question stringlengths 10 408 | answer stringlengths 8 14.6k | category stringclasses 4
values |
|---|---|---|
តើអាហាដ្ឋាននិងភោជនីយដ្ឋានទទួលបម្រើភ្ញៀវក្នុងស្រុកសំដៅដល់អ្វី? | អាហាដ្ឋាននិងភោជនីយដ្ឋានទទួលបម្រើភ្ញៀវក្នុងស្រុក សំដៅដល់អគារ ឬទីតាំងដែលរៀបចំឡើងដើម្បីបម្រើសេវាកម្មម្ហូបអាហារ និងភេសជ្ជៈសម្រាប់ប្រជាពលរដ្ឋទូទៅជាចម្បង។ | law |
តើកតិកាសញ្ញាសំដៅដល់អ្វី? | កតិកាសញ្ញា សំដៅដល់កិច្ចព្រមព្រៀងមួយដែលត្រូវបានធ្វើឡើងរវាងភាគីពីរ ឬច្រើន ឬរវាងរដ្ឋនិងរដ្ឋ ទាំងផ្លូវការ ទាំងមិនផ្លូវការ ដើម្បីធ្វើអ្វីមួយរួមគ្នាក្នុងគោលបំណងបម្រើផលប្រយោជន៍រវាងគ្នាទៅវិញទៅមក។ | law |
តើកម្លាំងនយោបាយសំដៅដល់អ្វី? | កម្លាំងនយោបាយ សំដៅដល់ការស្តែងចេញឲ្យឃើញជាសាធារណៈនូវប្ញទ្ធានុភាព ឬសន្ទុះខាងនយោបាយ ទាំងរូបី ទាំងអរូបី។ | law |
តើការបង្រួបបង្រួមជាតិសំដៅដល់អ្វី? | ការបង្រួបបង្រួមជាតិ សំដៅដល់ការបង្រួបបង្រួមភាគីផ្សេងៗដែលមាននិន្នាការនិងមនោគមវិជ្ជានយោបាយខុសគ្នា ឬការបែកបាក់គ្នារបស់ជាតិមួយឲ្យរួបរួមគ្នាឡើងវិញ ដោយតម្កល់ផលប្រយោជន៍និងបញ្ហាជាតិជាធំ។ | law |
តើអនុតំណាងសំដៅដល់អ្វី? | អនុតំណាង សំដៅដល់អ្នកដែលជ្រើសតាំងឡើង ដោយអ្នកតំណាង ហើយដែលមានសិទ្ធិ និងករណីយកិច្ចចំពោះម្ចាស់សិទ្ធិ ដូចអ្នកតំណាងដែរ។ | law |
តើការកសាងសន្តិភាពសំដៅដល់អ្វី? | ការកសាងសន្តិភាព សំដៅដល់ដំណើរការការងារឆ្ពោះទៅរកវត្ថុបំណងរក្សាសន្តិភាពរួមគ្នានៃគូបដិបក្ខ និងពិភពលោក។ ឧទាហរណ៍ ការមិនរីកសាយអាវុធប្រល័យលោក គឺជាមាគ៌ាឆ្ពោះទៅរកការកសាងសន្តិភាព។ | law |
តើការកាត់សេចក្តីឧក្រិដ្ឋកម្មសង្រ្គាមសំដៅដល់អ្វី? | ការកាត់សេចក្តីឧក្រិដ្ឋកម្មសង្រ្គាម សំដៅដល់ការកាត់សេចក្តីចំពោះអំពើទាំងឡាយណា ដែលត្រូវបានគេចោទប្រកាន់ទៅលើបទរំលោភច្បាប់សង្រ្គាម និងទំនៀមទម្លាប់សង្រ្គាមធ្ងន់ធ្ងរ និងគោលការណ៍នៃច្បាប់អន្តរជាតិ។ | law |
តើអ្វីជាច្បាប់ព្រហ្មទណ្ឌ? | បើយើងគិតទៅតាមចង្កោមនៃច្បាប់ដែលបែងចែកទៅតាមទ្រឹស្តីសាធារណៈឬច្បាប់ឯកជននោះ ច្បាប់ព្រហ្មទណ្ឌជាច្បាប់មួយដែលស្ថិតនៅក្នុងចង្កោមនៃច្បាប់សាធារណៈ ហើយជាអត្ថបទច្បាប់មួយដែលប្រមូលផ្តុំនូវរាល់បទប្បញ្ញត្តិដែលទាក់ទងជាពិសេសដល់ការកំណត់បទល្មើស ការចង្អុលបង្ហាញអំពីបុគ្គល ដែលអាចប្រកាសថាជាអ្នកទទួលខុសត្រូវចំពោះបទល្មើស ការកំណត់អំពីទោសក៏ដូចជាបែបប... | law |
តើការត្រួតពិនិត្យព័ត៌មានសំដៅដល់អ្វី? | ការត្រួតពិនិត្យព័ត៌មាន សំដៅដល់ការអង្កេតនិងតាមដានខ្លឹមសារព័ត៌មាន ដែលប្រព័ន្ធផ្សព្វផ្សាយទាំងអស់របស់រដ្ឋនិងឯកជនដោយផ្អែកលើច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈ សារព័ត៌មានរបស់ប្រទេសនីមួយៗ។ | law |
តើការងារគម្រោងប្លង់សំដៅដល់អ្វី? | ការងារគម្រោងប្លង់ សំដៅដល់ការងារគូរប្លង់ ការងារសិក្សាស្រាវជ្រាវនិងវិភាគទិន្នន័យសម្រាប់ការងារស្ថាបត្យកម្មនិងវិស្វកម្ម ការងារផែនការ ការងាររៀបចំបញ្ជីប៉ាន់តម្លៃ ការងាររៀបចំសេចក្តីណែនាំបច្ចេកទេស និងការងារគូរប្លង់លម្អិត។ | law |
តើការទូតសំដៅដល់អ្វី? | ការទូត សំដៅដល់ទំនាក់ទំនងផ្លូវការរវាងរដ្ឋនិងរដ្ឋក្នុងគោលបំណងភ្ជាប់ទំនាក់ទំនងការងារជាមួយគ្នា ដូចជា ការស្វែងរកសន្តិភាព ពាណិជ្ជកម្ម សង្រ្គាម សេដ្ឋកិច្ច និងវប្បធម៌ ជាដើម។ មុខងារចម្បងរបស់ការទូតគឺការចរចាដើម្បីបង្ហាញនូវផលប្រយោជន៍ទូទៅរបស់រដ្ឋមួយ ឬតួអង្គមិនមែនរដ្ឋ ដូចជា អង្គការអន្តរជាតិ និងដើម្បីដោះស្រាយជម្លោះអ្វីមួយដែលកើតមាននៅក... | law |
តើកលិយុគនយោបាយសំដៅដល់អ្វី? | កលិយុគនយោបាយ សំដៅដល់ស្ថានភាពចលាចលជ្រួលច្របល់វឹកវរខាងផ្នែកនយោបាយ ដែលបង្កឲ្យមានបញ្ហាអស្ថិរភាពយ៉ាងធ្ងន់ធ្ងរនៅក្នុងសង្គម។ | law |
តើនរណាខ្លះ ដែលជាកម្មវត្ថុសម្រាប់ការស៊ើបអង្កេតរបស់សហចៅក្រមស៊ើបអង្កេត? | អ.វ.ត.ក មានយុត្តាធិការលើបុគ្គល ដែលទទួលខុសត្រូវខ្ពស់បំផុតចំពោះឧក្រិដ្ឋកម្ម ត្រូវបានប្រព្រឹត្តឡើងនៅក្នុងប្រទេសកម្ពុជាក្នុងចន្លោះពេលពីថ្ងៃទី ១៧ ខែ មេសា ឆ្នាំ ១៩៧៥ និងថ្ងៃទី ៦ ខែ មករា ឆ្នាំ ១៩៧៩ តែប៉ុណ្ណោះ។ ជាលទ្ធផលសមាជិកថ្នាក់ក្រោមក្នុងរបបខ្មែរក្រហម និងក្រុមគ្រួសាររបស់ពួកគេព្រមទាំងជនទាំងឡាយ ដែលមានជាប់ពាក់ព័ន្ធជាមួយមេដឹកនា... | law |
តើស្ថាប័នណាជាស្ថាប័នមានសមត្ថកិច្ចក្នុងការសម្រេច តើជនណាខ្លះដែលនឹងត្រូវជំនុំជម្រះ? | សហព្រះរាជអាជ្ញា ប្រមូលភស្តុតាង និងកំណត់ពីបទល្មើស ដែលត្រូវធ្វើការចោទប្រកាន់។ បន្ទាប់មក សំណុំរឿងនឹងត្រូវបញ្ជូនទៅសហចៅក្រមស៊ើបអង្កេត ដែលមានតួនាទីក្នុងការប្រមូលទាំងភស្តុតាងដាក់បន្ទុក និងភស្តុតាងដោះបន្ទុក ព្រមទាំងធ្វើការសម្រេច ថាតើជនណាខ្លះដែលត្រូវធ្វើការចោទប្រកាន់។ ដោយយោងទៅលើភស្តុតាងដែលមានគ្រប់គ្រាន់បំពេញទៅតាមបទដ្ឋានគតិយុត្ត... | law |
តើខ្លាអាស៊ីសំដៅដល់អ្វី? | ខ្លាអាស៊ី សំដៅដល់ពាក្យនេះជានិមិត្តរូបដែលនិយាយសំដៅទៅរកក្រុមសេដ្ឋកិច្ចអាស៊ី ដែលធ្លាប់មានបទពិសោធជឿនលឿនផ្នែកសេដ្ឋកិច្ចយ៉ាងរហ័ស នៅក្នុងអតីតកាលថ្មីៗរបស់ខ្លួននិងត្រូវបានគេចាត់ទុកថា ជាក្រុមគំរូសម្រាប់សេដ្ឋកិច្ចទីផ្សារសេរី និងសេរីនិយមខាងសេដ្ឋកិច្ច។ ជាធម្មតា ក្រុមសេដ្ឋកិច្ចអាស៊ីចំនួនប្រាំដែលគេស្គាល់មាន ជប៉ុន កូរ៉េខាងត្បូង សិង្ហប... | law |
តើបណ្តឹងអាជ្ញា និងបណ្តឹងរដ្ឋប្បវេណី ខុសគ្នាយ៉ាងដូចម្តេច? សូមឲ្យឧទាហរណ៍បណ្តឹងអាជ្ញា ដែលអាចរលត់ និង មិនរលត់តាមការដកពាក្យប្តឹងបណ្តឹងរដ្ឋប្បវេណី និងឧទាហរណ៍នៃករណីដែលមានបណ្តឹងទាំងពីរ? | ជាធម្មតានាពេលដែលបទល្មើសមួយ ឬច្រើន ត្រូវបានប្រព្រឹត្ត គឺតែងតែបង្កបច្ច័យអន្តរាយដល់សង្គមផង និងជនរងគ្រោះផង។ ហេតុនេះហើយបានជាក្រមនីតិវិធីព្រហ្មទណ្ឌ បានបញ្ញត្តិអំពីបណ្តឹងព្រហ្មទណ្ឌមានចំនួន ០២ (ពីរ) ប្រភេទ គឺ (ក.) បណ្តឹងអាជ្ញា និង (ខ.) បណ្តឹងរដ្ឋប្បវេណី។
ក- បណ្តឹងអាជ្ញា៖
កាលណាអំពើដែលជាបទល្មើសត្រូវបានប្រព្រឹត្តឡើងក្នុងសង្គម ប្រ... | law |
តើនយោបាយកលិយុគសំដៅដល់អ្វី? | នយោបាយកលិយុគ សំដៅដល់ស្ថានភាពវឹកវរទាំងឡាយដែលបង្កើតឡើងដោយអ្នកដឹកនាំ ឬអ្នកនយោបាយក្នុងសម័យកាលណាមួយ ក្នុងគោលបំណងដណ្តើមយកអំណាច ឬដោះដូរអំណាចតាមរយៈមហាជន និងតាមមធ្យោបាយផ្សេងៗទៀត។ | law |
តើនយោបាយការរ៉ុតនិងដំបងសំដៅដល់អ្វី? | នយោបាយការរ៉ុតនិងដំបង សំដៅដល់នយោបាយប្រើប្រាស់ការទូតផង និងកម្លាំងផងក្នុងពេលតែមួយតាមគ្រប់រូបភាព ដែលអាចធ្វើទៅបានរួមមាន ការចរចា ការផ្តល់ជំនួយ ការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ការផ្តច់ទំនាក់ទំនងការទូត និងការប្រើកម្លាំងយោធាជាដើម។ | law |
តើនយោបាយច័ក្កច័នសំដៅដល់អ្វី? | នយោបាយច័ក្កច័ន សំដៅដល់ប្រភេទនយោបាយមួយដែលគេរៀបចំឡើងដោយមានពហុមនោគមវិជ្ជា ដើម្បីសម្រេចគោលដៅណាមួយរបស់អ្នកនយោបាយ ដូចជា ការបង្កើតរដ្ឋាភិបាលឬចលនានយោបាយចម្រុះពណ៌។ | law |
តើនយោបាយចម្រុះពណ៌សំដៅដល់អ្វី? | នយោបាយចម្រុះពណ៌ សំដៅដល់នយោបាយដែលទទួលយកមនោគមវិជ្ជានយោបាយគ្រប់និន្នាការ ក្នុងទិសដៅបង្ហាញពិភពលោកថា ខ្លួនមិនរើសអើងនិន្នាការនយោបាយ។ | law |
តើប្លង់សុរិយោដី ឬផែនទីសុរិយោដី ឬប្លង់ក្បាលដី សំដៅដល់អ្វី? | ប្លង់សុរិយោដី ឬផែនទីសុរិយោដី ឬប្លង់ក្បាលដី សំដៅដល់ប្លង់រួមនៃដីតំបន់ណាមួយដែលមន្រ្តីជំនាញសុរិយោដីបានវាស់វែង គូរបំពេញយ៉ាងត្រឹមត្រូវ និងគ្រប់គ្រាន់តាមបទដ្ឋានបច្ចេកទេស ហើយដាក់លេខក្បាលដី ឬដីឡូត៍យ៉ាងច្បាស់លាស់។ | law |
តើអ្វីទៅជានីតិបុគ្គល? | នីតិបុគ្គល មានន័យថា អ្នករៀបរៀងច្បាប់ អ្នកតែងតាំងច្បាប់។ | law |
តើនយោបាយទន់ភ្លន់សំដៅដល់អ្វី? | នយោបាយទន់ភ្លន់ សំដៅដល់នយោបាយការទូតដែលប្រើប្រាស់ក្នុងការធ្វើទំនាក់ទំនង ដែលមានលក្ខណៈប្រុងប្រយ័ត្នដោយធ្វើការសិក្សាស៊ីជម្រៅទៅលើអរិយធម៌របស់ប្រទេស ក្រុម ឬបុគ្គលនោះជាមុនសិន មុននឹងធ្វើទំនាក់ទំនងទៅលើបញ្ហាណាមួយ។ នយោបាយទន់ភ្លន់នេះក៏គេអាចប្រើប្រាស់សម្រាប់ធ្វើការដោះស្រាយនយោបាយផ្ទៃក្នុងផងដែរ។ | law |
តើស្តាំនិយមសំដៅដល់អ្វី? | ស្តាំនិយម សំដៅដល់និន្នាការឬមនោគមវិជ្ជានយោបាយដែលនិយមការរក្សាទុកឬអភិរក្ស ការបែងចែកអំណាចនិងទ្រព្យសម្បត្តិ តាមរយៈប្រព័ន្ធដែលមានស្រាប់ឬការបែរទៅរកការគ្រប់គ្រងតាមបែបប្រពៃណី។ គេអាចកំណត់ថា ស្តាំនិយមបាន តាមរយៈការដឹកនាំសង្គម ការគ្រប់គ្រងរដ្ឋ សេដ្ឋកិច្ច និងនយោបាយ តាមបែបខាងលើ។ | law |
តើរដ្ឋធម្មនុញ្ញមានមុខងារយ៉ាងដូចម្តេចខ្លួន? | ជាច្បាប់រួម ច្បាប់មេ ហើយក្នុងឋានានុក្រមនៃច្បាប់រដ្ឋធម្មនុញ្ញជាច្បាប់កំពូល ចុះមកច្បាប់រៀបចំ អង្គការ ច្បាប់ធម្មតា ច្បាប់ព្រហ្មទណ្ឌ ច្បាប់រដ្ឋប្បវេណី បន្ទាប់មកអនុក្រឹត្យ សេចក្តីសម្រេច។ល។ តែត្រូវចងចាំឱ្យច្បាស់ថា ច្បាប់ លិខិតបទដ្ឋានគតិយុត្តក្រោមច្បាប់ត្រូវតែស្របនឹងរដ្ឋធម្មនុញ្ញ។ | law |
តើនយោបាយបង្កកសំដៅដល់អ្វី? | នយោបាយបង្កក សំដៅដល់នយោបាយដែលផ្តាច់ទំនាក់ទំនងជាមួយប្រទេសណាមួយ ឬក្រុមណាមួយ ដែលបានប៉ះពាល់ផលប្រយោជន៍ដល់ប្រទេសឬក្រុមនោះ។ នយោបាយបង្កកគឺមានន័យថា បញ្ឈប់ទំនាក់ទំនងការបរទេស ការទូត និងផ្នែកសេដ្ឋកិច្ច។ នយោបាយនេះកើតឡើងតែនៅក្នុងរយៈពេលណាមួយ ដែលភាគីទាំងសងខាងមិនទាន់ឯកភាព ឬស្រុះស្រួលគ្នា។ | law |
ក្នុងនីតិវិធីរបស់តុលាការ តើសាលក្រម សាលដីកា និង ដីកា ខុសគ្នាដូចម្តេច? | ក្នុងនីតិវិធីរបស់តុលាការមានសេចក្តីសម្រេចចំនួន ០២ (ពីរ) ប្រភេទ ដែលមានចែងក្នុងក្រមនីតិវិធីព្រហ្មទណ្ឌ គឺ (ក.) សេចក្តីសម្រេចមុនអង្គសេចក្តី ហៅថា “ដីកា” និង (ខ.) សេចក្តីសម្រេចលើអង្គសេចក្តីហៅថា “សាលក្រមសម្រាប់សាលាជម្រះក្តីជាន់ទាប និងសាលដីកាសម្រាប់សាលាជម្រះក្តីជាន់ខ្ពស់”។ តើពាក្យថា “សាលក្រម សាលដីកា និង ដីកា” ខុសគ្នាបែបណា?
ក- ស... | law |
ក្រុមប្រឹក្សាធម្មនុញ្ញជាអ្វី? មានភារកិច្ចអ្វីខ្លះ? | មាត្រា១៣៦រន
- ជាអង្គការត្រួតពិនិត្យធម្មនុញ្ញភាពនៃច្បាប់ និងដោះស្រាយវិវាទការបោះឆ្នោតអាចហៅថាជា «តុលាការធម្មនុញ្ញ»
- មានភារកិច្ចធានាការពារការគោរពរដ្ឋធម្មនុញ្ញ)
- បកស្រាយរដ្ឋធម្មនុញ្ញ និងច្បាប់ដែលរដ្ឋសភាបានអនុម័ត និងព្រឹទ្ធសភាបានពិនិត្យចប់រួចហើយ
- ពិនិត្យ និងសំរេចអំពីគរណៅវិវាទកម្មទាក់ទងការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត និងជ្... | law |
តើការផ្តល់សេវាសាធារណៈមានគោលដៅបម្រើប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើងមានន័យថារដ្ឋបាលត្រូវធ្វើអ្វីខ្លះ? | ការផ្តល់សេវាសាធារណៈមានគោលដៅបម្រើប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើងមានន័យថារដ្ឋបាលត្រូវធ្វើដូចជា៖
- ធានាភាពងាយស្រួលក្នុងការទទួលយកការប្រើប្រាស់ ផ្តល់ព័ត៌មានគ្រប់គ្រាន់ច្បាស់លាស់និងងាយយល់កាត់បន្ថយ ការវិយាល័យធិបតេយ្យ និងនីតិវិធីស្មុគស្មាញសំដៅកាត់បន្ថយការលំបាករបស់អ្នកប្រើប្រាស់ក្នុងការស្វែងរកសេវាដោយខ្លួនឯង និងចំណាយបន្ថែមលើអ្នករត... | law |
តើនយោបាយការបរទេសគឺជាអ្វី? | នយោបាយការបរទេសគឺជាយុទ្ធសាស្ត្រឬជាផែនការសកម្មភាពដែលបានរៀបចំឡើង ដោយអ្នករៀបចំគោលនយោបាយរបស់រដ្ឋមួយ សម្រាប់ធ្វើទំនាក់ទំនងជាមួយរដ្ឋមួយទៀតឬនីតិបុគ្គលអន្តរជាតិនានា ក្នុងបំណងសម្រេចគោលដៅជាក់លាក់របស់ខ្លួន ដែលជាគុណប្រយោជន៍របស់ប្រទេសជាតិ។ | law |
តើទឹកដីអាណានិគមសំដៅដល់អ្វី? | ទឹកដីអាណានិគម សំដៅដល់ទឹកដីរបស់ប្រទេសមួយដែលមានអំណាចទន់ខ្សោយត្រូវបានគ្រប់គ្រងដោយរដ្ឋបរទេសមួយ ដែលមានអំណាចខ្លាំងជាង។ | law |
តើទណ្ឌកម្មច្បាប់សង្រ្គាមសំដៅដល់អ្វី? | ទណ្ឌកម្មច្បាប់សង្រ្គាម សំដៅដល់ជាវិធានការផ្លូវច្បាប់ស្តីពីការដាក់ទោសចំពោះអ្នកដឹកនាំរដ្ឋ ឬក្រុមមនុស្សណាមួយដែលមិនគោរពច្បាប់សង្រ្គាមអន្តរជាតិក្នុងការធ្វើសង្រ្គាម។ ច្បាប់អន្តរជាតិ ជារឿយៗត្រូវបានគេរិះគន់ ដោយហេតុថា គ្មានការដាក់ទណ្ឌកម្ម។ ជាការពិតណាស់ បើប្រៀបធៀបទៅនឹងច្បាប់របស់រដ្ឋច្បាប់អន្តរជាតិមានការដាក់ទណ្ឌកម្មតិចតួចណាស់។ ច្ប... | law |
តើតុល្យភាពអំណាចសំដៅដល់អ្វី? | តុល្យភាពអំណាច សំដៅដល់ការបែងចែកអំណាចនៃរដ្ឋនិងរដ្ឋឬបក្សសម្ព័ន្ធនិងសម្ព័ន្ធមិត្តដែលប្រឆាំងគ្នា ហើយការបែងចែកនេះមិនមានរដ្ឋឬបក្សសម្ព័ន្ធណាមួយមានប្រៀបជាងរដ្ឋឬបក្សសម្ព័ន្ធណាមួយទេ។ | law |
តើការស៊ើបអង្កេត ត្រូវប្រព្រឹត្តទៅក្នុងរយៈពេលយូរប៉ុណ្ណា? | វាជាការលំបាកក្នុងការកំណត់ឲ្យបានច្បាស់លាស់ ចំពោះរយៈពេលនៃការស៊ើបអង្កេតរបស់តុលាការ ដែលមានចរិតលក្ខណៈដូចនេះ។ ដោយមិនចាំបាច់មានមន្ទិល ការស៊ើបអង្កេតនេះគឺជាដំណើរប្រព្រឹត្តទៅក្នុងរយៈពេលមួយវែង ចាប់ផ្តើមឡើងដោយការដាក់ចេញនូវដីកាសន្និដ្ឋាន បញ្ជូនរឿងឲ្យស៊ើបសួររបស់សហព្រះរាជអាជ្ញា និងបញ្ចប់ដោយដីកាដំណោះស្រាយ ដែលចេញដោយសហចៅក្រមស៊ើបអង្កេត។ ... | law |
តើគោលការណ៍មិនជ្រៀតជ្រែកសំដៅដល់អ្វី? | គោលការណ៍មិនជ្រៀតជ្រែក សំដៅដល់ជាគោលការណ៍ទូតដែលមិនអនុញ្ញាតឲ្យរដ្ឋមួយមានសិទ្ធិធ្វើអន្តរាគមន៍នៅក្នុងកិច្ចការផ្ទៃក្នុងនៃរដ្ឋមួយទៀត ទាំងផ្នែកនយោបាយ យោធា សេដ្ឋកិច្ច បច្ចេកទេស និងវប្បធម៌។ល។ | law |
ហេតុអ្វីបានការស៊ើបអង្កេត ត្រូវដឹកនាំដោយចៅក្រមទាំងពីររូប? | វត្តមានរបស់ចៅក្រមជាតិ រួមជាមួយចៅក្រមអន្តរជាតិ គឺចាំបាច់សម្រាប់លក្ខណៈជាតុលាការកូនកាត់របស់ អ.វ.ត.ក។ ចរិតលក្ខណៈនេះតម្រូវឲ្យមានទំនាក់ទំនងយ៉ាងជិតស្និទមួយរវាងច្បាប់កម្ពុជានិងច្បាប់អន្តរជាតិ។ | law |
តើការប្រាក់សមាសសំដៅដល់អ្វី? | ការប្រាក់សមាស សំដៅដល់ការប្រាក់ដែលបូកបញ្ជូលទៅក្នុងប្រាក់ដើមបាន ក្នុងករណីដែលកូនបំណុលមានការយឺតយ៉ាវ មិនបានបង់ប្រាក់សម្រាប់រយៈពេលចាប់ពី ០១ឆ្នាំឡើងទៅ ទោះបីជាម្ចាស់បំណុលបានដាស់តឿនឲ្យសងក៏ដោយ។ | law |
តើគោលនយោបាយការបរទេសសំដៅដល់អ្វី? | គោលនយោបាយការបរទេស សំដៅដល់យុទ្ធសាស្ត្រឬផែនការដែលរៀបចំឡើងដោយអ្នកធ្វើសេចក្តីសម្រេចរបស់រដ្ឋមួយចំពោះរដ្ឋដទៃទៀត ឬនីតិបុគ្គលអន្តរជាតិនានា ដើម្បីសម្រេចបាននូវគោលបំណងជាក់លាក់សម្រាប់ជាតិរបស់ខ្លួន។ គោលដៅនៃនយោបាយការបរទេសមានបីគឺ សន្តិសុខជាតិ សុខុមាលភាពសេដ្ឋកិច្ចនិងអត្តសញ្ញាណជាតិ។ សន្តិសុខជាតិមានន័យថា គឺការការពារអធិបតេយ្យ បូរណភាពទឹកដ... | law |
តើចក្រពត្តិនិយមសំដៅដល់អ្វី? | ចក្រពត្តិនិយម សំដៅដល់នយោបាយមួយនៃការប្រើអំណាចត្រួតត្រារបស់រដ្ឋមួយទៅលើរដ្ឋដទៃទៀត។ ការត្រួតត្រានេះអាចមានលក្ខណៈជាសេដ្ឋកិច្ច និងហិរញ្ញវត្ថុដូចជា ពេលដែលអំណាចចក្រពត្តិនិយមលើកទឹកចិត្តឲ្យមានការរៀបចំដាក់ទុន និងតាំងសហគ្រាសរបស់គេនៅក្នុងប្រទេសមួយផ្សេងទៀតជាដើម ហើយទិញមកវិញនូវវត្ថុធាតុដើមក្នុងតម្លៃទាប។ ការត្រួតត្រានេះអាចមានទម្រង់ជាវប្... | law |
តើបញ្ញើប្រៃសណីយ៍ត្រូវបានបែងចែកជាប៉ុន្មានប្រភេទ? អ្វីខ្លះ? | បញ្ញើប្រៃសណីយ៍ត្រូវបានបែងចែកជាពីរប្រភេទគឺ៖
- បញ្ញើសំបុត្រប្រៃសណីយ៍
- បញ្ញើប្រៃសណីយ៍។ | law |
តើចលនាមិនចូលបក្សសម្ព័ន្ធសំដៅដល់អ្វី? | ចលនាមិនចូលបក្សសម្ព័ន្ធ សំដៅដល់និន្នាការនយោបាយនៃប្រទេសកំពុងអភិវឌ្ឍមួយចំនួនដែលប្រកាសថាមិនចូលប្លុកនយោបាយណាមួយ។ ចលនានេះត្រូវបានបង្កើតជាផ្លូវការនៅទីក្រុងបែលក្រាដ (Belgrade) នៅឆ្នាំ១៩៦១ក្រោមគំនិតផ្គួចផ្តើមរបស់ប្រធានាធិបតីយូហ្គោស្លាវី Sosip Broz Tito នាយករដ្ឋមន្ត្រីឥណ្ឌា Jawaharlal Nehru ប្រធានាធិបតីអេហ្ស៊ីប Gama IAbdel Nasse... | law |
តើច្បាប់អន្តរជាតិសំដៅដល់អ្វី? | ច្បាប់អន្តរជាតិ សំដៅដល់ប្រព័ន្ធនៃវិធានស្តីសិទ្ធិនិងភារកិច្ចរបស់រដ្ឋនានានៅក្នុងទំនាក់ទំនងរវាងរដ្ឋទាំងនោះ។ ច្បាប់អន្តរជាតិផ្អែកលើទស្សនាទាននៃសមភាព និងអធិបតេយ្យរបស់រដ្ឋនានានិងផ្អែកទាំងស្រុងទៅលើការព្រមព្រៀងរវាងរដ្ឋទាំងនោះ។ ម្យ៉ាងទៀត ច្បាប់អន្តរជាតិគឺជាសំណុំនៃគោលការណ៍ និងវិធានដែលគ្រប់គ្រងលើសិទ្ធិនិងភារកិច្ចរបស់រដ្ឋនានា អង្គក... | law |
តើឆ្វេងនិយមសំដៅដល់អ្វី? | ឆ្វេងនិយម សំដៅដល់និន្នាការឬមនោគមវិជ្ជានយោបាយ ដែលនិយមកំណែទម្រង់ជ្រុល និងនិយមការធ្វើបដិវត្តន៍ ដើម្បីផ្លាស់ប្តូរសណ្តាប់ធ្នាប់សង្គម ក្នុងគោលបំណងពង្រីកសេរីភាព និងសុខុមាលភាពសង្គមសម្រាប់ប្រជាជន ដោយប្រយុទ្ធតស៊ូប្រឆាំងនឹងវិសមភាពសង្គម ហើយប្រកាន់យកគោលការណ៍សមភាព។ នៅក្នុងវិស័យសេដ្ឋកិច្ច និន្នាការឆ្វេងនិយមប្រកាន់គោលការណ៍អន្តរាគមន៍រប... | law |
តើការស៊ើបអង្កេតរបស់តុលាការ មានតួនាទីដូចម្តេចខ្លះ? | ការស៊ើបអង្កេត គឺជាដំណាក់កាលមូលដ្ឋានមួយ នៅក្នុងកិច្ចដំណើការព្រហ្មទណ្ឌទាំងមូលនៅចំពោះមុខ អ.វ.ត.ក។ តាមការពិតដំណាក់កាលស៊ើបអង្កេត គឺជាដំណាក់កាលដែលមិនអាចអត់បាន ដែលមានផលប៉ះពាល់ដោយផ្ទាល់ដល់ដំណាក់កាលផ្សេងៗទៀតនៃកិច្ចដំណើរការនីតិវិធី។ ដោយមានការជួយជ្រោមជ្រែងពីសំណាក់ក្រុមការងារទាំងបីដែលបង្កើតបាន ក.ស.ច.ស នោះ (ក្រុមអ្នកស៊ើបអង្កេត ផ្នែ... | law |
តើជីកស្មៅជីកទាំងឬសសំដៅដល់អ្វី? | ជីកស្មៅជីកទាំងឬស សំដៅដល់ពាក្យប្រើប្រាស់ជាសាកលក្នុងរបបផ្តាច់ការ។ ដោយឡែកក្នុងសង្គមខ្មែរ ពាក្យនេះបានយកមកប្រើពេញនិយម និងអនុវត្តក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)។ តាមន័យត្រង់ ដើម្បីកុំឲ្យស្មៅដុះសាជាថ្មី គេត្រូវជីកយកទាំងឬស។ តាមន័យនយោបាយ បើគេយល់ថាក្រុមណាមួយ ឬបុគ្គលណាមួយដែលជាគូប្រជែង ឬគូប្រឆាំងមិនពេញចិត្តទៅនឹងមនោគមវិជ្ជ... | law |
តើជំងឺតួឯកសំដៅដល់អ្វី? | ជំងឺតួឯក សំដៅដល់ទស្សនៈអាត្មានិយម បុគ្គលនិយមដែលប្រកាន់ថា មានតែខ្លួនទេដែលល្អដាច់គេ លើសគេ ផុតគេ ជាអ្នកសំខាន់ ឬអស្ចារ្យជាងគេ ប្រសិនបើពុំមានវត្តមានរបស់ខ្លួនទេ ពុំមាននរណាផ្សេងអាចជំនួសខ្លួនបានឡើយ។ | law |
តើពាក្យជនសង្ស័យជនត្រូវចោទជនជាប់ចោទ ពិរុទ្ធជន និង ទណ្ឌិត មានន័យដូចគ្នាឬទេ? បើមិនមានន័យដូចគ្នា តើពាក្យនីមួយៗមានន័យយ៉ាងដូចម្តេច? | នៅក្នុងក្រមនីតិវិធីព្រហ្មទណ្ឌ បានធ្វើការកំណត់អំពីឋានៈរបស់ជនដែលត្រូវបានចោទប្តឹងយ៉ាងជាក់លាក់ ក្នុងគោលបំណងសម្រាប់សម្គាល់ដំណាក់កាលនីតិវិធី ដោយប្រើប្រាស់បច្ចេកស័ព្ទគតិយុត្តឲ្យសមស្របទៅនឹងដំណាក់កាលនីតិវិធីនីមួយៗខុសៗគ្នា។ បច្ចេកស័ព្ទគតិយុត្តនេះ បានបញ្ជាក់អំពីអត្តន័យនៃពាក្យនីមួយៗដូចខាងក្រោម៖
- ជនសង្ស័យ សំដៅលើជនដែលត្រូវបានគេប្តឹ... | law |
តើជំនួយស្មារតីសំដៅដល់អ្វី? | ជំនួយស្មារតី សំដៅដល់លិខិតដែលប្រគល់ឬផ្ញើជូន បន្ទាប់ពីមានកិច្ចសន្ទនាការទូតមួយ ដើម្បីជៀសវាងការយល់ច្រឡំគ្នាទាក់ទងនិងសេចក្តីថ្លែងនៅពេលសន្ទនាជាមួយគ្នា។ | law |
តើការជួយសង្គ្រោះលើបណ្តឹងមានអ្វីខ្លះ? | ការជួយសង្គ្រោះលើបណ្តឹងមានដូចជា៖
ក- លក្ខខណ្ឌក្នុងការផ្តល់ជំនួយសង្គ្រោះលើបណ្តឹង
- បុគ្គលដែលគ្មានលទ្ធផលទ្រព្យធននឹងបង់ប្រាក់ដែលចាំបាច់ដើម្បីរៀបចំ និងប្រព្រឹត្តទៅនីតិវិធីបណ្តឹង ឬបុគ្គលដែលមានការលំបាកយ៉ាងខ្លាំងក្នុងការទ្រទ្រង់ជីវភាព ដោយសារការបង់ប្រាក់នេះ។
- មិនច្បាស់ជាគ្មានលទ្ធភាពនឹងឈ្នះក្តី។
ខ- វិធីសុំជំនួយសង្គ្រោះ
- ការដាក់... | law |
តើការប្រឡងយកលុយចាត់ទុកថាជាអំពើពុករលួយដែរឬទេ? | មិនមានច្បាប់ណាមួយដែលតម្រូវឱ្យទទួលផ្តល់ឱ្យសុំលុយនៅពេលមានការប្រឡងនោះទេ។ បើការប្រឡងមានការយកលុយ វាពិតណាស់ថាជាអំពើពុករលួយ។ | law |
បញ្ហាឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម កាលពីរដ្ឋធម្មនុញ្ញពីមុនមានរចនាសម្ព័ន្ធ សមាសភាពខុសគ្នាពីសព្វថ្ងៃឬទេ ឧទាហរណ៍ ឆ្នាំ១៩៤៧? ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមអាចមានវិសមិតភាពបានទេ? | សមាសភាពអាចខុសគ្នា ព្រោះច្បាប់បង្កើតខុសពេលវេលាគ្នា។ តាមច្បាប់លក្ខន្តិកៈចៅក្រម ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមមានវិសមិតភាព។ | law |
បុគ្គលមួយមានចិញ្ចៀន ២០វង់ ក្នុងមួយវង់តម្លៃ ៥០០ដុល្លា តើត្រូវប្រកាសដែរឬទេ? | ករណីនេះមិនប្រកាសទេ ប្រសិនចិញ្ចៀនមួយវង់តម្លៃត្រឹមតែ ៥០០ ដុល្លា តែបើថ្ងៃក្រោយចំណងនេះបញ្ចូលគ្នាតែមួយវង់ដែលមានតម្លៃលើសពី ៤លានរៀល គឺត្រូវប្រកាស។ | law |
ដូចម្តេចដែលហៅថាកំហុស? | ដែលហៅថាកំហុស គឺជាស្ថានភាពផ្លូវចិត្តរបស់មនុស្សដែលអាចធ្វើជាម្ចាស់នៃខ្លួន ពោលគឺអាចយល់ដឹងបាននូវអំពើ និងលទ្ធផលដែលកើតចេញពីអំពើរបស់ខ្លួន។ | law |
តើអំពើអនីត្យានុកូលគឺជាអ្វី? | អំពើអនីត្យានុកូល គឺជាអំពើបំពានដោយខុសច្បាប់នូវសិទ្ធិ ឬផលប្រយោជន៍របស់ជនដទៃ ដោយកំហុសចេតនា ឬដោយកំហុសអចេតនា ហើយជនដែលបានប្រព្រឹត្តអំពើនោះត្រូវទទួលខុសត្រូវក្នុងការសងការខូចខាត ដែលកើតឡើងដោយសារអំពើនោះ។ | law |
តើបុគ្គលណាខ្លះដែលអាចប្តឹងសើរើរឿងក្តីបាន? | បុគ្គលដែលអាចប្តឹងសើរើរឿងក្តីមានដូចជា៖
- រដ្ឋមន្រ្តីក្រសួងយុត្តិធម៌
- ទណ្ឌិត ឬអ្នកអំណាចស្របច្បាប់ ប្រសិនបើទណ្ឌិតនេះជាអសមត្ថជន
- សហព័ទ្ធ ឪពុក ម្តាយ កូន និងជាទូទៅ ជនណាដែលមានផលប្រយោជន៍ខាងសម្ភារៈ ឬខាងផ្លូវចិត្តក្នុងការលប់បំបាត់ទណ្ឌកម្មនេះ ក្នុងករណីដែលទណ្ឌិតបានទទួលមរណភាព ឬបាត់ខ្លួន។
- រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ មុននឹងទៅប្តឹង... | law |
តើបណ្តឹងសើរើរឿងក្តីអាចធ្វើបានតែនៅក្នុងករណីអ្វីខ្លះ? | បណ្តឹងសើរើរឿងក្តីអាចធ្វើបានតែនៅក្នុងករណីដូចជា៖
- កាលណាក្រោយពីការផ្តន្ទាទោសពីបទ មនុស្សឃាត មានលេចតម្រុយយ៉ាងគ្រប់គ្រាន់ដែលអនុញ្ញាតឲ្យគិតថាជនរងគ្រោះនោះនៅរស់រានមានជីវិតនៅឡើយ។
- កាលណាជនជាប់ចោទពីរនាក់ត្រូវបានផ្តន្ទាទោស ចំពោះបទល្មើសដដែលនេះដោយការផ្តន្ទាទោសទាំងពីរនេះមិនចុះសម្រុងគ្នា។
- កាលណាសាក្សីណាមួយត្រូវបានផ្តន្ទាទោសពីបទល្មើស... | law |
តើបណ្តឹងតវ៉ាវិសាមញ្ញមានអ្វីខ្លះ? | បណ្តឹងតវ៉ាវិសាមញ្ញមានការបែងចែកដូចជា៖
- បណ្តឹងសារទុក្ខ
- បណ្តឹងសើរើ។ | law |
តើមូលហេតុនៃបណ្តឹងសារទុក្ខមានអ្វីខ្លះ? | មូលហេតុនៃបណ្តឹងសារទុក្ខមានដូចជា៖
- សមាសភាពមិនស្របច្បាប់នៃតុលាការ
- អសមត្ថកិច្ចនៃតុលាការ
- ការរំលោភអំណាច
- ការបំពានច្បាប់ ឬការអនុវត្តច្បាប់
- ការបំពាន ឬភ្លេចទម្រង់ការ ដែលច្បាប់បញ្ញត្តិថាត្រូវទុកជាមោឃៈ
- ការមិនបានសម្រេចលើពាក្យសុំរបស់អយ្យការ ឬភាគី កាលណាពាក្យប្តឹងសុំនេះធ្វើជាលាយលក្ខអក្សរ និងមានន័យយ៉ាងច្បាស់លាស់
- កាបំភ្លៃអ... | law |
តើកំហុសចេតនាមានន័យដូចម្តេច? | កំហុសចេតនាមានន័យថា នៅពេលដែលប្រព្រឹត្តអំពើអ្វីមួយ ជននោះយល់ដឹង ឬព្យាករបានថាអំពើរបស់ខ្លួននឹងបង្កើតឲ្យមានលទ្ធផល គឺការអន្តរាយដល់ជនដទៃ ហើយខ្លួនព្រមទទួលយកការកើតឡើងនូវលទ្ធផលនោះ ទោះបីជាគោលដៅនៃអំពើមិនប្រាកដថាត្រូវបង្កឲ្យមានអន្តរាយក្តី។ | law |
តើថេរវេលានៃបណ្តឹងសារទុក្ខមានអ្វីខ្លះ? | ថេរវេលានៃបណ្តឹងសារទុក្ខមានដូចជា៖
- ១ (មួយ) ខែ ចំពោះសាលដីការបស់សភាព្រហ្មទណ្ឌនៃសាលាឧទ្ធរណ៍
- ១៥ (ដប់ប្រាំ) ថ្ងៃ ចំពោះសាលដីការបស់សភាស៊ើបសួរនៃសាលាឧទ្ធរណ៍
- ៥ (ប្រាំ) ថ្ងៃ ចំពោះមតិរបស់សភាស៊ើបសួរដែលបញ្ចេញក្នុងរឿងបត្យាប័ន។ | law |
តើផ្លូវតវ៉ាអាចបែងចែកជាប៉ុន្មានប្រភេទ? អ្វីខ្លះ? | ផ្លូវតវ៉ាអាចបែងចែកជាពីរប្រភេទមានដូចជា៖
- ផ្លូវតវ៉ាសាមញ្ញ
- ផ្លូវតវ៉ាវិសាមញ្ញ។ | law |
តើបណ្តឹងតវ៉ាគឺជាអ្វី? | បណ្តឹងតវ៉ា គឺតម្រូវឲ្យមានការពិនិត្យសារជាថ្មីនូវសំណុំរឿង ដោយតុលាការផ្សេងដែលបានចេញសេចក្តីសម្រចដែលត្រូវបានគេជំទាស់ តុលាការទី២នេះ ជាគោលការណ៍ គឺជាតុលាការដែលមានកម្រិតឋានានុក្រមខ្ពស់ជាង បើប្រៀបធៀបនឹងតុលាការដែលចេញសេចក្តីសម្រេច។ ហើយបណ្តឹងតវ៉ានេះ ក៏តម្រូវឲ្យពិនិត្យសារជាថ្មីលើសំណុំរឿង ដោយតុលាការដែលបានចេញសេចក្តីសម្រេចដែលត្រូវបានគេ... | law |
តើសាលក្រមត្រូវបានគេចាត់នូវប្រភេទនៃសាលក្រមអ្វីខ្លះ? | សាលក្រមត្រូវបានគេចាត់នូវប្រភេទនៃសាលក្រមដូចជា៖
- សាលក្រមចំពោះមុខ
- សាលក្រមដែលត្រូវចាត់ទុកថាចំពោះមុខ
- សាលក្រមកំបាំងមុខ
- សាលក្រមដែលចេញចំពោះដើមបណ្តឹងរដ្ឋប្បវេណី
- សាលក្រមដលចេញចំពោះអ្នកទទួលខុសត្រូវរដ្ឋប្បវេណី។ | law |
តើរបបនៃភស្តុតាងត្រូវគ្រប់គ្រងដោយគោលការណ៍ប៉ុន្មាន? | របបនៃភស្តុតាងត្រូវគ្រប់គ្រងដោយគោលការណ៍ពីរគឺ៖
- សេរីភាពក្នុងការបង្ហាញភស្តុតាង
- នីត្យានុកូលភាពក្នុងការប្រគល់ភស្តុតាងនេះដល់តុលាការ។ | law |
តើភាពដែលមិនអាចទទួលយកបាននៃពាក្យសុំមោឃកម្មមានអ្វីខ្លះ? | ភាពដែលមិនអាចទទួលយកបាននៃពាក្យសុំមោឃកម្មមានដូចជា៖
- ពាក្យប្តឹងសុំគ្មានសំអាងហេតុ (ផ្ទុយនឹងមាត្រា២៥៣ កថាខណ្ឌទី២ ៣ និងទី៤)
- ពាក្យប្តឹងសុំទាក់ទងនឹងដីកាដែលអាចប្តឹងឧទ្ធរណ៍ (មាត្រា២៥៣ កថាខណ្ឌទី៦)
- ពាក្យប្តឹងសុំគ្មានមូលកភាពយ៉ាងជាក់ស្តែង។ | law |
តើមានអ្នកណាខ្លះដែលមានសិទ្ធិក្នុងការប្តឹងសុំមោឃភាពក្នុងកិច្ចនីតិវិធី? | អ្នកមានសិទ្ធិក្នុងការប្តឹងសុំមោឃភាពក្នុងកិច្ចនីតិវិធីមានដូចជា៖
- ចៅក្រមស៊ើបសួរ អាចប្តឹងទៅសភាស៊ើបសួរតាមដីកាដែលមានសំអាងហេតុ និងជូនដំណឹងដល់ព្រះរាជអាជ្ញាជនត្រូវចោទ និងដើមបណ្តឹងរដ្ឋប្បវេណី។
- ព្រះរាជអាជ្ញា អាចធ្វើពាក្យសុំដោយមានសំអាងហេតុបញ្ជូនទៅសភាស៊ើបសួរ និងជូនដំណឹងទៅចៅក្រមស៊ើបសួរ។
- ជនត្រូវចោទ និងដើមបណ្តឹងរដ្ឋប្បវេណី អាចធ្... | law |
តើបុគ្គលដែលអាចធ្វើបណ្តឹងឧទ្ធរណ៍បានមានអ្វីខ្លះ? | បុគ្គលដែលអាចធ្វើបណ្តឹងឧទ្ធរណ៍បានមានដូចជា៖
- ព្រះរាជអាជ្ញានៃតុលាការជាន់ដំបូង និងអគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍
- ពិរុទ្ធជន
- ដើមបណ្តឹងរដ្ឋប្បវេណី ចំពោះផលប្រយោជន៍ផ្នែករដ្ឋប្បវេណី
- អ្នកទទួលខុសត្រូវរដ្ឋប្បវេណី ចំពោះផលប្រយោជន៍ផ្នែករដ្ឋប្បវេណី។ | law |
តើអំណាចដែលអាចផ្ទេរបានមានអ្វីខ្លះ? | អំណាចដែលអាចផ្ទេរបានមានដូចជា៖
- ស្តាប់ចម្លើយសាក្សី បើក្នុងពេលស្តាប់ចម្លើយ មានលេចចេញនូវតម្រុយពិរុទ្ធភាពប្រឆាំងនឹងសាក្សីការស្តាប់ចម្លើយត្រូវបញ្ចប់ ដើម្បីឲ្យមន្ត្រីនគរបាលយុត្តិធម៌ផ្តល់ដំណឹងភ្លាមទៅចៅក្រមស៊ើបសួរ។
- ការឆែកឆេរ និងការចាប់វត្ថុ ដោយគោរពលក្ខខណ្ឌដែលមានចែងក្នុងមាត្រា ១៥៩ និង១៦០ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។
- ការឃាត់ខ្ល... | law |
តើកំហុសអចេតនាមានន័យដូចម្តេច? | កំហុសអចេតនាមានន័យថា ជាការបំពានលើករណីយកិច្ចប្រុងប្រយ័ត្ន យកចិត្តទុកដាក់ដែលច្បាប់បានកំណត់ ពោលគឺអំពើដែលតាមប្រក្រតីបុគ្គលិកដែលមានឋានៈនៃការងារ ឬបទពិសោធន៍ស្មើគ្នានឹងអ្នកធ្វើអំពើនោះ នៅតែពុំបានព្យាករទុកជាមុនអំពីការកើតឡើងនៃលទ្ធផលនោះ ដោយសារការធ្វេសប្រហែស មិនប្រុងប្រយ័ត្ន ហើយទោះបីជាមានករណីយកិច្ចជៀសវាងនូវលទ្ធផលនោះក៏ដោយ ក៏នៅតែប្រព្... | law |
តើអំពើផ្ទុយច្បាប់អាចបែងចែកជាប៉ុន្មានប្រភេទ? អ្វីខ្លះ? | អំពើផ្ទុយច្បាប់អាចបែងចែកជា២ប្រភេទ៖
- អំពើបំពានលើសិទ្ធិប្រត្យក្ស
- សិទ្ធិមិនមែនជាទ្រព្យសម្បត្តិ។ | law |
ក្រសួង ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធដែលការងាររបស់ខ្លួនប៉ះពាល់ទៅដល់ឧស្សាហកម្មទេសចរណ៍ និងផែនការអភិវឌ្ឍទេសចរណ៍ ត្រូវពិគ្រោះយោបល់ផ្នែកជំនាញទេសចរណ៍ពីក្រសួងទេសចរណ៍។ តើផ្នែកដែលប៉ះពាល់ទៅលើ ឬទទួលរងការប៉ះពាល់ដោយឧស្សាហកម្មទេសចរណ៍អាចរួមមានអ្វីខ្លះ? | ក្រសួង ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធដែលការងាររបស់ខ្លួនប៉ះពាល់ទៅដល់ឧស្សាហកម្មទេសចរណ៍ និងផែនការអភិវឌ្ឍទេសចរណ៍ ត្រូវពិគ្រោះយោបល់ផ្នែកជំនាញទេសចរណ៍ពីក្រសួងទេសចរណ៍។ ផ្នែកដែលប៉ះពាល់ទៅលើ ឬទទួលរងការប៉ះពាល់ដោយឧស្សាហកម្មទេសចរណ៍អាចរួមមាន៖
- ផែនការប្រើប្រាស់ដីធ្លី
- ផែនការរូបវន្ត និងផែនការអភិវឌ្ឍ
- ហេដ្ឋារចនាសម្ព័ន្ធ និងសេវាសាធារណៈ
... | law |
ក្រសួងទេសចរណ៍ត្រូវមានការទទួលខុសត្រូវរួមគ្នាជាមួយក្រសួង ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធដទៃទៀត ក្នុងការចេញបទប្បញ្ញត្តិសំខាន់ៗដែលប៉ះពាល់ទៅលើ ឬទទួលរងការប៉ះពាល់ដោយឧស្សាហកម្មទេសចរណ៍។ តើផ្នែកសំខាន់ៗទាំងនោះរួមមានអ្វីខ្លះ? | ក្រសួងទេសចរណ៍ត្រូវមានការទទួលខុសត្រូវរួមគ្នាជាមួយក្រសួង ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធដទៃទៀត ក្នុងការចេញបទប្បញ្ញត្តិសំខាន់ៗដែលប៉ះពាល់ទៅលើ ឬទទួលរងការប៉ះពាល់ដោយឧស្សាហកម្មទេសចរណ៍។ ផ្នែកសំខាន់ៗទាំងនោះរួមមាន៖
- សមាគមឧស្សាហកម្មទេសចរណ៍
- ការការពារបរិស្ថាន
- ការការពារ និងការបង្ហាញពីមរតកធម្មជាតិ
- ការការពារ និងការបង្ហាញពីមរតកវប្បធ... | law |
ក្រសួងទេសចរណ៍ ត្រូវទទួលខុសត្រូវជាចម្បងក្នុងការចេញបទប្បញ្ញត្តិសំខាន់ៗផ្នែកឧស្សាហកម្មទេសចរណ៍ ដើម្បីជំរុញការអនុវត្តផែនការអភិវឌ្ឍទេសចរណ៍ឲ្យមានប្រសិទ្ធភាព។ តើផ្នែកសំខាន់ៗទាំងនោះរួមមានអ្វីខ្លះ? | ក្រសួងទេសចរណ៍ ត្រូវទទួលខុសត្រូវជាចម្បងក្នុងការចេញបទប្បញ្ញត្តិសំខាន់ៗផ្នែកឧស្សាហកម្មទេសចរណ៍ ដើម្បីជំរុញការអនុវត្តផែនការអភិវឌ្ឍទេសចរណ៍ឲ្យមានប្រសិទ្ធភាព។ ផ្នែកសំខាន់ៗទាំងនោះរួមមាន៖
- ការផ្សព្វផ្សាយវិស័យទេសចរណ៍ក្នុង និងក្រៅព្រះរាជាណាចក្រកម្ពុជា
- ការធានាគុណភាពនៅក្នុងវិស័យទេសចរណ៍
- ស្តង់ដារនានានៃវិស័យទេសចរណ៍
- អាជ្ញាបណ្ណទេស... | law |
តើផែនការអភិវឌ្ឍទេសចរណ៍ថ្នាក់តំបន់ និងផែនការអភិវឌ្ឍទេសចរណ៍របស់រដ្ឋបាលថ្នាក់ក្រោមជាតិត្រូវធ្វើអ្វីខ្លះ? | ផែនការអភិវឌ្ឍទេសចរណ៍ថ្នាក់តំបន់ និងផែនការអភិវឌ្ឍទេសចរណ៍របស់រដ្ឋបាលថ្នាក់ក្រោមជាតិត្រូវ៖
- កំណត់យុទ្ធសាស្រ្តអភិវឌ្ឍវិស័យទេសចរណ៍តាមតំបន់ និងនៅថ្នាក់រដ្ឋបាលរបស់ខ្លួន។
- លើកឡើងនូវវិធានការនានាដើម្បីកាត់បន្ថយភាពក្រីក្រ និងដើម្បីធានាឲ្យបាននូវនិរន្តភាពនៃការអភិវឌ្ឍ និងការគ្រប់គ្រងវិស័យទេសចរណ៍នៅតាមតំបន់ និងនៅតាមរដ្ឋបាលថ្នាក់ក្រោ... | law |
តើផែនការអភិវឌ្ឍទេសចរណ៍ថ្នាក់ជាតិត្រូវធ្វើអ្វីខ្លះ? | ផែនការអភិវឌ្ឍទេសចរណ៍ថ្នាក់ជាតិត្រូវ៖
- កំណត់គោលនយោបាយ យុទ្ធសាស្ត្រ និងផែនការជាតិសម្រាប់ការអភិវឌ្ឍ និងផ្សព្វផ្សាយអំពីវិស័យទេសចរណ៍កម្ពុជា។
- លើកឡើងរាល់វិធានការ ដើម្បីកាត់បន្ថយភាពក្រីក្រ និងធានាឲ្យបាននូវនិរន្តភាពនៃការអភិវឌ្ឍវិស័យទេសចរណ៍ថ្នាក់ជាតិ។
- ធ្វើសមាហរណកម្មជាមួយផែនការទេសចរណ៍អាស៊ាននិងផែនការទេសចរណ៍អន្តរជាតិនានា។ | law |
ដើម្បីរួចផុតពីការទទួលខុសត្រូវ តើកម្មសិទ្ធិករ ឬអ្នកគ្រប់គ្រងវត្ថុគ្រោះថ្នាក់ត្រូវបញ្ជាក់បង្ហាញនូវករណីអ្វីខ្លះ? | ដើម្បីរួចផុតពីការទទួលខុសត្រូវ កម្មសិទ្ធិករ ឬអ្នកគ្រប់គ្រងវត្ថុគ្រោះថ្នាក់ត្រូវបញ្ជាក់បង្ហាញនូវករណីណាមួយដូចជា៖
- ការខូចខាតនោះ កើតមានឡើងបណ្តាលមកពីប្រធានសក្តិ
- ការខូចខាតនោះ កើតមានឡើងដោយសារអំពើរបស់ជនរងគ្រោះ (កំហុសទាំងស្រុងរបស់ជនរងគ្រោះ)
- ការខូចខាតបានកើតឡើងដោយអំពើរបស់តតិយជន (កំហុសទាំងស្រុងរបស់តតិយជន) ឬ
- ខ្លួនបានយកចិត្តទុ... | law |
តើលក្ខខណ្ឌនៃការទទួលខុសត្រូវគឺជាអ្វី? | លក្ខខណ្ឌនៃការទទួលខុសត្រូវ គឺជាអំពើបំពានសិទ្ធិ ឬផលប្រយោជន៍របស់អ្នកដទៃ ពោគឺអំពើខុសច្បាប់។ អំពើខុសច្បាប់នៅទីនេះត្រូវយល់ក្នុងន័យទូលាយ ពោលគឺត្រូវពិនិត្យទាំងចរិតនៃអំពើ និងការអន្តរាយដែលបានកើតឡើងដោយសារំអំពើនោះ ដោយហេតុថា ករណីខ្លះគេអាចកំណត់បានច្បាស់អំពីចរិតផ្ទុយច្បាប់នៃអំពើ ដូចជាអំពើបំពានលើកម្មសិទ្ធិ ឬបណ្តាសិទ្ធិប្រត្យក្សផ្សេងទៀ... | law |
តើមានចំណុចសំខាន់ៗអ្វីខ្លះនៃការទទួលខុសត្រូវចំពោះផលិតផលរបស់អ្នកផលិតវត្ថុ? | មានចំណុចសំខាន់ៗ នៃការទទួលខុសត្រូវចំពោះផលិតផលរបស់អ្នកផលិតវត្ថុរួមមាន៖
- កំហុសរបស់ផលិតករ គឺជាលក្ខខណ្ឌដាច់ខាត ដើម្បីកំណត់អំពីការទទួលខុសត្រូវសងការខូចខាត ដោយហេតុថា នៅក្នុងករណីដែលមិនអាចប្រមាណបាននូវវិការៈដែលមានក្នុងផលិតផល តាមកម្រិតវិទ្យាសាស្រ្តនៃបច្ចេកទេសដែលមាននៅក្នុងសម័យដែលគេផលិតនោះទេ នោះផលិតករមិនត្រូវទទួលខុសត្រូវក្នុងការសងក... | law |
ដើម្បីកំណត់ការទទួលខុសត្រូវរបស់និយោជកមានលក្ខខណ្ឌអ្វីខ្លះ? | ដើម្បីកំណត់ការទទួលខុសត្រូវរបស់និយោជកមានលក្ខខណ្ឌដូចជា៖
- ទីមួយ៖ ការប្រើប្រាស់និយោជិត ដើម្បីអនុវត្តកិច្ចការណាមួយជាកំណត់
- ទីពីរ៖ ការបង្កឲ្យមានការខូចខាតត្រូវកើតឡើងនៅពេលដែលនិយោជិតអនុវត្តកិច្ចការរបស់ខ្លួន
- ទីបី៖ អំពើបង្កឲ្យមានការខូចខាតរបស់និយោជិត គឺជាអំពើខុសច្បាប់ ដោយកំហុសចេតនា ឬអចេតនា។ | law |
តើការទទួលខុសត្រូវចំពោះអំពើអនីត្យានុកូលរបស់តតិយជនមានអ្វីខ្លះ? | ការទទួលខុសត្រូវចំពោះអំពើអនីត្យានុកូលរបស់តតិយជនមានដូចជា៖
- ការទទួលខុសត្រូវរបស់អ្នកមានករណីយកិច្ចត្រួតពិនិត្យ
- ការទទួលខុសត្រូវរបស់និយោជក
- ការទទួលខុសត្រូវរបស់និយោជិត
- ការទទួសខុសត្រូវរបស់នីតិបុគ្គល
- ការទទទួលខុសត្រូវរបស់រដ្ឋ ឬស្ថាប័នសាធារណៈ (មាត្រា ៧៤៩ក្រមរដ្ឋប្បវេណី) | law |
តើការទទួលខុសត្រូវក្នុងការសងការខូចខាតដែលកើតឡើយដោយសារអំពើអនីត្យានុកូលត្រូវបានបែងចែកជាប៉ុន្មានរូបភាព? អ្វីខ្លះ? | ការទទួលខុសត្រូវក្នុងការសងការខូចខាតដែលកើតឡើយដោយសារអំពើអនីត្យានុកូលត្រូវបានបែងចែកជាពីររូបភាពគឺ៖
- ទីមួយ៖ ការទទួលខុសត្រូវក្នុងការសងការខូចខាតដែលបង្កឡើងដោយអំពើអនីត្យានុកូលរបស់តតិយជន។
- ទីពីរ៖ - ការទទួលខុសត្រូវរបស់អ្នកកាន់កាប់សត្វ (មាត្រា ៧៥០ ក្រមរដ្ឋប្បវេណី)
- ការទទួលខុសត្រូវរបស់អ្នកផលិតវត្ថុ (មាត្រា ៧៥១ ក្រមរដ្ឋប្បវេណី)
- ... | law |
តើអំពើដោយសារស្ថានភាពចាំបាច់គឺសំដៅលើអ្វី? | អំពើដោយសារស្ថានភាពចាំបាច់ គឺសំដៅលើអំពើដែលពុំអាចជៀសវាងបានដើម្បីការពាររូបរាងកាយ ឬទ្រព្យសម្បត្តិរបស់ខ្លួន ឬអ្នកដទៃចំពោះគ្រោះថ្នាក់បច្ចុប្បន្ន ឬអាច្ចាសន្ន ហើយដែលស្ថិតក្នុងករណីមានតុល្យភាពរវាងវិធីការពារ និងកម្រិតគ្រោះថ្នាក់នេះ។ អំពើដោយសារស្ថានភាពចាំបាច់ ពុំចាត់បានចាត់ទុកថាជាអំពើបំពានដោយខុសច្បាប់ឡើយ (មាត្រា៧៥៦ វាក្យខណ្ឌទី១ កថ... | law |
តើអំពើការពារជាធម្មានុរូបគឺជាអ្វី? | អំពើការពារជាធម្មានុរូប គឺសំដៅទៅលើអំពើរំលោភដែលពុំអាចជៀសវាងបាន ដើម្បីការពាររូបកាយ ឬទ្រព្យសម្បត្តិរបស់ខ្លួន ឬរបស់អ្នកដទៃ ចំពោះអំពើបំពានដោយមិនត្រឹមត្រូវ ហើយដែលស្ថិតក្នុងករណីដែលពេលវេលានៃអំពើបំពាន និងអំពើរំលោភនោះស្ថិតនៅជិតគ្នា និងមានតុល្យភាពរវាង ការការពារ និងកម្រិតនៃអំពើបំពាននោះ។ អំពើការពារជាធម្មានុរូប ពុំត្រូវបានចាត់ទុកថាជា... | law |
តើអំពើរំលោភបំពានត្រូវបែងចែកជាអ្វីខ្លះ? | អំពើរំលោភបំពានត្រូវបែងចែកដូចជា៖
- អំពើបំពានលើបញ្ញត្តិច្បាប់
- អំពើបំពានលើសណ្តាប់ធ្នាប់សាធារណៈ និងសីលធម៌សង្គម
- ការប្រើប្រាស់សិទ្ធិដោយបំពាន
- ការអន្តរាយដល់គតិយជនបង្កឡើងដោយវិការៈនៃវត្ថុ។ | law |
តើការទទួលខុសត្រូវរបស់អ្នកកាន់កាប់សត្វទាមទារឲ្យមានលក្ខខណ្ឌអ្វីខ្លះ? | ការទទួលខុសត្រូវរបស់អ្នកកាន់កាប់សត្វទាមទារឲ្យមានលក្ខខណ្ឌបីគឺ៖
- គឺត្រូវមានសត្វ ជាការពិតមិនអាចមានបញ្ហាលើកឡើងអំពីការទទួលខុសត្រូវរបស់អ្នកកាន់កាប់សត្វឡើយ ប្រសិនបើពុំមានការចូលរួមពីសំណាក់សត្វ។
- គឺត្រូវមានឥទ្ធិពលរបស់សត្វ មានបញ្ហាពីរដែលគប្បីលើកយកមកពិចារណាគឺ ឥទ្ធិពលដែលបណ្តាលមកពីសកម្មភាពដោយសភាវៈរបស់សត្វ និងឥទ្ធិពលនៃសកម្មភាពរបស់ម... | law |
តើហិរញ្ញប្បទានទ្រទ្រង់ការអភិវឌ្ឍ និងគ្រប់គ្រងវិស័យទេសចរណ៍បានមកពីណាខ្លះ? | ហិរញ្ញប្បទានទ្រទ្រង់ការអភិវឌ្ឍ និងគ្រប់គ្រងវិស័យទេសចរណ៍បានមកពី៖
- ថវិកាជាតិប្រចាំឆ្នាំរបស់ក្រសួងទេសចរណ៍
- ហិរញ្ញប្បទានសហប្រតិបត្តិការរបស់ដៃគូអភិវឌ្ឍនានា
- ការបរិច្ចាគរបស់សប្បុរជន អតិថិជន និងសមាគមនឧស្សាហកម្មទេសចរណ៍
- ការបរិច្ចាគរបស់ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា
- ការបរិច្ចាគរបស់របស់ប្រតិបត... | law |
តើការសួរតទល់គ្នាគឺជាអ្វី? | ការសួរតទល់គ្នា គឺជាការសួរចម្លើយ ឬការស្តាប់ចម្លើយបុគ្គលជាច្រើនព្រមគ្នាក្នុងគោលដៅធ្វើឲ្យលេចចេញនូវធាតុនៃការពិត តាមរយៈយោបល់ និងជំហររបស់បុគ្គលម្នាក់ៗ ដែលចៅក្រមដាក់តទល់គ្នានោះ។ បទបញ្ញាត្តិដែលគ្រប់គ្រងការសួរចម្លើយជនត្រូវចោទត្រូវយកមកអនុវត្ត។ | law |
តើអំណាចរបស់ចៅក្រមស៊ើបសួរមានអ្វីខ្លះ? | អំណាចរបស់ចៅក្រមស៊ើបសួរមានដូចជា៖
- ការសួរចម្លើយជនត្រូវចោទ
- ការស្តាប់ចម្លើយដើមបណ្តឹងរដ្ឋប្បវេណី សាក្សី
- ការសួរតទល់
- ការចុះទៅដល់ទីកន្លែងកើតហេតុ
- ការឆែកឆេរ
- ការចាប់យកវត្ថុតាង
- កោសល្យវិច័យ
- ការស្តាប់ទូរស័ព្ទ។ | law |
តាមបញ្ញាត្តិមាត្រា ១២៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌបានចែងថា តើចៅក្រមស៊ើបសួរដែលមានសមត្ថកិច្ចតាមដែនមានអ្វីខ្លះ? | តាមបញ្ញាត្តិមាត្រា ១២៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌបានចែងថា ចៅក្រមស៊ើបសួរដែលមានសមត្ថកិច្ចតាមដែនគឺ៖
- ចៅក្រមស៊ើបសួរនាទីកន្លែងប្រព្រឹត្តបទល្មើស
- ចៅក្រមស៊ើបសួរនាទីលំនៅឋាន ឬទីសំណាក់របស់បុគ្គលដែលសង្ស័យថា បានប្រព្រឹត្តបទល្មើស
- ចៅក្រមស៊ើបសួរនាទីកន្លែងចាប់ខ្លួនបុគ្គលដែលសង្ស័យថា បានប្រព្រឹត្តបទល្មើស។ ក្នុងករណីដែលមានទំនាស់រវាងចៅក្... | law |
តើយុត្តាធិការស៊ើបសួរគឺជាអ្វី? | យុត្តាធិការស៊ើបសួរ គឺជាដំណាក់កាលមួយនៃវិធានស្រាវជ្រាវរបស់ចៅក្រមដែលមានតួនាទីក្នុងស្វែងរកនូវភស្តុតាងដាក់បន្ទុក និងដោះបន្ទុក ដែលក្រមនីតិវិធីព្រហ្មទណ្ឌបានផ្តល់អំណាចឲ្យចៅក្រមស៊ើបសួរនូវអំណាចជាច្រើន (មាត្រា១២៧ នៃក្រមនីតិវិធីព្រហ្មទណ្ឌ)។ | law |
តើដំណាក់កាលនៃការស៊ើបសួរមានអ្វីខ្លះ? | ដំណាក់កាលនៃការស៊ើបសួរមានដូចជា៖
- យុត្តាធិការស៊ើបសួរ
- ការបើកការស៊ើបសួរ និងការប្តឹងទៅចៅក្រមស៊ើបសួរ
- ការបិទការស៊ើបសួរ
- អំណាចបង្ខំរបស់ចៅក្រមស៊ើបសួរ
- អំណាចក្នុងការស្រាវជ្រាវរបស់ចៅក្រមស៊ើបសួរ។ | law |
បន្ទាប់ពីបានទទួលកំណត់ហេតុ និងខ្លួនបុគ្គលឃាត់ខ្លួនពីមន្ត្រីនគរយុត្តិធម៌ កាលបើសម្រេចប្រើនីតិវិធីបង្គាប់ឲ្យបង្ហាញខ្លួន តើព្រះរាជអាជ្ញាត្រូវធ្វើដូចម្តេច? | បន្ទាប់ពីបានទទួលកំណត់ហេតុ និងខ្លួនបុគ្គលឃាត់ខ្លួនពីមន្ត្រីនគរយុត្តិធម៌ កាលបើសម្រេចប្រើនីតិវិធីបង្គាប់ឲ្យបង្ហាញខ្លួន ព្រះរាជអាជ្ញាត្រូវ៖
- ពិនិត្យ ឬសាកសួរអំពីអត្តសញ្ញាណបុគ្គលដែលគេបញ្ជូនមកឲ្យខ្លួន
- ឲ្យដំណឹងដល់ជននោះអំពីរឿងរ៉ាវដែលចោទប្រកាន់ និងឈ្មោះបទល្មើស ព្រមទាំងអត្ថបទច្បាប់កំណត់ និងបង្ក្រាបបទល្មើស។
- ទទួលស្គាល់យកចម្លើយ... | law |
រយៈពេលដែលត្រូវគោរព រវាងការប្រគល់ដីកាកោះហៅបញ្ជូនទៅជំនុំជម្រះផ្ទាល់ដល់ជនជាប់ចោទ និងថ្ងៃកំណត់ឲ្យចូលបង្ហាញខ្លួននៅមុខតុលាការ តើត្រូវកំណត់ដូចម្តេច? | រយៈពេលដែលត្រូវគោរព រវាងការប្រគល់ដីកាកោះហៅបញ្ជូនទៅជំនុំជម្រះផ្ទាល់ដល់ជនជាប់ចោទ និងថ្ងៃកំណត់ឲ្យចូលបង្ហាញខ្លួននៅមុខតុលាការ ត្រូវកំណត់ដូចតទៅ៖
- ១៥ថ្ងៃ ប្រសិនបើជនជាប់ចោទរស់នៅក្នុងដែនដីនៃទីស្នាក់ការតុលាការជាន់ដំបូង។
- ២០ថ្ងៃ ប្រសិនបើជនជាប់ចោទរស់នៅក្នុងទីកន្លែងមួយផ្សេងទៀតក្នុងដែលដីជាតិ។
- ២ថ្ងៃ ប្រសិនបើជនជាប់ចោទរស់នៅក្នុងទីរដ... | law |
តើការចោទប្រកាន់ខាងបទព្រហ្មទណ្ឌអាចធ្វើតាមមធ្យោបាយអ្វីខ្លះ? | ការចោទប្រកាន់ខាងបទព្រហ្មទណ្ឌអាចធ្វើតាមមធ្យោបាយពីរ ជាអទិ៍៖
- ការប្តឹងទៅយុត្តាធិការស៊ើបសួរ គឺការបើកធ្វើការស៊ើបសួរ
- ការប្តឹងទៅយុត្តាធិការជំនុំជម្រះ ប្តឹងតាមរបៀបពីរគឺ ការបញ្ជូនទៅជំនុំជម្រះផ្ទាល់ ឬ តាមនីតិវិធីបង្គាប់ឲ្យចូលបង្ហាញខ្លួនភ្លាម (មាត្រា៤៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌ)។ | law |
តើអ្វីទៅជាសភាស៊ើបសួរ? | សភាស៊ើបសួរ គឺជាយុត្តិធិការនៃនីតិរួមថ្នាក់ទី២ ដែលមានទីតាំងស្ថិតនៅក្នុងសាលាឧទ្ធរណ៍ព្រហ្មទណ្ឌ ដែលមានសមត្ថកិច្ចលើបណ្តឹងតវ៉ាដែលសម្រេចសេចក្តីដោយចៅក្រមស៊ើបសួរ។ សមាជិកនៃសភាស៊ើបសួរ មិនអាចត្រូវជ្រើសរើសចេញពីចៅក្រមស៊ើបសួរ លើសំណុំរឿងក្តីដែលខ្លួនកំពុងមានសមត្ថកិច្ចនោះឡើយ បើពុំដូចនេះទេ សាលដីកានោះត្រូវចាត់ទុកជាមោឃៈ (មាត្រា ៥៥ នៃក្រមនីត... | law |
តើអគ្គព្រះរាជអាជ្ញាអមតុលាការកំពូលមានតួនាទីអ្វី? | អគ្គព្រះរាជអាជ្ញាអមតុលាការកំពូល មានតួនាទីក្នុងការចូលរួមក្នុងការស្នើសុំឲ្យមានការគោរពច្បាប់ នៅក្នុងពេលដែលមានបណ្តឹងសាទុក បណ្តឹងសើរើ និងបណ្តឹងតវ៉ាផ្សេងៗទៀត ដែលដាក់ជូនតុលាការកំពូលពិនិត្យ (មាត្រា៣១ និងមាត្រា៣២ នៃក្រមនីតិវិធីព្រហ្មទណ្ឌ)។ | law |
តើការបញ្ជូនខ្លួនជនដែលត្រូវបានឃាត់ខ្លួនទៅព្រះរាជអាជ្ញាមានន័យដូចម្តេច? | ការបញ្ជូនខ្លួនជនដែលត្រូវបានឃាត់ខ្លួនទៅព្រះរាជអាជ្ញា មានន័យថាបុគ្គលនោះត្រូវបានគេនាំយកទៅបង្ហាញខ្លួនភ្លាមនៅចំពោះមុខព្រះរាជអាជ្ញា។ ហើយករណីដែលការបញ្ជូនខ្លួនបុគ្គលដែលត្រូវបានគេឃាត់ខ្លួន ដែលត្រូវធ្វើការបង្ហាញខ្លួននៅចំពោះមុខព្រះរាជអាជ្ញា ពុំអាចធ្វើឡើងក្នុងថ្ងៃតែមួយបាននោះទេ ដោយសារមូលហេតុលំបាកនៃការដឹកជញ្ជូន ឬចម្ងាយផ្លូវនៃការដឹកជ... | law |
ប្រសិនបុគ្គលដែលដែលត្រូវបានឃាត់ខ្លួនជាអនីតិជន ហើយរយៈពេលនៃការឃាត់ខ្លួនអនីតិជន តើអាចត្រូវធ្វើទៅបានក្នុងករណីអ្វីខ្លះ? | ប្រសិនបុគ្គលដែលដែលត្រូវបានឃាត់ខ្លួនជាអនីតិជន ហើយរយៈពេលនៃការឃាត់ខ្លួនអនីតិជន អាចត្រូវធ្វើទៅបានក្នុងករណីដូចជា៖
- ចំពោះបទឧក្រិដ្ឋ អនីតិជនដែលមានអាយុចាប់ពី១៤ឆ្នាំ ដល់ក្រោម១៦ឆ្នាំ មិនអាចត្រូវបានគេឃាត់ខ្លួនហួសរយៈពេល៣៦ម៉ោងឡើយ។
- ចំពោះបទមជ្ឈិម អនីតិជនដែលមានអាយុចាប់ពី១៤ឆ្នាំ ដល់ក្រោម១៦ឆ្នាំ មិនអាចត្រូវបានគេឃាត់ខ្លួនហួសរយៈពេល២៤ម៉... | law |
ដូចម្តេចដែលហៅថាបទឧក្រិដ្ឋ ឬបទមជ្ឈិមជាក់ស្តែង? | ដែលហៅថាបទឧក្រិដ្ឋ ឬបទមជ្ឈិមជាក់ស្តែង គឺជាបទល្មើសដែលកំពុងប្រព្រឹត្ត បទល្មើសដែលទើបប្រព្រឹត្តរួចភ្លាម។ ក្នុងនោះដែលក្រមនីតិវិធីព្រហ្មទណ្ឌ បានកំណត់និយមន័យ បទល្មើសដែលត្រូវចាត់ទុកថាបទឧក្រិដ្ឋ ឬបទមជ្ឈិមជាក់ស្តែង ដែរ កាលណានៅក្រោយពេលមានបទល្មើសរួចបន្តិចមក ជនដែលគេសង្ស័យត្រូវបានសាធារណៈជនស្រែកដេញប្រផាប់ប្រភីង បុគ្គលដែលត្រូវបានគេរកឃើ... | law |
តើអ្វីទៅការស៊ើបអង្កេតបទល្មើសជាក់ស្តែង? | ការស៊ើបអង្កេតបទល្មើសជាក់ស្តែង គឺជាដំណាក់កាលដែលពុំអាចឲ្យវេលាណាមួយត្រូវបានបាត់បង់ឡើយ។ ការយឺតយ៉ាវតែបន្តិចបន្តួចអាចជាមូលហេតុនៃការបាត់នូវតម្រុយនៃពិរុទ្ធភាព ឬពិរុទ្ធជន និងស្លាកស្នាមនៃបទល្មើស។ ហេតុនេះហើយទើបក្រមនីតិវិធីព្រហ្មទណ្ឌ ២០០៧ បានផ្តល់ឲ្យកំលាំងសាធារណៈដែលត្រូវប្រឈមនឹងបទល្មើសដែលទើបតែកើតឡើងភ្លាមៗ នូវមធ្យោបាយដ៏មានប្រសិទ្ធិ... | law |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.