្វើបែបនេះនឹងផ្តល់កន្លែងគ្រប់គ្រាន់សម្រាប់គេរៀនសូត្រសកម្មភាពទាំងនេះ។ ចូរលើកទឹកចិត្តគេឲ្យធ្វើវាទៅ៕ ត្រួតពិនិត្យដោយ www.health.com.kh | តើអ្នកមានឆ្ងល់ទេថាតើគួរចំណាយពេលវេលាជាមួយទារកអាយុទើបតែ ២ខែដូចម្តេចទៅ? ឥឡូវនេះអ្នកសម្រាលកូនរួចហើយ ហើយក៏ត្រូវតែចំណាយពេលវេលានៅជាមួយទារកឲ្យបានច្រើនផងដែរ។ ពិតណាស់ មានរឿងជាច្រើនដែលអ្នកអាចធ្វើបានក្រៅពីការប្តូរខោទឹកនោមកូន និងបំបៅកូន។ តើរឿងផ្សេងទៀតនោះមានអ្វីខ្លះទៅ? |
យោងតាមសេចក្ដីជូនដំណឹងក្រសួងទេសចរណ៍ ក្រសួងទេសចរណ៍ នឹងរៀបចំវេទិកាដោយឡែកមួយសម្រាប់ភ្ញៀវទេសចរបរទេស ដែលទស្សនាការប្រណាំងទូក ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅខាងជើងវេទិកាកិត្តិយសមុខព្រះបរមរាជវាំង។ វេទិកាសម្រាប់ជនបរទេសនេះ គឺដើម្បីបង្កើនសកម្មភាពផ្សព្វផ្សាយទេសចរណ៍«កម្ពុជា ព្រះរាជណាចក្រអច្ឆរិយ ផ្ដល់ភាពកក់ក្ដៅ» និងចលនាប្រឡងប្រណាំង «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋាកិច្ចល្អ» ឲ្យកាន់តែទូលាយ។ បើតាមសេចក្ដីជូនដំណឹងដដែល នៅវេទិកានេះ មន្ត្រីជំរុញទេសចរណ៍ក្នុងស្រុក ក៏មានរៀបចំបដិសណ្ឋារកិច្ចជូនភ្ញៀវទេសចរបរទេសផងដែរ ដោយមានផ្ដល់សេវាបម្រើភេសជ្ជៈ ការបកប្រែកដេញពីការផ្សាយផ្ទាល់តាមទូរទស្សន៍ជាតិកម្ពុជា នូវសកម្មភាព នៃការប្រណាំងទូក សម្រាប់ភ្ញៀវទេសចរបរទេសផងដែរ។ សូមបញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ពីថ្ងៃទី២ ដល់ទី៤ ខែវិច្ឆិកាខាងមុខ។ ព្រះរាជពិធីបុណ្យប្រពៃណីជាតិនេះ ជាឱកាសដ៏ល្អ ដើម្បីឲ្យទេសចរជាតិ-អន្តរជាតិ បានស្វែងយល់កាន់តែច្បាស់អំពី វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់របស់ខ្មែរដែលមានតាំងពីបុរាណកាលមក៕ | ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ពីថ្ងៃទី២ ដល់ទី៤ ខែវិច្ឆិកាខាងមុខ។ ក្នុងឱកាសនៃការប្រារព្ធព្រះរាជពិធីបុណ្យប្រពៃណីជាតិកម្ពុជានេះ ក្រសួងទេសចរណ៍ នឹងរៀបចំវេទិកាដោយឡែកមួយ សម្រាប់ភ្ញៀវទេសចរបរទេសផ្សព្វផ្សាយពីទេសចរណ៍កម្ពុជា។ |
បន្ទាប់ពីកិច្ចប្រជុំបន្ទាន់មួយជាមួយអ្នកបង្កើតគោលនយោបាយសេដ្ឋកិច្ច លោកមូន ចេអ៊ីន ប្រធានាធិបតីកូរ៉េខាងត្បូងបានប្រកាសថា «ប្រាក់សម្រាលបន្ទុកក្នុងគ្រាមានគ្រោះអាសន្ន» នឹងផ្តល់ឲ្យប្រជាពលរដ្ឋកូរ៉េខាងត្បូងក្នុងមួយគ្រួសារ ដែលមានសមាជិក៤នាក់ រហូតដល់ជាង ៨០០ដុល្លារ។ ប៉ុន្តែថវិកានេះ ផ្តល់ឲ្យតែគ្រួសារដែលមានប្រាក់ចំណូលចាប់ពី ៧០ភាគរយចុះមកក្រោមតែប៉ុណ្ណោះ ចំណែកគ្រួសារដែលមានប្រាក់ចំណូលលើសពីនេះ គឹមិនទទួលបានប្រាក់សង្គ្រោះនេះឡើយ។ បើតាមលោក មូន បានបញ្ជាក់ថា ប្រជាជនដែលរងគ្រោះ ដោយសារតែកូរ៉ូណាវីរុស គួរតែទទួលបានប្រាក់សង្គ្រោះទាំងនេះ ដើម្បីដោះបន្ទុកគ្រួសារ និងដើម្បីចូលរួមទប់ស្កាត់ COVID-19។ ពិតណាស់សម្រាប់ប្រជាពលរដ្ឋកូរ៉េខាងត្បូង ដែលមានប្រាក់ចំណូលកម្រិតខ្ពស់ វាមិនមែនជាបញ្ហាចោទទេ នៅពេលអ្នកទាំងនោះ ត្រូវដាក់ចត្តាឡីស័ក ឬស្នាក់នៅផ្ទះបណ្តោះអាសន្ន ប៉ុន្តែបញ្ហាជាច្រើន នឹងកើតមានសម្រាប់ប្រជាជនមានប្រាក់ចំណូលកម្រិតទាប និងមធ្យម។ បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap កូរ៉េខាងត្បូងមានប្រមាណជា ១៤លានគ្រួសារ ឬ ៣៥លាននាក់ ដែលមានសិទ្ធិទទួលបានជំនួយពីរដ្ឋាភិបាលនេះ។ កូរ៉េខាងត្បូង នឹងត្រូវចំណាយថវិកាសរុបជាង ៩,៥ពាន់លានដុល្លារ លើជំនួយជួយសង្គ្រោះគ្រួសារ។ ក្រៅពីថវិកាសម្រាប់គ្រួសារកូរ៉េខាងត្បូង ប្រធានាធិបតីក៏បានសិក្សាពីគម្រោងជួយក្រុមហ៊ុនខ្នាតតូច និងខ្នាតមធ្យមផងដែរ ដែលកំពុងតែប្រឈមនឹងវិបត្តិ COVID-19។ តាមរយៈគម្រោងនេះ ក្រុមហ៊ុនមួយចំនួននេះ នឹងទទួលបានការលើកលែងការបង់ធានារ៉ាប់រងដោយផ្នែក និងការចំណាយផ្សេងៗ។ បើសិនគ្មានការប្រែប្រួលទេ សំណើច្បាប់ថវិកាជួយសង្គ្រោះទាំងពីរនេះ នឹងដាក់ទៅសភានៅក្រោយថ្ងៃទី១៥ ខែមេសា ពោលគឺក្រោយថ្ងៃបោះឆ្នោតជ្រើសរើសសមាជិកសភានៅកូរ៉េខាងត្បូង។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣០ ខែមីនា កូរ៉េខាងត្បូងមានCOVID-19 សរុបលើសពី ៩ពាន់ករណី អ្នកស្លាប់ ១៥៨ករណី និងអ្នកជាសះស្បើយមានជាង ៥ពាន់ករណី៕ | ប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន នាថ្ងៃទី៣០ ខែមីនា បានប្រកាសពី ការផ្តល់ប្រាក់ជួយសង្គ្រោះដល់ប្រជាពលរដ្ឋកូរ៉េខាងត្បូងមួយចំនួន ដើម្បីជួយសម្រាលបន្ទុកក្នុងពេលមានវិបត្តិ នៃជំងឺរលាកសួត ដែលបង្កដោយកូរ៉ូណាវីរុស (COVID-19)។ ក្រៅពីសម្រាលបន្ទុករបស់ប្រជាជន លោកប្រធានាធិបតីកូរ៉េខាងត្បូង ក៏កំពុងរៀបចំផ្តល់ជំនួយថវិកាសម្រាប់ក្រុមហ៊ុនខ្នាតតូច និងក្រុមហ៊ុនខ្នាតមធ្យមផងដែរ ដែលកំពុងរងគ្រោះដោយសារជំងឹឆ្លងនេះដូចគ្នា។ |
ថ្លែងក្នុងពិធីសម្ពោធស្ពាន នៅព្រឹកថ្ងៃទី១៤ មីនា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា ទឹកប្រាក់១៣លានដុល្លារនេះ សាងសងស្ពានកោះប៉ែននេះ ជាទឹកប្រាក់របស់រដ្ឋាភិបាល ដោយពុំមានជំនួយបរទេសនោះទេ។ បើតាមប្រមុខរដ្ឋាភិបាល ការកសាងស្ពាននេះឡើង ដើម្បីកាត់បន្ថយភាពលំបាករបស់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរ ដែលត្រូវចំណាយពេលវេលា និងថវិកាច្រើនក្នុងការឆ្លងទូកដ។ « ជាពិសេសស្ត្រីដែលមានផ្ទៃពោះ ឬអ្នកមានជំងឺ ពិតជាពិបាកណាស់ព្រោះគ្មានចម្បងទូកដសម្រាប់ឆ្លងកាត់ពេលយប់នេះទេ។ យើងផ្គុំគ្រឿងចក្រយើង យើងមានដើមទុន និងមានក្រុមបចេ្ចកទេស យើងមិនមានជំនួយពីបរទេសនោះទេ នេះជាមោទកភាពណាស់របស់ប្រទេសកម្ពុជា ដើម្បីសា្ថបនាស្ពានមួយនេះបាន»។ នេះជាការលើកឡើងរបស់សម្តេច។ ស្ពានកោះប៉ែន ត្រូវបានកងកម្លាំងវិស្វកម្មក្រសួងការពារជាតិ ចាប់ផ្តើមសាងសង់កាលពីខែឧសភា ឆ្នាំ២០១១ មកម្លេះ។ ស្ពាននេះមានបណ្តោយប្រវែង ៧៧៩ម៉ែត្រ ទទឹង ៩,២ម៉ែត្រ និងកម្ពស់ពី ២៣ ទៅ ២៤ម៉ែត្រ ដែលឆ្លងកាត់ទន្លេមេគង្គពីភូមិព្រែកដើមចាន់ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ទៅកាន់កោះកំពង់ត្រុំ ក្នុងភូមិសាស្ត្រឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម៕ | ភ្នំពេញ៖ រដ្ឋាភិបាលបានដាក់ឲ្យដំណើរការស្ពានកោះប៉ែនថ្មី ដើម្បីផ្ដល់ភាពងាយស្រួលដ៏ប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ ជំនួសការឆ្លង«ទូកដរ»។ ស្ពានកោះប៉ែន ត្រូវបានរដ្ឋាភិបាល ចំណាយថវិកាសាសងក្នុងទំហំ១៣លានដុល្លារអាមេរិក។ |
ការចុះបញ្ជីដីរដ្ឋនេះ ក្នុងទិសដៅរៀបចំឲ្យមាន «វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ» ច្បាស់លាស់សម្រាប់ដែនជម្រកសត្វព្រៃទាំងពីរ ដើម្បីកាត់បន្ថយ និងលុបបំបាត់ករណីបទល្មើសកាប់រុករានទន្ទ្រានយកដីរដ្ឋធ្វើជាកម្មសិទ្ធិឯកជន តាមរយៈការរឹតបន្តឹងវិធានការច្បាប់ និងការពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងប្រព័ន្ធតំបន់ការពារធម្មជាតិ។ តំបន់ការពារធម្មជាតិ «ដែនជម្រកសត្វព្រៃពាមក្រសោប» ខេត្តកោះកុង និង «ដែនជម្រកសត្វព្រៃភ្នំព្រេច» ខេត្តមណ្ឌលគិរី ត្រូវបានអនុលោមតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ជាពិសេស ច្បាប់ស្តីពីតំបន់ការពារធម្មជាតិឆ្នាំ២០០៨ និងច្បាប់ភូមិបាលឆ្នាំ២០០១។ បើតាមក្រសួងបរិស្ថាន នីតិវិធី និងដំណើរការនៃការចុះបញ្ជីដីរដ្ឋ នៅក្នុងតំបន់ការពារធម្មជាតិ ត្រូវបានធ្វើឡើងទៅតាមគោលការណ៍នៃការកំណត់ និងបែងចែកតំបន់គ្រប់គ្រងតំបន់ការពារធម្មជាតិ គឺតំបន់ស្នូល តំបន់អភិរក្ស តំបន់ប្រើប្រាស់ដោយចីរភាព និងតំបន់សហគមន៍សម្រាប់តំបន់ការពារធម្មជាតិនីមួយៗ។ សកម្មភាពអនុវត្តគម្រោងចុះបញ្ជីដីរដ្ឋនេះ បានចាប់ផ្តើមតាំងពីដើមឆ្នាំ២០១៨។ ក្រសួងបរិស្ថាន បញ្ជាក់ថា រហូតមកដល់ពេលនេះ សម្រេចបានលទ្ធផលសំខាន់ៗ ដូចជា ក្រុមការងារបានបញ្ចប់នីតិវិធី និងដំណើរការចុះបញ្ជីដីរដ្ឋសម្រាប់តំបន់ស្នូល និងតំបន់អភិរក្សនៃដែនជម្រកសត្វព្រៃទាំងពីរ, ក្រសួងរៀបចំដែនដី បានចេញ «វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ» ជូនក្រសួងបរិស្ថាន ចំនួន ១៨ប័ណ្ណ ក្នុងនោះ ១០ ប័ណ្ណ សម្រាប់សម្គាល់កម្មសិទ្ធិដីរដ្ឋក្នុងតំបន់ស្នូល និងតំបន់អភិរក្សនៃដែនជម្រកសត្វព្រៃពាមក្រសោប ខេត្តកោះកុង និង ៨ ប័ណ្ណ សម្រាប់សម្គាល់កម្មសិទ្ធិដីរដ្ឋក្នុងតំបន់ស្នូល នៃដែនជម្រកសត្វព្រៃភ្នំព្រេច ខេត្តមណ្ឌលគីរី។ សេចក្ដីប្រកាសព័ត៌មានខាងលើ បន្តថា ក្រសួងរៀបចំដែនដី កំពុងបន្តពិនិត្យចេញ «វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ» សម្រាប់តំបន់អភិរក្សនៃដែនជម្រកសត្វព្រៃភ្នំព្រេច ខេត្តមណ្ឌលគិរី។ ចំណែកក្រុមការងារអនុវត្តគម្រោង កំពុងបន្តនីតិវិធី និងដំណើរការចុះបញ្ជីដីរដ្ឋ នៅក្នុងតំបន់ប្រើប្រាស់ដោយចីរភាពនៃដែនជម្រកសត្វព្រៃទាំងពីរ។ សូមបញ្ជាក់ថា បច្ចុប្បន្ន កម្ពុជាមានតំបន់ការពារធម្មជាតិចំនួន ៥៧ កន្លែង និងរបៀងអភិរក្សជីវៈចម្រុះចំនួន ៣តំបន់ គ្របដណ្តប់លើផ្ទៃដីសរុបប្រមាណជាង ៧,២ លានហិកតា៕ | ភ្នំពេញ៖ ក្រសួងបរិស្ថាន សហការជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រដ្ឋបាលថ្នាក់ក្រោមជាតិ និង ការជួយគាំទ្រផ្នែកហិរញ្ញវត្ថុពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កំពុងអនុវត្តការចុះតំបន់ការពារធម្មជាតិ «ដែនជម្រកសត្វព្រៃពាមក្រសោប» ខេត្តកោះកុង និង «ដែនជម្រកសត្វព្រៃភ្នំព្រេច» ខេត្តមណ្ឌលគិរី ចូលក្នុងបញ្ជីដីរដ្ឋ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងបរិស្ថានចេញផ្សាយថ្ងៃទី១៦ មេសា។ |
រុស្ស៊ី បានប្រើមីស៊ីលដើម្បីវាយប្រហារក្រុង Kharkiv ដោយតម្រង់គោលដៅអាគាររដ្ឋបាលតំបន់ និងតំបន់លំនៅដ្ឋានរបស់ប្រជាជន។ អាជ្ញាធរក្រុង Kharkiv បានបញ្ជាក់បែបនេះនៅថ្ងៃទី១ ខែមីនា។ មីស៊ីលទាំងនោះ ជាប្រភេទមីស៊ីលប្រដេញ និងប្រភេទ GRAD។ បន្ទាប់ពីការវាយប្រហារនោះ លោកប្រធានាធិបតីអ៊ុយក្រែន បានហៅការវាយប្រហារនេះ ជាឧក្រិដ្ឋកម្មសង្រ្គាម។ «ការវាយប្រហារប្រឆាំងក្រុង Kharkiv គឺជាឧក្រិដ្ឋកម្មសង្រ្គាមមួយ»។ លោក វូឡឌីមៀ ហ្សេលេនស្គី បានសង្កត់ធ្ងន់បែបនេះនៅក្នុងវីដេអូមួយនៅថ្ងៃទី១ ខែមីនា ដោយបន្ថែមថា នោះគឺជាផ្នែកមួយនៃភេរវកម្ម ដែលប្រព្រឹត្តឡើងដោយរដ្ឋរុស្ស៊ី។ ក្នុងន័យនេះ មេដឹកនាំអ៊ុយក្រែន បានបន្តថា ក្រុង Kharkiv និងក្រុង កៀវ គឺជាក្រុងសំខាន់បំផុតសម្រាប់រុស្ស៊ី ដែលចង់បំបាក់អ៊ុយក្រែន និងការតស៊ូរបស់ប្រជាជនអ៊ុយក្រែន។ ប្រធានាធិបតីអ៊ុយក្រែនរូបនេះ បានបន្តថា យោធារុស្ស៊ីផ្តោតលើទីក្រុងកៀវ ដូចគ្នានឹងទីក្រុង Kharkiv ដែរ ដែលនេះជាហេតុផល ដែលអ៊ុយក្រែន ត្រូវការពាររដ្ឋធានីរបស់ខ្លួន និងជាអាទិភាពសម្រាប់រដ្ឋ។ ក្រុង Kharkiv ដែលជាក្រុងធំទីពីររបស់អ៊ុយក្រែន មានប្រជាជនរស់នៅប្រមាណ ១,៤លាននាក់។ កន្លងមក តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បានអះអាងថា វាមានហេតុផលសមស្រប ដែលឧក្រិដ្ឋកម្មសង្រ្គាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ អាចកើតមាននៅអ៊ុយក្រែន បន្ទាប់ពីរុស្ស៊ីវាយប្រហារ។ បើតាមរដ្ឋអាជ្ញាររបស់តុលាការអន្តរជាតិមួយនេះ តុលាការ នឹងបើកការស៊ើបអង្កេតផ្លូវការឱ្យបានកាន់តែឆាប់រហ័ស។ អ៊ុយក្រែន ក៏បានជួលក្រុមហ៊ុនច្បាប់អាម៉េរិកដើម្បីតតាំងក្ដីផងដែរ។ បើទោះ ទើបតែបញ្ចប់កិច្ចចរចានៅតំបន់ក្បែរព្រំដែនបេឡារុស ក៏ដោយ ប៉ុន្តែរុស្ស៊ីនៅតែវាយប្រហារលើអ៊ុយក្រែន។ រុស្ស៊ី បានវាយប្រហារលើតំបន់ស៊ីវិល បើទោះដឹងថាកន្លែងនោះមានប្រជាជនរស់នៅក៏ដោយ។ មកទល់ពេលនេះ ប្រជាជនស៊ីវិលច្រើនជាង ៣៥០នាក់ បានបាត់បង់ជីវិត ក្នុងនោះរួមមានកុមារផង ខណៈប្រជាជនផ្សេងទៀត បានភៀសខ្លួនទៅប្រទេសជិតខាង៕ | ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃទី១ ខែមីនា បានហៅការវាយប្រហារលើទីក្រុង Kharkiv ដែលជាក្រុងធំបំផុតទីពីររបស់អ៊ុយក្រែន ជាឧក្រិដ្ឋកម្មសង្រ្គាម។ មេដឹកនាំអ៊ុយក្រែន ក៏បានចាត់ទុកទង្វើរុស្ស៊ី ជាភេរវកម្ម ដែលប្រព្រឹត្តឡើងដោយរដ្ឋផងដែរ។ |
ប្រធានបទពេលនេះ យើងនឹងលើកយកនូវផលិតផលស្មាតហ្វូន vivo ។ កាលពីអំឡុងដើមខែកក្កដា ឆ្នាំ 2020 ក្រុមហ៊ុនស្មាតហ្វូន vivo បានបញ្ចេញនូវស្មាតហ្វូន ស៊េរីខ្ពស់នៃត្រកូល X ម៉ូឌែលស្មាតហ្វូន vivoX50 & X50Pro ដែលមានការសម្ពោធយ៉ាងគគ្រឹកគគ្រែងមានការ Live ចេញពីផេកផ្លូវការ vivo និងផេក HangMeas Live 24h ដែលមានអ្នកទស្សនាការ Live រាប់ពាន់នាក់។ ក្រោយពីបានសម្ពោធរួចរាល់ ស្មាតហ្វូន vivo X50 Series នេះដែរ គឺពិតជាមានការគាំទ្រខ្លាំង ទាំងអ្នកដែលបាន Pre_Order ក៏ដូចជាអ្នកដែលបានជាវ នៅថ្ងៃប្រកាសលក់ជាផ្លូវការផងដែរ។ អ្វីដែលជំរុញឲ្យអ្នកគាំទ្រ មានការជឿជាក់ និងមានទំនុបចិត្ត លើស្មាតហ្វូន vivo គឺដោយសារតែស្តង់ដា និងគុណភាព គឺប្រកបដោយភាពច្នៃប្រឌិតខ្ពស់ មានភាពឈានមុខនៃប្រពន្ធ័តិចណូឡូជី។ ហើយថ្មីៗនេះផងដែរ ក្រុមហ៊ុន vivo ក៏ត្រៀមបញ្ចេញនូវស្មាតហ្វូនរបស់ខ្លួន មួយស៊េរីទៀតនៃត្រកូល Y គឺម៉ូឌែល vivo Y1s ដែលនឹងត្រៀមនឹងដាក់លក់ក្នុងពេលឆាប់ៗផងដែរ។ បើនិយាយទៅ ការរចនារបស់ស្មាតហ្វូន vivo Y1s នេះវិញ គឺត្រូវបានបំពាក់មកជាមួយនូវអេក្រង់ទំហំ 6.22-inch Halo FullView ជាមួយនឹងកម្រិតអេក្រង់ ដល់ទៅ 88.6% ធៀបជាមួយនឹងតួខ្លួនរបស់វា ដែលផ្តល់នូវភាពរីករាយបំផុត ក្នុងការទស្សនាទាំងការមើលវីដេអូ និងការលេងហ្គេមជាច្រើនទៀត។ បន្ថែមពីនេះទៀតនោះ វាមានភ្ជាប់ជាមួយនឹង filter ដែលការពារទៅលើពន្លឺពណ៌ខៀវ ដែលធ្វើអោយប៉ះពាល់ដល់កែវភ្នែកថែមទៀតផង។ ស្មាតហ្វូននេះ មានរូបរាងស្រស់ស្អាតជាមួយនឹងតួខ្លួន គែមកោង 3D មានរូបរាងតូចដែលសក្តិសមបំផុត នៅក្នុងដៃរបស់អ្នក។ វាមានទម្ងន់ 161g និងកម្រាស់ត្រឹមតែ 8.28mm ប៉ុណ្ណោះ។ រីឯថាមពលថ្មខ្លាំងកម្លាំង 4,030mAh ដែលអាចគ្រប់គ្រង ទៅលើថាមពលថ្មបានយ៉ាងល្អបំផុត។ ស្មាតហ្វូន Y1s នេះ អាចប្រើប្រាស់បានយូរនៅក្នុងការលេងហ្គេម និងបទពិសោធន៍កាន់តែអស្ចារ្យ នៅក្នុងការខលវីដេអូថែមទៀត។ លោកអ្នក មិនចាំបាច់ព្រួយបារម្ភពីការអស់ថ្មនោះទេ។ ស្មាតហ្វូននេះ មានម៉េមូរីធំទំហំដល់ទៅ 32GB ដែលអ្នកមានភាពងាយស្រួល ក្នុងការរក្សាទុកនូវរូបភាព ទិន្នន័យ និងកម្មវិធីជាច្រើនទៀត។ ក្រុមហ៊ុនបច្ចេកវិទ្យា vivo ផ្តល់អោយអ្នកនូវមុខងារស្កេនមុខ Face Access នៅលើស្មាតហ្វូន Y1s ដែលអ្នកអាចដោះសោបានភ្លាមៗ ដោយសារតែវាអាចសម្គាល់ទៅលើផ្ទៃមុខរបស់អ្នក បានលឿនបំផុត។ អ្នកនឹងឃើញថា ស្មាតហ្វូនរបស់អ្នក ពិតជាឆ្លាតវៃមែនទែន។ ស្មាតហ្វូននេះ មានរូបរាងទាក់ទាញប្រកបដោយមន្តស្នេហ៍ ពណ៌ធម្មជាតិពិតៗ វាមានពណ៌ Aurora Blue ដែលមានភាពទាក់ទាញ និងស្រស់ស្អាតបំផុត ជាមួយនឹងការរួមបញ្ចូលគ្នាចំនួន ៣ ពណ៌គឺពណ៌ស ពណ៌ខៀវ និងពណ៌ស្វាយ។ សម្រាប់ពណ៌ទី 2 Olive Black គឺមានការជំរុញដោយព្រៃដ៏ស្រស់ស្អាត តាមរយៈការប្រើប្រាស់ពណ៌ដ៏ទាក់ទាញនេះ ពណ៌ខ្មៅ ពិតជាផ្តល់នូវភាពស្រស់ស្អាត ជាមួយនឹង Visual Effect ដ៏ស្រស់ស្អាតបំផុត។ ចូលមកកាន់តម្លៃរបស់ស្មាតហ្វូន vivo Y1s នេះវិញ គឺថាបងប្អូនប្រាកដជាពេញចិត្តជាក់ជាមិនខាន គឺតម្លៃត្រឹមតែ $109 តែប៉ុណ្ណោះ។ សម្រាប់ថ្ងៃប្រកាស លក់ជាផ្លូវការ សូមបងប្អូនតាមដានជាមួយនឹងផេកផ្លូវការ Vivo៕ (អត្ថបទពាណិជ្ជកម្ម) | វិស័យស្មាតហ្វូន បច្ចុប្បន្នប្រៀបដូចជាសមរភូមិមួយដ៏ក្តៅគគុក ដែលមានការប្រកួតប្រជែងគ្នាគួរឲ្យកត់សម្គាល់ផងដែរ នាសម័យកាលឆ្នាំ 2020 នេះ។ |
«ក្នុងជំនួបនេះ យើង ក៏បានពិភាក្សាអំពីដំណើរការសវនាការរឿងក្តីរបស់ខ្ញុំដែលបានអូសបន្លាយជាច្រើនឆ្នាំផងដែ»។ នេះជាការអះអាងរបស់លោក កឹម សុខា។ ចាប់តាំងពីត្រូវបានតែងតាំងជាអ្នករាយការណ៍ពិសេស នៅដើមឆ្នាំ២០២១មក នេះជាលើកទី១ហើយ ដែលលោក វិទិត មុតតាបន មកធ្វើទស្សនកិច្ចនៅកម្ពុជា។ ដោយសារការរាលដាលជំងឺកូវីដ-១៩ ទើបលោក មិនអាចមកកម្ពុជានាពេលកន្លងមក។ ដំណើរទស្សនកិច្ចរបស់លោកនៅកម្ពុជា មានរយៈពេលប្រមាណ១០ថ្ងៃ ដោយចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២។ នៅថ្ងៃទី១៦ ខែសីហា លោក បានចូលជួបសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។ លោក នៅមានជំនួបផ្សេងៗទៀត ជាមួយមន្រ្តីរដ្ឋាភិបាល និងមន្រ្តីអង្គការសង្គមស៊ីវិល៕ | លោក វិទិត មុតតាបន អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកឃ្លាំមើលបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា បានចូលជួបលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ កាលពីរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ នៅគេហដ្ឋានរបស់លោក ក្នុងរាជធានីភ្នំពេញ។ លោក កឹម សុខា បានបង្ហោះព័ត៌មានអំពីជំនួបនេះលើទំព័រហ្វេសប៊ុករបស់លោក។ |
១. តែបៃតង ការទទួលទានតែបៃតងជាប្រចាំអាចជួយឱ្យអ្នករក្សាបាននូវប្រព័ន្ធភាពស៊ាំរាងកាយរឹងមាំ។ ភេសជ្ជៈនេះជាប្រភពដ៏ប្រសើរនៃសមាសធាតុ epigallocatechin gallate ដែលមានលក្ខណៈសម្បត្តិប្រឆាំងមេរោគ។ ការសិក្សាស្រាវជ្រាវជាច្រើនក៏បានបង្ហាញផងដែរថា សមាសធាតុ epigallocatechin gallate នៃតែបៃតងអាចជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីក។ ២. ទឹកក្រូចឆ្មារស្រស់ មួយក្នុងចំណោមវិធីដ៏ងាយ ហើយចំនាយប្រាក់អស់តិចបំផុតដើម្បីធ្វើភេសជ្ជៈដែលជួយឱ្យប្រព័ន្ធភាពស៊ាំរាងកាយរឹងមាំនោះ គឺទឹកក្រូចឆ្មារស្រស់។ ភេសជ្ជៈទឹកក្រូចឆ្មារមានផ្ទុកសម្បូរដោយវីតាមីន C និងធ្វើឱ្យរាងកាយមានជាតិអាល់កាឡាំងដែលចាំបាច់ណាស់សម្រាប់ប្រព័ន្ធភាពស៊ាំ។ ៣. ទឹកផ្លែប៉ោមស្រស់ ភាគច្រើននៃពួកយើងសុទ្ធតែធ្លាប់ដឹងហើយថា ការទទួលទានផ្លែប៉ោម ១ផ្លែក្នុងមួយថ្ងៃអាចកាត់បន្ថយហានិភ័យនៃបញ្ហាសុខភាពជាច្រើន។ ដូច្នេះវាគ្មានអ្វីគួរឱ្យភ្ញាក់ផ្អើលទេដែលការទទួលទានទឹកផ្លែប៉ោមស្រស់អាចជួយឱ្យប្រព័ន្ធភាពស៊ាំរាងកាយរឹងមាំការពារប្រឆាំងនឹងអ្វីដែលអាចធ្វើឱ្យអ្នកឈឺ។ ទោះជាយ៉ាងណាត្រូវប្រាកដថាអ្នកកៀបផ្លែប៉ោមទាំងសំបកដើម្បីទទួលបានសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់បំផុត។ ៤. ទឹកខ្មេះផ្លែប៉ោម ដើម្បីទទួលបានសារធាតុប្រឆាំងអុកស៊ីតកម្មនិងសារធាតុចិញ្ចឹមដែលចាំបាច់សម្រាប់ពង្រឹងប្រព័ន្ធភាពស៊ាំ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកខ្មេះផ្លែប៉ោម ១ស្លាបព្រាបាយក្នុងទឹកធម្មតា ១កែវ រួចកូរឱ្យសព្វ សឹមទទួលទាននៅពេលព្រឹក។ ៥. ទឹកផ្លែឈើគីវីស្រស់ មានផ្ទុកសម្បូរដោយវីតាមីន C ជាងក្រូចទៅទៀត! នេះហើយជាមូលហេតុនាំឱ្យការទទួលទានទឹកផ្លែគីវីស្រស់អាចជួយពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ។ គីវីក៏ជាប្រភពដ៏ប្រសើរនៃវីតាមីន A ដែលល្អសម្រាប់ភ្នែក ហើយវីតាមីន E ដែលល្អសម្រាប់ស្បែកផងដែរ៕ ត្រួតពិនិត្យដោយ www.health.com.kh | ប្រព័ន្ធភាពស៊ាំរាងកាយរឹងមាំ គឺចាំបាច់ណាស់ដើម្បីរក្សាបាននូវសុខភាពល្អប្រសើរចៀសផុតពីជំងឺផ្សេងៗ។ ភាគច្រើននៃពួកយើងសុទ្ធតែបានដឹងហើយថាការទទួលទានផ្លែឈើស្រស់ៗអាចផ្ដល់អត្ថប្រយោជន៍ប្រសើរយ៉ាងណាចំពោះសុខភាព។ ប៉ុន្តែអ្វីដែលសំខាន់នោះ គឺទឹកផ្លែឈើមួយចំនួនដូចខាងក្រោមក៏អាចជួយពង្រឹងប្រព័ន្ធភាពស៊ាំនៃរាងកាយចៀសផុតពីបញ្ហាឆ្លងមេរោគទៀតផង។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីភេសជ្ជៈដែលមានប្រយោជន៍ជួយពង្រឹងប្រព័ន្ធភាពស៊ាំនៃរាងកាយ ៖ |
កីឡាករទាំង ៥ រូបនោះរួមមានខ្សែបម្រើ Dinh Thanh Trung, Nguyen Trung Hoc, អ្នកចាំទី Duong Quang Tuan, ខ្សែការពារ Nguyen Ngoc Thang និង Nguyen Van Truong។ ការហាមឃាត់ ត្រូវបានអនុវត្តចំពោះលីគបាល់ទាត់វៀតណាមទាំងអស់ ដែលគ្រប់គ្រងដោយ VFF ហើយមានប្រសិទ្ធភាពរហូតដល់មានការសម្រេចចិត្តជាថ្មី ពីសំណាក់ VFF។ ក្លិប Hong Linh Ha Tinh (HLHT) ស្ថិតនៅលីគកំពូលវៀតណាម V League ដែលមានកីឡាករស្ថិតក្នុងការហាមឃាត់នោះ មិនបានធ្វើសេចក្តីថ្លៃងការណ៍អ្វីឡើយ។ ទោះយ៉ាងណាក្លិបបានសម្រេចបញ្ចប់កិច្ចសន្យារបស់កីឡាករទាំងនោះ មុនពេលការប្រកួតជំនួបលើកទី ១៧ ប្រចាំ V League នាថ្ងៃទី៨ ខែឧសភា។ កាលពីថ្ងៃទី៤ ខែឧសភា មនុស្សចំនួន ១០នាក់ ត្រូវបានចាប់ខ្លួននៅក្នុងសណ្ឋាគាមួយកន្លែងក្នុងទីក្រុង Ha Tinh ក្រោយមួយថ្ងៃដែលក្រុម HLHT បានប្រកួតរួច ចាញ់លទ្ធផល ២-១ ក្រោមថ្វីជើង Quang Nam FC ការប្រកួតជុំទី១៦។ កីឡាករទាំង ៥នាក់ ស្ថិតក្នុងចំណោមមនុស្សដែលបានចាប់ខ្លួនទាំង ១០នាក់នោះ។ ក្រោយចាប់ខ្លួន កីឡាករទាំង ៥ ត្រូវបានស៊ើបអង្កេតពីការជួបជុំប្រើប្រាស់សារធាតុហាមឃាត់។ ចំណោមកីឡាករទាំង ៥ រូប មានតែកីឡាករ Trung មួយរូបប៉ុណ្ណោះដែលមានភាពល្បីល្បាញខ្លាំងជាគេ ដោយកីឡាករវ័យ ៣៦ឆ្នាំ ធ្លាប់បានឈ្នះពាន V League ជាមួយនឹងក្លិប Quang Nam FC ហើយកាលពីឆ្នាំ ២០១៧ រូបគេក៏ជាម្ចាស់ស្បែកជើងមាស់ប្រចាំ V League។ Dinh Thanh Trung ធ្លាប់លេងឱ្យជម្រើសជាតិវៀតណាមពីឆ្នាំ ២០១០ ដល់ឆ្នាំ ២០១៨។ ជាមួយនឹងក្លិប HLHT កីឡាករវ័យ ៣៦ឆ្នាំ បានបង្ហាញខ្លួន ២៨ប្រកួត និងស៊ុតបាល់បាន ២គ្រាប់ រាល់ការប្រកួតទាំងអស់។ មុនពេលជួបប្រទះហេតុការណ៍បែបនេះ កីឡាករ Trung ដដែលក៏ធ្លាប់ទទួលបានអាហារូបករណ៍ពីក្លិប HLHT ដើម្បីទៅសិក្សាជំនាញគ្រូបង្វឹក ហើយក្លិបក៏មានគម្រោងដាក់រូបគេឱ្យក្លាយជាគ្រូបង្វឹកថែមទៀត បន្ទាប់ពីមើលឃើញពីទម្រង់លេងល្អ។ ដោយឡែកសម្រាប់កីឡាករ Thang ដែលបានកើតឆ្នាំ ២០០២ ជាកីឡាករកើតចេញពីយុវជនក្លិប HLHT ធ្លាប់បានឈ្នះពានរង្វាន់ AFF U21 Championship កាលពីឆ្នាំ ២០២១ ជាមួយវៀតណាម និងឆ្នាំ ២០២២,២០២៣ គេបានបង្ហាញខ្លួនលេងនៅក្នុងពាន AFF Cup ថែមទៀត។ កាលពីព្រឹត្តិការណ៍ស៊ីហ្កេមលលកទី៣២ ដែលកម្ពុជាធ្វើម្ចាស់ផ្តះ កីឡាករដដែលរូបនេះក៏មានឈ្មោះក្នុងបញ្ជីក្រុម ហើយថែមទាំងពាន U23 Asian Cup។ កីឡាករ Hoc វ័យ ២៦ឆ្នាំ លេងឱ្យ HLHT កន្លងមករូបគេក៏ជាប្រធានក្រុមផងដែរ សម្រាប់រដូវកាលនេះ។ អ្នកចាំទី Tuan ធ្លាប់ក្លាយជាកីឡាករចាំទីដៃទីមួយ និងសំខាន់បំផុតរបស់ក្រុម មុនពេលបាត់បង់តំណែងនៅរដូវកាលនេះ។ ចំណែកកីឡាករ Truong មានវ័យ ២១ឆ្នាំ ក្មេងជាងគេ ជាសមាជិកម្នាក់នៅក្នុងក្រុមយុវជនរបស់ក្លិប៕ | សហព័ន្ធកីឡាបាល់ទាត់វៀតណាម (VFF) ហាមកីឡាករវៀតណាម ៥រូបពីសកម្មភាពបាល់ទាត់ ក្រោយការស៊ើបអង្កេតរកឃើញថាបានប្រើប្រាស់គ្រឿងញៀន។ កីឡាករមួយចំនួន ចំណោម៥រូបនេះ ត្រូវក្លិបបញ្ចប់កិច្ចសន្យាតែម្តង។ |
សម្រាប់ថ្ងៃទី១៥នេះ គឺជាថ្ងៃទី២ហើយ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ក៏ដូចជាកីឡាប្រណាំងរទេះគោ ក្របី។ នៅរសៀលថ្ងៃទី១៥ ការប្រណាំងរទេះក្របី ត្រូវបានរៀបចំធ្វើនៅតំបន់ផ្លូវ៦០ម៉ែត្រ ហើយទទួលបានការគាំទ្រពីប្រជាពលរដ្ឋជាច្រើន។ គួររម្លឹកថា កម្មវិធីប្រណាំងរទេះគោ និងក្របីនៅឆ្នាំនេះ គឺមានចំនួន៣០គូ ដែលក្នុងនោះ រទេះគោ ១៥គូ និងរទេះក្របីចំនួន១៥គូ។ សូមអញ្ជើញទស្សនារូបភាពខ្លះៗ ពីការប្រណាំងរទេះក្របី | សៀមរាប៖ កីឡាប្រណាំងរទេះគោ និងក្របី ត្រូវបានរៀបចំធ្វើក្នុងកម្មវិធីអង្គរសង្ក្រាន្តប្រមាណ៣ឆ្នាំមកហើយ។ កម្មវិធីមួយនេះ មានភាពទាក់ទាញដល់ប្រជាពលរដ្ឋជាច្រើន ដែលធ្វើដំណើរពីទីជិត និងឆ្ងាយ ក្នុងឱកាសចូលឆ្នាំប្រពៃណី ក៏ដូចជាអង្គរសង្ក្រាន្តនៅខេត្តសៀមរាប។ |
លោក Conor Nestor ចាត់ទុកអ្នកគាំទ្រ គឺជាឫសគល់មួយសំខាន់មួយ ក្នុងចំណោមឫសគល់ផ្សេងទៀត ក្នុងការអភិវឌ្ឍក្លិប ។ ហេតុផល៣ចំណុច ដែលគ្រូបង្គោលសញ្ជាតិអៀឡង់រូបនេះ មើលឃើញពីចំណុចសំខាន់របស់អ្នកគាំទ្រនោះ រួមមាន ទី១ ការគាំទ្រគឺជួយឲ្យកីឡាករ មានទឹកចិត្ត និងប្រឹងប្រែងបង្ហាញសមត្ថភាពខ្លួនកាន់តែខ្លាំងក្នុងការប្រកួត ។ ទី២ អ្នកគាំទ្រ មិនត្រឹមតែជាកម្លាំងចិត្តទេ តែក៏បានបង្កើតចំណូលខ្លះមកដល់ក្លិបផងដែរ តាមរយៈការទិញសំបុត្រ និងឯកសណ្ឋានក្រុម ។ ចំណូលទាំងនេះ បានចូលរួមជួយទ្រទ្រង់ក្លិប ក្នុងការចំណាយលើប្រាក់ខែបុគ្គលិក និងកីឡាករទាំងអស់ ។ ទី៣ អ្នកគាំទ្រជាផ្នែកមួយក្នុងការទាក់ទាញអ្នកឧបត្ថមធំៗ ។ ការផ្ដល់កម្លាំងចិត្ត និងការទស្សនានៅកីឡដ្ឋាន ដ៏ច្រើនកោះកររបស់អ្នកគាំទ្រ បានទាក់ទាញឲ្យមានក្រុមហ៊ុន និងស្ថាប័នឯកជន ឧបត្ថមដល់ក្លិប ។ ទាំងបីចំណុចនេះហើយ ដែលលោក Conor Nestor ចាត់ទុកអ្នកគាំទ្រជា មូលដ្ឋានរបស់ក្លិប ។ នេះបើតាម លោក Conor Nestor ប្រាប់សារព័ត៌មានថ្មីៗ ។ ក្រុមព្រះខ័នរាជស្វាយរៀង ធ្វើការអរគុណដល់អ្នកគាំទ្រ រូបពីក្លិបព្រះខ័នរាជ ស្វាយរៀង ជាមួយគ្នានេះ ក្លិបព្រះខ័នរាជស្វាយរៀង បានស្រង់សម្តីគ្រូបង្គោលរូបនេះ បង្ហោះលើហ្វេសប៊ុកដូច្នេះថា៖«អ្នកគាំទ្រ គឺសំខាន់ដូចជាចង្វាក់បេះដូងនៃក្លិបរបស់ពួកយើង កាលដែលមានអ្នកគាំទ្រនៅក្បែរយើង គឺជាកម្លាំងដ៏សំខាន់របស់ពួកយើង សម្រាប់ការយកជ័យជម្នះក្នុងប្រកួត»។ កាលពីថ្ងៃទី៨ មីនា ក្រុមព្រះខ័នរាជស្វាយរៀង បានយកឈ្នះគិរីវង់សុខសែនជ័យ ដោយលទ្ធផល៣-១ នៅកីឡដ្ឋានខេត្តស្វាយរៀង នាការប្រកួតសប្ដាហ៍ទី១ នៃ Cambodian Premier League។ កីឡាករ Marcus Warren Haber រកបានមួយគ្រាប់នៅនាទី៣ និងនាទី ២៧ ខណៈ សារ៉េត គ្រីយ៉ា សម្រេចបានមួយគ្រាប់ដែរ នៅនាទី២១។ ចំណែកកីឡាករ Porteria Jose Elmer របស់គិរីវង់សុខសែនជ័យ បានវាយបករកបានមួយគ្រាប់ នៅនាទី៧៤។ ការប្រកួតរវាងក្រុមទាំងពីរនេះ មានអ្នកគាំទ្រទស្សនា ១១១៥នាក់ ប្រហាក់ប្រហែលការប្រកួត រវាងក្លិបវិសាខា និងអង្គរថាយហ្គ័រ ដែលមានអ្នកគាំទ្រ១១៨១នាក់ នៅកីឡដ្ឋានហនុមាន ដែរ៕ | អ្នកគាំទ្រ ប្រៀបដូចជាចង្វាក់បេះដូងក្លិប។ នេះជាការលើកឡើងរបស់លោក Conor Nestor គ្រូបង្គោលព្រះខ័នរាជស្វាយរៀង ដែលជំរុញឲ្យអ្នកគាំទ្រចូលរួមលើកស្ទួយវិស័យកីឡាបាល់ទាត់នៅកម្ពុជា ឲ្យកាន់ខ្លាំងក្លា។ |
Writing on Twitter, Trump said he had issued instructions for officials to come up with a rescue plan, saying too many jobs were at risk. "President Xi of China, and I, are working together to give massive Chinese phone company, ZTE, a way to get back into business, fast," Trump said. "Too many jobs in China lost. Commerce Department has been instructed to get it done!" The concern for Chinese workers comes despite Trump's slogan to "Make America Great Again" and his repeated vows to bring back US jobs, which he complains have been lost to other countries, particularly China. "How about helping some American companies first?" Democratic Senate Minority Leader Chuck Schumer said in response to Trump's tweet. ZTE, which employs 80,000 people, said last week that its major operations had "ceased" after being banned for seven years from buying critical American technology, raising the possibility of its collapse. Its fiber-optic networks depend on US components and its cheap smartphones sold en masse abroad are powered by US chips and the Android operating system. - Trade war fear - US officials imposed the ban because of what they said were false statements by the firm over action it claimed to have taken regarding the illegal sale of goods to Iran and North Korea. ZTE pleaded guilty to the charges in March last year and was hit with $1.2 billion in fines. Trump has insisted that relations between Washington and Beijing have never been better and he has been working closely with Xi in efforts to persuade North Korea to abandon its nuclear program. At the same time, threats of mutual tariffs have sparked fears of a trade war, after Trump accused China of unfair practises that have cost American jobs. The Washington Post reported late Sunday that the White House and senior Chinese officials are discussing a deal that would relax the severe penalties on ZTE, in exchange for unspecified demands from Trump. Citing people briefed on the discussions, the Post said ZTE has become a bargaining chip as Washington seeks trade-related concessions while pushing for cooperation on sanctions against North Korea and Iran. Beijing's top economic official, Vice Premier Liu He, is due in Washington this week for trade talks. But the Post reported that a high-level Chinese delegation was in Washington on Friday and raised the issue of whether Washington could relax its stance on ZTE. The newspaper also cited a veteran lobbyist as saying the high-powered Hogan Lovells law firm, which has represented ZTE, has been asking people close to the Trump administration for ways to alter the US position. Cheng Xiaohe, an international relations professor at China's Renmin University, said last week that Washington had sent Beijing a clear signal "through its attack on ZTE: compromise, make compromises" on trade. "Otherwise, we will kill you." There has been an intense rivalry for supremacy in emerging technology fields such as artificial intelligence and 5G, the next-generation superfast wireless systems. - Cybersecurity 'threat' - Against that background, the Pentagon cited security risks in banning personnel on US military bases from buying equipment from ZTE and fellow Chinese maker Huawei. Trump's conciliatory move quickly came under fire domestically. "Our intelligence agencies have warned that ZTE technology and phones pose a major cyber security threat," said Adam Schiff, who is the senior Democratic Congressman on the House Intelligence Committee. "You should care more about our national security than Chinese jobs," he wrote on Twitter. David Frum, a former speechwriter for president George W. Bush, said Trump was sending mixed signals after scrapping the Iran nuclear deal and threatening sanctions on European countries that continue to do business with Tehran. The US president earlier this year cited security concerns when he took the unusual step of blocking the proposed takeover, by a firm then-based in Singapore, of US chipmaker Qualcomm. That case highlighted growing concerns about the rise of Chinese competitors. "China and the United States are working well together on trade," Trump said on Sunday. "But past negotiations have been so one sided in favor of China, for so many years, that it is hard for them to make a deal that benefits both countries," he tweeted. "But be cool, it will all work out!" | Washington, United States | US President Donald Trump said Sunday he was working with his Chinese counterpart Xi Jinping to prevent telecom giant ZTE from going out of business after it was hit by an American technology sales ban. |
ស្រុកក្រគរ, ពោធិ៍សាត់៖ អ្នកស្រី វុទ្ធី ស្រីល័ក្ខ ជាប្រធានមណ្ឌលសុខភាពឃុំអូសណ្តាន់ បានមានប្រសាសន៍ថា នៅមណ្ឌលសុខភាពអូរសណ្ដាន់ មានជម្រាលជនពិការហើយ តែនៅកន្លែងបន្ទប់ទឹកគ្មាននោះទេ។ ប្រធានមណ្ឌលរូបនេះ អះអាងពីគម្រោងសាងសង់ជម្រាលនេះ នៅឆ្នាំ២០២៣។ អ្នកគ្រូពេទ្យ វុទ្ធី ស្រីល័ក្ខណ៍ បានបរៀបរាប់ថា មណ្ឌលសុខភាពអូរសណ្ដាន់នេះ ជាទូទៅមានជនពិការទៅទទួលសេវាចាប់ពី ១ទៅ ២នាក់ ក្នុងមួយថ្ងៃ ហើយជនមានពិការភាព ដែលទៅទទួលសេវាភាគច្រើន ពួកគេទៅពិនិត្យ និងពិគ្រោះជំងឺទូទៅ។ នៅពេលដែលពួកគាត់ទៅទទួលសេវា គ្រូពេទ្យមណ្ឌលសុខភាព បានយកចិត្តទុកដាក់ខ្ពស់ទៅលើអ្នកមានពិការភាព ដោយជួយលើកពួកគាត់ចូលទៅកន្លែងទទួលសេវា។ ជនមានពិការភាព ពេលទៅទទួលសេវា មិនត្រូវបង់ថ្លៃសេវានោះទេ ហើយពួកគាត់ មានអាទិភាព និងមានការយកចិត្តទុកដាក់ជាងប្រជាពលរដ្ឋទូទៅ។ នេះបើតាមអ្នកគ្រូពេទ្យ ស្រីល័ក្ខណ៍។ អ្នកស្រី វុទ្ធី ស្រីល័ក្ខណ៍ ប្រធានមណ្ឌលសុខភាពឃុំអូរសណ្ដាន់ មណ្ឌលសុខភាពអូសណ្តាន់ មានជម្រាលជនពិការសម្រាប់ឡើង ប៉ុន្តែនៅបន្ទប់ទឹក ពុំទាន់មាននៅឡើយ ព្រោះខ្វះខាតថវិកាសាងសង់។ អ្នកគ្រូពេទ្យ ស្រីល័ក្ខណ៍ ប្រាប់បែបនេះ ហើយបញ្ជាក់ថា សម្រាប់ជម្រាលជនពិការនៅបន្ទប់ទឹក អ្នកគ្រូ កំពុងអង្គាសថវិកាពីសប្បុរសជន ដើម្បីសាងសង់នៅឆ្នាំ២០២៣ខាងមុខនេះ ព្រោះវាសំខាន់ណាស់សម្រាប់ពលរដ្ឋដែលមានពិការភាព នៅពេលដែលទៅទទួលសេវានៅមណ្ឌលសុខភាព។ អ្នកស្រី វុទ្ធី ស្រីល័ក្ខ បានអះងាងយ៉ាងដូច្នេះ៖ «ខ្ញុំកំពុងរកដំណោះស្រាយ ដើម្បីរកថវិកាមកធ្វើជម្រាលជន(មាន)ពិការ(ភាព)នៅកន្លែងបន្ទប់ទឹក។ ខ្ញុំសន្សំថ្លៃបង់សេវាពីប្រជាពលរដ្ឋ និងរកជំនួយផ្សេងៗទៀត ដើម្បីបានធ្វើនៅឆ្នាំក្រោយ ដើម្បីឱ្យជនពិការគាត់ងាយស្រួលពេលប្រើប្រាស់បន្ទប់ទឹក»។ អ្នកស្រីបានបន្ថែមទៀត ជាមួយគ្នានេះ ប្រធានមណ្ឌលសុខភាពរូបនេះ បានតាំងចិត្តផ្ដល់សេវាជូនជនមានពិការភាពយ៉ាងយកចិត្តទុកដាក់ និងផ្ញើសារផ្តាំទៅប្រជាពលរដ្ឋទាំងអស់ ជាពិសេសពលរដ្ឋដែលមានពិការភាព។ អ្នកស្រីថា៖ «អ្នកមានពិការភាព សូមកុំគិតថាពេទ្យមានការរើសអើង ចំពោះពួកគាត់ ពួកខ្ញុំយកចិត្តទុកដាក់ចំពោះជាងពលរដ្ឋទូទៅ និងចង់ឱ្យពួកគាត់មកទទួលសេវាឱ្យបានគ្រប់ៗគ្នា»។ សូមជម្រាបថា នៅក្នុងឃុំអុរសណ្ដាន់ មានពលរដ្ឋដែលមានពិការភាពចំនួន ១០៨នាក់ ក្នុងនោះស្រី៤១នាក់៕ ជម្រាលជនពិការនៅមណ្ឌលសុខភាពអូរសណ្ដាន់ អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ (អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ) | ដោយ៖ ផាន សុខជា (យុវជនឃុំអន្លង់ត្នោត) |
ជាផ្នែកស្នូលមួយរបស់ខ្លួន Facebook ជួយអ្នកឱ្យបង្ហាញខ្លួនអ្នក និងភ្ជាប់ទំនាក់ទំនងជាមួយអ្នកប្រើប្រាស់ និងសហគមន៍ផ្សេងទៀត។ លើសពីនេះទៀត អ្នកប្រើប្រាស់កំពុងភ្ជាប់ទំនងទំនងគ្នាតាមរយៈមាតិកាសាធារណៈដែលពាក់ព័ន្ធដូចជារូបមន្តធ្វើម្ហូបថ្មីៗ ឬការដើរកម្សាន្តក្នុងស្រុកជាដើម។ ស្របពេលជាមួយនឹងមានការបង្ហោះថ្មីៗពីមិត្តរបស់អ្នក គ្រុប និងផេកនានា Facebook ណែនាំសារបង្ហោះពីអ្នកបង្កើតមាតិកា និងសហគមន៍នានាដែលអ្នកមិនធ្លាប់ដឹង ដើម្បីឱ្យអ្នករីករាយ និងពិភាក្សាគ្នាអំពីសារបង្ហោះនោះ។ អ្វីដែលអ្នកឃើញនៅក្នុង Feed របស់អ្នកត្រូវបានកំណត់ទៅតាមចំណាប់អារម្មណ៍របស់អ្នកតាមរយៈ Machine learning។ ថ្ងៃនេះ យើងកំពុងប្រកាសពីវិធីថ្មី ដើម្បីកំណត់តាមចំណូលចិត្តនូវអ្វីដែលអ្នកឃើញនៅក្នុង Facebook Feed របស់អ្នក ដូច្នេះអ្នកអាចរកឃើញអ្វីដែលពាក់ព័ន្ធបំផុតទៅនឹងអ្នក។ ឥឡូវនេះ អ្នកអាចជ្រើសរើសយកមុខងារ បង្ហាញច្រើន ឬ បង្ហាញតិច លើសារបង្ហោះរបស់អ្នកប្រើប្រាស់ និងសហគមន៍ដែលអ្នកបានភ្ជាប់ទំនាក់ទំនងជាមួយ និងសារបង្ហោះដែល Facebook ណែនាំជូនអ្នក។ ការជ្រើសរើសយកមុខងារ "បង្ហាញច្រើន" នឹងបង្កើនពិន្ទុចំណាត់ថ្នាក់ជាបណ្ដោះអាសន្នសម្រាប់សារបង្ហោះនោះ និងសារបង្ហោះប្រភេទនេះផ្សេងទៀត។ ប្រសិនបើអ្នកជ្រើសរើសយកមុខងារ "បង្ហាញតិច" អ្នកនឹងកាត់បន្ថយពិន្ទុចំណាត់ថ្នាក់របស់ប្រភេទសារបង្ហោះនោះជាបណ្តោះអាសន្ន។ តាមរយៈការផ្តល់វិធីកាន់តែច្រើនដើម្បីរួមបញ្ចូលមតិកែលម្អដោយផ្ទាល់ទៅក្នុងចំណាត់ថ្នាក់ Feed យើងកំពុងធ្វើឱ្យប្រព័ន្ធបញ្ញាសិប្បនិម្មិតរបស់យើងកាន់តែឆ្លាតវៃ និងកាន់តែមានការឆ្លើយតប។ យើងនឹងបង្ហាញមុខងារ បង្ហាញច្រើន ឬ បង្ហាញតិច ម្តងម្តាលនៅលើសារបង្ហោះនៅក្នុង Feed។ ឆាប់ៗនេះ អ្នកអាចជ្រើសរើសយកមុខងារ "បង្ហាញច្រើន" ឬ "បង្ហាញតិច" លើសារបង្ហោះដោយគ្រាន់តែចុចលើម៉ឺនុយបីចំនុច (...) នៅជ្រុងខាងលើស្តាំដៃ។ យើងក៏កំពុងចាប់ផ្តើមសាកល្បងមុខងារនេះនៅក្នុង Reels ផងដែរ។ លើសពីនេះ យើងកំពុងបន្តស្វែងរកវិធីផ្សេងទៀតដើម្បីជួយអ្នកឱ្យកំណត់តាមបំណងថាតើមាតិកា ប៉ុន្មានដែលអ្នកឃើញនៅក្នុង Feed ដែលបង្ហោះដោយមិត្ត និងក្រុមគ្រួសារ គ្រុប ផេក និងបុគ្គលសាធារណៈដែលអ្នកបានភ្ជាប់ទំនាក់ទំនងជាមួយ។ មុខងារផ្សេងៗដូចជា ចំណូលចិត្ត (Favorites) ផ្អាក (Snooze) និងភ្ជាប់ឡើងវិញ (Reconnect) អាចរកបាននៅក្នុង Feed Preferences។ មុខងារទាំងនេះអាចជួយអ្នកឱ្យរកឃើញមាតិកាជាច្រើនទៀតដែលមានតម្លៃសម្រាប់អ្នក ដូច្នេះអ្នកអាចមើលឃើញអ្វីដែលអ្នកចង់បានកាន់តែច្រើន និងឃើញអ្វីដែលអ្នកមិនចង់បានកាន់តែតិច។ ដូចទៅនឹងការផ្លាស់ប្តូរផលិតផលដែលយើងធ្វើរាល់ដងផងដែរ យើងនឹងប្រើមតិកែលម្អផ្ទាល់ ដើម្បីបន្តកែលម្អវិធីសាស្រ្តរបស់យើង៕ | អ្នកអាចកំណត់ Facebook Feed របស់អ្នកតាមចំណូលចិត្ត ដោយជ្រើសរើសមុខងារ បង្ហាញច្រើន ឬ បង្ហាញតិច នៅលើសារបង្ហោះ ដើម្បីមើលឃើញកាន់តែច្រើននូវអ្វីដែលអ្នកចង់ និងមើលឃើញកាន់តែតិចនូវអ្វីដែលអ្នកមិនចង់។ យើងក៏កំពុងបន្តរិះរកវិធីនានាដើម្បីកំណត់តាមចំណូលចិត្តថាតើអ្នកមើលឃើញប៉ុនណានូវមាតិកាក្នុង Feed របស់មិត្ត និងក្រុមគ្រួសារ គ្រុប (Groups) ផេក (Pages) និងបុគ្គលសាធារណៈដែលអ្នកបានភ្ជាប់ទំនាក់ទំនងជាមួយ។ |
ថ្លែងក្នុងសុន្ទរកថាក្នុងកម្មវិធីតស៊ូមតិមួយ បុរសសញ្ជាតិស្វ៊ីសបាននិយាយថា ការប្រកួតព្រឹត្តិការណ៍បាល់ទាត់ពិភពលោកស្ត្រីលើកទី៩ គឺជាការប្រកួតដែលល្អបំផុត អស្ចារ្យបំផុត និងធំបំផុត ដោយការប្រកួតត្រូវបាន FIFA សម្រេចបង្កើនក្រុមប្រកួតពីចំនួន ២៤ ឡើងដល់ ៣២ក្រុម ព្រមទាំងប្រាក់រង្វាន់ថែមទៀត។ អូស្ត្រាលី និងនូវែលសេឡង់ធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួត Womens World Cup 2023។ «ពាក្យសម្តីខ្លះស្តាប់ទៅពិតជាចម្លែក ថាតើវាអាចនឹងចំណាយច្រើនដែរទេ? យើងមិនមានប្រាក់ចំណូលគ្រប់គ្រាន់ទេ យើងត្រូវតែឧបត្ថម្ភធនធានបន្ថែម នេះជាយោបល់របស់យើងគឺបើយើងត្រូវឧបត្ថម្ភ យើងត្រូវតែធ្វើបែបនឹង។ ប៉ុន្តែការប្រកួត World Cup នេះទទួលបានប្រាក់ចំណូល ៥៧០លានដុល្លារ ហើយដែលយើងបំបែកកំណត់ត្រា យើងមិនបានខាតបង់ប្រាក់តែមានតែចំណេញ និងជាតម្លៃខ្ពស់ទីពីរក្នុងវិស័យកីឡាថែមទៀត បន្ទាប់ពីការប្រកួតបាល់ទាត់បុរសលំដាប់ថ្នាក់ពិភពលោក។»។ លោក Infantino បាននិយាយបែបនេះប្រាប់ទៅកាន់ FIFA Womens Football Convention។ បើប្រៀបធៀបនឹងការប្រកួតបាល់ទាត់បុរស World Cup 2022 ដែលធ្វើឡើងនៅក្នុងប្រទេសកាតាកាលពីខែធ្នូ ឆ្នាំ២០២២ តម្លៃប្រាក់រង្វាន់សរុបក្នុងព្រឹត្តិការណ៍មានប្រមាណ ៤៤០លានដុល្លារ លើស៣ ដងនៃប្រាក់រង្វាន់សរុបនៃការប្រកួតបាល់ទាត់ស្ត្រីក្នុងឆ្នាំ ២០២៣។ គួររំលឹកថាមកបច្ចុប្បន្នការប្រកួត Womens World Cup 2023 រកឃើញក្រុមជើងខ្លាំងចំនួន ២ ដើម្បីប្រជែងដណ្តើមតំណែងជើងឯកគឺរវាងក្រុមបាល់ទាត់នារីអេស្ប៉ាញ ត្រូវជួបតទល់ជាមួយក្រុមតោកំណាចនារីអង់គ្លេស នៅវគ្គផ្តាច់ព្រ័ត្រថ្ងៃទី២០ ខែសីហា ក្រោយពេលការប្រកួតដណ្តើមលេខ ៣ រវាងក្រុមម្ចាស់ផ្ទះអូស្ត្រាលី ទល់ស៊ុយអែតបានបញ្ចប់ទៅនាថ្ងៃទី១៩ ខែសីហា៕ | លោក Gianni Infantino ប្រធានសហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) ថ្ងៃទី១៨ ខែសីហា និយាយថាការប្រកួតព្រឹត្តិការណ៍បាល់ទាត់ពិភពលោកស្ត្រី Womens World Cup 2023 រកបានប្រាក់ចំណូលប្រមាណជាង ៥៧០លានដុល្លារ ដែលជាតម្លៃបំបែកកំណត់ត្រាថ្មីមួយសម្រាប់ស្ថាប័នបាល់ទាត់ពិភពលោក។ ការប្រកួត World Cup 2023 មានតម្លៃប្រាក់រង្វាន់ ១១០លានដុល្លារច្រើនជាង ៣ដង បើធៀបទៅនឹងតម្លៃកាលពីឆ្នាំ ២០១៩ និងដប់ដងបើធៀបទៅឆ្នាំ ២០១៥។ |
Manchester United យកឈ្នះលើក្រុម Chelsea លទ្ធផល ៤-១ នាថ្ងៃទី២៥ ខែឧសភា បានបញ្ចប់ក្តីសង្ឃឹម Liverpool ក្នុងការស្វែងរកកៅអីលេងនៅក្នុងពានរង្វាន់ Champions League នៅរដូវកាលក្រោយ។ ក្រុមដឹកនាំដោយលោក Jurgen Klopp បានស្ថិតនៅចំណាត់ថ្នាក់ទី៥ ដោយមានត្រឹមតែ ៦៦ពិន្ទុ ខណៈនៅសល់ ១ប្រកួតក្នុងដៃ។ កាលពីរដូវកាលមុន Liverpool បានបញ្ចប់ចំណាត់ថ្នាក់លេខ ២ ពីក្រោយក្រុមម្ចាស់ជើងឯក Manchester City ប៉ុន្តែរដូវកាលនេះក្រុមហង្សក្រហមបានបរាជ័យក្នុងការប្រកួតប្រជែង ដោយសារតែមានបញ្ហាកីឡាកររបួសច្រើន និងធ្លាក់ទម្រង់លេង។ «ខ្ញុំពិតជាតូចចិត្តខ្លាំងមែនទែន វាពិតជាគ្មានលេសឡើយសម្រាប់រឿងនេះ យើងអាចធ្វើអ្វីគ្រប់យ៉ាងដែលយើងត្រូវការសម្រាប់ទៅកាន់ការប្រកួត Champions League រដូវកាលក្រោយ ប៉ុន្តែយើងបរាជ័យ។ យើងជា Liverpool ហើយឈានចូលទៅប្រកួតប្រជែងគឺត្រូវការកម្រិតដ៏សមរម្យមួយ ខ្ញុំពិតជាសុំទោស ប៉ុន្តែវាពិតជាលឿនពេកសម្រាប់ការបង្ហោះនូវរឿងនេះ ប៉ុន្តែយើងបានធ្វើឱ្យអ្នកគ្រប់គ្នា ក៏ដូចជាពួកយើងទាំងអស់គ្នាខកចិត្ត។»។ Salah បានបង្ហោះសារនៅលើបណ្តាញសង្គម Twitter នាថ្ងៃទី២៦ ខែឧសភា។ ការប្រកួតមួយដែលនៅសល់ Liverpool នឹងត្រូវលេងតទល់ Southampton ដែលត្រូវបញ្ចប់រដូវកាល ២០២២-២៣ នៅថ្ងៃទី២៧ ខែឧសភា នៃក្របខណ្ឌ Premier League៕ | Mohamed Salah ខ្សែប្រយុទ្ធក្រុម Liverpool និយាយថារូបគេពិតជាតូចចិត្តខ្លាំង ដែលក្រុមខ្លួនបរាជ័យក្នុងការដណ្តើមកៅអីពានរង្វាន់ Champions League សម្រាប់រដូវកាលក្រោយ ហើយក្លិបបានធ្វើឱ្យអ្នកគាំទ្រខកចិត្តយ៉ាងខ្លាំង។ |
យ៉ាងណាក៏ដោយប្រាក់រង្វាន់នេះ នៅមានចំនួនតិចជាងឆ្នាំមុនជាង២លានដុល្លារ ប៉ុន្តែច្រើនជាងការចំណាយនៅឆ្នាំ២០១៥ ដែលក្រុមរហ្សនាមអ្នកបុណ្យឈ្នះពានដល់ទៅ៣ក្នុងមួយរដូវកាល។ របាយការណ៍ប្រចាំឆ្នាំរបស់ក្លិបមានមូលដ្ឋាននៅតំបន់ស្វយ័ត Catalonia បង្ហាញទៀតថាពួកគេបានចំណាយប្រាក់សរុបរហូតដល់ ៥៩៤លានដុល្លារទៅលើក្រុមបុគ្គលិក និងក្រុមកីឡាករគ្រប់កម្រិតទាំងអស់ ដោយក្នុងនោះប្រាក់ ៣៤២លានដុល្លារបានចំណាយទៅលើអ្នកចាត់ការទូទៅ និងកីឡាករឈុតធំ។ Barca ឈ្នះជើងឯ La Liga និងពាន Super Cup រដូវកាល ២០១៨-១៩ តែរបូតពាន Copa del Rey ក្រោយប្រកួតចាញ់ Valencia ក្នុងវគ្គផ្តាច់ព្រ័ត្រ។ Barca ក៏ត្រូវ Liverpool ទម្លាក់ចេញពីក្របខណ្ឌ Champions League នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រផងដែរ។ ក្លិបយក្សអេស្ប៉ាញមួយនេះ បានផ្តល់ប្រាក់រង្វាន់ ៩៧លានដុល្លារកាលពីរដូវកាល ២០១៤-១៥ បើទោះកីឡាករបានជួយក្រុមឈ្នះ La Liga, Copa del Rey និង Champions League។ ប៉ុន្តែសម្រាប់រដូវកាល ២០១៧-២០១៨ ពួកគេបានផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តរហូតដល់១០៣ លានដុល្លារ ខណៈដែលក្រុមឈ្នះតែ Copa del Rey និង La Liga ប៉ុណ្ណោះ៕ | Barcelona បានចំណាយប្រាក់ចំនួន ៩២ លានអឺរ៉ូ (១០០លានដុល្លារអាមេរិក) ជាប្រាក់រង្វាន់លើកទឹកចិត្តដល់កីឡាកររបស់ខ្លួនដែលបានជួយក្រុមឈ្នះពានលីគកំពូលអេស្ប៉ាញ La Liga និង Super Cup កាលពីរដូវកាលមុន។ |
១. តឹងណែនក្នុងដើមទ្រូង ប្រសិនបើអ្នក ចេះតែតឹងណែនក្នុងទ្រូង មានសម្ពាធ និងមានអារម្មណ៍ក្តៅក្រហាយ នៅតំបន់ទ្រូង វាដល់ពេលដែលអ្នក ត្រូវទៅពិគ្រោះ ជាមួយគ្រូពេទ្យជំនាញបេះដូងហើយ។ ២. នៅសុខៗ អស់កម្លាំង ដោយមិនដឹងមូលហេតុ អាការៈបែបនេះ នឹងធ្វើឲ្យអ្នកគ្មានអារម្មណ៍ធ្វើការ វិលវល់ និងធុញថប់ខ្លាំង។ ៣. ផ្តាសាយយូរថ្ងៃ ប្រសិនបើអ្នកឈឺយូរថ្ងៃ ដោយសារជំងឺផ្តាសាយ វាក៏ប្រហែលជាសញ្ញាមួយ នៃជំងឺគាំងបេះដូងផងដែរ។ ពេលបេះដូងទទួលអុកស៊ីសែនមិនគ្រប់គ្រាន់ ប្រព័ន្ធការពាររាងកាយរបស់អ្នក ទទួលរងផលប៉ះពាល់ ដែលជាហេតុនាំឲ្យអ្នកឈឺផ្តាសាយ។ ៤. ហើម ការហើមដៃ ហើមជើង ហើមពោះ ឬកន្លែងណាផ្សេងទៀត ដោយមិនមានមូលហេតុច្បាស់ អាចជាសញ្ញាបញ្ជាក់ថា បេះដូងរបស់អ្នកលោត ឬរុញច្រានឈាម ក្នុងកម្រិតខុសធម្មតាហើយ ដែលជាហេតុធ្វើឲ្យសរសៃឈាមវ៉ែនរលាកបាន។ ៥. ពិបាកដកដង្ហើម ពេលបេះដូងចុះខ្សោយ វានឹងផ្គត់ផ្គង់ឈាមគ្រប់គ្រាន់ ទៅឲ្យសួតមានដំណើរការល្អនោះទេ ដែលជាហេតុធ្វើឲ្យអ្នកពិបាកដកដង្ហើម៕ ត្រួតពិនិត្យដោយ www.health.com.kh | ការពារ ប្រសើរជាងព្យាបាល ដូច្នេះ សម្រាប់អ្នកមានវ័យចំណាស់ ឬប្រឈមនឹងជំងឺបេះដូង សូមប្រញាប់ទៅជួបគ្រូពេទ្យជំនាញជាបន្ទាន់ ក្នុងករណីដែលអ្នក បានជួបរោគសញ្ញាដូចខាងក្រោមញឹកញាប់ ៖ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.