question
stringlengths
10
408
answer
stringlengths
8
14.6k
category
stringclasses
4 values
តើម្ចាស់កម្មសិទ្ធិយានជំនិះសំដៅដល់អ្វី?
ម្ចាស់កម្មសិទ្ធិយានជំនិះ សំដៅដល់រូបវន្តបុគ្គល នីតិបុគ្គល ឬសហកម្មសិទ្ធិយានជំនិះ ដែលពាក់ព័ន្ធនឹងការចុះបញ្ជីផ្តល់បណ្ណ និងបំពាក់ផ្លាកលេខសម្គាល់យានជំនិះ។
law
តើបង្កាន់ពន្ធយានយន្តសំដៅដល់អ្វី?
បង្កាន់ពន្ធយានយន្ត សំដៅដល់សក្ខីបត្រគណនេយ្យសន្លឹកដើមចេញដោយអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សម្រាប់បញ្ជាក់ថាយានជំនិះត្រូវបាននាំចូលពីក្រៅប្រទេស ឬដំឡើងក្នុងស្រុក និងបានបំពេញកាតព្វកិច្ចពន្ធអាករនាំចូលរួច រាប់បញ្ជូលពន្ធអាករជាបន្ទុករដ្ឋ និងការនាំចូលតាមរបបព្យូរពន្ធ។
law
តើអនុក្រឹត្យនេះមានវិសាលភាពគ្របដណ្តប់លើអ្វីខ្លះ?
អនុក្រឹត្យនេះមានវិសាលភាពគ្របដណ្តប់លើ៖ - ការងារចុះបញ្ជីផ្តល់បណ្ណ និងបំពាក់ផ្លាកលេខសម្គាល់យានជំនិះ - ម្ចាស់កម្មសិទ្ធិយានជំនិះ - ម្ចាស់ហាងលក់យានយន្តគ្រប់ប្រភេទ - ម្ចាស់គ្រប់គ្រងដែលជាស្ថាប័នពាក់ព័ន្ធនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
law
តើលេខចុះបញ្ជីសំដៅដល់អ្វី?
លេខចុះបញ្ជីសំដៅដល់៖ - លេខឡាតាំង ដែលដាក់នៅខាងក្រោយលំដាប់អក្សរ និងលេខកូដយានជំនិះមិនលើសពីបួនខ្ទង់ - លេខឬ/និងអក្សរឡាតាំង មិនលើសពី៨ (ប្រាំបី) ខ្ទង់ឬ/និងតួ។
law
តើអនុក្រឹត្យនេះមានគោលដៅអ្វីខ្លះ?
អនុក្រឹត្យនេះមានគោលដៅដូចជា៖ - ធានាឲ្យបានរឹងមាំនូវសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម និងផ្តល់ភាពងាយស្រួលលើការងារគ្រប់គ្រងយានជំនិះគ្រប់ប្រភេទ នៅក្នុងព្រះរាជាណាចក្រកម្ពុជា - ធានាធ្វើឲ្យការផ្តល់សេវាកម្មចុះបញ្ជីផ្តល់បណ្ណសម្គាល់យានជំនិះ និងបំពាក់ផ្លាកលេខសម្គាល់យានជំនិះបានឆាប់រហ័ស មានតម្លាភាព មានប្រសិទ្ធិភាព និងធ្វើឲ្យមានភ...
law
តើផ្លាកលេខសម្គាល់យានជំនិះប្រភេទទី៧ សម្រាប់យានជំនិះរបស់ស្ថានទូត អង្គការសហប្រជាជាតិ អង្គការអន្តរជាតិ និងអង្គការមិនមែនរដ្ឋាភិបាលមានអ្វីខ្លះ?
ផ្លាកលេខសម្គាល់យានជំនិះប្រភេទទី៧ សម្រាប់យានជំនិះរបស់ស្ថានទូត អង្គការសហប្រជាជាតិ អង្គការអន្តរជាតិ និងអង្គការមិនមែនរដ្ឋាភិបាលមានដូចជា៖ ក- ស្ថានទូត៖ - ផ្លាកលេខសម្រាប់យានជំនិះដែលប្រើប្រាស់ដោយឯកអគ្គរាជទូត ឬឯកអគ្គរដ្ឋទូត ដែលនៅចំកណ្តាលសរសេរអក្សរឡាតាំង “CMD” លេខពីរខ្ទង់បន្ទាប់សម្គាល់ស្ថានទូត ឬកុងស៊ុលនៃប្រទេសនីមួយៗ និងលេខ “1” ស...
law
តើអ្នកបើកបរអាចប្រើសូរស័ព្ទស៊ីផ្លេនៅពេលណា? កន្លែងណា?
ប្រើនៅពេលថ្ងៃពេលសុំជែង និងមិនត្រូវប្រើនៅជិតមន្ទីរពេទ្យ ឬនៅកន្លែងណាដែលមានសញ្ញាហាមស៊ីផ្លេ។HD MOVIES - YouTube
law
នៅពេលបើកបរជែងយានជំនិះនានាដែលកំពុងធ្វើចរាចរនៅលើដងផ្លូវសាធារណៈតើអ្នកត្រូវទុកចន្លោះឃ្លាតពីគ្នាប៉ុន្មានម៉ែត្រ?
នៅពេលបើកបរជែងយានជំនិះនានាដែលកំពុងធ្វើចរាចរនៅលើដងផ្លូវសាធារណៈខ្ញុំត្រូវទុកចន្លោះចម្ងាយ១ម៉ែត្រយ៉ាងតិច។HD MOVIES - YouTube
law
គំនូសសញ្ញាភ្លោះជាប់សម្រាប់បែងចែកទ្រូងផ្លូវជាពីទិសចរាចរផ្ទុយគ្នា តើអ្នកអាចបើកបរឆ្លងកាត់ ឬជាន់ទីលើបានឬទេ?
គំនូសសញ្ញាភ្លោះជាប់សម្រាប់បែងចែកទ្រូងផ្លូវជាពីទិសចរាចរផ្ទុយគ្នា ហាមបើកបរជាន់ ឬឆ្លងកាត់។HD MOVIES - YouTube
law
ផ្លូវខ្វែងមានសិទ្ធិស្មើគ្នា តើអ្នកបើកបរត្រូវទុកសិទ្ធិអាទិភាពឲ្យយានជំនិះមកពីស្តាំដៃ ឬមកពីឆ្វេងដៃទៅមុន?
ផ្លូវខ្វែងមានសិទ្ធិស្មើគ្នា អ្នកបើកបរត្រូវទុកសិទ្ធិអាទិភាពឲ្យយានជំនិះមកពីស្តាំដៃ ឬមកពីឆ្វេងដៃទៅមុន ត្រូវឲ្យយានជំនិះមកពីស្តាំទៅមុន។HD MOVIES - YouTube
law
បើមានរថយន្តនៅពីក្រោយសុំជែង តើអ្នកត្រូវធ្វើដូចម្តេច?
បើខាងមុខគ្មានឧបសគ្គ ខ្ញុំឲ្យសញ្ញាបត់ស្តាំ បន្ថយល្បឿន និងអែបមកស្តាំជាសញ្ញាអនុញ្ញាតឲ្យរថយន្តខាងក្រោយអាចជែងទៅបាន។HD MOVIES - YouTube
law
បើរថយន្តអ្នកខូចកណ្តាលទ្រូងផ្លូវសាធារណៈតើអ្នកត្រូវធ្វើដូចម្តេច?
រថយន្តអ្នកខូចកណ្តាលទ្រូងផ្លូវសាធារណៈខ្ញុំត្រូវរុញរថយន្តទៅអែបខាងស្តាំទើបធ្វើការជួសជុល បើគ្មានផ្លូវគ្រប់គ្រាន់ខ្ញុំត្រូវដាក់សញ្ញាឲ្យដំណឹង។HD MOVIES - YouTube
law
អ្នកបើកបរលើផ្លូវមានថ្មខ្ទាតតើត្រូវមានការប្រុងប្រយ័ត្នដូចម្តេច?
អ្នកបើកបរលើផ្លូវមានថ្មខ្ទាតខ្ញុំត្រូវបើកយឺតៗកុំអោយថ្មខ្ទាត ទៅលើយានជំនិះដទៃ។HD MOVIES - YouTube
law
តើភិនភាគនៃលេខកូដយានជំនិះមានការប្រែប្រួលទៅតាមក្រុមយានជំនិះអ្វីខ្លះ?
ភិនភាគនៃលេខកូដយានជំនិះមានការប្រែប្រួលទៅតាមក្រុមយានជំនិះដូចជា៖ - ទោចក្រយានយន្ត ត្រីចក្រយានយន្ត និងម៉ូតូកង់បួន៖ លេខកូដយានជំនិះ “១” - រថយន្តគ្រួសារ និងរថយន្តធុនស្រាល៖ លេខកូដយានជំនិះ “២” - រថយន្តធុនធ្ងន់ និងក្បាលរថយន្តសណ្តោង៖ លេខកូដយានជំនិះ “៣” - រ៉ឺម៉ក និងសឺមីរ៉ឺម៉ក៖ លេខកូដយានជំនិះ “៤” - យានយន្តុបករណ៍៖ លេខកូដយានជំនិះ “៥” ...
law
អ្នកបើកបរជិតដល់ផ្លូវធំរួមតូចឬចង្អៀត តើអ្នកត្រូវធ្វើដូចម្តេច?
អ្នកបើកបរជិតដល់ផ្លូវធំរួមតូចឬចង្អៀត ត្រូវបន្ថយល្បឿន ឬឈប់ដើម្បីទុកឲ្យយានជំនិះដែលមានដល់ផ្លូវតូចចង្អៀតទៅមុន។HD MOVIES - YouTube
law
តើអ្នកបើកបរមានអត្តន័យដូចម្តេច?
អ្នកបើកបរគឺជាអ្នកបញ្ជាយានជំនិះគិតទាំងអ្នកជិះសត្វ អ្នកដឹកសត្វនិងអ្នកបរសត្វនៅលើផ្លូវ។HD MOVIES - YouTube
law
នៅលើស្ពានបើមានគោ ក្របី ឬសត្វពាហនៈកំពុងឆ្លងកាត់ តើអ្នកបើកបរត្រូវធ្វើយ៉ាងណា?
នៅលើស្ពានបើមានគោ ក្របី ឬសត្វពាហនៈកំពុងឆ្លងកាត់ ខ្ញុំត្រូវបន្ថយល្បឿន ឬឈប់បើចាំបាច់ត្រូវថយរថយន្តមកក្រោយទាល់តែសត្វនោះទៅផុត។HD MOVIES - YouTube
law
នៅក្នុងទីក្រុងឬទីប្រជុំជនតើចិញ្ចើមផ្លូវមានតួនាទីសំខាន់សម្រាប់ធ្វើអ្វី?
នៅក្នុងទីក្រុងឬទីប្រជុំជនចិញ្ចើមផ្លូវមានតួនាទីសំខាន់សម្រាប់ថ្មើជើងធ្វើដំណើរ។HD MOVIES - YouTube
law
នៅពេលជែងរួចតើអ្នកត្រូវប្រុងប្រយ័ត្នអ្វីខ្លះ?
ពេលជែងរួចត្រូវធ្វើសញ្ញាប្តូរទិសដៅស្តាំវិញដើម្បីឲ្យដំណើរថាខ្ញុំត្រូវចូលក្នុងចរន្តចរាចរខ្ញុំវិញដោយប្រុងប្រយ័ត្ន។HD MOVIES - YouTube
law
រថយន្តធុនធំមួយ និងរថយន្តធុនស្រាលមួយមានទិសផ្ទុយគ្នានៅលើទ្រូងផ្លូវតូចចង្អៀតជៀសគ្នាមិនបានតើរថយន្តណាមួយជាអ្នកថយក្រោយ?
រថយន្តធុនធំមួយ និងរថយន្តធុនស្រាលមួយមានទិសផ្ទុយគ្នានៅលើទ្រូងផ្លូវតូចចង្អៀតជៀសគ្នាអ្នកថយក្រោយត្រូវឲ្យយានយន្តធុនស្រាលថយក្រោយ។HD MOVIES - YouTube
law
ក្នុងទីក្រុង ឬទីប្រជុំជននៅលើផ្លូវដែលមានទិសចរាចរពីរផ្ទុយគ្នាតើអ្នកអាចចតរថយន្តជាពីរជួរបានឬទេ?
ក្នុងទីក្រុង ឬទីប្រជុំជននៅលើផ្លូវដែលមានទិសចរាចរពីរផ្ទុយគ្នាអ្នកចតរថយន្តជាពីរជួរ ហាមចតរថយន្តជាពីរជួរ។
law
តើឈប់មានអត្តន័យដូចម្តេច?
ឈប់មានន័យថាការនៅស្ងៀមនៃយានជំនិះលើទ្រូងផ្លូវមួយរយៈពេលខ្លីដែលមានអ្នកបើកបរ ស្ថិតនៅជាប់និងចង្កូត ឬក្បែរយានជំនិះ។ HD MOVIES - YouTube
law
មុនពេលធ្វើប្រតិបត្តិការផ្ទេរប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក បុគ្គលផ្តល់សេវាត្រូវបញ្ជាក់ឲ្យបានច្បាស់ពីអត្តសញ្ញាណរបស់អតិថិជន និងផ្ទៀងផ្ទាត់ឡើងវិញនូវភាពត្រឹមត្រូវនៃការផ្ទេរប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក។ តើបុគ្គលផ្តល់សេវាទូទាត់ត្រូវទទួលខុសត្រូវលើករណីអ្វីខ្លះ?
មុនពេលធ្វើប្រតិបត្តិការផ្ទេរប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក បុគ្គលផ្តល់សេវាត្រូវបញ្ជាក់ឲ្យបានច្បាស់ពីអត្តសញ្ញាណរបស់អតិថិជន និងផ្ទៀងផ្ទាត់ឡើងវិញនូវភាពត្រឹមត្រូវនៃការផ្ទេរប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក។ បុគ្គលផ្តល់សេវាទូទាត់ត្រូវទទួលខុសត្រូវលើករណីដូចជា៖ - ប្រតិបត្តិការកើតឡើងដោយគ្មានការអនុញ្ញាតពីអតិថិជន។ - ប្រតិបត្តិការកើតឡើ...
law
លើកលែងតែមានភស្តុតាងផ្ទុយ ប្រព័ន្ធអេឡិចត្រូនិកដែលបានប្រើប្រាស់សម្រាប់កត់ត្រា ឬរក្សាទុកកំណត់ត្រាអេឡិចត្រូនិក ត្រូវបានសន្មតថាមានសុក្រឹតភាពក្នុងដំណើរការនីតិវិធីតាមផ្លូវច្បាប់ តើមានលក្ខខណ្ឌអ្វីខ្លះ?
លើកលែងតែមានភស្តុតាងផ្ទុយ ប្រព័ន្ធអេឡិចត្រូនិកដែលបានប្រើប្រាស់សម្រាប់កត់ត្រា ឬរក្សាទុកកំណត់ត្រាអេឡិចត្រូនិក ត្រូវបានសន្មតថាមានសុក្រឹតភាពក្នុងដំណើរការនីតិវិធីតាមផ្លូវច្បាប់ តាមលក្ខខណ្ឌដូចជា៖ - ក្នុងករណីមានភស្តុតាងគាំទ្រដល់អង្គហេតុណាមួយដែលបញ្ជាក់ថាប្រព័ន្ធអេឡិចត្រូនិក ឬឧបករណ៍ស្រដៀងគ្នាផ្សេងទៀត បានដំណើរការជាប្រក្រតីនៅពេលដែ...
law
បុគ្គលដែលប្រើប្រាស់ទំនាក់ទំនងអេឡិចត្រូនិក ដើម្បីលក់ទំនិញឬសេវាទៅឲ្យអ្នកប្រើប្រាស់ត្រូវផ្តល់ព័ត៌មានត្រឹមត្រូវ ច្បាស់លាស់ និងងាយយល់បាន តើត្រូវមានព័ត៌មានអ្វីខ្លះ?
បុគ្គលដែលប្រើប្រាស់ទំនាក់ទំនងអេឡិចត្រូនិក ដើម្បីលក់ទំនិញឬសេវាទៅឲ្យអ្នកប្រើប្រាស់ត្រូវផ្តល់ព័ត៌មានត្រឹមត្រូវ ច្បាស់លាស់ និងងាយយល់បាន ត្រូវមានព័ត៌មានយ៉ាងតិចដូចជា៖ - ឈ្មោះឬនាមករណ៍ស្របច្បាប់របស់បុគ្គល អាសយដ្ឋានអាជីវកម្មដែលបានចុះបញ្ជី និងមធ្យោបាយអេឡិចត្រូនិកសម្រាប់ទំនាក់ទំនងឬលេខទូរស័ព្ទ។ - ទម្រង់ទំនាក់ទំនងដែលរហ័ស ងាយស្រួល ន...
law
តើបទប្បញ្ញត្តិបច្ចេកទេសសំណង់សំដៅដល់អ្វី?
បទប្បញ្ញត្តិបច្ចេកទេសសំណង់ សំដៅដល់បទដ្ឋានបច្ចេកទេស លក្ខខណ្ឌបចេ្ចកទេស វិធានបច្ចេកទេសដែលមានលក្ខណៈបញ្ជា សម្រាប់អនុវត្តការងារសំណង់ដែលត្រូវបានអនុម័តដោយស្ថាប័នមានសមត្ថកិច្ច។
law
តើប្រធានសក្តិសំដៅដល់អ្វី?
ប្រធានសក្តិ (force majeure) សំដៅដល់ព្រឹត្តិការណ៍ដែលកើតឡើងក្រៅឆន្ទៈ មិនអាចប៉ាន់ស្មានជាមុន និងមិនអាចជម្នះបាន។
law
តើគម្រោងប្លង់សំដៅដល់អ្វី?
គម្រោងប្លង់ សំដៅដល់ឯកសារបច្ចេកទេសសម្រាប់បម្រើដល់ការងារសំណង់មានជាអាទិ៍ ប្លង់ស្ថាបត្យកម្ម ប្លង់គ្រឿងផ្គុំសំណង់ ប្លង់ប្រព័ន្ធមេកានិក ប្លង់ប្រព័ន្ធអគ្គិសនី ប្លង់ប្រព័ន្ធទឹកស្អាត ទឹកកខ្វក់ ប្លង់ប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ ឬប្លង់ ឯកសារ និងសេចក្តីណែនាំបច្ចេកទេសដទៃទៀត សម្រាប់ការងារសាងសង់ឬរុះរើនិងការប្រើប្រាស់សំណង់។
law
តើកិច្ចសន្យាម៉ៅការសាងសង់សំដៅដល់អ្វី?
កិច្ចសន្យាម៉ៅការសាងសង់ សំដៅដល់កិច្ចសន្យារវាងម្ចាស់សំណង់និងអ្នកសាងសង់ និងកិច្ចសន្យារវាងអ្នកសាងសង់និងអ្នកម៉ៅការសាងសង់ឬរុះរើបន្ត ដើម្បីអនុវត្តការងារសាងសង់ឬរុះរើ។
law
តើការងារគ្រប់គ្រងគម្រោងសាងសង់សំដៅដល់អ្វី?
ការងារគ្រប់គ្រងគម្រោងសាងសង់ សំដៅដល់ការងារដែលអ្នកគ្រប់គ្រងគម្រោងសាងសង់អនុវត្តក្នុងនាមម្ចាស់សំណង់ ដើម្បីធានាឲ្យគម្រោងសាងសង់ឬរុះរើដំណើរការទៅប្រកបដោយប្រសិទ្ធិភាពលើពេលវេលា តម្លៃ គុណភាព និងសុវត្ថិភាព។
law
តើការងារសិក្សាពិសោធសំដៅដល់អ្វី?
ការងារសិក្សាពិសោធ សំដៅដល់ការសិក្សា ការវិភាគ និងការងារគណនាផ្នែកភូគព្ភសាស្រ្ត ផ្នែកគ្រឿងផ្គុំសំណង់ ផ្នែកឧបករណ៍និងគ្រឿងចក្រសំណង់ និងផ្នែកសម្ភារៈ បរិក្ខារ និងផលិតផលសំណង់។
law
តើបរិក្ខារសំណង់សំដៅដល់អ្វី?
បរិក្ខារសំណង់ សំដៅដល់បរិក្ខារដែលត្រូវបានផ្គុំ បង្កើត ឬផលិតឡើង ដើម្បីប្រើប្រាស់ឬបំពាក់ភ្ជាប់នឹងសំណង់ដើម្បីបង្កើនគុណភាព ផាសុកភាព និងភាពងាយស្រួលនៃការប្រើប្រាស់សំណង់ មានអាអាទិ៍ អំពូលភ្លើង ខ្សែភ្លើង ខ្សែអុបទិក ឡាវ៉ាបូ រ៉ូប៊ីណេ ផើងងូតទឹក ម៉ាស៊ីនត្រជាក់ ជណ្តើរយន្ត ទុយោ។
law
តើការងាររុះរើសំដៅដល់អ្វី?
ដែលហៅថាការងាររុះរើ សំដៅដល់ការងារដោះឬដកចេញនូវចំណែកណាមួយ ឬដកចេញសំណង់ទាំងមូល ឬការងារវាយកម្ទេចសំណង់។
law
តើការងារសាងសង់សំដៅដល់អ្វី?
ការងារសាងសង់ (building work) សំដៅដល់ការងារដី ការងារសាងសង់សំណង់ថ្មី ការងារជួសជុល ការងារកែប្រែ និងការដំឡើង។
law
តើការងារវាស់វែងសំដៅដល់អ្វី?
ការងារវាស់វែង សំដៅដល់ការសិក្សានិងវិភាគទិន្នន័យនិងព័ត៌មានដែលបានពីការវាស់ ការស្ទង់ ការធ្វើឋានលេខា និងការសង្កេត សម្រាប់បម្រើដល់ការធ្វើផែនការ ការសិក្សាគម្រោងប្លង់ និងការងារសាងសង់។
law
តើការងារសំណង់សំដៅដល់អ្វី?
ការងារសំណង់ សំដៅដល់ការងារសិក្សាគម្រោងប្លង់ ការងារវាស់វែង ការងារសាងសង់ ការងាររុះរើ ការងារគ្រប់គ្រងការដ្ឋាន ការងារត្រួតពិនិត្យនិងបញ្ជាក់ ការងារសិក្សាពិសោធ ការងារគ្រប់គ្រងគម្រោងសាងសង់ ឬការងារត្រួតពិនិត្យគុណភាពនិងសុវត្ថិភាពសំណង់។
law
តើគណៈកម្មការដោះស្រាយវិវាទសំណង់មានរចនាសម្ព័ន្ធអ្វីខ្លះ?
គណៈកម្មការដោះស្រាយវិវាទសំណង់មានរចនាសម្ព័ន្ធដូចជា៖ - គណៈកម្មការដោះស្រាយវិវាទសំណង់ថ្នាក់ជាតិ - គណៈកម្មការដោះស្រាយវិវាទសំណង់ថ្នាករាជធានី ខេត្ត - គណៈកម្មការដោះស្រាយវិវាទសំណង់ថ្នាក់ក្រុង ស្រុក ខណ្ឌ - ការរៀបចំនិងការប្រព្រឹត្តទៅរបស់គណៈកម្មដោះស្រាយវិវាទសំណង់ត្រូវកំណត់ដោយអនុក្រឹត្យ។
law
តើផលិតករនៃសម្ភារៈសំណង់ បរិក្ខារសំណង់ និងផលិតផលសំណង់ត្រូវទទួលខុសត្រូវក្នុងការសងការខូចខាតដល់អ្នកដទៃដែលបង្កឡើងដោយវិការៈនៃផលិតផលរបស់ខ្លួន លើកលែងតែផលិតផលនោះអាចបង្ហាញភស្តុតាងអ្វីខ្លះ?
ផលិតករនៃសម្ភារៈសំណង់ បរិក្ខារសំណង់ និងផលិតផលសំណង់ត្រូវទទួលខុសត្រូវក្នុងការសងការខូចខាតដល់អ្នកដទៃដែលបង្កឡើងដោយវិការៈនៃផលិតផលរបស់ខ្លួន លើកលែងតែផលិតផលនោះអាចបង្ហាញភស្តុតាងណាមួយដូចជា៖ - នៅខណៈដែលសម្ភារៈសំណង់ បរិក្ខារសំណង់ ឬផលិតផលសំណង់ត្រូវបានដាក់លក់ឬចែកចាយចំណេះដឹងផ្នែកវិទ្យាសាស្ត្រនិងបច្ចេកទេសពុំអាចរកឃើញវិការៈដែលបង្កឲ្យមានការ...
law
តើរយៈពេលនៃការធានាចំពោះវិការៈនៃការងារដែលជាកម្មវត្ថុនៃកិច្ចសន្យាម៉ៅការសំណង់គត់ចាប់ពីថ្ងៃប្រគល់ទទួលសំណង់ត្រូវបានកំណត់យ៉ាងដូចម្តេច?
រយៈពេលនៃការធានាចំពោះវិការៈនៃការងារដែលជាកម្មវត្ថុនៃកិច្ចសន្យាម៉ៅការសំណង់គត់ចាប់ពីថ្ងៃប្រគល់ទទួលសំណង់ត្រូវបានកំណត់ដូចជា៖ - ១០ (ដប់) ឆ្នាំយ៉ាងតិច ចំពោះគ្រឿងផ្គុំសំណង់ធ្វើពីបេតុងសរសៃដែក បេតុងដែក ឬដែក។ - ៥ (ប្រាំ) ឆ្នាំយ៉ាងតិច ចំពោះជញ្ជាំងខាងក្រៅ បង្អួច ទ្វារ និងដំបូលអគារ។ - ២ (ពីរ) ឆ្នាំយ៉ាងតិច ចំពោះការងារផ្នែកអគ្គិសនី ទឹក...
law
តើការងារជួសជុលសំដៅដល់អ្វី?
ការងារជួសជុល សំដៅដល់ការជួសជុលផ្នែកណាមួយនៃសំណង់ ឬការជួសជុលទាំងស្រុងដែលមានការខូចខាតដោយប្រការណាមួយ រួមទាំងការផ្លាស់ប្តូរចំណែកចាត់ទ្រុឌទ្រោមដែលអាចបង្កនូវគ្រោះថ្នាក់ជាយថាហេតុ និងការកែលម្អ ការបំពាក់សម្ភារៈបរិក្ខារផ្នែកផ្សេងទៀតនៅខាងក្នុងដោយរក្សាសោភណភាព ទ្រង់ទ្រាដើម និងមិនប៉ះពាល់ដល់គ្រឿងផ្គុំសំណង់។
law
តើផលិតផលសំណង់សំដៅដល់អ្វី?
ផលិតផលសំណង់ សំដៅដល់ផលិតផលសម្រេចឬពាក់កណ្តាលសម្រច ដែលកើតចេញពីការបង្កើតឬការផលិតដោយប្រើប្រាស់សម្ភារៈសំណង់ និងសម្រាប់យកទៅប្រើជាគ្រឿងផ្គុំសំណង់ មានជាអាទិ៍ ក្បឿង ឥដ្ឋ បាយអរ បេតុង សសរ ជញ្ជាំង ជហ្វា កម្រាលបេតុង បំពង់លូបេតុង ម្នាងសិលា ស័ង្កសី ស្មាតបត ក្រដាសជញ្ជាំង ថ្នាំលាប ជ័រស្អិតការ៉ូ។
law
តើម្ចាស់សំណង់សំដៅដល់អ្វី?
ម្ចាស់សំណង់ សំដៅដល់កម្មសិទ្ធិករនៃសំណង់ឬអ្នកអភិវឌ្ឍអចលនវត្ថុ ដែលបានសាងសង់នៅលើដីរបស់ខ្លួនផ្ទាល់ ឬនៅលើដីរបស់អ្នកដទៃដោយមានអនុញ្ញត្តពីម្ចាស់ដី ឬអ្នកជួលអចិន្ត្រៃយ៍ដែលបានសាងសង់លើដីរបស់អ្នកឲ្យជួលអចិន្រ្តៃយ៍។
law
តើមន្ត្រីត្រួតពិនិត្យសំណង់សំដៅដល់អ្វី?
មន្ត្រីត្រួតពិនិត្យសំណង់ សំដៅដល់មន្ត្រីជំនាញដែលត្រូវបានចាត់តាំងដោយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីចុះត្រួតពិនិត្យការងារសាងសង់ឬរុះរើនិងត្រួតពិនិត្យគុណភាពនិងសុវត្ថិភាពសំណង់។
law
តើក្រសួងពាណិជ្ជកម្មផ្តល់លិខិតអនុញ្ញាតឬអាជ្ញាបណ្ណរួមមានអ្វីខ្លះ?
ក្រសួងពាណិជ្ជកម្មផ្តល់លិខិតអនុញ្ញាតឬអាជ្ញាបណ្ណរួមមាន៖ - លិខិតអនុញ្ញាតប្រកបអាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិកសម្រាប់រូបវន្តបុគ្គល។ - អាជ្ញាបណ្ណឲ្យប្រតិបត្តិការផ្តល់សេវាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកសម្រាប់នីតិបុគ្គល។
law
ក្នុងករណីដែលអន្តរការី ឬបុគ្គលផ្តល់សេវាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកបានដឹងថាព័ត៌មានក្នុងកំណត់ត្រាអាចបង្កឲ្យមានការទទួលខុសត្រូវខាងផ្នែករដប្បវេណីឬព្រហ្មទណ្ឌ អន្តរការីឬបុគ្គលផ្តល់សេវាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក តើត្រូវចាត់វិធានការជាបន្ទាន់អ្វីខ្លះ?
ក្នុងករណីដែលអន្តរការី ឬបុគ្គលផ្តល់សេវាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកបានដឹងថាព័ត៌មានក្នុងកំណត់ត្រាអាចបង្កឲ្យមានការទទួលខុសត្រូវខាងផ្នែករដប្បវេណីឬព្រហ្មទណ្ឌ អន្តរការីឬបុគ្គលផ្តល់សេវាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ត្រូវចាត់វិធានការជាបន្ទាន់ដូចជា៖ - ដកព័ត៌មានចេញពីប្រព័ន្ធព័ត៌មានដែលស្ថិតក្រោមការគ្រប់គ្រងរបស់អន្តរការី...
law
តើការទទួលខុសត្រូវរបស់អន្តរការីនិងបុគ្គលផ្តល់សេវាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកមានអ្វីខ្លះ?
ការទទួលខុសត្រូវរបស់អន្តរការីនិងបុគ្គលផ្តល់សេវាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកមានដូចជា៖ - អន្តរការីនិងបុគ្គលផ្តល់សេវាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក មិនទទួលខុសត្រូវផ្នែករដ្ឋប្បវេណី ឬព្រហ្មទណ្ឌពាក់ព័ន្ធនឹងព័ត៌មានដែលមានក្នុងកំណត់ត្រាអេឡិចត្រូនិកដែលពាក់ព័ន្ធនឹងការផ្តល់សេវារបស់អន្តរការី និងបុគ្គលផ្តល់សេវាពាណិជ្ជកម្មតា...
law
តើហត្ថលេខាអេឡិចត្រូនិកដែលមានសុវត្ថិភាព លុះត្រាតែគោរពទៅតាមលក្ខខណ្ឌអ្វីខ្លះ?
ហត្ថលេខាអេឡិចត្រូនិកដែលមានសុវត្ថិភាព លុះត្រាតែគោរពទៅតាមលក្ខខណ្ឌដូចជា៖ - ផ្សារភ្ជាប់ទៅកាន់ហត្ថលេខីតែម្នាក់គត់។ - កំណត់បានអត្តសញ្ញាណរបស់ហត្ថលេខី។ - ត្រូវបានបង្កើតឡើងដោយប្រើប្រាស់មធ្យោបាយដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ហត្ថលេខី។ - បញ្ជាក់អំពីពេលវេលានិងកាលបរិច្ឆេទនៃការចុះហត្ថលេខា។ និង - បញ្ជាក់អំពីស្ថានភាពដើមនៃសារ ឬកំណត់ត្រ...
law
តើព័ត៌មានក្នុងទំនាក់ទំនងអេឡិចត្រូនិកមួយត្រូវចាត់ទុកថាបានបញ្ជូនចេញនៅពេលណា?
ព័ត៌មានក្នុងទំនាក់ទំនងអេឡិចត្រូនិកមួយត្រូវចាត់ទុកថាបានបញ្ជូនចេញនៅពេលដែល៖ - ព័ត៌មាននោះ បានចាកចេញពីប្រព័ន្ធព័ត៌មានដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់អ្នកផ្ញើ ឬរបស់ភាគីដែលផ្ញើជំនួសក្នុងនាមអ្នកផ្ញើ។ ឬ - ក្នុងករណីដែលព័ត៌មាននោះ ត្រូវបានបញ្ជូនតែមិនទាន់បានចាកចេញពីប្រព័ន្ធព័ត៌មានដែលស្ថិតក្រោមការគ្រប់គ្រងរបស់អ្នកផ្ញើ ឬរបស់ភាគីដែលផ្ញ...
law
នៅពេលដែលមានបទប្បញ្ញត្តិណាមួយតម្រូវឲ្យមានហត្ថលេខារបស់បុគ្គលណាមួយ លក្ខខណ្ឌតម្រូវនេះត្រូវចាត់ទុកថាបានបំពេញតាមរយៈការចុះហត្ថលេខាអេឡិចត្រូនិក ប្រសិនបើហត្ថលេខាអេឡិចត្រូនិកដែលបានប្រើនោះ តើត្រូវបានបង្កើតឡើងតាមរយៈមធ្យោបាយអ្វីខ្លះ?
នៅពេលដែលមានបទប្បញ្ញត្តិណាមួយតម្រូវឲ្យមានហត្ថលេខារបស់បុគ្គលណាមួយ លក្ខខណ្ឌតម្រូវនេះត្រូវចាត់ទុកថាបានបំពេញតាមរយៈការចុះហត្ថលេខាអេឡិចត្រូនិក ប្រសិនបើហត្ថលេខាអេឡិចត្រូនិកដែលបានប្រើនោះ ត្រូវបានបង្កើតឡើងតាមរយៈមធ្យោបាយ៖ - អាចកំណត់អត្តសញ្ញណបុគ្គល និងបង្ហាញការឯកភាពរបស់បុគ្គលនោះលើព័ត៌មាន ឬកំណត់ត្រាដែលមាននៅក្នុងទំនាក់ទំនងអេឡិចត្រូន...
law
តើអ្នកជំនាញក្នុងវិស័យសំណង់សំដៅដល់អ្វី?
អ្នកជំនាញក្នុងវិស័យសំណង់ សំដៅដល់អ្នកបច្ចេកទេសសំណង់ (កម្មករជំនាញ/ជាង) ដែលបានទទួលការបណ្តុះបណ្តាលដោយសាលាបច្ចេកទេសជំនាញពាក់ព័ន្ធ ឬដែលមានជំនាញនិងបទពិសោធក្នុងការអនុវត្តការងារសាងសង់ ឬអ្នកជំនាញក្នុងវិស័យសំណង់ដែលពុំទាន់មានបង្កើតគណៈវិជ្ជាជីវៈ។
law
តើអ្នកវិជ្ជាជីវៈក្នុងវិស័យសំណង់សំដៅដល់អ្វី?
អ្នកវិជ្ជាជីវៈក្នុងវិស័យសំណង់ សំដៅដល់ស្ថាបត្យករឬវិស្វករ ដែលបានចុះបញ្ជីនៅគណៈស្ថាបត្យករកម្ពុជាឬគណៈវិស្វករកម្ពុជា ឬអ្នកជំនាញដែលបានចុះបញ្ជីនៅគណៈវិជ្ជាជីវៈពាក់ព័ន្ធផ្សេងទៀតក្នុងវិស័យសំណង់។
law
តើអាជ្ញាធរមានសមត្ថកិច្ចសំដៅដល់អ្វី?
អាជ្ញាធរមានសមត្ថកិច្ច សំដៅដល់រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។
law
តើអ្នកអភិវឌ្ឍអចលនវត្ថុសំដៅដល់អ្វី?
អ្នកអភិវឌ្ឍអចលនវត្ថុ សំដៅដល់ពាណិជ្ជករ វិនិយោគិន ឬក្រុមហ៊ុនដែលប្រកបអាជីវកម្មសាងសង់សម្រាប់លក់ ដើម្បីស្វែងរកផលចំណេញ។
law
តើអ្នកសាងសង់សំដៅដល់អ្វី?
អ្នកសាងសង់ (builder) សំដៅដល់អ្នកទទួលម៉ៅការសាងសង់ ឬរុះរើ អ្នកសាងសង់ ឬរុះរើតាមជំនាញ ឬក្រុមជាជាងសំណង់។
law
តើសម្ភារៈសំណង់សំដៅដល់អ្វី?
សម្ភារៈសំណង់ សំដៅដល់វត្ថុធាតុដើមសម្រាប់ធ្វើការរលាយ ផ្សំ ផ្គុំ ឬប្រើប្រាស់ជាគ្រឿងផ្គុំសំណង់ បរិក្ខារសំណង់ ឬផលិតផលសំណង់ មានជាអាទិ៍ ខ្សាច់ ថ្ម ក្រួស ស៊ីម៉ងត៍ ដែក កញ្ចក់ ដីឥដ្ឋ សេរ៉ាមិក ឈើ។
law
តើសំណង់សំដៅដល់អ្វី?
សំណង់សំដៅដល់ដំណើរការនៃការងារសំណង់ ដល់អគារ គ្រឿងផ្គុំ ស្ថាបត្យការ្យទាំងឡាយដែលមានលក្ខណៈជាអចិន្ត្រៃយ៍ឬបណ្តោះអាសន្ន ធ្វើឡើងដោយប្រើប្រាស់សម្ភារៈសំណង់ បរិក្ខារសំណង់ ឬផលិតផលសំណង់។
law
តើសំណង់ដែលមានសភាពគ្រោះថ្នាក់សំដៅដល់អ្វី?
សំណង់ដែលមានសភាពគ្រោះថ្នាក់ សំដៅដល់សំណង់ឬផ្នែកណាមួយនៃសំណង់ ឬសម្ភារៈសំណង់ បរិក្ខារដែលបំពាក់លើសំណង់ ដែលអាចបង្កគ្រោះថ្នាក់ដល់សំណង់ជិតខាងដល់អាយុជីវិត រាងកាយ សុខភាពរបស់អ្នកប្រើប្រាស់សំនង់ អ្នកជិតខាង និងសាធារជន។
law
តើវិញ្ញបនបត្រប្រើប្រាស់សំណង់សំដៅដល់អ្វី?
វិញ្ញបនបត្រប្រើប្រាស់សំណង់ សំដៅដល់លិខិតអនុញ្ញតផ្តល់ដោយអាជ្ញាធរមានសមត្ថកិច្ចដល់ម្ចាស់សំណង់ ដើម្បីប្រើប្រាស់ ជួល ឬធ្វើអាជីវកម្មលើសំណង់នោះបាន។
law
តើពន្ធប្រថាប់ត្រាត្រូវកំណត់តាមអត្រាប៉ុន្មានភាគរយ ចំពោះការផ្ទេរកម្មសិទ្ធិអចលនទ្រព្យ?
ពន្ធប្រថាប់ត្រាត្រូវកំណត់តាមអត្រា ៤ភាគរយ ចំពោះការផ្ទេរកម្មសិទ្ធិអចលនទ្រព្យ។HD MOVIES - YouTube
law
តើហេដ្ឋារចនាសម្ព័ន្ធនិងបណ្តាញសំដៅដល់អ្វី?
ហេដ្ឋារចនាសម្ព័ន្ធនិងបណ្តាញ សំដៅដល់បង្គុំនៃបរិក្ខារទូរគមនាគមន៍ដូចជា ឋបមាណីទូរគមនាគមន៍បណ្តាញបញ្ជូនស៊ីញ៉ាល់ និងសំណង់ទូរគមនាគមន៍ពាក់ព័ន្ធ។
law
ចំពោះការផ្ទេរកម្មសិទ្ធិមធ្យោបាយដឹកជញ្ជូន និងយានជំនិះ ត្រូវជាប់ពន្ធប្រថាប់ត្រាតាមអត្រាសមាមាត្រប៉ុន្មានភាគរយ?
ចំពោះការផ្ទេរកម្មសិទ្ធិមធ្យោបាយដឹកជញ្ជូន និងយានជំនិះ ត្រូវជាប់ពន្ធប្រថាប់ត្រាតាមអត្រាសមាមាត្រ ៤ភាគរយ។
law
តើចំពោះកិច្ចសន្យាផ្គត់ផ្គង់ទំនិញឬសេវាដែលប្រើប្រាស់ថវិការដ្ឋត្រូវបង់ពន្ធប្រថាប់ត្រាប៉ុន្មានភាគរយ?
ចំពោះកិច្ចសន្យាផ្គត់ផ្គង់ទំនិញ ឬសេវាដែលប្រើប្រាស់ថវិការដ្ឋត្រូវបង់ពន្ធប្រថាប់ត្រា០,១% នៃតម្លៃចុះកិច្ចសន្យា។HD MOVIES - YouTube
law
តើក្បាលលេខទូរគមនាគមន៍សំដៅដល់អ្វី?
ក្បាលលេខទូរគមនាគមន៍ សំដៅដល់លេខ លេខកូដ និងសញ្ញាពិសេសទូរគមនាគមន៍ ដែលត្រូវបានបែងចែកឲ្យទៅប្រតិបត្តិករទូរគមនាគមន៍យកទៅប្រើប្រាស់ ក្នុងការផ្តល់សេវាទូរគមនាគមន៍នៅក្នុងព្រះរាជាណាចចក្រកម្ពុជា។
law
តើកិច្ចព្រមព្រៀងគោលសំដៅដល់អ្វី?
កិច្ចព្រមព្រៀងគោល សំដៅដល់លិខិតបទដ្ឋានគតិយុត្ត ឬបទប្បញ្ញត្តិដែលកំណត់អំពីខ្លឹមសារ និងលក្ខខណ្ឌ ស្តីពីការតភ្ជាប់និងលទ្ធភាពនៃការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធ និងបណ្តាញទូរគមនាគមន៍។
law
តើការបោះពុម្ពផ្សាយសៀវភៅលេខទូរគមនាគមន៍សំដៅដល់អ្វី?
ការបោះពុម្ពផ្សាយសៀវភៅលេខទូរគមនាគមន៍ សំដៅដល់សកម្មភាពនៃការបោះពុម្ពផ្សាយសៀវភៅ អត្ថបទឬឯកសារលេខទូរគមនាគមន៍ ក្រោមទម្រង់ជាក្រដាស ឬអេឡិកត្រូនិកក្នុងគោលបំណងធ្វើអាជីវកម្ម ឬពាណិជ្ជកិច្ច។
law
តើការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធនិងបណ្តាញសំដៅដល់អ្វី?
ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធនិងបណ្តាញ សំដៅដល់ការតភ្ជាប់រវាងហេដ្ឋារចនាសម្ព័ន្ធ និងបណ្តាញរបស់ប្រតិបត្តិករទូរគមនាគមន៍មួយ ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធ និងបណ្តាញរបស់ប្រតិបត្តិករទូរគមនាគមន៍មួយទៀត ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ ឬអតិថិជននៃបណ្តាញផ្សេងគ្នាអាចភ្ជាប់ ការប្រាស្រ័យទាក់ទង ឬការសន្ទនាជាមួយគ្នាបានដោយរលូន។
law
តើការកសាងសមត្ថភាពនិងការស្រាវជ្រាវនិងការអភិវឌ្ឍសំដៅដល់អ្វី?
ការកសាងសមត្ថភាពនិងការស្រាវជ្រាវនិងការអភិវឌ្ឍ សំដៅដល់យន្តការកសាង បណ្តុះបណ្តាល និងពង្រឹង សមត្ថភាពវិជ្ជាជីវៈ ការស្រាវជ្រាវ និងការអភិវឌ្ឍក្នុងវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន។
law
តើកម្មវិធីសូហ្វវែរសំដៅដល់អ្វី?
កម្មវិធីសូហ្វវែរ សំដៅដល់កម្មវិធីកុំព្យូទ័រទាំងឡាយណាដែលរចនាឡើងក្នុងគោលបំណងសម្រួលដល់អ្នកប្រើប្រាស់ ដើម្បីធ្វើអ្វីមួយនៅលើឬតាមរយៈកុំព្យូទ័រ កុំព្យូទ័របន្ទះ ទូរស័ព្ទវៃឆ្លាត ឬឧបករណ៍ បច្ចេកវិទ្យា ទាំងឡាយណាដែលត្រូវការ ការបញ្ជូលកម្មវិធីបែបខាងលើនេះ។
law
តើគម្លាតឌីជីថលសំដៅដល់អ្វី?
គម្លាតឌីជីថល សំដៅដល់គម្លាតនៃការទទួលបានសេវានឹងការប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាននៅតាមទីក្រុង ទីប្រជុំជន និងជនបទ។
law
តើកម្មវិធីកាតព្វកិច្ចសេវាសកលសំដៅដល់អ្វី?
កម្មវិធីកាតព្វកិច្ចសេវាសកល សំដៅដល់គោលនយោបាយឬផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រង រៀបចំ និងអនុវត្តកាតព្វកិច្ចសេវាសកល។
law
ជនទាំងឡាយណាដែលប្រព្រឹត្តល្មើសនឹងមាត្រា១៩នៃច្បាប់នេះ តើត្រូវទទួលការពិន័យ និង/ឬផ្តន្ទាទោសអាស្រ័យនឹងទង្វើ និងបទល្មើសអ្វីខ្លះ?
ជនទាំងឡាយណាដែលប្រព្រឹត្តល្មើសនឹងមាត្រា១៩នៃច្បាប់នេះ ត្រូវទទួលការពិន័យ និង/ឬផ្តន្ទាទោសអាស្រ័យនឹងទង្វើ និងបទល្មើសដូចជា៖ - ពិន័យជាប្រាក់ពី៥០,០០០ (ប្រាំម៉ឺន) រៀល ដល់១៥០,០០០ (មួយសែនប្រាំម៉ឺន) រៀល ចំពោះទង្វើដូចចែងក្នុងវាក្យខណ្ឌ២ ចំណុច ក ឬចំណុច គ ឬចំណុច ឃ ដោយពុំទាន់រាប់បញ្ជូលនូវសំណងរដ្ឋប្បវេណីលើការខូចខាតនៃបញ្ញើដទៃ និងទោសព្រហ្...
law
តើប្រៃសណីយ៍កម្ពុជា និងនីតិបុគ្គលដែលបម្រើសេវាកម្មវិស័យប្រៃសណីយ៍មិនទទួលខុសត្រូវចំពោះការខូចខាតដែលកើតឡើងពីអ្វីខ្លះ?
ប្រៃសណីយ៍កម្ពុជា និងនីតិបុគ្គលដែលបម្រើសេវាកម្មវិស័យប្រៃសណីយ៍មិនទទួលខុសត្រូវចំពោះការខូចខាតដែលកើតឡើងពី៖ - ពីធម្មជាតិនៃវត្ថុបញ្ញើនោះ - ដោយអ្នកផ្ញើមិនបានវេចខ្ចប់វត្ថុឲ្យបានត្រឹមត្រូវ - ដោយអ្នកទទួលមិនបានតវ៉ាភ្លាមៗ - ក្រោយរយៈពេលជាកំណត់ដែលប្រៃសណីយ៍តម្រូវឲ្យអ្នកទទួលមកយកបញ្ញើ ឬ - ក្រោយរយៈពេលជាកំណត់ដែលប្រៃសណីយ៍តម្រូវឲ្យអ្នកផ្ញើម...
law
តើការដឹកជញ្ជូនបញ្ញើប្រៃសណីយ៍តាមមធ្យោបាយ ផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាសចែកជាដំណាក់កាលអ្វីខ្លះ?
ការដឹកជញ្ជូនបញ្ញើប្រៃសណីយ៍តាមមធ្យោបាយ ផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាសចែកជាដំណាក់កាលដូចជា៖ - ការដឹកជញ្ជូនបញ្ញើសំបុត្រប្រៃសណីយ៍ពីប្រអប់សំបុត្រតាមផ្លូវសាធារណៈ និងបញ្ញើប្រៃសណីយ៍ពីលំនៅដ្ឋាន ឬការិយាល័យមកមន្ទីរប្រៃសណីយ៍ - ការដឹកជញ្ជូនប្រៃសណីយ៍ពីមន្ទីរប្រៃសណីយ៍មួយទៅកាន់មន្ទីរប្រៃសណីយ៍ផ្សេងៗទៀត - ការដឹកជញ្ជូនបញ្ញើប្រៃសណីយ៍ទៅចែក...
law
អតិថិជនអាចផ្ញើបញ្ញើគ្រប់ប្រភេទក្នុងទូទាំងព្រះរាជាណាចក្រកម្ពុជានិងទៅអន្តរជាតិ តើលើកលែងតែវត្ថុដែលត្រូវហាមឃាត់អ្វីខ្លះ?
អតិថិជនអាចផ្ញើបញ្ញើគ្រប់ប្រភេទក្នុងទូទាំងព្រះរាជាណាចក្រកម្ពុជានិងទៅអន្តរជាតិ លើកលែងតែវត្ថុដែលត្រូវហាមឃាត់ដូចជា៖ - សម្ភារៈទាំងឡាយដែលវេចខ្ចប់មិនបានល្អ អាចបណ្តាលឲ្យមានគ្រោះថ្នាក់ ឬធ្វើឲ្យខូចខាតដល់បញ្ញើដទៃទៀត - គ្រឿងញៀនគ្រប់ប្រទេសនិងប្រភេទទំនិញដទៃទៀតដែលច្បាប់ហាមឃាត់ - រូបភាពដែលអាចផ្ទុះ ងាយឆាបឆេះ ឬរូបធាតុផ្សេងៗទៀតដែលអាចបណ្ត...
law
ដើម្បីឲ្យការអនុវត្តន៍ច្បាប់នេះមានប្រសិទ្ធិភាព តើក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍មានសមត្ថកិច្ចកំណត់លិខិតបទដ្ឋាននានាស្តីពីអ្វីខ្លះ?
ដើម្បីឲ្យការអនុវត្តន៍ច្បាប់នេះមានប្រសិទ្ធិភាព ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍មានសមត្ថកិច្ចកំណត់លិខិតបទដ្ឋាននានាស្តីពី៖ - តម្លៃសេវាប្រៃសណីយ៍ តម្លៃសេវាបន្ទាប់បន្សំនិងតម្លៃសេវាលើអាណត្តិគ្រប់ប្រភេទ ព្រមទាំងប្រាក់សំណងលើការបាត់បង់បញ្ញើ - បញ្ញើរួចតម្លៃសេវា និងអ្នកមានសិទ្ធិរួចតម្លៃសេវា - បែបបទបច្ចេកទេសនិងរយៈពេលបញ្ជូន ទទួល ចែកចាយ...
law
ការហាមឃាត់ក្នុងបទប្បញ្ញត្តិនៃមាត្រា១១ ចំណុច១ត្រូវបានលើកលែងចំពោះករណីចាំបាច់ តើត្រូវធ្វើសម្រាប់សេវាប្រៃសណីយ៍អ្វីខ្លះ?
ការហាមឃាត់ក្នុងបទប្បញ្ញត្តិនៃមាត្រា១១ ចំណុច១ត្រូវបានលើកលែងចំពោះករណីចាំបាច់ ត្រូវធ្វើសម្រាប់សេវាប្រៃសណីយ៍ដូចជា៖ - ការពិនិត្យដោយប្រៃសណីយ៍លើវត្ថុក្នុងបញ្ញើបិទជិត ងាយស្រួលដល់ការវិនិច្ឆ័យលើថ្លៃសេវានិងអាករ - ការរៀបចំឲ្យមានសុវត្ថិភាពដោយប្រៃសណីយ៍ចំពោះបញ្ញើណាដែលខូចខាត - ក្នុងករណីបញ្ញើសំណល់ ដូចមានចែងក្នុងមាត្រា១០ ចំណុច២។
law
តើកាតព្វកិច្ចសេវាសកលសំដៅដល់អ្វី?
កាតព្វកិច្ចសេវាសកល សំដៅដល់កាតព្វកិច្ចរបស់ប្រតិបត្តិករទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ក្នុងផ្តល់សេវាទូរគមនាគមន៍មូលដ្ឋាន និងសេវាតម្លៃបន្ថែមដល់ប្រជាពលរដ្ឋទូទៅគ្រប់រូប ក្នុងតម្លៃសមរម្យ គុណភាពសេវាល្អ និងអាចប្រើប្រាស់បាននៅគ្រប់ទីកន្លែងទូទាំងព្រះរាជាណាចក្រកម្ពុជា។
law
តើការធានាសិទ្ធិមិនឲ្យរំលោភលើអាថ៌កំបាំងនៃកញ្ចប់តូច និងប្រៃសណីយ៍ភណ្ឌត្រូវបានធានាតាមវិធានអ្វីខ្លះ?
ការធានាសិទ្ធិមិនឲ្យរំលោភលើអាថ៌កំបាំងនៃកញ្ចប់តូច និងប្រៃសណីយ៍ភណ្ឌត្រូវបានធានាតាមវិធានដូចជា៖ - ហាមបើកវត្ថុបញ្ញើដែលត្រូវបានបិទជិត - ហាមផ្តល់ព័ត៌មានអំពីដំណើរប្រៃសណីយ៍បញ្ញើរបស់អ្នកណាម្នាក់ ឬអំពីខ្លឹមសារនៃវត្ថុបញ្ញើនោះឲ្យទៅអ្នកដទៃ - ហាមផ្តល់លទ្ធភាព ឬជួយដល់ទង្វើទាំងឡាយខាងលើ។
law
តើគ្រឿងសម្ភារៈបរិក្ខារទូរគមនាគមន៍សំដៅដល់អ្វី?
គ្រឿងសម្ភារៈបរិក្ខារទូរគមនាគមន៍ សំដៅដល់សម្ភារៈបរិក្ខារ ឧបករណ៍ គ្រឿងបង្គុំ ឬឋបនីយភណ្ឌដែលត្រូវបានផលិត និង/ឬនាំចេញឬនាំចូលយកមកប្រើប្រាស់ក្នុងប្រព័ន្ធទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន។
law
តើថ្លៃសេវាទូរគមនាគមន៍សំដៅដល់អ្វី?
ថ្លៃសេវាទូរគមនាគមន៍ សំដៅដល់ថ្លៃសេវាទូរគមនាគមន៍ទាំងឡាយណាដែលត្រូវបានកំណត់ ដោយប្រតិបត្តិករទូរគមនាគមន៍ជូនដល់អ្នកប្រើប្រាស់។
law
តើសេវាទូរគមនាគមន៍មូលដ្ឋានសំដៅដល់អ្វី?
សេវាទូរគមនាគមន៍មូលដ្ឋាន សំដៅដល់សេវាទូរគមនាគមន៍ទាំងឡាយណា ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ធ្វើការប្រាស្រ័យទាក់ទង ឬសន្ទនាជាមួយគ្នាដោយផ្ទាល់ក្នុងពេលវេលាពិតប្រាកដ ស្របតាមការកំណត់របស់អង្គការ ពាណិជ្ជកម្មពិភពលោក។
law
តើសេវាទូរគមនាគមន៍សំដៅដល់អ្វី?
សេវាទូរគមនាគមន៍ សំដៅដល់សេវាទាំងឡាយណាដែលត្រូវបានផ្តល់សម្រាប់ការបញ្ជូន និងការទទួលសំឡេង ទិន្នន័យ ស៊ីញ៉ាល់ រូបភព ឬប្រភេទព័ត៌មានដទៃទៀត តាមរយៈការប្រើប្រាស់ថាមពលក្រោមទម្រង់អេឡិចត្រូម៉ាញ៉េទិក អគ្គិសនី វិទ្យុ ពន្លឺ ឬទម្រង់ដទៃទៀត។ សេវាទូរគមនាគមន៍ក្នុងន័យច្បាប់នេះ រួមបញ្ជូលទាំងសេវាទូរគមនាគមន៍មូលដ្ឋាន និងសេវាទូរគមនាគមន៍តម្លៃបន្ថែម...
law
តើសេវាគ្រាអាសន្នសំដៅដល់អ្វី?
សេវាគ្រាអាសន្ន សំដៅដល់សេវាទូរគមនាគមន៍ដែលត្រូវបានប្រើប្រាស់ក្នុងគ្រាអាសន្ន ដោយសាធារណជននិងត្រូវបានផ្តល់ទៅដល់អង្គភាពនគរបាលជាតិ អង្គភាពពន្លតអគ្គិភ័យ និងអង្គភាពសេវារថយន្តសង្គ្រោះបន្ទាន់។
law
តើវិស័យសន្តិសុខនិងការពារជាតិសំដៅដល់អ្វី?
វិស័យសន្តិសុខនិងការពារជាតិ សំដៅដល់ប្រតិបត្តិការទូរគមនាគមន៍ដែលត្រូវបានប្រើប្រាស់សម្រាប់វិស័យសន្តិសុខ និងការពារជាតិ។
law
តើមូលនិធិនៃកាតព្វកិច្ចសេវាសកលសំដៅដល់អ្វី?
មូលនិធិនៃកាតព្វកិច្ចសេវាសកល សំដៅដល់សំណុំនៃថវិកាទាំងឡាយដែលប្រើប្រាស់ ដើម្បីទ្រទ្រង់នឹងអនុវត្តកម្មវិធីកាតព្វកិច្ចសេវាសកល។
law
តើមជ្ឈត្តការមានសមត្ថកិច្ចសំដៅដល់អ្វី?
មជ្ឈត្តការមានសមត្ថកិច្ច សំដៅដល់ការផ្សះផ្សាវិវាទដោយប្រើប្រាស់វេទិកាមជ្ឈត្តកម្ម ដែលក្នុងនោះមជ្ឈត្តករទទួលបានការបណ្តុះបណ្តាលក្នុងវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និងទទួលបានគុណវុឌ្ឍិពី ក.ប.ទ.។
law
តើថ្លៃដើមនៃសេវាទូរគមនាគមន៍សំដៅដល់អ្វី?
ថ្លៃដើមនៃសេវាទូរគមនាគមន៍ សំដៅដល់ថ្លៃដើមនៃសេវាទូរគមនាគមន៍ ដែលប្រតិបត្តិករទូរគមនាគមន៍ត្រូវផ្តល់ជូន ន.ទ.ក. ក្នុងពេលកំណត់មួយជាក់លាក់សម្រាប់ធ្វើជាមូលដ្ឋាន ដើម្បីត្រួតពិនិត្យនិងតាមដានអំពីនីត្យានុកូលភាព និងភាពស្មោះត្រង់នៃការប្រកួតប្រជែង។ រូបមន្តកំណត់ថ្លៃដើមនេះ ត្រូវកំណត់ដោយ ក.ប.ទ. តាមសំណើរបស់ ន.ទ.ក.។
law
តើប្លង់វិសាលគមន៍ហ្វេ្រកង់ស៍វិទ្យុជាតិសំដៅដល់អ្វី?
ប្លង់វិសាលគមន៍ហ្វ្រេកង់ស៍វិទ្យុជាតិ សំដៅដល់ប្លង់ដែលកំណត់បែងចែក និងប្រើប្រាស់ធនធានវិសាលគមន៍វិទ្យុជាតិប្រកបដោយប្រសិទ្ធភាព ស្របតាមបទដ្ឋាន ឬស្តង់ដា ក្នុងតំបន់និងអន្តរជាតិ។
law
តើប្រតិបត្តិការទូរគមនាគមន៍សំដៅដល់អ្វី?
ប្រតិបត្តិការទូរគមនាគមន៍ សំដៅដល់រាល់សកម្មភាពទាំងឡាយដែលពាក់ព័ន្ធនឹងវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា ក្នុងការបញ្ជូននឹងទទួលស៊ីញ៉ាល់ ទិន្នន័យ សំឡេង រូបភាព ឬប្រភេទព័ត៌មានដទៃទៀត តាមរយៈការប្រើប្រាស់ថាមពលក្រោមទម្រង់អេឡិចត្រូម៉ាញ៉េទិក អគ្គិសនី វិទ្យុ ពន្លឺ ឬទម្រង់ដទៃទៀត។
law
តើបណ្តាញរួមសំដៅដល់អ្វី?
ដែលហៅថាបណ្តាញរួម សំដៅដល់បណ្តាញទាំងឡាយណា ដែលត្រូវបានប្រើប្រាស់ដោយប្រតិបត្តិករទូរគមនាគមន៍ពីរ ឬច្រើន។
law
តើបុគ្គលពាក់ព័ន្ធនឹងវិស័យទូរគមនាគមន៍សំដៅដល់អ្វី?
បុគ្គលពាក់ព័ន្ធនឹងវិស័យទូរគមនាគមន៍ សំដៅដល់រូបវន្តបុគ្គលឬនីតិបុគ្គល ដែលកំពុងធ្វើពាណិជ្ជកិច្ចក្នុងវិស័យទូរគមនាគមន៍ ដោយមិនរាប់បញ្ជូលនូវប្រតិបត្តិករទូរគមនាគមន៍។
law
តើធនធានវិសាលគមន៍ហ្រ្វេកង់ស៍វិទ្យុសំដៅដល់អ្វី?
ធនធានវិសាលគមន៍ហ្រ្វេកង់សំវិទ្យុ សំដៅដល់ធនធាននៃថាមពលអេឡិកត្រូម៉ាញ៉េទិកទាំងមូល ដែលត្រូវបានផ្សាយនិងត្រូវបានកំណត់ជាហ្វ្រេកង់ស៍ ឬជំហានរលកអាកាស។
law
តើទូរគមនាគមន៍សំដៅដល់អ្វី?
ទូរគមនាគមន៍ សំដៅដល់វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាក្នុងការបញ្ជូន និងទទួលស៊ីញ៉ាល់ ទិន្នន័យសំឡេង រូបភាព ឬប្រភេទព័ត៌មានដទៃទៀត តាមរយៈការប្រើប្រាស់ថាមពលក្រោមទម្រង់អេឡិកត្រូម៉ាញ៉េទិក អគ្គិសនី វិទ្យុ ពន្លឺ ឬទម្រង់ដទៃទៀត។
law
តើទិន្នន័យសេវាទូរគមនាគមន៍និងព័ត៌មានវិទ្យាសំដៅដល់អ្វី?
ទិន្នន័យសេវាទូរគមនាគមន៍និងព័ត៌មានវិទ្យា សំដៅដល់ទិន្នន័យទាំងឡាយពាក់ព័ន្ធ និងប្រតិបត្តិការទូរគមនាគមន៍ដែលត្រូវបានផ្តល់តាមរយៈការតភ្ជាប់បណ្តាញផ្ទាល់ ឬតាមមធ្យោបាយបច្ចេកទេសសមស្របផ្សេងទៀតជាមួយប្រតិបត្តិករ ឬបុគ្គលពាក់ព័ន្ធនិងវិស័យទូរគមនាគមន៍។
law
តើប្លង់លេខទូរគមនាគមន៍ជាតិសំដៅដល់អ្វី?
ប្លង់លេខទូរគមនាគមន៍ជាតិ សំដៅដល់ប្លង់ដែលត្រូវបានរៀបចំ ដើម្បីគ្រប់គ្រង និងកំណត់អំពីលេខ លេខកូដ និងសញ្ញាសម្គាល់ពិសេសទូរគមនាគមន៍ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
law
តើការធានាសិទ្ធិមិនឲ្យរំលោភលើអាថ៌កំបាំងនៃសំបុត្រត្រូវបានធានាតាមវិធានអ្វីខ្លះ?
ការធានាសិទ្ធិមិនឲ្យរំលោភលើអាថ៌កំបាំងនៃសំបុត្រត្រូវបានធានាតាមវិធានដូចជា៖ - ហាមបើក ឬទង្វើផ្សេងទៀតដែលអាចឲ្យដឹងអំពីខ្លឹមសារនៃសំបុត្រ ដែលត្រូវបានបិទជិត - ហាមផ្តល់ព័ត៌មានអំពីដំណើរប្រៃសណីយ៍នៃសំបុត្ររបស់អ្នកណាម្នាក់ ឬអំពីខ្លឹមសារនៃសំបុត្រនោះឲ្យទៅអ្នកដទៃ - ហាមផ្តល់លទ្ធភាព ឬជួយដល់ទង្វើទាំងឡាយខាងលើ។
law
តើសេវាប្រៃសណីយ៍បញ្ជូនតាមរូបភាពទូរគមនាគមន៍គឺជាអ្វី?
សេវាប្រៃសណីយ៍បញ្ជូនតាមរូបភាពទូរគមនាគមន៍ គឺជាសេវាប្រៃសណីយ៍តាមបច្ចេកវិទ្យាទំនើបដែលបញ្ជូនលិខិត ឬព័ត៌មានតាមឧបករណ៍អេឡិចត្រូនិក ឬអេឡិចត្រូម៉ាញ៉េទិករបស់វិស័យទូរគមនាគមន៍។
law
តើប្រៃសណីយ៍បញ្ជូនប្រាក់គឺជាអ្វី?
ប្រៃសណីយ៍បញ្ជូនប្រាក់ គឺជាការបញ្ជូនប្រាក់របស់អតិថិជនតាមផ្លូវប្រៃសណីយ៍ និងទូរគមនាគមន៍នៅក្នុងប្រទេសនិងក្រៅប្រទេស ក្រោមរូបភាពអាណត្តិប្រៃសណីយ៍ ឬអាណត្តិទូរលិក។
law
តើការិយាល័យច្រកចេញចូលតែមួយត្រូវបំពេញតួនាទីជាសេនាធិការឲ្យរដ្ឋបាលស្រុកលើការងារផ្តល់សេវារដ្ឋបាលនានា និងមានភារកិច្ចចាត់ចែងលើការងារអ្វីខ្លះ?
ការិយាល័យច្រកចេញចូលតែមួយត្រូវបំពេញតួនាទីជាសេនាធិការឲ្យរដ្ឋបាលស្រុកលើការងារផ្តល់សេវារដ្ឋបាលនានា និងមានភារកិច្ចចាត់ចែងលើការងារដូចជា៖ - ការទទួល និងការផ្តល់សេវារដ្ឋបាលនានាជូនប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់រដ្ឋបាលស្រុក - ការប្រមូល និងការបង់កម្រៃសេវារដ្ឋបាលតាមគោលការណ៍ និងនីតិវិធីកកំណត់ - ការផ្តល់ព័ត៌មាននានា និងការផ្សព្វផ្ស...
law
តើការិយាល័យសង្គមកិច្ច និងសុខមាលភាពសង្គមត្រូវបំពេញតួនាទីជាសេនាធិការឲ្យរដ្ឋបាលស្រុកលើការងារសង្គមកិច្ច និងសុខុមាលភាពសង្គម និងមានភារកិច្ចចាត់ចែងលើមុខងារអ្វីខ្លះ?
ការិយាល័យសង្គមកិច្ច និងសុខមាលភាពសង្គមត្រូវបំពេញតួនាទីជាសេនាធិការឲ្យរដ្ឋបាលស្រុកលើការងារសង្គមកិច្ច និងសុខុមាលភាពសង្គម និងមានភារកិច្ចចាត់ចែងលើមុខងារដូចជា៖ - ការងារសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា - ការងារសុខាភិបាល - ការងារកិច្ចការនារី - ការងារធម្មការ និងសាសនា - ការងារ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ - ការងារវប្បធម៌ ន...
law