text
stringlengths
31
26.1k
summary
stringlengths
11
1.19k
  ១. ការពារសសៃឈាមបេះដូង   គ្រាប់ផ្កាឈូករ័ត្នមានផ្ទុកសម្បូរទៅដោយវីតាមីន E ដែលកម្ចាត់រ៉ាឌីកាល់សេរីនិងគ្រប់គ្រងកូឡេស្តេរ៉ូល។ ជាលទ្ធផលអ្នកនឹងអាចចៀសផុតពីបញ្ហាសសៃឈាមបេះដូងគួរឱ្យកត់សម្គាល់។   ២. បញ្ចុះកូឡេស្តេរ៉ូលមិនល្អ   គ្រាប់ផ្កាឈូករ័ត្នមានផ្ទុកអាស៊ីតខ្លាញ់ polyunsaturated និង monounsaturated oleic acid ដែលសុទ្ធតែមានប្រសិទ្ធភាពកម្ចាត់កូឡេស្តេរ៉ូលមិនល្អដោយបង្កើនកម្រិតកូឡេស្តេរ៉ូលល្អក្នុងឈាម។   ៣. ពង្រឹងសុខភាពឆ្អឹង សាច់ដុំ និងសសៃប្រសាទ   គ្រាប់ពូជនេះជាប្រភពដ៏ប្រសើរនៃម៉ាញ៉េស្យូមដែលជួយរាងកាយក្នុងការផលិតថាមពលនិងពង្រឹងសុខភាពឆ្អឹង។ ការទទួលទានគ្រាប់ផ្កាឈូករ័ត្នក៏ជួយរក្សាសុខភាពកោសិកាសសៃប្រសាទនិងសាច់ដុំផងដែរ។   ៤. កាត់បន្ថយហានិភ័យនៃជំងឺមហារីក   នេះក៏ព្រោះតែគ្រាប់ផ្កាឈូករ័ត្នក៏ជាប្រភពដ៏ល្អបំផុតមួយនៃសេលេញ៉ូមដែលមានលក្ខណៈសម្បត្តិប្រឆាំងជំងឺមហារីក។   ៥. រក្សាសុខភាពសន្លាក់   ក្រៅពីគ្រាប់ធញ្ញជាតិហើយនោះ គ្រាប់ពូជដូចជាគ្រាប់ផ្កាឈូករ័ត្នក៏មានផ្ទុកសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្កា ៣ ដែលល្អសម្រាប់សុខភាពសន្លាក់ផងដែរ៕   ត្រួតពិនិត្យដោយ www.health.com.kh
ទោះបីជាភាគច្រើននៃពួកយើងស្គាល់ និងឧស្សាហ៍ទទួលទានគ្រាប់ផ្កាឈូករ័ត្ន ប៉ុន្តែប្រហែលជាមិនធ្លាប់ចាប់អារម្មណ៍ពីអត្ថប្រយោជន៍ដ៏ប្រសើររបស់គ្រាបពូជនេះចំពោះសុខភាពឡើយ។ ថាតើគ្រាប់ផ្កាឈូករ័ត្នអាចផ្ដល់ផលល្អៗអ្វីខ្លះ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអត្ថប្រយោជន៍ដ៏ប្រសើរនៃគ្រាប់ផ្កាឈូករ័ត្ន ៖
គួរបញ្ជាក់ផងដែរថា ព្រឹក្តការណ៍ដ៏ធំអស្ចារ្យនេះ និងពិសេសមួយនេះបានធ្វើឡើងនៅឯកោះពេជ្រកាលពីពេលថ្មីៗកន្លងទៅនេះ ដែលនាំមកជូនផ្តាច់មុខដោយក្រុមហ៊ុន JCRI ដែលជាក្រុមហ៊ុននាំចូលផ្តាច់មុខនូវផលិតផល Sususi Aloe Vera ស្រាបៀរhite, និងភេសជ្ជៈG Park មកកាន់ប្រទេសកម្ពុជា។ SUSUSI Aloe Vera មានសាច់ប្រទាលពិតៗ មានបួនរសជាតិ សម្រាប់ជ្រើសរើសគឺ៖ - SUSUSI Aloe Vera រសជាតិដើម - SUSUSI Aloe Vera រសជាតិក្រូចឆ្មា - SUSUSI Aloe Vera រសជាតិទទឹម - SUSUSI Aloe Vera រសជាតិទំពាំងបាយជួរ ពិសារ SUSUSI Aloe Vera រាល់ថ្ងៃមានអត្ថប្រយោជន៍ ជួយដល់សុខភាពដូចជា៖ ធ្វើអោយស្រលះបំពង់ក, ជួយសម្រួលប្រព័ន្ទរំលាយអាហារ, ការបន្ទោបង់, ជំនួយខួរក្បាល និងបង្កើនការចង់ចាំជាមួយនឹងភាពស្រស់ស្រាយ។ SUSUSI Aloe Vera ទឹកប្រទាលធម្មជាតិសុខភាពពីប្រទេសថៃ១០០ភាគរយ។ (អត្ថបទពាណិជ្ជកម្ម)
ភ្នំពេញ៖ ពិតជាមានគំនិតច្នៃប្រឌិតមែន ការបង្ហាញម៉ូតយ៉ាងពិសេសពីក្រុមកញ្ញាឯកកម្ពុជា នៅក្នុងការប្រគំតន្ត្រី Sususi Celebration Concert ពិតជាប្លែកភ្នែក ជាមួយនឹងគំនិតបង្កើតថ្មីយ៉ាងពិសេសអស្ចារ្យ។
ទំនាក់ទំនងរវាងអាមេរិក និងរុស្ស៊ី ស្ថិតក្នុងដំណាក់កាលទាបបំផុត និងគ្រោះថ្នាក់បំផុត។ ប្រជាជនអាមេរិកគួរអរគុណសភាទាំងពីរដែលបង្កើតបញ្ហានេះ ហើយពួកគេនេះដែលមិនអាចផ្ដល់ច្បាប់សុខាភិបាលថ្មីបាន។ នេះគឺជាពាក្យរិះគន់សភារបស់ប្រធានាធិបតី ដូណាល់ ត្រាំ បន្ទាប់លោកត្រូវបានបង្ខំឲ្យចុះហត្ថលេខាលើទណ្ឌកម្មថ្មីលើរុស្ស៊ី ទាំងមិនអាចជំទាស់បាន ព្រោះសភាអនុម័តទណ្ឌកម្មនេះដោយសំឡេងលើសលប់ទៅហើយ។ Our relationship with Russia is at an all-time & very dangerous low. You can thank Congress, the same people that can't even give us HCare! Donald J. Trump (@realDonaldTrump) August 3, 2017 កញ្ចប់ទណ្ឌកម្មថ្មីលើរុស្ស៊ី អ៊ីរ៉ង់ និងកូរ៉េខាងជើង ក្លាយជាច្បាប់ដើម្បីអនុវត្តនៅថ្ងៃទី២ ខែសីហា។ ច្បាប់នេះមានលក្ខណៈតឹងរ៉ឹងជាងមុន និងបានរឹតត្បិតសិទ្ធិអំណាចប្រធានាធិបតីអាមេរិកទៀតផង ព្រោះលោក ត្រាំ មិនអាចលើកលែងទណ្ឌកម្មដោយគ្មានការអនុញ្ញាតពីសភាឡើយ។ ក្រោយការចុះហត្ថលេខា លោក ត្រាំ និយាយថា លោកធ្វើតាមការចង់បានរបស់សភាដើម្បីតែការបង្រួបបង្រួមជាតិប៉ុណ្ណោះ ទោះជាលោកមិនពេញចិត្តក្ដី។ ចំពោះករណីរុស្ស៊ី ទណ្ឌកម្មថ្មីនេះដាក់គោលដៅលើក្រុមហ៊ុន និងបុគ្គលជាច្រើន។ ក្រុមហ៊ុនរុស្ស៊ីផ្នែកថាមពល ធនាគារ និងវិស័យយោធា ក៏ដូចជាក្រុមហ៊ុនដទៃទៀតដែលរងការចោទប្រកាន់ថាកកូរកកាយការបោះឆ្នោតឆ្នាំ២០១៦ សុទ្ធតែប្រឈមមុខទណ្ឌកម្មថ្មីទាំងអស់។ នាយករដ្ឋមន្ត្រីរុស្ស៊ី ឌីមីទ្រី ម៉េដវ៉េដេវ ចាត់ទុកទណ្ឌកម្មថ្មីនេះ គឺជាការប្រកាសសង្គ្រាមពាណិជ្ជកម្មប្រឆាំងរុស្ស៊ី ដែលត្រូវតែឆ្លើយតបដាច់ខាត។ ដោយឡែកអ្នកនាំពាក្យវិមានក្រេមឡាំង Dmitry Peskov បាននិយាយនៅថ្ងៃទី៣ ខែសីហា ថា រុស្ស៊ី និងរដ្ឋដទៃទៀតដែលស្ថិតក្នុងគោលដៅនៃទណ្ឌកម្មនេះ នឹងវាយបកអាមេរិកវិញមិនខាន។ លោកអះអាងថា នយោបាយទណ្ឌកម្មរបស់អាមេរិក គឺជាការមិនបានគិតវែងឆ្ងាយ ខុសច្បាប់ ហើយប្រាកដជារងការតបតពីប្រទេសផ្សេង ព្រោះពួកគេក៏ត្រូវការពារផលប្រយោជន៍ប្រទេសជាតិរៀងៗខ្លួនដែរ មិនមែនតែអាមេរិកឡើយ។ ចង់ឬមិនចង់នោះ ពេលនេះរដ្ឋបាល ត្រាំ ត្រូវប្រឈមមុខជាមួយរុស្ស៊ី និងអឺរ៉ុបដែលប្រកាសចំហថា ពួកគេត្រៀមខ្លួនរួចរាល់ហើយ ពេលទណ្ឌកម្មនេះត្រូវបានអនុវត្តមែននោះ។ តាមពិតទៅ មុនពេលចុះហត្ថលេខា លោក ត្រាំ អាចជំទាស់ទណ្ឌកម្មបាន ប៉ុន្តែលោកក៏នៅតែមិនអាចបិទផ្លូវទណ្ឌកម្មបានទេ ដ្បិតកាលពីពេលអនុម័តទណ្ឌកម្មនេះ សមាជិកសភាលើសលប់បានយល់ព្រម ហើយក៏មានសំឡេងទាត់ចោលសិទ្ធិវ៉េតូរបស់ប្រធានាធិបតីដែរ៕
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ទើបចុះហត្ថលេខាដាក់ទណ្ឌកម្មថ្មីលើរុស្ស៊ី ទាំងទើសទាល់បំផុត។ ក្ដីសង្ឃឹមក្នុងការស្ដារទំនាក់ទំនងជាមួយរុស្ស៊ីឡើងវិញ ក៏ទំនងជាត្រូវរលាយអស់រលីង ដោយសារតែទណ្ឌកម្មលើកនេះដែរ។ លោក ត្រាំ បានរិះគន់សភាចំៗចំពោះបញ្ហានេះ ដ្បិតទណ្ឌកម្មនេះកើតចេញពីសភាផ្ទាល់តែម្ដង ដែលចង់សម្ពាធលើរុស្ស៊ីជុំវិញសំណុំរឿងលូកលាន់កិច្ចការបោះឆ្នោតអាមេរិកឆ្នាំ២០១៦ និងវិបត្តិនៅអ៊ុយក្រែនផង។
  អ្នកបម្រើការផ្នែកបដិសណ្ឋារកិច្ចក្នុងវិស័យទេសចរណ៍ប្រមាណជាង ៥ម៉ឺននាក់ បានរងផលប៉ះពាល់ និងបានលាឈប់ដើម្បីទៅធ្វើការងារផ្សេង។ ក្នុងឆ្នាំ២០២២នេះ អាជីវកម្ម និងអ្នកបម្រើការងារក្នុងវិស័យទេសចរណ៍ ក៏បានវិលត្រឡប់មកប្រសើរឡើងវិញប្រមាណ ៥០ភាគរយ។ ទោះជាយ៉ាងនេះក្តី ចំនួនអ្នកបម្រើការងារក្នុងវិស័យនេះ មិនទាន់សមាមាត្រ នឹងធនធានមនុស្សក្នុងវិស័យទេសចរណ៍ឡើយ ក្រោយវិបត្តិកូវីដ-១៩ បានធូរស្រាល។   លោក រស់ សាយ នាយកគ្រប់គ្រងនៃសណ្ឋាគារវិរតន៍ក្នុង ខេត្តសៀមរាប បានលើកឡើងថា បច្ចុប្បន្នបុគ្គលិកដែលធ្វើការនៅក្នុង វិរតន៍វីឡា និងសណ្ឋាគារ មានចំនួន ១១៥នាក់។ ចំនួនបុគ្គលិក ត្រូវថយចុះដោយសារពួកគេសម្រេចចិត្តផ្អាកធ្វើការងារ អំឡុងពេលមិនមានទេសចរដើរកម្សាន្ត។  លោក រស់ សាយ នាយកគ្រប់គ្រងសណ្ឋាគារ វិរតន៍ (រូបភាពផ្តល់ដោយលោក រស់ សាយ) «ពួកគាត់ សម្រេចចិត្តឈប់ ព្រោះយល់ថាជំងឺកូវីដ-១៩ មិនងាយទៅណា ធ្វើឱ្យភ្ញៀវទេសចរលែងដើរកម្សាន្ត។ ដូច្នេះ មានតែទៅរកការងារផ្សេង ដែលកំពុងមានតម្រូវការ។ ចំណែកបុគ្គលិកផ្សេងទៀត ពួកគាត់នៅតែបន្តជាមួយយើង បើទោះប្រាក់ខែបានកាត់បន្ថយប្រមាណ ១០ភាគរយ សម្រាប់ការចំណាយក្នុងសណ្ឋាគារក៏ដោយ។ យើងសោកស្តាយដោយបាត់បង់អ្នកជំនាញ និងមានបទពិសោធច្រើនឆ្នាំទៅ តែនេះជាតម្រូវការរបស់ពួកគាត់»។ នេះជាការលើកឡើងរបស់លោក រស់ សាយ នាយកគ្រប់គ្រងនៃសណ្ឋាគារវិរតន៍។   បើតាមនាយកគ្រប់គ្រងរូបនេះ បច្ចុប្បន្នភ្ញៀវអន្តរជាតិ ដែលមកស្នាក់នៅវិរតន៍វីឡា និងសណ្ឋាគារ ក៏បានកើនឡើងវិញ ក្រោយរដ្ឋាភិបាលបើកប្រទេសវិញ ។ ដោយឡែក បុគ្គលិកដែលបានផ្អាក និងឈប់ធ្វើការងារមួយចំនួន ក៏បានត្រឡប់មកវិញ។ តែយ៉ាងណាសណ្ឋាគារមួយនេះ ដែលធ្លាប់មានបុគ្គលិក ដល់១៦០នាក់នោះ នៅតែខ្វះបុគ្គលិកដដែល។ ការថតរូបជុំគ្នារបស់សិក្ខាកាមផ្នែកបដិសណ្ឋារកិច្ច បន្ទាប់ពីទទួលបានការបណ្តុះបណ្តាល (រូបភាពពីទំព័រហ្វេសប៊ុកអ្នកស្រី ឆាយ ស៊ីវលីន ប្រធាសមាគមទេសចរណ៍កម្ពុជា) លោក ឌិន សុមេធារិទ្ធ ប្រធានសមាគមសណ្ឋាគារកម្ពុជា ក៏បានពន្យល់ពីបញ្ហាប្រឈមអំពីកង្វះអ្នកបម្រើការងារផ្នែកបដិសណ្ឋារកិច្ច ដែលជាកត្តាសំខាន់ក្នុងការជំរុញទេសចរណ៍ដែរ។ បើតាមលោក មេធារិទ្ធ គុណភាពនៃសេវាកម្មដែលផ្តល់ជូនភ្ញៀវ នាពេលមុននិងក្រោយកូវីដ-១៩ បានប្រែប្រួលជាខ្លាំង ដោយសារអ្នកជំនាញផ្នែកការងារទេសចរណ៍បានផ្អាក និងលាឈប់អស់ជាច្រើននាក់។    «អំឡុងពេលកូវីដ អាជីវកម្មដែលពាក់ព័ន្ធនឹងវិស័យទេសចរណ៍រងផលប៉ះពាល់ខ្លាំង ដែលធ្វើឱ្យពួកគេបាត់បង់ការងារ។ អ្នកខ្លះទៅធ្វើការងារផ្សេងនៅតាមខេត្តនានា ចំណែកអ្នកមួយចំនួនត្រូវបង្កើតមុខរបរផ្ទាល់ខ្លួនជាដើម»។ នេះជាការលើកឡើងរបស់លោក ឌិន សុមេធារិទ្ធ ប្រធានសមាគមសណ្ឋាគារកម្ពុជា។ លោក ឌិន សុមេធារិទ្ធ ប្រធានសមាគមសណ្ឋាគារកម្ពុជា (រូបភាពពី៖ Cambodia Hotel Association) វិស័យទេសចរណ៍ត្រូវការអ្នកជំនាញច្រើនផ្នែក ព្រោះវាមានច្រើនសេវាកម្ម។ ដូច្នេះបញ្ហាខ្វះធនធានមនុស្ស ក្នុងវិស័យនេះ កំពង់បង្កក្តីព្រួយបារម្ភដល់ម្ចាស់អាជីវកម្មនានា ខណៈទេសចរ មានការកើនឡើងពីមួយខែ ទៅមួយខែ ។ នេះជាការលើកឡើងរបស់អ្នកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា ។ បើតាមអ្នកស្រី ស៊ីវលីន អ្នកជំនាញក្នុងវិស័យទេសចរណ៍ បានវិលមកបម្រើការងារនេះវិញប្រមាណ ៥០ភាគរយប៉ុណ្ណោះ ។ «ពួកយើងកំពុងតែត្រូវការពួកគាត់ត្រឡប់មកវិញ។ ដូច្នេះហើយទើបធ្វើឱ្យអាជីវកម្មទាំងអស់ មិនទាន់អាចបម្រើការពេញលេញ ដោយសារខ្វះអ្នកជំនាញតាមផ្នែកនីមួយៗ។ ចំពោះអ្នកដែលចូលបម្រើការងារថ្មីៗ ក៏មិនទាន់អាចបំពេញបាននូវតម្រូវការ នៃជំនាញនីមួយៗដូចអ្នកចាស់ៗឡើយ ពីព្រោះពួកគាត់មិនទាន់សម្របខ្លួន ជាពិសេសនៅខ្លាចភ្ញៀវ»។ នេះបើតាមប្រធានសមាគមទេសចរណ៍។ អ្នកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា (រូបភាពពីទំព័រហ្វេសប៊ុកអ្នកស្រី ឆាយ ស៊ីវលីន) អ្នកស្រី ស៊ីវលីន បន្ថែមថា ជំនាញបដិសណ្ឋារកិច្ចក្នុងវិស័យទេសចរណ៍ គឺជាជំនាញមួយដ៏សំខាន់ ដែលត្រូវការអ្នកមានបទពិសោធន៍ច្បាស់លាស់ ក្នុងការផ្ដល់ភាពកក់ក្តៅឲ្យភ្ញៀវ តាមរយៈការផ្តល់សេវាកម្មនានា។ អ្នកបម្រើការងារក្នុងវិស័យទេសចរណ៍ ចូលរួមក្នុងកម្មវិធីបិទវគ្គបណ្តុះបណ្តាលជំនាញទេសចរណ៍ និងបដិសណ្ឋារកិច្ចនៅខេត្តសៀមរាប (រូបភាពពីទំព័រហ្វេសប៊ុនអ្នកស្រី ឆាយ ស៊ីវលីន) កន្លងមកសមាគមទេសចរណ៍ អ្នកជំនាញបណ្តុះបណ្តាលវិជ្ជាជីវៈ បានជំរុញការផ្សព្វផ្សាយ និងសិក្សាពីបញ្ហាខ្វះធនធាននេះ ដោយលើកទឹកចិត្តឱ្យអ្នកបោះបង់ការងារត្រឡប់មកវិញផងដែរ។   ជុំវិញបញ្ហានេះ លោក តុប សុភ័គ រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងទេសចរណ៍ បានលើកឡើងថា ស្ថានភាពអាជីវកម្មក្នុងវិស័យទេសចរណ៍ ហាក់មិនទាន់ប្រឈមនឹងការខ្វះខាតខ្លាំងនោះឡើយទេ។ បើតាមលោក សុភ័គ អ្នកបម្រើការងារក្នុងវិស័យទេសចរណ៍ ដែលបានឈប់ពីការងារទាំងនោះ នឹងត្រឡប់មកវិញ ក្រោយកំណើនទេសចរកើនឡើង។ មួយវិញទៀតអ្នកជំនាញទេសចរណ៍ ក៏បានបណ្តុះបណ្តាល អ្នកជំនាញជាច្រើនបន្ថែមទៀត ដើម្បីបំពេញត្រូវការក្នុងវិស័យនេះ។   «បុគ្គលចាស់ៗ ពួកគាត់នឹងត្រឡប់មកកន្លែងគាត់វិញ ក្រោយទៅចាប់អាជីពផ្សេង ឯអ្នកឈប់ក៏មិនមានច្រើននោះដែរ។ បើទោះជាមានក៏មិនខ្វះខាត ខ្លាំងឡើង។ ដូច្នេះយើងមិនប្រឈម ទៅលើការខ្វះបុគ្គលិកបម្រើការងារ ក្នុងវិស័យទេសចរណ៍ ប៉ុន្មានទេ»។ នេះជាការអះអាងរបស់ អ្នកនាំពាក្យក្រសួងទេសចរណ៍។ លោក តុប សុភ័ក្រ្ត អ្នកនាំពាក្យក្រសួងទេសចរណ៍ (រូបភាពពី ក្រសួងទេសចរណ៍) បើតាមអ្នកនាំពាក្យរូបនេះ ក្រសួងក៏មានគម្រោងបណ្តុះបណ្តាលធនធានមនុស្សឱ្យសមស្រប ទៅនឹងតម្រូវការ ស្របពេលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម ២០២៣។  ចាប់តាំងពីខែមិថុនា ឆ្នាំ២០២០រហូតដល់ខែតុលា ឆ្នាំ២០២២ ក្រសួងទេសចរណ៍បានបណ្តុះបណ្តាលអ្នកបម្រើការងារ ក្នុងវិស័យទេសចរណ៍ជិត ៥ម៉ឺននាក់។    សូមជម្រាបថា ការផ្ទុះនៃជំងឺកូវីដ-១៩ កន្លងទៅ អាជីវកម្មទេសចរណ៍សរុបជិត ៤ កន្លែង បានប៉ះពាល់ និងផ្អាកអាជីវកម្មបណ្ដោះអាសន្ន។  បច្ចុប្បន្នអាជីវកម្មទាំងនោះ បានបើកដំណើរការវិញ ចំនួន ២ ៧០៨ទីតាំង និងអ្នកបម្រើការងារក្នុងវិស័យទេសចរណ៍ ក៏បានទទួលការងារវិញមានចំនួន ៣១ ១០៥នាក់ផងដែរ៕
ភ្នំពេញ៖ បើទោះវិស័យទេសចរណ៍បានប្រសើរឡើងក៏ពិតមែន តែធនធានមនុស្សក្នុងវិស័យនេះហាក់មិនទាន់ពេញលេញ ខណៈអ្នកបម្រើការងារកំពុងខ្វះខាត ក្រោយពីលាឈប់អំឡុងពេលកូវីដ-១៩។ អ្នកជំនាញ និងអ្នកពាក់ព័ន្ធនៃវិស័យទេសចរណ៍ កំពុងបារម្ភពីកង្វះធនធានមនុស្សបម្រើការផ្នែកបដិសណ្ឋារកិច្ចនេះ។
មិនត្រឹមតែប៉ុណ្ណោះ ផ្លែស្វាយ ក៏មាន អត្ថប្រយោជន៍ ក្នុងការប្រឆាំងនឹងជាតិអាស៊ីត  និង ការរំលាយអាហារមិនបានត្រឹមត្រូវផងដែរ។   ដូច្នេះប្រសិនបើអ្នក ចង់រក្សាទម្ងន់ដងខ្លួនអោយបានល្អ និង ចៀសផុតពីភាពធាត់នោះ ផ្លែស្វាយជាជម្រើសដ៏សាមសមបំផុតសម្រាប់អ្នក៕   ត្រួតពិនិត្យដោយ www.health.com.kh  
ដោយសារតែផ្លែស្វាយមានផ្ទុកនូវ បរិមាណដ៏ច្រើននៃជាតិសសៃ ដែលអាចជួយបន្ទាបនូវការបឺតស្រូប របស់ជាតិស្ករទៅក្នុងឈាម, ជួយអោយអ្នកមិនសូវឃ្លានអាហារ, រក្សាកម្រិតជាតិស្ករនៅក្នុងឈាម នោះវា គឺពិតជាអាច ជួយអ្នកបាន ក្នុងការរក្សាទម្ងន់រាងកាយរបស់អ្នក អោយមានលំនឹងល្អ។នៅពេលដែលជាតិសសៃទាំងនេះ ធ្វើដំណើរចូលទៅក្នុងពោះវៀន វាក៏ជួយផងដែរ នូវការររំលាយនូវជាតិខ្លាញ់ផ្សេងៗទៀតនៅក្នុងរាងកាយ ដែលផ្តល់គ្រោះថ្នាក់ដល់យើងរាល់គ្នា ។
     In the aftermath of the Holocaust and Second World War, the world came together and adopted a convention to prevent genocide and punish those who commit this heinous crime, said Guterres in a message on the 70th anniversary of the convention.      "Seventy years later, the prevention of genocide remains a cardinal task for our time. That is why I launched an appeal for every country to ratify the Genocide Convention. I urge the 45 remaining States to do so without delay."      He also asked all states to translate the convention's words into action to prevent massive human suffering and advance accountability.    "At a time of rising anti-Semitism, anti-Muslim bigotry and other forms of hatred, racism and xenophobia, let us reaffirm our commitment to upholding the equality and dignity of all."      The Genocide Convention was adopted on Dec. 9, 1948. The UN General Assembly in September 2015 designated Dec. 9 as the International Day of Commemoration and Dignity of the Victims of the Crime of Genocide and of the Prevention of this Crime.    
  UNITED NATIONS, Dec. 9 (Xinhua) -- UN Secretary-General Antonio Guterres on Sunday asked for universality of the Convention on the Prevention and Punishment of the Crime of Genocide.
ការសម្រេចលើកលែងទោសអតីតប្រធានាធិបតី Alberto Fujimori ដើមសប្តាហ៍នេះក្លាយជារឿងចម្រូងចម្រាសខ្លាំងក្នុងប្រទេសប៉េរូ។ ប្រជាជនដែលស្អប់លោក Fujimori បានចេញមុខបាតុកម្មប្រឆាំងការសម្រេចចិត្តរបស់រដ្ឋាភិបាល ខណៈដែលដែលអ្នកជំនាញច្បាប់ខ្លះអះអាងថា ការលើកលែងទោសគ្មានមូលដ្ឋានត្រឹមត្រូវឡើយ។ ទីភ្នាក់ងារព័ត៌មាន Xinhua ផ្សាយថា អតីតមេដឹកនាំប៉េរូដែលមានវ័យ ៧៩ ឆ្នាំ និងជាប់ពាក់ព័ន្ធករណីបំពានសិទ្ធិមនុស្ស និងពុករលួយខាងលើនេះបានចេញមុខទទូចសុំទៅកាន់ប្រជាពលរដ្ឋប៉េរូដោយផ្ទាល់ និងសុំឲ្យពួកគេអភ័យទោសឲ្យលោកថែមទៀត។ ក្នុងខ្សែអាត់វីដេអូដែលផ្សាយចេញពីគណនីរបស់លោកផ្ទាល់ លោក Fujimori បានថ្លែងចេញពីបន្ទប់សម្រាកនៅមន្ទីរពេទ្យថា ៖« ខ្ញុំដឹងច្បាស់ថា លទ្ធផលនានាក្រោមការដឹកនាំរបស់ខ្ញុំមានភាពវិជ្ជមាន ប៉ុន្តែខ្ញុំទទួលស្គាល់ថា វាក៏បានធ្វើឲ្យប្រជាពលរដ្ឋយើងខ្លះមិនពេញចិត្តដែរ។ ខ្ញុំសូមការអភ័យទោសពីអ្នកទាំងអស់គ្នាអស់ពីបេះដូងរបស់ខ្ញុំ»។   នៅថ្ងៃចន្ទទី ២៥ ខែធ្នូ ប្រធានាធិបតីប៉េរូលោក Pedro Pablo Kuczynski បានប្រកាសលើកលែងទោសឲ្យអតីតមេដឹកនាំ Fujimori នេះដោយអះអាងថា ការដោះលែងនេះទាក់ទងនឹងបញ្ហាសុខភាពរបស់លោក។ Fujimori ត្រូវបាននាំមកព្យាបាលនៅមន្ទីរពេទ្យជាញឹកញាប់កន្លងមកដោយសារតែលោកមានសម្ពាធឈាមទាប និងមានចង្វាក់បេះដូងខុសប្រក្រតីផង។ ក្រោយការលើកលែងទោសមួយថ្ងៃ ប្រជាជនប៉េរូជាច្រើននាក់ប្រមូលផ្តុំគ្នាបាតុកម្មប្រឆាំងការសម្រេចចិត្តរបស់រដ្ឋាភិបាល ហើយចលនាបាតុកម្មនេះបានបណ្តាលឲ្យមានការប៉ះទង្គិចគ្នារវាងបាតុករជាមួយប៉ូលិសផងដែរ។ លោក Fujimori ជាប្រធានាធិបតីប៉េរូចាប់ពីឆ្នាំ ១៩៩០ ដល់ឆ្នាំ ២០០០។ ក្រោមអាណត្តិរបស់លោក សមិទ្ធផលច្រើនត្រូវបានបង្កើតឡើងក្នុងនោះមានការកម្ចាត់ក្រុមឧទ្ទាមលទ្ធិម៉ៅនិយម និងរក្សាកំណើនសេដ្ឋកិច្ចបានល្អប្រសើរដោយសារគោលនយោបាយសេដ្ឋកិច្ចទីផ្សារសេរីផងនោះ។ យ៉ាងណាមិញលោកត្រូវបានគេចាត់ទុកជាជនផ្តាច់ការ និងពុករលួយផង។ ឆ្នាំ ២០០៧ លោកត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារប្រាំមួយឆ្នាំដោយសាររងការការចោទប្រកាន់រឿងពុករលួយ និងរំលោភអំណាច។ រហូតដល់នៅឆ្នាំ ២០០៩ លោកត្រូវបានគេកាត់ទោសម្តងទៀតឲ្យជាប់ពន្ធនាគារ ២៥ឆ្នាំដោយសារលោករងការចោទប្រកាន់រឿងរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរក្នុងពេលកាន់អំណាច៕
អតីតប្រធានាធិបតីប៉េរូ Alberto Fujimori ដែលជាប់ចោទរឿងបំពានសិទ្ធិមនុស្សនិងពុករលួយនេះបានស្នើសុំឲ្យប្រជាជនទូទាំងប្រទេសអភ័យទោសដល់លោក ក្រោយលោកត្រូវបានរដ្ឋាភិបាលលើកលែងទោសប៉ុន្តែប្រជាជនខ្លះនាំគ្នាបាតុកម្ម។
  ការប្រកួត Smart Kingdom of Legends ដំបូង នឹងរៀបចំការប្រកួត Open Tournament សម្រាប់កីឡាករអេឡិចត្រូនិកទាំងអស់ ដើម្បីចុះឈ្មោះចូលរួម ក្នុងការប្រកួតកីឡា Mobile Legends ។ ក្រុមកំពូលចំនួន ៦ ក្រុម ដែលឈ្នះក្នុងការប្រកួត Open Tournament នឹងបន្តទៅប្រកួតប្រជែង ជាមួយក្រុមឆ្នើមអាជីព ចំនួន ២ ក្រុម ឈ្មោះថា «Smart Burn Gaming» និង «SeeYouSoon» នៅកម្ពុជា ដែលជាលក្ខណៈប្រកួតប្រជែងអាជីព Pro Tournament សម្រាប់ពានរង្វាន់ជើងឯក ក្នុងព្រឹតិ្តការណ៍ការប្រកួតប្រជែង Smart Kingdom of Legends។    ក្រុមទាំងអស់ ដែលត្រូវបានតម្រូវឲ្យ មានសមាជិកចំនួន ៥ នាក់ អាចចុះឈ្មោះសម្រាប់ការប្រកួត Open Tournament ចាប់ពីថ្ងៃទី ២៨ ខែកញ្ញា ដោយត្រូវបញ្ចប់ការបំពេញទម្រង់ចូលរូម តាមរយៈ mobilelegends.smart.com.kh។ ការចុះឈ្មោះ នឹងបើករយៈពេល ៣ សប្តាហ៍ ហើយការបិទបញ្ចប់ទទួលពាក្យ គឺនៅថ្ងៃទី១៨ ខែតុលា។ អ្នកចូលរួម ក៏ត្រូវចុះឈ្មោះជាមួយកម្មវិធី Mobile Legends ប្រចាំខែគ្មានកំណត់ ដោយចំណាយត្រឹម 70 សេន ក្នុងមួយខែ ដោយចុច *៩៩៥* ២ # ឬ តាមរយៈកម្មវិធី SmartNas។   ក្រុមកំពូលចំនួន ៨ ក្រុម ដែលឈ្នះក្នុងការប្រកួត Open Tournament នឹងឈ្នះរង្វាន់សរុបចំនួន ៥.៥០០ ដុល្លារអាមេរិក។ ចំណែកឯក្រុមកំពូលចំនួន ៦ក្រុម នឹងបន្តចូលរួមក្នុងការប្រកួត ជាលក្ខណៈអាជីព Pro Tournament ដែលពួកគេ នឹងប្រកួតប្រជែងជាមួយនឹងក្រុមអាជីព ដើម្បីមានឱកាសឈ្នះប្រាក់រង្វាន់សរុប ចំនួន ២៦.៥០០ ដុល្លារអាមេរិក។    រង្វាន់ទឹកប្រាក់សរុប ក្នុងការប្រកួត Smart Kingdom of Legends មានចំនួន ៣២.០០០ ដុល្លារអាមេរិក ដែលនេះជាព្រឹតិ្តការណ៍ប្រកួតកីឡាអេឡិចត្រូនិក ដ៏ធំបំផុតមួយ មិនធ្លាប់មាននៅក្នុងប្រទេសកម្ពុជា។ ព្រឹត្តិការណ៍នេះ បញ្ជាក់ពីការប្តេជ្ញារបស់ក្រុមហ៊ុន Smart Axiata ក្នុងការអភិវឌ្ឍ វិស័យកីឡាអេឡិចត្រូនិកនៅកម្ពុជា។   លោក ថូម៉ាស ហ៊ុន (Thomas Hundt)  នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា៖ «យើងគិតថាក្រុមកីឡាករអេឡិចត្រូនិកកម្ពុជា មានសមត្ថភាពអាចប្រកួតប្រជែង នៅលើកំពូលតារាង ក្នុងពិភពកីឡាអេឡិចត្រូនិក ដែលកំពុងទទួលបានការពេញនិយម ហើយយើងមានមោទកភាពណាស់ ដែលបានគាំទ្រដល់ការអភិវឌ្ឍ និងការរីកចម្រើន នៃវិស័យកីឡា ដ៏គួឲ្យចាប់អារម្មណ៍មួយនេះ។ ការប្រកួត  Smart Kingdom of Legends នឹងទាក់ទាញចំណាប់អារម្មណ៍ កីឡាករអេឡិចត្រូនិកឆ្នើមៗនៅកម្ពុជា ហើយយើងប្រាកដថា នឹងរកឃើញអ្នកមានទេពកោសល្យ ថ្មីមួយចំនួន អំឡុងការប្រកួត Open Tournament និងការប្រកួតអាជីព Pro Tournament ។»    សម្រាប់ព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗបំផុត អំពីក្រុមហ៊ុន Smart Axiata សូមចូលទៅកាន់បណ្តាញទំនាក់ទំនងសង្គម និងគេហទំព័ររបស់ក្រុមហ៊ុន ដូចខាងក្រោម៖ www.facebook.com/SmartAxiata និង www.smart.com.kh ៕   (អត្ថបទពាណិជ្ជកម្ម)
រាជធានីភ្នំពេញ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ - ក្រុមហ៊ុន Smart Axiata បានប្រកាសនៅថ្ងៃនេះ នូវព័ត៌មានលម្អិត ស្ដី ពីព្រឹត្តិការណ៍កីឡាអេឡិចត្រូនិក ដែលត្រូវបានទទួលស្គាល់ ថាជាការបក្រកួតកីឡាអេឡិចត្រូនិកធំបំផុតនៅកម្ពុជា។ 
ស្របពេលដែលការឃោសនាបោះឆ្នោតមកដល់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានស្នើឲ្យគ្រប់គណបក្សនយោបាយ គោរពច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ បទបញ្ជា និងនីតិវិធី តាមក្រមសីលធម៌ដែលបានកំណត់ដោយ គ.ជ.ប។ ជាពិសេសគណបក្សនយោបាយ បេក្ខជន និងអ្នកគាំទ្រទាំងអស់ ប្រកាន់ខ្ជាប់ជំហរចាស់ទុំខាងនយោបាយក្នុងការឃោសនាបោះឆ្នោត ដោយមិនត្រូវប្រើប្រាស់ពាក្យសម្ដីអសុរោះ ទៅលើគណបក្សនយោបាយដទៃឡើយ។ តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់គ.ជ.ប បានបញ្ជាក់ដូច្នេះថា៖«ការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ មានទិសដៅឲ្យគណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះបោះឆ្នោត ធ្វើការផ្សព្វផ្សាយកម្មវិធីនយោបាយរបស់ខ្លួន ជូនអ្នកបោះឆ្នោត»។ បន្ថែមពីនេះសមាជិកគ.ជ.ប លោក ឯម សុផាត បានបញ្ជាក់ថា គណបក្សដែលឈរឈ្មោះបោះឆ្នោត អាចហែរក្បួនយាត្រា តាមរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលខ្លួនឈរឈ្មោះ បានត្រឹម៤ដង ក្នុងអំឡុងពេលឃោសនាបោះឆ្នោត ហើយការហែរក្បួននេះ មិនអនុញ្ញាតឲ្យឆ្លងកាត់រាជធានី ខេត្តឡើយ។ បើសិនជាការឃោសនាមានវិវាទ ឬបញ្ហាណាមួយ គណបក្សនយោបាយ អាចមានសិទ្ធិប្ដឹងមកកាន់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ជា៤ដំណាក់កាល ដោយប្ដឹងទៅកាន់គណៈកម្មាធិការឃុំសង្កាត់ រៀបចំការបោះឆ្នោត ឬគណៈកម្មាធិការរាជធានី ខេត្ត រៀបចំការបោះឆ្នោត។ ហើយបើបណ្ដឹងនោះ មិនអាចបញ្ចប់ត្រឹមថ្នាក់មូលដ្ឋានទេ នោះបណ្ដឹងនឹងត្រូវបន្តឡើងមក គ.ជ.ប ឬក៏ឡើងទៅក្រុមប្រឹក្សាធម្មនុញ្ញ។ នេះជាការបញ្ជាក់របស់លោក ឯម សុផាត។ គណបក្សចំនួន៣ នឹងចាប់ផ្ដើមយុទ្ធនាការឃោសនាបោះឆ្នោតទ្រង់ទ្រាយធំ នៅថ្ងៃទី៧ កក្កដា។ គណបក្សទាំង៣ ដែលបើកយុទ្ធនាការនៅថ្ងៃដំបូងនេះ មានគណបក្សប្រជាជន, គណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ។ គណបក្សប្រជាជនកម្ពុជា នឹងជួបជុំសមាជិក និងអ្នកគាំទ្រខ្លួន ៦០,០០០នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ និងតាមបណ្ដាខណ្ឌទាំង១២ ។ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ នឹងជួបសមាជិកខ្លួន១៥,០០០នាក់ និងគណបក្សហ្វ៊ុនស៊ិនប៉ិច នឹងជួបសមាជិកខ្លួន២០០០នាក់ នៅទីស្នាក់ការបក្ស ។ គួរបញ្ជាក់ថា ការឃោសនាបោះឆ្នោត នឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី៧ ដល់២៧ កក្កដា ខាងមុខ។ ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នឹងរៀបចំឡើងនៅថ្ងៃទី២៩ កក្កដា ដោយមានគណបក្សនយោបាយចំនួន២០ ចូលរួមប្រកួតប្រជែងគ្នា៕
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ប្រាប់ឲ្យគណបក្សនយោបាយទាំងអស់ប្រកាន់យកជំហរចាស់ទុំ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ដើម្បីបញ្ចៀសការប៉ះទង្គិចគ្នា។
  ពិធីចុះហត្ថលេខានេះ មានការអញ្ជើញចូលរួមពីលោក ហង់ សុវណ្ណ អនុប្រធាននាយកដ្ឋានកសិ-ឧស្សាហកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អាជ្ញាធរស្រុក ឃុំ និងអង្គការស្ថាប័នផ្សេងទៀត ក្នុងក្របខ័ណ្ឌផលិតកម្មកសិកម្មតាមកិច្ចសន្យា ដែលនាំផលប្រយោជន៍ដល់កសិករដែលជាអ្នកផលិតស្ករត្នោតលក់បានតម្លៃខ្ពស់សមរម្យ និងធានាបានដល់អ្នកប្រើប្រាស់ស្ករត្នោតសុទ្ធពិតប្រាកដមិនក្លែងក្លាយ។ គួររំលឹកផងដែរថាកន្លងមក អាជ្ញាធរមានសមត្ថកិច្ចបានបង្ក្រាបទីតាំងផលិតស្ករត្នោតក្លែងក្លាយជាច្រើន ដែលបានយកមកផ្គត់ផ្គង់ជាពិសេសនៅរាជធានីភ្នំពេញ ដែលជាផលិតផលនាំអោយខូចសុខភាពដល់អ្នកប្រើប្រាស់។ លោក ចាន់ ពេជ្រ អ្នកគ្រប់គ្រងទូទៅក្រុមហ៊ុន Signatures of Asia បានថ្លែងថា កន្លងមកក្រុមហ៊ុនលោកធ្លាប់តែនាំចេញស្ករត្នោតដែលមានគុណភាពខ្ពស់ទៅកាន់ទីផ្សារអឺរ៉ុប តែដោយមើលឃើញថា អ្នកបរិភោគក្នុងស្រុកកំពុងជួបប្រទះបញ្ហាស្ករត្នោតក្លែងក្លាយ ទើបក្រុមហ៊ុនលោកមកពង្រីកផលិតកម្មស្ករត្នោតនៅខេត្តកំពង់ធំនេះដែលធានាបាននូវស្តង់ដារផលិតផលដូចគ្នានឹងផលិតផលនាំចេញដែរ   ដើម្បីចូលរួមលើកកំពស់ជីវភាពកសិករនៅទីនេះផង និងធ្វើការផ្គត់ផ្គង់ស្ករត្នោតគុណភាពសុទ្ទល្អដ៏ឈ្ងុយឆ្ងាញ់នេះទៅកាន់អ្នកប្រើប្រាស់ក្នុងស្រុកផង។ ដោយមានការជួយសម្របសម្រួលពី គម្រោងអភិវឌ្ឍន៍អាជីវកម្មប្រកបដោយនិរន្តភាពនៅកម្ពុជា នៃអង្គការទស្សនៈពិភពលោកកម្ពុជា ដែលបានទទួលជំនួយពីរដ្ឋាភិបាលអូស្ត្រាលី (Australian Aid)។ គម្រោងមានគោលដៅបង្កើនប្រាក់ចំណូលដល់សមាជិកសហគមន៍កសិកម្ម  ដើម្បីឆ្លើយតបជាមួយសុខុមាលភាពកុមារនៅក្នុងខេត្តកំពង់ធំ កណ្តាល និងខេត្តព្រះវិហារ។ ដោយមានគោលបំណងសំខាន់បី៖ ទី១/ ពង្រីក និងពង្រីងសហកមន៍កសិកម្មឲ្យមានអភិបាលកិច្ចល្អ ទី២/ ពង្រឹងសម្ថភាពសហគមន៍កសិកម្មលើការគ្រប់គ្រងអាជីវកម្ម និង ដំណើរការអាជីវកម្ម ទី៣/ បង្កើននូវចំណូល និង ផលិតភាពផលិតកម្ម របស់សមាជិកសហគមន៍កសិកម្ម។     គម្រោងបានធ្វើការជាដៃគូជាមួយ មន្ត្រីកសិកម្មខេត្តកំពង់ធំ និងដៃគូអភិវឌ្ឍន៍ដទៃទៀត ដើម្បីបណ្តុះបណ្តាល បច្ចេកទេសកសិកម្ម ការសម្របសម្រួលអាជីវកម្ម ព្រមទាំងធ្វើការផ្សាភ្ជាប់ទំនាក់ទំនងរវាងសហគមន៍កសិកម្ម និងក្រុមហ៊ុនឯកជន សំដៅលើកកំពស់ផលិតផលរបស់សហគមន៍ទៅទីផ្សារជាតិ និងអន្តរជាតិ។ ជាក់ស្តែង កាលពីថ្ងៃទី ១១ ខែមករា ឆ្នាំ ២០១៩ គម្រោងបានផ្សាភ្ជាប់ផលិតកម្មទៅទីផ្សារសហគមន៍ឈូកសាមគ្គីមានជ័យ អោយមានឧិកាសបានចាប់ដៃគូជាអ្នកផ្គត់ផ្គង់អោយក្រុមហ៊ុន Signatures of Asia ។     គួរកត់សំគាល់ដែរថា ក្រុមហ៊ុន Signatures of Asia ដោយមានការសហការជាមួយគំរោងប្រឆាំងភាពក្រីក្រ IAP-SNV គឺជាក្រុមហ៊ុនដ៏ធំដែលបាន និងកំពុងចុះកុងត្រាទទួលទិញស្ករត្នោតពីសហគមន៍នៅខេត្តកំពង់ស្ពឺក្នុងមួយរដូវរាប់រយតោនរយៈពេល៤ឆ្នាំមកហើយ សម្រាប់ផ្គត់ផ្គង់ទៅប្រទេសក្រៅ។ គំរោងដែលបានទទួលជំនួយថវិការពីរដ្ឋាភិបាលស៊ុយអែតតាមរយៈអង្គការ SIDA មានការពង្រឹងបច្ចេកទេសផលិតកម្ម  គំរូអាជីវកម្មទំនើប ដោយគិតពី សង្គម  បរិដ្ឋាន និងបង្កើនប្រាក់ចំណូលជនក្រីក្រ ការយល់ដឹងអំពីយ៉េនឌ័រ និងអភិវឌ្ឃន៍អោយមាននិរន្តរភាព។    គួរកត់សំគាល់ផងដែរ រយៈពេលចុងក្រោយនេះគេសង្កេតឃើញថា ស្ករត្នោតត្រូវបានគេនិយមប្រើប្រាស់នៅទ្វីបអឺរ៉ុបដោយសារពេលបរិភោគវាមានកំរិតជាតិស្ករក្នុងឈាមទាប ដែលអាចប្រើប្រាស់បានទាំងអ្នកមានជំងឺទឹកនោមផ្អែម និងអ្នកដែលមានកំរិតជាតិស្ករខ្ពស់ក្នុងឈាម មិនតែប៉ុណ្ណោះវាក៏មានសារធាតុរ៉ែ និងវីតាមីនជាច្រើនប្រភេទផងដែរ មិនដូចស្ករសដែលគេកំពុងប្រើប្រាស់សព្វថ្ងៃនោះទេ៕ (អត្ថបទពាណិជ្ជកម្ម)
ស្ករត្នោតដ៏ឈ្ងុយឆ្ងាញ់សុទ្ទ១០០ភាគរយ របស់ខេត្តកំពង់ធំត្រូវបានយកមកផ្គត់ផ្គង់ក្នុងរាជធានីភ្នំពេញទាំងក្នុងផ្សារទំនើប និងទីផ្សារលក់រាយផងដែរ។ ថ្ងៃនេះក្រុមហ៊ុន Signatures of Asia ដែលជាអ្នកផ្គត់ផ្គង់ស្ករត្នោតនាំមុខគេទាំងក្នុង និង ក្រៅប្រទេសបានចុះហត្ថលេខាទទួលទិញស្ករត្នោតចំនួន៥៣តោនពីសហគមន៍ឈូកសាមគ្គីមានជ័យ ដែលមានទីតាំងនៅស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដើម្បីផ្គត់ផ្គង់ចូលទីផ្សាររបស់ខ្លួនដែលកំពុងមានតម្រូវការខ្ពស់ពីអ្នកប្រើប្រាស់ទាំងក្នុង និងក្រៅប្រទេស។  
យ៉ាងណាមិញ ជំងឺទាំងពីរនេះមានរោគសញ្ញាមួយចំនួនដែលដូចគ្នាដែលមានដូចជា៖     ហៀរសម្បោ ឬតឹងច្រមុះ     កណ្តាស     ឈឺខ្លួន     អស់កម្លាំងពីខ្លួន តាមក្បួន រោគសញ្ញាជំងឺផ្តាសាយធំគឺធ្ងន់ធ្ងរជាផ្តាសាយធម្មតា។ ជំងឺផ្តាសាយធម្មតាកម្រងនឹងបង្កជាបញ្ហា ឬជំងឺណាផ្សេងៗទៀតណាស់។ ប៉ុន្តែជំងឺផ្តាសាយធំអាចបណ្តាលឲ្យមានការបង្ករោគក្នុងប្រហោងឆ្អឹងមុខ និងត្រចៀក ជំងឺរលាកសួត និងមេរោគចូលក្នុងឈាមបាន។ ដើម្បីកំណត់បានថា រោគសញ្ញារបស់អ្នកជាជំងឺផ្តាសាយធម្មតា ឬផ្តាសាយធំនោះ គឺត្រូវតែទៅជួបគ្រូពេទ្យ។ គ្រូពេទ្យអាចនឹងធ្វើតេស្តមួយចំនួនដែលអាចកំណត់អំពីមូលហេតុនៅពីក្រោយរោគសញ្ញាទាំងនោះបាន។ បើសិនជាគ្រូពេទ្យកំណត់ថាជាជំងឺផ្តាសាយធម្មតា អ្នកនឹងមិនបាច់ព្យាបាលអ្វីឡើយ ព្រោះជំងឺនេះនឹងជាទៅវិញដោយខ្លួនឯង។ ការព្យាបាលខ្លះអាចនឹងមានដែរដូចជា ការលេបថ្នាំផ្តាសាយ ញ៉ាំទឹកឲ្យបានច្រើន និងគេងឲ្យបានច្រើន។ ការលេបថ្នាំព្យាបាលជំងឺផ្តាសាយបានលឿនក៏ជារឿងមានប្រយោជន៍ដែរ។ ការសម្រាក និងញ៉ាំទឹកបានគ្រប់គ្រាន់ក៏មានប្រយោជន៍ចំពោះអ្នកជំងឺផ្តាសាយធំដែរ។ វាមិនខុសគ្នាប៉ុន្មានឡើយ គ្រាន់តែជំងឺផ្តាសាយធំត្រូវការពេលវេលាច្រើនក្នុងការជាទៅវិញ៕ ត្រួតពិនិត្យដោយ www.health.com.kh
ជំងឺផ្តាសាយធម្មតា និងផ្តាសាយធំប្រហែលជាមានលក្ខណៈស្រដៀងគ្នានៅពេលដំបូងៗ។ វាគឺជាជំងឺផ្លូវដង្ហើមទាំងពីរ និងបង្កជារោគសញ្ញាស្រដៀងគ្នា។ ប៉ុន្តែវីរុសដែលបង្កជំងឺទាំងពីរនេះគឺខុសៗគ្នា។ រោគសញ្ញាអ្នកនឹងអាចប្រាប់បានអំពីភាពខុសៗគ្នានៃជំងឺទាំងពីរនេះបាន។
ការធ្វើជំរឿនប្រជាជនកម្ពុជា នៅឆ្នាំ២០១៩ មានការកែរលម្អតារាងសំណួរ ដែលធ្វើឲ្យមានលក្ខណ:ទាន់សម័យ ស្របតាមតម្រូវការសូចនាករ និងគោលដៅអភិវឌ្ឍប្រកបដោយចីរភាព នៃរបៀបវារ:ឆ្នាំ២០១៦-២០៣០។ នេះជាការលើកឡើងរបស់សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលថ្លែងនៅក្នុងកិច្ចប្រជុំលើកទី២ នៃគណៈកម្មាធិការជាតិជំរឿនទូទៅប្រជាជនកម្ពុជា នៅឆ្នាំ២០១៩ នាថ្ងៃទី១៤ ខែសីហា នៅទីស្តីការក្រសួងមហាផ្ទៃ។ សម្ដេច ស ខេង បានបន្តថា ជំរឿនទូទៅប្រជាជននៅកម្ពុជា ឆ្នាំ២០១៩ គឺប្រើប្រាស់ថវិកាជាតិស្ទើរតែទាំងស្រុង ដោយគ្មានដៃគូអភិវឌ្ឍន៍ណាមួយជួយគាំទ្រឡើយ លើកលែងតែអង្គការ UNFPA ដែលបានជួយខាងបច្ចេកទេស និងក្នុងកម្រិតមួយនៃលទ្ធភាពរបស់គេ។ នៅក្នុងឆ្នាំ២០១៩ខាងមុខនេះ ប្រជាជនកម្ពុជាអាចនឹងកើនដល់ក្នុងរង្វង់១៦លាននាក់ ខណៈប្រជាជនកម្ពុជាមានកំណើនក្នុងមួយឆ្នាំពីរង្វង់១,៦ភាគរយ។ ហើយក្រុមការងារបច្ចេកទេសវិទ្យាស្ថានជាតិស្ថិតិក្រសួងផែនការ បានអនុវត្តការងារជំរឿនប្រជាជន បានដោយរលូនទៅតាមផែនការសកម្មភាព ដែលបានគ្រោងទុក។ នេះជាការថ្លែងរបស់លោក ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការ និងជាអនុប្រធានគណៈកម្មាធិការជាតិជំរឿនទូទៅប្រជាជននៅកម្ពុជា នៅក្នុងកិច្ចប្រជុំខាងលើ។ គូសបញ្ជក់ថា ការធ្វើជំរឿនប្រជាជនកម្ពុជា បានធ្វើឡើង៣ដងរួចមកហើយ គឺនៅឆ្នាំ១៩៦២ ឆ្នាំ១៩៩៨ និងឆ្នាំ២០០៨។ ការជំរឿនទាំង៣លើកនេះ មានការជួយជ្រោមជ្រែងពីអង្គការដៃគូ ដូចជាអង្គការ UNFPA អង្គការ JICA រដ្ឋាភិបាលជប៉ុន និងរប្រទេសអាល្លឺម៉ង់ ជាដើម៕ អត្ថបទទាក់ទង   កម្ពុជា គ្រោងចំណាយជាង៨លានដុល្លារ ធ្វើជំរឿនប្រជាជននៅឆ្នាំ២០១៩
ភ្នំពេញ៖ ជំរឿនប្រជាជនកម្ពុជាទូទៅប្រទេស  នឹងចាប់ផ្តើមធ្វើ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩ ដោយប្រើមន្ត្រីរដ្ឋប្រមាណ ៥ម៉ឺននាក់ និងត្រូវចំណាយថវិកាជាតិជិត ១០លានដុល្លារ ហើយត្រូវប្រើពេលជិតមួយឆ្នាំ។ នេះបើតាមការផ្សាយរបស់គេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១៤ ខែសីហា។
  លោក Gorsky កាន់តួនាទីជាអគ្គនាយកក្រុមហ៊ុនសហគ្រាសដ៏ធំនៅអាម៉េរិកមួយនេះ តាំងពីឆ្នាំ២០១២ មក ហើយបានសម្រេចលាលែងពីតំណែងដោយសារហេតុផលសុខភាពគ្រួសារ។ ទោះបីជាយ៉ាងណាក៏ដោយ លោកនៅតែបន្តតួនាទីក្នុងការងារគ្រប់គ្រងប្រតិបត្តិ។    អ្វីដែលគួរឲ្យកត់សម្គាល់នោះ លោក Gorsky បានដឹកនាំក្រុមហ៊ុនក្នុងការស្រាវជ្រាវផលិតវ៉ាក់សាំងបង្ការកូវីដ-១៩ ដែលចាក់តែមួយដូស។ ជាមួយនឹងភាពជោគជ័យ ក្រុមហ៊ុន Johnson & Johnson ក៏បានជួបរឿងក្តីក្តាំមួយចំនួនផងដែរ ទាក់ទងនឹងផលិតផលឱសថរបស់ខ្លួន។   លោក Duato ដែលបច្ចុប្បន្ន ជាអនុប្រធាននៃគណៈកម្មការប្រតិបត្តិក្រុមហ៊ុន ក៏នឹងចូលរួមក្នុងគណៈកម្មការនាយកផងដែរ។ «ខ្ញុំមានមោទកភាពណាស់ចំពោះការផ្តល់ទំនុកចិត្តសម្រាប់តំណែង CEO របស់ Johnson & Johnson នាពេលខាងមុខ»។   លោកបានសន្យាប្តឹងប្រែងរួមចំណែកដោះស្រាយវិបត្តិសុខាភិបាលនៅលើពិភពលោកដែលកំពុងប្រឈមដោយសារជំងឺរាលត្បាតសាកលកូវីដ-១៩៕  
លោក Alex Gorsky នឹងចាកចេញពីតំណែងអគ្គនាយកក្រុមហ៊ុនឪសថ Johnson & Johnson នាខែមករា ខាងមុខ ហើយនឹងត្រូវជំនួសដោយលោក Joaquin Duato។ នេះបើតាមការផ្សាយរបស់ AFP។
ថ្ងៃនេះមានដំណឹងពិសេសចែកជូនទៅកាន់បងប្អូនទាំងអស់គ្នាឲ្យបានជ្រាបអំពីការប្រូមូសិន (Promotion) ពីក្រុមហ៊ុនទូរស័ព្ទដៃ vivo ។ សម្រាប់អ្នកដែលស្រឡាញ់ស្មាតហ្វូន ដែលកំពុងតែចេញលក់ក្តៅៗ ម៉ូឌែលស្មាតហ្វូន vivo Y51 ពិតជាឱកាសមួយដ៏ពិសេសមែនទែន។    អាំងប៉ាវពិសេសសម្រាប់ជាកាដូ ក្នុងឱកាសបុណ្យចូលឆ្នាំចិននាពេលខាងមុខនេះ ក្រុមហ៊ុនស្មាតហ្វូន vivo បានធ្វើការប្រូម៉ូសិនពិសេសជាមួយ និងការបញ្ចុះតម្លៃទៅលើស្មាតហ្វូនស៊េរីថ្មីម៉ូឌែលដើមឆ្នាំ២០២១ vivo Y51 ពីតម្លៃដើម ២៥៩ដុល្លារ នៅសល់ត្រឹមតែ២៣៩ដុល្លារប៉ុណ្ណោះ។ សម្រាប់កម្មវិធីប្រូមូសិនបញ្ចុះនេះដែលនឹងធ្វើឡើងចាប់ពីថ្ងៃទី១ ខែកុម្ភៈ រហូតដល់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១។ ដូច្នេះកុំឲ្យខកខានឱកាសដ៏ពិសេសនេះកន្លងផុតទៅឲ្យសោះណា។   ចំពោះទូរសព្ទ័ឆ្លាត vivo Y51 នេះ បានផ្តល់មកជាមួយនឹងលក្ខណៈសម្បត្តិដូចជា៖ អេក្រង់រាបស្មើទំហំ 6.58 អ៊ីញ AMOLED កញ្ចក់រាងកោងបន្ដិចបែប 3D អាចបង្ហាញរូបភាពបានក្នុងកម្រិត 2408 × 1080 (FHD+) ប្រើបន្ទះឈីប Qualcomm Snapdragon 662  CPU Octa-core ដំណើរការបានក្នុងល្បឿន 2.4 GHz មានរ៉េម 8GB, អង្គផ្ទុកទិន្នន័យ 128GB  មានថ្មទំហំធំ 5,000mAh / 18W Fast Charge ដំណើរការដោយ Android 11 និងស្បែក Interface ប្រភេទ Funtouch OS 11 មានកាមេរ៉ាមុខទំហំ 16MP Super Night Selfie កាមេរ៉ាក្រោយបីគ្រាប់: Rear 48MP Ultra Stable Video+8MP+2MP (Super Wide-angle / Bokeh / Super macro) មានជម្រើស 2 ពណ៌: Titanium Sapphire / Crystal Symphony អាចប្រើស៊ីមកាតបានពីរ មានមុខងារ Face Unlock+ Fingerprint Scanner៕   (អត្ថបទពាណិជ្ជកម្ម)  
រដូវកាលនៃពិធីបុណ្យចូលឆ្នាំចិន បានខិតជិតមកដល់ហើយ! មានត្រៀមអាំងប៉ាវហើយឬនៅបងប្អូន? 
  ក្នុងនោះក៏ការចូលរួមឧបត្តម្ភធំផ្តាច់មុខពីក្រុមហ៊ុនផលិតស្រាបៀរ កម្ពុជា រឺហៅយ៉ាងខ្លីជាភាសាអង់គ្លេសថា CBL ដែលមានផលិតនិងចែកចាយ ស្រាបៀរគុណភាពលំដាប់ថ្នាក់អន្តរជាតិ ដូចជា ស្រាបៀរ Heineken ស្រាបៀរ Tiger ស្រាបៀរ Tiger Crystal ស្រាបៀរ ABC Extra Stout ស្រាបៀរ Anchor ស្រាបៀរ Gold Crown និង ស្រាបៀរ Gold Crown Stout។ នៅក្នុងពិព័រណ៍នៅថ្ងៃទី ២២ ២៣ ខែកក្កដា នេះផ្ទាល់ ខាងក្រុមហ៊ុនបាននាំយកនូវស្រាបៀរម៉ាក Heineken, ABC, Tiger, Anchor, និង CROWN ដើម្បីមកបង្ហាញជូនអ្នកចូលរួមទាំងអស់ រួមជាមួយនឹងប្រ៉ូម៉ូសិនជាច្រើនសម្រាប់គូស្វាមី ភរិយាថ្មីដែលបានធ្វើការជាវ និងកក់នៅថ្ងៃកម្មវិធី។ សម្រាប់គូស្វាមី ភរិយាថ្មីដែលបានជាវ និងកក់ស្រាបៀរម៉ាក Heineken នឹងមានឱកាសទទួលបានការឈ្នះរង្វាន់ធ្វើដំណើរកម្សាន្តក្រេបទឹកឃ្មុំដ៏ ត្រចះត្រចង់នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិច។ រាល់ការជាវចាប់ពី ៥០ កេសឡើងទៅលោកអ្នកនឹងទទួលបានសន្លឹកឆ្នោតផ្សងសំណាងរហូតដល់ ៣សន្លឹក។ សម្រាប់គូស្វាមី ភរិយាថ្មីដែលបានជាវ និងកក់ស្រាបៀរម៉ាក ABC Extra Stout នឹងមានឱកាសទទួលបានការឈ្នះរង្វាន់ធ្វើដំណើរកម្សាន្តក្រេបទឹកឃ្មុំដ៏ត្រចះត្រចង់នៅទីក្រុងមីឡាន ប្រទេសអ៊ីតាលី សហភាពអ៊ឺរ៉ុប ជាមួយនឹងបទពិសោធន៍នៃការស្នាក់នៅសណ្ឋាគារផ្កាយ៧។ សម្រាប់គូស្វាមី ភរិយាថ្មីដែលបានជាវ និងកក់ស្រាបៀរម៉ាក Anchor នឹងមានឱកាសទទួលបានការឈ្នះរង្វាន់ធ្វើដំណើរកម្សាន្តក្រេបទឹកឃ្មុំដ៏ត្រចះត្រចង់នៅឆ្នេរឋានសួគ៌ Krabi ប្រទេសថៃ រហូតដល់ ៥០រង្វាន់។ រាល់ការជាវចាប់ពី ៥០ កេសឡើងទៅលោកអ្នកនឹងទទួលបានសន្លឹកឆ្នោតផ្សងសំណាងរហូតដល់ ២សន្លឹក។ កាន់តែពិសេសជាងនេះទៅទៀតនោះសម្រាប់គូស្វាមី ភរិយាថ្មីដែលបានជាវ និងកក់ស្រាបៀរម៉ាក Tiger នឹងមានឱកាសទទួលបានការឈ្នះរង្វាន់ដ៏ធំបំផុតគឺរថយន្តស៊េរីទំនើប Audi Q5 2016 ដ៏ថ្មីសន្លាងមួយគ្រឿងភ្លាម ។ រាល់ការជាវចាប់ពី ៥០ កេសឡើងទៅលោកអ្នកនឹងទទួលបានសន្លឹកឆ្នោតផ្សងសំណាងរហូតដល់ ៣សន្លឹក។ ទាំងនេះនៅមិនទាន់អស់ទេ សម្រាប់អ្នកណែនាំរោងការក៏នឹងទទួលបានរង្វាន់លើកទឹកចិត្តផងដែរ៖ រង្វាន់ប្រចាំត្រីមាសគឺ រ៉ឺម៉ក់កង់បីដឹកឥវ៉ាន់ជាមួយស្រាបៀរ ANCHOR 80 កេស និងរង្វាន់ធំប្រចាំឆ្នាំ ១រង្វាន់ ឡានដឹកឥវ៉ាន់ធន់តូចជាមួយស្រាបៀរ ANCHOR ១៥០ កេស។   ពិព័រណ៍អាពាហ៍ពិពាហ៍លើកទី២នឹងធ្វើឡើងនៅកោះពេជ្រថ្ងៃទី ២២ ២៣ ខែកក្កដា ឆ្នាំ២០១៧ ឆាប់ខាងមុខនេះចាប់ពីម៉ោង៨ព្រឹក រហូតដល់ម៉ោង៩យប់។ ពិព័រណ៍ដ៏ធំប្រចាំឆ្នាំទាំងពីរថ្ងៃនេះនឹងមានការដើរបង្ហាញម៉ូតសម្លៀកបំពាក់បែបប្រពៃណី សម័យ និងបុរាណ របស់កូនកំលោះ កូនក្រមុំសម្រាប់ថ្ងៃរៀបអាពាហ៍ពិពាហ៍ និងតាំងបង្ហាញសម្លៀកបំពាក់សម្រាប់ចូលរួមពិធីមង្គលការ ផងដែរ។ លើសពីនេះទៀតក៏មានការសម្តែងកម្មវិធីសំខាន់មួយចំនួនក្នុងពិធីរៀបមង្គលការដូចជាពិធីចូលម្លប់ របាំជូនពរ របាំសហសម័យ និងការប្រគុំភ្លេងបែបប្រពៃណី។ អ្នកចូលរួមទាំងអស់នឹងអាចប្រមូលបាននូវគំនិតល្អៗស្តីពីការរៀបមង្គលការ យល់ដឹងពីរបៀបក្នុងការជ្រើសរើសសម្ភារៈ និងអ្នកផ្គត់ផ្គង់សេវាកម្មមង្គលការ ទទួលបានការប្រឹក្សាយោបល់ពីការដេគ័រឆាក ការតុបតែងកន្លែងថតរូបអនុស្សាវីរីយ៍ និងការដេគ័រផ្កានៅមុនក្លោងធ្វើចូលជាដើម។ តោះកុំភ្លេចទៅចូលរួម ដើម្បីទទួលបានប្រ៉ម៉ូសិនពិសេសៗជាច្រើនផ្សេងទៀត។ (អត្ថបទពាណិជ្ជកម្ម)
រាជធានីភ្នំពេញ៖ ពិព័រណ៍អាពាហ៍ពិពាហ៍លើកទី២នឹងធ្វើឡើងនៅកោះពេជ្រថ្ងៃទី ២២ ២៣ ខែកក្កដា ឆ្នាំ២០១៧ ឆាប់ៗខាងមុខនេះ ចាប់ពីម៉ោង៨ព្រឹក រហូតដល់ម៉ោង៩យប់ នឹងមានការចូលរួមដាក់តាំងបង្ហាញនូវសម្ភារៈ និងសេវាកម្មសម្រាប់មង្គលការ ដោយមានផ្តល់នូវការសាកល្បងសេវាកម្មក៏ដូចជាផលិតផល និងការលក់បញ្ចុះតម្លៃជូនយ៉ាងពិសេស ពីក្រុមហ៊ុនប្រមាណជាង ៥០ដូចជា៖ ភេសជ្ជៈ សេវាកម្មថតរូប វីដេអូ មុនថ្ងៃអាពាហ៍ពិពាហ៍ Live Video សេវាកម្មថតរូបនៅក្រៅប្រទេស ស៊ុមរូបថតទំនើប សំអាងការ និងពិធីការ ផ្កា និងសេវាកម្មតុបតែង ហាងនំ Cake សម្លៀកបំពាក់មង្គលការ សណ្ឋាគារ គ្រឿងសង្ហារឹម ម្ហូបអាហារ ក្រុមភ្លេង ក្រុមតុបតែងទឹកបាញ់ក្នុងកម្មវិធី រថយន្ត ធនាគារ ហរិញ្ញវត្ថុ បង់រំលោះ និងកម្ចី និងសេវាកម្មថែរក្សាសុខភាពជាដើម។
ខាងក្រោមនេះយើង នឹងបង្ហាញឱ្យដឹងពីផ្លែឈើដែលអ្នកគួររួមបញ្ចូលក្នុងរបបអាហារប្រចាំថ្ងៃ ៖   ១. ផ្លែប៉ោម ជាផ្លែឈើដ៏ល្អបំផុតមួយជួយគ្រប់គ្រងទម្ងន់។ សារធាតុ flavonoid polymers ក្នុងផ្លែប៉ោមជួយទប់ស្កាត់អង់ស៊ីមដែលបំបែកជាតិស្ករ។ នេះមានន័យថា ជំនួសឱ្យការស្តុកទុកនូវជាតិស្ករជាខ្លាញ់ អ្នកនឹងបញ្ចេញវាទៅក្រៅប្រព័ន្ធរាងកាយវិញ។ លើសពីនេះទៅទៀត ផ្លែប៉ោម ក៏ជាប្រភពដ៏ប្រសើរនៃសារធាតុ pectin ក្នុងទម្រង់ជាតិសរសៃដែលលាយជាមួយនឹងសារធាតុ flavonoids ដើម្បីកាត់បន្ថយកម្រិតនៃជាតិខ្លាញ់ក្នុងចរន្តឈាម។   ២. ផ្លែចេក មានផ្ទុកសម្បូរទៅដោយជាតិប៉ូតាស្យូមដែលជួយបញ្ចុះសម្ពាធឈាមបានយ៉ាងប្រសើរ។ ចេក ក៏ជាប្រភពដ៏ល្អបំផុតមួយនៃជាតិកាបូអ៊ីដ្រាតដែលជួយឱ្យអ្នកឆាប់ឆ្អែត និងបង្កើនការដុតរំលាយអាហារក្នុងរាងកាយផងដែរ។   ៣. ផ្លែគីវី ផ្លែឈើនេះមានផ្ទុកវីតាមីន C ច្រើនជាងផ្លែក្រូចដល់ទៅ ២ដងឯណោះ។ ដូច្នេះការទទួលទានផ្លែគីវីជាប្រចាំជួយកាត់បន្ថយហានិភ័យនៃជំងឺភ្នែកឡើងបាយ និងការពារ DNA ពីការបំផ្លាញ។   ៤. ផ្លែស៊េរី ក្រៅពីសារធាតុ pectin ផ្លែស៊េរីក៏មានផ្ទុកសម្បូរទៅដោយសារធាតុ flavonols  និង flavan-3-olsflavonoids ដែលជួយប្រយុទ្ធប្រឆាំងទប់ស្កាត់ជំងឺទឹកនោមផ្អែមប្រភេទទី ២ និងការកើនទម្ងន់ផងដែរ។   ៥. ស្ត្របឺរី ជាប្រភពដ៏ប្រសើរមួយនៃសារធាតុប្រឆាំងអុកស៊ីតកម្ម។ វាក៏មានផ្ទុកសារធាតុ flavonols និង anthocyanins ដែលជួយកាត់បន្ថយការរលាកក្នុងរាងកាយ និងទប់ស្កាត់បញ្ហាជាតិស្ករក្នុងឈាមឡើងខ្ពស់គួរឱ្យកត់សម្គាល់។   ៦. ក្រូច មានផ្ទុកសម្បូរទៅដោយវីតាមីន C និងជាតិប៉ូតាស្យូម ដែលជួយកាត់បន្ថយកម្រិតនៃជាតិកូឡេស្តេរ៉ូលមិនល្អក្នុងរាងកាយបានយ៉ាងប្រសើរ។   ៧. ផ្លែម្នាស់ មានផ្ទុកសម្បូរទៅដោយ bromelain ដែលជាអង់ស៊ីមរំលាយអាហារមួយជួយបំបែកអាហារដើម្បីកាត់បន្ថយអាការៈហើមពោះ។   ៨. ផ្លែល្ហុង មានផ្ទុកសារធាតុ papain និងជាតិសសៃខ្ពស់ដែលជួយបង្កើនការរំលាយអាហារ។ ល្ហុងក៏ជាប្រភពដ៏ប្រសើរមួយនៃសារធាតុ folate និងវីតាមីន C ផងដែរ៕ ត្រួតពិនិត្យដោយ www.health.com.kh
ផ្លែឈើ គឺប្រសើរណាស់ចំពោះសុខភាព។ ហើយមិនមែនមានតែផ្លែប៉ោមប៉ុណ្ណោះទេដែលអាចជួយឱ្យអ្នកជៀសផុតពីជំងឺផ្សេងៗនោះ ប៉ុន្តែក៏នៅមានផ្លែឈើមួយចំនួនទៀតដែលអ្នកគួរទទួលទានជាប្រចាំផងផងដែរ ដោយវាល្អសម្រាប់ដោះស្រាយទប់ស្កាត់បញ្ហាសុខភាពនានាបានយ៉ាងប្រសើរ។ ថាតើផ្លែឈើទាំងនោះមានអ្វីខ្លះទៅ?
  លទ្ធផលបោះឆ្នោតដែលត្រូវបានប្រកាសនៅថ្ងៃពុធនេះបានបង្ហាញថា សមាជិកសភាសហភាពអឺរ៉ុបជាច្រើនលើសលប់ បានគាំទ្រនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះក្នុងសំឡេងគាំទ្រចំនួន ៦៦០សំឡេង និងសំឡេងប្រឆាំងចំនួន៥សំឡេង ដោយក្នុងនោះមានសមាជិកសភាចំនួន៣២រូបបោះឆ្នោតអនុប្បវាទ។   ការបោះឆ្នោតនេះ ជាជំហានចុងក្រោយមួយនៅក្នុងដំណើរការដែលមានរយៈពេលជាច្រើនឆ្នាំនៃការកំណត់លក្ខខណ្ឌពាណិជ្ជកម្មរវាងចក្រភពអង់គ្លេស និងប្រទេសជាសមាជិកសហភាពអឺរ៉ុបទាំង២៧ប្រទេសនោះ។   ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Charles Michelបានស្វាគមន៍លទ្ធផលបោះឆ្នោតនៅថ្ងៃពុធនេះ ដោយនិយាយថា៖ «នេះជាជំហានដ៏សំខាន់មួយឆ្ពោះទៅមុខនៃទំនាក់ទំនងរវាងសហភាពអឺរ៉ុប និងចក្រភពអង់គ្លេស ហើយវាបើកនូវទំព័រសករាជថ្មីមួយ»។   ភាគីទាំងពីរបានអនុវត្តនូវលក្ខខណ្ឌនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ ក្នុងលក្ខខណ្ឌបណ្តោះអាសន្នចាប់តាំងពីចុងខែធ្នូ ឆ្នាំ២០២០មក ក្នុងពេលដែលខ្លួនកំពុងរង់ចាំការផ្តល់សច្ចានុមតិយល់ព្រមពីសភាសហភាពអឺរ៉ុបនោះ។   ក្រោយការពន្យារពេលជាច្រើនលើក ចក្រភពអង់គ្លេសបានចាកចេញពីសហភាពអឺរ៉ុបជាផ្លូវការក្នុងខែមករា ឆ្នាំ២០២០ បន្ទាប់ពីធ្លាប់ជាសមាជិករបស់សហគមន៍នេះចាប់តាំងពីឆ្នាំ១៩៧៣មក៕   សូមចុចទៅប្រភពដើម VOA ត្រង់នេះ
សភាសហភាពអឺរ៉ុបបានផ្តល់សច្ចានុមតិលើកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយជាមួយចក្រភពអង់គ្លេស ក្រោយប្រទេសនេះ ចាកចេញពីសហភាពអឺរ៉ុបជាផ្លូវការនោះ។
  សាររបស់ប្រធានការិយាល័យកិច្ចការតៃវ៉ាន់ លោក Song Tao ក្នុងការជំរុញទឹកចិត្តពលរដ្ឋតៃវ៉ាន់ បានធ្វើឡើងមុន ២ សប្ដាហ៍នៃការបោះឆ្នោតប្រធានាធិបតី និងសភាតៃវ៉ាន់ នៅថ្ងៃទី១៣ ខែមករាខាងមុខ។ ប្រសាសន៍លើកឡើងនេះស្រដៀងទៅនឹងសុន្ទរកថារបស់ប្រធានាធិបតីចិនលោក ស៊ី ជីនភីងដែលបានថ្លែងក្នុងការអបអរសាទរឆ្នាំថ្មីថា ការបង្រួបបង្រួមរបស់ចិនជាមួយ តៃវ៉ាន់គឺជៀសមិនរួច។   «ជាចុងក្រោយ មាតុភូមិនឹងត្រូវបានបង្រួបបង្រួម ហើយវានឹងត្រូវបានបង្រួបបង្រួមដោយជៀសមិនរួច»។ លោក Song បានលើកឡើងបែបនេះនៅក្នុងសារជូនពរឆ្នាំថ្មីរបស់លោកនៅលើវេបសាយរបស់ខ្លួន ដោយបន្តថា គោលគំនិតនេះ ជាបំណងប្រាថ្នា និងបេសកកម្មរួមរបស់ប្រជាជនទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់។   ទន្ទឹមនេះ លោកបានបញ្ជាក់ថា ប្រជាជនតៃវ៉ាន់គួរតែលើកកម្ពស់ទំនាក់ទំនងឆ្លងច្រកសមុទ្រ ដើម្បីត្រឡប់ទៅរកផ្លូវត្រូវនៃការអភិវឌ្ឍដោយសន្តិភាព និងជំរុញដំណើរការបង្រួបបង្រួម ជាតិមាតុភូមិដោយសន្តិវិធីផងដែរ។   លោក Song ក៏បានរំលឹកឡើងវិញអំពីការគាំទ្ររបស់ចិនចំពោះ «ប្រទេសមួយ ប្រព័ន្ធពីរ» និងការប្រឆាំងនឹងឯករាជ្យភាពផ្លូវការរបស់តៃវ៉ាន់ ឬ ការជ្រៀតជ្រែកដោយកងកម្លាំងខាងក្រៅ។ ទោះបីជាសាររបស់លោកមិនបាននិយាយអំពីការបោះឆ្នោតដែលខិតជិតមកដល់ក៏ដោយ ប៉ុន្តែការិយាល័យកិច្ចការតៃវ៉ាន់របស់ក្រុងប៉េកាំងបានសង្កត់ធ្ងន់ និងបានចាត់ទុកការបោះឆ្នោតជាជម្រើសរវាងសង្គ្រាម និងសន្តិភាព៕
ប្រមុខការិយាល័យកិច្ចការតៃវ៉ាន់របស់ចិន លោក Song Tao នៅថ្ងៃទី២ ខែមករា បានជំរុញឱ្យពលរដ្ឋកោះតៃវ៉ាន់ លើកកម្ពស់ និងគាំទ្រដល់ការបង្រួបបង្រួមដោយសន្តិភាពនៃភាគីទាំងពីរ នៅក្នុងឱកាសចូលឆ្នាំសកល ខណៈការបោះឆ្នោតប្រធានាធិបតី និងសភាតៃវ៉ាន់ខិតជិតមកដល់។
លោក ជា ចាន់ណា ជានិស្សិតឆ្នាំទី២ ផ្នែកបរិក្ខារម៉ាស៊ីនត្រជាក់ ដែលកំពុងរៀនក្នុងវគ្គបណ្តុះបណ្តាលនេះបានឲ្យដឹងថា៖ «អ្វីដែលធ្វើឲ្យខ្ញុំចាប់អារម្មណ៍ពីវគ្គបណ្តុះបណ្តាលសាមសុង Tech Institute នេះ ក៏ព្រោះតែក្រុមហ៊ុនសាមសុងសម្បូរទៅដោយផលិតផលថ្មីៗ ដែលមានបច្ចេកវិទ្យាខ្ពស់ដូចជា៖ ទូទឹកកក ម៉ាស៊ីនបោកគក់ និងម៉ាស៊ីនត្រជាក់ជាដើម។ល។ ប្រសិនបើយើងទទួលការសិក្សានៅខាងក្រៅ គឺកម្រនឹងទទួលបានឱកាសក្នុងការសិក្សាពីជំនាញទាំងនេះ ក៏ដូចជាឱកាសសិក្សាពីឧបករណ៍ទំនើបៗទាំងនេះណាស់ផងដែរ»។ កញ្ញា ចន ចន្ត្រា ដែលជានិស្សិតផ្នែកអេទ្បិចត្រូនិក Samsung Smart TV បានបង្ហាញចំណាប់អារម្មណ៍ថា៖ «មូលហេតុដែលនាងខ្ញុំបានចាប់យកផ្នែកអេទ្បិចត្រូនិក ក៏ព្រោះតែខ្ញុំចូលចិត្តផលិតផលសាមសុង ហើយខ្ញុំចង់យល់ដឹងបន្ថែមអំពី Smart TV ផងដែរ។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងខ្លាំងដល់ក្រុមហ៊ុនសាមសុង ដែលបានបង្កើតវគ្គបណ្តុះបណ្តាលនេះទ្បើងនៅក្នុងប្រទេសកម្ពុជា ដើម្បីឲ្យកូនខ្មែរបានយល់ដឹងពីបច្ចេកវិទ្យាទំនើបៗ របស់ផលិតផលសាមសុង ក៏ដូចជាផ្តល់ចំណេះដឹងដ៏ល្អមកយើងទាំងអស់គ្នាផងដែរ»។ នៅក្នុងវគ្គបណ្តុះបណ្តាលសាមសុង Tech Institute សិស្សានុសិស្សទាំងអស់នឹងត្រូវឆ្លងកាត់ការប្រលងបញ្ចប់ការសិក្សាដើម្បីទទួលវិញ្ញាបនបត្រ ហើយសិស្សពូកែចំនួន ៨ នាក់នឹងទទួលបានឱកាសការងារ ព្រមទាំងការបណ្តុះបណ្តាលការងារពីក្រុមហ៊ុនសាមសុង និងបណ្តាញដៃគូក្រុមហ៊ុនធំៗជាច្រើនទៀត របស់ក្រុមហ៊ុនសាមសុងក្នុងប្រទេសកម្ពុជា។ លោក រឿង ថៃ ជាគ្រូបណ្តុះបណ្តាលជំនាញទូរស័ព្ទដៃ និងធ្លាប់ជាសិស្សជំនាន់ទី១ បានឲ្យដឹងថា៖ «បើប្រៀបធៀបវគ្គបណ្តុះបណ្តាលសាមសុង Tech Institute កាលពីជំនាន់ទី១ និងជំនាន់ទី៤នេះ មានការខុសប្លែកគ្នាច្រើន ដោយក្នុងជំនាន់ទី១ ទូរស័ព្ទដៃដែលបានឧបត្ថម្ភដោយក្រុមហ៊ុនសាមសុង មិនទាន់មានភាពជឿនលឿន និងមានចំនួនតិច ប៉ុន្តែសម្រាប់ជំនាន់ទី៤ វិញ ខ្ញុំបានសង្កេតឃើញថាក្រុមហ៊ុនសាមសុងបានជួយឧបត្ថម្ភទូរស័ព្ទដៃថ្មីៗជាច្រើនគ្រឿង ដែលមានបច្ចេកវិទ្យាទំនើបសមស្របទៅនឹងទីផ្សារបច្ចុប្បន្ន»។ គាត់ក៏បានបន្តទៀតថា៖ «ក្នុងនាមខ្ញុំបាទ ជាគ្រូបង្រៀនម្នាក់ក្នុងវគ្គបណ្តុះបណ្តាលនេះ ខ្ញុំទទួលបានអត្ថប្រយោជន៍ជាច្រើនពីវគ្គបណ្តុះបណ្តាលរបស់ក្រុមហ៊ុនសាមសុងផ្ទាល់ ព្រមទាំងចំណេះដឹង និងជំនាញដ៏ច្បាស់លាស់មួយដើម្បីយកមកង្រៀនដល់សិស្សនិសិត្សដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ»។ នេះសបញ្ជាក់ឲ្យឃើញថា វគ្គបណ្តុះបណ្តាលសាមសុង Tech Institute គឺជាសកម្មភាពប្រកបដោយការទទួលខុសត្រូវដ៏ខ្ពស់មួយផ្សេងទៀត របស់ក្រុមហ៊ុនសាមសុង ដោយខ្លួនបានជួយជ្រោមជ្រែង និងបណ្តុះបណ្តាល ធនធានមនុស្សនៅក្នុងប្រទេសកម្ពុជាយើង ស្របទៅនឹងតម្រូវការដ៏ខ្ពស់ក្នុងទីផ្សារការងារនាពេលបច្ចុប្បន្ន និងនាពេលអនាគត។ (អត្ថបទពាណិជ្ជកម្ម)
រាជធានីភ្នំពេញ៖ ពីមួយជំនាន់ទៅមួយជំនាន់ វគ្គបណ្តុះបណ្តាលសាមសុង Tech Institute កាន់តែទទួលបានការគាំទ្រ និងការចាប់អារម្មណ៍យ៉ាងខ្លាំងពីនិស្សិតជំនាញបច្ចេកទេស  ដោយសារវគ្គបណ្តុះបណ្តាលនេះ បានផ្តោតយ៉ាងសំខាន់លើវិស័យអប់រំ និងបច្ចេកវិទ្យាក្នុងប្រទេសកម្ពុជា ព្រមទាំងជួយឧបត្ថម្ភសម្ភារៈបរិក្ខារសិក្សាផ្សេងៗដល់និស្សិត ដើម្បីប្រើប្រាស់ក្នុងពេលកំពុងសិក្សាផងដែរ។
សម្តេច ហ៊ុន សែន ជាវាគ្មិនម្នាក់ក្នុងចំណោមវាគ្មិនជំនាញផ្សេងៗទៀតក្នុងកិច្ចប្រជុំនេះ ដែលក្នុងនោះរួមមាន លោក Roberto Azevêdo អគ្គនាយក WTO, លោក Angel Gurría អគ្គលេខាធិការ OECD លោក Mukhisa Kituyi អគ្គលេខាធិការ UNCTAD លោក Philippe Le Houérou ប្រធានប្រតិបត្តិផ្នែកទំនាក់ទំនងនៃកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុអន្តរជាតិ (World Bank Group), Hani Salem Sonbol នាយកប្រតិបត្តិ Islamic Trade Finance Corporation លោកស្រី Arancha González នាយិកាប្រតិបត្តិ International Trade Centre និងលោក Hiroshi Kuniyosh នាយកគ្រប់គ្រង UNIDO។
នាថ្ងៃទី៣ ខែកក្កដា នេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួមបើកកិច្ចប្រជុំត្រួតពិនិត្យឡើងវិញជាសកលលើជំនួយសម្រាប់ពាណិជ្ជកម្មឆ្នាំ២០១៩ (Aid for Trade Global Review 2019) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។ ក្នុងសន្ទរកថាគន្លឹះរបស់ខ្លួន ប្រមុខរដ្ឋាភិបាលកម្ពុជា បានលើកឡើងពីកិច្ចប្រឹងរបស់កម្ពុជា ជាពិសេសការសម្រេចបាននូវការសន្យាផ្សេងៗក្នុងនាមជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) ចាប់តាំងពីឆ្នាំ២០០៤មក។
ក្លិបស្ថិតក្នុងទីក្រុង Merseyside ត្រូវបានគេកាត់ពិន្ទុភ្លាមៗកាលពីខែវិច្ឆិកា បន្ទាប់ពីត្រូវបានរកឃើញថា បានបំពានច្បាប់នៃប្រាក់ចំណេញ និងនិរន្តរភាពទាក់ទងនឹងការខាតបង់។   «ក្លិបបាល់ទាត់ Everton ថ្ងៃនេះបានដាក់សំណើរទៅប្រធានក្រុមប្រឹក្សាចៅក្រមនៃក្របខណ្ឌ Premier League របស់ខ្លួនចំពោះការសម្រេចចិត្តដោយគណៈកម្មាធិការ Premier League ក្នុងការកាត់ចេញ ១០ពិន្ទុលើក្លិប។ ឥឡូវនេះ ក្រុមប្រឹក្សាសាលាឧទ្ធរណ៍នឹងត្រូវចាត់តាំងដើម្បីស្វែងយល់ពីរឿងនេះ។»។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្លិប Everton។   បើតាមការអះអាងរបស់ Premier League ក្លិប Everton បានសារភាពថាពួកគេបានបំពានច្បាប់នៃប្រាក់ចំណេញ និងនិរន្តរភាពក្នុងអំឡុងពេលសវនាការ។ ការដាក់ទណ្ឌកម្មលើក្លិប Everton គឺជាប្រភេទដ៏ទណ្ឌកម្មដ៏ធំបំផុតរបស់ Premier League ចាប់តាំងពីការបង្កើតដំបូងមក។   ការកាត់ពិន្ទុ បានរុញច្រានក្រុម Everton ធ្លាក់ទៅឈរនៅចំណាត់ថ្នាក់លេខ ១៤ នៅក្នុងតារាង Premier League មានគម្លាត ៤ពិន្ទុ ពីក្រុមស្ថិតនៅតំបន់កាត់ចោល។ ចំពោះការកាត់ពិន្ទុ ក្លិប Everton បង្ហាញអារម្មណ៍ខកចិត្តយ៉ាងខ្លាំង និងបានចោទប្រកាន់ថាជារឿងអយុត្តិធម៌។   កាលពីក្រុម Everton ប្រកួតចាញ់ក្រុម Manchester United លទ្ធផល ៣-០ កាលពីសប្តាហ៍មុន។ អ្នកគាំទ្រក្រុម Everton រាប់រយនាក់បានធ្វើកូដកម្មប្រឆាំងតវ៉ាការកាត់ពិន្ទុ នៅក្រៅកីឡដ្ឋាន Goodison Park ដោយមានលើកផ្ទាំងបដាស្តីបន្ទោសទៅកាន់ក្របខណ្ឌ Premier League ថាបានពុករលួយថែមទៀតផង៕  
ក្លិប Everton ថ្ងៃទី១ ខែធ្នូ បានប្រកាសថា ក្លិបនឹងប្តឹងឧទ្ធរណ៍ប្រឆាំងនឹងការកាត់ ១០ពិន្ទុចេញពីក្លិបពួកគេ ដោយក្របខណ្ឌ Premier League។
ជារឿងគួរឲ្យភ្ញាក់ផ្អើល លោកប្រធានាធិបតី មូន ចេអ៊ីន នៅថ្ងៃទី២៦ ខែឧសភា បានធ្វើដំណើរទៅកាន់ភូមិព្រំដែនប៉ាន់មុនជុមនៃតំបន់គ្មានកងទ័ពខណ្ឌចែកឧបទ្វីបកូរ៉េដើម្បីជួបជាមួយមេដឹកនាំកំពូលកូរ៉េខាងជើង គីម ជុងអ៊ុន ។ ជំនួបលើកទីពីររវាងលោក មូន និងលោក គីម លើកនេះ ជាជំនួបឥតព្រាង និងធ្វើឡើងភ្លាមៗតែម្ដង។ លោក មូន និយាយថា លោក គីម ជាអ្នកស្នើសុំជួប ដោយមិនមានការរៀបចំធំដុំឡើយ។ ប្រមុខដឹកនាំកូរ៉េខាងជើងបានទូរសព្ទទៅកាន់ប្រធានាធិបតីកូរ៉េខាងត្បូងដើម្បីសុំជួប ហើយមួយថ្ងៃក្រោយលោក មូន ក៏ជិះឡានទៅជួបលោក គីម ដល់ទឹកដីកូរ៉េខាងជើងតែម្ដង។ គេមិនទាន់ការរៀបចំជាលក្ខណៈផ្លូវការអ្វីទាំងអស់ខុសពីជំនួបថ្ងៃទី២៧ ខែមេសា ក្រៅពីទាហានកូរ៉េខាងជើងឈរខាងមុខអាគារប៉ុណ្ណោះ។ យោងតាមទីភ្នាក់ងារព័ត៌មាន Yonhap លោក មូន បានប្រាប់មន្ត្រីជំនិតក្នុងកិច្ចប្រជុំនៅថ្ងៃទី២៨ ខែឧសភា ថា រឿងដ៏មានន័យក្នុងជំនួបលើកចុងក្រោយនេះ គឺការមិនឆ្លងកាត់របៀបរបបស្មុគស្មាញ និងពិធីការច្រើនឡើយ ហើយលោកជួបលោក គីម ដូចជាជំនួបរាល់ថ្ងៃដែរ។ ក្នុងន័យនេះ លោក មូន បានណែនាំឲ្យមន្ត្រីរបស់លោកត្រៀមលក្ខណៈទុកមុនដើម្បីធានាថា មិនមានបញ្ហាអ្វីជាមួយយោធាឡើយ ខណៈជំនួបស្រដៀងនេះនឹងកើតមានម្ដងទៀតនៅថ្ងៃអនាគត។ ក្នុងជំនួបនៅប៉ែកខាងជើងខ្សែស្របទី៣៨ លោក មូន និងលោក គីម បានជជែកពីគម្រោងជួបគ្នារវាងមេដដឹកនាំអាមេរិក និងកូរ៉េខាងជើង។ ប្រធានាធិបតីកូរ៉េខាងត្បូងបញ្ជាក់ថា លោក គីម បានបង្ហាញជំហរឥតងាករេរបស់លោកក្នុងការលុបបំបាត់នុយក្លេអ៊ែរ ក៏ដូចជាចង់ជួបលោក ត្រាំ នៅសិង្ហបុរីផងដែរ។ ក្នុងការចរចាភ្លាមៗនេះ លោក គីម ត្រូវបានរាយការណ៍ថា បានសួរលោក គីម ពីជំហររបស់លោក ត្រាំ ពាក់ព័ន្ធរបៀបលុបបំបាត់នុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ។ យ៉ាងណាមិញ លោក មូន ក៏បានបញ្ជាក់ពីសារសំខាន់ក្នុងការរៀបចំជំនួបផ្លូវការផងដែរ ខណៈលោកក៏មានគម្រោងទៅទស្សនកិច្ចនៅរដ្ឋធានីព្យុងយ៉ាងក្នុងឆ្នាំនេះដែរ។ «ការរៀបចំជំនួបកំពូលឲ្យទៀងទាត់ដូចជានៅប៉ាន់មុនជុម ឬក៏នៅព្យុងយ៉ាងនៅពេលខាងមុខ ពិតជាសំខាន់ណាស់សម្រាប់ការអភិវឌ្ឍទំនាក់ទំនងអន្តរកូរ៉េ ហើយវានឹងជួយជំរុញទំនាក់ទំនងនេះឲ្យមានដំណើរការលឿន បើយើងអាចជួបជជែកញឹកញាប់ មិនថានៅខាងត្បូង ឬខាងជើង ឲ្យតែចាំបាច់»។ នេះជាការបន្ថែមរបស់លោក មូន ។
ប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន នៅថ្ងៃទី២៨ ខែឧសភា និយាយថា ជំនួបឥតព្រាងទុករវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើងអាចកើតមានញឹកញាប់ ព្រោះងាយស្រួលជជែកពីបញ្ហាសំខាន់ៗ។ លោក មូន ក៏បានបញ្ជាឲ្យមន្ត្រីកូរ៉េខាងត្បូងត្រៀមខ្លួនសម្រាប់ជំនួបភ្លាមៗរវាងលោក និងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន នៅថ្ងៃខាងមុខផង។ លោក មូន ទើបជួបលោក គីម នៅចុងសប្ដាហ៍មុន ដើម្បីជជែកពីគម្រោងជួបគ្នារវាងលោក គីម និងលោកប្រធានាធិបតី ដូណាល់ ត្រាំ ។
នៅព្រឹកថ្ងៃទី២៩ ខែសីហានេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) បានបញ្ចេញបញ្ជីឈ្មោះកីឡាករជម្រើសជាតិកម្ពុជា ចំនួន២៧រូប ត្រៀមប្រកួតមិត្តភាព ជាមួយហុងកុង និងម៉ាកាវ នាខែកញ្ញាខាងមុខនេះ ដោយក្នុងចំណោមនោះ សម្បូរដោយកីឡាករចំណូលថ្មី ស្របពេលសមាសភាព កីឡាករ ពីព្រះខ័នរាជស្វាយរៀង មានតែ៣រូបប៉ុណ្ណោះ។    «ខ្ញុំគិតថាការជ្រើសរើសកីឡាករបែបនេះ ប្រហែលជាគ្រូគាត់មិនបានមើលការប្រកួតនៅតាមលីគទេ។ ព្រោះកីឡាករមួយចំនួនដែលអាចលេងបាន ៩០នាទី ពេញសុទ្ធតែមិនមានវត្តមានក្នុងជម្រើស២៧រូប»។ លោក រិទ្ធ ឌីកា ប្រាប់សារព័ត៌មានថ្មីៗដូច្នេះនៅថ្ងៃទី២៩ ខែសីហា តាមប្រព័ន្ធទូរសព្ទ ពោលគឺភ្លាមៗក្រោយ FFC បង្ហាញសមាសភាពកីឡាករទាំង២៧រូប។   លោក ឌីកា យល់ថា ការជ្រើសរើសកីឡាករបែបនេះ ហាក់មិនមានសមភាពជាមួយនឹងសមត្ថភាពរបស់កីឡាករ ដែលកំពុងប្រកបអាជីពក្នុងលីគកំពូលកម្ពុជា ដែលមួយចំនួនមានសមត្ថភាពលេងលើទីលានបានរហូតដល់៩០នាទីពេញ។   ប្រធានបច្ចេកទេសរបស់ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង លើកឡើងថា៖ «ការជ្រើសរើសបែបនេះវាអាចប៉ះពាល់ទៅដល់ទឹកចិត្តកីឡាករដែលលេងល្អ និងមានសក្តានុពលក្នុងលីគ។ ប៉ុន្តែខ្ញុំមិនដឹងថាគ្រូធំគាត់យល់បែបណាទេ?»។ យ៉ាងណា អតីតកីឡាករជម្រើសជាតិកម្ពុជារូបនេះ យល់មថា នេះប្រហែលជាការតេស្តសមត្ថភាពកីឡាករទើបគ្រូជម្រើសជាតិលោក Felix មានការរៀបចំជ្រើសរើសបែបនេះ។   លោក ឌីកា ដែលអតីតគ្រូជម្រើសជាតិកម្ពុជាយុវជនអាយុក្រោម ១៩ឆ្នាំ ពន្យល់ថា ការមិនយល់ស្របជាមួយនឹងការជ្រើសរើសបែបនេះគឺព្រោះតែលោកមើលឃើញពីធនធានកីឡាករមានសមត្ថភាព ដែលកំពុងលេងក្នុងលីគកំពូលកម្ពុជាមានច្រើន ដែលគ្រូជម្រើសជាតិ គួរតែមានការប្រមូលផ្តុំហ្វឹកហាត់ជម្រុះ ដើម្បីចម្រាញ់យកកីឡាករមានសមត្ថភាពខ្ពស់។   កីឡាករជម្រើសជាតិឈុតធំកម្ពុជា ទាំង២៧រូប នឹងជ្រើសរើសយកតែ២៣រូបចុងក្រោយ សម្រាប់លេងទល់នឹងភ្ញៀវមកពីហុងកុង នៅថ្ងៃទី៧ ខែកញ្ញា និងក្រុមម៉ាកាវ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣នេះ ដើម្បីកម្តៅសាច់ដុំត្រៀមការប្រកួតជម្រុះ ពានរង្វាន់កីឡាបាល់ទាត់ FIFA World Cup ទ្វីពអាស៊ីឆ្នាំ២០២៦។   សមាសភាពកីឡាករ២៧រូបបណ្តោះអាសន្នរួមមាន កីឡាករមកពីក្រុមវិសាខា៖ កែវ សុខសិលា ហ៊ុល គឹមហ៊ុយ(អ្នកចាំទី) ស៊ិន កក្កដា រ៉ឹង ប៊ុនហៀង ស៊ិន សុផាណាត់ អ៊ុក សុវណ្ណ ឆេង ម៉េង និងអ៊ិន សូដេវីដ។ កីឡាករមកពីក្រុមព្រះខ័នរាជស្វាយរៀង៖ គួច ដានី ថេឡរ ឌឿងនីកូឡាស និង សឿយ វិសាល។ កីឡាករមកពីក្រុមភ្នំពេញក្រោន៖ ផាច សុជាវីឡា ជួន ចាន់ចាវ យ៉ើ មូស្លីម លឹម ពិសុទ្ធ អ៊ន ចាន់ប៉ូលីន ។ កីឡាករមកពីក្រុមណាហ្គាវើលដ៍៖ ឈង់ ប៊ុនណាត គួច សុកុម្ភៈ។ កីឡាករមកពីក្រុមបេងកេត៖ ចាន់ វឌ្ឍនាកា វ៉ាន់ តៃឡាម៉ឺ ជា វេសលី ចន្ធា ចន្ទាកា ឃាន់ សុប៉ិន និងកាន់ពិសាល។ កីឡាករមកពីក្រុមព្រៃវែង៖ គីម ចាន់វាសនា(អ្នកចាំទី) គង់ លីហ៊ួរ។ កីឡាករមកពីក្រុម Al Shahania Sports Club៖ សៀង ចន្ធា៕ អត្ថបទទាក់ទង   បាត់ ហាណា ពីជម្រើសជាតិលើកដំបូង តែមាន សុកុម្ភះ វឌ្ឍនាកា និងជម្រើសថ្មី ចន្ទាកា លីហ៊ួរ   
លោក រិទ្ធ ឌីកា មន្រ្តីបច្ចេកទេសក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង យល់ថាគ្រូជម្រើសជាតិកម្ពុជាលោក Felix G.Dalmas គួរតែជ្រើសរើសកីឡាករដែលប្រកបអាជីពក្នុងលីគកំពូលកម្ពុជា ហើយមានសមត្ថភាពលេងពេញម៉ោង សម្រាប់ការប្រកួតមិត្តភាពអន្តរជាតិជាមួយហុងកុង និងម៉ាកាវ នៅខែកញ្ញា។
ការថ្លែងរបស់សម្តេចនាយករដ្ឋមន្រ្តី គឺធ្វើឡើងក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យបៀលប្រាយ នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩។ ប្រមុខរដ្ឋាភិបាល លើកឡើងថា សិង្ហបុរី មិនមែនអនុវត្តវិធានការនេះ ទៅលើតែជនជាតិខ្លួនដែលបោះចោលសំរាមតាមទីសាធារណៈនោះទេ សូម្បីតែបរទេស ដែលស្ថិតលើទឹកដីសិង្ហបុរី ក៏ត្រូវរងទណ្ឌកម្មនេះដែរ បើប្រព្រឹត្តទង្វើនេះ។ សំឡេង  ប្រមុខរដ្ឋាភិបាល បញ្ជាក់បែបនេះថា៖«...នៅពេលមួយនោះ ខ្ញុំនៅចាំ កូនសិស្សអាមេិកមួយ ទៅបាញ់ផ្សែងលើឡាន គេត្រូវវ៉ៃប៉ុន្មានរំពាត់ឯណោះ។ មានអន្តរាគមន៍ពី [អតីតប្រធានាធិបតី] គ្លីនតុនទៀតកាលនុ៎ង ដូចត្រូវវ៉ៃ៧រំពាត់ គេបន្ថយបាន២រំពាត់ នៅសល់៥រំពាត់»។  សម្តេច ហ៊ុន សែន ទទូចឲ្យប្រជាជនកម្ពុជា ទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ហើយមិនត្រូវបោះចោលសំរាមនៅតាមទីសាធារណៈឡើយ។ ប្រមុខរដ្ឋាភិបាល មានប្រសាសន៍ថា៖«យើងនិយាយឲ្យត្រង់ បើប្រជាជនម្នាក់ៗចេះ កុំបោះចោលសំរាម ប្រហែលជាគ្មានសំរាម គ្មានថង់ប្លាសស្ទិក ហើរតាមខ្យល់ទេ។ តែយើងហូបហើយបោះ ហូបហើយបោះ រួចហើយចង់មានក្រុមហ៊ុនស៊ិនទ្រីមួយរយទៀត ក៏នៅតែងាប់ដែរ»។  ប្រមុខរដ្ឋាភិបាល បន្ថែមថា៖«អ៊ីចឹង បញ្ហាធំជាងគេ គឺប្រជាជនយើង ស្ម័គ្រចិត្ត ហើយចេះការពារក្រុងខ្លួនឯង ចេះការពារផ្ទះខ្លួនឯង មិនយកសំរាមចោលផ្តាសផ្តាស ហើយយពេលដែល ទទួលទានស្អីហើយ មានធុងសំរាមមិនខ្ចីដាក់ក្នុងធុងសំរាម ទៅដល់កន្លែងធុងសំរាមហើយ ទៅគ្រវាត់ចោលនៅខាងក្រៅធុងសំរាម រួចហើយតាំងមករអ៊ូថា រដ្ឋាភីបាល មិនយកចិត្តទុកដាក់»៕ អត្ថបទទាក់ទង   សម្តេច ហ៊ុន សែន ដោះស្រាយបញ្ហាសំរាមនៅភ្នំពេញ ដោយលុបសិទ្ធិផ្តាច់មុខរបស់ស៊ិនទ្រី
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន មានបំណងយកវិធានការដោះស្រាយបញ្ហាសំរាមនៅសិង្ហបុរី មកអនុវត្តនៅកម្ពុជា។ សម្តេចនាយករដ្ឋមន្រ្តី ថ្លែងដូច្នេះថា៖«ថ្ងៃក្រោយ គឺមានតែវិធីមួយទេ ធ្វើដូចសិង្ហហ្កាពួ។ សិង្ហហ្កាពួ គេធ្វើអី?  សិង្ហហ្កាពួ គេចាប់វ៉ៃ អាវ៉ៃហ្នឹងវ៉ៃហើយ តែឲ្យបោសសម្អាតតាមផ្លូវ [ទៀត]»។ 
  ប្រជុំកោះ Bahamas បានរងគ្រោះយ៉ាងធ្ងន់ធ្ងរដោយសារព្យុះកំណាច Dorian ដែលបោកបក់កាត់កោះនេះ។ កោះMan-O-War Cay ក្នុងប្រជុំកោះ Bahamas ត្រូវបានបំផ្លាញស្ទើរតែទាំងស្រុងដោយសារតែព្យុះ Dorian នេះ ហើយដើម្បីចូលទៅក្នុងតំបន់នោះបាន គឺត្រូវចំណាយពេល៣ថ្ងៃឯណោះ។ នេះបើតាមការរាយការណ៍របស់សារព័ត៌មាន CNN ។   កោះ Man-O-War Cay ដែលធ្លាប់ជាកូនកោះមួយនៅភាគខាងជើងនៃBahamas ឥឡូវនេះបានក្លាយទៅជាគំនរថ្មដ៏ធំទៅវិញ។ ដែលជាអ្នកយកព័ត៌មានរបស់CNN Paula Newton បានរាយការណ៍ពីដែនកោះនេះ៖ «គ្មានអ្វីនៅសេសសល់ឡើយនៅលើកូនកោះនេះ»។ អ្នករាយការណ៍រូបនេះបានបន្ថែមថា អ្វីៗគ្រប់យ៉ាងនៅទីនោះត្រូវបានបំផ្លាញពី៩០%ទៅ១០០%ទៅហើយ។   មន្ត្រីនៅ Bahamasបានប្រាប់អោយដឹងថា មនុស្សយ៉ាងតិច២០នាក់បានរងរបួសនៅលើកួនកោះ Man-O-War នេះ។ មកទល់នឹងពេលនេះមនុស្ស៧នាក់ហើយដែលបានបាត់បង់ជីវិតដោយសារព្យុះកំណាច Dorian ហើយគេរំពឹងទុកថាតួលេខនៃចំនួននាក់ស្លាប់នេះនឹងមានការកើនឡើងជាបន្តទៀត។   យ៉ាងណាមិញ ក្រុមអ្នករុករក កំពុងបន្តសកម្មភាពខ្លួនក្នុងការជួយសង្គ្រោះដដែល។ ប៉ុន្តែដោយសារឥទ្ធិពលព្យុះ Dorian ជាព្យុះកំរិតទី៥ ក្រុមរុករក ប្រឈមមុខគ្រោះថ្នាក់យ៉ាងខ្លាំងក្នុងការស្វែងរកជនរងគ្រោះ ដ្បិតពួកគេពិបាកចូលទៅក្នុងតំបន់ដែលរងការវាយប្រហារ។    គួររំលឹកឡើងវិញថា ព្យុះកំណាច Dorian បានទៅដល់ប្រជុំកោះ Bahamas កាលពីថ្ងៃទី២ ខែកញ្ញា។ ព្យុះនេះ កំពុងតែបង្កបញ្ហាដល់ទឹកដីអាមេរិកហើយ៕ 
ដោយ៖ ងួន សុភាវត្តី
«អំពើហិង្សារាល់ទម្រង់គឺជាការបំពុល និងបំផ្លិចបំផ្លាញ។ ទង្វើរបស់ខ្ញុំកាលពីយប់មិញក្នុងពិធី Academy Awards ពិតជាមិនអាចទទួលយកបាន និងមិនគួរលើកលែងទោសនោះឡើយ។ កំប្លែងជាផ្នែកមួយនៃការងាររបស់ខ្ញុំ ប៉ុន្តែការនិយាយកំប្លែងពីលក្ខខណ្ឌសុខភាពរបស់ Jada គឺធ្ងន់ធ្ងរខ្លាំងណាស់សម្រាប់ខ្ញុំ ហើយខ្ញុំប្រតិកម្មតបវិញទាំងរំជួលចិត្ត»។ នេះជាការបញ្ជាក់របស់ Will Smith។ ក្នុងសារផ្លូវការរបស់ខ្លួន Smith បានសុំទោស Rock រួមទាំងកម្មវិធី Academy, ផលិតករកម្មវិធី, អ្នកចូលរួម មនុស្សទាំងអស់លើពិភពលោក ក៏ដូចជាក្រុមគ្រួសារខ្លួនផ្ទាល់ផងដែរ។ Smith សោកស្តាយយ៉ាងខ្លាំងចំពោះអាកប្បកិរិយាហិង្សារបស់ខ្លួន។ Jada Pinkett អាយុ៥០ឆ្នាំ ក៏ជាតារាសម្តែង តារាចម្រៀង និងជាអ្នកជំនួញអាម៉េរិកមួយរូបផងដែរ។ នាងបានរៀបការជាមួយ Smith កាលពីឆ្នាំ១៩៩៧ និងមានកូន២នាក់។ នៅឆ្នាំ២០១៨ នាងត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញមានជំងឺជ្រុះសក់ alopecia។ នៅលើវេទិកា Rock បាននិយាយថា៖ «Jada ខ្ញុំស្រឡាញ់អ្នក, G.I. Jane 2 រង់ចាំមើលយ៉ាងអន្ទះសា»។ GI Jane គឺជាខ្សែភាពយន្តមួយកាលពីឆ្នាំ២០១៧ ដែលសម្តែងដោយ Demi Moore ជាតួអង្គ Jordan ONeil ។ ក្នុងខ្សែភាពយន្ត ONeil បានកោរសក់របស់ខ្លួន ដើម្បីចូលហ្វឹកហាត់ក្នុងជួរកងទ័ពជើងទឹកជាមួយក្រុមបុរស។ ដំបូងឡើយ Smith អង្គុយសើចធម្មតា ប៉ុន្តែក្រោយឃើញទឹកមុខ Pinkett បង្ហាញអារម្មណ៍មិនសប្បាយចិត្ត តារាសម្តែងរូបនេះ បានឡើងទៅលើវេទិកា ដើម្បីទះកំផ្លៀង Rock តែម្តង។ ពេលត្រឡប់អង្គុយនៅកន្លែងវិញ Smith បានស្រែកគំហកពីរដងដាក់ Rock ថា៖ «ត្រូវទុកឈ្មោះប្រពន្ធខ្ញុំ ឲ្យក្រៅប្រអប់មាត់ដ៏គម្រក់របស់អ្នក»។ ក្រោយហេតុការណ៍កើតឡើង Rock នៅតែបន្តដឹកនាំកម្មវិធី ហើយតារាកំប្លែងរូបនេះ ក៏មិនបានអត្ថាធិប្បាយ ឬផ្តល់ចម្លើយណាមួយដល់អាជ្ញាធរប៉ូលិស Los Angeles នោះដែរ។ សូមបញ្ជាក់ថា ក្នុងពិធី Academy Awards លើកទី៩៤នៅសាល Dolby Theatre ក្នុងរដ្ឋ Los Angeles តារាសម្តែង Smith បានឈ្នះពានរង្វាន់តារាសម្តែងឆ្នើមបំផុត (Best Actor) តាមរយៈការសម្តែងជាតួអង្គ Richard Williams ក្នុងរឿង King Richard។ ពេលឡើងទទួលពានរង្វាន់ Smith បានឡើងនិយាយទាំងទឹកភ្នែក និងសម្តែងការសោកស្តាយចំពោះទង្វើរបស់ខ្លួនលើ Rock ផងដែរ ដោយបានសុំទោសដល់ក្រុមការងារ Academy of Motion Pictures Arts and Sciences ប៉ុន្តែមិនបានរំលឹកពីឈ្មោះ Rock ភ្លាមៗនោះឡើយ៕
តារាសម្តែង Will Smith បានសរសេរសារសុំទោសតារាកំប្លែង Chris Rock ចំពោះទង្វើរបស់ខ្លួននាពិធីប្រគល់រង្វាន់អូស្ការ Academy Awards កាលពីយប់ថ្ងៃអាទិត្យ។ Rock បានធ្វើជាពិធីករដើម្បីប្រកាសជ័យលាភី Best Documentary Feature ប៉ុន្តែមុនពិធីប្រគល់រង្វាន់ គេបានឆ្លៀតនិយាយកំប្លែងអំពី Jada Pinkett ភរិយារបស់ Smith ទាក់ទងនឹងករណីកោរសក់។ Smith រំជួលចិត្តយ៉ាងខ្លាំង ហើយបានឡើងទៅលើវេទិកាទះកំផ្លៀង Rock។
  នាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ូហ្កា យូស៊ីហ៊ីដេ នឹងមិនឈរឈ្មោះសម្រាប់ការបោះឆ្នោតប្រធានបក្ស LDP ដែលនឹងធ្វើនៅថ្ងៃទី២៩ ខែកញ្ញានេះឡើយ។ ការណ៍នេះមានន័យថា លោកលាលែងពីតំណែង នាយករដ្ឋមន្ត្រីនៅពេលនោះផងដែរ។ បេក្ខជនដែលឈ្នះតំណែងប្រធានបក្ស LDP ក៏នឹងក្លាយជា នាយករដ្ឋមន្រ្តីជប៉ុនដោយសារបក្សនេះកាន់កាប់សំឡេងភាគច្រើនក្នុងសភាជាន់ទាប។   យោងតាមការស្ទង់មតិរបស់កាសែតជប៉ុន Yomiuri លោក តារ៉ូ កូណូ ដែលជារដ្ឋមន្រ្តីកំណែទម្រង់រដ្ឋបាល និងទទួលបន្ទុកកម្មវិធីចាក់វ៉ាក់សាំង ទទួលសំឡេងគាំទ្រច្រើនជាងគេចំនួន២៣ភាគរយ និងមានឱកាសធ្វើនាយករដ្ឋមន្រ្តី។ បេក្ខជនបន្ទាប់ជាលោក ស៊ីកេរឹ អ៊ីស៊ីបា ជាអតីតរដ្ឋមន្រ្តី ការពារជាតិដែលទទួលការគាំទ្រ២១ភាគរយ។ លោក ហ្វូមីអូ គីស៊ីដា ដែលជាបេក្ខជនសំខាន់មួយដែរ បានសំឡេងគាំទ្រ១២ភាគរយ។ ឯលោកស្រី សាណេ តាកាអ៊ិឈិ ទទួលបានការគាំទ្រតែ៣ភាគរយប៉ុណ្ណោះ។   លោក កូណូ ដែលមានអាយុ៥៨ឆ្នាំ ធ្លាប់ជាអតីតរដ្ឋមន្រ្តីការបរទេស និងការពារជាតិក្នុងរដ្ឋបាលលោក អាបេ ស៊ិនហ្សូ។ លោកបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ Georgetown និងជាអ្នក និយាយភាសាអង់គ្លេសយ៉ាងស្ទាត់ជំនាញ។ មន្ត្រីរូបនេះទទួលបានការគាំទ្រច្រើនក្នុងចំណោមអ្នកបោះឆ្នោតវ័យក្មេង ហើយលោកក៏មានប្រព័ន្ធសង្គមផ្ទាល់ខ្លួន Twitter ដែលមានអ្នកតាមដានជាង ២,៣លាននាក់។   យ៉ាងណាមិញ ចំពោះសមាជិកបក្សកាន់អំណាចវិញ លោក កូណូ ជាអ្នកនយោបាយមានគំនិត ឯករាជ្យនិងចូលចិត្តនិយាយពីអ្វីមួយដោយមិនសំចៃ។ សមាជិកបក្សផ្សេងទៀតគិតឃើញថា លោក កូណូ នៅក្មេងពេកសម្រាប់តំណែងនេះ។   គួរបញ្ជាក់ថា មកទល់ពេលនេះមានតែលោក គីស៊ីដា ម្នាក់ប៉ុណ្ណោះដែលប្រកាសចូលរួមជាផ្លូវការការ បោះឆ្នោតប្រធាបក្ស LDP ។ ឥស្សរជនផ្សេងទៀតដែលត្រូវមើលឃើញថា ជាបេក្ខជនសក្ដិសមមិនទាន់ ប្រកាសចូលរួមនៅឡើយ៕    
កាសែតក្នុងស្រុកជប៉ុន Yomiuri នៅថ្ងៃទី៦ ខែកញ្ញាបានចុះផ្សាយលទ្ធផលស្ទង់មតិប្រជាជនលើការ បោះឆ្នោតជ្រើសរើសប្រធានបក្សកាន់អំណាចប្រជាធិបតេយ្យសេរី (LDP) បន្តពីលោក ស៊ូហ្កា យូស៊ីហ៊ីដេ ដែលនឹងលាលែង។ លោក តារ៉ូ កូណូ រដ្ឋមន្ត្រីទទួលបន្ទុកកម្មវិធីចាក់វ៉ាក់សាំង ទទួលបានការគាំទ្រនាំមុខគេ។ លោក កូណូ នាំមុខបេក្ខជនផ្សេងៗទៀតដែលមានប្រជាប្រិយភាព និងសក្តានុភាពដូចជា លោកហ្វូមីអូ គីស៊ីដា និងលោក ស៊ីកេរឹ អ៊ីស៊ីបា ។
  Harmony ដែលទើបបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ Wimbledon លើកដំបូងក្នុងអាជីពបានយកឈ្នះម្ចាស់ជើងឯក៧សម័យ Williams ក្នុងលទ្ធផល ៧-៥ ១-៦ និង ៧-៦ (១០-៧) នៅទីលាន Center Court នាយប់ថ្ងៃទី២៨ ខែមិថុនា។   កីឡាការិនីបារាំង Harmony ដែលមានកំណើតចេញពីសែស្រឡាយខ្មែរ វៀតណាមថានេះជាជ័យជម្នះដ៏មិនគួរឱ្យជឿក្នុងអាជីពកីឡាវាយកូនបាល់របស់ខ្លួន។   «វាជាសុបិនមួយព្រោះអ្នកដឹងទេថាខ្ញុំបានឃើញ Serena Williams ប្រកួតនៅក្នុងទូរទស្សន៍កាលពីខ្ញុំនៅក្មេង។ គាត់ជាកីឡាការនីដែលពោពេញដោយបច្ចេកទេស និងសមត្ថភាព»។ នេះជាការលើកឡើងរបស់ Harmony ដោយបន្ថែមថា ខ្លួនមិននឹកស្មានអាចយកឈ្នះម្ចាស់ពាន Grand Slam ២៣សម័យ ទាំងប្រកួតភ័យលើទីលាន។    វ័យ២៤ឆ្នាំ Harmony ដែលមានឪពុកជាវិស្វករដើមកំណើតខ្មែរ និងម្តាយជាអ្នកកាសែតសេដ្ឋកិច្ច ដើមកំណើតវៀតណាម ធ្លាប់បានប្រកួតតំណាងឱ្យប្រទេសបារាំងនៅក្នុងការប្រកួតជាតិ និងអន្តរជាតិជាច្រើន ក្នុងនោះទទួលបានចំណាត់ថ្នាក់ WTA អាជីពនៅឆ្នាំ២០២០នៅលេខរៀងទី៣០២ និងធ្លាក់មកលេខ១៣០នៅឆ្នាំ២០២១ និងអភិវឌ្ឍន៍ខ្លួនរហូតឈរនៅចំណាត់ថ្នាក់ទី១១៣ពិភពលោកនៅឆ្នាំ២០២២នេះ។   ជំនួbបន្ទាប់ Harmony ត្រូវបន្តទៅជួយកីឡាការិនីអេស្ប៉ាញ Sara Sorribes Tormo នៅជុំទី២ នាថ្ងៃទី៣០ ខែមិថុនា៕   អត្ថបទទាក់ទង   Wimbledon៖ កីឡាការិនីបារាំងដើមកំណើតខ្មែរ-វៀតណាម Harmony Tan ត្រូវប៉ះ Serena Williams     
ទីបំផុតកីឡាការិនីបារាំងដែលជាកូនខ្មែរ-វៀតណាម Harmony Tan បានទម្លាក់កីឡាការិនីវាយកូនបាល់លេខ១ពិភពលោក Serena Williams នៅជុំទី១នៃពានរង្វាន់ Wimbledon ឆ្នាំ២០២២។
  អត្ថបទទាក់ទង   Pacquiao ទៅមើលដៃគូប្រយុទ្ធបន្ទាប់ ខណៈកំពុងចរចាជំនួបសងសឹកជាមួយ Floyd    Spence នៅតែរក្សាខ្សែក្រវាត់ពិភពលោក IBF ប្រភេទទម្ងន់ Welterweight របស់ខ្លួន តាមរយៈការផ្តួលកីឡាករ Mikey Garcia ដោយពិន្ទុជាឯកច្ឆន្ទ ១២០-១០៧, ១២០-១០៨ និង ១២០-១០៨ នៅសង្វៀន AT&T ទីក្រុង Arlington រដ្ឋ Texas សហរដ្ឋអាមេរិក នៅថ្ងៃ១៧ ខែមីនា ឆ្នាំ២០១៩។   ក្រោយឈ្នះ Garcia ដែលជាមិត្តរួមជាតិអាមេរិកនោះ Spence អាចរក្សាភាពមិនដែលចាញ់របស់ខ្លួនក្នុងការប្រកួតទាំង២៥លើក ដោយផ្តួលដៃគូមិនឲ្យតដៃរួច២១ដង។ ដោយឡែក Garcia វ័យ៣១ឆ្នាំ បានស្គាល់បរាជ័យជាលើកដំបូងរបស់គេហើយក្នុងការប្រកួតលើកទី៤០នេះ។ Errol Spence (ស្តាំ) និងដៃគូ Mikey Garcia   ក្នុងជំនួបរងវាងអ្នកដាល់អាមេរិកទាំងពីរនេះ ក៏មានវត្តមានស្តេចប្រដាល់ហ្វីលីពីន Pacquiao ទៅទស្សនាផ្ទាល់ផងដែរ។ នៅក្រោយចប់ការប្រកួត Pacquiao បានឡើងទៅលើសង្វៀនក្នុងនាមជាភ្ញៀវកិត្តិយស និងជាការបង្កើតឱកាសសម្រាប់ Spence ហៅសួរនាំអំពីការប្រកួតបន្ទាប់តែម្តង។   Spence វ័យ២៩ឆ្នាំបាននិយាយដាក់ក្បាលមេក្រូដែលពិធីការនីកំពុងកាន់ថា៖«គាត់ (Pacquiao) ធ្លាប់មកទីនេះពីមុនមក គាត់បានបំបែកកំណត់ត្រានិងជាវិរបុរសក្នុងវិស័យកីឡានេះ ហើយនេះជាកិត្ដិយសរបស់ខ្ញុំដើម្បីប្រកួតជាមួយគាត់នៅជំនួបក្រោយ»។   ឆ្លើយតបនឹងសំណួររបស់ពិធីការិនីដដែលដែលសួរថាគិតយ៉ាងណាដែរសម្រាប់ប្រកួតបន្ទាប់? Pacquiao ឆ្លើយភ្លាមថា៖«បាទ! រឿងអីមិនបាន? យើងនឹងផ្តល់ឲ្យអ្នកគាំទ្រសម្រាប់ការប្រកួតដ៏ល្អ»។   អ្នកប្រដាល់ និងជាសមាជិកព្រឹទ្ធសភាហ្វីលីពីន វ័យ៤០ឆ្នាំរូបនេះបានត្រៀមខ្លួនរួចជាស្រេចក្នុងអាជីពប្រដាល់នេះជាមួយនឹងការជឿជាក់លើសមត្ថភាពខ្លួនថានៅតែអាចដណ្តើមខ្សែក្រវាត់បន្តទៀត។   Pacquiao បានគ្រប់គ្រងខ្សែក្រវាត់៨ស្ថាប័នផ្សេងគ្នាជាកំណត់ត្រាបន្ទាប់ពីដណ្តើមបានខ្សែក្រវាត់ WBA ក្នុងជ័យជម្នះដោយពិន្ទុលើកីឡាករ Adrien Broner កាលពីខែមករាកន្លងទៅ៕ សូមទស្សនាវីដូអូខាងក្រោម
Manny Pacquiao និង Errol Spence អាចនឹងត្រូវតទល់គ្នាឆាប់ៗនេះមិនខានបន្ទាប់ពីអ្នកទាំងពីរឆ្លើយឆ្លងគ្នានៅលើសង្វៀនក្រោយការប្រកួតរវាង Spence និងកីឡាករ Mikey Garcia បញ្ចប់។
បើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ប៉ូលិសប្រចាំតំបន់បាននិយាយថា ពួកគេបានទទួលការហៅទូរសព្ទជាច្រើនដងពីជនអានាមិកអំពីការបំផ្ទុះគ្រាប់ដែលបានដាក់បង្កប់នៅទីតាំងមួយចំនួនក្នុងក្រុង Rostov-on-Don ប្រទេសរុស្ស៊ី។ ក្រោយទទួលទូរសព្ទរួច កងកម្លាំងប៉ូលិសបានទៅត្រួតពិនិត្យនៅគ្រប់ទីតាំងនោះ ប៉ុន្តែរកមិនឃើញវត្ថុដែលនាំឲ្យគ្រោះថ្នាក់ណាមួយឡើយ។ បច្ចុប្បន្ន ទីតាំងទាំងអស់នោះដំណើរការតាមធម្មតា។ ដោយឡែក អ្នកគ្រប់គ្រងភោជនីយដ្ឋានអ៊ីតាលី Luciano ម្នាក់ដែលស្ថិតក្នុងក្រុងខាងលើក៏បាននិយាយថា បុគ្គលិកខ្លួនក៏ត្រូវបានជនអនាមិកប្រាប់តាមរយៈទូរសព្ទឲ្យរូបគេចាកចេញពីទីនោះឲ្យបានមុនរយៈពេល ២ម៉ោងទៀតបន្ទាប់ពីទទួលការគំរាមដោយបំផ្ទុះគ្រាប់បែកនៅក្នុងអគារ។ យ៉ាងណាក៏ដោយ អ្នកនាំពាក្យអង្គភាពគ្រប់គ្រងកីឡាបាល់ទាត់ពិភពលោក FIFA មិនអាចទាក់ទងព័ត៌មានជុំវិញករណីនេះបានភ្លាមៗនៅឡើយទេ។ រុស្ស៊ីបានទទួលសិទ្ធិធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាបាល់ទាត់ពិភពលោកលើកទី២២នេះ ដោយមានការចូលរួមពីប្រទេសចំនួន ៣១ផ្សេងទៀត។ ដំណើរការប្រកួតបានធ្វើឡើងអស់រយៈពេល១៤ថ្ងៃមកហើយ ហើយក៏រកឃើញក្រុមដែលឈានទៅវគ្គបន្ត និងហាលអាវខ្លះៗហើយដែរ៕
ប៉ូលិសរុស្ស៊ីប្រចាំទីក្រុង Rostov-on-Don បានឲ្យដឹងនៅថ្ងៃទី២៧ ខែមិថុនានេះ ថាពួកគេបានទទួលការគំរាមកំហែងពីការបំផ្ទុះគ្រាប់បែកជាច្រើនលើកច្រើនសាក្នុងអំឡុងការប្រកួតពានរង្វាន់កីឡាបាល់ទាត់ពិភពលោក World Cup 2018។ ម្ចាស់ក្លិបកំសាន្ត និងភោជនីយដ្ឋានមួយចំនួនក៏ទទួលការគំរាមដូចគ្នានេះដែរ ហើយថែមទាំងប្រាប់ពួកគេឲ្យជម្លៀសខ្លួនចេញពីក្រុងទៀតផង។
មេប៉ូលិសកម្ពុជាលោក នេត សាវឿន  បានលើកឡើងពីការរំឮក សម្តីមេដឹកនាំអាមេរិក និងអឺរ៉ុប ថាឆ្នាំ ២០១៧នេះ ពួកISIS នឹងពង្រីកទីតាំងវាយប្រហារដែលក្នុងនោះ គឺតំបន់អាស៊ីតែម្តង ។ ដូច្នេះមន្ត្រីនគរបាលជាតិទាំងអស់ត្រូវពង្រឹងការទប់ស្កាត់បញ្ហាភេវរកម្មនេះ បើទោះវាមិនទាន់កើតមានឡើងនៅកម្ពុជាក្តី ។ ថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយទិសដៅការងារ ឆ្នាំ២០១៧ របស់ក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១៣ ខែមីនា អគ្គស្នងការនគរបាលជាតិរូបនេះ បាននិយាយដូច្នេះថា៖«កម្ពុជា ជាផ្នែកមួយនៅក្នុងតំបន់។ ដូច្នេះ កម្ពុជាត្រូវពង្រឹងជាដាច់ខាតក្នុងការទប់ស្កាត់អំពើភេវរកម្មដើម្បីកុំឲ្យកើតឡើងនៅក្នុងប្រទេសកម្ពុជា ។ បញ្ហាអំពើភេរវកម្ម គឺមិនទាន់មានកើតឡើងនៅក្នុងប្រទេស កម្ពុជានោះទេ ដែលបញ្ហានេះ គឺជាការខិតខំប្រឹងប្រែង របស់សមត្ថកិច្ចគ្រប់លំដាប់ ដែលទាមទារឲ្យមានការយក ចិត្តទុកដាក់បន្ថែមទៀត»។ បន្ថែមពីលើនេះលោក នេត សាវឿន ក៏បានបញ្ជាឲ្យអាជ្ញាធរទាំងអស់ ពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់ផងដែរ ស្របពេលដែលកម្ពុជាកំពុងរៀបចំដំណើរការបោះឆ្នោតឃុំសង្កាត់ នាខែមិថុនាខាងមុខនេះ។ គួរបញ្ជាក់ថា បទល្មើសព្រហ្មទណ្ឌបានកើតឡើងនៅកម្ពុជាបានកើតឡើងកាលពីឆ្នាំ២០១៦នោះ មានចំនួន ២៧៨៥ករណី បើធៀបនឹងឆ្នាំ២០១៥មានចំនួន/២៧០៩លើក ក្នុងនោះបទឧក្រិដ្ឋ ៧១៦លើក និងបទមជ្ឈឹម ២០៦៩លើក បណ្ដាលអោយមនុស្សស្លាប់២៤៤នាក់ របួស៧៨៣នាក់ រងគ្រោះ៣១៨នាក់ បាត់ម៉ូតូ៤១៦គ្រឿង រថយន្ត២៨គ្រឿង និងសម្ភារៈ មាស ប្រាក់មួយចំនួន។ ចំណែកបទល្មើសដែលមានការកើនឡើងរួមមាន ឃាតកម្ម រំលោភសម្លាប់ មនុស្សឃាតអចេតនា ហិង្សាដោយចេតនា ឆបោក និងបំពានផ្លូវភេទ រីឯបទល្មើសដែលមានការថយចុះរួមមាន លួចមានស្ថានទម្ងន់ទោស រំលោភសេពសន្ថវៈ ជះទឹកអាស៊ីត បង្ខាំងមនុស្សខុសច្បាប់ លួចឆក់ ប្រើអាវុធខុសច្បាប់និងគំរាមយកប្រាក់ជាដើម ៕
ភ្នំពេញ៖ អគ្គស្នងការនគរបាលជាតិ បានជំរុញឲ្យមន្ត្រីនគរបាលទាំងអស់ ពង្រឹងការពារសន្តិសុខឲ្យបានរឹងមាំ លើការទប់ស្កាត់បញ្ហាភេរវកម្ម ដែលអាចបង្កឡើងក្នុងករណីណាមួយ ដោយក្រុមពួកឧក្រិដ្ឋកម្មISIS ។ ការលើកឡើងរបស់អគ្គស្នងការនគរបាលជាតិនេះ ក្រោយពីមើលឃើញការព័ត៌មានចុះផ្សាយថា ពួកអ៊ីស្លាមជ្រុលនិយមទាំងនោះ មានគម្រោងពង្រីកការវាយប្រហារមកតំបន់អាស៊ីវិញ។  នេះបើតាមអគ្គស្នងការដ្ឋាននគរបាលជាតិ។
សម្រាប់ប្រតិភូគណបក្សនយោបាយនេះ មានចំនួន១៤៥រូប។ ក្នុងនោះសមាសភាព២៩រូបទៀត មានឋានៈស្មើរដ្ឋមន្ត្រី, ២៩រូបឋានៈស្មើរដ្ឋលេខាធិការ, ២៩រូបឋានៈស្មើអនុរដ្ឋលេខាធិការ និង២៩រូបទៀត ឋានៈស្មើអគ្គនាយក។ ព្រះករុណាព្រះមហាក្សត្រ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី កាលពីថ្ងៃទី៣១ ខែតុលា បានត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈដល់សមាសភាពប្រតិភូនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ទាំង១៤៥រូបនេះ។   ក្រៅពីប្រតិភូពីគណបក្សនយោបាយទាំងនេះ ក៏មានថ្នាក់ដឹកនាំ និងមន្ត្រីរដ្ឋាភិបាលជាច្រើនរូបទៀត សរុបជាង២០០នាក់ ចូលរួមក្នុងកិច្ចប្រជុំឧត្តមក្រុមប្រឹក្សា និងពិគ្រោះយោបល់លើកដំបូងនេះ។   សមាជិកឧត្តមក្រុមប្រឹក្សា និងពិគ្រោះយោបល់នេះ រួមមានគណបក្ស ប្រជាជនកម្ពុជា, គណបក្សខ្មែររួបរួមជាតិ, គណបក្ស ហ៊ុនស៊ិនប៉ិច, គណបក្ស ខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច, គណបក្ស យុវជនកម្ពុជា,គណបក្ស ធម្មាធិបតេយ្យ,គណបក្ស ជនជាតិដើមប្រជាធិបតេយ្យកម្ពុជា,គណបក្ស ខ្មែរតែមួយ,គណបក្ស កម្លាំប្រជាធិបតេយ្យ,គណបក្ស កសិករ,គណបក្ស ស្ត្រីដើម្បីស្ត្រី,គណបក្ស បំណងពលរដ្ឋ,គណបក្ស ឯកភាពជាតិខ្មែរ,គណបក្ស ខ្មែរអភិរក្ស, គណបក្ស ពន្លឺថ្មី, គណបក្សសញ្ញាតិកម្ពុជា, គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ, គណបក្ស នគរប្រជាធិបតេយ្យ, គណបក្ស រស្មីខេមរា, គណបក្ស ខ្មែរសាធរណរដ្ឋ , គណបក្ស អំណាចប្រជាពលរដ្ឋ,គណបក្ស មហាសាមគ្គីជាតិខ្មែរ,គណបក្ស ខ្មែរអង្គរ,គណបក្ស អភិវឌ្ឍន៍កម្ពុជា,គណបក្ស មហានគរ,គណបក្ស ខ្មែរឈ្នះ, គណបក្ស កម្ពុជាសេរី ឯករាជ្យ ប្រជាធិបតេយ្យ, គណបក្ស មូលីណាកា និងគណបក្ស ចលនាប្រជាធិបតេយ្យ។   នេះជាលើកទី២ហើយ ដែលរដ្ឋាភិបាល សម្រេចបង្កើតក្រុមការងារឧត្តមប្រឹក្សា និងពិគ្រោះយោបល់នេះឡើង ដើម្បីផ្ដល់ឱកាសឱ្យគណបក្សនយោបាយ ដែលមិនជាប់ និងមិនឈ្នះឆ្នោត អាចចូលរួមធ្វើការងារជាមួយរដ្ឋាភិបាល។   កាលពីអាណត្តិទី៦ រដ្ឋាភិបាល ដែលដឹកនាំដោយសម្ដេច ហ៊ុន សែន បានសម្រេចបង្កើតក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដោយផ្ដល់ភារកិច្ចក្រុមការងារនេះ ផ្តួចផ្តើមគំនិត ឬផ្តល់យោបល់លើការរៀបចំគោលនយោបាយនានារបស់រាជរដ្ឋាភិបាល, ផ្តួចផ្តើមគំនិតតាក់តែង ឬផ្តល់យោបល់លើការរៀបចំធ្វើសេចក្តីព្រាងច្បាប់ និងសេចក្តីព្រាងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត របស់រាជរដ្ឋាភិបាល និងចុងក្រោយតាមដានដំណើរការអនុវត្តច្បាប់ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ទាំងនៅថ្នាក់ជាតិ ក្រោមជាតិ ដើម្បីផ្តល់អនុសាសន៍កែលម្អភាពអសកម្ម និងភាពមិនប្រក្រតី។   ភ្លាមៗក្រោយបង្កើតឡើង នៅក្នុងឆ្នាំ២០១៨ និងដើមឆ្នាំ២០១៩នោះ ក្រុមការងារមួយនេះ បានចុះទៅដោះស្រាយបញ្ហាពលរដ្ឋ និងលើកយកចំណុចអសកម្មរបស់មន្ត្រី អាជ្ញាធរពាក់ព័ន្ធជាច្រើន មករាយការណ៍ជូនរដ្ឋាភិបាល ដើម្បីចាត់វិធានការ។   ប៉ុន្តែក្រោយដំណើរការងារមួយឆ្នាំនោះ ស្រាប់តែរដ្ឋាភិបាល ដឹកនាំដោយសម្ដេច ហ៊ុន សែន បានចេញបម្រាមមិនឱ្យសមាជិកក្រុមការងារឧត្តមក្រុមប្រឹក្សា និងពិគ្រោះយោបល់ ចុះដោះស្រាយរាល់ទំនាស់ ដែលសម្តេចនាយករដ្ឋមន្រ្តី បានដោះស្រាយ និង មានសេចក្តីជូនដំណឹងរបស់ទីស្តីការគណៈរដ្ឋមន្រ្តី (ស.ជ.ណ) រួចហើយ, មិនត្រូវចុះដោះស្រាយរាល់ទំនាស់ដីធ្លី ដែលកំពុងដំណើរការតាមនីតិវិធីរបស់តុលាការ, និង មិនត្រូវដោះស្រាយរាល់ទំនាស់ដីធ្លី ដែលបានដោះស្រាយដោយតុលាការ និងមានសាលក្រមឬសាលដីការួចហើយ។   អត្ថបទទាក់ទង   ប្រតិភូឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់១៤៥រូប មានឋានៈពីអគ្គនាយកដល់ទេសរដ្ឋមន្ត្រី   បក្សនយោបាយ ចង់ឃើញឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ មានឥទ្ធិពល ឯករាជ្យ និងមានតម្លៃ   រដ្ឋាភិបាល លែងបណ្តោយឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ 
សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំឧត្តមក្រុមប្រឹក្សា និងពិគ្រោះយោបល់ ជាលើកដំបូង សម្រាប់អាណត្តិទី៧ នាវិមានសន្តិភាព នៅព្រឹកថ្ងៃទី៦ ធ្នូ ។ កិច្ចប្រជុំនេះ មានការចូលរួមពីប្រតិភូគណបក្សនយោបាយ ក្រៅរដ្ឋាភិបាល ចំនួន២៩ ដែលជាសមាជិក។
សូមអញ្ជើញទស្សនាការផ្សាយផ្ទាល់ពីក្រុងបានលុង ខេត្តរតនគិរីដូចតទៅ៖
មន្ទីរទេសចរណ៍ខេត្តរតនគិរី លើកឡើងថា ខេត្តរតនគិរីមានតំបន់ទេសចរណ៍សក្ដានុពល ១៤ ទីតាំង។ នេះជាបេសកកម្មទី៣ កម្មវិធី «Mercedes-Benz និង កំណប់អាថ៌កំបាំង» នៅខេត្តរតនគិរី។
  សម្តេចព្រះសង្ឃរាជ បួរ គ្រី សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយ បានយាងចូលរួមក្នុងពិធីនេះដែរ។ ចំណែកមន្រ្តីជាន់ខ្ពស់ខាងគ្រហស្ថ ដែលចូលរួម មានដូចជា សម្តេច គង់ សំអុល ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង និងលោក ឈិត សុខុម រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា ជាដើម។   សម្តេចព្រះសង្ឃរាជ បួរ គ្រី មានបន្ទូលថា ក្នុងការដំណើរការអស់រយៈពេល១៩ឆ្នាំមកនេះ ពុទ្ធិកសាកលវិទ្យាព្រះសីហមុនីរាជា បានពង្រឹងធនធានមនុស្សទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រឲ្យមានប្រសិទ្ធភាព ដើម្បីចូលរួមអភិវឌ្ឍជាតិ៕   សមណនិស្សិត និមន្តទទួលសញ្ញាប័ត្រពីព្រះរាជា។ 
ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម-សីហមុនី ព្រះមហាក្សត្រកម្ពុជា ស្តេចយាងធ្វើជាព្រះរាជអធិបតីក្នុងពិធីប្រគេននិងប្រោសព្រះរាជទានសញ្ញាប័ត្រដល់និស្សិត-សមណនិស្សិតនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា នាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣នេះ នៅសាលសន្និសីទចតុមុខ។
  ប្រមុខការទូតចិន លោកវ៉ាង យី បានទៅដល់កូរ៉េខាងត្បូង នៅថ្ងៃទី២៥ ខែវិច្ឆិកា បន្ទាប់ពីចាកចេញពីជប៉ុន។ ក្នុងដំណើរទស្សនកិច្ចនេះ លោកវ៉ាង និងសមភាគីកូរ៉េខាងត្បូង លោកស្រី កាង ឃ្យុងវ៉ា បានជជែកគ្នាលើបញ្ហាជាច្រើន ក្នុងនោះមានដូចជាបញ្ហាតំបន់ កូវីដ-១៩ សេដ្ឋកិច្ច និងពង្រឹងទំនាក់ទំនងទ្វេភាគី។    លោក វ៉ាង បានអះអាងថា ដំណើរទស្សនកិច្ចរបស់លោក បង្ហាញពីសារៈសំខាន់នៃទំនាក់ទំនងទ្វេភាគី ក៏ដូចជាសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែលអាចចាត់ទុកបានជា «ដៃគូយុទ្ធសាស្ត្រ» ក្នុងការការពារស្ថិរភាព និងសន្តិភាពនៅក្នុងតំបន់។ «វិបត្តិកូវីដ-១៩ មិនអាចយកឈ្នះលើប្រជាជននៃប្រទេសទាំងពីរបានទេ»។ លោកវ៉ាង បានបន្តបែបនេះ ដោយពន្យល់ទៀតថា ទំនាក់ទំនងទ្វេភាគីកូរ៉េខាងត្បូង និងចិន អាចយកឈ្នះលើកូវីដ-១៩ ហើយបង្ហាញពីកម្លាំង និងថាមពលបន្ថែមទៀត។    ជាការឆ្លើយតបនឹងប្រមុខការទូតចិន លោកស្រី កាង បានសម្តែងសេចក្តីអរគុណចំពោះដំណើរទស្សនកិច្ច ក្នុងវិបត្តិកូវីដ-១៩ ហើយ សង្ឃឹមថា ការផ្តោះប្តូរគំនិត ឬយោបល់រវាងប្រទេសទាំងពីរ នឹងពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាពិសេសបញ្ហាកូរ៉េខាងជើង, ជំងឺរាតត្បាតសកល និងការស្តារសេដ្ឋកិច្ចឡើងវិញជាដើម។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។    ក្នុងជំនួបដដែលនេះ លោកស្រីប្រមុខការទូតកូរ៉េខាងត្បូង បានបន្តទៀតថា កូរ៉េខាងត្បូង ក៏កំពុងរកមើលកិច្ចចរចាបន្ថែមទៀតផងដែរ ដើម្បីធ្វើឲ្យឧបទ្វីបកូរ៉េមានស្ថិរភាព និងអាចកសាងសន្តិភាពបានរៀងរហូត។    ក្រៅពីបញ្ហាខាងលើ ជំនួបរវាងរដ្ឋមន្ត្រីការបរទេសចិន និងកូរ៉េខាងត្បូងនេះ ក៏មានរបៀបវារៈស្តីពីដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិន លោក ស៊ី ជិនភីង ទៅកូរ៉េខាងត្បូងផងដែរ ដើម្បីចូលរួមក្នុងកិច្ចប្រជុំត្រីភាគី កូរ៉េខាងត្បូង ចិន និងជប៉ុន មុនដំណាច់ឆ្នាំ២០២០។ យ៉ាងណាមិញ លោក វ៉ាង បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា ប្រធានាធិបតីចិន អាចធ្វើទស្សនកិច្ចទៅកូរ៉េខាងត្បូងបាន ទាល់តែស្ថានភាពកូវីដ-១៩ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលទីក្រុងសេអ៊ូល។    សូមបញ្ជាក់ថា បន្ទាប់ពីជំនួបជាមួយប្រមុខការទូតកូរ៉េខាងត្បូង លោក វ៉ាង ត្រូវមានជំនួបជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចេអ៊ីន បន្តទៀត ដើម្បីជជែកឲ្យបានស៊ីជម្រៅលើបញ្ហាមួយចំនួន៕
ប្រមុខការទូតកូរ៉េខាងត្បូង លោកស្រី កាង ឃ្យុងវ៉ា និងសមភាគីចិន លោក វ៉ាង យី នៅថ្ងៃទី២៦ ខែវិច្ឆិកា បានសន្យាសហការជាមួយគ្នាបន្ថែមទៀត ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី ដើម្បីដោះស្រាយបញ្ហាកូរ៉េខាងជើង និងបញ្ហាសកលដូចជា កូវីដ-១៩ ជាដើម។
តាមការសិក្សាបានឲ្យដឹងថា រមៀត និងតែខ្ញីសុទ្ធតែមានសារធាតុប្រឆាំងការរលាកទាំងអស់ ដែលអាចព្យាបាលការរលាកសន្លាក់បែប Rheumatoid Arthritis និង រលាកឆ្អឹងខ្ចីក្នុងសន្លាក់បាន។ រមៀតមានសារធាតុ Curcumin ដែលជាអង់ទីអុកស៊ីដង់ដ៏ខ្លាំងក្លាមួយមានសមត្ថភាពកាត់បន្ថយកម្រិតអង់ស៊ីមដែលនាំឲ្យកើតការរលាក។ គ្រឿងផ្សំ     ទឹកពីរកូនចានចង្កឹះ     ម្សៅរមៀតកន្លះស្លាបព្រាកាហ្វេ     ម្សៅខ្ញីកន្លះស្លាបព្រាកាហ្វេ     ទឹកឃ្មុំដើម្បីបន្ថែមរសជាតិផ្អែម របៀបធ្វើ     ចូរដាំទឹកឲ្យពុះ     ដាក់ម្សៅរមៀត និងខ្ញីចូល     ចូរទុកវាឲ្យពុះចោល ១០ ទៅ១៥នាទី ចាំដាក់ទឹកឃ្មុំចូល     ទុកឲ្យត្រជាក់ ហើយញ៉ាំវាមួយថ្ងៃពីរដងក្នុងមួយថ្ងៃ។ ទោះបីជាយ៉ាងណាក៏ដោយ យកល្អគួរតែពិគ្រោះជាមួយគ្រូពេទ្យសិនមុននឹងអនុវត្តវិធីទាំងនេះដើម្បីបញ្ជាក់ថា ស្ថានភាពរបស់អ្នកស័ក្តិសមនឹងការអនុវត្តបែបនេះឬអត់៕ ត្រួតពិនិត្យដោយ www.health.com.kh
ជំងឺរលាកសន្លាក់មានច្រើនប្រភេទណាស់ ប៉ុន្តែបើយើងនិយាយចំពោះជំងឺរលាកសន្លាក់បែប Rheumatoid Arthritis វិញមានលក្ខណៈខុសគេបន្តិចដោយសារតែវាបង្កឡើងដោយប្រព័ន្ធភាពស៊ាំធ្វើការខុសប្រក្រតី។ ចំពោះរោគសញ្ញារបស់វាវិញមានដូចជា អស់កម្លាំង តឹងក្នុងសន្លាក់ ឈឺក្នុងសន្លាក់ ក្រហមសន្លាក់ ហើមសន្លាក់ គាំងសន្លាក់ មិនអាចធ្វើចលនាសន្លាក់បាន សន្លាក់ទៅជាក្តៅ កង្វះគ្រាប់ឈាម និងក្តៅខ្លួន។ ទោះបីជាយ៉ាងណាក៏ដោយ មានវិធីព្យាបាលមួយដែលអាចកាត់បន្ថយអាការៈទាំងនេះបាន ដោយសារតែវាមានប្រសិទ្ធភាពក្នុងការប្រឆាំងការរលាក នោះគឺរមៀត និងតែខ្ញី។
  ជិតប្រាំឆ្នាំក្រោយរដ្ឋប្រហារយោធាទម្លាក់រដ្ឋាភិបាលស៊ីវិល ប្រជាជនថៃនឹងមានសិទ្ធិជ្រើសរើសតំណាងរបស់ខ្លួនជាថ្មីនៅថ្ងៃទី២៤ ខែមីនាខាងមុខ។ លោក Jarungvith Phumma អគ្គលេខាធិការគណៈកម្មការរៀបចំការបោះឆ្នោតថៃនិយាយថា គណៈកម្មការរបស់លោកបានត្រៀមរួចជាស្រេចដើម្បីដំណើរការការបោះឆ្នោតលើកនេះ។ ក្រៅពីមន្ត្រីក្នុងស្រុក ភ្ញៀវបរទេសក៏ត្រូវបានអញ្ជើញឲ្យចូលរួមតាមដានការបោះឆ្នោតនេះដែរ។   បើតាមកាសែតបាងកកប៉ុស្តិ៍ គណៈកម្មការរៀបចំការបោះឆ្នោតរបស់ថៃបានផ្ញើលិខិតអញ្ជើញទៅកាន់គណៈកម្មការរៀបចំការបោះឆ្នោតនៃប្រទេសសមាជិកអាស៊ានទាំង១០ សហភាពអឺរ៉ុប ម៉ិកស៊ិក ម៉ាល់ឌីវ និងកូរ៉េខាងត្បូង។ លោក Phumma អះអាងថា ប្រទេសជាច្រើនបានយល់ព្រមតាមការអញ្ជើញនេះហើយ ខណៈសហភាពអឺរ៉ុបទំនងជាឲ្យប្រទេសសមាជិករបស់ខ្លួនចូលរួមក្នុងការបោះឆ្នោតនៅថៃលើកដំបូងតាំងពីឆ្នាំ២០១៤ មក។   ពាក់ព័ន្ធវត្តមានអ្នកសង្កេតការណ៍អន្តរជាតិនេះ រដ្ឋមន្ត្រីការបរទេសថៃធ្លាប់លើកគំនិតមិនស្វាគមន៍ជនបរទេសត្រួតពិនិត្យការបោះឆ្នោតរបស់ខ្លួន។ លោក ដុន ប្រាមុដវីណៃ អះអាងថា មានតែប្រទេសទើបរៀបចំការបោះឆ្នោតប៉ុណ្ណោះទើបត្រូវការអ្នកសង្កេតការណ៍បរទេសដើម្បីតាមដានដំណើរការបោះឆ្នោតរបស់ខ្លួន។ ចំណែកថៃវិញមានសមត្ថភាពក្នុងការរៀបចំការបោះឆ្នោតដោយមិនចាំបាច់មានជំនួយអន្តរជាតិអ្វីឡើយ។   សម្រាប់អ្នកនយោបាយថៃផ្សេងវិញ ការចូលរួមរបស់អ្នកសង្កេតការណ៍អន្តរជាតិរឿងសំខាន់ដើម្បីធានាសុចរិតភាព និងប្រក្រតីភាពក្នុងការបោះឆ្នោតលើកនេះ ដែលគេមើលឃើញថា ជាការប្រជែងរវាងម្ខាងក្រុមគាំទ្រលោក ប្រាយុទ្ធ ចន្ទអូចា ឲ្យកាន់តំណែងនាយករដ្ឋមន្ត្រី និងម្ខាងទៀតជាក្រុមបក្សនយោបាយគាំទ្រប្រជាធិបតេយ្យ។   ខណៈកំពុងដឹកនាំរដ្ឋាភិបាលនៅឡើយ លោក ប្រាយុទ្ធ ក៏ជាបេក្ខជននាយករដ្ឋមន្ត្រីរបស់បក្ស Palang Pracharath ដែលគាំទ្ររបបយោធាដែរ។ បក្សនយោបាយវ័យចំណាស់ដូចជាបក្សភឿថៃ និងបក្សប្រជាធិបតេយ្យផងនោះ សុទ្ធតែចេញមុខជំទាស់ការបន្តកាន់តំណែងរបស់លោក ប្រាយុទ្ធ និងកំពុងធ្វើយុទ្ធនាការដើម្បីទាក់ទាញប្រជាប្រិយភាពរៀងៗខ្លួន តែមានគោលដៅតែមួយ គឺទប់ស្កាត់ក្រុមយោធាពីការកាន់តំណែងទៀត៕ 
គណៈកម្មការរៀបចំការបោះឆ្នោតរបស់ថៃ បានអញ្ជើញគណៈកម្មការរៀបចំការបោះឆ្នោតនៃប្រទេសសមាជិកអាស៊ាន និងប្រទេសក្រៅតំបន់មួយចំនួនទៀត ដើម្បីធ្វើជាអ្នកសង្កេតការណ៍ក្នុងការបោះឆ្នោតទូទៅនៅថ្ងៃទី២៤ ខែមីនាខាងមុខ។ នេះបើតាមការប្រកាសរបស់អគ្គលេខាធិការគណៈកម្មការនេះលោក Jarungvith Phumma ។
ភ្នំពេញ៖ សមាគមនិស្សិតនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(តិចណូ) បានរៀបចំសង្រ្កាន្តតិចណូឆ្នាំ២០២៤ រយៈពេល២ថ្ងៃគឺចាប់ពីថ្ងៃទី៦-៧ ខែមេសា។ ក្នុងនោះក៏មានកាតាំងពិព័រណ៌សៀវភៅ ពិព័រណ៌ភូមិវប្បធម៌តិចណូ ការលេងល្បែងប្រជាប្រិយ កម្មវិធីសាសនា ទស្សនីយភាពសិល្បៈគ្រប់ទម្រង់ ព្រមទាំងការប្រគុំតន្ត្រី និងរាំលេងកម្សានផងដែរ៕  
ដោយ៖ តុប វណ្ណារ៉ា
សំណាង៖ អញ ជ្រេញៗៗ ណាស់វើយ!   សុធីរ៖ ចុះវាថីហ្អែង អាសំណាង? ហ្អែង កើតស្អីហ្អាស?   សំណាង៖ អញ មិនកើតអីទេ! តែអញ វាជ្រេញនឹងអ្នកខ្លះ ចូលចិត្តថតរូបជាមួយអ្នកធំ អ្នកមានបុណ្យសក្តិ និងអំណាចជាដើម យកបង្ហោះបង្អួតគេ នៅក្នុងបណ្ដាញសង្គមហ្នឹងណា!   សុធីរ៖ អូហ៍! គ្រាន់តែរឿងប៉ុណ្ណឹងទេ ហ្អេ! ហ្អែង ច្រណែនគេមែន?   សំណាង៖ អញ អត់ច្រណែនគេទេ! តែអញបើកហ្វេសប៊ុកពេលណា ក៏ឃើញមិត្តភក្តិបង្ហោះរូបថតទាំងនោះ ទាំងអ្នកខ្លះ រត់ Pass App ទេ តែបានថតរូបជាមួយអ្នកធំ អ្នកមានអំណាចក៏បង្ហោះ។ ហើយពេលមានមន្ត្រី ឬអ្នកធំណា ឡើងឋានៈ និងតួនាទីថែមទៀតនោះ ស្រាប់តែឃើញអ្នកខ្លះបង្ហោះរូបខ្លួនឯង ភ្ជាប់រូបជាមួយអ្នកធំនោះដែរ។ អញវាឆ្ងល់ថា ធ្វើបែបនេះ តើវាបានប្រយោជន៍អី?   សុធីរ៖ វាពិតជាមានប្រយោជន៍មែនណា សម្លាញ់!   សំណាង៖ ប្រយោជន៍យ៉ាងម៉េចវិញ អាសុធីរ?   សុធីរ៖ អូខេ ! ចាំអញ សាកព្យាយាមបកស្រាយពន្យល់ប្រាប់ហ្អែងខ្លះៗ។ គ្រាដែលមនុស្សមួយចំនួន ចូលចិត្តបង្ហោះរូបខ្លួន ជាមួយអ្នកធំ មានបុណ្យសក្តិ និងអំណាចនេះ វាបង្ហាញរូបភាពពីរយ៉ាង ទី១ ពួកគេបង្ហាញពីទំនាក់ទំនងនៃការរាប់អានគ្នា និងការស្គាល់គ្នា ក្នុងកម្រិតណាមួយ និងទី២ គឺពួកគេកំពុងទាញប្រយោជន៍ពីគ្នា ដោយផ្ទាល់ និងដោយប្រយោល។   សំណាង៖ អញដូចមិនសូវយល់សោះ ជួយបកស្រាយលម្អិតបន្ថែមមក សម្លាញ់?   សុធីរ៖ ចំណុចទី១ បានន័យថា បើអ្នកថតរូបជាមួយអ្នកធំ ឬអ្នកមានបុណ្យសក្តិ និងអំណាចនោះ ពិតជាស្គាល់គ្នាមែន វាមិនសូវអីទេ វាហាក់ដូចជាទំនងភ្នែកមើលបន្តិចដែរ ព្រោះពួកគេចង់បង្ហាញពីទំនាក់ទំនងនៃការរាប់អានគ្នា និងការស្គាល់គ្នា។ ជាពិសេសនៅពេល អ្នកធំនោះ ទទួលបានតួនាទី ឬគោរមងារអ្វីមួយបន្ថែមទៀត គឺពួកគេតែងតែចេញសារជូនពរ ដោយចង់បង្ហាញពីអារម្មណ៍ត្រេកអរដែរ។   ប៉ុន្តែចំណុចទី២វិញ អ្នកខ្លះ ពេលបានជួបមុខអ្នកធំ មានបុណ្យសក្តិ និងអំណាចម្ដងៗ តែងតែសុំគេថតរូបហើយ ទាំងអ្នកធំនោះ ស្គាល់ ឬមិនស្គាល់ខ្លួនក្តី ដើម្បីបង្ហោះលើហ្វេសប៊ុកបង្ហាញឱ្យគេឃើញថា ខ្លួនមានទំនាក់ទំនងជាមួយអ្នកធំនេះ អ្នកធំនោះ ។ ហើយវាក៏ជារូបភាពមួយ ទាញប្រជាប្រិយភាព និងប្រយោជន៍ពីគ្នា។    ក្នុងន័យនេះ អញអាចលើកឧទាហរណ៍មួយ ឬពីរ ពន្យល់ថា អ្នកខ្លះថតរូបជាមួយធំ ឬអ្នកមានអំណាច បង្ហោះលើហ្វេសប៊ុក ឬដាក់តាំងនៅកន្លែងរកស៊ីនោះ ដើម្បីចង់បង្ហាញថា ពួកគេមានសែអ្នកមានអំណាច ហើយអាចពឹងពាក់អ្នកទាំងនោះបាន ក្រោមរូបភាពណាមួយ ។ ការធ្វើឱ្យបែបនេះ វាធ្វើឱ្យការរកស៊ីរបស់ពួកគេ ប្រព្រឹត្តទៅដោយរលូន មិនសូវមានការគំរាមគំហែង និងការកោសរូសប្រាក់ ពីមន្ត្រីណា ដែលប្រព្រឹត្តអំពើពុករលួយ ដើរទារលុយគេក្រៅផ្លូវការជាដើម ។ ជាពិសេសវាក៏ធ្វើឱ្យអ្នកដទៃទៀត ជឿលើការរកស៊ីរបស់គេ កាន់តែខ្លាំងផងដែរ។   ចំណែកអ្នកបម្រើការងារក្នុងវិស័យរដ្ឋ និងឯកជនក៏ដូចគ្នា។ អ្នកខ្លះចូលចិត្តភ្ជាប់ខ្លួនជាមួយអ្នកធំ និងអ្នកមានអំណាចនេះ ហើយថតរូបបង្ហោះដើម្បីចង់ឱ្យគេស្គាល់ខ្លួន ថាជាមនុស្សមុខមាត់ មានក្រេឌីតខ្ពស់ ដើរជាមួយអ្នកធំនេះ អ្នកធំនោះ មានសែស្រឡាយអ្នកមានអំណាច ដើម្បីអាចទាញប្រយោជន៍ណាមួយ ដូចជាទទួលបានឱកាសឡើងតំណែង និងតួនាទីអ្វីមួយ រួមទាំងលាភសក្ការៈផ្សេងៗជាដើម។   សំណាង៖ តើមានច្រើនទេ មនុស្សបែបហ្នឹង?    សុធីរ៖ សង្គមបច្ចុប្បន្ននេះ មានមនុស្សបែបនេះច្រើនដែរ ដូចហ្អែង បានឃើញនៅតាមហ្វេសប៊ុក និងបណ្ដាញសង្គមផ្សេង រួមទាំងទីតាំងមួយចំនួនទៀតស្រាប់ហើយ។ ប៉ុន្តែទង្វើបែបនេះ មិនមែនជារូបភាពអាក្រក់អ្វីនោះទេ ព្រោះវាជាភាពឆ្លាតវៃរបស់មនុស្សម្នាក់ៗប៉ុណ្ណោះ ហើយការរាប់អាន និងមានឱកាសចូលកៀកជាមួយអ្នកធំ អ្នកមានអំណាច និងអ្នកពូកែរកស៊ីនេះ វាក៏ជួយឱ្យពួកគេ ទទួលបានបទសោធន៍វិជ្ជមានណាមួយ សម្រាប់ផ្លូវជីវិតពួកគេដែរ។  
ថ្ងៃនេះ សុធីរ និងសំណាង ឆ្លៀតមកជួបគ្នា នៅក្នុងហាងកាហ្វេមួយកន្លែង ដូចសព្វមួយដង ក្រោយសម្លាញ់ទាំងពីរ ទំនេរពីការងារ និងការរកស៊ីរៀងៗខ្លួន បន្តិច។ មិនខុសពីមុនទេ រាល់ពេលជួបគ្នាម្ដងៗ សម្លាញ់ទាំងពីរ តែងតែលើកយកបញ្ហាសីលធម៌សង្គម និងភាពអសកម្មនានា យកមកជជែកគ្នា។
សូមលោក អ្នកនាងអញ្ជើញទស្សនាវីដេអូដូចតទៅ៖  
ភ្នំពេញ៖ អ្នកស្រី លឹម ប៊ុននី ជាអ្នកលក់ម្ជូរ នៅម្តុំភូមិ៦ ស្ថិតនៅលើផ្លូវ១៦៧ កែងនឹងផ្លូវ៤៣០។ ម្ជូរអ្នកស្រីមានចម្រុះមុខទាំងម្ជូរស្រស់ និងម្ជូរត្រាំដ៏ទាក់ទាញ រួមជាមួយអំបិលចំនួន ២៧មុខយ៉ាងឆ្ងាញ់។ អំបិលជិត ៣០មុខនេះហើយ ដែលធ្វើឱ្យការលក់ម្ជូររបស់អ្នកស្រី លក់ដាច់រាល់ថ្ងៃ។ អ្នកស្រី ប៊ុននី លើកឡើងថា អតិថិជនច្រើនសួររកតែចំនួនអំបិលប៉ុណ្ណោះ។
rnទិដ្ឋភាពបែបនេះ អាចធ្វើឱ្យគ្រប់គ្នាមានអារម្មណ៍ស្រស់ថ្លានៅពេលបានទៅដល់ទីនោះ។ ជាពិសេស ទេសភាពកាន់តែទាក់ទាញ នៅពេលលោកអ្នកទៅដល់ចន្លោះម៉ោង ៣ ទៅ៥ល្ងាច ដោយសារខណៈពេលនោះពន្លឺចាំងមកលើទឹកទន្លេសាប បង្កើតបានផ្ទាំងទស្សនីយភាពប្លែកភ្នែកសម្រាប់អ្នកទស្សនា។     សូមអញ្ជើញទស្សនាវីដេអូខ្លីខាងក្រោម៖    
ភ្នំពេញ៖ តំបន់រ៉ាមសារព្រែកទាល់ ក្នុងខេត្តបាត់ដំបង ជាទីតាំងសម្បូរសត្វស្លាប និងទេសភាពស្រស់ត្រកាល ប្លែកជាងកន្លែងផ្សេងៗទៀតនៅប្រទេសកម្ពុជា។ លោកអ្នកត្រូវចំណាយពេល នៅលើទឹកប្រហែលជិតមួយម៉ោង ដើម្បីធ្វើដំណើរចេញពីសហគមន៍ព្រែកទាល់ ទៅកន្លែងទស្សនាសត្វនៅតំបន់ការពារស្នូល ក្នុងព្រៃលិចទឹកបឹងទន្លេសាប។ ទីនេះជាតំបន់សុវត្តិភាពសម្រាប់សត្វស្លាបច្រើនប្រភេទ។ ការណ៍នេះ បានធ្វើឱ្យពួកវា អាចហោះហើរ និងលេងទឹកក្នុងបឹងធម្មជាតិដោយរីករាយ ទោះជាឃើញទូកទេសចរធ្វើដំណើរឆ្លងកាត់ក្តី ទីតាំងនោះក្តី។
កម្ចីរបស់ចិន ត្រូវបានលោកខាងលិចមួយចំនួនចាត់ទុកជាអន្ទាក់បំណុលដើម្បីពង្រីកឥទ្ធិពលលើបណ្ដាប្រទេសក្រីក្រ។ ការផ្ដល់កម្ចីច្រើនៗដោយមិនគិតពីសមត្ថភាពសងវិញ និងប្រសិទ្ធភាពរបស់កម្ចី ធ្វើឲ្យប្រទេសទទួលលុយចិន កាន់តែវណ្ឌកខ្លាំង ព្រោះគ្មានលុយដោះបំណុល ហើយចុងក្រោយត្រូវឲ្យចិនគ្រប់គ្រងទ្រព្យសម្បត្តិរបស់ខ្លួនដូចជាកំពង់ផែ ដែលមានករណីស្រីលង្កាជាឧទាហរណ៍។ យ៉ាងណាមិញ ចិនបានចេញមុខបកស្រាយម្ដងទៀត។ ចិនប្រកាន់ខ្ជាប់គោលការណ៍ស្មើភាព ឈ្នះ-ឈ្នះ បើកចំហ និងចីរភាព។ នេះជាការលើកឡើងរបស់អ្នកស្រី Hua Chunying អ្នកនាំពាក្យក្រសួងការបរទេសចិនក្នុងសន្និសីទសារព័ត៌មានថ្ងៃទី៧ ខែសីហា តបទៅនឹងសំណួរពាក់ព័ន្ធចំណាត់ការរបស់ប៉េកាំងក្នុងករណីប្រទេសដែលខ្ចីលុយពីចិន តែគ្មានលទ្ធភាពសងវិញ។ ក្នុងសន្និសីទនេះ អ្នកសារព័ត៌មានបានសួរអ្នកស្រី Hua ចំៗពីករណីនៅប្រទេសតំបន់ប៉ាស៊ីហ្វិកជាទីដែលអត្រាប្រាក់កម្ចីរបសចិនបានកើនឡើងគួរឲ្យកត់សម្គាល់។ ចំពោះប្រទេសកោះនៃមហាសមុទ្រប៉ាស៊ីហ្វិក អ្នកនាំពាក្យរូបនេះបន្តឆ្លើយថា ចិនព្យាយាមធ្វើឲ្យល្អបំផុតក្នុងការផ្ដល់ជំនួយដ៏ស្មោះត្រង់ ហើយមិនភ្ជាប់លក្ខខណ្ឌនយោបាយអ្វីឡើយ។ ឯពាក្យថា កម្ចីចិនមិនសូវមានប្រសិទ្ធភាពនោះ អ្នកស្រី Hua អះអាងថា លុយរបស់ចិនបានជួយជំរុញការអភិវឌ្ឍជាតិរបស់ប្រទេសទាំងនោះ ហើយលើកកម្ពស់ជីវភាពប្រជាជនបានច្រើនផងដែរ។ លើសពីនោះ កម្ចីរបស់ចិន គឺអាស្រ័យលើគោលការណ៍គោរពគ្នាឆន្ទៈប្រទេសអ្នកទទួលពេញលេញ។ «មុនយល់ព្រមផ្ដល់លុយ ចិនបានវាយតម្លៃសេដ្ឋកិច្ច និងបច្ចេកទេសយ៉ាងមត់ចត់ ហើយបានគិតគូរច្បាស់លាស់ពីចីរភាពបំណុលរបស់ប្រទេសត្រូវទទួល និងសមត្ថភាពសលុយវិញផងដែរ។» អ្នកស្រី Hua បញ្ជាក់ដូចនេះ បន្ទាប់ពីបាននិយាយថា លុយរបស់ចិន ត្រូវបានប្រើប្រាស់ក្នុងវិស័យដែលចាំបាច់នានា។ ត្រង់ចំណុចនេះ មន្ត្រីក្រសួងការបរទេសចិនខាងលើ ទំនងចង់បានន័យថា ចិនមិនមែនចេះតែឲ្យខ្ចីប៉ាតណាប៉ាតណីឡើយ។ នេះជាមិនជាលើកទីមួយឡើយដែលចិនបកស្រាយរឿងកម្ចីរបស់ខ្លួន ដែលត្រូវបានប្រទេសលោកខាងលិចខ្លះមើលក្នុងផ្លូវអវិជ្ជមាននោះ។ ការលេចចេញគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងវិថីក្នុងឆ្នាំ២០១៣ រឹតតែធ្វើឲ្យចិនរងពាក្យផ្លែផ្កាមិនចេះឈប់ថែមទៀត ព្រោះចិនបានបញ្ចេញទឹកប្រាក់រាប់ពាន់លានដុល្លារក្រោមរូបភាពជាកម្ចី និងជំនួយផងសម្រាប់ឲ្យប្រទេសនានាខ្ចីយកទៅសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវស្ពានក្នុងស្រុករបស់ខ្លួន៕
នៅថ្ងៃទី៧ ខែសីហា ទីក្រុងប៉េកាំង បាននិយាយការពារការផ្ដល់ប្រាក់កម្ចីរបស់ខ្លួនទៅឲ្យប្រទេសនានានៅជុំវិញពិភពលោក។ តាមរយៈអ្នកនាំពាក្យក្រសួងការបរទេស ប៉េកាំងអះអាងថា ខ្លួនគិតគូរគ្រប់ជ្រុងជ្រោយអស់ហើយ មុននឹងសម្រេចចិត្តផ្ដល់កម្ចី។ ការបកស្រាយនេះ ធ្វើឡើងស្របពេលដែលមានការព្រួយបារម្ភពីប្រទេសមួយចំនួនជុំវិញការផ្ដល់កម្ចីច្រើនពេកពីសំណាក់ចិនរហូតធ្វើឲ្យប្រទេសខ្លះគ្មានសមត្ថភាពសង ហើយឈានដល់ការចូលគ្រប់គ្រង ឬកាត់កងទ្រព្យសម្បត្តិរដ្ឋដើម្បីដោះបំណុល។
  ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រអង្គរ ខេត្តសៀមរាប NOCC សហការជាមួយក្រសួងទេសចរណ៍ បង្កើតសមិទ្ធផលកីឡាទេសចរណ៍ថ្មីមួយ ឈ្មោះថា«ទិវារត់កម្សាន្តពេលរាត្រី នៅតំបន់ផាប់ស្ទ្រីត-សៀមរាប»។ នេះបើតាមការបញ្ជាក់របស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃ NOCC ហើយលោកបានបន្ថែមថា អ្នកចូលរត់ត្រូវកាន់ភ្លើងជ័រមានពណ៌ចម្រុះក្នុងដៃ និងពាក់កងភ្លើងនៅក ឬនៅកដៃជាដើម។       លោក សែម ផល្លា លើកបង្ហាញរូបភាពសកម្មភាពរត់ប្រណាំងនៅកម្ពុជាដែលទស្សនាវដ្តីបរទេសយកទៅចុះផ្សាយ លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា ថវិកាដែលប្រមូលបានពីការលក់សំបុត្រចូលរួមរត់កម្សាន្តពេលរាត្រីនេះ នឹងយកទៅជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងអង្គការនានាដែលធ្វើការមនុស្សធម៌។ អគ្គលេខាធិការ NOCC រូបនេះ បានបន្ថែមថា លោកនឹងព្យាយាមអភិវឌ្ឍន៍កម្មវិធីរត់ប្រណាំងពេលរាត្រីឲ្យក្លាយជាព្រឹត្តិការណ៍ដ៏ល្បីល្បាញ ដូចព្រឹត្តិការណ៍រត់ប្រណាំងផ្សេងៗទៀតផងដែរ។ សម្រាប់ការរៀបចំលើកដំបូងនេះ លោកអះអាងថា អាចមានអត្តពលិកចូលរួម មិនលើសពី៥០០នាក់ នោះឡើយ។   លោក សែម ផល្លា ប្រធានគណៈកម្មការរៀបចំការប្រកួតបានបញ្ជាក់ថា អត្តពលិកត្រូវរត់តាមបណ្តោយមាត់ស្ទឹងសៀមរាប ក្នុងចម្ងាយ៥គីឡូម៉ែត្រ ដោយនៅតាមផ្លូវរត់មានបំពាក់ភ្លើងចម្រុះពណ៌ និងមានបទភ្លេងកំដរទៀតផង។ លើសពីនេះ នៅចំណុចដល់ទី ក្រៅពីការបំពាក់មេដាយដល់អត្តពលិក និងមានការរាំលេងកម្សាន្ត ជាមួយចង្វាក់ភ្លេងនៅទីនោះផងដែរ។ ការរត់ប្រណាំងនេះ នឹងចាប់ផ្តើមនៅម៉ោង៧យប់ ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៧ខាងមុខ។    សំបុត្រចូលរួម មានតម្លៃ៨ដុល្លារសម្រាប់អត្តពលិកកម្ពុជា និងតម្លៃ២៥ដុល្លារសម្រាប់អត្តពលិកបរទេស ហើយអត្តពលិកដែលចុះឈ្មោះចូលរួម នឹងទទួលដំបងភ្លើងជ័រ និងកងភ្លើងម្នាក់មួយ រួមទាំងសម្ភារផ្សេងៗទៀត។ ការចុះឈ្មោះចូលរួមរត់ប្រណាំង នឹងបន្តដល់ថ្ងៃទី៥ ខែវិច្ឆិកាតែម្តង។     ទាំងលោក វ៉ាត់ ចំរើន និងលោក សែម ផល្លា សុទ្ធតែរំពឹងថា នៅឆ្នាំក្រោយៗទៀត ព្រឹត្តិការណ៍នេះនឹងទទួលបានការគាំទ្រកាន់តែច្រើន ព្រោះនៅតាមប្រទេសក្នុងតំបន់ និងលើពិភពលោកទទួលបានជោគជ័យក្នុងព្រឹត្តិការណ៍នេះ៕            
 គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) សហការជាមួយក្រសួងទេសចរណ៍ បង្កើតព្រឹត្តិការណ៍រត់ប្រណាំងពេលរាត្រីលើកដំបូង នៅតំបន់ផាប់ស្ទ្រីត ទឹកដីប្រវត្តិសាស្ត្រ ខេត្តសៀមរាបនាថ្ងៃទី៥ ខែវិច្ឆិកា ខាងមុខ។ អគ្គលេខាធិការ NOCC បានចាត់ទុកការរត់ប្រណាំងនេះ ជាសមិទ្ធផលកីឡាទេសចរណ៍ថ្មី ដើម្បីទាក់ទាញភ្ញៀវទេសចរឲ្យមកកម្សាន្ត នៅខេត្តសៀមរាប។
ភ្នំពេញ ៖ តួនាទីសំខាន់នៃគោលនយោបាយសារពើពន្ធ ជាមួយការអភិវឌ្ឍបៃតងក្នុងការធានាឱ្យបាននូវការស្តារសង្គមសេដ្ឋកិច្ចក្នុងតំបន់ ប្រកបដោយចីរភាព និងបរិយាប័ន្ន ក្លាយជាប្រធានបទធំមួយ ដែលត្រូវបានលើកឡើងក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីហិរញ្ញវត្ថុអាស៊ាន នាទីក្រុងភ្នំពេញ កាលពីថ្ងៃទី០៧ មេសា។   ស្របពេលបណ្តាប្រទេសជាច្រើននៅក្នុងតំបន់ កំពុងប្រឈមនឹងការកើនឡើងតម្រូវការចំណាយនោះ ការពង្រឹងអភិបាលកិច្ចចំណាយសាធារណៈ គឺជាគន្លឹះមួយដ៏សំខាន់នៃការគ្រប់គ្រងឱ្យបានល្អប្រសើរនូវស្ថានភាពហិរញ្ញវត្ថុរបស់រដ្ឋាភិបាល ។ ទន្ទឹមនឹងនេះ ការបង្កើនចំណូលបន្ថែម តាមរយៈការពង្រឹងគុណភាពគោលនយោបាយពន្ធ, ការពង្រីកមូលដ្ឋានយកពន្ធ និងការពង្រឹងប្រសិទ្ធភាពនៃរដ្ឋបាលពន្ធ គឺជាកិច្ចការដ៏មានអាទិភាពបំផុត ដើម្បីធានាចីរភាពសារពើពន្ធ។   ពាក់ព័ន្ធនិងការកែទម្រង់សារពើពន្ធ លោករដ្ឋមន្ត្រីហិរញ្ញវត្ថុសិង្ហបុរី Lawrence Wong បានលើកឡើងថា  ការផ្តោតលើសារៈសំខាន់នៃការប្រមូលពន្ធ  ប្រកបសមធម៌ និងមានចរិតកើនឡើងស្របតាមកាំប្រាក់ចំណូល ឬមូលដ្ឋានយកពន្ធជាក់ស្តែង ( Fair and progressive tax collection ) គឺជាការអនុវត្តវិធានការសារពើពន្ធ ក្នុងការដោះស្រាយនូវផលប៉ះពាល់ផ្សេងៗ បណ្តាលមកពីការប្រែប្រួលអាកាសធាតុ ។   លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា បានលើកឡើងថា ការគិតគូរគ្រប់ជ្រុងជ្រោយ ឆ្លើយតបនឹងបញ្ញាប្រឈមផ្នែកសារពើពន្ធ ដើម្បីស្តារសេដ្ឋកិច្ចក្នុងតំបន់ឡើងវិញនោះ នឹងធ្វើឱ្យកិច្ចសហប្រតិបត្តិការកាន់តែស្អិតល្មួតរវាងប្រទេសជាសមាជិក និងបណ្តាស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ។   « កម្ពុជាបាន ផ្តល់អាទិភាពខ្ពស់ក្នុងការពង្រឹងប្រសិទ្ធភាពថវិកា ព្រមទាំងកម្រិតវិភាជ និងប្រតិបត្តិការ ការកែលម្អរដ្ឋបាលពន្ធ និងធ្វើវារណកម្ម គោលនយោបាយពន្ធ ក៏ដូចជាការពង្រឹងការធ្វើពិពិធកម្មមូលដ្ឋាននៃការប្រមូលចំណូលដើម្បីធានាឱ្យបាននូវចីរភាពហិរញ្ញវត្ថុសាធារណៈ ទន្ទឹមការស្តារនិងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឱ្យត្រលប់ទៅគន្លងនូវកំណើនសក្តានុពល »។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានស្រង់សម្តី លោក អូន ព័ន្ធមុនីរ័ត្ន នៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ឋអាស៊ាន។   គោលនយោបាយសារពើពន្ធ ត្រូវបានជជែកវែកញែក ក្នុងសន្និសីទជាន់ខ្ពស់រួមមួយ ក្រោមប្រធានបទ « ហិរញ្ញប្បទានប្រកបដោយចីរភាព ៖ ការកៀងគរហិរញ្ញប្បទានសម្រាប់ការស្តារសេដ្ឋកិច្ចក្រោយវិបត្តិជំងឺកូវីដ១៩ » ដែលធ្វើឡើងតាមរយៈអនឡាញ ។ កិច្ចប្រជុំនេះ មានការចូលរួមពីរដ្ឋមន្រ្តីហិរញ្ញវត្ថុ ទាំង១០ប្រទេសនៃសមាជិកអាស៊ាន ជាមួយបណ្តាស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ ក្រសួងស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងគ្រឹះស្ថានស្រាវជ្រាវជាច្រើនទៀត។    នៅក្នុងសន្និសីទជាន់ខ្ពស់ក្រោមប្រធានបទ « ហិរញ្ញប្បទានប្រកបដោយចីរភាព ៖ ការកៀងគរហិរញ្ញប្បទានសម្រាប់ការស្តារសេដ្ឋកិច្ចក្រោយវិបត្តិជំងឺកូវីដ១៩ » ដែលធ្វើឡើងតាមរយៈអនឡាញ មានការចូលរួមពីរដ្ឋមន្រ្តីហិរញ្ញវត្ថុទាំង១០ប្រទេសនៃសមាជិកអាស៊ាន  ជាមួយបណ្តាស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ ក្រសួងស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងគ្រឹះស្ថានស្រាវជ្រាវជាច្រើនទៀត នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។   ៣ខែដើមឆ្នាំ២០២២នេះ អគ្គនាយកដ្ឋានពន្ធដារ បានប្រមូលចំណូល ពន្ធ-អាករគ្រប់ប្រភេទបានជាង៥០០លានដុល្លារ។ ចំណូលពន្ធដែលប្រមូលបានសម្រាប់ថវិកាជាតិនេះ គឺកើនដល់២២,៦៩ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២១៕  
ដោយ ៖ ធន់ សេងហុង 
  យោងតាមការព្យាការណ៍ របស់ក្រសួងធនធានទឹក និងឧតុនិយមក្នុងអំឡុងមួយសប្ដាហ៍នេះ កម្ពុជានឹងរងឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប ITCZ ភ្ជាប់ទៅនឹងសម្ពាធទាបសកម្មនៅលើសមុទ្រចិនខាងត្បូង និងខ្យល់មូសុងនិរតី ក្នុងកម្រិតពីមធ្យមទៅខ្លាំង នៅថ្ងៃទី១៣-១៤ ខែកក្កដា។  តាមការព្យាករណ៍ដដែល ចាប់ពីថ្ងៃទី១៥ ដល់ទី១៩កម្ពុជានឹងទទួលរងឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌានិងខ្យល់មូសុងក្នុងកម្រិតខ្សោយទៅមធ្យម។តាមរយៈស្ថានភាពទាំងពីរខាងលើនេះបណ្ដាលឱ្យតំបន់ទំនាបកណ្ដាល និងតំបន់ខ្ពង់រាបនឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះនិងខ្យល់កន្ត្រាក់។  រលកសមុទ្រធំៗ នៅក្រុងព្រះសីហនុ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២។ រូបភាពពីក្រសួងធនធានទឹក និងឧតុនិយម។ ដោយឡែកតំបន់មាត់សមុទ្រ នៅថ្ងៃទី១៣ និងទី១៤វិញនឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើនដែលអាចបង្កជាជំនន់ទឹកភ្លៀងនៅផ្នែកខ្លះ ក្នុងភូមិសាស្ត្រខេត្តកោះកុងនិងខេត្តព្រះសីហនុ។ នៅលើផ្ទៃសមុទ្រវិញ នឹងមានភ្លៀងធ្លាក់ ខ្យល់ខ្លាំងនិងរលកសមុទ្រខ្ពស់។ ចំណែកចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែកក្កដានឹងអាចមានភ្លៀងធ្លាក់ពីតិចទៅមធ្យមផងដែរ។  ជាមួយគ្នានេះ អាជ្ញាធរខេត្តព្រះសីហនុ នៅថ្ងៃទី១១ ម្សិលមិញនេះបានផ្អាកសកម្មភាពអាជីវករចេញទៅកោះ ដោយសារស្ថានភាពខ្យល់ និងរលកធំៗនិងហាមមិនឱ្យចេញទូក និងហាមទេសចរលេងទឹក ក្នុងករណីអាកាសធាតុមិនល្អ។ ស្នងការនគរបាលខេត្តព្រះសីហនុ ក៏បានអំពាវនាវឱ្យ ម្ចាស់ទូកអាជីវកម្មប្រជានេសាទ ប្រុងប្រយ័ត្នខ្ពស់ ទាំងប្រព័ន្ធបច្ចេកទេស និងសម្ភារៈសុវត្ថិភាពផ្សេងៗផងដែរនិងភ្ញៀវទេសចរ ត្រូវពាក់អាវពោងជានិច្ច អំឡុងពេលធ្វើដំណើរតាមទូក និងលេងទឹក៕      
ភ្នំពេញ៖ ភ្លៀងនឹងបន្តធ្លាក់មួយសប្ដាហ៍ទៀត ចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៩ ខែកក្កដា។ ឯតំបន់មាត់សមុទ្រ អាចនឹងមានជំនន់ទឹកភ្លៀង និងរលកសមុទ្រធំៗនៅថ្ងៃទី១៣ និងទី១៤វិញ។  ស្ថានភាពបែបនេះបណ្ដាលមកពីកម្ពុជារងឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប ITCZ និងជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុង។
  សម្រាប់កំពូលព្រឹត្តិការណ៍នៃការប្រគំតន្ត្រី vivo S1 Concertនេះ នឹងមានការចូលរួមពីកំពូលតារាចម្រៀងជាច្រើន ដូចជា លោក ខេមរៈ សិរីមន្ត, កញ្ញា សុខ ពិសី, កញ្ញា ឡូរ៉ា ម៉ម, លោក ហ្សូណូ, លោក នី រតនា និងតារាចម្រៀងវ័យក្មេងពីររូបទៀត គឺពេជ្រ ថៃ និងសុខ សុជាតា។ ក្នុងនោះ ក៏មានការចូលរួមពីតារាកិត្តិយសជាច្រើនរូបផ្សេងទៀត ដូចជា លោក Tena, លោក Yaro និងកញ្ញា Daa Dao ផងដែរ។   សូមបងប្អូនកុំភ្លេចចូលរួមទស្សនាដោយផ្ទាល់ទាំងអស់គ្នា នៅវេលាម៉ោង៧យប់ តទៅ នៅស្ទូឌីយោ ទូរទស្សន៍ហង្សមាស HDTV (ផ្សារទំនើបអ៊ីអនម៉ល សែនសុខស៊ីធី ជាន់ទី២)។ ចំពោះព្រឹត្តិការណ៍ vivo S1 Concert នេះ មានផ្សាយផ្ទាល់តាមរយៈទូរទស្សន៍ហង្សមាស HDTV ចាប់ពីម៉ោង៨យប់ រហូតដល់ចប់កម្មវិធី។   ទាំងនេះជាលក្ខណៈសម្បត្តិមួយចំនួនរបស់ vivo S1:   -   មានរូបរាងបែប Gradient  -    មានអេក្រង់ជាប្រភេទឆក បែបតំណក់ទឹក ទំហំ 6.38 អ៊ីញ ជាប្រភេទ Super AMOLED អាចបង្ហាញ   រូបភាពបានក្នុងកម្រិត 1080*2340 FHD+ លាតសន្ធឹងប្រមាណ 90% នៃផ្ទៃខាងមុខ និងមានកម្រិត Aspect Ratio 19.5:9។ -    ដំណើរការដោយ Android 9.0 Oreo និងស្រោបខ្លួនដោយ FunTouch OS 9។ -    ដំណើរការដោយប្រពន្ធ័ octa-core ដែលរចនាមកមានទំហំ 12nm និងមានល្បឿន 2.0GHz។ -    ដំណើរការស៊ីមកាតបានពីរ + ទ្រទ្រង់ 4G។ -    មានរ៉េមទំហំ 6GB និងមានអង្គផ្ទុកទិន្នន័យក្នុងម៉ាស៊ីន 128GB + ថែមក្រៅបាន 256GB។ -    កាមេរ៉ាក្រោយ 3 គ្រាប់ (16MP + 8MP + 2MP) Ai Super Wide-Angle Camera និងកាមេរ៉ាមុខទំហំ 32MP ។ -    ប្រព័ន្ធសុវត្ថិភាព: បច្ចេកវិទ្យាស្កេនក្រយៅដៃនៅលើអេក្រង់ + ស្កេនមុខ។ -     មានកម្លាំងថ្ម 4500 mAh។   ដូចនេះសម្រាប់ប្រិយមិត្តរបស់ vivo ដែលមានចំណាប់អារម្មណ៍លើម៉ូឌែល vivo S1 អាចត្រៀមចាប់ពីពេលនេះបាន។ ក្រុមហ៊ុន vivo នឹងនាំម៉ូឌែលនេះ ចូលទៅក្នុងទីផ្សារក្នុងពេលឆាប់ៗ ជាមួយនឹងជម្រើសពណ៌ផ្កាឈូកបែកទឹកសមុទ្រខៀវ (Skyline Blue) និង ពណ៌ខ្មៅបែកស្វាយ (Diamond Black)៕   (អត្ថបទពាណិជ្ជកម្ម)
នៅសល់រយៈពេលតែ ៣ ថ្ងៃទៀតតែប៉ុណ្ណោះ ក្រុមហ៊ុនស្មាតហ្វូន vivo នឹងសម្ពោធជាផ្លូវការ នូវម៉ូឌែលថ្មីត្រកូលS គឺ vivo S1 ក្នុងកំពូលព្រឹត្តិការណ៍នៃការប្រគំតន្ត្រី vivo S1 Concert ។ កម្មវិធីនេះ នឹងធ្វើឡើងនៅថ្ងៃសៅរ៍ ទី២០ ខែកក្កដា ឆ្នាំ២០១៩ នេះ។
ក្នុងសេចក្ដីប្រកាសលើប្រព័ន្ធផ្សព្វផ្សាយរដ្ឋ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា អះអាងថា ខ្លួនប្រកាន់គោលការណ៍រស់នៅដោយសន្តិសហវិជ្ជមានជាមួយប្រទេសដទៃ ហើយបន្តសហការជាមួយអាស៊ានក្នុងការអនុវត្តអនុសាសន៍៥ចំណុច ដែលត្រូវបានឯកភាពកាលពីជំនួបខែមេសា។ ផែនការនេះ ត្រូវបានគាំទ្រជាទូទៅទាំងមហាអំណាចលោកខាងលិច និងចិនផងដែរ។ ទោះបង្ហាញជំហរសហការក្ដី អ្វីដែលគេមើលឃើញកន្លងមក គឺក្រុមយោធាមិនបានធ្វើតាមសម្ដីរបស់ខ្លួនឡើយ ពិសេសការមិនផ្ដល់ការសហការជាមួយប្រេសិតពិសេសអាស៊ាន។ ព្រោះតែរឿងអសកម្មមិនអើពើបែបនេះ អាស៊ានក៏សម្រេចមិនអញ្ជើញប្រមុខរបបយោធា មីន អ៊ុងឡាំង ឱ្យចូលរួមជំនួបកំពូលអាស៊ានដែលធ្វើឡើងនៅសប្ដាហ៍ក្រោយឡើយ តែសម្រេចអញ្ជើញតួអង្គមិនមែនអ្នកនយោបាយជំនួសវិញ។ នេះជាវិធាការដ៏កម្រមួយរបស់អាស៊ានលើសមាជិករបស់ខ្លួន។ កាលពីថ្ងៃទី២២ ខែតុលា រដ្ឋាភិបាលយោធា បានបន្ទោសអាស៊ានដែលដើរចេញពីគោលការណ៍កុងសង់ស៊ីស និងការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរដ្ឋសមាជិក។ រដ្ឋាភិបាលយោធាកំពុងដឹកនាំប្រទេស ក៏មិនព្រមបញ្ជូនតំណាងមិនពាក់ព័ន្ធនយោបាយជំនួសលោក មីន អ៊ុងឡាំង ដែរ។ ទាក់ទងរឿងនេះ អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌូណេស៊ី បញ្ជាក់ថា កុងសង់ស៊ីសរបស់អាស៊ានលើតំណាងមីយ៉ាន់ម៉ា ជាគោលការណ៍រួមរបស់រដ្ឋសមាជិកទាំងអស់។ សូមបញ្ជាក់ថា ចាប់តាំងពីរដ្ឋប្រហារខែកុម្ភៈមក មនុស្សជាងមួយពាន់នាក់ បានស្លាប់ក្នុងការបង្ក្រាបរបស់កម្លាំងសន្តិសុខមីយ៉ាន់ម៉ា។ ស្ថានភាពក្នុងប្រទេសនេះ ក៏នៅតែចលាចលរកសុខមិនទាន់ឃើញ ស្របពេលកម្លាំងប្រឆាំងយោធាក៏ចាប់ផ្ដើមធ្វើសកម្មភាពប្រដាប់អាវុធកាន់តែញឹកញាប់ទៅៗ៕  
 របបយោធាមីយ៉ាន់ម៉ា នៅថ្ងៃទី២៤ ខែតុលា បានប្រកាសពីការប្ដេជ្ញាចិត្តរបស់ខ្លួនក្នុងការអនុវត្តផែនការសន្តិសុខផ្ដួចផ្ដើមដោយអាស៊ានឱ្យបានច្រើនតាមតែអាចធ្វើទៅបាន។ ការប្រកាសនេះ ធ្វើឡើងមុនជំនួបកំពូលមេដឹកនាំអាស៊ាននៅសប្ដាហ៍ក្រោយដែលមេដឹកនាំរដ្ឋាភិបាលយោធាមិនត្រូវបានអញ្ជើញឱ្យចូលរួមឡើយ។ ជាមួយគ្នានេះ របបយោធា ក៏បដិសេធមិនបញ្ជូនបុគ្គលអព្យាក្រឹត្យចូលរួមក្នុងជំនួបនេះក្នុងនាមតំណាងមីយ៉ាន់ម៉ាដែរ។
  បម្រែបម្រួលអាកាសធាតុ កំពុងផ្តល់ផលប៉ះពាល់ដល់ប្រជាជននៅជុំវិញពិភពលោក។ ដើម្បីដោះស្រាយបញ្ហានេះ និងបញ្ហាសកលផ្សេងទៀត មេដឹកនាំពិភពលោក នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៥ នាយកអង្គការសហប្រជាជាតិ បានអនុម័តរបៀបវារៈឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ដែលរួមមានគោលដៅអភិវឌ្ឍចីរភាពចំនួន ១៧ (SDGs) និងចំណុចពាក់ព័ន្ធចំនួន ១៦៩។ នៅក្នុងក្របខណ្ឌនោះ គោលដៅចំនួន ១៥ចំណុច មានបំណង «ការពារ, ស្តារ និងលើកតម្កើងការប្រើប្រាស់ប្រកបដោយចីរភាពលើប្រព័ន្ធអេកូឡូស៊ីដី, គ្រប់គ្រងព្រៃឈើ, ការទប់ស្កាត់ការរីកសាយវាលរហោឋាន និងបង្ការការខូចគុណភាពដី រួមទាំងការបាត់បង់ជីវចម្រុះ។   ការខូចខាតគុណភាពដីជាបញ្ហាសំខាន់នៅកម្ពុជាដោយវាអាចជះឥទ្ធិពលលើជីវភាពរបស់ប្រជាជនជាច្រើន តាមរយៈការរឹតត្បិតប្រជាជនក្នុងការទទួលបានសេវាជីវចម្រុះ(រួមបញ្ជូលអាហារនិងទឹក)និងធ្វើឱ្យហានិភ័យនៃភាពក្រីក្រកើនខ្ពស់។ដូចនេះការសម្រេចបានអព្យាក្រឹតការខូចខាតគុណភាពដី(LDN) គឺពិតជាចាំបាច់ ក្នុងការចូលរួមសម្រេចគោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជា (RGC) លើសន្តិសុខស្បៀង កាត់បន្ថយភាពក្រីក្របង្កើនការត្រៀមខ្លួនលើបញ្ហាបម្រែបម្រួលអាកាសធាតុរួមទាំងការប្រកួតប្រជែងលើប្រព័ន្ធកសិកម្ម។ វាមានវិធានការទប់ស្កាត់ជាច្រើនក្នុងការប្រយុទ្ធប្រឆាំងនឹងការខូចគុណភាពដីក្នុងចំណោមនោះជម្រើសកាត់បន្ថយហានិភ័យដល់ដីស្ថិតក្នុងឱកាសដ៏មានប្រសិទ្ធភាពមួយក្នុងការទប់ស្កាត់សារធាតុកាបូន។ការវាយតម្លៃសេដ្ឋកិច្ចនៃវិធានបង្ការបម្រែបម្រួលអាកាសធាតុបានបង្ហាញថាការទប់ស្កាត់ការបញ្ចេញឧស្ម័នកាបូនតាមរយៈការស្តារដីខូចគុណភាពជាជម្រើសដ៏មានប្រសិទ្ធភាព ដែលផ្តល់ផលប្រយោជន៍ជាច្រើន។   ដូចនេះវាតម្រូវឱ្យវិស័យកសិកម្មនៅកម្ពុជាកែប្រែវិស័យកសិកម្មរបស់ខ្លួនឡើងវិញតាមរយៈការផ្លាស់ប្តូរពីការបង្កើនផលិតកម្មបែបពង្រីកផ្ទៃដីទៅជាកសិកម្មអភិរក្ស (កសិកម្មអភិរក្ស និងនិរន្តរភាព)។    កសិកម្មអភិរក្សបង្ហាញពីការធ្វើកសិកម្មនិងការបែងចែកដីសម្រាប់សត្វស៊ីស្មៅថាអាចបង្ការបម្រែបម្រួលអាកាសធាតុតាមរយៈការបង្កើតសេរីរាង្គដីឡើងវិញនិងស្តារជីវចម្រុះនៅដីខូចគុណភាពដែលកើតចេញពីការថយចុះនៃកាបូននិងការកែលម្អវដ្ដទឹក។ផលប្រយោជន៍ទាំងនេះនិងដាក់ជីដោយផ្ទាល់ការអនុវត្តលើសេរីរាង្គដី ដោយគ្របកាកសំណល់លើគ្រាប់ពូជដំណាំ។  គំនិតផ្តួចផ្តើមកសិកម្មអភិរក្សនៅកម្ពុជា   ការអនុវត្តកសិកម្មកកើតឡើងវិញរួមទាំងកសិកម្មអភិរក្សនិងប្រពលវប្បកម្មនិរន្តរភាព(CA/SI)ត្រូវបានកំពុងអនុវត្តនៅកម្ពុជារួចហើយប៉ុន្តែវាស្ថិតនៅដំណាក់កាលដំបូងប៉ុណ្ណោះ។ការងារលើកសិកម្មអភិរក្សនិងប្រពលវប្បកម្មនិរន្តរភាពនេះត្រូវបានស្រាវជ្រាវយ៉ាងទូលំទូលាយនៅស្ថានីយ៍ស្រាវជ្រាកិសកម្មអភិរក្ស ឃុំបុសខ្នរ ស្រុកចម្ការលើខេត្តកំពង់ចាម។វាត្រូវបានអនុវត្តដោយកសិករមួយក្រុមតូចប៉ុណ្ណោះនិងត្រូវបានដឹកនាំដោយ MSMEs។   ការអភិវឌ្ឍកសិកម្មអភិរក្សនៅកម្ពុជាបានទទួលពីការគាំទ្រផ្នែកហិរញ្ញវត្ថុនិងបច្ចេកទេសពីកម្មវិធី គម្រោងអភិវឌ្ឍផ្សេងៗ និងការជ្រោមជ្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចាប់តាំងពីការសាកល្បងអនុវត្ត ផ្សព្វផ្សាយផ្អែកលើកសិកម្មអភិរក្ស នៅក្នុងប្រព័ន្ធកសិអេកូឡូស៊ីនាប្រទេសកម្ពុជាក្នុងឆ្នាំ២០០៤មកម្លេះ។ គម្រោង ពិពិធកម្មកិសកម្មដំណាំកៅស៊ូខ្នាចតូច ដំណាក់កាលពីរ (Diversification and Smallholder Rubber Development Project, Phase 2) គាំទ្រដោយទីភ្នាក់ងារអភិវឌ្ឍន៏បារាំង (AFD) និងអនុវត្តដោយអគ្គនាយកដ្ឋានដំណាំកៅស៊ូ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) ជាមួយមជ្ឈមណ្ឌលអន្តរជាតិបារាំង សម្រាប់ស្រាវជ្រាវកសិកម្ម និងអភិវឌ្ឍន៏កសិកម្ម (CIRAD)។    ជាច្រើនឆ្នាំកន្លងមកនេះ កសិកម្មកកើតឡើងវិញឬកសិកម្មអភិរក្សនេះបានវិវដ្តពីស្រាវជ្រាវទៅជាការផ្សព្វផ្សាយបែបពាណិជ្ជកម្មតាមរយៈគម្រោងនានា (Commercialization)។ ការផ្តល់សេវាកម្មលើកសិកម្មអភិរក្ស និងបច្ចេកវិទ្យា បានចាប់ផ្តើមសាកល្បងពីឆ្នាំ២០១៣មកម្លេះ។ ប៉ុន្តែដើម្បីឲ្យមានទទួលយកប្រកបដោយចីរភាព វាទាមទារឱ្យមានការចូលរួមវិនិយោគពីវិស័យឯកជន។ ពីឆ្នាំ២០១៨ ដល់ ២០២០ កម្មវិធីកំណើនដោយបរិយាប័ន្ន និងនវានុវត្តន៏នៃតំបន់មេគង្គ (MIGIP)  Swisscontacts Mekong Inclusive Growth and Innovation Programme (MIGIP) និង គម្រោងសេវាកម្មកសិកម្មអភិរក្សដោយគិតកំរៃ Conservation Agriculture Service with a Fee (CASF) ដែលជាគម្រោងអនុវត្តរួមជាមួយវិស័យឯកជនបានចូលរួមគាំទ្រយ៉ាងជិតស្នឹតក្នុងការផ្សេព្វផ្សាយកសិកម្មអភិរក្ស។ ក្នុងចុងឆ្នាំ២០២១កសិកម្មកកើតឡើងវិញឬកសិកម្មអភិរក្ស ត្រូវបាន ញ្ជូលនៅក្នុងការពិភាក្សាគោលនយោបាយ តាមរយៈគំនិតផ្តួចផ្តើមដូចជានៃសម្ព័ន្ធកសិកម្មអភិរក្ស និងប្រពលវប្បកម្មនិរន្តរភាពកម្ពុជា (CASIC) និងគំរូមិត្តកសិករ (MetKasekor)។ កិច្ចខិតខំប្រឹងប្រែងផ្សព្វផ្សាយពីកសិកម្មអភិរក្សទាំងអស់នេះ បានបង្ហាញពីប្រសិទ្ធភាព និងការទទួលយកអនុវត្តពីសំណាក់កសិករកម្ពុជាយ៉ាងទូលំទូលាយរយៈពេលជាងមួយទសវត្សរ៍កន្លងមក ជាពិសេសនៅក្នុងខេត្តបាត់ដំបង និងខេត្តព្រះវិហារ។    ប្រព័ន្ធកសិកម្មកកើតឡើងវិញ   ប្រព័ន្ធកសិកម្មចំនួន ៦នេះ ចាំបាច់ធ្វើការរួមគ្នា ដើម្បីសម្របសម្រួលការអនុវត្ត និងការទទួលយកកសិកម្មកកើតឡើងវិញ។ ទំនាក់ទំនងនេះត្រូវបានគូសបង្ហាញដូចនៅក្នុងរូបភាពខាងក្រោម។ កម្មវិធីអភិវឌ្ឍ និងដៃគូអភិវឌ្ឍជាច្រើន ដូចជាមជ្ឈមណ្ឌលអន្តរជាតិបារាំងសម្រាប់ស្រាវជ្រាវនិងអភិវឌ្ឍ កសិកម្ម (CIRAD), the Feed the Future Innovation Lab for Collaborative Research on Sustainable Intensification at Kansas State University (SIIL/KSU) និង មជ្ឈមណ្ឌលឱត្តមភាពប្រពលវប្បកម្មកសិកម្មនិរន្តរភាពនិងអាហារបត្ថម្ភ (CESAIN) ដែលមានស្នាក់ការនៅសកលវិទ្យាល័យភូមិន្ទកសិកម្ម (RUA) រួមជាមួយ ស្វីសខនថាក់ (Swisscontact) បានគាំទ្រគំនិតផ្តួចផ្តើមក្រោមគម្រោងនេះ។ ទីភ្នាក់ងារអភិវឌ្ឍផ្សេងៗ ដែលបានចូលរួមគាំទ្រដៃគូ និងកម្មវិធីនេះ រួមមាន ភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD), ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) និងទីភ្នាក់ងារអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID)។    លើសពីនេះទៀត ដៃគូរដ្ឋាភិបាល ដែលបានចូលរួមយ៉ាងសកម្មក្នុងការជម្រុញការងារកសិកម្មកកើតឡើងវិញនេះ រួមមាន នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ (DEAFF), នាយកដ្ឋានវិស្វកម្មកសិកម្ម (DAEng), នាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្ម (DALRM), នាយកដ្ឋានដំណាំស្រូវ (DRC) និងនាយកដ្ឋានគ្រាប់ពូជ (DCS)។    ប្រព័ន្ធកសិកម្មកកើតឡើងវិញទាំង ៦ រួមមាន៖  ការស្រាវជ្រាវ៖ មជ្ឈមណ្ឌលឧត្តមភាព Centre of Excellence   ផ្សព្វផ្សាយការស្រាវជ្រាវសម្រាប់ការអភិវឌ្ឍ (R4D) លើការអនុវត្តកសិអេកូឡូស៊ី ពង្រឹងការស្រាវជ្រាវ និងជំនាញកសិអេកូឡូស៊ី ហើយកែលម្អរចនាសម្ព័ន្ធការស្រាវជ្រាវសម្រាប់ការអភិវឌ្ឍ (R4D) ជាមួយកម្មវត្ថុក្នុងការឆ្ពោះទៅរកកសិកម្មកកើតឡើងវិញ តាមរយៈមជ្ឈមណ្ឌលស្រាវជ្រាវកសិកម្មអភិរក្សបុសខ្នុរ ដឹកនាំដោយនាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្ម (DALRM) ដែលនឹងក្លាយជាមជ្ឈមណ្ឌលឱត្តមភាពការស្រាវជ្រាវសម្រាប់ការអភិវឌ្ឍ (R4D)  នៅក្នុងកសិអេកូឡូស៊ី។    ជំនាញ/ធនធានមនុស្ស   ដើម្បីអភិវឌ្ឍជំនាញ និងធនធានមនុស្សនៅក្នុងកសិកម្មកើតឡើងវិញ គំរូហាត់ការ InGuider ស្ថិតក្នុងចំណោមសកម្មភាពផ្សេងទៀត ក្នុងការអប់រំ ក៏ដូចជាវេទិកាហ្វឹកហ្វឺនអភិវឌ្ឍជំនាញ ដែលផ្សាភ្ជាប់ការអប់រំកម្រិតខ្ពស់ និងវិស័យឯកជន នៅក្នុងវិស័យពាក់ព័ន្ធក្នុងកសិអេកូឡូស៊ី។    យន្តការសម្របសម្រួលរបស់រដ្ឋាភិបាល   ដើម្បីពង្រឹងការសម្របសម្រួល និងគាំទ្រភាគីពាក់ព័ន្ធក្នុងការលើកតម្កើងកសិកម្មអភិរក្ស រដ្ឋាភិបាលបានបង្កើតសម្ព័ន្ធកសិកម្មអភិរក្ស និងប្រពលវប្បកម្មនិរន្តរភាពកម្ពុជា (CASIC) ដែលដើរតួនាទីជាយន្តការជាតិ ក្នុងការសហការ និងសម្របសម្រួលជាមួយអង្គការពាក់ព័ន្ធ ដែលកំពុងអនុវត្តសកម្មភាពពាក់ព័ន្ធនឹងកសិកម្មអភិរក្សនៅកម្ពុជា។    គំរូផ្សព្វផ្សាយ (មិត្តកសិករ)   ដើម្បីផ្តល់ព័ត៌មានបច្ចេកទេស និងដឹងពីរបៀបសម្របសម្រួលលើការទទួលយកកសិកម្មអភិរក្ស «មិត្តកសិករ» ដែលជាគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលកម្ពុជា បានដើរតួនាទីជាគំរូសេវាបំពេញបន្ថែម ដែលផ្តោតលើការបើកទីផ្សារសម្រាប់ការវិនិយោគរបស់វិស័យឯកជនលើប្រពលវប្បកម្មនិរន្តរភាព តាមរយៈទីភ្នាក់ងាររដ្ឋាភិបាល និងវិស័យឯកជនសម្រាប់កសិករនៅកម្ពុជា។    បច្ចេកវិទ្យា និងការអនុវត្ត ដើម្បីពង្រឹងការផ្សព្វផ្សាយពាណិជ្ជកម្ម (Commercialization) នៃបច្ចេកវិទ្យា និងការអនុវត្តពាក់ព័ន្ធនឹងកសិកម្មអភិរក្ស គំនិតផ្តួចផ្តើមជាច្រើន ត្រូវបានបង្កើតឡើង និងត្រូវបានអនុវត្តដោយដៃគូអភិវឌ្ឍន៍ផ្សេងៗរួមមានវិស័យឯកជន និងមជ្ឈមណ្ឌលស្រាវជ្រាវ។   ការគាំទ្រផ្នែកហិរញ្ញវត្ថុ ឬការផ្ដល់រង្វាន់សម្រាប់ការអនុវត្តកសិកម្មអភិរក្ស (ដីមាស)   ដើម្បីដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធទៅនឹងការលើកទឹកចិត្តកសិករក្នុងការផ្លាស់ប្តូរការអនុវត្តរបៀបធ្វើ កសិកម្មបែបកកើតឡើងវិញ គម្រោងដីមាស ត្រូវបានបង្កើតឡើង ដើម្បីដើរតួរជាយន្តការមួយក្នុងការជួយសម្រួលផ្នែកហិរញ្ញវត្ថុជូនទៅដល់កសិករសម្រាប់ជាការវិនិយោគ របស់ពួកគាត់នៅក្នុងសេវាកម្មប្រព័ន្ធអេកូឡូស៊ី និងសេវាសាធារណៈ។    ការធ្វើកសិកម្មភាគច្រើននៅកម្ពុជា គឺពឹងផ្អែកទៅលើប្រភពទឹកដែលទទួលបានពីខ្យល់មូសុងនៅរដូវវស្សា និងប្រភពទឹកដែលចេញពីបឹងទន្លេសាប។ កត្តានេះធ្វើឱ្យកសិករខ្នាតតូចភាគច្រើន ត្រូវរងគ្រោះ ដោយសារ ការបម្រែបម្រួលអាកាសធាតុ។ រួមជាមួយនឹងការខូចខាត និងការបាត់បង់គុណភាពដី ការអនុវត្តកសិកម្មអភិរក្ស និងប្រពលវប្បកម្មនិរន្តរភាព គឺជាភាពចាំបាច់ក្នុងការដោះស្រាយ ការខូតខាតនៃទ្រព្យសម្បត្តិធម្មជាតិរបស់ប្រទេសកម្ពុជា។    គំនិតផ្តួចផ្តើមទាំង ៦ នេះ ដើរតួនាទីយ៉ាងសំខាន់ ក្នុងការទទួលយក និងពន្លឿនការអនុវត្តកសិកម្មអភិរក្សនៅកម្ពុជា។គំនិចផ្ដួចផ្ដើមនេះមិនត្រឹមតែចាំបាច់សម្រាប់ចក្ខុវិស័យអព្យាក្រឹតកាបូននៃផែនការកសិកម្មនៃប្រទេសកម្ពុជា ទប់ស្កាត់ការហូរច្រោះ សិករិចរឹលនៃដី ឬជួយ សម្រេចអនុសញ្ញាអង្គការសហប្រជាជាតិប៉ុន្នោះទេ ប៉ុន្តែ វាក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រកសិករខ្នាតតូច មធ្យម និងអ្នកផ្តល់សេវាកម្ម ឲ្យមានការកើនឡើងផលិតភាព និងប្រាក់ចំណូលផងដែរ៕    Simplified by ISA team            
 ដោយ៖ Pritesh Chalise
  ដោយមិនគិតពីលទ្ធផលនៃការប្រកួតនៅល្ងាចថ្ងៃទី២០ ខែវិច្ឆិកា Honda ពិតជាបានចារឈ្មោះក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់កម្ពុជារួចទៅហើយចាប់តាំងពីលោកបានសម្រេចចូលខ្លួនមកដឹកនាំក្រុមជម្រើសជាតិ។ ក្នុងជ័យជម្នះ ៣-១ លើក្រុមឡាវ ជាមួយនឹងការបង្ហាញទម្រង់លេងយ៉ាងល្អរបស់កូនក្រុម អតីតខ្សែប្រយុទ្ធក្រុមជម្រើសជាតិជប៉ុន និង AC Milan រូបនេះធានាថាក្រុម Angkor Warriors អាចសម្លឹងមើលទៅអានាគតដោយក្តីសង្ឃឹមដ៏ពិតប្រាកដបាន។ រូបភាពពី FFC   «ខ្ញុំមានមោទនភាពចំពោះកីឡាករ ប៉ុន្តែខ្ញុំមិនបង្ហាញអារម្មណ៍សប្បាយចិត្ត ឬសោកស្តាយដោយផ្អែកតែលើលទ្ធផលឈ្នះចាញ់នោះទេ។ ខ្ញុំចង់រក្សាទំនាក់ទំនងជាក្រុមដែលកំពុងមានភាពល្អប្រើសើរនេះ ព្រោះខ្ញុំគិតថាយើងលេងបានល្អនៅក្នុងការប្រកួតពីរលើកមុន បើទោះជាយើងមិនឈ្នះក៏ដោយ»។ Honda លើកឡើងដូច្នេះទៅកាន់អ្នកកាសែតនៅក្រោយបញ្ចប់ការប្រកួត។   កម្ពុជាអាចរកជ័យជម្នះជាលើកដំបូងក្នុងព្រឹត្តិការណ៍ AFF Suzuki Cup ក្នុងរយៈពេល១៦ឆ្នាំក្រោយ ពោលគឺតាំងពីឆ្នាំ២០០២មកម្លេះ ហើយនេះក៏ជាជ័យជម្នះដំបូងក្រោមការដឹកនាំរបស់លោក Honda ផងដែរ។   ខ្សែបម្រើវ័យ៣២ឆ្នាំរូបនេះនឹងត្រូវវិលត្រឡប់ទៅកាន់ប្រទេសអូស្ត្រាលីវិញដើម្បីបំពេញតួនាទីរបស់ខ្លួនក្នុងនាមជាសមាជិកក្រុម Melbourne Victory នៅមុនពេលកម្ពុជាត្រូវដំណើរទៅជួបវៀតសម្រាប់ការប្រកួតចុងក្រោយនៃពានរង្វាន់ប្រចាំតំបន់អាស៊ីដែលរៀបចំរាល់ពីរឆ្នាំម្តង។ កម្ពុជាអស់សិទ្ធទៅវគ្គបន្តសម្រាប់ពូល A នេះហើយ បន្ទាប់ពីប្រកួត៣លើកមានតែ៣ពិន្ទុ តាមពីក្រោយម៉ាឡេស៊ីដែលឈរនៅលេខ៣មាន៦ពិន្ទុ ខណៈមីយ៉ាន់ម៉ា និងវៀតណាមមាន៧ពិន្ទុ។ ម៉ាឡេស៊ី មីយ៉ាន់ម៉ា និងវៀតណាម នឹងត្រូវកាត់សេចក្តីនៅប្រកួតចុងក្រោយដើម្បីរកពីរក្រុមទៅវគ្គបន្ត។   បើទោះជាអស់សិទ្ធដោយស្វ័យប្រវត្តិ Honda នៅតែផ្តែផ្តាំកូនក្រុមថា៖«ខ្ញុំបានប្រាប់ពួកគេបន្ទាប់ពីការប្រកួតថាវាជាដំណើរការមួយដូច្នេះចូរបន្តទៅជំហានបន្ទាប់ឲ្យបានល្អសម្រាប់ជំនួបប្រកួតសំខាន់ជាមួយវៀតណាម។ ពួកគេមានជំនាញនិងសមត្ថភាពជាងយើង ដូច្នេះយើងត្រូវរៀបចំឲ្យបានល្អ»។   បើទោះគ្មានវត្តមាន Honda ដឹកនាំផ្ទាល់ក្តី បន្តែគ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនលោក Felix Dalmas នឹងទទួបន្ទុកមើលការខុសត្រូវក្រុមជម្រើសជាតិកម្ពុជាដូចសព្វដងដដែល៕  
ចាន់ វឌ្ឍនាកា ប្រាក់ មុនីឧត្តម និងកែវ សុខផេង ជាអ្នករកគ្រាប់បាល់ឲ្យក្រុមជម្រើសជាតិកម្ពុជាយកឈ្នះឡាវ ៣-១ នាការប្រកួតពានរង្វាន់ AFF Suzuki Cup 2018 ក្នុងពូល A នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ លទ្ធផលនេះលោក Keisuke Honda អ្នកចាត់ការទូទៅក្រុមគោព្រៃកម្ពុជាថាមិនមែនជារឿងសំខាន់សម្រាប់លោកឡើយ តែការរីកចម្រើនរបស់ក្រុមទើបជាអ្វីដែលលោកមានមោទនភាព និងជាក្តីសង្ឃឹមពិតប្រាកដទៅអានាគត។
សម្តេច ហ៊ុន សែន លើកឡើងថា វ៉ាក់សំាង ដែលកម្ពុជា នឹងនាំចូល គឺជាប្រភេទវ៉ាក់សាំងស៊ីណូហ្វាម ឬស៊ីណូវ៉ាក់ ដែលមានប្រភពមកពីចិន។ វ៉ាក់សាំង ដែលនឹងនាំចូលនោះ គឺនៅជាវត្ថុធាតុដើមនៅឡើយ ដោយមិនទាន់ក្លាយជាផលិតផលចុងក្រោយនោះទេ តែនឹងត្រូវយកមកផលិតចេញជាផលិតសម្រេចចុងក្រោយនៅកម្ពុជា។ សម្តចនាយករដ្ឋមន្រ្តី បន្តថា ប្រទេសមួយចំនួនក្នុងអាស៊ាន ដូចជា ឥណ្ឌូណេស៊ី និងថៃ ជាដើម បានផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ខ្លួនឯងរួចមកហើយ។ សម្តេច បន្ថែមថា កម្ពុជា ក៏មានលទ្ធភាពអាចផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ខ្លួនឯងបានដែរ។ ក្នុងសន្និសីទកាសែតរួមគ្នា សម្តេចនាយករដ្ឋមន្រ្តី បង្ហាញក្តីសង្ឃឹមថា លោក វ៉ាង វិនធាន នឹងពាំនាំសំណើរបស់ភាគីកម្ពុជា ទៅកាន់លោកប្រធានាធិបតីចិន ស៊ី ជិនភីង និងលោកនាយករដ្ឋមន្រ្តីចិន លី ខឹឈាំង ដើម្បីបើកឲ្យមានការផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩នៅកម្ពុជា។ បើតាមសម្តេច កម្ពុជា ត្រូវផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ដោយខ្លួនឯង គឺដើម្បីធានាថា កម្ពុជា មានវ៉ាក់សាំងគ្រប់គ្រាន់ សម្រាប់ចាក់ជូនប្រជាជន ខណៈដែលមិនអាចដឹងថា ជំងឺកូវីដ-១៩ នៅកម្ពុជា នឹងត្រូវបញ្ចប់នៅពេលណា។ មេដឹកនាំកម្ពុជា មានប្រសាសន៍ថា៖«បើយើង អាចបង្កើតបាននូវស្ថានភាពនៃការផលិតវ៉ាក់សាំង ដែលជាដំណាក់កាលចុងក្រោយ ជាផលិតផលសម្រេច ក្នុងព្រះរាជាណាចក្រកម្ពុជា យើង មានឱកាសច្រើនណាស់ ក្នុងការការពារជីវិតប្រជាជនកម្ពុជាយើង ដោយយើង មិនបាច់ខ្វល់ខ្វាយទៅរកទីកន្លែងណាផ្សេង ហើយដឹកជញ្ជូនក្នុងចម្ងាយដ៏ឆ្ងាយនោះទេ»។ ប្រមុខរដ្ឋាភិបាលកម្ពុជា ពុំបានបញ្ជាក់ឡើយថា កម្ពុជា នឹងអាចផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩បាននៅពេលណា។ កាលពីខែមិថុនា ឆ្នាំ២០២១ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសឲ្យដឹងម្តងរួចមកហើយ ពីគម្រោងនៃការផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩នៅកម្ពុជា។ អត្ថបទទាក់ទង   កម្ពុជា ពិចារណាផលិតវ៉ាក់សាំងបង្ការកូវីដ-១៩ដោយខ្លួនឯង ប្រមុខរដ្ឋាភិបាល អះអាងថា ពេលកម្ពុជា ផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩បាន កម្ពុជា មិនត្រឹមតែយកវ៉ាក់សាំងនោះ មកប្រើប្រាស់ខ្លួនឯងទេ តែនៅអាចចែកចាយទៅប្រទេសដទៃថែមទៀត បើមានការបញ្ជាទិញ៕
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសថា ក្រៅពីការទទួលបានវ៉ាក់សាំងបង្ការជំងឹកូវីដ-១៩ជាជំនួយរបស់ប្រទេសជាមិត្ត កម្ពុជា បានដើរដល់ចំណុចមួយបន្ថែមទៀត គឺការរៀបចំផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ដោយខ្លួនឯង។ ការប្រកាសរបស់សម្តេច ធ្វើឡើងក្នុងសន្និសីទកាសែតរួមគ្នាជាមួយលោក វ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ក្នុងឱកាសដែលលោកទាំង២ ទៅទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ចំនួន២លានដូសបន្ថែមទៀត ដែលជាជំនួយរបស់ចិន នៅព្រលានយន្តហោះភ្នំពេញ នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១។
សារព័ត៌មានថ្មីៗ សូមបង្ហាញលទ្ធផលសង្ខេបដូចខាងក្រោម៖ បាល់ទាត់៖ ក្រុមកីឡាករបាល់ទាត់ U22 កម្ពុជា បញ្ចប់ការប្រកួតដោយស្ថិតនៅបាតតារាងពូល B ក្រោយចាញ់ទាំង៥ប្រកួត។ កម្ពុជាបើកឆាកចាញ់ហ្វីលីពីន ២-០ បន្តចាញ់វៀតណាម ៤-១ ចាញ់ថៃ ៣-០ ចាញ់ទីម័រខាងកើត ១-០ និងចាញ់ឥណ្ឌូណេស៊ី ២-០ ។ សម្រាប់ព្រឹត្តិការណ៍បាល់ទាត់នេះ ថៃរក្សាតំណែងជើងឯករបស់ខ្លួនក្រោយឈ្នះម្ចាស់ផ្ទះម៉ាឡេស៊ី ១-០ រីឯឥណ្ឌូណេស៊ី បានមេដាយសំរឹទ្ធ ក្រោយឈ្នះមីយ៉ាន់ម៉ា ៣-១ ។ បាល់ទះ៖ កម្ពុជាស្ថិតក្នុងពូល A ជាមួយថៃ មីយ៉ាន់ម៉ា និងម្ចាស់ផ្ទះម៉ាឡេស៊ី ហើយបានចាញ់គូប្រជែងរបស់ខ្លួនទាំងបីសិតដូចគ្នា។ កម្ពុជាបើកឆាកចាញ់ម្ចាស់ផ្ទះម៉ាឡេស៊ី ១៨-២៥, ២៨-៣០, ១៧-២៥ (៦៣-៨០) ចាញ់ថៃ ១៣-២៥, ១៩-២៥, ១៧-២៥ (៤៩-៧៥) និងចាញ់មីយ៉ាន់ម៉ា ១៣-២៥, ២០-២៥, ១៨-២៥ (៥១-៧៥) ។ ថៃក្លាយជាម្ចាស់មេដាយមាស ក្រោយឈ្នះឥណ្ឌូណេស៊ី ៣សិតទល់នឹង១ រីឯវៀតណាម បានមេដាយសំរឹទ្ធ ក្រោយឈ្នះមីយ៉ាន់ម៉ា ៣-០ ។ បាល់បោះ៖ កម្ពុជាលេងនៅក្នុងពូល B ជាមួយឥណ្ឌូណេស៊ី សិង្ហបុរី វៀតណាម និងឡាវ។ កម្ពុជាបើកឆាកចាញ់សិង្ហបុរី ៦៤-៩៥ ហើយចាញ់វៀតណាមទាំងប្រផិតប្រផើយ ៩០-៩៥ ។ ទោះបីជាយ៉ាងណាក៏ដោយ កម្ពុជាទទួលបានកំណត់ត្រានៃជ័យជម្នះតាមរយៈការបំបាក់ឡាវ ៩៣-៥៨ មុនពេលរងបរាជ័យក្រោមឥណ្ឌូណេស៊ី ៧០-១១២ ។ ហ្វីលីពីនក្លាយជាម្ចាស់មេដាយមាស ក្រោយឈ្នះឥណ្ឌូណេស៊ី ៩៤-៥៥ ថៃបានមេដាយសំរឹទ្ធ ក្រោយយកឈ្នះសិង្ហបុរី ៦៥-៥៥ ។ កម្ពុជាយកឈ្នះមីយ៉ាន់ម៉ា ៩៤-៦១ សម្រាប់ចំណាត់ថ្នាក់លេខ៧ មានន័យថា កម្ពុជាមានចំណាត់ថ្នាក់ល្អជាងឡាវ និងមីយ៉ាន់ម៉ា។ បាល់ឱប៖ ការប្រកួតកីឡាបាល់ឱបដែលមានគ្នា៧នាក់ បានផ្តល់មេរៀនជាច្រើនដល់កម្ពុជា។ ព្រឹត្តិការណ៍នេះ មាន៦ប្រទេសចូលរួម ដោយត្រូវប្រកួតវិលជុំ។  កម្ពុជាបើកឆាកចាញ់ម្ចាស់ផ្ទះម៉ាឡេស៊ី ៥១-០ បន្ទាប់មកចាញ់ហ្វីលីពីន ៤៧-៧ ចាញ់ថៃ ៤៧-០ ចាញ់ឥណ្ឌូណេស៊ី ៣៥-៧ និងចាញ់សិង្ហបុរី រហូតដល់ទៅ ៧០-០ ។ ទោះបីជាយ៉ាងណាក៏ដោយ បាល់ឱបកម្ពុជា បានត្រឡប់មកផ្ទះវិញជាមួយជ័យជម្នះ ១៧-១២ លើឥណ្ឌូណេស៊ី សម្រាប់ជំនួបដណ្តើមចំណាត់ថ្នាក់លេខ៥ ។ ម្ចាស់ផ្ទះទទួលបានមេដាយមាស ក្រោយឈ្នះសិង្ហបុរី ២២-៧ ហើយថៃយកឈ្នះហ្វីលីពីន ២៦-៧ ដើម្បីទទួលបានមេដាយសំរឹទ្ធ៕
កីឡាបាល់ទាត់យុវជនជម្រើសជាតិកម្ពុជាអាយុក្រោម២២ឆ្នាំ កីឡាបាល់បោះ កីឡាបាល់ទះ និងកីឡាបាល់ឱបកម្ពុជា សុទ្ធតែមិនមានឱកាសឈានទៅកាន់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី២៩នៅម៉ាឡេស៊ី។
  បើតាមមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប ស្តង់ពិព័រណ៍ដែលរៀបចំនៅលើសួនច្បារមាត់ស្ទឹងសៀមរាប ចែកជា៤ផ្នែក ទី១ ផ្នែកសិប្បកម្ម ទី២ ផ្នែកបន្លែផ្លែឈើ ទី៣ ផ្នែកម្ហូបអាហារកែច្នៃ និងទី៤ ផ្នែកម្ហូបប្រចាំតំបន់ក្នុង ក្រុង/ស្រុកទាំង១២ របស់ខេត្តសៀមរាប។   ក្រៅពីនេះ អាជ្ញាធរក៏រៀបចំឱ្យមានជាកម្មវិធីប្រកួតមាន់អាំង និងពានរង្វាន់សម្រាប់អ្នកចូលរួមប្រកួតផង។   សូមទស្សនាវីដេអូ និងព័ត៌មានរូបភាពខាងក្រោម៖    
សៀមរាប៖ ពលរដ្ឋសម្រុកនាំគ្នាទៅលេងសៀមរាប នៅថ្ងៃទី១ នៃការប្រកាសឲ្យឈប់សម្រាកចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ សីហា ឆ្នាំ២០២០។ ថ្ងៃឈប់សម្រាករយៈពេល៥ថ្ងៃនេះ រដ្ឋបាលខេត្តសៀមរាបបានរៀបចំស្ដង់ពិព័រណ៍ម្ហូបអាហារ បន្លែ ផ្លែឈើ សម្រាប់ការកម្សាន្ត និងឱ្យភ្ញៀវទេសចរបានហូបអាហារផងដែរ។
  របរចិញ្ចឹមក្រួច មិនចាំបាច់ទាល់តែបុរសនោះទេ ស្ត្រីជាមេផ្ទះក៏អាចធ្វើបានដែរ។ «វាស្រួលចិញ្ចឹម មិនចំណាយកម្លាំងច្រើនក្នុងការថែទាំ។ ជាស្រ្តីមេផ្ទះក៏អាចធ្វើបាន ម្យ៉ាងមិនចាំបាច់ត្រូវទៅធ្វើការងារឆ្ងាយផ្ទះ»។ នេះជាការលើកឡើងរបស់អ្នកស្រី សុខ ស្រីណុច ដោយអះអាងថា អាចរកចំណូលបានពី ២ទៅ ៣លានរៀល ក្នុងការភ្ញាស់កូនក្រួចលក់មួយវគ្គ(មួយវគ្គមាន ១៦ថ្ងៃ)។    បើតាមអ្នកស្រី ស្រីណុច ការភ្ញាស់កូនក្រួចត្រូវប្រើពេល ១៦ថ្ងៃ ហើយក្រោយកូនក្រួចញាស់បាន ៣ថ្ងៃទើបអាចលក់កូនបាន។ អ្នកស្រី សុខ ស្រីណុច បានរៀនពីរបៀបភ្ញាស់កូនក្រួចតាមបណ្ដាញ YouTube ហើយចំណេះមួយនេះ បានជួយឲ្យគ្រួសារមានជីវភាពធូរធារ និងរស់នៅជុំគ្រួសារ។    កូនក្រួចរបស់អ្នកស្រី ស្រីណុច អាចលក់បានក្នុងតម្លៃសមរម្យមួយ ប៉ុន្តែក្នុងបរិការណ៍កូវីដ-១៩នេះ បានធ្វើឲ្យកូនក្រួចរបស់អ្នកស្រី មានតម្លៃថោក។ ស្រ្តីចិញ្ចឹមក្រួចរូបនេះ ប្រាប់សារព័ត៌មានThmeyThmey25 តាមទូរសព្ទថា ៖«ក្រួចមានការពេញនិយម ទើបមានទីផ្សារទូលាយ។ កាលលក់ដំបូង អាចលក់បានតម្លៃ ១ ០០០រៀលទៅ ១ ២០០រៀល ក្នុងមួយក្បាល។ តែអំឡុងផ្ទុះជំងឺកូវីដ-១៩ កូនក្រួចមួយក្បាល អាចលក់បានតម្លៃ ៦០០រៀលប៉ុណ្ណោះ»។   អ្នកចិញ្ចឹមក្រួចមកពីខេត្តកំពតរូបនេះ បានបន្ថែមថា ទោះបីក្រួចងាយចិញ្ចឹម តែសម្រាប់អ្នកដែលចង់ចិញ្ចឹមក៏គិតត្រូវនូវចំណុចសំខាន់ៗ មួយចំនួនដែរ ដូចជាពូជក្រួច ការផ្ដល់ចំណី និងការថែទាំ។ ជាទូទៅការចិញ្ចឹមក្រួចសាច់ មានរយៈពេលត្រឹម ៣៥ថ្ងៃទៅ ៤០ថ្ងៃប៉ុណ្ណោះអាចលក់បាន៕   ទូភ្ញាស់កូនក្រួចរបស់អ្នកស្រី សុខ ស្រីណុច(រូបពីហ្វេសប៊ុកកសិដ្ឋានចិញ្ចឹមក្រួច ខេត្តកំពត) សត្វក្រួចរបស់អ្នកស្រី សុខ ស្រីណុច
អ្នកស្រី សុខ ស្រីណុច ជាអ្នកភ្ញាស់កូនក្រួចលក់ ស្ថិតនៅភូមិខ្វាវ ឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត។ រយៈពេលជាងមួយឆ្នាំហើយ ដែលគ្រួសារអ្នកស្រីចាប់យករបរភ្ញាស់កូនក្រួចលក់ ដោយសារងាយចិញ្ចឹម ចំណាយពេលខ្លី និងមានទីផ្សារ។ តាមរយៈរបរនេះ បានធ្វើឲ្យគ្រួសារអ្នកស្រី សុខ ស្រីណុច មានជីវភាពធូរធារ និងមិនបាច់ធ្វើការឆ្ងាយផ្ទះ។
ការបើកសវនាការ ធ្វើឡើងតាមសំណើរបស់លោក ជូង ជូងី ដែលជាមេធាវីការពារក្តីឲ្យលោកលោក គឹម សុខ។ លោកមេធាវី ជូង ជូងី បានស្នើឲ្យសាលាដំបូង ដោះលែងលោក គឹម សុខ រស់នៅក្រៅពន្ធនាគារជាបណ្តោះអាសន្ន។ លោកមេធាវីរូបនេះ ធ្លាប់លើកហេតុផលថា លោក គឹម សុខ មិនបានប្រព្រឹត្តបទល្មើស ដូចការចោទប្រកាន់ កន្លងមកទេ។ លោកមេធាវី ធ្លាប់និយាយទៀតថា លោក គឹម សុខ ក៏មិនគេចវេះពីតុលាការដែរ ប្រសិនបើបានរួចខ្លួនពីពន្ធនាគារ។ នេះ មិនមែនជាលើកទីមួយទេ ដែលមេធាវី ស្នើឲ្យដោះលែងលោក គឹម សុខ រស់នៅក្រៅឃុំជាបណ្តោះអាសន្ន។ មេធាវី ធ្លាប់ស្នើឲ្យសាលាដំបូង ដោះលែងលោក គឹម សុខ ម្តងរួចទៅហើយ កាលពីកន្លងទៅ ប៉ុន្តែទទួលបរាជ័យ។ មេធាវី ក៏ធ្លាប់ស្នើទៅសាលាឧទ្ធរណ៍និងតុលាការកំពូលដែរ ដើម្បីសុំឲ្យដោះលែងលោក គឹម សុខ ប៉ុន្តែ ទទួលបរាជ័យដូចគ្នា។ សំណុំរឿខាងលើរបស់លោក គឹម សុខ ត្រូវបានសាលាដំបូង កំណត់កាលបរិច្ឆេទរួចហើយ ថានឹងបើកសវនាការ ដើម្បីជំនុំជម្រះ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២0១៧។ លោក គឹម សុខ ត្រូវបានសម្តេច ហ៊ុន សែន ពឹងមេធាវីឲ្យដាក់ពាក្យប្តឹង ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ» និងបទ «ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២0១៧ ។ លោក គី តិច មេធាវីរបស់សម្តេច ហ៊ុន សែន បញ្ជាក់ថាមូលហេតុនៃការដាក់ប្តឹងនេះ ដោយសារតែលោក គឹម សុខ បាននិយាយថា គណបក្សប្រជាជនកម្ពុជា នៅពីក្រោយខ្នងអំពើឃាតកម្ម លោក កែម ឡី អ្នកវិភាគនយោបាយ និងជាអ្នកស្រាវជ្រាវការអភិវឌ្ឍសង្គមដ៏ល្បីល្បាញ កាលពីខែកក្កដា ឆ្នាំ២0១៦ ។ លោក គឹម សុខ នៅរងបណ្តឹងរបស់សម្តេច ហ៊ុន សែន មួយផ្សេងទៀត។ អង្គហេតុ ដែលនាំឲ្យលោក គឹម សុខ រងបណ្តឹងជាលើកទី២ គឺដោយសារតែលោក និយាយថា ប្រព័ន្ធមួយ ដែលស្ថិតនៅក្រោមរដ្ឋាភិបាលបច្ចុប្បន្ន មានការសម្លាប់មនុស្ស ហើយរកមុខឃាតកមិនឃើញ។ រហូតមកដល់ពេលនេះ លោក គឹម សុខ បានជាប់ឃុំក្នុងពន្ធនាគារព្រៃស អស់រយៈពេលជិតកន្លះឆ្នាំហើយ៕
ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ បានច្រានចោលសំណើសុំនៅក្រៅឃុំជាបណ្តោះអាសន្នរបស់លោក គឹម សុខ អ្នកវិភាគនយោបាយ ដែលកំពុងជាប់ក្នុងពន្ធនាគារ ដោយសារបណ្តឹងសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ ការច្រានចោលសំណើខាងលើ គឺធ្វើឡើងនៅក្នុងបន្ទប់សវនាការ ដែលដំណើរទៅនៅពេលព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២0១៧នេះ។
  ដំណាំស្រូវរដូវវស្សា ចំនួន ៦.៦ម៉ឺនហិកតា នៅខេត្តបន្ទាយមានជ័យ កំពុងប្រឈមនឹងការខូតខាត ដោយសាររបាយទឹកភ្លៀងធ្លាក់ពុំបានសព្វល្អ។ នេះបើយោងតាមរបាយការណ៍របស់មន្ទីកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តបន្ទាយមានជ័យ នៅថ្ងៃទី ៣ ខែសីហា ឆ្នាំ២០២០។    លោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីកសិកម្មខេត្តបន្ទាយមានជ័យ ប្រាប់ ThmeyThmey25 តាមទូរសព្ទនៅថ្ងៃទី ៥ ខែសីហា ឆ្នាំ២០២០ថា ដំណាំស្រូវនៅខេត្តបន្ទាយមានជ័យ ជួបប្រទះនឹងបញ្ហារាំងស្ងួតរាល់ឆ្នាំ។ ដំណាំស្រូវខូចខាតតិច ឬច្រើន អាស្រ័យលើបរិមាណទឹកភ្លៀង។ លោក ប៉ាង វណ្ណាសេដ្ឋ ពន្យល់បន្ថែម៖«ប្រព័ន្ធប្រឡាយមានគ្រប់គ្រាន់ហើយ ប៉ុន្តែវាគ្មានទឹក តាមព្រែក ប្រឡាយស្ងួតទឹកអស់ហើយ។ ក្រុមការងារកំពុងចុះពិនិត្យមើលស្ថានភាពជាក់ស្ដែង និងរង់ចាំ ៤-១០ថ្ងៃ ទៀត បើមានភ្លៀងធ្លាក់ អាចសង្គ្រោះស្រូវទាំងនោះបាន ៥០ភាគរយ ប៉ុន្តែបើគ្មានភ្លៀងនោះទេ បរិមាណស្រូវខូចអាច ១០០ភាគរយ»។   យោងតាមរបាយការណ៍ដដែល ដំណាំស្រូវដែលរងផលប៉ះពាល់មាននៅស្រុកមង្គលបូរីជាង ១.៦ម៉ឺនហិកតា, ស្រុកភ្នំស្រុកជាង១.១ម៉ឺនហិកតា, ស្រុកព្រះនេត្រព្រះ ចំនួនជាង២.៣ម៉ឺនហិកតា, ស្រុកអូរជ្រៅចំនួនជិត៤ពាន់ហិកតា,ក្រុងសិរីសោភ័ណ ចំនួនជាង៨ពាន់ហិកតា, និងស្រុកថ្មពួកជាង៣ពាន់ហិកតា។    ក្រៅពីនេះ ស្រូវស្រាលដើមរដូវ ក៏បានរងផលប៉ះពាល់ជាង ៣ពាន់ហិកតាដែរ ក្នុងនោះមាននៅស្រុកមង្គលបូរីជិត៣ពាន់ហិកតា និងស្រុកអូរជ្រៅចំនួន ៦០ហិកតា។ នេះបើរបាយការណ៍ដដែល៕
ស្រូវវស្សា ចំនួន ៦.៦ម៉ឺនហិកតា នៅខេត្តបន្ទាយមានជ័យ កំពុងប្រឈមនឹងការខូតខាត ដោយសារខ្វះទឹក។ លោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីកសិកម្មខេត្តបន្ទាយមានជ័យ បានប្រាប់ Thmeythmey25 ថា ប្រសិនបើ តំបន់មានភ្លៀងធ្លាក់ នៅមុនពាក់កណ្តាលខេត្តសីហានេះ  ស្រូវប្រមាណ៥០ភាគរយ អាចសង្គ្រោះបាន ប៉ុន្តែបើគ្មានភ្លៀងនោះទេ ដំណាំស្រូវទាំងអស់នឹងខូចខាត។
  ដំណើរតស៊ូមតិរួមគ្នារបស់គណបក្សឆន្ទៈខ្មែរ កែទម្រង់កម្ពុជា ភ្លើងទៀន និងបក្សប្រជាធិបតេយ្យមូលដ្ឋាន បាននាំគ្នាដាក់សំណើរទៅ គ.ជ.ប និង រដ្ឋសភា ដើម្បីស្នើសុំជួបជជែក កែទម្រង់នៃការបោះឆ្នោត។    លោក សាម អ៊ីន អគ្គលេខាធិការគណបក្សប្រជាធិបតេយ្យមូលដ្ឋានបានឲ្យដឹងថា តំណាងបក្សទាំង៤ខាងលើ នឹងទៅជួប គ.ជ.ប ហើយពិគ្រោះយោបល់ជាមួយគ្នា ជុំវិញដំណើរការបោះឆ្នោត នៅថ្ងៃទី៣១សីហា។ ចំណុចសំខាន់ៗ ដែលបក្សទាំង៤នឹងលើកឡើង ពិភាក្សាគ្នា ទាក់ទងការចុះឈ្មោះបោះឆ្នោតឲ្យមានរយៈវែងជាងមុន ,ដំណើរការឃោសនាបោះឆ្នោតប្រព្រឹត្តទៅដោយតម្លាភាព ,កុំឲ្យមានវត្តមានសមត្ថកិច្ចនៅក្បែរការិយាល័យបោះឆ្នោត និងនីតិវិធីរាប់សន្លឹកឆ្នោតជាដើម។    «ទាំងនេះ  សុទ្ធតែជាចំណុចសំខាន់ ដែលយើងស្នើសុំទាមទារ ឲ្យមានការកែទម្រង់ប្រព័ន្ធបោះឆ្នោត ដើម្បីឲ្យការបោះឆ្នោតក្រោយៗ មានការទុកចិត្តបាន ពុំមានការប្រេះឆា និងបញ្ហាប្រឈមណាមួយកើតឡើងក្រោយពេលបោះឆ្នោត»។ លោក សាម អ៊ីន លើកឡើងបែបនេះ ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ តាមប្រព័ន្ធទូរស័ព្ទនៅថ្ងៃទី៣០សីហា។    ការជួបជជែកគ្នានេះ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប ស្វាគមន៍រាល់សំណើ និងអនុសាសន៍។ សំណើរទាំងនោះ គ.ជ.ប នឹងពិនិត្យ ហើយកំណត់បែងចែកតាមប្រភេទ ព្រោះមានសំណើខ្លះមានលក្ខខណៈបច្ចេកទេស និងស្ថិតក្រោមស្ថាប័នផ្សេងជាអ្នកអនុវត្ត។ ជាមួយគ្នាដែរ រាល់សំណើ ភាគី គ.ជ.ប នឹងពន្យល់បកស្រាយ ដើម្បីឲ្យយល់ពីដំណើរការអនុវត្តនីតិវិធី។    ទន្ទឹមនឹងនេះ អ្នកនាំពាក្យ គ.ជ.ប ពន្យល់ថា៖ «រាល់ការស្នើទាំងអស់ គឺត្រូវតែស្របតាមចាប់និងនីតិវិធី ហើយរាល់នីតិវិធីដែល គ.ជ.ប ដាក់ទៅ គឺសុទ្ធតែស្របតាមច្បាប់ជាធរមាន»។    ជំនួបជាមួយបក្សនយោបាយទាំង៤ នេះ ភាគី គ.ជ.ប គឺមានលោក ហង្ស ពុទ្ធា ជាប្រធានដឹកនាំ លោក ទេព នីថា អគ្គលេខាធិការ គជប លោក សោម សូរីដា អគ្គលេខាធិការរង លោក តុប ឫទ្ធី អគ្គនាយកនៃអគ្គនាយកដ្ឋានសេវាកម្មច្បាប់ និងបច្ចេកទេស ព្រមទាំង លោក កែ រិទ្ធិ អគ្គនាយករងនៃអគ្គនាយកដ្ឋាន សេវាកម្មច្បាប់ និងបច្ចេកទេស។    ដើម្បីកែទម្រង់ការបោះឆ្នោតនេះ បក្សទាំង៤ ក៏បានដាក់សំណើសុំជួបរដ្ឋសភាដែរ ប៉ុន្តែ ត្រូវបានរដ្ឋសភា បដិសេធ។ ការស្នើសុំជួបរដ្ឋសភា ដើម្បីជជែកពីការកែប្រែច្បាប់បោះឆ្នោត ព្រោះស្ថាប័ននីតិបញ្ញត្តិនេះ មានសិទ្ធិ។ នេះជាការបញ្ជាក់របស់ លោក សាម អ៊ីន ហើយបន្ថែមថា ការបដិសេធរបស់រដ្ឋសភា ធ្វើឡើងក្រោមហេតុផលថា ពុំមានច្បាប់បញ្ញត្តិណាចែងឲ្យរដ្ឋសភាជួបជាមួយបក្សក្រៅរដ្ឋាភិបាលឡើយ។    ចំណុចនេះ លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភាបកស្រាយវិញថា រដ្ឋសភា គឺមាន១២៥សំឡេង។ ដូច្នេះករណីជួបជាមួយបក្សក្រៅរដ្ឋាភិបាល គឺពិបាកជួប ហើយក៏គ្មានច្បាប់ឬនីតិវិធីណាចែងឲ្យជួបដែរ។     ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ នៅថ្ងៃទី៣០សីហានេះ លោក ប៉េងឡុង ប្រាប់បែបនេះ៖ «សភាអនុវត្តតាមនីតិវិធីច្បាប់ ហើយពួកគាត់ចង់ជួបសភា! មនុស្ស១២៥នាក់ ទើបហៅថាសភា តើឲ្យជួបអ្នកណា? ស្នើជួបសម្ដេច ហេង សំរិន ប៉ុន្តែលោកអព្យាក្រឹត្យ។ អ៊ឺចឹង លោកពិបាកសម្រេច។ ដូច្នេះ វាអត់មានមូលដ្ឋានច្បាប់ក្នុងជួបទេ ហើយបើជួបទៅ លទ្ធផលគាត់យកទៅបកស្រាយផ្តេសតែផ្តាស ធ្វើឲ្យខូចឈ្មោះសភាដែរ»។    យ៉ាងណា លោក សាម អ៊ីន យល់ឃើញថា ច្បាប់ពុំមែនចែងក៏ពិតមែន ប៉ុន្តែច្បាប់ក៏ពុំបានហាមឃាត់មិនឲ្យជួបដែរ។ លោក សោកស្ដាយនៅពេលរដ្ឋសភា មានចិត្តចង្អៀត ពុំទទួលយកមតិយោបល់របស់បក្សដទៃ ខណៈក្នុងរដ្ឋសភាមានតែឯកបក្ស។ បើតាមអគ្គលេខាធិបក្សGDP រូបនេះ រដ្ឋសភាគួរបើកគំនិតយោបល់ទទួលយកមតិពីគ្រប់ជ្រុង ដើម្បីកែលម្អ៕   
ភ្នំពេញ៖ បក្សនយោបាយ៤ នឹងជួបជាមួយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ដើម្បីស្នើឲ្យកែប្រែនីតិវិធីបោះឆ្នោត។ ប៉ុន្តែ គ.ជ.ប ថា សំណើទាំងអស់ មិនមែនសុទ្ធតែត្រូវកែនោះទេ ។
ពន្យល់ដោយសម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យ «រដ្ឋធានី» មានន័យថា ប្រទេស ដែលឥតមានក្សត្រទ្រង់រាជ្យ។ ឧទាហរណ៍៖ រដ្ឋធានី វ៉ាស៊ីនតោន។ល។ ដោយឡែកពាក្យ «រាជធានី» ជា នគរ, ក្រុង,ខេត្ត និងស្រុក ដែលមានក្សត្រទ្រង់រាជ្យគង់នៅ។ ភាគច្រើនគេហៅ រាជធានីក្រុង ក្រុងដែលមានព្រះមហាក្សត្រគង់នៅជាម្លប់ដល់កូនចៅខ្មែរ។ ឧទាហរណ៍៖ រាជធានីភ្នំពេញ៕ 
សាធារណជនប្រាកដជាគិតថា ពាក្យពីរនេះ មានន័យដូចគ្នាហើយ បើសិនជាគេមិនបានផ្ទៀងផ្ទាត់ឲ្យជាក់លាក់នោះ។ តាមពិតពាក្យពីរនេះ សម្រាប់ប្រើខុសគ្នា  និងមានន័យផ្សេងគ្នាផងដែរ។
  នៅព្រឹកថ្ងៃសុក្រនេះ លោកមេធាវី យុង ផានិត បានទៅពិភាក្សាជាមួយលោកអឿត អាង ហៅជួប សម្លាប់ នៅពន្ធនាគារព្រៃស ជុំវិញការដាក់បណ្តឹងទៅកាន់សាលាឧទ្ធរណ៍។ បើតាមលោកមេធាវីរូបនេះ លោក ជួប សម្លាប់ ត្រូវការពេលវេលាបន្ថែមទៀត ដើម្បីពិចារណាឲ្យបានច្បាស់លាស់ មុននឹងសម្រេចថា បន្តប្តឹងទៅកាន់សាលាឧទ្ធរណ៍ ឬមិនប្តឹង។  លោក យុង ផានិត បានប្រាប់សារព័ត៌មានថ្មីៗដូច្នេះថា៖«គាត់ (ជួប សម្លាប់) ថាគាត់មិនទាន់បានគិតទេ ចំពោះរឿងនេះ។ គាត់សុំគិតមើលសិន មុននឹងគាត់សម្រេចថាយ៉ាងម៉េច»។ លោក យុង ផានិត បន្តថា លោក នឹងទៅជួបកូនក្តីម្តងទៀត ដើម្បីសួរពីការសម្រេចចិត្ត ទាក់ទងនឹងការប្តឹងទៅកាន់សាលាឧទ្ធរណ៍។ លោក សង្កត់ធ្ងន់ថា ក្នុងរយៈពេល១ខែ សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលប្រកាសកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ ដោយកំណត់ឲ្យលោក ជួប សម្លាប់ ជាប់ពន្ធនាគារអស់មួយជីវិត នឹងចូលជាស្ថាពរ។ ដូច្នេះ មុននឹងសាលក្រមចូលជាស្ថាពរ លោក និងកូនក្តី ត្រូវតែសម្រេចចិត្តរួមគ្នាថា ប្តឹងទៅកាន់សាលាឧទ្ធរណ៍ ឬមិនប្តឹង។ ក្នុងនាមជាមេធាវី លោក យុង ផានិត នឹងធ្វើតាមអ្វីដែលលោក ជួប សម្លាប់ សម្រេចចិត្ត។ លោក ប្រាប់ថា លោក នឹងដាក់បណ្តឹងទៅកាន់សាលាឧទ្ធរណ៍ ប្រសិនបើលោក ជួប សម្លាប់ ស្នើឡើង។ ប៉ុន្តែ លោក ក៏មិនអាចប្តឹងទៅកាន់សាលាឧទ្ធរណ៍ដែរ ប្រសិនបើកូនក្តី មិនចង់។ សូមរម្លឹកថា ក្រោយឃាតកម្មលើលោក កែម ឡី កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ លោក ជួប សម្លាប់ ក៏ត្រូវបានចាប់ខ្លួន។ ក្នុងសំណុំរឿងឃាតកម្មដ៏សាហាវនេះ លោក ជួប សម្លាប់ បានរងបទចោទ «ឃាតកម្មគិតទុកជាមុន និងកាន់កាប់អាវុធខុសច្បាប់»៕
ភ្នំពេញ៖ លោក ជួប សម្លាប់ មិនទាន់សម្រេចចិត្តនោះទេ ថានឹងដាក់បណ្តឹងទៅកាន់សាលាឧទ្ធរណ៍ ដើម្បីប្រឆាំងសាលាដំបូងរាជធានីភ្នំពេញ ដែលផ្តន្ទាទោសខ្លួន ឲ្យជាប់ពន្ធនាគារអស់មួយជីវិត ក្នុងរឿងឃាតកម្មលើលោក កែម ឡី។ បញ្ហានេះ កំពុងស្ថិតក្នុងការពិចារណារបស់លោក ជួប សម្លាប់ នៅឡើយ។
  រដ្ឋមន្ត្រីការពារជាតិនៃប្រទេសសមាជិកទាំង១០ប្រទេស បានចុះកិច្ចព្រមព្រៀងលើគោលការណ៍ណែនាំស្ដីពីការប្រឈមមុខផ្នែកយោធាលើដែនអាកាស ដែលជាកិច្ចព្រមព្រៀងពហុភាគីលើកដំបូងគេលើពិភពលោក។ គោលការណ៍ណែនាំនេះ មានគោលដៅគ្រប់គ្រងការប្រឈមមុខដោយចៃដន្យរវាងយន្តហោះយោធា រាប់បញ្ចូលទាំងលំហអាកាសសមុទ្រចិនខាងត្បូងផង។ ប៉ុន្តែការណែនាំនេះពឹងផ្អែកលើគោលការណ៍ស្ម័គ្រចិត្ត និងមិនមានអំណាចចាប់បង្ខំឲ្យអនុវត្តឡើយ។   ក្នុងឆ្នាំ២០១៧ អាស៊ានក៏បង្កើតគោលការណ៍ណែនាំបែបនេះដែរសម្រាប់គ្រប់គ្រងសកម្មភាពនៅលំហសមុទ្រ ដែលមានឈ្មោះថា ក្រមសម្រាប់ការប្រឈមមុខឥតព្រាងទុកនៅសមុទ្រ ដែលរួមបញ្ចូលប្រទេសដៃគូរបស់អាស៊ានចំនួន៨ រាប់ទាំងអាមេរិក និងចិនផង។ ប៉ុន្តែទោះជាមានគោលការណ៍បញ្ចៀសក្ដី គេនៅតែឃើញមានការប្រឈមមុខដាក់គ្នារវាងនាវាចម្បាំងដដែល ពិសេសរវាងអាមេរិក និងចិនតែម្ដងនៅសមុទ្រចិនខាងត្បូង។    ក្នុងគោលការណ៍ណែនាំនេះ យន្តហោះយោធាមិនគួរបំពារបំពានសកម្មភាពរបស់យន្តហោះប្រទេសផ្សេងឡើយ ប៉ុន្តែយន្តហោះទាំងនោះនៅតែអាចអនុវត្តសិទ្ធិ និងសេរីភាពចរាចរណ៍របស់ខ្លួន ក៏ដូចជាច្បាប់អន្តរជាតិដែលត្រូវប្រើប្រាស់ពាក់ព័ន្ធសកម្មភាពនៅលំហសមុទ្រ។ គោលការណ៍នេះបន្តថា បើមានយន្តហោះយោធាហោះទៅរកយន្តហោះមួយទៀតដោយបំណងចង់ដឹងពីអត្តសញ្ញាណ ការស៊ើបសួរ ការបញ្ជាក់ ឬហោះអមដំណើរនោះ អ្នកបើកបរគួរអនវុត្តតាមវិជ្ជាជីវៈ និងចៀសវាងសកម្មភាពគ្រោះថ្នាក់។   លើសពីនោះ យន្តហោះយោធានានាក៏ត្រូវចៀសវាងការធ្វើសកម្មភាពត្រាប់ក្នុងការប្រយុទ្ធ ខណៈខ្លួនស្ថិតក្បែរយន្តហោះផ្សេងទៀត ហើយក៏មិនត្រូវតម្រង់រ៉ុក្កែត អាវុធ ឬឧបករណ៍ផ្សេងទៀតដាក់យន្តហោះហោះដទៃដែរ លើកលែងករណីគ្រោះថ្នាក់។ ចំណែកឯអ្នកបើកបរវិញ ក៏មិនត្រូវប្រើប្រាស់ភាសាមិនសមរម្យ ឬធ្វើកាយវិការមិនត្រឹមត្រូវនោះដែរ។   ក្នុងសន្និសីទសារព័ត៌មានក្រោយកិច្ចប្រជុំថ្ងៃទី១៩ ខែតុលា រដ្ឋមន្ត្រីការពារជាតិសិង្ហបុរី Ng Eng Hen និយាយ ថា ការអនុម័តគោលការណ៍ណែនេះ ជាសមិទ្ធផលសំខាន់មួយបង្ហាញពីភាពដឹកនាំរបស់អាស៊ានក្នុងការជំរុញសន្តិភាព និងសន្តិសុខក្នុងតំបន់។ បើតាមទូរទស្សន៍ Channel NewsAsia លោក Ng ក៏នឹងលើកកិច្ចព្រមព្រៀងថ្មីនេះក្នុងជំនួបជាមួយរដ្ឋមន្ត្រីការពារជាតិប្រទេសដៃគូរបស់អាស៊ាន និងអញ្ជើញប្រទេសទាំងនោះឲ្យចូលរួមក្នុងគោលការណ៍នេះដែរ។   ប្រសិទ្ធភាពយ៉ាងណានោះ គេមានតែរង់ចាំមើលសិនប៉ុណ្ណោះ ខណៈក្រមប្រតិបត្តិនៅសមុទ្រជាឧទាហរណ៍ស្រាប់។ យ៉ាងណាមិញ លោក Ng ដែលជាប្រធានកិច្ចប្រជុំនោះ អះអាងថា បើគ្មានការណែនាំ ការប្រថុយប្រថាននឹងកើនឡើង ហើយគោលការណ៍ពហុភាគីមួយនេះប្រៀបដូចជាខ្សែក្រវាត់សុវត្ថិភាពដូច្នោះដែរ គឺមិនអាចការពារបានទាំងស្រុងឡើយ តែយ៉ាងហោចណាស់ អាចជួយការពារបានខ្លះដែរ៕  
ប្រទេសសមាជិកអាស៊ានទាំង១០ នៅថ្ងៃទី១៩ ខែតុលា បានព្រមព្រៀងលើគោលការណ៍ណែនាំដ៏សំខាន់មួយ សំដៅគ្រប់គ្រងការប្រឈមមុខគ្នាលើដែនអាកាស។ ការព្រមព្រៀងនេះ ធ្វើឡើងក្រោយជំនួបថ្នាក់រដ្ឋមន្ត្រីការពារជាតិអាស៊ាននៅសិង្ហបុរី។ រដ្ឋមន្ត្រីការពារជាតិសិង្ហបុរី Ng Eng Hen ដែលជាប្រធានកិច្ចប្រជុំនិយាយថា គោលការណ៍ដែលបានឯកភាពគ្នា នឹងជួយកាត់បន្ថយបញ្ហា ហើយអាស៊ាននឹងស្នើប្រទេសដៃគូជាពិសេសចិន និងអាមេរិកឲ្យចូលរួមជាមួយដែរ។
  តាមរយៈសំណេរលើបណ្ដាញសង្គមនេះ លោក ព្រាប សុវត្ថិ ពិតជាមិនចង់ឃើញសិល្បៈខ្មែរ ត្រូវបានបែកបាក់គ្នានោះទេ។ តារាចម្រៀងល្បី តាំងពីទសវត្សរ៍៩០មករូបនេះ បានអំពាវឱ្យសិល្បៈខ្មែរទាំងអស់ ត្រូវចេះស្រលាញ់ និងជួយគាំទ្រគ្នាទៅវិញទៅមក។ «ចំណែកយើងអ្នកសិល្បៈ ក៏ជាអ្នកស្តាប់គ្នាទៅវិញទៅមក យើងមិនមែនស្ដាប់តែចម្រៀង យើងច្រៀងនោះទេ គឺគាំទ្រគ្នាទៅវិញទៅមកគ្រប់ទម្រង់ សិល្បៈក៏ជាទស្សនិកជនម្នាក់ក្នុងចំណោមអ្នកសិល្បករទាំងអស់ដែរ»។   ក្នុងអត្ថន័យណែនាំទៅសិល្បៈខ្មែរដទៃទៀត ក្នុងនាមជារៀមច្បង តារាចម្រៀងរូបនេះ បានពន្យល់ថា ភាពរីកចម្រើនរបស់អ្នកសិល្បៈទាំងអស់ បានមកពីការគាំទ្រពីមហាជនគ្រប់ស្រទាប់ ហើយមហាជនគឺជាកញ្ចក់ឆ្លុះបង្ហាញទាំងចំណុចល្អ និងចំណុចមិនល្អ ដែលអ្នកសិល្បៈត្រូវកែលំអ។ «សម្រាប់យើងជាអ្នកសិល្បៈករវិញត្រូវធ្វើជាគំរូល្អ ចេះរួបរួមគ្នា អធ្យាស្រ័យល្អរវាងគ្នា ក្នុងនាមជាអ្នកសិល្បៈរួមអាជីពផង ក្នុងនាមជាជនជាតិខ្មែរតែមួយដែលពោរពេញដោយស្នាមញញឹម ក្រោមដំបូលសន្តិភាពតែមួយ ដើម្បីរួបរួមគ្នាឆ្ពោះទៅមុខ ជាមួយគ្នានាំសិល្បៈកម្ពុជា អោយមានភាពល្បីល្បាញលើឆាកអន្តរជាតិនាពេលអនាគត»។ នេះជាការលើកឡើងរបស់លោក ព្រាប សុវត្ថិ។   សិល្បៈតន្ត្រីនេះ ជាទម្រង់មួយ ក្នុងចំណោមទម្រង់សិល្បៈទាំងប្រាំពីរ ដែលត្រូវបម្រើអារម្មណ៍មហាជនអ្នកស្តាប់គ្រប់មនោសញ្ចេតនា កម្សត់ ស្នេហា កំប្លែង រីករាយ ស្រែកហ៊ោសប្បាយ។ នេះជាការលើកឡើងរបស់កំពូលតារាចម្រៀងកម្ពុជា។    កាលពីពេលថ្មីៗនេះ គេឃើញតារាចម្រៀង ខេមរៈ សិរីមន្ត និងតារាចម្រៀងរ៉េប ដែលគេស្គាល់ថា «ខ្មែរមួយជីវិត» បានចេញសារ និងពាក្យសម្តីឆ្លងឆ្លើយគ្នា លើបញ្ហាទម្រង់និងស្ទីលច្រៀងបទមនោសញ្ចេតនា បទHip Hop និងបទរ៉េប ដើម្បីទាក់ទាញប្រជាប្រិយភាព និងស្របតាមនិន្នាការសង្គម៕
កំពូលតារាចម្រៀងកម្ពុជា លោក ព្រាប សុវត្ថិ បានចេញសារអំពាវនាវឱ្យសិល្បករ ជាពិសេសតារាចម្រៀង ចេះស្រលាញ់ និងរួបរួមគ្នា ដើម្បីជាគំរូដល់មហាជន។ សំណេរលើហ្វេសប៊ុករបស់លោក ព្រាប សុវត្ថិ នាពេលនេះ ទំនងឃើញមានការជជែកវែកញែកគ្នាច្រើន លើបញ្ហាទម្រង់ និងស្ទីលច្រៀង ដើម្បីទាក់ទាញប្រជាប្រិយភាព និងស្របតាមនិន្នាការសង្គម។
ក្នុងពេលស្បថចូលកាន់តំណែងនៅថ្ងៃព្រហស្បតិ៍នោះ លោក ម៉ាឌូរ៉ូ បានផ្តោតសំខាន់លើបញ្ហាជាច្រើនជាពិសេសប្តេជ្ញាដោះស្រាយវិបត្តិសេដ្ឋកិច្ចដែលកំពុងធ្វើឲ្យប្រជាជនលំបាកវេទនាផងនោះ។ លោកក៏បានបង្ហាញសារនយោបាយមួយចំនួនដែលហាក់មានគោលដៅផ្សះផ្សាជាតិផងដែរ ខណៈដែលបក្សប្រឆាំងបន្តទិតៀននិងចាត់ទុកការបោះឆ្នោតជារឿងមិនស្របច្បាប់។ វានឹងរួមចំណែកធានាសន្តិភាព ស្ថិរភាព វិបុលភាព និងសុភមង្គលប្រជាជនផងដែរ។ បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ប្រធានាធិបតីរដ្ឋអាមេរិកឡាទីនរូបនេះបានអះអាងចំពោះមុខមន្ត្រីរដ្ឋាភិបាល និងយោធាថា រដ្ឋាភិបាលលោកនឹងកែតម្រូវគោលនយោបាយសេដ្ឋកិច្ចដើម្បីស្តារឡើងវិញនូវសេដ្ឋកិច្ចដែលកំពុងខ្ទេចខ្ទាំ។ រដ្ឋាភិបាលលោកអាចស្វែងរកជំនួយពីប្រទេសជាមិត្ត និងប្លុកប្រេង OPEC ផងដើម្បីធានាថា វេណេស៊ុយអេឡានឹងផលិតប្រេងបានទ្វេដង។   «យើងត្រូវការកែតម្រូវមួយដ៏ចម្បង។ យើងត្រូវធ្វើកិច្ចការច្រើនដែលថ្មី និងប្រសើរជាងមុន។ យើងមិនបានធ្វើល្អគ្រប់គ្រាន់ឡើយ ហើយយើងត្រូវផ្លាស់ប្តូរប្រទេសនេះ»។ នេះជាការបញ្ជាក់របស់លោក ម៉ាឌូរ៉ូ មុនបន្តទទួលស្គាល់ថា ទណ្ឌកម្មអាមេរិកនឹងធ្វើឲ្យសេដ្ឋកិច្ចវេណេស៊ុយអេឡាលំបាកជាងមុនជាពិសសការផលិតនិងនាំចេញប្រេង។ ប៉ុន្តែលោកក៏ឆ្លៀតប្តេជ្ញាចិត្តចំពោះជនរួមជាតិដែរថា លោកនឹងប្រឹងយកឈ្នះទណ្ឌកម្មនេះឲ្យបាន។ បច្ចុប្បន្ននេះវេណេស៊ុយអេឡាដែលធ្លាប់ជាប្រទេសមានជាងគេមួយនៅអាមេរិកឡាទីន កំពុងប្រឈមនឹងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ។ អតិផរណាកើនឡើងដល់លើស ១៣០០០ ភាគរយឯណោះ ហើយប្រជាជនប្រឈមកង្វះខាតចំណីអាហារបរិភោគ និងឱសថសម្រាប់ប្រើប្រាស់ទៀត។ ដោយឡែក ដើម្បីជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ ស្របពេលដែលតម្លៃប្រេងឆៅកំពុងងើបក្បាលឡើងវិញនោះ លោក ម៉ាឌូរ៉ូ បានឆ្លៀតប្រាប់រដ្ឋមន្ត្រីទទួលបន្ទុកប្រេងឲ្យជំរុញការបូមប្រេងឲ្យបានទ្វេដងថែមទៀត។ ប្រធានាធិបតីរូបនេះចង់បង្កើនការផលិតឲ្យបាន ១លានបារ៉ែលបន្ថែមទៀតក្នុងពេលឆាប់ៗខាងមុខនោះហើយលោកបានជំរុញឲ្យរដ្ឋមន្ត្រីលោកស្វែងរកជំនួយពី OPEC និងប្រទេសមហាអំណាចដូចជារុស្ស៊ី ចិន និងរដ្ឋសេដ្ឋីប្រេងអារ៉ាប់ផងដែរដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការបូមប្រេងនេះផង។ បើទោះបីជាវេណេស៊ុយអេឡាជាប្រទេសដែលមានប្រេងបម្រុងច្រើនជាងគេនៅលើពិភពលោកក៏ដោយ ក៏ប្រទេសនេះមិនអាចបូមប្រេងបានច្រើនលានបារ៉ែលក្នុងមួយថ្ងៃដែរ ដោយសារកង្វះខាតហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត។ វេណេស៊ុយអេឡាអាចបូមប្រេងបានជាមធ្យមត្រឹម ១,៥លានបារ៉ែលប៉ុណ្ណោះក្នុងមួយថ្ងៃ ហើយនៅត្រឹមខែមេសាប្រេងដែលបូមបាននោះធ្លាក់មកត្រឹម ១,៤ លានបារ៉ែលប៉ុណ្ណោះ។ ដាច់ដោយឡែកពីសេដ្ឋកិច្ច លោក ម៉ាឌូរ៉ូ បានសន្យាធានាផ្សះផ្សាជាតិដោយដោះលែងអ្នកទោសនយោបាយណាដែលមិនប្រព្រឹត្តបទឧក្រិដ្ឋធ្ងន់ធ្ងរពេក ហើយពួកគេត្រូវបានចាប់ខ្លួនចាប់ពីពេលចលនាបាតុកម្មប្រឆាំងរដ្ឋាភិបាលកើតឡើងតាំងពីឆ្នាំ ២០១៤មកនោះ៕
ប្រធានាធិបតីវេណេស៊ុយអេឡា នីកូឡាស ម៉ាឌូរ៉ូ បានស្បថចូលកាន់តំណែងហើយនៅថ្ងៃព្រហស្បតិ៍ទី ២៤ ខែឧសភាម្សិលមិញ។ ក្នុងពេលស្បថនោះលោក បានសន្យាដោះស្រាយវិបត្តិសេដ្ឋកិច្ច ដោះលែងអ្នកទោសនយោបាយ និង បង្កើនការបូមយកប្រេងដើម្បីជំរុញកំណើនសេដ្ឋកិច្ចវិញ។ អ្វីដែលសំខាន់លោកសន្យាថា នឹងយកឈ្នះទណ្ឌកម្មដែលអាមេរិកដាក់ប្រឆាំងវេណេស៊ុយអេឡាឲ្យបានក្រោយជាប់ឆ្នោតជាថ្មីលោក នីកូឡាស ម៉ាឌូរ៉ូ បានចូលកាន់តំណែងជាថ្មីទៀតជាប្រធានាធិបតី វេណេស៊ុយអេឡា ស្របពេលដែលវិបត្តិសេដ្ឋកិច្ចចេះតែដុនដាបទៅ។
  ក្នុងពិធីសិក្ខាសាលាស្ដីពី«កម្រិតយល់ដឹងរបស់អ្នកប្រើប្រាស់ក្នុងតំបន់អាស៊ាននៅប្រទេសកម្ពុជា» នៅថ្ងៃទី២ ខែកញ្ញា លោក ប៉ាន់ សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងថាកិច្ចការពារអ្នកប្រើប្រាស់នៅកម្ពុជា មានភាពក្មេងខ្ចីនៅឡើយ ហើយក្នុងចំណោមប្រទេសក្នុងតំបន់អាស៊ាន កម្ពុជាជាប្រទេសចុងក្រោយដែលទទួលបានការអនុម័តឱ្យប្រើប្រាស់ច្បាប់នេះ។   បើតាមលោក ប្រាក់ សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជនបទកម្ពុជា ការស្ទង់មតិរបស់អ្នកប្រើប្រាស់ ធ្វើឡើងតាមកម្រិតស្ដង់ដារអាស៊ាន ដែលមានកម្រង់សំនួរ និងបានជ្រើសរើសសំណាកដោយនីតិភាព ។    លោក ប្រាក់ សេរីវឌ្ឍន៍ បានបន្តថា សំណាកដែលបានជ្រើសរើស មានចំនួន២០០ ក្នុង៤រាជធានី-ខេត្តគឺ ភ្នំពេញ កំពង់ចាម បាត់ដំបង និងខេត្តសៀមរាប ដែលបានគ្របដណ្ដប់លើភូមិភាគសំខាន់ៗនៅកម្ពុជា ។    «លទ្ធផលបង្ហាញថា នៅកម្ពុជា យើងវាយតម្លៃជារួមបានពិន្ទុ ៦៨,៨១ អីចឹងពិន្ទុហ្នឹង អ្នកប្រើប្រាស់នៅកម្ពុជាមានការយល់ដឹងតិចតួចពីប្រព័ន្ធការពារអ្នកប្រើប្រាស់»។ នេះជាការអះអាងរបស់លោក ប្រាក់ សេរីវឌ្ឍន៍ អំពីលទ្ធផលនៃការស្ទង់មតិនៅកម្ពុជា ដោយលោកបានបញ្ជាក់ថា ការស្ទង់មតិនេះផ្ដោតលើ៣ជំពូកគឺ ការយល់ដឹងអំពីកិច្ចការពារអ្នកប្រើប្រាស់, ចំណេះដឹងអ្នកប្រើប្រាស់ និងឥរិយាបថក្នុងការជឿទុកចិត្តទៅលើប្រព័ន្ធនៃការការពារអ្នកប្រើប្រាស់។   ប្រធាននាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ លោក ផឹង វីរៈ បានបកស្រាយពីមូលហេតុនៃការយល់ដឹងរបស់អ្នកប្រើប្រាស់តិចតួច ដោយសារតែច្បាប់នេះទើបតែអនុម័ត និងមានបញ្ហាកូវីដ-១៩ ផងនោះ ទើបធ្វើឱ្យការផ្សព្វផ្សាយមិនទាន់ទូលំទូលាយ។    លោក ផឹង វីរៈ បានអះអាងថា នាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ កំពុងយកចិត្តទុកលើបញ្ហានេះ ដោយបានពង្រីកការផ្សព្វផ្សាយ តាមប្រព័ន្ធអ៊ិនធឺណេត ចែកចាយសៀវភៅច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ដល់ពលរដ្ឋ និងធ្វើសិក្ខាសាលាផ្សព្វផ្សាយនៅតាមបណ្ដារាជធានី-ខេត្ត។ លោកសង្ឃឹមថា តាមរយៈការផ្សព្វផ្សាយនេះ នឹងធ្វើឱ្យពលរដ្ឋមានការយល់ដឹង ច្បាប់កិច្ចការពារអ្នកប្រើប្រាស់កាន់តែច្រើន និងប្រើប្រាស់សិទ្ធរបស់ខ្លួនបានត្រឹមត្រូវ។     គួរលម្លឹកថា ច្បាប់ស្ដីពី «កិច្ចការពារអ្នកប្រើប្រាស់» ត្រូវបានដាក់ឱ្យប្រើប្រាស់ជាប្រញាប់ នៅថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលមានគោលបំណងធានាឱ្យមានកិច្ចការពារអ្នកប្រើប្រាស់ និងចូលរួមលើកកម្ពស់ការប្រកួតប្រជែងដោយសុចរិត ដោយមាន១១ជំពូក និង៥១មាត្រា៕      
ភ្នំពេញ៖  ច្បាប់ស្ដីពី «កិច្ចការពារអ្នកប្រើប្រាស់» (Law on Consumer Protection) បង្កើតឡើងក្នុងគោលបំណងធានាឱ្យមានកិច្ចការពារអ្នកប្រើប្រាស់និងចូលរួមលើកកម្ពស់ការប្រកួតប្រជែងដោយសុចរិត។ «ច្បាប់កិច្ចការពារអ្នកប្រើប្រាស់» ត្រូវបានប្រកាសឱ្យប្រើប្រាស់ រយៈពេលជិត១ឆ្នាំមកហើយ ប៉ុន្តែការយល់ដឹងរបស់ពលរដ្ឋហាក់មានកម្រិតតិចតួចនៅឡើយ។ នេះបើតាមលោក ប្រាក់ សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជនបទកម្ពុជា ។
  អស់កម្លាំងនិងអារម្មណ៍មិនល្អ   មនុស្សភាគច្រើនដែលមានកង្វះវីតាមីន C ងាយនឹងនឿយហត់ សូម្បីតែបន្ទាប់ពីគេងលក់ស្រួល ឬកាត់បន្ថយការប្រើប្រាស់ថាមពលទាំងមូលក៏ដោយ។ ទន្ទឹមនឹងនេះ កង្វះវីតាមីន C ប៉ះពាល់ដល់ស្ថានភាពផ្លូវចិត្ត ធ្វើឱ្យក្តៅក្បាល។ ទោះបីជាភាពអស់កម្លាំង និងឆាប់ខឹងអាចជារោគសញ្ញាដំបូងដែលលេចឡើងក៏ដោយ ជាធម្មតាពួកវាបាត់ទៅវិញបន្ទាប់ពីពីរបីថ្ងៃនៃការទទួលទានអាហារបំប៉នវីតាមីន C គ្រប់គ្រាន់ ឬក្នុងរយៈពេល 24 ម៉ោងបន្ទាប់ពីការទទួលទានអាហារបំប៉នវីតាមីន C កម្រិតខ្ពស់។   ប្រព័ន្ធភាពស៊ាំខ្សោយ   នៅក្នុងខ្លួនមនុស្ស វីតាមីន C ជួយជំរុញការផលិតកោសិកាឈាមស ដែលវាយប្រហារបាក់តេរី និងមេរោគ ដូច្នេះវាក៏ត្រូវបានគេចាត់ទុកថាជាផ្នែកនៃការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំរបស់រាងកាយផងដែរ។ លើសពីនេះ ក្នុងនាមជាសារធាតុប្រឆាំងអុកស៊ីតកម្ម វីតាមីន C ក៏ជួយការពារកោសិកាភាពស៊ាំឱ្យដំណើរការកាន់តែមានប្រសិទ្ធភាព ការពារបាក់តេរី និងមេរោគមិនឱ្យវាយប្រហាររាងកាយ។ ដូច្នេះហើយ នៅពេលដែលរាងកាយខ្វះវីតាមីន C អ្នកងាយនឹងកើតជំងឺផ្សេងៗ ជាពិសេសជំងឺទូទៅដូចជា ផ្តាសាយ គ្រុនក្តៅ ក្អក ឈឺក។ ងាយមានស្នាមជាំ និងមុខរបួសព្យាបាលក្រជា   នៅពេលដែលរាងកាយរបស់អ្នកខ្វះវីតាមីន C ពួកវាងាយនឹងជាំ ហើយរបួសត្រូវចំណាយពេលយូរដើម្បីជាសះស្បើយ។ ហេតុផលគឺនៅពេលដែលអ្នកមានកង្វះវីតាមីន C វាអាចពន្យឺតអត្រានៃការបង្កើតកូឡាជែន និងធ្វើឱ្យសរសៃឈាមចុះខ្សោយ។ ដូច្នេះហើយ ប្រសិនបើរាងកាយរបស់អ្នកមានងាយស្នាមជាំ ឬរបួសដែលត្រូវចំណាយពេលយូរជាងធម្មតាក្នុងការព្យាបាល អ្នកប្រហែលជាខ្វះវីតាមីន C។   អញ្ចាញធ្មេញច្រើនតែហើម និងហូរឈាម   នៅពេលដែលរាងកាយមនុស្សមិនមានវីតាមីន C គ្រប់គ្រាន់ វាងាយនឹងកើតរោគអញ្ចាញធ្មេញ ទោះបីមានអនាម័យមាត់ត្រឹមត្រូវក៏ដោយ។ បើគ្មានវីតាមីន C ជាលិកាអញ្ចាញធ្មេញនឹងចុះខ្សោយ រលាក ហើយសរសៃឈាមកាន់តែងាយចេញឈាម។ ក្នុងដំណាក់កាលធ្ងន់ធ្ងរនៃកង្វះវីតាមីន C អញ្ចាញធ្មេញអាចឡើងពណ៌ស្វាយ និងរលួយ។ នៅទីបំផុត ធ្មេញអាចជ្រុះចេញ ដោយសារតែអញ្ចាញធ្មេញមិនល្អ។   ស្បែកស្ងួត និងខូច   យោងតាមអ្នកជំនាញ វីតាមីន C ដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដល់ការផលិតកូឡាជែន រក្សាស្បែកឱ្យមើលទៅស និងក្មេងជាងវ័យ។ ស្បែកដែលមានសុខភាពល្អមានផ្ទុកនូវវីតាមីន C ដ៏ច្រើន ជាពិសេសនៅក្នុងស្រទាប់ស្បែក ឬស្រទាប់ខាងក្រៅនៃស្បែក។ នេះមានន័យថា ប្រសិនបើអ្នកមិនផ្តល់វីតាមីន C គ្រប់គ្រាន់ដល់រាងកាយទេ ស្បែករបស់អ្នកនឹងមើលទៅស្រអាប់ និងជ្រីវជ្រួញ។   អ្វីដែលត្រូវធ្វើនៅពេលដែលរាងកាយបង្ហាញសញ្ញានៃកង្វះវីតាមីន C?   ដោយសារវាជាសមាសធាតុដែលរាងកាយមិនអាចសំយោគដោយខ្លួនឯង មូលហេតុនៃកង្វះវីតាមីន C គឺដោយសារប្រភពអាហារមិនផ្តល់វីតាមីនសំខាន់ៗនេះគ្រប់គ្រាន់។ ដូច្នេះហើយ ត្រូវផ្លាស់ប្តូររបបអាហារប្រចាំថ្ងៃ ដោយបន្ថែមអាហារសម្បូរវីតាមីន C ទៅក្នុងអាហារដូចជា ប្រូខូលី ប៉េងប៉ោះ ម្ទេសប្លោក ផ្លែឈើដូចជា ក្រូច ត្របែក គីវី។   ក្រៅពីរបបអាហារត្រជាក់ខ្លាំង ការប្រើប្រាស់អាហារដែលមានសុខភាពល្អក៏ជាមធ្យោបាយដ៏មានប្រសិទ្ធភាព និងសុវត្ថិភាពក្នុងការបន្ថែមវីតាមីន C ផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើរាងកាយបន្តបង្ហាញសញ្ញានៃកង្វះវីតាមីន C ក្នុងរយៈពេលយូរ អ្នកគួរតែទៅពិគ្រោះជាមួយវេជ្ជបណ្ឌិត ឬទៅមណ្ឌលសុខភាពដែលនៅជិតបំផុតដើម្បីត្រួតពិនិត្យ៕   ត្រួតពិនិត្យដោយ www.health.com.kh
សញ្ញាខាងក្រោមបង្ហាញថារាងកាយរបស់អ្នកកំពុងខ្វះវីតាមីន C ធ្វើឱ្យប្រព័ន្ធការពាររាងកាយចុះខ្សោយ ដែលអាចបង្កជាជំងឺជាច្រើនយ៉ាងងាយ។
ការព្យាករអាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម បង្ហាញថារយៈពេលមួយសប្ដាហ៍នេះ កម្ពុជានឹងទទួលរងឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិន និងខ្យល់បក់ពីទិសឦសានអាចធ្វើឱ្យតំបន់ទំនាបកណ្ដាល មិនមានភ្លៀង។ ករណីមានភ្លៀងក៏ក្នុងកម្រិតតិចតួចប៉ុណ្ណោះ។    ចំណែកតំបន់ខ្ពង់រាប អាចមិនមានភ្លៀងធ្លាក់នោះទេ។ ប៉ុន្ដែជំនួសមកវិញនូវអាកាសធាតុចុះត្រជាក់នៅពេលព្រឹក នៅបណ្ដាខេត្តចំនួន៤គឺ មណ្ឌលគិរី រតនគិរី ព្រះវិហារ និងខេត្តឧត្តរមានជ័យ ដោយសីតុណ្ហភាពអប្បបរមាពី១៧ ទៅ ១៨អង្សាសេ។  ចំពោះតំបន់មាត់សមុទ្រ មិនមានភ្លៀងធ្លាក់ ប៉ុន្ដែបើមានក៏ក្នុងកម្រិតតិចតួច។ ក្រសួងធនធានទឹក ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះស្ថានភាពចុះត្រជាក់នេះ៕   
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ចាប់ពីថ្ងៃទី២-៨ ខែវិច្ឆិកា កម្ពុជានឹងទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិន និងខ្យល់បក់មកពីទិសឦសាន។ ស្ថានភាពបែបនេះ អាចធ្វើឱ្យអាកាសធាតុចុះត្រជាក់អប្បរមាពី១៧ ដល់១៨អង្សាសេ។
  ស្ត្រីទាំងអស់មិនតម្រូវអោយញ៉ាំផ្លែឈើ ឬបន្លែ, ទឹកតែ ឬស្រាក្រហមអ្វីឡើងរយៈពេល ២ថ្ងៃមុនពេលញ៉ាំអាហារពេលព្រឹក ព្រោះអ្នកស្រាវជ្រាវខ្លាច អាហារសម្បូរអង់ទីអុកស៊ីដង់ផ្សេងៗទៀតទាំងអស់នេះអាចមានបញ្ហាដល់លទ្ធផលចុងក្រោយ។ អ្នកស្រាវជ្រាវបានវាស់លើកម្រិតអាស៊ីតអ៊ុយរិកដែលជាចំនុចសម្គាល់របស់ជំងឺសន្លាក់ហ្គោដ មុន និងក្រោយពីញ៉ាំផ្លែឈើរី។ ពួកគេរកឃើញថា កម្រិតអាស៊ីតអ៊ុយរិករបស់ស្ត្រីញ៉ាំផ្លែឈើរីរួចមានការថយចុះ ដូច្នេះហើយទើបគេសន្និដ្ឋានថាផ្លែឈើរីប្រហែលជាអាចដើរតួនាទីយ៉ាងសំខាន់មួយសម្រាប់ប្រឆាំងនឹងជំងឺរលាកសន្លាក់ហ្គោដ។   ការសិក្សាជាលើកទីពីររបស់សាកលវិទ្យាល័យកាលីហ្វ័រញ៉ាដដែល ដែលបានធ្វើលើស្ត្រីចំនួន ១៨នាក់ និងបុរសពីរនាក់ ដោយពួកគេតម្រូវអោយញ៉ាំផ្លែឈើរីស្រស់ៗ ៤៥ផ្លែក្នុងមួយថ្ងៃជារៀងរាល់ថ្ងៃរយៈពេលមួយខែ។ មួយខែក្រោយមក កម្រិតនៃសារធាតុបង្កការរលាកដូចជា Nitric Oxide, C-reactive Protein និង T-Cell Activation របស់អ្នកទាំងអស់នោះថយចុះរហូតដល់ ១៨ ទៅ២៥ភាគរយ។   ការសង្កេតមួយធ្វើឡើងដោយទស្សនាវដ្តីបង្ការជំងឺបានរកឃើញថា ៦៧ភាគរយនៃអ្នកអានគឺព្យាយាមញ៉ាំផ្លែឈើរីដើម្បីអោយស្ថានភាពជំងឺរលាកសន្លាក់ហ្គោដមានសភាពល្អវិញ។ ហើយវេជ្ជបណ្ឌិត ស្ទីវស្ជូមម៉ាចឈើ (Dr. Steve Schumacher) អ្នកឯកទេសខាងព្យាបាលដោយចលនា បានណែនាំថា អ្នកជំងឺរលាកសន្លាក់ហ្គោដគួរតែបោះបង់ចោលនូវការញ៉ាំសាច់ក្រហម និងសាច់គ្រឿងក្នុង ហើយគួរតែងាកមកញ៉ាំទឹកផ្លែឈើរីអោយបានពីរទៅបីកែវក្នុងមួយថ្ងៃវិញ ៕   ត្រួតពិនិត្យដោយ www.health.com.kh
មានការសិក្សាជាច្រើនបានរកឃើញថា ធាតុផ្សំពីធម្មជាតិរបស់ផ្លែឈើរីប្រហែលជាជួយបន្ថយការឈឺចាប់ដោយសារតែការ រលាក ក្នុងសន្លាក់បាន។ ការសិក្សាជាលើកដំបូងគេដែលបាន ធ្វើឡើងដោយ Davis មកពីសាកលវិទ្យាល័យកាលីហ្វ័រញ៉ា បានធ្វើការអង្កេតទៅលើស្ត្រីសុខភាពល្អចំនួន ១០នាក់ ដោយពួកគេម្នាក់ៗតម្រូវអោយញ៉ាំផ្លែឈើរីស្រស់ៗ ចំនួន ៤៥ផ្លែក្នុងមួយថ្ងៃជាអាហារពេលព្រឹក។
  តំណាងរាស្ត្រ អភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត និងមេបញ្ជាការកងពលក្នុងភូមិសាស្ត្រខេត្តព្រះវិហារ បានរៀបចំពិធីចាប់ឆ្នោតបែងចែកដីឡូតិ៍ជូនពលរដ្ឋ១៨០គ្រួសារដើម្បីបញ្ចប់វិវាទដីធ្លីចំណុចស្វាយជ្រំក្នុងតំបន់អភិរក្សប្រាសាទព្រះវិហារឲ្យទៅរស់នៅទីតាំងស្របច្បាប់ ក្នុងភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្តវិញ។   កន្លងមក ពលរដ្ឋទាំង១៨០គ្រួសារបានតាំងទីលំនៅមិនរៀបរយក្នុងតំបន់អភិរក្សរម្មណីយដ្ឋានប្រាសាទព្រះវិហារ ។ នៅចុងឆ្នាំ២០១១  យោងតាមព្រះរាជក្រឹត្យស្តីពីការកំណត់តំបន់រម្មណីយដ្ឋានប្រាសាទព្រះវិហារ  ទើបអាជ្ញាធរជាតិប្រាសាទព្រះវិហារតម្រូវឲ្យពលរដ្ឋទាំងនេះផ្ទេរលំនៅដ្ឋានមកនៅក្នុងភូមិធម្មជាតិសម្តេចតេជោ  ឃុំស្រអែម  ប៉ុន្តែ ពួកគាត់មិនព្រម  ហើយបានខិតខំតវ៉ាគ្រប់រូបភាពរហូតដល់ក្រសួងស្ថាប័ននានា  មុននឹងឈានដល់ដំណោះស្រាយបញ្ចប់ដែលអាចទទួលយកបាន។   លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ បានស្នើសុំឲ្យពលរដ្ឋទាំង១៨០ គ្រួសារ ដែលទទួលបានដីនាឱកាសនោះត្រូវខិតខំកសាងលំនៅដ្ឋាន បង្កបង្កើនផល ដាំដំណាំ ដើម្បីជីវភាពរបស់ខ្លួន  និងសូមកុំលក់ដូរដីនេះ  និងចូលរួមលើកកម្ពស់តម្លៃជាសកលរបស់ប្រាសាទព្រះវិហារដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក៕
ពលរដ្ឋ១៨០គ្រួសារនៃអតីតតំបន់ស្វាយជ្រុំ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ បានចូលរួមក្នុងពិធីចាប់ឆ្នោតទទួលដីឡូតិ៍ ទៅរស់នៅក្នុងភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដើម្បីបញ្ចប់វិវាទរ៉ាំរ៉ៃក្នុងតំបន់ក្នុងតំបន់អភិរក្សប្រាសាទព្រះវិហារ។
ក្រោយកីឡា E-Sport បានការទទួលស្គាល់ជាផ្លូវការពី NOCC ថ្នាក់សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាអះអាងថា នឹងតាមដាន ត្រួតពិនិត្យរាល់សកម្មភាពប្រកួតកីឡា E-Sport នានារបស់បណ្តាក្រុមហ៊ុនឯកជន។ ការធ្វើបែបនេះ ដើម្បីធានា និងជំរះមន្ទិលដល់សាធារណៈជនដែលតែងតែយល់ច្រឡំថាកីឡា E-Sport ជាល្បែងស៊ីសង។ ជាមួយគ្នានេះ លោក ជា ច័ន្ទបរិបូរណ៍ អនុប្រធានសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាបានប្តេជ្ញាថា នឹងគ្រប់គ្រងមិនឲ្យមានការភ្នាល់លុយរាល់ការប្រកួតកីឡា E-Sport។«យើងមិនឲ្យកីឡា E-Sport ក្លាយជាល្បែងស៊ីសងទេ ត្រង់ចំណុចនេះហើយ ទើបយើងត្រូវតែត្រួតពិនិត្យ តាមមើល ពិគ្រោះយោបល់ និងសង្កេតការណ៍រាល់ការប្រកួត»។ នេះជាអះអាងរបស់លោក ជា ច័ន្ទបរិបូរណ៍ ក្នុងកិច្ចប្រជុំពិគ្រោះយោបល់ និងចែករំលែកបទពិសោធន៍កីឡា E-Sport ក្នុងប្រទេសសមាគមអាស៊ាន។ ដើម្បីជៀសវាងកុំឲ្យមានអំពើខុសច្បាប់កើនឡើងជាយថាហេតុក្នុងការរៀបចំការប្រកួតកីឡា E-Sport នានា លោក ជា ច័ន្ទបរិបូរណ៍ ស្នើឲ្យក្រុមហ៊ុនឯកជន ឬដៃគូឧបត្ថម្ភដែលចង់រៀបចំការប្រកួតនានាត្រូវសុំការអនុញ្ញាត ឬសហការជាមួយមន្ត្រីជំនាញរបស់សហព័ន្ធកីឡា E-Sport កម្ពុជា។ បើយោងតាមអនុប្រធានសហព័ន្ធរូបនេះ ថ្នាក់ដឹកនាំកីឡា E-sport បាននិងកំពុងរៀបចំបង្កើតសហព័ន្ធកីឡា E-Sport អាស៊ាន ដើម្បីដាក់បញ្ចូលកីឡាសក្តានុពលនេះក្នុងការប្រកួតកីឡាស៊ីហ្គេមនាឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ជាក់ស្តែងកាលពីថ្ងៃទី១៧ ខែមិថុនា កម្ពុជាបានធ្វើម្ចាស់ផ្ទះកិច្ចប្រជុំពិគ្រោះយោបល់ និងចែករំលែកបទពិសោធន៍កីឡា E-Sport ដែលមានវៀតណាម និងសិង្ហបុរីចូលរួម។ កិច្ចប្រជុំនេះធ្វើឡើង ដើម្បីត្រៀមបង្កើតសហគមន៍កីឡា E-Sport អាស៊ានសម្រាប់ឈានទៅបង្កើតសហព័ន្ធកីឡា E-Sport អាស៊ាន៕
សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា(E-Sport)ត្រូវបានទទួលស្គាល់ជាផ្លូវការពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC)។ អនុប្រធានសហព័ន្ធ E-Sport លោក ជា ច័ន្ទបរិបូរណ៍ ប្តេជ្ញាគ្រប់គ្រងកីឡានេះមិនឲ្យវិវត្តទៅជាល្បែងស៊ីសង។ លោក នឹងត្រួតពិនិត្យរាល់សកម្មភាពប្រកួតកីឡា E-Sport របស់ក្រុមហ៊ុន និងដៃគូឧបត្ថម្ភនានា។
មួយគ្រាប់របស់ក្រុមយុវជនក្រោមអាយុ១៧ឆ្នាំ នៃសាលាបាល់ទាត់ជាតិបាទីធ្វើបានដោយកីឡាករសៀង ចន្ធា នៅនាទី១២។ សូមបញ្ជាក់ថា ក្រុមយុវជនសាលាកីឡាបាល់ទាត់ជាតិបាទីអាយុក្រោម១៧ឆ្នាំ បានចាកចេញទៅហ្វឹកហាត់ និងប្រកួតក្នុងព្រឹត្តិការណ៍ 2017 J League U-16 Challenge League ចាប់ពីថ្ងៃទី១៧ដល់២៧ ខែមីនា ឆ្នាំ២០១៧ នៅទីក្រុងកាស៊ីម៉ា ប្រទេសជប៉ុន៕
ក្រុមយុវជនអាយុក្រោម១៧ឆ្នាំ(U17) របស់សាលាបាល់ទាត់ជាតិបាទីបានចាញ់ក្រុមយុវជន Selection of Ibaraki អាយុក្រោម១៦ឆ្នាំ (U16) របស់ជប៉ុន ៤-១ ក្នុងជំនួបមិត្តភាពអន្តរជាតិនៅព្រឹកថ្ងៃទី២១ ខែមីនា ក្នុងទីក្រុងកាស៊ីម៉ា ប្រទេសជប៉ុន។
នៅឆ្នាំ២០១៦ លោក Guardiola បានប្រើប្រាស់ប្រាក់សរុប ១៥០លានផោន (១៩៣លានុដល្លារ) ដើម្បីនាំយកកីឡាករល្អៗមកពង្រឹងក្រុមក្នុងនាមជាអ្នកចាត់ការថ្មី ដែលក្នុងនោះរួមាន John Stones (៤៧លានផោន ពី Everton), Leroy Sané (៣៦លានផោន ពី FC Schalke), Gabriel Jesus ( ២៦លានផោន ពី Palmeiras), Ilkay Gündogan (២០លានផោន ពី Dortmund), Nolito (១,៣៨លានផោន ពី Celta Vigo), Claudio Bravo (១៥លានផោន ពី Barcelona) ជាដើម។    ប៉ុន្តែការចំណាយខាងលើនេះ អតីតអ្នកចាត់ការ Barcelona និង Bayern Munich មិនអាចជួយឲ្យ Man City ឈ្នះជើងឯកលីគកំពូលអង់គ្លេស Premier League សម្រាប់ការដឹកនាំនៅរដូវកាលដំបូងបានឡើយ។   ឈានចូលដល់រដូវកាលទី២ ពោលគឺក្នុងរដូវកាល ២០១៧-២០១៨ អ្នកចាត់ការសញ្ជាតិអេស្ប៉ាញវ័យ ៤៧ឆ្នាំ បានបន្តការចំណាយបំបែកកំណត់ត្រាក្លិបរហូត ២០០លានផោន (២៥៧លានដុល្លារ) ដើម្បីទិញចូលកីឡាករបន្ថែមទៀត ដែលក្នុងនោះមានដូចជា Benjamin Mendy ( ៥២លានផោន ពី Monaco), Kyle Walker (៤៦លានផោន ពី Tottenham Hotspur), Bernardo Silva (៥៤លានផោន ពី Monaco), Ederson (៣៦លានផោន ពី Benfica), Danilo (២៧លានផោន ពី Real Madrid) និង Aymeric Laporte ក្នុងតម្លៃ៥៩លានផោន ពី Athletic Bilbao។ ការចំណាយយ៉ាច្រើនរបស់ Pop ជាលើកទី២នេះ ក្រុមមានមូលដ្ឋានក្នុងក្រុម Manchester បានទទួលផលជាផ្លែផ្កាដោយបានឈ្នះពាន Premier League វិញដែរ។   សម្រាប់រដូវកាលថ្មីខាងមុខនេះ Man City បានទិញចូលកីឡាករតែ២រូបប៉ុណ្ណោះដែលរួមមាន ខ្សែបម្រើ Riyad Mahrez ពី Leicester City ក្នុងតម្លៃ ៦០លានផោន (៧៧លានដុល្លារ) និង Philippe Sandler ជាង៣លានដុល្លារពី PEC Zwolle។   វត្តមានរបស់កីឡាករល្អៗទាំងអស់នោះ ក្រុម Manchester City ក៏ត្រូវចំណាយលើកថ្លៃពលកម្មរបស់ពួកគេផងដែរ។   ដោយឡែក ប្រាក់បៀរវត្សប្រចាំសប្តាហ៍របស់កីឡាករមួយចំនួនដែលមានតម្លៃថ្លៃខ្ពស់ប្រចាំក្លិបនោះ រួមមាន Kevin De Bruyne (៤៥ម៉ឺនដុល្លារ) Sergio Agüero (៣២ម៉ឺនដុល្លារ)និង David Silva (ជិត ២៨ម៉ឺនដុល្លារ) និង Rahim Sterling (២៣ម៉ឺនដុល្លារ)។   ខាងក្រោមនេះ ជាតារាងប្រាក់ឈ្នួលប្រចាំសប្តាហ៍របស់កីឡាករ Man City ទាំង ២២រូប សម្រាប់ត្រៀមរដូវកាលថ្មីខាងមុខនេះ ដែលគិតសរុបទៅត្រូវចំណាយប្រមាន ៣៣៦២៥៧៧ ដុល្លារអាមេរិក៖
ក្លិប Manchester City បានចំណាយប្រាក់យ៉ាងច្រើនសន្ធឹកលើការផ្ទេរកីឡាករល្បីៗដែលមានតម្លៃខ្លួនថ្លៃចាប់តាំងពីឆ្នាំ២០១៤មក។ យ៉ាណាក៏ដោយបន្ទាប់ពីការមកដល់របស់អ្នកចាត់ការ Pep Guardiola ក្នុងរដូវកាល ២០១៦-២០១៧ នោះ ក្រុមរហស្សនាមមេឃខៀវនៅតែបន្តចំណាយបន្ថែមទៀតក្នុងរយៈពេល២រដូវកាលចុងក្រោយ។
  ដោយមិននិយាយពីដំណាំផ្សេងៗ អ្នកស្រុកប្រាសាទបាគង មានដីមិនច្រើនទេ តែពួកគេបានដាំដុះដំណាំផ្សេងៗជុំវិញ។ ដាំណាំដែលឃើញច្រើនជាងគេនៅជុំវិញផ្ទះ មានក្រូចពោធិ៍សាត់ និងក្រូចឆ្មារតែម្ដង។ រដូវនេះ ជារដូវដែលក្រូចពោធិ៍សាត់ហុចផល ចំណែកឯផ្លែមានសឹងគ្រប់ផ្ទះ តាមការដាំច្រើនឬតិច របស់អ្នកភូមិ។      នៅផ្ទះលោក ផាន់ ភឿន មានចម្ការផ្លែក្រូចពោធិ៍សាត់ និងក្រូចឆ្មារ ដែលលោក ភឿន ដាំប្រមាណ ១០ឆ្នាំមកហើយ។ លោកថា ដំណាំផ្លែឈើទាំងនោះមិនមានប្រើសារធាតុគីមីអ្វីទេ គឺដាក់តែជីអាចម៍គោ ស្លឹកឈើ និងបន្ថែមជីសរីរាង្គខ្លះ។      ក្នុងរដូវក្រូចពោធិ៍សាត់នេះ លោក ភឿន លក់ក្រូចបានចំណូលគួរសម ដែលច្រើនគេមកទិញដល់ផ្ទះលោកតែម្តង។ ចំណែកក្រូចឆ្មារវិញ ដែលហុចផ្លែខួបនោះ លោកភឿន លក់បានក្នុងមួយគីឡូចន្លោះពី៣ពាន់រៀល ទៅ១ម៉ឺនរៀលឯណោះ ទៅតាមរដូវកាល។ លោក ភឿន ប្រាប់ថា ចង់ដាំក្រូចឆ្មារ ឬក្រូចពោធិ៍សាត់ឱ្យល្អ គឺមើលទៅតាមដី ដែលដំណាំប្រភេទនេះអាចលូតលាស់ល្អនៅលើដីដែលមានជីវភាពល្អ និងត្រូវការទឹកច្រើន៕    
សៀមរាប៖ លោក ផាន់ ភឿន ជាអ្នកស្រុកប្រាសាទបាគង ហើយផ្ទះរបស់លោកនៅជិតក្លោងទ្វារខាងកើតប្រាសាទបាគងតែម្ដង។ លោក ភឿន មានដីមិនច្រើនទេ។ លោកមានដីក្រោយផ្ទះទទឹងប្រមាណជាង ៣០ម៉ែត្រ និងបណ្តោយជាង១០០ម៉ែត្រ ហើយលោកបានដាំដំណាំជាច្រើនមុខ ក្នុងនោះមានចេក បន្លែ តែច្រើនជាងគេ គឺក្រូចពោធិ៍សាត់ និងក្រូចឆ្មារ។ ដំណាំទាំងនោះបានហុចផលឱ្យគ្រួសារលោក ផាន់ ភឿន ជាប្រចាំដែលអាចឱ្យលោកដោះស្រាយបន្ទុកក្នុងគ្រួសារលោកជាប្រចាំផងដែរ។
ក្នុងចំណោមគណបក្សទាំង១២ ដែលចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ នាអាណត្តិទី៤នេះ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ហាក់មានលក្ខណៈខុសប្លែកពីគេ។ ចំណុចខុសប្លែកពីគេ ដែលចង់សំដៅក្នុងទីនេះ គឺគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ មិនបានបង្កើតគោលនយោបាយ ដើម្បីយកទៅឃោសនា សម្រាប់ការបោះឆ្នោតឃុំ-សង្កាត់ ឡើយ។  នៅក្នុងយុទ្ធនាការនៃការឃោសនា ដែលកំពុងតែដំណើការនាពេលនេះ គណបក្សនានា សុទ្ធតែមានគោលនយោបាយរៀងៗខ្លួន ដើម្បីយកទៅផ្សព្វផ្សាយ ក្នុងគោលបំណងស្វែងរកការគាំទ្រពីប្រជាពលរដ្ឋ។ ប៉ុន្តែ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែលមានរូបជួងជាសញ្ញាសម្គាល់ បែរជាប្រកាសថា ខ្លួន មិនបានបង្កើតគោលនយោបាយថ្មី ឬក៏មានវិធានការអ្វី ដើម្បីយកទៅទាក់ទាញសន្លឹកឆ្នោតពីប្រជាពលរដ្ឋ នោះទេ។ នៅចំពោះមុខអ្នកគាំទ្រ ដែលមិនតិចជាងខ្ទង់ពាន់នាក់ ក្នុងពិធីក្បួនឃោសនាបោះឆ្នោត នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២0១៧ នេះ លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានឡើងពន្យល់ម្តងទៀត អំពីបញ្ហាខាងលើ។  ថ្លែងមុនក្បួនឃោសនា ចាប់ផ្តើមដង្ហែ លោក ខឹម វាសនា បានលើកឡើងថា គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ  ធ្វើនយោបាយ ក្នុងបុព្វហេតុជួយប្រទេសជាតិ និងប្រជាពលរដ្ឋ ដូច្នេះ មិនត្រូវការបង្កើតគោលនយោបាយថ្មី យកទៅទាក់សន្លឹក ឡើយ។  ប្រធានបក្សជួងរូបនេះ បញ្ជាក់ដូច្នេះថា៖«អ៊ីចឹង បានខ្ញុំចេះតែសង្កត់ធ្ងន់ ឲ្យអ្នកកាសែតភ្ញាក់ខ្លួន កុំឲ្យសួរខ្ញុំថា តើក្នុងយុទ្ធនាការឃោសនានេះ គណបក្សលោក មានវិធានការអ្វី មានគោលនយោបាយអ្វី ដើម្បីទាក់យកសំឡេងរបស់អ្នកគាំទ្រ?។ ខ្ញុំថា រឿងទាំងអស់គ្នា។ ខ្ញុំ គ្មានទាក់យកសំឡេងអ្នកគាំទ្រអ្វីទេ។ ដកអារម្មណ៍ ឬការយល់ឃើញរបស់អ្នក ថាគ្រប់អ្នកនយោបាយ ធ្វើនយោបាយ សុទ្ធតែចង់បានប្រយោជន៍ផ្ទាល់ខ្លួន ចេញសិនទៅ។ បើអ្នកជាប់ជាមួយគំនិតបែបហ្នឹង អ្នកស្ទង់មិនត្រូវដួងចិត្តរបស់ចលនាសម្ព័ន្ធ ដែលផ្តើមចេញពីផលប្រយោជន៍ទាំងអស់គ្នា ឡើយ»។ ទោះជាមិនបានសរសេរពីគោលនយោបាយសម្រាប់ឃុំ-សង្កាត់ ក៏ពិតមែន ប៉ុន្តែ លោក ខឹម វាសនា ធ្លាប់លើកឡើងនូវគោលការណ៍២ចំណុច ដែលបេក្ខជនរបស់ខ្លួន នឹងប្រកាន់ខ្ជាប់ឲ្យបាន ប្រសិនបើជាប់ឆ្នោតជាមេឃុំ-ចៅសង្កាត់ ឬក៏ជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់។ គោលការណ៍ទាំង២នោះ គឺ ការបំពេញការងារក្នុងនាមជាមេឃុំ-ចៅសង្កាត់ ឬសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ឲ្យគ្រប់ពេលវេលា ដែលច្បាប់បានកំណត់ និងការមិនប្រព្រឹត្តអំពើពុករលួយ។ លើសពីនេះទៀត គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ក៏បានបង្កើតពាក្យស្លោកខ្លះៗផងដែរ សម្រាប់ការឃោសនាបោះឆ្នោតថ្នាក់ឃុំ-សង្កាត់។ ពាក្យស្លោកទាំងនោះ មានដូចជា «មេឃុំសម្ព័ន្ធ បោះដោយយើង ទម្លាក់ដោយយើង» និង «មេឃុំសម្ព័ន្ធរបស់យើង ដើម្បីពួកយើងទាំងអស់គ្នា» ជាដើម។ ថ្វីដ្បិតពេលនេះ ស្ថិតក្នុងដំណាក់កាលនៃការឃោសនាបោះឆ្នោតឃុំ-សង្កាត់ក្តី គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ នៅតែផ្តោតអារម្មណ៍ និងនិយាយពីយន្តការ៨ចំណុច ដដែល។ មូលហេតុនោះ គឺគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ យល់ថា បញ្ហាចម្បងនៅប្រទេសកម្ពុជា គឺ «អំណាចប្រមូលផ្តុំ» ដែលសំដៅលើ អំណាចគ្រប់យ៉ាងស្ថិតក្នុងដៃរបស់នាយករដ្ឋមន្ត្រី និងអ្នកដឹកនាំប្រទេសជាតិ។ ចំណែក អាវុធ ដើម្បីបំបែក «អំណាចប្រមូលផ្តុំ» គឺការដាក់យន្តការ៨ចំណុច ចូលទៅក្នុងប្រព័ន្ធដឹកនាំរដ្ឋ។ ទាំងនេះ គឺជាការពន្យល់របស់លោក ខឹម វាសនា កន្លងមក។ យោងតាមសៀវភៅស្តីពីគោលនយោបាយរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ យន្តការ៨ចំណុច រួមមាន ត្រូវកំណត់ឲ្យនាយករដ្ឋមន្ត្រី អាចកាន់តំណែងបានត្រឹមតែ២អាណត្តិ, មិនត្រូវអនុញ្ញាតឲ្យនាយករដ្ឋមន្ត្រី បង្កើតក្រុមអង្គរក្សដោយខ្លួនឯង, នាយករដ្ឋមន្ត្រីត្រូវរស់នៅក្នុងគេហដ្ឋាន ដែលរៀបចំដោយរដ្ឋ, ត្រូវបង្កើតតុលាការរដ្ឋបាល, ត្រូវសុំការទុកចិត្ដពីសភាសម្រាប់ឋានន្ដរសក្ដិចាប់ពីថ្នាក់ឧត្ដមសេនីយ៍ឡើងទៅ, អព្យាក្រឹត្យមន្ដ្រីរាជការ, បោះឆ្នោតដោយផ្ទាល់ពីប្រជាពលរដ្ឋក្នុងការជ្រើសរើស និងទម្លាក់តំណាងចាប់ពីថ្នាក់ឃុំ-សង្កាត់ ស្រុក-ខណ្ឌ ខេត្ដ រាជធានី និងប្រើប្រព័ន្ធបោះឆ្នោតឯកត្ដនាម ក្នុងការជ្រើសរើសតំណាងរាស្ដ្រ៕
ភ្នំពេញ៖ ចាប់តាំងពីបង្កើតក្នុងឆ្នាំ២00៥ រហូតមកដល់ពេលនេះ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) នៅតែមានលក្ខណៈដដែល ដោយមិនត្រូវការផ្លាស់ប្តូរគោលជំហរ ឬក៏បង្កើតគោលនយោបាយថ្មី ឡើយ។ ដូច្នេះ ការបោះឆ្នោតឃុំ-សង្កាត់ នាអាណត្តិទី៤នេះ មិនបានជំរុញឲ្យគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បង្កើតគោលនយោបាយថ្មី ដើម្បីទាក់ទាញសន្លឹកឆ្នោតពីប្រជាពលរដ្ឋ នោះទេ។ កិច្ចការសំខាន់បំផុត ដែលថ្នាក់ដឹកនាំ រួមទាំងអ្នកគាំទ្រគណបក្សនេះ នៅតែយល់ថាត្រូវធ្វើមុនគេ គឺបំបែក «អំណាចប្រមូលផ្តុំ»។
  ដោយសំឡេង១៦៩ទល់នឹង៩០ សភាកូរ៉េខាងត្បូងដែលគ្រប់គ្រងដោយបក្សប្រជាធិបតេយ្យជាបក្សប្រឆាំង បានអនុម័តសេចក្ដីច្បាប់លើការធ្វើវិសោធនកម្មច្បាប់គ្រប់គ្រងធញ្ញជាតិ។ បក្សអំណាចប្រជាជនដែលជាបក្សកាន់អំណាច បានបោះឆ្នោតប្រឆាំង ហើយប្រកាសស្នើឱ្យប្រធានាធិបតី យូន សុកយ៉ល ប្រើអំណាចវ៉េតូលើសេចក្ដីស្នើច្បាប់នេះ។   ក្រោមសេចក្ដីស្នើច្បាប់នេះ រដ្ឋាភិបាលកូរ៉េខាងត្បូង ត្រូវទិញអង្ករដែលលើស ប្រសិនការផលិតមានលើសពីតម្រូវដែលប៉ាន់ស្មានចន្លោះ៣-៥ភាគរយ ឬនៅពេលតម្លៃធ្លាក់ចុះ៥-៨ភាគរយធៀបឆ្នាំមុន។   បក្សប្រជាធិបតេយ្យដែលក្ដាប់សំឡេងភាគច្រើនអះអាងថា ផែនការនេះនឹងជួយកសិករ ហើយធ្វើឱ្យតម្លៃអង្ករមានស្ថិរភាព ស្របពេលដែលតម្រូវការអង្ករធ្លាក់ចុះដោយសារការផ្លាស់ប្ដូររបបអាហារ និងទម្លាប់បរិភោគរបស់ប្រជាជន។ កាលពីឆ្នាំមុន ប្រជាជនកូរ៉េខាងត្បូងប្រើអង្ករប្រមាណ៥៦,៧គីឡូក្រាមជាមធ្យម ដែលជាតួលេខទាបបំផុតចាប់ពីរដ្ឋាភិបាលអនុវត្តការប្រមូលទិន្នន័យនេះនៅឆ្នាំ១៩៦២ ហើយរដ្ឋាភិបាលក៏ចាយលុយជាង៧៨០លានដុល្លារដើម្បីទប់ស្កាត់ការធ្លាក់ថៃអង្ករដែលផលិតលើស។   យ៉ាងណាមិញ បក្សកាន់អំណាចអះអាងថា វានឹងបំផ្លាញឧស្សាហកម្មអង្ករក្នុងស្រុក ហើយបង្កបញ្ហាដល់រដ្ឋាភិបាលព្រោះត្រូវចាយលុយច្រើន។   ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង ក៏ប្រាប់អ្នកសារព័ត៌មានថា នឹងស្ដាប់រាល់ក្ដីបារម្ភទាំងអស់ពេលទទួលបានសេចក្ដីស្នើច្បាប់នេះ៕  
សភាកូរ៉េខាងត្បូង នៅថ្ងៃទី២៣ ខែមីនា បានអនុម័តសេចក្ដីស្នើច្បាប់មួយដែលតម្រូវឱ្យរដ្ឋាភិបាលទិញអង្ករក្នុងករណីដែលផលិតលើស ឬធ្លាក់ថ្លៃ។ រដ្ឋាភិបាលរបស់ប្រធានាធិបតី យូន សុកយ៉ល មិនពេញចិត្តនឹងផែនការនេះឡើយ។
  ក្នុងចំណោមកងកម្លាំងមួកខៀវទាំងនោះ មានពីរកង បានបញ្ចប់បេសកកម្មនៅប្រទេសម៉ាលី គឺ កងវិស្វកម្មព្រលានយន្តហោះលេខ១៩៨ និង កងកម្ទេចគ្រាប់មិនទាន់ផ្ទុះលេខ១៣២ ហើយ ១កងទៀត គឺកងរាជអាវុធហត្ថលេខ៦៨១ បានបញ្ចប់បេសកកម្មនៅប្រទេសស៊ូដង់ខាងត្បូង។ ក្នុងពិធីនោះ សម្តេច ទៀ បាញ់ ក៏បានបំពាក់គ្រឿងឥស្សរិយយសជូនដល់ពួកគេ។   សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ កម្ពុជា មានកងកម្លាំងរក្សាសន្តិភាពជាង៥ពាន់នាក់ហើយ ដែលបានទៅបំពេញបេសកកម្ម ក្រោមឆត្រអង្គការសហប្រជាជាតិ នៅប្រទេសចំនួន៨ គឺ សាធារណរដ្ឋស៊ូដង់ ស៊ូដង់ខាងត្បូង លីបង់ សាយប្រ៊ឹស ស៊ីរី ឆាដ ម៉ាលី និងអាហ្វ្រិកកណ្តាល៕ 
កងកម្លាំងរក្សាសន្តិភាពរបស់កម្ពុជា៣៨២នាក់ បានត្រឡប់មកកម្ពុជាវិញ កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩ ក្រោយបញ្ចប់បេសកកម្មនៅប្រទេសម៉ាលី និង ប្រទេសស៊ូដង់ខាងត្បូង។ រដ្ឋាភិបាល បានរៀបចំពិធីទួលពួកគេ ក្រោមអធិបតីរបស់សម្តេច ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ ដោយមានការចូលរួមពីតំណាងអង្គការសហប្រជាជាតិនៅកម្ពុជា ក្រសួង និងស្ថាប័នពាក់ព័ន្ធនានា។
លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងការបរទេស ប្រាប់ទៅបណ្តាអង្គការបរទេស ដែលកំពុងមានវត្តមានលើទឹកដីកម្ពុជា «ឲ្យរក្សាអព្យាក្រឹត្យ» ក្នុងការបំពេញការងារ ហើយចៀសវាងការធ្វើសកម្មភាព ដែលផ្ទុយពីច្បាប់ស្តីពីអង្គការក្រៅរដ្ឋាភិបាល។ ការក្រើនរម្លឹករបស់លោករដ្ឋមន្រ្តីការបរទេស ធ្វើឡើងតាមរយៈសុទ្ទរកថា ដែលលោកថ្លែងក្នុងកិច្ចពិគ្រោះយោបល់រវាងរដ្ឋាភិបាលកម្ពុជា ជាមួយអង្គការបរទេស នៅព្រឹកថ្ងៃទី៣ ឧសភា ឆ្នាំ២០២៣។   លោក ប្រាក់ សុខុន ពញ្ញាក់ស្មារតីតំណាងអង្គការបរទេសដែលចូលរួមក្នុងកិច្ចពិគ្រោះយោបល់យ៉ាងដូច្នេះថា៖«ផលវិបាកនៃសកម្មភាពដែលមិនស្របតាមច្បាប់ អាចបង្កគ្រោះថ្នាក់ដល់ស្ថិរភាពនយោបាយរបស់ប្រទេស [កម្ពុជា]»។ លោកប្រមុខការទូតកម្ពុជា សង្កត់ធ្ងន់ទៀតថា៖«អង្គការបរទេស គួរតែគោរពទៅតាមលក្ខន្តិកៈ ដែលខ្លួនបានចុះហត្ថលេខាជាមួយក្រសួងការបរទេសកម្ពុជា»។    ជាមួយគ្នានេះ លោក ប្រាក់ សុខុន ក៏បានបង្ហាញក្តីកង្វល់ផងដែរ ដោយសារអង្គការបរទេសនៅកម្ពុជា ពុំបានធ្វើរបាយការណ៍ស្តីពីហិរញ្ញវត្ថុប្រចាំឆ្នាំ ដាក់ជូនទៅក្រសួងការបរទេស។ ផ្អែកតាមសុន្ទរកថារបស់លោក ក្នុងចំណោមអង្គការបរទេសទាំងអស់ដែលមាន៣៣៩អង្គការ មានអង្គការមិនដល់៥០ភាគរយនោះទេ ដែលផ្ញើរបាយការណ៍អំពីហិរញ្ញវត្ថុប្រចាំឆ្នាំ ទៅក្រសួងការបរទេស។    យ៉ាងណាក៏ដោយចុះ លោកឧបនាយករដ្ឋមន្រ្តី អះអាងថា រដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការរក្សាកិច្ចសន្ទនាជាមួយអង្គការបរទេសទាំងអស់ ដែលកំពុងប្រតិបត្តិការនៅកម្ពុជា៕   
ដោយ៖ ទេពញាណ
គម្លាតពីគ្នារយៈពេល៣០៧ថ្ងៃ ក្រុមកីឡាការិនីបាល់បោះជិះរទេះកម្ពុជា បានឈ្នះក្រុមថៃម្តងទៀតនាការ ប្រជែងយកមេដាយមាសក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម។ គ្មានអ្វីដែលរំភើបជាង ការនាំមេដាយ មាសផ្ទួនៗជូនជាតិនោះឡើយ ប៉ុន្តែកីឡាការិនី អាន ស៊ីណែត បានបង្ហាញអារម្មណ៍ពិសេសរបស់ខ្លួន ចំពោះជ័យជម្នះនៅក្នុងទឹកដី។   «ពិតជាមានអត្ថន័យធំធេងណាស់ ក្តីស្រឡាញ់របស់យើងចំពោះទឹកដី និងជោគជ័យនៅលើទឹកដីយើងទៀត យើងសប្បាយចិត្តខ្លាំងណាស់»។ កីឡាការិនីឆ្នើម អាន ស៊ីណែត បានថ្លែងទៅកាន់អ្នកសារព័ត៌មាន ជាមួយនឹងអារម្មណ៍រំភើបរីករាយ។   កីឡាការិនីដែលពាក់លេខ២៣រូបនេះ គឺជាអ្នកដែលស៊ុតបាល់ចូលកន្ត្រកពីរគ្រាប់នាំជ័យជម្នះសម្រាប់ក្រុម ពោលគឺជាមេដាយដំបូងជូនម្ចាស់ផ្ទះកម្ពុជា ពីព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលរៀបចំនៅពហុកីឡដ្ឋានជាតិមរតកតេជោ។   ការប្រកួតរបស់ក្រុមទាំងពីរ មានភាពតានតឹងយ៉ាងខ្លាំង ដោយចប់ការប្រកួតក្នុងរយៈពេល១០នាទី លទ្ធផលស្មើគ្នា ៩ ទល់នឹង៩។ ឈានដល់ការបន្ថែមម៉ោង៥នាទី (Sudden Death) កម្ពុជាទទួលបានបាល់ពិន័យ ហើយឳកាសមាសនេះ មិនបានរំលងនោះឡើយ ដោយកីឡាការិនី ស៊ីណែត ស៊ុតចូលកន្ត្រកបានសម្រេចទាំង២គ្រាប់ ដើម្បីនាំមេដាយមាស២លើកជាប់គ្នាជូនជាតិ។     ចាញ់ថៃ ៧-១០ នាការប្រកួតវិលជុំ ជាមេរៀនដ៏ល្អរបស់ក្រុមកីឡាការិនីកម្ពុជា ក្នុងការពង្រឹងស្មារតីក្រុម។ «យើងដឹងពីការលេងរបស់ដៃគូម្ខាងទៀត យើងប្រឹងជួយគ្នា ស្រែកប្រាប់គ្នា ដូច្នេះពួកគាត់ [ក្រុមថៃ] មិនអាចចូលស៊ុតបាននោះឡើយ»។ នេះជាការបញ្ជាក់របស់កីឡាការិនី ស៊ីណែត។   មេដាយមាសនេះ មិនមែនតែសម្រាប់កីឡាការិនី អាន ស៊ីណែត ផ្ទាល់, កីឡាការិនី ស៊ឹម ដា, កីឡាការិនី ឡាយ សាវរីយ៍, កីឡាការិនី ភឿង ភ័ស្ត និងកីឡាការិនី សាន រដ្ឋា នោះឡើយ ប៉ុន្តែសម្រាប់ថ្នាក់ដឹកនាំជាន់ ខ្ពស់ ប្រតិភូកីឡា ក្រុមគ្រូបង្វឹក ក្រុមគ្រួសារអត្តពលិក មិត្តភក្តិ និងអ្នកគាំទ្រទាំងអស់ ជាពិសេសជាតិកម្ពុជាទាំងមូល។ កីឡាការិនី ស៊ីណែត លើកឡើងយ៉ាងដូច្នេះ។   កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ ក្រុមកីឡាការិនីកម្ពុជា ក៏បានយកឈ្នះថៃ ៧-៥ ផងដែរនាជំនួបវគ្គផ្តាច់ព្រ័ត្រវិញ្ញាសា៣ទល់៣ ដោយកាលណោះ សមាសភាពកីឡាការិនីរួមមាន អាន ស៊ីណែត, ស៊ឹម ដា , ឡាយ សាវរីយ៍ , សាន រដ្ឋា និង ដួង ចាន់រក្សា។ សម្រាប់ជំនួបផ្តាច់ព្រ័ត្រដែលរំលងគ្នា១០ខែ និង៣ថ្ងៃ (ឬ៣០៧ថ្ងៃ) ក្រុមកីឡាការិនីកម្ពុជា ផ្លាស់ប្តូរដែលសមាសភាពមួយរូបប៉ុណ្ណោះ គឺ ភឿង ភ័ស្ត មានវត្តមានជំនួស ដួង ចាន់រក្សា រីឯសមាសភាពកីឡាការិនីថៃ Pawarati Jala, Pimjai Putthanoi, Natnapa Ponin រក្សាឈ្មោះក្នុងបញ្ជីដូចនៅ Solo ខណៈកីឡាការិនី Pornthip Kachunram និង Anurak Sirinikorn ត្រូវជំនួសដោយ Nopparat Tanbut និង Tananya Kaewmak៕  
ដោយ ជា យូគៀង និង អុឹង ចំរើន
  ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី៨ ខែធ្នូ អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus បានលើកឡើងថា ការឆ្លងរីក រាលដាលនៃវីរុសអូមីក្រុងនៅជុំវិញពិភពលោកបង្ហាញថា វីរុសនេះអាចនឹងបង្កផលវិបាកដ៏ធំមួយដល់ការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩។ ចំពោះអ្វីដែលសហគមន៍អន្តរជាតិត្រូវ ធ្វើនោះគឺត្រូវចាត់វិធានការទប់ស្កាត់កុំឱ្យមានការឆ្លងវីរុសអូមីក្រុងនិងការចូលសម្រាកនៅមន្ទីរពេទ្យបន្ថែមទៀត។   «យើងសូមអំពាវនាវដល់ប្រទេសទាំងអស់ឱ្យបង្កើនការត្រួតពិនិត្យ និងការធ្វើតេស្តតាមលំដាប់លំដោយ»។ លោក Tedros បញ្ជាក់បែបនេះស្របពេលប្រទេសខ្លះហាក់បន្ធូរដៃក្នុងការប្រយុទ្ធជំងឺកូវីដ-១៩ តាមរយៈការបន្ថយវិធានការក្នុងប្រទេសដើម្បីសម្រួលសេដ្ឋកិច្ច។ ប្រមុខ WHO ក៏បានផ្ដល់យោបល់ឱ្យប្រទេសទាំងអស់បង្កើនល្បឿនក្នុងការផ្ដល់វ៉ាក់សាំងបង្ការជំងឺកូវី-១៩ផងដែរ។   ចំណែកប្រធានផ្នែកគ្រប់គ្រងស្ថានភាពអាសន្នរបស់ WHO លោក Mike Ryan បានសង្កត់ធ្ងន់ថា វីរុសទម្រង់ថ្មីនេះងាយនឹងចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ដូច្នេះកិច្ចប្រឹងប្រែងត្រូវតែ កើនឡើងទ្វេដងដើម្បីទប់ស្កាត់ការចម្លងនេះ។   ក្រៅពីនេះ WHO ក៏បានទទួលទន្និន័យពីក្រុមហ៊ុនផលិតវ៉ាក់សាំង Pfizer ដែលបានបញ្ជាក់ថា យោងតាមការសិក្សានៅមន្ទីរពិសោធន៍ វ៉ាក់សាំងចំនួនបីដូសរបស់ខ្លួនអាចទប់ទល់នឹង វីរុសទម្រង់អូមីក្រុងបាន។ ចំណែកឯ ចំនួនវ៉ាក់សាំងពីរដូសវិញអាចមានអង់ទីករទាបក្នុងការទប់ទល់នឹងវីរុស។   ប៉ុន្តែប្រធានផ្នែកវិទ្យាសាស្ត្រនៃ WHO ចាត់ទុកលទ្ធផលនេះជាការសន្និដ្ឋាននេះរហ័សពេកក្នុងការសន្មតពីការថយចុះខ្សោយនៃអង់ទីករទប់ទល់នឹងវីរុស ឬវ៉ាក់សាំងចុះខ្សោយប្រសិទ្ធភាព៕ 
អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃទី៨ ខែធ្នូ បានទទូចឱ្យរដ្ឋាភិបាលនៃប្រទេសទាំងអស់ចាប់ផ្ដើមត្រួតពិនិត្យវិធានការឆ្លើយតបនឹងជំងឺកូវីដ-១៩ ឡើងវិញដើម្បីទប់ទល់វីរុសអូមីក្រុង ទោះការសិក្សាបឋមបង្ហាញថា វ៉ាក់សាំងដែលមានទំនងអាចទប់ទល់វីរុសបំប្លែងក្ដី។
  ក្រុមណាហ្គាវើលរំពឹងយកឈ្នះសូលទីឡូអង្គរ ដើម្បីបន្តឈរកំពូលតារាងក្នុងសប្តាហ៍ទី៦នៃក្របខណ្ឌកំពូលកម្ពុជាសម្រាប់ជំនួប នាវេលាម៉ោង៣:៣០នាទីរសៀលថ្ងៃទី២០ ឧសភានេះ នៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ។ តែវាមិនងាយស្រួលសម្រាប់ណាហ្គាវើលក្នុងការយកឈ្នះឡើយ ព្រោះសូលទីឡូអង្គរជាក្រុមមានសមត្ថភាពខ្លាំង និងមានទម្រង់លេងល្អ ពោលគឺកីឡាករមានការសហការគ្នាល្អ ដែលធ្វើឲ្យក្រុមដទៃពិបាកក្នុងការយកឈ្នះ។    ជាក់ស្តែង៥ប្រកួតកន្លងមក មិនដែលមានក្រុមណាអាចបំប៉ោងសំណាញ់ទីក្រុមមានមូលដ្ឋាននៅខេត្តសៀមរាបមួយនេះ លើសពីពីរគ្រាប់នោះទេ។ លើសពីនេះក្រុមនេះបានបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ ជាមួយក្រុមការពារជើងឯកបឹងកេត កាលពីសប្តាហ៍ទី៤ទៀតផង។     យ៉ាងណាមិញ បើមើលពីស្ថិតិនៃការប្រកួតណាហ្គាវើលមិនដែលស្គាប់បរាជ័យឡើយ គឺឈ្នះ៤ និងស្មើ១ រីឯសូលទីឡូអង្គរស្គាល់ជ័យជម្នះតែ១លើកប៉ុណ្ណោះ ក្នុងចំណោម៥ប្រកួតកន្លងមក ដោយស្មើ១ និងចាញ់៣។ បច្ចុប្បន្នណាហ្គាវើលឈរកំពូលតារាងដោយមាន១៣ពិន្ទុ ខណៈសូលទីឡូអង្គរឈរលេខរៀងទី១០មាន៤ពិន្ទុ។   បឹងកេតត្រូវធ្វើការធ្ងន់បន្តិចនៅល្ងាចនេះ ដោយត្រូវប្រជែងជាមួយក្រុមព្រះខ័នរាជស្វាយរៀង។ ធ្វើការធ្ងន់ដោយសារបឹងកេតត្រូវការឈ្នះព្រះខ័នរាជស្វាយរៀង ដើម្បីផ្គាប់ចិត្តប្រធានដឹកនាំថ្មីដែលទើបចូលកាន់តំណែង និងដើម្បីប្រជែងកំពូលតារាងជាមួយណាហ្គាវើល។ ការជួបគ្នារវាងក្រុមទាំងពីរនាម៉ោង៦:៣០នាទីល្ងាចនៅកីឡដ្ឋានស្តាតចាស់ ជាជំនួបដ៏តានតឹង និងជក់ចិត្តបំផុត ព្រោះស្វាយរៀងក៏ត្រូវការឈ្នះដើម្បីស្តារមុខមាត់ ក្រោយទទួលលទ្ធផលមិនសមប្រកបមួយរយៈចុងក្រោយនេះផងដែរ។    បច្ចុប្បន្នបឹងកេតឈរលេខរៀងទី២ដោយមាន១៣ពិន្ទុ ក្រោយឈ្នះ៤ស្មើ១ ខណៈស្វាយរៀងឈរលេខរៀងទី៦មាន៨ពិន្ទុក្រោយឈ្នះ២ ស្មើ២ និងចាញ់១។ សម្រាប់ជំនួបកាលពីសប្តាហ៍ទី៥ ព្រះខ័នរាជស្វាយរៀងបានយកឈ្នះភ្នំពេញក្រោន ៦-៣ ខណៈបឹងកេតយកឈ្នះក្រសួងការពារជាតិក្នុងលទ្ធផល ២-០។    ដោយឡែក នៅកីឡដ្ឋាន RSN ម្ចាស់ផ្ទះភ្នំពេញក្រោនត្រូវទទួលស្វាគមន៍ក្រុមភ្ញៀវអគ្គស្នងការនគរបាលជាតិនាម៉ោង៦ល្ងាច។ ភ្នំពេញក្រោនត្រូវការឈ្នះក្នុងជំនួបនេះ ដើម្បីផ្គាប់ចិត្តអ្នកគាំទ្រដែលខ្លួនបានធ្វើឲ្យខកចិត្តកាលពីសប្តាហ៍ទី៥ដោយចាញ់ព្រះខ័នរាជស្វាយរៀងក្នុងលទ្ធផល ៦-៣។   ចំណែកក្រុមឈរបាតតារាងវេស្ទើនភ្នំពេញ ត្រូវបើកទ្វារកីឡដ្ឋានវេស្ទើន ទទួលស្វាគមន៍ក្រុមមិនឈ្នះដូចគ្នាអគ្គិសនីកម្ពុជា នៅម៉ោង៣រសៀលនេះ។ តើនៅរសៀលនេះក្រុមមួយណាអាចស្វែងរកជ័យជម្នះលើកដំបូងសម្រាប់ខ្លួនបាន?           
ណាហ្គាវើល ត្រូវប្រជែងតទល់ជាមួយក្រុមសូលទីឡូអង្គរសម្រាប់ជំនួបក្របខណ្ឌកំពូលកម្ពុជា នាម៉ោង៣:៣០នាទីរសៀលថ្ងៃទី២០ ឧសភានេះ នៅកីឡដ្ឋានស្តាតចាស់ មុនបឹងកេត តតាំងជាមួយព្រះខ័នរាជស្វាយរៀងនៅម៉ោង៦:៣០នាទីល្ងាច។ ចំណែកភ្នំពេញក្រោនបើកទ្វារកីឡដ្ឋាន RSN ស្វាគមន៍ក្រុមភ្ញៀវអគ្គស្នងការនគរបាលជាតិនៅម៉ោង៦ល្ងាច រីឯវេស្ទើនភ្នំពេញ តទល់ជាមួយអគ្គិសនីកម្ពុជានៅកីឡដ្ឋានវេស្ទើនម៉ោង៣រសៀល។
  សម្ដេច ហ៊ុន សែន បានលើកពីសកម្មភាពរដ្ឋាភិបាល ដែលកំពុងដោះស្រាយបញ្ហាប្រឈមចំពោះមុខ នៅវិបត្តិកូវីដ-១៩។ ក្នុងកាលៈទេសៈលំបាកនេះ ប្រមុខរដ្ឋាភិបាល បានអះអាងថា ខ្លួនកំពុងប្រើដៃម្ខាងរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងស្ថិរភាពសង្គម ដើម្បីទ្រទ្រង់ជីវភាពប្រជាជន និងរក្សាលំនឹងម៉ាក្រូសេដ្ឋកិច្ច។ ចំណែកដៃម្ខាងទៀត រដ្ឋាភិបាល ទប់ស្កាត់ជំងឺកូវីដ-១៩ តាមគ្រប់រូបភាព និងស្ដារនីតិសម្បទាជនរងគ្រោះ និងសហគមន៍ដែលទទួលរងនូវផលប៉ះពាល់។   ថ្លែងក្នុងសន្ទរកថា បើកកម្មវិធីអន្តរសាសនាប្រឆាំងការជួញដូរមនុស្ស និងជំងឺរាតត្បាតសកលកូវីដ១៩ លោកនាយករដ្ឋមន្រ្តីកម្ពុជា បាននិយាយដូច្នេះថា៖««ការដាក់ប្រជាពលរដ្ឋ ឬ អ្នកត្រឡប់មកពីតំបន់ មានហានិភ័យឱ្យស្ថិតក្នុងការធ្វើចត្តាឡីស័ក ឬ ការបិទខ្ទប់តំបន់ដែលមានអត្រាឆ្លង ឬចរន្តនៃការឆ្លងខ្ពស់ ឬផ្លាកការឆ្លងដែនខុសច្បាប់ នៅក្នុងដំណាក់កាល នៃការរឹតបន្ដឹងវិធានការការពារសុវត្ថិភាព មិនមានន័យថា ជាការបិទសិទ្ធិសេរីភាព ឬការរើសអើង ដូចក្រុមជនអគតិបង្កបញ្ហាមួយក្រុម ដែលមាននិន្នាការ ប្រឆាំងផ្កាប់មុខ បាននិងកំពុងតែឃោសនាមួលបង្កាច់បំបាក់ស្មារតីប្រជាពលរដ្ឋ ប៉ុន្តែនេះគឺជាវិធានការការពារ សិទ្ធិរស់រានមានជីវិត សិទ្ធិទទួលបាននូវកិច្ចការពារ ចៀសផុតពីការឆ្លងជំងឺរាតត្បាតប្រកបដោយប្រសិទ្ធភាព»។   កាលពីថ្ងៃទី១៩ សីហា សម្តេច ហ៊ុន សែន សម្រេចបញ្ចប់យុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ពីមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) នៅទូទាំងប្រទេស ក្រោយអនុវត្តបាន២១ថ្ងៃ។ ប៉ុន្តែ សម្តេច អនុញ្ញាតឱ្យរដ្ឋបាលរាជធានី-ខេត្តទាំងអស់ ដាក់វិធានការរដ្ឋបាល វិធានការសុខាភិបាល និងវិធានការច្បាប់ ទៅតាមស្ថានភាពជាក់ស្តែងនៃការឆ្លងរាលជំងឺកូវីដ-១៩។   ដោយឡែកកាលពីអំឡុងខែមេសា កន្លងមក សម្ដេច ហ៊ុន សែន ក៏បានបញ្ជាឱ្យបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាលដែរ ដោយសារករណីផ្ទុះរាលដាលក្នុងសហគមន៍ខ្លាំង។   ក្រៅពីវិធានការបិទខ្ទប់នេះ ប្រមុខរដ្ឋាភិបាល ក៏បានប្ដេជ្ញាចាក់វ៉ាក់សាំងឱ្យពលរដ្ឋឱ្យបានសម្រេចតាមផែនការដែរ ជាពិសេសកុមារចាប់ពីអាយុ១២ ឆ្នាំ ដល់១៧ឆ្នាំ មុនបំណាច់ឆ្នាំ២០២១នេះ ដើម្បីបង្កើតភាពស៊ាំ និងកាត់បន្ថយការឆ្លងចូលសហគមន៍ ដែលអាចឱ្យជីវភាពពលរដ្ឋមកប្រក្រតីវិញ។   គិតត្រឹមថ្ងៃទី២០ ខែសីហា ពលរដ្ឋ៩,៥លាននាក់ បានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ដែលស្មើ ៨៦,៥៨ភាគរយ នៃផែនការចាក់លើប្រជាជន ១០លាននាក់។ ក្នុងនោះអ្នកចាក់វ៉ាក់សាំងដូសទី២ ជាង៧,៧លាននាក់ និងឈានទៅចាក់ដូសទី៣ ជាង៤២ម៉ឺននាក់។ ចំណែកកុមារ និងយុវជនអាយុពី ១២ឆ្នាំ ទៅ១៧ឆ្នាំដែលបានចាក់ដូសទី១ បានជាង៨៤ម៉ឺននាក់ ដែលស្មើ ៤២,៩៥ភាគរយ ធៀបជាមួយនឹងផែនការគោលដៅ ១,៩៦៦,៩៣១ នាក់។ នេះបើតាមក្រសួងសុខាភិបាល។   កម្ពុជា មានវ៉ាក់សាំងជាង២៤លានដូសហើយ សម្រាប់ចាក់ឱ្យពលរដ្ឋ។ ក្នុងនោះ Sinovac ជាង១៤,៥លានដូស , Sinopharm ៦,២លានដូស ដែលជាជំនួយ និងការបញ្ជាទិញពីចិន។ ក្រៅពីនេះ អាមេរិក ក៏បានផ្ដល់វ៉ាក់សាំង Jonhson &Jonhson ជាង១លានដូស តាមរយៈCOVAX។ រីឯជប៉ុនផ្ដល់វ៉ាក់សាំង AstraZeneca ១,៣ លានដូស ខណៈអង់គ្លេសផ្ដល់វ៉ាក់សាំងប្រភេទនេះឱ្យកម្ពុជា ចំនួន៤១ម៉ឺនដូសដែរ។ ចំណែកកម្មវិធី COVAX ក៏បានផ្ដល់វ៉ាក់សាំង AstraZeneca ចំនួន៣២៤,០០០ដូស។  
ភ្នំពេញ៖ ការអនុវត្តន៍វិធានការបិទខ្ទប់តំបន់ឆ្លងជំងឺកូវីដ-១៩ខ្ពស់ មិនមែនជាការបិទសេរីភាព ឬរើសអើងឡើយ តែជាការការពារសិទ្ធិរស់រានមានជីវិត។ សម្ដេច ហ៊ុន សែន បញ្ជាក់ជាថ្មី នៅក្នុងសន្ទរកថា បើកកម្មវិធីអន្តរសាសនាប្រឆាំងការជួញដូរមនុស្ស និងជំងឺរាតត្បាតសកលកូវីដ១៩ នៅល្ងាចថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១នេះ។
«កេតនភណ្ឌ» មានន័យថា វត្ថុដែលគេចាត់ទុកដូចជាទង់សម្រាប់ជាតិ ឬសម្រាប់ប្រទេស។ ឧទាហរណ៍៖ វត្ថុដ៏ឧត្តុង្គឧត្តម,និមិត្តរូប។  ប្រទេសនីមួយៗលុះត្រាតែមានឯករាជ្យពេញបរិបូណ៍ ដោយសេរីភាពពេញលេញ ទើបមានឈ្មោះ ថាជាប្រទេសកេតនភណ្ឌ។ ចំណែក«បេតិកភណ្ឌ» សំដៅលើ ទ្រព្យសម្បត្តិ ឬកេរមត៌កមានជាប់តមកពីឪពុកម្តាយ។ ស្រែនេះជាបេតិកភណ្ឌរបស់ខ្ញុំ៕       
ពាក្យ«កេតនភណ្ឌ» និង«បេតិកភណ្ឌ» ដោយអ្នកខ្លះអានមួយភ្លាមសន្មតថាមានន័យស្រដៀងគ្នា ប៉ុន្តែពាក្យទាំងពីរនេះ មានអត្តន័យខុសគ្នា ។
  ពិធីប្រកាសនេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស  ឯកឧត្ដម អ៊ុង សម្បត្តិ អគ្គលេខាធិការរងនៃក្រុមប្រឹក្សាសកម្មភាពជនពិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោកជំទាវ តិមា វិច្ឆិកាល អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោក Russel Cohen ប្រធានផ្នែកប្រតិបត្តិការប្រចាំតំបន់Grab លោក Nick Beresford អ្នកតំណាងប្រចាំប្រទេសកម្ពុជានៃកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ UNDP។    លោក Hashim Alkaff នាយកក្រុមហ៊ុន Grab ប្រចាំកម្ពុជាបានមានប្រសាសន៍ថា៖ « ក្រុមហ៊ុន Grab (ហ្គ្រេប) ប្តេជ្ញាលើកកម្ពស់ការពង្រឹងប្រព័ន្ធឌីជីថលឲ្យមានភាពងាយស្រួល និងការទំនាក់ទំនងសម្រាប់ប្រជាពលរដ្ឋក្នុង តំបនអាស៊ីអាគ្នេយ៍ទាំងអស់។ ថ្ងៃនេះនៅក្នុងប្រទេសកម្ពុជា យើងដាក់ឲ្យដំណើរការគំនិតផ្តួចផ្តើមចំនួនពីរ ដោយប្រើប្រាស់ផលិតផល និងសេវាបច្ចេកវិទ្យារបស់យើង។ យើងចង់អោយមនុស្សគ្រប់គ្នា ដោយមិនគិតពីសាវតា ឬសមត្ថភាព ដើម្បីមានលទ្ធភាពទទួលបានឯករាជ្យភាពផ្នែកហិរញ្ញវត្ថុ និងមានសន្តិភាពផ្លូវចិត្តនៅពេលពួកគេប្រើ ប្រាស់ផលិតផល និងសេវារបស់យើង»។   កម្មវិធី បញ្ចប់ភាពស្ងៀមស្ងាត់ ៖  ការផ្ដល់សិទ្ធិអំណាចដល់ក្រុមមនុស្សថ្លង់   កម្មវិធី បញ្ចប់ភាពស្ងៀមស្ងាត់ របស់ Grab គឺជាគំនិតផ្តួចផ្តើមមួយដែលនឹងធ្វើឱ្យកម្មវិធី Grab កាន់តែងាយស្រួល ស្វែងរក និងពង្រីកឱកាស  ដើម្បីផ្ដល់ឱកាសរកប្រាក់ចំណូលឲ្យបានកាន់ច្រើន សម្រាប់ក្រុមមនុស្សថ្លង់។   Grab ក្នុងប្រទេសកម្ពុជា នឹងធ្វើការជាមួយអង្គការកម្មវិធីអភិវឌ្ឍន៍មនុស្សថ្លង់ (DDP) និង កម្មវិធីអភិវឌ្ឍន៍ សហប្រជាជាតិ (UNDP) នៅកម្ពុជា ដើម្បីស្វែងយល់បន្ថែម អនុវត្ត និងតស៊ូមតិ ដើម្បីអនុវត្តឲ្យកាន់តែប្រសើរ ដើម្បីគាំទ្រដល់ក្រុមជនពិការ។     កម្មវិធីទាំងនេះរួមបញ្ចូលទាំងការផ្ញើសារភ្លាមៗ ដើម្បីប្រាប់អ្នកដំណើរថាដៃគូបើកបររបស់គាត់គឺជា មនុស្សថ្លង់ ហើយណែនាំពួកគេឱ្យប្រើប្រាស់កម្មវិធី GrabChat និងសន្លឹកកាតទំនាក់ទំនងដែលមានស្រាប់ក្នុងយានយន្ត។  Grab ក៏នឹងចាប់ផ្តើមយុទ្ធនាការអប់រំសាធារណៈ និងកម្មវិធីការបណ្តុះបណ្តាលបន្ថែម និងផ្ដល់សម្ភារៈសម្រាប់ ដៃគូបើកបរដែលជាមនុស្សថ្លង់។   ការកែលម្អបន្ថែមទៀតលើកម្មវិធីនេះនឹងត្រូវប្រកាសនៅចុងឆ្នាំនេះ។   លោក គង់ សុវណ្ណឡី ដៃគូបើកបរ Grab ដែលជាមនុស្សថ្លង់បានបញ្ជាក់ថា៖ «ដំបូងខ្ញុំមានការព្រួយបារម្ភ ក្នុងការធ្វើជាដៃគូបើកបរ Grab ពីព្រោះរ៉ឺម៉កកង់បីថ្លៃណាស់ ហើយខ្ញុំមិនប្រាកដថាខ្ញុំអាចមានលទ្ធភាពបង់រំលស់ ប្រចាំខែបានទេ។ តែទោះយ៉ាងណាដ៏ដោយ ខ្ញុំទទួលបានការលើកទឹកចិត្តពីក្រុមគ្រួសារ និងមិត្តភក្តិឱ្យចុះឈ្មោះ ធ្វើជាដៃគូបើករ៉ឺម៉កកង់បីជាមួយ Grab ។ ឥឡូវនេះ ខ្ញុំសប្បាយចិត្តនឹងប្រាក់ចំណូលដែលខ្ញុំយកមកផ្ទះ ហើយក៏ អាចឲ្យខ្ញុំរ៉ាប់រងបង់ថ្លៃរ៉ឺម៉កប្រចាំខែរបស់ខ្ញុំបានផងដែរ»។   កម្មវិធីប្រឆាំងការជួញដូរមនុស្ស៖ ប្រយុទ្ធប្រឆាំងអំពើហឹង្សានៅកម្ពុជា  គំនិតផ្តួចផ្តើមធំទី ២ ប្រកាសដោយក្រុមហ៊ុន Grab កម្ពុជា គឺកម្មវិធីបណ្តុះបណ្តាលសម្រាប់ដៃគូបើកបរ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីការជួញដូរមនុស្ស។ ក្នុងភាពជាដៃគូជាមួយអង្គការប្រឆាំងការជួញដូរមនុស្ស ដូចជា អង្គការ Liberty Shared Cambodia និង អង្គការបណ្តាញទូរស័ព្ទជំនួយកុមារនៅកម្ពុជា Grab នឹងធ្វើការបណ្តុះបណ្តាលតាមអ៊ីនធឺណិត តាមរយៈកម្មវិធីក្នុងទូរស័ព្ទចល័ត និងការបណ្តុះបណ្តាលផ្ទាល់ក្នុង ថ្នាក់រៀន ដល់ដៃគូបើកបរចំនួន ១០ ០០០ នាក់ក្នុង ខែមិថុនា ឆ្នាំ ២០២០ ។   លោក ស៊ាន សុខផៃ  នាយកប្រតិបត្តិបណ្តាញទូរស័ព្ទជំនួយកុមារកម្ពុជាបានមានប្រសាសន៍ថា៖ «ខ្ញុំពិតជាចាប់អារម្មណ៍ខ្លាំងចំពោះយុទ្ធសាស្ត្រការងារដែលក្រុមហ៊ុន Grab ដាក់ចេញ ដើម្បីបណ្តុះបណ្តាល និងលើកទឹកចិត្តដល់ដៃគូបើកបររបស់ខ្លួនឲ្យរាយការណ៍អំពីសញ្ញាណាមួយអំពី ការជួញដូរ ការកេងប្រវ័ញ្ច និងការរំលោភបំពាន។ ក្រុមការងារអង្គការបណ្តាញទូរស័ព្ទជំនួយកុមារកម្ពុជាទន្ទឹងរងចាំសហការជាមួយក្រុមហ៊ុន Grab ហើយក៏បានដាក់ឲ្យដំណើរការបណ្តាញទូរស័ព្ទឥតគិតថ្លៃជាប្រចាំ (២៤/២៤ម៉ោង) យើងអាចចូលរួម ការហៅទូរស័ព្ទ ឬទទួលរបាយការណ៍ពីដៃគូអ្នកបើកបរផងដែរ។ ទន្ទឹមនឹងនេះ យើងនឹងចំណាយពេលវេលា និងការខិតខំបន្ថែមទៀត ដើម្បីធានាថាដៃគូបើកបរទាំងអស់ទទួលបានការបណ្តុះបណ្តាលឱ្យបានគ្រប់គ្រាន់ ដើម្បីចេះវាយតម្លៃ និងរាយការណ៍ពីសកម្មភាពគួរឱ្យសង្ស័យណាមួយ»។   លោក Hashim Alkaff នាយកក្រុមហ៊ុន Grab ប្រចាំកម្ពុជាបានមានប្រសាសន៍នៅក្នុងកម្មវិធី និងបានកត់សំគាល់ថា សុវត្ថិភាព និងសន្តិសុខគ្រប់ទម្រង់ទាំងអស់ត្រូវបាន ផ្សារភ្ជាប់ទៅក្នុង DNA (ឌីអិនអេ) របស់ក្រុម Grab ។    លោកបានបន្ថែមទៀតថា ៖ «ដោយសារតែយើងពង្រីកបណ្តាញរបស់យើងពាសពេញ ក្នុងតំបន់ រួមទាំងក្នុងប្រទេសកម្ពុជាផងដែរ យើងដឹងច្បាស់ថាដៃគូបើកបររបស់យើងអាចមិនដឹងអំពីការទាក់ទង រវាងអ្នកជួញដូរ និងជនរងគ្រោះ នៅតាមព្រលានយន្តហោះ ស្ថានីយរថភ្លើង ឬស្ថានីយឡានក្រុងនោះទេ។ នេះជាមូលហេតុដែលយើងមានកាប្ដេជ្ញាយ៉ាងរឹងមាំក្នុងភាពជាដៃគូដ៏សកម្មជាមួយ អង្គការ Liberty Shared និងអង្គការបណ្តាញទូរស័ព្ទជំនួយកុមារ ដើម្បីស្វែងរកដោះស្រាយ និងបង្វឹកដៃគូបើកបរឱ្យចេះវាយតម្លៃសកម្មភាព សង្ស័យ និងឆ្លើយតបឱ្យបានត្រឹមត្រូវ»។   ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបាន ស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមនានាពីក្រុមហ៊ុន Grab និងបានអំពាវនាវ ឲ្យក្រុមហ៊ុនជាច្រើនផ្សេងទៀតអនុវត្តតាមការដឹកនាំរបស់ក្រុមហ៊ុន Grab ផងដែរ។ រាជរដ្ឋាភិបាលកម្ពុជាតែងតែកោតសរសើរ និងលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ ហើយ    ក្រុមហ៊ុន Grab បានខិតខំប្រឹងប្រែងអនុវត្តកម្មវិធីទំនួលខុសត្រូវសង្គម តាមរយៈការដាក់ឲ្យដំណើរការកម្មវិធីនាថ្ងៃនេះជាលើកដំបូងនៅកម្ពុជា ហើយក៏ជាកម្មវិធីដំបូងបង្អស់នៅក្នុងប្រទេសកម្ពុជាក្នុងចំណោមទីផ្សារផ្សេងទៀត (១) កម្មវិធីបញ្ចាប់ភាព ស្ងៀម ស្ងាត់ ដែលជាកម្មវិធីរបស់ Grab  សម្រាប់អ្នកគថ្លង់ ដើម្បីស្វែងរកប្រាក់ចំណូល និង (២) កម្មវិធីប្រឆាំងការជួញ ដូរមនុស្ស។   ក្រសួងសាធារណការ និងដឹកជញ្ជូនមានភាពជាដៃគូដ៏រឹងមាំជាមួយក្រុមហ៊ុន Grab តាមរយៈគម្រោង SUMAI ដែលមានកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ជាសហដៃគូ និងក៏ទន្ទឹងរង់ចាំសហការលើកម្មវិធីផ្សេងៗ ទៀតដែលផ្ដល់អត្ថន័យដល់សង្គមកាន់តែច្រើនពីក្រុមហ៊ុន Grab នាពេលអនាគត។   លោក Nick Beresford អ្នកតំណាង UNDP បានមានប្រសាសន៍ថា៖ « អង្គការ UNDP មានមោទកភាពក្នុង ការធ្វើការជាមួយក្រសួងសាធារណការនិងដឹកជញ្ជូន និងក្រុមហ៊ុន Grab ក្នុងគម្រោង SUMAI (សម័យ) របស់យើង ក្នុងគោលបំណងធ្វើឱ្យប្រព័ន្ធដឹកជញ្ជូនឲ្យកាន់តែមានសុវត្ថិភាព និងកាន់តែបៃតងសម្រាប់ប្រជាពលរដ្ឋ កម្ពុជាទាំងអស់។ ជាលើកដំបូងនៅក្នុងប្រទេសកម្ពុជា យើងកំពុងតែពិនិត្យមើលប្រព័ន្ធទិន្នន័យ គ្រោះថ្នាក់ ចរាចរណ៍។ ដោយទទួលបានការយល់ដឹងអំពីបញ្ហាកាន់តែប្រសើរឡើង ដែលយើងអាចរៀបចំគោលនយោបាយ និងកម្មវិធីដែលមានប្រសិទ្ធិភាពបន្ថែមទៀតក្នុងការសង្គ្រោះជីវិត និងការពារអ្នកប្រើប្រាស់ផ្លូវគោកឲ្យល្អប្រសើរជាង មុន។ យើងចង់ឃើញប្រព័ន្ធដឹកជញ្ជូនផ្ដល់សុវត្ថិភាពសម្រាប់មនុស្សគ្រប់គ្នា ហើយត្រៀមខ្លួនរួចរាល់ដើម្បី បង្ហាញដំណោះស្រាយការងារល្អៗ សម្រាប់ទាំងអ្នកដំណើរ និងអ្នកបើកបរជាជនពិការផងដែរ»៕   (អត្ថបទពាណិជ្ជកម្ម)
ភ្នំពេញ-កម្ពុជា៖ ថ្ងៃទី ១៦ ខែមករា ឆ្នាំ២០២០ - Grab (ហ្គ្រេប) ដែលជាកម្មវិធីហៅយានជំនិះលើទូរសព្ទដៃឈាន មុខគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍បានប្រកាសដាក់ឲ្យដំណើរការគំនិតផ្ដួចផ្ដើមចំនួនពីរក្នុងប្រទេសកម្ពុជា ក្រោម  កម្មវិធីទំនួលខុសត្រូវសង្គមឈ្មោះថា Grab for Good  ដែលជាការប្ដេជ្ញាចិត្តដ៏ធំសម្បើមមួយដើម្បីផ្ដល់ផលវិជ្ជមានដល់សង្គម និងសេដ្ឋកិច្ចតាមរយៈបច្ចេកវិទ្យា។ 
By the end of 2017, the number was nearly three million higher than the previous year and showed a 50-percent increase from the 42.7 million uprooted from their homes a decade ago, according to a report by the UN refugee agency. The current figure is equivalent to the entire population of Thailand, and the number of people forcibly displaced equates to one in every 110 persons worldwide, it said. "We are at a watershed, where success in managing forced displacement globally requires a new and far more comprehensive approach so that countries and communities aren't left dealing with this alone," said UN High Commissioner for Refugees Filippo Grandi. But around 70 percent of that number are people from just 10 countries, he told reporters in Geneva ahead of the report's launch. "If there were solutions to conflicts in those 10 countries, or in some of them at least, that huge figure, instead of rising every year, could start going down," he said, calling for more political will to halt the crises driving so many from their homes. - Every two seconds - The report showed that 16.2 million people were freshly displaced last year, and included those forced to flee for the first time as well as those who had been previously displaced. This equates to some 44,500 people being pushed out of their homes every day -- or one person every two seconds, UNHCR said. Most people flee within their own country, and are defined as internally displaced people, or IDPs. By the end of 2017, there were some 40 million IDPs worldwide, down slightly from previous years, with Colombia, Syria and Democratic Republic of Congo accounting for the greatest numbers. Another 25.4 million people -- more than half of them children -- were registered as refugees last year. That is nearly three million more than in 2016, and "the highest known total to date", it said. - South Sudan numbers soar - Syria's seven-year conflict alone had, by the end of last year, pushed more than 6.3 million people out of the country, accounting for nearly one-third of the global refugee population. Another 6.2 million Syrians are internally displaced. The second largest refugee-producing country in 2017 was Afghanistan, whose refugee population grew by five percent during the year to 2.6 million people. The increase was due mainly to births and more Afghans being granted asylum in Germany, UNHCR said. South Sudan meanwhile saw the largest increase last year, with the number of refugees fleeing the world's youngest nation soaring from 1.4 million at the beginning of the year to 2.4 million at the end. Grandi said South Sudan was experiencing "a very bad emergency" which had apparently escaped the notice of both the government and the opposition who did not appear to be "taking seriously the desperate situation of their own people." - Most refugees in poor countries - Refugees from Myanmar more than doubled last year to 1.2 million, as a brutal army crackdown forced hundreds of thousands of Rohingya Muslims to pour across the border into Bangladesh. Tuesday's report also highlighted large-scale displacements in Iraq, Somalia, Sudan, and DR Congo among others. And as Israel marks 70 years of independence, there are some 5.4 million Palestinians still living as refugees, it said. Despite the focus on migrant numbers arriving in Europe and the United States, a full 85 percent of refugees are living in low- and middle-income countries like Lebanon, Pakistan and Uganda, Grandi said. Turkey was hosting by far the largest number of refugees, with 3.5 million registered there by the end of 2017, most of them Syrians.
Geneva, Switzerland | A record 68.5 million people have been forced flee their homes due to war, violence and persecution, notably in places like Myanmar and Syria, the UN said on Tuesday.
កម្ពុជាគ្រោងចំណាយចំនួន ៣៤ ៧០៨ ៦៣០ លានរៀល ឬស្មើប្រមាណ ៨៥ ០០លានដុល្លារ នៅក្នុងឆ្នាំ២០២២ ត្រូវជា ២៧,៩៥ភាគរយ នៃផលិតផលក្នុងស្រុកសរុប (ផ.ស.ស)។ ទំហំចំណាយនេះ មានកំណើន ៨,៤ភាគរយ ធៀបនឹងចំណាយថវិកាជាតិឆ្នាំ២០២១។ នេះបើតាមខ្លឹមសារសង្ខេប សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ ដែលត្រូវបានរដ្ឋាភិបាលអនុម័តនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១នេះ។   ក្នុងចំណោមគម្រោងចំណាយ ជិត៨ពាន់លានដុល្លារសម្រាប់ឆ្នាំ២០២២នេះ រដ្ឋាភិបាល គ្រោងខ្ចីលុយពីបរទេស និងដៃគូអភិវឌ្ឍន៍ចំនួន ១ ៦០០លាន SDR ដែលស្មើនឹងប្រមាណ២ ២៦២លានដុល្លារអាម៉េរិក។ ទំហំកម្ចីនេះកើនឡើង ១០០លាន SDR ឬជាង១៤១លានដុល្លារ ធៀបនឹងឆ្នាំ២០២១។  សូមជម្រាបថា SDR (Special Drawing Rights) គឺជារង្វាស់ខ្នាតរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ IMF។ បច្ចុប្បន្ន ១ SDR ស្មើនឹងប្រមាណ ១,៤១ដុល្លារ។   សេចក្តីព្រាងច្បាប់ដដែល បានបញ្ជាក់ការកំណត់អត្រាកម្ចី ១ ៦០០លាន SDRនេះ គឺផ្អែកលើតម្រូវការវិនិយោគសាធារណៈ ដែលមានទំហំកាន់តែធំ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញក្រោយកូវីដ-១៩។ ជាមួយគ្នានេះ គម្រោងនិយោគសាធារណៈ ដែលគ្រោងចុះកិច្ចព្រមព្រៀងគឺជាគម្រោងវិនិយោគក្នុងវិស័យអាទិភាព ដែលទ្រទ្រង់ចីរភាពនៃកំណើនសេដ្ឋកិច្ច ខណៈដែលឥណទានសម្បទាន កាន់តែមានកម្រិតសម្បទានខ្ពស់ ស្របនឹងការឈានឡើងរបស់កម្ពុជា ពីឋានៈប្រទេសមានចំណូលទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប។ ទន្ទឹមនឹងនេះដែរ សេចក្តីព្រាងច្បាប់ដដែលបញ្ជាក់ថា ស្ថានភាពបំណុលសាធារណៈរបស់កម្ពុជាក្នុងរយៈពេលមធ្យមនៅមានចីរភាព និងហានិភ័យទាបនៅឡើយ។   សេចក្តីព្រាងច្បាប់នេះបញ្ជាក់ថា  ការកំណត់ពិដានកម្ចីត្រឹម១ ៦០០SDR គឺដើម្បីឱ្យរដ្ឋាភិបាលអាចចុះហត្ថលេខាខ្ចីប្រាក់ពីគេ សម្រាប់ហិរញ្ញវប្បទានកម្មវិធី គម្រោងវិនិយោគសាធារណៈចំនួន ៣៥ រួមមានពីសាធារណរដ្ឋចិន៦គម្រោង,  ពីថៃ ១គម្រោង ពីជប៉ុន ៣គម្រោង ពីសាធារណរដ្ឋកូរ៉េ ៥គម្រោង ពីបារាំង ៥គម្រោង ពីអាល្លឺម៉ង់២គម្រោង ពីADB ៩គម្រោង ពីធនាគារពិភពលោក ៣គម្រោង ធនាគារិវនិយោគអឺរ៉ុប ១គម្រោង ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ១គម្រោង។ កម្ចីទាំងនេះ នឹងត្រូវបែងចែកលើការអភិវឌ្ឍន៍ក្នុងវិស័យមួយចំនួន មានជាអាទិ៍ វិស័យរ៉ែ និងថាមពល ធារាសាស្ត្រ និងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត វិស័យសុខាភិបាល អប់រំ កសិកម្ម និងវិស័យអាទិភាពផ្សេងៗទៀត។   សូមជម្រាបថា គិតត្រឹមដំណាច់ឆមាសទី១ ឆ្នាំ២០១៩នេះ សន្និធិបំណុលសាធារណៈក្រៅប្រទេស ដែលកម្ពុជាជំពាក់ មាន ៩ ១៨៨,៩១ លានដុល្លារអាម៉េរិក ដោយក្នុងនោះចិនជាម្ចាស់បំណុលធំរបស់កម្ពុជា ដែលមានរហូតដល់ទៅ ៤៣,៧៨ភាគរយនៃបំណុលសរុប។ កម្ពុជាជំពាក់ពហុភាគី ៣០,១៣ភាគរយ ជប៉ុន៨,៩១ភាគរយ សាធារណរដ្ឋកូរ៉េ ៥,០៤ភាគរយ, បំណុលទ្វេរភាគី៥,៣៨ភាគរយ , និងបំណុលមរតកដែលកំពុងដោះស្រាយ៦,៧៥ភាគរយ។ នេះបើតាមខ្លឹមសារសង្ខេប សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ ដែលផ្សាយដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕        
កម្ពុជា គ្រោងខ្ចីលុយពីបរទេស និងដៃគូអភិវឌ្ឍ ចំនួន ១ ៦០០លាន SDR ដែលស្មើនឹងជាង ២ ២៦០លានដុល្លារអាម៉េរិក នៅក្នុងឆ្នាំ២០២២។ នេះបើយោងតាមសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ ដែលរដ្ឋាភិបាលទើបអនុម័ត ការកំណត់ពិដានកម្ចីត្រឹម១ ៦០០SDRនេះ គឺដើម្បីឱ្យរដ្ឋអាចចុះហត្ថលេខាខ្ចីប្រាក់ពីបរទេស សម្រាប់ហិរញ្ញវប្បទានកម្មវិធី គម្រោងវិនិយោគសាធារណៈចំនួន៣៥ សម្រាប់អភិវឌ្ឍន៍វិស័យថាមពល ធារាសាស្ត្រ ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត សុខាភិបាល អប់រំ កសិកម្ម និងវិស័យអាទិភាពផ្សេងៗទៀត។ ក្នុងឆ្នាំ២០២២ កម្ពុជា មានគម្រោងខ្ចីពីរដ្ឋាភិបាលចិន ថៃ ជប៉ុន កូរ៉េ បារាំង អាល្លឺម៉ង់ ពីធនាគារអភិវឌ្ឍន៍អាស៊ី ធនាគារពិភពលោក  ធនាគារិវនិយោគអឺរ៉ុប  និងពីធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី។
  ទាក់ទងនឹការទិញវ៉ាក់សាំងនេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ក្នុងសារពិសេសតាមទូរទស្សន៍ជាតិ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ នេះផងដែរថា កម្ពុជា នឹងទិញវ៉ាក់សាំង ដែលអង្គការសុខភាពពិភពលោកទទួលស្គាល់ប៉ុណ្ណោះ។ កម្ពុជាសុខចិត្តរង់ចាំ រហូតដល់មានវ៉ាក់សាំងដែលទទួលស្គាល់ជាផ្លូវការ។   គួរកត់សម្គាល់ថា កន្លងមក ធនាគារ ហត្ថា ក៏ធ្លាប់បរិច្ចាគជូនរាជរដ្ឋាភិបាលកម្ពុជា  ដើម្បីប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នេះដែរ។ ធនាគារ ហត្ថា មានបទពិសោធន៍ជាង ២៦ឆ្នាំ ក្នុងការផ្តល់សេវាហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា ដោយចាប់ផ្តើមដំបូងជាគម្រោងសន្តិសុខស្បៀង និងបានបន្តវិវឌ្ឍខ្លួនជាបន្តបន្ទាប់ចាប់ពីពេលនោះមក។    បច្ចុប្បន្ន  ធនាគារ ហត្ថា មានដើមទុនចុះបញ្ជីនៅធនាគារជាតិ នៃ កម្ពុជា ចំនួន ១១៥ លានដុល្លារអាមេរិក មានការិយាល័យសាខាចំនួន ១៧៧ ជាមួយនឹងម៉ាស៊ីនអេធីអឹមចំនួន ១៣៧ ទូទាំងប្រទេស បាននិងកំពុងផ្តល់សេវាកម្មហិរញ្ញវត្ថុយ៉ាងសម្បូរបែប ដល់អតិថិជនដូចជា៖ សេវាឥណទាន សេវាប្រាក់បញ្ញើសន្សំ សេវាផ្ទេរប្រាក់ក្នុងស្រុក សេវាអេធីអឹម សេវាធនាគារចល័ត សេវាបើកប្រាក់បៀវត្ស ជាភ្នាក់ងារណែនាំលក់សេវាធានារ៉ាប់រង និងត្រៀមដាក់ជូនឲ្យប្រើប្រាស់នូវសេវាថ្មីៗបន្ថែមទៀតក្រោយការក្លាយខ្លួនជាធនាគារពាណិជ្ជរបស់ខ្លួនផងដែរ។     បច្ចុប្បន្ន ធនាគារ ហត្ថា គឺជាបុត្រសម្ព័ន្ធរបស់ធនាគារក្រុងស្រ៊ី ដែលជាធនាគារពាណិជ្ជធំជាងគេលំដាប់ទី ៥ នៅប្រទេសថៃ និងជាសមាជិករបស់សម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ Mitsubishi UFJ Financial Group (MUFG) ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេបំផុតនៅប្រទេសជប៉ុន  ព្រមទាំងជាសម្ព័ន្ធសេវាហិរញ្ញវត្ថុដ៏ធំមួយក្នុងចំណោមសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេលើសកលលោក៕   (អត្ថបទពាណិជ្ជកម្ម)   
ភ្នំពេញ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០៖ ធនាគារ ហត្ថា បានចូលរួមបរិច្ចាគថវិកា ចំនួន ២០០លានរៀល ជូនសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩ សម្រាប់ពលរដ្ឋកម្ពុជា នៅក្នុងដំណាក់កាលដំបូង។ ការចូលរួមបរិច្ចាគ របស់ធនាគារ ហត្ថា ធ្វើឡើងបន្ទាប់ពី សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសពីការត្រៀមថវិកាបម្រុង សម្រាប់ទិញវ៉ាក់សាំង មកចាក់ជូនប្រជាជនដោយឥតគិតថ្លៃ ជាជំហានដំបូងចំនួន ១លានដូស។ វ៉ាក់សាំងចំនួន ១លានដូសនេះ អាចចាក់ជូនប្រជាពលរដ្ឋចំនួន ៥០ម៉ឺននាក់។
«ឥឡូវនេះស្ថានការណ៍នៅតាមដងអូរនេះ ទឹកភ្លៀងវាធ្លាក់ពីថៃមក វាធ្វើឱ្យមានជន់ឡើងបណ្ដាលឱ្យលិចក្រោមផ្ទះប្រជាពលរដ្ឋខ្លះ ហើយមកទល់ពេលនេះយើងកំពុងជម្លៀសប្រជាពលរដ្ឋតាមមាត់អូរ។ មកទល់ពេលនេះយើងជម្លៀសពលរដ្ឋបាន៨០គ្រួសារហើយ»។ នេះជាការលើកឡើងរបស់ លោក គាត ហ៊ុល ដោយលោកបន្ថែមថា ស្ថានភាពទឹកក្នុងក្រុងប៉ោយប៉ែតនារសៀលនេះ មិនហក់ឡើងខ្លាំងនោះឡើយ ហើយក៏មិនទាន់មានសញ្ញាណថមថយនោះដែរ។   ក្រោយជម្លៀសពលរដ្ឋពលរដ្ឋ៨០គ្រួសារនេះ អភិបាលក្រុងរូបបានមានប្រសាសន៍ថា បច្ចុប្បន្នក្រុមសមត្ថកិច្ច និងអាជ្ញាធរ កំពុងបន្តជម្លៀស និងតាមដានស្ថានភាពបន្តទៀត ដើម្បីសង្គ្រោះពលរដ្ឋឱ្យទាន់ពេលវេលា។ លោកបន្ថែមថា ស្ថានភាពទឹកជំនន់ ដែលមានប្រភពមកពីអូរនៃព្រំដែនកម្ពុជា-ថៃនេះ អាចធ្វើឱ្យជន់លិចតាមបណ្ដាស្រុក ដែលជាប់នឹងអូរនេះ។    ជុំវិញជំនន់ទឹកតាមស្រុកផ្សេង ក្រៅពីក្រុងប៉ោយប៉ែតនេះ សារព័ត៌មានថ្មីៗ២៥ មិនទាន់អាចទាក់ទងលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ដើម្បីសុំព័ត៌មានលម្អិតបានឡើយ។ ជាមួយគ្នានេះ លោក គាត ហ៊ុល បានអំពាវនាវដល់ពលរដ្ឋទាំងអស់ក្នុងស្រុកផ្សេងៗ ដែលស្ថិតនៅជាប់មាត់អូរ នៃព្រំដែនកម្ពុជា-ថៃ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ និងត្រូវត្រៀមខ្លួនជាស្រេច ក្នុងករណីត្រូវជម្លៀសទៅទីទួលសុវត្ថិភាព ប្រសិនបើស្ថានភាពទឹកនេះមិនថមថយ៕
បន្ទាយមានជ័យ៖ អាជ្ញាធរជម្លៀសពលរដ្ឋប្រមាណ៨០គ្រួសារ ក្នុងសង្កាត់ប៉ោយប៉ែត និងសង្កាត់ផ្សារកណ្ដាល ទៅទីទួលសុវត្ថិភាព ។ បើតាមលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត អះអាងថា ជំនន់ទឹកភ្លៀងក្នុងក្រុងប៉ោយប៉ែតនេះ បណ្ដាលមកពីទឹកអូរនៃព្រំដែនកម្ពុជា-ថៃហក់ឡើង។
  សូមចុចទៅប្រភពដើម VOA ត្រង់នេះ
អ្នកជំនាញវេជ្ជសាស្ត្រគឺ លោក តាំង តេកហុង វេជ្ជបណ្ឌិតខ្មែរចូលនិវត្តន៍នៅទីក្រុង Jacksonville រដ្ឋ Florida សហរដ្ឋអាមេរិកថ្លែងថាទិសដៅនៃការព្យាបាលជំងឺហឺតមានពីរ។ ទីមួយគឺត្រូវប្រើថ្នាំដើម្បីជួយសម្រួលដល់ការដកដង្ហើម ហើយទីពីរត្រូវទប់កុំឲ្យជំងឺនេះរើឡើងវិញ។ លោកវេជ្ជបណ្ឌិតបានថ្លែងបន្តថា ដោយសារតែជំងឺហឺតគឺជាប្រភេទនៃអាឡែកហ្ស៊ី ដូច្នេះអ្នកជំងឺត្រូវរៀនដឹងពីខ្លួនឯង ថាតើបរិស្ថានឬក៏សកម្មភាពបែបណាដែលបង្កឲ្យខ្លួនកើតជំងឺហឺតគួរត្រូវជៀសវាង៕
  លោក លីវ យ៉ាង ប្រធានក្រុមហ៊ុន JIN SHA KONG GU CO., LTD និងជាប្រធានសមាគមសហពាណិជ្ជកម្ពុជា - ចិន បានដឹកនាំបុគ្គលិកទទួលស្វាគមន៍ លោក កែវ វណ្ណថន និងថ្នាក់ដឹកនាំ ក្នុងដំណើរទស្សនកិច្ចនេះ។ លោកប្រធានក្រុមហ៊ុន លីវ យ៉ាង បានធ្វើបទបង្ហាញប្រវត្តិរូបសង្ខេបរបស់ ក្រុមហ៊ុន JIN SHA KONG GU CO., LTD ដែលបានបង្កើតឡើង នៅខែឧសភា ឆ្នាំ ២០២០ ហើយសួនឧស្សាហកម្មនេះ គឺជាគម្រោងដំបូងបង្អស់ របស់ក្រុមហ៊ុន JIN SHA KONG GU CO., LTD នៅក្នុងព្រះរាជាណាចក្រកម្ពុជា។   លោក លីវ យ៉ាង ប្រធានក្រុមហ៊ុន JIN SHA KONG GU CO., LTD និងជាប្រធានសមាគមសហពាណិជ្ជកម្ពុជា - ចិន   ប្រធានក្រុមហ៊ុនលោក លីវ យ៉ាង មានប្រសាសន៍ថា  JIN SHA KONG GU CO., LTD គឺជាស្ថាប័នគ្រប់គ្រងការវិនិយោគទ្រព្យសម្បត្តិឌីជីថលអន្តរជាតិខ្នាតធំ ដែលមានទីស្នាក់ការកណ្តាលនៅរាជធានីភ្នំពេញ។ ក្រុមហ៊ុន JIN SHA KONG GU CO., LTD បានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវយុទ្ធសាស្ត្រអភិវឌ្ឍជាតិ និងវិនិយោគយ៉ាងសកម្ម ក្នុងការអភិវឌ្ឍគម្រោងជាច្រើនក្នុងវិស័យសេដ្ឋកិច្ចផ្សេងៗ។ ក្នុងរយៈពេល ៣ ឆ្នាំខាងមុខ ការវិនិយោគ នឹងផ្តោតទៅលើវិស័យវេជ្ជសាស្រ្ត បច្ចេកវិទ្យាខ្ពស់ ទេសចរណ៍វប្បធម៌ វិស័យអប់រំ ហេដ្ឋារចនាសម្ព័ន្ធ ការការពារបរិស្ថាន វិស័យហិរញ្ញវត្ថុ អាជីវកម្មឆ្នៃប្រឌិតថ្មីនិងវិស័យផ្សេងទៀតដើម្បីចូលរួមចំណែកក្នុងការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។ លោកបានមានប្រសាសន៍បន្ថែមទៀតថា ក្រុមហ៊ុន JIN SHA KONG GU CO., LTD គឺជាសហគ្រាសដែលទើបនឹងបង្កើត ហើយពិតជាមិនអាចខ្វះបាន ចំពោះការគាំទ្រដ៏ខ្លាំងពីរដ្ឋាភិបាល ក្នុងការជំរុញ និងអភិវឌ្ឍលើវិស័យជាច្រើន នៅក្នុងប្រទេសកម្ពុជា។   លោក កែវ វណ្ណថន អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ (ឆ្វេង) បានចុះធ្វើអធិការកិច្ចសួនឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់     លោក កែវ វណ្ណថន អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបញ្ជាក់ពីសារសំខាន់នៃភាពជាវិជ្ជមាន ដែលបានចុះធ្វើអធិការកិច្ចលើកនេះ។ លោកបានមានប្រសាសន៍ថា៖« កាលពីឆ្នាំមុន ការផ្ទុះឡើងនៃជំងឺកូវីដ-១៩ នៅប្រទេសកម្ពុជា ស្ថិតក្នុងអំឡុងពេលមានវិបត្តិសេដ្ឋកិច្ចជាតិ ក្រុមហ៊ុន JIN SHA KONG GU CO., LTD បានធ្វើសកម្មភាពយ៉ាងសកម្ម ដើម្បីជួយដល់ប្រជាជនក្រីក្រ ព្រមទាំងបុគ្គលិក ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជួរមុខ ដែលមានកាតព្វកិច្ចការពារប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព។ ការបង្កើនការវិនិយោគ ត្រូវបានជំរុញ ទៅដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា និងវិស័យការងារ ហើយបានបង្កើតអោយមានគំរូថ្មីនៅក្នុងការអភិវឌ្ឍមូលដ្ឋាន»។   ក្នុងកិច្ចប្រជុំនេះ លោក កែវ វណ្ណថនជាតំណាងឲ្យអគ្គនាយដ្ឋានអន្តោប្រវេសន៍ជាតិកម្ពុជា មេបញ្ជាការរងនៃបញ្ជាការដ្ឋានអង្គរក្សសម្ដេច ហ៊ុន សែន រដ្ឋបាលខេត្តកណ្តាល រដ្ឋបាលស្រុកជ្រៃធំ ព្រមទាំងថ្នាក់ដឹកនាំផ្សេងៗទៀត បានថ្លែងអំណរគុណដល់ ក្រុមហ៊ុន JIN SHA KONG GU CO., LTD ដែលបានរួមចំណែកយ៉ាងសកម្ម ដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។ ជាមួយគ្នានេះដែរ លោក កែវ វណ្ណថន បានបន្តទៀតថា ៖« ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលបានខិតខំទាក់ទាញយ៉ាងខ្លាំងនូវការវិនិយោគបរទេសមកកាន់កម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា បង្កើនអត្រាការងារសង្គម និងដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ នៅពេលអនាគតរាជរដ្ឋាភិបាល នឹងផ្តល់ការគាំទ្រយ៉ាងខ្លាំងដល់គម្រោងផ្សេងៗដែលវិនិយោគសាងសង់ដោយក្រុមហ៊ុនបរទេសនៅកម្ពុជា»។   ប្រធានក្រុមហ៊ុនលោក លីវ យ៉ាង និង លោក កែវ វណ្ណថន និងលោក ភោគ ចន្ថាធ្វើទស្សនកិច្ចនៅ សមាគមសហពាណិជ្ជ កម្ពុជា- ចិន     ឧត្តមសេនីយ៍ឯក ភោគ ចន្ថា ទីប្រឹក្សាផ្ទាល់សម្ដេចហ៊ុន សែន និងជាមេបញ្ជាការរង បញ្ជាការដ្ឋានអង្គរក្ស បានមានប្រសាសន៍ថា ប្រទេសកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ ចំពោះតួនាទីដ៏សំខាន់ នៃការអភិវឌ្ឍសេដ្ឋកិច្ចរបស់សហគ្រាសបរទេស ។ នៅពេលអនាគត ប្រសិនបើការអភិវឌ្ឍជួបប្រទះ នូវការលំបាកក្នុងដំណើរការ រាជរដ្ឋាភិបាល នឹងចូលរួមចំណែកដើម្បីដោះស្រាយបញ្ហា ដល់សហគ្រាសបរទេស។   ប្រធានក្រុមហ៊ុនលោក លីវ យ៉ាង និង លោក កែវ វណ្ណថន និងលោក ភោគ ចន្ថា ធ្វើទស្សនកិច្ចនៅ សមាគមសហពាណិជ្ជ កម្ពុជា- ចិន   អមដំណើរដោយលោកប្រធាន លីវ យ៉ាង ក៏ដូចជា លោក កែវ វណ្ណថន និង លោក ភោគ ចន្ថាក៏បានចុះទស្សនកិច្ចនៅសមាគមសហពាណិជ្ជកម្ពុជា- ចិន នៅទីក្រុងកោះពេជ្រ នៃរាជធានីភ្នំពេញផងដែរ។   ក្នុងអំឡុងពេលនៃអធិការកិច្ចនេះ លោក កែវ វណ្ណថន បានបញ្ជាក់យ៉ាងពេញទំហឹងនូវបេសកកម្មរបស់ សមាគមសហពាណិជ្ជកម្ពុជា- ចិន ក្នុងការ ជំរុញកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ដឹកនាំគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ ក្នុងគោលបំណង រំលែកទុក្ខលំបាករបស់ជាតិ បំពេញបំណងអ្នកដទៃ ដើម្បី ឧស្សាហកម្មបម្រើជាតិ កម្ពុជា-ចិន ធ្វើឲ្យសុបិនប្រទេសជាតិរុងរឿង និងគំនិតអភិវឌ្ឍឆ្ពោះទៅមុខ ហើយលោកបានទទួលស្គាល់នូវសារសំខាន់ នៃវត្តមានរបស់សមាគមសហពាណិជ្ជកម្ពុជា- ចិន ក្នុងប្រទេសកម្ពុជា ដើម្បីការលើកកម្ពស់ការផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្មកម្ពុជា-ចិន ក្នុងការអភិវឌ្ឍវិនិយោគ។   លោក ឈឿន សុចិត្ត ឧត្តមសេនីយ៍ត្រីស្នងការនគរបាលខេត្តកណ្តាល និងមន្រ្តីជាច្រើននាក់នៃរដ្ឋបាលខេត្តកណ្តាល ស្រុកជ្រៃធំ បានអមដំណើរ និងចូលរួមក្នុងសកម្មភាពនៃអធិការកិច្ចលើកនេះ។   (អត្ថបទពាណិជ្ជកម្ម)          
នាព្រឹកថ្ងៃទី ១៣ ខែមិថុនា លោក កែវ វណ្ណថន នាយឧត្តមសេនីយ៍ អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ អមដំណើរដោយ ឧត្តមសេនីយ៍ឯក ភោគ ចន្ថា ទីប្រឹក្សាផ្ទាល់សម្ដេចហ៊ុន សែន និងជាមេបញ្ជាការរង បញ្ជាការដ្ឋានអង្គរក្ស និងថ្នាក់ដឹកនាំដទៃទៀត បានអញ្ជើញទស្សនកិច្ច សួនឧទ្យានឧស្សាហកម្មបច្ចេកវិទ្យា របស់ JIN SHA KONG GU CO., LTD នៅស្រុកជ្រៃធំ ខេត្តកណ្តាល។ នៅក្នុងដំណើរទស្សនកិច្ចនេះ លោក កែវ វណ្ណថន បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជា លើកទឹកចិត្តយ៉ាងខ្លាំងចំពោះក្រុមហ៊ុនបរទេស ឱ្យវិនិយោគនៅកម្ពុជា ហើយនឹងដោះស្រាយបញ្ហាយ៉ាងសកម្ម នៅក្នុងដំណើរការអភិវឌ្ឍ។
ស្របពេលចំនួនភ្ញៀវទេសចរអន្តរជាតិមកកម្សាន្តក្នុងខេត្តសៀមរាបមានការធ្លាក់ចុះលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេចរណ៍សង្ឃឹមថា ព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុនអន្តរជាតិនឹងជួយស្រោចស្រង់កំណើនភ្ញៀវទេសចរអន្តរជាតិក្នុងខេត្តសម្បូរតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រមួយនេះ។ ការរំពឹងបែបនេះ ធ្វើឡើងក្រោយសន្ទុះអ្នកចុះឈ្មោះរត់ឆ្នាំនេះ មានកំណើនគួរឲ្យកត់សម្គាល់ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ បើតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ ក្នុងរយៈពេល៨ខែ ឆ្នាំ២០១៩ មានភ្ញៀវទេសចរបរទេសចំនួន១,៥៥១,៨៣៦នាក់ បានទិញប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរ។ ចំណូលពីការលក់សំបុត្រមានចំនួន៦៩,៤៦៤,២១៧ដុល្លារ ថយចុះ១១.៨២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៨។ បើតាមអគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជារូបនេះ គិតត្រឹមថ្ងៃទី១០ ខែតុលា មានអត្តពលិកជាតិ និងអន្តរជាតិជិត៤ពាន់នាក់ហើយ បានចុះឈ្មោះចូលរួមរត់ក្នុងព្រឹត្តិការណ៍ ដែលប្រព្រឹត្តទៅនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៩មួយនេះ។ ក្នុងចំណោមអត្តពលិកបរទេសជាង១ពាន់នាក់ ដែលបានចុះឈ្មោះ អត្តពលិកមកពីអង់គ្លេសឈរលំដាប់ទី១មានចំនួនជិត៥០០នាក់ និងមកពីសហរដ្ឋអាមេរិកឈរលំដាប់ទី២មានជិត៣០០នាក់។ លោក វ៉ាត់ ចំរើន រំពឹងថា ព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុនអន្តរជាតិក្នុងបរិវេណអង្គរឆ្នាំនេះ នឹងអាចទាក់ទាញអ្នកចូលរួមកើនឡើងពី១០ទៅ១៥ភាគរយ ខណៈឆ្នាំមុនមានអ្នកចូលរួមចំនួន១០,៥០០នាក់។ ជាមួយគ្នានេះ លោក អំពាវនាវឲ្យអ្នកចង់ចូលរួមរត់ទាំងអស់រួសរាន់មកចុះឈ្មោះ ដើម្បីបង្កភាពងាយស្រួលក្នុងការរៀបចំសម្ភារផ្សេងៗដល់អ្នករត់។ «ឆ្នាំ២០១៨ យើងទទួលបានអ្នកចូលរួមចំនួន១០,៥០០នាក់ ជាឆ្នាំដែលយើងទទួលបានឯតទគ្គកម្មមានអ្នកចូលរួមលើស ១ម៉ឺននាក់។ បើស្ថានភាពនៅតែបែបនេះ យើងសង្ឃឹមថា នឹងទទួលបានអ្នកចូលរួមមិនក្រោម១ម៉ឺននាក់ទេ អាចលើសពី១ម៉ឺននាក់ដូចឆ្នាំមុនដែរ»។ នេះការបង្ហាញក្តីរំពឹងរបស់លោក វ៉ាត់ ចំរើន។ ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព ជូនអត្តពលិកជាតិនិងអន្តរជាតិ លោក សែម ផល្លា នាយកប្រតិបត្តិប្រចាំព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុនអន្តរជាតិបាននិយាយថា លោកនឹងស្នើសុំគ្រូពេទ្យពីកងអន្តរាគមន៍ពិសេសនៃក្រសួងការពារជាតិដើម្បីដាក់ពង្រាយបន្ថែម លើក្រុមគ្រូពេទ្យដែលជាដៃគូ។ ព្រឹត្តិការណ៍នេះ រៀបចំឡើងដើម្បីស្វែងរកមូលនិធិជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងបំផុសស្មារតីរបស់ប្រជាពលរដ្ឋឲ្យរួមចំណែកជួយការពារបរិស្ថានក្នុងបរិវេណរមណីយដ្ឋានអង្គរ។ ជាពិសេស ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឲ្យមកកម្សាន្តនៅខេត្តសៀមរាប និងជួយរកចំណូលជូនប្រជាពលរដ្ឋក្នុងខេត្ត និងប្រាក់ចំណូលរដ្ឋជាដើម៕ 
លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា រំពឹងព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុនអន្តរជាតិ ជួយជំរុញកំណើនភ្ញៀវទេសចរអន្តរជាតិនៅខេត្តសៀមរាប ដែលកំពុងមានការធ្លាក់ចុះ។ បើតាមរដ្ឋលេខាធិការក្រសួងទេសចរណ៍រូបនេះ គិតត្រឹមថ្ងៃទី១០ តុលា មានអត្តពលិកជាតិនិងអន្តរជាតិជិត៤ពាន់នាក់បានចុះឈ្មោះចូលរួមព្រឹត្តិការណ៍ ដែលរំពឹងទាក់ទាញអ្នកចូលរួមកើនឡើង១០ភាគរយមួយនេះ។ លោក បានអំពាវនាវដល់អ្នករត់ដែលមានបំណងចង់ចូលរួម រួសរាន់មកចុះឈ្មោះ ដើម្បីបង្កភាពងាយស្រួលដល់គណៈកម្មការក្នុងការសម្ភារនានា។
  កីឡាករ ណាង សុវណ្ណ បានផ្ដល់បទសម្ភាសមកសារព័ត៌មានថ្មីៗ ថា គូប្រកួតមកពីវៀតណាម ធ្ងន់ជាងខ្លួន ២គីឡូក្រាម ប៉ុន្ដែ សុវណ្ណ ព្រមប្រកួត បើទោះជាដឹងថា មិនងាយស្រួលទេ ក្នុងការជួបអ្នក ដែលមានគីឡូធ្ងន់ជាង់។    កីឡាករកម្ពុជារូបនេះ ប្រកួតលើប្រភេទទម្ងន់ ៥១គីឡូក្រាម ប៉ុន្ដែ គូប្រកួតមានទម្ងន់ ៥៣គីឡូក្រាម។ បើទោះជាយ៉ាងនេះ ក៏ដោយ អ្នកលេងគុនល្បុក្កតោកម្ពុជារូបនេះ បានយកឈ្នះ ដោយប្រើក្បាច់ឃ្លេរ នៅទឹកទី២។    ណាង សុវណ្ណ បាននិយាយថា ប្រសិនជា ឃ្លេរគូប្រកួតនៅទឹកទី ២ មិនបានទេ សុវណ្ណ អាចចាញ់ ព្រោះគូប្រកួត មានភាពរឹងមាំច្រើន។   ដោយឡែក ពេលដឹងថាខ្លួនមានវត្តមានប្រកួតក្នុងព្រឹត្ដិការណ៍អ្នកលេងគុន សុវណ្ណ បានប្រឹងហ្វឹកហាត់ អស់រយៈពេល ២ខែ។   គួរបញ្ជាក់ផងដែរថា កីឡាករ ណាង សុវណ្ណ គឺជាម្ចាស់មេដាយមាសកីឡាគុនល្បុក្កតោថ្នាក់ជាតិ ៤ឆ្នាំជាប់គ្នា និងជាម្ចាស់មេដាយមាស ជើងឯកគុនល្បុក្កតោអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣។ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ណាង សុវណ្ណ ដណ្ដើមបាន មេដាយសំរិទ្ធ៕
កីឡាករ ណាង សុវណ្ណ អ្នកលេងគុនល្បុក្កតោកម្ពុជាដៃរន្ទះ កែងទារលោហិត បានយកឈ្នះ កណ្ដុរស មានពិស Pham Van Giang មកពីវៀតណាម ឲ្យបោះបង់ចោលការប្រកួត នៅទឹកទី២ ដោយប្រើក្បាច់ក្លេ ក្នុងការប្រកួតអ្នកលេងគុន។ កីឡាករកម្ពុជារូបនេះ បានចំណាយពេល ២ខែ ក្នុងការហ្វឹកហាត់ត្រៀមប្រកួតគុនល្បុក្កតោ លក្ខណៈអន្ដរជាតិនេះ។
មាត្រា៨ កំណត់ឲ្យព្រះមហាក្សត្រ ប្រថាប់ជាព្រះប្រមុខរដ្ឋមួយជីវិត ហើយព្រះអង្គ ជានិមិត្តរូបនៃឯកភាពជាតិ និង និរន្តរភាពជាតិ។ បើតាមមាត្រា៨ដដែល ព្រះអង្គ ទ្រង់ជាអ្នកធានាឯករាជ្យជាតិ អធិបតេយ្យ បូរាណភាពទឹកដី ជាអ្នកធានាការគោរពសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ និង ការគោរពសន្ធិសញ្ញាអន្តរជាតិ។ លើសពីនេះ ព្រះមហាក្សត្រ ទ្រង់មានតួនាទីខ្ពង់ខ្ពស់ជាអាជ្ញាកណ្ដាល ដើម្បីធានាការប្រព្រឹត្តទៅនៃអំណាចសាធារណៈឲ្យមានភាពទៀងទាត់។ នេះបើតាមមាត្រា៩។ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩នេះ គឺជាខួប២៦ឆ្នាំ នៃការប្រកាសឲ្យប្រើប្រាស់រដ្ឋធម្មនុញ្ញកម្ពុជា ដែលឡាយព្រះហស្តដោយព្រះបាទ នរោត្ត សីហនុ អតីតព្រះមហាក្សត្រកម្ពុជា កាលពីឆ្នាំ១៩៩៣ ក្រោយកម្ពុជា មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ រដ្ឋធម្មនុញ្ញកម្ពុជា មាន១៧ជំពួក និង១៦០មាត្រា។ មាន២៤មាត្រា ដែលចែងអំពីព្រះមហាក្សត្រ ក្នុងជំពូកទី២ នៃរដ្ឋធម្មនុញ្ញ។ ក្រៅព្រីរដ្ឋធម្មនុញ្ញ ក្រមព្រហ្មទណ្ឌ ក៏មានចែកអំពីព្រះមហាក្សត្រផងដែរ។ មាត្រា៤៣៧ (ស្ទួន) ដែលត្រូវបានបន្ថែម ចូលទៅក្នុងក្រមព្រហ្មទណ្ឌ កាលពីដើមឆ្នាំ២០១៨ បានចែងថា បុគ្គលណា ប្រមាថព្រះមហាក្សត្រ នឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀល ទៅ ១០លានរៀល។ ការប្រមាថ គឺសំដៅលើ ការប្រើវាចា កាយវិការ សំណេរ គំនូរ ឬ វត្ថុ ដែលធ្វើឲ្យប៉ះពាល់សេចក្តីថ្លៃថ្នូរនៃបុគ្គល។ មានបុគ្គលមួយចំនួនហើយ ដែលត្រូវបានចាប់ខ្លួន និងឈានដល់ការផ្តន្ទាទោសដាក់ពន្ធនាគារ ពីបទប្រមាថព្រះមហាក្សត្រ។ សូម្បីអ្នកនយោបាយ ក៏រងបទចោទប្រមាថព្រះមហាក្សត្រដែរ៕
រដ្ឋធម្មនុញ្ញកម្ពុជា ដែលត្រូវបានចាត់ទុកជាច្បាប់កំពូលរបស់ប្រទេស បានលើកតម្កើងនិងផ្តល់តម្លៃខ្ពស់បំផុតដល់ព្រះមហាក្សត្រ រហូតចែងក្នុងមាត្រា៧ ថា «ព្រះអង្គ មិនអាចនរណារំលោភបំពានបានឡើយ»។
  គម្រោងបាន និងកំពុងអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យ ចំនួន 2457 ល្វែង មានផ្សារសហគមន៍ និងសួនច្បារសាធារណៈ នៅលើផ្ទៃដីជាង 23HA ស្ថិតនៅក្នុងតំបន់កំពុងមានការអភិវឌ្ឍនខ្លាំង ប្រកបដោយសក្តានុពល ទាំងឱកាសការងារ និងអាជីវកម្ម គឺនៅទល់មុខនឹងទីតាំងគម្រោងបណ្តុំសហគ្រាសធុនតូច និងមធ្យម Worldbridge 4.0 តាមបណ្តោយផ្លូវជាតិលេខ21 ភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ជិតផ្លូវក្រវ៉ាត់ក្រុងទី៣ និងនៅជាង ៧គម ពីព្រលានយន្តហោះភ្នំពេញថ្មី។   គម្រោងបានផ្តល់នូវលទ្ធភាពជូនដល់ប្រជាពលរដ្ឋ និងមន្ត្រីរាជការ មានប្រាក់ចំណូលទាប និងមធ្យម ក្នុងការទិញ នឹងក្លាយជាម្ចាស់កម្មសិទ្ធិលើអចលនទ្រព្យ ដែលមានបណ្ណកម្មសិទ្ធិប្លង់រឹងតកូនតចៅ ក្នុងតម្លៃទាបជាង ៣ម៉ឺនដុល្លារអាមេរិកតែប៉ុណ្ណោះ។    លោក យក់ សុធីរិទ្ធ នាយកគ្រប់គ្រងទូទៅ នៃក្រុមហ៊ុន វើលដ៏ប្រ៊ីដហូម បានលើកឡើងថា៖ ដើម្បីលើកកម្ពស់សុខុមាលភាព សោភ័ណភាព សណ្តាប់ធ្នាប់ ការរស់នៅស្អាត និងសេចក្តីថ្លៃថ្នូររបស់អតិថិជន ដែលបានចូលរស់នៅក្នុងទីតាំងគម្រោងរួចហើយ  ក្រុមហ៊ុនបានរៀបចំជាកម្មវិធីប្រកួត ផ្ទះខ្ញុំស្អាត ដើម្បីអតិថិជនបានចូលរស់នៅ មានឱកាសក្នុងការបង្ហាញផ្ទះរបស់ពួកគាត់ប្រកបដោយភាពស្រស់ស្អាត និងគំនិតឆ្នៃប្រឌិតផ្ទាល់ ក្នុងការរៀបចំតុបតែងផ្ទះរបស់ខ្លួន ដើម្បីដណ្ដើមយកជ័យលាភី មានរង្វាន់ជាសាច់ប្រាក់សរុបរហូតដល់ 20លានរៀល ដែលក្នុងនោះ ជ័យលាភីលេខ១ នឹងទទួលបាន 8លានរៀន លេខ២ទទួលបាន 6លានរៀល លេខ៣ចំនួន 4លានរៀល និងរង្វាន់លួងចិត្តមួយចំនួនទៀត។    លោក យក់ សុធីរិទ្ធ បានបន្ថែមទៀតថា៖ «ការប្រកួត ផ្ទះខ្ញុំស្អាត នេះមាន៣វគ្គ ដោយមានការប្រកួតដោយផ្អែកលើរូបថតសន្លឹក វីដេអូខ្លី និងការចុះវាយតម្លៃដល់គេហដ្ឋានផ្ទាល់ដោយគណៈកម្មការ ហើយក៏មានការដាក់ពិន្ទុ ផ្អែកតាមបណ្តាញសង្គម Facebook និងការដាក់ពិន្ទុដោយគណៈកម្មការ ដែលមានតំណាងពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រដ្ឋបាលក្រុងតាខ្មៅ សង្កាត់រកាខ្ពស់ និងតំណាងក្រុមហ៊ុន។ ជាលទ្ធផល យើងទទួលបានម្ចាស់ផ្ទះចំនួន ១០ បានដាក់ពាក្យស្នើសុំចូលរួមប្រកួត ហើយមានចំនួន៨នាក់បានឈានដល់វគ្គផ្តាច់ព្រ័ត្រនេះ។ ជាក់ស្តែង ការរៀបចំតុបតែងផ្ទះរបស់បេក្ខជនទាំងអស់ គឺមានភាពស្រស់ស្អាត និងទាក់ទាញគួរអោយចង់រស់នៅមែនទែន ដោយម្នាក់ៗសុទ្ធតែមានលក្ខណៈពិសេសរៀងៗខ្លួន ហើយបានធ្វើឲ្យមានការភ្ញាក់ផ្អើលកក្រើកពេញបណ្តាញសង្គម Facebook ដោយមានការចែករំលែកព័ត៌មានតៗគ្នា និងសរសើរមិនដាច់ពីមាត់ថា លំនៅឋានតម្លៃក្រោម 3ម៉ឺនដុល្លាសោះ តែរៀបចំទៅស្អាតដូចវីឡាទំនើប ដូចខុនដូ ឬ ដូចនៅបរទេសជាដើម។   កម្មវិធីប្រកួត ផ្ទះខ្ញុំស្អាត នេះ គឺក្រុមហ៊ុនបានទទួលនូវការគាំទ្រ ពីអគ្គនាយកដ្ឋានលំនៅឋាននៃក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់  គណៈអភិបាលក្រុងតាខ្មៅ  និងសង្កាត់រការខ្ពស់ ក្នុងការមកធ្វើជាប្រធានគណៈកម្មាការ និងសមាជិកគណៈកម្មាការ ដើម្បីផ្តល់ពិន្ទុប្រកបដោយសុក្រឹត្យភាព និងតម្លាភាពជូនដល់បេក្ខភាពប្រកួតគ្រប់ៗរូប។   លោក បេងហុង សុជាតិ ខេមរ៉ូ អគ្គនាយក នៃអគ្គនាយកដ្ឋានលំនៅឋាន នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានមតិចាប់អារម្មណ៍ និងគាំទ្រកម្មវិធីប្រកួត ផ្ទះខ្ញុំស្អាត នេះថា៖ ក្រៅពីបានធ្វើឲ្យផ្ទះរបស់ពួកគាត់មានសោភ័ណភាព កាន់តែស្រស់ស្អាត ការប្រកួតនេះ បានរួមចំណែកក្នុងការលើកកម្ពស់ការរស់នៅ ប្រកបដោយសុខដមរមនា ផាសុកភាព មានសាមគ្គីភាព និងសេចក្តីថ្លៃថ្នូរ របស់ប្រជាពលរដ្ឋរស់នៅ ក្នុងគម្រោងផ្ទាល់។ បន្ថែមពីនេះ កម្មវិធីក៏បានរួមចំណែក ក្នុងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការរៀបចំលំនៅឋាន និងសហគមន៍ទាំងមូល ឲ្យមានសណ្តាប់ធ្នាប់សាធារណៈល្អ មានអនាម័យ និងសុវត្ថិភាពក្នុងការរស់នៅ។   លោក  ក៏បានគាំទ្រ និងលើកទឹកចិត្តឲ្យគម្រោង បន្តរៀបចំកម្មវិធីបែបនេះតទៀតនាពេលខាងមុខ ដើម្បីផ្តល់ជាប្រយោជន៍ជូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងគម្រោងលំនៅឋាន ទីក្រុងរណបសិរីមង្គលទាំងអស់។   ទោះបីជាគម្រោងស្ថិតក្នុងតំបន់អភិវឌ្ឍន៍ខ្លាំងក៏ពិតមែន គម្រោងនៅតែបន្តក្នុងការលក់ជូនអតិថិជន ក្នុងតម្លៃពិសេសត្រឹមតែ 27,500 ទៅ 30,000 ដុល្លារអាម៉េរិកប៉ុណ្ណោះ ដោយផ្តល់លក្ខខណ្ឌបង់រំលស់ ១០០% រហូតដល់រយៈពេល២០ឆ្នាំ។ ចំពោះការជាវនៅពេលនេះ គឺអតិថិជន អាចទទួលបានលំនៅឋាន ចូលរស់នៅបានភ្លាមៗតែម្តង បន្ទាប់ពីបំពេញឯកសារទិញលក់រួចរាល់។ ហើយប្រសិនបើ បងប្អូនមានចំណាប់អារម្មណ៍ ចង់ក្លាយជាម្ចាស់ផ្ទះដ៏ស្រស់ស្អាតនេះ សូមទាក់ទងមកការិយាល័យលក់ផ្ទាល់ក៏បាន ឬតាមលេខទូរស័ព្ទ 070 905 333 / 070 906 333 / 070 907 333 ជារៀងរាល់ថ្ងៃ ដើម្បជាវក្នុងតម្លៃពិសេស និងលក្ខខណ្ឌរំលស់ ១០០% ដូចបានរៀបរាប់ខាងលើ៕   (អត្ថបទពាណិជ្ជកម្ម)
ភ្នំពេញ៖ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ - លំនៅឋានទីក្រុងរណបសិរីមង្គល គឺជាគម្រោងលំនៅឋានតម្លៃសមរម្យធំជាងគេ និងទីមួយរបស់កម្ពុជា អភិវឌ្ឍន៍ដោយក្រុមហ៊ុនវើលប្រ៊ីដហូម (Worldbridge Homes Co., Ltd) របស់ លោក សៀ ឬទ្ធី ដោយមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏ដូចជាពីសាធារណជនទូទៅ។
ផ្សារទំនើប PH Diamond Place នេះ ត្រូវបានក្រុមហ៊ុន ប៉េងហួត បោះទុនជាង ៦០លានដុល្លារលើផ្ទៃដី ៦ហិកតា ដែលគ្រោងបញ្ចប់ការសាងសង់នៅឆ្នាំ២០២០។ លោក ថៃ ម៉េងលី អគ្គនាយកក្រុមហ៊ុន ប៉េងហួត គ្រុប បានថ្លែងឲ្យដឹងដូចនេះនៅក្នុងពិធីបើកការដ្ឋានសាងសង់ផ្សារទំនើបមួយនេះ។ ផ្សារទំនើបនេះ ជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍ចម្រុះ The Star Diamond លើផ្ទៃដី ៤០ហិកតារបស់ក្រុមហ៊ុនប៉េងហួត។ គម្រោងនេះនឹងអភិវឌ្ឍន៍ជាបុរី អគារខ្ពស់ៗ សាលសន្និបាទ និងផ្សារទំនើប PH Diamond Place នេះ។ នេះជាគម្រោងផ្សារទំនើបទីពីររបស់ក្រុមហ៊ុនប៉េងហួត ដែលផ្សារទំនើបទី១ PH ECO MALL បានបើកការដ្ឋានសាងសង់នៅតំបន់បឹងស្នោរ តាមបណ្ដោយផ្លូវជាតិលេខ១ កាលពីខែធ្នូឆ្នាំ២០១៧ ដែលគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២១ ។ គម្រោងនេះ ត្រូវបានក្រុមហ៊ុនបុរី ប៉េងហួត ប្រកាសថាមានតម្លៃដល់ទៅជាង ២០០លានដុល្លារ ដែលប្រហាក់ប្រហែលនឹងទុនវិនិយោគផ្សារទំនើបអ៊ីអនទីមួយរបស់ជប៉ុននៅកម្ពុជា ដែលសម្ពោធកាលពីឆ្នាំ២០១៤៕
ភ្នំពេញ៖ ក្រុមហ៊ុន ប៉េងហួត គ្រុប នៅថ្ងៃទី២៤ខែមីនានេះ បានបើកការដ្ឋានសាងសង់ផ្សារទំនើបលំដាប់អន្តរជាតិមួយ ដែលហៅថា ផ្សារទំនើបភីអេច ដាយមិនផ្លេស (PH Diamond Place) ស្ថិតនៅតាមបណ្ដោយមហាវិថីសម្ដេចតេជោ ឬផ្លូវ ៦០ម៉ែត្រ។
តាមរយៈនិទានុប្បវត្តិរបស់មជ្ឈមណ្ឌលទប់ស្កាត់ និងបង្ការជំងឺឆ្លងសហរដ្ឋអាមេរិក ដែលបានចេញផ្សាយនាថ្ងៃទី១០ ខែមេសា បានបង្ហាញពី លទ្ធផលដំបូងមួយនៃការស៊ើបអង្កេតរបស់ក្រុមអ្នកជំនាញចិនលើកូរ៉ូណាវីរុស ។ ការស្រាវជ្រាវនេះ បានឲ្យដឹងថា បរិមាណនៃវីរុស ដែលស្ថិតចម្ងាយ៤ម៉ែត្រពីជំងឺ គឺមានចំនួនតិចតួច ហើយលទ្ធភាពនៃការឆ្លងក៏កម្រផងដែរ។    ជាការស្រាវជ្រាវដែលដឹកនាំដោយ បណ្ឌិតសភាយោធានៃវិទ្យាសាស្ត្រវេជ្ជសាស្ត្ររបស់ចិន កូរ៉ូណាវីរុសត្រូវបានគេសិក្សាផ្នែកខាងក្រៅ ខ្យល់នៅក្នុងបន្ទប់សង្គ្រោះបន្ទាប់ និងកម្រាលឥដ្ឋនៅក្នុងមន្ទីរពេទ្យ Huoshenshan ក្នុងទីក្រុងវូហាន ប្រទេសចិន។ ការសិក្សានេះ គឺមានអ្នកជំងឺចំនួន ២៤នាក់ ដែលបានចាប់ផ្តើមពិសោធន៍តាំងថ្ងៃទី១៩ ខែកុម្ភៈ ដល់ថ្ងៃទី២ ខែមីនា។    លទ្ធផលនៃការសិក្សា បានបង្ហាញថា កូរ៉ូណាវីរុសភាគច្រើន គឺនៅលើកម្រាលឥដ្ឋ ប៉ុន្តែអ្នកជំនាញមិនទាន់រកឃើញមូលហេតុនៅឡើយទេ ថាតើហេតុអ្វីបានកម្រាលឥដ្ឋមានវីរុសច្រើនបែបនេះ។ យ៉ាងណាមិញ អ្នកជំនាញសង្ស័យថា វាអាចបណ្តាលមកពីទំនាញផែនដី ឬខ្យល់បក់។ មិនត្រឹមតែមានលើកម្រាលឥដ្ឋប៉ុណ្ណោះទេ ប៉ុន្តែកូរ៉ូណាវីរុស អាចមាននៅលើ ម៉ៅកុំព្យូទ័រ (Mice), ធុងសម្រាម, គ្រែអ្នកជំងឺ, និងគន្លឹះទ្វារជាដើម។ បន្ថែមពីលើនេះ ស្បែករបស់គ្រូពេទ្យព្យាបាលអ្នកជំងឺ COVID-19 ក៏មានកូរ៉ូណាវីរុសដែរ ហើយស្បែកជើងនេះទៀតសោត ក៏អាចជាប្រភពចម្លងដ៏សំខាន់មួយ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។    ទន្ទឹមគ្នានេះដែរ ការស្រាវជ្រាវនេះ ក៏ពិនិត្យលើដំណក់ទឹកតូចៗ ដែលចេញមកពីអ្នកជំងឺផងដែរ។ បើអ្នកជំនាញ ដំណក់ទឹកតូចៗនេះ អាចស្ថិតនៅក្នុងខ្យល់បាន ៤ឬ៥ម៉ោង ប៉ុន្តែដំណក់ទឹកតូចៗ ដែលកើតចេញពីការក្អក ឬកណ្តាស់អាចធ្លាក់ទៅលើដីលឿន។ ដំណក់ទឹកតូចៗនេះទៀតសោត អាចមានវត្តមានពីអ្នកជំងឺរហូតដល់៤ម៉ែត្រ៕
តាមការសិក្សាថ្មីមួយ បានបង្ហាញថា កូរ៉ូណាវីរុស បង្កទៅជាជំងឺរលាកសួតប្រភេទថ្មី (COVID-19) អាចស្ថិតនៅក្នុងខ្យល់ចំនួន ៤ម៉ែត្រពីអ្នកជំងឺ COVID-19។ ការសិក្សាថ្មីនេះ គឺបង្ហាញពីភាពខុសគ្នារវាងការសិក្សាមុនៗ ដែលទាមទារឲ្យមនុស្សទាំងអស់រក្សាគម្លាត (Social Distancing) ត្រឹមតែពី១,៥ ម៉ែត្រ ទៅ ២ម៉ែត្រប៉ុណ្ណោះ។
  ឆ្នាំ២០១៨ ខុសពីឆ្នាំកន្លងទៅ។ ខុសត្រង់ថា កូរ៉េខាងជើងដូរអាកប្បកិរិយា១៨០ដឺក្រេ សឹងតែបត់តាមមិនចង់ទាន់។ ធ្លាប់តែសាកល្បងនុយក្លេអ៊ែរ បាញ់មីស៊ីលរំលងទ្វីបក្ឌុងក្ឌាំងផ្អើលពេញពិភពលោក កូរ៉េខាងជើង ប្រកាសចូលរួមកម្មវិធីអូឡាំពិករដូវរងា និងបបួលកូរ៉េខាងត្បូង និងអាមេរិកចរចាថែមទៀត។ សារអបអរឆ្នាំថ្មីរបស់មេដឹកនាំកំពូលកូរ៉េខាងជើង គីម ជុងអ៊ុន ពិតជារឿងគួរឲ្យភ្ញាក់ផ្អើលបំផុត។   គេមិនដែលគិតសោះថា សុខៗមេដឹកនាំវ័យក្មេងរូបនេះប្រកាសជាចំហថា ចង់ចរចាទៅវិញ។ ក្រៅពីបញ្ជូនអត្តពលិកចូលរួមក្នុងប្រកួតអូឡាំពិកឆ្នាំ២០១៨ លោក គីម ជុងអ៊ុន ក៏បានបញ្ជូនប្អូនស្រីបង្កើតតែមួយគត់ គីម យ៉ូចុង ទៅកាន់កូរ៉េខាងត្បូងទៀតក្នុងនាមជាប្រេសិតពិសេសរបស់ខ្លួន។ តាមរយៈប្អូនស្រី លោក គីម បានអញ្ជើញប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន ទស្សនកិច្ចនៅកូរ៉េខាងជើង។ ក្រោយការចរចាច្រើនលើក ជំនួបមេដឹកនាំកូរ៉េទាំងពីរនឹងធ្វើនៅថ្ងៃទី២៧ ខែមេសា នៅតំបន់ខណ្ឌចែកឧបទ្វីបកូរ៉េ។   មិនត្រឹមតែមេដឹកនាំកូរ៉េខាងត្បូងឡើយ លោក គីម ជុងអ៊ុន ក៏ថែមទាំងមានគម្រោងជួបជាមួយមេដឹកនាំអាមេរិក ដូណាល់ ត្រាំ ផងដែរ។ ជំនួបលើកដំបូងរវាងមេដឹកនាំប្រទេសគូសត្រូវទាំងពីរនេះ គ្រោងធ្វើនៅខែឧសភា ដោយផ្ដោតលើកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ លោក គីម ជុងអ៊ុន ប្រកាសជំហរបោះបង់នុយក្លេអ៊ែរដែលអាមេរិកទាមទាររាប់សិបឆ្នាំមកហើយ ដែលរឿងនេះធ្វើឲ្យលោក ត្រាំ កាន់តែចង់ជួបលោក គីម ខ្លាំងឡើង។   មានសេណារីយោបីអាចនឹងកើតឡើងក្រោយជំនួបរវាងមេដឹកនាំកូរ៉េខាងជើង និងអាមេរិក។ សេណារីយោទីមួយ គឺកូរ៉េខាងជើងសម្រេចចិត្តបោះបង់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនទាំងស្រុង ព្រមទាំងកម្ទេចអាវុធ ឬមីស៊ីល ដែលបានផលិតរួចរាល់។ ក្នុងបរិបទនេះ កូរ៉េខាងជើងអាចទទួលយកក្រុមអ្នកសង្កេតការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ដើម្បីត្រួតពិនិត្យការកម្ទេចអាវុធនុយក្លេអ៊ែររបស់ខ្លួន បើកទ្វារប្រទេសរាប់អានគេឯងឡើងវិញ និងឈប់ធ្វើជារដ្ឋឯកោទៀត។   ជាថ្នូរមកវិញ សហគមន៍អន្តរជាតិនឹងលើកលែងទណ្ឌកម្មរាប់សិបជាន់ និងផ្ដល់ជំនួយឲ្យកូរ៉េខាងជើងដើម្បីស្ដារសេដ្ឋកិច្ច និងដោះស្រាយជីវភាពប្រជាជន។ អ្វីកាន់តែសំខាន់នោះ របបដឹកនាំកូរ៉េខាងជើងក៏នឹងទទួលបានការសន្យាថា សន្តិសុខ និងស្ថិរភាពរបស់ខ្លួនមិនត្រូវបានគំរាមកំហែងឡើយ ហើយលោក គីម ជុងអ៊ុន នៅតែអាចបន្តដឹកនាំកូរ៉េខាងជើងបានដដែល។ ការរក្សាអំណាចត្រកូល គីម នេះហើយ ជាមូលហេតុសំខាន់កូរ៉េខាងជើងផលិតនុយក្លេអ៊ែរនោះ។   យ៉ាងណាមិញ ត្រង់ចំណុចនេះ យើងអាចសួរបកទៅវិញថា បើបោះបង់ដដែល ចាំបាច់ចំណាយលុយ ធនធាន ហើយត្រូវទណ្ឌកម្មសង្កត់កដកដង្ហើមមិនចង់រួចដើម្បីផលិតនុយក្លេអ៊ែរធ្វើអ្វី។   សេណារីយោទីពីរ គឺកូរ៉េខាងជើងផ្អាកកម្មវិធីនុយក្លេអ៊ែរ និងកម្ទេចអាវុធនុយក្លេអ៊ែរខ្លះ តែមិនមែនទាំងស្រុងឡើយ។ ជាការពិត កូរ៉េខាងជើងមានអាវុធនុយក្លេអ៊ែរ ហើយអាចហោះបាញ់ដល់គ្រប់ទីកន្លែងនៅសហរដ្ឋអាមេរិកទៀត។ បើយកនុយក្លេអ៊ែរដាក់លើតុចរចា កូរ៉េខាងជើងកាន់តែមានទឹកមាត់ប្រៃ ដែលអាចទាមទារឲ្យអាមេរិកធ្វើសម្បទានខ្លះ។ បើគិតតាមផ្លូវនេះ ក្រុងព្យុងយ៉ាងអាចផ្អាកកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនបណ្ដោះអាសន្ន ឬក៏កម្ទេចនុយក្លេអ៊ែរចោលខ្លះ កុំឲ្យពិបាកចំណាយថែទាំ។   ក្នុងករណីនេះ កូរ៉េខាងជើងបាញ់ព្រួញមួយបានសត្វបីឯណោះ។ ទីមួយ កូរ៉េខាងជើងនៅតែមាននុយក្លេអ៊ែរក្នុងឃ្លាំងទុកគំរាមអាមេរិកដដែល គ្រាន់តែមិនអាចអនុវត្តកម្មវិធីនុយក្លេអ៊ែរបាន ហើយត្រូវបោះបង់អាវុធខ្លះប៉ុណ្ណោះ។ ទីពីរ របបដឹកនាំព្យុងយ៉ាងនឹងនៅតែគ្រប់គ្រងកូរ៉ខាងជើងដដែល។ ឯទីបី ទណ្ឌកម្មនឹងត្រូវដក ទោះជាតិច ឬច្រើនក្ដី ឯសេដ្ឋកិច្ចក៏មានដង្ហើមដកស្រួល ខណៈអាមេរិក និងអន្តរជាតិ ក៏មិនអាចវាយពាង ដោយគ្រាន់តែលឺផ្គរលាន់ដែរ ហើយជំនួយនឹងចូលកូរ៉េខាងជើងមិនខាន។    សេណារីយោទីបី គឺការចរចាគ្មានលទ្ធផល ហើយកូរ៉េខាងជើងមិនបោះបង់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនអ្វីឡើយ និងរឹតតែផ្គើនដូចកន្លងមក។ បើចាំមិនភ្លេចទេ មុននឹងប្រកាសក្ដែងៗថាចង់បោះបង់នុយក្លេអ៊ែរនោះ កូរ៉េខាងជើងប្រកាន់ជំហរដាច់ខាតមិនយកនុយក្លេអ៊ែរទៅចរចាឡើយ។ សម្រាប់កូរ៉េខាងជើង និងលោក គីម ផ្ទាល់ អាវុធនុយក្លេអ៊ែរ ជាយ័ន្ត ជាអាវក្រោះការពាររបបដឹកនាំរបស់ត្រកូល គីម យ៉ាងមានប្រសិទ្ធភាពបំផុត។   និយាយឲ្យស្រួលយល់ទៅទៀត ឆ្លងកាត់ព្យុះភ្លៀងរាប់មិនអស់ គ្មានមិត្តរាប់រក ក្រីក្ររហេមរហាម ទណ្ឌកម្មវ័ណ្ឌក គឺដោយសារតែនុយក្លេអ៊ែរនេះឯង។ អ៊ីចឹងតើកូរ៉េខាងសុខចិត្តបោះបង់ដោយស្រួលៗយ៉ាងម៉េចទៅ?         
មេដឹកនាំកំពូលកូរ៉េខាងជើង គីម ជុងអ៊ុន នឹងជួបជាមួយប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន និងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក្នុងខែមេសា និងខែឧសភាជាបន្តបន្ទាប់។ កម្មវិធីនុយក្លេអ៊ែរ គឺជារបៀបវារៈសំខាន់នៃជំនួបទាំងពីរ ខណៈលោក គីម ជុងអ៊ុន បានលើកឡើងម្ដងជាពីរដងថា កូរ៉េខាងជើងមានឆន្ទៈបោះបង់នុយក្លេអ៊ែររបស់ខ្លួន។ តើកូរ៉េខាងជើងមានឆន្ទៈមែន ឬក៏គ្រាន់តែប្រើប្រាស់ការចរចាដើម្បីរកផ្លូវដកដង្ហើមសម្រាប់សេដ្ឋកិច្ចរបស់ខ្លួន? ជារឿងចំឡែក បើកម្ទេចរបស់ដែលប្រឹងធ្វើរាប់សិបឆ្នាំមកនោះ។
  ចិន និងអឺល្លឺម៉ង់ ជាដៃគូពាណិជ្ជកម្មដ៏ធំមួយក្នុងរយៈពេល ៦ឆ្នាំចុងក្រោយ ដោយមានទំហំពាណិជ្ជកម្មទ្វេភាគីប្រមាណ ២៤០ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។    ស្របពេលទំនាក់ទំនងការទូតទ្វេភាគីឈានចូលដល់រយៈពេល ៥០ឆ្នាំ លោក អូឡាហ្វ ស្ហូល អធិការបតីអាល្លឺម៉ង់ នឹងធ្វើទស្សនកិច្ចនៅចិន តាមការអញ្ជើញរបស់លោកលី ខឹឈាំង នាយករដ្ឋមន្រ្តីចិន។ ដំណើរទស្សនកិច្ចរបស់មេដឹកនាំអាល្លឺម៉ង់នេះ ធ្វើឡើងស្របពេលប្រទេសលោកខាងលិច កំពុងមានភាពចម្រូងចម្រាសលើបញ្ហាសិទ្ធិមនុស្ស កោះតៃវ៉ាន់ ប្រជាធិបតេយ្យ ជាមួយចិន។    លោក ស្ហូល នឹងជាមេដឹកនាំអឺរ៉ុបទីមួយ ដែលត្រូវធ្វើទស្សនកិច្ចនៅចិន ចាប់តាំងពីជំងឺរាតត្បាតសកលកូវីដ-១៩ ផ្ទុះឡើងនៅចុងឆ្នាំ២០១៩។ ដំណើរទស្សនកិច្ចនោះ ក៏មានតំណាងក្រុមហ៊ុនធំៗអាល្លឺម៉ង់ទៅជាមួយផង ក្នុងនោះមានដូចជា ក្រុមហ៊ុន Adidas, ក្រុមហ៊ុនរថយន្ត BMW, ក្រុមហ៊ុន Volkswagen ជាដើម៕  
អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ ស្ហូល នឹងធ្វើទស្សនកិច្ចនៅចិន នាថ្ងៃទី៤ ខែវិច្ឆិកាខាងមុខ។ នេះបើតាមសេចក្តីប្រកាសរបស់អ្នកនាំពាក្យក្រសួងការបរទេសចិន លោក WangWenbin។ លោកអូឡាហ្វ ស្ហូល នឹងជាមេដឹកនាំសហភាពអឺរ៉ុបទីមួយ ដែលធ្វើទស្សនកិច្ចនៅចិន ចាប់តាំងពីជំងឺកូវីដ-១៩ ផ្ទុះឡើង។ 
ការអត្ថាធិប្បាយពីមន្ត្រីជាន់ខ្ពស់របស់ប្រធានាធិបតីបានធ្វើឡើងប៉ុន្មានម៉ោងបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើងបានចេញផ្សាយព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀង ដែលអ្នកសង្កេតការណ៍បាននិយាយថាអាចសម្គាល់ទំនាក់ទំនងដ៏រឹងមាំបំផុតរវាងទីក្រុងមូស្គូ និងទីក្រុងព្យុងយ៉ាងចាប់តាំងពីការបញ្ចប់សង្គ្រាមត្រជាក់។ ការណ៍នេះកើតឡើងនៅពេលដែលរុស្ស៊ីប្រឈមមុខនឹងភាពឯកោកាន់តែខ្លាំងឡើងជុំវិញសង្គ្រាមរបស់ខ្លួននៅអ៊ុយក្រែន ហើយប្រទេសទាំងពីរប្រឈមមុខនឹងភាពតានតឹងកាន់តែខ្លាំងជាមួយលោកខាងលិច។   យោងតាមអត្ថបទនៃកិច្ចព្រមព្រៀងដែលបានបោះពុម្ពផ្សាយដោយទីភ្នាក់ងារសារព័ត៌មានមជ្ឈិមផ្លូវការរបស់កូរ៉េខាងជើង ឲ្យដឹងថាប្រសិនបើប្រទេសណាមួយត្រូវបានឈ្លានពាន និងត្រូវបានរុញចូលទៅក្នុងស្ថានភាពនៃសង្រ្គាម ប្រទេសមួយទៀតត្រូវតែដាក់ពង្រាយ «តាមគ្រប់មធ្យោបាយទាំងអស់ដើម្បីប្រើប្រាស់ដោយមិនបង្អង់យូរ» ដើម្បីផ្តល់ «កម្លាំងយោធា និងជំនួយផ្សេងៗទៀត» ប៉ុន្តែកិច្ចព្រមព្រៀងក៏និយាយដែរថា សកម្មភាពបែបនេះត្រូវតែអនុលោមតាមច្បាប់ប្រទេសទាំងពីរ និងមាត្រា ៥១ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ដែលទទួលស្គាល់សិទ្ធិការពារខ្លួនរបស់រដ្ឋសមាជិកអង្គការសហប្រជាជាតិ។   ខុទ្ទកាល័យរបស់ប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសកិច្ចព្រមព្រៀងនោះដោយហៅថាជាការគំរាមកំហែងដល់សន្តិសុខរបស់កូរ៉េខាងត្បូង និងការរំលោភលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហើយបានព្រមានថារឿងនេះនឹងមានផលវិបាកអវិជ្ជមានលើទំនាក់ទំនងរបស់ទីក្រុងសេអ៊ូលជាមួយទីក្រុងម៉ូស្គូ៕
កូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួននឹងពិចារណាលើការបញ្ជូនអាវុធទៅកាន់អ៊ុយក្រែន ដែលជាការផ្លាស់ប្តូរគោលនយោបាយដ៏សំខាន់មួយដែលត្រូវបានស្នើឡើង បន្ទាប់ពីប្រទេសរុស្ស៊ី និងកូរ៉េខាងជើងបានធ្វើឲ្យតំបន់នេះនិងតំបន់ផ្សេងទៀតបារម្ភ ដោយការចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដើម្បីការពារគ្នាទៅវិញទៅមកនៅក្នុងករណីមានសង្គ្រាម។
មួយរយៈចុងក្រោយនេះ ជាពិសេសចាប់តាំងគណបក្សនយោបាយនានានៅកម្ពុជា ចាប់ផ្តើមធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោតមក ព្រះភិក្ខុមួយអង្គ ព្រះនាម ហង្ស ដារ៉ា ដែលជាស្ថាបនិកនៃគណបក្សសញ្ជាតិកម្ពុជា បានរងការរិះគន់យ៉ាងខ្លាំង ពីមជ្ឈដ្ឋានមួយចំនួន នៅពេលគេ ឃើញព្រះអង្គ ចេញឃោសនាឲ្យគណបក្សរបស់ព្រះអង្គ។ ព្រះអង្គមិនត្រឹមតែ អំពាវនាវឲ្យប្រជាពលរដ្ឋគាំទ្រគណបក្សសញ្ជាតិកម្ពុជានោះទេ តែព្រះអង្គ ថែមទាំងវាយប្រហារអតីតគណបក្សប្រឆាំងទៀតផង ជាពិសេសគឺលោក សម រង្ស៊ី និងលោក កឹម សុខា។ ថ្មីៗនេះ ព្រះអង្គ បានប្រើពាក្យសម្តីធ្ងន់ៗ ក្នុងការទិតៀនទៅលើវិទ្យុអាស៊ីសេរី និងសហរដ្ឋអាមេរិក ខណៈព្រះអង្គ ជួបជាមួយអ្នកគាំទ្រគណបក្សសញ្ជាតិកម្ពុជា ក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោត។ នៅចំពោះមុខអ្នកគាំទ្រ ព្រះអង្គ បានបង្ហាញព្រះទ័យខ្ញាល់យ៉ាងខ្លាំងចំពោះវិទ្យុអាស៊ីសេរី ដោយព្រះអង្គ អះអាងថា វិទ្យុបរទេសមួយនេះ បានចោទព្រះអង្គថាជាអ្នកដែលចាំតែទ្រគណបក្សប្រជាជនកម្ពុជារបស់សម្តេច ហ៊ុន សែន។ ព្រះអង្គថែមទាំងចោទអាមេរិកថា មានបំណងធ្វើឲ្យប្រទេសកម្ពុជា ធ្លាក់ចូលក្នុងភ្លើងសង្គ្រាម។  វីដេអូឃ្លីបទាំងប៉ុន្មានរបស់ព្រះអង្គ នៅលើបណ្តាញសង្គម ដែលបង្ហាញពីវត្តមានរបស់ព្រះអង្គក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោត ហើយនិងបានពោលពាក្យវាយប្រហារអ្នកដទៃជាសាធារណៈបែបនេះ ភាគច្រើនទទួលបាននូវការមិនពេញចិត្តពីប្រជាពលរដ្ឋ។ ពួកគេ យល់ថា ព្រះអង្គ ក្នុងនាមជាអ្នកបួស មិនគួរប្រព្រឹត្តនូវទង្វើបែបនេះឡើយ ព្រោះអាចធ្វើឲ្យប៉ះពាល់ដល់ព្រះពុទ្ធសាសនា។ តើអ្នកបួសអាចចូលរួមក្នុងរឿងនយោបាយបានដែរឬទេ? បើអ្នកបួសចូលរួមឈឺឆ្អាលក្នុងរឿងនយោបាយ និងកិច្ចការប្រទេសជាតិ តើវាខុសនឹងព្រះវិន័យ និងសីលធម៌អ្នកបួសឬ? តើវា ផ្ទុយពីសេចក្តីប្រកាសជាសាកលស្តីពីសិទ្ធិមនុស្ស ហើយថាតើវាប្រាសចាកពីរដ្ឋធម្មនុញ្ញកម្ពុជាឬ? និយមន័យមួយនៃពាក្យនយោបាយ ក្នុងចំណោមនិយាមន័យជាច្រើន គឺថា នយោបាយ ជាការប្រកួតប្រជែង ដើម្បីបានអំណាចក្នុងការដឹកនាំប្រទេស។  ត្រង់ចំណុចនេះ វា គឺជាគោលដៅ និងជាមហិច្ឆតារបស់អ្នកនយោបាយ។ ដូច្នេះ ការធ្វើនយោបាយ ដើម្បីដណ្តើមអំណាច មិនមែនជាភារកិច្ចរបស់អ្នកបួសឡើយ។ យ៉ាងណា អ្នកបួស  អាចចូលរួមគិតគូររឿងប្រទេសជាតិ និងនយោបាយ ជាមួយប្រជាពលរដ្ឋទាំងអស់ ជាពិសេសក្នុងសង្គមប្រជាធិបតេយ្យតែម្តង។ តាមពិត គោលដៅអ្នកបួសធំធេងសម្បើមណាស់។ បួសមិនមែនបួសលេង, បួសមិនមែនបួសដើម្បីតែសប្បាយ, បួសមិនមែនបួសព្រោះគេចពីការងារផ្ទះ, បួសមិនមែនបួសដើម្បីសន្សំទ្រព្យ, បួសមិនមែនបួសដើម្បីឋានន្តរសក្តិ, បួសមិនមែនបួសដើម្បីគេចពីអាជ្ញារដ្ឋ។ តែបួសដើម្បីស្វែងរកធម៌រំលត់ទុក្ខទាំងពួង ហើយដើម្បីជួយសង្គ្រោះ និងប្រោសសត្វលោកឲ្យរួចចាកទុក្ខផងដែរ។ អ្នកបួស ដែលក្លាយខ្លួនជាឧត្តមភេទ ក្រៅពីស្វែងរកមាគ៌ា ដើម្បីចេញចាកទុក្ខ ក៏មានកាតព្វកិច្ចដ៏ចាំបាច់ផងដែរ ក្នុងការជួយសង្គ្រោះបងប្អូន គ្រួសារ សាច់ញាតិ និងសង្គមទាំងមូល។ ការជួយសង្គ្រោះនេះ គឺមានរូបភាពផ្សេងៗគ្នា ដូចជា អប់រំ ទេសនាប្រៀនប្រដៅ, ជួយតម្រង់ទិដ្ឋិតាមព្រះពុទ្ធោវាទ និងអាចចូលរួមក្នុងរឿងនយោបាយ ពេលណាដែលប្រទេសជាតិជួបគ្រោះថ្នាក់ធ្ងន់ធ្ងរ ហើយប្រជាជន រងភាពអយុត្តិធម៌។ ក្នុងទ្រឹស្តីព្រះពុទ្ធសាសនា គេមិនឃើញថា ព្រះសម្មាសម្ពុទ្ធ ទ្រង់ហាមប្រាមអ្នកបួសមិនឲ្យចូលរួមឈឺឆ្អាលក្នុងកិច្ចការនយោបាយ និងបញ្ហាសង្គមឡើយ។ ព្រះអង្គ មានតែជំរុញឲ្យសង្គ្រោះមនុស្សថែមទៀត ទោះតាមការទេសនាក្តី ឬតាមការចូលរួមក្នុងកិច្ចការសង្គមក្តី។ ការដោះខ្លួនចេញចាកកាមតណ្ហា និងការសង្គ្រោះមនុស្សឲ្យផុតពីសេចក្តីទុក្ខ គឺជាកាតព្វកិច្ច និងទឹកចិត្តរបស់អ្នកបួស។ បើរម្លឹកទៅដល់សម័យអាណានិគមបារាំង យើងឃើញមានបុព្វវីរសមណសង្ឃជាច្រើនអង្គ ដូចជាព្រះគ្រូអាចារ្យ ហែម ចៀវ ព្រះគ្រូខៀវ ជុំ ព្រះគ្រូប៉ាង ខាត់ ជាដើម សុទ្ធតែលះបង់ជីវិតក្នុងរឿងនយោបាយ ដើម្បីស្រោចស្រង់ប្រទេសជាតិដោយឥតចង់បានអ្វី។ ក្រៅពីទ្រឹស្តីក្នុងព្រះពុទ្ធសាសនា ច្បាប់អន្តរជាតិ និងច្បាប់កម្ពុជា ក៏បានផ្តល់សិទ្ធិឲ្យព្រះសង្ឃ ចូលរួមក្នុងនយោបាយដែរ។  សេចក្តីប្រកាសជាសាកលស្តីពីសិទ្ធិមនុស្ស ត្រង់មាត្រា២បានចែងថា៖«មនុស្សគ្រប់រូបមានសិទ្ធិ និងសេរីភាពគ្រប់បែបយ៉ាងទាំងអស់ ដោយគ្មានការបែងចែក ជាតិសាសន៍ ពណ៌សម្បុរ ភេទ ភាសា សាសនា មតិនយោបាយ ឬមតិផ្សេងៗទៀត ប្រភពជាតិ ឬសង្គម ទ្រព្យសម្បត្តិ កំណើត ឬឋានៈដទៃៗទៀតឡើយ»។ មាត្រាផ្សេងទៀត ដូចជាមាត្រា មាត្រា២១ ក៏បានចែងដែលថា៖ «មនុស្សគ្រប់រូប មានសិទ្ធិចូលរួមក្នុងរដ្ឋាភិបាលនៃប្រទេសរបស់ខ្លួន ដោយផ្ទាល់ ឬតាមរយៈតំណាងទាំងឡាយ ដែលគេបានជ្រើសរើសដោយសេរី។ ឆន្ទៈនេះនឹងត្រូវបានសម្ដែងចេញតាមរយៈការបោះឆ្នោតយ៉ាងទៀងទាត់ តាមពេលកំណត់ និងពិតប្រាកដ ដែលនឹងត្រូវធ្វើជាសកល និងមានសិទ្ធិបោះឆ្នោតស្មើៗគ្នា។ រីឯ រដ្ឋធម្មនុញ្ញកម្ពុជាវិញ ត្រង់មាត្រា៣១ បានចែងយ៉ាងនេះថា៖«ព្រះរាជាណាចក្រកម្ពុជា ទទួលស្គាល់ និងគោរពសិទ្ធិមនុស្ស ដូចមានចែងក្នុងធម្មនុញ្ញនៃអង្គការសហប្រជាជាតិ សេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស និង កតិកាសញ្ញា ព្រមទាំងអនុសញ្ញាទាំងឡាយទាក់ទងទៅនឹងសិទ្ធិមនុស្ស សិទ្ធិនារី និង សិទ្ធិកុមារ»។ លើសពីនេះ មាត្រា៣៥នៃរដ្ឋធម្មនុញ្ញាដដែល ក៏បានចែងដែរថា៖ «ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និង វប្បធម៌របស់ប្រទេសជាតិ»។ នៅមាត្រាផ្សេងទៀតដូច មាត្រា៤២ វាក្យខណ្ឌទី២ នៃរដ្ឋធម្មនុញ្ញ បានចែងថា៖ «ប្រជាពលរដ្ឋខ្មែរទាំងឡាយ អាចចូលរួមក្នុងអង្គការមហាជន ជួយគ្នាទៅវិញទៅមក ការពារសមិទ្ធផលជាតិ និង សណ្ដាប់ធ្នាប់សង្គម»។ កម្ពុជា មិនត្រឹមតែគោរព និងទទួលស្គាល់សិទ្ធិមនុស្សប្រកាសជាសាកល ដែលពាក់ព័ន្ធ និងសិទ្ធិយោបាយ សិទ្ធិពលរដ្ឋ ដោយឥតបែងចែងភេទនោះទេ ថែមទាំងចែងក្នុងរដ្ឋធម្មនុញ្ញរបស់ខ្លួនផង ដើម្បីផ្តល់សិទ្ធិ ផ្តល់ឱកាសដល់ប្រជាពលរដ្ឋគ្រប់រូបក្នុងការចូលរួមក្នុងជីវភាពនយោបាយ ជួយអភិវឌ្ឍប្រទេសជាតិ។ នៅមានច្បាប់ស្តីពីគណបក្សនយោបាយមួយទៀត ដែលបានចែងអំពីសិទ្ធិនយោបាយរបស់ប្រជាពលរដ្ឋ។ មាត្រា១២ នៃច្បាប់ស្តីពីគណបក្សនយោបាយ បានចែងថា៖ «ប្រជាពលរដ្ឋខ្មែរដែលមានអាយុយ៉ាងតិច១៨ឆ្នាំ និងមានសិទ្ធិពលរដ្ឋ អាចចូលជាសមាជិកគណបក្សនយោបាយបាន»។ ទឡ្ហីករណ៍ខាងលើ ដែលរួមមានទស្សនៈព្រះពុទ្ធសាសនា គោលការណ៍នៃសេចក្តីប្រកាសជាសាកលស្តីពីសិទ្ធិមនុស្ស រដ្ឋធម្មនុញ្ញកម្ពុជា និងច្បាប់ស្តីពីគណបក្សនយោបាយ បានបង្ហាញថា វា មិនមែនជារឿងខុសឆ្គងនោះទេ ដែលព្រះសង្ឃ ចូលរួមក្នុងនយោបាយ។ ក៏ប៉ុន្តែ ថ្វីដ្បិតព្រះសង្ឃមានសិទ្ធិអាចចូលរួមគិតគូរក្នុងរឿងនយោបាយក៏ពិតមែន តែក៏គួរយល់ពីកម្រិតដែលខ្លួនអាចធ្វើបានដែរ ដោយផ្អែកទៅលើវិន័យព្រះពុទ្ធសាសនា និងតាមច្បាប់កម្ពុជា។ មានចំណុចសំខាន់ៗមួយចំនួន ដែលព្រះសង្ឃ មិនអាចធ្វើបាននៅក្នុងសកម្មភាពនយោបាយ មានដូចជា បង្ហាញការគាំទ្រឬការប្រឆាំងលើគណបក្សណាមួយ, ចេញឃោសនារកសំឡេងឆ្នោត, បង្កើតគណបក្សផ្ទាល់ខ្លួន និងធ្វើជាតំណាងរបស់ប្រជាពលរដ្ឋ ជាដើម។ តាមច្បាប់ស្តីពីគណបក្សនយោបាយ ព្រះសង្ឃអាចចូលជាសមាជិក និងគាំទ្រគោលនយោបាយ នៃគណបក្សណាមួយបាន តែមិនត្រូវបញ្ចេញសកម្មភាពជាក់ស្តែងដើម្បីបង្ហាញជាសាធារណថា ខ្លូនគាំទ្របក្សណាមួយ ហើយស្អប់គណបក្សផ្សេងនោះទេ។ ក្នុងនាមជាអ្នកបួស ត្រូវដើរតាមមាគ៌ានៃឧបេក្ខាធម៌។ មាត្រា១៥ វាក្យខណ្ឌទី២ នៃច្បាប់ស្តីពីគណបក្សនយោបាយ បានចែងថា៖ «បុព្វជិត មន្ត្រីតុលាការ កងយោធពលខេមរភូមិន្ទ និងកងកម្លាំងនគរបាលជាតិ អាចចូលជាសមាជិកគណបក្សនយោបាយនានាបាន តែមិនត្រូវធ្វើសកម្មភាពគាំទ្រឬប្រឆាំងគណបក្សនយោបាយណាមួយឡើយ។ គណបក្សនយោបាយមិនត្រូវរៀបចំរចនាសម្ព័ន្ធចាត់តាំងក្នុងស្ថាប័នសាសនា តុលាការ កងយោពលខេមរភូមិន្ទនិងកងកម្លាំងនគរបាលជាតិទេ»។ បើព្រះសង្ឃ មិនអាចបង្ហាញការគាំទ្រចំពោះគណបក្សដែលខ្លួនពេញចិត្ត ឬមិនអាចបង្ហាញការប្រឆាំងចំពោះគណបក្សខ្លួនស្អប់នៅទីសាធារណៈ អ៊ីចឹងការចេញទៅធ្វើយុទ្ធនាការឃោសនារកសន្លឹកឆ្នោត ក៏មិនបានដែរ ពីពោះថា ការដើរឃោសនា ក៏ជាការបង្ហាញសកម្មភាពជាសាធារណៈដូចគ្នា។ ម្យ៉ាងទៀត បើព្រះសង្ឃ ដើរឃោសនាជាមួយគ្រហស្ថ ហើយកាន់ឧគ្ឃោសនសព្ទអំពាវនាវឲ្យប្រជាពលរដ្ឋបោះឆ្នោតជូនគណបក្សនេះ ឬគណបក្សនោះ គឺរឹតតែមើលទៅមិនគាប់ភ្នែក។             សូម្បីតែ បង្ហាញការគាំទ្រ និងឃោសនារកសំឡេងឆ្នោតឲ្យគណបក្សណាមួយ ក៏ព្រះសង្ឃ មិនត្រូវបានអនុញ្ញាតផង ចុះឲ្យទៅបង្កើតគណបក្ស ហើយដឹកនាំដោយខ្លួនឯងផ្ទាល់ យ៉ាងដូចម្តេចកើត?  ប្រាកដជាទៅមិនរួចជាឡើយ។ តាមពិតទៅ ច្បាប់កម្ពុជា មិនបាននិយាយអ្វីសោះ អំពីការហាមឃាត់ព្រះសង្ឃក្នុងការបង្កើតគណបក្សនយោបាយ។ ប៉ុន្តែក្នុងប្រវត្តិសាស្ត្រកម្ពុជា រហូតមកដល់បច្ចុប្បន្ននេះ ប្រជាពលរដ្ឋ មិនគាំទ្រឲ្យមានគណបក្សនយោបាយ ដែលត្រូវបានបង្កើត និងដឹកនាំដោយព្រះសង្ឃនោះទេ។ វាជារឿងចម្លែកបំផុត បើព្រះសង្ឃនៅកម្ពុជា អាចបង្កើតគណបក្សនយោបាយ និងចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត ដើម្បីកាន់អំណាច ដូចគ្រហស្ថ។  ចំណែក ការធ្វើជាតំណាងរបស់ប្រជាពលរដ្ឋ ក៏ព្រះសង្ឃ មិនមានសិទ្ធិដែរ។ នៅប្រទេសកម្ពុជា ព្រះសង្ឃ មានសិទ្ធិចូលរួមបោះឆ្នោត ដើម្បីជ្រើសរើសតំណាងរាស្ត្របាន។ ប៉ុន្តែច្បាប់កម្ពុជាមិនចែងថា ព្រះសង្ឃ អាចឈរឈ្មោះជាបេក្ខជន ឲ្យគេបោះឆ្នោតឲ្យនោះទេ។ ទោះជា រដ្ឋធម្មនុញ្ញកម្ពុជា ចែងថាប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិឈរឈ្មោះជាបេក្ខជនសម្រាប់ការបោះឆ្នោតក៏ដោយ តែការចែងនោះ គឺសំដៅតែទៅលើប្រជាពលរដ្ឋទូទៅប៉ុណ្ណោះ។ បើព្រះសង្ឃអង្គណា ចង់បង្កើតគណបក្សផ្ទាល់ខ្លួន, ចង់ធ្វើនយោបាយ, ចង់បានអំណាច, ឬក៏ចង់ធ្វើជាតំណាងរាស្ត្រ ព្រះសង្ឃអង្គនោះ ត្រូវតែលាចាកសិក្ខាបទជាមុនសិន។  ជារួម ព្រះសង្ឃ អាចចូលរួមក្នុងនយោបាយបាន។ ប៉ុន្តែ ព្រះសង្ឃ ក៏គួរយល់ពីដែននៃសិទ្ធិរបស់ខ្លួនដែរ។ បើព្រះសង្ឃ ចេះតែចូលរួម ឬធ្វើសកម្មភាពនយោយបាយប៉ាតណាប៉ាតណី ដោយភ្លេចពីព្រះវិន័យនិងច្បាប់រដ្ឋ នោះនឹងធ្វើឲ្យតម្លៃនៃព្រះពុទ្ធសាសនា ធ្លាក់ចុះជាមិនខាន៕
ទាំងវិន័យព្រះពុទ្ធសាសនា ទាំងច្បាប់កម្ពុជា មិនបានដកព្រះសង្ឃ ចេញពីនយោបាយឡើយ។  ព្រះសង្ឃ ក៏ទទួលបានសិទ្ធិនយោបាយ ហើយក៏អាចចូលរួមធ្វើសកម្មភាពសង្គម និងនយោបាយ ដូចប្រជាពលរដ្ឋទូទៅដែរ។ ប៉ុន្តែ សិទ្ធិនយោបាយរបស់សង្ឃ មានដែនកំណត់ ដោយមិនអាចចូលរួម ឬធ្វើសកម្មភាពនយោបាយឲ្យហួសប្រមាណនោះទេ។
  នៅក្នុងលិខិតផ្ញើទៅកាន់ថ្នាក់ដឹកនាំសភាកាលពីថ្ងៃចន្ទ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកអ្នកស្រី Janet Yellen បាននិយាយថា រដ្ឋាភិបាលអាចមិនមានលទ្ធភាពសងបំណុលរបស់ខ្លួនបាននៅថ្ងៃទី១ ខែមិថុនាខាងមុខ និងបានព្រមានថា សូម្បីតែការរង់ចាំឱ្យកៀកដល់ពេលនោះដើម្បីឈានទៅដល់ការព្រមព្រៀងគ្នា ក៏វា«អាចបណ្ដាលឱ្យមានការប៉ះពាល់ធ្ងន់ធ្ងរចំពោះទំនុកចិត្តរបស់អាជីវកម្មនិងអតិថិជន បង្កើនថ្លៃខ្ចីប្រាក់រយៈពេលខ្លីសម្រាប់អ្នកបង់ពន្ធ និងប៉ះពាល់បែបអវិជ្ជមានដល់ពិន្ទុវាយតម្លៃសមត្ថភាពខ្ចីប្រាក់របស់សហរដ្ឋអាមេរិក» ផងដែរ។   កាលពីថ្ងៃចន្ទ នៅពេលដែលលោក Biden និងលោក McCarthy បានជួបពិភាក្សាគ្នាមួយលើកទៀត លោក Biden បាននិយាយថា ការមិនចាត់វិធានការអាចមានផលវិបាកធ្ងន់ធ្ងរ។ លោក Biden ថ្លែងដូច្នេះថា៖ «ពលរដ្ឋអាមេរិកាំងនឹងរងផលប៉ះពាល់ពិតប្រាកដចំពោះជីវភាពរស់នៅរបស់ពួកគេ ហើយជាការពិត ពិភពលោកទាំងមូលក៏នឹងរងផលប៉ះពាល់នេះផងដែរ»។   លោក Biden និងលោក McCarthy បានជួបពិភាក្សាគ្នា ៣ ដងរួចមកហើយនៅក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ ប៉ុន្តែរាល់ពេលគឺតែងតែមិនឈានដល់ការព្រមព្រៀងគ្នា។   លោក McCarthy បាននិយាយកាលពីថ្ងៃចន្ទថា៖ «យើងមិនទាន់មានការព្រមព្រៀងគ្នានៅឡើយទេ ប៉ុន្តែ ខ្ញុំមានអារម្មណ៍ថា ការពិភាក្សានេះគឺមានលទ្ធផលជាផ្លែផ្កាចំពោះផ្នែកដែលយើងមានការខ្វែងគំនិតគ្នា»។ លោកបន្ថែមថា ក្រុមចរចាទាំងពីរនឹងបន្តពិភាក្សាគ្នាតាមរយៈបុគ្គលិក។   ប្រធានាធិបតីនិងថ្នាក់ដឹកនាំសភាអាណត្តិមុនៗបានឈានដល់ការព្រមព្រៀងគ្នានៅក្នុងការបង្កើនកម្រិតអតិបរមានៃបំណុលរបស់សហរដ្ឋអាមេរិកចំនួន ៧៨ ដងរួចមកហើយក្នុងការចរចាបែបសម្របសម្រួលគ្នាទៅវិញទៅមក។   នៅឆ្នាំនេះ គណបក្សសាធារណរដ្ឋនៅរដ្ឋសភាបានស្នើឱ្យមានការកាត់បន្ថយការចំណាយខ្លាំងក្លាសម្រាប់រដ្ឋាភិបាល រីឯសេតវិមានវិញបានប្រឆាំងដោយស្នើឱ្យបិទចន្លោះប្រហោងពន្ធដារនិងអនុម័តបន្ថែមទៀតនូវការកាត់បន្ថយការចំណាយដែលមានកម្រិត៕  
ប្រធានាធិបតីអាមេរិកលោក Joe Biden និងប្រធានរដ្ឋសភាអាមេរិកលោក Kevin McCarthy បានជួបពិភាក្សាគ្នាម្ដងទៀតកាលពីថ្ងៃ២២ ឧសភា អំពីការដំឡើងពិដានបំណុលរបស់សហរដ្ឋអាមេរិក ហើយជាថ្មីម្ដងទៀតមិនសម្រេចបានការព្រមព្រៀងណាមួយទេ ស្របពេលដែលកាលបរិច្ឆេទផុតកំណត់ដែលសហរដ្ឋអាមេរិកមិនអាចសងបំណុលរបស់ខ្លួនបានជាលើកដំបូងបង្អស់ឈានជិតចូលមកដល់។
  ការរញ្ជួយដីដ៏ខ្លាំងកាលពីថ្ងៃទី៦ ខែកុម្ភៈដែលបានវាយប្រហារតួកគី និងស៊ីរី បានសម្លាប់មនុស្សជាង៥ម៉ឺននាក់ហើយ។ នេះបើយោងតាមតួលេខចុងក្រោយដែលបានចេញផ្សាយកាលពីថ្ងៃទី២៤ ខែកុម្ភៈ។ ការផ្ដល់ជំនួយនៅតែបន្តធ្វើឡើងនៅតួកគី ខណៈដែលស៊ីរីមិនសូវទទួលបានជំនួយឡើយ។   «មានវិធីតែមួយគត់ដើម្បីពិពណ៌នាអំពីអ្វីដែលខ្ញុំបានឃើញថ្ងៃនេះគឺ ការបំផ្លិចផ្លាញទាំងស្រុង»។ នាយកប្រតិបត្តិ WFP លោក David Beasley លើកឡើងបែបនេះក្រោយការទៅទីក្រុង Antakya ដែលស្ថិតនៅខេត្ត Hatay របស់តួកគី។ លោកបន្តថា តំបន់ជុំវិញទាំងមូលត្រូវបានបំផ្លិចបំផ្លាញផ្ទះត្រូវបានបំផ្លាញ សាលារៀន និងហាងត្រូវបានបិទ ហើយការរស់នៅត្រូវរងភាពលំបាក ខណៈដែលទំហំការបំផ្លិចបំផ្លាញនៅទីនោះគឺពិតជាមិនអាចបញ្ជាក់បាន។   បើតាមការប្រកាសរបស់ WFP លោក Beasley បានទៅមជ្ឈមណ្ឌលភស្តុភាររបស់អង្គការសហប្រជា ជាតិ (UN) ទីដែលរថយន្តដឹកទំនិញផ្ទុកដោយស្បៀងអាហារ និងការផ្គត់ផ្គង់សម្ភារសង្គ្រោះបន្ទាន់ផ្សេងទៀតរង់ចាំមុនពេលឆ្លងកាត់ទៅកាន់ស៊ីរីភាគពាយ័ព្យ។ លោកបានសង្កត់ធ្ងន់លើភាពបន្ទាន់នៃការពង្រីកការចែកចាយស្បៀងអាហារទៅកាន់ស៊ីរីតាមរយៈមធ្យោបាយទាំងអស់ ដោយគ្មានការរឹតបន្តឹងណាមួយ ហើយអំពាវនាវឱ្យភាគីទាំងអស់ជួយសម្រួលដល់ដឹកជញ្ជូនឆ្លងកាត់ផងដែរ។   ភាគពាយ័ព្យនៃស៊ីរីដែលរងគ្រោះខ្លាំងដោយសាររញ្ជួយនេះ ត្រូវបានគ្រប់គ្រងដោយក្រុមប្រឆាំងនៅក្នុងសង្គ្រាមជាមួយប្រធានាធិបតីលោក Bashar al-Assad។ ប្រជាជនក្នុងតំបន់នេះពឹងផ្អែកលើជំនួយ សម្រាប់តម្រូវការមូលដ្ឋានតាំងពីដើមមកហើយ។   បច្ចុប្បន្ន ច្រកដឹកជញ្ជូន២ត្រូវបានបើកបន្ថែមតាមទឹកដីតួកគីទៅកាន់តំបន់កាន់កាប់ដោយក្រុមឧទ្ទាម។ មួយក្នុងចំណោមទាំងនេះគឺ តំបន់ឆ្លងកាត់ព្រំដែន Bab al-Hawa ដែលត្រូវបានប្រើប្រាស់រួចហើយក្រោមការអនុញ្ញាតរបស់ក្រុមប្រឹក្សាសន្តិសុខ UN។ លោក Assad បានផ្តល់ការអនុញ្ញាតពិសេស សម្រាប់តំបន់ពីរផ្សេងទៀតដែលត្រូវបានបើកសម្រាប់រយៈពេលបីខែ៕    
ប្រធានអង្គការស្បៀងអាហារពិភពលោក (WFP) នៅថ្ងៃទី២៥ ខែកុម្ភៈបានជួបប្រទះផ្ទាល់ស្ថានភាពដែលត្រូវបានបំផ្លិចបំផ្លាញទាំងស្រុងដោយសារគ្រោះរញ្ជួយដី ខណៈដែលលោកបានទៅតំបន់ដែលរងគ្រោះនៅភាគខាងត្បូងតួកគី។ ប្រធានទីភ្នាក់ងារមួយនេះ ក៏បានជំរុញឱ្យមានការបង្កើនជំនួយស្បៀងអាហារទៅស៊ីរីផងដែរ។
  បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា នៅថ្ងៃទី ២៤ វិច្ឆិកានេះ មន្ត្រីវ័យក្មេងកម្ពុជាចំនួន ៦នាក់ ដែលមកពីក្រសួង និងស្ថាប័នរដ្ឋ នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសជប៉ុន ពាក់ព័ន្ធនឹងគោលនយោបាយលើផ្នែកហេដ្ឋារចនាសម្ព័ន្ធ។ ដំណើរទស្សនកិច្ចនេះ តាមរយៈការអញ្ជើញរបស់ក្រសួងការបរទេសជប៉ុន។   មន្ត្រីវ័យក្មេងកម្ពុជាចំនួន ៦នាក់ នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសជប៉ុន រយៈពេល ៩ថ្ងៃ ចាប់ពីថ្ងៃទី ២៧ ខែវិច្ឆិកា ដល់ថ្ងៃទី ៥ ខែធ្នូនេះ។  ក្នុងដំណើរទស្សនកិច្ចនេះ ក្រុមមន្ត្រីកម្ពុជា នឹងទស្សនកិច្ចនៅក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន និងក្រសួងការបរទេសជប៉ុន។ ជាមួយគ្នានេះ ប្រតិភូកម្ពុជា នឹងទស្សនកិច្ចនៅក្រុមហ៊ុន និងស្ថាប័នមួយចំនួន ពាក់ព័ន្ធនឹងហេដ្ឋារចនាសម្ព័ន្ធជុំវិញទីក្រុងតូក្យូ រួមទាំងចូលរួមអង្គេតឧបករណ៍ទប់ទល់គ្រោះមហន្តរាយក្នុងខេត្តមីយ៉ាគីផងដែរ។ កម្មវិធីនេះ ជាផ្នែកមួយក្នុងការលើកកម្ពស់ «យុទ្ធសាស្ត្រតូក្យូថ្មី២០១៥ នៃសហប្រតិបត្តិការមេគង្គ-ជប៉ុន។ កម្មវិធីនេះ មានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន ពិសេសពង្រឹងភាពតភ្ជាប់គ្នាផ្នែក «ទន់» ឬប្រព័ន្ធផ្ទៃក្នុងនៃស្ថាប័នពាក់ព័ន្ធ។ បន្ថែមលើនេះ កម្មវិធីនេះ  ផ្ដោតសំខាន់លើការរៀបចំ និងការថែរក្សាហេដ្ឋារចនាសម្ព័ន្ធ រួមទាំងការអភិវឌ្ឍធនធានមនុស្សផងដែរ។ ស្ថានទូតជប៉ុនប្រចាំកម្ពុជា រំពឹងថា ក្រុមមន្ត្រីកម្ពុជា នឹងអាចយល់ដឹងពីប្រទេសជប៉ុនកាន់តែជ្រាលជ្រៅ នឹងចែករំលែកនូវបទពិសោធន៍របស់ខ្លួនដល់ពលរដ្ឋកម្ពុជា បន្ទាប់ពីវិលត្រឡប់ពីប្រទេសជប៉ុនវិញ។ សូមបញ្ជាក់ថា កម្មវិធី JENESYS ២០១៧ មានគោលបំណងជំរុញការយល់ដឹង និងការកសាងទំនុកចិត្តទៅវិញទៅមក ក្នុងចំណោមប្រជាជនជប៉ុន និងបណ្ដាប្រទេសចូលរួម ដើម្បីកសាងមូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការ និងចំណងមិត្តភាពនាពេលអនាគត។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានដដែល៕
ភ្នំពេញ៖ ស្ថានទូតជប៉ុនប្រចាំកម្ពុជា នឹងបញ្ជូនមន្ត្រីវ័យក្មេងកម្ពុជាចំនួន ៦នាក់ ទៅទស្សនកិច្ចនៅប្រទេសជប៉ុន ដើម្បីស្វែងយល់ពីគោលនយោបាយផ្នែកហេដ្ឋារចនាសម្ព័ន្ធ។ មន្ត្រីកម្ពុជាទាំង ៦នាក់ មកពីក្រសួង និងស្ថាប័នរដ្ឋ ដែលពាក់ព័ន្ធនឹងគោលនយោបាយលើផ្នែកហេដ្ឋារចនាសម្ព័ន្ធ។ មន្ត្រីទាំង ៦នាក់ខាងលើ នឹងធ្វើទស្សនកិច្ចនៅប្រទេសជប៉ុន ចាប់ពីថ្ងៃទី ២៧ ខែវិច្ឆិកា ដល់ថ្ងៃទី ៥ ខែធ្នូ ឆ្នាំ២០១៧ ក្រោមកម្មវិធីផ្លាស់ប្ដូរសិស្ស និស្សិត និងយុវជនរវាងប្រទេសជប៉ុន និងបណ្ដាប្រទេសអាស៊ីខាងកើត JENESYS ២០១៧។
    លោក គង់ សុភាព មន្ត្រីបច្ចេកទេស សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានប្រាប់សារ ពត៌មានថ្មីៗថា៖«ការប្រកួតស៊ីហ្គេមនៅហ្វីលីពីន យើងធ្វើមិនបានល្អទេ ។ យើងមិនរំពឹង ធំពេកទេ តែយើងដឹងថាកីឡាករ និងកីឡាការិនី ធ្វើបានល្អ សម្រាប់ស៊ីហ្គេមនៅវៀតណាម»។    ចំពោះការហ្វឹកហាត់មុនទៅប្រកួតនៅវៀតណាមនេះ សហព័ន្ធ បានធ្វើតេស្ដជ្រើសរើស អត្ត ពលិកដោយផ្អែកមើលលើសិទ្ធិផលរបស់ពួកគាត់ ធ្វើបានល្អជាងពីមុន ជាពិសេសទៀតនោះ អត្តពលិកជម្រើសជាតិ ធ្វើបានល្អជាងពេលទៅប្រកួតនៅហ្វីលីពីន កាលពីឆ្នាំ២០១៩ ទៀត។ ជាក់ស្ដែង ថិរវេលាដែលកីឡាករ និងកីឡាការិនី សម្រេចបានកៀក ហើយប្រហាក់ប្រហែល ទៅនឹង ថិរវេលារបស់អត្តពលិកដែលឈ្នះមេដាយ ស៊ីហ្គេមនៅហ្វីលីពីន។   ការហ្វឹកហាត់ប្រណាំងទូក របស់អត្តពលិកកម្ពុជា រូបពីលោក គង់ សុភាព «យើងបានកត់ចំណាំ នូវថិរវេលារបស់អត្ដពលិក របស់ប្រទេសដែលឈ្នះមេដាយ ក្នុងពេលនេះ មកប្រៀបធៀបជាមួយអ្វីដែល អត្ដពលិកកម្ពុជាធ្វើបាននៅពេលនេះ។ អត្ដពលិកម្ពុជា ធ្វើបានប្រហាក់ប្រហែលគ្នា ជាមួយគេដែរ»។ មន្ត្រីបច្ចេកទេសរូបនេះ បានបញ្ជាក់ដូច្នេះ។  ជាមួយគ្នានេះដែរ កីឡាករ លី ទហៀត ជាអត្តពលិកមួយក្នុងចំណោម១៥រូបនោះ បានប្រាប់សារពត៌មានថ្មីៗថា៖«កីឡាករ ធ្វើការហ្វឹកហាត់ច្រើន ដូចនេះទាំងកម្លាំង  និងសមត្ថភាពមានការកើនឡើង និងវិវឌ្ឍទៅមុខ»។   គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ន អត្តពលិកជម្រើសជាតិស៊ីហ្គេម លើប្រភេទកីឡាប្រណាំងទូកកានូ និងកាយ៉ាក់ កំពុងហ្វឹកហាត់យ៉ាងសកម្មនៅ ព្រែកកំពត ក្រុងកំពត ខេត្តកំពត ដើម្បីចូលរួមស៊ីហ្គេមនៅវៀតណាម ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២-២៣ ខែឧសភា ឆ្នាំ២០២២។    ការហ្វឹកហាត់ប្រណាំងទូក របស់អត្តពលិកកម្ពុជា រូបពីលោក. គង់ សុភាព សមាសភាព ដែលត្រូវទៅនោះរួមមាន លោក ឯម ម៉ាអូរី ប្រតិភូ, លោក ស្រ៊ុន លាង គ្រូបង្វឹក, លោក គង់ សុភាព គ្រូជំនួយ។  កីឡាការិនី ម៉ីន សំរ៉ស់, កីឡាករ ផន សុភាន, គឹម សោម, ជៅ សំរេច, អ៊ុក ម៉ាធែល និង ហ៊ល រដ្ឋា ប្រកួតលើប្រភេទទូករ៉ូអ៊ីង។ ហ៊ល លីដា, សំបូរ រ៉ាវី, លី មូស្លីម, ឡា សុកនីម និង វ៉ាន់ថា សកុណណ្ញ ប្រកួតលើប្រភេទទូកកានូ។ លី ទហៀត, ហ៊ល ដាលិ, ឡា សំណាង, សាន មករា និង រ៉ន ភិរូ ប្រកួតលើប្រភេទទូកកាយ៉ាក់៕  
កម្ពុជាបញ្ជូនកីឡាករ ១៥រូប និងកីឡាការិនី១រូប និងគ្រូបង្វឹក២រូបចូលរួមព្រឹត្តិការណ៍ ស៊ីហ្គេម នៅវៀតណាម លើប្រភេទកីឡាប្រណាំងទូកកានូ និងកាយ៉ាក់ ដោយរំពឹងថានឹងធ្វើបានល្អជាង ព្រឹត្តិការណ៍នៅហ្វីលីពីន កាលពីឆ្នាំ២០១៩។