question stringlengths 10 408 | answer stringlengths 8 14.6k | category stringclasses 4
values |
|---|---|---|
តើការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ត្រូវបំពេញតួនាទីជាសេនាធិការឲ្យរដ្ឋបាលស្រុកលើការអភិវឌ្ឍសេដ្ឋកិច្ច ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍសហគមន៍ និងមានភារកិច្ចចាត់ចែងមុខងារអ្វីខ្លះ? | ការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ត្រូវបំពេញតួនាទីជាសេនាធិការឲ្យរដ្ឋបាលស្រុកលើការអភិវឌ្ឍសេដ្ឋកិច្ច ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍសហគមន៍ និងមានភារកិច្ចចាត់ចែងមុខងារដូចជា៖
- ការងារសាធារណការ និងដឹកជញ្ជូន
- ការងារឧស្សាហកម្ម និងសិប្បកម្ម
- ការងាររ៉ែ និងថាមពល
- ការងារទេសចរណ៍
- ការងារអភិវឌ្ឍន៍ជនបទ
- ការងារពាណិជ្ជកម្ម
-... | law |
តើការិយាល័យ ធនធានធម្មជាតិ និងបរិស្ថានមានតួនាទីធ្វើជាសេនាធិការឲ្យរដ្ឋបាលស្រុកលើការងារកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន និងមានភារកិច្ចចាត់ចែងលើមុខងារអ្វីខ្លះ? | ការិយាល័យ ធនធានធម្មជាតិ និងបរិស្ថានមានតួនាទីធ្វើជាសេនាធិការឲ្យរដ្ឋបាលស្រុកលើការងារកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន និងមានភារកិច្ចចាត់ចែងលើមុខងារដូចជា៖
- ការងារកសិកម្ម រុក្ខប្រមាញ់ និងនេសាទ
- ការងារធនធានទឹក
- ការគ្រប់គ្រងប្រព័ន្ធតំបន់ការពារធម្មជាតិ
- ការគ្រប់គ្រងសំរាម សំណង់រឹងទីប្រជុំជន
- ការគ្រប់គ្រងប្រព័ន្ធលូ និងប្រព... | law |
តើការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋានមានតួនាទីជាសេនាធិការឲ្យរដ្ឋបាលស្រុកលើការងារនីតិកម្ម និងការសម្រុះសម្រួលវិវាទមូលដ្ឋានក្រៅប្រព័ន្ធតុលាការ និងមានភារកិច្ចចាត់ចែងលើការងារអ្វីខ្លះ? | ការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋានមានតួនាទីជាសេនាធិការឲ្យរដ្ឋបាលស្រុកលើការងារនីតិកម្ម និងការសម្រុះសម្រួលវិវាទមូលដ្ឋានក្រៅប្រព័ន្ធតុលាការ និងមានភារកិច្ចចាត់ចែងលើការងារដូចជា៖
- ការសិក្សាស្រាវជ្រាវ ការរៀបចំ និងការផ្តល់យោបល់លើការរៀបចំលិខិតបទដ្ឋានគតិយុត្តនានារបស់រដ្ឋបាលស្រុក
- ការផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋា... | law |
តើការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលត្រូវបំពេញតួនាទីជាសេនាធិការឲ្យរដ្ឋបាលស្រុកលើការងាររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល និងមានភារកិច្ចចាត់ចែងលើមុខងារអ្វីខ្លះ? | ការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលត្រូវបំពេញតួនាទីជាសេនាធិការឲ្យរដ្ឋបាលស្រុកលើការងាររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល និងមានភារកិច្ចចាត់ចែងលើមុខងារដូចជា៖
- ការងាររៀបចំដែនដី និងនគរូបនីយកម្ម
- ការងារភូមិបាល
- ការងារសំណង់
- ការងារលំនៅដ្ឋាន
- ការងារផ្សេងទៀតតាមការប្រគល់ភារកិច្ចរបស់អភិបាលស្រុក។ | law |
តើទំនាក់ទំនងការងាររវាងរដ្ឋបាលស្រុកជាមួយក្រសួង ស្ថាប័ន មន្ទីរ អង្គភាពរួមមានអ្វីខ្លះ? | ទំនាក់ទំនងការងាររវាងរដ្ឋបាលស្រុកជាមួយក្រសួង ស្ថាប័ន មន្ទីរ អង្គភាពរួមមាន៖
- ក្រសួង ស្ថាប័នមានតួនាទីត្រួតពិនិត្យនីត្យានុកូលភាពលើដីកា និងសេចក្តីសម្រេចនានារបស់រដ្ឋបាលស្រុក ស្របតាមការកំណត់នៃច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន
- ក្រសួង ស្ថាប័ន មន្ទីរ អង្គភាពនានាមានតួនាទីផ្តល់ការគាំទ្របច្ចេកទេស ការណែនាំ ការធ្វើអន្តរាគមន៍ ន... | law |
តើការិយាល័យអប់រំ យុវជន និងកីឡាត្រូវបំពេញតួនាទីជាសេនាធិការឲ្យរដ្ឋបាលស្រុកលើការងារអប់រំ យុវជន និងកីឡា និងមានកាតព្វកិច្ចគ្រប់គ្រង គាំទ្រ សម្របសម្រួល និងតាមដាន ត្រួតពិនិត្យវាយតម្លៃលើមុខងារមានអ្វីខ្លះ? | ការិយាល័យអប់រំ យុវជន និងកីឡាត្រូវបំពេញតួនាទីជាសេនាធិការឲ្យរដ្ឋបាលស្រុកលើការងារអប់រំ យុវជន និងកីឡា និងមានកាតព្វកិច្ចគ្រប់គ្រង គាំទ្រ សម្របសម្រួល និងតាមដាន ត្រួតពិនិត្យវាយតម្លៃលើមុខងារមានដូចជា៖
- ការអប់រំកុមារតូច
- ការអប់រំបឋមសិក្សា
- ការងាររដ្ឋបាលគាំទ្រគ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅ
- ការអប់រំក្រៅប្រព័ន្ធ
- ការអភិវឌ្ឍយុ... | law |
តើការិយាល័យគ្រប់គ្រងធនធានមនុស្សត្រូវបំពេញតួនាទីជាសេនាធិការឲ្យរដ្ឋបាលស្រុកលើការងារគ្រប់គ្រងធនធានមនុស្ស និងមានភារកិច្ចចាត់ចែងលើការងារអ្វីខ្លះ? | ការិយាល័យគ្រប់គ្រងធនធានមនុស្សត្រូវបំពេញតួនាទីជាសេនាធិការឲ្យរដ្ឋបាលស្រុកលើការងារគ្រប់គ្រងធនធានមនុស្ស និងមានភារកិច្ចចាត់ចែងលើការងារដូចជា៖
- ការគ្រប់គ្រង ការចាត់ចែង និងការប្រើប្រាស់បុគ្គលិករបស់រដ្ឋបាលស្រុក
- ការបណ្តុះបណ្តាល និងការអភិវឌ្ឍសមត្ថភាពបុគ្គលិករបស់រដ្ឋបាលស្រុក
- ការគ្រប់គ្រងបុគ្គលិកផ្សេងទៀតតាមការផ្ទេរសិទ្ធិអំណាចព... | law |
តើអង្គភាពលទ្ធកម្មត្រូវបំពេញតួនាទីជាសេនាធិការឲ្យរដ្ឋបាលស្រុកលើការងារលទ្ធកម្មសាធារណៈ និងមានភារកិច្ចចាត់ចែងលើការងារអ្វីខ្លះ? | អង្គភាពលទ្ធកម្មត្រូវបំពេញតួនាទីជាសេនាធិការឲ្យរដ្ឋបាលស្រុកលើការងារលទ្ធកម្មសាធារណៈ និងមានភារកិច្ចចាត់ចែងលើការងារមានដូចជា៖
- ការរៀបចំផែនការលទ្ធកម្មប្រចាំឆ្នាំ
- ការរៀបចំឯកសារដេញថ្លៃ ការរៀបចំ និងការផ្សព្វផ្សាយអំពីកិច្ចលទ្ធកម្ម ការផ្តល់ឯកសារ ដេញថ្លៃ ការទទួលសំណើដេញថ្លៃ ការរៀបចំទុកដាក់ឯកសារសំណើដេញថ្លៃ ការរៀបចំទីកន្លែង និងការរ... | law |
តើការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុត្រូវបំពេញតួនាទីជាសេនាធិការឲ្យរដ្ឋបាលស្រុកលើការងាររដ្ឋបាល និងហិរញ្ញវត្ថុ និងមានភារកិច្ចចាត់ចែងលើការងារអ្វីខ្លះ? | ការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុត្រូវបំពេញតួនាទីជាសេនាធិការឲ្យរដ្ឋបាលស្រុកលើការងាររដ្ឋបាល និងហិរញ្ញវត្ថុ និងមានភារកិច្ចចាត់ចែងលើការងារដូចជា៖
- ការងាររដ្ឋបាល លិខិតស្នាមផ្សេងៗ ព័ត៌មាន ពិធីការ ទំនាក់ទំនងសាធារណៈ និងសហប្រតិបត្តិការអន្តរជាតិ
- ការងារអត្រានុកូលដ្ឋាន
- ការគ្រប់គ្រង និងការថែរក្សាត្រា ឯកសារ លិខិតបទដ្ឋាននានារបស់រដ... | law |
តើរដ្ឋបាលស្រុកនីមួយៗត្រូវមានការិយាល័យ និងអង្គភាពមួយចំនួនជាចំណុះមានអ្វីខ្លះ? | រដ្ឋបាលស្រុកនីមួយៗត្រូវមានការិយាល័យ និងអង្គភាពមួយចំនួនជាចំណុះមានដូចជា៖
- ការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ
- អង្គភាពលទ្ធកម្ម
- ការិយាល័យគ្រប់គ្រងធនធានមនុស្ស
- ការិយាល័យផែនការ និងគាំទ្រឃុំ សង្កាត់
- ការិយាល័យត្រួតពិនិត្យផ្ទៃក្នុង
- ការិយាល័យលេខាធិការក្រុមប្រឹក្សា
- ការិយាល័យអប់រំ យុវជន និងកីឡា
- ការិយាល័យរៀបចំដែនដី នគរូបន... | law |
តើការលើកលែងពន្ធប្រថាប់ត្រា ចំពោះករណីអ្វីខ្លះ? | ការលើកលែងពន្ធប្រថាប់ត្រា ចំពោះករណី៖
- រវាងឪពុក ម្តាយបង្កើតនិងកូនបង្កើត
- រវាងប្តីនិងប្រពន្ធ
- រវាងយាយ តាបង្កើតនិងចៅបង្កើត។HD MOVIES - YouTube | law |
តើចំពោះការផ្ទេរចំណែកណាមួយ ឬទាំងស្រុងនៃភាគហ៊ុនរបស់ក្រុមហ៊ុន ត្រូវបង់ពន្ធប្រថាប់ត្រាប៉ុន្មានភាគរយ? | ចំពោះការផ្ទេរចំណែកណាមួយ ឬទាំងស្រុងនៃភាគហ៊ុនរបស់ក្រុមហ៊ុន ត្រូវបង់ពន្ធប្រថាប់ត្រា០,១% នៃតម្លៃភាគហ៊ុន។HD MOVIES - YouTube | law |
តើការិយាល័យលេខាធិការក្រុមប្រឹក្សារត្រូវបំពេញតួនាទីជាសេនាធិការឲ្យរដ្ឋបាលស្រុកលើការងារលេខាធិការដ្ឋានជូនក្រុមប្រឹក្សាស្រុក និងមានភារកិច្ចចាត់ចែងលើការងារអ្វីខ្លះ? | ការិយាល័យលេខាធិការក្រុមប្រឹក្សារត្រូវបំពេញតួនាទីជាសេនាធិការឲ្យរដ្ឋបាលស្រុកលើការងារលេខាធិការដ្ឋានជូនក្រុមប្រឹក្សាស្រុក និងមានភារកិច្ចចាត់ចែងលើការងារដូចជា៖
- ការរៀបចំកិច្ចប្រជុំសាមញ្ញ និងវិសាមញ្ញរបស់ក្រុមប្រឹក្សា
- ការរៀបចំកំណត់ហេតុនៃកិច្ចប្រជុំនានារបស់ក្រុមប្រឹក្សា
- ការរៀបចំវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់នានារបស់ក្រ... | law |
តើទំនាក់ទំនងការងាររវាងរដ្ឋបាលស្រុកជាមួយរដ្ឋបាលខេត្តរួមមានអ្វីខ្លះ? | ទំនាក់ទំនងការងាររវាងរដ្ឋបាលស្រុកជាមួយរដ្ឋបាលខេត្តរួមមាន៖
- រដ្ឋបាលខេត្តមានតួនាទីត្រួតពិនិត្យនីត្យានុកូលភាពរាល់ដីកា និងសេចក្តីសម្រេចនានារបស់រដ្ឋបាលស្រុក តាមការធ្វើប្រតិភូកម្មអំណាចពីរាជរដ្ឋាភិបាល និងក្រសួង ស្ថាប័ន
- រដ្ឋបាលខេត្តមានតួនាទីផ្តល់អនុលោមភាពទៅលើកិច្ចការជាក់លាក់មួយចំនួនរបស់រដ្ឋបាលសស្រុកតាមការកំណត់នៃច្បាប់ និងលិខ... | law |
តើទំនាក់ទំនងការងាររវាងរដ្ឋបាលស្រុកជាមួយរដ្ឋបាលឃុំ សង្កាត់ក្នុងស្រុករួមមានអ្វីខ្លះ? | ទំនាក់ទំនងការងាររវាងរដ្ឋបាលស្រុកជាមួយរដ្ឋបាលឃុំ សង្កាត់ក្នុងស្រុករួមមាន៖
- រដ្ឋបាលស្រុកមានតួនាទីត្រួតពិនិត្យនីត្យានូលភាពរាល់ដីកា និងសេចក្តីសម្រេចនានារបស់រដ្ឋបាលឃុំ សង្កាត់ តាមការធ្វើប្រតិភូកម្មអំណាចពីរាជរដ្ឋាភិបាល និងក្រសួង ស្ថាប័ន
- រដ្ឋបាលស្រុកមានតួនាទីផ្តល់ការគាំទ្របច្ចេកទេស ការណែនាំ ការធ្វើអន្តរាគមន៍ និងការអភិវឌ្ឍស... | law |
តើទំនាក់ទំនងការងាររវាងរដ្ឋបាលស្រុកជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិដទៃទៀតរួមមានអ្វីខ្លះ? | ទំនាក់ទំនងការងាររវាងរដ្ឋបាលស្រុកជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិដទៃទៀតរួមមាន៖
- រដ្ឋបាលស្រុកអាចធ្វើការសម្របសម្រួល ការពិគ្រោះយោបល់ និងកិច្ចសហការរួមគ្នាជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិដទៃទៀតក្នុងការអនុវត្តមុខងារ គម្រោង កម្មវិធីនានា និងការដោះស្រាយតម្រូវការ និងបញ្ហាប្រឈមនានាដែលមានការពាក់ព័ន្ធគ្នាតាមរយៈការរៀបចំយន្តការគ្រប់គ្រងរួមគ្នា... | law |
តើសេវាបញ្ញើឆាប់រហ័សពិសេសគឺជាអ្វី? | សេវាបញ្ញើឆាប់រហ័សពិសេស គឺជាសេវាកម្មប្រៃសណីយ៍ទំនើបពិសេសមួយ ដែលត្រូវបានរៀបចំឡើងក្នុងប្រព័ន្ធសេវាមានលក្ខណៈជាអន្តរជាតិ។ សេវានេះធានានូវសុវត្ថិភាព និងមានអាទិភាពលើសសេវាប្រៃសណីយ៍ដទៃទៀត ដោយធ្វើការទទួលផ្ញើ ការបញ្ជូនចេញ និងការបែងចែកយ៉ាងឆាប់រហ័ស។ | law |
តើសម្ភារៈសិក្សាសម្រាប់មនុស្សខ្វាក់រួមមានអ្វីខ្លះ? | សម្ភារៈសិក្សាសម្រាប់មនុស្សខ្វាក់រួមមាន៖
- ថាសចំរៀង
- ខ្សែអាត់
- ប្រដាប់ពិសេសង្កើតដោយមន្ទីរពិសោធន៍របស់សាលារៀនសម្រាប់មនុស្សខ្វាក់
- អក្សរអំណ្តែតត្រូវបានខ្ចប់ជិតបិទជិត។ | law |
ដូចម្តេចដែលហៅថាកញ្ចប់តូច? | ដែលហៅថាកញ្ចប់តូច គឺជាបញ្ញើប្រៃសណីយ៍មួយ ដែលវត្ថុបញ្ញើត្រូវបានខ្ចប់បិទជិត មានទំហំជាកំណត់ និងមានទម្ងន់មិនលើសពី២គីឡូក្រាម។ | law |
ដូចម្តេចដែលហៅថាកលិកប័ត្រ? | ដែលហៅថាកលិកប័ត្រ គឺជាបណ្តាសារព័ត៌មាន ទស្សនាវដ្តី ឯកសារបោះពុម្ព និងគ្មានលក្ខណៈជាទំនាក់ទំនងបុគ្គល ដោយគ្រាន់តែជាការផ្សព្វផ្សាយព័ត៌មាននិងផ្ញើជាចំហ។ | law |
ដូចម្តេចដែលហៅថាប្រៃសណីយ៍ប័ត្រ? | ដែលហៅថាប្រៃសណីយ៍ប័ត្រ គឺជាប្រភេទប័ណ្ណធ្វើអំពីក្រដាសរឹង មានទំហំជាកំណត់និងមានកន្លែងសរសេរព័ត៌មាននៅខាងខ្នង សម្រាប់ប្រើប្រាស់ក្នុងការបញ្ជូនព័ត៌មានខ្លី ដោយពុំត្រូវបានប្រើស្រោមសំបុត្រ។ | law |
ដូចម្តេចដែលហៅថាសំបុត្រ? | ដែលហៅថាសំបុត្រ គឺជាលិខិត ឬកញ្ចប់លិខិតដែលមានលក្ខណៈជាទំនាក់ទំនងព័ត៌មានរបស់បុគ្គល និងត្រូវបានបិទជិត។ | law |
តើបញ្ញើសំបុត្រប្រៃសណីយ៍រួមមានអ្វីខ្លះ? | បញ្ញើសំបុត្រប្រៃសណីយ៍រួមមានដូចជា៖
- សំបុត្រ
- ប្រៃសណីយ៍ប័ត្រ
- កលិកប័ត្រ
- កញ្ចប់តូច
- សម្ភារៈសិក្សាសម្រាប់មនុស្សខ្វាក់។ | law |
តើការផ្ទេរបុគ្គលក្នុងដំណាក់កាលនៃការធ្វើសមាហរណកម្មការិយាល័យជំនាញនានាទៅក្នុងរចនាសម្ព័ន្ធគ្រប់គ្រងរបស់រដ្ឋបាលស្រុកត្រូវផ្អែកតាមគោលការណ៍អ្វីខ្លះ? | ការផ្ទេរបុគ្គលក្នុងដំណាក់កាលនៃការធ្វើសមាហរណកម្មការិយាល័យជំនាញនានាទៅក្នុងរចនាសម្ព័ន្ធគ្រប់គ្រងរបស់រដ្ឋបាលស្រុកត្រូវផ្អែកតាមគោលការណ៍ដូចខាងក្រោម៖
- ប្រធាននិងអនុប្រធានការិយាល័យអប់រំ យុវជននិងកីឡា និងការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់និងភូមិបាលដែលកំពុងកាន់មុខតំណែងបច្ចុប្បន្នត្រូវបន្តតែងតាំងជាប្រធាន និងអនុប្រធាននៃការិយាល័... | law |
តើបុគ្គលិកដែលបានផ្ទេរមកបំពេញការងារនៅរដ្ឋបាលស្រុកត្រូវធ្វើដូចម្តេច? | បុគ្គលិកដែលបានផ្ទេរមកបំពេញការងារនៅរដ្ឋបាលស្រុកត្រូវ៖
- ស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលស្រុកស្របតាមគោលការណ៍ និងនីតិវិធីនៃការគ្រប់គ្រងបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិជាធរមាន
- បន្តស្ថិតនៅក្នុងក្របខណ្ឌដែលសាមីខ្លួនបានតាំងស៊ប់មុនពេលផ្ទេរមករដ្ឋបាលស្រុករហូតដល់មានការរៀបចំឡើងវិញស្របតាមមាត្រា១៣នៃអនុក្រឹត្យនេះ
- មានក្របខណ្ឌ ឋាន... | law |
តើការិយាល័យអង្គភាពនានារបស់រដ្ឋបាលស្រុកបច្ចុប្បន្នត្រូវធ្វើសមាហរណកម្មទៅក្នុងរចនាសម្ព័ន្ធថ្មីរបស់រដ្ឋបាលស្រុកតាមការកំណត់អ្វីខ្លះ? | ការិយាល័យអង្គភាពនានារបស់រដ្ឋបាលស្រុកបច្ចុប្បន្នត្រូវធ្វើសមាហរណកម្មទៅក្នុងរចនាសម្ព័ន្ធថ្មីរបស់រដ្ឋបាលស្រុកតាមការកំណត់ដូចជា៖
- ការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុត្រូវធ្វើសមាហរណកម្មទៅក្នុងការិយាល័យរដ្ឋបាលនិងហិរញ្ញវត្ថុ និងឬការិយាល័យគ្រប់គ្រងធនធានមនុស្ស និងឬការិយាល័យលេខាធិការក្រុមប្រឹក្សានៃរចនាសម្ព័ន្ធថ្មីរបស់រដ្ឋបាលស្រុក
- ក... | law |
តើការិយាល័យ និងអង្គភាពជំនាញពាក់ព័ន្ធនានារបស់ក្រសួង ស្ថាប័នដែលមាននៅថ្នាក់ស្រុកត្រូវធ្វើសមារណកម្មទៅក្នុងរចនាសម្ព័ន្ធរបស់រដ្ឋបាលតាមការកំណត់អ្វីខ្លះ? | ការិយាល័យ និងអង្គភាពជំនាញពាក់ព័ន្ធនានារបស់ក្រសួង ស្ថាប័នដែលមាននៅថ្នាក់ស្រុកត្រូវធ្វើសមារណកម្មទៅក្នុងរចនាសម្ព័ន្ធរបស់រដ្ឋបាលតាមការកំណត់ដូចជា៖
- ផ្ទេរការិយាល័យ យុវជន និងកីឡានៃក្រសួងអប់រំ យុវជន និងកីឡានៅថ្នាក់ស្រុកមកជាការិយាល័យអប់រំ យុវជន និងកីឡារបស់រដ្ឋបាលស្រុក
- ផ្ទេរការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលនៃក្... | law |
តើគ្រឹះស្ថានមត្តេយ្យសិក្សាសាធារណៈមានតួនាទីគ្រប់គ្រងគ្រឹះស្ថានមត្តេយ្យសិក្សាសាធារណៈ និងផ្តល់សេវាអប់រំកម្រិតមត្តេយ្យសិក្សា និងមានភារកិច្ចរួមមានអ្វីខ្លះ? | គ្រឹះស្ថានមត្តេយ្យសិក្សាសាធារណៈមានតួនាទីគ្រប់គ្រងគ្រឹះស្ថានមត្តេយ្យសិក្សាសាធារណៈ និងផ្តល់សេវាអប់រំកម្រិតមត្តេយ្យសិក្សា និងមានភារកិច្ចរួមមាន៖
- រៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍសាលារៀន និងផែនការប្រតិបត្តិប្រចាំឆ្នាំរបស់សាលារៀន
- គ្រប់គ្រង និងប្រើប្រាស់បុគ្គលិកអប់រំមត្តេយ្យសិក្សា
- ការគ្រប់គ្រងហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិរ... | law |
តើគ្រឹះស្ថានបឋមសិក្សាសាធារណៈមានតួនាទីគ្រប់គ្រង និងផ្តល់សេវាអប់រំកម្រិតបឋមសិក្សា និងមានភារកិច្ចអ្វីខ្លះ? | គ្រឹះស្ថានបឋមសិក្សាសាធារណៈមានតួនាទីគ្រប់គ្រង និងផ្តល់សេវាអប់រំកម្រិតបឋមសិក្សា និងមានភារកិច្ចមានដូចជា៖
- រៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍សាលារៀន និងផែនការប្រតិបត្តិប្រចាំឆ្នាំរបស់សាលារៀន
- គ្រប់គ្រង និងប្រើប្រាស់បុគ្គលិកអប់រំបឋមសិក្សា
- គ្រប់គ្រងហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិរបស់សាលារៀន
- គ្រប់គ្រង ចាត់ចែង និងថែទាំសៀវភៅស... | law |
តើមុខងារក្នុងវិស័យអប់រំ យុវជន និងកីឡាត្រូវបានផ្ទេរទៅឲ្យរដ្ឋបាលស្រុកនានានៃខេត្តបាត់ដំបងត្រូវបានកំណត់ដូចម្តេច? | មុខងារក្នុងវិស័យអប់រំ យុវជន និងកីឡាត្រូវបានផ្ទេរទៅឲ្យរដ្ឋបាលស្រុកនានានៃខេត្តបាត់ដំបងត្រូវបានកំណត់ដូចខាងក្រោម៖
- ការគ្រប់គ្រងការអប់រំកុមារតូច ការគ្រប់គ្រងការអប់រំបឋមសិក្សា និងការគ្រប់គ្រងការអប់រំក្រៅប្រព័ន្ធត្រូវបានផ្ទេរតាមរយៈការប្រគល់ទៅឲ្យរដ្ឋបាលស្រុកនានានៃខេត្តបាត់ដំបង
- ការគ្រប់គ្រងការអប់រំមធ្យមសិក្សា ការអភិវឌ្ឍយុវជន... | law |
តើទំនាក់ទំនងការងាររវាងរដ្ឋបាលស្រុកជាមួយវិស័យឯកជន និងសង្គមស៊ីវិលនានាដែលកំពុងប្រតិបត្តិការនៅក្នុងដែលសមត្ថកិច្ចរបស់ខ្លួនរួមមានអ្វីខ្លះ? | ទំនាក់ទំនងការងាររវាងរដ្ឋបាលស្រុកជាមួយវិស័យឯកជន និងសង្គមស៊ីវិលនានាដែលកំពុងប្រតិបត្តិការនៅក្នុងដែលសមត្ថកិច្ចរបស់ខ្លួនរួមមាន៖
- រដ្ឋបាលស្រុកអាចធ្វើការសម្របសម្រួល និងផ្តល់ការលើកទឹកចិត្តដល់វិស័យឯកជន និងសង្គមស៊ីវិលនានាក្នុងការចូលរួមរៀបចំ និងអនុវត្តផែនការអភិវឌ្ឍន៍រយៈពេលប្រាំ (០៥) ឆ្នាំ កម្មវិធីវិនិយោគបី (០៣) ឆ្នាំរំកិល ផែនការ... | law |
តើលិខិតស្តីពីការបង្កើតក្រុមហ៊ុន,លិខិតស្តីពីការរំលាយក្រុមហ៊ុនបញ្ចូលគ្នានិងលិខិតស្តីពីការបិទក្រុមហ៊ុនត្រូវជាប់ពន្ធប្រថាប់ត្រាប៉ុន្មានរៀល (៛)? | លិខិតស្តីពីការបង្កើតក្រុមហ៊ុន,លិខិតស្តីពីការរំលាយក្រុមហ៊ុនបញ្ចូលគ្នានិងលិខិតស្តីពីការបិទក្រុមហ៊ុន ត្រូវជាប់ពន្ធប្រថាប់ត្រា ១ ០០០ ០០០៛។HD MOVIES - YouTube | law |
មន្រ្តីរាជការដែលមិនមកបម្រើការតែទទួលប្រាក់ខែរាល់ខែ តើជាអំពើពុករលួយដែរឬទេ? | ករណីដែលមិនមកធ្វើការជាថ្នូរនឹងការផ្តល់ប្រាក់ដល់ថ្នាក់លើរបស់ខ្លួន ជាអំពើពុករលួយ។ ចំណែកឯការមិនមកធ្វើការ និងបែរជាទទួលបានប្រាក់ខែជាធម្មតាក៏ជាអំពើពុករលួយផងដែរ។ | law |
តើការកំណត់ពេលវេលានៃការផ្លាស់ប្តូរសិទ្ធិប្រត្យក្សមានវត្ថុអ្វីខ្លះ? | ការកំណត់ពេលវេលានៃការផ្លាស់ប្តូរសិទ្ធិប្រត្យក្សមានវត្ថុដូចជា៖
- វត្ថុដែលកំណត់ជាក់លាក់ ដោយផ្អែកលើគោលការណ៍នៃឆន្ទៈ វាមានលក្ខណៈសមហេតុផលក្នុងការគិតពិចារណាថាការបង្កើត ការផ្ទេរ និងការកែប្រែសិទ្ធិប្រត្យក្ស ត្រូវកើតមានឡើងនៅពេលកិច្ចសន្យាត្រូវបានធ្វើឡើងរវាងភាគី។ ក៏ប៉ុន្តែ គេអាចបង្កើតកិច្ចសន្យាពិសេស ដើម្បីកំណត់អំពីពេលវេលានៃការផ្លាស... | law |
តើអ្វីទៅហៅថាគោលការណ៍នៃឆន្ទៈ? | គោលការណ៍នៃឆន្ទៈ គឺជាទ្រឹស្តីដែលសន្មតអំពីការបង្កើត ការផ្ទេរ និងការកែប្រែសិទ្ធិប្រត្យក្ស ដែលត្រូវមានអានុភាព តាមការព្រមព្រៀង។ | law |
តើឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមមានសមត្ថកិច្ចធ្វើអ្វីខ្លះ? | សមត្ថកិច្ច៖
- ផ្តល់យោបល់លើសេចក្តីស្នើច្បាប់ ឬសេចក្តីព្រាងច្បាប់ ដែលទាក់ទងដល់ការរៀបចំវិស័យតុលាការ
- សម្រេច និងលើកសេចក្តីស្នើថ្វាយព្រះមហាក្សត្រ អំពីការតែងតាំង ការផ្លាស់ប្តូរ ការផ្តាច់ពីមុខងារ ការដាក់ឱ្យនៅទំនេរ ការដាក់ឱ្យនៅក្រៅក្របខ័ណ្ឌ ការហូតងារចៅក្រម និងព្រះរាជអាជ្ញាទាំងអស់
- ឱ្យយោបល់ចំពោះការតម្លើងថ្នាក់ និងការតម្លើងឋាន... | law |
តើថ្នាក់ណាជាអ្នកតែងតាំងឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម? | បង្កើតដោយច្បាប់មួយ ច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។ ច្បាប់កំណត់ថា៖
- ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ប្រធាន
- រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ សមាជិក
- ប្រធានតុលាការកំពូល សមាជិក
- អគ្គព្រះរាជអាជ្ញាអមតុលាការកំពូល សមាជិក
- ប្រធានសាលាឧទ្ធរណ៍ សមាជិក
- អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ សមា... | law |
តាមមាត្រា ១២៩ ថ្មី ការជម្រះក្ដីផ្ដល់យុត្តិធម៌ ត្រូវធ្វើក្នុងនាមប្រជាពលរដ្ឋខ្មែរ តាមនីតិវិធី និងច្បាប់ជាធរមាន។ មានតែចៅក្រមទេដែលមានសិទ្ធិជម្រះក្តី។ ចៅក្រមត្រូវបំពេញភារកិច្ចនេះដោយគោរពច្បាប់យ៉ាងម៉ឺងម៉ាត់ និងឱ្យអស់ពីដួងចិត្ត និងសម្បជញ្ញៈរបស់ខ្លួន។ “ឱ្យអស់ពីដួងចិត្ត និងសម្បជញ្ញៈរបស់ខ្លួន”។ តើមានអ្វីវាស់វែងដឹង? | កាលណាមានរឿងក្តីដល់តុលាការហើយ ការកាត់ក្តីរបស់តុលាការ ត្រូវមានអ្នកឈ្នះ និងអ្នកចាញ់ ទើបតែបង្កើតឱ្យមានតុលាការមានច្រើនថ្នាក់។ សាលាដំបូង ពិនិត្យទាំងអង្គហេតុ និងអង្គច្បាប់ បើមិនសុខចិត្តទេប្ដឹងទៅសាលាឧទ្ធរណ៍ សាលាឧទ្ធរណ៍ពិនិត្យទាំងអង្គហេតុ និងអង្គច្បាប់ទៀត។ បើមិនសុខចិត្តទៀតប្តឹងទៅតុលាការកំពូល តុលាការកំពូលពិនិត្យអង្គច្បាប់ បើពិនិ... | law |
យោងមាត្រា ១២៨ថ្មី នៃរដ្ឋធម្មនុញ្ញ បានចែងថា "អំណាចតុលាការគ្របដណ្តប់ទៅលើរឿងក្តីទាំងអស់”។ បើសិនទៅថ្ងៃក្រោយយើងមានតុលាការពាណិជ្ជកម្ម តុលាការការងារ តុលាការរដ្ឋបាលហើយ យើងមានវិវាទកម្មជាមួយរដ្ឋធម្មនុញ្ញដែរឬទេ? | អត់មានទេ ព្រោះវាស្ថិតនៅក្នុងការបង្កើតតុលាការជំនាញវិជ្ជាជីវៈនីមួយៗ។ | law |
ការកាត់ទោសខ្មែរក្រហម តើមូលហេតុអ្វីបានជាចាំបាច់ត្រូវយកតុលាការអន្តរជាតិមកកាត់សេចក្តីវិញ? តើយកតុលាការខ្មែរយើងធ្វើដោយខ្លួនឯងបានដែរឬទេ? ឬក៏តុលាការខ្មែរយើងគ្មានសមត្ថភាព។ | នេះជាឆន្ទៈរបស់ប្រជារាស្ត្រខ្មែរភាគច្រើន ដែលលោកប្រើអំណាចនេះតាមរយៈអំណាច នីតិបញ្ញត្តិ អំណាចនីតិប្រតិបត្តិ និងអំណាចតុលាការ។ មុននឹងមានការកាត់ទោស មានការចរចាគ្នាជាច្រើនលើករវាងរាជរដ្ឋាភិបាលកម្ពុជា និង អន្តរជាតិ ដើម្បីបង្កើតតុលាការកូនកាត់នេះឡើង។ | law |
ជំពូកទី១១ ថ្មី មាត្រា ១៣៣ ថ្មី នៃរដ្ឋធម្មនុញ្ញបានចែងថា “ ចៅក្រមមិនអាចគេដកពីមុខតំណែងបានទេ។ ប៉ុន្តែឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមសម្រេចដាក់វិន័យលើចៅក្រមប្រព្រឹត្តខុស "។ សួរថា ចុះបើចៅក្រមនោះប្រព្រឹត្តខុសធ្ងន់ធ្ងររហូតដល់ប្រព្រឹត្តបទឧក្រិដ្ឋ ឬមជ្ឈឹម តើការដាក់វិន័យទៅលើចៅក្រមនោះតាមរូបភាពណា? ចុងក្រោយអាចដកចេញពីមុខតំណែងដែរឬទេ? | សូមមើលមាត្រានេះឱ្យចប់ បើយកតែមួយឃ្លាមកមើលពិបាកបកស្រាយណាស់ ដូច្នេះបើមើលច្បាប់ត្រូវមើលឱ្យអស់ន័យ។ មាត្រា ១៣៣ថ្មី នៃរដ្ឋធម្មនុញ្ញចែងថា ចៅក្រមមិនអាចត្រូវគេដកពីមុខងារបានទេ។ ប៉ុន្តែ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមសម្រេចដាក់វិន័យលើចៅក្រមដែលប្រព្រឹត្តខុស។ សូមជម្រាបថា ចៅក្រមក៏ជាពលរដ្ឋដែរ គឺត្រូវមានទោសដូចគ្នា បើបានប្រព្រឹត្តខុស។ ឧទ... | law |
ពេលមន្ត្រីតុលាការអនុវត្តខុសនីតិវិធីច្បាប់ តើស្ថាប័នណាជាអ្នកដាក់ទោស? | ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមជាអ្នកមានសមត្ថកិច្ចទៅលើរឿងនេះ។ | law |
ពេលសវនាការចៅក្រមអនុវត្តខុសនីតិវិធី បណ្តាលឱ្យប្រជាពលរដ្ឋទទួលនូវភាពអយុត្តិធម៌ ហេតុអ្វីក៏ចៅក្រមមិនបានទទួលនូវទោសទណ្ឌដូចប្រជាពលរដ្ឋ? មិននិយាយពេលលោកចៅក្រម ឬព្រះរាជអាជ្ញាអនុវត្តខុសពេលសវនាការទេ។ | នេះជាកិច្ចការមួយដែលយើងទាំងអស់គ្នា ពិសេសចៅក្រម មេធាវី អ្នកច្បាប់ ឬក៏ក្រុមប្រឹក្សាទាំងអស់ត្រូវខិតខំជួយពន្យល់បងប្អូនប្រជាពលរដ្ឋឱ្យបានយល់ដឹងពីច្បាប់ ចេះពីនីតិវិធីជាដើម កាលណាយើងចេះ យល់ដឹងទាំងអស់គ្នាទៅអំពើរំលោភច្បាប់ក៏ចេះតែកាត់បន្ថយទៅដែរ។ | law |
យោងមាត្រា ១៣៣ថ្មី ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមសម្រេចដាក់វិន័យលើចៅក្រមដែលប្រព្រឹត្តខុស តើការដាក់វិន័យលើចៅក្រមដែលប្រព្រឹត្តខុសដូចម្តេចខ្លួន? ព្រោះមាត្រានេះបាននិយាយថា ចៅក្រមមិនអាចត្រូវបានដកងារឡើយ។ | ក្នុងការដាក់វិន័យមានពីរយ៉ាង ទីមួយ ដាក់វិន័យចៅក្រម គឺប្រធានតុលាការកំពូលជាប្រធាននៃអង្គប្រជុំ ទីពីរ ដាក់វិន័យព្រះរាជអាជ្ញា គឺអគ្គព្រះរាជអាជ្ញាអមតុលាកាកំពូលជាប្រធានអង្គប្រជុំ។ ដូច្នេះ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងព្រះមហាក្សត្រមិនលូកដៃចូលក្នុងរឿងដាក់វិន័យហ្នឹងទេ។ | law |
តើអំណាចទាំងបីបានចែងក្នុងរដ្ឋធម្មនុញ្ញអំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ ហេតុអ្វីបានគេឱ្យអំណាចតុលាការឯករាជ្យទៅវិញ ពីព្រោះថាស្ថាប័នតុលាការរស់ក្រោមរដ្ឋធម្មនុញ្ញដែរ? | អំណាចតុលាការ គឺសម្រាប់រកយុត្តិធម៌ជូនរូបវន្តបុគ្គលក្តី នីតិបុគ្គលក្តី ដែលស្របនឹងលក្ខណៈអន្តរជាតិ ព្រោះតុលាការនៅស្រុកណាក៏ដោយត្រូវតែឯករាជ្យ និងអព្យាក្រឹត។ | law |
ហេតុអ្វីបានជាព្រះរាជាណាចក្រកម្ពុជា ពុំបង្កើតឱ្យមានតុលាការដោះស្រាយវិវាទរដ្ឋបាល។ | ថ្ងៃនេះមិនទាន់មាន ថ្ងៃអនាគតយើងនឹងបង្កើតតុលាការរដ្ឋបាល តុលាការពាណិជ្ជកម្ម និងតុលាការ ការងារ។ | law |
អំណាចតុលាការជាអំណាចឯករាជ្យ។ អំណាចទាំងបីបែងចែកដាច់ពីគ្នា។ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមជាស្ថាប័នធានាឯករាជ្យភាពរបស់អំណាចតុលាការដោយមានព្រះមហាក្សត្រជាប្រធាន។ ហេតុអ្វីបានជាស្ថាប័ននេះមានរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ជាសមាជិក? ដែលរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ជាសមាជិករាជរដ្ឋាភិបាលផងនោះ តើអំណាចតុលាការធានាឯករាជ្យបានដូចម្តេចទៅ? | - រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមដូចព្រះមហាក្សត្រដែរ ប៉ុន្តែព្រះមហាក្សត្រក្តី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ក្តី លោកមិនចូលប្រជុំក្នុងក្រុមប្រឹក្សាវិន័យនៃអង្គចៅក្រមទេ ដើម្បីធានាឯករាជភាព។ | law |
នៅពេលដែលតុលាការកំពូលចេញសាលដីកាសម្រេចហើយ អ្នកចាញ់ក្តីមិនសុខចិត្ត តើអ្នកចាញ់ក្តីនោះត្រូវប្តឹងទៅស្ថាប័នណា? តាមរយៈអ្នកណា? តើស្ថាប័នណាដែលជាអ្នកត្រួតពិនិត្យនូវសកម្មភាពតុលាការ? ហើយនៅពេលតុលាការធ្វើខុស តើស្ថាប័នណាជាអ្នកដាក់ពិន័យស្ថាប័នតុលាការ? ដោយរបៀបណា? | មិនអាចប្ដឹងទៅណាទៀតទេ ពីព្រោះសេចក្តីសម្រេចរបស់តុលាការកំពូលជាសេចក្តីសម្រេចបិទផ្លូវតវ៉ា ប៉ុន្តែគេអាចប្ដឹងសើរើបាននៅតុលាការកំពូល ក្នុងករណីដែលគេរកឃើញភស្តុតាងផ្ទុយ ក្រោយការចេញសាលដីកានោះ។ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ជាអ្នកត្រួតពិនិត្យនូវសកម្មភាពតុលាការ ហើយនៅពេលដែ ចៅក្រមធ្វើខុស ស្ថាប័ននេះជាអ្នកដាក់វិន័យចៅក្រម។ | law |
តើបទបញ្ជា ឬអនុសាសន៍របស់អំណាចនីតិប្រតិបត្តិមានអានុភាពដូចច្បាប់ដែរឬទេ? | បទបញ្ជា និងអនុសាសន៍របស់អំណាចនីតិប្រតិបត្តិចាប់ពីនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី អភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ គឺដើម្បីតម្រែតម្រង់ឱ្យអនុវត្តច្បាប់បានត្រឹមត្រូវតែប៉ុណ្ណោះ ហើយចំពោះរសំណួរថា វាមានអានុភាពដូចច្បាប់ដែរឬទេនោះ គឺមិនដូចទេពីព្រោះវាមិនមែនជាច្បាប់ទេ។ | law |
បើពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ ត្រូវឆ្លងកាត់តាមរយៈតុលាការថ្នាក់ក្រោម និងទទួលការពិនិត្យសម្រេចពីតុលាការកំពូល តើអាចប៉ះពាល់ឯករាជភាពរបស់ក្រុមប្រឹក្សាធម្មនុញ្ញឬទេ? | គឺអត់មានទំនាក់ទំនងអ្វីទេ។ អំណាចតុលាការ មានសិទ្ធិជំនុំជម្រះគ្រប់រឿងក្តីទាំងអស់ គិតទាំងរឿងក្តីរដ្ឋបាលផង ប៉ុន្តែរឿងក្តីទាក់ទងនឹងការបោះឆ្នោត គឺស្ថិតក្នុងសមត្ថកិច្ចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ។ ដូច្នេះ គឺគ្មានប៉ះពាល់ដល់ឯករាជភាពរបស់ក្រុមប្រឹក្សាធម្មនុញ្ញទេ ហើយបើក្រុមប្រឹក្សាធម្មនុញ្ញដោះស្រាយរឿងក្តីដូចដែលបានលើកនោះ គឺវាជាការរំលោ... | law |
តើអំណាចនីតិប្រតិបត្តិអាចចាប់បង្ខំឱ្យប្រជាពលរដ្ឋមានទោស នៅពេលដែលប្រជាពលរដ្ឋមិនទាន់យល់ពីច្បាប់? | តាមច្បាប់ គ្មានពលរដ្ឋណាម្នាក់អាចដោះសារថាខ្លួនមិនចេះច្បាប់ ហើយទៅប្រព្រឹត្តបទល្មើសតាមទំនើងចិត្តបានទេ ពីព្រោះច្បាប់មានវិសាលភាពគ្របដណ្តប់ទៅលើគ្រប់ប្រជាពលរដ្ឋទាំងអស់នៅទូទាំងប្រទេស។ | law |
ហេតុអ្វីបានជាគេចែងថាតុលាការជាស្ថាប័នឯករាជ្យ? | រដ្ឋធម្មនុញ្ញ បានចែងថា តុលាការជាស្ថាប័នឯករាជ្យ ការចែងបែបនេះមានន័យថា អំណាចពីរទៀត ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ គឺអំណាចនីតិប្រតិបត្តិ និងអំណាចនីតិបញ្ញត្តិ មិនអាចបញ្ជាលើអំណាចតុលាការបានទេ ពោលគឺតុលាការធ្វើសេចក្តីសម្រេចដោយឯករាជ្យ ក្នុងនាមប្រជាពលរដ្ឋខ្មែរដើម្បីផ្តល់នូវយុត្តិធម៌ដល់រាស្ត្រ និងសង្គម។ ចំពោះការប្រតិបត្តិជាក់ស្តែង ... | law |
នៅក្នុងពេលបច្ចុប្បន្នដែលមានការរីកចំរើននូវយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ តើអំណាចតុលាការមានមូលដ្ឋានលើលក្ខណៈវិនិច្ឆ័យអ្វីខ្លះដែលនាំឱ្យបែងចែកអំណាចតុលាការ ខុសពីអំណាចកាត់ក្តីរបស់យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ? | ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការសំខាន់ណាស់ ព្រោះការដោះស្រាយតាមផ្លូវតុលាការ មានឈ្នះមានចាញ់ដល់ដោះស្រាយក្រៅប្រព័ន្ធតុលាការមានការសម្របសម្រួល វិធីនេះគឺធ្វើតាមរយៈមជ្ឈត្តករ តាមរយៈអន្តរការី គេរកផ្លូវមួយគ្មានឈ្នះគ្មានចាញ់ ភាគីទាំងពីរស្រុះស្រួលយោគយល់គ្នា វិធីនេះល្អណាស់សម្រាប់ពួកឈ្មួញ ឬធុរជន។ | law |
យោងមាត្រា ១៣៦ ក្រុមប្រឹក្សាធម្មនុញ្ញមានសមត្ថកិច្ចធានាការពារការគោរពរដ្ឋធម្មនុញ្ញ។ តើហេតុអ្វីមិនផ្ដល់ឱ្យរដ្ឋសភា ឬតុលាការក្នុងការធ្វើការបកស្រាយក៏ដូចជាការការពារការគោរព។ តើគុណសម្បត្តិ ក៏ដូចជាគុណវិបត្តិយ៉ាងណាការផ្ទេរភារកិច្ចទៅឱ្យរដ្ឋសភា ឬ អំណាចតុលាការ? | សូមបញ្ជាក់ថា រដ្ឋសភាមានសមត្ថកិច្ចធ្វើច្បាប់ តុលាការមានសមត្ថកិច្ចយកច្បាប់ទៅអនុវត្ត ដើម្បីរកយុត្តិធម៌ជូនប្រជាពលរដ្ឋ ដូច្នេះការពិនិត្យធម្មនុញ្ញភាព ឬបកស្រាយរដ្ឋធម្មនុញ្ញ និងច្បាប់នេះនៅក្នុងប្រទេសប្រជាធិបតេយ្យសេរី គេច្រើនបង្កើតឱ្យមានស្ថាប័នឯករាជ្យ តាមបែបបារាំងមានក្រុមប្រឹក្សាធម្មនុញ្ញ ឬតុលាការធម្មនុញ្ញ បើប្រព័ន្ធច្បាប់អង់គ្... | law |
មាត្រា ១៤២ថ្មី តើហេតុអ្វីចាំបាច់ឱ្យមានការសម្រេចបិទផ្លូវតវ៉ារបស់សេចក្តីសម្រេចនៃក្រុមប្រឹក្សាធម្មនុញ្ញ? | រយៈពេលកន្លងជាង ១០ឆ្នាំ មកហើយ សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញមានច្រើន ដែលឯកឧត្តម លោក លោកស្រីបានដឹងហើយការសម្រេចទាំងឡាយរបស់ក្រុមប្រឹក្សាធម្មនុញ្ញ សម្រេចដោយមនសិការ មានភាពស្ងប់ គ្មានស្តាយក្រោយទេ ព្រោះទាមទារឱ្យមានភាពសុក្រឹតហ្មត់ចត់ជានិច្ច។ សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញជាសេចក្តីសម្រេចបិទផ្លូវតវ៉ា គឺគ្មានប្តឹ... | law |
តើការបង្កើតក្រុមប្រឹក្សាធម្មនុញ្ញមានផលប៉ះពាល់ និងផលប្រយោជន៍អ្វីខ្លះចំពោះព្រះរាជាណាចក្រកម្ពុជា? | ស្ថាប័នក្រុមប្រឹក្សាធម្មនុញ្ញបង្កើតឡើង ដើម្បីធានាការពារមិនឱ្យមានអំណាចណាមួយ បុគ្គលណាមួយរំលោភលើរដ្ឋធម្មនុញ្ញ។ នៅប្រទេសបារាំងគេចាត់ទុកជានិយ័តករ ដើម្បីកុំឱ្យអំណាចទាំងបីជាន់ជើងគ្នា ឬកកូរកកាយផ្ទៃក្នុងពីកន្លែងមួយទៅកន្លែងមួយ គឺយកច្បាប់ជាមូលដ្ឋានគតិយុត្ត។ | law |
តើការបកស្រាយនិងវិនិច្ឆ័យរបស់ក្រុមប្រឹក្សាធម្មនុញ្ញលើអធម្មនុញ្ញភាព ធ្វើតាមការបកស្រាយតាមពាក្យពេចន៍ ឬ គំនិតដើមរបស់នីតិនិពន្ធ? | គឺផ្អែកលើមូលដ្ឋានគតិយុត្ត មើលរដ្ឋធម្មនុញ្ញ មើលច្បាប់ មើលទាំងសន្ធិសញ្ញា កតិកាសញ្ញា ទាំងឡាយក្រែងលោមានការពាក់ព័ន្ធ។ ក្រុមប្រឹក្សាធម្មនុញ្ញថ្លឹងថ្លែងគ្រប់ជ្រុងជ្រោយ មើលគ្រប់អស់ហើយពេលខ្លះពិភាក្សាគ្នាសម្ងាត់នៅក្នុងបន្ទប់ពិភាក្សាគ្មានអ្នកណាចូលបានទេ សមាជិកក្មេងជាងគេជាលេខាធិការកត់ត្រា ពេលខ្លះជជែកគ្នាដាច់បាយរាប់ម៉ោង។ | law |
អំពីប្រាក់បៀវត្សទ្រទ្រង់ជីវភាព បើមានវិសមិតភាពការងារ។ | រដ្ឋបានឧបត្ថម្ភប្រាក់បៀវត្សសមរម្យ ពីព្រោះច្បាប់ចែងថាឋានៈ និងបុព្វសិទ្ធិប្រធានក្រុមប្រឹក្សាធម្មនុញ្ញស្មើនឹងប្រធានរដ្ឋសភា សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ មានឋានៈនិងបុព្វសិទ្ធិស្មើនឹងអនុប្រធានរដ្ឋសភា ប៉ុន្តែការរៀបចំជាក់ស្តែងយើងយោគយល់ទៅដល់ការលំបាករបស់រដ្ឋ។ | law |
តើរចនាសម្ព័ន្ធការងារក្រុមប្រឹក្សាធម្មនុញ្ញ អង្គភាព មន្ត្រីមាននរណាខ្លះ? | មានអគ្គលេខាធិការដ្ឋានមួយ និងមានមន្ត្រីក្របខណ្ឌជាងចិតសិបនាក់។ | law |
តើអំណាចតុលាការរក្សាអនាគតដោយផ្អែកលើមូលដ្ឋានគតិយុត្ត ឬលក្ខខណ្ឌអ្វីខ្លះ? | យើងដឹងហើយពាក្យថា រក្សាអនាគតិគឺមិនលម្អៀង។ អំណាចតុលាការគ្របដណ្តប់លើរឿងក្តីទាំងអស់ រួមទាំងរឿងក្តីរដ្ឋបាលផង។ រឿងក្តីទាំងអស់ត្រូវប្តឹងចូលទៅតុលាការ ហើយតុលាការសម្រេចសេចក្តីដោយគោរពតាមផ្លូវបណ្តឹងនៃតុលាការនីមួយៗ។ ដូច្នេះ ត្រូវផ្អែកលើច្បាប់ លើនីតិវិធី មានហេតុផល មានភស្តុតាង មានសាក្សីគ្រប់គ្រាន់ កុំភ័យ កុំរំភើប កុំធ្លាក់ក្នុងការអូស... | law |
ពេលប្រជាពលរដ្ឋមានបញ្ហាចំពោះសេចក្តីសម្រេចរបស់តុលាការ គាត់ចង់ប្ដឹងទៅក្រុមប្រឹក្សាធម្មនុញ្ញ ប៉ុន្តែបើតាមរយៈរដ្ឋសភា ឬផ្លូវតុលាការគ្មានលទ្ធភាព តើគាត់អាចមានវិធីណាទើបប្តឹងទៅដល់ក្រុមប្រឹក្សាធម្មនុញ្ញ? | បើទាក់ទងនឹងសេចក្តីសម្រេច ឬសាលក្រម ឬសាលដីការបស់តុលាការក្នុងនីតិរួម អ្នកដែលកើតទុក្ខមិនសុខចិត្ត ដូចជាមិនអាចប្តឹងទៅក្រុមប្រឹក្សាធម្មនុញ្ញឱ្យកាត់សេចក្តីថាតុលាការថ្នាក់នេះថ្នាក់នោះធ្វើខុស ឬត្រូវបានទេ ព្រោះមិនមែនជាសមត្ថកិច្ចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ។ ក្រុមប្រឹក្សាធម្មនុញ្ញមិនមែនជាស្ថាប័នកំពូលលើតុលាការកំពូល ហើយក្រុមប្រឹក្សាធម... | law |
តើបុគ្គលណាអាចសម្រេចថាច្បាប់ធម្មនុញ្ញនេះត្រឹមត្រូវ? | គឺក្រុមប្រឹក្សាធម្មនុញ្ញ។ បើក្រុមប្រឹក្សាធម្មនុញ្ញសម្រេចថាស្របនឹងរដ្ឋធម្មនុញ្ញហើយ ទើបព្រះមហាក្សត្រឡាយព្រះហស្តលេខាលើព្រះរាជក្រមប្រកាសឱ្យប្រើច្បាប់នោះបាន។ | law |
ការសម្រេចសេចក្តីរបស់ក្រុមប្រឹក្សាធម្មនុញ្ញមានផ្តន្ទាទោសជាប់ពន្ធនាគារ និងពិន័យជាប្រាក់ តើការដាក់ទោសទណ្ឌចំពោះក្រុមណា? | ក្រុមប្រឹក្សាធម្មនុញ្ញមិនមែនជាស្ថាប័ន ដែលមានសមត្ថកិច្ចផ្តន្ទាទោសដាក់ពន្ធនាគារដល់បុគ្គលណាដូចតុលាការទេ ប៉ុន្តែច្បាប់បានកំណត់ពិន័យ និងផ្តន្ទាទោសដល់បុគ្គលទាំងឡាយណាដែលមិនគោរពសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ។ | law |
ចូរបញ្ជាក់បំភ្លឺយ៉ាងដូចម្តេចហៅថា "ការបកស្រាយច្បាប់" និង "ការផ្សព្វផ្សាយច្បាប់។ តើមានលក្ខណៈខុសគ្នាយ៉ាងណា? | ការបកស្រាយច្បាប់ ត្រូវបានកំណត់ដោយរដ្ឋធម្មនុញ្ញ ឬច្បាប់ ដើម្បីបំភ្លឺទៅនឹងភាពស្រពិចស្រពិលលើបញ្ញត្តិច្បាប់ក្រុមប្រឹក្សាធម្មនុញ្ញមានសិទ្ធិបកស្រាយច្បាប់។ ចំណែកឯការផ្សព្វផ្សាយច្បាប់វិញ គឺគ្រាន់តែជាការអប់រំ ឬជូនព័ត៌មាន។ | law |
ចូរបញ្ជាក់បំភ្លឺយ៉ាងដូចម្តេចហៅថា "ការបកស្រាយច្បាប់" និង "ការផ្សព្វផ្សាយច្បាប់។ តើមានលក្ខណៈខុសគ្នាយ៉ាងណា? | ក្រុមប្រឹក្សាធម្មនុញ្ញមិនដោះស្រាយរឿងទំនាស់បុគ្គលទេ។ | law |
តើវិវាទក្នុងការបោះឆ្នោត តែករណីនេះទាក់ទងនឹងផលប្រយោជន៍បុគ្គលមួយរូប ឬច្រើនរូប តើជាសមត្ថកិច្ចរបស់ក្រុមប្រឹក្សាធម្មនុញ្ញដែរឬទេ? | ក្រុមប្រឹក្សាធម្មនុញ្ញមិនដោះស្រាយរឿងទំនាស់បុគ្គលទេ។ | law |
ប្រជារាស្តចង់ប្តឹងចៅក្រម ឬតុលាការណាម្នាក់ តើត្រូវដាក់ពាក្យបណ្តឹងទៅកន្លែងណាទើបត្រឹមត្រូវ? | ប្រសិនបើប្រជារាស្រ្តចង់ប្តឹងចៅក្រម គឺត្រូវប្តឹងទៅឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដែលជាអ្នកមានសមត្ថកិច្ចដាក់ទណ្ឌកម្មចៅក្រម។ ចំណែកឯតុលាការ គឺជាស្ថាប័នមួយដូច្នេះគេមិនអាចដាក់ទណ្ឌកម្មស្ថាប័នបានទេ។ | law |
ហេតុអ្វីបានជាច្បាប់មិនអនុញ្ញាតឱ្យសមាជិកក្រុមប្រឹក្សាធម្មនុញ្ញប្រកបមុខរបរផ្សេងៗ? | ដោយសារការត្រួតមុខងារក្នុងពេលតំណាលគ្នានេះមានផលអាក្រក់មិនល្អ។ ឧទាហរណ៍ដូចជា ឯកឧត្តមឧត្តមសេនីយ៍ណាមួយចង់ទៅធ្វើតំណាងរាស្ត្រ ឬចង់ធ្វើសមាជិកព្រឹទ្ធសភាទាល់តែក្របខ័ណ្ឌឧត្តមសេនីយ៍សិន ប៉ុន្តែការតម្លើងថ្នាក់គេរក្សាទុកឱ្យ។ | law |
តើនៅពេលសមាជិកក្រុមប្រឹក្សាធម្មនុញ្ញប្រព្រឹត្តខុស តើនរណាមានសមត្ថកិច្ចដាក់វិន័យ? | គឺក្រុមប្រឹក្សាធម្មនុញ្ញប្រជុំ ហើយប្រសិនបើកំហុសហ្នឹងមានភស្តុតាងគ្រប់គ្រាន់ត្រូវអនុម័តបញ្ចេញ ចេញដោយសំឡេង ២/៣ នៃសមាជិកទាំងមូល។ | law |
នីតិបញ្ញត្តិ និងនីតិប្រតិបត្តិ បើនីតិទាំងពីរនៅដាច់ដោយឡែកពីគ្នា ហេតុដូចម្ដេចបានជានៅក្នុងអាណត្តិសភាមុនៗកត់សម្គាល់ឃើញថា មានឯកឧត្តមខ្លួនគាត់ជាសមាជិករាជរដ្ឋាភិបាលផងនិងជាសមាជិកសភាផង? | អំណាចចែកដាច់ពីគ្នា តែមនុស្សមិនបានចែកនោះទេ។ រដ្ឋធម្មនុញ្ញបានចែងដូច្នេះថាតំណាងរាស្ត្រអាចធ្វើជាសមាជិករាជរដ្ឋាភិបាលផង ហើយសមាជិករាជរដ្ឋាភិបាលក៏អាចធ្វើជាតំណាងរាស្ត្រផង។ តែវិសមិតភាពមានឧទាហរណ៍ បើជាមន្ត្រីរាជការស៊ីវិល ជាយោធិន ជាចៅក្រម ឬជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ គេមិនឱ្យទៅធ្វើការងារពីរបានទេ។ ធ្វើជានាយករដ្ឋមន្រ្តីបានមានលក្ខខ... | law |
ហេតុអ្វីរដ្ឋធម្មនុញ្ញមិនចែងពីអាណត្តិនាយករដ្ឋមន្ត្រី? | រដ្ឋធម្មនុញ្ញអត់មានចែងមែន ប៉ុន្តែមានលក្ខខណ្ឌច្រើនដើម្បីធ្វើនាយករដ្ឋមន្ត្រីបាន ទី១-ជាតំណាងរាស្ត្ររបស់គណបក្សឈ្នះឆ្នោត។ បើអត់ចែងមានន័យថា បើកផ្លូវហើយឱ្យតែអ្នកនោះឯងមានប្រជាប្រិយឈ្នះឆ្នោត ហើយត្រូវបានគណបក្សឧទ្ទេសនាមឱ្យធ្វើជាបេក្ខជននាយករដ្ឋមន្ត្រី ព្រោះពាក្យថាបោះឆ្នោតនេះ គណបក្សនីមួយៗសុទ្ធតែបញ្ចេញបេក្ខជននាយករដ្ឋមន្ត្រីហើយ ដូចជា... | law |
មាត្រា ៨១ នៃច្បាប់រដ្ឋធម្មនុញ្ញចែងថា “ រដ្ឋសភាមានថវិកាស្វយ័តសម្រាប់ដំណើរការ”។ តើថវិកានោះ បានមកពីណា? | បានមកពីថវិការដ្ឋទាំងស្រុង។ បើមើលពីតារាងថវិកាជាតិ គឺក្រសួងព្រះបរមរាជវាំង លេខរៀងទី១ រដ្ឋសភាលេខរៀងទី២ ព្រឹទ្ធសភាលេខរៀងទី៣ និងក្រុមប្រឹក្សាធម្មនុញ្ញលេខរៀងទី៤។ | law |
ខ្ញុំបាទមានភាពមិនច្បាស់លាស់អំពីបញ្ហាដែលនៅពេលប្រទេសជាតិមានភាពអាសន្ន ហេតុអ្វីបានជារដ្ឋសភាមិនអាចរំលាយបាន? | ព្រោះស្ថានភាពប្រទេសជាតិនៅពេលនោះកើតកលិយុគ បះបោរពេញផ្ទៃប្រទេសពេលនោះហើយ អ្នកដែលជាតំណាងរបស់ប្រជារាស្ត្រមានតែរដ្ឋសភាទេ គឺពេលនោះរដ្ឋសភាប្រជុំរាល់ថ្ងៃ ដោះស្រាយនូវរាល់បញ្ហាធំៗរបស់ប្រទេសជាតិ ដើម្បីបញ្ចប់ភាពវឹកវរទាំងអស់នោះ។ | law |
ហេតុអ្វីសមាជិករដ្ឋសភាមិនកំណត់អាយុបេក្ខភាពដូចសមាជិកព្រឹទ្ធសភា? | ដើម្បីឈរឈ្មោះជាតំណាងរាស្ត្រ ត្រូវមានអាយុ ២៥ឆ្នាំយ៉ាងតិច សញ្ជាតិខ្មែរពីកំណើត។ ចំពោះសមាជិកព្រឹទ្ធសភា អាយុ ៤០ឆ្នាំយ៉ាងតិច សញ្ជាតិខ្មែរពីកំណើតដូចគ្នា។ សូមមើលមាត្រា ៣៤ថ្មី នៃរដ្ឋធម្មនុញ្ញ។ សភាទាំងពីរមានថ្នាក់ខុសគ្នា ព្រឹទ្ធសភាជាអំណាចនីតិប្បញ្ញត្តិមួយដែលប្រកបដោយគតិបណ្ឌិត ឬគេហៅថា ជាសភាដែលចាស់ទុំ ទើបមានការកម្រិតអាយុខ្ពស់ជាង។ | law |
យោងមាត្រា ៥១ថ្មី នៃរដ្ឋធម្មនុញ្ញូ ចែងអំពីការបែងចែកអំណាចដាច់ពីគ្នា តែមាត្រា ៩១ថ្មី នៃរដ្ឋធម្មនុញ្ញ តុលាការមិនត្រូវបានច្បាប់អនុញ្ញាតឱ្យមានសិទ្ធិក្នុងការធ្វើច្បាប់ឡើយ តើមាត្រា ៩១ថ្មី នេះ ធានាសិទ្ធិស្មើភាពរវាងស្ថាប័នទាំងបីដែរឬទេ? | តុលាការជាអ្នកអនុវត្តច្បាប់ ហើយរដ្ឋសភាជាអ្នកធ្វើច្បាប់ ដូច្នេះរាល់ច្បាប់ណាដែលពាក់ព័ន្ធនឹងតុលាការ ការធ្វើសេចក្តីព្រាងច្បាប់ ឬសេចក្តីស្នើច្បាប់នោះត្រូវបញ្ជូនទៅឱ្យឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមពិនិត្យជាមុនសិន។ ចំពោះតុលាការឥតមានធ្វើច្បាប់ទេមានតែរដ្ឋសភា និងព្រឹទ្ធសភាទេ ចំណែកឯនាយករដ្ឋមន្ត្រីក៏មានសិទ្ធិផ្តួចផ្តើមគំនិតធ្វើច្បាប... | law |
មាត្រា ៨៨ថ្មី (ពីរ) នៃរដ្ឋធម្មនុញ្ញសម្រាប់ការអនុម័តទាំងឡាយដែលតម្រូវឱ្យយកមតិភាគច្រើន ពីរភាគបីមានអ្វីខ្លះ? | បច្ចុប្បន្ននេះនៅក្នុងសៀវភៅរដ្ឋធម្មនុញ្ញដែលចែងឱ្យរដ្ឋសភា ឬព្រឹទ្ធសភាប្រជុំអនុម័តយកសំឡេង ភាគច្រើនពីរភាគបីនៃសមាជិករដ្ឋសភាទាំងមូល ឬពីរភាគបីនៃសមាជិកព្រឹទ្ធសភាទាំងមូលមានពីរបីករណី។ ទី១ ការកែប្រែរដ្ឋធម្មនុញ្ញ បើគ្មានសំឡេងពីរភាគបីទេ គឺកែប្រែមិនបានទេ។ ទី២ ការដកអភ័យឯកសិទ្ធិតំណាងរាស្ត្រ ឬដកអភ័យឯកសិទ្ធិសមាជិកព្រឹទ្ធសភាក៏ទាមទារឱ្យមា... | law |
ជំពូកទី៦ ស្តីអំពីអប់រំ វប្បធម៌ និង សង្គមកិច្ច។ មាត្រា ៦៨ ចែងអំពីប្រជាពលរដ្ឋត្រូវបានទទួលការអប់រំយ៉ាងតិច ៩ឆ្នាំ តើក្នុងករណីឪពុក-ម្តាយបង្ខំកូនឱ្យឈប់រៀនតិចជាង ៩ឆ្នាំ តើមានទោសយ៉ាងណា? | ឪពុកម្តាយ បើមានកូនគ្រប់អាយុចូលរៀនហើយ មិនបញ្ជូនកូនឱ្យទៅរៀនជាគោលការណ៍ គឺមានទោសព្រោះនេះជាកាតព្វកិច្ចឪពុកម្តាយ។ ប៉ុន្តែសួរថា ដាក់ទោសយ៉ាងម៉េចបើប្រជាកសិករយើងខ្លះក្រីក្រ។ សូមមន្ទីរអប់រំថតចម្លងច្បាប់ស្តីពីការអប់រំចែកទៅមន្ទីរផ្សេងៗ និងជួយផ្សព្វផ្សាយផង។ | law |
មាត្រា ៨៨ថ្មី (ពីរ) តើពេលណាគេប្រើកូរ៉ុមសំឡេងដាច់ខាត និងពេលណាគេប្រើកូរ៉ុម ពីរភាគបី ឬច្រើនជាងនេះសម្រាប់ធ្វើការអនុម័ត? | ការប្រើសំឡេងដាច់ខាត គឺលើសពីពាក់កណ្តាលនៃសមាជិកទាំងមូល ដល់ទៅកូរ៉ុមពីរភាគបី ឬច្រើនជាងនេះ ដូចជាការអនុម័តលើច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញត្រូវការសម្លេងពីរភាគបី ឬការលើកអភ័យឯកសិទ្ធិតំណាងរាស្ត្រណាមួយត្រូវការពីភាគបីដែរ។ | law |
ជំពូកទី៦ មាត្រា៧១ បរិវេណបេតិកភណ្ឌជាតិក៏ដូចជាបេតិកភណ្ឌដែលបានបញ្ចូលជាបេតិកភណ្ឌពិភពលោក ត្រូវចាត់ចូលជាតំបន់អព្យាក្រឹតដែលមិនឱ្យមានសកម្មភាពយោធា។ ដោយតំបន់បេតិកភណ្ឌពិភពលោក ប្រាសាទព្រះវិហារដែលកំពុងមានសកម្មភាពយោធា? | សូមបើកមើលមាត្រា ៥២ ដែលជាមាតាបដិប្បញ្ញត្តិទៅនឹងមាត្រា ៧១ "រាជរដ្ឋាភិបាលប្តេជ្ញា ការពារឯករាជ្យជាតិ អធិបតេយ្យ បូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា” អីចឹង រឿងប្រាសាទព្រះវិហារជារឿងបូរណភាពទឹកដី បើកុំមានថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ២០០៨ តើយើងមានការចាំបាច់អីឱ្យមានសកម្មភាពយោធា។ យើងបានអនុវត្តមាត្រានេះ ហេតុដូច្នេះហើយទើបយើងបានបង្កើនកម... | law |
មាត្រា ៧២ ទំព័រ ២៤ តើស្ថាប័នណាដែលទទួលខុសត្រូវក្នុងការគ្រប់គ្រងលើការពិនិត្យ សុខភាព ដោយឥតបង់ថ្លៃនៅតាមមន្ទីរពេទ្យ? ហើយធ្វើយ៉ាងណាទើបដឹងថា បុគ្គលណាម្នាក់ស្ថិតក្នុងភាពក្រីក្រ? | វាជាសមត្ថកិច្ចរបស់ក្រសួងសុខាភិបាល។ ចំពោះបញ្ហាបង់ថ្លៃ ឬមិនបង់ថ្លៃ ត្រូវនៅរង់ចាំមានច្បាប់ពិសេសដោយឡែក ដើម្បីកំណត់ពីបញ្ហានេះទៀត។ | law |
មាត្រា ៧២ សុខភាពរបស់ប្រជារាស្ត្រត្រូវបានធានា។ ចុះហេតុអ្វីបានជានៅតាមមន្ទីរពេទ្យមួយចំនួនពេលឃើញរាស្ត្រក្រីក្រគ្មានលុយគឺមិនព្យាបាល? | ជាសីលធម៌ ជាវិន័យរបស់គ្រូពេទ្យ ជារឿងមួយផ្សេងទៀត និយាយរួមគឺជារឿងបុគ្គល។ | law |
មាត្រា ៧៤ រដ្ឋជួយឧបត្ថម្ភជនពិការ និងគ្រួសារយុទ្ធជនដែលបានបូជាជីវិតដើម្បីប្រយោជន៍ជាតិ។ ពិនិត្យឃើញថា តាមសាលារៀននានាមិនមានកន្លែងសម្រាប់សម្រួលដល់អ្នកពិការក្នុងការចូលរៀនសូត្រឡើយ? អ្នកពិការជិះរទេះពុំអាចចូលរៀនសូត្របានច្រើនទេ ដោយសារសាលាខ្ពស់ៗពុំមានជាន់ក្រោមសម្រាប់អ្នកពិការសិក្សា។ តើគោលការណ៍ដោះស្រាយរបស់ថ្នាក់ដឹកនាំកំពូលៗធ្វើយ៉ាង... | ជាគោលការណ៍ សម្រាប់ជនពិការគេផ្តល់អាទិភាពឱ្យច្រើនណាស់។ ប្រទេសជឿនលឿនគេធ្វើបានរួចហើយ ប៉ុន្តែសម្រាប់ប្រទេសយើងគួរតែលើកសំណូមពរតាមរយៈតំណាងរបស់ខ្លួន ដូចជាតាមរយៈឃុំ សង្កាត់ ខេត្ត ក្រុង ស្រុក ខណ្ឌ ជាដើមជូនទៅរាជរដ្ឋាភិបាល។ យើងត្រូវការពេលវេលាបន្តទៅទៀត ព្រោះនេះជាការងាររបស់ថ្នាក់ដឹកនាំក្នុងការកសាងជាតិ។ | law |
តើ “ប្រទេសកម្ពុជាអនុវត្តប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ ” មានន័យដូចម្តេច? តើពាក្យ "សេដ្ឋកិច្ចទីផ្សារ” និង “សេដ្ឋកិច្ចទីផ្សារសេរី” ខុសគ្នាដូចម្តេច? | ពាក្យទាំងពីរនេះមានន័យដូចគ្នា គ្រាន់តែភាសាខ្មែរយើងគេតែងចូលចិត្តបន្ថែមពាក្យ "សេរី” ពីក្រោយទៀត ដើម្បីផ្តល់ភាពច្បាស់លាស់។ ពាក្យ "សេដ្ឋកិច្ចទីផ្សារសេរី" នេះ ចង់សំដៅទៅដល់ការប្រកួតប្រជែង មានន័យថាប្រកួតប្រជែងទាំងទិញចូល និងប្រកួតប្រជែងទាំងលក់ចេញ ដោយមិនមានអន្តរាគមន៍របស់អ្នកទីបីដែលជារដ្ឋនោះទេ។ ប៉ុន្តែមិនមែនសេរីដោយមិនមានក្របខណ្ឌនោ... | law |
សូមពន្យល់បន្ថែមមាត្រា ៥៩ ជំពូកទី ៥ អំពីសេដ្ឋកិច្ច? | សេដ្ឋកិច្ចទីផ្សារខុសពីសេដ្ឋកិច្ចផែនការ យើងកំពុងអនុវត្តសេដ្ឋកិច្ចទីផ្សារ ដែលបើកឱ្យមានការប្រកួតប្រជែង ដើម្បីឱ្យតម្លៃវាចុះថោកទៅតាមក្រិត្យក្រមទីផ្សារ។ | law |
ហេតុអ្វីបានជាចាំបាច់ច្បាប់ត្រូវយកពន្ធដារពីប្រជាពលរដ្ឋ? | រដ្ឋធម្មនុញ្ញចែង បើមិនអីចឹងទេរដ្ឋបានលុយពីណាសម្រាប់បើកប្រាក់ខែឱ្យមន្ត្រីរាជការ សម្រាប់យកទៅកសាងនេះកសាងនោះប្រទេសណាក៏គេយកពន្ធដែរ។ ពន្ធយើងជាពន្ធនៅក្នុងកម្រិតមួយទេ មិនទាន់ក្លាយទៅជាប្រព័ន្ធពន្ធដ៏តឹងរឹងទេ។ | law |
មាត្រា ៧២ នៃរដ្ឋធម្មនុញ្ញចែងថា ប្រជារាស្ត្រក្រីក្រត្រូវទទួលបានការពិនិត្យរោគដោយឥតគិត ថ្លៃនៅតាមមន្ទីរពេទ្យរដ្ឋ។ តើពាក្យ ពិនិត្យរោគ និង ព្យាបាលរោគទាក់ទងគ្នាទេ? | ជាគោលការណ៍ ការពិនិត្យរោគ គឺជាការស្វែងរករោគសញ្ញា និង មូលហេតុដែលធ្វើឱ្យមានជម្ងឺ ហើយទើបធ្វើការព្យាបាល ដូចជាការពិនិត្យកំដៅ ចង្វាក់បេះដូង ពិនិត្យសំពាធឈាម ជាដើម។ | law |
បើតំណែងនាយករដ្ឋមន្ត្រីនៅទំនេរជាស្ថាពរ នោះត្រូវតែងតាំងគណៈរដ្ឋមន្ត្រីមួយថ្មីក្នុងលក្ខខណ្ឌដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនេះ។ បើការទំនេរនោះជាការទំនេរមួយកាលមួយគ្រាទេត្រូវចាត់តាំង នាយករដ្ឋមន្ត្រីស្តីទីជាបណ្តោះអាសន្ន។ | ប្រសិនណានាយករដ្ឋមន្ត្រីលោកទទួលមរណភាពទៅ ឬខ្មាំងសត្រូវចាប់បាត់ទៅ នេះប្រៀបដូចជារំលាយរាជរដ្ឋាភិបាលហើយ ដូច្នេះគណបក្សដែលឈ្នះឆ្នោតត្រូវរៀបចំនីតិវិធីចាត់តាំងនាយករដ្ឋមន្រ្តីថ្មី ដោយស្នើឈ្មោះមករដ្ឋសភាដើម្បីសុំសេចក្តីទុកចិត្តពីរដ្ឋសភាទាំងនេះគឺច្បាប់តម្រូវ។ បើលោកអវត្តមានម្តងម្កាល ដើម្បីទៅមើលជម្ងឺ ឬទៅធ្វើបេសកកម្មនៅក្រៅប្រទេសមួយរយៈន... | law |
រាជរដ្ឋាភិបាលអាចទម្លាក់សភាបាននៅពេលណា? មូលហេតុអ្វី? | នៅពេលដែលរដ្ឋសភាខ្លួនឯងទម្លាក់រាជរដ្ឋាភិបាលពីរដងក្នុងរយៈពេល១២ខែ។ នៅពេលនោះ រដ្ឋសភាត្រូវតែរំលាយខ្លួនឯងតែម្តង។ | law |
រដ្ឋសភាអាចទម្លាក់គណៈរដ្ឋមន្ត្រី ឬរាជរដ្ឋាភិបាលពីតំណែង។ យោងតាមខ្លឹមសារនេះ តើសមាជិករដ្ឋសភាអាចអនុវត្តទៅបានដោយប្រសិទ្ធភាពដែរឬទេ បើសមាជិកភាគច្រើននៃរដ្ឋសភាកើតចេញពីគណបក្សកាន់អំណាច? | ដើម្បីទម្លាក់គណៈរដ្ឋមន្រ្តីចេញពីតំណែងបាន យើងត្រូវអនុវត្តតាមរដ្ឋធម្មនុញ្ញ។ វាផ្តើមចេញពីការដាក់ជាសំណួរ-ចម្លើយ ការដាក់ញត្តិបន្ទោសដែលតម្រូវឱ្យមានតំណាងរាស្ត្រយ៉ាងតិច៣០នាក់ និងការអនុម័តទទួល ឬមិនទទួលញត្តិបន្ទោស។ | law |
រដ្ឋធម្មនុញ្ញខ្មែរគ្រប់របបនយោបាយខ្លួនមានចែងពីព្រឹទ្ធសភា ប៉ុន្តែខ្លួនមិនមានចែងទេ។ ហេតុអ្វីត្រូវមានសមាជិកព្រឹទ្ធសភា? និងហេតុអ្វីមិនមាន? | អាស្រ័យលើយើងប្រកាន់យករបបសភាមួយ ឬរបបសភាពីរ។ សម័យសង្គមរាស្រ្តនិយម សភាមានពីរថ្នាក់ដែរ គ្រាន់តែមិនដាក់ឈ្មោះព្រឹទ្ធសភាកាលនោះគេដាក់ឈ្មោះថាក្រុមប្រឹក្សាព្រះរាជអាណាចក្រ។ | law |
យោងមាត្រា ១១៣ថ្មី នៃជំពូកទី ៨ថ្មី យើងពិនិត្យឃើញ រដ្ឋសភាហាក់ដូចជាមានសិទ្ធិអំណាចជាងព្រឹទ្ធសភា តើស្ថាប័នមួយណាមានអំណាចគ្របដណ្តប់? | និយាយក្នុងរដ្ឋធម្មនុញ្ញ ដែលជាកិច្ចសន្យាអំណាច យើងពិបាកនិយាយថា ស្ថាប័នណាមានអំណាចជាងស្ថាប័នណាណាស់ ពីព្រោះអ្នកសរសេរគេថ្លឹងថ្លែងអំណាចឱ្យមានតុល្យភាពគ្នា។ ប៉ុន្តែជាគោលការណ៍ យើងមើលនៅក្នុងក្រុមប្រឹក្សារាជសម្បត្តិ អ្នកណានៅពីលើគេគឺប្រធានព្រឹទ្ធសភា។ ពេលព្រះមហាក្សត្រអវត្តមាន ឬពេលទ្រង់ប្រឈួនខ្លាំងមិនអាចបំពេញព្រះរាជភារកិច្ចបានអ្នកណាធ... | law |
តើព្រឹទ្ធសភានិងរដ្ឋសភា ប្រើអំណាចនីតិប្បញ្ញត្តិដូចម្តេច? | តាមរដ្ឋធម្មនុញ្ញ ស្ថាប័នទាំងពីរនេះមានអំណាចនីតិប្បញ្ញត្តិ មានន័យថាមានអំណាចធ្វើច្បាប់ពិភាក្សា និងអនុម័តច្បាប់។ ក្រោយពីរដ្ឋសភាបានពិភាក្សា និងអនុម័តច្បាប់ហើយត្រូវបញ្ជូនអត្ថបទច្បាប់នោះមកឱ្យព្រឹទ្ធសភាដើម្បីពិនិត្យ និងឱ្យយោបល់។ ភាពខុសគ្នារវាងស្ថាប័នទាំងពីរនេះនៅត្រង់ថា ព្រឹទ្ធសភាពុំមានសិទ្ធិក្នុងការផ្តួចផ្តើមធ្វើវិសោធនកម្មរដ្ឋ... | law |
សមាជិកព្រឹទ្ធសភាមានអភ័យឯកសិទ្ធិសភា មានន័យដូចម្តេច? | អភ័យឯកសិទ្ធិសភា គឺជាសិទ្ធិពិសេសរបស់សភា ពុំមែនតែជារបស់តំណាងរាស្ត្រទេ ពោលគឺពុំមែនជាសិទ្ធិផ្តាច់មុខរបស់សមាជិករដ្ឋសភាឡើយ។ សមាជិកព្រឹទ្ធសភាមានអភ័យឯកសិទ្ធិសភា មានន័យថា ច្បាប់បានផ្តល់ការការពារដល់សមាជិកព្រឹទ្ធសភា តាមរយៈអភ័យឯកសិទ្ធិមួយដូចគ្នានឹងតំណាងរាស្ត្រដែរ។ | law |
ប្រសិនបើច្បាប់មួយ ដូចជាច្បាប់ស្តីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលច្បាប់បានអនុម័តដោយ រដ្ឋសភាហើយបន្ទាប់ពីព្រឹទ្ធសភាគ្មានពេលគ្រប់គ្រាន់ ដើម្បីពិនិត្យច្បាប់នេះ ហើយបញ្ជូនទៅព្រះមហាក្សត្រ ដើម្បីប្រកាសឱ្យប្រើ។ តើច្បាប់ដែលព្រឹទ្ធសភាបានអះអាងដូច្នេះ អាចមានអានុភាពអនុវត្តឬទេ? | ផ្អែកលើមាត្រានៃរដ្ឋធម្មនុញ្ញដែលចែងថា ច្បាប់ដែលរដ្ឋសភាបានអនុម័តចប់សព្វគ្រប់ហើយ ព្រឹទ្ធសភាលោកអាចថាមិនមានពេលគ្រប់គ្រាន់ក្នុងការពិនិត្យច្បាប់នោះ ច្បាប់នោះនឹងអនុវត្តនីតិវិធីទៅព្រះមហាក្សត្រ ចំណុចនេះមិនមានបញ្ហាអ្វីទេ។ ប្រសិនបើមានអធម្មនុញ្ញភាព ប្រធានព្រឹទ្ធសភា សមាជិកព្រឹទ្ធសភា ១/៤ អាចស្នើមកក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យជាក្រោយប... | law |
តើសមាជិកព្រឹទ្ធសភាមានចំនួនប៉ុន្មានរូប? ដោយមាត្រា ៩៩ នៃរដ្ឋធម្មនុញ្ញ ជំពូកទី៨ ស្តីពីព្រឹទ្ធសភាចែងថា សមាជិកព្រឹទ្ធសភាត្រូវស្មើនឹងពាក់កណ្តាលនៃសមាជិករដ្ឋសភាទាំងមូល។ ហើយមាត្រា ១៥៧ នៃរដ្ឋធម្មនុញ្ញចែងថា សមាជិកចំនួន ៦១រូប សំរាប់នីតិកាលទី១នៃរដ្ឋសភា។ | តាមស្មារតីរដ្ឋធម្មនុញ្ញ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា សមាជិកព្រឹទ្ធសភា ជារួមត្រូវមានមិនលើសពីចំនួនពាក់កណ្តាលសមាជិករដ្ឋសភា។ រដ្ឋសភានីតិកាលទី២ មានសមាជិក ១២២រូប ដូច្នេះសមាជិកព្រឹទ្ធសភាត្រូវនឹង ៦១រូប។ ក្នុងនោះ ០២រូបតែងតាំងដោយព្រះមហាក្សត្រ និង 0២រូប ជ្រើសតាំងដោយរដ្ឋសភាសល់ប៉ុន្មានត្រូវបោះឆ្នោតជាអសកល គឺដោយសម... | law |
សូមឯកឧត្តម មេត្តាជួយពន្យល់មាត្រា ៧៩ នៃរដ្ឋធម្មនុញ្ញ? | មាត្រា ៧៩ នៃរដ្ឋធម្មនុញ្ញបានចែងថា " អាណត្តិនៃសមាជិករដ្ឋសភា មានវិសមិតភាពជាមួយការបំពេញមុខងារសាធារណៈជាសកម្ម និងជាមួយមុខងារជាសមាជិកនៃស្ថាប័នដទៃទៀតដែលមានចែងក្នុងរដ្ឋធម្មនុញ្ច វៀរលែងតែទៅបំពេញមុខងារក្នុងគណៈរដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាល។ ក្នុងករណីនេះ សមាជិករដ្ឋសភារូបនោះ មានឋានៈជាសមាជិករដ្ឋសភាធម្មតា ប៉ុន្តែមិនត្រូវមានមុខតំណែងអ្វីទ... | law |
ស្ថាប័នរដ្ឋសភា ព្រឹទ្ធសភា និង រាជរដ្ឋាភិបាល ជាស្ថាប័នកំពូលដូចគ្នារបស់រដ្ឋ តែមាត្រា ១១២ថ្មី នៃរដ្ឋធម្មនុញ្ញបែរជាលើកឡើងថា ព្រឹទ្ធសភាមានភារកិច្ចសម្របសម្រួលការងាររវាងរដ្ឋសភា និងរាជរដ្ឋាភិបាលទៅវិញ។ សូមជួយបកស្រាយ? | នេះគ្រាន់តែការសម្របសម្រួលមួយ ហើយប្រហែលជាមិនអាចកើតមាននោះទេ ព្រោះថារាជរដ្ឋាភិបាលកើតចេញពីរដ្ឋសភា ឬកើតចេញពីគណបក្សដែលមានអាសនៈច្រើនជាងគេនៅក្នុងរដ្ឋសភា។ ដូច្នេះ យើងអាចដឹងថា ទាំងរាជរដ្ឋាភិបាល ទាំងរដ្ឋសភា សមាជិកភាគច្រើនសុទ្ធតែកើតចេញតែពីសមាជិកគណបក្សតែមួយ នេះគ្រាន់តែជាកិច្ចបង្ការតែប៉ុណ្ណោះ ព្រោះយើងមានបទពិសោធន៍មួយនៅឆ្នាំ១៩៤៧ គឺមាន... | law |
តើថវិកាស្វយ័តរបស់ព្រឹទ្ធសភា រដ្ឋសភា និងក្រុមប្រឹក្សាធម្មនុញ្ញជាថវិការបស់ជាតិ ឬជាថវិកាអ្វី? សូមជួយបំភ្លឺ? | គឺជាថវិកាជាតិ ដែលមាននៅក្នុងតារាងចំណាយថវិកាជាតិប្រចាំឆ្នាំ។ ពាក្យថា ស្វយ័តនេះខុសពីពាក្យស្វយ័ាភិបាលហិរញ្ញវត្ថុ? ស្វយ័ាភិបាលហិរញ្ញវត្ថុ? ស្ថាប័ននោះ ត្រូវរកចំណូលដោយខ្លួនឯងដោយស្របច្បាប់ និងធានាការចំណាយក្នុងស្ថាប័នទាំងឡាយដោយស្របច្បាប់ដែរ តែស្ថាប័នព្រឹទ្ធសភា រដ្ឋសភា និងក្រុមប្រឹក្សាធម្មនុញ្ញ មិនមែនជាស្ថាប័នដែលរកចំណូលទេ។ នៅក្ន... | law |
មាត្រា ៧៦ មូលហេតុអ្វីបានជាតំណាងរាស្ត្រស្រុកខ្មែរច្រើនម្ល៉េះ បើប្រជាជនតិច? | អត់ច្រើនទេ គណបក្សសិទ្ធិមនុស្ស គណបក្សសមរង្ស៊ី កំពុងទាមទារបង្កើនអាសនៈថែមទៀត ព្រោះបើគិតជាអត្រាមធ្យម តំណាងរាស្ត្រម្នាក់ តំណាងឱ្យប្រជាពលរដ្ឋទាំងក្មេងទាំងចាស់ប្រហែលឡើងដប់ប្រាំម៉ឺននាក់ជាងហើយ ដូច្នេះ១២៣រូប លើចំនួនប្រជាជនសរុបទាំងក្មេងទាំងចាស់ដប់បួនលាននាក់វាអត់ច្រើនទេ។ | law |
សូមជួយពន្យល់អំពីភាពខុសគ្នារវាងភារកិច្ចសភាធម្មនុញ្ញ និងសមាជិករដ្ឋសភា? | សភាធម្មនុញ្ញ គឺមានភារកិច្ចសរសេរ តាក់តែង ពិភាក្សា និងអនុម័តរដ្ឋធម្មនុញ្ញ។ សភាជាតិមានភារកិច្ចធ្វើច្បាប់។ ឋានានុក្រមនៃច្បាប់ខ្ពស់ជាងគេ គឺរដ្ឋធម្មនុញ្ញក្រោមរដ្ឋធម្មនុញ្ញ គឺច្បាប់ក្រោមច្បាប់ គឺអនុក្រឹត្យក្រោមអនុក្រឹត្យ គឺសេចក្តីសម្រេច ប្រកាស ដីកា។ល។ | law |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.