question
stringlengths
10
408
answer
stringlengths
8
14.6k
category
stringclasses
4 values
អ្វីទៅជាអនុក្រឹត្យ?
អនុក្រឹត្យ គឺជាលិខិតបទដ្ឋានគតិយុត្តដែលមានមុខងារប្រតិបត្តិច្បាប់បង្កើតស្ថាប័ន និងតែងតាំងមន្ត្រីជាន់ខ្ពស់កាន់អំណាចខាងអង្គការនីតិប្រតិបត្តិ។ សមត្ថកិច្ចនេះ ចេញដោយរាជរដ្ឋាភិបាល។
law
តើប្រាក់ជំពូក និងប្រាក់លើកទឹកចិត្តចាប់ពីកម្រិតប៉ុន្មានទើបហៅថាជាប្រាក់អំពើពុករលួយ?
ការប្រើប្រាស់សាច់ប្រាក់ដែលមិនចំទិសដៅ និងគ្មានការអនុញ្ញាតត្រឹមត្រូវ ត្រូវចាត់ទុកជាអំពើពុករលួយ ទោះបីជាប្រាក់ជំពូក និងប្រាក់លើកទឹកចិត្តក្នុងកម្រិតណាក៏ដោយ។
law
ក្នុងអង្គភាពមួយមានកើតអំពើពុករលួយ តើក្នុងនាមមន្ត្រីថ្នាក់ក្រោមអាចរាយការណ៍អំពើពុករលួយ តាមរយៈណាដែលជាការសម្ងាត់?
គ្រប់បុគ្គលទាំងអស់ដែលដឹងរឿងហេតុនៃអំពើពុករលួយ អាចរាយការណ៍ពីព័ត៌មានមកអង្គភាពប្រឆាំងអំពើពុករលួយ ឬការិយាល័យរាជធានី ខេត្តក្រុងប្រឆាំងអំពើពុករលួយ ទោះបីបុគ្គលនោះជាប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ឬមន្ត្រីឯទៀតដែលមានឋានៈសង្គមក្នុងកម្រិតណាមួយក៏ដោយ។
law
តើការប្រកាសទ្រព្យសម្បត្តិ និងបំណុលលើកដំបូងត្រូវបញ្ចប់នៅពេលណា?
សេចក្តីសម្រេចលេខ០០៣/១១ លស.អបព ចុះថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ២០១១ ប្រការ៩ បានកំណត់កាលបរិច្ឆេទចុងក្រោយនៃការឈប់ទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុលគឺនៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១១។
law
សូមឯកឧត្តមជួយពន្យល់បន្ថែម រដ្ឋធម្មនុញ្ញជាលក្ខន្តិកៈនៃអំណាច? ក្រុមប្រឹក្សាធម្មនុញ្ញជាអ្នកការពាររដ្ឋធម្មនុញ្ញ?
រដ្ឋធម្មនុញ្ញជាលក្ខន្តិកៈនៃអំណាច គឺមានន័យថា អ្នកដែលមានអំណាចត្រូវគ្រប់គ្រងប្រជាពលរដ្ឋ ទៅតាមអ្វីដែលរដ្ឋធម្មនុញ្ញបានសរសេរ អ៊ីចឹងគឺមានន័យថា មិនមែនបាត់សិទ្ធិអ្នកដែលមានអំណាចនោះទេ គឺគាត់ត្រូវគោរពតាមរដ្ឋធម្មនុញ្ញ និងច្បាប់ លិខិតបទដ្ឋានទាំងឡាយដើម្បីគ្រប់គ្រងដឹកនាំប្រទេស។ អំណាចទាំងអស់ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ត្រូវតែគោរពតាមលក្...
law
តើមណ្ឌលកម្សាន្តទេសចរណ៍សំដៅដល់អ្វី?
មណ្ឌលកម្សាន្តទេសចរណ៍ សំដៅដល់ទីតាំងសេវាកម្មទាំងឡាយ ដែលធ្វើអាជីវកម្មបម្រើឲ្យការសម្រាកលំហែ និងកម្សាន្ត តាមគោលការណ៍ស្របច្បាប់ ហើយប្រភេទអាជីវកម្មទាំងនោះ ត្រូវបានកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍។
law
អ្វីទៅជា សាលដីការបៀប?
សាលដីការបៀប គឺជាសេចក្តីសម្រេចមួយមុនអង្គសេចក្តីរបស់ចៅក្រមជំនុំជម្រះនៃតុលាការជាន់ខ្ពស់ គឺសាលាឧទ្ធរណ៍ និងតុលាការកំពូល។
law
តើការបង្កើតរដ្ឋធម្មនុញ្ញធ្វើដោយរបៀបណា?
តាមប្រវត្តិសាស្ត្រកម្ពុជា ដើម្បីបង្កើតរដ្ឋធម្មនុញ្ញឆ្នាំ១៩៤៧បាន នៅក្នុងឆ្នាំ១៩៤៦ ព្រះមហាក្សត្រ ទ្រង់បានរៀបចំឱ្យមានការបោះឆ្នោតមួយ ដើម្បីបង្កើតសភាធម្មនុញ្ញ ដែលជាស្ថាប័នទទួលភារកិច្ចសរសេររដ្ឋធម្មនុញ្ញ និង អនុម័តរដ្ឋធម្មនុញ្ញ។ នៅសម័យសាធារណរដ្ឋខ្មែរ របៀបបង្កើតរដ្ឋធម្មនុញ្ញនៅសម័យនោះ គឺគេបង្កើតគណៈកម្មការតាក់តែង និង អនុម័តដោយប្...
law
អ្វីទៅជា សាលដីកា?
សាលដីការ គឺជាសេចក្តីសម្រេចចុងក្រោយបង្អស់របស់តុលាការជាន់ខ្ពស់រួមមាន សាលាឧទ្ធរណ៍ និងតុលាការកំពូល។
law
តើប្រភេទសេចក្តីសម្រេចខាងអង្គការនីតិប្រតិបត្តិមានអ្វីខ្លះ?
ប្រភេទសេចក្តីសម្រេចរបស់អង្គការនីតិប្រតិបត្តិមានដូចជា៖ - អនុក្រឹត្យ - ប្រកាស - សារាចរ - សេចក្តីសម្រេច។
law
តើក្រុមជនបង្គោលប្រឆាំងអំពើពុករលួយ មានតួនាទីនិងភារកិច្ចអ្វីខ្លះ?
ក្រុមជនបង្គោលប្រឆាំងអំពើពុករលួយ មានតួនាទីនិងភារកិច្ចដូចជា៖ - សម្របសម្រួលការងារអប់រំ ផ្សព្វផ្សាយ ច្បាប់ លិខិតបទដ្ឋាននានាពាក់ព័ន្ធនឹងការប្រឆាំងអំពើពុករលួយ នៅក្នុងក្រសួង ស្ថាប័ន និងអង្គភាពសាធារណៈរបស់ខ្លួន - ធ្វើបញ្ជីសមាសភាពបុគ្គលដែលត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុល ដើម្បីផ្ញើមកអង្គភាពប្រឆាំងអំពើពុករលួយ - ជួយសម្រួលឲ្យការង...
law
តើក្រុមប្រឹក្សាឃុំសង្កាត់ជាមន្ត្រីមុខងារសាធារណៈ ឬមុខងារនយោបាយ ហេតុអ្វីបានជាតម្រូវឱ្យប្រកាសទ្រព្យសម្បត្តិ និងបំណុល?
ទោះជាមន្ត្រីមុខងារសាធារណៈ ឬជាមន្ត្រីនយោបាយរឱ្យតែស្ថិតក្នុងសមាសភាពដែលត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុលដូចមានកំណត់ក្នុងមាត្រា ១៧ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ។ ក្រុមប្រឹក្សាឃុំ សង្កាត់ត្រូវបានកំណត់ដោយច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយថាជាពលរដ្ឋទទួលអាណត្តិសាធារណៈ ដោយការបោះឆ្នោតដែលតម្រូវឱ្យប្រកាស។
law
ការប្រកាសគ្រឿងអលង្ការ និងប្រាក់ គឺអាចលិចលឺទៅខាងក្រៅដែលឬទេ?
ឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុលដែលរក្សាទុកនៅអង្គភាពប្រឆាំងអំពើពុករលួយ ត្រូវបានចាត់ទុកឯកសារដែលបានរក្សាការសម្ងាត់ខ្ពស់បំផុត។ មិនមានបុគ្គលណាមួយអាចពិនិត្យមើលនូវឯកសាររបស់បុគ្គលណាមួយទៀត ក្រៅតែពីបុព្វហេតុចាំបាច់នៃការស៊ើបអង្កេតអំពើពុករលួយ។ ទោះបីបុគ្គលប្រកាសទ្រព្យសម្បត្តិ និងបំណុលបានប្រកាសក្នុងរូបភាពណាមួយក៏ដោយ ក៏មិនអាចបណ្តាល...
law
តើបុគ្គលដែលយកប្រាក់កម្រៃពីមន្ត្រីរាជការ ដែលមិនបានមកបំពេញភារកិច្ច ចាត់ទុកថាជាអំពើពុករលួយដែរឬទេ?
មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធត្រូវបំពេញភារកិច្ចតាមការកំណត់របស់ច្បាប់ ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល និងច្បាប់ស្តីពីលក្ខន្តិកៈទូទៅនៃយោធិន។ បុគ្គលដែលមិនបានមកបំពេញការងារជាកំហុសមួយ ចំណែកបុគ្គលដែលទទួលយកកម្រៃពីមន្ត្រីរាជការ ដែលមិនបានមកបំពេញភារកិច្ចជាកំហុសមួយទៀតដែលចាត់ទុកជាអំពើពុករលួយ។
law
តើប្រភេទសេចក្តីសម្រេចរបស់ ព្រះមហាក្សត្រមានអ្វីខ្លះ?
ប្រភេទនៃសេចក្តីសម្រេចរបស់ព្រះមហាក្សត្រមានដូចជា៖ - ព្រះរាជក្រម - ព្រះរាជក្រឹត្យ - ព្រះរាជសារ
law
តើអ្វីទៅជា សេចក្តីសម្រេច?
សេចក្តីសម្រេច គឺជាលិខិតដែលមានអនុភាពក្រោមច្បាប់តែស្របនឹងច្បាប់ ឬដូចច្បាប់ហើយចេញដោយអ្នកដឹកនាំនៃអង្គការនីតិប្រតិបត្តិ ឬអាជ្ញាធរមានសមត្ថកិច្ចដូចជា អភិបាលខេត្តអភិបាលក្រុងជាដើម។
law
តើក្នុងប្រទេសកម្ពុជាយើង មានអង្គភាពណាមួយជាអ្នកទទួលខុសត្រូវត្រួតពិនិត្យការងាររបស់អង្គភាពប្រឆាំងអំពើពុករលួយ? ហើយចំនួនបុគ្គលិកទាបបំផុតនៃអង្គភាពប្រឆាំងអំពើពុករលួយប៉ុន្មាន? ខ្ពស់បំផុតចំនួនប៉ុន្មាន?
អង្គភាពប្រឆាំងអំពើពុករលួយជាស្ថាប័នមួយស្ថិតក្រោមការគ្រប់គ្រង និងត្រួតពិនិត្យផ្ទាល់ពីរាជរដ្ឋាភិបាល។ ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ដែលមានសមាសភាពចំនួន១១រូប មកពីក្រសួង ស្ថាប័នផ្សេងៗ ក៏ជាអ្នកឃ្លាំមើលពីសកម្មភាពការងារអង្គភាពប្រឆាំងអំពើពុករលួយ។ មន្ត្រីរាជការទាំងអស់នៃអង្គភាពប្រឆាំងអំពើពុករលួយត្រូវប្រកាសទ្រព្យសម្បត្តិ និងបំ...
law
តើការសូក ឬទទួលសំណូកត្រឹមកម្រិតណាដែលចាត់អាចទុកថាជាអំពើពុករលួយ?
បទល្មើសពុករលួយជាបទល្មើសទម្រង់ មិនមែនជាបទល្មើសសម្ភារៈដូចបទល្មើសព្រហ្មទណ្ឌផ្សេងៗ។ បទបក្ខានុគ្រោះ បទជំនួញឥទ្ធិពលអកម្ម និងបទរំលោភអំណាច បទសម្លុតគំរាម បទរារាំង និងការជ្រៀតជ្រែកការងាររបស់អង្គភាពប្រឆាំងអំពើពុករលួយ សុទ្ធតែជាបទល្មើសពុករលួយដែលអាចប្រព្រឹត្តឡើង ក្រោមរូបភាពមិនមានការបង្ហាញនូវការទទួល ឬផ្តល់ឱ្យនូវទឹកប្រាក់ ឬអត្ថប្រយោជន...
law
តើឆ្នាំ២០១១ នេះ ត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុលត្រឹមមន្ត្រីកម្រិតណាខ្លះ?
ជាទូទៅការប្រកាសទ្រព្យសម្បត្តិ និងបំណុលលើកដំបូងក្នុងឆ្នាំ២០១១នេះ គឺអនុវត្តចំពោះមន្ត្រីដែលមានឋានៈចាប់ពីប្រធាននាយកដ្ឋានឡើង ឬឋានន្តរសក្តិវរសេនីយ៍ឯក។ សមាសភាពមន្ត្រីដែលត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុលដូចមានចែងក្នុងមាត្រា ១៧ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុល លើកលែងតែមន្ត្រីដែលកំណត់ក្នុងច...
law
អ្នកទទួលបន្ទុកខាងហិរញ្ញវត្ថុនៅតាមក្រសួង ស្ថាប័ននីមួយៗ តើមានទំនាស់ផលប្រយោជន៍ជាមួយក្រុមជនបង្គោលដែរឬទេ?
អ្នកកាន់ហិរញ្ញវត្ថុមិនមានទំនាស់ផលប្រយោជន៍ជាមួយក្រុមជនបង្គោល។ មានន័យថា អ្នកទាំងនេះអាចធ្វើជាក្រុមជនបង្គោលបាន។
law
បើឃើញមន្ត្រី ធំ តូច បានប្រព្រឹត្តអំពើពុករលួយ តើរាយការណ៍ទៅណា? (សុំលេខទូរស័ព្ទ) ក្រុមការងារប្រឆាំងអំពើពុករលួយ។
យោងតាមច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយមានតែអង្គភាពប្រឆាំងអំពើពុករលួយប៉ុណ្ណោះ ដែលមានសិទ្ធិកសាងសំណុំរឿងនៃបទល្មើសបញ្ជូនទៅតុលាការ។ បុគ្គលទាំងឡាយណាដែលដឹងពីរឿងហេតុនៃបទល្មើសពុករលួយអាចប្ដឹងតាមរយៈ៖ - ប្រអប់សំបុត្រសដែលមាននៅមុខអង្គភាពប្រឆាំងអំពើពុករលួយ (អតីតអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ) និងមុខអតីតសណ្ឋាគារខេមរា (ខាងត្បូង...
law
អ្វីទៅជា សារាចរ?
សារាចរ គឺជាសេចក្តីណែនាំរបស់ក្រសួង ឬស្ថាប័នណាមួយ។ ជាពិសេស វាគឺជាលិខិតសម្រាប់ណែនាំក្នុងការអនុវត្តច្បាប់ឲ្យបានច្បាស់លាស់។
law
តើក្រុមជនបង្គោលអាចមានត្រាដោយឡែកសម្រាប់បំពេញការងាររបស់ខ្លួនដែរឬទេ?
ក្រុមជនបង្គោលមិនមានត្រាដោយឡែកសម្រាប់ការងាររបស់ខ្លួនទេ ហើយតួនាទីរបស់ក្រុមជនបង្គោលជាការបន្ថែមភារកិច្ច។
law
តើក្រុមប្រឹក្សាឃុំត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុលអ្វីខ្លះ? តម្លៃស្មើប៉ុន្មានដុល្លាបានតម្រូវឱ្យប្រកាស?
ក្រុមប្រឹក្សាឃុំជាបុគ្គលដែលកំណត់ច្បាប់ឱ្យប្រកាសទ្រព្យសម្បត្តិ និងបំណុលដូចបុគ្គលដទៃទៀត ដែលមានចែងក្នុងមាត្រា ១៧ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ។ ដូចនេះ គាត់ត្រូវប្រកាសតាមទម្រង់ និងខ្លឹមសារនៃឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុលដែលផ្តល់ជូនដោយអង្គភាពប្រឆាំងអំពើពុករលួយ។ មានតែគ្រឿងអលង្ការ ឬនាឡិកាទេដែលកំណត់ឱ្យប្រកាសចាប់ពី ៤ល...
law
តើតុលាការមានសមត្ថកិច្ចសំដៅដល់អ្វី?
តុលាការមានសមត្ថកិច្ច សំដៅដល់តុលាការដែលអាចទទួលដោយស្របច្បាប់នូវពាក្យបណ្តឹង វិនិច្ឆ័យសេចក្តីលើរឿងក្តី ហើយចេញសាលក្រម ឬសាលដីកាបាន។
law
តើការផ្តល់សារគុណពេលបំពេញភារកិច្ចចាត់ទុកជាអំពើពុករលួយដែរឬទេ?
ការផ្តល់អំណោយ ឬសារគុណដល់ក្រសួង ស្ថាប័នមិនមែនជាអំពើពុករលួយទេ តែបើផ្តល់ជូនបុគ្គលជាអំពើពុករលួយ។ គ្មានការអនុញ្ញាតដោយច្បាប់ មន្ត្រីរាជការមិនអាចទទួលយកអំណោយ ឬសារគុណក្នុងពេលបំពេញភារកិច្ចពីបុគ្គលណាឡើយ ព្រោះវាអាចមានទំនាស់ផលប្រយោជន៍ និងមានភាពលំអៀងក្នុងការងារ។
law
ប្រធានតែងតាំងបែងចែកឱ្យអនុប្រធានគ្រប់គ្រងការិយាល័យណា១ តែប្រធានបានរំលោភការងារទាំងស្រុងលើអនុប្រធានជំនាញ ដោយអនុប្រធានបានមានតែឈ្មោះបើមានករណីបទល្មើសជាក់ស្តែង តើអនុប្រធានមានទោសដែរឬទេ? ក្នុងច្បាប់ប្រឆាំងអំពើពុករលួយដែរឬទេ។
ទោះបទល្មើសពុករលួយ បទល្មើសព្រហ្មទណ្ឌឯទៀតក្តី អ្នកប្រព្រឹត្ត អ្នករួមប្រព្រឹត្ត អ្នកផ្សំគំនិត អ្នកផ្តើមគំនិត អ្នកផ្តល់មធ្យោបាយ និងអ្នកប៉ុនប៉ង (កំណត់ដោយច្បាប់) ត្រូវទទួលទោសដូចគ្នាក្នុងករណបាន និងកំពុងប្រព្រឹត្តបទល្មើសណាមួយ។ ករណីខាងលើបុគ្គលនោះអាចរួចផុតពីការចោទប្រកាន់ បើស្ថិតក្នុងគំនាបរបស់ប្រធាន តែបើគាត់បានចូលរួមដោយបង្ហាញឆន្ទ...
law
តើលក្ខណៈនៃច្បាប់ហិរញ្ញវត្ថុមានប៉ុន្មាន?
ច្បាប់ស្ដីពីប្រព័ន្ធហិរញ្ញវត្ថុរបស់ព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានរដ្ឋសភាអនុម័តនិងប្រកាសឱ្យប្រើកាលពីថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ១៩៩៣ បានកំណត់ លក្ខណៈនៃច្បាប់ហិរញ្ញវត្ថុចំនួន៣គឺ៖ - ច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ - ច្បាប់ហិរញ្ញវត្ថុកែតម្រូវ - ច្បាប់ទូទាត់ថវិកា។
law
តើបទល្មើសពុករលួយមានអ្វីខ្លះ?
បទល្មើសពុករលួយមានដូចជា៖ - បទល្មើសពុករលួយដែលមានបញ្ញត្តិនៅក្នុងមាត្រាក្រមព្រហ្មទណ្ឌ - បទល្មើសពុករលួយដែលមានបញ្ញត្តិនៅក្នុងច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ។
law
តើបទល្មើសពុករលួយដែលមានបញ្ញត្តិនៅក្នុងក្រមព្រហ្មទណ្ឌរបស់ព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានព្រះមហាក្សត្រឡាយព្រះហស្តលេខាប្រកាសឲ្យប្រើនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០០៩ ហើយត្រូវបានច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយចាត់ទុកថាជាបទល្មើសពុករលួយរួមមានអ្វីខ្លះ?
បទល្មើសពុករលួយដែលមានបញ្ញត្តិនៅក្នុងក្រមព្រហ្មទណ្ឌរបស់ព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានព្រះមហាក្សត្រឡាយព្រះហស្តលេខាប្រកាសឲ្យប្រើនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០០៩ ហើយត្រូវបានច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយចាត់ទុកថាជាបទល្មើសពុករលួយរួមមាន៖ - បទស៊ីសំណូកនៃនិយោគជិត (មាត្រា២៧៨ នៃក្រមព្រហ្មទណ្ឌ) - បទសូកប៉ាន់និយោជិត (មាត្រា២៧៩ ន...
law
តើបទល្មើសពុករលួយដែលមានចែងនៅក្នុងច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១០ ហើយត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាឡាយព្រះហស្ថលេខាប្រកាសឲ្យប្រើនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១០ បានបញ្ញត្តិអំពីបទល្មើសពុករលួយមានអ្វីខ្លះ?
បទល្មើសពុករលួយដែលមានចែងនៅក្នុងច្បាប់ស្តីពីការប្រឆាំអំពើពុករលួយ ដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១០ ហើយត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាឡាយព្រះហស្ថលេខាប្រកាសឲ្យប្រើនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១០ បានបញ្ញត្តិអំពីបទល្មើសពុករលួយមានដូចជា៖ - បទស៊ីសំណូកនៃមន្ត្រីសាធារណៈបរទេស ឬមន្រ្តីនៃអង្គការអន្តរជាតិសាធារ...
law
តើសមាជិកនៃក្រុមជនបង្គោលប្រឆាំងអំពើពុករលួយត្រូវមានលក្ខណសម្បត្តិអ្វីខ្លះ?
សមាជិកនៃក្រុមជនបង្គោលប្រឆាំងអំពើពុករលួយត្រូវមានលក្ខណសម្បត្តិដូចជា៖ - ជាមន្ត្រីនៅក្នុងក្រសួង ស្ថាប័ន និងអង្គភាពសាធារណៈ ហើយមានតួនាទីដែលអាចដឹកនាំ និងបំពេញការងារក្រុមជនបង្គោលបាន - មានភាពស្អាតស្អំ ឈ្លាសវៃ សមត្ថភាព ឆន្ទៈនិងពេលវេលាគ្រប់គ្រាន់សម្រាប់បំពេញការងារប្រឆាំងអំពើពុករលួយ។
law
តើចៅក្រមអយ្យការគ្រប់រូប ត្រូវគោរពតាមធិបញ្ជាថ្នាក់លើរបស់ខ្លួនតាមឋានានុក្រមមានអ្វីខ្លះ? ចូររៀបរាប់។
ចៅក្រមអយ្យការគ្រប់រូប ត្រូវគោរពតាមធិបញ្ជាថ្នាក់លើរបស់ខ្លួនតាមឋានានុក្រមដែលរួមមាន៖ - រដ្ឋមន្រ្ដីក្រសួងយុត្តិធម៌ គឺជានាយឋានានុក្រមនៃអង្គការអយ្យការ ហើយអាចធ្វើអធិបញ្ជាតាមការណែនាំជាលាយលក្ខណ៍អក្សរទៅអង្គការអយ្យការគ្រប់ជាន់ថ្នាក់។ - អគ្គនាយកដ្ឋានកិច្ចការអយ្យការ និងព្រហ្មទណ្ឌនៃក្រសួងយុត្តិធម៌ ជាសេនាធិការឱ្យរដ្ឋមន្រ្ដីក្រសួងយុត្...
law
ចូរឲ្យនិយមន័យ “ភ្លើងក្រហម ភ្លើងបំភ្លឺផ្លាកលេខ ភ្លើងទទឹងយាន ភ្លើងសញ្ញាប្តូរទិស ភ្លើងសញ្ញាថយក្រោយ ភ្លើងស្តុប ភ្លើងសញ្ញាអាសន្ន ភ្លើងចុះអ័ព្ទ ភ្លើងពេលថ្ងៃ”។
និយមន័យ៖ - ភ្លើងក្រហម៖ សម្រាប់ប្រាប់វត្តមាននៃយានជំនិះនិងទំហំទទឹងយានដល់អ្នកប្រើប្រាស់ផ្លូវដែលមើលពីក្រោយ - ភ្លើងបំភ្លឺផ្លាកលេខ៖ សម្រាប់ឲ្យគេមើលលេខសម្គាល់យានជំនិះឃើញច្បាស់ពីខាងក្រោយ - ភ្លើងទទឹងយាន៖ បង្ហាញទំហំទទឹងយាន ឬបន្ទុកច្រងេងច្រងាងដល់អ្នកប្រើប្រាស់ផ្លូវផ្សេងទៀត - ភ្លើងសញ្ញាប្តូរទិស៖សម្រាប់ប្រាប់ដំណឹងដល់អ្នកប្រើប្រាស់ផ...
law
តើការប្រើប្រាស់ភ្លើងក្នុងការបើកបរយានយន្តមានអ្វីខ្លះ?
ការប្រើប្រាស់ភ្លើងក្នុងការបើកបរយានយន្តមានដូចជា៖ - ភ្លើងហ្វា៖នៅពេលយប់នៅលើទ្រូងផ្លូវដែលគ្មានអគ្គិសនីបំភ្លឺជាទូទៅត្រូវប្រើភ្លើងហ្វាដើម្បីមើលទៅមុខឲ្យបានឆ្ងាយតែត្រូវប្រុងប្រយ័ត្នកុំឲ្យរំខានដល់ចរាចរណ៍ដែលមកពីទិសផ្ទុយ។ហាមបើកភ្លើងហ្វានៅក្នុងក្រុងឬទីប្រជុំជនដែលមានភ្លើងអគ្គិសនីបំភ្លឺគ្រប់គ្រាន់លើកលែងតែករណីធ្វើសញ្ញាសុំជែងឬសុំបើកផ្...
law
តើការខ្ចីលុយពីធនាគារ តម្រូវឱ្យប្រកាសដែរឬទេ?
ការខ្ចីលុយនេះមិនតម្រូវឱ្យប្រកាសទេ ពីព្រោះជាលុយដែលយើងជំពាក់គេ យើងប្រកាសតែលុយដែលគេជំពាក់តែប៉ុណ្ណោះ។
law
ដូចម្តេចដែលហៅថាយានយន្តឧបករណ៍?
យានយន្តឧបករណ៍សំដៅដល់យានយន្តពិសេសដែលមានឧបករណ៍គ្រឿងចក្របំពាក់បន្ថែមគ្មានផ្ទុកមនុស្សឬគ្មានផ្ទុកទំនិញនៅក្រៅកាប៊ីនដូចជារថយន្តលាយស៊ីម៉ង់ឬរថយន្តសម្រាប់បម្រើការងារសាងសង់ផ្លូវស្ពានជាអាទិ៍។ឯកសារយោងKnowledge For Success
law
តើនាយកដ្ឋានស៊ើបអង្កេត និងចារកម្មទទួលបន្ទុកមានអ្វីខ្លះ?
នាយកដ្ឋានស៊ើបអង្កេត និងចារកម្មទទួលបន្ទុកមានដូចជា៖ - តាមដានស៊ើបអង្កេត ត្រួតពិនិត្យ និងស្រាវជ្រាវបទល្មើសពុករលួយដោយសម្ងាត់ និងដោយចំហ - ស្រាវជ្រាវ ប្រមូលព័ត៌មាន និងភស្តុតាងពាក់ព័ន្ធនឹងអំពើពុករលួយគ្រប់រូបភាព - កំណត់អត្តសញ្ញាណ និងចាប់ជនល្មើសព្រមទាំងប្រមូលភស្តុតាង - ការពារ និងថែរក្សាភស្តុតាងដើម្បីបញ្ជូនទៅតុលាការ - សម្ភាស ស្តា...
law
អ្វីទៅជារថយន្តដឹកជញ្ជូនអ្នកដំណើរធុនតូចនិងរថយន្តដឹកជញ្ជូនអ្នកដំណើរធុនធំ?
រថយន្តដឹកជញ្ជូនអ្នកដំណើរធុនតូចនិងរថយន្តដឹកជញ្ជូនអ្នកដំណើរធុនធំ៖ - រថយន្តដឹកជញ្ជូនអ្នកដំណើរធុនតូចសំដៅដល់រថយន្តដឹកអ្នកដំណើរមានចំណុះចាប់ពី១០នាក់ ដល់២០នាក់ដោយគិតទាំងអ្នកបើកបរ។ - រថយន្តដឹកជញ្ជូនអ្នកដំណើរធុនធំសំដៅដល់រថយន្តដឹកអ្នកដំណើរមានចំណុះលើសពី២០នាក់ដោយគិតទាំងអ្នកបើកបរ។ ឯកសារយោងKnowledge For Success
law
តើយុទ្ធសាស្ត្រការអភិវឌ្ឍន៍ជាសកលសំរាប់ពាណិជ្ជកម្មអន្តរជាតិសំដៅទៅលើអ្វី?
យុទ្ធសាស្ត្រការអភិវឌ្ឍន៍ជាសកលសំរាប់ពាណិជ្ជកម្មអន្តរជាតិសំដៅទៅលើការពង្រីកពាណិជ្ជកម្មនិងការដឹកជញ្ជូនទំនិញទៅមកជាមួយប្រទេសជិតខាងព្រមទាំងពង្រីកវិស័យឧស្សាហកម្មនិងបង្កើតការងារ តាមរយៈការពង្រីកតួនាទីផ្លូវជាតិមួយលេខផ្លូវជាតិពីរលេខ និងកែលំអរផ្លូវជាតិពីរលេខនៅតាមតំបន់ជាប់ព្រំដែនកែលំអរផ្លូវឲ្យចូលដល់ផ្លូវដែកផ្លូវទឹកនិងមជ្ឈមណ្ឌលបែងចែក...
law
តើយុទ្ធសាស្ត្រការអភិវឌ្ឍន៍ឆ្អឹងខ្នងសំរាប់កំណើនពហុប៉ូលសំដៅទៅលើអ្វី?
សំដៅទៅលើការរួមចំណែកដល់ការអភិវឌ្ឍន៍ប៉ូលសេដ្ឋកិច្ចសំខាន់ៗនៅក្នុងប្រទេសរួមមានភ្នំពេញ ក្រុងព្រះសីហនុ ខេត្តបាត់ដំបង សៀមរាប កំពង់ចាមនិងស្ទឹងត្រែងពោលគឺជំរុញឲ្យប៉ូលដែលមានសក្តានុពលមានលទ្ធភាពការរីកចំរើនព្រមៗគ្នាដោយពង្រីកកំណាត់ផ្លូវជាតិលេខ ១ ២ ៣ ៤ ៥ ៦និង៧ ឲ្យបាន៤គន្លងនិងរៀបចំឲ្យមានផ្លូវវាងកាន់តែច្រើន។ឯកសារយោងKnowledge For Success
law
តើធនលាភឧត្តរជីវីសំដៅដល់អ្វី?
ធនលាភឧត្តរជីវីសំដៅដល់ប្រាក់ឧបត្ថម្ភ ដែលត្រូវបើកផ្តល់ដល់សិទ្ធិវន្តជាឧត្តរជីវីរបស់សមាជិក ប.ស.ស. ដែលទទួលរងហានិភ័យការងាររហូតបាត់បង់ជីវិត។
law
តើត្រូវធ្វើអ្វីខ្លះដើម្បីការពារមរតកជាតិវប្បធម៌របស់ខ្មែរយើង?
ដើម្បីការពារមរតកជាតិវប្បធម៌របស់ខ្មែរយើងដូចជា៖ - បណ្តុះសា្មរតីស្នេហាវប្បធម៌ជាតិនិងទទួលស្គាល់វប្បធម៌ណាដែលល្អ - ជួយផ្សព្វផ្សាយវប្បធម៌ជាតិ - ថែរក្សាព្រំដែនទឹកដីខ្មែរឲ្យបានគង់វង្ស - ភ្ញាក់រលឹកចូលរួមសកម្មភាពផ្សេងៗដើម្បីការពារថែរក្សាកេរមតកវប្បធម៌បានគងវង្ស - មិនប្រព្រឹត្តអ្វីខុសពីប្រពៃណីទំនៀមទំលាប់ខ្មែរ - កំណត់បានច្បាប់ពីភាពខុ...
law
នៅពេលដែលបានបញ្ចូលបេតិកភណ្ឌជាតិចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកតើខ្មែរយើងទទួលបានផលប្រយោជន៍អ្វីខ្លះ?
នៅពេលដែលបានបញ្ចូលបេតិកភណ្ឌជាតិចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកខ្មែរយើងទទួលបានផលប្រយោជន៍ដូចជា៖ - ពិភពលោកទទួលស្គាល់នូវតម្លៃស្ថាបត្យកម្មខ្មរ - ទទួលបានអ្នកជំនាញសម្រាប់ថែរក្សាការពារកេរ្តិ៍តំណែលវប្បធម៌ខ្មែរ - ខ្មែរខ្លួនឯងកាន់តែឲ្យតម្លៃលើវប្បធម៌របស់ខ្លួនថែមទៀត - ពិភពលោកជួយថែរក្សាការពារបេតិកភណ្ឌខ្មែរ - ផ្តល់កំណើនសេដ្ឋកិច្ចតាមរយៈវ...
law
អ្វីទៅជា សាលក្រមសាពរ?
សាលក្រមស្ថាពរ គឺជាសាលក្រមដែលមានសេចក្តីសម្រេចដាច់ខាត ដែលគូភាគីពុំអាចប្តឹងតវ៉ាទៀតបានទេ។ អាចនិយាយថាជាសាលក្រម ដែលអស់ផ្លូវប្តឹងតវ៉ាទៅថ្នាក់លើ។
law
តើគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានបង្កើតចេញនូវផែនការសកម្មភាពអ្វីខ្លះដើម្បីទប់ស្កាត់ការគ្រោះថ្នាក់ចរាចរណ៍?
គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានបង្កើតចេញនូវផែនការសកម្មភាពដើម្បីទប់ស្កាត់ការគ្រោះថ្នាក់ចរាចរណ៍ដូចជា៖ - រៀបចំប្រព័ន្ធទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ - ស្វែងរកថវិការសំរាប់ការងារសុវត្ថិភាពចរាចរណ៍ - ចុះធ្វើសវនកម្មនិងត្រួតពិនិត្យទីតាំងតែងកើតមានគ្រោះថ្នាក់ចរាចរណ៍ - រៀបចំការអប់រំសុវត្ថិភាពចរាចរណ៍ដល់កុមារ - រៀបចំច្បាប់...
law
អ្វីទៅជា មូលសាលក្រម?
មូលសាលក្រម គឺជាសេចក្តីដើមនៃការសម្រេចរបស់តុលាការ ដែលមានរក្សាទុកនៅក្នុងសំណុំរឿង (សាលក្រមដំបូង ឬសាលក្រមដើម) ដែលចៅក្រមប្រកាសក្រោយពេលសវនាការ។
law
អ្វីទៅជាសម្រង់សាលក្រម?
សម្រង់សាលក្រម គឺជាសេចក្តីចម្លងពីមូលសាលក្រម ដែលជាធម្មតាគ្មានសេចក្តីបញ្ជាក់អោយអនុវត្តទេ (អនុសារសាលក្រម)។
law
តើនាយកដ្ឋានបច្ចេកទេស និងកោសលវិច័យទទួលបន្ទុកអ្វីខ្លះ?
នាយកដ្ឋានបច្ចេកទេស និងកោសលវិច័យទទួលបន្ទុកមានដូចជា៖ - គ្រប់គ្រងឧបករណ៍ សម្ភារៈបច្ចេកទេស និងបច្ចេកវិទ្យាព័ត៌មានវិទ្យាបម្រើឲ្យការស៊ើបអង្កេត និងការប្រមូលព័ត៌មានសម្ងាត់របស់អង្គភាពប្រឆាំងអំពើពុករលួយ - ផ្តល់សេវាគាំទ្រដល់ប្រតិបត្តិការស៊ើបអង្កេត - ផ្តល់សេវាគាំទ្របច្ចេកវិទ្យា ផ្នែកព័ត៌មានវិទ្យាដល់ដំណើរការរបស់ស្ថាប័នប្រឆាំងអំពើពុក...
law
យោងតាមច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ តើអង្គភាពប្រឆាំងអំពើពុករលួយមានបុព្វសិទ្ធអ្វីខ្លះ?
យោងតាមច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ដែលប្រកាសឲ្យប្រើនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១០ អង្គភាពប្រឆាំងអំពើពុករលួយមានបុព្វសិទ្ធចំនួន៤ដូចជា៖ - បុព្វសិទ្ធពិសេសរបស់អង្គភាពប្រឆាំងអំពើពុករលួយ (មាត្រា២៦នៃច្បាប់ស្តីពីអង្គភាពប្រឆាំងអំពើពុករលួយ) - បុព្វសិទ្ធរបស់អង្គភាពប្រឆាំងអំពើពុករលួយទាក់ទង និងការតាមដាន (មាត្រា២៧នៃច្បាប់ស្តីពីអង្គ...
law
ប្រសិនបើមិនប្រកាសទ្រព្យសម្បត្តិ និងបំណុលតាមកាលកំណត់របស់ច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ តើត្រូវទទួលទោសដូចម្តេច?
ប្រសិនបើមិនប្រកាសទ្រព្យសម្បត្តិ និងបំណុលតាមកាលកំណត់របស់ច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងត្រូវទទួលទោស ដាក់ពន្ធនាគារ និងទោសពិន័យជាប្រាក់ ដោយយោងទៅតាមមាត្រា៣៨បទមិនព្រមប្រកាសទ្រព្យសម្បត្តិ និងបំណុល នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ។ ច្បាប់៣៨នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយឆ្នាំ២០១០ បានបញ្ញត្តិថា៖ ជនណាដែលមិនព្រមប្រក...
law
តើអ្វីទៅជាបទមានទ្រព្យសម្បត្តិដោយខុសច្បាប់?
ការមានទ្រព្យសម្បត្តិដោយខុសច្បាប់ គឺជាកំណើនទ្រព្យសម្បត្តិរបស់បុគ្គលណាម្នាក់ ដោយបុគ្គលនោះមិនអាចធ្វើការពន្យល់សមហេតុផលនូវការកើនឡើងនៃទ្រព្យសម្បត្តិនេះ ដោយប្រៀបធៀបទៅនឹងចំណូលស្របច្បាប់របស់ខ្លួន។ (មាត្រា៣៦កថាខណ្ឌទី១នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយឆ្នាំ២០១០)
law
តើច្បាប់ប្រឆាំងអំពើពុករលួយចេញនៅពេលណា? ព្រោះសព្វថ្ងៃក្នុងអង្គភាពកងទ័ព នគរបាល PM មេកាត់លុយក្នុង១ខែ ២ម៉ឺនទៅ៣ម៉ឺនរៀល។
ចូលជាធរមានរួចហើយបង្កើតបានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយរួចហើយដែរ។
law
តើអង្គភាពប្រឆាំងអំពើពុករលួយមានភារកិច្ចអ្វីខ្លះ? ចូររៀបរាប់?
អង្គភាពប្រឆាំងអំពើពុករលួយមានភារកិច្ចដូចជា៖ - អនុវត្តច្បាប់ បទបញ្ជា និងបទប្បញ្ញត្តិជាធរមានពាក់ព័ន្ធនឹងបទល្មើសពុករលួយ - រៀបចំកសាងផែនការសកម្មភាពប្រយុទ្ធប្រឆាំងអំពើពុករលួយស្របតាមយុទ្ធសាស្ត្រ និងនយោបាយរបស់ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ - ដឹកនាំការងារទប់ស្កាត់ និងបង្ក្រាបអំពើពុករលួយ - តាមដាន ស៊ើបអង្កេត ត្រួតពិនិត្យ និងធ...
law
តើអគ្គនាយកដ្ឋានរដ្ឋបាល និងសន្តិសុខ មាននាយកដ្ឋានក្រោមឱវាទចំនួនប៉ុន្មាន? អ្វីខ្លះ?
អគ្គនាយកដ្ឋានរដ្ឋបាល និងសន្តិសុខ មាននាយកដ្ឋានក្រោមឱវាទចំនួន៤គឺ៖ - នាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ - នាយកដ្ឋានបុគ្គលិក និងបណ្តុះបណ្តាល - នាយកដ្ឋានសន្តិសុខ - នាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល។
law
អ្វីទៅជា សាលក្រមរបៀប?
សាលក្រមរបៀប គឺជាសេចក្តីសម្រេចមួយមុនអង្គសេចក្តីរបស់ចៅក្រមជំនុំជម្រះនៃតុលាការជាន់ទាប ក្នុងគោលបំណងចាត់ចែងកិច្ចការណាមួយ តាមនីតិវិធីឲ្យបានពេញលេញមុននឹងជំនុំជម្រះលើអង្គសេចក្តីបន្តទៀត។
law
អ្វីទៅជា សម្រង់សាលក្រមសាពរ?
សម្រង់សាលក្រមស្ថាពរ គឺជាសេចក្តីចម្លងពីមូលសាលក្រម ដែលមានសេចក្តីបញ្ជាក់រូបមន្តអោយអនុវត្ថ ហើយជាសម្រង់សាលក្រម ដែលអស់ផ្លូវប្តឹងតវ៉ាទៅថ្នាក់លើទៀត (សាធិកសាលក្រម)។
law
តើពន្ធលើប្រាក់ចំណូលគឺជាអ្វី?
ពន្ធលើប្រាក់ចំណូល គឺជាកាតព្វកិច្ចរបស់អ្នកជាប់ពន្ធនិវាសនជនចំពោះប្រាក់ចំណូលប្រភពកម្ពុជា និងប្រាក់ចំណូលប្រភពបរទេស និងជាកាតព្វកិច្ចរបស់អ្នកជាប់ពន្ធអនិវាសនជនចំពោះប្រាក់ចំណូលប្រភពកម្ពុជា។
law
តើនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុទទួលបន្ទុកអ្វីខ្លះ?
នាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុទទួលបន្ទុកដូចជា៖ - រៀបចំឲ្យមានទីកន្លែងទទួលពាក្យប្តឹង និងប្រអប់សំបុត្ររបស់ស្ថាប័នប្រឆាំងអំពើពុករលួយ - គ្រប់គ្រងឯកសារ និងលិខិតរដ្ឋបាលចេញ ចូល ដែលមិនមែនពាក្យប្តឹង - សម្របសម្រួលសកម្មភាពគ្រប់គ្រងផ្នែករដ្ឋបាលរបស់អង្គភាពប្រឆាំងអំពើពុករលួយ - គ្រប់គ្រង និងធ្វើចរាចរណ៍ឯកសាររដ្ឋបាលរបស់អង្គភាពប្រឆាំងអំ...
law
តើនាយកដ្ឋានបុគ្គលិក និងបណ្តុះបណ្តាលទទួលបន្ទុកអ្វីខ្លះ?
នាយកដ្ឋានបុគ្គលិក និងបណ្តុះបណ្តាលទទួលបន្ទុកដូចជា៖ - គ្រប់គ្រងបុគ្គលិកទាំងអស់របស់អង្គភាពប្រឆាំងអំពើពុករលួយ - រៀបចំបែបបទជ្រើសរើស តែងតាំង ផ្លាស់ប្តូរ ដំឡើងឋានៈ ដាក់វិន័យ និងដាក់ឲ្យចូលនិវត្តន៍តាមច្បាប់កំណត់ - រៀបចំបែបបទ និងលើកសំណើដើម្បីផ្តល់មេដាយការងារ និងគ្រឿងឥស្សរិយយសផ្សេងៗ ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការរបស់ស្ថាប័នប្រឆ...
law
តើនាយកដ្ឋានសន្តិសុខទទួលបន្ទុកអ្វីខ្លះ? ចូររៀបរាប់?
នាយកដ្ឋានសន្តិសុខទទួលបន្ទុកមានដូចជា៖ - គ្រប់គ្រងកម្លាំងសន្តិសុខរបស់អង្គភាពប្រឆាំងអំពើពុករលួយ - ចូលរួមក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសពុករលួយ - ការពារ ថែរក្សាសណ្តាប់ធ្នាប់របស់ស្ថាប័នប្រឆាំងអំពើពុករលួយ និងបណ្តាញតាម រាជធានី ខេត្ត - អនុរក្សទីកន្លែងឃាត់ខ្លួន និងទីកន្លែងឃុំខ្លួនបណ្តោះអាសន្នរបស់អង្គភាពប្រឆាំងអំពើពុករលួយ - កា...
law
តើអគ្គនាយកដ្ឋានប្រតិបត្តិការមាននាយកដ្ឋានក្រោមឱវាទចំនួនប៉ុន្មាន?
អគ្គនាយកដ្ឋានប្រតិបត្តិការមាននាយកដ្ឋានក្រោមឱវាទចំនួន៤គឺ៖ - នាយកដ្ឋានកិច្ចការគតិយុត្ត ពាក្យប្តឹង និងអន្តរជាតិ - នាយកដ្ឋានអប់រំ បង្ការ និងទប់ស្កាត់ - នាយកដ្ឋានបច្ចេកទេស និងកោសសវិច័យ - នាយកដ្ឋានស៊ើបអង្កេត និងចារកម្ម។
law
តើនាយកដ្ឋានកិច្ចការគតិយុត្ត ពាក្យប្តឹង និងអន្តរជាតិទទួលបន្ទុកអ្វីខ្លះ?
នាយកដ្ឋានកិច្ចការគតិយុត្ត ពាក្យប្តឹង និងអន្តរជាតិទទួលបន្ទុកមានដូចជា៖ - អនុវត្តច្បាប់ បទបញ្ជា និងបទប្បញ្ញត្តិជាមានពាក់ព័ន្ធនឹងអំពើពុករលួយ - រៀបចំកសាងផែនការតាក់តែងសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋាននានារបស់អង្គភាពប្រឆាំងអំពើពុករលួយ - សម្របសម្រួលលើការងារកសាង និងតាក់តែងសេចក្តីព្រាងច្បាប់ បទបញ្ជា និងលិខិតបទដ្ឋានគតិយុត្តដែលទា...
law
តើនាយកដ្ឋានអប់រំ បង្ការ និងទប់ស្កាត់ទទួលបន្ទុកអ្វីខ្លះ?
នាយកដ្ឋានអប់រំ បង្ការ និងទប់ស្កាត់ទទួលបន្ទុកមានដូចជា៖ - រៀបចំកសាងផែនការយុទ្ធសាស្ត្រ និងនយោបាយប្រយុទ្ធប្រឆាំងអំពើពុករលួយជូនប្រធានអង្គភាពប្រឆាំងអំពើពុករលួយពិនិត្យនិងដាក់ជូនក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ - រៀបចំកសាងផែនការសកម្មភាពប្រយុទ្ធប្រឆាំងអំពើពុករលួយ របស់អង្គភាពប្រឆាំងអំពើពុករលួយ ដោយសហការជាមួយនឹងនាយកដ្ឋានផ្សេងៗ ...
law
តើច្បាប់ចរាចរណ៍ផ្លូវគោកមានគោលបំណងយ៉ាងដូចម្តេច?
ច្បាប់ចរាចរណ៍ផ្លូវគោកមានគោលបំណងដូចជា៖ - រក្សាសណ្តាប់ធ្នាប់សុវត្ថិភាពក្នុងការធ្វើចរាចរណ៍នៅលើផ្លូវថ្នល់ដែលបើកឲ្យធ្វើចរាចរណ៍ជាសាធារណៈទូទាំងព្រះរាជាណាចក្រកម្ពុជា - ការពារអាយុជីវិតមនុស្សសត្វ និងការពារបរិស្ថាន - ទប់ស្កាត់ការប៉ះពាល់សុខភាពមនុស្ស និងការខូចខាតទ្រព្យសម្បត្តិរដ្ឋនិងឯកជន។ឯកសារយោងKnowledge For Success
law
ហេតុអ្វីបានជាច្បាប់រៀបចំអង្គការ និងបទបញ្ជាផ្ទៃក្នុងរដ្ឋសភានិងព្រឹទ្ធសភាត្រូវតែពិនិត្យជាមុន?
រដ្ឋធម្មនុញ្ញតម្រូវ ហេតុអ្វីបានជារដ្ឋធម្មនុញ្ញតម្រូវ? ពីព្រោះច្បាប់រៀបចំអង្គការកាលណាបង្កើតទៅអាចប៉ះពាល់ដល់ឯកភាពជាតិ ប៉ះពាល់ដល់អធិបតេយ្យជាតិ ឬប៉ះពាល់ដល់រដ្ឋធម្មនុញ្ញ។ ចំពោះបទបញ្ជាផ្ទៃក្នុងរដ្ឋសភា ព្រឹទ្ធសភា អាងតែខ្លួនធ្វើបទបញ្ជាខ្លួនឯងចេះតែអនុម័តពង្រីកអំណាចទៅប៉ះពាល់អំណាចពីរទៀត អីចឹងហើយបានច្បាប់តម្រូវឱ្យក្រុមប្រឹក្សាធម្មន...
law
តើធម្មនុញ្ញសំដៅដល់អ្វី?
ធម្មនុញ្ញ សំដៅដល់ក្រមឬលិខិតូបករណ៍នានាដែលមានលក្ខណៈផ្លូវការក្នុងការបង្កើតអង្គការអន្តរជាតិណាមួយ ឬស្ថាប័នណាមួយ។
law
តើនរណាខ្លះ ដែលមានសិទ្ធិផ្តួចផ្តើមគំនិតធ្វើច្បាប់?
អ្នកមានសិទ្ធិផ្តួចផ្តើមគំនិតធ្វើច្បាប់គឺ៖ - សមាជិកព្រឹទ្ធសភា - សមាជិករដ្ឋសភា - នាយករដ្ឋមន្ត្រី។
law
តើនរណាជាអ្នកបង្កើតរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣?
គឺជាសភាធម្មនុញ្ញ ជាអ្នករៀបរៀងនិងអនុម័តក្នុងសំលេង ២/៣ ដែលមានសមាជិក១២០រូប រួចប្រកាសឲ្យប្រើដោយព្រះមហាក្សត្រ។
law
តើសមាគមអ្នកប្រើប្រាស់មានតួនាទីនិងភារកិច្ចមានអ្វីខ្លះ?
សមាគមអ្នកប្រើប្រាស់មានតួនាទីនិងភារកិច្ចមានដូចជា៖ - ផ្តល់ប្រឹក្សាឯករាជ្យជូនអ្នកប្រើប្រាស់និងសម្របសម្រួលបញ្ហាទាក់ទងនឹងអ្នកប្រើប្រាស់ - ធ្វើជាអ្នកតំណាងចំពោះមុខគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ឬចំពោះមុខតុលាការជំនួសអ្នកប្រើប្រាស់ណាមួយឬក្រុមអ្នកប្រើប្រាស់ ដែលសិទ្ធិនិងផលប្រយោជន៍របស់ពួកគាត់ត្រូវបានបំពាន - តំណាងទស្សនៈនិងផលប...
law
តើគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់មានសមត្ថកិច្ចទទួលពាក្យបណ្តឹងនិងស៊ើបអង្កេតតាមរយៈអ្វីខ្លះ?
គណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់មានសមត្ថកិច្ចទទួលពាក្យបណ្តឹងនិងស៊ើបអង្កេតតាមរយៈ៖ - ការផ្តួចផ្តើមរបស់គណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ខ្លួនឯង ឬ - បណ្តឹងពីបុគ្គលណាមួយឬសមាគមនអ្នកប្រើប្រាស់ណាមួយ - បណ្តឹងពីបញ្ញត្តិករមានសមត្ថកិច្ចណាមួយ។
law
តើមន្ត្រីស៊ើបអង្កេតមានសិទ្ធិអ្វីខ្លះ?
មន្ត្រីស៊ើបអង្កេតមានសិទ្ធិដូចជា៖ - អង្កេត ស្រាវជ្រាវ និងប្រមូលភស្តុតាងពាក់ព័ន្ធនឹងការបំពានច្បាប់នេះ។ - ត្រួតពិនិត្យផលិតផល ទំនិញនិងសេវា ការផ្សព្វផ្សាយពាណិជ្ជកម្មលក់ ការលក់ផលិតផលណាមួយ ឬការស្តុកទុកចែកចាយដែលតម្រូវឲ្យមានភាពអនុលោមតាមបទប្បញ្ញត្តិនៃច្បាប់នេះ។ - យកសំណាកផលិតផលឬឧបករណ៍ពាក់ព័ន្ធផ្សេងៗទៀត ក្នុងករណីមានការសង្ស័យថាមានក...
law
តើអ្វីជាម៉ាក?
ម៉ាក គឺជាសញ្ញាដែលមើលឃើញ ហើយអាចសម្គាល់លក្ខណៈខុសគ្នានៃទំនិញ ឬសេវានៃសហគ្រាសនីមួយៗ។ ម៉ាកដែលប្រើប្រាស់សម្រាប់ទំនិញហៅថាពាណិជ្ជកម្មសញ្ញា ហើយម៉ាកដែលប្រើប្រាស់សម្រាប់សេវា ហៅថាសេវាសញ្ញា។
law
តើម៉ាកមានលក្ខណៈជាអ្វីខ្លះ?
ម៉ាកមានលក្ខណៈជា ពាក្យ អក្សរ រូបភាព រូបសញ្ញា (ឡូហ្គោ) និមិត្តសញ្ញា ពណ៌ បង្គុំនៃពណ៌ ឬបង្គុំនៃសញ្ញាទាំងនេះ។ មិនមែនគ្រប់ម៉ាកទាំងអស់សុទ្ធតែអាចចុះបញ្ជី ដើម្បីទទួលបានកិច្ចការពារនោះទេ។
law
តើនេះជាការដាក់បន្ទុកធ្វើឱ្យតម្លៃផលិតផលចុះទាបដែរឬទេ? ហើយអាចជាការរំលោភរដ្ឋធម្មនុញ្ញមាត្រា ២៦ នេះដែរឬទេ?
បញ្ហានេះជាភារកិច្ចរបស់ថ្នាក់ដឹកនាំខេត្ត ដោយមានក្រសួងពាណិជ្ជកម្មសហការជាមួយផង។ ដូច្នេះ ការងារនេះ ត្រូវរួមគ្នាដោះស្រាយ ព្រោះក្រុមប្រឹក្សាខេត្តកើតមានហើយ។ ការនេះមិនទាន់ចាត់ចូលជាការរំលោភសិទ្ធិរបស់ពលរដ្ឋទេ ព្រោះយើងអនុវត្តរបបទីផ្សារសេរី ដូច្នេះវាត្រូវមានការប្រកួតប្រជែងគ្នាបែបនេះហើយ។ ប៉ុន្តែទោះជាយ៉ាងណា ក៏រដ្ឋត្រូវធ្វើយ៉ាងណាឱ្យម...
law
តាមមាត្រា៤នៃច្បាប់ស្តីពីម៉ាក ពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ កំណត់ពីម៉ាកមួយចំនួនដែលមិនអាចចុះបញ្ជីបានមានអ្វីខ្លះ?
តាមមាត្រា៤នៃច្បាប់ស្តីពីម៉ាក ពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ កំណត់ពីម៉ាកមួយចំនួនដែលមិនអាចចុះបញ្ជីបានមានដូចជា៖ - ម៉ាកដែលមិនអាចសម្គាល់លក្ខណៈខុសគ្នានៃទំនិញឬសេវា របស់សហគ្រាសមួយទៅនឹងសហគ្រាសមួយផ្សេងទៀត។ - ម៉ាកដែលបណ្តាលឲ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ សីលធម៌ ឬប្រពៃណីល្អរបស់ជាតិ។ - ម៉ាកដែលនាំឲ្យសាធារណជនឬមជ្ឈដ្ឋា...
law
តើបញ្ហារបស់កម្មសិទ្ធិអវិភាគអាចធ្វើការបែងចែកជាប៉ុន្មាន?
បញ្ហារបស់កម្មសិទ្ធិអវិភាគអាចធ្វើការបែងចែកជា៣គឺ៖ - ទំនាក់ទំនងរវាងម្ចាស់កម្មសិទ្ធិអវិភាគ - ទំនាក់ទំនងចំពោះតតិយជន - ការបែងចែកវត្ថុកម្មសិទ្ធិអវិភាគ។
law
តើប្រជារាស្រ្តខ្មែរអាចចូលរួមក្នុងសមាជជាតិអំពីប្រយោជន៍ជាតិ លើកបញ្ហាឬសំណូមពរជូនរដ្ឋដោះស្រាយបានដែរឬទេ?
សមាជជាតិបើកឲ្យរាស្រ្តជ្រាបដោយផ្ទាល់អំពីរឿងប្រយោជន៍ជាតិលើកបញ្ជាឬសំណូមពរជូនរដ្ឋដោះស្រាយបាន (មាត្រា ១៤៧រន)។
law
តើសមាជជាតិជាអ្វី? នរណាជាអ្នករៀបចំឡើង និងធ្វើជាអធិបតី?
- សមាជជាតិ ជាការបើកអង្គប្រជុំដ៏ធំរវាងថ្នាក់ដឹកនាំជាតិ ជាមួយប្រជាពលរដ្ឋលើកិច្ចការដែលជាប្រយោជន៍ជាតិបញ្ហា និងសំណូមពរទាំងឡាយរបស់ប្រជារាស្រ្តជូនរដ្ឋអំណាចដោះស្រាយ (មាត្រា១៤៧រន) - សមាជជាតិប្រព្រឹត្តទៅក្រោមអធិបតីនៃព្រះមហាក្សត្រ នៅរៀងរាល់ឆ្នាំនៃដើមខែធ្នូ តាមការកោះរបស់នាយករដ្ឋមន្រ្តី (មាត្រា១៤៨រន)។
law
តើសិទ្ធិអ្វីខ្លះដែលទទួលបានតាមរយៈការចុះបញ្ជីម៉ាក?
សិទ្ធិដែលទទួលបានតាមរយៈការចុះបញ្ជីម៉ាកមានដូចជា៖ - ចំពោះម៉ាកដែលទាក់ទងនឹងទំនិញឬសេវា ដែលបានចុះបញ្ជីរួចហើយ ការប្រើប្រាស់ម៉ាកនោះ ដោយជនណាមួយក្រៅពីម្ចាស់ដើម ត្រូវមានការយល់ព្រមពីម្ចាស់ម៉ាកដើមជាមុនសិន។ - ម្ចាស់ដើមនៃម៉ាកមានសិទ្ធិប្តឹងទៅតុលាការប្រឆាំងនឹងជនណាម្នាក់ ដែលប្រើប្រាស់ដោយរំលោភនូវម៉ាករបស់ខ្លួន ដោយគ្មានការយល់ព្រមពីម្ចាស់ដើម...
law
តើលិខិតឆ្លងដែនធម្មតាសំដៅដល់អ្វី?
លិខិតឆ្លងដែនធម្មតា សំដៅដល់លិខិតឆ្លងដែនដែលអាជ្ញាធរមានសមត្ថកិច្ចផ្តល់ឲ្យពលរដ្ឋខ្មែរទាំងពីរភេទ សម្រាប់ធ្វើដំណើរទៅបរទេស តាមការកំណត់របស់រដ្ឋនីមួយៗ។
law
តើអ្វីជាពាណិជ្ជនាម?
ពាណិជ្ជនាម គឺជាឈ្មោះ ឬសញ្ញាសម្គាល់ ឬជាឈ្មោះ និងសញ្ញាសម្គាល់ សម្រាប់បញ្ជាក់ និងសម្គាល់លក្ខណៈខុសគ្នានៃសហគ្រាសនីមួយៗ។ ទោះជាច្បាប់ឬបទបញ្ជាទាំងឡាយចែងអំពីកាតព្វកិច្ចក្នុងការចុះបញ្ជីពាណិជ្ជនាមក៏ដោយ ក៏នាមទាំងនោះត្រូវបានការពារប្រឆាំងនិងទង្វើមិនស្របច្បាប់របស់ភាគីទីបី ទោះមុនការចុះបញ្ជីឬគ្មានការចុះបញ្ជីក៏ដោយ។ ការប្រើប្រាស់ពាណិជ្ជន...
law
តើអ្នកគ្រប់គ្រងសំណង់សំដៅដល់អ្វី?
អ្នកគ្រប់គ្រងសំណង់ សំដៅដល់អ្នកដែលបានទទួលអាណត្តិ ឬសិទ្ធិគ្រប់គ្រងសំណង់ពីម្ចាស់សំណង់ ក្នុងរយៈពេលកំណត់។
law
តើអ្វីទៅជាតក្កកម្ម?
តក្កកម្ម គឺជាគំនិតរបស់តក្កករ ដែលអាចយកទៅអនុវត្តបាននៅក្នុងដំណោះស្រាយបញ្ហាជាក់លាក់ណាមួយក្នុងវិស័យបច្ចេកវិទ្យា។ តក្កកម្មអាចជាការរកឃើញផលិតផល ឬដំណើរការផលិតកម្ម ឬអាចជាការរកឃើញអ្វីមួយ ដែលទាក់ទងទៅនឹងផលិតផល ឬដំណើរការផលិតកម្ម។
law
តើអំពើមិនសុចរិតសំដៅដល់អ្វី?
អំពើមិនសុចរិត សំដៅដល់អំពើណាមួយរបស់បុគ្គលនៅក្នុងធុរកិច្ចដែលអាចបំភាន់ឬបោកបញ្ឆោតអ្នកប្រើប្រាស់ ទោះបីជាអំពើនោះធ្វើដោយចេតនាឬអចេតនា ក៏ដោយ៖ - ទង្វើឬអំណះអំណាងទាំងឡាយ ដូចជា ការផ្សាយពាណិជ្ជកម្ម ការជម្រុញការលក់ និងអំណះអំណាងផ្សេងទៀត - ការធ្វើឲ្យអ្នកប្រើប្រាស់មានការភាន់ច្រឡំអំពីថ្លៃ តម្លៃ ឬគុណភាពនៃទំនិញឬសេវា។ បុគ្គលក្នុងធុរកិច្ចមិន...
law
តើលក្ខខណ្ឌ និងការទទួលខុសត្រូវក្នុងការបញ្ជាក់ការបង្ហាញនៃអំពើអនីត្យានុកូលទូទៅមានអ្វីខ្លះ?
លក្ខខណ្ឌ និងការទទួលខុសត្រូវក្នុងការបញ្ជាក់ការបង្ហាញ នៃអំពើអនីត្យានុកូលទូទៅមានដូចខាងក្រោម៖ - បុគ្គលដែលបំពានដោយខុសច្បាប់នូវសិទ្ធិ ឬផលប្រយោជនរបស់ជនដទៃដោយកំហុសចេតនា ឬដោយកំហុសអចេតនា ត្រូវទទួលខុសត្រូវក្នុងការសងការខូចខាតដែលកើតឡើងដោយអំពើនោះ។ - ចំពោះករណីដែលការខូចខាតបានកើតឡើង ដោយសារមានករណីយកិច្ចធ្វើអំពើណាមួយ តែមិនបានធ្វើអំពើនោះ។...
law
តើអំពើសំដៅដល់អ្វី?
អំពើ សំដៅដល់ការធ្វើ ការបដិសេធ ឬការមិនអើពើក្នុងការធ្វើសកម្មភាពណាមួយ រួមទាំងការគ្រប់គ្រងឬការដឹងនាំសកម្មភាពធុរកិច្ច។
law
តើគោលការណ៍គ្រឹះក្នុងមុខងារសាធារណៈមានអ្វីខ្លះ?
គោលការណ៍គ្រឹះក្នុងមុខងារសាធារណៈមានៈ - គោលការណ៍និរន្តរភាពនៃសេវាសាធារណៈ - គោលការណ៍នីត្យានុកូលភាព - គោលការណ៍សិទ្ធិស្មើគ្នាចំពោះមុខច្បាប់ - គោលការណ៍សិទ្ធិស្មើគ្នាចំពោះអ្នកប្រើប្រាស់សេវាសាធារណៈ - គោលការណ៍អព្យាក្រឹត្យភាពនៅក្នុងមុខងារសាធារណៈ - គោលការណ៍នៃការផ្លាស់ប្តួរមនន្រ្តីរាជការទៅតាមតម្រូវការចាំបាច់នៃសេវា។
law
តើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចសំដៅដល់អ្វី?
ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច សំដៅដល់សកម្មភាពទិញលក់ ជួល ផ្លាស់ប្តូរទំនិញឬសេវា ដោយរាប់បញ្ចូលទាំងសកម្មភាពពាណិជ្ជកម្មនិងរដ្ឋប្បវេណី ព្រមទាំងសកម្មភាពនិងប្រតិបត្តិការនានារបស់រដ្ឋ តាមប្រព័ន្ធអេឡិចត្រូនិក។
law
តើចក្ខុវិស័យនៃមុខងារសាធារណៈនៅកម្ពុជាមានអ្វីខ្លះ?
ចក្ខុវិស័យនៃមុខងារសាធារណៈនៅកម្ពុជាមានៈ - ទឹកចិត្តបម្រើការងារមុះមុត - ភក្តីភាព - ផ្តោតលើសេវា - សីលធម៌វិជ្ជាជីវៈ។
law
តើការប្រកួតប្រជែងដោយសុចរិតសំដៅដល់អ្វី?
ការប្រកួតប្រជែងដោយសុចរិត សំដៅដល់ការប្រកួតប្រជែងឈរលើមូលដ្ឋានថ្លៃទាប គុណភាពល្អ និងសេវាល្អ ដោយផ្អែកលើគោលការណ៍និរន្តរភាពផ្នែកសេដ្ឋកិច្ចយូរអង្វែងនិងមិនបំពានអំណាចឬជំហរឧត្តមភាពលើទីផ្សារ។
law
ចូរឲ្យនិយមន័យមុខងារសាធារណៈ?
សំដៅលើបណ្តុំនៃអ្នកធ្វើការរាជការ ទាំងបុរស ទាំងស្រ្តី នៅគ្រប់ផ្នែកទាំងអស់ដែលមានប្រភេទផ្សេងៗគ្នា និងប្លែកពីគ្នា ហើយស្ថិតនៅក្នុងក្របខណ្ឌណាមួយដែលមានសិទ្ធិ និងកាតព្វកិច្ចព្រមទាំងទទួលបានប្រាក់បៀវត្សពីរដ្ឋ។ គឺជារូបវន្តបុគ្គលដែលស្ថិតនៅក្រោមការគ្រប់គ្រង នៃច្បាប់ស្តីពីសហលក្ខន្តិកៈគត្តិយុត្តណាមួយ។ បុគ្គលិកណាក៏ដោយ ដែលស្ថិតនៅក្រោមវិ...
law
តើសេចក្តីបរិយាយពាណិជ្ជកម្មសំដៅដល់អ្វី?
សេចក្តីបរិយាយពាណិជ្ជកម្ម សំដៅដល់ការបង្ហាញឬការបរិយាយអំពីទំនិញ រួមមានបរិមាណឬទំហំ របៀបបង្កើតឬផលិត សារធាតុដែលប្រើប្រាស់សម្រាប់ផលិត ពេលវេលាផលិត ភាពសមតាមបំណង ភាពមាំ មុខងារ លក្ខណៈឬភាពត្រឹមត្រូវ និងចរិតលក្ខណៈនៃរូបរាងដែលជាប់នឹងទំនិញ។ សេចក្តីបរិយាយពាណីជ្ជកម្មមិនរាប់បញ្ចូលម៉ាកឬពាណិជ្ជនាមឡើយ។
law
តើការអះអាងដោយបំភាន់សំដៅដល់អ្វី?
ការអះអាងដោយបំភាន់ សំដៅដល់ាការអះអាងមួយដែលបុគ្គលកំពុងធ្វើសកម្មភាពធុរកិច្ចណាមួយធ្វើឲ្យអ្នកប្រើប្រាស់ជឿថាអ្វីមួយពិត ប៉ុន្តែជាក់សស្តែងមិនមែនជាការពិត។
law
តើការផ្សព្វផ្សាយព័ត៌មានសំដៅដល់អ្វី?
ការផ្សព្វផ្សាយព័ត៌មាន សំដៅដល់ការធ្វើឲ្យដឹងសាធារណជនទូទៅ រួមបញ្ចូលទាំងការផ្សព្វផ្សាយតាមរយៈគេហទំព័ររបស់បញ្ញត្តិករពាក់ព័ន្ធឬតាមមធ្យោបាយផ្សេងៗទៀតដែលសាធារណជនមានលទ្ធភាពអាចរកព័ត៌មានបានដោយសេរីនិងដោយគ្មានការរារាំង។
law
តើសេវាសំដៅដល់អ្វី?
សេវាសំដៅដល់រាល់សិទ្ធិ អត្ថប្រយោជន៍ អាទិភាពឬរាល់ការសម្រួលទាំងឡាយដែលត្រូវបានផ្តល់ ឬបានឲ្យតាមប្រភេទនៃកិច្ចសន្យា មានជាអាទិ៍ដូចខាងក្រោម លើកលែងសេវាហិរញ្ញវត្ថុមិនមែនធនាគារ៖ ក- កិច្ចសន្យាទាក់ទងដល់៖ - ការបំពេញការងារទោះជាមានឬគ្មានការផ្គត់ផ្គង់ទំនិញក៏ដោយ ឬ - ការផ្តល់ភាពងាយស្រួលឬការពេញចិត្តលើភាពងាយស្រួលរួមមាន ការស្នាក់នៅ ការលំហែ ក...
law
តើនីតិមុខងារសាធារណៈគឺជាអ្វី?
នីតិមុខងារសាធារណៈគឺជាកន្សោមនៃវិធានដោយឡែកដែលត្រូវយកទៅអនុវត្តចំពោះបុគ្គលទាំងឡាយ ដែលត្រូវបានប្រើប្រាស់ឲ្យបំពេញកិច្ចការនានាជាប្រយោជន៍របស់រដ្ឋបាល។
law
តើផ្គត់ផ្គង់សំដៅដល់អ្វី?
ផ្គត់ផ្គង់សំដៅដល់៖ - ការផ្គត់ផ្គង់ទំនិញតាមរយៈការផ្តល់ជាអំណោយ ការលក់ ការដោះដូរ ការជួល ឬការទិញដោយបង់រំលស់ជាដើម និង - ការផ្តល់សេវា។
law
តើការផ្គត់ផ្គង់ច្រើនលើកសំដៅដល់អ្វី?
ការផ្គត់ផ្គង់ច្រើនលើក សំដៅដល់៖ - ការផ្គត់ផ្គង់ច្រើនលើកដែលមានលក្ខណៈជាអចិន្រ្តៃយ៍នូវទំនិញតាមរយៈការផ្តល់ជាអំណោយ ការលក់ ការដោះដូរ ការជួល ឬការទិញដោយបង់រំលស់ និង - ការផ្តល់សេវាច្រើនលើក។
law
បើមានការសើរើវិសោធនកម្មរដ្ឋធម្មនុញ្ញ កែប្រែរបបប្រជាធិបតេយ្យសេរីពហុបក្ស និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ស្ទើរឡើងដោយព្រះមហាក្សត្រ ឬនាយករដ្ឋមន្រ្តី ឬតំណាងរាស្រ្ត ឬប្រជាពលរដ្ឋ តើអាចធ្វើបានដែរឬទេ? ព្រោះអ្វី? ចូរពន្យល់។
មិនអាចធ្វើបានឡើយ កាលបើប៉ះពាល់ដល់ប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្ស និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ (មាត្រា១៥៣រន)។
law