text
stringlengths
31
26.1k
summary
stringlengths
11
1.19k
  ធនាគារ Citigroup Inc, DBS Group Holding Ltd និងធនាគារនានានៅសិង្ហបុរី  បានជាប់ក្នុងរឿងអាស្រូវនៃការលាងលុយកខ្វក់ខាងលើ ដោយបង្កើនការត្រួតពិនិត្យលើអតិថិជនដែលមានទ្រព្យសម្បត្តិ ដើម្បីចៀសវាងការទាក់ទងជាមួយលំហូរសាច់ប្រាក់ខុសច្បាប់។ នេះបើតាមសារព័ត៌មាន Bloomberg នៅថ្ងៃទី១០ ខែមិថុនា។   បុគ្គលិកធនាគារឯកជននៅទីក្រុងសិង្ហបុរី កំពុងទទួលបានការបណ្តុះបណ្តាលបន្ថែមដើម្បីជួយរកឃើញល្បិចដែលឧក្រិដ្ឋជនប្រើក្នុងការលាក់ប្រវត្តិ និងប្រភពលុយរបស់ពួកគេ។   នេះជាសកម្មភាពស្ម័គ្រចិត្តរបស់ស្ថាប័នហិរញ្ញវត្ថុនៅសិង្ហបុរី។ ការណ៍នេះបង្ហាញពីកិច្ចខិតខំប្រឹងប្រែងដើម្បីការពារចន្លោះប្រហោងដែលអនុញ្ញាតឱ្យក្រុមឧក្រិដ្ឋជនបរទេសលាងលុយកខ្វក់នៅសិង្ហបុរី បន្ទាប់ពីរឿងអាស្រូវនៃការលាងលុយច្រើនប្រហែល ២,២៣ពាន់លានដុល្លារ ត្រូវបានលាតត្រដាងកាលពីខែសីហា ឆ្នាំ២០២៣។   កាលពីឆ្នាំមុន សិង្ហបុរីបានចាប់ខ្លួនឧក្រិដ្ឋជនមួយក្រុមមកពីចិន ដោយចោទប្រកាន់ពីបទលាងលុយកខ្វក់ជាង ២ពាន់លានដុល្លារនៃប្រាក់ចំណូលពីការលេងល្បែងអនឡាញតាមរយៈស្ថាប័នហិរញ្ញវត្ថុយ៉ាងហោចណាស់ ១៦នៅក្នុងប្រទេសកោះមួយនេះ។   បុគ្គលដែលត្រូវបានកាត់ទោសទាំង១០នាក់នោះ ត្រូវបានភ្ជាប់ជាមួយនឹងគណនីរបស់គ្រឹះស្ថានហិរញ្ញវត្ថុចំនួន១៦ ដែលប្រតិបត្តិការនៅសិង្ហបុរីមានកាន់កាប់ប្រាក់បញ្ញើ និងការវិនិយោគជាង ៣៧០លានដុល្លារសិង្ហបុរី។ ធនាគារដែលមានទ្រព្យសកម្មច្រើនជាងគេរួមមាន Credit Suisse , សាខាធានាគារ Citigroup និង United Overseas Bank Ltd។   រូបភាព ៖ Bloomberg  ជនជាប់ចោទទាំង ១០នាក់បានទទួលទោស ដែលក្នុងនោះ ៩នាក់ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារពី១៣ទៅ១៦ខែ ហើយ ១រូបទៀតត្រូវកាត់ទោសនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤។ បុគ្គល១៧នាក់ផ្សេងទៀតកំពុងស្ថិតក្រោមការស៊ើបអង្កេត ហើយមិនត្រូវបានចាប់ខ្លួនឡើយ។   បន្ទាប់ពីករណីលាងលុយកខ្វក់ត្រូវបានលាតត្រដាងនៅក្នុងឆ្នាំ២០២៣ រដ្ឋាភិបាលសិង្ហបុរីបានបង្កើតគណៈកម្មាធិការអន្តរក្រសួងដើម្បីពិនិត្យមើលយន្តការប្រឆាំងការលាងលុយ និងពង្រឹងការការពារក្នុងវិស័យនានា រួមទាំងស្ថាប័នហិរញ្ញវត្ថុ អចលនទ្រព្យ និងការជួញដូរលោហធាតុដ៏មានតម្លៃ។   ថ្មីៗនេះ អាជ្ញាធររូបិយវត្ថុសិង្ហបុរី (MAS) បានបញ្ចប់ការត្រួតពិនិត្យនៅនឹងកន្លែងរបស់ធនាគារមួយចំនួនដែលពាក់ព័ន្ធនឹងឧប្បត្តិហេតុនេះ ដោយសម្ភាសបុគ្គលិកដើម្បីកំណត់ចំណុចខ្សោយដែលអាចកើតមាន។   តាមឯកសាររបស់តុលាការ ធនាគារដែលពាក់ព័ន្ធក្នុងសំណុំរឿងនេះមិនត្រឹមតែទទួលយកប្រាក់បញ្ញើប៉ុណ្ណោះទេ ធនាគារខ្លះក៏បានផ្តល់ប្រាក់កម្ចីដល់អាជីវកម្មដែលឧក្រិដ្ឋជនបង្កើតឡើងនៅក្នុងស្រុក ឬជួយពួកគេធ្វើការវិនិយោគផងដែរ។   ស្ថាប័នផ្តល់ប្រាក់កម្ចីដែលមានទំនាក់ទំនងជាមួយឧក្រិដ្ឋជនច្រើនជាងគេ (តាមរយៈប្រាក់បញ្ញើ ប្រាក់កម្ចី និង សេវាកម្មហិរញ្ញវត្ថុ ផ្សេងទៀត ) អាចនឹងត្រូវទទួលរងការផាកពិន័យ និងការដាក់ទណ្ឌកម្មផ្សេងទៀត នៅពេលដែលសវនកម្មបានបញ្ចប់។   សម្រាប់ក្រុមហ៊ុន Citigroup បុគ្គលិកធនាគារមានពេល១ខែ ដើម្បីបញ្ចប់វគ្គបណ្តុះបណ្តាលស្តីពីការទទួលស្គាល់សញ្ញានៃការលាងលុយកខ្វក់៕ 
ធនាគារនៅសិង្ហបុរីកំពុងផ្តល់ការបណ្តុះបណ្តាលបន្ថែមដល់និយោជិត ឱ្យស្គាល់សញ្ញានៃការលាងលុយកខ្វក់ បន្ទាប់ពីមានការចាប់ខ្លួនក្រុមឧក្រិដ្ឋជនចិនដែលបានលាងលុយជាង ២ពាន់លានដុល្លារ តាមរយៈស្ថាប័នហិរញ្ញវត្ថុចំនួន ១៦ នៅក្នុងប្រទេស។
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងបំពាក់ឧបករណ៍ ETC-OBU ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣។   ចំពោះសាធារណជនទាំងអស់ ដែលមានបំណងបើកបរចេញចូលផ្លូវល្បឿនលឿន ដោយមិនចាំបាច់រង់ចាំបង់ប្រាក់នោះ គឺត្រូវបំពាក់ឧបករណ៍ ETC-OBU នៅមណ្ឌលផ្តល់សេវាសាធារណៈទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ឬ គ្រប់បណ្តាស្ថានីយផ្លូវល្បឿនលឿន។ បើតាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន  ការបំពាក់ឧបករណ៍ Electronic Toll Collection គឺជាច្រកអាទិភាពសម្រាប់រថយន្តដែលមានបំពាក់ឧបករណ៍ On-Board Unit នៅនឹងកញ្ចក់ផ្នែកខាងមុខ បើកបរចេញចូល ជាមួយនឹងការទូទាត់ដោយស្វ័យប្រវត្តិ ដោយមិនចាំបាច់ចំណាយពេលរង់ចាំ។   ជាមួយគ្នានេះ សម្រាប់សាធារណជនទាំងអស់ដែលចង់បំពាក់ឧបករណ៍ ETC-OBU នៅលើរថយន្តនេះ ត្រូវភ្ជាប់មកជាមួយអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ,បណ្ណសម្គាល់យានជំនិះ និងវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ។    បន្ថែមពីនេះ គន្លងអាទិភាព ETC ដែលជួយសម្រួលដល់ការចេញចូលដោយមិនរង់ចាំយូរនេះ អាចឱ្យម្ចាស់យានយន្ត បង់ប្រាក់តាមកម្មវិធីធនាគារក្នុងទូរស័ព្ទដៃ នៃគ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារដៃគូ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន៕  
ដោយ៖ សែម ប្រាក់ដាវ
នៅថ្ងៃទី២៣កុម្ភៈនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានជូនដំណឹងឲ្យ រោងភាពយន្ត រោងសម្តែងសិល្បៈ និងសារមន្ទីរនៅរាជធានីភ្នំពេញ និងខេត្តកណ្តាល ផ្អាកដំណើរការរយៈពេល ២សប្តាហ៍។ តាមសេចក្តីជូនដំណឹងដដែល វិធានការនេះ ធ្វើឡើងដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ និងចាប់ផ្តើមពីថ្ងៃទី២៣ កុម្ភៈតទៅ។ មិនមែនតែរោងភាពយន្ត រោងសម្តែងសិល្បៈ និងសារមន្ទីរនោះទេ ដែលតម្រូវឲ្យបិទដំណើរការសិន គ្រឹះស្ថានសិក្សារដ្ឋ និងឯកជនទាំងអស់ នៅរាជធានីភ្នំពេញ និងខេត្តកណ្តាលនោះទេ ក៏បានបិទដំណើរបណ្តោះអាសន្នដែរ ដោយសិស្សានុសិស្សត្រូវសិក្សាតាមប្រព័ន្ធអនឡាញវិញ ដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩ ក្នុងសហគមន៍។    សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៣ ខែកុម្ភៈនេះកម្ពុជារកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៥៩៣នាក់ ក្នុងនោះអ្នកសះស្បើយ៤៧៥នាក់ និងអ្នកកំពុងសម្រាកព្យាបាលចំនួន ១១៦នាក់។ តាមក្រសួងសុខាភិបាល អ្នកឆ្លងកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ មានដល់ទៅ ៩៩នាក់ហើយ៕ 
ដោយ៖ ប៉ូ សុភា 
អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា បាននិយាយថា ការឃោសនាបោះឆ្នោតប៉ុន្មានថ្ងៃនេះ មានភាពល្អប្រសើរច្រើន ដោយមិនមានបញ្ហាល្អក់កករខ្លាំងឡើយ។ នោះក៏ព្រោះតែអ្នកគាំទ្រនយោបាយ មានភាពចាស់ទុំជាងមុន និងមានភាពអធ្យាស្រ័យគ្នាច្រើន។ ដ្បិតដំណើរការល្អប្រសើរក្តី ប៉ុន្តែបញ្ហាបណ្ដឹងនៅកើតមាន។ លោក ហង្ស ពុទ្ធា បានបញ្ជាក់ថា គ.ជ.ប បានទទួលពាក្យបណ្ដឹងចំនួន២ ដែលពាក់ព័ន្ធទៅគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ។ ពាក្យបណ្ដឹងទាំងនោះ គឺប្ដឹងដោយអាជ្ញាធរ ក្នុងសង្កាត់ចំនួន២ នៅខេត្តរតនគីរី ដោយចោទគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យថា ឃោសនាដោយគ្មានសណ្ដាប់ធ្នាប់ ដែលធ្វើឲ្យប៉ះពាល់សន្ដិសុខសាធារណៈ។ នេះជាការបញ្ជាក់របស់លោក ហង្ស ពុទ្ធា ដែលបានបន្ថែមថា គ.ជ.ប ក៏បានទទួលបណ្ដឹងពីគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ លើករណីប្រជាពលរដ្ឋគាប់ដុំថ្ម មកលើគណបក្សអំឡុងពេលឃោសនា នៅខេត្តតាកែវផងដែរ។ លោក ហង្ស ពុទ្ធា នៅតែបន្តអំពាវនាវឲ្យគ្រប់គណបក្សនយោបាយ អនុវត្តតាមច្បាប់ និងបម្រាមរបស់គ.ជ.ប ឲ្យបានត្រឹមត្រូវ ដើម្បីបញ្ចៀសរាល់បញ្ហានានា ក្នុងអំឡុងពេលឃោសនានេះ។ គួរបញ្ជាក់ថា ដំណើរការឃោសនាបោះឆ្នោត ប្រព្រឹត្តទៅរយៈពេល២១ថ្ងៃ គឺចាប់ពីថ្ងៃទី៧ ដល់២១ កក្កដា។ ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៦ នឹងរៀបចំឡើងនៅថ្ងៃទី២៩ កក្កដា ដោយមានគណបក្សចំនួន២០ ចូលរួមប្រកួតប្រជែង៕
ភ្នំពេញ៖ រយៈពេល៦ថ្ងៃហើយ ដែលគណបក្សនយោបាយ កំពុងដំណើរការឃោសនាបោះឆ្នោតយ៉ាងសស្រាក់សស្រាំ។ មិនទាន់មានបញ្ហាអ្វី ដែលរំខានដល់ដំណើរការបោះឆ្នោតឡើយ ក្រៅពីមានបណ្ដឹងចំនួន២ ពាក់ព័ន្ធគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ។
សហរដ្ឋអាមេរិក មានករណីឆ្លងជាង៣៣លាន ខណៈឥណ្ឌាឡើងជិត២០លាន និងប្រេស៊ីលជាង១៤,៦លាន។ បារាំងស្ថិតនៅលំដាប់ទី៤ ដោយមានអ្នកកើតកូវីដ-១៩ ជាង៥,៦លាននាក់ រីឯតួកគី រុស្ស៊ី ចក្រភពអង់គ្លេស និងអ៊ីតាលី ស្ថិតក្នុងរង្វង់៤លានដូចគ្នា។ អេស្ប៉ាញ និងអាល្លឺម៉ង់ មានជាង៣លានករណីរៀងៗខ្លួន ស្របពេលដែលអាហ្សង់ទីន កូឡុំប៊ី ប៉ូឡូញ អ៊ីរ៉ង់ និងម៉ិកស៊ិក សុទ្ធតែមានករណីឆ្លងពីជាង២លានទៅជិត៣លាននាក់។ បណ្តាប្រទេសផ្សេងទៀតដែលមានលើស១លានករណីរួមមាន ប៉េរូ ឥណ្ឌូណេស៊ី ឆេក អាហ្វ្រិកខាងត្បូង ហូឡង់ កាណាដា ស៊ីលី អ៊ីរ៉ាក់ រូម៉ានី និងហ្វីលីពីន ខណៈបែលហ្ស៊ិក និងស៊ុយអែត មានជាង៩០ម៉ឺនករណី។ ក្នុងចំណោមអ្នកស្លាប់ឃាង៣,១៩លាននាក់ សហរដ្ឋអាមេរិកមានជាង៥៩ម៉ឺននាក់ ប្រេស៊ីលជាង៤០ម៉ឺននាក់ ម៉ិកស៊ិកជាង២១,៦ម៉ឺននាក់ ឥណ្ឌាជាង២១ម៉ឺននាក់ ចក្រភពអង់គ្លេសជាង១២,៧ម៉ឺននាក់ អ៊ីតាលីជាង១២ម៉ឺននាក់ រុស្ស៊ីជាង១១ម៉ឺននាក់ និងបារាំងជាង១០ម៉ឺននាក់៕
អ្នកកើតកូវីដ-១៩លើពិភពលោក ឡើងដល់ជាង១៥២លាននាក់ហើយ ដោយគិតត្រឹមថ្ងៃសៅរ៍ ទី១ ខែឧសភា នេះ ដែលក្នុងនោះស្លាប់មានជាង៣,១៩លាននាក់ និងសះស្បើយជាង២៥,៧លាននាក់។ សហរដ្ឋអាមេរិក និងឥណ្ឌា មានករណីឆ្លងច្រើនជាងគេ។
  ប្រឈមនឹងវិបត្តិអន្តោប្រវេសន៍ដ៏ធ្ងន់ធ្ងរ និងអសន្តិសុខសង្គមយ៉ាងតានតឹងខ្លាំងនៅម៉ៃយ៉ុត ដែលជាតំបន់ក្រីក្រជាងគេបំផុតរបស់បារាំង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានប្រកាសនៅថ្ងៃអាទិត្យទី ១១កុម្ភៈ ២០២៤ សើរើរដ្ឋធម្មនុញ្ញ ដើម្បីសុំលុបសិទ្ធិទទួលសញ្ជាតិតាមទីកន្លែងកំណើត។ តើសិទ្ធិនេះជាអ្វី?   Mayotte ជាដែនដីកោះរបស់បារាំង ដែលស្ថិតនៅក្នុងមហាសមុទ្ទឥណ្ឌា និងជាតំបន់ដ៏ក្រីក្រជាងគេបំផុតរបស់ប្រទេស។ តាំងពីថ្ងៃទី២២មករា២០២៤មក កោះត្រូវជាប់គាំង និងបិទខ្ទប់ដោយសហគមន៍ពលរដ្ឋ ដើម្បីបរិហារស្ថានភាពអសន្តិសុខនិងអន្តោប្រវេសន៍នៅលើកោះ។ មានពលរដ្ឋរស់នៅជាង៣សែនមួយម៉ឺននាក់ ជិតពាក់កណ្តាល (៤៨%) ជាជនអន្តោប្រវេសន៍ជាតិកូម៉រ ឬជាតិផ្សេងនៅអាហ្វ្រិក។   ប្រឈមនឹងស្ថានភាពបែបនេះ ក្នុងដំណើរទស្សនកិច្ចនៅលើកោះនាថ្ងៃអាទិត្យទី១១កុម្ភៈ២០២៤ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង លោកហ្សេរ៉ាលដ៍ ដារម៉ាណាំង បានសម្រេចចិត្តដ៏ម៉ឺងម៉ាត់មួយ ប្រកាសបិទបញ្ចប់សិទ្ធិតាមទីកំណើត នៅលើដែនដីម៉ៃយ៉ុត។ កែប្រែរដ្ឋធម្មនុញ្ញរួច មានតែទារកប្រសូតចេញពីឪពុកម្តាយបារាំងទេ (សិទ្ធិតាមឈាម) ទើបមានសញ្ជាតិបារាំងភ្លាម។ វិធានការដាច់ណាត់នេះ នឹងបង្អាក់លំហូរអន្តោប្រវេសន៍រត់ឆ្លងសមុទ្ទតាមទូកមកបារាំងជាមិនខាន។ នេះបើតាមប្រសាសន៍របស់លោកដារម៉ាណាំងដដែល។ តើបារាំងមានច្បាប់ស្តីពីសិទ្ធិ (ទទួលសញ្ជាតិ) តាមទីកំណើតយ៉ាងណា?   សិទ្ធិតាមទីកន្លែងកំណើត ជាច្បាប់ដែលអនុញ្ញតឱ្យមនុស្សម្នាក់មានសញ្ជាតិនៃប្រទេសជាទីកន្លែងកំណើតរបស់គេ ទោះបីជាឪពុកម្តាយមិនមែនជាជនជាតិប្រទេសនោះក៏ដោយ។   នៅបារាំង ទារកកើតលើទឹកដីបារាំងមានសញ្ជាតិបារាំងជាស្វ័យប្រវត្តិដរាបណាតែឪពុកឬម្តាយជាបារាំងប៉ុណ្ណោះ ឬហៅថាសិទ្ធិតាមឈាម។ បារាំងគ្មាន សិទ្ធិតាមទីកំណើត ពិតប្រាកដដូចនៅសហរដ្ឋអាមេរិកទេ។ ក្នុងក្របខ័ណ្ឌនៃសិទ្ធិតាមទីកំណើត កូនបរទេសកើតក្នុងទឹកដីបារាំង អាចទទួលសញ្ជាតិបារាំង នៅពេលពេញវ័យអាយុ១៨ឆ្នាំ ឬដោយសុំចាប់ពីអាយុ១៣ឆ្នាំឡើងទៅ ដោយត្រូវបំពេញលក្ខខណ្ឌមួយចំនួនទៀត គឺត្រូវរស់នៅលើដែនដីបារាំងជាប់រហូតរយៈពេលយ៉ាងតិច៥ឆ្នាំ ចាប់ពីអាយុ១១ឆ្នាំមក។ ដោយឡែកនៅដែនដីឯនាយសមុទ្រម៉ៃយ៉ុត តាំងពីឆ្នាំ២០១៨មក លទ្ធភាពក្មេងក្លាយជាជនជាតិបារាំងបានរួមតូចយ៉ាងខ្លាំង។ កូនរបស់ជនបរទេសកើតលើទឹកដីបារាំងម៉ៃយ៉ុត អាចសុំសញ្ជាតិបារាំងបានដរាបណាតែឪពុកឬម្តាយមានស្ថានភាពរស់នៅស្របច្បាប់លើទឹកដីបារាំង (យ៉ាងហោចតាំងពីបីខែមក)។ ឥលូវរដ្ឋាភិបាលលុបសិទ្ធិនេះតែម្តង ហើយអ្នកកាន់បណ្ណស្នាក់នៅស្រុកមៃយ៉ុតមិនអាចធ្វើដំណើរមកបារាំងដែនទ្វីបទេ។   មានករណីពិសេសមួយទៀត ដែលបារាំងគោរពសិទ្ធតាមទីកំណើត ដោយព្រមផ្តល់សញ្ជាតិបារាំងដល់ក្មេងកើតភ្លាម គឺទារករបស់ឪពុកម្តាយគ្មានប្រទេស។ នេះជាច្បាប់អន្តរជាតិដែលហាមឃាត់មិនឱ្យរដ្ឋមួយបង្កើតអ្នកអត់សញ្ជាតិថ្មី៕  
ដោយ៖អៀង សុខម៉ិញ/RFI
  ដោយស្ថិតក្នុងភាពជាយុវវ័យ ម្ចាស់ហាងដ៏វ័យក្មេងគឺកញ្ញា ផានីន បានស្វែងយល់នូវតម្រូវការយ៉ាងច្បាស់លាស់របស់មិត្តនារីនាពេលបច្ចុប្បន្ននេះ។ មិនថាបញ្ហាតិច ឫច្រើនឡើយឲ្យតែមានពាក់ព័ន្ធទៅនឹងសម្រស់ប្រាកដជានៅមិនសុខឡើយ។ Le Boudoir Salon អាចជួយអ្នកបាន ដោយផ្តល់នូវសេវាកម្មយ៉ាងល្អឥតខ្ចោៈពីចុងជើងដល់ចុងសក់ ជាមួយនឹងមេជាងដ៏ស្ទាត់ជំនាញ ព្រមទាំងទទួលបានការបណ្តុះបណ្តាលពីក្រៅប្រទេសថែមទៀតផង។   បើនិយាយពីផលិតផលវិញគឺនាំចូលពីប្រទេសថៃ កូរ៉េ និងប៉ែកអឺរ៉ុប ជាពិសេសក៏មានផលិតផល Schwarzkopf Professional ដែលមានគុណភាពខ្ពស់អាចជឿទុកចិត្តបាន និងមិនប៉ះពាល់ដល់សុខភាពស្បែករបស់អស់លោកអ្នកឡើយ។ ហើយអ្វីដែលពិសេសពេលនេះកំពុងតែមានការបញ្ចុះតម្លៃពិសេសរហូតដល់៥០ភាគរយ គ្រប់សេវាកម្មទាំងអស់ រហូតដល់ចុងខែតុលានេះ។ គួរបញ្ជាក់ផងដែរថា Le Boudoir Salon និងបើកបម្រើអតិថិជនចាប់ពីម៉ោង០៩ព្រឹក ដល់ម៉ោង ០៧យប់ ដែលមានទីតាំងនៅ ផ្ទះលេខ១១ , ផ្លូវ ៣១៥, សង្កាត់បឹងកក់១, ខណ្ឌទួលគោក, រាជធានីភ្នំពេញ(ខាងលើKoi ទល់មុខសាកលវិទ្យាល័យហ្សាម៉ាន់ សាខាទួលគោក។ ទំនាក់ទំនងទូរស័ព្ទលេខ 023 636 8168 (អត្ថបទពាណិជ្ជកម្ម)
រាជធានីភ្នំពេញ៖ បើនិយាយពីសម្រស់ នេះជាអ្វីដែលមនុស្សគ្រប់រូបតែងតែគិត ជាពិសេសនារី។ ភាពលេចធ្លោដំបូងគេរបស់នារីគឺសម្រស់នេះហើយ  ដូច្នេះ Le Boudoir Salon ជាកន្លែងដែលអ្នកអាចបង្ហាញពីសម្រស់អ្នកទៅកាន់ពិភពលោកបាន ជាពិសេសទទួលបានការបញ្ចុះតម្លៃរហូតដល់៥០ភាគរយ ថែមទៀតផង។
  មកទល់ពេលនេះ កម្ពុជាមានអ្នកឆ្លងកូវីដ-១៩ សរុប ៦៤៦១១នាក់ ក្នុងនោះ ៥៥១៤នាក់ ជាករណីនាំចូល។ អ្នកជាសះស្បើយមាន ៥៦១៧៨ នាក់ និងស្លាប់សរុប ១០២៥នាក់៕  អត្ថបទទាក់ទង   កោះកុងរកឃើញ៩១នាក់ទៀត ខណៈកំពង់ចាមមាន៨៩នាក់ និងអ្នកស្លាប់ដល់ទៅ៥នាក់   អ្នកចាក់វ៉ាក់សាំងកូវីដ-១៩ទាំងពីរដូសនៅកម្ពុជាឡើងដល់ជាង៤លាននាក់ហើយ   
មនុស្សចំនួន ៩៩៦នាក់ទៀត តេស្តវិជ្ជមានកូវីដ-១៩ ក្នុងនោះ ១៦៧នាក់ ជាករណីនាំចូល។ ចំណែកអ្នកស្លាប់មានដល់ទៅ ៣៩នាក់ ដែលជាចំនួនស្លាប់ប្រចាំថ្ងៃខ្ពស់បំផុត និងដែលធ្វើចំនួន ស្លាប់សរុបនៅកម្ពុជា កើនជាង ១ពាន់នាក់។ អ្នកជាសះស្បើយបន្ថែម មានចំនួន ៨១៣នាក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល នៅថ្ងៃទី១៥ ខែកក្កដានេះ។
  ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានអន្តរជាតិជាច្រើន លោក យូន សុកយ៉ល ប្រធានាធិបតីកូរ៉េខាងត្បូង បានលើកឡើងពីហេតុផលនៃការស្តារទំនាក់ទំនងរវាងក្រុងសេអ៊ូល និងក្រុងតូក្យូឡើងវិញ ក្រោយពីមានភាពចម្រូងចម្រាសជុំវិញសំណងជនរងគ្រោះលើការចាប់បង្ខំកម្លាំងពលកម្មនៅក្នុងសម័យសង្រ្គាម។    «វាមានការកើនឡើងនៃភាពចាំបាច់សម្រាប់កូរ៉េខាងត្បូង និងជប៉ុនចំពោះកិច្ចសហប្រតិបត្តិការ ក្នុងពេលមានវិបត្តិជាច្រើន ជាមួយការគំរាមកំហែងមីស៊ីល និងអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង និងច្រវាក់ផលិតកម្មពិភពលោក មានការបង្អាក់»។ លោកយូន បានបញ្ជាក់បែបនេះ នៅថ្ងៃទី១៥ ខែមីនា ដោយបន្តថា កូរ៉េខាងត្បូង មិនអាចបន្តចំណាយពេលវេលាចោល និងទុកបញ្ហាចម្រូងចម្រាសរវាងកូរ៉េខាងត្បូង និងជប៉ុនចោលបានឡើយ។    ទំនាក់ទំនងប្រទេសជិតខាងទាំងពីរ មានភាពល្អក់កករយ៉ាងខ្លាំង នៅប៉ុន្មានឆ្នាំចុងក្រោយ ដោយសារតែបញ្ហាសំណងដល់ការចាប់បង្ខំកម្លាំងពលកម្មកូរ៉េខាងត្បូង។    បើតាមប្រធានាធិបតីកូរ៉េខាងត្បូង សម្រាប់ពេលនេះ វាជាពេល ដែលប្រជាជនត្រូវគិតទៅមុខ ជាជាងការប្រឈមមុខនឹងអតីតកាល។ លោកយូន ក៏បានបញ្ជាក់ថា កន្លងមក រដ្ឋាភិបាលក្រុងតូក្យូ ក៏បានសម្តែងការសុំទោសចំពោះសកម្មភាពខ្លួននៅក្នុងអតីតកាលផងដែរ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។    ទន្ទឹមនេះ លោកយូន បានយល់ថា ទំនាក់ទំនងកាន់តែរឹងមាំរវាងក្រុងសេអ៊ូល និងក្រុងតូក្យូ នឹងជួយដល់ច្រវាក់ផលិតកម្មសកល និងកសាងទំនាក់ទំនងសេដ្ឋកិច្ចប្រកបដោយស្ថិរភាពជាមួយចិន។    បន្ថែមពីនេះ មេដឹកនាំកូរ៉េខាងត្បូង បានលើកឡើងពីការកិច្ចសហប្រតិបត្តិការពង្រឹងសន្តិសុខត្រីភាគីជាមួយជប៉ុន និងក្រុងវ៉ាស៊ីនតោន និង កិច្ចព្រមព្រៀងចែករំលែកព័ត៌មានចារកិច្ច GSOMIA ស្របពេលមានការគំរាមកំហែងពីកូរ៉េខាងជើង៕  
ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន សុកយ៉ល នៅថ្ងៃទី១៥ ខែមីនា បានអះអាងថា កិច្ចសហប្រតិបត្តិការជាមួយជប៉ុន គឺពិតជាសំខាន់ណាស់ ក្នុងការដោះស្រាយបញ្ហាប្រឈមនឹងការកើនឡើងពីសំណាក់កូរ៉េខាងជើង និងការការពារច្រវាក់ផលិតកម្មសកល។
One of his lawyers, Luis Rosales, told reporters that Rios Montt "died in his home, with the love of his family and a clear conscience." Rios Montt, who had been in very poor health for years, was buried in a matter of hours in a small, private ceremony. Relatives and supporters defended him vehemently, saying the man accused of razing indigenous villages had in fact committed no crime. Protesting relatives of people who died under his rule, however, splashed red paint on the sidewalk outside a former government palace in Guatemala City and on a national flag in a symbol of the blood they said he had shed. They complained that he was never punished. Rios Montt was accused of ordering the murders of 1,771 indigenous Ixil-Maya people during his short reign in 1982-83, which came at the height of the brutal 36-year civil war. - Humble beginnings - According to the UN, some 200,000 people died or were made to disappear during the Guatemala's war, which ended in 1996. Rios Montt was accused of orchestrating an extermination policy against the indigenous population, which was perceived to be collaborating with leftwing guerrillas waging war against government forces. He denied the charges in his original trial. "I never authorized, never signed, never ordered an attack against a race, an ethnicity or a religion. I never did it!" he said at the time. At the burial Sunday, friends shouted "Long live general Rios Montt" and said he had saved the country from communism. Short in stature and vigorous until recent years,  the former dictator had a humble beginning, with little to suggest a rise to national power. He was born in Guatemala's remote Huehuetenango province, near the border with Mexico. He enlisted in the army as a teenager and rose through the ranks, receiving training courses at the US-run School of the Americas, where Latin American officers learned harsh tactics used in crack downs on dissidents. Politically, Rios Montt came to the forefront in 1974 when, as a brigadier general, he was put forward as a coalition presidential candidate. Historians say he won an overwhelming victory, but electoral fraud prevented him from taking office. Another general, Kjell Eugenio Laugerud, took power instead. As a consolation prize, Rios Montt was sent to Spain as the military attache. - US support - Upon returning home three years later, he turned away from Catholicism, his religion of birth, and became a fervent evangelical Christian. On March 23, 1982, he took power in a bloodless coup, deposing Lucas Garcia. During his 18-month rule, ruthless even by the standards of Latin American dictators, Rios Montt engaged in a "scorched earth" policy against dissidents, wiping out entire rural towns where leftists were suspected of living or having support. He appointed so-called faceless judges who mounted summary trials and ordered numerous alleged criminals -- often leftist rebel sympathizers or militants -- executed. Rios Montt also used his office to preach to his people: every Sunday night, dressed in a combat uniform, the dictator would take to the airwaves and talk about God, morality and politics. He claimed in one such sermon that a "good Christian" lived their life "with a bible and a machine gun." As conflicts raged in nearby Nicaragua and El Salvador, then US president Ronald Reagan praised Rios Montt in 1982 as "a man of great personal integrity and commitment." - Congressional immunity - But as evidence of gross human rights violations mounted, Rios Montt's defense minister, General Oscar Mejia, ousted him from office in August 1983. In 1989 Rios Montt founded the right-wing Guatemalan Republican Front (FRG), which reached national power with the election of Alfonso Portillo (2000-2004). Portillo was arrested in 2010 on corruption charges and ended up being extradited to the United States, where he spent a little over a year in prison for money-laundering. Rios Montt managed to avoid prosecution by entering Congress, where he enjoyed parliamentary immunity. The ex-general served as a legislator between 1990 and 2003, including a stint as head of the chamber. He also launched three unsuccessful presidential bids. Courts blocked two of those attempts on grounds that he led a coup to take office, and by the time his lawyers won the right for him to run in 2003 his popularity had waned considerably. When Rios Montt's final term in Congress ended in 2012, along with his parliamentary immunity, he was slapped with charges of genocide and put under house arrest. A May 2013 trial delivered a conviction and an 80-year sentence  -- the first time a Latin American ex-dictator had been convicted of genocide. But that verdict was overturned just days later by Guatemala's constitutional court because of what it called a procedural error and a new trial was ordered. That trial of Rios Montt and his spy chief, Jose Rodriguez, was halted in 2016 after an appeals court ruled each man should be tried separately. Rios Montt's lawyers sought to block further proceedings against their client, arguing his health was too poor and he suffered from dementia.
Guatemala City, Guatemala | Efrain Rios Montt, who ruled Guatemala with an iron fist in the 1980s and was accused of genocide at the peak of its long civil war, died on Sunday at the age of 91.
លោក ជា គឹមសាន ស្នងការរងទទួលបន្ទុកផែនអន្ដោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានប្រាប់សារព័ត៌មានថ្មីៗថា កម្លាំងរបស់លោកបានឡោមព័ទ្ធចាប់ជនជាតិជនទាំង ១៦០នាក់ នៅព្រឹកថ្ងៃទី២៨ មីនា វេលាម៉ោង ៩និង៣០នាទី នៅផ្ទះល្វែងមួយកន្លែងស្ថិតនៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។ លោកបន្ដថា ការរកឃើញជាជំហានដំបូង គឺ៩០ភាគរយនៃជនជាតិចិនទាំងនោះ ជាប់ពាក់ព័ន្ធនឹងការភ្នាល់ល្បែងតាមប្រព័ន្ធអ៊ីនធឺណិត។ តាមការបញ្ជាក់របស់លោកស្នងការរងទទួលផែនអន្ដោប្រវេសន៍ បច្ចុប្បន្នកម្លាំងមានសមត្ថកិច្ច កំពុងបន្តនីតិវិធីស៊ើបសួរជនជាតិចិនទាំងនោះនៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប ព្រោះមានការសង្ស័យថាអាចពាក់ព័ន្ធនឹងករណីផ្សេងទៀត ដូចជាចាប់ជំរិតជាដើម។ល៕
សៀមរាប៖ កម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានចុះប្រតិបត្តិការបង្រ្កាបទីតាំងមួយកន្លែង ដោយបានចាប់ជនសង្ស័យជាជនជាតិចិន ១៦០នាក់ ពាក់ព័ន្ធនឹងករណីភ្នាល់ល្បែងតាមប្រព័ន្ធអ៊ីនធឺណិត ដែលប្រព្រឹត្តិនៅកណ្ដាលក្រុងសៀមរាប។
មុនដំបូងអាជ្ញាធរ បានប្រកាសមិនឲ្យពលរដ្ឋធ្វើដំណើរឆ្លងកាត់ នៅថ្ងៃទី១៥ កញ្ញា ទេ ប៉ុន្តែដោយសារចំថ្ងៃដាក់បិណ្ឌ និងភ្ជុំបិណ្ឌផងនោះ ទើបអាជ្ញាធរសម្រេចពន្យាពេលធ្វើដំណើរដល់ថ្ងៃទី៣០ កញ្ញាវិញ ដើម្បីអាចឲ្យពលរដ្ឋឆ្លងកាត់ទៅកាន់ស្រុកកំណើតរៀងៗខ្លួន ។ នេះបើតាមសេចក្តីប្រកាសដដែល។ ស្ពានជ្រោយចង្វារទី១ នឹងត្រូវចាប់ផ្ដើមដាក់ឲ្យជួសជុលឡើងវិញ ចាប់ពីថ្ងៃទី១ តុលា ឆ្នាំ២០១៧ រហូតដល់ខែកក្កដាឆ្នាំ២០១៩ ដែលគម្រោងនេះត្រូវបានផ្ដល់ហិរញ្ញប្បទានដោយរដ្ឋាភិបាលជប៉ុន។ រដ្ឋបាលរាជធានីភ្នំពេញបញ្ជាក់ថា ដើម្បីឲ្យការជួសជុលស្ពាននេះដំណើរការទៅដោយរលូន និងបញ្ចៀសការកកស្ទះចរាចរណ៍  អាជ្ញាធរសូមប្រកាសផ្អាកការធ្វើចរាចរណ៍ឆ្លងកាត់ស្ពាននេះក្នុងអំឡុងពេលជួសជុល។ សេចក្ដីជូនដំណឹងបន្ថែមថា អាជ្ញារអនុញ្ញាតឲ្យសាធារណជនធ្វើចរាចរណ៍ទៅមកឆ្លងកាត់ស្ពានមិត្តភាពកម្ពុជា-ចិន (ស្ពានជ្រោយចង្វារទី២) តាមទិសដៅសញ្ញាចរាចរណ៍ និងការសម្របសម្រួលពីសមត្ថកិច្ចនគរបាលចរាចរណ៍។ ក្នុងករណីកកស្ទះចរាចរណ៍ក្នុងតំបន់ការដ្ឋានធ្ងន់ធ្ងរ អ្នកបញ្ជាយានយន្តគ្រប់ប្រភេទ ត្រូវអនុវត្តតាមការបង្វែរទិសចរាចរណ៍របស់សមត្ថកិច្ចជំនាញ៕
សាលារាជធានីភ្នំពេញ បានសម្រេចផ្អាកធ្វើចរាចរណ៍លើស្ពានជ្រោយចង្វារចាស់ ចាប់ពីថ្ងៃទី១ តុលាវិញ ដើម្បីសម្រួលឲ្យប្រជាពលរដ្ឋអាចធ្វើដំណើរឆ្លងកាត់ ក្នុងពេលបុណ្យដាក់បិណ្ឌ និងភ្ជុំបិណ្ឌ។ នេះបើតាមសេចក្តីប្រកាសលើកទី២របស់សាលារាជធានីភ្នំពេញ។
  បើតាមកាសែតទាំងពីរ ការបាញ់មីស៊ីលចេញពីមីស៊ីលល្បឿនលឿនជាងសំឡេង បង្ហាញពីភាពជឿនលឿននៃការអភិវឌ្ឍរបស់ចិនក្នុងការផលិតអាវុធយុទ្ធសាស្ត្រ និងអាវុធនុយក្លេអ៊ែររបស់ចិនដែលលើសពីការរំពឹងទុករបស់គូប្រទេស។ សូម្បីមន្ត្រីមន្ទីរបញ្ចកោណក៏បានភ្ញាក់ផ្អើលចំពោះសមត្ថភាពរបស់ចិនក្នុងការបង្កើតអាវុធបច្ចេកវិទ្យាទំនើបនេះផងដែរ។   កាសែត The Financial Times ដែលរាយការណ៍ពីការសាកល្បងនេះនៅចុងសប្ដាហ៍មុន សរសេរថា អ្នកជំនាញយោធាអាម៉េរិក កំពុងតែសិក្សាអំពីរបៀបដែលចិនអាចទទួលបានបច្ចេកវិទ្យាដ៏ជឿនលឿនមួយនេះ។ កាសែត The Wall Street Journal ក៏បានបញ្ជាក់ពីការសាកល្បងនេះដែរនៅថ្ងៃទី២២ ខែវិច្ឆិកា។ ក្នុងការតេស្តនេះ មីស៊ីលល្បឿនលឿនជាងសំឡេង បានបញ្ចេញមីស៊ីលដោយឡែកមួយទៀត បាញ់ចេញទៅគោលដៅឆ្ងាយមួយ ហើយធ្លាក់ចូលសមុទ្រចិនខាងត្បូងដោយមិនមានបង្កគ្រោះថ្នាក់អ្វីឡើយ។ មីស៊ីលខាងក្នុងត្រូវបានបាញ់បញ្ចេញនៅពេលដែលមីស៊ីលល្បឿនលឿនជាងសំឡេងដែលផ្ទុកមីស៊ីលនោះ កំពុងហោះក្នុងល្បឿនលើស៦,១៧៥គីឡូម៉ែត្រក្នុងមួយម៉ោង។   ចំពោះសក្តានុពលរបស់មីស៊ីលដែលត្រូវបានបញ្ចេញនោះមិនទាន់មានការបញ្ជាក់ច្បាស់ថាយ៉ាងណានោះទេ។ ប៉ុន្តែមីស៊ីលនេះអាចត្រូវបានប្រើដើម្បីកំណត់គោលដៅសត្រូវ ឬគេចពីប្រព័ន្ធការពាររបស់សត្រូវ។   គួរបញ្ជាក់ថា ទាំងអាម៉េរិក ទាំងរុស្ស៊ីមិនទាន់មានសមត្ថភាពដូចចិននោះទេសម្រាប់ការបាញ់មីស៊ីលមួយចេញពីមីស៊ីលលឿនជាងសំឡេងបែបនេះ។ បច្ចេកវិទ្យាមីស៊ីលខាងលើនេះអាចធ្វើឱ្យចិននាំមុខគូប្រជែងនៅក្នុងការប្រណាំងអាវុធលឿនជាងសំឡេង។ ឧត្តមសេនីយ៍ John Hyten ប្រាប់ទូរទស្សន៍ CBS កាលពីសប្ដាហ៍មុន ការសាកល្បងរបស់ចិនក្នុងខែកក្កដា និងនៅបីសប្ដាហ៍មុននេះ គួរតែជាសញ្ញាបន្ទាន់សម្រាប់អាម៉េរិក៕
កាលពីខែកក្កដា ចិន បានបាញ់មីស៊ីលល្បឿនលឿនជាងសំឡេងដែលធ្វើឱ្យអាម៉េរិកភ្ញាក់ផ្អើលខ្លាំង។ រឹតតែភ្ញាក់ផ្អើលនោះ មីស៊ីលលឿនជាងសំឡេងនេះ បានបញ្ចេញមីស៊ីលមួយផ្សេងខណៈកំពុងហោះហើរក្នុងល្បឿនដ៏លឿន។ កាសែត The Financial Times និង The Wall Street Journal ចេញផ្សាយបែបនេះថ្ងៃទី២២ ខែវិច្ឆិកា។  ចំពោះបច្ចេកវិទ្យារបៀបចុងក្រោយនេះ អាម៉េរិក និងរុស្ស៊ីនៅមិនទាន់មាននៅឡើយ។
  ដំណើរទស្សនកិច្ចពីរថ្ងៃនៅឥណ្ឌារបស់ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន និងមន្ត្រីសំខាន់ៗជាច្រើនរូប នឹងចាប់ផ្ដើមពីថ្ងៃទី៤ ខែតុលាតទៅ។ មុនដំណើរទស្សនកិច្ចនេះ វិមានក្រេមឡាំងនិយាយថា ចំណុចសំខាន់នៃដំណើរទស្សនកិច្ចលោក ពូទីន គឺការចុះកិច្ចព្រមព្រៀងតម្លៃ៥ពាន់លានដុល្លារក្នុងការទិញលក់ប្រព័ន្ធការពារមីស៊ីលស៊េរីទំនើបរបស់រុស្ស៊ី S-400 ។ ឥណ្ឌាបានជម្នះទិញសព្វាវុធរបស់រុស្ស៊ី ដោយមិនខ្វល់ពីទណ្ឌកម្មរបស់អាមេរិកឡើយ។   សព្វថ្ងៃនេះ រុស្ស៊ីអ្នកផ្គត់ផ្គង់អាវុធធំជាងគេរបស់ឥណ្ឌា ខណៈអាមេរិកស្ថិតនៅលេខរៀងទីពីរ។ អាមេរិកបានព្រមានឥណ្ឌាជាច្រើនលើកហើយលើការទិញ S-400 នេះ ព្រោះឥណ្ឌានឹងរងទណ្ឌកម្មរបស់អាមេរិកក្រោមច្បាប់ «ប្រឆាំងសត្រូវអាមេរិកតាមរយៈការដាក់ទណ្ឌកម្ម» ។ ច្បាប់នេះបើកសិទ្ធិឲ្យអាមេរិកអាចដាក់ទណ្ឌកម្មលើប្រទេសណាដែលទិញអាវុធពីរុស្ស៊ី។ ក្រុងញូវដែលីបានស្នើឲ្យក្រុងវ៉ាស៊ីនតោនលើកលែងឲ្យខ្លួនម្ដង តែត្រូវបានបដិសេធ។   បើតាមទីភ្នាក់ងារព័ត៌មាន AFP ក្រៅពីចុះកិច្ចព្រមព្រៀងទិញលក់ S-400 លោក ពូទីន និងនាយករដ្ឋមន្ត្រី នារិន្ទ្រា ម៉ូឌី ក៏នឹងជជែកពីកិច្ចព្រមព្រៀងមួយទៀត ដែលឥណ្ឌានឹងទិញនាវាចម្បាំងធុន Krivak ចំនួន៤គ្រឿងតម្លៃពីរពាន់លានដុល្លារ ព្រមទាំងឧទ្ធម្ភាគចក្រធុនស្រាល Ka-226 ចំនួន២០០គ្រឿងតម្លៃមួយពាន់លានដុល្លារទៀត។ ប្រមុខទ័ពអាកាសឥណ្ឌា Birender Singh Dhanoa លើកឡើងថា វត្តមាន S-400 និងយន្តហោះចម្បាំង Rafale ដែលត្រូវទិញពីបារាំង នឹងជួយពង្រឹងសមត្ថភាពឥណ្ឌា។   ក្នុងដំណើរទស្សនកិច្ចនេះ លោក ពូទីន និងលោក ម៉ូឌី ក៏ទំនងជាជជែកលើលទ្ធផលសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរទីពីរនៅឥណ្ឌា ស្របពេលដែលរុស្ស៊ីកំពុងជួយពង្រីករោងចក្រនុយក្លេអ៊ែរធំជាងគេរបស់ឥណ្ឌានៅឯ Kudankulam ។ ប្រធានបទផ្សេងទៀត គឺរុស្ស៊ីអាចជួយបណ្ដុះបណ្ដាលអវកាសយានិកឥណ្ឌា ដើម្បីឲ្យឥណ្ឌាសម្រេចក្ដីសុបិនបញ្ជូនមនុស្សទៅកាន់ទីអវកាសនៅឆ្នាំ២០២២ ។ Rakesh Sharma ជាជនជាតិឥណ្ឌាទីមួយឡើងទៅអវកាសតាមរយៈយានរុស្ស៊ីក្នុងឆ្នាំ១៩៨៤ ។   ការចុះកិច្ចព្រមព្រៀងទិញអាវុធរបស់ឥណ្ឌា ពិតជាធ្វើឲ្យចិន និងប៉ាគីស្ថានដែលជាសត្រូវ មិនរីករាយឡើយ។ ក្រុងញូវដែលី និងក្រុងប៉េកាំង ធ្លាប់ច្បាំងគ្នាទ្រង់ទ្រាយធំក្នុងសង្គ្រាមព្រំដែនឆ្នាំ១៩៦២ ហើយក្រុងញូវដែលី និងក្រុងអ៊ីស្លាម៉ាបាដ អាចចាត់ទុកជាត្រូវសួពូជ ពិសេសបញ្ហាទឹកដីកាស្មៀរ។ កាលពីឆ្នាំ២០១៧ យោធាឥណ្ឌា និងចិន ដែលជាមហាអំណាចនុយក្លេអ៊ែរ ក៏បានប្រទាំងប្រទើសគ្នាមួយប្រាវនៅទឹកដីលើជួរភ្នំហិមាល័យដែរ៕ 
ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃទី៤ ខែតុលា បានធ្វើដំណើរទស្សនកិច្ចនៅឥណ្ឌាក្នុងគោលដៅលក់សព្វាវុធតម្លៃរាប់ពាន់លានដុល្លារទៅមហាអំណាចអាស៊ីខាងត្បូងមួយនេះ។ របៀបវារៈធំនៃដំណើរទស្សនកិច្ចនេះ គឺការចុះកិច្ចព្រមព្រៀងលក់ប្រព័ន្ធការពារអាកាស S-400 ដែលអាមេរិកហាមឥណ្ឌាមិនត្រូវទិញពីរុស្ស៊ីដាច់ខាត បើមិនចង់រងទណ្ឌកម្ម។ មិនត្រឹមអាមេរិកឡើយ ចិន និងប៉ាគីស្ថានក៏ទំនងជាមិនរីករាយប៉ុន្មានដែរ។
លោកប្រធាននាយកដ្ឋានបញ្ញត្តកម្ម នៃវិទ្យាស្ថានស្តង់ដារកម្ពុជា នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានប្រសាសន៍ថា៖« បច្ចុប្បន្ននេះ មន្ត្រីអធិការកិច្ច នៃវិទ្យាស្ថានស្តង់ដារកម្ពុជា បាននិងកំពុងបន្តចុះពិនិត្យ និងជំរុញការអនុវត្តប្រកាសលេខ ២៦៦ MISTI/២០២០ ស្តីពីការកំណត់កម្មវិធី សម្រាប់អនុវត្តប្រកាសលេខ ១៥០ MIH/២០១៦ នៅតាមបណ្តាក្រុមហ៊ុនផលិត នាំចូល ផ្សព្វផ្សាយពាណិជ្ជកម្មលក់ ឬលក់ផលិតផលយានយន្តថ្មីទាំងអស់ ក្នុងប្រទេសកម្ពុជា ដើម្បីធានាឱ្យបានការអនុវត្តច្បាប់ ស្តីពីស្តង់ដារកម្ពុជា និងវិសោធនកម្មច្បាប់ស្តីពីស្តង់ដារកម្ពុជា ដែលអាចរក្សាបាននូវសុវត្ថិភាពដល់អ្នកប្រើប្រាស់ និងបង្ការភាពមហន្តរាយ ដែលប៉ះពាល់ដល់មនុស្ស សត្វ បរិស្ថាន និងសង្គម និងធានាឱ្យបាននូវការប្រកួតប្រជែងមួយដែលស្មើភាពគ្នា»។    ដោយឡែកក្រុមហ៊ុន អ អិម អេ (ខេមបូឌា) បានចូលរួមគាំទ្រយ៉ាងពេញទំហឹង ឱ្យមានការអនុវត្តស្តង់ដារសុវត្ថិភាព និងបទប្បញ្ញត្តិបច្ចេកទេសចំពោះផលិតផលយានយន្ត ឱ្យកាន់តែតឹងរ៉ឹង ចំពោះក្រុមហ៊ុនទាំងឡាយណា ដែលមិនទទួលបានសិទ្ធិនាំចូលស្របច្បាប់ និងក្រុមហ៊ុន ដែលមិនទាន់បានអនុលោម តាមស្តង់ដារសុវត្ថិភាពយានយន្តរបស់រាជរដ្ឋាភិបាល។   ក្រុមហ៊ុនសូមថ្លែងអំណរគុណ ចំពោះវិទ្យាស្ថានស្តង់ដារកម្ពុជា ដែលបានខិតខំប្រឹងប្រែងជំរុញការអនុវត្តស្តង់ដារសុវត្ថិភាពយានយន្ត និងបទប្បញ្ញត្តិបច្ចេកទេសផ្សេងទៀត ពាក់ព័ន្ធនឹងផលិតផលយានយន្ត។ ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) បានត្រៀមខ្លួនរួចជាស្រេច ក្នុងការបន្តគាំទ្រ និងលើកកម្ពស់អនុលោមភាព នៃស្តង់ដារសុវត្ថិភាពយានយន្តនៅកម្ពុជា៕   (អត្ថបទពាណិជ្ជកម្ម)        
ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) បានទទួលស្វាគមន៍មន្រ្តីអធិការកិច្ច របស់វិទ្យាស្ថានស្តង់ដារកម្ពុជា ចុះពិនិត្យការអនុវត្តច្បាប់ស្តីពីស្តង់ដារកម្ពុជា និងវិសោធន៍ច្បាប់ ស្តីពីស្តង់ដារកម្ពុជានៅទីតាំងលក់រថយន្ត FORD សាខាមុន្នីវង្យ កាលពីរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២។ ការត្រួតពិនិត្យរបស់មន្ត្រីអធិការកិច្ចនេះ មានគោលបំណងលើកកម្ពស់ការអនុវត្តស្តង់ដារសុវត្ថិភាព និងបទប្បញ្ញត្តិបច្ចេកទេស ចំពោះផលិតផលយានយន្ត។ ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ជាក្រុមហ៊ុន ដែលមានកម្រិតអនុលោមភាពខ្ពស់ និងបានអនុវត្តយ៉ាងខ្ជាប់ខ្ជួន តាមស្តង់ដារសុវត្ថិភាពយានយន្ត និងបទប្បញ្ញតិបច្ចេកទេសយានយន្តផ្សេងទៀត ដែលបានដាក់ចេញ ដោយរាជរដ្ឋាភិបាលកម្ពុជា។ 
  ក្នុងខ្លឹមសារអត្ថបទចុះផ្សាយនៅថ្ងៃទី២៩ មីនា អាជ្ញាធរជាតិអប្សរាបានលើកឡើងថា ការបំផ្លាញព្រៃឈើក្នុងតំបន់អង្គរ គឺកើតចេញពីការកាប់ទន្ទ្រានដីព្រៃរមណីយដ្ឋានយកធ្វើជាកម្មសិទ្ធិ។ ហើយការកាប់នោះ ធ្វើឡើងដោយប្រជាពលរដ្ឋ ខ្លះជាអ្នកស៊ីឈ្នួលឱ្យឈ្មួញ ឬអ្នកទិញដីទុក បំណងដើម្បីធ្វើលំនៅដ្ឋាន ធ្វើចម្ការ និងលក់ដូរខុសច្បាប់។    ចំពោះទីតាំងដែលកើតមានករណីនេះជាញឹកញាប់ រួមមាននៅតំបន់ភូមិក្រវ៉ាន់កែងផ្លូវ៦០ម៉ែត្រ ភូមិអារក្សស្វាយ ភូមិស្រះស្រង់ខាងជើង សង្កាត់នគរធំ ភូមិគោកបេង ភូមិនគរក្រៅ សង្កាត់គោកចក ភូមិមណ្ឌលបី សង្កាត់ស្លក្រាម ក្រុងសៀមរាប ភូមិភ្លង់ គោកគ្រើល ភូមិសំរោង ឃុំលាងដៃ ស្រុកអង្គរធំ ភូមិអូរទទឹង ឃុំព្រះដាក ស្រុកបន្ទាយស្រី ភូមិគិរីមានន្ទ ឃុំអំពិល ស្រុកប្រាសាទបាគង។ល។   លោក គឹមស៊ី មន្ត្រីនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញធរជាតិអប្សរា បានឱ្យដឹងថា ករណីដែលទប់ស្កាត់បានបទល្មើសជាក់ស្តែងនាពេលកន្លងមក អាជ្ញាធរជាតិអប្សរាបានធ្វើការណែនាំ ដោយរៀបចំកិច្ចសន្យាបញ្ឈប់រាល់សកម្មភាពបទល្មើស និងក្នុងករណីមិនរាងចាល ដោយនៅតែបន្តប្រព្រឹត្តបទល្មើស គឺបញ្ជូនទៅកាន់មន្ត្រីឧទ្យានុរក្ស ដើម្បីអនុវត្តនិតិវិធីបន្ត៕  
សៀមរាប៖ ក្រៅពីបទល្មើសលួចសង់ផ្ទះនៅតំបន់ការពារហើយនោះ ក្នុងនោះការកាប់ទន្ទ្រានព្រៃក៏ជាបញ្ហាចោទសម្រាប់អាជ្ញាធរជាតិអប្សរា ក្នុងការគ្រប់គ្រង និងអភិរក្សតំបន់រមណីយដ្ឋានអង្គរផងដែរ។ យោងតាមការចុះផ្សាយរបស់អាជ្ញាធរជាតិអប្សរា ការកាប់ទន្ទ្រានព្រៃ នៅតែពិបាកក្នុងការទប់ស្កាត់ និងបង្ការ។
 ខួរក្បាលរបស់ក្មេងដែលមានអាយុចន្លោះ ៣ ទៅ៦ឆ្នាំ គឺអភិវឌ្ឍន៍យ៉ាងពេញលេញ នៅពេលពួកគេរត់លេង និងរីករាយនឹងសកម្មភាពរបស់ពួកគេ។  នៅពេលពួកគេមានចលនាខ្លួនប្រាណកាន់តែច្រើន នោះកោសិកាប្រសាទជាច្រើននៅក្នុងខួរក្បាល ក៏ត្រូវបានអភិវឌ្ឍន៍ច្រើនទៅតាមនោះដែរ ហើយនៅពេលនោះ ក៏ជាពេលដែលកូនតូចរបស់លោកអ្នក បានត្រៀមខ្លួនជាស្រេច ក្នុងការរៀនអ្វីដែលថ្មីៗ។ ក្មេងៗដែលមានអាយុក្រោម5ឆ្នាំ ឬថ្នាក់មត្តេយ្យ ជាអាយុដែលក្មេងត្រៀមខ្លួន ក្នុងការបំពេញរាងកាយ និងខួរក្បាល ហើយនៅពេលពួកគេឈានដល់អាយុសមស្រប ពួកគេនឹងរៀនអាន និងសរសេរ ដោយឯកឯង។ ដូច្នេះឪពុកម្តាយគ្រប់ឈប់បារម្ភទៀតទៅ នៅពេលដែលតូចៗលោកអ្នករត់លេង និងរីករាយនឹងសកម្មភាពរបស់ពួកគេនោះ ព្រោះការរត់លេងនេះ ជាផ្នែកមួយដ៏សំខាន់ក្នុងការអភិវឌ្ឍន៍ខួរក្បាលកុមារ។ ផ្ទុយទៅវិញ លោកអ្នកគួរតែបាម្ភពីសត្វមូស ដែលនឹងបង្ករំខាន ឬចម្លងជំងឺដល់កូនតូចៗរបស់លោក ពេលពួកគេលេង ឬរត់លេងជាមួយមិត្តភក្តិរបស់ពួកគេវិញ។ Kindee  ជាផលិតផលដែលមានគុណភាពល្អ ផ្សំពីធម្មជាតិ១០០% គ្មានសារធាតុគីមី មិនប៉ះពាល់សុខភាព អាចការពារកូនអ្នកពីសត្វមូសចង្រៃបាន។ ផលិតផល Kindee ការពារមូសចង្រៃ មានជាប្រភេទឡេ , ស្ពាយ បាញ់លើស្បែក ផ្សំឡើងពីធម្មជាតិ និងជាប្រភេទ ស្ទីកគឺ បិទបណ្តេញមូសដែលមានរូបតុក្កតាស្អាតៗជាដើម។ Kindee ក៏មានផលិតផលថែរក្សា និងការពារកូនៗលោកអ្នក ពីចុងជើង ដល់ចុងសក់ផងដែរ ដែលមានលក់នៅហាងលក់ទំនិញកុមារទូទាំងប្រទេស។ ទំនាក់ទំនងផ្នែកសេវាអតិថិជន 017-888-191 ៕
គ្រួសារជាច្រើនជឿជាក់ថា ការអនុញ្ញាតឲ្យកូនតូច មិនទាន់គ្រប់អាយុចូលរៀនរបស់ពួកគេ រត់លេង គឺមិនមានប្រយោជន៍អ្វីឡើយ។ ពួកគេយល់ថា កូនៗពួកគេគួរតែផ្តោតលើការៀន ឬហ្វឹកហាត់ការសរសេរ និងអានរបស់ពួកគេវិញ ទើបប្រសើរជាង ប៉ុន្តែការគិតបែបនេះ មិនត្រឹមត្រូវនោះទេ។
មុនចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋមកកាន់ប្រទេសអាស៊ានបី ព្រុយណេ, ម៉ាឡេស៊ី និងកម្ពុជាចាប់ពីចុងសប្តាហ៍នេះ ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ចេអ៊ីន បានសរសេរបទវិចារណកថាមួយជុំវិញមិត្តភាពដ៏ជិតស្និទ្ធ រវាងកូរ៉េខាងត្បូងជាមួយអាស៊ាន។ ក្នុងវិចារណកថានោះ លោក មូន បានរម្លឹកពីភាពជាកល្យាណមិត្តយល់ដឹងទុក្ខធុរៈគ្នារវាងអាស៊ាននិងកូរ៉េខាងត្បូង និងបានកត់សម្គាល់ពីភាពរីកចម្រើននៃទំនាក់ទំនងការទូត នយោបាយ ជាពិសេសសេដ្ឋកិច្ច និងការផ្សាភ្ជាប់រវាងប្រជាជនកូរ៉េខាងត្បូងនិងប្រជាជនអាស៊ានផង។ «ជាមិត្តដែលយល់ចិត្តយល់បេះដូងគ្នា អាស៊ាន និងកូរ៉េខាងត្បូងមានអារម្មណ៍ផ្សាភ្ជាប់គ្នាបែបធម្មជាតិទៅវិញទៅមក។ ប្រជាជនកូរ៉េច្រើនណាស់ចូលចិត្តម្ហូបអាហារនៅអាស៊ីអាគ្នេយ៍ ហើយប្រជាជននៅរដ្ឋអាស៊ានជាច្រើនផងដែរដែលចូលចិត្តលំហែកម្សាន្តនៅកូរ៉េខាងត្បូង»។ លោក មូន បានថ្លែងបែបនេះ។ កាលពីឆ្នាំ ២០១៨ អ្នកទេសចរដែលធ្វើដំណើរទៅលេងកូរ៉េខាងត្បូង និងមកកាន់តំបន់អាស៊ានមានលើស ១០លាននាក់ឯណោះ ហើយទំហំសេដ្ឋកិច្ចទ្វេភាគីអាស៊ាន និងកូរ៉េខាងត្បូងវិញនោះកើនខ្ពស់ដល់ ១៦០ពាន់លានដុល្លារជាលើកដំបូងជាប្រវត្តិសាស្ត្រ។ រឿងដែលមិនអាចប្រកែកបានឡើយដែលថា ចំណងទំនាក់ទំនងដ៏ប្រសើរនេះនឹងកាន់តែស្អិតល្មួតបន្ថែមទៀតនៅពេលខាងមុខតាមរយៈការប្រឹងប្រែងរួមគ្នារវាងអាស៊ាននិងកូរ៉េខាងត្បូង។ លោក មូន រម្លឹកឡើងវិញពីគោលនយោបាយ«ភាគខាងត្បូងថ្មី» (New Southern Policy) របស់លោក ហើយលោកក៏មានសុទិដ្ឋិនិយមថា គោលនយោបាយនេះនឹងរួមចំណែកនាំមកនូវភាពរុងរឿងនិងរីកចម្រើនកាន់តែរហ័សក្នុងទំនាក់ទំនងទ្វេភាគីជាក់ជាមិនខាន។ សូមរម្លឹកបន្តិចថា គោលនយោបាយភាគខាងត្បូងថ្មីជាគំនិតផ្តួចផ្តើមរបស់លោក មូន ចេអ៊ីន ដែលមានគោលដៅធ្វើយ៉ាងណាពង្រឹងទំនាក់ទំនងជាមួយអាស៊ានឲ្យកាន់តែស៊ីជម្រៅ និងពង្រឹងឥទ្ធិពលរបស់កូរ៉េខាងត្បូងក្នុងតំបន់ដែរ។ គោលនយោបាយនេះឈរលើគោលការណ៍កសាងសហគមន៍ប្រជាជន វិបុលភាព និងសន្តិភាព។ ដោយឡែក លោក មូន ក៏បានបញ្ជាក់ដែរថា ឆ្នាំ ២០១៩ នេះ ជាខួបលើកទី ៣០ នៃការបង្កើតទំនាក់ទំនងក្នុងភាពជាដៃគូពិភាក្សារវាងកូរ៉េខាងត្បូង ជាមួយអាស៊ាន។ ក្នុងឱកាសដ៏ពិសេសនេះ បើតាមលោក មូន កូរ៉េខាងត្បូងនឹងអញ្ជើញមេដឹកនាំអាស៊ានទាំងដប់មកចូលរួមកិច្ចប្រជុំកំពូលនៅកូរ៉េខាងត្បូងចុងឆ្នាំនេះ។ ក្រោមជំនួបពិសេសនេះ មិត្តភាព ចំណងការទូត និងកិច្ចសហប្រតិបតិ្តការទ្វេភាគីលើច្រើនវិស័យមានទាំងវិស័យដឹកជញ្ជូន បច្ចេកវិទ្យា, ដឹកជញ្ជូន, ព័ត៌មាននិងការពារជាតិជាដើមនឹងត្រូវពង្រីកបន្ថែមទៀតក្នុងពេលដ៏ខ្លី។ ក្នុងបទវិចារណកថាដដែល លោក មូន ឆ្លៀតឱកាសថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាជនអាស៊ានដែលបានរួមចំណែកសំខាន់ក្នុងការនាំមកនូវសន្តិភាព ស្ថិរភាព និងភាពរីកចម្រើនដល់ឧបទ្វីបកូរ៉េ។ ក្នុងនោះលោកបានរម្លឹកពី សណ្ដានចិត្តល្អរបស់រដ្ឋអាស៊ានដែលបានផ្តល់ទាំងភស្តុភា កងទ័ព និងលុយកាក់ដើម្បីគាំទ្រកូរ៉េខាងត្បូងក្នុងគ្រាសង្គ្រាមកូរ៉េ (ឆ្នាំ១៩៥០-១៩៥៣)កើតឡើង រហូតដល់មានការចូលរួមដោះស្រាយវិបត្តិសេដ្ឋកិច្ចអាស៊ីឆ្នាំ ១៩៩៧ ថែមទៀត។ លោក មូន បញ្ជាក់ដូច្នេះ៖«ខ្ញុំសូមបង្ហាញការថ្លែងអំណរគុណជាពិសេសដល់ប្រជាជនអាស៊ានដែលបានរួមចំណែកបង្កើតបរិយាកាសសន្តិភាព និងសុខដុមរមនានៅឧបទ្វីបកូរ៉េ។ ប្រជាជនកូរ៉េនឹងមិនភ្លេចសោះឡើយពីមិត្តភាពដ៏ល្អដែលអាស៊ានបានបង្ហាញចំពោះយើង»៕
ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ចេអ៊ីន បានថ្លែងអំណរគុណដល់ប្រជាជនអាស៊ានដែលបានជួយនាំសន្តិភាព និងវិបុលភាពដល់ឧបទ្វីបកូរ៉េកន្លងមក។ មេដឹកនាំរូបនេះរំពឹងប្រកបដោយសុទិដ្ឋិនិយមថា មិត្តភាពដ៏ជិតស្និទ្ធរវាងប្រជាជនអាស៊ាន និងកូរ៉េខាងត្បូងនឹងកាន់តែរីកចម្រើនទៅមុខ និងអាចនាំមកនូវសន្តិភាព ស្ថិរភាព និងវិបុលភាពសម្រាប់ទាំងអស់គ្នាផង។
   ស្របតាមវិធានការរបស់រាជរដ្ឋាភិបាលដែលបានដាក់កំហិតមិនឲ្យពលរដ្ឋធ្វើដំណើរ ពីខេត្តមួយទៅខេត្តមួយ ចាប់ពីយប់ថ្ងៃទី៩ ដល់យប់ថ្ងៃទី១៦ ខែមេសា និងហាមឲ្យពលរដ្ឋជួបជុំគ្នា ជប់លៀង រាំកម្សាន្តតាមទីសាធារណៈ វត្តអារាម សហគមន៍ នៅថ្ងៃបុណ្យចូលឆ្នាំខ្មែរ គឺអនុវត្តឡើងដើម្បីបញ្ចៀសការឆ្លងជំងឺកូវីដ-១៩។ ប៉ុន្តែកម្មវិធីការជួបជុំជាលក្ខណៈគ្រួសារត្រូវបានលើកលែង។    គណៈសង្ឃនាយកបានចេញសេចក្តីប្រកាសណែនាំដល់ពុទ្ធបរិស័ទកុំមានការប្រមូលផ្តុំគ្នាមកវត្តនៅពេលដែលយកចង្ហាន់មកប្រគេនដល់ព្រះសង្ឃ ដែលអាចមានហានិភ័យឆ្លងជំងឺកូវីដ-១៩។ សម្តេចព្រះសង្ឃនាយក បានណែនាំឲ្យប្រជាពុទ្ធបរិស័ទគ្រប់រូប រៀបចំគ្រឿងសក្ការបូជា ថ្វាយព្រះរតនត្រ័យ រៀបចំចំណីនិងផ្លែឈើ ជាដើម ជូនមាតាបិតា ត្រកូលរៀមច្បង ព្រមទាំងរៀបចំទទួលស្វាគមន៍ទេវតាឆ្នាំថ្មី នៅគេហដ្ឋានរៀងៗខ្លួន តាមអនុសាសន៍របស់សម្តេចនាយករដ្ឋមន្ត្រី។    យ៉ាងណាពុទ្ធបរិស័ទក៏នៅតែអាចយកចង្ហាន់ទៅប្រគេនព្រះសង្ឃតាមធម្មតា។ ត្រង់ចំណុចនេះ លោក សេង សុមុនី អះអាងថា មុនពេលពលរដ្ឋមកវត្តនោះ ពលរដ្ឋទូទៅត្រូវតែកាត់បន្ថយ ចំនួនសមាជិកគ្រួសារដែលធ្លាប់តែទៅគ្នាច្រើន ត្រូវកំណត់មកត្រឹមគ្នាតិចវិញ និងកំណត់ពុទ្ធបរិស័ទ ត្រឹមប៉ុន្មាននាក់ អញ្ជើញចូលប្រគេនម្ហូបអាហារ នំចំណី និងភេសជ្ជៈសម្រាប់ឧទ្ទិសដល់សាច់ញាតិដែលចែកឋានទៅ និងកំណត់ព្រះសង្ឃសូធ្យធម៌ឲ្យគង់នៅឆ្ងាយពីពុទ្ធបរិស័ទ។    ក្នុងបទសម្ភាសជាមួយនឹងសារព័ត៌មានថ្មីៗតាមទូរសព្ទ លោក សេង សុមុនី  បានរៀបរាប់ដូច្នេះថា៖«នៅតាមទីវត្តអារាម នៅតែមានព្រះសង្ឃចាំទទួលចង្ហាន់ជាធម្មតា។ ប៉ុន្តែឲ្យមានលក្ខណៈតិច និងត្រូវឲ្យមានយន្តការដល់ពលរដ្ឋ កុំទៅបែបទ្រង់ទ្រាយធំ។ ពលរដ្ឋទូទៅអាចទៅវត្តបានធម្មតា មិនជាការទាស់ខុសអ្វីទេ»។    ទាក់ទងនឹងវិធានការនៅតាមទីវត្តអារាមនៅថ្ងៃបុណ្យចូលឆ្នាំខ្មែរ លោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការ និងសាសនាបានបញ្ជាក់ថា នៅតាមទីវត្តអារាមនានាទូទាំងប្រទេស បានត្រៀមលក្ខណៈការពាររួចជាស្រេចហើយ ពោលគឺបានរៀបចំអាល់កុល និងពាក់ម៉ាស់គ្រប់ពេលដែលព្រះសង្ឃប្រតិបត្តិធម៌តាមព្រះពុទ្ធសាសនា។   លោក សេង សុមុនីប្រាប់ដូច្នេះថា៖«ខាងផ្នែកសាសនា បានអនុវត្តទៅតាមការគិតគូររបស់ប្រមុខរដ្ឋាភិបាល។ កន្លងមកតាមទីវត្តអារាម នៅថ្ងៃសីលអីហ្នឹង ក៏បានអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។ ខាងគណៈធម្មយុត្តិកនិកាយ មានការណែនាំអស់ហើយ ទាំងការលាងដៃ ទាំងការអង្គុយឆ្ងាយពីគ្នា នៅពេលដែលលោកសូធ្យធម៌។ ទាំងនេះជាការប្រុងប្រយ័ត្នខ្ពស់បំផុត សម្រាប់ពុទ្ធបរិស័ទ និងព្រះសង្ឃ»។   បើតាមលោក សេង សុមុនី នៅតាមទីវត្តអារាម នៅតែអាចរៀបចំពិធីបែបប្រពៃណីតាមសាសនា ដូចជាការស្រង់ព្រះ និងពូនភ្នំខ្សាច់ ប៉ុន្តែការរាំរែក លេងល្បែងប្រជាប្រិយត្រូវបានហាមឃាត់។ លោក ប្រាប់ដូច្នេះថា៖«យើងអាស្រ័យលើព្រះសង្ឃតាមវត្តនីមួយៗ ដែលអាចរៀបចំពិធីស្រង់ព្រះបាន ទៅតាមមនុស្សពីរ ឬបីនាក់ទៅ តែកុំឲ្យមានការជុំគ្នាច្រើន»។    អ្នកនាំពាក្យក្រសួងធម្មការ និងសាសនារូបនេះ បានណែនាំឲ្យគ្រប់វត្តអារាមទូទាំងប្រទេស និងពលរដ្ឋរក្សាអនាម័យគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។ ទន្ទឹមនឹងនេះ លោក សេង សុមុនី បានអំពាវនាវដល់ពុទ្ធបរិស័ទ ទូទៅប្រគេនជារបស់ប្រើប្រាស់ដែលអាចការពារពីជំងឺកូវីដ-១៩ដល់វត្តអារាមផងដែរ៕   អត្ថបទទាក់ទង   សម្តេចសង្ឃ ណែនាំមិនឲ្យបរិស័ទប្រមូលផ្តុំក្នុងវត្ត ដូចរាល់ឆ្នាំឡើយ   ពិធីចូលឆ្នាំខ្មែរ ត្រូវផ្អាក   ចូលឆ្នាំ៖ ប្រមូលផ្តុំគ្នា ជប់លៀង រាំកម្សាន្តតាមទីសាធារណៈ...ត្រូវហាមឃាត់       
ភ្នំពេញ៖ កម្ពុជាផ្អាករៀបចំព្រឹត្តិការណ៍សង្រា្កន្តតាមខេត្ត និងតាមទីវត្តអារាមសម្រាប់ថ្ងៃបុណ្យចូលឆ្នាំខ្មែរនេះ  ប៉ុន្តែពលរដ្ឋនៅតែអាចរៀបចំទទួលទេវតាឆ្នាំថ្មីទៅតាមគេហដ្ឋានរៀងៗខ្លួន និងអាចយកចង្ហាន់ទៅវត្តអារាមនៅថ្ងៃបុណ្យចូលឆ្នាំខ្មែរជាធម្មតា តែក្នុងលក្ខខណ្ឌមានចំនួនគ្នាតិច។
អតីតរដ្ឋមន្ត្រីការបរទេសបារាំង លោក រ៉ូឡង់ ឌុយម៉ាស (Roland Dumas) សហប្រធាននៃកិច្ចព្រមព្រៀងនៅទីក្រុងប៉ារីសអំពីបញ្ហាកម្ពុជា បានទទួលមរណភាពក្នុងអាយុ១០១ឆ្នាំ កាលពីថ្ងៃទី៣ ខែកក្កដា។   សម្តេច ហ៊ុន សែន បង្ហាញសមានចិត្តសោកសៅ និងតក់ស្លុតជាទីបំផុត ចំពោះមរណភាពរបស់លោក Roland Dumas។ សម្ដេច ចាត់ទុកលោក Roland Dumas ជាអ្នកមានគុណម្នាក់ចំពោះកម្ពុជា ដែលបានជួយក្នុងកិច្ចចរចានានា និងជួយរៀបចំឱ្យមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។    លោក រ៉ូឡង់ ឌុយម៉ាស ជារដ្ឋមន្ត្រីក្រសួងការបរទេសបារាំង ក្រោមរដ្ឋបាលលោក Francois Mitterant ពីឆ្នាំ១៩៨៨ ដល់ឆ្នាំ១៩៩៣។ នាអំឡុងពេលនោះ លោកបានក្លាយជាតួអង្គដ៏សំខាន់មួយរូបក្នុងដំណើរនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសសម្រាប់កម្ពុជា។   អត្ថបទទាក់ទង   លោក រ៉ូឡង់ ឌុយម៉ាស តួអង្គសំខាន់ក្នុងកិច្ចព្រមព្រៀងសន្តិភាពនៅកម្ពុជា ទទួលមរណភាពក្នុងអាយុ១០១ឆ្នាំ   
មរណភាពលោក Roland Dumas គឺជាការបាត់បង់អ្នកមានគុណម្នាក់ ចំពោះកម្ពុជា។ នេះជាការលើកឡើងរបស់សម្ដេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក្នុងជំនួបជាមួយលោក ហ្សាក់ ប៉ឺឡេ (Jacques Pellet) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំង ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅវិមានព្រឹទ្ធសភា នាថ្ងៃទី៤ កក្កដា។
  អត្ថបទទាក់ទង   សូមប្រុងប្រយ័ត្ន! ទឹកបាក់ទំនប់ពីឡាវ ហូរលិចតំបន់មួយចំនួននៅខេត្តស្ទឹងត្រែងហើយ! ទោះបីជាយ៉ាងណាក៏ដោយ លោកអភិបាលខេត្ត បានបញ្ជាក់ថា ការហូរទឹកជនលិចតំបន់ក្នុងឃុំចំនួន៤នេះ មិនមានគ្រោះថ្នាក់ដល់ប្រជាជនឡើយ ហើយក៏មិនទាន់វាយតម្លៃទាក់ទងនឹងផលប៉ះពាល់លើដំណាំពលរដ្ឋនោះដែរ។    បច្ចុប្បន្នអាជ្ញាធរខេត្តស្ទឹងត្រែង បានជម្លៀសប្រជាពលរដ្ឋ ក្នុងតំបន់ដែលលិចទឹកមួយចំនួនទៅទីទួលសុវត្ថិភាព។  លោកបានបញ្ជាក់ស្ថានភាពទឹកពេលនេះ កៀកនឹងការប្រកាសអាសន្នហើយ ដោយទឹកទន្លេសេកុង មានកើនឡើងកម្ពស់ដល់១១,៣០ម៉ែត្រ ជិតដល់កម្រិតប្រកាសឲ្យប្រុងប្រយ័ត្នក្នុងកម្ពស់ ១១,៥០ម៉ែត្រ៕   
ទឹកជំនន់ដែលហូរចេញពីការបាក់ទំនប់វារីអគ្គិសនី Se-Pian Se Nam Noi ក្នុងខេត្ត Attapeu ប្រទេសឡាវ បានធ្វើឲ្យលិចតំបន់មួយចំនួននៅក្នុង ឃុំថ្មកែវ ឃុំសន្តិភាព និងឃុំសេកុង ក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។ នេះជាការបញ្ជាក់របស់ ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង ប្រាប់សារព័ត៌មាន ThmeyThmey នាព្រឹកថ្ងៃពុធនេះ។
  តាមការសិក្សាដដែលបានបង្ហាញថា កត្កាដែលបង្កហានិភ័យឈានដល់ការកើតជំងឺមិនឆ្លងដែលមានអត្រាមរណៈរហូតជាង៦០ភាគរយនេះ គឺ មកពីការទទួលអាហារមិនល្អដល់សុខភាព, ការពិសាបារី, ស្រា និងផលិតផលមានផ្អែមច្រើនហួសកម្រិត។ អត្រាមរណៈនេះភាគច្រើនកើតទៅលើពលរដ្ឋដែលជីវភាពក្រីក្រ ពិសេសចំពោះស្ត្រីដែលជាជនរងគ្រោះ ដែលទាមទារឱ្យភាគីពាក់ព័ន្ធពិនិត្យមើលទៅលើគោលនយោបាយ និងការដោះស្រាយរបស់រដ្ឋាភិបាល ក្នុងការកាត់បន្ថយបញ្ហានេះ។   ក្រៅពីនេះក៏មានកត្តាកំណត់មួយចំនួនទៀត ដូចជាភាពក្រីក្រ ស្ថានភាពរស់នៅមិនល្អជាដើមនោះ អាចធ្វើឱ្យមានជំងឺធាត់ ឬលើសគីឡូ មានជាតិស្ករក្នុងឈាមខ្ពស់ សម្ពាសឈាមខ្ពស់ ដែលបណ្តាលឱ្យវិវត្តទៅជាមានជំងឺទឹកនោមផ្អែម, ជំងឺបេះដូង, ជំងឺមហារីក, លើសឈាម និងជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ។    ចំពោះពលរដ្ឋដែលកើតជំងឺអត់ឆ្លងខាងនេះ គឺត្រូវការចំណាយថវិកាច្រើនណាស់សម្រាប់ព្យាបាល ដែលធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ។  នេះជាការលើកឡើងរបស់អ្នកស្រី សុខ ច័ន្ទឆវី ប្រធានកម្មវិធីអង្គការOxfam ដោយបញ្ជាក់ថា ពលរដ្ឋដែលកើតជំងឺមិនឆ្លងទាំងនេះ គឺបានដាក់បន្ទុកយ៉ាងធ្ងន់ធ្ងរទៅលើសេដ្ឋកិច្ចជាតិ តាមរយៈក្នុងការព្យាបាល និងថែទាំជំងឺ និងការថមថយចុះនូវផលិតភាពការងារ។   សម្រាប់ លោក តឹក វណ្ណារ៉ា នាយកប្រតិបត្តិវេទិកានៃអង្គការមិនមែនរដ្ឋាភិបាល ស្តីពីកម្ពុជា(NGO Forum) មានប្រសាសន៍ថា បើបុគ្គលម្នាក់ៗអត់មានការប្រុងប្រយ័ត្ន អត់ចូលរួមថែរក្សាសុខភាពពីមុនទេ នោះវាធ្វើឱ្យធ្លាក់ខ្លួនឈឺភ្លាមៗ ឬស្លាប់តែម្តង។   លោក តឹក វណ្ណារ៉ា នាយកប្រតិបត្តិវេទិកានៃអង្គការមិនមែនរដ្ឋាភិបាល ស្តីពីកម្ពុជា(NGO Forum) ។ ជាក់ស្តែង មួយរយៈពេលចុងក្រោយនេះ មានពលរដ្ឋជាច្រើនស្លាប់ភ្លាមៗ ដោយសារជំងឺគាំងបេះដូង ហើយអ្នកខ្លះទៀតបានស្លាប់មួយចំហៀងខ្លួន ឬអ្នកពិការដៃ-ជើង  និយាយមិនរួច ដោយសារជំងឺទឹកនោមផ្អែម ជំងឺលើសឈាម និងប្រភេទជំងឺមិនឆ្លងផ្សេងៗជាដើម។ នេះបើតាមលោក តឹក វណ្ណារ៉ា។   នាយកប្រតិបត្តិវេទិកានៃអង្គការ NGO Forum រូបនេះបានបន្តថា នៅពេលដែលពលរដ្ឋធ្លាក់ខ្លួនមានជំងឺមិនឆ្លងទាំងនេះ មិនថាជំងឺលើសឈាមក្តី ជំងឺទឹកនោមផ្អែមក្តីទេ នោះវានឹងក្លាយជាបន្ទុកយ៉ាងធ្ងន់ធ្ងររបស់សមាជិកក្រុមគ្រួសារ ដោយត្រូវចំណាយពេលមើលថែទាំ។    ការចំណាយថែទាំអ្នកកើតជំងឺទាំងនោះ នឹងបានធ្វើឱ្យប៉ះពាល់ឱកាសការងារ និងសកម្មភាពធ្វើអាជីវកម្មនានា នាំឱ្យសេដ្ឋកិច្ចគ្រួសារជួបបញ្ហា។  ដូច្នេះការចូលរួមរបស់គ្រប់ភាគីពាក់ព័ន្ធក្នុងការរួមគ្នាកាត់បន្ថយជំងឺមិនឆ្លងនេះ គឺជារឿងសំខាន់ណាស់ក្នុងការពិភាក្សាពិគ្រោះយោបល់ចែករំលែក និងផ្តល់ព័ត៌មានដល់ភាគីពាក់ព័ន្ធ អំពីការពិនិត្យ និងវិភាគគោលនយោបាយស្តីពីជំងឺមិនឆ្លង និងទិដ្ឋភាពច្បាប់ទាក់ទងនឹងអនុសាសន៍លើករណីវិនិយោគជំងឺ មិនឆ្លង។ នេះជាការមើលឃើញដូចគ្នារវាងលោក តឹក វណ្ណារ៉ា នាយកប្រតិបត្តិវេទិកានៃអង្គការ NGO Forum និងអ្នកស្រី សុខ ច័ន្ទឆវី ប្រធានកម្មវិធីអង្គការOxfamប្រចាំកម្ពុជា។   ជាមួយគ្នានេះ អ្នកស្រី ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្តុះបណ្តាល វិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា មានប្រសាសន៍ថា  រដ្ឋសភានឹងជំរុញឱ្យអាជ្ញាធរ និងមន្ទីពេទ្យគ្រប់លំដាប់ថ្នាក់ និងអង្គការដៃគូពាក់ព័ន្ធរៀបចំសិក្ខាសាលាផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងដល់ប្រជាពលរដ្ឋឱ្យចេះថែរក្សាសុខភាព។    ក្នុងពិធីបិទសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិលើ សេចក្តីព្រាងរបាយការណ៍ការវិភាគទិដ្ឋភាពគោលនយោបាយស្តីពីជំងឺមិនឆ្លង ខាងលើ អ្នកស្រី ឡោក ខេង សន្យាថា នឹងជួយជំរុញឱ្យមានការអនុវត្តនូវគោលនយោបាយស្តីពីជំងឺមិនឆ្លង ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលឱ្យមានប្រសិទ្ធិភាព ដើម្បីចូលរួមលើកកម្ពស់សុខមាលភាពរបស់ប្រជាជន និងគេចផុតពីជំងឺមិនឆ្លង។   យោងតាមការសិក្សារបស់អង្គការសុខភាពពិភពលោក(WHO) ជំងឺមិនឆ្លងទាំង៤ប្រភេទខាងលើ ត្រូវបានរដ្ឋាភិបាលកម្ពុជា ចំណាយទឹកប្រាក់ប្រមាណ៨៤លានដុល្លាទៅលើការថែទាំសុខភាព និងសុខុមាលភាព។ ចំណាយនេះគ្រាន់តែជាចំនួនដ៏តូចមួយ បើធៀបទៅនឹងការបាត់បង់ដែលមើលមិនឃើញ ដែលគេប៉ាន់ប្រមាណថាប្រហែលស្មើនឹង ១,៥ ពាន់លាន ដុល្លាក្នុងមួយឆ្នាំ ឬស្មើនឹង ៦,៦ភាគរយ នៃផលទុនជាតិសរុប(GDP)ដែលទាំងនេះបណ្តាលមកពីអវត្តមាន និងការថយចុះសមត្ថភាពការងារ និងមរណៈភាពមុនអាយុកាលក្នុងចំណោមប្រជាជនស្ថិតនៅក្នុងវ័យបំពេញការងារដោយផលិតភាពខ្ពស់៕    
ភ្នំពេញ៖  អត្រាមរណៈភាពរបស់ប្រជាជនកម្ពុជា ដោយសារតែប្រភេទជំងឺមិនឆ្លងមានរហូតទៅដល់៦៤ភាគរយ(ប្រហែល៦ម៉ឺននាក់)នៃអត្រាមរណៈសរុបក្នុងមួយឆ្នាំ។ នេះបើយោងតាមរបាយការណ៍សិក្សារបស់អ្នកជំនាញឯករាជ្យ ដែលបានបង្ហាញ ក្នុងសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្តីពីសេចក្តីព្រាងរបាយការណ៍ «ការវិភាគទិដ្ឋភាពគោលនយោបាយស្តីពីជំងឺអត់ឆ្លងនៅក្នុងប្រទេសកម្ពុជា» នៅសណ្ឋាគារកាំបូឌីយ៉ាណា នៅថ្ងៃទី១កក្កដា ឆ្នាំ២០២០។   
នៅចំពោះមុខការព្រមានរបស់ប្រមុខគណបក្សកាន់អំណាច សម្តេច ហ៊ុន សែន អំពីការរំលាយគណបក្សសង្គ្រោះជាតិ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិចំនួន៤៣រូបបានធ្វើសេចក្តីថ្លែងការណ៍រួមគ្នាបង្ហាញសាមគ្គីភាពក្នុងចំណោមថ្នាក់ដឹកនាំគណបក្ស។ សេចក្តីថ្លែងការណ៍៧ចំណុច មានខ្លឹមសារទាមទារឲ្យអាជ្ញាធរដោះលែងឯកឧត្តម កឹម សុខា និងអ្នកទោសដទៃទៀតដែលក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិហៅថា ជាអ្នកទោសនយោបាយ និងដោះលែងសកម្មជនគណបក្សសង្គ្រោះជាតិ សកម្មជនដីធ្លី និងសកម្មជនសិទ្ធិមនុស្សជាដើម។ សេចក្តីថ្លែងការណ៍របស់ក្រុមអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិដដែលសរសេរបន្តថា៖«យើងប្តេជ្ញារក្សា និងការពាររចនាសម្ព័ន្ធថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ។ គឺរក្សា និងការពារតំណែង និងតួនាទី ឯកឧត្តម កឹម សុខា ជាប្រធានគណបក្ស អមដោយអនុប្រធាន៣រូប។ ទន្ទឹមនឹងនេះ ឯកឧត្តម សុន ឆ័យ នៅតែជាប្រធានក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិដដែល»។ គួរកត់សម្គាល់ថា គេមិនបានឃើញមានឈ្មោះថ្នាក់ដឹកនាំជាន់ខ្ពស់មួយចំនួនបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍នេះឡើយ ដូចជាលោក ប៉ុល ហំម ដែលជាអនុប្រធានគណបក្សសង្គ្រោះជាតិ និង លោក យ៉ែម បុញ្ញឬទ្ធិ ជាដើម។ ពលរដ្ឋកម្ពុជាកំពុងរង់ចាំមើលសេចក្តីសម្រេចរបស់តុលាការកំពូលលើវាសនារបស់គណបក្សសង្គ្រោះជាតិដែលជាប្រធានបទនៃពាក្យបណ្តឹងរបស់ក្រសួងមហាផ្ទៃ។ សម្តេច ហ៊ុន សែន ដែលជាប្រមុខរដ្ឋាភិបាល និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានបន្តអះអាងអំពីលទ្ធភាពខ្ពស់នៃរំលាយគណបក្សសង្គ្រោះជាតិ និងការកាត់សិទ្ធិធ្វើនយោបាយ ហើយបានអំពាវនាវដល់ថ្នាក់ដឹកនាំ និងសមាជិកនៃគណបក្សប្រឆាំងដ៏ធំមួយនេះ ឲ្យចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ ត្រង់នេះ ក៏មានការឆ្លើយតបពីក្រុមអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិនៅក្នុងសេចក្តីថ្លែងការណ៍ដែរ។ «យើងអំពាវនាវឲ្យអ្នកគាំទ្រ និងសមាជិក សមាជិកា ព្រមទាំងរចនាសម្ព័ន្ធគណបក្សសង្គ្រោះជាតិទូទាំងប្រទេសរក្សាជំហររបស់ខ្លួន។ ម្នាក់ៗត្រូវស្មោះត្រង់ជាមួយគណបក្សសង្គ្រោះជាតិ ហើយកុំតាមការឃោសនាអកុសលរបស់គណបក្សផ្សេង»។ នៅពេលដែលតុលាការកំពូលត្រៀមបើកសវនាការជម្រះបណ្តឹងទាមទាររំលាយគណបក្សសង្គ្រោះជាតិ គណបក្សប្រឆាំងមួយនេះពុំបានចាត់វិធានការផ្លូវច្បាប់ដើម្បីការពារខ្លួននៅតុលាការកំពូលនោះឡើយ៕
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានរួមគ្នាផ្សព្វផ្សាយសេចក្តីថ្លែងការណ៍នយោបាយមួយនៅថ្ងៃទី៨ខែវិច្ឆិកានេះ ដើម្បីបង្ហាញជំហរសាមគ្គីភាពក្នុងរចនាសម្ព័ន្ធគណបក្ស និងបានអំពាវនាវឲ្យសមាជិករបស់គណបក្សរក្សាភាពស្មោះស្ម័គ្រចំពោះគណបក្ស។ សេចក្តីថ្លែងការណ៍នេះត្រូវបានផ្សព្វផ្សាយតែប៉ុន្មានម៉ោង ក្រោយពីប្រមុខគណបក្សកាន់អំណាចប្រកាសភ្នាល់អំពីលទ្ធភាពខ្ពស់នៃការរំលាយគណបក្សប្រឆាំងដ៏មានឥទ្ធិពលនៅកម្ពុជា។
  ត្រូវមានអារម្មណ៍ និងដឹងគុណចំពោះមនុស្សដែលបានធ្វើល្អចំពោះយើងជានិច្ច ការញញឹមបានច្រើនក៏ជាសកម្មភាពជួយជំរុញដល់អារម្មណ៍នៃភាពសប្បាយចិត្ត និងរីករាយក្នុងជីវិតដែរ ដូច្នេះចូរញញឹមឲ្យបានច្រើន ការស្ម័គ្រចិត្តផ្តល់ពេលវេលា ការខិតខំប្រឹងប្រែង និងលុយកាកមួយចំនួនដល់បុគ្គល ឬស្ថាប័នដែលត្រូវការចាំបាច់ អាចជួយឲ្យអ្នកមានអារម្មណ៍សប្បាយចិត្តបានដែរ វិធីសាស្ត្រដ៏ងាយស្រួល និងសាមញ្ញបំផុតក្នុងការជំរុញដល់អារម្មណ៍ល្អគឺការហាត់ប្រាណ ថ្វីត្បិតតែបច្ចេកវិទ្យាសម័យបច្ចុប្បន្នកំពុងតែរីកចម្រើន និងជួយឲ្យមនុស្សជាច្រើនទាក់ទង និងស្គាល់គ្នាបានច្រើនតាមបណ្តាញសង្គមក៏ដោយប៉ុន្តែបើសិនជាអ្នកចង់បានសេចក្តីសុខពិត និងរីករាយពិត យកល្អគួរតែកាត់បន្ថយការប្រើប្រាស់ពេលវេលាលេងក្នុងបណ្តាញសង្គម និងទូរស័ព្ទឆ្លាតវៃរបស់អ្នកខ្លះទៅ ការសាងទំនាក់ទំនងល្អៗជាមួយមនុស្សជុំវិញខ្លួនក៏ត្រូវបានគេចាត់ទុកថាជាវិធីដ៏ល្អមួយក្នុងការបង្កើនភាពរីករាយក្នុងជីវិតផងដែរ៕   ត្រួតពិនិត្យដោយ www.health.com.kh
សុភមង្គលអាចកើតមានឡើងតាមរបៀប និងទម្រងជាច្រើនប្រភេទ។ វាក៏ជាគោលបំណងរបស់មនុស្សទាំងឡាយនៅលើលោកនេះដែរ ហើយមនុស្សគ្រប់គ្នា មិនថា គេឬខ្ញុំទេ សុទ្ធតែចង់បានជីវិតបែបនេះទាំងអស់។ ជាអកុសល្យ មនុស្សយើងគ្រប់គ្នាមិនប្រាកដជាទទួលបានសុភមង្គលទាំងអស់ឡើយ ព្រោះតែកត្តាជាច្រើនជាឧបសគ្គ។ បើសិនជាអ្នកចង់ទទួលបានភាពរីករាយ សប្បាយចិត្ត ជាមួយនឹងអារម្មណ៍ល្អជាប់រហូតនោះ យកល្អគួរតែព្យាយាមធ្វើដូចរឿងខាងក្រោមនេះឲ្យបានច្រើនតាមតែអាចធ្វើទៅបាន៖
  យោងតាមការសិក្សាលទ្ធភាពឆ្នាំ ២០២២ របស់រដ្ឋាភិបាលកម្ពុជា សួនកសិឧស្សាហកម្ម នឹងរួមចំណែកចំនួន ៥,១ពាន់លានដុល្លា ដល់សេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ២០៤៥ និងបង្កើតការងារថ្មីរហូតដល់ ១សែនកន្លែង ដែលជាងពាក់កណ្តាលការងារគឺជាស្ត្រី។ កសិផលកម្ពុជាប្រមាណ ៩៥ភាគរយ ត្រូវបានលក់ទៅតាមបណ្តាប្រទេសជិតខាងក្នុងអាស៊ាន ជាកសិផលដើមមិនទាន់កែច្នៃ។    ចំពោះប្រទេស ដែលបាននាំចូលកសិផលពីកម្ពុជា ត្រូវបានយកទៅកែច្នៃ ឱ្យក្លាយជាផលិតផលមានតម្លៃខ្ពស់ជាងកសិផលដើមដូចជាការធ្វើទៅជា តំណាប់និងទឹកផ្លែឈើ នំស្រួយ អាហារទារក ម្សៅ និងជីវឥន្ធនៈជាដើម។ ក្នុងន័យនេះ អូស្ត្រាលី ក៏បានគិតគូរដល់ការប្រកួតប្រជែងកែច្នៃ ការបន្ថែមតម្លៃដល់ដំណាំសំខាន់ៗរបស់ខ្លួន ដូចជា ស្វាយចន្ទី ដំឡូងមី អង្ករ ស្វាយ ចេក បន្លែ សម្រាប់ទីផ្សារទាំងក្នុងស្រុក និងនាំចេញ។   ដើម្បីសម្រេចបាននូវចំណុចនេះ កម្ពុជា ចាំបាច់ត្រូវវិនិយោគលើកន្លែងកែច្នៃកសិផលរបស់ខ្លួន។ ជាមួយគ្នានេះ អូស្ត្រាលី ក៏កំពុងធ្វើការជាមួយកម្ពុជា ដើម្បីបង្កើតសួនកសិឧស្សាហកម្ម (AIP) ដំបូងគេ ។ សួនកសិឧស្សាហកម្មនេះ នឹងផ្តល់នូវ កន្លែងកែច្នៃកសិ-អាហារ ការស្រាវជ្រាវនិងអភិវឌ្ឍន៍ ការកសាងសមត្ថភាព ព្រមទាំងកន្លែងធ្វើការនិងបរិស្ថានប្រកបដោយសុវត្ថិភាពនិងបរិយាបន្ន ជាពិសេសសម្រាប់បុគ្គលិកជាស្ត្រី និងបុគ្គលិកដែលខ្វះខាត។   សូមបញ្ជាក់ថា កន្លងមកនេះ កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចឈានមុខរបស់ប្រទេសអូស្ត្រាលី ហៅថា CAPRED បានរៀបចំដំណើរទស្សនកិច្ចសិក្សានៅប្រទេសអូស្ត្រាលី សម្រាប់គណៈកម្មាធិការ និងសមាជិកលេខាធិការដ្ឋាន សួនកសិឧស្សាហកម្ម។ ដំណើរទស្សនានេះ គឺសិក្សាអំពីការគាំទ្ររបស់រដ្ឋាភិបាល ទំនាក់ទំនងសាធារណៈ ឧស្សាហកម្ម និងការស្រាវជ្រាវ សម្រាប់ការកសាងប្រព័ន្ធអេកូឡូស៊ី និងបញ្ហាប្រឈមនានាក្នុងការបង្កើត សួនកសិឧស្សាហកម្ម៕     
ភ្នំពេញ៖ អូស្រ្តាលី នឹងជួយបង្កើតសួនកសិឧស្សាហកម្ម ដើម្បីជំរុញវិស័យកសិកម្មនៅកម្ពុជា។ ចំពោះសួនកសិឧស្សាហកម្មនេះ នឹងផ្តល់កន្លែងកែច្នៃកសិចំណីអាហារ ការស្រាវជ្រាវនិងអភិវឌ្ឍន៍។ ដោយឡែក សួនកសិឧស្សាហកម្ម ក៏ជាចំណែកក្នុងការសាងសមត្ថភាព ផ្តល់កន្លែងធ្វើការ បរិស្ថានប្រកបដោយសុវត្ថិភាព ជាពិសេសសម្រាប់បុគ្គលិកជាស្ត្រី និងបុគ្គលិកដែលខ្វះខាត។
  រដ្ឋមន្រ្តីការពារជាតិអាម៉េរិក ឡយ អូស្ទីន បានជជែកតាមទូរសព្ទប្រមាណ ៤៥នាទី ជាមួយសមភាគីចិន វៃ ហ្វឹងហឺ នៅថ្ងៃទី២០ ខែមេសា។ បញ្ហាតៃវ៉ាន់ និងអ៊ុយក្រែន ជារបៀបវារៈដ៏សំខាន់ក្នុងជំនួបលើកដំបូងចាប់តាំងពីលោក ចូ បៃឌិន ប្រធានាធិបតីអាម៉េរិក ចូលកាន់តំណែងជាង១ឆ្នាំមក។ តាមការចុះផ្សាយរបស់កាសែតចិន Global Times កិច្ចសន្ទនានេះ នឹងផ្តល់ស្ថិរភាពសម្រាប់ទំនាក់ទំនងយោធាប្រទេសទាំងពីរ កាត់បន្ថយការយល់ខុសរវាងភាគីទាំងពីរ ក៏ដូចជាពង្រឹងទំនាក់ទំនងទ្វេភាគី។    ប្រាប់ទៅកាន់សមភាគីអាម៉េរិក លោក វៃ សង្កត់ធ្ងន់ថា ក្រុងវ៉ាស៊ីនតោន គួរអនុវត្តការសន្យារបស់ខ្លួន និងបញ្ឈប់ការស្វែងរកសង្រ្គាមត្រជាក់ជាមួយចិន, មិនគួរមានបំណងផ្លាស់ប្តូរប្រព័ន្ធរបស់ចិន, ឈប់ពង្រឹងសម្ព័ន្ធភាពផ្តោតលើចិន រួមទាំងមិនត្រូវគាំទ្រឯករាជ្យតៃវ៉ាន់។    «តៃវ៉ាន់គឺជាផ្នែកមួយរបស់ចិន ហើយការពិត គ្មានប្រទេសណាអាចផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្នបានឡើយ»។ លោក វៃ ប្រាប់លោក អូស្ទីន បែបនេះ ដោយបន្ថែមថា ការគាំទ្រតៃវ៉ាន់ នឹងធ្វើឱ្យប៉ះពាល់ទំនាក់ទំនងទ្វេភាគី ហើយចិននឹងការពារអធិបតេយ្យជាតិ សន្តិសុខ និងបូរណភាពដែនដីរបស់ខ្លួនដាច់ខាត។ ប្រមុខការពារជាតិចិន ក៏បានជំទាស់គម្រោងលក់សម្ភារយោធាឱ្យកោះតៃវ៉ាន់ក្នុងទំហំ ៩៥ពាន់លានដុល្លារនាពេលថ្មីៗផងដែរ។    ប្រមុខការពារជាតិអាម៉េរិក បានតបវិញថា ក្រុងវ៉ាស៊ីនតោន នៅតែបន្តគោរពតាមគោលការណ៍ចិនតែមួយ។ មិនតែប៉ុណ្ណោះ លោក អូស្ទីន ក៏ស្នើឱ្យ ភាគីទាំងពីរគួរតែគ្រប់គ្រងការប្រកួតប្រជែង និងហានិភ័យជាមួយគ្នាប្រកបការទទួលខុសត្រូវ រួមទាំងដោះស្រាយលើបញ្ហាដែលយោធាប្រទេសទាំងពីរកំពុងប្រឈម។    ក្រៅពីបញ្ហាតៃវ៉ាន់ រដ្ឋមន្រ្តីការពារជាតិប្រទេសទាំងពីរ ក៏បានពិភាក្សាពីអ៊ុយក្រែនផង។ តាមការបញ្ជាក់របស់អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក Jonh Kirby លោក អូស្ទីន បានបង្ហាញក្តីបារម្ភពីលទ្ធផលដែលចិនអាចបញ្ជូនជំនួយយោធាឱ្យរុស្ស៊ី ក្នុងការធ្វើសង្រ្គាមនៅអ៊ុយក្រែន។ ជាចម្លើយ រដ្ឋមន្រ្តីការបរទេសចិន បានជំរុញឱ្យអាម៉េរិកចៀសវាងប្រើប្រាស់បញ្ហាអ៊ុយក្រែន ដើម្បីបង្ខូចចិន ឬគំរាមដាក់សម្ពាធលើចិន។    កន្លងមក ចិននៅតែបន្តទទូចធ្វើពាណិជ្ជកម្ម និងសេដ្ឋកិច្ចជាមួយរុស្ស៊ីដដែល ប៉ុន្តែបដិសេធពីលទ្ធភាពផ្តល់ជំនួយយោធា។ ចាប់តាំងពីសង្រ្គាមអ៊ុយក្រែនផ្ទុះឡើង ប៉ុន្តែចិនមិនដែលរិះគន់រុស្ស៊ីឡើយ ហើយថែមទាំងមិនប្រើពាក្យឈ្លានពានទៀតទៀត៕   
រដ្ឋមន្រ្តីការពារជាតិចិន វៃ ហ្វឹងហឺ  (Wei Fenghe) នៅថ្ងៃទី២០ ខែមេសា បានប្រាប់សមភាគីអាម៉េរិក ឡយ អូស្ទីន ថា តៃវ៉ាន់ ជាផ្នែកមួយរបស់ចិន ហើយគ្មានប្រទេសណាមួយអាចផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្នបានឡើយ។ ជាការឆ្លើយតប រដ្ឋមន្រ្តីការពារជាតិអាម៉េរិក អះអាងថា អាម៉េរិកគោរពតាមគោលការណ៍ចិនតែមួយ ហើយឆ្លៀតជំរុញចិនកុំបញ្ជូនជំនួយយោធាទៅឱ្យរុស្ស៊ីដើម្បីធ្វើសង្រ្គាមនៅអ៊ុយក្រែនផង។
  សម្តេច ហ៊ុន សែន ប្រកាសទៀតថា រាជរដ្ឋាភិបាល នឹងបន្តចាត់វិធានការបង្ក្រាប «ការលួចកាប់បំផ្លាញព្រៃលិចទឹកយ៉ាងអាណាធិបតេយ្យ» នៅតំបន់ស្នូលផ្ទៃបឹងទន្លេសាប និង «ការទន្ទ្រានយកដីរដ្ឋ» ក្នុងដែនព្រៃលិចទឹកនៃតំបន់បឹងទន្លេសាប។ ជាមួយគ្នានេះ សម្តេច ក៏បានបង្ហាញពីលទ្ធផលថា រាជរដ្ឋាភិបាល បានដកហូតយកមកវិញជាបន្តបន្ទាប់នូវដែនដីព្រៃលិចទឹកទាំងឡាយណា ដែលត្រូវបានកាន់កាប់ដោយខុសច្បាប់ នៅតាមបណ្តាខេត្តជុំវិញបឹងទន្លេសាប រួមមាន កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និង កំពង់ធំ។   កាលពីចុងខែវិច្ឆិកា ឆ្នាំ២០២១ សម្តេច ហ៊ុន សែន បានទម្លាយព័ត៌មានឲ្យប្រជាជនបានដឹងពីការលួចកាប់បំផ្លាញព្រៃលិចទឹក និងការទន្ទ្រានយកដីរដ្ឋក្នុងដែនព្រៃលិចទឹកតាមតំបន់ទន្លេសាប។ សម្តេច និយាយដោយបើកជំហរថា ក្នុងចំណោមអ្នក ដែលលួចកាប់បំផ្លាញព្រៃលិចទឹក និងទន្ទ្រានយកដីរដ្ឋតាមតំបន់បឹងទន្លេសាប ក៏មានលោក ឈួរ ច័ន្ទឌឿន អតីតអភិបាលខេត្តកំពង់ឆ្នាំងដែរ រួមទាំងមន្រ្តីផ្សេងទៀត ដែលកំពុងស្ថិតក្នុងតំណែង។     ប្រមុខរាជរដ្ឋាភិបាល បានចេញបញ្ជាទៅអង្គភាពពាក់ព័ន្ធ ឲ្យចាត់វិធានការលើអ្នក ដែលកាប់បំផ្លាញព្រៃលិចទឹក និងទន្ទ្រានយកដីរដ្ឋតាមតំបន់បឹងទន្លេសាប។ ក្រោយប្រមុខរាជរដ្ឋាភិបាលចេញបញ្ជា អង្គភាពប្រឆាំងអំពើពុករលួយ ដែលមានលោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ជាប្រធាន ក៏ចាប់ផ្តើមស៊ើបអង្កេត។     អង្គភាពប្រឆាំងអំពើពុករលួយ ទើបនឹងប្រកាសពីលទ្ធផលនៃការស៊ើបអង្កេតថា នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ អង្គភាពប្រឆាំងអំពើពុករលួយ បានឃាត់ខ្លួនលោក ស៊ុំ សុជាតិ ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំ និងលោក កែវ ណារុន ប្រធានការិយាល័យអន្តរាគមន៍នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ក្រោមការសង្ស័យថា បានពាក់ព័ន្ធនឹងការកាន់កាប់ និងការលក់ព្រៃលិចទឹកនៅតាមបឹងទន្លេសាបក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំង។    មកដល់ពេលនេះ គេ មិនទាន់បានដឹងព័ត៌មានបន្ថែមទាក់ទិននឹងលោក ឈួរ ច័ន្ទឌឿន នោះទេ។   សូមជម្រាបបន្តិចថា លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា គឺជាអ្នកផ្តល់ព័ត៌មានជូនសម្តេច ហ៊ុន សែន អំពីការលួចកាប់បំផ្លាញព្រៃលិចទឹក និងការទន្ទ្រានយកដីរដ្ឋតាមបឹងទន្ទេសាប។ ក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០២១ លោក បានចំណាយពេលជិះទូកពិនិត្យមើលតាមបឹងទន្លេសាប៕  
រាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញការប្តូរផ្តាច់យ៉ាងខ្លាំងក្លាថា នឹងការពារបឹងទន្លេសាប «ឲ្យបានដាច់ខាត»។ សម្តេច ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល បានប្រកាសពីការប្តូរផ្តាច់នេះ ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១។ ប្រសាសន៍របស់សម្តេចនាយករដ្ឋមន្រ្តី ត្រូវដកស្រង់យកទៅផ្សាយក្នុងសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈរដ្ឋមន្រ្តី។
បើមិនមានការប្រែប្រួលនោះទេ នៅថ្ងៃ៣០ កក្កដាខាងមុខនេះ រដ្ឋាភិបាលអ៊ីរ៉ង់ នឹងចុះសន្ធិសញ្ញាកិច្ចសហប្រតិបត្តិការមិត្តភាពជាមួយនឹងអាស៊ានហើយ។ ផែនការនេះ នឹងត្រូវធ្វើឡើងចំពេលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានដែលមានសិង្ហបុរីជាប្រធាន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអ៊ីរ៉ង់ Tehran Times នៅថ្ងៃ២១ កក្កដា។ តាមប្រភពព័ត៌មានដដែលនោះ អគ្គរដ្ឋទូតសិង្ហបុរីប្រចាំក្រុងតេហារ៉ង់ នៃប្រទេសអឺរ៉ង់ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Mohammad Javad Zarif នឹងចុះហត្ថលេខាផ្លូវការលើសន្ធិសញ្ញាស្តីកិច្ចសហប្រតិបត្តិការជាមួយនឹងអាស៊ាននាកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននាពេលខាងមុខដ៏ខ្លីនេះ។ លោកអគ្គរដ្ឋទូតដដែលនោះ បានបញ្ជាក់បន្ថែមថា ប្រទេសអាស៊ាន នឹងស្វាគមន៍គ្រប់ភាគីទាំងអស់ ដែលចង់ចុះហត្ថលេខាលើសន្ធិសញ្ញាស្តីពីមិត្តភាព និងកិច្ចសហប្រតិបត្តិការរបស់ខ្លួន។ គួរជម្រាបថា អាស៊ាន ជាអង្គការអន្តរជាតិរដ្ឋាភិបាលមួយ ដែលមានទិសដៅសម្រេចឲ្យបានកិច្ចសហប្រតិបត្តិការទាំងផ្នែកសន្តិសុខ-នយោបាយ សង្គម-វប្បធម៌ និងសេដ្ឋកិច្ចពាណិជ្ជកម្ម។ បើសមាជិកអាស៊ានទាំងដប់ដែលរួមមាន ព្រុយណេ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម នោះប្រជាជនអាស៊ានមានជាង៦៣០លាននាក់ និងមានផលិតផលក្នុងស្រុកសរុប២.៤ ទ្រីលានដុល្លារ។ បច្ចុប្បន្នអាស៊ាន មានដៃគូសហប្រតិការជាមួយនឹងបន្តភាគីរួមមាន អូស្ត្រាលី កាណាដា ចិន សហភាពអឺរ៉ុប អាល្លឺម៉ង់ ឥណ្ឌា ជប៉ុន ណូវែលសេឡង់ ន័រវែស ប៉ាហ្គីស្ថាន តួកគី រុស្សី កូរ៉េខាងត្បូង ហូឡង់ និងអាមេរិក ៕
រដ្ឋាភិបាលក្រុងតេហេរ៉ង់ ចង់មានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយនឹងអង្គការអន្តររដ្ឋាភិបាលក្នុងតំបន់អាស៊ីអាគ្នេយ៍។ ទិសដៅរបស់ក្រុងតេហេរ៉ង់មកកាន់អាស៊ាន ស្របពេលដែលអង្គការក្នុងតំបន់មួយនេះ កំពុងតែការអភិវឌ្ឍកាន់តែរីកចម្រើន ជាពិសេសនោះលើកំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្ម។
នៅការប្រកួតវគ្គជម្រុះដំបូង ញ៉ែម បូរ៉ា និង ស្រ៊ាង សុរ៉ាឃីម បានចាញ់ក្រុមបារាំង ៧-៨ តែឈ្នះហុងគ្រី ១៣-៥ និងឈ្នះសាធារណរដ្ឋឆែក ១៣-១ ដើម្បីទទួលបានកៅអីនៅវគ្គ១៦ក្រុមចុងក្រោយ។ ឈានដល់វគ្គ១៦ក្រុមចុងក្រោយ ប៉ូរ៉ា និង សុរ៉ាឃីម បានយកឈ្នះ Salim Raza Bhaye SOOKHARRY និង Pamela WONG របស់ម៉ូរីទូស ១៣-០ ហើយបន្តឈ្នះ Alessio COCCIOLO និង Valentina PETULICCHIO របស់អ៊ីតាលី ១៣-៤ នៅវគ្គ៨ក្រុមចុងក្រោយ។ ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កីឡាករ និងកីឡាការិនីរបស់កម្ពុជា បានយកឈ្នះ Jean-Michel DERLINCOURT និង Sonia COULOMBE របស់កាណាដា ក្នុងលទ្ធផល ១៣-៥ ប៉ុន្តែបានចាញ់ Khaled LAKHAL និង Nadia BEN ABDESSALEM របស់ទុយនេស៊ី ៧-១៣ ដោយទទួលបានមេដាយប្រាក់។ សម្រាប់លទ្ធផលផ្សេងទៀតរបស់កម្ពុជា កីឡាការិនី អ៊ុក ស្រីមុំ ឈ្នះមេដាយមាសលើវិញ្ញាសាឯកត្តជន។ ប៉ុន្តែ អ៊ុក ស្រីមុំ និង ស្រ៊ាង សុរ៉ាឃីម បានចាញ់ក្រុមអាល្លឺម៉ង់ ៤-១៣ នាការប្រកួតលើវិញ្ញាសាវាយគូនារី នៅវគ្គ១៦ក្រុមចុងក្រោយ។ សម្រាប់វិញ្ញាសាបុរស សុខ ចាន់មាន បានចាញ់កីឡាករបែលហ្ស៊ិក ១១-១៣ នៅវគ្គ១៦ក្រុមចុងក្រោយលើវិញ្ញាសាឯកត្តជន រីឯវិញ្ញាសាវាយគូបុរស ចាន់មាន និង បូរ៉ា ឈ្នះក្រុមអង់គ្លេស ១៣-១១ នៅវគ្គ១៦ក្រុមចុងក្រោយ តែចាញ់ក្រុមអាល្លឺម៉ង់ ៩-១៣ នៅវគ្គ៨ក្រុមចុងក្រោយ៕
កីឡាករ ញ៉ែម បូរ៉ា និងកីឡាការិនី ស្រ៊ាង សុរ៉ាឃីម បានទទួលមេដាយប្រាក់លើវិញ្ញាសាវាយគូចម្រុះ (Doubles Mixed) ពីព្រឹត្តិការណ៍ប្រកួតកីឡាប៉េតង់លំដាប់ពិភពលោក World Championship Petanque 2017 នៅទីក្រុង Ghent ប្រទេសបែលហ្ស៊ិក។ បូរ៉ា និងសុរ៉ាឃីម ដែលទើបតែទទួលបានបទពិសោធន៍ប្រកួតលំដាប់ពិភពលោកលើកដំបូង បានប្រកួតចាញ់ក្រុមទុយនេស៊ី ៧-១៣ នៅវគ្គផ្តាច់ព្រ័ត្រ នាថ្ងៃនេះ បន្ទាប់ពីកីឡាការិនី អ៊ុក ស្រីមុំ បានមេដាយមាសក្រោយយកឈ្នះកីឡាការិនីមកពីតំបន់អាហ្វ្រិកខាងជើងមួយនេះដូចគ្នា។
ពិធីសម្ពោធនេះ មានការចូលរួមក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងលោក មីកាមិ ម៉ាសាហិរ៉ូ (Mikami Masahiro) ឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ ។   ដូចដែលបានដឹងរួចមកហើយ ធនាគារ អេស ប៊ី អាយ លី ហួរ ពីមុនត្រូវបានសាធារណជនស្គាល់យ៉ាងច្បាស់ថា ជា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ ដែលបានក្លាយខ្លួន ទៅជាធនាគារពាណិជ្ជ ក្រោយទទួលបានអាជ្ញាបណ្ណ ធ្វើប្រតិបត្តិការធនាគារពី ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ដោយមានការចូលរួមវិនិយោគពីដៃគូជាយុទ្ធសាស្រ្តអាជីវកម្មគឺក្រុមហ៊ុន SBI Holdings។ ការវិនិយោគរបស់ក្រុមហ៊ុនដ៏ធំ មកពីប្រទេសជប៉ុនក្នុងវិស័យធនាគារនេះ គឺបញ្ជាក់ឱ្យឃើញថា ប្រទេសកម្ពុជាយើង គឺជាប្រទេសដែលមាន សុខសន្តិភាព ស្ថិរភាព និងសក្តានុពលសេដ្ឋកិច្ចរីកចម្រើនខ្លាំង នៅក្នុងតំបន់ និងមានការអភិវឌ្ឍឥតឈប់ឈរ ព្រមទាំងមានសក្តានុពលធនធានមនុស្សខ្លាំង ក្នុងវិស័យធនាគារ ក៏ដូចជាវិស័យផ្សេងៗទៀត ដែលជួយជំរុញដល់ការរីកចម្រើនសេដ្ឋកិច្ចជាតិកម្ពុជាទាំងមូល។   ជាទិសដៅយុទ្ធសាស្រ្តនាពេលខាងមុខ និងស្របទៅតាមផែនការស្ដារសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា អាជីវកម្មរបស់ធនាគារ នឹងផ្ដោតសំខាន់ទៅលើការពង្រឹងប្រព័ន្ធឌីជីថល ដែលរួមមានប្រព័ន្ធធនាគារស្នូល ប្រព័ន្ធធនាគារចល័ត ឬម៉ូប៊ែលប៊ែងឃីង (Mobile Banking) និងមធ្យោបាយឌីជីថលផ្សេងៗទៀត ដើម្បីផ្ដល់ជូនអតិថិជន ក៏ដូចជា ប្រជាពលរដ្ឋទូទាំងប្រទេស នូវបទពិសោធន៍សេវាកម្មហិរញ្ញវត្ថុដ៏ល្អបំផុត។ ធនាគារ នឹងបន្ថែមចំនួនម៉ាស៊ីន អេ ធី អ៊ឹម និងបន្តអភិវឌ្ឍផលិតផល និងសេវាកម្មរបស់ធនាគារ ឱ្យកាន់តែប្រសើរថែមទៀត ដោយមានការចូលរួមជាមួយដៃគូអាជីវកម្ម ដែលមានសក្ដានុពល និងបណ្ដាភាគីពាក់ព័ន្ធ ដើម្បីបំពេញតម្រូវការទីផ្សារ និងស្របតាមយុទ្ធសាស្រ្តជាតិ ស្តីពីបរិយាបន្នហិរញ្ញវត្ថុ ដែលយុទ្ធសាស្រ្តនេះ គឺមានការគំាទ្រយ៉ាងពិសេសពីធនាគារជាតិ នៃកម្ពុជា។ ទន្ទឹមនឹងនេះផងដែរ ធនាគារ ក៏មានគម្រោងក្នុងការពង្រីកចំនួនសាខាបន្ថែមទៀត ដើម្បីពង្រីកនូវវិសាលភាព បម្រើអតិថិជនគ្រប់ទីកន្លែងទៅដល់ ភូមិ ឃុំ និងកេរ្តិ៍ឈ្មោះ របស់ធនាគារឱ្យបានកាន់តែល្អបំផុត។   លោក លី ហួរ ប្រធានក្រុមព្រឹក្សាភិបាលនៃធនាគារ អេស ប៊ី អាយ លី ហួរ បានមានប្រសាសន៍ថា៖ « ដោយសារមានការប្តេជ្ញាចិត្តដ៏មុតមាំ ទើបយើងអាចប្រែក្លាយខ្លួន ពីមីក្រូហិរញ្ញវត្ថុ លី ហួរ ទៅជាធនគារពាណិជ្ជ អេស ប៊ី អាយ លី ហួរ ប្រកបដោយជោគជ័យ។»។   លោក បានលើកឡើងទៀតថា គោលបំណងនៃការបង្កើតធនាគារ អេស ប៊ី អាយ លី ហួរ គឺដោយសារចង់លើកមុខមាត់ថ្មីលើវិស័យ ធនាគារ ជាមួយដៃគូដែលមានបទពិសោធន៍ និងការជួយជ្រោមជ្រែង ដល់ការរស់នៅរបស់ប្រជាជនកម្ពុជា អាជីវករ និងអ្នកជំនួញកម្ពុជាឱ្យទទួលបាននូវបទពិសោធន៍ សេវាកម្មធនាគារបែបឌីជីថលដ៏លឿនរហ័ស និងប្រកបដោយទំនុកចិត្ត ដែលក្នុងនោះផ្តោតលើផ្នែកសេវាហិរញ្ញវត្ថុរាប់ទាំងខ្នាតតូច រហូតដល់ខ្នាតធំ និងសេវាកម្មសំខាន់ៗជាច្រើនទៀត។    «ខ្ញុំចង់ឃើញប្រទេសកម្ពុជា និងប្រជាជនកម្ពុជាទទួលបានផលប្រយោជន៍ មានភាពងាយស្រួល និងមានការរីកចម្រើន តាមរយៈសេវាកម្មហិរញ្ញវត្ថុដែលមានជំនាញវិជ្ជាជីវៈ ដូច្នេះហើយធនាគារ អេស ប៊ី អាយ លី ហួរ ក៏មានគោលដៅចម្បង ក្នុងការពង្រីកខ្លួនឱ្យច្រើនបំផុត និងឆាប់រហ័សបំផុត ទៅក្នុងតំបន់នានានៅក្នុងប្រទេសកម្ពុជា»។ នេះបើតាមការបញ្ជាក់របស់លោក លី ហួរ។   ក្នុងឱកាសបើកសម្ពោធជាផ្លូវការនេះ  ធនាគារ អេស ប៊ី អាយ លី ហួរ មានការផ្តល់ជូនសេវាកម្មប្រាក់បញ្ញើសន្សំដ៏មានសុវត្ថិភាព សន្សំដោយទំនុកចិត្ត និងទទួលបានអត្រាការប្រាក់ខ្ពស់រហូតដល់ ៧.៧៥% ខណៈកម្ចីទិញផ្ទះអាចទទួលបាន ទំហំរហូតដល់៩៥% ជាមួយអត្រាការប្រាក់ទាប ចាប់ពី ០.៦៤% ប៉ុណ្ណោះ ក្នុង១ខែ និងមានរយៈពេលកម្ចីវែងបំផុត រហូតដល់ ២៥ឆ្នាំ។ ក្រៅពីនេះ ធនាគារ អេស ប៊ី អាយ លី ហួរ ក៏កំពុងដាក់ឱ្យប្រើប្រាស់ នូវកម្មវិធីធនាគារចល័តនៅលើទូរសព្ទដៃ ដែលអាចទាញយក និងបង្កើតគណនីបានដោយខ្លួនឯងយ៉ាងងាយស្រួល។ ដើម្បីទាញយកសូមចុច onelink.to/sbilhmobileapp ។   គូររំលឹកផងដែរថា ទន្ទឹមនឹងការក្លាយខ្លួនជាធនាគារពាណិជ្ជ នៅដើមឆ្នាំ២០២០ ក៏ជាពេលវេលា ដែលស្ថានភាពជំងឺឆ្លងកូវីដ-១៩ ក៏កំពុងរីករាលដាល និងបានជះឥទ្ធិពលយ៉ាងខ្លាំងដល់សេដ្ឋកិច្ចរបស់ប្រទេសយើង ហើយក៏បានកំពុងបន្តជះឥទ្ធិពលមិនល្អ លើគ្រប់វិស័យនៃសេដ្ឋកិច្ចជាតិទាំងមូល ដែលជាឧបសគ្គមួយ ធ្វើឱ្យធនាគារពុំអាចរៀបចំពិធីសម្ពោធជាផ្លូវការបាន។ ទោះបីជាមានវិបត្តិយ៉ាងណាក៏ដោយ ក្រោមការដឹកនាំ របស់ សម្តេចហ៊ុន សែន និងការគាំទ្រជាយុទ្ធសាស្ត្រ ពីធនាគារជាតិនៃកម្ពុជា ធនាគារ អេស ប៊ី អាយ លី ហួរ សម្រេចបានលទ្ធផលអាជីវកម្មយ៉ាងល្អប្រសើរ ហើយបានក្លាយជាធនាគារធំមួយ ក្នុងចំណោមធនាគារធំៗ ក្នុងប្រទេស ដែលមានសកម្មភាពអាជីវកម្មលេចធ្លោ និងទទួលស្គាល់ពីសាធារណជន ក្នុងរយៈពេលដ៏ខ្លី បន្ទាប់ពីកម្លាយខ្លួនមកជាធនាគារពាណិជ្ជ។ បច្ចុប្បន្ន ធនាគារ បានពង្រីកការិយាល័យរហូតដល់ ៤៦ សាខា គ្របដណ្តប់ គ្រប់២៥ ខេត្ត-ក្រុង ទូទាំងប្រទេស។ ចំណែកឯលទ្ធផលអាជីវកម្មសំខាន់ៗ របស់ធនាគារ រួមមាន៖ ផលប័ត្រឥណទានបានកើនឡើងដល់ចំនួន ជាង៦៣០លានដុល្លារ ប្រាក់បញ្ញើសន្សំ ៦០០លានដុល្លារ និងមានទ្រព្យសកម្មសរុបឈានដល់ ចំនួនជាង៧៦០លានដុល្លារ គិតត្រឹមដំណាច់ខែសីហា ឆ្នាំ២០២២នេះ។ ខណៈពេលនៃការក្លាយខ្លួនមកជាធនាគារពាណិជ្ជ ក្នុងកំឡុងពេលមានវិបត្តិជំងឺកូវីដ-១៩ ធនាគារមានកំណើនបុគ្គលិក ពីចំនួន ៥៩៧នាក់ ទៅចំនួន ១,៥៣០នាក់ គិតត្រឹមដំណាច់ខែសីហា ឆ្នាំ២០២២នេះ ដែលមានការកើនឡើងរហូតដល់ជិត ១,០០០នាក់ ក្នុងរយៈពេលខ្លីប៉ុណ្ណោះ។   ជាចុងបញ្ចប់ លោក លី ហួរ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ គណៈអធិបតី ឯកឧត្តមទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោកលោក លោកស្រី ដៃគូរអាជីវកម្មនានា និងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ ដែលមានវត្តមាន នៅក្នុងពីធីបើកសម្ពោធជាផ្លូវការរបស់ធនាគារ អេស ប៊ី អាយ លី ហួរឱ្យជួបនូវពុទ្ធពរគ្រប់ប្រការទទួលបានជ័យជំនះគ្រប់ភារកិច្ច និងប្រកបរបរពាណិជ្ជកម្ម កាន់តែជោគជ័យ និងរីកចម្រើនជានិរន្តរ៍។    សម្រាប់ព័ត៌មានបន្ថែម អំពីពិធីសម្ពោធនេះ ឬចង់ស្វែងយល់បន្ថែមអំពីធនាគា អេស ប៊ី អាយ លី ហួរ សូមចូលទៅកាន់ https://www.sbilhbank.com.kh/ ហើយតាមដានទំព័រហ្វេសប៊ុកផ្លូវការ តាមរយៈ៖ Facebook: www.facebook.com/sbilhbank.com.kh/ Telegram: t.me/sbilyhourbank Instagram: instagram.com/sbilhbank LinkedIn: linkedin.com/company/sbi-ly-hour-bank-plc Tel: (+855) 23 980 888   (អត្ថបទពាណិជ្ជកម្ម)
ភ្នំពេញ៖ ធនាគារ អេស ប៊ី អាយ លី ហួរ ដែលជាធនាគារបង្កើតឡើង ក្រោមការចូលរួមវិនិយោគរបស់ លោក លី ហួរ ជាមួយ ដៃគូជាយុទ្ធសាស្រ្តអាជីវកម្ម គឺក្រុមហ៊ុន SBI Holdings បានប្រកាសបើកសម្ពោធជាផ្លូវការ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២នេះ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា។
  អាស៊ាន និងអាម៉េរិក នឹងរៀបចំកិច្ចប្រជុំកំពូលពិសេស ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែឧសភា នៅទីក្រុងវ៉ាស៊ីនតោន។ បញ្ហាក្នុងតំបន់ និងឆាកអន្តរជាតិដែលជាក្ដីកង្វល់រួមមានយុទ្ធសាស្រ្តឥណ្ឌូប៉ាស៊ីហ្វិកជាដើម សុទ្ធតែនឹងលើកយកទៅពិភាក្សា ក្នុងជំនួបដ៏សំខាន់នោះ។ ពាក់ព័ន្ធនឹងជំនួបកំពូលពិសេស ដែលរៀបចំជាលើកទី២ បើគិតចាប់ពីឆ្នាំ២០១៦ អ្នកសារព័ត៌មាន បានសួរអ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin នៅថ្ងៃទី១៨ ខែមេសា ជុំវិញការយល់ឃើញរបស់ចិន។    ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ លោក Wang បានផ្តល់ចម្លើយថា តំបន់អាស៊ី-ប៉ាស៊ីហ្វិក មានសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍពេញលេញ ហើយគួរតែសាទរពីគ្រប់ភាគីទាំងអស់។ ក្នុងន័យនេះ អ្នកនាំពាក្យក្រសួងការបរទេសចិន បានចាត់ទុកតំបន់អាស៊ី-ប៉ាស៊ីហ្វិក ជាដែនដីនៃក្តីសង្ឃឹមសម្រាប់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ប៉ុន្តែមិនមែនជាក្តារអុកសម្រាប់មហាអំណាចឡើយ ខណៈពេលអាស៊ានមិនមែនជាកូនអុកដែរ។    «បណ្តាប្រទេសអាស៊ានជាអ្នកលេងអុក ដែលជួយលើកតម្កើងវិបុលភាព និងការអភិវឌ្ឍក្នុងតំបន់ តែមិនមែនជាកូនអុកនៅក្នុងការប្រជែងភូមិសាស្រ្តនយោបាយឡើយ»។ លោក Wang បានសង្កត់ធ្ងន់បែបនេះ ដោយបន្តថា ភាគីចិន សង្ឃឹមភាគីអាម៉េរិក នឹងឆ្លើយតបចំពោះសន្តិភាព កិច្ចសហប្រតិបត្តិការ និងលទ្ធផលឈ្នះ-ឈ្នះ ជាមួយតំបន់អាស៊ីខាងកើត ដោយគោរពតាមប្រព័ន្ធនយោបាយ វប្បធម៌ និងមាគ៌ាអាស៊ាន។    បើតាមមន្រ្តីចិនរូបនេះ ក្រុងវ៉ាស៊ីនតោន គួរផ្តល់តម្លៃដល់ការប្តេជ្ញារបស់ខ្លួន ក្នុងការគាំទ្រតួនាទីស្នូលរបស់អាស៊ាន, បោះបង់ចោលគំនិតបែបសង្រ្គាមត្រជាក់, ច្រានចោលការបង្កើតក្រុមប្រទេសនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងជួយរក្សាសន្តិភាព ការអភិវឌ្ឍ រួមទាំងស្ថិរភាពនៅក្នុងតំបន់។   សូមបញ្ជាក់ថា ក្រុងប៉េកាំង និងក្រុងវ៉ាស៊ីនតោន តែងប៉ះពាក្យសម្តីគ្នាជាញឹកញាប់ជុំវិញបញ្ហាសមុទ្រចិនខាងត្បូង របាយការណ៍រៀបចំមូលដ្ឋានយោធានៅអាស៊ាន រួមទាំងសកម្មភាពគឃ្លើនរបស់ចិននៅផ្នែកខាងលើនៃទន្លេមេគង្គជាដើម៕   
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin នៅថ្ងៃទី១៨ ខែមេសា បានថ្លែងថា អាស៊ានជាកីឡាករលេងអុក ដែលជួយលើកតម្កើងការអភិវឌ្ឍ និងវិបុលភាព ប៉ុន្តែមិនមែនជាកូនអុកសម្រាប់ប្រជែងភូមិសាស្រ្តនយោបាយឡើយ។
ក្រោមគម្រោងមូលនិធិ Find A Better Way (FABW) ដែលបង្កើតឡើងកាលពីឆ្នាំ២០១១ អតីតតារាបាល់ទាត់អង់គ្លេស លោក Bobby Charlton មានមហិច្ឆតាខ្ពស់ក្នុងការជួយសម្រួលទុក្ខលំបាកជនរងគ្រោះដោយសារសង្គ្រាម ជាពិសេសចាប់តាំងពីលោកបានឃើញពីស្ថានភាពជនរងគ្រោះនៅតំបន់ចម្ការមីន នាដំណើរទស្សនកិច្ចនៅកម្ពុជា កាលពីឆ្នាំ២០០៧។ Sir Bobby Charlton Center for Vocational Training នឹងអនុវត្តដោយដៃគូរបស់ FABW គឺអង្គការសេវាកម្មអភិវឌ្ឈន៍ជនពិការ (DDSP)។ មជ្ឈមណ្ឌលទីមួយ ត្រូវបានដាក់ដំណើរការកាលពីខែសីហា ឆ្នាំ២០១៧ នៅក្រុងអាម៉ាន់ ប្រទេសហ្ស៊កដានី។ មជ្ឈមណ្ឌល Sir Bobby Charlton នៅកម្ពុជា នឹងជួយគាំទ្រដល់ការងាររបស់ DDSP ដើម្បីលើកកម្ពស់សកម្មភាពជនពិការគ្រប់ប្រភេទ ជាពិសេសអ្នករស់រានមានជីវិតពីគ្រោះថ្នាក់ដោយសារគ្រាប់មីន រួមទាំងជនពិការរាងកាយ ប្រាជ្ញាស្មារតីផ្សេងៗ។ សកម្មភាពទាំងនោះ មានដូចជា ការបណ្តុះបណ្តាលជំនាញកុំព្យូទ័រ អាជីព មុខរបរ ការជួយផ្តល់ឱកាសការងារ និងការកសាងទំនុកចិត្តផ្សេងៗ។ Sir Bobby Charlton ស្ថាបនិកមូលនិធិ FABW បានមានប្រសាសន៍ថា៖ «កម្ពុជានៅតែជាទីកន្លែងដ៏ពិសេសសម្រាប់ខ្ញុំ ដោយនៅទីនោះ ខ្ញុំបានយល់ដឹងច្រើនពីផលប៉ះពាល់ដ៏អាក្រក់នៃអាវុធជាតិផ្ទុះក្នុងសង្គ្រាម ដែលបន្តយាយីនៅតំបន់ពលរដ្ឋក្រីក្រមួយចំនួន»។ ម្ចាស់ពាន Ballon dOr ឆ្នាំ១៩៦៦រូបនេះ មានជំនឿថា មជ្ឈមណ្ឌលរបស់ខ្លួននឹងជួយសម្រួលការលំបាកជាច្រើនរបស់ពលរដ្ឋខ្មែរ ជាពិសេសពលរដ្ឋនៅខេត្តពោធិ៍សាត់៕
Sir Bobby Charlton ដែលជាវីរបុរសក្រុមជម្រើសជាតិអង់គ្លេស និងក្លិប Manchester United នឹងបើកមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈដើម្បីជួយដល់ជនពិការដោយសារសង្គ្រាម។ អតីតខ្សែបម្រើវ័យ៨១ឆ្នាំរូបនេះ បានអះអាងថា មជ្ឈមណ្ឌល Sir Bobby Charlton Center ទីពីរនឹងចាប់បើកដំណើរការចាប់ពីខែកញ្ញា ខាងមុខនេះ ដោយមានទីស្នាក់ការនៅខេត្តពោធិ៍សាត់។
  ទោះបីជាអាល្លឺម៉ង់ធ្លាប់ជាគូរប្រយុទ្ធ របស់សហរដ្ឋអាមេរិកមែនក្តីនៅក្នុងអំឡុងសង្គ្រាម តែវិស្វករជនជាតិអាល្លឺម៉ង់មួយរូបនេះ ដែលលោកមានឈ្មោះថា Wernher von Braun បានចូលសហការ និងបង្កើតឲ្យមានសមិទ្ធិផលទៅកាន់ផ្នែកអាកាសវិទ្យាជាច្រើនទៅឲ្យសហរដ្ឋអាមេរិក និងពិភពលោក។ ខាងក្រោម គឺជាការរៀបរាប់ខ្លីៗពីជីវប្រវត្តិរបស់លោក von Braun ដោយគេហទំព័រ Biography.com ។    លោក Wernher von Braun កើតនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩១២ នៅក្នុងតំបន់ Wirsitz ប្រទេសអាល្លឺម៉ង់ (សព្វថ្ងៃគឺ Wyrzysk ប្រទេសប៉ូឡូញ) នៅក្រោមជីវភាពគ្រួសារស្តុកស្តម្ភមួយ។ ក្រោយពីបានទទួលតេលេទស្សន៍ពីម្តាយរបស់លោក លោក von Braun បានចាប់ចិត្តស្រឡាញ់វិស័យអវកាសវិទ្យាតាំងពីវ័យកុមារ។    លោកបានចូលសិក្សាផ្នែកបច្ចេកវិទ្យានៅក្នុងអំឡុងឆ្នាំ១៩២០ និងទទួលបានសញ្ញាប័ត្រខាងវិស្វកម្មមេកានិចក្នុងឆ្នាំ១៩៣២ និងក្រោយមកចូលសិក្សាផ្នែករូបវិទ្យាកម្រិតខ្ពស់បន្ថែមនៅទីក្រុងប៊ែកឡាំង។ លោកក៏ទទួលបានជំនួយខាងផ្នែកថវិកា ពីស្ថាប័នខាងកាំភ្លើងធំនៃប្រទេសអាល្លឺម៉ង់ ក្នុងការសិក្សាស្រាវជ្រាវខាងរ៉ុកកែតប្រើប្រាស់ប្រភេទឥន្ធនៈរឹង។ នៅក្នុងឆ្នាំ១៩៣៥ លោកបានបង្ហោះរ៉ុកកែតឥន្ធនៈរឹងចំនួនពីរគ្រឿងទៅកាន់កម្ពស់ជាង២៤០០ម៉ែត្រទៅក្នុងអាកាស។    នៅក្នុងឆ្នាំ១៩៤០ លោកបានចូលរួមក្នុងការផលិតរ៉ុកកែតល្បឿនលឿនជាងសម្លេង មានឈ្មោះថា A-4 ដែលក្រោយមកប្តូរឈ្មោះទៅជា V-2 ។ នៅពេលហើយដែលអ្នកដឹកនាំជាន់ខ្ពស់នៃប្រទេសអាល្លឺម៉ង់ លោកអ៊ីត្លែ ចាប់អារម្មណ៍ជាមួយនឹងបច្ចេកវិទ្យាមួយនេះ ក្នុងការធ្វើជាអាវុធសម្រាប់សង្គ្រាម។ លោក von Braun បានប្រកែកនៅពេលដែលលោកត្រូវបានគេបង្ខំឲ្យផ្តល់បច្ចេកវិទ្យាមួយនៅទៅឲ្យអ្នកកាន់អំណាចខាងយោធាមួយរូបទៀត គឺលោក Heinrich Himmler ។ ក្រោយមក លោកត្រូវបានគេចាត់ចូលពន្ធធនាគារ រួចរ៉ុកកែត V-2 ត្រូវបានគេប្រើប្រាស់ដោយមិនមានការអនុញ្ញាតពីលោកផ្ទាល់ ក្នុងការបាញ់បង្ហោះទៅកាន់ប្រទេសអង់គ្លេសនៅឯឆ្នាំ១៩៤៤។    ក្នុងឆ្នាំ១៩៤៥ លោកបានចូលខ្លួនជាមួយនឹងក្រុមអ្នកស្រាវជ្រាវនៃសហរដ្ឋអាមេរិក ពោលក្រោយពេលដែលអាល្លឺម៉ង់ទទួលបរាជ័យក្នុងសង្គ្រាម។ នៅក្នុងឆ្នាំ១៩៥៥ លោកបានទទួលសញ្ជាតិជាប្រជាជននៃសហរដ្ឋអាមេរិក និងបានចូលរួមក្នុងការផលិតផ្កាយរណបដំបូងគេរបស់អាមេរិក មានឈ្មោះថា Explorer 1 នាឆ្នាំ១៩៥៨។ លោកក៏បានរួមចំណែកក្នុងការបង្កើតរ៉ុកកែត Saturn 5, Saturn 1B ដែលក្រោយមកបានដឹកអវយានិកទៅកាន់ភពព្រះចន្ទ។ លោកក៏បានក្លាយជាអ្នកដឹកនាំមួយក្នុងស្ថាប័នអវកាសវិទ្យាជាច្រើនទៀតដូចជា NASA និង JPL ។    លោក Wernher von Braun បានទទួលមរណភាពនៅក្នុងឆ្នាំ១៩៧៧។ លោកបានទទួលមេដាយកិត្តិយសជាច្រើនពីរដ្ឋាភិបាល។ លោកក៏បានបន្សល់ទុកនូវគំនិត និងកិច្ចការសំខាន់ៗជាច្រើនអំពីអវកាសវិទ្យា ហើយត្រូវបានគេចាត់ទុកជាបុគ្គលឆ្នើមនៅក្នុងផ្នែកវិទ្យាសាស្ត្ររ៉ុកកែត ជាពិសេសនៅសហរដ្ឋអាមេរិករហូតមកដល់សព្វថ្ងៃ៕
របបភូមិសាស្ត្រនយោបាយពិភពលោកបានផ្លាស់ប្តូរយ៉ាងឆាប់រហ័យនៅពេលដែលសង្គ្រាមលោកលើកទី២រវាងប្រទេសមហាអំណាចនានាត្រូវបានបញ្ចប់នៅក្នុង១៩៤៥។ វាគឺជាការចាប់ផ្តើមនៃឆាកសង្គ្រាមថ្មី ដែលគេហៅថា«សង្គ្រាមត្រជាក់»។ នៅក្នុងសម័យនោះហើយដែលបច្ចេកវិទ្យាវិទ្យាសាស្ត្រមានការរីកលូតលាស់យ៉ាងឆាប់រហ័យ ជាពិសេសការប្រកួតប្រជែងគ្នាទៅកាន់លំហរវាងសហរដ្ឋអាមេរិក និងសហភាពសូវៀត។
  ការខូចខាតដោយសារគ្រោះរញ្ជួយដី   នៅថ្ងៃទី១ ខែមករា ជប៉ុន បានប្រឈមនឹងគ្រោះរញ្ជួយដីនៅលើឧបទ្វីប Noto និងតំបន់នៅភាគកណ្តាលជប៉ុន។ ខេត្តដែលរងគ្រោះខ្លាំងជាងគេគឺ ខេត្ត Ishikawa ស្ថិតនៅតាមបណ្តោយសមុទ្រជប៉ុន ឬសមុទ្រខាងកើត។ ក្នុងគ្រោះធម្មជាតិនេះ ផ្ទះសម្បែងរបស់ប្រជាជន ហាងលក់ទំនិញ ផ្លូវ និងទ្រព្យសម្បត្តិផ្សេងទៀត ត្រូវបានខូចខាត ដោយសារតែរញ្ជួយដីក្នុងកម្រិត ៧,៦ រ៉ិចទ័រ។    តាមការបញ្ជាក់របស់ទីភ្នាក់ងារឧតុនិយមជប៉ុន រញ្ជួយដីនេះ មានទំហំប្រមាណ ៣០គីឡូម៉ែត្រនៅក្នុងក្រុង Wajima ក្នុងខេត្ត Ishikawa និងមានជម្រៅប្រមាណ ១៦គីឡូម៉ែត្រ។ មិនតែប៉ុណ្ណោះ ជប៉ុន បានដាក់កម្រិតរញ្ជួយទៅក្នុងកម្រិត៧ ដែលជាទំហំដ៏ខ្ពស់បំផុត នៅក្នុងក្រុង Shika។ រញ្ជួយដីក្នុងកម្រិត ៧នេះ សូម្បីតែមនុស្សក៏ពិបាកនឹងឈរកើតដែរ។ ពាក់ព័ន្ធនឹងបញ្ហានេះ វាបានបង្កឱ្យផ្ទះសម្បែង អគារ និងហាងទំនិញផ្សេងៗត្រូវបានរលំ។    បើទោះមកទល់ពេលនេះ រដ្ឋាភិបាលជប៉ុន មិនទាន់បានបញ្ចេញពីតួលេខ ឬទំហំនៃការខូតខាត និងការប្រើប្រាស់ថវិកា ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធឡើងវិញក៏ដោយ ប៉ុន្តែការខូចខាតអាចមានចំនួនរាប់រយលានដុល្លារឯណោះ។   គិតត្រឹមរសៀលថ្ងៃទី៤ ខែមករា មនុស្សយ៉ាងហោចណាស់ ៧៨នាក់ ត្រូវបានរាយការណ៍ថា បាត់បង់ជីវិត និងមានអ្នករបួសជាច្រើនរយនាក់។ មិនតែប៉ុណ្ណោះ មនុស្សនៅក្នុងខេត្ត Ishikawa ប្រមាណ៣៣០០០នាក់ ត្រូវបានជម្លៀស ហើយផ្ទះចំនួន ៣ម៉ឺនខ្នង គឺគ្មានអគ្គិសនីប្រើប្រាស់។ ចំណែកផ្ទះប្រមាណ ១១ម៉ឺនខ្នង ក្នុងខេត្ត Toyama និងខេត្ត Niigata គឺគ្មានទឹកស្អាតប្រើប្រាស់តែម្តង។ ក្រុងWajima មានចំនួនអ្នកស្លាប់ច្រើនជាងគេ។    លើសពីនេះ ផ្ទៃដីយ៉ាងហោចណាស់ ១០០ ហិចតានៃក្រុងចំនួនពីរក្នុងខេត្ត Ishikawa ត្រូវបានជន់លិចដោយសាររលកស៊ូណាមិ។ យ៉ាងណាមិញ ទំហំខូចខាតលម្អិត មិនទាន់ដឹងច្បាស់នោះឡើយ។ កន្លងជប៉ុនបានរាយការណ៍ថា រលកកម្ពស់ខ្ពស់បំផុត មានរហូតដល់ ១,២ម៉ែត្រ។    ផ្ទះបាក់រលំដោយសាររញ្ជួយដី។ រូបភាព AFP ចំណាត់ការរបស់រដ្ឋាភិបាលក្នុងការជួយសង្រ្គោះប្រជាជន   ក្នុងសន្និសីទសារព័ត៌មានកន្លងមក លោកគីស៊ីដា ហ្វូមីអូ នាយករដ្ឋមន្រ្តីជប៉ុន ដែលដឹកនាំកិច្ចខិតខំជួយសង្រ្គោះដោយផ្ទាល់ បានចាត់ទុកកិច្ចខិតខំជួយសង្រ្គោះមនុស្ស ជាអាទិភាពបំផុត និងប្តេជ្ញាខិតខំឱ្យអស់ពីលទ្ធភាពនៅក្នុងកិច្ចការជួយសង្រ្គោះជីវិតមនុស្ស។ ចាប់តាំងពីថ្ងៃទី១ ខែមករាមក អាជ្ញាធរជប៉ុន បានដុតដៃដុតជើង ដើម្បីជួយសង្រ្គោះប្រជាជនជាច្រើននាក់ ដែលស្ថិតនៅក្នុងផ្ទះបាក់រលំ និងដឹកជញ្ជួនស្បៀង។    មិនតែប៉ុណ្ណោះ កម្លាំងស្វ័យការពារជប៉ុន បានរៀបចំឧទ្ធម្ភាគចក្រសម្រាប់ដឹកជញ្ជូនស្បៀង ទៅតំបន់ដែលត្រូវបានកាត់ផ្តាច់ ខណៈអាជ្ញាធរតំបន់ទាំងនោះ បានស្នើរដ្ឋាភិបាលជប៉ុនឱ្យបញ្ជូនកម្លាំងស្វ័យការពារទៅតំបន់កាត់ផ្តាច់ ដើម្បីបំពេញបេសកកម្មជួយសង្រ្គោះ។    ក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី៣ ខែមករា លោកគីស៊ីដា បានបញ្ជាក់ថា រដ្ឋាភិបាលសម្រេចបង្កើនចំនួនកម្លាំងស្វ័យការពារសម្រាប់ធ្វើការនៅក្នុងតំបន់ ដែលរងការវាយប្រហារដោយសារគ្រោះរញ្ជួយដីពី១ពាន់នាក់ ទៅ២ពាន់នាក់។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Kyodo។    ការបង្កើនកិច្ចខិតខំនេះ ធ្វើឡើងមុនពេលរយៈពេល ៧២ម៉ោង ត្រូវបិទបញ្ចប់ បើគិតចាប់តាំងពីមានគ្រោះរញ្ជួយដីនៅថ្ងៃទី១ ខែមករាមក។    ក្រុមជួយសង្រ្គោះជប៉ុន។ រូបភាព AFP បញ្ហាប្រឈមរបស់អាជ្ញាធរក្នុងការជួយសង្រ្គោះប្រជាជន   មកទល់ពេលនេះ អាជ្ញាធរតំបន់ ក្រុមពន្លត់អគ្គិភ័យ និងកម្លាំងស្វ័យការពារនៅតែសស្រាក់ក្នុងការជួយសង្រ្គោះប្រជាជន មុនពេលរយៈពេល ៧២ម៉ោង ត្រូវបានបញ្ចប់។ រយៈ ៧២ម៉ោងនេះ ត្រូវបាន អាជ្ញាធរចាត់ទុកថាសំខាន់ ក្នុងការជួយសង្រ្គោះជីវិតមនុស្ស ដែលជាប់ឃុំនៅក្នុងផ្ទះបាក់រលំ។    តែយ៉ាងណា កិច្ចខិតខំទាំងនោះ ត្រូវជួបបញ្ហាលំបាកខ្លាំង ដោយសារតែផ្លូវទៅកាន់តំបន់មួយចំនួនត្រូវខូចខាតខ្លាំង និងពិបាកក្នុងការដឹកកម្លាំងជួយសង្រ្គោះទៅជួយ។ ហេតុនេះ ជប៉ុន បានប្រើប្រាស់ ឧទ្ធម្ភាគចក្រសម្រាប់ដឹកជញ្ជូនស្បៀង និងកងកម្លាំងទៅជួយសង្រ្គោះប្រជាជននៅក្នុងតំបន់ដែលរងគ្រោះខ្លាំង។    បន្ថែមពីនេះ កិច្ចខិតខំរឹតតែជួបការពិបាកថែមទៀត ដោយសារតំបន់នោះមានភ្លៀងធ្លាក់។ ជុំវិញបញ្ហានេះ អាជ្ញាធរ បានអំពាវនាវឱ្យប្រជាជនមានការប្រុងប្រយ័ត្នចំពោះការបាក់ដីផងដែរ។    ក្រុមជួយសង្រ្គោះជប៉ុន។ រូបភាព AFP បញ្ហាប្រឈមរបស់ប្រជាជននៅក្នុងតំបន់រងគ្រោះ   អាហារ ទឹក និងអគ្គិសនី ជាគ្រឿងដែលប្រជាជនត្រូវការចាំបាច់ជាងគេបំផុតនៅពេលនេះ ដោយសារតែការផ្គត់ផ្គង់ស្បៀង មានការពិបាក ទៅក្នុងតំបន់រងគ្រោះខ្លាំង ហើយផ្លូវធ្វើដំណើរមានការកាត់ផ្តាច់។ មិនតែប៉ុណ្ណោះ ប្រជាជននៅតំបន់ខ្លះហូបបបរ និងនំបុ័ងប៉ុណ្ណោះ។    នៅក្នុងក្រុងNoto ក្នុងថ្ងៃទី៣ ខែមករា រដ្ឋាភិបាលជប៉ុនបានចែកនំបុ័ង ខណៈប្រជាជនក្នុងក្រុងបានចែកបបរខ្លះដល់ប្រជាជន។ បើតាមអាជ្ញាធរក្រុង Noto ប្រជាជនជាច្រើន បានទៅលេងផ្ទះក្នុងថ្ងៃឆ្លងឆ្នាំ។ ហេតុនេះហើយ ចំនួនអ្នកជម្លៀសគឺលើសពីការរំពឹងទុក ខណៈស្តុកអាហារមានមិនគ្រប់គ្រាន់ឡើយ។    ចំណែកនៅក្រុងSuzu ប្រជាជនបានយកសាលារៀន ធ្វើជាកន្លែងស្នាក់នៅបណ្តោះអាសន្ន។ ដោយសារតែខ្វះស្បៀង ប្រជាជនបានយកអាហារ ទឹក បន្លែ និងសម្ភារផ្សេងទៀតមកពីផ្ទះរបស់ខ្លួនដែលបាក់រលំ មកជួយគ្នា ដើម្បីជួយទប់ស្កាត់ភាពអត់ឃ្លាន។    ផ្ទះចំនួន ៣ម៉ឺនខ្នង នៅក្នុងខេត្ត Ishikawa គឺគ្មានអគ្គិសនីប្រើប្រាស់ទេ ខណៈផ្ទះប្រមាណ ១១ម៉ឺនខ្នង ក្នុងខេត្ត Toyama និងខេត្ត Niigata គឺគ្មានទឹកប្រើប្រាស់តែម្តង៕ 
ក្រុងជាច្រើន នៅក្នុងខេត្ត Ishikawa ដែលរងគ្រោះរញ្ជួយដីនៅថ្ងៃទី១ ខែមករា បានរងការខូតខាតយ៉ាងខ្លាំង ខណៈអាជ្ញាធរជប៉ុន បានព្រមានពីកម្រិតអាសន្ននៃរលកយក្សស៊ូណាមិថែមទៀត មុនពេលលើកចោល។ ជប៉ុន បានដាក់រញ្ជួយដីនេះ ទៅក្នុងកម្រិត៧ ដែលក្នុងទំហំបែបនេះ សូម្បីតែមនុស្សក៏ពិបាកនឹងឈរកើតដែរ។ មកទល់ពេលនេះ មនុស្សជាច្រើននាក់ បានស្លាប់បាត់បង់ជីវិត ហើយមនុស្សជាច្រើនម៉ឺននាក់ផ្សេងទៀត បានភៀសខ្លួន ខ្វះទឹក និងអគ្គិសនីប្រើប្រាស់។ ចំណែកផ្លូវ ក៏រងការខូតខាតខ្លាំង ដែលធ្វើឱ្យអាជ្ញាធរជប៉ុនពិបាកក្នុងការដឹកជំនួយទៅកាន់ប្រជាជនរងគ្រោះ។
  ថ្លែងនៅក្នុងវេទិកា Heritage Foundation លោក មៃ ផេន អតីតអនុប្រធានាធិបតីអាមេរិក បានជំរុញឱ្យលោកប្រធានាធិបតី ចូ បៃឌិន ប្រឈមមុខជាមួយក្រុងប៉េកាំងកាន់តែខ្លាំងជាងមុន លើបញ្ហាជាច្រើនដូចជា ដើមកំណើតជំងឺកូវីដ-១៩ និងសកម្មភាពរបស់ចិនដែលលោកចាត់ទុកជាអាណានិគមបែបថ្មីជាដើម។    «ចិនប្រហែលជាមិនទាន់ក្លាយជាអាណាចក្របិសាចឡើយ តែប្រទេសនេះកំពុងធ្វើការយ៉ាងខ្លាំងរាល់ថ្ងៃ ដើម្បីក្លាយជាអាណាចក្របែបនេះ»។ អតីតអនុប្រធានាធិបតីអាមេរិក បានសង្កត់ធ្ងន់បែបនេះ ដោយបន្ថែមថា បក្សកុម្មុយនីស្តចិន ជាការគំរាមកំហែងដ៏ខ្លាំងបំផុតសម្រាប់វិបុលភាព សន្តិសុខ និងគុណតម្លៃរបស់អាមេរិក។    ក្រៅពីហៅចិនជាអាណាចក្របិសាច លោកផេន ក៏ចាត់ទុកចិន ជាគូប្រជែងដ៏ខ្លាំងផងដែររបស់អាមេរិកជាងសហភាពសូវៀត នៅក្នុងសង្រ្គាមត្រជាក់ថែមទៀត។ មិនតែប៉ុណ្ណោះ អតីតថ្នាក់ដឹកនាំអាមេរិករូបនេះ បានប្រាប់ឱ្យរដ្ឋបាល បៃឌិន ដាក់សម្ពាធលើចិន ដើម្បីបង្ហាញពីដើមកំណើតជំងឺកូវីដ-១៩ ផងដែរ។ កន្លងមក អាមេរិក តែងសង្ស័យថា ជំងឺកូវីដ-១៩ អាចលេចចេញពីមន្ទីរពិសោធន៍មួយនៅក្នុងទីក្រុងវូហាន។    ទន្ទឹមនេះ លោក ផេន បានយល់ថា អាមេរិក គួរតែផ្តាច់សេដ្ឋកិច្ចអាមេរិកពីចិនទាក់ទិនវិស័យឧស្សាហកម្ម និងពង្រឹងសេដ្ឋកិច្ចជាមួយតៃវ៉ាន់ និងទប់ស្កាត់ចិនលើការកសាងមូលដ្ឋានយោធានៅក្នុងតំបន់មួយចំនួន ដើម្បីកម្រិតដែនអាណានិគមបែបថ្មីរបស់ចិន។    សូមបញ្ជាក់ថា ទំនាក់ទំនងអាមេរិក កាលស្ថិតនៅក្រោមរដ្ឋបាល លោកដូណាល់ ត្រាំ មានទំនាស់យ៉ាងខ្លាំងជាមួយចិន។ បើទោះផ្លាស់ប្តូររដ្ឋបាលថ្មីក្តី ក្រុងវ៉ាស៊ីនតោន នៅតែប្រឈមមុខគ្នាជាមួយក្រុងប៉េកាំងលើបញ្ហាជាច្រើន រួមមានហុងកុង សមុទ្រចិនខាងត្បូង បញ្ហាសិទ្ធិមនុស្សនៅតំបន់ស៊ីនជាំង ពាណិជ្ជកម្ម និងការកើនឡើងឥទ្ធិពលចិនជាដើម៕   
អតីតអនុប្រធានាធិបតីអាមេរិក លោក មៃ ផេន នៅថ្ងៃទី១៤ ខែកក្កដា បានព្រមានថា ចិនកំពុងអភិវឌ្ឍខ្លួនទៅជា «អាណាចក្របិសាច» និងបង្កការគំរាមខ្លាំងដល់អាមេរិក ជាសហភាពសូវៀតនៅក្នុងសម័យសង្រ្គាមត្រជាក់ថែមទៀត។ ការព្រមានបែបនេះ ធ្វើឡើងស្របពេលមហាអំណាចទាំងពីរកំពុងមើលមុខគ្នាមិនត្រូវលើបញ្ហារាប់ជំពូក។
រយៈពេល៤៥នាទីដំបូង ក្រុមទាំងពីរមានឱកាសវាយសម្រុកគ្នាទៅវិញទៅមក ដោយឱកាសរបស់ខ្សែបម្រើ Jedsadakorn Kowngam និងខ្សែការពារ Marco Ballini នៃក្រុមថៃ តែងតែត្រូវបានរារាំងដោយខ្សែការពារ និងអ្នកចាំទី ហ៊ុល គឹមហ៊ុយ របស់កម្ពុជា។ ដូចគ្នាផងដែរ ប្រាក់ ធីវ៉ា, ណារ៉ុង កក្កដា និងយ៉ើ មូស្លីម បានវាយសម្រុកជាច្រើនលើកទៅខាងថៃ តែភាគច្រើន ការទុកខុសគោលដៅ ចំណែកអ្នកចាំទីថៃ Korraphat Nareechan ក៏បានបំពេញតួនាទីយ៉ាងល្អផងដែរ។ នៅនាទី៦០ ខ្សែការពារថៃ Patcharapol Intanee បានធ្វើឲ្យ យ៉ើ មូស្លីម ដួល ក្រោយមក សេត រ៉ស៊ីប មានឱកាសទាត់បាល់ពិន័យពីចម្ងាយ ប៉ុន្តែការទាត់យ៉ាងល្អរបស់ខ្សែការពារកម្ពុជារូប ត្រូវបានរារាំងដោយអ្នកចាំទី Korraphat។ នៅនាទី៧៧ Korawich Tasa របស់ថៃ ស្ទើរតែមានឱកាសរកគ្រាប់បាល់បានទៅហើយ ប៉ុន្តែបាល់បានហើរបះរបាទី។ បន្ទាប់មកទៀត អ្នកចាំទី ហ៊ុល គឹមហ៊ុយ បានរារាំងបាល់ហ្វ្រីឃីករបស់ខ្សែបម្រើថៃ។ ប្រាក់ ធីវ៉ា មានឱកាសចុងម៉ោង ប៉ុន្តែការស៊ុតខុសគោលដៅ។ ការប្រកួតឈានដល់ការបន្ថែមម៉ោង១៥នាទីពីរដង ខណៈនាទីដំបូង ប្រាក់ ធីវ៉ា បានទាត់បាល់ហ្វ្រីឃីកហើរប៉ះរបាទីផ្នែកខាងលើ។ ជិតឈានដល់១២០នាទី ថៃ បានស៊ុតបាល់ប៉ះបង្គោលទីរហូតដល់ទៅពីរលើក។ ឈានដល់ការទាត់បាល់ប៉េណាល់ទីសម្រេចឈ្នះចាញ់ ថៃធ្វើបានសម្រេច៥គ្រាប់ ខណៈកម្ពុជាសម្រេចបានបីគ្រាប់ដោយ ទៀត គឹមហេង, ណារ៉ុង កក្កដា និងអ៊ិន សូដាវីដ រីឯការស៊ុតរបស់ ស៊ិន កក្កដា ខុសគោលដៅ។ ជម្រើស១១នាក់ដំបូងរបស់ U22 ៖ ហ៊ុល គឹមហ៊ុយ (អ្នកចាំទី), សេត រ៉ស៊ីប (ស៊ិន កក្កដា ៧៩), លី វ៉ាហេទ, ឈង់ ប៊ុនណាត, កែន ច័ន្ទសុភ័ក្ត្រ, ប្រាក់ ធីវ៉ា (អ៊ិន សូដាវីដ ១១៧), យ៉ើ មូស្លីម, ឆេង ម៉េង, អ៊ន ចាន់ប៉ូលីន (ប្រធានក្រុម), ណារ៉ុង កក្កដា, ឈៀង ម៉េងហ៊ួ (ទៀត គឹមហេង ៦៧)។
ក្រុមកីឡាបាល់ជម្រើសជាតិយុវជនអាយុក្រោម២២ឆ្នាំកម្ពុជា និងថៃ បានបញ្ចប់ការប្រកួត១២០នាទីដោយគ្មានការស៊ុតបាល់បញ្ចូលទី នាជំនួបវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ ឈានដល់ការទាត់បាល់ប៉េណាល់ទី ថៃបានទាត់ចូលទាំង៥គ្រាប់ ខណៈកម្ពុជាសម្រេចបាន៣គ្រាប់។ ថៃត្រូវដណ្តើមពានជាមួយឥណ្ឌូណេស៊ី ខណៈកម្ពុជាត្រូវប្រជែងយកលេខបីជាមួយវៀតណាម។
  វិបត្តិមីយ៉ាន់ម៉ា កាន់តែមានភាពស្មុគស្មាញ ដោយសារប្រទេសមួយនេះ បន្តស្ថិតក្នុងស្ថានភាពអាសន្ន ខណៈបក្សនយោបាយជាច្រើនត្រូវបានរំលាយ ក្នុងនោះរួមទាំងបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) របស់លោកស្រី អ៊ុងសាន ស៊ូជីផង។ មិនតែប៉ុណ្ណោះ មីយ៉ាន់ម៉ា ក៏ប្រឈមបញ្ហាមនុស្សធម៌ផងដែរ ចាប់តាំងពីផ្ទុះឡើងនៃជំងឺកូវីដ-១៩ មកម្លេះ។    ក្នុងសន្និសីទសារព័ត៌មានមួយនៅក្នុងក្រុងហ្សាការតា នៅថ្ងៃទី៦ ខែមេសា លោកស្រី Retno Marsudi រដ្ឋមន្រ្តីការបរទេសឥណ្ឌូណេស៊ី បានអំពាវនាវឱ្យការឱ្យការបញ្ឈប់ការបង្ហូរឈាម និងការប្រើប្រាស់កងកម្លាំង ហើយលោកស្រី ក៏បានបង្ហាញពីក្តីបារម្ភលើកំណើននៃការស្លាប់របស់ប្រជាជនស៊ីវិលផង។    បើតាមការបញ្ជាក់របស់លោកស្រី Marsudi  ដែលជាប្រេសិតពិសេសអាស៊ានសម្រាប់មីយ៉ាន់ម៉ាផងនោះ ឥណ្ឌូណេស៊ី ក្នុងរយៈពេល ៣ខែកន្លងមកនេះ បានជួយសម្របសម្រួលក្នុងការបើកការទំនាក់ទំនង និងពិភាក្សាឡើងវិញជាមួយភាគីពាក់ព័ន្ធនៅមីយ៉ាន់ម៉ាក្នុងការផ្តល់ជំនួយមនុស្សធម៌។    នៅក្នុងការឯកភាព ៥ចំណុច ដែលដាក់ចេញដោយមេដឹកនាំអាស៊ានកន្លងមក មជ្ឈមណ្ឌលសម្របសម្រួលជំនួយមនុស្សធម៌អាស៊ាន (AHA) ជាស្ថាប័នផ្តល់ជំនួយ ទៅភាគីនៅមីយ៉ាន់ម៉ា។    «ដោយមានការសម្របសម្រួលពីឥណ្ឌូណេស៊ី មជ្ឈមណ្ឌល AHA បានទទួលជោគជ័យក្នុងការដឹកនាំការពិភាក្សាជាមួយដៃគូពាក់ព័ន្ធមួយចំនួន»។ លោកស្រី Marsudi បានសង្កត់ធ្ងន់បែបនេះ នៅចំពោះមុខអ្នកសារព័ត៌មាន ដោយបន្តថា ឥណ្ឌូណេស៊ី នៅតែបន្តរក្សាទំនាក់ទំនងជាមួយភាគីពាក់ព័ន្ធទាំងអស់។    កន្លងមក បើទោះមានការអំពាវនាវពីបណ្តាប្រទេសអាស៊ាន និងប្រទេសក្នុងតំបន់ក៏ដោយ យោធាមីយ៉ាន់ម៉ា នៅតែមានការប៉ះទង្គិចប្រដាប់អាវុធជាមួយរដ្ឋាភិបាលបង្រួបបង្រួមជាតិ (NUG) និងកម្លាំងប្រដាប់អាវុធជនជាតិភាគតិច៕     
រដ្ឋមន្រ្តីការបរទេសឥណ្ឌូណេស៊ី លោកស្រី Retno Marsudi នៅថ្ងៃទី៦ ខែមេសា បានអះអាងថា ឥណ្ឌូណេស៊ី បានធ្វើឱ្យមានដំណើរការមួយចំនួនលើការផ្តល់ជំនួយមនុស្សធម៌ទៅមីយ៉ាន់ម៉ា ចាប់តាំងពីកាន់តំណែងជាប្រធានផ្លាស់វេនអាស៊ាននៅក្នុងឆ្នាំ២០២៣។ ប្រមុខការទូតរូបនេះ ក៏បានអះអាងផងដែរថា ឥណ្ឌូណេស៊ី កំពុងរក្សាទំនាក់ទំនងជាមួយមីយ៉ាន់ម៉ា ដើម្បីអនុវត្តការឯកភាព ៥ចំណុចផង។
សែលកាតសូមណែនាំ របៀបចូលលេងកម្សាន្ត ដោយលោកអ្នកគ្រាន់តែ ចុច *8889# នោះនឹងទទួលបានការផ្តល់ជូននេះភ្លាម។ សូមបញ្ជាក់ផងដែរថា លោកអ្នកចំណាយត្រឹមតែ $1 សម្រាប់ការទិញលេខកូដ 10 ដង ហើយការផ្តល់ជូនពិសេសនេះ គឺចាប់ពីថ្ងៃទី៧ ម៉ោង៧យប់ ដល់ថ្ងៃទី៨ ម៉ោង៥ល្ងាច ខែមីនា តែប៉ុណ្ណោះ។ ចំណែកការចាប់រង្វាន់ នឹងប្រព្រឹត្តទៅរៀងរាល់ថ្ងៃវេលាម៉ោង ៧យប់ ដែលមានការផ្សាយផ្ទាល់ លើកញ្ចក់ទូរទស្សន៍ CTN និងហ្វេសប៊ុក CTN TV ។ ហើយក៏មានការចាក់ផ្សាយឡើងវិញ នៅលើ YouTube Channel របស់ Cellcardផងដែរ។ រីករាយថ្ងៃទិវានារីអន្តរជាតិ ពីសែលកាត៕    (អត្ថបទពាណិជ្ជកម្ម)    
ដើម្បីអបអរសាទរ ទិវានារីអន្តរជាតិ ៨មីនា ក្រុមហ៊ុនសែលកាត មានប្រូម៉ូសិនពិសេស បញ្ចុះតម្លៃ 50% ដោយចំណាយត្រឹមតែ $1 ក្នុងការចូលរួមលេងក្នុងកម្មវិធី ឈ្នះ $10,000 រៀងរាល់ថ្ងៃ នោះលោកអ្នកនឹងមានឱកាសឈ្នះទឹកប្រាក់ 50,000 ដុល្លារភ្លាមៗ។ ប្រញាប់ឡើង! កុំឱ្យឱកាសពិសេសនេះកន្លងផុតទៅ! ចូលរួមលេងកម្សាន្តទាំងអស់គ្នា ជាពិសេសមិត្តនារីៗ មានក្តីប្រាថ្នាអ្វីខ្លះ នៅមិនទាន់បានសម្រេច គួរតែសាកល្បងម្តង។
  អង្គការសហប្រជាជាតិរាយការណ៍ថា វិបត្តិដែលកំពុងតែកើនឡើងនេះបានធ្វើឱ្យមនុស្សប្រមាណ ១៤,៤ លាននាក់ធ្លាក់ចូលក្នុងភាពក្រីក្រ។ ជាការឆ្លើយតបចំពោះស្ថានភាពកាន់តែអាក្រក់ទៅៗនេះ អង្គការសហប្រជាជាតិបានអំពាវនាវសុំជំនួយចំនួន៨២៦ លានដុល្លារអាមេរិកដើម្បីផ្តល់ទៅឱ្យមនុស្ស ៦,២ លាននាក់។   លោក Jens Laerke ជាអ្នកនាំពាក្យនៃការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌។ លោកថា វិបត្តិនយោបាយ និងសេដ្ឋកិច្ចដែលបង្កឡើងដោយរដ្ឋប្រហារកាលពីឆ្នាំមុន រួមជាមួយនឹងផលប៉ះពាល់ពីការរាតត្បាតជំងឺកូវីដ១៩បានធ្វើឱ្យប្រជាជនចំនួនប្រមាណ២៥លាននាក់នៃពលរដ្ឋមីយ៉ាន់ម៉ាសរុប៥៥លាននាក់ធ្លាក់ចូលក្នុងភាពក្រីក្រ។   លោកJens Laerke ថ្លែងថា៖ «មនុស្សជាច្រើនមិនអាចមានប្រាក់ចិញ្ចឹមគ្រួសាររបស់ពួកគេទៀតនោះទេ ដោយសារតែការបាត់បង់ការងារ និងចំណូល និងការកើនឡើងនៃតម្លៃទំនិញ។ មនុស្សជាង ១៣ លាននាក់កំពុងមានអសន្តិសុខស្បៀងអាហារកម្រិតមធ្យម ឬធ្ងន់ធ្ងរ ហើយគេរំពឹងថា កង្វះអាហារូបត្ថម្ភនឹងកាន់តែអាក្រក់ក្នុងចំណោមកុមារ ប្រសិនបើយើងមិនជួយឪពុកម្តាយពួកគេផ្តល់អាហារមានជីវជាតិគ្រប់គ្រាន់សម្រាប់កូនៗរបស់ពួកគេទេនោះ»។   អង្គការសហប្រជាជាតិរាយការណ៍ថា មនុស្សជាង ៤០០.០០០ នាក់អត់ទីជម្រកចាប់តាំងពីយោធាបានក្តោបក្តាប់អំណាចមក។ របាយការណ៍នេះលើកឡើងថា មនុស្សរាប់ពាន់នាក់កំពុងរស់នៅក្នុងស្ថានភាពអាក្រក់ ខណៈដែលមនុស្សជាច្រើននាក់ផ្សេងទៀតបានរត់ភៀសខ្លួនទៅប្រទេសថៃ និងឥណ្ឌាដើម្បីស្វែងរកការជ្រកកោន។   លោក Laerke ទទួលស្គាល់ថា អង្គការសហប្រជាជាតិកំពុងអំពាវនាវរកប្រាក់ជាច្រើនដើម្បីគាំទ្រប្រតិបត្តិការមនុស្សធម៌នៅមីយ៉ាន់ម៉ា ដោយមិនមានការធានាណាមួយថា ខ្លួនអាចនឹងផ្តល់ជំនួយនោះដល់អ្នកដែលត្រូវការនោះទេ។ លោកពន្យល់ថា ការអំពាវនាវនេះផ្អែកលើតម្រូវការ មិនមែនផ្អែកលើលទ្ធភាពក្នុងការបញ្ជូនជំនួយនោះទេ។   លោក Jens Laerke ថ្លែងថា៖ «ការអំពាវនាវត្រូវបានធ្វើឡើងដោយមិនមានលើកឡើងពីទំនាក់ទំនងជាមួយនឹងអាជ្ញាធរដែលមិនសូវល្អនោះទេ។ យើងឭការលើកឡើងបែបនេះពីមនុស្សគ្រប់គ្នា។ យើងកំពុងព្យាយាមបញ្ជូនជំនួយនៅក្នុងតំបន់ទីក្រុងដែលនេះជាបន្ទុកថ្មីមួយនៅក្នុងវិបត្តិនេះ។ ប្រជាជនទៅទីក្រុង និងតម្រូវការនៅទីក្រុងជាក្តីបារម្ភជាក់លាក់មួយ»។   ការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានកត់ត្រាថា ជនស៊ីវិលចំនួន ១.៥០០ នាក់បានស្លាប់ចាប់តាំងពីរដ្ឋប្រហារយោធាកាលពីឆ្នាំមុន។ ការិយាល័យនេះរាយការណ៍ថា មនុស្សត្រូវបានសម្លាប់នៅក្នុងការតវ៉ាតាមដងផ្លូវ ឬនៅពេលកងកម្លាំងសន្តិសុខវាយឆ្មក់ចូលផ្ទះ ឬភូមិរបស់ពួកគេដើម្បីស្វែងរកអ្នកប្រឆាំង។ ការិយាល័យនេះបន្តថា មនុស្សប្រមាណ ២០០ នាក់ត្រូវបានសម្លាប់ដោយសារការធ្វើទារុណកម្មខណៈស្ថិតក្នុងពេលឃុំខ្លួនដោយយោធា៕    
ទីក្រុងហ្សឺណែវ -ជម្លោះ និងអសន្តិសុខកំពុងឆាបឆេះនៅក្នុងផ្នែកជាច្រើនក្នុងប្រទេសមីយ៉ាន់ម៉ា។ មួយឆ្នាំក្រោយរដ្ឋប្រហារយោធាដែលបានទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យនៅមីយ៉ាន់ម៉ា មន្ត្រីអង្គការសហប្រជាជាតិបានព្រមានថា ប្រទេសនេះកំពុងឈានឆ្ពោះទៅរកសង្គ្រាមស៊ីវិល។
  មិនតែប៉ុណ្ណោះស្មាតហ្វូន OnePlus និងស្មាតហ្វូនរបស់ Sony ក៏មិនធម្មតាដែរ ជាពិសេសគឺអ្នកជំនាន់ក្រោយរបស់វាគឺ Sony Experia 1  ដែលជាម៉ូឌែលស្មាតហ្វូនជំនាន់ថ្មី ដែលមានការគាំទ្រច្រើនដែរ ព្រោះតែស្មាតហ្វូននេះបានព្យាយាមរចនាទាំងរូបរាង Software និង Hardware របស់ខ្លួនស្ទើរតែដូចទៅនឹងម៉ូឌែលល្បីៗផងដែរ។ ការស្ទាបស្ទង់មតិបានឲ្យដឹងថា អ្នកប្រើប្រាស់ខ្លះពេញចិត្តនឹងម៉ូឌែលថ្មីទាំងពីរ ព្រោះតែវាមានតម្លៃសមរម្យសម្រាប់ជីវភាពរបស់ពួកគេ និងអាចប្រើប្រាស់ក្នុងការងារប្រចាំថ្ងៃបានយ៉ាងងាយស្រួលថែមទៀតផង។   មិនបណ្តោយពេលវេលាឲ្យនៅយូរឡើយ ស្រាប់តែនៅដើមខែមីនានេះ Brand ស្មាតហ្វូន ដែលទទួលបានការគាំទ្រពីសំណាក់យុវវ័យ និងមនុស្ស      វ័យកណ្តាល យ៉ាងច្រើនសន្ធឹកសន្ធាប់ OPPO បានបង្ហាញវត្តមានកូនពៅត្រកូល F របស់ខ្លួន យ៉ាងសង្ហាមួយម៉ូឌែលទៀត។ នោះគឺ F11 Pro ដែលកាន់តែធ្វើឲ្យអ្នកប្រើប្រាស់ កាន់តែឈ្លក់វង្វេង ទាំងការរចនា Logo ផ្តេក ការចាក់ពណ៌ គឺមិនសរសើរមិនបាន ព្រោះ F11 Pro ដែលនឹងត្រៀមបង្ហាញខ្លួននាពេលនេះ បានរចនាឡើងដោយបំពាក់ កាមេរ៉ាភ្លោះនៅផ្នែកខាងក្រោយកម្រិត 48 MP មានកាមេរ៉ាមុខបង្កប់ខ្លួននៅចំណុចកណ្តាលស្របគ្នាតែម្តង។ អ្វីដែលកូនពៅ F11 Pro មួយម៉ូឌែលនេះ បំពេញចិត្តអ្នកប្រើប្រាស់ ចង់បាននោះ គឺវាមានអេក្រង់លាតសន្ធឹងស្អាត គ្មានចន្លោះឆកដូចស៊េរី F មុនៗ មានបច្ចេកវិទ្យា Hyper Boost ជំនួយល្បឿន សម្រាប់អ្នកដែល និយមលេងហ្គេមអនឡាញ បែបសម័យទំនើបតែម្តង។     ចំណែកស្មាតហ្វូន iPhone វិញ ពេលនេះកំពុងសំងំលាក់ខ្លួន ចាំមើលដៃគូប្រកួតប្រជែងរបស់ខ្លួនបានធ្វើអ្វីខ្លះ ហើយការវាយលុកទីផ្សាររបស់ពួកគេដូម្តេចដែរ? ដោយក្រុមហ៊ុនស្មាតហ្វូននេះ មិនសូវមានការព្រួយបារម្ភប៉ុន្មានទេ ចំពោះទីផ្សារលក់របស់ពួកគេ ព្រោះតែវា Brand ចាស់ទុំជាងគេ ហើយគ្រប់ម៉ូឌែលរបស់ iPhone ដែលបានកំណត់យកសម្រាប់ទីផ្សារទូរសព្ទម្តងៗតែងតែប្លែក និងមានតម្លៃខ្ពស់ៗទាំងអស់។ និយាយមកដល់ត្រឹមនេះ តើលោកអ្នកបានគិតឬនៅ ថានឹងជ្រើសរើសម៉ូឌែលមួយណា សម្រាប់ជីវិតប្រចាំថ្ងៃរបស់លោកអ្នក នៅឆ្នាំ២០១៩នេះ? គិតហើយប្រាប់មកយើងខ្ញុំវិញផង៕   (អត្ថបទពាណិជ្ជកម្ម)
ទើបតែដើមឆ្នាំ២០១៩សោះ មានផលិតផលទូរសព្ទជាច្រើន បាននាំគ្នាបង្អួតរាង និង បង្ហាញឥទ្ធិពលរបស់ខ្លួន មកកាន់អ្នកប្រើប្រាស់ សឹងតែគ្រប់ទីកន្លែង។ តើទូរសព្ទម៉ូឌែលមួយណា ដែលជាចំណង់ចំណូលចិត្តរបស់អ្នកក្នុងឆ្នាំ២០១៩នេះ? ពណ៌ស្អាត? សាកថ្មឆាប់ពេញ? ទំហំ Ram ធំ? ឬ ក៏ថតរូបស្អាតទៅ? កាលពីដើមខែកុម្ភៈនេះ S10 របស់ ស្មាតហ្វូន Samsung បានផ្ទុះឡើង ដែលធ្វើឲ្យអ្នកប្រើប្រាស់ មានភាពរំជើបរំជួល និងនិយាយបន្តៗគ្នាថា ជាទូរសព្ទដែលមានរូបរាងស្អាត និងមានអេក្រង់ AMOLED ក្នុងថាមវន្ត ជាសមាសធាតុធ្វើតេស្តអេក្រង់របស់អ្នកជំនាញមិនធ្លាប់មានពីមុនមក។
ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានកំណត់យកអច្ឆរិយភាពចំនួន១០ ដើម្បីទាក់ទាញនៅភ្ញៀវទេសចរ មកលេងនៅប្រទេសកម្ពុជា ។ កម្ពុជា បានបង្កើតយុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា ២០២៣» ក្រោមពាក្យស្លោក «គ្រប់ថ្ងៃគឺជាអច្ឆរិយភាព» (Every day is a Wonder)។ ពាក្យស្លោក «គ្រប់ថ្ងៃគឺជាអច្ឆរិយភាព» ចង់សំដៅលើការផ្សារភ្ជាប់ ជាមួយសារខ្លីៗដល់ទេសចរ ដើម្បីបង្ហាញពីភាពអស្ចារ្យរបស់កម្ពុជា។   កម្ពុជា គឺជាព្រះរាជាណាចក្រអច្ឆរិយ ដែលបានត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលនៅភ្ញៀវ ទេសចរយ៉ាងកក់ក្តៅ មកពីគ្រប់ទិសទី។ ទេសចរ អាចស្វែងយល់នៅអច្ឆរិយភាពទាំង១០ របស់ប្រទេសកម្ពុជា។ អត្ថន័យទី១៖ គ្រប់ថ្ងៃគឺជាអច្ឆរិយភាព ដែលមានន័យថារាល់ថ្ងៃទាំង អស់គឺជាមានភាពអច្ឆរិយ និងមានភាពពិសេសខុសប្លែកពីគ្នាទាំងអស់។   គ្រប់ទេសភាព គឺជាអច្ឆរិយភាព ចង់សំដៅទៅលើគ្រប់ទីកន្លែងនៅ ប្រទេសកម្ពុជាទាំងអស់មិនថានៅ ស្រុកស្រែចម្ការ ទីក្រុង តំបន់ភ្នំ ឆ្នេរ និងតំបន់នានា សុទ្ធតែជាអច្ឆរិយភាព និងមានសុវត្ថិភាព។   គ្រប់ពេល គឺជាអច្ឆរិយភាព មានន័យថា គ្រប់ពេលវេលាមិនថាយប់ ឬថ្ងៃតែងតែមានការកម្សាន្ត សម្បូរបែប ដែលជាពេលវេលាពិសេសសម្រាប់ភ្ញៀវទេសចរ។ គ្រប់រសជាតិ គឺជាអច្ឆរិយភាពមានន័យថា គ្រប់រសជាតិអាហារនៅតាមតំបន់ ឬខេត្តនានានៅប្រទេស កម្ពុជាតែងតែមានរសជាតិឆ្ងាញ់ និងខុសប្លែកពីគ្នា។   គ្រប់បទពិសោធន៍ គឺជាអច្ឆរិយភាព ចង់សំដៅលើភ្ញៀវទេសចរតែងតែទទួលបាននៅបទពិសោធន៍ល្អពេលមកទស្សនានៅប្រទេសកម្ពុជា។ គ្រប់ថ្ងៃរះ គឺជាអច្ឆរិយភាព មានន័យ ថាពន្លឺថ្ងៃ រះឡើងលើទឹក ដីសុវណ្ណភូមិ ដូចជាព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទ ជាដើម។ គ្រប់ជំនួប គឺជាអច្ឆរិយភាព គឺ ជាការជួបជុំលក្ខណៈបុគ្គល ឬក្រុមជាមួយប្រជាពលរដ្ឋម្ចាស់ស្រុក។ ម្ចាស់ស្រុក ផ្តល់នៅបទពិសោធន៍ ល្អៗ និងភាពកក់ក្តៅដូចជាព្រឹត្តិការណ៍កីឡាស៊ីហ្គេមជាដើម។   គ្រប់ការស្វាគមន៍ គឺជាអច្ឆរិយភាព មានន័យថា ជាការគោរព ដែលមានភាពទន់ភ្លន់ របស់ប្រជាជន កម្ពុជា។ គ្រប់ប្រាសាទ គឺជាអច្ឆរិយភាព សំដៅលើភាពអស្ចារ្យ នៃប្រាសាទរបស់កម្ពុជា ដែលជាអច្ឆរិយភាពរបស់ប្រទេសកម្ពុជា។ គ្រប់កោះ គឺជាអច្ឆរិយភាព មានន័យ ថា គ្រប់កោះនៅកម្ពុជា តែងតែមានភាពទាក់ទាញ ស្រស់ស្អាត និងល្បីល្បាញ។   កម្ពុជា នឹងបន្តផ្តល់នូវបទពិសោធន៍ល្អៗដល់ភ្ញៀវទេសចរ តាមរយៈសក្តានុពលទេសចរណ៍ទាំង៤ គឺ បេតិកភណ្ឌវប្បធម៌ អេកូទេសចរណ៍ ទេសចរណ៍ឆ្នេរ និងភាពជាខ្មែរ៕   
ដោយ៖ ទូច សូរិយា
  នាវាផ្ទុកយន្តហោះជំនាន់ថ្មីរបស់បារាំង មានប្រវែង៣០០ម៉ែត្រ និងអាចផ្ទុកទំងន់បានរហូតដល់ទៅ៧៥,០០០តោន។ នាវានេះមានសមត្ថភាពផ្ទុកយន្តហោះចម្បាំង Rafale ចំនួន៣០ ឬយន្តហោះចម្បាំងជំនាន់ក្រោយផ្សេងទៀតដែលកំពុងអភិវឌ្ឍដោយបារាំង អាល្លឺម៉ង់ និងអេស្ប៉ាញ។ នាវាផ្ទុកយន្តហោះជំនាន់ថ្មីនេះ នឹងក្លាយជានាវាផ្ទុកយន្តហោះទី១១របស់កងទ័ពជើងទឹកបារាំង។ បច្ចុប្បន្ន បារាំងមាននាវាផ្ទុកយន្តហោះត្រឹមតែ១ប៉ុណ្ណោះ គឺនាវា ហ្សាល ដឺហ្គោល ។   ដំបូងឡើយកងទ័ពបារាំងចង់សាងសង់នាវានេះដោយប្រើប្រាស់ថាមពលប្រេងម៉ាស៊ូត ប៉ុន្តែត្រូវបានប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង ប្តូរឲ្យប្រើថាមពលនុយក្លេអែរវិញ។ ចំណែកប្រព័ន្ធបញ្ជូនយន្តហោះទៅលើអាកាសវិញ នឹងត្រូវប្រើប្រាស់បច្ចេកវិទ្យាអេឡិចត្រូម៉ាញ៉េទិច ដែលផលិតដោយក្រុមហ៊ុនអាមេរិក General Atomic រីឯនាវាវិញនឹងត្រូវសាងសង់ដោយក្រុមហ៊ុនបារាំង Naval Group។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ។   ប្រមុខរដ្ឋបារាំងលើកឡើងថា ការប្រើប្រាស់ថាមពលនុយក្លេអ៊ែរជាផ្នែកមួយនៃយុទ្ធសាស្ត្រអាកាសធាតុបារាំង។ «យុទ្ធសាស្ត្រនាពេលអនាគត និងឋានៈជាមហាអំណាច អាស្រ័យលើវិស័យនុយក្លេអែរ»។ នេះជាការលើកឡើងរបស់លោក ម៉ាក្រុង ក្នុងដំណើរទស្សនកិច្ចនៅមជ្ឈមណ្ឌលនុយក្លេអែរក្នុងតំបន់Burgundy នៅថ្ងៃទី៨ ធ្នូ។   លោក ម៉ាក្រុង អះអាងថា អាវុធនុយក្លេអ៊ែរនិងឧស្សាហកម្មថាមពលនុយក្លេអ៊ែរ ជាមូលដ្ឋានគ្រឹះនៃយុទ្ធសាស្ត្រស្វ័យភាពបារាំងក្នុងទំនាក់ទំនងអន្តរជាតិ។ លោកថា ឧស្សាហកម្មនុយក្លេអ៊ែរដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើឲ្យបារាំងមានតួនាទីជាប្រទេសមហាអំណាច។    ក្រសួងការពារជាតិបារាំង ពុំបានបញ្ជាក់ឡើយពីតម្លៃនៃការសាងសង់នាវាជំនាន់ថ្មីនេះ ប៉ុន្តែកាសែតបារាំងអះអាងថា ការសាងសង់នឹងត្រូវចំណាយពី៥ពាន់លាន ទៅ៨,៥ពាន់លានដុល្លារ។ បើតាមរដ្ឋាភិបាលបារាំង ទឹកប្រាក់១ពាន់លានដុល្លារ ត្រូវវិនិយោគក្នុងដំណាក់កាលសាងសង់ទីមួយ ដែលនឹងត្រូវបញ្ចប់ទៅក្នុងឆ្នាំ២០២៥។   ទីប្រឹក្សាប្រធានាធិបតីបារាំងមួយរូបបានលើកឡើងថា ការដែលបារាំងមាននាវាផ្ទុកយន្តហោះ នឹងជួយប្រទេសនេះក្នុងការរក្សា និងពង្រីកឥទ្ធិពលរបស់ខ្លួនលើឆាកអន្តរជាតិដោយសារការកសាង និងថែទាំនាវាបែបនេះមានតម្លៃថ្លៃ។ នាវាផ្ទុកយន្តហោះ ហ្សាល ដឺហ្គោល ដែលបានដាក់ឲ្យប្រើប្រាស់ក្នុងអំឡុងឆ្នាំ២០០០ ត្រូវបានកងទ័ពបារាំងប្រើក្នុងប្រតិបត្តិការប្រឆាំងក្រុមភេរវជនរដ្ឋឥស្លាម នៅអ៊ីរ៉ាក់ និងស៊ីរី៕
នាវាផ្ទុកយន្តហោះជំនាន់ថ្មីរបស់បារាំង នឹងដំណើរការដោយថាមពលនុយក្លេអ៊ែរ។ ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង លើកឡើងបែបនេះនៅថ្ងៃទី៨ ធ្នូ។នាវាផ្ទុកយន្តហោះថ្មីនេះ នឹកដាក់ឲ្យប្រើប្រាស់ជំនួសនាវាផ្ទុកយន្តហោះ ហ្សាលដឺហ្គោល ដែលនឹងត្រូវឈប់ប្រើប្រាស់នៅឆ្នាំ២០៣៨។ នាវាផ្ទុកយន្តហោះជំនាន់ថ្មីនេះ ត្រូវបានរដ្ឋបាលបារាំង រំពឹងថា នឹងដំណើរការរហូតដល់ឆ្នាំ២០៨០។
ទោះបីជាយ៉ាងណាក៏ដោយ ដើម្បីជួយពង្រឹងដល់ភាពចងចាំកាន់តែល្អប្រសើរវិញយកល្អគួរតែធ្វើដូចខាងក្រោមនេះ៖   - បង្កើតតារាង ឬប្រើប្រាស់កាលបរិច្ឆេទ - ភ្ជាប់ទំនាក់ទំនងនូវអ្វីដែលអ្នកចង់ចាំជាមួយនឹងអ្វីមួយដែលមានអត្ថន័យដូចជា ចម្រៀងដែលអ្នកចូលចិត្ត ឬកម្មវិធីទូរទស្សន៍ - ភ្ជាប់ទំនាក់ទំនងទៅនឹងទម្លាប់ថ្មីៗដែលអាចផ្តល់ភាពពិបាកដល់រាងកាយ និងផ្លូវចិត្ត - ហាត់ប្រាណឲ្យបានច្រើន - កាត់បន្ថយការញ៉ាំគ្រឿងស្រវឹង - ចូរស្វែងរកមធ្យោបាយផ្តល់សុខភាពដើម្បីគ្រប់គ្រងការថប់អារម្មណ៍ និងស្ត្រេស និងទៅជួបគ្រូពេទ្យបើសិនជាអ្នកមានភាពពិបាកចំពោះអារម្មណ៍ទាំងនេះ៕   ត្រួតពិនិត្យដោយ www.health.com.kh
ការភ្លេចភ្លាំងប្រហែលជាអាការៈធម្មតាមួយនៃភាពចាស់ទៅតាមអាយុ ឬអាចជាអាការៈព្រមានមួយនៃជំងឺណាមួយដូចជា ជំងឺភ្លេចភ្លាំងពេលចាស់ជរាតែម្តង។
មូលហេតុ ដែលនាំឲ្យមានពាក្យបណ្តឹងនេះ កើតឡើង គឺដោយសារតែលោក លឺ ឡាយស្រេង បាននិយាយថា សម្តេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានផ្តល់ប្រាក់ប្រមាណ ១លានដុល្លារ ដល់គណបក្សហ្វ៊ុនស៊ិនប៉ិច ជាថ្នូរនៃការប្តឹងសុំឲ្យរំលាយគណបក្សសង្គ្រោះជាតិ។ នៅក្នុងពាក្យបណ្តឹង លោក គី តិច បានចាត់ទុក ការលើកឡើងបែបនេះរបស់លោក លឺ លាយស្រេង ថាជាអំពើទុច្ចរិត និងជាការបំផ្លើស ដែលធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់សម្តេច ហ៊ុន សែន។ ក្នុងពាក្យបណ្តឹងនោះដដែល លោកមេធាវី គី តិច មិនត្រឹមតែស្នើឲ្យតុលាការ ផ្តន្ទាទោសប៉ុណ្ណោះទេ  ប៉ុន្តែលោក ថែមទាំងទាមទារឲ្យលោក លឺ ឡាយស្រេង បង់ប្រាក់ចំនួន ៥រយលានរៀល ដល់សម្តេច ហ៊ុន សែន ដែលជាដើមបណ្តឹង ផងដែរ។ លោក គី តិច បានយកខ្សែអាត់សំឡេងរបស់លោក លឺ ឡាយស្រេង ដែលបែកធ្លាយ ហើយត្រូវបានបង្ហោះលើទំព័រហ្វេសប៊ុកឈ្មោះ សីហា  ធ្វើជាអង្គហេតុនៃការប្តឹង។ លោក លឺ ឡាយស្រេង មិនបដិសេធនោះទេ ចំពោះសំឡេងបែកធ្លាយនេះ។ ក្រោយទំព័រហ្វេសប៊ុកឈ្មោះសីហា បង្ហោះសំឡេងរបស់លោក លឺ ឡាយស្រេង ដែលសន្ទនាគ្នាតាមទូរសព្ទជាមួយស្ត្រីម្នាក់ឈ្មោះ គី លំអង ដែលជាអតីតតំណាងរាស្ត្រគណបក្សហ្វ៊ុនស៊ិនប៉ិចដែរនោះ  លោក ក៏ចេញមកសារភាព និងសុំទោសចំពោះសម្តេច ហ៊ុន សែន។ លើសពីនេះ លោក ក៏បានសុំព្រះរាជទានលើកលែងទោស ពីព្រះមហាក្សត្រ ផងដែរ ដ្បិតលោក បានប្រើពាក្យពេចន៍ខ្លះ ដែលមានលក្ខណៈប្រមាថ ដល់ព្រះមហាក្សត្រ។   តាមរយៈវីដេអូឃ្លីប លោក លឺ ឡាយស្រេង បាននិយាយសុំទោសយ៉ាងដូច្នេះថា៖«ខ្ញុំទទួលស្គាល់ថាខ្ញុំមានប្រើពាក្យលើសលួសខ្លះៗ។ ដូច្នេះសូមអភ័យទោសដល់បងប្អូនទាំងអស់ ជាពិសេសសម្តេចនាយករដ្ឋមន្ត្រី និងព្រះមហាក្សត្រ។ ខ្ញុំដូចជាព្រួយបារម្ភខ្លាំងពេក ចេះតែនិយាយផ្តេសផ្តាសទៅក៏មាន។ ប៉ុន្តែ ខ្ញុំ មិនដែលមានចិត្តប្រមាថកាតទានទេ សូម្បីនាយករដ្ឋមន្ត្រី»។  ជុំវិញការប្រើពាក្យប្រមាថដល់ព្រះមហាក្សត្រ ក្រសួងយុត្តិធម៌ បានចេញមកប្រតិកម្មនឹងលោក លឺ ឡាយស្រេង។ ក្រសួងមានសមត្ថកិច្ចមួយនេះ បានស្នើឲ្យតុលាការ ចាត់វិធានការលើលោក លឺ ឡាយស្រេង ទៅតាមច្បាប់។ រីឯគណបក្សហ្វ៊ុនស៊ិនប៉ិច ដែលមានប្រធានជាសែរាជវង្ស ក៏មិននៅស្ងៀមដែរ។ គណបក្សនេះ បានរៀបចំបណ្តឹង ដើម្បីប្តឹងលោក លឺ ឡាយស្រេង ពីប្រមាថព្រះមហាក្សត្រ និងបទបរិហារកេរ្តិ៍ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែលជាប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច។ យ៉ាងណាក៏ដោយចុះ បច្ចុប្បន្ននេះ លោក លឺ ឡាយស្រេង បានចាកចេញពីប្រទេសកម្ពុជា ទៅកាន់បរទេសបាត់ទៅហើយ។ យោងតាមដីកាកោះហៅ លោក លឺ ឡាយស្រេង ត្រូវចូលទៅបំភ្លឺនៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២0១៧៕ អត្ថបទទាក់ទង   លោក លឺ ឡាយស្រេង សុំទោស ស្របពេលហ្វ៊ុនស៊ិនប៉ិច ប្រកាសប្តឹងពីបទប្រមាថព្រះមហាក្សត្រ
ភ្នំពេញ៖ យោងតាមដីកាកោះហៅ លោក គី តិច មេធាវីរបស់សម្តេច ហ៊ុន សែន នាយរដ្ឋមន្ត្រីកម្ពុជា ត្រូវចូលទៅបំភ្លឺនៅចំពោះមុខព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២0១៧នេះ ជុំវិញបណ្តឹងរបស់ខ្លួន ដែលប្តឹង លោក លឺ ឡាយស្រេង អតីតមន្ត្រីជាន់ខ្ពស់គណបក្សហ្វ៊ុនស៊ិនប៉ិច ពីបទបរិហារកេរ្តិ៍ជាសាធារណៈ និងបទប្រមាថ។
  យោងតាមផែនការសកម្មភាពប្រចាំឆ្នាំ២០២២ របស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សហព័ន្ធកីឡាលើកទម្ងន់កម្ពុជា បានបើកសិក្ខាសាលាស្តីពី«សាមគ្គីអូឡាំពិក បណ្តុះបណ្តាលបង្វឹកកីឡាលើកទម្ងន់» ដែលមានសិក្ខាកាម២៥នាក់ ស្រី៥នាក់ ដោយទទួលបានការបណ្តុះបណ្តាលពីគ្រូឧទ្ទេស លោក Aveenash Pandoo ជនជាតិឥណ្ឌា ដែលជាគ្រូលំដាប់អូឡាំពិក។    សិក្ខាកាមកីឡាលើកទម្ងន់កម្ពុជា សិក្សាវគ្គបណ្តុះបណ្តាលបច្ចេកទេស កីឡាលើកទម្ងន់។   លោក សំ សុខយី អគ្គលេខាធិការសហព័ន្ធកីឡាលើកទម្ងន់កម្ពុជា បានបញ្ជាក់ថាវគ្គបណ្តុះបណ្តាលមានគោលបំណងចង់ឱ្យសិក្ខាកាមកែតម្រូវបច្ចេកទេសជំនាញនៃកីឡាលើកទម្ងន់ ដើម្បីពង្រឹងសមត្ថភាពផ្ទាល់ខ្លួនបន្ថែម ឈានទៅជាគ្រូបង្វឹកដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងមន្ត្រីកាត់ក្តីក្នុងព្រឹត្តិការណ៍ជាតិ និងអន្តរជាតិនានា ពិសេសព្រឹត្តិការណ៍កីឡាស៊ីហ្គេម ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។   លើសពីនេះទៅទៀតលោក សុខយី សំណូមពរ និងទទូចដល់សិក្ខាកាមដែលបានចូលរួមសិក្សាវគ្គបណ្តុះបណ្តាល យកចិត្តទុកដាក់ស្តាប់ ក្រេបយកចំណេះដឹង ជំនាញ និងស្វែងយល់ឱ្យបានស៊ីជម្រៅទៅលើបច្ចេកទេសឱ្យបានត្រឹមត្រូវ ក្នុងនាមជាមន្រ្តីបច្ចេកទេសតំណាងប្រទេសជាតិ។   គួរបញ្ជាក់ថា សិក្ខាកាមដែលបានចូលរួមសិក្សាវគ្គបណ្តុះបណ្តាលកីឡាលើកទម្ងន់មានចំនួន២៥នាក់ ក្នុងនោះមានស្រីចំនួន៥នាក់ មកពីក្រសួង រាជធានី-ខេត្តចំនួន៧ រួមមាន ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ខេត្តកំពត ខេត្តកំពង់ធំ ខេត្តកែប ខេត្តសៀមរាប  ៕  
លោក Aveenash Pandoo មន្រ្តីជំនាញនៃសហព័ន្ធកីឡាលើកទម្ងន់អន្តរជាតិ និងជានាយកប្រតិបត្តសហព័ន្ធកីឡាលើកទម្ងន់កម្រិតខ្ពស់របស់ឥណ្ឌា នឹងធ្វើជាគ្រូឧទ្ទេសបណ្តុះបណ្តាល គ្រូបង្វឹក និងមន្ត្រីបច្ចេកទេសកីឡាលើកទម្ងន់កម្ពុជា ដើម្បីត្រៀមការប្រកួតស៊ីហ្គេមឆ្នាំ២០២៣។ វគ្គបណ្តុះបណ្តាលនេះ មានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៧ ខែធ្នូ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
  អំឡុងពេលប្រកាសសាលក្រម នៅថ្ងៃទី២៨ ខែកក្កដា ចៅក្រមនៃតុលាការជាន់ខ្ពស់ម៉ាឡេស៊ី Mohamad Ghazali បញ្ជាក់ដូច្នេះថា លោករកឃើញថា ព្រះរាជអាជ្ញាបានបញ្ជាក់ដោយជោគជ័យក្នុងសំណុំរឿងនេះដោយមិនបាច់សង្ស័យអ្វីឡើយ ដូច្នេះហើយលោករកឃើញទោសកំហុសដែលបានចោទប្រកាន់ និងសម្រេចដាក់ទោសលោក ណាជីប ទាំង៧ករណី គឺការបំពានទំនុកចិត្ត៣ករណី បទល្មើសលាងលុយកខ្វក់ចំនួន៣ករណី និងបទល្មើសរំលោភអំណាចមួយករណី។   តាមការចុះផ្សាយរបស់ទូរទស្សន៍សិង្ហបុរី Channel News Asia លោកចៅក្រម Ghazali អះអាងទៀតថា ក្រុមមេធាវីការពារក្តីឲ្យលោក ណាជីប បរាជ័យក្នុងការការឆ្លើយតបចំពោះការចោទប្រកាន់លើកូនក្តីខ្លួនចំពោះបទល្មើសរំលោភអំណាច។    បទចោទប្រឆាំង លោក ណាជីប ដែលបានកាន់តំណែងជានាយករដ្ឋមន្ត្រីពីឆ្នាំ២០០៩ ដល់ ឆ្នាំ២០១៨ គឺជាប់ពាក់ព័ន្ធនឹងការផ្ទេរលុយប្រមាណ ៩,៨លានដុល្លារ ពីក្រុមហ៊ុន SRC International ដែលជាអតីតស្ថាប័នមួយរបស់មូលនិធិរដ្ឋ 1MDB ចូលទៅគណនីធនាគារផ្ទាល់ខ្លួនលោកក្នុងឆ្នាំ២០១៤ និងឆ្នាំ២០១៥។    ក្រោយប្រកាសសាលក្រមរកឃើញទោសកំហុស មេធាវីការពារក្តីលោកណាជីប គឺ លោក Shafee Abdullah បានស្នើសុំឲ្យការកាត់ទោសពន្យារពេល រហូតដល់ថ្ងៃទី ៣ ខែសីហា សិន។ បើតាមទូរទស្សន៍ដដែល លោក Abdullah បកស្រាយដូច្នេះថា៖«ដូចដែលយើងដឹងហើយ ប្រទេសទាំងមូល គឺត្រូវបិទ កូនក្តីខ្ញុំទៅណាមិនរួចទេ»។ យ៉ាងណាមិញ ព្រះរាជអាជ្ញាម៉ាឡេស៊ី និយាយថា វាគ្មានហេតុផលគ្រប់គ្រាន់ក្នុងការលើកពេលការកាត់ទោសនោះឡើយ។     ការប្រកាសខាងលើ ធ្វើឡើងត្រឹម៦ថ្ងៃប៉ុណ្ណោះក្រោយតុលាការជាន់ខ្ពស់បានបញ្ជាឲ្យលោក ណាជីបបង់លុយ៤០០លានដុល្លារដល់រដ្ឋាភិបាល ជាថ្លៃពន្ធដែលលោកអត់បង់ និងថ្លៃពិន័យ គិតចាប់ពីឆ្នាំ ២០១១ ដល់ ឆ្នាំ២០១៧ ។    ក្រៅពីសវនាការខាងលើ អតីតនាយករដ្ឋមន្ត្រីអាយុ ៦៧ឆ្នាំរូបនេះ ក៏កំពុងប្រឈមសវនាការច្រើនដែលពាក់ព័ន្ធនឹងមូលនិធិរដ្ឋ 1MDB ដដែល។ លោក ណាជីប រងការចោទបទល្មើសមួយចំនួនទៀតរួមមាន ការលាងលុយចំនួន២២ករណីពាក់ព័ន្ធរឿងលុយ ៥៥០លានដុល្លារ ដែលផ្ទេរដោយផ្ទាល់ពីមូលនិធិ 1MDB ។ សវនាការមួយទៀត ដែលចាប់ផ្ដើមនៅថ្ងៃទី១៨ ខែធ្នូ ខាងមុន មានជាប់ទាក់ទងនឹងបទល្មើសរំលោភអំណាច និងបិទបាំងរបាយការណ៍។ ចំណែក សវនាការកាត់ក្តី២លើសំណុំរឿងផ្សេងទៀត កំពុងស្ថិតក្នុងការរង់ចាំ៕    
អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ណាជីប រ៉ាហ្សាក់ ត្រូវបានតុលាការរកឃើញមានទោសកំហុស៧ករណីក្នុងសំណុំរឿងពុករលួយ ដែលជាសវនាការកាត់ក្តីដំបូងក្នុងចំណោម៥សំណុំរឿងពាក់ព័ន្ធបទចោទលួចលុយជាតិរាប់ពាន់លានដុល្លារពីមូលនិធិរដ្ឋ 1MDB ។ ក្រោយប្រកាសសាលក្រមរួច លោក ណាជីប ក្លាយជាមេដឹកនាំម៉ាឡេស៊ីទីមួយដែលមានកំហុសរឿងពុករលួយ។
  លោក ហេង សេងលី ដែលជាអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន យូណាយធីត ហ្វូតគ្រុប បានឱ្យដឹងថា ភោជនីយផាកកាហ្វេ គឺបានបើកបម្រើជូនអតិថិជនតាំងពីឆ្នាំ២០០៤ ។ លោក បន្តថា ផាក កាហ្វេ មានបទពិសោធន៍បម្រើជូនអតិថិជន នូវអាហារសុខភាព គ្មានជាតិប៊ីចេង ព្រមទាំង កាហ្វេ ជូនជា២ជម្រើស គឺឆុងបែបខ្មែរ និងអ៊ីតាលី។អ្វីដែលពិសេស គឺគ្រប់ភេសជ្ជៈនៅផាកកាហ្វេ គឺប្រើទឹកឃ្មុំធម្មជាតិជំនួយស្ករ និងប្រើទឹកដោះគោគ្មានជាតិខ្លាញ់ (Zero Fat Milk) ដែលជាហេតុមានអតិថិជនយ៉ាងច្រើន ទទួលស្គាល់ និងគាំទ្រ ពិសេសអ្នកដែលស្រលាញ់ និងគិតគូរដល់សុខភាពជាចម្បង។ លោក ហេង សេងលី បានបន្តទៀតថា៖ «ក្រុមហ៊ុន កំពុងតែរៀបចំបើកសាខាថ្មីៗ ចំនួន ៥កន្លែង ផ្សេងទៀតមានដូច៖ សាខាជ្រោយចង្វារ សាខាស្តាតអូឡាំពិកទល់មុខវត្តមហាមន្រ្តី សាខាក្រុងកំពត សាខា Grand Phnom Penh និងសាខានៅខេត្តបាត់ដំបង ដែលនឹងត្រូវបើកបម្រើអតិថិជន នៅដើមឆ្នាំ២០២២ ខាងមុខនេះហើយ»។   សរុបរួមក្នុងឆ្នាំ២០២១ និង២០២២  សាខាទាំងបើកហើយ ត្រៀមនឹងបើក មានរហូតដល់ ៣០សាខា ដែលភាគីច្រើន ជាសាខាលក់សិទ្ធិអាជីវកម្ម។  ដោយមាននៅតាមបណ្ដាខេត្តមួយចំនួនទៅហើយ មានដូចជា៖ ខេត្តកំពង់ចាម ខេត្តព្រះសីហនុ បានបើកបម្រើជូនអតិថិជនរួចរាល់ហើយ និងខេត្តកំពត និងខេត្តបាត់ដំបង នឹងបើកបម្រើជូនអតិថិជនក្នុងពេលឆាប់នេះផងដែរ៕   (អត្ថបទពាណិជ្ជកម្ម)  
ភ្នំពេញ៖ ថ្ងៃទី១៦ ខែកញ្ញា ២០២១ - ក្រុមហ៊ុន យូណាយធីត ហ្វូតគ្រុប ដែលមាន ភោជនីយដ្ឋាន ផាក កាហ្វេ ជាបុត្រសម្ព័ន្ធ គឺបានប្រកាសបើកដំណើរជាផ្លូវការ ផាកកាហ្វេ សាខាកាល់ម៉ែត ក្នុងតំបន់កាល់ម៉ែត ដែលមានទីតាំងជាប់សណ្ឋាគារភ្នំពេញ។ ជាមួយការបម្រើជូនអតិថិជន នូវអាហារសុខភាព ប្រកបដោយរសជាតិយ៉ាងឈ្ងុយឆ្ងាញ់ មានច្រើនជម្រើស កាហ្វេ ភេសជ្ជៈ ទឹកផ្លែឈើស្រស់ៗ ប្រើគ្រឿងផ្សំធម្មជាតិល្អៗ ស្រស់ៗ ជាផលិតផលក្នុងស្រុក ការផលិត និងរៀបចំបម្រើអតិថិជន ប្រកាន់ខ្ជាប់នូវអនាម័យយ៉ាងខ្ជាប់ខ្ជួន ជាមួយបរិយាកាសហាង មានផាសុកភាព ការរៀបចំបែបទំនើប នៅ ផាកកាហ្វេ សាខាកាល់ម៉ែត។
លោក ប៊ូ សារឿន ជាមន្ត្រីព័ត៌មាន នៃធនាគារពិភពលោកប្រចាំនៅកម្ពុជា បានជ្រើសរើសកង់ជាមធ្យោបាយធ្វើដំណើរ ទៅបំពេញការងារ។ ការជិះកង់ទៅធ្វើការ បានធ្វើឲ្យលោកសារឿន ស្រស់ស្រាយ និងមិនសូវមានអារម្មណ៍មួម៉ៅ ដូចជិះរថយន្តទៅធ្វើការនោះទេ ពិសេសកាត់បន្ថយពេលវេលាធ្វើដំណើរផង ដោយលោក ចំណាយពេលតែ២០ ទៅ៤០នាទីប៉ុណ្ណោះ ខុសពីធ្វើដំណើរដោយរថយន្ត ដែលត្រូវចំណាយពេល ដល់ទៅ ១កន្លះ។ ដើម្បីជ្រាបច្បាស់ សូមអញ្ជើញទស្សនាបទសម្ភាសន៍រវាងកញ្ញា ញឹក ស្រីល័ក្ខ អ្នកយកព័ត៌មាននៃសារព័ត៌មានថ្មីៗ ជាមួយលោក ប៊ូ សារឿន  មន្ត្រីព័ត៌មាននៃធនាគារពិភពលោកប្រចាំនៅកម្ពុជាដូចតទៅ៖
ភ្នំពេញ៖ រយៈពេល២ឆ្នាំ ហើយ ដែលលោក ប៊ូ សារឿន បានចតរថយន្តរបស់លោកចោល ហើយងាកមកចាប់ចង្កូតកង់ ដើម្បីធ្វើដំណើរទៅធ្វើការ។ ជារៀងរាល់ថ្ងៃ លោក សារឿន មន្ត្រីនៃធនាគារពិភពលោកប្រចាំនៅកម្ពុជា  ជិះកង់ពីគេហដ្ឋានទៅកន្លែងធ្វើការ និងត្រឡប់មកវិញដោយមានចម្ងាយប្រវែង ២០គីឡូម៉ែត្រ ហើយប្រើប្រាស់ពេលវេលាពី២០ ទៅ៤០នាទី។  ការកកស្ទះ និងចង់ឲ្យខ្លួនមានសុខភាពល្អ ទើបលោក សារឿន សម្រេចចិត្តជិះកង់ទៅធ្វើការ។ បើតាមលោក ប៊ូ សារឿន ជិះកង់ទៅធ្វើការ ធ្វើឲ្យលោកចំណេញថវិកាប្រមាណ៥ពាន់ដុល្លារក្នុងមួយឆ្នាំ គិតទាំងថ្លៃសាំង និងតម្លៃថែទាំសុខភាព។
  រូបភាពមកពីកន្លែងកើតហេតុ បានបង្ហាញថា អណ្តាតភ្លើង និងផ្សែងខ្មួលខ្មាញ់យ៉ាងខ្លាំង ត្រូវបានគេមើលឃើញនៅលើអាកាស ក្រោយពីការផ្ទុះនៅក្នុងទីក្រុង Sapporo ជប៉ុន។    ( ) pic.twitter.com/V4Z23UbJbN (@washihoshi) December 16, 2018     បើតាមសម្តីរបស់មន្ត្រីប៉ូលីស មូលហេតុនៃការផ្ទុះនេះ គេពុំទាន់ដឹងច្បាស់លាស់នៅឡើយទេ ហើយខណៈនេះសមត្ថកិច្ចកំពុងស៊ើបអង្កេតរកមើលមូលហេតុនៃការផ្ទុះនេះ។ យ៉ាងណាមិញ សាក្សីមួយរូប បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា ខ្លួនបានធុំក្លិនឧស្ម័នក្រោយពីការផ្ទុះនេះ។    pic.twitter.com/7zDvRXU1LQ Yuta Morochi (@yutamorichi) December 16, 2018 ភ្លាមៗក្រោយកើតហេតុ សាលាក្រុង Sapporo បានផ្តល់ជម្រកបណ្តោះអាសន្នទៅដល់ពលរដ្ឋជប៉ុន ដែលផ្ទះរបស់ពួកគេត្រូវបានបំផ្លិចបំផ្លាញនៅក្នុងករណីផ្ទុះនេះ៕ 100 pic.twitter.com/PfNMsdZUHU (@otyappamattya) December 16, 2018    
មានករណីផ្ទុះដ៏ខ្លាំងមួយនៅភោជនីយដ្ឋានមួយនៅភាគខាងជើងប្រទេសជប៉ុន កាលពីយប់ថ្ងៃអាទិត្យ ទី១៦ ខែធ្នូ។ ក្នុងករណីផ្ទុះនេះ វាបានបង្កឲ្យមនុស្ស៤២នាក់រងរបួស និងបង្កជាភ្លើងឆាបឆេះរាប់ម៉ោង ដែលបណ្តាលឲ្យអគារនៅក្បែរៗនោះ បានបាក់ស្រុតផងដែរ។
  តាមសេចក្តីជូនដំណឹងដដែល សាធារណជនអាចទាញយកកម្មវិធីទូរសព្ទដៃនេះ ទៅប្រើប្រាស់បានចាប់ពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩តទៅ។ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក៏ស្វាគមន៍រាល់មតិយោបល់នានាពីអ្នកប្រើប្រាស់ តាមរយៈសារអេឡិចត្រូនិក .kh ដើម្បីឲ្យស្ថាប័នខ្លួន កែលម្អកម្មវិធីនេះកាន់តែល្អប្រសើរ៕
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានសម្រេចដាក់ឲ្យប្រើប្រាស់កម្មវិធីទូរសព្ទដៃឆ្លាតវៃ ឈ្មោះថា Vehicle Document  Verification ដែលអនុញ្ញាតឲ្យសាធារណជន អាចពិនិត្យ និងផ្ទៀងផ្ទាត់ព័ត៌មានលើបង្កាន់ដៃពន្ធយានយន្ត។ តាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ការដាក់ឲ្យប្រើកម្មវិធីទូរសព្ទដៃនេះ គឺដើម្បីផ្តល់ភាពងាយស្រួលដល់ការផ្ទៀងផ្ទាត់អនុលោមភាព នៃបង្កាន់ដៃពន្ធយានយន្តនាំចូល ដែលបានបោះពុម្ពចេញពីប្រព័ន្ធស្វ័យប្រវត្តិកម្មទិន្នន័យគយ(អាស៊ីគូដា) និងប្រព័ន្ធអេឡិចត្រូនិកគយ(e-Customs) មានបំពាក់នូវឃ្យូអារកូដ(QR Code)អគរ។
  អង់គ្លេស ផ្តល់អាហារូបករណ៍Chevening ដែលផ្ដល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ ១០០ភាគរយ ដល់និសិ្សតដែលចង់បន្តការសិក្សាបរិញ្ញាបត្រជាន់ខ្ពស់ នៅសកលវិទ្យាល័យអង់គ្លេស ក្នុងឆ្នាំសិក្សា ២០២៣-២០២៤។ កម្មវិធីអាហារូបករណ៍Chevening នេះ ផ្តល់ចំនួន១៥០០កន្លែង ដល់ប្រទេសទូទាំងពិភពលោក។ អាហារូបរករណ៍ Chevenig ផ្តល់ជូនដល់បេក្ខជនមកពីគ្រប់មជ្ឈដ្ឋាន ដែលមានការតាំងចិត្តខ្ពស់ និងមានជំនាញច្បាស់លាស់ ជាពិសេសឆន្ទៈផ្លាស់ប្តូរជាវិជ្ជមាន ។ អាហារូបករណ៍Chevening ផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ១០០ភាគរយ ដល់និស្សិតជ័យលាភីទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសកលវិទ្យាល័យនានារបស់ចក្រភពអង់គ្លេស ។ និសិត្សអាចទទួលបាននូវបទពិសោធន៍ពីស្ថាប័នអប់រំឈានមុខគេ មានជំនាញវិជ្ជាជីវ: និងវប្បធម៌យ៉ាងសម្បូរបែបជាច្រើនទៀត។  នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់Chevening នៅថ្ងៃទី២៨កក្កដា។     លោកស្រីTina Redshaw ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា បានលើកទឹកចិត្តឱ្យនិស្សិត ដែលចង់សិក្សាបន្តនៅអង់គ្លេសនោះ រួសរាន់ដាក់ពាក្យប្រឡងយកអាហារូបករណ៍នេះ។ លោកស្រី Tana បន្តរៀបរាប់នៅក្នងសេចក្តីប្រកាសព័ត៌មានរបស់Chevening យ៉ាងដូច្នេះ៖  « ប្រសិនជាអ្នក ជាបុគ្គលម្នាក់ដែលមានការប្តេជ្ញាចិត្តក្នុងការផ្លាស់ប្តូរ ទោះបីការផ្លាស់ប្តូរនោះក្នុងប្រទេសឬក៏ជាសកលក៏ដោយ ប្រសិនបើជាអ្នកចង់ទទួលបានលទ្ធផលល្អលើអ្វីមួយដែលអ្នកកំពុងធ្វើ ហើយអាហារូបកណ៍Chevening នៅចក្រភពអង់គ្លេសគឺជាឧកាសដ៏ល្អតែមួយសម្រាប់អ្នកក្នុងការបំពេញគោលបំណងនោះ»។    លោកស្រីTina Redshaw បន្ថែមថា អតីតនិស្សិតសិក្សានៅអង់គ្លេស គឺមានឥទ្ធិពល និងចែករំលែកបទពិសោធន៍ល្អៗ ។ ពួកគាត់អាចផ្តល់ការលើកទឹកចិត្ត ការណែរនាំ យោបល់ និងការទំនាក់ទំនងផ្សេងៗទៀត ដែលជួយឱ្យនិស្សិតទៅសិក្សានៅទីនោះ មានសមត្ថភាពនិងអភិវឌ្ឍន៍ ប្រកបដោយវិជ្ជាជីវ: និងទំនាក់ទំនងល្អក្នុងសង្គម ក្រោយពេលបញ្ចប់ការសិក្សា។   «សម្រាប់និស្សិតជ័យលាភី អ្នកមិនត្រឹមតែនិស្សិត ធម្មតា នោះទេ ដែលជាការពិតពួកយើងមិនបានបែងចែកអាយុ ពណ៌សម្បរ ជាតិសាសន៍ និងទំនៀមទម្លាប់ប្រពៃណីឡើយ តែអ្វីដែលពួកយើងស្វែងរកនោះ គឹអ្នកជាមនុស្សដែលមានថាមពល មានចក្ខុវិស័យច្បាស់លាស់សម្រាប់អនាគតរបស់អ្នក និងបំពេញគោលបំណង់របស់ខ្លួនឯងទៀតផង។ ប្រសិនបើមានចំណុចទាំងអស់នេះ មានន័យថាអ្នកកំពុងមានចំណុចល្អៗ ដែលយើងកំពុងស្វែងរកនោះហើយ។ ពួកយើងនឹងទទួលបានអ្នកជាសមាជិកអតីតនិស្សិតអាហារូបករណ៍ Chevening ដែលមានចំនួនជាង៥ម៉ឺននាក់នៅទូទាំងពិភពលោកទៀតផង»។ នេះបើតាមឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា។   ការប្រកាសនេះ នឹងបើកទទួលពាក្យអាហារូបករណ៍ Chevening ចាប់ពីថ្ងៃទី២សីហា ដល់ថ្ងៃទី ១វិច្ឆិកា ឆ្នាំ២០២២ សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។   កម្មវិធីអាហារូបករណ៍Chevening ត្រូវបានបង្កើតក្នុងឆ្នាំ១៩៨៣ ដែលមានអតីតនិស្សិតជំនាញវីជ្ជាជីវ: ជាង៥ម៉ឺននាក់។ និស្សិតអាចទទួលនូវពិសោធន៍ពីស្ថាប័នអប់រំឈានមុខគេ មានជំនាញវិជ្ជាជីវ: និងវប្បធម៌យ៉ាងសម្បូរបែបជាច្រើនទៀត៕  
ដោយ៖ ចៀន និតា
  លោក ឡុង ឬទ្ធា គ្រូបង្វឹកក្រុមព្រៃវែងអេហ្វស៊ី ថា ការយកឈ្នះ លើបន្ទាយមានជ័យនេះ ដោយសារសមាជិកក្រុមខ្លួន មានស្មារតីសាមគ្គី និងឆន្ទៈប្រកួតជាក្រុម។ លោក ឡុង ឬទ្ធា បានប្រាប់សារព័ត៌មានថ្មីៗ ថា លោកតែងតែស្វែងយល់អំពីទម្រង់លេងរបស់គូប្រកួត ដើម្បីដឹងអំពីចំណុចខ្លាំង និងខ្សោយ មុនការប្រកួត។   «យើង ដឹងពីតាក់តិចរបស់ក្រុមគាត់។ យើង លេងយ៉ាងណាឲ្យគូប្រកួតបាត់ទម្រង់ ហើយបត់បែនតាមក្រុមយើងមិនទាន់ ហើយការសហការលេងតាមស្លាបរបស់យើង មានការយល់ចិត្តគ្នា រវាងកីឡាករ និងកីឡាករ។ គ្រប់ក្រុមទាំងអស់ ខ្ញុំ និងគ្រូជំនួយ តែងតែសិក្សាពីយុទ្ធសាស្ដ្រប្រកួត និងស្វែងយល់ពីទម្រង់របស់ក្លិបជាគូប្រកួត។»។ គ្រូបង្វឹករូបនេះ បានពន្យល់ដូច្នេះ។ ដោយឡែក លោក ឈឹម យៀក គ្រូបង្វឹកក្រុមបន្ទាយមានជ័យ បានប្រាប់ថា ក្រុមខ្លួន មានកីឡាករសំខាន់របួសច្រើន ហើយកីឡាករមួយចំនួន របួសតិចតួចក៏មិនអាចប្រកួតបានពេញតង់ ។ បើតាមលោក យៀក បញ្ហារបួសកីឡាករនេះ ដោយសារមមាញឺកច្រើនក្នុងការប្រកួត។   ចំណែក៥គូផ្សេងទៀតនោះ អាយ អេស អាយ ដង្កោសែនជ័យ យកឈ្នះ ណិចស្ដិប ក្នុងលទ្ធផល៥-០ នៅកីឡដ្ឋានហុនមាន ខណៈសាលាកីឡាបាល់ទាត់ជាតិ ចាញ់ នគរបាលជាតិ លទ្ធផល៣-០ នៅទីលានសាលបាល់ទាត់ជាតិបាទី។ រីឯនៅទីលានបាល់ទាត់វិទ្យាល័យតេជោសែន ម្ចាស់ផ្ទះ កោះកុងអេហ្វស៊ី ឈ្នះ សូលទីឡូអង្គរ ក្នុងលទ្ធផល៣-០។ ក្រុមភ្ញៀវ សៀមរាបអេហ្វស៊ី ប្រកួតស្មើជាមួយម្ចាស់ផ្ទះ ត្បូងឃ្មុំ នៅទីលានបាល់ទាត់វិទ្យាល័យប៊ុន រ៉ានី ហ៊ុន សែន មេមត់ ក្នុងលទ្ធផល ២-២ ដូចគ្នាទៅនឹងការប្រកួត នៅទីលានបាល់ទាត់ EDC អគ្គិសនីកម្ពុជា ស្មើជាមួយ អាស៊ីអឺរ៉ុបយូណាយធីត ក្នុងលទ្ធផល១-១។   គួរបញ្ជាក់ថា អគ្គិសនីកម្ពុជា ឈរលេខ១ (បណ្ដោះអាសន្ន) មាន៣៩ពិន្ទុ និងលេខ២ កោះកុងអេហ្វស៊ី មាន៣៦ពិន្ទុ ស្មើគ្នានិង អាយ អេស អាយ ដង្កោសែនជ័យ លេខ៣ និងនគរបាលជាតិលេខ៤។ រីឯព្រៃវែងអេហ្វស៊ី ឈរលេខ៥ មាន៣៥ពិន្ទុ តាមពីក្រោយដោយ អាស៊ីអឺរ៉ុបយូណាយធីត លេខ៦ មាន២៦ពិន្ទុ។ ចំណែកណិចស្តិប មាន៦ពិន្ទុ ឈរលើ បន្ទាយមានជ័យអេហ្វស៊ី នៅបាតតារាង មាន៥ពិន្ទុ៕  
ព្រៃវែងអេហ្វស៊ី យកឈ្នះលើម្ចាស់ផ្ទះ បន្ទាយមានជ័យអេហ្វស៊ី ក្នុងលទ្ធផល ១៣-១ កាលពីថ្ងៃទី២៨ ខែសីហា នៃការប្រកួត Cambodian League 2 សប្ដាហ៍ទី១៧ នៅទីលានបាល់ទាត់វិទ្យាល័យ ហ៊ុន សែន ខ្លាកូន ស្របពេល ណិចស្ដិប ចាញ់ ក្រុមអាយ អេស អាយ ដង្កោសែនជ័យ ក្នុងលទ្ធផល ៥-០។
តាំងខែកុម្ភៈឆ្នាំ២០០៨មក Hugo Cornellier ដែលរស់នៅក្នុងក្រុងម៉ុងរ៉េអាល់ ប្រទេសកាណដា បានអនុវត្តគម្រោងមួយសម្រាប់ខ្លួនឯង ដោយថត Selfie ជារៀងរាល់ថ្ងៃ។ វីដេអូទាំងអស់របស់ Cornellier បង្ហាញទឹកមុខដូចៗគ្នា ដោយខុសតែសក់ប៉ុណ្ណោះ ដែលពេលខ្លះវែង ពេលខ្លះខ្លី ពេលខ្លះរួច ពេលខ្លះត្រង់។ រូបថតប្រមាណជាង២៥០០ ត្រូវចងក្រងជា Lime-Lapse Video ដែលមានរយៈពេល២នាទី និង៣៨វិនាទី។ រូបថតទាំងនេះ ត្រូវបានថតភាគច្រើនតាមរយៈ Webcam ចន្លោះពីខែកុម្ភៈ ឆ្នាំ២០០៨ រហូតដល់ថ្ងៃទី៣១ ខែសីហា ជាថ្ងៃដែល Cornellier ត្រូវរៀបអាពាហ៍ពិពាហ៍។ ទោះបីជារៀបការជាមួយភរិយាឈ្មោះ Juliana ក៏ដោយ ប៉ុន្តែ Cornellier អះអាងប្រាប់ Daily Mail ថា គេនៅតែបន្តថត Selfie បែបនេះ ក្នុងរយៈពេលដ៏យូរបន្ថែមទៀត តាមដែលអាចធ្វើទៅបាន។ Cornellier បានលើកឡើងថា គេមានគោលបំណងរក្សារូប Selfie របស់ខ្លួនដើម្បីទុកឲ្យកូនៗមើល នៅពេលដែលខ្លួនចាស់ទៅ៕
ការថតរូបខ្លួនឯង «Selfie»  ទើបតែពេញនិយមនារយៈពេលចុងក្រោយនេះ ប៉ុន្តែបុរសកាណាដា Hugo Cornellier បានអនុវត្តតាំងពីឆ្នាំ២០០៨មក ពោលគឺនៅពេលដែលគេមានអាយុ១២ឆ្នាំ ដោយបានអនុវត្តជារៀងរាល់ថ្ងៃ។
  យោធាឥណ្ឌូណេស៊ី ឬហៅថាកាត់ថា TNI កំពុងតែបង្កើតសេចក្ដីព្រាងវិសោធនកម្មដើម្បីកែប្រែច្បាប់ សំដៅអនុញ្ញាតឲ្យមន្ត្រីយោធាចាប់ពីថ្នាក់កណ្ដាលដល់មន្ត្រីឋានន្តរសក្តិខ្ពស់អាចកាន់តំណែងលំដាប់ទីពីរនៅក្នុងក្រសួង និងស្ថាប័នរដ្ឋ។ មេបញ្ជាការកងទ័ពឥណ្ឌូណេស៊ី ឧត្តមសេនីយ៍ Hadi Tjahjanto និយាយថា ការកែច្បាប់នេះ មានគោលដៅកែសម្រួលរចនាសម្ព័ន្ធរបស់ TNI ដែលជួបបញ្ហាក្នុងការដល់តួនាទីដល់មន្ត្រីយោធាជាន់ខ្ពស់ប្រមាណ៥០០នាក់ឯណោះ។   តាមពិតទៅ ក្រោមច្បាប់ស្ដីពីលក្ខន្តិកៈ TNI ឆ្នាំ២០០៤ យោធាឥណ្ឌូណេស៊ីអាចកាន់តំណែងស៊ីវិលបានលុះត្រាតែចូលនិវត្តន៍សិន ហើយអាចកាន់កាប់តំណែងក្នុងវិស័យនយោបាយ សន្តិសុខរដ្ឋ និងវិស័យការពារជាតិប៉ុណ្ណោះ។ លើសពីនោះ ក្រោយរបបលោក ស៊ូហារតូ ដួលរលំទៅ យោធាឥណ្ឌូណេស៊ីក៏ត្រូវកែប្រែជាច្រើនលើកដើម្បីក្លាយជាកងទ័ពមួយដែលមានវិជ្ជាជីវ និងមិនក្លាយជាឧបករណ៍បម្រើអ្នកនយោបាយដូចមុនឡើយ។   តាំងពីឆ្នាំ១៩៩៨ មក យោធាមិនអាចកាន់កាប់តំណែងក្នុងជួរទ័ព និងក្នុងស្ថាប័នស៊ីវិលក្នុងពេលតែមួយឡើយ ដែលវាស្មើនឹងការបិទផ្លូវយោធាចូលលូកលាន់កិច្ចនយោបាយ និងវិស័យជំនួញ។ លើសពីនោះ ថវិការបស់ TNI ត្រូវកំណត់ដោយរដ្ឋាភិបាលដោយមានសភាជាអ្នកតាមដានផង។ សមាជិកយោធា ក៏ត្រូវលាលែងពីតំណែងរបស់ខ្លួនដែរបើចង់ធ្វើជំនួញ ចូលបម្រើការងារក្នុងជួររដ្ឋាភិបាល ឬក៏ចូលរួមការបោះឆ្នោតនោះ។   យ៉ាងណាមិញ ការព្រួយបារម្ភក៏កើតឡើងមានដែរជុំវិញគម្រោងកែច្បាប់របស់យោធានេះ។ លោកស្រី Bivitri Susantri ដែលជាអ្នកជំនាញច្បាប់រដ្ឋធម្មនុញ្ញនៅឥណ្ឌូណេស៊ីលើកឡើងថា ផែនការរបស់យោធាអាចនាំឲ្យមានការកាន់តំណែងពីរក្នុងពេលតែមួយ ដែលវានឹងប៉ះពាល់ដល់កំណែទម្រង់កងទ័ព។ លោកស្រីបន្តថា យោធាគួរតែនៅដាច់ដោយឡែកពីការងារស៊ីវិល និងមិនគួរមានតួនាទីជាមន្ត្រីស៊ីវិលមួយទៀតឡើយ។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន The Jakarta Post ។   សូមបញ្ជាក់ថា តាំងពីឆ្នាំ១៩៩៨ មក ឥណ្ឌូណេស៊ីមានមន្ត្រីយោធាកើនឡើងជាលំដាប់។ នេះបើតាមការសិក្សារបស់មជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រអន្តរជាតិក្នុងឆ្នាំ២០១៧ ។ ទោះជាមានអតិផរណាមន្ត្រីយោធាក្ដី ប្រធានាធិបតី ចូកូ វីដូដូ កាលពីសប្ដាហ៍មុន បានបើកផ្លូវខៀវដល់ការដំឡើងសក្តិដល់មន្ត្រីជាន់ខ្ពស់យោធាប្រមាណ៦០រូបថែមទៀត និងការដំឡើងអាយុចូលនិវត្តន៍ពី៥៣ឆ្នាំទៅ៥៨ឆ្នាំវិញទៀតផង៕
នៅពេលខាងមុខ មន្ត្រីស៊ីវិលនៅឥណ្ឌូណេស៊ីទំនងជាជួបបញ្ហាប្រឈមខ្លាំងក្នុងឡើងតំណែងរបស់ពួកគេ ខណៈដែលយោធាប្រទេសនេះចង់កែច្បាប់ដើម្បីបើកផ្លូវឲ្យមន្ត្រីយោធាជាន់ខ្ពស់អាចកាន់តំណែងធំៗក្នុងស្ថាប័នរដ្ឋនានា។ គម្រោងកែច្បាប់នេះ ក៏ធ្វើឲ្យមានពាក្យរិះគន់ព្រោះវាអាចនាំឲ្យយោធាជ្រៀតជ្រែកចូលកិច្ចការស៊ីវិល និងប៉ះពាល់ដល់កំណែទម្រង់យោធាផង។ ប៉ុន្តែប្រមុខកងទ័ពឥណ្ឌូណេស៊ីអះអាងថា ការកែច្បាប់នេះគឺជាផ្នែកនៃការកែទម្រង់យោធាហើយ។
  កូរ៉េខាងជើងនៅថ្ងៃទី២៤ ខែមីនា បានធ្វើតេស្តដោយជោគជ័យមីស៊ីល Hwasong-17 ដែលជាការសាកល្បងមីស៊ីលអន្តរទ្វីបលើកដំបូង ក្រោយខកខានតាំងពីឆ្នាំ២០១៧។ មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន អះអាងថា កូរ៉េខាងជើង នឹងពង្រឹងសមត្ថភាពការពារជាតិរបស់ខ្លួនថែមទៀតដើម្បីការពារខ្លួនផង និងទប់ស្កាត់សង្រ្គាមផង។   « មានតែនៅពេលដែលប្រទេសមួយមានសមត្ថភាពវាយប្រហារ ហើយអំណាចយោធាដ៏ខ្លាំងក្លាដែលគ្មាននរណាម្នាក់អាចបញ្ឈប់បាននោះទេ ទើបប្រទេសនោះអាចការពារសង្រ្គាមមិនឱ្យកើតឡើង ធានាសន្តិសុខប្រទេស ហើយទប់ទល់រាលការគំរាមដោយពួកចក្រពត្តិបាន»។ ទីភ្នាក់ងារព័ត៌មានកូរ៉េខាងជើង KCNA ស្រង់សម្តីមេដឹកនាំកូរ៉េខាងជើង ថ្លែងក្នុងកិច្ចប្រជុំជាមួយមន្រ្តីដែលពាក់ព័ន្ធការបាញ់មីស៊ីលខាងលើ។    ទាក់ទិននឹងការសាកល្បងមីស៊ីលអន្តរទ្វីបនេះ ក្រុមអ្នកវិភាគអះអាងថា ចំពោះការបាញ់មីស៊ីលប្រកបដោយជោគជ័យនេះអាចនឹងជំរុញទំនុកចិត្តរបស់លោកគីមថា ប្រទេសលោកកំពុងដើរលើផ្លូវត្រូវដើម្បីសម្រេចបាននូវការទប់ស្កាត់ការវាយប្រហារពីប្រទេសផ្សេងដោយប្រើនុយក្លេអ៊ែរ ហើយការសាកល្បងមីស៊ីលបែបនេះត្រូវបានរំពឹងថានឹងមានទៀត។    ការបាញ់មីស៊ីលប្រភេទ Hwasong-17 កាលពីថ្ងៃទី២៤ ខែមីនានេះ គឺជាលើកទី១២ ដែលកូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលបាលីស្ទិកក្នុងឆ្នាំ២០២២។ មីស៊ីលបាលីស្ទិកអន្តរទ្វីបប្រភេទថ្មី Hwasong-17 ហោះបានចម្ងាយ១,០៩០គីឡូម៉ែត្រ ក្នុងរយៈពេល ៤,០៥២វិនាទី នៅរយៈកម្ពស់ខ្ពស់បំផុត ៦,២៤៨គីឡូម៉ែត្រ មុនពេលមីស៊ីលនោះវាយប្រហារតំបន់ដែលបានកំណត់ទុកជាមុន នៅសមុទ្រខាងកើត៕  
មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ប្តេជ្ញានឹងជំរុញអំណាចយោធាប្រទេសឱ្យបានខ្លាំងក្លា ហើយគ្មានអ្វីអាចបញ្ឈប់បាន។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងចេញផ្សាយបែបនេះ នៅថ្ងៃទី២៨ ខែមីនា ប៉ុន្មានថ្ងៃបន្ទាប់ពីកូរ៉េខាងជើងសាកល្បងមីស៊ីលបាលីស្ទិកអន្តរទ្វីបប្រភេទថ្មី Hwasong-17 ដោយជោគជ័យ។
នារីដែលមករដូវរួច ងាយនឹងប្រឈមមុខនឹងអាការៈខ្វះឈាម មុខស្លេកស្លាំង ដៃជើងត្រជាក់។ ដូចនេះ អ្នកអាចពិសារទំពាំងបាយជូរក្រៀមបាន នោះវានឹងជួយធ្វើឲ្យអាការៈទាំងនេះបានធូរស្រាល។ ម្យ៉ាងទៀត វាក៏អាចជួយបង្កើនប្រព័ន្ធការពាររាងកាយរបស់អ្នកផងដែរ។ វាក៏អាចជួយឲ្យក្រពះរបស់អ្នករំលាយអាហារបានយ៉ាងលឿន។ ជាពិសេស កាឡូរីរបស់អ្នកនឹងអាចចុះផងដែរ។ អ្នកនឹងមិនប្រឈមមុខនឹងអាការៈទល់លាមកឡើយ ថែមទាំងជួយរាងកាយអ្នកឲ្យបញ្ចេញជាតិពុលទៀតផង៕ ត្រួតពិនិត្យដោយ www.health.com.kh
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអត្ថប្រយោជន៍របស់ទំពាំងបាយជូរក្រៀម។ តើមានអ្វីខ្លះទៅ?
  ប្រមុខរដ្ឋាភិបាល ប្រាប់ឲ្យលោក ជុន ច័ន្ទបុត្រ ចេញមកបកស្រាយពីការពិតផងដែរ បើសិនជាការលើកឡើងរបស់សម្ដេចមិនមែនជាការពិតនោះ។ សូមស្ដាប់សំឡេងនាយករដ្ឋមន្ត្រី៖
ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បាននិយាយវាយប្រហារទៅលើលោក ហួត វុទ្ធី ហៅ ជុន ច័ន្ទបុត្រ នាយករងវិទ្យុអាស៊ីសេរីផ្នែកភាសាខ្មែរ នៅក្នុងវេទិការជួបសំណេះសំណាលជាមួយពលរដ្ឋខ្មែរ នៅប្រទេសអូស្ត្រាលី នៅថ្ងៃទី១៦ មីនានេះ។ ថ្លែងចំពោះមុខពលរដ្ឋខ្មែរ៨០០នាក់ សម្ដេច ហ៊ុន សែន បាននិយាយថា លោក ជុន ច័ន្ទបុត្រ ធ្លាប់រកជំនួយពីលោក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូចលេខ៧០ កនិងលោក ហ៊ុន ម៉ាណែត កូនប្រុសសម្ដេច ដើម្បីសុំឲ្យមានអ្នកការពារខ្លួន កុំឲ្យចារកម្មអាមេរិកសម្លាប់ដូចលោក កែម ឡី ។
  ដោយលើកឡើងតែប្រទេសនៅក្នុងអាស៊ី លោក Jean-Michel Gallet បានថតរូបជាច្រើននៅក្នុងប្រទេសឥណ្ឌូណេស៊ី ឡាវ វៀតណាម និងកម្ពុជា។ នៅក្នុងប្រទេសកម្ពុជា លោក Jean-Michel Gallet បានផ្តិតយករូបភាពកម្ពុជាតាំងពីទសវត្សរ៍៩០។ ស្ថិតនៅក្នុងអាយុ៧៥ឆ្នាំ អ្នកសេ្នហារូបថតរូបនេះ បានបញ្ជាក់ប្រាប់ថា លោកនៅតែបន្តថតរូបតទៅទៀត។   ដើម្បីថតរូប លោក Jean-Michel Gallet ប្រើប្រាស់ម៉ូតូដើម្បីធ្វើដំណើរ។ បុរសជនជាតិបារាំងរូបនេះ បានប្រាប់ថា ក្នុងរយៈពេលជាង៣០ឆ្នាំនេះ លោកបានថតរូបពីប្រទេសកម្ពុជាជាង២០ម៉ឺនសន្លឹក, ឡាវជាង១០ម៉ឺនសន្លឹក, វៀតណាមជាង២ម៉ឺនសន្លឹក, ឥណ្ឌូនេស៊ីជាង២០ម៉ឺនសន្លឹក។ លោក Jean-Michel Gallet បានឲ្យដឹងទៀតថា លោកបានថតជីវិតប្រចាំថ្ងៃរបស់ប្រជាជនខ្មែរ ដូចជា អ្នកនេសាទ ជីវិតកុមារនៅតាមជនបទ សកម្មភាពកសិកម្មខ្មែរ។ល។ រូបថតដែលថតដោយលោក Jean-Michel Gallet ធ្វើឡើងជាលក្ខណៈធម្មជាតិសុទ្ធសាធ មានន័យថា រូបថតទាំងអស់មិនមែនជារូបថតរៀបចំដើម្បីថតឡើយ។    នៅក្នុងដំណើរទស្សនកិច្ចនៅកម្ពុជានៅពេលនេះ លោក Jean-Michel Gallet សន្យាផ្តល់រូបថតជាង២០ម៉ឺនសន្លឹកជូនសារព័ត៌មានអេឡិចត្រូនិកថ្មីៗដើម្បីប្រើប្រាស់។ ជាការឆ្លើយតប សារព័ត៌មានថ្មីៗកំពុងរកលទ្ធភាពដើម្បីធ្វើពិព័រណ៍រូបថតដើម្បីបង្ហាញស្នាដៃលោកទៅកាន់មហាជននាពេលណាមួយ៕   
ភ្នំពេញ៖ លោក Jean-Michel Gallet ជំនាញផ្នែកកសិកម្ម តែស្រឡាញ់ការងារថតរូប បានចំណាយពេលជាង៤០ឆ្នាំដើម្បីថតរូបនៅក្នុងប្រទេសជាច្រើន ក្នុងនោះ ក៏មានប្រទេសកម្ពុជាផងដែរ។ រូបថតរបស់លោកផ្តោតលើជីវិតទូទៅនៃប្រជាជនក្នុងប្រទេសនីមួយៗដែលលោកបានធ្វើដំណើរទៅ និងរូបភាពតាមវិស័យនីមួយៗ។ លោកបានថតរូបនៅទ្វីបអាស៊ី អឺរ៉ុប។ 
  ធនាគារពិភពលោក (WB)បានអនុម័តកញ្ចប់ហិរញ្ញប្បទានចំនួន ១៦៩លានដុល្លារ  ដែលជាជំនួយផ្តល់ឱ្យក្រសួងអភិវឌ្ឍន៍ជនបទកម្ពុជា ក្នុងការជួសជុលផ្លូវដែលខូចខាតបង្កពីគ្រោះធម្មជាតិ និងអាកាសធាតុ ជាពិសេសជួយរដ្ឋាភិបាលក្នុងការទ្រទ្រង់សុវត្ថិភាពពលរដ្ឋនៅលើដងផ្លូវ ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ ធនាគារពិភពលោក នាថ្ងៃទី២៥ខែឧសភា ។ ធនាគារពិភពលោក បានអនុម័តជំនួយដែលមានទំហំទឹកប្រាក់ចំនួន ១៦៩លានដុល្លារ ក្នុងការជួយទៅដល់គម្រោងគ្រប់គ្រងហានិភ័យគ្រោះធម្មជាតិនៅកម្ពុជា ដំណាក់កាលទី២ សម្រាប់បង្កើនភាពធន់នៃបណ្តាញផ្លូវជនបទ ទៅនឹងគ្រោះធម្មជាតិ កត្តាអាកាសធាតុ ព្រមទាំងលើកកម្ពស់សមត្ថភាពរបស់រដ្ឋាភិបាល ក្នុងការទ្រទ្រង់ដល់សុវត្ថិភាពពលរដ្ឋ នៅលើដងផ្លូវផងដែរ។ គម្រោងនេះជួយដល់ការសាងសង់ផ្លូវ និងស្ពាននៅតាមតំបន់រងការជន់លិចទឹក និងជួយបង្កើនសមត្ថភាពរបស់រដ្ឋាភិបាល ក្នុងការឆ្លើយតបទៅនឹងគ្រោះធម្មជាតិបង្កដោយអាកាសធាតុ។    របាយការណ៍ដដែល បានបញ្ជាក់ថា គម្រោងនេះនឹងនាំអត្ថប្រយោជន៍ដល់ប្រជាជន ប្រហែល ៥,៥លាននាក់ ក្នុងនោះ ៥២ភាគរយជាស្ត្រី នៅក្នុងខេត្តចំនួនប្រាំពីរ ជាពិសេសដល់អ្នកដែលប្រើប្រាស់បណ្តាញផ្លូវទាំងនេះផ្ទាល់តែម្តង។ គម្រោងក៏នឹងផ្តល់ការបណ្តុះបណ្តាលដល់មន្រ្តីរាជរដ្ឋាភិបាល ភាគច្រើនមកពីក្រសួងអភិវឌ្ឍន៍ជនបទ អំពីការគ្រប់គ្រងហានិភ័យគ្រោះធម្មជាតិ, ការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ និងការវាយតម្លៃតម្រូវការក្រោយមានគ្រោះធម្មជាតិផងដែរ ។   លោកស្រី ម៉ារីយ៉ាម សាលីម (Maryam Salim) ប្រធានគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំកម្ពុជា បានលើកឡើងថា៖ «ជាមួយនឹងការប្តេជ្ញាចិត្តមោះមុតរបស់ក្រសួងអភិវឌ្ឍន៍ជនបទនៃរាជរដ្ឋាភិបាលកម្ពុជា គម្រោងនេះនឹងជួយធ្វើយ៉ាងណាឱ្យហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទឱ្យនៅមានភាពរឹងមាំ និងធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ហើយទន្ទឹមគ្នានោះជួយការពារផងដែរដល់ប្រជាជនងាយរងគ្រោះពីហេតុការណ៍គ្រោះធម្មជាតិដែលគ្មានអ្នកណាអាចដឹងមុន»។   ក្រសួងអភិវឌ្ឍន៍ជនបទ នឹងដើរតួយ៉ាងសកម្ម ក្នុងការអនុវត្ត និងបង្កើនភាពធន់នៃការសាងសង់ និងស្តង់ដាថែទាំផ្លូវ។គម្រោងនេះ បន្តអនុវត្តពីដំណាក់កាលទី១ នៃគម្រោងគ្រប់គ្រងហានិភ័យគ្រោះធម្មជាតិនៅកម្ពុជា ដោយផ្តោតសំខាន់លើការពង្រីកបណ្តាញតភ្ជាប់ផ្លូវជនបទ ដែលធន់នឹងកត្តាអាកាសធាតុ និងលើការពង្រឹងការរៀបចំផែនការហិរញ្ញវត្ថុ សម្រាប់ទ្រទ្រង់ភាពធន់នឹងគ្រោះធម្មជាតិ។ ជាពិសេការគ្រប់គ្រងហានិភ័យទឹកជំនន់នៅក្នុងតំបន់ទន្លេសាប ដែលរងការខូចខាតខ្លាំងពីទឹកជំនន់ក្នុងឆ្នាំ២០២០។    សូមជម្រាបថា ថវិកានេះគឺជាឥណទានពីសមាគមអភិវឌ្ឍន៍អន្តរជាតិនៃធនាគារពិភពលោក ហើយក៏មានជំនួយទឹកប្រាក់ចំនួន ៤៥០ពាន់ដុល្លារទៀត ពីកម្មវិធីរួមគ្នារវាងប្រទេសជប៉ុន និងWB សម្រាប់បញ្ជ្រាបការគ្រប់គ្រងហានិភ័យគ្រោះធម្មជាតិនៅតាមប្រទេសកំពុងអភិវឌ្ឍន៍ (Japan-Bank Program for Mainstreaming DRM in Developing Countries) ផងដែរ។ កម្មវិធីនេះទទួលថវិកាពីរដ្ឋាភិបាលជប៉ុន និងគ្រប់គ្រងដោយមូលនិធិសាកល សម្រាប់កាត់បន្ថយនិងស្តារឡើងវិញពីគ្រោះធម្មជាតិ។ កម្ពុជានឹងរួមចំណែកថវិកាបដិភាគចំនួន ២លានដុល្លារ ទៅក្នុងកញ្ចប់ហិរញ្ញប្បទានថ្មីនេះ។  
ដោយ ៖ ធន់ សេងហុង 
  តាមសេចក្តីជូនដំណឹង របស់ស្ថានទូតកម្ពុជានៅម៉ាឡេស៊ី ចេញផ្សាយនៅថ្ងៃទី២៤កញ្ញា មិនថាពលរដ្ឋខ្មែរ និងជនបរទេសផ្សេងៗទេ ដែលមានចង់ទៅប្រទេសម៉ាឡេស៊ី ក្នុងអំឡុងពេលនៃការអនុវត្តបទបញ្ជា ត្រួតពិនិត្យការធ្វើដំណើរ ជាមួយលក្ខខណ្ឌបន្ធូរបន្ថយ នឹងត្រូវបង់ថ្លៃធ្វើចត្តាឡីស័ក អស់ជាង១ពាន់ដុល្លារនេះ។    ស្ថានទូតកម្ពុជានៅប្រទេសម៉ាឡេស៊ី បានបញ្ជាក់ដូច្នេះ៖«ថវិកាជាង១ពាន់ដុល្លារ សម្រាប់ថ្លៃធ្វើចត្តាឡីស័កនេះ ត្រូវបង់ជូនមន្ត្រី នៃក្រសួងសុខាភិបាលម៉ាឡេស៊ី ដែលប្រចាំការ នៅតាមច្រកអន្តរជាតិ»។ ថវិកាជាង១ពាន់ដុល្លារសម្រាប់ថ្លៃធ្វើចត្តាឡីស័កនៅប្រទេសម៉ាឡេស៊ីនេះ គឺជនបរទេសម្នាក់ៗ បានចំណាយថ្លៃប្រតិបត្តិការធ្វើចត្តាឡីស័ក ប្រមាណ៦០០ដុល្លារ, ថ្លៃស្នាក់នៅធ្វើចត្តាឡីស័ក ប្រមាណ៣៧ដុល្លារក្នុងយប់ និងថ្លៃស្នាក់នៅ សម្រាប់ស្វាមី/ភរិយា ឬកូនមានអាយុតិចជាង១២ឆ្នាំ (បន្ទប់ជាមួយគ្នា)  មានប្រមាណ១២ដុល្លារ ក្នុងមួយយប់។    ជាមួយគ្នានេះ ស្ថានទូតកម្ពុជានៅម៉ាឡេស៊ី បានអះអាង ការបង់ថ្លៃធ្វើចត្តាឡីស័ក នៅប្រទេសម៉ាឡេស៊ីនេះ មិនអនុវត្ត ចំពោះអ្នកដែលបានអនុញ្ញាតឱ្យធ្វើចត្តាឡីស័កនៅផ្ទះឡើយ។ ដូចជា អ្នកមានបណ្ណអនុញ្ញាតធ្វើដំណើរ និងអ្នកការទូត។  គិតត្រឹមថ្ងៃទី២៤កញ្ញានេះ ប្រទេសម៉ាឡេស៊ី មានអ្នកឆ្លងជំងឺកូវីដ-១៩(COVID-19) ជាង១ម៉ឺននាក់ ក្នុងនោះមាន ៩,៦០០នាក់ ជាសះស្បើយ និងស្លាប់ចំនួន១៣៣នាក់៕     
ភ្នំពេញ៖ ពលរដ្ឋខ្មែរ ដែលជាសិស្ស និស្សិត ពលករ និងអ្នកលំនៅអចិន្ត្រៃយ៍ ឬបណ្តោះអាសន្ន នៅប្រទេសម៉ាឡេស៊ី ត្រូវបង់ថ្លៃធ្វើចត្តាឡីស័កចំនួន ៤,៧០០រីងហ្គីត (ប្រមាណ១,១៥០ដុល្លារ)ក្នុងមា្នក់ ប្រសិនធ្វើដំណើរទៅម៉ាឡេស៊ីវិញ ក្នុងអំឡុងពេលការអនុវត្តបទបញ្ជា ត្រួតពិនិត្យការធ្វើដំណើរ ជាមួយលក្ខខណ្ឌបន្ធូរបន្ថយ។ យោងតាមសេចក្តីជូនដំណឹង របស់ស្ថានទូតកម្ពុជានៅម៉ាឡេស៊ី  ថ្លៃចត្តាឡីស័កនេះ ចាប់ផ្តើមអនុវត្ត ពីថ្ងៃទី២៤កញ្ញា ឆ្នាំ២០២០ តទៅ។
  ព័ត៌មានលម្អិត សូមស្ដាប់បទយកការណ៍ដែលរៀបរៀងដោយអ្នកនាង អ៊ីសា រ៉ហានី ពីខេត្តសៀមរាបដូចតទៅ៖   មូលនិធិ អេ ២១ បានបើកការិយាល័យរបស់ខ្លួននៅកម្ពុជាអស់រយៈពេលជាង២ឆ្នាំមកហើយ ដើម្បីជួយកុមាររងគ្រោះគ្រប់ទម្រង់ ពិសេសកុមាររងគ្រោះពីការរំលោភបំពានផ្លូវភេទ រំលោភបំពានលើកម្លាំងពលកម្ម ដែលមានស្នាក់ការប្រចាំនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ មូលនិធិនេះបានធ្វើជាមួយ អេ ២១ នៅប្រទេសថៃ ដែលរកឃើញកុមារកម្ពុជារងគ្រោះពីទីនោះបញ្ជូនមកកម្ពុជាវិញ តាមរយៈការជួយប្រឹក្សាយោបល់ ការថែទាំបន្ទាប់ ផ្តល់ការអប់រំ និងជ្រោមជ្រែងដល់គ្រួសារកុមាររងគ្រោះឱ្យមានអាជីវកម្មខ្នាតតូចជាដើម។   នៅថ្ងៃទី១១ ធ្នូ មូលនិធិនេះ បានដាក់ឱ្យដំណើរការនៃមជ្ឈមណ្ឌលតស៊ូមតិសម្រាប់កុមារ អេ ២១ប្រចាំខេត្តសៀមរាប។ លោក ប៉ុក ទ្រី ប្រធានមជ្ឈមណ្ឌលបានឱ្យដឹងថា មជ្ឈមណ្ឌលនេះនឹងក្លាយជាទីតាំងមានសុវត្ថិភាព សម្រាប់ការផ្តល់ប្រឹក្សាយោបល់ដល់កុមាររងគ្រោះ កន្លែងផ្តល់ការការពារកុមារ កន្លែងសម្ភាសធ្វើកោសល្យវិច្ច័យ និងសហការជាមួយនគរបាលប្រឆាំងការជួញដូរកុមារ ក៏ដូចជាក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដើម្បីកុំឱ្យកុមារទាំងនោះទទួលរងនូវការរំលោភបំពានសាជាថ្មី។   កញ្ញា គ្រីស្ទីន ស្កាហ្វ នាយិកាប្រចាំប្រទេសនៃមូលនិធិ អេ ២១ លើកឡើងថាមជ្ឈមណ្ឌលនេះនឹងដើរយ៉ាងសំខាន់ក្នុងការផ្តល់សុវត្ថិភាពសម្រាប់កុមាររងគ្រោះ ការសម្ភាស និងពិនិត្យកោសល្យវិច្ច័យពីផលប៉ះពាល់ផ្នែកផ្លូវចិត្តដល់កុមាររងគ្រោះពីការរំលោភបំពាននានា។     ស្នងការរងទទួលបន្ទុកការជួញដូរមនុស្ស នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប លោកស្រី ឌួង ថាវរី មានប្រសាសន៍ថា កន្លងមកស្ថាប័នលោកស្រីបានធ្វើការងារជាច្រើនលើការជួញដូរកុមារក្នុងខេត្តសៀមរាប និងទទួលបានលទ្ធផលល្អប្រសើរ។ ចំពោះការដាក់ដំណើរការមជ្ឈមណ្ឌលតស៊ូមតិរបស់មូលនិធិ អេ ២១នេះ វានឹងក្លាយជាដៃគូមួយបន្ថែមទៀតសម្រាប់ការប្រយុទ្ធប្រឆាំងការជួញដូរកុមារនៅខេត្តសៀមរាប។   បទល្មើសដែលការិយាល័យប្រឆាំងការជួញដូរមនុស្សខេត្តសៀមរាបធ្លាប់បានបង្ក្រាបរួមមានភាគច្រើនការរំលោភបំពានផ្លូវភេទ ការជួញដូរកុមារទៅធ្វើការនៅក្រៅប្រទេស ការកេងកម្លាំងពលកម្មកុមារ ដែលមាននៅតាមកន្លែងអាជីវកម្មមួយចំនួនដូចជានៅឡឥដ្ឋ និងកន្លែងកម្សាន្តជាដើម។ តាមការបញ្ជាក់ពីលោកស្រី ឌួង ថាវរី ការជួញដូរកម្លាំងពលកម្មកុមារនៅខេត្តសៀមរាប ច្រើនតែនៅកន្លែងឡឥដ្ឋ ដ្បិតថាអាណាព្យាបាលមិនសូវយល់ពីច្បាប់ និងយល់ថាកូនៗពួកគេ គួរតែធ្វើការដើម្បីរកប្រាក់ចិញ្ចឹមគ្រួសារ។   ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃអគ្គស្នងការដ្ឋាននគរបាលជាតិនៃក្រសួងមហាផ្ទៃ លោក ជីវ ផល្លី ក្នុងពិធីសម្ពោធមជ្ឈមណ្ឌលតស៊ូមតិកុមារនៃមូលនិធិ អេ ២១ បានប្រាប់សារព័ត៌មានថ្មីៗថា កន្លងមកស្ថាប័នរបស់លោកបានសហការជាមួយនគរបាលប្រឆាំងការជួញដូរមនុស្សរាជធានី-ខេត្ត និងអង្គការក្រៅរដ្ឋាភិបាលដែលទាក់ទងនឹងយ៉ាងសកម្ម ធ្វើការស្រាវជ្រាវតាមរយៈការផ្តល់ព័ត៌មានតាមបណ្ដាញសង្គម តាមរយៈការផ្តល់ព័ត៌មានពីសាក្សី ឪពុកម្ដាយ ឬអាណាព្យាបាលជនរងគ្រោះ។ល។ ក្រោយទទួលបានព័ត៌មានទាំងនោះ កម្លាំងជំនាញបានចុះបង្ក្រាបភ្លាមៗដើម្បីឆ្លើយតបបទល្មើស និងបើកការស៊ើបអង្កេត ស្វែងរកជនល្មើសមកផ្តន្ទាទោស។ បន្ទាប់ពីជួយសង្គ្រោះបានហើយ កុមាររងគ្រោះនឹងត្រូវបញ្ជូនទៅកាន់អង្គការដៃគូនានាដើម្បីទទួលបានការថែទាំ និងបង្រៀនវិជ្ជាជីវៈផ្សេងៗ។ ពាក់ព័ន្ធនឹងការរំលោភបំពានផ្លូវភេទកុមារ នៅពេលថ្មីៗនេះបានលេចចេញតាមប្រព័ន្ធអនឡាញ ដែលកិច្ចការនេះត្រូវបានកម្លាំងជំនាញនៃនាយកដ្ឋានការជួញដូរមនុស្ស សហការជាមួយនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវចាប់ជនល្មើសជាបន្តបន្ទាប់។    ការជួញដូរនិងរំលោភបំពានកុមារមានច្រើនទម្រង់ សូមស្ដាប់ការពន្យល់របស់លោក ជីវ ផល្លី ដូចតទៅ៖« ការជួញដូរកុមារមានច្រើនទម្រង់ មានន័យថាជួញដូរកុមារយកទៅបម្រើសេវាកម្មផ្លូវភេទ ឬទាញប្រយោជន៍ពីការរួមភេទរបស់កុមារ ឬយកកុមារទៅលក់ដើម្បីបម្រើសេវាផ្លូវភេទ យើងមានករណីយកកុមារទៅបង្ខំឱ្យរៀបអាពាហ៍ពិពាហ៍នៅក្រៅប្រទេស ការបង្ខំឱ្យការ...ការបង្ខំពលកម្មកុមារ ទម្រង់ផលិតសម្ភារអាសអាភាសឬមួយមានការរំលោភបំពានផ្លូវភេទតាមរយៈការទាញប្រយោជន៍ទៅតាមប្រព័ន្ធអ៊ីនធឺណិត...»។   ការរំលោភបំពានកុមារ បង្កើតឱ្យមានបញ្ហាផ្លូវចិត្តដល់កុមារ ហើយវាក៏ជាបន្ទុកមួយដល់សង្គមផងដែរ។ ដើម្បីដោះស្រាយ ក៏ដូចជាជួយសម្រាលបន្ទុកកិច្ចការនេះ ក្រសួងពាក់ព័ន្ធ និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួន បានប្រឹងប្រែងបង្កើតមជ្ឈមណ្ឌលដើម្បីជួយកុមាររងគ្រោះទាំងនោះ។ ក្រោយជួយសង្គ្រោះ កុមារអាចរស់នៅ រៀនសូត្រ និងទទួលបានចំណេះជំនាញវិជ្ជាជីវៈ ដើម្បីកែប្រែជីវិតរបស់ពួកគេ។ កុមារខ្លះ បន្តរស់នៅនិងរៀនសូត្ររហូតដល់អាយុ១៦ឬ១៧ឆ្នាំ ហើយខ្លះត្រូវឪពុកម្ដាយស្នើសុំយកទៅរស់នៅជុំគ្រួសារវិញក៏មាន តែពួកគេស្ថិតក្រោមការតាមដាន ដើម្បីកុំឱ្យមានការរងគ្រោះម្ដងទៀត៕
សៀមរាប៖ មូលនិធិ អេ ២១ (A21) ដែលជាស្ថាប័នដ៏ធំធ្វើការលើការការពារកុមាររងគ្រោះពីការរំលោភបំពានផ្សេងៗ បានដាក់ដំណើរការនៃមជ្ឈមណ្ឌលតស៊ូមតិសម្រាប់កុមារ អេ ២១ ប្រចាំខេត្តសៀមរាបនៅពាក់កណ្ដាលខែ ធ្នូ កន្លងទៅ។ មជ្ឈមណ្ឌលនេះនឹងដើរតួយ៉ាងសំខាន់សម្រាប់ការការពារកុមាររងគ្រោះពីការរំលោភបំពានផ្លូវភេទ ការរំលោភបំពានកម្លាំងពលកម្ម ជួយប្រឹក្សាយោបល់ និងជ្រោមជ្រែងឱ្យកុមារទាំងនោះមានភាពរឹងមាំ និងគេចចេញពីភាពរងគ្រោះម្ដងទៀត។ ក្រុមមន្ត្រីដែលពាក់ព័ន្ធលើកិច្ចការនេះជឿជាក់ថា មជ្ឈមណ្ឌលថ្មីនេះនឹងជួយឱ្យការទប់ស្កាត់ ការបង្ក្រាបបទល្មើសការជួញដូរកុមារនៅកម្ពុជាកាន់តែមានប្រសិទ្ធភាព។
  សូមអញ្ជើញទស្សនាបទសម្ភាសរវាងកញ្ញា ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មាន ThmeyThmey.com ជាមួយលោក យ៉ង សាំងកុមារ អ្នកជំនាញកសិកម្មដូចតទៅ៖    ដើម្បីកុំឲ្យប៉ះពាល់ដល់សេដ្ឋកិច្ច និងការងារកសិករពាក់ព័ន្ធនឹងបញ្ហាទឹក លោក យ៉ង សាំងកុមារ បញ្ជាក់បែបនេះ៖ «ជារួម កសិកម្មនៅប្រទេសកម្ពុជាដូចប្រទេសក្ដៅមួយចំនួន ឲ្យតែមានទឹកពេលណាក៏យើងធ្វើបានដែរ។ ចំណុចគន្លឹះ យើងត្រូវធ្វើម៉េច គឺការងារគ្រប់គ្រងទឹក និងការធ្វើប្រព័ន្ធធារាសាស្ត្រ អាងស្ដុកទឹក ការស្ដារឡើងវិញនូវប្រព័ន្ធទឹកធម្មជាតិ ដូចជា បឹង ស្ទឹង អូរ។ ពិសេសជំរុញឲ្យមានការស្ដុកទឹកតាមសហគមន៍ និងគ្រួសារ ហើយនេះជាវិធានការណ៍ ធ្វើយ៉ាងម៉េចឲ្យមានទឹកគ្រប់គ្រាន់។ កាលណាគ្រប់គ្រងទឹកបានល្អ គឺទី១ ខែវស្សា ជួយកាត់បន្ថយបញ្ហាទឹកជំនន់ ទី២ ខែប្រាំង យើងមានទឹកគ្រប់គ្រាន់ សម្រាប់ដាំដុះ និងចិញ្ចឹមសត្វ ហើយធ្វើឲ្យសម្បូរត្រីផងដែរ»។    បើតាមលោក យ៉ង សាំងកុមារ នៅកម្ពុជា មានប្រព័ន្ធធារាសាស្ត្រជាង ២៥០០ប្រព័ន្ធ ដែលមានទំហំតូច មធ្យម និងធំ។ លោក យ៉ង សាំងកុមារ បន្តថា៖ «ប្រព័ន្ធធារាសាស្ត្រទាំងនោះ ត្រូវការជួសជុល និងថែរក្សាឡើងវិញ ដែលត្រូវការថវិកាពីរដ្ឋាភិបាល រួមទាំងភាគីពាក់ព័ន្ធ។ ពិសេស ត្រូវការជីកបន្ថែម បង្កើតបន្ថែម ហើយបើមានកាន់តែច្រើនកាន់តែល្អ ដែលត្រូវការអន្តរាគមន៍ពីរដ្ឋាភិបាល»។    អ្នកជំនាញកសិកម្មរូបនេះ លើកឡើងថា ការវិនិយោគក្នុងវិស័យធារាសាស្ត្រ បានចំណូលខ្ពស់ និងបានចំណូលមកវិញលឿន។ សូមបញ្ជាក់ថា  កាលពីចុងឆ្នាំ២០១៩ កម្ពុជា បានទទួលរងគ្រោះរាំងស្ងួតធ្ងន់ធ្ងរខ្លាំង រហូតដល់ខែមករា ឆ្នាំ២០២០។  បើតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មការទន្លេមេគង្គ(MRC) នៅថ្ងៃទី១៩ វិច្ឆិកា ឆ្នាំ២០១៩ គ្រោះរាំងស្ងួតនេះ នឹងប៉ះពាល់ដល់ផលិតផលកសិកម្ម និងអាចប្រឈមការខ្វះខាតទឹកប្រើប្រាស់៕ 
ភ្នំពេញ៖ ទឹក ជាប្រភពសំខាន់សម្រាប់ការធ្វើកសិកម្ម ការដាំដុះ និងចិញ្ចឹមសត្វ របស់ប្រជាកសិករ និងកន្លងមកប្រជាកសិករមួយចំនួន បានរងគ្រោះដោយសារភាពរាំងស្ងួត និងខ្វះខាតទឹកសម្រាប់ប្រើប្រាស់ក្នុងវិស័យកសិកម្ម ដែលធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ច និងការងាររបស់កសិករ។ លោក យ៉ង សាំងកុមារ អ្នកជំនាញកសិកម្ម លើកឡើងថា រដ្ឋាភិបាលគួរធ្វើប្រព័ន្ធធារាសាស្ត្រ និងអាងស្ដុកទឹកបន្ថែមសម្រាប់វិស័យកសិកម្ម។
  ទិវារត់ប្រណាំងភ្នំពេញពាក់កណ្តាលម៉ារ៉ាតុនអន្តរជាតិលើកទី១១ បានប្រារព្ធចេញដំណើរនៅមុខព្រះបរមរាជវាំង រាជធានីភ្នំពេញ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ ដោយមានអត្តពលិកទាំងជាតិ និងអន្តរជាតិចូលរួមរត់កម្សាន្តផងដែរ។ ទិវារត់ប្រណាំងនេះដែររៀបចំឡើងដោយ NOCC ក្រសួងទេសចរណ៍ សហការជាមួយក្រសួងព្រះបរមរាជវាំង សាលារាជធានីភ្នំពេញ និងសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត។ ទិវារត់ប្រណាំងភ្នំពេញអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុន។ រូបពី ពន្លឺ   លោក វ៉ាត់ ចំរើន វាយតម្លៃខ្ពស់ចំពោះការចូលរួមពីប្រជាពលរដ្ឋ យុវជន ទាំងជាតិ និងអន្តរជាតិក្នុងការចូលរួមរត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុននេះ ពិសេសការរៀបសណ្តាប់ធ្នាប់ សុវត្ថិភាព ដែលធ្វើឱ្យទិវារត់ប្រណាំងកាន់តែល្បីខ្ទរខ្ទារទៅកាន់ពិភពលោក។   លោក វ៉ាត់ ចំរើន និយាយថា៖«នេះគឺជាចំណុចពិសេសមួយ ដែលយើងទាំងអស់គ្នា ក្រោយពីជោគជ័យក្នុងស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម គឺប្រជាពលរដ្ឋ បានយល់ច្បាស់អំពីការថែរក្សាសុខភាព ដើម្បីធ្វើឱ្យមានកម្លាំងល្អក្នុងការកសាងអភិវឌ្ឍន៍ប្រទេសជាតិ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី ជំរុញឱ្យការឯកភាពក្នុងសង្គម និងការចូលរួមចំណែកថែរក្សាសុខសន្ដិភាពឱ្យនៅឋិតថេរយូរអង្វែងជាអមតៈតទៅមុខទៀត»។   សូមបញ្ជាក់ថា សម្រាប់វិញ្ញាសារត់ចម្ងាយ ២១គីឡូម៉ែត្រផ្នែកបុរស ជយលាភីលេខ១ បញ្ចប់ទីមុនគេដោយកីឡាករ វ៉ាន់ ភារ៉ា លេខសម្រេចទីដោយកីឡាករ Kakizaki Kuniaki ឈរលេខ២ និងលេខ៣ តាមពីក្រោយដោយកីឡាករ គង់ សម្បត្តិ។ ចំណែកនារី លេខ១ បានទៅកីឡាការិនីជប៉ុន Ota Natsuko លេខ២ កីឡាការិនីកម្ពុជា អេង មួយងីម និងលេខ៣ កីឡាការិនីអាហ្វ្រិកខាងត្បូង Cloete Chane។ ក្រៅពីនេះ ក៏មានវិញ្ញាសារត់ចម្ងាយ ១០គីឡូម៉ែត្រ ៥គីឡូម៉ែត្រ និងការរត់កម្សាន្ដសម្រាប់កុមារចម្ងាយ ២,៥០០ម៉ែត្រផងដែរ៕  
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) លើកឡើងថាការរៀបចំទិវារត់ប្រណាំងឡើង គឺដើម្បីអបអរសាទរ ព្រះរាជពិធីចំរើនព្រះជន្មសម្តេចព្រះមហាក្សត្រី នរោត្តមមុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល គម្រប់៨៧ យាងចូល៨៨ ព្រះវស្សា។ លោក វ៉ាត់ ចំរើន មើលឃើញពីការចូលរួមយ៉ាងច្រើនទាំងជាតិ និងអន្តរជាតិ ដែលមានចំនួន ៣៩០០នាក់ មកពី៤៥ប្រទេស។
  លោក តុប សុភ័ក អ្នកនាំពាក្យក្រសួងទេសចរណ៍បានបញ្ជាក់ថា តំបន់ទេសចរណ៍ដែលត្រៀមទទួលភ្ញៀវនាថ្ងៃឈប់សម្រាកខាងមុខនេះ មានតំបន់ទេសចរណ៍បែបធម្មជាតិ កែច្នៃ វប្បធម៌ និងប្រវត្តិសាស្ត្រចំនួន២៥៥កន្លែង, តំបន់ទេសចរណ៍ដែលមានសក្តានុពល  តែមិនទាន់ចុះបញ្ជីនៅក្នុងក្រសួងមានចំនួន២១៩កន្លែង, និងតំបន់ទេសចរណ៍បែបសហគមន៍មានចំនួន៨៣កន្លែង។    បើតាមលោក តុប សុភ័ក ទោះបីមានការរាតត្បាតនៃជំងឺកូវីដ-១៩ ក្នុងរយៈពេល៧ខែមកនេះ រមណីយដ្ឋានទេសចរណ៍ធម្មជាតិ និងរមណីយដ្ឋានទេសចរណ៍កែច្នៃទូទាំងប្រទេសក៏នៅតែបន្តបើកទទួលភ្ញៀវជាធម្មតា លើកលែងតែផ្ទះសំណាក់ សណ្ឋាគារ និងអាហារដ្ឋាន ជាង១,៣ពាន់កន្លែងត្រូវបានបិទទ្វារដោយសារគ្មានភ្ញៀវទេសចរមកកម្សាន្តលេង។    បើគិតត្រឹម៧ខែឆ្នាំ២០២០នេះ ផ្ទះសំណាក់ទូទាំងរាជធានីខេត្តមានចំនួន២៦៤៣កន្លែង ត្រូវបានបិទទ្វារជាង៤០០កន្លែង សណ្ឋាគារចំនួន១០៤៤កន្លែង ត្រូវបានបិទទ្វារជាង៣០០កន្លែង និងភោជនីយដ្ឋានមានចំនួន៣៤១៥កន្លែង ដោយបិទទ្វារជិត៤៩០កន្លែង។ នេះបើតាមការបញ្ជាក់របស់លោក តុប សុភ័ក។     លោក តុប សុភ័ក បានរៀបរាប់ដូច្នេះថា៖«ដោយសារមានចលនាភ្ញៀវទេសចរដើរលេងឡើងវិញ។ តំបន់រមណីយដ្ឋានទេសចរណ៍ទាំងអស់ហ្នឹងកំពុងបើកដំណើរការជាបណ្តើរៗវិញហើយ»។    ដើម្បីធានាឲ្យភ្ញៀវទេសចរមានសុវត្ថិភាពក្នុងអំឡុងដំណើរកម្សាន្តនៅតាមតំបន់រមណីយដ្ឋានទេសចរណ៍នានា លោក តុប សុភ័ក បានបញ្ជាក់ថា ក្រសួងទេសចរណ៍បានណែនាំឲ្យម្ចាស់អាជីវកម្មទេសចរណ៍រៀបចំជាឧបករណ៍វាស់កម្តៅ ទឹកអាល់កុលសម្លាប់មេរោគ និងណែនាំឲ្យម្ចាស់អាជីវកម្ម និងភ្ញៀវទេសចរពាក់ម៉ាស់ និងលាងដៃជាមួយនឹងសាប៊ូ ដើម្បីរួមគ្នាទប់ស្កាត់ជំងឺកូវីដ-១៩។        ជាមួយគ្នានេះក្រសួងបានណែនាំឲ្យម្ចាស់អាជីវកម្មទេសចរណ៍ទាំងអស់ពង្រឹងវិធានការអនាម័យ និងគ្រប់គ្រងសំរាមឲ្យមានសណ្តាប់ធ្នាប់។  លោក តុប សុភ័ក បានរៀបរាប់ដូច្នេះថា៖«តាមគោលដៅទេសចរណ៍របស់គាត់នីមួយៗ ត្រូវពង្រឹងសេវាកម្មរបស់ពួកគាត់ឲ្យបានល្អ និងអនាម័យបរិសា្ថន ដើម្បីឲ្យភ្ញៀវមានភាពកក់ក្តៅក្នុងទីកន្លែងកម្សាន្តរបស់ពួកគាត់»។    គិតត្រឹមរយៈពេល៦ខែចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២០នេះ កម្ពុជាមានភ្ញៀវទេសចរប្រមាណ៧៤ម៉ឺននាក់ និងភ្ញៀវបរទេសជាង១,១៨លាននាក់ដែលបានទៅកម្សាន្តលេងនៅតាមរមណីយដ្ឋានទូទាំងប្រទេស។ បើប្រៀបធៀបនឹងឆ្នាំ២០១៩ កម្ពុជាមានភ្ញៀវទេសចរបរទេសប្រមាណ៦,៧លាននាក់ ថយចុះ៦៥ភាគរយ។ នេះបើតាមការបញ្ជាក់របស់លោក តុប សុភ័ក៕                          
ភ្នំពេញ៖ រមណីយដ្ឋានទេសចរណ៍ទូទាំងរាជធានីខេត្តចំនួន៥៥៧កន្លែង នឹងបើកសេវាកម្មទទួលភ្ញៀវទេសចរជាតិ-អន្តរជាតិ ដោយគោរពតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល នាថ្ងៃឈប់សម្រាក៥ថ្ងៃខាងមុខនេះ ។
ដើម្បីជ្រាបច្បាស់ សូមលោកអ្នកនាង ទស្សនាកិច្ចសម្ភាសរវាង កញ្ញា ប៉ុ សាគុន អ្នកសារព័ត៌មានឌីជីថលថ្មីៗ និងអ្នកនិពន្ធ លឹម ផាន់ណា ដូចតទៅ៖       អ្នកនិពន្ធឯករាជ្យលឹម ផាន់ណា ថានាងនិពន្ធរឿង មិនមានបំណង បង្គាប់អ្នកអានឱ្យធ្វើតាមគំនិតរបស់នាងឡើយ។ ប៉ុន្តែនាងមានគោលដៅ ឱ្យអ្នកតាមដានយកខ្ចឹមសារទាំងនោះ ទៅពិចារណាដោយខ្លួនឯង។ ជាក់ស្ដែងរឿង រៀនតាម បានបង្ហាញពីការអប់រំកូនដោយប្រយោល។ រឿងរៀនតាម និយាយពីម្ដាយមួយរូប បានបោះចោលសំរាមនៅទីសាធារណៈ ស្ដោះទឹកមាត់តាមបង្អួចឡាន និងបានជេរស្ដីយាយអ្នកសុំទាន។ ក្រោយមកកូនរបស់ស្ត្រីម្នាក់នោះ បានធ្វើតាមទង្វើអាក្រក់ទាំងនោះគ្រប់យ៉ាង។ ដំបូងឡើយនាងខឹងកូនរបស់នាងយ៉ាងខ្លាំង ប៉ុន្តែនាងក៏នឹកឃើញមកវិញ ថានោះគឺជាទង្វើដែលនាងបានធ្វើឱ្យកូនឃើញ កាលពីពេលកន្លងទៅ។ ម្ដាយរូបនោះប្ដេជ្ញាថា នឹងធ្វើគំរូល្អៗឱ្យកូនឃើញវិញ។   ទោះជាយ៉ាងណាក៏ដោយ តាមរយៈរឿងនេះ អ្នកនិពន្ធពុំបានមានន័យថា ឪពុកម្ដាយបច្ចុប្បន្នអប់រំកូនមិនបានល្អឡើយ។ ប៉ុន្តែនាងចង់បញ្ជាក់ថា ទង្វើរបស់ម្ដាយឪពុក កូននឹងចាប់យកយ៉ាងឆាប់រហ័ស ទាំងរឿងល្អនិងមិនល្អ។ ការណ៍នោះដោយហេតុថា ពួកគេមិនអាចបែងចែកថារឿងណាល្អ ហើយរឿងណាខ្លះមិនល្អនោះឯង។  ដូច្នេះម្ដាយឪពុកឬអាណាព្យាបាល គួរតែបង្ហាញអ្វីដែលល្អឱ្យកូនៗឃើញ។   «ខ្ញុំមិនអាចនិយាយថា សៀវភៅសុទ្ធតែល្អទាំងអស់នោះទេ ប៉ុន្តែ៩៩ភាគរយសៀវភៅគឺល្អ។ សាធារណជនទាំងអស់ គួរតែចំណាយពេល ឬក៏ឆ្លៀតពេលអានសៀវភៅ ព្រោះសៀវភៅគឺជាបណ្ដុំចំណេះដឹង។ ខ្ញុំឃើញអ្នកខ្លះគាត់ទៅទិញសៀវភៅ គាត់ទិញច្រើនៗ។ អ្នកខ្លះទៀតគាត់នាំកូនគាត់ទៅទិញទៀត មានន័យថាគាត់កំពុងតែ បង្រៀនកូនគាត់ឱ្យស្រឡាញ់សៀវភៅ ឱ្យចេះជ្រើសរើសសៀវភៅដែលខ្លួនចង់អានដោយខ្លួនឯង»។ នេះជាការបញ្ជាក់បន្ថែមរបស់អ្នកនាង លឹម ផាន់ណា។   បន្ថែមលើការយកចិត្តទុកដាក់ពីឪពុកម្ដាយ មជ្ឈដ្ឋានជុំវិញកុមារក៏ជាធាតុសំខាន់ខ្លាំងណាស់ដែរ ក្នុងដំណើរការអប់រំ និងបណ្ដុះស្មារតីកុមារ។    អ្នកនាងពន្យល់ដូច្នេះ៖«ឧទាហរណ៍នៅសាលារៀន លោកគ្រូអ្នកគ្រូត្រូវតែបណ្ដុះទម្លាប់ ឬក៏ពន្យល់ពីសារសំខាន់នៃការអានសៀវភៅដល់សិស្ស។ នៅតាមសាលារៀនមានបណ្ណាល័យ តើមានម៉ោងគ្រប់គ្រាន់ ឱ្យសិស្សទៅអានសៀវភៅក្នុងបណ្ណាល័យនោះឬអត់? ការដាក់កិច្ចការផ្ទះ ក៏ទាក់ទងនឹងការអានសៀវភៅដែរ។ ទាក់ទងនឹងប្រព័ន្ធផ្សព្វផ្សាយ តើរាល់ថ្ងៃនេះ បានផលិតជាវីដេអូអប់រំអ្វីខ្លះ ដើម្បីលើកទឹកចិត្តកុមារ ឬក៏សាធារណជន ឱ្យចាប់អារម្មណ៍លើការអានសៀវភៅ ឬស្រឡាញ់សៀវភៅកម្រិតណា»?៕
ភ្នំពេញ៖ និពន្ធរឿងខ្លីបានប្រមាណ៣០ស្នាដៃ ដែលជាប្រភេទរឿងចម្រុះ បែបអប់រំ កំប្លែង និងបែបទស្សនវិទ្យាជាដើម។ ក្នុងចំណោមស្នាដៃទាំងនោះ ក៏មានរឿងរៀនតាម មួយដែរ។ ក្នុងរឿងនេះ អ្នកនិពន្ធ លឹម ផាន់ណា បានបង្ហាញអំពីទង្វើមិនល្អរបស់ម្ដាយ ដែលធ្វើបង្ហាញកូន ហើយកូនរបស់គាត់ បានធ្វើតាម។
បើតាមសេចក្តីជូនដំណឹងខាងលើ អាសនៈក្នុងព្រឹទ្ធសភា ត្រូវបានបង្កើនចំនួន១បន្ថែមទៀត សម្រាប់ការបោះឆ្នោតនៅអាណត្តិទី៤។ បច្ចុប្បន្ន អាសនៈក្នុងព្រឹទ្ធសភា មានចំនួន៦១ ដោយក្នុងនោះ អាសនៈពីគណបក្សប្រជាជនកម្ពុជា មានចំនួន៥០ និងអាសនៈពីគណបក្ស សម រង្ស៊ី មានចំនួន១១។ គ.ជ.ប បានបង្ហាញក្នុងសេចក្តីជូនដំណឹងថា ភូមិភាគទី១ រាជធានីភ្នំពេញ មាន៦អាសនៈ, ភូមិភាគទី២ ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ មាន៨អាសនៈ, ភូមិភាគទី៣ ខេត្តកណ្តាល មាន៥អាសនៈ, ភូមិភាគទី៤ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប ខេត្តឧត្តរមានជ័យ និងខេត្តប៉ៃលិន មាន១0អាសនៈ, ភូមិភាគទី៥ ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប មាន៧អាសនៈ, ភូមិភាគទី៦ ខេត្តព្រៃវែង និងខេត្តស្វាយរៀង មាន៧អាសនៈ, ភូមិភាគទី៧ ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តកោះកុង និងខេត្តព្រះសីហនុ មាន៩អាសនៈ, ភូមិភាគទី៨ ខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងមណ្ឌលគិរី មាន៦អាសនៈ។ រដ្ឋធម្មនុញ្ញកម្ពុជា បានកំណត់ថា៖ «សមាជិកព្រឹទ្ធសភា២រូប ត្រូវបានចាត់តាំងដោយព្រះមហាក្សត្រ ហើយសមាជិក២រូបទៀត ត្រូវរដ្ឋសភា ជ្រើសតាំងតាមមតិភាគច្រើនដោយប្រៀប។ រីឯសមាជិកព្រឹទ្ធសភាទាំង៥៨ គឺកើតចេះពីការបោះឆ្នោតអសកល»៕
ភ្នំពេញ៖ ការបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នាអាណត្តិទី៤ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨។ នេះបើតាមសេចក្តីជូនដំណឹងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។
អ្នកស្រី ដុំ សំអូន ដែលមានកំណើតនៅស្រុកកងមាស ខេត្តកំពង់ចាម មានសិទ្ធិពេញលេចក្នុងការគ្រប់គ្រងចម្រៀងដែលជាស្នាដៃនិពន្ធបទភ្លេង និងទំនុកច្រៀង របស់ស្វាមីចំនួន៦៥បទដែលមានដូចជាបទ"ខ្យងក្ដក់" ពុះទ្រូង សម្ពាយកម្ម បំណុលស្នេហ៍ វាសនាចៅចិត្រ បងពិតជាកម្លោះ ក្នុងលោកបើគ្មានបង ស្រមោលអក្ខរា សំណៅកាកី សេកនិងបញ្ចពណ៌ កណ្ដូបបុកស្រូវ ទំនួញនាងសក់ក្រអូប" កាលណាផ្ការីក ព្យុះកម្មព្យុះចិត្ត សំណោកច័ន្ទគ្រឿហ្វា ជាដើម។ សូមមើលតារាងបទចម្រៀងទាំង៦៥បទខាងក្រោម៖ សូមបញ្ជាក់ថា ក្នុងករណីមានការប្ដឹងជំទាស់ដោយមានភស្ដុតាងផ្ទុយពីភាគីពាក់ព័ន្ធផ្សេងៗ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នឹងពិនិត្យ ព្រមទាំងសម្របសម្រួលលើការប្រគល់សិទ្ធិគ្រប់គ្រងបទចម្រៀងទាំង៦៥បទខាងលើឡើងវិញ៕
ភ្នំពេញ៖ ក្រោយពីបានសិក្សាស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់រួចមក ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសម្រេចប្រគល់សិទ្ធិគ្រប់គ្រងចម្រៀងចំនួន៦៥បទដែលជាស្នាដៃនិពន្ធបទភ្លេង និងទំនុកច្រៀង របស់កវី ស្វាយ សំអឿ ជូនអ្នកស្រី ដុំ សំអូន ដែល(ឈ្មោះដើម ដុំ សុផានី) ជាផ្លូវការហើយ។ នេះបើតាមសេចក្ដីសម្រេចចុះថ្ងៃទី១ខែតុលាឆ្នាំ២០១៩ របស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។
  គណៈមេធាវី ជាអ្នកបង្កើតក្រុមការងារមេធាវីមួយ ដើម្បីជួយប្រជាពលរដ្ឋ ជុំវិញករណីដាក់ប្រាក់វិនិយោគជាមួយក្រុមហ៊ុន ខេមបូឌាន អ៊ិនវេសស្ទ័រ ខបភើរេសិន ភិអិលស៊ី (CIC Plc) ។ពលរដ្ឋ អាចពឹងពាក់ផ្នែកច្បាប់ពីគណៈមេធាវីបាន។ នេះបើតាមសេចក្តីប្រកាសរបស់គណៈមេធាវីកម្ពុជា ដែលមានលោក លី ច័ន្ទតុលា ជាប្រធាន។   ក្នុងសេចក្តីប្រកាសព័ត៌មាន នាថ្ងៃទី២៥ មីនា គណៈមេធាវី បានសង្កត់ធ្ងន់ថា កន្លងមកមានក្រុមហ៊ុន និងបុគ្គលមួយចំនួនតូច តែងតែបង្កើតគម្រោងវិនិយោគ ដោយប្រមូលប្រាក់ពីប្រជាពលរដ្ឋ ក្នុងរូបភាពយកទៅវិនិយោគ ប៉ុន្តែលទ្ធផលចុងក្រោយ ប្រជាពលរដ្ឋ ដែលដាក់ប្រាក់វិនិយោគ តែងតែទទួលរងគ្រោះបាត់បង់ផលប្រយោជន៍ជាបន្តបន្ទាប់។   ដោយសារឃើញរូបភាពបែបនេះ គណៈមេធាវី ដែលជាស្ថាប័នបម្រើវិស័យយុត្តិធម៌ ក្នុងការរៀបចំនីតិរដ្ឋ ពង្រឹងយុត្តិធម៌សង្គម និងការពារសិទ្ធិមនុស្សផងនោះ បានសម្រេចបង្កើតក្រុមមេធាវីជួយប្រជាពលរដ្ឋ ដែលពាក់ព័ន្ធករណីដាក់ប្រាក់វិនិយោគជាមួយក្រុមហ៊ុន ខេមបូឌាន អ៊ិនវេសស្ទ័រ ខបភើរេសិន ភិអិលស៊ី (CIC Plc)។   ក្រុមមេធាវី មានភារកិច្ចជាអាទិ៍ ពិគ្រោះយោបល់ផ្នែកច្បាប់ ពិនិត្យ និងរៀបចំឯកសារជាភស្តុតាង និងធ្វើបណ្ដឹង ក៏ដូចជាការពារក្តីជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ។ នេះបើតាមគណៈមេធាវី។   «ដូច្នេះ ចាប់ពីថ្ងៃនេះតទៅ ប្រជាពលរដ្ឋដែលខាតបង់ផលប្រយោជន៍ជាមួយក្រុមហ៊ុន ខេមបូឌាន អ៊ិនវេសស្ទ័រ ខបភើរេសិន ភិអិលស៊ី (CIC Plc) ហើយមានបំណងពិគ្រោះយោបល់ផ្នែកច្បាប់ ឬពឹងពាក់មេធាវីជួយការពារក្តី សូមអញ្ជើញមកកាន់ទីស្នាក់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដែលស្ថិតនៅអគារកាច់ជ្រុងផ្លូវលេខ១១២៩ និងផ្លូវលេខ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ»។ គណៈមេធាវី បន្ថែម។   ជុំវិញករណីដាក់ទុនវិនិយោគនេះ លោក គួច ម៉េងលី ប្រធានក្រុមប្រឹក្សា និងជាអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ម៉េងលី ជេគួច បានប្រកាសថា ខ្លួនបានចំណាយថវិកាជិត៣០ម៉ឺនដុល្លារ សម្រាប់ការវិនិយោគជាមួយក្រុមហ៊ុន CIC ។ ជាមួយទំហំទឹកប្រាក់ដ៏ច្រើននេះ លោក គួច ម៉េងលី បានសរសេរលើហ្វេសប៊ុកខ្លួន ដោយស្នើឱ្យអាជ្ញាធរបើកការស៊ើបអង្កេតលើក្រុមហ៊ុន CIC ដើម្បីរកយុត្តិធម៌ និងការពារផលប្រយោជន៍ខ្លួន និងភាគទុនិកដទៃទៀត។   ក្រោយមានការបែកធ្លាយករណីអ្នកដាក់ទុនវិនិយោគ មិនសូវសប្បាយចិត្ត និងលែងទុកចិត្តលើក្រុមហ៊ុន CIC នេះ លោក ឃីម សុខហេង ដែលជាអ្នកជំនាញផ្នែកអប់រំ និងមានតួនាទីជាមន្ត្រីជាន់ខ្ពស់មួយរូប ក្នុងក្រុមហ៊ុន CIC បានចេញវីដេអូបកស្រាយឆ្លើយតបទៅអ្នកនាង កនិដ្ឋា ដែលជាអ្នកអធិប្បាយលើបណ្ដាញសង្គមនៅក្រៅប្រទេសថា ក្រុមហ៊ុន CIC កំពុងដំណើរការប្រក្រតីធម្មតា មិនទាន់ក្ស័យធននោះទេ ដូច្នេះរាល់បញ្ហានានា នឹងត្រូវបន្តដោះស្រាយតាមលំដាប់លំដោយ។    អ្នកនាង កនិដ្ឋា បានអត្ថាធិប្បាយ ក្នុងកម្មវិធី Talk Show របស់ខ្លួនថា ក្រុមហ៊ុន CIC ដែលគៀរគលុយវិនិយោគពីប្រជាពលរដ្ឋ ហើយផ្ដល់កម្ចីទៅអាជីវកម្មនានា ដើម្បីទទួលបានការប្រាក់ និងផលចំណេញត្រឡប់មកវិញ កំពុងប្រឈមមុខក្ស័យធន និងធ្វើឱ្យអ្នកវិនិយោគ ខាតបង់ប្រាក់ជាច្រើន។   ឆ្លើយតបករណីនេះ លោក ឃីម សុខហេង ក៏បានលើកឡើងដែរថា រូបលោកជាអ្នកអប់រំ និងបណ្ដុះបណ្ដាលធនធានមនុស្ស ឱ្យចេះរំងាប់ផ្លូវចិត្ត ត្រិះរិះពិចារណា និងដើរលើផ្លូវត្រឹមត្រូវ ដូច្នេះលោកមិនគេចវេះពីបញ្ហាឡើយ ។   លោក ឃីម សុខហេង គឺជាមន្ត្រីជាន់ខ្ពស់មួយរូប ក្នុងចំណោមមន្ត្រីជាច្រើនរូបផ្សេងទៀត នៅក្នុងក្រុមហ៊ុន CIC នេះ៕  
សារព័ត៌មានថ្មីៗ បានចុះផ្សាយអត្ថបទមួយ មានចំណងថា «ពលរដ្ឋ ដាក់ទុនវិនិយោគជាមួយក្រុមហ៊ុន CIC អាចពឹងពាក់មេធាវីរដ្ឋាភិបាលបាន» និងឃ្លា«ពលរដ្ឋ អាចពឹងពាក់ផ្នែកច្បាប់ពីមេធាវីរដ្ឋាភិបាលបាន»កាលពីថ្ងៃទី២៥ មីនា។ តាមរយៈអត្ថបទនេះ គឺមានកំហុសអចេតនា ត្រង់ពាក្យ«មេធាវីរដ្ឋាភិបាល»។ តាមពិតទៅគណៈមេធាវី ជាអ្នកបង្កើតក្រុមការងារមេធាវីមួយ ដើម្បីជួយប្រជាពលរដ្ឋ ជុំវិញករណីដាក់ប្រាក់វិនិយោគជាមួយក្រុមហ៊ុន ខេមបូឌាន អ៊ិនវេសស្ទ័រ ខបភើរេសិន ភិអិលស៊ី (CIC Plc) ។ ដូច្នេះដើម្បីកុំឱ្យមានការភាន់ច្រឡំណាមួយ លើមេធាវីរដ្ឋាភិបាលនោះ សារព័ត៌មានថ្មីៗ សូមកែតម្រូវអត្ថបទនេះ ឱ្យបានត្រឹមត្រូវវិញ។
  ក្នុងរបាយការណ៍របស់ UNAMA យ៉ាងហោចណាស់ការសម្លាប់ក្រៅប្រព័ន្ធតុលាការចំនួន២១៨ដែលមានទំនាក់ទំនងជាមួយពួកតាលីបង់បានកើមានចាប់ពីការកាន់កាប់អាហ្វហ្កានីស្ថាននៅពាក់កណ្តាលឆ្នាំ២០២១ រហូតដល់ខែមិថុនា ឆ្នាំ២០២៣។ ចំនួនមនុស្សស្លាប់ពាក់កណ្ដាលកើតឡើងក្នុងរយៈពេល៤ខែបន្ទាប់ពីពួកតាលីបង់បានចូលកាន់កាប់ក្នុងខែសីហាឆ្នាំ២០២១ និង៧០នាក់ត្រូវបានកត់ត្រានៅឆ្នាំ២០២២ ។   «អំពីហិង្សាភាគច្រើនដែលត្រូវបានពិភាក្សាក្នុងរបាយការណ៍នេះ មិនមានព័ត៌មានអំពីមធ្យោបាយដែលត្រូវបានប្រើប្រាស់ដោយអាជ្ញាធរបណ្ដោះអាសន្នដើម្បីស៊ើបអង្កេតឧប្បត្តិហេតុ និងឃុំខ្លួនជនល្មើសឱ្យទទួលខុសត្រូវឡើយ»។ UNAMA បញ្ជាក់បែបនេះ រួចអះអាងថា UNAMA ក្នុងករណីភាគច្រើន បុគ្គលត្រូវបានឃុំខ្លួនដោយកងកម្លាំងសន្តិសុខមុនពេលត្រូវបានសម្លាប់។    ប្រធានសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (UN) លោក Volker Turk បាននិយាយថា ការសម្លាប់នេះ ជាការក្បត់ការជឿទុកចិត្តរបស់ប្រជាជន។ ឯអ្នកនាំពាក្យការិយាល័យសិទ្ធិមនុស្ស UN លោក Jeremy Laurence បាននិយាយថា ទំហំនៃការសម្លាប់ជារឿងគួរឱ្យតក់ស្លុត ហើយចំនួនជាក់ស្ដែងអាចខ្ពស់ជាងនេះ។   ក្រសួងការបរទេសអាហ្វហ្កានីស្ថានដែលដឹកនាំដោយតាលីបង់ បានឆ្លើយតបទៅនឹង UNAMA វិញថា ខ្លួនមិនបានទទួលរបាយការណ៍អំពីករណីណាមួយដែលសមាជិកខ្លួនមិនអនុវត្តតាមបញ្ជាឡើយ ហើយបើមានករណីណាមួយកើតឡើងនោះ នឹងមានការស៊ើបអង្កេត។ កន្លងមក មេដឹកនាំតាលីបង់ជាន់ខ្ពស់អះអាងថា មានការលើកលែងទោសដល់អតីតមន្ត្រី រដ្ឋាភិបាល និងសមាជិកនៃយោធាជាតិអាហ្វហ្កានីស្ថាន។   លើសពីនេះ UNAMA បានកត់ត្រាឧប្បត្តិហេតុចំនួន៨០០នៃការរំលោភសិទ្ធិមនុស្សដែលទាក់ទងជាមួយពួកតាលីបង់ប្រឆាំងនឹងអតីតបុគ្គលិករដ្ឋាភិបាល និងយោធា រួមទាំងការចាប់ខ្លួនដោយបំពាន ការបាត់ខ្លួន និងការធ្វើទារុណកម្ម៕  
បេសកកម្មជំនួយរបស់អង្គការសហប្រជាជាតិនៅអាហ្វហ្កានីស្ថាន (UNAMA) បានប្រកាសនាថ្ងៃទី២២ ខែសីហាថា សមាជិកជាង២០០នាក់នៃអតីតយោធា សមាជិកសភា និងរដ្ឋាភិបាលអាហ្វហ្កានីស្ថានត្រូវបានសម្លាប់ចាប់តាំងពីក្រុមតាលីបង់បានចូលកាន់តំណែងបើទោះបីជាមានការធានាការលើកលែងទោសទូទៅក៏ដោយ។
  ជាញឹកញាប់ កញ្ញា រីដា ប្រឈមនឹងឧបសគ្គ និងគ្រោះថ្នាក់ច្រើន ពិសេសនៅពេលចុះល្បាត ឬប្រដេញចាប់បទល្មើសផ្សេងៗ។ ប៉ុន្តែដោយសារការស្រឡាញ់ និងចង់ឱ្យសត្វព្រៃ និងព្រៃឈើ បន្តវត្តមាននៅខេត្តមណ្ឌលគិរីទៀត កញ្ញា តាំងចិត្តទប់ស្កាត់ និងចូលរួមសកម្មភាពដែលអាចស្ដារបរិស្ថាន ឱ្យប្រសើឡើងវិញ។   កញ្ញា ខេង រីដា ប្រាប់សារព័ត៌មានថ្មីៗ២៥ដូច្នេះថា៖«មណ្ឌលគិរីហ្នឹង គឺជាស្រុកកំណើតរបស់ខ្ញុំ ហើយពីមុនប្រភពទឹកមានប្រើគ្រប់គ្រាន់ មានសត្វព្រៃ ព្រៃឈើ មានអីគ្រប់គ្រាន់ទាំងអស់។ សូម្បី តែបន្លែ ឬផ្លែឈើអី ក៏មានច្រើនដែរ។ ប៉ុន្តែ ឥឡូវដំណាំ ឬអីវ៉ាន់យើងត្រូវនាំចូលពីក្រៅ ហើយអាកាសធាតុក៏ប្រែប្រួល ប្រភពទឹកក៏យើងមានតិចជាងមុន និងព្រៃឈើក៏បាត់បង់តាមហ្នឹងដែរ។ អ៊ីចឹង អាចចង់ជួយទប់ស្កាត់ ឬជួយក្នុងសកម្មភាពដែលស្រោចស្រង់បរិស្ថានឱ្យត្រឡប់មកវិញ»។   រូបភាពផ្ដល់ដោយ កញ្ញា ខេង រីដា  កញ្ញា រីដា បញ្ជាក់ថា ខ្លួនស្រី ហើយធ្វើការងារជាមួយបុរស ក្នុងព្រៃបែបនេះ តែងតែមានពាក្យបញ្ចើចបញ្ចើ និងការមើលងាយច្រើន ប៉ុន្តែ កញ្ញា នៅតែបន្តធ្វើការងារនេះ ដោយសារមានការលើកទឹកចិត្តពីគ្រួសារ និងក្រុមការងារ។ ដូច្នេះ កញ្ញា ចង់ឱ្យមានស្រ្តីចូលរួមការងារបរិស្ថានកាន់តែច្រើន និងបញ្ឈប់ការបែងចែក ឬរើសអើងការងារស្រ្តី និងបុរស។   រូបភាពផ្ដល់ដោយ កញ្ញា ខេង រីដា     កញ្ញា ពន្យល់ដូច្នេះថា៖«ចំពោះខ្ញុំចង់ឲ្យមានស្ត្រីចូលរួម ទាក់ទងនឹងការងារបរិស្ថានកាន់តែច្រើន ព្រោះមនុស្សមួយចំនួនធំនៅបែងចែក និងរើសអើងការងារ ការងារនេះមិនមែនសុទ្ធតែប្រើកម្លាំងខ្លាំង កម្លាំងច្រើននោះទេ។ យើងមិនគួររើសអើងការងារបុរស ឬស្ត្រីនោះទេ សំខាន់លើឆន្ទៈ ការតាំងចិត្ត អ៊ីចឹង បើយើងគ្មានកម្លាំងកាយគ្រប់គ្រាន់ទេ យើងក៏អាចចូលរួមជាគំនិតល្អផ្សេងៗបានដែរ។ ព្រោះដើម្បីសម្រេចការងារមួយ ចង់ជោគជ័យគឺទាមទារការសហការ ការចូលរួម ដូច្នេះដើម្បីបរិស្ថានស្អាត បរិស្ថានល្អ គឺត្រូវចាប់ផ្តើមពីយើងខ្លួនឯងជាមុនសិន»។   រីដា បន្ថែមទៀតថា ការងារជាមន្រ្តីឧទ្យានុរក្ស គឺជាការងារថ្លៃថ្នូរ ដែលអាចឱ្យផ្តល់ជាប្រាក់បៀវត្សរ៍សមរម្យ៕   រូបភាពផ្ដល់ដោយ កញ្ញា ខេង រីដា 
ខេង រីដា ជាស្រ្តីតែម្នាក់គត់ក្នុងខេត្តមណ្ឌលគិរី ដែលធ្វើជាមន្រ្តីឧទ្យានុរក្សការពារបរិស្ថាននៅដែនជម្រកសត្វព្រៃស្រែពក។ ជាកូនអ្នកមណ្ឌលគិរី ដែលធ្លាប់រស់នៅជាមួយធម្មជាតិ និងសត្វព្រៃដ៏សម្បូរបែប កញ្ញា រីដា បានឱ្យសារព័ត៌មានថ្មីៗ២៥ដឹងថា ក្នុងការងារជាមន្រ្តីឧទ្យានុរក្សរយៈពេល៦ឆ្នាំមកនេះ ពិតជាលំបាកក្នុងការការពារបរិស្ថាន ពីការកាប់បំផ្លាញ និងបរបាញ់របស់ពលរដ្ឋ។
  អ្នកវិទ្យាសាស្ត្រជាតិកូរ៉េខាងត្បូង កំពុងស្រាវជ្រាវបង្កាត់ពូជស្រូវជាមួយកោសិការបស់សត្វគោ។ ជាពូជស្រូវថ្មី មានលក្ខណៈកូនកាត់ តែជាអាហារអនាគតមានប្រូតេអ៊ីនខ្ពស់ ដែលអាចជួយបញ្ចៀសវិបត្តិស្បៀងអាហារ និងការប្រែប្រួលអាកាសធាតុ។ ដើម្បីបានពូជស្រូវកូនកាត់ថ្មីនេះ អ្នកវិទ្យាសាស្ត្រជាតិកូរ៉េខាងត្បូង បានយកគ្រាប់ស្រូវធម្មតាមកបង្កាត់ជាមួយនឹងកោសិការសាច់ដុំនិងកោសិកាខ្លាញ់របស់សត្វគោ ដោយមានរុំជាតិស្អិតgélatineរបស់ត្រី ជាជំនួយឱ្យកោសិកាគោតោងជាប់ស្រូវ។ បន្ទាប់មកទើបគេយកគ្រាប់ស្រូវនោះទៅបណ្តុះរយៈពេល១១ថ្ងៃ។   ពូជស្រូវបង្កាត់ថ្មីនេះកំពុងដាំដុះនៅក្នុងស្រែមន្ទីរពិសោធន៍របស់សកលវិទ្យាល័យYonsei ក្រុងសេអ៊ូល។ បើតាមក្រុមអ្នកស្រាវជ្រាវដដែល គ្រាប់ស្រូវពូជនេះនឹងមានពណ៌ផ្កាឈូក ហើយអាចជាបរិភោគជាអាហារជំនួសសាច់ ក្នុងតម្លៃថោកហើយមាននិរន្តរភាពមិនប៉ះពាល់ដល់បរិស្ថានទៀត ព្រោះវាបន្សល់ស្នាមឧស្ម័នពុលកាបូនទាបណាស់។   អង្ករមានផ្ទុកអាហាររូបត្ថម្ភខ្ពស់ស្រាប់ហើយ ហើយថែមកោសិកាសត្វទៀត អង្ករកាត់គោ កាន់តែមានសារធាតុចិញ្ចឹមខ្ពស់។ អង្ករពូជស្រូវកូនកាត់នេះមានផ្ទុកសារធាតុប្រូតេអ៊ីន៨% ខ្លាញ់៧% លើសពូជស្រូវធម្មតា ហើយមានសណ្ឋានជាគ្រាប់ណែននិងស្រស់ស្រួយល្អដូចគ្រាប់អង្ករធម្មជាតិទូទៅ។ នេះបើតាមការលម្អិតរបស់ប៉ាក់ សូយិន Park So-hyeonសហប្រធានដឹកនាំការសិក្សាស្រាវជ្រាវ ដោយសំលឹងឃើញថា ពេលនេះនរណាក៏មានលទ្ធភាពមានអាហារកូនកាត់ដែរ។   អង្ករបង្កាត់ជាមួយគោ ដែលអាចចូលរួមចំណែកនៅថ្ងៃណាមួយជាអាហារជំនួយប្រឈមនឹងគ្រោះទុរ្ភិក្ស ឬជាអាហារសម្រាប់យុទ្ធជន ឬសម្រាប់អវកាសយានិក ជាអាហារគោរពបរិស្ថាន។ នៅក្នុងការដាំដុះសាកល្បងចុងក្រោយក្នុងមន្ទីរពិសោធន៍ ការដាំស្រូវនេះបញ្ចេញឧស្ម័នពុលកាបូនិកទាបជាងហូបសាច់ឆ្ងាយណាស់ ព្រោះការចិញ្ចឹមសត្វត្រូវការទឹក ច្រើនហើយបញ្ចេញឧស្ម័នផ្ទះកញ្ចក់ច្រើន។ ស្រូវកូនកាត់ផ្តល់ប្រូតេអ៊ីន១០០ក្រាម បញ្ចេញឧស្ម័នឌីអុកស៊ីតមិនដល់៦,២៧គ.ក្រ.ផង ពោលគឺតិចជាងការផលិតសាច់គោដល់ទៅ៨ដង។   ក្រុមអ្នកស្រាវជ្រាវចង់បង្កាត់ពូជស្រូវនេះឱ្យបានកាន់តែល្អប្រសើរថែមទៀត ដោយគ្រោងឱ្យកោសិកាសត្វគោអាចជ្រាបកាន់តែខ្លាំងក្នុងពេលគ្រាប់ស្រូវលូតលាស់ ដើម្បីបង្កើនកំរិតអាហារូបត្ថម្ភឱ្យបានកាន់ខ្ពស់ មុននឹងចាប់ផ្តើមលក់ស្រូវ-អង្ករកូនកាត់នៅលើទីផ្សារ៕
ដោយ៖ អៀង សុខម៉ិញ/RFI ខេមរភាសា
  ១. កាហ្វេ កាហ្វេជាភេសជ្ជៈដ៏អស្ចារ្យម៉្យាង ដែលអាចជួយការពារជាតិខ្លាញ់ក្នុងថ្លើម។ គួរតែញ៉ាំកាហ្វេខ្មៅអត់ដាក់ស្ករ ព្រោះការស្រាវជ្រាវជាច្រើនបានរកឃើញថា ផឹកកាហ្វេរាល់ថ្ងៃអាចកាត់បន្ថយហានិភ័យជំងឺថ្លើម ឬអាចការពារថ្លើមពីការបំផ្លាញផ្សេងៗដោយពពួកវីរុស។   ២. ស្រូវសាលី ស្រូវសាលីគឺជា cereal ដែលល្អបំផុតសម្រាប់សុខភាព។ វាមាន fiber ច្រើនបំផុត ដែលល្អសម្រាប់ការរំលាយអាហារ ជាពិសេស fiber ក្នុងស្រូវសាលី។ ការសិក្សាបានរកឃើញថាសារធាតុ beta-glucan នៅក្នុងស្រូវសាលីជួយកាត់បន្ថយជាតិខ្លាញ់ក្នុងថ្លើម និង ជួយការពារថ្លើម។   ៣. តែបៃតង ការស្រាវជ្រាវក្នុងឆ្នាំ ២០១៥ បានរកឃើញថាតែបៃតងជួយកាត់បន្ថយចំនួយជាតិខ្លាញ់ក្នុងរាងកាយ។ ជួយប្រឆាំងជាតិស្ត្រេសដែលបង្ករឡើងដោយរ៉ាឌីកាល់សេរី និងកាត់បន្ថយរោគសញ្ញានៃជំងឺខ្លាញ់ក្នុងថ្លើម។ ជួយថ្លើមឲ្យមានសុខភាពល្អរយៈពេលយូរ។   ៤. ទំពាំងបាយជូរ ទំពាំងបាយជូរសម្បូរដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលល្អចំពោះសុខភាព។ ទាំងទឹកទំពាំងបាយជូរ និងគ្រាប់អាចកាត់បន្ថយការរលាក ថែមទាំងការពារថ្លើមពីការបំផ្លាញ។   ៥. ត្រីមានជាតិខ្លាញ់អូមេហ្គាខ្ពស់ ការញ៉ាំត្រីដែលមានជាតិខ្លាញ់ល្អ និងខ្លាញ់ត្រីអាចកាត់បន្ថយហានិភ័យនៃការវិវត្តជាតិខ្លាញ់ក្នុងថ្លើម។ ដោយសារតែជាតិ និង អូមេហ្គា៣ ជួយកាត់បន្ថយការរលាក់។ ត្រួតពិនិត្យដោយ៖ www.health.com.kh  
ទម្លាប់ចូលគេងយឺតអាចមានប៉ះពាល់អវិជ្ជមានដល់ថ្លើម ដែលអាចជាប៉ះពាល់រយៈពេលយូរ បើសិនជាថ្លើមមិនដំណើរការបានល្អ វាអាចបង្ករទៅជាជំងឺថ្លើមបាន។ ទាំងនេះគឺជាគន្លឺះខ្លះៗសម្រាប់អ្នកចូលគេងយូរៗ គួរតែកែទម្លាប់មកចូលគេងលឿនៗវិញ និង ត្រូវបំប៉នអាហារទាំងនេះ ដើម្បីទៅជំនួយថ្លើម ជាមួយនឹងអាហារ ៥ មុខនេះ៖
  អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ COVID-19 ថៃ លោក Taweesilp Visanuyothin អះអាងថា ខ្ទង់ចំណាយជាមធ្យមលើការស្នាក់នៅរយៈពេល១៤ថ្ងៃនៅមណ្ឌលចត្តាឡីស័ករដ្ឋ មានប្រមាណ ១៤ ០០០ បាត ឬ ៤៤០ដុល្លារ។ នេះគឺមិនទាន់គិត ថ្នាំសង្កូវឡើយ។    លោក គូសបញ្ជាក់ថា ព្រោះតែអ្នកត្រលប់មកវិញកើនឡើង ទីកន្លែងច្រើនទៀត នឹងត្រូវរៀបចំធ្វើជាមណ្ឌលចត្តាឡីស័ករដ្ឋ ដែលបានដាក់បន្ទុកខ្លាំងលើការចំណាយរបស់រដ្ឋាភិបាល។ នេះបើការចុះផ្សាយរបស់កាសែត បាងកកប៉ុស្តិ៍។    តាមប្រភពដដែល លោក Taweesilp និយាយថា មកទល់ពេលនេះ ពលរដ្ឋថៃជាង៦ម៉ឺននាក់ បានវិលត្រលប់មកកាន់ប្រទេសកំណើតវិញ។ ត្រង់ចំណុចនេះ លោកសង្កត់ធ្ងន់ថា រដ្ឋាភិបាលលើកទឹកចិត្តឲ្យអ្នកដែលមានលទ្ធភាពបង់ថ្លៃ ហើយស្នាក់នៅសណ្ឋាគារដើម្បីធ្វើចត្តាឡីស័ក។    ទាក់ទិនជើងហោះហើរដឹកពលរដ្ឋថៃពីបរទេសមកប្រទេសកំណើតវិញ វេជ្ជបណ្ឌិត Taweesilp លើកឡើងថា រដ្ឋាភិបាលថៃបានសម្រេចចិត្តបង្កើនកូតាពី២០០នាក់ ទៅ៦០០នាក់ក្នុងមួយថ្ងៃ ព្រោះតែតម្រូវការកើនឡើង។    ពាក់ព័ន្ធកង្វល់ពលរដ្ឋថៃជុំវិញរឿងថា អ្នកការទូតបរទេសស្នាក់នៅអគារខុនដូនោះ មន្ត្រីអ្នកនាំពាក្យ អះអាងថា ក្រសួងការបរទេសថៃ បានស្នើសុំឲ្យគ្រប់ស្ថានទូតទាំងអស់ក្នុងប្រទេសថៃ ធានាថា មន្ត្រីទូតពួកគេធ្វើចត្តាឡីស័កតាមវិធានសុខាភិបាលត្រឹមត្រូវ។    គិតត្រឹមថ្ងៃទី ២១ ខែកក្កដា ប្រទេសថៃ រាយការណ៍ករណីឆ្លងសរុប ៣២៥០ករណី ក្នុងនោះជាសះស្បើយ ៣០៩៦នាក់ ហើយអ្នកស្លាប់មាន ៥៨នាក់៕ 
រដ្ឋាភិបាលថៃ នៅថ្ងៃទី២១ ខែកក្កដា បានទទូចឲ្យប្រជាជនថៃដែលនឹងត្រលប់មកកាន់មាតុប្រទេសវិញ ធ្វើចត្តាឡីស័កហើយបង់ថ្លៃចំណាយដោយខ្លួនឯង ដើម្បីកាត់បន្ថយបន្ទុករបស់រដ្ឋ។
  «ដំបូងយើងខ្លាចថា អាចនឹងមានការលម្អៀងខ្លះៗ តែពេលប្រកួតគឺគ្មានបញ្ហាអ្វីនោះទេ ព្រោះយើងវាយចំគោលដៅ»។ នេះជាការបង្ហាញក្តីបារម្ភរបស់កីឡាករ សែន រ៉ាឌី ចំពោះការកាត់ក្តីរបស់អាជ្ញាកណ្តាលចៅក្រម ពេលប៉ះជាមួយកីឡាករម្ចាស់ផ្ទះមីយ៉ាន់ម៉ា។ ទោះបីយ៉ាងនេះក្តី កីឡាករ សែន រ៉ាឌី ត្រូវបានអាជ្ញាកណ្តាលកាត់ក្តីឲ្យឈ្នះកីឡាករម្ចាស់ផ្ទះមីយ៉ាន់ម៉ាដោយពិន្ទុ។    បន្ទាប់មករូបគេបានបន្តយកឈ្នះកីឡាករថៃ ដោយពិន្ទុក្នុងវគ្គផ្តាច់ព្រ័ត្រ ដើម្បីគ្រងជើងឯកប្រចាំការប្រកួតកីឡាវូវីណាមជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី៥នៅមីយ៉ាន់ម៉ា លើវិញ្ញាសាប្រយុទ្ធទម្ងន់៥៧គីឡូក្រាម។ ទាំងកីឡាករមីយ៉ាន់ម៉ា និងថៃ ដែលជាគូប្រកួតរបស់ រ៉ាឌី សុទ្ធសឹងជាកីឡាករប្រដាល់ ដែលជាហេតុធ្វើឲ្យរូបគេពិបាកក្នុងការយកឈ្នះ។      ការព្យាយាមហ្វឹកហាត់ និងស្តាប់ដំបូន្មានគ្រូបង្វឹកក្នុងអំឡុងពេលប្រកួតអាចកត្តាជួយឲ្យកីឡាករដែលមានឈ្មោះដើន ទិន ភាព តែងតែទទួលជោគជ័យលើឆានអន្តរជាតិ។ «ប្រសិនបើយើងហាត់ ហើយអំឡុងពេលប្រកួត យើងប្រកួតតាមអារម្មណ៍ គឺមិនអាចយកឈ្នះគេបាននោះទេ ព្រោះបើយើងប្រកួតតាមរម្មណ៍ ពេលខ្លះយើងអាចឆេវឆាវ យើងមិនអាចទប់ស្មារតីបាននោះទេ។ តែបើយើងស្តាប់គ្រូពេលឲ្យទឹកធ្វើឲ្យយើងអាចទប់អារម្មណ៍បាន និងដឹងថា យើងត្រូវវាយកន្លែងណាបានពិន្ទុ»។   អតីតកីឡាករប្រដាល់គុនខ្មែររូបនេះ រំពឹងថា តាមរយៈមេដាយមាសរបស់ខ្លួន និងភាពជោគជ័យលើឆាកអន្តរជាតិជាបន្តបន្ទាប់របស់ក្រុមកីឡាករវូវីណាម នឹងជួយជំរុញឲ្យវិស័យកីឡានេះកាន់តែមានភាពរីកចម្រើន និងទទួលបានការគាំទ្រកាន់តែច្រើនថែមទៀតនាពេលអនាគត។   សម្រាប់ការប្រកួតជើងឯកអាស៊ីអាគ្នេយ៍នៅមីយ៉ាន់ម៉ា ក្រុមអត្តពលិកកីឡាវូវីណាមកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣ ក្នុងចំណោម៨ប្រទេសចូលរួម ក្រោយដណ្តើមបានមេដាយមាស៦ ប្រាក់៨ និងសំរឹទ្ធ១៥។ ប្រតិភូកីឡាកម្ពុជាបាននាំយកមេដាយ និងពានមកដល់មាតុភូមិកាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ ដោយទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់លោក ប៉ុន សុខ ប្រធានមជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡា នៃក្រសួងអប់រំយុវជននិងកីឡានៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ៕       
កីឡាករ សែន រ៉ាឌី ម្ចាស់មេដាយមាសការប្រកួតកីឡាវូវីណាមជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍នៅមីយ៉ាន់ម៉ា បានបង្ហើបថា ខ្លួនមានក្តីបារម្ភយ៉ាងខ្លាំងពេលប៉ះកីឡាករម្ចាស់ផ្ទះក្នុងជំនួបបើកឆាក។ ភ័យខ្លាច ក៏ព្រោះរូបគេបារម្ភពីការកាត់ក្តីមិនយុត្តិធម៌របស់អាជ្ញាកណ្តាលចៅក្រម។ ប្រតិភូកីឡាវូវីណាមកម្ពុជាបាននាំយកមេដាយទាំង២៩មកដល់មាតុភូមិ កាលពីថ្ងៃពីថ្ងៃទី១៣ ខែសីហា ដោយទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់លោក ប៉ុន សុខ ប្រធានមជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡា។
កន្លងមក Barca ជាក្លិបដែលគេល្បីថាបានចំណាយប្រាក់ច្រើនសន្ធឹកសន្ធាប់ក្នុងការនាំយកកីឡាករទៅចូលរួមក្រុម តួយ៉ាងដូចជាអតីតកីឡាករ Phillippe Coutinho, Antoine Griezmann និង Ousmane Dembele ដែលមានតម្លៃផ្ទេរជាង ១០០លានអឺរ៉ូ (១០៩,២លានដុល្លារ) រៀងៗខ្លួន ចន្លោះឆ្នាំ ២០១៧ ដល់ ២០១៩។ ការផ្ទេរកីឡាករទាំងនេះ ក៏បានធ្វើឱ្យក្លិបជួបបញ្ហាហិរញ្ញវត្ថុមកដល់ពេលនេះ។    បញ្ហាហិរញ្ញវត្ថុទំនងធ្វើឱ្យក្លិប Barca មិនអាចនាំយកកីឡាករល្បីៗឈ្មោះទៀតឡើយក្នុងទីផ្សារដោះដូរពាក់កណ្តាលរដូវកាល ២០២៣-២៤នេះ។ លើបញ្ហាការផ្ទេរ លោក Xavi រំពឹងក្នុងការនាំយកកីឡាករថ្មីមួយចំនួន តែលោកអះអាងថាក្លិបគ្មានលទ្ធផលនាំយកកីឡាករមានតម្លៃខ្លួនថ្លៃ និងល្បីដូចជា Mbappe ឬក៏ Haaland នោះទេ។   «ខ្ញុំត្រូវតែដោះស្រាយជាមួយកីឡាករដែលខ្ញុំមាន ព្រោះពេលនេះយើងមិនអាចគិតអំពីការចុះហត្ថលេខាប្រភេទទាំងនោះបានទេ។ ជាអកុសល យើងមិនស្ថិតក្នុងស្ថានភាពដែលមានឯកសិទ្ធិខាងសេដ្ឋកិច្ចដើម្បីធ្វើដូច្នេះទេ ខ្ញុំនៅសល់កីឡាករដែលខ្ញុំមាន ហើយជាមួយកីឡាករទាំងនោះ យើងត្រូវឈ្នះ យើងត្រូវដែលឈ្នះពានរង្វាន់ និងត្រូវលេងឱ្យបានល្អ ព្រោះថាកម្រិតនោះគឺពិតជាខ្ពស់ខ្លាំងណាស់។»។ Xavi បាននិយាយប្រាប់អ្នកកាសែតបែបនេះមុនជំនួបទល់នឹងក្រុម Las Palmas នាថ្ងៃទី៥ ខែមករា ឆ្នាំ ២០២៣។   បច្ចុប្បន្នក្រុម Barca ស្ថិតនៅចំណាត់ថ្នាក់លេខ ៤ ក្នុងក្របខណ្ឌ La Liga ដោយកំពុងមានគម្លាត ១០ពិន្ទុពីក្រុមកំពូលតារាង Real Madrid ចំនួន ១០ពិន្ទុ ដែលមានការប្រកួតលើសក្រុមរបស់លោក Xavi ចំនួន ១ប្រកួត៕   ដោយឡែកសម្រាប់ Mbappe ក៏ដូចជា Haaland ពួកគេទាំងពីរសុទ្ធសឹងតែជាកីឡាករកំពុងតែមានភាពលេចធ្លោរខ្លាំង ហើយថែមទាំងជាកីឡាករដែលគេកំពុងចាប់អារម្មណ៍ខ្លាំងថានឹងអាចក្លាយជាដៃគូប្រកួតប្រជែង សម្រាបជំនាន់ថ្មីបន្ទាប់ពីតារាបាល់ទាត់ Lionel Messi និង Cristiano Ronaldo ដែលធ្លាប់បានប្រកួតប្រជែងគ្នាកក្រើកពិភពបាល់ទាត់ជិត២០ឆ្នាំ៕
ខណៈទីផ្សារដោះដូរពាក់កណ្តាលរដូវកាលឈានមកដល់ ក្លិប Barcelona បានបង្ហាញពីកង្វះខាតក្នុងការចាយប្រាក់ ទិញយកកីឡាករមានតម្លៃខ្លួនថ្លៃៗទៅរួមក្រុម។ លោក Xavi Hernandes អ្នកចាត់ការទូទៅលើកឡើងថាក្លិបយក្សអេស្ប៉ាញគ្មានលទ្ធភាពក្នុងការនាំយកខ្សែប្រយុទ្ធឆ្នើមដូចជា Erling Haaland និង Kylian Mbappe ឡើយ។
  លិខិតដែលចុះហត្ថលេខាកាលពីថ្ងៃទី២៣ ខែឧសភា បានកំណត់យ៉ាងច្បាស់ថា ការផ្ទេរកីឡាករជាតិ និងអន្តរជាតិលើកទី២ (Transfer Window 2) ប្រព្រឹត្តទៅរយៈពេល១ខែពេញ ទាំងសម្រាប់ក្លិបកំពូល និងលីគ២។   ការផ្ទេរចន្លោះពីថ្ងៃទី២៤ ខែមិថុនា ដល់ថ្ងៃទី២២ ខែកក្កដា អាចធ្វើឡើងបានចំពោះកីឡាករជាតិ៣រូប និងកីឡាករអន្តរជាតិ២រូប។   គួរបញ្ជាក់ផងដែរថា ការប្រកួតក្របខណ្ឌកំពូល និងលីគ២ វិលត្រឡប់មកវិញនៅចុងសប្តាហ៍នេះ បន្ទាប់សម្រាកមួយរយៈពេលដោយសារក្រុម U23 ត្រូវទៅចូលរួមក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ហើយបន្ទាប់មក ក្រុមជម្រើសជាតិឈុតធំ បានបំពេញកាតព្វកិច្ចក្នុងព្រឹត្តិការណ៍វគ្គជម្រុះ AFC Asian Cup 2023 ៕  
ទីផ្សារផ្ទេកីឡាករជាតិ និងអន្ដរជាតិ លើកទី២ (Transfer Window) នឹងចាប់ផ្ដើមពីថ្ងៃទី២៤ ខែមិថុនា ដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២។ នេះបើតាមលិខិតរបស់នាយកប្រតិបត្តិក្រុម ហ៊ុនខេមបូឌៀនព្រីមៀរលីគ លោក Satoshi Saito សរសេរទៅកាន់ថ្នាក់ដឹកនាំក្លិបបាល់ទាត់ទាំង ក្នុងក្របខណ្ឌខេមបូឌៀនព្រីមៀរលីគ និងលីគ២ ។
  ម៉ោងជិត៩ព្រឹក កញ្ញា ទឹម មាល័យ ដែលជាអ្នកលក់ជ្រូកមួយកន្លែងក្នុងបរិវេណផ្សារបឹងត្របែក កំពុងចុចទូរសព្ទដោយច្រត់ដៃលើជ្រញ់កាប់សាច់ជ្រូក ខណៈដែលអ្នកដែលលក់បន្លែ ត្រី សាច់មួយចំនួនទៀតកំពុងតែមមាញឹកក្នុងការលក់ទំនិញទៅឱ្យអតិថិជន។ ឆ្លៀតពេលដែលមិនមានភ្ញៀវចូលទិញអាជីវកររូបនេះ បាននិយាយប្រាប់សារព័ត៌មាន ThmeyThmey ថា៖«សាច់ជ្រូកឥឡូវលក់អត់ដាច់ទេ ព្រោះមួយថ្ងៃខ្ញុំលក់បានត្រឹម៣០គីឡូក្រោម បើធៀបនឹង១-២ខែមុន ខ្ញុំបាន៥០-៦០គីឡូក្រោម។ ឥឡូវ ស្ងាត់អ្នកទិញសាច់ជ្រូកខ្លាំងណាស់ មិនថាខ្ញុំមិនថាគេ គឺនៅសល់សាច់ជ្រូករាល់ថ្ងៃ គ្រាន់តែតិចឬច្រើនទៅតាមហ្នឹង»។   បើតាម កញ្ញា ទឹម មាល័យ ទទួលសាច់ជ្រូកបោះដុំពីក្រុមហ៊ុនមួយ ក្នុងតម្លៃ១៣,៨០០ក្នុងមួយគីឡូក្រោម។ ហើយតម្លៃសាច់ជ្រូកដែលកញ្ញាលក់រាយនៅលក់ទីផ្សារមាន សាច់សុទ្ធ និងឆ្អឹងជំនីតម្លៃ២០,០០០រៀល សាច់បីជាន់ ឆ្អឹងស៊ុប និងជើងជ្រូក តម្លៃ១៧,០០០-១៨,០០០រៀលក្នុងមួយគីឡូក្រោម។    មិនឆ្ងាយពីប៉ុន្មាន ពីតូបលក់សាច់ជ្រូកមួយកន្លែងទៀតដែលមានកញ្ញា ដន ស្រីនិច ជាអ្នកលក់ដែលធ្លាប់តែលក់ជ្រូកអស់៣ក្បាល បានធា្លក់ចុះនៅត្រឹម១ក្បាលទៅ១ក្បាលកន្លះ ក្នុងមួយថ្ងៃ។ ជ្រូកមួយក្បាលមានទម្ងន់ជាមធ្យម៦០គីឡូក្រោម ។ នេះការលើកឡើងរបស់ស្រីនិច លក់សាច់ជ្រូកអស់រយៈពេល៣ឆ្នាំ នៅក្នុងផ្សារបឹងត្របែកនេះ។   បើតាម ស្រីនិច សាច់ជ្រូកដែលកញ្ញាទទួលបោះដុំពីក្រុមហ៊ុន បានឡើងថ្លៃតាំងពី១១,០០០ មក១៤,០០០រៀលក្នុងមួយគីឡូក្រោម ចាប់ពីខែមិថុនាមក។ ក្រោយទទួលសាច់ជ្រូកបោះដុំឡើងថ្លៃ កញ្ញា ដន ស្រីនិច ក៏បានតម្លៃសាច់ជ្រូកលក់រាយនៅលើទីផ្សារផងដែរ។ ក្នុងនោះ សាច់សុទ្ធបានឡើងពី១៨០០០រៀលទៅ២០,០០០រៀលក្នុងមួយគីឡូក្រោម។ សាច់ជ្រូកបីជាន់បានឡើងពី១៥,០០០ទៅ១៨,០០០រៀលក្នុងមួយគីឡូក្រោម។    ស្របពេលជាមួយសាច់ជ្រូកឡើងពី១០០០ទៅ២០០០រៀលក្នុងមួយគីឡូក្រាម ហើយជំងឺប៉េស្តជ្រូកអាហ្រិកកំពុងកើតឡើងក្នុងទឹកដីកម្ពុជា នារយៈពេលជាង១ខែចុងក្រោយនេះ ត្រូវបានប្រជាពលរដ្ឋមួយចំនួនបឈ្ឈប់ឬការផ្អាក់ការទិញសាច់ជ្រូកសម្រាប់ធ្វើជាអាហារប្រចាំថ្ងៃ។ កញ្ញា ដន ស្រីនិច បាននិយាយដូច្នេះ៖« សាច់ជ្រូកខ្ញុំទិញបោះដុំពីក្រុមហ៊ុនថ្លៃហើយ លក់តម្លៃដូចគេនៅលើទីផ្សារ ក៏មិនសូវមានអ្នកមានទិញដែរ។ ខ្ញុំលក់រាល់ថ្ងៃបានប្រាក់គ្រាន់តែទប់ទល់នឹងថ្លៃដើមប៉ុណ្ណោះ គឺមិនចំណេញឡើយ។ តាមខ្ញុំគិតគេមិនសូវហូបសាច់ជ្រូកដូចមុនៗ មិនមែនដោយសារសាច់ជ្រូកឡើងថ្លៃនោះទេ គឺប្រហែលមកពីបារម្ភខ្លាចឆ្លងជំងឺពីជ្រូក(ប៉េស្តអាហ្វ្រិក)។ ទាំងខ្ញុំទាំងគេ មានរឿងបែបនេះកើតឡើងចង់ឬមិនចង់ គឺចេះតែខ្លាច និងការពារ ទោះមិនឆ្លងដល់មនុស្សក៏ដោយ»។    បើតាមអាជីវកររូបនេះ ថ្វីដ្បិតរយៈពេលមួយខែចុងក្រោយនេះ លក់សាច់ជ្រូកមិនចំណេញក៏ពិតមែន ប៉ុន្តែស្រីនិច ក៏គ្មានបំណងផ្អាកមុខរបរនេះផងដែរ ព្រោះខ្លាចបាត់បង់ម៉ូយ(អតិថិជន)។   «លក់សាច់ជ្រូករាល់ថ្ងៃគឺអត់បានចំណេញទេ ព្រោះអីសាច់ជ្រូកដែលទទួលបោះដុំពីគេឡើងថ្លៃ ហើយការផ្ទះជំងឺប៉េស្តជ្រូកនោះទៀត ធ្វើឱ្យប្រជាពលរដ្ឋយើងរឹតតែពិបាកទិញហូប។ ក្រោយពីឆ្នាំចូលមកខ្ញុំលក់បានប្រាក់រួចថ្លៃហូប ប៉ុន្តែចាប់ខែ៦(មិថុនា)មកពេលនេះគឺខាតខ្លាំងតែម្តង។ ក្នុងមួយថ្លៃខ្ញុំខាត៤-៥ម៉ឺនរៀលក្នុងមួយថ្ងៃ»។  នេះជាការលើកឡើងរបស់អ្នកស្រី សួន គឹមនូវ។    បើតាមស្ត្រីលក់សាច់ជ្រូករាយនៅក្នុងផ្សារបឹងត្របែករូបនេះ  ក្រោយមានការផ្ទះជំងឺជ្រូកប៉េស្ត នៅវៀតណាមកន្លងមក អ្នកស្រីលក់សាច់ជ្រូកបានត្រឹមតែរួមថ្លៃដើម ហើយថ្ងៃខ្លះខាតដើមផងដែរ។ មូលហេតុដែលធ្វើឱ្យអ្នកស្រីខាតដើម ព្រោះសាច់ជ្រូកទិញបោះដុំពីគេថ្លៃ ហើយលក់រាយនៅផ្សារបានតម្លៃថោក។ ទន្ទឹមនឹងតម្លៃសាច់ជ្រូកលក់រាយនៅលើផ្សារថោកហើយ មិនសូវមានអ្នកហូបទៀត។    ស្រី្តវ័យ៦០ឆ្នាំរូបនេះ បាននិយាយដូច្នេះ៖«សាច់ជ្រូកខ្ញុំលក់ថោកជាងគេហើយ គ្មានអ្នកទិញទៀត។ គេលក់សាច់បាន២០,០០០រៀល សាច់ល្អដូចគ្នា ខ្ញុំលក់បានតែ១៨,០០០រៀលក្នុងមួយគីឡូក្រាម។ លក់ថោកជាងគរហើយ គ្មានអ្នកទិញទៀតឥឡូវ អតិថិជនប្រចាំថ្ងៃដែលទិញម្តងមួយគីឡូ ធា្លក់នៅកន្លះគីឡូក្រាម។ មិនពិបាករកស៊ីខ្លាំងណាស់ ក្រោយមានជំងឺជ្រូកហ្នឹងនៅកម្ពុជា ដែលពីមុខខ្ញុំលក់អស់ជ្រូក៧០-៨០គីឡូក្នុងមួយថ្ងៃ ឥឡូវលក់ដាច់ខ្លាំងបំផុតបាន៤០គីឡូក្រោម ក្នុងមួយថ្ងៃ»។ អ្នកស្រី សួន គឹមនូវ អាជីវករលក់សាច់ជ្រូកក្នុងផ្សារបឹងត្របែក   ពាក់ព័ន្ធនឹងជំងឺប៉េស្តជ្រូកអាហ្វ្រិកនេះ អ្នកស្រី សួន គឹមនូវ បាននិយាយថាវាមិនឆ្លងដល់មនុស្សនោះទេ ដោយអ្នកស្រីធ្លាប់មើលព័ត៌មាន និងការចុះផ្សាយក្រសួងសុខាភិបាលកន្លងមក។ ដោយឡែកជុំវិញការលក់សាច់ជ្រូកមិនដាច់នេះ ព្រោះអតិថិជនដែលជាប្រជាពលរដ្ឋមួយចំនួនធំ មិនទាន់ទទួលព័ត៌មានមួយច្បាស់លាស់នៃជំងឺនេះ(ថាមិនឆ្លង) ទើបធ្វើឱ្យពួកគេខ្លាច និងហ៊ានបរិភោគសាច់ជ្រូក ទោះបីអះអាងថាគ្មានផ្ទុកមេរោគនៃជំងឺប៉េស្តជ្រូកនេះក៏ដោយ។ ជាមួយគ្នានេះ អ្នកស្រីបានអំពាវនាវដល់មន្ត្រីក្រសួងពាក់ព័ន្ធ ឱ្យជួយ ផ្សព្វផ្សាយនូវព័ត៌មាន និងអនុវត្តច្បាប់ជុំវិញពីជំងឺជ្រូកនេះឱ្យបានច្បាស់លាស់ និងត្រឹមត្រូវ ដើម្បីសម្រួលដល់ការលំបាករបស់អាជីវករលក់សាច់ជ្រូកដែលជាលក់រាយ នៅលើទីផ្សារ។ អ្នកស្រី កើត យ៉េន ជាស្ត្រីមេផ្ទះកំពុងដើរទិញសាច់ នៅផ្សារបឹងត្របែក   ដោយឡែក អ្នកស្រី កើត យ៉េន ដែលជាស្ត្រីមេផ្ទះដើរផ្សារទិញម្ហូបរាល់ថ្ងៃ បានអះអាងថាខ្លួនបានឈប់ទិញសាច់ជ្រូកបរិភោគជាងមួយសប្តាហ៍កន្លងមកហើយ ព្រោះខ្លាចឆ្លងពីជំងឺប៉េស្តជ្រូក។ ស្រី្តវ័យ៦៣ឆ្នាំរូបនេះ ហាក់ដឹងមិនច្បាស់នូវព័ត៌មានជុំវិញពីជំងឺប៉េស្តជ្រូកនេះ ថាវាឆ្លងឬមិនឆ្លងដល់មនុស្សនោះទេ ដោយគ្រាន់តែដឹងថាមានជំងឺជ្រូកនេះបានកើតឡើងនៅកម្ពុជា ក៏បានឈប់ប្រើប្រាស់សាច់ជ្រូកតែម្តង។     គិតត្រឹមដើមឆ្នាំ២០១៩ កម្ពុជាបានផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិកនៅខេត្តរតនគិរី ដែលបណ្តាលឲ្យជ្រូកងាប់ជាង៤០០ក្បាល។ កាលពីថ្ងៃទី២ កក្កដា ខេត្តត្បូងឃ្មុំ ក៏មានករណីផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិក ដែលបណ្តាលឲ្យជ្រូកងាប់ចំនួន៣៣៧ក្បាល។ ចំណែកខេត្តស្វាយរៀងមានជ្រូកងាប់ចំនួន២០ក្បាល ហើយខេត្តតាកែវមានជ្រូកងាប់ចំនួន២៧ក្បាល ដោយសារឆ្លងជំងឺប៉េស្តជ្រូកអាហ្វ្រិកនេះ៕    អត្ថបទទាក់ទង   ជ្រូកជិត៤០០ក្បាលនៅខេត្តកណ្តាល ងាប់ដោយសារជំងឺប៉េស្តជ្រូកអាហ្វ្រិក   តម្លៃជ្រូករស់ឡើងដល់ ១១០០០រៀលមួយគីឡូក្រាម, អ្នកចិញ្ចឹមកំពុងកើបលុយ?  
ភ្នំពេញ៖ អាជីវករលក់សាច់ជ្រូកនៅតាមតូបនីមួយៗក្នុងផ្សារបឹងត្របែក មានអ្នកខ្លះលក់បានត្រឹមទប់ទល់នឹងថ្លៃដើម(មិនចំណេញ) ឯអ្នកខ្លះទៀតកំពុងខាតថ្លៃដើមផងដែរ។ អាជីវករលក់សាច់ជ្រូកទាំងនោះបានលើកឡើងថា សព្វថ្ងៃសាច់ជ្រូក គឺតឹងលក់ខ្លាំងណាស់ ដោយសារតែចំនួនអ្នកប្រើប្រាស់សាច់ជ្រូកមានការធា្លក់ចុះជិតពាក់កណ្តាល ហើយការធ្លាក់ចុះនៃអ្នកប្រើប្រាស់សាច់ជ្រូកនេះ បានកើតឡើងក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ បន្ទាប់ពីមានការកើតឡើងជំងឺប៉េស្តជ្រូកអាហ្រិ្វកក្នុងខេត្តមួយចំនួននៅកម្ពុជា ដែលបានឆ្លងពីប្រទេសវៀតណាម។
  កិច្ចព្រមព្រៀងរវាងក្លិបតោខៀវជាមួយអ្នកចាត់ការសញ្ជាតិអ៊ីតាលីរូបនេះបានធ្វើឡើងនៅល្ងាចថ្ងៃទី១៣ ខែមិថុនា ហើយបញ្ចប់ដោយជោគជ័យនៅព្រឹកថ្ងៃទី១៤ ខែមិថុនានេះ។ បើតាមការផ្សាយរបស់ BBC លោក Sarri ប្រហែលជាទទួលបានប្រាក់សំណងលើសពី ៦ លានដុល្លារអាមេរិកពី Chelsea សម្រាប់កិច្ចសន្យាដែលនៅសល់រយៈពេល២ឆ្នាំ។   Sarri វ័យ៦០ឆ្នាំ បានចាកចេញពី Napali កាលពីខែកក្កដា ឆ្នាំ២០១៨ ដើម្បីទៅកាន់ទឹកដីអង់គ្លេសដោយជួយ Chelsea ឈ្នះពាន Europa League និង ទទួលបានចំណាត់ថ្នាក់ទី៣ក្នុងក្របខណ្ឌ Premier League សម្រាប់រដូវកាលដំបូងរបស់លោក។   ទោះបីជាបានចុះកិច្ចសន្យារយៈពេល៣ឆ្នាំជាមួយតោខៀវកាលពីខែកក្កដាឆ្នាំមុនក្តី ប៉ុន្តែ Sarri បានក្លាយជាអ្នកចាត់ទូទៅទី ៩ ដែលចាកចេញពីក្លិបទាំងសល់កិច្ចសន្យានៅក្រោមការកាន់កាប់របស់លោក Roman Abramovich។   លោក Abramovich ដែលក្លាយជាម្ចាស់ក្លិប Chelsea នៅឆ្នាំ២០០៣ បានចំណាយប្រាក់យ៉ាងសន្ធឹកដើម្បីធ្វើឲ្យក្លិបស្ថិតក្នុងក្រុងឡុងដ៏មួយនេះកើនប្រជាប្រិយភាព។ យ៉ាងណាក៏ដោយក្រោមការដឹកនាំរបស់លោក Sarri គឺមិនបានបំពេញការចង់បានរបស់មហាសេដ្ឋីរុស្ស៊ីនេះឡើយ។   បើតាមព័ត៌មានចុះផ្សាយជាច្រើននៅអង់គ្លេស Frank Lampard ទំនងជាជម្រើសទី១ ដើម្បីមកជំនួសតំណែង Sarri ដែលត្រូវទៅដឹកនាំក្រុមយក្សអ៊ីតាលី Juventus នារដូវកាលថ្មីខាងមុខនេះ។   Lampard ដែលជាវីរបុរស Chelsea ផងនោះ បានក្លាយជាអ្នកចាត់ការលើកដំបូងបន្ទាប់ពីបញ្ចប់អាជីពជាអ្នកកីឡាបាល់ទាត់ ដោយក្នុងនោះលោកស្ទើរតែអាចនាំក្រុម Derby County ឈានទៅលីគកំពូល Premier League ទៀតផង។ Derby បានចាញ់ Aston Villa ក្នុងការប្រកួត Play-off វគ្គផ្តាច់ព្រ័ត្រក្នុងលទ្ធផល ២-១៕
Chelsea បានយល់ព្រមឲ្យលោក Maurizio Sarri ចាកចេញពីទឹកដី Stamford Bridge ដើម្បីទៅចូលរួមជាមួយម្ចាស់ជើងឯកលីគកំពូលអ៊ីតាលី Juventus ហើយ ជាមួយនឹងប្រាក់សំណងលើសពី៦លានដុល្លារអាមេរិក។
  លោកស្រី Ressa ដែលល្បីឈ្មោះដោយសារហ៊ានរិះគន់សង្គ្រាមប្រឆាំងគ្រឿងញៀនរបស់លោកប្រធានាធិបតីហ្វីលីពីន ឌូទើតេ បានដើរចេញពីតុលាការក្រុងម៉ានីល ក្រោយពីចំណាយពេលពេញមួយយប់នៅការិយាល័យស៊ើបអង្កេតជាតិហ្វីលីពីន។    តុលាការហ្វីលីពីនបានសម្រេចដោះលែងលោកស្រី Ressa ឲ្យនៅក្រៅឃុំ តែត្រូវបង់ប្រាក់ចំនួន ១៩០០ដុល្លារ។ នេះជាលើកទី៦ហើយដែលលោកស្រីបង់ប្រាក់ដើម្បីអាចនៅក្រៅឃុំ ក្រោយពីរងបទចោទជាច្រើនករណី។ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP លោកស្រី Ressa បាននិយាយថា៖ «ការចាប់ខ្លួននេះមានន័យពីរយ៉ាងគឺការរំលោភអំណាច និងយកច្បាប់ធ្វើជាអាវុធ»។    គួររម្លឹកផងដែរថា  លោកស្រី Maria Ressa ត្រូវបានចាប់ខ្លួនក្នុងការិយាល័យលោកស្រីនៅរដ្ឋធានី ម៉ានីល កាលពីថ្ងៃទី១៣ ខែកុម្ភៈ ក្រោមបទចោទ «បរិហារកេរ្តិ៍លើអ៊ីនធឺណិត»។ ចំណាត់ការផ្លូវច្បាប់ថ្មីនេះកំពុងដាក់សម្ពាធកាន់តែខ្លាំងលើលោកស្រី Ressa និងវេបសាយព័ត៌មាន Rappler របស់លោកស្រី ដែលបច្ចុប្បន្នប្រឈមមុខនឹងការចោទប្រកាន់ពាក់ព័ន្ធនឹងរឿងគេចពន្ធផងនោះ។    សារព័ត៌មាន Rappler ចាប់ផ្តើមទទួលរងការប្រតិកម្មពីរដ្ឋបាលប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូទើតេ ចាប់តាំងពីខ្លួនបានចុះផ្សាយអត្ថបទព័ត៌មានរិះគន់ចំៗលើយុទ្ធនាការប្រឆាំងគ្រឿងញៀនដែលបានសម្លាប់មនុស្សរាប់ពាន់នាក់គិតចាប់ពីឆ្នាំ២០១៦មក។ ក្នុងរឿងក្តីពន្ធដារ រដ្ឋាភិបាលហ្វីលីពីនចោទប្រកាន់ថា សារព័ត៌មាន Rappler, លោកស្រី Ressa និងសហការីផ្នែកគណនេយ្យ មិនបង់ពន្ធជាង ៣ លានដុល្លារក្នុងឆ្នាំ២០១៥ ។    ក្រៅពីសារព័ត៌មាន Rappler ប្រធានាធីបតីហ្វីលីពីន ឌូទើតេក៏បានប្រតិកម្មចំពោះសារព័ត៌មានដែលហ៊ានចេញមុខរិះគន់ផ្សេងទៀត រួមមាន Philippine Daily, កាសែត Inquirer និងទូរទស្សន៍ ABS-CBN ។ ត្រង់ចំណុចនេះលោកបានព្រមានតាមជាន់កែងម្ចាស់សារព័ត៌មានទាំងនោះជុំវិញបទចោទគេចពន្ធ ឬលែងផ្តល់សិទ្ធិបើកអាជីវកម្មជាដើម៕
អ្នកសារព័ត៌មានហ្វីលីពីន លោកស្រី Maria Ressa ត្រូវបានដោះលែងឲ្យនៅក្រៅឃុំនៅថ្ងៃទី ១៤ ខែកុម្ភៈ ក្រោយពីលោកស្រីត្រូវបានចាប់ខ្លួននៅការិយាល័យសារព័ត៌មាន Rappler ក្នុងរដ្ឋធានីម៉ានីលកាលពីថ្ងៃពុធ។
  សត្វទន្សោងញីមួយក្បាលនេះ ត្រូវបានពលរដ្ឋប្រទះឃើញមានរបួសផ្នែកជើងខាងមុខទាំងសងខាងដោយសារជាប់អន្ទាក់ កាលពីថ្ងៃទី២២ ខែមករា ហើយបានបញ្ជូនមកព្យាបាលជំនាញរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ។ ប៉ុន្តែដោយសាររបួសធ្ងន់ធ្ងរខ្លាំង មិនអាចសង្រ្គោះ ទន្សោងដ៏កំសត់នោះក៏បានងាប់នៅយប់ថ្ងៃទី២៩ ខែមករា។    បើតាមការចុះផ្សាយរបស់លើហ្វេសប៊ុកព្រៃសង្ឃសហគមន៍រុក្ខាវ័ន សត្វទន្សោងញីដែលបានងាប់នោះ មានទម្ងន់១៥០គីឡូក្រាម មានអាយុ២ឆ្នាំ ត្រូវបានជាប់អន្ទាក់ចំនួន២ គឺអន្ទាក់ខ្សែគោ និងអន្ទាក់ខ្សែកាប នៅព្រៃសង្ឃសហគមន៍រុក្ខាវ័ន ស្ថិតនៅស្រុកអន្លង់វែង ស្រុកចុងកាល់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។    សូមជម្រាបថា ព្រៃសង្ឃសហគមន៍រុក្ខាវ័ន ដែលមានផ្ទៃដី ៣០២៥៤ហិកតានេះ បានក្លាយជាតំបន់ការពារដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័នកាលឆ្នាំ២០១៨ ដោយសារមានការតស៊ូការពារតាំងពីឆ្នាំ២០០១ របស់អតីតព្រះសង្ឃលោក ប៊ុន សាលួត និងសមាជិកសហគមន៍ផ្សេងៗទៀតដែលស្រឡាញ់ព្រៃ និងធនធានធម្មជាតិ។ ព្រៃឈើក្នុងសហគមន៍នេះ អាចជាព្រៃចុងក្រោយនៅក្នុងខេត្តឧត្តរមានជ័យ ដែលនៅសេសសល់ព្រៃឈើ និងសត្វព្រៃប្រភេទកម្រ ដូចជាខ្ទីង ទន្សោង និងប្រភេទផ្សេងជាច្រើនទៀត៕  
សត្វទន្សោងញីមួយក្បាល ដែលត្រូវបានជួយសង្រ្គោះនៅព្រៃសង្ឃសហគមន៍រុក្ខាវ័ន ក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ បានងាប់ហើយនៅម៉ោង៣យប់ ថ្ងៃទី២៩ ខែមករានេះ។
  មន្ត្រីជាន់ខ្ពស់ម្នាក់បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយផ្ញើមកឱ្យវីអូអេ កាលពីថ្ងៃពុធថា៖«គ្មានអ្វីគួរឱ្យភ្ញាក់ផ្អើលទេដែលលោកប្រធានាធិបតីនិយាយត្រង់ៗអំពីចិន និងអំពីការខ្វែងគំនិតគ្នាដែលយើងមាន។ មិនមែនមានតែយើងដែលនិយាយអ៊ីចឹងទេ»។   នៅក្នុងពិធីអង្គាសប្រាក់មួយនៅរដ្ឋ California សម្រាប់យុទ្ធនាការរកសំឡេងឆ្នោតឆ្នាំ២០២៤របស់លោកកាលពីថ្ងៃអង្គារ លោក Biden បានថ្លែងថាលោក Xi មិនបានដឹងហើយមានការអាម៉ាសមុខចំពោះរឿងបាឡុងចារកម្មរបស់ចិនលើដែនដីអាមេរិក ដែលយន្តហោះយោធាសហរដ្ឋអាមេរិកបានបាញ់ទម្លាក់កាលពីខែកុម្ភៈនោះ។   លោក Biden ថ្លែងថា៖ «នេះជារឿងអាម៉ាសមុខយ៉ាងខ្លាំងមួយសម្រាប់ពួកមេដឹកនាំផ្តាច់ការ នៅពេលដែល ពួកគេមិនដឹងថាមានរឿងអ្វីកើតឡើង។ នៅពេលដែលយើងបានបាញ់ទម្លាក់ លោកអាម៉ាសមុខយ៉ាងខ្លាំង។ លោកបានបដិសេធថាអត់មាន(បាឡុង)នៅទីនោះទេ»។   ក្រសួងការបរទេសចិនបានតបតវិញ ដោយនិយាយថាការកត់សម្គាល់របស់លោក Biden «បំពានយ៉ាងធ្ងន់ធ្ងរលើកិត្តិយសនយោបាយរបស់ប្រទេសចិន និងប្រៀបដូចជាការបង្កហេតុនយោបាយជាសាធារណៈ»។   តាមធម្មតាអ្នកកាសែតត្រូវហាមមិនឱ្យថតសំឡេងឬរូបភាពនៅក្នុងពិធីអង្គាសប្រាក់បែបនេះទេ ប៉ុន្តែសេតវិមានបានផ្តល់កំណត់ត្រាអត្ថាធិប្បាយរបស់លោក Biden។   អត្ថាធិប្បាយនេះនាំឱ្យមានការចាប់អារម្មណ៍ជាពិសេស ដោយសារបានធ្វើឡើងមួយថ្ងៃក្រោយពីលោករដ្ឋមន្ត្រីការបរទេស Antony Blinken បានធ្វើទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំង ដើម្បីកែលំអរចំណងទាក់ទងទ្វេភាគី ដែលបានធ្លាក់ដល់កម្រិតទាបបំផុតក្នុងប្រវត្តិសាស្ត្រ។ ទស្សនកិច្ចរបស់លោក Blinken ដែលដំបូងគ្រោងធ្វើឡើងកាលពីខែកុម្ភៈនោះ ត្រូវបានពន្យារពេលដោយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បន្ទាប់ពីការបាញ់ទម្លាក់បាឡុងចារកម្មរបស់ចិន៕  
សេតវិមានមិនដកថយពីអត្ថាធិប្បាយរបស់លោកប្រធានាធិបតី Joe Biden ដែលប្រៀបធៀបប្រធានាធិបតីចិន លោក Xi Jinping ថាជាមេដឹកនាំផ្តាច់ការទេ។
បើតាមការអះអាងពីក្រុមហ៊ុន Royal Air Maroc ជើងហោះហើរពិសេសចំនួន៣០ នឹងធ្វើដំណើរចាប់ពីថ្ងៃទី១៣ និងថ្ងៃទី១៤ ខែធ្នូ ចំថ្ងៃនៃការប្រកួតផ្ទាល់តែម្តង។  គោលបំណងសំខាន់ដែលក្រុមហ៊ុនហោះហើរ Royal Air Maroc បានផ្តល់នូវការហោះហើរពិសេសនេះ ក៏ព្រោះដើម្បីចូលរួមអបអរ ក្រុមជម្រើសជាតិម៉ារ៉ុកដូចប្រជាជនម៉ារ៉ុកដទៃទៀត ក្រោយម៉ារ៉ុកក្លាយជាក្រុមអាហ្រ្វិកលើកដំបូងបង្អស់ដែលឈានជើងឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃ World Cup។   ទោះបីយ៉ាងនេះក្តី សំបុត្រធ្វើដំណើរទៅកាន់កាតា ពីសំណាក់ក្រុមហ៊ុន Royal Air Maroc មិនមែនជាសំបុត្រដែលផ្តល់ដោយឥតគិតថ្លៃនោះឡើយ តែជាសំបុត្រដែលស្ថិតក្នុងការបញ្ចុះតម្លៃដ៏ពិសេសសម្រាប់ប្រជាជនម៉ារ៉ុកដើម្បីអាចទៅគាំទ្រក្រុមប្រកួតដោយផ្ទាល់។ Royal Air Maroc ដដែលអះអាងថាអ្នកគាំទ្របានទិញសំបុត្រសម្រាប់វិលមកវិញ ប៉ុន្តែបន្តស្នាក់នៅកាតាដើម្បីគាំទ្រក្រុមថែមទៀត អាចស្នើសុំផ្លាស់ប្តូរថ្ងៃធ្វើដំណើរដោយឥតគិតថ្លៃ និងគ្មានការផាក់ពិន័យអ្វីទាំងអស់។   ក្រុមបាល់ទាត់ជម្រើសជាតិម៉ារ៉ុក បានបង្កើតរឿងរ៉ាវដ៏គួរឱ្យភ្ញាក់ផ្អើលជាច្រើនក្នុងព្រឹត្តិការណ៍ World Cup 2022 នៅប្រទេសកាតា។ ម៉ារ៉ុកបង្ហាញវត្តមានលើកទី៦ របស់ខ្លួនក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ហើយជាប្រវត្តិសាស្ត្រដំបូងរបស់ម៉ារ៉ុកដែលបានបញ្ចប់ចំណាត់ថ្នាក់លេខ ១កំពូលតារាងនៃពូល F មុនឡើងវគ្គ ១៦ ដោយទម្លាក់អេស្ប៉ាញ និងចុងក្រោយនៅវគ្គ៨ក្រុមបានទម្លាក់ព័រទុយហ្កាល់ទាំងផ្ញាក់ផ្អើល។    ក្រោយឈ្នះអេស្ប៉ាញឡើងវគ្គ ៨ក្រុមចុងក្រោយ ម៉ារ៉ុកក្លាយជាក្រុមអាហ្រ្វិកទី៤ ដែលឡើងដល់វគ្គនេះបន្ទាប់ពីកាមេរូនឆ្នាំ ១៩៩០ សេណេហ្កាល់ឆ្នាំ ២០០២ និងហ្កាណាឆ្នាំ ២០១០។ ទប់ទល់ព័រទុយហ្កាល់ដោយជ័យជម្នះ ១-០ វគ្គ៨ក្រុម ម៉ារ៉ុកបង្កើតប្រវត្តិសាស្ត្រជាក្រុមអាហ្រ្វិកដែលឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដំបូងគេបង្អស់ក្នុងរយៈពេល ៩២ឆ្នាំនៃ World Cup។ ជំនួបវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅថ្ងៃទី១៤ ខែធ្នូ ម៉ារ៉ុកនឹងត្រូវជួបតទល់ជាមួយនឹងក្រុមម្ចាស់ការពារតំណែងជើងឯកបារាំងនៅកីឡដ្ឋាន Al Bayt ដែលជាក្រុមបានទម្លាក់តោកំណាចអង់គ្លេសនៅវគ្គ ៨ក្រុមចុងក្រោយដោយលទ្ធផល ២-១៕  
ក្រុមហ៊ុនហោះហើរដ៏ធំរបស់ប្រទេសម៉ារ៉ុក Royal Air Maroc នឹងបន្ថែមជើងហោះហើរពិសេសចំនួន ៣០ ដើម្បីដឹកអ្នកគាំទ្ររបស់ជម្រើសជាតិម៉ារ៉ុកពីទីក្រុង Casablanca ទៅកាន់ទីក្រុងដូហារសម្រាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទល់ម្ចាស់ការពារតំណែងជើងឯកបារាំងនៅថ្ងៃ១៤ ខែធ្នូខាងមុខ។ នេះបើតាមការប្រកាសរបស់ក្រុមហ៊ុន Royal Air Maroc នៅថ្ងៃទី១២ ខែធ្នូ។
យកល្អគួរតែព្យាយាមធ្វើដូចខាងក្រោមនេះ៖   សរសេរអ្វីដែលអ្នកបានញ៉ាំ រួមទាំងទំហំអាហារដែលអ្នកបានដាក់ក្នុងចានដើម្បីញ៉ាំ ពេលវេលាដែលអ្នកញ៉ាំ កន្លែងដែលអ្នកញ៉ាំ និងមូលហេតុដែលអ្នកញ៉ាំផង ប្រើទូរស័ព្ទដៃ សៀវភៅកត់ត្រា ឬកុំព្យូទ័រដើម្បីតាមដានអាហារប្រចាំថ្ងៃ ចូរប្រើប្រាស់កំណត់ត្រាប្រចាំថ្ងៃដើម្បីជួយអ្នកសិក្សាឲ្យដឹងថា ពេលណាអ្នកញ៉ាំច្រើនពេក ចូរធ្វើអ្វីផ្សេងនៅពេលអ្នកមានអារម្មណ៍ថាចង់ញ៉ាំអាហារដោយគ្មានហេតុផលអ្វីត្រឹមត្រូវ ឬចង់ញ៉ាំអាហារដោយមិនឃ្លានពិតប្រាកដ៕   ត្រួតពិនិត្យដោយ www.health.com.kh  
បើសិនជាអ្នកចង់តាមដានទម្ងន់ ចូរប្រាកដថា អ្នកបានវាយតម្លៃដ៏សុក្រិតមួយទៅលើអ្វីដែលអ្នកបានញ៉ាំជារៀងរាល់ថ្ងៃ។
ការរៀបចំឲ្យមានការសម្តែងរបាំក្បាច់បុរាណខ្មែឬ៣សម័យកាលរួមគ្នា គឺដើម្បីបង្ហាញកូនខ្មែរឱ្យដឹងពីការវិវឌ្ឍរបាំក្បាច់បុរាណខ្មែរ និងយល់ដឹងពីក្បាច់របាំពី១០០ឆ្នាំមុន ព្រះព្រះទ័យយកចិត្តទុកដាក់ និងប្រឹងប្រែងដោយផ្ទាល់ពីសម្ដេចព្រះរាម បុប្ផាទេវី។ បើតាមគ្រូបង្ហាត់របាំក្នុងស្នាដៃរបាំ១០០ឆ្នាំនេះ អ្នកស្រី វ័ន សាវ៉ាយ ការរៀបចំកម្មវិធីសម្ដែងនេះ គឺក្នុងបំណងបង្ហាញពីទម្រង់សិល្បៈតាំងពីបុរាណរបស់ខ្មែរ ឲ្យកូនខ្មែរបានឱ្យដឹងពីភាពខុសប្លែកគ្នារវាងរបាំបុរាណ និងល្ខោនខោល នៅពេលសម្ដែងរឿងរាមកេរ្ដិ៍ដូចគ្នា។ អ្នកស្រី វ័ន សាវ៉ាយ បានបន្តទៀតថា ការសម្តែងនេះ ក៏បង្ហាញពីការវិវឌ្ឍនៃរបាំ តាំងពីបុរាណរហូតមកដល់បច្ចុប្បន្ន ដោយស្ថិតក្នុងច្បាប់ដើមដដែល ហើយអ្វីដែលសំខាន់នោះ គឺដើម្បីឱ្យកូនខ្មែរឈប់យល់ច្រឡំថា ខ្មែរចម្លងក្បាច់របាំពីប្រទេសថៃទៀត។  អ្នកស្រី វ័ន សាវ៉ៃ បន្ថែមថា៖«ពេលដែលយើងលើកយករបាំក្បាច់បុរាណតាំងពី១០០ឆ្នាំមុនមករាំ បែរជាកូនខ្មែរយល់ថាយើងចម្លងពីថៃទៅវិញ។  តាមពិតរបាំយើង កើតមានតាំងពីយូរ ហើយប្រទេសថៃទើបតែកើតក្រោយយើងទេ។ យើងសម្ដែងនេះ ដើម្បីឱ្យពួកគាត់ឈប់យល់ច្រឡំទៀត ម្យ៉ាងឱ្យគាត់បានស្វែងយល់កាន់តែច្បាស់ពីក្បាច់របាំខ្មែរយើង»។ សម័យកាលទាំង៣ គឺមានសម័យព្រះបាទសម្ដេចព្រះស៊ីសុវត្ថិ ដែលនឹងរាំរបាំបួងសួង  សម័យព្រះមហាក្សត្រិយ៍ ស៊ី សុវត្ថិ កុសមៈនារីរត្នសេរីវឌ្ឍនា សម្ដែងរឿងរាមកេរ្តិ៍ ដែលមានទាំងរបាំបុរាណ និងល្ខោនខោល។ ចំណែកសម័យបច្ចុប្បន្ន សម្ដែងរបាំអប្សរា និងរបាំទេពមនោរម្យ។ តម្លៃសំបុត្រក្នុងការសម្ដែងនេះមានតម្លៃ ៥០ដុល្លារ ៤០ដុល្លារ ២៥ដុល្លារ និង៦ដុល្លារ។ សម្ដែងថ្ងៃទី១២ ម៉ោង៦និង៣០នាទីដល់ម៉ោង៨យប់ ថ្ងៃទី១៣មានពីរពេល នៅម៉ោង ៣និង៣០នាទី ដល់ម៉ោង៥ល្ងាច និងម៉ោង៦និង៣០នាទីដល់ម៉ោង៨យប់៕
ភ្នំពេញ៖ សម្ដេចព្រះរាម នរោត្ដម បុប្ផាទេវី ទ្រង់កំពុងដឹកនាំ និងរៀបចំយ៉ាងមមាញឹក នូវការសម្តែងរបាំក្បាច់បុរាណខ្មែរ ៣ សម័យកាលចូលគ្នា គឺសម័យកាលព្រះបាទសម្ដេចព្រះស៊ីសុវត្ថិ សម័យព្រះមហាក្សត្រិយ៍ ស៊ី សុវត្ថិ កុសមៈនារីរត្នសេរីវឌ្ឍនា និងសម័យបច្ចុប្បន្ន។ ការសម្តែងនេះ នឹងប្រព្រឹត្តទៅ នៅថ្ងៃទី១២ និងទី១៣ ខែមករានេះ នៅសាលសន្និសីទចតុមុខ។
  រថយន្តប្រធានាធិបតីរបស់លោក បៃឌិន ជា The Beast ជំនាន់ទីពីរ ដែលអាចហៅបានថា «The Beast 2.0» ដែលមានរូបរាង និងសមត្ថភាពខ្លាំងបន្ថែមលើស The Beast ជំនាន់លោកត្រាំ។ វាត្រូវបានចាត់ទុកជារថយន្តដែលមានសុវត្ថិភាពជាងគេបំផុតលើពិភពលោក។   ទាំងនេះ ជាចំណុចសំខាន់ៗមួយចំនួន៖   ១.បង្អួចត្រូវបានធ្វើកញ្ចក់ការពារគ្រាប់កំាភ្លើង។ បង្អួចប៉ូលីកាបូណាត៥ស្រទាប់នេះ អាចទប់ទល់គ្រាប់គ្រប់ប្រភេទ។ វាមិនមានប៊ូតុងចុច ឬទាញឲ្យបង្អួចចុះក្រោមឡើយ។   ២. ទ្វារកម្រាស់៨អ៊ីញ មានទម្ងន់ធ្ងន់។ សម្ភារជាច្រើន ដូចជាសេរ៉ាមិក, ទីតាញ៉ូម ត្រូវបានប្រើប្រាស់សម្រាប់ការផលិតរថយន្តនេះ។   ៣.រថយន្តទាំងមូលត្រូវបានបំពាក់ទៅដោយឧបករណ៍ការពារអាវុធ ដូចជាកាំភ្លើងខ្លី ឧស្ម័នបង្ហូរទឹកភ្នែក និងយុទ្ធភណ្ឌផ្សេងៗ   ៤. សម្រាប់ករណីបន្ទាន់ រថយន្តមានផ្ទុកឧបករណ៍វេជ្ជសាស្ត្រ, បំពង់អុកស៊ីសែន, ឧបករណ៍កែប្រែចង្វាក់បេះដូង រួមទាំងប្លោកឈាមតាមប្រភេទរបស់ប្រធានាធិបតី។   ៥. មានកាមេរ៉ាមើលច្បាស់ពេលយប់ ដែលត្រូវបានដំឡើងនៅខាងមុខ និងគ្រឿងសឹកនៅខាងក្រោយ។ សូម្បីតែធុងម៉ាស៊ូត ក៏ពាសដែកផងដែរ។   ៦. ទីតាំងអង្គុយរបស់ប្រធានាធិបតី និងអ្នកបើកបរ ត្រូវបានខណ្ឌដោយកញ្ចក់។ មានតែប្រធានាធិបតីប៉ុណ្ណោះ ដែលអាចចុចកញ្ចក់បន្ទាបចុះបាន។   ៧. អ្នកបើកបរមានគ្រប់ប្រព័ន្ធ GPS តាមដាន ហើយមុខងារចាំបាច់ផ្សេងៗ ត្រូវបានតំឡើងនៅជិតកៅអីរបស់គាត់។ អ្នកបើកបរ ទទួលបានការបណ្តុះបណ្តាលជំនាញសន្តិសុខ និងពីរបៀបដោះស្រាយរាល់ស្ថានភាពដែលត្រូវជម្លៀសបន្ទាន់។   ៨. រថយន្តមានទូរសព្ទផ្កាយរណបមួយ ដែលភ្ជាប់ទៅកាន់ការិយាល័យអនុប្រធានាធិបតី និងមន្ទីរបញ្ចកោន។   ៩. ក្បួនរថយន្តមានអ្នកជំនាញវេជ្ជសាស្ត្រ ភ្នាក់ងារសន្តិសុខ មន្ត្រីយោធា និងអ្នកឯកទេសផ្សេងទៀត តាមហែរហម។   ១០. នឹងមានរថយន្តពីរប្រហាក់ប្រហែលគ្នាដែលបើកបរតាមក្បួន។ រថយន្តដូចគ្នាបេះបិទ ដែលមិនអាចមានអ្នកណាដឹងថា ជារថយន្ត Beast របស់ប្រធានាធិបតីនោះឡើយ។   ១១. បច្ចុប្បន្ន ស្លាកលេខរថយន្ត គឺ៤៦ ដែលមានន័យថា ប្រធានាធិបតីទី៤៦របស់សហរដ្ឋអាមេរិក លោក Jo Biden៕     រូបថត៖ រថយន្ត និងទិដ្ឋភាពនៃការមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញរបស់លោកប្រធានាធិបតីអាម៉េរិក ចូ បៃឌិន នាថ្ងៃទី១២ ខែវិច្ឆិកា សម្រាប់កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ      
ក្រោយកាន់តំណែងជាប្រធានាធិបតីអាមេរិកទី៤៦ លោក ចូ បៃឌិន ត្រូវធ្វើដំណើរតាមរថយន្តផ្លូវការដែលមានឈ្មោះថា «The Beast»។ ជាប្រភេទរថយន្តនៃក្រុមហ៊ុន Cadilac ដែលត្រូវបានរក្សាទុកនៅលើនាវាជើងទឹករបស់ភ្នាក់ងារសម្ងាត់ប្រធានាធិបតី តាំងពីឆ្នាំ២០១៨ ពោលគឺអំឡុងពេលដែលលោក ដូណាល់ ត្រាំ ស្ថិតក្នុងតំណែងនៅឡើយ។
ខ្សែប្រយុទ្ធសញ្ជាតិកូរ៉េខាងត្បូង ស៊ុតបាល់កោងពីចម្ងាយបញ្ចូលបានយ៉ាងល្អ នៅពីលើតំបន់ប្រអប់ទីរបស់ក្រុម Brighton នៅក្នុងពាក់កណ្តាលវគ្គទីមួយ នឹងបានជួយ Spurs ឡើងទៅឈរចំណាត់ថ្នាក់លេខ ៥ នៃក្រុមកំពូលតារាង។    ការស៊ុតបាល់បញ្ចូលទីយ៉ាងល្អនេះ ប្រៀបបានជាការស្វាគមន៍កីឡាករវ័យ ៣០ឆ្នាំ និងជាកម្លាំងចិត្តជាថ្មីសម្រាប់គេ ដែលមិនសូវរកបានគ្រាប់បាល់ក្នុងរដូវកាលនេះ។ ក្រោយមកកីឡាករ Lewis Dunk បានរកគ្រាប់តាមស្មើ ១-១ មកវិញ មុននឹងSpurs រកបានគ្រាប់បាលជ័យជម្នះ ដែលសម្រេចបានដោយ Harry Kane នៅនាទី៧៩។ Spurs បាត់បង់ឱកាសប្រជែងពានរង្វាន់ផ្សេងៗទៀតក្នុងដៃ ខណៈខ្លួននៅសល់តែការប្រកួតដណ្ដើមតំណែង ក្រុមចំណាត់ថ្នាក់កំពូលទាំង ៤ ដើម្បីមានឱកាសលេងនៅ Champions League រដូវកាលក្រោយ។   «នេះជាអ្វីដែលខ្ញុំបានស្រមៃចង់បាន វាពិតជារឿងដ៏អស្ចារ្យដែលខ្ញុំទទួលបាន ហើយប្រសិនបើគ្មានការជួយជំរុញពីមិត្តរួមក្រុមខ្ញុំនោះទេ ខ្ញុំមិនអាចសម្រេចវាបានទេ។ គ្រាប់បាល់ទី ១០០ នៅ Premier league គឺជារឿងដ៏ពិបាក ខ្ញុំពិតជារីករាយខ្លាំង ព្រោះខ្ញុំបានឆ្លងកាត់វេលាដ៏លំបាកកាលពីសប្តាហ៍កន្លងទៅ មិនតែប៉ុណ្ណោះលោកយាយខ្ញុំទើបតែចែកឋានទៅ ហើយវាមិនងាយស្រួលឡើយសម្រាប់ខ្ញុំ ខ្ញុំចង់ផ្ញើគ្រាប់បាល់នេះឧទ្ទិសដល់គាត់។»។ Son បាននិយាយប្រាប់ BBC Sports បែបនេះ។   Son បានមកកាន់ Spurs កាលពីឆ្នាំ ២០១៥ ដោយផ្លាស់ពីក្រុម Bayer Leverkusen របស់អាល្លឺម៉ង់ក្នុងតម្លៃខ្លួន ២៧លានដុល្លារ។ កាលពីរដូវកាលមុន Son បានក្លាយជាកីឡាករឈ្នះពានរង្វាន់ស្បែកជើងមាស ដោយបានចែករំលែកជាមួយនឹងកីឡាករ Mohamed Salah ដែលរកបាន ២៣គ្រាប់ដូចគ្នា។   ក្រោយពេលដែលកីឡាករវ័យ ៣០ឆ្នាំ រកបានគ្រាប់បាល់ទី ១០០ នៅ Premier League ដែលជាក្តីស្រមៃ រូបគេក៏បានផ្តាំផ្ញើទៅដល់កីឡាករមកពីតំបន់អាស៊ីដទៃទៀត ឱ្យមានក្តីស្រមៃដូចជារូបគេ ដើម្បីអាចឈានជើងលេងនៅក្នុងក្របខណ្ឌបាល់ទាត់ធំៗអឺរ៉ុប និងសម្រេចបានសមិទ្ធិផលដូចគ្នានេះ៕    
ខ្សែប្រយុទ្ធ Son Heung-Min រកបានគ្រាប់បាល់ទី ១០០ ប្រចាំអាជីពរបស់ខ្លួននៅក្នុងក្របខណ្ឌ Premier League បន្ទាប់ពីស៊ុតបាល់មួយគ្រាប់ក្នុងការប្រកួត Tottenham Hotspur យកឈ្នះលទ្ធផល ២-១ លើក្រុម Brighton & Hove Albion ថ្ងៃទី៨ ខែមេសា។ Son ក្លាយជាកីឡាករអាស៊ីលើកដំបូងដែលរកបាន ១០០គ្រាប់នៅ Premier League។
  ក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ El Clasico ត្រូវបានចាត់ទុកថាជាព្រឹត្តិការណ៍សំខាន់ជាងគេបំផុតក្នុងចំណោមការប៉ះគ្នារវាងក្រុមខ្លាំងប្រចាំលីគដទៃទៀតនៅតំបន់អឺរ៉ុប ដ្បិតមានតារាឆ្នើម Lionel Messi និង Cristiano Ronaldo។ ប៉ុន្តែសម្រាប់ជំនួបលើកនេះ នឹងមិនមានវត្តមានអ្នកទាំងពីរនេះឡើយ។   ជាការពិតណាស់ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ Ronaldo បានចាកចេញពី Real Madrid ទៅចូលរួម Juventus បន្ទាប់ពីស្នាក់នៅ ៩ ឆ្នាំនៅទីក្រុងម៉ាឌ្រីដ ដោយរួមចំណែកជួយក្លិបនេះឈ្នះពានរង្វាន់ធំៗចំនួន១៥ ក្នុងនោះរាប់បញ្ចូលទាំងពាន Champions League ៤ លើកផងដែរ។   ដោយឡែក Messi ឯណោះវិញក៏នឹងត្រូវអវត្តមានលើតារាងមួយរយៈផងដែរ បន្ទាប់ពីខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះរបួសដៃក្នុងជំនួបដែល Barca យកឈ្នះ Sevilla ៤-២ នៃក្របខណ្ឌកំពូលអេស្ប៉ាញកាលពីសប្តាហ៍មុន។   ដូច្នេះ Clasico នឹងក្លាយជាការប្រកួតដំបូងបំផុតដែលគ្មានវត្តមានម្ចាស់ពាន ballon d'or ៥សម័យកាលទាំងនាក់នេះ ចាប់តាំងពីខែធ្នូ ឆ្នាំ២០០៧ ដែល Real ជាក្រុមទទួលជ័យជម្នះ ១-០ ជាមួយនឹងការស៊ុតបញ្ចូលទីពីខ្សែប្រយុទ្ធ Julio Baptista។ កាលនោះក្រុមទាំងពីរមានកីឡាករឆ្នើមរបស់ពួកគេរៀងខ្លួនដូចជា Deco, Gianluca Zambrotta, Gabriel Heinze និង Ruud van Nistelrooy ជាដើម។   តើ Barca នឹងដោះស្រាយបញ្ហាអវត្តមានភ្លាមៗរបស់ Messi យ៉ាងដូចម្តេច? តើ Real នឹងពុះពារបែបណាដើម្បីឈ្នះគូប្រជែងដោយគ្មាន Ronaldo យ៉ាងដូចម្តេច? អវត្តមានរបស់គូបដិបក្ខទាំងពីរ នឹងប៉ះពាល់ដល់ការប្រកួតដ៏ធំនេះបែបណានោះ សូមតានដានទាំងអស់គ្នា៕
El Clasico ជាជំនួបប្រកួតកីឡាបាល់ទាត់ដ៏ធំមួយរវាងក្រុមយក្សអេស្ប៉ាញពីរគឺ Bacelona និង Real Madrid ក្នុងក្របខណ្ឌ La Liga។ ជំនួប El Clasico លើកទី១សម្រាប់រដូវកាល ២០១៨-២០១៩ នេះ បានត្រឡប់មកសារជាថ្មី ដែលត្រូវធ្វើឡើងនៅទឹកដី Nou Camp នៅរាត្រីថ្ងៃទី២៨ ខែតុលា វេលាម៉ោង ១០ និង១៥នាទី [ម៉ោងនៅកម្ពុជា]។
   សូមអញ្ជើញទស្សនារូបភាពនារាត្រីឆ្លងឆ្នាំសកល២០១៩ ក្នុងរាជធានី-ខេត្តមួយចំនួន នៅកម្ពុជា ដូចតទៅ៖   ១.ខេត្តសៀមរាប៖ ការបាញ់កាំជ្រួច និងមានរបាំ និងតន្ត្រីបុរាណ និងសម័យ និងការដាក់លក់ផលិតផល និងអាហារ នៅសួនច្បារព្រះរាជដំណាក់ និងមានលម្អដោយភ្លើងព័ណ៌ចម្រុះនៅតាមតំបន់កម្សាន្តផាប់ស្ទីត។  ខេត្តសៀមរាប៖ វត្តមាន លោក ទៀ សីហា អភិបាលខេត្តសៀមរាប និងមន្ត្រីពាក់ព័ន្ធ នៅក្នុងរាត្រីឆ្លងឆ្នាំ២០២០ ខេត្តសៀមរាប៖ ទិដ្ឋភាពការបាញ់កាំជ្រួច នៅសួនច្បារព្រះរាជដំណាក់ ក្នុងខេត្តសៀមរាប  ២.ខេត្តកំពត៖ ទិដ្ឋភាពពេលរាត្រីឆ្លងឆ្នាំ នៅឆ្នេរព្រែកកំពត ដែលមានភ្ញៀវទេសចរចូលរួមសរុបប្រមាណ១២ម៉ឺននាក់។  ខេត្តកំពត៖ ទិដ្ឋភាពបាញ់កាំជ្រួច ខេត្តកំពត៖ ពលរដ្ឋអង្គុយកម្សាន្ត ញុំាំអាហារ ភេសជ្ជៈ ដើម្បីអបអរសាទរថ្ងៃចូលឆ្នាំសកល   ៣.ខេត្តកោះកុង៖ ទិដ្ឋភាពការប្រគំតន្ត្រី និងការបាញ់កាំជ្រួចដើម្បីអបអរសាទរឆ្នាំ២០២០។  ខេត្តកោះកុង៖ ទិដ្ឋភាពការប្រគំតន្រ្តី និងការបាញ់កាំជ្រួច ខេត្តកោះកុង៖ ទិដ្ឋភាពការប្រគំតន្រ្តី និងការបាញ់កាំជ្រួច   ៤.ខេត្តឧត្តរមានជ័យ៖ ពលរដ្ឋកំពុងសប្បាយរីករាយនឹងការរាំរែក នាថ្ងៃចូលឆ្នាំសកល។ ខេត្តឧត្តរមានជ័យ៖ ពលរដ្ឋសប្បាយរីករាយនឹងរាត្រីឆ្លងឆ្នាំ   ៥.ខេត្តកំពង់ស្ពឺ៖ ទិដ្ឋភាពពលរដ្ឋដែលកំពុងតែសប្បាយរីករាយ នឹងការបាញ់កាំជ្រួច និងការប្រគំតន្ត្រី។ ខេត្តកំពង់ស្ពឺ៖ ទិដ្ឋភាពពលរដ្ឋកំពុងទស្សនាការបាញ់កាំជ្រួច   ៦.ខេត្តរតនគិរី៖ ការបង្ហោះគោមនៅរាត្រីឆ្លងឆ្នាំនៅបឹងកន្សែង។ ខេត្តរតនគិរី៖  ទិដ្ឋភាពបង្ហោះគោម នៅបឹងកន្សែង ខេត្តរតនគិរី ខេត្តរតនគិរី៖  ទិដ្ឋភាពបង្ហោះគោម នៅបឹងកន្សែង ខេត្តរតនគិរី ខេត្តរតនគិរី៖  ទិដ្ឋភាពបង្ហោះគោម នៅបឹងកន្សែង ខេត្តរតនគិរី ខេត្តរតនគិរី៖ ទិដ្ឋភាពប្រជាពលរដ្ឋនៅខេត្តរតនគិរី
ភ្នំពេញ៖ បណ្តារាជធានី-ខេត្តនៅកម្ពុជា បានរៀបចំកម្មវិធីរាប់ថយក្រោយ (Countdown) រៀងៗខ្លួនដើម្បីស្វាគមន៍ការមកដល់ឆ្នាំសកល ឆ្នាំ២០២០ តាមរយៈបាញ់កាំជ្រួច កោះបង្ហោះគោម ការប្រគំតន្ត្រី និងសកម្មភាពផ្សេងៗ។
លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិបង្ក្រាបបទល្មើសធនធានធម្មជាតិ បានប្រើធម៌ក្តៅដាក់ជនបំផ្លាញព្រៃឈើ។ គ្រាន់តែឮដំណឺងអំពីការកាប់ព្រៃឈើ ដែលនៅតែបន្តកើតមាន មេការពារព្រៃឈើរូបនេះ ក៏ចេញបញ្ជាភ្លាម ដោយឲ្យរៀបចំកម្លាំងកងរាជអាវុធហត្ថ ប្រញាប់ចុះទៅបង្ក្រាបទាំងយប់។ លោក សៅ សុខា ដាក់បញ្ជាទៅថ្នាក់ក្រោមថា៖«រៀបចំកម្លាំង១៥០នាក់ កាំភ្លើងគ្រប់ដៃ និងមធ្យោបាយយកចេញទៅ បើចាំបាច់ចង់ប្រើរថពាសដែកក៏បានដែរ ទៅសង្គ្រុបពួកអាអស់ហ្នឹងឲ្យអស់មើល៍ វាមានប៉ុន្មាននាក់ពួកអាបំផ្លាញព្រៃឈើហ្នឹង វាយខ្នោះអ្ហែង ចងអ្ហែងទាំងអស់មកមើល៍ ម៉េចក៏មិនចេះឈប់សោះ»។   ទំព័រហ្វេសប៊ុក «សារព័ត៌មាន សង្រ្គោះរាស្រ្ត Sangkruas Reas»ផ្សាយតាមសម្តីរបស់ប្រជាពលរដ្ឋថា កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ មានការកាប់ព្រៃឈើក្នុងតំបន់ព្រៃឡង់ ហើយមានគោយន្តកែច្នៃជាច្រើនគ្រឿង បានសម្រុកដឹកជញ្ជូនឈើទាំងនោះចេញទាំងយប់ ចូលទៅក្រុមហ៊ុន១ ស្ថិតក្នុងឃុំកំពង់ចាម ស្រុកសម្បូរ ខេត្តក្រចេះ។       គេ បានឮការចេញបញ្ជារបស់លោក សៅ សុខា តាមរយៈសារជាសំឡេងរបស់លោក ដែលត្រូវបានផ្សព្វផ្សាយលើបណ្តាញសង្គមយ៉ាងព្រោងព្រាត កាលពីថ្ងៃទី២៦ ខែមេសា។ ដោយប្រើសំឡេងខ្លាំងៗ និងស្ថិតក្នុងលក្ខណៈម៉ឹងម៉ាត់ លោក បានប្រាប់ឲ្យកងកម្លាំងសមត្ថកិច្ច បាញ់ក្រុមជនល្មើសព្រៃឈើ បើពួកគេ មានកាំភ្លើង ហើយហ៊ានបាញ់លើកងកម្លាំងសមត្ថកិច្ច។   លោកឧត្តមសេនីយ៍ផ្កាយ៤រូបនេះ ប្រើពាក្យធ្ងន់ៗថា៖«បើត្រូវបាញ់គ្នា បាញ់ជាមួយអាពួកហ្នឹងម្តងមើល៍ ឲ្យវារយះមេឃរយះដីមើល៍។ [] មិនបាច់និយាយច្រើនទេ បើវាបាញ់តដៃ បាញ់កម្ទេចក្រវាត់ចោលឲ្យអស់តែម្តង ស្អីក៏វាសម្បើមម្ល៉េះអ្ហា! មកដល់ម៉ោងនេះហើយ នៅបំផ្លិចបំផ្លាញទៀត មិនឮនាយករដ្ឋមន្រ្តីបញ្ជាយ៉ាងម៉េចទេហី។ [] អាណាក្បាលរឹងម្ល៉េះ ធ្វើកវាតិចមើល៍ បើធ្វើប៉ុណ្ណឹងមិនបាន នាំគ្នាដកស័ក្តិលើស្មាក្រវាត់ចោលឲ្យអស់ទៅ»។   ក្រៅពីពួកឈ្មួញព្រៃឈើ លោក សៅ សុខា ក៏ក្តៅចិត្តនឹងមន្រ្តីមួយចំនួនមិនស្ទើរដែរ។ លោក លើកឡើងថា រឿងធំ ដែលបណ្តាលឲ្យបទល្មើសព្រៃឈើនៅតែបន្តកើតមាន គឺដោយសារមន្រ្តីសមគំនិតជាមួយពួកឈ្មួញ។ លោក ហៅពួកឈ្មួញ ថាជាខ្មោចព្រៃ ហើយហៅមន្រ្តីទាំងនោះ ថាជាខ្មោចស្រុក។   លោក មានប្រសាសន៍ថា៖«បណ្តែតបណ្តោយពួកនេះ គឺងាប់ប្រទេសតែម្តង អត់សល់ប្រទេសទេ។ [] ពួកហ្នឹង ខ្ញុំ គ្មានភស្តុតាងអីទេ មកដល់ម៉ោងនេះ តែខ្ញុំយល់ថា ខ្មោចស្រុកនិងខ្មោចព្រៃ វាត្រូវគ្នាហើយ បានរឿងហ្នឹងវាអ៊ីចឹងនោះ»។   មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បើកដៃឲ្យកម្លាំងរាជអាវុធហត្ថ វាយខ្នោះទាំងមន្រ្តីទាំងនោះទៀត បើហ៊ានចេញមកកាងពួកជនល្មើសព្រៃឈើ។ លោក យល់ថា បើមេព្រៃ កងកម្លាំងប្រដាប់អាវុធនៅមូលដ្ឋាន និងចៅហ្វាយស្រុក ជាដើម មិនសមគំនិតជាមួយជនល្មើស ហើយធ្វើតាមបទបញ្ជារបស់ប្រមុខរដ្ឋាភិបាលក្នុងការទប់ស្កាត់បទល្មើសព្រៃឈើ ច្បាស់ជាគ្មានអ្នកណាហ៊ានចូលកាប់ព្រៃឈើនោះទេ។   របាយការណ៍ពីក្រសួងបរិស្ថាន ដែលចេញញផ្សាយកាលពីឆ្នាំ២០២១ បានឲ្យដឹងថា ក្នុងឆ្នាំ១៩៦៥ ផ្ទៃដីកម្ពុជាដល់ទៅ៧៣ភាគរយ ដែលគ្របដណ្តប់ដោយព្រៃឈើ ប៉ុន្តែមកដល់ត្រឹមឆ្នាំ២០១៨ ព្រៃឈើ បានថយមកនៅសល់ក្រោម៤៧ភាគរយលើផ្ទៃដីកម្ពុជា៕  
ដោយ៖ ទេពញាណ 
   Lavrov landed at the Belgrade Airport on Wednesday afternoon to attend the ceremony of the 180th anniversary of diplomatic relations between the two countries.    He was greeted by his Serbian counterpart Ivica Dacic, and immediately afterwards went to Villa Mir in Belgrade, where he met President Vucic and held a joint press conference.     Vucic said at the conference that the EU demand that Serbia harmonizes its foreign policy before becoming a member country - presents "an obstacle" and that it will take good will of the EU to overcome it.    "In the (recently adopted) strategy for the Western Balkans for the first time it is said that we should achieve full harmonization of our foreign policy with the EU, before becoming a full member of the EU... We have a major obstacle that we have to overcome, and not only Serbian or Russian good will is required in order for it to be solved, but also the good will of Kosovo Albanians, European Council and the European Union," he said, referring to Serbia's southern province that unilaterally seceded in 2008.    Vucic stressed that Serbia will resist all pressures to impose sanctions upon Russia, and will always respect the traditional relations with Russia and develop them further in the best possible way, acting as an independent country that brings its own decisions, and "not changing the direction and nature of relations in the future".     "Serbia will continue to respect its own policy, and we hope that the EU will be able to understand the specific nature of our relations with Russia. I believe in that, but if that is not the case - Serbia is an independent and free country," Vucic highlighted, revealing that the country relies on its strategic cooperation with Russia when it comes to the accelerated modernization of its army, as well as when it comes to the natural gas supply.     Lavrov accused the EU of pressuring candidate countries to opt against Russia, and appealed that "the countries of the region should not be put under false choice - West or Russia", mentioning Ukrainian crisis as the negative result of such conditioning.    He said that the EU conditions Serbian progress in the European integrations both by asking from it to impose sanctions against Russia and to recognize the independence of Kosovo, while the Russian relations with Serbia are not based on conditioning, as "Russia welcomes both Serbia's aspirations towards the EU and the Eurasian Economic Union", as well as Serbia's military neutrality.    When it comes to Kosovo, Lavrov said that the EU has to make additional steps to justify the thrust given by the international community in solving this issue, and said that Russia is ready to get involved in negotiations on the request of Serbian side, if Pristina asks for the assistance of the United States.    "Currently the dialogue established between Belgrade and Pristina which resulted in some agreements, cannot deliver the implementation of these agreements," Lavrov warned, mentioning the inability to form the Association of Serbian municipalities in Kosovo envisaged by the Brussels agreement, establish the Specialist Chambers for the prosecution of war crimes in Kosovo, or oppose to announcements of authorities in Pristina about formation of so called "army of Kosovo".
BELGRADE, Feb. 21 -- The European Union (EU) will have to understand Serbia's relations with Russia, if it wishes to see it as its future member, Serbian President Aleksandar Vucic said after meeting visiting Russian Foreign Minister Sergey Lavrov on Wednesday in Belgrade.
  ក្រចេះ៖ ពេលធ្វើដំណើរតាមផ្លូវជាតិលេខ៧៦ ចម្ងាយ២ គីឡូម៉ែត្រ ពីទីរួមខេត្តក្រចេះ យើងនឹងឃើញវិហារបុរាណរកាកណ្ដាលនៅស្របមាត់ទន្លេមេគង្គ ដែលកំពុងឈរយ៉ាងល្អឯក។ វិហារនេះ ត្រូវបានកសាងឡើងក្នុងសតវត្សទី១៨ និងជារមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្តមួយស្ថិតនៅភូមិរកាកណ្ដាលទី១ សង្កាត់រកាកណ្ដាល ក្រុងក្រចេះ។   ថ្វីដ្បិតវិហារបុរាណនេះ មានអាយុកាលជាង២០០ឆ្នាំ នៅតែបន្តឈរយ៉ាងរឹងមាំ និងមានក្បូរក្បាច់យ៉ាងស្រស់ស្អាត រាប់តាំងពីហោជាង រហូតដល់ផ្នែកខាងក្នុង។វិហារឈើនេះ មានពណ៌ពងមាន់ស្រាល ដំបូលប្រក់ក្បឿង អមដោយដើមឈើជាច្រើនជុំវិញ។ ដើមឈើទាំងនេះ ទំនងមានអាយុកាលមិនចាញ់វិហារនេះឡើយ ដ្បិតដើមនីមួយៗ មានកំពស់ខ្ពស់ និងធំៗត្រឈឹងត្រឈៃ។ វិហារបុរាណរកាកណ្ដាល មាន៤ជ្រុង មានទ្វារចំនួន ៥ គឺខាងផ្នែកមុខ២ ខាងក្រោយ២ និងខាងស្ដាំដៃចំនួន១ ។  បង្អួច មានចំនួន ១៤។ បង្អួត និងទ្វារ ធ្វើឡើងពីឈើ ដោយមានក្បាច់យ៉ាងប្រណីត។    ដើរចូលក្នុងវិហារ  យើងឃើញមានព្រះបដិមា ដូចទៅនឹងវិហារឯទៀតដែរ ដែលភ្ញៀវទេស និងពលរដ្ឋ តែងថ្វាយបង្គំ ពេលចូលមកដល់។ ខាងក្នុងវិហារនេះ ក្រាល់ដោយការ៉ូពណ៌ ក្រហម ដែលទំនងត្រូវបានរៀបថ្មី  រួមទាំងផ្នែកខាងលើនៃជញ្ជាំង ត្រូវបានតាំងដោយរូបថតដែលបង្ហាញពីជីវភាពរស់នៅរបស់ពលរដ្ឋខ្មែរ នាសម័យដើម។    អ្វីដែលកាន់តែចាប់អារម្មណ៍នោះ វិហារនេះ មានសសរឈើជាច្រើន នៅតែរឹងមាំ និងស្រោបដោយក្បាច់យ៉ាងរស់រវើក។ ធ្នឹមនៃវិហារ  ក៏ចម្រុះដោយក្បាច់ក្បូរយ៉ាងចំណានទៀតផង។ គួរជម្រាបថា   នៅឆ្នាំ២០០១ វិហារបុរាណរកាកណ្ដាល ត្រូវបានប្រទេសអាល្លឺម៉ង់ ជួសជុលកែលម្អឡើងវិញតាមលំនាំចាស់ទាំងស្រុង៕  
ដោយ៖ អ៊ុត រស្មី &ឈន សុផាត 
    យ៉ាងណាមិញ គំនិតនៃការបង្កើតទីក្រុងរណបមិនមែនជារឿងចម្លែកឡើយនៅក្នុងវិស័យអចលនទ្រព្យកម្ពុជា។ ជាក់ស្ដែង ទីក្រុងកោះពេជ្របានបង្ហាញយ៉ាងច្បាស់ពីពីសក្តានុពល និងភាពជោគជ័យនៃគោលគំនិតមួយនេះក្នុងបរិបទទីផ្សារអចលនទ្រព្យនាពេលបច្ចុប្បន្ន។ ភាពពេញនិយមនៃទីក្រុងកោះពេជ្រក្នុងរង្វង់អ្នកទិញអចលនទ្រព្យជំនាន់ថ្មី បានញ៉ាំងឱ្យ ក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា (ហៅកាត់ថា OCIC) ដែលជាម្ចាស់គម្រោងទីក្រុងកោះពេជ្រផងនោះ សម្រេចចិត្តបណ្ដាក់ទុនកសាងទីក្រុងរណបថ្មីមួយទៀត នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ។   បើនិយាយពីខណ្ឌច្បារអំពៅវិញ នាពេលចុងក្រោយនេះ តំបន់មួយនេះបាននិងកំពុងបង្កើនសកម្មភាពអភិវឌ្ឍន៍យ៉ាងខ្លាំង ទាំងផ្នែកអចលនទ្រព្យពាណិជ្ជកម្ម និង អចលនទ្រព្យលំនៅឋាន។ ក្នុងចំណោមគម្រោងជាច្រើនដែលនឹងលេចរូបរាងឡើង នាប៉ុន្មានឆ្នាំខាងមុខ គម្រោងដែលមានភាពលេចធ្លោបំផុត គឺគម្រោង Vue Aston ដែលនឹងផុសឡើងនៅលើដែនដីដ៏សែនមនោរម្យនៃសង្កាត់និរោធ។   Vue Aston ជាគម្រោងខុនដូប្រណីតកម្ពស់ ៣៨ ជាន់ មានទីតាំងស្ថិតនៅប្របមាត់ទន្លេ ដែលជាគម្រោងលំនៅឋានទំនើបត្រូវបានរចនាឡើងដោយសង្កត់ធ្ងន់ចំពោះគុណតម្លៃនៃផាសុកភាព ដូចគ្នាទៅនឹងខុនដូប្រណីតៗនៅកណ្តាលក្រុង។ Vue Aston បានបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ កាលពីដើមឆ្នាំ ២០២០ ដែលជាគម្រោងអភិវឌ្ឍន៍ទំនើបបំផុតក្នុងខណ្ឌច្បារអំពៅ។ ខណៈពេលដែលគម្រោងទីក្រុងរណបរបស់ ក្រុមហ៊ុន OCIC ស្ថិតនៅក្នុងដំណាក់កាលនៃការគ្រោងផែនការ គម្រោង Vue Aston ដើរតួជាអ្នកត្រួសត្រាយផ្លូវក្នុងដំណើរការអភិវឌ្ឍនៅតំបន់ប្រកបដោយសក្ដានុពលនេះ។   លំនៅឋានទំនើប អមដោយបរិក្ខារទាន់សម័យ     គម្រោងខុនដូនៅកណ្ដាលក្រុងបានលើកកម្ពស់ស្តង់ដារលំនៅឋានទៅកាន់កម្រិតថ្មីមួយទៀតកាន់តែប្រណីត និងទំនើបជាងមុន។ គម្រោង Vue Aston ក៏មិនខុសពីគម្រោងទាំងអស់នោះដែរ គឺត្រូវបានអភិវឌ្ឍន៍ឡើង ដោយគិតគូរយ៉ាងដិតដល់ពីតម្រូវការជាក់ស្តែង និងការរំពឹងទុករបស់អតិថិជនសម័យទំនើប។   ខុនដូ Vue Aston ផ្ដល់ជូនជម្រើសយូនីតច្រើនប្រភេទ ចាប់ពីបន្ទប់ស្ទូឌីយោ (ទំហំរហូតដល់ ៥៥ ម៉ែត្រការ៉េ) រហូតដល់ អាផាតមិនប្រភេទ ៤ បន្ទប់គេង (ទំហំរហូតដល់ ២៣៩ ម៉ែត្រការ៉េ) ជាមួយនឹងការរចនាប្លង់ខុសប្លែកពីគ្នា ដើម្បីបំពេញតាមចំណង់ចំណូលចិត្តផ្ទាល់ខ្លួនរបស់អ្នករស់នៅម្នាក់ៗ។ បន្ទប់នីមួយៗត្រូវបានរចនាប្លង់យ៉ាងឆ្លាតវៃ ដែលអនុញ្ញាតឱ្យអ្នករស់នៅផ្លាស់ទីពីបន្ទប់មួយទៅបន្ទប់មួយទៀតដោយផាសុកភាព ព្រមទាំង បង្កើតបាននូវបរិយាកាសរស់នៅដ៏កក់ក្ដៅនិងសុខដុមរមនា ជាគេហដ្ឋានប្រកបដោយសុភមង្គលយ៉ាងពិតប្រាកដ។   លើសពីនេះ អគារលំនៅឋានដ៏អស្ចារ្យនេះ រួមបញ្ចូលនូវបរិក្ខារគុណភាពខ្ពស់ និងសម្បូរបែប ដូចនឹងការរំពឹងទុករបស់អតិថិជន។ ការរចនាម៉ូដរបស់អគារនេះ ទាញយកគុណប្រយោជន៍ពីទីតាំងដ៏ឥតខ្ចោះស្ថិតនៅប្របមាត់ទន្លេ ពោលគឺផ្តល់ជូនអ្នករស់នៅនូវទេសភាពដ៏ល្វឹងល្វើយនិងសែនមនោរម្យនៃទន្លេបាសាក់ និងទន្លេមេគង្គ។ ខណៈពេលដែលលោកអ្នករីករាយកម្សាន្តជាមួយនឹងបរិក្ខារលំដាប់ខ្ពស់នៅលើអគារ ដូចជា ក្លឹបហាត់ប្រាណ អាងហែលទឹក សួនច្បារធម្មជាតិលើអាកាស និងបរិក្ខារអគារជាច្រើនទៀត លោកអ្នកអាចគយគន់ទស្សនីយភាពដ៏ស្រស់ត្រកាលនៃផ្ទៃទឹក អមដោយខ្យល់អាកាសដ៏បរិសុទ្ធ។   ទីតាំងរស់នៅដ៏ល្អឥតខ្ចោះសម្រាប់គ្រួសារគ្រប់ជំនាន់     ទីតាំង គឺជាកត្តាដ៏សំខាន់ដែលអាចកំណត់ពីភាពជោគជ័យរបស់គម្រោងអចលនទ្រព្យមួយ។ គម្រោង Vue Aston មានទីតាំងយុទ្ធសាស្ត្រយ៉ាងអំណោយផលស្ថិតនៅចន្លោះតំបន់សំខាន់ៗពីរ ដែលអ្នកជំនាញរំពឹងថានឹងក្លាយទៅជាទីតាំងមានតម្លៃដីធ្លីខ្ពស់បំផុតមួយក្នុងទីក្រុងភ្នំពេញ នាប៉ុន្មានឆ្នាំខាងមុខនេះ។ ស្ថិតនៅប៉ែកខាងជើងនៃអគារ Vue Aston គឺទីក្រុងកោះពេជ្រ ដែលគេស្គាល់ថាជាតំបន់ពាណិជ្ជកម្មដ៏សំខាន់ និងជាគំរូទីក្រុងរណបដែលក្រុមហ៊ុនអភិវឌ្ឍន៍តែងតែសម្លឹងមើល។ ទីក្រុងកោះពេជ្រផ្សារភ្ជាប់ទៅនឹងតំបន់កណ្ដាលក្រុង នៅប៉ែកខាងលិច ហើយផ្សារភ្ជាប់ទៅនឹងតំបន់ក្បែរគម្រោង Vue Aston នៅប៉ែកអាគ្នេយ៍តាមរយៈគម្រោងស្ពានបេតង់ខ្សែកាប ដែលនឹងសម្រេចការសាងសង់ជាស្ថាពរនាប៉ុន្មានឆ្នាំខាងមុខនេះដែរ។   បើនិយាយពីសង្កាត់និរោធវិញ តំបន់នេះនឹងមានទីក្រុងរណបផ្ទាល់ខ្លួនផងដែរ គឺគម្រោងទីក្រុងរណបកោះនរា ដែលនឹងត្រូវអភិវឌ្ឍន៍ដោយក្រុមហ៊ុន OCIC។ យោងតាមផែនការដំណាក់កាលដំបូងដែលត្រូវបានបោះពុម្ភផ្សាយ គម្រោងទីក្រុងរណបកោះនរា មានទីតាំងស្ថិតក្បែរគម្រោង Vue Aston ដែលមានន័យថា តម្លៃដីធ្លីនៅតំបន់ជុំវិញនឹងកើនតម្លៃជាក់ជាមិនខាន។   Vue Aston ផ្តល់ជូនលក្ខខណ្ឌបង់ប្រាក់ងាយស្រួល និងបត់បែនខ្ពស់ សម្រាប់អតិថិជនទាំងអស់ដែលទិញលំនៅឋាននៅពេលនេះ។ ប្រសិនបើអ្នកមានចំណាប់អារម្មណ៍ក្នុងការទិញ ឬ ព័ត៌មានលម្អិតអំពី Vue Aston សូមទាក់ទងមកកាន់យើងខ្ញុំនៅថ្ងៃនេះ!   សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់ 092 92 1000 ឬ [email protected]។   ប្រភព៖ https://www.realestate.com.kh/km/news/vue-aston-pioneers-chbar-ampov-satellite-city/   (អត្ថបទពាណិជ្ជកម្ម)    
ទស្សនវិស័យនគរូបនីយកម្មរបស់រាជធានីភ្នំពេញ ដែលមានទំនោរអភិវឌ្ឍន៍ឆ្ពោះទៅកាន់តំបន់ជាយក្រុង បាននាំមកនូវដង្ហើមថ្មីសម្រាប់តំបន់ជាច្រើនដែលគេធ្លាប់ចាត់ទុកថាជាតំបន់ជនបទ។ សន្ទុះនៃការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់ទីក្រុងមួយនេះ ក្នុងរយៈពេលមួយទស្សវត្សរ៍ចុងក្រោយនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់តាមរយៈការរីកលូតលាស់នៃខណ្ឌចំការមន ខណ្ឌឫស្សីកែវ ខណ្ឌទួលគោក និង ខណ្ឌសែនសុខ។ ផ្អែកលើសន្ទុះនៃការវិវឌ្ឍន៍ទៅមុខដ៏អស្ចារ្យនេះ យើងអាចទាយដឹងថា មិនយូរឡើយ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជានឹងបោះជំហានទៅមុខថែមមួយកម្រិតទៀត តាមរយៈការកសាងទីក្រុងរណបថ្មី ជាក់ជាមិនខាន។
  ទីភ្នាក់ងារទទួលបន្ទុកសុខភាពរបស់អង្គការសហប្រជាជាតិ បានព្រមានជាយូរមកហើយជុំវិញភាពមិនស្មើគ្នានៃការចាក់វ៉ាក់សាំងរវាងប្រទេសអ្នកមាន និងប្រទេសអ្នកក្រនេះ។ មកទល់ឥឡូវនេះ ប្រជាជនខ្លះរស់នៅប្រទេសក្រីក្រដែលងាយរងគ្រោះនឹងជំងឺកូវីដ-១៩ មិនទាន់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ម្តងទាល់តែសោះ ខណៈដែលប្រទេសអ្នកមានកំពុងតែចេញកម្មវិធីចាក់វ៉ាក់សាំងដូសជំរុញដល់ប្រជាជនពួកគេទៅហើយ។   អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus នៅថ្ងៃទី២២ ខែធ្នូប្រាប់អ្នកយកព័ត៌មានថា កម្មវិធីដូសជំរុញ បានបង្វែរការផ្តត់ផ្គង់វ៉ាក់សាំងទៅប្រទេសដែលមានអ្នកទទួលបានការចាក់វ៉ាក់សាំងកម្រិតខ្ពស់ទៅហើយនោះ ដែលបានពន្យារការរាលដាលជំងឺកូវីដ-១៩ ជាជាងបញ្ចប់ជំងឺជាសកលនេះ។ វា នឹងផ្តល់ឱកាសឱ្យវីរុសបង្កជំងឺកូវីដ-១៩ បំប្លែងខ្លួន ហើយកាន់តែឆ្លងរាលដាលថែមទៀត។    «គ្មានប្រទេសណាអាចពន្លឿនផ្លូវរបស់ខ្លួនដើម្បីគេចចេញពីជំងឺរាតត្បាតបានទេ»។ លោក Tedros បន្ថែមបែបនេះ មុនបន្តថា វាជារឿងសំខាន់ដែលត្រូវចាំថា ភាគច្រើននៃការសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងការស្លាប់កើតឡើងចំពោះមនុស្សដែលមិនបានចាក់វ៉ាក់សាំង មិនមែនមនុស្សដែលមិនបានចាក់វ៉ាក់សាំងដូសជំរុញនោះទេ។   បើតាមក្រុមអ្នកជំនាញប្រឹក្សាយុទ្ធសាស្ត្រស្តីពីការចាក់វ៉ាក់សាំងបង្ការរបស់ WHO (SAGE) យ៉ាងហោចណាស់ ១២៦ ប្រទេស ជុំវិញពិភពលោកបានចេញសេចក្តីណែនាំស្តីពីការចាក់វ៉ាក់សាំងដូសជំរុញ ហើយក្នុងនោះ ១២០ប្រទេស បានចាប់ផ្តើមអនុវត្តកម្មវិធីទាំងនេះហើយ។ លើសពីនេះ SAGE ក៏បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មិនទាន់មានប្រទេសដែលមានប្រាក់ចំណូលទាបណាមួយបានណែនាំពីកម្មវិធីចាក់វ៉ាក់សាំងដូសជំរុញបង្ការជំងឺកូវីដ-១៩ នៅឡើយទេ ។   គួរបញ្ជាក់ថា បើតាម WHO វីរុសបំប្លែងខ្លួនថ្មីអូមីក្រុងឆ្លងរាលដាលនូវល្បឿនលឿនដែលមិនធ្លាប់មានដូចវីរុសបំប្លែងខ្លួនពីមុនមកទេ ហើយត្រូវបានរាយការណ៍ថារកឃើញនៅ ១០៦ ប្រទេសហើយ។ លើសពីនេះទៅទៀត បើតាមទិន្នន័យថ្មីៗ វីរុសមីក្រុង មានសមត្ថភាពប្រឆាំងនឹងវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ទៀតផង ខណៈវ៉ាក់សាំងដូសជំរុញអាចបង្កើនការការពារនូវកម្រិតខ្ពស់ជាងនេះ៕   
ប្រមុខអង្គការសុខភាពពិភពលោក (WHO ) Tedros Adhanom Ghebreyesus កាលពីថ្ងៃទី២២ ខែធ្នូ ព្រមានជាថ្មីម្ដងទៀតពីវិសមភាពក្នុងការបែងចែកវ៉ាក់សាំង។ លោក Tedros បានលើកឡើងពីករណីថប្រទេសអ្នកមានដែលប្រញាប់ចាក់វ៉ាក់សាំងដូសជំរុញបង្ការជំងឺកូវីដ-១៩ ដល់ប្រជាជនរបស់ខ្លួន ស្របពេលប្រទេសក្រីក្រមិនទាន់មានវ៉ាក់សាំងគ្រប់គ្រាន់ ដែលការណ៍នេះនឹងពន្យារការរីករាលដាលនៃជំងឺនេះទៀតផង។
  កុមារទាំង៧រូបនោះ មាន៤រូប ដែលឈ្នះលើផ្នែកគណិតវិទ្យា ដោយមានសិស្ស យុទ្ធ មុនីឧត្តម ទទួលបានមេដាយប្រាក់ រួមទាំង សិស្ស ឡាយ សម្បត្តិ ព្រេម ណូយ៉ាន និងស៊ឹម គ្រីស្ទីណូ ទទួលបានមេដាយសំរិទ្ធ។    ដោយឡែក សិស្ស៣ទៀត ដែលឈ្នះការប្រកួតប្រជែងផ្នែកវិទ្យាសាស្ត្រ  មាន ឆៃលី តុងហេង ទទួលបានមេដាយប្រាក់។  សិស្សឈ្មោះ តែ អេមីលី  និងវឌ្ឍន៍ រ័ត្នរេណា ទទួលបានមេដាយសំរិទ្ធ។   ក្នុងសេចក្តីប្រកាសព័ត៌មានដដែលបានបញ្ជាក់ថា ការប្រកួតប្រជែងខាងលើនេះ គឺសម្រាប់តែសិស្សមានអាយុពី១១ ទៅ១៣ឆ្នាំប៉ុណ្ណោះ។ ការប្រកួតប្រជែងនេះ ធ្វើឡើងក្នុងគោលបំណងឲ្យសិស្សកម្រិតបឋមសិក្សា បានផ្លាស់ប្តូរបទពិសោធន៍ និងស្វែងយល់ពីវប្បធម៌ទៅវិញទៅមក។    សូមរម្លឹកថា ការប្រកួតប្រជែងនេះ បានប្រព្រឹត្តិឡើង ពីថ្ងៃទី២៨ ខែកញ្ញា ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៨៕    
ភ្នំពេញ៖ កុមារ៧រូបក្នុងចំណោមកុមារកម្ពុជាទាំង២៤រូប ដែលក្រសួងអប់រំបានបញ្ជូនទៅ ប្រកួតប្រជែងគណិត និងវិទ្យាសាស្ត្រអូឡាំព្យាដអន្តរជាតិលើកទី១៥  នៅទីខេត្តZhejiang ប្រទេសចិន បានទទួលមេដាយប្រាក់២រូប និងមេដាយសំរិទ្ធ៥រូប។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី៣តុលា។
  នៅថ្ងៃទី២៤ ខែធ្នូ លោក វូ វ៉ាន់ធឿង ប្រធានាធិបតីវៀតណាម និងជាប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍សម្រាប់កំណែទម្រង់ប្រព័ន្ធតុលាការបានចូលរួមក្នុងសន្និសីទជាតិ ដែលបានធ្វើឡើងនៅក្នុងក្រុងដាណាង ដើម្បីដាក់ចេញកិច្ចការមួយចំនួនសម្រាប់វិស័យតុលាការ។    ក្នុងសន្និសីទនោះ លោកប្រធានាធិបតី បានលើកឡើងថា កន្លងមក តុលាការនៅគ្រប់ជាន់ថ្នាក់ បានទទួលជោគជ័យយ៉ាងខ្លាំងក្នុងការកាត់ទោសលើករណីអំពើពុករលួយជាច្រើន និងបានសម្របសម្រួលជាមួយទីភ្នាក់ងារពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហាប្រឈមនៅក្នុងករណីធំៗថែមទៀត។ មេដឹកនាំវៀតណាម បានអះអាងថា ភាពជោគជ័យទាំងនោះ ទទួលបានការសាទរពីប្រជាជនយ៉ាងខ្លាំង។    បន្ថែមពីនេះ លោក វូ ក៏បញ្ជាឱ្យកែលម្អលើសមត្ថកិច្ចរបស់តុលាការតាមរយៈប្រព័ន្ធឌីជីថល និងផ្តល់សេវាតុលាការដ៏សមស្របសម្រាប់ប្រជាជន និងកសាងរូបភាពតុលាការ ដែលជាការជួយគាំទ្រប្រជាជន ក្នុងការការពារយុត្តិធម៌ សិទ្ធិមនុស្ស និងសិទ្ធិប្រជាជន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Vietnam News។    មិនតែប៉ុណ្ណោះ ប្រមុខរដ្ឋរូបនេះ ស្នើឱ្យគណៈកម្មាធិការបក្សកុម្មុយនីស្តវៀតណាម និងមន្រ្តីនៅគ្រប់កម្រិតទាំងអស់ ចាត់វិធានការធ្វើកំណែទម្រង់ប្រព័ន្ធតុលាការ និងធានាពីឯករាជ្យភាព។ លើសពីនេះ លោក វូ ក៏បានកត់សម្គាល់ពីបន្ទុកកាន់តែច្រើនរបស់តុលាការ ស្របពេលសេដ្ឋកិច្ចប្រទេស ជំនួញ រដ្ឋបាលកាន់តែរីកធំផងដែរ។    គួររម្លឹកថា កន្លងមក វៀតណាម បានបោសសម្អាតអំពើពុករលួយយ៉ាងខ្លាំងនៅក្នុងប្រទេសខ្លួន ដោយមានចាប់តាំងពីមន្រ្តីថ្នាក់តំបន់ រហូតដល់ឋានៈរដ្ឋមន្រ្តី៕  
ប្រធានាធិបតីវៀតណាម  វូ វ៉ាន់ធឿង នៅថ្ងៃទី២៤ ខែធ្នូ បានបញ្ជាឱ្យស្ថាប័នតុលាការមានការកែលម្អសមត្ថកិច្ចរបស់ខ្លួនតាមរយៈប្រព័ន្ធឌីជីថល ដើម្បីអាចផ្តល់សេវាដ៏ប្រសើរសម្រាប់ប្រជាជន និងកសាងស្ថាប័នតុលាការ ដែលជួយប្រជាជនក្នុងការការពារយុត្តិធម៌ សិទ្ធិមនុស្ស និងសិទ្ធិប្រជាជន។
  The visit by Merkel and members of her cabinet comes as part of German-Israeli government consultations held regularly, though the last one in 2017 was postponed, with scheduling conflicts cited as the official reason.   There were reports however that Merkel was unhappy with a law passed then related to Israeli settlement building in the occupied West Bank. There has been no shortage of controversy ahead of this week's visit.   Last week at the UN General Assembly, Netanyahu accused Europe of "appeasement" of Iran, a word evoking European capitals' reluctance to stand up to Adolf Hitler in the run-up to World War II.   Netanyahu has been seeking to convince European countries to follow US President Donald Trump's lead and withdraw from the Iran nuclear deal. Germany, like the other signatories to the hard-fought deal, has sought to keep it alive, saying it is preventing Iran from obtaining nuclear weapons for now. Netanyahu has also hit out at what he calls the EU's "absolutely crazy" demands of Israel, such as those related to his country's occupation of Palestinian territory. As a counterweight, he has sought sympathetic ears within the EU among countries whose leaders' nationalist stances have been a thorn in Brussels' side, including Hungary.   Despite those issues and others, both sides seem determined to have the visit run smoothly. Germany says the discussions will focus on economic ties, innovation and technology, while noting that the government-to-government consultations have been in place for 10 years.   It mentions Merkel's previous comments on the responsibility toward Israel that Germany bears as the perpetrator of the Holocaust. Felix Klein, who heads the German government's fight against anti-Semitism, will be part of the delegation. Fears of a resurgence in anti-Semitism in Germany are expected to be discussed.   "Germany and Israel are linked by a unique relationship," Merkel said in her weekly podcast. "And we are grateful that we are now close partners and friends." There will be no meetings with Palestinian officials during the one-day visit.   - 'She's lost hope' - EU nations have repeatedly criticised Israeli settlement building and warned over threats to remaining prospects for a two-state solution to the Israeli-Palestinian conflict. Germany has remained steadfast on the issue.   In recent weeks, it has joined calls against Israel's planned demolition of a Bedouin village located in a strategic area of the occupied West Bank. On Tuesday, residents of the village, Khan al-Ahmar, displayed signs with Merkel's picture calling for help. Yoram Ben-Zeev, a former Israeli ambassador to Germany, said Merkel would likely only "go through the motions" during the visit on issues related to the conflict with the Palestinians.   "I think that for the time being she's lost hope that things can move," Ben-Zeev told AFP, noting Trump's confusing statements on the conflict, Netanyahu's right-wing stance and Palestinian president Mahmud Abbas's unpopularity. "Why should she put her hands in the fire?"    Netanyahu will likely want to speak about his country's main enemy Iran while possibly requesting Merkel's assistance in dealing with Russian President Vladimir Putin, said Ben-Zeev.   Russia has been angered by the recent accidental downing of one of its planes by Syrian air defences during an Israeli raid in Syria. It has delivered the advanced S-300 air defence system to Syria as part of its response, which could limit Israel's strikes against Iranian and Hezbollah targets there. A visit to Israel by Germany's then-foreign minister Sigmar Gabriel in 2017 ended in acrimony when Netanyahu cancelled their meeting.   Netanyahu made the decision after Gabriel refused to call off meetings with rights groups critical of Israel's government. When Gabriel visited again in January, the two met but Netanyahu publicly corrected him over his stance on a two-state solution.   Gabriel had said he was "very thankful to hear that, of course, also the government of Israel wants to have two states" with secure Israeli borders. Netanyahu interjected to reiterate his position that Israel must maintain security control in the Palestinian territories under any peace arrangement. He declined to say whether that would mean Palestinian statehood or some lesser form of autonomy.   yap-lal-mjs/del © Agence France-Presse
Jerusalem, Undefined | German Chancellor Angela Merkel holds talks with Israeli Prime Minister Benjamin Netanyahu on Thursday as they seek to publicly brush past their list of differences and promote cooperation between their countries.
លោក ស ថេត ស្នងការរាជធានីភ្នំពេញ ប្រាប់សារព័ត៌មានថ្មីៗថា គ្រាប់បែកដៃនេះ មិនទាន់ផ្ទុះនោះទេ ហើយក្រោយរកឃើញ កម្លាំងជំនាញពីមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) ក៏រៀបចំបំផ្ទុះចោលនៅនឹងកន្លែងកើតហេតុតែម្តង។ លោក បញ្ជាក់ថា កម្លាំងសមត្ថកិច្ច កំពុងស្រាវជ្រាវរកជន ដែលបង្កប់គ្រាប់បែកដៃនោះ៕
មានករណីភ្ញាក់ផ្អើលមួយ កើតឡើងនៅជិតរដ្ឋសភា និងជិតក្រុមហ៊ុនកាស៊ីណូណាហ្កាវើលដ៍ នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២នេះ នោះគឺការប្រទះឃើញគ្រាប់ដៃមួយគ្រាប់។ គ្រាប់បែកដៃមួយគ្រាប់នោះ ត្រូវបានជនមិនស្គាល់មុខ បង្កប់ក្នុងនំខេក ហើយយកទៅលាក់ទុកជិតរដ្ឋសភា និងជិតក្រុមហ៊ុនណាហ្កាវើលដ៍។
  បន្ទាប់ពីជំនួបទ្វេភាគីនៅព្រឹកថ្ងៃទី១៤ ខែកក្កដា នាទីក្រុងហ៊េរុយសាឡិមខាងលិច ប្រធានាធិបតី អាម៉េរិក និងនាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Yair Lapid បានអនុម័តសេចក្តីប្រកាសរួមភាពជាដៃគូយុទ្ធសាស្រ្ត ដើម្បីពង្រឹងទំនាកទំនងប្រទេសទាំងពីរ ជុំវិញបញ្ហាសន្តិសុខ ដែលបង្កដោយអ៊ីរ៉ង់។ ក្នុងសេចក្តីប្រកាសរួមនោះ អាម៉េរិក បានបញ្ជាក់យ៉ាងច្បាស់ថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន នឹងប្រើគ្រប់លទ្ធផលដែលមានដើម្បីទប់ស្កាត់អ៊ីរ៉ង់ មិនឱ្យទទួលបានអាវុធនុយក្លេអ៊ែរ។    «អាម៉េរិកសង្កត់ធ្ងន់ថា ភាពចាំបាច់មួយផ្នែកនៃការសន្យា ជាការប្តេជ្ញាមិនឱ្យអ៊ីរ៉ង់ទទួលបានអាវុធនុយក្លេអ៊ែរ»។ សេចក្តីថ្លែងការណ៍រួមអាម៉េរិក និងអ៊ីស្រាអែល បានសរសេរបែបនេះ ដោយបន្ថែមថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន នឹងសហការជាមួយប្រទេសជាដៃគូផ្សេងទៀត ក្នុងការប្រឈមមុខនឹងសកម្មភាពបង្កអស្ថិរភាព និងការឈ្លានពានរបស់ក្រុងតេហេរ៉ង់ ដែលព្យាយាមពង្រីកឥទ្ធិពលដោយខ្លួនឯងផ្ទាល់ ឬតាមរយៈអង្គការភេរវកម្ម។    កន្លងមក រដ្ឋាភិបាលតេហេរ៉ង់ ត្រូវបានទីភ្នាក់ងារថាមពលអាតូមិចអន្តរជាតិ (IAEA) ប៉ាន់ប្រមាណថា បានបង្កើនការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមពី២០ភាគរយ នៅក្នុងខែមេសា ទៅ៦០ភាគរយ ដែលនេះជាការតួ្រសត្រាយផ្លូវក្នុងការផលិតអាវុធនុយក្លេអ៊ែរ។ កម្រិតចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ដើម្បីផលិតអាវុធ ស្ថិតក្នុងបរិមាណបន្សុទ្ធ៩០ភាគរយ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។    សេចក្តីប្រកាសដដែល ក៏បានបញ្ជាក់ពីការបន្តគាំទ្ររបស់អាម៉េរិក ក្នុងការផ្តល់ជំនួយដល់អ៊ីស្រាអែល ក្នុងទំហំ៣៨ពាន់លានដុល្លារផង ដើម្បីពង្រឹងសន្តិសុខ។ ជំនួយមួយនេះ ត្រូវបានចុះហត្ថលេខានៅក្នុងឆ្នាំ២០១៦ ក្រោមរដ្ឋបាលរបស់លោក បារ៉ាក់ អូបាម៉ា។   ក្នុងសន្នីសិទសារព័ត៌មានរួមគ្នាបន្ទាប់ពីចុះហត្ថលេខាលើសេចក្តីប្រកាសខាងលើ មេដឹកនាំអាម៉េរិក និងអ៊ីស្រាអែល បានយល់ឃើញផ្សេងគ្នាជុំវិញចំណាត់ការទប់ស្កាត់អ៊ីរ៉ង់ មិនឱ្យទទួលបានអាវុធនុយក្លេអ៊ែរ។ នាយករដ្ឋមន្រ្តីអ៊ីស្រាអែល បានប្រាប់លោកបៃឌិនថា ការទូតមិនអាចបញ្ឈប់អ៊ីរ៉ង់បានទេ ហើយវាមានលទ្ធភាពតែមួយគត់ គឺការប្រើប្រាស់កម្លាំងទ័ព ប្រសិនបើក្រុងតេហេរ៉ង់ ហ៊ានបំភាន់ភ្នែករបស់ពិភពលោក។    ប៉ុន្តែប្រធានាធិបតីអាម៉េរិកបានតបវិញថា លោកនៅតែជឿថា ការទូតនៅតែជាវិធីដ៏ល្អបំផុតដើម្បីធ្វើឱ្យអ៊ីរ៉ង់បោះបង់អាវុធនុយក្លេអ៊ែរ។ ប៉ុន្តែលោក បៃឌិន នៅតែធានាផ្នែកសន្តិសុខដល់អ៊ីស្រាអែលដដែល។    យ៉ាងណាមិញ ក្នុងកិច្ចសម្ភាសជាមួយទូរទស្សន៍របស់អ៊ីស្រាអែល លោកបៃឌិន មិនបានច្រានចោលលទ្ធភាពក្នុងការប្រើប្រាស់កម្លាំងទ័ពដើម្បីទប់ស្កាត់អ៊ីរ៉ង់ ទទួលបានអាវុធនុយក្លេអ៊ែរ។ បច្ចុប្បន្ន ការចរចាដើម្បីទប់ស្កាត់អ៊ីរ៉ង់ដែលធ្វើនៅអូទ្រីស ដំណើរការយឺតៗប៉ុណ្ណោះ។   បន្ទាប់ពីចេញពីអ៊ីស្រាអែល លោក បៃឌិន បានបន្តទស្សនកិច្ចនៅ អារ៉ាប៊ីសាអូឌីត ទៀត ដោយប្រភពថាមពល សិទ្ធិមនុស្ស ទំនាក់ទំនងទ្វេភាគី រួមទាំងបញ្ហាតំបន់ នឹងក្លាយជាប្រធានបទដ៏សំខាន់នៃជំនួបថ្នាក់ដឹកនាំប្រទេសទាំងពីរ៕   
ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន និងនាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Yair Lapid នៅថ្ងៃទី១៤ ខែកក្កដា បានបញ្ជាក់ពីការប្រឆាំងអ៊ីរ៉ង់ក្នុងការទទួលបានអាវុធនុយក្លេអ៊ែរ នៅក្នុងសេចក្តីប្រកាសរួមមួយអំឡុងទស្សនកិច្ចរបស់ប្រធានាធិបតីអាម៉េរិក នៅអ៊ីស្រាអែល។ បើតាមសេចក្តីប្រកាសរួមនោះ អាម៉េរិក បានបញ្ជាក់ថា ខ្លួននឹងប្រើគ្រប់ចំណាត់ការទាំងអស់ដើម្បីប្រឆាំងអ៊ីរ៉ង់ ក្នុងការទទួលបានអាវុធនុយក្លេអ៊ែរ។
  ក្នុងបញ្ជាដែលចុះហត្ថលេខាដោយអភិបាលរដ្ឋកាលីហ្វ័រនីញ៉ា Gavin Newsom ការប្រាប់ឲ្យប្រជាជនទូទាំងរដ្ឋមិនត្រូវចាកចេញពីផ្ទះ ជាវិធានការទប់ស្កាត់ COVID-19 ដែលដ៏តឹងរ៉ឹងមួយក្នុងចំណោមរដ្ឋផ្សេងទៀត។ លោក Newsom និយាយថា វាជារឿងដែលត្រូវឲ្យប្រជាជន៤០លាននាក់ ស្នាក់នៅក្នុងផ្ទះរបស់ពួកគេ។   បើតាមអភិបាលរដ្ឋរូបនេះ វិធានការខាងលើនេះ មិនមានរយៈពេលកំណត់ឡើយ ព្រោះការរាតត្បាតរបស់ COVID-19 ជាស្ថានភាពដែលប្រែប្រួលឆាបរហ័ស។ កាលីហ្វ័រនីញ៉ា ស្ថិតក្នុងចំណោមរដ្ឋមានករណីឆ្លងច្រើន ខណៈករណីស្លាប់មានយ៉ាងហោចណាស់១៨នាក់ទៅហើយដែរ។ នេះបើតាមតួលេខដែលប្រមូលដោយសាកលវិទ្យាល័យ John Hopkins ។   សម្រាប់វិធានការដេកផ្ទះនេះ ករណីលើកលែងនឹងត្រូវអនុវត្តលើការងារសំខាន់ៗដូចជាការទិញអាហារជាដើម ដោយលោក Newsom លើកឡើងថា អាជ្ញាធរនៅតែចង់ឲ្យប្រជាជនអាចទិញរបស់របរប្រើប្រាស់ប្រចាំថ្ងៃដដែល តែត្រូវចេះគិតគូរផងដែរ។ បន្ថែមពីលើនេះ ហាងលក់សម្ភារចាំបាច់ផ្សេងទៀតដូចជាកន្លែងចាក់សាំង ឱសថស្ថាន ធនាគារ និងសេវាកម្មបោកគក់ ក៏ត្រូវបានអនុញ្ញាតឲ្យបន្តការរកស៊ីផងដែរ រីឯភោជនីយដ្ឋានដែលមានសេវាកម្មដឹកជញ្ជូន ក៏អាចបន្តដំណើរការ។   តាមពិតទៅ ទីក្រុងធំៗក្នុងរដ្ឋនេះដូចជា Los Angeles និង San Francisco បានប្រាប់ឲ្យប្រជាជនក្នុងទីក្រុងរៀងៗខ្លួន មិនត្រូវចាកចេញពីផ្ទះតាំងពីដើមសប្ដាហ៍មកម្ល៉េះ។ ដោយសារស្ថានភាពកាន់តែយ៉ាប់យ៉ឺន ទើបអភិបាលរដ្ឋចេញបញ្ជាឲ្យអនុវត្តទូទាំងរដ្ឋពេលនេះ។ ក្នុងលិខិតទៅកាន់ប្រធានាធិបតី ដូណាល់ ត្រាំ លោក Newsom ព្រមានថា ២៥ភាគរយនៃប្រជជនកាលីហ្វ័រនីញ៉ា អាចឆ្លងវីរុសនេះ។ ហេតុនេះទើបលោកសម្រេចចិត្តហាមប្រជាជនចេញពីផ្ទះតែម្ដង។   ជាមួយគ្នានេះ លោក Newsom ក៏បានផ្ញើលិខិតមួយទៅកាន់ព្រឹទ្ធសភាដើម្បីសុំលុយចំនួនច្រើនជាងមួយពាន់លានដុល្លារដើម្បីទប់ទល់នឹង COVID-19 ៕
នៅថ្ងៃទី១៩ ខែមីនា ប្រជាជន៤០លាននាក់នៃរដ្ឋកាលីហ្វ័រនីញ៉ា ត្រូវបានបញ្ជាឲ្យស្ថិតក្នុងផ្ទះក្នុងរយៈពេលគ្មានកាលកំណត់ ដើម្បីជួយទប់ស្កាត់ការរាលដាលជំងឺផ្លូវដង្ហើម COVID-19 ក្នុងរដ្ឋមានប្រជាជនច្រើនជាងគេរបស់អាមេរិក។ វិធានការនេះ មានលក្ខខណៈខ្លាំងបើធៀបនឹងការសម្រេចចិត្តរបស់រដ្ឋសហព័ន្ធឯទៀតរបស់អាមេរិក ខណៈកាលីហ្វ័រនីញ៉ា ជារដ្ឋមួយដែលរងគ្រោះខ្លាំងផងដែរដោយសារវីរុសប្រភេទថ្មីនេះ។
  ព្រឹត្តិការណ៍នៅថ្ងៃទី៦ ខែតុលា ឆ្នាំ១៩៧៦ នៅសាកលវិទ្យាល័យThammasat នៅតែបន្តដិតជាប់ក្នុងការចង់ចាំរបស់អ្នកដែលរួចរស់មានជីវិត ក៏ដូចជាសកម្មជនប្រជាធិបតយ្យថៃ ជាពិសេសក្នុងបរិបទដែលនិស្សិតថៃធ្វើបាតុកម្មសារជាថ្មីទាមទារឲ្យលោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃចុះចេញពីតំណែង និងកំណែទម្រង់របបរាជានិយម។   ក្នុងហេតុការណ៍សម្លាប់រង្គាលនៅសាកលវិទ្យាល័យ Thammasat ក្រុមយោធា និងអ្នកគាំទ្ររបបរាជានិយមបាញ់ប្រហារ ចងព្យួរនិស្សិតភ្ជាប់ដើមឈើ និងវាយតបលើនិស្សិតក្នុងបរិវេណសាកលវិទ្យាល័យល្បីឈ្មោះមួយនេះ។ កន្លងទៅ រដ្ឋាភិបាលថៃ អះអាងថា មនុស្សស្លាប់មាន៤៥នាក់ របួស១៤៥នាក់ និងចាប់ខ្លួនជាង៣ពាន់នាក់។ ប៉ុន្តែសម្រាប់អ្នកដែលរួចរស់មានជីវិត ចំនួនអ្នកស្លាប់មានច្រើនជាង១០០នាក់។    មេធាវីការពារក្រុមយុវជនប្រជាធិបតេយ្យ លោក Krisadang Nutcharut ដែលជាអ្នករួចខ្លួនមានជីវិត អះអាងថា ហេតុការណ៍នោះ មិនមែនជាការប្រយុទ្ធស្មើគ្នាទេ តែជាការសម្លាប់រង្គាល ខណៈនិស្សិតមិនបានវាយតបតឡើយ ព្រោះមិនមានកាំភ្លើង។ ដោយចាត់ទុកថ្ងៃទី៦ ខែតុលា ឆ្នាំ១៩៧៦ ជាថ្ងៃអាប់អួរបំផុតក្នុងប្រវត្តិសាស្ត្រថៃ បុរសវ័យ៦២ឆ្នាំ បន្តថា ការធ្វើបាតុកម្មសន្តិវិធីរបស់និស្សិតសព្វថ្ងៃ បានរំឭកលោកពីព្រឹត្តិការណ៍នៅឆ្នាំ១៩៧៦។    «ខ្ញុំត្រូវបង្រៀនយុវជនជំនាន់ក្រោយ មិនឲ្យមើលស្រាលក្រុមយោធា ដោយសារពួកគេគ្មានសេចក្តីសណ្តោសប្រណីឡើយ»។ លោក Krisadang និយាយបែបនេះ ដោយស្រង់សម្ដីដោយទីភ្នាក់ងារព័ត៌មាន AFP ។   បាតុកម្មនៅឆ្នាំ១៩៧៦ ធ្វើឡើងដោយនិស្សិតថៃ ទាមទារឲ្យឧត្តមសេនីយ៍ Thanom Kittikachorn ដែលត្រូវបានទម្លាក់ចេញពីអំណាច និរទេសខ្លួនចេញពីប្រទេស។ លោក Krisadang រំឭកថា នៅថ្ងៃទី៦ ខែតុលា ឆ្នាំ១៩៧៦ ក្រុមយោធា និងអ្នកគាំទ្រព្រះមហាក្សត្រហ៊ុំព័ទ្ធសាកលវិទ្យាល័យ បាញ់រះ បោះគ្រាប់បែក ចាក់សម្លាប់និស្សិត និងអូសនិស្សិតដែលព្រមប្រគល់ខ្លួនទៅសម្លាប់នៅទីលានSanam Luang ដោយស្រែកបន្ទរថា ជាក្រុមកុម្មុយនីស្តបះបោរផ្តួលរំលំរបបរាជានិយម។   ការស្វែងរកអ្នកទទួលខុសត្រូវ និងការពិតនៅពីក្រោយហេតុការណ៍នៅសាកលវិទ្យាល័យThammasat ជារឿងរសើបក្នុងសង្គមថៃ ហើយមនុស្សជំនាន់មុនពុំមានអ្នកណាចង់និយាយឡើយ។ ប៉ុន្តែសម្រាប់ប្រជាជនថៃជំនាន់ថ្មី ពិសេសសិស្សនិងនិស្សិតចង់បានចម្លើយទៅនឹងសំណួរដែលប្រវត្ថិសាស្ត្រមិនបានបង្រៀន។ នេះជាការលើកឡើងរបស់លោកស្រីPuangthong Pawakapan សហប្រធានគម្រោងអនឡាញ ដែលរក្សាទុកឯកសារស្តីព្រឹត្តិការណ៍ថ្ងៃ៦ ខែតុលា។    អត្ថបទទាក់ទង   ប៉ូលិសថៃថា «ស្លាកប្រជាជន» ដែលបាតុករដាក់នៅក្បែររាជវាំង ត្រូវបានដកចេញ   រដ្ឋាភិបាលថៃ ប្រាប់សាកលវិទ្យាល័យនានាណែនាំនិស្សិតឲ្យឈប់ទាមទារកែទម្រង់រាជានិយម   បាតុករថៃ ទាមទារឲ្យមានកំណែទម្រង់នយោបាយ និងការកាត់បន្ថយអំណាចព្រះមហាក្សត្រ
នៅថ្ងៃទី៦ ខែតុលា ក្រុមគ្រួសារនិស្សិតដែលបាត់បង់ជីវិត ក្នុងហេតុការណ៍សម្លាប់រង្គាលនៅសាកលវិទ្យាល័យThammasat បានជួបជុំប្រារព្ធពិធីបុណ្យ និងដាក់កម្រងផ្កាឧទ្ទិសដល់អ្នកដែលបាត់បង់ជីវិតកាលពី៤៤ឆ្នាំមុន។ ការរំឭកខួបឆ្នាំ២០២០នេះ ធ្វើឡើងខណៈចលនានិស្សិតនៅសាកលវិទ្យាល័យមួយនេះ កំពុងតវ៉ាប្រឆាំងរបបដឹកនាំដឹកនាំសព្វថ្ងៃ។