question
stringlengths
10
408
answer
stringlengths
8
14.6k
category
stringclasses
4 values
តើផលប្រយោជន៍នៃការបែងចែកមានអ្វីខ្លះ?
ផលប្រយោជន៍នៃការបែងចែកមានដូចជា៖ - ផលប្រយោជន៍ទាក់ទងនឹងអាជ្ញាយុកាល៖ អាជ្ញាយុកាលជារយៈពេលមួយកំណត់ដោយច្បាប់ ដែលផុតរយៈ ពេលនេះបុគ្គលម្នាក់អាចបាត់បង់សិទ្ធិណាមួយរបស់ខ្លួន។ អាជ្ញាយុកាលមានពីរប្រភេទគឺ អាជ្ញាយុកាលនៃបទល្មើស និងអាជ្ញាយុកាលនៃទោស។ - ផលប្រយោជន៍ទាក់ទងនឹងការអនុវត្តនីតិវិធី៖ ក្នុងករណីបទឧក្រិដ្ឋព្រះរាជអាជ្ញាត្រូវតែបើកការស៊ើប...
law
តើទ្រព្យសកម្មរូបីត្រូវបែងចែកជាប៉ុន្មានថ្នាក់? អ្វីខ្លះ?
ទ្រព្យសកម្មរូបីត្រូវបែងចែកជា៤ថ្នាក់គឺ៖ - ទ្រព្យថ្នាក់១៖ រួមមាន សំណង់នានា រួមបញ្ចូលទាំង អគារ រចនាសម្ព័ន្ធរបស់អគារ សំណង់ដែលជាសមាសភាគនៃអគារ ផ្លូវថ្នល់ ផ្លូវដែក នាវាដឹកជញ្ជូន - ទ្រព្យថ្នាក់២៖ រួមមាន កុំព្យូទ័រ ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ឧបករណ៍អេឡិចត្រូនិក និងបរិក្ខារទុកដាក់ទិន្នន័យ - ទ្រព្យថ្នាក់៣៖ រួមមាន រថយន្ត រថយន្តទំន...
law
តើចំណាត់ថ្នាក់ដោយផ្អែកលើបែបបទប្រព្រឹត្តបទល្មើសមានអ្វីខ្លះ?
ចំណាត់ថ្នាក់ដោយផ្អែកលើបែបបទប្រព្រឹត្តបទល្មើសមាន៖ - ចំណាត់ថ្នាក់បទល្មើសផ្អែកលើបែបទជាសត្យានុម័តនៃការប្រព្រឹត្តបទល្មើស - ចំណាត់ថ្នាក់បទល្មើសផ្អែកលើបែបទជាអត្តនោម័តនៃការប្រព្រឹត្តបទល្មើស។
law
តើចំណាត់ថ្នាក់នៃបទល្មើសមានប៉ុន្មាន? ដើម្បីកំណត់ថាបទល្មើសណាមួយជាបទឧក្រិដ្ឋ បទមជ្ឈិម ឬបទលហុ តើគេត្រូវពិនិត្យទៅលើអ្វី?ចូររៀបរាប់ពីប្រភេទនៃបទល្មើសនីមួយៗ។
ចំណាត់ថ្នាក់នៃបទល្មើសមាន ៣ ប្រភេទ។ ដើម្បីកំណត់ថាបទល្មើសណាមួយជាបទឧក្រិដ្ឋ បទមជ្ឈិម ឬបទលហុ គេត្រូវពិនិត្យទៅលើអតិបរមានៃទោសដាក់ពន្ធនាគារដែលច្បាប់កំណត់សម្រាប់បទល្មើសនោះ។ - បទឧក្រិដ្ឋ៖ យោងទៅតាមមាត្រា ៤៦នៃក្រមព្រហ្មទណ្ឌ ក្នុងបទឧក្រិដ្ឋគេមានកំណត់២យ៉ាង ១.ទោសដាក់ពន្ធនាគារអស់មួយជីវិត និងមួយទៀតគឺ ២.អតិបរមានៃទោសដាក់ពន្ធនាគារលើសពី៥ឆ...
law
តើអ្វីទៅជាបទលើ្មសព្រហ្មទណ្ឌ?
បទល្មើសព្រហ្មទណ្ឌ គឺជាអំពើដែលច្បាប់ព្រហ្មទណ្ឌហាមឃាត់ដោយមូលហេតុថា អំពើនេះបង្កចលាចលដល់សង្គម។
law
តើតម្លៃគិតពន្ធគយទៅលើទំនិញនាំចូលត្រូវបានកំណត់ទៅតាមវិធានអ្វីខ្លះ?
តម្លៃគិតពន្ធគយទៅលើទំនិញនាំចូលត្រូវបានកំណត់ទៅតាមវិធានដូចជា៖ ក- តម្លៃគិតពន្ធគយលើទំនិញនាំចូលគឺជាតម្លៃចម្លងការ មានន័យថាថ្លៃដែលបានទូទាត់ឬនឹងត្រូវទូទាត់ពិតប្រាកដ លើទំនិញដែលបានលក់សម្រាប់នាំចេញមកព្រះរាជាណាចក្រកម្ពុជា ស្របតាមបញ្ញត្តិនៃប្រកាសរបស់រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដូចមានកំណត់ក្នុងវាក្យខណ្ឌ ជ នៃមាត្រានេះ។ ...
law
តើអ្វីទៅជាបទប្បញ្ញត្តិ?
បទប្បញ្ញតិ្ត ជាវិធានគតិយុត្តដែលមានចែងនៅក្នុងមាត្រានៃច្បាប់ ឬបទបញ្ជា។ ឯបទបញ្ជាគឺជាវិធាន ឬ អត្ថបទគតិយុត្តដែលមានវិសាលភាពទូទៅនិងមិនចំពោះមុខបុគ្គលណាមួយឡើយ ហើយដែលធ្វើឡើងដោយអាជ្ញាធររដ្ឋបាលមានសមត្ថកិច្ច។
law
តើអ្វីទៅជាផ្លូវរង្វង់មូល?
ផ្លូវរង្វង់មូលគឺជាទីកន្លែងប្រសព្វនៃផ្លូវពីរឬច្រើនហើយដែលនៅចំកណ្តាលមានខឿន ឬរូបសំណាកនិងមានទ្រូងផ្លូវឯកទិសព័ទ្ធជុំវិញដោយមានសញ្ញាព្រួញប្រាប់ទិសចរាចរណ៍។ឯកសារយោងKnowledge For Success
law
ក្នុងករណីទ្រព្យសកម្មរយៈពេលវែងត្រូវបានប្រើប្រាស់ក្នុងអាជីវកម្មផងនិងប្រើប្រាស់ក្រៅអាជីវកម្មផង តើសហគ្រាសត្រូវអនុវត្តអ្វីខ្លះ?
ក្នុងករណីទ្រព្យសកម្មរយៈពេលវែងត្រូវបានប្រើប្រាស់ក្នុងអាជីវកម្មផងនិងប្រើប្រាស់ក្រៅអាជីវកម្មផង សហគ្រាសត្រូវអនុវត្តដូចជា៖ ក- ការប្រើប្រាស់ទ្រព្យសកម្មរយៈពេលវែងសម្រាប់បម្រើតម្រូវការផ្ទាល់ខ្លួនរបស់ម្ចាស់សហគ្រាស ឬផ្តល់ឲ្យនិយោជិត ឬតតិយជនត្រូវចាត់ទុកថាបានផ្គត់ផ្គង់សេវាតាមតម្លៃទីផ្សារ (កត់ត្រាចូលក្នុងចំណូលបន្ទាប់បន្សំ)។ ក្នុងករណី...
law
តើរំលស់ទ្រព្យសកម្មតាមវិធីរំលស់ស្មើភាគត្រូវអនុវត្តអ្វីខ្លះ?
រំលស់ទ្រព្យសកម្មតាមវិធីរំលស់ស្មើភាគត្រូវអនុវត្តដូចជា៖ ក- រំលស់ត្រូវធ្វើឡើងចាប់ពីពេលដែលទ្រព្យសកម្មត្រូវបានដាក់ប្រើប្រាស់ និងបញ្ចប់នៅពេលដែលទ្រព្យសកម្មត្រូវបានរំលស់អស់ (នៅពេលនោះទឹកប្រាក់រំលស់បូកយោងត្រូវស្មើនឹងថ្លៃដើមនៃទ្រព្យសកម្ម)។ ចំណុចបញ្ចប់ក៏អាចកើតមានឡើងមុនកាលបរិច្ឆេទរំលស់អស់ ដូចក្នុងករណីនៃការបញ្ចេញទ្រព្យសកម្មរបស់សហគ្រ...
law
ដូចម្តេចដែលហៅថាគោលការណ៍អព្យាក្រឹត្យភាពនៃសេវាសាធារណៈ?
ដែលហៅថាគោលការណ៍អព្យាក្រឹត្យភាពនៃសេវាសាធារណៈ គឺជារដ្ឋបាលតែមានភាពអាព្យាក្រឹត្យ ក្នុងការគ្រប់គ្រងផ្ទៃក្នុងរបស់ខ្លួននឹងទំនាក់ទំនងខាងក្រៅ។
law
តើការប្រាក់ជាអាទិ៍មានអ្វីខ្លះ?
ការប្រាក់ជាអាទិ៍មានដូចជា៖ - ការប្រាក់នៃប្រាក់ខ្ចីពីគតិយជន - ទឹកប្រាក់នានាដែលបានទូទាត់ឲ្យសម្រាប់ជាលាភការនៃដើមទុនផ្ទាល់របស់សហគ្រាស ឬការប្រាក់សងឲ្យគណនីម្ចាស់សហគ្រាសឯកបុគ្គល មិនត្រូវអនុញ្ញាតឲ្យកាត់កងទេ។
law
តើការប្រាក់សំដៅដល់អ្វី?
ការប្រាក់ សំដៅដល់ទឹកប្រាក់ដែលជាកាតព្វកិច្ចបំណុល ដែលកូនបំណុលត្រូវបង់ឲ្យម្ចាស់បំណុល រួមបញ្ចូលទាំងប្រាក់ចុះថ្លៃ បុព្វលាភ ឬការទូទាត់ប្រហាក់ប្រហែល លើកលែងតែការបង្វិលសងប្រាក់ដើម។ ការប្រាក់អាចជាតម្លៃនៃការយល់ព្រមមិនតាមទារឥណទានដែលបានផ្តល់ឲ្យជាទំនិញឬសេវា ដែលកូនបំណុលត្រូវសងម្ចាស់បំណុល។
law
តើពន្ធអាករដែលបានបង់ក្នុងឆ្នាំជាប់ពន្ធមានអ្វីខ្លះ?
ពន្ធអាករដែលបានបង់ក្នុងឆ្នាំជាប់ពន្ធមាន៖ - ពន្ធអាករណាមួយដែលត្រូវបានបង់តាមវិធីដាក់លិខិតប្រកាសសារពើពន្ធ និងជាប្រភេទពន្ធអាករដែលអាចកាត់កងបាន ត្រូវបានអនុញ្ញាតឲ្យកាត់កងនៅក្នុងឆ្នាំជាប់ពន្ធដែលពន្ធអាករទាំងនេះត្រូវបានបង់ ឬត្រូវបង់ - ចំពោះពន្ធអាករដែលបានបង់ដោយមិនដាក់លិខិតប្រកាសសារពើពន្ធ ត្រូវបានអនុញ្ញាតឲ្យកាត់កងក្នុងឆ្នាំជាប់ពន្ធដ...
law
តើក្នុងចំណោមសញ្ញាចរាចរណ៍ដូចជាភ្លើងសញ្ញាផ្លាកសញ្ញាគំនូសសញ្ញាចរាចរណ៍និងសញ្ញាបញ្ជារបស់ភ្នាក់ងារចរាចរណ៍តើមួយណាមានអាទិភាពជាងគេ?
ក្នុងចំណោមសញ្ញាចរាចរណ៍ដូចជាភ្លើងសញ្ញាផ្លាកសញ្ញាគំនូសសញ្ញាចរាចរណ៍និងសញ្ញាបញ្ជារបស់ភ្នាក់ងារចរាចរណ៍គឺសញ្ញាបញ្ជារបស់ភ្នាក់ងារចរាចរណ៍។ឯកសារយោងKnowledge For Success
law
តើការងារកំពុងដំណើរការត្រូវវាយតម្លៃតាមបរិយាទានផលិតកម្មដែលជាអាទិ៍ផ្សំឡើងដោយអ្វីខ្លះ?
ការងារកំពុងដំណើរការត្រូវវាយតម្លៃតាមបរិយាទានផលិតកម្មដែលជាអាទិ៍ផ្សំឡើងដោយ៖ - បរិយាទាននៃសម្ភារៈដែលបានប្រើប្រាស់ - ចំណាយពលកម្ម - ចំណាយនានានៅការដ្ឋាន - មួយភាគនៃចំណាយទូទៅនៃស្នាក់ការកណ្តាល និងមួយភាគនៃរំលស់ដែលជាទូទៅច្រើនតែវាយតម្លៃតាមវិធីប៉ាន់ស្មាន។
law
អ្វីទៅជា ដើមបណ្ដឹងរដ្ឋប្បវេណី?
ដើមបណ្តឹងរដ្ឋប្បវេណី គឺសំដៅទៅលើបុគ្គលដែលដាក់ពាក្យប្តឹងទាមទារសំណងជំងឺចិត្ត ឬសំណងរដ្ឋប្បវេណីពីជនល្មើស ដែលបានបង្កឲ្យមានការខូចខាតទៅលើភាគីជនរងគ្រោះ។ ការខូចខាតដែលត្រូវប្តឹងទាមទារសំណងរដ្ឋប្បវេណី ឬសំណងជំងឺចិត្តមានបីចំនុចគឺដូចជា៖ - ព្យសនកម្មតាម រូបវាងកាយ៖ គឺជាការធ្វើអោយខូចខាត ឬប៉ះពាល់ដល់រូបរាងកាយរបស់ជនរងគ្រោះ ដែលបង្កើតឲ្យមានការ...
law
តើការផ្គត់ផ្គង់ទំនិញអាចធ្វើឡើងក្រោមលក្ខខណ្ឌអ្វីខ្លះ?
ការផ្គត់ផ្គង់ទំនិញអាចធ្វើឡើងក្រោមលក្ខខណ្ឌដូចជា៖ - ការផ្គត់ផ្គង់ក្រោមលក្ខខណ្ឌព្យួរកិច្ចសន្យា - ការផ្គត់ផ្គង់ក្រោមលក្ខខណ្ឌរំលាយកិច្ចសន្យា - ប្រាក់កាត់ទុកដើម្បីធានា - ប្រាក់កក់។
law
តើចំណូលពីសកម្មភាពអាជីវកម្មគឺជាអ្វី?
ចំណូលពីសកម្មភាពអាជីវកម្ម គឺជាចំណូលដែលបានមកពីការផ្គត់ផ្គង់ទំនិញ ឬសេវាដែលជាសកម្មភាពអាជីវកម្ម ដែលមានបញ្ជាក់នៅលើប័ណ្ណបង់ពន្ធប៉ាតង់របស់សហគ្រាស។ ចំណូលនេះ រួមបញ្ចូលទាំងការទទួលស្គាល់ចំណូលដែលកើតអំពីការយកទំនិញ ឬសេវាសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនរបស់បុគ្គលណាម្នាក់ផងដែរ។
law
តើចំណូលបន្ទាប់បន្សំគឺជាអ្វី?
ចំណូលបន្ទាប់បន្សំ គឺជាចំណូលទាំងឡាយដែលមិនមែនជាចំណូលពីសកម្មភាពអាជីវកម្មរបស់សហគ្រាស ប៉ុន្តែត្រូវគិតបញ្ចូលផងដែរទៅក្នុងប្រាក់ចំណូលរបស់សហគ្រាស។
law
តើចំណាយដែលត្រូវបានអនុញ្ញាតឲ្យកាត់កងគឺជាអ្វី?
ចំណាយដែលត្រូវបានអនុញ្ញាតឲ្យកាត់កង គឺជាចំណាយសម្រាប់អាជីវកម្មដែលអ្នកជាប់ពន្ធបានទូទាត់ ឬត្រូវសងនៅក្នុងឆ្នាំជាប់ពន្ធ និងដែលមិនបញ្ចូលមកវិញនូវទ្រព្យសកម្ម ឬដែលគ្មានការលុបបំណុលណាមួយ។
law
តើចំណាយដែលមិនមែនជាចំណាយដើម្បីប្រកបអាជីវកម្មមានអ្វីខ្លះ?
ចំណាយដែលមិនមែនជាចំណាយដើម្បីប្រកបអាជីវកម្មជាអាទិ៍មាន៖ - ចំណាយបម្រើតម្រូវការផ្ទាល់ខ្លួនរបស់ម្ចាស់សហគ្រាស (ឧទាហរណ៍ ចំណាយលំនៅដ្ឋាន ពន្ធផ្ទាល់ខ្លួន ចំណាយលើយានជំនិះប្រើប្រាស់ជាឯកជន សោហ៊ុយលើអ្នកបម្រើ លាភការផ្តល់ជូនម្ចាស់សហគ្រាសឯកបុគ្គល ឬសហព័ទ្ធ ប្រាក់កាត់យកផ្ទាល់ពីការទូទាត់របស់អតិថិជន...) - ចំណាយលេចធ្លោ ឬស្តុកស្តម្ភហួសហេតុ ដែ...
law
តើចំណាយដែលមិនបណ្តាលឲ្យមានការថយចុះនូវទ្រព្យសកម្មសុទ្ធជាអាទិ៍មានអ្វីខ្លះ?
ចំណាយដែលមិនបណ្តាលឲ្យមានការថយចុះនូវទ្រព្យសកម្មសុទ្ធជាអាទិ៍មាន៖ - ចំណាយដែលមិនមែនជាបន្ទុករបស់សហគ្រាសខ្លួនឯងផ្ទាល់ - ចំណាយដែលមានការបញ្ចូលមកវិញនូវចំណែកថ្មីមួយក្នុងទ្រព្យសកម្ម ឬដែលបណ្តាលឲ្យមានការកើនតម្លៃនៃចំណែកណាមួយនៃទ្រព្យសកម្ម - ចំណាយសម្រាប់បង្កើនអាយុកាលប្រើប្រាស់នៃទ្រព្យសកម្មណាមួយ - ចំណាយដែលនាំឲ្យមានការលុបបំណុល (ឧទាហរណ៍ ក...
law
តើចំណាយសហគ្រាសគឺជាអ្វី?
ចំណាយសហគ្រាស គឺជាចំណាយដែលបានចាយដើម្បីបង្កើតសហគ្រាស។ ចំណាយនេះមិនអាចកត់ត្រាបញ្ចូលក្នុងគណនីទ្រព្យសកម្មដទៃណាមួយទេ។ សម្រាប់គោលដៅនៃពន្ធលើប្រាក់ចំណូល ចំណាយបង្កើតសហគ្រាសអាចត្រូវបានកាត់កងបានទាំងស្រុងក្នុងឆ្នាំជាប់ពន្ធដំបូង។ ប៉ុន្តែបើសហគ្រាសធ្វើការកាត់កងតាមការរំលស់វិញ ចំណាយទាំងនេះអាចធ្វើរំលស់ស្មើភាគក្នុងរយៈពេលមិនលើសពី២ឆ្នាំជាប់ព...
law
តើចំណាយបង្កើតសហគ្រាសជាអាទិ៍មានអ្វីខ្លះ?
ចំណាយបង្កើតសហគ្រាសជាអាទិ៍មាន៖ - ចំណាយបង្កើតសហគ្រាស និងអភិវឌ្ឍន៍ដំបូង គឺជាចំណាយដែលទាក់ទិនទៅនឹងសកម្មភាពមុនពេលនិងនាពេលបង្កើតសហគ្រាស។ ចំណាយនេះជាអាទិ៍មាន ចំណាយសិក្សាសមិទ្ធិលទ្ធភាពក្នុងការបង្កើតសហគ្រាសផ្សាយពាណិជ្ជកម្ម ដឹកនាំនិងត្រួតពិនិត្យការដ្ឋាន បណ្តុះបណ្តាលបុគ្គលិក បុរេហិរញ្ញប្បទាន ជំនួយបច្ចេកទេស... - ចំណាយទាក់ទិននឹងលក្ខន...
law
តើការទិញបែងចែកជាប៉ុន្មានប្រភេទ?
ការទិញបែងចែកជា៣ប្រភេទគឺ៖ - ការទិញដែលអាចស្តុកបាន ដូចជា គ្រឿងផ្គត់ផ្គង់ និងទំនិញ - ការទិញមិនអាចស្តុកបាន ឬមិនបានស្តុកដូចជា ទឹក អគ្គិសនី ប្រេងឥន្ធនៈ និងប្រេងរំអិល សម្ភារផ្គត់ផ្គង់តូចតាចសម្រាប់ការិយាល័យ ហត្ថូបករណ៍តូចតាចដែលត្រូវផ្លាស់ថ្មីញឹកញាប់... (នៅដំណាច់ឆ្នាំជាប់ពន្ធ ការទិញប្រភេទនេះមិនត្រូវបានធ្វើនិយ័តកម្មដោយគណនីស្តុកទេ ...
law
តើចំពោះទ្រព្យសកម្មរយៈពេលវែងដែលនាំចូលបរិយាទានជាអាទិ៍មានអ្វីខ្លះ?
ចំពោះទ្រព្យសកម្មរយៈពេលវែងដែលនាំចូលបរិយាទានជាអាទិ៍មាន៖ - ថ្លៃទិញ - ចំណាយដឹកជញ្ជូន - ចំណាយធានារ៉ាប់រង ដែលបានចាយនៅក្រៅប្រទេស - ពន្ធគយ ឬអាករដែលមិនអាចស្នើសុំវិញបាន - ចំណាយឆ្លងកាត់ កម្រៃជើងសា និងជើងសាជំនួញ ដែលត្រូវបង់ឲ្យសហគ្រាសនានា ដែលស្ថិតនៅឯបរទេស (គិតរួមបញ្ចូលទាំងកម្រៃជើងសាធនាគារ ចំណាយសំណុំរឿងនិងចំណាយនៃការទូទាត់) - ចំណាយផ្...
law
តើចំណាត់ថ្នាក់បទល្មើសផ្អែកលើបែបទជាសត្យានុម័តនៃការប្រព្រឹត្តបទល្មើស មានអ្វីខ្លះ?
ចំណាត់ថ្នាក់បទល្មើសផ្អែកលើបែបទជាសត្យានុម័តនៃការប្រព្រឹត្តបទល្មើសមាន៖ - ចំណាត់ថ្នាក់ទៅតាមប្រភេទនៃអំពើជាសម្ភារៈ - ចំណាត់ថ្នាក់ទៅតាមរយៈពេលប្រព្រឹត្តបទល្មើស - ចំណាត់ថ្នាក់ទៅតាមចំនួននៃអំពើនៅក្នុងបទល្មើស - ចំណាត់ថ្នាក់ទៅតាមលទ្ធផលនៃបទល្មើស - ចំណាត់ថ្នាក់ទៅតាមសភាពនៃអំពើ។
law
តើការជួលអាទិ៍មានអ្វីខ្លះ?
ការជួលអាទិ៍មានដូចជា៖ - ការជួលអចលនទ្រព្យឬចលនទ្រព្យសម្រាប់បម្រើអាជីវកម្ម - ការជួលកន្លែងស្នាក់នៅ។
law
ចូរពន្យល់អំពីទំនាស់ផលប្រយោជន៍?
មេធាវីមិនត្រូវទទួលរឿងក្តីទាំងឡាយដូចខាងក្រោម៖ - រឿងក្តីមួយដែលមេធាវីខ្លួនឯង ឬក្រុមមេធាវីរបស់ខ្លួនបានជួយបដិភាគីនៅក្នុងការផ្តល់យោបល់ ឬបានទទួលយល់ព្រមតំណាងឲ្យបដិភាគីរួចហើយ - នៅពេលដែលផលប្រយោជន៍របស់អតិថិជនម្នាក់មានទំនាស់ជាមួយនឹងផលប្រយោជន៍អតិថិជនម្នាក់ទៀត នៅក្នុងរឿងក្តីដែលមេធាវី ឬក្រុមមេធាវីរបស់ខ្លួនកំពុងកាន់។ - នៅពេលដែលអតិថិជន...
law
តើកម្មវត្ថុនៃបណ្តឹងសំដៅដល់អ្វី?
កម្មវត្ថុនៃបណ្តឹង សំដៅដល់គោលបំណងនៃការទាមទាររបស់អ្នកប្តឹង។ គ្រប់បណ្តឹងតាមផ្លូវតុលាការទាមទារឲ្យកម្មវត្ថុច្បាស់លាស់។ កម្មវត្ថុនៃបណ្តឹងអាចនាំឲ្យដឹងអំពីសញ្ញាណនៃបណ្តឹងបាន។
law
តើលេខាធិការដ្ឋាននៃគណៈកម្មការសុរិយោដីថ្នាក់ខេត្ត ក្រុង មានភារកិច្ចអ្វីខ្លះ?
លេខាធិការដ្ឋាននៃគណៈកម្មការសុរិយោដីថ្នាក់ខេត្ត ក្រុង មានភារកិច្ចដូចជា៖ - ទទួលសំណុំរឿងវិវាទពីគណៈកម្មការសុរិយោដីថ្នាក់ស្រុក ខណ្ឌ និងរាល់ពាក្យបណ្តឹងទាក់ទងនឹងវិវាទដីធ្លី - ស៊ើបអង្កេតតាមការណែនាំរបស់គណៈកម្មការសុរិយោដីថ្នាក់ខេត្ត ក្រុង - ធ្វើរបាយការណ៍អំពីលទ្ធផលនៃការស៊ើបអង្កេត - រៀបចំការប្រជុំគណៈកម្មការសុរិយោដីថ្នាក់ខេត្តក្រុង ...
law
ហេតុអ្វីបានបង្កើតឲ្យមានអាជ្ញាធរជាតិដោះស្រាយវិវាទដីធ្លី?
បានជាបង្កើតឲ្យមានអាជ្ញាធរជាតិដោះស្រាយវិវាទដីធ្លីគឺ៖ ក- ដោយសារតែម្ចាស់ដី ឬអ្នកកាន់កាប់ដី - ការទុកដីចោលទំនេរច្រើន - ការមិនបានចុះបញ្ជីដីធ្លី - ចំណេះដឹងនៅទាបអំពីសិទ្ធិកម្មសិទ្ធិរបស់អ្នកកាន់កាប់ដី - ដោយសារអ្នកកាន់កាប់ដីជាអ្នកមានអំណាច។ ខ- អាជ្ញាធរមានសមត្ថកិច្ច - ភាពខ្វះចន្លោះនៃការគ្រប់គ្រងដីធ្លី - កង្វះខាតបុគ្គលិកជំនាញ - កង្...
law
តើប្រាក់កក់សំដៅដល់អ្វី?
ប្រាក់កក់ សំដៅដល់ប្រាក់ដែលបង់ដោយអ្នកទិញទៅឲ្យអ្នកលក់ នៅពេលបង្កើតកិច្ចសន្យា ដើម្បីធានាសិទ្ធិរបស់ខ្លួនក្នុងការរំលាយកិច្ចសន្យា។
law
តើពេលណា ដែលរដ្ឋសភាអាចដំណើរការបានដោយស្របច្បាប់?
រដ្ឋសភាអាចដំណើរការបានដោយស្របច្បាប់គឺ៖ - នៅពេលដែលមានការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រតាមអាណត្តិកំណត់ប្រកបដោយភាពយុត្តិធម៌ មានតម្លាភាព ស្របតាមគោលការណ៍ជាសកល សេរី ស្មើភាព ចំពោះ សម្ងាត់។ - ក្នុងកាលៈទេសៈប្រទេសជាតិស្ថិតក្នុងភាពអាសន្ន - តាមសំណើសុំព្រះមហាក្សត្រក្នុងពេលមានសង្គ្រាមឬកាលៈទេសៈពិសេស បន្តបាន១ឆ្នាំម្តងៗតាមមតិយល់ព្រមយ៉ាងត...
law
តើរដ្ឋសភាអាចកើតឡើងបានតាមរយៈអ្វីខ្លះ?
រដ្ឋសភាអាចកើតឡើងបានតាមរយៈដូចជា៖ - តាមការបោះឆ្នោតតាមអាណត្តិកំណត់៥ឆ្នាំម្តង - តាមការបោះឆ្នោតរើសរដ្ឋសភាថ្មីយ៉ាងយូរ៦០ថ្ងៃក្រោយប្រកាសរំលាយមុនអាណត្តិ នៅពេលមានការទំលាក់រាជរដ្ឋាភិ បាល២ដងក្នុងរយៈពេល១២ខែ។
law
តើភោគៈសំដៅដល់អ្វី?
ភោគៈ សំដៅដល់សិទ្ធិដែលជនម្នាក់ៗមានលើទ្រព្យណាមួយជាបណ្តោះអាសន្នមិនទាន់ស៊ប់ជារបស់ខ្លួនមែនទែនទេ។ “ភោគៈ” ជាពាក្យផ្ទុយនឹងកម្មសិទ្ធិ ដែលជាសិទ្ធិពេញបរិបូណ៍របស់ជនម្នាក់ៗ លើទ្រព្យណាមួយ។
law
តើមាតិកាសំដៅដល់អ្វី?
មាតិកា សំដៅដល់មេសេចក្តី ដើមសេចក្តី ចំណែកធំៗនៃច្បាប់។ អត្ថបទច្បាប់ចែកចេញជាគន្ថី គន្ថីចែកចេញជាមាតិកា មាតិកាចែកចេញជាជំពូក ជំពូកនិមួយៗចែកចេញជាផ្នែក។
law
តើយថាហេតុសំដៅដល់អ្វី?
យថាហេតុ សំដៅដល់ហេតុដែលពឹងផ្អែកទៅលើព្រឹត្តិការណ៍ណាមួយ គឺថាបើព្រឹត្តិការណ៍នោះកើតឡើងយ៉ាងណា ហេតុនោះក៏ត្រូវធ្វើយ៉ាងនេះដែរ។
law
ចូរធ្វើការអធិប្បាយជារួមស្តីអំពីការប្រជុំរបស់រដ្ឋសភា?
ការអធិប្បាយជារួមស្តីអំពីការប្រជុំរបស់រដ្ឋសភា ក្រោយជាប់ឆ្នោតជាផ្លូវការរដ្ឋសភាបើកសម័យប្រជុំដំបូង៦០ថ្ងៃយ៉ាងយូរតាមការកោះអញ្ជើញរបស់ព្រះមហាក្សត្រ។ មុនចាប់ផ្តើមការងាររបស់ខ្លួនរដ្ឋសភាត្រូវប្រកាសសុពលភាពនៃអាណត្តិសមាជិកម្នាក់ៗ ជ្រើសរើសសមាសភាពប្រធាន អនុប្រធាន និងសមាជិកទាំងអស់នៃគណៈកម្មាធិការនានា អនុម័តបទបញ្ជាផ្ទៃក្នុង ដោយមតិភាគច្រើ...
law
តើលេខាចារឹកសំដៅដល់អ្វី?
លេខាចារឹក សំដៅដល់ការកត់ត្រារឿងហេតុអ្វីមួយចូលក្នុងសៀវភៅ ឬបញ្ជីតាមរូបមន្តដែលបានកំណត់ដើម្បីគ្រប់គ្រងអចលវត្ថុ ឲ្យបានត្រឹមត្រូវតាមច្បាប់។
law
តើលក្ខខណ្ឌសំដៅដល់អ្វី?
ដែលហៅថាលក្ខខណ្ឌ សំដៅដល់គុណភាព ដែលត្រូវមាន ឬខដែលត្រូវបំពេញឲ្យគ្រប់ចំនួន ដើម្បីឲ្យបានសម្រេចបំណងណាមួយ។
law
ឈ្មោះក្រុមហ៊ុនកំពុងតែរត់ច្បាប់ ប៉ុន្តែមិនទាន់កាលកំណត់ប្រកាសដំបូង តើអាចប្រកាសលើកដំបូងបានដែរឬទេ?
ការប្រកាសនេះជាការប្រកាសរបស់សាមីខ្លួនផ្ទាល់។ បើក្រុមហ៊ុននោះដឹកនាំដោយសាមីជនត្រូវប្រកាស ព្រោះយើងមានពាក្យស្នើសុំ។
law
តើក្នុងករណីណាខ្លះដែលរដ្ឋសភាអាចរំលាយបាន?
ករណីណាដែលរដ្ឋសភាអាចរំលាយបាន - ក្នុងកាលៈទេសៈដែលរាជរដ្ឋាភិបាលត្រូវបានទំលាក់២ដងក្នុងរយៈពេល១២ខែ - ក្នុងករណីមានការស្នើសុំពីនាយករដ្ឋមន្ត្រី ឬ មានការយល់ព្រមពីប្រធានរដ្ឋសភា។
law
តើលទ្ធកម្មសំដៅដល់អ្វី?
លទ្ធកម្ម សំដៅដល់ការបានឡើងជាភោគី ឬជាកម្មសិទ្ធិករនៃវត្ថុណាមួយដោយការងាររបស់ខ្លួនក្តី ដោយទិញក្តី ដោយដូរក្តី ដោយសន្តតិកម្មក្តី។
law
តើវិការៈអាថ៌កំបាំងសំដៅដល់អ្វី?
វិការៈអាថ៌កំបាំង សំដៅដល់គុណវិបត្តិឬការខូចខាតនៃវត្ថុអ្វីមួយដែលបានលក់ ហើយដែលគេពិនិត្យមើលលើកដំបូងទៅគ្មានឃើញថាវត្ថុនោះខូចខាតទេ ប៉ុន្តែពេលយកវត្ថុនោះទៅប្រើប្រាស់ ប្រើពុំកើតឡើយ។
law
តើសន្តតិកម្មសំដៅដល់អ្វី?
សន្តតិកម្ម សំដៅដល់ការផ្ទេរតាមច្បាប់នូវទ្រព្យរបស់អ្នកស្លាប់ឲ្យទៅអ្នករស់។ មត៌កឬទ្រព្យរបស់ខ្មោចដែលត្រូវបានទៅទាយាទ (អ្នកបន្តមត៌ក)។
law
ក្នុងការបំពេញកិច្ចនៃនីតិវិធីរបស់ខ្លួន តើព្រះរាជអាជ្ញា ចៅក្រមស៊ើបសួរ និងចៅក្រមជំនុំជម្រះ ចំណុះឲ្យគ្នាដែរ ឬទេ?
គោលការណ៍នៃការបែងចែកអំណាចផ្តោតជាសំខាន់នៅក្នុងការបែងចែងអំណាចរបស់ព្រះរាជអាជ្ញា ចៅក្រមស៊ើបសួរ និងចៅក្រមជំនុំជម្រះ ឲ្យដាច់ស្រឡះពីគ្នា និងមិនចំណុះឲ្យគ្នាឡើយ។ ការបែងចែកអំណាចមិនចំណុះឲ្យគ្នានោះ គឺ ដើម្បីធានាដំណើរការប្រព្រឹត្តទៅនៃរឿងក្តីព្រហ្មទណ្ឌមួយប្រកបដោយភាពយុត្តិធម៌ និងតម្លាភាពស្របតាមគោលការណ៍នីត្យានុកូលភាពនៃនីតិវិធីព្រហ្មទណ្...
law
តើសៀវភៅគោលបញ្ជីដីសំដៅដល់អ្វី?
សៀវភៅគោលបញ្ជីដី សំដៅដល់បញ្ជីគោលសម្រាប់កត់ត្រានូវខ្លឹមសារនៃទិន្នន័យ ដែលបង្កើតជាស្ថានភាពនៃសិទ្ធិទាក់ទងទៅនឹងទ្រព្យណាមួយ។ ទាក់ទងនឹងស្ថានភាពនេះ ជាទូទៅត្រូវបានកាន់កាប់ និងធ្វើចរន្តការតាមលំដាប់ពេលវេលា។
law
តើចៅក្រមដែលទទួលការប្រគល់សិទ្ធិសំដៅដល់អ្វី?
ចៅក្រមដែលទទួលការប្រគល់សិទ្ធិ សំដៅដល់ចៅក្រមដែលត្រូវស្ថិតនៅក្នុងតុលាការណាមួយដែលទទួលការផ្ទេរសិទ្ធិពីតុលាការផ្សេងឲ្យបំពេញកិច្ចការអ្វីមួយក្នុងនាមតុលាការ ដែលបានផ្ទេរសិទ្ធិនោះ។
law
តើប្រាតិភោគភណ្ឌិកសំដៅដល់អ្វី?
ប្រាតិភោគភណ្ឌិក សំដៅដល់ការយកទ្រព្យទៅធានាបំណុល។ ឧទាហរណ៍ ការបញ្ចាំស្រែជាប្រាតិភោគភណ្ឌិកអចលវត្ថុ។ ការបញ្ចាំខ្សែមាសជាប្រាតិភោគភណ្ឌិកចលនវត្ថុ។ (ក្រមរដ្ឋប្បវេណីចាស់ប្រើប្រាតិភោគប្រត្យក្ស)
law
តើគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាជាអ្វី? មានសមាសភាពអ្វីខ្លះ?
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ជាក្បាលម៉ាស៊ីនដឹកនាំរបស់រដ្ឋសភា ទទួលភារកិច្ចចាត់ចែងការងាររបស់រដ្ឋសភា។ សមាសភាពមានដូចជា ប្រធានរដ្ឋសភា អនុប្រធានរដ្ឋសភា និងប្រធានគណៈកម្មាធិការទាំងអស់របស់រដ្ឋសភា។
law
តើអ្វីជាប្រកាសនីយបត្រតក្កកម្ម?
ប្រកាសនីយបត្រតក្កកម្ម គឺជាឯកសារដែលចេញដោយការិយាល័យរបស់រាជរដ្ឋាភិបាលណាមួយ ឬការិយាល័យសម្រាប់តំបន់ណាមួយដែលដើរតួនាទីក្នុងនាមរដ្ឋច្រើន ហើយវាអាស្រ័យទៅតាមការដាក់ពាក្យសុំ។
law
តើការ្យសំដៅដល់អ្វី?
ការ្យ សំដៅដល់ផលអ្វីទាំងពួងដែលកើតមកពីស្នាដៃជាងឬស្នាដៃសិល្បករ។ ឧទាហរណ៍ តុ ទូ ជាការ្យរបស់ជាងឯប្រលោមលោកជាការ្យរបស់អ្នកនិពន្ធ។
law
តើចរន្តការសំដៅដល់អ្វី?
ចរន្តការ សំដៅដល់ការកត់ត្រាទុកជាប្រចាំក្នុងឯកសារសុរិយោដីនូវរាល់ការប្រែប្រួល ឬការផ្លាស់ប្តូរដោយយោងតាមឯកសារគតិយុត្ត។
law
តើឆន្ទានិសិទ្ធិសំដៅដល់អ្វី?
ឆន្ទានិសិទ្ធិ សំដៅដល់អំណាចដែលប្រគល់ដល់អាជ្ញាធរឲ្យរើសយកមធ្យោបាយណាមួយតាមចិត្តខ្លួនមកដោះស្រាយបញ្ហាណាមួយ។
law
តើប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្សមានន័យយ៉ាងដូចម្តេចមាត្រា ១៥៣ថ្មី?
ប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្ស មានន័យថា យើងមានសិទ្ធិសេរីភាពពេញទី ទាំងសិទ្ធិពលរដ្ឋ និងសិទ្ធិខាងនយោបាយ។ ម្យ៉ាងវិញទៀតត្រង់មាត្រានេះ គេបានធ្វើការហាមឃាត់មិនឱ្យមានការកែប្រែទាំងឡាយណាដែលធ្វើឱ្យប៉ះពាល់ដល់របបប្រជាធិបតេយ្យសេរីពហុបក្សនេះ ដូចជាការកែប្រែពីរបបពហុបក្សមកជាឯកបក្សជាដើម ដែលធ្វើឱ្យប៉ះពាល់ដល់ស្មារតីរបស់កិច្ចព្រមព្រៀងទីក្រ...
law
តើព្យសនកម្មសំដៅដល់អ្វី?
ព្យសនកម្ម សំដៅដល់ការខូចខាត ឬសេចក្តីវិនាសអន្តរាយដល់រូបកាយក្តី ដល់សម្ភារៈក្តី ដល់ទឹកចិត្តក្តី ដែលបណ្តាលមកពីអំពើរបស់អ្នកដទៃ។
law
ក្នុងចន្លោះសម័យប្រជុំរបស់ខ្លួន តើរដ្ឋសភាធ្វើការយ៉ាងដូចម្តេច?
ក្នុងចន្លោះសម័យប្រជុំរបស់ខ្លួនរដ្ឋសភាគឺត្រូវ៖ - គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបំពេញភារកិច្ចចាត់ចែងជំនួសរដ្ឋសភាទាំងមូល - អគ្គលេខាធិការដ្ឋានរដ្ឋសភា ជាសេនាធិការបំរើធានាដំណើរការងារប្រចាំថ្ងៃជូនរដ្ឋសភា។
law
តើថ្លោះសិទ្ធិសំដៅដល់អ្វី?
ថ្លោះសិទ្ធិ សំដៅដល់ប្រាស់ចាកសិទ្ធិ បាត់បង់សិទ្ធិដោយហេតុទណ្ឌកម្ម ឬដោយហេតុមិនបានបំពេញលក្ខខណ្ឌ ដែលច្បាប់ឬកិច្ចសន្យាតម្រូវឲ្យបំពេញក្នុងរយៈពេលមានកំណត់។
law
តើទ្រព្យសម្បត្តិសាធារណៈសំដៅដល់អ្វី?
ទ្រព្យសម្បត្តិសាធារណៈ សំដៅដល់ទ្រព្យដែលត្រូវរក្សាឲ្យគង់រូបតាមធម្មជាតិរបស់វា ដើម្បីទុកឲ្យអ្នករួមសង្គមប្រើប្រាស់ជាអង្វែងទៅដូចជា៖ ស្ពាន ថ្នល់...។ល។ ទ្រព្យទាំងអស់នេះស្ថិតនៅជាប្រយោជន៍សាធារណៈមិនអាចលក់ ដូរ និងគ្មានកំណត់អាជ្ញាយុកាលទេ។
law
តើធម្មានុរូបសំដៅដល់អ្វី?
ធម្មានុរូប សំដៅដល់ដែលមានគុណភាពជាអ្វីមួយតាមច្បាប់។ ឧទាហរណ៍ ចៅហ្វាយស្រុកជាអាជ្ញាធរធម្មានុរូប។ កូនដែលកើតពីឪពុកម្តាយដែលមានខាន់ស្លា ហៅថាកូនធម្មានុរូប ឬកូនមានខាន់ស្លា។
law
តើនីតិបុគ្គលនៃនីតិសាធារណៈសំដៅដល់អ្វី?
នីតិបុគ្គលនៃនីតិសាធារណៈ សំដៅដល់ក្រុមរាជការសាធារណៈ។ ឧទាហរណ៍ រដ្ឋ ខេត្ត ឃុំ ឬគ្រឹះស្ថានសាធារណៈ ដូចជា សកលវិទ្យាល័យជាដើម។
law
តើប័ណ្ណសំដៅដល់អ្វី?
ប័ណ្ណ សំដៅដល់លិខិតដែលមានរូបមន្តយថាភូត (ដែលមានរូបភាព និងទម្រង់ត្រឹមត្រូវតាមច្បាប់) សម្រាប់បញ្ជាក់សិទ្ធិណាមួយ។
law
តើបេតិករភណ្ឌសំដៅដល់អ្វី?
បេតិករភណ្ឌ សំដៅដល់ទ្រព្យដែលជនម្នាក់ៗមាន និងបំណុលដែលជនម្នាក់ៗជំពាក់គេ។ ទាំងទ្រព្យទាំងបំណុលរបស់ជនម្នាក់ៗហៅថា “បេតិកភណ្ឌ”។
law
តើតីរឋានសំដៅដល់អ្វី?
តីរឋាន សំដៅដល់ការ្យដែលបានកសាងនៅក្នុងកំពង់ផែ ឬលើច្រាំងទន្លេសម្រាប់នាវាចូលចត សម្រាប់អ្នកដំណើរឡើងចុះនាវា និងសម្រាប់ផ្ទុកទំនិញ និងដាក់ទំនិញចុះ។
law
តើសំរង់សុរិយោដីសំដៅដល់អ្វី?
សំរង់សុរិយោដី សំដៅដល់សេចក្តីដកស្រង់នូវទិន្នន័យពាក់ព័ន្ធនឹងបច្ចេកទេស និងគតិយុត្តក្នុងវិស័យសុរិយោដីពីស្ថានភាពជាក់ស្តែងលើដីយកមកកសាងជាឯកសារសុរិយោដី ដើម្បីធានាសិទ្ធិស្របច្បាប់របស់កម្មសិទ្ធិករ។
law
តើសម្បទានសំដៅដល់អ្វី?
សម្បទាន សំដៅដល់អចលនវត្ថុ (ដីធ្លី) ដែលរដ្ឋផ្តល់ឲ្យរូបវន្តបុគ្គល ឬនីតិបុគ្គលសម្រាប់សង់លំនៅឋាន ឬ/និងបង្កបង្កើនផលដោះស្រាយជីវភាពរស់នៅក្នុងទំហំដីតូច ពិសេសសម្រាប់ប្រជាពលរដ្ឋក្រីក្រ (សម្បទានឆ្លើយតបទៅនឹងប្រយោជន៍សង្គម) ឬសម្រាប់ធ្វើការដាំដុះធ្វើអាជីវកម្មកសិឧស្សាហកម្មក្នុងទំហំដីធំទូលាយ ពិសេសសម្រាប់អ្នកវិនិយោគទុន (សម្បទានឆ្លើយតបទៅន...
law
តើទំនិញគ្មានការទាមទារគឺជាអ្វី?
ទំនិញគ្មានការទាមទារគឺជា៖ - ទំនិញរក្សាទុកក្នុងទីកន្លែងសន្និធិគយបណ្តោះអាសន្ន ឬនៅក្នុងភណ្ឌាគារគយមានដែនកំណត់ ដែលហួសរយៈពេលកំណត់ក្រោមបញ្ញត្តិនៃច្បាប់នេះ។ - ទំនិញផ្ញើតាមប្រៃសណីយ៍ដែលគម្យជនបដិសេធមិនទទួលយក ឬគម្យជនពុំត្រូវបានរកឃើញ និងមិនអាចបញ្ចូនទំនិញត្រឡប់ទៅអ្នកផ្ញើវិញបាន។ - ទំនិញ និងមធ្យោបាយដឹកជញ្ជូនពុំជាប់អាយ័ត ដែលស្ថិតនៅក្នុង...
law
តើក្រុមប្រឹក្សារាជធានីត្រូវមានគណៈកម្មាធិការកាតព្វកិច្ចអ្វីខ្លះ?
ក្រុមប្រឹក្សារាជធានីត្រូវមានគណៈកម្មាធិការកាតព្វកិច្ចចំនួន៣គឺ៖ - គណៈកម្មាធិការសម្របសម្រួលបច្ចេកទេស - គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ - គណៈកម្មាធិការលទ្ធកម្ម។
law
តើអនុវិស័យរដ្ឋបាលដីធ្លីមានអ្វីខ្លះ?
អនុវិស័យរដ្ឋបាលដីធ្លីមានដូចជា៖ - ការចុះបញ្ជី - ប្រព័ន្ធព័ត៌មានវិទ្យា - ប្រព័ន្ធវាយតម្លៃ - ភូមិសាស្រ្ត - ការដោះស្រាយវិវាទដីធ្លី។
law
តើអនុវិស័យបែងចែកដីធ្លីមានអ្វីខ្លះ?
អនុវិស័យបែងចែកដីធ្លីមានដូចជា៖ - សម្រាប់សង្គមកិច្ច៖ សម្បទាន អំណោយ និងផលុបភោគ។ - សម្រាប់សេដ្ឋកិច្ច៖ សម្បទាន ជួលអចិន្រ្តៃយ៍ និងកិច្ចសហប្រតិបត្តិការឯកជន ជាមួយសាធារណៈ។
law
អ្វីទៅជាតំណាងរាស្រ្តជាអ្វី?
តំណាងរាស្រ្ត ជាតំណាងប្រជាពលរដ្ឋខ្មែរក្នុងមណ្ឌល និង ប្រជាជាតិខ្មែរទាំងមូល តាមអាណត្តិបោះឆ្នោត។ បំរើការងារក្នុងនាមប្រជាពលរដ្ឋជាអ្នកបង្កើត និងអនុម័តច្បាប់ ដោយមានភ័យឯកសិទ្ធិសភា។
law
តើអនុវិស័យរៀបចំដីធ្លីមានអ្វីខ្លះ?
អនុវិស័យរៀបចំដីធ្លីមានដូចជា៖ - ផែនការរៀបចំដីធ្លី - ប្លង់គោលប្រើប្រាស់ដីធ្លី - និងផែនការប្រើប្រាស់ដីធ្លី។
law
តើកម្មសិទ្ធិមានអ្វីខ្លះ?
កម្មសិទ្ធិមានដូចជា៖ - កម្មសិទ្ធិឯកត្តបុគ្គល - កម្មសិទ្ធិសមូហភាព - អឌ្ឍសិទ្ធភាព - សហកម្មសិទ្ធិ - សហកម្មសិទ្ធិពិសេស - កម្មសិទ្ធិអវិភាគ - កម្មសិទ្ធិអវិភាគពិសេស។
law
តើទំហំនៃសំណង់មានអ្វីខ្លះ?
ទំហំនៃសំណង់មានដូចជា៖ - សំណង់ដែលមានទំហំក្រោម ៥០០ ម៉ែត្រការ៉េ ស្រុក ខណ្ឌ ក្រុង - សំណង់ដែលមានទំហំក្រោម ៣០០០ ម៉ែត្រការ៉េ រាជធានី ខេត្ត - សំណង់ដែលមានទំហំធំជាងនេះ រាជរដ្ឋាភិបាល។
law
តើប្រព័ន្ធសុរិយដីនៅកម្ពុជាគឺជាអ្វី?
ប្រព័ន្ធសុរិយដីនៅកម្ពុជា គឺជាប្រព័ន្ធកត់ត្រាក្បាលដីនៅក្នុងសៀវភៅគល់បញ្ជីដីធ្លីដោយអាជ្ញាធរ។ កម្ពុជាបានបង្កើតប្រព័ន្ធនេះឡើងដំបូងនៅសម័យដែលបារាំងបានចូលមកធ្វើអាណានិគមន៍ ចាប់តាំងពីឆ្នាំ១៩២០ ដែលនៅពេលនោះយើងមានក្រមរដ្ឋប្បវេណីលើកដំបូង ដែលមានមួយផ្នែកបញ្ញត្តិលើវិស័យអចលវត្ថុ គឺវិស័យដីធ្លីនេះឯង ហើយច្បាប់នេះបន្តអនុវត្តរហូតមកដល់សម័យសង្...
law
តើប្រភេទអចលនវត្ថុមានអ្វីខ្លះ?
ប្រភេទអចលនវត្ថុមានដូចជា៖ - អចលនវត្ថុពីកំណើត - អចលនវត្ថុតាមភ័ពព្រេងវាសនា - អចលនវត្ថុតាមការកំណត់របស់ច្បាប់។
law
តើជនជាតិភាគតិចគឺជាអ្វី?
ជនជាតិភាគតិច គឺជាជាតិពន្ទុដែលរស់នៅក្នុងប្រទេសកម្ពុជាតាំងពីដើមរៀងមក ហើយមានភាសា វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីរបស់ខ្លួនខុសពីជនជាតិខ្មែរដែលជាប្រជាជាតិស្នូល។
law
តើការចុះបញ្ជីលើកដំបូងគឺជាអ្វី?
ការចុះបញ្ជីលើកដំបូង គឺជាការចុះបញ្ជីក្បាលដីដែលមិនទាន់បានចុះបញ្ជីទាល់តែសោះ ដូច្នេះទើបគេចាប់ផ្តើមធ្វើការចុះបញ្ជីលើកដំបូង។
law
តើដីដែលត្រូវចុះបញ្ជីជាកម្មសិទ្ធិសមូហភាពរបស់សហគមន៍ជនជាតិដើមភាគតិចមានអ្វីខ្លះ?
ដីដែលត្រូវចុះបញ្ជីជាកម្មសិទ្ធិសមូហភាពរបស់សហគមន៍ជនជាតិដើមភាគតិចមានដូចជា៖ ក- ដីឯកជនរបស់រដ្ឋមានដូចជា៖ - ដីលំនៅឋាន ឬដីដែលសហគមន៍បានរៀបចំនិវេសដ្ឋាន - ដីដែលសហគមន៍ប្រកបរបរកសិកម្មប្រពៃណី ដីដាំដុះ ដីស្រែចម្ការ ខ- ដីសាធារណៈរបស់រដ្ឋ ដែលបានចុះបញ្ជីរួមហើយជាមួយរដ្ឋមានដូចជា៖ - ដីបម្រុងចាំបាច់ក្នុងការដូរវេនដំណាំ ដែលបានទទួលស្គាល់ដោយអាជ្...
law
តើសំណុំលិខិតស្នើសុំចុះបញ្ជីមានអ្វីខ្លះ?
សំណុំលិខិតស្នើសុំចុះបញ្ជីមានដូចជា៖ - ពាក្យសុំចុះបញ្ជីដែលមានផ្តិតមេដៃប្រធានគណៈកម្មាធិការសហគមន៍ ឬអាជ្ញាធរប្រពៃណី - លិខិតប្រគល់សិទ្ធិជូនសមាជិកគណៈកម្មាធិការសហគមន៍ - លក្ខន្តិកៈ និងបញ្ជីរាយនាមសមាជិកដែលមានសេចក្តីបញ្ជាក់ពីចៅសង្កាត់ មេឃុំ - លិខិតជូនដំណឹងស្តីពីការយល់ព្រមឲ្យចុះបញ្ជីដោយក្រសួងមហាផ្ទៃ - សេចក្តីសម្រេចរបស់ក្រុមប្រឹក្ស...
law
ចូរពន្យល់អំពីទំនាក់ទំនងមេធាវីជាមួយអតិថិជន?
ការពន្យល់អំពីទំនាក់ទំនងមេធាវីជាមួយអតិថិជនមានដូចជា៖ - មេធាវី និងអតិថិជនបង្កើតទំនាក់ទំនងរវាងគ្នាតាមរយៈកិច្ចសន្យា ដែលអតិថិជនបង្ហាញឆន្ទៈចង់ឲ្យមេធាវីផ្តល់សេវាកម្មផ្នែកច្បាប់ឲ្យខ្លួន ហើយមេធាវីក៏បង្ហាញឆន្ទៈយល់ព្រម។ - កិច្ចសន្យារវាងមេធាវី និងអតិថិជនជាកិច្ចសន្យាមធ្យោបាយមានន័យថា នៅក្នុងការបំពេញបេសកកម្មរបស់ខ្លួន មេធាវីត្រូវស្ថិតន...
law
តើក្រុមប្រឹក្សាគណៈមេធាវីមានមុខងារ និងភារកិច្ចអ្វីខ្លះ?
ក្រុមប្រឹក្សាគណៈមេធាវី ជាអ្នកសម្រេចកំណត់នូវគោលនយោបាយសំខាន់ៗ ដើម្បីឲ្យប្រធានគណៈមេធាវីដឹកនាំ អនុវត្តជាប្រចាំ។ ក្រុមប្រឹក្សាគណៈមេធាវីមានភារកិច្ចដូចតទៅ៖ - ធ្វើបទបញ្ជាផ្ទៃក្នុង និងក្រមសីលធម៌ - សម្រេចឲ្យចុះឈ្មោះធ្វើកម្មសិក្សា និងចុះឈ្មោះក្នុងបញ្ជីគណៈមេធាវី - សម្រេចលើការស្នើសុំអនុញ្ញាតទាំងឡាយដែលធ្វើឡើងដោយមេធាវី - ពិនិត្យកិច្ច...
law
តើលិខិតសាងសង់មានប៉ុន្មានប្រភេទ?
លិខិតសាងសង់មាន៣ប្រភេទគឺ៖ - សំណង់ថ្មីសុទ្ធ - សំណង់ដែលមានហើយ (តែគេជួសជុលដែលអាចមានលក្ខណៈជាទ្រង់ទ្រាយធំ ឬតូច) - កាបំផ្លាញចោល។
law
តើអសារកម្មសិទ្ធិសំដៅដល់អ្វី?
អសារកម្មសិទ្ធិ សំដៅដល់កម្មសិទ្ធិដែលឥតឲ្យផលដល់ម្ចាស់កម្មសិទ្ធិទេ ដោយហេតុថាម្ចាស់កម្មសិទ្ធិនោះឲ្យសិទ្ធិខ្លួនទៅ អ្នកដទៃស៊ីផលនៃកម្មសិទ្ធិនេះទាំងអស់។
law
តើអវិភាគកម្មសំដៅដល់អ្វី?
អវិភាគកម្ម សំដៅដល់ភាពដែលចែកគ្នាមិនបាន។ ឧទាហរណ៍ ផ្ទះមួយជាមរតករបស់កូន ៥នាក់ ពុះផ្ទះនោះចែកគ្នា ផ្ទះនោះនឹងអន្តរាយជាមិនខាន។ ដូច្នេះផ្ទះនេះជាមរតកអវិភាគ។
law
តើក្នុងករណីណាខ្លះដែលរដ្ឋសភាមិនអាចរំលាយបាន?
ករណីណាដែលរដ្ឋសភាមិនអាចរំលាយបានគឺ៖ - ក្នុងកាលៈទេសៈប្រទេសជាតិស្ថិតក្នុងភាពអាសន្ន - តាមសំណើសុំព្រះមហាក្សត្រក្នុងពេលមានសង្គ្រាមឬកាលៈទេសៈពិសេស បន្តបាន១ឆ្នាំម្តងៗតាមមតិយល់ព្រមយ៉ាងតិច ២/៣ នៃសមាជិក រដ្ឋសភាទាំងមូល។ - ក្នុងករណីពុំមានការស្នើសុំពីនាយករដ្ឋមន្ត្រី ឬ ពុំមានការយល់ព្រមពីប្រធានរដ្ឋសភា។
law
តើមានកត្តាអ្វីដែលរដ្ឋសភាចាប់បដិសន្ធិឡើងបាន? ចូរពន្យល់?
កត្តាដែលរដ្ឋសភាចាប់បដិសន្ធិឡើងបានគឺ៖ - នៅពេលដល់អាណត្តិ៥ឆ្នាំជ្រើសរើសម្តង ដោយការបោះឆ្នោតពីប្រជាពលរដ្ឋ - កើតឡើងក្រោយ៦០ថ្ងៃយ៉ាងយូរ ក្រោយពីមានការរំលាយរដ្ឋសភា ក្នុងពេលដែលរាជរដ្ឋាភិបាលត្រូវទំលាក់២ដងក្នុងរយៈពេល ១២ខែ។ - ក្នុងកាលៈទេសៈពិសេសពុំអាចបោះឆ្នោតបានក្នុង១ឆ្នាំម្តងៗ តាមសំណើសុំរបស់ព្រះមហាក្សត្រដោយមតិយល់ព្រម២/៣នៃសមា ជិករដ្ឋ...
law
តើសមូហភាពសំដៅដល់អ្វី?
សមូហភាព សំដៅដល់ជនទាំងឡាយដែលមករួមគ្នាជាក្រុម ឬជាសម្ព័ន្ធមួយ។ មនុស្សទាំងអស់ក្នុងឃុំ ឬក្នុងស្រុក ឬក្នុងក្រុងណាមួយហៅថាសមូហភាព។
law
តើមានកត្តាអ្វីទៅដែលអាចធ្វើឲ្យរដ្ឋសភាត្រូវរំលាយបាន? នរណាជាអ្នករំលាយ?
កត្តាដែលអាចធ្វើឲ្យរដ្ឋសភាត្រូវរំលាយបាន គឺនៅពេលដែលរាជរដ្ឋាភិបាលត្រូវបានទំលាក់២ដងក្នុងរយៈពេល១២ខែ។ អ្នករំលាយបានគឺព្រះមហាក្សត្រ ក្រោយមានការស្នើពីនាយករដ្ឋមន្ត្រី ដោយមានការយល់ព្រមពីប្រធានរដ្ឋសភា។
law
តើសហកម្មសិទ្ធិសំដៅដល់អ្វី?
សហកម្មសិទ្ធិ សំដៅដល់កម្មសិទ្ធិតែមួយរបស់ប្រជាជនច្រើននាក់។ ឧទាហរណ៍ ជនច្រើននាក់រួបរួមគ្នាទិញរថយន្តមួយ។ រថយន្តនោះជាសហកម្មសិទ្ធិរបស់ជនទាំងឡាយដែលទិញនោះ។
law
តើស្ថាពរសំដៅដល់អ្វី?
ស្ថាពរ សំដៅដល់មាំមួន ជាប់រហូត។ ឧទាហរណ៍ សាលក្រមជាស្ថាពរគឺសាលក្រមដែលកាត់សេចក្តីជាស្រេចដាច់ខាតមិនត្រូវរុះរើទៀតទេ គឺថាគូក្តីមិនអាចប្តឹងឧទ្ធរណ៍ ប្តឹងសារទុក្ខបានឡើយ។
law
តើចេតិយត្រូវប្រកាសក្នុងឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុលដែរឬទេ?
ចេតិយដែលមិនមានការអនុញ្ញាតឱ្យធ្វើប្លង់កម្មសិទ្ធិ ឬដីសាធារណៈ មិនតម្រូវឱ្យប្រកាសទេតែបើចេតិយនោះ សាងសង់នៅលើដីដែលអាចមានប្លង់កម្មសិទ្ធិ គឺត្រូវប្រកាសតែដី។
law
តើសិល្បៈការ្យ ឬការ្យសិល្បៈសំដៅដល់អ្វី?
សិល្បៈការ្យ ឬការ្យសិល្បៈ សំដៅដល់សំណង់ធំៗមានសារៈសំខាន់ ធ្វើអំពើដែកឬ/និងស៊ីម៉ងត៍ ដូចជា ស្ពាន អង់តែនវទ្យុ ទូរទស្សន៍ ផ្លូវរូងក្នុងដីឬភ្នំ។
law
តើសមាជិករដ្ឋសភាមានវិសមិតភាពជាមួយគណៈរដ្ឋមន្ត្រីដែរ ឬទេ? ព្រោះអ្វី? ចូរបកស្រាយ។
ពុំមានទេ មានតែជាមួយមុខងារសាធារណៈជាសកម្មនិងសមាជិកស្ថាប័នដទៃទៀតប៉ុណ្ណោះ។
law
តើអ្វីទៅហៅថាកម្មសិទ្ធិអវិភាគ?
កម្មសិទ្ធិអវិភាគ គឺជាស្ថានភាពដែលបុគ្គលច្រើននាក់មានកម្មសិទ្ធិស្របទៅតាមភាគចំណែករបស់ខ្លួន ដែលគិតទៅតាមចំនួនទៅលើទ្រព្យតែមួយ (មាត្រា២០២)។
law
តើការកំណត់អត្តសញ្ញាណកម្មដីរដ្ឋ ដីរដ្ឋត្រូវបានបែងចែកចេញជាប៉ុន្មាន?
ការកំណត់អត្តសញ្ញាណកម្មដីរដ្ឋ ដីរដ្ឋត្រូវបានបែងចែកចេញជា២គឺ៖ - ដីសាធារណៈរបស់រដ្ឋ - ដីឯកជនរបស់រដ្ឋ។
law
តើការចុះបញ្ជីបន្តគឺជាអ្វី?
ការចុះបញ្ជីបន្ត គឺជាការចុះបញ្ជីតាមរយៈការផ្ទេរកម្មសិទ្ធិ ការបង្រួមក្បាលដី ការពង្រីកក្បាលដី តាមរយៈការលក់ប្រទានកម្ម សន្តិកម្ម ដែលមានលក្ខណៈផ្ទេរកម្មសិទ្ធិ។
law
តើអនុបយោគសំដៅដល់អ្វី?
អនុបយោគ សំដៅដល់ការលែងប្រើតាមការចាត់ការលុបនូវគម្យស្ថាននៃអគារសាធារណៈ។ នៅទីនេះច្បាប់អនុបយោគជាច្បាប់ដែលរំសាយពីប្រភេទទ្រព្យសម្បត្តិមួយទៅប្រភេទទ្រព្យសម្បត្តិមួយទៀត ដូចជារំសាយពីទ្រព្យសម្បត្តិសាធារណៈ មកជាសម្បត្តិឯកជនរបស់រដ្ឋជាដើម។
law