question
stringlengths
10
408
answer
stringlengths
8
14.6k
category
stringclasses
4 values
តើតំណាងរាស្ត្រមានអភ័យឯកសិទ្ធិយ៉ាងដូចម្តេច? ការចាប់ខ្លួន ឃុំខ្លួន ឃាត់ខ្លួនតំណាងរាស្ត្របានក្នុងករណីអ្វី?
តំណាងរាស្រ្តមានអភ័យឯកសិទ្ធិសភា មិនអាចត្រូវបានចោទប្រកាន់ចាប់ខ្លួន ឃុំខ្លួន ឃាត់ខ្លួនដោយការសំដែងមតិយោ បល់ក្នុងការបំពេញមុខងាររបស់ខ្លួនទេ។ ករណីនេះអាចធ្វើទៅបានលុះត្រាតែមានការយល់ព្រមពីរដ្ឋសភា ឬគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៅចន្លោះសម័យប្រជុំ លើកលែងតែក្នុងករណីបទល្មើសព្រហ្មទណ្ឌជាក់ស្តែង ហើយក្រសួងមាន សមត្ថកិច្ចត្រូវរាយការណ៍ជូន...
law
តើអវយវភេទសំដៅដល់អ្វី?
អវយវភេទ សំដៅដល់ការបាក់បែកអវយវៈ។ ក្នុងច្បាប់ អវយវភេទបានន័យថា ការផ្ទេរសិទ្ធិខ្លះរបស់ខ្លួនលើកម្មសិទ្ធិណាមួយឲ្យទៅអ្នកដទៃ។
law
ចូរពន្យល់អំពីការទទួលខុសត្រូវរបស់មេធាវី?
នៅក្នុងការប្របកបវិជ្ជាជីវៈរបស់ខ្លួនមេធាវីត្រូវទទួលខុសត្រូវ បើឃើញថាបើមេធាវីមានកំហុស។ ការទទួលខុសត្រូវរបស់មេធាវីមានដូចតទៅ៖ - ការទទួលខុសត្រូវចំពោះអតិថិជន មេធាវីមានកំហុសក្នុងការប្រកបវិជ្ជាជីវៈរបស់ខ្លួនអាចត្រូវទទួលខុសត្រូវចំពោះអតិថិជនពីរយ៉ាងគឺ៖ ក- ការទទួលខុសត្រូវផ្នែករដ្ឋប្បវេណី បើមេធាវីមានកំហុសក្នុងការប្រកបវិជ្ជាជីវៈអាចត្រូ...
law
តើការត្រួតពិនិត្យគយគឺជាអ្វី?
ការត្រួតពិនិត្យគយ គឺជានីតិវិធីដែលកំណត់ដោយរដ្ឋបាលគយលើការដឹកជញ្ជូន ចរាចរ និងសន្និធិទំនិញនាំចេញ ឬនាំចូល។
law
តើរំលស់ទ្រព្យសកម្មតាមវិធីរំលស់ថយចុះជាលំដាប់ត្រូវអនុវត្តអ្វីខ្លះ?
រំលស់ទ្រព្យសកម្មតាមវិធីរំលស់ថយចុះជាលំដាប់ត្រូវអនុវត្តដូចជា៖ - រំលស់ត្រូវធ្វើឡើងចាប់ពីពេលដែលទ្រព្យសកម្មត្រូវបានដាក់ប្រើប្រាស់។ ទ្រព្យសកម្មដែលបានដាក់ប្រើប្រាស់ក្នុងអំឡុងពេលណាមួយនៃឆ្នាំជាប់ពន្ធ ត្រូវអនុញ្ញាតឲ្យគិតរំលស់ពេញមួយឆ្នាំ - ទឹកប្រាក់រំលស់ដែលអនុញ្ញាតឲ្យកាត់កងសម្រាប់ថ្នាក់នីមួយៗ ស្មើនឹងមូលដ្ឋានរំលស់គុណនឹងអត្រារំលស់ស...
law
តើករណីពិសេសមួយចំនួនទាក់ទិននិងតម្លៃលើសឬតម្លៃខ្វះត្រូវបានកំណត់អ្វីខ្លះ?
ករណីពិសេសមួយចំនួនទាក់ទិននិងតម្លៃលើសឬតម្លៃខ្វះត្រូវបានកំណត់ដូចជា៖ - ការខាតបង់ពីការលក់ ឬដោះដូរទ្រព្យសម្បត្តិ ទោះដោយផ្ទាល់ឬប្រយោលក្តី រវាងបុគ្គលទាក់ទិនដែលមិនអនុវត្តតាមគោលការណ៍ជំហោងដៃ ត្រូវអនុវត្តតាមបទប្បញ្ញត្តិនៃប្រកាសលេខ ៩៨៦ សហវ.ប្រក ចុះថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ ស្តីពីវិធាននិងនីតិវិធីសម្រាប់ចែកចំណូលនិងចំណាយក្នុងចំណោមបុគ្...
law
តើលិខិតឆ្លងដែនការទូតសំដៅដល់អ្វី?
លិខិតឆ្លងដែនការទូត សំដៅដល់លិខិតឆ្លងដែនដែលអាជ្ញាធរមានសមត្ថកិច្ចផ្តល់ឲ្យមន្ត្រីការទូត និងឥស្សរជនជាន់ខ្ពស់សម្រាប់បំពេញបេសកកម្មនៅបរទេសតាមការកំណត់របស់រដ្ឋនីមួយៗ។
law
តើលិខិតឆ្លងដែនផ្លូវការសំដៅដល់អ្វី?
លិខិតឆ្លងដែនផ្លូវការ សំដៅដល់លិខិតឆ្លងដែនដែលអាជ្ញាធរមានសមត្ថកិច្ចផ្តល់ឲ្យមន្ត្រីរាជការទូទៅសម្រាប់បំពេញបេសកកម្មជាផ្លូវការនៅបរទេស តាមការកំណត់របស់រដ្ឋនីមួយៗ។
law
តើលិខិតប្តូរសារសំដៅដល់អ្វី?
លិខិតប្តូរសារ សំដៅដល់លិខិតព្រមព្រៀងរវាងភាគីរដ្ឋនានា ដែលមានលក្ខណៈមិនដូចកិច្ចព្រមព្រៀងឬសន្ធិសញ្ញាទេ។ លិខិតប្តូរសារអាចជាការព្រមព្រៀងរវាងរដ្ឋនិងរដ្ឋមុនពេលសម្រេចធ្វើកិច្ចព្រមព្រៀង ឬសន្ធិសញ្ញានៅជំហានបន្ទាប់ទៀត។
law
តើការដកហូតសំដៅដល់អ្វី?
ការដកហូត សំដៅដល់ការសម្រេចនិរាករអាជ្ញាបណ្ណឬលិខិតអនុញ្ញាតក្នុងវិស័យសំណង់ ដោយអាជ្ញាធរឬមន្ត្រីមានសមត្ថកិច្ច។
law
តើវិទ្យាសាស្រ្តនយោបាយសំដៅដល់អ្វី?
វិទ្យាសាស្រ្តនយោបាយ សំដៅដល់វិទ្យាសាស្រ្តសង្គមមួយបែបដែលសិក្សាជាប្រព័ន្ធអំពីជីវិតសង្គមនយោបាយ និងអំពីគ្រប់បាតុភូតនយោបាយទាំងអស់ដែលកើតមានឡើង ពោលគឺទំនាក់ទំនងរវាងស្ថាប័ននយោបាយ និងអង្គការនយោបាយដែលក្នុងនោះមានរដ្ឋាភិបាលគណបក្សនយោបាយ អង្គការសង្គមនានា។
law
តើវិសោធនកម្មសំដៅដល់អ្វី?
វិសោធនកម្ម សំដៅដល់ការកែប្រែឬបន្ថែមទៅលើបទដ្ឋាននិងមាត្រានៃច្បាប់រដ្ឋធម្មនុញ្ញ ដូចជា ច្បាប់អន្តរជាតិឬរដ្ឋធម្មនុញ្ញ និងច្បាប់ក្នុងស្រុកមួយឬច្រើន។
law
តើលិខិតឆ្លងដែនសំដៅដល់អ្វី?
លិខិតឆ្លងដែន សំដៅដល់ឯកសារផ្លូវការដែលបញ្ជាក់អំពីអត្តសញ្ញាណនិងសញ្ជាតិរបស់ពលរដ្ឋ ដែលអាជ្ញាធរមានសមត្ថកិច្ចផ្តល់ឲ្យសម្រាប់ធ្វើដំណើរទៅបរទេស ក្រោមការគាំពាររបស់រដ្ឋាភិបាលសាមី។
law
តើសង្រ្គាមត្រជាក់សំដៅដល់អ្វី?
សង្រ្គាមត្រជាក់ សំដៅដល់ការប្រឈមមុខតឹងតែងលើវិស័យការទូត សេដ្ឋកិច្ច ចិត្តសាស្រ្តច្រើនជាងការប្រើអាវុធរវាងក្រុមប្រទេសសេរីនិយម ឬមូលធននិយមនិងប្រទេសសង្គមនិយម ឬកុម្មុយនីស្តក្រោយសង្រ្គាមលោកលើកទី២។
law
តើសញ្ជាតិសំដៅដល់អ្វី?
សញ្ជាតិ សំដៅដល់ចរិតឬលក្ខណៈរបស់ប្រជាជាតិមួយដែលរស់នៅរួមគ្នាក្នុងក្របខណ្ឌនៃសហគមន៍មួយ ដែលមានទឹកដី ភាសា ទំនៀមទម្លាប់និងសេចក្តីប៉ងប្រាថ្នារួម។ លក្ខណៈពិសេសនៃសញ្ជាតិរបស់ប្រជាជាតិមួយអាចកើតមានឡើងតាមរយៈកំណើត ឬធម្មជាតិនីយកម្ម សញ្ជាតូបនីយកម្ម អត្តសញ្ញាណកម្ម អាពាហ៍ពិពាហ៍ ការសុំកូនមកចិញ្ចឹម នីតិនីយកម្មនិងការផ្ទេរការគ្រប់គ្រងដែនដីពីរដ...
law
តើសារតាំងសំដៅដល់អ្វី?
សារតាំង សំដៅដល់លិខិតដែលប្រមុខរដ្ឋនៃរដ្ឋមួយផ្តល់ជូនឯកអគ្គរដ្ឋទូតរបស់ខ្លួន ដើម្បីប្រគល់ជូនប្រមុខរដ្ឋនៃប្រទេសដែលស្ថានទូតរបស់ខ្លួនតាំងនៅ។
law
តើសិទ្ធិស្វ័យសម្រេចសំដៅដល់អ្វី?
សិទ្ធិស្វ័យសម្រេច សំដៅដល់សិទ្ធិក្នុងការសម្រេចចិត្តដោយឯករាជ្យរបស់បុគ្គល ក្រុម សហគមន៍ ស្ថាប័ន ឬប្រទេសណាមួយ។
law
តើស្ថានកុងស៊ុលសំដៅដល់អ្វី?
ស្ថានកុងស៊ុល សំដៅដល់ការិយាល័យដែលបង្កើតឡើងដោយរដ្ឋមួយនៅក្នុងរាជធានី ឬទីក្រុងសំខាន់ៗរបស់រដ្ឋមួយទៀត ក្នុងគោលបំណងជួយគាំទ្រនិងការពារប្រជាពលរដ្ឋរបស់គេក្នុងការធ្វើដំណើរ និងស្នាក់នៅទីនោះ។ ការិយាល័យនេះទទួលបន្ទុកលើការងាររដ្ឋបាលសំខាន់ៗនានា ដូចជា ការចេញទិដ្ឋាការឲ្យប្រជាពលរដ្ឋនៅក្នុងប្រទេសនោះ ដែលមានបំណងធ្វើដំណើរទៅប្រទេសស្ថានកុងស៊ុលត...
law
តើស្វ័យគ្រប់គ្រងសំដៅដល់អ្វី?
ស្វ័យគ្រប់គ្រង សំដៅដល់របៀបគ្រប់គ្រងដោយស្វយ័តរបស់បុគ្គល គ្រួសារ សហគមន៍ អង្គការស្ថាប័ន សហគ្រាស។ ឧទាហរណ៍ អគ្គិសនីកម្ពុជាទទួលបានស្វ័យគ្រប់គ្រងពីរាជរដ្ឋាភិបាលកម្ពុជា។
law
តើស្វ័យធនភាពសំដៅដល់អ្វី?
ស្វ័យធនភាព សំដៅដល់ប្រព័ន្ធសេដ្ឋកិច្ចបិទជិតនៃប្រទេសមួយ ដែលមានការគ្រប់គ្រងដោយខ្លួនឯង ហើយរស់នៅដោយពឹងផ្អែកលើធនធានរបស់ខ្លួនផ្ទាល់។
law
តើអ្នកណាជាអ្នកទទួលបន្ទុក?
អ្នកដែលជាអ្នកទទួលបន្ទុកគឺ៖ - ភាគីចាញ់ក្តី។ ប៉ុន្តែបើចាញ់មួយភាគ តុលាការត្រូវសម្រេចដោយឆន្ទានុសិទ្ធិ។ - ភាគីឈ្នះក្តី បើភាគីនោះប្រព្រឹត្តសកម្មភាពដែលមិនចាំបាច់ ឬធ្វើឲ្យនីតិវិធីយឺតយ៉ាវ។ - សហបណ្តឹងត្រូវទទួលបន្ទុកស្មើគ្នា ឬដោយសាមគ្គី។ ប៉ុន្តែអាចឲ្យភាគីសហបណ្តឹងទទួលបន្ទុកច្រើនជាង សហបណ្តឹងផ្សេងទៀតបាន ករណីដែលភាគីសហបណ្តឹងនោះ ប្រព្រ...
law
តើអ្វីទៅជាប្រាក់ប្រដាប់ក្តីភាគី?
ប្រាក់ប្រដាប់ក្តីភាគី គឺជាប្រភេទមួយនៃប្រាក់ប្រដាប់ក្តីដែលកំណត់ដោយតុលាការសម្រាប់ថ្លៃធ្វើលិខិតបណ្តឹង លិខិតពាក្យសុំ សោហ៊ុយធ្វើដំណើរ ឬសោហ៊ុយផ្សេងៗជាអាទិ៍។
law
តើការសម្រេចសេចក្តីលើបន្ទុកនៃប្រាក់ប្រដាប់ក្តីមានករណីអ្វីខ្លះ?
ការសម្រេចសេចក្តីលើបន្ទុកនៃប្រាក់ប្រដាប់ក្តីមានករណីដូចជា៖ ក- ករណីរឿងក្តីបញ្ចប់ដោយសម្រេចសេចក្តី៖ - តុលាការត្រូវសម្រេចសេចក្តីអំពីបន្ទុកនៃប្រាក់ប្រដាប់ក្តីទាំងអស់នៃថ្នាក់នៃការជំនុំជម្រះក្តីនោះ ដោយឆន្ទានុសិទ្ធិ។ - បើតុលាការជាន់ខ្ពស់បានផ្លាសប្តូរសេចក្តីសម្រេចអង្គសេចក្តីតុលាការត្រូវធ្វើការសម្រេចអំពីបន្ទុកនៃប្រាក់ប្រដាប់ក្តីឡើ...
law
តើរដ្ឋធម្មនុញ្ញសំដៅដល់អ្វី?
រដ្ឋធម្មនុញ្ញ សំដៅដល់ច្បាប់កំពូលរបស់រដ្ឋដែលត្រូវបានប្រើជាមូលដ្ឋានសម្រាប់បង្កើតច្បាប់ផ្សេងៗ ដើម្បីគ្រប់គ្រងរដ្ឋ។ ច្បាប់នេះកំណត់អំពីគោលការណ៍រួមនៃការបែងចែកអំណាចនៅក្នុងការគ្រប់គ្រងរដ្ឋ ដំណើរប្រព្រឹត្តទៅនៃស្ថាប័នកំពូលរបស់រដ្ឋនិងសិទ្ធិ និងការទទួលខុសត្រូវជាមូលដ្ឋានរបស់ពលរដ្ឋគ្រប់រូប។
law
តើមានអ្វីកើតឡើងនៅពេលដែលរដ្ឋាភិបាលមិនផ្តល់សេវាសាធារណៈដល់ប្រជាពលរដ្ឋ?
នៅពេលដែលរដ្ឋាភិបាលមិនផ្តល់សេវាសាធារណៈដល់ប្រជាពលរដ្ឋមានបញ្ហាដូចជា៖ - ធ្លាក់ចុះការអប់រំ - អាណាធិបតេយ្យក្នុងសង្គម - អសន្តិសុខ អស្ថេរភាព - ខ្វះសិទ្ធិក្នុងការរស់នៅរបស់ប្រជាពលរដ្ឋ - ជីវភាពធ្លាក់ចុះ ការងារក៏ធ្លាក់ចុះ - អំពើពុករលួយកើតមានឡើង - បាត់បង់ជំនឿលើអ្នកដឹកនាំ - សីលធម៌ធ្លាក់ចុះ។
law
តើការលើកចោលពាក្យសុំមាននីតិវិធីអ្វីខ្លះ?
ការលើកចោលពាក្យសុំមាននីតិវិធីដូចជា៖ + នីិតិវិធីនៃរឿងក្តីរដ្ឋប្បវេណី៖ - ដើមចោទមិនបង់ពន្ធសម្រាប់ដាក់ពាក្យបណ្តឹងទេ តុលាការត្រូវលើកពាក្យបណ្តឹងចោល ដោយដីកាសម្រេច។ - ដីកាសម្រេចអាចប្តឹងជំទាស់បាន + នីតិវិធីបណ្តឹងទាក់ទងនឹងឋានៈបុគ្គល៖ - ដើមចោទមិនបង់ពន្ធសម្រាប់ដាក់ពាក្យបណ្តឹងទេ តុលាការត្រូវលើកពាក្យបណ្តឹងចោល ដោយដីកាសម្រេច។ - ដីក...
law
តើក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយមានសិទ្ធិអំណាច និងភារកិច្ចអ្វីខ្លះក្នុងការងារប្រយុទ្ធប្រឆាំងអំពើពុករលួយ?
ភារកិច្ចរបស់ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយមានកំណត់ក្នុងមាត្រា ១០ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ។ ជាអាទិ៍ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយអាចលើកសំណើផ្លាស់ប្តូរថ្នាក់ដឹកនាំ អង្គភាពប្រឆាំងអំពើពុករលួយ និងធ្វើរបាយការណ៍អំពីដំណើរការរបស់អង្គភាពប្រឆាំងអំពើពុករលួយ ជូននាយករដ្ធមន្ត្រី។ យោបល់ និងអនុសាសន៍របស់ក្រុមប្រឹក្ស...
law
តើបទល្មើសសង្រ្គាមមានអ្វីខ្លះ?
បទល្មើសសង្រ្គាមមានដូចជា៖ - ការប្រើប្រាស់អាវុធដែលហាមឃាត់ - ការមិនយកចិត្តទុកដាក់ដល់អ្នកជំងឺ ឬអ្នករបួស - ការរំលោភបំពានរថយន្តដែលមានទង់ ឬសញ្ញាកាកបាទក្រហម - ការបំពានដោយមិនដោះលែងអ្នកទោស ឬដោយបទឈប់បាញ់គ្នា - ការសម្លាប់ចំណាប់ខ្មាំង - ការសម្លាប់រង្គាលជនមិនមែនស៊ីវិល ឬបច្ចាមិត្តដែលបានចុះចូល - ការបំផ្លាញនាវាចម្បាំងដោយមិនបានយកអ្នកដំណ...
law
តើបន្ទុកនៃប្រាក់ប្រដាប់ក្តីមានអ្វីខ្លះ?
បន្ទុកនៃប្រាក់ប្រដាប់ក្តីមានដូចជា៖ - ត្រូវបង់ចំនួន ៥,០០០រៀល។ - ប្រាក់ប្រដាប់ក្តីតុលាការក្រៅពីពន្ធ និងប្រាក់ប្រដាប់ក្តីភាគី គឺអនុវត្តដូចក្រមនីតិវិធីរដ្ឋប្បវេណីដែរ។ - ប្រាក់ប្រដាប់ក្តីជាបន្ទុករបស់អ្នកដាក់ពាក្យសុំ។ - ប្រាក់ប្រដាប់ក្តី ជាបន្ទុករបស់រដ្ឋចំពោះរឿងក្តីដែលតំណាងអយ្យការបានដាក់ពាក្យសុំ ឬរឿងក្តីដែលតុលាការបានចាប់ផ្តើ...
law
តើបាតុកម្មសំដៅដល់អ្វី?
បាតុកម្ម សំដៅដល់អំពើជាក់ស្តែង ការធ្វើឲ្យដឹងឬឲ្យឃើញប្រាកដការលើកគ្នាដើរដង្ហែជាក្បួន ដើម្បីសម្តែងសេចក្តីមិនពេញចិត្តចំពោះអំពើអ្វីមួយ ឬទទូចសុំស្រុះគ្នាឲ្យសម្រេចផលប្រយោជន៍អ្វីមួយតាមសេចក្តីពេញចិត្តរបស់ក្រុមខ្លួន។
law
តើករណីយកិច្ចផ្តាច់មុខសំដៅដល់អ្វី? ចូរឲ្យឧទាហរណ៍។
ករណីយកិច្ចផ្តាច់មុខ សំដៅដល់ករណីយកិច្ចដែលផ្សារភ្ជាប់នឹងបុគ្គលិកលក្ខណៈរបស់បុគ្គលណាមួយ ដែលមិនអាចត្រូវបានផ្ទេរតាមរយៈសន្តតិកម្ម។ ឧទាហរណ៍ កូនមានករណីយកិច្ចចិញ្ចឹមឪពុកម្តាយ នៅពេលដែលឪពុកម្តាយចាស់ជរា។ នៅពេលដែលកូននេះស្លាប់ ករណីកិច្ចនេះមិនត្រូវបានផ្ទេរទៅសន្តតិជនរបស់កូននោះឡើយ។
law
តើមាននីតិវិធីអ្វីខ្លះដើម្បីកំណត់ជាស្ថាពរនូវចំនួនប្រាក់ប្រដាប់ក្តី?
នីតិវិធីដើម្បីកំណត់ជាស្ថាពរនូវចំនួនប្រាក់ប្រដាប់ក្តីមានដូចជា៖ - ក្រឡាបញ្ជីត្រូវកំណត់ចំនួនប្រាក់ប្រដាប់ក្តីដែលត្រូវបង់តាមពាក្យសុំ នៅក្រោយពេលដែលសេចក្តីសម្រេចអំពីបន្ទុកនោះ បានបង្កើតអានុភាពនៃការអនុវត្ត។ - បើគូភាគីទាំងសងខាងទទួលបន្ទុកបង់ប្រាក់ប្រដាប់ក្តី ប្រាក់ដែលភាគីនីមួយៗត្រូវទទួលបន្ទុកបង់នោះ ត្រូវចាត់ទុកថាបានធ្វើការទូទាត់...
law
តើប្រជាជាតិសំដៅដល់អ្វី?
ប្រជាជាតិ សំដៅដល់ក្រុមមនុស្សដែលរស់នៅលើទឹកដីមួយស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលមួយ មានសញ្ជាតិនិងភាសាផ្លូវការតែមួយ មានវប្បធម៌ ដូចគ្នាឬផ្សេងៗគ្នា ទំនៀមទម្លាប់ប្រហាក់ប្រហែលគ្នាមានប្រវត្តិសាស្ត្រទាក់ទងរវាងជាតិសាសន៍ដែលរស់នៅជាមួយគ្នា។
law
តើផ្តាច់ការនិយមសំដៅដល់អ្វី?
ផ្តាច់ការនិយម សំដៅដល់ទម្រង់ដឹកនាំរដ្ឋដែលអំណាចដឹកនាំស្ថិតនៅក្នុងកណ្តាប់ដៃមនុស្សម្នាក់នូវអំណាចទាំងបីគឺ អំណាចនីតិបញ្ញត្តិ អំណាចនីតិប្រតិបត្តិ និងអំណាចតុលាការ។
law
តើពិធីសារសំដៅដល់អ្វី?
ពិធីសារ សំដៅដល់ឯកសារដែលមានតម្លៃស្មើកិច្ចព្រមព្រៀង តែពិធីសារនេះមានលក្ខណៈផ្លូវការតិចជាងកិច្ចព្រមព្រៀង។ ពិធីសារមានឋានុក្រមដូចជា ពិធីសារចុះហត្ថលេខា គឺជាឯកសារបន្ទាប់បន្សំរបស់សន្ធិសញ្ញា។ ពិធីសារនេះសម្រាប់ដោះស្រាយបញ្ហាបន្ទាប់បន្សំនានា ដូចជា ការបកស្រាយខពិសេសនានារបស់សន្ធិសញ្ញា ដោយខទាំងនេះមិនមានបញ្ជូលក្នុងសន្ធិសញ្ញា ឬបទបញ្ញត្តិន...
law
តើពិភពលោកមួយភូមិមួយសំដៅដល់អ្វី?
ពិភពលោកមួយភូមិមួយ សំដៅដល់ពាក្យពេញនិយម ដែលគេប្រើប្រាស់ក្នុងសម័យសាកលភាវូបនីយកម្មសំដៅទៅលើទំនាក់ទំនងរបស់មនុស្សកាន់តែមានភាពងាយស្រួល និងឆាប់រហ័ស ឯឥទ្ធិពលនិងផលប៉ះពាល់ក៏មានភាពរាលដាលយ៉ាងឆាប់រហ័សពាសពេញពិភពលោកដែរ ក្នុងវិស័យទាំងឡាយ ដូចជា នយោបាយ សេដ្ឋកិច្ច សង្គម វប្បធម៌ បរិស្ថាន ព័ត៌មាន បច្ចេកវិទ្យា ការអប់រំ ជាដើម។
law
រដ្ឋធម្មនុញ្ញជាច្បាប់កំពូលរបស់ប្រទេសនីមួយៗ ចុះនៅសម័យរបបកម្ពុជាប្រជាធិបតេយ្យមានច្បាប់រដ្ឋធម្មនុញ្ញដូចបណ្តាប្រទេសនានានៅលើសកលលោកដែរ ហេតុអ្វីនៅសម័យនោះគេមិនយកច្បាប់មកអនុវត្តជួយទៅវិញគេយកទ្រឹស្ដីអង្គការមកអនុវត្ត តើនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យមានស្ថាប័នក្រុមប្រឹក្សាធម្មនុញ្ញដែរឬទេ? បើមានសូមជួយបកស្រាយ? បើគ្មានសូមជួយបកស្រាយ?
រដ្ឋធម្មនុញ្ញកម្ពុជាប្រជាធិបតេយ្យមាន ១៦ជំពូក និង ២១មាត្រា។ រដ្ឋធម្មនុញ្ញរបស់ខ្មែរក្រហម មានតែមួយទេនៅលើពិភពលោក។ ប្រទេសសហភាពសូវៀត ចិន វៀតណាម ឡាវ បណ្តាប្រទេសអឺរ៉ុបខាងកើត ដែលជាប្រទេសសង្គមនិយមដែរ ប៉ុន្តែរដ្ឋធម្មនុញ្ញគេមានច្រើនមាត្រា ហើយបន្ទាប់ពីរដ្ឋធម្មនុញ្ញ ប្រទេសកុម្មុយនីស្ត ទាំងនោះមានបង្កើតច្បាប់ជាបន្តបន្ទាប់ដើម្បីគ្រប់គ្...
law
តើមូលធននិយមសំដៅដល់អ្វី?
មូលធននិយម សំដៅដល់ប្រព័ន្ធនយោបាយនិងសេដ្ឋកិច្ច ដែលតាមរយៈនោះឯកជនរៀបចំនិងគ្រប់គ្រងវិស័យពាណិជ្ជកម្ម និងឧស្សាហកម្ម។
law
តើបុព្វសិទ្ធិការទូតសំដៅដល់អ្វី?
បុព្វសិទ្ធិការទូត សំដៅដល់សិទ្ធិទាំងឡាយដែលរដ្ឋម្ចាស់ផ្ទះផ្តល់ជូនសកម្មភាពការងាររបស់បេសកកម្មការទូតទាំងនោះ ដើម្បីដោះស្រាយបំបាត់ភាពសាំញ៉ាំរដ្ឋបាលទូទៅនៅក្នុងរដ្ឋម្ចាស់ផ្ទះ ដូចជា ការលើកលែងការបង់ពន្ធដីរបស់ស្ថានទូត ពន្ធលើបៀវត្សរ៍របស់បុគ្គលិកស្ថានទូត ការនាំចូលសម្ភារៈ និងយានជំនិះសម្រាប់ស្ថានបេសកកម្ម និងបុគ្គលិកផ្ទាល់ខ្លួន ដោយការប...
law
តើហ្វាស៊ីសនិយមសំដៅដល់អ្វី?
ហ្វាស៊ីសនិយម សំដៅដល់លទ្ធិឬប្រព័ន្ធនយោបាយដែលនាំទៅដល់ការបង្កើតរបបផ្តាច់ការជាតិនិយមជ្រុល ការក្តាប់អំណាចដោយក្រុមអ្នកជំនួញ ដែលដឹកនាំដោយមូសូលីនី នៅក្នុងឆ្នាំ១៩២២ នៅប្រទេសអីតាលី។
law
អ្វីទៅជាប្រាក់ប្រដាប់ក្តីតុលាការក្រៅពន្ធ?
ប្រាក់ប្រដាប់ក្តីតុលាការក្រៅពន្ធ គឺជាប្រាក់ប្រដាប់ក្តីតុលាការដែលភាគី ឬបុគ្គលដែលទាក់ទងនឹងរឿងក្តីត្រូវបង់ជាមុនសម្រាប់ការចំណាយរបស់តុលាការដែលធ្វើសកម្មភាពតាមនីតិវិធីនៅក្នុងបណ្តឹងរដ្ឋវប្បវេណី។
law
តើអង្គការលើកលែងទោសអន្តរជាតិសំដៅដល់អ្វី?
អង្គការលើកលែងទោសអន្តរជាតិ សំដៅដល់អង្គការនេះធ្វើយុទ្ធនាការអន្តរជាតិក្នុងការគាំទ្រ ចំពោះអ្នកទាំងឡាយណាដែលជាប់ឃុំឃាំងដោយជំនឿខាងសាសនា និងនយោបាយទូទាំងពិភពលោក។ អង្គការនេះបានអនុវត្តនូវគោលនយោបាយសំខាន់ៗចំនួនបីគឺ៖ - ដោះលែងអ្នកទោសមនសិការ - បញ្ឈប់ការធ្វើទារុណកម្មរាល់ទម្រង់ទាំងអស់ រួមទាំងទោសប្រហារជីវិត - ស្វែងរកយុត្តិធម៌និងភាពត្រឹមត...
law
តើឯករាជ្យសំដៅដល់អ្វី?
ឯករាជ្យ សំដៅដល់ភាពនៃរដ្ឋឬប្រទេសដែលមានសិទ្ធិនិងសេរីភាពពេញបរិបូរក្នុងការគ្រប់គ្រងប្រទេសខ្លួនឯង មិនចំណុះប្រទេសដទៃ។
law
តើអំពើប្រល័យពូជសាសន៍សំដៅដល់អ្វី?
អំពើប្រល័យពូជសាសន៍ សំដៅដល់អំពើមួយក្នុងចំណោមអំពើដូចខាងក្រោមហើយ ដែលបានប្រព្រឹត្តក្នុងគោលបំណងបំផ្លិចបំផ្លាញទាំងស្រុង ឬមួយផ្នែកនៃក្រុមជាតិ ជាតិពន្ធុ ពូជសាសន៍ ឬសាសនាមួយនាដូចជា៖ - ការធ្វើមនុស្សឃាតទៅលើសមាជិកនៃក្រុម - ការធ្វើឲ្យរបួសយ៉ាងធ្ងន់ធ្ងរដល់រូបរាងកាយ ឬសតិបញ្ញាសមាជិកនៃក្រុម - ការធ្វើដោយចេតនាឲ្យក្រុមនេះទទួលរងនូវស្ថានភាពរស...
law
តើអ្នកការទូតសំដៅដល់អ្វី?
អ្នកការទូត សំដៅដល់អ្នកដែលធ្វើការងារទាក់ទងទៅនឹងការទូត ហើយដែលត្រូវបានបញ្ជូនពីប្រទេស ឬស្ថាប័នសាមីណាមួយដើម្បីទៅបំពេញការងារការទូតនៅបរទេស។
law
តើអ្នកធ្វើនយោបាយសំដៅដល់អ្វី?
អ្នកធ្វើនយោបាយ សំដៅដល់ពលរដ្ឋទូទៅដែលមានគំនិត ទស្សនៈ ចក្ខុវិស័យ មនោគមវិជ្ជានយោបាយ ហើយធ្វើសកម្មភាពនយោបាយ ក្នុងបំណងសម្រេចប្រយោជន៍អ្វីមួយរបស់ខ្លួន។
law
តើពេលណាដែលរដ្ឋសភាអាចដំណើរការបានដោយស្របច្បាប់?
- នៅពេលដែលមានការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តតាមអាណត្តិកំណត់ប្រកបដោយភាពយុត្តិធម៌ មានតម្លាភាពស្របតាមគោលការណ៍ជាសកល សេរី ស្មើភាព ចំពោះ សម្ងាត់ (មាត្រា៧៦ រន) - ក្នុងកាលៈទេសៈប្រទេសជាតិស្ថិតក្នុងភាពអាសន្ន (មាត្រា ៨៦រន) - តាមសំណើរសុំព្រះមហាក្សត្រក្នុងពេលមានសង្គ្រាមឬកាលៈទេសៈពិសេសបន្តបាន១ឆ្នាំម្តងៗតាមមតិយល់ព្រមយ៉ាងតិច ២/៣នៃ សមា...
law
តើបទប្បញ្ញត្តិនៃប្រាក់ប្រដាប់ក្តីមានអ្វីខ្លះ?
បទប្បញ្ញត្តិនៃប្រាក់ប្រដាប់ក្តីមានដូចជា៖ + ក្រមនីតិវិធីរដ្ឋប្បវេណី៖ - ការគណនាតម្លៃកម្មវត្ថុនៃបណ្តឹង - ពន្ធដាក់ពាក្យសុំ - ប្រាក់ប្រដាប់ក្តីតុលាការក្រៅពីពន្ធ - ប្រាក់ប្រដាប់ក្តីភាគី - បន្ទុកនៃប្រាក់ប្រដាប់កី្ត + ប្រកាសរបស់ក្រសួងយុត្តិធម៌៖ - ប្រកាសលេខ ២៨ កយប្រក/០៧ ចុះថ្ងៃទី១៧-០៧-០៧ ស្តីពីប្រភេទពាក្យសុំដែលតម្រូវឲ្យបង...
law
តើអ្នកនយោបាយព្រះអាទិត្យសំដៅដល់អ្វី?
អ្នកនយោបាយព្រះអាទិត្យ សំដៅដល់អ្នកនយោបាយទាំងឡាយណា ដែលគ្រប់គ្រងអំណាចហើយនៅក្នុងកាលៈទេសៈណាមួយដែលបានបាត់បង់អំណាចនោះទៅ ក្នុងរយៈពេលក្រោមមកទៀត ក៏បានចាប់យកអំណាចមកវិញ។ អ្នកនយោបាយប្រភេទនេះ គេហៅថា អ្នកនយោបាយព្រះអាទិត្យ។
law
តើអ្នកនយោយបាយសំដៅដល់អ្វី?
អ្នកនយោយបាយ សំដៅដល់អ្នកធ្វើការទាក់ទងនឹងការងារនយោបាយ ឬជាអ្នកដោះស្រាយបញ្ហានយោបាយគ្រប់ប្រទេសដើម្បីបម្រើផលប្រយោជន៍សង្គមជាតិ។
law
តើប្រទេសដើមកំណើតគឺជាអ្វី?
ប្រទេសដើមកំណើត គឺជាប្រទេសដែលទំនិញត្រូវបានផលិត ឬកែច្នៃស្របតាមលក្ខណវិនិច្ឆ័យ ដែលមានចែងសម្រាប់ជាគោលបំណងនៃការប្រើប្រាស់តារាងពន្ធគយ ស្របតាមការកម្រិតកំណត់លើបរិមាណ ឬករណីផ្សេងទៀតដែលពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្ម។
law
តើគយឬរដ្ឋបាលគយគឺជាអ្វី?
គយឬរដ្ឋបាលគយ គឺសំដៅលើទីចាត់ការគយ និងរដ្ឋាករនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយរាប់បញ្ចូលមន្រ្តីគយដែលទទួលខុសត្រូវក្នុងការគ្រប់គ្រងត្រួតពិនិត្យ ការអនុវត្តច្បាប់គយ ការប្រមូលពន្ធ អាករ និងកម្រៃផ្សេងៗ ព្រមទាំងទទួលខុសត្រូវផងដែរក្នុងការអនុវត្តច្បាប់ និងបទប្បញ្ញត្តិផ្សេងទៀត ដែលទាក់ទងនឹងការនាំចេញ ឬនាំចូលចរាចរ និងសន្និធិទំនិញ។
law
តើការបំពេញបែបបទបញ្ចេញទំនិញពីគយគឺជាអ្វី?
ការបំពេញបែបបទបញ្ចេញទំនិញពីគយ គឺជាការបំពេញនូវទម្រង់ការគយចាំបាច់នានា ដើម្បីទទួលបានការអនុញ្ញាតឲ្យទំនិញអាចដាក់ឲ្យប្រើប្រាស់បានក្នុងប្រទេសអាចឲ្យនាំចេញ ឬដាក់ក្រោមរបបគយមួយផ្សេងទៀតបាន។
law
តើការិយាល័យត្រួតពិនិត្យផ្ទៃក្នុងត្រូវបំពេញតួនាទីជាសេនាធិការឲ្យរដ្ឋបាលស្រុកលើការត្រួតពិនិត្យ ការបំពេញការងាររបស់ការិយាល័យ និងអង្គភាពនានាចំណុះរដ្ឋបាលស្រុក និងមានភារកិច្ចចាត់ចែងលើការងារអ្វីខ្លះ?
ការិយាល័យត្រួតពិនិត្យផ្ទៃក្នុងត្រូវបំពេញតួនាទីជាសេនាធិការឲ្យរដ្ឋបាលស្រុកលើការត្រួតពិនិត្យ ការបំពេញការងាររបស់ការិយាល័យ និងអង្គភាពនានាចំណុះរដ្ឋបាលស្រុក និងមានភារកិច្ចចាត់ចែងលើការងារដូចជា៖ - ការត្រួតពិនិត្យលើការអនុវត្តតាមច្បាប់ ដីកា លិខិតបទដ្ឋានគតិយុត្ត និងស្តង់ដារសេវានានាដែលបានកំណត់ជាធរមាន - ការត្រួតពិនិត្យលើការងាររដ្ឋបា...
law
អ្វីទៅជាប្រាក់ប្រដាប់ក្តី?
ប្រាក់ប្រដាប់ក្តី គឺជាប្រាក់ពន្ធ ឬសោហ៊ុយដែលភាគីត្រូវបង់សម្រាប់ចាត់ការរឿងក្តីរបស់ខ្លួនទៅតុលាការតាមបញ្ញត្តិច្បាប់។
law
តើកន្លែងបំពេញបែបបទបញ្ចេញទំនិញពីគយគឺជាអ្វី?
កន្លែងបំពេញបែបបទបញ្ចេញទំនិញពីគយ គឺជាកន្លែងដែលស្ថិតនៅក្រោមការគ្រប់គ្រង ការឃ្លាំមើលដោយរដ្ឋបាលគយ។
law
តើអ្នកនយោបាយផ្ការីកគ្រប់រដូវសំដៅដល់អ្វី?
អ្នកនយោបាយផ្ការីកគ្រប់រដូវ សំដៅដល់អ្នកនយោបាយណាដែលយកទេពកោសល្យ សមត្ថភាព បច្ចេកទេស យុទ្ធវិធី យុទ្ធសាស្ត្រនិងទស្សនវិស័យ ដើម្បីសម្រេចបានជ័យជម្នះគ្រប់សម័យកាល។
law
តើការគណនាកម្មវត្ថុបណ្តឹងមានអ្វីខ្លះ?
ការគណនាកម្មវត្ថុបណ្តឹងមានដូចជា៖ - ត្រូវគណនាដោយផ្អែកលើមូលដ្ឋាននៃផលប្រយោជន៍ដែលបានទាមទារក្នុងបណ្តឹងនោះ។ - ចំពោះការទាមទារច្រើនចំណុចក្នុងបណ្តឹងតែមួយ តម្លៃសរុបនៃការទាមទារនោះត្រូវចាត់ទុកជាកម្មវត្ថុបណ្តឹង។ - ការទាមទារបន្ទាប់បន្សំ (ផលសំណងនៃការខូចខាតប្រាក់ធានាសងក្នុងករណីបំពានកិច្ចសន្យា ឬសោហ៊ុយ) មិនត្រូវបូកបញ្ចូលក្នុងកម្មវត្ថុបណ្...
law
តើចំណូលបន្ទាប់បន្សំមានអ្វីខ្លះ?
ចំណូលបន្ទាប់បន្សំជាអាទិ៍មាន៖ - ចំណូលពីការជួលអចលនទ្រព្យ ទោះបីជាអចលនទ្រព្យនោះចូលរួម ឬមិនចូលរួមក្នុងសកម្មភាពអាជីវកម្មក្តី។ - អចលនទ្រព្យដាក់ឲ្យតតិយជនប្រើប្រាស់ដោយឥតគតិថ្លៃ ត្រូវកំណត់ថាសហគ្រាសបានទទួលចំណូលជាប់ពន្ធ ដែលមានទឹកប្រាក់ស្មើនឹងថ្លៃឈ្នួលតាមទីផ្សារនៃអចលនទ្រព្យ។ - អចលនទ្រព្យដាក់ឲ្យនិយោជិតប្រើប្រាស់ជាលក្ខណៈឯកជនដោយឥតគិតថ...
law
តើពាក្យ “អាណត្តិអាជ្ញាបញ្ជា” និង ពាក្យ “អាណត្តិតំណាង”។ ពាក្យទាំងពីរនេះមានន័យដូចម្តេច?
អត្ថន័យនៃពាក្យថា៖ - អាណត្តិអាជ្ញាបញ្ជា គឺជាអាណត្តិនយោបាយ (ចេញពីការបោះឆ្នោត) ដែលអ្នកជាប់ឆ្នោតជាតំណាងរបស់ប្រជាជនទទួលអាណត្តិពីប្រជាជនក្នុងមណ្ឌលរបស់ខ្លួន ត្រូវគោរពតាមសេចក្តីណែនាំរបស់ប្រជាជន ហើយអាចត្រូវប្រជាជនដកហូតតំណែងបាន។ ទាំងនេះគឺដោយសារគេអនុវត្តតាមបែបអធិបតេយ្យប្រជាជន (Souveraineté populaire) ដែលគេច្រើនអនុវត្តនៅក្នុងរបបប្...
law
តើអធិការបតីសំដៅដល់អ្វី?
អធិការបតី សំដៅដល់ប្រមុខរដ្ឋាភិបាលនៃប្រទេសមួយចំនួន។ ឧទាហរណ៍ ប្រមុខដឹកនាំរដ្ឋាភិបាលនៃប្រទេសអាល្លឺម៉ង់មានងារជាអធិការបតី។
law
តើអនុសញ្ញាអន្តរជាតិសំដៅដល់អ្វី?
អនុសញ្ញាអន្តរជាតិ ជាទូទៅ ន័យនៃពាក្យអនុសញ្ញាអន្តរជាតិមានលក្ខណៈដូចគ្នានឹងន័យរបស់ពាក្យសន្ធិសញ្ញាដែរ។ លក្ខណៈវិនិច្ឆ័យនៃអនុសញ្ញាគឺ៖ - អនុសញ្ញាមានន័យនិងចាត់ទុកដូចជាច្បាប់សន្មត (ច្បាប់មានលក្ខណៈទូទៅនិងមានភាពប្រាកដប្រជាដែលត្រូវបានប្រជាជាតិទាំងឡាយលើសាកលលោកសុខចិត្តទទួលយកថា ជាកាតព្វកិច្ចខាងផ្លូវច្បប់)។ - អនុសញ្ញាត្រូវបើកឲ្យមានការច...
law
តើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ជាប្រភពចំបងនៃបទបញ្ញត្តិនៃនីតិវិធីព្រហ្មទណ្ឌ ដែលមានចែងពីបទបញ្ញត្តិស្តីពីសិទ្ធិ និងករណីយកិច្ចរបស់ប្រជាពលខ្មែរ រួមមានអ្វីខ្លះ?
រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ជាប្រភពចំបងនៃបទបញ្ញត្តិនៃនីតិវិធីព្រហ្មទណ្ឌ ដែលមានចែងពីបទបញ្ញត្តិស្តីពីសិទ្ធិ និងករណីយកិច្ចរបស់ប្រជាពលរដ្ឋខ្មែរ ដែលរួមមានដូចជា៖ - ប្រជាពលរដ្ឋទាំងអស់មានសិទ្ធិសេរីភាពស្មើគ្នានៅចំពោះមុខច្បាប់ ហើយត្រូវបំពេញកាតព្វកិច្ចដូចៗគ្នា ដោយមិនគិតអំពីពូជសាសន៍ ពណ៌សំបុរ ភេទ ភាសា ជំនឿសាសនា កិច្ចនយោបាយ...
law
តើអន្តរាគមន៍ការទូតសំដៅដល់អ្វី?
អន្តរាគមន៍ការទូត សំដៅដល់អន្តរាគមន៍មួយដែលត្រូវបានធ្វើឡើងដោយអង្គការសហប្រជាជាតិ ឬអង្គការអន្តរជាតិនៅពេលមានជម្លោះអន្តរជាតិកើតឡើង។ អន្តរាគមន៍នេះមិនមានប្រើអំពើហិង្សាដូចអន្តរាគមន៍យោធាទេ ហើយមានទម្រង់ចំនួន៤ដូចជា៖ - ការអង្កេត (inquiry)៖ ការស្វែងរកការពិត ដោយអ្នកអង្កេតការណ៍អព្យាក្រឹត។ - ការសម្របសម្រួល (good offices)៖ ការលើកទឹកចិត្ត...
law
តើអព្យាក្រឹតនិយមសំដៅដល់អ្វី?
អព្យាក្រឹតនិយម សំដៅដល់លទ្ធិឬប្រព័ន្ធនយោបាយដែលប្រទេសមួយប្រកាន់យកគោលការណ៍អព្យាក្រឹតក្នុងទំនាក់ទំនងជាមួយប្រទេសណាមួយ ឬក្រុមប្រទេសណាមួយក្នុងគោលបំណងគេចពីការជ្រៀតជ្រែករបស់ប្រទេសមហាអំណាចនិងដើម្បីរក្សាសន្តិភាព។ លទ្ធិនេះបាននាំមកដល់ការបង្កើតចលនាមិនចូលបក្សសម្ព័ន្ធ។
law
តើអ្វីទៅជាពន្ធដាក់ពាក្យសុំ?
ជាពន្ធដាក់ពាក្យសុំ គឺជាប្រាក់ពន្ធដែលភាគីត្រូវបង់ក្នុងការដាក់ពាក្យបណ្តឹង ឬពាក្យសុំសម្រាប់ចាត់ការរឿងក្តីរបស់ខ្លួនទៅតុលាការតាមបញ្ញត្តិច្បាប់រួមមាន ពន្ធដាក់ពាក្យបណ្តឹង និងពន្ធដាក់ពាក្យសុំ។
law
តើវិវាទរដ្ឋប្បវេណីសំដៅដល់អ្វី?
វិវាទរដ្ឋប្បវេណី សំដៅដល់វិវាទដែលកើតឡើងរវាងបុគ្គល និងបុគ្គលក្នុងទំនាក់ទំនងផ្នែករដ្ឋប្បវេណី។ ឧទាហរណ៍ វិវាទកើតឡើងចេញពីទំនាក់ទំនងទ្រព្យសម្បត្តិ ឬទំនាក់ទំនងញាតិ ឬទំនាក់ទំនងប្រចាំថ្ងៃជាដើម។
law
តើជាតិនិយមសំដៅដល់អ្វី?
ជាតិនិយម សំដៅដល់ការលើកតម្កើងជាតិសាសន៍ខ្លួនឯងឲ្យដាច់គេ ការឲ្យតម្លៃទាបជាងខ្លួនដល់ជាតិសាសន៍ដទៃ ដែលជារដ្ឋឯករាជ្យដូចគ្នា។ លើសពីនេះទៀត ជាតិនិយមគឺជាការធ្វើឲ្យមានមនោសញ្ចេតនាចំពោះជាតិយ៉ាងពុះកញ្ជ្រោល ការស្រលាញ់ជាតិរបស់ខ្លួននៅក្នុងមហិច្ឆតា ហើយនៅពេលខ្លះរហូតដល់ស្អប់និងរើសអើងជាតិសាសន៍ដទៃថែមទៀត។
law
ក្រុមប្រឹក្សាធម្មនុញ្ញជាស្ថាប័នឯករាជ្យ។ ក្នុងករណីក្រុមប្រឹក្សាធម្មនុញ្ញមានកំហុស តើស្ថាប័នណាមានសមត្ថកិច្ចត្រួតពិនិត្យ។
បើនិយាយពីក្រុមប្រឹក្សាទាំងមូលគ្មានទេ បើបុគ្គលធ្វើខុសមាន។ បើសមាជិកណាមួយធ្វើខុស គឺក្រុមប្រឹក្សាធម្មនុញ្ញជាអ្នកដាក់ទណ្ឌកម្ម។
law
តើអភ័យឯកសិទ្ធិការទូតសំដៅដល់អ្វី?
អភ័យឯកសិទ្ធិការទូត សំដៅដល់សិទ្ធិទាំងឡាយដែលរដ្ឋម្ចាស់ផ្ទះផ្តល់ឲ្យដល់ស្ថានបេសកកម្មការទូត និងបុគ្គលិកទាំងឡាយរបស់បេសកកម្មការទូតនោះឲ្យរួចផុតពីអំណាចយុត្តាធិការរបស់រដ្ឋម្ចាស់ផ្ទះ ដោយធានានូវភាពពុំអាចបំពារបំពានបាន និងការពារដល់ការអនុវត្តមុខងាររបស់បុគ្គលិកទាំងនោះ។
law
តើអភ័យឯកសិទ្ធិដាច់ខាតការទូតសំដៅដល់អ្វី?
អភ័យឯកសិទ្ធិដាច់ខាតការទូត សំដៅដល់អភ័យឯកសិទ្ធិពុំមែនត្រឹមតែមិនអនុញ្ញាឲ្យមានការកាត់ទោស ឬការអនុវត្តសាលក្រមទៅលើអ្នកការទូតប៉ុណោ្ណះទេ ថែមទាំងបានហាមឃាត់ការចាប់ផ្តើមនូវនីតិវិធីព្រហ្មទណ្ឌចំពោះអ្នកការទូតផងដែរ ដូចជា ការចេញដីកាកោះអញ្ជើញអ្នកការទូតឲ្យមកចូលរួមការជំនុំជម្រះក្តី ឬកោះអញ្ជើញឲ្យមកធ្វើជាកសិណសាក្សីជាដើម។
law
តើអាណានិគមនិយមសំដៅដល់អ្វី?
អាណានិគមនិយម សំដៅដល់ទម្រប់ដោយឡែកមួយនៃប្រព័ន្ធនយោបាយ ឬលទ្ធិនិងការអនុវត្តជាក់ស្តែង ដែលនៅក្នុងនោះមហាអំណាចមានលក្ខណៈរឹងប៉ឹងទៅបាន ដោយសារការឈ្លានពាន ការកាន់កាប់ទឹកដី និងប្រជាជននៃប្រទេសដែលគេហៅថាប្រទេសអាណានិគមន។
law
តើអាណានិគមនិយមបែបថ្មីសំដៅដល់អ្វី?
អាណានិគមនិយមបែបថ្មី សំដៅដល់ទម្រង់ថ្មីនៃអាណានិគមនិយមដែលប្រើសម្ពាធផ្នែកសេដ្ឋកិច្ច នយោបាយ វប្បធម៌ ឬសម្ពាធផ្សងៗទៀត ដោយប្រទេសដែលមានអំណាចខ្លាំងជាង ដើម្បីត្រួតពិនិត្យឬមានឥទ្ធិពលទៅលើប្រទេសដែលមានការអភិវឌ្ឍតិចតួច។
law
តើគោលបំណងទេសចរណ៍សំដៅដល់អ្វី?
គោលបំណងទេសចរណ៍ សំដៅដល់គោលបំណងសំខាន់ៗ ដូចជា សម្រាក លំហែ កម្សាន្ត ទស្សនា សាសនា សកម្មភាពកីឡា ធុរកិច្ច សាកសួរសុខទុក្ខ ញាតិសន្តាន ព្យាបាលសុខភាព សិក្សាស្រាវជ្រាវ និងគោលបំណងទេសចរណ៍ស្របច្បាប់ផ្សេងៗទៀត។
law
តើការរត់ប្រណាំងសព្វាវុធសំដៅដល់អ្វី?
ការរត់ប្រណាំងសព្វាវុធ សំដៅដល់ការប្រកួតប្រជែងខាងការបង្កើតសព្វាវុធដោយភាគីពីរយ៉ាងតិចដែលប្រឈមគ្នា ដើម្បីឧត្តមភាពខាងគ្រឿងសព្វាវុធ។ ដំណើរការមូលដ្ឋានក្នុងការរត់ប្រណាំងសព្វាវុធនេះ គឺសំដៅទៅលើបែបបទនៃប្រតិកម្មឆ្លើយតបរបស់ភាគីដែលប្រកួតប្រជែង។ ជាទូទៅ ការប្រកួតប្រជែងនេះជំរុញឲ្យមានការផ្ទុះឡើងនូវអំពើហិង្សា និងសង្រ្គាម ដូចជាជារត់ប្រណាំង...
law
តើបទល្មើសសង្រ្គាមគឺជាអ្វី?
បទល្មើសសង្រ្គាម គឺជាដល់ការរំលោភខាងយោធាទៅលើបទដ្ឋាននៃការធ្វើសង្រ្គាមរួមមាន សកម្មភាពឃោរឃៅ ការធ្វើទុក្ខបុកម្នេញ នៅក្នុងពេលធ្វើសង្រ្គាម។
law
តើតម្លៃលើសឬតម្លៃខ្វះត្រូវបានកំណត់អ្វីខ្លះ?
តម្លៃលើសឬតម្លៃខ្វះត្រូវបានកំណត់ដូចជា៖ ក- តម្លៃលលើសឬតម្លៃខ្វះដែលសម្រេចបាន តម្លៃនេះកើតមានឡើងតាមការបញ្ចេញទ្រព្យសកម្មរយៈពេលវែងណាមួយ។ ការបញ្ចេញនេះអាចជាការលក់ (ករណីភាគច្រើន) ការធ្វើឧបហារិតទៅក្នុងសហគ្រាសមួយទៀត ការដោះដូរ ការបែងចែក ការផ្តល់ជាអំណោយ ការយកវិញរបស់ម្ចាស់សហគ្រាសពេលកំពុងធ្វើអាជីវកម្ម ឬនាពេលបញ្ចប់អាជីវកម្ម ការរុះរើចេញ ...
law
តើបទដ្ឋានសង្រ្គាមសំដៅដល់អ្វី?
បទដ្ឋានសង្រ្គាម សំដៅដល់វិធានទាំងឡាយណាដែលមានចែងនៅក្នុងច្បាប់អន្តរជាតិ និងអនុសញ្ញាអន្តរជាតិស្តីពីសិទ្ធិ និងកាតព្វកិច្ចរបស់ភាគីពាក់ព័ន្ធនឹងសង្រ្គាម។ សិទ្ធិកាតព្វកិច្ចដែលភាគីពាក់ព័ន្ធនៅក្នុងសង្រ្គាមត្រូវគោរពពេលធ្វើសង្រ្គាមមានដូចខាងក្រោម៖ - អំឡុងពេលមានសង្រ្គាម ការសម្លាប់ជនស៊ីវិលគ្មានអាវុធដោយចេតនា មិនត្រូវបានអនុញ្ញាតឡើយ។ - ទ...
law
តើនយោបាយអត្តឃាតសំដៅដល់អ្វី?
នយោបាយអត្តឃាត សំដៅដល់បុគ្គលឬក្រុមបក្សនយោបាយណាមួយ ដែលគេបង្កើតឡើងគ្មានមូលហេតុរឹងមាំ ហើយត្រូវទទួលបរាជ័យនិងបាត់ឈ្មោះពីក្នុងបញ្ជីគណបក្សនយោបាយទៅវិញក្រោយពីមានការប្រកួតប្រជែង។
law
តើការបោះឆ្នោតជាកញ្ចប់សំដៅដល់អ្វី?
ការបោះឆ្នោតជាកញ្ចប់ សំដៅដល់ការបោះឆ្នោតដើម្បីអនុម័ត ឬសម្រេចបញ្ហាជាច្រើនក្នុងពេលតែមួយ ដោយសមាជិកម្នាក់ប្រើសន្លឹកឆ្នោត ឬសំឡេងតែមួយ។ នីតិវិធីនេះត្រូវបានដកស្រង់ពីរដ្ឋធម្មនុញ្ញប្រទេសបារាំងយកមកកែច្នៃទៅតាមបរិបទនយោបាយកម្ពុជា ដែលអ្នកនយោបាយខ្មែរយកមកប្រើក្រោយពីជាប់គាំងនយោបាយពីឆ្នាំ២០០៣ រហូតដល់ខែកក្កដា ឆ្នាំ២០០៤។
law
តើការបោះបង់តំណែងសំដៅដល់អ្វី?
ការបោះបង់តំណែង សំដៅដល់ការចេញឬការលាឈប់ពីមុខតំណែង ដោយសារមូលហេតុផ្សងៗ ដូចជា ការមិនពេញចិត្តនឹងការងារ ទំហំការងារហួសពីសមត្ថភាព ឬរងសម្ពាធនយោបាយណាមួយ។
law
តើការរក្សាសន្តិភាពសំដៅដល់អ្វី?
ការរក្សាសន្តិភាព សំដៅដល់ការរក្សាសន្តិភាពកើតចេញមកពីការដោះស្រាយរវាងគូប្រឈមពីរ ឬច្រើនក្រុមហើយចែកជាពីរប្រភេទគឺ៖ - ទី១៖ សំដៅលើភាគីកងកម្លាំងប្រដាប់អាវុធពីរ ដែលប្រឈមមុខគ្នា ហើយបានឯកភាពព្រមព្រៀងលើគោលការណ៍សន្តិភាព ការឈប់បាញ់គ្នា ដើម្បីដោះស្រាយរាល់បញ្ហាទាំងឡាយណាដែលប្រឈម។ - ទី២៖ សំដៅលើភាគីកងកម្លាំងប្រដាប់អាវុធច្រើនក្រុម ដែលប្រឈមម...
law
តើការលើកលែងទោសសំដៅដល់អ្វី?
ការលើកលែងទោស សំដៅដល់ការសម្រេចចិត្តមួយដែលបដិសេធ (ងាកចេញពី) នីតិវិធីច្បាប់ឬការផ្តន្ទាទោសចំពោះអ្នកប្រព្រឹត្តទោសកំហុសមួយចំនួន (ជាធម្មតាគឺជាទោសនយោបាយ)។ ការលើកលែងទោសមានន័យប្រហាក់ប្រហែលគ្នាទៅនឹងការអភ័យទោស ប៉ុន្តែគ្មានន័យលាក់កំបាំងនៃការអត់ឱនទោស ដែលអនុវត្តជាធម្មតានោះទេ។ ការលើកលែងទោសអាចធ្វើជាទូទៅ ឬជាផ្នែកជាក់លាក់ពេញលេញ ឬមិនពេញលេ...
law
តើការសម្រុះសម្រួលសំដៅដល់អ្វី?
ការសម្រុះសម្រួល សំដៅដល់ដំណើរការដែលធ្វើឲ្យតួអង្គក្នុងទំនាស់ឯកភាពទទួលយកសំណើររបស់ភាគីម្ខាងទៀត ដែលមិនប៉ះពាល់ផលប្រយោជន៍មូលដ្ឋានរបស់ពួកគេទាំងសងខាង។ ការសម្រុះសម្រួលត្រូវសន្មតថាជាជម្លោះអន្តរជាតិ មិនមែនដូចនៅក្នុងទ្រឹស្តីល្បែង ឬការប្រកួតប្រជែងដែលក្នុងនោះ ភាគីមួយឈ្នះ ហើយជាស្វ័យប្រវត្តិ ភាគីម្ខាងទៀតចាញ់នោះទេ។ ការសម្រុះសម្រួលអាចសន្...
law
តើសិទ្ធិរបស់ជនត្រូវចោទមានអ្វីខ្លះ?
អនុលោមតាមច្បាប់កម្ពុជា និងច្បាប់អន្តរជាតិ ជនត្រូវចោទម្នាក់ៗមានសិទ្ធិជាមូលដ្ឋាននានាក្នុងអំឡុងពេលស៊ើបអង្កេត៖ - សិទ្ធិក្នុងការទទួលបាននូវការជំនុំជម្រះមួយដោយយុត្តិធម៌ - សិទ្ធិសម្រាប់ការចាត់ទុកជាជនគ្មានកំហុសរហូតដល់ពិរុទ្ធភាពត្រូវបានបង្ហាញ - សិទ្ធិក្នុងការជ្រើសរើសសហមេធាវីការពារក្តី (ជាតិ និងអន្តរជាតិ) ឬមេធាវីដែលជ្រើសតាំងដោយអង...
law
តើការបណ្តេញចេញពីអំណាចសំដៅដល់អ្វី?
ការបណ្តេញចេញពីអំណាច សំដៅដល់ការបង្ខំនរណាម្នាក់ ឬក្រុមណាមួយឲ្យចេញពីតំណែង មុខងារ តួនាទី ក្នុងគណបក្សនយោបាយ ឬស្ថាប័នរដ្ឋ ពីព្រោះពួកគេបានបាត់បង់ជំនឿទុកចិត្តពីក្រុម ឬស្ថាប័នរបស់ខ្លួន ឬដោយសារតែពួកគេមិនគោរពតាមលក្ខខណ្ឌច្បាប់ និងគោលការណ៍ផ្សេងៗនៃក្រុមរបស់ខ្លួន។
law
តើសហចៅក្រមស៊ើបអង្កេត មានយុត្តាធិការលើអង្គហេតុនានា ដែលបានកើតឡើងនៅក្រោយឆ្នាំ ១៩៧៩ ដែរឬទេ?
យុត្តាធិការរបស់ អ.វ.ត.ក ត្រូវបានកំណត់ត្រឹមរយៈពេលចន្លោះពីថ្ងៃទី ១៧ ខែ មេសា ឆ្នាំ ១៩៧៥ ដល់ថ្ងៃទី ៦ ខែ មករា ឆ្នាំ ១៩៧៩។ តុលាការជាតិកម្ពុជា មានយុត្តាធិការលើឧក្រិដ្ឋកម្មទាំងអស់ ដែលត្រូវបានប្រព្រឹត្តឡើងនៅក្រោយកាលបរិច្ឆេទនេះ។
law
តើការិយាធិបតេយ្យសំដៅដល់អ្វី?
ការិយាធិបតេយ្យ សំដៅដល់ប្រព័ន្ធរដ្ឋបាលរបស់អង្គភាពមួយដែលតាមរយៈប្រព័ន្ធនេះ ការបែងចែកការងារត្រូវបានរៀបចំជាឋានានុក្រម ដើម្បីអនុវត្តនូវភារកិច្ចជំនាញ ដោយឈរលើមូលដ្ឋានវិធានផ្ទៃក្នុង និងនីតិវិធីរបស់អង្គភាពនេះ។ ពាក្យនេះត្រូវបានគេប្រើសំដៅទៅលើរដ្ឋបាលរបស់រដ្ឋាភិបាល ជាពិសេសអំពីមន្ត្រីរាជការនៅក្នុងរដ្ឋាភិបាល និងសេវាសាធារណៈផ្សេងៗ។ តាមន...
law
តើកិច្ចព្រមព្រៀងអន្តរជាតិសំដៅដល់អ្វី?
កិច្ចព្រមព្រៀងអន្តរជាតិ មានន័យដូចសន្ធិសញ្ញាដែរ ប៉ុន្តែមានលក្ខណៈផ្លូវការតិចជាងសន្ធិសញ្ញា។ លក្ខណវិនិច្ឆ័យនៃកិច្ចព្រមព្រៀងគឺ៖ - ត្រូវបានប្រើជាពិសេសសម្រាប់លិខិតូបករណ៍ ដែលមានលក្ខណៈបច្ចេកទេសឬរដ្ឋបាល។ - កិច្ចព្រមព្រៀងមិនទាមទារឲ្យមានការផ្តល់សច្ចាប័នពីសភាឡើយ។ - ក្នុងករណីខ្លះកិច្ចព្រមព្រៀងអាចមិនមានទម្រង់ជាលាយលក្ខណ៍អក្សរ ដូចជា កិ...
law
តើកូដកម្មសំដៅដល់អ្វី?
កូដកម្ម សំដៅដល់ការសម្តែងអាកប្បកិរិយាប្រឆាំងចំពោះរឿង ឬកិច្ចការណាមួយដែលខ្លួនមិនពេញចិត្ត តាមរយៈការមិនចូលរួមបំពេញភារកិច្ចអ្វីមួយ ការមិនចូលធ្វើការ ការដាក់ទណ្ឌកម្មខ្លួនឯង ហើយក្នុងករណីខ្លះអាចឈានទៅរកការធ្វើអត្តឃាត។
law
តើប្រតិបត្តិករទូរគមនាគមន៍សំដៅដល់អ្វី?
ប្រតិបត្តិករទូរគមនាគមន៍ សំដៅដល់នីតិបុគ្គលដែលទទួលអាជ្ញាបណ្ណធ្វើប្រតិបត្តិការទូរគមនាគមន៍ទាំងអស់ នៅក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។
law
តើកំណត់ទូតសំដៅដល់អ្វី?
កំណត់ទូត សំដៅដល់ជាលិខិតទាក់ទងផ្លូវការរវាងក្រសួងការបរទេស និងក្រសួងការបរទេសរបស់រដ្ឋនានា ឬជាលិខិតទាក់ទងរបស់ស្ថាប័ននៃរដ្ឋមួយជាមួយស្ថានទូតបរទេស នៅក្នុងប្រទេសរបស់ខ្លួន ដើម្បីជាការជូនដំណឹងនិងសហប្រតិបត្តិការផ្សេងៗទៀត។
law
តើនឹងមានអ្វីកើតឡើង ប្រសិនបើមានការមិនយល់ស្របគ្នារវាងសហចៅក្រមស៊ើបអង្កេត?
ប្រសិនបើគ្មានការព្រមព្រៀងគ្នារវាងសហចៅក្រមស៊ើបអង្កេតទេនោះ សហចៅក្រមស៊ើបអង្កេតម្នាក់ៗ អាចម្នាក់ឯងឬរួមគ្នាដាក់សំណើទៅអង្គបុរេជំនុំជម្រះឲ្យដោះស្រាយវិវាទនោះ។ សេចក្តីសម្រេចរបស់អង្គបុរេជំនុំជម្រះ មិនអាចជាកម្មវត្ថុសម្រាប់ការប្តឹងឧទ្ធរណ៍នោះទេ ហើយបន្ទាប់ពីនោះភ្លាមសហចៅក្រមស៊ើបអង្កេត ចាំបាច់ត្រូវតែអនុវត្តតាមជំហានសំខាន់ៗនានា ដែលមានចែ...
law
តើកាតព្វកិច្ចបំណុលសំដៅដល់អ្វី?
កាតព្វកិច្ចបំណុល សំដៅដល់កាតព្វកិច្ចទូទាត់សងជាប្រាក់ឬជាវត្ថុ ទៅឲ្យបុគ្គលម្នាក់ទៀត រួមបញ្ចូលទាំងកាតព្វកិច្ចរបស់ធនាគារចំពោះប្រាក់បញ្ញើ កាតព្វកិច្ចចំពោះសមតុល្យក្នុងគណនីត្រូវសង រូបិយាណត្តិ សញ្ញាប័ណ្ណ...។
law
តើការធ្វើអនុប្បទានទ្រព្យសម្បត្តិដោយមតកជន ឬម្ចាស់បណ្តាំអាចមានរូបភាពប៉ុន្មានយ៉ាង? អ្វីខ្លះ?
ការធ្វើអនុប្បទានទ្រព្យសម្បត្តិដោយមតកជន ឬម្ចាស់បណ្តាំអាចមានរូបភាព០៣យ៉ាងគឺជ៖ - វិភាគទានទ្រព្យសម្បត្តិដើម្បីបង្កើតនីតិបុគ្គលមូលនិធិដោយមតកសាសន៍ (មាត្រា១១៣ ក.រ) - អច្ច័យទាន (មាត្រា ១១៩៩ ក.រ) - អនុប្បទានទ្រព្យសម្បត្តិចំពោះសន្តតិជន (មាត្រា ១១៨៥ ក.រ)។
law
តើមានកត្តាអ្វីដែលរដ្ឋសភាចាប់បដិសន្ធិឡើងបាន? ចូរពន្យល់។
កត្តាដែលរដ្ឋសភាចាប់បដិសន្ធិឡើងបានគឺៈ - នៅពេលដល់អាណត្តិ៥ឆ្នាំជ្រើសរើសម្តង ដោយការបោះឆ្នោតពីប្រជាពលរដ្ឋ (មាត្រា៧៨ រន) - កើតឡើងក្រោយ ៦០ថ្ងៃយ៉ាងយូរ ក្រោយពីមានការរំលាយរដ្ឋសភា ក្នុងពេលដែលរាជរដ្ឋាភិបាលត្រូវទំលាក់២ដងក្នុងរយៈពេល ១២ខែ (មាត្រា៧៨ រន) - ក្នុងកាលៈទេសៈពិសេសពុំអាចបោះឆ្នោតបានក្នុង១ឆ្នាំម្តង។ តាមសំណើរសុំរបស់ព្រះមហាក្សត្រ...
law
ករណីនេះប្រសិនបើគាត់គ្មានប្រាក់សងទៅម្ចាស់បំណុល តើកូនបំណុលនោះអាចមានទោសដែរទេ?
បើយើងនិយាយពីរឿងទាក់ទងនឹងកិច្ចសន្យាជំពាក់លុយកាក់គ្នា គឺកូនបំណុលអត់មានទោសទេ ប៉ុន្តែគេអាចរឹបអូសអាជីវកម្មរឹបអូសទ្រព្យសម្បត្តិ ដើម្បីទូទាត់សងម្ចាស់បំណុលជាសំណង។ ទាក់ទងនឹងទោសព្រហ្មទណ្ឌ បើយើងពិនិត្យទាក់ទងនឹងរឿងជំពាក់បំណុល ដែលមិនមែនជាលក្ខណៈឆបោកអីទេអាហ្នឹងគឺស្ថិតក្នុងរឿងរដ្ឋប្បវេណី។ រឿងរដ្ឋប្បវេណី គឺគេអត់និយាយពីរឿងទោសព្រហ្មទណ្ឌទ...
law
ឧត្តមសេនីយ៍ លន់ នល់ បានធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តម សីហនុ នៅថ្ងៃទី ១៨ ខែ មីនា ឆ្នាំ១៩៧០ តើជាការខុសច្បាប់ដែរឬទេ?
ជាការខុសច្បាប់។ ក្រោយការបោះឆ្នោតឆ្នាំ១៩៩៣ នៅថ្ងៃទី ១៤ ខែ មិថុនា ឆ្នាំ១៩៩៣ សភាធម្មនុញ្ញបានធ្វើសេចក្តីសម្រេចចិត្តមួយប្រកាសបដិសេធរដ្ឋប្រហាររបស់ លន់ នល់ ថាជាការខុសច្បាប់ ហើយបានរៀបចំថ្វាយព្រះរាជតំណែងដល់សម្តេចឪវិញ ជាព្រះប្រមុខរដ្ឋនៃកម្ពុជាជាផ្លូវច្បាប់។ នេះជាឆន្ទៈរបស់ប្រជារាស្ត្រខ្មែរ។
law
តើការទូទាត់ជាសាច់ប្រាក់ ឬជាវត្ថុក្នុងចំណោមអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសត្រូវបានលើកលែងពីពន្ធកាត់ទុកចំពោះករណីអ្វីខ្លះ?
ការទូទាត់ជាសាច់ប្រាក់ ឬជាវត្ថុក្នុងចំណោមអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសត្រូវបានលើកលែងពីពន្ធកាត់ទុកចំពោះករណីដូចជា៖ ក- ប្រាក់ចំណូលពីការបំពេញសេវានានា រួមទាំងការគ្រប់គ្រង ឬការពិគ្រោះយោបល់ ឬសេវាប្រហាក់ប្រហែល ខ- ប្រាក់ចំណូលពីការផ្គត់ផ្គង់៖ - កញ្ចប់សូហ្វវែរដែលអនុញ្ញាតឲ្យប្រើប្រាស់ដោយភ្ជាប់លក្ខខណ្ឌ - សូហ្វវែរសម្រាប់ប្រើប្រាស់ដោយ...
law
តើលក្ខខណ្ឌនៃការអនុញ្ញាតការខាតបង់មានអ្វីខ្លះ?
លក្ខខណ្ឌនៃការអនុញ្ញាតការខាតបង់មានដូចជា៖ ក- ភ័ស្តុតាងបញ្ជាក់ពីការខាតបង់៖ - ដើម្បីអាចកាត់កងបាន សហគ្រាសត្រូវគណនាការខាតបង់ស្របតាមបទប្បញ្ញត្តិស្តីពីពន្ធដារ ហើយការខាតបង់នោះបានបំពេញក្នុងលិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំដែលបានដាក់ជូនរដ្ឋបាលសារពើពន្ធ - សហគ្រាសដែលត្រូវទទួលរងការកំណត់ពន្ធជាឯកតោភាគីរបស់រដ្ឋបាលសារពើពន្ធក្នុងឆ្...
law