question stringlengths 10 408 | answer stringlengths 8 14.6k | category stringclasses 4
values |
|---|---|---|
ដូចម្តេចដែលហៅថាប្រៃសណីយ៍ភណ្ឌ? | ដែលហៅថាប្រៃសណីយ៍ភណ្ឌ គឺជាវត្ថុបញ្ញើដែលត្រូវបានខ្ចប់បិទជិតដោយកាតុងរឹង ឬហិបក្នុងទំហំ និងទម្ងន់ដែលត្រូវកំណត់ដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ | law |
តើតក្កកម្មណាដែលអាចធ្វើអាជីវកម្មពាណិជ្ជកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជាបាន? | តក្កកម្មដែលអាចធ្វើអាជីវកម្មពាណិជ្ជកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជាបានគឺមាន៖
- ផ្ទុយនឹងសណ្តាប់ធ្នាប់សាធារណៈ ឬសីលធម៌
- មិនការពារជីវិត ឬសុខភាពរបស់មនុស្ស សត្វ ឬរុក្ខជាតិ
- ធ្វើឲ្យខូចបរិស្ថានធ្ងន់ធ្ងរ ឬ
- ត្រូវបានច្បាប់ហាមឃាតិមិនត្រូវផ្តល់ប្រកាសនីយបត្រតក្កកម្មឲ្យទេ។ | law |
តើអ្វីទៅហៅថាការបង្អង់អាជ្ញាយុកាល? | ការបង្អង់អាជ្ញាយុកាល គឺជាការបង្អង់ដំណើរនៃអាជ្ញាយុកាលមួយរយៈ ដោយមូលហេតុថាមានការពិបាកក្នុងការអនុវត្តសិទ្ធិ ឬការមិនអាចសង្ឃឹមនឹងអនុវត្តសិទ្ធិ ហើយពេលដែលមានមូលហេតុរារាំងនោះរលត់ ពុំចាត់ទុកថាអំឡុងពេលនៃអាជ្ញាយុកាលដែលបានកន្លងពីមុននោះ គ្មានសុពលភាពទេ ហើយទទួលស្គាល់នូវការគិតបន្តទៀតនូវអំឡុងពេលនៃអាជ្ញាយុកាល។ | law |
តើនរណាខ្លះអាចកបញ្ជូនច្បាប់ដែលអនុម័តរូចទៅក្រុមប្រឹក្សាធម្មនុញ្ញ ក្រោយច្បាប់នោះប្រកាសរួចហើយ? | - មានព្រះមហាក្សត្រ នាយករដ្ឋមន្រ្តី ប្រធានរដ្ឋសភា តំណាងរាស្រ្ត ១/១០ប្រធានព្រឹទ្ធសភា ឬសមាជិកព្រឹទ្ធសភា ១/៤ ឬតុលាការ អាចសុំឲ្យក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យធម្មនុញ្ញភាពនៃច្បាប់នោះ (មាត្រា១៤១រន)
- ប្រជារាស្រ្តមានសិទ្ធិប្តឹងអំពីធម្មនុញ្ញភាពនៃច្បាប់ តាមរយៈតំណាងរាស្រ្ត ឬប្រធានរដ្ឋសភា ឬសមាជិកព្រឹទ្ធសភា ឬប្រធានព្រឹទ្ធសភា ព្រះមហា... | law |
តើអង្គការកម្មសិទ្ធិបញ្ញាពិភពលោកគឺជាអ្វី? | អង្គការកម្មសិទ្ធិបញ្ញាពិភពលោក គឺជាទីភ្នាក់ងារជំនាញមួយនៃបណ្តាញប្រព័ន្ធអង្គការសហប្រជាជាតិ។ អង្គការកម្មសិទ្ធិបញ្ញាពិភពលោកត្រូវបានបង្កើតឡើងដោយអនុសញ្ញាទីក្រុង Stockholm ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ១៩៦៧ ហើយចូលជាធរមាននៅក្នុងឆ្នាំ១៩៧០។ | law |
តើអង្គការកម្មសិទ្ធិបញ្ញាពិភពលោកដើរតួនាទីសំខាន់ៗអ្វីខ្លះ? | អង្គការកម្មសិទ្ធិបញ្ញាពិភពលោកដើរតួនាទីសំខាន់ៗដូចជា៖
- ធ្វើឲ្យមានការរីកច្រើនក្នុងការរៀបចំតាក់តែងច្បាប់ និងនិតីវិធីផ្សេងៗដែលទាក់ទងនឹងច្បាប់កម្មសិទ្ធិបញ្ញាជាតិនៃរដ្ឋជាសមាជិក
- ផ្តល់នូវសេវាកម្មសម្រាប់ការអភិវឌ្ឍជាអន្តរជាតិនូវសិទ្ធិកម្មសិទ្ធិឧស្សាហកម្ម
- ផ្លាស់ប្តូរព័ត៌មានក្នុងវិស័យកម្មសិទ្ធិបញ្ញា
- ផ្តល់ជំនួញបច្ចេកទេសខាងផ្ន... | law |
តើអ្វីទៅជាធម្មនុញ្ញារបស់អង្គការកម្មសិទ្ធិបញ្ញាពិភពលោក? | ធម្មនុញ្ញារបស់អង្គការកម្មសិទ្ធិបញ្ញាពិភពលោក គឺជាឯកសារមូលដ្ឋានក្នុងដំណើរការ និងការប្រព្រឹត្តទៅរបស់អង្គការកម្មសិទ្ធិបញ្ញាពិភពលោក ដែលត្រូវបានបង្កើតឡើងដោយអនុសញ្ញា Stockholm ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ១៩៦៤។ | law |
តើរចនាសម្ព័ន្ធរបស់អង្គការកម្មសិទ្ធិបញ្ញាពិភពលោកមានចំនួនប៉ុន្មាន? អ្វីខ្លះ? | រចនាសម្ព័ន្ធរបស់អង្គការកម្មសិទ្ធិបញ្ញាពិភពលោកមានចំនួន៤គឺ៖
- មហាសន្និបាត
- សន្និសិទ
- គណៈកម្មាធិការសម្របសម្រួល
- ការិយាល័យអន្តរជាតិ ឬលេខាធិការដ្ឋាន។ | law |
តើអ្វីទៅជាជំហាននៃការរកឃើញថ្មី? | ជំហាននៃការរកឃើញថ្មី គឺជាចំណុចដែលមានការលំបាកជាងគេព្រោះថា វាទាមទារឲ្យមានការត្រួតពិនិត្យ ដែលមានការត្រួតពិនិត្យដែលមានលក្ខណៈបច្ចេកទេសយ៉ាងលំអិតទើបអាចដឹងថាវាមាន ឬគ្មានជំហាននៃការរកឃើញថ្មី។ | law |
តើអ្វីទៅជាបុគ្គលដែលត្រូវបានការពារ? | បុគ្គលដែលត្រូវបានការពារ គឺសំដៅទៅលើជនដែលជាម្ចាស់កម្មសិទ្ធិនៃតក្កកម្មនោះ និងបុគ្គលដទៃទៀតដែលទទួលបាននូវសិទ្ធិស្របច្បាប់ ដែលអាចមានដូចជាទាយាទ ឬតតិយជនជាអាទិ៍។ | law |
តើកាតព្វកិច្ចមានគោលបំណងមិនឲ្យធ្វើសកម្មភាពគឺជាអ្វី? ចូរឲ្យឧទាហរណ៍? | កាតព្វកិច្ចមានគោលបំណងមិនឲ្យធ្វើសកម្មភាព គឺជាកាតព្វកិច្ចដែលមានកម្មវត្ថុមិនឲ្យធ្វើសកម្មភាពណាមួយ។ ឧទាហរណ៍ ក្នុងកិច្ចសន្យាទិញលក់មូលនិធិពាណិជ្ជកម្ម អ្នកលក់ត្រូវបានហាមឃាត់មិនឲ្យបើកអាជីវកម្មដូចគ្នាក្នុងរយៈពេលកំណត់ណាមួយ ដើម្បីប្រកួតប្រជែងនឹងអាជីវកម្មដែលខ្លួនបានលក់ឲ្យអ្នកទិញ។ | law |
តើប័ណ្ណសមធម៌សំដៅដល់អ្វី? | ប័ណ្ណសមធម៌ សំដៅដល់ប័ណ្ណដែលចេញដោយក្រសួងផែនការ តាមរយៈការកំណត់អត្តសញ្ញាណគ្រួសារក្រីក្រ តាមជុំប្រមូលទិន្នន័យ ឬតាមការស្នើសុំ។ | law |
តើប្រាក់ឧបត្ថម្ភត្រូវផ្តល់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ក្នុងគ្រួសារក្រីក្រដែលមកទទួលសេវាពិនិត្យសុខភាពនៅមូលដ្ឋានសុខាភិបាលសាធារណៈមានដំណាក់អ្វីខ្លះ? | ប្រាក់ឧបត្ថម្ភត្រូវផ្តល់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ក្នុងគ្រួសារក្រីក្រដែលមកទទួលសេវាពិនិត្យសុខភាពនៅមូលដ្ឋានសុខាភិបាលសាធារណៈមានដំណាក់ដូចជា៖
- ដំណាក់កាលទី១៖ ផ្តល់ការឧបត្ថម្ភចំនួន ៤០,០០០រៀលក្នុង១ដង សម្រាប់ការមកទទួលសេវាពិនិត្យផ្ទៃពោះដែលផ្តល់ជាអតិបរមាចំនួន៤ដង មុនពេលសម្រាលកូន
- ដំណាក់កាលទី២៖ ផ្តល់ជូនការឧបត្ថម... | law |
ចូរនិយាយអំពីតុល្យភាពអំណាចរវាងអង្គការនីតិបញ្ញត្តិ និងនីតិប្រតិបត្តិ ដោយឈរលើខ្លឹមសាររដ្ឋធម្មនុញ្ញបច្ចុប្បន្នជាមូលដ្ឋាន? (អធិប្បាយពីការកោះហៅគណៈរដ្ឋមន្រ្តីមកបំភ្លឺចំពោះមុខរដ្ឋសភា)។ | - តំណាងរាស្រ្តមានសិទ្ធិដាក់សំណួរទៅនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ជាលាយល័ក្ខណ៍អក្សរជូនទៅប្រធានរដ្ឋសភា ឲ្យមកបំភ្លឹដោយផ្ទាល់មាត់ឬលាយលក្ខ័ណ៍អក្សរលើករណីពាក់ព័ន្ធដល់នយោបាយទូទៅរបស់រាជរដ្ឋាភិបាល ក្នុងរយៈពេលយ៉ាងយូរ៧ថ្ងៃបន្ទាប់ពីបានទទួលសំណូរ។ ករណីបើកបរឲ្យមានការជជែកដេញដោលគ្នា ម្ចាស់សំណូរវាគ្មិន និងរដ្ឋមន្រ្តីពាក់ព័ន្ធឬនាយករដ្ឋមន្រ្ត... | law |
តើលក្ខខណ្ឌដើម្បីទទួលបានរបបគោលនយោបាយមានអ្វីខ្លះ? | លក្ខខណ្ឌដើម្បីទទួលបានរបបគោលនយោបាយមានដូចជា៖
- ស្រ្តីមានផ្ទៃពោះ ត្រូវមានប័ណ្ណសមធម៌ ឬប័ណ្ណអាទិភាព
- ស្ត្រីមានផ្ទៃពោះ បានពិនិត្យផ្ទៃពោះនៅមូលដ្ឋានសុខាភិបាលសាធារណៈយ៉ាងតិច១ដង ដោយមានភ្ជាប់មកជាមួយនូវសៀវភៅសុខភាពមាតា ដែលចេញដោយមូលដ្ឋានសុខាភិបាលសាធារណៈ
- កុមារដែលម្តាយ បានចុះឈ្មោះចូលក្នុងកម្មវិធីរួច កុមារនោះ ត្រូវបានចុះឈ្មោះជាស្វ័យប... | law |
តើក្រុមប្រឹក្សាជាតិគាំពារសង្គម ទទួលបន្ទុកលើការងារក្របខណ្ឌគោលនយោបាយមានអ្វីខ្លះ? | ក្រុមប្រឹក្សាជាតិគាំពារសង្គម ទទួលបន្ទុកលើការងារក្របខណ្ឌគោលនយោបាយមានដូចជា៖
- សម្របសម្រួលកិច្ចសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ក្នុងការអនុវត្តកម្មវិធី
- ផ្តល់ការតម្រង់ទិសផ្នែកគោលនយោបាយ និងយុទ្ធសាស្រ្ត ក្នុងការអនុវត្តកម្មវិធី
- ពិនិត្យតាមដាន និងផ្តល់យោបល់លើវឌ្ឍនភាពនៃការអនុវត្តកម្មវិធី
- រៀបចំរបាយការណ៍វឌ្ឍនភាពនៃការអនុវត្ត... | law |
តើក្រុមប្រឹក្សាធម្មនុញ្ញបង្កើតឡើង និងបញ្ចប់យ៉ាងដូចម្តេច? | - សមាជិកមានចំនួន៩រូប សំរាប់អាណត្តិ៩ឆ្នាំ ដែលជ្រើសតាំងដោយព្រះមហាក្សត្រចំនួន៣រូបដោយរដ្ឋសភាចំនូន៣រូបនិងកដោយឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមចំនួន៣រូប ដែលសមាជិកក្រិមប្រឹក្សាធម្មនុញ្ញ ១/៣ ត្រូវផ្លាស់ថ្មីក្នុងរយៈពេល៣ឆ្នាំម្តងៗ (មាត្រា ១៣៧រន)
- សមាជិកជាឥស្សរជនជ្រើសរើស មានសញ្ញាប័ត្រចាប់ពីឧត្តមសិក្សាផ្នែកច្បាប់ រដ្ឋបាល កាទូត សេដ្ឋ... | law |
តើក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ទទួលបន្ទុកដឹកនាំ និងគ្រប់គ្រងការអនុវត្តកម្មវិធី ដែលមានតួនាទីនិងភារកិច្ចអ្វីខ្លះ? | ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ទទួលបន្ទុកដឹកនាំ និងគ្រប់គ្រងការអនុវត្តកម្មវិធី ដែលមានតួនាទីនិងភារកិច្ចមានដូចជា៖
- រៀបចំលិខិតបទដ្ឋានគតិយុត្តសម្រាប់ការគ្រប់គ្រង និងការអនុវត្តកម្មវិធី
- ទទួលខុសត្រូវក្នុងការឧបត្ថម្ភសាច់ប្រាក់ជូនអ្នកទទួលផល ដែលជាស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំក្នុងគ្រួសារក្រីក្រ
- រៀប... | law |
តើមូលដ្ឋានសុខភិបាលសាធារណៈសំដៅដល់អ្វី? | មូលដ្ឋានសុខភិបាលសាធារណៈ សំដៅដល់មន្ទីរពេទ្យជាតិ មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក និងមន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាព។ | law |
តើស្លាកសញ្ញាពិសេសសំដៅដល់អ្វី? | ស្លាកសញ្ញាពិសេស សំដៅដល់សញ្ញាដែលកំណត់ដោយក្រសួងទេសចរណ៍ក្រោមមាត្រា២៦នៃច្បាប់នេះ ដើម្បីសម្គាល់ពីលក្ខណៈពិសេស និងគុណសម្បត្តិពិសេសផ្សេងៗទៀតនៃផលិតផលទេសចរណ៍ ពិនិត្យឃើញថាឆ្លើយតបទៅនឹងស្តង់ដារធានាគុណភាពផលិតផល/សេវាកម្មទេសចរណ៍។ | law |
តើមូលបត្រឥណទេយ្យសំដៅដល់អ្វី? | មូលបត្រឥណទេយ្យ តាមក្រមរដ្ឋប្បវេណី មានន័យថា មូលបត្រ ដែលតំណាងឲ្យផលប្រយោជន៍ (សិទ្ធិ) ជាទ្រព្យសម្បត្តិ និងដែលតម្រូវការផ្ទេរ ឬការអនុវត្តនូវសិទ្ធិត្រូវតែធ្វើតាមមូលបត្រ។ | law |
តើអ្វីទៅជាកម្មសិទិ្ធបញ្ញា? | កម្មសិទិ្ធបញ្ញា គឺជាសិទ្ធិតាមផ្លូវច្បាប់ដែលកើតចេញពីសកម្មភាពបញ្ញារបស់មនុស្សក្នុងវិស័យឧស្សាហកម្ម វិទ្យាសាស្រ្ត អក្សរសាស្រ្ត និងសិល្បៈ។ | law |
តើអ្វីជាគំនូរឧស្សាហកម្ម? | គំនូរឧស្សាហកម្ម គឺជាការផ្គុំនៃបន្ទាត់ ឬពណ៌ ឬទម្រង់បីខ្នាត ឬសម្ភារៈណមួយ ទោះបីជាមានឬពុំមានការផ្គុំរួមជាមួយបន្ទាត់ ឬពណ៌ក៏ដោយឲ្យតែការផ្គុំទម្រង់ឬសម្ភារៈទាំងនោះរំលេចឡើងជារូបរាង ពិសេសរបស់ផលិតផលឧស្សាហកម្ម ឬសិប្បកម្ម និងដែលអាចធ្វើជាគំរូផលិតផលឧស្សាហកម្ម ឬសិប្បកម្ម និងអាចសម្គាល់បានដោយចក្ខុ។ | law |
តើអ្វីជាវិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍? | វិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍ គឺជាវិញ្ញាបនបត្រដែលបានផ្តល់ដើម្បីការពារម៉ូដែលមានអត្ថប្រយោជន៍។ ម៉ូដែលមានអត្ថប្រយោជន៍ គឺជាតក្កកម្មណាមួយដែលថ្មី និងអាចយកទៅអនុវត្តបានក្នុងវិស័យឧស្សាហកម្ម និងដែលអាចជាផលិតផលឬដែលអាចទាក់ទងទៅនឹងផលិតផល ឬដំណើរការផលិតកម្ម។ | law |
តើវិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍មានសុពលភាពប៉ុន្មានឆ្នាំ? | វិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍មានសុពលភាពរយៈពេល៧ឆ្នាំ គិតចាប់ពីកាលបរិច្ឆេទសុំចុះបញ្ជីស្នើសុំវិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍ដោយមិនមានការផ្តល់ជាថ្មីឡើងវិញឡើយ។ | law |
តើសមាជិកក្រុមប្រឹក្សាធម្មនុញ្ញទាំងអស់មានសិទ្ធិចូលរួមក្នុងសកម្មភាពនយោបាយឬទេ? | ក្នុងពេលម៉ោងធ្វើការរបស់ក្រុមប្រឹក្សាធម្មនុញ្ញ គឺហាមផ្តាច់មិនឱ្យសមាជិកក្រុមប្រឹក្សាធម្មនុញ្ញណាម្នាក់ទៅធ្វើនយោបាយទេ តែបើចង់ធ្វើនយោបាយ គឺត្រូវបំពេញតាមលក្ខខណ្ឌនៃច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និង ច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ។ ឧទាហរណ៍ ករណីឯកឧត្តម សឺន ស៊ូបែរ្តិ៍ ក្នុងការបោះឆ្នោតជ្រើសតាំ... | law |
តើអ្វីជាកិច្ចការពារពូជថ្មីនៃដំណាំ? | ពូជ សំដៅដល់ក្រុមរុក្ខជាតិនៃចំណាត់ថ្នាក់តែមួយដែលគេស្គាល់តិចបំផុត ទោះជាមិនបានបំពេញឲ្យបានពេលលេញនូវលក្ខខណ្ឌនៃការផ្តល់សិទ្ធិអ្នកបង្កាត់ពូជដំណាំក្តី ដែលអាចត្រូវកំណត់ដោយការបង្ហាញចរិតលក្ខណៈ ដែលជាលទ្ធផលនៃគំរូហ្សែន ឬបន្សំគំរូហ្សែនត្រូវខុសប្លែក ពីក្រុមរុក្ខជាតិផ្សេងទៀត តាមរយៈការបង្ហាញយ៉ាងហោចណាស់នូវលក្ខណៈណាមួយនៃចរិតលក្ខណៈខាងលើ ហើយ... | law |
តើអ្វីជាសិទ្ធិអ្នកនិពន្ធ? | សិទ្ធិអ្នកនិពន្ធ ជាសិទ្ធិដែលផ្តល់ឲ្យដោយច្បាប់ដល់អ្នកនិពន្ធ សិល្បៈករឬអ្នកបង្កើតស្នាដៃផ្សេងៗទៀត ក្នុងការប្រើប្រាស់និងការពារស្នាដៃរបស់ខ្លួន។ ពាក្យកិច្ចការពារមានន័យថា ជាសកម្មភាពស្របច្បាប់ណាមួយក្នុងការបង្ការស្នាដៃពីការចម្លងដោយគ្មានការអនុញ្ញាតឬការយល់ព្រមជាមុនពីផលិតករ។ ច្បាប់ស្តីពីសិទ្ធិអ្នកនិពន្ធនិងសិទ្ធិប្រហាក់ប្រហែលមានគោលប... | law |
តើស្នាដៃដែលទទួលបានកិច្ចការពារមានអ្វីខ្លះ? | ស្នាដៃដែលទទួលបានកិច្ចការពារមាន៤គឺ៖
+ ស្នាដៃអ្នកនិពន្ធសំដៅ៖
- ស្នាដៃដែលបង្កើតឡើងដោយជនមានសញ្ជាតិខ្មែរ ឬជនដែលមានលំនៅក្នុងព្រះរាជាណាចក្រកម្ពុជា រួមមាននីតិបុគ្គលហើយត្រូវបានបង្កើតឡើងតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមានការិយាល័យនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
- ស្នាដៃដែលបានបោះពុម្ពផ្សាយលើកដំបូងនៅក្នុងព្រះរាជាណាចក្រកម្... | law |
តើស្នាដៃបន្តរួមមានអ្វីខ្លះ? | ស្នាដៃបន្ត រួមមាន ការបកប្រែ ការយកលំនាំ តាមការសម្រួល ការកែច្នៃ ឬការកែលំស្នាដៃផ្សេងទៀត ឬការចងក្រងប្រព័ន្ធទិន្នន័យ ទោះបីជាក្នុងម៉ាស៊ីនដែលអាចអានបានឬក៏ជាទម្រង់ផ្សេងទៀត ឬក៏ត្រូវទទួលបាននូវកិច្ចការពារពីច្បាប់នេះដែរ។ កិច្ចការពារស្នាដៃណាមួយដែលមានចែងខាងលើ មិនធ្វើឲ្យបាត់បង់សិទ្ធិចំពោះកិច្ចការពារស្នាដៃដើម ដែលត្រូវបានបញ្ចូល ឬប្រើប្រ... | law |
តើសិទ្ធិអ្នកនិពន្ធស្នាដៃដែលទទួលបានកិច្ចការពារ ទទួលបានសិទ្ធិប៉ុន្មានប្រភេទ? អ្វីខ្លះ? ចូររៀបរាប់? | សិទ្ធិអ្នកនិពន្ធស្នាដៃដែលទទួលបានកិច្ចការពារ ទទួលបានសិទ្ធិ២ប្រភេទគឺ៖
+ សិទ្ធិបេតិកភ័ណ្ឌ ជាសិទ្ធិប្រកបអាជីវកម្មរបស់អ្នកនិពន្ធលើទ្រព្យជាស្នាដៃរបស់ខ្លួនតាមរយៈការផលិតឡើងវិញ ការផ្សព្វផ្សាយជាសាធារណៈ និងការបង្កើតស្នាដៃបន្ត។ អ្នកនិពន្ធមានសិទ្ធិផ្តាច់មុខធ្វើដោយខ្លួនឯង ឬអនុញ្ញាតឲ្យគេធ្វើកិច្ចការដូចតទៅ៖
ក- ការបកប្រែជាភាសាបរទេសនូវស... | law |
បច្ចុប្បន្នតើប្រព័ន្ធគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិចែកជាប៉ុន្មានប្រភេទ? អ្វីខ្លះ? | បច្ចុប្បន្នប្រព័ន្ធគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិចែកជា២ប្រភេទគឺ៖
- ប្រព័ន្ធរដ្ឋបាលខេត្ត៖ ដែលមានលក្ខណៈជារដ្ឋបាលតំបន់
- ប្រព័ន្ធរដ្ឋបាលមូលដ្ឋាន៖ ដែលរួមមានប្រព័ន្ធ២ថ្នាក់ និងប្រព័ន្ធ៣ថ្នាក់។ ប្រព័ន្ធ២ថ្នាក់៖ ស្រុក-ឃុំ និងសង្កាត់ (បច្ចុប្បន្នសង្កាត់ក្នុងស្រុកមិនទាន់មាន) និងក្រុង-សង្កាត់។ ប្រព័ន្ធ៣ថ្នាក់៖ រាជធានី-ខណ្ឌ-សង្ក... | law |
តើសិទ្ធិអ្នកនិពន្ធមិនអាចធ្វើការហាមឃាត់ចំពោះអ្វីខ្លះ? | សិទ្ធិអ្នកនិពន្ធមិនអាចធ្វើការហាមឃាត់ចំពោះ៖
ក- ការសម្តែងស្នាដៃជាឯកជនដោយមិនគិតជាកម្រៃ ជាការសម្តែងក្នុងរង្វង់គ្រួសារ ឬញាតិមិត្ត។
ខ- ការរៀបចំទុកក្នុងបណ្ណាល័យនូវសំណៅស្នាដៃណាមួយ ដើម្បីរក្សាទុកឲ្យបានគង់វង្ស ឬដើម្បីទុកសម្រាប់ធ្វើការស្រាវជ្រាវ។
គ- ការប្រើប្រាស់ស្នាដៃសម្រាប់ការសិក្សាដោយគ្មានរកប្រាក់កម្រៃ។
ឃ- ការបកប្រែស្នាដៃពីភាស... | law |
តើអ្វីជាម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ? | ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ សំដៅដល់ឈ្មោះ សញ្ញាសម្គាល់ និង/ឬ រូបភាពផ្សេងៗទៀត ដែលមានលក្ខណៈញែកដាច់ ដែលជាឈ្មោះឬតំណាង ឲ្យប្រភពដើមនៃតំបន់ភូមិសាស្រ្តមួយ ហើយឈ្មោះសញ្ញាសម្គាល់ និង/ឬ រូបភាពនោះសម្រាប់កំណត់អត្តសញ្ញាណទំនិញមានប្រភពក្នុងភូមិសាស្រ្តនោះ ដែលបានផ្តល់ជាមូលដ្ឋានគ្រឹះដល់គុណភាព កិត្តិសព្ទឬចរិតលក្ខណៈផ្សេងទៀតនៃទំនិញដែលកើតចេញពី... | law |
តើការផ្សព្វផ្សាយជាសាធារណៈមានសារៈសំខាន់អ្វីខ្លះ? | ការផ្សព្វផ្សាយជាសាធារណៈមានសារៈសំខាន់ ព្រោះវាបានបង្ហាញឲ្យមនុស្សទាំងអស់បានដឹងពីតក្កកម្ម និងតក្កករ ហើយបុគ្គលទាំងឡាយដែលមានផលប្រយោជន៍ពាក់ព័ន្ធទៅនឹងតក្កកម្មនោះ អាចដាក់ពាក្យបណ្តឹងជំទាស់ពីការប្រគល់ នូវប្រកាសនីយបត្រតក្កកម្មនេះបាន។ | law |
តើនរណាខ្លះអាចបញ្ជូនច្បាប់ដែលអនុម័តរួចទៅក្រុមប្រឹក្សាធម្មនុញ្ញ មុនច្បាប់នោះប្រកាសឲ្យប្រើ? | មានព្រះមហាក្សត្រ នាយករដ្ឋមន្រ្តី ប្រធានរដ្ឋសភា តំណាងរាស្រ្ត ១/១០ ប្រធានព្រឹទ្ធសភា ឬសមាជិកព្រឹទ្ធសភា ១/៤ ត្រូវសំរេចក្នុងរយៈពេល៣០ថ្ងៃយ៉ាងយូរ (មាត្រា ១៤០រន)។ | law |
តើទង្វើអ្វីខ្លះដែលចាត់ទុកថាជាការប្រកួតប្រជែងមិនស្មោះត្រង់? | ទង្វើទាំងឡាយដែលចាត់ទុកថាជាការប្រកួតប្រជែងមិនស្មោះត្រង់មានដូចជា៖
ក- ការបង្កើតឲ្យមានការភាន់ច្រឡំតាមមធ្យោបាយណាមួយ ជាមួយសហគ្រាស ជាមួយទំនិញ ឬជាមួយសកម្មភាពឧស្សាហកម្មពាណិជ្ជកម្ម ឬសេវាកម្មនៃគូប្រកួតប្រជែង។
ខ- ការពោលអះអាងមិនត្រឹមត្រូវក្នុងពាណិជ្ជកម្ម ដែលធ្វើឲ្យខូចកេរ្តិ៍ឈ្មោះ សហគ្រាស ទំនិញ ឬសកម្មភាពឧស្សាហកម្មពាណិជ្ជកម្ម ឬសេវាកម... | law |
តើកិច្ចសន្យាអាចបង្កើតដោយត្រូវបំពេញលក្ខខណ្ឌអ្វីខ្លះ? | ជាគោលការណ៍ កិច្ចសន្យាមានអានុភាពដោយសារសំណើ និងស្វីការត្រូវគ្នា (មាត្រា៣៣៦)។ ហើយកិច្ចសន្យានឹងត្រូវបានបង្កើតឡើងនៅពេលដែលដំណឹងអំពីស្វីការ ត្រូវបានមកដល់អ្នកស្នើ (មាត្រា៣៤០)។ | law |
តើក្រសួងមហាផ្ទៃ ជាស្ថាប័នទទួលបន្ទុកសម្របសម្រួល និងជួយគាំទ្រការអនុវត្តកម្មវិធីនៅរដ្ឋបាលថ្នាក់ក្រោមជាតិដែលមានតួនាទីនិងភារកិច្ចអ្វីខ្លះ? | ក្រសួងមហាផ្ទៃ ជាស្ថាប័នទទួលបន្ទុកសម្របសម្រួល និងជួយគាំទ្រការអនុវត្តកម្មវិធីនៅរដ្ឋបាលថ្នាក់ក្រោមជាតិដែលមានតួនាទីនិងភារកិច្ចមានដូចជា៖
- រៀបចំនិងពិនិត្យកែសម្រួលលិខិតបទដ្ឋានគតិយុត្តនានា ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការអនុវត្តតួនាទីរបស់អង្គភាពពាក់ព័ន្ធថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការអនុវត្តកម្មវិធី
- សហការជាមួយក... | law |
តើសិទ្ធិអ្នកប្រើប្រាស់សំដៅដល់អ្វី? | សិទ្ធិអ្នកប្រើប្រាស់សំដៅដល់៖
- សិទ្ធិទទួលបានព័ត៌មាននិងការអប់រំដើម្បីថ្លឹងថ្លែងនូវភាពខុសគ្នារវាងទំនិញឬសេវា និងដើម្បីការពារពីការក្លែងបន្លំនិងពីការបោកប្រាស់តាមការផ្សាយពាណិជ្ជកម្ម
- សិទ្ធិជ្រើសរើសទំនិញឬសេវាដែលមានការប្រកួតប្រជែងគ្នាអំពីថ្លៃនិងគុណភាព
- សិទ្ធិត្រូវបានដឹងឮអំពីកង្វល់និងទទួលការពិនិត្យដោះស្រាយពីបញ្ញត្តិករមានសមត្ថ... | law |
តើមន្រ្តីមានកាតព្វកិច្ចដូចម្តេចខ្លះ? | មន្រ្តីមានកាតព្វកិច្ចមានៈ
- កាតព្វកិច្ចក្នុងការប្រតិបត្តិការងារ
- កាតព្វកិច្ចគោរពតាមឋានានុក្រម
- កាតព្វកិច្ចអព្យាក្រឹតភាព
- កាតព្វកិច្ចរក្សាការសម្ងាត់វិជ្ជាជីវៈ
- កាតព្វកិច្ចមិនបំពេញមុខងារត្រួត
- កាតព្វកិច្ចភក្តីភាព
- កាតព្វកិច្ចមិនប្រាថ្នាផលប្រយោជន៍។ | law |
តើការដឹកជញ្ជូនត្រង់គឺជាអ្វី? | ការដឹកជញ្ជូនត្រង់ គឺជាការដឹកជញ្ជូនជាអន្តរជាតិនូវទំនិញពីប្រទេសដើមកំណើតទំនិញនោះទៅប្រទេសនាំចូល ដោយមិនមានការឆ្លងកាត់ប្រទេសដទៃ ក្រៅពីប្រទេសដើមកំណើតទំនិញ និងប្រទេសគម្យដ្ឋាន លើកលែងតែការឆ្លងកាត់នេះត្រូវបានធ្វើដោយសារលក្ខណៈភូមិសាស្ត្រ ឬចលនូបត្ថម្ភ ហើយទំនិញទាំងនោះមិនស្ថិតនៅក្នុងពាណិជ្ជកម្ម ឬការប្រើប្រាស់ និងមិនត្រូវរងនូវប្រតិបត្ត... | law |
ទំនិញដូចមានចែងក្នុងមាត្រា១០ នៃច្បាប់នេះ អាចត្រូវបានអនុញ្ញាតដោយរដ្ឋបាលគយឲ្យយកចេញ បន្ទាប់ពីបានបំពេញទម្រង់ការគយរួច ដោយរាប់បញ្ចូលទាំងការបង់ពន្ធអាករ ឬកម្រៃផ្សេងៗ និងការតម្កល់និមុត្តិធានាចំពោះទំនិញ តើដើម្បីអ្វីខ្លះ? | ទំនិញដូចមានចែងក្នុងមាត្រា១០ នៃច្បាប់នេះ អាចត្រូវបានអនុញ្ញាតដោយរដ្ឋបាលគយឲ្យយកចេញ បន្ទាប់ពីបានបំពេញទម្រង់ការគយរួច ដោយរាប់បញ្ចូលទាំងការបង់ពន្ធអាករ ឬកម្រៃផ្សេងៗ និងការតម្កល់និមុត្តិធានាចំពោះទំនិញ
ដើម្បី៖
- នាំចូលសម្រាប់ការប្រើប្រាស់ក្នុងប្រទេស
- នាំចូលបណ្តោះអាសន្ន
- ប្រើប្រាស់ក្រោមលក្ខខណ្ឌព្យួរពន្ធ។ | law |
តើធាតុអត្តនោម័តនៃបទល្មើសគឺជាអ្វី? | ធាតុអត្តនោម័តនៃបទល្មើស គឺជាផ្នែកខាងក្នុងនៃបទល្មើស ឬសភាពផ្លូវចិត្តរបស់ប្រធាននៃបទល្មើសរួមមាន៖
- កំហុស
- មូលហេតុនៃការប្រព្រឹត្តបទល្មើស
- គោលបំណងនៃការប្រព្រឹត្តបទល្មើស។ | law |
តើការលើកលែងពន្ធនិងអាករនាំចូលត្រូវអនុញ្ញាតផ្តល់ជូនចំពោះការនាំចូលអ្វីខ្លះ? | ការលើកលែងពន្ធនិងអាករនាំចូលត្រូវអនុញ្ញាតផ្តល់ជូនចំពោះការនាំចូលមានដូចជា៖
ក- ទំនិញសម្រាប់បេសកកម្មការទូត ឬបេសកកម្មកុលស៊ុលបរទេស អង្គការអន្តរជាតិ និងភ្នាក់ងារសហប្រតិបត្តិការបចេ្ចកទេសរបស់រដ្ឋាភិបាលផ្សេងទៀត ដើម្បីប្រើប្រាស់ក្នុងការិយកិច្ចនៃមុខងារជាផ្លូវការ ដោយមានការបញ្ជាក់ពីប្រធានបេសកកម្ម និងពីក្រសួងការបរទេស និងសហប្រតិបត្តិការ... | law |
តើក្នុងករណីណាខ្លះ ដែលនីតិជន (អាយុចាប់ពី ១៨ឆ្នាំឡើងទៅ) អាចរួចផុតពីការទទួលខុសត្រូវព្រហ្មទណ្ឌ? | ការមិនទទួលខុសត្រូវព្រហ្មទណ្ឌអាចកើតមានក្នុង ៥ករណី ដែលមានចែងក្នុង មាត្រា ៣១ ដល់មាត្រា ៣៧ នៃក្រមព្រហ្មទណ្ឌ៖
- ការមិនទទួលខុសត្រូវដោយសារមូលហេតុវិបល្លាសស្មារតី
មាត្រា ៣១ នៃក្រមព្រហ្មទណ្ឌចែងថា “កាលបើជនណាម្នាក់ប្រព្រឹត្តបទល្មើស នៅពេលដែលជននោះកើតវិបល្លាសស្មារតី ដែលធ្វើឲ្យបាត់បង់នូវការដឹងខុសត្រូវរបស់ខ្លួន ជននោះមិនទទួលខុសត្រូវព្រហ... | law |
តើការលើកលែងជាភាគនៃពន្ធ និងអាករនាំចូលអាចនឹងផ្តល់ជូនបានចំពោះការនាំចូលអ្វីខ្លះ? | ការលើកលែងជាភាគនៃពន្ធ និងអាករនាំចូលអាចនឹងផ្តល់ជូនបានចំពោះការនាំចូលមានដូចជា៖
ក- ទំនិញ និងសម្ភារៈដែលមានចែងដោយច្បាប់ផ្សេងទៀតរបស់ព្រះរាជាណាចក្រកម្ពុជា។
ខ- ពូជដំណាំ និងពូជសត្វសម្រាប់កសិកម្ម ទំនិញដែលនឹងត្រូវទទួលការជួលជុល ការកែច្នៃ ឬពិសោធន៍ ទំនិញដែលបាននាំចូលវិញតាមសភាពដើម ទំនិញដែលចូលដោយរដ្ឋាភិបាលដើម្បីជាប្រយោជន៍សាធារណៈ ទំនិញនាំ... | law |
តើក្នុងលក្ខខណ្ឌណាខ្លះ ដែលជនវិកលចរិតអាចរួចផុតពីការទទួលខុសត្រូវព្រហ្មទណ្ឌបាន? | ដើម្បីរួចផុតពីការទទួលខុសត្រូវទាំងស្រុង គឺត្រូវមានលក្ខខណ្ឌចាំបាច់ពីរ (មាត្រា ៣១ នៃក្រមព្រហ្មទណ្ឌ)៖
- វិបល្លាសស្មារតីចាំបាច់ត្រូវតែកើតឡើង នៅក្នុងពេលប្រព្រឹត្តបទល្មើស។ ឧទាហរណ៍ ករណីជនវិកលចរិតមិនអចិន្រ្តៃយ៍ មានន័យថា មានពេលខ្លះឆ្កួត ហើយពេលខ្លះទៀតដឹងខុសត្រូវធម្មតា។ ក្នុងករណីនេះ បើសិនបើគាត់ប្រព្រឹត្តបទល្មើសក្នុងពេលគាត់ជាដឹងខុស... | law |
តើរដ្ឋបាលគយអាចផ្តល់បាននូវការបង្វិលសងវិញទាំងស្រុង ឬភាគខ្លះនូវពន្ធ និងអាករនាំចូលដែលបានបង់រួចចំពោះអ្វីខ្លះ? | រដ្ឋបាលគយអាចផ្តល់បាននូវការបង្វិលសងវិញទាំងស្រុង ឬភាគខ្លះនូវពន្ធ និងអាករនាំចូលដែលបានបង់រួចចំពោះ៖
ក- ការបង់លើសដោយប្រការណាមួយ រាប់បញ្ចូលទាំងករណីដែលបណ្តាលមកពីការភ័ន្តច្រឡំរដ្ឋបាលផង។
ខ- ទំនិញនាំចូលដែលនៅមុនពេលអនុញ្ញាតឲ្យយកចេញពីគយត្រួតពិនិត្យឃើញថា តិចជាង បែកបាក់ខូចខាត គុណភាពទាប និងទំនិញនាំចេញទៅវិញ ឬបំផ្លាញចោល ក្រោមការគ្រប់គ្រង... | law |
តើអនីតិជនអាចមានការទទួលខុសត្រូវព្រហ្មទណ្ឌដែរឬទេ? | មាត្រា ៣៨ នៃក្រមព្រហ្មទណ្ឌ ចែងថា “នីតិភាពនៃការទទួលខុសត្រូវព្រហ្មទណ្ឌ ត្រូវបានកំណត់អាយុចាប់ពី ១៨ឆ្នាំឡើងទៅ”។ ដូច្នេះ ទាល់តែជនល្មើសមានអាយុចាប់ពី ១៨ឆ្នាំទៅ ទើបតុលាការអាចផ្តន្ទាទោសផ្នែកព្រហ្មទណ្ឌបាន។ ទោសព្រហ្មទណ្ឌ គឺសំដៅលើទោសដាក់ពន្ធនាគារ និងទោសពិន័យជាប្រាក់។ ជនល្មើស ដែលជាអនីតិជន ក្រោម ១៨ឆ្នាំ មិនត្រូវទទួលទោសព្រហ្មទណ្ឌទេ ប... | law |
តើគណៈកម្មាធិការជាតិវាយតម្លៃសេវាសាធារណៈ (គ.ជ.វ.ស.) ជាសេនាធិការឲ្យរាជរដ្ឋាភិបាលមានតួនាទីនិងភារកិច្ចអ្វីខ្លះ? | គណៈកម្មាធិការជាតិវាយតម្លៃសេវាសាធារណៈ (គ.ជ.វ.ស.) ជាសេនាធិការឲ្យរាជរដ្ឋាភិបាលមានតួនាទីនិងភារកិច្ចដដូចជា៖
- ជំរុញក្រសួង ស្ថាប័នទាំងអស់ឲ្យបន្តអនុវត្តគោលនយោបាយស្តីពីការផ្តល់សេវាសាធារណៈ
- អនុម័តវិធីសាស្រ្តនិងគោការណ៍ដើម្បីវាយតម្លៃសេវាសាធារណៈ
- អនុម័តផែនការយុទ្ធសាស្ត្រស្តីពីការកំណត់និងការអនុវត្តស្តង់ដារសេវាសាធារណៈ
- ណែនាំនិងជំ... | law |
តើលេខាធិការដ្ឋាននៃ គ.ជ.វ.ស. មានតួនាទីនិងភារកិច្ចអ្វីខ្លះ? | លេខាធិការដ្ឋាននៃ គ.ជ.វ.ស. មានតួនាទីនិងភារកិច្ចដូចជា៖
- ជួយ គ.ជ.វ.ស. ក្នុងការសម្របសម្រួលជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធដើម្បីរៀបចំផែនការសកម្មភាពសម្រាប់អនុវត្តស្តង់ដាសេវសាធារណៈស្របតាមឯកសារណែនាំស្តីពីស្តង់ដាសេវាសាធារណៈ
- រៀបចំវិធីសាស្ត្រនិងគោលការណ៍ដើម្បីវាយតម្លៃសេវាសាធារណៈជូន គ.ជ.វ.ស. ពិនិត្យនិងសម្រេច
- រៀបចំផែនការយុទ្ធសាស្រ... | law |
តើកិច្ចសន្យាម៉ៅការសាងសង់ឬរុះរើត្រូវធ្វើជាលាយលក្ខណ៍អក្សរនិងត្រូវមានចែងខអប្បបរមាអ្វីខ្លះ? | កិច្ចសន្យាម៉ៅការសាងសង់ឬរុះរើត្រូវធ្វើជាលាយលក្ខណ៍អក្សរនិងត្រូវមានចែងខអប្បបរមាដូចជា៖
- អត្តសញ្ញាណរបស់ភាគីនៃកិច្ចសន្យា
- ទីតាំង ទំហំ និងប្រភេទការងារ
- តម្លៃនៃកិច្ចសន្យានិងកាលបរិច្ឆេទនិងរបៀបនៃការទូទាត់
- ការធានារបស់ភាគីនៃកិច្ចសន្យាចំពោះការអនុវត្តកាតព្វកិច្ចក្នុងកិច្ចសន្យា
- លក្ខខណ្ឌបច្ចេកទេសនិងលក្ខខណ្ឌសុវត្ថិភាពនៃការងារ
- ... | law |
តើក្នុងករណីណាខ្លះដែលអ្នកប្រព្រឹត្តអំពើល្មើសអាចរួចផុតពីការទទួលខុសត្រូវព្រហ្មទណ្ឌ? | ក្រមព្រហ្មទណ្ឌខ្មែរ ត្រូវបានចាប់ផ្តើមអនុវត្តនៅទូទាំងប្រទេស កាលពីខែធ្នូ ឆ្នាំ២០១០ កន្លងទៅនេះ។ | law |
តើស្តង់ដារសេវាសាធារណៈគឺជាអ្វី? | ស្តង់ដារសេវាសាធារណៈ គឺជាម៉ែត្រវាស់កម្រិតនៃគុណភាពនិងចរិតលក្ខណៈក្នុងការផ្តល់សេវាសាធារណៈ ដើម្បីទទួលបាននូវការពេញចិត្តពីសំណាក់អ្នកប្រើប្រាស់សេវាសាធារណៈតាមលក្ខខណ្ឌកំណត់ (ដូចជានីតិវិធីពេលវេលា តម្លៃ និងទីកន្លែង) និងឆ្លើយតបទៅនឹងតម្រូវការនិងផលប្រយោជន៍របស់អ្នកប្រើប្រាស់សេវាសាធារណៈ។ | law |
តើរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុត្រូវចេញប្រកាសពាក់ព័ន្ធទៅនឹងអ្វីខ្លះ? | រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុត្រូវចេញប្រកាសពាក់ព័ន្ធនឹង៖
- ទម្រង់ ខ្លឹមសារ និងសុពលភាពនៃប្រតិវេទន៍ និងឯកសារគយ
- ការតម្កល់ ការផ្ទៀងផ្ទាត់ និងការចុះបញ្ជិកាប្រតិវេទន៍គយ
- ការកែប្រែ ការបន្ថែម និងការលុប ឬប្តូរនូវប្រតិវេទន៍ និងឯកសារគយ
- ការបែងចែក និងគ្រប់គ្រងត្រួតពិនិត្យ ប្រតិវេទន៍ និងឯកសារគយ។ | law |
តើគុណភាពព័ត៌មានមានលក្ខណៈវិនិច្ឆ័យមានអ្វីខ្លះ? | គុណភាពព័ត៌មានមានលក្ខណៈវិនិច្ឆ័យមានដូចជា៖
- ព័ត៌មានពាក់ព័ន្ធនឹងបទដ្ឋានគតិយុត្ត
- ព័ត៌មានត្រូវផ្សព្វផ្សាយជាសាធារណៈឲ្យបានទូលំទូលាយ
- មធ្យោបាយនៃការផ្សព្វផ្សាយ។ | law |
តើការផ្ទេរមធ្យោបាយដឹកជញ្ជូនគឺជាអ្វី? | ការផ្ទេរមធ្យោបាយដឹកជញ្ជូន គឺជានីតិវិធីគយដែលអនុញ្ញាតឲ្យផ្ទេរទំនិញពីមធ្យោបាយដឹកជញ្ជូននាំចូល ទៅមធ្យោបាយដឹកជញ្ជូននាំចេញ ក្រោមការត្រួតពិនិត្យរបស់គយនៅក្នុងរង្វង់ការិយាល័យគយតែមួយ ដែលជាការិយាល័យនៃការនាំចូល និងការនាំចេញ។ | law |
តើប្រវេសន៍កាលិកគឺជាអ្វី? | ប្រវេសន៍កាលិក គឺជានីតិវិធីគយដែលអាចអនុញ្ញាតឲ្យទំនិញនាំចូលបានក្នុងដែនគយក្រោមលក្ខខណ្ឌរួចផុតពីការបង់ពន្ធ និងអាករទាំងស្រុងឬភាគខ្លះ។ ទំនិញទាំងនោះត្រូវបាននាំចូលក្នុងគោលបំណងច្បាស់លាស់ ហើយត្រូវនាំចេញទៅវិញក្នុងកម្រិតពេលវេលាជាក់លាក់មួយ និងមិនធ្វើការ កែច្នៃ ឬផ្លាស់ប្តូរលើកលែងតែការរំលស់ជាធម្មតាតាមការប្រើប្រាស់។ | law |
តើផលប្រយោជន៍ពិសេសសំដៅដល់អ្វី? | ផលប្រយោជន៍ពិសេស សំដៅដល់ទ្រព្យដែលបុគ្គល (សន្តតិជន) បានទទួលជាប្រទានកម្មនៅក្នុងឱកាសអាពាហ៍ពិពាហ៍ ឬហេតុការណ៍ផ្សេងទៀត ឬដើម្បីមូលធននៃជីវភាពរស់នៅ ឬដែលបានទទួលជាអច្ឆ័យទានពីមតកជន។ | law |
តើការិយាល័យគយគឺជាអ្វី? | ការិយាល័យគយ គឺជាអង្គភាពរដ្ឋបាលគយដែលមានសមត្ថកិច្ចគ្រប់គ្រងត្រួតពិនិត្យ ទម្រង់ការគយ អគារ ឬទីតាំងផ្សេងទៀតដែលទទួលការអនុញ្ញាតសម្រាប់គោលបំណងនៃបទប្បញ្ញត្តិច្បាប់នេះ។ | law |
តើតម្លៃគិតពន្ធគយឬតម្លៃគឺជាអ្វី? | តម្លៃគិតពន្ធគយឬតម្លៃ គឺពាក់ព័ន្ធទៅនឹងទំនិញនាំចូល គឺជាតម្លៃគិតពន្ធគយនៃទំនិញទាំងនោះដែលត្រូវបានកំណត់ស្របតាមមាត្រា ២១នៃច្បាប់នេះ។ | law |
តើមូលបត្រឥណទេយ្យជួញដូរបាន (ឧបករណ៍អាចជួញដូរបាន) សំដៅដល់អ្វី? | មូលបត្រឥណទេយ្យជួញដូរបាន (ឧបករណ៍អាចជួយដូរបាន) តាមក្រមនីតិវធីរដ្ឋប្បវេណី មានន័យថា មូលបត្រ ដែលតំណាងផលប្រយោជន៍ (សិទ្ធិ) ជាទ្រព្យសម្បត្តិ ហើយដែលការផ្ទេរ ឬការអនុវត្តនូវសិទ្ធិនេះ ធ្វើតាមមូលបត្រ។ | law |
តើឯកសារគឺជាអ្វី? | ឯកសារ គឺជាឯកសារតាមទម្រង់ណាមួយ ទោះជាមាន ឬគ្មានចុះហត្ថលេខា ឬចុះអាទិសង្កេត ឬធ្វើយថាភូតដោយអ្នកតាក់តែង និងរាប់បញ្ចូលទាំង៖
- ទម្រង់ណាមួយដែលសរសេរលើសម្ភារៈ
- ព័ត៌មានថតទុក បញ្ចូន ឬរក្សាទុកដោយមធ្យោបាយនានា ដូចជា ឧបករណ៍ថត កុំព្យូទ័រ ឬឧបករណ៍ផ្សេងទៀត និងសម្ភារៈដែលយកចេញពីព័ត៌មានទាំងនេះ។
- ស្លាក ឬសញ្ញាសម្គាល់ផ្សេងទៀត ឬការសរសេរដែលភ្ជាប... | law |
តើពន្ធគឺជាអ្វី? | ពន្ធ គឺជាពន្ធបន្ថែមអាករ កម្រៃ ឬបន្ទុកផ្សេងទៀតដែលយកលើទំនិញស្របតាមបញ្ញត្តិណាមួយនៃច្បាប់នេះ ឬច្បាប់និងបទប្បញ្ញត្តិផ្សេងទៀតដែលអនុវត្តនិងគ្រប់គ្រងដោយគយ។ | law |
តើការឆ្លងកាត់គឺជាអ្វី? | ការឆ្លងកាត់ គឺជានីតិវិធីគយ ដែលអនុញ្ញាតឲ្យដឹកជញ្ជូនទំនិញពីការិយាល័យគយមួយទៅការិយាល័យគយមួយទៀត ក្រោមការត្រួតពិនិត្យរបស់គយ។ | law |
តើភណ្ឌាគារគយមានដែនកំណត់ប៉ុន្មានប្រភេទ? អ្វីខ្លះ? | ភណ្ឌាគារគយមានដែនកំណត់បីប្រភេទគឺ៖
- ភណ្ឌាគារសាធារណៈ ដែលទទួលបានការអនុញ្ញាតពីរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុអាចធ្វើប្រតិបត្តិការដោយភ្នាក់ងាររបស់រាជរដ្ឋាភិបាល ឬដោយបុគ្គលណាមួយបាន។ ភណ្ឌាគារនេះត្រូវបានប្រើប្រាស់សម្រាប់ផ្តល់សេវាដល់បុគ្គលទាំងឡាយដែលមានសិទ្ធិធ្វើសន្និធិទំនិញ។
- ភណ្ឌាគារឯកជន ដែលត្រូវបានផ្តល់ការអនុញ្ញាតដ... | law |
តើអ្នកនាំចូលគឺជាអ្វី? | អ្នកនាំចូល គឺជាបុគ្គលដែលនាំចូលទំនិញដោយខ្លួនឯង ឬដោយអ្នកដទៃ។ ត្រូវចាត់ជាអ្នកនាំចូលផងដែរនូវអ្នកទទួលទំនិញ បុគ្គលដែលជាម្ចាស់កម្មសិទ្ធិ បុគ្គលដែលនឹងទៅជាម្ចាស់កម្មសិទ្ធិ ឬអ្នកមានសិទ្ធិចាត់ចែងលើកម្មសិទ្ធិទំនិញទាំងនោះ មុនពេលដែលទំនិញនោះឈប់ជាកម្មវត្ថុនៃការត្រួតពិនិត្យ។ | law |
តើការនាំចូលពាក់ព័ន្ធទៅនឹងទំនិញគឺជាអ្វី? | ការនាំចូលពាក់ព័ន្ធទៅនឹងទំនិញ គឺជាការមកដល់ដែនគយនូវទំនិញតាមរបៀបណាក៏ដោយ ទោះជាស្របច្បាប់ឬមិនស្របច្បាប់ពីចំណុច ឬទីកន្លែងនៅក្រៅដែនគយ។ | law |
អ្វីទៅជា ចៅក្រមឈរ ឬចៅក្រមអយ្យការ? | ចៅក្រមឈរ ឬចៅក្រមអយ្យការ គឺជាចៅក្រមដែលមានតួនាទីការពារផលប្រយោជន៍សង្គម និងផលប្រយោជន៍ទូទៅ។ | law |
តើការអនុញ្ញាតឲ្យយកចេញគឺជាអ្វី? | ការអនុញ្ញាតឲ្យយកចេញ គឺជាការអនុញ្ញាតរបស់គយឲ្យយកទំនិញដែលបានបំពេញបែបបទគយរួចចេញពីការគ្រប់គ្រងរបស់គយដល់បុគ្គលពាក់ព័ន្ធ។ | law |
តើទំនិញកំណត់ពិសេសគឺជាអ្វី? | ទំនិញកំណត់ពិសេស គឺជាទំនិញទាំងឡាយដែលកំណត់ដោយប្រកាសរបស់រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុតាមកថាខណ្ឌទី២ក្នុងមាត្រា៨នៃច្បាប់នេះ។ | law |
តើតម្រាយផ្លូវស្របច្បាប់គឺជាអ្វី? | តម្រាយផ្លូវស្របច្បាប់ គឺជាផ្លូវគោក ផ្លូវដែក ផ្លូវទឹក និងផ្លូវផ្សេងទៀតណាមួយដែលគយកំណត់ឲ្យប្រើប្រាស់ សម្រាប់ការដឹកជញ្ជូនទំនិញនាំចេញ ឬនាំចូលក្រោមការគ្រប់គ្រងនិងត្រួតពិនិត្យរបស់គយ។ | law |
តើការដាក់ឲ្យប្រើប្រាស់ក្នុងប្រទេសគឺជាអ្វី? | ការដាក់ឲ្យប្រើប្រាស់ក្នុងប្រទេស គឺជាការចរាចរទំនិញនាំចូលដោយសេរីក្នុងរង្វង់ដែនគយ បន្ទាប់ពីបានបញ្ចេញទំនិញពីគយ។ | law |
តើព័ត៌មាននៃការផ្តល់សេវាសាធារណៈនីមួយៗត្រូវផ្សព្វផ្សាយជាសាធារណៈតាមរយៈកម្រងព័ត៌មានសេវាសាធារណៈនិងមធ្យោបាយអ្វីខ្លះ? | ព័ត៌មាននៃការផ្តល់សេវាសាធារណៈនីមួយៗត្រូវផ្សព្វផ្សាយជាសាធារណៈតាមរយៈកម្រងព័ត៌មានសេវាសាធារណៈនិងមធ្យោបាយមានដូចជា៖
- បណ្ណផ្សព្វផ្សាយ
- បណ្ណប្រកាស
- ព្រឹត្តិបត្រ គេហទំព័រ ទូរទស្សន៍ វិទ្យុ សារព័ត៌មាន ការបិទផ្សាយក្បែរបរិវេណទ្វារចេញចូល ឬនៅលើជញ្ជាំង ឬតាមទីតាំងណាដែលងាយមើលឃើញដោយសរសេរឲ្យបានធំៗ។ | law |
តើអនុស្សរណៈនៃការយោគយល់គ្នាសំដៅដល់អ្វី? | អនុស្សរណៈនៃការយោគយល់គ្នា សំដៅដល់លិខិតូបករណ៍អន្តរជាតិទាំងឡាយណា ដែលមានទម្រង់ជាលិខិតទោល ហើយមិនតម្រូវឲ្យមានការផ្តល់សច្ចាប័ន។ | law |
តើសិទ្ធិអំណាច និងតួនាទីអ្នកប្រតិបត្តិមតកសាសន៍មានអ្វីខ្លះ? | សិទ្ធិអំណាច និងតួនាទីអ្នកប្រតិបត្តិមតកសាសន៍មានដូចជា៖
- ធ្វើបញ្ជីសាពើភ័ណ្ឌនៃទ្រព្យសម្បត្តិ និងប្រគល់បញ្ជីនោះឲ្យសន្តតិជន ដោយគ្មានការយឺតយ៉ាវ (១២១៩-១)។
- សិទ្ធិនិងករណីយកិច្ចគ្រប់គ្រងមត៌ក និងធ្វើរាល់សកម្មភាពផ្សេងទៀតដែលចាំបាច់ ដើម្បីប្រតិបត្តិមតកសាសន៍ (១២២០) ដោយប្រុងប្រយ័ត្នក្នុងនាមជាអ្នកគ្រប់គ្រងដោយសុច្ចរិត (៦៤០)។
- ធ្វើសកម... | law |
តើក្រុមប្រឹក្សាខេត្តមានសិទ្ធិចុះទៅសួរសុខទុក្ខប្រជាពលរដ្ឋដែរឬទេ? តើក្រុមប្រឹក្សាស្រុកមានសិទ្ធិចុះសួរសុខទុក្ខប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួនដែរឬទេ? | ក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវមានច្បាប់ស្តីពីក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឱ្យបានម្នាក់មួយ១ព្រោះយើងជាថ្នាក់ដឹកនាំគេ។ មាត្រា ១៩ នៃច្បាប់នេះចែងថា ក្រុមប្រឹក្សានីមួយៗត្រូវធ្វើជាតំណាង និងសកម្មភាពក្នុងនាមប្រជាពលរដ្ឋទាំងអស់ដែលរស់នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន គឺគ្មានច្បាប់ណាមួយដែលហាមមិនឱ្យចុះសួរសុខទុក... | law |
តើសំអាងហេតុនៃសាលក្រមសំដៅដល់អ្វី? | សំអាងហេតុនៃសាលក្រម សំដៅដល់ផ្នែកមួយនៃសាលក្រម ដែលបង្ហាញអំពីយោបល់របស់ចៅក្រម ក្នុងក្របខណ្ឌនៃអង្គហេតុ ចំណុចវិវាទ និងច្បាប់ ដែលត្រូវយកមកអនុវត្តក្នុងដំណើរការវិនិច្ឆ័យសេចក្តី។ | law |
ក្រមព្រហ្មទណ្ឌត្រូវបានព្រះមហាក្សត្រឡាយព្រះហស្តលេខាប្រកាសឲ្យប្រើ តាំងពីថ្ងៃទី៣០ វិច្ឆិកា ២០០៩ ម៉្លេះ។ ហេតុអ្វីទើបនឹងចាប់ផ្តើមអនុវត្ត នៅពេលនេះ? | ក្រមព្រហ្មទណ្ឌថ្មីរបស់កម្ពុជា បានចូលជាធរមានតាំងពីមួយឆ្នាំកន្លងទៅហើយ ក៏ប៉ុន្តែក្រមនេះនៅមិនទាន់អាចយកទៅអនុវត្តបាន ដោយហេតុថានៅមាត្រាចុងក្រោយ (មាត្រា ៦៧២) ចែងថា “លើកលែងតែបទប្បញ្ញត្តិទូទៅ បទប្បញ្ញត្តិដទៃទៀតត្រូវយកទៅអនុវត្តក្នុងរយៈពេល១ឆ្នាំ ក្រោយការចូលជាធរមាននៃក្រមនេះ”។ ក្រោយពីបានចុះផ្សាយនៅក្នុងរាជកិច្ច ក្រមព្រហ្មទណ្ឌថ្មីត្រូ... | law |
តើរយៈពេលខ្លីសំដៅដល់អ្វី? | រយៈពេលខ្លី សំដៅដល់នីតិវិធីនៃការផ្តល់សេវាសាធារណៈតាមរចនាសម្ព័ន្ធប្រតិបត្តិ គឺលុបបំបាត់ការិយាធិបតេយ្យមិនចាំបាច់។ | law |
តើលក្ខខណ្ឌសាមញ្ញសំដៅដល់អ្វី? | លក្ខខណ្ឌសាមញ្ញ សំដៅដល់លក្ខខណ្ឌផ្សេងៗដែលអ្នកប្រើប្រាស់សេវាសាធារណៈត្រូវបំពេញ ដើម្បីទទួលបានសេវាសាធារណៈ ទៅប្រើប្រាស់ហើយដែលមានលក្ខណៈងាយយល់ ទាំងទម្រង់ បែបបទ ទាំងនីតិវិធី។ | law |
តើអ្វីជាច្បាប់ Civil Law និង Common Law? តើច្បាប់ទាំងពីរនេះមានអត្ថន័យខុសគ្នាបែបណាដែរ? | អត្ថន័យនៃពាក្យដូចជា៖
- ច្បាប់ Civil Law គេអាចហៅម្យ៉ាងទៀតថា Romano-germanique គឺជាប្រព័ន្ធច្បាប់រ៉ូម៉ាំង អាល្លឺម៉ង់ ដែលមានប្រវត្តិតាំងពីសម័យចក្រភពរ៉ូម៉ាំងមកម៉េ្លះ។ ការធ្វើច្បាប់នេះនៅក្នុងសម័យបូរាណក៏ដូចជាក្នុងសម័យបច្ចុប្បន្ន គឺគេពឹងផ្អែកទៅលើស្ថាប័នមួយដែលមានអំណាចបញ្ញត្តិច្បាប់ ដើម្បីតាក់តែងជាក្រម ឬហៅថាច្បាប់សរសេរ។
- ច្បាប... | law |
តើតម្លៃថោកសំដៅដល់អ្វី? | តម្លៃថោក សំដៅដល់សោហ៊ុយដែលត្រូវបង់ចំពោះសេវាសាធារណៈ និងដែលត្រូវមានកម្រិតមួយសមរម្យ ស្របតាមទីកន្លែង និងលទ្ធភាពរបស់អ្នកប្រើប្រាស់។ | law |
តើភាពអាចជឿទុកចិត្តបានសំដៅដល់អ្វី? | ភាពអាចជឿទុកចិត្តបាន សំដៅដល់ការផ្តល់សេវាសាធារណៈ ដែលត្រូវអនុវត្តទៅតាមនីតិវិធីនិងបទដ្ឋាននានា ដែលបានកំណត់ទុកជាមុននិងមានការដឹងឮជាទូទៅ។ | law |
តើឆ្លើយតបទាន់ពេលវេលាទៅនឹងតម្រូវការសំដៅដល់អ្វី? | ឆ្លើយតបទាន់ពេលវេលាទៅនឹងតម្រូវការ សំដៅដល់ភាពរហ័សនៃប្រភេទសេវាសាធារណៈ នីតិវិធី និងពេលវេលានៃការផ្តល់សេវាសាធារណៈត្រូវបានកំណត់ដោយឈរលើមូលដ្ឋាននៃតម្រូវការជាអាទិភាពរបស់អ្នកប្រើប្រាស់។ | law |
តើការបង្កលក្ខណៈងាយស្រួលសំដៅដល់អ្វី? | ការបង្កលក្ខណៈងាយស្រួល សំដៅដល់សកម្មភាពនៃមន្រ្តីផ្តល់សេវាសាធារណៈដែលបានសម្រួលដល់អ្នកប្រើប្រាស់សេវានោះលើទំនាក់ទំនងការបំពេញបែបបទផ្សេងៗ និងការទទួលយកសេវានោះ។ | law |
មាត្រា ១៣១ថ្មី (មាត្រា ១១២ចាស់) មានតែអង្គការអយ្យការទេដែលមានសិទ្ធិធ្វើបណ្តឹងអាជ្ញា។ ដើមបណ្តឹងយល់ឃើញថា ការសម្រេចរបស់តុលាការពុំទាន់បានសមស្រប ធ្វើឱ្យប៉ះពាល់ដល់ប្រយោជន៍សាធារណៈរបស់រដ្ឋ ប៉ុន្តែព្រះរាជអាជ្ញាពុំបានធ្វើបណ្តឹងអាជ្ញាទេ។ តើគួរមានវិធានការចំពោះព្រះរាជអាជ្ញារូបនោះយ៉ាងណា? មានទោសដែរឬទេ? | អត់រួចខ្លួនទេ។ ត្រូវធ្វើពាក្យប្តឹងតាមលំដាប់លំដោយ។ | law |
តើការទទួលបានសំដៅដល់អ្វី? | ការទទួលបាន សំដៅដល់ការទទួលបានទំនិញនិងសិទ្ធិប្រត្យក្សលើអចលនទ្រព្យតាមរយៈអំណោយ ការទិញលក់ ការដោះដូរ ឬតាមការព្រមព្រៀងផ្សេងៗទៀត ព្រមទាំងការទទួលបានសេវាតាមរយៈការព្រមព្រៀងនានា។ | law |
តើបញ្ញត្តិករមានសមត្ថកិច្ចសំដៅដល់អ្វី? | បញ្ញត្តិករមានសមត្ថកិច្ច សំដៅដល់ដល់ក្រសួង ស្ថាប័នណាមួយដែលមានមុខងារនិងតួនាទីការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់អ្នកប្រើប្រាស់ក្រោមការទទួលខុសត្រូវរបស់ខ្លួន។ | law |
តើធុរកិច្ចសំដៅដល់អ្វី? | ធុរកិច្ចសំដៅដល់សកម្មភាពដែល៖
- ទំនិញឬសេវាត្រូវបានទទួលឬផ្គត់ផ្គង់ ឬដែលសិទ្ធិប្រត្យក្សលើអចលនទ្រព្យ ត្រូវបានទទួល ឬបោះបង់ ឬ
- បានធ្វើឡើងតាមវិធីដែលមានការរៀបចំនិងមានភាពច្បាស់លាស់ ឬ
- បុគ្គលធ្វើសកម្មភាពនោះមានគោលបំណងរកប្រាក់ចំណេញទោះបីជាសកម្មភាពដែលបានធ្វើដោយបុគ្គលនោះជាសកម្មភាពចម្បង ឬបន្ទាប់បន្សំ ឬមិនធ្វើជាប្រចាំក៏ដោយ។ | law |
បើនាយទាហានឈឺកំពុងសម្រាកព្យាបាល មានអាការៈធ្ងន់ធ្ងរ បំពេញឯកសារប្រការទ្រព្យសម្បត្តិ និងបំណុលមិនកើត តើប្រកាសឬទេ? | បើនាយទាហាននេះមិនអាចសរសេរបាន គាត់អាចពឹងពាក់អ្នកដទៃបានឱ្យជួយបំពេញឯកសារប្រការទ្រព្យសម្បត្តិ និងបំណុល ជំនួសបាន។ ការសម្រាកព្យាបាលជំងឺមិនអាចយកមកធ្វើជាទឡឺករណ៍សម្រាប់ការមិនប្រកាសទ្រព្យសម្បត្តិ និងបំណុលបានទេ។ | law |
តើគុណភាពល្អសំដៅដល់អ្វី? | គុណភាពល្អ សំដៅដល់គ្រប់លក្ខខណ្ឌគុណវុឌ្ឍិដែលបានមកពីការពេញចិត្តរបស់អ្នកប្រើប្រាស់សេវាសាធារណៈ នៅពេលដែលសេវានោះត្រូវបានផ្តល់ជូនទៅតាមលក្ខខណ្ឌកំណត់ (នីតិវិធី ពេលវេលា និងតម្លៃ) និងឆ្លើយតបទៅនឹងតម្រូវការ និងផលប្រយោជន៍ទូទៅរបស់អ្នកប្រើប្រាស់។ | law |
តើក្រមព្រហ្មទណ្ឌថ្មីនេះអនុវត្តទៅលើបទល្មើសដែលប្រព្រឹត្តចាប់ពីពេលណា? | ក្រមព្រហ្មទណ្ឌថ្មីអាចអនុវត្តបានតែចំពោះបទល្មើសណា ដែលប្រព្រឹត្តក្រោយក្រមនេះចាប់ផ្តើមអនុវត្តតែប៉ុណ្ណោះ (១១ ធ្នូ ២០១០ នៅភ្នំពេញ និង ២១ ធ្នូ ២០១០ នៅតាមបណ្តាខេត្ត-ក្រុងផ្សេងទៀត)។ នេះគឺជាគោលការណ៍ដែលមានតម្លៃជាសកល។ នៅក្នុងក្រមព្រហ្មទណ្ឌខ្មែរ នៅត្រង់មាត្រា ៣ ចែងថា “មានតែអំពើដែលបង្កើតជាបទល្មើស នៅពេលដែលអំពើនោះមានចែងក្នុងបទប្បញ្ញត្... | law |
តើស្ថាប័នទទួលសមត្ថកិច្ចសំដៅដល់អ្វី? | ស្ថាប័នទទួលសមត្ថកិច្ច សំដៅដល់ផ្នែកឯកជននិងសង្គមស៊ីវិល ដែលទទួលបានសិទ្ធិ និងភារកិច្ចពីរដ្ឋហើយដែលស្ថិតនៅក្រោមការគ្រប់គ្រង ឬការត្រួតពិនិត្យរបស់រដ្ឋឬភ្នាក់ងាររដ្ឋ។ | law |
តើបណ្ណផ្សព្វផ្សាយត្រូវចែងឲ្យច្បាស់លាស់អំពីអ្វីខ្លះ? | បណ្ណផ្សព្វផ្សាយត្រូវចែងឲ្យច្បាស់លាស់អំពី៖
- ប្រភេទសេវាសាធារណៈនីមួយៗដែលផ្តល់ដោយក្រសួង ស្ថាប័ន
- តម្លៃនៃសេវាសាធារណៈនីមួយៗ
- រយៈពេលនៃការទទួលបានសេវាសាធារណៈបន្ទាប់ពីអ្នកផ្តល់សេវាសាធារណៈទទួលពាក្យស្នើសុំ និងឯកសារតម្រូវពីសំណាក់អ្នកប្រើប្រាស់សេវាសាធារណៈ
- លក្ខខណ្ឌក្នុងការទទួលបានសេវាសាធារណៈ
- ម៉ោងបំពេញការងារ មធ្យោបាយទំនាក់ទំនង ថ... | law |
តើបទឧក្រិដ្ឋ និងបទមជ្ឈិមខុសគ្នាត្រង់ណាខ្លះ? | ក្រមព្រហ្មទណ្ឌថ្មី បែងចែកបទល្មើសជា ៣ប្រភេទ ទៅតាមកម្រិតទោស។ បទឧក្រិដ្ឋ (មាត្រា ៤៦)
បទល្មើសមួយ ត្រូវចាត់ទុកជាបទឧក្រិដ្ឋ ប្រសិនបើបទល្មើសនោះអាចត្រូវផ្តន្ទាទោសដាក់ពន្ធនាគារលើសពី៥ឆ្នាំ ឬដាក់ពន្ធនាគារអស់មួយជីវិត។ ឧទាហរណ៍៖ បទឃាតកម្មគិតទុកជាមុន, បទឃាតកម្មដោយចេតនា, បទរំលោភសេពសន្ថវៈ, បទលួចដោយហិង្សា (ប្លន់)។ល។
- បទមជ្ឈិម (មាត្រា ៤... | law |
តើចំណាត់ថ្នាក់ទៅតាមចំនួននៃអំពើនៅក្នុងបទល្មើសមានអ្វីខ្លះ? | ចំណាត់ថ្នាក់ទៅតាមចំនួននៃអំពើនៅក្នុងបទល្មើសមានដូចជា៖
- បទល្មើសធម្មតា៖ ជាបទល្មើសដែលត្រូវបានសម្រេចឡើងដោយអំពើសត្យានុម័តតែមួយគត់ប៉ុណ្ណោះ។ ឧទាហរណ៍ មាត្រា ៣៥៣នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាបានចែងថា៖ អំពើលួចគឺជាអំពើដកហូតដោយ ទុច្ចរិតនូវទ្រព្យសម្បត្តិ ឬវត្ថុផ្សេងទៀតរបស់អ្នកដទៃតាមគ្រប់មធ្យោបាយក្នុងគោលបំណងយកមកធ្វើជាកម្មសិទ... | law |
តើភាពងាយស្រួលក្នុងការទទួលយកសេវាមានលក្ខណៈវិនិច្ឆ័យមានអ្វីខ្លះ? | ភាពងាយស្រួលក្នុងការទទួលយកសេវាមានលក្ខណៈវិនិច្ឆ័យមានដូចជា៖
- ទីតាំងនិងហេដ្ឋារចនាសម្ព័ន្ធ
- នីតិវិធីនិងលក្ខខណ្ឌ។ | law |
តើភាពយកចិត្តទុកដាក់ក្នុងការទទួលអ្នកប្រើប្រាស់សេវាសំដៅដល់អ្វី? | ភាពយកចិត្តទុកដាក់ក្នុងការទទួលអ្នកប្រើប្រាស់សេវា សំដៅដល់សមត្ថភាពរបស់ក្រសួងស្ថាប័ន និងអ្នកផ្តល់សេវាសាធារណៈក្នុងការប្រើប្រាស់មធ្យោបាយនិងនីតិវិធីការងារ ដើម្បីដោះស្រាយឬឆ្លើយតបទៅនឹងសំណូមពររបស់អ្នកប្រើប្រាស់សេវាសាធារណៈ។ | law |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.