question stringlengths 10 408 | answer stringlengths 8 14.6k | category stringclasses 4
values |
|---|---|---|
តើមានលក្ខខណ្ឌអ្វីខ្លះដើម្បីទទួលបានសំណង? | មាត្រា ៣៩៨ នៃក្រមរដ្ឋប្បវេណី បានកំណត់ថាលក្ខខណ្ឌដើម្បីទទួលបានសំណងរួមមាន៖
- កាតព្វកិច្ចមិនត្រូវបានអនុវត្ត ដែលក្នុងនោះ (ក) កូនបំណុលមិនអាចអនុវត្តកាតព្វកិច្ចឲ្យទាន់ពេលកំណត់ ដោយសារការយឺតយ៉ាវក្នុងការអនុវត្ត ឬ (ខ) អលទ្ធភាពក្នុងការអនុវត្តកាតព្វកិច្ច ឬ (គ) កូនបំណុលមិនអនុវត្តឲ្យបានពេលលេញតាមខ្លឹមសារនៃកាតព្វកិច្ច ឬ (ឃ) ករណីផ្សេងទៀត... | law |
តើសំណងការខូចខាតកើតឡើងដោយសារអ្វី? | សំណង់ការខូចខាតកើតឡើងដោយសារ៖
- ការមិនអនុវត្តកាតព្វកិច្ច (មាត្រា ៣៩៨ នៃកម្ររដ្ឋប្បវេណី) ឬ
- សំណងការខូចខាតដោយសកម្មភាពអនីត្យានុកូល (មាត្រា ៧៤២ នៃក្រមរដ្ឋប្បវេណី)។
- សំណងការខូចខាត នឹងផ្តល់ឲ្យម្ចាស់បំណុល ប៉ុន្តែការទទួលបានសំណងនេះគឺលុះត្រាតែគោរពនូវលក្ខខណ្ឌ។ | law |
តើអ្វីទៅហៅថាច្បាប់អន្តរជាតិ? | ច្បាប់អន្តរជាតិ គឺជាកម្រងច្បាប់ចែងអំពីគោលការណ៍ព្រមព្រៀងជាទូទៅ ឬបទដ្ឋានទាំងឡាយដែលអាចទទួលយកបាន ដោយបណ្តាលប្រទេសភាគច្រើនលើសកលលោក។ ច្បាប់អន្តរជាតិ ត្រូវបានបង្កើតឡើងតាមរយៈការដាក់បញ្ជូលគ្នានូវច្បាប់នៃបណ្តាលជាតិផ្សេងៗ ប្រពៃណីទំនៀមទំលាប់ដែលបានកកើតឡើងពីទំនាក់ទំនងអន្តរជាតិ សន្ធិសញ្ញាជាដើម។ ច្បាប់អន្តរជាតិ ត្រូវបានធ្វើសច្ចាប័នដោយរ... | law |
តើកាតព្វកិច្ចផ្ទេរ/កាតព្វកិច្ចប្រគល់មានអ្វីខ្លះ? | កាតព្វកិច្ចផ្ទេរ/កាតព្វកិច្ចប្រគល់មានដូចជា៖
- កាតព្វកិច្ចជាប្រាក់ (មាត្រា៣១៦ នៃក្រមរដ្ឋប្បវេណី)
- កាតព្វកិច្ចមិនមែនជាប្រាក់។ | law |
ដូចម្តេចដែលហៅថាកាតព្វកិច្ចផ្ទេរ/កាតព្វកិច្ចប្រគល់? | ដែលហៅថាកាតព្វកិច្ចផ្ទេរ/កាតព្វកិច្ចប្រគល់ គឺជាកាតព្វកិច្ចដែលករណីយកិច្ចត្រូវបំពេញជាការប្រគល់អ្វីមួយដូចជាវត្ថុជាដើម។ | law |
ដូចម្តេចដែលហៅថាកាតព្វកិច្ចមានគោលបំណងឲ្យធ្វើសកម្មភាព? | ដែលហៅថាកាតព្វកិច្ចមានគោលបំណងឲ្យធ្វើសកម្មភាព គឺជាកាតព្វកិច្ចដែលករណីយកិច្ចត្រូវបំពេញ ជាការធ្វើសកម្មភាពណាមួយ។ | law |
ដូចម្តេចដែលហៅថាអច្ច័យទានសកល? | អច្ច័យទានសកល គឺជាប្រទានកម្មដែលម្ចាស់បណ្តាំធ្វើទៅឲ្យមនុស្សម្នាក់ ឬច្រើននាក់ ជាក់លាក់នូវទ្រព្យសម្បត្តិទាំងអស់ ឬមួយផ្នែកដែលកំណត់តាមភាគនៃទ្រព្យ (ទាំងអស់, ពាក់កណ្តាល, មួយភាគបី...ជាអាទិ៍) (មាត្រា១១៩៩)។ | law |
តើអច្ច័យទានគឺជាអ្វី? | អច្ច័យទាន គឺជាប្រទានកម្មដែលម្ចាស់បណ្តាំបានធ្វើទៅឲ្យមនុស្សម្នាក់ ឬច្រើននាក់នូវទ្រព្យសម្បត្តិរបស់ខ្លួន តាមរយៈមតកសាសន៍ (សន្ទានុក្រមរដ្ឋប្បវេណី)។ អ្នកទទួលអច្ច័យទានហៅថា “អច្ច័យលាភី”។ ទោះបីជាយ៉ាងណាក៏ដោយអច្ច័យទានមិនអាចបំពានលើភាគបម្រុងឡើយ។ | law |
តើសិទ្ធិអំណាច និងតួនាទីរបស់សន្តតិជនមានអ្វីខ្លះ? | សិទ្ធិអំណាច និងតួនាទីរបស់សន្តតិជនមានដូចជា៖
- អាចមានវត្តមាននៅពេលអ្នកប្រតិបត្តិមតកសាសន៍ធ្វើបញ្ជីសារពើភ័ណ្ឌនៃទ្រព្យ (១២១៩)
- ទទួលដំណឹងអំពីការជ្រើសអ្នកប្រតិបត្តិមតកសាសន៍ (១២១៤-១)
- ទទួលដំណឹងអំពីការលាឈប់របស់អាណត្តិទាយក (១២១៤-២) និងស្នើសុំទៅតុលាការ ជ្រើសរើសអ្នកប្រតិបត្តិមតកសាសន៍ថ្មីតាម (១២១៨) ករណីមានមូលហេតុដូចក្នុងចែង (១២១៧ ... | law |
តើបុគ្គលណាខ្លះដែលមិនអាចក្លាយជាអ្នកប្រតិបត្តិមតកសាសន៍? | បុគ្គលដែលមិនអាចក្លាយជាអ្នកប្រតិបត្តិមតកសាសន៍មានដូចជា៖
- ជននៅក្រោមអាណាព្យាបាល
- ជននៅក្រោមហិតូបត្ថម្ភ
- អនីតិជន
- ជនធនក្ស័យ
- ជនដែលមានមូលហេតុត្រូវបញ្ចប់អាណត្តិដូចចែងក្នុងមាត្រា (៦៤៩-១)។ | law |
តើការលុបចោលមតកសាសន៍ ដោយការបដិសេធន៍នូវលិខិតមត៌កចំពោះករណីអ្វីខ្លះ? | ការលុបចោលមតកសាសន៍ ដោយការបដិសេធន៍នូវលិខិតមត៌កចំពោះករណីដូចខាងក្រោម៖
- ម្ចាស់បំណុលបានបំផ្លាញច្បាប់ដើមនៃមតកសាសន៍ដោយចេតនា។ ត្រូវចាត់ទុកថាបានលុបចោលមតកសាសន៍ចំពោះផ្នែកដែលបំផ្លាញនោះ។
- ម្ចាស់បណ្តាំបានបំផ្លាញវត្ថុដែលជាកម្មវត្ថុនៃមតកសាសន៍ដោយចេតនា។ | law |
តើក្រមរដ្ឋប្បវេណីបានកំណត់អំពីការលុបចោលនូវមតកសាសន៍អ្វីខ្លះ? | ក្រមរដ្ឋប្បវេណីបានកំណត់អំពីការលុបចោលនូវមតកសាសន៍ដូចខាងក្រោម៖
- ការលុបចោលដោយទម្រង់នៃមតកសាសន៍ (មាត្រា ១១៨៩ ក.រ)
- ការលុបចោលមតកសាសន៍ដោយការចាត់ចែងនាពេលនៅរស់ (មាត្រា១១៩០ ក.រ)
- ការលុបចោលដោយការបដិសេធលិខិតមតកសាសន៍ (មាត្រា ១១៩១ ក.រ)
- ការលុបចោលអច្ច័យទានដែលភ្ជាប់បន្ទុក (មាត្រា ១១៩៣ ក.រ)។ | law |
ដូចម្តេចដែលហៅថាអច្ច័យទានមានកំណត់? | អច្ច័យទានមានកំណត់ គឺជាប្រទានកម្មដែលកំណត់ទ្រព្យសម្បត្តិជាក់លាក់ ទៅឲ្យមនុស្សម្នាក់ ឬច្រើននាក់ដោយមតកសាសន៍ (មាត្រា១១៩៩)។ | law |
តើទម្រង់ធម្មតានៃមតកសាសន៍មានអ្វីខ្លះ? | ទម្រង់ធម្មតានៃមតកសាសន៍មានដូចជា៖
- មតកសាសន៍ដោយលិខិតយថាភូត (មាត្រា ១១៧៣ នៃក.រ)
- មតកសាសន៍ដោយលិខិតឯកជន (មាត្រា ១១៧៤ នៃក.រ)
- មតកសាសន៍ដោយលិខិតសម្ងាត់ (មាត្រា ១១៧៥ នៃក.រ) | law |
តើទម្រង់នៃមតកសាសន៍មានអ្វីខ្លះ? | ទម្រង់នៃមតកសាសន៍មានដូចជា៖
- ភាពចាំបាច់ និងសុពលភាពនៃទម្រង់មតកសាសន៍ (ម.១១៧០ និង១១៧១ នៃក.រ)
- ទម្រង់ធម្មតានៃមតកសាសន៍
- ទម្រង់ពិសេសនៃមតកសាសន៍។ | law |
តើបុគ្គលនៅក្នុងន័យនៃមតកសាសន៍សំដៅទៅលើអ្វី? | បុគ្គលនៅក្នុងន័យនៃមតកសាសន៍ សំដៅទៅលើបុគ្គលពីរប្រភេទ គឺអនីតិជន និងនីតិជន ដែលនីតិជនក្នុងន័យនេះរាប់បញ្ជូលទាំងអ្នកនៅក្រោមរបបអាណាព្យាបាលទូទៅ ឬអ្នកនៅក្រោមហិតូបត្ថម្ភ ដែលបានទទួលការប្រកាសចាប់ផ្តើមអាណាព្យាបាលទូទៅ ឬហិតូបត្ថម្ភ។ ជនទាំងពីរប្រភេទនេះទាមទារឲ្យមានសមត្ថភាពខាងឆន្ទៈគ្រប់គ្រាន់ លើកលែងតែជនស្ថិតនៅក្រោមអាណាព្យាបាលទូទៅ ចាំបាច់... | law |
តើការសម្រួលចំណែកមត៌កគឺជាអ្វី? | ការសម្រួលចំណែកមត៌ក គឺជាការស្វែងរកឲ្យឃើញនូវចំនួនមត៌កពិតដែលមតកជនមានមុនពេលមត៌កត្រូវបានចាប់ផ្តើម និងទទួលបាននូវភាពត្រឹមត្រូវ និងស្មើភាពគ្នាក្នុងចំណោមសហសន្តតិជន។ ក្នុងករណីខ្លះចំនួនមត៌ករបស់មតកជនត្រូវបានបង្រួមដែលបណ្តាលមកពីហេតុជាច្រើន តួយ៉ាងមុនពេលស្លាប់មតកជនបានយកចំណែកមត៌កមួយចំនួនទៅធ្វើប្រទានកម្ម ឬអច្ច័យទានផ្សេងៗឲ្យសន្តតិជនណាម្ន... | law |
តើចំណែកមត៌កតាមច្បាប់មានអ្វីខ្លះ? | ចំណែកមត៌កតាមច្បាប់មានដូចជា៖
- ចំណែកមត៌កករណីគ្មានសហព័ទ្ធ
- ចំណែកមត៌កករណីមានសហព័ទ្ធ។ | law |
តើចំណែកមត៌កតាមច្បាប់គឺជាអ្វី? | យើងអាចយល់ជាទូទៅបានថាចំណែកមត៌កតាមច្បាប់ គឺជាផ្នែកមួយនៃមត៌កដែលជនត្រូវបានសន្មតថាជាសន្តតិជន ត្រូវទទួលបានតាមបញ្ញតិរបស់ច្បាប់ ចំពោះមត៌កដែលមតកជនមាន។ សន្តតិជនអាចមានចំនួនច្រើនហៅថា សហសន្តតិជន ហើយចំណែកមត៌ករបស់សហសន្តតិជនទាំងនោះ ពុំមានលក្ខណៈស្មើៗគ្នាឡើយអាស្រ័យលើទំនាក់ទំនងញាតិដែលមតកជនមាន។ ចំណែកមត៌កតាមច្បាប់ ជាវិធីមួយដែលត្រូវបានយកអនុ... | law |
តើមតកជនអាចធ្វើតាមវិធីអ្វីខ្លះដើម្បីផ្តាច់មត៌កពីសន្តតិជន? | មតកជនអាចធ្វើតាមវិធី២យ៉ាង ដើម្បីផ្តាច់មត៌កពីសន្តតិជនដូចជា៖
- វិធីដាក់ពាក្យសុំទៅតុលាការ នៅពេលខ្លួននៅរស់
- វិធីកំណត់នៅក្នុងមតកសាសន៍។ | law |
តើច្បាប់បានកំណត់នូវប្រភេទបុគ្គលណាខ្លះដែលគ្មានលក្ខណៈសម្បត្តិធ្វើជាសាក្សីបាន? | ច្បាប់ក៏បានកំណត់នូវប្រភេទបុគ្គលមួយចំនួនដែលគ្មានលក្ខណៈសម្បត្តិធ្វើជាសាក្សីបាន មានដូចជា៖
- អនីតិជន ឬជននៅក្រោមអាណាព្យាបាលធម្មតា (មាត្រា១៧ នៃក.រ)។
- ជនដែលត្រូវបានសន្មតថាជសន្តតិជន អច្ច័យលាភី ហើយនឹងសហព័ទ្ធ និងញាតិលោហិតខ្សែផ្ទាល់របស់ជនទាំងនោះ។ “ជនដែលត្រូវបានសន្មតថាជាសន្តតិជន” មានន័យថា “ជនដែលត្រូវបានសន្មតថាជាសន្តតិជនលំដាប់ទី១ ... | law |
តើនៅពេលណាដែលយើងដឹងថា សន្តតិជនដែលត្រូវបានសន្មតជាអច្ច័យលាភី ឬអច្ច័យលាភីជាតតិយជន? | ជាគោការណ៍ អច្ច័យទានធ្វើឡើងតាមឆន្ទៈរបស់ម្ចាស់បណ្តាំ ដែលបានចែងក្នុងមតកសាសន៍។ ដូចនេះ ដើម្បីដឹងថាសន្តតិជនដែលត្រូវបានសន្មតជាអច្ច័យលាភី ឬអច្ច័យលាភីជាតតិយជន លុះត្រាតែម្ចាស់បណ្តាំបានទទួលមរណភាព ហើយចាប់ផ្តើមនូវការបើកមើលនូវមតកសាសន៍នោះ និងនាំឲ្យយើងដឹងថា ជននោះជាសន្តតិជនដែលត្រូវបានសន្មតជាអច្ច័យលាភី ឬអច្ច័យលាភីជាតតិយជន ដោយមានឃ្លាបញ្ជ... | law |
តើបញ្ញត្តិស្តីពីភាគបម្រុងត្រូវបានបង្កើតឡើងក្នុងគោលបំណងអ្វីខ្លះ? | បញ្ញត្តិស្តីពីភាគបម្រុងត្រូវបានបង្កើតឡើងក្នុងគោលបំណងដូចជា៖
- ធានានូវចំណែកមត៌កអប្បរមាចំពោះសន្តតិជនមួយចំនួន (ញាតិជិតស្និទ្ធិនឹងមតកជន)។
- អនុញ្ញាតឲ្យសន្តតិជនមួយចំនួន (អ្នកមានសិទ្ធិលើភាគបម្រុង) បដិសេធនូវសេរីភាពមួយផ្នែក ដែលជាឆន្ទៈរបស់មតកជននៅក្នុងមតកសាសន៍។ | law |
តើការកំណត់អំពីភាគបម្រុងមានផលប្រយោជន៍អ្វីខ្លះ? | ការកំណត់អំពីភាគបម្រុងមានផលប្រយោជន៍ដូចជា៖
- ដើម្បីជាប្រយោជន៍ដល់ការសម្របសម្រួលរវាងសន្តតិកម្មតាមច្បាប់ និងសន្តតិកម្មតាមមតកសាសន៍។
- រក្សានូវចំណែកមត៌កជាក់លាក់លើទ្រព្យសម្បត្តិរបស់មតកជន សម្រាប់ជន ដែលបានរស់នៅក្នុងបន្ទុក។
- ដោះស្រាយនូវចំណែកមត៌កជាសក្តានុពលសម្រាប់ញាតិជិតស្និទ្ធិ ដែលបានចូលរួមក្នុងការបង្កើតទ្រព្យសម្បត្តិរបស់មតកជន។ | law |
តើសកម្មភាពឯកតោភាគីមានអ្វីខ្លះ? | សកម្មភាពឯកតោភាគីមានរូបភាពដូចជា៖
- ការបង្ហាញឆន្ទៈក្នុងការចាត់ចែងទ្រព្យ
- ការអនុវត្តសិទ្ធិដែលបានទទួលតាមកិច្ចសន្យា ឬតាមច្បាប់។ | law |
តើសកម្មភាពឯកតោភាគីសំដៅលើអ្វី? | សកម្មភាពឯកតោភាគី សំដៅលើករណីដែលកាតព្វកិច្ចកើតឡើងដោយការបង្ហាញឆន្ទៈ ជាឯកតោភាគីរបស់បុគ្គលតែម្នាក់។ | law |
តើប្រភពនៃកាតព្វកិច្ចមានអ្វីខ្លះ? | ប្រភពនៃកាតព្វកិច្ចមានដូចជា៖
- កាតព្វកិច្ចដែលកើតចេញដោយឆន្ទៈរបស់ភាគី
- កាតព្វកិច្ចដែលកំណត់ដោយច្បាប់។ | law |
ដូចម្តេចដែលហៅថារបបភាគបម្រុង? | របបភាគបម្រុង គឺជារបបការពារជនដែលមានសិទ្ធិលើភាគបម្រុងពីការចាត់ចែងដោយគ្មានកម្រៃ ដូច្នេះចំពោះកិច្ចសន្យា ដែលមានតម្លៃថ្នូរមិនត្រឹមត្រូវក៏ចាត់ទុកជាកម្មវត្ថុនៃការកាត់បន្ថយដើម្បីបង្គ្រប់ភាគបម្រុងដែរ។ (មាត្រា ១២៤២ នៃក្រមរដ្ឋប្បវេណី) | law |
តើការកាត់បន្ថយពីប្រទានកម្មដោយមានភ្ជាប់បន្ទុកយ៉ាងម៉េចនោះ? យើងត្រូវយល់ដឹងថា តើប្រទានកម្មដោយមានភ្ជាប់បន្ទុកមានន័យដូចម្តេចជាមុនសិន? | ប្រទានកម្មដែលមានភ្ជាប់បន្ទុក មានកំណត់នៅក្នុងមាត្រា៥៧៦ ដែលចែងថា “ប្រទានកម្ម ដែលបដិគ្គាហក មានករណីយកិច្ចត្រូវអនុវត្តតាវកាលិកជាកំណត់ ដើម្បីទទួលទ្រព្យសម្បត្តិដែលជាកម្មវត្ថុនៃប្រទានកម្ម។ ដើម្បីធ្វើការកាត់បន្ថយប្រទានកម្មដោយមានភ្ជាប់បន្ទុក គឺយើងត្រូវធ្វើទៅតាមរូបមន្តខាងក្រោមនេះ យកតម្លៃនៃកម្មវត្ថុនោះដកនឹងតម្លៃនៃបន្ទុក។ (មាត្រា ១... | law |
តើអនុភាពនៃការកាត់បន្ថយដើម្បីបង្គ្រប់ភាគបម្រុងរួមមានអ្វីខ្លះ? | អនុភាពនៃការកាត់បន្ថយដើម្បីបង្គ្រប់ភាគបម្រុងរួមមានដូចជា៖
- ការសងផលមកវិញ
- បន្ទុកនៃការខាតបង់ដោយអសាធនភាព
- ការកាត់បន្ថយប្រទានកម្មដោយមានភ្ជាប់បន្ទុក
- ការកាត់បន្ថយចំពោះកិច្ចសន្យាដែលចាត់ទុកថាជាប្រទានកម្ម
- ការកាត់បន្ថយក្នុងករណីដែលបានចាត់ចែងកម្មវត្ថុនៃប្រទានកម្ម
- សំណងដោយបង់ថ្លៃ។ | law |
តើលំដាប់នៃការកាត់បន្ថយអច្ច័យទាន និងការកំណត់ចំណែកមត៌កតាមមតកសាសន៍មានប៉ុន្មាន? | លំដាប់នៃការកាត់បន្ថយអច្ច័យទាន និងការកំណត់ចំណែកមត៌កតាមមតកសាសន៍មាន២គឺ៖
- ការកាត់បន្ថយពីអច្ច័យទាន និងចំណែកមត៌កដែលបានកំណត់ចំពោះសន្តតិជន
- ការកាត់បន្ថយពីអច្ច័យទាន និងចំណែកមត៌កដែលបានកំណត់ចំពោះបុគ្គលផ្សេងក្រៅពីសន្តតិជន។ | law |
ដូចម្តេចដែលហៅថាកាតព្វកិច្ច? | កាតព្វកិច្ច គឺជាចំណងតាមផ្លូវច្បាប់ដែលចងបុគ្គលពីរនាក់ដោយឲ្យបុគ្គលម្នាក់ដែលបានកំណត់ហៅថា (កូនបំណុល) មានករណីយកិច្ចមួយចំនួនចំពោះបុគ្គលម្នាក់ទៀតដែលបានកំណត់ថា (ម្ចាស់បំណុល)។ កាតព្វកិច្ចនៅក្នុងករណីនេះ ជាកាតព្វកិច្ចដែលមតកជនត្រូវទទួលខុសត្រូវនៅពេលគាត់ស្លាប់ រួមទាំងចំណាយសម្រាប់បុណ្យសព។ | law |
ដូចម្តេចដែលហៅថាទ្រព្យសម្បត្តិដែលមតកជនមាននៅពេលចាប់ផ្តើមសន្តតិកម្ម? | ទ្រព្យសម្បត្តិដែលមតកជនមាននៅពេលចាប់ផ្តើមសន្តតិកម្ម គឺទ្រព្យជាក់ស្តែងដែលបន្សល់ទុក ដោយមតកជនក្រោយពេលទទួលមរណភាព។ | law |
ដូចម្តេចដែលហៅថាប្រទានកម្ម? | ដែលហៅថាប្រទានកម្ម គឺជាកិច្ចសន្យាដែលភាគីម្ខាងបង្ហាញឆន្ទៈផ្តល់ឲ្យភាគីម្ខាងទៀតនូវទ្រព្យសម្បត្តិដោយមិនយកថ្លៃ ហើយភាគីម្ខាងទៀតយល់ព្រមទទួល។ ប្រទានកម្មដែលត្រូវយកមកគណនាភាគបម្រុង ត្រូវអនុលោមតាមមាត្រា ១២៣២ ក.រ គឺប្រទានកម្មដែលធ្វើឡើងក្នុងអំឡុងពេល ១ឆ្នាំ មុនពេលចាប់ផ្តើមសន្តតិកម្ម។ | law |
ដូចម្តេចហៅថាតម្លៃនៃផលប្រយោជន៍ពិសេស? | តម្លៃនៃផលប្រយោជន៍ពិសេស គឺទ្រព្យដែលបុគ្គល (សន្តតិជន) បានទទួលជាប្រទានកម្ម នៅក្នុងឱកាសអាពាហ៍ពិពាហ៍ ឬហេតុការណ៍ផ្សេងទៀត ឬដើម្បីមូលធននៃជីវភាពរស់នៅ ឬដែលបានទទួលជាអច្ច័យទានពីមតកជន។ (មាត្រា ១១៦៣ ក.រ) | law |
តើការគណនាភាគបម្រុងត្រូវគណនាយ៉ាងដូចម្តេច? | ការគណនាភាគបម្រុងត្រូវបានគណនា ដោយយកតម្លៃនៃផលប្រយោជន៍ពិសេស និងតម្លៃនៃប្រទានកម្ម ដែលជាមូលដ្ឋានក្នុងការគណា បូកនិងទ្រព្យសម្បត្តិដែលមតកជនមាននៅពេលចាប់ផ្តើមសន្តតិកម្ម ហើយដកចំនួនប្រាក់សរុបនៃបំណុល (កាតព្វកិច្ច) និងការចំណាយលើបុណ្យសពចេញ។
ទ្រព្យជាមូលដ្ឋានក្នុងការគណនាភាគបម្រុង = ទ្រព្យពេលចាប់ផ្តើមសន្តតិកម្ម + តម្លៃនៃផលប្រយោជន៍ពិសេស ... | law |
តើភាគបម្រុងគឺជាអ្វី? | ភាគបម្រុង គឺជាចំណែកសមាត្រនៃមតកដែលមាន។ បើមូលដ្ឋាននៃទ្រព្យសម្បត្តិសម្រាប់ការគណនាភាគបម្រុងនេះ ត្រូវបានកម្រិតត្រឹមតែមតក នោះអាចមានករណីមតកជនធ្វើប្រទានកម្មទ្រព្យសម្បត្តិយ៉ាងច្រើនមុនពេលស្លាប់ ដើម្បីជៀសវាសពីប្រព័ន្ធនៃភាគបម្រុងនេះបាន។ ហេតុនេះហើយ ការគណនាភាគបម្រុង ត្រូវរាប់បញ្ចូលនូវទ្រព្យសម្បត្តិមួយចំនួន ដែលមានមុនពេលមរណភាពរបស់មតកជ... | law |
តើលំដាប់នៃសន្តតិជនមានអ្វីខ្លះ? | លំដាប់នៃសន្តតិជនមានដូចជា៖
- កូនរបស់មតកជនជាសន្តតិជនលំដាប់ទី១ រួមទាំងសន្តតិជនជំនួសរបស់ពួកគេផងដែរ។ (មាត្រា១១៥៦ ១១៥៧,ក.រ)
- បើពុំមានបច្ឆាញាតិផ្ទាល់ដែលត្រូវក្លាយជាសន្តតិជនទេ បុព្វញាតិផ្ទាល់របស់មតកជនជាសន្តតិជន (សន្តតិជនលំដាប់ទី២) (មាត្រា ១១៥៨ ក.រ)។
- បើមតកជនពុំមានទាំងបច្ឆាញាតិផ្ទាល់ ទាំងបុព្វញាតិផ្ទាល់ ដែលត្រូវក្លាយជាសន្តតិ... | law |
តើអ្នកខ្លះដែលមានសិទ្ធិលើភាគបម្រុង? | អ្នកដែលមានសិទ្ធិលើភាគបម្រុងមានដូចជា៖
- បច្ឆាញាតិផ្ទាល់ ឬសន្តតិជនជំនួសរបស់ពួកគេ (កូនរបស់កូនសន្តតិជន អាចក្លាយជាសន្តតិជនជំនួស)។
- ឪពុកម្តាយ និងជីដូនជីតា
- សហព័ទ្ធ។ | law |
តើបុគ្គលដែលត្រូវបានចាត់ទុកជាអភ័ព្វបុគ្គលមានអ្វីខ្លះ? | បុគ្គលដែលត្រូវបានចាត់ទុកជាអភ័ព្វបុគ្គលមានដូចជា៖
- បុគ្គលដែលបានទទួលទោស ដោយមានចេតនាធ្វើឃាត ឬប៉ុនប៉ងធ្វើឃាត លើមតកជន ឬជនមានលំដាប់សន្តតិកម្មមុន (ខ្ពស់ជាង) ឬលំដាប់ស្មើគ្នា ទោះដោយផ្ទាល់ ឬប្រយោលក្តី។
- បុគ្គលដែលដឹងអំពីការសម្លាប់មតកជន តែមិនបានរាយការណ៍ ឬមិនបានប្តឹង។ លើកលែងតែអ្នកសម្លាប់នោះជាសហព័ទ្ធ ឬញាតិលោហិតខ្សែផ្ទាល់របស់បុគ្គលន... | law |
ចំពោះកិច្ចសន្យាម៉ៅការសាងសង់ ឬរុះរើសំណង់លំនៅដ្ឋានឯកជន ខដែលរំលោភបំពានត្រូវទុកជាមោឃៈ។ តើខដែលរំលោភបំពាននៅក្នុងកិច្ចសន្យាម៉ៅការសាងសង់ឬរុះរើសំណង់លំនៅដ្ឋានឯកជនមានអ្វីខ្លះ? | ចំពោះកិច្ចសន្យាម៉ៅការសាងសង់ ឬរុះរើសំណង់លំនៅដ្ឋានឯកជន ខដែលរំលោភបំពានត្រូវទុកជាមោឃៈ។ ខដែលរំលោភបំពាននៅក្នុងកិច្ចសន្យាម៉ៅការសាងសង់ឬរុះរើសំណង់លំនៅដ្ឋានឯកជនមានដូចជា៖
- ខដែលតម្រូវឲ្យម្ចាស់សំណង់ផ្តល់អាណត្តិឲ្យអ្នកម៉ៅការស្វែងរកកម្ចីចាំបាច់សម្រាប់ផ្តល់ហិរញ្ញប្បទានដល់ការសាងសង់។
- ខដែលតម្រូវឲ្យម្ចាស់សំណង់ធ្វើការទូទាត់តម្លៃនៃកិច្ចស... | law |
តើភាគីនៃកិច្ចសន្យាម៉ៅការសាងសង់ឬរុះរើអាចដាក់លក្ខខណ្ឌបង្អង់លើកាតព្វកិច្ច ឬសិទ្ធិដែលកើតឡើងដោយកិច្ចសន្យាអ្វីខ្លះ? | ភាគីនៃកិច្ចសន្យាម៉ៅការសាងសង់ឬរុះរើអាចដាក់លក្ខខណ្ឌបង្អង់លើកាតព្វកិច្ច ឬសិទ្ធិដែលកើតឡើងដោយកិច្ចសន្យាដូចជា៖
- លទ្ធកម្មដីឬសិទ្ធិប្រត្យក្សដែលអនុញ្ញាតឲ្យសាងសង់ ក្នុងករណីដែលម្ចាស់សំណង់ទទួលបានការសន្យាលក់។
- ការទទួលបានលិខិតអនុញ្ញាតសាងសង់ ជួសជុលឬរុះរើ ឬការអនុញ្ញាតផ្សេងទៀតរបស់អាជ្ញាធរមានសមត្ថកិច្ច។ ក្នុងករណីនេះ ម្ចាស់សំណង់ត្រូវបញ... | law |
តើករណីយកិច្ចសម្រេចការងារដែលជាកម្មវត្ថុនៃកិច្ចសន្យាម៉ៅការសាងសង់ឬរុះរើដោយគ្មានវិការៈមានអ្វីខ្លះ? | ករណីយកិច្ចសម្រេចការងារដែលជាកម្មវត្ថុនៃកិច្ចសន្យាម៉ៅការសាងសង់ឬរុះរើដោយគ្មានវិការៈមានដូចជា៖
- ការងារសាងសង់ត្រូវបានអនុញ្ញាតស្របតាមលិខិតអនុញ្ញាត បទប្បញ្ញត្តិបច្ចេកទេសសំណង់ បទប្បញ្ញត្តិនិងសេចក្តីណែនាំជាធរមានដទៃទៀត។
- ការងារសាងសង់ត្រូវបានអនុវត្តដោយប្រើវិធីសាស្ត្រសមស្របនិងប្រកបដោយសមត្ថភាពជំនាញ។
- សម្ភារៈសំណង់ បរិក្ខារសំណង់ ឬផ... | law |
តើធនធានផ្នែកហានិភ័យការងារមានប្រភពមកពីណា? | ធនធានផ្នែកហានិភ័យការងារមានប្រភពមកពី៖
- ការបង់ភាគទានពីរដ្ឋនិងនិយោជក
- ផលដែលបានមកពីការវិនិយោគ
- អំណោយឬអច្ច័យទាននិងប្រភពស្របច្បាប់ដទៃផ្សេងទៀត។ | law |
តើសេវាព្យាបាលនិងថែទាំវេជ្ជសាស្ត្រមានអ្វីខ្លះ? | សេវាព្យាបាលនិងថែទាំវេជ្ជសាស្ត្រមានដូចជា៖
ក- ការផ្តល់សេវាព្យាបាលដោយសម្រាកក្នុងមូលដ្ឋានសុខាភិបាលដែលរួមមាន៖
- សេវាព្យាបាលនិងថែទាំតាមបច្ចេកទេសវិជ្ជាជីវៈវេជ្ជសាស្រ្ត
- សេវាធ្វើរោគវិនិច្ឆ័យ សេវាមន្ទីរពិសោធន៍ និងសេវាពិនិត្យវេជ្ជសាស្ត្រផ្សេងៗទៀត
- ឧបករណ៍ផ្នែកសល្យសាស្ត្រ និងសម្ភារៈបរិក្ខារផ្នែកវេជ្ជសាស្ត្រផ្សេងៗតាមតម្រូវការចាំប... | law |
តើក្រុមប្រឹក្សាវេជ្ជសាស្ត្រនៃ ប.ស.ស. មានតួនាទីអ្វីខ្លះ? | ក្រុមប្រឹក្សាវេជ្ជសាស្ត្រនៃ ប.ស.ស. មានតួនាទីត្រួតពិនិត្យ តាមដាន ការអនុវត្តកិច្ចព្រមព្រៀងរបស់មូលដ្ឋានសុខាភិបាលដែលបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស.។ | law |
តើតាវកាលិកផ្នែកថែទាំសុខភាពរួមមានអ្វីខ្លះ? | តាវកាលិកផ្នែកថែទាំសុខភាពរួមមាន៖
- ការព្យាបាលនិងថែទាំវេជ្ជសាស្ត្រ
- ប្រាក់បំណាច់ប្រចាំថ្ងៃសម្រាប់រយៈពេលសម្រាកព្យាបាលជំងឺ
- ប្រាក់បំណាច់មាតុភាព និង
- វិភាជន៍បូជាសព។ | law |
តើសោធនឧត្តរជីវីត្រូវបានបែងចែកជាប៉ុន្មាន? | សោធនឧត្តរជីវីត្រូវបានបែងចែកដូចជា៖
- សម្រាប់សហព័ទ្ធ៥០% (ហាសិបភាគរយ)
- សម្រាប់កូន៥០% (ហាសិបភាគរយ)
- ក្នុងករណីដែលសិទ្ធិវន្តមានតែសហព័ទ្ធ ឬកូនត្រូវទទួលបាន១០០% (មួយរយភាគរយ)។ | law |
តើធនធានផ្នែកប្រាក់សោធនមានប្រភពមកពីណា? | ធនធានផ្នែកប្រាក់សោធនមានប្រភពមកពី៖
- ការបង់ភាគទានពីរដ្ឋ និងនិយោជក និងសមាជិក ប.ស.ស.
- ផលដែលបានមកពីការវិនិយោគ
- អំណោយឬអច្ច័យទាននិងប្រភពស្របច្បាប់ដទៃផ្សេងទៀត។ | law |
តើសិទ្ធិវន្តនៃធនលាភឧត្តរជីវីរួមមាន សហព័ទ្ធនិងកូន ព្រមទាំងឪពុកម្តាយឬមនុស្សចាស់ជរាដែលរស់នៅក្នុងបន្ទុកផ្ទាល់របស់សាមីជនមុនពេលទទួលមរណភាព តើត្រូវបំពេញលក្ខខណ្ឌអ្វីខ្លះ? | សិទ្ធិវន្តនៃធនលាភឧត្តរជីវីរួមមាន សហព័ទ្ធនិងកូន ព្រមទាំងឪពុកម្តាយឬមនុស្សចាស់ជរាដែលរស់នៅក្នុងបន្ទុកផ្ទាល់របស់សាមីជនមុនពេលទទួលមរណភាព ត្រូវបំពេញលក្ខខណ្ឌដូចជា៖
ក- សម្រាប់ប្តីឬប្រពន្ធ ត្រូវចុះសំបុត្រអាពាហ៍ពិពាហ៍មុនកាលបរិច្ឆេទនៃហានិភ័យការងារ ឬមុនពេលទទួលមរណភាពដោយហានិភ័យការងារ។
ខ- ចំពោះកូន ត្រូវមានលក្ខណសម្បត្តិដូចខាងក្រោម៖
- មិ... | law |
តើសិទ្ធិទទួលបានសោធនឧត្តរជីវីត្រូវផុតរលត់ក្នុងករណីអ្វីខ្លះ? | សិទ្ធិទទួលបានសោធនឧត្តរជីវីត្រូវផុតរលត់ក្នុងករណីដូចជា៖
- សិទ្ធិវន្តទទួលមរណភាព
- សហព័ទ្ធរៀបអាពាហ៍ពិពាហ៍ជាថ្មីស្របតាមនីតិវិធីច្បាប់ដែលមានជាធរមាន។ ក្នុងករណីនេះ សាមីជនត្រូវជូនដំណឹងមក ប.ស.ស. យ៉ាងយូរ៣០ (សាមសិប) ថ្ងៃ បន្ទាប់ពីកាលបរិច្ឆេទនៃការរៀបអាពាហ៍ពិពាហ៍ថ្មី។ | law |
តើតាវកាលិកផ្នែកប្រាក់សោធនតាមរបបភាគទានជាកាតព្វកិច្ចរួមមានអ្វីខ្លះ? | តាវកាលិកផ្នែកប្រាក់សោធនតាមរបបភាគទានជាកាតព្វកិច្ចរួមមាន៖
- សោធនជរាភាព
- សោធនទុព្វលភាព
- សោធនឧត្តរជីវី
- វិភាជន៍បូជាសព។ | law |
តើបុគ្គលដែលត្រូវគាំពារក្នុងផ្នែកប្រាក់សោធនមានអ្វីខ្លះ? | បុគ្គលដែលត្រូវគាំពារក្នុងផ្នែកប្រាក់សោធនមានដូចជា៖
- បុគ្គលដែលស្ថិតនៅក្នុងវិស័យសាធារណៈ។
- បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ដោយរួមបញ្ជូលទាំងបុគ្គលិកធ្វើការតាមផ្លូវអាកាស និងនាវាសមុទ្រ ព្រមទាំងអ្នកបម្រើក្នុងផ្ទះ។
- បុគ្គលស្វ័យនិយោជន៍។ | law |
តើបេឡាជាតិសន្តិសុខសង្គមមានភារកិច្ចអ្វីខ្លះ? | បេឡាជាតិសន្តិសុខសង្គមមានភារកិច្ចដូចជា៖
- គ្រប់គ្រងនិងចាត់ចែងផ្នែកទាំងអស់នៃរបបសន្តិសុខសង្គមដែលកំណត់ដោយច្បាប់នេះ។
- ធានាផ្តល់តាវកាលិកសន្តិសុខសង្គមសម្រាប់សមាជិក ប.ស.ស. ក្នុងគោលដៅជួយសម្រាលការលំបាកក្នុងជីវភាពនៅពេលជួបប្រទះហានិភ័យជាយថាហេតុនានាជាអាទិ៍ ជរាភាព ទុព្វលភាព មរណភាព ហានិភ័យការាងារ និកម្មភាពការងារ មាតុភាព ជំងី ឬគ្រោះថ្... | law |
តើបេឡាជាតិសន្តិសុខសង្គមគឺជាអ្វី? | បេឡាជាតិសន្តិសុខសង្គមដែលមានសរសេរជាអក្សរកាត់ថា ប.ស.ស. ជាគ្រឹះស្ថានសាធារណៈរដ្ឋបាលដែលត្រូវបង្កើតដោយព្រះរាជក្រឹត្យ ស្ថិតក្រោមអាណាព្យាបាលបច្ចេកទេសនៃក្រសួងទទួលបន្ទុកវិស័យរបបសន្តិសុខសង្គម និងស្ថិតក្រោមអាណាព្យាបាលហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ | law |
តើនិយ័តករសន្តិសុខសង្គមដែលមានតួនាទីនិងភារកិច្ចអ្វីខ្លះ? | និយ័តករសន្តិសុខសង្គមដែលមានតួនាទីនិងភារកិច្ចដូចជា៖
- កំណត់បទប្បញ្ញត្តិប្រុងប្រយ័ត្ន ស្តង់ដារប្រតិបត្តិការ វិធានចាំបាច់នានា ដែលគោលការណ៍ណែនាំស្តីពីវិនិយោគមូលនិធិសន្តិសុខសង្គម។
- តាមដានស្ថានភាពហិរញ្ញវត្ថុរបស់ស្ថាប័នប្រតិបត្តិករសន្តិសុខសង្គម។
- បង្កើតយន្តការការពារសមាជិកនិងផ្សះផ្សាវិវាទនៅពេលមានទំនាស់។
- ត្រួតពិនិត្យអនុលោមភាព... | law |
តើបុគ្គលដែលស្ថិតនៅក្នុងវិស័យសាធារណៈរួមមានអ្វីខ្លះ? | បុគ្គលដែលស្ថិតនៅក្នុងវិស័យសាធារណៈរួមមាន៖
- មន្ត្រីរាជការក្នុងក្របខណ្ឌមុខងារសាធារណៈដែលបម្រើការងារនៅតាមក្រសួង ស្ថាប័ន អង្គភាព នៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ដែលស្ថិតក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីសហលក្ខន្តិកៈមន្រ្តីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា
- មន្រ្តីរាជការដែលស្ថិតនៅក្រោមច្បាប់ស្តីពីលក្ខន្តិកៈមន្រ្តីរាជការនៃក្រុ... | law |
តើសិទ្ធិវន្តនៃសោធនឧត្តរជីវីរួមមានសហព័ទ្ធនិងកូននៅក្នុងបន្ទុកផ្ទាល់របស់សាមីជនដែលត្រូវបំពេញលក្ខខណ្ឌអ្វីខ្លះ? | សិទ្ធិវន្តនៃសោធនឧត្តរជីវីរួមមានសហព័ទ្ធនិងកូននៅក្នុងបន្ទុកផ្ទាល់របស់សាមីជនដែលត្រូវបំពេញលក្ខខណ្ឌដូចជា៖
- មិនមានប្រកបការងារ ឬមុខរបរមានប្រាក់ចំណូលលើបន្ទាត់នៃភាពក្រីក្រ។
- ចំពោះសហព័ទ្ធ ត្រូវចុះសំបុត្រអាពាហ៍ពិពាហ៍មុនកាលបរិច្ឆេទដែលសាមីជនធ្លាក់ខ្លួនឈឺ ឬគ្រោះថ្នាក់ជាយថាហេតុ ដែលបណ្តាលឲ្យទទួលមរណភាព។
- ចំពោះកូនត្រូវមានលក្ខណសម្បត្ត... | law |
តើការចរចាមានលក្ខណៈប៉ុន្មានយ៉ាង? | ការចរចាមានលក្ខណៈ២យ៉ាងគឺ៖
- ការចរចាការទូតជាសាធារណៈ
- ការចរចាការទូតជាលក្ខណៈឯកជន។ | law |
តើសកម្មភាពពាក់ព័ន្ធនឹងផ្នែកសុខភាពនិងសង្គមមានប្រភពមូលនិធិមកពីណា? | សកម្មភាពពាក់ព័ន្ធនឹងផ្នែកសុខភាពនិងសង្គមមានប្រភពមូលនិធិមកពី
- ប្រាក់ពិន័យនិយោជកទាក់ទងនឹងការខកខាន ឬមានកំហុសក្នុងការអនុវត្តតាមច្បាប់នឹងបទបញ្ជាផ្សេងៗ
- ថវិកាគ្រោងសម្រាប់ធ្វើសកម្មភាពពាក់ព័ន្ធនឹងផ្នែកសុខភាពនិងសង្គមនៃផ្នែកនីមួយៗក្នុងរបបសន្តិសុខសង្គម។
មូលនិធិសកម្មភាពពាក់ព័ន្ធនឹងផ្នែកសខុភាពនិងសង្គមត្រូវប្រើប្រាស់លើសកម្មភាពដូចខា... | law |
តើកម្មករនិយោជិតនៃវិស័យសេដ្ឋកិច្ចក្នុងប្រព័ន្ធសំដៅដល់អ្វី? | កម្មករនិយោជិតនៃវិស័យសេដ្ឋកិច្ចក្នុងប្រព័ន្ធ សំដៅដល់ជនគ្រប់ភេទនិងគ្រប់សញ្ជាតិដែលបានចុះកិច្ចសន្យាធ្វើការយកប្រាក់ឈ្នួលក្រោមការដឹកនាំ និងគ្រប់គ្រងរបស់និយោជកម្នាក់ឬច្រើននាក់ ដែលមានទីតាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយមិនគិតដល់ប្រភេទ ទម្រង់ និងសុពលភាពនៃកិច្ចសន្យាការងារ ឬប្រភេទ និងចំនួនប្រាក់ឈ្នួល។ កម្មករនិយោជិតនៃវិស័យសេដ្ឋក... | law |
តើតាវកាលិកនៃរបបសន្តិសុខសង្គមសំដៅដល់អ្វី? | តាវកាលិកនៃរបបសន្តិសុខសង្គម សំដៅដល់អត្ថប្រយោជន៍ក្នុងផ្នែកនីមួយៗនៃរបបសន្តិសុខសង្គម ដែលត្រូវផ្តល់ជូនដល់សមាជិក ប.ស.ស. នៅពេលសាមីជនជួបប្រទះនូវហានិភ័យជាយថាហេតុបណ្តាលឲ្យបាត់បង់លទ្ធភាពបំពេញការងារ ដើម្បីទទួលបានប្រាក់ចំណូល។ តាវកាលិកអាចជាវត្ថុឬជាប្រាក់ដែលត្រូវផ្តល់ឲ្យតាមលក្ខខណ្ឌដែលចែងក្នុងច្បាប់ ឬបទប្បញ្ញត្តិពាក់ព័ន្ធ។ ឧទាហរណ៍ តាវ... | law |
តើជំងឺវិជ្ជាជីវៈសំដៅដល់អ្វី? | ជំងឺវិជ្ជាជីវៈសំដៅដល់សភាពនៃរោគសមុដ្ឋាន ឬការកើតរោគដែលពាក់ព័ន្ធនឹងការអនុវត្តការងារក្នុងមុខរបរណាមួយជាកំណត់ ពោលគឺរោគឬជំងឺដែលមានទំនាក់ទំនងផ្ទាល់ជាមួយនឹងកត្តានានានៃការងារមានជាអាទិ៍ កំលុងពេលធ្វើការងារ កន្លែងធ្វើការងារ របៀបធ្វើការងារសារធាតុឬវត្ថុធាតុប្រើប្រាស់ក្នុងផលិតកម្ម បរិយាកាសនៃកន្លែងធ្វើការជាដើម ដែលអាចធ្វើឲ្យកើតរោគឬជំងឺ ... | law |
តើឆ្នាំភាគទានសំដៅដល់អ្វី? | ឆ្នាំភាគទានសំដៅដល់ចំនួនឆ្នាំដែលសមាជិក ប.ស.ស. បានបង់ភាគទានក្នុងផ្នែកប្រាក់សោធន។ ឆ្នាំភាគទានត្រូវបានគណនាដោយកចំនួនខែដែលសាមីជនបានបង់ភាគទានផ្នែកប្រាក់សោធនចែកនឹង១២ (ដប់ពីរ)។ ផលចែកនៃឆ្នាំភាគទានត្រូវបង្កើន បើសំណង់លើសពី៦ (ប្រាំមួយ) ខែ ឬត្រូវបន្ថយ បើសំណង់ត្រឹម៦ (ប្រាំមួយ) ខែចុះ។ ឧទាហរណ៍ បើគណនាឃើញ២៥ឆ្នាំ៧ខែឆ្នាំភាគទានត្រូវស្មើ២៦ឬ... | law |
តើគ្រោះថ្នាក់បង្កឡើងដោយចេតនាសំដៅដល់អ្វី? | គ្រោះថ្នាក់បង្កឡើងដោយចេតនា សំដៅដល់គ្រោះថ្នាក់ដែលកើតឡើងដោយការគ្រោងទុកបង្កឡើងដោយចេតនារបស់បុគ្គល ក្នុងបំណងទទួលបានប្រយោជន៍ជាតាវកាលិកពី ប.ស.ស. ឬក្នុងគោលបំណងស្វែងរកប្រយោជន៍ណាមួយផ្សេងទៀត។ | law |
តើគ្រោះថ្នាក់ក្នុងពេលធ្វើដំណើរសំដៅដល់អ្វី? | គ្រោះថ្នាក់ក្នុងពេលធ្វើដំណើរ សំដៅដល់គ្រោះថ្នាក់កើតឡើងពេលធ្វើដំណើរនៅលើកំណត់ផ្លូវត្រង់រវាងលំនៅឋាន និងកន្លែងធ្វើការងារក្នុងថិរវេលាសមស្រប។ អធិការសន្តិសុខសង្គមមានឆន្ទានុសិទ្ធិក្នុងការចាត់ទុកគ្រោះថ្នាក់ពេលធ្វើដំណើរជាហានិភ័យការងារ ដោយផ្អែកលើហេតុផលជាក់ស្តែង ដែលទទួលបានពីការអង្កេតលើករណីគ្រោះថ្នាក់នីមួយៗ។ | law |
តើគ្រោះថ្នាក់ការងារសំដៅដល់អ្វី? | គ្រោះថ្នាក់ការងារ សំដៅដល់គ្រោះថ្នាក់ដែលកើតឡើងដោយចៃដន្យ និងភ្លាមៗក្នុងពេលធ្វើការងារ ដោយធ្វើការងារឬនៅកន្លែងធ្វើការងារ ដោយមូលហេតុទាក់ទងនឹងកំហុសជនរងគ្រោះ ឬគ្មានកំហុសក៏ដោយ ដែលបណ្តាលឲ្យជនរងគ្រោះទទួលរងរបួសស្នាមជាយថាហេតុ។ គ្រោះថ្នាក់ការងារត្រូវចាត់ទុកជាហានិភ័យការងារ។ | law |
តើកម្មករនិយោជិតទេសន្តរប្រវេសក៍សំដៅដល់អ្វី? | កម្មករនិយោជិតទេសន្តរប្រវេសក៍ សំដៅដល់ជនគ្រប់ភេទដែលចាកចេញទៅធ្វើការនៅក្រៅប្រទេស ដោយស្របច្បាប់និងបានចុះបញ្ជីក្នុងស្ថាប័នសន្តិសុខសង្គមនៃប្រទេសទទួលឲ្យធ្វើការ។ | law |
តើគ្រូពេទ្យទទួលស្គាល់ដោយ ប.ស.ស. សំដៅដល់អ្វី? | គ្រូពេទ្យទទួលស្គាល់ដោយ ប.ស.ស. សំដៅដល់គ្រូពេទ្យឯកទេសដែលអគ្គនាយក ប.ស.ស. ប្រគល់សិទ្ធិសម្រាប់ត្រួតពិនិត្យនិងវាយតម្លៃផ្នែកវេជ្ជសាស្រ្តសម្រាប់ការបាត់បង់សមត្ថភាពការងារអចិន្រ្តៃយ៍ក្នុងផ្នែកហានិភ័យការងារ។ | law |
តើក្រុមប្រឹក្សាវេជ្ជសាស្ត្រនៃបេឡាជាតិសន្តិសុខសង្គមសំដៅដល់អ្វី? | ក្រុមប្រឹក្សាវេជ្ជសាស្ត្រនៃបេឡាជាតិសន្តិសុខសង្គម សំដៅដល់ក្រុមប្រឹក្សាដែលមានភារកិច្ចចម្បងក្នុងការផ្តល់ដំបូន្មានលើកិច្ចការត្រួតពិនិត្យគុណភាពនិងថ្លៃសេវារបស់មូលដ្ឋានសុខាភិបាលដែលបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស. និងការវាយតម្លៃកំណត់អត្រានៃការបាត់បង់សមត្ថភាពការងារ ឬអត្រាទុព្វលភាព ឬប្រភេទជំងឺវិជ្ជាជីវៈ។ | law |
តើក្រុមប្រឹក្សាធនាភិបាលសន្តិសុខសង្គមសំដៅដល់អ្វី? | ក្រុមប្រឹក្សាធនាភិបាលសន្តិសុខសង្គម សំដៅដល់ក្រុមប្រឹក្សាដែលមានភារកិច្ចរក្សា និងគ្រប់គ្រងទ្រព្យសម្បត្តិនៃ ប.ស.ស. ក្នុងនាមក្រុមប្រឹក្សាភិបាលនៃ ប.ស.ស.។ | law |
តើកូនជាងឬសិស្សវិជ្ជាជីវៈសំដៅដល់អ្វី? | កូនជាងឬសិស្សវិជ្ជាជីវៈ សំដៅដល់ជនគ្រប់ភេទដែលបានចុះកិច្ចសន្យាក្នុងឋានៈជាកូនជាងឬសិស្សវិជ្ជាជីវៈ ដើម្បីទទួលបានការអប់រំវិជ្ជាជីវៈពេញលេញ និងតាមរបៀបបច្ចេកទេសនៅតាមសហគ្រាស គ្រឹះស្ថានឧស្សាហកម្ម ឬពាណិជ្ជកម្ម ឬក៏ជាមួយសិប្បករឬមេជាងម្នាក់។ | law |
តើការបាត់បង់សមត្ថភាពការងារបណ្តោះអាសន្នសំដៅដល់អ្វី? | ការបាត់បង់សមត្ថភាពការងារបណ្តោះអាសន្ន សំដៅដល់ការអាក់ខាន មិនអាចធ្វើការងារក្នុងរយៈពេលនៃការសម្រាកព្យាបាលជំងឺ ឬមុខរបួសដែលបណ្តាលមកពីហានិភ័យការងារ ដោយគិតរួមទាំងការសម្រាកក្រោយការព្យាបាលតាមវេជ្ជបញ្ជានៃគ្រូពេទ្យផ្លូវការដែលទទួលស្គាល់ដោយ ប.ស.ស.។ | law |
តើការងារឬមុខរបរដែលមានប្រាក់ចំណូលសំដៅដល់អ្វី? | ការងារឬមុខរបរដែលមានប្រាក់ចំណូល សំដៅដល់គ្រប់ប្រភេទការងារ ឬមុខរបរទាំងអស់ដែលអាចទទួលបាននូវកម្រៃ ទោះជាវត្ថុឬជាប្រាក់ក្តីដែលមានចំនួនលើសពីចំណូលដែលកំណត់ខ្សែបន្ទាត់ក្រីក្រ។ | law |
តើកម្មករនិយោជិតនៃវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធសំដៅដល់អ្វី? | កម្មករនិយោជិតនៃវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ សំដៅដល់ជនគ្រប់ភេទដែលធ្វើការងារសេរី យកថ្លៃឈ្នួលភ្លាមៗ តាមសាច់ការឬទំហំការងារ ឬតាមការតថ្លៃជាក់ស្តែង ដោយភាគីដែលផ្តល់ថ្លៃឈ្នួលមិនមានកាតព្វកិច្ចទទួលខុសត្រូវដូចនិយោជកឡើយ។ | law |
តើគ្រូពេទ្យផ្លូវការសំដៅដល់អ្វី? | គ្រូពេទ្យផ្លូវការសំដៅដល់គ្រូពេទ្យដែលបម្រើការនៅមូលដ្ឋានសុខាភិបាលសាធារណៈ ឬឯកជនដែលទទួលស្គាល់ដោយក្រសួងសុខាភិបាលដែល ប.ស.ស. ពិនិត្យទទួលស្គាល់សម្រាប់ផ្នែកហានិភ័យការងារ។ | law |
ហេតុអ្វីបានការចរចាទំនាក់ទំនងកម្រិតជាន់ខ្ពស់មិនអាចទទួលបានជោគជ័យនោះ? | ការទំនាក់ទំនងកម្រិតជាន់ខ្ពស់ មិនបានទទួលជោគជ័យទេពីព្រោះ ការចរចាកម្រិតជាន់ខ្ពស់នេះ វាមានទម្ងន់លើការអនុវត្ត និងការសម្រេចដែលត្រូវប្រព្រឹត្តតាម ហើយនៅក្នុងករណីខ្លះបញ្ហាមួយចំនួន ភាគីម្ខាងទៀតមិនយល់ថាចាំបាច់ត្រូវការការចរចកម្រិតខ្ពស់ឡើយ។ | law |
តើយុទ្ធវិធីក្នុងការចរចាមានប៉ុន្មានយ៉ាង? | យុទ្ធវិធីក្នុងការចរចាមាន៤យ៉ាងគឺ៖
- ការគំរាមកំហែង ជាការបំភិបំភ័យមានប្រសិទ្ធភាពជាការបង្ខិតបង្ខំឬម្យ៉ាងទៀត គេហៅថាការប្រើធម៌ក្តៅ
- ការដាក់ទោស សំដៅការហ៊ុំព័ទ្ធសេដ្ឋកិច្ច
- ការសន្យា គឺជាធម៌ត្រជាក់ តាមរយៈការលើកទឹកចិត្តនិងការផ្តល់ជាជំនួយផងដែរ។
- ការផ្តល់ជារង្វាន់ សំដៅដល់ការផ្តល់ជាជំនួយ។ | law |
តើការចរចាតាមរយៈអន្តរការីនេះមានប្រសិទ្ធិភាពដែរឬទេ? | ពេលខ្លះ ការចរចាតាមរយៈអន្តរការីវារឹតតែធ្វើឲ្យបញ្ហាកាន់មានសភាពធំឡើងៗ បើអន្តរការីនោះមានមិនស្មោះត្រង់ឬចង់បំបែកបំបាក់ភាគីទាំងសងខាង។ បើធាតុពិតគេរាយការណ៍ពីភាពពឹសពុលអាក្រក់ណាមួយរបស់ភាគីទាំងសងខាងនោះ ពួកគេនឹងក្លាយទៅជាសត្រូវជាមួយគ្នាក្នុងប្រការមិនល្អណាមួយជាពុំខាន (សត្រូវស៊ីសាច់ហុតឈាមនិងគ្នា)។ ទោះជាយ៉ាងណាក៏ដោយ ក៏ការចរចាតាមរយៈអន្តរ... | law |
តើការភ្ជាប់ទំនាក់ទំនងការទូតមានកម្រិតអ្វីខ្លះដែលត្រូវបំពេញ? | ការភ្ជាប់ទំនាក់ទំនងការទូតមានកម្រិត២យ៉ាងដែលត្រូវបំពេញគឺ៖
- ការបើកស្ថានទូត តំណាងរដ្ឋដាក់ទូតមានឋានៈជាឯកអគ្គរដ្ឋទូតគឺថាភ្ជាប់ទំនាក់ទំនងការទូតនេះមានកម្រិតខ្ពស់។
- ការបើកស្ថានបេសកកម្ម តំណាងរដ្ឋដាក់ទូតមានឋានៈទាបជាងឯកអគ្គរាជទូត ដូចជាឋានៈត្រឹមប្រេសិត ឬក៏ភារធារីដោយសារបុព្វហេតុផ្សេងៗ។ | law |
តើយុត្តាធិការរបស់រដ្ឋមានអ្វីខ្លះ? | យុត្តាធិការរបស់រដ្ឋមានដូចជា៖
- រដ្ឋមានយុត្តាធិការផ្តាច់មុខលើប្រជាពលរដ្ឋ និងទ្រព្យសម្បត្តិនៅក្នុងព្រំដែនជាតិរបស់ខ្លួន។
- អ្នកការទូតនិងទីកន្លែងការទូត ត្រូវរួចផុតពីយុត្តាធិការនៃរដ្ឋ ម្ចាស់ផ្ទះ។
- រដ្ឋអាចនាំជនជាតិរបស់ខ្លួន ដែលបានប្រព្រឹត្តបទល្មើសនៅបរទេសមកកាត់ទោស (ក្នុងទឹកដី)។
- រដ្ឋអាចកាត់ទោសជនបរទេស ដែលបានប្រព្រឹត្តបទល្មើស... | law |
តើភារកិច្ចរបស់រដ្ឋមានអ្វីខ្លះ? | ភារកិច្ចរបស់រដ្ឋមានដូចជា៖
- ចៀសវាងពីការអន្តរាគមន៍ដោយប្រដាប់អាវុធ និងមិនប្រើប្រាស់អាវុធនៅក្នុងប្រទេសដទៃទៀត។
- ចៀសវាងការបង្កឡើងនូវជម្លោះស៊ីវិលនៅក្នុងរដ្ឋដទៃទៀត
- គោរពនូវរាល់កាតព្វកិច្ចសន្ធិសញ្ញានានា
- ចៀសវាងការបំពុលទឹក និងដែនអាកាស
- ដោះស្រាយជម្លោះនានាដោយសន្តិវិធី។ | law |
តើសិទ្ធិរបស់រដ្ឋតាមច្បាប់អន្តរជាតិមានអ្វីខ្លះ? | សិទ្ធិរបស់រដ្ឋតាមច្បាប់អន្តរជាតិមានដូចជា៖
- សិទ្ធិនៃឯករាជ្យភាព
- សិទ្ធិនៃសមភាពខាងផ្លូវច្បាប់
- សិទ្ធិនៃការពារខ្លួន។ | law |
តើអ្វីទៅជាភាពខុសគ្នារវាងការទទួលស្គាល់តាមព្រឹត្តិការណ៍និងការទទួលស្គាល់តាមផ្លូវច្បាប់? | ភាពខុសគ្នារវាងការទទួលស្គាល់តាមព្រឹត្តិការណ៍និងការទទួលស្គាល់តាមផ្លូវច្បាប់ គឺការទទួលស្គាល់តាមផ្លូវច្បាប់អាចភាពពេញលេញបានដោយបង្ហាញឲ្យឃើញនូវទំនាក់ទំនងខាងការទូត។ ប៉ុន្តែភាពខុសគ្នារវាងការទទួលស្គាល់តាមព្រឹត្តិការណ៍ និងការទទួលស្គាល់តាមផ្លូវច្បាប់ តែងតែដំណើរការទៅតាមលំនាំមានដូចតទៅ៖ នៅពេលដែលរដ្ឋមួយទទួលស្គាល់ដោយរដ្ឋាភិបាលមួយ មុនបង... | law |
តើលក្ខខណ្ឌទាំងបីនៃការទទួលស្គាល់រដ្ឋមានអ្វីខ្លះ? | លក្ខខណ្ឌទាំងបីនៃការទទួលស្គាល់រដ្ឋមានដូចជា៖
- រដ្ឋនិងរដ្ឋាភិបាលនោះ ធានាបានប្រកបកដោយវិចារណញ្ញាណនូវស្ថេរភាពនិងភាពអចិន្ត្រៃយ៍មួយ
- រដ្ឋឬរដ្ឋាភិបាល ដោយមានការគាំទ្រជាទូទៅពីសំណាក់ប្រជាពលរដ្ឋយ៉ាងច្រើន
- រដ្ឋឬរដ្ឋាភិបាលនោះមានសមត្ថកិច្ចបំពេញបាននូវកាតព្វកិច្ចជាអន្តរជាតិ។ | law |
តើមានភ្នាក់ងារផ្នែកអ្វីខ្លះចាត់ថាជាសមាជិកបេសកកម្មការទូតនោះ? | ភ្នាក់ងារដែលអាចចាត់ទុកថា ជាសមាជិកការទូតនោះមាន មន្ត្រីបម្រើការការងារនៅក្នុងស្ថានបេសកកម្មនីមួយៗ គេឲ្យឈ្មោះថា សមាជិកបេសកកម្ម។ | law |
តើការទទួលស្គាល់តាមផ្លូវច្បាប់សំដៅដល់អ្វី? | ការទទួលស្គាល់តាមផ្លូវច្បាប់ សំដៅទៅលើរដ្ឋមួយឬរដ្ឋាភិបាលថ្មីមួយ ជាការទទួលស្គាល់តាមផ្លូវច្បាប់នោះ តម្រូវឲ្យរដ្ឋមួយនេះមានលក្ខណៈពេញលេញសមស្របជាមួយសមាជិករបស់សហគមន៍អន្តរជាតិ ដែលអាចបង្ហាញឲ្យឃើញថាជាការទទួលស្គាល់តាមផ្លូវច្បាប់ចំពោះរដ្ឋ ឬរដ្ឋាភិបាលណាមួយនោះ អាចធ្វើឡើងក្នុងលក្ខខណ្ឌបីយ៉ាង។ | law |
តើការទទួលស្គាល់មានលក្ខណៈប៉ុន្មានប្រភេទ? | ការទទួលស្គាល់មានលក្ខណៈ២ប្រភេទគឺ៖
- ការទទួលស្គាល់តាមព្រឹត្តិការណ៍
- ការទទួលស្គាល់តាមផ្លូវច្បាប់។ | law |
តើទំនាក់ទំនាងការទូតនេះបានចាប់ផ្តើមពីពេលណាមក? | ទំនាក់ទំនងការទូតនោះ មិនមែនទើបតែកើតមានក្នុងសម័យទំនើបនេះទេ ទំនាក់ទំនងការទូតនេះ បានកើតឡើងតាំងពីយូរយារណាស់មកហើយ តែនៅពេលនោះមនុស្សមិនបានហៅការទំនាក់ទំនងទាំងនេះ ថាជាទំនាក់ទំនងការទូតឡើយ។ ពួកគេធ្វើទំនាក់ទំនងជាមួយគ្នា តាមការចាំបាច់របស់ពួកគេដោយមិនខ្វល់ថា តើត្រូវធ្វើឲ្យស្របច្បាប់នេះឬច្បាប់នោះឡើយ។ ទំនាក់ទំនងការទូតនេះ ប្រហែលជាកើតមានឡ... | law |
តើពាក្យអង្គទូតសំដៅទៅលើអ្វី? | ពាក្យអង្គទូត Diplomatic Corps សំដៅទៅលើមន្ត្រីការទូតនិងបុគ្គលិកទូតទាំងអស់ ដែលបំពេញសកម្មភាពការទូតនៅលើទឹកដីរដ្ឋជាម្ចាស់ផ្ទះ។ | law |
តើកិច្ចការទូតនេះត្រូវបានគេចាត់ទុកជាអ្វី? | កិច្ចការទូតនេះ ត្រូវបានគេចាត់ទុកថាជាមធ្យោបាយមួយ សម្រាប់ការចាត់ចែងការចរចា រវាងប្រជាជាតិនានានៅក្នុងពិភពលោក Diplomacy is the means of conducting negotiation between nations។ | law |
តើកិច្ចការទូតគឺជាអ្វី? | កិច្ចការទូត គឺជាឧបករណ៍ដែលចាំបាច់បំផុតនៅក្នុងការទំនាក់ទំនងអន្តរជាតិ បានចូលរួមចំណែកយ៉ាងសកម្ម និងមានប្រសិទ្ធភាពក្នុងការការពារនិងអភិវឌ្ឍប្រទេសជាតិនីមួយៗ។ | law |
តើឧបសម្ព័ន្ធនៃថវិកាសំដៅដល់អ្វី? | ឧបសម្ព័ន្ធនៃថវិកា សំដៅដល់ថវិកាដែលត្រូវបានរៀបចំក្នុងតារាងដោយឡែកពីថវិការបស់ក្រសួងស្ថាប័ន អាណាព្យាបាលបច្ចេកទេស ដោយត្រូវគោរពតាមទម្រង់គំរូ ដែលបានកំណត់ដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងស្របតាមប្រតិទិននៃការរៀបចំថវិកាប្រចាំឆ្នាំ ដូចមានចែងក្នុងច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ។ ថវិកានេះត្រូវភ្ជាប់ជាមួយថវិការបស់ក្រសួង ស្... | law |
តើការទទួលស្គាល់តាមព្រឹត្តិការណ៍មានន័យដូចម្តេច? | ការទទួលស្គាល់តាមព្រឹត្តិការណ៍ មានន័យថារដ្ឋមួយទទួលស្គាល់រដ្ឋមួយទៀតដោយសាររដ្ឋនោះមានធាតុសំខាន់ៗរបស់រដ្ឋ ឬអាចនិយាយបានម្យ៉ាងទៀតថា ការទទួលស្គាល់តាមព្រឹត្តិការណ៍ គឺជាការទទួលស្គាល់តាមរយៈចំណងទំនាក់ទំនងធម្មតា តែមិនបានកសាងទំនាក់ទំនងតាមផ្លូវទូតទេ។ | law |
ក្នុងក្របខណ្ឌនៃច្បាប់ការទូត តើគេអាចបែងចែកសមាជិកការទូតទាំងនេះទៅតាមលំដាប់ថ្នាក់ជាប៉ុន្មានក្រុម? | ក្នុងក្របខណ្ឌនៃច្បាប់ការទូត គេអាចបែងចែកសមាជិកការទូតទាំងនេះទៅតាមលំដាប់ថ្នាក់ជា៤ក្រុមគឺ៖
- ប្រមុខបេសកកម្មការទូត មានឯកអគ្គរដ្ឋទូតឬឯកអគ្គរាជទូត។
- សមាជិកនៃក្រុមបុគ្គលិកមន្ត្រីការទូត ដូចជាទីប្រឹក្សា លេខាធិការឬអនុព័ន្ធ។
- សមាជិកនៃក្រុមបុគ្គលរដ្ឋបាលនិងបច្ចេកទេស ដូចជាអ្នករត់សំបុត្រ មានបុគ្គលិក គណនេយ្យ។
- សមាជិកនៃក្រុមបុគ្គលិកម... | law |
តើជាទូទៅស្ថានបេសកកម្មការទូត ដែលត្រូវបង្កើតឡើងប្រចាំប្រទេសនីមួយៗដែលមានមុខងារអ្វីខ្លះ? | ជាទូទៅស្ថានបេសកកម្មការទូត ដែលត្រូវបង្កើតឡើងប្រចាំប្រទេសនីមួយៗដែលមានមុខងារដូចជា៖
- មុខងារតំណាង
- មុខងារការពារប្រយោជន៍របស់ជាតិ
- មុខងារចរចា
- មុខងារផ្តល់ព័ត៌មាន
- មុខងារជំរុញទំនាក់ទំនងល្អ។ | law |
តើមុខងារការពារប្រយោជន៍របស់ជាតិមានអ្វីខ្លះ? | មុខងារការពារប្រយោជន៍របស់ជាតិមានដូចជា៖
- ការពារផលប្រយោជន៍របស់ជាតិ
- ការពាររដ្ឋរបស់ខ្លួននៅក្នុងរដ្ឋជាម្ចាស់ផ្ទះ។ | law |
តើការចរចាដោយប្រយោលនេះគេអាចធ្វើទៅបានទេ? មានអ្វីជាឧបសគ្គក្នុងដំណើរការចរចាដោយប្រយោលនេះ? | ពេលខ្លះការចរចាដោយប្រយោលនេះ មិនអាចធ្វើអ្វីទៅបានឡើយដោយសារកត្តាមួយចំនួនដូចជា៖
- ភាពមិនចុះសម្រុងគ្នានៃភាគីទាំងសងខាង
- ភាគីនីមួយៗចង់រក្សាឧត្តភាពរៀងៗខ្លួន
- គេត្រូវការភាគីទីបីជាអន្តរការី អាចនាំទៅដល់ការការចរចាដោយផ្ទាល់។ | law |
តើគេបានគិតអំពីការប្រើភាសាត្រឹមត្រូវ និងមានប្រយោជន៍ជាអាទិភាពចម្បងក្នុងការទំនាក់ទំនងការទូតទេ? | ជាទូទៅ អ្នកការទូតដែលមានអាជីព គេតែងតាំងគិតដល់ការប្រើប្រាស់ភាសាណាដែលត្រឹមត្រូវ និងមានប្រយោជន៍ជាអាទិភាពចម្បងមួយក្នុងការទំនាក់ទំនងការទូត។ ការប្រើប្រាស់ភាសាមិនបានត្រឹមត្រូវ មិនត្រឹមតែខាតប្រយោជន៍ប៉ុណោ្ណះទេ ជួនកាលអាចបង្កមហន្តរាយមួយផ្នែកធំដល់រដ្ឋដាក់ទូតខ្លួនឯងទៀតផង។ សរុបសេចក្តីមក អ្នកការទូតកាន់តែមានឋានៈខ្ពស់ រាល់ការប្រើប្រាស់ភ... | law |
តើការងារការទូតមានអ្វីខ្លះសម្រាប់ចរចា? | ការងារការទូតមានធាតុផ្សំសំខាន់ៗបីយ៉ាងគឺ៖
- ការចរចា
- ការផ្តល់សញ្ញា និង
- ធ្វើសកម្មភាពការទូតជាសាធារណៈ។ | law |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.