question
stringlengths
10
408
answer
stringlengths
8
14.6k
category
stringclasses
4 values
ដើម្បីធ្វើឲ្យទំនាក់ទំនងការទូតមានប្រសិទ្ធិភាព តើមានចំណុចសំខាន់ៗអ្វីខ្លះ?
ដើម្បីធ្វើឲ្យទំនាក់ទំនងការទូតមានប្រសិទ្ធិភាព មានចំណុចសំខាន់ៗ៧យ៉ាងគឺ៖ - ត្រូវមានលក្ខណៈជាក់លាក់ - ចៀសវាងប្រកាន់នូវមតិមានះរបស់ខ្លួន - ត្រូវចេះស្វែងយល់ការពិតពីភាគីម្ខាងទៀត - ត្រូវស្វែងរកផលប្រយោជន៍រួម - ត្រូវចេះសម្របសម្រួលចំពោះបញ្ហា ដែលអាចធ្វើទៅបាន - ត្រូវចេះអត់ធ្មត់ - ត្រូវទុកច្រកសម្រាប់ខ្លួនឯង និងសម្រាប់ភាគីម្ខាងទៀតសម្រាប...
law
តើមុខងារនៃបេសកកម្មទូតមានប៉ុន្មាន? អ្វីខ្លះ?
មុខងារនៃបេសកកម្មទូតមានដូចជា៖ - តំណាងឲ្យរដ្ឋដាក់ទូត ប្រចាំនៅរដ្ឋម្ចាស់ផ្ទះ - ការពារផលប្រយោជន៍របស់ដាក់ទូត និងការពារអណិកជនខ្លួននៅក្នុងរដ្ឋម្ចាស់ផ្ទះ ក្នុងក្របខណ្ឌច្បាប់អន្តរជាតិបានអនុញ្ញាត។ - ចរចាជារដ្ឋាភិបាលរដ្ឋម្ចាស់ផ្ទះ - ត្រូវស្វែងយល់គ្រប់មធ្យោបាយស្របច្បាប់ អំពីលក្ខខណ្ឌនិងការអភិវឌ្ឍនៃព្រឹត្តិការណ៍ក្នុងរដ្ឋម្ចាស់ផ្ទះ ន...
law
តើនីតិវិធីនៃការតែងតាំង ប្រមុខបេសកកម្មការទូតត្រូវបំពេញលក្ខខណ្ឌប៉ុន្មានយ៉ាងជាមួយរដ្ឋម្ចាស់ផ្ទះ?
នីតិវិធីនៃការតែងតាំង ប្រមុខបេសកកម្មការទូតត្រូវបំពេញលក្ខខណ្ឌចំនួន៤យ៉ាងជាមួយរដ្ឋម្ចាស់ផ្ទះមានដូចជា៖ - រដ្ឋដាក់ទូតត្រូវជ្រើសរើបេក្ខជនប្រមុខបេសកកម្ម ហើយដាក់សំណើរទៅរដ្ឋម្ចាស់ផ្ទះ។ - រដ្ឋម្ចាស់ផ្ទះត្រូវផ្តល់ការយល់ព្រមដល់បេក្ខជននោះ (ក្នុងករណីមានការបដិសេធ រដ្ឋដាក់ទូតត្រូវជ្រើសរើសបេក្ខជនថ្មីមួយទៀត)។ - រដ្ឋដាក់ទូតត្រូវចេញសារតាំង...
law
ហេតុអ្វីបានជាអ្នកការទូត មន្រ្តីអ្នកការទូត បុគ្គលិកគ្រួសារនៃស្ថានបេសកកម្មការទូតមានបុព្វសិទ្ធិនិងអភ័យឯកសិទ្ធិ?
យោងតាមអនុសញ្ញាស្តីពីការទូតក្រុងវីយែន បុគ្គលិកការទូតនិងសមាជិកនៃគ្រួសាររបស់គេ ពុំមានសិទ្ធិរួចពន្ធនិងអាករទាំងឡាយមានដូចជា៖ - ពន្ធមិនផ្ទាល់ - ពន្ធលើដីធ្លីផ្ទះសំបែង - ពន្ធលើប្រាក់ចំណូល - ពន្ធអាករលើតម្លៃសេវាកម្មពិសេសផ្សេងៗ។
law
តើអភ័យឯកសិទ្ធិសំដៅទៅលើអ្វី?
អភ័យឯកសិទ្ធិ សំដៅទៅលើសិទ្ធិទាំងលាយ ដែលរដ្ឋាជាម្ចាស់ផ្ទះបានផ្តល់ឲ្យស្ថានបេសកកម្មការទូត និងបុគ្គលិករបស់បេសកកម្មការទូតនោះ រួចផុតពីអំណាចយុត្តាធិការរបស់រដ្ឋម្ចាស់ផ្ទះ ដោយធានាបាននូវភាពពុំអាចបំពានបាន និងត្រូវបានការពារដល់ការអនុវត្តមុខងាររបស់បុគ្គលិកទាំងនោះ។
law
តើបុព្វសិទ្ធិសំដៅទៅលើអ្វីខ្លះ?
បុព្វសិទ្ធិសំដៅទៅលើ៖ - សិទ្ធិមានជាចម្បង ជាអាទិភាព - សិទ្ធិទាំងឡាយ ដែលរដ្ឋម្ចាស់ផ្ទះបានផ្តល់ឲ្យរដ្ឋដាក់ទូត សម្របសម្រួលសម្រាប់សកម្មភាពការងាររបស់បេសកកម្មការទូតនោះ ដើម្បីដោះស្រាយនូវស្មុគ្រស្មាញរដ្ឋបាលទូទៅជាមួយរដ្ឋម្ចាស់ផ្ទះ ដូចជាការលើកលែង៖ - បង់ពន្ធដីធ្លីរបស់ស្ថានទូត - ពន្ធលើប្រាក់បៀរវត្សបុគ្គលិក - ការនាំចូលសម្ភារៈប្រើប្រា...
law
តើបុព្វសិទ្ធិនិងអភ័យឯកសិទ្ធិការទូតគឺជាអ្វី?
បុព្វសិទ្ធិនិងអភ័យឯកសិទ្ធិការទូត គឺជាសិទ្ធិពិសេសទាំងឡាយ ដែលរដ្ឋម្ចាស់ផ្ទះផ្តល់ទៅឲ្យរដ្ឋដាក់ទូតបេសកកម្មស្ថិតនៅលើទឹកដីរបស់ខ្លួនមានមន្ត្រីការទូត ភ្នាក់ងារការទូតនិងបុគ្គលិកនៃតំណាងបេសកកម្មនោះ។
law
តើមានអ្វីខ្លះ មិនអាចមានការរំលោភបំពានទៅលើទីដ្ឋានស្ថានទូតនៃរដ្ឋភាគីបាន?
ដោយអនុលោមតាមមាត្រា៣១ នៃអនុសញ្ញាទីក្រុងវិយែនឆ្នាំ១៩៦៣ ស្តីពីការទំនាក់ទំនងការទូត។ បណ្តាទីដ្ឋានរបស់ស្ថានទូតមិនត្រូវរំលោភបំពានបានឡើយ។ ដូច្នេះ អាជ្ញាធរនៃរដ្ឋជាម្ចាស់ផ្ទះ មិនអាចទៅក្នុងផ្នែកណាមួយនៃទីដ្ឋានរបស់បេសកកម្មស្ថានទូត ដែលបានប្រើប្រាស់ដាច់មុខសម្រាប់សេចក្តីត្រូវការរបស់ស្ថានទូតទេ។
law
ជាទូទៅ តើភារកិច្ចនិងមុខងារកិច្ចការទូតរួមមានអ្វីខ្លះ?
ជាទូទៅ ភារកិច្ចនិងមុខងារកិច្ចការទូតរួមមាន៖ - អង្កេតនិងរាយការណ៍ - ការចរចារកដំណោះស្រាយ - ការពន្យល់និងការពារគោលនយោបាយរបស់ជាតិ (ចំពោះប្រទេសជាមិត្តនិងសត្រូវ) - ជួនកាលអាចធ្វើជាអ្នកអន្តរាគមន៍ ក្នុងរឿងវិបត្តិណាមួយចំពោះប្រទេសទន់ខ្សោយក៏បានដែរ។
law
តើមន្ត្រីអ្នកការទូតត្រូវមានមុខងារសំខាន់ៗអ្វីខ្លះរវាងរដ្ឋាភិបាលទាំងពីរ?
មន្ត្រីអ្នកការទូតត្រូវមានមុខងារសំខាន់ៗមួយទៀត គឺធ្វើយ៉ាងណាបង្កើតទំនាក់ទំនងការទូត ឲ្យកាន់តែប្រសើរឡើងជាមួយរដ្ឋជាម្ចាស់ផ្ទះ ដើម្បីគុណប្រយោជន៍ដល់ការអភិវឌ្ឍសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ។
law
ហេតុអ្វីបានជាគេចាត់ទុកថា ព័ត៌មាននិងទិន្នន័យគឺជាវត្ថុធាតុដើមនៃនយោបាយការទេសទៅវិញ?
ព័ត៌មាននិងទិន្នន័យគឺជាវត្ថុធាតុដើមនៃនយោបាយការទេស ព្រោះការទទួបាលនូវព័ត៌មាននិងទិន្នន័យ ច្បាស់លាស់ជាក់លាក់ត្រឹមត្រូវណាមួយ បានបង្ហាញនូវចនាករអាចវាស់ស្ទង់បានគ្រប់វិស័យ។
law
តើមុខងារការចរចានេះមានសារៈសំខាន់ដែរឬទេ?
មុខងារនៃការចរចានេះមានសារៈសំខាន់ខ្លាំងណាស់ ព្រោះមានអត្ថប្រយោជន៍សម្រាប់ប្រទេសជាតិ។ បើរដ្ឋនៃភាគីណាមួយមានអ្នកពូកែចរចាការងារការទូតបានល្អ ភាគីនៃរដ្ឋនោះពិតជាទទួលបាននូវអត្ថប្រយោជន៍និងផលប្រយោជន៍ដល់ពលរដ្ឋរបស់គេច្រើន ឬអាចដោះស្រាយបញ្ហានានាបាន។
law
តើទុព្វលភាពសំដៅដល់អ្វី?
ទុព្វលភាព សំដៅដល់ការបាត់បង់សមត្ថភាពការងារ ដែលមិនបណ្តាលមកពីហានិភ័យការងារ។ អាចត្រូវចាត់ទុកជាជនដែលទទួលរងទុព្វលភាព លុះត្រាតែសាមីជនជាសមាជិក ប.ស.ស. មានជំងឺឬរងភាពពិការនាំឲ្យអស់សមត្ថភាពរកប្រាក់ចំណូល ឬរកបានប្រាក់ចំណូលទាបជាងចំណូលដែលកំណត់ក្នុងខ្សែបន្ទាត់ក្រីក្ររបស់ព្រះរាជាណាចក្រកម្ពុជា។
law
តើអាសយដ្ឋានអេឡិកត្រូនិកសំដៅដល់អ្វី?
អាសយដ្ឋានអេឡិកត្រូនិក សំដៅដល់លេខឬអក្សរអេឡិកត្រូនិក សម្រាប់កំណត់អំពីអាសយដ្ឋាន ឬអត្តសញ្ញាណនៃបណ្តាញបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន។
law
តើធនលាភសម្រាប់ការបាត់បង់សមត្ថភាពការងារអចិន្ត្រៃយ៍សំដៅដល់អ្វី?
ធនលាភសម្រាប់ការបាត់បង់សមត្ថភាពការងារអចិន្ត្រៃយ៍ សំដៅដល់ប្រាក់ឧបត្ថម្ភដែលត្រូវបើកផ្តល់ជូនសមាជិក ប.ស.ស. ដែលបានជួបប្រទះហានិភ័យការងារបណ្តាលឲ្យបាត់បង់សមត្ថភាពការងារអចិន្រ្តៃយ៍ក្នុងកម្រិតចាប់ពី២០% (ម្ភៃភាគរយ) ឡើង។
law
តើនិយោជកសំដៅដល់អ្វី?
និយោជកសំដៅដល់រូបវន្តបុគ្គល ឬនីតិបុគ្គលសាធារណៈ ឬឯកជនដែលដឹកនាំ គ្រប់គ្រង និងប្រើកម្មករនិយោជិតម្នាក់ឬច្រើននាក់ ទោះជាមិនជាប់លាប់ក្តី ដោយមានផ្តល់ប្រាក់កម្រៃជាទៀងទាត់។ តាមច្បាប់នេះ ម្ចាស់ផ្ទះដែលប្រើអ្នកបម្រើក្នុងផ្ទះក៏ត្រូវចាត់ទុកជានិយោជកដែរ។
law
មន្ត្រីដែលមានក្របខ័ណ្ឌដើមនៅក្រសួងផ្សេង តែត្រូវបានតែងតាំងដោយអនុក្រឹត្យជាមន្ត្រីការទូតកម្ពុជាប្រចាំនៅក្រៅប្រទេស តើត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុលដែរឬទេ?
មន្ត្រីដែលមានក្របខ័ណ្ឌដើមនៅក្រសួងផ្សេង តែត្រូវបានតែងតាំងដោយអនុក្រឹត្យជាមន្ត្រីការទូតកម្ពុជាប្រចាំនៅក្រៅប្រទេសត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុល ព្រោះគាត់តែងតាំងដោយអនុក្រឹត្យ។
law
តើសេនានុព័ន្ធយោធា និងមន្រ្តីការិយល័យពាណិជ្ជកម្មប្រចាំស្ថានទូតកម្ពុជានៅក្រៅប្រទេសត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុលនៅតាមក្រសួងដើម ឬក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ?
មន្ត្រីទាំងនេះត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុលតាមរយៈក្រុមជនបន្ទោលនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រោះការប្រកាសនេះ ដោយសំអាងលើតួនាទីនៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
law
តើមន្ត្រីដែលជាប់កាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុល ហើយត្រូវបានបញ្ជូនទៅសិក្សានៅក្រៅប្រទេស តម្រូវឱ្យប្រកាសទ្រព្យសម្បត្តិ និងបំណុលដែរឬទេ? បើប្រកាសត្រូវធ្វើតាមមធ្យោបាយណា?
មន្ត្រីខាងលើនេះត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុលដូចមន្ត្រីនៅក្នុងស្រុកដែរ។ ឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុលអាចផ្ញើតាមប្រអប់សំបុត្រប្រៃសណីយ៍ ឬស្ថានទូតមកអង្គភាពប្រឆាំងអំពើពុករលួយផ្ទាល់ ដោយកាលបរិច្ឆេទនៃការទទួលឯកសារនេះ គិតចាប់ពីថ្ងៃដែលបុគ្គលនោះបានដាក់ផ្ញើមក។ ឯកសារនេះអាចផ្ញើតាមរយៈក្រុមជនបង្គោលនៃក្រសួងស្ថាប័ននីមួយៗ ព្រោះក...
law
តើការដេញថ្លៃជាការងាររបស់អង្គភាពប្រឆាំងអំពើពុករលួយដែរឬទេ?
ការងារដេញថ្លៃទាំងឡាយអង្គភាពប្រឆាំងអំពើពុករលួយមានសិទ្ធិចូលរួម ដើម្បីធានាថាការដេញថ្លៃទាំងនោះមានលក្ខណៈត្រឹមត្រូវ។ អង្គភាពអាចចាត់វិធានការស្របច្បាប់ណាមួយក្នុងករណីដែលពិនិត្យឃើញថា ការដេញថ្លៃមានភាពមិនប្រក្រតី។ ក្រុមជនបង្គោលក៏ត្រូវចូលរួមក្នុងកិច្ចការនេះដែរ។
law
តើក្រោយពេលបញ្ចប់ពីតំណែង សាមីខ្លួនអាចសុំដកឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុលពីអង្គភាពប្រឆាំងអំពើពុករលួយបានដែរឬទេ?
ករណីនេះ សាមីខ្លួនមិនមានសិទ្ធិសុំដកឯកសារនេះបានទេ ព្រោះច្បាប់មិនបានចែងថាត្រូវប្រគល់ឱ្យសាមីខ្លួនវិញឡើយ។
law
ច្បាប់តម្រូវឱ្យរក្សាទុកឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុលទាំងលើកទី១,២,៣,៤,៥ ក្នុងរយៈពេល ១០ឆ្នាំ តើពេលដែលឯកសារទាំងនោះដល់រយៈពេលកំណត់ខាងលើ ត្រូវដុតចោលឫយ៉ាងណា?
ច្បាប់តម្រូវឱ្យអង្គភាពប្រឆាំងអំពើពុករលួយ រក្សាទុកឯកសារទាំងនោះក្នុងរយៈពេល ១០ឆ្នាំ តែត្រង់ថាដល់រយៈពេលកំណត់ខាងលើ ឯកសារទាំងនោះត្រូវដុតចោល ឬយ៉ាងណានោះ ច្បាប់មិនបានកំណត់ឱ្យធ្វើយ៉ាងណានោះទេ។
law
តើចំណូលពីការឈ្នះល្បែងនៅកាស៊ីណូជាចំណូលស្របច្បាប់ដែរឬទេ?
យើងត្រូវដឹងពីអត្តសញ្ញាណនៃបុគ្គលនោះជាជនជាតិខ្មែរ ឬបរទេស និងទីកន្លែងដែលកាស៊ីណូនោះស្ថិតនៅ។ ច្បាប់មិនអនុញ្ញាតជនជាតិខ្មែរដែលចូលលេងកាស៊ីណូក្នុងស្រុក ដូចនេះចំណូលរបស់ប្រជាពលរដ្ឋខ្មែរដែលបានមកពីកាស៊ីណូនៅក្នុងស្រុកជាចំណូលខុសច្បាប់ តែបើចំណូលបានមកពីកាស៊ីណូនៅក្រៅប្រទេសដែលច្បាប់បានអនុញ្ញាត ចំណូលនេះជាចំណូលស្របច្បាប់។ ឧទាហរណ៍ ចំណូលដែលជ...
law
តើសមាជិកនៃគណៈកម្មាធិការជាតិណាមួយ ដែលតែងតាំងដោយអនុក្រឹត្យ ត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុលដែរឬទេ?
បើការតែងតាំងនោះគ្រាន់តែជាការតែងតាំង ដើម្បីបន្ថែមលើតួនាទីបច្ចុប្បន្ន មិនបញ្ជាក់ថាមានឋានៈស្មើអ្វីមួយទេនោះ មិនតម្រូវឱ្យប្រកាសទ្រព្យសម្បត្តិ និងបំណុលទេ តែបើមានឋានៈ តួនាទី និងមុខងារច្បាស់លាស់ បុគ្គលនោះត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុល។
law
តើសំលៀកបំពាក់នៃរូបថតដែលបិទភ្ជាប់ជាមួយនឹងឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុលអាចជាឯកសណ្ឋាន ឬធម្មតា?
សំលៀកបំពាក់នៃរូបថតដែលបិទភ្ជាប់ជាមួយនឹងឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុលអាចជាឯកសណ្ឋានក៏បាន និងធម្មតាក៏បាន។
law
នៅពេលដែលជំពូកទី៦នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយមិនទាន់ចូលជាធរមាន តើACU អាចរឹបអូសទ្រព្យសម្បត្តិដែលបានមកពីអំពើពុករលួយបានដែរឬទេ?
អង្គភាពប្រឆាំងអំពើពុករលួយអាចរឹបអូសទ្រព្យសម្បត្តិ ដែលបានមកអំពើពុករលួយ ព្រោះច្បាប់ព្រហ្មទណ្ឌអន្តរកាល ឆ្នាំ១៩៩២ បានកំណត់ពីការរឹបអូសនេះ។
law
តើអង្គភាពប្រឆាំងអំពើពុករលួយ អាចស៊ើបអង្កេតព្រះសង្ឃដែលប្រព្រឹត្តិពុករលួយបានដូចប្រជាពលរដ្ឋធម្មតាដែរឬទេ?
បុគ្គលណាក៏ដោយដែលប្រព្រឹត្តបទល្មើសពុករលួយ អង្គភាពមានបុព្វសិទ្ធិស៊ើបអង្កេតបានទាំងអស់ ទោះបីបុគ្គលនោះជាព្រះសង្ឃក៏ដោយ។
law
តើព្រះសង្ឃដែលតែងតាំងជាអគ្គាធិការ ឬសកលវិទ្យាធិការ ប្រធាននាយកដ្ឋាន ដោយព្រះរាជក្រឹត្យ ឬអនុក្រឹត្យត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុលដែរឬទេ?
ព្រះសង្ឃដែលបានតែងតាំងដូចករណីខាងលើនេះ ត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុល ព្រោះព្រះអង្គទទួលបៀវត្ស និងបុព្វសិទ្ធិពីតួនាទីនេះ។ បើការតែងតាំងព្រះសង្ឃជាងារ មិនមែនជាមុខងារសាធារណៈ មិនតម្រូវឱ្យប្រកាសទ្រព្យសម្បត្តិ និងបំណុលទេ។
law
តើច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ គ្របដណ្តប់លើអ្នកកាន់សាសនាដែរឬទេ?
ច្បាប់នេះមិនគ្របដណ្តប់លើសកម្មភាពរបស់អ្នកកាន់សាសនាទេ តែបើសាសនិកនោះបានប្រព្រឹត្តបទល្មើសពុករលូយណាមួយដែលមានចែងក្នុងច្បាប់នេះ បុគ្គលនោះត្រូវទទួលរងនូវការទោសទណ្ឌពីច្បាប់នេះ ដូចប្រជាពលរដ្ឋធម្មតាដែរ។
law
តើអង្គភាពប្រឆាំងអំពើពុករលួយរក្សាទុកឯកសារយ៉ាងណាដើម្បីឱ្យមានសុវត្ថិភាព?
ច្បាប់តម្រូវឱ្យអង្គភាពរក្សាឯកសារនោះ ក្នុងលក្ខខណ្ឌរក្សាការសម្ងាត់ខ្ពស់បំផុត។ អង្គភាពក៏នឹងត្រូវចាត់វិធានការគ្រប់បែបយ៉ាងដើម្បីធានានូវសុវត្ថិភាពនៃឯកសារ។
law
តើធ្វើដូចម្តេចបានជាអង្គភាពប្រឆាំងអំពើពុករលួយ អាចដឹងពីកំណើនទ្រព្យសម្បត្តិរបស់បុគ្គលមួយនៅពេលដែលគាត់លាលែងពីតំណែង បើការប្រកាសនេះជាការសម្ងាត់?
អង្គភាពប្រឆាំងអំពើពុករលួយ មិនអាចដឹងពីកំណើនទ្រព្យសម្បត្តិរបស់បុគ្គលណាមួយ ទោះបីមានប្រកាសទ្រព្យសម្បត្តិ និងបំណុល ក្រោយការលាលែងពីតំណែងក៏ដោយ លើកលែងតែករណីស៊ើបអង្កេត ដែលតម្រូវឱ្យអង្គភាពប្រឆាំងអំពើពុករលួយបើកស្រោមសំបុត្រ ទើបដឹងថាបុគ្គលនោះមានកំណើនទ្រព្យសម្បត្តិ។
law
តើសមាជិកក្រុមប្រឹក្សាភិបាលនៃសហគ្រាសសាធារណៈ ដែលតែងតាំងដោយអនុក្រឹត្យត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុលដែរឬទេ?
សមាជិកនៃក្រុមប្រឹក្សាភិបាលនេះ ត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុល ទោះបីតួនាទីដើមរបស់គាត់តែងតាំងដោយប្រកាសក៏ដោយ។
law
តើលុយដែលបានមកពីគ្រឿងញៀនអាចប្រកាសបានដែរឬទេ?
គ្រប់សកម្មភាពចំពោះគ្រឿងញៀនទាំងអស់ត្រូវបានច្បាប់ហាមឃាត់ ដូចនេះលុយដែលបានមកពីគ្រឿងញៀនជាលុយមិនស្របច្បាប់ និងមិនអាចប្រកាសបានទេ។
law
ក្នុងអនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅរបស់អង្គភាពប្រឆាំងអំពើពុករលួយ បានកំណត់ឱ្យក្រុមជនបង្គោលធ្វើរបាយការណ៍ទៀងទាត់របស់ខ្លួនផ្ញើមកអង្គភាពប្រឆាំងអំពើពុករលួយ តើត្រូវធ្វើក្នុងរយៈពេលទៀងទាត់ណាមួយ?
ក្នុងអនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅរបស់អង្គភាពប្រឆាំងអំពើពុករលួយ បានកំណត់ឱ្យក្រុមជនបង្គោលធ្វើរបាយការណ៍ទៀងទាត់របស់ខ្លួនផ្ញើមកអង្គភាពប្រឆាំងអំពើពុករលួយ ត្រូវធ្វើក្នុងរយៈពេល ៣ខែ ឬ៦ខែម្តង។
law
តើទ្រព្យសម្បត្តិជាដីធ្លីដែលមានតែឈ្មោះអ្នកដទៃគ្មានឈ្មោះយើង តែមានចំណែកលុយរបស់យើងដែរ តម្រូវឱ្យប្រកាសដែរឬទេ?
ការប្រកាសទ្រព្យសម្បត្តិ និងបំណុលអនុវត្តតែលើទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់សាមីជនតែប៉ុណ្ណោះ បើមានតែឈ្មោះអ្នកដទៃ គឺមិនមានការប្រកាសឈ្មោះយើងទេ ហើយបើពីរឆ្នាំក្រោយអាចយកមកដាក់ក្នុងប្រកាសបាន បើមានឈ្មោះយើងវិញ។
law
មុនការលាលែងពីតំណែង ៣០ថ្ងៃ តើត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុលដែរឬទេ?
យោងតាមច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ អ្នកប្រកាសទ្រព្យសម្បត្តិ និងបំណុលត្រូវប្រកាស ៣០ថ្ងៃ យ៉ាងយូវមុនការលាលែងពីតំណែង ឬ៣០ថ្ងៃយ៉ាងយូរក្រោយពីការបញ្ឈប់ពីតំណែង។
law
តើអ្នកដែលមិនជាប់កាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុលត្រូវអនុវត្តច្បាប់ស្តីពីការប្រឆាំងពុករលួយដែរឬទេ?
តាមគោលការណ៍នៃការអនុវត្តជាសកលនៃច្បាប់ ទោះបីជាបុគ្គលណាក៏ដោយ អ្នកដែលមិនជាប់កាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុលក៏ដោយត្រូវអនុវត្តច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយដូចគ្នា។
law
តើក្រមជនបង្គោលអាចទទួលប្រាក់រង្វាន់នៃការប្រឆាំងអំពើពុករលួយបានដែរឬទេ?
ប្រាក់រង្វាន់នឹងផ្តល់ជូនអ្នកចូលរួមការប្រឆាំងអំពើពុករលួយ និងអ្នកសហការ អ្នកផ្តល់ព័ត៌មាននិងប្រភពទាំងឡាយ។ ក្នុងន័យនេះក្រុមជនបង្គោលក៏អាចទទួលប្រាក់នេះបានដែរ។
law
តើប្រាក់បំណាច់ប្រឆាំងអំពើពុករលួយពិតជាផ្តល់ជូនក្នុងកម្រិតខ្ពស់មែនដែរឬទេ?
ប្រាក់បំណាច់នេះ បើយោងតាមខ្លឹមសារនៃអនុក្រឹត្យស្តីពីការគ្រប់គ្រង និងចាត់ចែងថវិការបស់ស្ថាប័នប្រឆាំងអំពើពុករលួយ សម្តេចនាយករដ្ឋមន្ត្រីនឹងពិនិត្យ និងសម្រេច តាមសំណើរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បន្ទាប់ពីមានស្នើសុំពីប្រធានអង្គភាពប្រឆាំងអំពើពុករលួយ។
law
តើទាំងក្រុមជនបង្គោល និងទាំងអង្គភាពប្រឆាំងអំពើពុករលួយ អាចធ្វើការស៊ើបអង្កេតរាល់ការដេញថ្លៃដែរឬទេ?
ក្រុមជនបង្គោលមានភារកិច្ចបង្ការ ទប់ស្កាត់ រាល់សកម្មភាពមិនប្រក្រតីក្នុងការងារដេញថ្លៃ។ បើមានករណីដេញថ្លៃមិនត្រឹមត្រូវក្រុមជនបង្គោលនេះ អាចផ្តល់ព័ត៌មាននេះជូនមកអង្គភាពប្រឆាំងអំពើពុករលួយដើម្បីមានវិធានការបន្ត។
law
បើឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល របស់សាមីខ្លួន និងឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុលតម្កល់ទុកនៅអង្គភាពប្រឆាំងអំពើពុករលួយ មានខ្លឹមសារខុសគ្នា តើឯកសារណាមួយដែលលក្ខណៈផ្លូវការជាង?
អង្គភាពប្រឆាំងអំពើពុករលួយ រក្សានូវឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុលក្នុងលក្ខខណ្ឌត្រឹមត្រូវ និងមានសុវត្ថិភាព។ ឯកសារនេះត្រូវធានាបាននូវការសម្ងាត់ខ្ពស់បំផុត។ បើមានករណីខុសខ្លឹមសារគ្នាដូចខាងលើ ឯកសារដែលតម្កល់ទុកនៅអង្គភាពប្រឆាំងអំពើពុករលួយជាឯកសារ ដែលមានលក្ខណៈផ្លូវការអាទិភាពជាង។
law
នៅពេលត្រូវការឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុលរបស់សាមីខ្លួន តើអាចសុំថតចម្លងឯកសារនេះពីអង្គភាពប្រឆាំងអំពើពុករលួយបានដែរឬទេ?
សាមីខ្លួនអាចអនុញ្ញាតឱ្យថតចម្លងឯកសារនេះដោយខ្លួនឯងផ្ទាល់ នៅក្នុងអង្គភាពប្រឆាំងអំពើពុករលួយដោយមន្ត្រីអង្គភាពជាអ្នកឃ្លាំមើល និងមិនអនុញ្ញាតឱ្យថតចម្លងនៅខាងក្រៅទេ។
law
តើទីប្រឹក្សាដែលតែងតាំងចាប់ពីអនុក្រឹត្យឡើង ហើយអស់អាណត្តិការងារមុនការប្រកាសទ្រព្យសម្បត្តិ និងបំណុល តម្រូវឱ្យប្រកាសប្រកាសទ្រព្យសម្បត្តិ និងបំណុល ដែរឬទេ?
បើការបញ្ចប់អាណត្តិនោះ មិនស្ថិតក្នុងការកំណត់របស់ច្បាប់ទេ បុគ្គលនោះមិនតម្រូវឱ្យប្រកាស ទ្រព្យសម្បត្តិ និងបំណុល។ ឧទាហរណ៍ បុគ្គលម្នាក់ដែលនឹងត្រូវចូលនិវត្តនៅថ្ងៃទី៤ ខែមេសា ឆ្នាំ១៩១១ ត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុល ព្រោះការឈប់ទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុលនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១១។
law
ប្រកាសបាន៣ខែរួច ហើយ៧ខែក្រោយ គាត់គាស់បានកំណប់ តើត្រូវប្រកាសដែរឬទេ?
សាមីជនត្រូវប្រកាសនៅលើកទី២ ដោយបញ្ជាក់ប្រភពថាបានមកពីការគាស់កំណប់ ដែលមានការដឹងឮគ្រប់គ្រាន់ពីសាក្សី។
law
បើលុយជារបស់ប្រពន្ធទាំងអស់ តែពេលធ្វើប្លង់ដីមានឈ្មោះប្ដីដែលត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុល តើត្រូវប្រកាសដែរឬទេ?
ករណីប្ដីជាប់កាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុល ប្ដីត្រូវប្រកាស ព្រោះមានឈ្មោះរបស់ប្ដី។ បើប្ដីមិនប្រកាសមិនត្រឹមត្រូវទេ ទោះបីលុយជារបស់ប្រពន្ធក៏ដោយ។
law
តើអ្វីដែលចែងក្នុងច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយផង និងមានចែងក្នុងក្រមព្រហ្មទណ្ឌផង តើមួយណាមានអាទិភាពខ្ពស់ជាង?
ក្រមព្រហ្មទណ្ឌជាច្បាប់គោល។ តែបើពាក់ព័ន្ធនឹងអំពើពុករលួយ ច្បាប់ស្តីពីការប្រឆាំងពុករលួយមានអាទិភាពជាងក្រមព្រហ្មទណ្ឌ ព្រោះច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយជាច្បាប់ព្រហ្មទណ្ឌ ពិសេសដែលមានអាទិភាពជាងច្បាប់ព្រហ្មទណ្ឌធម្មតា។
law
តើបុគ្គលមួយមានលុយពិតប្រាកដត្រឹមតែ ៤០ម៉ឺនដុល្លារ អាចប្រកាសថាមាន ២លានដុល្លារបានដែរឬទេ? ហើយបើអង្គភាពប្រឆាំងអំពើពុករលួយរកឃើញថា មានការប្រកាសខុសពីការពិត តើបុគ្គលនោះមានទោសដែរឬទេ?
ការប្រកាសទ្រព្យសម្បត្តិ និងបំណុលមិនត្រឹមត្រូវជាបទល្មើសមួយដែលមានចែងនៅក្នុងច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងដែលអាចទទួលទោសពី១ខែ ទៅ១ឆ្នាំ និងមានវិន័យជាប្រាក់ទៀតផង។ បើប្រកាស២លាន ជាក់ស្តែងមានតែ៨០ម៉ឺន មានន័យថាបុគ្គលនោះប្រកាសមិនត្រឹមត្រូវ។ ទ្រព្យសម្បត្តិមិនត្រូវថយមិនត្រូវយកមកពិចារណាទេ តែបើកើនឡើងទើបជាបុព្វហេតុនៃការស៊ើបអង្កេ...
law
បើជាសមាជិករាជរដ្ឋាភិបាលផង និងរដ្ឋសភាផង តើត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុល នៅកន្លែងណាមួយ?
អ្នកប្រកាសត្រូវធ្វើនៅខាងរាជរដ្ឋាភិបាល ព្រោះសមាជិករាជរដ្ឋាភិបាលមានលក្ខខណ្ឌតឹងរឹង និងមានវិសមិតភាពការងារច្រើនជាងសមាជិករដ្ឋសភា។
law
តើមន្រ្តីដែលលាលែងពីតំណែងទៅចូលរួមឃោសនាការបោះឆ្នោត ត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុលដែរឬទេ?
មន្ត្រីនោះ ត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុល ព្រោះច្បាប់តម្រូវឱ្យប្រកាសយ៉ាងយូរក្រោយ០ថ្ងៃ ក្រោយពេលចូលកាន់មុខតំណែង និងយ៉ាងយូរ ៣០ថ្ងៃ មុន ឬក្រោយការចាកចេញពីមុខតំណែង។
law
តើសាច់លុយដែលបានប្រកាសក្នុងឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល ត្រូវជាប់កាតព្វកិច្ចបង់ពន្ធដែរទេ?
ការកំណត់យកពន្ធ ឬមិនយកពន្ធជាភារកិច្ចរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (អគ្គនាយកដ្ឋានពន្ធដារ) អង្គភាពប្រឆាំងអំពើពុករលួយមិនមានភារកិច្ចលើការកំណត់នៃការយកពន្ធនេះទេ។ លើការជាក់ស្តែង កាតព្វកិច្ចបង់ពន្ធអនុវត្តតែលើប្រាក់ចំណេញតែប៉ុណ្ណោះ។ រដ្ឋសភាអាចចេញច្បាប់ស្តីពីការយកពន្ធលើសាច់ប្រាក់ខាងលើនេះផងដែរ។
law
តើដីធ្លីដែលមានឈ្មោះតែប្ដី តែលុយជាលុយរួមប្តីប្រពន្ធតម្រូវឱ្យប្រកាសដូចម្តេច?
ទោះបីជាលុយរួមប្ដីប្រពន្ធ (ទ្រព្យសម្បត្តិរួម) ក៏ដោយ បុគ្គលជាប្ដីតម្រូវឱ្យប្រកាសតែឈ្មោះប្តីទេ មិនត្រូវបញ្ចូលឈ្មោះប្រពន្ធក្នុងនាមជាសហកម្មសិទ្ធិករឡើង។
law
តើទ្រព្យដែលជាអំណោយរបស់ឪពុកម្តាយ តម្រូវឱ្យដាក់តម្លៃដូចម្តេច?
តម្លៃនៃទ្រព្យនេះអាចដាក់ ០ដុល្លារបាន ព្រោះឪពុកម្តាយជាអ្នកផ្តល់ឱ្យដោយមិនទាមទារនូវតម្លៃណាមួយពីអ្នកដែលគាត់ប្រគល់ឱ្យ។
law
តើសោធនឧត្តរជីវីសំដៅដល់អ្វី?
សោធនឧត្តរជីវី សំដៅដល់ប្រាក់សោធនដែលត្រូវផ្តល់ជូនបុគ្គលនៅក្នុងបន្ទុកផ្ទាល់នៃសោធនិកជរាភាព ឬទុព្វលភាព ឬសមាជិក ប.ស.ស. ដែលបានបង់ភាគទានផ្នែកប្រាក់សោធនយ៉ាងតិច៥ (ប្រាំ) ឆ្នាំ ទទួលមរណភាព។
law
តើសោធនជរាភាពអយ្យកប្បញ្ញត្តិសំដៅដល់អ្វី?
សោធនជរាភាពអយ្យកប្បញ្ញត្តិ សំដៅដល់បទប្បញ្ញត្តិដើម្បីផ្តល់បុព្វសិទ្ធិពិសេសចំពោះក្រុមបុគ្គល ក្នុងពេលដែលសាមីជនត្រូវបានដាក់បញ្ជូលនៅក្នុងប្រព័ន្ធសោធនតាមបទប្បញ្ញត្តិនៃច្បាប់នេះ។
law
តើសេវាស្តារនីតិសម្បទាផ្នែកវេជ្ជសាស្ត្រសំដៅដល់អ្វី?
សេវាស្តារនីតិសម្បទាផ្នែកវេជ្ជសាស្ត្រ សំដៅដល់ ការផ្តល់ ការជួសជុល ឬការផ្តល់ជាថ្មីនូវអវយវៈសិប្បនិម្មិត រណប ឬឧបករណ៍ជំនួយការហ្វឹកហាត់កាយសម្បទាឡើងវិញ ការព្យាបាលដោយចលនា និងការផ្តល់សេវាវេជ្ជសាស្ត្រដទៃទៀត។
law
តើសេវាស្តារនីតិសម្បទាសំដៅដល់អ្វី?
សេវាស្តារនីតិសម្បទា សំដៅដល់ការផ្តល់សេវាស្តារនីតិសម្បទាផ្នែកវេជ្ជសាស្រ្ត ការផ្តល់សេវាបណ្តុះបណ្តាលវិជ្ជាជីវៈឡើងវិញ និងការផ្តល់សេវាសង្គមក្នុងគោលបំណងជួយដល់ជនពិការឲ្យអាចរក្សាស្តារ ឬធ្វើឲ្យប្រសើរឡើងវិញនូវសមត្ថភាពជំនាញ និងមុខងារសម្រាប់ការរស់នៅប្រចាំថ្ងៃ ដែលបានបាត់បង់ឬខូចខាតដោយសារជំងឺ ការរងរបួស ឬពិការភាព។
law
តើសេវាសម្រាលកូនសំដៅដល់អ្វី?
សេវាសម្រាលកូន សំដៅដល់ការផ្តល់សេវាសម្រាលកូនចំពោះសមាជិក ប.ស.ស. ដែលជាស្ត្រី។ សេវានេះត្រូវបានគិតរួមទាំងសេវាពិនិត្យព្យាបាលមុននិងក្រោមការសម្រាលផងដែរ។
law
តើសេវាសង្រ្គោះបន្ទាន់សំដៅដល់អ្វី?
សេវាសង្រ្គោះបន្ទាន់ សំដៅដល់អន្តរាគមន៍ទាំងឡាយ ដែលធ្វើឡើងក្នុងកាលៈទេសៈមួយដែលមិនបានគ្រោងទុក និងត្រូវធ្វើជាបន្ទាន់ក្នុងគោលបំណងសង្រ្គោះជីវិត ឬជួយការពារការបាត់បង់អវយវៈ ឬសរីរាង្គណាមួយរបស់ជនរងគ្រោះ ឬអ្នកជំងឺ។
law
តើហានិភ័យការងារសំដៅដល់អ្វី?
ហានិភ័យការងារ សំដៅដល់ព្រឹត្តិការណ៍ដែលកើតឡើង ដោយឥតគ្រោងទុកបណ្តាលមកពីគ្រោះថ្នាក់ការងារ គ្រោះថ្នាក់ពេលធ្វើដំណើរ និងជំងឺវិជ្ជាជីវៈ។
law
តើសេវាព្យាបាលដោយសម្រាកក្នុងមូលដ្ឋានសុខាភិបាលសំដៅដល់អ្វី?
សេវាព្យាបាលដោយសម្រាកក្នុងមូលដ្ឋានសុខាភិបាល សំដៅដល់ការផ្តល់សេវាព្យាបាលវេជ្ជសាស្ត្រដោយសម្រាកនៅក្នុងមូលដ្ឋានសុខាភិបាលចាប់ពី១២ (ដប់ពីរ) ម៉ោងឡើង។
law
តើវិជ្ជាជីវៈសេរីសំដៅដល់អ្វី?
វិជ្ជាជីវៈសេរីសំដៅដល់មុខរបរឬការងារដែលមានលក្ខណៈជាការប្រើសមត្ថភាពចំណេះដឹងខាងខួរក្បាល ឬបញ្ញាជាងការប្រើកម្លាំងកាយ។
law
តើសមាជិក ប.ស.ស. សំដៅដល់អ្វី?
សមាជិក ប.ស.ស. សំដៅដល់រូបវន្តបុគ្គលដែលទទួលបានភាពជាសមាជិកនៃបេឡាជាតិសន្តិសុខសង្គម ដោយការចុះបញ្ជីនិងបានឬត្រូវបានបង់ភាគទានក្នុងផ្នែកនីមួយៗនៃរបបសន្តិសុខសង្គមដែលមានកំណត់ក្នុងច្បាប់នេះ។
law
តើភាគទានសំដៅដល់អ្វី?
ភាគទានសំដៅដល់ប្រាក់ដែលសមាជិក ប.ស.ស. និយោជកឬរដ្ឋបានបង់មក ប.ស.ស. ដោយអនុលោមតាមបទប្បញ្ញត្តិនៃច្បាប់នេះ ដែលជាទូទៅគិតជាភាគរយនៃប្រាក់ឈ្នួល ឬប្រាក់បៀវត្សរបស់សមាជិកម្នាក់ៗ ទុកសម្រាប់ការចំណាយក្នុងផ្តល់តាវកាលិកដល់សមាជិក និងការចំណាយប្រតិបត្តិការនៃរបបសន្តិសុខសង្គមតាមផ្នែកនីមួយៗ។
law
តើប្រាក់ឈ្នួលឬប្រាក់បៀវត្សជាប់ភាគទានសំដៅដល់អ្វី?
ប្រាក់ឈ្នួលឬប្រាក់បៀវត្សជាប់ភាគទាន សំដៅដល់ប្រាក់ឈ្នួលរបស់កម្មករនិយោជិត ឬប្រាក់បៀវត្សរបស់មន្ត្រីសាធារណៈដែលតម្រូវឲ្យជាប់ភាគទានតាមច្បាប់។
law
តើប្រព័ន្ធហិរញ្ញប្បទានពេញលេញសំដៅដល់អ្វី?
ប្រព័ន្ធហិរញ្ញប្បទានពេញលេញ សំដៅដល់ប្រព័ន្ធហិរញ្ញប្បទាន តាមបែបនៃការកំណត់ ភាគទានជាគោល។ តាមប្រព័ន្ធនេះតាវកាលិក ផ្នែកប្រាក់សោធនជាអថេរ ដោយអនុលោមតាមអត្រាភាគទាន។ ប្រាក់ភាគទាន ព្រមទាំងផលនៃការវិនិយោគរបស់សមាជិកម្នាក់ៗត្រូវដាក់ក្នុងគណនីរបស់សាមីខ្លួន និងត្រូវផ្តល់តាវកាលិកតាមចំនួនទឹកប្រាក់របស់សាមីខ្លួន។
law
តើវិធីសាស្រ្តបុព្វលាភជណ្តើរសំដៅដល់អ្វី?
វិធីសាស្រ្តបុព្វលាភជណ្តើរ សំដៅដល់វិធីកំណត់កំណើនអត្រាភាគទាន ផ្នែកប្រាក់សោធនក្នុងរយៈពេលជាកំណត់មួយ។
law
តើសេវាពិគ្រោះជំងឺក្រៅសំដៅដល់អ្វី?
សេវាពិគ្រោះជំងឺក្រៅ សំដៅដល់ការផ្តល់សេវាព្យាបាលវេជ្ជសាស្ត្រដោយមិនមានការសម្រាកនៅក្នុងមូលដ្ឋានសុខាភិបាល។ រយៈពេលដែលចាត់ទុកជារយៈពេលផ្តល់សេវាពិគ្រោះជំងឺក្រៅត្រូវមានរយៈពេលក្រោម១២ (ដប់ពីរ) ម៉ោង។
law
តើអច្ច័យទានសំដៅដល់អ្វី?
អច្ច័យទានសំដៅដល់អំណោយជាបណ្តាំមរតកដែលផ្តល់ឲ្យ ប.ស.ស. ក្រៅពីទាយាទរបស់អ្នកស្លាប់ ដើម្បីជាប្រយោជន៍សាធារណៈ។
law
តើអត្រាសមាច័យសំដៅដល់អ្វី?
អត្រាសមាច័យ សំដៅដល់អត្រាបង្គរនៃប្រាក់សោធនជរាភាព ឬទុព្វលភាពក្នុងឆ្នាំភាគទាននីមួយៗរបស់សមាជិក ប.ស.ស.។
law
តើឧត្តរជីវីសំដៅដល់អ្វី?
ឧត្តរជីវីសំដៅដល់បុគ្គលដែលនៅរស់ក្នុងបន្ទុកផ្ទាល់នៃសមាជិក ប.ស.ស. មុនកាលបរិច្ឆេទដែលសាមីជនបានទទួលមរណភាព ស្របតាមលក្ខខណ្ឌដែលបានកំណត់នៅក្នុងបទប្បញ្ញត្តិនៃច្បាប់នេះ។
law
តើបុគ្គលប្រកាសទ្រព្យសម្បត្តិ និងបំណុល ដែលមានឋានន្តរសក្តិ វរសេនីយ៍ឯក និងដែលមានងារជាឧកញ៉ា តម្រូវឱ្យប្រកាសទ្រព្យសម្បត្តិ និងបំណុលដែរឬទេ?
បុគ្គលនេះត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុល ព្រោះមានឋានន្តរសក្តិដែលជាប់កាតព្វកិច្ចប្រកាស។ បើបុគ្គលនេះជាឧកញ៉ាសុទ្ធសាធ មិនតម្រូវឱ្យប្រកាសទ្រព្យសម្បត្តិ និងបំណុលទេ។ ឧកញ៉ាគ្រាន់តែជាងារ មិនមែនជាមន្ត្រីសាធារណៈ។
law
តើចំណូលពីអាជីវកម្ម និងពាណិជ្ជកម្ម អាចប្តូរមកដាក់ក្នុងចំណុចសាច់ប្រាក់បានដែរឬទេ?
ចំណូលប្រភេទនេះអាចដាក់ក្នុងចំណុចសាច់ប្រាក់បាន តែអ្នកប្រកាសទ្រព្យសម្បត្តិ និងបំណុល ត្រូវប្រកបមុខរបរអាជីវកម្ម និងពាណិជ្ជកម្មណាដែលមិនត្រូវបានហាមឃាត់ដោយច្បាប់សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល។
law
តើលិខិតបញ្ជាក់ម្ចាស់អចលនវត្ថុ តម្រូវឱ្យថតចម្លងជូនភ្ជាប់មកជាមួយនឹងឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុលដែរឬទេ?
លិខិតទាំងនេះ មិនតម្រូវឱ្យជូនភ្ជាប់មកជាមួយឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុលទេ ព្រោះស្រោមសំបុត្រប្រកាសទ្រព្យសម្បត្តិ និងបំណុលមិនអាចផ្ទុកឯកសារទាំងនេះបានគ្រប់ចំនួនទេ ហើយបើមានការបើកស្រោមសំបុត្រសម្រាប់ការស៊ើបអង្កេតទើបតម្រូវឲ្យយកមកផ្ទៀងផ្ទាត់។
law
តើតុលាការមិនអាចបញ្ជាឱ្យអង្គភាពប្រឆាំងអំពើពុករលួយផ្តល់ឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល សម្រាប់ជាសំអាងក្នុងករណីលែងលះបានដែរឬទេ?
យោងតាមច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ប្រធានអង្គភាពមានបុព្វសិទ្ធិ បើកឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុលតែក្នុងករណីស៊ើបអង្កេតអំពើពុករលួយតែប៉ុណ្ណោះ។ ដូច្នេះ អង្គភាពប្រឆាំងអំពើពុករលួយមិនអាចប្រគល់ឯកសារនេះជូនតុលាការលើបុព្វហេតុសម្រេចសេចក្ដីចំពោះករណីលែងលះបានទេ។
law
តើអលង្ការដែលតម្រូវឱ្យប្រកាស ត្រូវកំណត់យកប្រភេទណាខ្លះ?
ក្នុងការប្រកាសលើកដំបូងនេះ អលង្ការសំដៅតែអ្វីដែលនៅជុំវិញក, កដៃ, ម្រាមដៃ, និងត្រចៀកសម្រាប់ស្តី្រ (បើអ្នកប្រកាសជាបុរសដែលមានក្រវិលត្រូវប្រកាសដែរ) តែប៉ុណ្ណោះ និងមានតម្លៃចាប់ពី ៤លានរៀលឡើងទៅ។ ចំពោះអ្វីដែលនៅជុំវិញចង្កេះ កជើង ម្រាមជើង វ៉ែនតា ខ្សែក្រវាត់ និងកន្លែងផ្សេងៗទៀតមិនទាន់តម្រូវឱ្យប្រកាសនាពេលនេះទេ ទោះបីរបស់របរទាំងនោះមានតម្...
law
តើបុគ្គលដែលមានចិញ្ចៀនមួយវង់មានតម្លៃតិចជាង ៤លានរៀល តម្រូវឲ្យប្រកាសដែរឬទេ?
បើចិញ្ចៀនខាងលើមានតម្លៃតិចជាង ៨លានរៀល បុគ្គលនោះមិនចាំបាច់ប្រកាសទេ។ ការប្រកាសលុះត្រាតែចិញ្ចៀននោះមានតម្លៃស្មើ ឬច្រើនជាង៨លាន។
law
តើការទទួលប្រាក់ខែមិនទៀងទាត់ និងការតែងតាំងមិនដោយអនុក្រឹត្យ ចំពោះប្រធាននៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត តម្រូវឱ្យប្រកាសទ្រព្យសម្បត្តិ និងបំណុលដែរឬទេ?
ការទទួលប្រាក់ខែមិនទៀងទាត់ និងការតែងតាំងមិនដោយអនុក្រឹត្យ ចំពោះប្រធាននៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គឺតម្រូវឱ្យប្រកាសទ្រព្យសម្បត្តិ និងបំណុល។
law
តើតម្រូវឱ្យប្រកាសទ្រព្យសម្បត្តិ និងបំណុលចាប់ពីថ្នាក់ណាឡើងទៅ?
មន្ត្រីនគរបាលជាតិ និងយោធា កងរាជអាវុធហត្ថ តម្រូវឱ្យប្រកាសទ្រព្យសម្បត្តិ និងបំណុល ចាប់ពីឋានន្តរស័ក្តិ វរសេនីយ៍ឯក (ស័ក្តិ ៥) ទោះបីបុគ្គលនោះជាប្រធានការិយាល័យ ឬអនុប្រធាននាយកដ្ឋានដែលមិនតែងតាំងដោយអនុក្រត្យកហើយ។
law
តើប្រធាននាយកដ្ឋាននៅ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលតែងតាំងដោយប្រធាន គ.ជ.ប មិនតែងតាំងដោយអនុក្រឹត្យ តម្រូវឱ្យប្រកាសទ្រព្យសម្បត្តិ និងបំណុលដែរឬទេ?
ប្រធាននាយកដ្ឋាននេះត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុល ព្រោះបុគ្គលនេះទទួលបានបុព្វសិទ្ធិ និងបៀវត្សដូចប្រធាននាយកដ្ឋាននៅក្រសួងស្ថាប័នដទៃដែរ។
law
តើប្ដីប្រពន្ធដែលជាប់កាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុលដូចគ្នា អាចប្រកាសតែមួយឯកសារបានដែរឬទេ?
ក្នុងករណីនេះ ប្ដី និងប្រពន្ធត្រូវប្រកាសដាច់ដោយឡែកពីគ្នា។ ប្តីមួយច្បាប់ និងប្រពន្ធមួយច្បាប់។ ជាការងាយស្រួល ឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល អាចថតចម្លងមួយច្បាប់ទៀតសម្រាប់ប្ដី ឬប្រពន្ធ តែត្រូវផ្តិតម្រាមដៃសាមីជនសម្រាប់ឯកសាររៀងៗខ្លួន។
law
នៅពេលយើងប្រកាសទ្រព្យសម្បត្តិ និងបំណុលលើកទី២ តើយើងអាចដកយកឯកសារលើកដំបូងពីអង្គភាពប្រឆាំងអំពើពុករលួយបានដែរឬទេ?
នៅពេលយើងប្រកាសទ្រព្យសម្បត្តិ និងបំណុលលើកទី២ យើងមិនអាចដកយកឯកសារលើកដំបូងពីអង្គភាពប្រឆាំងអំពើពុករលួយបានទេ។ ប្រកាសលើកដំបូង ទី១ ទី២ ទី៣ និងបន្តបន្ទាប់ត្រូវរក្សាទុកនៅអង្គភាពប្រឆាំងអំពើពុករលួយ ហើយមានន័យថាការប្រគល់ជូនឯកសារលើកទី២ មិនអាចដកយកឯកសារលើកទី១ទៅវិញទេ។
law
តើឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុលត្រូវដុតបំផ្លាញចោលបន្ទាប់ពីរយៈពេល១០ឆ្នាំមែនឬទេ ក្រោយពីការប្រគល់ជូនអង្គភាពប្រឆាំងអំពើពុករលួយ?
តាមច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុលត្រូវរក្សាទុកយូរបំផុតក្នុងរយៈពេល១០ឆ្នាំ។ នៅប្រទេសបារាំងឯកសារប្រកាសពន្ធត្រូវរក្សាទុកក្នុងរយៈពេល៥ឆ្នាំ។ អង្គភាពប្រឆាំងអំពើពុករលួយនឹងសម្រេចធ្វើយ៉ាងណាចំពោះឯកសារនេះបន្ទាប់ពីរយៈពេល ១០ឆ្នាំ។
law
តើសាច់លុយតម្រូវឱ្យប្រកាសដែរឬទេ?
សាច់លុយតម្រូវប្រកាសក៏បាន មិនប្រកាសក៏បាន។ ការប្រកាសសាច់លុយ ជាមូលដ្ឋានសម្រាប់ការឆ្លើយបំភ្លឺពីការចំណាយក្នុងការទិញ និងបណ្តាក់ទុន។ ការមិនប្រកាសមិនអាចប្រើប្រាស់សម្រាប់ជាសំអាងផ្សេងៗបានទេ។ ការប្រកាសមានការចំណេញជាងការមិនប្រកាស។ ការមិនប្រកាសលុយនៅធនាគារស្មើនឹងការប្រកាស ពីព្រោះធនាគារជាកន្លែងរក្សាទុកលុយស្របច្បាប់ ហើយការដាក់លុយនៅធនាគ...
law
តើវិភាជន៍បូជាសពសំដៅដល់អ្វី?
ដែលហៅថាវិភាជន៍បូជាសព សំដៅដល់ប្រាក់ឧបត្ថម្ភសម្រាប់ការចាត់ចែងបូជាសពសមាជិក ប.ស.ស. ដែលទទួលមរណភាព។
law
តើសន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់សំដៅដល់អ្វី?
សន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ សំដៅដល់សន្ទស្សន៍ប្រែប្រួលនៃថ្លៃទំនិញប្រើប្រាស់ចាំបាច់ សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ។
law
តើនិកម្មភាពការងារសំដៅដល់អ្វី?
និកម្មភាពការងារ សំដៅដល់វេលាដែលបុគ្គលជាសមាជិក ប.ស.ស. មិនមានសកម្មភាពការងារដែលមានប្រាក់ចំណូល ឬទំនេរពីការងារដោយសារការបញ្ចប់កិច្ចសន្យាការងារ ហើយសាមីជនបានស្វះស្វែងរកការងារក្នុងរយៈពេលមួយស្របតាមការកំណត់នៃច្បាប់ ឬបទប្បញ្ញត្តិបន្ទាប់ពីនិកម្មភាព។
law
តើសិទ្ធិប្រក្យត្សមានសារៈសំខាន់អ្វីខ្លះចំពោះបុគ្គល?
សិទ្ធិប្រក្យត្ស គឺជាសិទ្ធិរបស់បុគ្គលផ្ទាល់ទៅលើទ្រព្យ ដែលសិទ្ធិទាំងនោះគឺមានសារៈចំពោះបុគ្គលនៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាជីវភាពនៃកិច្ចការជំនួញ។ មានន័យថានៅពេលរស់នៅប្រមូលផ្តុំគ្នា គឺមនុស្សចាប់ផ្តើមមានទំនាក់ទំនង មនុស្សអាចមានការព្រមព្រៀងបង្កើតសិទ្ធិ និងកាតព្វកិច្ចទៅលើទ្រព្យដែលស្ថិតនៅ ក្រោមការគ្រប់គ្រងរបស់ខ្លួនដោយសេរី ដ...
law
តើហេដ្ឋារចនាសម្ព័ន្ធរូបវន្តសំដៅដល់អ្វី?
ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត សំដៅទៅលើសំណុំហេដ្ឋារចនាសម្ព័ន្ធ ដែលរាប់បញ្ជូលទាំងហេដ្ឋារចនាសម្ព័ន្ធប្រើប្រាស់សម្រាប់បម្រើវិស័យគមនាគមន៍ ថាមពល ទឹកស្អាត កាកសំណង់រឹងនិងរាវ វិស័យទូរគមនាគមន៍ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត។
law
តើសេវាទូរគមនាគមន៍តម្លៃបន្ថែមសំដៅដល់អ្វី?
សេវាទូរគមនាគមន៍តម្លៃបន្ថែម សំដៅដល់សេវាទាំងឡាយណាដែលប្រតិបត្តិករ ទូរគមនាគមន៍ផ្តល់នូវតម្លៃបន្ថែម លើសេវាទូរគមនាគមន៍មូលដ្ឋានតាមរយៈការធ្វើឲ្យប្រសើរឡើងនូវសម្រង់ ឬមាតិកាព័ត៌មាន ឬផ្តល់ការរក្សាទុក និងទាញយកព័ត៌មាន។
law
តើម្ចាស់គ្រប់គ្រងនិងម្ចាស់កម្មសិទ្ធិយានជំនិះត្រូវបានចែកចេញជាប៉ុន្មានក្រុម?
ម្ចាស់គ្រប់គ្រងនិងម្ចាស់កម្មសិទ្ធិយានជំនិះត្រូវបានចែកចេញជា៩ក្រុមគឺ៖ - ក្រុមទី១៖ ព្រះបរមរាជវាំង - ក្រុមទី២៖ ស្ថាប័នកំពូល - ក្រុមទី៣៖ ក្រសួង ស្ថាប័នរដ្ឋ - ក្រុមទី៤៖ កងយោធពលខេមរភូមិន្ទ - ក្រុមទី៥៖ កងកម្លាំងនគរបាលជាតិ - ក្រុមទី៦៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត - ក្រុមទី៧៖ ស្ថានទូត អង្គការសហប្រជាជាតិ អង្គការអន្តរជាតិ អង្...
law
តើយានជំនិះត្រូវបានចែកចេញជាប៉ុន្មានក្រុម?
យានជំនិះត្រូវបានចែកចេញជា៦ក្រុមគឺ៖ - ក្រុមទី១៖ ទោចក្រយានយន្ត ត្រីចក្រយានយន្ត ទោចក្រយានយន្តសណ្តោងរ៉ឺម៉ក និងម៉ូតូកង់បួន - ក្រុមទី២៖ រថយន្តគ្រួសារ និងរថយន្តធុនស្រាល - ក្រុមទី៣៖ រថយន្តធុនធ្ងន់ និងក្បាលរថយន្តសណ្តោង - ក្រុមទី៤៖ រ៉ឺម៉ក និងសឺមីរ៉ឺម៉ក - ក្រុមទី៥៖ យានយន្តុបករណ៍ - ក្រុមទី៦៖ ត្រាក់ទ័រ និងយានយន្តកសិកម្មកែច្នៃ។
law
តើយានជំនិះក្រោមរបបគយនាំចូលបណ្តោះអាសន្នសំដៅដល់អ្វី?
យានជំនិះក្រោមរបបគយនាំចូលបណ្តោះអាសន្ន សំដៅដល់យានដែលត្រូវបានអនុញ្ញាតឲ្យនាំចូលនិងប្រើប្រាស់ជាបណ្តោះអាសន្ន ក្នុងរយៈពេលកំណត់តាមបទប្បញ្ញត្តិជាធរមាន។
law
តើយានយន្តកសិកម្មកែច្នៃសំដៅដល់អ្វី?
យានយន្តកសិកម្មកែច្នៃ សំដៅដល់យានយន្តឧបករណ៍កែច្នៃសម្រាប់បម្រើការងារកសិកម្ម ដូចជាយានយន្តច្រូតស្រូវ យានយន្តបោកបែនស្រូវ និងយានយន្តកិនស្រូវជាអាទិ៍។
law
តើយានយន្តុបករណ៍សំដៅដល់អ្វី?
យានយន្តុបករណ៍ សំដៅដល់យានយន្តពិសេសដែលមានឧបករណ៍គ្រឿងចក្របំពាក់បន្ថែម គ្មានផ្ទុកមនុស្ស ឬគ្មានផ្ទុកទំនិញនៅក្រៅកាប៊ីន ដូចជារថយន្តលាយស៊ីម៉ង់ត៍ ឬរថយន្តសម្រាប់បម្រើការងារសាងសាង់ផ្លូវ ស្ពានជាអាទិ៍។
law
តើរថយន្តគ្រួសារសំដៅដល់អ្វី?
រថយន្តគ្រួសារ សំដៅដល់រថយន្តដែលមានផ្ទុកមនុស្សមិនលើសពី៩ (ប្រាំបួន) នាក់ ដោយគិតទាំងអ្នកបើកបរ។ រថយន្តប្រភេទនេះអាចត្រូវបានប្រើប្រាស់ជាលក្ខណៈគ្រួសារ។
law
តើផ្លាកលេខសម្គាល់យានជំនិះមានប៉ុន្មានប្រភេទ?
ផ្លាកលេខសម្គាល់យានជំនិះមាន៩ប្រភេទគឺ៖ - ប្រភេទទី១៖ ផ្លាកលេខមានផ្ទៃពណ៌បែតងចាស់ អក្សរនិងលេខពណ៌ទឹកមាស សម្រាប់យានជំនិះរបស់ព្រះបរមរាជវាំង - ប្រភេទទី២៖ ផ្លាកលេខមានផ្ទៃពណ៌បៃតងចាស់ អក្សរនិងលេខពណ៌ស សម្រាប់យានជំនិះរបស់ស្ថាប័នកំពូល - ប្រភេទទី៣៖ ផ្លាកលេខមានផ្ទៃពណ៌បៃតងខ្ចី អក្សរនិងលេខពណ៌ស សម្រាប់យានជំនិះជាសម្បត្តិរដ្ឋ - ប្រភេទទី៤៖ ផ...
law
តើយានជំនិះឬយានសំដៅដល់អ្វី?
យានជំនិះឬយាន សំដៅដល់យានសម្រាប់ដឹកមនុស្ស ឬទំនិញនៅលើផ្លូវ ឬសម្រាប់សណ្តោង ឬត្រូវគេសណ្តោងទោះមាន ឬគ្មានម៉ាស៊ីន។
law
តើលំដាប់អក្សរសំដៅដល់អ្វី?
លំដាប់អក្សរ សំដៅដល់លំដាប់អក្សរឡាតាំងនៃលេខចុះបញ្ជី រួមមាន៖ លំដាប់អក្សរ “A” រហូតដល់ “Z” និងលំដាប់អក្សរ “AA” រហូតដល់ “ZZ”។
law
តើអក្សរដើមសំដៅដល់អ្វី?
អក្សរដើម សំដៅដល់ឈ្មោះដែលបញ្ជាក់ថាម្ចាស់កម្មសិទ្ធិយានជំនិះមានអាសយដ្ឋានអចិន្ត្រៃយ៍នៅរាជធានី ខេត្តណាមួយ ឬជាកម្មសិទ្ធិរបស់ក្រសួង ស្ថាប័ន អង្គទូត និងអង្គការនានា។ ចំពោះផ្លាកលេខពិសេសផ្ទាល់ខ្លួន អក្សរដើម “កម្ពុជា”។
law
តើផ្លាកលេខសម្គាល់យានជំនិះសំដៅដល់អ្វី?
ផ្លាកលេខសម្គាល់យានជំនិះ សំដៅដល់ផ្លាកដែលធ្វើអំពីបន្ទះលោហធាតុមានរាងបួនជ្រុងទ្រវែង និងមានភិនភាគដូចតទៅ៖ - ផ្នែកខាងលើ៖ អក្សរដើម - ផ្នែកកណ្តាល៖ លេខចុះបញ្ជី - ផ្នែកខាងក្រោម៖ អក្សរឡាតាំង។
law