question
stringlengths
10
408
answer
stringlengths
8
14.6k
category
stringclasses
4 values
តើបរិមណ្ឌលប្រសាទមានសរសៃប្រសាទអ្វីខ្លះ?
បរិមណ្ឌលប្រសាទ មានសរសៃប្រសាទលលាដ៏ក្បាល ១២គូ បែងចែកពីខួរក្បាល និងសរសៃប្រសាទឆ្អឹងខ្នង ៣១គូ បែងចេញពីខួរឆ្អឹងខ្នង។
biology
ចូរបកស្រាយពីចលនាការស្វ័យដំឡើងទ្វេរ AND?
ចលនាស្វ័យដំឡើងទ្វេ AND ប្រព្រឹត្តទៅដូចជា៖ - ដំបូងច្រវ៉ាងទាំងពីររបស់ម៉ូលេគុល AND ចាប់ផ្ដើមរលា - ការផ្ដាច់សម្ព័ន្ធ អ៉ីដ្រូសែនធ្វើឪ្យច្រវ៉ាក់ទាំងពីរ ឃ្លាតគ្នាក្រោមអំពើរបស់អង់ស៊ីម AND ប៉ូលីមេរ៉ាស - នុយក្លេអូទីតសេរីនៅណ្វៃយ៉ូរត់ចូលមកបំពេញតាមច្រវ៉ាក់នីមួយតាមគោលការណ៍បាស A-T និងC-G។ ច្រវ៉ាក់នីមួយៗរបស់ម៉ូលេគុល AND មេធ្វើជាពុម្ពគ...
biology
តើខួរក្បាលនិងខួរឆ្អឹងខ្នងការពារដោយអ្វី?
ខួរក្បាលការពារដោយ ឆ្អឹងលលាក៏ក្បាល។ នៅក្រោមឆ្អឹងលលាដ៏ក្បាល មានស្រោមខួរ។ នៅចន្លោះស្រទាប់ក្នុងបង្អស់ និងស្រទាប់ក្រៅបង្អស់ជាស្រទាប់កណ្តាលដែលពេញដោយទឹកខួរ។ ក៏ដូចខួរក្បាលដែលខួរឆ្អឹងខ្នងត្រូវបានការពារដោយឆ្អឹង ស្រោមខួរ និងទឹកខួរ។
biology
តើខួរក្បាលបង្កឡើងពីផ្នែកអ្វីខ្លះ?
ខួរក្បាលមានផ្នែកសំខាន់ៗ៣គឺ ខួរធំ ខួរតតូច និងខួរកញ្ចឹងក។
biology
ហេតុអ្វីបានជា គេនិយាយថា អង់ស៊ីមជាប្រូតេអ៉ីនយថាប្រភេទ?
បានជាគេនិយាយថា អង់ស៊ីមជាប្រូតេអ៉ីនយថាប្រភេទពីព្រោះ គ្រប់អំពើអស់របស់អង់ស៊ីមទាំងអស់មិនមែនជាប្រូតេអ៉ីននោះទេ។ ម៉្យាងវិញទៀតអង់ស៊ីមនីមួយៗ មានអំពើ ទៅលើប្រតិកម្មមួយជាក់លាក់។
biology
តើគេធ្វើចំណែកថ្នាក់របស់ អង់ស៊ីមដោយរបៀបណា?
គេធ្វើចំណែកថ្នាក់របស់ អង់ស៊ីម តាមរយៈតួនាទីរបស់អង់ស៊ីតនោះ។
biology
ក្រពេញអង់ដូគ្រីនមនុស្សមានអ្វីខ្លះ?
ប្រព័ន្ធអង់ដូគ្រីនមនុស្ស កើតឡើងពីក្រពេញអង់ដូគ្រីនទំាងក្នុងខ្លួនមនុស្ស ព្រមទាំងសកម្មភាពនៃអរម៉ូនដែលវាបញ្ចេញ។ ក្នុងចំណោមក្រពេញទាំងនោះ ក្រពេញខ្លះមាននាទីជាក្រពេញអង់ដូគ្រីនផងនិងជាក្រពេញអិចសូគ្រីនផង។
biology
តើបរិមាណប្រសាទមានសរសៃរប្រសាទអ្វីខ្លះ?
បរិមណ្ឌលប្រសាទមានសរសៃរប្រសាទទាំងអស់ លើកលែងដតែខួរក្បាល និងខួរឆ្អឹងខ្នង។ សរសៃរប្រសាទទាំងនោះមានដូចជា សរសៃរប្រសាទចេញពីខួរក្បាលទាំង ១២ សរសៃរប្រសាទចេញពីខួរឆ្អឹងខ្នងទាំង៣១គូ រួមទាំងសរសៃរប្រាសាទផ្សេងៗទៀតដែលមាននៅ ក្នុងសារពាង្គកាយ។
biology
តើធ្មួលវិញ្ញាណទាំងប្រាំប្រភេទរបស់ស្បែកជាអ្វី?
ធ្មួលវិញ្ញាណទាំងប្រាំប្រភេទរបស់ស្បែកគឺ៖ ការប៉ះទង្គិចស្រាល ប៉ះទង្គិចខ្លាំង ការឈឺចាប់ កម្ដៅ និង ភាពត្រជាក់។
biology
តើកត្តាអ្វីខ្លះ ដែលអាចធ្វើឪ្យប្រូតេអ៉ីន បាត់បង់គុណភាពបាន?
កត្តាដែលធ្វើឪ្យប្រូតេអ៉ីនខូចគុណភាពមានដូចជា កត្តាអាស៊ីតខ្លាំង បាសខ្លាំង សាប៊ូ អំបិល លោហៈធាតុធ្ងន់ បម្រែបម្រួក សីតុណ្ហភាព និងចលនាមេកានិចនិង កត្តាផ្សេងៗទៀត។
biology
តើល័ក្ខខ័ណ្ឌសំភារៈរួមមានអ្វីខ្លះ?
ក្នុងលក្ខខ័ណ្ឌសំភារៈ គឺជាតំរូវការសាម៉ីខ្លួនប្រុស ស្រីមានសុខភាពល្អនិងគ្រប់គ្រាន់ពេលរៀបការមានរបរចិញ្ចឹមជិវីត រឹមានការងារធ្វើពិតប្រាកដមានធនធានរឺប្រាក់កាសគ្រប់គ្រាន់និងមានទីកន្លែងស្នាក់នៅពិតប្រាកដនិងសមរម្យ។ ពិសេសគូស្វាមីភរិយា ត្រូវមានអាយុគ្រប់ការដាច់ខាត។
general
ដើម្បីធានាស្ថេរភាពក្នុងគ្រួសារតតើអាពាហ៍ពិពាហ៍គប្បីមានល័ក្ខខ័ណ្ឌអ្វីខ្លះ?
ដើម្បីអោយគ្រួសារមួយអាចធានាបាននូវស្ថេរភាពរុងរឿង ហើយមានផ្លែផ្កាគប្បីសាម៉ីខ្លួនប្រុស ស្រី ហ៊ានបំពេញល័ក្ខខ័ណ្ឌខ្លះក្នុងអាពាហ៍ពិពាហ៍គឺមានលក្ឋខ័ណ្ឌសំភារៈល័ក្ខខ័ណ្ឌវេទនា ល័ក្ខខ័ណ្ឌសង្គមនិងសីលល័ក្ខខ័ណ្ឌ។
general
សិទ្ធិជាអ្វី? សិទ្ធិមនុស្សជាអ្វី?
- សិទ្ធិ គឺជាផលសំរេចរបស់សត្វមានវិចារណញាណផ្តល់អោយ។ - សិទ្ធិមនុស្ស គឺជាផលសំរេចរបស់សត្វមានវិចារណញាណ ជាអំនាចជាលទ្ធភាពធ្វើអោយទៅជាមនុស្សពេញលក្ខណៈនិងថ្លៃថ្នូរ។ - សិទ្ធិមនុស្ស ជាធម្មធាតុទទួលស្គាល់នូវភាពថ្លៃថ្នូរដែលជាប់ពីកំណើត និងសិទ្ធិទាំងឡាយដែលមិនអាចដកហូតបានពីមនុស្សទាំងអស់។ វាជាខ្នាតគំរូមួយដែលស្ថាប័ននិងអាជ្ញាធរទាំងឡាយ្រខ្នាតគ...
general
តើចម្លាក់ខ្មែរ មានមុខងារប៉ុន្មានយ៉ាង?
ចម្លាក់ខ្មែរមាននាទីសំខាន់ពីរយ៉ាងគឺ៖ ក. ចម្លាក់សម្រាប់សក្ការៈបូជា មានដូចជារូបបដិមាព្រះពុទ្ធ ព្រះពោធិសាត្វ ព្រះព្រហ្ម ព្រះវិស្ណុ ព្រះឥសូរជាដើម។ ខ. ចម្លាក់សម្រាប់លម្អ មានដូចជា ចម្លាក់រូបសត្វផ្តុំ ក្បាច់ក្បូរផ្សេងៗ ភ្ងីផ្កាជាដើម។
general
ហេតុអ្វីបានជាមានសេចក្តីថ្លែងការណ៍ជាសកល ស្តីអំពីសិទ្ធិមនុស្សរបស់សហប្រជាជាតិ?
បញ្ហាសិទ្ធិមនុស្សត្រូវបានគេលើកមកនិយាយតាំងពីសតវត្សទី១៨ គឺក្រោយពីពេលដែលកុលសម្ព័ន្ធកបានផ្តុំគ្នាបង្កើតជារដ្ឋមានរដ្ឋាភិបាលកាន់អំនាចត្រូវការរកវិធីដើម្បីអោយអ្នកកាន់អំនាចនិងអ្នកអត់កាន់អំនាចអោយរស់នៅជាមួយគ្នាបាន។ ព្រោះជាកាលនៅក្រោមការគ្រប់គ្រងរបស់សាសនា ជាពិសេសនៅសតវត្សទី១៦ស្តេចស្វីស៍ ១៦បានយកមនុស្សទៅកាត់កប្រហែល ២០០០នាក់ ក្នុងមួយថ្...
general
តើល័ក្ខខ័ណ្ឌវេទនារួមមានអ្វីខ្លះ?
ល័ក្ខខ័ណ្ឌវេទនាតំរូវអោយសាមីខ្លួនប្រុសស្រីមានស្នេហាបរិសុទ្ធរវាងគ្នាទៅវិញទៅមកជាស្នេហាមួយនិងមួយ គ្មានជាប់ជំពាក់ជំពិននឹងស្នេហាពីមុនមក រឺក្រោយពេលពេលរៀបការ។ ពិសេសអាពបាហ៍ពិពាហ៍មិនត្រូវទទួលការបង្ខិតបង្ខំណាមួយឡើយ ពោលគឺអាពាហ៍ពិពាហ៍ស្ម័គ្រចិត្ត ព្រមព្រៀងគ្នានិងមានសេរីភាព។
general
តើល័ក្ខខ័ណ្ឌសង្គមរួមមានអ្វីខ្លះ?
ល័ក្ខខ័ណ្ឌសង្គមនៃអាពាហ៍ពិពាហ៍គឺទាមទារអោយរៀបចំពិធីជាផ្លូវការមានរដ្ឋអំណាចទទួលស្គាល់ និងរៀបចំពិធីតាមផ្លូវសាសនាផង។ ប៉ុន្តែល័ក្ខខ័ណ្ឌទាំងពីរនេះអាពាហ៍ពិពាហ៍ផ្លូវការមានលក្ខណៈចាំបាច់ជាង ព្រោះបើពុំនោះទេនឹងក្លាយទៅជាគ្រួសារអនីតិសង្វាស ហើយបើមានកូនកូននោះនឹងក្លាយទៅជាកូនគ្មានខាន់ស្លាទៅអនាគត់។
general
តើ សិទ្ធិ និងបរិស្ថានមានទំនាក់ទំនងគ្នាដូចម្តេច?
ដោយបរិស្ថានគឺអ្វីៗដែលនៅជុំវិញយើង ដែលបានបង្កលក្ខណៈងាយស្រួលដល់ជីវីតមនុស្សគ្រប់យ៉ាងហើយមនុស្សម្នាក់ៗមានសិទ្ធិទទួលនូវអ្វីដែលបរិស្ថានផ្តល់អោយដូចៗគ្នាដូចនេះការបំផ្លាញបររិស្ថានគឺជាការបំផ្លាញខ្លួនឯងផងបំផ្លាញអ្នកដទៃផង និងបំផ្លាញស្រករក្រោយដែលជាការរំលោភ
general
ដូចម្តេចដែលហៅថា អាពាហ៍ពិពាហណ៍?
- អាពាហ៍ពិពាហ៍ គឺជាការផ្សំផ្តុំយ៉ាងឧឡារឹកជាផ្លូវការរវាងបុរសម្នាក់និងនារីម្នាក់ដើម្បីបង្កើតក្រានគ្រូមួយ គ្រួសារថ្មីមួយ។ - អាពាហ៍ពិពាហ៍ គឺជាការចុះកិច្ចសន្យារួមរស់ជាមួយគ្នាអស់មួយជីវីត រវាងបុរសម្នាក់និងនារីម្នាក់ជាផ្លូវការ។
general
តើរចនាសម្ព័ន្ធគ្រួសារមានប៉ុន្មានប្រភេទ? គឺអ្វីខ្លះ?
រចនាសម្ព័ន្ធគ្រួសារមានពីរប្រភេទគឺៈ - រចនាសម្ព័ន្ធតាមរបបមាតាធិបតេយ្យៈ ប្រភេទគ្រួសារនេះគោរពម្តាយជាធំគេប្រគល់អំនាចត្រួតត្រា គ្រប់គ្រងនិងចាត់ចែងក្នុងគ្រួសារអោយម្តាយដែលអាចហៅថា គ្រួសាររបបម្តាយ។ - ប្រភេទគ្រួសារបិតាធបតេយ្យៈ ជារចនាសម្ព័ន្ធគ្រួសារ ដេលគោរពឪពុកជាធំ ជាអ្នកត្រួតត្រា គ្រប់គ្រងនិងចាត់ចែងក្នុងគ្រួសារដែលអាចហៅថាគ្រួសាររប...
general
តើតំលៃជាគោលទាំង៨ របស់សេចក្តីថ្លែងការណ៍ជាសកលស្តីពីសិទ្ធិមនុស្សមានតំលៃអ្វីខ្លះ?
តំលៃជាគោលទាំង ៨នៃសេចក្តីថ្លែងការណ៍ជាសកលស្តីពីសិទ្ធិមនុស្សរបស់សហប្រជាជាតិរួមមានៈ - តំលៃជីវីតៈ ការមិនសំលាប់ ការទ្រទ្រង់ជីវិតនិង តំរូវការសេរីភាព - តំលៃសេរីភាពៈ សិទ្ធិពលរដ្ឋ សិទ្ធិនយោបាយ សិទ្ធិសេដ្ឋកិច្ច សិទ្ធិវប្បធម៌ សិទ្ធិសង្គម និងព្រំដែនសេរីភាព - តំលៃនៃសិទ្ធិសមភាព និងមិនរើសអើង - តំលៃយុត្តិធម៌ - តំលៃសាមគ្គីភាព និងភាពជានី...
general
តើសិទ្ធិនិងសេរីភាពមានទំនាក់ទំនងគ្នាដូចម្តេចខ្លះ?
ដោយសេរីភាព គឺជាភាពធ្វើអ្វីមួយបានតាមចិត្តដោយគ្មានការរារាំង រឺការបង្ខិតបង្ខំហើយសិទ្ធិជាអ្វីៗដែលជាកេតនភ័ណ្ឌពីធម្មជាតិ របស់មនុស្សដូចនេះសេរីភាពគ្រាន់តែជាធាតុមួយរបស់សិទ្ធិប៉ុននោះព្រោះសិទ្ធិកំនត់ព្រំដែនអោយសេរីភាព ដើម្បីទប់កុំអោយមនុស្សប្រើប្រាស់ សេរីភាពហួសព្រំដែនហួសក្របខ័ណ្ឌនាំអោយប៉ះពាល់ដល់សិទ្ធិដទៃ។ ព្រោះថាបើពុំមានសិទ្ធិកំនត់...
general
តើសិទ្ធិនិងសីលវិជ្ជាមានទំនាក់ទំនងគ្នាដូចម្តេចខ្លះ?
សីលវិជ្ជា និងសិទ្ធិមាននទិសដៅរួមមួយគឺដឹកនាំមនុស្សអោយកសាងកុសលចេះគោរពគ្នាទៅវិញទៅមកអធ្យាស្រ័យគ្នាទៅវិញទៅមក។ ដូចនេះសីលវិជ្ជាក៏មានតួនាទីធ្វើអោយមនុស្សចេះរស់នៅក្នុងសាមគ្គីភាព ឯកភាព ចេះគោរពសិទ្ធិគ្នា។ ដូចនេះសីលវិជ្ជានិងសិទ្ធិជាតំលៃពីរដែលមានទំនាក់ទំនងគ្នាជិតសិទ្ធិ។ ព្រោះក្នុងជីវភាពរស់នៅជាក់ស្តែងអំពោះល្អនាំសុខដល់មនុស្ស។ ដើម្បីសាង...
general
តើបញ្ហាគ្រួសារពីបុរាណកាលមានដូចម្តេចខ្លះ?
កាលពីបុរាណកាលគេកំនត់គ្រួសារជាបក្សសម្ព័ន្ធនៃតូតឹមដែលមានជីដូនជីតារួមគ្នា។ គេបានកសាងរូបតំនាងដដូនតានោះដើម្បីទុកគោរពបូជារួមគ្នា។ រហូតមកដល់បច្ចុប្បន្ននេះ នៅលើដីដាច់ស្រយោលនៃពិភពលោកចំនងដែលបង្កើតឡើងដោយនិម្មតិរូតតូតឹម នៅមានឥទ្ធិពលខ្លាំងក្លាជាងចំនងសាច់សារលោហិត និងចំនងគ្រួសារទៅទៀតដូចជាកុលសម្ព័ន្ធនៅប្រទេសអូស្រ្តាលីពួកស្បែកក្រហមនៅអា...
general
តើសិទ្ធិ និងច្បាប់មានទំនាក់ទំនងគ្នាដូចម្តេចខ្លះ?
ដោយសិទ្ធិគឹជាច្បាប់ធម្មជាតិ ដែលកើតមកតំនាលនឹងវិចារណញាណមនុស្សហើយក្លាយមកជាច្បាប់ក្នុងន័យបច្ចេកទេសនៃពាក្យ ដែលគេហៅច្បាប់វិជ្ជមានដូចនេះច្បាប់ក្លាយជាក្បួនខ្នាតមួយសំរាប់ធានាសិទ្ធិមនុស្សពោលគឺវាជាមូលដ្ឋានសំរាប់ធានាការប្រើប្រាស់សិទ្ធិមនុស្ស អោយបានសមស្របតាមកាលនិងលំហវាកំនត់ព្រំដែនការក្នុងការអនុវត្តន៍សិទ្ធិមនុស្សបង្ការការរំលោភសិទ្ធិ...
general
តើសិទ្ធិ និងករណីកិច្ចមានទំនាក់ទំនងគ្នាដូចម្តេច?
សិទ្ធិ និងករណីយកិច្ចមានទំនាក់ទំនងគ្នាជានិច្ច ព្រោះទាំងពីរនេះសុទ្ធតែតាងនូវទិដ្ឋភាពពីរនៃតំលៃដែលមានសារៈសំខាន់ស្មើគ្នា។ ព្រោះថាសិទ្ធិរបស់អ្នកដទៃជាមូលដ្ឋាននៃករណីយកិច្ចរបស់យើងចំពោះពួកគេហើយករណីយកិច្ចរបស់យើងចំពោះអ្នកដទៃ ក៏ជាមូលដ្ឋាននៃសិទ្ធិរបស់អ្នកដទៃមកលើយើងវិញដែរ។ ម៉្យាងទៀត សិទ្ធិ និងករណីយកិច្ចចាំបាច់ត្រូវផ្សារភ្ជាប់គ្នាព្រោះ...
general
តើធនធានធម្មជាតិនិងរូបធាតុដើមខុសគ្នាដូចម្តេចខ្លះ?
ធនធានធម្មជាតិសំដៅធនធានរឺវត្ថុដែលមានស្រាប់នៅក្នុងធម្មជាតិដូចជា ព្រៃឈើ ទន្លេ បឹងបួរ រ៉ែជាដើម ឯរូបធាតុដើមសំដៅទៅលើវត្ថុដែលឆ្លងកាត់ពលកម្ម ដូចជាកប្បាស គរ ក្រចៅ ជាដើមព្រោះដើម្បីបានរបស់ទាំងនោះចាំបាច់តត្រូវធ្វើពលកម្មដាំដុះម្តងសិន។
general
តើសិទ្ធិ និងទំនួលខុសត្រូវមានទំនាក់ទំនងគ្នាដូចម្តេចខ្លះ?
កាលណាមនុស្សបានប្រព្រឹត្តអំពើមួយ រឺបំពេញការណីយកិច្ចមួយវាតែងតែមានវិបាកដែលកើតចេញពីអំពើ រឺពិករណីយកិច្ចនោះ។ ទន្ទឹមនឹងធ្វើអំពើ គឺមនុស្សកំពុងអនុវត្តន៍សិទ្ធិមនុស្សផងដែរហើយមនុស្សត្រូវតែទទួលខុសត្រូវរាល់ផលវិបាករបស់អំពើទោះជាផលវិបាកល្អក្តីអាក្រក់ក្តីដូចនេះ សិទ្ធិ និងទំនួលខុសត្រូវវាត្រូវដើរទន្ទឹមគ្នាជានិច្ច គឺទទួលខុសត្រូវក្នុងការប្រ...
general
ដូចម្តេចដែលហៅថា គ្រួសារ?
- គ្រួសារ គឺជាមនុស្សមួយក្រុមដែលបានរួមរស់នៅក្នុងផ្ទះជាមួយគ្នា សមាសភាពក្នុងគ្រួសារមានប្តី ប្រពន្ធ កូន និងជាយថាហេតុសមាជិកជាញាតិវង្សដែលមករួមរស់នៅក្នុងផ្ទះជាមួយគ្នា។ - គ្រួសារ ជាកោលសិការស់នៃសង្គម ព្រោះគ្រួសារជាអ្នកធានារ៉ាប់រងបង្កបង្កើតជានិរន្តរ៍ពូជពង្ស។ - គ្រួសារ គឺជាអង្គភាពមួយ មានចំនាត់តាំងតូចបំផុតនិងជាដំបូងបង្អស់របស់សង្គម...
general
តើសីលល័ក្ខខ័ណ្ឌនៃអាពាហ៍ពិពាហ៍មានអ្វីខ្លះ?
សីលល័ក្ខខ័ណ្ឌនៃអាពាហ៍ពិពាហ៍ទាមទារអោយមានកិច្ចសន្យា រឺស្បថថាពិតជាស្មោះត្រង់នឹងគ្នារក្សាភក្តីភាពចំពោះគ្នារួមសុខទុក្ខជាមួយគ្នាពិសេសចេះយល់អាធ្យាស្រ័យរវាងគ្នា ដូចជាការមិនសេពសន្ទវៈពេលប្រពន្ធមានជំងឺ ឬក្នុងតំណមជាដើម។
general
តើសិទ្ធិ និងយុត្តិធម៌មានទំនាក់ទំនងគ្នាដូចម្តេចខ្លះ?
កាលណាមនុស្សចេះគោរពសិទ្ធិគ្នា ទៅវិញទៅមកចេះអនុវត្តសិទ្ធិទាំងអស់គ្នានោះបាតុភូតរំលោភសិទ្ធិមនុស្សក៏គ្មានដែរ។ គឺនៅពេលនោះហើយដែលសង្គមមានយុត្តិធម៌។ ដូចនេះយុត្តិធម៌ដែលជាភាពបានទទួលនូវអ្វីដែលត្រូវបាននោះមានទំនាក់ទំនងជាមួយសិទ្ធិយ៉ាងជិតស្និទ្ធព្រោះមនុស្សត្រូវបានទទួលសិទ្ធិដែលជាមរតកពីកំណើតជាកេតនភ័ណ្ឌពីធម្មជាតិរបស់ខ្លួនមិនអាចអត់បានឡើយ។ ...
general
តើសេចក្តីថ្លែងការណ៍ជាសកល ស្តីពីសិទ្ធិមនុស្សរបស់សហប្រជាជាតិក្លាយទៅជាច្បាប់អន្តរជាតិនៅពេលណា និងមានច្បាប់អ្វីខ្លះ?
សេចក្តីថ្លែងការណ៍ជាសកល ស្តីពីសិទ្ធិមនុស្សរបស់សហប្រជាជាតិក្លាយទៅជាច្បាប់អន្តរជាតិនៅថ្ងៃទី ១៦. ១២.១៩៦៦ ក្រោមទំរងជាកតិកាសសញ្ញាអន្តរជាតិរួមមានៈ - កតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិក្នុងវិស័យសេដ្ឋកិច្ច សង្គម និងវប្បធម៌។ - កតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ។
general
តើកំរងសិទ្ធិទាំងបីជំនាន់មានអ្វីខ្លះ?
កំរងសិទ្ធិទាំង៣ ជំនាន់រួមមានៈ - កំរងសិទ្ធិជំនាន់ទី១៖ សិទ្ធិពលរដ្ឋ និងនយោបាយ - កំរងសិទ្ធិជំនាន់ទី២៖ សិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ - កំរងសិទ្ធិជំនាន់ទី៣៖ សិទ្ធិរក្សាសន្តិភាព អភិវិឌ្ឍន៍ និងបរិស្ថាន កំរងសិទ្ធិជំនាន់ទី៣ នេះស្ថិតក្នុងដំនាក់កំពុងរៀបចំចងក្រងដើម្បីបំពេញតំរូវការចាំបាច់របស់ពិភពលោក។
general
ដូចម្តេចដែលហៅថា ទស្សនៈគ្រប់ជ្រុងជ្រោយ?
ទស្សនៈគ្រប់ជ្រុងជ្រោយ គឺជាការប្រមើលមើលឃើញសព្វហេតុផល ដែលអាចកើតឡើងជាយថាហេតុ។ ទស្សនៈនេះត្រូវបានកសាងឡើងលើមូលដ្ឋានទ្រឹស្តីរបស់ក្រិតក្រមសារវ័ន្តទាំងបី ដែលទិដ្ឋរូបធាតុនិយមបដិសំយោគនិងលើគោលការណ៍ទំនាក់ទំនងរវាងវត្ថុភាវៈ និងបាតុភូតមុននឹងវិនិច្ឆ័យឬមវាយតំលៃទៅលើអ្វីមួយ។
general
ដូចម្តេចដែលហៅថា ទំនាក់ទំនងផលិតកម្ម?
ទំនាក់ទំនងផលិតកម្មគឺជាទំនាក់ទំនងរវាងមនុស្ស និងមនុស្សក្នុងដំណើរផលិតកម្ម។ ទំនាក់ទំនងផលិតកម្មរួមមានៈ - ទំនាក់ទំនងស្តីពីកម្មសិទ្ធិលើមធ្យោបាយផលិតកម្ម - ទំនាក់ទំនងស្តីពីឋានៈតួនាទីក្នុងការដឹកនាំ គ្រប់គ្រង់និងចាត់ចែងដំនើរផលិកម្ម។ - ទំនាក់ទំនងស្តីពីបំនែកចែក និងទទួលផលក្នុងដំនើរផលិតកម្ម។
general
ដូចម្តេចដែលហៅថា ទំនាក់ទំនងសកល?
ទំនាក់ទំនងសកលគឺជា ទំនាក់ទមនងយ៉ាងជិតស្នទ្ធរវាងវត្ថុភាវៈបាតុភូតដែលបានស្តែងឡើងនៅក្នុងពិភពធម្មជាតិ សង្គម និងគំនិតហើយដែលជះឥទ្ធិពលលើគ្នាទៅវិញទៅមកនិងចំនុះគ្នាទៅវិញទៅមក។
general
ដូចម្តេចដែលហៅថា ទំនាក់ទំនងខាងក្នុង និងទំនាងទំនងខាងក្រៅ?
- ទំនាក់ទំនងខាងក្នុង គឺជាទំនាក់ទនងរវាងបណ្តាលផ្នែកបណ្តាកកត្តាដែលមាននៅក្នុងវត្ថុបាតុភូតតែមួយ។ - ទំនាក់ទំនងខាងក្រៅ គឺជាទំនាក់ទំនងរវាងបណ្តាវត្ថុ បាតុភុតផ្សេងគ្នា។
general
តើរចនាសម្ព័ន្ធប្រាសាទមានអ្វីខ្លះ?
រចនាបថសម្ព័ន្ធប្រាសាទបុរាណខ្មែររួមមាន ជញ្ជាំង វូតទ្វារ បង្អូច ផ្តែរ ដែលប្រកបដោយក្បាច់រចនាទាំងអស់។ - ជញ្ជាំង គេសង់ជញ្ជាំងដោយថ្មភក់ ឬថ្មបាយក្រៀម។ គេរៀបដុំថ្មដែលគេបានត្រដុសរំលីងដោយបន្តុបពីលើគ្នា (តាមបណ្តោយដុំថ្មហើយឆ្លាស់គ្នានៅក្នុងមួយជួរៗ) - វូត (ដំបូលប្រាសាទ) គេសង់វូតដោយយកថ្មឥដ្ឋ ឬយកថ្មនៅប្រទេសកម្ពុជា គេធ្វើវូតដោយរៀបផ្ទា...
general
ហេតុអ្វីពោលថា ប្រតិបត្តិជាមូលដ្ឋាននៃពុទ្ធិ?
បានជាពោលថា ប្រតិបត្តិជាមូលដ្ឋាននៃពុទ្ធិព្រោះដោយសារសកម្មភាពប្រតិបត្តិ ទើបមនុស្សជះឥទ្ធិពលដោយផ្ទាល់ចូលក្នុងពិភពបរានុម័តកែឆ្នៃពិភពបរានុម័តនិងអាចយល់ពីក្រិតក្រមធម្មជាតិ។ តាមរយៈសកម្មភាពប្រតិបត្តិ ទើបមនុស្សមានបទពិសោធន៍។ គឺបទពិសោធន៍នេះហើយដែលជាឯកសាររបស់សំខាន់មួយ សំរាប់អោយកើតពុទ្ធិមានន័យថាប្រតិបត្តិផ្គត់ផ្គង់ និងផ្តល់ឯកសារដល់មនុស...
general
ប្រតិបត្តិជាកំលាំងចលកររបស់ពុទ្ធិ។ ចូរពន្យល់?
នៅពេលដែលមានសកម្មភាពប្រតិបត្តិម្តងៗ តែងលេចឡើងនូវសំណូមពរផ្សងៗដែលត្រូវដោះស្រាយ។ គគឺសំណូមពរនោះហើយ ដែលបានជំរុញអោយមនុស្សគិតណិចារណាជាហេតុនាំអោយពុទ្ធិលូតលាស់។ ព្រោះប្រតិបត្តិកាន់តែច្រើនបទលពិសោធន៍កាន់តែកើនឡើង ហើយចំនេះដឹងកាន់តែលូតលាស់ឆាប់រហ័សដែរ។ ឧទាហរណ៍ៈ ដោយសារការវាស់ផ្ទៃដីស្រែ ការគ្រោងឧបករណ៍ ការបែងចែក... ទើបចំនេះដឹងលគណិតវិទ្យា...
general
តើស្ថាបត្យកម្មខ្មែរយើងចែកជាប៉ុន្មានសម័យកាល? មានសម័យកាលណាខ្លះ?
សំណង់សិល្បៈស្ថាបត្យកម្មមានច្រើនណាស់ ដូចនេះដើម្បីងាយស្រួលក្នុងការសិក្សាស្រាវជ្រាវគេចែក សំណង់ប្រាសាទទាំងនេះជាពីរសម័យកាល គឹ សតវត្សទី១ ដល់៨ជាស្ថាបត្យកម្មមុនសម័យអង្គរ និងសតវត្សទី ៩ ដល់ទី ១៣ ជាស្ថាបត្យកម្មសម័យអង្គរ។ ក. ស្ថាបត្យកម្មមុនសម័យអង្គរ (ស.វ ទី១ ដល់ទី៨) - រចនាបថភ្នំដា (ស.វទី១ ដល់ទី៦) - រចនាបថសំបូរ (ពាក់កណ្តាលទី១ ស.វទី...
general
ដូចម្តេចដែលហៅថា ទំនាក់ទំនងជាសារជាតិ និងទំនាក់ទំនងមមមិនសារជាតិ?
- ទំនាក់ទំនងជាសារជាតិ ជាទំនាក់ទំនងចាំបាច់ខាងក្នុងជាអចិន្រ្តៃយ៍ហើយកំណត់និន្នាការលូតលាស់របស់វត្ថុបាតុភូត។ - ទំនាក់ទំនងមិនសារជាតិ ជាទំនាក់ទំនងមិនកំនត់ការរីកចម្រើនរបស់វត្ថុ បាតុភូត។
general
តើកូនប្រុសកូនស្រីត្រូវមានវិន័យ និងឥរិយាបថដូចម្តេចខ្លះក្នុងគ្រួសារ?
នៅក្នុងគ្រួសារកូនប្រុសស្រី ត្រូវមានវិន័យ និងឥរិយាបថដូចតទៅ៖ - គោរពស្តាប់ដំបូន្មាន មាតាបិតា - កតញ្ញូ កតវេទី ចំពោះអ្នកមានគុណ - ជួយសម្រាលបន្ទុកការងារមាតាបិតា - ស្រលាញ់បងប្អូនមានសាមគ្គីភាពផ្ទៃក្នុងល្អ - ចេះជួយទុក្ខធុរៈក្នុងសមាជិកគ្រួសារ - ថែរក្សា សុខភាព និងបរិស្ថានគ្រួសារ - រក្សាវង្សត្រកូល និងកិត្តិយសគ្រួសារ - មានសម្តី កាយវ...
general
ហេតុអ្វីនិយាយថាប្រតិបត្តិជាគោលបំណងរបស់ពុទ្ធិ? ចូរអោយឧទាហរណ៍។
បានជានិយាយថា ប្រតិបត្តិជាគោលបំនងរបស់ពុទ្ធិ ព្រោះថាបំនងរបស់ពុទ្ធិគឺមិនត្រឹមតែដើម្បីយល់ដឹងពីពិភពលោកប៉ុននោះទេ ថែមទាំងដើម្បីកែប្រែពិភពលោកនិងស្វែងរកផលប្រយោជន៍យកមលបំពេញតំរូវការរបស់មនុស្សទៀតផង។ ដូចនេះរាល់សកម្មភាពយល់ដឹងសកម្មភាពស្យង់ គឺដើម្បីបំរើអោយសកម្មភភាពប្រតិបត្តិបំរើអោយផលិតកម្មនិងការតស៊ូដើម្បីកែឆ្នៃសង្គមអោយកាន់តែប្រសើរឡើង។...
general
ដូចម្តេចដែលហៅថា ទំនាក់ទំនងដោយផ្ទាល់ និងទំនាក់ទំនងមិនផ្ទាល់?
- ទំនាក់ទំនងដោយផ្ទាល់ គឺជាទំនាក់ទំនងរវាងបណ្តាវត្ថុបាតុភុត ឬបណ្តាកត្តាដោយផ្ទាល់ជះឥទ្ធិពលទៅវិញទៅមក ដោយមិនបាច់មានអន្តរករ។ - ទំនាក់ទំនងមិនផ្ទាល់ គឺទំនាក់ទំនងដែលឆ្លងកាត់អន្តរករមួយ ឬច្រើន។ ទំនាក់ទំនងទាំងពីរនេះ សុទ្ធតែបានពង្រឹងអត្ថិភាព និងអភិវឌ្ឍន៍របស់អង្គវត្ថុ។ ប៉ុន្តែទំនាក់ទំនងដោយផ្ទាល់ អាចពង្រឹងបានរហ័សជាងរីឯទំនាក់ទំនងមិនផ្...
general
ដូចម្តេចដែលហៅថា ផ្នែកបដិបក្ខ?
ផ្នែកបដិបក្ខគឺជា ផ្នែកដែលមាននិន្នាការផ្ទុយគ្នា ប្រឆាំងគ្នានៅក្នុងវត្តុភាវៈបាតុភូត។ នៅក្នុងអង្គវត្តឬបាតុភូតមានផ្នែកច្រើនផ្សេងៗគ្នា ក្នុងនោះមានផ្នែកពីរជាមូលដ្ឋានបដិបក្ខគ្នាប្រឆាំងគ្នាមានទំនាស់ទំនងជាមួយគ្នា។ ឧទាហរណ៍ៈ ផ្នែកសកម្មនិងផ្នែកអកម្មផ្នែករីកចំរើននិងផ្នែកទ្រុឌទ្រោមផ្នែកជឿនលឿន និងផ្នែកអន់ថយ។
general
ការតស៊ូរវាវងផ្នែកបដិបក្ខជាប្រភពកំលាំងចលករជំរុញការរីកចំរើន។ ចូរពន្យល់?
នៅក្នុងអង្គវត្ថុមួយ មានផ្នែកបដិបក្ខដែលឯកភាពគ្នាផងតស៊ូនឹងគ្នាផង។ ប៉ុន្តែផ្នែកទាំងពីរនេះ មានចរឹតផ្ទុយគ្នាព្រោះឯកភាពមានលក្ខណៈធៀបឯតស៊ូមានលក្ខណៈដាច់ខាត។ មានន័យថា ឯកភាពវសគ្រាន់តែធ្វើអោយអង្គវត្ថុអត្ថិភាពនិងប្រែប្រួលជាបណ្តើរៗដើម្បីឈានទៅរកការប្តូរជំនួសដោយអង្គវត្ថុថ្មីទៀត និងស្ថិតក្នុងរយៈកាលកមនត់ប៉ុននោះ។ ឯកតស៊ូ គឺវាបានសំដែងឡើងជំ...
general
សង្គមខ្មែរបុរាណដែលមិនទាន់មានសាលារៀនចំណេះទូទៅ។ តើដូនតាយើងអប់រំកូនតាមរបៀបណាខ្លះ? ចូររៀបរាប់និងពន្យល់។
សង្គមខ្មែរបុរាណមានប្រពៃណីអប់រំកូនប្រុសតាមរយៈការបួងរៀន និងអប់រំកូនស្រីតាមរយៈការចូលម្លប់។ ក. ការបួសរៀន - ក្មេងប្រុសដឹងក្តីត្រូវបានបញ្ជូនឱ្យទៅបម្រើព្រះសង្ឃ ឬក្មេងប្រុសពេញវ័យត្រូវបានបញ្ជូនឱ្យទៅរៀនធម៌បួស។ - ស្របពេលបម្រើព្រះសង្ឃ ក្មេងប្រុសត្រូវបានព្រះសង្ឃបង្រៀនអក្សរ លេខនព្វន្ត និងបង្រៀនសូត្រធម៌ផង។ ចំពោះក្មេងប្រុសពេញវ័យ ត្រូវ...
general
តើប្រតិបត្តិ និងពុទ្ធមានទំនាក់ទំនងគ្នាដូចម្តេចខ្លះ?
ប្រតិបត្តិ និងពុទ្ធិមានទំនាក់ទំនងគ្នាយ៉ាងជិតស្នទ្ធិជាមួយគ្នា ព្រោះប្រតិបត្តិជាគោលបំនងរបស់ពុទ្ធិជាកំលាំងចលករបស់ពុទ្ធិជាមលូលដ្ឋាននៃពុទ្ធិនិងជាលក្ខណៈវិនិច្ឆ័យនៃសច្ចធម៌។ ឯពុទ្ធិជាអ្នកណែនាំប្រតិបត្តិវិញ។
general
ដូចម្តេចដែលហៅថា ប្រតិបត្តិ?
ប្រតិបត្តិ គឺជាសកម្មភាពសភារៈទាំងមូលដែលមានលក្ខណៈសង្គមប្រវត្តិសាស្រ្តរបស់មនុស្សសំដៅកែប្រែនិងកសាងមជ្ឈដ្ឋានធម្មជាតិនិងសង្គម។ ប្រតិបត្តិដេលមានលក្ខណៈសង្គមដំបូងបង្អស់គឺសកម្មភាពរូបធាតុ សកម្មភាពផលិតរបស់មនុស្ស។ ម៉្យាងទៀតប្រតិបត្តិត្រូវបានផ្លាស់ប្តូរឥតឈប់ឈរុំតាមដំនើរកែឆ្នៃពិភពលោកបរានុម័ត។
general
តើការរីកចំរើន របស់អង្គវត្ថុប្រព្រឹត្តទៅយ៉ាងដូចម្តេចខ្លះ?
ក្នុងអង្គវត្ថុមួយគុណភាព និងបរិមាណមានទំនាក់ទំនងជិតស្និទ្ធជាមួយគ្នា។ ដំបូងបរិមាណប្រែប្រួលជាបណ្តើរៗនាំអោយគុណភាពចាស់ប្រែប្រួលជាបណ្តើរៗដែលតែអង្គវត្ថុនៅពុំទាន់ប្តូររូបរាងទេ។ ដល់កំរិតមួយកំនត់គុណភាពលប្រែប្រួលទាំងស្រុង គឺជាការបញ្ចប់បំរែបំរួលខាងបរិមាណ។ ពេលនោះអង្គវត្ថុថ្មីមួយកើតឡើងជំនួសវត្ថុចាស់ ហើយបរិមាណថ្មីក៏កើតឡើងនិងបង្កើតការវ...
general
ហេតុអ្វីបានបុព្វបុរសខ្មែរយើងជ្រើសរើសយកតំបន់អង្គរធ្វើជារាជធានី?
ការដែលខ្មែរយើងជ្រើសរើសយកតំបន់អង្គរធ្វើជារាជធានី មិនមែនជាភាពចៃដន្យទេ គឺជាចំណុចកណ្តាលនៃព្រះរាជាណាចក្រកម្ពុជាយើងម៉្យាងទៀតតំបន់នោះជាទីប្រជុំនៃផ្លូវជំនួញទាំងគោក ទាំងទឹកដែលសម្បូរទៅដោយធនធានធម្មជាតិ ដូចជា ត្រីនៅក្នុងបឹងទន្លេសាបម្រឹគ ឈើល្អៗ និងថ្មភក់សម្រាប់សង់ប្រាសាទនៅភ្នំគូលែន។ ឯវាលទំនាបនៅជុំវិញ ប្រកបដោយដីមានជីជាតិ សម្រាប់ធ្វើ...
general
ដូចម្តេចដែលហៅថា ពុទ្ធិវិចារណ៍?
ពុទ្ធិវិចារណ៍ គឺជាដំនាក់ខ្ពស់នៃដំណើរពុទ្ធិ។ ដោយផ្អែកលើឯកសាពុទ្ធិឥន្រ្តីយ៍និងប្រតិបត្តិច្រើនលើកច្រើនសារ នាំអោយខួរក្បាលមានសកម្មភាពជញ្ជឹងគិតធ្វើការវិភាគសំយោគអរូបីយកម្មទូទៅកម្មដើម្បីបង្កើតចេញជាបញ្ញត្តិរួចហើយអនុវត្តបញ្ញត្តិទាំងនោះដើម្បីវិនិច្ឆ័យធ្វើវិចារព្រមទាំងកសាងមូលដ្ឋានទ្រឹស្តីឡើង។ ទាំងនេះគឺជា គំនិតអរូបី។
general
ដូចម្តេចដែលហៅថា ពុទ្ធិឥន្រ្ទិយ៍?
ពុទ្ធិឥន្រ្ទីយ៍ជាលដំនាក់ដំបូងជាដំនាក់ទាបនៃដំនើរពុទ្ធិ។ ពុទ្ធិឥន្រ្ទយ៍រួមមានៈ - ឥន្រ្ទិយារម្មណ៍ៈ ជាដំនាក់ទាបបំផុត និងសំខាន់បំផុតព្រោះបើគ្មានឥន្រ្ទីយារម្មណ៍ទេនោះក៏គ្មានពុទ្ធិដែរ។ ដំនាក់នេះ អង្គវិញ្ញាណយើងទទួលបានឥន្រ្ទីយារម្មណ៍ដោយឡែកៗពីតថភាពបរានុម័តបញ្ជូនទៅខួរក្បាល។ - ប្រត្យក្សារម្មណ៍ៈ គឺជាការគួបផ្សំ បំពេញអោយគ្នាទៅវិញទៅមករ...
general
តាមលទ្ធិរូបធាតុនិយមបដិសំយោគ ដំនើរពុទ្ធិកើតឡើងរបៀបណា?
លេនីនពោលថា «ពុទ្ធិឈានពីអព្ភន្តរញាណរស់រវើកទៅដល់គំនិតអរូបីហើយគំនិតអរូបីទៅប្រព្រឹត្តជាក់ស្តែង...«។ ដូចនេះដំនើរពុទ្ធិឆ្លងកាតពីរដំនាក់កាលធំៗគឹៈ - ពីអព្ភន្តរញាណរស់រវើកទៅដល់គំនិតអរូបី ដែលចែកជាពីរដំនាក់តូចៗ ទៀតគឺពុទ្ធិឥន្រ្ទីយ៍និងពុទ្ធិវិចារណ៍។ - ពីគំនិតអរូបីទៅប្រតិបត្តិជាក់ស្តែង។
general
តើពុទ្ធិកើតពីណា?
ពុទ្ធិកើតមកពីប្រតិបត្តិ។ វាអាចកើតឡើងដោយសារការមគួបផ្សំរវាងការយល់ដដឹងផ្ទាល់ខ្លួនរបស់មនុស្សម្នាក់ៗ ជាមួយការយល់ដឹងលើឯកសារពីជំនាន់មុនៗ និងការយល់ដឹងពីអ្នកដទៃក្នុកងជំនាន់ជាមួយគ្នា។
general
ដូចម្តេចដែលហៅថា បដិសេធនៃបដិសេធ?
កាលណាអង្គវត្ថុលមួយត្រូវបានប្តូរ និងជំនួសដោយអង្គវត្ថុថ្មីហៅថាបដិសេធបដិសំយោគ។ឯអង្គវត្ថុថ្មីនោះ វិវត្តន៍ឈានដល់ការប្តូរជំនួសដោយអង្គវត្តុថ្មីមួយទៀត គឺជាបដិសេធសំយោគជាលើកទីពីរ។ បដិសេធសំយោគទាំងពីរលើកនេះ ហៅថាបដិសេធនៃបដិសេធ។
general
តើវត្ថុភាវៈបាតុភូតនិងសង្គមវិវត្តន៍តាមគោលការណ៍ណាខ្លះ?
រាល់វត្ថុ ភាវៈបាតុភូត និងសង្គមសុទ្ធតែធ្វើចលនានិងវិវត្តន៍ឥតឈប់ឈរ។ ប៉ុន្តែចលនា និងវិវត្តនេះមិនមែនកើតឡើងដោយចៃដន្យឬដោយច្របូកច្របល់នោះឡើយ តែគឺវានៅក្រោមអំណាចក្រឹត្យក្រមធម្មជាតិ។ ពោលគឺតស៊ូនិងឯកភាពរវាងមុខបដិបក្ខ ធ្វើអោយអង្គវត្ថុប្រែប្រួលបរិមាណដែលនឹងឈានដល់ប្រែប្រួលគុណភាព។ នៅពេលគុណភាពលប្រែប្រួលទាំងស្រុងនោះ គឺជាបដិលលលលលលសេធមួយ។ ក...
general
តើការយល់ដឹងពីច្បាប់ទំនាក់ទំនងនិងច្បាប់វិវត្តន៍តាមការត្រិះរិះបែបរូបធាតុនិយមមានសារៈសំខាន់អ្វីខ្លះដល់មនុស្ស?
ការយល់ដឹងច្បាប់ទំនាក់ទំនង និងច្បាប់វិវត្តន៍តាមទស្សនៈរូបធាតុនិយមមានសារសំខានណាស់ ក្នុងការរៀបចំខ្លួនស្របតាមលោកទស្សនៈវិទ្យាសាស្រ្ត ជីវទស្សនៈជឿនលឿនអោយយើងចេះសំរបខ្លួនតាមវិសេសលក្ខណៈសម្បត្តិជាក់ស្តែងរបស់មជ្ឈដ្ឋាន កាលៈ ទេសៈ និងតាមដំនាក់កាលប្រវត្តិសាស្រ្ត ព្រោះវាជាសំនុំពុទ្ធិស្យង់ ជាគ្រឹះនៃការគិតពិចារណា វិនិច្ឆ័យ និងវាយតំលៃរាល់ល...
general
ដូចម្តេចដែលហៅថា ការយល់ដឹង?
ការយល់ដឹង គឺជាដមនើរបដិសំយោគឆ្លុះបញ្ចាំងតថភាពបរានុម័តនិងបណ្តាក្រិតក្រមរបស់វាចូលក្នុងខួរក្បាលមនុស្ស។ ដំដើរឆ្លុះបញ្ចាំងនេះត្រូវបានធ្វើសាចុះសាឡើង មានលក្ខណៈស្មុគស្មាញដោយចាប់ផ្តើមពីមិនទាន់ដឹងរហូតដឹងតាំងពីតិចទៅច្រើនពីសើៗទៅស៊ីជំរៅពីផ្នែកខាងក្រៅទៅខ្លឹមខាងក្នុង។
general
ដូចម្តេចដែលហៅថា ថាមពលអត្តនោម័ត?
ថាមពឡអត្តនោម័ត គឺរាល់កំលាំងដែលមាននៅក្នុងខ្លួនបុគ្គលម្នាកៗរួមមានកំលាំងកាយ កំលាំងចិត្ត កំលាំងបញ្ញា កំលាំងស្មារតី។ គឺដោយសារកំលាំងទាំងអស់នេះហើយ ដែលធ្វើអោយមនុស្សមានការតស៊ូ ព្យាយាម ហ៊ានពុះពាររាល់ការលំបាក ជំនេះគ្រប់ឧបសគ្គ មានការភ្ញាក់រលឹក ការប្តេជ្ញា មានគំនិតឆ្នៃប្រឌិតរស់រវើកដើម្បីសំរេចកិច្ចការចំពោះមុខ។
general
តើហេតុអ្វីបានជាមានឈ្មោះថា ខេត្តសៀមរាប?
នៅសម័យព្រះបាទធម្មរាជា ប្រទេសខ្មែរស្ថិតក្នុងចំណុះប្រទេសសៀម។ ស្តេចសៀមបានចាត់បញ្ជូនទូតមកបង្ខំឱ្យព្រះបាទចន្ទរាជាលើកសួយសារអាករមកថ្វាយតាមទម្លាប់ពីមុនរៀងមក។ ប៉ុន្តែព្រះបាទចន្ទរាជាប្រកែកមិនព្រមនៅក្រោមអំណាចសៀម។ សៀមខឹងក៏លើកទ័ពមកវាយខ្មែរនៅក្បែរក្រុងអង្គរព្រះបាទចន្ទរាជាបានកេណ្ឌទ័ពទៅទល់នឹងទ័ពសៀមនៅស្ទឹងអង្គរ និងវាយបកសៀមឱ្យបាក់ទ័ព ចា...
general
តើអ្នកយល់យ៉ាងណាដែរចំពោះការលែងលះគ្នា?
តាមធម្មតា ការលែងលះគ្នាសឹងតែជាហេតុអាក្រក់ជានិច្ចព្រោះប្តីប្រពន្ធទាំងពីរនាក់ សុទ្ធតែភ្លេងសន្យារបស់ខ្លួនដែលនាំផលវិបាកអាក្រក់ដល់កូន។ ការលែងលះគ្នា អាចផ្តល់នូវអត្ថទោសផ្សេងៗដូចជាបទឧក្រិដ្ឋអត្តឃាតវិកលចរិតជាដើម។ ប៉ុន្តែវាអាចមានអត្ថគុណដែរ ព្រោះអាចលុបបំបាត់ទុក្ខវេទនានៃការរស់នៅមិនចុះសំរុងគ្នា អពមង្គលក្នុងគ្រួសារ។ល។ ទាំងផ្លូវច្បាប់...
general
តើប្រាសាទបុរាណខ្មែរចែកចេញជាប៉ុន្មានប្រភេទ? អ្វីខ្លះ?
តាមការសង្កេត គេឃើញប្រាសាទបុរាណខ្មែរមានច្រើនប្រភេទក្នុងនោះមានប្រភេទប្រាសាទមានប្រាង្គ ១ ប្រាសាទមានប្រាង្គច្រើន និងប្រភេទប្រាសាទភ្នំ។ - ប្រាសាទខ្លះមានប្រាង្តតែមួយ ហើយសង់នៅដាច់តែឯងដូចជា ប្រាសាទភ្នំបាយ៉ង់កោ ប្រាសាទភ្នំប្រសិទ្ធិ ប្រាសាទភូមិប្រាសាទ។ - ប្រាសាទមានប្រាង្គច្រើន ហើយសង់នៅលើខឿនតែមួយជាន់ដូចជា ប្រាសាទព្រះគោ ប្រាសាទ លល...
general
ដូចម្តេចដែលហៅថា វិធីបដិសំយោគ?
. វិធីសំយោគជាសិល្បៈជជែកវែកញែករកខុសត្រូវដោយម្នាក់ៗមិនបដិសេធទំនាស់របស់ភាគីដទៃទៀត។ ចំនុចពិសេសរបស់វាគឺៈ - រាល់វត្ថុភាវៈបាតុភូត សុទ្ធតែមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទជាបុព្វបទអោយគ្នាទៅវិញទៅមក គ្មានអ្វីឯកកោឡើយ។ - អ្វីៗទាំងអស់សុទ្ធតែធ្វើចលនានិងប្រែប្រួលគ្មានអ្វីឈប់ស្ងៀបឡើយ។ - ឬសគល់នៃចលនាគឺផ្តើមចេញពីទំនាស់បដិបក្ខផ្ទៃក្នុងមិនមែនម...
general
តើកូនមានសារៈសំខាន់ដូចម្តេចខ្លះក្នុងគ្រួសារ?
ផលិតកម្មនុស្សគឺជាភារៈកិច្ចធម្មជាតិនៃគ្រួសារ និងជាកត្តាធានាអត្ថិភាពនិងអភិវឌ្ឍន៍សង្គម។ គ្រួសារឥតកូនជាគ្រួសារខ្វះលក្ខណៈសម្បត្តិទាំងខាងសំភារៈទាំងខាងសីលវិជ្ជា។ ធម្មតា កាលណាមានកូនទើបប្តីប្រពន្ធចាប់ភ្ញាក់ខ្លួននឹកឃើញបេសកម្មរបស់ខ្លួន ចំពោះការចិញ្ចឹមតំហែទាំបីបាច់ថែរក្សាកូន។ កាលណាមានកូនទើបគូស្វាមីភរិយាភ្ញាក់ដឹងខ្លួនថា ខ្លួនជាឪពុក...
general
តើច្បាប់ និងករណីយកិច្ចមានទំនាកទំនងគ្នាដូចម្តេចខ្លះ?
ច្បាប់ និងករណីយកិច្ចតាងនូវទិដ្ឋភាពពីរនៃតំលៃដែលបង្គ្រប់គ្នាទៅវិញ ទៅមក។ ទាំងពីរនេះមានទំនាក់ទំនងយ៉ាងជិតស្និតបំផុតជាមួយគ្នា។ កាតព្វកិច្ចរបស់អ្នកដទៃចំពោះខ្ញុំគឺជាចំលើយចំពោះសិទ្ធិរបស់ខ្ញុំ ឯកាតព្វកិច្ចរបស់ខ្ញុំចំពោះអ្នកដទៃគឺជាចំលើយតបនឹងសិទ្ធិរបស់អ្នកដទៃវិញ។
general
តើចម្លាក់របស់ខ្មែរចែកចេញជាប៉ុន្មានប្រភេទ? អ្វីខ្លះ?
គេបានសង្កេតឃើញចម្លាក់បុរាណខ្មែរមានបីប្រភេទ គឺចម្លាក់លិប ឬចម្លាក់រាក់ ចម្លាក់លៀន និងចម្លាក់លោត ឬចម្លាក់ដាច់ពីជញ្ជាំង (ក្លាយទៅជារូបបដិមា ឬសត្វ)។ - ចម្លាក់លិប គឺជាក្បាច់ដែលគេឆ្លាក់នៅលើផ្ទាំងថ្មលូកចូលទៅក្នុងផ្ទៃថ្មមើលទៅមិនសូវឃើញផុសចេញខ្លាំងពីផ្ទៃថ្មទេ។ - ចម្លាក់លៀន គឺជាក្បាច់ដែលគេឆ្លាក់លៀនចេញខ្ពស់ពីផ្ទៃថ្មព្រោះគេដាប់សាច់ថ្...
general
តើការមានកូនច្រើនផ្តល់ផលវិបាកអ្វីខ្លះដល់គ្រួសារ?
បើតាមសីលវិជ្ជា ការមានកូនច្រើនគឺជាកុសលរបស់ប្តីប្រពន្ធជាការពង្រឹងចំនងបាច់រវាងប្តីប្រពន្ធ បំបាច់សញ្ចេតនាអត្តទត្ថបុគ្គបង្កើនការលះបង់។ តែជួនកាល ការមានកូនច្រើនបណ្តាលអោយមានវិបត្តិឬជំលោះទាស់ទែងក្នុងគ្រួសារហើយជួនកាលប្តីប្រពន្ធអាចមានការខកចិត្តទៀតផង ជាពិសេសបើកូននោះមិនតាមគន្លងធម៌ឬស្ថានភាពគ្រួសារដុនដាបពេក។ បើតាមផ្លូវសង្គមគឺនាំអោយប៉...
general
ដូចម្តេចដែលហៅថា ជាតិប្រមាណ?
ជាតិប្រមាណគឺការត្រួតពិនិត្យនូវស្ថិតិនៃកំនើតររបស់មនុស្សនៅក្នុងរដ្ឋនីមួយៗ។ ជាតតិប្រមាណជាវិធានការរបស់បញ្ហានយោបាយនិង សេដ្ឋកិច្ច។ គេត្រូវការចង់ដឹងចំនួនមនុស្សកើត និងស្លាប់ដើម្បីចង់ដឹងតំហយចុះឬល្បើសប្រជាជននិងចង់ដឹងចំនួនពិតប្រាកដរបស់សមាជិកសង្គម។ របស់គេតាមវ័យយ៉ាងត្រឹមត្រូវបំផុត សំដៅរៀបចំរចនាសម្ព័ន្ធសង្គមអោយសមស្របតាមគោលការណ៍នៃសតវ...
general
តើមុខងារផ្លូវសង្គម និងសីលវិជ្ជារបស់គ្រួសារដូចម្តេចខ្លះ?
ខាងផ្លូវសង្គមគ្រួសារមានមុខងារជាអ្នកជ្រើសរើសនិង រ៉ាប់រងការពារអប់រំសមាជិកថ្មីរបស់សង្គមរហូតមានអាយុជាមនុស្សពេញវ័យ។ គ្រួសារក៏ជាមជ្ឍមណ្ឌលនៃសកម្មភាពខាងឧស្សាហកម្ម ពាណិជ្ជកម្ម និងសេរីភាពដែរ។ គ្រួសារជាអ្នកបន្ត ឬបញ្ចូននូវប្រពៃណីសាសនា នយោបាយ និងធានាភាពស់ប់នៃទំលាប់ផ្សេងៗព្រមទាំងកំរិតនៃអារិយធម៌របស់ប្រជាជននីមួយៗផង។ ខាងផ្លូវសីលវិជ្ជា ...
general
តើការគ្មានកូនមានផលវិបាកអ្វីខ្លះដល់គ្រួសារ?
គោលបំនងធំបំផុតនៃធម្មជាតិគ្រួសារ គឺការមានកូន។ គ្រួសារដែលគ្មានកូនគឺពិតជាមិនបានបំពេញករណីកិច្ចរបស់ខ្លួនចំពោះមនុស្សជាតិផង និងចំពោះសង្គមផងព្រោះមនុស្សជាតិត្រូវការការបន្តនូេះជាតិពូជ។ ឯសង្គមក៏ត្រូវការសមាជិកថ្មីដើម្បីជំនួសសមាជិកចាស់ដែលស្លាប់ទៅហើយដែរ។ បើមានតែមនុស្សស្លាប់ឥតមានមនុស្សកើត សង្គមជាតិនឹងត្រូវវិនាសអស់ពីលើពីភពលោកយើងនេះ។ ម...
general
នៅអាណត្តិទី៤ នេះមានកំណែទម្រង់រដ្ឋបាលដែនដីរបស់រាជធានីភ្នំពេញ ដោយមានការកាត់បញ្ចូលឃុំចំនួន ២០ នៃស្រុក ៥ ក្នុងខេត្តកណ្តាលឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរដ្ឋបាលរបស់រាជធានីភ្នំពេញ។ តើស្រុកទាំង ៥ និងឃុំទាំង ២០ នោះមានអ្វីខ្លះ? ចូររៀបរាប់។
នៅអាណត្តិទី៤ នេះមានកំណែទម្រង់រដ្ឋបាលដែនដីរបស់រាជធានីភ្នំពេញដោយមានការកាត់បញ្ចូលឃុំ ចំនួន ២០ នៃស្រុក ៥ក្នុងខេត្តកណ្តាលឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរដ្ឋបាលរបស់រាជធានីភ្នំពេញ។ ស្រុកទាំង ៥ និងឃុំទាំង២០ មាន៖ - ស្រុកពញឮ បញ្ជូល ៣ឃុំ លើ១៤ឃុំ៖ ឃុំព្រែកព្នៅ ឃុំសំរោង និងឃុំពញាពន់ ត្រូវបានបញ្ចូលមកក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។ - ស្រ...
general
ដូចម្តេចដែលហៅថា ទស្សនៈមនោនិយម?
ទស្សនៈមនោនិយមគឺជាទ្រឹស្តីដែលយល់ថាសារជាតិពិភពលោកគឺញាណ។ ញាណកើតមុនរូបធាតុ និងកំនត់រូបធាតុ។ រូបធាតុកើតក្រោយញាណនិងចំនេះញាណ។ មនុស្សគ្មានសមត្ថភាពអាចយល់ដឹងបានពីពិភពលោកទេបើទោះជាអាចយល់ដឹងបាន ក៏ដោយសាស្មារតីដាច់ខាតរឺគំនិតដាច់ខាតពោលគឺដោយសារអាទិទេពហើយក៏ជាពិភពអាថ៌កំបាំងផង។
general
រូបធាតុជាអ្វី?
រូបធាតុជាបញ្ញត្តិទស្សនៈវិជ្ជា ប្រើសំរាប់ចង្អុលបង្ហាញតថភាពសត្យានុម័តដែលបញ្ចូនទៅឥន្រ្ទីយារម្មណ៍របស់មនុស្ស ហើយត្រូវបានឥន្រ្ទីយារម្មណ៍ថតចម្លងនិងឆ្លុះបញ្ចាំងឡើងញនិងមានអត្ថិភាពមិនចំនុះឥន្រ្ទិយារម្មណ៍នោះឡើយ។
general
ប្រាសាទភាគច្រើនបុព្វបុរសយើងសង់បែរមុនទៅទិសខាងកើតដោយមានជំនឿថា ទិសខាងកើតផ្តល់សេចក្តីចម្រើនរុងរឿង លើកលែងតែប្រាសាទអង្គរវត្ត ដែលបែរមុខទៅខាងលិច។ តើមូលហេតុអ្វី? ចូរពន្យល់។
ចំពោះការបែរមុខទៅទិសខាងលិចនៃប្រាសាទអង្គរវត្ត នេះមានទស្សនៈជាច្រើនបានវាយតម្លៃ និងសនិ្នដ្ឋានខុសៗគ្នា៖ - ទស្សនៈខ្លះយល់ថា បើគេសង់ប្រាសាទនេះបែរមុខទៅទិសខាងកើត គឺជិតស្ទឹងសៀមរាបនាំឱ្យគ្មានកន្លែងប្រារព្ធពិធីបុណ្យ ហើយផ្លូវចូលមករាជធានីអង្គរធំនោះនៅខាងលិចស្រាប់។ - ទស្សនៈខ្លះទៀតសន្និដ្ឋានថា បើគេសង់អង្គរវត្តបែរទៅទិសខាងកើត ហាក់ដូចជាបែរខ...
general
ដូចម្តេចដែលហៅថា កំលាំងផលិតកម្ម?
កំលាំងផលិតកម្ម គឺជាទំនាក់ទំនងរវាងមនុស្ស និងធម្មជាតិនិងសមត្ថភាពរង្វាយដណ្តើមរបស់មនុស្សទៅលើធម្មជាតិក្នុងដំនើរផលិតកម្ម។ កំលាំងផលិតកម្មរួមមានៈ - ពលករៈ គឺនិយាយទាក់ទងពីគុណភាពរបស់ពលករពោលគឺសមត្ថភាពបច្ចេកទេស វិទ្យាសាស្រ្តដែលពលករមាន - មធ្យោបាយផលិតកម្មរួមមានកម្មវត្ថុពលកម្ម ដែលមានធនធានធម្មជាតិនិងរូបធាតុដើមនិងមធ្យោបាយពលកម្មដែលមានឧបក...
general
ហេតុអ្វីយល់ថា ប្រតិបត្តិជាលក្ខណៈវិនិច្ឆ័យរបស់សច្ចធម៌?
បានជាយល់ថា ប្រតិបត្តិជាលក្ខណៈវិនិច្ឆ័យនៃសច្ចៈធម៌ព្រោះប្រតិបត្តិជាបង្អែកមួយ សំរាប់ពិនិត្យពុទ្ធិមួយរឺ ទ្រឹស្តីមួយថាតើខុសុំលឬត្រូវបើខុសគឺខុសកំរិណាបើត្រូវកំរិតណានៅខ្វះខាតអ្វីទៀត។ ព្រោះការយល់ដឹងគឺគ្រាន់តែជាការឆ្លុះបញ្ចាំងតថភាពបរានុម័តប៉ុននោះ។ បើចង់ដឹងថាការឆ្ឡុះបញ្ចាំងនេះខុសឬត្រូវគឺត្រូវយកប្រតិបត្តិមកត្រួតពិនិត្យ មិនអាចយកលក្...
general
ដូចម្តេចដែលហៅថា បែបផែនផលិតកម្ម?
បែបផែនផលិតកម្ម គឺជាបែបផែនផលិតចេញនូវទ្រព្យសំភារៈសង្គម។ គ្រប់បែបផែនផលិតកម្មសុទ្ធតែជាបន្សំរវាងកំលាំងផលិតកម្មនិង ទំនាក់ទំនងផលិតកម្ម។
general
ជាទូទៅគេតែងសង្កេតឃើញនៅក្បែរប្រាសាទ រមែងមានព្រះទឹកមួយជានិច្ច។ តើមូលហេតុអ្វី?
ជាទូទៅគេតែងតែសង្កេតឃើញនៅក្បែរប្រាសាទរមែងមានស្រះទឹកមួយជានិច្ច ព្រោះ៖ - ការកសាងប្រាសាទគេត្រូវជីកដីធ្វើខឿនប្រាសាទ។ ដើម្បីជាផលចំណេញគេជីកបន្ថែមធ្វើជាស្រះទឹកតែម្តងគឺដើម្បីយកទឹកប្រើប្រាស់ក្នុងវិស័យកសិកម្ម ក៏ដូចជាបរិភោគផងដែរ ឬក៏ជាកន្លែងងូតទឹក។ - ជាឧបសគ្គការពារសត្រូវ។ - បើតាមន័យសាសនា ការកសាងស្រះទឹកនេះ គឺគេយល់ឃើញថាទឹក តំណាងឱ្យធា...
general
ពលកម្មបង្កើតមនុស្ស និងសង្គមមនុស្ស។ ចូរពន្យល់?
ប្រវត្តិសាស្រ្តមនុស្សជាតិបានបង្ហាញថាមនុស្សគឹជាផលិតផលនៃការវិវត្តន៍យូរអង្វែងពីស្វាមនុស្សមកជាមនុស្សដោយសារពលកម្ម។ ដោយសារឥទ្ធិពលពលកម្មសរីរាង្គមនុស្សត្រូវបានប្តូរជាបណ្តើរៗដើម្បីស្របចលនាពលកម្ម។ ដំបូងបាតើដៃទាំងពីរដែលពីរដើមជាជើងមុខប្រើសំរាប់តោងមែកងឈើ បេះផ្លែឈើត្រូវបានរំដោះដើម្បីទទួលមុខងារថ្មីគឺសំរាប់កាន់ឧបករណ៍ប្រើប្រាស់វិញ។ ទំល...
general
ដើម្បីរស់តើចំបាច់មនុស្សត្រូវការអ្វីខ្លះ? របស់ទាំងនោះបានមកពីណា?
ដើម្បីរស់ ជាបឋមមនុស្សចាំបាច់ត្រូវហូបចុក ស្លៀកពាក់ ជំរកស្នាក់នៅនិងប្រដាប់ប្រដាប្រើប្រាស់ចំបាច់ដទៃទៀត។ នេះជាល័ក្ខខ័ណ្ឌចចាំបាច់សំរាប់ការរស់នៅរបស់មនុស្ស រឺជាតំរូវការចាំបាច់ពីធម្មជាតិ។ បណ្តាសំភារៈទាំងនេះ មិនមានស្រាប់នៅក្នុងធម្មជាតិទេ បើទោះជាមានក៏ពុំអាចបំពេញតតំរូវការនិងបំពេញចិត្តមនុស្សបានឡើយ ហើយក៏មិនអាចបានដោយសារកំលាំងអាទិទេព...
general
ញាណជាអ្វី?
ញាណ គឺជាបញ្ញត្តិទស្សនៈវិជ្ជាប្រើសំរាប់ចង្អុលបង្ហាញរាល់សកម្មភាពស្មារតីរបស់មនុស្សរួមមានសញ្ចេតនា សតិអារម្មណ៍ ឆន្ទៈ ទ្រឹស្តីទស្សនៈ... ដែលសំដែងឡើងដោយភាសានិងទស្សនាទាន។
general
តើមានលោកខាងនាយដែររឺទេ?
ចំពោះទស្សនៈរូបធាតុនិយម គ្មានលោកខាងនាយទេគឺមានតែពិភពរូបធាតុឯកភាពតែមួយគត់។ ព្រោះថាលោកខាងនាយ ឬបរលោកគឺគ្រាន់តែជាផលិតផលនៃអារម្មណ៍ស្រមើលស្រមៃដែលចាប់ប្រភពពីខួរក្បាលមនុស្សបុព្វកាលដែលស្ថិតក្នុងសម័យកាលអវិជ្ជន្ធការ និងជាការប្រឌិតរបស់សាសនាតែប៉ុននោះ។
general
តើអាទិទេព បង្កើតមនុស្សឬមនុស្សបង្កើតអាទិទេព? ចូរវិភាគ?
ទស្សនៈមនោនិយមអះអាងថា អាទិទេពបង្កើតមនុស្សនិងភាវៈទាំងអស់។ នេះជាទស្សនៈមានលក្ខណៈអចិន្តភាពខ្វះមូលដ្ឋានស្យង់ញ្រោះអាទិទេព ឬកំលាំងអាថ៌កំបាំងឬអបិយជំនឿសុទ្ធតែកើតឡើងនៅក្នុងភាពទ័លច្រកកង្វះសមត្ថភាពកង្វះការយល់ដឹងពីបាតុភូតធម្មជាតិតែប៉ុននោះ។ តាមពិតគឺមនុស្សទេដែលជាអ្នកបង្កើតអាទិទេព ហើយនាំគ្នាគោរពអាទិទេព។
general
តើអាទិទេព ទេវតា កើតឡើងតាមរបៀបណា?
កាលពីសម័យបុព្វកាល មនុស្សខ្វះសមត្ថភាពដឹងអាចយល់បានពីបាតុភូតធម្មជាតិទន្ទឹមនឹងត្រូវតស៊ូប្រឆាំងនឹងភាពសាហាវរបស់ធម្មជាតិ។ នៅចំពោះមុខបាតុភូតធម្មជាតិដ៏កាចសាហាវនេះមនុស្សបុណ្វកាលតែងមានការភ័យខ្លាចហើយក៏អង្វរករធម្មជាតិ ដើម្បីអោយធម្មជាតិអនុគ្រោះដល់ខ្លួនរហូតលើកតំកើងបាតុភូតធម្មជាតិទៅជាទេវតាដូចជាព្រះគង្គារ ព្រះអគ្គី ព្រះពាយជាដើម ក្នុងុំ...
general
តើសំណង់ប្រាសាទបែបព្រះពុទ្ធសាសនា និងបែបព្រហ្មណ៍និយមខុសគ្នាដូចម្តេច?
ការសង់ប្រាសាទបែបពុទ្ធសាសនាគេច្រើននិយមសង់នៅលើដីរាបស្មើបែបវត្តអារាមពុំមានជាន់ថ្នាក់ខ្ពស់ៗដូចជា ប្រាសាទបែបព្រាហ៍និយមទេ។ សំណង់ប្រាសាទប្រភេទនេះបញ្ជាក់ឱ្យយើងដឹងថា ព្រះពុទ្ធជាមនុស្សនៅលើលោកនេះរស់នៅជាមួយនឹងមនុស្សគ្រប់ៗគ្នាគឺមិនស្ថិតនៅលើមេឃឆ្ងាយដាច់ពីមនុស្សដូច ជាអាទិទេពនៃសាសនាព្រាហ្មណ៍ឡើយ។ ខ. ការសង់ប្រាសាទបែបព្រាហ្មណ៍និយម ភាគច្រ...
general
តើអត្ថន័យប្រតិបត្តិរបស់ទំនាក់ទំនងរវាងពុទ្ធិនិងប្រតិបត្តិដូចម្តេចខ្លះ?
យល់ដឹងពីទំនាក់ទំនងរវាងពុទ្ធិ និងប្រតិបត្តិអាចអោយយើងចេះផ្សារភ្ជាប់ចំនេះដឹង ដែលបានមកពីការសិក្សាទៅនឹងសកម្មភាពប្រតិបត្តិជាក់ស្តែងអនុវត្តន៍ជាក់ស្តែងនិងផ្សារភ្ជាប់ជីវភាពសង្គមជាក់ស្តែង។ ម៉្យាងទៀតអត្ថន័យប្រតិបត្តិរបស់ទំនាក់ទំនងនេះ ធ្វើអោយយើងមានជំហរច្បាស់លាស់មូយធ្វើម្ចាស់លើខ្លួនឯងហ៊ានថា ហ៊ានធ្វើ និងហ៊ានទទួលខុសត្រូវព្រមទាំងធ្វើអ...
general
តើការសំពះរបស់ខ្មែរយើងមានប៉ុន្មានបែប? ចូររៀបរាប់ និងពន្យល់។
១. ការសំពះតាមប្រពៃណីខ្មែរយើងមានប្រាំបែប គឺ - សំពះត្រឹមដើមទ្រូង គោរពចំពោះអ្នកមានវ័យ និងឋានៈទាបជាង ឬស្មើ។ - សំពះត្រឹមបបូរមាត់ គោរពចំពោះអ្នកមានវ័យ និងឋានៈខ្ពស់ជាង។ - សំពះត្រឹមចុងច្រមុះ គោរពចំពោះឪពុកម្តាយ ជីដូនជីតាគ្រូបាធ្យាយ។ - សំពះត្រឹមប្រជុំចិញ្ជើម គោរពចំពោះ ចំពោះស្តេច ព្រះសង្ឃ ឬវត្ថុស័ក្តិសិទ្ធិសក្ការៈ។ - សំពះត្រឹមថ្ញា...
general
តើពុទ្ធិណែនាំប្រតិបត្តិវិញដូចម្តេចខ្លះ?
ក្រោយពីកើតជារូបរាង និងលូតលាស់លើមូលដ្ឋានប្រតិបត្តិហើយពុទ្ធិរបស់មនុស្សក៏វិលទៅណែនាំសកម្មភាពប្រតិបត្តិវិញតាមរយៈការគូសបញ្ជាក់ពីគោលបំនងពីទិសដៅចង្អុលទិសនិងប្រាប់វិធីសាស្រ្តដើម្បីជួយអោយសកម្មភាពប្រតិបត្តិក្លាយជាសកម្មភាពមួយសំរេចផលដោយជោគជ័យ។ មានតែប្រតិបត្តិខ្វះទ្រឹស្តីគឺពិសោធនិយម។ មានតែទ្រឹស្តីខ្វះប្រតិបត្តិគឺគម្ពីរនិយម។
general
ដូចម្តេចដែលហៅថា ទស្សនៈរូបធាតុនិយមបដិសំយោគ?
ស្សនៈរូបធាតុនិយមបដិសំយោគគឺជា បន្សំរវាងលទ្ធិរូបធាតុនិយម ជាមួយវិធីបដិសមយោគឬជាទស្សនៈដែលមានលក្ខណៈរូបធាតុនិយមផងនិងលក្ខណៈបដិសំយោគផង។ វាជាអង្គឯកភាពរវាងតស្សនៈរូបធាតុនិយម និងវិធីបដិសមយោគបង្កើតបានជាទស្សនៈមួយត្រឹមត្រូវនិងមានលក្ខណៈស្យង់ស្តីពីពីពិភពលោក។
general
តើពលកម្មរបស់មនុស្សមានចំនុចពិសេសដូចម្តេចខ្លះ?
ពលកម្មរបស់មនុស្ស មានចំនុចពិសេសពីរគឺៈ - ពលកម្មរបស់មនុស្សគឺជា សកម្មភាពប្រកបដោយញាណ មានគោលបំនងសំដៅផលិតចេញនូវគ្រឿងឧបភោគបរិភោគ។ - ពលកម្មរបស់មនុស្សគឺជា សកម្មភាពប្រើឧបករណ៍។
general
ដូចម្តេចដែលហៅថាទស្សនៈរូបធាតុនិយម?
ទស្សនៈរូបធាតុនិយមគឺជា ទស្សនៈដែលយល់ថាសារជាតិពិផពលោកគឺរូបធាតុមានន័យថារូបធាតុកើតមុនញាណ និងកំនត់ញាណ។ រូបធាតុអត្ថិភាពឯករាជ្យពីញាណ។ ញាណកើតចេញពីរួបធាតុ។ រូបធាតុមានអត្ថិភាពអមតៈគ្មាននរណាបង្កើតវា និងគ្មាននរណាបំផ្លាញវាដែរ។ ពិភពរូបធាតុធ្វើចលនានិងវិវត្តឥតឈប់ឈរ។ មនុស្សមានសមត្ថភាពអាចយល់ដឹងនិងកែប្រែពិភពលោក។
general
ចូរនិយាយពីព្រះជីវប្រវត្តិរបស់ព្រះបាទជ័យវរ្ម័នទី ៧។
ព្រះបាទជ័យវរ្ម័ទី៧ ព្រះរាជវង្សនិងជីវប្រវត្តិរបស់ព្រះបាទជ័យវរ្ម័នទី៧យើងស្គាល់បានមួយភាគធំដោយសារសិលាចារឹតនៅប្រាសាទជ្រុងក្នុងរង្វង់នគរធំសិលាចារឹតនៅប្រាសាទបន្ទាយឆ្មារក្នុងខេត្តបាត់ដំបងសិលាចារឹតនៅប្រាសាទបាយ័នប្រាសាទតាព្រហ្មនិងជាពិសេសដោយសារសិលាចារឹតនៅប្រាសាទភិមានអាកាសដែលចងក្រងតាក់តែងឡើងជាកំណាព្យកាព្យឃ្លោងដោយព្រះអគ្គមហេសីរបស់ព...
general
តើអ្នកយល់យ៉ាងណាដែរ ចំពោះទស្សនៈរបស់សង្គមវិទ្យាអំពីច្បាប់?
ទស្សនៈរបស់សង្គមវិទ្យាអំពីច្បាប់នេះ គ្រាន់តែអាចពន្យល់ពីលក្ខណៈខ្លះរបស់ច្បាប់ជាពិសេសការវិវត្តិន៍របស់ច្បាប់តែម្តង។ ប៉ុន្តែដួរឹមខ្លួនឯង ក៏បានបញ្ជាក់ដែរថាសង្គមពិតប្រាកដតែងពោរពេញទៅដោយគុណវិបត្តិ និងអសុក្រឹត្យភាព។ ដូចនេះប្រភពនៃតំលៃ គឺឧត្តមគតិសង្គម។ រីឯសង្គមមែនទែនគឺពិតជាឧបករណ៍នៃការកំនត់តំលៃជាជាងប្រភពនៃតំលៃ។ ដូចនេះទ្រឹស្តីសង្គមវិ...
general
សម្តេចព្រះសង្ឃរាជ ជួន ណាតទ្រង់បានបន្សល់ទុកនូវស្នាព្រះហស្ថថ្លៃថ្លាមួយដែលយើងរំលឹកឃើញជារៀងរាល់ថ្ងៃនៅពេលគោរពទង់ជាតិ តើបទនោះមានចំណងជើងដូចម្តេច?
សម្តេចព្រះសង្ឃរាជជួនណាតទ្រង់បានបន្សល់ទុកនូវស្នាព្រះហស្ថដ៏ថ្លៃថ្លាមួយដែលយើងរំលឹកឃើញជារៀងរាល់ថ្ងៃននៅពេលគោរពទង់ជាតិនោះគឺ បទនររាជ។
general
ដូចម្តេចដែលហៅថា ជីវីតផ្ទាល់ខ្លួន?
ជីវីតផ្ទាល់ខ្លួន សំដៅយកគុណធម៌របស់បុគ្គលចំពោះសង្គមជាតិ។ គុណធម៌នេះមានតែចំពោះមនុស្សដែលមានសញ្ចេតនាប្រកបដោយកុសលប៉ុននោះ។
general
តើគោលការណ៍ និងសារៈសំខាន់នៃសីលវិជ្ជាផ្ទាល់ខ្លួនដូចម្តេចខ្លះ?
ដើម្បីបញ្ជាក់គោលការណ៍នៃសីលជីវីតគេតែងយកមនុស្សមកធ្វើជាគោល។ ដូចនេះមនុស្សជាវត្ថុផងជាតំលៃផង។ ក្នុងសភាពជាវត្ថុមនុស្សគឺជាប្រធាន។តែក្នុងសភាពជាយំលៃមនុស្ស គឺជាឧត្តមគតិ។ សង្គមមនុស្សបានជួយអោយតំលៃទៅមនុស្សព្រមទាំងជួយធ្វើអោយបានសំរេច នូវឧត្តមគតិខ្លះរបស់មនុស្ស។ ដូចនេះបុគ្គលម្នាក់ៗ មានករណីយកិច្ចកសាងបុគ្គលិកលក្ខណៈរបស់ខ្លួន អោយទៅដល់ឋានៈជា...
general
គុណធម៌ជាអ្វី?
- គុណធម៌គឺជា សីលតំលៃរបស់បុគ្គល ដែលមានភាពជាប់លលាប់ហើយច្បាស់លាស់។ - គុណធម៌ ជាកំលាំងដែលមានការពិចារណា ការជជែកផ្តូរផ្តង់ សេរីភាពភាពជាម្ចាស់នៃខ្លួនឯងនិងដំនឹកនាំ ឬចំនាតចំនែងដោយខ្លួនឯង។ (រឺនូវ្យេ) - គុណធម៌ជា សីលតំលៃរបស់បុគ្គល ដែលមានមនោសញ្ចេតនារស់។ - គុណធម៌ គឺសេចក្តីក្លាហានក្នុងការស្វែងរកកុសល។ (ឡឺសែន) - ចិត្តបុណ្យ គឺជាកូនសោនៃគ...
general
តើបទនគររាជ នរណាជាអ្នកនិពន្ធ? នៅថ្ងៃខែឆ្នាំណា?
បទនគររាជ ជាស្នាព្រះហស្ថរបស់សម្តេចព្រះសង្ឃរាជ ជួន ណាត ព្រះអង្គបានព្រះរាជនិពន្ធនៅថ្ងៃទី ២០ កក្កដា ១៩៤១។
general