question
stringlengths
10
408
answer
stringlengths
8
14.6k
category
stringclasses
4 values
តើហ៊ីប៉ូតែកដើម្បីធានាបំណុលអណ្តែតគឺជាអ្វី?
ហ៊ីប៉ូតែកដើម្បីធានាបំណុលអណ្តែត គឺជាករណីលើកលែងនៃភាពបន្ទាប់បន្សំនៃសិទ្ធិប្រាតិភោគប្រត្យក្ស និងភាពទៅជាមួយនៃសិទ្ធិប្រាតិភោគប្រត្យក្ស (មាត្រា៧៦៩ កថាខណ្ឌទី៥ និងមាត្រា៧៧០ កថាខណ្ឌទី២)។
law
តើការអនុវត្តហ៊ីប៉ូតែកគឺជាអ្វី?
ការអនុវត្តហ៊ីប៉ូតែក គឺជាការទាមទារសិទ្ធិរបស់ម្ចាស់បំណុលហ៊ីប៉ូតែក ខណៈពេលដែលកាតព្វកិច្ចរបស់កូនបំណុល (អ្នកបង្កើតហ៊ីប៉ូតែក) មិនបានអនុវត្តកាតព្វកិច្ចរបស់ខ្លួន។ ករណីនេះ ម្ចាស់បំណុលហ៊ីប៉ូតែកអាចដាក់ពាក្យសុំ លក់ដោយបង្ខំនូវត្ថុដែលជាកម្មវត្ថុនៃហ៊ីប៉ូតែកបាន តាមរយៈផ្លូវតុលាការ (មាត្រា ៨៥៣ នៃក្រមរដ្ឋប្បវេណី) ដោយមិនចាំបាច់ឆ្លងកាត់នីតិ...
law
តើហ៊ីប៉ូតែករួមគឺជាអ្វី? ចូរឲ្យឧទាហរណ៍?
ហ៊ីប៉ូតែករួម គឺជាការបង្កើតហ៊ីប៉ូតែកលើអចលនវត្ថុច្រើន ដើម្បីធានាសិទ្ធិលើបំណុលតែមួយ (មាត្រា៨៥៧ នៃក្រមរដ្ឋប្បវេណី)។ ឧទាហរណ៍ B បានដាក់ហ៊ីប៉ូតែកលើដីរបស់ខ្លួនចំនួន ៣កន្លែង (X Y Z) ដើម្បីធានាបំណុលចំពោះ A ហេតុនេះ ដី X Y Z គឺជាវត្ថុនៃហ៊ីប៉ូតែក ហៅថា ហ៊ីប៉ូតែករួម។
law
តើអ្វីទៅដែលហៅថាមតកជន?
ដែលហៅថាមតកជន គឺជាបុគ្គលដែលបានទទួលមរណភាព ចំណែកឯបុគ្គលម្នាក់ ឬច្រើននាក់ផ្សេងទៀតដែលត្រូវទទួលបន្តនូវសិទ្ធិ និងករណីយកិច្ចពីមតកជនតាមរយៈសន្តតិកម្មហៅថា សន្តតិជន។
law
តើការបង្កើតហ៊ីប៉ូតែកមានលក្ខខណ្ឌអ្វីខ្លះ?
ការបង្កើតហ៊ីប៉ូតែកមានលក្ខខណ្ឌដូចជា៖ - លក្ខខណ្ឌបង្កើតអានុភាព - លក្ខខណ្ឌតតាំង។
law
តើអ្វីទៅហៅថាកាតព្វកិច្ចដែលកំណត់ដោយច្បាប់?
កាតព្វកិច្ចដែលកំណត់ដោយច្បាប់ គឺជាកាតព្វកិច្ចដែលកើតឡើងដោយបញ្ញត្តិរបស់ច្បាប់មិនមែនកើតឡើងដោយឆន្ទៈរបស់ភាគីទេ។ មានន័យថា គ្មានជំនួបឆន្ទៈណាមួយក្នុងការបង្កើតនូវកាតព្វកិច្ចរវាងកូនបំណុល និងម្ចាស់បំណុលឡើយ ប៉ុន្តែកាតព្វកិច្ចនឹងកើតឡើយដោយបញ្ញត្តិរបស់ច្បាប់។
law
តើសិទ្ធិលើបំណុល និងសិទ្ធិប្រត្យក្សមានលក្ខណៈខុសគ្នាដូចម្តេច?
សិទ្ធិលើបំណុល និងសិទ្ធិប្រត្យក្សមានលក្ខណៈខុសគ្នាដូចជា៖ ក- សិទ្ធិប្រត្យក្ស - សំដៅទៅលើសិទ្ធិគ្រប់គ្រងលើវត្ថុ - អាចបង្កើតបានតែតាមប្រភេទ និងខ្លឹមសារដែលត្រូវបានទទួលស្គាល់ដោយច្បាប់តែប៉ុណ្ណោះ។ - មានលក្ខណៈដាច់ខាត ពោលគឺម្ចាស់សិទ្ធិប្រត្យក្សអាចអះអាងអំពីសិទ្ធិដែលខ្លួនមានចំពោះគ្រប់បុគ្គលទាំងអស់។ - ភាពផ្តាច់មុខនៃសិទ្ធិប្រត្យក្ស។ នៅ...
law
តើអ្វីទៅហៅថាសេវភាព?
សេវភាព គឺសំដៅទៅលើសិទ្ធិប្រើប្រាស់ដីរបស់អ្នកដទៃ សម្រាប់ផលប្រយោជន៍ដីរបស់ខ្លួន (មាត្រា២៨៥ កថាខណ្ឌទី១)។
law
តើផលុបភោគគឺជាអ្វី?
ផលុបភោគ គឺសំដៅទៅលើសិទ្ធិប្រើប្រាស់ និងអាស្រ័យផលលើអចលនវត្ថុដែលជាកម្មសិទ្ធិរបស់អ្នកដទៃ ក្នុងអំឡុងពេលកំណត់ណាមួយដែលមិនអាចលើសពីមួយជីវិតរបស់ផលុបភោគី (មាត្រា២៥៦)។
law
តើអ្វីទៅហៅថាការបង្ហាញឆន្ទៈ?
ការបង្ហាញឆន្ទៈ គឺជាការបង្ហាញឆន្ទៈរបស់ភាគី ក្នុងគោលបំណងបង្កើតនូវអានុភាពគតិយុត្ត។ ជាគោលការណ៍ការបង្ហាញឆន្ទៈត្រូវតែធ្វើឡើងដោយសេរី និងពិតប្រាកដ។
law
តើអ្វីទៅហៅថាសិទ្ធិប្រាតិភោគប្រត្យក្ស?
សិទ្ធិប្រាតិភោគប្រត្យក្ស គឺជាសិទ្ធិក្តាប់ទុកនូវតម្លៃនៃវត្ថុដែលជាកម្មសិទ្ធិរបស់កូនបំណុល ឬតតិយជន ដើម្បីធានាសិទ្ធិលើបំណុល។
law
តើកាតព្វកិច្ចដែលកំណត់ដោយច្បាប់មានអ្វីខ្លះ?
កាតព្វកិច្ចដែលកំណត់ដោយច្បាប់មានដូចជា កាតព្វកិច្ចដែលកើតឡើងដោយការគ្រប់គ្រង ដោយឈឺឆ្អាល ដោយសេចក្តីចម្រើនឥតហេតុ ដោយអំពើអនីត្យានុកូលជាដើមដែលជាបញ្ញត្តិច្បាប់។
law
តើអ្វីទៅហៅថាការបន្តការកាន់កាប់?
ការបន្តរការកាន់កាប់ គឺអ្នកកាន់កាប់បន្តរអាចអះអាងចំពោះការកាន់កាប់របស់ខ្លួន និងការកាន់កាប់របស់អ្នកមុនបាន។ ប៉ុន្តែករណីដែលអ្នកកាន់កាប់បានទទួលបន្តរនូវវិការៈនៃការកាន់កាប់របស់អ្នកមុន ទោះបីជាការកាន់កាប់របស់ខ្លួនគ្មានវិការៈក៏ដោយ គឺរាប់បញ្ជូលថាជាការកាន់កាប់ដោយមានវិការៈ (មាត្រា២៣៥)។
law
តើការចាប់ផ្តើមធ្វើសន្តតិកម្មដោយរបៀបណា?
ការចាប់ផ្តើមធ្វើសន្តតិកម្មដោយមរណភាពរបស់មតកជន (មាត្រា ១១៤៥ កថាខណ្ឌទី១ នៃក្រមរដ្ឋប្បវេណី) មានន័យថានៅពេលដែលមតកជននៅរស់ គឺមិនអាចផ្តើមសន្តតិកម្មបានទេ ហើយក៏មិនត្រូវបានទទួលស្គាល់ចំពោះការធ្វើសន្តតិកម្មនោះដែរ (សន្តតិកម្មតាមច្បាប់)។
law
ដូចម្តេចដែលហៅថាសន្តតិកម្មតាមច្បាប់?
ដែលហៅថាសន្តតិម្មតាមច្បាប់ គឺជាសន្តតិកម្មដែលធ្វើឡើងដោយផ្អែកតាមបញ្ញត្តិនៃច្បាប់ដោយបែងចែកទៅតាមការកំណត់ក្នុងច្បាប់។
law
តើសាខាញាតិសំដៅលើអ្វី? ចូរឲ្យឧទាហរណ៍?
សាខាញាតិ សំដៅលើទំនាក់ទំនងញាតិដែលបែកចេញជាមែកសាខាពីបុព្វញាតិតែមួយ។ ឧទាហរណ៍ ទំនាក់ទំនងរវាងខ្លួននឹងបងប្អូនប្រុសស្រី ឪពុកមា ម្តាយមីង អ៊ំប្រុសអ៊ំស្រី ក្មួយប្រុស ក្មួយស្រី ដែលមានបុព្វបុរសរួមដូចគ្នា។
law
តើញាតិខ្សែផ្ទាល់គឺជាអ្វី?
ញាតិខ្សែផ្ទាល់ គឺជាទំនាក់ទំនងខ្សែលោហិតដែលត្រង់ផ្ទាល់ពីបុគ្គលម្នាក់ (ខ្លួនយើង) ចុះក្រោម និងពីបុគ្គលម្នាក់ (ខ្លួនយើង) ឡើងលើ។
law
តើញាតិពន្ធគឺសំដៅលើអ្វី?
ញាតិពន្ធ គឺសំដៅលើបុគ្គលដែលមានទំនាក់ទំនងតាមរយៈការរៀបអាពាហ៍ពិពាហ៍។ មានន័យថា ជាទំនាក់ទំនងរវាងខ្លួនជាមួយនឹងញាតិលោហិតរបស់សហព័ទ្ធរបស់ខ្លួន ឬទំនាក់ទំនងរវាងខ្លួនជាមួយនឹងសហព័ទ្ធរបស់ញាតិលោហិត។
law
តើញាតិលោហិតគឺសំដៅលើអ្វី?
ញាតិលោហិត គឺសំដៅលើបុគ្គលដែលមានទំនាក់ទំនងខ្សែលោហិតពីកំណើតជាមួយបុគ្គលម្នាក់ (ញាតិលោហិតពិកំណើត)។ ឧទាហរណ៍ ឪពុកម្តាយ កូន ជីដូនជីតា ចៅ បងប្អូនប្រុស ស្រី ឪពុកមា ម្តាយមីង ឬអ៊ំប្រុសអ៊ំស្រី ក្មួយប្រុសក្មួយស្រី ដែលជាជនជាប់ខ្សែលោហិតពីកំណើត។
law
តើសហព័ទ្ធគឺសំដៅទៅលើអ្វី?
សហព័ទ្ធ គឺសំដៅទៅលើភាគីម្ខាងទៀតនៃអាពាហ៍ពិពាហ៍ មានន័យថាប្រសិនបើមើលពីខាងប្តី បុគ្គលនោះគឺជា “ប្រពន្ធ” ប្រសិនបើមើលពីខាងប្រពន្ធ បុគ្គលនោះគឺជា “ប្តី”។
law
តើសន្តតិកម្មតាមច្បាប់គឺជាអ្វី?
សន្តតិកម្មតាមច្បាប់ គឺជាទម្រង់នៃសន្តតិកម្មដែលត្រូវអនុវត្តទៅតាមការកំណត់របស់បញ្ញត្តិនៃច្បាប់ពាក់ព័ន្ធនឹងសន្តតិជន នៅក្នុងករណីដែលមត៌កជនមិនបានធ្វើបណ្តាំមត៌ក (មត៌កសាសន៍) ហើយសហសន្តតិជនមិនអាចព្រមព្រៀងគ្នាតាមការពិភាក្សា។ សន្តតិកម្មតាមច្បាប់ត្រូវបានតាក់តែងឡើង ដោយគតិទៅដល់យុត្តិធម៌រវាងញាតិដែលត្រូវបានកំណត់ថាជា “សន្តតិជន”។
law
តើសន្តតិកម្មមានប៉ុន្មានប្រភេទ?
យោងតាមក្រមរដ្ឋប្បវេណី មាត្រា១១៤៥ កថាខណ្ឌទី២ សន្តតិកម្មមានពីរប្រភេទគឺ៖ - សន្តតិកម្មតាមច្បាប់ - សន្តតិកម្មមានបណ្តាំ។
law
តើលំហូរនៃសន្តតិកម្មមានអ្វីខ្លះ?
លំហូរនៃសន្តតិកម្មមានដូចជា៖ - ពិនិត្យមើលពីអត្ថិភាពនៃមតកសាសន៍ - (ប្រសិនបើគ្មាន) ការកំណត់ពីសន្តតិជន និងចំណែកមត៌ក (សន្តតិជនណាត្រូវទទួលបានចំណែកប៉ុន្មានភាគនៃមត៌ក) - ការកំណត់ពីមត៌ក ការវាយតម្លៃ - ការកែសម្រួលចំណែកមត៌ក (ផលប្រយោជន៍ពិសេស ភាគនៃវិភាគទាន) - ការគណនាចំនួនៃចំណែកមត៌ក - ការបែងចែកមត៌ក។
law
តើការយល់ព្រមទាំងស្រុងគឺជាអ្វី?
ការយល់ព្រមទាំងស្រុង មានន័យថាសន្តតិជនយល់ព្រមទទួលបន្តទាំងមត៌កសកម្ម និងមត៌កអកម្មរបស់មតកជន ត្រូវទទួលបន្តដោយគ្មានកម្រិតនូវសិទ្ធិ និងករណីយកិច្ចរបស់មតកជន (មាត្រា១២៥៤ នៃក្រមរដ្ឋប្បវេណី)។
law
តើគោលការណ៍ជម្រះបញ្ជីគឺជាអ្វី?
គោលការណ៍ជម្រះបញ្ជី គឺត្រូវធ្វើការជម្រះបញ្ជីទាំងអស់នូវសិទ្ធិលើបំណុល និងកាតព្វកិច្ចរបស់មតកជននាពេលដែលសន្តតិកម្មកើតឡើង ហើយសន្តតិជនទទួលស្នងមត៌តតែក្នុងករណីដែលមានទ្រព្យសកម្មប៉ុណ្ណោះ។ ក្នុងករណីដែលមតកជនមានបំណុលច្រើនធ្ងន់ធ្ងរហួសហេតុ មតកជនត្រូវប្រកាសធនក្ស័យនៃមត៌កនោះ ដើម្បីកុំឲ្យសន្តតិជនទទួលនូវបន្ទុកកាតព្វកិច្ចនោះ។
law
តើគោលការណ៍ទទួលបន្តដោយស្វ័យប្រវត្តិគឺជាអ្វី?
គោលការណ៍ទទួលបន្តដោយស្វ័យប្រវត្តិ គឺជាមានន័យថាសន្តតិជន ឬសហសន្តតិជនត្រូវទទួលទាំងស្រុងនូវសិទ្ធិ និងករណីយកិច្ចទាំងអស់របស់មតកជន គឺទទួលទាំងទ្រព្យសកម្ម និងទ្រព្យអកម្មរបស់មតកជន។
law
តើជាគោលការណ៍របបសន្តតិកម្មត្រូវបានបែងចែកជាប៉ុន្មាន?
ជាគោលការណ៍របបសន្តតិកម្មត្រូវបានបែងចែកជាពីរគឺ៖ - គោលការណ៍ទទួលបន្តដោយស្វ័យប្រវត្តិ - គោលការណ៍ជម្រះបញ្ជី។
law
ដូចម្តេចដែលហៅថាមត៌ក?
ដែលហៅថាមត៌ក គឺសំដៅទៅលើសិទ្ធិ និងករណីយកិច្ចទាំងអស់របស់មតកជន រួមបញ្ជូលទាំងទ្រព្យសកម្ម និងទ្រព្យអកម្ម។ ទ្រព្យសកម្ម អាចជាអចលនវត្ថុ ចលនវត្ថុ មាសប្រាក់ លុយកាក់ ភាគហ៊ុន វត្ថុមានតម្លៃផ្សេងៗជាដើម។ រីឯទ្រព្យអកម្ម អាចជាបំណុលរបស់មតកជនដែលខ្លួន (មតកជន) ត្រូវបំពេញ ប៉ុន្តែមិនទាន់បំពេញ។
law
ដូចម្តេចដែលហៅថាសន្តតិកម្មមានបណ្តាំ?
ដែលហៅថាសន្តតិកម្មមានបណ្តាំ គឺជាសន្តតិកម្មដែលធ្វើឡើងដោយផ្អែកតាមឆន្ទៈរបស់មតកជន ដោយបែងចែកទៅតាមការចែងក្នុងមតកសាសន៍។
law
តើការបែងចែកមត៌កគឺជាអ្វី?
ការបែងចែកមត៌ក ជាគោលការណ៍ មត៌កអាចធ្វើការបែងចែកទៅតាមពិភាក្សា និងព្រមព្រៀងរបស់សហសន្តតិជន។ ប៉ុន្តែ ប្រសិនបើការពិភាក្សាគ្នានោះពុំទទួលបានការយល់ព្រម ឯកភាព ឬព្រមព្រៀងគ្នានោះទេ តុលាការគឺជាអ្នកមានសមត្ថកិច្ចក្នុងការបែងចែកមត៌កនោះ។
law
តើអ្វីទៅជាការសន្មត និងការសន្មតកើតមាននៅពេលណាបើយោងតាមមាត្រា២៣៤ នៃក្រមរដ្ឋប្បវេណី?
ការសន្មត សំដៅដល់ការសន្មតអំពីអត្ថិភាពនៃលក្ខខណ្ឌចំពោះការទទួលស្គាល់អាជ្ញាយុកាលនៃលទ្ធកម្មអំឡុងពេលខ្លីចំពោះការកាន់កាប់ដោយមានឆន្ទៈយកជាកម្មសិទ្ធិ ដោយសន្តិវិធី និងដឹងលឺជាសាធារណៈ ដោយសុចរិត និងគ្មានកំហុស (មាត្រា២៣៤ កថាខណ្ឌទី១ និងមាត្រា២៣៤ កថាខណ្ឌទី២)។
law
តើការផ្ទេរការកាន់កាប់ដោយបញ្ជាគឺជាអ្វី?
ការផ្ទេរការកាន់កាប់ដោយបញ្ជា គឺសំដៅទៅលើករណីដែលអ្នកកាន់កាប់ដោយប្រយោលបានបង្កើតនូវទំនាក់ទំនងគតិយុត្តតាមការព្រមព្រៀងថាផ្ទេរការកាន់កាប់ទៅឲ្យតតិយជន និងមានករណីយកិច្ចត្រូវជូនដំណឹងអំពីហេតុនោះទៅឲ្យអ្នកកាន់កាប់ដោយចំពោះ (មាត្រា២២៩ កថាខណ្ឌទី៤)។
law
តើការប្រគល់ដោយសង្ខេបគឺជាអ្វី?
ការប្រគល់ដោយសង្ខេប គឺសំដៅដល់ការផ្ទេរការកាន់កាប់តាមរយៈការព្រមព្រៀងរបស់គូភាគក្នុងករណីអនុប្បទានិកបានក្តាប់ទុកវត្ថុដោយជាកម្មវត្ថុនៃការកាន់កាប់នោះ នៅក្នុងដៃតាមការជាក់ស្តែងហើយអនុប្បទាយីបានបាត់បង់ការកាន់កាប់ដោយប្រយោលដែលខ្លួនធ្លាប់មាន (មាត្រា២២៩ កថាខណ្ឌទី៣)។
law
មាត្រា១៦២នៃក្រមរដ្ឋប្បវេណី២០០៧ តើបានធ្វើការបែងចែកលក្ខខណ្ឌនៃលទ្ធកម្មកម្មសិទ្ធិជាប៉ុន្មានប្រភេទ? អ្វីខ្លះ?
មាត្រា១៦២នៃក្រមរដ្ឋប្បវេណី២០០៧ បានធ្វើការបែងចែកលក្ខខណ្ឌនៃលទ្ធកម្មកម្មសិទ្ធិជា៣ប្រភេទគឺ៖ - ការកាន់កាប់អចលនវត្ថុដោយសន្តិវិធី និងដឹងឮជាសាធារណៈ ដោយមានឆន្ទៈយកជាកម្មសិទ្ធិក្នុងអំឡុងពេល២០ឆ្នាំ។ - ការកាន់កាប់អចលនវត្ថុដោយសន្តិវិធី និងដឹងឮជាសាធារណៈដោយមានឆន្ទៈយកជាកម្មសិទ្ធិក្នុងអំឡុងពេល១០ឆ្នាំ ក្នុងករណីការកាន់កាប់នោះ ធ្វើឡើងដោយសុ...
law
តើកម្មសិទ្ធិលើអចលនវត្ថុ អាចត្រូវបានធ្វើលទ្ធកម្មដោយកិច្ចសន្យា សន្តតិកម្ម និងហេតុ មានអ្វីខ្លះ? ចូររៀបរាប់?
កម្មសិទ្ធិលើអចលនវត្ថុ អាចត្រូវបានធ្វើលទ្ធកម្មដោយកិច្ចសន្យា សន្តតិកម្ម និងហេតុ មានដូចជា៖ - ការកាន់កាប់អចលនវត្ថុដោយសន្តិវិធី និងដឹងឮជាសាធារណៈដោយមានឆន្ទៈយកជាកម្មសិទ្ធិក្នុងអំឡុងពេល២០ឆ្នាំ។ - ការកាន់កាប់អចលនវត្ថុដោយសន្តិវិធី និងដឹងឮជាសាធារណៈដោយមានឆន្ទៈយកជាកម្មសិទ្ធិក្នុងអំឡុងពេល១០ឆ្នាំ ក្នុងករណីការកាន់កាប់នោះ ធ្វើឡើងដោយសុច...
law
តើក្នុងគោលការណ៍ការពារផលប្រយោជន៍ចំពោះអ្នកកាន់កាប់ដោយសុច្ចរិត អ្នកកាន់កាប់នោះអាចទាមទារសោហ៊ុយចំពោះការគ្រប់គ្រងនិងថែរក្សាវត្ថុអ្វីខ្លះ?
ក្នុងគោលការណ៍ការពារផលប្រយោជន៍ចំពោះអ្នកកាន់កាប់ដោយសុច្ចរិត អ្នកកាន់កាប់នោះអាចទាមទារសោហ៊ុយចំពោះការគ្រប់គ្រងនិងថែរក្សាវត្ថុដូចជា៖ - អ្នកកាន់កាប់អាចទាមទារឲ្យកម្មសិទ្ធិករសងសោហ៊ុយចាំបាច់ ដែលខ្លួនចំណាយក្នុងការគ្រប់គ្រងថែរក្សាវត្ថុ និងមិនអាចទាមទារបានក្នុងករណីដែលអ្នកកាន់កាប់បានទទួលផលពីវត្ថុកាន់កាប់។ - ករណីអ្នកកាន់កាប់បានចំណាយប្...
law
តើសិទ្ធិទាមទារដោយផ្អែកលើកម្មសិទ្ធិមានអ្វីខ្លះ? ចូររៀបរាប់?
សិទ្ធិទាមទារដោយផ្អែកលើកម្មសិទ្ធិមានដូចជា៖ - សិទ្ធិទាមទារឲ្យប្រគល់វិញដោយផ្អែកសិទ្ធិនៃកម្មសិទ្ធិ សិទ្ធិកម្មសិទ្ធិ បានផ្តល់ឲ្យកម្មសិទ្ធិករនូវអានុភាពពិសេសក្នុងការគ្រប់គ្រងទ្រព្យដែលបានកាន់កាប់ស្របច្បាប់ ដោយអនុវត្តសិទ្ធិផ្តាច់មុខក្នុងនាមជាម្ចាស់ទ្រព្យដោយផ្ទាល់ រួមមានសិទិ្ធប្រើប្រាស់ សិទ្ធិអាស្រ័យផល និងសិទ្ធិចាត់ចែង ដែលសិទ្ធិ...
law
តើអ្វីទៅជាមូលហេតុគតិយុត្តនៃសិទ្ធិកាន់កាប់ចំពោះកម្មសិទ្ធិករ?
យោងតាមគោលការណ៍ទូទៅនៃសិទ្ធិកម្មសិទ្ធិ បុគ្គលដែលជាកម្មសិទ្ធិករត្រូវបានចាត់ទុកថាជាបុគ្គលដែលមានសិទ្ធិប្រើប្រាស់ សិទ្ធិអាស្រ័យផល និងសិទ្ធិចាត់ចែងផ្ទាល់លើទ្រព្យដោយទទួលបាននូវការធានា និងការការពារស្របច្បាប់ទៅតាមទំហំនៃសិទ្ធិកម្មសិទ្ធិ និងសិទ្ធិនេះអាចត្រូវបានកាត់បន្ថយ ឬប្រែប្រួល អាស្រ័យទៅតាមឆន្ទៈសេរីរបស់បុគ្គលដែលជាកម្មសិទ្ធិករ។ ម...
law
តើអ្វីទៅជាសិទ្ធិទាមទារដោយផ្អែកលើសិទ្ធិកម្មសិទ្ធិ?
ជាទូទៅក្នុងនាមជាកម្មសិទ្ធិករបុគ្គលអាចទទួលបាននូវការធានា និងការការពារស្របច្បាប់ដោយប្រែប្រួលទៅតាមទំហំនៃសិទ្ធិកម្មសិទ្ធិ មានន័យថាកម្មសិទ្ធិករត្រូវទទួលបាននូវការធានា ចំពោះការអនុវត្តសិទ្ធិផ្ទាល់លើទ្រព្យដែលជាកម្មវត្ថុនៃសិទ្ធិកម្មសិទ្ធិរួមមាន សិទ្ធិប្រើប្រាស់ សិទ្ធិអាស្រ័យផល និងសិទ្ធិចាត់ចែង។ ក្រៅពីនេះការអះអាងថាជាកម្មសិទ្ធិករ ប...
law
តើបុគ្គលដែលមានសិទ្ធិលើកឡើងនូវអាជ្ញាយុកាលមានអ្វីខ្លះ?
បុគ្គលដែលមានសិទ្ធិលើកឡើងនូវអាជ្ញាយុកាលមានដូចជា៖ - អ្នកដែលនឹងធ្វើលទ្ធកម្មលើកម្មសិទ្ធិដោយអាជ្ញាយុកាល - អ្នកដែលទទួលការបង្កើតសិទ្ធិជួលអចិន្ត្រៃយ៍ - អ្នកដែលទទួលសិទ្ធិផលុបភោគ - អ្នកដែលទទួលបានសិទ្ធិប្រើប្រាស់ និងអាស្រ័យនៅ - អ្នកដែលទទួលបានសិទ្ធិសេវភាព - អ្នកដែលទទួលបានសិទ្ធិជួល - អ្នកដែលទទួលបានសិទ្ធិហ៊ីប៉ូតែក - អ្នកដែលទទួលបានសិ...
law
យោងតាមគោលការណ៍ទូទៅនៃក្រមរដ្ឋប្បវេណី តើបុគ្គលដែលជាកម្មសិទ្ធិករនៃដីដែលនៅជាប់គ្នាមានសិទ្ធិទទួលផលរួមគ្នាដោយមានការធានា និងការការពារស្របច្បាប់ទៅតាមទំហំនៃសិទ្ធិកម្មសិទ្ធិអ្វីខ្លះ?
យោងតាមគោលការណ៍ទូទៅនៃក្រមរដ្ឋប្បវេណី បុគ្គលដែលជាកម្មសិទ្ធិករនៃដីដែលនៅជាប់គ្នាមានសិទ្ធិទទួលផលរួមគ្នាដោយមានការធានា និងការការពារស្របច្បាប់ទៅតាមទំហំនៃសិទ្ធិកម្មសិទ្ធិមានដូចជា៖ - ករណីយកិច្ចទទួលទឹកហូរតាមធម្មជាតិ (មាត្រា ១៤៥) - សិទ្ធិប្រើប្រាស់ទឹកភ្លៀងជាអាទិ៍ (មាត្រា១៤៦) - ករណីយកិច្ចការពារទឹកហូរ (មាត្រា១៤៧) - សិទ្ធិធ្វើទឹកដើម្...
law
ទំនាក់ទំនងរវាងដីដែលនៅជាប់គ្នា តើកម្មសិទ្ធិករនៃក្បាលដីនីមួយៗមានសិទ្ធិទាមទារអ្វីខ្លះចំពោះស្ថានភាពដីដែលមានព្រំជាប់គ្នា?
យោងតាមគោលការណ៍ទូទៅ នៃសិទ្ធិកម្មសិទ្ធិរវាងដីដែលនៅជាប់គ្នា កម្មសិទ្ធិករនៃក្បាលដីនីមួយៗ អាចមានសិទ្ធិទាមទារប្រើដីដែលនៅជាប់គ្នាបានក្នុងទំហំចាំបាច់ ដើម្បីធ្វើជារបង ឬសំណង់ ឬជួសជុលរបស់ទាំងពីរ នៅព្រំប្រទល់ដី ឬនៅក្បែរប្រទល់។ ករណីបង្កឲ្យមានការខូចខាតដោយសារការសាងសង់ ឬជួសជុលនោះ កម្មសិទ្ធិករនៃត្រូវបង់ប្រាក់សំណង (មាត្រា ១៤៣)។
law
តើអ្វីទៅជាការកម្រិតនៃសិទ្ធិកម្មសិទ្ធិ?
ការកម្រិតនៃសិទ្ធិកម្មសិទ្ធិ គឺជាព្រំដែននៃសិទ្ធិរបស់កម្មសិទ្ធិករដោយប្រែប្រួលទៅតាមប្រភេទនៃទ្រព្យជាកម្មសិទ្ធិ ឬទ្រព្យដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួន។ ម្យ៉ាងទៀត ការកម្រិតនៃកម្មសិទ្ធិដី យើងអាចកំណត់បានថាកម្មសិទ្ធិដី ត្រូវមានអានុភាពទាំងផ្នែកលើដី និងផ្នែកក្រោមដីនៅក្នុងទំហំដែលមានផលប្រយោជន៍សម្រាប់កម្មសិទ្ធិករ ដែលបុគ្គលនៃម្ច...
law
តើអ្វីទៅហៅថាសិទ្ធិកម្មសិទ្ធិ?
សិទ្ធិកម្មសិទ្ធិ គឺសំដៅទៅលើសិទ្ធិរបស់កម្មសិទ្ធិករក្នុងការប្រើប្រាស់ អាស្រ័យផល និងចាត់ចែងទ្រព្យសកម្មសិទ្ធិរបស់ខ្លួន បានដោយសេរីទៅតាមទំហំដែលច្បាប់បានកំណត់ (មាត្រា១៣៨)។ មានន័យថាបុគ្គលដែលជាម្ចាស់សិទ្ធិ មានសិទ្ធិសេរីភាពក្នុងការសម្រេចចាត់ចែងទ្រព្យជាកម្មសិទ្ធិរបស់ខ្លួន ដោយស្ថិតនៅក្រោមកម្រិតនៃកម្មសិទ្ធិ ដែលការពារដោយច្បាប់ដោយមិន...
law
តើអី្វទៅហៅថាសិទ្ធិចាត់ចែង?
សិទ្ធិចាត់ចែង គឺជាសិទ្ធិរបស់កម្មសិទ្ធិករ តាមនោះរូបវ័ន្តបុគ្គល ឬនីតិបុគ្គលដែលជាម្ចាស់សិទ្ធិមានសិទ្ធិសេរីភាពពេញលេញ ក្នុងការចាត់ចែងផ្ទេរប្រគល់ទ្រព្យរបស់ខ្លួនទៅឲ្យបុគ្គលដទៃផ្សេងទៀតឲ្យចាត់ចែង ឬគ្រប់គ្រងជំនួសយ៉ាងណាកុំឲ្យបំពានទៅលើសិទ្ធិរបស់អ្នកដទៃ ឬប៉ះពាល់ទៅដល់សណ្តាប់ធ្នាក់សាធារណៈ និងទំនៀមទម្លាប់ដ៏ល្អប្រពៃ។
law
តើអ្វីទៅហៅថាសិទ្ធិអាស្រ័យផល?
សិទ្ធិអាស្រ័យផល គឺជាសិទ្ធិក្នុងការទាញយកផលប្រយោជន៍ពីទ្រព្យដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួនឲ្យអស់លទ្ធភាពតាមដែលអាចធ្វើទៅបាន យ៉ាងណាកុំឲ្យប៉ះពាល់ទៅដល់សិទ្ធិរបស់អ្នកដទៃ និងផ្ទុយទៅនឹងសណ្តាប់ធ្នាប់សាធារណៈ និងទំនៀមទន្លាប់ដ៏ល្អប្រពៃ។
law
តើអ្វីទៅហៅថាសិទ្ធិប្រើប្រាស់?
សិទ្ធិប្រើប្រាស់ គឺសំដៅទៅលើសិទ្ធិរបស់កម្មសិទ្ធិករក្នុងការប្រើប្រាស់ទ្រព្យដែលជាកម្មសិទ្ធិរបស់ខ្លួនតាមតម្រូវការ ឬដោយសេរី យ៉ាងណាកុំបង្កឲ្យមានការខូចខាតដល់សិទ្ធិកម្មសិទ្ធិរបស់អ្នកដទៃ ឬផ្ទុយទៅនឹងបទប្បញ្ញត្តិច្បាប់។
law
ដូចម្តេចហៅថាដីបិទជិត?
ដីបិទជិត គឺជាប្រភេទដីដែលហុំព័ទ្ធជុំវិញដោយដីរបស់អ្នកដទៃ ហើយគ្មានច្រកចេញទៅផ្លូវសាធារណៈ និងអាចជាប្រភេទដីដែលមានច្រកចេញ ប៉ុន្តែច្រកចេញនោះមិនគ្រប់គ្រាន់ ហើយមានឧបសគ្គដ៏ខ្លាំងដើម្បីប្រើប្រាស់ដីនោះសម្រាប់ការធ្វើការកសិកម្ម ឬឧស្សាហ៍កម្មហៅថាដីបិទជិត (មាត្រា ១៤៤កថាខណ្ឌទី១)។ ម្យ៉ាងទៀតកម្មសិទ្ធិករនៃដីបិទជិតមានសិទ្ធិស្នើសុំឆ្លងកាត់ដីអ...
law
តើអ្វីទៅហៅថាអាជ្ញាយុកាល?
អាជ្ញាយុកាល គឺជារបបសម្រាប់ផលប្រយោជន៍សាធារណៈ ហេតុនេះហើយបុគ្គលឯកជនពុំអាចបង្ហាញឆន្ទៈបដិសេធចោលរបបអាជ្ញាយុកាលនេះជាមុនបានឡើយ។ ក៏ប៉ុន្តែការបោះបង់ផលប្រយោជន៍នៃអាជ្ញាយុកាលក្រោយពេលអាជ្ញាយុកាលនោះបានសម្រេច អាចធ្វើទៅបានតាមគោលគំនិតនៃមាត្រា ១៦៤ ដែលប្រគល់សិទ្ធិឲ្យអ្នកធ្វើលទ្ធកម្មដោយអាជ្ញាយុកាល សម្រេចទទួលឬមិនទទួលផលប្រយោជន៍នោះ។
law
តើការផ្អាកអាជ្ញាយុកាលនៃលទ្ធកម្មបណ្តាលមកពីមូលហេតុអ្វីខ្លះ?
ការផ្អាកអាជ្ញាយុកាលនៃលទ្ធកម្មបណ្តាលមកពីមូលហេតុ២គឺ៖ - ការផ្អាកអាជ្ញាយុកាលដោយធម្មជាតិ។ (មាត្រា១៦៧ ចំណុច ក) ការផ្អាកបែបនេះកើតឡើងដោយការបាត់បង់ការកាន់កាប់របស់ជនដែលមានសិទ្ធិទទួលបានលទ្ធកម្មនៃកម្មសិទ្ធិ។ - ការផ្អាកអាជ្ញាយុកាលដែលកំណត់ដោយច្បាប់។ (មាត្រា១៦៧ ចំណុច ខ គ និង ឃ) ការផ្អាកបែបនេះគឺជាការផ្អាក ដោយមូលហេតុមានបណ្តឹងទៅតុលាការ ...
law
តើជនដែលបានប្រើសិទ្ធិដែលទាក់ទងនឹងអចលនវត្ថុមានសិទ្ធិអ្វីខ្លះ?
ជនដែលបានប្រើសិទ្ធិដែលទាក់ទងនឹងអចលនវត្ថុមានសិទ្ធិដូចជា៖ សិទ្ធិជួលអចិន្ត្រៃយ៍ សិទ្ធិផលុបភោគ សិទ្ធិប្រើប្រាស់ និងអាស្រ័យនៅ សិទ្ធិជួល សិទ្ធិលើការបញ្ចាំ ជាអាទិ៍ដោយសន្តិវិធី និងដឹងឮជាសាធារណៈ ដោយមានឆន្ទៈប្រើសម្រាប់ខ្លួន ត្រូវលទ្ធកម្មនូវសិទ្ធិនោះក្រោយពេល ២០ឆ្នាំ ឬ១០ឆ្នាំ តាមការបែងចែកដូចមានកំណត់ក្នុងមាត្រា១៦២ នៃក្រមនេះ។
law
តើក្រមរដ្ឋប្បវេណីបញ្ញត្តនូវវិធីផ្ទេរការកាន់កាប់ជាប៉ុន្មានវិធី? អ្វីខ្លះ?
ក្រមរដ្ឋប្បវេណីបញ្ញត្តនូវវិធីផ្ទេរការកាន់កាប់ជា៤វិធីគឺ៖ - ការប្រគល់ដោយជាក់ស្តែង - ការប្តូរលក្ខណៈនៃការកាន់កាប់ - ការប្រគល់ដោយសង្ខេប - ការផ្ទេរការកាន់កាប់ដោយបញ្ជា។
law
តើកិច្ចសន្យាត្រូវបានបែងចែកអ្វីខ្លះ?
កិច្ចសន្យាត្រូវបានបែងចែកដោយឈរលើទស្សនមួយចំនួនដូចខាងក្រោម៖ - ការបែងចែកដោយផ្អែកលើអត្ថិភាព ឬនត្ថិភាពនៃតាវកាលិកតបផ្នែកសេដ្ឋកិច្ច - ការបែងចែកដោយផ្អែកលើអត្ថិភាព ឬនត្ថិភាពនៃកាតព្វកិច្ចដែលមាននៅក្នុងទំនាក់ទំនងដែលមានតម្លៃថ្នូរ - ការបែងចែកដោយផ្អែកលើអត្ថិភាព ឬនត្ថិភាពនៃបញ្ញត្តិនៃក្រមរដ្ឋប្បវេណី។
law
តើកិច្ចសន្យាមុធាគឺជាអ្វី? ចូរឲ្យឧទាហរណ៍?
កិច្ចសន្យាមុធា គឺជាកិច្ចសន្យាដែលមានតែភាគីម្ខាងនៃកិច្ចសន្យាដែលមានកាតព្វកិច្ចផ្តល់តាវកាលិក ហើយភាគីម្ខាងទៀតពុំមានកាតព្វកិច្ចផ្តល់តាវកាលិកដែលមានខ្លឹមសារជាតម្លៃថ្នូរនោះទេ។ ឧទាហរណ៍ កិច្ចសន្យាប្រទានកម្ម។
law
តើការកាន់កាប់បែងចែកជាប៉ុន្មានប្រភេទ? អ្វីខ្លះ?
ការកាន់កាប់បែងចែកជា២ប្រភេទគឺ៖ - ការកាន់កាប់ដោយចំពោះ - ការកាន់កាប់ដោយប្រយោល។
law
ដូចម្តេចហៅថាការក្តាប់ទុក?
ដែលហៅថា ការក្តាប់ទុក គឺសំដៅលើស្ថានភាពដែលគ្រប់គ្រងជាក់ស្តែងទៅលើវត្ថុដោយចំពោះ ឬដោយប្រយោល (មាត្រា២២៧)។
law
តើកិច្ចសន្យាមូលាគឺជាអ្វី? ចូរឲ្យឧទាហរណ៍?
កិច្ចសន្យាមូលា គឺជាកិច្ចសន្យាដែលភាគីទាំងសងខាងផ្តល់តាវកាលិកដែលមានតម្លៃថ្នូរទៅវិញទៅមក។ ឧទាហរណ៍ កិច្ចសន្យាទិញ-លក់ កិច្ចសន្យាជួល។ល។
law
តើសិទ្ធិកាន់កាប់ក្នុងក្រមរដ្ឋប្បវេណីគឺជាអ្វី?
សិទ្ធិកាន់កាប់ក្នុងក្រមរដ្ឋប្បវេណី គឺសំដៅទៅលើសិទ្ធិដែលត្រូវបានទទួលស្គាល់ដោយផ្អែកលើការកាន់កាប់វត្ថុជាក់ស្តែង។ សិទ្ធិកាន់កាប់ ជាសិទ្ធិដែលត្រូវបានទទួលស្គាល់ដោយផ្អែកលើការកាន់កាប់ជាក់ស្តែងទៅលើវត្ថុ ទោះបីជាមាន ឬមិនមានទំនាក់ទំនងនៃសិទ្ធិ ដែលនាំឲ្យមានមូលហេតុគតិយុត្តក៏ដោយ។ សិទ្ធិនាំឲ្យមានមូលហេតុគតិយុត្ត គឺជាសិទ្ធិដែលធ្វើឲ្យការកា...
law
តើម្ចាស់កម្មសិទ្ធិអវិភាគម្នាក់ៗ គួរធ្វើការបែងចែកបន្ទុកនៃវត្ថុកម្មសិទ្ធិអវិភាគដោយរបៀបណា?
ក្រមរដ្ឋប្បវេណី បានកំណត់ថា ម្ចាស់កម្មសិទ្ធិអវិភាគម្នាក់ៗ ត្រូវទទួលបន្ទុកក្នុងការបង់ពន្ធ ឬការចំណាយសម្រាប់សោហ៊ុយគ្រប់គ្រង ទៅតាមចំណែករបស់ខ្លួន (មាត្រា ២០៩ កថាខណ្ឌទី១)។
law
តើកិច្ចសន្យាឯកតោភាគីគឺជាអ្វី? ចូរឲ្យឧទាហរណ៍?
កិច្ចសន្យាឯកតោភាគី គឺជាកិច្ចសន្យាដែលបង្កើតកាតព្វកិច្ចចំពោះភាគីតែម្ខាងនៃកិច្ចសន្យា។ ឧទាហរណ៍ ប្រទានកម្ម (និយមន័យមានចែងក្នុងមាត្រា៥៦៨)។
law
តើមានករណីអ្វីខ្លះដែលសុចរិត និងគ្មានកំហុសនៅពេលចាប់ផ្តើមការកាន់កាប់ (មាត្រា១៩៥ កថាខណ្ឌទី២)?
ករណីសុចរិត និងគ្មានកំហុសនៅពេលចាប់ផ្តើមការកាន់កាប់ (មាត្រា១៩៥ កថាខណ្ឌទី២) មានដូចជា៖ - ត្រូវកាន់កាប់ក្នុងរយៈពេល ៥ឆ្នាំ នូវវត្ថុនោះ - ត្រូវមានឆន្ទៈយកមកធ្វើជាកម្មសិទ្ធិ - ត្រូវធ្វើឡើយដោយសន្តិវិធី - ការកាន់កាប់នោះត្រូវមានការដឹងឮជាសាធារណៈ - ត្រូវតែសុចរិត និងគ្មានកំហុសនៅពេលដែលខ្លួនចាប់ផ្តើមកាន់កាប់។
law
តើមានករណីអ្វីខ្លះដែលមិនមែនជាជនសុចរិត និងគ្មានកំហុសនៅពេលចាប់ផ្តើមការកាន់កាប់ (មាត្រា១៩៥ កថាខណ្ឌទី១)?
ករណីមិនមែនជាជនសុចរិត និងគ្មានកំហុសនៅពេលចាប់ផ្តើមការកាន់កាប់ (មាត្រា១៩៥ កថាខណ្ឌទី១) មានដូចជា៖ - ត្រូវកាន់កាប់វត្ថុនោះក្នុងរយៈពេល ១០ឆ្នាំ - ត្រូវមានឆន្ទៈយកធ្វើជាកម្មសិទ្ធិ - ត្រូវធ្វើឡើងដោយសន្តិវិធី - ការកាន់កាប់នោះត្រូវមានការដឹងឮជាសាធារណៈ។
law
តើមានករណីអ្វីខ្លះដែលលើកលែងចំពោះវត្ថុលួច ឬវត្ថុដែលបាត់?
មានករណីលើកលែងមួយចំនួនចំពោះវត្ថុលួច ឬវត្ថុដែលបាត់ មានដូចជា៖ ក- ករណីដែលកម្មវត្ថុគឺជាវត្ថុលួច ឬវត្ថុបាត់ ជនរងគ្រោះ ឬម្ចាស់វត្ថុបាត់នោះ អាចទាមទារចំពោះជនដែលបានធ្វើលទ្ធកម្មដោយសុចរិតនោះ ឲ្យសងវត្ថុនោះមកវិញបាន។ - ចំពោះភាគីម្ខាងទៀតដែលត្រូវបានគេទាមទារ មិនមែនកម្រិតត្រឹមតែអ្នកដែលធ្វើលទ្ធកម្ម ដោយសុចរិតពីដំបូងនោះទេ គឺរាប់បញ្ជូលទាំងអ្...
law
តើអ្វីទៅហៅថាលទ្ធកម្មតាំងពីដំបូង? ចូរឲ្យឧទាហរណ៍?
លទ្ធកម្មតាំងពីដំបូង គឺជាលទ្ធកម្មនៃសិទ្ធិប្រកត្សក្សមួយថ្មីដែលមានរួចហើយ ឬអាចនិយាយបានថា កម្មសិទ្ធិករថ្មី បានធ្វើលទ្ធកម្មលើចលនវត្ថុដោយឯករាជ្យ មិនទទួលបន្តពីសិទ្ធិរបស់អ្នកផ្សេងឡើយ។ ឧទាហរណ៍ លទ្ធកម្មកម្មសិទ្ធិដោយសុចរិត ឬដោយអាជ្ញាយុកាលជាដើម គឺជាលទ្ធកម្មតាំងពីដំបូង។
law
តើអ្វីទៅហៅថាលទ្ធកម្មបន្ត? ចូរឲ្យឧទាហរណ៍?
លទ្ធកម្មបន្ត គឺជាលទ្ធកម្មនៃសិទ្ធិប្រកត្សក្សមួយដែលមានរួចហើយ ឬអាចនិយាយបានថា កម្មសិទ្ធិករក្រោយទទួលបាននូវសិទ្ធិលើចលនវត្ថុដោយផ្អែកលើសិទ្ធិអ្នកផ្សេង។ អ្នកទិញអាចធ្វើលទ្ធកម្មបាន លុះត្រាតែអ្នកលក់គឺជាកម្មសិទ្ធិករ។ ឧទាហរណ៍ ការធ្វើលទ្ធកម្មកម្មសិទ្ធិតាមរយៈកិច្ចសន្យាលក់ទិញ ឬសន្តតិកម្មជាដើម គឺជាលទ្ធកម្មបន្ត។
law
តើវិធីធ្វើលទ្ធកម្មនៃកម្មសិទ្ធិលើចលនវត្ថុមានវិធីអ្វីខ្លះ?
វិធីធ្វើលទ្ធកម្មនៃកម្មសិទ្ធិលើចលនវត្ថុមានវិធីច្រើនយ៉ាងដូចជា តាមកិច្ចសន្យា សន្តតិកម្ម និងលទ្ធកម្ម ដោយសុចរិតជាដើម។ ហើយវិធីទាំងអស់នេះអាច បែងចែកជាពីរផ្នែកគឺ លទ្ធកម្មបន្ត និងលទ្ធកម្មតាំងពីដំបូង។
law
ដូចម្តេចដែលហៅថាបច្ឆាញាតិ?
ដែលហៅថាបច្ឆាញាតិ គឺសំដៅលើញាតិលោហិតជំនាន់ក្រោយ ដូចជាកូនរបស់ខ្លួន និងបុគ្គលជំនាន់ក្រោយដោយរាប់បញ្ជូលទាំងជំនាន់ដូចគ្នានឹងកូនៗទាំងនោះ។
law
តើមន្ត្រីអធិការកិច្ចសំណង់មានភារកិច្ចនិងសិទ្ធិអ្វីខ្លះ?
មន្ត្រីអធិការកិច្ចសំណង់មានភារកិច្ចនិងសិទ្ធិដូចជា៖ - ត្រួតពិនិត្យ បញ្ឈប់ ចាត់វិធានការបណ្តោះអាសន្ន និងពិន័យអន្តរការណ៍ចំពោះបទល្មើសសំណង់ដែលមានចែងក្នុងច្បាប់នេះ - ដកហូតជាបណ្តោះអាសន្ននូវលិខិតអនុញ្ញាតឬអាជ្ញាបណ្ណពាក់ព័ន្ធក្នុងករណីដែលអ្នកកាន់កាប់លិខិតអនុញ្ញាត ឬអាជ្ញាបណ្ណនោះប្រព្រឹត្តល្មើសនឹងច្បាប់នេះ - ចាប់យកវត្ថុតាងនិងកសាងសំណុ...
law
តើអ្វីទៅហៅថាថ្នាក់ញាតិ?
ថ្នាក់ញាតិ គឺជាឯកតាបង្ហាញពីរូបភាពនៃទំនាក់ទំនងញាតិ។ ថ្នាក់ញាតិ ត្រូវកំណត់ដោយគណនាចំនួននៃតំណពូជ (ចំនួននៃទំនាក់ទំនងរវាងឪពុកម្តាយ និងកូន) រវាងញាតិ (ក្រមរដ្ឋប្បវេណី មាត្រា៩៣៩)។
law
តើជនដែលសន្មតថាជាសន្តតិជន នឹងត្រូវបានកាត់ផ្តាច់មត៌កដោយមតកជនគឺជនដែលបានប្រព្រឹត្តសកម្មភាពអ្វីខ្លះ?
ជនដែលសន្មតថាជាសន្តតិជន នឹងត្រូវបានកាត់ផ្តាច់មត៌កដោយមតកជនគឺជនដែលបានប្រព្រឹត្តសកម្មភាពដូចជា៖ - បានធ្វើបាបមតកជន - បានប្រមាថមតកជនយ៉ាងធ្ងន់ធ្ងរ - មិនមកថែទាំមតកជនពេលមានជំងឺ - បានទទួលសាលក្រម ឬសាលដីកាផ្តន្ទាទោសឲ្យជាប់គុកមួយជីវតិ - បានប្រព្រឹត្តអំពើល្មើសធ្ងន់ធ្ងរគួឲ្យកត់សម្គាល់ជាអាទិ៍។
law
តើការរំលាយកិច្ចសន្យាមានអត្ថន័យដូចម្តេច?
ការរំលាយកិច្ចសន្យា គឺជាការបង្ហាញឆន្ទៈលុបចោលនូវអានុភាពនៃកិច្ចសន្យាដោយភាគីម្ខាង ដោយផ្អែកលើមូលហេតុកំណត់មួយដែលកើតឡើងក្រោយពេលធ្វើកិច្ចសន្យា។ ដើម្បីអាចយល់យ៉ាងច្បាស់អំពីការរំលាយកិច្ចសន្យា យើងនឹងធ្វើការសិក្សាយ៉ាងលម្អិតអំពីប្រភេទនៃការរំលាយកិច្ចសន្យា។
law
ប្រសិនបើបុគ្គលណាម្នាក់មិនអនុវត្តកាតព្វកិច្ច តើបុគ្គលម្ខាងទៀតមានសិទ្ធិយ៉ាងដូចម្តេចខ្លះ?
ក្នុងករណីដែលបុគ្គលណាម្នាក់មិនអាចអនុវត្តាកាតព្វកិច្ច ក្រមរដ្ឋប្បវេណីបានអនុញ្ញតឲ្យមានការរំលាយកិច្ចសន្យា (ផ្នែកទី១) ដែលអានុភាពមួយក្នុងចំណោមអានុភាពផ្សេងទៀត ដែលកើតមានពីការរំលាយកិច្ចសន្យានេះគឺជាសំណងការខូចខាត (ផ្នែកទី២)។ ប៉ុន្តែ មិនមែនគ្រប់ភាគីដែលមិនអនុវត្តកាតព្វកិច្ចទាំងអស់សុទ្ធតែត្រូវទទួលខុសត្រូវលើសំណងការខូចខាតនោះទេ គឺត្រូវ...
law
តើចំពោះសំណើគ្មានកំណត់អំឡុងពេលធ្វើស្វីការត្រូវបានបែងចែកជាប៉ុន្មាន?
ចំពោះសំណើគ្មានកំណត់អំឡុងពេលធ្វើស្វីការត្រូវបានបែងចែកដូចជា៖ - ចំពោះសំណើដែលរវាងភាគីកំពុងនិយាយគ្នានៅក្នុងស្ថានភាពដែលអាចឆ្លើយតបបាន ដូចជាសំណើលក់ ឬទិញទំនិញប្រើប្រាស់ប្រចាំថ្ងៃ ប្រសិនបើភាគីដែលទទួលសំណើមិនបានធ្វើស្វីការភ្លាមៗទេនោះ សំណើត្រូវបាត់បង់អានុភាព។ - ចំពោះសំណើដែលធ្វើឡើងរវាងភាគីដែលមិននិយាយគ្នា ដោគ្មានកំណត់អំឡុងពេលសម្រាប់ធ...
law
តើការដកសំណើមានប៉ុន្មាន? អ្វីខ្លះ?
ការដកសំណើមានដូចជា៖ - សំណើដែលមានកំណត់អំឡុងពេលសម្រាប់ស្វីការ (មាត្រា៣៣៨) សំណើមានកំណត់អំឡុងពេលសម្រាប់ធ្វើស្វីការ មិនអាចដកបានវិញទេក្នុងអំឡុងពេលសម្រាប់ធ្វើស្វីការ ហើយប្រសិនបើអំឡុងពេលធ្វើស្វីការបានកន្លងផុត នោះសំណើត្រូវបាត់បង់សុពលភាពហើយ ករណីដលសំណើមិនកើតមានឡើយ។ - សំណើគ្មានកំណត់អំឡុងពេល (៣៣៩) ចំពោះសំណើដែលគ្មានកំណត់អំឡុងពេលធ្វើស...
law
តើស្វីការមានអានុភាពនៅពេលណា?
ជាទូទៅស្វីការមានអានុភាពនៅពេលដែលស្វីការនោះបានទៅដល់អ្នកស្នើ ពោលគឺនៅពេលដែលអ្នកធ្វើសំណើបានទទួលដំណឹងអំពីស្វីការនោះ។ ប៉ុន្តែអាចមានបញ្ហាខ្លះកើតឡើងដោយការមកដល់យឺតយ៉ាវនៃស្វីការផងដែរ ដែលទាមទារឲ្យមានការបកស្រាយហើយដែលច្រើន តែកើតមានឡើងដោយសារកាលៈទេសៈដែលទាក់ទងនឹងការបញ្ជូនសំបុត្រតាមប្រៃសណីយ៍ជាអាទិ៍។
law
តើសំណើបង្កើតអានុភាពនៅពេលណា?
ដោយអនុលោមតាមគោលការណ៍ ដែលការបង្ហាញឆន្ទៈមានអានុភាពនោះសំណើមានអានុភាព នៅពេលដែលសំណើបានទៅដល់ភាគីម្ខាងទៀត។ ករណីនេះត្រូវបានយកមកអនុវត្តផងដែរ ចំពោះករណីដែលមុនពេលសំណើបានទៅដល់ភាគីទទួលសំណើ អ្នកធ្វើសំណើបានទទួលមរណភាព ឲ្យតែសំណើបានទៅម្ខាងភាគីម្ខាងទៀត លើកលែងតែខ្លឹមសារនៃសំណើគឺជា កម្មសិទ្ធិផ្តាច់មុខរបស់អ្នកធ្វើសំណើ។
law
តើការរំលាយកិច្ចសន្យាមានប៉ុន្មាន? អ្វីខ្លះ?
ការរំលាយកិច្ចសន្យាមានដូចជា៖ - ការកំណត់របស់ច្បាប់ - ការកំនត់ក្នុងកិច្ចសន្យា - ការព្រមព្រៀង។
law
តើកាតព្វកិច្ចត្រូវបានរំលត់ដោយមូលហេតុអ្វីខ្លះ?
កាតព្វកិច្ចត្រូបានរំលត់ដោយមូលហេតុដូចជា៖ - ការរំលត់កាតព្វកិច្ចដោយសារសកម្មភាពភាគី - អលទ្ធភាពក្នុងការអនុវត្តកាតព្វកិច្ចដោយគ្មានកំហុសរបស់កូនបំណុល (មាត្រា ៤៣៣ ចំណុច ខ ដល់មាត្រា ៤២៥ នៃក្រមរដ្ឋប្បវេណី) - ការបំពេញលក្ខខណ្ឌបង្អង់ ឬការរំលាយកិច្ចសន្យា (មាត្រា ៤៣៣ នៃក្រមរដ្ឋប្បវេណី) - ការផុតអាជ្ញាយុកាលនៃការរំលត់សិទ្ធិលើបំណុល (មាត្រ...
law
តើវត្ថុដែលមិនកំណត់ជាក់លាក់នឹងត្រូវកំណត់យ៉ាងដូចម្តេច?
វត្ថុដែលមិនកំណត់ជាក់លាក់នឹងត្រូវបានធ្វើការកំណត់ដូចជា៖ - កូនបំណុលបានកំណត់វត្ថុដែលត្រូវផ្តល់ច្បាស់លាស់ - កូនបំណុលបានបញ្ចប់រាល់សកម្មភាពចាំបាច់ដើម្បីផ្តល់នូវវត្ថុដែលបានកំណត់នោះ។
law
តើកាតព្វកិច្ចដែលបានកំណត់ប្រភេទនៃវត្ថុត្រូវបានបែងចែកជាប៉ុន្មានកាតព្វកិច្ច?
កាតព្វកិច្ចដែលបានកំណត់ប្រភេទនៃវត្ថុត្រូវបានបែងចែកជាកាតព្វកិច្ចពីរប្រភេទគឺ៖ - កាតព្វកិច្ចប្រគល់វត្ថុកំណត់មិនជាក់លាក់ (មាត្រា ៣១៥ នៃក្រមរដ្ឋប្បវេណី) - កាតព្វកិច្ចប្រគល់វត្ថុកំណត់ជាក់លាក់។ (មាត្រា ៣១៥ នៃក្រមរដ្ឋប្បវេណី)
law
តើវត្ថុនៃប្រភេទជាក់លាក់សំដៅលើអ្វី?
វត្ថុនៃប្រភេទជាក់លាក់ សំដៅលើវត្ថុដែលត្រូវបានកំណត់ដោយប្រភេទនៃវត្ថុតែប៉ុណោ្ណះ។ វត្ថុប្រភេទជាក់លាក់ គឺអាចជំនួសបានដោយវត្ថុផ្សេងទៀត ដែលមានប្រភេទដូចគ្នា។
law
តើវត្ថុដែលបានកំណត់ជាក់លាក់សំដៅលើអ្វី?
វត្ថុដែលបានកំណត់ជាក់លាក់ សំដៅលើវត្ថុដែលគូភាគីបានកំណត់ច្បាស់លាស់ អំពីប្រភេទ បរិមាណ គុណភាព អាយុកាល ជាដើម ដែលបង្ហាញអំពីអត្តសញ្ញាណជាក់លាក់នៃវត្ថុដែលត្រូវប្រគល់។
law
តើកាតព្វកិច្ចមិនមែនជាប្រាក់ត្រូវបានបែងចែកជាប៉ុន្មាន?
កាតព្វកិច្ចមិនមែនជាប្រាក់ត្រូវបានបែងចែកដូចជា៖ - កាតព្វកិច្ចប្រគល់វត្ថុដែលបានកំណត់ជាក់លាក់ (មាត្រា ៣១៤ ក.រ) - កាតព្វកិច្ចដែលបានកំណត់ប្រភេទនៃវត្ថុ (មាត្រា ៣១៥ ក.រ)។
law
ដូចម្តេចដែលហៅថាកាតព្វកិច្ចមិនមែនជាប្រាក់?
ដែលហៅថាកាតព្វកិច្ចមិនមែនជាប្រាក់ គឺជាកាតព្វកិច្ចដែលមានករណីយកិច្ច ជាការប្រគល់ ឬឲ្យវត្ថុដែលមិនមែនជាប្រាក់។
law
តើកាតព្វកិច្ចធ្វើសកម្មភាពគឺជាអ្វី? ចូរឲ្យឧទាហរណ៍?
កាតព្វកិច្ចធ្វើសកម្មភាព គឺជាកាតព្វកិច្ចមានបំណងឲ្យធ្វើសកម្មភាពជាក់លាក់ណាមួយ។ ឧទាហរណ៍ កិច្ចសន្យាការងារ កិច្ចសន្យាអាណត្តិ កិច្ចសន្យាសាងសង់។
law
ដូចម្តេចដែលហៅថាកាតព្វកិច្ចជាប្រាក់ (មាត្រា៣១៦ នៃក្រមរដ្ឋប្បវេណី)?
ដែលហៅថាកាតព្វកិច្ចជាប្រាក់ (មាត្រា៣១៦ នៃក្រមរដ្ឋប្បវេណី) គឺជាកាតព្វកិច្ចដែលមានករណីយកិច្ចជាការសងប្រាក់។
law
ប្រសិនបើមានការរំលាយកិច្ចសន្យា តើអានុភាពនៃការរំលាយកិច្ចសន្យាមានលក្ខណៈយ៉ាងដូចម្តេច?
មាត្រា ៤២២ នៃក្រមរដ្ឋប្បវេណី អាចបញ្ជាក់ថាអានុភាពដែលកើតចេញពីការរំលាយកិច្ចសន្យាគឺមានលក្ខណៈដូចជា៖ - គូភាគី រួចផុតពីករណីយកិច្ចក្នុងកិច្ចសន្យា លើកលែងតែករណីយកិច្ចសងសំណងការខូចខាតចំពោះកូនបំណុល - គូភាគី មានកាតព្វកិច្ចធ្វើបដិទាន ឡើងវិញទៅស្ថានភាពដើមរបស់ភាគីម្ខាងទៀត - ភាគី ត្រូវសងប្រាក់ជាមួយនឹងការប្រាក់ ឬបង្វិលវត្ថុជាមួយនឹងផលប្រយោ...
law
ដូចម្តេចដែលហៅថាសំណងការខូចខាត?
ដែលហៅថាសំណងការខូចខាត គឺជាការសងនូវសំណងពីសំណាក់កូនបំណុល ចំពោះការខូចខាតដែលកើតមានចំពោះម្ចាស់បំណុល។
law
តើអាជ្ញាយុកាលនៃបទល្មើសត្រូវបានកំណត់ថិរវេលាដូចម្តេច?
អាជ្ញាយុកាលនៃបទល្មើសត្រូវបានកំណត់ថិរវេលាដូចជា៖ - ១៥ (ដប់ប្រាំ) ឆ្នាំ ចំពោះបទឧក្រិដ្ឋ។ - ៥ (ប្រាំ) ឆ្នាំ ចំពោះបទមជ្ឈិម។ - ១ (មួយ) ឆ្នាំ ចំពោះបទលហុ។ - ដោយឡែកបទឧក្រិដ្ឋប្រល័យពូចសាសន៍ បទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងបទឧក្រិដ្ឋសង្រ្គាមមិនមានអាជ្ញាយុកាលកំណត់ទេ។ ថិរវេលានៃអាជ្ញាយុកាល ត្រូវចាប់ផ្តើមគិតចាប់ពីពេលប្រព្រឹត្តប...
law
តើបណ្តឹងអាជ្ញានឹងរលត់ដោយមូលហេតុអ្វីខ្លះ?
បណ្តឹងអាជ្ញានឹងរលត់ដោយមូលហេតុដូចជា៖ - មរណភាពនៃជនល្មើស។ - ការផុតអាជ្ញាយុកាល។ - ការលើកលែងទោសជាទូទៅ។ - និរាករណ៍នៃច្បាប់ព្រហ្មទណ្ឌ។ - អាជ្ញាអស់ជំនុំ។ - ដោយការសម្របសម្រួលជាមួយរដ្ឋ។ - ដោយការដកពាក្យបណ្តឹង នៅក្នុងករណីដែលពាក្យបណ្តឹងនេះជាលក្ខខណ្ឌចាំបាច់នៃការចោទប្រកាន់ជាបទល្មើស។ - ដោយការបង់ប្រាក់ពិន័យសរុប ឬប្រាក់ពិន័យសម្របសម្រួល។
law
ចុងចម្លើយនៃបណ្តឹងរដ្ឋប្បវេណី អាចធ្វើប្រឆាំងនឹងបុគ្គលដែលត្រូវជួសជុលព្យសនកម្ម តើបណ្តាលមកពីបទល្មើសអ្វីខ្លះ?
ចុងចម្លើយនៃបណ្តឹងរដ្ឋប្បវេណី អាចធ្វើប្រឆាំងនឹងបុគ្គលដែលត្រូវជួសជុលព្យសនកម្ម បណ្តាលមកពីបទល្មើសរួមមានដូចជា៖ - ចារី សហចារី នៃបទល្មើស៖ ចារី គឺជាបុគ្គលណាដែលប្រព្រឹត្តបទល្មើសដែលត្រូវចោទប្រកាន់ ហើយត្រូវចាត់ទុកថាជាចារីផងដែរ ចំពោះបុគ្គលណា ដែលប៉ុនប៉ងប្រព្រឹត្តបទល្មើសឧក្រិដ្ឋ ឬក្នុងករណីដែលច្បាប់បានចែងទុក ចំពោះបទមជ្ឈិម។ សហចារី កាល...
law
តាមបទប្បញ្ញត្តិមាត្រា ១៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌបានចែងថា បណ្តឹងរដ្ឋប្បវេណីត្រូវអនុវត្តដោយជនរងគ្រោះនៃបទល្មើស។ ដើម្បីទទួលការជួសជុលបាន តើព្យសនកម្មត្រូវធ្វើដូចម្តេច?
តាមបទប្បញ្ញត្តិមាត្រា ១៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌបានចែងថា បណ្តឹងរដ្ឋប្បវេណីត្រូវអនុវត្តដោយជនរងគ្រោះនៃបទល្មើស។ ដើម្បីទទួលការជួសជុលបាន ព្យសនកម្មត្រូវតែ៖ - ជាផលវិបាកផ្ទាល់នៃបទល្មើស - ជាព្យសនកម្មផ្ទាល់ខ្លួន - បានកើតឡើង និងនៅក្នុងពេលបច្ចុប្បន្ន។
law
តើបណ្តឹងអាជ្ញាមានគោលបំណងអ្វី?
បណ្តឹងអាជ្ញា មានគោលបំណងពិនិត្យអត្ថិភាពនៃបទល្មើស បង្ហាញឲ្យឃើញពីរុទ្ធភាពនៃជនល្មើស និងផ្តន្ទាទោសជននេះតាមច្បាប់កំណត់។ បណ្តឹងអាជ្ញាអនុវត្តទៅលើបុគ្គលគ្រប់រូប ទាំងរូបវ័ន្តបុគ្គល នីតិបុគ្គល ដោយឥតប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿសាសនា និន្នាការនយោបាយ ដើមកំណើតជាតិ ឋានៈសង្គម ធនធាន ឬស្ថានភាពឯទៀតឡើយ។
law
តើនីតិវិធីព្រហ្មទណ្ឌមានអត្ថប្រយោជន៍ និងមានគោលបំណងអ្វីខ្លះ?
នីតិវិធីព្រហ្មទណ្ឌមានអត្ថប្រយោជន៍ និងមានគោលបំណងដូចជា៖ - ដើម្បីអនុវត្តក្រមព្រហ្មទណ្ឌឲ្យកាន់តែមានប្រសិទ្ធិភាព។ - ចាត់វិធានការទាន់ពេលវេលាចំពោះអំពើល្មើសច្បាប់។ - រក្សាសណ្តាប់ធ្នាប់សាធារណៈ។ - ការពារសិទ្ធិ និងប្រយោជន៍របស់ជនរងគ្រោះ និងជនល្មើស និងការពារផលប្រយោជន៍សាធារណៈ។
law
តើសិទ្ធិរំលាយកិច្ចសន្យាត្រូវរំលត់ក្នុងករណីអ្វីខ្លះ?
សិទ្ធិរំលាយកិច្ចសន្យាត្រូវរំលត់ក្នុងករណីដូចជា៖ - ការខូចខាតនៃកម្មវត្ថុនៃកិច្ចសន្យាដោយចេតនា - អាជ្ញាយកាល។
law
តើក្រមព្រហ្មទណ្ឌគឺជាអ្វី?
ក្រមព្រហ្មទណ្ឌ គឺជាច្បាប់សារធាតុ ដែលបំពេញឲ្យនីតិវិធីព្រហ្មទណ្ឌ (ច្បាប់ទម្រង់) ទៅវិញទៅមកដើម្បីកំណត់នូវអំពើណាមួយជាប្រភេទបទល្មើសអ្វី នៃវិធាននៃនីតិវិធីព្រហ្មទណ្ឌ ត្រូវអនុវត្តយ៉ាងដូចម្តេចចំពោះមន្រ្តីអនុវត្តច្បាប់។
law
តើច្បាប់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាគឺជាអ្វី?
ច្បាប់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា គឺជាច្បាប់កំពូលហើយមានអំណាចសម្រេច និងកំណត់លើការរៀបចំ និងប្រព្រឹត្តទៅនៃច្បាប់បទដ្ឋានគតិយុត្តដទៃទៀត។ រាល់ច្បាប់ បទដ្ឋានគតិយុត្តទាំងអស់ត្រូវអនុឡោមតាមបទញ្ញត្តិនៃច្បាប់រដ្ឋធម្មនុញ្ញ រាល់ច្បាប់ឬលិខិតបទដ្ឋានគតិយុត្តដែលផ្ទុយពីខ្លឹមនៃរដ្ឋធម្មនុញ្ញ គឺជាបទបញ្ញត្តិដែលខុសច្បាប់ ឬគ្មានលក្ខណៈ...
law
តើការទទួលបន្ទុកហានិភ័យគឺជាអ្វី?
ការទទួលបន្ទុកហានិភ័យ គឺជាបញ្ហាដែលថាក្នុងករណីអលទ្ធភាពក្នុងការអនុវត្តដោយកូនបំណុលដែលគ្មានកំហុស ហើយម្ចាស់បំណុលមិនអាចទាមទារតាវកាលិកបាន។
law
តើការទាមទារចំពោះសំណងការខូចខាតត្រូវធ្វើឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំ?
ការទាមទារចំពោះសំណងការខូចខាតត្រូវធ្វើឡើងក្នុងរយៈពេល៥ឆ្នាំ ក្រោយពេលការខូចខាតកើតឡើង មិនមែនក្រោយការមិនអនុវត្តកាតព្វកិច្ចទេ។ ដូច្នេះ សំណងការខូចខាត គឺជាផ្នែកមួយនៃការទទួលខុសត្រូវនៅពេលដែលបុគ្គលណាម្នាក់មិនបានអនុវត្តនូវកាតព្វកិច្ចរបស់ខ្លួន។ ប៉ុន្តែ អលទ្ធភាពក្នុងអនុវត្តាកាតព្វកិច្ចនេះ ក៏ត្រូវយកមកពិភាក្សាដើម្បីឲ្យយើងអាចដឹងថា តើនរណ...
law
តើឧបាទេសកម្មនៃការសងមានន័យដូចម្តេច?
ឧបាទេសកម្មនៃការសង មានន័យថា នៅពេលដែលម្ចាស់បំណុលបានទទួលនូវតម្លៃវត្ថុនៃកម្មវត្ថុ ឬសិទ្ធិដែលជាខ្លឹមសារនៃសិទ្ធិលើបំណុលក្នុងនាមជាសំណងនៃការខូចខាត នោះនាំឲ្យកូនបំណុលត្រូវទទួលឋានៈដែលម្ចាស់បំណុលធ្លាប់មានចំពោះវត្ថុ និងសិទ្ធិនោះដោយស្វ័យប្រវត្តិ។ ការសងសំណងនៃការខូចខាតត្រូវសងជាប្រាក់ លើកលែងតែមានការកំណត់ផ្សេងក្នុងកិច្ចសន្យា (មាត្រា ៤០៤...
law