question
stringlengths
10
408
answer
stringlengths
8
14.6k
category
stringclasses
4 values
តើភាពយកចិត្តទុកដាក់ក្នុងការទទួលអ្នកប្រើប្រាស់សេវាមានលក្ខណវិនិច្ឆ័យអ្វីខ្លះ?
ភាពយកចិត្តទុកដាក់ក្នុងការទទួលអ្នកប្រើប្រាស់សេវាមានលក្ខណវិនិច្ឆ័យដូចជា៖ - ការទទួល - យន្តការសម្របសម្រួល - វិធានការកែលម្អ - យន្តការដោះស្រាយ។
law
ចុះបើអំពើល្មើសត្រូវបានប្រព្រឹត្តនៅក្រៅទឹកដីកម្ពុជា ក្រៅនាវាកម្ពុជា ហើយក្រៅយន្តហោះកម្ពុជាទៀត តើក្រមព្រហ្មទណ្ឌខ្មែរអាចអនុវត្តបានដែរឬទេ?
ក្រមព្រហ្មទណ្ឌខ្មែរអាចអនុវត្តបានចំពោះបទល្មើស ដែលប្រព្រឹត្តនៅបរទេស ប្រសិនបើជនល្មើស ឬជនរងគ្រោះមានសញ្ជាតិខ្មែរ។ - បទល្មើសដែលប្រព្រឹត្តដោយពលរដ្ឋខ្មែរ (មាត្រា ១៩) បទល្មើសដែលប្រព្រឹត្តនៅបរទេស ដោយពលរដ្ឋខ្មែរអាចយកច្បាប់ព្រហ្មទណ្ឌខ្មែរទៅអនុវត្តបាន តែចំពោះបទឧ ក្រិដ្ឋ និងបទមជ្ឈិមប៉ុណ្ណោះ។ ចំពោះបទលហុគឺមិនអាចយកទៅអនុវត្តបានទេ។ ចំពោះ...
law
តើផ្លាកលេខសម្គាល់យានជំនិះប្រភេទទី២សម្រាប់យានជំនិះរបស់ស្ថាប័នកំពូលមានអ្វីខ្លះ?
ផ្លាកលេខសម្គាល់យានជំនិះប្រភេទទី២សម្រាប់យានជំនិះរបស់ស្ថាប័នកំពូលមានដូចជា៖ - ផ្លាកលេខសម្រាប់យានជំនិះដែលប្រើប្រាស់ដោយក្រុមប្រឹក្សាធម្មនុញ្ញ ដែលផ្នែកខាងលើសរសេរអក្សរខ្មែរ “ក.ប.ធម្មនុញ្ញ” និងនៅខាងចុងមានលេខកូដ សម្គាល់អាណត្តិផ្នែកកណ្តាលជាលេខកូដយានជំនិះ និងលេខចុះបញ្ជីមានបីខ្ទង់និងផ្នែកខាងក្រោមសរសេរអក្សរឡាតាំង “CONSTITUTIONAL CO...
law
តើក្រមព្រហ្មទណ្ឌថ្មីនេះអនុវត្តទៅលើបទល្មើសដែលប្រព្រឹត្តនៅកន្លែងណាខ្លះ?
មាត្រា ១២ នៃក្រមព្រហ្មទណ្ឌថ្មីចែងថា៖ “ក្នុងរឿងព្រហ្មទណ្ឌ ច្បាប់កម្ពុជាត្រូវអនុវត្តទៅលើបទល្មើសទាំងឡាយ ដែលបានប្រព្រឹត្ត នៅលើដែនដីនៃព្រះរាជាណាចក្រកម្ពុជា”។ “ដែនដីនៃព្រះរាជាណាចក្រកម្ពុជា រួមបញ្ចូលទាំងលំហអាកាស និងសមុទ្រ”។ ដូច្នេះ ឲ្យតែអំពើល្មើសត្រូវបានប្រព្រឹត្តនៅលើទឹកដីខ្មែរ ទោះបីជាជនល្មើសនោះមានសញ្ជាតិអ្វីក៏ដោយ ក៏ត្រូវយកក្...
law
តើសេវាផ្តល់មានអភិបាលកិច្ចល្អមានលក្ខណៈវិនិច្ឆ័យអ្វីខ្លះ?
សេវាផ្តល់មានអភិបាលកិច្ចល្អមានលក្ខណៈវិនិច្ឆ័យដូចជា៖ - ប្រើប្រាស់សមត្ថកិច្ចរបស់ក្រសួង ស្ថាប័នឲ្យអស់លទ្ធភាព - ប្រើប្រាស់បទដ្ឋានគតិយុត្តកំណត់អំពីការផ្តល់សេវាសាធារណៈរបស់ក្រសួង ស្ថាប័នឲ្យបានត្រឹមត្រូវ - ប្រើប្រាស់ធនធានមនុស្សឲ្យអស់លទ្ធភាព (ប្រើប្រាស់ចំនួនមនុស្សតិចជាងមុន ដើម្បីសម្រេចបានលទ្ធផលដដែលឬប្រើប្រាស់ចំនួនមនុស្សដដែលឲ្យបា...
law
តើយន្តការព័ត៌មានត្រឡប់និងបណ្តឹងតវ៉ារបស់អ្នកប្រើប្រាស់សេវាមានលក្ខណៈវិនិច្ឆ័យអ្វីខ្លះ?
យន្តការព័ត៌មានត្រឡប់និងបណ្តឹងតវ៉ារបស់អ្នកប្រើប្រាស់សេវាមានលក្ខណៈវិនិច្ឆ័យដូចជា៖ - មានយន្តការទទួលព័ត៌មានត្រឡប់និងបណ្តឹងតវ៉ាតាមរយៈប្រអប់សំបុត្រដោយផ្ទាល់ ប្រៃសណីយ៍ អ៊ីម៉ែល ទូរស័ព្ទ ទូរសារជាដើម - មានការឆ្លើយតបទៅនឹងព័ត៌មានត្រឡប់និងបណ្តឹងតវ៉ាតាមពេលវេលាសមស្របទៅតាមករណីនីមួយៗ - មានវិធានការដោះស្រាយក្រោយពេលទទួលបានព័ត៌មានត្រឡប់និង...
law
តើសេវាសាធារណៈសំដៅដល់អ្វី?
សេវាសាធារណៈ សំដៅដល់រាល់សកម្មភាពដែលធ្វើឡើងដោយក្រសួង ស្ថាប័នមានសមត្ថកិច្ចឬក្រសួងស្ថាប័នទទួលសមត្ថកិច្ច ក្នុងគោលដៅបម្រើផលប្រយោជន៍សាធារណៈ។
law
តើអ្នកផ្តល់សេវាសាធារណៈសំដៅដល់អ្វី?
អ្នកផ្តល់សេវាសាធារណៈ សំដៅដល់ស្ថាប័នមានសមត្ថកិច្ច ឬស្ថាប័នទទួលសមត្ថកិច្ច ដែលបម្រើរាល់សកម្មភាព ក្នុងគោលដៅបម្រើផលប្រយោជន៍សាធារណៈ។
law
តើអ្នកប្រើប្រាស់សេវាសាធារណៈសំដៅដល់អ្វី?
អ្នកប្រើប្រាស់សេវាសាធារណៈ សំដៅដល់រូបវន្តបុគ្គល ឬនីតិបុគ្គលទាំងឡាយណា ដែលទទួលផលប្រយោជន៍ពីការប្រើប្រាស់សេវាសាធារណៈ។
law
តើស្ថាប័នមានសមត្ថកិច្ចសំដៅដល់អ្វី?
ស្ថាប័នមានសមត្ថកិច្ច សំដៅដល់ស្ថាប័នរដ្ឋ ឬភ្នាក់ងាររដ្ឋ ឬអាជ្ញាធរគ្រប់លំដាប់ថ្នាក់របស់រដ្ឋ ដែលបំពេញការងារតាមដែនសមត្ថកិច្ចរៀងៗខ្លួន។
law
តើអ្នកប្រើប្រាស់សំដៅដល់អ្វី?
អ្នកប្រើប្រាស់សំដៅដល់បុគ្គលដែលទទួលបានទំនិញឬសេវា៖ ក- ដែលជាធម្មតាយកទៅប្រើប្រាស់ជាលក្ខណៈផ្ទាល់់ខ្លួន ក្នុងផ្ទះ ឬក្នុងគ្រួសារ និង ខ- ក្នុងគោលបំណង៖ - មិនផ្គត់ផ្គង់បន្តក្នុងការធ្វើពាណិជ្ជកិច្ច ឬ - មិនប្រើប្រាស់ក្នុងដំណើរការចង្វាក់ផលិតកម្មឬការផលិត ឬ - មិនប្រើប្រាស់ទំនិញក្នុងសកម្មភាពពាណិជ្ជកម្ម ដូចជា ដើម្បីជួសជុលអគារឬយកទៅធ្វើជ...
law
តើភណ្ឌាគារផលិតកម្មមានដែនកំណត់ស្ថិតក្រោមការគ្រប់គ្រងរបស់គយគឺជាអ្វី?
ភណ្ឌាគារផលិតកម្មមានដែនកំណត់ស្ថិតក្រោមការគ្រប់គ្រងរបស់គយ គឺជារោងចក្រដែលស្ថិតក្រោមការត្រួតពិនិត្យរបស់គយ លើទំនិញនាំចូលដោយលើកលែងជាបណ្តោះអាសន្នអាសន្ននូវពន្ធ និងអាករនានា សម្រាប់ប្រើប្រាស់ក្នុងដំណើរករផលិតកម្ម។
law
តើក្រសួងសុខភិបាលមានតួនាទីនិងភារកិច្ចមានអ្វីខ្លះ?
ក្រសួងសុខភិបាលមានតួនាទីនិងភារកិច្ចមានដូចជា៖ - រៀបចំ និងពិនិត្យកែសម្រួលលិខិតបទដ្ឋានគតិយុត្តនានា ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការអនុវត្តកម្មវិធីតាមការកំណត់ - សហការជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រសួងពាក់ព័ន្ធ ក្នុងការរៀបចំ និងផ្តល់វគ្គបណ្តុះបណ្តាលពាក់ព័ន្ធការអនុវត្តកម្មវិធីដល់មូលដ្ឋានសុខាភិបាលសាធារ...
law
តើក្រសួងផែនការមានតួនាទីនិងភារកិច្ចអ្វីខ្លះ?
ក្រសួងផែនការមានតួនាទីនិងភារកិច្ចមានដូចជា៖ - ផ្តល់ទិន្នន័យគ្រួសារក្រីក្រ ដែលមានសុពលភាពសម្រាប់ដាក់បញ្ជូលក្នុងប្រព័ន្ធបច្ចេកវិទ្យាគ្រប់គ្រងព័ត៌មាន - ផ្តល់ការគាំទ្រផ្នែកបច្ចេកទេស ដើម្បីបញ្ជូលទិន្នន័យគ្រួសារក្រីក្រទៅក្នុងប្រព័ន្ធបច្ចេកវិទ្យាគ្រប់គ្រងព័ត៌មាន - សម្របសម្រួល និងលើកកម្ពស់កិច្ចសហការជាមួយក្រសួង ស្ថាប័ន និងដៃគូអភិវ...
law
តើអ្វីទៅជាសម្បទាសេវាសាធារណៈ?
សម្បទាសេវាសាធារណៈ គឺជាវិធីគ្រប់គ្រងសេវាមួយដែលនីតិបុគ្គលសាធារណៈ ផ្ដល់ការគ្រប់គ្រងតាមរយៈកិច្ចសន្យាទៅឱ្យដំណើរការសេវាមួយក្នុងរយៈពេលកំណត់មួយដោយទទួលចាត់ចែងបន្ទុកតាមមធ្យោបាយទទួលយកពីអ្នកប្រើប្រាស់សេវានូវប្រាក់បង់ថ្លៃប្រើប្រាស់។
law
តើរដ្ឋបាលឃុំ សង្កាត់ គ្មានអំណាចសម្រេចលើវិស័យអ្វីខ្លះ?
រដ្ឋបាលឃុំ សង្កាត់ គ្មានអំណាចសម្រេចសម្រេចលើវិស័យមានដូចជា៖ - ព្រៃឈើ - ប្រៃសណីយ៍ និងទូរគមនាគមន៍ - ការពារប្រទេស សន្តិសុខជាតិ - រូបិយវត្ថុ - គោលនយោបាយសារពើពន្ធ - វិស័យផ្សេងៗទៀតដែលមានចែងក្នុងច្បាប់លិខិតបទដ្ឋានគតិយុត្តដែលពាក់ព័ន្ធ។
law
តើការប្តឹងរបស់មន្រ្តីរាជការមានប៉ុន្មាន? អ្វីខ្លះ?
ការប្តឹងរបស់មន្រ្តីរាជការមាន២គឺ៖ - មន្រ្តីរាជការដែលបានប្តឹងមកមុខងារសាធារណៈ ភាគច្រើនប្តឹងពីការតែងតាំង ការផ្លាស់ប្តូរ - បណ្តឹងអំពីការភ្លេចមិនឲ្យគាត់ឡើងថ្នាក់។
law
តើក្នុងករណីណាដែលរដ្ឋសភាអាចរំលាយបាន?
ក្នុងករណីដែលរដ្ឋសភាអាចរំលាយបានគឺៈ - ក្នុងកាលៈទេសៈដែលរាជរដ្ឋាភិបាលត្រូវបានទំលាក់២ដងក្នុងរយៈពេល១២ខែ (មាត្រា ៨៦រន) - ក្នុងករណីមានការស្នើសុំពីនាយករដ្ឋមន្រ្តីឬ មានការយល់ព្រមពីប្រធានរដ្ឋសភា (មាត្រា ៧៨រន)។
law
តើសិទ្ធិនៃការប្តឹងរបស់មន្រ្តីរាជការមានអ្វីខ្លះ?
សិទ្ធិនៃការប្តឹងរបស់មន្រ្តីរាជការមាន២គឺ៖ - ប្តឹងទៅមុខងារសាធារណៈ - ប្តឹងទៅតុលាការ។
law
តើមន្រ្តីរាជការត្រូវឈរលើគោលការណ៍រឹងមាំអ្វីខ្លះ?
មន្រ្តីរាជការត្រូវឈរលើគោលការណ៍រឹងមាំមានដូចជា៖ - គោរពច្បាប់ - គោរពបទបញ្ជាទាំងអស់។
law
តើអ្វីទៅជាសេវារដ្ឋាករ?
សេវារដ្ឋាករ គឺជាសេវាសាធារណៈដោយមានសមូហភាពដែលដី ឬដោយរដ្ឋ សេវាត្រូវបានគ្រប់គ្រងដោយបុគ្គលិក និងថវិការរបស់សមូរភាព។
law
តើមន្រ្តីរាជការដែលមានគុណភាពត្រូវតែមានអ្វីខ្លះ?
មន្រ្តីរាជការដែលមានគុណភាពត្រូវតែមាន៖ - សមត្ថភាព - សីលធម៌ - ទំនាក់ទំនងសាធារណៈ។
law
តើមន្ត្រីរាជការគឺជាអ្វី? តើការគ្រប់គ្រងមុខងារសាធារណៈ និងដំណើរការនៃរដ្ឋបាលសាធារណៈត្រូវមានគោលការណ៍សំខាន់ៗអ្វីខ្លះ?
មន្ត្រីរាជការ គឺជាប្រជាពលរដ្ឋខ្មែរ ដែលត្រូវបានជ្រើសរើសដោយការប្រឡងប្រជែង ឬដែលនាយករដ្ឋមន្រ្តីឲ្យបម្រើការងារក្នុងក្របខណ្ឌមួយនៅក្នុងក្រសួង ឬស្ថាប័នណាមួយដែលមានប្រាក់បៀវត្ស ប្រាក់សោធននិវត្ត ហើយមានការឡើងថ្នាក់ និងឋានន្តរសក្តិ។
law
តើការិយាល័យផែនការ និងគាំទ្រឃុំ សង្កាត់ត្រូវបំពេញតួនាទីជាសេនាធិការឲ្យរដ្ឋបាលស្រុកលើការងារផែនការ និងគាំទ្រឃុំ សង្កាត់ក្នុងស្រុក និងមានភារកិច្ចចាត់ចែងលើការងារអ្វីខ្លះ?
ការិយាល័យផែនការ និងគាំទ្រឃុំ សង្កាត់ត្រូវបំពេញតួនាទីជាសេនាធិការឲ្យរដ្ឋបាលស្រុកលើការងារផែនការ និងគាំទ្រឃុំ សង្កាត់ក្នុងស្រុក និងមានភារកិច្ចចាត់ចែងលើការងារដូចជា៖ - ការរៀបចំ និងការអនុវត្តផែនការអភិវឌ្ឍន៍ប្រាំ (០៥) ឆ្នាំ កម្មវិធីវិនិយោគបី (០៣) ឆ្នាំរំកិលផែនការសកម្មភាពនិងថវិការប្រចាំឆ្នាំ និងគម្រោងអភិវឌ្ឍន៍នានារបស់រដ្ឋបាលស្រ...
law
តើជនបរទេសសំដៅដល់អ្វី?
ជនបរទេស សំដៅដល់រូបវន្តបុគ្គល ឬនីតិបុគ្គលបរទេសដែលមិនមានសញ្ជាតិខ្មែរ ទោះបីជាបុគ្គលនោះមានសញ្ជាតិ ជំនឿ សាសនា ឬមានដើមកំណើតពូជសាសន៍ណាមួយក៏ដោយ ដោយគ្មានការរើសអើង។
law
តើជនបរទេសដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់តាមផ្លូវចិត្តសំដៅដល់អ្វី?
ជនបរទេសដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់តាមផ្លូវចិត្ត សំដៅដល់ជនបរទេសដែលមានសមត្ថភាពតាមច្បាប់កម្ពុជា និងបានចូលមកព្រះរាជាណាចក្រកម្ពុជាដោយស្របច្បាប់។
law
តើអគារសហកម្មសិទ្ធិសំដៅដល់អ្វី?
អាគារសហកម្មសិទ្ធិ សំដៅដល់អគារ ឬសំណង់ដែលមានកម្មសិទ្ធិករច្រើននាក់រស់នៅ។ អគារសហកម្មសិទ្ធិ មានចំណែកខ្លះជាកម្មសិទ្ធិផ្តាច់មុខរបស់សហកម្មសិទ្ធិករនីមួយៗ ហៅថា “ចំណែកឯកជន” និងមានចំណែកខ្លះជាលំហរួម សម្រាប់ការប្រើប្រាស់រួមរបស់សហកម្មសិទ្ធិករទាំងអស់ហៅថា “ចំណែករួម”។
law
តើចំណែកឯកជនសំដៅដល់អ្វី?
ចំណែកឯកជន សំដៅដល់រាល់ចំណែកនៃអគារសហកម្មសិទ្ធិ ដែលស្ថិតនៅក្រោមការកាន់កាប់ និងប្រើប្រាស់ជាឯកជនផ្តាច់មុខ។
law
តើកត្តាអ្វីទៅដែលអាចធ្វើឲ្យរដ្ឋសភាត្រូវរំលាយបាន? នរណាជាអ្នករំលាយ?
កត្តាដែលអាចធ្វើឲ្យរដ្ឋសភាត្រូវរំលាយបានគឺៈ - នៅពេលដែលរាជរដ្ឋាភិបាលត្រូវបានទំលាក់២ដងក្នុងរយៈពេល១២ខែ (មាត្រា៧៨ រន) - អ្នករំលាយបានគឺព្រះមហាក្សត្រ ក្រោយមានការស្នើពីនាយករដ្ឋមន្រ្តី ដោយមានការយល់ព្រមពីប្រធានរដ្ឋសភា (មាត្រា ៧៨រន)។
law
តើសមាជិករដ្ឋសភាមានវិសមភាពជាមួយគណៈរដ្ឋមន្រ្តីដែរឬទេ? ព្រោះអ្វី? ចូរបកស្រាយ។
ពុំមានទេ មានតែជាមួយមុខងារសាធារណៈជាសកម្មនិងសមាជិកស្ថាប័នដទៃទៀតប៉ុណ្ណោះ (មាត្រា៧៩)។
law
តើរដ្ឋបាល សង្កាត់ មានតួនាទីអ្វីខ្លះ?
រដ្ឋបាល សង្កាត់ មានតួនាទីដូចជា៖ - ជម្រុញ និងគាំពារអភិបាលកិច្ចល្អ - ចាត់ចែងប្រើប្រាស់ ធនធាននានាដែលមានប្រកបដោយចីរភាព - បំពេញសេចក្តីត្រូវការជាមូលដ្ឋានក្នុងឃុំ សង្កាត់របស់ខ្លួន - បម្រើផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋ - គោរពផលប្រយោជន៍របស់ជាតិស្របតាមនយោបាយទូទៅរបស់រដ្ឋ។
law
អ្វីទៅហៅថានីតិកម្ម?
នីតិកម្ម មានន័យថា ការធ្វើច្បាប់ សិទ្ធិតែងច្បាប់ អង្គច្បាប់សម្រាប់រដ្ឋនីមួយៗ។
law
ចូរធ្វើការអធិប្បាយជារួម ស្តីអំពីការប្រជុំរបស់រដ្ឋសភា?
ក្រោយជាប់ឆ្នោតជាផ្លូវការរដ្ឋសភាបើកសម័យប្រជុំដំបូងថ្ងៃយ៉ាងយូរ តាមការកោះអញ្ជើញរបស់ព្រះមហាក្សត្រ។ មុនចាប់ ផ្តើមការងាររបស់ខ្លួនរដ្ឋសភាត្រូវប្រកាសសុពលភាពនៃអាណត្តិសមាជិកម្នាក់ៗ ជ្រើសរើសសមាសភាពប្រធានអនុប្រធាននិងសមាជិក ទាំងអស់នៃគណៈកម្មាធិការនានា អនុម័តបទបញ្ជាផ្ទៃក្នុង ដោយមតិភាគច្រើនដាច់ខាតនៃសមាជិកសភាទាំងមូល និងធ្វើពិធីសម្បថមុន...
law
តើវិស័យអាទិភាពទាំង៤នៃចតុកោណទាំង៤ក្នុងយុទ្ធសាស្រ្តចតុកោណក្នុងដំណាក់កាលទី៤នីតិកាលទី៦របស់រាជរដ្ឋាភិបាលមានអ្វីខ្លះ?
វិស័យអាទិភាពទាំង៤នៃចតុកោណទាំង៤ក្នុងយុទ្ធសាស្រ្តចតុកោណ ក្នុងដំណាក់កាលទី៤នីតិកាលទី៦របស់រាជរដ្ឋាភិបាលមាន៖ - ចតុកោណទី១៖ ការអភិវឌ្ឍធនធានមនុស្សរួមមាន៖ ១- ការពង្រឹងគុណភាពវិស័យអប់រំ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ២- ការបណ្តុះបណ្តាលជំនាញបច្ចេកទេស ៣- ការលើកកម្ពស់សេវាសុខភាពសាធារណៈ និងអាហារូបត្ថម្ភ ៤- ការពង្រឹងសមភាពយេនឌ័រ និងការគាំ...
law
តើធនធានផ្នែកថែទាំសុខភាពមានប្រភពមកពីណា?
ធនធានផ្នែកថែទាំសុខភាពមានប្រភពមកពី៖ - ការបង់ភាគទានពីរដ្ឋ និយោជក និងសមាជិក ប.ស.ស. - ផលដែលបានមកពីការវិនិយោគ - អំណោយឬអច្ច័យទាននិងប្រភពស្របច្បាប់ដទៃផ្សេងទៀត។
law
តើអ្វីទៅជាពិពិធកម្មសេដ្ឋកិច្ច?
ពិពិធកម្មសេដ្ឋកិច្ច គឺជាដំណើរការចាំបាច់នៃការបង្កើតចន្ទល់ឱ្យបានច្រើនសម្រាប់ទ្រទ្រង់កំណើនសេដ្ឋកិច្ច សំដៅពង្រីកការនាំចេញ ឬបង្កើតតម្លៃបន្ថែមពីសកម្មភាពសេដ្ឋកិច្ចដែលមានសម្រាប់ ដើម្បីអាចរក្សាកំណើនសេដ្ឋកិច្ចនៅក្នុងកម្រិតខ្ពស់ក្នុងរយៈពេល និងវែងខាងមុខ។ ការធ្វើពិពិធកម្មសេដ្ឋកិច្ចផ្តោតលើអាទិភាពចំនួន៤ ដែលមានភាពប្រទាក់ក្រឡាគ្នាយ៉ាងជ...
law
តើកំណែទម្រង់ និងវិសហមជ្ឈការនៅកម្ពុជាមានគោលបំណងអ្វី?
កំណែទម្រង់ និងវិសហមជ្ឈការនៅកម្ពុជាមានគោលបំណង២គឺ៖ - ពង្រឹងពង្រីកលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនៅមូលដ្ឋាន - លើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនិងជំរុញកិច្ចអភិវឌ្ឍមូលដ្ឋាន និងការកាត់បន្ថយភាពក្រីក្រតាមរយៈការបង្កលក្ខណៈឱ្យប្រជាជនរដ្ឋចូលរួមក្នុងការធ្វើសេចក្តីសម្រេចចិត្តទាក់ទងនឹងតម្រូវការចាំបាច់នៅមូលដ្ឋាន សំដៅលើកកម្ពស់ភាពជា...
law
តើអ្វីទៅជារដ្ឋបាលតំបន់?
រដ្ឋបាលតំបន់ គឺជារដ្ឋបាលដែលមានតួនាទី ភារកិច្ចអនុវត្តមុខងារជាតំណាងរាជរដ្ឋាភិបាល តំណាងក្រសួង ស្ថាប័ននៅថ្នាក់ជាតិក្នុងការគាំទ្រ និងសម្របសម្រួលរដ្ឋបាលមូលដ្ឋានក្នុងដែនដីរបស់ខ្លួនទាំងរដ្ឋបាលទីប្រជុំជន (ក្រុង) និងជនបទ (ស្រុក ឃុំ និងសង្កាត់ក្នុងស្រុក)។
law
តើរដ្ឋបាលឃុំ សង្កាត់មានតួនាទីប៉ុន្មានប្រភេទ?
រដ្ឋបាលឃុំ សង្កាត់មានតួនាទី២ប្រភេទគឺ៖ - តួនាទីបម្រើកិច្ចការមូលដ្ឋានសម្រាប់បម្រើផលប្រយោជន៍ឃុំ សង្កាត់ និងប្រជាពលរដ្ឋក្នុងឃុំ សង្កាត់របស់ខ្លួន - តួនាទីជាភ្នាក់ងារ តំណាងរដ្ឋក្រោមការចាត់តាំង ឬការប្រគល់អំណាចរបស់អាជ្ញាធរ។
law
តើរដ្ឋបាលតំបន់មានតួនាទីនិងភារកិច្ចអ្វីខ្លះ?
រដ្ឋបាលតំបន់មានតួនាទីនិងភារកិច្ចអនុវត្តមុខងាររបស់ថ្នាក់ជាតិ ដែលថ្នាក់ជាតិធ្វើប្រតិភូកម្ម ពិសេសមុខងារពាក់ព័ន្ធ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ច្បាប់ យុត្តិធម៌ ឬមុខងារពាក់ព័ន្ធការអភិវឌ្ឍ ការផ្តល់សេវាសង្គមដែលថ្នាក់ជាតិមិនទាន់ប្រគល់ឲ្យពេញលេញ។
law
តើរដ្ឋសភាអាចកើតឡើងបានតាមរយៈអ្វីខ្លះ?
រដ្ឋសភាអាចកើតឡើងបានតាមរយៈ - តាមការបោះឆ្នោតតាមអាណត្តិកំណត់៥ឆ្នាំម្តង - តាមការបោះឆ្នោតរើសរដ្ឋសភាថ្មីយ៉ាងយូរ៦០ថ្ងៃក្រោយប្រកាសរំលាយមុនអាណត្តិ នៅពេលមានការទំលាក់រាជរដ្ឋាភិបាល២ដងក្នុងរយៈពេល១២ខែ។ (មាត្រា ៧៨រន)។
law
តើគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសមានតួនាទីអ្វីខ្លះ?
គណៈកម្មាធិការសម្របសម្រួលបច្ចេកទេសមានតួនាទី ខិតខំនានា ផែនការអភិវឌ្ឍ និងថវិការរបស់ក្រសួង ស្ថាប័ន ឬមន្ទីរអង្គភាពនានារបស់រាជរដ្ឋាភិបាលដែលបានផ្តល់សេវា សម្ភារៈ ឬហេដ្ឋារចនាសម្ព័ន្ធដោយផ្ទាល់ក្នុងដែនសមត្ថកិច្ចរបស់ក្រុមប្រឹក្សាដោយត្រូវបានដាក់បញ្ជូល៖ - ផែនការអភិវឌ្ឍរយៈពេល ០៥ឆ្នាំ - កម្មវិធីវិនិយោគ ០៣ឆ្នាំរំកិលប្រចាំឆ្នាំ - ក្របខណ...
law
តើគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តីនិងកុមារមានតួនាទីអ្វីខ្លះ?
គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តីនិងកុមារ មានសិទ្ធិ និងភារកិច្ចផ្តល់យោបល់និងលើកអនុសាសន៍ជូនក្រុមប្រឹក្សា គណៈអភិបាល អភិបាល និងគណៈកម្មាធិការដទៃទៀតរបស់ក្រុមប្រឹក្សាលើបញ្ហាព័ន្ធ នឹងសមភាពយេនឌ័របញ្ហាស្តី្រ និងកុមារដែលស្ថិត នៅក្នុងមុខអំណាចមុខងារ និងភារកិច្ចរបស់ក្រុមប្រឹក្សា។
law
តើគណៈកម្មាធិការលទ្ធកម្មមានសិទ្ធិ និងភារកិច្ចអ្វីខ្លះ?
គណៈកម្មាធិការលទ្ធកម្មមានសិទ្ធិ និងភារកិច្ចធានាឲ្យសកម្មភាពកិច្ចលទ្ធកម្មទាំងអស់ របស់រាជរដ្ឋាភិបាលថ្នាក់ក្រោមជាតិប្រព្រឹត្តឡើងប្រកបដោយ៖ - ភាពស្មោះត្រង់ - បើកចំហ តម្លាភាព មិនលំអៀង - អនុលោមតាមច្បាប់ បទបញ្ញត្តិស្តីពីលទ្ធកម្មសាធារណៈ - ដើម្បីការពារផលប្រយោជន៍របស់ - ដើម្បីការពារផលប្រយោជន៍របស់រដ្ឋបាលថ្នាក់ក្រោមជាតិ និងប្រជាពលរដ្ឋ...
law
តើការិយាល័យច្រកចេញចូលតែមួយបែងចែកជាប៉ុន្មានផ្នែក? អ្វីខ្លះ?
ការិយាល័យច្រកចេញចូលតែមួយបែងចែកជា ២ផ្នែកគឺ៖ - ផ្នែកជួរមុខ៖ គឺជាកន្លែងដែលប្រជាពលរដ្ឋប្រាស្រ័យទាក់ទងដោយផ្ទាល់ ដើម្បីទទួលព័ត៌មាននានាអំពីការផ្តល់សេវារដ្ឋបាល ទទួលទម្រង់បែបបទដាក់ពាក្យស្នើសុំ បង់ប្រាក់កម្រៃ និងទទួលលទ្ធផលសម្រេចជាផ្លូវការនៃសេវារដ្ឋបាលេដែលបានស្នើសុំ។ - ផ្នែកជួរក្រោយ៖ គឺជាកន្លែងពិនិត្យ និងផ្តល់យោបល់ផ្នែកបច្ចេកទេសល...
law
តើអ្វីជាកាតព្វកិច្ចអនិយ័ត?
កាតព្វកិច្ចអនិយ័ត គឺសំដៅលើករណីដែលកម្មវត្ថុនៃកាតព្វកិច្ច ត្រូវបានកំណត់ដោយការជ្រើសរើសក្នុងចំណោមកម្មវត្ថុច្រើនប្រភេទដែលអាចអនុវត្ថុបាន។
law
តើអ្វីទៅជារដ្ឋបាលមូលដ្ឋាន?
រដ្ឋបាលមូលដ្ឋាន គឺជារដ្ឋបាលដែលនៅគៀក ឬជាប់ផ្ទាល់ជាមួយប្រជាជនដែលមានលទ្ធភាព សមត្ថភាពក្នុងការផ្តល់សេវា និងការអភិវឌ្ឍបានឆាប់រហ័សជាងថ្នាក់ជាតិ មានប្រសិទ្ធភាពនិងមានឆ្លើយតបលឿនជាងថ្នាក់ជាតិចំពោះសេចក្តីត្រូវការចាំបាច់របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។
law
តើចំណែករួមសំដៅដល់អ្វី?
ចំណែករួម សំដៅដល់រាល់ចំណែកនៃអគារសហកម្មសិទ្ធិ ដែលត្រូវបានចាត់ជាកម្មវត្ថុសម្រាប់ការប្រើប្រាស់ ឬជាប្រយោជន៍នៃសហកម្មសិទ្ធិករទាំងអស់មានជាអាទិ៍ ដី ទីធ្លា ជណើ្តរ ដំបូង ឧទ្យាន និងសួនច្បារ ផ្លូវ ច្រកចេញចូល ជញ្ជាំងអឌ្ឍសិទ្ធិ ទីកន្លែងនៃសេវាកម្មរួម។
law
តើសហកម្មសិទ្ធិពិសេសសំដៅដល់អ្វី?
សហកម្មសិទ្ធិពិសេស សំដៅដល់សិទ្ធិរបស់បុគ្គលច្រើនរូបជាជនបរទេស និងជាពលរដ្ឋខ្មែរលើអគារសហកម្មសិទ្ធិតែមួយ ដែលក្នុងនោះជនបរទេស និងពលរដ្ឋខ្មែរមានសិទ្ធិកម្មសិទ្ធិលើចំណែកឯកជន និងមានសិទ្ធិកម្មសិទ្ធិអវិភាគពិសេសលើចំណែករួមនៃអគារសហកម្មសិទ្ធិ។
law
តើកម្មសិទ្ធិអវិភាគពិសេសសំដៅដល់អ្វី?
កម្មសិទ្ធិអវិភាគពិសេស សំដៅដល់សិទ្ធិរបស់បុគ្គលច្រើនរូបលើចំណែករួមនៃអគារសហកម្មសិទ្ធិ ដែលក្នុងនោះជនបរទេសមានសិទ្ធិប្រើប្រាស់ និងអាស្រ័យផលើចំណែករួម ហើយពលរដ្ឋខ្មែរមានសិទ្ធិកម្មសិទ្ធិអវិភាគលើចំណែករួម ដោយសារមានកម្មសិទ្ធិលើចំណែកឯកជន។
law
តើចំពោះអ្នកទទួលខុសត្រូវរដ្ឋប្បវេណីគឺជាអ្វី?
ចំពោះអ្នកទទួលខុសត្រូវរដ្ឋប្បវេណី គឺជាសេចក្តីសម្រេចរបស់តុលាការ ដែលប្រកាសចំពោះមុខអ្នកដែលមានឋានៈជាអ្នកទទួលខុសត្រូវរដ្ឋប្បវេណី ឬអ្នកតំណាង។
law
ដូចម្តេចទៅហៅថាសាលក្រម?
សាលក្រម គឺជាសេចក្តីសម្រេចរបស់តុលាការជាន់ទាប ឬ សាលាដំបូងក្រោយពីបានវិនិច្ឆ័យនូវ វិវាទកម្ម ដែលគេបានប្តឹងមកឱ្យជំនុំជម្រះ។
law
តើសាលក្រមរបៀបគឺជាអ្វី?
សាលក្រមរបៀប គឺជាសេចក្តីសម្រេចមុនអង្គសេចក្តី មានន័យថា សេចក្តីសម្រេចនេះ មិនប៉ះពាល់ដល់អង្គសេចក្តីទេ។ ដោយឃើញមានអញ្ញាត្រកម្មថ្មីលេចឡើងត្រូវចាត់របៀប។
law
ដូចម្តេចដែលហៅថានគរបាល?
ដែលហៅថានគរបាល គឺជាអ្នកប្រតិបត្តិ ទទួលបន្ទុក បង្ការ ដោះស្រាយ និងបង្រ្កាបអំពើចលាចលផ្សេងៗក្នុងគោលដៅបម្រើជូនប្រជាជននូវសន្តិសុខ សុវត្ថិភាព ស្ថេរភាពសង្គម សណ្តាប់ធ្នាប់សាធារណៈ ដោះស្រាយបញ្ហាសង្គមនានាដែលកើតមានឡើង និងផ្តល់សេវាកម្មសាធារណៈទូទៅ ដែលបានចែងកំណត់យ៉ាងច្បាប់ទៅតាមអង្គភាពទទួលបន្ទុក ដើម្បីបម្រើផលប្រយោជន៍ប្រទេសជាតិ និងប្រជាព...
law
តើក្រសួងមហាផ្ទៃបានដាក់ចេញវិធានការណែនាំប៉ុន្មានចំណុចក្នុងការគ្រប់គ្រងមន្ត្រីនគរបាលជាតិ?
ក្រសួងមហាផ្ទៃបានដាក់ចេញវិធានការណែនាំ១០ចំណុចក្នុងការគ្រប់គ្រងមន្រ្តីនគរបាលជាតិមានដូចជា៖ - ត្រូវយកចិត្តទុកដាក់ពង្រឹងឲ្យបានម៉ឺងម៉ាត់អំពីការគោរពវិន័យ ពេលម៉ោងការងាររដ្ឋបាលដែលបានកំណត់ - ការស្នើសុំច្បាប់ឈប់សម្រាកដោយមានធុរៈផ្សេងៗ ត្រូវមានការស្នើសុំការអនុញ្ញាតជាលាយលក្ខអក្សរឲ្យបានត្រឹមត្រូវពីថ្នាក់ដឹកនាំតាមឋានានុក្រម ដោយផ្អែកតាម...
law
តើនាយកដ្ឋានប្រកាសទ្រព្យសម្បត្តិនិងបំណុលទទួលបន្ទុកអ្វីខ្លះ?
នាយកដ្ឋានប្រកាសទ្រព្យសម្បត្តិនិងបំណុលទទួលបន្ទុកមានដូចជា៖ - គ្រប់គ្រងប្រព័ន្ធប្រកាសទ្រព្យសម្បត្តិ និងបំណុល - ការពារ និងថែរក្សាឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុលឲ្យបានត្រឹមត្រូវ - រក្សាការសម្ងាត់ចំពោះឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល - រៀបចំ និងតាក់តែងលិខិតឯកសារគំរូពាក់ព័ន្ធនិងការប្រកាសទ្រព្យសម្បត្តិ និងបំណុល - កសាងផែនក...
law
តើធាតុផ្សំនៃបទល្មើសមានអ្វីខ្លះ?
ធាតុផ្សំនៃបទល្មើសមានដូចជា៖ - ធាតុនីត្យាកូល ឬធាតុច្បាប់ - ធាតុសត្យានុម័ត ឬធាតុសម្ភារៈ - ធាតុអត្តនោម័ត ឬធាតុចិត្តសាស្ត្រ
law
តើយោធាមានន័យដូចម្តេច?
យោធា គឺជាកងកម្លាំងប្រដាប់អាវុធដែលមានកម្លាំងខ្លាំង និងមានការរៀបចំយ៉ាងខ្លាំងសម្រាប់គោលបំណងធ្វើសង្រ្គាមដែលត្រូវបានគេស្គាល់ថាជាទាហាន។ កងកម្លាំងយោធាត្រូវបានអនុញ្ញាត បង្កើត និងថែរក្សាដោយរដ្ឋអធិបតេយ្យមួយ ដែលអាចកំណត់អត្តសញ្ញាណបានដោយឯកសណ្ឋានយោធាខុសៗគ្នា។
law
តាមអនុសញ្ញាយោធាបារាំង-ខ្មែរ តើកងយោធពលខេមរភូមិន្ទមានបេសកកម្មអ្វីខ្លះ?
តាមអនុសញ្ញាយោធាបារាំង-ខ្មែរ កងយោធពលខេមរភូមិន្ទមានបេសកកម្មដូចជា៖ - ធានាអះអាងចំពោះអធិបតេយ្យភាពរបស់ព្រះករុណាព្រះចៅក្រុងកម្ពុជា - គោរពច្បាប់ និងធានាសណ្តាប់ធ្នាប់សន្តិសុខផ្ទៃក្នុងទូទាំងព្រះរាជាណាចក្រកម្ពុជា - ចូលរួមក្នុងកិច្ចការការពារព្រំដែននៃប្រទេសកម្ពុជា មិនតែប៉ុណ្ណោះបានគ្រោង និងបង្កើតសាលនាយទាហាន និងសាលានាយទាហានរងមួយសម្រា...
law
តើស្ថាប័នកងយោធពលខេមរភូមិន្ទមានចំនួនប៉ុន្មាន?
ស្ថាប័នកងយោធពលខេមរភូមិន្ទមានចំនួន៥គឺ៖ - អគ្គបញ្ជាការដ្ឋាន - បញ្ជាការដ្ឋានកងទ័ពជើងគោក - បញ្ជាការដ្ឋានកងទ័ពជើងទឹក - បញ្ជាការដ្ឋានកងទ័ពជើងអាកាស - កងរាជអាវុធហត្ថ។
law
តើថ្នាក់ត្រឹមណាជាមន្ត្រីនយោបាយ ចុះក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ និងក្រុមប្រឹក្សាឃុំ សង្កាត់ តើត្រូវចាត់ចូលជាមន្ត្រីនយោបាយដែរ ឬទេ?
ជាមន្ត្រីនយោបាយហើយ ពីព្រោះកើតដោយសារការបោះឆ្នោត ហើយមានការតែងតាំងពីគណបក្សនយោបាយ ហើយធ្វើការមិនកំណត់អាយុឡើយ។
law
តើគ្រឹះស្ថានសិក្សាទេសចរណ៍និងបដិសណ្ឋារកិច្ចសំដៅដល់អ្វី?
គ្រឹះស្ថានសិក្សាទេសចរណ៍និងបដិសណ្ឋារកិច្ច សំដៅដល់គ្រឹះស្ថានសិក្សា ជាសកលវិទ្យាល័យ មហាវិទ្យាល័យ វិទ្យាស្ថានដែលបង្កើតឡើងដោយផ្នែកសាធារណៈ ផ្នែកឯកជន ចម្រុះរដ្ឋ ឬអង្គការមិនមែនរដ្ឋាភិបាលដែលមានការអប់រំបណ្តុះបណ្តាលជំនាញទេសចរណ៍ សណ្ឋាគារ មិនបដិសណ្ឋារកិច្ច។
law
តើកងយោធពលខេមរភូមិន្ទមានកងទ័ពប៉ុន្មានប្រភេទ?
កងយោធពលខេមរភូមិន្ទមានកងទ័ព៣ប្រភេទគឺ៖ - កងទ័ពជើងគោក - កងទ័ពជើងអាកាស - កងទ័ពជើងទឹក។
law
តើឋានានុក្រមរបស់កងយោធពលខេមរភូមិន្ទបែងចែកជាប៉ុន្មានថ្នាក់?
ឋានានុក្រមរបស់កងយោធពលខេមរភូមិន្ទបែងចែកជា៣ថ្នាក់គឺ៖ - ពលទាហាន - នាយទាហានរង - នាយទាហាន។
law
តើកងយោពលខេមរភូមិន្ទបានចាប់ផ្តើមកើតដំបូងពីអនុសញ្ញាអ្វី? នៅថ្ងៃខែឆ្នាំណា?
កងយោពលខេមរភូមិន្ទបានចាប់ផ្តើមកើតដំបូងពីអនុសញ្ញាយោធាបារាំង-ខ្មែរ នាថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៤៦ ដែលអនុសញ្ញានេះបានបញ្ជាក់ថាប្រទេសកម្ពុជាត្រូវមានកម្លាំងយោធាដែលសុទ្ធតែជាខ្មែរ។
law
តើសាលក្រមចំពោះដើមបណ្តឹងរដ្ឋប្បវេណីគឺជាអ្វី?
សាលក្រមចំពោះដើមបណ្តឹងរដ្ឋប្បវេណី គឺជាសេចក្តីសម្រេចរបស់តុលាការ ដែលប្រកាសចំពោះមុខដើមបណ្តឹងរដ្ឋប្បវេណី ឬអ្នកតំណាងដោយត្រឹមត្រូវច្បាប់។
law
តើសាលក្រមកំបាំងមុខគឺជាអ្វី?
សាលក្រមកំបាំងមុខ គឺជាសេចក្តីសម្រេចរបស់តុលាការ ដែលប្រកាសកំបាំងមុខជាប់ចោទ ដោយសាមីខ្លួនមិនបានទទួលដីកាកោះនោះទេ។
law
តើកុម្មុយនីស្តសំដៅដល់អ្វី?
កុម្មុយនីស្ត សំដៅដល់គេច្រើនប្រើពាក្យនេះជាគុណមាន៖ ប្រទេសកុម្មុយនីស្ត របបកុម្មុយនីស្ត។ ប្រទេសកុម្មុយនីស្តជាសង្គម ដែលទ្រព្យផលិតកម្មជាកម្មសិទ្ធិរបស់សមូហភាព ហើយប្រព័ន្ធដឹកនាំប្រទេសស្ថិតក្រោមអំណាចផ្តាច់មុខរបស់បក្សកុម្មុយនីស្ត។
law
តើការកាប់កាន់អចលនទ្រព្យបច្ចុប្បន្នត្រូវបានធានាសុវត្ថិភាពដោយបណ្ណមួយ ក្នុងចំណោម៣នៃទម្រង់របស់បណ្ណកម្មសិទ្ធិក្នុងប្រទេសកម្ពុជាមានអ្វីខ្លះ?
ការកាប់កាន់អចលនទ្រព្យបច្ចុប្បន្នត្រូវបានធានាសុវត្ថិភាពដោយបណ្ណមួយ ក្នុងចំណោម៣នៃទម្រង់របស់បណ្ណកម្មសិទ្ធិក្នុងប្រទេសកម្ពុជាមានដូចជា៖ - ប្លង់រឹង - ប្លង់ទន់ - ប័ណ្ណកម្មសិទ្ធិរួម។
law
តើនីតិមានន័យដូចម្តេច?
នីតិមានន័យថា៖ - ច្បាប់ - ឧបាយជាគ្រឿងណែនាំ - បែបផែន - ទំនឹមទំនៀម - ប្រពៃ។
law
តើនីតិកម្មមានន័យដូចម្តេច?
នីតិកម្មមានន័យថា៖ - ការធ្វើច្បាប់ - សិទ្ធិតែងច្បាប់ - អង្គច្បាប់ សម្រាប់រដ្ឋនីមួយៗ។
law
តើតំណាងរាស្រ្តមានអភ័យឯកសិទ្ធិយ៉ាងដូចម្តេច? ការចាប់ខ្លួន ឃុំខ្លួន ឃាត់ខ្លួនតំណាងរាស្រ្តបានក្នុងករណីអ្វី?
តំណាងរាស្រ្តមានអភ័យឯកសិទ្ធិសភា មិនអាចត្រូវបានចោទប្រកាន់ចាប់ខ្លួន ឃុំខ្លួន ឃាត់ខ្លួនដោយការសំដែងមតិយោបល់ក្នុងការបំពេញមុខងាររបស់ខ្លួនទេ។ ករណីនេះអាចធ្វើទៅបានលុះត្រាតែមានការយល់ព្រមពីរដ្ឋសភា ឬគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភានៅចន្លោះសម័យប្រជុំ លើកលែងតែក្នុងករណីបទល្មើសព្រហ្មទណ្ឌជាក់ស្តែងហើយក្រសួងមានសមត្ថកិច្ចត្រូវរាយការណ៍ ជូនរដ...
law
តើតំណាងរាស្រ្តជាអ្វី?
ជាតំណាងប្រជាពលរដ្ឋខ្មែរក្នុងមណ្ឌល និងប្រជាជាតិខ្មែរទាំងមូលតាមអាណត្តិបោះឆ្នោត។បំរើការងារក្នុងប្រជាពលរដ្ឋជាអ្នកបង្កើត និងអនុម័តច្បាប់ ដោយមានភ័យឯកសិទ្ធិសភា (មាត្រា៧៧ រន)។
law
តើនីតិកាលមានន័យដូចម្តេច? ចូរឲ្យឧទាហរណ៍?
នីតិកាលមានន័យថា កាលរបស់នីតិ រយៈកាលរបស់សភាអ្នកតែងច្បាប់។ ឧទាហរណ៍ នីតិកាលនៃសភាពទាំងពីរមានកំណត់តែត្រឹម៤ឆ្នាំ។
law
តើសមាជិកក្រុមប្រឹក្សាធម្មនុញ្ញមានវិសមមតិភាពដែរឬទេ?
មានវិសមិតភាពជាមួយមុខងារសមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ចៅក្រមក្នុងតំណែង តំណែងណាមួយក្នុងមុខងារសាធារណៈ ប្រធាន ឬអនុប្រធានគណបក្សនយោបាយ ឬអនុប្រធានសហជីព (មាត្រា ១៣៩រន)។
law
តើនីតិនិយមមានន័យដូចម្តេច?
នីតិនិយមមានន័យថា៖ - ការកំណត់យកតាមច្បាប់ - សេចក្តីស្មោះត្រង់ចំពោះច្បាប់រាជការសម្រប់រដ្ឋ។
law
តើនីតិប្បញ្ញត្តិមានន័យដូចម្តេច?
នីតិប្បញ្ញត្តិមានន័យថា បញ្ញត្តិរបស់ច្បាប់ ការតែងតាំងច្បាប់ ការបង្គាប់ឲ្យធ្វើតាមច្បាប់។ ឧទាហរណ៍ នីតិប្បញ្ញត្តិជាភារៈរបស់សភា។
law
តើរដ្ឋសភាអាចធ្វើញត្តិបន្ទោសទម្លាក់រាជរដ្ឋាភិបាលបាននៅពេលណា? មូលហេតុអ្វី?
សូមមើលនីតិវិធីមាត្រា ៩៨ថ្មី នៃរដ្ឋធម្មនុញ្ញដែលចែងថា “រដ្ឋសភាអាចទម្លាក់សមាជិក គណៈរដ្ឋមន្ត្រី ឬទម្លាក់រាជរដ្ឋាភិបាលពីតំណែងដោយអនុម័តញ្ញត្តិបន្ទោស តាមសំឡេងឆ្នោតភាគច្រើនដាច់ខាតនៃចំនួនសមាជិករដ្ឋសភាទាំងមូល។ ញត្តិបន្ទោសរាជរដ្ឋាភិបាល ត្រូវបានលើកឡើងជូនរដ្ឋសភាដោយតំណាងរាស្ត្រចំនួនសាមសិបនាក់ ទើបរដ្ឋសភាអាចលើកយកមកពិភាក្សាបាន”។
law
តើនីតិក្រមមានន័យដូចម្តេច?
នីតិក្រមមានន័យថា លំដាប់នៃច្បាប់ ទម្រង់ការរបស់ច្បាប់ គឺរបៀបដែលចៅក្រមត្រូវធ្វើក្នុងការអង្កេតពិនិត្យសាកសួរ ពីបទល្មើសផ្សេងៗ។
law
តើនីតិបុគ្គលមានន័យដូចម្តេច?
នីតិបុគ្គលមានន័យថា៖ - អ្នករៀបរៀងច្បាប់ - អ្នកតែងតាំងច្បាប់។
law
តើនីតិប្រតិបត្តិមានន័យដូចម្តេច?
នីតិប្រតិបត្តិមានន័យថា៖ - ការប្រតិបត្តិតាមច្បាប់ - សេចក្តីគោរពច្បាប់។
law
តើអ្វីទៅជានីតិសាស្ត្រ?
នីតិសាស្ត្រ មានន័យថា គម្ពីរ ឬក្បួនខ្នាតស្ដីពីច្បាប់។ល។
law
តើសាលក្រមចាត់ទុកចំពោះមុខគឺជាអ្វី?
សាលក្រមចាត់ទុកចំពោះមុខ គឺជាសេចក្តីសម្រេចរបស់តុលាការ ដែលប្រកាសកំបាំងមុខជនជាប់ចោទ ដោយសាមីខ្លួនបានទទួលដីកាកោះតែមិនបង្ហាញខ្លួន។
law
តើគោលដៅយុទ្ធសាស្ត្រ៤ ក្នុងយុទ្ធសាស្ត្រចតុកោណក្នុងដំណាក់កាលទី៤មានអ្វីខ្លះក្នុងនីតិកាលទី៦របស់រាជរដ្ឋាភិបាល?
គោលដៅយុទ្ធសាស្ត្រ៤ ក្នុងយុទ្ធសាស្ត្រចតុកោណក្នុងដំណាក់កាលទី៤មានចំណុចក្នុងនីតិកាលទី៦របស់រាជរដ្ឋាភិបាល៖ - ធានាឲ្យបានកំណើនសេដ្ឋកិច្ច ក្នុងអត្រាមធ្យមប្រចាំឆ្នាំក្នុងរង្វង់៧០% ប្រកបដោយចីរភាព និងធននឹងវិបត្តិតាមេរយៈការធ្វើពិពិធកម្មនៃមូលដ្ឋានសេដ្ឋកិច្ចថ្មីៗ ដោយទូលំទូលាយ និងមានភាពប្រកួតប្រជែង ជាមួយនឹងការថែរក្សាស្ថិរភាពម៉ាក្រូសេដ...
law
តើទ្រព្យសម្បត្តិឯកជនសំដៅដល់អ្វី?
ទ្រព្យសម្បត្តិឯកជន សំដៅដល់ទ្រព្យរបស់សង្គមដែលមិនសម្រាប់ឲ្យជនក្នុងសង្គមនោះប្រើប្រាស់ជាសាធារណៈទូទៅទេ ជាសម្បត្តិដែលសង្គមអាចលក់ ដូរ ជួល ធ្វើអំណោយបាន។
law
តើសូចនាករបែបបរិមាណមានអ្វីខ្លះ?
សូចនាករបែបបរិមាណមានដូចជា៖ - ចំនួនក្របខណ្ឌគតិយុត្តពាក់ព័ន្ធនឹងការគ្រប់គ្រងមន្រ្តីរាជការតាមឆ្នាំ - ចំនួនភាគរយមន្ត្រីរាជការស៊ីវិលតាមក្របខណ្ឌបង្ហាញតាមឆ្នាំ - ចំនួនមន្ត្រីរាជការក្របខណ្ឌថ្មី និងចំនួនមន្ត្រីរាជការចូលនិវត្តន៍ប្រចាំឆ្នាំ - ចំនួនប្រភេទសេវាសាធារណៈ - ចំនួនស្ថាប័ន អង្គភាពសាធារណៈតាមឆ្នាំ (ការប្រែប្រួលចំនួន) - ចំនួនម...
law
តើសូចនាករបែបគុណភាពមានអ្វីខ្លះ?
សូចនាករបែបគុណភាពមានដូចជា៖ - ការកសាងសមត្ថភាពមន្រ្តីរាជការមានប្រសិទ្ធភាព និងមានប្រព័ន្ធវាយតម្លៃច្បាស់លាស់ - ប្រព័ន្ធប្រាក់បៀវត្សមន្ត្រីរាជការមានសង្គតិភាព សមធម៌ និងគាំទ្រផលិតភាព - ការវិភាគមុខងារ និងការត្រួតពិនិត្យប្រតិបត្តិការឡើងវិញរបស់ក្រសួង ស្ថាប័នត្រូវបានអនុវត្ត និងធ្វើវិចារណកម្ម - សេវាសាធារណៈតាមប្រព័ន្ធព័ត៌មានវិទ្យាត្...
law
តើយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលក្នុងនីតិកាលទី៦មានអ្វីខ្លះ?
យុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលក្នុងនីតិកាលទី៦មានដូចជា៖ - កំណើន - ការងារ - សមធម៌ - ប្រសិទ្ធភាព - ចតុកោណទី១ ការអភិវឌ្ឍធនធានមនុស្ស - ចតុកោណទី២ ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការងារ - ចតុកោណទី៣ ការលើកស្ទួយវិស័យឯកភាព និងការងារ - ចតុកោណទី៤ ការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន
law
បើមានការរំលោភអំណាចតុលាការដោយអង្គការនីតិប្រតិបត្តិឬនីតិបញ្ញត្តិ តើនរណាជាអ្នកធានានៃអំណាចឯករាជ្យរបស់តុលាការ?
ព្រះមហាក្សត្រ ជាអ្នកធានានូវឯករាជ្យភាពនៃអំណាចតុលាការ មានឧត្តមក្រុមប្រឹក្សាអង្គចៅក្រមជាអ្នកជួយការងារព្រះមហាក្សត្រ។
law
តើអ្វីជាស្នូលនៃយុទ្ធសាស្ត្រចតុកោណក្នុងកែទម្រង់អភិបាលកិច្ច?
ស្នូលនៃយុទ្ធសាស្ត្រចតុកោណក្នុងការកែទម្រង់អភិបាលកិច្ចមានដូចជា៖ - ការកែទម្រង់ និងលើកកម្ពស់សមត្ថភាពស្ថាប័ន - ការពង្រឹងភាពស្អាតស្អំក្នុងរដ្ឋបាលសាធារណៈ - ការពង្រឹងប្រសិទ្ធភាពនៃកាអនុវត្តការងារ - ការពង្រឹងអភិបាលកិច្ចវិស័យឯកជន។
law
តើអ្វីជាការកំណែទម្រង់សំខាន់ៗរបស់រាជរដ្ឋាភិបាល?
ការកំណែទម្រង់សំខាន់ៗរបស់រាជរដ្ឋាភិបាលមានដូចជា៖ - ការកែទម្រង់រដ្ឋបាលសាធារណៈ - ការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ - ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ - ការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌។
law
ចូររៀបរាប់ពីសមិទ្ធផលសំខាន់ៗនៃកំណែរទម្រង់រដ្ឋបាលសាធារណៈ។
សមិទ្ធផលសំខាន់ៗនៃកំណែរទម្រង់រដ្ឋបាលសាធារណៈមានដូចជា៖ - ការរៀបចំប្រព័ន្ធបៀវត្សមន្រ្តីរាជការស៊ីវិល និងកម្លាំងប្រដាប់អាវុធឲ្យមានសង្គតិភាពនឹងគ្នា - ការរៀបចំប្រព័ន្ធបៀវត្សតាមប្រព័ន្ធធនាគារ - ការដំឡើងបៀវត្សមន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីសាធារណៈផ្សេងៗទៀត - ការដំឡើងរបបសោធននិវត្តន៍ដល់អតីតមន្ត្រីរាជការស៊ីវិល ...
law
តើកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈឆ្នាំ២០១៩ ២០៣០ មានប៉ុន្មានដំណាក់កាល?
កម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈឆ្នាំ២០១៩ ២០៣០ មានបីដំណាក់កាលគឺ៖ - ដំណាក់កាលទី១ (២០១៩-២០២៣) ការពង្រឹងសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈ - ដំណាក់កាលទី២ (២០២៣-២០២៧) ការអនុវត្តនិងការវាយតម្លៃប្រព័ន្ធគ្រប់គ្រងផ្អែកលើសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈ - ដំណាក់កាលទី៣ (២០២៧-២០៣០) គណនេយ្យភាពសមិទ្ធកម្មចំពោះសេវាសាធារណៈ។
law
តើឥទ្ធិពលនៃសកលភាវូបនីយកម្មលើរដ្ឋបាលសាធារណៈមានអ្វីខ្លះ?
ឥទ្ធិពលនៃសកលភាវូបនីយកម្មលើរដ្ឋបាលសាធារណៈមានដូចជា៖ - រដ្ឋបាលបែបសហគ្រិន៖ ផលិតភាព ប្រសិទ្ធភាព - ការផ្លាស់ប្តូរតួនាទីនៃការិយាធិបតេយ្យ៖ ជួយគាទ្រ ពន្លឿន និងជម្រុញ - ការច្នៃប្រឌិតរដ្ឋបាលឡើងវិញ៖ ការគ្រប់គ្រងរដ្ឋបាលបែបថ្មី - ការកែទម្រង់សេវាសាធារណៈ៖ ប្រជាជនជាស្នូល - អភិបាលកិច្ចល្អ៖ ប្រសិទ្ធភាព ជឿទុកចិត្តបាន គណនេយ្យភាព - រដ្ឋបាលឌ...
law
តើកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈឆ្នាំ២០១៩ ២០៣០មានយុទ្ធសាស្រ្តសំខាន់ៗអ្វីខ្លះ?
កម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈឆ្នាំ២០១៩ ២០៣០មានយុទ្ធសាស្រ្តសំខាន់ៗដូចជា៖ - ការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានវិទ្យា - ការរៀបចំនិងអនុវត្តប្រព័ន្ធគ្រប់គ្រងផ្អែកលើសមិទ្ធផល - ការរៀបចំនិងអនុវត្តកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈដោយផ្សារភ្ជាប់ជាមួយការដ្ឋានកែទម្រង់ផ្សេងទៀត - ការកែទម្រង់និងលើកកម្ពស់សមត្ថភាពស្ថាប័ន - ការព...
law
តើសេវាសាធារណៈមានអ្វីខ្លះ?
សេវាសាធារណៈមានដូចជា៖ សេវារដ្ឋបាល សេវាសង្គម សេវាសេដ្ឋកិច្ច សេវាយុត្តិធម៌ សេវាសន្តិសុខ សេវាពន្ធដារ និងសេវាហេដ្ឋារចនាសម្ព័ន្ធ។
law
តើតុលាការមានអំណាចយ៉ាងដូចម្តេច?
- អំណាចឯករាជ្យ (មាត្រា ១២៨រន) - ធានារក្សាអនាគត និងការពារសិទ្ធិ សេរីភាពរបស់ប្រជាពលរដ្ឋ (មាត្រា ១២៨រន) - គ្របដណ្តប់លើរឿងក្តីទំាងអស់ ទាំងក្តីរដ្ឋបាលផង (មាត្រា១២៨រន) - អំណាចប្រគល់ឲ្យលើ តុលាការកំពូល សាលាជំរះក្តីគ្រប់ផ្នែក និងគ្រប់ជាន់ថ្នាក់ (មាត្រា ១២៨រន) - មានតែចៅក្រមទេទើបមានសិទ្ធិជំរះក្តីគោរពច្បាប់យ៉ាងម៉ឺងម៉ាត់ អស់ពីចិត្ត...
law
ចូរឲ្យនិយមន័យស្ថាប័នមានសមត្ថកិច្ច។
ស្ថាប័នមានសមត្ថកិច្ច សំដៅលើស្ថាប័នរដ្ឋ ឬភ្នាក់ងាររដ្ឋ ឬអាជ្ញាធរគ្រប់លំដាប់ថ្នាក់របស់រដ្ឋ ដែលបំពេញការងារក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
law
ចូរនិយាយពីតុល្យភាពនៃអំណាចរវាងអង្គការនីតិប្រតិបត្តិ និងអង្គការនីតិបញ្ញត្តិរបស់កម្ពុជាបច្ចុប្បន្ន?
មាត្រា១២៦រន - សមាជិកម្នាក់ៗនៃរាជរដ្ឋាភិបាល ត្រួវទទួលទណ្ឌកម្មដែលខ្លួនបានប្រព្រឹត្តក្នុងការបំពេញមុខងាររបស់ខ្លួន - ករណីធ្ងន់ធ្ងរ រដ្ឋសភាអាចប្តឹងទៅតុលាការមានសមត្ថកិច្ច ដោយបោះឆ្នោតជាសំងាត់តាមមតិភាគច្រើនដាច់ខាតនៃសមាជិករដ្ឋសភាទាំងមូល មាត្រា១២១ រន - សមាជិកទាំងឡាយនៃរាជរដ្ឋាភិបាលទទួលខខុសត្រូវរួមគ្នាអំពីនយោបាយទូទៅរបស់រាជរដ្ឋាភិបា...
law
តើក្នុងករណីណាដែលរដ្ឋាភិបាលដឹកនាំតែកិច្ចការប្រចាំថ្ងៃ?
- ក្នុងពេលដែលរាជរដ្ឋាភិបាលត្រូវបានទំលាក់២ដងក្នុងរយៈពេល១២ខែ (មាត្រា ៧៨រន) - ក្នុងរយៈពេលរើសរដ្ឋសភាថ្មី៦០ថ្ងៃយ៉ាងយូរពីថ្ងៃរំលាយមក បន្តតាមនីតិកាលចាស់១ឆ្នាំម្តង តាមសំណើរព្រះមហាក្សត្រសំរេចដោយមតិយល់ព្រម ២/៣នៃសមាជិករដ្ឋសភាទាំងមូល (មាត្រា ៧៨រន)។
law