text
stringlengths
31
26.1k
summary
stringlengths
11
1.19k
ទោះបីដឹងថាក្រុមព្រះខ័នរាជស្វាយរៀងលើកសម្តេច ហ៊ុន សែន ប្រចាំឆ្នាំ២០១៧ ក៏ដោយ តែកីឡាករ សុក សំណាង ដែលកំពុងសម្រាកព្យាបាលរបួសបាក់ក្តោងច្រមុះនៅមន្ទីរពេទ្យមិនទាន់បានលើកពានផ្ទាល់ដៃនៅឡើយទេ។ នេះបើយោងតាមកីឡាករ ប្រាក់ មុន្នីឧត្តម ដែលបានទៅសួរសុខទុក្ខផ្ទាល់នៅមន្ទីរពេទ្យកាល់ម៉ែត្រ។ មុន្នីឧត្តម បានអះអាងថា ស្ថានភាពរបួសរបស់កីឡាករ សុក សំណាង ឥឡូវនេះមានសភាពប្រសើរជាងមុន ពោលគឺរូបគេលែងហូរឈាមតាមច្រមុះ និងអាចញ៉ាំអាហារបានវិញហើយ។ យ៉ាងណាមិញ បញ្ហារបួសនេះកំពុងស្ថិតក្នុងការតាមដានយ៉ាងយកចិត្តទុកដាក់ពីគ្រូពេទ្យ។ ឧត្តម បានបញ្ជាក់ថា បើស្ថានភាពរបួសពុំធូរស្បើយទេកីឡាករ សុក សំណាង អាចត្រូវបញ្ជូនទៅពិនិត្យ និងព្យាបាលនៅក្រៅប្រទេស។ កីឡាកររូបនេះបានបន្ថែមថា ទោះបីកីឡាករ សុក សំណាង រងរបួសធ្ងន់មានឈាមហូរតាមច្រមុះយ៉ាងណាក៏ដោយ តែរូបគេនៅតែតាមដានការប្រកួតរបស់ក្រុមព្រះខ័នរាជស្វាយរៀងតាមរយៈការផ្សាយផ្ទាល់ជានិច្ច។ ហើយការដែលរូបគេដឹងថាក្រុមព្រះខ័នរាជស្វាយរៀងលើកពានសម្តេច ហ៊ុន សែន ឆ្នាំនេះក៏តាមរយៈការមើលការផ្សាយផ្ទាល់នេះដែរ។ ខ្សែប្រយុទ្ធ សុក សំណាង ត្រូវបានរថយន្តសាម៉ុយដឹកទៅពិនិត្យនិងសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត្រភ្លាមៗក្រោយរូបគេរងរបួសបាក់ក្តោងច្រមុះដោយពុំដឹងមូលហេតុ។ តែបើតាមការសន្និដ្ឋានរបស់សិស្សច្បង ប្រាក់ មុន្នីឧត្តម ក្តោងច្រមុះរបស់ សំណាង អាចត្រូវជាមួយកែងដៃ ជាងការប៉ះទង្គិចជាមួយក្បាល។ របួសបាក់ក្តោងច្រមុះនេះ កើតឡើងក្នុងជំនួបដែលព្រះខ័នរាជស្វាយរៀងយកឈ្នះណាហ្គាវើល ៣-០ នាការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់សម្តេច ហ៊ុន សែន ឆ្នាំ២០១៧ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ នៅពហុកីឡដ្ឋានជាតិ។ ក្នុងជ័យជម្នះ ៣-០ របស់ព្រះខ័នរាជស្វាយរៀងមានការរួមចំណែកពីកីឡាករ សុក សំណាង ចំនួនពីរគ្រាប់ និងកីឡាករ ហួយ ផល្លីន មួយគ្រាប់៕ 
ខ្សែប្រយុទ្ធ សុក សំណាង ដែលបានរួមចំណែកដ៏ធំក្នុងការជួយឲ្យក្រុមព្រះខ័នរាជស្វាយរៀងឈ្នះពានសម្តេច ហ៊ុន សែន ប្រចាំឆ្នាំ២០១៧ មិនទាន់បានលើកពានដោយផ្ទាល់នោះឡើយ។ បន្ទាប់ពីស៊ុតបាល់បញ្ចូលទីចំនួន២គ្រាប់ សំណាង ត្រូវបានបញ្ជូនទៅពិនិត្យនិងព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រភ្លាមៗ ក្រោយរងរបួសបាក់ក្តោងច្រមុះក្នុងជំនួបតទល់ជាមួយក្រុមណាហ្គាវើលកាលពីថ្ងៃទី២៧ ធ្នូ នៅពហុកីឡដ្ឋានជាតិ។
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ មិនជឿជាក់ថា ការប្រែប្រួលអាកាសធាតុជារឿងពិតឡើយ ឬប្រហែលជាលោកមានទំនាក់ទំនងស្និទ្ធស្នាលហើយជាមួយម្ចាស់រោងចក្រឧស្សាហកម្មធំៗទើបបានជាលោកយល់ឃើញបែបនេះ។ មុនជាប់ឆ្នោតលោកសន្យាឈប់គាំទ្រកិច្ចព្រមព្រៀងអាកាសធាតុក្រុងប៉ារីស ប៉ុន្តែបច្ចុប្បន្នលោកកំពុងពិចារណាសិនថាតើលោកត្រូវបញ្ចប់សមាជិកភាពអាមេរិកក្នុងកិច្ចព្រមព្រៀងអាកាសធាតុនេះឬអត់។ បើយោតាមសារព័ត៌មាន AFP លោក ត្រាំពន្យារពេលសម្រេចចិត្តពាក់ព័ន្ធបញ្ហានេះសិនទោះបីជាលោកត្រូវសម្រេចចិត្តសប្តាហ៍នេះក៏ដោយ។ ប៉ុន្តែវាមិនមែនជារឿងងាយស្រួលឡើយសម្រាប់លោក ត្រាំ ព្រោះលោកនឹងត្រូវប្រឈមសម្ពាធពីបណ្តាក្រុមប្រទេស៧ ពាក់ព័ន្ធបញ្ហានេះ។ នាកិច្ចប្រជុំនៅចុងខែឧសភាខាងមុខនៅអ៊ីតាលី វាច្បាស់ណាស់ថា មេដឹកនាំរដ្ឋសមាជិក ៦ផ្សេងទៀតនឹងលើកយកបញ្ហានេះដាក់លើតុ និងទទូចឲ្យលោក ត្រាំ បន្តជួយដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុសកលនេះ។ ដោយឡែក អ្នកនាំពាក្យសេតវិមានលោក Sean Spicer បានលើកឡើងថា ពន្យារពេលសម្រេចចិត្តនេះរហូតដល់ពេលដែលលោកត្រឡប់ពីចូលរួមកិច្ចប្រជុំវិញ។ វាជាយុទ្ធសាស្ត្រមួយដែរក្នុងការទុកពេលវេលាដើម្បីជជែកពិភាក្សាជាមួយទីប្រឹក្សាសិនទម្រាំលោកសម្រេចចិត្តចុងក្រោយដើម្បីរក្សាប្រយោជន៍ល្អបំផុតសម្រាប់សហរដ្ឋអាមេរិក។ ពាក់ព័ន្ធការពន្យារពេលនេះដែរ វានឹងអាចផ្តល់ឱកាសឲ្យក្រុមប្រទេស ៧ ដែលសុទ្ធសឹងតែជារដ្ឋគាំទ្រកិច្ចព្រមព្រៀងក្រុងប៉ារីស ជួបជជែកពិភាក្សាជាមួយលោក ដូណាល់ ត្រាំ ផ្ទាល់មាត់។ ពួកប្រទេសមហាអំណាចសមាជិកក្រុមប្រទេស៧នេះគាំទ្រកិច្ចព្រមព្រៀងអាកាសធាតុនេះ ដោយពួកគេមានគោលដៅជំរុញការឈប់ប្រើប្រាស់ឥន្ធនៈហ្វូស៊ីលទៅប្រើប្រាស់ថាមពលកកើតឡើងវិញ ដើម្បីធ្វើយ៉ាងណាកាត់បន្ថយគ្រោះថ្នាក់ដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ។ មន្ត្រីបារាំងម្នាក់ដែលមិនបានបង្ហាញអត្តសញ្ញាណបានលើកឡើងថា៖«ការសម្រេចចិត្តពន្យារពេលដោយសេតវិមាននេះជាឱកាសដើម្បីពិភាក្សាពីបញ្ហាទាំងអស់ឲ្យបានស៊ីជម្រៅ។ វេទិកាកិច្ចប្រជុំប្រទេស ៧ជាកន្លែងដែលល្អបំផុតសម្រាប់ការពិភាក្សានេះព្រោះវាជាវេទិកាមិនផ្លូវការដែលគេអាចនិយាយពីបញ្ហាធំៗរបស់ពិភពលោកបានច្រើន ហើយការពិភាក្សានេះជារឿងអាទិភាព»។ តាមពិតទៅ សូម្បីតែប្រធានាធិបតីបារាំងទើបជាប់ឆ្នោតលោក អេម៉ានុយអែល ម៉ាក្រុង ក៏បានផ្ញើសារទៅរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនរួចរាល់ហើយថា បារាំងមិនបោះបង់ការប្រឹងប្រែងដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុឡើយ។ បារាំងស្វាគមន៍និងបើទ្វារទទួលរាល់អ្នកវិទ្យាសាស្ត្រនិងអ្នកជំនាញអាមេរិកដែលជឿជាក់លើបញ្ហាប្រឈមនៃការប្រែប្រួលអាកាសធាតុនិងចង់ដោះស្រាយបញ្ហាប្រឈមនេះផងដែរ៕
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំមេដឹកនាំប្រទេស ៧នៅប្រទេសអ៊ីតាលីចុងខែឧសភាខាងមុខ។ លោកនឹងប្រឈមការដាក់សម្ពាធពីបណ្តាប្រទេស៦ផ្សេងទៀតពាក់ព័ន្ធការបន្តគាំទ្រកិច្ចព្រមព្រៀងអាកាសធាតុក្រុងប៉ារីស។ បច្ចុប្បន្ននេះ ត្រាំ កំពុងពិចារណាសិនថា លោកគួរនាំអាមេរិកចេញពីកិច្ចព្រមព្រៀងឬអត់។
ការសិក្សាបានពិនិត្យទៅលើការស្គេនរបស់ខួរក្បាលរបស់មនុស្សអាយុ ៧៣ឆ្នាំចំនួនច្រើនជាង ៥០០នាក់ដើម្បីចង់ដឹងថា មានអ្វីប្លែកគួរឲ្យកត់សម្គាល់ឬអត់រវាងអ្នកជក់បារី អ្នកធ្លាប់ជក់ពីមុន និងអ្នកដែលមិនដែលជក់សោះ។ អ្នកជក់បារីគឺមានខួរក្បាលផ្នែកខាងក្រៅស្តើងបំផុតនៅពេលថតស្គេន MRI។ យ៉ាងណាមិញ អ្នកចូលរួមទាំងអស់មិនមាននរណាមួយដែលភ្លេចភ្លាំង ឬបាត់បង់ការចងចាំទេ ហើយអ្នកស្រាវជ្រាវមិនបានបង្ហាញនូវភាពខុសគ្នាអ្វីសោះរវាងក្រុមអ្នកដែលមានសមត្ថភាពខាងឆ្លាតវៃឡើយ។ ភាពស្តើងរបស់ខួរក្បាលក៏ឃើញមានអ្នកធ្លាប់ជក់បារីពីមុនៗដែរ បើសិនជាប្រៀបធៀបជាមួយអ្នកមិនជក់បារីសោះ។ យ៉ាងណាមិញ ការសិក្សានេះបានពិនិត្យតែទៅលើចំនុចមួយប៉ុណ្ណោះ ដូច្នេហវាមិនអាចប្រាប់យើងឲ្យច្បាស់ថា តើការស្តើងរបស់ខួរក្បាលលើអ្នកធ្លាប់ជក់បារីនេះដោយសារតែការជក់បារី ឬក្នុងពេលពួកគេឈប់ជក់បារីហើយនោះទេ។ ទោះបីជាយ៉ាងណាក៏ដោយ យើងទាំងអស់គ្នាបានដឹងរួចទៅហើយថា ការជក់បារីគឺជារឿងមិនផ្តល់សុខភាពឡើយ ហើយវាតែងតែជារឿងល្អជានិច្ចក្នុងការផ្តាច់បារីទោះបីជាអ្នកជក់បារីយូរប៉ុណ្ណាក៏ដោយ៕ ផ្ដល់សិទ្ធដោយ៖www.health.com.kh
យោងទៅតាមសេចក្តីរាយការណ៍ពី The Independent បានឲ្យដឹងថា ការជក់បារីអាចធ្វើឲ្យផ្នែកខាងក្រៅរបស់ខួរក្បាលទៅជាស្តើងទៅៗ និងខូចខាតដល់ការគិតថែមទៀតផង។ តាមការស្គេន MRI ខួរក្បាលរបស់អ្នកជក់បារីរយៈពេលយូរបានបង្ហាញថា ផ្នែកខាងក្រៅៗរបស់ខួរក្បាល ឬ Grey Matter ដែលដើរតួនាទីដ៏សំខាន់សម្រាប់ការគិត និងចងចាំនោះ គឺមានភាពស្តើងជាងអ្វីដែលយើងគិតទៅទៀត។
ក្រុមជម្រើសជាតិអ៊ីតាលីដែលទើបនឹងគ្រងជើងឯក Euro 2020 និងក្រុមជម្រើសជាតិអាហ្សង់ទីនដែលបានឈ្នះជើងឯក Copa America ថ្មីៗ នឹងអាចត្រូវជួបគ្នានៅពេលខាងមុខក្នុងពាន Maradona Cup ដែលត្រូវបង្កើតថ្មី។   នៅជុំវិញការប្រកួតក្នុងពានរង្វាន់ថ្មី Maradona Cup តំណាងសហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) និងសហព័ន្ធកីឡាបាល់ទាត់អាមេរិកឡាទីន (CONMEBOL) បានជួបពិភាក្សាគ្នាក្នុងការបង្កើតពានថ្មី និងសម្រេចរកថ្ងៃប្រកួតសម្រាប់ក្រុមជើងឯកតំបន់ទាំង២ ក្នុងពេលខាងមុខ។   បើតាម The New York Times ការប្រកួតរវាងម្ចាស់ជើងឯក Euro 2020 និងម្ចាស់ជើងឯក Copa America នឹងត្រូវធ្វើឡើងនៅកីឡដ្ឋាន Stadio Diego Armando Maradona របស់ក្លិបអ៊ីតាលី Napoli ផ្ទាល់។ សម្រាប់ការប្រកួតពាន Maradona Cup នេះ មិនវាត្រឹមតែជាការប្រកួតរវាងជើងឯកទល់នឹងជើងឯកតែមួយនោះទេ តែ ក៏ជាការរំលឹកដល់វីរបុរសបាល់ទាត់របស់អាហ្សង់ទីន Diego Maradona ផងដែរ។ Maradona ធ្លាប់បានលេងឲ្យក្លិប Napoli រយៈពេល ៧ឆ្នាំ។    ក្នុងឆ្នាំ២០២១នេះ ខណៈប្រទេសកំណើតរបស់លោកបានឈ្នះពានរង្វាន់ Copa America ឯអ៊ីតាលីក៏ឈ្នះពាន Euro 2020 សហព័ន្ធបាល់ទាត់ទ្វីបទាំង២ក៏មានគំនិតផ្តួចផ្តើមសម្រាប់ ការបង្កើតការប្រកួតប្រជែងពានរង្វាន់ Maradona Cup នេះ។   ព័ត៌មានលម្អិតពី UEFA និង CONMEBOL នឹងត្រូវប្រកាសនៅពេលខាងមុខ ប្រសិនបើមានការព្រមព្រៀងគ្នារវាងសហព័ន្ធបាល់ទាត់ទ្វីបទាំងពី៕  
ដោយ៖ជា យូគៀង 
  ក្រសួងព្រះបរមរាជវាំង បានផ្អាកទទួលទេសចរជាង២ឆ្នាំ ចាប់ពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០មក ព្រោះតែករណីរាលដាលនៃជំងឺកូវីដ-១៩៕  
ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី សម្រេចឱ្យបើកដំណើរការឡើងវិញនូវការចូលទស្សនាព្រះបរមរាជវាំង ចាប់ពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ តទៅ។ នេះបើយោងតាមលិខិតរបស់សម្តេចចៅហ្វាវាំង គង់ សំអុល ផ្ញើជូនលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី១៧ វិច្ឆិកា។
  ព្រឹត្តិការណ៍ AMMA ជើងឯកអាស៊ីលើកទី២ នឹងចាប់ផ្តើមកម្មវិធីប្រកួតផ្លូវការ នៅថ្ងៃទី១១ ខែកក្កដា និងបិទបញ្ចប់នៅថ្ងៃទី១៣ ខែកក្កដា នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក ដែលមានការចូលរួមពីអត្តពលិកមកពី១៨ប្រទេស។ ចំណោមអត្តពលិក ១០១នាក់ ម្ចាស់ផ្ទះកម្ពុ ជាបានដាក់បញ្ចូលកីឡករ កីឡាការិនី ចូលរួមប្រជែងមេដាយចំនួន១៦រូប។   យ៉ាងណាក៏ដោយ ការប្រកួត AMMA មិនមានលក្ខណៈកាចសាហាវដូចប្រកួត MMA ក្នុងទ្រុងបែបអាជីពឡើយ។ អគ្គលេខាធិការ NOCC បញ្ជាក់ថា ៖«ការប្រកួតយុទ្ធគុនចម្រុះ មិនមែនជាការប្រកួត MMA បែបអាជីពដាក់ទ្រុង ដែលគ្មានការត្រួតពិនិត្យ បទបញ្ជាហាមឃាត់ ដែលមានភាពហិង្សា នាំឱ្យគ្រោះថ្នាក់ធ្ងន់ធ្ងរនោះទេ។ AMMA ជើងឯកអាស៊ី ជាការប្រកួតតាមបទបញ្ជាជាអន្តរជាតិ ក្នុងគោលបំណងការពារគ្រោះថ្នាក់ដល់កីឡាករ កីឡាការិនី»។   លើសពីនេះ លោក វ៉ាត់ ចំរើន បន្ថែមថា ការប្រកួត AMMA ជើងឯកអាស៊ី នឹងត្រូវប្រជែងយកឈ្នះចាញ់ដោយការដាក់ពិន្ទុតាមប្រព័ន្ធបច្ចេកទេស ពោលគឺមិនមានការប្រជែងចាញ់ឈ្នះ ដោយសន្លប់នោះទេ។   «ដោយសារជាការប្រកួតកម្រិតអន្តរជាតិ ដូច្នេះការរៀបចំជើងឯកអាស៊ីលើកទី២នេះ ត្រូវប្រើប្រព័ន្ធឌីជីថល ដើម្បីភាពសុក្រិតសម្រាប់អត្តពលិក ក្នុងនោះមានទាំងការដាក់ពិន្ទុតាមប្រព័ន្ធបច្ចេកកវិទ្យាស្វ័យប្រវត្តិ»។ នេះជាការបញ្ជាក់របស់លោក វ៉ាត់ ចំរើន ដោយលោកបានបន្តថា អ្នកជំនាញ MMA អន្តរជាតិជាអ្នករៀបចំបច្ចេកទេសទាំងនេះ។   ក្រៅពីប្រព័ន្ធបច្ចេកទេសផ្សេងៗ ព្រឹត្តិការណ៍លើកដំបូងនៅទឹកដីកម្ពុជា ដែលនឹងដំណើរការពីថ្ងៃទី១១ ដល់ថ្ងៃ១៣ ខែកក្តដា មានការចូលរួមពីមន្ត្រី អាជ្ញាកណ្តាល ចៅក្រម ៣៨រូប ក្នុងនោះកម្ពុជា១៦នាក់ និង២២នាក់ មកពី ១៤ប្រទេស ក្នុងទ្វីបអាស៊ី៕   អត្ថបទទាក់ទង   អាជ្ញាកណ្តាល ចៅក្រម ១៥ប្រទេស នឹងកាត់ក្តីក្នុងព្រឹត្តិការណ៍គុនចម្រុះជើងឯកអាស៊ី   អត្ដពលិក ១០១នាក់ មកពី១៨ប្រទេស នឹងប្រកួតកីឡាយុទ្ធគុនចម្រុះជើងឯកអាស៊ី លើកទី២ នៅកម្ពុជា   
ការប្រកួតយុទ្ធគុនចម្រុះជើងឯកអាស៊ីលើកទី២ (AMMA Championship) មិនមានការប្រជែងគ្នាបែបហិង្សាធ្ងន់ធ្ងរ ដូចការប្រកួតអាជីពក្នុងទ្រុង MMA ឡើយ។  លទ្ធផលចាញ់ឈ្នះ ផ្អែកលើការដាក់ពិន្ទុតាមប្រព័ន្ធបច្ចេកទេសស្វ័យប្រវត្តិ។ នេះជាការលើកឡើងរបស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការអូឡាំពិកកម្ពុជា (NOCC)។
  អត្ថបទទាក់ទង   គិតត្រឹមថ្ងៃទី២២ ខែតុលា ពលរដ្ឋជាង៤៨ម៉ឺននាក់រងគ្រោះដោយទឹកជំនន់ ក្នុងនោះស្លាប់៣៩នាក់   សមានចិត្តទូតបរទេសចំពោះកម្ពុជានាគ្រាគ្រោះទឹកជំនន់...    «ជូនចំពោះពលរដ្ឋម៉ាឡេស៊ីទាំងអស់ យើងកំពុងស្វែងរកជំនួយឧបត្ថម្ភដើម្បីបង្ហាញពីសាមគ្គីភាពជាមួយជនរងគ្រោះដោយទឹកជំនន់នៅកម្ពុជា។ សូមចូលរួមជាមួយយើងខ្ញុំ ដើម្បីជួយគាំទ្រដល់ពួកគាត់»។ នេះជាសេចក្តីជូនដំណឹងរបស់ស្ថានទូតម៉ាឡេស៊ី នៅកម្ពុជា។   នៅលើផ្ទាំង Banner របស់ខ្លួនដែលបង្ហោះលើបណ្តាញសង្គម ស្ថានទូតម៉ាឡេស៊ី បានបញ្ជាក់ពីតម្រូវការមួយចំនួនមានដូចជា ត្រីខកំប៉ុង (Tinned Sardines), មីកញ្ចប់, ទឹកត្រី, ទឹកបរិសុទ្ធ និងនំប៊ីស្គីត ជាដើម។ កាលបរិច្ឆេទឈប់ទទួលគឺនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ហើយពលរដ្ឋម៉ាឡេស៊ីដែលចង់ចូលរួមបរិច្ចាគអាចទាក់ទងតាមលេខទូរសព្ទ ០៨៧ ៥៤៥ ០០០ ។   ជាមួយគ្នានេះផងដែរ ក្រសួងការបរទេសម៉ាឡេស៊ី (Wisma Putra) បានសំដែងការសោកស្តាយរបស់រដ្ឋាភិបាល និងប្រជាជនកម្ពុជា ចំពោះការបាត់បង់អាយុជីវិតមនុស្ស រួមទាំងអ្នករងផលប៉ះពាល់ទាំងអស់ដែលបង្កឡើងដោយគ្រោះទឹកជំនន់។     «យើងសូមបួងសួងឲ្យមានសុវត្ថិភាពសម្រាប់កម្ពុជា និងលើកទឹកចិត្តពលរដ្ឋកម្ពុជាក្នុងគ្រាដ៏លំបាកនេះ»។ ក្រសួងការបរទេសម៉ាឡេស៊ី បានសរសេរយ៉ាងដូច្នេះនៅលើបណ្តាញសង្គមរបស់ខ្លួន។   ទឹកជំនន់ដែលអូសបន្លាយអស់រយៈពេលជាច្រើនសប្តាហ៍កន្លងមកនេះ បានប៉ះពាល់ដល់ពលរដ្ឋនៅរស់ភ្នំពេញ ពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ បាត់ដំបង ស្វាយរៀង ឧត្តរមានជ័យ សៀមរាប តាកែវ កំពង់ស្ពឺ មណ្ឌលគិរី ព្រះសីហនុ កោះកុង ព្រះវិហារ ស្ទឹងត្រែង កំពង់ចាម កណ្តាល កំពង់ឆ្នាំង និង កំពង់ធំ។   តាមរបាយការណ៍កាលពីថ្ងៃទី២២ ខែតុលា ពលរដ្ឋជាង៤៨ម៉ឺននាក់ បានរងគ្រោះ ដែលក្នុងនោះ៣៩នាក់ បានស្លាប់ រីឯដំណាំកសិកម្មជាង៣១ម៉ឺនហិកតារងការជន់លិច៕  
ស្ថានទូតម៉ាឡេស៊ីប្រចាំនៅកម្ពុជា តាមរយៈបណ្តាញសង្គមរបស់ខ្លួន បានអំពាវនាវដល់ពលរដ្ឋរបស់ខ្លួន ឲ្យចូលរួមចំណែកជួយបរិច្ចាគដល់កម្ពុជានូវជំនួយសង្គ្រោះបឋមមួយចំនួនសម្រាប់ពលរដ្ឋខ្មែរដែលកំពុងរងគ្រោះដោយសារទឹកជំនន់។
លោក Kenyatta នឹងជួបជាមួយនឹងលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដើម្បីពិភាក្សាទៅលើមធ្យោបាយបង្កើនពាណិជ្ជកម្មនិងការវិនិយោគរវាងប្រទេសទាំងពីរ ខណៈពង្រឹងសហប្រតិបត្តិការសន្តិសុខ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយរបស់សេតវិមាន។ កាលពីខែមិថុនា គណៈប្រតិភូអាមេរិកមួយក្រុមដែលរួមទាំងលោក Gilbert Kaplan អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិកផងនោះ បានធ្វើទស្សនកិច្ចទៅកាន់ប្រទេស កេនយ៉ា ដើម្បីចូលរួមក្នុងកិច្ចប្រជុំសភាពាណិជ្ជកម្មអាមេរិក។ លោក Kenyatta ក៏បានចូលរួមក្នុងកិច្ចប្រជុំនោះដែរ។ លោក Kaplan បានថ្លែងប្រាប់ VOA ថា ការអភិវឌ្ឍសេដ្ឋកិច្ចនៅអាហ្វ្រិកនឹងផ្តល់អត្ថប្រយោជន៍ដល់សេដ្ឋកិច្ចអាមេរិក ហើយថា អាមេរិកកំពុងផ្តល់ធនធានដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនៅក្នុងសេដ្ឋកិច្ចកេនយ៉ា។ ទាំងលោក ត្រាំ និងលោក Kenyatta បានរងការរិះគន់ចំពោះការជួលក្រុមហ៊ុន Cambridge Analytica ដែលជាក្រុមហ៊ុនប្រមូលទិន្នន័យរបស់បុគ្គល នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតប្រជែងយកតំណែងប្រធានាធិបតីក្នុងឆ្នាំ២០១៦និងឆ្នាំ២០១៧។ ក្រុមហ៊ុន Cambridge Analytica ដែលត្រូវបិទទ្វារកាលពីខែ ឧសភា ត្រូវបានគេរាយការណ៍ថា អាចចូលទៅយកទិន្នន័យអ្នកប្រើប្រាស់ហ្វេសប៊ុកជាង៥០លាននាក់ ដោយប្រើប្រាស់ទិន្នន័យទាំងនោះដើម្បីជះឥទ្ធិពលទៅលើអ្នកបោះឆ្នោត៕ សូមចុចទៅប្រភពដើម VOA ត្រង់នេះ
សេតវិមានបានប្រកាសកាលពីថ្ងៃចន្ទថា ប្រធានាធិបតីកេនយ៉ា លោក Uhuru Kenyatta នឹងធ្វើទស្សនកិច្ចមកសេតវិមាននៅថ្ងៃទី ២៧ ខែសីហាខាងមុខនេះ។
  ថ្លែងប្រាប់អ្នកសារព័ត៌មានជប៉ុនពីកោះGuam តាមអនឡាញ លោកតារ៉ូ កូណូ រដ្ឋមន្រ្តីការពារជាតិជប៉ុន បានអះអាងយ៉ាងដូច្នេះថា៖ «យើងយល់ព្រមថា សហគមន៍អន្តរជាតិ នឹងឆ្លើយតបយ៉ាងសាកសមបំផុត ទៅនឹងការផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្ននៅក្នុងសមុទ្រចិនខាងត្បូង ក៏ដូចជាសមុទ្រចិនខាងកើត»។ ការលើកឡើងរបស់រដ្ឋមន្រ្តីការពារជាតិជប៉ុនបែបនេះ ធ្វើឡើងបន្ទាប់ពីមានជំនួបជាមួយរដ្ឋមន្រ្តីការពារជាតិអាមេរិក លោក ម៉ាក អេស្ព័រ នៅកោះGuam។    ក្នុងជំនួបមន្ត្រីជាន់ខ្ពស់អាមេរិក និងជប៉ុននេះ លោកតារ៉ូ បានចែករំលែកការយល់ឃើញមួយចំនួនជាមួយលោក អេស្ព័រ ពីការពារមីស៊ីលនៅក្នុងតំបន់ ការកើនឡើងនៃភាពតានតឹងរវាងអាមេរិក និងចិន និងបញ្ហាសន្តិសុខជាដើម។ ជាមួយគ្នាដែរ ជំនួបនេះ ធ្វើឡើងស្របពេលទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង កំពុងមានបញ្ហាជាច្រើនជាមួយគ្នា ក្នុងនោះមានដូចជា បញ្ហាCOVID-19 ហុងកុង កោះតៃវ៉ាន់ បញ្ហាពាណិជ្ជកម្មជាដើម។    ដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីការពារជាតិអាមេរិកមកកោះGuam ធ្វើឡើងនៅចំពេលជម្លោះសមុទ្រចិនខាងត្បូង កំពុងតែឡើងកម្តៅ។ ចិន បានធ្វើសមយុទ្ធយោធាជាច្រើនលើកនៅក្នុងតំបន់នេះ។ សមយុទ្ធយោធាចុងក្រោយ ចិនបានប្រព្រឹត្តឡើងនៅក្បែរប្រជុំកោះ Paracel ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៩ ខែសីហា ដែលបង្កឲ្យភាគីវៀតណាមជំទាស់យ៉ាងខ្លាំង។  ដោយឡែកសមុទ្រចិនខាងកើតវិញ ចិន និងជប៉ុន ក៏មិនបានមើលមុខគ្នាចំដូចគ្នា ជុំវិញជម្លោះលើកោះSenkaku ដែលចិនហៅថា Diaoyu។ បច្ចុប្បន្នកោះ Senkaku នេះ គឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់ជប៉ុន ខណៈពេលចិននៅតែអះអាងថា ជាកោះរបស់ខ្លួន៕   
រដ្ឋមន្រ្តីការពារជាតិជប៉ុន លោក តារ៉ូ កូណូ នៅថ្ងៃទី២៩ ខែសីហា បានលើកឡើងថា លោក និងសមភាគីអាមេរិក លោក ម៉ាក អេស្ព័រ (Mark Esper) ជំទាស់ជាដាច់ខាត មិនឲ្យភាគីណាមួយប៉ុនប៉ងផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្ន (Status Quo) ជាឯកតោភាគី នៅក្នុងសមុទ្រចិនខាងត្បូង និងខាងកើតឡើយ។
ដើម្បីជ្រាបច្បាស់សូមលោកអ្នកនាងទស្សនាវីដេអូដូចតទៅ៖   
សៀមរាប៖ ជំនាញវិជ្ជាជីវៈ ជាជម្រើសថ្មី សម្រាប់សិស្សពីគ្រួសារក្រីក្រ ឬអ្នកដែលបោះបង់ការសិក្សា។ អ្នកស្រី ម៉ៅ សុផានី ប្រធានអង្កការស្លាបព្រាកម្ពុជាមើលឃើញថា ជំនាញវិជ្ជាជីវៈ ជាជម្រើសល្អ ដែល ការរៀនមានរយៈពេលខ្លី តែអ្នកសិក្សាទទួលបានជំនាញច្បាស់លាស់ និងឱកាសការងារក៏ល្អ។
  តាមរយៈជំនួបត្រីភាគីជាមួយនឹងរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi និងរដ្ឋមន្ត្រីការបរទេសបារាំង Jean-Yves Le Drian ក្នុងប្រទេសជប៉ុន នៅថ្ងៃ២៩ មិថុនា លោកអគ្គលេខាធិការ António Guterres បានថ្លែងអរគុណដល់ចិន និងបារាំង សម្រាប់ការចូលរួមមិនត្រឹមតែសកម្មអាកាសធាតុប៉ុណ្ណោះនោះទេ តែសម្រាប់គោលនយោបាយពហុភាគីនានាលើបញ្ហាបម្រែបម្រួលអាកាស ដែលលោក មើលឃើញថា ជាចំណែកដ៏សំខាន់នៃភាពជោគជ័យនៃសន្និសីទអាកាសធាតុរបស់អង្គការសហប្រជាជាតិឆ្នាំ២០១៨។   ជាមួយគ្នានោះ លោកអគ្គលេខាធិការ ក៏បានលើកឡើងពីកិច្ចប្រជុំស្តីពីក្របខណ្ឌនៃអនុសញ្ញាស្តីពីបម្រែបម្រួលអាកាសធាតុ ដែលទើបតែបញ្ចប់ទៅថ្មីៗនេះ និងមិនអាចទទួលបានជោគជ័យដោយសារតែ ការមិនត្រូវរូវគ្នានៃឆន្ទៈនយោបាយរបស់មេដឹកនាំពិភពលោក។    លោកអគ្គលេខាធិការអង្គការសហប្រជាជាតិរូបនេះ បានគូសបញ្ជាក់ថា ពិភពលោក ត្រូវការជំរុញឆន្ទៈនយោបាយ ដែលចំណុចនេះ លោក បានអះអាងថា លោក ពិតជាត្រូវការទាំងចិន និងបារាំង ដែលសុទ្ធសឹងតែជាភាគីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងកិច្ចព្រមព្រៀងពាក់ព័ន្ធសកម្មភាពបម្រែបម្រួលអាកាសធាតុផ្សេងទៀត ចូលរួមជម្នះលើភាពលំបាក និងឧបសគ្គនានា។    ប្រមុខអង្គការសហប្រជាជាតិរូបនេះ ក៏រំពឹងផងដែរថា ប្រទេសទាំងពីរ នឹងជួយធានាថា កិច្ចប្រជុំកំពូលស្តីពីបម្រែបម្រែអាកាសធាតុរបស់អង្គការសហប្រជាជាតិ ដែលនឹងប្រព្រឹត្តទៅនឹងខែកញ្ញាខាងមុខនេះ ទទួលបានជោគជ័យ ហើយធ្វើឲ្យគ្រប់ភាគីទាំងអស់នៃជំនួប មានអារម្មណ៍កិច្ចប្រជុំនោះ ជាចំណែករបស់ប្រទេសទាំងអស់៕ 
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក António Guterres បានបង្ហាញពីផលលំបាកក្នុងការងារការពារ និងលើកស្ទួយបរិស្ថាន ជាពិសេសនោះលើបញ្ហាបម្រែបម្រួលអាកាសធាតុ ដែលលោក ចង់ឃើញមេដឹកនាំពិភពលោក ចេះរួបរួមគ្នា។ លោកអគ្គលេខាធិការ ក៏បានថ្លែងអរគុណដល់ចិន និងបារាំង ដែលជារដ្ឋគំរូក្នុងកិច្ចការងារមួយនេះ។
នៅសល់ប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ខួបទី៣ឆ្នាំនៃការធ្វើរដ្ឋប្រហារមិនបង្ហូរឈាមដែលទម្លាក់រដ្ឋាភិបាលស៊ីវិលមកដល់។ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៤ ក្រុមយោធាដឹកនាំដោយឧត្តមសេនីយ៍ ប្រាយុទ្ធ ចន្ទអូចា បានដណ្ដើមអំណាចពីរដ្ឋាភិបាលស៊ីវិលដែលដឹកនាំដោយបក្សភឿថៃ និងបានប្រើប្រាស់កណ្ដាប់ដៃដែកបង្ក្រាបរាល់ការប្រឆាំងដើម្បីគ្រប់គ្រងប្រទេស។ គ្មានឡើយការជួបជុំរបស់បក្សនយោបាយ សិទ្ធិសេរីភាពត្រូវបានរឹតត្បិតយ៉ាងខ្លាំង ហើយស្ថានភាពសិទ្ធិមនុស្សក៏កាន់តែអាក្រក់ទៅទៀត។ យ៉ាងណាក្ដី មេដឹកនាំរបបសឹកថៃរូបនេះ បានលើកឡើងថា លោកប្រឹងប្រែងអស់ពីសមត្ថភាពហើយក្នុងការកាច់ចង្កូតប្រទេស និងព្យាយាមដោះស្រាយវិបត្តិសង្គម និងសេដ្ឋកិច្ចជាច្រើនដែរ។ បើទោះជាពេលខ្លះមិនទាន់ពេញចិត្តនឹងសមិទ្ធផលដែលកើតឡើងក្ដី លោក ប្រាយុទ្ធ និយាយថា លោកធ្វើគ្រប់យ៉ាងទៅតាមពេលវេលា និងធនធានដែលលោកមាន។ លោក ក៏ឆ្លៀតពេលរិះគន់អ្នកដែលថាលោកក្រាញអំណាចដែរ។ «មានអ្នកខ្លះមិនចូលចិត្ត ឬមិនយល់ពីអ្វីខ្ញុំកំពុងធ្វើឡើង។ ពួកគេចោទខ្ញុំថាព្យាយាមក្រាញអំណាចមិនចង់ចាកចេញពីតំណែង។ ប៉ុន្តែខ្ញុំនឹងទុកបញ្ហាដែលនៅសេសសល់ឲ្យពួកគេដោះស្រាយវិញម្ដង»។ នេះជាការលើកឡើងរបស់លោក ប្រាយុទ្ធ ដែលផ្សាយដោយកាសែតបាងកកប៉ុស្តិ៍។ លោកបន្តថា រដ្ឋាភិបាលរបស់លោកមានមហិច្ឆតាខ្ពស់ណាស់ ដូចនេះបើលោកធ្វើមិនបានទេ មានតែទុកឲ្យរដ្ឋាភិបាលថ្មីដោះស្រាយម្ដង។   ជាមួយគ្នានោះ មេដឹកនាំក្រុមយោធារូបនេះ ក៏អំពាវនាវឲ្យប្រជាជនថៃទាំងអស់ កុំចាញ់បោកពាក្យសន្យារបស់អ្នកនយោបាយដែរ។ ដោយចង់សំដៅពីសមិទ្ធផលដែលរដ្ឋាភិបាលសម្រេចបាន លោក ប្រាយុទ្ធ សង្កត់ធ្ងន់ថា ក្រុមអ្នករិះគន់ព្យាយាមមួលបង្កាច់រដ្ឋាភិបាល និងនិយាយបំភ្លៃថារដ្ឋាភិបាលមិនបានធ្វើអ្វីសោះ។ លោក ក៏ប្រាប់ឲ្យប្រជាជនថា លោកមិនសន្យាដូចអ្នកនយោបាយឡើយ ហើយអ្វីដែលលោកបារម្ភ គឺប្រទេសជាតិ មិនមែនប្រជាធិបតេយ្យឡើយ។ ការនិយាយការពារខ្លួនពីសំណាក់មេដឹកនាំរបបសឹក ធ្វើឡើងស្របពេលមានការវាយតម្លៃជាច្រើនលើសកម្មភាពរបស់រដ្ឋាភិបាល និងក្រុមប្រឹក្សាដើម្បីសន្តិភាព និងសណ្ដាប់ធ្នាប់ មុនពេលខួបនៃការកាន់អំណាចមកដល់។ រដ្ឋាភិបាលថៃ នឹងបញ្ចេញរបាយការណ៍វាយតម្លៃរបស់ខ្លួននៅខែកញ្ញាខាងមុខ តែលោកក៏ប្រាប់ទុកដែរថា របបដឹកនាំរបស់លោក ផ្ដោតសំខាន់លើការជួយទំនុកបម្រុងប្រជាជនមានចំណូលទាប តែមិនមែនតាមរយៈការផ្ដល់លុយកាក់ឡើយ៕
នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទអូចា បាននិយាយការពាររាល់ការសម្រេចចិត្តរបស់លោកទាំងអម្បាលម៉ាន អំឡុងពេល៣ឆ្នាំនៃការដឹកនាំប្រទេស។ លោកឧត្តមសេនីយ៍ ប្រាយុទ្ធ ដែលដឹកនាំធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិលក្នុងឆ្នាំ២០១៤ លើកឡើងថា អ្វីដែលលោកបានធ្វើទាំងអស់ គឺដើម្បីតែសេចក្ដីសុខប្រជាជនថៃ ហើយលោកធ្វើការសម្រេចចិត្តទៅតាមវេលា និងអំណាចដែលលោកមាន ដើម្បីប្រទេសជាតិទៅមុខ។
អតីតគណបក្សសង្គ្រោះជាតិ ដែលមានមេដឹកនាំ១១៨នាក់ អស់សិទ្ធិនយោបាយ៥ឆ្នាំក្រោមអំណាចសាលដីការតុលាការកំពូល ទៅហើយនោះ ប្រឈមនឹងពាក្យបណ្តឹងថ្មីមួយទៀតពីក្រសួងមហាផ្ទៃ ដែលអាចធ្វើឲ្យអតីតមេដឹកនាំទាំងនោះ រួមទាំងអ្នកពាក់ព័ន្ធសរុបជាង១០០នាក់ បាត់បង់សិទ្ធិធ្វើនយោបាយ៥ឆ្នាំបន្ថែមទៀត។ លើសពីនេះ ក្រសួងមហាផ្ទៃ ក៏អាចនឹងស្នើឲ្យតុលាការ បង្កកទ្រព្យសម្បតិ្តរបស់ក្រុមអ្នកប្រឆាំងផងដែរ។ ក្រសួងមហាផ្ទៃ មានគម្រោងចាត់វិធានការបែបនេះ គឺដើម្បីឆ្លើយតបនឹងក្រុមប្រឆាំង ដែលទៅពឹងពាក់ប្រទេសមហាអំណាចឲ្យដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងបង្កកទ្រព្យសម្បត្តិរបស់មន្ត្រីកម្ពុជា  ដែលផ្ញើនៅក្រៅប្រទេស។ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានប្រាប់សារព័ត៌មាន ThmeyThmey តាមទូរសព្ទ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨នេះថា សកម្មភាពនៅក្រៅប្រទេសរបស់ក្រុមគណបក្សប្រឆាំង ដែលមានលោក សម រង្ស៊ី ជាបង្គោល គឺជាសកម្មភាព ដែលផ្គើននឹងសាលដីការបស់តុលាការកំពូល។ លោក អះអាងថា ពួកគេ ត្រូវបានតុលាការកំពូល បិទសិទ្ធិហើយ ដូច្នេះមិនអាចធ្វើសកម្មភាពនយោបាយបានឡើយ។ លោក ខៀវ សុភ័គ បន្តថា ការដែលក្រុមអ្នកប្រឆាំង អំពាវនាវមិនឲ្យប្រជាលរដ្ឋ ទៅបោះឆ្នោត ក៏ជាមូលហេតុចម្បង ដែលជំរុញឲ្យក្រសួងមហាផ្ទៃ ចាប់ផ្តើមចាត់វិធានការដែរ។ លោក និយាយថា ការអំពាវនាវរបស់របស់ពួកគេ គឺអាចធ្វើឲ្យរាំងស្ទះដល់ដំណើរការបោះឆ្នោតនៅកម្ពុជា។ មន្ត្រីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃ ដែលពាក់ផ្កាយបួនរូបនេះ បានព្រមានធ្ងន់យ៉ាងដូច្នេះថា៖«ប្រសិនបើសកម្មភាពរបស់ពួកគាត់ កាន់តែធ្ងន់ធ្ងរ យើងនឹងស្នើឲ្យតុលាការ ពន្យារពេលបិទសិទ្ធិពួកគាត់ មិនឲ្យធ្វើនយោបាយរយៈពេល៥ឆ្នាំទៀត។ ហើយពួកគាត់ ក៏អាចនឹងត្រូវបានបង្កកទ្រព្យសម្បត្តិដែរ។ ពួកគាត់ត្រូវចាំថា ពួកគាត់ក៏មានទ្រព្យសម្បតិ្ត ដូចជា ផ្ទះសម្បែង ដីធ្លី នៅក្នុងប្រទេសដែរ។  និយាយជាភាសាសាមញ្ញ គឺថា មានមួយ យើងអប់រំមួយ មានពីរ យើងអប់រំពីរ»។ បច្ចុប្បន្ននេះ គេសង្កេតឃើញប្រជាពលរដ្ឋ ដែលគាំទ្ររដ្ឋាភិបាលកម្ពុជា និងគណបក្សកាន់អំណាច បានបង្ហាញបំណងរបស់ពួកគេថា នឹងទៅចូលរួបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។ ប៉ុន្តែ ប្រជាពលរដ្ឋ ដែលនៅមានសមានចិត្តជាមួយអតីតគណបក្សប្រឆាំង បានបង្ហាញថាពួកគេនឹងមិនចូលរួមឡើយ។ លោក សម  រង្ស៊ី និងក្រុមប្រឆាំងនៅក្រៅប្រទេស ជាអ្នកអំពាវនាវ មិនឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត។ លោក សម  រង្ស៊ី បានចាត់ទុកការបោះឆ្នោត ដែលគ្មានគណបក្សប្រឆាំង ថាជាការបោះឆ្នោតលេងសើច និងមិនអាចយកការបាន។ ជាសារទាក់ទាញ មេដឹកនាំរូបនេះ បានសរសេរថា៖ «ដេកផ្ទះឈ្នះឯង»។ ថ្មីៗនេះ ក្រុមតំណាងរាស្ត្រសហរដ្ឋអាមេរិក បានធ្វើសេចក្តីស្នើច្បាប់មួយស្តីពី «ការដាក់ទណ្ឌកម្មលើមន្ត្រីកម្ពុជា ដែលបានបំផ្លាញប្រជាប្រធិបតេយ្យ។ សេចក្តីស្នើច្បាប់នោះ មានបំណងបង្កកទ្រព្យសម្បត្តិរបស់មន្ត្រីកម្ពុជា ដែលផ្ញើនៅសហរដ្ឋអាមេរិក និងហាមឃាត់មិនឲ្យចូលទឹកដីសហរដ្ឋអាមេរិក។ ក្រុមតំណាងរាស្ត្រសហរដ្ឋអាមេរិក ធ្វើសេចក្តីស្នើច្បាប់បែបនេះ គឺដើម្បីបង្ខំឲ្យរដ្ឋាភិបាលកម្ពុជា កែប្រែឥរិយាបថ ដោយយល់ព្រមដោះលែងលោក កឹម សុខា និងបើកផ្លូវឲ្យគណបក្សប្រឆាំង ធ្វើសកម្មភាពនយោបាយឡើងវិញ ហើយបានចូលរួមក្នុងការបោះឆ្នោតជាមួយគេឯង។ ក្រៅពីសហរដ្ឋអាមេរិក សហគមន៍អន្តរជាតិផ្សេងទៀត ដូចជាសហភាពអឺរ៉ុបជាដើម ក៏បានដាក់សម្ពាធនិងព្រមានរដ្ឋាភិបាលកម្ពុជាដែរ។ យ៉ាងណាក៏ដោយ សម្ពាធនិងទណ្ឌកម្មរបស់សហគមន៍អន្តរជាតិខាងលើ ហាក់គ្មានឥទ្ធិពលមលលើរដ្ឋាភិបាលកម្ពុជានោះទេ។ មិនត្រឹមតែប៉ុណ្ណោះ រដ្ឋាភិបាលកម្ពុជា ថែមទាំងប្រាប់ត្រឡប់ទៅវិញ កុំឲ្យប្រទេសមហាអំណាចខាងលើ លូកដៃចូលផ្ទៃក្នុងរបស់កម្ពុជា៕
ក្រសួងមហាផ្ទៃ ព្រមានប្តឹងទៅតុលាការកំពូល ដើម្បីស្នើឲ្យបិទសិទ្ធិថ្នាក់ដឹកនាំជាង១០០នាក់នៃអតីតគណបក្សសង្គ្រោះជាតិ (CNRP) មិនឲ្យធ្វើសកម្មភាពនយោបាយរយៈពេល៥ឆ្នាំបន្ថែមទៀត។ មូលហេតុដែលនាំឲ្យមានពាក្យបណ្តឹងបែបនេះ ត្រូវបានអ្នកនាំពាក្យក្រសួងពន្យល់ថា មកពីអតីតថ្នាក់ដឹកនាំគណបក្សប្រឆាំង បន្តធ្វើសកម្មភាពនយោបាយនៅក្រៅប្រទេស តាមរយៈការជំរុញឲ្យបរទេសដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជា និងអំពាវនាវពលរដ្ឋ មិនឲ្យទៅបោះឆ្នោត ជាដើម។
  ចាប់តាំងពីខែមីនាកន្លងមក ប្រទេសនៅតំបន់អឺរ៉ុបតិចតួចប៉ុណ្ណោះ រួមទាំងអាល្លឺម៉ង់ផង បានរឹតត្បិត ឬបញ្ឈប់ការចាក់វ៉ាក់សាំងក្រុមហ៊ុន AstraZeneca ដោយសារបារម្ភពីបញ្ហាឈាមកក។ ប៉ុន្តែក្រោយមក អាល្លឺម៉ង់ បានផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់ក្រុមហ៊ុន AstraZeneca ឱ្យយុវជនវិញ។ ចំណែកប្រជាជន ដែលទទួលវ៉ាក់សាំងក្រុមហ៊ុន AstraZeneca លើកដំបូង ត្រូវស្នើឱ្យទទួលវ៉ាក់សាំងក្រុមហ៊ុន Pfizer ឬក្រុមហ៊ុន Moderna វិញ។   ទាក់ទិននឹងបញ្ហាខាងលើ អធិការបតីអាល្លឺម៉ង់ ត្រូវប្តូរទៅចាក់វ៉ាក់សាំងដូសទីពីររបស់ក្រុមហ៊ុន Moderna ជំនួស។ តាមការចុះផ្សាយរបស់សារព័ត៌មា នBBC អ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់ នៅថ្ងៃទី២២ ខែមិថុនា បានអះអាងថា លោកស្រី អែនជែឡា មឺហ្គែល បានទទួលវ៉ាក់សាំងក្រុមហ៊ុន Moderna កាលពីប៉ុន្មានថ្ងៃមុន។ មេដឹកនាំអាល្លឺម៉ង់ វ័យ៦៦ឆ្នាំ រូបនេះ បានទទួលវ៉ាក់សាំងក្រុមហ៊ុន AstraZeneca លើកដំបូង នៅក្នុងខែមេសាកន្លងទៅ។    បើទោះអ្នកជំនាញមួយចំនួន ជឿថា ការចាក់វ៉ាក់សាំងបញ្ជូនគ្នាមានប្រសិទ្ធភាពល្អក៏ដោយ ប៉ុន្តែវាមិនទាន់មានលទ្ធផលពិសោធន៍បញ្ជាក់ឱ្យបានត្រឹមត្រូវឡើយ។    វ៉ាក់សាំងក្រុមហ៊ុន AstraZeneca និងក្រុមហ៊ុន Moderna ត្រូវបានផលិតឡើងដោយប្រើបច្ចេកវិទ្យាខុសគ្នា។ Moderna ជាប្រភេទវ៉ាក់សាំងប្រើប្រាស់បច្ចេកវិទ្យានាំសារ mRNA ដើម្បីដាស់ប្រព័ន្ធភាពស៊ាំប្រឆាំងនឹងជំងឺកូវីដ-១៩ ខណៈ AstraZeneca ត្រូវបានអភិវឌ្ឍជាចេញពីបំណែកវីរុស ដែលអសកម្ម ដើម្បីផលិតចេញជាវ៉ាក់សាំង។    គិតត្រឹមថ្ងៃទី២២ ខែមិថុនា ពាក់កណ្តាលនៃប្រជាជនសរុបរបស់អាល្លឺម៉ង់ បានទទួលវ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ យ៉ាងហោចណាស់មួយដូស។ ចំណែកករណីឆ្លងកូវីដ-១៩ សរុបមានចំនួនជាង ៣,៧លានករណី និងអ្នកស្លាប់មានចំនួន ៩ម៉ឺននាក់។ អ្នកជាសះស្បើយមានចំនួន ជាង ៣,៦លាននាក់៕   
អធិការបតីអាល្លឺម៉ង់ អែនជែឡា មឺហ្គែល បានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាលើកទីពីរហើយ ដែលជារបស់ក្រុមហ៊ុន Moderna បន្ទាប់ពីចាក់វ៉ាក់សាំងក្រុមហ៊ុន AstraZeneca នៅដូសដំបូង។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យរដ្ឋាភិបាលនៅថ្ងៃទី២២ ខែមិថុនា។
ស្របពេលករប្រឈមមុខជាមួយកូរ៉េខាងជើងកំពុងតានតឹងខ្លាំង យោធាអាមេរិក បានប្រញាប់ប្រញាល់បញ្ជូនប្រព័ន្ធការពារមីស៊ីល THAAD ទៅកាន់ភាគខាងត្បូងរបស់កូរ៉េខាងត្បូង ដែលជាទីតាំងត្រូវពង្រាយ។ បើទោះជាមានការតវ៉ាពីសំណាក់ប្រជាជនក្នុងតំបន់ក៏ដោយ ទាំងអាមេរិក ទាំងកូរ៉េខាងត្បូង សុទ្ធតែអះអាងពីការបន្តគម្រោងពង្រាយប្រព័ន្ធការពារនេះ ព្រោះការគំរាមកំហែងពីសំណាក់មីស៊ីលកូរ៉េខាងជើង ចេះតែកើនឡើងនាពេលចុងក្រោយនេះ។ ដោយមិនចាំយូរ យោធាអាមេរិក ក៏បានចាប់ផ្ដើមដំឡើងប្រព័ន្ធការពារនេះភ្លាមដែរ។ ពោល គឺធ្វើទាំងយប់ និងមិនបានប្រកាសជាមុនឡើយ ហើយម្យ៉ាងទៀតនោះ ការវាយតម្លៃផលប៉ះពាល់បរិស្ថានរួមគ្នា ក៏មិនទាន់បញ្ចប់អ្វីដែរ។ សកម្មភាពបន្ទាន់នេះ ធ្វើឡើងក្រោយកងទ័ពអាមេរិក ទទួលបានសិទ្ធិពីរដ្ឋាភិបាលកូរ៉េខាងត្បូងលើការពង្រាយប្រព័ន្ធការពារ THAAD នៅតំបន់ Seongju ខេត្ត Gyeongsang ខាងជើង។ ទីភ្នាក់ងារព័ត៌មាន Yonhap ផ្សាយថា ឡានធំចំនួន៦ ដែលដឹករ៉ាដាស៊េរីខ្ពស់ X-band របស់ប្រព័ន្ធការពារ និងសម្ភារសំខាន់ៗផ្សេងទៀត បានធ្វើដំណើរទៅដល់ទីតាំងដំឡើងនៅភាគត្បូងទាំងយប់ ដែលជាទីតាំងហាមឃាត់សម្រាប់ប្រជាជនធម្មតា។ មន្ទីរបញ្ចកោណនិយាយថា ការពង្រាយ THAAD គឺជារឿងសំខាន់ក្នុងការការពារប្រជាជនកូរ៉េខាងត្បូង និងកងទ័ពសម្ព័ន្ធមិត្ត ប្រឆាំងនឹងការគំរាមនៃមីស៊ីលកូរ៉េខាងជើង។ ចំណែកយោធាកូរ៉េខាងត្បូង ក៏លើកឡើងដែរថា ការពង្រាយខែលការពារនេះ គឺដើម្បីធានាសុវត្ថិភាពជាមុន តាមរយៈការដំឡើងឧបករណ៍ដែលបានមកដល់ស្រាប់។ ឯរឿងវាយតម្លៃផលប៉ះពាល់បរិស្ថាន និងការសាងសង់សំណង់នៅទីតាំងត្រូវពង្រាយវិញ ប្រទេសទាំង២ នឹងប្រឹងប្រែងបញ្ចប់ទៅតាមផែនការ ព្រោះកូរ៉េខាងត្បូង និងអាមេរិក ចង់បញ្ចប់ការងារដំឡើងប្រព័ន្ធការពារ THAAD ឲ្យបានស្រេចបាច់នៅចុងឆ្នាំ២០១៧ តែម្ដង។ ច្បាស់ណាស់ថា ការដំឡើងប្រព័ន្ធការពារ THAAD ទាំងប្រញាប់ប្រញាល់បែបនេះ គឺជាការត្រៀមខ្លួនទប់ទល់ពីការវាយប្រហារណាមួយពីសំណាក់កូរ៉េខាងជើង ដែលកំពុងសង្កៀតធ្មេញ បង្អួតកម្លាំងយោធា និងគំរាមកម្ទេចកូរ៉េខាងត្បូង និងអាមេរិកឲ្យក្លាយជាផេះផង់។ យ៉ាងណាក្ដី វត្តមានរបស់ THAAD ធ្វើឲ្យប្រជាជនកូរ៉េខាងត្បូងមួយចំនួនមិនសប្បាយចិត្តឡើយ។ ក្នុងប្រតិបត្តិការទាំងយប់នោះ អ្នកតវ៉ាជាច្រើន ក៏បានប៉ះទង្គិចជាមួយប៉ូលិសទៀត។ ក្រុមបាតុករស្រែកថា៖ «គ្មាន THAAD គ្មានសង្គ្រាម។ អាមេរិក! អ្នកជាមិត្ត ឬក៏ជាម្ចាស់អាណានិគម?»៕
ប្រព័ន្ធការពារមីស៊ីល THAAD ត្រូវបានបញ្ជូនទៅកាន់ទីតាំងពង្រាយយ៉ាងប្រញាប់ប្រញាល់នៅយប់ថ្ងៃទី២៥ ខែមេសា។ កងទ័ពអាមេរិកប្រចាំកូរ៉េខាងត្បូង ក៏ចាប់ផ្ដើមដំឡើងប្រព័ន្ធការពារនេះភ្លាមៗដែរ បើទោះជាប្រជាជនកូរ៉េខាងត្បូង មិនពេញចិត្តវត្តមានប្រព័ន្ធការពារនេះក៏ដោយ។ មន្ទីរបញ្ចកោណ ក៏ប្រកាសដែរថា ប្រតិបត្តិការនេះ នឹងត្រូវបញ្ចប់ឲ្យបានលឿនបំផុតតាមដែលអាចធ្វើបាន ជាមួយការសហការរបស់កងទ័ពកូរ៉េខាងត្បូង។
  យោងតាមរបាយការណ៍ពីក្រសួងទេសចរណ៍ ថ្ងៃទី១៨-២០មិថុនា កន្លងទៅនេះ មានទេសចរដើរលេងទូទាំងប្រទេសចំនួន ១០៧,៧៦២ នាក់ ក្នុងនោះមានទេសចរអន្តរជាតិផ្ទៃក្នុងចំនួន ១,៣៣៣នាក់។ រាជធានី-ខេត្ត ដែលមានភ្ញៀវច្រើនជាងគេក្នុងសប្តាហ៍ទី៣នេះ គឺ រាជធានីភ្នំពេញមានទេសចរជាង ២ម៉ឺននាក់, កំពតជិត ២ម៉ឺននាក់, កំពង់ស្ពឺជាង ១.២ម៉ឺននាក់ ខណៈបាត់ដំបងមានទេសចរជិត ១ម៉ឺននាក់។   បើតាមលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ មូលហេតុដែលភ្ញៀវទេសចរក្នុងសប្តាហ៍ទី៣នេះ កើនឡើង ដោយសារពេលវេលាឈប់សម្រាក៣ថ្ងៃ ដោយបូកទាំងថ្ងៃចម្រើនព្រះជន្មសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ផងដែរ។   លោក ថោង ខុន បញ្ជាក់ក្នុងទំព័រហ្វេសប៊ុកក្រសួងទេសចរណ៍ ដូច្នេះថា៖ «គោលដៅទេសចរណ៍ខេត្តតំបន់ឆ្នេរសមុទ្រ គោលដៅអេកូទេសចរណ៍ ទេសចរណ៍ផ្សងព្រេង និងរមណីយដ្ឋានឯកជន ដែលមានការកែច្នៃបែបទេសចរណ៍ធម្មជាតិ ជាគោលដៅចម្បងរបស់ភ្ញៀវទេសចរ។ នេះជានិន្នាការថ្មីនៃការធ្វើដំណើរកម្សាន្តក្នុងបរិបទគន្លងថ្មី ជាពិសេសភាពងាយស្រួលក្នុងការរក្សាគម្លាតសុវត្ថិភាព និងការជួបជុំជាលក្ខណក្រុមគ្រួសារ និងមិត្តភក្តិ»។  ទិន្នភាពភ្ញៀវទេសចរ បោះតង់សម្រាកនៅភ្នំខ្នងផ្សា កាលពីថ្ងៃទី ១៩មិថុនា។ រូបភាព ៖ លោក ហេង ហ៊ាង   ដ្បិតចំនួនភ្ញៀវទេសចរទូទាំងប្រទេសក្នុងសប្តាហ៍ទី៣នេះ ហាក់ឡើងខ្ពស់ ប៉ុន្តែក្នុងនោះក៏មានខេត្តចំនួន៤ ដែលមានទេសចរទៅលេងមិនដល់១០០នាក់ផង។ បើតាមក្រសួងទេសចរណ៍ ខេត្តក្រចេះមានភ្ញៀវ ៨៦នាក់, ឧត្តរមានជ័យ ៧១នាក់, ស្វាយរៀង ៥៧នាក់ ខណៈរតនគិរី ជាខេត្តនៅឆ្ងាយជាងគេមានទេសចរត្រឹម ២៥នាក់ប៉ុណ្ណោះ។   យ៉ាងណាមិញ ចំនួនទេសចរក្នុងសប្ដាហ៍ទី៣នៃខែមិថុនានេះ កើនឡើង៥៣.៩៣ភាគរយ បើធៀបនឹងសប្តាហ៍ទី២ ក្នុងខែមិថុនា ប៉ុន្តែបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០ ចំនួននេះថយចុះ ២៨. ៧២ ភាគរយ។ គួរបញ្ជាក់ផងដែរថា រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេច បិទរមណីយដ្ឋាន និងតំបន់ទេសចរណ៍ ចំនួន១៤ថ្ងៃ ក្រោយការរីករាលដាលនៃជំងឺកូវីដ-១៩ មិនទាន់មានភាពធូរស្រាល។ ការសម្រេចបិទតំបន់ទេសចរណ៍ជាថ្មីនេះ គឺគិតចាប់ពីថ្ងៃទី ២០មិថុនា ដល់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១៕  
ទេសចរប្រមាណ ១០ម៉ឺននាក់ បានដើរកម្សាន្តទូទាំងប្រទេស នៅចុងសប្តាហ៍ទី៣នៃខែមិថុនា។ ចំនួនភ្ញៀវទេសចរនេះ បានធ្វើឱ្យ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កត់សម្គាល់ថា ភ្ញៀវទេសចរក្នុងបរិបទកូវីដ-១៩ ហាក់ចាប់អារម្មណ៍ខ្លាំងទៅលើតំបន់ទេសចរណ៍បែបធម្មជាតិ។
ក្នុងជំនួបជាមួយអ្នកកាសែតពីប្រទេសអាស៊ាន នៅថ្ងៃទី១៣ ខែ ឧសភា នៅមជ្ឈមណ្ឌលជប៉ុន-អាមេរិក នៅក្រុងតូក្យូ ប្រទេសជប៉ុន លោក ជិហារ៉ូ មូរី អ្នកសរសេរវិចារណាកថាសម្រាប់កាសែតយូមីអូរិ នៃប្រទេសជប៉ុន បានបង្ហាញក្តីសង្ឃឹមថា អាស៊ាន នឹងចូលរួមជាមួយអង្គការសហប្រជាជាតិ ក្នុងការដាក់ទណ្ឌកម្ម ឲ្យកូរ៉េខាងជើងបោះបង់ចោលកម្មវិធីនុយក្លេអ៊ែរបស់ខ្លួន ។ អ្នកកាសែតរូបនេះ បានបញ្ជាក់ដូច្នេះថា៖«ខ្ញុំសង្ឃឹមថា អាស៊ាន នឹងសហការជាមួយអង្គការសហប្រជាជាតិ ដាក់សម្ពាធប្រទេសកុំម្មុយនីស្តមួយនេះ»។                                                        លោក ជិហារ៉ូ មូរី គេនៅចាំបានថា ការប្រឈមមុខគ្នារវាងកូរ៉េខាងជើង និងអាមេរិកកាលពីពេលកន្លងទៅ កូរ៉េខាងជើងផ្ទាល់បានចេញមុខដង្ហោយរកការគាំទ្រពីរដ្ឋសមាជិកអាស៊ាន (ASEAN) ឲ្យជួយបន្ធូរភាពតានតឹង។ អាស៊ាន ដែលមាន លោក ឌូទឹតេ ប្រធានាធិបតីហ្វីលីពីន និងក្នុងនាមជាប្រធានអាស៊ានប្តូរវេនក្នុងឆ្នាំ២០១៧  បានលេចមុខមាត់ខ្លាំងលើឆាកអន្តរជាតិ។  លោក ឌូទឹតេ ត្រូវបានគេមើលឃើញមានទឹកមាត់ប្រៃ និយាយបញ្ចុះបញ្ចូលចិន ឲ្យជជែកជាមួយកូរ៉េខាងជើង រឿងផ្អាកសកម្មភាពសាកល្បងអាវុធនុយក្លេអ៊ែរ។  លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក ក៏បានពឹង ប្រធានាធិបតីហ្វីលីពីនរូបនេះ ឲ្យ បញ្ចុះបញ្ចូល ស៊ី ជីនពីង ដើម្បីដោះស្រាយបញ្ហាកូរ៉េខាងជើងនេះដែរ។ កម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង មិនមែនបង្ករការភ័យខ្លាចដល់កូរ៉េខាងត្បូងប៉ុណ្ណោះទេ ប៉ុន្តែក៏រាប់បញ្ជូលទាំងប្រទេសជប៉ុនដែរ។  នេះជាការបញ្ជាក់របស់ លោក តាកាហ៊ីរ៉ូ អូស៊ុកា ការីនិពន្ធនៃព័ត៌មានអន្តរជាតិនៃទូរទស្សន៍ ហ្វុជិ(Fuji TV)។ លោក អូស៊ុកា បន្តថា នុយក្លេអ៊ែរកូរ៉េខាងជើង មានលទ្ធភាពវាយប្រហារដល់ប្រទេសជប៉ុន ដែលបញ្ហានេះ គឺជាកង្វល់របស់ប្រជាជនជប៉ុនទាំងមូល។  លោក អូស៊ុកា បញ្ជាក់ដូច្នេះថា៖« ដំណោះស្រាយគ្រប់ប្រភេទ គឺត្រូវដាក់លើតុចរចា។ យើងត្រូវការការដាក់សម្ពាធខ្លាំងការលើកូរ៉េខាងជើង»។                                                      លោក តាកាហ៊ីរ៉ូ អូស៊ុកា កូរ៉េខាងជើង នៅថ្ងៃអាទិត្យ ទី១៤ ខែឧសភានេះ បានសាកល្បងមីស៊ីលរបស់ខ្លួនជាថ្មីទៀត ផ្គើននឹងសហគមន៍អន្តរជាតិ ពិសេសអាមេរិកដែលទាមទារឲ្យបន្ថែមទណ្ឌកម្មប្រឆាំងខ្លួន។ យោងតាមទីភ្នាក់ងារព័ត៌មាន AFP ដែលស្រង់សម្តីមន្ត្រីកូរ៉េខាងត្បូង មីស៊ីលនេះ បានចេញពីក្រុង Kusong ហើយវាហោះបានចម្ងាយ ៦៩០ គីឡូម៉ែត្រ មុនធ្លាក់ចូលក្នុងសមុទ្រកូរ៉េខាងជើង និងសមុទ្រជប៉ុន។ របាយការណ៍ពាក់ព័ន្ធនឹងការបាញ់សាកល្បងនេះ ស្ថិតក្រោមការវិភាគរបស់កូរ៉េខាងត្បូងនៅឡើយ៕  
តូក្យូ៖ អ្នកកាសែតជប៉ុន បានបង្ហាញក្តីសង្ឃឹមថា អាស៊ាន នឹងចូលរួមជាមួយអង្គការសហប្រជាជាតិ ក្នុងការដាក់ទណ្ឌកម្ម ឲ្យកូរ៉េខាងជើងបោះបង់ចោលកម្មវិធីនុយក្លេអ៊ែរបស់ខ្លួន។ អ្នកកាសែតជប៉ុន ចាត់ទុកថា រដ្ឋអាស៊ាន អាចជួយរាំងខ្ទប់បញ្ហានុយក្លេអ៊ែរកូរ៉េខាងជើង ដែលកំពុងបង្កការព្រួយបារម្ភសម្រាប់តំបន់ ពិសេសកូរ៉េខាងត្បូង និងជប៉ុន។
  កើតនៅឆ្នាំ១៩៥៧ លោក ហោ ណាំបូរ៉ា ឆ្លងកាត់ការអប់រំនៅប្រទេសបារាំង និងហុងគ្រី។ ក្រោយបម្រើការងារជាអ្នកស្រាវជ្រាវនៅសារមន្ទីរប្រល័យពូជាសាសន៍ទួលស្លែងពីឆ្នាំ១៩៨០ ដល់១៩៨៥ និងជាប្រធានគណៈកម្មាធិការសង្គ្រោះមនុស្សធម៌នៅផែកំពង់សោមពីឆ្នាំ១៩៨៦ ដល់១៩៨៧ លោក ហោ ណាំបូរ៉ា បានចូលបម្រើការនៅក្រសួងការបរទេស នាឆ្នាំ១៩៨៨។   លោក ហោ ណាំបូរ៉ា បានបម្រើការងារជាបន្តបន្ទាប់ក្នុងក្របខណ្ឌក្រសួងការបរទេស មុនពេលទទួលបានតំណែងជាអនុរដ្ឋលេខាធិការ និងជាទីប្រឹក្សានាយករដ្ឋមន្ត្រីពីឆ្នាំ១៩៩៦ ដល់១៩៩៨។ ចាប់ពីឆ្នាំ១៩៩៩មក លោកចាប់ប្រឡូកការងារជាអ្នកការទូត ក្នុងនាមជាឯកអគ្គរាជទូតកម្ពុជាប្រចាំអូស្ត្រាលី និងនូវែលសេឡង់។   ចេញពីតំបន់អូសេអានី លោក ហោ ណាំបូរ៉ា ត្រូវបានតែងតាំងជាឯកអគ្គរាជទូតកម្ពុជាប្រចាំចក្រភពអង់គ្លេស ដាណឺម៉ាក ហ្វាំងឡង់ អៀរឡង់ ន័រវេស និងស៊ុយអែត។ នៅឆ្នាំ២០១១ ព្រះករុណា ព្រះមហាក្សត្រ បានត្រាស់បង្គាប់តាំងតែងលោកជាតំណាងអចិន្ត្រៃយ៍ប្រចាំសហភាពអាហ្រ្វិកក្នុងឋានៈជាអ្នកសង្កេតការណ៍ ហើយក៏ជាឯកអគ្គរាជទូតកម្ពុជាប្រចាំអេត្យូពី ដែលមាននិវេសនដ្ឋាននៅក្រុងឡុងដ៍ បន្ថែមលើមុខងារដែលមានស្រាប់។    ក្រោយកាន់ការងារជាអគ្គលេខាធិការរងរដ្ឋាភិបាល លោក ហោ ណាំបូរ៉ា បានបំពេញការងារជាឯកអគ្គរាជទូតកម្ពុជាប្រចាំឥណ្ឌូណេស៊ីពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២០។   លោក ហោ ណាំបូរ៉ា បានបោះពុម្ពស្នាដៃសៀវភៅ «The Journey of Down to Earth Diplomat» ដើម្បីចែករំលែកបទពិសោធន៍ការទូតរបស់ខ្លួននៅ៤ទ្វីបគឺអូសេអានី អឺរ៉ុប អាហ្វ្រិក និងអាស៊ី៕          
ភ្នំពេញ៖ លោក ហោ ណាំបូរ៉ា អតីតឯកអគ្គរាជទូតខ្មែរដ៏មានបទពិសោធន៍ បានទទួលមរណភាពក្នុងអាយុ៦៧ឆ្នាំ នាថ្ងៃទី៣ ខែកក្កដា នេះ ដោយរោគាពាធ។ លោក ហោ ណាំបូរ៉ា ជាកូនប្រុសទី២របស់លោក ហោ ណាំហុង អតីតរដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ហើយបច្ចុប្បន្នជាឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ។
កីឡាករកីឡាការិនីនឹងមិនអាចរីកចម្រើនបានឡើយ បើហ្វឹកហាត់ខ្វះបទពិសោធប្រកួតនៅលើឆាកអន្តរជាតិ ពោលគឺកត្តាទាំងពីរត្រូវដើរទន្ទឹមគ្នា។ នេះបើតាមការលើកឡើងរបស់លោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា ដែលបានបន្ថែមថា ការចូលរួមប្រកួតលក្ខណៈអន្តរជាតិមិនត្រឹមតែផ្តល់បទពិសោធនោះទេ តែជាការស្ទង់សមត្ថភាពកីឡាករ ពិសេសជួយឲ្យយើងដឹងពីចំណុចខ្វះខាត ដែលត្រូវអភិវឌ្ឍន៍បន្ថែម។ លោក ណយ ផាណា នៅអាកាយយានដ្ឋានអន្តរជាតិភ្នំពេញមុនចាកចេញទៅប្រទេសកូរ៉េ «មាន់ជល់បើយើងចិញ្ចឹមហើយគ្រាន់តែក្រុងទុក សម្រួចតែខ្នាយ ហើយយកទៅជល់ គឺមិនឈ្នះគេនោះទេ គ្រាន់តែប្រលែងចូលទីលានទម្លាក់ស្លាបសុំចុះចាញ់បាត់ទៅហើយ។ កីឡាក៏ដូចគ្នា បើកីឡាករគ្រាន់តែហាត់ៗៗ ហាត់រហូតដល់ចាស់ ហើយគ្មានការប្រកួតអន្តរជាតិ ក៏មិនអាចធ្វើអ្វីបានដែរ»។ នេះជាការលើកឡើងរបស់លោក ណយ ផាណា ក្នុងបទសម្ភាសជាមួយអ្នកសារព័ត៌មាននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ពេលលោកដឹកនាំក្រុមកីឡាករកាយសម្ព័ន្ធទៅចូលរួមការប្រកួតនៅប្រទេសកូរ៉េ។ ដោយសារកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមលើកទី៣២នៅឆ្នាំ២០២៣ លោក ណយ ផាណា បានផ្តល់ជាយោបល់រួមថា គ្រប់សហព័ន្ធគួរបញ្ជូនកីឡាករខ្លួនទៅហ្វឹកហាត់នៅក្រៅប្រទេស ឬចូលរួមការប្រកួតអន្តរជាតិឲ្យបានច្រើន។ បើពុំនោះទេ កម្ពុជាអាចនឹងជួបការលំបាកក្នុងការស្វែងរកមេដាយពីព្រឹត្តិការណ៍ ដែលខ្លួនធ្វើជាម្ចាស់ផ្ទះលើកដំបូងនេះ។  លោក ណយ ផាណា ផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មាននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មុនចាកចេញទៅកូរ៉េ «ចាប់ពីឆ្នាំ២០២០ទៅ ខ្ញុំគិតថាគ្រប់ប្រភេទកីឡាទាំងអស់ត្រូវចេញប្រកួតអន្តរជាតិយ៉ាងតិចពី២ទៅ៣ដងក្នុងមួយឆ្នាំ បើយើងមិនបានចេញទៅប្រកួតលក្ខណៈអន្តរជាតិទេ គឺយើងមិនទទួលបានបទពិសោធនោះទេ ព្រោះគេតែងតែផ្លាស់ប្តូរបច្ចេកទេស និងបទបញ្ជាការប្រកួតស្ទើររៀងរាល់ឆ្នាំ។ បច្ចុប្បន្នវៀតណាម ម៉ាឡេស៊ី ហ្វីលីពីន និងសិង្ហបុរី សុទ្ធតែបាន Qualified អូឡាំពិក»។ នេះជាការលើកឡើងបន្ថែមរបស់លោក ណយ ផាណា។ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាបានបញ្ជូនកីឡាករកីឡាការិនីចំនួន១០រូបឲ្យចូលរួមការប្រកួត Pre-SEA Games និង Korea Open នៅប្រទេសកូរ៉េខាងត្បូង ដែលប្រព្រឹត្តិការណ៍ទៅចាប់ពីថ្ងៃទី២៣-២៥ ខែតុលា ឆ្នាំ២០១៩។ ប្រតិភូកីឡាកម្ពុជាក្រោមការដឹកនាំរបស់លោក ណយ ផាណា បានចាកចេញពីកម្ពុជាកាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ ហើយនឹងធ្វើមាតុភូមិនិវត្តនៅថ្ងៃទី២៦ តុលា។ ប្រធានប្រតិភូរូបនេះរំពឹងថា កីឡាករកីឡាការិនីកម្ពុជានឹងទទួលបានបទពិសោធល្អៗពីការប្រកួតនេះ ដើម្បីអភិវឌ្ឍន៍សមត្ថភាពឲ្យកាន់តែប្រសើរ សម្រាប់ប្រជែងដណ្តើមមេដាយក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅហ្វីលីពីនឆ្នាំនេះ។ ជាពិសេសការប្រកួតកីឡាស៊ីហ្គេមលើកទី៣២នៅឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕
លោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា ឲ្យតម្លៃលើការប្រកួតអន្តរជាតិថា ជាចលករជួយជំរុញការអភិវឌ្ឍន៍កីឡាដ៏មានប្រសិទ្ធភាព។ សម្រាប់ លោក កីឡាករម្នាក់អាចរីកចម្រើនបាន មិនមែនពឹងផ្អែកតែលើការហ្វឹកហាត់នោះទេ ពោលគឺទាមទារឲ្យមានការចូលរួមការប្រកួតទាំងលើឆាកជាតិ និងអន្តរជាតិ។ ការលើកឡើងបែបនេះ ធ្វើឡើងពេលលោកដឹកនាំក្រុមកីឡាកាយសម្ព័ន្ធចំនួន១០រូប ទៅចូលរួមការប្រកួត Pre-SEA Games និង Korea Open នៅប្រទេសកូរ៉េ។
Diaz ជម្រើសជាតិកីឡាលើកទម្ងន់ហ្វីលីពីន វ័យ ៣៣ឆ្នាំ ប្រកួតចាញ់កីឡាការិនីមិត្តរួមជាតិខ្លួន Elreen Ando លើប្រភេទទម្ងន់ ៥៩គីឡូក្រាម នៅក្នុងការប្រកួតជម្រុះ IWF World Cup ដែលធ្វើឡើងនៅក្នុងប្រទេសថៃ។ Ando វ័យ ២៥ឆ្នាំ ត្រូវតំណាងឱ្យហ្វីលីពីន ប្រភេទកីឡាលើកទម្ងន់ទៅកាន់ ក្រុងប៉ារីស ប្រទេសបារាំង។   Diaz ជាកីឡាការិនីដែលឈ្នះមេដាយមាស អំឡុងការប្រកួតអូឡាំពិកទីក្រុងតូក្យូ ដោយកាលនោះនាងស្ថិតក្នុងប្រភេទទម្ងន់ ៥៥កីឡូក្រាម។ ការប្រកួតវគ្គជម្រុះដណ្តើមសំបុត្រទៅកាន់ព្រឹត្តិការណ៍អូឡាំពិកលើកនេះ កីឡាការិនីវ័យ ៣៣ឆ្នាំ បានត្រឹមបញ្ចប់ចំណាត់ថ្នាក់លេខ ១១ ដោយលើកបានទម្ងន់ ២២២គីឡូក្រាម ប៉ុណ្ណោះ ឈរពីក្រោម Ando ដែលលើកបាន ២២៨គីឡូក្រាម។   នេះជាការខកខានប្រកួតនៅអូឡាំពិកលើកដំបូងសម្រាប់កីឡាការិនី Diaz ចាប់តាំងពីបង្ហាញខ្លួន ៥លើក រាល់ការប្រកួត តាំងពីព្រឹត្តិការណ៍អូឡាំពិកទីក្រុងប៉េកាំង ឆ្នាំ ២០០៨ មក។ ទោះបរាជ័យទៅកាន់អូឡាំពិក តែកីឡាការិនី Diaz បានប្តេជ្ញាចិត្តថានឹងបន្តអាជីពនេះទៀត។   «ខ្ញុំនឹងនៅតែបន្តលើកវា ប៉ុន្តែខ្ញុំមិនដឹងទេថាតើខ្ញុំនឹងអាចធ្វើបានសម្រាប់ព្រឹត្តិការណ៍អូឡាំពិកដទៃទៀត ឬក៏អត់នោះទេ។ ពេលនេះ ខ្ញុំត្រូវតែរីករាយជាមួយអ្វីដែលខ្ញុំធ្វើបាន។ ខ្ញុំនឹងនៅតែចងចាំអ្វីដែលខ្ញុំបានចាប់ផ្តើម ការហ្វឹកហាត់ និងការបណ្តុះបណ្តាលអត្តពលិករបស់យើងក្នុងពេលអនាគត។»។ នេះបើតាមការអះអាងរបស់កីឡាការិនី Diaz ប្រាប់ទីភ្នាក់ងារព័ត៌មាន AFP៕
កីឡាការិនី Hidilyn Diaz ម្ចាស់មេដាយមាសអូឡាំពិក តែម្នាក់របស់ហ្វីលីពីន ប្រភេទកីឡាលើកទម្ងន់ ប្តេជ្ញាបន្តអាជីព បើទោះជាបរាជ័យក្នុងការប្រកួតជម្រុះដណ្តើមសំបុត្រទៅកាន់ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវកាលក្តៅទីក្រុងប៉ារីស ឆ្នាំ ២០២៤។
  តាមការផ្សាយរបស់បាងកក ប៉ុស្តិ៍ ឧត្តមសេនីយ៍ Phayao Thongsen អគ្គនាយករងនាយកដ្ឋាន DSI បានអះអាងថា កម្លាំងជំនាញរបស់លោក កំពុងមមាញឹកយ៉ាងខ្លាំង ក្នុងកិច្ចសហប្រតិបត្តិការជាមួយនាយកដ្ឋាន DLT ដើម្បីស្វែងរកព័ត៌មានបន្ថែមទាក់ទងនឹងម្ចាស់រថយន្ត ដែលបាននាំចូលដោយខុសច្បាប់ចន្លោះពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៤។   សកម្មភាពខុសច្បាប់នេះ នាំឲ្យថៃ ខាតបង់ចំណូលប្រមាណ ២,៦ពាន់លានបាត (ជាង៧៦,៧៨លានដុល្លារ អាមេរិក) សម្រាប់ពន្ធគយ អាជ្ញាធរមូលដ្ឋាន និងពន្ធបន្ថែមផ្សេងៗ។ របាយការណ៍បានបង្ហាញថា រថយន្តទំនើបៗទាំងនោះ នាំចូលពីចក្រភពអង់គ្លេស។   ក្នុងប្រតិបត្តិការតាមវែកមុខឈ្មួញខុសច្បាប់នេះ កម្លាំងជំនាញបានចែកគ្នាជា១០ក្រុម ដោយក្នុង១ក្រុមទទួលបន្ទុករថយន្តពាក់ព័ន្ធចំនួន៨៣គ្រឿង និងឈ្មួញពី១២ ទៅ១៣នាក់។ លោក Phayao បានបន្ថែមថា ប្រតិបត្តិការនេះ អាចនឹងចប់រួចរាល់ក្នុងរយៈពេល៤ខែ។   ការិយាល័យស៊ើបអង្កេតពិសេសថ្នាក់តំបន់ បានរកឃើញជំហានបឋមថា រថយន្តទំនើប ៥៧៤គ្រឿង សុទ្ធតែបានគេចវេសពន្ធតាំងពីដំបូង រីឯ២០គ្រឿងទៀត ម្ចាស់យានយន្តទើបតែបំពេញកាតាព្វកិច្ចបង់ពន្ធនាំចូល៕  
នៅប្រទេសថៃ នាយកដ្ឋានស៊ើបអង្កេតពិសេស (DSI) ក្រោយកិច្ចសហការជាមួយនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក (DLT) ថា កំពុងចាត់វិធានច្បាប់ប្រឆាំងឈ្មួញ ឬក្រុមហ៊ុនលក់រថយន្តទំនើបចំនួន១១៤ ដែលបាននាំចូលរថយន្តសរុប៨៥៤គ្រឿង ដោយគេចវេសមិនបង់ពន្ធ។
ដើម្បីជ្រាបច្បាស់ពីអារម្មណ៍របស់ម្ដាយឪពុក នៅពេលមានវ័យកាន់តែចាស់ ហើយមិនមានកូននៅក្បែរ តទៅនេះសូមស្ដាប់បទយកការណ៍ ដែលរៀបរៀងដោយកញ្ញា ប៉ូ សាគុន ដូចតទៅ៖   កាលនៅតូច កូនៗមានម្ដាយឪពុកជាមិត្តល្អ គ្រូល្អ នៅចាំលួងលោម មើលថែ ថ្នាក់ថ្នម ផ្ដល់នំចំណីល្អ និងសម្លៀកបំពាក់គ្រប់បែបយ៉ាង។ កូនកាន់តែតូច កាន់តែទទួលបានការយកចិត្តទុកដាក់ច្រើន។ ផ្ទុយមកវិញ នៅពេលដែលម្ដាយឪពុកកាន់តែចាស់ បែរជាកាន់តែឯកោទៅវិញ។   ចាស់ៗមួយចំនួន នៅតាមស្រុកស្រែចម្ការ ដែលនៅសេសសល់កម្លាំងកាយបន្តិចបន្ទួច ខំឆ្លៀតធ្វើស្មៅនៅជុំវិញផ្ទះ កាប់ដីដាំបន្លែ ឬអង្គុយដេរប៉ះ ដើម្បីកំដរភាពអផ្សុក។ បើសង្កេតឱ្យមែនទែនទៅ ម្ដាយឪពុកចាស់ៗដែលមានកូននៅក្បែរ ហាក់មិនសូវមានពាក្យពេចន៍ច្រើននិយាយជាមួយកូនៗ ក្រៅពីនិយាយកិច្ចការចាំបាច់ឡើយ។ ម្ដាយឪពុកខ្លះទៀត ត្រូវរស់នៅត្រមង់ត្រមោចតែម្នាក់ឯង មិនមានកូននៅមើលថែ ទាំងដែលខ្លួនមានជំងឺប្រចាំកាយផង។    អ្នកស្រី រស់ ប្រុក អាយុ៦៦ឆ្នាំ រស់នៅក្នុងភូមិព្រែកដាច់ ឃុំព្រែកដាច់ ស្រុកលើកដែរ ខេត្តកណ្ដាល ត្រូវមើលថែប្ដីដែលមានវ័យកាន់តែចាស់ និងមានជំងឺប្រចាំកាយផងតែម្នាក់ឯង ព្រោះកូនៗបែកគ្រួសារ និងទៅធ្វើការឆ្ងាយពីផ្ទះ។ មានកូន៥នាក់ ស្ត្រីសម្បុរខ្មៅ ពាក់អាវផ្កាពណ៌ខៀវវាលក្លៀករូបនេះ រៀបរាប់ពីអារម្មណ៍របស់គាត់ដូច្នេះ៖«ជាអារម្មណ៍យើងចាស់ហើយ ឈឺថ្កាត់យប់ព្រលប់ មិនដឹងទៅហៅកូននៅឯណា ព្រោះកូនទៅរកស៊ីឆ្ងាយអស់ហើយ។ បើកូននៅក្បែរកក់ក្ដៅ តែបើទុកឱ្យកូននៅ យើងវាអត់ ដូច្នេះឱ្យកូនទៅរកប្រាក់ទៅ។ ពិបាកឬស្រណុក ចេះតែទ្រាំទៅ ព្រោះយើងវាអត់»។  អ្នកស្រី រស់ ប្រុក កំពុងអង្គុយនៅក្រោមផ្ទះរបស់គាត់ សម្លឹងមើលឆ្ងាយ អង្គុយលើគ្រែរនាបឫស្សីក្រោមផ្ទះប្រក់ស័ង្កសី អ្នកស្រី រស់ ប្រុក ថាគាត់មិនហ៊ានទៅធ្វើការងារឆ្ងាយពីប្ដីយូរឡើយ ព្រោះខ្លាចមានហេតុមិនល្អណាមួយកើតឡើងដោយចៃដន្យទៅលើប្ដី៖«នៅតែ២នាក់តា ហើយតាមានសង្ឃឹមអ្វី គាត់នៅសម្រាន្តស្ដូកហ្នឹង។ រាល់ថ្ងៃនេះនៅតែមើលថែគាត់ហ្នឹង ទឹកក្ដៅទឹកត្រជាក់បាយនំចំណី។ គាត់ឈឺជិត១ឆ្នាំហើយ។ ឈឺតែគាត់ក៏ស្ទះដល់ខ្ញុំដែរ មិនអាចចេញទៅណាកើត។ ទៅធ្វើស្មៅនៅក្រោយផ្ទះ មិនហ៊ាននៅយូរទេ ចេះតែមកអើតមើលគាត់ ព្រោះមនុស្សជំងឺ វាមិនទៀង»។   ងាកមកចាប់អារម្មណ៍លោក ញឹក ច្រើង វ័យ ៧៦ឆ្នាំ ដែលត្រូវជាប្ដីរបស់អ្នកស្រី រស់ ប្រុក វិញ។ ប្រហែលជា១ឆ្នាំមុន លោក ច្រើង  បានធ្លាក់ពីលើគ្រែ បណ្ដាលឱ្យពិការជើងដើរលែងរួច ដូច្នេះលោកត្រូវនៅអង្គុយលើគ្រែតែម្នាក់ឯងរហូតដល់សព្វថ្ងៃ។ មានសម្បុរស តែចង់ប្រែទៅជាក្រហមវិញ ទំនងមកពីជំងឺប្រចាំកាយ បុរសវ័យចំណាស់ដែលតែងតែជិះកង់ទៅលេងផ្ទះមិត្តភ័ក្ដិ កាលនៅមានសុខភាពមាំ រូបនេះ កំពុងមានអារម្មណ៍ឯកោ និងឃ្លាតឆ្ងាយពីមិត្តចាស់៖«នឹកមិត្តដែលធ្លាប់ទៅបុណ្យជាមួយគ្នា។ ខ្ញុំទៅណាលែងរួច គាត់ក៏មិនមកជិត មកសួរសុខទុក្ខ។ ពីមុនធ្លាប់ជួបគ្នា សប្បាយក្អាកក្អាយជាមួយគ្នា»។  លោក ញឹក ច្រើង កំពុងអង្គុយនៅជិតប្រពន្ទរបស់គាត់ មិនអាចទៅណារួច មិនមានកូននៅក្បែរ ហើយមិត្តស្និទ្ធក៏មិនសូវមានពេលមកលេងផង ធ្វើឱ្យឪពុកចំណាស់ ដែលមានផ្ទៃមុខជ្រីវជ្រួញ លម្អដោយពុកមាត់និងពុកចង្កាពណ៌សរូបនេះ ហាក់ខកបំណងនឹងមិត្តភាពមិត្តភ័ក្ដិដែលធ្លាប់មានពីមុន ខណៈពេលចង្កៀងជិតអស់ប្រេងទៅហើយនេះ៖«អ្នកដែលមិនសូវស្និទ្ធគេចេះតែមកសួរសុខទុក្ខដែរ តែនេះដំណើរគេមកដល់កន្លែងនេះដែរទេ ទើបគេមកសួរទៅ បើតាមតែការចង់មកសួរផ្ទាល់មិនមាន។ មានអ្នកមកសួរតិចតួច ដល់អ៊ីចឹងទៅអផ្សុកណាស់»។   សម្ដីបង្កប់នូវភាពអស់សង្ឃឹម ជីតា ដែលមានចៅស្រីតូចអាយុប្រមាណ៧ឆ្នាំរស់នៅជាមួយ ញឹក ច្រើង ប្រាប់ពីទម្លាប់ប្រចាំថ្ងៃរបស់គាត់៖«រកនិយាយអ្វីជាមួយអ្នកណាក៏មិនមាន ដូច្នេះចេះតែនិយាយតែម្នាក់ឯង។ ដេកទៅមានតែភាវនាធម៌។ ជួនបើកទូរទស្សន៍មើល ព្រោះអផ្សុកពេក ទៅណាមិនរួច»។   ចេញពីផ្ទះលោក ញឹក ច្រើង ខ្ញុំបានដើរទៅផ្ទះមួយទៀត ដែលរំលង១ផ្ទះ ពីផ្ទះរបស់លោក ញឹក ច្រើង នោះគឺផ្ទះរបស់ដូនចាស់ ស្រី សុខេន វ័យ៧០ឆ្នាំ។ កំពុងអង្គុយនៅលើកង្រឹងក្រោមផ្ទះ ដែលមានកម្ពស់ទាបនិងតូចល្មម រនាបផ្ទះធ្វើពីឫស្សី ដូន សុខេន ក៏មានជំងឺប្រចាំកាយដែរ។    មានសំឡេងថប់ៗដូចជាតឹងទ្រូងខ្លាំងណាស់ ដោយសារប្រតិកម្មចំណីអាហារកាលពីប៉ុន្មានឆ្នាំមុន ស្ត្រីវ័យចំណាស់ដែលមានមាឌធាត់ សម្បុរស្រអែម ពាក់អាវផ្កាវាលក្លៀក ស្រី សុខេន នៅមានកម្លាំងខ្លះៗ ដោយអាចដើរទៅលេងផ្ទះអ្នកជិតខាង គ្រាន់រំឭកពីអនុស្សាវរីយ៍ដែលកន្លង៖«ដើរត្រឹមតែផ្ទះតាច្រើង អត់ទៅណារួចទេ។ ខ្ញុំលើសឈាម ផឹកថ្នាំរាល់ថ្ងៃមិនដែលហ៊ានខានឡើយ។ មានអ្នកមកសួរសុខទុក្ខដែរ ជួនគេឱ្យ២ពាន់រៀល ជួន៥ពាន់រៀល មិនដែលខានទេ ព្រោះពេលគេឈឺខ្ញុំទៅលេងគេដែរ។ ខ្ញុំនិយាយគ្នាលេងជាមួយមិត្តពីមុខរបរដែលយើងធ្វើពីមុន។ តែឥឡូវទៅណាមិនរួច នៅត្រមង់ត្រមោចតែម្នាក់ឯង»។ អ្នកស្រី ស្រី សុខេន កំពុងអង្គុយលើអង្រឹងក្រោមផ្ទះរបស់គាត់ មានសំណាងជាងគ្រួសាររបស់លោក ញឹក ច្រើង ដូន សុខេន មានកូនរស់នៅក្បែរ គ្រាន់បានមើលថែបាយទឹករឭកចំណី។ ទោះជាយ៉ាងណា ភាពស្និទ្ធស្នាលដែលធ្វើឱ្យ អ្នកម្ដាយកូន៣នាក់រូបនេះ សប្បាយរីករាយក្នុងចិត្តនោះ គឺការបន្លែងលេងជាមួយចៅតូចៗ៖«ខ្ញុំមិននិយាយលេងជាមួយកូនឡើយ តែនិយាយលេងជាមួយចៅតូច ហើយយោលឱ្យវាដេក។ កាលខ្ញុំនៅមិនទាន់ឈឺ ខ្ញុំឧស្សាហ៍បានទៅលេងជាមួយមិត្ត ដែលមានផ្ទះនៅត្រើយម្ខាង»។   ដូចគ្នាដែរ អារម្មណ៍របស់លោក ញឹក ច្រើង ក៏បានធូរស្បើយល្ហើយចិត្ត ព្រោះតែចៅតូចៗដែរ៖«កូនមកលេង ចិត្តរបស់ខ្ញុំធម្មតា ប៉ុន្តែសប្បាយចិត្តព្រោះបានបន្លែងចៅតូចៗ»។   អង្គុយបត់ជើងលើគ្រែ ភ្នែករែទៅមើលផ្ទះអ្នកជិតខាង អ្នកស្រី ប្រុក មិនហ៊ានត្អូញត្អែរឡើយ បើទោះបីជាក្នុង១ឆ្នាំ គាត់បានជួបមុខកូនតែ២ដងក៏ដោយចុះ ដ្បិតអីគាត់យល់ពីទុក្ខលំបាករបស់កូនៗ ដែលប្រឹងប្រែងរកប្រាក់ ដើម្បីយកមកផ្គត់ផ្គង់គ្រួសារ និងព្យាបាលជំងឺឪពុក៖«កូនមកលេងតែពេលបុណ្យចូលឆ្នាំនិងភ្ជុំហ្នឹង បើថ្ងៃមិនមានបុណ្យគ្រាន់តែផ្ញើប្រាក់មក និងហៅទូរសព្ទមកលេង។ ម្សិលមិញកូនថាចង់មកលេងដែរ តែថាមិនមានប្រាក់។ នឹកកូនដែរ តែបើឱ្យកូននៅក្បែរ យើងនឹងអត់បាយទាំងអស់គ្នា»។   មានកូន៥នាក់ ដោយបែកគ្រួសារទៅរស់នៅឆ្ងាយ៤នាក់ អ្នកស្រី ប្រុក ដែលមានសក់ខ្មៅត្រឹមក ប្រាប់ថាគាត់មិនហ៊ានចាយវាយប្រាក់ដែលកូនផ្ញើមកជូនខ្ជះខ្ជាយឡើយ។ អ្នកស្រីបញ្ជាក់បន្ថែមដូច្នេះ៖«គេមានគ្រួសារហើយ គេមកផ្គត់ផ្គង់យើង មិនបានច្រើនដូចអ្នកនៅលីវទេ អាល័យគិតយើងខ្លាំងកូនអត់ ព្រោះគ្នាក៏អត់ដែរ។ កូនដែលនៅលីវហ្នឹងមិនបានផ្ដល់ឱ្យរាល់ថ្ងៃទេ ព្រោះគ្នាស៊ីឈ្នួលគេ ទាល់តែដល់ខែទើបបានបើកផ្ញើឱ្យយើង។ ខ្ញុំចេះតែចាយក្បិតក្បៀតទៅ ទម្រាំដល់ខែកូនផ្ញើមកទៀត»។  ផ្ទះរបស់លោក ញឹក ច្រើង និងអ្នកស្រី រស់ ប្រុក ធ្លាក់ខ្លួនឈឺអស់រយៈពេល៣ឆ្នាំមកនេះ ដូនចាស់ សុខេន តែងមានបំណងចង់ឱ្យញាតិក្នុងភូមិ ឬមិត្តចាស់ ចេញចូលមកលេងញឹកញាប់គ្រាន់ជជែកគ្នាលេង ប៉ុន្តែដូនក៏យល់ថា គេក៏រវល់ការងារដែរ៖«ខ្ញុំចង់ឱ្យមិត្តមកលេងច្រើនដែរ ប៉ុន្តែគេរវល់។ អ្នកខ្លះគេដើរកាត់ គេស្រែកសួរដែរ ថាបានគ្រាន់បើហើយនៅ? ខ្ញុំប្រាប់គេថានៅតែប៉ុណ្ណឹងគ្រាន់តែមិនដេកដួល»។   ស្ទើរតែពេញមួយជីវិតរបស់ម្ដាយឪពុក ប្រឹងប្រែងធ្វើការមិនស្គាល់យប់ មិនស្គាល់ថ្ងៃ និងមិនហ៊ានសម្រាកលំហែកាយ ក៏ដើម្បីតែរកប្រាក់មកផ្គត់ផ្ដង់កូនៗ។ ក៏មានមិនតិចដែរ ម្ដាយឪពុកដែលខំប្រឹងប្រែងដើម្បីចៅៗរបស់ពួកគាត់។    ម្ដាយឪពុកខ្លះត្រូវកូនទុកចោលឱ្យនៅផ្ទះតែឯង ដោយមិនបានយល់ពីគុណរបស់ពួកគាត់។ ចំណែកកូនៗខ្លះ បង្ខំចិត្តបែកពីម្ដាយឪពុក ក៏ដើម្បីរកប្រាក់មកជួយជីវភាពដែរ។ ទោះជាយ៉ាងណាក៏មានម្ដាយឪពុកមួយចំនួនធំ ទទួលបានការយកចិត្តទុកដាក់ លើបាយទឹកនំចំណី ថ្នាំព្យាបាលរោគ និងមើលថែរក្សាយ៉ាងយកចិត្តទុកដាក់ពីកូនៗរបស់ពួកគាត់ផងដែរ៕    
កណ្ដាល៖ នៅពេលវ័យកាន់តែចាស់ កម្លាំងកាយក៏ធ្លាក់ចុះ ម្ដាយឪពុកមួយចំនួននៅស្រុកស្រែចម្ការ ត្រូវរស់នៅដាច់ឆ្ងាយពីកូនចៅ។ ព្រោះកត្តាជីវភាព កូនៗត្រូវបង្ខំចិត្តចំណាកស្រុក។ ការបង្កើតគ្រួសារថ្មី ហើយទៅរស់នៅឆ្ងាយ ក៏ធ្វើឱ្យម្ដាយឪពុកត្រូវរស់ឯកោដែរ។ ក៏មានម្ដាយឪពុកខ្លះ រស់នៅជាមួយកូនរាល់ថ្ងៃ ប៉ុន្តែបែរជាមិនសូវស្និទ្ធស្នាលទៅវិញ។
ជាមួយនឹងការជំទាស់ការតែងតាំងអគ្គមហេសីឥតឈប់ឈរ រួមទាំងការកេងចំណេញផលប្រយោជន៍ផងនោះ មហាក្សត្រថៃ មហា វជិរាលង្ករណ៍ បានដកតំណែងឃុនចៅព្រះ (Royal Noble Consort) ពីស្នំឯក ស៊ីនីនាថ ពិលាសកល្យាណី ដកតំណែងក្នុងជួរកងទ័ព និងដកហូតរាល់គ្រឿងឥស្សរិយយសទាំងអម្ប៉ាលម៉ានទៀតផង។ ស្នំឯកអង្គនេះ ទើបទទួលតំណែងនេះកាលពីខែកក្កដាកន្លងទៅ ដែលជាបុគ្គលដំបូងក្នុងរយៈពេលមួយរយឆ្នាំទទួលតំណែងនេះ។ បើតាមសេចក្ដីរាជប្រកាសថ្ងៃទី២១ ខែតុលា ស្នំឯកអង្គនេះ ជំទាស់ការតែងតាំងព្រះនាង សុធីតា ជាអគ្គមហេសី ដោយបានជំទាស់ការរៀបចំពិធីនេះដោយចំហ ហើយប្រើប្រាស់អំណាចដើម្បីកុំឲ្យពិធីនេះកើតឡើងទៀតផង។ បើតាមកាសែតបាងកកប៉ុស្តិ៍ ស្នំអង្គនេះ ចង់ឲ្យមហាក្សត្រ មហា វជិរាលង្ករណ៍ តែងតាំងខ្លួនជាអគ្គមហេសីជំនួសវិញ។ លើសពីនោះ ព្រះនាងអង្គនេះ ក៏បានបំពានអំណាច តាមរយៈការចេញបញ្ជាផ្សេងៗទាក់ទងសកម្មរបស់មហាក្សត្រផងដែរ។ ក្នុងរាជប្រកាសដដែល ដើម្បីបញ្ចៀសបញ្ហា និងសកម្មភាពដែលប៉ះពាល់មុខមាត់រាជវង្ស ស្ដេចរាមាទី១០ ក៏តែងតាំងព្រះនាង ជាចៅឃុនព្រះស៊ីនីនាថ ពិលាសកល្យាណី ដើម្បីឲ្យស្ងប់ចិត្ត។ យ៉ាងណាមិញ កាសែតដដែលបានស្រង់ព័ត៌មានពីរាជប្រកាសថា ទោះបានខ្ពង់ខ្ពស់ក្ដី ស្នំឯកអង្គនេះ នៅតែចង់បានតំណែងជាអគ្គមហេសីដដែល។ ទ្រង់ក៏បានចេញបញ្ជានានាដើម្បីលើកប្រជាប្រិយរបស់ខ្លួន ក្នុងន័យទាក់ទាញព្រះទ័យមហាក្សត្រ។ ដោយមិនពេញព្រះទ័យនឹងរឿងនេះ មហាក្សត្រ មហា វជិរាលង្ករណ៍ ក៏ចេញរាជបញ្ជាដកហូតតំណែង ដកសក្តិ និងគ្រឿងឥស្សរិយយសទាំងអស់តែម្ដង។ ស្នំឯកអង្គនេះ ជាឧត្តសេនីយ៍ទោក្នុងជួរអង្គរក្សផ្ទាល់របស់ស្ដេច ហើយមានទំនាក់ទំនងសម្ងាត់នឹងគ្នាអស់ពេលជាយូរមកហើយ។ ការឡើងតំណែងចាស្នំឯកនាពេលកន្លងទៅ ក៏ជារឿងគួរឲ្យភ្ញាក់ផ្អើលផងដែរ ព្រោះជារឿងកម្រដែលស្ដេចថៃមានមហេសីពីរអង្គជាផ្លូវការបែបនេះ។ ក្សត្រថៃបច្ចុប្បន្ន មហា វជិរាលង្ករណ៍ ធ្លាប់មានមហេសីបីអង្គទៅហើយ។ អគ្គមហេសីទីបួន សម្ដេចព្រះរាជិនីនាថ សុធិតា ក៏ធ្លាប់ជាយោធាក្នុងជួរអង្គរក្សស្ដេចដែរ ហើយក៏មានទំនាក់ទំនងស្ងាត់ៗផងដែរ មុននឹងរៀបអភិសេកផ្លូវការកាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩ កន្លងទៅ៕
មហាក្សត្រថៃ មហា វជិរាលង្ករណ៍ (Maha Vajiralongkorn) បានដកតំណែងស្នំឯកពីព្រះនាង ស៊ីនីនាថ ពិលាសកល្យាណី ក្រោមហេតុផលថា មិនស្មោះត្រង់នឹងស្ដេច មិនគោរពក្រមប្រតិបត្តិរាជវង្ស និងប្រើប្រាស់មុខតំណែងដើម្បីប្រយោជន៍ផ្ទាល់ខ្លួន។ នេះបើតាមការប្រកាសរបស់រាជវាំងថៃដែលចូលធរមាននៅថ្ងៃទី២១ ខែកក្កដា។ ព្រះស្នំ ស៊ីនីនាថ ជាបុគ្គលដំបូងគេក្នុងរយៈពេលជាងមួយរយឆ្នាំដែលទទួលបានតំណែងជាស្នំឯកនេះ។ 
កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៨ ព្រះមហាក្សត្រកម្ពុជាព្រះបាទ នរោត្តម សីហមុនី បានត្រាស់បង្គាប់តែងតាំងលោក ជាវ តាយ អភិបាលរងខេត្តកណ្តាលជាអភិបាលខេត្តកំពតជំនួសលោក ចាន់ ចេស្តា ដែលបានផ្ទេរតួនាទីទៅកាន់ក្របខណ្ឌដើម។ ការតែងតាំងថ្មីនេះ បានធ្វើឲ្យដំណើរចចាររបស់ក្លិបបឹងកេតក្នុងការយកកីឡដ្ឋានខេត្តកំពតធ្វើម្ចាស់ផ្ទះការប្រកួតក្របខណ្ឌលីគ និងពានរង្វាន់សម្តេច ហ៊ុន សែន សម្រាប់រដូវថ្មីដែលឈានទៅរកកិច្ចព្រមព្រៀងស្ទើរ១០០ភាគរយ ស្ថិតក្នុងភាពស្រពេចស្រពិល។ បើយោងតាមអ្នកចាត់ការទូទៅក្លិបបឹងកេត លោក បែ មករា ការពិភាក្សាដែលឈានទៅរកកិច្ចព្រមព្រៀងស្ទើរ១០០ភាគរយ គឺភាគីខាងក្លិបបឹងកេតចរចាជាមួយលោក ចាន់ ចេស្តា ពេលលោកកាន់តួនាទីជាអភិបាលខេត្តកំពត។ ពាក់ព័ន្ធនឹងបញ្ហាពិភាក្សារឿងទីលាននេះដែរ លោក បែ មករា មិនបានបញ្ជាក់ពីព័ត៌មានពិស្តារនោះទេ ដោយលោកទុកឲ្យថ្នាក់លើជាអ្នកបកស្រាយ។ លោកបានបន្ថែមទៀតថា ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះថ្នាក់ដឹកនាំក្លិបនឹងរៀបចំកិច្ចប្រជុំមួយ ដើម្បីពិភាក្សាពីបញ្ហានេះ។ ហើយកិច្ចប្រជុំនេះ ក៏នឹងពិភាក្សារឿងតែងតាំងគ្រូបង្វឹកថ្មីជំនួសលោក ហៅ សុជាតិ ដើម្បីដឹកនាំក្រុមបឹងកេតចូលរួមការប្រកួតពានរង្វាន់ AFC Cup ប្រចាំឆ្នាំ២០១៨ ផងដែរ៕  
ដំណើរការចរចារបស់ក្លិបបឹងកេតក្នុងការយកកីឡដ្ឋានខេត្តកំពតធ្វើជាម្ចាស់ផ្ទះការប្រកួតជើងឯកក្របខណ្ឌលីគកំពូល និងពានរង្វាន់សម្តេច ហ៊ុន សែន សម្រាប់រដូវកាលឆ្នាំ២០១៨ កំពុងស្ថិតក្នុងភាពស្រពេចស្រពិល ក្រោយមានការតែងតាំងអភិបាលខេត្តកំពតថ្មីកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៨។ អ្នកចាត់ការទូទៅក្លិបបឹងកេតេលោក បែ មករា បានបញ្ជាក់ថា ក្លិបបឹងកេតនឹងរៀបចំកិច្ចប្រជុំមួយក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីពិភាក្សាពាក់ព័ន្ធបញ្ហានេះ។
  ចំនួនប្រជាជនចិនធ្លាក់ចុះជាលើកដំបូងកាលពីខែមករា ស្ថិតិពីអាជ្ញាធរចិនបានបង្ហាញថានៅឆ្នាំ ២០២២ ចំនួនប្រជាជនចិនបានថយចុះចំនួន ៨៥០ពាន់នាក់ ដែលជាការថយចុះជាលើកដំបូងចាប់តាំងពីឆ្នាំ១៩៦១។ នេះគឺជាចំណុចរបត់ប្រវត្តិសាស្ត្រមួយនៅក្នុងប្រជាសាស្រ្តចិន។ ជាប្រទេសមួយដែលពឹងផ្អែកខ្លាំងលើកម្លាំងពលកម្មដ៏ច្រើន ការកាត់បន្ថយ ឬភាពចាស់នៃចំនួនប្រជាជន គឺជាបញ្ហាប្រឈមដ៏ធំមួយ សម្រាប់សេដ្ឋកិច្ចទីពីររបស់ពិភពលោកមួយនេះ។   បើតាមអ្នកជំនាញបានបង្ហាញពីមូលហេតុមួយចំនួន នោះក៏ដោយសារតែតម្លៃនៃការរស់នៅខ្ពស់ ជាពិសេសបន្ទាប់ពីជំងឺរាតត្បាតកូវីដ-១៩ យុវជនជាច្រើនបានកាត់បន្ថយប្រាក់ចំណូល ឬបាត់បង់ការងារ ខណៈនៅក្នុងគ្រួសារ ដែលមានកូនតូចៗត្រូវការចំណាយច្រើន។   សាស្ត្រាចារ្យ Kent Deng មកពីសាលាសេដ្ឋកិច្ចទីក្រុងឡុងដ៍បានឱ្យដឹងថា ការទិញផ្ទះក្នុងទីក្រុងត្រូវចំណាយពេល ៣០ឆ្នាំ ដើម្បីដោះបំណុលរួចទៅវិញ ។ នោះមិនទាន់និយាយពីលុយឱ្យកូនទៅរៀនមធ្យមសិក្សា និងមហាវិទ្យាល័យទេ។ ការចំណាយទាំងអស់នេះឡើងថ្លៃជាលើកទីដំបូង ក្នុងរយៈពេលជាច្រើនទស្សវត្សរ៍។  អត្រានៃការបង្កកំណើតធ្លាក់ចុះបណ្តាលមកពីការស្ទាក់ស្ទើររបស់មនុស្សវ័យក្មេងក្នុងការមានកូន។    នៅអាស៊ី ការចំណាយផ្សេងៗក្នុងការចិញ្ចឹមកូននៅប្រទេសចិនស្ថិតនៅលំដាប់ទីពីរបន្ទាប់ពីកូរ៉េ។ ទំនោរខ្លាចមានកូននឹងនាំឲ្យមានផលវិបាកយ៉ាងខ្លាំងដល់សេដ្ឋកិច្ចសង្គម។ ចំនួនប្រជាជនកាន់តែចាស់ ខណៈកម្មករវ័យក្មេងកាន់តែថយចុះ ដែលបង្ខំមនុស្សចាស់ឲ្យធ្វើការ។ ទន្ទឹមនឹងនោះ ចំនួនយុវជនដែលបង់ពន្ធក៏មានការថយចុះផងដែរ ដែលដាក់សម្ពាធលើមូលនិធិសោធននិវត្តន៍ និងប្រព័ន្ធសន្តិសុខសង្គម។   ការថយចុះចំនួនប្រជាជនប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកក្រៅពីសម្ពាធលើសេដ្ឋកិច្ចក្នុងស្រុក ការកាត់បន្ថយកម្លាំងពលកម្មរបស់ប្រទេសចិនក៏នឹងប៉ះពាល់ដល់ពាណិជ្ជកម្មជាច្រើនជាមួយប្រទេសផ្សេងទៀតផងដែរ។ ដោយសារតែប្រទេសចិនបច្ចុប្បន្នបានផ្តល់វិភាគទានដល់កម្មករជិត ៨០០ លាននាក់ដល់កម្លាំងពលកម្មពិភពលោក។   ចិនគឺជារោងចក្រនៃពិភពលោក កម្លាំងពលកម្មថោកនឹងផ្តល់អត្ថប្រយោជន៍មិនត្រឹមសម្រាប់ប្រទេសចិនប៉ុណ្ណោះទេ ថែមទាំងសម្រាប់ខ្សែច្រវាក់ផ្គត់ផ្គង់ពិភពលោកផងដែរ។ ដូច្នេះនៅពេលដែលកម្លាំងទាំងនេះត្រូវបានកាត់បន្ថយ វានឹងនាំឱ្យមានបញ្ហាជាច្រើនប៉ះពាល់ដល់ផលិតផលជាច្រើន។   ជាច្រើនឆ្នាំមកនេះ ចិនបានពឹងផ្អែកយ៉ាងខ្លាំងលើសេដ្ឋកិច្ចផលិតកម្ម ដោយកម្លាំងពលកម្មមនុស្សដើរតួយ៉ាងសំខាន់។ តួយ៉ាងដូចជាងគ្រឿងអេឡិចត្រូនិច ទូរស័ព្ទ គ្រឿងបន្លាស់រថយន្ត ឬបន្ទះស្រូបពន្លឺព្រះអាទិត្យ ប្រសិនបើត្រូវបានផលិតនៅក្នុងប្រទេសចិន នឹងរួមចំណែកកាត់បន្ថយការចំណាយជាច្រើន។   សាស្ត្រាចារ្យ Kent Deng បានសង្កត់ធ្ងន់ថា ៖« កម្លាំងពលកម្មដ៏ច្រើនដែលមកពីតំបន់ជនបទរបស់ប្រទេសចិន គឺជាក្បាលម៉ាស៊ីននៃការអភិវឌ្ឍន៍ឧស្សាហកម្មផលិត និងដំឡើងរបស់ប្រទេសនេះ។ ប្រសិនបើបើបាត់បង់កម្លាំងពើកម្មទាំងនេះ វាប្រាកដជានឹងនាំទៅរកការធ្លាក់ចុះនៃវិស័យផលិតកម្មដោយផ្អែកលើថាមពលមនុស្ស នោះទំនិញជាច្រើននឹងមិនថោកដូចពេលនេះទេ»។   ជុំវិញរឿងនេះដែរមានការព្យាករជាច្រើនថា ឆ្នាំនេះឥណ្ឌានឹងវ៉ាដាច់ចិន ហើយក្លាយជាប្រទេសដែលមានប្រជាជនច្រើនជាងគេនៅលើពិភពលោក។ ហើយឥណ្ឌាក៏ទំនងនឹងជំនួសចិននៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ពិភពលោកផងដែរ ប៉ុន្តែអ្នកជំនាញនិយាយថាអ្វីៗមិនសាមញ្ញដូចការគិតនោះទេ។   អ្នកជំនាញជាច្រើនបានឱ្យដឹងថា ទីក្រុងប៉េកាំងគ្រាន់តែលើកទឹកចិត្តឱ្យគូស្វាមីភរិយាមានកូនច្រើនគឺមិនទាន់គ្រប់គ្រាន់នោះទេ ពីព្រោះការរង់ចាំដល់កូនធំឡើងដើម្បីអាចធ្វើការ និងបង់ពន្ធបានត្រូវចំណាយរយៈពេលយូរណាស់។ អ្វីដែលរដ្ឋាភិបាលគួរធ្វើនោះគឺ ការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធសន្តិសុខសង្គម និងលើកកំពស់គុណភាព និងគុណវុឌ្ឍិរបស់កម្មរ ដើម្បីធានាថាមនុស្សតិចពិតមែន តែអាចធ្វើការបានក្នុងទំហំច្រើនជាង និងមានប្រសិទ្ធភាពជាងមុន៕  
ចិនជាប្រទេសដែលមានប្រជាជនច្រើនជាងគេនៅលើពិភពលោក ។តែបច្ចុប្បន្នមានអត្រាបង្កកំណើតទាបបំផុត។ តើបាតុភូតនេះប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកដែរទេ?
    ផ្តួចផ្តើមដំបូងដោយរដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក Igor Matovic សភាបានអនុម័តជាផ្លូវការកាលពីថ្ងៃទី៩ ខែធ្នូ។ យោងតាមការផ្សាយរបស់ Reuters គោលគំនិតដំបូងរបស់លោករដ្ឋមន្ត្រី គឺចង់ផ្តល់ប្រាក់លើកទឹកចិត្ត៥០០អឺរ៉ូ នាឱកាសណូអែល ដល់មនុស្សអាយុលើស៦០ឆ្នាំដែលបានចាក់វ៉ាក់សាំង។   ក្រោយមក គំនិតនេះ ត្រូវបានយកទៅពិភាក្សា ហើយក៏ឈានទៅដល់ការសម្រេចផ្តល់ប្រាក់លើកទឹកចិត្តពលរដ្ឋចំណាស់ក្នុងម្នាក់៣០០អឺរ៉ូ (៣៤០ដុល្លារ) សម្រាប់ការចាក់វ៉ាក់សាំងដូសជំរុញនៅមុនពាក់កណ្តាលខែមករា ខាងមុខ។    រដ្ឋាភិបាលស្លូវ៉ាគី ប្រឹងប្រែងធ្វើបែបយ៉ាងដើម្បីជំរុញការចាក់វ៉ាក់សាំងនៅក្នុងប្រទេស ដោយសារតែបច្ចុប្បន្នមានកម្រិតទាបជាងគេបំផុតនៅក្នុងទ្វីបអឺរ៉ុប។ ប្រទេសដែលមានពលរដ្ឋប្រមាណ៥,៥លាននាក់មួយនេះ មានមនុស្សចាស់អាយុលើស៦០ឆ្នាំប្រមាណ៦៨ភាគរយប៉ុណ្ណោះដែលបានចាក់វ៉ាក់សាំងពេញលេញ ពោលគឺជាទាបជាងប៊ុលហ្គារី និងរូម៉ានីទៅទៀត។   រីឯតួលេខទាក់ទងនឹងយុវជនវិញ ក៏មានចំនួនទាបផងដែរ។ នៅស្លូវ៉ាគី ក្នុងចំណោមពលរដ្ឋសរុប មានតែ ៤៦,៥ភាគរយប៉ុណ្ណោះដែលបានចាក់វ៉ាក់សាំង ពោលទាបជាងកម្រិតមធ្យមសម្រាប់បណ្តាប្រទេសក្នុងសហភាពអឺរ៉ុប។   តាមទិន្នន័យ Worldometers ដោយគិតត្រឹមថ្ងៃទី១២ ខែធ្នូ ស្លូវ៉ាគី មានអ្នកឆ្លងកូវីដ-១៩ជាង៧៧ម៉ឺននាក់ ក្នុងនោះស្លាប់ជាង១៥០០០នាក់ និងសះស្បើយជាង៦៥ម៉ឺននាក់៕
សភាស្លូវ៉ាគី បានអនុម័តលើការផ្តល់ប្រាក់លើកទឹកចិត្ត២០០អឺរ៉ូសម្រាប់ពលរដ្ឋអាយុចាប់ពី៦០ឆ្នាំឡើងទៅដើម្បីលើកទឹកចិត្តពួកគាត់ឲ្យចាក់វ៉ាក់សាំងដូសជំរុញបង្ការកូវីដ-១៩ ខណៈគណបក្សក្នុងរដ្ឋាភិបាលបានស្នើឲ្យដំឡើងដល់៣០០អឺរ៉ូ (៣៤០ដុល្លារ) សម្រាប់អ្នកដែលបានចាក់ចាប់ពីពេលនេះ រហូតដល់ពាក់កណ្តាលខែមករា ឆ្នាំ២០២២។ 
ប្រទេសយ៉ាងហោចណាស់ ១៣០ បានប្រមូលគ្នាជជែកពិភាក្សានិងចរចាគ្នាលើបទបញ្ញត្តិអន្តរជាតិដែលមានគោលដៅហាមឃាត់អាវុធនុយក្លេអ៊ែរនៅទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិនាក្រុងញូវយ៉កនៅដើមសប្តាហ៍នេះ។ បើសិនសម្រេចបាន សន្ធិសញ្ញាអន្តរជាតិដែលអនុភាពគតិយុត្តិនេះនឹងហាមឃាត់អាវុធនុយក្លេអ៊ែរ និងឈានទៅលុបបំបាត់ចោលនូវអាវុធប្រល័យលោកនេះផងនាពេលអនាគត។ ស្របពេលដែលមានប្រទេសភាគច្រើនដាក់ចិត្តដាក់កាយស្វែងរកសេចក្តីសុខជូនពិភពលោក ប្រទេសមួយក្រុមដែលមានទាំងមហាអំណាចនុយក្លេអ៊ែរទាំងអស់ និងប្រទេសតូចតាចផ្សេងទៀតប្រហែល ៤០នោះប្រកាសធ្វើពហិកាចូលរួមចរចាជាមួយគេឯង។ ប្រទេសដែលមិនចូលរួមក្នុងកិច្ចចរចាចាត់ទុកសន្ធិសញ្ញាដែលមានកម្មវត្ថុរំសាយអាវុធនុយក្លេអ៊ែរនេះជារឿងមិន«ប្រាកដនិយម»ឡើយ។ គេចោទសួរថា តើគួរលុបចោលអាវុធនុយក្លេអ៊ែរដូចម្តេច បើប្រទេសដូចកូរ៉េខាងជើងនៅមានអាវុធនុយក្លេអ៊ែរនោះ? បើបោះបង់អាវុធនុយក្លេអ៊ែរមានន័យថា គេត្រូវបោះបង់ចោលទាំងអស់គ្នា។ ១.អាមេរិក៖ ពិភពលោកគ្រោះថ្នាក់ណាស់សម្រាប់អាមេរិក ដែលត្រូវបោះបង់អាវុធនុយក្លេអ៊ែរ មុនពេលការចរចាចាប់ផ្តើម ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិលោកស្រី Nikki Haley បានថ្លែងប្រាប់ថា ពិភពលោកនេះគ្រោះថ្នាក់ណាស់សម្រាប់អាមេរិក ដែលត្រូវលះបង់អាវុធនុយក្លេអ៊ែរ។លោកស្រីក៏បានពន្យល់ប្រាប់ប្រទេសឯទៀតថា បើចង់បង្កើតសន្តិភាព ពិភពលោកគួររកវិធីសាស្ត្រដែលប្រាកដនិយមជាអ្វីដែលគេកំពុងធ្វើពេលនេះ។ «ជាម្តាយនិងកូនស្រីម្នាក់ វាគ្មានអ្វីដែលខ្ញុំចង់បានសម្រាប់គ្រួសារខ្ញុំជាងពិភពលោកគ្មានអាវុធនុយក្លេអ៊ែរឡើយ។ ប៉ុន្តែយើងត្រូវតែប្រាកដនិយម»។ អ្នកការទូតអាមេរិករូបនេះបានចោទសួរត្រង់៖« តើមានអ្នកណាម្នាក់ជឿទេថា កូរ៉េខាងជើងនឹងយល់ព្រមហាមឃាត់អាវុធនុយក្លេអ៊ែរ?» តាមពិតទៅ ជំនាន់រដ្ឋបាលលោក បារ៉ាក់ អូបាម៉ា ក៏ប្រឆាំងគំនិតបង្កើតសន្ធិសញ្ញថ្មីនេះដែរ ក្រោយពេលដែលមហាសន្និបាតអង្គការសហប្រជាជាតិបោះឆ្នោតសម្រេចឲ្យមានការចរចាសន្ធិសញ្ញាថ្មីនេះកាលពីខែធ្នូឆ្នាំមុន។   ដូចបានបញ្ជាក់ស្រាប់ វាជារឿងមិនអាចទៅរួចស្រេចទៅហើយដែលបណ្តារដ្ឋដែលមាននុយក្លេអ៊ែរទាំងអស់នាំគ្នាបោះបង់ចោលអាវុធដែលខ្លួនផលិតបានមកនោះ។ ហើយណាមួយ សម្រាប់ប្រទេសទាំងនោះ មានអាវុធនុយក្លេអ៊ែរនេះក្នុងដៃទើបស័ក្តិសមជាមហាអំណាចពិភពលោកពិតប្រាកដ។ មកដល់ពេលនេះ ប្រទេសដែលមានអាវុធនុយក្លេអ៊ែរទាំង ៩ មានដូចជាបារាំង,អង់គ្លេស,បារាំង, រុស្ស៊ី, ចិន, ឥណ្ឌា, ប៉ាគីស្ថាន, អ៊ីស្រាអែល និងកូរ៉េខាងជើងសុទ្ធតែជំទាស់គម្រោងលុបចោលអាវុធនុយក្លេអ៊ែរ។ សូម្បីតែបណ្តាប្រទេសរីកចម្រើនតែគ្មានអាវុធនុយក្លេអ៊ែរដូចជាអូស្ត្រាលីក៏ជំទាស់គម្រោងបង្កើតសន្ធិសញ្ញាហាមឃាត់អាវុធនុយក្លេអ៊ែរនេះដែរ។ ២.សន្ធិសញ្ញាថ្មីសង្គ្រោះពិភពលោកពីសង្គ្រាមនុយក្លេអ៊ែរ តែគ្មានមហាអំណាចគាំទ្រ    បណ្តាក្រុមអ្នកគាំទ្រការបង្កើតសន្ធិសញ្ញាគ្រប់គ្រងអាវុធនុយក្លេអ៊ែរថ្មីនេះ ខកចិត្តខ្លាំងដែលបណ្តាប្រទេសមហាអំណាចទាំងអស់មិនយកចិត្តទុកដាក់ចំពោះការលុបបំបាត់ចោលអាវុធនុយក្លេអ៊ែរ។ ខ្លះនាំគ្នាថ្កោលទោស និងបន្ទោសប្រទេសទាំងអស់ខាងលើថា មិនជួយចូកជួយចែវគិតតែពីនាំគ្នាយកជើងរាទឹកទៅវិញ។ នាយកប្រតិបត្តិនៃយុទ្ធនាការអន្តរជាតិដើម្បីលុបបំបាត់អាវុធនុយក្លេអ៊ែរលោកស្រី Beatrice Fihn បានបង្ហាញកង្វល់ចំពោះការជំទាស់ពីសំណាក់ប្រទេសជាច្រើនរួមទាំងមហាអំណាចផង។ លោកស្រីបានលើកឡើងដូច្នេះ៖« ការប្រឆាំងនៅនាទីចុងក្រោយរបស់ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិនិងអ្នកផ្សេងទៀតដែលដើរតាមអាមេរិកនោះបង្ហាញឲ្យឃើញថាពួកគេនេះបារម្ភពីការបង្កើតសន្ធិសញ្ញាហាមឃាត់អាវុធនុយក្លេអ៊ែរ។ វាជាសកម្មភាពដែលធ្វើឲ្យប៉ះពាល់និងជាឧបសគ្គរារាំងការឈានទៅសម្រេចកិច្ចការសំខាន់ដែលហាមឃាត់អាវុធនុយក្លេអ៊ែរតែម្តង»។ ប្រទេសគាំទ្រគិតថា វាជាសញ្ញាវិជ្ជមាន និងជាក្តីសង្ឃឹមសម្រាប់មនុស្សជាតិ បើសិនជាសន្ធិសញ្ញានេះត្រូវបានបង្កើតឡើងនិង ជំរុញឲ្យមានការរំសាយអាវុធនុយក្លេអ៊ែរចោលពិតមែននោះ។ រាល់ថ្ងៃនេះ គេបារម្ភខ្លាំងដោយសារគ្រោះមហន្តរាយនៃការផ្ទុះអាវុធនុយក្លេអ៊ែរនេះកាន់តែខ្ពស់ជាងសម័យសង្គ្រាមអន្តរជាតិទៅទៀត។  ប្រទេសគាំទ្រសន្ធិសញ្ញាថ្មីនេះ កើនឡើងយ៉ាងរហ័សរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារតែប្រទេសទាំងនោះបាត់បង់ទំនុកចិត្តលើសន្ធិសញ្ញាស្តីពីការរីកសាយភាយនៃអាវុធនុយក្លេអ៊ែរ (NPT) ដែលចូលជាធរមានតាំងពីឆ្នាំ១៩៧០នោះ។ សន្ធិសញ្ញានេះមិនអាចហាមឃាត់ប្រទេសមួយចំនួនដូចជាអ៊ីស្រាអែល, ឥណ្ឌា, ប៉ាគីស្ថាន និងកូរ៉េខាងជើងផលិតនុយក្លេអ៊ែរឡើយ។ គេជឿជាក់ថា សន្ធិសញ្ញាថ្មីអាចនឹងនាំពិភពលោកទៅរកភាពសុខសាន្ត និងអាចរួចផុតពីគ្រោះមហន្តរាយមិនអាចពណ៌នាបានដែលបង្កដោយសង្គ្រាមនុយក្លេអ៊ែរនាពេលអនាគតនោះ។ សូមបញ្ជាក់បន្តិចថា ចលនាជំរុញឲ្យមានការបង្កើតសន្ធិសញ្ញាថ្មីនេះត្រូវបានប្រកាសកាលពីខែតុលាឆ្នាំ ២០១៦ ដោយប្រទេសសមាជិក ១២៣ របស់អង្គការសហប្រជាជាតិ។ ប្រទេសដែលដឹកនាំចលនានេះមានដូចជាអូទ្រីស, អ៊ៀកឡង់, ម៉ិកស៊ិក, ប្រេស៊ីល,អាហ្វ្រិកខាងត្បូងនិងស៊ុយអែត ហើយក្រៅពីនោះមានអង្គការអន្តរជាតិជាច្រើនផ្សេងទៀតផង៕
មហាអំណាចនុយក្លេអ៊ែរអាមេរិកដឹកនាំសម្ព័ន្ធមិត្តខ្លួនមួយចំនួនធ្វើពហិកាចូលរួមក្នុងវេទិកាពិភាក្សានៅអង្គការសហប្រជាជាតិដើម្បីជំរុញការបង្កើតបទបញ្ញត្តិអន្តរជាតិដើម្បីហាមឃាត់អាវុធនុយក្លេអ៊ែរនិងឈានទៅបំបាត់អាវុធប្រល័យលោកនេះចោលផង។ ប្រទេសយ៉ាងហោចណាស់ ៤០ ដែលពហិកាក្នុងនោះមានរដ្ឋនុយក្លេអ៊ែរទាំង៩ ហើយគេចាត់ទុកការប្រឹងប្រែងធ្វើឲ្យពិភពលោកគ្មាននុយក្លេអ៊ែរនេះថាជារឿងមិនប្រាកដនិយមបន្តិចឡើយ។ ស្របពេលជាមួយគ្នានោះ តំណាងអាមេរិកប្រចាំអង្គការសហប្រជាជាតិ បានបញ្ជាក់ប្រាប់ពិភពលោកថា វាជារឿងគ្រោះថ្នាក់បំផុតដែលអាមេរិកគ្មានអាវុធនុយក្លេអ៊ែរនោះ។
ហើយអ្វីដែលផាកកាហ្វេ កំពុងតែធ្វើនេះ គឺបង្កើនភាពងាយស្រួល ជូនដល់អតិថិជនដោយគ្រាន់តែកុម្ម៉ង់អាហារ កាហ្វេ ភេសជ្ជៈ មក #ParkCafe ដូចធម្មតា នោះក្រុមការងារយើងនឹងរៀបចំជូនលោកអ្នកដោយយកចិត្តទុក ប្រកបដោយសុវត្ថិភាព អនាម័យខ្ពស់។ លោកអ្នកអាចកុម្ម៉ង់ទុកជាមុន តាមរយៈកម្មវិធីលើទូរសព្ទដៃ (Park Cafe Mobile App) ឬតាមរយៈលេខទូរសព្ទ 023 990 990 មកយកដល់សាខាក៏បាន ឬឱ្យ #ParkCafe ដឹកទៅដល់ទីតាំងលោករបស់លោកអ្នកក៏បាន។    បើតាមឱ្យដឹងពីប្រធានផ្នែកប្រតិបត្តិការហាងផ្ទាល់  បុគ្គលិកផ្នែកខាងសេវាកម្ម ដែលជួបផ្ទាល់ជាមួយអតិថិជន កំពុងតែឈរជើងប្រចាំការនៅគ្រប់សាខា #ParkCafe ដើម្បីផ្តល់បម្រើជូន «ការវេចខ្ចប់ និងដឹកជូនដូចធម្មតា» គឺបានទទួលការចាក់វ៉ាក់សាំង COVID-19 តាមមធ្យោបាយរៀងៗខ្លួនរួចរាល់ហើយ។ នេះគឺជាភារកិច្ចដ៏សំខាន់មួយ ដែល #ParkCafe តម្រូវ និងជំរុញឱ្យគ្រប់បុគ្គលិក ត្រូវតែបំពេញដោយខានពុំបាន ដើម្បីការពារខ្លួនឯងផ្ទាល់, គ្រួសារ,  អតិថិជន នឹងប្រទេសជាតិទាំងមូល ប្រកបដោយសុវត្ថិភាព។   ស្របពេល Lockdown ទីតំបន់ក្រុងភំ្នពេញ ភោជនីយដ្ឋានផាកកាហ្វេ បានបន្ថែមការផ្តល់ជូននូវម៉ាស៤ស្រទាប់ ល្អលេខ១ ចំនួន១ប្រអប់ រាល់ចំណាយអស់ពី $10.00 ឡើងទៅ សម្រាប់ការវេចខ្ចប់ និងដឹកជូនដល់ទីកន្លែង របស់ផាកកាហ្វេតែប៉ុណ្ណោះ ហើយការផ្តល់ជូននេះរហូតអស់ពីស្តុក។    ផាកកាហ្វេ នៅតែបន្តការអនុវត្ត តាមវិធានសុខាភិបាលយ៉ាងម៉ត់ចត់ និងបន្តចូលរួមជាមួយវិធានការ «៣ការពារ ៣កុំ» ឱ្យបានម៉ឺងម៉ាត់ជាទីបំផុត។   សូមនៅផ្ទះដោយមានសុវត្ថិភាព និងចូលរួមចំណែកកាត់បន្ថយ ការរីករាលដាលនៃជំងឺ កូវីដ-១៩ ទាំងអស់គ្នា ។   នៅផ្ទះគឺឈ្នះកូវីដ-១៩ - សម្រាប់សេវាដឹកជូនដល់ទីកន្លែង៖ 023 990 990 - ទាញយកកម្មវិធី Park Cafe App លើទូរស័ព្ទដៃ៖ bit.ly/3lbHSCi   (ពិសេសសម្រាប់លោកអ្នក Install App ថ្មីឥឡូវនេះ គឺទទួលបាននូវ Promotion Code ចំនួន $3.00 x 5ដង សម្រាប់កុម៉្មង់តាម App Park Cafe )៕   (អត្ថបទពាណិជ្ជកម្ម)    
ដោយស្មារតីគិតដល់អតិថិជន និងការទទួលបាននូវអាហារសុខភាពរបស់អតិថិជនជាចម្បង ភោជនីយដ្ឋានផាកកាហ្វេ និងក្រុមការងារទាំងអស់ បានរៀបចំបម្រុងទុកជាមុនសម្រាប់ហេតុដែលអាចកើតមានឡើង ដូចជាករណីបិទខ្ទប់ទីក្រុងភ្នំពេញ និងក្រុងតាខ្មៅជាដើម។   ការត្រៀមខ្លួនជាស្រេច របស់ភោជនីយដ្ឋានផាកកាហ្វេ គឺដើម្បីធានាយើងខ្ញុំ នឹងនៅអាចបន្តបម្រើជូនអាហារ កាហ្វេ ភេសជ្ជៈប្រកបដោយសុវត្តិភាព អនាម័យ ជូនអតិថិជន នៅក្នុងស្ថានភាពជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាលយ៉ាងខ្លាំងនេះ។
  * AI Comforting Cooling គឺជាប្រព័ន្ធវិភាគថ្មីដែលផ្តល់ភាពត្រជាក់តាមតម្រូវការរបស់អ្នកប្រើប្រាស់ដែលធ្លាប់ប្រើ! មានន័យថាបច្ចេកវិទ្យាមួយនេះគឺប្រៀបបាននឹងខួរក្បាលអេឡិចត្រូនិចមួយដែលធ្វើការចំណាំទុកនូវកម្រិតសីតុណ្ហភាពដែលអ្នកតែងតែកំណត់ប្រើរាល់ថ្ងៃ! ហើយអ្វីដែលកាន់តែពិសេសបំផុតនោះគឺវាមានភាពវៃឆ្លាតបំផុតត្រង់ថាបើក្នុងបន្ទប់ ឬក្នុងគេហដ្ឋានរបស់យើងមានបន្ថែមមនុស្សច្រើនជាងមុននោះ AI នឹងធ្វើការវិភាគដោយបត់បែនទៅតាមសម្មកភាព និងសម្របតាមស្ថានភាពនៃបរិយាកាសជាក់ស្តែងដោយផ្តល់ជូនភាពត្រជាក់បានត្រឹមត្រូវ និងមានផាសុកភាពបំផុត! និយាយទៅមុខងារនៃបច្ចេកវិទ្យានេះគឺឆ្លាតលើសអ្វីដែលយើងនឹកស្មានមិនដល់!   * Motion Detector Sensor   បច្ចេកវិទ្យានេះវិញគឺធ្វើឱ្យអ្នកមានអារម្មណ៍ត្រជាក់ស្រួលខ្លួនកាន់តែមានប្រសិទ្ធភាពដោយស្វ័យប្រវត្តិយោងទៅតាមចលនារបស់អ្នកដោយធ្វើការបញ្ចេញខ្យល់ត្រជាក់មកប៉ះដោយផ្ទាល់ ឬដោយប្រយោលទៅតាមតម្រូវការនៃការចង់បានរបស់អ្នក! ដូច្នេះលោកអ្នកនឹងទទួលបានការសន្សំសំចៃកាន់តែខ្ពស់បន្ថែមទៀតដោយវាធ្វើការវិភាគ និងចាប់យកវត្តមានរបស់មនុស្សហើយវានឹងធ្វើការបិទ ឬបើកម៉ាស៊ីនដោយប្រវត្តិ! បែបនេះមិនបាច់បារម្ភរឿងភ្លេចបិទម៉ាស៊ីនត្រជាក់ទៀតទេ! ឡូយនោះឡូយ!!   * Wind-FreeTM technology   ជាបច្ចេកវិទ្យាដែលផ្តល់ខ្យល់ត្រជាក់មិនប៉ះផ្ទាល់នឹងរាងកាយ ធ្វើឱ្យុអ្នកស្រួលខ្លួន និងល្អសម្រាប់សុខភាពដោយវាធ្វើការបញ្ចេញខ្យល់ត្រជាក់តាមរន្ធទាំង 23,000 ដោយស្វ័យប្រវត្តិជាមួយប្រព័ន្ធ AI! អ្វីដែលពិសេសដែលអតិថិជនចង់បានបំផុតនោះគឺជួយសន្សំសំចៃបានរហូតដល់ 77 %! អ៊ីចឹងមិនបាច់បារម្ភរឿងវិកយប័ត្រភ្លើងទៀតទេ! ម៉េចដែរប៉ុននឹង? អែមអត់?    សូមបញ្ជាក់ថាម៉ាស៊ីនត្រជាក់ សាមសុង Wind-FreeTM Premium ថ្មីនេះគឺមានលក់ក្នុងទីផ្សារព្រះរាជាណាចក្រកម្ពុជាយើងហើយ! ដូច្នេះអតិថិជនទាំងអស់ដែលកំពុងទន្ទឹងរង់ចាំ និងចង់បានបំផុតនោះគឺអាចរកជាវបានតាមបណ្តាហាងទំនើប និងដេប៉ូចែកចាយផលិតផល សាមសុង ទូទាំងប្រទេសបាន! សម្រាប់ព័ត៌មានបន្ថែមលោកអ្នកក៏អាចទំនាក់ទំនងមកកាន់លេខ៖ 1800 203 232 !!   (អត្ថបទពាណិជ្ជកម្ម)
បើលោកអ្នកចង់ដឹងពីចំណុចពិសេសទាំងនោះ សូមអានតាមការរៀបរាប់ដូចខាងក្រោម៖
  ក្បាច់គុនចម្រុះ ឬ MMA កំពុងចាក់ឫសយ៉ាងជ្រៅក្នុងស្រទាប់ក្បាច់គុនជាច្រើនទៀតនៅកម្ពុជា។ កីឡាករ-កីឡាការិនីកម្ពុជាបានដើរតួនាទីយ៉ាងសំខាន់ដើម្បីលើកកម្ពស់វិស័យក្បាច់គុនដែលគេទទួលស្គាល់ជាអន្តរជាតិមួយនេះ។   សហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា (CMMAF) ត្រូវបានបង្កើតឡើងជាផ្លូវការនាខែ តុលា ឆ្នាំ ២០១៨ ដែលមានឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការអូឡាំពិកកម្ពុជាជាប្រធាន។ ជាមួយគ្នានេះ មាន ៣ចំណុច ដែលគេមើលឃើញថា គុនចម្រុះកំពុងតែដើរលើផ្លូវត្រូវ និង មានទីផ្សារប្រកួតប្រជែងខ្ពស់ដូចជា ទី១ មាន រចនាសម្ព័ន្ធថ្នាក់ដឹកនាំត្រឹមត្រូវ និង ក្លិបចុះឈ្មោះជាហូរហែ ទី២ មានទីផ្សារប្រកួតកម្រិតអន្តរជាតិញឹកញាប់  និង ទី៣ការផ្សព្វផ្សាយបានទូលំទូលាយ។    ទី១ រចនាសម្ព័ន្ធថ្នាក់ដឹកនាំ ត្រឹមត្រូវ និង ក្លិបចុះឈ្មោះជាហូរហែ៖ សហព័ន្ធមានថ្នាក់ដឹកនាំដែលស្រលាញ់កីឡាពិតប្រាកដជាពិសេសឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC និងជាប្រធានសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា។ លោកមានផែនការ និង រចនាសម្ព័ន្ធច្បាស់លាស់ដើម្បីអភិវឌ្ឍក្បាច់គុននេះ ហើយបច្ចុប្បន្ននេះមាន ៥ ក្លិបបានចុះឈ្មោះជាសមាជិកផ្លូវការដូចជាក្លិប សិល្បៈ Cambodian Top Team, Prodal , Monster Factory និង ក្លិបតាដំបងដែក។ ហើយសហព័ន្ធទាក់ទងក្លិបជាច្រើនទៀត។ នាដើមខែ មិថុនានេះ សហព័ន្ធបានបញ្ជូនទម្រង់ចុះឈ្មោះផ្លូវការដើម្បីឲ្យក្លិបក្រោមឱវាទចុះឈ្មោះសម្រាប់កីឡាករ និង គ្រូបង្វឹក។ អគ្គលេខាធិការសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា និងជាប្រធានក្លិប Cambodian Top Team លោក ហ៊ុន ច័ន្ទរាជ្យ បានបញ្ជាក់ថា ៖« សហព័ន្ធតែងតែយកចិត្តដាក់ និង ដុតដៃដុតជើងដើម្បីជួយជ្រោមជ្រែង ក្លិប ដូចជាកីឡាករនៅក្រោមសហព័ន្ធឲ្យមានទីផ្សារទៅប្រកួតនៅលើឆាកអន្តជាតិ និង ONE Championship ។ សហព័ន្ធនឹងអភិវឌ្ឍខ្លួន និង ពង្រីកទំនាក់ទំនងឲ្យបានកាន់តែច្រើនដើម្បីទីផ្សារកីឡាករកម្ពុជាលើឆាកអន្តរជាតិ»។ នាខែ មិថុនា ឆ្នាំ ២០១៩ នេះលោក លោក កែ ប៊ិនសូរស្មី អនុប្រធានសហព័ន្ធកំពុងបំពេញបេសកកម្មនៅប្រទេសបារាំង និង បង្កើតទំនាក់ទំនងល្អជាមួយក្លិប MMA នៅប្រទេសបារាំងក្នុងន័យទាញកីឡាករកូនកាត់ឲ្យមកចុះឈ្មោះជាមួយសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា និង ប្រកួតតំណាងឲ្យកម្ពុជា ជាដើម។ មិនត្រឹមតែក្រៅស្រុក ប៉ុន្តែ សហព័ន្ធក៏ធ្វើការផ្នែកបណ្ដុះបណ្ដាលកីឡាករវ័យក្មេងនៅក្នុងស្រុកឲ្យបានល្អប្រសើរដែរ។    ទី២ មានទីផ្សារប្រកួតអន្តរជាតិញឹកញាប់៖   ដ្បិតសហព័ន្ធស្ថិតក្រោមស្លាកកីឡា ឬ ក្បាច់គុនចម្រុះ ប៉ុន្តែ សហព័ន្ធក៏បានផ្សារភ្ជាប់ទំនាក់ទំនងទៅសង្វៀនក្រៅប្រទេសជាច្រើនដូចជា សង្វៀនល្អផ្ដាច់គេប្រចាំទ្វីបអាស៊ី ONE Championship សង្វៀននៅប្រទេសថៃ និង សង្វៀនអន្តរជាតិនៅមីយ៉ាន់ម៉ាដែលអាចនាំយកកីឡាករគុនខ្មែរទៅប្រកួតតំណាងឲ្យជាតិបាន។ កីឡាករដែលលេចធ្លោកន្លងទៅប្រកួតនៅសង្វៀន ONE ផ្នែក MMA ដូចជា ចាន់ រតនា , នៅ ស្រីពៅ, វី ស្រីខួច, ថៃ រិទ្ធី, ស៊ឹម ប៊ុនស្រ៊ន់, រិន សារ័ត្ន, ខុន ស៊ីចាន់, មាស ម៉ើ និង សរ សី ជាដើម។ ក្នុងនោះកីឡាករគុនខ្មែរក៏មានវត្តមានបន្តបន្ទាប់នៅ ONE ដូចជា គង់ សំបូរ , សុខ ធី, និង ឡៅ ចិត្រា ជាដើម។ អ្នកលេងគុនចម្រុះ ជើងចាស់ ស សី និង ថៃ រិទ្ធី សុទ្ធតែផ្ញើសារស្រដៀងគ្នាដល់យុវជនជំនាន់ក្រោយឲ្យខិតខំប្រឹងហ្វឹកហាត់ដើម្បីទទួលបានឈ្មោះបោះសំឡេងទៅប្រកួតនៅសង្វៀន ONE និង ក្រៅប្រទេស រួមនឹងការទទួលបានកម្រៃខ្លួនថ្លៃច្រើនសន្ធឹក។    ទី៣ការផ្សព្វផ្សាយ បានទូលំទូលាយ៖   មិនត្រឹមតែ សហព័ន្ធទេដែលដើរតួនាទីបំផុសការផ្សព្វផ្សាយកីឡាគុនចម្រុះនេះ ប៉ុន្តែ ONE ក៏បានផ្សាយច្រើនសន្ធឹកលើវិបសាយរបស់ខ្លួនដែលមានអ្នកអានរាប់លាននាក់ពេលមានកីឡាករខ្មែរទៅប្រកួតម្ដងៗ។ ចំណែកវិបសាយក្នុងស្រុកដែលជាដៃគូរបស់ ONE និង វិបសាយផ្សេងទៀតក៏ចូលរួមក្នុងការផ្សព្វផ្សាយនេះដែរ។ នេះជាការរួមចំណែកបង្កើនទីផ្សាររបស់កីឡាករឲ្យកាន់តែទូលាយ និង លើកកម្ពស់កីឡាគុនចម្រុះរបស់កម្ពុជា។ ដើម្បីបំផុសសកម្មភាព MMA នៅកម្ពុជា ឬ សកម្មភាពនានារបស់កីឡាករ ឬ ប្រវត្តិកីឡាករ សហព័ន្ធបានដាក់ឲ្យប្រើប្រាស់ វិបសាយផ្លូវការ www.cambodian-mma-federation.com នាពេលថ្មីៗ។    គួររំលឹកថា ការប្រកួតក្បាច់គុនចម្រុះ ឬចាប់ផ្ដើមប្រកួតដណ្ដើមខ្សែក្រវាត់ Khmer Warriors Challenge បានបាច់ផ្ដើមកាលឆ្នាំ ២០១៣ ដែលផ្ដួចផ្ដើមដោយស្ថានីយទូរទស្សន៍ ស៊ីធីអិន និង MyTV ដោយមានសពលោក ម៉ា សេរី អតីតប្រធានផ្នែកកីឡា ជាបង្គោល។ បន្ទាប់មក ការប្រកួតវាយដាក់ទ្រុង ឬ ហៅថា គុនចម្រុះនេះមានទីផ្សារជារៀងរហូតមក ហើយ ស្ថាប័ន ONE Championship ក៏ធ្លាប់មករៀបចំការប្រកួតធំនៅ កម្ពុជាអំឡុងឆ្នាំ ២០១៤ និង ២០១៥ ផងដែរ៕   
អត្ថបទ៖ ស៊ីធី
  អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរថ្មី ត្រូវបានសាងសង់រួចរាល់នៅក្នុងខែមីនា ហើយបច្ចុប្បន្នក្រុមការងារកំពុងរៀបចំប្រតិបត្តិការនិងត្រៀមដាក់ដំណើរការសាកល្បងនៅក្នុងខែមិថុនា។ ក្នុងពិធីសម្ពោធជើងហោះហើរត្រង់រវាងទីក្រុងហ្សាកាតានិងរាជធានីភ្នំពេញរបស់ក្រុមហ៊ុនអាកាសចរណ៍ Air Asia នៅស្ថានទូតឥណ្ឌូណេស៊ីប្រចាំកម្ពុជានាថ្ងៃទី១០មេសា លោក ថោង រដ្ឋសក្តិ រដ្ឋលេខាធិការនៃក្រសួងទេសចរណ៍ បានបញ្ជាក់ថា  អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរថ្មី នឹងសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣។    លោកបន្តនិយាយដូច្នេះ៖ « អាកាសយានដ្ឋានថ្មីនេះ គឺជាអាកាសយានដ្ឋានអន្តរជាតិលំដាប់4E ដែលមានលេខកូដ ICAO VDSA និង IATA Code name SAI។ អាកាសយានដ្ឋានថ្មីនេះ មានសមត្ថភាពផ្ទុកអ្នកដំណើរបានរហូតដល់ ៧លាននាក់ក្នុងមួយឆ្នាំ ហើយឈានដល់ ១០លាននាក់ក្នុងឆ្នាំ២០២៤»។   អាកាសយានដ្ឋានអន្តរជាតិលំដាប់4Eនេះ មានផ្លូវបត់រត់ប្រវែង៣ ៦០០ម៉ែត្រ និងមានសមត្ថភាពឱ្យយន្តហោះគ្រប់ប្រភេទចុះចតបាន ដោយបំពាក់បច្ចេកវិទ្យាថ្មីបំផុតសម្រាប់សុវត្ថិភាពនិងសន្តិសុខដល់អ្នកដំណើរ។ អាកាសយានដ្ឋានមានចំណតយន្តហោះរហូតដល់ទៅ៣៨។   សូមជម្រាបថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបនេះ គឺមានផ្ទៃដី១ ៧០០ហិកតា ស្ថិតនៅក្នុងឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ដោយប្រើរយៈពេល៣៦ខែដើម្បីសាងសង់ឡើង ពោលគឺចាប់ពីថ្ងៃទី១៥ មីនា ឆ្នាំ២០២០មក។ ដោយឡែក នៅក្នុងឆ្នាំ២០២៤ កម្ពុជាគ្រោងបញ្ចប់ការសាងសង់អាកាសយានដ្ឋានអន្តរជាតិចំនួន២កន្លែងទៀត។ ក្នុងនោះ មានអាកាសយានយន្តអន្តរជាតិភ្នំពេញតេជោក្រោមទុនវិនិយោគប្រមាណ១ ៥០០លានដុល្លារ ពីក្រុមហ៊ុនក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា (OCIC)  និងអាកាសយានដ្ឋានអន្តរជាតិ តារា សាគរ អង្គរ ក្នុងខេត្តកោះកុង ដែលត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុនចិន Tianjin Union Development Group(UDG) ជាមួយទុនវិនិយោគ ៣៥០លានដុល្លារ។   ក្រៅពីព្រលានយន្តហោះអន្តរជាតិខាងលើនេះ កម្ពុជាក៏មានគ្រោងអភិវឌ្ឍលើព្រលានយន្តហោះក្នុងស្រុកផ្សេងៗទៀត។ ដូចជា៖ ព្រលានយន្តហោះនៅក្នុងខេត្តកោះកុង ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និង ខេត្តមណ្ឌលគិរី ជាដើម៕   
អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរថ្មី នឹងត្រូវដាក់ឱ្យដំណើរការសាងល្បងនាអំឡុងខែមិថុនា ហើយប្រកាសដំណើរការជាផ្លូវការ នៅថ្ងៃទី២៣តុលា ឆ្នាំ២០២៣។ ព្រលានយន្តហោះថ្មីតម្លៃជិត៩០០លានដុល្លារដែលជាការវិនិយោគរបស់ក្រុមហ៊ុនAngkor International Airport Investment(AIAI) នេះ គឺមានសមត្ថភាពមានផ្ទុកដំណើរបាន៧លាននាក់ក្នុងមួយឆ្នាំ។
ការធ្វើចរាចរណ៍នេះ ចេះតែកើនឡើងច្រើនជាលំដាប់ រហូតដល់ខែធ្នូ ជាពិសេសចេញពីបឹងទន្លេសាប ឆ្ពោះទៅក្នុងទន្លេមេគង្គ បន្ទាប់មក ក៏ធ្លាក់ចុះបន្តិចម្តងៗ។ ចាប់ពីខែតុលា ដល់ខែកុម្ភៈ ត្រីរៀលតុប ធ្វើចរាចរផ្លាស់ទីចេញពីស្រុកមុខកំពូល ខេត្តកណ្តាល មុនយប់ថ្ងៃពេញបូរមី ឆ្លងកាត់ទន្លេចតុមុខ ភ្នំពេញ ឆ្ពោះទៅល្បាក់ខោន។ នៅខ្សែទឹកខាងលើក្នុងខេត្តក្រចេះ វត្តមានត្រីរៀលតុបដ៏ច្រើនលើសលប់ នាយប់ថ្ងៃពេញបូរណ៍មី និងនៅសំបូរ ខេត្តក្រចេះ នាថ្ងៃបន្ទាប់។ នៅក្បែរល្បាក់ខោន សកម្មភាបធ្វើចរាចរផ្លាស់ទីរបស់ត្រីរៀលតុប បន្តរហូតដល់ខែមិនា ប៉ុន្តែក្នុងខែមេសា វាធ្វើចរាចរចុះ-ឡើងទាំងពីរទិស។ ចាប់ពីខែឧសភា ដល់ កក្កដា ខណៈពេលដែលរដូវវស្សាចាប់ផ្តើម ត្រីរៀលតុប ធ្វើចរាចរផ្លាស់ទីចុះមកខ្សែខាងទឹកខាងក្រោម ចូលទៅតំបន់ទំនាបព្រៃលិចទឹកក្នុងបឹងទន្លេសាប និងទៅតំបន់ដីសណ្តទន្លេមេគង្គក្នុងប្រទេសវៀតណាម។ ត្រីរៀលតុប ត្រូវបានគេចាត់ទុកថាមានសារៈសំខាន់ណាស់ សម្រាប់ប្រជាជានរស់នៅក្នុងតំបន់។ សម្រាប់ជាសនិ្តសុខស្បៀងក្នុងរដូវសម្បូរត្រីបំផុតចាប់ពីខែតុលា ដល់ខែកុម្ភៈ ជារៀងរាល់ឆ្នាំនៅតាមដងទន្លេសាប ប្រជាជនកម្ពុជា និយមយកត្រីរៀលតុប ធ្វើជាត្រីប្រហុក និងត្រីឆ្អើរ ទុកសម្រាប់រដូវខ្សត់ត្រី ។  ត្រីរៀលតុប ត្រូវបានគេកត់ត្រាចូលក្នុងបញ្ជីរក្រហម IUCN Red List (Least Concern) ក្នុងឆ្នាំ ២០១២ ជាប្រភេទត្រីមានការព្រួយបារម្ភតិចតួច ដែលនឹងអាចឈានទៅដល់ការផុតពូជ។ ទោះជាយ៉ាងណា សំណើរ នៃការសុំសាងសង់ទំបន់វារិអគ្គិសនីនៅតាមដងទន្លេមេគង្គ គឺជាផលអវិជ្ជមាន ដែលអាចនាំត្រីប្រភេទនេះ ឈានទៅដល់ប្រភេទត្រីដែលរងការគម្រាមកំហែងកាន់តែកម្រិតធ្ងន់ធ្ងរ។ (អត្ថបទ និងរូបភាព Chhut Chheana / USAID Wonders of the Mekong).
ត្រីរៀលតុប ត្រីរៀលតុប (Gymnostomus siamensis) ជាប្រភេទត្រីទឹកសាប ដែលមានរស់នៅច្រើនតាមដងទន្លេមេគង្គ អាងទន្លេមេក្លង និងទន្លេចៅប្រាយ៉ា ក្នុងប្រទេសថៃផងដែរ។ ត្រីរៀលតុប មានប្រវែងដងខ្លួនអតិបរមា ២០ ស.ម វារស់ពាក់កណ្តាលកម្ពស់ទឹក ឬនៅបាតទន្លេតូច-ធំ ទីដែលវាអាចស្វែងរកចំណីបានដូចជា សារាយ ស្លែ ពពួកអតិសខុមប្រាណ និងហ្វីតូប្លង់តុង។ នៅក្នុងប្រទេសកម្ពុជាខណៈពេលដែលកម្ពស់ទឹកចាប់ផ្តើមស្រកក្នុងខែតុលា ហ្វូងត្រីរៀលតុប ក៏ចាប់ផ្តើមធ្វើចរាចរណ៍ផ្លាស់ទីជាប្រចាំឆ្នាំ ចេញពីតំបន់ព្រៃលិចទឹក។
កីឡាករមួយចំនួនដែលធ្លាប់បានជួយអង់គ្លេសកាលពីឆ្នាំ ២០១៩ នាការប្រកួតអន្តរជាតិនានាកាលនោះត្រូវបានកោះហៅសម្រាប់ World Cup លើកនេះ។ James Maddison កំពុងបង្ហាញទម្រង់លេងយ៉ាងល្អនៅ Leicester City ត្រូវបានកោះហៅជាថ្មីម្តងទៀត និងខ្សែប្រយុទ្ធកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងលេងនៅ Newcastle United កីឡាករ Callum Wilson ក៏វិលត្រលប់ជួយអង់គ្លេសវិញផងដែរ។ កីឡាករដែលនឹងខកខានជួយអង់គ្លេសលើកនេះភាពច្រើនមកពីក្រុម Chelsea នឹងជាខ្សែការពារ មានដូចជា Reece James និង Ben Chilwell ដែលធ្លាប់ជួយអង់គ្លេសកាល Euro 2020។    ក្រុមតោកំណាចនឹងចាប់ផ្តើមការប្រកួតរបស់ពួកគេនៅ World Cup ក្នុងពូល B ដោយត្រូវប៉ះអ៊ីរ៉ង់ដំបូងគេ នឹងប្រកួតបន្ទាប់ត្រូវជួបអាម៉េរិក និងវែលស៍។ ជារឿងដ៏គួរឱ្យចាប់អារម្មណ៍មួយដែលអង់គ្លេសធ្លាប់ឈ្នះពានរង្វាន់ World Cup តាំងពីឆ្នាំ ១៩៦៦ មកប៉ុន្តែតាំងពីពេលនោះមកអង់គ្លេសមិនដែលរកបានពានរង្វាន់ផ្សេងណាមួយបន្ថែមទៀតឡើយមកដល់ពេលនេះ។   កីឡាករទាំង ២៦ដែលត្រូវបានលោក Gareth Southgate បានជ្រើសរើស៖ អ្នកចាំទី៖ Jordan Pickford (Everton), Nick Pope (Newcastle United), Aaron Ramsdale (Arsenal).   ខ្សែការពារ៖ Trent Alexander-Arnold (Liverpool), Conor Coady (Everton, on loan from Wolverhampton Wanderers), Eric Dier (Tottenham Hotspur), Harry Maguire (Manchester United), Luke Shaw (Manchester United), John Stones (Manchester City), Kieran Trippier (Newcastle United), Kyle Walker (Manchester City), Ben White (Arsenal).   ខ្សែបម្រើ៖ Jude Bellingham (Borussia Dortmund), Conor Gallagher (Chelsea), Jordan Henderson (Liverpool), Mason Mount (Chelsea), Kalvin Phillips (Manchester City), Declan Rice (West Ham United).   ខ្សែប្រយុទ្ធ៖ Phil Foden (Manchester City), Jack Grealish (Manchester City), Harry Kane (Tottenham Hotspur), James Maddison (Leicester City), Marcus Rashford (Manchester United), Bukayo Saka (Arsenal), Raheem Sterling (Chelsea), Callum Wilson (Newcastle United)៕    រូបភាព៖ ថ្មីៗ ThmeyThemy News  
អ្នកចាត់ការក្រុមកីឡាបាល់ទាត់ជម្រើសជាតិអង់គ្លេសលោក Gareth Southgate ថ្ងៃទី១០ វិច្ឆិកា បានបង្ហាញឈ្មោះកីឡាករទាំង ២៦ ដែលនឹងធ្វើដំណើរទៅកាន់ប្រទេសកាតាសម្រាប់ការប្រជែងពានរង្វាន់ World Cup 2022។ អង់គ្លេសជាក្រុមមួយដែលកំពុងតែមានភាពទាក់ទាញចំណាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកតាមដាលបាល់ទាត់ជុំវិញពិភពលោកសម្រាប់ការប្រជែងពានរង្វាន់ពិភពលោកលើកនេះ។
មុននឹងបកស្រាយសុភាសិតខាងលើនេះ យើងគួរយល់ពាក្យគន្លឹះមួយចំនួនជាមុនសិន។ ពាក្យគន្លឹះទីមួយ«ច្រវា» គឺជាឧបករណ៍ ឬជាប្រដាប់សម្រាប់អុំ ឬចែវទូក។ ពាក្យទីពីរ «ត្រើយ» គឺជាប៉ែកដី ឬចំណែកដីមាត់សមុទ្ទ ទន្លេ ស្ទឹង ព្រែក ម្ខាងៗ ឧទាហរណ៍ ត្រើយអាយ ត្រើយនាយ។ ទីបី«សម្លឹង» សំដៅយកការមើលស្លឹង ការមើលដោយធ្វើភ្នែកស្លឹងឆ្ពោះត្រង់មិនងាក ឬការប្រមើលអំពីអ្វីមួយ ដូចជា ការសម្លឹងមើលទិស មើលត្រើយ ឬមើលប្រយោជន៍ រំពឹងគិតចំពោះប្រយោជន៍ ឬគោលដៅណាមួយ ជាដើម។   ក្នុងន័យត្រង់«ចាប់ច្រវាសម្លឹងត្រើយ» មានន័យថា ជាទូទៅ មុននឹងចាប់ច្រវាអុំទូក គេតែងតែសម្លឹងមើលត្រើយ មើលទិសដៅ ឬគោលដៅដែលគេចង់ឆ្ពោះទៅ។ បើមិនដូច្នោះទេ អ្នកអុំទូក ឬចែវទូកនោះ នឹងមិនដឹងថាគាត់ត្រូវទៅតាមផ្លូវណា ទិសណា និងទីណានោះទេ។ ក្នុងន័យត្រង់ដែរ គេក៏អាចយកសុភាសិតនេះ ទៅប្រើសម្រាប់និយាយពាក់ព័ន្ធនឹងអ្នកបើកបរយានដទៃទៀតដែរ ក្នុងន័យថា មុននឹងកាន់ចង្កូតកង់ ម៉ូតូ រថយន្ត កប៉ាល់ នាវា យន្តហោះ ជាដើម ក៏ត្រូវសម្លឹងមើលត្រើយ មើលទិសដៅ ស្ថានភាពផ្លូវ ឬគោលដៅដែលគេចង់ឆ្ពោះទៅដែរ។ បើពុំដូច្នោះទេ ពួកគេនឹងមិនដឹងថា ត្រូវទៅតាមទិសណា តាមផ្លូវណា និងគោលដៅណាឡើយ។   ប្រសិនបើពួកគេមិនដឹងអំពីគោលដៅ ចម្ងាយផ្លូវ ស្ថានភាពផ្លូវ និងហានិយភ័យដែលអាចកើតឡើងជាយថាហេតុក្នុងពេលធ្វើដំណើនោះទេ ពួកគេក៏មិនអាចដឹងថាត្រូវត្រៀមអ្វីខ្លះ ចំនួនប៉ុន្មាន សម្រាប់ការធ្វើដំណើរឆ្ពោះទៅគោលដៅនោះ និងសម្រាប់ដោះស្រាយបញ្ហាឬគ្រោះថ្នាក់ដែលអាចកើតមានឡើងនៅពេលធ្វើដំណើរនោះដែរ។ ម្យ៉ាងទៀតសុភាសិតនេះក៏ចង់ប្រាប់ថា អ្នកដែលបានចាប់ច្រវា ឬកាន់ចង្កូត អ្នកនោះប្រាកដជាចង់ឆ្ពោះទៅរកគោលដៅណាមួយ មិនមែនពួកគេគ្មានគោលបំណង ឬគោលដៅហើយបែរជាឡើងចាប់ច្រវា ឬចង្កូតដោយចៃដន្យនោះទេ។   ក្នុងន័យធៀប «ការចាប់ច្រវា» អាចមានន័យថា ការចាប់ផ្ដើមធ្វើអ្វីមួយ ការចាប់ផ្ដើមសកម្មភាពអ្វីមួយ។ «ការសម្លឹងត្រើយ» អាចមានន័យថា ជាការកំណត់ចក្ខុវិស័យ ទិសដៅ គោលបំណង គោលដៅ ឬសេចក្ដីប្រាថ្នាជាក់លាក់ណាមួយ។ ហេតុនេះ សុភាសិត«ចាប់ច្រវាសម្លឹងត្រើយ» ក្នុងន័យធៀប អាចមានន័យថា រាល់ទង្វើ ឬសកម្មភាពដោយចេតនារបស់មនុស្សម្នាក់ ក្រុមណាមួយ ប្រទេសណាមួយ...សុទ្ធសឹងតែមានទិសដៅ គោលបំណង គោលដៅ ឬសេចក្ដីប្រាថ្នាណាមួយ។ ម្យ៉ាងទៀត សុភាសិតនេះ ក៏ចង់និយាយថា មុននឹងធ្វើទង្វើ ឬសកម្មភាពណាមួយ មនុស្សម្នាក់ៗ ក្រុមនីមួយៗ ឬប្រទេសនីមួយៗ ត្រូវតែកំណត់ចក្ខុវិស័យ ទិសដៅ គោលបំណង គោលដៅ ឬសេចក្ដីប្រាថ្នាឱ្យច្បាស់លាស់។ បើមិនដូច្នោះទេ ពួកគេនឹងមិនអាចទទួលបានជោគជ័យធំធេងឡើយ។   ជារួម សុភាសិតនេះ ចង់ដាស់សតិរបស់ពលរដ្ឋខ្មែរគ្រប់រូប ជាពិសេស យុវជនឱ្យចងចាំថា យើងមិនត្រូវងាយជឿតាមការអូសទាញ ការឃោសនា ឬការបញ្ចុះបញ្ចូលរបស់មនុស្សណាម្នាក់ ឬក្រុមណាមួយ ដោយមិនបានសិក្សាស្វែងយល់ហ្មត់ចត់អំពីគោលបំណងឬគោលដៅរបស់ពួកគេនោះទេ ពីព្រោះថា គ្រប់ទង្វើ គ្រប់សកម្មភាព ឬគ្រប់ព្រឹត្តិការណ៍ ដែលបង្កើតឡើងដោយចេតនារបស់មនុស្ស សុទ្ធតែមានគោលបំណង ឬគោលដៅណាមួយនៅពីក្រោយជានិច្ច។ គោលបំណងឬគោលដៅទាំងនោះ អាចល្អ ឬអាក្រក់ លើកលែងតែអំពើអចេតនា អំពើសភាវគតិ និងបាតុភូតធម្មជាតិប៉ុណ្ណោះដែលគ្មានគោលបំណង។ ហេតុនេះ ពួកគេត្រូវតែប្រុងប្រយ័ត្នខ្ពស់មុននឹងជឿតាមឬទទួលយកអ្វីមួយ បើពុំដូច្នេះទេ ពួកគេនឹងក្លាយទៅជាជនរងគ្រោះដោយការបោកប្រាស់ ឬការកេងប្រវ័ញ្ចពីជនខិលខូចមិនខានឡើយ។   លើសពីនេះទៀត សុភាសិតនេះ ក៏ចង់អប់រំពលរដ្ឋខ្មែរគ្រប់រូប ជាពិសេស យុវជន ត្រូវតែចាំថា មុននឹងចាប់ផ្ដើមធ្វើអ្វីមួយត្រូវតែកំណត់ចក្ខុវិស័យ ទិសដៅ គោលបំណង គោលដៅ ឬសេចក្ដីប្រាថ្នាឱ្យច្បាស់លាស់។ បើមិនដូច្នោះទេ ពួកគេនឹងមិនគ្រាន់តែមិនអាចទទួលបានជោគជ័យធំធេងប៉ុណ្ណោះទេ ពួកគេក៏អាចប្រឈមមុខនឹងហានិភ័យ ឬបរាជ័យដែលពិបាកនឹងជួយស្រោចស្រង់បានថែមទៀតផង៕ ដោយសាស្ត្រាចារ្យ ឈត ប៊ុនថង     
ភ្នំពេញ៖ យោងតាមសភាពធម្មជាតិ និងតាមបទពិសោធន៍នៃជីវិតមនុស្ស គេសង្កេតឃើញថា ទង្វើចេតនារបស់មនុស្សសុទ្ធតែមានបំណង ទោះបីបំណងនោះល្អឬអាក្រក់ក៏ដោយ។ ហេតុនេះហើយបានជាបុព្វបុរសខ្មែរបានលើកឡើងនូវសុភាសិតមួយថា«ចាប់ច្រវាសម្លឹងត្រើយ»។ តើសុភាសិតនេះ មានអត្ថន័យដូចម្ដេច? ហើយវាមានខ្លឹមសារអប់រំយ៉ាងណាដែរ?
  ទោះជាមានការលើកសរសើរ ប៉ុន្តែ Tonna ជឿជាក់ថា រូបគេមានទំនុកចិត្តធ្វើឲ្យ Sam-A ខកចិត្តពេលប្រកួតដណ្ដើមយកខ្សែក្រវាត់។ បុរសវ័យ៣១ ឆ្នាំមកពីអូស្ត្រាលី បានថ្លែងបែបនេះ៖«Sam-A គឺជាកីឡាករដ៏អស្ចារ្យម្នាក់។ គាត់ប្រកួតបានល្អ និងប្រើភាពវ័យឆ្លាតបានល្អរៀងរាល់ការប្រកួត។ មើលទៅគាត់អាចសម្របខ្លួនពេលជួបគូប្រជែង ហើយគាត់វ៉ៃម្ដងៗល្អមើលណាស់។ គាត់ជាកំពូលអ្នកលេងមួយថៃ»។    Josh-Tonna-ASH កីឡាករដដែលរៀបរាប់ថា ៖«យ៉ាងណា រូបគាត់ជាបុរសម្នាក់ក៏ធ្លាប់ចាញ់ដែរ។ យើងបានមើលបរាជ័យរបស់គាត់។ ខ្ញុំគោរពគាត់គ្រប់បែបយ៉ាង និង ការតស៊ូរបស់គាត់រហូតដល់ពេលនេះ។ អ្នកមិនអាចប្រកែកបានទេ។ ប៉ុន្តែខ្ញុំ គឺជាគូប្រជែងដ៏ខ្លាំងក្លាជាមួយគាត់ មុនពេលបន្តជួបអ្នកផ្សេង។ ខ្ញុំជាដៃគូដ៏តឹងតែងសម្រាប់គាត់នៅលើសង្វៀន»។    កាលខែ កុម្ភៈ កីឡាករអូស្ត្រាលី យកឈ្នះ កីឡាករចក្រភពអង់គ្លេស  Andy The Punisher Howson នៅក្នុងកម្មវិធី ONE: WARRIORS CODE នាក្រុងហ្សាកាតាប្រទេសឥណ្ឌូណេស៊ី។  ពេល Howson ប្រកួតក្នុងទម្ងន់ strawweight ដោយប៉ះម្ចាស់ជើងឯក Muay Thai World Champion ៥សម័យកាល ប៉ុន្តែ Timebomb មិនបង្ហាញភាពភ័យខ្លាចឡើយនៅឯសង្វៀន Istora Senayan។  វាជាការប្រកួតដ៏ល្អ ហើយយកឈ្នះ Howson ត្រឹមទឹកទី២ប៉ុណ្ណោះដោយសារកណ្ដាប់ដៃស្ដាំ និង និង អុកជង្គង់ចំក្បាលបន្ថែមឲ្យសន្លប់ឈឹង។ Tonna បានយកឈ្នះតារាជើងចាស់ និងអាចឈានទៅដណ្ដើមខ្សែក្រវាត់នៅថ្ងៃណាមួយ។  Tonna បានរំលឹកថា៖«ខ្ញុំមានអារម្មណ៍ថាអាចឈានទៅដណ្ដើមខ្សែក្រវាត់ក្រោយជ័យជម្នះចុងក្រោយរបស់ខ្ញុំ។ ខ្ញុំមិនមានការសង្ស័យអ្វីទេ។ ខ្ញុំជឿជាក់លើសមត្ថភាពរបស់ខ្ញុំ និងខ្លួនឯង ហើយខ្ញុំចង់បង្ហាញអំពីស្មារតីសម្រាប់ជនជាតិអូស្ត្រាលី»។      Sam-A ជាវីរបុរសនៃក្បាច់គុនមួយថៃ។ គេប្រកួតបានជាង ៤០០ ដងក្នុងអាជីព ហើយត្រូវបានគេចាត់ទុកថាជាកីឡាករមានជំនាញទាត់យ៉ាងលឿនបំផុតផងដែរ។ កីឡាករជើងចាស់មកពីក្លិប Evolve បានធ្វើឲ្យរង្គើនៅកម្មវិធី ONE Super Series នៅពេលគេផ្ដួល Sergio Samurai Wielzen  ដើម្បីគ្រងខ្សែក្រវាត់ ONE Flyweight Muay Thai World Championship។ ពេល Sam-A របូតខ្សែក្រវាត់ទៅ Jonathan The General Haggerty កាលខែឧសភា ឆ្នាំ ២០១៩  រូបគេក៏រំកិលមកប្រកួត ទម្ងន់ Strawweight វិញ។    Josh-Tonna-defeats-Andy-Howson-ONE-WARRIORS ក្នុងប្រកួតដំបូងពេលប្ដូរទម្ងន់ Sam-A បានផ្ដួលកីឡាករបារាំង Daren Rolland ឲ្យសន្លប់ក្នុងការប្រកួតមួយថៃកាលខែតុលា ឆ្នាំមុន ហើយបន្ទាប់មកប្ដូរទៅប្រកួត Kickboxing និងយកឈ្នះកីឡាករចិន Golden Boy Wang Junguang ដោយពិន្ទុជាឯកច្ឆន្ទដើម្បីគ្រងខ្សែក្រវាត់ ONE Strawweight Kickboxing World Title កាលខែធ្នូឆ្នាំមុន។ ក្រោយមក កីឡាករថៃឈ្នះ Rocky Ogden ដើម្បីគ្រងខ្សែក្រវាត់ទី២ ONE Strawweight Muay Thai World Championship។    Tonna បានទទួលស្គាល់ថា Sam-A គឺជាតារាជើងចាស់សម្បូរដោយល្បិច។ កីឡាករអូស្ត្រាលីគូសបញ្ជាក់ថា ៖«ខ្ញុំមានអារម្មណ៍ Daren, Wang, និង Rocky សុទ្ធតែល្អ ប៉ុន្តែមិនអាចធ្វើឲ្យ Sam-A ចុះចាញ់បាន ឬ ត្រូវចំណុចខ្សោយ។ ពួកគេអស្ចារ្យ តែមិនមែនជាយប់របស់គេ»។    នាពេលនេះ Timebomb គ្មានអ្វីត្រូវគិតច្រើន ប៉ុន្តែត្រៀមខ្លួនដើម្បីឆក់យកខ្សែក្រវាត់បើសិនមានឱកាសជួបគ្នា។ យ៉ាងណាក្ដី មេរោគ COVID-19 ធ្វើឲ្យកីឡាករពិបាកហ្វឹកហាត់ និងរក្សាកម្លាំងដោយសារតែក្លិបត្រូវបានបិទបណ្ដោះអាសន្ន។ ប៉ុន្តែកីឡាករអូស្ត្រាលីនៅតែខំប្រឹងរក្សាកម្លាំងដើម្បីដណ្ដើមយកខ្សែក្រវាត់ពេលការប្រកួតមកវិញ។    វាគ្មានអ្វីត្រូវធានាទេ ប៉ុន្តែ Tonna មានការតាំងចិត្តខ្ពស់។ Tonna បង្ហើបការតាំងចិត្តបែបនេះ៖«ខ្ញុំសូមប្រាប់អ្នករឿងមួយ ខ្ញុំបានហ្វឹកហាត់ដើម្បីត្រៀមការប្រកួតយូរមកហើយជាមួយ Sam-A។ ការប្រកួតនឹងមកដល់នៅថ្ងៃណាមួយ ហើយខ្ញុំអាចឈ្នះបាន ដូចដែលខ្ញុំបានយកឈ្នះ Andy Howson អីចឹង។ ខ្ញុំត្រូវការការប្រកួតព្រោះខ្ញុំបានត្រៀមយូរហើយ។ ខ្ញុំបន់ឲ្យការពិតមកដល់»៕   
Josh Tonna រហស្សនាម «Timebomb» បង្ហាញការគោរពដល់ម្ចាស់ខ្សែក្រវាត់ ONE Strawweight Muay Thai World Champion កីឡាករ Sam-A Gaiyanghadao។ កីឡាករមកពីក្រុង Canberra ដែលស្ថិតក្នុងលំដាប់កំពូលម្នាក់នៃទម្ងន់ Strawweight បានសរសើរដល់ម្ចាស់ខ្សែក្រវាត់ពីរ Sam-A Gaiyanghadao ព្រោះវីរបុរសថៃរូបនេះធ្វើបានល្អខ្លាំងណាស់លើសង្វៀន។
  ដើម្បីជ្រាបច្បាស់ សូមអញ្ជើញទស្សនាកិច្ចសម្ភាសរវាង នាយ យ៉ាន នៃសារព័ត៌មានថ្មីៗ និងលោក ចាន់ សុភ័ក្ត្រ ដូចតទៅ៖  
ភ្នំពេញ៖ ក្រុមហ៊ុន HELISTAR មានឧទ្ធម្ភាគចក្រម៉ាកអឺរ៉ុប Airbus ម៉ូឌែល H125 ២គ្រឿង។ ១គ្រឿងនៅរាជធានីភ្នំពេញ ដើម្បីដឹកអ្នកដំណើរទៅបណ្ដាខេត្ត និង១គ្រឿងទៀតនៅខេត្តសៀមរាប ដើម្បីដឹកភ្ញៀវទេសចរទស្សនាតំបន់អង្គរ។ លោក ចាន់ សុភ័ក្ត្រ ប្រធានផ្នែកលក់ បានឲ្យដឹងថា តម្លៃដឹកភ្ញៀវទៅតាមខេត្ត គឺគិតតាមចំនួនម៉ោងធ្វើដំណើរ រីឯជិះក្នុងតំបន់អង្គរមានតម្លៃចាប់ពី ៩៩ដុល្លារអាមេរិក ក្នុងម្នាក់ សម្រាប់រយៈពេល៨នាទី រហូតដល់៥៨០ដុល្លារអាមេរិក ក្នុងម្នាក់សម្រាប់រយៈពេល៤៨នាទី(ដល់ភ្នំគូលែន)។ លោក ចាន់សុភ័ក្ត្រ បានអះអាងថា មានគម្រោងទិញឧទ្ធម្ភាគចក្រ ១គ្រឿងថែមទៀត ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារ។
ប៉ុន្តែអាការៈញឹកញាប់នៃការពុលអាហារនោះមានដូចជា៖   ឈឺពោះបែបរមួល រាករូសដែលអាចមានលក្ខណៈជាទឹកសុទ្ធ ឬឈាម ចង្អោ និងក្អួត មិនឃ្លានអាហារ អាចក្តៅខ្លួនដែរ៕   ត្រួតពិនិត្យដោយ www.health.com.kh  
ជារៀងរាល់ថ្ងៃ មានប្រជាជនខ្មែរយើងច្រើនណាស់ដែលជួបបញ្ហាពុលអាហារនេះ ថ្វីបើវានៅមិនទាន់មានស្ថិតិណាមួយបង្ហាញច្បាស់នៅឡើយ។ ទោះបីជាយ៉ាងណាក៏ដោយ ការពុលអាហារនេះច្រើនតែបង្កឡើងដោយមេរោគ ហើយអាការៈនៃការពុលអាហារអាចមានការប្រែប្រួលច្រើនដែរ។
ខ្សែប្រយុទ្ធវ័យក្មេងរបស់ក្លិបក្របខណ្ឌលីកលំដាប់ទី៣ Fujieda MYFC របស់ជប៉ុន ចាន់ វឌ្ឍនាកា រពឹងថា នឹងមានអំពើហិង្សាផ្សេងៗកើតចេញពីអ្នកគាំទ្រដែលបង្កឲ្យមានការប៉ះដល់ការប្រកួត និងកិត្តិយសរបស់ប្រទេសកម្ពុជាក្នុងជំនួបមិត្តភាពអន្តរជាតិរវាងក្រុមជម្រើសជាតិកម្ពុជា និងឥណ្ឌូនេស៊ី នាវេលាម៉ោង៦:៣០នាទីល្ងាចថ្ងៃទី៨ ខែមិថុនា នៅពហុកីឡដ្ឋានជាតិ។  ក្នុងសនិ្នសីទសារព័ត៌មានមុនការប្រកួត ខ្សែប្រយុទ្ធរូបនេះបានផ្ញើសារដល់អ្នកគាំទ្រយ៉ាងដូច្នេះថា៖«សម្រាប់សារពួកខ្ញុំ គឺសង្ឃឹមថាពួកគាត់ចូលរួមមើលការប្រកួតឲ្យច្រើនកុះករ ហើយនឹងមិនឲ្យមានកើតឡើងនូវអ្វីដែលជាការប្រហិង្សាដូចរាល់ដង ដែលខ្ញុំបានឃើញតាមរយៈវីដេអូ។ ខ្ញុំសង្ឃឹមថា ពួកគាត់នឹងមកសប្បាយរីករាយជាមួយការគាំទ្របាល់ទាត់នៅថ្ងៃស្អែក»។  ទោះបី វឌ្ឍនាកា មិនសូវបានបង្ហាញសមត្ថភាពនៅលើទីលានជាមួយក្រុម Fujieda MYFC នៅលើទឹកដីជប៉ុន ក៏ដោយ ប៉ុន្តែខ្សែប្រយុទ្ធដ៏មានប្រជាប្រិយរបស់កម្ពុជារូបនេះរំពឹងថា កម្ពុជានឹងធ្វើបានល្អក្នុងជំនួបដ៏ជក់ចិត្តមួយនេះ ជាមួយទម្រង់លេងយ៉ាងស៊ីសង្វាក់ជាមួយក្រុមដែលមានការផ្លាស់ប្តូរសមាសភាពច្រើនមួយនេះ៕   
ខ្សែប្រយុទ្ធវ័យក្មេងដ៏មានប្រជាប្រិយភាពរបស់កម្ពុជា ចាន់ វឌ្ឍនាកា បានផ្ញើសារដល់អ្នកគាំទ្រកុំឲ្យបង្កអំពើមិនគប្បីក្នុងអំឡុងពេលមកគាំទ្រការប្រកួតមិត្តភាពអន្តរជាតិរវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមឥណ្ឌូនេស៊ីនាល្ងាចថ្ងៃទី៨ ខែមិថុនា នៅពហុកីឡដ្ឋានជាតិ។ វឌ្ឍនាកា រំពឹងមានការចូលរួមច្រើនពីអ្នកគាំទ្រក្នុងជំនួបដ៏ជក់ចិត្តមួយនេះ។
  ឯកអគ្គរាជទូតបែលហ្ស៊ិកប្រចាំកម្ពុជាលោក ហ្វីលីព គ្រីដេលកា និងលោក ហ្វីលីព កូអាទេស នាយកប្រតិបត្តិសភាពាណិជ្ជកម្មបែលហ្សិក-លុចហ្សំបួរ-ថៃ បានលើកដូចគ្នាអំពីលក្ខណៈពិសេសនៃទីតាំងភូមិសាស្ត្រ និងវឌ្ឍនភាពរបស់កម្ពុជា ជាពិសេសហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងបរិយាកាសវិនិយោគ ដែលគួរឱ្យទាក់ទាញ។ ជាមួយគ្នានេះបេសកជនទាំងពីរ បានអញ្ជើញរដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា ចូលរួមវេទិកាធុរកិច្ចកម្ពុជា-បែលហ្សិក ដែលគ្រោងរៀបចំនៅដើមខែធ្នូខាងមុខ ដើម្បីជំរុញកិច្ចសហការរវាងវិស័យឯកជននៃប្រទេសទាំងពីរផង។   ជាការឆ្លើយតប លោក ប៉ាន សូរស័ក្តិ បានឯកភាពចូលរួមវេទិកាធុរកិច្ចកម្ពុជា-បែលហ្សិក ខាងមុខនេះ។ បន្ថែមពីនេះលោក ប៉ាន សូរស័ក្តិ បានប្រាប់បេសកជនទាំងពីរថា កម្ពុជាមានកំណើនសេដ្ឋកិច្ចដ៏រឹងមាំ រួមទាំងគោលនយោបាយវិនិយោគ និងគោលការណ៍លើកទឹកចិត្តផ្សេងៗចំពោះវិនិយោគិនបរទេស។ ទាំងនេះ គឺជាចក្ខុវិស័យរដ្ឋាភិបាល ក្នុងការកៀងគរអ្នកវិនិយោគមកកម្ពុជា។   ត្រង់ចំណុចនេះលោក ប៉ាន សូរស័ក្តិ បានលើកឡើងពីអត្ថប្រយោជន៍តំបន់សេដ្ឋកិច្ចពិសេស និងសួនឧស្សាហកម្ម Techno Park ប្រាប់មន្ត្រីការទូតទាំងពីរថា តំបន់សេដ្ឋកិច្ចនេះ បានអនុញ្ញាតឲ្យក្រុមហ៊ុន អាចផលិតគ្រឿងផ្គុំរថយន្ត ដើម្បីនាំចេញទៅកាន់ទីផ្សារក្នុងតំបន់ និងពិភពលោក នៅក្រោមប្រព័ន្ធអនុគ្រោះពន្ធ ដែលផ្តល់ដោយប្រទេសចំនួន ៣២ រួមទាំងសហគមន៍អឺរ៉ុបផង។   បច្ចុប្បន្នរដ្ឋាភិបាល កំពុងប្រែក្លាយខ្លួន ឲ្យទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៥០ ។ ហើយកម្ពុជាក៏កំពុងត្រៀមខ្លួន ដើម្បីទប់ទល់ផលប៉ះពាល់នៃសង្គ្រាមពាណិជ្ជកម្ម និងការប្រែប្រួលនៃសេដ្ឋកិច្ចពិភពលោក។ នេះជាការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា។   គួរបញ្ជាក់ថា កម្ពុជា និងបែលហ្ស៊ិក បានភ្ជាប់ទំនាក់ទំនងការទូតគ្នាឡើងវិញ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ១៩៩២។ បច្ចុប្បន្នប្រទេសទាំងពីរ បានក្លាយជាដៃគូសេដ្ឋកិច្ច និងពាណិជ្ជកម្ម និងបានកំពុងគាំទ្រគ្នាទៅវិញទៅមកលើឆាកអន្តរជាតិ។ រយៈ៧ខែ ឆ្នាំ២០១៨នេះ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មានចំនួន២៩២លានដុល្លារអាមេរិក។ ចំណែកឆ្នាំ២០១៧ ទំហំពាណិជ្ជកម្មទ្វេភាគីនេះ សម្រេចបាន ៤១១លានដុល្លារអាមេរិក។ នេះបើតាមក្រសួងពាណិជ្ជកម្ម៕  
ភ្នំពេញ៖ កម្ពុជា គឺជាប្រទេសដែលមានស្ថិរភាព និងមានលក្ខណៈអំណោយផលជាងគេក្នុងតំបន់ សម្រាប់ការធ្វើធុរកិច្ច និងវិនិយោគ។ នេះជាការលើកឡើងរបស់មន្ត្រីការទូតបែលហ្ស៊ិក នៅក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោក ប៉ាន សូរស័ក្តិ កាលពីថ្ងៃទី២០ កញ្ញា។
  នៅថ្ងៃទី២៣ ខែតុលា ចិនបានអនុម័តច្បាប់ថ្មីដែលចែងពីរបៀបចិននឹងគ្រប់គ្រង និងការពារព្រំដែនដីគោករបស់ខ្លួនប្រវែងជាងពីរម៉ឺនគីឡូម៉ែត្រដែលជាប់ជាមួយប្រទេសជិតខាងចំនួន១៤ រួមទាំងរុស្ស៊ី កូរ៉េខាងជើង និងឥណ្ឌា។ ច្បាប់ថ្មីនេះចែងថា ចិននឹងបិទព្រំដែនរបស់ខ្លួនប្រសិនបើសង្គ្រាម ឬជម្លោះប្រដាប់អាវុធ ផ្សេងទៀតនៅក្បែរនោះគំរាមកំហែងដល់សន្តិសុខរបស់ខ្លួន។   ជុំវិញការបង្កើតច្បាប់ថ្មីនេះ ឥណ្ឌាដែលមានរឿងចម្រូងចម្រាសជាមួយចិនក្នុងជម្លោះព្រំដែនតាមជួរភ្នំហិមាល័យ កំពុងតែព្រួយបារម្ភពីស្ថានភាពជម្លោះដែលអាចនឹងតានតឹងជាងមុន។ ក្នុងសេចក្ដីថ្លែងការណ៍មួយ អ្នកនាំពា្យក្រសួងការបរទេសឥណ្ឌា Arindam Bagchi សង្កត់ធ្ងន់ថា៖ «ការសម្រេចចិត្តជាឯកតោភាគីរបស់ចិនក្នុងការអនុម័តច្បាប់ថ្មី អាចនឹងប៉ះពាល់កិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់របស់ពួកយើងលើការគ្រប់គ្រងព្រំដែន ហើយនេះក៏ជាកង្វល់សម្រាប់ពួកយើង»។    អ្នកនាំពាក្យរូបនេះ ក៏សង្ឈឹមថា ចិននឹងចៀសវាងធ្វើ សម្មភាពណាមួយដែលអាចនឹងផ្លាស់ប្តូរស្ថានភាពនៅក្នុងតំបន់ព្រំដែនឥណ្ឌា-ចិនជា ឯកតោភាគីក្រោមលេសនៃច្បាប់ថ្មីនេះ។   គួរបញ្ជាក់ថា ព្រំដែនប្រវែង៣,៥០០គីឡូម៉ែត្ររវាងឥណ្ឌា និងចិន នៅមិនទាន់កំណត់ជាក់លាក់នៅឡើយ។ ប្រទេសទាំងពីរបានទាមទារផ្ទៃដីដែលត្រួតស៊ីគ្នាលើតំបន់ធំៗតាមបណ្តោយព្រំដែន។ កងទ័ពឥណ្ឌានិងចិនរាប់ពាន់នាក់ក៏នៅតែបន្តដាក់ពង្រាយនៅតាមព្រំដែនក្នុងតំបន់ Ladakh បើទោះបីជាមានការចរចាជាច្រើនដងមកហើយក៏ដោយ៕
ឥណ្ឌា បានបង្ហាញក្ដីបារម្ភចំពោះច្បាប់ព្រំដែនថ្មីរបស់ចិន ខណៈបញ្ហាប្រឈមមុខរវាងឥណ្ឌា-ចិននៅតាមព្រំដែននៅតែបន្ត។ អ្នកនាំពា្យក្រសួងការបរទេសឥណ្ឌា Arindam Bagchi នៅថ្ងៃទី២៧ ខែតុលា លើកឡើងថា ចិននឹងធ្វើសកម្មភាពដែលប៉ះពាល់ដល់ស្ថានភាពព្រំដែនប្រទេសទាំងពីរក្រោមលេសនៃច្បាប់ថ្មីនេះ។
  នៅថ្ងៃចុងក្រោយនៃទស្សនកិច្ចនៅចិន លោក អាន់តូនី ប្លីងខិន ក៏ជួបប្រធានាធិបតី ស៊ី ជិនភីង ដែលបានសាទរចំពោះវឌ្ឍនភាពក្នុងការចរចារវាងលោកជាមួយមន្រ្តីចិន។ បន្ទាប់ពីចាប់ដៃគ្នា លោក ស៊ី និងលោក ប្លីងខិន ជួបគ្នានៅមហាសាលប្រជាជនប្រហែល៣០នាទី។ ក្រោយជំនួបនេះ ភាគីទាំងពីរមិនបានបញ្ជាក់អ្វីនោះឡើយ។   លោក ស៊ី បានប្រាប់លោកប្លីងខិនថា ចិនសង្ឃឹមនឹងឃើញទំនាក់ទំនងចិន-អាម៉េរិករឹងមាំ ហើយលោកក៏ជឿជាក់ថា ប្រទេសទាំងពីរអាចយកឈ្នះលើការលំបាកផ្សេងៗ។ នេះបើការផ្សាយរបស់ចិន។   «ភាគីទាំងពីរក៏បានដំណើរការទៅមុខ និងឈានដល់កិច្ចព្រមព្រៀងលើបញ្ហាជាក់លាក់មួយចំនួន។ នេះគឺល្អខ្លាំងណាស់»។ លោក ស៊ី លើកឡើងបែបនេះក្នុងជំនួបខាងលើរួចបានជំរុញឱ្យអាម៉េរិកកុំប៉ះពាល់ដល់សិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ខ្លួនដែលលោកទំនងចង់សំដៅលើបញ្ហកោះតៃវ៉ាន់តែម្ដង។   លោក ប្លីងខិន បានតបវិញថា ប្រទេសទាំងពីរមានកាតព្វកិច្ច និងការទទួលខុសត្រូវក្នុងការគ្រប់គ្រងទំនាក់ទំនងរបស់ពួកគេ ហើយអាម៉េរិកបានប្តេជ្ញាចិត្តដើម្បីធ្វើដូច្នេះផងដែរ។ លោកបានបន្ថែមថា កិច្ចប្រជុំរបស់លោកនៅទីក្រុងប៉េកាំងរួមទាំងការពិភាក្សាជាមួយមន្ត្រីការទូតកំពូល វ៉ាង យី និងរដ្ឋមន្ត្រីការបរទេស ឈីន កាង មានភាពស្មោះត្រង់ និងការស្ថាបនា។   ក្នុងជំនួបលើកដំបូងតាំងពីឆ្នាំ២០១៨ នេះផងដែរ រដ្ឋមន្ត្រីការបរទេសរូបនេះអះអាងថា លោកបានលើកឡើងពីបញ្ហានៅកោះតៃវ៉ាន់ដែរ។ ប្រមុខការទូតអាម៉េរិកក៏បាននិយាយដល់ការជាប់គាំងក្នុងទំនាក់ទំនងផ្នែកយោធាជាទៀងទាត់ដែលនេះជាក្តីកង្វល់ដ៏ធំមួយសម្រាប់ពិភពលោក។ លោករំពឹងថាមន្ត្រីជាន់ខ្ពស់អាម៉េរិកនឹងធ្វើទស្សនកិច្ចទៅកាន់ចិនក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ៕  
ប្រមុខការទូតអាម៉េរិក អាន់តូនី ប្លីងខិន និងប្រធានាធិបតីចិន ស៊ី ជិនភីង នាថ្ងៃទី១៩ ខែមិថុនា បានព្រមព្រៀងគ្នារក្សាស្ថិរភាពក្នុងទំនាក់ទំនងទ្វេភាគីដែលកំពុងប្រជែងគ្នាខ្លាំងសំដៅជៀសវាងការឈានទៅរកជម្លោះ។ លោក ស៊ី ក៏ទទូចឱ្យអាម៉េរិកកុំប៉ះពាល់ដល់សិទ្ធិនិងផលប្រយោជន៍របស់ខ្លួន។
  ទីបំផុតក្រុមព្រះខ័នរាជស្វាយរៀងក្រោមការដឹកនាំរបស់លោក Conor Nestor បានឡើងទៅកាន់វគ្គចែកពូលពានរង្វាន់ AFC Cup 2020 ក្រោយយកឈ្នះក្រុម Master 7 របស់ឡាវទាំងពីរជើង ៧-១ នៅវគ្គ Playoff។ នាជំនួបជើងទី១នៅពហុកីឡដ្ឋានជាតិ ព្រះខ័នរាជស្វាយរៀងបានយកឈ្នះ Master 7 ក្នុងលទ្ធផល ៤-១ និងបន្តយកឈ្នះ ៣-០ នៅជើងទី២លើទឹកដីឡាវ។     នាការប្រកួតជើងទី២នៅពហុកីឡដ្ឋានជាតិឡាវ កាលពីល្ងាចថ្ងៃទី២៩ មករា កីឡាករ សំអឿន ពិដោរ បានរកគ្រាប់នាំមុខ ១-០ ឲ្យព្រះខ័នរាជស្វាយរៀង មុនកីឡាករ Jean Marie Mbarga Privat ដើម្បីការនាំមុខ ២-០ នៅតង់ទី១។ ឈានដល់តង់ទី២កីឡាករ ហូយ ផល្លីន រកបានមួយគ្រាប់បន្ថែម ដើម្បីនាំជ័យជម្នះ ៣-០ ឲ្យព្រះខ័នរាជស្វាយរៀង។    ព្រះខ័នរាជស្វាយរៀងស្ថិតនៅពូល G ជាមួយ Ceres Negros របស់ហ្វីលីពីន, Than Quang Ninh របស់វៀតណាម និង Bali United របស់ឥណ្ឌូណេស៊ី។ ការប្រកួតនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ខាងមុខនេះ៕  
ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀងបានបន្តយកឈ្នះក្រុម Master 7 របស់ឡាវ ៣-០ នាជំនួបជើងទី២វគ្គជម្រុះ Playoff នៅកីឡដ្ឋានជាតិឡាវកាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០។ ជ័យជម្នះនេះ ជួយឲ្យក្រុមជើងឯកលីគកំពូលឆ្នាំ២០១៩មួយនេះ ទទួលបានកៅអីឡើងទៅវគ្គចែកពូលនៃពានរង្វាន់ AFC Cup 2020។
  «វាជាកិត្តិយសណាស់សម្រាប់ខ្ញុំដែលឈ្នះមេដាយពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅកម្ពុជា នេះក៏ជាបទពិសោធលើកដំបូងរបស់ខ្ញុំដែរ»។ កីឡាការិនី Anita Phimmasone ប្រាប់សារព័ត៌មានថ្មីៗតាមសារអេឡិចត្រូនិកដូច្នេះ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ ក្រោយព្រឹត្តិការណ៍កីឡាស៊ីហ្គេមបានបញ្ចប់ទៅ។   បន្ថែមពីលើនេះ កីឡាការិនីម្ចាស់មេដាយសំរឹទ្ធលើវិញ្ញាសម្តែងឯកត្តជន Anita បន្តថា ការឈ្នះមេដាយនេះ ខ្លួននឹងប្រឹងប្រែងបន្ថែមទៀត សម្រាប់ការប្រកួតព្រឹត្តិការណ៍កីឡាធំផ្សេងៗ ពិសេសកីឡាស៊ីហ្គេមលើកទី៣៣ នៅប្រទេសថៃ នាឆ្នាំ២០២៥។   គួបញ្ជាក់ថា កីឡាការិនីវ៉ូវីណាមជម្រើសជាតិឡាវ Anita Phimmasone ឈ្នះមេដាយសំរឹទ្ធលើវិញ្ញាសាសម្តែងឯកត្តជនគ្មានអាវុធ ក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅទីតាំងប្រកួតមជ្ឈមណ្ឌលតាំងពិព័រ និងសន្និបាតជ្រោយចង្វារ(OCIC)រាជធានីភ្នំពេញ ប្រទេសកម្ពុជា៕  
កីឡាការិនីវ៉ូវីណាម ជម្រើសជាតិឡាវ Anita Phimmasone បង្ហាញអារម្មណ៍សប្បាយចិត្តជាខ្លាំង ដែលខ្លួនអាចដណ្តើមបានមេដាយសំរឹទ្ធ១ ពីការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា ។
  បន្ទាប់ពីកាន់តំណែងជាប្រធានាធិបតីបាន ៤អាណត្តិ ចាប់តាំងពីឆ្នាំ២០០០ លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានប្រកាសចូលរួមជាថ្មី ក្នុងការបោះឆ្នោតប្រធានាធិបតី។ បើទោះមានវ័យ ៧១ឆ្នាំក៏ដោយ លោកពូទីន ត្រូវបានរំពឹងថា នឹងឈ្នះការបោះឆ្នោត ហើយអាចកាន់តំណែងជាប្រធានាធិបតីសម្រាប់អាណត្តិទី៥ ព្រោះគ្មានបក្សប្រឆាំង ឬដៃគូប្រជែងសំខាន់។    ការប្រកាសចូលរួមក្នុងការបោះឆ្នោតរបស់មេដឹកនាំដ៏មានឥទ្ធិពលរុស្ស៊ីនេះ ធ្វើឡើងបន្ទាប់ពីពិធីផ្តល់ពានរង្វាន់ដល់កម្លាំងយោធា នៅវិមានក្រេមឡាំង។ បើតាមលោកពូទីន លោកបានគិតយ៉ាងយូរ និងលំបាក ពីតំណែងប្រធានាធិបតី។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Tass។    កន្លងមក បក្សនយោបាយចំនួន ៥ ត្រូវបានអនុញ្ញាតឱ្យដាក់បេក្ខជនប្រជាធិបតីរបស់ខ្លួនសម្រាប់ការបោះឆ្នោត ហើយបក្សទាំងនោះ សុទ្ធតែគាំទ្រការឈ្លានពានលើអ៊ុយក្រែន។ កន្លងមក ដៃគូប្រជែង និងជាអ្នកនយោបាយដ៏សកម្មមួយរូប លោក Alexei Navalny ត្រូវបានកាត់ទោស ឱ្យជាប់ពន្ធនាគាររយៈពេល ១៩ឆ្នាំ ពីបទសកម្មភាពជ្រុលនិយម។    យ៉ាងណាមិញ អ្នកជំនាញ បានយល់ថា អ្នកអង្កេតការណ៍ឯករាជ្យ ទំនងអាចត្រូវបានហាមឃាត់ពីការឃ្លាំមើលក្នុងការបោះឆ្នោត។ នៅក្នុងខែវិច្ឆិកា លោកពូទីន បានពង្រឹងពីវិធានគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយក្នុងការបោះឆ្នោតឆ្នាំ២០២៤ ដោយហាមឃាត់ប្រព័ន្ធផ្សព្វផ្សាយមួយចំនួនពីការយកព័ត៌មាននៅក្នុងមណ្ឌលបោះឆ្នោត។   សូមបញ្ជាក់ថា ការបោះឆ្នោតប្រធានាធិបតីរុស្ស៊ី នឹងធ្វើឡើងចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ ខណៈអាណត្តិរបស់លោកពូទីន នឹងផុតនៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤៕   
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃទី៨ ខែធ្នូ បានប្រកាសចូលរួមក្នុងការបោះឆ្នោតប្រធានាធិបតី នៅឆ្នាំ២០២៤ ដោយគ្មានដៃគូប្រជែង ឬបក្សប្រឆាំងធំ។ ដៃគូប្រជែង លោក Alexei Navalny ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ១៩ឆ្នាំ។
សូមទស្សនាវីដេអូខាងក្រោមនេះ៖ សូមបញ្ជាក់ថា៖ ទូក «ង» ចំនួន២៧០ទូក មកពីតាមបណ្តាខេត្តចំនួន១៥ និង៦ស្ថាប័ន ចូលរួមប្រណាំងក្នុងពិធិបុណ្យអុំទូកឆ្នាំនេះ។ ទូក «ង» ទាំង២៧០ទូកនោះ មានប្រភេទផ្សេងៗគ្នារួមមាន ទូកអុំ ទូកចែវ និងទូកខ្នាតអន្តរជាតិ ។ ទូកអុំបុរសខ្នាតអន្តរជាតិមានចំនួន ៨១ទូក និងនារីមាន៣ ទូក ។ ចំណែកទូកអុំបុរសខ្នាតធម្មតាមានចំនួន១៥៧ទូក ក្នុងចំណោមនេះ មានទូក៨០ជាគូពិសេស និងទូកចែវបុរស នារីមានចំនួន២៩ទូក។ ដោយឡែកមិនមានទូកផ្នែកបរទេសចូលរួមប្រណាំងឡើយ។ ចំពោះកីឡាករប្រណាំងទាំងអស់ មានចំនួនសរុប ១៧៨២៦នាក់ ៕
ភ្នំពេញ៖ ទូក«កក់ព្រះច័ន្ទសែនជ័យ» មកពីខេត្តកំពង់ស្ពឺ ចូលរួមប្រកួតទូកខ្នាតនារីអន្តរជាតិជាលើកទី១ នៅក្នុងពិធីបុណ្យអុំទូកឆ្នាំនេះ។ បើទោះជាលើកដំបូងនៃការប្រកួតក្តី ប៉ុន្តែកីឡាការិនី សែម ណេ ប្រធានក្រុមទូក«កក់ព្រះច័ន្ទសែនជ័យ» នេះ ហាក់មានជំនឿចិត្តខ្លាំង ចំពោះជ័យជំនះសម្រាប់ការប្រកួតខ្លួន។ អ្វីដែលធ្វើឲ្យកីឡាការិនី សែម ណេ សង្ឃឹមថា ទទួលបានជោគជ័យនោះក៏ព្រោះនាងជឿជាក់លើសមាសភាពសមាជិកក្នុងក្រុមខ្លួន។ កីឡាការិនី សែម ណេ រំពឹងដូច្នេះថា «ទូកមួយ ចិត្តតែមួយ» នឹងទទួលបានជោគជ័យ។
  អភិបាលខេត្តសៀមរាប បានដឹងយ៉ាងច្បាស់ពីផលប៉ះពាល់នៃការបិទខ្ទប់ក្រុងរយៈពេល២សប្ដាហ៍ គិតចាប់ពីថ្ងៃទី១៧ កញ្ញាមក។ យ៉ាងណា ក្នុងបំណងដើម្បីកាត់ផ្ដាច់ជំងឺកូវីដ-១៩ និងចង់ឱ្យសេដ្ឋកិច្ចខេត្តវិលទៅរកសភាពដើមវិញ គឺអភិបាលខេត្តបង្ខំចិត្តធ្វើរឿងទាំងនេះ។ នេះជាការលើកឡើងរបស់លោក ទៀ សីហា ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ។ ព័ត៌មានពិស្ដារ សូមស្ដាប់បទសម្ភាសរវាងអ្នកសារព័ត៌មានថ្មីៗ ជាមួយអភិបាលខេត្តសៀមរាប លោក ទៀ សីហា តាមប្រព័ន្ធទូរសព្ទ ដូចតទៅនេះ៖   លោកអភិបាលខេត្តបន្តថា ផលប៉ះពាល់ធ្ងន់ធ្ងរអំឡុងពេលបិទខ្ទប់នេះ គឺកង្វះស្បៀងអាហារ និងការបាត់បង់ការងារធ្វើថែមមួយកម្រិតទៀតរបស់ប្រជាពលរដ្ឋ។ លោកបន្ថែមថា ក្រៅពីនេះ គឺការប្រើប្រាស់កម្លាំងច្រើន ចំណាយថវិកា និងពេលវេលាច្រើនអំឡុងពេលបិទខ្ទប់។ យ៉ាណាលោកអភិបាលបន្តថា បានបង្ខំចិត្តបិទខ្ទប់ក្រុងក៏ដើម្បីសុខុមាលភាពប្រជាពលរដ្ឋ និងចង់ឱ្យខេត្តនេះឈានដល់ការបើកវិស័យទេសចរណ៍ឡើងវិញឆាប់ៗ។    ទោះបីបិទបញ្ចប់ការដាក់ជាតំបន់ក្រហម និងលឿងទុំក្នុងភូមិសាស្រ្ដខេត្តក៏ពិតមែន តែលោក ទៀ សីហា មើលឃើញប្រជាពលរដ្ឋមួយចំនួនមិនទាន់អនុវត្តតាមវិធានការនានារបស់ក្រសួង ឬរដ្ឋបាលខេត្តនោះទេ ដែលបញ្ហានេះ ធ្វើឱ្យមានករណីឆ្លងរាលដាលជំងឺកូវីដ-១៩ ទៅបុគ្គលដែលបានអនុវត្តត្រឹមត្រូវ។ លោកអភិបាលខេត្ត ព្រមានដាក់ទោសធ្ងន់ធ្ងរចំពោះបុគ្គលល្មើសវិធានការនេះ និងអាចស្នើទៅប្រមុខដឹកនាំ ដាក់តំបន់ក្រហមឡើងវិញ។    យ៉ាងណាមិញ រហូតដល់ពេលនេះ ស្ថានភាពជំងឺកូវីដ-១៩ ក្នុងខេត្តមានការធូរស្រាលខ្លាំង ដ្បិតមានអ្នកឆ្លងច្រើន តែមិនមានសភាពធ្ងន់ធ្ងរនោះទេ។ លោកអភិបាលខេត្តពន្យល់ថា មកដល់ពេលនេះពលរដ្ឋក្នុងខេត្ត៩៣ភាគរយហើយដែលបានចាក់វ៉ាក់សាំង ហើយអ្នកដែលមានហានិភ័យនិងឈានដល់ធ្ងន់ធ្ងរ គឺមានតែមនុស្សចាស់ និងអ្នកដែលពុំទាន់ចាក់វ៉ាក់សាំងតែប៉ុណ្ណោះ។ គិតត្រឹមថ្ងៃនេះ ខេត្តសៀមរាបមានអ្នកជំងឺកូវីដ-១៩ ដែលកំពុងសម្រាកព្យាបាលមានប្រមាណ ១,៤០០ នាក់៕
សៀមរាប៖ នៅរសៀលថ្ងៃទី៣០ កញ្ញា នេះ អភិបាលខេត្តសៀមរាបសម្រេចបិទបញ្ចប់ការដាក់ជាតំបន់ក្រហម និងលឿងទុំ ក្នុងភូមិសាស្រ្ដទូទាំងខេត្តសៀមរាប។ ២សប្ដាហ៍កន្លងមកនេះ អាជ្ញាធររៀនសូត្របានច្រើនពីបទពិសោធន៍ដែលទទួលបានពីការបិទខ្ទប់ក្រុងនេះ។ យ៉ាងណាមិញ អភិបាលខេត្តសៀមរាប លោក ទៀ សីហា ទទូចឱ្យពលរដ្ឋបន្តចូលរួមសហការដើម្បីកាត់ផ្ដាច់ទាំងស្រុងជំងឺកូវីដ-១៩ និងព្រលយសារព្រមានដល់ពលរដ្ឋណាដែលមិនគោរពតាមវិធានការរដ្ឋបាល ដែលអាចនឹងដាក់ទោសធ្ងន់ធ្ងរ ឬអាចស្នើទៅប្រមុខដឹកនាំ ដើម្បីដាក់ជាតំបន់ក្រហមឡើងវិញ។
មុននឹងបកស្រាយសុភាសិតនេះ យើងគួរយល់ដឹងពីពាក្យគន្លឹះជាមុនសិន។ ក្នុងសុភាសិតនេះ មានពាក្យគន្លឹះចំនួនពីរ គឺ«ជួញ» និង«ជាជាង»។ តាមន័យចង្អៀត«ជួញ» សំដៅយកសកម្មភាពនៃការទិញ និងការលក់ដូរទំនិញ ផលិតផល ឬសេវាកម្មអ្វីមួយ។ ក្នុងន័យទូលាយ ពាក្យ«ជួញ» ក៏អាចសំដៅយកការបំពេញការងារ ឬការប្រកបមុខរបរផ្សេងៗដើម្បីទទួលបានប្រាក់កម្រៃ ឬផលចំណេញផ្សេងៗផងដែរ ដូចជា ធ្វើការងាររាជការ ការងារក្នុងវិស័យឯកជន(សិប្បកម្ម រោងចក្រ សហគ្រាស ក្រុមហ៊ុន សាជីវកម្ម...) ការងារសង្គមស៊ីវិល ឬការងារកសិកម្ម ជាដើម។ «ជាជាង» សំដៅយកន័យថា ប្រសើរជាង គ្រាន់បើជាង ល្អជាង គួរធ្វើជាង ត្រឹមត្រូវជាង។ វាជាទម្រង់នៃពាក្យដែលផ្ដល់យោបល់ឱ្យអ្នកអាន អ្នកស្ដាប់យកទៅពិចារណា ថ្លឹងថ្លែង មិនមែនជាបទបញ្ជាដាច់ខាតនោះទេ។    តាមន័យត្រង់«ជួញជិតជាជាងជួញឆ្ងាយ» មានន័យថា ក្នុងការជួញដូរ ការលក់ដូរទំនិញឬសេវា ការរកស៊ី ការប្រកបមុខរបរ ឬការបំពេញការងារអ្វីមួយ គួរតែជ្រើសរើសយកទីតាំងណាមួយដែលនៅជិតផ្ទះសម្បែងឬស្រុកកំណើតរបស់យើងទើបប្រសើរ។ ក្នុងន័យនេះ ប្រហែលជាបុព្វបុរសខ្មែរចង់ផ្ដល់ដំបូន្មាននិងបទពិសោធន៍ថា ការជួញដូរឬការប្រកបរបរនៅទីកន្លែងឆ្ងាយអាចជួបនឹងឧបសគ្គច្រើន ការចំណាចក៏ច្រើន ហើយហានិភ័យក៏ច្រើនជាងការជួញដូរឬការប្រកបការរងារនៅកន្លែងជិតដែរ។ ជាការណ៍ពិតណាស់ ការជួញដូរ ឬការប្រកបរបរនៅកន្លែងឆ្ងាយ អាចប្រឈមមុខនឹងការមិនស្គាល់ច្បាស់នូវលក្ខណៈភូមិសាស្ត្រ អាកាសធាតុ ស្ថានភាពសង្គម ឥរិយាបថសង្គម វប្បធម៌ ភាសា សាសនា បរិបទនយោបាយ ច្បាប់ ជាដើម។ ចំណែកឯការចំណាចដើមទុន ការចំណាយប្រតិបត្តិការ និងការចំណាយប្រចាំថ្ងៃ ក៏ច្រើនដែរ។ លក្ខណៈទាំងអស់នេះហើយ ដែលអាចនាំឱ្យយើងងាយជួបឧបសគ្គ ការខាតបង់ និងអាចជួបនឹងហានិភ័យផ្សេងៗ ជាយថាហេតុ។ ឧទាហរណ៍ មានបងប្អូនពលករខ្មែរមួយចំនួនដែលបានចេញទៅធ្វើការនៅប្រទេសថៃ ចិន ម៉ាឡេស៊ី កូរ៉េ ជាដើម បានទទួលរងគ្រោះដោយត្រូវបានគេរំលោភផ្លូវភេទ ប្រើឱ្យធ្វើការស្ទើរគ្មានពេលសម្រាក ប្រើអំពើហិង្សាលើរាងកាយ និងបង្ខំឱ្យធ្វើការដែលខ្លួនមិនចង់ធ្វើ ជាដើម។          តាមន័យធៀប «ជួញជិតជាជាងជួញឆ្ងាយ» ក៏អាចមានន័យថា ក្នុងការជ្រើសរើសគូស្រករក៏គួរជ្រើសរើសយកអ្នកជិតដែរ។ ពីព្រោះ ការជ្រើសរើសយកអ្នកជិតមកធ្វើជាគូស្រករវាមានភាពងាយស្រួលក្នុងតាមដាន ការសិក្សាពីសាវតា អត្តចរិត ចំណង់ចំណូលចិត្តរបស់អ្នកដែលជាអនាគតភរិយាឬស្វាមី និងព័ត៌មានពាក់ព័ន្ធសំខាន់ៗដទៃទៀតពីសាច់ញាតិ ដែលទាំងអស់នេះ យើងគួរតែដឹងមុនពេលយើងធ្វើការសម្រេចចិត្តចាប់ដៃគ្នាជាប្ដីប្រពន្ធ។ ប៉ុន្តែ បើយើងជ្រើសរើសយកអ្នកឆ្ងាយមកធ្វើជាគូស្រករ វានាំឱ្យយើងពិបាកក្នុងការចំណាយពេលវេលាទៅតាមដាន សិក្សាពីសាវតា និងព័ត៌មានសំខាន់ៗដទៃទៀត ដូចបានរៀបរាប់ខាងលើ។   ដោយសារហេតុផលទាំងអស់នេះហើយ ទើបបុព្វបរុសខ្មែរបានផ្ដល់ដំបូន្មានឱ្យប្រជាជនខ្មែរគួរតែជួញដូរ រកស៊ី ធ្វើការងារ ឬជ្រើសរើសយកគូស្រករនៅកន្លែងជិតផ្ទះសម្បែង ស្រុកកំណើត ឬក្នុងប្រទេសរបស់ខ្លួន ទើបប្រសើរ។ បើពិនិត្យឱ្យហ្មត់ចត់ពីគោលបំណងនៃសុភាសិតនេះ យើងអាចមើលឃើញថា បុព្វបុរសរបស់យើង អប់រំប្រជាជនខ្មែរជំនាន់ក្រោយឱ្យចេះថ្លែងអំពីព័ត៌មានចាំបាច់ផ្សេងៗមុននឹងសម្រេចចិត្តជ្រើសរើសការជួញដូរ ការរកស៊ី ការងារ ឬគូស្រករ ជាពិសេស សង្កត់ធ្ងន់លើចម្ងាយនៃទីតាំងការងាររបស់យើង។ ប៉ុន្តែ អត្ថន័យនៃសុភាសិតនេះ ក៏មិនបានហាមដាច់ខាតមិនឱ្យអ្នកណាម្នាក់ធ្វើការជួញដូរ ការរកស៊ី ការងារ ឬជ្រើសរើសគូស្រករនៅស្រុកឆ្ងាយដែរ។ ជាក់ស្ដែង នៅក្នុងសុភាសិតនេះបានរំលេចនូវពាក្យគន្លឹះមួយគឺ «ជាជាង» ដែលខ្លឹមសារនៃពាក្យនេះ មិនសំដៅយកការហាមដាច់ខាតទេ ប៉ុន្តែ វាមានន័យត្រឹមតែការផ្ដល់យោបល់ឬអនុសាសន៍ប៉ុណ្ណោះ។ ការប្រើពាក្យ«ជាជាង»នេះ គឺជាការផ្ដល់គំនិតឱ្យយើងពិចារណា និងផ្ដល់បទពិសោធន៍ដែលបុព្វបុរសរបស់យើងធ្លាប់បានជួបប្រទះតែប៉ុណ្ណោះ វាមិនមែនជាបទបញ្ជាដាច់ខាត ឬគំនិតមួយដែលមានសច្ចភាពដាច់ខាតមួយរយភាគរយនោះទេ។       ដូច្នេះ ប្រសិនបើនរណាម្នាក់ឬក្រុមណាមួយ ចង់ទៅជួញដូរ រកស៊ី ធ្វើការ ឬជ្រើសរើគូស្រករនៅស្រុកឆ្ងាយ ឬក្រៅប្រទេស ក៏សុភាសិតនេះមិនបានរារាំងដែរ។ ប៉ុន្តែ ពួកគេត្រូវតែប្រាកដថា បានរៀបចំខ្លួនរួចរាល់ទាំងការសិក្សាពីលក្ខណៈភូមិសាស្ត្រ អាកាសធាតុ ស្ថានភាពសង្គម ឥរិយាបថសង្គម វប្បធម៌ ភាសា សាសនា បរិបទនយោបាយ ច្បាប់ ជាដើម និងទទួលបានព័ត៌មានមូលដ្ឋានគ្រប់គ្រាន់ទាក់ទងនឹងកម្មវត្ថុ ឬគោលដៅរបស់ខ្លួន។ ក្រៅពីនេះ ពួកគេក៏គួរតែមានសមត្ថភាពនិងបទពិសោធន៍គ្រប់គ្រាន់ក្នុងការបំពេញការងារ ការគ្រប់គ្រងអាជីវកម្ម ការកំណត់ទំហំទីផ្សារ អតិថិជន និងការកំណត់ហានិភ័យ។ លើសពីនេះទៀត ពួកគេក៏ត្រូវមានសមត្ថភាពក្នុងប៉ាន់ស្មានពីលទ្ធភាពនៃទទួលបានផលចំណេញ និងភាពជោគជ័យក្នុងអាជីពរបស់ខ្លួនផងដែរ៕       ដោយសាស្ត្រាចារ្យ ឈត ប៊ុនថង
ភ្នំពេញ៖ ជាធម្មតា ក្នុងការជួញដូរ ការកស៊ី ឬការប្រកបរបរអ្វីមួយ គេតែងគិតគូរ ថ្លឹងថ្លែង ឬពិចារណាគ្រប់ជ្រុងជ្រោយរាប់ចាប់តាំងពីការចំណាយដើមទុន កម្លាំងកាយ សមត្ថភាពជំនាញ ពេលវេលា ទីកន្លែង ទំហំការងារ ភាពស្មុគស្មាញ ភាពងាយស្រួលនិងការលំបាក គ្រោះថ្នាក់ បញ្ហាប្រឈម ផលចំណេញ ព្រមទាំងឱកាសនិងហានិភ័យផ្សេងៗដែលអាចកើតមានក្នុងពេលបំពេញការងារនោះផងដែរ។ ហេតុនេះហើយ បានជាមានសុភាសិតមួយលើកឡើងថា «ជួញជិតជាជាងជួញឆ្ងាយ»។ តើសុភាសិតនេះ មានអត្ថន័យដូចម្ដេច? ហើយវាមានគោលបំណងអប់រំយ៉ាងណាដែរ?
រដ្ឋាភិបាលជប៉ុន មានគម្រោងអនុញ្ញាតលើកលែងទោសឲ្យឧក្រិដ្ឋជនចំនួន ៦០ម៉ឺននាក់ដើម្បីអបអរសាទរពិធីឡើងគ្រងរាជ្យសម្បត្តិរបស់អធិរាជ ណារ៉ុហ៊ីតូ (Naruhito) ។ នេះបើតាមការផ្សាយរបស់កាសែត Mainichi Shimbun នៅថ្ងៃទី២ តុលា។ ពិធីគ្រងរាជ្យដ៏អធិកអធមមួយ នឹងរៀបចំឡើងនៅថ្ងៃទី២២ តុលា ខាងមុខនេះ។ អ្នកទោសដែលបានលើកលែងទោស៦០ម៉ឺននាក់ នឹងត្រូវរឹតបន្តឹងសិទ្ធិស្របច្បាប់របស់ពួកគេ បើទោះបីជាត្រូវបានដោះលែងក្តី។ នៅជប៉ុន អ្នកដែលត្រូវបានផ្ដន្ទាទោស និងផាកពិន័យ គឺត្រូវហាមឃាត់ក្នុងការទទួលបានសេវាសុខភាពផ្សេងៗ និងព្យួរអាជ្ញាបណ្ណមួយចំនួនទៀតក្នុងយៈពេល៥ឆ្នាំ។ នៅពេលសួរអំពីផែនការរបស់រដ្ឋាភិបាលស្តីពីការលើកលែងទោសនេះ នាយកខុទ្ទកាល័យគណៈរដ្ឋមន្ត្រីជប៉ុន លោក Yoshihide Suga បានប្រាប់អ្នកសារព័ត៌មានថា៖« ពេលនេះយើងកំពុងពិចារណាលើបញ្ហានេះដោយយកចិត្តទុកដាក់។ ខ្ញុំបដិសេធ មិនអធិប្បាយលើព័ត៌មានលម្អិតទេ»។ នៅពេលប្រារព្ធពិធីឡើងគ្រងរាជ្យកាលពីឆ្នាំ១៩៩០ របស់អតីតអធិរាជ អាគីហ៊ីតុ Akihito អ្នកទោស ពីរលានប្រាំសែននាក់ត្រូវបានលើកលែងទោស។ អធិរាជ អាគីហ៊ីតុ បានក្លាយជាស្តេចដំបូងរបស់ប្រទេសជប៉ុនដែលដាក់រាជ្យសម្បត្តិក្នុង២សតវត្សរ៍ចុងក្រោយនេះ។ រាជបុត្ររបស់ទ្រង់ ក៏បានឡើងគ្រងរាជ្យបន្ត៕
ដោយ៖ ឈួន ឈីវអ៊ីង
  «ទន្ទឹមនឹងលទ្ធផលជោគជ័យនៃកិច្ចប្រជុំកំពូលពិសេស ក៏យើងទទួលបាននូវជោគជ័យដ៏ធំធេងបំផុតមួយទៀត គឺបងប្អូនកូនក្មួយខ្មែរដែលកំពុងរស់នៅក្នុងប្រទេសនូវែលសេឡង់ និង អូស្ត្រាលី បានយល់ដឹងកាន់តែច្បាស់អំពីការរីកចម្រើន និងទិសដៅអភិវឌ្ឍន៍នៃប្រទេសជាតិ»។ នេះជាការលើកឡើងរបស់សម្តេច ហ៊ុន សែន ក្នុងសំណេរលើហ្វេសប៊ុក មុនដំណើរវិលត្រឡប់មកកាន់រាជធានីភ្នំពេញវិញ។   ប្រមុខរដ្ឋាភិបាល លើកឡើងថា កម្ពុជា មិនមានស្ថានភាព ដូចការនិយាយមូលបង្គាច់មួយចំនួននោះឡើយ។ សម្តេចបាននិយាយសំដៅទៅកាន់ពលរដ្ឋខ្មែរនៅតំបន់អូសេអានីថា៖ «ខ្ញុំគោរពស្រឡាញ់បងប្អូនទាំងអស់គ្នា ទោះបីមាននិន្នាការនយោបាយបែបណាក៏ដោយ ព្រោះយើងសុទ្ឋតែមានឈាមជ័រខ្មែរដូចគ្នា»។   ក្នុងកិច្ចប្រជុំកំពូលពិសេស ជាពិសេសទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាអាស៊ាននិងអូស្ត្រាលីត្រូវបានពង្រឹងលើវិស័យជាច្រើនរួមទាំង វិនិយោគ ពាណិជ្ជកម្ម ការទប់ស្កាត់អំពើភេរវកម្ម ការជួញដូរមនុស្ស និងគ្រឿងញៀន និងការរួមគ្នាថែរក្សាសន្តិភាពនៅក្នុងតំបន់និងពិភពលោក។    ជាមួយគ្នានេះដែរ សម្តេច ហ៊ុន សែន បានបញ្ជាក់ថា រដ្ឋាភិបាលអូស្រា្តលីកាន់តែមានទំនាក់ទំនងល្អជិតស្និទជាមួយកម្ពុជាដោយប្រទេសទាំងពីរ សន្យាពង្រឹងកិច្ចសហប្រតិបត្តិការជំរុញការអភិវឌ្ឍនៅក្នុងប្រទេស ក្នុងនោះរួមទាំងការផ្តល់ជំនួយអភិវឌ្ឍន៍ជាង៨៧លានដុល្លារដល់កម្ពុជាទៀតផង។    ទោះបីជាយ៉ាងណាក៏ដោយ នៅក្រៅកិច្ចប្រជុំនោះដែរ ក៏មានវត្តមានពលរដ្ឋខ្មែរនៅអូស្ត្រាលី មួយក្រុមធ្វើបាតុកម្មតវ៉ាប្រឆាំងនឹងវត្តមានរបស់សម្តេច ហ៊ុន សែន ផងដែរ៕
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ចប់កិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែមីនា នៅក្រុងស៊ីដនី ប្រទេសអូស្ត្រាលី។ នៅក្រៅកិច្ចប្រជុំ សម្តេចបានឆ្លៀតជួបសំណេះសំណាលជាច្រើនលើកជាមួយពលរដ្ឋខ្មែរដែលរស់នៅអូស្ត្រាលី និងនូវែលសេឡង់។
ការនាំចូលពូជសត្វខ្លាធំពីប្រទេសឥណ្ឌា ត្រូវឆ្លងកាត់លក្ខខណ្ឌស្មុគស្មាញច្រើន។ លោក John Willis បានលើកឡើងថា ឥណ្ឌា នឹងព្រមផ្ដល់ពូជសត្វខ្លាធំមកកម្ពុជា នៅពេលណាតំបន់ការពារព្រៃធម្មជាតិកម្ពុជា មានសុវត្ថិភាពគ្រប់គ្រាន់ តាមការចង់បានរបស់ពួកគេ។ ក្នុងនោះ អន្ទាក់គឺជាបញ្ហាធំមួយ ដែលនាំឱ្យដំណើរការបញ្ជូនសត្វខ្លាធំមកកម្ពុជា ជួបការលំបាក។    លោក John Willis (អង្គយកណ្ដាល ពាក់អាវពណ៌ស) នាយកប្រចាំប្រទេសនៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance)ក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី៦ ខែមេសា នៅមន្ទីរបរិស្ថានខេត្តពោធិ៍សាត់។ រូបភាព៖ លោក នេត្រ ភក្រ្តា   ចំពោះមុខ ភាគីពាក់ព័ន្ធទាំងអស់ ត្រូវពង្រឹងតំបន់ព្រៃការពារធម្មជាតិរបស់កម្ពុជា មានសុវត្ថិភាពជាមុនសិន។ ជាមួយគ្នានេះ លោក John Willis សង្ឃឹមថា យុទ្ធនាការអន្ទាក់សូន្យ នឹងក្លាយជាចលនា ដ៏សំខាន់មួយក្នុងការលុបបំបាត់អន្ទាក់ចេញពីតំបន់ការពារសត្វព្រៃ ដើម្បីឈានដល់ស្តារវត្តមានសត្វខ្លាធំនៅកម្ពុជាឡើងវិញ។   លោក ថ្លែងដូច្នេះថា៖«រដ្ឋាភិបាលឥណ្ឌា គេនឹងយល់ព្រមប្រគល់សត្វខ្លាមកកម្ពុជា នៅពេលណាដែលគេដឹងថា ប្រទេសកម្ពុជា មានសុវត្ថិភាពសម្រាប់សត្វខ្លារបស់ពួកគេ។ រឿងអន្ទាក់ហ្នឹង ក៏អាចប៉ះពាល់ដល់មុខមាត់កម្ពុជាផងដែរ មិនតែត្រឹមសម្លាប់សត្វព្រៃប៉ុណ្ណោះទេ»។   ក្រៅពីការសុំអនុញ្ញាតពីរដ្ឋាភិបាលឥណ្ឌា ការលែងសត្វខ្លាធំក្នុងព្រៃធម្មជាតិនេះ ក៏ត្រូវឆ្លងកាត់ការអនុញ្ញាតពីពលរដ្ឋដែលរស់នៅជុំវិញតំបន់នោះដែរ។ ទន្ទឹមនេះ ក៏ត្រូវគិតគូរដល់របាយសត្វរំពា ដែលជាចំណីរបស់សត្វខ្លា ដូចជា សត្វឈ្លូសជាដើម។ លោក John Willis បន្ថែមដូច្នេះថា៖« មិនត្រឹមតែសុំការអនុញ្ញាតពីរដ្ឋាភិបាលប្រទេសឥណ្ឌាទេ គឺយើងត្រូវសុំការអនុញ្ញាតពីប្រជាពលរដ្ឋជុំវិញតំបន់នោះដែរ។ យើងត្រូវធ្វើឱ្យតំបន់ហ្នឹង មានសុវត្ថិភាពជាមុនសិន ហើយយើងក៏ត្រូវគិតពីរបាយនៃសត្វរំពា ដែលជាចំណីខ្លាផងដែរ»។   លោក នេត្រ ភក្រ្តា អ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា កន្លងទៅ ប្រភេទសត្វខ្លាធំសម្បូរណាស់នៅព្រៃក្នុងប្រទេសកម្ពុជា ប៉ុន្តែដោយសារការបរបាញ់ទើបធ្វើឱ្យបាត់បង់។ សត្វខ្លាធំនេះ ត្រូវគេប្រទះឃើញលើកចុងក្រោយនៅឆ្នាំ ២០០៧។    លោក នេត្រ ភក្រ្តា អ្នកនាំពាក្យក្រសួងបរិស្ថាន ក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី៦ ខែមេសា នៅមន្ទីរបរិស្ថានខេត្តពោធិ៍សាត់។ រូបពី ហ្វេសប៊ុករបស់លោក   ការស្ដារសត្វខ្លាធំឡើងវិញ មិនងាយស្រួលនោះទេ ប៉ុន្តែក្រសួងបរិស្ថាន បានតាំងចិត្តនាំយកប្រភេទសត្វកម្រទាំងនោះឱ្យមានវត្តមានឡើងវិញ ដើម្បីជាប្រយោជន៍ជួយដល់ប្រព័ន្ធអេកូឡូស៊ីរបស់ភពផែនដី។ លោក នេត្រ ភក្រ្តា បន្តថា កម្ពុជានៅមានឱកាសក្នុងការការពារ និងអភិរក្ស។ ម្យ៉ាងទៀត ជម្រកនៃតំបន់ការពារធម្មជាតិមានលក្ខណៈល្អ ហើយសុវត្ថិភាពក៏ចាប់ផ្ដើមល្អប្រសើផងដែរ។ លោក បន្ថែមថា៖«យើងអត់ចង់ឱ្យមានតែព្រៃ ហើយអត់សត្វនោះទេ។ អ៊ីចឹង! យើងត្រូវផ្ដល់នូវការការពារ និងសុវត្ថិភាពដល់សត្វព្រៃ»។   ខ្លាធំស្ថិតក្នុងក្រុមប្រភេទជិតផុតពូជ និងមានចុះក្នុងបញ្ជីឧបសម្ព័ន្ធទី ១ នៃអនុសញ្ញាសាយតេស។ ខ្លាប្រភេទនេះកំពុងរងគ្រោះថ្នាក់ដោយសារការបរបាញ់ យកឆ្អឹង ស្បែក ដើម្បីធ្វើពាណិជ្ជកម្ម និងការយកទៅប្រើប្រាស់ធ្វើជាឱសថបុរាណ។ ខ្លាធំត្រូវបានចុះក្នុងបញ្ជីក្រហម IUCN ថាជាប្រភេទកំពុងរងគ្រោះថ្នាក់ជិតផុតពូជ (EN)។   បើតាមរបាយការណ៍ក្រសួងបរិស្ថាន នៅឆ្នាំ២០២២ អន្ទាក់ចំនួន ៣៤ ០០០ ត្រូវបានដោះចេញពីតំបន់ការពារធម្មជាតិកម្ពុជា។ ចំនួនអន្ទាក់នេះ ថយចុះជិតពាក់កណ្ដាល បើប្រៀបធៀបនឹងឆ្នាំ២០២១ ពោលគឺថយចុះ ២៧ ៦១១អន្ទាក់ ឬជាង ៤៤ ភាគរយ៕    
ពោធិ៍សាត់៖ «រដ្ឋាភិបាលឥណ្ឌា នឹងព្រមផ្ដល់ពូជខ្លាធំដល់កម្ពុជា នៅពេលណាកម្ពុជាមានជម្រកសុវត្ថិភាព»។ នេះជាការបញ្ជាក់របស់លោក John Willis នាយកប្រចាំប្រទេសនៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance)ក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី៦ ខែមេសា នៅមន្ទីរបរិស្ថានខេត្តពោធិ៍សាត់។
  ការទន្ទឹងរង់ចាំរបស់អតិថិជនបានមកដល់ហើយ គម្រោងថ្មី ដ៏ធំអស្ចារ្យ «កំណប់ឋានសួគ៌» របស់ ក្រុមហ៊ុន សុខា អូតែល ជាក្រុមហ៊ុនបាននិយោគលើវិស័យ សណ្ឋាគារខ្នាតអន្តរជាតិតាំងពីឆ្នាំ១៩៩៧។ ទន្ទឹមនឹងនេះ ក្រុមហ៊ុន នឹងរៀបចំបើកការដ្ឋានគម្រោងអភិវឌ្ឍលំនៅដ្ឋាន នៅលើភ្នំបូកគោ នាថ្ងៃទី៧ ខែមីនា ឆ្នាំ២០២០ ខាងមុខនេះ ដោយមានការចូលរួមក្រោមអធិបតីភាពពីលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់  និងមានការចូលរួមពីប្រជាជននៅខេត្តកំពត  រួមទាំងអ្នកវិនិយោគជាច្រើន។ កម្មវិធីបើកការដ្ឋាននេះ នឹងរៀបចំនៅឧទ្យានជាតិព្រះមុន្នីវង្សបូកគោ(កំពត) ក្នុងគម្រោងទី៣-ក្រោន  អ៊ីស្តេត។    ក្រុមហ៊ុនសុខាអូតែល ជាក្រុមហ៊ុននាំមុខមួយនៃវិស័យបដិសណ្ឋារកិច្ច ក្នុងចំណោមក្រុមហ៊ុនធំៗនៅព្រះរាជាណាចក្រកម្ពុជា និងជាក្រុមហ៊ុនដែលទទួលបានសិទ្ធិសម្បទាន ធ្វើវិនិយោគអភិវឌ្ឍ នៅឧទ្យានជាតិព្រះមុនីវង្ស បូកគោ ។ ឧទ្យានជាតិព្រះមុនីវង្ស បូកគោ មានចម្ងាយប្រហែល ១៨៩ គីឡូម៉ែត្រតែប៉ុណ្ណោះ ពីរាជធានីភ្នំពេញ និងមានទីតាំងស្ថិតនៅជិតហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដូចជា៖ កំពង់ផែទេសចរណ៍ខេត្តកំពត, កំពង់ផែទឹកជ្រៅខេត្តព្រះសីហនុ, ផ្លូវរថភ្លើង, និងព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ ជាដើម។   មានផ្លូវគមនាគមន៍ធំៗជាច្រើន ដែលអាចធ្វើដំណើរទៅកាន់តំបន់អភិវឌ្ឍភ្នំបូកគោនេះ ដូចជាផ្លូវជាតិលេខ៣ និងផ្លូវល្បឿនលឿនដែលកំពុងសាងសង់និងពង្រីកបន្ថែម ដែលគ្រោងបញ្ចប់រួចរាល់ជាបន្តបន្ទាប់នាពេលឆាប់ៗខាងមុខនេះ ព្រមទាំងផ្លូវជាតិលេខ៤ និងផ្លូវលេខ៤១ ដែលជាផ្លូវជាតិដ៏សំខាន់ សម្រាប់ការធ្វើដំណើរទៅកាន់តំបន់នោះនាពេលបច្ចុប្បន្ន ។ លើសពីនេះ ការធ្វើដំណើរទៅទីនោះតាមឧទ្ធម្ភាចក្រក៏បាន។     គួរបញ្ជាក់ផងដែរថា ការបើកការដ្ឋានគម្រោងទី៣ ក្រោន អ៊ីស្តេតនេះ ផ្តោតសំខាន់ទៅលើគម្រោងអភិវឌ្ឍ ដែលប្រកបដោយសក្តានុពលទាំងហិរញ្ញវត្ថុ គមនាគមន៍ ពាណិជ្ជកម្ម ទេសចរណ៍ និងសំណង់លំនៅដ្ឋាន។ បន្ថែមពីនេះ ក្រុមហ៊ុនយើងខ្ញុំស្វាគមន៍សម្រាប់អ្នកវិនិយោគក្នុង និងក្រៅប្រទេស ដែលមានចំណាប់អារម្មណ៍ចង់វិនិយោគលើគម្រោងទី៣ ដ៏ធំមួយនេះ។    គួររំលឹកផងដែរថា ឧទ្យានជាតិព្រះមុនីវង្ស បូកគោមានសក្តានុពលធំៗ ដែលមានភាពទាក់ទាញវិនិយោគិន មកធ្វើវិនិយោគ លើគម្រោងបុរីមរកតឋានសួគ៌,គម្រោងបុរីអម្រឹតឋានសួគ៌ និង គម្រោងក្រោន  អ៊ីស្តេត ដែលនឹងប្រកាសបើកគម្រោងបន្តជាផ្លូវការចាប់ពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២០នេះតទៅ នៅទីស្នាក់ការកណ្តាលផ្នែកលក់ :ជាន់ទី២,អគារសូគីម៉ិច,ផ្ទះលេខ២២,ផ្លូវក្រមួនស,សង្កាត់ផ្សារថ្មី២,ខណ្ឌដូនពេញ,រាជធានីភ្នំពេញ។   ឧទ្យានជាតិព្រះមុនីវង្ស បូកគោ ជាតំបន់ធម្មជាតិដ៏គួរឲ្យទាក់ទាញបំផុត ពោរពេញទៅដោយសម្រស់ព្រៃព្រឹក្សា ទឹកធ្លាក់ ជ្រោះជ្រលងដងអូរ ផ្កា និងរុក្ខជាតិប្លែកៗ ព្រមទាំងផ្ទាំងថ្មធម្មជាតិ ដែលមានសណ្ឋានប្លែកៗ ដូច រូបសត្វ ឬ រូបប្រាសាទ ជាដើម។  លើសពីនេះ ទីនេះក៏ត្រូវបានចាត់ទុកជាកន្លែងដ៏ស័ក្តិសិទ្ធ សម្រាប់ការគោរពបូជា បន់ស្រន់ និងធ្វើសមាធិផងដែរ។ ពិសេសជាងនេះទៀតនោះ ឧទ្យានជាតិព្រះមុនីវង្ស បូកគោ  ក៏ជាតំបន់ប្រវត្តិសាស្ត្រដ៏អស្ចារ្យមួយ ដែលត្រូវបានរកឃើញ និងបានអភិវឌ្ឍតាំងតែពីទសវត្សឆ្នាំ១៩២០ និងបានក្លាយជាទីក្រុងលើភ្នំដំបូងគេបង្អស់ នៅព្រះរាជាណាចក្រកម្ពុជា ក្រោមស្នាព្រះហស្ថដឹកនាំដ៏ឧត្តុង្គឧត្តមបំផុត របស់ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ហើយបានក្លាយជាកេរមរតកដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន ហើយត្រូវបានសិក្សាស្រាវជ្រាវ និងចាត់ទុកជារមណីយដ្ឋានសុខភាពដ៏ពិសេស ដែលអាចព្យាបាលជំងឺផ្សេងៗដោយធម្មជាតិ។ ស្នាកស្នាមកេរដំណែលប្រវត្តិសាស្ត្រ ដែលបានបន្សល់ទុករហូតមកដល់សព្វថ្ងៃនេះ មានជាអាទិ៍៖      ព្រះរាជដំណាក់ស្លាខ្មៅ    ព្រះរាជដំណាក់ព្រះបាទសម្តេច ស៊ីសុវត្ថិ មុនីវង្ស    អគារអតីតសាលាក្រុងបូកគោ    អគារសណ្ឋាគារ ដែលមានអាយុជិត ១០០ ឆ្នាំ    អគារអតីតកាស៊ីណូ    ប្រាសាទព្រះអង្គប្រោសសត្វ    ព្រះវិហាកាតូលីក    វត្តសំពៅប្រាំ ។ល។ និង ។ល៕ ទីតាំងកម្មវិធី៖ ស្ថិតនៅឧទ្យានជាតិព្រះមុន្នីវង្សបូកគោ(កំពត) ក្នុងគម្រោងទី៣-ក្រោន  អុីស្តេត។ https://goo.gl/maps/Khn6Tv5gSW57Hk1t9 សម្រាប់ព័ត៌មានបន្ថែម៖  067 200 777/098 200 777/099 200 777    (អត្ថបទពាណិជ្ជកម្ម) 
ក្រុមហ៊ុន សុខាអូតែល នឹងប្រកាសបើកគម្រោងបន្ត គម្រោងទី៣-ក្រោន  អ៊ីស្តេត ចាប់ពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២០ តទៅ នៅទីស្នាក់ការកណ្តាលផ្នែកលក់ ដែលមានអាសយដ្ឋាននៅ អគារសូគីម៉ិច ជាន់ទី២, ផ្ទះលេខ២២,ផ្លូវក្រមួនស,សង្កាត់ផ្សារថ្មី២,ខណ្ឌដូនពេញ,រាជធានីភ្នំពេញ។ 
ជ័យជម្នះ ១-០ របស់ក្រុមកាំភ្លើងធំ កើតឡើងតាមរយៈការទាត់បាល់ពិន័យប៉េណាល់ទីរបស់ខ្សែប្រយុទ្ធ Aubameyang នៅនាទី៦៩ បន្ទាប់ពី Paul Pogba បង្កកំហុសដោយធ្វើឲ្យ Hector Bellerin ដួលនៅតំបន់គ្រោះថ្នាក់។   មិនត្រឹមតែជួយក្រុមលោក Mikel Arteta ទទួលបាន៣ពិន្ទុបន្ថែមនោះទេ ខ្សែប្រយុទ្ធសញ្ជាតិហ្គាបុងរូបនេះ ថែមទាំងនាំ Arsenal ស្គាល់ជ័យជម្នះលើក្រុមបិសាចក្រហមលើកដំបូងនៅ Old Trafford នៅរយៈពេល១៤ឆ្នាំ។ Arsenal ឈ្នះ Man Utd ក្រៅដីលើកចុងក្រោយនៅឆ្នាំ២០០៦ ក្នុងលទ្ធផល ១-០ ដែលសម្រេចទីបានដោយកីឡាករ Emmanuel Adebayor។   ឆ្លងកាត់ការប្រកួត៧លើក Arsenal រកបាន១២ពិន្ទុ ស្ថិតនៅចំណាត់ថ្នាក់ទី៩ក្នុងតារាងលីគកំពូលអង់គ្លេស ខណៈក្រុមលោក Ole Gunnar Solskjaer ឈរលេខរៀងទី១៥ មាន៧ពិន្ទុ ពីការប្រកួត៦លើក។   ដោយឡែក Tottenham Hotspur ក្រោមការដឹកនាំរបស់លោក Jose Mourinho បានបន្តជ័យជម្នះរបស់ខ្លួន ដោយការយកឈ្នះ Brighton & Hove Albion ២-១។ Harry Kane ស៊ុតគ្រាប់នាំមុខដោយការទាត់បាល់ពិន័យ១១ម៉ែត្រនៅនាទី១៣ មុនពេល Tariq Lamptey តាមស្មើឲ្យ Brighton នៅនាទី៥៦។ Gareth Bale ដែលទើបត្រឡប់ទៅអង់គ្លេសវិញ តែតមួយបាល់បញ្ចូលទីនាទី៧៣ ដើម្បីជួយមាន់ខ្នាយមាសទទួលបាន៣ពិន្ទុបន្ថែម។   Spurs បានឡើងទៅឈរចំណាត់ថ្នាក់ទី២ក្នុងតារាង Premier League ដោយរកបាន១៤ពិន្ទុពីការប្រកួត៧លើក តាមពីក្រោយក្រុមកំពូលតារាង Liverpool ចំននួន ២ពិន្ទុ។ Everton បានធ្លាក់ទៅលេខ៣ ក្រោយចាញ់ Newcastle United ២-១។   Southampton ឈានទៅលេខ៤ មាន១៣ពិន្ទុស្មើ Everton ក្រោយបង្ហាញទម្រង់លេងដ៏ល្អ តាមរយៈការយកឈ្នះ Aston Villa ៤-៣ នៅ Villa Park៕
Pierre-Emerick Aubameyang បានក្លាយជាវីរបុរសក្នុងការជួយ Arsenal យកឈ្នះ Manchester United ជាលើកដំបូងនៅកីឡដ្ឋាន Old Trafford ក្នុងរយៈពេល១៤ឆ្នាំចុងក្រោយ នាការប្រកួត Premier League នៅយប់ថ្ងៃទី១ ខែវិច្ឆិកា។
  ទីក្រុងធានជីន ដែលមានប្រជាជនជាង១៤លាននាក់ ត្រូវបានដាក់ក្រោមវិធានការរឹតត្បិតយ៉ាងតឹងរ៉ឹង បន្ទាប់ពីគណៈកម្មការសុខភាពជាតិចិន នៅថ្ងៃទី៩ ខែមករា បានប្រកាសថា ទីក្រុង មួយនេះមានករណីឆ្លងជំងឺកូវីដ-១៩ រោគសញ្ញាចំនួន ២១ករណី។   អាជ្ញាធរទីក្រុងមួយនេះ នៅចុងសប្តាហ៍មុខ ក៏បានប្រកាសថា ខ្លួនបានរកឃើញករណី ឆ្លងក្នុងស្រុកចំនួន២ករណីដែរ ទាក់ទងនឹងវីរុសអូមីក្រុង។ ទាក់ទិននឹងករណីឆ្លងវីរុសអូមីក្រុង រដ្ឋាភិបាលក្រុងធានជីង បានប្រកាសអនុវត្តវិធានមួយចំនួន ទាក់ទិននឹងការចាកចេញពីក្រុង  នៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅល្ងាចថ្ងៃ៩ ខែមករា។   វិធានថ្មីទាំងនោះ រួមមានតម្រូវការដែលប្រជាជនរស់នៅក្នុងក្រុង ត្រូវទទួលការអនុញ្ញាតពីនិយោជក ឬអាជ្ញាធរក្នុងសហគមន៍ ព្រមទាំងការធ្វើតេស្តរកជំងឺកូវីដ-១៩ រួចទទួលបានលទ្ធផលអវិជ្ជមានក្នុងរយៈ ពេល ៤៨ ម៉ោង មុនពេលចាកចេញពីទីក្រុងនោះ។    ចំណែកឯនៅទីក្រុង Anyang ខេត្តហឺណានឯណោះវិញ ករណីឆ្លងក្នុងសហគមន៍នៃវីរុស អូមីក្រុងចំនួន ២ករណីផ្សេងទៀត ត្រូវបានរកឃើញ។ ករណីទាំង២នេះ មានពាក់ព័ន្ធជាមួយ សិស្សមកពីទីក្រុងធានជីន។ នេះបើតាមរបាយការណ៍មួយគាំទ្រដោយ អាជ្ញាធរបក្សកុម្មុយនីស្តនៅទីក្រុង Anyang នៅថ្ងៃទី១០ ខែមករា។ បន្ថែមពីនេះ ទីក្រុង Anyang ដែលមានប្រជាជន៥,៥លាននាក់ ត្រូវបានផ្អាកសេវាកម្មរថយន្តក្រុងទាំងអស់របស់ខ្លួន ចាប់ពីថ្ងៃទី៩ ខែមករាមក។   យ៉ាងណាមិញ ចំពោះចំនួនករណីឆ្លងវីរុសអូមីក្រុង នៅទីក្រុងធានជីន និង Anyang មិនទាន់ដឹងប្រាកដថាមានប៉ុន្មានឱ្យច្បាស់នោះទេ។ នៅទូទាំងចិនដីគោក របាយការណ៍ពី ករណីឆ្លងថ្មីក្នុងសហគមន៍មានក្នុងថ្ងៃទី៩ ខែមករាមានចំនួន ៩៧ករណី ។ ក្នុងនោះ ៦០ ករណីត្រូវបានរកឃើញនៅទីក្រុងហឺណាន។    មកទល់ពេលនេះ ករណីឆ្លងជំងឺកូវីដ-១៩ របស់ចិនសរុបមានចំនួនជាង ១០ម៉ឺនករណី និងអ្នកស្លាប់សរុបមានចំនួន ៤៦៣៦នាក់។ ទន្ទឹមនេះ ចិនបានផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ២,៨៨ពាន់លានដូស ដោយប្រជាជនចំនួន ១,២១ពាន់លាននាក់ បានទទួលវ៉ាក់សាំងចំនួនពីរដូស៕ 
បន្ទាប់ពីបានរកឃើញករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ២១ករណី និង២ករណី ជាវីរុសបំប្លែងខ្លួនថ្មី អូមីក្រុង នៅថ្ងៃទី៩ ខែមករា អាជ្ញាធរក្រុងកំពង់ផែចិនធានជីន បានសម្រេចចិត្តរឹតបន្តឹងការធ្វើ ដំណើរចេញក្រៅទីក្រុង។ អ្នករស់នៅក្នុងទីក្រុងមួយនេះ ត្រូវសុំការអនុញ្ញាតពីអាជ្ញាធរតំបន់ និងនិយោជកជាមុន ដោយមានភ្ជាប់ជាមួយលទ្ធផលធ្វើតេស្តអវិជ្ជមាននៃជំងឺកូវីដ-១៩ ប្រសិនបើចង់ចេញពីក្រុង។ 
  អង្គការ Birdlife បានអនុវត្តគម្រោងសម្រាប់ទីតាំងពីរគឺ តំបន់រ៉ាមសារបឹងទន្លេឆ្មារ និងតំបន់រ៉ាមសារស្ទឹងសែន។ គម្រោងរយៈពេល ៤ឆ្នាំនេះ ជួយគាំពារដល់សហគមន៍សម្រាប់ការការពារតំបន់ធម្មជាតិ កសាងសម្ថតភាពរបស់ឧទ្យានុរក្ស និង គាំទ្រដល់ក្រសួងបរិស្ថានលើគម្រោងការពារ អភិរក្សធម្មជាតិធនធានធម្មជាតិក្នុងតំបន់ទាំងពីរ។  រូបភាពដោយ អង្គការBirdlife     « គម្រោងរបស់យើង កំពុងជួយពលរដ្ឋនៅក្នុងសហគមន៍នៅស្ទឹងសែន ហើយបច្ចុប្បន្នយើងកំពុងជួយសហគមន៍មួយទៀត នៅសហគមន៍បឹងទន្លេឆ្មា លើជំនាញគ្រប់គ្រងទូទៅសំខាន់ៗក្នុងសហគមន៍។ ចំពោះឧទ្យានុរក្ស យើងជួយគាំពារលើការល្បាត និងសហការជាមួយWCSបណ្ដុះបណ្ដាលលើជំនាញSmart Mobile ដល់ក្រុមនេះជាដើម។ ចុងក្រោយនោះគឺ ការគាំទ្រដល់កិច្ចការងារការពារនិងអភិរក្សរបស់ក្រសួងបរិស្ថាន»។ នេះជាការរៀបរាប់ដោយលោក វរសក្ស។     រូបភាពដោយ អង្គការBirdlife     លោក ប៊ូ វរសក្ស  រំពឹងថា នៅពេលចប់គម្រោងរយៈពេល៤ឆ្នាំ ពលរដ្ឋនៅក្នុងសហគមន៍ អាចគ្រប់គ្រងសហគមន៍ដោយចេះរកជំនួយគាំពារខ្លួន បន្ទាប់ពីគម្រោងត្រូវបានបញ្ចប់។ សម្រាប់ឧទ្យានុរក្ស អាចមានសមត្ថភាពអាចប្រើប្រាស់បច្ចេកទេសក្នុងការប្រើកម្មវិធី Smart Mobile ដើម្បីសម្រួលដល់ការងារ និងបង្ក្រាបបទល្មើសក្នុងមូលដ្ឋាន។  រូបភាពដោយ អង្គការBirdlife     ចំពោះបញ្ហាប្រឈមវិញ លោក វរសក្ស សង្កេតឃើញដូច្នេះ៖ « បទល្មើសនេសាទទាំងក្នុង និងក្រៅសហគមន៍ ពិបាកក្នុងការគ្រប់គ្រង ។  ពួកយើងនឹងប្រឹងប្រែងធ្វើការ ដោយសារគម្រោងរបស់យើងនៅសល់ពេលបីឆ្នាំទៀត។ ទោះយ៉ាងណា គម្រោងនេះ នឹងធ្វើឱ្យបញ្ហាដែលកំពុងកើតឡើងនាពេលបច្ចុប្បន្ន អាចកាត់បន្ថយជាងមុន »។ សូមបញ្ជាក់ថា តំបន់ទាំងពីរដែលស្ថិតក្រោមគម្រោងអង្គការនេះ រួមមាន តំបន់រ៉ាមសារបឹងទន្លេឆ្មារ និងតំបន់រ៉ាមសារស្ទឹងសែន៕         
ភ្នំពេញ៖ អង្គការជីវិតសត្វស្លាបកម្ពុជា ទទួលបានគម្រោងមូលនិធិពីសហភាពអឺរ៉ុប បន្តពីអង្គការWCS ដើម្បីអនុវត្តការងារការពារធនធានធម្មជាតិ និងលើកកម្ពស់ជីវភាពពលរដ្ឋ នៅតំបន់រ៉ាមសារ រយៈពេល៤ឆ្នាំ។ បច្ចុប្បន្ននេះ គម្រោងអនុវត្តបានមួយឆ្នាំ និងកំពុងជួបបញ្ហាមួយចំនួន ដែលត្រូវការពេលដោះស្រាយ បន្តរហូតចប់គម្រោងនៅឆ្នាំ២០២៤។
  មេដឹកនាំរបបសឹកថៃ ឧត្តមសេនីយ៍ ប្រាយុទ្ធ ចន្ទអូចា បានទៅសួរសុខទុក្ខកសិករថៃនៅឯខេត្ត Chanthaburi ហើយលោកក៏ឆ្លៀតពេលនោះប្រកាសពីនយោបាយរបស់រដ្ឋាភិបាលលោកក្នុងការជួយកសិករតាមតែអាចធ្វើបាន។ រដ្ឋាភិបាលថៃ នឹងផ្ដល់ទុនចាំបាច់ទៅឲ្យកសិករសម្រាប់ការធ្វើកសិកម្មរបស់ពួកគេ និងជួយផ្ដល់ជាវិធីសាស្ត្រផ្សេងៗដើម្បីពង្រឹងគុណភាពផលិតផល ដែលអាចលក់បានថ្លៃក្នុងទីផ្សារ។   នៅឯខេត្ត Chanthaburi នាយករដ្ឋមន្ត្រីថៃ បានជួបជាមួយក្រុមកសិករដែលដាំដុះផ្លែឈើ និងដំណាំកសិកម្មផ្សេងទៀត ដើម្បីស្វែងយល់ពីផលវិបាករបស់ពួកគេ។ បើតាមកាសែតបាងកកប៉ុស្តិ៍ លោក ប្រាយុទ្ធ ក៏បានផ្ដល់លុយទៅឲ្យសហគមន៍កសិករថៃ ដើម្បីប្រមូលទិញកសិផលពីសមាជិករបស់់ពួកគេ និងធ្វើឲ្យប្រសើរឡើងវិធីសាស្ត្រដាំដុះដំណាំ តាមរយៈការប្រើប្រាស់គ្រឿងយន្តដែលជាវិធីសាស្ត្រធ្វើកសិកម្មសម័យទំនើប។   លោក ប្រាយុទ្ធ ដែលឡើងកាន់អំណាចតាមរយៈរដ្ឋប្រហារក្នុងឆ្នាំ២០១៤ បានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក ផ្ដល់ឱកាសឲ្យកសិករអាចសួរនាំមន្ត្រីរបស់លោកជាពិសេសរដ្ឋមន្ត្រីកសិកម្ម ជុំវិញបញ្ហាដែលពួកគេកំពុងជួបប្រទះ។ លោកបន្តថា គោលនយោបាយរបស់រដ្ឋាភិបាល មិនត្រឹមតែជួយបង្កើនតម្លៃកសិផលទេ តែក៏ដើម្បីជួយពង្រឹងគុណភាពផលិតផលដែលអាចលក់ក្នុងតម្លៃសមរម្យទៀតផង។   ទន្ទឹមគ្នានឹងការពង្រឹងគុណភាពផលិតផលកសិកម្ម នាយករដ្ឋមន្ត្រីរូបនេះ ក៏បានប្រាប់ឲ្យកសិករថៃបន្តគោរពតាមបទបញ្ញត្តិទាក់ទងការនាំចូល ដោយធ្វើយ៉ាងណារក្សាគុណភាពឲ្យបានល្អ។ លោក ក៏បានណែនាំឲ្យពួកគេចងក្រងជាសហករណ៍ធំៗរួមគ្នា ក្នុងគោលដៅជួយគ្នាទៅវិញទៅមក ទាំងការចែករំលែកបច្ចេកទេសដាំដុះ ទាំងការជួយរកទីផ្សារឲ្យគ្នាក្នុងនាមជាសមាជិកសហករណ៍តែមួយ។    ការសន្យាជួយកសិករនេះ គឺជាផ្នែកមួយនៃគោលនយោបាយរបស់រដ្ឋាភិបាលយោធាថៃ ដែលកំពុងព្យាយាមដោះស្រាយបញ្ហាក្នុងប្រទេស ស្របតាមការសន្យារបស់ខ្លួនពេលច្បាមយកអំណាចមកគ្រប់គ្រងក្នុងឆ្នាំ២០១៤ ។ ក្រៅពីរឿងកសិកម្ម រដ្ឋាភិបាលលោក ប្រាយុទ្ធ នៅមិនទាន់ដោះស្រាយបញ្ហាផ្សេងទៀតឡើយ ជាពិសេសវិសមភាពរវាងអ្នកមាន និងកសិករក្រីក្រ ដែលកំពុងញាំញីសង្គមថៃនៅឡើយនោះ៕  
នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទអូចា នៅថ្ងៃទី៧ ខែមិថុនា បានសន្យាថា រដ្ឋាភិបាលនឹងផ្ដល់ហិរញ្ញវត្ថុទៅឲ្យកសិករតាមការចាំបាច់ ដើម្បីជួយពួកគេឲ្យមានលទ្ធភាពប្រកបរបរកសិកម្មបានប្រសើរ ក៏ដូចជាអាចដោះស្រាយបញ្ហាប្រឈមនានាបាន។ លោក ប្រាយុទ្ធ ក៏បានណែនាំកសិការថៃពីរបៀបពង្រឹងស្ដង់ដាកសិកម្ម ដើម្បផលិតទំនិញមានគុណភាព និងជួយផ្ដល់យុទ្ធសាស្ត្រទីផ្សារដើម្បីលក់ផលិតផលរបស់ពួកគេក្នុងតម្លៃខ្ពស់ទៀត។
  ខាងក្រោមនេះយើង នឹងបង្ហាញឱ្យដឹងពីអាហារដែលអ្នកធ្វើការពេលយប់មិនគួរមើលរំលង ៖   ១. បន្លែផ្លែឈើ តាមពិតទៅការទទួលទានបន្លែផ្លែឈើកាន់តែច្រើនមិនមែនល្អតែសម្រាប់អ្នកធ្វើការយប់ឡើយ គឺចំពោះគ្រប់គ្នាតែម្ដង។ នោះក៏ព្រោះតែបន្លែផ្លែឈើមានផ្ទុកសម្បូរទៅដោយជាតិសរសៃ វីតាមីន និងជាតិរ៉ែសំខាន់ៗ។ លើសពីនេះទៅទៀតបន្លែផ្លែឈើមានផ្ទុកជាតិខ្លាញ់ទាបនិងគ្មានផ្ទុកកាឡូរីដែលមិនល្អចំពោះសុខភាព។   ២. ត្រី ជាប្រភពដ៏ប្រសើរនៃប្រូតេអ៊ីនដែលរាងកាយត្រូវការចាំបាច់។ ដូច្នេះកុំភ្លេចរួមបញ្ចូលត្រី ពិសេសប្រភេទត្រីសម្បូរខ្លាញ់ក្នុងរបបអាហារ។ ការទទួលទានត្រីក៏ជួយពង្រឹងសុខភាពខួរក្បាលនិងបេះដូងផងដែរ។   ៣. មាន់ ការរួមបញ្ចូលប្រូតេអ៊ីនគុណភាពខ្ពស់ក្នុងរបបអាហារជួយផ្ដល់ថាមពលបន្ថែមដល់អ្នកបានពេញមួយថ្ងៃដល់យប់តែម្ដង។ ហើយសាច់មាន់ជាប្រភពដ៏ប្រសើរបំផុតមួយនៃប្រូតេអ៊ីន។   ៤. បឺរសណ្ដែកដី ការធ្វើការពេញមួយយប់ប្រាកដជាធ្វើឱ្យអ្នកមានអារម្មណ៍អស់កម្លាំងនិងឃ្លានជាមិនខាន។ ហើយប្រសិនបើមិនប្រយ័ត្នចំពោះចំណីដែលអ្នកទទួលទានទេនោះអ្នកប្រាកដជាងាយនឹងឡើងទម្ងន់។ ដូច្នេះដើម្បីទប់ស្កាត់បញ្ហានេះនៅពេលឃ្លានចូលទទួលទានបឺរសណ្ដែកដីមួយស្លាបព្រា។ វិធីនេះជួយឱ្យឆាប់ឆ្អែតនិងឆ្អែតបានយូរដោយសារបឺរសណ្ដែកដីមានផ្ទុកសម្បូរទៅដោយជាតិសរសៃ ប្រូតេអ៊ីន និងខ្លាញ់សុខភាពល្អ។   ៥. យ៉ាអួរ អាហារមួយប្រភេទទៀតដែលប្រសើរសម្រាប់អ្នកគេងសម្រាកថ្ងៃ ប៉ុន្តែធ្វើការពេលយប់ គឺយ៉ាអួរ។ អាហារសម្រន់នេះមានផ្ទុកកាឡូរីទាប ប៉ុន្តែជួយឱ្យឆាប់ឆ្អែតនិងល្អចំពោះប្រព័ន្ធរំលាយអាហារ ក៏ដូចជាសុខភាពរាងកាយទាំងមូល៕   ត្រួតពិនិត្យដោយ www.health.com.kh
របបអាហារដើរតួនាទីយ៉ាងសំខាន់បំផុតមួយក្នុងការរក្សាសុខភាពរាងកាយរឹងមាំល្អប្រសើរ ពិសេសសម្រាប់អ្នកធ្វើការម៉ោងយប់។ ថាតើអ្នកធ្វើការម៉ោងយប់គួររួមបញ្ចូលអ្វីខ្លះក្នុងរបបអាហារប្រចាំថ្ងៃ?
អត្ថបទទាក់ទង   UN នឹងជជែកដេញដោលសេចក្តីព្រាងដើម្បីកំហិតសិទ្ធិវេតូមហាអំណាចទាំង៥    ពីរឆ្នាំមុន លិចតិចស្តាញ បានស្នើសេចក្តីព្រាងមួយ ដែលទាមទារឱ្យសមាជិកអចិន្រ្តៃយ៍ទាំង៥ នៃក្រុមប្រឹក្សាសន្តិសុខ ប្រើហេតុផលត្រឹមត្រូវក្នុងការប្រើសិទ្ធិវេតូលើកដំបូង មកមហាសន្និបាតអង្គការសហប្រជាជាតិ។ ដោយសមាជិកអង្គការសហប្រជាជាតិជាច្រើន គាំទ្រឱ្យធ្វើកំណែទម្រង់ស្ថាប័នអន្តររដ្ឋាភិបាលមួយនេះ សេចក្តីសម្រេចខាងលើ ត្រូវបានយកមកពិភាក្សាជាថ្មី។ នេះបើតាមការបញ្ជាក់របស់លោក Christian Wenaweser អគ្គរាជទូតលិចតិចស្តាញ ប្រចាំនៅអង្គការសហប្រជាជាតិនៅថ្ងៃទី២១ ខែមេសា កន្លងទៅ។    តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃទី២៦ ខែមេសា អគ្គរាជទូតលិចតិចស្តាញប្រចាំនៅអង្គការសហប្រជាជាតិ បានលើកឡើងថា គំនិតផ្តួចផ្តើមមួយនេះ មិនបានផ្តោតលើសមាជិកអចិន្រ្តៃយ៍ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិណាមួយឡើយ។    «វាមិនបានផ្តោតលើរុស្ស៊ីឡើយ»។ លោក Wenaweser បានសង្កត់ធ្ងន់បែបនេះ ដោយបន្ថែមថា សេចក្តីព្រាងដំណោះស្រាយខាងលើ ធ្វើឡើងដើម្បីលើកតម្កើងតួនាទីអង្គការសហប្រជាជាតិ ការគាំទ្រប្រព័ន្ធពហុភាគីនិយម និងជួយឱ្យប្រទេសមិនមានសិទ្ធិវេតូ និងមិនមែនសមាជិកក្រុមប្រឹក្សាសន្តិសុខ អាចចូលរួមដោះស្រាយបញ្ហាសន្តិសុខ និងសន្តិភាពសកល។ នេះបើ។    បើទោះប្រេសិតលិចតិចស្តាញបាននិយាយការពារសេចក្តីព្រាងដំណោះស្រាយ មិនបានផ្តោតលើប្រទេសណាមួយក៏ដោយ ប៉ុន្តែវាត្រូវបានដាក់ឱ្យបោះឆ្នោត ស្របពេលរុស្ស៊ី កំពុងឈ្លានពានអ៊ុយក្រែន។    ប្រសិនសេចក្តីព្រាងនេះត្រូវបានអនុម័ត មហាសន្និបាត អាចកោះប្រជុំសមាជិករបស់ខ្លួន ក្នុងរយៈពេល១០ថ្ងៃធ្វើការ បន្ទាប់ពីសមាជិកអចិន្រ្តៃយ៍ក្រុមប្រឹក្សាសន្តិសុខ ប្រើសិទ្ធិវេតូលើបញ្ហាអ្វីមួយ។ សេចក្តីព្រាងនេះ ត្រូវបានគាំទ្រដោយប្រទេសប្រមាណ ៥០ ដោយក្នុងនោះមានអាម៉េរិកផង។    មកទល់ពេលនេះ វាមិនទាន់ច្បាស់ឡើយ ថាសេចក្តីព្រាងសេចក្តីសម្រេចខាងលើ នឹងធ្វើឱ្យសមាជិកអចិន្រ្តៃយ៍ អាចប្រើសិទ្ធិវេតូកាន់តែតិចជាងមុន ឬបង្កើតសិទ្ធិវេតូច្រើនជាងមុន សម្រាប់សមាជិកក្រុមប្រឹក្សាសន្តិសុខ៕  
សមាជិកមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) ចំនួន ១៩៣រដ្ឋ នៅថ្ងៃទី២៦ ខែមេសា នឹងបោះឆ្នោតលើសេចក្តីព្រាងដំណោះស្រាយមួយ ដែលទាមទារឱ្យសមាជិកអចិន្រ្តៃយ៍ទាំង ៥ នៃក្រុមប្រឹក្សាសន្តិសុខ បញ្ជាក់ហេតុផលត្រឹមត្រូវក្នុងការប្រើសិទ្ធិវេតូនាពេលអនាគត។ បើទោះតំណាងលិចតិចស្តាញដែលព្រាងឯកសារអះអាងថា ដំណោះស្រាយនេះ មិនបានផ្តោតលើសមាជិកអចិន្រ្តៃយ៍ណាមួយ ប៉ុន្តែវាត្រូវបានលើកយកមកបោះឆ្នោតឡើងវិញ ស្របពេលរុស្ស៊ីកំពុងបើកប្រតិបត្តិការពិសេសនៅអ៊ុយក្រែន។
លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ ជាអ្នកបង្ហើបព័ត៌មានមុនគេថា រោងចក្រមួយចំនួននៅកម្ពុជាអាចនឹងត្រូវបិទទ្វារ ហើយខ្លះទៀត អាចនឹងត្រូវព្យួរការងារបណ្តោះអាសន្ន។   លោក ហេង សួរ លើកមូលហេតុថារោងចក្រទាំងនោះ នាំចូលវត្ថុធាតុដើមពីចិន យកមកកែច្នៃ ហើយបច្ចុប្បន្ន ចិន បានផ្អាកការនាំចេញទៅបណ្តាប្រទេសនានា ដោយរួមទាំងកម្ពុជាផងដែរ ដោយសារតែការវាយលុករបស់មេរោគកូរ៉ូណាប្រភេទថ្មី។ លោក សង្កត់ធ្ងន់ថា ការបិទទ្វារ ឬការព្យួរការរងាររបស់រោងចក្រទាំងនោះ មិនមែនបណ្តាលមកពីការសម្រេចចិត្តណាមួយឡើយ ដោយលោក ចង់សំដៅថា មិនមែនមកពីសហភាពអឺរ៉ុប សម្រេចព្យួរ EBA នោះទេ។   ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ តាមទូរស័ព្ទនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ អ្នកនាំពាក្យក្រសួងការងារ បានថ្លែងថា៖«ចិន ជាប្រទេសដែលផ្តត់ផ្គង់វត្ថុធាតុដើមទៅស្ទើរគ្រប់ប្រទេសនៅក្នុងតំបន់អាស៊ី អ៊ីចឹងហើយបានជាយើងឃើញថា ជប៉ុនក៏ដោយ កូរ៉េក៏ដោយ វៀតណាមក៏ដោយ និងប្រទេសជាច្រើនផ្សេងទៀត កំពុងប្រឈមការខ្លះវត្ថុធាតុដើម ខ្វះនូវផលិតផល ដើម្បីលក់ឬក៏ដើម្បីយកទៅផលិតទំនិញបន្ត។ ដូចគ្នាដែរ សម្រាប់កម្ពុជាយើង វត្ថុធាតុដើមមួយចំនួនធំមែនទែន គឺយើងនាំចូលពីចិន»។   លោក បន្តថាថ្មីៗនេះ មានរោងចក្រមួយចំនួននៅកម្ពុជា បានទាក់ទងទៅរោងចក្រនៅចិន ដើម្បីសុំឲ្យបន្តផ្គត់ផ្គង់វត្ថុធាតុដើម តែរោងចក្រនៅចិនមិនទាន់អាចធានាចំពោះសំណើនេះទេ។ លោក បន្ថែមថា ដោយសារតែរោងចក្រនៅចិន មិនទាន់ហ៊ានធានាពីការផ្តត់ផ្គង់នេះហើយ ទើបបានជាធ្វើឲ្យរោងចក្រមួយចំនួននៅកម្ពុជា មានការព្រួយបារម្ភ។ លោក សន្និដ្ឋានថា៖«បើនៅចិន បន្តបិទខ្សែចង្វាក់ផលិតកម្មទៀត នោះអាចថាសប្តាហ៍ទី៣ ខែ៣ ឆ្នាំ២០២០ ខាងមុខនេះ រោងចក្រ [មួយចំនួន] នៅកម្ពុជា អាចអស់នូវវត្ថុធាតុដើម សម្រាប់ដំណើរការ»។   យ៉ាងណាក៏ដោយ លោក អះអាងថា មានរោងចក្រតែ៣ ឬ៤ប៉ុណ្ណោះ ដែលប្រឈមនឹងការបិទទ្វារឬការព្យួរការងារ ដោយកម្មករ-កម្មការិនី នៃរោងចក្រទាំងនោះ មានប្រមាណពី២ទៅ៣ពាន់នាក់។ លោក វាយតម្លៃថា៖«សម្រាប់រយៈពេលខ្លី អាចព្យួរ២ទៅ៣សប្តាហ៍។ កន្លងទៅក៏មានការព្យួរ ឬបិទបណ្តោះអាសន្នអ៊ីចឹងដែរ។ អ៊ីចឹងក្នុងចំនួននេះ ខ្ញុំ មិនគិតថា វា ជាកង្វល់ ហើយប៉ះពាល់ធំពេកនោះទេ។ តែវា អាចនឹងមានការបិទខ្លះ ឬក៏ព្យួរខ្លះ»។   លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល ក៏បានលើកឡើងដូចនឹងលោក ហេង សួរ ដែរ ថា ការរាតត្បាតនៃមេរោគកូរ៉ូណាប្រភេទថ្មី បានធ្វើឲ្យក្រុមហ៊ុនឬរោងចក្រនៅចិន ត្រូវបង្ខំចិត្តបិទទ្វារមួយរយៈ ពោលគឺផ្អាកការផ្តត់ផ្គង់វត្ថុធាតុដើម ចេញទៅបណ្តាប្រទេសដទៃ។ លោក រំលេចពីបញ្ហានេះ ក្នុងសន្និសីទកាសែតស្តីពីវឌ្ឍនភាព និងទិសដៅការងារបន្តរបស់ក្រសួងអប់រំ នៅទីស្តីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ។    អ្នកសេដ្ឋកិច្ច និងមេសហជីព យល់ស្របនឹងអ្នកនាំពាក្យទាំងពីរ។ តែអ្នកសេដ្ឋកិច្ច និងមេសជីពទាំងនោះ នៅមើលឃើញបញ្ហាមួយបន្ថែមទៀត គឺ ការបាត់ EBA ក៏អាចជាមួយហេតុមួយ ធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជាដែរ ជាពិសេសវិស័យកាត់ដេរ។     លោក ច័ន្ទ សុផល អ្នកជំនាញសេដ្ឋកិច្ច បកស្រាយក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗតាមទូរស័ព្ទថា៖«បើរឿងហ្នឹងកើតឡើងទាំងពីរអ៊ីចឹង វានឹងប៉ះពាល់កាន់តែធំដល់សេដ្ឋកិច្ចយើង ហើយកម្រិតណា ធំខ្លាំង ធំមធ្យម ធ្ងន់ធ្ងរខ្លាំង ធ្ងន់ធ្ងរមធ្យម អាហ្នឹងគឺទាល់តែយើងវិភាគលម្អិតបន្តិច ទាល់តែមានព័ត៌មានច្បាស់លាស់ថែមទៀត»។    ចំណែកលោក អាត់ ធន់ មេសហជីពម្នាក់ ដែលផ្តល់បទសម្ភាសដល់សារព័ត៌មានថ្មីៗតាមទូរស័ព្ទដែរនោះ យល់ឃើញថា៖«EBA ក៏ជាបញ្ហាដែរ។ យើង ដឹងហើយថា ថៅកែរោងចក្រ និងអ្នកបញ្ជាទិញជាច្រើន បានរង់ចាំនូវព័ត៌មានពី EBA នេះឯង ហើយការរង់ចាំហ្នឹងហើយ ដែលធ្វើឲ្យកំណើននៃការផលិតនៅស្រុកខ្មែរ អាចធ្លាក់ចុះខ្លះៗទៅហើយ។ ចំពោះខ្ញុំ ខ្ញុំគិតថា ផលប៉ះពាល់ វាអាចកើតចេញទាំងពីរ...»។    សំឡេងលោក អាត់ ធន់៖   នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ សហភាពអឺរ៉ុប នឹងសម្រេចចុងក្រោយ ថា ព្យួរ EBA នៅកម្ពុជា ឬមិនព្យួរ។ មជ្ឈដ្ឋានខ្លះ ជឿថា សហភាពអឺរ៉ុប ប្រហែលជាមិនព្យួរទាំងអស់នោះទេ ដោយអាចនឹងព្យួរផ្នែកខ្លះ ហើយទុកផ្នែកខ្លះ។ វា មានន័យថា សហភាពអឺរ៉ុប អាចនឹងយកពន្ធលើផលិតផលខ្លះពីកម្ពុជា តែមិនមែនយកទាំងអស់ឡើយ៕ 
ទោះតិចឬខ្លាំង តែសេដ្ឋកិច្ចកម្ពុជានឹងរងផលប៉ះពាល់ បើសហភាពអឺរ៉ុប សម្រេចព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA។ លើសពីនេះ ការរាលដាលនៃមេរោគកូរ៉ូណាប្រភេទថ្មី ក៏អាចជះឥទ្ធិពលលើសេដ្ឋកិច្ចកម្ពុជាដែរ ហើយវិស័យដែលគេបារម្ភថា នឹងរងផលប៉ះពាល់ជាងគេ គឺវិស័យវាយណភណ្ឌ។
លោកបណ្ឌិត ហ្សេប ហូហ្គេន ប្រធានគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ បានឲ្យដឹងថា គោលបំណងនៃការស្ទង់មតិនេះ គឺដើម្បីប្រមូលព័ត៌មានអំពីជីវចម្រុះដែលកំពុងរងគ្រោះនៃទន្លេមេគង្គ ជាពិសេស ប្រភេទត្រីរងគ្រោះ។ លោកមានប្រសាសន៍ថា៖«ព័ត៌មានដែលយើងប្រមូលបាន អាចប្រើប្រាស់ដើម្បីកំណត់អត្តសញ្ញាណសំខាន់ៗនៃទីជម្រករបស់ពពួកត្រីទាំងនោះ បួករួមទាំងទីកន្លែងពង-កូន និងលាក់ខ្លួនក្នុងរដូវប្រាំងរបស់ពួកវាផងដែរ។ ការការពារពពួកត្រីងាយរងគ្រោះទាំងនេះ វាក៏អាចជួយការពារប្រភេទត្រីធ្វើចរាចរផ្លាស់ទីដទៃទៀត និងប្រភេទប្រភេទត្រីដែលមានសារៈសំខាន់ចំពោះការនេសាទផងដែរ»។ លោកបណ្ឌិត ហ្សេប ហូហ្គេន បានបន្តទៀតថា៖«ក្នុងចំណោមនោះ ក៏មានប្រភេទត្រីកម្រក្នុងពិភពលោក មានដូចជា ត្រីប៉ាសាណាក (Aaptosyax grypus) និង ត្រីពោព្រុយ (Pangasius sanitwongsei) ផងដែរ។ អ្នកនេសាទជំនាញនឹងជួយយើងដើម្បីប្រមូលព័ត៌មានទាំងអស់នេះ។ ពួកគេដើរតួនាទីប្រៀបដូចជាបណ្តាញអ្នកវិទ្យាសាស្ត្រប្រជាពលរដ្ឋ ដើម្បីឃ្លាំមើលសុខភាពទន្លេមេគង្គ។ កញ្ញា តេរ៉េសា ខាំបែល អ្នកជីវសាស្ត្រត្រី មកពីសាកលវិទ្យាល័យ ណេវ៉ាដា រ៉េណូ សហរដ្ឋអាមេរិក ជាសហការីម្នាក់របស់គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ បានឲ្យដឹងថា គោលបំណងនៃការស្ទង់មតិនេះ គឺដើម្បីស្វែងរកព័ត៌មានអំពីត្រីធំៗ ដែលរស់នៅក្នុងទន្លេមេគង្គ។ កញ្ញាមានប្រសាសន៍ថា៖ «ត្រីធំៗទាំងនេះ វាមាសារៈសំខាន់ចំពោះប្រជាជនកម្ពុជា សម្រាប់ជាអាហារ ជាប្រាក់ចំណូល និងជាវប្បធម៌ប្រពៃណីផងដែរ។ យើងចង់ដឹងពីកន្លែងរស់នៅ និងការបន្តពូជរបស់ពួកវាផងដែរ ដើម្បីឲ្យយើងអាចថែរក្សាការពារវាបានល្អ»។ កញ្ញា តេរ៉េសា បានបន្តទៀតថា៖«យើងក៏ចង់ដឹងផងដែរថា តើពួកវានៅសល់ប៉ុន្មាន ដូច្នេះ យើងនឹងអាចដឹងពីសារៈសំខាន់នៃលក្ខខ័ណ្ឌជីវិតរបស់ពួកវា និងអាចជួយការពារពួកវាបាន។ យើងសង្ឃឹមថា ថ្ងៃណាមួយ ត្រីប្រភេទនេះនឹងមានច្រើនសម្រាប់ប្រជាជនកម្ពុជា»។ លោក មុត លីត អាយុ ៥៧ឆ្នាំ ជាប្រធានភូមិព្រះរំកិល ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ដែលជាទូទៅ អ្នកភូមិនិយាយភាសាឡាវ ដើម្បីទំនាក់ទំនងក្នុងជីវិតរស់ប្រចាំថ្ងៃនេះ បានបញ្ចេញអារម្មណ៍រីករាយស្វាគមន៍ និងព្រមចូលរួមជាបណ្តាញអ្នកវិទ្យាសាស្ត្រប្រជាពលរដ្ឋ ដើម្បីឃ្លាំមើលសុខភាពទន្លេមេគង្គ។ «ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទន្លេមេគង្គមានការផ្លាស់ប្តូរច្រើន ត្រីមួយចំនួនធំ ពុំមានវត្តមានដូចដែលអ្នកស្រុកធ្លាប់ចាប់បានដូចមុនទៀតទេ ឧទាហរណ៍ត្រីក្អែក (Labeo chrysophekadion); ជាដើម។» លោក មុត លីត បានបន្តទៀតថា៖ «កាលដើមឡើយ បើមានភ្ញៀវមកលេងផ្ទះ អ្នកស្រុកគ្រាន់តែកាន់មង កាន់សំណាញ់ចុះទៅទន្លេមួយភ្លែត នោះនឹងចាប់ត្រីបានហូបមិនអស់។ ប៉ុន្តែ បច្ចុប្បន្ននេះ មិនអាចទេ។ ដូច្នេះ ខ្ញុំរីករាយចូលរួមជាបណ្តាញអ្នកឃ្លាមើលសុខភាពទន្លេមេគង្គ»។ មិនខុសពីលោកមេភូមិឡើយ លោក ខាំ ឃឿង អាយុ ៣៧ឆ្នាំ ជាបុរសដែលសកម្មក្នុងការងារអភិរក្ស ដោយលោកធ្លាប់បានចូលរួមជាមួយអង្គការផ្សេងៗ ដែលចុះទៅធ្វើការងារអភិរក្សសត្វស្លាប និងសត្វចតុប្បាទផ្សេងៗក្នុងតំបន់នោះ បានបញ្ចេញអារម្មណ៍រីករាយស្វាគមន៍ និងព្រមចូលរួមជាបណ្តាញអ្នកវិទ្យាសាស្ត្រប្រជាពលរដ្ឋ ដើម្បីឃ្លាំមើលសុខភាពទន្លេមេគង្គ ដូចដែលលោកធ្លាប់បានធ្វើកន្លងមកដែរ។ «ខ្ញុំរីករាយនឹងចូលរួមជាបណ្តាញដើម្បីផ្តល់ព័ត៌មាន ព្រោះខ្ញុំចង់ឲ្យត្រីសម្បូរដូចកាលពីមុនវិញ»។ គួរបញ្ជាក់ផងដែរថា ការងារស្ទង់មតិរបស់ប្រជានេសាទនៅតាមដងទន្លេមេគង្គ និងដៃទន្លេទាំងបីរបស់វា មានដូចជា ទន្លេសេកុង ទន្លេសេសាន និងទន្លេស្រែពកនេះ បានចាប់ផ្តើមពីថ្ងៃទី២៤ ខែមិនា និងរហូតដល់ថ្ងៃទៅ ៤ខែមេសា។   ត្រីរាជ (Pangasianodon gigas) ត្រីគល់រាំង (Catlocarpio siamensis) ត្រីពោព្រុយ (Pangasius sanitwongsei)   ត្រីបង់ឡាវ (Pangasius krempfi)   ត្រីត្រសក់ (Probarbus jullieni)   ត្រីបបែលយក្ស (Himantura polylepis)   ត្រីស្ទក់ (Wallago lerii)   ត្រីប៉ាសាណាក (Aaptosyax grypus)   ត្រីក្អែក (Labeo chrysophekadion)   ត្រីស្រោមដាវ (Luciocyprinus striolatus) (ដោយៈ Chhut Chheana / USAID Wonders of the Mekong)
ស្ទឹងត្រែង៖ ក្រុមការងាររបស់វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប នៃរដ្ឋបាលជលផល រួមដំណើរដោយបណ្ឌិត ហ្សេប ហូហ្គេន និងសហការីនៃគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ (Wonders of the Mekong) project បានធ្វើការសិក្សាស្ទង់មតិមួយ ស្តីអំពីការយល់ដឹងរបស់ប្រជានេសាទ ចំពោះបរិស្ថានអេកូឡូស៊ីនៃប្រភេទត្រីធំៗ ដែលមានរស់នៅក្នុងទន្លេមគង្គ និងកំពុងរងគ្រោះជិតផុតពូជ ដូចជា៖ ត្រីរាជ (Pangasianodon gigas); ត្រីគល់រាំង (Catlocarpio siamensis); ត្រីពោព្រុយ (Pangasius sanitwongsei); ត្រីបង់ឡាវ (Pangasius krempfi); ត្រីត្រសក់ (Probarbus jullieni); ត្រីបបែលយក្ស (Himantura polylepis); ត្រីស្ទក់ (Wallago lerii); ត្រីប៉ាសាណាក (Aaptosyax grypus); ត្រីក្អែក (Labeo chrysophekadion); និង ត្រីស្រោមដាវ (Luciocyprinus striolatus) ។ ការសិក្សាស្ទង់មតិនេះ បានប្រព្រឹត្តធ្វើឡើងនៅតាមដងទន្លេមេគង្គ និងដៃទន្លេទាំងបីរបស់វា មានដូចជា ទន្លេសេកុង ទន្លេសេសាន និងទន្លេស្រែពក។
វេទិកាថ្នាក់តំបន់ស្ដីពី៖ «អនាគតនៃកសិកម្មអេកូឡូស៊ី» ដែលរំពឹងថា នឹងផ្ដល់នូវលទ្ធផលល្អនាពេលអនាគតសម្រាប់បណ្ដាប្រទេសក្នុងតំបន់ដើម្បីផ្សារភ្ជាប់ ជាមួយយុទ្ធសាស្ត្រអភិវឌ្ឍថ្នាក់តំបន់ សម្រាប់ចក្ខុវិស័យក្នុងការបង្កើនផលិតភាពកសិកម្មប្រកបដោយសុវត្ថិភាព ភាតរបរិស្ថាន និងភាពរីកចម្រើនរបស់ប្រជាជនទូទាំងតំបន់អាស៊ាននេះ មានមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន, តំណាងអង្គការជាតិ និងអន្តរជាតិនៃប្រទេសកម្ពុជា ថៃ ឡាវ មីយ៉ាន់ម៉ា និងវៀតណាម រួមទាំងសហគមន៍កសិកម្ម និងនិស្សិតចូលរួម សរុបប្រមាណ៣០០នាក់។ សូមអញ្ជើញទស្សនាទិដ្ឋភាពនៃវេទិកាថ្នាក់តំបន់ស្ដីពី អនាគតនៃកសិកម្មអេកូឡូស៊ីដូចតទៅ៖
សៀមរាប៖ អង្គការជាតិ-អន្តរជាតិ និងតំណាងសហគមន៍កសិកម្មមកពីតាមបណ្តាខេត្តនានានៃប្រទេសកម្ពុជា បានបង្ហញផលិតផលកសិកម្មធម្មជាតិ និងសរីរាង្គរបស់ខ្លួនជាច្រើនប្រភេទ នៅក្នុងវេទិកាថ្នាក់តំបន់ស្តីពី៖ «អនាគតនៃកសិកម្មអេកូឡូស៊ី»។ វេទិកាថ្នាក់តំបន់ ដែលរៀបចំដោយអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមកិច្ចសហការជាមួយមជ្ឈមណ្ឌល CIRAD និងអង្គការ Gret នេះ មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៨ ខែវិច្ឆិកា នៅសណ្ឋាគារអាប្សារាផាឡេស នាក្រុងសៀមរាប ខេត្តសៀមរាប។
  Ricksen សព្វថ្ងៃមានអាយុ ៤២ ឆ្នាំបានបង្ហាញខ្លួនចំនួន២៥០ប្រកួតឲ្យ Rangers ក្លិបកីឡាបាល់ទាត់នៃលីគកំពូលស្កុតឡែនរយៈពេល៦ឆ្នាំ ពោលចាប់ពីឆ្នាំ២០០០ ដល់ ២០០៦។ ប៉ុន្តែគួរឲ្យសោកស្តាយ សុខភាពរបស់ខ្សែបម្រើសញ្ជាតិហូឡង់រូបនេះបានធ្លាក់ចុះខ្លាំងទៅៗចាប់តាំងពីការធ្វើរោគវិនិច្ឆ័យឃើញថាមានជំងឺ MND នៅរយៈពេលបីបួនឆ្នាំក្រោយ។   ចាប់ពីធ្លាក់ខ្លួនឈឺមកលោក Ricksen ស្រកទម្ងន់សល់តែ៣៨គីឡូក្រាមប៉ុណ្ណោះ ហើយបច្ចុប្បន្នលោកកំពុងសម្រាកព្យាបាលនៅឯមន្ទីរព្យាបាល St. Andrew's Hospice ក្នុងក្រុង Airdrie ភាគខាងជើង Lanarkshire ប្រទេសស្កុតឡែន។   ក្នុងសារជាវីដេអូដែលបានបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយសង្គម Tweeter តាមរយៈមិត្តភក្តិម្នាក់របស់ Ricksen ដែលជាកីឡាករដែរនោះបានបង្ហាញព័ត៌មានលម្អិតពីកាលបរិច្ឆេតនៃការបង្ហាញខ្លួនចុងក្រោយនៅយប់ថ្ងៃទី២៨ ខែមិថុនា។ «ជាមួយនឹងសេចក្តីសោកសង្រែងរបស់ខ្ញុំ ខ្ញុំបានបង្ហោះវីដេអូនេះដើម្បីបង្កើតរាត្រីដ៏ពិសេសមួយសម្រាប់ Fernando Ricksen»។   With a heavy heart I post this lets make this a special night for Fernando pic.twitter.com/C8octfW8NU Ricksen my friend/pauline (@broxi63) June 9, 2019   «សួស្ដី, ខ្ញុំមានរាត្រីពិសេសនៅថ្ងៃទី ២៨»។ Ricksen អង្គុយនៅលើគ្រែនិយាយបែបនេះតាមរយៈឧបករណ៍ជំនួយសំឡេងដែលបង្កើតដោយកុំព្យូទ័រ។ Ricksen រៀបរាប់ទៀតថា៖«ចាប់តាំងពីកើតជងឺនេះខ្ញុំពិតជាលំបាកខ្លាំងណាស់ ហើយនេះជារាត្រីចុងក្រោយរបស់ខ្ញុំ។ សូមអញ្ជើញចូលរួមទាំងអស់គ្នាដើម្បីជាការចងចាំ។    ការបង្កើតកម្មវិធីរាត្រីចុងក្រោយនេះ មិនត្រឹមតែជាការបង្ហញមុខជាសាធារណចុងក្រោយនោះទេ ប៉ុន្តែ ក៏ជាការរៃអង្គាសប្រាក់សម្រាប់យកទៅព្យាបាលជំងឺរបស់ Ricksen ផងដែរ។ ជំងឺកោសិកាប្រសាទ (MND) នេះ ជាជំងឺដែលធ្វើឲ្យប៉ះពាល់ដល់កោសិកាសរសៃប្រសាទរហូតបណ្តាលឲ្យសាច់ដុំចុះខ្សោយ ហើយបើស្ថានភាពកាន់តែអាក្រក់នោះវានឹងធ្វើឲ្យអ្នកជំងឺពិការតែម្តង។   Ricksen បានចាប់ផ្តើមប្រឡូកក្នុងបាល់ទាត់អាជីពចាប់ពីឆ្នាំ១៩៩៤មក ជាមួយក្លិប Fortuna Sittard, AZ Alkmaar ហើយជោគជ័យយ៉ាងធំធេងជាមួយក្លិប Rangers ចន្លោះពីឆ្នាំ២០០០ ដល់ឆ្នាំ២០០៦។ គេបានលេងឲ្យ Zenit Saint Petersburg ៣រដូវកាលមុន នឹងត្រឡប់ទៅក្លិបដើម Fortuna របស់ខ្លួន រហូតដល់ធ្លាក់ខ្លួនឈឺនៅឆ្នាំ២០១៣។ គេក៏បានបង្ហាញខ្លួន១២លើកឲ្យក្រុមជម្រើសជាតិហូឡង់ ចន្លោះពីឆ្នាំ២០០០ដល់ឆ្នាំ២០០៣ផងដែរ៕  
វីរបុរសរបស់ក្រុម Rangers លោក Fernando Ricksen ដែលមានជំងឺកោសិកាប្រសាទ (MND) រ៉ាំរ៉ៃតាំងពីឆ្នាំ ២០១៣ បានប្រកាសប្រាប់អ្នកគាំទ្រខ្លួនឲ្យចូលរួមការបង្ហាញខ្លួនជាសាធារណៈរបស់លោកចុងក្រោយ «Final Night» នៅយប់ថ្ងៃទី២៨ ខែមិថុនាខាងមុខនេះ។ តាមរយៈខ្សែវីដេអូខ្លីដ៏គួរឲ្យសង្វេគ បន្ទាប់ពីរាត្រីចុងក្រោយនេះ Ricksen ដែលមានជំនួយពីប្រព័ន្ធសំឡេងកំព្យូទ័រ (Computer-Generated Voice) នឹងយកពេលវេលាដើម្បីព្យាបាលជំងឺដោយភាពស្ងប់ស្ងាត់វិញម្តង។
ការវិនិយោគការអភិវឌ្ឍវ៉ាក់សាំងកូវីដ-១៩ ថ្មី ដែលមានឈ្មោះថា « Project NextGen» ត្រូវបានប្រកាសជាលើកដំបូងដោយមន្ត្រីសេតវិមាន និងអ្នកនាំពាក្យក្រសួងសុខាភិបាលអាម៉េរិកក្នុងបទសម្ភាសមួយជាមួយកាសែត Washington Post។ គម្រោងថ្មីនេះ មានបំណងអភិវឌ្ឍបន្ថែមសមត្ថភាពរបស់វ៉ាក់សាំងការពារឱ្យកាន់តែប្រសើរពីវីរុសបង្កជំងឺកូវីដ-១៩ ដែលអាចក្លាយជាការគំរាមកំហែងនាពេលអនាគត។   «ខណៈពេលដែលវ៉ាក់សាំងរបស់យើងមានប្រសិទ្ធភាពខ្ពស់ក្នុងការការពារជំងឺធ្ងន់ធ្ងរ និងការស្លាប់ វាក់សាំងទាំងនេះមិនមានសមត្ថភាពកាត់បន្ថយការឆ្លង និងការចម្លងតាមពេលវេលាឡើយ»។ អ្នកនាំពាក្យក្រសួងសុខាភិបាលអាម៉េរិកបានលើកឡើងបែបនេះ មុនបន្ថែមថា បម្រែបម្រួលថ្មី និងការអស់ប្រសិទ្ធភាពរបស់វ៉ាក់សាំង នឹងអាចបង្កបញ្ហាប្រឈមសម្រាប់ប្រព័ន្ធថែទាំសុខភាពក្នុងប៉ុន្មានឆ្នាំខាងមុខនេះ   អ្នកនាំពាក្យដដែលក៏បានបន្តថា រដ្ឋបាលរបស់លោកប្រធានាធិបតី ចូ បៃឌិន នឹងចំណាយប្រាក់យ៉ាងតិចចំនួន៥ពាន់លានដុល្លារក្រោមការសហការជាមួយវិស័យឯកជនបន្តលើគម្រោង «Operation Warp Speed» របស់អតីតប្រធានាធិបតី ដូណាល់ ត្រាំ ដែលពន្លឿនការអភិវឌ្ឍនិងការចែកចាយវ៉ាក់សាំងនៅឆ្នាំ២០២០ កន្លងទៅ។    បើតាមមន្ត្រីសេតវិមាន គម្រោង NextGen នឹងពន្លឿន និងសម្រួលដល់ការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃវ៉ាក់សាំង និងការព្យាបាលជំនាន់ថ្មី តាមរយៈកិច្ចសហការរវាងសាធារណៈ និងឯកជន។   «ការបញ្ចូលទឹកប្រាក់វិនិយោគចំនួន ៥ ពាន់លានដុល្លារជាអប្បបរមា នឹងជួយជំរុញឱ្យមានការរីកចម្រើនផ្នែកវិទ្យាសាស្ត្រនៅក្នុងតំបន់ដែលមានអត្ថប្រយោជន៍សម្រាប់សុខភាពសាធារណៈដ៏ធំសម្រាប់ប្រជាជនអាម៉េរិក ជាមួយនឹងគោលដៅនៃការអភិវឌ្ឍឧបករណ៍សុវត្ថិភាព និងប្រសិទ្ធភាពសម្រាប់ប្រជាជនអាម៉េរិក"។ មន្រ្តីដដែលបានបន្ថែមបែបនេះ។    គួរបញ្ជាក់ថា គម្រោង« Project NextGen» នឹងផ្តោតលើការបង្កើតអង្គបដិប្រាណ monoclonal យូរអង្វែងដែលធន់នឹងវីរុសប្រភេទថ្មីៗនៃវីរុសបង្កជាជំងឺកូវីដ-១៩ ក៏ដូចជាវ៉ាក់សាំងដែលអាចការពារប្រឆាំងនឹងវីរុសបង្កជាជំងឺកូវីដ-១៩ជាច្រើនប្រភេទ៕  
រដ្ឋាភិបាលអាម៉េរិកកំពុងចំណាយប្រាក់ជាង៥ពាន់លានដុល្លារក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីពន្លឿនការអភិវឌ្ឍវ៉ាក់សាំង និងការព្យាបាលជំងឺកូវីដ-១៩ ថ្មី។
សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បាននិយាយថា កម្ពុជាត្រូវការចិន ដើម្បីចូលរួមជួយដល់ដំណើរការអភិវឌ្ឍសេដ្ឋកិច្ចប្រទេស ឲ្យស្របតាមគោលដៅរបស់រដ្ឋាភិបាល ដែលកំណត់ខ្លួនឲ្យក្លាយទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។ ថ្លែងនៅក្នុងពិធីសម្ពោធផ្លូវជាតិលេខ៣ នៅព្រឹកថ្ងៃទី៧ ឧសភានេះ សម្ដេច ហ៊ុន សែន បាននិយាយដូច្នេះថា៖«ខ្ញុំទៅកាន់ប្រទេសចិន មិនសុំចិនឲ្យបង្ហើយផ្ទះបាយរបស់ខ្ញុំទេ ប៉ុន្តែខ្ញុំស្នើសុំចិនឲ្យជួយពង្រីកនូវសមត្ថភាពហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា ដើម្បីជំរុញទៅដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម»។ ត្រង់ចំណុចនេះប្រមុខរដ្ឋាភិបាល មើលឃើញថា ចិនបានឆ្លើយតបតាមសំណើកម្ពុជាគ្រប់បែបយ៉ាង រាប់តាំងពីផ្លូវរាប់រយគីឡូម៉ែត្រជាច្រើនកន្លែង សម្រាប់ដំណើរការអភិវឌ្ឍកម្ពុជា។ កន្លងមកឧបនាយករដ្ឋមន្ត្រីចិន លោក ចាង កាវលី បានជម្រាបសម្តេច ហ៊ុន សែន កាលពីថ្ងៃទី១១ កញ្ញា២០១៧ ថា បើកម្ពុជាត្រូវការអ្វីឲ្យមិត្តចិនជួយ គឺសូមប្រាប់មកភ្លាមនូវគម្រោងអាទិភាពនានាដែលត្រូវការជំនួយទាំងនោះ។ ពាក្យសម្តីរបស់រដ្ឋាភិបាលចិន បានធ្វើសម្ដេច ហ៊ុន សែន មានក្តីរំពឹងខ្លាំង ដោយសម្ដេចចាត់ទុក « មិត្តចិនគឺជាខ្នងបង្អែកដ៏រឹងមាំដែលបន្តជួយកម្ពុជាគ្រប់កាលៈទេសៈដែលគ្មានបរទេសណាមកបំបែកបំបាក់បានឡើយ»។ ផ្ទុយពីការលើកឡើងរបស់ប្រមុខរដ្ឋាភិបាលនេះ អ្នកតាមដានស្ថានការណ៍មួយចំនួន កំពុងមានការព្រួយបារម្ភថា កម្ពុជាអាចនឹងក្លាយទៅជាខេត្តតូចមួយរបស់ប្រទេសចិន ក្នុងអំឡុងពេល១០ឆ្នាំខាងមុខ។ អ្នកតាមដានស្ថានការណ៍ទាំងនោះ សង្ឃឹមថា ទំនាក់ទំនងកម្ពុជានិងចិន គ្រាន់តែឈរនៅលើទិសដៅរួមមួយ សម្រាប់ឲ្យកម្ពុជាទាញយកប្រយោជន៍ពីចិន ជាជាងក្លាយទៅជាកូនអុករបស់ចិន។ អត្ថបទទាក់ទង   ទំហំទឹកប្រាក់ចិន វិនិយោគនៅកម្ពុជាជាង ១៤ប៊ីលានដុល្លារអាមេរិក   សម្ដេច ហ៊ុន សែន ៖ប្រទេសខ្លះចង់បំផ្លាញចិន ដែលមករកស៊ីនៅកម្ពុជា   មន្ត្រីរដ្ឋាភិបាល៖ គ្មានឡើយ ការលាងលុយកខ្វក់របស់វិនិយោគិនចិននៅកម្ពុជា   សម្ដេច ហ៊ុន សែន ៖ មិត្តចិនជាខ្នងបង្អែករឹងមាំរបស់កម្ពុជា គ្មានបរទេសណាបំបែកបំបាក់បានឡើយ តាមរយៈទំនាក់ទំនងល្អគ្រប់វិស័យនេះ បានជំរុញឲ្យកំណើនពាណិជ្ជកម្មនៃប្រទេសទាំងពីរ សម្រេចបាន ដល់៥,៧៩០លានដុល្លារអាមេរិក កាលពីឆ្នាំ២០១៧ ពោលគឺបានកើនឡើង២១,៧ភាគរយ បើប្រៀបធៀប នឹងឆ្នាំ២០១៦។ នេះបើតាមរបាយក្រសួងពាណិជ្ជកម្ម។ ប៉ុន្តែទំហំពាណិជ្ជកម្ម និងការវិនិយោគចិន នៅកម្ពុជានេះ ត្រូវបានអ្នកជំនាញលោកខាងលិច វាយតម្លៃថា អ្នកវិនិយោគចិននៅកម្ពុជាភាគច្រើនលាងលុយកខ្វក់ប៉ុណ្ណោះ ខណៈដែលកម្ពុជា គឺជាប្រទេសដែលងាយស្រួលក្នុងការចរាចរលុយដុល្លារ ។ តែការលើកឡើងបែបនេះ ត្រូវបានរដ្ឋាភិបាលកម្ពុជា បដិសេធថា គ្មានករណីលាងលុយនៅកម្ពុជាឡើយ។ សម្ដេច ហ៊ុន សែន ធ្លាប់បកស្រាយរិះគន់លោកខាងលិចវិញថា បរទេសទាំងនោះ មានការច្រណែន និងចង់បំផ្លាញប្រទេសចិន ដែលកំពុងលេចធ្លោរក្នុងការរកស៊ីនៅកម្ពុជាប៉ុណ្ណោះ៕
ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា បានរំឮកជាថ្មីពីទំនាក់ទំនងរវាងកម្ពុជា-ចិន ដែលកំពុងដំណើរការល្អស្អិតល្មួត ប្រៀបដូចជាបងប្អូន ដែលស្មើភាពក្នុងវិស័យកាទូត ។ សម្រាប់ប្រមុខរដ្ឋាភិបាល ទំនាក់កម្ពុជា-ចិន ហាក់ខុសប្លែកពីបរទេសដទៃ ដែលអាចជឿទុកចិត្តគ្នាបាន ត្រង់ថា ចិនជាប្រទេសដែលមិនលូកដៃចូលកិច្ចការផ្ទៃក្នុងកម្ពុជា។
  Results from Sunday's election released by the electoral commission showed Yameen on 41.7 percent of the vote, well behind the only other candidate, Ibrahim Mohamed Solih, the joint candidate of the weakened opposition, on 58.3 percent.   The final official result will take up to a week to be published.   At the last election in 2013, the Supreme Court annulled the result after Yameen trailed former president Mohamed Nasheed, giving Yameen time to forge alliances and win a second round of voting that was postponed twice.   Yameen had been expected to triumph on Sunday. His main political rivals are either in prison or in exile and he is widely accused of muzzling the media. Yameen had yet to comment on Monday. But a foreign ministry statement said Solih, little known before the vote, "won the election".   State media, which before the election gave very little coverage to the opposition, also broadcast images of Solih declaring himself the winner.   Nearly 90 percent of the 262,000 electorate turned out to vote, with some waiting in line for more than five hours.   Celebrations broke out across the 1,200-island tropical archipelago popular with wealthy foreign tourists, with opposition supporters waving yellow flags of Solih's Maldivian Democratic Party (MDP) and dancing in the streets.   The US State Department, which had warned of "appropriate measures" if the vote was not free and fair, on Monday called on Yameen to "respect the will of the people". Regional superpower India, competing with China to retain its influence in the region, was the first to "heartily congratulate" Solih.   "This election marks not only the triumph of democratic forces in the Maldives, but also reflects the firm commitment to the values of democracy and the rule of law," the foreign ministry said.    Sri Lanka, home to many Maldivian dissidents, also congratulated him but China, which has loaned Yameen's government hundreds of millions of dollars for an infrastructure blitz, was yet to comment, with Monday being a public holiday.   - Media fearful -   Solih had the backing of a united opposition trying to oust Yameen but struggled for visibility. The local media was fearful of falling foul of heavy-handed decrees and reporting restrictions.   On Sunday night he called on Yameen to concede defeat once the tally showed he had an unassailable lead.   "I call on Yameen to respect the will of the people and bring about a peaceful, smooth transfer of power," Solih said on television.   He also urged the incumbent immediately to release scores of political prisoners, including former president Maumoon Abdul Gayoom -- Yameen's half-brother -- who was jailed along with the Chief Justice and another Supreme Court justice amid accusations of an imminent coup.   On the eve of the poll, police raided the campaign headquarters of the MDP and searched the building for several hours in a bid to stop what they called "illegal activities". There were no arrests.   Nasheed said the vote would "bring the country back to the democratic path" and Yameen had no option but to concede defeat.   "He will not have people around him who will support him to fight on and stay," the exiled former leader told AFP in Colombo.   Independent international monitors were barred from the election and only a handful of foreign media were allowed in to cover the poll. The Asian Network for Free Elections, a foreign monitoring group that was denied access to the Maldives, said the campaign had been heavily tilted in favour of 59-year-old Yameen.   The government has used "vaguely worded laws to silence dissent and to intimidate and imprison critics", some of whom have been assaulted and even murdered, according to Human Rights Watch.   Sreeram Chaulia, dean at the Jindal School of International Affairs in India, said it was hard to "second guess" what Yameen's next move would be.   "But any effort now to fix the result in his favour and to deny the opposition victory would really hurt whatever credibility and legitimacy is left of him," Chaulia told AFP. "He has been authoritarian till now but if he does try to fix the result it will be complete totalitarianism."   aj/stu/sm   © Agence France-Presse  
Colombo, Sri Lanka | The Maldives government on Monday acknowledged President Abdulla Yameen's surprise defeat in presidential elections but the Beijing-friendly strongman has yet to publicly concede, raising fears he may not go quietly.
  រូបិយវត្ថុ គឺជាការកសាងគ្រឹះមួយនៃសិទ្ធិអំណាច និងអធិបតេយ្យភាព ដែលជាការផ្សំផ្គុំរដ្ឋជាមួយទឹកដី។ រូបិយវត្ថុ ដែលត្រូវបានព្រះបាទស្រីជេដ្ឋា ដាក់ឱ្យប្រើប្រាស់ដំបូងនៅកម្ពុជា គឺជាកាសស្លឹង ដែលមានរាងមូលស្តើង ដែលមានទម្ងន់ក្រោម ២ភាគ៣ នៃជី ដែលស្មើនឹង ២,៥ ក្រាម។ សៀវភៅ «រូបិយវត្ថុ និងអធិបតេយ្យភាព» ដែលផ្តល់ដោយសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុព្រះស្រីឦសានវរ្ម័ន បានរៀបរាប់ថា នៅឆ្នាំ ១៨៨០ លោក Moura ថា មួយស្លឹង ស្មើនឹង ២,៣៤ក្រាម ដោយ ១តម្លឹង មានទម្ងន់ ៣,៧៥ក្រាម ស្មើនឹង ១០ជី។ ពោល គឺ ១តម្លឹង មាន១៦ស្លឹង។    កាសស្លឹង ត្រូវបានបោះពុម្ពដោយ ស្តេចកន (ព្រះបាទស្រីជេដ្ឋា) នៅដើមសតវត្សរ៍ទី១៦។ នៅក្នុងសម័យដ៏ចម្រូងចម្រាសនេះ អង្គរ គ្មានអំណាចអ្វីទៀតទេ។ ព្រះរាជាណាចក្របានបែកខ្ញែក មានភាគីជម្លោះ ៣នាក់ ឈ្លោះគ្នា និងបានរត់ទៅពឹងឱ្យសៀមជួយ។ ស្តេចកន បានកសាង ឬយ៉ាងហោចក៏បានបង្កើតតឹកតាងនៃធម្មានុរូបភាពរបស់លោក ដោយបោះពុម្ពផ្សាយរូបិយវត្ថុ ដែលមានរូបនាគ ឬ រូបណាហ្គាដ៏ធំ។ ការធ្វើដូចនេះ ព្រះអង្គបានផ្តល់អត្តសញ្ញាណមួយសម្រាប់ទឹកដី ដែលទ្រង់កាន់កាប់។    វិធីដើម្បីបង្កើតអត្តសញ្ញាណមានច្រើនណាស់នៅសម័យនោះ។ កាលគ្រានោះ គេត្រូវភ្ជាប់សាច់សាលោហិតជាមួយព្រះរាជាមុន ដើម្បីឱ្យមានធម្មានុរូបភាព ទោះបីជាត្រូវប្រើវិធីប្រហារជីវិតក៏ដោយ។ ការភ្ជាប់ទំនាក់ទំនងគ្នាជាមួយប្រពន្ធ ប្អូនស្រី ឬកូនស្រីរបស់ស្តេចមុន គឺជាពិធីប្រសិទ្ធី និងការទទួលស្គាល់ខ្លួនជាខ្សែស្រឡាយស្តេច។    យើងអាចមើលពីស្លាកស្នាមមត្តេយ្យកា ដែលបានជ្រាបចូលក្នុងកិច្ចការសង្គមខ្មែរយូរមកហើយ។ រូបិយវត្ថុ នាំមកនូវផ្លូវថ្មី។ វាជាអត្តសញ្ញាណរបស់ប្រជាជន ដែលព្រះរាជាបញ្ជា ព្រោះព្រះរាជា ជាអ្នកកាន់អត្តសញ្ញាណនោះ។    រូបិយវត្ថុ ដែលព្រះបាទអង្គឌួងបោះផ្សាយក្រោយមកទៀតនោះ គឺជាទង្វើដ៏សំខាន់មួយផងដែររបស់ព្រះរាជាដ៏អស្ចារ្យមួយរូបនេះ។ ទ្រង់បានព្យាយាមទាមទារយកទឹកដី កម្ពុជាក្រោមមកវិញ។ ក៏ប៉ុន្តែ វាជាទង្វើផ្ទុយស្រឡះមួយ ក្នុងគោលបំណងចង់បាននវភាពជូនប្រទេស ជាជាងវិជ្ជមានភាពនៃអត្តសញ្ញាណរបស់ទ្រង់៕    
ភ្នំពេញ៖ ព្រះបាទស្រីជេដ្ឋា បានដណ្តើមយករាជសម្បតិ្ត និងបានឡើងសោយរាជ្យពីឆ្នាំ ១៥១២ រហូតដល់ឆ្នាំ ១៥២៦។ ព្រះបាទស្រីជេដ្ឋា ប្រើ កាសមាស និងប្រាក់ ជាលុយ ដោយមានរូបនាគជាសញ្ញាសម្គាល់ ហៅថា ស្លឹង។ ដូច្នេះ ព្រះបាទស្រីជេដ្ឋា គឺជាព្រះរាជាដំបូងដែលបានផ្តើមប្រើបុព្វសិទ្ធិក្នុងការបោះផ្សាយប្រាក់នៅកម្ពុជា។ នេះបើតាមសៀវភៅ «រូបិយវត្ថុ និងអធិបតេយ្យភាព»។
  រដ្ឋបាលខេត្តខេត្តព្រះសីហនុ នឹងទទួលបានរថយន្តក្រុងចំនួន៦០គ្រឿង ពីក្រុមហ៊ុនប៊ូយ៉ុងរបស់ប្រទេសកូរ៉េខាងត្បូង  ដែលក្នុងនោះ មានរថយន្តមួយចំនួន នឹងដាក់ឱ្យប្រើប្រាស់ជាសេវាសាធារណៈសម្រាប់ដឹកសិស្ស និស្សិតដោយឥតគិតថ្លៃ  រួមទាំងដឹកប្រជាពលរដ្ឋ។ លោក គួច ចំរើន ថ្លែងបែបនេះ ក្នុងសន្និសីទសារព័ត៌មានស្តីពី «ភាពជោគជ័យរយៈពេល៥ឆ្នាំ របស់រដ្ឋបាលខេត្តព្រះសីហនុ» កាលពីថ្ងៃទី១៥ ខែកុម្ភៈ។ បើតាមលោក គួច ចំរើន គោលដៅនៃការដាក់ឱ្យដំណើរការរថយន្តសាធារណៈ គឺដើម្បជួយកាត់បន្ថយគ្រោះថ្នាក់ចរាចណ៍ និងបញ្ឈប់សកម្មភាពរបស់សិស្សសាលា ដែលតែងតែស្ទាក់សុំរថយន្តអ្នកដំណើរ ឡានដឹកទំនិញធំៗ ជាមធ្យោបាយធ្វើដំណើរបន្តទៀត។ កន្លងមក មានសិស្សសាលានៅកំពង់សិលា បានកាក់រថយន្តអ្នកដំណើរ ឬឡានធំៗ ដើម្បីសុំជិះទៅសាលារៀន និងត្រឡប់ទៅផ្ទះវិញ ដោយសារផ្ទះរបស់ពួកគេនៅឆ្ងាយពីសាលារៀន។    លោក គួច ចំរើន អះអាងថា អាជ្ញាធរខេត្តព្រះសីហនុ ត្រៀមចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនប៊ូយ៉ុង ដើម្បីទទួលបានឡានក្រុងចំនួន៦០គ្រឿង នាពេលឆាប់ៗ។ លោកអភិបាលខេត្តព្រះសីហនុ បាននិយាយដូច្នេះ៖ «បើទទួលបានរថយន្តក្រុងហ្នឹង! ខ្ញុំនឹងរៀបចំដូចនៅរាជធានីភ្នំពេញ ជាមធ្យោបាយដឹកជញ្ជូនសាធារណៈ ហើយដឹកសិស្ស និស្សិតដោយឥតគិតថ្លៃ»៕   
រដ្ឋបាលខេត្តព្រះសីហនុ គ្រោងដាក់ដំណើរការរថយន្តក្រុងសាធារណៈសម្រាប់ប្រជាពលរដ្ឋ ជាពិសេសសិស្សសាលា និស្សិត ដើម្បីធានាសុវត្ថិភាពរបស់ពួកគេ។ បើតាមលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដំណើរការនៃសេវារថយន្តសាធារណៈនេះ គឺមានលក្ខណៈដូចទៅសេវាកម្មរថយន្តសាធារណៈនៅរាជធានីភ្នំពេញ ដែរ។
  ក្រុមហ៊ុន រ៉ឺនេសង់ បានបើកការដ្ឋានអាជីវកម្មនិងរោងចក្រចម្រាញ់«រ៉ែមាស» ជាលក្ខណៈឧស្សាហកម្មលើកដំបូងរបស់កម្ពុជា នៅតំបន់អូខ្វោវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ចាប់ពីថ្ងៃទី២១មិថុនា ឆ្នាំ២០២១មក។ គិតមកត្រឹមដើមខែសីហា ឆ្នាំ២០២២ ក្រុមហ៊ុនរបស់ប្រទេសអូស្រ្តាលីមួយនេះ ផលិតមាសពីតំបន់នេះបាន ៣ ៥៤៣គីឡូក្រាម(ជាង៣,៥តោន)។ លោក អ៊ឹង ឌីបូ៉ឡា ថ្លែងបែបនេះក្នុងសន្និសីទកាសែត ស្ដីពី «សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំ របស់ក្រសួងរ៉ែ និងថាមពល» នៅទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី៩សីហា។    អត្ថបទទាក់ទង   រោងចក្រចម្រាញ់រ៉ែមាសដំបូងនៅកម្ពុជា អាចផលិតមាសសុទ្ធបានប្រមាណ៣តោនក្នុង១ឆ្នាំ   បើតាមលោក អ៊ឹង ឌីបូ៉ឡា បរិមាណមាសទាំងនេះ តម្រូវឱ្យក្រុមហ៊ុនបង់សួយសារចូលរដ្ឋ ជាង៥,១លានដុល្លារ។ លោកបញ្ជាក់ថា ចំណូលដែលរដ្ឋាភិបាលទទួលបាននេះ គឺមិនបូកបញ្ចូលនូវចំណូលពន្ធលើប្រាក់ចំណេញ ឬប្រភេទពន្ធផ្សេងៗឡើយ។    មុននឹងឈានដល់ការបើកការដ្ឋានអាជីវកម្មនិងរោងចក្រចម្រាញ់«រ៉ែមាស» នៅតំបន់អូរខ្វាវមកទល់សព្វថ្ងៃនេះ ក្រុមហ៊ុន រ៉ឺនេសង់ បានចំណាយពេលរុករកធនធានធម្មជាតិនេះ អស់រយៈពេល១៤ឆ្នាំ។  បច្ចុប្បន្ន ក្រុមហ៊ុននេះ ផលិតបានដុំមាសពាក់កណ្តាលសម្រេច ដែលមានអត្រាមាសក្នុងកម្រិត៩០ភាគរយ(Gold Dore Bars) ហើយនាំចេញទៅប្រទេសអូស្ត្រាលី ដើម្បីបន្សុទ្ធជាមាស១០០ភាគរយ សម្រាប់ដាក់លក់នៅទីផ្សារប្រទេសនោះតែម្តង។    កន្លងមក ប្រមុខរដ្ឋាភិបាលសម្តេច ហ៊ុន សែន រំពឹង ថា ការផលិតផលមាសជាលក្ខណៈឧស្សាហកម្មពីជម្រករ៉ែតំបន់អូខ្វាវ ស្រុកកែវសីមា ដោយក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីតធីត Renaissance Minerals (Cambodia) Limited នឹងផ្តល់ចំណូលដុលជាមធ្យមប្រមាណ១៨៥លានដុល្លារ ក្នុងមួយឆ្នាំ។ សម្តេច បានបញ្ជាក់ថា ក្នុងចំណោមចំណូលដុលនោះ មានចំណូលថវិកាជាតិពីសួយសារ និងសារពើពន្ធផ្សេងៗ ជាមធ្យមប្រមាណ៤០លានដុល្លារក្នុងមួយឆ្នាំ។ បើតាមសម្តេច ថវិកាទាំងនេះ នឹងត្រូវយកមកប្រើប្រាស់ក្នុងចរន្តថវិកាជាតិ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។    បច្ចុប្បន្ន ក្រៅពីក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីតធីត Renaissance Minerals (Cambodia) Limited ក្រសួងរ៉ែ និងថាមពល ក៏បានផ្តល់អាជ្ញាបណ្ណឱ្យក្រុមហ៊ុនចំនួន៦ទៀត ឱ្យរុករកនិងបើកការដ្ឋានអាជីវកម្មនិងរោងចក្រចម្រាញ់«រ៉ែមាស» នៅកម្ពុជា ផងដែរ។ ក្រុមហ៊ុនទាំងនោះមកពីប្រទេសឥណ្ឌា និងប្រទេសចិន...ជាដើម។ នេះជាការរៀបរាប់បន្ថែមរបស់លោក ឌីបូ៉ឡា៕   
ជាងមួយឆ្នាំមកនេះ ក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីតធីត ផលិតមាស ពីតំបន់អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី បានប្រមាណ៣,៥តោន។ នេះជាការលើកឡើងរបស់លោក អ៊ឹង ឌីប៉ូឡា  អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ ដែលបានបញ្ជាក់ថា កម្ពុជាទទួលបានចំណូលសួយសារជាង៥លានដុល្លារអាម៉េរិក ពីបរិមាណមាសទាំងនេះ។
  «ចិនមិនត្រឹមតែមានរបបដឹកនាំផ្តាច់ការលើកលោកប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាប្រទេសដែលមានស្តុកស្តម្ភ ខ្លាំងក្លា និងមានបច្ចេកវិទ្យាទំនើបបំផុតដែរ»។ មហាសេដ្ឋីអាមេរិកលោក សូរ៉ូស បានអះអាងបែបនេះក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកក្រុង ដាវ៉ូស (Davos) ប្រទេសស្វ៊ីសថ្ងៃព្រហស្បតិ៍ទី ២៤ ខែមករា។    «ទាំងអស់នេះហើយធ្វើឲ្យលោក ស៊ី ជិនភីង ក្លាយជាសត្រូវដែលគ្រោះថ្នាក់បំផុតសម្រាប់សង្គមដែលបើកចំហនិងឲ្យតម្លៃសេរីភាពនោះ»។ លោក សូរ៉ូស បន្ថែមបែបនេះ ហើយក៏បង្ហាញក្តីបារម្ភដូចគ្នាចំពោះប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ។     មហាសេដ្ឋីអាមេរិកដែលមានដើមកំណើតនៅហុងគ្រីរូបនេះបានពន្យល់ថា គ្រោះថ្នាក់ធំដែលសង្គមប្រជាធិបតេយ្យកំពុងប្រឈមនោះគឺ បញ្ញាសិប្បនិម្មិត និងគ្រឿងម៉ាស៊ីននោះអាចនឹងស្ថិតក្នុងកណ្តាប់ដៃរបបផ្តាច់ការ។    ដូចនៅចិនបច្ចុប្បន្ន គេឃើញមានប្រព័ន្ធបច្ចេកវិទ្យាទំនើបៗដែលត្រូវបានប្រើប្រាស់ដោយបក្សកុម្មុយនីស្តក្រោមការដឹកនាំរបស់លោក ស៊ី ក្នុងនោះមានប្រព័ន្ធសម្គាល់មុខមាត់ដើម្បីតាមដានប្រជាជន ហើយប្រព័ន្ធបច្ចេកវិទ្យាទាំងអស់នេះអនុញ្ញាតឲ្យរបបដឹកនាំអាចវាយតម្លៃ និងឈានទៅទប់ស្កាត់គ្រោះថ្នាក់ដែលអាចបង្កឡើងដោយប្រជាជនចំពោះរបបដឹកនាំដែរ។    ក្រៅពីនេះ នាពេលបច្ចុប្បន្ន ចិនកំពុងអភិវឌ្ឍប្រព័ន្ធសន្សំពិន្ទុសង្គម ឬវាយតម្លៃសង្គម (Social credit system)។ លោក សូរ៉ូស ជឿជាក់ថា ក្នុងករណីដែលប្រព័ន្ធនេះត្រូវអនុវត្តមែននោះ លោក ស៊ី នឹងអាចគ្រប់គ្រងពលរដ្ឋចិនបានទាំងស្រុងតែម្តង។    លោក ស៊ី ជិនភីង ត្រូវបានគេចាត់ទុកជាមេដឹកនាំដែលមានឥទ្ធិពលបំផុតលើពិភពលោកនេះ និងជាមនុស្សដែលមានឥទ្ធិពលបំផុតក្នុងបក្សបន្ទាប់ពីលោកប្រធាន ម៉ៅ សេទុង ផង។ អ្វីដែលសំខាន់លោក អាចនឹងក្តោបក្តាប់អំណាចនេះពេញមួយជីវិតផង បន្ទាប់ពីសភាប្រជាជនចិនបានបោះឆ្នោតលុបចោលការកំណត់អាណត្តិប្រធានាធិបតីរួចទៅហើយកាលពីដើមឆ្នាំមុននោះ។     ត្រឡប់មកវិញ លោក សូរ៉ូស បានថ្លែងប្រាប់វេទិការនេះបន្ថែមថា ការបញ្ចេញបច្ចេកវិទ្យាអ៊ីនធឺណិត 5G របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន ZTE និង Huawei នោះជារឿងដែលគួរឲ្យបារម្ភថ្មីទៀតរបស់ពិភពលោក។ ក្តីបារម្ភនោះគឺថា សន្តិសុខពិភពលោកនឹងស្ថិតក្នុងគ្រោះថ្នាក់ពេលដែលក្រុមហ៊ុនចិនទាំងនេះក្តោបក្តាប់ទីផ្សារអ៊ីនធឺណិត 5G នោះ។    «ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ គួរចេញមុខបង្ក្រាបក្រុមហ៊ុនទាំងនេះដោយផ្តោតលើបញ្ហាចិនតែមួយជាជាងព្យាយាមអនុវត្តវិធានការរួមក្នុងក្របខណ្ឌពិភពលោកទាំងមូលដោយប្រឡូកក្នុងសង្គ្រាមពាណិជ្ជកម្មនោះ»។ លោក សូរ៉ូស សង្កត់ធ្ងន់បែបនេះ។      ថ្វីបើមានក្តីបារម្ភពីការប្រើប្រាស់បច្ចេកវិទ្យារបស់បណ្តាប្រទេសដែលមានរបបដឹកនាំផ្តាច់ការក៏ដោយ លោក សូរ៉ូស សង្ឃឹមថា នៅពេលលោក ត្រាំ និងលោក ស៊ី លែងមានអំណាច មហាអំណាចចិន និងអាមេរិកអាចនឹងមានឱកាសសហការគ្នាលើបញ្ហាបច្ចេកវិទ្យាដើម្បីប្រយោជន៍រួមផង៕    
មហាសេដ្ឋីអាមេរិក ចច សូរ៉ូស (George Soros) បានទិតៀនប្រធានាធិបតីចិនខ្លាំងៗ និងបានហៅលោកថា ជា«សត្រូវដ៏គ្រោះថ្នាក់បំផុត» សម្រាប់សង្គមដែលឲ្យតម្លៃលើសេរីភាព។ លោក Soros បានលើកឡើងពីក្តីបារម្ភចំពោះការប្រើប្រាស់បច្ចេកវិទ្យាទំនើបរបស់រដ្ឋាភិបាលចិនក្នុងការតាមដាន ឬឃ្លាំមើល និងត្រួតត្រារាល់ប្រជាពលរដ្ឋខ្លួនផង។
លោកនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ មន្រ្តីជំនាញម្នាក់ដែលទទួលបន្ទុកក្នុងការសាងសង់វិមានឈ្នះឈ្នះ និងស្តូបឈ្នះឈ្នះ បានផ្តល់ព័ត៌មានលើគណនីហ្វេសប៊ុក នៅ១៨ ខែឧសភា ឆ្នាំ២០២៣នេះ ថា សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងការពារជាតិ បានចុះទៅពិនិត្យមើលនៅវិមានឈ្នះឈ្នះ ហើយបានផ្តល់អនុសាសន៍ក្នុងការរៀបចំចម្លាក់អំពីព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ នៅវិមានឈ្នះឈ្នះ ដើម្បីទុកជាតឹកតាងប្រវត្តិសាស្ត្រតជំនាន់។    សារព័ត៌មានថ្មីៗ មិនអាចសុំព័ត៌មានបន្ថែមពីលោកនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានឡើយ ដោយសារលោក មិនលើកទូរស័ព្ទ។ ប៉ុន្តែ លោក បាននិយាយជាមួយសារព័ត៌មានហ្វ្រេសញូថា ក្រុមការងារ នឹងរៀបចំធ្វើកិច្ចការនៃការឆ្លាក់ព្រឹត្តិការណ៍ស៊ីហ្គេមនេះឲ្យបានឆាប់រហ័ស។    មន្រ្តីយោធាជាន់ខ្ពស់រូបនេះ ថ្លែងដូច្នេះថា៖«ក្នុងនោះ នឹងពិនិត្យរៀបចំចម្លាក់នៃអត្តពលិកនានាដែលឆ្នើម ហើយដែលមានស្នាដៃ ទទួលបានការវាយតម្លៃខ្ពស់ពីគណៈកម្មការផ្នែកកីឡា រៀបចំឲ្យទៅជាតឹកតាងចម្លាក់សីលា»។    យ៉ាងណា លោក ណឹម សុវត្ថិ មិនទាន់អាចបញ្ចេញឈ្មោះអត្តពលិកណាខ្លះនោះទេ ដែលនឹងត្រូវមានរូបចម្លាក់ ឬនឹងត្រូវឆ្លាក់រូបជាប់ផ្ទាំងវិមានឈ្នះឈ្នះ។  ក្រៅពីព្រឹត្តិការណ៍ស៊ីហ្គេម និងអត្តពលិកឆ្នើម ពាក្យស្លោកមួយចំនួន ក៏នឹងត្រូវឆ្លាក់ទុកនៅវិមានឈ្នះឈ្នះផងដែរ។ លោក ណឹម សុវត្ថិ លើកឧទាហរណ៍ថា ដូចជា ពាក្យស្លោក «កីឡារស់ក្នុងសន្តិភាព» ជាដើម។    សូមរម្លឹកខ្លីថា ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានចាប់ពីថ្ងៃទី៥ ខែឧសភា និងត្រូវបិទបញ្ចប់ទៅវិញ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣។ កម្ពុជា រង់ចាំអស់រយៈពេលជាង៦០ឆ្នាំ ទម្រាំអាចធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមនេះ៕
រដ្ឋាភិបាលកម្ពុជា នឹងឆ្លាក់ព្រឹត្តិការណ៍ស៊ីហ្គេមនៅវិមានឈ្នះឈ្នះ ដើម្បីទុកជាទុកតឹកតាង ដល់កូនចៅជំនាន់ បានឃើញបានដឹងពីព្រឹត្តិការណ៍កីឡាដ៏ធំមួយនេះ។ អ្វីដែលគួរកត់សម្គាល់ថែមទៀតនោះ អត្តពលិករបស់ខ្មែរដែលលេចធ្លោក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនេះ នឹងត្រូវឆ្លាក់រូបនៅវិមានឈ្នះឈ្នះផងដែរ។
  បើលោកអ្នកមានជំងឺសរសៃឈាមបេះដូង អនុសាសន៍គ្រូពេទ្យខាងក្រោមនេះមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីធ្វើឲ្យស្ថានភាពរបស់លោកអ្នកបានល្អប្រសើរឡើង ឬដើម្បីបង្ការកុំឲ្យវាកាន់តែដុនដាបទៅៗ។ ក៏ប៉ុន្តែបើសិនជាលោកអ្នកកត់សំគាល់ថាស្ថានភាពមិនបានល្អប្រសើរឡើងទេ នោះលោកអ្នកអាចត្រូវការធ្វើរោគវិនិច្ឆ័យអ្វីផ្សេងទៀតហើយ ឬធ្វើការព្យាបាលតែម្តង។   វិធីដែលសំខាន់ជាងគេនៅក្នុងការកាត់បន្ថយគ្រោះថ្នាក់នៃជំងឺបេះដូង ស្ថិតនៅលើការត្រួតពិនិត្យខ្លួនដោយលោកអ្នកខ្លួនឯង មិនមែននៅលើការត្រួតពិនិត្យរបស់អ្នកផ្តល់សេវាថែទាំនោះទេ។   * ការផ្លាស់ប្តូររបៀបរបបរស់នៅគឺជាវិធីដែលមានប្រសិទ្ធភាពជាងគេនៅក្នុងការបង្ការជំងឺបេះដូងកុំឲ្យដុនដាបទៅៗ ឬដើម្បីកាត់បន្ថយគ្រោះថ្នាក់នៃការកើតជំងឺនេះតែម្តង។   * បាតុភាពនៃការធ្លាក់ចុះនៃអត្រាមរណភាពដោយសារជំងឺបេះដូងក្នុងពេលជាង ៣០ឆ្នាំក្រោយនេះគឺជាលទ្ធផលនៃការកាត់បន្ថយកត្តាគ្រោះថ្នាក់ មិនមែនដោយសារការជឿនលឿនក្នុងការព្យាបាលនោះទេ។   ម្នាក់ៗត្រូវប្រកាន់យកនូវវិធានការខាងក្រោមនេះ ដើម្បីធ្វើឲ្យគ្រោះថ្នាក់នៃជំងឺបេះដូងថយចុះ៖   * ហូបតែរបបហូបចុកដែលធ្វើឲ្យមានសុខភាពល្អ៖ នេះគឺជាជំហានសំខាន់មុនគេបង្អស់ដែលលោកអ្នកអាចប្រកាន់យកដើម្បីការបន្ថយគ្រោះថ្នាក់។   * សូមកាត់បន្ថយការហូបខ្លាញ់៖ ថាមពលដែលបានមកពីខ្លាញ់មិនត្រូវឲ្យលើសពី ៣០% នៃថាមពលសរុបក្នុង១ថ្ងៃៗទេ។ មានន័យថាហូបខ្លាញ់ឲ្យតិចជាង ៦០ក្រាមក្នុង១ថ្ងៃៗ ចំពោះមនុស្សចាស់។   * សូមកត់បន្ថយកូលេស្តេរ៉ុលនៅក្នុងឈាមទៅត្រឹមកម្រិតដែលបានផ្តល់អនុសាសន៍ ជាពិសេសគឺ LDL cholesterol៖ វានឹងមិនធ្វើឲ្យមានកកើតបន្ទះនៅក្នុងសរសៃរោហិណីរបស់លោកអ្នក។   * សូមអនុវត្តការហាត់ប្រាណឲ្យបានទៀងទាត់៖ វាអាចជួយកាត់បន្ថយគ្រោះថ្នាក់នៃជំងឺបេះដូងបាន។ ការហាត់ប្រាណធ្វើឲ្យបេះដូងរបស់លោកអ្នករឹងមាំ និងមានប្រសិទ្ធភាព ហើយកាត់បន្ថយសម្ពាធឈាមនិងកូលេស្តេរ៉ុលមិនល្អ (LDL) ព្រមជាមួយគ្នានោះបង្កើនកូលេស្តេរ៉ុលល្អ (HDL) ឡើង។ សូមសាកសួរអ្នកផ្តល់សេវាថែទាំសុខភាពរបស់លោកអ្នកជាមុនសិន មុននឹងចាប់ផ្តើមការហាត់ប្រាណណាមួយ។ សមាគមបេះដូងអាមេរិកឲ្យយោបល់ថាត្រូវហាត់ម្តងៗយ៉ាងតិច ៣០នាទី ៣ទៅ៥ដងក្នុង១សប្តាហ៍។   * សូមបញ្ឈប់ការជក់បារី៖ វានឹងផ្តល់មកឲ្យនូវអត្ថប្រយោជន៍យ៉ាងច្រើន។ ៣ឆ្នាំបន្ទាប់ពីឈប់ជក់បារី គ្រោះថ្នាក់កើតជំងឺបេះដូងរបស់លោកអ្នកបានថយចុះមកស្មើនឹងអ្នកដែលមិនដែលជក់បារីសោះ។ អ្នកផ្តល់សេវាថែទាំសុខភាពរបស់លោកអ្នកអាចជួយលោកអ្នកឲ្យឈប់ជក់បារីបាន ដោយផ្តល់ការណែនាំខ្លះអំពីការផ្លាស់ប្តូរការប្រព្រឹត្ត។ មានឱសថមួយចំនួនដែលជួយធ្វើឲ្យឈប់ជក់បារីបានដែរ។   * សូមត្រួតពិនិត្យសម្ពាធឈាម និងជាតិស្ករក្នុងឈាម៖ បើសិនជាលោកអ្នកមានជំងឺទឹកនោមផ្អែម សូមធ្វើការត្រួតពិនិត្យជាតិស្ករក្នុងឈាមលោកអ្នកជារៀងរាល់ថ្ងៃ។ លោកអ្នកត្រូវដឹងអំពីតម្លៃនៃ HbA1c របស់លោកអ្នក ពោលគឺរង្វាស់មួយសម្រាប់ត្រួតពិនិត្យជាតិស្ករនៅក្នុងឈាម ដែលត្រូវតិចជាង ៧.០។   *សូមលេបអាស្ពីរីនបន្តិចរាល់ថ្ងៃ៖ វានឹងជួយកាត់បន្ថយគ្រោះថ្នាក់នៃជំងឺគាំងបេះដូងបាន។ ក៏ប៉ុន្តែការប្រើអាស្ពីរីនអាចធ្វើឲ្យមានគ្រោះថ្នាក់ក្នុងការហូរឈាមវិញដែរ ដូច្នេះសូមសាកសួរអ្នកផ្តល់សេវាថែទាំសុខភាពរបស់លោកអ្នកសិន មុននឹងចាប់ប្រើអាស្ពីរីនរាល់ថ្ងៃ។   * នៅមិនទាន់មានការសាកល្បងគ្លីនិកបែបវិទ្យាសាស្ត្រលើមនុស្សណាមួយ ដែលបង្ហាញថាវីតាមីនមានផលល្អមកលើបេះដូងនោះទេ។   សូមកត់សំគាល់ថាអស់កាលជាច្រើនឆ្នាំមកហើយ គេបានអនុវត្តការព្យាបាលដោយប្រើអ័រម៉ូន(hormone replacement therapy HRT) ដើម្បីបង្ការជំងឺសរសៃឈាមបេះដូង និងរោគគាំងបេះដូង ចំពោះស្ត្រីដែលបានអស់រដូវទៅហើយ (menopause)។   * គេបានគិតថាការប្រើអ័រម៉ូនមួយចំនួនអាចការពារស្ត្រីមុននឹងអស់រដូវ ពីជំងឺបេះដូងបាន។   * ការស្រាវជ្រាវមួយដែលទើបតែបានបញ្ចប់នៅក្នុងឆ្នាំ ២០០២ បានរកឃើញថាស្ត្រីៗដែលបានប្រើ HRT មានគ្រោះថ្នាក់កើតជំងឺបេះដូងខ្លាំងជាងស្ត្រីៗដែលមិនបានប្រើ HRT នេះ។   * ដោយហេតុនេះ គេលែងឲ្យប្រើ HRT ដើម្បីបង្ការជំងឺបេះដូងទៀតហើយ។   របបហូបចុកដែលធ្វើឲ្យបេះដូងមានសុខភាពល្អ៖ ខាងក្រោមនេះគឺជារបបហូបចុកដែលសមាគមបេះដូងអាមេរកបានផ្តល់អនុសាសន៍។   * សូមចាប់ផ្តើមថ្ងៃជាមួយនឹងការទទួលទាននំប៉័ង whole-grain bread ឬធញ្ញជាតិ ជាមួយផ្លែឈើ។   * ចំពោះអាហារថ្ងៃត្រង់និងពេលល្ងាច សូមទទួលទានតែធញ្ញជាតិ និងបន្លែឲ្យបានច្រើន (make whole grains and vegetables the main course)។ អាចថែមសាឡាត់ ឬបន្លែទៀតបើសិនជាអាហារមានសាច់ច្រើន។ ផលិតផលសណ្តែកសៀង (soy products) នឹងជួយកាត់បន្ថយកូលេស្តេរ៉ុល LDL ។   * សូមទទួលទានផ្លែឈើឬទឹកដោះគោជូរមានជាតិខ្លាញ់ទាបជាបង្អែម។ កាត់បន្ថយជាតិផ្អែមនិងស្ករជាអតិបរមា។   * សូមចំអិនចំណីអាហារដោយប្រើប្រេងអូលីវ (olive) ឬកាណូឡា (canola) ដែលមានជាតិខ្លាញ់ monounsaturated fats ខ្ពស់។ ខ្លាញ់ទាំងអស់នេះជួយកាត់បន្ថយកម្រិតកូលេស្តេរ៉ុល LDL និងកូលេស្តេរ៉ុលសរុប។   * សូមទទួលទានត្រី ឬអាហារសមុទ្រឲ្យបានម្តងឬពីរដងក្នុងមួយសប្តាហ៍។   * សូមទទួលទានគ្រាប់ផ្លែឈើ (nuts) ដែលសំបូរជាតិខ្លាញ់ hazelnuts, almonds, pecans, គ្រាប់ស្វាយច័ន្ទី, walnuts, និងmacadamia nuts។ ផ្លែឈើទាំងអស់នេះជួយធ្វើឲ្យមានសុខភាពល្អ តែមានជាតិខ្លាញ់ច្រើន ដូច្នេះត្រូវទទួលទានបន្តិចបន្តួចបានហើយ។   * សូមប្រើខ្ទឹមសក្នុងការចំអិនអាហារដោយ វាជួយកាត់បន្ថយកូលេស្តេរ៉ុលបានបន្តិចដែរ។   សុរាអាចទទួលទានក្នុងបរិមាណតិចតួចបានហើយ៖   * ការសេពសុរាតិចជាងពីរកែវក្នុង១ថ្ងៃៗចំពោះបុរសៗ និងមួយកែវចំពោះនារីៗ អាចជួយបង្កើនកូលេស្តេរ៉ុលល្អ (HDL) បាន។   * បើទោះជាយ៉ាងណាក្តី អ្នកខ្លះមិនត្រូវប្រើសុរាទេ ដូចជាអ្នកដែលមានបញ្ហាថ្លើមឬតម្រងនោម មានបញ្ហាជាមួយឱសថមួយចំនួន មានបញ្ហាជាមួយនឹងការប្រើបំពានសុរា ឬកំពុងប្រើឱសថដែលមិនត្រូវសេពសុរា។   * បើលោកអ្នកមិនចេះសេពសុរាទេ អ្នកប្រកបវិជ្ជាជីវវេជ្ជសាស្ត្រភាគច្រើនឲ្យយោបល់ថាសូមកុំសេពវាដើម្បីអត្ថប្រយោជន៍នៃបេះដូងនោះ។   * បើមានសំណួរទាក់ទងទៅនឹងផលវិបាកវិជ្ជមាននិងអវិជ្ជមានរបស់សុរា សូមសាកសួរគ្រូពេទ្យ។ ត្រួតពិនិត្យដោយ៖ www.health.com.kh  
ការថែទាំខ្លួនឯងនៅផ្ទះ Self-Care at Home
  ច្បាប់ស្តីជនជាតិភាគតិចវីហ្គ័រឆ្នាំ២០១៩ ត្រូវបានសភាតំណាងរាស្ត្រអាមេរិកអនុម័តក្នុងសំឡេង ៤០៧ស្រប និង១ សំឡេងប្រឆាំង។ សេចក្តីស្នើច្បាប់មួយនេះ ធ្វើឡើងក្នុងគោលបំណងប្រឆាំងការបង្ក្រាប និងការឃុំឃាំងជនជាតិមូស្លីមភាគតិចនៅតំបន់ស៊ីនជាំងពីសំណាក់រដ្ឋាភិបាលទីក្រុងប៉េកាំង។ បើសិនបើសេចក្តីស្នើច្បាប់នេះចូលជាធរមាន អាមេរិក នឹងដាក់ទណ្ឌកម្មលើមន្ត្រីជាន់ខ្ពស់ចិន និងរឹតត្បិតការនាំចេញផលិតផលមួយចំនួនទៅប្រទេសចិន។    លេខាបក្សកុម្មុយនីស្តចិនតំបន់ស្វយ័តស៊ីនជាំង ឈិន ឈៀនគ័រ ទំនងជាមុខសញ្ញានៃសេចក្ដីស្នើច្បាប់នេះ។ បើមានការដាក់ទណ្ឌកម្មមែននោះ លោក ឈិន ជាសមាជិកការិយាល័យនៃបក្សកុម្មុយនីស្តចិន ដែលជាប់ឈ្មោះក្នុងបញ្ជីទណ្ឌកម្មរបស់រដ្ឋបាលលោក ត្រាំ ។   ជាការឆ្លើយតប ទីក្រុងប៉េកាំង បានបដិសេធយ៉ាងដាច់អហង្ការលើសេចក្តីស្នើច្បាប់មួយនេះ។ សេចក្តីថ្លែងការណ៍ក្រសួងការបរទេសចិនមួយ បានគូសបញ្ជាក់យ៉ាងដូច្នេះថា បញ្ហាក្នុងខេត្តស៊ីនជាំង គឺជាបញ្ហាផ្ទៃក្នុងរបស់ចិនសុទ្ធសាធ។ ក្រសួងការបរទេសចិន ក៏ស្នើអាមេរិក គួរតែកែប្រែឥរិយាបថរបស់ខ្លួន និងបញ្ឈប់ជាបន្ទាន់មុនពេលសេចក្តីស្នើមួយនេះ ក្លាយទៅជាច្បាប់ បើមិនដូច្នោះទេ ទីក្រុងប៉េកាំង នឹងចាត់វិធានការតបទៅនឹងការវិវត្តនៃដំណើរការសេចក្តីស្នើច្បាប់មួយនេះ។    យ៉ាងណាក៏ដោយ ទីក្រុងប៉េកាំង មិនបានបញ្ជាក់ច្បាស់លាស់ឡើយថា នឹងចាត់វិធានការបែបណានោះទេដើម្បីបញ្ឈប់សេចក្តីស្នើច្បាប់មួយនេះ មុនពេលដល់ដៃប្រធានាធិបតិអាមេរិក ដូណាល់ ត្រាំ ដែលទើបចុះហត្ថលេខាលើសេចក្ដីព្រាងច្បាប់ស្ដីពីហុងកុង។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters។    ពាក់ព័ន្ធទៅនឹងបញ្ហានេះ ទីក្រុងប៉េកាំង អាចនឹងហាមឃាត់អ្នកកាន់លិខិតឆ្លងដែនការទូតអាមេរិកទាំងអស់ មិនឲ្យចូលទៅក្នុងទឹកដីខេត្តស៊ីងជាំងប្រទេសចិន និងរឹតត្បិតការផ្តល់វីសាដល់មន្ត្រី និងអ្នកច្បាប់អាមេរិកមួយចំនួន។ នេះបើតាមការយល់ឃើញរបស់នាយកនិពន្ធសារព័ត៌មាន Global Time របស់ចិននៅថ្ងៃទី៣ ខែវិច្ឆិកា។     ទោះបីជាសេចក្តីស្នើច្បាប់មួយនេះ ត្រូវបានអនុម័តដោយសភាតំណាងរាស្ត្រអាមេរិកក៏ពិតមែន ប៉ុន្តែវាត្រូវឆ្លងកាត់ទៅព្រឹទ្ធសភាអាមេរិកទៀត មុននឹងទៅដល់តុរបស់ប្រធានាធិបតី ត្រាំ។ ចំណែកលោក ត្រាំ ក៏មានសិទ្ធិចុះហត្ថលេខា ឬបដិសេធលើសេចក្តីព្រាងច្បាប់នេះបាន ដោយផ្អែកទៅលើផលប្រយោជន៍ជាតិ។ ការអនុម័តរបស់សភាអាមេរិកលើកនេះ គឺធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីអាមេរិកចុះហត្ថលេខាច្បាប់ប្រជាធិបតេយ្យហុងកុង។    សូមបញ្ជាក់ថា ទំនាក់ទំនងអាមេរិក និងចិន ក្នុងរយៈពេលថ្មីៗនេះ បានជួបបញ្ហារកាំរកូសយ៉ាងច្រើនជាមួយគ្នា ខណៈពេលប្រទេសទាំងពីរ ត្រៀមចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទីមួយ។ ជាក់ស្តែងដូចជា បញ្ហាហុងកុង អាមេរិកបានចុះហត្ថលេខា គាំទ្រក្រុមបាតុករ ខណៈពេលចិន បានចោទអាមេរិកថា បានជ្រៀតជ្រែកបញ្ហាផ្ទៃក្នុងរបស់ចិន។ ក្រៅពីបញ្ហាហុងកុង នៅមានបញ្ហាសមុទ្រចិនខាងត្បូង និងបញ្ហាជាច្រើនទៀត ៕
សភាតំណាងរាស្ត្រអាមេរិក នៅថ្ងៃទី៤ ខែធ្នូ បានអនុម័ត លើសេចក្តីស្នើច្បាប់ស្តីពីជនជាតិវីហ្គ័រ។ សេចក្តីស្នើច្បាប់មួយនេះ បានទាមទារឲ្យរដ្ឋាភិបាលអាមេរិក ដាក់សម្ពាធ និងដាក់ទណ្ឌកម្មទៅលើទីក្រុងប៉េកាំងពាក់ព័ន្ធទៅនឹងការបង្ក្រាបលើជនជាតិមូស្លីមភាគតិចវីហ្គ័រនៅក្នុងខេត្តស៊ីនជាំង ប្រទេសចិន។
  Messi និង Ronaldo បានប្រជែងគ្នាត្រួតត្រាលើកំណត់ត្រាពិភពលោកក្នុងនាមជាកីឡាករបាល់ទាត់ដែលមានប្រាក់ចំណូលខ្ពស់បំផុតក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ។ ប៉ុន្តែក្រោយពី Neymar ផ្ទេរចេញពី Barcelona ទៅចូលរួមជាមួយ PSG រូបគេក៏បានក្លាយជាកីឡាករដែលមានថ្លៃឈ្នួលខ្ពស់កប់ពពកប្រហាក់ប្រហែលរាមច្បងទាំងពីរផងដែរនៅឆ្នាំ២០១៨។   យ៉ាងណាក៏ដោយនៅឆ្នាំ២០១៩នេះ អ្វីៗក៏បានប្រែប្រួលជាថ្មីទៀត បន្ទាប់ពី Barca បានទិញចូលខ្សែប្រយុទ្ធឆ្នើម Griezmann ពី AT-Madrid រដូវកាលនេះ។ សមាជិកក្រុមជម្រើសជាតិបារាំងវ័យ២៨ឆ្នាំរូបនេះ ត្រូវបានគេជឿជាក់ថាទទួលបានប្រាក់ឈ្នួល ៣,៥៣លានដុល្លារក្នុងមួយខែ ឬ ៤២,៣៥ក្នុងមួយឆ្នាំ ដែលជាតម្លៃខ្ពស់បំផុតលំដាប់ទី២បន្ទាប់ពី Messi ដែលក្លិបអ្នកមានបុណ្យផ្តល់ឲ្យ។   ប្រាក់ឈ្នួលជាង៣លានដុល្លារនេះផងដែរ បាននាំឲ្យ Griezmann ឈានទៅចំណាត់ថ្នាក់ទី៣ ជំនួសតំណែង Neymar ខ្សែប្រយុទ្ធ PSG ដែលទទួលបានកាលពីឆ្នាំ២០១៨។   ដោយមិនគិតពីថ្លៃផ្សាយការផ្សាយពាណិជ្ជកម្មបន្ថែមនោះ របាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំរបស់ក្រុមហ៊ុន L'Equipe បានបង្ហាញតម្លៃប្រាក់ឈ្នួលខ្ពស់បំផុតរបស់កីឡាករទាំង១០រូបដែលប្រកបអាជីពក្នុងក្លិបនៅអឺរ៉ុបសម្រាប់ឆ្នាំ២០១៩នេះដូចខាងក្រោម។   ១- Lionel Messi (FC Barcelona) ទទួលបានថ្លៃឈ្នួល ៨,៨៨លានដុល្លារ ក្នុងមួយខែ ឬ ១០៦.៦០លានដុល្លារក្នុងមួយឆ្នាំ  ២- Cristiano Ronaldo (Juventus) ទទួលបានថ្លៃឈ្នួល ៤,៩៩លានដុល្លារ ក្នុងមួយខែ ឬ ៥៩.៨៧លានដុល្លារក្នុងមួយឆ្នាំ  ៣-  Antoine Griezmann (Barcelona) ទទួលបានប្រាក់ឈ្នួល ៣,៥៣លានដុល្លារក្នុងមួយខែ ឬ ៤២,៣៥ក្នុងមួយឆ្នាំ ៤- Neymar (Paris Saint-Germain) ទទួលបានថ្លៃឈ្នួល ៣,២៩លានដុល្លារ ក្នុងមួយខែ ឬ ៣៩,៤៣លានដុល្លារក្នុងមួយឆ្នាំ ៥- Luis Suarez (Barcelona) ទទួលបានថ្លៃឈ្នួល ៣,០៤លានដុល្លារ ក្នុងមួយខែ ឬ ៣៦,៥១លានដុល្លារ ក្នុងមួយឆ្នាំ ៦- Gareth Bale (Real Madrid) ទទួលបានថ្លៃឈ្នួល ២,៦៨លានដុល្លារ ក្នុងមួយខែ ឬ ៣២,១៣លានដុល្លារក្នុងមួយឆ្នាំ ៧- Philippe Coutinho (Barcelona-Bayern Munich) ទទួលបានថ្លៃឈ្នួល ២,៤៣លានដុល្លារ ក្នុងមួយខែ ឬ ២៩,២១លានដុល្លារក្នុងមួយឆ្នាំ ៨- Alexis Sanchez (Manchester United) ទទួលបានថ្លៃឈ្នួល ២,៤២លានដុល្លារ ក្នុងមួយខែ ឬ ២៩,០៦លានដុល្លារក្នុងមួយឆ្នាំ ៩- Kylian Mbappe (Paris Saint-Germain) ទទួលបានថ្លៃឈ្នួល ១,៨៣លានដុល្លារ ក្នុងមួយខែ ឬ ២១,៩០លានដុល្លារក្នុងមួយឆ្នាំ ១០- Mesut Ozil (Arsenal) ទទួលបានថ្លៃឈ្នួល ១,៧០លានដុល្លារ ក្នុងមួយខែ ឬ ២០,៤៤លានដុល្លារក្នុងមួយឆ្នាំ
កំពូលតារាឆ្នើម Lionel Messi, Cristiano Ronaldo, Antoine Griezmann និង Neymar សុទ្ធសឹងជាកីឡាករបាល់ទាត់មានឈ្មោះល្បី និងមានប្រាក់បៀវត្សច្រើនជាងគេបំផុតលើលោកនាពេលបច្ចុប្បន្ន ដែលពួកគេទទួលបានពីក្លិប Barcelona, Juventus និង PSG រៀងៗខ្លួន។ Messi នាំមុខ Ronaldo ក្នុងនាមកីឡាករមានបៀវត្សខ្ពស់បំផុត ស្របពេល Griezmann ឡើងទៅជំនួស Neymar សម្រាប់តំណែងលេខ៣។
លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា បន្ទប់ទឹកចល័តទាំងនោះ មាននៅគ្រប់ទីតាំងព្រះរាជពិធី សម្រាប់ពលរដ្ឋ ជាពិសេសកីឡាករប្រណាំងទូក។ សម្រាប់ទីតាំងសង្គ្រោះបន្ទាន់វិញ ក៏មានក្រុមគ្រូពេទ្យប្រចាំការ និងរថយន្តសង្គ្រោះ បញ្ឈរជើង២៤ម៉ោង ក្នុងរយៈពេល៣ថ្ងៃផងដែរ។ ក្រៅពីមានក្រុមគ្រូពេទ្យប្រចាំការហើយ រដ្ឋបាលរាជធានីក៏រៀបចំឱ្យក្រុមគ្រូពេទ្យទាំងនោះ ដើរចល័តនៅក្នុងទីតាំងប្រារព្ធពិធីផងដែរ ដើម្បីផ្ដល់ភាពងាយស្រួល និងបង្ខិតសេវាសុខភាព ដល់ពលរដ្ឋ ដែលមកលេងកម្សាន្ត នៅមុខព្រះបរមរាជវាំង ទីតាំងជ្រោយចង្វារ និងត្រើយម្ខាងទន្លេចតុមុខជាដើម   ទន្ទឹមនេះ អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ អំពាវនាវឱ្យពលរដ្ឋមកលេងកម្សាន្ត នៅព្រះរាជពិធីបុណ្យអុំទូកនេះ ប្រុងប្រយ័ត្នលើសម្ភារៈផ្ទាល់ខ្លួន ដូចជាកាបូបលុយ ទូរសព្ទ និងគ្រឿងអលង្ការជាដើម ព្រោះវាអាចមានជនឆ្លៀតឱកាសលួចបន្លំ យកសម្ភារមានតម្លៃទាំងនោះ។   ទូក ង ចំនួន ៣៣៨ មកពីតាមបណ្តារាជធានី-ខេត្តនឹងចូលរួមប្រណាំងក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ពីថ្ងៃទី២៦-២៨ ខែវិច្ឆិកានេះ នៅមុខព្រះបរមរាជវាំង។ ព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ មិនមានទូកពីអន្ដរជាតិ ចូលរួមនោះឡើយ។ នេះបើតាមគណៈកម្មាធិការរៀបចំបុណ្យជាតិ-អន្តរជាតិ។   កម្ពុជា ខកខានប្រារព្ធព្រះរាជពិធីបុណ្យអំទូក ចាប់ពីឆ្នាំ២០២០មកក្រោមហេតុផលទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។ កាលពីឆ្នាំ២០១៩ ទូកចូលរួមប្រណាំង ប្រមាណ៣៨០ទូក។ ការធ្លាក់ចុះចំនួនទូក ចូលរួមក្នុងឆ្នាំ២០២៣នេះ គឺដោយសារបញ្ហាភាពចាស់ទ្រុឌទ្រោម នៃទូកតាមបណ្ដាខេត្តមួយចំនួន។ នេះបើតាម លោក ឈិន កេតនា  អគ្គលេខាធិការ គណៈកម្មាធិការរៀបចំ បុណ្យជាតិ-អន្តរជាតិ៕
ដើម្បីធានាសណ្ដាប់ធ្នាប់ និងអនាម័យ ជាពិសេសសោភណ្ឌភាព ដល់ប្រជាពលរដ្ឋ ដែលមកលេងកម្សាន្ត នៅមុខព្រះបរមរាជវាំង នាឱកាសបុណ្យអុំទូក៣ថ្ងៃនោះ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំ បន្ទប់ទឹកជាង៥០០ និងទីតាំងសង្គ្រោះ១០កន្លែងសម្រាប់ពលរដ្ឋ។
  ទោះបីពួកគេទាំងនោះបានជាសះស្បើយ និងបានវិលត្រឡប់ទៅផ្ទះវិញក្តី ក៏ពួកគេត្រូវធ្វើចត្តាឡីស័កនៅផ្ទះ រយៈពេល២សប្តាហ៍បន្ថែមទៀត ដើម្បីតាមដានសុខភាព។ នេះជាសារដែលក្រុមពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជា(TYDA)ផ្តាំទៅអ្នកជំងឺមុនត្រឡប់ទៅផ្ទះវិញ។    បើតាមហ្វេសប៊ុកក្រុមពេទ្យស្ម័កចិត្ត TYDA រយៈពេល២ថ្ងៃនេះ មានអ្នកជំងឺកូវីដ-១៩ ដែលសម្រាកព្យាបាលនៅមជ្ឈមណ្ឌលកោះពេជ្រ ប្រមាណ១ពាក់នាក់ហើយ បានជាសះស្បើយពីជំងឺនេះ។ ការជាសះស្បើយ និងការវិលត្រឡប់ទៅគេហដ្ឋានវិញ របស់អ្នកជំងឺកូវីដ-១៩ នេះ ជាដំណឹងដ៏ល្អសម្រាប់កម្ពុជា ។    បច្ចុប្បន្នកម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩ជាង១,១ម៉ឺននាក់ហើយ ក្នុងចំណោមនោះមានអ្នកជាសះស្បើយចំនួន៤,៦៩៨នាក់ និងស្លាប់ចំនួន៨៨នាក់៕     
ភ្នំពេញ៖ អ្នកជំងឺកូវីដ-១៩ ចំនួន១២១នាក់បន្ថែមទៀត ដែលព្យាបាលនៅមណ្ឌលព្យាបាលកោះពេជ្រ បានជាសះស្បើយហើយ និងបានត្រឡប់ទៅផ្ទះវិញ នៅថ្ងៃទី២៩ ខែមេសានេះ។ នេះបើតាមការផ្សាយព័ត៌មានរបស់គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជា(TYDA)។
ការប្រកួតដ៏តានតឹង និងជាក្តីសង្ឃឹមសម្រាប់ក្រុមស្ថិតនៅក្បែតំបន់កាត់ចោល Everton បានយកឈ្នះការប្រកួតទាំងលំបាកទៅលើ AFC Bournemouth ដោយ ១គ្រាប់ដែលរកបាន ដោយកីឡាករ Abdoulaye Doucoure ខ្សែបម្រើសញ្ជាតិបារាំងធ្វើបាននៅនាទី៥៧។ Everton បានប្រជែងដើម្បីបន្តដំណើរខ្លួនក្នុង Premier League ដោយការគេចចេញពីតំបន់កាត់ចោលចំនួន ២រដូវកាលជាប់គ្នា។    ដោយឡែក Leicester បានធ្លាក់ចេញពី Premier League បើទោះបីជាការប្រកួតចុងក្រោយពួកគេបានយកឈ្នះលើក្រុម West Ham United ដោយលទ្ធផល ២-១ ក្តី។ Leicester ស្ថិតនៅចំណាត់ថ្នាក់ទី១៨ ដោយរកបាន ៣៤ពិន្ទុ ឈរពីក្រោម Everton លេង ១៧ ដែលមាន ៣៦ពិន្ទុ។   Leeds United រងបរាជ័យក្រោមថ្វីជើង Spurs ធ្វើឱ្យពួកគេបញ្ចប់ចំណាត់ថ្នាក់លេខ ១៩ ដោយមាន ៣១ពិន្ទុក្នុងដៃ ដែលឈរពីលើក្រុមបាតតារាង Southampton ដែលមានត្រឹមតែ ២៥ពិន្ទុ។ Leeds ត្រូវវិលត្រលប់ទៅកាន់ក្របខណ្ឌ Championship បន្ទាប់ពីប្រើពេល ៣រដូវកាល ប្រជែងនៅ Premier League។   សម្រាប់ Spurs បើទោះជាបីជាបំបាក់ Leeds ដោយលទ្ធផលយ៉ាងច្រើនក្តី ប៉ុន្តែពួកគេក៏នៅតែមិនអាចរកបានកៅអីណាមួយ ដើម្បីលេងនៅក្នុងពានរង្វាន់តំបន់អឺរ៉ុបដូចជា Europa Conference League បានឡើយ ខណៈដែល Aston Villa បានបំបាក់ Brighton & Hove Albion លទ្ធផល ២-១ ដណ្តើមបានតំណែងលេខ ៧៕  
ក្លិប Everton នៅតែអាចបន្តលេងនៅក្នុងក្របខណ្ឌ Premier League និងជាពេលវេលាដ៏វែងបំផុតរបស់ពួកគេនៅលីគកំពូលអង់គ្លេសរយៈពេល ៦៩ឆ្នាំ បន្ទាប់បានប្រកួតយកឈ្នះលើ AFC Bournemouth ១-០ យ៉ាងតានតឹង។ Leicester City ធ្លាក់ចេញពី EPL បន្ទាប់ពីចំណាយពេលលេងបាន ៧រដូវកាល និង Leeds United ធ្លាក់ក្រោយត្រូវ Tottenham Hotspur លត់ ៤-១។
  កម្មវិធី ពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជា ត្រូវបានរៀបចំឡើងដំបូងនៅក្នុងឆ្នាំ២០១៥ ក្រោមកិច្ច សហប្រតិបត្តិការរវាងសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) និង សភាយុវពាណិជ្ជករអន្ដរជាតិកម្ពុជា (JCI) ដោយមាន ការចូលរួមគាំទ្រក្រសួងពាណិជ្ជកម្ម និង ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណង ជួយលើកកម្ពស់សហគ្រិនភាព នៅក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈ ការចម្រាញ់យក សហគ្រិនឆ្នើមជាគំរូដល់សហគ្រិនទាំងអស់ និងការលើកតម្កើងនូវភាតរភាពរបស់សហគ្រិនឆ្នើមទាំងនោះ ទៅកាន់ ពិភពលោកតាមរយៈអ្នកដឹកនាំធុរៈកិច្ច។ កម្មវិធីពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជាឆ្នាំ២០២១ (CYEA 2021) រៀបចំដោយសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) និងអង្គការបណ្ដាញសហគ្រិនភាពសកលកម្ពុជា (GEN CAMBODIA) ក្រោមការសហការ គាំទ្រថវិកាដោយសហគ្រិនខ្មែរ (KE)។  កម្មវិធីនេះរៀបចំចាប់ពី ខែកក្កដា រហូតដល់ខែធ្នូ ឆ្នាំ២០២១។      ២. អត្ថប្រយោជន៍ទទួលបានពីកម្មវិធីពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជា២០២១ដូចជា៖    - កម្មវីធីបំប៉នបន្ថែមលើមុខជំនួញរួមមាន៖  + ផែនការអាជីវកម្ម (Business Plan) + របៀបធ្វើបទបង្ហាញអាជីវកម្មជាសាធារណៈ (Public Pitching) + កម្មវិធីណែនាំដោយអ្នកឯកទេសខាងពាណិជ្ជកម្ម (Mentoring Program)។ - រង្វាន់សម្រាប់បេក្ខជនទទួលជ័យលាភីដូចជា៖ + ពានរង្វាន់ដល់បេក្ខជនទទួលបានជ័យលាភី + វិញ្ញាបនបត្រទទួលស្គាល់ដោយក្រសួងពាក់ព័ន្ធ + រង្វាន់លើកទឹកចិត្តជាថវិកា និងមិនមែនថវិកាជាច្រើនទៀត។   ៣. សហគ្រិនវ័យក្មេងអាចដាក់ពាក្យចូលជាបេក្ខភាពពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជាឆ្នាំ២០២១ ដែលមានពានរង្វាន់ ៥ប្រភេទដូចខាងក្រោម៖    - ពានរង្វាន់សហគ្រិនឆ្នើមវ័យក្មេង (Entrepreneur of the Year Award)  - ពានរង្វាន់សហគ្រិនស្រ្ដីឆ្នើមវ័យក្មេង (Women Entrepreneur Award)  - ពានរង្វាន់សហគ្រិនឆ្នើមវ័យក្មេងផ្នេកសង្គម (Social Entrepreneur Award)   - ពានរង្វាន់សហគ្រិនវ័យក្មេងផ្នែកបច្ចេកវិទ្យា (Technology Entrepreneur Award)  - ពានរង្វាន់សហគ្រិនឆ្នើមវ័យក្មេងធុរកិច្ចបរិយាប័ន្ន (Inclusive Business Readiness award)     ៤. តើអ្នកណាខ្លះអាចចូលរួមកម្មវិធីពានរង្វាន់បាន? លក្ខខណ្ឌនៃការចូលរួម៖    - សហគ្រិនត្រូវមានអាយុមិនលើសពី ៤៥ឆ្នាំ គិតត្រឹមថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ - មិនត្រូវមានសហគ្រាស ឬអាជីវកម្មពាក់ព័ន្ធនឹងគណៈកម្មការជ្រើសរើសនិង គណៈកម្មការរៀបចំគម្រោង គឺមិនមែនជា ភាគទុននិក ឬ ក្រុមប្រឹក្សាភិបាល  - មិនមែនជាសមាជិកក្រុមប្រឹក្សាភិបាលនៃ សមាគមសហគ្រិនវ័យក្មេងកម្ពុជា  - អាជីវកម្មត្រូវបានបង្កើតដំបូងនៅប្រទេសកម្ពុជា ហើយដែលក្នុងនោះ ភាគហ៊ុនយ៉ាងតិច ៥១ភាគរយត្រូវកាន់កាប់ដោយជនជាតិខ្មែរ - អាជីវកម្មត្រូវមានស្ថានភាពហិរញ្ញវត្ថុរឹងមាំ ពោលគឺជាអាជីវកម្មដែលទទួលបានប្រាក់ចំណេញ - អាជីវកម្មដែលមិនត្រូវបានអនុញ្ញាតឲ្យចូលរួមមាន៖ អាជីវកម្មល្បែងភ្នាល់ ការកាប់និងជួញដូរឈើខុសច្បាប់ និងអាជីវកម្មដែល ពាក់ព័ន្ធនឹង ថ្នាំជក់ និងគ្រឿងស្រវឹង - ជាអាជីវកម្មស្របច្បាប់ ដែលបានចុះបញ្ជីត្រឹមត្រូវពីស្ថាប័នពាក់ព័ន្ធទាំងអស់ និងបានប្រតិបត្តិការយ៉ាងតិច ២ឆ្នាំ ជាប់គ្នា និងអាទិភាពមិនច្រើនជាង ៥ឆ្នាំ គិតត្រឹមថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០២១ - ត្រូវមានបុគ្គលិកបម្រើការការពេញម៉ោងយ៉ាងតិច ៥នាក់។   ៥. សហគ្រិនវ័យក្មេងកម្ពុជា និងបេក្ខជនអាចចូលរួមសិក្ខាសាលាផ្សព្វផ្សាយព័ត៌មានសម្រាប់ទទួលបានព័ត៌មានលំអិត៖    សូមអញ្ជើញសហគ្រិនកម្ពុជា ដែលមានចំណាប់អារម្មណ៍ដាក់ពាក្យប្រកួតក្នុងកម្មវិធីពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជា (CYEA) ២០២១ ចូលរួមសិក្ខាសាលាផ្សព្វផ្សាយអំពីដំណើរការ និងលក្ខខណ្ឌប្រកួត ដែលនឹងរៀបចំឡើងតាមប្រព័ន្ធអនឡាញ រៀងរាល់ម៉ោង ៩ ព្រឹក ដល់ម៉ោង១១ព្រឹក តាមកាលបរិច្ឆេទ ដូចខាងក្រោម៖ លើកទី១៖ ថ្ងៃទី ២១ កក្កដា ២០២១ សម្រាប់សហគ្រិននៅខេត្តកណ្តាល ខេត្តកំពង់ចាម និងរាជធានីភ្នំពេញ លើកទី២៖ ថ្ងៃទី២២ កក្កដា ២០២១ សម្រាប់សហគ្រិននៅខេត្តសៀមរាប និងខេត្តកំពង់ធំ លើកទី៣៖ ថ្ងៃទី២៣ កក្កដា ២០២១ សម្រាប់សហគ្រិននៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ។   សូមអញ្ជើញសហគ្រិនកម្ពុជាទាំងអស់ ដែលមានអាជីវកម្មនៅភ្នំពេញ ឬតាមបណ្តាខេត្តនានាអញ្ជើញដាក់ពាក្យចូលរួមប្រកួតចាប់ពីពេលនេះ រហូតដល់ថ្ងៃទី១២ សីហា ឆ្នាំ២០២១ ដើម្បីមានឱកាសក្លាយជាជ័យលាភីប្រចាំឆ្នាំ២០២១។   សហគ្រិនវ័យក្មេងកម្ពុជាទាំងអស់មានលក្ខខណ្ឌដូចខាងលើ និងមានបំណងចង់ប្រកួតប្រជែងក្នុងកម្មវិធីពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជា២០២១ អាចចូលលីងខាងក្រោម។ ***បញ្ជាក់៖ សម្រាប់សហគ្រិនដែលមិនស្ថិតនៅខេត្ត-រាជធានី ដែលមិនបានរៀបរាប់ខាងលើក៏អាចចុះឈ្មោះចូលរួមបានដែរ។ ដាក់ពាក្យតាមរយៈតំណរ៖ https://bit.ly/CYEA2021  សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទនងមកកាន់លេខទូរសព្ទ ០៨១ ២១៦ ៤៧៧ ឬអ៊ីមែល៖ [email protected]  ៕ ចូលទៅកាន់៖ Facebook page Khmer Enterprise សហគ្រិនខ្មែរ ចូលទៅកាន់៖ CYEA facebook page Cambodian Young Entrepreneur Awards reneur Awards (CYEA) (អត្ថបទពាណិជ្ជកម្ម)  
១. តើអ្វីទៅជាកម្មវិធីពានរង្វាន់សហគ្រិនវ័យកម្ពុជា? 
ក្រុមហ៊ុនទាំងបួន រូមមាន ក្រុមហ៊ុន Renaissance Minerals (Cambodia) ត្រូវបានជ្រើសរើសឲ្យរុករករ៉ែនៅតំបន់ស្វាយជ្រះ ឃុំស្វាយជ្រះ ស្រុកឈ្នួល ខេត្តក្រចេះ និងឃុំចុងផ្លាស់ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី។ ក្រុមហ៊ុន Kiri Resources បានសិទ្ធិនៅតំបន់អូរចុស ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ និងឃុំសុខចិត្ត និងឃុំមានរិទ្ធិ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។ ក្រុមហ៊ុន Samnang Angkor Development ទទួលបានសិទ្ធិនៅតំបន់ភ្នំស្រង៉ាម ឃុំតាកែន ស្រុកឈូក ខេត្តកំពត ។ និង ក្រុមហ៊ុន Sea Resources PTY រុករ៉ែនៅតំបន់ព្រែកកាំពីរ ឃុំថ្មី ខុះចង្ក្រង់ ឃុំសំបុក ស្រុកចិត្របុរី ឃុំស្រែជិះ និងឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ និងឃុំចុងផ្លាស់ ស្រុកកែវសីមាខេត្តមណ្ឌលគិរី ។ បើតាមសេចក្ដីជូនដំណឹងខាង ក្រុមហ៊ុនទាំងបួននេះត្រូវបានពិនិត្យ និងវាយតម្លៃគុណវឌ្ឍន៍ ពីគណៈកម្មការពិនិត្យ និងវាយតម្លៃពាក្យសុំអាជ្ញាបណ្ណស្វែងរុករករ៉ែលោហៈរបស់ក្រសួងរ៉ែ និងថាមពល។ បន្ទាប់ពីត្រូវបានជ្រើសរើសរួចហើយផ្អែកតាមសេចក្ដីជូនដំណឹងនេះ ក្រុមហ៊ុនទាំងនេះត្រូវមកបំពេញនីតិវិធីក្នុងរយៈពេល ១៥ថ្ងៃ ដើម្បីទទួលបានអាជ្ញាបណ្ណស្វែករុករករ៉ែលោហៈ៕
ភ្នំពេញ៖ ក្រុមហ៊ុនចំនួន៤ ត្រូវបានជ្រើសរើសជាក្រុមហ៊ុនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្នុងការទទួលបានអាជ្ញាបណ្ណស្វែងរុករករ៉ែលោហៈនៅក្នុងតំបន់ដែលក្រសួងបានកំណត់។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួង ដែលចុះថ្ងៃទី២២ខែមិថុនា។
ការឈឺក្បាលបែបប្រកាំងធម្មតាក៏អាចធ្វើឲ្យមានបញ្ហាដល់ភ្នែក ដែលមានការចូលរួមពីរោគសញ្ញា ចាំងភ្នែក និងមានអ៊ុចៗក្នុងគំហើញ។ ប៉ុន្តែរោគសញ្ញាទាំងនេះច្រើនតែកើតឡើងនៅភ្នែកទាំងសងខាង។ ចូរទៅជួបគ្រូពេទ្យដើម្បីស្វែងយល់ពីវាទៅបើសិនជាអ្នកមានការឈឺក្បាលនៅក្នុងភ្នែក។ គ្រូពេទ្យក៏អាចធ្វើការទាត់ចោលជំងឺផ្សេងៗទៀតដែលអាចបង្កជារោគសញ្ញាស្រដៀងគ្នាដែរ។ អ្នកជំនាញជាច្រើនមិនបានប្រាកដថា អ្វីទៅជាមូលហេតុនៃការឈឺក្បាលនៅក្រោយភ្នែកឡើយ។ អ្នកខ្លះយល់ថា បញ្ហានេះមានជាប់ទាក់ទងនឹង៖     ការរឹងជាប់របស់សរសៃឈាមក្នុងបាតភ្នែក     ការប្រែប្រួលជាច្រើនដែលរាលដាលឆ្លងកោសិកាសរសៃប្រសាទក្នុងបាតភ្នែក វាគឺជាករណីដែលកម្រមែន តែអ្នកដែលមានការឈឺក្បាលប្រភេទនេះប្រហែលជាមានការប្រឈមកាន់តែខ្ពស់នឹងការមើលមិនឃើញក្នុងភ្នែកម្ខាង។ អ្នកជំនាញជាច្រើនមិនបានដឹងថាតើការប្រើថ្នាំដែលបង្ការការឈឺក្បាលដូចជា ថ្នាំ Tricylic Antidepressants ឬ ថ្នាំប្រឆាំងការប្រកាច់ អាចជួយបង្ការការខ្វាក់ភ្នែកបានឡើយ។ ប៉ុន្តែបើសិនជាអ្នកមានការឈឺក្បាលនៅខាងក្រោយភ្នែកមែន ទោះបីជាវាបាត់ទៅវិញដោយខ្លួនឯងក៏រដោយ យកល្អគួរតែជួបជាមួយគ្រូពេទ្យដើម្បីពិគ្រោះដែរ៕ ត្រួតពិនិត្យដោយ www.health.com.kh
បើសិនជាអ្នកមានអាការៈឈឺក្បាលនៅក្រោយភ្នែក អ្នកប្រហែលជាមើលមិនឃើញនៅភ្នែកម្ខាងរយៈពេលខ្លី ឬតិចជាងមួយម៉ោង។ អ្នកអាចនឹងមានអាការៈនេះជាមួយ ឬក្រោយពេលឈឺក្បាលបែបប្រកាំងណាមួយ។ ការស្រាវជ្រាវខ្លះបានណែនាំថា ករណីភាគច្រើន រោគសញ្ញាគឺដោយសារតែបញ្ហាផ្សេងៗទៀត។
Pau និង Dunkerque គឺជាក្រុមចំនួន២បន្ថែមទៀតនៅក្នុងក្របខណ្ឌ Ligue 2 នៅរដូវកាល ២០២០-២១ ដែលនាំឲ្យលីគទីពីររបស់បារាំងឡើងដល់២២ក្រុម។ នេះក៏ព្រោះក្រុម Le Mans និង Orleans នៅបន្តលេងនៅលីគកម្រិតទីពីរដដែលបើទោះស្ថិតនៅបាតតារាងក្តី ខណៈ Pau និង Dunkerque នឹងត្រូវឡើងទៅលេងនៅលីគកម្រិតទីពីរនេះ ដោយសា ជាក្រុមកំពូលតារាងនៅលីគទី៣ (National)។   សូមបញ្ជាក់ថា លីគកីឡាបាល់ទាត់អាជីពបារាំង (LFP) បានប្រកាសឲ្យ Paris Paris-Germain ក្លាយជាម្ចាស់ជើងឯក Ligue 1 បន្ទាប់ពីលីគរដូវកាល ២០១៩-២០ នេះត្រូវរំសាយចោលដោយសារវិបត្តិ COVID-19។ ដោយគិតតាមពិន្ទុក្រោយឆ្លងកាត់២៨ប្រកួត PSG អាចបន្តការពារតំណែងជើងឯករបស់ខ្លួនដ្បិតមានពិន្ទុលើសគេ ខណៈ Amiens និង Toulouse ដែលនៅបាតតារាងត្រូវកាត់ចោលទៅលីគទី២។   Lorient និង Lens នឹងមានវត្តមាននៅ Ligue 1 វិញរដូវកាលក្រោយ ហើយ Amiens និង Toulouse ត្រូវធ្លាក់ទៅលីគទី២។ Ligue 2 មិនតម្រូវឲ្យក្រុមបាតតារាងចំនួនពីរ Le Mans និង Orleans កាត់ចោលទៅលីគទី៣ឡើយ ប៉ុន្តែបែរជាអនុញ្ញាតឲ្យក្រុមកំពូលតារាង National ចំនូនពីរក្រុមឡើងទៅលីគទីកម្រិត២របស់បារាំងវិញ ដែលក្រុមទាំងពីរនោះគឺ Pau និង Dunkerque តែម្ដង។ ដូច្នេះ Ligue 2 រដូវកាលក្រោយ ២០២០-២១ ត្រូវមានក្រុមចំនួន ២២ ប្រកួតប្រជែងគ្នា៕
ការប្រកួតលីគលំដាប់ទី២បារាំង Ligue 2 នឹងមានការប្រកួតប្រជែងចំនួន២២ក្រុមជាដំបូងនៅរដូវកាលក្រោយ។ ការបន្ថែម២ក្រុមនេះ គឺបណ្តាលមកពីការរាតត្បាតជំងឺឆ្លង COVID-19 យ៉ាងខ្លាំងក្លា។
រដ្ឋបាលព្រៃឈើ បានបញ្ជាក់ថា កូនខ្ទឹងនេះ ជាកូនខ្ទីងទីបី ដែលមេខ្ទីងនេះបានបង្កើត។ កូនខ្ទីងលើកទីមួយបានកើតនៅឆ្នាំ២០១៦ ជាកូនញី រីឯកូនទីពីរជាកូនឈ្មោល បានកើតនៅឆ្នាំ១០១៨ ហើយលើកនេះជាលើកទីបីក្នុងការផ្ដល់កំណើត។ កូនឈ្មោលដែលទើបនឹងកើត កំពុងស្ថិតនៅក្រោមការតាមដានយ៉ាងយកចិត្តទុកដាក់ពីបសុពេទ្យ និងអ្នកជំនាញថែរក្សាសត្វព្រៃនៅសួនសត្វភ្នំតាម៉ៅ។    មេខ្ទីងនេះ ត្រូវបានគេសង្គ្រោះមកពីខេត្តមណ្ឌលគិរីក្នុងឆ្នាំ២០០៦ ដោយកាលនោះមេខ្ទីងនេះមានអាយុទើបតែ៣ខែតែប៉ុណ្ណោះ។ ប្រភេទសត្វខ្ទីងនេះ ជាប្រភេទសត្វដែលកម្រ និងមានដង់ស៊ីតេរស់នៅកម្រិតទាប ហើយមិនសូវរស់នៅតំបន់ទំនាបទេ ព្រោះសត្វនេះមិនចូលចិត្តកម្ដៅ។    សូមបញ្ជាក់ថា សត្វខ្ទីង កំពុងប្រឈមនឹងការរងគ្រោះថា្នក់ ដោយសារការបាត់បង់ទីជម្រក និងការបរបាញ់ខុសច្បាប់។ សត្វខ្ទីង ត្រូវបានគេចុះក្នុងបញ្ជីក្រហម ជាប្រភេទសត្វងាយរងគ្រោះ និងជិតផុតពូជ៕  
ភ្នំពេញ៖ មេខ្ទីងមួយក្បាល នៅក្នុងឩទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ បានបង្កើតបានកូនខ្ទីងឈ្មោលមួយក្បាល កាលពីថ្ងៃទី១៤ ខែកក្កដា នេះ។ នេះបើតាមរដ្ឋបាលព្រៃឈើ។
បើតាមការសិក្សាស្រាវជ្រាវមួយរបស់ CIES Football Observatory ខ្សែប្រយុទ្ធ Neymar របស់ក្រុម Barcelona ស្ថិតនៅចំណាត់ថ្នាក់លេខ១ ក្នុងបញ្ជីឈ្មោះកីឡាករដែលមានតម្លៃខ្លួនថ្លៃបំផុតលើលោក ប្រមាណ ២៤៤លានដុល្លារ តាមពីក្រោយដោយកីឡាករសញ្ជាតិអង់គ្លេសពីររូបគឺ Alli មានតម្លៃខ្លួន ១៨០លានដុល្លារ និង Kane ១៧៨លានដុល្លារ។ យ៉ាងណាក៏ដោយបើទោះបីជា Ronaldo ម្ចាស់ Ballon d'Or ៤សម័យកាល និង Messi ៥សម័យកាល សុទ្ធតែជាកំពូលតារាបាល់ទាត់ ដែលស្ថិតក្នុងបេះអ្នកគាំទ្រនៅទូទាំងពិភពលោកនាទសវត្សរ៍ទី២១នេះក៏ពិតមែន តែអ្នកទាំងពីរមិនមានតម្លៃខ្លួនថ្លៃដូចកីឡាករក្មេងៗនោះទេ ដោយសារមានវ័យចំណាស់បន្តិចទៅហើយ។ ខាងក្រោមនេះជាឈ្មោះកីឡាករដែលមានតម្លៃថ្លៃបំផុតទាំង១២ ក្រោយការវាយតម្លៃរបស់ CIES សម្រាប់ឆ្នាំ២០១៧៖ ១- Neymar មានតម្លៃខ្លួន ២៤៤លានដុល្លារ ប្រសិនបើចង់ទិញផ្តាច់កិច្ចសន្យាពី Barcelona ២- Dele Alli មានតម្លៃខ្លួន ១៨០លានដុល្លារ ប្រសិនបើចង់ទិញផ្តាច់កិច្ចសន្យាពី Tottenham ៣- Harry Kane មានតម្លៃខ្លួន ១៧៨លានដុល្លារ ប្រសិនបើចង់ទិញផ្តាច់កិច្ចសន្យាពី Tottenham ៤- Lionel Messi មានតម្លៃខ្លួន ១៧៥លានដុល្លារ ប្រសិនបើចង់ទិញផ្តាច់កិច្ចសន្យាពី Barcelona ៥- Antonio Griezmann មានតម្លៃខ្លួន ១៧៤លានដុល្លារ ប្រសិនបើចង់ទិញផ្តាច់កិច្ចសន្យាពី AT-Madrid ៦- Luis Suarez មានតម្លៃខ្លួន ១៦៣លានដុល្លារ ប្រសិនបើចង់ទិញផ្តាច់កិច្ចសន្យាពី Barcelona ៧- Paul Pogba មានតម្លៃខ្លួន ១៥៦លានដុល្លារ ប្រសិនបើចង់ទិញផ្តាច់កិច្ចសន្យាពី Manchester United ៨- Gonzalo Higuain មានតម្លៃខ្លួន ១៣៩លានដុល្លារ ប្រសិនបើចង់ទិញផ្តាច់កិច្ចសន្យាពី Juventus ៩- Eden Hazard មានតម្លៃខ្លួន ១៣៦លានដុល្លារ ប្រសិនបើចង់ទិញផ្តាច់កិច្ចសន្យាពី Chelsea ១០- Paulo Dybala មានតម្លៃខ្លួន ១៣៤លានដុល្លារ ប្រសិនបើចង់ទិញផ្តាច់កិច្ចសន្យាពី Juventus ១១- Cristiano Ronaldo មានតម្លៃខ្លួន ១៣០លានដុល្លារ ប្រសិនបើចង់ទិញផ្តាច់កិច្ចសន្យាពី Real Madrid ១២- Kevin De Bruyne មានតម្លៃខ្លួន ១២៨លានដុល្លារ ប្រសិនបើចង់ទិញផ្តាច់កិច្ចសន្យាពី Manchester City
កីឡាកររបស់ក្រុម Tottenham Hotspur ពីររូបមានខ្សែបម្រើ Dele Alli និងខ្សែប្រយុទ្ធ Harry Kane មានតម្លៃខ្លួនថ្លៃជាងកំពូលកីឡាពីររូបនាពេលបច្ចុប្បន្ន Lionel Messi និង Cristiano Ronaldo និងស្ថិតក្រោម Neymar Jr. ម្នាក់ប៉ុណ្ណោះ ក្នុងចំណោមកីឡាករថ្លៃបំផុតទាំង១២រូប គិតត្រឹមឆ្នាំ២០១៧នេះ។ នេះបើតាមការផ្សាយរបស់ Goal.com។
មុនឈានដល់ការចុះបង្ក្រាបទីតាំងស្តុកទុក និងចែកចាយ ក្នុងខណ្ឌទួលគោក មន្ត្រីក.ប.ប បានចុះត្រួតពិនិត្យ តាមបណ្ដោយផ្លូវសហព័ន្ធរុស្សី ក្នុងខណ្ឌពោធិ៍សែនជ័យ ដោយរកឃើញមេតាណុលប្រមាណ ១ ១៨៦លីត្រ។ ក្រោយរកឃើញហើយនោះ ទើបមន្ត្រីក.ប.ប ធ្វើការស្រាវជ្រាវ រហូតកំណត់ទីតាំងស្តុក និងចែកចាយមួយកន្លែងក្នុង សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលមានអាកុលក្លែងក្លាយចំនួន ២៧ ៤២៦លីត្រ។ បើតាម ក.ប.ប បច្ចុប្បន្នអាជ្ញាធរបានឃាត់ទុកអាល់កុលក្លែងក្លាយទាំងនោះបណ្ដោះអាសន្ន ដើម្បីរៀបចំនីតិវិធីដោះស្រាយតាមច្បាប់។   សូមជម្រាបថា សារធាតុមេតាណុល ប្រើប្រាស់សម្រាប់សម្លាប់មេរោគ មិនត្រឹមតែគ្មានប្រសិទ្ធភាពប៉ុណ្ណោះឡើយ តែវាបណ្ដាលឱ្យប៉ះពាល់សុខភាពអ្នកប្រើប្រាស់ទៀតផង។ ផលប៉ះពាល់ទាំងនោះរួមមាន ធ្វើឱ្យរលាកស្បែក រលាកភ្នែក ឈឺក្បាល វិលមុខ ស្រវាំងភ្នែក ងងុយគេង បាត់បង់ស្មារតី ក្អួតចង្អោរ រំខានដល់ការរំលាយអាហារ ឬអាចបណ្ដាលឱ្យស្លាប់ ប្រសិនបើយកទៅលាយ និងស្រា ហើយទទួលទានលើសកម្រិត៕   អាល់កុលក្លែងក្លាយ ឬមេតាណុលជិត៣០ម៉ឺនលីត្រ ក្នុងខណ្ឌទួលគោក និងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ រូបភាពពី ក.ប        
ភ្នំពេញ៖ កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ មន្ត្រីនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ(ក.ប.ប) ចុះត្រួតពិនិត្យ និងរឹបអូសអាល់កុលក្លែងក្លាយ ពីឃ្លាំងស្តុក និងចែកចាយ ឱសថស្ថាន ផ្ទះលក់ទំនិញ ក្នុងខណ្ឌទួលគោក និងខណ្ឌពោធិ៍សែនជ័យ។ ប្រតិបត្តិការនេះ មន្រ្តីជំនាញបានរឹបអូសអាល់កុលក្លែងក្លាយ ឬមេតាណុលប្រមាណ ២៨ ៦១២លីត្រ។
«យើងកំពុងមើលឃើញថា IOC ស្ថិតនៅក្រោមសម្ពាធយ៉ាងខ្លាំង។ វាពឹងផ្អែកលើអ្នកផ្សាយពាណិជ្ជកម្មបណ្តាញទូរទស្សន៍ និងអ្នកឧបត្ថម្ភជាដើម។ ហើយអ្នកឧបត្ថម្ភទាំងនោះត្រូវបានទទួលសញ្ញាច្បាស់លាស់ពីស្ថាប័ណអាមេរិកមួយចំនួន។ លោកពូទីនបាននិយាយបែបនេះនៅក្នុងវេទិកាមួយជាមួយមន្ត្រីខ្លួន។ រុស្ស៊ីបានស្ថិតនៅក្រោមការត្រួតពិនិត្យយ៉ាងខ្លាំងក្លាពីស្ថាប័ណកីឡាពិភពលោកចាប់តាំងពីរបាយការណ៍ឆ្នាំ ២០១៥ របស់ភ្នាក់ងារប្រឆាំងការប្រើប្រាស់សារធាតុញៀនពិភពលោក (WADA) បានរកឃើញភ័ស្តុតាងដែលបង្ហាញថាអត្តពលិករុស្ស៊ីបានប្រើប្រាស់សារធាតុប៉ូវកំលាំង (doping) នៅពេលប្រកួតកីឡាអូឡាំពិករដូវរងានៅ Sochi កាលពីឆ្នាំ ២០១៤។ រឿងអាស្រូវខាងលើនេះកំពុងធ្វើឲ្យអន្តរាយដល់ការចូលរួមរបស់រុស្ស៊ីនៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកនៅខែកុម្ភៈឆ្នាំក្រោយ ដែលកូរ៉េខាងត្បូងធ្វើជាម្ចាស់ផ្ទះនោះ។ លើសពីនេះទៀត កាលពីខែមុនប្រមុខនៃភ្នាក់ងារប្រឆាំងសារធាតុប៉ូវកំលាំងថ្នាក់ជាតិ (NADOs) ក៏បានអំពាវនាវឲ្យគណៈកម្មាធិការអូឡាំពិកអន្តរជាតិ ដករុស្ស៊ីចេញពីការប្រកួតអូឡាំពិកឆ្នាំក្រោយផងដែរ។ ប៉ុន្តែយ៉ាងក៏ដោយ បច្ចុប្បន្ន IOC កំពុងធ្វើតេស្តឡើងវិញទៅលើអត្តពលិករុស្ស៊ីដែលធ្លាប់មានវត្តមាននៅ Sochi ហើយរំពឹងថានឹងមានការសម្រេចចិត្តមួយនៅចុងឆ្នាំនេះ៕
ប្រធានាធិបតីរុស្ស៊ីលោកវ្លាឌីមៀ ពូទីន (Vladimir Putin) កាលពីថ្ងៃទី១៩ ខែតុលាបាននិយាយថាគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) កំពុងស្ថិតក្រោមសម្ពាធរបស់សហរដ្ឋអាមេរិកដើម្បីរារាំងអត្តពលិករុស្ស៊ីពីការចូលរួមក្នុងព្រឹត្តិការណ៍អូឡាំពិករដូវរងាឆ្នាំ ២០១៨ នាទីក្រុងព្យុងឆាង (Pyeongchang) ប្រទេសកូរ៉េខាងត្បូង។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters។
  ការដាំដើមឈើដ៏ច្រើនសន្ធឹកសន្ធាប់នេះ ជាផ្នែកមួយនៃយុទ្ធនាការដាំដើមឈើ ៤ពាន់លានដើមហៅថា «កេរ្តិ៍ដំណែលបៃតង» ឬ «Green Legacy» ។ គម្រោងបៃតងដែលផ្តួចផ្តើម និងដឹកនាំផ្ទាល់ដោយលោកនាយករដ្ឋមន្ត្រីអេត្យូពី Abiy Ahmed មានគោលដៅប្រយុទ្ធប្រឆាំងនឹងការបាត់បង់ព្រៃឈើ និងបញ្ហាបម្រែបម្រួលអាកាសធាតុ។   ប្រជាជនអេត្យូពីរាប់លាននាក់នៅទូទាំងប្រទេស ត្រូវបានអញ្ជើញឲ្យចូលរួមក្នុងយុទ្ធនាការនេះ ហើយត្រឹមរយៈពេល ៦ម៉ោងដំបូង លោកនាយករដ្ឋមន្ត្រី Ahmed តាមរយៈគណនី Twitter អះអាងថា ដើមឈើប្រមាណ ១៥០លានដើម ត្រូវបានដាំរួចរាល់។ «យើង ធ្វើដំណើរមកដល់ពាក់កណ្តាលផ្លូវនៃគោលដៅយើងហើយ» ។ លោក និយាយបែបនេះ ដើម្បីលើកទឹកចិត្តប្រជាជនអេត្យូពី។  ក្រោយពីបញ្ចប់រយៈពេល១២ម៉ោងរួចមក លោកនាយករដ្ឋមន្ត្រីអេត្យូពី បានប្រកាសតាម Twitter ជាថ្មីថា អេត្យូពី មិនត្រឹមតែសម្រេចគោលដៅយុទ្ធនាការ #GreenLegacy ប៉ុណ្ណោះទេ ប៉ុន្តែសម្រេចហួសពីគោលដៅកំណត់ថែមទៀតផង ។    ដំបូងឡើយ គោលដៅនៃការដាំដើមឈើរយៈពេល១ថ្ងៃរបស់អេត្យូពីនេះ គឺកំណត់ត្រឹមតែ ២០០លានដើមប៉ុណ្ណោះ។ ក្រោយបូកសរុបរួចរាល់ កូនឈើសរុប ៣៥៣ ៦៣៣ ៦៦០ ដើម ត្រូវបានដាំលើផ្ទៃដីអេត្យូពី ក្នុងរយៈពេល ១២ម៉ោង។ នេះការអះអាងរបស់រដ្ឋមន្ត្រីបច្ចេកវិទ្យា និងនវានុវត្តន៍អេត្យូពី Getahun Mekuria ដោយជឿជាក់ថា នេះជាកំណត់ត្រាពិភពលោក។    បច្ចុប្បន្ន កំណត់ត្រាពិភពលោកសម្រាប់ការដាំដើមឈើក្នុងពេលត្រឹមមួយថ្ងៃ ធ្លាប់បានរៀបចំឡើងក្នុងប្រទេសឥណ្ឌា ក្នុងឆ្នាំ២០១៧។ ក្នុងកម្មវិធីនេះ អ្នកស្ម័គ្រចិត្តប្រមាណ១,៥លាននាក់ បានដាំដើមឈើជាង ៦៦លានដើម ក្នុងរយៈពេល១២ម៉ោង។    អេត្យូពី គឺជាប្រទេសមានប្រជាជនច្រើនបំផុតលំដាប់ទី២ ក្នុងតំបន់អាហ្វ្រិក ជាមួយប្រជាជនសរុប ១០០លាននាក់។ យោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ ប្រទេសនេះ មានព្រៃឈើប្រមាណ ១៤ភាគរយ គ្របដណ្តប់ផ្ទៃដីសរុបក្នុងឆ្នាំ២០១៨៕
ប្រទេស អេត្យូពី បានដាំកូនឈើច្រើនជាង ៣៥៣លានដើម ក្នុងរយៈពេលត្រឹម ១២ម៉ោងប៉ុណ្ណោះនៅថ្ងៃចន្ទ ទី២៩ ខែកក្កដា ឆ្នាំ២០១៩ ។ ពួកគេ ជឿជាក់ថា នេះជាកំណត់ត្រាពិភពលោកថ្មី ខណៈឥណ្ឌា ជាអ្នកកាន់កាប់កំណត់ត្រាពិភពលោកបច្ចុប្បន្នដាំដើមឈើបាន ៦៦លានដើម ក្នុងឆ្នាំ២០១៧ ដោយប្រើរយៈពេល១២ម៉ោង។
  នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទអូចា នៅថ្ងៃទី១ ខែកក្កដានេះ បានចេញសេចក្ដីថ្លែងការណ៍មួយដើម្បីសុំទោសជុំវិញការទាស់ទែងក្នុងចំណោមអ្នកនយោបាយរបស់បក្សកម្លាំងប្រជារាស្ត្រ ដែលជាបក្សមានសំឡេងច្រើនជាងគេនៃសម្ព័ន្ធភាពកាន់អំណាច។ ដើមហេតុនៃការខ្វែងគំនិតក្នុងបក្សមួយនេះ គឺការបែងចែកតំណែងរដ្ឋមន្ត្រីសម្រាប់រដ្ឋាភិបាលថ្មី ហើយបញ្ហានេះបានក្លាយជាប្រធានបទដែលគេចាប់អារម្មណ៍ខ្លាំង ខណៈរដ្ឋាភិបាលថ្មី មានតែក្បាលអត់ខ្លួនដៃជើងនៅឡើយនោះ។   បើតាមការផ្សាយរបស់សារព័ត៌មាន The Nation ដោយចង់សំដៅការបែងចែកកៅអីរដ្ឋមន្ត្រី លោក ប្រាយុទ្ធ ទទួលស្គាល់ថា វាជារឿងដែលធ្វើឲ្យមនុស្សទាំងអស់សប្បាយចិត្ត ប៉ុន្តែអ្វីដែលសំខាន់បំផុត គឺបង្កើតរដ្ឋាភិបាលមួយដែលសាធារណជនទុកចិត្ត។ ទោះជាយ៉ាងណា អតីតមេដឹកនាំរបបយោធា ដែលទើបទទួលការផ្ដល់ទំនុកចិត្តពីសភាកើតចេញពីការបោះឆ្នោតរូបនេះ បានសន្យាបំពេញការងារឲ្យអស់ពីសមត្ថភាព។   ទំនាស់ផ្ទៃក្នុងបក្សកម្លាំងប្រជារាស្ត្រ បានលេចចេញកាន់តែច្បាស់អំឡុងពេលចុងសប្ដាហ៍មុន។ សម្ព័ន្ធភាព Sam Mitr ដែលជាក្រុមអ្នកនយោបាយធំមួយក្នុងបក្សកម្លាំងប្រជារាស្ត្រ បានបង្ហាញការមិនពេញចិត្តចំពោះការចែកតំណែងរដ្ឋមន្ត្រី ដ្បិតមេដឹកនាំក្រុមរបស់ខ្លួនបែរជាមិនទទួលបានតំណែងដែលចង់បានទៅវិញ។ លោក Suriya Juangroongruangkit មេដឹកនាំក្រុម Sam Mitr ត្រូវបានរំពឹងថា នឹងទទួលតំណែងរដ្ឋមន្ត្រីថាមពល ប៉ុន្តែត្រូវលោក ប្រាយុទ្ធ ឲ្យធ្វើរដ្ឋមន្ត្រីឧស្សាហកម្មទៅវិញ។   ករណីលោក Suriya គ្រាន់តែជាបញ្ហាមួយក្នុងចំណោមបញ្ហាប្រឈមជាច្រើនសម្រាប់លោក ប្រាយុទ្ធ ។ កន្លងមក ដើម្បីទទួលបានការគាំទ្រពីបក្សផ្សេងឲ្យលោក ប្រាយុទ្ធ ក្លាយជានាយករដ្ឋមន្ត្រី បក្សកម្លាំងប្រជារាស្ត្របានសន្យាផ្ដល់តំណែងរដ្ឋមន្ត្រីទៅឲ្យបក្សផ្សេង។ ដូចនេះហើយ ការមិនពេញចិត្តក៏កើតឡើង ដ្បិតអ្នកនយោបាយបក្សនេះមួយចំនួន ដែលប្រឹងប្រែងខ្លាំងក្នុងការបោះឆ្នោត បែរជាមិនទទួលបានតំណែងអ្វីនោះ។     បក្សប្រជាធិបតេយ្យ និងបក្សភូមិចៃថៃ ដែលជាបក្សធំលំដាប់ទីពីរ និងទីបីក្នុងសម្ព័ន្ធភាពកាន់អំណាច បានទាមទារតំណែងរដ្ឋមន្ត្រីទ្រើសៗជាលក្ខខណ្ឌចូលរួមក្នុងសម្ព័ន្ធភាព ហើយតំណែងរដ្ឋមន្ត្រីនោះ ក៏ជាន់គ្នានឹងការចង់បានរបស់ថ្នាក់ដឹកនាំមួយចំនួនទៀតក្នុងបក្សកម្លាំងប្រជារាស្ត្រដែរ។ កាលពីសប្ដាហ៍មុន លោក Suriya ក៏ព្រមានដើរចេញពីបក្សកម្លាំងប្រជារាស្ត្រ ដោយនាំទាំងសមាជិកសភា៣០ផ្សេងទៀតទៅជាមួយផង បើលោកមិនទទួលតំណែងរដ្ឋមន្ត្រីថាមពលទេនោះ៕ 
ការបែកបាក់ផ្ទៃក្នុងបក្សកម្លាំងប្រជារាស្ត្រ កំពុងពុះកញ្ជ្រោលខ្លាំងរហូតដល់ថ្នាក់នាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចន្ទអូចា ចេញមុខសុំទោសជាសាធារណៈ។ បញ្ហាផ្ទៃក្នុងនៅក្នុងបក្សមានសំឡេងភាគច្រើននៃសម្ព័ន្ធភាពកាន់អំណាចមួយនេះ កើតឡើងដោយសារការបែងចែកតំណែងរដ្ឋមន្ត្រីក្នុងគណៈរដ្ឋមន្ត្រីថ្មីដោយមិនស្មើភាព។ លោក ប្រាយុទ្ធ ដែលនឹងដឹកនាំរដ្ឋាភិបាលចម្រុះគាំទ្រដោយបក្សជិត២០នោះ បានចែកតំណែងរដ្ឋមន្ត្រីខ្លះទៅបក្សផ្សេង ជាថ្នូរនឹងការគាំទ្ររូបលោកឲ្យបន្តដឹកនាំប្រទេស។
ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោក-អ្នកនាងទស្សនាបទសម្ភាសរវាងកញ្ញា អ៊ុត រស្មី អ្នកសារព័ត៌មានថ្មីៗ ជាមួយលោកវេជ្ជបណ្ឌិត ឈឹម សុធារ៉ា ឯកទេសជំងឺផ្លូវចិត្ត និងជាប្រធានអង្គការចិត្តសង្គមអន្តរវប្បធម៌(TPO) ដូចតទៅ៖     ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ វេជ្ជបណ្ឌិតឯកទេសជំងឺផ្លូវចិត្ត ឈឹម សុធារ៉ា បានអះអាងថា បើមនុស្សម្នាក់មានអារម្មណ៍ធ្លាក់ទឹកចិត្តធម្មតា តែមិនបាត់ទៅវិញក្នុងរយៈពេល៣-៦ខែ នោះនឹងកើតជាជំងឺធ្លាក់ទឹកចិត្ត។ លោកវេជ្ជបណ្ឌិតបានពន្យល់ដូច្នេះថា៖«ក្នុងករណីបញ្ហាមួយធ្វើឱ្យគាត់មិនសប្បាយចិត្ត ធ្លាក់ទឹកចិត្ត ហើយបញ្ហាហ្នឹង វាអាចកើតឡើងថែមទៀតដែលហួសពីសមត្ថភាពរបស់គាត់ក្នុងការដោះស្រាយបញ្ហានេះ ឬរយៈពេល៣-៦ខែ វាមិនអាចត្រឡប់មកធម្មតាវិញ គាត់អាចកើតជំងឺធ្លាក់ទឹកចិត្ត»។   វេជ្ជបណ្ឌិតឯកទេសជំងឺផ្លូវចិត្ត ឈឹម សុធារ៉ា បានបន្ថែមថា ប្រសិនបើ អ្នកជំងឺមានអារម្មណ៍ធ្លាក់ទឹកចិត្ត ត្រូវទៅប្រឹក្សាជាមួយគ្រូពេទ្យជំនាញ និងត្រូវរក្សាទំលាប់រស់នៅដូចមុន កុំបណ្ដោយខ្លួនតាមអារម្មណ៍ធ្លាក់ទឹកចិត្ត ដើម្បីកុំឱ្យអារម្មណ៍នេះវិវត្តន៍ជាជំងឺធ្លាក់ទឹកចិត្ត៕  
ភ្នំពេញ៖ ក្នុងជីវិតមនុស្សម្នាក់ៗ តែងជួប«អារម្មណ៍ធ្លាក់ទឹកចិត្ត»ដូចជា អារម្មណ៍កើតទុក្ខ និងអស់សង្ឃឹមលើរឿងអ្វីមួយ ហើយអារម្មណ៍ទាំងនេះនឹងបាត់ទៅវិញក្នុងរយៈពេលខ្លី ឬនៅពេលយើងជួបរឿងសប្បាយចិត្តវិញ។ បើតាមវេជ្ជបណ្ឌិតឯកទេសជំងឺផ្លូវចិត្ត ឈឹម សុធារ៉ា អារម្មណ៍ធ្លាក់ទឹកចិត្តរយៈពេលខ្លីនេះ គ្រាន់តែជាករណីធម្មតាប៉ុណ្ណោះ ប៉ុន្តែវា ក៏អាចវិវត្តន៍ទៅជា«ជំងឺធ្លាក់ទឹកចិត្ត»បានដែរ ប្រសិនបើ ជួបស្ថានភាពអាក្រក់ផ្ទួនៗ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅទីស្នាក់ការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក)  លោក សំហេង បុរស អនុប្រធានក្រុមការងារប្រតិបត្តិនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត បានលើកឡើងថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្តជាកម្មវិធី ដែលរៀបចំដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរ និងការផ្ដល់នូវការសប្បាយរីករាយ តាមរយៈការបង្ហាញល្បែងប្រជាប្រិយ របាំប្រពៃណី កេរ្តិ៍ដំណែលអរិយធម៌ និងស្នាដៃនានារបស់បុព្វបុរសខ្មែរ។ លោក សំហេង បុរស បានបន្តថា មូលហេតុនៃការរៀបចំព្រឹត្តិការណ៍នេះ គឺដើម្បីឲ្យយុវជន និងប្រជាពលរដ្ឋខ្មែរទាំងអស់ ស្វែងយល់ពីមរតក អរិយធម៌ ប្រពៃណីរបស់ខ្មែរ និងចូលរួមអភិរក្ស ថែរក្សាទាំងអស់គ្នា។ លោក សំហេង បុរស បញ្ជាក់ថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៦កន្លងទៅ បានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ប្រមាណ ១លាន៣សែននាក់ និងរកចំណូលពីភ្ញៀវទេសចរ បានប្រមាណ ៨០លានដុល្លារផងដែរ។ ចំណូលពីភ្ញៀវទេសចរទាំងនេះ បាននាំជាសេដ្ឋកិច្ចចូលរដ្ឋយ៉ាងច្រើន ជាពិសេសជួយដល់អាជីវករ បុគ្គលិក និងប្រជាជន នៅខេត្តសៀមរាបផ្ទាល់។ នៅក្នុងព្រឹត្តិការណ៍ អង្គរសង្ក្រាន្តដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ខាងមុខនេះ នឹងមានកម្មវិធីជាច្រើន ដែលសុទ្ធសឹងតែឆ្លុះបញ្ចាំងពីវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីរបស់ខ្មែរ។ ជាពិសេស កម្មវិធីមហោស្រពវប្បធម៌បុរាណ «ប្រវត្តិមួយសតវត្សន៍នៃរបាំព្រះរាជទ្រព្យខ្មែរ» ចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៦ ក្រោមស្នាព្រះហស្ថរបស់ សម្ដេចព្រះរាម នរោត្តម បុប្ជាទេវី។ ម្យ៉ាងទៀត នឹងមានការសម្ដែងល្ខោនខោលលក្ខណៈទ្រង់ទ្រាយធំផងដែរ។ ក្រៅពីកម្មវិធីទាំងនេះ មានកម្មវិធីជាច្រើនផ្សេងទៀត។ ជាមួយគ្នានេះ ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៧ គ្រោងនឹងរៀបចំនៅទីតាំងផ្សេងគ្នា នៅក្នុងបរិវេណមុខប្រាសាទអង្គរវត្ត លានជល់ដំរី បរិវេណពិព័រណ៍អង្គរឃ្យុងយូ ផាប់ស្ទ្រីត និងសួនច្បារមុខព្រះរាជដំណាក់។ លោក សំហេង បុរស បានឲ្យដឹងថា ព្រឹត្តិការណ៍នៅឆ្នាំនេះ ក៏នឹងមានការអញ្ជើញចូលរួមពីសម្តេច ហ៊ុន សែន ក្នុងពិធីបើកព្រឹត្តិការណ៍ដូចឆ្នាំកន្លងទៅផងដែរ។ ទន្ទឹមនឹងនេះ អនុប្រធានក្រុមការងារប្រតិបត្តិ លោក សំហេង បុរស សង្ឃឹមថាអង្គរសង្ក្រាន្តឆ្នាំ២០១៧នេះ នឹងមានភ្ញៀវទេសចរកើនឡើង ៣០ភាគរយទៀត នៃភ្ញៀវទេសចរ ១លាន៣សែននាក់នៅក្នុងឆ្នាំ២០១៦។ បន្ថែមលើនេះ លោក សំហេង បុរស ក៏បានលើកឡើង ទាក់ទងនឹងការកែច្នៃវត្ថុមានទំហំធំ ដែលគេហៅថា «វត្ថុយក្ស»។ សម្រាប់ឆ្នាំនេះ នឹងមានសំបុកមាន់យក្ស រួមទាំងស៊ុតមាន់យក្សផងដែរ។ កាលពីព្រឹត្តិការណ៍អង្គរសង្ក្រាន្តកន្លងទៅ មានរបស់ធំៗរួមមាន មួកយក្ស បំពងទឹកត្នោតយក្ស អន្សមយក្ស ទាញព្រ័ត្រយក្ស អុកយក្ស កន្ត្រងប្រហុកយក្ស អង្រុតយក្សជាដើម។ គួរបញ្ជាក់ថា នេះជាឆ្នាំទី៥ ដែលសហភាពសហព័ន្ធយុវជនកម្ពុជា ជាមួយស្ថាប័នពាក់ព័ន្ធ រួមគ្នារៀបចំព្រឹត្តិការណ៍នេះឡើង។ ការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តនេះ មានការចូលរួមពីយុវជនស្ម័គ្រចិត្តចំនួន ៣ពាន់នាក់ផងដែរ។ ការចាប់ផ្ដើមព្រឹត្តិការណ៍អង្គរសង្ក្រាន្តនៅឆ្នាំ២០១៣ បានទាញភ្ញៀវទេសចរប្រមាណ ១៧ម៉ឺននាក់ ប៉ុន្តែសម្រាប់ឆ្នាំ២០១៦ ព្រឹត្តិការណ៍ទទួលបានភ្ញៀវទេសចរ ១លាន៣សែននាក់ផងដែរ៕
ភ្នំពេញ៖ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នឹងរៀបចំសារជាថ្មីម្ដងទៀត ដោយផ្អែកលើភាពជោគជ័យរបស់ព្រឹត្តិការណ៍នេះនាបណ្ដាឆ្នាំកន្លងទៀត។ នេះជាឆ្នាំទី៥ នៃការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តរបស់សហភាពសហព័ន្ធយុវជនកម្ពុជា។ ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំនេះ មានកម្មវិធីជាច្រើន ជាពិសេស កម្មវិធីមហោស្រពវប្បធម៌បុរាណ «ប្រវត្តិមួយសតវត្សន៍នៃរបាំព្រះរាជទ្រព្យខ្មែរ» និងការលើកយកល្ខោនខោលមកសម្ដែងទ្រង់ទ្រាយធំផងដែរ។
អត្ថបទទាក់ទង   ជម្រុះ World Cup៖ ម៉ាកាវសម្រេចមិនបញ្ជូនក្រុមទៅលេងជើងទីពីរនៅស្រីលង្កា ព្រោះបារម្ភបញ្ហាសុវត្ថិភាព សហព័ន្ធកីឡាបាល់ទាត់ម៉ាកាវ (MFA) បានប្រកាសថា ពួកគេសម្រេចមិនបញ្ជូនក្រុមទៅប្រកួតជើងទីពីរនៅទឹកដីស្រីលង្ការវិញឡើយ បើទោះបីជាពួកគេមានប្រៀបជាមួយនឹងលទ្ធផល ១-០ ក៏ដោយ។ MFA បញ្ជាក់ថា ពួកគេព្រួយបារម្ភពីសុវត្ថិភាពកីឡាករ និងក្រុមទាំងមូលដោយសារតែស្រីលង្កា ទើបតែរងការវាយប្រហារដោយភេរវកម្មកាលពីពេលថ្មីៗកន្លងមកនេះ។ MFA ស្នើឲ្យរៀបចំប្រកួតនៅទឹកដីកណ្តាល ប៉ុន្តែ FFSL អះអាងថា ពួកគេធានាសន្តិសុខពិសេសសម្រាប់ជំនួបនៅកូឡុំបូ ដោយស្រីលង្កាចង់ប្រើប្រាស់ឱកាសនេះ ដើម្បីរៀបចំព្រឹត្តិការណ៍អន្តរជាតិ និងបង្ហាញជំហររួមគ្នាក្នុងសហគមន៍ក្នុងការបង្ហាញសាមគ្គីភាពក្នុងវិស័យកីឡា។ ជាធម្មតា ស្រីលង្កា នឹងឡើងទៅជុំទីពីរដោយស្វ័យប្រវត្តិ ប៉ុន្តែពួកគេរង់ចាំការប្រកួត និងការកំណត់លទ្ធផលជាផ្លូវការពីសំណាក់ FIFA ជាមុនសិន។ សូមបញ្ជាក់ថា ក្រុមជម្រើសជាតិស្រីលង្កា បានរៀបចំធ្វើសន្និសីទមុនការប្រកួតតែម្នាក់ឯង ដោយឡែកមន្ត្រីរៀបការប្រកួតរបស់ FIFA ក៏ត្រូវធ្វើដំណើរត្រឡប់ទៅប្រទេសកំណើតរៀងៗខ្លួនផងដែរ។ តាមពិតទៅ ក្រុមកីឡាករម៉ាកាវ ពិតជាចង់លេងនៅជើងទីពីរក្នុងប្រទេសស្រីលង្កាខ្លាំងណាស់ ប៉ុន្តែពួកគេខកចិត្តយ៉ាងខ្លាំងចំពោះការសម្រេចចិត្តរបស់សហព័ន្ធបាល់ទាត់ខ្លួន៕
សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) បានសម្រេចលុបចោលជាផ្លូវការជំនួបជើងទីពីរនៃវគ្គជម្រុះបឋម World Cup រវាងម្ចាស់ផ្ទះស្រីលង្កា និងម៉ាកាវ ដែលគ្រោងរៀបចំឡើងនាថ្ងៃទី១១ ខែមិថុនា នៅក្រុងកូឡុំបូ។ នេះបើតាមការអះអាងរបស់សហព័ន្ធកីឡាបាល់ទាត់ស្រីលង្កា (FFSL) ក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន។
  ក្នុងរូបថតលើបណ្ដាញសង្គម Twitter នៅថ្ងៃទី១៩ ខែកញ្ញា លោក អាបេ ស៊ិនហ្សូ ស្លៀកសម្លៀកបំពាក់បែបជប៉ុន អាវធំពណ៌ខ្មៅ ក្រវាត់កពណ៌ប្រផេះ។ លោកបានដើរក្នុងថែវឈើនៃវិហារយ៉ាស៊ូគូនីក្នុងទីក្រុងតូក្យូ ហើយត្រូវបានអមដំណើរដោយអាចារ្យសាសនាសិន្តូម្នាក់។ នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក អាបេ ទៅកាន់វិហារបព្វបុរសនេះតាំងពីឆ្នាំ២០១៣មក ដែលកាលនោះ ចិន និងកូរ៉េខាងត្បូងខឹងសម្បារយ៉ាងខ្លាំង។   «ថ្ងៃនេះ ខ្ញុំទៅគោរពនៅវិហារយ៉ាស៊ូគូនី និងបានរាយការណ៍ទៅកាន់ព្រលឹងវីរបុរសសង្រ្គាមពីការលាលែងពីតំណែងនាយករដ្ឋមន្រ្តី។» លោក អាបេ សរសេរបែបនេះក្នុងសាររបស់លោក។ លោក អាបេ ត្រូវបានជំនួសតំណែងនាយករដ្ឋមន្រ្តីដោយលោក ស៊ូហ្កា យូស៊ីហ៊ីដេ នៅថ្ងៃទី១៦ ខែកញ្ញាកន្លងទៅ។     16 pic.twitter.com/ZpyrtLrpRE (@AbeShinzo) September 19, 2020   អំឡុងពេលកាន់តំណែងជានាយករដ្ឋមន្រ្តី លោក អាបេ ទៅកាន់យ៉ាស៊ូគូនីតែម្ដងប៉ុណ្ណោះនៅឆ្នាំ២០១៣ ។ ក្រោយៗមក អតីតនាយករដ្ឋមន្ត្រីរូបនេះ មិនបានធ្វើទស្សនកិច្ចនៅទីនោះឡើយ ហើយសូម្បីតែសមាជិករដ្ឋាភិបាលលោកក៏កម្រទៅដែរ។ ប៉ុន្តែអ្នកនយោបាយអភិរក្សនិយមរបស់ជប៉ុន តែបង្ហាញមុខនៅវិហារជាញឹកញាប់។   យ៉ាស៊ូគូនី ជាវិហាររំឭកដល់យោធាជប៉ុនជាងពីរលាននាក់ដែលពលីក្នុងសង្រ្គាម។ ប៉ុន្តែអ្វីដែលជារឿងចម្រូងចម្រាសនោះ វិហារនេះ ក៏ជាទីតម្កល់ឈ្មោះអ្នកនយោបាយ និងមេទ័ពជប៉ុនដែលត្រូវបានកាត់ទោសក្រោយចប់សង្រ្គាមលោកលើកទីពីរផងដែរ។ ចិន និងកូរ៉េខាងត្បូង តែងប្រឆាំងរាល់ដំណើរទស្សនកិច្ចរបស់មន្រ្តីជប៉ុនណាមួយ ដោយចាត់ទុកវិហារនេះជាតំណាងយោធានិយមរបស់ជប៉ុន និងការទៅកាន់វិហារនេះ ជាការមើលងាយជនរងគ្រោះផងដែរ៕
អតីតនាយករដ្ឋមន្រ្តីជប៉ុន អាបេ ស៊ិនហ្សូ បានទៅទស្សនកិច្ចនៅវិហារយ៉ាស៊ូគូនីដែលតម្កល់ឈ្មោះទាហានជប៉ុនដែលពលីក្នុងសង្រ្គាម។ ទស្សនកិច្ចនៅថ្ងៃទី១៩ ខែកញ្ញានេះ ជាដំណើរលើកដំបូងរបស់លោក អាបេ ក្នុងរយៈពេលជិត៧ឆ្នាំទៅកាន់ទីសក្ការមួយនេះ ហើយដែលវាទំនងធ្វើឲ្យចិន និងកូរ៉េខាងត្បូង មិនសប្បាយចិត្តខ្លាំង ព្រោះឧក្រិដ្ឋជនសង្រ្គាមលើកទីពីរ ក៏ត្រូវបានតម្កល់នៅទីនោះដែរ។
  គូភាគីមានគោលបំណង បង្កើតកិច្ចសហប្រតិបត្តិការដ៏មានសារសំខាន់ សម្រាប់ការអភិវឌ្ឍន៍ ឧស្សាហកម្មយានយន្ត នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ដូច្នេះបន្ទាប់ពីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះ ក្រុមហ៊ុន Toyota Tsusho នឹងចូលរួមចំណែកក្នុងការអភិវឌ្ឍន៍របស់កម្ពុជា ក្នុងវិស័យឧស្សាហកម្មយានយន្ត សេដ្ឋកិច្ច និងសង្គម។   ពិធីចុះហត្ថលេខានេះធ្វើឡើង មិនយូរប៉ុន្មានបន្ទាប់ពីក្រុមហ៊ុន Toyota Tsusho បានបង្កើតក្រុមហ៊ុនដំឡើងរថយន្តថ្មីមួយ មានឈ្មោះថា Toyota Tsusho Manufacturing (Cambodia) Co., Ltd. (TTMC) នៅក្នុងព្រះរាជាណាចក្រកម្ពុជា កាលពីខែសីហា ឆ្នាំ២០២២។ ក្រុមហ៊ុនថ្មីនេះមានទុនវិនិយោគ ប្រមាណ៣៦,៨លានដុល្លារសហរដ្ឋអាម៉េរិក មានទីតាំង នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។ ក្រុមហ៊ុននឹងដំឡើងរថយន្តប្រភេទ Pick-up និង SUV ដូចជា TOYOTA HILUX និង TOYOTA FORTUNER។   គួរកត់សម្គាល់ផងដែរថា ក្រុមហ៊ុន Toyota Tsusho គឺជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុន Toyota Cambodia Co., Ltd. និងជាអ្នកចែកចាយផ្តាច់មុខនៃរថយន្ត TOYOTA ដែលជាម៉ាករថយន្តឈានមុខគេនៅកម្ពុជា៕   (អត្ថបទពាណិជ្ជកម្ម)  
នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងជំនួបទ្វេភាគីរវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលជប៉ុន ក្រុមហ៊ុន Toyota Tsusho បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ជាមួយរាជរដ្ឋាភិបាលកម្ពុជា។ អនុស្សរណៈយោគយល់គ្នានេះ ត្រូវបានចុះហត្ថលេខាដោយ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយនិងលោក Toshimitsu Imai ជាអនុប្រធានក្រុមហ៊ុន Toyota Tsusho ។ ពិធីចុះហត្ថលេខានេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងនាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន លោក Fumio Kishida។ ពិធីនេះក៏ជាផ្នែកមួយ នៃ កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ធ្វើឡើងនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។
ការធានាលើបណ្តាញសេវានេះ នឹងផ្តល់សំណងជូនដល់អតិថិជនដោយស្វ័យប្រវត្តិ នៅពេលដែលអតិថិជនជួបប្រទះសេវាកម្មរអាក់រអួល រាល់ពេលហៅចេញក្នុងប្រព័ន្ធ។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនសែលកាត គឺជាក្រុមហ៊ុនទូរគមនាគមន៍ដំបូងបង្អស់ នៅក្នុងប្រទេសកម្ពុជាដែលបានបង្កើតនូវការធានាជូននូវបណ្តាញសេវា ក្នុងគោលបំណងបង្កើនការទុកចិត្ត និងតម្លាភាព នៃសេវាកម្មដល់អតិថិជន។ លោក អៀន វ៉ាត់សុន នាយកប្រតិបត្តិរបស់សែលកាត មានប្រសាសន៍ថា៖ «អតិថិជននៅកម្ពុជា សមនឹងទទួលបានគុណភាពសេវាកម្មស្តង់ដារពិភពលោក ពីប្រតិបត្តិករទូរគមនាគមន៍របស់ពួកគេ រួមទាំងសេវាគ្របដណ្តប់ល្អ ល្បឿនអ៊ីនធឺណិតលឿន រួមទាំងតម្លៃសមរម្យផងដែរ។ នេះគឺជាការសន្យារបស់ក្រុមហ៊ុនសែលកាត ក្នុងការផ្តល់ជូនអតិថិជនរបស់យើងនូវបណ្តាញដ៏ល្អបំផុត ដែលជាគុណតម្លៃដ៏វិសេសវិសាល បូករួមនឹងការផ្ដល់ជូននូវសេវាកម្មអតិថិជនដ៏ល្អបំផុត»។ លោក បានបន្តទៀតថា៖«ក្រុមហ៊ុនសែលកាតបានកំណត់ពេលវេលា នៃការធានាលើបណ្តាញរបស់ខ្លួន ជាមួយនឹងការទទួលបានពានរង្វាន់ចុងក្រោយបំផុតពីពានរង្វាន់ Ookla Speedtest Awards ដែលបង្ហាញថាក្រុមហ៊ុនសែលកាត ជាក្រុមហ៊ុនតែមួយគត់ដែលបានខិតខំកែប្រែល្បឿន 4G របស់ខ្លួន ចាប់តាំងពីការធ្វើតេស្តចុងក្រោយ នៅក្នុងត្រីមាសទី ៣ និងទី ៤ ក្នុងឆ្នាំ ២០១៧»។ ជាការពិតណាស់ ចាប់តាំងពីយើងបានឈ្នះពានរង្វាន់ Ookla Speedtest ដំបូងក្នុងត្រីមាសទី១ និងទី២ នៅក្នុងឆ្នាំ២០១៧ យើងបានកើនពិន្ទុល្បឿនរបស់យើងរហូតដល់៩.១។ យើងមានមោនភាពណាស់ដែលបានឈ្នះការធ្វើតេស្តល្បឿន Ookla  ក្នុងរយៈពេល ២ឆ្នាំ ជាប់គ្នានេះ។ ក្រុមហ៊ុនសែលកាត កំពុងមមាញឹកក្នុងការផ្ដល់ព័ត៌មានដល់អតិថិជន អំពីភាពរអាក់រអួល នៃបណ្ដាញសេវា ដោយសារតែការបង្កើនគុណភាព និងពង្រីកបណ្ដាញកំពុងចាប់ផ្ដើមដំណើរការ។ បន្ថែមពីនេះទៀត ក្រុមហ៊ុនទូរគមនាគមន៍របស់ខ្មែរមួយនេះ ក៏បានជូនដំណឹងជាសាធារណៈ នៅលើគេហទំព័រ នៅពេលដែលមានស្ថានភាពអាសន្ន ដូចជាព្យុះ បញ្ហារលកធាតុអាកាសកើនឡើងខ្លាំង និងកំហុសសំណង់ ដែលបណ្តាលឱ្យខូចខាតដល់បណ្តាញសេវាទូរស័ព្ទ។ សែលកាត កំពុងកសាងបណ្តាញដ៏ល្អបំផុតនៅកម្ពុជា ហើយភាពរអាក់រអួលនៃបណ្ដាញសេវាអាចនឹងកើតមាន។ តែអ្វីដែលសំខាន់នោះ គឺល្បឿនក្នុងការស្តារសេវាឡើងវិញ ហើយជាពិសេសនោះគឺការផ្ដល់ព័ត៌មានដល់អតិថិជនរបស់យើងអោយដឹង។ ការធានាជូននូវបណ្តាញសេវារបស់ក្រុមហ៊ុនសែលកាត នឹងធ្វើឱ្យសកម្មភាព និងការប្តេជ្ញាចិត្តរបស់យើង ស្ថិតនៅក្នុងតម្លាភាពបើកចំហរពេញលេញ ស្របពេលដែលយើងកំពុងបន្តដំណើរ ក្នុងការផ្តល់ទិន្នន័យទូរស័ព្ទចល័តក្នុងតម្លៃសមរម្យបំផុត សម្រាប់ប្រជាជនកម្ពុជាទាំងអស់ដើម្បីអភិវឌ្ឍជាតិ និងសេដ្ឋកិច្ច៕ (អត្ថបទពាណិជ្ជកម្ម)
ភ្នំពេញ៖ កាលពីថ្ងៃទី ២៥ ខែកក្កដា ២០១៨ ក្រុមហ៊ុនសែលកាត បានប្រកាសអំពីការធានាលើបណ្តាញសេវារបស់ខ្លួនបន្ថែមទៀត ដើម្បីពង្រឹងភាពជាអ្នកដឹកនាំរបស់ខ្លួន ក្នុងការផ្ដល់ជូននូវគុណភាពឈានមុខគេ ស្របពេលដែលខ្លួនទទួលបានពានរង្វាន់ Ookla® ម្ដងទៀតក្នុងខែនេះ។ ពាននេះ បានធ្វើឲ្យក្រុមហ៊ុនទូរគមនាគមន៍របស់ខ្មែរសុទ្ធសាធមួយនេះ ក្លាយជាប្រតិបត្តិករឈានមុខគេ។
  អំឡុងជំនួបចរចាជាមួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ប្រមុខដឹកនាំកំពូលកូរ៉េខាងជើង គីម ជុងអ៊ុន ត្រូវបានអ្នកសារព័ត៌មានសួរពីលទ្ធភាពនៃការបើកការិយាល័យទំនាក់ទំនងរបស់អាមេរិកនៅទឹកដីកូរ៉េខាងជើង។ ឆ្លើយនឹងសំណួរថា លោកត្រៀមខ្លួនទទួលយកការិយាល័យទំនាក់ទំនងនេះឬអត់នោះ លោក គីម តបតាមអ្នកបកប្រែថា៖ «ខ្ញុំគិតថា វាជារឿងគួរឲ្យស្វាគមន៍។»    ការិយាល័យទំនាក់ទំនង មានកម្រិតក្រោមស្ថានទូត ប៉ុន្តែបើអាមេរិកអាចបើកការិយាល័យបែបនេះនៅរដ្ឋធានីព្យុងយ៉ាងមែននោះ ជារឿងដំណើរការដ៏ល្អមួយក្នុងការស្ដារឡើងវិញទំនាក់ទំនងរវាងគូសត្រូវទាំងពីរ។ បច្ចុប្បន្ននេះ អាមេរិកគ្មានស្ថានទូតនៅកូរ៉េខាងជើងឡើយ ហើយប្រើប្រាស់ស្ថានបេសកម្មបរទេសផ្សេងទៀតដើម្បីមើលការខុសត្រូវផលប្រយោជន៍របស់ខ្លួន។ ឯកូរ៉េខាងជើងក៏គ្មានស្ថានទូតនៅអាមេរិកដែរ ក្រៅពីបេសកម្មទូតប្រចាំអង្គការសហប្រជាជាតិនៅញូវយ៉ក។   ការបង្កើតទំនាក់ទំនងទ្វេភាគី គឺជាចំណុចសំខាន់ដែលបានព្រមព្រៀងគ្នាតាំងពីជំនួបលើកទីមួយសិង្ហបុរីមកម្ល៉េះ។ លោក ត្រាំ ដែលអង្គុយទល់មុខលោក គីម ក្នុងបន្ទប់សណ្ឋាគារក្នុងរដ្ឋធានីហាណូយ ក៏គាំទ្រគំនិតខាងលើដែរ និងនិយាយថា វាជារឿងអស្ចារ្យ។   នាជំនួបដែលមានការចូលរួមពីមន្ត្រីសំខាន់ៗផង លោក គីម ក៏ឆ្លើយសំណួរមួយទៀតរបស់អ្នកសារព័ត៌មាន គឺតើលោកត្រៀមខ្លួនបោះបង់នុយក្លេអ៊ែរឬនៅ? មេដឹកនាំកូរ៉េខាងជើងរូបនេះក៏ឆ្លើយតាមអ្នកបកប្រែវិញថា បើមិនទាន់ត្រៀមខ្លួន លោកមិនមែនមកហាណូយឡើយ។ លោក ត្រាំ ក៏ឆ្លៀតបន្ថែមថា ការតបរបស់លោក គីម ជាចម្លើយដ៏ល្អបំផុត៕   
មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ប្រកាសស្វាគមន៍ការបើកការិយាល័យទំនាក់ទំនងរបស់អាមេរិកនៅរដ្ឋធានីព្យុងយ៉ាង។ ការបើកការិយាល័យនេះ អាចជាការបោះជំហានទៅកាន់ស្ដារទំនាក់ទំនងទ្វេភាគីឡើងវិញ ព្រោះអាមេរិក និងកូរ៉េខាងជើងគ្មានចំណងការទូតផ្លូវការឡើយ។
  នាវាចម្បាំង «Admiral Gorshkov» របស់រុស្ស៊ី ដែលបានធ្វើដំណើរទៅដល់ទីក្រុង Cape Town ប្រទេសអាហ្វ្រិកខាងត្បូងកាលពីពាក់កណ្ដាលខែកុម្ភៈកន្លងទៅនេះ មានស្លាកអក្សរ «Z» ដែលជានិមិត្តសញ្ញាគាំទ្រសង្គ្រាមរបស់រដ្ឋាភិបាលរុស្ស៊ី។   អ្នករិះគន់នានាបាននិយាយថា រូបភាពនៃទាហានអាហ្វ្រិកខាងត្បូងស្ថិតនៅលើនាវាចម្បាំងរបស់រុស្ស៊ីនៅក្នុងពេលជិតខួបមួយឆ្នាំនៃការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែននេះគឺជាសមិទ្ធផលដ៏ជោគជ័យមិនរំពឹងទុកមួយសម្រាប់រដ្ឋាភិបាលរុស្ស៊ីនិងជារឿងដ៏គួរអៀនខ្មាសសម្រាប់ប្រទេសអាហ្វ្រិកខាងត្បូងដែលជាប្រទេសរបស់លោក Nelson Mandela ដែលជាអ្នកប្រយុទ្ធដើម្បីសេរីភាព។   ឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំប្រទេសអាហ្វ្រិកខាងត្បូងអ្នកស្រី Liubov Abravitova បានប្រាប់ VOA ថា អ្នកស្រីថ្កោលទោសការធ្វើសមយុទ្ធនេះ។   អ្នកស្រីថ្លែងដូច្នេះថា៖ «វាជារឿងដ៏គួរឱ្យបារម្ភយ៉ាងខ្លាំងដែលប្រទេសអាហ្វ្រិកខាងត្បូងរៀបចំសមយុទ្ធយោធាជាមួយនឹងប្រទេស [រុស្ស៊ី] ដែលជាប្រទេសគឃ្លើននិងឈ្លានពាន ដែលប្រើកងទ័ពរបស់ខ្លួនប្រឆាំងនឹងប្រទេស [អ៊ុយក្រែន] ដែលជាប្រទេសមានសន្តិភាព ដោយនាំមកនូវការបំផ្លិចបំផ្លាញនិងព្យាយាមលុបបំបាត់ប្រជាជាតិអ៊ុយក្រែន»។   ប្រទេសអាហ្វ្រិកខាងត្បូងបានការពារជំហរអព្យាក្រឹត្យរបស់ខ្លួនម្ដងហើយម្ដងទៀតទាក់ទិននឹងសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែននេះ និងសិទ្ធិរបស់ខ្លួននៅក្នុងការធ្វើទំនាក់ទំនងជាមួយនឹងរុស្ស៊ី ដែលប្រទេសរុស្ស៊ីនេះជាសមាជិកមួយដូចទៅនឹងអាហ្វ្រិកខាងត្បូងផងដែរនៅក្នុងក្រុមប្រទេស BRICS។ ក្រុមប្រទេស BRICS នេះមានប្រទេសជាសមាជិកចំនួន ៥ គឺប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង។   រដ្ឋមន្ត្រីការបរទេសអាហ្វ្រិកខាងត្បូងអ្នកស្រី Naledi Pandor កាលពីខែមុនបានស្វាគមន៍ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov ទៅកាន់ប្រទេសអាហ្វ្រិកខាងត្បូង និងបាននិយាយថា រដ្ឋាភិបាលអាហ្វ្រិកខាងត្បូងនឹងមិនចាញ់ការសម្លុតណាមួយឱ្យជ្រើសរើសភាគីណាមួយនោះទេ។   គណបក្សសម្ព័ន្ធភាពប្រជាធិបតេយ្យ (Democratic Alliance) ដែលជាគណបក្សប្រឆាំងនៅប្រទេសអាហ្វ្រិកខាងត្បូង បានបញ្ជាក់ថា ការធ្វើជាម្ចាស់ផ្ទះរបស់រដ្ឋាភិបាលអាហ្វ្រិកខាងត្បូងនៅក្នុងការរៀបចំសមយុទ្ធនេះបានបង្ហាញថា អាហ្វ្រិកខាងត្បូងបានទម្លាក់ចោលនូវការធ្វើពុតណាមួយដែលថាខ្លួនមានអព្យាក្រឹត្យ។   លោក Kobus Marais រដ្ឋមន្ត្រីការពារជាតិនៃរដ្ឋាភិបាលស្រមោលរបស់គណបក្សសម្ព័ន្ធភាពប្រជាធិបតេយ្យនេះ បាននិយាយថា សមយុទ្ធដែលមានឈ្មោះថា Mosi ទីពីរនេះ នឹងមិនផ្ដល់ផលប្រយោជន៍ដល់កងទ័ពជើងទឹកដែលចុះខ្សោយរបស់ប្រទេសអាហ្វ្រិកខាងត្បូងនោះទេ ហើយថវិកាចំណាយលើសមយុទ្ធនេះគួរតែចំណាយលើអ្វីផ្សេងប្រសើរជាង។   លោក Marais ថ្លែងដូច្នេះថា៖ «ដោយសារសមត្ថភាពកងទ័ពជើងទឹកនិងធនធានរបស់យើងមានកម្រិត ហើយយើងមានអាទិភាពខ្ពស់ជាងនេះផ្សេងៗទៀត យើងអាចទទួលបានផលប្រយោជន៍តែបន្តិចបន្តួចប៉ុណ្ណោះឬក៏មិនទទួលបានផលប្រយោជន៍តែម្ដងពីសមយុទ្ធ Mosi ទីពីរនេះ ជាពិសេសពីវត្តមាននិងលទ្ធភាពនៃការបាញ់មីស៊ីលលឿនជាងសំឡេង»។   នាវាចម្បាំង Gorshkov របស់រុស្ស៊ីបំពាក់ដោយមីស៊ីល Zircon ដែលជាមីស៊ីលលឿនជាងសំឡេង។ ទីភ្នាក់ងារព័ត៌មានរដ្ឋរបស់រុស្ស៊ីបានរាយការណ៍ថា មីស៊ីលនេះអាចត្រូវគេបាញ់នៅក្នុងអំឡុងពេលសមយុទ្ធនេះ។   មន្ត្រីរដ្ឋាភិបាលអាហ្វ្រិកខាងត្បូងបានច្រានចោលការអះអាងដែលថាការបាញ់មីស៊ីលនេះគឺជាផ្នែកមួយនៃសមយុទ្ធរយៈពេល ១០ ថ្ងៃនេះ ដែលនៅក្នុងសមយុទ្ធនោះក៏មានការចូលរួមពីកងទ័ពជើងទឹកចិនផងដែរ។   ក្រសួងការពារជាតអាហ្វ្រិកខាងត្បូងបានបញ្ជាក់ថា នេះមិនមែនជាសមយុទ្ធលើកដំបូងនោះទេជាមួយនឹងរុស្ស៊ី និងថាអាហ្វ្រិកខាងត្បូងក៏ធ្លាប់បានចូលរួមនៅក្នុងសមយុទ្ធយោធាជាមួយនឹងសម្ព័ន្ធមិត្តបស្ចិមប្រទេសផងដែរ។   ទោះជាយ៉ាងណាក៏ដោយ នៅក្នុងឆ្នាំនេះ ប្រទេសអាហ្វ្រិកខាងត្បូងបានបដិសេធការអញ្ជើញឱ្យចូលរួមនៅក្នុងសមយុទ្ធពហុជាតិផ្លូវសមុទ្រដែលដឹកនាំដោយសហរដ្ឋអាមេរិកនៅក្នុងឈូងសមុទ្រហ្គីណេ (Gulf of Guinea)។   លោក Steven Gruzd អ្នកជំនាញផ្នែកប្រទេសរុស្ស៊ីនៃវិទ្យាស្ថានកិច្ចការអន្តរជាតិអាហ្វ្រិកខាងត្បូង (South Africa Institute of International Studies) បាននិយាយថា រដ្ឋាភិបាលអាហ្វ្រិកខាងត្បូងកំពុងព្យាយាមធ្វើឱ្យមានតុល្យភាពរវាងភាគីទាំងសងខាង។   លោកថ្លែងដូច្នេះថា៖ «ប្រទេសអាហ្វ្រិកខាងត្បូងមិនសម្លឹងឃើញអនាគតដែលរុស្ស៊ីនិងចិនគឺជាដៃគូដ៏មានសារៈសំខាន់ខ្លាំងនោះទេ ប៉ុន្តែប្រទេសនេះក៏នៅតែព្យាយាមធ្វើឱ្យមានតុល្យភាពនៃទំនាក់ទំនងរបស់ខ្លួនជាមួយនឹងក្រុមបស្ចិមប្រទេសផងដែរ។ ប្រហែលជាមានបញ្ហាខ្លះដែរ ប៉ុន្តែយើងមិនដឹងថាជាបញ្ហាអ្វី ដោយសារតែសហរដ្ឋអាមេរិកពិតជាមិនសប្បាយចិត្តនៅពេលដែលប្រទេសអាហ្វ្រិកខាងត្បូងចូលរួមនៅក្នុងសមយុទ្ធទាំងនេះ»។   នៅពេលដែលគេសួរឱ្យបញ្ចេញយោបល់លើសមយុទ្ធនេះ ក្រសួងការបរទេសសហរដ្ឋអាមេរិកបានប្រាប់ VOA តាមអ៊ីមែលថា ខ្លួនកត់សម្គាល់លើរឿងនេះដោយក្ដីបារម្ភ «នៅពេលដែលរុស្ស៊ីនៅបន្តការឈ្លានពានដ៏ឃោរឃៅនិងខុសច្បាប់របស់ខ្លួនលើប្រទេសអ៊ុយក្រែន»។   ក្រសួងការបរទេសអាមេរិកបានបន្ថែមថា៖ «យើងលើកទឹកចិត្តប្រទេសអាហ្វ្រិកខាងត្បូងឱ្យធ្វើកិច្ចសហប្រតិបត្តិការផ្នែកយោធាជាមួយនឹងប្រទេសប្រជាធិបតេយ្យដូចគ្នា ដែលមានការប្ដេជ្ញាចិត្តដូចគ្នាចំពោះសិទ្ធិមនុស្សនិងនីតិរដ្ឋ»។   តាំងពីពេលដែលរុស្ស៊ីបានឈ្លានពានអ៊ុយក្រែនកាលពីថ្ងៃទី ២៤ ខែកុម្ភៈឆ្នាំមុនមក មន្ត្រីសហរដ្ឋអាមេរិកបានប៉ាន់ប្រមាណថា ជនស៊ីវិលអ៊ុយក្រែនរាប់ម៉ឺននាក់ត្រូវបានសម្លាប់ រួមជាមួយនឹងទាហានរហូតដល់មួយសែននាក់ឬច្រើនជាងនេះនៃភាគីនីមួយៗ។   ស្ថានទូតរុស្ស៊ីប្រចាំប្រទេសអាហ្វ្រិកខាងត្បូងនិងក្រសួងការពារជាតិអាហ្វ្រិកខាងត្បូងមិនបានឆ្លើយតបចំពោះសំណើសុំឱ្យបញ្ចេញមតិយោបល់នោះទេ៕  
ប្រទេសអាហ្វ្រិកខាងត្បូង បានចាប់ផ្ដើមការធ្វើសមយុទ្ធរយៈពេល ១០ ថ្ងៃ ជាមួយនឹងនាវាចម្បាំងរបស់រុស្ស៊ី ខណៈពេលដែលបស្ចិមប្រទេសបង្កើនការដឹកជញ្ជូនសព្វាវុធដើម្បីទៅជួយប្រទេសអ៊ុយក្រែន។ សមយុទ្ធនេះ អនុវត្តកាលពីថ្ងៃទី ១៧ ខែកុម្ភៈកន្លងទៅនេះ ។
ក្នុងវេទិកាកម្ពុជា៤.០ លោក ហ៊ុន ម៉ានី ឧបនាយរដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាភិបាលមជ្ឈមណ្ឌលកម្ពុជា៤.០ បានថ្លែងថា បច្ចុប្បន្ន បដិវត្តន៍ឧស្សាហកម្ម៤.០ និងឌីជីថលភាវូបនីយកម្ម បានក្លាយជានិន្នាការសាកល ដែលមិនអាចជៀសផុត។  បច្ចេកវិទ្យា បានជ្រៀតចូលយ៉ាងជ្រៅនៅក្នុងទំនាក់ទំនងគ្រប់ផ្នែក ទាំងសង្គម សេដ្ឋកិច្ច និងជីវភាពប្រចាំថ្ងៃ។    បើតាមលោក ហ៊ុន ម៉ានី ដើម្បីសម្រេចបានការអភិវឌ្ឍសង្គមសេដ្ឋកិច្ចឌីជីថលមួយពេញលេញ ត្រូវមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដោយបង្កើនការយល់ដឹង និងសាក់ចេញយុទ្ធសាស្រ្ត ដែលមានលក្ខណៈប្រទាក់ក្រឡាគ្នា។  យ៉ាងណាមិញ មនុស្ស និងបច្ចេកវិទ្យា ត្រូវដើរទន្ទឹមគ្នា ដោយត្រូវ ការចំណេះ និងជំនាញ ការស្រាវជ្រាវថ្មីៗ និងប្រើប្រាស់ប្រកបដោយសុវត្ថិភាព សម្រាប់ទាញប្រយោជន៍ពីបច្ចេកវិទ្យា។    «ការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថល បញ្ហាថ្មីៗក៏បានកើតមានឡើងផងដែរ។ ក្នុងនោះហានិភ័យចម្បងមួយដែល ត្រូវយកចិត្តទុកដាក់គឺ«សន្តិសុខសាយប័រ»។ បញ្ហានេះ ត្រូវបានរាប់បញ្ចូលថាជាសន្តិសុខមិនមែនប្រពៃណី ដែលបានគំរាមកំហែងដល់សេដ្ឋកិច្ច និងសន្តិសុខជាតិ។  ហើយក្លាយជាបញ្ហាប្រឈមសម្រាប់រដ្ឋាភិបាល ជីវភាពរស់នៅ សុខុមាលភាពរបស់ប្រជាជន ដែលនេះខុសប្លែកទាំងស្រុងពីសន្តិសុខបែបប្រពៃណី ដែលផ្តោតតែលើការគំរាមកំហែងពីការប្រើប្រាស់កម្លាំងយោធាលើការការពារសន្តិសុខជាតិក្នុងប្រទេស។» លោក ហ៊ុន ម៉ានី បានបញ្ជាក់ដូច្នេះ។    សូមជម្រាបថា វេទិការកម្ពុជា៤.០ បានរៀបចំឡើង ដោយផ្តោតលើប្រធានបទចំនួន៤ ៤.០ លើកទី២ ស្តីពី«សន្តិសុខសាយប័រ» រួមមាន ទី១. «សន្តិសុខសាយប័រក្នុងបរិបទសាកល និងស្ថាប័នរដ្ឋាភិបាលនៅកម្ពុជា»,ទី ២.«គន្លឹះក្នុងការការពារខ្លួនពីការវាយប្រហារតាមប្រព័ន្ធអ៊ីធឺណេត»។ ដោយឡែក ទី៣ គឺ «សន្តិសុខសាយប័រសម្រាប់វិស័យឯកជននៅកម្ពុជា» និងទី៤.«ការសិក្សាជំនាញសន្តិសុខសាយប័រ និងតម្រូវការទីផ្សារ»៕
ភ្នំពេញ៖ នាថ្ងៃទី៦ មេសា មជ្ឍមណ្ឌលកម្ពុជា៤.០ បានរៀបចំវេទិកាកម្ពុជា៤.០ លើកទី២ ស្តីពី«សន្តិសុខសាយប័រ» ដើម្បីជំរុញការផ្សព្វផ្សាយ និងបញ្រ្ជាបការយល់ដឹងឱ្យកាន់តែទូលំទូលាយអំពីនិន្នាការនឹងសន្តិសុខសាយប័រ។ វេទិកានេះ ត្រូវបានធ្វើឡើងដើម្បីជំរុញផ្សព្វផ្សាយ និងបញ្រ្ជាបការយល់ដឹងឱ្យកាន់តែទូលំទូលាយ អំពីនិន្នាការពាក់ព័ន្ធនឹងសន្តិសុខសាយប័រ ក្នុងបរិបទសាកល និងកម្ពុជា។
ជាក់ស្តែងគម្រោងដីឡូតិ៍ គឺពិតជាបានផ្តល់ផលប្រយោជន៍ច្រើន ដល់ពលរដ្ឋ ដោយហេតុថា ដីគឺជាទ្រព្យដ៏ចាំបាច់មួយ សម្រាប់គ្រួសារនីមួយៗ ហើយពួកគាត់ អាចសាងសង់លំនៅដ្ឋានបានយ៉ាងសមរម្យ។ គម្រោងដីឡូតិ៍ បានរីកដុះដាលខ្លាំង ចាប់ពីក្នុងតំបន់ក្បែរតំបន់កណ្តាល ក្រុង តំបន់ជាយក្រុង រួមទាំងតំបន់ឆ្ងាយពីទីក្រុង ដែលនៅជិតតំបន់រោងចក្រឧស្សាហកម្ម និងតាមបណ្តោយផ្លូវជាតិ សំខាន់ៗជាដើម។   អ្នកជំនាញក្នុងវិស័យអចលនទ្រព្យ ធ្លាប់បានលើកទឹកចិត្តឲ្យពលរដ្ឋ ទិញដីឡូតិ៍ ពិសេសអ្នកដែលមានចំណូលទាប និងមធ្យម ប៉ុន្តែអ្នកជំនាញក៏ធ្លាប់បានរំលឹកឲ្យប្រុងប្រយ័ត្ន ចំពោះការទិញដីពីគម្រោងដីឡូតិ៍ ដែលមិនមានស្តង់ដារ នៃការៀបចំច្បាស់លាស់ផងដែរ។   កម្ពុជាមិនទាន់មានបទបញ្ញត្តិជាក់លាក់ ក្នុងការកំណត់ឲ្យគម្រោងដីឡូតិ៍ អភិវឌ្ឍន៍ទៅតាមស្តង់ដារជាក់លាក់ណាមួយ ដើម្បីធានាបានគុណភាព ការរៀបចំប្លង់ និងហេដ្ឋារចនាសម្ព័ន្ធសមស្របនៅឡើយ។ អ្នកជំនាញធ្លាប់បានលើកឡើង ពីគុណវិបត្តិនៃគម្រោងដីឡូតិ៍ ដែលពុំបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការរៀបចំជាមុនថាតើប្លង់គម្រោង នឹងលក្ខណៈបែបណា? ត្រូវសាងសង់លំនៅដ្ឋានបែបណា? ត្រូវមានផ្លូវ និងលូទំហំប៉ុន្មាន សមស្របទៅដង់ស៊ីតេប្រជាជន ។   បើទោះបីជាយ៉ាងណា នៅពេលបច្ចុប្បន្ន  គម្រោងដីឡូតិ៍ខ្នាតតូច មធ្យម និងខ្នាតធំ បានអភិវឌ្ឍន៍ ឡើងគ្រប់កន្លែង តាមតំបន់ជាយក្រុង ជាមួយនឹងយុទ្ធសាស្ត្រលក់ដ៏ទាក់ទាញ រួមនឹងការបង់ប្រាក់ដ៏ងាយស្រួល ដូចជាការបង់រំលស់រយៈវែង ដោយគ្មានការប្រាក់ជាដើម។   ដើម្បីលក់គម្រោងរបស់ខ្លួន បានអ្នកលក់ដីឡូតិ៍តែងតែលើកឡើងពីចំណុចល្អ ហើយតែងតែលាក់ចំណុចអវិជ្ជរបស់គម្រោង។ ប៉ុន្តែក្នុងនាមជាអ្នកទិញដ៏ឆ្លាតវៃម្នាក់ អ្នកត្រូវចេះអង្កេតមើល ដោយខ្លួនឯង ពីសក្តានុពលនៃទីតាំងនៅពេលបច្ចុប្បន្ន និងពេលអនាគត មុនពេលសម្រេចចិត្តទិញ។   ខាងក្រោមជាចំណុចមួយចំនួន ដែលអ្នកលក់ដីឡូតិ៍ទំនង ជាមិននិយាយប្រាប់អ្នកនោះទេ!   ភាពមិនច្បាស់លាស់ នៃគម្រោងអភិវឌ្ឍន៍ក្នុងតំបន់ដីឡូតិ៍ អ្នកលក់មួយចំនួនតែងនិយាយថា គម្រោងរបស់ខ្លួន ស្ថិតនៅជិតតំបន់អភិវឌ្ឍន៍ខ្លាំង ឬនៅជិតរោងចក្រ ឬជិតគម្រោងអភិវឌ្ឍន៍ណាមួយ ដែលនឹងទាក់ទាញមនុស្សមករស់នៅច្រើន។ ប៉ុន្តែអ្នកលក់ ប្រហែលមិនបានដឹងថាតើគម្រោងនោះ ជាគម្រោងអ្វីពិតប្រាកហើយ ត្រូវចាប់ផ្តើមនៅពេលណាទេ។ ជាក់ស្តែង នាពេលកន្លងមកធ្លាប់មានអ្នកទិញដីឡូតិ៍មួយចំនួន បានលើកឡើងថា ពួកគេបានទិញដីឡូតិ៍ ដែលអ្នកលក់បានអះអាងថានឹង មានគម្រោងរោងចក្រនៅជិតនោះ។ ប៉ុន្តែបន្ទាប់ពីទិញមួយរយៈពេលក្រោយមក តំបន់នោះមិនមានការសាងសង់រោងចក្រទេ ប៉ុន្តែបានអភិវឌ្ឍន៍ជាគម្រោងផ្សេង ដែលមិនមានផលចំណេញ សម្រាប់អ្នករស់នៅជិតកន្លែងនោះទេ។   ផែនការអភិវឌ្ឍន៍បន្ទាប់ របស់ម្ចាស់គម្រោងដីឡូតិ៍ គម្រោងខ្លះ នឹងប្រាប់អ្នកអំពីផែនការអភិវឌ្ឍន៍បន្ទាប់ ថានឹងត្រូវធ្វើអ្វីបន្តទៀត ដើម្បីជំរុញសក្តានុពលនៃដីឡូតិ៍របស់ពួកគេ ឲ្យក្លាយជាតំបន់អភិវឌ្ឍន៍ និងទាក់ទាញមនុស្សចូលមករស់នៅច្រើន។ គម្រោងទាំងនេះ អាចមានដូចជា៖ ផ្សារ សួនច្បារ ភ្លើងសាធារណៈ និងកន្លែងសាធារណៈជាដើម។ ប៉ុន្តែម្ចាស់គម្រោងខ្លះទៀត មិនមានផែនការអ្វីទាំងអស់ ក្រៅពីផែនការលក់គម្រោងឲ្យអស់។ ចំណុចនេះ អ្នកទិញត្រូវសួរដេញដោល ឲ្យបានច្បាស់លាស់ នៅពេលចង់ទិញពីគម្រោងណាមួយ ។   នេះអាចជាបញ្ហា ប្រសិនបើតំបន់នោះ មិនទាន់ជាតំបន់ដែលមានសកម្មភាពសេដ្ឋកិច្ចមមាញឹក នៅឆ្ងាយពីផ្លូវជាតិ និងឆ្ងាយពីទីប្រជុំជន ដោយហេតុថា អ្នកប្រហែលត្រូវរង់ចាំរយៈពេលវែង ដើម្បីអាចសាងសង់លំនៅដ្ឋានបាន ដែលអាចទទួលបានផលចំណេញ។   អ្នកទិញអាចត្រូវរង់ចាំរយៈពេលវែង អ្នកជំនាញអះអាងថា ជាទូទៅគម្រោងដីឡូតិ៍ ដែលវិនិយោគត្រូវទីតាំងល្អ អតិថិជនអាចរង់ចាំក្នុងរយៈពេលតែ២ ទៅ៣ឆ្នាំប៉ុណ្ណោះ។ បន្ទាប់ពីរយៈពេលនេះ នឹងមានការសាងសង់លំនៅដ្ឋានជាបន្តបន្ទាប់។   ប្រាកដណាស់ អ្នកលក់ក៏នឹងប្រាប់ថា ក្នុងរយៈពេល៣-៤ឆ្នាំបន្ទាប់ តំបន់នៃគម្រោងនេះ នឹងមានការផ្លាស់ប្តូរ ដោយសារមានគម្រោងថ្មីៗ នឹងវិនិយោគក្នុងតំបន់នេះ។ អ្នកត្រូវដឹងថា ករណីម្ចាស់ដីឡូតិ៍ មិនមានគម្រោងវិនិយោគបន្ថែម នៅលើដីឡូតិ៍នោះ  ឬនៅទីតាំងជាប់គ្នានោះ ហើយគម្រោងហាក់ស្ថិតនៅឆ្ងាយ ពីចំណុចក្តៅនៃតំបន់អភិវឌ្ឍន៍ អ្នកអាចនឹងត្រូវរង់ចាំ   រយៈពេលវែង។   ចំណុចដែលគួរកត់សម្កាល់មួយទៀតករណីម្រោងដីឡូតិ៍ស្ថិតនៅក្នុងតំបន់ថ្មី ហើយពុំទាន់មានផ្លូវធំរបស់រដ្ឋ ប្រសិនបើម្ចាស់គម្រោងដីឡូតិ៍មិនមានផែនការអភិវឌ្ឍន៍ច្បាស់លាស់រដ្ឋក៏មិនងាយ នឹងអភិវឌ្ឍន៍ផ្លូវដើម្បីភ្ជាប់ទៅតំបន់ជុំវិញអោយដែរ។   បញ្ចុះបញ្ចូលអតិថិជន ឲ្យទិញច្រើន ជាងវិភាគពីតម្រូវការជាក់ស្តែង ភាពជាក់ស្តែងនៃការលក់ដីឡូតិ៍របស់គម្រោងមួយចំនួន គឺបានកំពុងធ្វើយុទ្ធនាការទីផ្សារខ្លាំងក្លា ដើម្បីទាក់ទាញអតិថិជនឲ្យទិញគម្រោង។ ប្រការនេះ អាចជាចំណុចល្អមួយ សម្រាប់ទីផ្សារ ប៉ុន្តែទោះយ៉ាងណា អ្នកទិញគួរពិចារណាឲ្យបានច្បាស់លាស់ មុនពេលទិញដោយហេតុផលថា អ្នកលក់ខិតខំលក់តាមបច្ចេកទេសក្នុងការចចារ ដែលមានពេលខ្លះ បាននិយាយបំប៉ោងលើសទីផ្សារ ឬបញ្ចុះបញ្ចូល ដោយនិយាយកុហកជាដើម។ ហើយខ្លះទៀត គឺមិនបានវិភាគឲ្យបានច្បាស់លាស់ ទៅតាមតម្រូវការជាក់ស្តែងរបស់អ្នកទិញឡើយ។   ចំណុចនេះ អតិថិជនត្រូវមានភាពច្បាស់លាស់ដោយខ្លួនឯង ជាជាងជឿតាមការអូសទាញរបស់អ្នកលក់។ ឧទាហរណ៍ថា តើអ្នកចង់បានកន្លែងរកស៊ី ឬចង់បានកន្លែងសាងសង់លំនៅដ្ឋានស្ងប់ស្ងាត់ អ្នកត្រូវការដីភ្លាមៗ ឬអាចរង់ចាំរយៈពេលវែង ឬគ្រាន់តែបានដីមួយកន្លែង នៅទីតាំងណាក៏បាន។ល។   តំបន់ឧស្សាហកម្ម មិនមែនជាតំបន់លំនៅដ្ឋាន តំបន់ឧស្សាហកម្ម និងរោងចក្រ ជាកន្លែងដែលមានភាពមមាញឹកខ្លាំង ទាំងការផលិត និងការដឹកជញ្ជូន ដែលបានធ្វើឲ្យតំបន់សម្បូរដោយផ្សែងពុល និងមានសំឡេងរំខានជាដើម។ នៅក្នុងប្រទេសជឿនលឿន គេបានបែងចែកដាច់ពីគ្នា រវាងតំបន់ឧស្សាហកម្ម និងតំបន់លំនៅដ្ឋាន។   ដោយឡែកសម្រាប់កម្ពុជា តំបន់ឧស្សាហកម្ម ត្រូវបានយកធ្វើជាទីតាំងលំដ្ឋាន និងកន្លែងប្រកបអាជីវកម្ម។  អ្នកទិញដីឡូតិ៍ ត្រូវដឹងថាអនាគតនៃតំបន់ឧស្សាហកម្ម នឹងមិនត្រូវបានរៀបចំឲ្យក្លាយជាតំបន់លំនៅដ្ឋាន ដែលមានសណ្តាប់ធ្នាប់ល្អបាននោះទេ។ ម្យ៉ាងវិញទៀតគម្រោងលំនៅដ្ឋានធំៗ ប្រហែលនឹងមិនអភិវឌ្ឍន៍ នៅក្នុងតំបន់ឧស្សាហកម្មទេ។   អ្នកលក់ អ្នកអភិវឌ្ឍន៍ និងម្ចាស់គម្រោង ជាភាគីបីនាក់ផ្សេងគ្នា ចំណុចនេះ បានកើតជាបញ្ហាចោទសម្រាប់អ្នកទិញដីឡូតិ៍កន្លងមក ឬអាចនិយាយបានថា ជាការឆបោកមួយ ចំពោះអ្នកទិញផងដែរ។ អ្នកលក់៖ គ្រាន់តែជាអ្នកទទួលខុសត្រូវលក់គម្រោងឲ្យអស់ ក្នុងរយៈពេលណាមួយ។ ពួកគេមិនមែនជាអ្នកទទួលខុសត្រូវ ក្នុងករណីមានវិវាទណាមួយ កើតឡើងឡើយ។ អ្នកអភិវឌ្ឍន៍៖ ជាអ្នកវិនិយោគដែលបានសហការរួមគ្នាជាមួយម្ចាស់ដី ដើម្បីអភិវឌ្ឍន៍ដីឡូតិ៍ដើម្បីលក់ និងចែកប្រាក់ចំណេញ។ ម្ចាស់ដី៖ ជាអ្នកមានដី និងបានផ្តល់សិទ្ធិវិនិយោគឲ្យអ្នកអភិឌ្ឍន៍ ដើម្បីរៀបចំដី ឲ្យទៅជាតំបន់មានសក្តានុពល ហើយលក់បន្តទៅឲ្យពលរដ្ឋ។ បញ្ហាកើតមាន នៅពេលដែលអ្នកអភិវឌ្ឍន៍ បានប្រមូលលុយអតិថិជនរួច មិនព្រមប្រគល់ឲ្យម្ចាស់ដី ដែលករណីខ្លះ គឺមានការរត់គេចខ្លួនជាដើម។ ករណីនេះ ម្ចាស់ដី និងអតិថិជន ត្រូវមានបញ្ហានឹងគ្នា។   ជាការប្រុងប្រយ័ត្ន អ្នកទិញ ត្រូវទិញពីគម្រោងអភិវឌ្ឍន៍ ដែលបានអភិវឌ្ឍន៍ដោយក្រុមហ៊ុនច្បាស់លាស់។ ត្រូវចងចាំថា នៅពេលទិញដីពីគម្រោងណាមួយ អ្នកត្រូវសួររកឯកសារស្របច្បាប់របស់គម្រោងដីឡូតិ៍ជាមុនសិន។ ឯកសារទាំងនេះ អាចមានដូចជា៖ អាជ្ញាបណ្ណសាងសង់ ប្លង់មេរបស់គម្រោង និងប្លង់រឹងជាដើម។   សរុបសេចក្តីទៅ គម្រោងអភិវឌ្ឍន៍ដីឡូតិ៍ ពិតជាបានរួមចំណែក ដល់ភាពរីកម្រើននៃវិស័យអចលទ្រព្យ ប៉ុន្តែគ្រាន់តែមាននៅចំណុចអសកម្មខ្លះ របស់គម្រោងអភិវឌ្ឍន៍ដីឡូតិ៍មួយចំនួនពាក់ព័ន្ធនឹងដំណើរការទិញលក់ វិជ្ជាជីវៈ ផ្លូវច្បាប់ និងទស្សនវិស័យ ទៅថ្ងៃអនាគតរបស់គម្រោង។ ដូច្នេះ ដើម្បីធានាថា អ្នកនឹងមិនខាតបង់ប្រាក់ និងពេលវេលា ជាមួយគម្រោងដែលមិនច្បាស់លាស់ណាមួយ អ្នកត្រូវធ្វើការស្វែងយល់ អំពីទីផ្សារ ឬធ្វើការជាមួយអ្នកជំនាញ និងស្វែងរកជំនួយ ពីភ្នាក់ងារអចលនទ្រព្យ ឬជំនួយផ្នែកច្បាប់ មុននឹងសម្រេចចិត្តទិញដីឡូតិ៍ ពីគម្រោងណាមួយ៕   (ទទួលបានសិទ្ធិដកស្រង់ពី https://www.realestate.com.kh/km/news/untold-truth-about-selling-plot-land/)     
ភ្នំពេញ៖ ក្នុងពេលបច្ចុប្បន្ន កំណើននៃការទិញលក់ដីឡូតិ៍ កំពុងមានសន្ទស្សន៍ខ្លាំងក្លា នៅក្នុងទីផ្សារ ជាពិសេសនៅតាមតំបន់ទីក្រុងសំខាន់ៗ ដែលមានកំណើនវិនិយោគច្រើន តួយ៉ាង៖ តំបន់ពាណិជ្ជកម្ម តំបន់ឧស្សាហកម្ម  និងតំបន់ដែលត្រូវបានកំណត់ដោយរដ្ឋ ថាជាទីតាំងអភិវឌ្ឍន៍នៅពេលអនាគត។
  លោក ម៉ក់ យៀង ជាកសិករដ៏លេចធ្លោមួយរូបនៅស្រុកបន្ទាយស្រី ដោយលោកបានធ្វើឱ្យគេស្គាល់តាមរយៈការដាំដើមល្ម៉ើជាលើកដំបូង ក្នុងភូមិសាស្រ្ដឃុំត្បែង ស្រុកបន្ទាយស្រី ក្បែរជើងភ្នំគូលែន។ លោកបានចំណាយពេល៣ឆ្នាំ ដាំផ្លែល្ម៉ើដែលទិញពូជពីប្រទេសថៃ មកដាំលើផ្ទៃដីជាង១ហិកតា លើចម្ការរបស់លោក។    ថ្លែងប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទ លោក ម៉ក់ យៀង មានប្រសាសន៍ថា ចម្ការល្ម៉ើរបស់លោកចាប់ផ្តើមទុំរយៈពេល២សប្ដាហ៍មកហើយ និងរំពឹងថា អាចប្រមូលផលអស់ទាំងស្រុង នៅពាក់កណ្ដាលខែ សីហានេះ។ លោកបន្ថែមថា ទិន្នផលឆ្នាំនេះ ប្រហាក់ប្រហែលនឹងឆ្នាំទៅដែរ គឺរង្វង់ជាង១តោនផ្លែល្ម៉ើ។    បើតាមការបញ្ជាក់ពីម្ចាស់ចម្ការល្ម៉ើស្រុកបន្ទាយស្រី ការប្រមូលផលនៅឆ្នាំនេះ ហាក់យឺតជាងឆ្នាំទៅ ជាងមួយខែ។ លោកពន្យល់ថា៖«ឆ្នាំទៅ ខែ៦ ថ្ងៃទី២០អី កាត់អស់ហើយ បញ្ហាពាក់ព័ន្ធអាកាសធាតុ ត្រជាក់យូរ ក្ដៅយូរពេក ឆ្នាំទៅសមស្របដំណាំហូបផ្លែផ្សេងៗ»។   ក្រៅពីការប្រែប្រួលខាងលើ លោក ម៉ក់ យៀង ប្រាប់ថា ផ្លែល្ម៉ើរបស់លោកមានបញ្ហាជ្រុះផ្លែច្រើនផងដែរ ដោយសារភ្លៀងខ្លាំង ដែលបាត់ទិន្នផលប្រហែលពី៣០ ទៅ៤០ភាគរយឯណោះ។    ល្ម៉ើរបស់លោក ម៉ក់ យៀង នៅរក្សាបានតម្លៃលក់ល្អដូចឆ្នាំទៅដែរ គឺក្នុងមួយគីឡួក្រាម តម្លៃ២០ដុល្លារ ហើយមានអតិថិជនជាច្រើន បានបញ្ជាទិញស្ទើរអស់ទៅហើយ។ លោកពន្យល់ថា មូលហេតុដោយសារចម្ការរបស់លោកដាំដុះ ដោយបច្ចេកទេសធម្មជាតិបានត្រឹមត្រូវ ស្រោចទឹកបានគ្រប់គ្រាន់ ធ្វើឱ្យល្ម៉ើមានរសជាតិឆ្ងាញ់ ផ្អែម ជាងល្ម៉ើគេផ្សេង។    ដោយសារបារម្ភពីជំងឺកូវីដ១៩ នៅឆ្នាំនេះ លោក ម៉ក់ យៀង ពុំទទួលភ្ញៀវដែលចង់ទៅថតលេង ឬទិញផ្លែល្ម៉ើដល់ចម្ការ ដែលស្ថិតនៅភូមិស្ពន់ ឃុំត្បែង ស្រុកបន្ទាយស្រីនោះទេ។ អតិថិជនអាចបញ្ហាទិញផ្លែល្ម៉ើរបស់លោក តាមរយៈលេខទូរសព្ទ ឬបណ្ដាញសង្គម ហើយលោកនឹងវេចខ្ចប់ផ្ញើទៅដល់ផ្ទះតែម្ដង។   មកទល់ពេលនេះ លោក ម៉ក់ យៀង មិនទាន់គិតគូរពីការពង្រីកផ្ទៃដីដាំដើមល្ម៉ើបន្ថែមទៀតទេ ដោយលោកគ្រោងដាំបង្រ្គប់ជួរលើដីជាង១ហិកតា ដែលរៀបចំកន្លងមកតែប៉ុណ្ណោះ។ លោកអះអាងថា ដំណាំនេះទាមទារបច្ចេកទេសដាំខ្ពស់ និងការថែទាំដិតដល់ និងមានរយៈពេលយូរ។ ល្ម៉ើ ចាប់ពីចេញផ្កា រហូតដល់កាត់លក់ មានរយៈពេល ១៥០ថ្ងៃ គឺស្មើនឹង៥ខែ។ បច្ចុប្បន្ន លោកមានដើមល្ម៉ើសរុបទាំងញី និងឈ្មោល ជាង២០០ដើម លើផ្ទៃដីជាង១ហិកតា៕          
សៀមរាប៖ នេះជាឆ្នាំទី២ហើយ ដែលលោក ម៉ក់ យៀង ប្រមូលផលផ្លែល្ម៉ើ លើចម្ការដែលដាំនៅស្រុកបន្ទាយស្រី។ ដ្បិតមានការរំខានដោយសារជំងឺកូវីដ១៩ យ៉ាងណាក្ដី តែទីផ្សារលក់សម្រាប់ល្ម៉ើរបស់លោក ម៉ក់ យៀង នៅតែរក្សាបានតម្លៃល្អ និងមានអតិថិជនជាច្រើន បន្តគាំទ្រផលិតផលមួយនេះ។ បកសិកររូបនេះ ហាក់នៅស្ទាក់ស្ទើរក្នុងការពង្រីកផ្ទៃដីដាំល្ម៉ើបន្ថែម។
  លោក សុខ រ៉ាដែន ប្រធានសមាគមវារីវប្បករនៅកម្ពុជា ប្រាប់សារព័ត៌មានThmeyThmey25ថា គោលការណ៍របស់សមាគមវារីវប្បករ គឺជំរុញផលិតផលត្រីក្នុងស្រុកឲ្យមានគុណភាពល្អ កាត់បន្ថយការនាំចូលត្រីពីបរទេស និងអាចឈានដល់ការនាំចេញទៅខាងក្រៅវិញ។ បើតាមលោក រ៉ាដែន ការបង្កើតសមាគមនេះ គឺមានការចូលរួមគាំទ្រពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសា និងពលរដ្ឋខ្មែរ។    រូបភាពីពីហ្វេសប៊ុករដ្ឋបាលជលផល «ការនាំចូលត្រីនៅតែមាន នេះជាបញ្ហាដ៏ធំសម្រាប់អ្នកចិញ្ចឹមត្រីក្នុងស្រុក ដូច្នេះសមាគមសូមស្នើក្រសួងពាក់ព័ន្ធជួយអន្តរាគមន៍ទប់ស្កាត់ការនាំចូលត្រីពីខាងក្រៅឲ្យមានប្រសិទ្ធភាព»។ នេះជាការបញ្ជាក់របស់លោក សុខ រ៉ាដែន ដែលបានបន្ថែមថា កន្លងមកសមាគមវារីវប្បកម្ម បានស្នើទៅក្រសួងកសិកម្ម និងរដ្ឋបាលជលផល ច្រើនលើកច្រើនសាររួចមកហើយ ដើម្បីទប់ស្កាត់នូវបញ្ហានេះ ប៉ុន្តែសកម្មភាពការនាំចូលត្រីពីប្រទេសជិតខាងនៅតែមាន។   លោក សុខ រ៉ាដែន បន្ថែមថា៖«ការចូលរួមពីអ្នកបរិភោគ ជាផ្នែកមួយជួយជំរុញវិស័យវារីវប្បកម្មកម្ពុជា ហើយចំពោះការបរិភោគត្រីចិញ្ចឹម មិនខុសគ្នានោះទេ បើអ្នកចិញ្ចឹមមានការចិញ្ចឹមបានត្រឹមត្រូវ ដោយគិតលើប្រភពទឹក ពូជត្រី បច្ចេកទេស និងចំណី។ ដូច្នេះពលរដ្ឋបើអ្នកបរិភោគគួរគិតឲ្យបានដិតដល់ចំពោះការបរិភោគ ព្រោះយើងមិនដឹងទេថាត្រីដែលបាននាំចូល វាអាចប៉ះពាល់អ្វីខ្លះដល់សុខភាព។ វាជារយៈពេលខ្លីមួយដែលសមាគមវារីវប្បកម្មត្រូវបានបង្កើត ហើយជាជំហានបន្ទាប់ក្រៅពីផ្ដល់បច្ចេកទេសចិញ្ចឹមដល់សមាជិក គឺត្រូវការការចូលរួមរបស់ក្រសួងពាក់ព័ន្ធ ដើម្បីទប់ស្កាត់ការនាំចូលត្រីជាមុន»។   សមាគមវារីវប្បករលើកទឹកចិត្តដល់វារីវប្បករ ឲ្យបង្កើនគុណភាពក្នុងការចិញ្ចឹម ដើម្បីឈានដល់កម្រិតស្តង់ដា។ សមាគមវារីវប្បករកម្ពុជា បង្កើតឡើងនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ ដោយមានសមាជិក ៩នាក់ប៉ុណ្ណោះ។ តែមកដល់បច្ចុប្បន្នសមាគមនេះ មានសមាជិកជាង ១៦០នាក់៕ លោក សុខ រ៉ាដែន ប្រធានសមាគមវារីវប្បករកម្ពុជា
ភ្នំពេញ៖ សមាគមវារីប្បករកម្ពុជា ទើបតែបានបង្កើតឡើងនៅពាក់កណ្ដាលឆ្នាំ២០២០ ដោយមានការគាំទ្រដោយអង្គការសណ្ដែកសៀងអាមេរិកកាំង ក្នុងផ្ដល់បច្ចេកទេសដល់អ្នកចិញ្ចឹមនៅកម្ពុជា។ ការបង្កើតសមាគមនេះឡើងដើម្បីចងក្រងវារីវប្បករកុំឲ្យចិញ្ចឹមដាច់ដោយឡែកពីគ្នា ជាពិសេសជួយបង្កើនផលិតភាពផលិត និងពង្រីកទីផ្សារ។
  ស្រុកក្រគរ, ពោធិ៍សាត់៖ពលរដ្ឋមួយចំនួនតូច នៅឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ មិនទាន់មានអត្រានុកូលដ្ឋានសម្រាប់ប្រើប្រាស់នៅឡើយទោះបីជាអាជ្ញាធរបានខិតខំផ្សព្វផ្សាយពីភាពចាំបាច់នៃឯកសារនេះក៏ដោយ។ អ្នកដែលមិនព្រុំធ្វើអត្រានុកូលដ្ឋានភាគច្រើនជាមនុស្សចាស់ជរា ដោយពួកគាត់មិនបានយល់ពីសារៈសំខាន់។ ទោះជាយ៉ាងណា អាជ្ញាធរឃុំអន្សាចំបក់បន្តណែនាំដល់ពលរដ្ឋទាំងនោះ ឱ្យមកទទួលសរវាអត្រានុកូលដ្ឋានដែលជាចំណងរួមភ្ជាប់សញ្ជាតិទៅនឹងរដ្ឋ និងស្ថានភាពជាក់ស្ដែង។   លោក ផាន់ សំបូរ មេឃុំ អន្សាចំបក់បានលើកឡើងថា អត្រានុកូលដ្ឋាន គឺជាសេវាចាំបាច់មួយដែលពលរដ្ឋ មកទទួលញឹកញាប់ជាងគេដែលក្នុងមួយថ្ងៃមានរហូតដល់ជាង ២០នាក់។ ដ្បិតតែពេញនិយម ប៉ុន្តែពលដ្ឋមួយចំនួនតូចមិនបានមកធ្វើអត្រានុកូលដ្ឋាន តាមការណែនាំរបស់អាជ្ញាធរឡើយ ដោយអ្នកខ្លះ គិតថាអត្រានុកូលដ្ឋានមិនសំខាន់ ឯអ្នកខ្លះទៀត មិនខ្វាយខ្វល់ចំពោះឯកសារនេះ។ មេឃុំរូបនេះបានណែនាំដល់ពលរដ្ឋ ឱ្យរួសរាន់មកធ្វើអត្រានុកូលដ្ឋាន ឱ្យបានគ្រប់ៗគ្នា។  លោក ផាន់ សំបូរ មេឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ លោក ផាន់ សំបូរ ប្រាប់ដូច្នេះថា៖ «យើងប្រាប់និងផ្សព្វផ្សាយហើយ តែគាត់(ពលរដ្ឋ)អត់ព្រមមកធ្វើ អ៊ីចឹង មិនដឹងយ៉ាងម៉េចទេព្រោះអីគាត់ អត់ចង់បាន។ តែអ្នកមកធ្វើខ្លះ ដល់តែពេលគេ (ក្រសួងមហាផ្ទៃ) រឹងបន្តឹងចាប់ផ្ដើមមានលេសថាបាត់ ភ្លើងឆេះ ឬមិនបានធ្វើ។ អ្នកអត់ធ្វើហ្នឹង ភាគច្រើនសុទ្ធតែជាមនុស្សចាស់ ចាប់ពី៥០ ទៅ៦០ឆ្នាំ»។    អត្រានុកូលដ្ឋានគឺជាចំណងរួមភ្ជាប់សញ្ជាតិទៅនឹងរដ្ឋ និងស្ថានភាពជាក់ស្ដែងដែលជននោះមាននៅក្នុងត្រកូលគ្រួសារខ្លួន ក្នុងសង្គមជាតិ និងដែលបង្កើតឱ្យជននោះមានសិទ្ធិ និងករណីកិច្ច ដែលអនុញ្ញាតឱ្យពលរដ្ឋប្រើប្រាស់សម្រាប់ការងារ ការអប់រំនិងការទទួលបានសិទ្ធិបោះឆ្នោតជាដើម។ អត្រានុកូលដ្ឋាន មានសំបុត្រកំណើតសំបុត្រអាពាហ៍ពិពាហ៍ និងសំបុត្រមរណភាព។    អត្រានុកូលដ្ឋានធ្វើបានតែម្ដងប៉ុណ្ណោះ ក្នុងមួយជីវិត។ ប៉ុន្តែក្នុងករណី បាត់ឬខូច ពលរដ្ឋត្រូវប្រញាប់រាយការណ៍ទៅកាន់អាជ្ញាធរឃុំបន្ទាន់ ដើម្បីដោះស្រាយរកច្បាប់ដើម ឬធ្វើថ្មី។ គួរបញ្ជាក់ថា ការធ្វើអត្រានុកូលដ្ឋាន មិនត្រូវបង់កម្រៃសេវានោះទេ៕  អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ    (អត្ថបទនេះគឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើងក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុបនិងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតតាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។រាល់ខ្លឹមសារនៅក្នុងអត្ថបទ និងវីដេអូនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)  
ដោយ៖ បូ ចាន់រ៉ា (យុវជនឃុំអន្សាចំបក់) 
  សម្ដេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លីមហេង ត្រូវបានតែងតាំងជា សម្ដេចព្រះសង្ឃនាយករងទី១ នៃព្រះរាជាណាចក្រកម្ពុជា បន្តពីសម្តេចសង្ឃ ព្រះធម្មលិខិត លាស់ ឡាយ បានសោយព្រះទិវង្គតកាលពីថ្ងៃអង្គារ ទី២៩ ខែតុលា ឆ្នាំ២០១៩ ក្នុងព្រះជន្មាយុ១០៦ព្រះវស្សា ដោយព្រះជរាពាធ។   ស្របពេលជាមួយគ្នា សម្ដេចព្រះវនរ័ត្ន កិត្តិបណ្ឌិត ណយ ច្រឹក ត្រូវបានតែងតាំងឲ្យឡើងជា សម្ដេចព្រះសង្ឃនាយករងទី២ រីឯសម្ដេចព្រះឧត្តមវង្សា មួង រ៉ា ដែលជាលេខាថេរសភា ត្រូវបានតែងតាំងឡើងជា សម្ដេចព្រះសង្ឃនាយករងទី៣ នៃព្រះរាជាណាចក្រកម្ពុជា។   រចនាសម្ព័ន្ធគណៈសង្ឃនាយក គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយសម្តេចព្រះមហាសង្ឃរាជាធិបតី ទេព វង្ស និងសម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត ជាព្រះព្រះសង្ឃនាយក៕  
ភ្នំពេញ៖ សម្ដេចព្រះសង្ឃនៃគណៈសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជាចំនួន៣អង្គ ត្រូវបានព្រះមហាក្សត្រសព្វព្រះទ័យតម្លើង និងតែងតាំងព្រះឋានៈក្នុងរចនាសម្ព័ន្ធគណៈសង្ឃនាយក។ នេះបើតាមព្រះរាជក្រឹត្យ ចុះកាលពីថ្ងៃទី១២ ខែកុម្ភៈកម្ពុជា។
អត្ថបទទាក់ទង   មេដឹកនាំហុងកុង៖ យើងដកសេចក្តីព្រាងច្បាប់បត្យាប័ន ដើម្បីសម្រាលកង្វល់សាធារណៈ   ធ្វើបាតុកម្មរាប់ខែមកនេះ! តើអ្វីជាការទាមទាររបស់ក្រុមបាតុករហុងកុង? ខណៈលោកស្រីប្រធានប្រតិបត្តិប្រចាំទីក្រុង ហុងកុង ការី ឡាំ បានសន្យាថាសេចក្តីព្រាងច្បាប់ធញវើបត្យាប័នបានស្លាប់ជាផ្លូវការនៅថ្ងៃពុធ ទី៤ កញ្ញា ក្រុមអ្នកតវ៉ាជាច្រើនចាត់ទុកទង្វើនេះថា «តិចតូច និងយឺតយ៉ាវបំផុត» ។ ពួកគេថែមទាំងប្តេជ្ញាបន្តធ្វើសកម្មភាពតវ៉ាតាមដងផ្លូវ រហូតដល់ការទាមទារទាំងប្រាំយ៉ាងរបស់ពួកគេ សម្រេចជោគជ័យ ដោយក្នុងនោះក៏មាន លោកស្រី ឡាំ ចុះចេញពីតំណែង និងរដ្ឋាភិបាលផ្តួចផ្តើមគណៈកម្មាធិការឯករាជ្យមួយបើកការស៊ើបអង្កេតលើចរិតហិង្សារបស់ប៉ូលិសហុងកុងលើក្រុមបាតុករ។ ប្រាប់ទៅទូរទស្សន៍កាតា Aljazeera អ្នកតវ៉ាជាមេធាវីម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះព្រោះបារម្ភពីសុវត្ថិភាព បានលើកឡើងថា៖ «សារដ៏ច្បាស់លាស់មួយដែលខ្ញុំមាន គឺថា យើងមិនដកថយនោះឡើយ។ ខ្ញុំ គិតថា នោះជាការរំពឹងទុករបស់រដ្ឋាភិបាលដែលក្មេងខ្ចីនិងឆោតល្ងង់ ដោយឆ្លើយតបត្រឹមតែការទាមទារមួយក្នុងចំណោមការទាមទារទាំង ៥ ហើយរំពឹងថា ប្រជាជននឹងបញ្ឈប់សកម្មភាពតវ៉ា»។ ការដកសេចក្តីព្រាងច្បាប់បត្យាប័នបែបនេះ ប្រៀបដូចជាការចាក់សាំងបន្ថែមលើភ្លើង ដែលកំពុងឆាបឆេះតែប៉ុណ្ណោះ។ មេធាវីហុងកុង សង្កត់ធ្ងន់បែបនេះ ដោយបន្ថែមទៀតថា គ្មាននរណាម្នាក់ទុកចិត្តលោកស្រី ការី ឡាំ ទៀតទេ ម្ល៉ោះហើយ គេចាត់ទុករាល់សម្ដីរបស់លោកស្រីថាជា យុទ្ធសាស្ត្រនយោបាយដើម្បីបង្វែរការចាប់អារម្មណ៍សាធារណជន ក្នុងគោលដៅបំបែកការគាំទ្រសម្រាប់ក្រុមអ្នកតវ៉ាតែប៉ុណ្ណោះ។   តាមការចុះផ្សាយរបស់ទូរទស្សន៍កាតា Aljazeera ដដែល ការយល់ឃើញស្រដៀងគ្នានេះ បានចែករំលែកដោយអ្នកតវ៉ាហុងកុងម្នាក់ទៀត ឈ្មោះថា Jack ។ លោក និយាយថា ការទាមទារទាំងប្រាំយ៉ាង ជាចំណុចស្នូលនៃការធ្វើសកម្មភាពបាតុកម្មតវ៉ា ហើយវានៅតែស្ថិតក្នុងខួរក្បាលរបស់ប្រជាជនហុងកុង។   ត្រង់ចំណុចនេះ លោក យល់ឃើញថា ទីបំផុតទៅ ប្រជាជនហុងកុងចង់បានការទាមទារទាំងប្រាំ គិតជាកញ្ចប់តែម្តង ដោយពុំមែនជាបញ្ជីនៃជម្រើស «ពហុជម្រើស» នោះទេ។ សូមបញ្ជាក់ ការប្រកាសដកសំណើច្បាប់បត្យាប័នជាផ្លូវការនេះ ធ្វើឡើងជាង២ខែក្រោយពីលោកស្រី ការី ឡាំ បានប្រកាសព្យួរសំណើច្បាប់ធ្វើបត្យាប័នដ៏ចម្រូងចម្រាស ក្រោយបាតុកម្មផ្ទួនៗក្នុងទីក្រុង ហុងកុង កាលពីពាក់កណ្តាលខែមិថុនា ។ សេចក្តីព្រាងច្បាប់នេះ  នឹងបើកផ្លូវឲ្យធ្វើបត្យាប័នឧក្រិដ្ឋជនពីហុងកុងទៅកាត់ទោសនៅចិនដីគោកបាន។ នៅទីនោះ គេជឿថា គណបក្សកម្មុយនីស្តចិន ក្តោបក្តាប់អំណាចតុលាការ។ ប្រជាជនហុងកុងជាច្រើន ព្រួយបារម្ភថា ច្បាប់នេះ នឹងត្រូវប្រើប្រាស់ដោយរដ្ឋាភិបាលក្រុងប៉េកាំងដើម្បីកម្ចាត់សត្រូវនយោបាយ។ វា ក៏នឹងមានន័យថា ដល់ទីអវសាននៃគោលនយោបាយ «ប្រទេសមួយ ប្រព័ន្ធពីរ» និង «សិទ្ធិមនុស្ស» ដែលប្រជាជនហុងកុងមាន ចាប់តាំងពីការប្រគល់អំណាចពីចក្រភពអង់គ្លេសទៅឲ្យចិន កាលពីឆ្នាំ១៩៩៧៕
ក្រុមបាតុករនៅហុងកុងបានប្តេជ្ញាបន្តធ្វើសកម្មភាពតវ៉ា ថ្វីបើមេដឹកនាំហុងកុង លោកស្រី ការី ឡាំ (Carrie Lam) បានប្រកាសដកសេចក្តីព្រាងច្បាប់បត្យាប័នដ៏ចម្រូងចម្រាសជាផ្លូវការក៏ដោយក្តី។ គោលដៅនៃការដកនេះ គឺដើម្បីបន្ថយភាពតានតឹងនៃវិបត្តិនយោយបាយ ដែលគ្របដណ្តប់លើទីក្រុងនេះអស់ពេលជិត៣ខែមកនេះ។