question
stringlengths
10
408
answer
stringlengths
8
14.6k
category
stringclasses
4 values
នៅពេលដែលបុគ្គលបញ្ជូលព័ត៌មានខុសនៅក្នុងទំនាក់ទំនងអេឡិចត្រូនិកជាមួយប្រព័ន្ធស្វ័យប្រវត្តរបស់ភាគីម្ខាងទៀត ហើយប្រព័ន្ធស្វ័យប្រវត្តនេះមិនផ្តល់ឱកាសឲ្យបុគ្គលនោះធ្វើការកែប្រែនូវព័ត៌មានដែលខុស បុគ្គលឬភាគីដែលជំនួសមុនឲ្យបុគ្គលដែលបញ្ជូលព័ត៌មាននោះមានសិទ្ធិកែតម្រូវ ឬដកចេញនូវព័ត៌មានដែលខុសនោះ តើក្នុងករណីអ្វីខ្លះ?
នៅពេលដែលបុគ្គលបញ្ជូលព័ត៌មានខុសនៅក្នុងទំនាក់ទំនងអេឡិចត្រូនិកជាមួយប្រព័ន្ធស្វ័យប្រវត្តរបស់ភាគីម្ខាងទៀត ហើយប្រព័ន្ធស្វ័យប្រវត្តនេះមិនផ្តល់ឱកាសឲ្យបុគ្គលនោះធ្វើការកែប្រែនូវព័ត៌មានដែលខុស បុគ្គលឬភាគីដែលជំនួសមុនឲ្យបុគ្គលដែលបញ្ជូលព័ត៌មាននោះមានសិទ្ធិកែតម្រូវ ឬដកចេញនូវព័ត៌មានដែលខុសនោះ ក្នុងករណីដូចជា៖ - បុគ្គលនោះជូនដំណឹងទៅភាគីម្ខា...
law
ដីក្នុងសហគមន៍ជនជាតិភាគតិច ត្រូវប្រកាសដែរឬទេ? ហើយតម្លៃដាក់យ៉ាងដូចម្តេច?
ដីប្រភេទនេះត្រូវប្រកាស គ្រាន់តែបញ្ជាក់ថាជាដីរបស់សហគមន៍។ ចំពោះតម្លៃបញ្ជាក់ក៏បានក្នុងករណីដឹង ឬមិនបញ្ជាក់ក៏បានក្នុងករណីមិនដឹង។
law
មន្ត្រីចូលនិវត្តត្រូវប្រកាសដំបូង និងប្រកាសមុន ឬក្រោយចូលនិវត្ត តើACU យកឯកសារទាំងពីរមកផ្ទៀងផ្ទាត់ឬទេ?
អង្គភាពប្រឆាំងអំពើពុករលួយមិនមានសិទ្ធិយកឯកសារទាំងនេះមកផ្ទៀងផ្ទាត់គ្នាទេ។ ឯកសារទាំងនេះអាចពិនិត្យតែក្នុងករណីចាំបាច់នៃស៊ើបអង្កេតអំពើពុករលួយតែប៉ុណ្ណោះ។
law
តើទាយាទសំដៅដល់អ្វី?
ទាយាទ សំដៅដល់អ្នកដែលច្បាប់តម្រូវឲ្យទទួលមរតកពីជនណាម្នាក់។ ឧទាហរណ៍ កូនជាទាយាទរបស់ឪពុកម្តាយ ចៅជាទាយាទរបស់ជីដូនជីតា ដែលឥតមានបច្ឆាញាតិជាតំណវង្ស។
law
ក្នុងពេលបច្ចុប្បន្នប្រទេសកម្ពុជាមានផ្លូវដែកចំនួនប៉ុន្មានខ្សែ?ត្រង់ចំណុចណាខ្លះ?
ក្នុងពេលបច្ចុប្បន្នប្រទេសកម្ពុជាមានផ្លូវដែកចំនួន៣ខ្សែមានដូចជា៖ - ខ្សែទី១៖ ផ្លូវដែកទិសនីរតីពីភំ្នពេញ ទៅព្រះសីហនុមានប្រវែងសរុប២៦៦គីឡូម៉ែត្រត្រូវបានបើកឲ្យដំណើរការឡើងវិញកាលពីថ្ងៃទី០៩ ខែមេសាឆ្នាំ២០១៦។ - ខ្សែទី២៖ ផ្លូវដែកទិសពាយ័ព្យពីភ្នំពេញទៅប៉ោយប៉ែតមានប្រវែងសរុប៣៨៦គីឡូម៉ែត្រត្រូវបានបើកឲ្យដំណើរការបណ្តោះអាសន្នកាលពីថ្ងៃទី០៤ ខែ...
law
ចូររៀបរាប់ដោយសង្ខេបនូវមូលហេតុនៃការមិនទទួលខុសត្រូវ ឬការសម្រាលនូវការទទួលខុសត្រូវព្រហ្មទណ្ឌ?
ចំណោទគតិយុត្តខាងលើនេះ បានបើកផ្លូវឲ្យបេក្ខជនជ្រើសរើសយកសំណួរណាមួយ ដើម្បីធ្វើជាកម្មវត្ថុនៃការបកស្រាយ។ ដូច្នេះ ឯកសារជំនួយស្មារតីនេះ យើងនឹងធ្វើការបកស្រាយអំពី (ក.) មូលហេតុនៃការមិនទទួសខុសត្រូវព្រហ្មទណ្ឌ និង (ខ.) ការសម្រាលនូវការទទួលខុសត្រូវព្រហ្មទណ្ឌ។ - ការមិនទទួលខុសត្រូវព្រហ្មទណ្ឌ របបគតិយុត្តនៃការមិនទទួលខុសត្រូវព្រហ្មទណ្ឌ ត្រ...
law
តើរថភ្លើងថ្មីដែលត្រូវបានដាក់ឲ្យដំណើរការពីភ្នំពេញទៅព្រលានយន្តហោះអន្តរជាតិភ្នំពេញមានលក្ខណៈពិសេសអ្វីខ្លះ?
រថភ្លើងថ្មីដែលត្រូវបានដាក់ឲ្យដំណើរការពីភ្នពេញទៅព្រលានយន្តហោះអន្តរជាតិភ្នំពេញមានលក្ខណៈពិសេសចំនួន៤គឺ៖ - ក្បាលម៉ាស៊ីនចំនួន២ (មុខមួយនិងក្រោយមួយ) - បច្ចេកវិទ្យាចុងក្រោយបំផុតប្រកបដោយសុវត្ថិភាពខ្ពស់ដោយមានកៅអីដូចកៅអីក្នុងយន្តហោះដែលអាចបត់បែន និងកែតម្រូវទៅតាមចិត្ត - បន្ទប់ទឹកម៉ាស៊ីនត្រជាប់ទ្វារស្វ័យប្រវត្តិនិងកន្លែងដាក់ឥវ៉ាន់នៅខ...
law
តើកំពង់ផែពីស្ពានព្រែកព្នៅទីក្រុងភ្នំពេញទៅកាន់ទីក្រុងតាខ្មៅខេត្តកណ្តាលបានដាក់ឲ្យប្រើប្រាស់សាកល្បងនៅថ្ងៃខែឆ្នាំណា?មានចំណុចកំពង់ផែចំនួនប៉ុន្មានកន្លែង?
កំពង់ផែពីស្ពានព្រែកព្នៅទីក្រុងភ្នំពេញទៅកាន់ទីក្រុងតាខ្មៅខេត្តកណ្តាលបានដាក់ឲ្យប្រើប្រាស់ សាកល្បងនៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៨មានចំណុចកំពង់ផែចំនួន១៥កន្លែង។ឯកសារយោងKnowledge For Success
law
តើក្រសួងសាធារណការនិងដឹកជញ្ជូនមានភារកិច្ចនិងតួនាទីអ្វីខ្លះ?
ក្រសួងសាធារណការនិងដឹកជញ្ជូនមានភារកិច្ចនិងតួនាទីដូចជា៖ - រៀបចំការអនុវត្តន៍នយោបាយជាតិទាក់ទិនទៅនឹងសំណង់សាធារណៈដោយបង្កើតនូវគោលការណ៍ច្បាប់ហើយសហការជាមួយអង្គការផ្សេងៗដើម្បីអភិវឌ្ឍន៍ប្រទេស - កសាងថែរក្សានិងរៀបចំគ្រប់រចនាសម្ព័ន្ធដឹកជញ្ជូនទាំងអស់ដូចជាផ្លូវស្ពាន កំពង់ផែ ផ្លូវដែក ផ្លូវទឹកនិងសំណង់អគារ - បង្កើតច្បាប់ធ្វើការអភិវឌ្ឍន៍ផ...
law
តើអ្វីទៅជាយុទ្ធសាស្ត្រចតុកោណ?តើក្រសួងសាធារណការនិងដឹកជញ្ជូនស្ថិតនៅមុំទីប៉ុន្មាននៃយុទ្ធសាស្ត្រចតុកោណ?
យុទ្ធសាស្ត្រចតុកោណគឺជាយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលសម្រាប់ទ្រទ្រង់និងអនុវត្តន៍កម្មវិធីនយោបាយរបស់រដ្ឋាភិបាលដោយក្នុងគោលបំណងជម្រុញកំណើនសេដ្ឋកិច្ចនិងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋកម្ពុជាឲ្យបានឆាប់រហ័សហើយបានកំណត់យកវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនស្ថិតក្នុងមុំទី២ “ការស្តារនិងអភិវឌ្ឍន៍វិស័យហេដ្ឋារចនាសសម្ព័ន្ធដឹកជញ្ជូន”។ ឯ...
law
តើប្រទេសកម្ពុជាប្រកាន់យករបបដឹកនាំជាអ្វី?ចូររៀបរាប់ឋានានុក្រមដឹកនាំនៅក្នុងរាជរដ្ឋាភិបាលកម្ពុជា?
ប្រទេសកម្ពុជាប្រកាន់យករបបដឹកនាំរាជានិយមអាស្រ័យធម្មនុញ្ញ។ឋានានុក្រមដឹកនាំនៅក្នុងរាជរដ្ឋាភិបាលកម្ពុជារួមមាន៖នាយករដ្ឋមន្ត្រីឧបនាយករដ្ឋមន្ត្រីទេសរដ្ឋមន្ត្រី រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការដ្ឋាន។ឯកសារយោងKnowledge For Success
law
តើព្រះរាជក្រឹត្យនិងអនុក្រឹត្យមានប៉ុន្មានប្រភេទ?
ព្រះរាជក្រឹត្យនិងអនុក្រឹត្យមាន២ប្រភេទគឺ៖ព្រះរាជក្រឹត្យនិងអនុក្រឹត្យមានលក្ខណៈជាបទបញ្ជាទូទៅនិងព្រះរាជក្រឹត្យនិងអនុក្រឹត្យមានលក្ខណៈជាបទបញ្ជាឯកត្តភូត។Knowledge For Success
law
ហេតុអ្វីបានជាក្រសួងសាធារណការនិងដឹកជញ្ជូនដាក់ចេញនូវផែនការសកម្មភាព១០០ថ្ងៃ?
បានជាក្រសួងសាធារណការនិងដឹកជញ្ជូនដាក់ចេញនូវផែនការសកម្មភាព ១០០ថ្ងៃពីព្រោះចង់បង្កើនសក្តានុពលក្នុងការជួយចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិឲ្យមានវឌ្ឍនភាពប្រាកដនិងបន្តផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាពនិងតម្លាភាពក្នុងការលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋ។ឯកសារយោងKnowledge For Success
law
តើសិទ្ធិលើបំណុលសំដៅដល់អ្វី?
សិទ្ធិលើបំណុល សំដៅដល់សិទ្ធិទាមទាររបស់បុគ្គលម្នាក់ (ម្ចាស់បំណុល) ចំពោះបុគ្គលម្នាក់ទៀត (កូនបំណុល) ឲ្យផ្តល់នូវវតាវកាលិកអ្វីមួយ។
law
តើដំណើរការផ្តល់សេវាសាធារណៈរបស់ក្រសួង ស្ថាប័នមានបង្ហាញនូវព័ត៌មានអ្វីខ្លះ?
ដំណើរការផ្តល់សេវាសាធារណៈរបស់ក្រសួង ស្ថាប័នមានបង្ហាញនូវព័ត៌មានដូចជា៖ - ប្រភេទសេវាសាធារណៈនីមួយៗដែលផ្តល់ដោយក្រសួង ស្ថាប័ន - អាសយដ្ឋាននិងមធ្យោបាយទំនាក់ទំនងជាមួយក្រសួង ស្ថាប័ន - រយៈពេលនៃការទទួលបានសេវាសាធារណៈ បន្ទាប់ពីអ្នកផ្តល់សេវាសាធារណៈបានទទួលពាក្យស្នើសុំដែលមានភ្ជាប់ឯកសារតម្រូវពីអ្នកប្រើប្រាស់សេវាសាធារណៈរួចជាស្រេច - ពេលម៉ោ...
law
ចូលនិយាយពីលក្ខណៈវិនិច្ឆ័យនៃការចែងចែកបទល្មើសនោះ (បទឧក្រិដ្ឋ បទមជ្ឈឹម និងបទលហុ)?
លក្ខណៈវិនិច្ឆ័យនៃការបែងចែកបទល្មើស ដើម្បីអាចដឹងពីប្រភេទនៃបទល្មើស គេត្រូវពិនិត្យទៅលើអតិបរមានៃទោសដែលច្បាប់បានចែងទៅលើបទល្មើសនិមួយៗដូចខាងក្រោម៖ - បទល្មើសជាបទឧក្រិដ្ឋ នៅក្នុងករណីដែលអតិបរមានៃទោសដាក់ពន្ធនាគាត្រូវ៖ - ទោសដាក់ពន្ធនាគាអស់មួយជីវិត - ទោសដាក់ពន្ធនាគាមានរយៈពេលលើសពី ៥ឆ្នាំ និងក្រោម ឬស្មើរ ៣០ឆ្នាំ - បទល្មើសមជ្ឈឹម នៅក្នុ...
law
តើកំពង់ផែមានប៉ុន្មានចំណែកថ្នាក់?
កំពង់ផែមាន៤ចំណែកថ្នាក់គឺ៖ - ថ្នាក់ទី១ សំដៅដល់កំពង់ផែដែលបម្រើសេវាឲ្យនាវាធ្វើនាវាចរណ៍ជាលក្ខណៈអន្តរជាតិ - ថ្នាក់ទី២ សំដៅដល់កំពង់ផែដែលបម្រើសេវាឲ្យនាវាធ្វើនាវាចរណ៍ជាលក្ខណៈទ្វេភាគីជាមួយប្រទេសជិតខាង - ថ្នាក់ទី៣ សំដៅដល់កំពង់ផែដែលបម្រើសេវាឲ្យនាវាធ្វើនាវាចរណ៍តែនៅក្នុងព្រះរាជាណាចក្រកម្ពុជា - ថ្នាក់ពិសេស សំដៅដល់កំពង់ផែ ក្រៅពីកំពង់...
law
តើថវិកាស្វយ័តសម្រាប់ដំណើរការរដ្ឋសភាបានមកពីកញ្ចប់ថវិកាខ្ពង់ណា? ចំនួនប៉ុន្មានក្នុងមួយឆ្នាំ?
ពាក្យ “ថវិកាស្វយ័ត " មានន័យថាប្រភពចំណូលបានមកពីថវិកាជាតិ។ ប្រហែលជា ១៦ ពាន់លានរៀលក្នុងមួយឆ្នាំៗ (សូមមើលច្បាប់ថវិកាប្រចាំឆ្នាំ)។
law
តើចំពោះបុរសដែលមានប្រពន្ធច្រើន ឧទាហរណ៍ មានប្រពន្ធ ២ ឬ ៣ នាក់ តើបុរសនោះត្រូវប្រកាសក្នុងឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុលយ៉ាងដូចម្តេច?
តាមស្មារតីរដ្ឋធម្មនុញ្ញ ច្បាប់អាពាហ៍ពិពាហ៍ និងគ្រួសារ ច្បាប់ឯកពន្ធភាព បុរស ឬស្ត្រីមានសិទ្ធិរួមរស់ជាមួយប្តីឬប្រពន្ធតែម្នាក់ប៉ុណ្ណោះ។ ករណីនេះអ្នកប្រកាសទ្រព្យសម្បត្តិ និងបំណុលដែលជាបុរស ប្រកាសឈ្មោះប្រពន្ធតែមួយប៉ុណ្ណោះ។
law
អ្នកឡើងតំណែងថ្មីដែលតម្រូវឱ្យប្រកាសទ្រព្យសម្បត្តិ និងបំណុល តើទ្រព្យសម្បត្តិ និងបំណុលរបស់គាត់ត្រូវគិតចំណុចចាប់ពីពេលណាមក?
បុគ្គលដែលទទួលតំណែងថ្មី ហើយដែលតម្រូវឱ្យប្រកាសទ្រព្យសម្បត្តិ និងបំណុលត្រូវប្រកាសក្នុងរយៈពេល ៣០ថ្ងៃយ៉ាងយូរ ក្រោយការតែងតាំង។ ចំណែកឯទ្រព្យសម្បត្តិ និងបំណុលរបស់គាត់ត្រូវគិតចំណុចចាប់ផ្តើមនៅពេលដែលគាត់ប្រកាសនោះ (ប្រកាសលើកទី១ និងមិនចាត់ទុកជាប្រកាសលើកដំបូងដូចឆ្នាំ២០១១ នេះទេ)។
law
ចុះអ្វីទៅជា ព្រះរាជក្រម?
ព្រះរាជក្រម គឺជាលិខិតបទដ្ឋានគតិយុត្ត ដែលចេញដោយព្រះមហាក្សត្រសម្រាប់ប្រកាសឲ្យប្រើច្បាប់ក្រោយពីរដ្ឋសភាបានអនុម័ត និងពិនិត្យដោយព្រឹទ្ធសភារួចហើយ។ ឧទាហរណ៍ ក្រមព្រហ្មទណ្ឌត្រូវបានប្រកាសអោយប្រើដោយ ព្រះរាជក្រម លេខ នស/រកម/១១០៩/០២២ ចុះថ្ងៃទី ៣០ ខែ វិច្ឆិការ ឆ្នាំ ២០០៩។
law
តើអង្គភាពប្រឆាំងអំពើពុករលួយមានសុឆន្ទៈបែបណាចំពោះការគ្រប់គ្រងសង្គមនាពេលអនាគត? ព្រោះក្រោយពីច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយបានផ្សព្វផ្សាយ និងចូលជាធរមានមានមន្ត្រីសាធារណៈ មួយចំនួនមានការភ័យព្រួយលើសកម្មភាពការងាររបស់ខ្លួន ឬអាចនិយាយបានថាវាជំរុញឱ្យមានភាពអសកម្មលើកិច្ចការសង្គមដោយហេតុខ្វះប្រាក់ឧបត្ថម្ភការងារ ន
កង្វះខាត និងតម្រូវការក្នុងការបំពេញការងាររបស់មន្ត្រីរាជការ និងប្រជាពលរដ្ឋគ្រប់រូបមិនត្រូវយកមកធ្វើជាបុព្វហេតុសម្រាប់ការប្រព្រឹត្តអំពើពុករលួយ។ បុគ្គលគ្រប់រូបបើគ្មានការលើកលែងដោយច្បាប់ មិនថាឡើយប្រជាពលរដ្ឋ ឬអាជីវករតូចតាច ឬមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធត្រូវមានកាតព្វកិច្ចគោរពច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ដោយរួមទាំងច្បាប់...
law
តើយន្តការដោះស្រាយទំនាស់ដីធ្លីនៅកម្ពុជាមានប៉ុន្មានប្រភេទ?អ្វីខ្លះ?
យន្តការដោះស្រាយទំនាស់ដីធ្លីនៅកម្ពុជារួមមាន៥ប្រភេទគឺ៖ - យន្តការដោះស្រាយតាមរយៈគណៈកម្មការសុរិយោដី - យន្តការដោះស្រាយតាមរយៈគណៈកម្មការរដ្ឋបាល - យន្តការដោះស្រាយតាមរយៈក្រុមប្រឹក្សាឃុំសង្កាត់ - យន្តការដោះស្រាយតាមរយៈអជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី - យន្តការដោះស្រាយតាមរយៈតុលាការ។ឯកសារយោងKH Study Online
law
តើកូនបំណុលនៃការអនុវត្តអាចធ្វើសំណើទិញបានដែរ ឬទេ?
កូនបំណុលនៃការអនុវត្តពុំអាចធ្វើសំណើទិញបានទេ (ក្រមនីតិ/ណី មាត្រា ៤៣៨)។ ប្រសិនបើ កូនបំណុលនៃសិទ្ធិលើបំណុលដែលត្រូវបានធានាមានប្រាក់ដើម្បីស្នើសុំទិញ នោះកូនបំណុលនៃសិទ្ធិលើបំណុលដែលត្រូវបានធានា ត្រូវយកប្រាក់នោះទៅសងម្ចាស់បំណុលនៃការអនុវត្តដោយផ្ទាល់។ យ៉ាងណាមិញ ចំពោះនីតិវិធីអនុវត្តហ៊ីប៉ូតែកក៏អាចមានករណីដែលកូនបំណុលនៃការអនុវត្តមិនមែនជា...
law
តើសម្បទានអ្វីខ្លះដែលមិនស្ថិតនៅក្រោមបទបញ្ញាត្តិនៃច្បាប់ភូមិបាល?
សម្បទានដែលមិនស្ថិតនៅក្រោមបទបញ្ញាត្តិនៃច្បាប់ភូមិបាលមានដូចជា៖ - សម្បទានរ៉ែ - សម្បទានកំពង់ផែ - សម្បទានព្រលានយន្តហោះ - សម្បទានរៀបចំតំបន់ឧស្សាហកម្ម - សម្បទាននេសាទ។ឯកសារយោងKH Study Online
law
អ្វីទៅជា ដីកា?
ដីកា គឺជាសេចក្តីសម្រេចរបស់អំណាចតុលាការដែលចេញដោយ ចៅក្រម ព្រះរាជអាជ្ញា ឬព្រះរាជអាជ្ញារង។ អាចនិយាយម្យ៉ាងទៀតបានថា គឺជាប្រភេទនៃសេចក្តីសម្រេចមុនអង្គសេចក្តីរបស់តុលាការ ឬសម្រាប់បញ្ចប់នីតិវិធី ដោយមិនជំនុំជម្រះសេចក្តី។ ឧទាហរណ៍ ដីកាតម្កល់រឿងទុកមិនចាត់ការ ដីកាលើកលែងការចោទប្រកាន់ ដីកាឃុំខ្លួន ដីកាចាប់ខ្លួន។ល។
law
តើប្រភេទនៃសេចក្តីសម្រេចរបស់អំណាចតុលាការមានអ្វីខ្លះ?
ប្រភេទនៃសេចក្តីសម្រេចរបស់អំណាចតុលាការមានដូចជា៖ - ដីកា - សាលក្រម - សាលក្រមរបៀប - សាលដីកា - សាលដីការបៀប។
law
តើការផ្តល់សម្បទានដីសង្គមកិច្ចមានគោលបំណងឬអត្ថប្រយោជន៍ដូចម្តេច?
មានគោលបំណងឬអត្ថប្រយោជន៍ដូចខាងក្រោម៖ - ផ្តល់ដីដល់គ្រួសារក្រីក្រដែលគ្មានទីលំនៅសម្រាប់សង់លំនៅឋាន - ផ្តល់ដីដល់គ្រួសារក្រីក្រដែលត្រូវផ្លាស់ប្តូរទីលំនៅបណ្តាលមកពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសាធារណៈសម្រាប់ការតាំងលំនៅឋានជាថ្មី - ផ្តល់ដីដល់គ្រួសារដែលរងគ្រោះដោយគ្រោះធម្មជាតិ - ផ្តល់ដីដល់គ្រួសារមាតុភូមិនិវត្តន៍យោធិនរំសាយនិងគ្រួសារជ...
law
តើកម្មសិទ្ធិដីធ្លីនៅក្នុងព្រះរាជាណាចក្រកម្ពុជាចែកចេញជាប៉ុន្មានប្រភេទ?ហើយរួមមានអ្វីខ្លះ?
កម្មសិទ្ធិដីធ្លីនៅក្នុងព្រះរាជាណាចក្រកម្ពុជាគឺថាយោងតាមច្បាប់ភូមិបាលឆ្នាំ២០០១និងក្រមរដ្ឋប្បវេនីឆ្នាំ២០០៧កម្មសិទ្ធិដីធ្លីនៅក្នុងប្រទេសកម្ពុជាចែកចេញជា៦ប្រភេទកម្មសិទ្ធិដូចខាងក្រោម៖ - កម្មសិទ្ធិឯករបស់ប្រជាពលរដ្ឋ - កម្មសិទ្ធិសមូហភាព - កម្មសិទ្ធិអវិភាគ - កម្មសិទ្ធិសាធារណៈរបស់រដ្ឋ - សហកម្មសិទ្ធិ - កម្មសិទ្ធិឯកជនរបស់រដ្ឋ។ឯកសារយ...
law
ដូចម្តេចដែលហៅថាសម្បទានដីសង្គមកិច្ច?
ដែលហៅថាសម្បទានដីសង្គមកិច្ចយន្តការផ្តល់ដីឯកជនរបស់រដ្ឋតាមផ្លូវច្បាប់សម្រាប់គោលបំណងសង្គមកិច្ចដល់ជនក្រីក្រដែលខ្វះខាតដីសម្រាប់សង់លំនៅឋានឬធ្វើកសិកម្មជាលក្ខណៈគ្រួសារដោយឥតគិតថ្លៃ។ឯកសារយោងKH Study Online
law
តើសហបណ្តឹងចាំបាច់សំដៅដល់អ្វី?
សហបណ្តឹងចាំបាច់ សំដៅដល់ករណីដែលសិទ្ធិ ឬកាតព្វកិច្ចជាកម្មវត្ថុនៃបណ្តឹង និងត្រូវសម្រេចជាស្ថាពរបាន លុះត្រាតែមានការចូលរួមពីអ្នកធ្វើសហបណ្តឹងទាំងអស់។
law
តើការពង្រឹងភាពស្អាតស្អំក្នុងរដ្ឋបាលសាធារណៈក្នុងផែនការយុទ្ធសាស្ត្រ និងផែនការសកម្មភាព (២០១៩-២០២៣) របស់ក្រសួងមុខងារសាធារណៈមានអ្វីខ្លះ?
ការពង្រឹងភាពស្អាតស្អំក្នុងរដ្ឋបាលសាធារណៈក្នុងផែនការយុទ្ធសាស្ត្រ និងផែនការសកម្មភាព (២០១៩-២០២៣) របស់ក្រសួងមុខងារសាធារណៈមានដូចជា៖ - ពង្រឹង និងពង្រីកការផ្សព្វផ្សាយជាសាធារណៈ នូវព័ត៌មានបច្ចុប្បន្នភាពស្តីពីសេវាសាធារណៈ លិខិតបទដ្ឋានគតិយុត្ត និងគោលនយោបាយជាតិ - ជម្រុញការអនុវត្តការទទួលព័ត៌មានត្រលប់និងដោះស្រាយបណ្តឹងតវ៉ា និងពិនិត្យល...
law
ដូចម្តេចដែលហៅថាសម្បទានដីសេដ្ឋកិច្ច?
ដែលហៅថាសម្បទានដីសេដ្ឋកិច្ចគឺសំដៅដល់យន្តការសម្រាប់ផ្តល់ដីឯកជនរបស់រដ្ឋតាមរយៈកិច្ចសន្យាសម្បទានមួយជាក់លាក់ទៅឲ្យសម្បទានិកដើម្បីប្រើប្រាស់សម្រាប់ធ្វើអាជីវកម្មកសិកម្មនិងកសិ ឧស្សាហកម្ម។ឯកសារយោងKH Study Online
law
តើសម្បទានគឺជាអ្វី?
សម្បទានដីគឺជាការប្រគល់ដីជាកម្មសិទ្ធិឯកជនរបស់រដ្ឋដោយអជ្ញាធរមានសមត្ថកិច្ចរបស់រដ្ឋដើម្បីទៅឲ្យរូបវន្តបុគ្គល នីតិបុគ្គល ឬក្រុមមនុស្សដើម្បីកាន់កាប់និងប្រើប្រាស់តាមកាលកំណត់នៃច្បាប់។ឯកសារយោងKH Study Online
law
តើតុលាការនៅកម្ពុជាមានសមត្ថកិច្ចដោះស្រាយទៅលើទំនាស់ដីធ្លីណាខ្លះ?
តុលាការនៅកម្ពុជាមានសមត្ថកិច្ចដោះស្រាយទៅលើទំនាស់ដីធ្លីមាន៖ - ដីណាដែលបានចុះបញ្ជីនិងដីដែលបានផ្តល់ប័ណ្ណកម្មសិទ្ធិរួចហើយ - ករណីពាក់ព័ន្ធនឹងការបណ្តេញចេញដោយបង្ខំរំលោភកិច្ចសន្យានិងទំនាស់មរតកដោយមិនគិតពីសណ្ឋានដីដែលបានចុះបញ្ជីនិងដីដែលមិនបានចុះបញ្ជីនោះទេ។ឯកសារយោងKH Study Online
law
តើអនុសារសាលក្រមស្ថាពរសំដៅដល់អ្វី?
អនុសារសាលក្រមស្ថាពរ សំដៅដល់សេចក្តីចម្លងពីមូលសាលក្រមស្ថាពរ។ សេចក្តីដើមនៃការសម្រេចរបស់តុលាការនីមួយៗ ដែលមានរក្សាទុកនៅក្នុងបញ្ជីតុលាការ ហៅថា មូលសាលក្រម សេចក្តីចម្លងពីមូលសាលក្រមដែលគ្មានបញ្ជាក់រូបមន្តអនុវត្តហៅថា អនុសារសាលក្រម។
law
តើការផ្តល់សម្បទានដីសេដ្ឋកិច្ចមានគោលបំណងឬអត្ថប្រយោជន៍ដូចម្តេច?
ដូចខាងក្រោម៖ - អភិវឌ្ឍសកម្មភាពកសិកម្មប្រពលវប្បកម្មនិងកសិ ឧស្សាហកម្មដែលតម្រូវឲ្យមានការវិនិយោគដើមទុនដំបូងក្នុងអត្រាខ្ពស់និងកម្រិតសមស្រប - សម្រេចបាននូវការព្រមព្រៀងមួយចំនួនជាក់លាក់ពីអ្នកវិនិយោគសម្រាប់ការអភិវឌ្ឍដីក្នុងលក្ខណៈសមស្របនិងប្រកបដោយចិរភាពនិងផ្អែកលើផែនការប្រើប្រាស់ដីនៃតំបន់នោះ - បង្កើតភាពមានការងារធ្វើនៅជនបទក្នុងក្រខ...
law
តើនណាជា ជនល្មើស?
ជនល្មើស គឺជាជនដែលបានប្រព្រឹត្តបទល្មើស ឬប្រជាជនដែលប្រព្រឹត្តអំពើណាមួយនាំអោយមានគ្រោះថ្នាក់ដល់សង្គម។
law
តើស្ពាននិងផ្លូវថ្នល់ណាខ្លះដែលរាជរដ្ឋាភិបាលកម្ពុជាបានដងហូតពីក្រុមហ៊ុនឯកជនមកគ្រប់គ្រងវិញមានចំនួនប៉ុន្មាន?ចូររៀបរាប់។
ស្ពាននិងផ្លូវសំខាន់ៗដែលរាជរដ្ឋាភិបាលកម្ពុជាបានដងហូតពីក្រុមហ៊ុនឯកជនមកគ្រប់គ្រងវិញមានផ្លូវចំនួន៤ និងស្ពាន២។ - ផ្លូវ៖ ផ្លូវជាតិលេខ៤ ផ្លូវវែងស្រេង ផ្លូវសូឡាឬផ្លូវ៣៧១និងផ្លូវ២០០៤ឬផ្លូវមៃដា - ស្ពាន៖ ស្ពានកោះកុង និងស្ពានព្រែកព្នៅ។ឯកសារយោងKnowledge For Success
law
ចូរនិយាយពីសារៈប្រយោជន៍នៃប្រព័ន្ធGPS?
- តាមដានឡានពេលកំពុងបើកបរ (ល្បឿន ទិសដៅ និងរយៈចំងាយ) - ការពាររថយន្តកុំអោយចោរលួច - មើលពីការបើកបរនៅគ្រប់ទីកន្លែង - ឆែកមើលការបើកបរចាស់ៗដែលមានថតទុក - អាចកំណត់តំបន់ ឬទីកន្លែងដែលត្រូវទៅនិងផ្តល់សញ្ញាពីទិសដៅ - ចំណាយថវិកាតិចក្នុងការតឡើងប្រព័ន្ធនិងសុវត្ថិភាព។ឯកសារយោងKnowledge For Success
law
អ្វីទៅជា សាលក្រមកំបាំងមុខ?
សាលក្រមកំបាំងមុខ គឺជាសាលក្រមដែលសម្រេចសេចក្តីដោយពុំមានគូភាគីណាម្ខាង ឬគ្មានវត្តមានភាគីណាមួយក្នុងពេលកាត់សេចក្តី (ជាសាលក្រមដាច់ណាត់)។
law
តើស្ពានដែលវែងជាងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជាមានឈ្មោះអ្វី?តើស្ពាននេះជាជំនួយឥតសំណងពីប្រទេសណានិងសម្ពោធដាក់ឲ្យប្រើប្រាស់ក្នុងឆ្នាំណា?
ស្ពានដែលវែងជាងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជាមានឈ្មោះស្ពានត្សឹបាសា (ស្ពានអ្នកលឿង) ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុននិងបានសម្ពោធដាក់ឲ្យប្រើប្រាស់នៅឆ្នាំ២០១៥។Knowledge For Success
law
ក្នុងពេលបើកបរយានយន្តប្អូនៗតែងឃើញភ្លើងសញ្ញាផ្លាកសញ្ញាគំនូសសញ្ញាចរាចរណ៍និងសញ្ញាចរាចរណ៍ផ្សេងៗតាមដងផ្លូវចូររាប់ឈ្មោះផ្លាកសញ្ញាចរាចរណ៍ឲ្យបានចំនួន១០សញ្ញា។
រៀបរាប់ឈ្មោះផ្លាកសញ្ញាចរាចរណ៍៖ - សញ្ញាហាមចត - សញ្ញាបត់ឆ្វេង - សញ្ញាបត់ស្តាំ - សញ្ញាហាមបត់ក្រោយ - សញ្ញាហាមបត់ឆ្វេង - សញ្ញាហាមបត់ស្តាំ - សញ្ញាសិទ្ធិអាទិភាព - សញ្ញាហាមស៊ីផ្លេ - សញ្ញាហាមចូល - សញ្ញាបន្ថយលឿន។ឯកសារយោងKnowledge For Success
law
អ្វីទៅជា សាលក្រមចំពោះមុខ?
សាលក្រមចំពោះមុខ គឺជាសាលក្រមដែលសម្រេចសេចក្តីចំពោះមុខគូរភាគីទាំងសងខាង នៅពេលដែលចេញសេចក្តីសម្រេច។
law
តើមូលហេតុនិងកត្តាសំខាន់ៗអ្វីខ្លះដែលបណ្តាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេសកម្ពុជានាពេលលបច្ចុប្បន្ន?ហើយក្នុងកត្តាទាំងអស់នោះតើកត្តាអ្វីដែលយល់ថាសំខាន់បំផុតនិងចាំចាច់ត្រូវតែកែប្រែ?
គឺ៖ - កត្តាមនុស្ស - កត្តាយានយន្ត - កត្តាផ្លូវថ្នល់ - តាមការយល់ឃើញរបស់ខ្ញុំកត្តាមនុស្សជាកត្តាសំខាន់បំផុតដែលមនុស្សម្នាក់ៗត្រូវផ្លាស់ប្តូរឥរិយាបថនៃការប្រព្រឹត្តរបស់ខ្លួនឧទាហរណ៍៖ ការបើកបរហួសល្បឿនកំណត់ឬការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងឬគ្រឿងញៀន។ឯកសារយោងKnowledge For Success
law
តើជនជាតិដើមភាគតិចមានអ្វីខ្លះ?
ជនជាតិដើមភាគតិចមានដូចជា ព្នង កួយ ទំពួន ចារាយ គ្រីង ព្រៅ កាវ៉េត ស្ទៀង ក្រោល មិល កាចក់ ព័រ ខោញ ជង សួយ ថ្មូន លុន រដែ ខិ រអេង ស្តុង ល្អិន សំរ៉ែ និងជនជាតិដើមភាពតិចផ្សេងទៀត។
law
តើការពន្យាពេលប្អូនបណ្ណបើកបរយានយន្តផ្តល់ផលប្រយោជន៍អ្វីខ្លះដល់ប្រជាពលរដ្ឋ?
ដូចជា៖ - កាត់បន្ថយការចំណាយក្នុងការរៀបចំឯកសារ - គ្មានការចំណាយក្រៅផ្លូវការ - ចំណេញពេលវេលា - បង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋ។ឯកសារយោងKnowledge For Success
law
តើទម្ងន់អតិបរមារបស់យានគឺជាអ្វី?
ទម្ងន់អតិបរមារបស់យានគឺជាផលបូកទម្ងន់ផ្ទុកមនុស្សនិងទម្ងន់ផ្ទុកទំនិញដែលកំណត់ដោយរោងចក្រផលិតយាន។Knowledge For Success
law
ចូរឲ្យនិយមន័យទីប្រជុំជន។
ទីប្រជុំជនគឺជាកន្លែងដែលមានអគារឬគេហដ្ឋាសង់ជិតៗគ្នាហើយផ្លូវចេញឬចូលនៅទីនោះមានដាក់ស្លាកសញ្ញាឈ្មោះទីប្រជុំជនសម្គាល់ការចូលឬឈ្មោះទីប្រជុំជនដែលមានគំនូសបន្ទាត់ទ្រូងពណ៌ក្រហមសម្គាល់ការចេញពីទីប្រជុំជនតាមដងផ្លូវនិងមានមនុស្សធ្វើចរាចរណ៍ឆ្លងកាត់ទៅមកច្រើន។ ឯកសារយោងKnowledge For Success
law
តើសិទ្ធិប្រក្យត្សមានប៉ុន្មានប្រភេទ?
សិទ្ធិប្រក្យត្សមានដូចជា៖ - កម្មសិទ្ធិ - សិទ្ធិកាន់កាប់ - សិទ្ធិប្រក្យត្សប្រើប្រាស់ និងអាស្រ័យផល - សិទ្ធិប្រាក់ភាគប្រក្យត្ស។
law
តើប្រជារាស្ត្រខ្មែរអាចចូលរួមក្នុងសមាជជាតិអំពីប្រយោជន៍ជាតិ លើកបញ្ហាឬសំណូមពរជូនរដ្ឋដោះស្រាយបានដែរឬទេ?
សមាជជាតិបើកឲ្យរាស្រ្តជ្រាបដោយផ្ទាល់អំពីរឿងប្រយោជន៍ជាតិលើកបញ្ហាឬសំណូមពរជូនរដ្ឋដោះស្រាយបាន។
law
តើអ្វីទៅជាផ្លូវប្រសព្វ?
ផ្លូវប្រសព្វគឺជាទីកន្លែងប្រសព្វនៃផ្លូវពីរឬច្រើនដែលមានផ្ទៃរាបតែមួយនិងមិនកំណត់មុំនៃអ័ក្សរបស់ទ្រូងផ្លូវឡើយ។ ផ្លូវប្រសព្វអាចមានរាងជា+, X, T, Vឬរង្វង់មូលជាដើម។ ឯកសារយោងKnowledge For Success
law
តើការស្ទុះចរាចរណ៍នៅទីក្រុងភ្នំពេញបណ្តាលមកពីកត្តាអ្វីខ្លះ?
- កត្តាផ្លូវថ្នល់៖គឺត្រូវគិតថាតើផ្លូវនឹងមានទំហំត្រូវស្តង់ដារមានភ្លើងនិងផ្លាកសញ្ញាចរាចរណ៍គ្រប់ហើយត្រូវតាមទីតាំងឬនៅ។ - កត្តាយាន្តជំនិះ៖គឺត្រូវមើលទៅលើស្ថានភាពយានយន្តរបស់អ្នកសមស្របក្នុងការធ្វើដំណើរនៅលើផ្លូវថ្នល់បានឬនៅ។យាន្តជំនិះមានការកើនឡើងជាឧបសគ្គធ្វើឲ្យស្ទុះចរាចរណ៍ដូចគ្នា។ - កត្តាមនុស្ស៖ ផ្តោតទៅលើឥរិយាបថក្នុងការគោរពច្បាប...
law
អ្វីទៅជា សាលក្រម?
សាលក្រម គឺជាសេចក្តីសសម្រេចចុងក្រោយបង្អស់របស់សាលាជម្រះក្តីជាន់ទាប រួមានតុលាការខេត្ត ក្រុង និងតុលាការយោធា។ សាលក្រមមានច្រើនប្រភេទដូចជា៖ - សាលក្រមចំពោះមុខ - សាលក្រមកំបាំងមុខ - សាលក្រមស្ថាពរ - មូលសាលក្រម - សម្រង់សាលក្រម - សម្រង់សាលក្រមស្ថាពរ។
law
តើទម្ងន់ទទេរបស់យានសំដៅទៅលើទម្ងន់របស់យានដែលគ្មានមនុស្សឬគ្មានទំនិញប៉ុន្តែមានប្រេងឥន្ទនៈឧបករណ៍ជួសជុសយាននិងកង់បម្រុង។
ទម្ងន់ទទេរបស់យានសំដៅទៅលើទម្ងន់របស់យានដែលគ្មានមនុស្សឬគ្មានទំនិញប៉ុន្តែមានប្រេងឥន្ទនៈឧបករណ៍ជួសជុសយាននិងកង់បម្រុង។ឯកសារយោងKnowledge For Success
law
ភារកិច្ចមួយនៃគណៈកម្មការរដ្ឋបាលគឺធ្វើការដោះស្រាយទៅវិវាទដីធ្លីបែបណាខ្លួន?
ភារកិច្ចមួយនៃគណៈកម្មការរដ្ឋបាលគឺធ្វើការដោះស្រាយទៅវិវាទដីធ្លីបែបវិវាទដីធ្លីដែលកើតមាននៅក្នុងអំឡុងពេលនៃការចុះបញ្ជីជាលក្ខណៈជាប្រព័ន្ធ។ឯកសារយោងKH Study Online
law
លោកអ្នកអាចដាក់ពាក្យបណ្តឹងទៅគណៈកម្មការសុរិយោដីនៅថ្នាក់ណាខ្លះ?
អ្នកអាចដាក់ពាក្យបណ្តឹងទៅគណៈកម្មការសុរិយោដីនៅថ្នាក់៖ - គណៈកម្មការសុរិយោដីខណ្ឌស្រុក - គណៈកម្មការសុរិយោដីខេត្តក្រុង - គណៈកម្មការសុរិយោដីជាតិ។ឯកសារយោងKH Study Online
law
តើក្រុមប្រឹក្សាឃុំសង្កាត់អាចមានតួនាទីអ្វីខ្លះទៅលើទំនាស់ដីធ្លី?
ក្រុមប្រឹក្សាឃុំសង្កាត់អាចមានតួនាទីទៅលើទំនាស់ដីធ្លីស្តាប់ប្រមូលមតិយោបល់ពីប្រជាពលរដ្ឋនិងសម្រុះសម្រួលរវាងភាគីសងខាង។ឯកសារយោងKH Study Online
law
តើនណាជា ពិរុទ្ធជន?
ពិរុទ្ធជន គឺជាជនដែលព្រះរាជអាជ្ញាផ្តើមចោទប្រកាន់ ឬហៅថាជនដែល មានដីការសន្និដ្ឋានបញ្ជូនរឿងអោយស៊ើបសួរទៅចៅក្រមស៊ើបអង្កេត។
law
តើការសន្យាពិសេសសំដៅដល់អ្វី?
ការសន្យាពិសេស សំដៅដល់ការព្រមព្រៀងគ្នារវាងគូភាគីស្របតាមបញ្ញត្តិ លើកលែងដែលមានចែងក្នុងច្បាប់ ហើយបង្កើតអនុភាពតាមផ្លូវច្បាប់។
law
តើកុបកម្មសំដៅដល់អ្វី?
កុបកម្ម សំដៅដល់ការបះបោរឬចលាចលដោយប្រើអំពីហិង្សាបង្កឡើងដោយមនុស្សមួយក្រុម ឬច្រើនក្រុមនៅពេលពួកគេមិនពេញចិត្តទៅលើបញ្ហាណាមួយ។ កុបកម្មអាចកើតចេញពីកូដកម្ម ឬបាតុកម្មនៅពេលដែលកូដករ ឬបាតុករចាប់ផ្តើមប្រែក្លាយការតវ៉ា ឬទាមទារដោយសន្តិវិធីទៅជាការតវ៉ា ឬទាមទារដោយប្រើអំពីហិង្សា។
law
តើកាលបរិច្ឆេទស្ថាពរសំដៅដល់អ្វី?
ដែលហៅថាកាលបរិច្ឆេទស្ថាពរ សំដៅដល់ពេលវេលាកំណត់ជាក់លាក់ទុកជាបានការ ដែលភាគីមិនអាចកែប្រែនៅពេលក្រោយបាន។
law
តើកិច្ចសន្យាធនលាភសាមយិកមួយជីវិតសំដៅដល់អ្វី?
កិច្ចសន្យាធនលាភសាមយិកមួយជីវិត សំដៅដល់កិច្ចសន្យាមួយដែលភាគីម្ខាងជាកូនបំណុលនៃធនលាភ សន្យាថាមានករណីយកិច្ចត្រូវផ្តល់តាវកាលិកជាប្រាក់ តាមពេលកំណត់ទៀងទាត់ទៅឲ្យភាគីម្ខាងទៀតដែលជាម្ចាស់បំណុល ឬតតិយជននៃធនលាភរហូតដល់ពេលដែលខ្លួនផ្ទាល់ ឬភាគីម្ខាងទៀត ឬក៏តតិយជនបានទទួលមរណភាព ហើយភាគីម្ខាងទៀតសន្យាថា មានករណីយកិច្ចទទួលបន្ទុកផ្តល់តាវកាលិកដែលជាត...
law
តើកិច្ចសន្យាបញ្ញើសំដៅដល់អ្វី?
កិច្ចសន្យាបញ្ញើ សំដៅដល់កិច្ចសន្យាដែលភាគីម្ខាងជាអ្នកទទួលបញ្ញើ សន្យាទទួលយកវត្ថុបញ្ញើពីភាគីម្ខាងទៀតជាអ្នកផ្ញើមករក្សាទុក ក្នុងអំឡុងពេលដែលបានកំណត់ ហើយនៅក្រោយអំឡុងពេលរក្សាទុកនោះត្រូវបានបញ្ចាប់ ត្រូវសងវត្ថុនោះទៅឲ្យអ្នកផ្ញើវិញដោយយកកម្រៃ ឬមិនយកកម្រៃ។
law
តើការព្រមព្រៀងដោយតុណ្ហីភាពសំដៅដល់អ្វី?
ការព្រមព្រៀងដោយតុណ្ហីភាព សំដៅដល់សកម្មភាពបង្ហាញឆន្ទៈដោយស្ងៀមស្ងាត់ ដោយគ្មានការសរសេរ ឬការថ្លែងជាក់លាក់ ដែលត្រូវបានទទួលស្គាល់ដោយច្បាប់។
law
ដូចម្តេចដែលហៅថាបុព្វញាតិ? ចូរឲ្យឧទាហរណ៍?
ដែលហៅថាបុព្វញាតិ គឺជាញាតិលោហិតក្នុងជំនាន់មុន ដោយរាប់បញ្ជូលទាំងជំនាន់ដូចគ្នានឹងជំនាន់ឪពុកម្តាយខ្លួន។ ឧទាហរណ៍ ទំនាក់ទំនងរវាងខ្លួនយើង និងឪពុកម្តាយ ជីដូនជីតា ឪពុកមា ម្តាយមីង ឬអ៊ំប្រុសអ៊ំស្រី ដែលជាជនស្ថិតនៅលំដាប់នៅពីលើខ្លួនយើង។
law
តើកិច្ចសន្យាមជ្ឈត្តកម្មសំដៅដល់អ្វី?
កិច្ចសន្យាមជ្ឈត្តកម្ម សំដៅដល់កិច្ចសន្យាដែលធ្វើឡើងដោយភាគនៃវិវាទ ដើម្បីជ្រើសរើសតតិយជនណាម្នាក់ ឲ្យធ្វើជាមជ្ឈត្តករ ដើម្បីដោះស្រាយវិវាទ។
law
តើកាតព្វកិច្ចអនិយ័តសំដៅដល់អ្វី?
កាតព្វកិច្ចអនិយ័ត សំដៅដល់កាតព្វកិច្ចដែលផ្តល់ឲ្យកូនបំណុលនូវលទ្ធភាព ក្នុងការជ្រើសរើសកាតព្វកិច្ចតែមួយ ឬច្រើនក្នុងចំណោមការផ្តល់កម្មវត្ថុនៃកាតព្វកិច្ចច្រើនប្រភេទ។
law
តើជាទូទៅការបង្កើតឬភ្ជាប់ទំនាក់ទំនងការទូតរវាងរដ្ឋនិងរដ្ឋអាចធ្វើឡើងតាមលក្ខណៈប៉ុន្មានយ៉ាង?
ជាទូទៅការបង្កើតឬភ្ជាប់ទំនាក់ទំនងការទូតរវាងរដ្ឋនិងរដ្ឋអាចធ្វើឡើងតាមលក្ខណៈបីយ៉ាងគឺ៖ - តាមរយៈការត្រូវរ៉ូវគ្នាខាងនយោបាយការបរទេស - តាមរយៈការប្រែប្រួលស្ថានភាពថ្មីនៃនយោបាយការបរទេសនៃរដ្ឋទាំងពីរ។ - តាមរយៈការជួយអន្តរាគមន៍ពីប្រទេសទីបីឬប្រទេស មានឥទិ្ធពលណាមួយ។
law
តើកិច្ចសន្យាម៉ៅការសំដៅដល់អ្វី?
កិច្ចសន្យាម៉ៅការ សំដៅដល់កិច្ចសន្យាមួយ ដែលភាគីម្ខាងមានករណីយកិច្ចសម្រេចការងារដែលបានព្រមព្រៀង ហើយភាគីម្ខាងទៀតមានករណីយកិច្ចផ្តល់កម្រៃចំពោះលទ្ធផលនៃការងារដែលបានធ្វើនោះ។
law
តើកិច្ចសន្យាអាណត្តិសំដៅដល់អ្វី?
កិច្ចសន្យាអាណត្តិ សំដៅដល់កិច្ចសន្យាដែលអាណត្តិទាយក ប្រគល់សិទ្ធិអំណាចឲ្យទៅអាណត្តិគាហក ធ្វើការចាត់ចែងកិច្ចការដើម្បីអាណត្តិទាយក។
law
ហេតុអ្វីបានជាតំណាងរាស្ត្រមានសិទ្ធិធ្វើវិសោធនកម្មច្បាប់? ប៉ុន្តែសំណើនេះមិនអាចទទួលយកបានទេ បើវិសោធនកម្មនោះសំដៅបន្ថយប្រាក់ចំណូលសាធារណៈ ឬបន្ថែមបន្ទុកលើប្រជាពលរដ្ឋ?
រឿងសិទ្ធិផ្តើមគំនិតធ្វើច្បាប់ សិទ្ធិនេះមានចែងក្នុងរដ្ឋធម្មនុញ្ញ គឺតំណាងរាស្ត្រ សមាជិកព្រឹទ្ធសភា នាយករដ្ឋមន្ត្រី។ ដូច្នេះ រដ្ឋធម្មនុញ្ញកំណត់សិទ្ធិផ្តួចផ្តើមគំនិតធ្វើច្បាប់ គំនិតធ្វើវិសោធនកម្ម។ ត្រង់ថាមិនឱ្យធ្វើវិសោធកម្មសំដៅបន្ថយប្រាក់ចំណូលរបស់រដ្ឋ គឺកាលណាធ្វើទៅវាប្រតិឃាតខ្លាំងណាស់ ពីព្រោះចំណូល និងចំណាយរបស់រដ្ឋកំណត់ដោយច្...
law
តើកិច្ចសន្យាប្រវាស់សំដៅដល់អ្វី?
កិច្ចសន្យាប្រវាស់ សំដៅដល់កិច្ចសន្យាដែលកម្មសិទ្ធិករឲ្យភតិកៈខ្ចីដី ឬសត្វពាហនៈដើម្បីទាញយកផល ហើយយកផលនោះមកបែងចែកគ្នា។
law
តើការការពារជាធម្មានុរូបសំដៅដល់អ្វី?
ការការពារជាធម្មានុរូប សំដៅដល់អំពើតបតដែលបង្កឲ្យមានអន្តរាយដោយពុំអាចជៀសវាងបាន ដើម្បីការពាររូបរាងកាយ ឬទ្រព្យសម្បត្តិរបស់ខ្លួន ឬអ្នកដទៃចំពោះអំពើបំពានមិនត្រឹមត្រូវ ហើយដែលស្ថិតក្នុងករណីដែលពេលវេលានៃអំពើបំពាន និងអំពើតបតកើតឡើងដំណាលគ្នា និងមានសមាមាត្ររវាងវិធីការពារ និងកម្រិតនៃអំពើបំពាននោះ។
law
តើមន្ត្រីចុះបញ្ជីត្រូវធ្វើដូចម្តេច ក្នុងករណីឈ្មោះរបស់កូនបំណុលនៃការអនុវត្តដែលបានសរសេរនៅក្នុងលិខិតផ្ទុកផ្ដាក់ខុសពីឈ្មោះដែលបានសរសេរនៅលើឯកសារចម្លង ដែលមានសេចក្តីបញ្ជាក់នៃសៀវភៅចុះបញ្ជីអចលនវត្ថុ?
ជាដំបូងមន្ត្រីចុះបញ្ជី ត្រូវទាក់ទងទៅក្រឡាបញ្ជីឲ្យធ្វើការបញ្ជាក់អំពីមូលហេតុដែលខុសនោះ។ ប្រសិនបើ ក្រឡាបញ្ជីសរសេរអក្ខរាវិរុទ្ធខុសនៅលើលិខិតផ្ទុកផ្ដាក់ នោះមន្ត្រីចុះបញ្ជីត្រូវបង្គាប់ឲ្យក្រឡាបញ្ជីធ្វើការកែតម្រូវ។ ក្នុងករណីដែលកូនបំណុលនៃការអនុវត្ត និងកម្មសិទ្ធិករដែលត្រូវបានចុះបញ្ជីជាបុគ្គលផ្សេងគ្នា នោះការចុះបញ្ជីអំពីការរឹបអូសនឹ...
law
តើនណាជា ជនជាប់ចោទ?
ជនជាប់ចោទ គឺជាជនដែលត្រូវអយ្យការចោទប្រកាន់បញ្ជូនមកតុលាការ ដើម្បីជំនុំជម្រះ ឬជនដែលត្រូវបានអយ្យការចោទ ប្រកាន់រួចហើយតាមដីការសន្និដ្ឋានស្ថាពរ ឬជនដែលឈរនៅមុខរង្វង់ក្រចកសេះពេលបើកសវនាការ។
law
តើដីដែលមិនទាន់បានចុះបញ្ជីសុរិយោដីជាអ្វី?
ដីដែលមិនទាន់បានចុះបញ្ជីសុរិយោដីគឺជាក្បាលដីទាំងឡាយដែលមិនទាន់បានចុះបញ្ជីមានលក្ខណៈជាប្រព័ន្ធឬមានលក្ខណៈដាច់ដោយដុំ។ឯកសារយោងKH Study Online
law
តើការដោះស្រាយទំនាស់ដីធ្លីគឺអាស្រ័យលើដីអ្វីខ្លះ?
ការដោះស្រាយទំនាស់ដីធ្លីគឺអាស្រ័យលើដីនោះបានចុះបញ្ចីឬមិនទាន់បានចុះបញ្ជី។ឯកសារយោងKH Study Online
law
តើប្រជាពលរដ្ឋខ្មែរមានសិទ្ធិទទួលបានតុលាការដែលមានសមត្ថភាពឯករាជ្យ និងឥតលំអៀងដែរឬទេ? ម្យ៉ាងទៀត តើតុលាការនៅកម្ពុជាបច្ចុប្បន្នអាចឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជារាស្ត្រដែរឬទេ? សូមពិនិត្យមាត្រា ១២៧ថ្មី នៃរដ្ឋធម្មនុញ្ញ។
នៅក្នុងមាត្រានៃរដ្ឋធម្មនុញ្ញនេះ បានបញ្ញត្តិច្បាស់ណាស់ថា អំណាចតុលាការជាអំណាចឯករាជ្យ ហើយនៅក្នុងការអនុវត្តការងារជាក់ស្តែងត្រង់ឯករាជ្យ ឬមិនឯករាជ្យ គឺជាបញ្ហារបស់បុគ្គលខ្លួនឯងនោះទេ ប៉ុន្តែជារួមតុលាការ គឺឯករាជ្យ។ ម្យ៉ាងវិញទៀត បើនិយាយអំពីសមត្ថភាពរបស់តុលាការនៅកម្ពុជាយើង ក៏យើងមានកំរិតរបស់យើងដែរ ជាពិសេសទាក់ទងនឹងជំនាញផ្នែកច្បាប់ ន...
law
តើវង់អំណាចគយមានមណ្ឌលអ្វីខ្លះ?
វង់អំណាចគយមានមណ្ឌលពីរគឺ៖ - មណ្ឌលសមុទ្រមានព្រំដែនពីធ្នេរទៅក្រៅចម្ងាយម្ភៃ (២០) គីឡូម៉ែត្រ។ - មណ្ឌលដីគោកលាតសន្ធឹង ពីធ្នេរសមុទ្រចូលមកក្នុងចម្ងាយម្ភៃ (២០) គីឡូម៉ែត្រ ព្រមទាំងដីចម្ងាយម្ភៃ (២០) គីឡូម៉ែត្រ ពីមាត់ទន្លេ មាត់ស្ទឹង មាត់ព្រែក ដែលហូរចាក់ទៅសមុទ្រមកទល់នឹងការិយាល័យគយនៅដើមគេបង្អស់ គិតពីសមុទ្រមកនិងរង្វង់ម្ភៃ (២០) គីឡូម៉ែ...
law
ដើម្បីឲ្យងាយស្រួលដល់ការបង្រ្កាបបទល្មើស តើរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុអាចចេញប្រកាសអ្វីខ្លះ?
ដើម្បីឲ្យងាយស្រួលដល់ការបង្រ្កាបបទល្មើស រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុអាចចេញប្រកាសដូចជា៖ - ពង្រីកជម្រៅមណ្ឌលដីគោករហូតដល់ហុកសិប (៦០) គីឡូម៉ែត្រ សម្រាប់ទីកន្លែង និងរយៈពេលកំណត់មួយ។ - កំណត់វង់អំណាចគយរហូតដល់បី (៣) គីឡូម៉ែត្រ ជុំវិញការិយាល័យគយ ដែលមិនស្ថិតក្នុងវង់អំណាចដូចមានចែងក្នុងកថាខណ្ឌទី១ កថាខណ្ឌទី២ និងវាក្យខណ្ឌ ...
law
តើប័ណ្ណអាទិភាពសំដៅដល់អ្វី?
ប័ណ្ណអាទិភាព សំដៅដល់ប័ណ្ណដែលចេញដោយមន្ទីរពេទ្យ សម្រាប់ទទួលសេវាសុខភាពសាធារណៈ និងប័ណ្ណដែលចេញដោយមណ្ឌលសុខភាព សម្រាប់ស្រ្តីក្រីក្រមានផ្ទៃពោះ និងកូនអាយុក្រោម២ឆ្នាំ។
law
តើមធ្យោបាយដឹកជញ្ជូនគឺជាអ្វី?
មធ្យោបាយដឹកជញ្ជូន គឺជាជនយាន អាកាសយាន ឬមធ្យោបាយផ្សេងទៀត ដែលប្រើប្រាស់សម្រាប់ដឹកជញ្ជូនមនុស្ស ឬទំនិញ។
law
តើចំពោះទំនិញនាំចេញ ឬនាំចូលមន្រ្តីគយមានសិទ្ធិអំណាចអ្វីខ្លះ?
ចំពោះទំនិញនាំចេញ ឬនាំចូលមន្រ្តីគយមានសិទ្ធិអំណាចដូចជា៖ - ពិនិត្យទំនិញ ហើយបើក ឬបញ្ជាឲ្យបើកកញ្ចប់ណាមួយ ឬកុងតឺន័រទំនិញនិងអាចដកយកទំនិញបានតាមចំនួនសមស្របសម្រាប់ការពិនិត្យ។ - ឃាត់ បញ្ឈប់ ឡើង ចូល និងត្រួតពិនិត្យឆែកឆេរ មធ្យោបាយដឹកជញ្ជូនទំនិញណាមួយ និងបញ្ជាឲ្យនាំមធ្យោបាយដឹកជញ្ជូនទំនិញនោះទៅការិយាល័យគយ ឬទីកន្លែងសមរម្យផ្សេងទៀត ដើម្បី...
law
តើសមាមាត្រសំដៅដល់អ្វី?
សមាមាត្រ សំដៅដល់ការឬរបស់អ្វីមួយដែលសម ដែលល្មមនឹងការឬនឹងរបស់មួយទៀត។ ឧទាហរណ៍ ទណ្ឌកម្មដែលតុលាការបានផ្តន្ទានេះមានសមាមាត្រនឹងអំពើ ដែលជននោះបានប្រព្រឹត្តហើយគឺថាសមរម្យនឹងអំពើនោះហើយ។
law
តើនណាជា ទណ្ឌិត?
ទណ្ឌិត គឺជាជនដែលតុលាការបានផ្តន្ទាទោសរួចហើយ និងមានសាលក្រមស្ថាពររួចហើយ។
law
តើកម្មិកសមាជិកសំដៅដល់អ្វី?
កម្មិកសមាជិក សំដៅដល់សមាជិកដែលស្ម័គ្រចិត្តចូលបំពេញមុខងារក្នុងសមាគមណាមួយ ដោយកម្លាំងកាយ ឬទ្រព្យសម្បត្តិ ឬក៏ទាំងពីរ។
law
តើសារៈប្រយោជន៍នៃលិខិតយថាភូតមានអ្វីខ្លះ?
សារៈប្រយោជន៍នៃលិខិតយថាភូតមានដូចជា៖ - ការជឿជាក់ពីភាពត្រឹមត្រូវពិតប្រាកដ - លិខិត ឬកិច្ចសន្យាដែលជាលិខិតយថាភូតក្លាយជាលិខិតសាធារណៈ ដែលត្រូវបានធានាពីភាពត្រឹមត្រូវពិតប្រាកដ ដែលអាជ្ញាធរពាក់ព័ន្ធតុលាការត្រូវតែជឿជាក់និងទទួលស្គាល់ - ក្រៅពីលិខិតរបស់ស្ថាប័នជម្រះក្តី ឬអាជ្ញាធារមានសមត្ថកិច្ចមានតែលិខិតដែលធ្វើឡើងដោយសារការីដែលមានប្រថាប់...
law
តើកាតព្វកិច្ចសំដៅដល់អ្វី?
កាតព្វកិច្ច សំដៅដល់ចំណងតាមផ្លូវច្បាប់ ដែលចងបុគ្គលពីរនាក់ដោយឲ្យបុគ្គលម្នាក់ដែលបានកំណត់ហៅថា “កូនបំណុល” មានករណីយកិច្ចមួយចំនួនចំពោះបុគ្គលម្នាក់ទៀតដែលបានកំណត់ហៅថា “ម្ចាស់បំណុល”។
law
តើកាតព្វកិច្ចដោយសាមគ្គីភាពសំដៅដល់អ្វី?
កាតព្វកិច្ចដោយសាមគ្គីភាព សំដៅដល់កាតព្វកិច្ចរបស់កូនបំណុលច្រើននាក់ ដែលក្នុងនោះកូនបំណុលម្នាក់ៗ ឬច្រើននាក់ត្រូវអនុវត្តកាតព្វកិច្ចទាំងអស់ ឬមួយភាគដោយព្រមគ្នា ឬដោយបន្តបន្ទាប់តាមការទាមទាររបស់ម្ចាស់បំណុល។
law
តើកាតព្វកិច្ចធានាសំដៅដល់អ្វី?
កាតព្វកិច្ចធានា សំដៅដល់ករណីយកិច្ចរបស់អ្នកធានា ដែលត្រូវអនុវត្តកាតព្វកិច្ចមួយផ្នែក ឬទាំងមូលជាមួយនឹងកូនលបំណុលដែលមានកាតព្វកិច្ចចម្បងនៅក្នុងករណីដែលកូនបំណុលមានកាតព្វកិច្ចចម្បងនោះ មិនអនុវត្តកាតព្វកិច្ចរបស់ខ្លួន។
law
ចំណុចសុវត្ថិភាពយានយន្តមានប៉ុន្មាន?អ្វីខ្លះ?
៤ចំណុចគឺ៖ - កង់ - ចង្កូត - ហ្រ្វាំង - ចង្កៀង។Knowledge For Success
law
ដូចម្តេចដែលហៅថា សាក្សី? ហើយសាក្សីមានប៉ុន្មាប្រភេទ? អ្វីខ្លះ?
សាក្សី គឺជាមនុស្សដែលបានដឹង បានឮ បានឃើញ អំពីហេតុការណ៍ណាមួយដែលបានកើតឡើង ហើយសាក្សីនេះនឹងត្រូវធ្វើការឆ្លើយបំភ្លឺនៅក្នុងសាវនាការ។ សាក្សីត្រូវបានចែកជាច្រើនប្រភេទដូចខាងក្រោម៖ - សាក្សីដាក់បន្ទុក (សាក្សីខាងដើមចោទ) - សាក្សីខាងដើមបណ្តឹងរដ្ឋប្បវេណី - សាក្សីដោះបន្ទុក (សាក្សីខាងការដោះស្រាយ) - សាក្សីតាមឆន្ទានុសិទ្ធិ។
law
តើអ្នកបើកបរយានជំនិះគ្រប់ប្រភេទត្រូវអនុវត្តវិធានការយ៉ាងដូចម្តេចខ្លះ?
អ្នកបើកបរយានជំនិះគ្រប់ប្រភេទត្រូវអនុវត្តវិធានការដូចខាងក្រោម៖ - អ្នកបើកបរយានយន្តដែលមានទំហំស៊ីឡាំងចាប់ពី៤៥សង់ទីម៉ែត្រគូបឡើងទៅត្រូវមានបណ្ណបើកបរតាមប្រភេទយានយន្ត។ - នៅពេលបើកបរយានជំនិះអ្នកបើកបរត្រូវមានស្មារតីប្រុងប្រយ័ត្នជាប់ជានិច្ច។ - អ្នកបើកបរ និងអ្នកដំណើរដែលជិះនៅលើកៅអីខាងមុខនៃរថយន្ត ត្រូវពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពជាដាច់ខា...
law
តើការផ្តល់សេវាសាធារណៈមានគោលដៅបំរើប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើងមានន័យថារដ្ឋបាលត្រូវធ្វើអ្វីខ្លះ?
ការផ្តល់សេវាសាធារណៈមានគោលដៅបំរើប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើងមានន័យថារដ្ឋបាលត្រូវធ្វើដូចជា៖ - ធានាភាពងាយស្រួលក្នុងការទទួលយកការប្រើប្រាស់ - ផ្តោតទៅលើតម្រូវការជាក់ស្តែងរបស់អ្នកប្រើប្រាស់ - ផ្តល់សេវាឲ្យចំទីកន្លែងនៃតម្រូវការរបស់អ្នកប្រើប្រាស់ - ត្រូវមានតម្លាភាព។ឯកសារយោងKnowledge For Success
law
តើអ្នករកស៊ី អាជីវករ ឧកញ៉ា និងប្រជាពលរដ្ឋទូទៅតម្រូវឱ្យប្រកាសទ្រព្យសម្បត្តិ និងបំណុលដែរឬទេ? មូលហេតុអ្វីបានជាមិនប្រកាសជាទូទៅ?
ក្រៅពីសមាសភាពបុគ្គលដែលកំណត់ក្នុងមាត្រា ១៧ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ បុគ្គលផ្សេងទៀតមិនតម្រូវឱ្យប្រកាសទ្រព្យសម្បត្តិ និងបំណុលទេ។ ការមិនប្រកាសជាទូទៅដោយបុព្វហេតុ ទី១. មូលហេតុច្បាប់ដែលបានកំណត់ ទី២. អង្គភាពពុំទាន់មានបទពិសោធន៍គ្រប់គ្រាន់ ដូចនេះយើងអនុវត្តក្នុងកម្រិតសាមញ្ញសិន ទី៣ សមាសភាពដែលមិនប្រកាសភាគច្រើនស្ថិតក្នុងវ...
law
ក្រុមប្រឹក្សាឃុំប្រកាសទ្រព្យសម្បត្តិ និងបំណុល នៅពេលដែលបម្រើការងារក្នុងអាណត្តិ។ នៅពេលគាត់អស់អាណត្តិបម្រើកាងារ (មិនជាប់ឆ្នោត) តើឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុលនេះ ប្រើប្រាស់បន្តទៀតដែរឬទេ?
ឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុលត្រូវរក្សាទុកនៅអង្គភាពប្រឆាំងអំពើពុករលួយ ក្នុងរយៈពេលយ៉ាងតិច១០ឆ្នាំ ចាប់ពីទទួលសំណុំឯកសារ។ ទោះបីអ្នកប្រកាសទ្រព្យសម្បត្តិ និងបំណុលបញ្ចប់អាណត្តិការងារក៏ដោយ ក៏ឯកសារនេះមិនត្រូវបានប្រគល់ជូនសាមីខ្លួន និងបន្តរក្សាទុកនៅអង្គភាព។ ឯកសារនេះនៅមានសុពលភាពប្រើប្រាស់សម្រាប់កិច្ចការទាំងឡាយ ដែលអាចកើតចេញពីទ...
law
តើមូលហេតុអ្វីដែលនាំឲ្យមានការកាត់បន្ថយពីសន្តតិជន?
មូលហេតុដែលនាំឲ្យមានការកាត់បន្ថយពីសន្តតិជន ជាដំបូងគឺដោយសារតែសន្តតិជនត្រូវទទួលសន្តតិកម្មនូវ ឋានៈជាកូនបំណុលនៃអច្ច័យទានពីមតកជន ដូច្នេះជាបឋម ត្រូវសម្រួលផ្ទៃក្នុងនៃសន្តតិជនជាមុនសិន ហើយប្រសិនបើមិនគ្រប់ទេទើបអាចកាត់បន្ថយពីអ្នកខាងក្រៅ។ ការកាត់បន្ថយអច្ច័យទាន គឺត្រូវធ្វើទៅតាមសមាត្រនៃតម្លៃរបស់កម្មវត្ថុនោះ។
law
អ្វីទៅជាប្រកាស?
ប្រកាស គឺជាសេចក្តីសម្រេចរបស់ក្រសួង ឬអន្តរក្រសួងដែលជាអង្គការនីតិប្រតិបត្តិ។
law
តើជាក់ស្តែងមន្ត្រីតែងតាំងដោយប្រកាសត្រឹមថ្នាក់ណាដែលត្រូវបានកំណត់ឱ្យប្រកាសទ្រព្យសម្បត្តិ និងបំណុល ?
ក្រុមជនបង្គោលនឹងកំណត់ពីមន្ត្រីដែលតែងតាំងដោយប្រកាសឱ្យប្រកាសទ្រព្យសម្បត្តិ និងបំណុល។ អង្គភាពប្រឆាំងអំពើពុករលួយ នឹងរៀបចំបញ្ជីមន្ត្រីប្រភេទនេះបន្ទាប់ពីបានពិគ្រោះយោបល់ជាមួយក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយជាមន្ត្រីកម្រិតណា ដែលតម្រូវឱ្យធ្វើការប្រកាសទ្រព្យសម្បត្តិ និងបំណុល។ ឧទាហរណ៍ មន្ត្រីគយ និងរដ្ឋាករ មន្ត្រីពន្ធដារ ប្រធាន...
law