question
stringlengths
10
408
answer
stringlengths
8
14.6k
category
stringclasses
4 values
ចូរឲ្យនិយមន័យស្ថាប័នទទួលសមត្ថកិច្ច។
ស្ថាប័នទទួលសមត្ថកិច្ច សំដៅដល់ផ្នែកឯកជននិងសង្គមស៊ីវិលដែលទទួលបានសិទ្ធិ និងភារកិច្ចពីរដ្ឋ ហើយដែលស្ថិតនៅក្រោមការត្រួតពិនិត្យរបស់រដ្ឋ ឬភ្នាក់ងាររបស់រដ្ឋ។
law
តើចក្ខុវិស័យនៃការកសាងរដ្ឋបាលសាធារណៈមានអ្វីខ្លះ?
ចក្ខុវិស័យនៃការកសាងរដ្ឋបាលសាធារណៈមាន៖ - ស្អាតស្អំ - ផ្តោតលើប្រជាជន - ខ្លាំង - វៃឆ្លាត។ រដ្ឋបាលសាធារណៈមាន៖ - ធនធាន - ប្រព័ន្ធ - បច្ចេកវិទ្យា - មនុស្ស - កាអភិវឌ្ឍ - ស្ថិរភាព - យុត្តិធម៌សង្គម - ភាពប្រកួតប្រជែង។
law
តើប្រភេទសេវាសាធារណៈចែកជាប៉ុន្មានប្រភេទ? អ្វីខ្លះ?
សេវាសាធារណៈចែកចេញជា៧ប្រភេទមានដូចជា៖ ក- ចង្កោមសេវាពាក់ព័ន្ធនឹងអធិបតេយ្យភាពរដ្ឋ គឺជាសេវាទទួលខុសត្រូវផ្តាច់មុខរបស់រដ្ឋ ដែលផ្តល់ដោយអង្គភាពរបស់រដ្ឋ ឬនីតិបុគ្គលនៃនីតិសាធារណៈ ដែលរដ្ឋបានប្រគល់សិទ្ធិអំណាចឲ្យដើម្បីអនុវត្ត។ ឧទាហរណ៍ - លិខិតអនុញ្ញាត អាជ្ញាប័ណ្ណ - បញ្ជីអត្រានុកូលដ្ឋាន សំបុត្រកំណើត - ប័ណ្ណសំគាល់យានយន្ត អាកាសយាន និងនា...
law
តើការគ្រប់គ្រងមុខងារសាធារណៈ និងដំណើរការនៃរដ្ឋបាលសាធារណៈត្រូវមានគោលការណ៍សំខាន់ៗអ្វីខ្លះ?
ការគ្រប់គ្រងមុខងារសាធារណៈ និងដំណើរការនៃរដ្ឋបាលសាធារណៈត្រូវមានគោលការណ៍សំខាន់ៗដូចជា៖ - គោលការណ៍និរន្តរភាពនៃរដ្ឋបាលសាធារណៈ - គោលការណ៍សមភាពចំពោះអ្នកប្រើប្រាស់សេវាសាធារណៈ - គោលការណ៍អាព្យាក្រឹត្យភាព/អនាគត - គោលការណ៍ការផ្លាស់ប្តូរមន្រ្តីរាជការទៅតាមតម្រូវការការចាំបាច់របស់រដ្ឋបាលសាធារណៈ - គោលការណ៍តម្លាភាព - គោលការណ៍សមត្ថភាពពិត ...
law
តើនរណាទើបអាចធ្វើជាអធិបតីភាពនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម?
ព្រះមហាក្សត្រ ធ្វើជាអធិបតីភាពនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម (មាត្រា ១៣២ និង១៣៤រន)។
law
តើក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុមានតួនាទីនិងភារកិច្ចអ្វីខ្លះ?
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុមានតួនាទីនិងភារកិច្ចមានដូចជា៖ - ត្រួតពិនិត្យ ផ្តល់យោបល់ និងសម្រេចលើគម្រោងថវិកាសម្រាប់ការអនុវត្តកម្មវិធី - វិភាជថវិកាសម្រាប់ការបើកផ្តល់របបឧបត្ថម្ភជូនអ្នកទទួលផល - ពិនិត្យរបាយការណ៍សកម្មភាពការងារហិរញ្ញវត្ថុ និងសមិទ្ធកម្មរបស់កម្មវិធី - ចូលរួមពិនិត្យតាមដាន វាយតម្លៃ និងដោះស្រាយបញ្ហាប្រឈមនានា ក្នុ...
law
តើអ្វីទៅជាសេវាសាធារណៈ?
សេវាសាធារណៈ ជាសកម្មភាពទាំងឡាយណាដែលធ្វើឡើងដោយស្ថាប័នមានសមត្ថកិច្ច ក្នុងគោលបំណងបម្រើប្រយោជន៍សាធារណៈ។
law
តើអ្វីទៅជាក្របខណ្ឌគតិយុត្តអន្តរកាល?
ក្របខណ្ឌគតិយុត្តអន្តរកាល សំដៅដល់ការបង្កើតឡើងនូវគោលការណ៍ណែនាំ ឬនីតិវិធីជាបណ្តោះអាសន្ននានា ដើម្បីគ្រប់គ្រងបុគ្គលរដ្ឋបាលថ្នាក់ជាតិ នៅមុនពេលដែលក្របខណ្ឌគតិ យុត្តអចិន្រ្តៃយ៍ សម្រាប់គ្រប់គ្រងបុគ្កលរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវរៀបចំ និងអនុម័តជាផ្លូវការ។
law
តើទម្រង់ព្រះរាជក្រឹត្យមានប៉ុន្មានប្រភេទ? អ្វីខ្លះ?
ទម្រង់ព្រះរាជក្រឹត្យមាន២ប្រភេទគឺ៖ - ព្រះរាជក្រឹត្យបទបញ្ជា - ព្រះរាជក្រឹត្យឯកត្តភូត។
law
តើកិច្ចសន្យាជាលាយលក្ខណ៍អក្សរត្រូវមានចំណុចសំខាន់ៗអ្វីខ្លះ?
កិច្ចសន្យាជាលាយលក្ខណ៍អក្សរត្រូវមានចំណុចសំខាន់ៗដូចជា៖ - ចំណងជើងនៃកិច្ចសន្យា៖ ទោះបីជាកិច្ចសន្យាមិនចាំបាច់មានចំណងជើង ដើម្បីឲ្យស្របតាមលក្ខខណ្ឌតម្រូវជាលាយលក្ខណ៍អក្សរក៏ដោយ ក៏ប៉ុន្តែវាជាគំនិតមួយដ៏ល្អប្រសិនបើមាន ដោយចំណងជើងនោះជួយបញ្ជាក់ភ្លាមៗអំពីថាតើនោះជាកិច្ចសន្យាអ្វី? ជាកិច្ចសន្យាជួល ឬជាកិច្ចសន្យាលក់ ឬជាកិច្ចសន្យាខ្លី។ល។ - អត...
law
តើមុខតំណែងអ្វីខ្លះដែលតែងតាំងដោយព្រះរាជក្រឹត្យ?
មុខតំណែងដែលតែងតាំងដោយព្រះរាជក្រឹត្យមានដូចជា៖ - ទេសាភិបាល ទេសាភិបាលរងនៃធនាគារជាតិ - ទីប្រឹក្សារដ្ឋាភិបាល ទីប្រឹក្សានាយករដ្ឋមន្ត្រី - អគ្គលេខាធិការក្រសួង អគ្គនាយកក្រសួង - ប្រតិភូរាជរដ្ឋាភិបាល - អភិបាលខេត្ត ក្រុង - ឯកអគ្គរាជទូត - ប្រេសិតវិសាមញ្ញ និងពេញសមត្ថភាព - នាយអគ្គសេនាធិការ និងនាយកអគ្គសេនាធិការ - ឧត្តមសេនីយ៍ឡើងទៅ។
law
ចូរនិយាយពីឯករាជ្យភាពនៃអង្គការតុលាការ? (មាត្រា ១២៨រន)
- តុលាការមានអំណាចឯករាជ្យ - គ្របដណ្តប់លើរឿងក្តីទាំងអស់ រួមទាំងក្តីរដ្ឋបាលផង - អំណាចប្រគល់ឲ្យតុលាការកំពូល សាលាជំរះក្តីគ្រប់ផ្នែក និងគ្រប់ជាន់ថ្នាក់ - អំណាចជំរះក្តីធ្វើឡើងក្នុងនាមប្រជាពលរដ្ឋខ្មេរ (មាត្រា ១២៩រន) - មានតែចៅក្រមទេទើបមានសិទ្ធិជំរះក្តី (មាត្រា ១២៩រន) - គ្មានអង្គការណាមួយនៃអំណាចនីតិបញ្ញត្តិ ឬនីតិប្រតិបត្តិអាចទទួល...
law
តើអ្វីទៅការរៀបចំរចនាសម្ព័ន្ធមុខងារសាធារណៈ?
ការរៀបចំរចនាសម្ព័ន្ធមុខងារសាធារណៈ គឺជាប្រតិបត្តិការបច្ចេកទេសតាមបែបទំនើបមួយចាំបាច់ ក្នុងការចំណាត់ថ្នាក់មន្រ្តីរាជការសម្រាប់ការគ្រប់គ្រងមុខងារសាធារណៈប្រកបដោយប្រសិទ្ធភាព។ ក្នុងការរៀបចំរចនាសម្ព័ន្ធមុខងារសាធារណៈ គឺជាមូលដ្ឋានគ្រឹះក្នុងការជ្រើសរើសមន្រ្តីរាជការ ការគ្រប់គ្រងអាជីព ការដាក់ឲ្យដំណើរការប្រព័ន្ធលាភការ ប្រព័ន្ធលើកទឹកច...
law
តើនីតិមុខងារសាធារណៈមានន័យដូចម្តេច?
នីតិមុខងារសាធារណៈ គឺជាបណ្ដុំនៃលិខិតបទដ្ឋានគតិយុត្ត ដោយឡែកឬពិសេសដែលអនុវត្តទៅលើមន្ត្រីរាជការស៊ីវិលដែលបម្រើការងារក្នុងស្ថាប័នសាធារណៈ។
law
តើកិច្ចសន្យាអញ្ញមញ្ញសំដៅដល់អ្វី?
កិច្ចសន្យាអញ្ញមញ្ញ សំដៅដល់កិច្ចសន្យាដែលភាគីមានបន្ទុកបំពេញកាតព្វកិច្ចទៅវិញទៅមកដូចជា កិច្ចសន្យាម៉ៅការ ភតិសន្យា កិច្ចសន្យាលក់ទំនិញ...។
law
នៅពេលដែលចៅក្រម ឬព្រះរាជអាជ្ញាប្រព្រឹត្តខុស តើមាននរណាជាអ្នកមានសិទ្ធិដាក់វិន័យបាន?
- មានតែឧត្តមក្រុមប្រឹក្សាអង្គចៅក្រមទេ ដែលអាចសំរេចដាក់វិន័យលើចៅក្រមប្រព្រឹត្តខុស (មាត្រា ១២៩ រន) - ត្រូវប្រជុំក្រោមងធិបតីភាពនៃប្រធានតុលាការកំពូល ឬអត្តព្រះរាជអាជ្ញាអមតុលាការកំពូល ករណីទាក់ទងចៅក្រមឬព្រះរាជអាជ្ញា (មាត្រា ១៣៤រន) - ឧត្តមក្រុមប្រឹក្សាអង្គចៅក្រមត្រូវស្ថិតក្រោមព្រះអធិបតីភាពព្រះមហាក្សត្រ ដោយព្រះរាជតំណាងម្នាក់របស់...
law
ភាពខុសគ្នា,មន្រ្តី,រាជការ,ស៊ីវិល,នយោបាយ
ភាពខុសគ្នាមន្រ្តីរាជការស៊ីវិល និងមន្រ្តីនយោបាយ៖ - តំណែងមន្រ្តីរាជការស៊ីវិល ក្របខណ្ឌក្នុងមុខងារសាធារណៈថ្នាក់ខ្ពស់បំផុត គឺអគ្គនាយកអភិបាលរាជធានី/ខេត្ត។ - មន្រ្តីរាជការស៊ីវិលមានតំណែងស្ថិតស្ថេរ លទ្ធភាពនៃការបោះឆ្នោតរើសសភា ឬការតែងតាំង មិនប្រែប្រួលទៅតាមរាជរដ្ឋាភិបាលឡើយ។ ចំណែកឯមន្ត្រីនយោបាយមានតំណែងមិនស្ថិតស្ថេរ ពោលគឺតែងតាំងឡើយដ...
law
តើមុខងារសាធារណៈមានមុខងារនិងភារកិច្ចអ្វីខ្លះ?
មុខងារសាធារណៈមានមុខងារនិងភារកិច្ចដូចជា៖ - សិក្សាស្រាវជ្រាវរៀបចំតាក់តែងនិងតាមដានការអនុវត្តលិខិតបទដ្ឋាន ច្បាប់សហលក្ខន្តិកៈដែលពាក់ព័ន្ធក្នុងការគ្រប់គ្រងមន្ត្រីរាជការស៊ីវិល។ - ផ្តល់យោបល់ជូនគណៈរដ្ឋមន្ត្រីលើគ្រប់សេចក្តីព្រាងលិខិតបទដ្ឋាន ស្តីពីការបង្កើត និងការប្រែសម្រួល នៅការរៀបចំរចនាសម្ព័ន្ធរដ្ឋភិបាលរបស់ក្រសួងស្ថាប័ននានា - គ...
law
តើអង្គការណាដែលមានសិទ្ធិតែងតាំងចៅក្រម និងព្រះរាជអាជ្ញាងមសាលាជំរះក្តីទាំងអស់បាន (មាត្រា១៣៤ ថ្មីនេ)?
ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមលើកសេចក្តីស្នើថ្វាយព្រះមហាក្សត្រអំពីការតែងតាំងចៅក្រម និងព្រះរាជអាជ្ញាទាំងអស់។
law
តើបុគ្គលស្វ័យនិយោជន៍សំដៅដល់អ្វី?
បុគ្គលស្វ័យនិយោជន៍ សំដៅដល់ជនដែលប្រកបការងារ ឬមុខរបររកចំណូលផ្ទាល់ខ្លួន ដោយមិនពាក់ព័ន្ធនឹងប្រាក់ឈ្នួល ឬប្រាក់បៀវត្សដែលផ្តល់ដោយនិយោជន ឬរដ្ឋតាមកិច្ចសន្យាការងារ ហើយក៏មិនមានប្រើប្រាស់កម្មករនិយោជិតនៅក្នុងសកម្មភាពការងារ ឬមុខរបររបស់ខ្លួន។
law
តើសមាជិកមួយរូបៗនៃរាជរដ្ឋាភិបាល អាចទទួលទណ្ឌកម្មដែលខ្លួនបានប្រព្រឹត្តក្នុងការបំពេញមុខងាររបស់ខ្លូនដែរឬទេ?
- សមាជិកម្នាក់ៗនៃរាជរដ្ឋាភិបាល ត្រូវទទួលទណ្ឌកម្មដែលខ្លួនបានប្រព្រឹត្តក្នុងការបំពេញមុខងាររបស់ខ្លួន - ករណីធ្ងន់ធ្ងរ រដ្ឋសភាអាចប្តឹងទៅតុលាការមានសមត្ថកិច្ច ដោយបោះឆ្នោតជាសំងាត់តាមមតិភាគច្រើនដាច់ខាតនៃសមាជិករដ្ឋសភាទាំងមូល (មាត្រា ១២៦ រន)។
law
តើអ្វីទៅជាស្តង់ដារសេវាសាធារណៈ?
ស្តង់ដារសេវាសាធារណៈ គឺជាម៉ែត្រវាស់កម្រិតនៃគុណភាព និងចរិតលក្ខណៈក្នុងការផ្តល់សេវាសាធារណៈ ដើម្បីទទួលបាននូវការពេញចិត្តពីសំណាក់ អ្នកប្រើប្រាស់សេវា (នីតិវិធី ពេលវេលា តម្លៃ ទីកន្លែង)។
law
តើស្តង់ដារសេវាសាធារណៈមានសារៈសំខាន់ដូចម្តេចខ្លះ?
ស្តង់ដារសេវាសាធារណៈមានសារៈសំខាន់ដូចជា៖ - សម្រាប់វាយតម្លៃថាតើការផ្តល់សេវាបានល្អតាមតម្រូវការ និងសេចក្តីរំពឹងទុករបស់អ្នកទទួលសេវាឬទេ? - ផ្តល់ជាមូលដ្ឋានសម្រាប់អ្នកទទួលសេវា វាយតម្លៃពីគុណភាពនៃសេវាដែលពួកគេបានទទួល - ជួយផ្តល់ព័ត៌មានដល់អ្នកតផ្តល់សេវា និងអ្នកទទួលសេវា ធ្វើការវាយតម្លៃថាតើសេវាដែលគេបានផ្តល់ ឬបានទទួលធៀបជាមួយអ្នកផ្តល់សេ...
law
តើចេតនាប្រព្រឹត្តអំពើគឺជាអ្វី?
ចេតនាប្រព្រឹត្តអំពើ គឺចារីប្រព្រឹត្តនូវអំពើដោយចេតនា បានន័យថាដោយដឹងច្បាស់ពីអំពើរបស់ខ្លួន។
law
តើក្នុងការអនុវត្តការងាររបស់ខ្លួនក្នុងការដឹកនាំ គ្រប់គ្រង ការអភិវឌ្ឍន៍វិស័យមុខងារសាធារណៈ និងការងារទម្រង់រដ្ឋបាលសាធារណៈរបស់ក្រសួងមុខងារសាធារណៈបានជួបប្រទះនូវបញ្ហាប្រឈមអ្វីខ្លះក្នុងរយៈពេល៥ឆ្នាំដោយគិតចាប់ពីឆ្នាំ ២០១៣ ដល់ឆ្នាំ២០១៨?
ក្នុងការអនុវត្តការងាររបស់ខ្លួនក្នុងការដឹកនាំ គ្រប់គ្រង ការអភិវឌ្ឍន៍វិស័យមុខងារសាធារណៈ និងការងារទម្រង់រដ្ឋបាលសាធារណៈរបស់ក្រសួងមុខងារសាធារណៈបានជួបប្រទះនូវបញ្ហាប្រឈមក្នុងរយៈពេល៥ឆ្នាំដោយគិតចាប់ពីឆ្នាំ ២០១៣ ដល់ឆ្នាំ២០១៨មានដូចជា៖ - ការចូលរួមអនុវត្តច្បាប់ និងលិខិតបទដ្ឋានគិតយុត្តពាក់ព័ន្ធ និងការគ្រប់គ្រងមន្រ្តីរាជការរបស់ក្រសួង...
law
តើរាជរដ្ឋាភិបាលអាចចាប់បដិសន្ធិឡើងបានយ៉ាងដូចម្តេច?
- រដ្ឋសភាជាអ្នកបង្កើតរដ្ឋាភិបាល តាមសេចក្តីស្នើពីប្រធានរដ្ឋសភា ដោយឯកភាពពីអនុប្រធានទាំង២ ព្រះមហាក្សត្រចាត់តាំងវរជនម្នាក់នៃតំណាងរាស្រ្តគណបក្សឈ្នះឆ្នោតឲ្យបង្កើតរដ្ឋាភិបាល - វរជនដែលចាត់តាំងនាំសហការីជាតំណាងរាស្រ្តឬសមាជិកគណបក្សមានតំណាងក្នុងរដ្ឋសភាដែលផ្គួរផ្គងឲ្យកាន់តំណែងក្នុងរាជរដ្ឋាភិបាលទៅសុំសេចក្តីទុកចិត្តពីរដ្ឋសភា - ព្រះមហ...
law
តើការយល់ព្រមដោយកម្រិតគឺជាអ្វី?
ការយល់ព្រមដោយកម្រិត គឺជាការយល់ព្រមដោយបម្រុងទុកនូវសំណងកាតព្វកិច្ច និងអច្ច័យទានរបស់មតកជន ដោយបានត្រឹមកម្រិតនៃទ្រព្យដែលខ្លួនបានទទួលតាមរយៈសន្តតិកម្មតែប៉ុណ្ណោះ (មាត្រា១២៥៦ កថាខណ្ឌទី១ នៃក្រមរដ្ឋប្បវេណី)។ ករណីសន្តតិជនច្រើននាក់ ការយល់ព្រមដោយកម្រិតអាចធ្វើទៅបាន លុះត្រាតែសហសន្តតិជននោះបានធ្វើដោយរួមគ្នាទាំងអស់ (មាត្រា១២៥៦ កថាខណ្ឌទី២...
law
តើសេវាសាធារណៈអ្វីខ្លះដែលរដ្ឋមិនតម្រូវឲ្យបង់ប្រាក់?
សេវាធារណៈដែលរដ្ឋមិនតម្រូវឲ្យបង់ប្រាក់មានដូចជា៖ - ការធ្វើសំបុត្រអត្រានុកូលដ្ឋាន - ការផ្តល់សៀវភៅស្នាក់នៅ - ទុតិយ ឬតតិយតា សៀវភៅស្នាក់នៅ - ការស្នើរសុំ ឬបន្ថយសមាជិកក្នុងសៀវភៅស្នាក់នៅ - ការផ្តល់សៀវភៅគ្រួសារ - ទុតិយ ឬតតិយតា សៀវភៅគ្រួសារ - ការផ្តល់អត្តសញ្ញាប័ណ្ណសញ្ជាតិខ្មែរ។
law
ការសុំលុយសម្រាប់ដោះស្រាយនៅក្នុងអង្គភាពសាធារណៈ តើចាត់ទុកជាទង្វើខុសច្បាប់ដែរ ឬទេ?
ការសុំលុយសម្រាប់ដោះស្រាយនៅក្នុងអង្គភាពសាធារណៈ ករណីច្បាប់អនុញ្ញាតមិនមែនជាទង្វើខុសច្បាប់ទេ ប៉ុន្តែបើច្បាប់មិនអនុញ្ញាតឱ្យសុំ ឬទទួល វាជាទង្វើខុសច្បាប់។
law
ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយយុទ្ធសាស្រ្តទាំងឡាយ តើក្រសួងមុខងារសាធារណៈត្រូវរួមចំណែកលើការងារសំខាន់ៗអ្វីខ្លះ?
ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយយុទ្ធសាស្រ្តទាំងឡាយ ក្រសួងមុខងារសាធារណៈត្រូវរួមចំណែកលើការងារសំខាន់ៗ៤គឺ៖ - ការកែទម្រង់ប្រព័ន្ធបៀវត្សសម្រាប់មន្រ្តីរាជការ - ការលើកកម្ពស់ការអភិវឌ្ឍស្ថាប័ន - ការពង្រឹងសេវារដ្ឋបាលសាធារណៈ និងអភិបាលកិច្ចល្អ - ការពង្រឹងប្រសិទ្ធភាព ផលិតភាព និងប្រសិទ្ធផលការងារ និងការគ្រប់គ្រងមន្រ្តីរាជការ។
law
តើគណៈរដ្ឋមន្រ្តីអាចហៅបានថាជា រដ្ឋាភិបាលដែរឬទេ? ចូរបញ្ជាក់ពីសមាសភាព?
គណៈរដ្ឋមន្រ្តីជារាជរដ្ឋាភិបាលកម្ពុជា មានសមាសភាពដូចខាងក្រោមៈ - ដឹកនាំដោយនាយករដ្ឋមន្រ្តីម្នាក់ - អមដោយ ឧបនាយករដ្ឋមន្រ្តី - ទេសរដ្ឋមន្រ្តី - រដ្ឋនមន្រ្តី - រដ្ឋលេខាធិការ (មាត្រា ១១៨ រន)។
law
តើបាវចនាដែល ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន បានកំណត់យកបាវចនាប៉ុន្មាន? អ្វីខ្លះ?
បាវចនាដែល ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន បានកំណត់យកបាវចនាមាន៣គឺ៖ - ការពារផលប្រយោជន៍សាធារណៈ - ការពារផលប្រយោជន៍ក្រសួង ស្ថាប័ន - ការពារផលប្រយោជន៍មន្រ្តី។
law
គោលបំណងគោលនយោបាយចំនួនមួយគឺ ការគ្រប់គ្រង និងអភិវឌ្ឍវិស័យមុខងារសាធារណៈ និងពង្រឹងការកែលម្អអភិបាលកិច្ចក្នុងរដ្ឋបាលសាធារណៈ តើក្រសួងមុខងារសាធារណៈបានដាក់អនុវត្តកម្មវិធីចំនួនប៉ុន្មាន? អ្វីខ្លះ?
គោលបំណងគោលនយោបាយចំនួនមួយគឺ ការគ្រប់គ្រង និងអភិវឌ្ឍវិស័យមុខងារសាធារណៈ និងពង្រឹងការកែលម្អអភិបាលកិច្ចក្នុងរដ្ឋបាលសាធារណៈ ក្រសួងមុខងារសាធារណៈបានដាក់អនុវត្តកម្មវិធីចំនួន៣គឺ៖ - កំណែទម្រង់រដ្ឋបាលសាធារណៈ - ការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យមុខងារសាធារណៈ - ពង្រឹងប្រសិទ្ធភាព និងប្រសិទ្ធផលក្នុងការគ្រប់គ្រងមន្រ្តីរាជការនិងកែលម្អរបៀបរ...
law
តើព្រឹទ្ធសភាជាអ្វី? បំពេញភារកិច្ចយ៉ាងដូចម្តេច?
- ជាអង្គការដែលមានអំណាចនីតិបញ្ញត្តិដូចរដ្ឋសភាដែរ (មាត្រា៩៩ រន) - នីតិវិធីប្រជុំការងារ និងកូរ៉ុមសំឡែងសំរាប់រដ្ឋសភាអនុម័តយល់ព្រមមានកំណត់ក្នុងរដ្ឋធម្មនុញ្ញ ត្រូវយកមកប្រើសំរាប់ព្រឹទ្ធសភាផងដែរ (មាត្រា ១១១ រន) - មានភារកិច្ចសំរបសំរួលការងាររដ្ឋសភា និងរដ្ឋាភិបាល (មាត្រា ១១២ រន) - ពីនិត្យរួចឲ្យយោបល់លើសេចក្តីស្នើឬព្រាងច្បាប់ យ៉ាងយ...
law
តើក្នុងការកែទម្រង់ និងលើកម្ពស់សមត្ថភាពស្ថាប័នសាធារណៈ ក្នុងផែនការយុទ្ធសាស្រ្ត និងផែនការសកម្មភាព (២០១៩-២០២៣) របស់ក្រសួងមុខងារសាធារណៈមានអ្វីខ្លះ?
ក្នុងការកែទម្រង់ និងលើកម្ពស់សមត្ថភាពស្ថាប័នសាធារណៈ ក្នុងផែនការយុទ្ធសាស្រ្ត និងផែនការសកម្មភាព (២០១៩-២០២៣) របស់ក្រសួងមុខងារសាធារណៈមានដូចជា៖ - ធ្វើវិចារណកម្មមុខងារ ភារកិច្ច រចនាសម្ព័ន្ធគ្រប់គ្រងស្ថាប័ន និងការសម្របសម្រួលអន្តរស្ថាប័ន - ពង្រឹងភាពជាអ្នកដឹកនាំ ស្មារតីម្ចាស់ការប្រកបដោយការទទួលខុសត្រូវខ្ពស់ មានសាមគ្គីភាពផ្ទៃក្នុង...
law
តើមន្រ្តីគយមានសិទ្ធិកាន់ និងប្រើប្រាស់អាវុធក្នុងពេលបំពេញភារកិច្ចតាមកាលៈទេសៈអ្វីខ្លះ?
មន្រ្តីគយមានសិទ្ធិកាន់ និងប្រើប្រាស់អាវុធក្នុងពេលបំពេញភារកិច្ចតាមកាលៈទេសៈមានដូចជា៖ - សម្រាប់ការពារខ្លួនស្របច្បាប់ - បើពុំអាចឃាត់ បញ្ឈប់ មធ្យោបាយដឹកជញ្ជូន ដែលសង្ស័យថា ពាក់ព័ន្ធនឹងការរត់ពន្ធ ឬសកម្មភាពល្មើសផ្សេងទៀត ដែលអ្នកបើកបរពុំព្រមឈប់តាមការបញ្ជាឲ្យឈប់ - សម្រាប់ហេតុផលផ្សេងទៀត ដូចមានចែងក្នុងបទប្បញ្ញត្តិ និងច្បាប់នានានៃព្...
law
តើនរណាខ្លះអាចកោះហៅរាជរដ្ឋាភិបាលមកបំភ្លឺចំពោះមុខរដ្ឋសភាបាន?
តំណាងរាស្រ្ត និងគណៈកម្មាធិការនានារបស់រដ្ឋសភា (មាត្រា ៩៦.៩៧ រន)។
law
តើរដ្ឋសភា និងព្រឹទ្ធសភា អាចប្រជុំរួមគ្នាបានដែរឬទេ? ក្នុងករណីអ្វី?
- រដ្ឋសភានិងព្រឹទ្ធសភា អាចបើកសមាជប្រជុំរួមគ្នាបានក្នុងការដោះស្រាយបញ្ហាសំខាន់ៗរបស់ប្រទេសជាតិ (មាត្រា១១៦ រន) - ក្នុងនីតិកាលទី១រដ្ឋសភានិងព្រឹទ្ធសភាធ្វើជាសហប្រធានអង្គប្រជុំរួមគ្នា (មាត្រា១៥៩ថ្មីពីរមាត្រា ១៥៧ថ្មី)។
law
ចូរពន្យល់ពីយុទ្ធសាស្ត្រទាំងបួនរបស់ក្រសួងមុខងារសាធារណៈ មានការងារទម្រង់រដ្ឋបាលនាពេលអនាគត ការងារអភិវឌ្ឍធនធានមនុស្ស ការគ្រប់គ្រងមុខងារសាធារណៈ និងការគាំទ្រហេដ្ឋានរចនាសម្ព័ន្ធ និងយន្តការផ្សេងៗ។
យុទ្ធសាស្ត្រទាំងបួនរបស់ក្រសួងមុខងារសាធារណៈ មាន ការងារទម្រង់រដ្ឋបាលនាពេលអនាគត ការងារអភិវឌ្ឍធនធានមនុស្ស ការគ្រប់គ្រងមុខងារសាធារណៈ និងការគាំទ្រហេដ្ឋានរចនាសម្ព័ន្ធ និងយន្តការផ្សេងៗ មានអត្ថន័យដូចខាងក្រោម៖ - ការគ្រប់គ្រងមុខងារសាធារណៈ៖ ក្រសួងបានផ្តោតលើការពង្រឹងសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈតាមរយៈការកែទម្រង់ និងលើកកម្ពស់សមត្ថភា...
law
តើគុណសម្បត្តិ និងគុណសម្បត្តិមជ្ឍការនាំមកនូវប្រយោជន៍និងផលវិបាកអ្វីខ្លះក្នុងការគ្រប់គ្រងការងារសង្គមមូលដ្ឋាន?
គុណសម្បត្តិ និងគុណសម្បត្តិមជ្ឍការនាំមកនូវប្រយោជន៍ និងផលវិបាកអ្វីខ្លះក្នុងការគ្រប់គ្រងការងារសង្គមមូលដ្ឋានដូចជា៖ គុណសម្បត្តិ - រដ្ឋអំណាចថ្នាក់ក្រោមអនុវត្តតាមកម្មវិធីរបស់រដ្ឋតែមួយ - ពង្រឹងបាននូវឯករាជ្យជាតិ - ផ្តល់ភាពងាយស្រួលទៅដល់រដ្ឋបាលថ្នាក់ថ្នាក់កណ្តាលក្នុងការត្រួតពិនិត្យ គុណវិបត្តិ - រដ្ឋបាលសាធារណៈមិនអាចស្ថិតនៅជិតជាប់ន...
law
តើស្ថានភាពអ្វីខ្លះដែលត្រូវបានចាកចេញពីក្របខណ្ឌ?
ការចាកចេញពីក្របខណ្ឌមានមូលហេតុ៦យ៉ាងគឺ៖ - ការឈប់ពីការងារដោយស្ម័គ្រចិត្ត - ការចូលនិវត្តន៍ដោយការដល់អាយុតាមការស្នើសុំ និងដោយបញ្ញាត្តិ - ការបាត់បង់សម្បទាវិជ្ជាជីវៈ - ការទទួលមរណភាព - ការបណ្តេញចេញពីក្របខណ្ឌដោយទទួលទណ្ឌកម្មវិន័យថ្នាក់ទី២ - អវត្តមានគ្មានមូលហេតុ ក្រោយស្ថិតក្នុងភាពទំនេរគ្មានបៀវត្ស។
law
តើហេដ្ឋារចនាសម្ព័ន្ធគាំទ្រវិស័យទូរគមនាគមន៍សំដៅដល់អ្វី?
ហេដ្ឋារចនាសម្ព័ន្ធគាំទ្រវិស័យទូរគមនាគមន៍ សំដៅដល់ហេដ្ឋារចនាសម្ព័ន្ធទាំងឡាយណា ដែលត្រូវបានប្រើប្រាស់សម្រាប់ទ្រទ្រង់ និងគាំពារហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍។
law
តើផែនការអភិវឌ្ឍទេសចរណ៍រួមមានអ្វីខ្លះ?
ផែនការអភិវឌ្ឍទេសចរណ៍រួមមាន៖ - ផែនការអភិវឌ្ឍទេសចរណ៍ថ្នាក់ជាតិ - ផែនការអភិវឌ្ឍទេសចរណ៍ថ្នាក់តំបន់ - ផែនការអភិវឌ្ឍទេសចរណ៍របស់រដ្ឋបាលថ្នាក់ក្រោមជាតិ។
law
តើសូចនាករគោលរបស់ស្ដង់ដារសេវាសាធារណៈមានអ្វីខ្លះ?
សូចនាករគោលរបស់ស្ដង់ដារសេវាសាធារណៈមានដូចជា៖ - គុណភាពព័ត៌មាន - ភាពងាយស្រួលក្នុងការទទួលសេវា - ភាពយកចិត្តទុកដាក់ទទួលអ្នកប្រើប្រាស់សេវា - ផ្តល់តាមគោលការណ៍កំណត់ និងមានអភិបាលកិច្ចល្អ - យន្តការព័ត៌មានត្រលប់ និងបណ្តឹងតវ៉ា។
law
ចូរអោយនិយមន័យសូចនាកររបស់ស្តង់ដារនីមួយៗ។
និយមន័យសូចនាកររបស់ស្តង់ដារនីមួយៗមានដូចជា៖ - គុណភាពព័ត៌មាន៖ មានលក្ខណៈសាមញ្ញ ងាយយល់ ច្បាស់លាស់ ត្រឹមត្រូវ បច្ចុប្បន្នភាព និងងាយទទួលយក។ - ភាពងាយស្រួលក្នុងការទទួលយកសេវា៖ ជាអ្នកផ្តល់សេវា ផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ នីតិវិធីទំនាក់ទំនង ការបំពេញបែបបទ និងការទទួលយកសេវា។ - ភាពយកចិត្តទុកដាក់ក្នុងការទទួលអ្នកប្រើប្រាស់សេវា៖ ជា...
law
តើក្រសួងឬស្ថាប័នរដ្ឋនានាអាចប្រើប្រាស់ទម្រង់អេឡិចត្រូនិកសម្រាប់សកម្មភាព និងប្រតិបត្តិការអ្វីខ្លះ?
ក្រសួងឬស្ថាប័នរដ្ឋនានាអាចប្រើប្រាស់ទម្រង់អេឡិចត្រូនិកសម្រាប់សកម្មភាព និងប្រតិបត្តិការដូចជា៖ - ការទទួលចុះបញ្ជីឯកសារ ឬការបំពេញលក្ខខណ្ឌតម្រូវ សម្រាប់បង្កើតឬរក្សាទុកឯកសារ។ - ការចេញអាជ្ញាបណ្ណឬលិខិតអនុញ្ញាត។ - ការកំណត់មធ្យោបាយនិងរបៀបក្នុងការទូទាត់ប្រាក់។ ឬ - សកម្មភាពផ្សេងទៀតដែលកំណត់ដោយក្រសួងឬស្ថាប័នរដ្ឋ។
law
តើឥរិយាបទមន្ត្រីរាជការត្រូវមានគុណសម្បត្តិអ្វីខ្លះ?
ឥរិយាបទមន្ត្រីរាជការត្រូវមានគុណសម្បត្តិដូចជា៖ ក- ឆន្ទៈម្ចាស់ ជាកត្តាកំណត់ពីភាពជោគជ័យរបស់បុគ្គល ឬក្រុម ឬអង្គភាព។ ឆន្ទៈផ្តើមចេញពីមនសិការបស់បុគ្គល មិនមែនជាកត្តាកំណត់ ឬជាការចាប់បង្ខំទេ។ កត្តាមួយចំនួនគួរប្រតិបត្តិរួមមាន៖ - មានទឹកចិត្តស្រលាញ់ការងារ - មានគំនិតផ្តួចផ្តើម និងច្នៃប្រឌិត - ការបំពេញកាតព្វកិច្ចក្នុងស្មារតីជាក្រុម -...
law
ហេតុអ្វីបានរាជរដ្ឋាភិបាលត្រូវកែទម្រង់សាធារណៈ?
បានរាជរដ្ឋាភិបាលត្រូវកែទម្រង់សាធារណៈព្រោះ៖ - មានភាពយុត្តិធម៌ - មានអភិបាលកិច្ចល្អ - ការគ្រប់គ្រងតាមបែបប្រជាធិបតេយ្យទទួលបានផលល្អ - ផ្លាស់ប្តូរបរិយាបទរបស់មន្ត្រីរាជការ។
law
តើការពិនិត្យឆែកឆេររបស់គយគឺជាអ្វី?
ការពិនិត្យឆែកឆេររបស់គយ គឺជាការធ្វើអធិការកិច្ចជារូបវ័ន្តលើទំនិញ ឬឯកសារដោយរដ្ឋបាលគយ ដើម្បីបញ្ជាក់យថាប្រភេទ ដើមកំណើត លក្ខខណ្ឌ បរិមាណ និងតម្លៃទំនិញ សមស្របតាមការប្រកាសនៅក្នុងប្រតិវេទន៍គយ។
law
តើកត្តាអ្វីខ្លះដែលជម្រុញអោយមានកំណែទម្រង់សាធារណៈ?
កត្តាដែលជម្រុញអោយមានកំណែទម្រង់សាធារណៈមានដូចជា៖ - បរិយាបទពិភពលោក (សភាវូបនីយកម្ម) - ដៃគូអភិវឌ្ឍតាមបណ្តាប្រទេសនានា - តម្រូវការរបស់ប្រជាជន - សេដ្ឋកិច្ចក្នុងនយោបាយពាណិជ្ជកម្ម - តម្រូវការរាជរដ្ឋាភិបាល។
law
ចូរឲ្យនិយមន័យមន្ត្រីរាជការ។
និយមន័យមន្ត្រីរាជការមានដូចតទៅ៖ - និយមន័យទី១ មន្ត្រីរាជការ គឺជាបុគ្គលដែលតែងតាំងនៅក្នុងមុខតំណែងអចិន្ត្រៃយ៍ និងតាំងស៊ប់ក្នុងមុខតំណែងក្នុងឋានន្តរស័ក្តិ តាមឋានានុក្រម - និយមន័យទី២ មន្ត្រីរាជការ សំដៅលើបុគ្គលដែលតែងតាំងក្នុងការងារអចិន្ត្រៃយ៍ និងត្រូវបានតាំងស៊ប់ក្នុងក្របខណ្ឌនៃឋាននុក្រមរដ្ឋបាលរបស់រដ្ឋ ឬគ្រឹះស្ថានសាធារណៈ។ - និយមន...
law
តើលក្ខណៈពិសេសរបស់មុខងារសាធារណៈមានលក្ខណៈពិសេសអ្វីខ្លះ?
លក្ខណៈពិសេសរបស់មុខងារសាធារណៈមានលក្ខណៈពិសេសដូចជា៖ - បេសកកម្មរបស់មុខងារសាធារណៈ៖ ជាបេសកកម្មបំរើសេវាសាធារណៈ។ មន្ត្រីរាជការត្រូវគោរពតាមគោលការណ៍ទាំងឡាយក្នុងការបំរើសេវាសាធារណៈ ព្រមទាំងចេះសម្របសម្រួលក្នុងក្របខណ្ឌច្បាប់ មានភាពទន់ភ្លន់និងប្រកបដោយសីលធម៌ចំពោះប្រជាពលរដ្ឋ បេសកកម្មម៉្យាងទៀតគឺ ជាការធ្វើអោយសម្រេចជោគជ័យនូវនយោបាយ និងទិសដ...
law
តើសមាជិករាជរដ្ឋាភិបាលមានការទទួលខុសត្រូវរួមគ្នាឬខុសគ្នាអំពីនយោបាយទូទៅរបស់ខ្លួន?
- សមាជិកទាំងឡាយនៃរាជរដ្ឋាភិបាលទទួលខុសត្រូវរួមគ្នាអំពីនយោបាយទូទៅរបស់រាជរដ្ឋាភិបាល - សមាជិកម្នាក់ៗនៃរាជរដ្ឋាភិបាលទទួលខុសត្រូវរៀងខ្លួនចំពោះមយខនាយករដ្ឋមន្រ្តី និងរដ្ឋសភាអំពីការដែលខ្លួនបានប្រព្រឹត្ត។
law
តើសមាជិករាជរដ្ឋាភិបាលមានវិសមិតភាពទៅនឹងមុខងារផ្សេងៗដូចសមាជិកសភាដែរឬទេ?
មានវិសមិតភាពជាសកម្មភាពខាងវិជ្ជាជីវ់ៈផ្នែកពាណិជ្ជកម្ម ឬឧស្សាហកម្ម និងការកាន់តំណែងណាមួយក្នុងមុខងារសាធារណៈ (មាត្រា ១២០ រន)។
law
តើគោលការណ៍របស់មុខងារសាធារណៈមានអ្វីខ្លះ? ចូររៀបរាប់នឹងបកស្រាយ?
គោលការណ៍មុខងារសាធារណៈមានដូចជា៖ - បម្រើផលប្រយោជន៍សាធារណៈ៖ ត្រូវបានផ្សាភ្ជាប់នឹងផលប្រយោជន៍របស់ក្រសួងនីមួយៗដែរ ពោលមិនត្រូវប្រឆាំងនិងផលប្រយោជន៍របស់ក្រសួងនីមួយៗឡើយ។ មុខងារសាធារណៈមិនគ្រប់គ្រងមន្រ្តីរាជការតាមក្រសួងផ្ទាល់នោះទេ គឺគ្រាន់តែធ្វើការសម្របសម្រួលក្របខណ្ឌ រចនាសម្ព័ន្ធនៅក្នុងក្រសួងនីមួយៗឲ្យមានដំណើរការល្អ ដើម្បីបំពេញការង...
law
តើប្រភពមុខងារសាធារណៈមានប្រភពមកពីណាខ្លះ?
ប្រភពមុខងារសាធារណៈមានប្រភពមកពី រដ្ឋធម្មនុញ្ញ សន្ធិសញ្ញាអន្តរជាតិ ច្បាប់ និងបទបញ្ជានានា ការគោរពគោលការណ៍ទូទៅនៃនីតិមុខងារសាធារណៈ ព្រមទាំងយុត្តិសាស្រ្ត។
law
តើគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាជាអ្វី? មានសមាសភាពអ្វីខ្លះ?
- ជាក្បាលម៉ាស៊ីនដឹកនាំរបស់រដ្ឋសភា ទទួលភារកិច្ចចាត់ចែងការងាររបស់សភា (មាត្រា ៨៤រន) - សមាសភាពមាន ប្រធានរដ្ឋសភា អនុប្រធានរដ្ឋសភា និងប្រធានគណៈកម្មាធិការទាំងអស់របស់រដ្ឋសភា (មាត្រា៨៤រន)។
law
តើការជំរះមរតកសំដៅដល់អ្វី?
ការជំរះមរតក សំដៅដល់កិរិយាធ្វើបញ្ជីទ្រព្យសម្បត្តិរបស់ខ្មោចឲ្យដឹងថានៅសល់ប៉ុន្មាន បាត់ប៉ុន្មាន ដើម្បីនឹងចែកគ្នារវាងទាយាទនិងទាយាទ។
law
តើទម្រង់ការគយគឺជាអ្វី?
ទម្រង់ការគយ គឺជាប្រតិបត្តិការដែលត្រូវអនុវត្តដោយបុគ្គលពាក់ព័ន្ធ និងដោយរដ្ឋបាលគយក្នុងគោលបំណងគោរពតាមច្បាប់នេះ និងច្បាប់ផ្សេងទៀតដែលរដ្ឋបាលគយមានភារៈចាត់ចែងគ្រប់គ្រង និងអនុវត្ត។
law
តើការការពារខ្លួនត្រូវគោរពទៅតាមលក្ខខណ្ឌអ្វីខ្លះ ទើបអាចចាត់ទុកថាជាការការពារស្របច្បាប់ ហើយដែលអាចរួចផុតពីការទទួលខុសត្រូវព្រហ្មទណ្ឌបាន?
មាត្រា ៣៣ នៃក្រមព្រហ្មទណ្ឌ កំណត់ថា ដើម្បីឲ្យអំពើល្មើសមួយ អាចចាត់ទុកថាជាការពារស្របច្បាប់ ត្រូវគោរពទៅតាមលក្ខខណ្ឌដូចខាងក្រោម៖ - អំពើល្មើសនោះ ត្រូវតែធ្វើឡើង ប្រឈមនឹងទង្វើមួយទៀត (ការឈ្លានពាន) ដែលជាអំពើល្មើសច្បាប់។ ឧទាហរណ៍ ក្នុងករណីប៉ូលិសចូលមកឆែកឆេរផ្ទះ ដោយមានដីកាពីតុលាការត្រឹមត្រូវ ស្រាប់តែម្ចាស់ផ្ទះទាញកាំបិតមកកាប់ប៉ូលិស នេ...
law
តើពាក្យ “សេវាគ្រប់គ្រង” សំដៅដល់អ្វី?
ពាក្យ “សេវាគ្រប់គ្រង” សំដៅដល់សេវាដែលមានចរិតគ្រប់គ្រងទាំងឡាយ ដែលបានធ្វើឡើងដើម្បីបំពេញមុខងារគ្រប់គ្រងក្នុងការប្រកបអាជីវកម្មជាអាទិ៍មាន ការជ្រើសរើសបុគ្គលិក ការបណ្តុះបណ្តាល ការគ្រប់គ្រងភ្នាក់ងារលក់។ល។
law
ចូរពន្យល់ពីការសម្ងាត់នៃវិជ្ជាជីវៈមេធាវី?
ការសម្ងាត់នៃវិជ្ជាជីវៈមេធាវី គឺជាវិធាននៃកាតព្វកិច្ចអកម្ម ដែលកំណត់មិនឲ្យធ្វើសកម្មភាព ផ្តល់ព័ត៌មាន ឬការសម្ងាត់ណាមួយក្នុងការបំពេញមុខងាររបស់ខ្លួន ដែលពាក់ព័ន្ធទៅនឹងផលប្រយោជន៍របស់អតិថិជន ឬផលប្រយោជន៍សាធារណៈ ដែលច្បាប់បានកំណត់ លើកលែងតែមានការអនុញ្ញាតដោយច្បាប់ ឬមានការយល់ព្រមពីអតិថិជន ចំពោះការសម្ងាត់ដែលអតិថិជនអាចចាត់ចែងបាន។ ដែលត្រ...
law
តើបែបបទនៃការប្រកបវិជ្ជាជីវៈមានអ្វីខ្លះ?
បែបបទនៃការប្រកបវិជ្ជាជីវៈមានដូចជា៖ - ការប្រកបវិជ្ជាជីវៈមេធាវីជាឯកត្តជន៖ មេធាវីដែលបានចុះឈ្មោះក្នុងបញ្ជីគណៈមេធាវីមានសិទ្ធិប្រកបវិជ្ជាជីវៈមេធាវីជាឯកត្តជន គឺប្រកបវិជ្ជាជីវៈ មេធាវីតែម្នាក់ឯង ដោយមានការិយាល័យផ្ទាល់ខ្លួននៅកម្ពុជាមានសិទ្ធិប្រើប្រាស់ត្រាមេធាវី ត្រាឈ្មោះ។ - ការប្របកវិជ្ជាជីវៈមេធាវីជាសមូហភាព៖ - ជាក្រុម៖ ក្រុមមេធាវ...
law
តើពាក្យ “សេវាបច្ចេកទេស” សំដៅដល់អ្វី?
ពាក្យ “សេវាបច្ចេកទេស” សំដៅដល់សេវាទាំងឡាយដែលមានចរិតជាបច្ចេកទេសដែលតម្រូវឲ្យមានជំនាញ ឬចំណេះដឹងបច្ចេកទេសក្នុងការអភិវឌ្ឍ ឬបង្កើតធាតុចូលនានានៅក្នុងអាជីវកម្មជាអាទិ៍មាន សេវា វិទ្យាសាស្ត្រ រូបសាស្រ្ត គីមីសាស្ត្រ វេជ្ជសាស្រ្ត ឱសថសាស្ត្រ នីតិសាស្ត្រ ធារាសាស្រ្ត បសុសាស្រ្ត សិល្បៈ អប់រំសិក្សាធិការ វិស្វកម្ម ស្ថាបត្យកម្ម ការសិក្សាស្...
law
តើមេធាវីមានមុខងារសំខាន់ៗអ្វីខ្លះ?
មេធាវីមានមុខងារសំខាន់ៗដូចជា៖ - តំណាងកូនក្តី៖ មេធាវីអាចតំណាងកូនក្តីតាមការយល់ព្រមពីកូនក្តី នៅគ្រប់សាលាជម្រះក្តី និងគ្រប់ដំណាក់កាលនៃនីតិវិធី លើកលែងតែមានបទបញ្ញត្តិច្បាប់ចែងផ្ទុយពីនេះ ជាពិសេសក្នុងរឿងរដ្ឋប្បវេណីពាណិជ្ជកម្ម រដ្ឋបាល ការងារ និងសង្គមកិច្ច។ - ការពារកូនក្តី៖ ក្នុងរឿងព្រហ្មទណ្ឌមេធាវីជួយការពារជនជាប់ចោទ ការពារឲ្យជនរង...
law
តើប្រាក់ចំណូលមិនជាប់ពន្ធមានអ្វីខ្លះ?
ប្រាក់ចំណូលមិនជាប់ពន្ធមានដូចជា៖ - ប្រាក់ចំណូលរបស់រាជរដ្ឋាភិបាល ឬប្រាក់ចំណូលរបស់ស្ថាប័នរាជរដ្ឋាភិបាល។ - ប្រាក់ចំណូលរបស់៖ - អង្គការណាមួយ ដែលត្រូវបានរៀបចំឡើង និងដំណើរការសម្រាប់គោលដៅសុទ្ធសាធខាងសាសនា សប្បុរធម៌ វិទ្យាសាស្ត្រ អក្សរសាស្រ្តឬអប់រំ ហើយគ្មានចំណែកណាមួយនៃទ្រព្យ ឬប្រាក់ចំណូលត្រូវបានប្រើប្រាស់ជាផលប្រយោជន៍ឯកជន - សមាគមណ...
law
តើពាក្យ “គ្រឹះស្ថានអចិន្ត្រៃយ៍” សំដៅដល់អ្វី?
ពាក្យ “គ្រឹះស្ថានអចិន្ត្រៃយ៍” សំដៅដល់ទីកន្លែងប្រកបអាជីវកម្មចាប់លាប់នៅព្រះរាជាណាចក្រកម្ពុជា សាខារបស់ក្រុមហ៊ុនបរទេស ឬភ្នាក់ងារនិវាសនជននៅព្រះរាជាណាចក្រកម្ពុជា ដែលតាមរយៈនេះបុគ្គលអនិវាសនជនប្រកបអាជីវកម្មរបស់ខ្លួន។ ពាក្យ “គ្រឹះស្ថានអចិន្ត្រៃយ៍” រួមបញ្ចូលផងដែរនូវបណ្តាញឬរូបភាពទំនាក់ទំនងផ្សេងទៀត ដែលតាមរយៈនេះ បុគ្គលអនិវាសនជនធ្វើស...
law
ហេតុអ្វីមានការតម្រូវឲ្យមានការញែកដាច់ពីគ្នារវាងទ្រព្យសកម្មអាជីវកម្ម និងទ្រព្យឯកជន?
ការតម្រូវឲ្យមានការញែកដាច់ពីគ្នារវាងទ្រព្យសកម្មអាជីវកម្ម និងទ្រព្យឯកជន មានលក្ខណៈសំខាន់ណាស់ពីព្រោះ៖ - ចំណាយដែលជាមូលដ្ឋានសម្រាប់ការកំណត់ប្រាក់ចំណូលជាប់ពន្ធ ត្រូវតែជាចំណាយទាំងឡាយដែលទាក់ទិននឹងចំណែកនៃទ្រព្យសកម្មអាជីវកម្ម។ តាមន័យនេះ ចំណាយទាំងឡាយដែលទាក់ទិននឹងទ្រព្យសកម្ម ប៉ុន្តែមិនបានកត់ត្រាខាងទ្រព្យសកម្មនៃតារាងតុល្យការ មិនត្រូ...
law
ចំពោះប្រតិបត្តិការដែលគិតតម្លៃជារូបិយប័ណ្ណបរទេស តើត្រូវអនុវត្តតាមគោលការណ៍អ្វីខ្លះ?
ចំពោះប្រតិបត្តិការដែលគិតតម្លៃជារូបិយប័ណ្ណបរទេស ត្រូវអនុវត្តតាមគោលការណ៍ដូចជា៖ ក- ត្រូវកត់ត្រាចូលក្នុងបញ្ជីគណនេយ្យជាប្រាក់រៀលកម្ពុជា ដោយប្រើអត្រាប្តូរប្រាក់របស់ធនាគារជាតិនៃកម្ពុជានាថ្ងៃធ្វើប្រតិបត្តិការ ខ- ក្នុងករណីមានប្រព័ន្ធធានាការប្តូរប្រាក់ ឥណទេយ្យឬបំណុលត្រូវប្តូរជាប្រាក់រៀលើមូលដ្ឋាននៃអត្រាប្តូរប្រាក់នាពេលកំណត់ដែលបាន...
law
តើទ្រព្យសកម្មកំពុងដំណើរការគឺជាអ្វី?
ទ្រព្យសកម្មកំពុងដំណើរការ គឺជាទ្រព្យសកម្មកំពុងប្រព្រឹត្តទៅឬកំពុងដំណើរនិងមិនទាន់ត្រូវបានបញ្ចប់នាពេលបញ្ចប់ការិយបរិច្ឆេទ។ ទ្រព្យសកម្មកំពុងដំណើរការច្រើនកើតមាននៅក្នុងសហគ្រាសសំណង់ សហគ្រាសសាធារណការ និងបណ្តាសហគ្រាសដែលអនុវត្តការងារ ដោយឧបករណ៍ធុងធ្ងន់ និងដែលប្រើរយៈពេលវែងក្នុងដំណើរការឬផលិត។
law
តើចំណាត់ថ្នាក់ទៅតាមរយៈពេលប្រព្រឹត្តបទល្មើសមានអ្វីខ្លះ?
ចំណាត់ថ្នាក់ទៅតាមរយៈពេលប្រព្រឹត្តបទល្មើសមានដូចជា៖ - បទល្មើសភ្លាមៗ៖ នៅពេលដែលបទល្មើសអាចសម្រេចបាន ក្នុងពេលតែមួយភ្លែតបានន័យថាបទល្មើសដែល កើតឡើងក្នុងពេលតែមួយជាមួយនឹងអំពើប្រព្រឹត្ត គឺបទល្មើសនោះត្រូវចាត់ទុកថាជាបទល្មើសភ្លាមៗ។ និយាយម៉្យាងទៀតថាការសម្រេច (ការប្រមូលផ្តុំនូវធាតុផ្សំទាំងអស់នៃបទល្មើស) នូវបទល្មើសភ្លាមៗបានកើតឡើងភ្លាមហើយ...
law
តើផលិតផលពាក់កណ្តាលសម្រេចគឺជាអ្វី?
ផលិតផលពាក់កណ្តាលសម្រេច គឺជាផលិតផលដែលបានដល់ដំណាក់ការបង្ហើយណាមួយ ប៉ុន្តែត្រូវទុកសម្រាប់បញ្ចូលក្នុងដំណាក់ការថ្មីមួយទៀតនៃវដ្តនៃផលិតកម្ម។
law
តើកាកសំណល់គឺជាអ្វី?
កាកសំណល់ គឺជាកាកសំណល់ពីផលិតកម្មដែលអាចលក់បាន (ឧទាហរណ៍ កម្ទេចកំណាត់ កម្ទេចឈើ កម្ទេចលោហធាតុ កម្ទេចក្រដាស...) ឬជាវត្ថុធាតុប្រមូលបាន ដូចជាបំណែក និងវត្ថុធាតុផ្សេងៗដែលប្រមូលបាននៅពេលដែលទ្រព្យសកម្មរយៈពេលវែងណាមួយត្រូវបានឈប់ប្រើប្រាស់ ឬត្រូវបានរុះរើដោះបំបែក។ វត្ថុធាតុទាំងនេះ ទុកសម្រាប់ប្រើប្រាស់ក្នុងវដ្តអាជីវកម្ម ឬទុកសម្រាប់លក់។
law
តើការវាយតម្លៃតាមបរិយាទានលទ្ធកម្ម (ថ្លៃដើមទំនិញដែលទទួលបាន) តាមថ្លៃទិញពិតដែលផ្សំឡើងដោយអ្វីខ្លះ?
ការវាយតម្លៃតាមបរិយាទានលទ្ធកម្ម (ថ្លៃដើមទំនិញដែលទទួលបាន) តាមថ្លៃទិញពិតដែលផ្សំឡើងដោយ៖ - ថ្លៃទិញតាមវិក្កយបត្រ។ ការចុះថ្លៃ ការបន្ថយថ្លៃ ឬការបង្វិលតម្លៃដែលពាក់ព័ន្ធនឹងការទិញ ដែលអ្នកផ្គត់ផ្គង់បានយល់ព្រមផ្តល់ឲ្យត្រូវាកាត់ចេញពីថ្លៃទិញ - ចំណាយបន្ទាប់បន្សំពាក់ព័ន្ធផ្ទាល់នឹងការទិញឬការផ្គត់ផ្គង់ ដែលក្នុងនោះមានការដឹកជញ្ជូន សោហ៊ុយឆ្...
law
ទ្រព្យសកម្មអាជីវកម្មរបស់សហគ្រាសនីតិបុគ្គល តើត្រូវគោរពគោលការណ៍អ្វីខ្លះ?
ទ្រព្យសកម្មអាជីវកម្មរបស់សហគ្រាសនីតិបុគ្គល ត្រូវគោរពគោលការណ៍ដូចជា៖ - ទ្រព្យសកម្មអាជីវកម្ម គឺជាទ្រព្យរបស់សហគ្រាស។ ជាគតិយុត្ត ទ្រព្យសកម្មអាជីវកម្មរបស់សហគ្រាសនីតិបុគ្គលត្រូវដាច់ដោយឡែកពីទ្រព្យរបស់អ្នកចូលហ៊ុនឬម្ចាស់ហ៊ុន - សម្រាប់សហគ្រាសដែលបង្កើតឡើងដោយគ្មានមូលដ្ឋានច្បាប់ច្បាស់លាស់ ទ្រព្យសកម្មនានាដែលអ្នកចូលហ៊ុនបានយល់ព្រមដាក់ជា...
law
តើចំណាត់ថ្នាក់ទៅតាមប្រភេទនៃអំពើជាសម្ភារៈ មានអ្វីខ្លះ?
ចំណាត់ថ្នាក់ទៅតាមប្រភេទនៃអំពើជាសម្ភារៈមាន៖ - បទល្មើសសកម្ម៖ អំពើជាសម្ភារៈ ឬ ជាសត្យានុម័តរបស់បទល្មើសអាចជាសកម្មភាពពោលគឺអំពើវិជ្ជមាន (អាចជាកាយវិការដូចជាការសម្លាប់មនុស្ស ការលួចយកទ្រព្យសម្បត្តិរបស់អ្នកដទៃ អាចជាពាក្យសំដីឬក៏ជាសំណេរដូចជា បទបរិហារកេរ្តិ៍ជាសាធារណៈ បទជេរប្រមាទជាសាធារណៈឬបទក្លែងបន្លំឯកសារជាដើម) មានន័យថាចារីនៃបទល្មើស...
law
ក្រុមប្រឹក្សាធម្មនុញ្ញបានជួយអ្វីខ្លួនដល់ប្រជាពលរដ្ឋកម្ពុជា ហើយបានជួយធ្វើអ្វីខ្លួនដល់រាជរដ្ឋាភិបាល ហើយបានជួយការពារអ្វីខ្លួនដល់ព្រះមហាក្សត្រ?
ក្រុមប្រឹក្សាធម្មនុញ្ញធ្វើបានច្រើនណាស់តាំងពីកកើតក្នុងឆ្នាំ១៩៩៨មក ពិសេសភារកិច្ចការពារការ គោរពរដ្ឋធម្មនុញ្ញ ជួយព្រះមហាក្សត្រក្នុងការថ្វាយយោបល់ផ្សេងៗ គឺជួយក្នុងផ្លូវច្បាប់។
law
តើតម្លៃនៃកិច្ចសន្យាសំដៅដល់អ្វី?
តម្លៃនៃកិច្ចសន្យា សំដៅដល់កម្រៃឬតម្លៃថ្នូរដទៃទៀតដែលម្ចាស់សំណង់ត្រូវបង់ជូនអ្នកសាងសង់តាមការកំណត់ក្នុងកិច្ចសន្យាសាងសង់។
law
តើគណៈកម្មការសុរិយោដីថ្នាក់ជាតិមានអ្វីខ្លះ?
គណៈកម្មការសុរិយោដីថ្នាក់ជាតិមានដូចជា៖ - រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាប្រធាន - រដ្ឋលេខាធិការនៃក្រសួងមហាផ្ទៃ ជាសមាជិក - រដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្រ្តី ជាសមាជិក។ ដែលឈ្មោះ ប្រធាន និងសមាជិកនៃគណៈកម្មការសុរិយោដីថ្នាក់ជាតិ ត្រូវតែងតាំងដោយរាជរដ្ឋាភិបាល។
law
តើគោលការណ៍គ្រឹះនៃក្រមសីលធម៌មេធាវីមានអ្វីខ្លះ?
គោលការណ៍គ្រឹះនៃក្រមសីលធម៌មេធាវីមានដូចជា៖ - មេធាវីត្រូវគោរពពាក្យសម្បថរបស់ខ្លួន គោរពគោលការណ៍នៃសម្បជញ្ញៈ មនុស្សធម៌ និងសេចក្តីថ្លៃថ្នូរនៃវិជ្ជាជីវៈ - មេធាវីមិនត្រូវចូលរួមនឹងសកម្មភាព ដែលមានលក្ខណៈផ្ទុយនឹងច្បាប់ វិធានវិជ្ជាជីវៈ និងសម្បជញ្ញៈរបស់ខ្លួនឡើយ។ - មេធាវីមានសេរីភាព និងឯករាជ្យភាពក្នុងការប្របកវិជ្ជាជីវៈរបស់ខ្លួន។ - មេធាវ...
law
តើលេខាធិការដ្ឋាននៃគណៈកម្មការសុរិយោដីថ្នាក់ជាតិមានតួនាទីអ្វីខ្លះ?
លេខាធិការដ្ឋាននៃគណៈកម្មការសុរិយោដីថ្នាក់ជាតិមានតួនាទីដូចជា៖ - ទទួលសំណុំរឿងវិវាទពីគណៈកម្មការសុរិយោដីថ្នាក់ខេត្ត ក្រុង និងរាល់ពាក្យបណ្តឹងទាក់ទង និងវិវាទដីធ្លី - ស៊ើបអង្កេតតាមការណែនាំរបស់គណៈកម្មការសុរិយោដីថ្នាក់ជាតិ - ធ្វើរបាយការណ៍អំពីលទ្ធផលនៃការស៊ើបអង្កេត - រៀបចំការប្រជុំរបស់គណៈកម្មការសុរិយោដីថ្នាក់ជាតិ - ធ្វើកំណត់ហេតុអំ...
law
តើដីសាធារណៈរបស់រដ្ឋមានអ្វីខ្លះ?
ដីសាធារណៈរបស់រដ្ឋមានដូចជា៖ - ទ្រព្យទាំងឡាយកើតឡើងពីធម្មជាតិដូចជា ព្រៃឈើ ផ្លូវទឹកដែលនាវា ក្បូនចេញចូលបាន បឹង ធម្មជាតិ ច្រាំង ទន្លេរ ឬក្បូចេញចូលបាន បណ្តែតបាន និងត្រើយសមុទ្រ - ជាការរៀបចំពិសេសម្រាប់ជាតិ ផ្លូវដែក ស្ថានីយ៍រថភ្លើង និងព្រលានយន្តហោះ - ប្រើប្រាស់ពីកំណើត ឬក្រោយពីបានរៀបចំដូចជាផ្លូវថ្នល់ ផ្លូវលំ ផ្លូវរទេះ ផ្លូវដើរ សួ...
law
តើដីឯកជនរបស់រដ្ឋមានអ្វីខ្លះ?
ដីឯកជនរបស់រដ្ឋមានដូចជា៖ - មិនមែនជាទ្រព្យសាធារណៈរបស់រដ្ឋ - ទ្រព្យនិទាយាទភាពទាំងអស់ - ទ្រព្យដែលមិនអាចកំណត់បាននូវអត្តសញ្ញាណភាគី ឬកម្មសិទ្ធិករស្របច្បាប់ - ទ្រព្យដែលម្ចាស់ប្រគល់ឲ្យរដ្ឋដោយស្ម័គ្រចិត្ត - ទ្រព្យដែលមិនមែនជាកម្មវត្ថុនៃការយកធ្វើជារបស់ឯកជនតាមច្បាប់ - មិនមែនទ្រព្យដែលកំពុងកាន់កាប់ជាឯកជន ស្របតាមបទបញ្ញាត្តិនៃជំពូកទី៤ន...
law
តើការកោះហៅសំដៅដល់អ្វី?
ការកោះហៅ សំដៅដល់ការបង្គាប់របស់តុលាការ ដែលតម្រូវឲ្យបុគ្គលណាមួយត្រូវតែមកបង្ហាញខ្លួននៅតុលាការតាមការបរិច្ឆេទដែលបានកំណត់។ ការកោះហៅអាចធ្វើតាមវិធីបញ្ជូនដីកាកោះ ឬដោយជូនដំណឹងអំពីកាលបរិច្ឆេទ។
law
តើពាក្យ “នីតិបុគ្គល” សំដៅដល់អ្វី?
ពាក្យ “នីតិបុគ្គល” សំដៅដល់សហគ្រាស ឬអង្គភាពនានាដែលប្រកបអាជីវកម្មទោះបីជាបាន ឬមិនទាន់បានទទួលស្គាល់ជាផ្លូវការពីស្ថាប័នមានសមត្ថកិច្ចរបស់រាជរដ្ឋាភិបាលក្តី។ ពាក្យ “នីតិបុគ្គល” រួមបញ្ចូលផងដែរនូវក្រុមហ៊ុនមូលធនស្ថាប័នរាជរដ្ឋាភិបាល អង្គការសាសនា អង្គការសប្បុរសធម៌ អង្គគារមិនស្វែងរកចំណេញ ឬគ្រឹះស្ថានអចិន្ត្រៃយ៍របស់បុគ្គលអនិវាសនជនដែលត...
law
តើសេវាផ្តល់តាមគោលការណ៍កំណត់មានលក្ខណៈវិនិច្ឆ័យអ្វីខ្លះ?
សេវាផ្តល់តាមគោលការណ៍កំណត់មានលក្ខណៈវិនិច្ឆ័យដូចជា៖ - សេវាសាធារណៈត្រូវបានផ្តល់តាមការកំណត់ (រយៈពេលតម្លៃជាដើម) - អង្គភាពផ្តល់សេវាសាធារណៈទទួលបានវិញ្ញាបនបត្រទទួលស្គាល់គុណភាពសេវាសាធារណៈ - ការវាយតម្លៃតរបស់អ្នកប្រើប្រាស់សេវាចំពោះគុណភាពសេវាសាធារណៈដែលបានផ្តល់។
law
តើការចុះបញ្ជីដាច់ដោយដុំគឺជាអ្វី?
ការចុះបញ្ជីដាច់ដោយដុំ គឺជាការចុះបញ្ជីដាច់ដោយឡែកទៅលើក្បាលដីមួយៗ ដាច់ពីគ្នាដែលមិនទានបានចុះបញ្ជីជាប្រព័ន្ធ។
law
តើការចុះបញ្ជីជាប្រព័ន្ធគឺជាអ្វី?
ការចុះបញ្ជីជាប្រព័ន្ធ គឺជានីតិវិធីដែលធ្វើឡើងជាប្រព័ន្ធទៅតាមការកំណត់របស់មន្ត្រីសុរិយោដី ដែលគេចុះមួយភូមិៗរួមគ្នា។
law
តើសកម្មភាពអ្វីខ្លះដែលមិនមែនជាការសម្ងាត់?
សកម្មភាពដែលមិនមែនជាការសម្ងាត់មានដូចជា៖ - សំបុត្រ ឬសារអេឡិចត្រូវនិកដែលជំនួសលិខិតនីតិវិធី - សំបុត្រ ឬសារអេឡិចត្រូនិក ដែលមានដាក់ថា “ផ្លូវការ” ហើយដែលបញ្ជូនសេចក្តីស្នើណាមួយ ឬឯកសារមិនសម្ងាត់នានាមក។ - ការប្តូរសំបុត្រ ឬការឆ្លើយឆ្លងគ្នាទៅវិញទៅមកតាមរយៈសារអេឡិចត្រូនិកដែលមានដាក់ថា “ផ្លូវការ” ដើម្បីបង្ហាញបញ្ជាក់កិច្ចព្រមព្រៀងណាមួយរ...
law
តើចំពោះរូបវន្តបុគ្គលពាក្យ “អ្នកជាប់ពន្ធនិវាសនជន” សំដៅដល់អ្វី?
ចំពោះរូបវន្តបុគ្គលពាក្យ “អ្នកជាប់ពន្ធនិវាសនជន” សំដៅដល់រូបវន្តបុគ្គលណាម្នាក់ដែលមានលក្ខណវិនិច្ឆ័យចាប់ពីមួយឡើងទៅក្នុងចំណោមលក្ខណវិនិច្ឆ័យទាំងបីដូចខាងក្រោម៖ - រូបវន្តបុគ្គលមាននិវាសដ្ឋាននៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលជាកម្មសិទ្ធិឬជួល ឬភិតសន្យា ផ្ទះ អគារ បន្ទប់ជួល អន្តេវាសិកដ្ឋាន។ល។ ដែលអាចប្រើប្រាស់បាន ហើយដែលរូបវន្តបុគ្គលនោះ...
law
តើក្នុងករណីណាដែលរដ្ឋសភាមិនអាចរំលាយបាន?
- ក្នុងកាលៈទេសៈ៦ប្រទេសជាតិស្ថិតក្នុងភាពអាសន្ន (មាត្រា ៨៦រន) - តាមសំណើរសុំព្រះមហាក្សត្រក្នុងពេលមានសង្គ្រាមឬកាលៈទេសៈពិសេស បន្តបាន១ឆ្នាំម្តងៗតាមមតិយល់ពញរមយ៉ាងតិច ២/៣ នៃសមាជិក រដ្ឋសភាទាំងមូល (មាត្រា៧៨រន) - ក្នុងករណីពុំមានការស្នើសុំពីនាយករដ្ឋមន្រ្តី ឬពុំមានការយល់ព្រមពីប្រធានរដ្ឋសភា (មាត្រា៧៨រន)។
law
តើចំពោះនីតិបុគ្គលពាក្យ “អ្នកជាប់ពន្ធនិវាសនជន” សំដៅដល់អ្វី?
ចំពោះនីតិបុគ្គលពាក្យ “អ្នកជាប់ពន្ធនិវាសនជន” សំដៅដល់អង្គភាពដែលត្រូវបានបង្កើត ឬត្រូវបានគ្រប់គ្រង ឬដែលមានទីកន្លែងប្រកបអាជីវកម្មជាគោលដើមនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
law
តើអាជ្ញាធរកាន់កាប់ដីរដ្ឋគឺជាអ្វី?
អាជ្ញាធរកាន់កាប់ដីរដ្ឋ គឺជានីតិបុគ្គលទាំងឡាយណាដែលរាជរដ្ឋាភិបាលបានប្រគល់អាណត្តិ ឲ្យគ្រប់គ្រង ថែរក្សា ការពារទ្រព្យរដ្ឋ ថ្នាក់ក្រសួង។ និងថ្នាក់ក្រោមជាតិមាន ឃុំ សង្កាត់ ក្រុង ស្រុក ខណ្ឌ ខេត្ត។
law
តើការវាយតម្លៃតាមបរិយាទានផលិតកម្ម (ថ្លៃដើមផលិតផល) ដែលត្រូវផ្សំឡើងដោយអ្វីខ្លះ?
ការវាយតម្លៃតាមបរិយាទានផលិតកម្ម (ថ្លៃដើមផលិតផល) ដែលត្រូវផ្សំឡើងដោយ៖ - បរិយាទានលទ្ធកម្មនៃវត្ថុធាតុដើម ឬសម្ភារផ្គត់ផ្គង់ ដែលបានប្រើប្រាស់សម្រាប់ផលិតកម្ម - ចំណាយដោយផ្ទាល់ដើម្បីនាំផលិតផលទៅដល់ទីកន្លែង និងតាមលក្ខខណ្ឌដែលផលិតផលនោះស្ថិតនៅជាក់ស្តែង។ សហគ្រាសអាចបូកបញ្ចូលនូវចំណាយមិនផ្ទាល់ក្នុងលក្ខខណ្ឌដែលចំណាយនោះអាចបញ្ចូលដោយសមហេតុផលទ...
law
តើបរិយាទានមធ្យមភាគសមតាមានប៉ុន្មានរបៀប?
បរិយាទានមធ្យមភាគសមតាមានប២របៀបគឺ៖ - បរិយាទានមធ្យមភាគសមតាប្រចាំខែ - បរិយាទានមធ្យមភាគសមតាក្រោយពេលបញ្ចូលម្តងៗ។
law
តើចំណាត់ថ្នាក់បទល្មើសផ្អែកលើបែបបទជាអត្តនោម័តនៃការប្រព្រឹត្តបទល្មើស មានអ្វីខ្លះ?
ចំណាត់ថ្នាក់បទល្មើសផ្អែកលើបែបបទជាអត្តនោម័តនៃការប្រព្រឹត្តបទល្មើស មានពីរយ៉ាងគឺ៖ - បទល្មើសចេតនា ជាបទល្មើសដែលចារីមានចេតនាប្រព្រឹត្ត។ - បទល្មើសអចេតនា ជាបទល្មើសដែលកើតឡើង ទោះបីជាចារីពុំមានចេតនាប្រព្រឹត្តក៏ដោយ ក៏ប៉ុន្តែបទល្មើសនៅតែមាន ពីព្រោះថាបទល្មើសកើតចេញពីការមិនប្រុងប្រយ័ត្ន ការខ្ជីខ្ជា ការធ្វេសប្រហែស ឬ ការមិនគោរពកាតព្វកិច្...
law
សម្រាប់គោលដៅនៃពន្ធលើប្រាក់ចំណូល រំលស់ដែលអាចកាត់កងបាន តើត្រូវបំពេញលក្ខខណ្ឌប៉ុន្មាន?
សម្រាប់គោលដៅនៃពន្ធលើប្រាក់ចំណូល រំលស់ដែលអាចកាត់កងបាន ត្រូវបំពេញលក្ខខណ្ឌ៥ដូចខាងក្រោម៖ - រំលស់ត្រូវធ្វើតែលើទ្រព្យសកម្មរយៈពេលវែងដែលបានកត់ត្រាក្នុងទ្រព្យសកម្មនៃតារាងតុល្យការរបស់សហគ្រាស - រំលស់ត្រូវធ្វើតែលើទ្រព្យសកម្មរយៈពេលវែងដែលទទួលរងការសឹករេច - រំលស់ត្រូវធ្វើលើមូលដ្ឋាន និងក្នុងដែនកំណត់នៃថ្លៃដើម - រំលស់ត្រូវគណនា។
law
តើទ្រព្យសកម្មរយៈពេលវែងត្រូវបានបែងចែកប៉ុន្មាន? អ្វីខ្លះ?
ទ្រព្យសកម្មរយៈពេលវែងត្រូវបានបែងចែកដូចជា៖ - ទ្រព្យសកម្មអរូបី - ទ្រព្យសកម្មរូបី។
law
តើចំណាត់ថ្នាក់ដោយផ្អែកលើប្រភេទនៃបទល្មើសមានអ្វីខ្លះ?
ចំណាត់ថ្នាក់ដោយផ្អែកលើប្រភេទនៃបទល្មើសមាន៖ - ការបែងចែករវាងបទល្មើសសាមញ្ញនិងបបទល្មើសយោធា - ការបែងចែករវាងបទល្មើសសាមញ្ញនិងបទល្មើសគ្រឿងញៀន - ការបែងចែករវាងបទល្មើសសាមញ្ញនិងបទល្មើសនយោបាយ។
law
តើទ្រព្យសកម្មអរូបីដែលអាចរំលស់បានជាអាទិ៍មានអ្វីខ្លះ?
ទ្រព្យសកម្មអរូបីដែលអាចរំលស់បានជាអាទិ៍មាន៖ - ចំណាយបង្កើតសហគ្រាស - ចំណាយស្រាវជ្រាវនិងអភិវឌ្ឍន៍ គឺជាចំណាយនៃការស្រាវជ្រាវនិងអភិវឌ្ឍន៍ដែលសហគ្រាសបានធ្វើឡើងសម្រាប់បម្រើការងារអាជីវកម្ម។ ដូចគ្នានឹងចំណាយបង្កើតសហគ្រាសដែរ ចំណាយនេះគឺជាចំណាយគ្មានថ្នូរមកវិញនៅក្នុងទ្រព្យសកម្មរបស់សហគ្រាសទេ។ គណនីទាំងឡាយដែលសម្រាប់កត់ត្រានូវចំណាយទាំងនេះ គ...
law