question
stringlengths
10
408
answer
stringlengths
8
14.6k
category
stringclasses
4 values
តើការឆ្លាស់កំណើតនៃស្ប៉រ៉ូភីតនិងកាម៉ែតូភីតឆ្លងកាត់វគ្គអ្វីខ្លះ? ចូររៀបរាប់វគ្គនីមួយៗ?
ឆ្លងកាត់វគ្គអាប្លូអ៊ីត និងវគ្គឌីប្លូអ៊ីត។ - វគ្គអាប្លូអ៊ីតៈ ចាប់ផ្តើមដោយបាតុភូតបង្កកំណើត - វគ្គឌីប្លូអ៊ីតៈ ចាប់ផ្តើមដោយបាតុភូតមេយ៉ូស។
biology
ចូរឲ្យនិយមន័យការរបង្កាត់ជិត និងការបង្កាត់ឆ្ងាយ?
ការបង្កាត់ជិតគឺជាការបង្កាត់រវាងសត្វចេញពីមេបាមួយគូ ឬមេបានិងកូនរបស់វា។ ការបង្កាត់ឆ្ងាយ គឺជាការបង្កាត់រវាងពូជខុសគ្នា មានខ្សែស្រឡាយខុសគ្នាឬប្រភេទខុសគ្នា។
biology
ហេតុអ្វីបានជាពេលមានការប៉ះទង្គិចឬរបួសមុតដាច់ធ្វើឲ្យយើងមានការឈឺចាប់?
បានជាមានការប៉ះទង្គិចឬរបួសដោយមុតដាច់ធ្វើឲ្យមានការឈឺចាប់ព្រោះធ្មួលវិញ្ញាណឈឺចាប់លាតសន្ធឹងយ៉ាងច្រើនក្នុងស្រទាប់អេពីឌែមដែលរួសទៅនឹងការឈឺចាប់។ គ្រប់សរសៃប្រសាទវិញ្ញាណដែលទទួលរំញោចចាប់បញ្ជូនព័ត៌មាននេះទៅកាន់សំបកខួរក្បាលដែលនៅទីនេះព័ត៌មានត្រូវបានវិភាគនិងបកស្រាយ។
biology
ក្រពេញលើតម្រង់នោមមានប៉ុន្មានផ្នែក? អ្វីខ្លះ? ផ្នែកនីមួយៗផលិតអរម៉ូនអ្វី?
ក្រពេញលើតម្រង់នោមមាន ២ផ្នែកគឺៈ - ផ្នែកខាងក្រៅជាក្រពេញករទិចលើតម្រង់នោម - ផ្អែកខាងក្នុងជាក្រពេញខួរលើតម្រងនោម ផ្នែកនីមួយៗផលិតអរម៉ូនដូចជាៈ - ក្រពេញករទិចលើតម្រង់នោម ផលិតអរម៉ូនករទីលសួល និងអរម៉ូនអាល់ដូស្តេរ៉ូន - ក្រពេញនូរលើតម្រង់នោម ផលិតអរម៉ូនអេនីណេព្រីនឬអរម៉ូនដាល់ស្តេរ៉ូន។
biology
នៅពេលមនុស្សស្រវឹងខ្លាំង យើងសង្កេតឃើញថាគេមានដំណើរទ្រេតដៃចាប់កាន់អ្វីមានលក្ខណៈញ័រ តើលក្ខណៈនេះបណ្តាលមកពីអ្វី?
ពេលមនុស្សស្រវឹងខ្លាំង យើងសង្កេតឃើញថាគេមានដំណើរទ្រេតដៃចាប់កាន់អ្វីមានលក្ខណៈញ័ររ តើលក្ខណៈនេះបណ្តាលមកពីពេលស្រវឹងខ្លាំងខួរក្បាលបាត់បង់នាទីត្រួតពិនិត្យចលនាឆន្ទៈក្នុងការតំហែលំនឹង ដូចនេះវាមានអាចកែលម្អ និងសម្របសម្រួលចលនារបស់សាច់ដុំក្នុងការធ្វើចលនា។ នៅពេលនោះមនុស្សស្រវឹងមានដំណើរទ្រេត និងមិនអាចបញ្ជាលើខ្លួនឯងបាន។
biology
គេថាអាស៊ីតអាមីនេមានលក្ខណៈជាអាស៊ីតផង បាសផង វាពិតទេ? ព្រោះអ្វី?
ជាការពិត ពីព្រោះវាជាអ្នកបញ្ជូនព័ត៌មានប្រសាទដោយមានឥទ្ធិពលទៅលើនាទីរបស់កោសិកាគោលដៅ និងកោសិកាសាច់ដុំ។
biology
ប្រូតេអ៉ីនមានសារៈសំខាន់ចំពោះសារពាង្គកាយដូចម្តេចខ្លះ?
ប្រូតេអ៊ីនមានសារៈសំខាន់ចំពោះសារពាង្គកាយដូចជា ប្រូតេអ៊ីនជាសមាសធាតុគ្រឹះនៃជវីតដែលបង្កើតនូវរាល់សមាសភាពនៃសារពាង្គកាយ។ ក្នុងដំណើរប្រព្រឹត្តុទៅនៃសារពាង្គកាយប្រូតេអ៊ីនមាននាទីជាកាតាលីករ ជាអរម៉ូន ជាអង់ស៊ីម ជាអង់ទីករ ជាប្រូតេអ៊ីនទម្រង់ជាអ្នកដឹកនាំនិងជាអ្នកធ្វើចលនា។
biology
តើក្រពេញទីរ៉ូអ៉ីតស្ថិតនៅត្រង់ណា? វាផលិតអរម៉ូនអ្វីខ្លះ? តើអរម៉ូនទាំងនោះមាននាទីអ្វីខ្លះ?
ក្រពេញទីរ៉ូអ៊ីតស្ថិតនៅត្រង់ក ចំពីក្រោមបំពង់សំលេង និងនៅខាងមុខបំពងខ្យល់។ វាផលិតអរម៉ូនទីរ៉ូអ៊ីត និងអរម៉ូនកាល់ស៊ីតូនីន។ ហើយអរម៉ូនទាំងនោះមាននាទីដូចជាៈ - អរម៉ូនទីរ៉ូស៊ីនៈ មាននាទីបង្កើតអត្រាមេតាបូលីសប្រូតេអ៊ីនគ្លុយស៊ីតនិងខ្លាញ់ - អរម៉ូនកាលស៊ីតូនីនវាមាននាទីតម្រូវអត្រាកាល់ស្យូមក្នុងឈាមដោយនៅពេលកម្រិត Ca ក្នុងឈាមកើនឡើងវាចាប់យក Ca...
biology
តើខួរក្បាលនិងខួរឆ្អឹងខ្នងមានទំនាក់ទំនងគ្នាយ៉ាងដូចម្តេចក្នុងការបញ្ចូលព័ត៌មាន?
ខួរក្បាលនិងខួរឆ្អឹងខ្នងមានទំនាក់ទំនងគ្នាយ៉ាងដូចម្តេចក្នុងការបញ្ចូលព័ត៌មានដោយព័ត៌មានផ្នែកវិញ្ញាណនាំ និងចលករឆ្លងកាត់ពីខួរក្បាលទៅផ្នែកផ្សេងៗទៀតនៃសារពាង្គកាយតាមរយៈខួរឆ្អឺងខ្នង។ ម្យ៉ាងទៀតសរសៃភ្នែកវិញ្ញាណនាំនិងចលករទាំងអស់ដែលស្ថិតនៅក្រោមកញ្ចឹងករត្រូវតែឆ្លងកាត់តាមខួរឆ្អឹងខ្នងទៅកាន់ខួរក្បាល ទៅកាន់សរីរាង្គផ្សេងៗ។
biology
លំពែងផលិតអរម៉ូនអ្វីខ្លះ? ចូររៀបរាប់ពីតួនាទីរបស់វា?
លំពែងលិតអរម៉ូនអាំងស៊ុយលីននិងអរម៉ូនគ្លុយការកុង។ - អរម៉ូនអាំងស៊ុយលីនៈ មាននាទីកាត់បន្ថយកម្រិតគ្លុយកូសនៅក្នុងឈាម។ - អរម៉ូនគ្លុយកាកុងៈ មាននាទីបង្កើនកម្រិតគ្លុយកួសនៅក្នុងឈាម។
biology
ប្រព័ន្ធប្រសាទមនុស្សមានមុខងារប៉ុន្មានយ៉ាង? អ្វីខ្លះ? ពន្យល់ពីមុខងាររបស់វាផង។
ប្រព័ន្ធប្រសាទមនុស្សមានមុខងារ ៣យ៉ាងគឺៈទទួលព័ត៌មាន ឆ្លើយតបទៅនឹងព័ត៌មាននិងតំហែររក្សាថេរលំនឹង។ - ការទទួលព័ត៌មានៈ ប្រព័ន្ធប្រសាទជួយយើងឲ្យដឹងពីអ្វីដែលកើតមាននៅក្នុងមជ្ឈដ្ឋានជុំវិញតាមរយៈសរីរាង្គវិញ្ញាណ។ ឧទាហរណ៍ៈ ភ្នែករបស់អ្នកចាំទីទទួលបានព័ត៌មានមួយគឺបាល់កំពុងបោះពួយមករកគាត់។ - ការឆ្លើយតបទៅនឹងព័ត៌មានៈ នៅពេលយើងទទួលបានសញ្ញា រឺការប...
biology
តើលំពែងផលិតអរម៉ូនគ្លុយកាកុងនៅពេលណា?
លំពែងផលិតអរម៉ូនគ្លុយកាកុងនៅពេលកម្រិតគ្លុយកូសនៅក្នុងឈាមធ្លាក់ចុះក្រោមដល់កម្រិតកំណត់។ វាបញ្ចេញអរម៉ូនគ្លុយកាកុងដើម្បីដំឡើងបរិមាណគ្លុយកូសក្នុងឈាមឲ្យដល់កម្រិតកំណត់ឡើងវិញ។
biology
អ្នកវិទ្យាសាស្រ្តបានប្រើវិស្វកម្មសេនេទិចក្នុងវិស័យសំខាន់ៗអ្វីខ្លះ? ហើយវិស័យនីមួយៗគេផលិតបានផលិតផលអ្វីខ្លះ?
អ្នកវិទ្យាសាស្រ្តបានប្រើវិស្វកម្មសេនេទិចក្នុងវិស័យសំខាន់ៗដូចជាៈ វិស័យកសិកម្ម,វិស័យក្នុងវិស័យឧស្សាហកម្មផលិតស្បៀង និងវិស័យសុខាភិបាល។
biology
អាស៊ីតអាមីនេបង្កើតឡើងដោយធាតុអ្វីខ្លះ?
អាស៊ីតអាមីនេបង្កើតឡើងដោយធាតុគីមី ៤ប្រភេទគឺ C,H,O,N។
biology
រាប់ឈ្មោះរុក្ខជាតិកនីកូទីលេដូនឲ្យបាន៦។
រុក្ខជាតិនីកូទីលេដូន មាន ខ្នុរ ក្រូច ស្វាយ ទាប ត្របែកជាដើម...។
biology
ហេតុអ្វីបានជាគេនិយាយថាប្រូតេអ៉ីនជាសអ្នកការពារ?
ប្រូតេអ៊ីនជាអ្នកការពារ ព្រោះវាអាចការពាររាងកាយប្រឆាំងនឹងការជ្រៀតចូលនៃមេរោគពេលមានរបួស ការពារបាត់បង់ឈាមពេលដាច់សរសៃឈាមធ្វើឲ្យឈាមកក។
biology
តើក្លរ៉ូអ៉ីតជាអ្វី? ហើយមានលក្ខណៈដូចម្តេច?
ក្លរ៉ូអ៊ីតជាស្រទាប់កណ្តាលនៃគ្រាប់ភ្នែក។ ស្រទាប់ក្លរ៉ូអ៊ីតមានលក្ខណៈស្តើងមានពណ៌ត្នោតចាស់ និងសម្បូរដោយសសៃឈាម។ ស្រទាប់ក្លរ៉ូអ៊ីតមាននាទីដឹកនាំសារធាតុចិញ្ចឹម និងអុកស៊ីតសែនទៅផ្គត់ផ្គង់ឲ្យទៅស្រទាប់រេទីននិងរក្សាលំនឹងសីតុណ្ហភាពនៅក្នុងភ្នែក។ វាក៏មាននាទីការពារជះត្រលប់មកវិញនៃពន្លឺផងដែរ។
biology
កែវភ្នែកមាននាទីអ្វីខ្លះ? ហេតុអ្វីបានជាមនុស្សខ្លះមើលវត្ថុឆ្ងាយឃើញច្បាស់ ប៉ុន្តែមើលជិតឃើញមិនច្បាស់ទៅវិញ? ចូរពន្យល់។
កែវភ្នែកមាននាទីធ្វើឲ្យកាំរស្មីពន្លឺងាក និងប្រសព្វចូលគ្នា។ បានជាមនុស្សខ្លះមើលវត្តឆ្ងាយឃើញច្បាស់ ប៉ុន្តែមើលវត្ថុជិតឃើញមិនច្បាស់ទៅវិញ ព្រោះភ្នែកមានជម្ងឺអ៊ីពែមេត្រូប។ ភ្នែកមើកវត្ថុឆ្ងាយច្បាស់ ព្រោះតែចម្ងាយអប្បបរិមានៃតំហើញច្បាស់ឆ្ងាយជាងភ្នែកធម្មតា ដូចនេះត្រូវមានសម្របតម្រូវបើគ្មានទេនោះរូបភាពកើតឡើងនៅក្រោយរេទីនព្រោះប្រព័ន្ធអុប...
biology
ប្រូតេអ៉ីនជាអ្វី? ម៉ូលេគុលប្រូតេអ៉ីនដែលទាបជាងគេបំផុតហៅថាអ្វី?
ប្រូតេអ៊ីនជាប៉ូលីមែនៃអាស៊ីតអាមីនេដែលបង្កឡើងដោយច្រវាក់ប៉ូលីប៉ិបទីតមួយឬច្រើន។ ម៉ូលេគុលប្រូតេអ៊ីនដែលទាបជាងគេបំផុតហៅថា ប៉ិបទិតឬប៉ូលីប៉ិបទីត។
biology
ករនេគឺជាអ្វី? លក្ខណៈកោងនៃករនេមានប្រយោជន៍អ្វី?
ករនេគឺជាផ្នែកមួយដែលស្ថិតនៅផ្នែកខាងមុខនៃគ្រាប់ភ្នែកដែលជាភ្នាសក្លេរ៉ូទិចឡើងថ្លាហើយប៉ោង។ ករនេមានរូបរាងកោងជាងទម្រង់របស់ភ្នែកទាំងមូល។ លក្ខណៈកោងនៃករនេមានប្រយោជន៍ដូចជា ជួយពន្លត់កាំរស្មីនៃពន្លឺដែលចាំងចូលមកក្នុងកែវភ្នែកឲ្យរួមជួយជាមួយគ្នានៅកន្លែងតែមួយលើភ្នាសរេទីន។
biology
ដំណើរលំអងមានប៉ុន្មាន? អ្វីខ្លះ? ចូររៀបរាប់។
ដំណើរលំអងមាន២បែបគឺដំណើរលំអងកាត់និងស្វ័យដំណើរលំអង។ ដំណើរលំអងកាតគឺជាការផ្ទេរគ្រាប់លំអងនៃផ្ការុក្ខជាតិទៅកាន់ស្ទិចម៉ាកនៃរុក្ខជាតិមួយទៀត។ វាប្រព្រឹត្តិទៅបានដោយសារ ទឹក ខ្យល់ និងសត្វ។ស្វ័យដំណើរលំអងៈ គឺជាការបន្ទេរគ្រាប់លំអងគឺប្លោកលំអងទៅកាន់ស្ទិចម៉ាកនៃផ្ការុក្ខជាតិតែមួយ។
biology
ចំពោះរុក្ខជាតិអង់ស្យូស្ពែម តើអូវុលជាកាម៉ែតឬទេ? ចូរបញ្ជាក់ពីអំណះអំណាង?
បានជាត្រចៀកមានជំងឺឆ្លងមានបញ្ហាទាក់ទង និងតុល្យភាពថេរលំនឹងព្រោះមេរោគបង្កជំងឺឆ្លងបណ្តាលឲ្យត្រចៀកឡើងហើម ដែលធ្វើឲ្យធាតុរាវនៅក្នុងត្រចៀកដាក់សម្ពាធទៅលើបំពងពាក់កណ្តាលរង្វង់ និងបណ្តាលឲ្យរោមល្អិតៗនៅលើកោសិកាធ្មួលនៅក្នុងបំពងនេះឲ្យសញ្ញានៃវិញ្ញាណតុល្យភាពនៅក្នុងខួរក្បាលមិនត្រឹមត្រូវ។
biology
ដោយផ្អែកតាមនាទីរបស់វា ណឺរ៉ូនមានប៉ុន្មានប្រភេទ? អ្វីខ្លះ? មាននាទីដូចម្តេចខ្លះ?
ចំពោះរុក្ខជាតិអង់ស្យូស្ពែម អូវុលមិនមែនជាកាម៉ែតឈ្មោលទេ។ពីព្រោះតែអូវុលជាទម្រង់ពហុកោសិកាដែលផ្ទុកកោសិកាមួយ ហើយកោសិកាមេនេះ ធ្វើមេយ៉ូសនិងបន្តពូជដើម្បីបង្កើតបានជាថង់កំណដែលមានកោសិកា៧ ហើយក្នុងនោះមានអូវុលស៊្វែមួយដែលជាកោសិកាបន្តពូជញី។ ដូចនេះអូវុលជាទម្រង់មួយដែលនឹងក្លាយជាគ្រាប់រុក្ខជាតិក្រោយការបង្កកំណើត។
biology
ដំណើរលំអងមានប៉ុន្មាន? អ្វីខ្លះ? ចូររៀបរាប់។
ដំណើរលំអងមាន ២បែបគឺដំណើរលំអងកាត់ និង ស្វ័យដំណើរលំអង។ - ដំណើរលំអងកាត់ៈ គឺជាការផ្ទេរគ្រាប់លំអងនៃផ្ការុក្ខជាតិទៅកាន់ស្ទិចម៉ាតនៃផ្ការុក្ខជាតិមួយទៀត - ស្វ័យដំណើរលំអងៈ គឺជាការបន្ទេរគ្រាប់លំអងពីប្លោកទៅកាន់ស្ទិចម៉ាតនៃរុក្ខជាតិតែមួយ។
biology
ដូចម្តេចដែលហៅថា ក្រពេញអង់ដូគ្រីន?
ក្រពេញអង់ដូគ្រីនគឺជាក្រពេញបញ្ចេញក្នុង ដែលគ្មានបំពង់នាំហើយវាបញ្ចេញអររម៉ូនឬផលិតផលរបស់វាទៅក្នុងចរន្តឈាមដោយផ្ទាល់។ រៀបរាប់ឈ្មោះក្រពេញអង់ដូគ្រីនឲ្យបាន៤៖ - ក្រពេញអ៊ីប៉ូភីស - ក្រពេញទីរ៉ូអ៊ីត - ក្រពេញរលីតម្រង់នោម - ក្រពេញអ៊ីប៉ូតាឡាមុស។
biology
គេសម្គាល់រុក្ខជាតិកូទីលេដូនបានដោយសារអ្វី?
គេសម្គាល់រុក្ខជាតិនីកូទីលេដូនបានដោយសារៈ - គ្រាប់មានកូទីលេដុង ២ - ឬសជាឬសកែវ - ស្លឹកមានទ្រនុងបែកខ្នែង - ផ្កាមាន៤ឬ ៥ស្រទាប់ - ដើមមាន់បាច់សរសៃនាំស្ថិតនៅជារង្វង់។
biology
តើស៊ីណាប់ជាអ្វី?
ស៊ីណាប់គឺជាលំហតូចមួយដែលស្ថិតនៅចន្លោះនៅចន្លោះចុងអាសូនរបស់ណឺរ៉ូនមួយទៅនឹងដង់ឌ្រីត ឬតួកោសិការបស់ណឺរ៉ូនបន្ទាប់។
biology
ហេតុអ្វីបានជាច្រវ៉ាក់ពីរនៃម៉ូលេគុល ADN ដែលភ្ជាប់គ្នាដោយសម្ព័ន្ធអ៊ីដ្រូសែនខ្សោយជាច្រវ៉ាក់រឹងមាំ?
បានជាច្រវាក់ពីរនៃម៉ូលេគុល ADN ដែលភ្ជាប់គ្នាដោយសម្ព័ន្ធអ៊ីដ្រូសែនខ្សោយជាច្រវ៉ាក់រឹងមាំព្រោះម៉ូលេគុល ADN មាននុយក្លេអូទីតរាប់ម៉ឺនទៅរាប់លានហើយនុយក្លេអូទីតច្រវ៉ាក់ម្ខាងៗភ្ជាប់គ្នាដោយសារសម្ព័ន្ធអ៊ីដ្រូសែន A ភ្ជាប់ T ដោយសម្ព័ន្ធ ២ជាន់និង C ភ្ជាប់ G ដោយសម្ព័ន្ធ ៣ជាន់នោះវាធ្វើឲ្យមានចំនួនសម្ព័ន្ធអ៊ីដ្រូសែនច្រើនដែលជាហេតុនាំឲ្យម៉ូ...
biology
រេទីនជាអ្វី?
រេទីនជាស្រទាប់ក្នុងបង្អស់នៃគ្រាប់ភ្នែកហើយនៅលើស្រទាប់រេទីនមានកោសិកានិងពន្លឺពីរបែបគឺ កោសិកាកោន និងកោសិកាដំបូង។
biology
ដូចម្តេចដែលហៅថា ដំណើរលំអងកាត់?
ដំណើរលំអងកាត់គឺជាការផ្ទេរគ្រាប់លំអងពីប្លោកលំអងនៃផ្ការុក្ខជាតិមួយទៅលើស្ទិចម៉ាតនៃផ្ការុក្ខជាតិមួយផ្សេងទៀត។
biology
តើអង់ស៊ីមជាអ្វី? ហេតុអ្វីបានជានៅក្នុងកោសិកានៃសារពាង្គកាយមានអង់ស៊ីមច្រើនប្រភេទ?
អង់ស៊ីមជាកាតាលីករគីមីជីវៈ ដែលជួយពន្លៀតល្បឿនប្រតិកម្មគីមីជីវៈផ្សេងៗ។ បានជានៅក្នុងកោសិកានៃសារពាង្គកាយមានអង់ស៊ីមច្រើនប្រភេទគឺព្រោះនៅក្នុងកោសិកានៃសារពាង្គកាយមានប្រតិកម្មច្រើនប្រភេទខុសគ្នា ហើយអង់ស៊ីមមួយមានអំពើទៅលើប្រតិកម្មបានតែមួយប្រភេទប៉ុណ្ណោះ។
biology
ហេតុអ្វីបានជាគេនិយាយថាកំពែងជាក្រពេញអង់ដូគ្រីនផង និងអ៉ិចសូគ្រីនផង?
បានជាគេនិយាយថាលំពែងជាក្រពេញអង់ដូគ្រីនផងនិងអ៊ិចសូគ្រីនផងព្រោះ៖ - ជាក្រពេញអង់ដូគ្រីន លំពែងបានបញ្ចេញអរម៉ូនទៅក្នុងចរន្តឈាមដោយផ្ទាល់ហើយវាមានអំពើទៅលើមេតាប៉ូលីសគ្លុយកូស - ជាក្រពេញអ៊ិចសូគ្រីន លំពែងបានបញ្ចេញរសរំលាយអាហារទៅក្នុងបំពង់លំពែង។
biology
ចូរពិពណ៌នាពីនាទីរបស់ ARN ក្នុងចលនាសំយោគប្រូតេអ៉ីន។
ពិពណ៌នាពីនាទីរបស់ ARN ក្នុងចលនាសំយោគប្រូតេអ៊ីនៈ ក្នុងការសំយោគប្រូតេអ៊ីន ARN មាននាទីដឹកនាំអាស៊ីតអាមីនេពីស៊ីតូប្លាសចួលទៅក្នុងរីបូសូម និងទទួលស្គាល់កូដុងរបស់ម៉ូលេគុល ARN ដោយអង់ទីកូដុងដើម្បីចូលរួមបកប្រែព័ត៌មានសេនេទិចទៅជាប្រួតេអ៊ីន។
biology
ដូចម្តេចដែលហៅថា ណឺរ៉ូន?
ណឺរ៉ូនជាកោសិកាឯកទេសនៃកោសិកាប្រាសាទដែលមាននាទីបញ្ចូនព័ត៌មានទៅពាសពេញសារពាង្គកាយ។
biology
ម៉ូលេគុល AND និងប្រូតេអ៉ីនមានលក្ខណៈដូចគ្នាអ្វីខ្លះ?
លក្ខណៈដូចគ្នារបស់ AND និងប្រូតេអ៊ីនគឺៈ - ជាម៉ាក្រូម៉ូលេគុល - ម៉ូលេគុលនីមួយៗ ជាច្រវាក់ម៉ូលេគុលតូចៗដែលជាម៉ូណូមែ - ម៉ូលេគុលនីមួយៗ មានតំណលំដាប់នុយក្លេអូទីតឬតំណលំដាប់អាស៊ីតអាមីណេជាក់លាក់។
biology
ហេតុអ្វីបានជាគេនិយាយថាតំណលំដាប់អាស៊ីតអាមីនេកំណត់ទម្រង់និងនាទីរបស់ប្រូតេអ៊ីន?
បានជាគេនិយាយថាតំណលំដាប់អាស៊ីតអាមីនេកំណត់ទម្រង់និងនាទីរបស់ប្រូតេអ៊ីនពីព្រោះតេអ៊ីនជាប៉ូលីមែនៃអាស៊ីតអាមីនេហើយកំណលំដាប់នៃការតម្រៀបអាស៊ីតអាមីនេក្នុងម៉ូលេគុលប្រូតេអ៊ីនធ្វើឲ្យម៉ូលេគុលប្រូតេអ៊ីនធ្វើឲ្យម៉ូលេគុលនោះមានទម្រង់ខុសៗគ្នាដែលទម្រង់ទាំងនោះជាអ្នកកំណត់នាទីរបស់ប្រូតេអ៊ីន។
biology
តើបរិមណ្ឌលសរសៃប្រសាទមានអ្វីខ្លះ?
បរិមណ្ឌលសរសៃប្រសាទរួមមាននៈ - សរសៃប្រាសាទលលាដ៏ក្បាល ១២គូដែលបែកចេញពីខួរក្បាល - សរសៃប្រាសាទឆ្អឹងខ្នង ៣១គូ ដែលបែកចេញពីរខួឆ្អឹងខ្នង។
biology
ហេតុអ្វីបានជាសីតុណ្ហភាពទាបពេក ឬខ្ពស់ពេកអាចធ្វើឲ្យអង់ស៊ីមបាត់បង់គុណភាព?
បានជាសីតុណ្ហភាពទាបពេក ឬខ្ពស់ពេកអាចធ្វើឲ្យអង់ស៊ីមបាត់បង់គុណភាពពីព្រោះតែអង់ស៊ីមគឺជាប្រូតេអ៊ីន។ កាលណាសីតុណ្ហភាពខ្ពស់ពេក ឬទាបពេកចំណងប៉ិបទីតរលាហើយសម្ព័ន្ធអ៊ីដ្រូសែនត្រូវផ្តាច់ដែលជាមូលហេតុឲ្យទម្រង់របស់ប្រូតេអ៊ីន ប្រែប្រួលគឺមិនអាចមានសកម្មភាពជាកាតាលីករបាន។
biology
ហេតុអ្វីបានជាត្រចៀកមានជំងឺឆ្លងមានបញ្ហាទាក់ទងនឹងតុល្យភាពថេរលំនឹង?
បានជាត្រចៀកមានជំងឺឆ្លងមានបញ្ជាទាក់ទងនិងតុល្យភាពថេរលំនឹងព្រោះមេរោគបង្កជំងឺឆ្លងបណ្តាលឲ្យត្រចៀកឡើងហើយដេលធ្វើឲ្យធាតុរាវនៅក្នុងត្រចៀកពាក់សម្ពាធទៅលើបំពងពាក់កណ្តាលរង្វង់និងបណ្តាលឲ្យរោមល្អិតៗនៅលើកោសិកាធ្មួលនៅក្នុងបំពង់នេះឲ្យសញ្ញានៃវិញ្ញាណតុល្យភាពនៅក្នុងខួរក្បាលមិនត្រឹមត្រូវ។
biology
តើស្លឹករាងម្ជុលរបស់កូនីភែមានសារៈសំខាន់អ្វីខ្លះចំពោះរុក្ខជាតិ?
ចំពោះរុក្ខជាតិស្លឹករាងម្ជុលរបស់កូនីភែមានសារៈសំខាន់ដូចជា អាចជួយបង្ការការបាត់បង់ទឹក និងជួយឲ្យរុក្ខជាតិបន្សុំាជីវីតទៅនឹងអាកាសធាតុស្ងួត។
biology
ដោយផ្អែកតាមនាទីរបស់វា ណឺរ៉ូនមានប៉ុន្មានប្រភេទ? អ្វីខ្លះ? មាននាទីដូចម្តេចខ្លះ?
ដោយផ្អែកតាមនាទីរបស់វា ណឺរ៉ូនមាន៣ប្រភេទ គឺណឺរ៉ូនវិញ្ញាណនាំ,ណឺរ៉ូនចលករ និងណឺរ៉ូនភ្ជាប់។ - ណឺរ៉ូនវិញ្ញាណនាំៈ មាននាទីដឹកនាំព័ត៌មានចេញពីធ្មួលវិញ្ញាណទៅកាន់មជ្ឈមណ្ឌលប្រសាទ។ - ណឺរ៉ូនចលករៈ មាននាទីដឹកនាំព័ត៌មានចេញពីមជ្ឈមណ្ឌលប្រសាទទៅកាន់សរីរាង្គប្រតិកម្មដូចជាសាច់ដុំឬក្រពេញ។ ណឺរ៉ូនភ្ជាប់ៈ ស្ថិតនៅចន្លោះណឺរ៉ូនវិញ្ញាណនាំនិងណឺរ៉ូនចលករ...
biology
ចំពោះរុក្ខជាតិអង់ស្យូស្ពែម តើអូវុលជាកាម៉ែតឬទេ? ចូរបញ្ជាក់ពីអំណះអំណាង។
ចំពោះរុក្ខជាតិអង់ស្យូស្ពែម អូវុលមិនមែនជាកាម៉ែតឈ្មោលទេ។ ពីព្រោះតែអូវុលជាទម្រង់ពហុកោសិកា ដែលផ្ទុកកោសិកាមួយហើយកោសិកាមេនេះ ធ្វើមេយ៉ូស និងបន្តពូជដើម្បីបង្កើតបានជាថង់កំណដែលមានកោសិកា ៧ហើយក្នុងនោះមានអូវុលស៊្វែមួយដែលជាកោសិកាបន្តពូជញី។ ដូចនេះអូវុលជាទម្រង់មួយដែលនឹងក្លាយជាគ្រាប់រុក្ខជាតិក្រោយការបង្កកំណើត។
biology
ហេតុអ្វីបានជាគេនិយាយថា តំណសំដាប់អាស៊ីតអាមីនេ កំណត់ទម្រង់និងនាទីរបស់ប្រូតេអ៊ីន?
បានជាគេនិយាយថា តំណលំដាប់អាស៊ីតអាមីនេ កំណត់ទម្រង់និងនាទីរបស់ប្រូតេអ៊ីនពីព្រោះតែប្រូតេអ៊ីន ជាប៉ូលីមែនៃអាស៊ីតអាមីនេ ហើយតំណលំដាប់នៃការតម្រៀបអាស៊ីតអាមីនេក្នុងម៉ូលេគុលប្រូតេអ៊ីនធ្វើឲ្យ ម៉ូលេគុលនោះមានទម្រង់ខុសៗគ្នាដែលតម្រង់ទាំងនោះជាអ្នកកំណត់នាទីរបស់ប្រូតេអ៊ីន។
biology
ចូររាប់ឈ្មោះក្រពេញអង់ដូគ្រីន សំខាន់ៗរបស់មនុស្ស។
ក្រពេញអង់ដូគ្រីន សំខាន់ៗរបស់មនុស្សមានអ៊ីប៉ូតាឡាមុស អ៊ីប៉ូភីស ទីរ៉ូអ៊ីត ប៉ារ៉ាទីរ៉ូអ៊ីត ទីមុស ក្រពេញលើតម្រងនោម លំពែង ក្រពេញភេទ ក្រពះ និងពោះវៀនតូច។
biology
ដូចម្តេចដែលហៅថា តំណបត្រឡប់អវិជ្ជមាន?
តំណប់តត្រឡប់អវិជ្ជមាន ជាកំណើននៃសារធាតុមួយ ទៅបង្អាក់ដំណើរការដែលដឹកនាំឲ្យមានកំណើននៃសារធាតុនោះ។
biology
តើកង្វះវីតាមីន D បណ្តាលឲ្យមានជំងឺអ្វី?
កង្វះវីតាមីន D បណ្តាលឲ្យមានជំងឺ កើតរោគក្រិស។
biology
ចូរពណ៌នាដោយខ្លីៗ ពីការបន្តពូជរបស់រុក្ខជាតិអង់ស្យូស្ពែម (ពីដំណើរលំអង ដល់ការពង្រាយគ្រាប់)។
ក្នុងប្លោកលំអង មីក្រូស្ប៉រ៉ូស៊ីត លូតលាស់ទៅជាគ្រាប់លំអងដែលមានណ្វៃយ៉ូ ២គឺ ណ្វៃយ៉ូលូតលាស់ និងណ្វៃយ៉ូបន្តពូជ។ អូវុលស្ថិតនៅក្នុងអូវែ។ មេហ្កាស្ប៉រ៉ូស៊ីតក្នុងអូវុល រងចំណែកមេយ៉ូសបង្កើតបានមេហ្កាស្ប៉៤។ មេហ្កាស្ប៉បី ត្រូវងាប់នៅសល់មេហ្កាស្ប៉មួយធ្វើមីតូស៣ដងបន្តបន្ទាប់គ្នា បង្កើតបានថង់កំណដែលមាន កោសិកា៧ ហើយមានណ្វៃយ៉ូ៨ ក្នុងនោះមានអូអូ...
biology
តើគេចែកអង់ស្យូស្ពែមជាប៉ុន្មានថ្នាក់? ដោយផ្អែកលើអ្វីថ្នាក់ទាំងនោះមានអ្វីខ្លះ?
គេចែកអង់ស្យូស្ពែម ជា២ផ្នែកដោយផ្អែកលើចំនួនកូទីលេដុងរបស់គ្រាប់។ ថ្នាក់ទាំងពីរនោះគឹ រុក្ខជាតិម៉ូណូកូទីលេដូន ដែលមានកូទីលេដុងមួយ និងរុក្ខជាតិឌីកូទីលេដូន ដែលមានកូទីលេដុងពីរ។
biology
ហេតុអ្វីបានជាគេថាគ្រាន់លំអងមិនមែនជាកាម៉ែតឈ្មោះ? ចូរពន្យល់។
គេថាគ្រាប់លំអងមិនមែនជាការម៉ែតឈ្មោលព្រោះ៖ - គ្រាប់លំអងជាកោសិកាមានណៃ្វយ៉ូអាប្លូអ៉ីតពីរគឺណ្វៃយ៉ូអាប្លូអ៉ីតពីរគឺណ្វៃយ៉ូបន្ដពូជ និងណ្វៃយ៉ូលូតលាស់។ - ណ្វៃយ៉ូលូតលាស់ហាក់ដូចជានាំដំណើរលូតលាស់នៃបំពង់លំអង។ - ណ្វៃយ៉ូបន្ដពូជចែកខ្លួនតាមមីតូស១ដងបង្កើតជាស្ដែម៉ាតូសូអ៉ីតពីរគ្មានផ្លាសែល។ ដូចនេះគ្រាប់លំអងមិនមែនជាកាម៉ែតឈ្មោលទេ។
biology
ហេតុអ្វីបានជាចាំបាច់ត្រូវមាន ARNt (ARN ដឹកនាំ) ក្នុ្ងងការសំយោគប្រូតេអ៉ីន?
បានជាចាំបាច់ត្រូវមាន ARNt (ARN ដឹកនាំ) ក្នុ្ងងការសំយោគប្រូតេអ៉ីនព្រោះ៖ + ARNt មាននាទីដឹកនាំអាស៊ីតអាមីនេពីស៊ីតូប្លាសចូល ទៅក្នុងរីបូសូម និងតំរូវអង់ទឹកកូដុងជាមួយកូដុងរបស់ ARNm។ + ឬអាចឆ្លើយម្យ៉ាងទៀតថាព្រោះ៖ - ARNt មាននាទីភ្ជាប់ (ដឹកនាំ) អាស៊ីតអាមីនេយថាប្រភេទមួយ។ - ARNt មាននាទីទទួលស្គាល់កូដុងរបស់ ARNm ដោយសារអង់ទីកុងរបស់ A...
biology
តើអង់ទីប្យូទិចជាអ្វី?
អង់ទីប្យូទិចគឺជាសារធាតុសុំាញុំាដែលផលិតដោយមីក្រូសារពាង្គកាយ សម្រាប់ព្យាបាលជម្ងឺដែលបង្កឡើងដោយបាកតេរី។
biology
រុក្ខជាតិមួយដើម ស្លឹកមានទ្រនុងស្របផ្ការបស់វាមានស្រទាប់៦ តើរុក្ខជាតិនេះស្ថិតនៅក្រុមណា?
រុក្ខជាតិនេះ ជារុក្ខជាតិម៉ូណូកូទីលេដូន។
biology
តើផូស៊ីលគឺជាអ្វី?
ផូស៊ីលគឺជាស្នាម ឬ សំណល់ភាវៈរស់ដែលមានជិវីតរស់នៅកាលពីជំនាន់មុនយូរមកហើយ។
biology
តើវិស្វកម្មសេនេទិចផ្ដល់ប្រយោជន៍អ្វីដល់មនុស្ស?
វិស្វកម្មសេនេទិចផ្ដល់ប្រយោជន៍ដល់មនុស្សដូចជា៖ - ចំពោះវិស័យសុខាភិបាល ផលិតសារធាតុមួយចំនួនដូចជា អរម៉ូន វ៉ាក់សាំង អាំងស៊ុយលីន អាំងទែផេរ៉ូន អាំងទែឡឺគីន អង់ទីប្យូទិច....។ - ចំពោះវិស័យកសិកម្ម គេធ្វើឪ្យរុក្ខជាតិមានផ្លែផ្កាធន់នឹង ជម្ងឺធន់នឹងអាកាសធាតុ ថ្នាំសំលាប់សត្វល្អិតនិងស្មៅ....។ - ក្នុងវិស័យស្បៀងអាហារ ផលិតអាហារដូចជាការផលិតទឹ...
biology
ចូរពណ៌នាពីរូបផ្គុំប្រព័ន្ធប្រសាទសត្វឆ្អឹងកង?
រូបផ្តុំប្រព័ន្ធប្រសាទសត្វឆ្អឹងកងមាន២ផ្នែកគឺៈ - មជ្ឈមណ្ឌលប្រសាទ រួមមានខួរក្បាលនិងខួរឆ្អឹងខ្នង។ - បរិមណ្ឌលប្រសាទ និងសរសៃប្រសាទវិញ្ញាណនាំ និងសរសៃប្រសាទចលករ - សរសៃប្រសាទវិញ្ញាណនាំ ដឹកនាំព័ត៌មានចេញពីសរីរាង្គទាំង៥ ទៅកាន់មជ្ឈមណ្ឌលប្រសាទ - សរសៃប្រាសាទចលករ ចែកចេញជា៣ ប្រព័ន្ធគឺ ប្រព័ន្ធប្រសាទឆន្ទៈ ដែលបញ្ជាសាច់ដុំជាប់ឆ្អឹង, ប្រព...
biology
តើចលនាការស្វែងដំឡើងទ្វេ ADN មានសារៈសំខាន់ដូចម្ដេចខ្លះ?
ចលនាការស្វ័យដំឡើងទ្វេADN មានសារៈសំខាន់ដូចជា៖ - រក្សាចំនួនក្រូម៉ូសូមឪ្យនៅដដែលនៅពេលកោសិកាធ្វើចំណែក។ - នៅចំណែកមីតូស កោសិកាមេ និងកោសិកាកូនមាន ADN ដូចគ្នា។ ដូចនេះការស្វ័យដំឡើងទ្វេ ADN ធានាឪ្យមានការបញ្ចូនព័ត៌មានសេនេទិចពីកោសិកាមេទៅកោសិកាកូន។
biology
តើប្រព័ន្ធប្រសាទមនុស្សមាននាទីដូចម្តេច? ចូរពន្យល់ពីនាទីនីមួយៗ ដោយលើកឧទាហរណ៍មកបញ្ជាក់។
ប្រព័ន្ធប្រសាទមាននាទី៣គឺៈ - ការទទួលព័ត៌មានៈ ការដឹងថាមានអ្វីៗកើតឡើងជុំវិញខ្លួនយើង។ ឧ. បាល់កំពុងបោះពួយសំដៅមកសំឡេងមូសកំពុងកំពុងហើរ... - ការឆ្លើយតបនិងព័ត៌មានៈ ប្រតិកម្មតបរបស់សារពាង្គកាយទៅនឹងសញ្ញា ឬការប្រែប្រួល (រំញោច)។ ឧ. ការចាប់បាល់ឬទះបាលចេញ ទះមូស.... - តំហែររក្សាលំនឹងៈ ការបញ្ជាឲ្យសារពាង្គកាយ ធ្វើសកម្មភាពមួយចំនួនសមស្របនិង...
biology
តើក្រពេញញើសមាននាទីដូចជា?
ក្រពេញញើសមាននាទី៖ - បញ្ចេញញើសដើម្បីតំវូរសីតុណ្ហភាពក្នុងសារពាង្គកាយ - ឬ បញ្ចេញសារធាតុពុល ឬ ការសំណល់មេតាបូលីស។
biology
ចូរពណ៌នា នាទី AND, ARNm, ARNt, ARNr ក្នុងចលនាសំយោគប្រូតេអ៊ីន។
ពណ៌នានាទីរបស់ AND, ARNm, ARNt, ARNr ក្នុងចលនាសំយោគប្រូតេអ៉ីន៖ - AND មាននាទីស្តុតព័ត៌មានមានចាំបាច់សម្រាប់សំយោគប្រូតេអ៉ីនច្រើនយ៉ាង។ - ARNm មាននាទីចម្លងក្រមពីច្រវ៉ាក់ម្ខាងរបស់ AND ហើយដឹកនាំដឹកច្រវ៉ាក់នុយក្លេអូទីតទោលនេះទៅកាន់ស៊ីតូប្លាស។ - ARNt មាននាទីដឹកនាំកូដុងរបស់ ARNm ពីស៊ីតូប្លាសដោយអង់ទីកូដុងរបស់វាទៅកាន់រីបូសូម ដើម្បីស...
biology
ចូរបៀបធៀប AND និង ARNm។
បៀបធៀប AND និង ARNm៖ - ម៉ូលេគុល AND កើតចេញពីច្រវ៉ាកនុយក្លេអូទីតពីរខ្សែស្របគ្នា មាននុយក្លេអូទីត ប្រភេទ T ស្ករប្រភេទដេអុកស៊ីរីបូលមានប្រវែងវែងស្ថិតនៅក្នុងណ្វៃយ៉ូតំណលំដាប់ នុយ ក្លេអូទីតជាអ្នកកំណត់តំណលំដាប់អាស៊ីតអាមីនេនៅក្នុងម៉ូលេគុលប្រូតេអ៊ីន។ - ម៉ូលេគុល ARNm ជាច្រវ៉ាក់នុយក្លេអូទីតទោលមាននុយអូទីតប្រភេទ U ស្ករប្រភេទរីបូសប្រវ...
biology
ដោយផ្អែកលើនាទី តើគេចែកណឺរ៉ូនជាប៉ុន្មានប្រភេទ?
ផ្អែកលើនាទីគេចែកណឺរ៉ូនជា៣ប្រភេទគឹ ណឺរ៉ូនវិញ្ញាណនាំ ណឺរ៉ូនចលករ និងណឺរ៉ូនភ្ជាប់ ឬអន្តរណឺរ៉ូន។
biology
ក្នុងសារពាង្គកាយមនុស្ស តើមានអាស៊ីតអាមីនេប៉ុន្មានប្រភេទ? វាខុសគ្នាពីមួយទៅមួយដូចម្ដេច?
ក្នុងសារពាង្គកាយមនុស្សអាមីនេ ២០ប្រភេទ។ វាខុសគ្នាពីមួយទៅមួយទៀតដោយសាររ៉ាឌីកាល់ R។
biology
តើអាំងភ្លុចប្រាសាទជាអ្វី?
អាំងភ្លុចប្រសាទ ជាព័ត៌មានដែលណឺរ៉ូនដឹកនាំ។
biology
ហេតុអ្វីបានជាគេអាស៊ីតអាមីនេជាអ្នកនាំសារ?
បានជាគេថាអាស៊ីតអាមីនេជាអ្នកនាំសារ ព្រោះវាជាអ្នកបញ្ជូនព័ត៌មានប្រសាទដោយមានឥទ្ធិពលទៅលើនាទីរបស់កោសិកាគោលដៅ និងកោសិកាសាច់ដុំ។
biology
តើក្រពេញទីរ៉ូតអ៉ីតស្ថិតនៅត្រង់ណា? វាផលិតអរម៉ូនអ្វីខ្លះ? តើអរម៉ូនទាំងនោះមាននាទីអ្វីខ្លះ?
ក្រពេញទីរ៉ូអ៉ីតស្ថិតនៅត្រង់ក ចំពីក្រោមបំពង់សំឡេងនិងនៅខាងមុនបំពង់ខ្យល់។ វាផលិតអរម៉ូនទីរ៉ុកស៊ីន និងអរម៉ូនកាល់ស៊ីតូនីន។ អរម៉ូននីមួយមាននាទី៖ - អរម៉ូនទីរ៉ុកស៊ីន មាននាទីបង្កើតអត្រាមេតាបូលីស ប្រូតេអ៉ីន គ្លុយស៊ីត និងខ្លាញ់។ - អរម៉ូនកាលស៊ីតូនីន មាននាទីតម្រូវអត្រាកាល់ស្យូមក្នុងឈាមដោយនៅពេលកម្រិត Ca++ ក្នុងឈាមកើនឡើងវាចាប់យក Ca++ ទ...
biology
តើសរីរាង្គបន្តពូជឈ្មោល និងសរីរាង្គបន្តពូជញីចែកចេញជាប៉ុន្មានផ្នែក? អ្វីខ្លះ?
សរីរាង្គបន្តពូជឈ្មោលគឺជា កេសរឈ្មោល មាន២ផ្នែកគឺ ទងកេសរឈ្មោល និងប្លោកលំអងដែលផ្ទុកគ្រាប់លំអង។
biology
តើពោតរុក្ខជាតិម៉ូណូកូទីលេដូន រឺ ឌីកូទីលេដូន? ពីព្រោះអ្វី?
ពោតរុក្ខជាតិម៉ូណូកូទីលេដូនពីព្រោះ៖ - គ្រាប់មានកូទីលេដុងមួយ - ស្លឹកវែងមានទ្រនុងស្រប - ផ្កាមាន ៣ ស្រទាប់ ពហុគុណនៃ ៣ - ឬសជាឬសស្ញែ - ដើមមានចាច់សរសៃរនាំស្ថិតនៅរាយប៉ាយ។
biology
តើបាច់សរសៃនាំរបស់រុក្ខជាតិមានអ្វីខ្លះ? បាច់សរសៃទាំងនោះមានតួនាទីដូចម្តេច?
បាច់សរសៃនាំរបស់រុក្ខជាតិមានពីរប្រភេទគឺ ស៊ីឡែមនិងផ្លូអែម។ បាច់សរសៃទាំងនោះមានតួនាទីៈ - ស៊ីឡែម មាននាទីដឹកនាំទឹក និងអំបិលខនិជ ពីឬសទៅស្លឹករុក្ខជាតិ។ - ផ្លូអែមមាននាទីដឹកនាំអាហារពីស្លឹកទៅកាន់ផ្នែកផ្សេងៗរបស់រុក្ខជាតិ។
biology
ដូចម្តេចដែលហៅថា រុក្ខជាតិឌីកូទីលេដូន? តើរុក្ខជាតិឌីកូទីលេដូន មានលក្ខណៈសំគាល់ដូចម្តេចខ្លះ?
រុក្ខជាតិកូទីលេដូន ជារុក្ខជាតិដែលមានគ្រាប់មានកូទីលេដុងពីរ។ រុក្ខជាតិកូទីលេដូន មានលក្ខណៈសំគាល់ដូចជាៈ មានកូទីលេដុងពីរ ផ្ការបស់វា មានស្រទាប់៤ឬ៥ ឬពហុគុណនៃ៤ ឬ៥, ស្លឹកមានទ្រុនុងបែងខ្នែង, ដើមបែកមែកសាខា និងមានបាច់សរសៃនាំស្ថិតនៅជារង្វង់ និងមានឬសជាឬសកែវ។ ឧ. សណ្តែកបាយ ល្មុត ក្រូច។
biology
តើរុក្ខជាតិអង់ស្យូស្ពែមមានប្រយោជន៍អ្វីខ្លះ? ចូរលើកឧទាហរណ៍ឲ្យបានបី។
រុក្ខជាតិអង់ស្យូស្ពែមមានប្រយោជន៍ដូចជាៈ - ជាអាហាររបស់មនុស្ស និងសត្វ - ជាគ្រឿងសង្ហារឹម - ជាឱសថសម្រាប់ព្យាបាលជំងឺ - ធ្វើជាកំណាត់ឬ សរសៃអំបោះ - ធ្វើជាកង់រថយន្ត។ ឧ. - ជ័រកៅស៊ូ យកទៅស្លក្នុងរោងចក្រធ្វើជាកង់រងយន្ត - កប្បាសច្នៃធ្វើជាសរសៃអំបោះ - ឈើបេង នាងនួន ធ្វើជាគ្រឿងសង្ហារឹម
biology
ចូរឪ្យនិយមន័យអាស៊ីតអាមីនេស្ដង់ដារ និងមិនស្ដង់ដារ?
អាស៊ីតអាមីនេស្ដង់ដារវាងគឹជាអាស៊ីតអាមីនេទាំង២០ ប្រភេទដែលមាន ធាតុបង្ករបស់ប្រូតេអ៉ីនគឺវាមានកម្រសេនេទិចសម្រាប់កំណត់។ អាស៊ីតអាមីនេមិនស្ដង់ដារគឺជាអាស៊ីតអាមីនេដែលមាននាទីចាំបាច់ក្នុងមេតាប៉ូលីស ប៉ុន្ដែវាមិនមែនជាសារធាតុបង្ករបស់ប្រូតេអ៉ីនទេ។
biology
តើផ្នែកណារបស់ផ្កាដែលមានដំណើរលំអង?
ផ្នែករបស់ផ្កាដែលមានដំណឹងលំអងគឺ គ្រាប់លំអង។
biology
តើក្រពេញទីរ៉ូអ៉ីតស្ថិតនៅត្រង់ណា? វាផលិតអរម៉ូនអ្វីខ្លះ? តើអរម៉ូលទាំងនោះមាននាទីអ្វីខ្លះ?
ក្រពេញីរ៉ូអ៉ីតស្ថិតនៅត្រង់ក ចំពីក្រោមបំពង់សំលេង និងនៅខាងបំពង់ខ្យល់។ វាផលិតអរម៉ូនរ៉ូអ៉ីត និងអរម៉ូនកាលស៊ីតូនីន។ ហើយអរម៉ូទាំងនោះមាននាទីដូចជា៖ - អរម៉ូនរ៉ូស៊ីន មាននាទីបង្កើតអត្រាមេតាបូលីសប្រូតេអ៉ីនគ្លុយស៊ីតនិងខ្លាញ់។ - អរម៉ូនកាលស៊ីតូនីនវាមាននាទីតម្រូវអត្រាកាល់ស្យូមក្នុងឈាមដោយនៅពេលកម្រិត Caក្នុងឈាមកើនឡើងវាចាប់យក Ca ទៅស្តុកក្...
biology
តើប្រូតេអ៉ីនជាអ្វី? ម៉ូលេគុលប្រូតេអ៉ីនដែលទាបជាងគេបំផុតហៅថាអ្វី?
ប្រូតេអ៉ីនគឺជាប៉ូលីមែនៃអាស៊ីតអាមីនេដែលបង្កឡើងដោយច្រវាក់ប៉ូលីប៉ិបទីមួយឬច្រើន។ ម៉ូលេគុលប្រូតេអ៉ីនដែលទាបជាងគេបំផុតហៅថា ប៉ិបទីត ឬ ប៉ូលីប៉ិបទីត។
biology
ដោយផ្អែកតាមនាទីរបស់វា ណឺរ៉ូនមានប៉ុន្មានប្រភេទ? អ្វីខ្លះ? មាននាទីដូចម្ដេចខ្លះ?
ដោយផ្អែកតាមនាទីរបស់វា ណឺរ៉ួនមាន ៣ ប្រភេទ គឺ ណឺរ៉ូនវិញ្ញាណនាំ ណឺរ៉ូនចលករ និងណឺរ៉ូនភ្ជាប់។ - ណឺរ៉ូនវិញ្ញាណនាំ មាននាទីដឹកនាំព័ត៌មានចេញពីធ្មូលវិញ្ញាសាទៅកាន់មណ្ឈមណ្ឌលប្រសាទ - ណឺរ៉ូនចលករ មាននាទីដឹកនាំត័ព៌មានពីមជ្ឈមណ្ឌុលប្រសាទទៅកាន់សរីរាង្គប្រតិកម្មដូចជាសាច់ដុំឬក្រពេញ។ - ណឺរ៉ូនភ្ជាប់ ស្ថិតនៅចន្លោះណឺរ៉ូនវិញ្ញាសានាំនិងណឺរ៉ូនចលក...
biology
ហេតុអ្វីបានជាត្រចៀកមានជំងឺឆ្លងមានបញ្ហាទាក់ទងនឹងតុល្យភាពថេរលំនឹង?
បានជាត្រចៀកមានជំងឺឆ្លងមានបញ្ហាទាក់ទងនឹងតុល្យភាពថេរលំនឹងព្រោះមេរោគបង្កជំងឺឆ្លងបណ្ដាលឪ្យត្រចៀកឡើងហើមដែលធ្វើឪ្យធាតុរាវនៅក្នុងត្រចៀកដាក់សម្ពាទៅលើបំពង់ពាក់កណ្ដាលរង្វង់និងបណ្ដាលឪ្យរោមល្អិតៗនៅលើកោសិកាធ្មួលនៅក្នុងបំពង់នេះឪ្យសញ្ញានៃវិញ្ញាណតុល្យភាពនៅក្នុងខួរក្បាលមិនត្រឹមត្រូវ។
biology
តើផ្ការបស់រុក្ខជាតិអង់ស្យូស្ពែមមាននាទីអ្វី?
ផ្ការបស់រុក្ខជាតិអង់ស្យូស្ពែម មាននាទីបង្កើតកោសិកាបន្តពូជញី និងកោសិកាបន្តពូជឈ្មោល។
biology
ម៉ូលេគុល AND និងប្រូតេអ៉ីនមានលក្ខណៈដូចម្ដេចអ្វីខ្លះ?
លក្ខណៈដូចគ្នារបស់ ADNនិងប្រូតេអ៉ីនគឺ៖ - ជាម៉ាក្រូម៉ូលេគុល - ម៉ូលេគុលនីមួយៗ ជាច្រវាក់ម៉ូលេគុលតូចៗដែលជាម៉ូណូមេ - ម៉ូលេគុលនីមួយៗមានតំណលំដាប់នុយក្លេអូទីត ឬ តំណលំដាប់អាស៊ីតអាមីនេជាក់លាក់។
biology
តើលក្ខណៈពិសេសពីរយ៉ាងរបស់អង់ស្យូស្ពែម មានអ្វីខ្លះ?
លក្ខណៈពិសេសពីរយ៉ាងរបស់អង់ស្យូស្ពែម គឹ ផ្កាជាសរីរាង្គភេទ និងគ្រាប់ការពារដោយសំបក (ឬ គ្រាប់ស្ថិយនៅក្នុងផ្លែ)។
biology
តើស្រទាប់រេទូននៃភ្នែកជាស្រទាប់រួសនឹងពន្លឺ និងជាស្រទាប់ដែលបង្កើតបានជារូបភាពនៃវត្ថុដែលយើងមើលឃើញ។ ចូរបកស្រាយ។
ស្រទាប់រេទីននៃភ្នែកជាស្រទាប់រួសនិងពន្លឺ និងជាស្រទាប់ដែលបង្កើតបានជារូបភាពនៃវត្ថុដែលយើងមើលឃើញ។ បកស្រាយ នៅលើកោសិកាកោន និងកោសិកាដំបង ម៉ូលេគុលប្រូតេអ៉ីនផ្សំជាមួយជាតិពណ៌នៃស្រទាប់រេទីនដែលបង្កើតបានជាម៉ូលេគុលរ៉ូដុបស៊ីន។ នៅពេលពន្លឺប៉ះជាមួយកោសិកាកោន និងកោសិកាដំបង វាបំបែកសម្ព័ន្ធគីមីនៅក្នុងម៉ូលេគុលរ៉ូដុបស៊ីន។ ការបំបែកសម័្ពន្ធនេះបង...
biology
ដូចម្ដេចដែលហៅថាក្រពេញប៉ារ៉ាទីរ៉ូអ៉ីត? វាមាននាទីដូចម្ដេច?
ក្រពេញប៉ារ៉ាទីអ៉ីតជាក្រពេញរាងពងក្រពើតូចៗចំនួន៤ ដែលបង្កក្នុងផ្នែកខាងក្រោយនៃក្រពេញទីរ៉ូអ៉ីត។ វាមាននាទីបញ្ចេញ ឬផលិតអរម៉ូនប៉ារ៉ាទីរ៉ូអ៉ីត (PTH)។
biology
ក្នុងណឺរ៉ូន តើអាំងភ្លុចប្រសាទ មានទិសដៅពីណាទីណា?
ក្នុងណឺរ៉ូនអាំងភ្លុចប្រសាទធ្វើដំណើរចាប់ផ្តើមចេញពីចុងដង់ឌ្រីត ចូលទៅតួកោសិកាហើយចុះតាមអាក់សូនរហូតដល់ចុងអាក់សូន។
biology
ដោយផ្អែកលើភាពពន្លយស៊ីតូប្លាស តើគេចែកណឺរ៉ូន ជាប៉ុន្មានប្រភេទអ្វីខ្លះ? ហើយណឺរ៉ូននីមួយៗមានលក្ខណៈដូចម្តេច?
ដោយផ្អែកលើភាពពន្លយស៊ីតូប្លាស គេចែកណឺរ៉ូនជា៣ប្រភេទគឺៈ - ណឺរ៉ូនឯកប៉ូលៈ ណឺរ៉ូនដែលមានពន្លយខ្លីមួយបែកចេញពីតួកោសិកា។ - ណឺរ៉ូនទ្វេប៉ូលៈ ណឺរ៉ូនដែលមានពន្លយពីរចេញពីតួកោសិកាគឺមួយជាដង់ឌ្រីត ទៀតជាអាក់សូន។ - ណឺរ៉ូនពហុប៉ូលៈ ណឺរ៉ូនដែលមានពន្លយច្រើនចេញពី តួកោសិកា។ ពន្លយខ្លីៗ ឆ្មារៗ ជាច្រើនជាដងឌ្រីត ហើយពន្លយធំ និងវែងជាងគេមានតែមួយជាអាក់សូ...
biology
តើផ្នែកផ្សេងៗរបស់ផ្កាមានអ្វីខ្លះ?
ផ្នែកផ្សេងៗរបស់ផ្កាមាន ត្របកផ្កា ស្រទាប់ផ្កា កញ្ចុំកេសរញី និងកញ្ចុំកេសសរឈ្មោល។
biology
ចូរបៀបធៀប មជ្ឈមណ្ឌលប្រសាទ និងបរិមណ្ឌលប្រសាទ។
បៀបធៀប មជ្ឈមណ្ឌលប្រសាទ និងបរិមណ្ឌលប្រសាទ៖ - មជ្ឈមណ្ឌលប្រសាទ ជាអ្នកទទួលព័ត៌មានទាំងឡាយដែលបញ្ចូលពីបរិមណ្ឌល ហើយធ្វើការវិភាគ។ ស្ថិតនៅខួរក្បាល និងខួរឆ្អឹងខ្នង។ - បរិមណ្ឌលប្រសាទ ជាអ្នកទទួលរំញោចអ្នកបញ្ជូនព័ត៌មានទៅឪ្យខួរក្បាល។ មានគ្រប់សេរីរាង្គទាំងអស់នៃសារពាង្គកាយរួមទាំងសរសៃរប្រសាទខួរក្បាល ១២គូ និង ខួរឆ្អឹងខ្នង ៣១គូ។
biology
តើដង់ឌ្រីតមាននាទីអ្វីខ្លះ?
ដង់ឌ្រីតមាននាទីដូចជា៖ - ភ្ជាប់ទៅនឹងសរីរាង្គចលករ ឬ សរីរាង្គទទួលរំញោច - បញ្ជូនព័ត៌មានទីកាន់តួកោសិកា និងអាក់សូន។ - តភ្ជាប់អាក់សូនដើម្បីទទួលព័ត៌មានបញ្ជូនទីកាន់មជ្ឈមណ្ឌលប្រសាទ ដើម្បីធ្វើការវិភាគ។
biology
តើត្រចៀកចាប់យករំញោចអ្វី? តើត្រចៀកមានផ្នែកអ្វីខ្លះ? តើផ្នែកណាដែលទាក់ទងនឹងតំហែររក្សាលំនឹង?
ត្រចៀកចាប់យករំញោចសួរ។ ត្រចៀកមាន៣ផ្នែកគឺ ត្រចៀកក្រៅ ត្រចៀកកណ្តាល និងត្រចៀកក្នុង។ ត្រចៀកក្នុង មាននាទីក្នុង តំហែររក្សាលំនឹង នៃសារពាង្គកាយ។
biology
តើធ្មួលវិញ្ញាណណាខ្លះ ដែលចាប់យករសជាតិនិងក្លិន?
ធ្មួលវិញ្ញាណ ដែលចាប់យករសជាតិ និងក្លិនគឺធ្មូលពន្លកជីវ្ហាវិញ្ញាណ និងធ្មួលឃានវិញ្ញាណ។
biology
ដូចម្ដេចដែលហៅថាអ៉ីដ្រូឡាស? ចូររកឧទាហរណ៍អ់៉ីដ្រូឡាសឪ្យបានបី។
ដែលហៅថាអ៉ីដ្រូឡាសគឺជា អង់ស៊ីមដែលចូលរួមប្រតិកម្មផ្ដាច់សម្ព័ន្ធគីមី ដោយភ្ជាប់ អ៉ីយ៉ុង OH-អ៉ីយ៉ុង H- ដែលបានមកពីម៉ូលេគុលទឹក ឬ យើងអាចហៅប្រតិកម្មនេះបានថា “ ប្រតិកម្មអ៉ីដ្រូលីស “។ រាប់ប្រតិកម្មឪ្យបានបី កាបូនអ៉ីដ្រាស ប្រូតេអាស លីប៉ាស។
biology
តើបង្អូយនៅអាមេរិកខាងត្បូង និងបង្អូយនៅលើកោះឡាប៉ាកូសខុសដូចម្ដេចខ្លះ?
បង្អូយនៅអាមេរិកខាងត្បូង និងបង្អូយនៅលើកោះឡាប៉ាកូស ខុសគ្នាត្រង់៖ បង្អូយនៅអាមេរិកខាងត្បូងមានក្រញុំាតូចៗ ដែលធ្វើឪ្យវាអាចឡើងដើមឈើបាន។ ចំណែកឯបង្អូយនៅលើកោះកាឡាប៉ាកូសវិញមានក្រញុំាជើងធំៗ ដែលអាចឪ្យវាតោងថ្ម រអិលតាមឆ្នេរសមុទ្របាន។
biology
តើភ្នាសគ្រាប់ភ្នែកមានប៉ុន្មានស្រទាប់? អ្វីខ្លះ?
ភ្នាសគ្រាប់ភ្នែក មាន៣ស្រទាប់ គឺស្រទាប់ក្លេរ៉ូទិច ក្លរ៉ូអ៊ីត និងរេទីន។
biology
តើអាំងភ្លុចប្រសាទមានទិសដៅពីសរីរាង្គណាទីសរីរាង្គណា? ឆ្លងកាត់ណឺរ៉ូនណាខ្លះ?
អាំងភ្លុចប្រសាទមានទិសដៅពីសេរីរាង្គវិញ្ញាណ ទៅសរីរាង្គចលករ ដោយឆ្លងកាត់ណឺរ៉ូនវិញ្ញណនាំ រួចណឺរ៉ូនភ្ជាប់ បន្ទាប់មកណឺរ៉ូនចលករ។
biology
តើរេទីនជាអ្វី? តើវាត្រូវបានភ្ញោចដូចម្ដេច?
រេទីនគឺជាស្រទាន់ក្នុងបង្អស់នៃគ្រាប់ភ្នែកដែលមានធ្មួលរសនឹងពន្លឺ។ រេទីនត្រូវបានភ្ញោចដោយពន្លឺ ដែលមានអំពើទៅលើកោសិកាកោណ នឹងផូវា (fovea) ដែលស្ថិតនៅលើស្រទាប់រេទីនដែលធ្វើឪ្យយើងអាចមើលឃើញពណ៌។
biology
ប្រសិនបើស៊ីណាប់ជាច្រើនរាំងស្ទះមិនឲ្យសារធាតុគីមីជាច្រើនឆ្លងកាត់បាន តើនឹងមានបញ្ហាអ្វីកើតឡើង?
ប្រសិនបើស៊ីណាប់ជាច្រើនរាំងស្ទះមិនឲ្យសារធាតុគីមីច្រើនឆ្លងកាត់បាន នោះធ្វើឲ្យសារធាតុគីមី (ណឺរ៉ូនបញ្ចូនសារ) ជាច្រើនដែលបញ្ជូនអាំងភ្លុចប្រសាទនឹងគ្មានសមត្ថភាពធ្វើការនេះទេ ដូចនេះអំាងភ្លុចប្រសាទទាំងនេះនឹងមិនត្រូវបានភ្ញោចឡើយ។
biology
តើរ៉េផ្លិចជាអ្វី? រ៉េផ្លិចមាននាទីអ្វី?
រ៉េផ្លិច ជាតំណបស្វ័យប្រវត្តិទៅនឹងរំញោចដែលជាលទ្ធផលនៃការភ្ជាប់កោសិកាប្រសាទ រវាងសរីរាង្គធ្មួល និងសរីរាង្គចលករ តាមរយៈណឺរ៉ូនភ្ជាប់ ដូចនេះវាគ្មានការទាក់ទងដល់ខួរក្បាលទេ។ រ៉េផ្លិច មាននាទីការពារសារពាង្គកាយពីការទទួលរងគ្រោះថ្នាក់ធ្ងន់ធ្ងរ។
biology
តើអាំងភ្លុចប្រសាទឆ្លងកាត់ស៊ីណាប់ដូចម្តេច?
នៅចុងអាក់សូនមានថង់តូចៗជាច្រើនដែលផ្ទុកសារធាតុគីមីឈ្មោះ ណឺរ៉ូនបញ្ចូនសារ។ នៅពេលអាំងភ្លុចប្រសាទទៅដល់ចុងអាក់សូនថង់តូចៗទាំងនោះផ្ទុកបែក ហើយបញ្ចេញណឺរ៉ូនបញ្ចូនសារ សាយឆ្លងកាត់ស៊ីណាប់។ ណឺរ៉ូនបញ្ចូនសារភ្ជាប់ជាមួយធ្មួលដែលនៅលើ ភ្នាសនៃដង់ឌ្រីតរបស់ណឺរ៉ូនបន្ទាប់ហើយបង្កើតអាំងភ្លុចប្រសាទថ្មីនៅក្នុងដង់ឌ្រីតនោះ។ អាំងភ្លុចប្រសាទធ្វើដំណើរតាម...
biology
តើផ្នែកណានៃគ្រាប់ភ្នែកដែលតម្រូវបរិមាណពន្លឺចូលទៅក្នុងភ្នែក?
រន្ធប្រសី្រ ជាផ្នែកមួយនៃគ្រាប់ភ្នែកដែលតម្រូវបរិមាណនៃពន្លឺទៅក្នុងភ្លែក ពីព្រោះប្រស្រីភ្នែកជាសាច់ដុំដែលអាចធ្វើឲ្យរន្ធប្រស្រីភ្នែករីកធំឬរួមតូច៕ នៅពេលមានពន្លឺស្រទន់ ឬងងឹត រន្ធប្រស្រីរីកធំដែលអាចធ្វើឲ្យពន្លឺចូលទៅក្នុងភ្នែកបានច្រើន។ នៅពេលមានពន្លឺខ្លាំង រន្ធប្រស្រីរួមតូច ដែលអាចឲ្យពន្លឺចូលទៅក្នុងភ្នែកបានតិចតួច។
biology
តើគេប្រើវិធីអ្វីខ្លះ ដើម្បីកំណត់អាយុផូស៊ីល?
ដើម្បីកំណត់អាយុផូស៊ីលគេប្រើវិធីដូចជា៖ - ការកំណត់តាមស្រទាប់សិលា ផូស៊ីលដែលមានអាយុច្រើនជាងគេស្ថិតនៅស្រទាប់សិលាក្រោមគេ ហើយផូស៊ីលដែលមានអាយុតិចជាងគេ ស្ថិតនៅក្នុងស្រទាប់សិលា លើគេ។ - ការកំណត់តាមសារធាតុវិទ្យុសកម្ម វីធីនេះដោយប្រើប្រាសើធាតុវិទ្យុសកម្ម C14 ចំពោះផូស៊ីលដែលមានអាយុ ៧០០០ ឆ្នាំតែចំពោះផូស៊ីល ដែលមានអាយុច្រើនជាងនេះ ឬ រាប់ល...
biology
ចូរបៀបធៀប ណឺរ៉ូនវិញ្ញាណនាំ និង ណឺរ៉ូនចលករ។
បៀបធៀប ណឺរ៉ូនវិញ្ញាណនាំ និង ណឺរ៉ូនចលករ៖ - ណឺរ៉ូនវិញ្ញាណនាំ ដឹកនាំព័ត៌មានពីធ្មួលវិញ្ញាណទៅកាន់ខួរក្បាល - ណឺរ៉ូនចលករ នាំព័ត៌មានដែលវិភាគហើយមកសរីរាង្គប្រតិកម្ម។
biology
ចូរបង្ហាញពីទីតាំងនៃធ្មួលកាយវិញ្ញាណទាំង៥របស់ស្បែក។
មួលកាយវិញ្ញាណទាំង៥របស់ស្បែកមានៈ - ធ្មូលវិញ្ញាណបំណះទង្គិច មាននៅចុងម្រាមដៃជាត្របកភ្នែកបបូរមាត់ចុងអណ្តាតនិងបាតដៃ។ - ធ្មូលវិញ្ញាណសម្ពាធ នៅត្រង់សំបនសន្លាក់ជាលិកាសាច់ដុំ បាត់ដៃ ម្រាមដៃនិងបាតជើង។ - ធ្មួលវិញ្ញាណឈឺចាប់ លាតសន្ធឹងនៅក្នុងស្រទាប់ក្រោមរបស់អេពីឌែម។ - ធ្មួលវិញ្ញាណត្រជាក់ ស្ថិតនៅជិតផ្ទៃស្បែក។
biology