question stringlengths 10 408 | answer stringlengths 8 14.6k | category stringclasses 4
values |
|---|---|---|
តើភ្នាក់ងារនគរបាលយុត្តិធម៌គឺជាអ្វី? | ភ្នាក់ងារនគរបាលយុត្តិធម៌ គឺជានាយនគរបាល ស្នងការ និងអធិការនៃនគរបាលជាតិដែលពុំមានសញ្ញាបត្រជាន់ខ្ពស់ខាងផ្នែកនគរបាលយុត្តិធម៌ ភ្នាក់ងារដទៃទៀតរបស់នគរបាលជាតិ នាយកងរាជអាវុធហត្ថដែលពុំមានសញ្ញាបត្រជាន់ខ្ពស់ខាងផ្នែកនគរបាលយុត្តិធម៌ និងទាហានដទៃទៀតរបស់កងរាជអាវុធហត្ថដទៃទៀត។ ភ្នាក់ងារនីមួយៗ ត្រូវធ្វើសម្បថនៅចំពោះមុខសាលាដំបូងរាជធានី ខេត្តត... | law |
តើទាក់ទងយោធិននៃកងរាជអាវុធហត្ថ គណៈមេប្រយោគមានសមាសភាពអ្វីខ្លះ? | ទាក់ទងយោធិននៃកងរាជអាវុធហត្ថ គណៈមេប្រយោគមានសមាសភាពដូចជា៖
- ចៅក្រមស៊ើបសួរម្នាក់ដែលតែងតាំងដោយប្រធានតុលាការកំពូល។
- ចៅក្រមអយ្យការម្នាក់ដែលតែងតាំងដោយអគ្គព្រះរាជអាជ្ញាអមតុលាការកំពូល។
- តំណាង ០២ (ពីរ) រូប របស់ក្រសួងការពារជាតិ។ (មាត្រា ៦២នៃក្រមនីតិវិធីព្រហ្មទណ្ឌឆ្នាំ២០០៧) | law |
តើចៅក្រមអយ្យការត្រូវបានកំណត់នូវឋានុក្រម (មាត្រ២៨ នៃក្រមនីតិវិធីព្រហ្មទណ្ឌ) អ្វីខ្លះ? | ចៅក្រមអយ្យការត្រូវបានកំណត់នូវឋានុក្រម (មាត្រ២៨ នៃក្រមនីតិវិធីព្រហ្មទណ្ឌ) ដូចជា៖
- អគ្គព្រះរាជអាជ្ញា អគ្គព្រះរាជអាជ្ញារង និងព្រះរាជអាជ្ញាអមតុលាការកំពូល។
- អគ្គព្រះរាជអាជ្ញា អគ្គព្រះរាជអាជ្ញារង និងព្រះរាជអាជ្ញាអមសាលាឧទ្ទរណ៍។
- ព្រះរាជអាជ្ញា និងព្រះរាជអាជ្ញារងអមសាលាដំបូង។ | law |
តើសាក្សីមានកាតព្វកិច្ចប៉ុន្មានយ៉ាង? | សាក្សីមានកាតព្វកិច្ច៣យ៉ាងគឺ ចូលមកបង្ហាញខ្លួន ធ្វើពាក្យសម្បថ (ត្រូវរួចផុតពីសម្បថបុគ្គល ដែលជិតស្និតជាមួយជនត្រូវចោទ ដូចជាបុព្វញាតិ បច្ឆាញាតិ បងប្អូន សហព័ទ្ធ និងកូនដែលមានអាយុចាប់ពី១៦ ឡើងទៅ មាត្រា១៥៦ នៃក្រមនីតិវិធីព្រហ្មទណ្ឌ) និងផ្តល់ចម្លើយ។ សាក្សីបដិសេធមិនបង្ហាញខ្លួន ចៅក្រមស៊ើបសួរ សុំឲ្យកំលាំងសាធារណៈបង្ខំសាក្សីឲ្យចូលមកបង្ហ... | law |
មាត្រា ២៦៧ នៃក្រមនីតិវិធីព្រហ្មទណ្ឌចែងថា តើជនត្រូវចោទអាចប្តឹងឧទ្ធរណ៍ចំពោះដីកាអ្វីខ្លះ? | មាត្រា ២៦៧ នៃក្រមនីតិវិធីព្រហ្មទណ្ឌចែងថា ជនត្រូវចោទអាចប្តឹងឧទ្ធរណ៍ចំពោះដីកាដូចតទៅ៖
- ដីកាបដិសេធពាក្យសុំឲ្យធ្វើកិច្ចស៊ើបសួរ ដូចដែលមានចែងក្នុងកថាខណ្ឌទី២ នៃមាត្រា ១៣៣ (ការស្នើសុំឲ្យបំពេញកិច្ចដោយជនត្រូវចោទ)។
- ដីកាមិនព្រមប្រគល់វត្ថុដែលចាប់ឲ្យទៅម្ចាស់ដើមវិញ ដូចដែលមានចែងក្នុងមាត្រា ១៦១ (ការប្រគល់វត្ថុដែលចាប់យកឲ្យទៅម្ចាស់ដើមវ... | law |
ក្នុងការអនុវត្តជាក់ស្តែង តើចៅក្រមស៊ើបសួរទទួលពាក្យបណ្តឹងប៉ុន្មានករណី? | ក្នុងការអនុវត្តជាក់ស្តែង តើចៅក្រមស៊ើបសួរទទួលពាក្យបណ្តឹងក្នុងបីករណីគឺ៖
- អំពើដែលរៀបរាប់ក្នុងឯកសារភ្ជាប់ទៅនឹងដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរ។ ចៅក្រមស៊ើបសួរមិនត្រូវស៊ើបសួរអំពើ ដែលមិនមាននៅក្នុងនីតិវិធី ទោះជាក្រោមរូបភាពណាក៏ដោយ។
- អំពើដែលអយ្យការបញ្ជូនមកឲ្យចៅក្រមស៊ើបសួរ គោលការណ៍កាលានុវត្តភាពនៃការចោទប្រកាន់អនុញ្ញាតឲ្យព្រះរាជ... | law |
ថិរវេលានៃការឃុំខ្លួនបណ្តោះអាសន្នក្នុងករណីបទមជ្ឈិម តើត្រូវបែងចែកជាប៉ុន្មានផ្នែក តាមនីតិភាពនៃបុគ្គលដែលរងការចោទប្រកាន់? | ថិរវេលានៃការឃុំខ្លួនបណ្តោះអាសន្នក្នុងករណីបទមជ្ឈិម ត្រូវបែងចែកជា៣ផ្នែក តាមនីតិភាពនៃបុគ្គលដែលរងការចោទប្រកាន់ មានដូចជា៖
- នីតិជន ថិរវេលានៃកាឃុំខ្លួនបណ្តោះអាសន្នមិនអាចលើសពី៤ខែ បានទេ ប៉ុន្តែនៅពេលផុតថិរវេលានេះ ចៅក្រមស៊ើបសួរអាចពន្យារពេលបានម្តងគត់ ដោយមានថិរវេលាមិនឲ្យលើសពី២ខែ បានឡើយ។
ថិរវេលានៃការឃុំខ្លួនបណ្តោះអាសន្ននេះ មិនត្រូវ... | law |
ថិរវេលានៃការឃុំខ្លួនបណ្តោះអាសន្នក្នុងករណីបទឧក្រិដ្ឋ តើត្រូវបែងចែកជាប៉ុន្មានផ្នែក តាមនីតិភាពនៃបុគ្គលដែលរងការចោទប្រកាន់? | ថិរវេលានៃការឃុំខ្លួនបណ្តោះអាសន្នក្នុងករណីបទឧក្រិដ្ឋ ត្រូវបែងចែកជា៣ផ្នែក តាមនីតិភាពនៃបុគ្គលដែលរងការចោទប្រកាន់ មានដូចជា៖
- នីតិជន ថិរវេលានៃកាឃុំខ្លួនបណ្តោះអាសន្នមិនអាចលើសពី៦ខែ បានទេ ប៉ុន្តែនៅពេលផុតថិរវេលានេះ ចៅក្រមស៊ើបសួរអាចពន្យារពេលបានពីរដង ដោយក្នុងមួយដងៗមានថិរវេលា៦ខែ។
- អនីតិជន អាយុចាប់ពី១៦ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ថិរវេលា... | law |
យោងតាមមាត្រា២០៨ ២០៩ ២១៣ និង២១៤ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ថិរវេលានៃការឃុំខ្លួនបណ្តោះអាសន្ន តើត្រូវបែងចែកតាមចំណាត់ថ្នាក់នៃបទល្មើសប៉ុន្មានសណ្ឋាន? អ្វីខ្លះ? | យោងតាមមាត្រា២០៨ ២០៩ ២១៣ និង២១៤ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ថិរវេលានៃការឃុំខ្លួនបណ្តោះអាសន្ន ត្រូវបែងចែកតាមចំណាត់ថ្នាក់នៃបទល្មើសជាបីសណ្ឋានគឺ៖
- បទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ
- បទឧក្រិដ្ឋនៃនីតិសិមាញ្ញ
- បទមជ្ឈិម (ទោសដាក់ពន្ធនាគារស្មើ ឬលើសពី១ឆ្នាំ)។ | law |
តើការឃុំខ្លួនបណ្តោះអាសន្នត្រូវតែមានសំអាងហេតុ យោងតាមបទប្បញ្ញត្តិនៃមាត្រា២០៥ នៃក្រមនីតិវិធីព្រហ្មទណ្ឌស្តីអំពីមូលហេតុនៃការឃុំខ្លួននេះ ដែលជាករណីពិសេស និងជាភាពចាំបាច់ដើម្បីអ្វីខ្លះ? | ការឃុំខ្លួនបណ្តោះអាសន្នត្រូវតែមានសំអាងហេតុ យោងតាមបទប្បញ្ញត្តិនៃមាត្រា២០៥ នៃក្រមនីតិវិធីព្រហ្មទណ្ឌស្តីអំពីមូលហេតុនៃការឃុំខ្លួននេះ ដែលជាករណីពិសេស និងជាភាពចាំបាច់ដើម្បី មានដូចជា៖
- បញ្ចប់បទល្មើស ឬបង្ការបទល្មើសកុំឲ្យកើតជាថ្មី។
- រារាំងកុំឲ្យមានការគាបសង្កត់លើសាក្សី ឬជនរងគ្រោះ។
- រារាំងកុំឲ្យមានការត្រូវរ៉ូវគ្នា រវាងជនត្រូវចោ... | law |
យោងតាមការវិភាគលើផ្នែកទី៥ ស្តីពីការឃុំខ្លួនបណ្តោះអាសន្ននេះឃើញថា តើការអនុវត្តវិធាននៃការឃុំខ្លួនបណ្តោះអាសន្ននេះ មិនអាចអនុវត្តបានឡើយ ចំពោះករណីអ្វីខ្លះ? | យោងតាមការវិភាគលើផ្នែកទី៥ ស្តីពីការឃុំខ្លួនបណ្តោះអាសន្ននេះឃើញថា ការអនុវត្តវិធាននៃការឃុំខ្លួនបណ្តោះអាសន្ននេះ មិនអាចអនុវត្តបានឡើយ ចំពោះករណីដូចជា៖
- បទល្មើសលហុ
- បទល្មើសមជ្ឈិម ដែលមានទណ្ឌកម្មពិន័យជាប្រាក់ ឬមានទណ្ឌកម្មដាក់ពន្ធនាគារតិចជាង១ឆ្នាំ
- បុគ្គលដែលរងការចោទប្រកាន់ជាអនីតិជន អាយុតិចជាង១៤ឆ្នាំ ប៉ុន្តែចៅក្រមស៊ើបសួរអាចសម្រេ... | law |
តើសិទ្ធិរបស់ជនត្រូវចោទរួមមានអ្វីខ្លះ? | សិទ្ធិរបស់ជនត្រូវចោទ មានដូចជា៖
- សិទ្ធិការពារខ្លួនដែលស្តែងឡើងតាមសិទ្ធិទទួលបាននូវជំនួយមេធាវីតាមលក្ខន្តិកៈមេធាវី
- សិទ្ធិចូលរួមក្នុងការពារខ្លួន ដោយឆ្លើយ ឬមិនឆ្លើយ
- សិទ្ធិត្រូវបានស្តាប់ដោយចៅក្រម និងមិនមែនដោយមន្រ្តីនគរបាលយុត្តិធម៌
- សិទ្ធិទទួលព័ត៌មានពីសកម្មភាពខាងផ្នែកតុលាការរបស់ចៅក្រមស៊ើបសួរ
- សិទ្ធិសុំមោឃនីតិវិធី
- សិទ្ធ... | law |
មាត្រា ២៦៨ នៃក្រមនីតិវិធីព្រហ្មទណ្ឌចែងថា តើដើមបណ្តឹងរដ្ឋប្បវេណីអាចប្តឹងឧទ្ធរណ៍ចំពោះដីកាអ្វីខ្លះ? | មាត្រា ២៦៨ នៃក្រមនីតិវិធីព្រហ្មទណ្ឌចែងថា ដើមបណ្តឹងរដ្ឋប្បវេណីអាចប្តឹងឧទ្ធរណ៍ចំពោះដីកាដូចតទៅ៖
- ដីកាបដិសេធពាក្យសុំឲ្យធ្វើកិច្ចស៊ើបសួរ ដូចដែលមានចែងក្នុងកថាខណ្ឌទី ២ នៃមាត្រា ១៣៨ (ការស្នើសុំឲ្យបំពេញកិច្ចដោយដើមបណ្តឹងរដ្ឋប្បវេណី)។
- ដីកាមិនព្រមស៊ើបសួរដូចដែលមានចែងក្នុងកថាខណ្ឌទី ៨ នៃមាត្រា ១៣៩ (កាបញ្ជូនបណ្តឹងទៅព្រះរាជអាជ្ញា)។
... | law |
តើដីកាបង្គាប់ឲ្យឃុំខ្លួនគឺជាអ្វី? | ដីកាបង្គាប់ឲ្យឃុំខ្លួន គឺជាបញ្ជាដល់ប្រធានពន្ធនាគារ ឬមណ្ឌលឃុំខ្លួនដែលត្រូវតែឲ្យទទួល និងឃុំខ្លួនជនត្រូវចោទរហូតទាល់តែបានទទួលដំណឹងអំពីការដោះលែងឲ្យមានសេរីភាពវិញ។ ចៅក្រមស៊ើបសួរអាចនឹងចេញដីកាបង្គាប់ឲ្យឃុំខ្លួនបាន លុះត្រាតែមានសេចក្តីសម្រេចឲ្យឃុំខ្លួនបណ្តោះអាសន្នជាមុនសិន ហើយអាចបង្គាប់ឲ្យឃុំខ្លួនបុគ្គលណាម្នាក់បាន លុះត្រាតែជនត្រូវ... | law |
ចៅក្រមស៊ើបសួរអាចចេញដីកាបង្គាប់ឲ្យចាប់ខ្លួន តើត្រូវគោរពលក្ខខណ្ឌអ្វីខ្លះ? | ចៅក្រមស៊ើបសួរអាចចេញដីកាបង្គាប់ឲ្យចាប់ខ្លួន ត្រូវគោរពលក្ខខណ្ឌមួយចំនួនដូចជា៖
- ចេញបានទៅលើជនត្រូវចោទ និងបុគ្គលដែលមានតម្រុយពីពិរុទ្ធភាព។
- បទល្មើសដែលត្រូវចោទប្រកាន់ ជាបទឧក្រិដ្ឋ ឬបទមជ្ឈិមដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ (ត្រង់ចំណុចនេះ ក្រមនីតិវិធីព្រហ្មទណ្ឌ ពុំបានកំណត់អំពីកម្រិតទោសដាក់ពន្ធនាគារនោះទេ ពោលគឺទោសដាក់ពន្ធនាគារជាទ... | law |
តើដីកាបង្គាប់ឲ្យចាប់ខ្លួនគឺជាអ្វី? | ដីកាបង្គាប់ឲ្យចាប់ខ្លួន គឺជាបញ្ជាដល់កងកម្លាំងសាធារណៈឲ្យស្រាវជ្រាវរកចាប់ និងឲ្យនាំខ្លួនបុគ្គលណាម្នាក់ទៅក្នុងពន្ធនាគារ ឬមណ្ឌលឃុំខ្លួន និងជាបញ្ជាដល់ប្រធានពន្ធនាគារ ឬមណ្ឌលឃុំខ្លួនឲ្យទទួល និងឃុំខ្លួនបុគ្គលនោះ។ | law |
តើដីកាបង្គាប់ឲ្យនាំខ្លួនគឺជាអ្វី? | ដីកាបង្គាប់ឲ្យនាំខ្លួន គឺជាបញ្ជាដែលមានតម្លៃបង្ខំ ដែលបង្គាប់ដល់កងកម្លាំងសាធារណៈឲ្យចាប់ខ្លួន និងនាំខ្លួនបុគ្គលណាម្នាក់ទៅចំពោះមុខចៅក្រមស៊ើបសួរ។ ដីកាបង្គាប់ឲ្យនាំខ្លួនអាចចេញទៅបានតែលើជនត្រូវចោទ ឬទៅលើបុគ្គលណាម្នាក់ដែលមានតម្រុយពីពិរុទ្ធភាពតែប៉ុណោ្ណះ។ ការអនុវត្តដីកាបង្គាប់ឲ្យនាំខ្លួន ត្រូវប្រគល់ឲ្យមន្រ្តីនគរបាលយុត្តិធម៌ ដែលមាន... | law |
តើដីកាបង្គាប់ឲ្យចូលខ្លួនគឺជាអ្វី? | ដីកាបង្គាប់ឲ្យចូលខ្លួន គឺជាបញ្ជាដល់បុគ្គលណាម្នាក់ឲ្យចូលទៅបង្ហាញខ្លួននៅចំពោះមុខចៅក្រមស៊ើបសួរ។ ដីកាបង្គាប់ឲ្យចូលខ្លួន អាចចេញទៅបានតែលើជនត្រូវចោទ ឬទៅលើបុគ្គលណាម្នាក់ ដែលមានតម្រុយពីពិរុទ្ធភាពតែប៉ុណោ្ណះ។ តាមរយៈដីកានេះ សាម៉ីខ្លួនបង្ហាញខ្លួននៅចំពោះមុខចៅក្រមស៊ើបសួរ ដោយសេរី មានន័យថា ការបង្ហាញខ្លួនតាមរយៈដីកានេះ ពុំមានតម្លៃបង្ខំដោ... | law |
អនុលោមតាមមាត្រា១៨៥ នៃក្រមនីតិវិធីព្រហ្មទណ្ឌ តើបានកំណត់អំពីដីកាប៉ុន្មានប្រភេទ? អ្វីខ្លះ? | អនុលោមតាមមាត្រា១៨៥ នៃក្រមនីតិវិធីព្រហ្មទណ្ឌ បានកំណត់អំពីដីកា៤ប្រភេទគឺ៖
- ដីកាបង្គាប់ឲ្យចូលខ្លួន
- ដីកាបង្គាប់ឲ្យនាំខ្លួន
- ដីកាបង្គាប់ឲ្យចាប់ខ្លួន
- ដីកាបង្គាប់ឲ្យឃុំខ្លួន។ | law |
តើចៅក្រមស៊ើបសួរចេញដីកាលើកលែងចោទប្រកាន់នៅក្នុងករណីអ្វីខ្លះ? | ចៅក្រមស៊ើបសួរចេញដីកាលើកលែងចោទប្រកាន់នៅក្នុងករណីដូចជា៖
- អំពើប្រព្រឹត្ត មិនមែនជាបទឧក្រិដ្ឋ បទមជ្ឈិម ឬបទលហុ។
- ជនដែលប្រព្រឹត្តអំពើនោះនៅតែគេមិនស្គាល់។
- គ្មានភស្តុតាងដាក់បន្ទុកគ្រប់គ្រាន់លើជនត្រូវចោទ។ | law |
តើដីកាបង្គាប់ឲ្យចាប់ខ្លួនមានតួនាទីប៉ុន្មាន? | ដីកាបង្គាប់ឲ្យចាប់ខ្លួន មានតួនាទីបីគឺ ស្វែងរក ចាប់ខ្លួន និងឃុំខ្លួន។ នៅត្រង់ចំណុចចុងក្រោយនេះ មានការបកស្រាយតាមទស្សនៈពីរផ្សេងគ្នាគឺ៖
- ទស្សនៈទី១៖ នៅពេលដែលបុគ្គលពាក់ព័ន្ធត្រូវបានរកឃើញ និងចាប់ខ្លួនបានហើយចៅក្រមស៊ើបសួរពុំចាំបាច់ចេញសេចក្តីសម្រេចឃុំខ្លួនបណ្តោះអាសន្ន និងចេញដីកាបង្គាប់ឲ្យឃុំខ្លួនទេ ពីព្រោះដីកាបង្គាប់ឲ្យចាប់ខ្លួន... | law |
ប្រតិបត្តិករទេសចរណ៍ដែលជាម្ចាស់ស្លាកសញ្ញាបរិស្ថានពិសេស ដែលផ្តល់ដោយក្រសួងទេសចរណ៍ អាចទទួលបានអត្ថប្រយោជន៍ និងការលើកទឹកចិត្តជាអាទិភាពពីរាជរដ្ឋាភិបាលមុនប្រតិបត្តិករទេសចរណ៍ដទៃទៀត។ តើក្នុងចំណោមអត្ថប្រយោជន៍ និងការលើកទឹកចិត្តទាំងនោះរួមមានអ្វីខ្លះ? | ប្រតិបត្តិករទេសចរណ៍ដែលជាម្ចាស់ស្លាកសញ្ញាបរិស្ថានពិសេស ដែលផ្តល់ដោយក្រសួងទេសចរណ៍ អាចទទួលបានអត្ថប្រយោជន៍ និងការលើកទឹកចិត្តជាអាទិភាពពីរាជរដ្ឋាភិបាលមុនប្រតិបត្តិករទេសចរណ៍ដទៃទៀត។ ក្នុងចំណោមអត្ថប្រយោជន៍ និងការលើកទឹកចិត្តទាំងនោះរួមមាន៖
- សិទ្ធិក្នុងការធ្វើអាជីវកម្មក្នុងតំបន់ពិសេសមួយចំនួន
- ការកាត់បន្ថយថ្លៃចេញអាជ្ញាបណ្ណទេសចរណ៍
... | law |
តើសកម្មភាពអាជីវកម្មទេសចរណ៍ ដូចចែងក្នុងជំពូកទី៣នៃច្បាប់នេះ ត្រូវបានចាត់ទៅតាមប្រភេទ និងការទទួលខុសត្រូវរបស់ក្រសួងទេសចរណ៍មានអ្វីខ្លះ? | សកម្មភាពអាជីវកម្មទេសចរណ៍ ដូចចែងក្នុងជំពូកទី៣នៃច្បាប់នេះ ត្រូវបានចាត់ទៅតាមប្រភេទ និងការទទួលខុសត្រូវរបស់ក្រសួងទេសចរណ៍មានដូចជា៖
ក- សកម្មភាពអាជីវកម្មទេសចរណ៍នៅក្នុងផ្នែកដែលមានការទទួលខុសត្រូវជាចម្បង ដូចមានចែងក្នុងមាត្រា១០នៃច្បាប់នេះមានជាអាទិ៍ដូចតទៅ៖
- មគ្គុទេ្ទសក៍ទេសចរណ៍
- ការីទេសចរណ៍ និងភ្នាក់ងារទេសចរណ៍
- ព័ត៌មាន និងការផ្សព... | law |
តើលក្ខណវិនិច្ឆ័យសម្រាប់ការចេញអាជ្ញាបណ្ណទេសចរណ៍ឲ្យមគ្គុទេសក៍ទេសចរណ៍ត្រូវមានអ្វីខ្លះ? | លក្ខណវិនិច្ឆ័យសម្រាប់ការចេញអាជ្ញាបណ្ណទេសចរណ៍ឲ្យមគ្គុទេសក៍ទេសចរណ៍ត្រូវមានអាទិ៍ដូចជា៖
- ត្រូវតែជាបុគ្គលដែលមានសញ្ជាតិខ្មែរ និងមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ។
- មានវិញ្ញបនបត្រជំនាញមគ្គុទេសក៍ទេសចរណ៍ ដែលការបណ្តុះបណ្តាលត្រូវបានទទួលស្គាល់ដោយក្រសួងទេសចរណ៍។ | law |
តើមូលបត្ររដ្ឋសំដៅដល់អ្វី? | មូលបត្ររដ្ឋ សំដៅដល់ប័ណ្ណ សញ្ញាប័ណ្ណ និងឧបករណ៦ហិរញ្ញវត្ថុផ្សេងៗទៀត ដែលបញ្ជាក់ពីការទទួលស្គាល់បំណុល ដែលបានបោះផ្សាយក្នុងនាមរាជរដ្ឋាភិបាលនៅក្រោមច្បាប់នេះ។ | law |
តើឧស្សាហកម្មទេសចរណ៍សំដៅដល់អ្វី? | ឧស្សាហកម្មទេសចរណ៍ សំដៅដល់ផ្នែកមួយនៃឧស្សាហកម្មសេវាកម្ម ដែលបង្កើតឡើងក្នុងគោលបំណងផ្គត់ផ្គង់ដល់សេចក្តីត្រូវការរបស់ទេសចរ និងសង្គមដោយរួមមានជាសម្បទា ឬសេវាកម្មទាំងឡាយដែលពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយោល ដល់ការអភិវឌ្ឍវិស័យទេសចរណ៍ និងជួយបង្កឲ្យមានភាពអាចអនុវត្តទៅបាននៃខ្សែទស្សនកិច្ច។ | law |
តើអ្នកទទួលដោះស្រាយវិវាទសំដៅដល់អ្វី? | អ្នកទទួលដោះស្រាយវិវាទ សំដៅដល់មន្រ្តីដែលត្រូវបានតែងតាំងដោយរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដើម្បីទទួលតួនាទីជាអ្នកទទួលដោះស្រាយវិវាទទេសចរណ៍ ដូចមានចែងនៅក្នុងមាត្រា៥៤ និងមាត្រា៥៥នៃច្បាប់ស្តីពីទេសចរណ៍។ | law |
តើអ្នកនាំក្រុមទេសចរសំដៅដល់អ្វី? | អ្នកនាំក្រុមទេសចរ សំដៅដល់បុគ្គលដែលការីទេសចរណ៍បានចាត់ឲ្យបំពេញតួនាទី និងភារកិច្ចជាអ្នកនាំក្រុមទេសចរ ក្នុងរយៈពេលនៃការប្រើប្រាស់ខ្សែទស្សនកិច្ចជួយសម្របសម្រួល និងបង្កភាពងាយស្រួលដល់ការអនុវត្ត ការងារនៃមគ្គុទេសក៍ទេសចរណ៍។ | law |
តើអ្នកធ្វើដំណើរកម្សាន្តសំដៅដល់អ្វី? | អ្នកធ្វើដំណើរកម្សាន្ត សំដៅដល់បុគ្គលទាំងឡាយ ជាជនជាតិកម្ពុជា ឬជនបរទេសដែលធ្វើដំណើរទៅកាន់តំបន់ណាណាមួយ ដើម្បីសម្រាកលំហែកម្សាន្ត ធុរកិច្ច និងធ្វើសកម្មភាពទេសចរណ៍ស្របច្បាប់ផ្សេងៗទៀត ក្នុងអំឡុងពេលតិចជាងមួយយប់។ | law |
តើអេកូឡាបិលសំដៅដល់អ្វី? | អេកូឡាបិល សំដៅដល់ស្លាកសញ្ញាបរិស្ថានពិសេស ដែលកំណត់ដោយក្រសួងទេសចរណ៍ ក្រោមមាត្រា២៧សម្រាប់ផលិតផលអេកូទេសចរណ៍។ | law |
តើមូលបត្ររដ្ឋមិនអាចជួញដូរបានសំដៅដល់អ្វី? | មូលបត្ររដ្ឋមិនអាចជួញដូរបាន សំដៅដល់មូលបត្រទាំងឡាយណាដែលត្រូវសងទៅឲ្យអ្នកកាន់កាប់មូលបត្រដែលបានចុះបញ្ជី ឬសន្តតិជនពេញសិទ្ធិតាមលក្ខខណ្ឌរបស់មូលបត្រនោះ ដោយស្របទៅតាមវិសាលភាព និងការកំណត់របស់ប្រកាសដែលដាក់ឲ្យអនុវត្តដោយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ អ្នកកាន់កាប់មូលបត្រ ឬសន្តតិជនពេញសិទ្ធិមានសិទ្ធិស្នើសុំការទូទាត់សងមុនឥណប... | law |
តើអេកូទេសចរណ៍សំដៅដល់អ្វី? | អេកូទេសចរណ៍ សំដៅដល់ទម្រង់ទេសចរណ៍ផ្អែកលើធម្មជាតិ ដែលមានគោលបំណងអភិរក្សបរិស្ថានធម្មជាតិ និងវប្បធម៌តំបន់ជួយលើកកម្ពស់ជីវភាពរស់នៅ សុខុមាលភាពរបស់ប្រជាពលរដ្ឋមូលដ្ឋាន ផ្តល់បទពិសោធន៍ល្អដល់ទេសចរ និងការធ្វើដំណើរប្រកបដោយការទទួលខុសត្រូវ និងកម្សាន្ត កោតសរសើរ រៀនសូត្រពីធម្មជាតិ។ | law |
តើអាជ្ញាបណ្ណទេសចរណ៍សំដៅដល់អ្វី? | អាជ្ញាបណ្ណទេសចរណ៍ សំដៅដល់អាជ្ញាបណ្ណ ដែលចេញឲ្យដោយក្រសួងទេសចរណ៍ ឬរដ្ឋបាលថ្នាក់ក្រោមជាតិក្រោមមាត្រា៣០នៃច្បាប់នេះ ជាអាជ្ញាបណ្ណពេញសិទ្ធិ ឬអាជ្ញាបណ្ណបណ្តោះអាសន្ន។ | law |
តើស្លាកសញ្ញាបញ្ជាក់គុណភាពសំដៅដល់អ្វី? | ស្លាកសញ្ញាបញ្ជាក់គុណភាព សំដៅដល់សញ្ញាដែលកំណត់ដោយក្រសួងទេសចរណ៍ ក្រោមមាត្រា២៦នៃច្បាប់នេះ ដើម្បីសម្គាល់ពីគុណភាពនៃផលិតផល/សេវាកម្មទេសចរណ៍ តម្រូវប្រើប្រាស់សម្រាប់ប្រភេទនីមួយៗនៃអាជីវកម្មផ្សេងៗ នៅក្នុងឧស្សាហកម្មទេសចរណ៍ ហើយបានឆ្លើយតបទៅនឹងស្តង់ដារធានាគុណភាពផលិតផល/សេវាកម្មទេសចរណ៍។ | law |
តើសហគមន៍ទេសចរណ៍មូលដ្ឋានសំដៅដល់អ្វី? | សហគមន៍ទេសចរណ៍មូលដ្ឋាន សំដៅដល់ទីតាំង ឬកន្លែងទាក់ទាញទេសចរណ៍ ដែលរៀបចំដោយសហគមន៍មូលដ្ឋានខ្លួនឯងផ្ទាល់ ឬដោយមានកិច្ចសហប្រតិបត្តិការ ដើម្បីពង្រឹងកិច្ចអភិវឌ្ឍមូលដ្ឋាន ក្នុងគោលបំណងកាត់បន្ថយភាពក្រីក្រនិងលើកស្ទួយជីវភាពរស់នៅរបស់សហគមន៍ និងបម្រើផលប្រយោជន៍ប្រជាពលរដ្ឋមូលដ្ឋាន តាមរយៈការអភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្តរភាព។ | law |
តើសេវាកម្មដឹកជញ្ជូនទេសចរណ៍សំដៅដល់អ្វី? | សេវាកម្មដឹកជញ្ជូនទេសចរណ៍ សំដៅដល់អាជីវកម្មរៀបចំឡើង ដើម្បីបម្រើសេវាកម្មដឹកជញ្ជូនសម្រាប់ទេសចរណ៍ តាមផ្លូវគោក និងផ្លូវទឹក ដោយរួមទាំងនាវាទេសចរណ៍សមុទ្រផងដែរ។ | law |
តើសេវាកម្មដឹកជញ្ជូនក្នុងស្រុកសំដៅដល់អ្វី? | សេវាកម្មដឹកជញ្ជូនក្នុងស្រុក សំដៅដល់អាជីវកម្មរៀបចំឡើង ដើម្បីបម្រើសេវាកម្មដឹកជញ្ជូនតាមផ្លូវគោក និងផ្លូវទឹក សម្រាប់ប្រជាពលរដ្ឋទូទៅ និងដោយរួមទាំងទេសចរផងដែរ។ | law |
តើសាលាវិជ្ជាជីវទេសចរណ៍សំដៅដល់អ្វី? | សាលាវិជ្ជាជីវទេសចរណ៍ សំដៅដល់គ្រះស្ថានសិក្សា ដែលបង្កើតឡើងដោយផ្នែកសាធារណៈ ផ្នែកឯកជន ចម្រុះរដ្ឋ ឬអង្គការមិនមែនរដ្ឋាភិបាល ដែលមានការអប់រំបណ្តុះបណ្តាល អ្នកឯកទេសវិជ្ជាជីវៈទេសចរណ៍ សណ្ឋាគារ និងបដិសណ្ឋារកិច្ច សំដៅបម្រើឲ្យឧស្សាហកម្មទេសចរណ៍។ | law |
តើអាហារដ្ឋាននិងភោជនីយដ្ឋានទេសចរណ៍សំដៅដល់អ្វី? | អាហារដ្ឋាននិងភោជនីយដ្ឋានទេសចរណ៍ សំដៅដល់អគារ ឬទីតាំងដែលរៀបចំឡើងដើម្បីបម្រើសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ សម្រាប់ភ្ញៀវជាចម្បង។ | law |
តើសាកលវិទ្យាល័យទេសចរណ៍និងបដិសណ្ឋារកិច្ចសំដៅដល់អ្វី? | សាកលវិទ្យាល័យទេសចរណ៍និងបដិសណ្ឋារកិច្ច សំដៅដល់គ្រឹះស្ថានឧត្តមសិក្សាដែលមានការអប់រំ និងបណ្តុះបណ្តាលធនធានមនុស្សលើគ្រប់ជំនាញ វិស័យទេសចរណ៍ សណ្ឋាគារ និងបដិសណ្ឋារកិច្ច។ | law |
តើវិញ្ញាបនបត្រមូលបត្ររដ្ឋសំដៅដល់អ្វី? | វិញ្ញាបនបត្រមូលបត្ររដ្ឋ សំដៅដល់ឧបករណ៍ហិរញ្ញវត្ថុជាលាយលក្ខណ៍អក្សរ ដោយមានការធានានូវការបំពេញកាតព្វកិច្ចទូទាត់ពេញលេញពីរាជរដ្ឋាភិបាលកម្ពុជា ដោយមានចែងអំពីរយៈពេល លក្ខខណ្ឌ និងកាតព្វកិច្ចផ្សេងៗទៀតរបស់មូលបត្រនោះ។ | law |
តើមូលនិធិផ្សេងៗសំដៅដល់អ្វី? | មូលនិធិផ្សេងៗ សំដៅដល់មូលនិធិពិសេស ដែលបង្កើតដោយច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។ មូលនិធិនេះ ត្រូវប្រើប្រាស់សម្រាប់ប្រតិបត្តិការមួយជាក់លាក់ក្នុងគោលបំណងច្បាស់លាស់ ហើយប្រតិបត្តិការនៃមូលនិធិនេះ មិនពាក់ព័ន្ធនឹងថវិកាចំណូល-ចំណាយរបស់រាជរដ្ឋាភិបាល ដែលស្ថិតនៅក្រោមច្បាប់ស្តីអំពីប្រព័ន្ធហិរញ្ញវត្ថុ ដែលត្រូវបានប្រកាសឲ្យប្រើតាមព្រះរាជក្... | law |
តើរាល់ការងារសាងសង់ឬរុះរើត្រូវអនុវត្តស្របតាមអ្វីខ្លះ? | - រាល់ការងារសាងសង់ឬរុះរើត្រូវអនុវត្តស្របតាម៖
- គម្រោងប្លង់
- បទប្បញ្ញត្តិបច្ចេកទេសសំណង់
- បទប្បញ្ញត្តិជាធរមានដទៃទៀត។ | law |
អ្នកសាងសង់មិនតម្រូវឲ្យមានអាជ្ញាបណ្ណផ្តល់ដោយរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ឬលិខិតអនុញ្ញាតផ្តល់ដោយរដ្ឋបាលរាជធានី ខេត្ត លុះត្រាតែអ្នកសាងសង់នោះបានបំពេញគ្រប់លក្ខខណ្ឌ។ តើលក្ខខណ្ឌទាំងនោះមានអ្វីខ្លះ? | អ្នកសាងសង់មិនតម្រូវឲ្យមានអាជ្ញាបណ្ណផ្តល់ដោយរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ឬលិខិតអនុញ្ញាតផ្តល់ដោយរដ្ឋបាលរាជធានី ខេត្ត លុះត្រាតែអ្នកសាងសង់នោះបានបំពេញគ្រប់លក្ខខណ្ឌដូចជា៖
- ជាអ្នកវិជ្ជាជីវៈក្នុងវិស័យសំណង់
- សាងសង់ឬរុះរើសំណង់ដែលជាលំនៅដ្ឋានផ្ទាល់ខ្លួន និង
- សាងសង់ឬរុះរើសំណង់តាមជំនាញវិជ្ជាជីវៈរបស់ខ្លួន។ | law |
តើរាល់ការងារសាងសង់ឬរុះរើដែលមិនតម្រូវឲ្យមានការអនុញ្ញាតមានអ្វីខ្លះ? | រាល់ការងារសាងសង់ឬរុះរើដែលមិនតម្រូវឲ្យមានការអនុញ្ញាតមានដូចជា៖
- សំណង់ទំហំតូចដែលមិនប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ
- លំនៅដ្ឋានធ្វើពីលើ ផ្ទះថ្មក្រោមឈើលើ ផ្ទះតៀមធ្វើពីឈើឬថ្មនៅទីជនបទឬស្រែចម្ការ ដែលមិនប៉ះពាល់ដល់រមណីយដ្ឋានទេសចរណ៍ តំបន់បេតិភណ្ឌ តំបន់អភិរក្ស ឬតំបន់ការពារ
- សំណង់បម្រើដល់សន្តិសុខជាតិនិងការពា... | law |
តើក្រុមហ៊ុនដែលប្រកបអាជីវកម្មក្នុងវិស័យសំណង់ត្រូវបាត់បង់នីតិសម្បទាក្នុងការប្រកបអាជីវកម្មក្នុងករណីអ្វីខ្លះ? | ក្រុមហ៊ុនដែលប្រកបអាជីវកម្មក្នុងវិស័យសំណង់ត្រូវបាត់បង់នីតិសម្បទាក្នុងការប្រកបអាជីវកម្មក្នុងករណីដូចជា៖
- លែងបំពេញលក្ខខណ្ឌតម្រូវណាមួយដែលអនុញ្ញាតឲ្យក្រុមហ៊ុនទទួលបានអាជ្ញាបណ្ណប្រកបអាជីវកម្ម
- ត្រូវបានលុបចេញពីបញ្ជីពាណិជ្ជកម្ម
- ត្រូវបានតុលាការប្រកាសរំលាយឬប្រកាសមោឃភាព
- ត្រូវបានតុលាការប្រកាសក្ស័យធនឬការជម្រះបញ្ជីតាមផ្លូវតុលាកា... | law |
តើអ្នកវិជ្ជាជីវៈក្នុងវិស័យសំណង់ត្រូវបាត់បង់នីតិសម្បទាក្នុងការប្រកបវិជ្ជាជីវៈក្នុងករណីអ្វីខ្លះ? | អ្នកវិជ្ជាជីវៈក្នុងវិស័យសំណង់ត្រូវបាត់បង់នីតិសម្បទាក្នុងការប្រកបវិជ្ជាជីវៈក្នុងករណីណាមួយដូចជា៖
- លែងបំពេញលក្ខខណ្ឌតម្រូវពាក់ព័ន្ធនឹងការប្រកបវិជ្ជាជីវៈ
- បានប្រព្រឹត្តកំហុសវិជ្ជាជីវៈដែលនាំទៅដល់ការផ្អាកឬការដកហូតអាជ្ញាបណ្ណប្រកបវិជ្ជាជីវៈ
- មានបញ្ហាសុខភាពដែលអាចប៉ះពាល់ដល់ការប្រកបវិជ្ជាជីវៈ ដោយមានបញ្ជាក់ពីគ្រូពេទ្យជំនាញ ឬបានទ... | law |
តើរាល់ការងារសំណង់ត្រូវគោលការណ៍អ្វីខ្លះ? | រាល់ការងារសំណង់ត្រូវគោលការណ៍ដូចជា៖
- ការពារផលប្រយោជន៍សាធារណៈនិងសិទ្ធិបុគ្គល
- ប្រសិទ្ធភាព ចីរភាព និងបរិយាបន្ន
- រៀបចំដែនដីនិងនគរូបនីយកម្ម
- អភិវឌ្ឍបៃតង ការពារធនធានធម្មជាតិ និងបរិស្ថាន
- រក្សានិងលើកកម្ពស់អត្តសញ្ញាណជាតិ។ | law |
តើគណនីសំដៅដល់អ្វី? | គណនីសំដៅដល់គណនីទូទៅ និងគណនីពិសេសរបស់រតនាគារជាតិដូចមានចែងនៅក្នុងច្បាប់ស្តីអំពីប្រព័ន្ធហិរញ្ញវត្ថុ ដែលត្រូវបានប្រកាសឲ្យប្រើតាមព្រះរាជក្រមលេខ ០១ ន.ស. ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ១៩៩៣ និងគណនីពិសេសផ្សេងទៀត ដែលបានបង្កើតដោយច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។ | law |
គណៈកម្មាធិការចម្រុះសម្រាប់ការអភិវឌ្ឍន៍ទីផ្សារមូលបត្ររដ្ឋ អាចត្រូវបានបង្កើតឡើងដោយរាជរដ្ឋាភិបាល តាមសំណើររបស់រដ្ឋមន្ត្រីពិភាក្សា និងសម្រេចលើគោលនយោបាយសំខាន់ៗដែលទាក់ទងនឹងការអភិវឌ្ឍន៍ទីផ្សារមូលបត្ររដ្ឋ។ តើគណៈកម្មាធិការចម្រុះនេះត្រូវមានសមាសភាពអ្វីខ្លះ? | គណៈកម្មាធិការចម្រុះនេះត្រូវមានសមាសភាពដូចជា៖
- រដ្ឋមន្រ្តី
- ទេសាភិបាលធនាគារជាតិនៃកម្ពុជា
- ប្រធានស្ថាប័នរដ្ឋបាលកណ្តាលផ្សេងទៀតដែលពាក់ព័ន្ធ ប្រសិនបើមាន
- ជំនាញការមកពីផ្នែកឯកជន។ | law |
តើប្រភពហិរញ្ញវត្ថុរបស់ ម.គ.ម.រ. អាចបានមកពីប្រភពចំណូលអ្វីខ្លះ? | ប្រភពហិរញ្ញវត្ថុរបស់ ម.គ.ម.រ. អាចបានមកពីប្រភពចំណូលដូចជា៖
- ចំណូលបានមកពីការបោះផ្សាយមូលបត្ររដ្ឋ
- ចំណូលការប្រាក់ដែលបានពីគណនីប្រាក់បញ្ញើ និងមូលនិធិផ្សេងទៀត
- អតិបកនៃការទូទាត់ប្រចាំឆ្នាំ
- វិភាគទានពីរាជរដ្ឋាភិបាល
- ចំណូលបានពីប្រតិបត្តិការផ្សេងៗរបស់ ម.គ.ម.រ.។ | law |
ក្នុងករណីមានការប្រគល់សិទ្ធិ ដូចមានចែងក្នុងកថាខណ្ឌទី២នៃមាត្រានេះ ទេសាភិបាលធនាគារជាតិនៃកម្ពុជា ត្រូវផ្ញើរបាយការណ៍ប្រចាំឆ្នាំ ជូនទៅរដ្ឋមន្រ្តីអំពីការទូទាត់លើគណនីរបស់ ម.គ.ម.រ. នៅមុនដំណាច់ខែកុម្ភៈនៃឆ្នាំសាពើពន្ធបន្ទាប់។ តើរបាយការណ៍ប្រចាំឆ្នាំត្រូវមានចំណុចអ្វីខ្លះ? | ក្នុងករណីមានការប្រគល់សិទ្ធិ ដូចមានចែងក្នុងកថាខណ្ឌទី២នៃមាត្រានេះ ទេសាភិបាលធនាគារជាតិនៃកម្ពុជា ត្រូវផ្ញើរបាយការណ៍ប្រចាំឆ្នាំ ជូនទៅរដ្ឋមន្រ្តីអំពីការទូទាត់លើគណនីរបស់ ម.គ.ម.រ. នៅមុនដំណាច់ខែកុម្ភៈនៃឆ្នាំសាពើពន្ធបន្ទាប់។ របាយការណ៍ប្រចាំឆ្នាំត្រូវមានចំណុចដូចជា៖
- របាយការណ៍ស្តីពីស្ថានភាពទូទៅ និងការវិភាគលើ ម.គ.ម.រ.
- តារាងតុល្យ... | law |
តើការបោះផ្សាយ និងការដាក់លក់មូលបត្ររដ្ឋត្រូវអនុវត្តអ្វីខ្លះ? | ការបោះផ្សាយ និងការដាក់លក់មូលបត្ររដ្ឋត្រូវអនុវត្តដូចជា៖
- មានតែរដ្ឋមន្ត្រីម្នាក់ប៉ុណោ្ណះ ដែលអាចបោះផ្សាយមូលបត្ររដ្ឋក្នុងក្របខណ្ឌចំណាយនៃ ម.គ.ម.រ. ដូចមានចែងក្នុងមាត្រា៧នៃច្បាប់នេះ។ រដ្ឋមន្រ្តីអាចទិញ ទូទាត់សង និងផ្តល់ប្រាក់វិញនូវរាល់មូលបត្ររដ្ឋដែលដល់ ឬមិនទាន់ដល់ឥណប្រតិទាន។ ប្រាក់ដើម និងការប្រាក់នៃមូលបត្ររដ្ឋត្រូវបានធានាដោយគ... | law |
តើច្បាប់ធនាគារជាតិសំដៅដល់អ្វី? | ច្បាប់ធនាគារជាតិ សំដៅដល់ច្បាប់ពីការរៀបចំ និងការប្រព្រឹត្តទៅនៃធនាគារជាតិនៃកម្ពុជា ដែលប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខ ន.ស/ រ.ក.ម/ ០១៩៦/២៧ ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ១៩៩៦។ | law |
តើប្រធានស្ថាប័នរដ្ឋបាលកណ្តាលសំដៅដល់អ្វី? | ប្រធានស្ថាប័នរដ្ឋបាលកណ្តាល សំដៅដល់ថ្នាក់ដឹកនាំក្រសួងនានា និងថ្នាក់ដឹកនាំនៃស្ថាប័នរដ្ឋបាលកណ្តាលផ្សេងទៀត ដែលទទួលបានសិទ្ធិស្របច្បាប់ និងមានតួនាទីស្មើក្រសួងនានា។ | law |
តើមូលនិធិគ្រប់គ្រងមូលបត្ររដ្ឋ (ម.គ.ម.រ.) សំដៅដល់អ្វី? | មូលនិធិគ្រប់គ្រងមូលបត្ររដ្ឋ (ម.គ.ម.រ.) សំដៅដល់ប្រាក់ដែលផ្តល់ឲ្យ ដោយរាជរដ្ឋាភិបាល និងប្រាក់ដែលបានមកពីស្ថាប័នឯកជន និងសាធារណៈតាមរយៈការបោះផ្សាយមូលបត្ររដ្ឋ ប្រាក់នេះត្រូវបានប្រើប្រាស់សម្រាប់កិច្ចការទូទាត់សងប្រាក់ដើម និងការប្រាក់នៃមូលបត្រទាំងឡាយណាដែលបានបោះផ្សាយរួច។ មូលនិធិនេះមិនមែនជាមូលនិធិដែលបង្កើតឡើងក្នុងគោលដៅមនុស្សធម៌នោះទ... | law |
តើមូលនិធិគ្រប់គ្រងមូលបត្ររដ្ឋ (ម.គ.ម.រ.) ត្រូវបានប្រើប្រាស់ដើម្បីបំពេញគោលដៅអ្វីខ្លះ? | មូលនិធិគ្រប់គ្រងមូលបត្ររដ្ឋ (ម.គ.ម.រ.) ត្រូវបានប្រើប្រាស់ដើម្បីបំពេញគោលដៅដូចជា៖
- ទូទាត់សងប្រាក់ដើម និងការប្រាក់នៃមូលបត្ររដ្ឋដែលមានបោះផ្សាយ
- ដាក់ទៅក្នុងគណនី និងក្នុងមូលនិធិផ្សេងៗនូវប្រាក់ចំណូលរបស់ ម.គ.ម.រ.
- ទូទាត់សងរាល់ចំណាយចាំបាច់នៃការគ្រប់គ្រង ម.គ.ម.រ.
- អាចទិញមូលបត្ររដ្ឋនិងសញ្ញាបណ្ណមហាជនផ្សេងៗនិងដាក់ប្រាក់បញ្ញើរយៈ... | law |
តើសមាគមឧស្សាហកម្មទេសចរណ៍សំដៅដល់អ្វី? | សមាគមឧស្សាហកម្មទេសចរណ៍ សំដៅដល់នីតិបុគ្គលជាតំណាងឲ្យក្រុមអាជីវកម្មទេសចរណ៍ដែលមានប្រភេទ និងសកម្មភាពប្រហាក់ប្រហែលគ្នា ហើយបង្កើតឡើងក្នុងគោលបំណងជំរុញ និងការពារផលប្រយោជន៍រួមរបស់ក្រុមខ្លួន។ | law |
តើវិទ្យាស្ថានជាតិទេសចរណ៍សំដៅដល់អ្វី? | វិទ្យាស្ថានជាតិទេសចរណ៍ សំដៅដល់មណ្ឌលសិក្សា និងស្រាវជ្រាវអំពីវិស័យទេសចរណ៍ក្នុងគោលបំណងបង្កើតគោលនយោបាយ យុទ្ធសាស្ត្រ និងផែនការអភិវឌ្ឍទេសចរណ៍ប្រកបដោយប្រសិទ្ធភាព គុណភាព និងនិរន្តរភាព។ | law |
តើលក្ខខណ្ឌអនុវត្តដ៏ប្រសើរបំផុតនៅក្នុងព្រះរាជាណាចក្រកម្ពុជាសំដៅដល់អ្វី? | លក្ខខណ្ឌអនុវត្តដ៏ប្រសើរបំផុតនៅក្នុងព្រះរាជាណាចក្រកម្ពុជា សំដៅដល់លក្ខខណ្ឌអនុវត្តទាំងឡាយ ដែលត្រូវធានាឲ្យបាននូវការធានាគុណភាព សន្តិសុខ សុវត្ថិភាព ផាសុកភាព ហើយដែលមិនផ្ទុយទៅនឹងបរិស្ថានវប្បធម៌ ទំនៀមទម្លាប់ សណ្តាប់ធ្នាប់សារធាណៈ និងសង្គម។ | law |
តើក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជាសំដៅដល់អ្វី? | ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា សំដៅដល់នីតិបុគ្គលមានលក្ខណៈជាដៃគូរវាងផ្នែកឯកជន និងផ្នែកសាធារណៈដែលបង្កើតឡើងដើម្បីពង្រីក និងអនុវត្តឲ្យមានប្រសិទ្ធភាពសកម្មភាពការងារសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា។ | law |
តើក្រមសីលធម៌វិជ្ជាជីវៈសំដៅដល់អ្វី? | ក្រមសីលធម៌វិជ្ជាជីវៈ សំដៅដល់ច្បាប់ទូន្មាន ដែលត្រូវបានកំណត់ឡើងសម្រាប់ប្រភេទវិជ្ជាជីវៈនីមួយៗនៃឧស្សាហកម្មទេសចរណ៍ មានចរិតលក្ខណៈជាអភិសមាចារ ដោយភ្ជាប់ជាមួយនូវការអប់រំ តម្រែតម្រង់ និងពន្យល់ណែនាំប្រតិបត្តិករទេសចរណ៍ ក្នុងគោលបំណងលើកកម្ពស់ចរិយាមារយាទល្អប្រពៃការគោរពអនុវត្តសីលធម៌វិជ្ជាជីវៈ។ | law |
តើក្រមប្រតិបត្តិវិជ្ជាជីវៈសំដៅដល់អ្វី? | ក្រមប្រតិបត្តិវិជ្ជាជីវៈ សំដៅដល់បញ្ញត្តិដែលត្រូវបានកំណត់ឡើងសម្រាប់ប្រភេទវិជ្ជាជីវៈនីមួយៗ នៃឧស្សាហកម្មទេសចរណ៍ ដែលមានចរិតលក្ខណៈជាកម្រិត ឬតម្រូវ រួមទាំងការពិន័យចំពោះអ្នកដែលបានប្រព្រឹត្តផ្ទុយ មិនបានគោរពអនុវត្តវិជ្ជាជីវៈ ដែលខ្លួនកំពុងអនុវត្តនោះ។ | law |
តើកម្រៃអាជ្ញាបណ្ណទេសចរណ៍សំដៅដល់អ្វី? | កម្រៃអាជ្ញាបណ្ណទេសចរណ៍ សំដៅដល់ប្រាក់ដែលត្រូវបង់ដើម្បីទទួលបានអាជ្ញាបណ្ណទេសចរណ៍ ពីក្រសួងទេសចរណ៍ ឬពីរដ្ឋបាលថ្នាក់ក្រោមជាតិ។ | law |
តើការីទេសចរណ៍សំដៅដល់អ្វី? | ការីទេសចរណ៍ សំដៅដល់បុគ្គលដែលរៀបចំ និងលក់ខ្សែទស្សនកិច្ច ព្រមទាំងប្រមូលផ្តុំសេវាកម្មទេសចរណ៍ផ្សេងៗទៀត សម្រាប់លក់ដោយផ្ទាល់ ឬតាមរយៈភ្នាក់ងារទេសចរណ៍ ឬភាគីផ្សេងទៀតក្នុងកិច្ចសន្យា។ | law |
តើការទទួលស្គាល់គុណភាពសំដៅដល់អ្វី? | ការទទួលស្គាល់គុណភាព សំដៅដល់វិញ្ញាបនបត្រដែលចេញដោយក្រសួងទេសចរណ៍ ឬដែលចេញដោយសមាគមនឧស្សាហកម្មទេសចរណ៍ ដើម្បីបញ្ជាក់ទទួលស្គាល់គុណភាពផលិតផល ឬសេវាកម្មទេសចរណ៍ដែលបានឆ្លើយតបទៅនឹងស្តង់ដារធានាគុណភាព កំណត់ដោយក្រសួងទេសចរណ៍។ | law |
តើខ្សែទស្សនកិច្ចសំដៅដល់អ្វី? | ខ្សែទស្សនកិច្ច សំដៅដល់កញ្ចប់សេវាកម្មទេសចរណ៍រៀបចំឡើង ដោយការីទេសចរណ៍ រួមបញ្ជូលនូវសេវាកម្មយ៉ាងតិចពីរក្នុងចំណោមសេវាកម្ម ចាំបាច់ដូចជាសេវាកម្មស្នាក់នៅទេសចរណ៍ សេវាកម្មដឹកជញ្ជូន សេវាកម្មម្ហូបអាហារ និងភេសជ្ជៈការធ្វើទស្សនកិច្ច សេវាកម្មមគ្គុទេ្ទសក៍ទេសចរណ៍ និងសេវាផ្សេងទៀត ដែលពាក់ព័ន្ធដោយមានថ្លៃលក់មួយលាក់ជាក់ និងស្ថិតក្នុងថេរវេលាប្... | law |
តើការទទួលដោយប្រឹក្សាយោបល់សំដៅដល់អ្វី? | ការទទួលដោយប្រឹក្សាយោបល់ សំដៅដល់ការទទួលខុសត្រូវរបស់ក្រសួងទេសចរណ៍ ក្នុងការធានាឲ្យបាននូវនិរន្តភាពនៃការអភិវឌ្ឍវិស័យទេសចរណ៍ ដោយធ្វើការផ្តល់យោបល់ផ្នែកជំនាញទេសចរណ៍ ជូនក្រសួង ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធ ដែលការងាររបស់គេប៉ះពាល់ទៅលើ ឬទទួលរងការប៉ះពាល់ដោយឧស្សាហកម្មទេសចរណ៍ ដូចមានកំណត់ក្នុងមាត្រា១២ មាត្រា៣០ (គ) ក្រោមជំពូកទី៣ និងជំពូ... | law |
តើការទទួលខុសត្រូវចម្បងសំដៅដល់អ្វី? | ការទទួលខុសត្រូវចម្បង សំដៅដល់សមត្ថកិច្ចគ្រប់គ្រងផ្ទាល់របស់ក្រសួងទេសចរណ៍ ក្នុងការទទួលខុសត្រូវដឹកនាំគ្រប់គ្រងកិច្ចអភិវឌ្ឍផ្នែកសំខាន់ៗនៃឧស្សាហកម្មទេសចរណ៍ និងដឹកនាំចេញបទប្បញ្ញត្តិគ្រប់គ្រង និងផ្តល់អាជ្ញាបណ្ណទេសចរណ៍ ដូចមានចែងក្នុងមាត្រា១០ មាត្រា៣០ (ក) ក្រោមជំពូកទី៣ និងជំពូកទី៥នៃច្បាប់ស្តីពីទេសចរណ៍។ | law |
តើការលើកទឹកចិត្តសំដៅដល់អ្វី? | ការលើកទឹកចិត្ត សំដៅដល់រង្វាន់ដែលផ្តល់ដោយក្រសួងទេសចរណ៍ ក្រោមមាត្រា២៦ សម្រាប់ជាការលើកទឹកចិត្តដល់បណ្តាអាជីវកម្មទេសចរណ៍ ឬបុគ្គលដែលមានស្នាដៃ ក្នុងការរៀបចំបានល្អពិសេសៗនូវផលិតផល ឬសេវាកម្មទេសចរណ៍ ហើយឆ្លើយតបតាមស្តង់ដារធានាគុណភាពផលិតផល ឬសេវាកម្មទេសចរណ៍។ | law |
តើទេសចរណ៍ ឬអ្នកធ្វើដំណើរកម្សាន្តត្រូវមានកាតព្វកិច្ចអ្វីខ្លះ? | ទេសចរណ៍ ឬអ្នកធ្វើដំណើរកម្សាន្តត្រូវមានកាតព្វកិច្ចដូចជា៖
- គោរពច្បាប់ និងបទប្បញ្ញត្តិជាធរមានរបស់ព្រះរាជាណាចក្រកម្ពុជា។
- គោរពប្រពៃណី ទំនៀមទម្លាប់ និងវប្បធម៌ខ្មែរ និងមិនត្រូវចូលរួមក្នុងសកម្មភាពណាមួយដែលបំពាន ឬធ្វើឲ្យខូចដល់វប្បធម៌ខ្មែរ។
- មិនត្រូវធ្វើឲ្យខូចខាតដល់បរិស្ថាន ឬមរតកវប្បធម៌ និងមរតកធម្មជាតិ។
- មិនត្រូវចូលរួមក្នុងស... | law |
តើមន្ត្រីមានសមត្ថកិច្ចដែលពាក់ព័ន្ធនឹងវិស័យទេសចរណ៍ត្រូវមានកាតព្វកិច្ចដូចម្តេច? | មន្ត្រីមានសមត្ថកិច្ចដែលពាក់ព័ន្ធនឹងវិស័យទេសចរណ៍ត្រូវមានកាតព្វកិច្ចដូចជា៖
- ផ្តល់ដល់ទេសចរណ៍នូវព័ត៌មានឥតលាក់លៀម និងមិនលំអៀង។
- ជួយយកអាសាដោយភាពស្មោះត្រង់ និងផ្តល់ភាពរាក់ទាក់ក្នុងនាមជាម្ចាស់ផ្ទះ។
- សម្រួលការធ្វើដំណើរដល់ទេសចរណ៍ សម្រួលកិច្ចការលិខិតស្នាម និងបែបបទនានាឲ្យសាមញ្ញ។
- មិនរើសអើងសញ្ជាតិ ពូជសាសន៍ ពណ៌សម្បុរ និងសាសនា។
-... | law |
តើអាជ្ញាបណ្ណទេសចរណ៍ដទៃផ្សេងទៀតដែលចេញនៅក្រោមច្បាប់នេះអាចផ្ទេរ ឬលក់ក្រោមលក្ខខណ្ឌអ្វីខ្លះ? | អាជ្ញាបណ្ណទេសចរណ៍ដទៃផ្សេងទៀតដែលចេញនៅក្រោមច្បាប់នេះអាចផ្ទេរ ឬលក់ក្រោមលក្ខខណ្ឌដូចតទៅ៖
- ម្ចាស់អាជ្ញាបណ្ណត្រូវដាក់ពាក្យសុំផ្ទេរ ឬលក់អាជ្ញាបណ្ណមកក្រសួងទេសចរណ៍ ឬរដ្ឋបាលថ្នាក់ក្រោមជាតិ តាមគំរូដែលបានកំណត់ និងដោយភ្ជាប់មកជាមួយនូវសោហ៊ុយសេវាផ្ទេរ ឬលក់អាជ្ញាបណ្ណ ឯកសាររួមទាំងព័ត៌មានផ្សេងៗទៀតដែលកំណត់ដោយក្រសួងទេសចរណ៍។
- បុគ្គលជាអ្នកទ... | law |
អាជ្ញាបណ្ណដែលបានចេញក្រោមច្បាប់នេះ ត្រូវមានលក្ខខណ្ឌដែលអ្នកទទួលត្រូវអនុវត្តតាម។ តើលក្ខខណ្ឌទាំងនោះមានអ្វីខ្លះ? | អាជ្ញាបណ្ណដែលបានចេញក្រោមច្បាប់នេះ ត្រូវមានលក្ខខណ្ឌដែលអ្នកទទួលត្រូវអនុវត្តតាម។ លក្ខខណ្ឌទាំងនោះមានដូចជា៖
- អនុវត្តតាមផែនការ បទដ្ឋានស្តីពីសំណង់អគារ សុវត្ថិភាពអគ្គិភ័យ សុខភាព ម្ហូបអាហារ អនាម័យ កម្លាំងពលកម្ម ពន្ធ ច្បាប់ និងបទប្បញ្ញត្តិដទៃទៀត ដែលទាក់ទងទៅនឹងសកម្មភាព ទីបរិវេណ បរិក្ខារ និយោជិត និងប្រតិបត្តិការអាជីវកម្មទេសចរណ៍។
... | law |
តើការទទួលខុសត្រូវរួមគ្នាសំដៅដល់អី្វ? | ការទទួលខុសត្រូវរួមគ្នា សំដៅដល់សមត្ថកិច្ចគ្រប់គ្រងរបស់ក្រសួងទេសចរណ៍ ដែលត្រូវសហការជាមួយក្រសួង ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធក្នុងការទទួលខុសត្រូវគ្រប់គ្រងរួមគ្នា នូវបណ្តាផ្នែកដែលប៉ះពាល់ទៅលើ ឬទទួលរងការប៉ះពាល់ដោយឧស្សាហកម្មទេសចរណ៍ ដោយចេញបទប្បញ្ញត្តិរួមគ្នាដើម្បីបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រង ដូចមានចែងក្នុងមាត្រា១១ មាត្រា៣០ (ខ... | law |
តើគោលដៅទាក់ទាញទេសចរណ៍សំដៅដល់អ្វី? | គោលដៅទាក់ទាញទេសចរណ៍ សំដៅដល់ទីកន្លែងដែលមានភាពទាក់ទាញទេសចរណ៍ មានសម្បទាទេសចរណ៍ មានសេវាបម្រើប្រកបដោយផាសុកភាព និងមានលទ្ធភាពអាចចូលទៅដល់បាន។ | law |
តើគណៈកម្មការដោះស្រាយវិវាទទេសចរណ៍សំដៅដល់អ្វី? | គណៈកម្មការដោះស្រាយវិវាទទេសចរណ៍ សំដៅដល់អង្គការចាត់តាំងមួយដែលក្រសួងទេសចរណ៍ ត្រូវបង្កើតឡើងដោយផ្អែកលើសេចក្តីត្រូវការ ដើម្បីទទួលសម្របសម្រួល ដោះស្រាយវិវាទ និងការប្រតិបត្តិតាមកាតព្វកិច្ច ក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីទេសចរណ៍។ | law |
តើតំបន់ទេសចរណ៍សំដៅដល់អ្វី? | តំបន់ទេសចរណ៍ សំដៅដល់តំបន់ទាំងឡាយក្នុងព្រះរាជាណាចក្រកម្ពុជាដែលត្រូវបានជ្រើសរើស រៀបចំ និងអភិវឌ្ឍបម្រើឲ្យគោលបំណង និងសកម្មភាពទេសចរណ៍។ | law |
តើរមណីយដ្ឋានទេសចរណ៍សំដៅដល់អ្វី? | រមណីយដ្ឋានទេសចរណ៍ សំដៅដល់ទីតាំងដែលមានភាពទាក់ទាញទេសចរណ៍ ដូចជា វប្បធម៌ ប្រវត្តិសាស្រ្ត ធម្មជាតិ ធ្នេរសមុទ្រ ឬដែលរៀបចំកែច្នៃឡើង ហើយត្រូវបានអនុញ្ញតឲ្យរៀបចំសម្រាប់ធ្វើអាជីវកម្ម បម្រើឲ្យការសម្រាកលំហែ និងកម្សាន្តតាមគោលបំណងទេសចរណ៍ស្របច្បាប់។ | law |
តើរងា្វន់សំដៅដល់អ្វី? | រងា្វន់សំដៅដល់រង្វាន់ដែលឧបត្ថម្ភដោយក្រសួងទេសចរណ៍ ក្រោមមាត្រា២៦នៃច្បាប់នេះ សម្រាប់ជាការទទួលស្គាល់អាជីវកម្មទេសចរណ៍ ឬបុគ្គលដែលមានស្នាដៃពិសេស ក្នុងការអនុវត្តតាមនូវស្តង់ដារធានាគុណភាពផលិតផល ឬសេវាកម្មទេសចរណ៍ដែលបានកំណត់ដោយក្រសួងទេសចរណ៍។ | law |
តើមូលដ្ឋានសេវាកម្មស្នាក់នៅទេសចរណ៍សំដៅដល់អ្វី? | មូលដ្ឋានសេវាកម្មស្នាក់នៅទេសចរណ៍ សំដៅដល់សណ្ឋាគារ អាផាត់ម៉ិន ម៉ូតែល ផ្ទះសំណាក់ ឡ័ដ បឹងកាឡូ កន្លែងបោះជំរំ និងកន្លែងសម្រាកស្នាក់នៅសម្រាប់ទេសចរណ៍ផ្សេងទៀត។ | law |
តើមូលដ្ឋានសេវាកម្មម្ហូបអាហារនិងភេសជ្ជៈសំដៅដល់អ្វី? | មូលដ្ឋានសេវាកម្មម្ហូបអាហារនិងភេសជ្ជៈ សំដៅដល់អាហារដ្ឋាន ភោជនីយដ្ឋានអគារ ឬទីតាំងសម្រាប់ពិធីជាប់លៀង ឬស្រមោលសរដែលបើកដំណើរការបម្រើសេវាកម្មម្ហូបអាហារ និងភេសជ្ជៈឬសេវាកម្មកម្សាន្តដទៃទៀតសម្រាប់ភ្ញៀវ។ | law |
តើមណ្ឌលកម្សាន្តទេសចរណ៍សម្រាប់មនុស្សពេញវ័យសំដៅដល់អ្វី? | មណ្ឌលកម្សាន្តទេសចរណ៍សម្រាប់មនុស្សពេញវ័យ សំដៅដល់ទីតាំងសេវាកម្មទាំងឡាយដែលធ្វើអាជីវកម្មបម្រើឲ្យការសម្រាកលំហែ និងកម្សាន្តសម្រាប់មនុស្សពេញវ័យ ហើយប្រភេទអាជីវកម្មទាំងនោះត្រូវបានកំណត់ដោយអនុក្រឹត្យ។ | law |
តើមគ្គុទ្ទេសក៏ទេសចរណ៍សំដៅដល់អ្វី? | មគ្គុទ្ទេសក៏ទេសចរណ៍សំដៅដល់បុគ្គលដែលប្រកបអាជីព ជាអ្នកទទួលជូនថែរក្សាភ្ញៀវជាតិ អន្តរជាតិ និងធ្វើអត្ថាធិប្បាយពន្យល់ អំពីភូមិសាស្ត្រ ធម្មជាតិ ប្រវត្តិសាស្រ្ត វប្បធម៌ ប្រពៃណី សិល្បៈ ទំនៀមទម្លាប់ និងសេដ្ឋកិច្ច សង្គមនៃទីកន្លែងទស្សនា។ | law |
តើភ្ញៀវសំដៅដល់អ្វី? | ភ្ញៀវ សំដៅដល់បុគ្គលដែលធ្វើដំណើរដើម្បីសម្រាក លំហែ កម្សាន្តធុរកិច្ច និងគោលបំណងទេសចរណ៍ស្របច្បាប់ផ្សេងៗទៀត ក្នុងនាមជាទេសចរ ឬជាអ្នកធ្វើដំណើរកម្សាន្ត។ | law |
តើភ្នាក់ងារទេសចរណ៍សំដៅដល់អ្វី? | ភ្នាក់ងារទេសចរណ៍ សំដៅដល់បុគ្គលមានសញ្ជាតិខ្មែរ ដែលធ្វើអាជីវកម្មជាអ្នកជួយលក់សេវាកម្មទេសចរណ៍ ដូចជា សំបុត្រមធ្យោបាយធ្វើដំណើរ សេវាកម្មសា្នក់នៅទេសចរណ៍ និងសេវាកម្មទេសចរណ៍ផ្សេងៗទៀត រាប់បញ្ជូលខ្សែទស្សនកិច្ចដែលបង្កើតដោយការីទេសចរណ៍ផងដែរ។ | law |
តើភាពទាក់ទាញទេសចរណ៍សំដៅដល់អ្វី? | ភាពទាក់ទាញទេសចរណ៍ សំដៅដល់សម្បត្តិវប្បធម៌ ធនធានធម្មជាតិ ព្រឹត្តិការណ៍ អាជីវកម្ម ទីបរិវេណ បរិក្ខារប្រើប្រាស់ ឬភាពទាក់ទាញផ្សេងៗទៀត ដែលមានលក្ខណៈពិសេស សម្រាប់បម្រើឲ្យការសម្រាកំហែកម្សាន្ត និងគោលបំណងទេសចរណ៍ស្របច្បាប់ផ្សេងៗទៀត។ | law |
តើផែនការអភិវឌ្ឍទេសចរណ៍របស់រដ្ឋបាលថ្នាក់ក្រោមជាតិសំដៅដល់អ្វី? | ផែនការអភិវឌ្ឍទេសចរណ៍របស់រដ្ឋបាលថ្នាក់ក្រោមជាតិ សំដៅដល់ផែនការទូទៅសម្រាប់ការគ្រប់គ្រង និងការអភិវឌ្ឍទេសចរណ៍ ក្នុងរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌមួយ រួមបញ្ជូល ដោយគោលនយោបាយ ផែន និងយុទ្ធសាស្ត្រ ដែលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌនោះ និងក្រសួងទេសចរណ៍បានរៀបចំ។ | law |
តើផែនការអភិវឌ្ឍទេសចរណ៍ថ្នាក់តំបន់សំដៅដល់អ្វី? | ផែនការអភិវឌ្ឍទេសចរណ៍ថ្នាក់តំបន់ សំដៅដល់ផែនការទូទៅ សម្រាប់ការគ្រប់គ្រង និងការអភិវឌ្ឍទេសចរណ៍ក្នុងតំបន់បានកំណត់មួយ រួមបញ្ជូលដោយគោលនយោបាយ ផែនការ និងយុទ្ធសាស្ត្រដែលក្រសួងទេសចរណ៍បានរៀបចំ។ | law |
តើផែនការអភិវឌ្ឍទេសចរណ៍ថ្នាក់ជាតិសំដៅដល់អ្វី? | ផែនការអភិវឌ្ឍទេសចរណ៍ថ្នាក់ជាតិ សំដៅដល់ផែនការទាំងមូល សម្រាប់ការគ្រប់គ្រង និងការអភិវឌ្ឍទេសចរណ៍ថ្នាក់ជាតិ រួមបញ្ជូល ដោយគោលនយោបាយ ផែនការ និងយុទ្ធសាស្ត្រ ដែលក្រសួងទេសចរណ៍បានរៀបចំ។ | law |
តើផលិតផលទេសចរណ៍សំដៅដល់អ្វី? | ផលិតផលទេសចរណ៍ សំដៅដល់ធនធានដែលមានស្រាប់ ឬធនធានដែលបង្កើតឡើងជាអាទិ៍ សម្បត្តិវប្បធម៌ ធនធានធម្មជាតិ សម្បទាសេវាកម្ម ទំនិញសេវាកម្ម ផលិតផលផ្សេងៗទៀត ដែលអាចបំពេញសេចក្តីត្រូវការ ការចង់បាននិងការធ្វើសកម្មភាពទេសចរណ៍។ | law |
តើទេសចរសំដៅដល់អ្វី? | ទេសចរ សំដៅដល់បុគ្គលទាំងឡាយជាជនជាតិកម្ពុជា ឬជនបរទេស ដែលមកដល់តំបន់ផ្សេង ក្រៅពីបរិយាកាសប្រក្រតីរបស់គេ ស្នាក់នៅទីនោះចាប់ពីមួយយប់ឡើងទៅ និងមិនលើសពីរយៈពេលដែលកំណត់ដើម្បីសម្រាកលំហែកម្សាន្តធុរកិច្ច និងគោលបំណងទេសចរណ៍ស្របច្បាប់ផ្សេងៗទៀត ព្រមទាំងមិនទាក់ទងដល់គោលបំណងតាំងទីលំនៅ ឬធ្វើសកម្មភាពណាមួយដែលទទួលបានប្រាក់កម្រៃនៅទីនោះ។ | law |
តើទេសចរណ៍សំដៅដល់អ្វី? | ទេសចរណ៍ សំដៅដល់សកម្មភាពទាំងឡាយរបស់បុគ្គល ដែលធ្វើដំណើរទៅនិងស្នាក់នៅកន្លែងផ្សេងក្រៅពីបរិយាកាសប្រក្រតីរបស់គេ សម្រាប់រយៈពេលកំណត់មួយ ដែលមិនលើសពីមួយឆ្នាំជាប់ៗគ្នា ដើម្បីសម្រាក លំហែ កម្សាន្ត ធុរកិច្ច និងគោលបំណងទេសចរណ៦ស្របច្បាប់ផ្សេងៗទៀត។ | law |
តើទាក់ទងនឹងមន្រ្តីនៃនគរបាលជាតិ គណៈមេប្រយោគមានសមាសភាពអ្វីខ្លះ? | ទាក់ទងនឹងមន្រ្តីនៃនគរបាលជាតិ គណៈមេប្រយោគមានសមាសភាពដូចជា៖
- ចៅក្រមស៊ើបសួរម្នាក់ដែលតែងតាំងដោយប្រធានតុលាការកំពូល។
- ចៅក្រមអយ្យការម្នាក់ដែលតែងតាំងដោយអគ្គព្រះរាជអាជ្ញាអមតុលាការកំពូល។
- តំណាង ០២ (ពីរ) រូប របស់ក្រសួងមហាផ្ទៃ។ | law |
តើដើម្បីទទួលបាននូវសញ្ញាបត្រជាន់ខ្ពស់នៃនគរបាលយុត្តិធម៌ ត្រូវបានផ្តល់ជូនដោយឆ្លងកាត់នូវការប្រឡងបែបវិជ្ជាជីវៈដែលរួមមានវិញ្ញាសារជាមូលដ្ឋានអ្វីខ្លះ? | ដើម្បីទទួលបាននូវសញ្ញាបត្រជាន់ខ្ពស់នៃនគរបាលយុត្តិធម៌ ត្រូវបានផ្តល់ជូនដោយឆ្លងកាត់នូវការប្រឡងបែបវិជ្ជាជីវៈដែលរួមមានវិញ្ញាសារជាមូលដ្ឋានដូចជា៖
- វិញ្ញាសារស្តីពីនីតិព្រហ្មទណ្ឌ
- វិញ្ញាសារស្តីពីនីតិវិធីព្រហ្មទណ្ឌ
- វិញ្ញាសារស្តីពីករណីយកិច្ចសាស្ត្រ ដូចដែលមានចែងក្នុងក្រមសីលធម៌ដែលតាក់តែងដោយអង្គការសហប្រជាជាតិ។ | law |
តើការទទួលគុណសម្បត្តិជាមន្ត្រីនគរបាលយុត្តិធម៌មានអ្វីខ្លះ? | ការទទួលគុណសម្បត្តិជាមន្ត្រីនគរបាលយុត្តិធម៌មានដូចជា៖
- មន្រ្តីនគរបាលជាតិ អ្នកដែលមានឋានៈជាមន្ត្រីនគរបាលយុត្តិធម៌ គឺនាយនគរបាល ដែលមានឋានន្តរស័ក្តិចាប់ពីអនុសេនីយ៍ត្រីឡើងទៅ ដែលបានបំពេញការងារយ៉ាងតិចពីរឆ្នាំ ក្នុងនគរបាលជាតិរួចហើយ ហើយបន្ទាប់ពីបានទទួលសញ្ញាបត្រជាន់ខ្ពស់ខាងនគរបាលយុត្តិធម៌។ នាយនគរបាលជាតិដែលមានវិញ្ញាបនបត្របញ្ជាក់ការ... | law |
តើនគរបាលយុត្តិធម៌ត្រូវបាបែងចែកតាមឋានុក្រមជាប៉ុន្មានប្រភេទ? អ្វីខ្លះ? | នគរបាលយុត្តិធម៌ត្រូវបាបែងចែកតាមឋានុក្រមជាបីប្រភេទគឺ៖
- មន្ត្រីនគរបាលយុត្តិធម៌
- ភ្នាក់ងារនគរបាលយុត្តិធម៌
- មន្រ្តីរាជការដែលច្បាប់ដោយឡែកប្រគល់អំណាចឲ្យពិនិត្យកត់ត្រាបទល្មើសណាមួយ។ | law |
តើអ្វីទៅដែលហៅថាសន្តតិកម្ម? | ដែលហៅថាសន្តតិកម្ម គឺជាការផ្ទេរនូវសិទ្ធិ និងករណីយកិច្ច (មត៌ក) របស់បុគ្គលម្នាក់ ដែលបានទទួលមរណភាពទៅឲ្យបុគ្គលម្នាក់ ឬច្រើននាក់ផ្សេងទៀត។ | law |
តើសញ្ញាណសន្តតិកម្មគឺជាអ្វី? | សញ្ញាណសន្តតិកម្ម គឺជាសញ្ញាណមួយដែលកើតមានក្នុងសង្គមខ្មែរយើងជាយូរយារណាស់មកហើយ ដោយគ្រាន់តែសញ្ញាណនេះពុំត្រូវបានតាក់តែង ឬលើកឡើងនៅក្នុងបញ្ញត្តិច្បាប់។ ប៉ុន្តែនៅក្នុងពេលដែលសង្គមកំពុងមានការរីកចម្រើន សញ្ញាណសន្តតិកម្មក៏បានពង្រីកខ្លួនទៅតាមសង្គមដែរ។ យ៉ាងណាមិញ សន្តតិកម្មបានក្លាយជាចំណោទ និងបង្កើតនូវវិវាទជាច្រើននៅក្នុងសង្គមគ្រួសារនៃប្... | law |
តើហ៊ីប៉ូតែកដើម្បីធានាបំណុលអណ្តែតមានប្រយោជន៍ដើម្បីអ្វី? | ហ៊ីប៉ូតែកដើម្បីធានាបំណុលអណ្តែតមានប្រយោជន៍ ដើម្បីធានាសិទ្ធិលើបំណុលច្រើនដែលកើតមានឡើងដោយសារការជួញដូរជានិរន្តរ៍ដែលមានប្រភេទជាកំណត់ ដោយសន្សំសំចៃពេលវេលា កំលាំងពលកម្ម និងសោហ៊ុយសម្រាប់ការចុះបញ្ជី។ លើសពីនេះទៅទៀត ម្ចាស់បំណុលអាចរក្សាលំដាប់ហ៊ីប៉ូតែកបាន។ | law |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.