question
stringlengths
10
408
answer
stringlengths
8
14.6k
category
stringclasses
4 values
មាត្រា ៧៦ បានបញ្ជាក់ថា ប្រជាពលរដ្ឋមានសិទ្ធិឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រ លុះត្រាតែមានសញ្ជាតិជាខ្មែរពីកំណើត។ ប៉ុន្តែពលរដ្ឋខ្មែរមានសញ្ជាតិខ្មែរពីកំណើតតែបានទៅនៅបរទេស ហើយបានចូលសញ្ជាតិបរទេស តើពលរដ្ឋនោះអាចឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្របានដែរឬទេ?
ឱ្យតែគាត់កើតមកបានសញ្ជាតិខ្មែរ គឺគាត់អាចឈរឈ្មោះបាន អត់មានបែងចែកសញ្ជាតិពីរមិនអាចឈរបាននោះទេ។
law
បច្ចុប្បន្នសៀមបានឈ្លានពានវត្តកែវសិក្ខាគិរីស្វារៈ (ហៅវត្តប្រាសាទ) និង ៤.៦Km2 តំបន់ប្រាសាទព្រះវិហារ ថាទឹកដីរបស់ពួកវា។ បើពិនិត្យទៅលើមាត្រា ១៥២ថ្មី និងមាត្រា ៨៦ ប្រទេសជាតិមិនស្ថិតក្នុងភាពអាសន្ន តើស្ថិតក្នុងភាពអ្វី?
អត់ទាន់មានភាពអាសន្នទេ ដើម្បីប្រកាសភាពអាសន្នបានទាល់តែរដ្ឋសភា ព្រឹទ្ធសភាប្រជុំ ហើយព្រះមហាក្សត្រទ្រង់ជាអ្នកប្រកាស។
law
តើព្រឹទ្ធសភា និងរដ្ឋសភា ប្រើអំណាចនីតិប្បញ្ញត្តិដូចម្តេច?
តាមរដ្ឋធម្មនុញ្ញ ស្ថាប័នទាំងពីរនេះ មានអំណាចនីតិប្បញ្ញត្តិ មានន័យថាមានអំណាចធ្វើច្បាប់ពិភាក្សា និងអនុម័តច្បាប់។ ក្រោយពីរដ្ឋសភាបានពិភាក្សា និងអនុម័តច្បាប់ហើយ ត្រូវបញ្ជូនអត្ថបទច្បាប់នោះមកឱ្យព្រឹទ្ធសភាដើម្បីពិនិត្យ និងឱ្យយោបល់។ ភាពខុសគ្នារវាងស្ថាប័នទាំងពីរនេះនៅត្រង់ថា ព្រឹទ្ធសភាពុំមានសិទ្ធិក្នុងការផ្តួចផ្តើមធ្វើវិសោធនកម្មរដ...
law
តើតួនាទី ភារកិច្ច របស់ព្រឹទ្ធសភាធ្វើអ្វីខ្លះ?
សូមមើលក្នុងរដ្ឋធម្មនុញ្ញត្រង់ជំពូកទី៨ថ្មី អំពីព្រឹទ្ធសភា។
law
ប្រសិនបើមានស្ថាប័នណាមួយមិនគោរពរដ្ឋធម្មនុញ្ញ តើក្រុមប្រឹក្សាធម្មនុញ្ញមានវិធានការយ៉ាងដូចម្តេច?
សូមជម្រាបថា ក្រុមប្រឹក្សាធម្មនុញ្ញមិនមែនជាតុលាកាធម្មនុញ្ញទេ វាមានន័យខុសគ្នាបន្តិច។ តុលាការធម្មនុញ្ញ កាត់សេចក្តីអំពីអំពើណាមួយដែលរំលោភលើរដ្ឋធម្មនុញ្ញ ចំណែកក្រុមប្រឹក្សាធម្មនុញ្ញយើងបានត្រឹមតែត្រួតពិនិត្យធម្មនុញ្ញភាពប៉ុណ្ណោះ។
law
ក្រុមប្រឹក្សាធម្មនុញ្ញជាស្ថាប័នឯករាជ្យ។ ប្រសិនបើសមាជិកក្រុមប្រឹក្សាធម្មនុញ្ញមិនប្រកាន់អព្យាក្រឹតភាព តើមានវិធានណាមួយសម្រាប់ដាក់ទណ្ឌកម្ម?
មាននៅក្នុងបទបញ្ជាផ្ទៃក្នុង។ ក្នុងសមត្ថកិច្ច សមាជិកក្រុមប្រឹក្សាធម្មនុញ្ញទាំងអស់ត្រូវប្រកាន់ឥរិយាបថធ្វើការងារជាអ្នកអព្យាក្រឹត ប៉ុន្តែមិនមែនមានន័យថា ក្រៅពីការងារអ្នកនោះឯងមិនធ្វើនយោបាយ។ សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ មានសិទ្ធិនយោបាយដូចប្រជាពលរដ្ឋដទៃទៀតដែរ។
law
បើផ្អែកតាមជំពូក ១១ថ្មី ដែលបញ្ញត្តិស្តីអំពីអំណាចតុលាការ ហើយក្នុងនោះមានមាត្រាមួយចំនួនបានចែងថា "អំណាចតុលាការគ្របដណ្តប់ទៅលើរឿងក្តីទាំងអស់ រួមទាំងរឿងក្តីរដ្ឋបាលផង" "មានតែចៅក្រមទេដែលមានសិទ្ធិជម្រះក្តី”។ ប៉ុន្តែនៅក្នុងវិវាទបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា គឺត្រូវប្រគល់ភារកិច្ច និងតួនាទីជូនទៅក្រុមប្រឹក្សាធម្មនុញ្ញ។ តើការធ្វើរ...
សូមបញ្ជាក់ថា ទី១ រដ្ឋធម្មនុញ្ញតម្រូវ (មាត្រា ១៣៦ថ្មី) ទី២ ច្បាប់បោះឆ្នោតតម្រូវ ប៉ុន្តែបានតែរឿងវិវាទបោះឆ្នោត មិនចូលក្នុងនីតិរួមទេ ប្រសិនបើរឿងនោះទាក់ទងនឹងនីតិរួម ឧទាហរណ៍ថាជាបទល្មើសដែលមានចែងដោយឡែក ហ្នឹងចូលសមត្ថកិច្ចតុលាការ។
law
តើក្រុមប្រឹក្សាធម្មនុញ្ញជាស្ថាប័នឯករាជ្យ អព្យាក្រឹត ដែរឬទេ? សូមបង្ហាញអំណះអំណាង?
អំណះអំណាង គឺសេចក្តីសម្រេចទាំងឡាយដែលបានធ្វើរយៈពេល១១ឆ្នាំកន្លងមកនេះ គឺជាការបញ្ជាក់ពីគោលការណ៍ឯករាជ្យ អព្យាក្រឹត ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
law
ប្រសិនបើគណបក្សនយោបាយណាឈ្នះឆ្នោត ហើយគណបក្សនោះមានអំណាចទាំងស្រុងក្នុងការគ្រប់គ្រងប្រទេស ហើយបានផ្លាស់ប្តូររដ្ឋធម្មនុញ្ញទាំងស្រុង។ តើក្រុមប្រឹក្សាធម្មនុញ្ញមានភារកិច្ចធ្វើអ្វីខ្លះ?
ចំណុចនេះជាសំណួរដែលឆ្លើយបានខ្លួនហើយ។ ចង់បន្ថែមបន្តិចថា រដ្ឋធម្មនុញ្ញឆ្នាំ១៩៤៧ និងបន្តមក គឺប្ដូរភ្លេងជាតិ ប្តូរទង់ជាតិ មិនមែនជាការងាយទេ។ ក្រុមប្រឹក្សាធម្មនុញ្ញ ប្រហែលជាមិនឱ្យគេផ្លាស់ប្តូររដ្ឋធម្មនុញ្ញទេ បើគណបក្សណាឈ្នះឆ្នោត លោកចង់ធ្វើវិសោធនកម្ម ឬកែប្រែមាត្រាណាខ្លះដែលរដ្ឋធម្មនុញ្ញបានកំណត់កែបាន តែត្រូវគោរពតាមករណីហាមឃាត់មួយច...
law
ប្រសិនបើប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ឬកំពុងមានសង្គ្រាម តើក្រុមប្រឹក្សាធម្មនុញ្ញមានភារកិច្ចធ្វើអ្វីខ្លះ? ឬប្រទេសជាតិមានជម្លោះផ្ទៃក្នុងអាចបង្កឡើងដោយមានជនអាវុធខ្លាំងក្លាបែងចែកទឹកដី តើក្រុមប្រឹក្សាធម្មនុញ្ញមានភារកិច្ចធ្វើអ្វីខ្លះ?
បើប្រទេសស្ថិតក្នុងភាពអាសន្ន រដ្ឋសភាត្រូវប្រជុំរាល់ថ្ងៃ ព្រឹទ្ធសភាប្រជុំរាល់ថ្ងៃ ក្រុមប្រឹក្សាធម្មនុញ្ញមិនទាន់មានបទបញ្ញត្តិចែងពីករណីនេះទេ តែប្រហែលជាប្រជុំរាល់ថ្ងៃហើយ ដើម្បីតាមដានមើលក្នុងឋានៈ ខ្លួនជាអ្នកការពារការគោរពរដ្ឋធម្មនុញ្ញ ធ្វើយ៉ាងម៉េចដើម្បីកុំឱ្យគេរំលោភលើរដ្ឋធម្មនុញ្ញ។ ប្រសិនបើមានរដ្ឋប្រហារហើយ គឺក្រុមប្រឹក្សាធម្ម...
law
ក្រុមប្រឹក្សាធម្មនុញ្ញមានសិទ្ធិពិនិត្យ និងសម្រេចពីករណីវិវាទកម្មទាក់ទងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និង សមាជិកព្រឹទ្ធសភា។ ចំពោះខ្លឹមសារនេះ តើវិវាទកម្មនេះត្រូវឆ្លងកាត់ប្រព័ន្ធតុលាការដែរឬទេ? ក្នុងពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងមានចែងក្នុងច្បាប់បោះឆ្នោតទាំងពីរ ហើយច្បាប់បោះឆ្ន...
វិវាទកម្មទាក់ទងការបោះឆ្នោតជាសមត្ថកិច្ចរបស់ គ.ជ.ប និង ក្រុមប្រឹក្សាធម្មនុញ្ញជាអ្នកសម្រេច ហើយក្រុមប្រឹក្សាធម្មនុញ្ញអាចជាសាលាកាត់សេចក្តីចុងក្រោយ តែបើទាក់ទងបទល្មើសថ្មីទៀតជាសមត្ថកិច្ចរបស់តុលាការ។ ឧទាហរណ៍ ការចុះបញ្ជីបោះឆ្នោត វិវាទកម្មជុំវិញការឃោសនាបោះឆ្នោត ភាពមិនប្រក្រតីនៃការបោះឆ្នោត ការរាប់សន្លឹកឆ្នោត ជាសមត្ថកិច្ចរបស់ គ.ជ.ប...
law
តើមានមូលហេតុអ្វីដែលបង្កើតក្រុមប្រឹក្សាធម្មនុញ្ញ?
ដូចដែលឯកឧត្តម លោកជំទាវ បានលើកឡើងហើយ ការបង្កើតស្ថាប័នមួយនេះ គឺជាការរួមចំណែកពង្រឹងនីតិរដ្ឋក្នុងរបបនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស សេដ្ឋកិច្ចទីផ្សារសេរី។ កន្លងមកក្នុងរបបសាធារណរដ្ឋ ខ្មែរគេបង្កើតតុលាការធម្មនុញ្ញ ហើយក្នុងរបបរដ្ឋកម្ពុជាទាក់ទងនឹងការបកស្រាយច្បាប់ បកស្រាយរដ្ឋធម្មនុញ្ញ មានគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា និងមានក្រុ...
law
ប្រសាសន៍របស់ឯកឧត្តម ព្រហ្ម ញាណវិចិត្រ បានលើកឡើងថា ច្បាប់គឺជាទម្រង់បទបញ្ញត្តិទូទៅ និងខ្លឹមសារលម្អិតពិបាកយល់។ សុភាសិតបារាំងមួយលើកឡើងថា ពលរដ្ឋបារាំងគ្មាននរណាម្នាក់មិនចេះច្បាប់។ ឥឡូវយើងងាកមើលប្រជាពលរដ្ឋកម្ពុជាវិញ មានប្រជាពលរដ្ឋជាច្រើនដែលមិនបានរៀនជ្រៅជ្រះ។ ចំពោះប្រសាសន៍នេះ តើឯកឧត្តមយល់យ៉ាងណាដែរចំពោះលទ្ធភាពនៃការយល់ដឹងរបស់ពលរ...
នេះមិនមែនជាបញ្ហាពិបាកទេ វាជាសុភាសិតបារាំងមួយដែលមានប្រភពពីប្រទេសបារាំង។ ចំពោះការអនុវត្តន៍ក្នុងសម័យទំនើបនេះ ច្បាប់មាននីតិវិធីនៃការផ្សព្វផ្សាយ។ ឧទាហរណ៍ ក្រុមប្រឹក្សាធម្មនុញ្ញ ដោយមានការផ្តួចផ្តើមពីឯកឧត្តមប្រធាន ឱ្យមានការផ្សព្វផ្សាយនៅតាមមូលដ្ឋានផ្សេងៗ ហើយអ្នកដែលមកចូលរួមអាចធ្វើការផ្សព្វផ្សាយបន្តឱ្យបានទូលំទូលាយបន្ថែម។ ខ្ញុំសូ...
law
បើមិនការសុំពិនិត្យធម្មនុញ្ញភាពពីព្រះមហាក្សត្រ ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី សមាជិកព្រឹទ្ធសភា១/៤ និងតំណាងរាស្រ្ត១/១០ ឬតុលាការ តើក្រុមប្រឹក្សាធម្មនុញ្ញអាចមានវិធីសាស្រ្តណាខ្លះ បើខ្លួនដឹងថាមានអធម្មនុញ្ញភាពនៃច្បាប់ណាមួយដូចជាក្រុមប្រឹក្សាធម្មនុញ្ញធ្វើការជូនដំណឹងទៅអ្នកដែលមានសិទ្ធិ ធ្វើការសុំពិនិត្យធម្មនុញ្ញភា...
លោកជំទាវ បានលើកឡើងហើយថា ក្រុមប្រឹក្សាធម្មនុញ្ញគ្មានសិទ្ធិធ្វើស្វ័យបណ្តឹងដោយខ្លួនឯងទេ។ អ្នកដែលមានសិទ្ធិធ្វើបណ្តឹង ប្រសិនបើឃើញគេធ្វើបណ្តឹងមក។ ឧទាហរណ៍ មានអង្គការសង្គមស៊ីវិលមួយចំនួនប្តឹងទាក់ទងនឹងសិទ្ធិកុមារក្នុងច្បាប់ស្តីពីស្ថានទម្ងន់ទោស ដល់កតិកាសញ្ញាស្តីពីសិទ្ធិកុមារដែលកម្ពុជាជាភាគី សង្គមស៊ីវិល មានជាងដប់អង្គការធ្វើសំណើថ្វ...
law
តើមានច្បាប់ណាខ្លះដែលឆ្លងកាត់ក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីពិនិត្យធម្មនុញ្ញភាពដាច់ខាត? ហេតុអ្វី?
ច្បាប់ដែលឆ្លងកាត់ក្រុមប្រឹក្សាធម្មនុញ្ញត្រួតពិនិត្យធម្មនុញ្ញភាពមុនប្រកាសឱ្យប្រើ គឺច្បាប់រៀបចំអង្គការ បទបញ្ជាផ្ទៃក្នុងរដ្ឋសភា បទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភាផងដែរ ដែលត្រូវយកមកឱ្យក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យ គឺដោយមានចែងក្នុងច្បាប់ ច្បាប់តម្រូវយ៉ាងនេះ។
law
តើក្រុមប្រឹក្សាធម្មនុញ្ញមានអាណត្តិប៉ុន្មានឆ្នាំ? ហើយសមាជិកទាំងនោះមានការចូលនិវត្តន៍ឬទេ? មានការចូលនិវត្តន៍ចាប់ពីអាយុប៉ុន្មាន?
ក្រុមប្រឹក្សាធម្មនុញ្ញមាន៤រូប ៣រូបតែងតាំងពីព្រះមហាក្សត្រ ៣រូបជ្រើសតាំងដោយរដ្ឋសភា ៣រូបទៀតជ្រើសតាំងដោយឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។ ជាធម្មតាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញមានអាណត្តិ ៩ឆ្នាំ លើកលែងតែអាណត្តិទីមួយ សមាជិក ៣រូបមានអាណត្តិ ៣ឆ្នាំ ៣រូបមានអាណត្តិ ៦ឆ្នាំ ៣រូបមានអាណត្តិ ០៩ឆ្នាំ។ សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ទទួលប្រាក...
law
សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញបិទផ្លូវតវ៉ា តើមុននឹងសម្រេចយើងអាចតវ៉ាបានដែរឬទេ? បើមានការតវ៉ាបានមុនសម្រេច តើដំណើរការតវ៉ានោះមានរបៀបរបបបែបណាខ្លះ?
ប្រយ័ត្នប្រយែងណាស់មុននឹងសម្រេច ផ្អែកលើមូលដ្ឋានគតិយុត្ត មើលរដ្ឋធម្មនុញ្ញ មើលច្បាប់ មើលទាំងកតិការសញ្ញាទាំងឡាយក្រែងលោមានការពាក់ព័ន្ធ។ ក្រុមប្រឹក្សាធម្មនុញ្ញថ្លឹងថ្លែងគ្រប់ជ្រុងជ្រោយ មើលគ្រប់អស់ហើយ ពេលខ្លួនពិភាក្សាគ្នាសម្ងាត់នៅក្នុងបន្ទប់ពិភាក្សា គ្មានអ្នកណាចូលបានទេ សមាជិកក្មេងជាងគេ ជាលេខាធិការកត់ត្រា ពេលខ្លះជជែកគ្នាដាច់បា...
law
ហេតុអ្វីបានជាស្ថាប័នក្រុមប្រឹក្សាធម្មនុញ្ញនៅក្រៅអំណាចទាំងបី?
រដ្ឋធម្មនុញ្ញចែងយ៉ាងដូច្នេះ ច្បាប់ក៏ចែងអីចឹងនៅដោយឡែកមែនជាស្ថាប័នទោលស្ថិតក្នុងបរិវេណព្រឹទ្ធសភា គ្មានខ្សែទទឹង ខ្សែបណ្តោយទេ តែទំនាក់ទំនងមាន បើមិនមានទំនាក់ទំនងបានប្រាក់មកពីណាចាយ ព្រោះដំណើរការត្រូវការថវិកា។
law
តើក្រុមប្រឹក្សាធម្មនុញ្ញមានបទបញ្ជាផ្ទៃក្នុងដើម្បីដឹកនាំការងារដែរឬទេ? បើមាន តើបទបញ្ជាផ្ទៃក្នុងនោះមានប្រយោជន៍អ្វីខ្លះ?
មាន។ បទបញ្ជាផ្ទៃក្នុង គឺជាវិធានដែលសមាជិកក្រុមប្រឹក្សាធម្មនុញ្ញទាំងអស់ និង មន្ត្រីនៃ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញទាំងអស់ត្រូវគោរព មិនខុសគ្នាពីបទបញ្ជាយើងប្រើក្នុងតុលាការ ឬប្រើនៅក្នុងអង្គភាព ឬសាលានានានោះដែរទេ។ មានបទបញ្ជាផ្ទៃក្នុងពីរ ទី១ បទបញ្ជាផ្ទៃក្នុងសម្រាប់ការត្រួតវិន័យ ទី២ បទបញ្ជាផ្ទៃក្នុងស្តីពីនីតិវិធីដែល...
law
តើក្រុមប្រឹក្សាធម្មនុញ្ញបង្កើតក្នុងបំណងអ្វីនៅក្នុងរាជរដ្ឋាភិបាល ឬនៅក្នុងសង្គមមួយ។ មូលហេតុអ្វីបានជាបង្កើតក្រុមប្រឹក្សាធម្មនុញ្ញ? តើសមត្ថកិច្ចរបស់ក្រុមប្រឹក្សាធម្មនុញ្ញជាអ្វី? តើរដ្ឋធម្មនុញ្ញមានគោលបំណងអ្វីក្នុងព្រះរាជាណាចក្រកម្ពុជា និងក្រុមប្រឹក្សាធម្មនុញ្ញបង្កើតឡើងដើម្បីអ្វីក្នុងរដ្ឋធម្មនុញ្ញ?
ដូចឯកឧត្តម ប៉ែន ថុល ជម្រាបជូនហើយ គឺរដ្ឋធម្មនុញ្ញមានតួនាទីសំខាន់ណាស់នៅក្នុងរដ្ឋមួយ វាមានតួនាទីសម្រាប់គ្រប់គ្រងរដ្ឋជាច្បាប់គោលដែលកំណត់អំពីរបបនយោបាយ និងការបែងចែកអំណាចនយោបាយ។ ប្រសិនបើគ្មានរដ្ឋធម្មនុញ្ញទេ ប្រៀបបាននឹងប្រទេសគ្មានច្បាប់ ពីព្រោះរដ្ឋធម្មនុញ្ញជាច្បាប់មេសម្រាប់បង្កើតច្បាប់ផ្សេងៗទៀត ប៉ុន្តែនៅអាស៊ីអាគ្នេយ៍យើងមានប្រទ...
law
តើស្របនឹងរដ្ឋធម្មនុញ្ញមានន័យដូចម្តេច? តើអធម្មនុញ្ញភាព ឬមិនស្របនឹងរដ្ឋធម្មនុញ្ញ មានន័យដូចម្តេច?
ពាក្យថា ស្របនឹងរដ្ឋធម្មនុញ្ញ គឺស្របទាំងអក្ខរាវិរុទ្ធ ស្របទាំងអត្ថន័យ។ អក្ខរាវិរុទ្ធ និងអត្ថន័យ នៅក្នុងសៀវភៅរដ្ឋធម្មនុញ្ញសរសេរយ៉ាងម៉េច សុំឱ្យសរសេរតាម។ ឧទាហរណ៍ ក្នុងអំណាចនីតិប្បញ្ញត្តិ មានរដ្ឋសភា និងព្រឹទ្ធសភា ហើយបើអ្នកណាប្តូរឈ្មោះរដ្ឋសភាទៅជាសភាជាតិហ្នឹងគឺមិនស្របនឹងរដ្ឋធម្មនុញ្ញហើយ។ រដ្ឋសភា គឺរដ្ឋសភា មានអ្នកខ្លះថាសភាជាតិ...
law
តើក្រុមប្រឹក្សាធម្មនុញ្ញអាចពិនិត្យធម្មនុញ្ញភាពសន្ធិសញ្ញាអន្តរជាតិដែរឬទេ?
ធម្មតាសន្ធិសញ្ញាត្រូវបញ្ជូនទៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រួចបញ្ជូនទៅទីស្តីការគណៈរដ្ឋមន្ត្រី បន្ទាប់មកដាក់ឆ្លងសុំរដ្ឋសភាឱ្យសច្ចាប័ន។ ដូច្នេះ ក្រុមប្រឹក្សាធម្មនុញ្ញមិនអាចពិនិត្យធម្មនុញ្ញភាពសន្ធិសញ្ញាអន្តរជាតិបានទេ។
law
ក្រោយពេលបោះឆ្នោតជាតិ ខែ កក្កដា ឆ្នាំ២០០៨ មានគណបក្សនយោបាយមួយដែលត្រូវន គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតធ្វើការផាកពិន័យជាប្រាក់ លើការរំលោភច្បាប់បោះឆ្នោត។ ប៉ុន្តែប្រធានគណបក្សនោះហាក់ដូចជាពុំគោរពតាមសិទ្ធិសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ហើយអំពាវនាវឱ្យព្រះមហាក្សត្រប្រើព្រះរាជសិទ្ធិលើកលែងឱ្យខ្លួន។ តើបញ្ហានេះក្រុមប្រឹក្សាធម្មន...
អ្នកដាក់សំណួរ គឺជាអ្នកតាមដានព្រឹត្តិការណ៍ម្នាក់ រឿងនេះពាក់ព័ន្ធទៅនឹងមាត្រា ៣៦ នៃច្បាប់ស្តីពីការរៀបចំនិងប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ។ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមិននៅស្ងៀមទេ គាត់ឃើញបុគ្គលនោះមិនគោរព គាត់ប្តឹងភ្លាមទៅព្រះរាជអាជ្ញាអមតុលាការសាលាដំបូងរាជធានីភ្នំពេញ។ ការប្តឹងនោះមានទម្ងន់ខ្លាំង គឺទី១ ប្តឹងពី...
law
ក្នុងករណីមានសមាជិកក្រុមប្រឹក្សាធម្មនុញ្ញណាម្នាក់លាលែង ឬទទួលមរណភាព តើក្រុមប្រឹក្សាធម្មនុញ្ញនឹងជ្រើសរើសបុគ្គលណាមកទទួលតំណែងបន្ត?
នៅក្នុងច្បាប់បានកំណត់ ឧទាហរណ៍ ករណីឯកឧត្តម ចាន់ សុក សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ លោកទទួលមរណភាពក្នុងអាណត្តិ អីចឹងក្រុមប្រឹក្សាធម្មនុញ្ញធ្វើសំណើទៅស្ថាប័នដែលជាម្ចាស់ជ្រើសតាំង ឬតែងតាំង គឺទៅឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដើម្បីឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមរៀបចំជ្រើសតាំងសមាជិកមួយរូបមកជំនួស។ ឧទាហរណ៍ បើសមាជិកនោះតែងតាំងដោយព្រះម...
law
បើសាលាជម្រះក្តីកាត់ក្ដីអ្វីមួយ ហើយអ្នកចាញ់ក្តីមិនសុខចិត្ត តើអាចប្ដឹងនូវចំណុចណាមួយដែលពួកគាត់មិនសុខចិត្តទៅក្រុមប្រឹក្សាធម្មនុញ្ញបានទេ ឬពឹងទៅខាងណាវិញ?
ប្រសិនបើករណីនោះទាក់ទងនឹងការរំលោភសិទ្ធិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ គេអាចធ្វើសំណើមួយមកក្រុមប្រឹក្សាធម្មនុញ្ញបានតាមរយៈនីតិវិធីសម្រាប់បញ្ហាបន្ទាន់បង្ខំ ដែលលោកជំទាវបានលើកឡើងពីខាងដើមរួចមកហើយ។ ប៉ុន្តែក្រុមប្រឹក្សាធម្មនុញ្ញមិនមែនជាកំពូលនៅលើតុលាការកំពូលនោះទេ ដូច្នេះប្រសិនបើសាលក្រម សាលាដំបូងណាមួយអស់រយៈពេលប្តឹងទាស់ ឬសាលដីការបស់តុលា...
law
សម័យមុនឆ្នាំ១៩៧០ មានស្ថាប័នក្រុមប្រឹក្សាធម្មនុញ្ញឬទេ?
អត់មានទេ ពីព្រោះរដ្ឋធម្មនុញ្ញឆ្នាំ១៩៤៧ អត់មានចែង។
law
តើក្រុមប្រឹក្សាធម្មនុញ្ញសម្រេចកិច្ចការអ្វីខ្លួន? ការសម្រេចនោះមានប៉ះពាល់លើរាជរដ្ឋាភិបាលដែរឬទេ?
ទីមួយ សម្រេចទៅលើវិវាទនៃការបោះឆ្នោត ទីពីរ បកស្រាយរដ្ឋធម្មនុញ្ញ ឬបកស្រាយច្បាប់ ពិនិត្យធម្មនុញ្ញភាពលើច្បាប់រៀបចំអង្គការ បទបញ្ជាផ្ទៃក្នុងរដ្ឋសភានិងបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា។ ការសម្រេចនេះបើស្របនឹងរដ្ឋធម្មនុញ្ញថា ស្រប បើមិនស្របនឹងរដ្ឋធម្មនុញ្ញថាមិនស្រប ឧទាហរណ៍ រាជរដ្ឋាភិបាលធ្វើសេចក្តីព្រាងច្បាប់មួយបង្កើតក្រសួងកិច្ចការនារី ក...
law
ក្រុមប្រឹក្សាធម្មនុញ្ញ និងរដ្ឋសភា តើមានទំនាក់ទំនងការងាររបៀបណា?
បើនិយាយពីការងារ គឺទាក់ទងគ្នាតាំងពីបោះឆ្នោតជ្រើសតាំងសមាជិកក្រុមប្រឹក្សាធម្មនុញ្ញមក។ បន្ទាប់មក គឺមានទំនាក់ទំនងគ្នាក្នុងក្របខណ្ឌនៃការធ្វើច្បាប់ ជាពិសេសច្បាប់រៀបចំអង្គការមុននឹងយកទៅប្រកាសឱ្យប្រើ និងបន្ទាប់ពីព្រឹទ្ធសភាបានពិនិត្យនិងឱ្យយោបល់ចប់សព្វគ្រប់ហើយ រដ្ឋសភាត្រូវបញ្ជូនច្បាប់នោះឱ្យក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យធម្មនុញ្ញភាព...
law
ក្រុមប្រឹក្សាធម្មនុញ្ញមានសិទ្ធិបញ្ជាតាមដានសកម្មភាពស្ថាប័នកំពូលរដ្ឋសភា ព្រឹទ្ធសភាដែរឬទេ?
ក្រុមប្រឹក្សាធម្មនុញ្ញឥតមានសមត្ថកិច្ចទៅត្រួតពិនិត្យលើរដ្ឋសភា និងព្រឹទ្ធសភាទេ។ ក្រុមប្រឹក្សាធម្មនុញ្ញ មិនមែនស្ថាប័នកំពូលលើកំពូលទេ ដូច្នេះអត់មានសិទ្ធិទេ។ គ្មានខ្សែបណ្តោយ និងខ្សែទទឹងទេ។ ក្រុមប្រឹក្សាធម្មនុញ្ញជាស្ថាប័នឯករាជ្យ ប៉ុន្តែថវិកាសម្រាប់ដំណើរការ គឺបានមកពីថវិការដ្ឋ។
law
តើនៅថ្នាក់ណាដែលមានសិទ្ធិបកស្រាយច្បាប់?
បើនិយាយពីបកស្រាយរដ្ឋធម្មនុញ្ញ បកស្រាយច្បាប់ជាផ្លូវការ គឺស្ថាប័នក្រុមប្រឹក្សាធម្មនុញ្ញ ប៉ុន្តែបើអ្នកស្នើឱ្យបកស្រាយ គឺមានច្រើន សូមពិនិត្យមើលរដ្ឋធម្មនុញ្ញ។ ដូច្នេះ បើក្រុមប្រឹក្សាធម្មនុញ្ញបកស្រាយ ហើយគឺចប់បិទផ្លូវតវ៉ា។ ចំណែកឯការធ្វើអត្ថាធិប្បាយ (ដែលភាសាបារាំងថា Commentaire) អ្នកណាក៏អាចធ្វើបានដែរ ដូចជាចៅក្រម ព្រះរាជអាជ្ញា ស...
law
កន្លងមក តើមានបទប្បញ្ញត្តិក្នុងមាត្រាណា ត្រូវបានក្រុមប្រឹក្សាធម្មនុញ្ញប្រកាសថា មិនស្របនឹងរដ្ឋធម្មនុញ្ញ និងមិនអាចយកទៅប្រកាសឱ្យប្រើទេ?
មាន ដូចជាច្បាប់ស្តីពីការរៀបចំអង្គជំនុំជម្រះវិសាមញ្ញ សម្រាប់កាត់ទោសមេដឹកនាំខ្មែរក្រហមទទួលខុសត្រូវខ្ពស់បំផុតបានកំណត់ដាក់ទោសប្រហារជីវិត ដែលរដ្ឋធម្មនុញ្ញបានកំណត់មិនឱ្យមានទោសប្រហារជីវិត ច្បាប់ស្តីពីការបង្កើតក្រសួងកិច្ចការនារីដែលចែងថារដ្ឋមន្ត្រីក្រសួងកិច្ចការនារីត្រូវតែជានារីដែលតាមរដ្ឋធម្មនុញ្ញ បុរស និងនារី មានសិទ្ធិស្មើគ្នា...
law
ផ្អែកតាមប្រសាសន៍ឯកឧត្តមប្រធាន ឯក សំរួល ថាក្រុមប្រឹក្សាធម្មនុញ្ញដោះស្រាយតែវិវាទនៃការបោះឆ្នោតតំណាងរាស្ត្រ និងការបោះឆ្នោតព្រឹទ្ធសភា។ តើវិវាទក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក្រុមប្រឹក្សាធម្មនុញ្ញដោះស្រាយឬអត់? បើអត់ដោះស្រាយ មូលហេតុអ្វី? ហើយបើដោះស្រាយមូលហេតុអ្វី?
រដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញបានកំណត់ច្បាស់ ហើយថាក្រុមប្រឹក្សាធម្មនុញ្ញមានសមត្ថកិច្ចដោះស្រាយតែវិវាទនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។ ចំពោះការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ...
law
ហេតុអ្វីបានជាក្រុមប្រឹក្សាធម្មនុញ្ញមានអាណត្តិរយៈពេលវែងរហូតដល់ ៩ឆ្នាំ?
ពីព្រោះរដ្ឋធម្មនុញ្ញបានកំណត់យ៉ាងដូច្នេះ។ ម្យ៉ាងវិញទៀត ដោយសារតែកម្ពុជាបានទទួលមរតកពីប្រព័ន្ធច្បាប់បារាំង ដូច្នេះយើងអនុវត្តតាមច្បាប់បារាំងដែរ។ កាលពីសរសេររដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ អ្នកសរសេររដ្ឋធម្មនុញ្ញក៏បានអានរដ្ឋធម្មនុញ្ញបារាំង និងបានស្រង់យកយន្តការដែលមានប្រើស្រាប់ជាមួយនឹងក្រុមប្រឹក្សាធម្មនុញ្ញបារាំងដែរ។ ប៉ុន្តែដោយសារតែរដ្ឋធ...
law
ក្រុមប្រឹក្សាធម្មនុញ្ញ មានសមត្ថកិច្ចធំធេងណាស់ខាងផ្នែកច្បាប់។ មាត្រា ១៣៨ថ្មី ចែងពីសមាសភាពនៃក្រុមប្រឹក្សាធម្មនុញ្ញ។ តើថ្ងៃក្រោយអាចមានសមាជិកក្រុមប្រឹក្សាធម្មនុញ្ញគ្មានសញ្ញាបត្រផ្នែកច្បាប់ឬទេ បើមាត្រានេះមិនចែងពីប្រភពនៃសញ្ញាបត្រឱ្យបានច្បាស់លាស់? តើមានយន្តការអ្វីដើម្បីឱ្យមានសមាសភាពនេះពីគ្រប់សញ្ញាបត្រ?
សមាជិកក្រុមប្រឹក្សាធម្មនុញ្ញត្រូវបានតែងតាំង និងជ្រើសតាំងមកពីស្ថាប័នផ្សេងៗគ្នា។ ដូច្នេះយើង ត្រូវគោរពសេចក្តីស្នើ ឬសេចក្តីសម្រេចចិត្តរបស់ស្ថាប័នទាំងនោះ ពីព្រោះស្ថាប័នទាំងនោះក៏ជាស្ថាប័នអធិបតេយ្យដែរ។ ម្យ៉ាងវិញទៀត វាក៏ជាការលំបាកដែរដែលត្រូវយកលក្ខខណ្ឌទាំងនោះទៅឱ្យស្ថាប័ននីមួយៗគោរព។
law
តើក្រុមប្រឹក្សាធម្មនុញ្ញមានសមត្ថកិច្ចបកស្រាយលិខិតបទដ្ឋានរបស់អង្គនីតិប្រតិបត្តិឬទេ?
ផ្អែកតាមច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រុមប្រឹក្សាធម្មនុញ្ញ លិខិតបទដ្ឋានក្រោមច្បាប់ ក្រុមប្រឹក្សាធម្មនុញ្ញមិនពិនិត្យទេ។ ប្រសិនបើបញ្ហានេះកើតមានឡើងនៅក្នុងពេលកំពុងដំណើរការនីតិវិធីតុលាការ ហើយចុងចោទ ឬដើមចម្លើយយល់ឃើញថា សេចក្តីសម្រេចណាមួយមានអធម្មនុញ្ញភាព គេអាចប្តឹងពីបញ្ហានេះបាន។
law
តើក្រុមប្រឹក្សាធម្មនុញ្ញបានដោះស្រាយវិវាទកម្មទាក់ទងនឹងការបោះឆ្នោតបានប៉ុន្មានដង? ចូរពន្យល់។
តាំងឆ្នាំ១៩៩៨ មកដល់បោះឆ្នោតឆ្នាំ២០០៨ ក្រុមប្រឹក្សាធម្មនុញ្ញបានចេញសេចក្តីសម្រេច ចំនួន ៤៦ បណ្ដឹង ក្នុងនោះឆ្នាំ១៩៩៨ មានចំនួន ១៧ បណ្តឹង ឆ្នាំ២០០៣ មានចំនួន១១ បណ្តឹង និងឆ្នាំ២០០៨ មានចំនួន ០៩ បណ្ដឹង ដែលសុទ្ធសឹងជាបណ្តឹងដែលត្រូវបានយកមកបើកសវនាការជាសាធារណៈ។
law
តើការបកស្រាយក្នុងក្របខ័ណ្ឌនៃការត្រួតពិនិត្យធម្មនុញ្ញភាពធ្វើតាមនីតិវិធីរបៀបណា? អធម្មនុញ្ញភាពធ្វើតាមនីតិវិធីរបៀបណា?
ការបកស្រាយច្បាប់ គឺធ្វើនៅក្រោយការប្រកាសឱ្យប្រើ។ អ្នកដែលមានសិទ្ធិស្នើសុំរួមមាន ព្រះមហាក្សត្រ ប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា តំណាងរាស្ត្រចំនួនមួយភាគដប់ សមាជិកព្រឹទ្ធសភាចំនួនមួយភាគបួន នាយករដ្ឋមន្ត្រី និងតុលាការ។ - នីតិវិធី៖ កាលណាទទួលបានសំណើសុំបកស្រាយច្បាប់ណាមួយ ប្រធានក្រុមប្រឹក្សាធម្មនុញ្ញមានភារកិច្ចចាត់តាំងសមាជិកមួយរូបក្...
law
តើប្រជាពលរដ្ឋខ្មែរមានសិទ្ធិប្តឹងផ្ទាល់ទៅក្រុមប្រឹក្សាធម្មនុញ្ញដែរឬទេ នៅពេលដែលតុលាការកាត់ក្តីដោយអយុត្តិធម៌?
រឿងបញ្ហាការកាត់ក្តីដោយអយុត្តិធម៌របស់តុលាការ មិនមែនជាសមត្ថកិច្ចដែលក្រុមប្រឹក្សាធម្មនុញ្ញត្រូវដោះស្រាយទេតែភាគីនៃរឿងក្តីអាចប្តឹងអំពីអធម្មនុញ្ញភាពនៃច្បាប់នៅក្នុងករណីបន្ទាន់បង្ខំ។ ការប្តឹងពីបញ្ហាបន្ទាន់បង្ខំនេះ ត្រូវធ្វើតាមរយៈតុលាការកំពូល។
law
តើឥស្សរជនរូបណា ជាអ្នកនឹកឃើញបង្កើតក្រុមប្រឹក្សាធម្មនុញ្ញនេះមុនគេនៅស្រុកខ្មែរ?
បើយើងរាប់ចាប់ពីឆ្នាំ ១៩៩៣ យើងអាចឆ្លើយបានថា គឺសមាជិកសភាធម្មនុញ្ញទាំង ១២០រូប ក្នុងនោះមតិភាគច្រើនថាគួរណាតែបង្កើតស្ថាប័នក្រុមប្រឹក្សាធម្មនុញ្ញនេះឡើង ពីព្រោះស្រុកសេរី ហើយសេដ្ឋកិច្ច ទីផ្សារហើយ។ គោលបំណងនៃការបង្កើតស្ថាប័ននេះ គឺជាការបង្កើតឱ្យមានឆ្នាំ ឬនិយតកររដ្ឋធម្មនុញ្ញ មានន័យថា ជាអ្នកធានាឱ្យមានការអនុវត្តន៍រដ្ឋធម្មនុញ្ញកាន់តែរ...
law
តើក្រុមប្រឹក្សាធម្មនុញ្ញនឹងធ្វើអន្តរាគមន៍យ៉ាងដូចម្តេច ប្រសិនបើស្ថាប័នកំពូលរបស់ប្រទេសធ្វើផ្ទុយពីគោលការណ៍សំខាន់ៗក្នុងរដ្ឋធម្មនុញ្ញ?
ក្រុមប្រឹក្សាធម្មនុញ្ញមិនមែនជានគរបាលយុត្តិធម៌ទេ ហើយក្រុមប្រឹក្សាធម្មនុញ្ញក៏មិនអាចធ្វើស្វ័យបណ្តឹងដោយខ្លួនឯងបានទេ។ ម្យ៉ាងវិញទៀត បើមានបណ្តឹងហើយក្រុមប្រឹក្សាធម្មនុញ្ញយកមកពិនិត្យបាន លុះត្រាតែបណ្ដឹងនោះស្ថិតនៅក្នុងសមត្ថកិច្ចទៀត។ តាំងពីចាប់ផ្តើមដំណើរការបំពេញការងាររបស់ខ្លួនមករហូត មកដល់ឆ្នាំ២០០៩ ក្រុមប្រឹក្សាធម្មនុញ្ញបានទទួលបណ្ត...
law
ក្រុមប្រឹក្សាធម្មនុញ្ញយករូបព្រះនរាយណ៍ធ្វើជានិម្មិតសញ្ញា តើរូបភាពនេះមានអត្ថន័យតំណាងឱ្យដូចម្តេចខ្លះ?
មិនមែនព្រះនរាយណ៍ទេ គឺព្រះព្រហ្ម ព្រះព្រហ្មមុខ ៤ ជាអាទិទេពមួយអង្គ ព្រះព្រហ្មជាកំពូល អាទិទេព ជាអាទិទេពបង្កើតលោកក្នុងសាសនាព្រាហ្មណ៍។ និមិត្តសញ្ញានៃក្រុមប្រឹក្សាធម្មនុញ្ញ មានរូបព្រះព្រហ្ម មានព្រះភ័ក្រ ៤ និង ព្រះហស្ត ៤ កាន់កេតនភណ្ឌគង់លើបល្ល័ង្ក។ ព្រះព្រហ្មជានិមិត្តរូបនៃអ្នកបង្កើតលោក។ ព្រះភ័ក្ត្រព្រះព្រហ្មតំណាងឱ្យព្រហ្មវិហារ...
law
តើក្រុមប្រឹក្សាធម្មនុញ្ញមានសមត្ថកិច្ចអ្វីខ្លះទាក់ទងព្រឹទ្ធសភា និងរដ្ឋសភា?
បើនិយាយពីចំណងទាក់ទងគ្នាខ្សែទទឹងបណ្តោយអត់មានទេ ព្រោះក្រុមប្រឹក្សាធម្មនុញ្ញជាស្ថាប័នមួយដោយឡែកមានសមត្ថកិច្ចខុសគ្នា។ លោកជំទាវបានឧទ្ទេសនាមរួចហើយ រដ្ឋសភា ព្រឹទ្ធសភា ជាអ្នកធ្វើច្បាប់ ឯក្រុមប្រឹក្សាធម្មនុញ្ញជាអ្នកធានាការពារការគោរពរដ្ឋធម្មនុញ្ញ គឺចាប់បង្ខំឱ្យគេគោរព ហើយយើងបានដឹងហើយការសម្រេចទាំងឡាយណារបស់រដ្ឋសភាដែលផ្ទុយនឹងគោលការណ៍...
law
តើឯករាជភាពនៅត្រង់ណា បើកន្លងមកស្ថាប័ននេះត្រូវបានរំលោភនៅពេលមានវិបត្តិនយោបាយ នៅក្នុងប្រទេស?
តាមពិតប្រទេសយើងមិនដែលមានវិបត្តិនយោបាយទេ។ និយាយដោយស្មោះត្រង់ភាពជាប់គាំង ខាងនយោបាយមានវិបត្តិនយោបាយមិនទាន់មានទេ។ ក្រុមប្រឹក្សាធម្មនុញ្ញមិនដែលមានស្ថាប័នណារំលោភបំពានទេ ហើយក៏គ្មានស្ថាប័នណាបង្គាប់ឱ្យក្រុមប្រឹក្សាធម្មនុញ្ញធ្វើបែបនេះធ្វើបែបនោះដែរ។
law
ប្រជាពលរដ្ឋដែលកើតទុក្ខមិនសុខចិត្តនឹងការជំនុំជម្រះរបស់តុលាការកំពូល អាចប្តឹងឱ្យក្រុមប្រឹក្សាធម្មនុញ្ញជួយពិនិត្យរឿងក្តីនោះឡើងវិញបានឬទេ?
មិនបានទេ ព្រោះច្បាប់មិនអនុញ្ញាតឱ្យក្រុមប្រឹក្សាធម្មនុញ្ញធ្វើកិច្ចការនេះទេវាចែកដាច់ពីគ្នា។ គឺបញ្ហានីត្យានុកូលភាពជាសមត្ថកិច្ចរបស់តុលាការទុកឱ្យតុលាការជាអ្នកសម្រេច។
law
តើមានស្ថាប័នណាខ្លះដែលចំណុះឱ្យក្រុមប្រឹក្សាធម្មនុញ្ញដែរឬទេ?
អត់មានទេ។ គ្មានខ្សែបណ្តោយ និងខ្សែទទឹងទេ។ ក្រុមប្រឹក្សាធម្មនុញ្ញជាស្ថាប័នឯករាជ្យ ប៉ុន្តែថវិកាសម្រាប់ដំណើរការ គឺបានមកពីថវិការដ្ឋ។
law
តើសមាជិកក្រុមប្រឹក្សាធម្មនុញ្ញដែលកើតចេញពីការជ្រើសរើសដោយរដ្ឋសភា នៅពេលផ្លាស់ប្តូរក្នុងរយៈពេល៩ ឆ្នាំម្តង តើអាចឈរឈ្មោះឱ្យសមាជិករដ្ឋសភាបានឆ្នោតធ្វើជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញម្តងទៀតដែរឬទេ?
អត់ទេ។ បើចប់អាណត្តិ ៩ ឆ្នាំហើយ គឺចប់ហើយឥតមានមកឈរឈ្មោះម្តងទៀតបានទេ។
law
ក្រុមប្រឹក្សាធម្មនុញ្ញជាស្ថាប័នឯករាជ្យ។ តើចំណុចណាខ្លះដែលអាចបញ្ជាក់ថាជាស្ថាប័នឯករាជ្យ?
គឺចំណុចដែលយើងខ្ញុំអត់មានចំណុះឱ្យស្ថាប័នណាទេ។ យើងធ្វើការងារទៅតាមរដ្ឋធម្មនុញ្ញ និងច្បាប់កំណត់ ហើយក្នុងការសម្រេចឥតទៅរណបបុគ្គលណា ឬស្ថាប័នណាទេ ពោលគឺផ្អែកតែទៅលើរដ្ឋធម្មនុញ្ញ និងច្បាប់បកស្រាយទៅគឺចប់ហើយ។ នេះហើយគឺឯករាជ្យ ប៉ុន្តែមិនមែនឯករាជ្យក្នុងនគរមួយម្នាក់ឯងទេ មានទំនាក់ទំនងជាមួយអ្នកនេះអ្នកនោះ ដូចមកស្ថាប័ននេះអ៊ីចឹង ពេលមានបុណ្យ...
law
ប្រសិនបើមានករណីការបោះឆ្នោតមានភាពមិនត្រឹមត្រូវកើតឡើង តើក្រុមប្រឹក្សាធម្មនុញ្ញមានអានុភាពបញ្ឈប់មិនឱ្យសម្រេចពីការបោះឆ្នោតដែរទេ?
ការដោះស្រាយវិវាទបោះឆ្នោត បើការបោះឆ្នោតនោះមិនត្រឹមត្រូវទូទាំងប្រទេសតែម្តង ឬមិនប្រក្រតីនៅមណ្ឌលណាមួយ ឬការិយាល័យណាមួយ គឺសមត្ថកិច្ចក្រុមប្រឹក្សាធម្មនុញ្ញជាអ្នកសម្រេច។
law
សមាជិកក្រុមប្រឹក្សាធម្មនុញ្ញមាន៩រូប។ តើរូបដំបូងដែលប្តូរក្នុងរយៈពេល ៣ឆ្នាំមុនគេនោះ តើពួកគាត់អាចត្រឡប់ចូលក្នុងការជ្រើសរើសសមាជិកថ្មីបានទេ?
សមាជិក ៣ រូបដែលមានអាណត្តិ ៣ ឆ្នាំ នៅអាណត្តិដំបូងអាចបន្តឈរឈ្មោះម្តងទៀតបាន។
law
ហេតុដូចម្តេចបានជាបណ្តឹងរបស់គណបក្សនយោបាយ ត្រូវបញ្ចប់នៅត្រឹមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅក្នុងការបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ?
ព្រោះច្បាប់បោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ មិនផ្តល់សមត្ថកិច្ចឱ្យដល់ក្រុមប្រឹក្សាធម្មនុញ្ញ។ ដូច្នេះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដើរតួនាទីជាសាលាឧទ្ធរណ៍ និងបិទផ្លូវតវ៉ា។ ការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ ក៏ដូច្នោះដែរ ដូចឯកឧត្តម សឺន ស៊ូបែរ្តិ៍ បានលើកឡើងហើយថា ក្រុមប្រឹក្សាធម្មនុញ្ញមិនមានសមត្ថកិច្ចដ...
law
ការត្រួតពិនិត្យជាអាទិកាលចែកចេញជា ២ គឺដាច់ខាត និងមិនដាច់ខាត។ តើដាច់ខាតត្រួតពិនិត្យយ៉ាងដូចម្តេច និង មិនដាច់ខាតត្រួតពិនិត្យយ៉ាងដូចម្តេច? ហើយត្រួតពិនិត្យទៅលើអ្វីខ្លះ?
មិនមានការត្រួតពិនិត្យធម្មនុញ្ញភាពដោយដាច់ខាត និង មិនដាច់ខាតទេ។ ក្រុមប្រឹក្សាធម្មនុញ្ញ មិនអាចលើកសំណើសុំត្រួតពិនិត្យធម្មនុញ្ញភាពដោយខ្លួនឯងបានទេ។
law
ចាប់តាំងពីក្រុមប្រឹក្សាធម្មនុញ្ញបានបង្កើតឡើង តើច្បាប់ណាខ្លះដែលអធម្មនុញ្ញភាព ហើយត្រូវបានក្រុមប្រឹក្សាធម្មនុញ្ញត្រួតពិនិត្យ?
គឺច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងកិច្ចការនារី ត្រង់មាត្រាមួយដែលចែងថា រដ្ឋមន្ត្រីត្រូវតែជានារី ដែលផ្ទុយពីគោលការណ៍ស្មើភាពគ្នារវាងបុរស និងនារី។
law
តើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញមានតម្លៃជាអ្វីបើប្រៀបទៅនឹងរដ្ឋធម្មនុញ្ញ និងច្បាប់។
ច្បាប់អត់មានចែងទេ ប៉ុន្តែសូមជម្រាបថា សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ គឺមានអានុភាពអនុវត្តទៅលើគ្រប់អំណាចទាំងអស់ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។ ច្បាប់អត់មានចែងទេ ប៉ុន្តែសូមជម្រាបថា សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ គឺមានអានុភាពអនុវត្តទៅលើគ្រប់អំណាចទាំងអស់ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។
law
តើក្រុមប្រឹក្សាធម្មនុញ្ញបានពង្រឹងលទ្ធិប្រជាធិបតេយ្យអ្វីខ្លះសម្រាប់ប្រទេសកម្ពុជា?
ព្រោះពាក្យថា ការពារការគោរពរដ្ឋធម្មនុញ្ញ មានន័យថា ការពាររបបប្រជាធិបតេយ្យសេរីពហុបក្ស ការពារសិទ្ធិមនុស្ស ពិសេសការពារសិទ្ធិកុមារ និងសិទ្ធិស្ត្រី។
law
ក្នុងនាមជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ តើក្រុមប្រឹក្សាធម្មនុញ្ញមានតួនាទីអ្វីខ្លះនៅក្នុងតុលាការ ធម្មនុញ្ញអន្តរជាតិ?
អត់មានតុលាការធម្មនុញ្ញអន្តរជាតិទេ មានតែសមាគមតុលាការធម្មនុញ្ញ ដូចជាសមាគមតុលាការធម្មនុញ្ញប្រើភាសាបារាំងជាដើម។ ក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជា ជាសមាជិកពេញសិទ្ធិនៅក្នុងសមាគមនោះ ដែលអក្សរកាត់បារាំងហៅថា ACCPUF។
law
តើមូលហេតុអ្វីដែលធ្វើឱ្យមានការយឺតយ៉ាងក្នុងការបង្កើតក្រុមប្រឹក្សាធម្មនុញ្ញដល់ឆ្នាំ១៩៩៨?
មានកត្តាច្រើន ប៉ុន្តែការបង្កើតឱ្យមាននៅឆ្នាំ១៩៩៨ គឺដើម្បីឱ្យដោះស្រាយវិវាទបោះឆ្នោតជ្រើសតាំងរដ្ឋសភានីតិកាលទី២ ដែលជាភាពចាំបាច់របស់ប្រទេសជាតិ។
law
បើផ្អែកតាមមាត្រា ១៣៧ថ្មី (មាត្រា១១៨ចាស់) បានបញ្ញត្តិថា សមាជិកក្រុមប្រឹក្សាធម្មនុញ្ញចំនួនមួយភាគបីត្រូវផ្លាស់ថ្មីក្នុងរយៈពេលបីឆ្នាំម្តង បីឆ្នាំម្តង។ សមាជិក ៣រូប ត្រូវតែងតាំងដោយព្រះមហាក្សត្រ ៣រូប ជ្រើសតាំងដោយរដ្ឋសភា និង៣រូបទៀតត្រូវតែងតាំងដោយឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។ តើមានភាពខុសគ្នាដូចម្តេចចំពោះការប្រើប្រាស់ពាក្យពេចន...
ពាក្យតែងតាំង គឺចុះហត្ថលេខាចង្អុល។ ពាក្យជ្រើសតាំង គឺកើតចេញពីការបោះឆ្នោត។
law
រាល់ការបង្កើតអ្វីមួយឡើង គេឃើញថាតែងតែមានគុណសម្បត្តិ និងគុណវិបត្តិកើតឡើង។ តើការបង្កើតក្រុមប្រឹក្សាធម្មនុញ្ញមានគុណសម្បត្តិ និងគុណវិបត្តិដូចម្តេចខ្លួន? តើការកែប្រែរដ្ឋធម្មនុញ្ញធ្វើឡើងដើម្បីកែប្រែរបបគ្រប់គ្រងប្រទេសឬតម្រូវតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល? ហេតុអ្វី?
ការបង្កើតក្រុមប្រឹក្សាធម្មនុញ្ញស្របទៅតាមច្បាប់មិនមានគុណវិបត្តិអ្វីទេ គឺមានតែគុណសម្បត្តិ។ រដ្ឋធម្មនុញ្ញ ហាម ៤ ប្រការមិនឱ្យកែទេ ប៉ុន្តែបើកកន្លែងដទៃទៀតអាចកែបានតែត្រូវរកសំឡេងឱ្យគ្រប់។
law
តើសមត្ថកិច្ចបកស្រាយរដ្ឋធម្មនុញ្ញ និងច្បាប់ជាសមត្ថកិច្ចរបស់ក្រុមប្រឹក្សាធម្មនុញ្ញតែមួយ ឬមានស្ថាប័នដទៃផ្សេងទៀតដែរ?
រដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ បានកំណត់ហើយថាក្រុមប្រឹក្សាធម្មនុញ្ញជាស្ថាប័នផ្តាច់មុខក្នុងការបកស្រាយរដ្ឋធម្មនុញ្ញ និងបកស្រាយច្បាប់ ហើយសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ មានអានុភាពអនុវត្តលើអំណាចទាំងអស់ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។ បើមិនអនុវត្ត សេចក្តីសម្រេចរបស់ក្រុមប្...
law
តើពេលណាដែលប្រជាជនអាចមានសិទ្ធិប្តឹងទៅក្រុមប្រឹក្សាធម្មនុញ្ញ នៅពេលទទួលបានសាលក្រមពីតុលាការខេត្ត សាលាឧទ្ធរណ៍ ឬពីតុលាការកំពូល?
គឺមិនមានសិទ្ធិប្តឹងទៅក្រុមប្រឹក្សាធម្មនុញ្ញទេ។ ហើយបើមានការប្តឹងទៅដល់ក្រុមប្រឹក្សាធម្មនុញ្ញ យើងខ្ញុំធ្វើការប្រជុំគ្នារួចធ្វើការជូនដំណឹងទៅវិញថា មិនស្ថិតក្នុងសមត្ថកិច្ចរបស់ក្រុមប្រឹក្សាធម្មនុញ្ញទេ។ សូមមើលក្នុងលិខិតផ្នត់។
law
តើមានករណីលើកលែងដែរឬទេ ប្រសិនបើមានសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ មានវិសមិតភាពជាមួយរដ្ឋសភា ព្រឹទ្ធសភា មុខងារសាធារណៈ ប្រធាន ឬ អនុប្រធានគណបក្សនយោបាយ ប្រធាន ឬ អនុប្រធានសហជីព ឬចៅក្រមក្នុងតំណែងដូចមានចែងត្រង់មាត្រា ១៣៩ ថ្មី នៃរដ្ឋធម្មនុញ្ញ?
គ្មានការលើកលែងទេ។ បើចូលធ្វើជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញទាល់តែលាលែងចេញពីមុខតំណែងទាំងអស់ ដែលរដ្ឋធម្មនុញ្ញបានចែងពីវិសមិតភាព ប៉ុន្តែបើចប់អាណត្តិរបស់ខ្លួនអាចវិលត្រឡប់ទៅកន្លែងដើមវិញ។
law
តើក្រុមប្រឹក្សាធម្មនុញ្ញកាត់ក្តីតែទៅលើទំនាស់ផ្នែកនយោបាយ ឬក៏ដោះស្រាយទៅលើទំនាស់ព្រហ្មទណ្ឌ ឬ រដ្ឋប្បវេណីដែរ?
ក្រុមប្រឹក្សាធម្មនុញ្ញពុំមានអំណាចក្នុងការកាត់ក្តីលើទំនាស់នយោបាយ ឬក៏ដោះស្រាយទំនាស់ព្រហ្មទណ្ឌ និង រដ្ឋប្បវេណីទេ។ យោងតាមច្បាប់ ក្រុមប្រឹក្សាធម្មនុញ្ញមានសមត្ថកិច្ចក្នុងការដោះស្រាយវិវាទកម្ម ពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងជ្រើសតាំងសមាជិកព្រឹទ្ធសភា ហើយទទួលសំណើក្នុងការពិនិត្យធម្មនុញ្ញភាពនៃច្បាប់ បកស្រាយរដ្ឋធម្...
law
តើសភាធម្មនុញ្ញ និងក្រុមប្រឹក្សាធម្មនុញ្ញខុសគ្នាដូចម្តេច?
សភាធម្មនុញ្ញ និងក្រុមប្រឹក្សាធម្មនុញ្ញមានលក្ខណៈខុសគ្នាស្រឡះ គឺសភាធម្មនុញ្ញមានតួនាទីក្នុងការតាក់តែង ពិភាក្សា និងអនុម័តរដ្ឋធម្មនុញ្ញ។ ចំណែកឯក្រុមប្រឹក្សាធម្មនុញ្ញមានសមត្ថកិច្ចក្នុងការធានាការពារ ការគោរពរដ្ឋធម្មនុញ្ញ បកស្រាយរដ្ឋធម្មនុញ្ញ និងច្បាប់ ដែលរដ្ឋសភាបានអនុម័ត និងព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់ហើយ។
law
ហេតុអ្វីបានជាក្រុមប្រឹក្សាធម្មនុញ្ញគ្មានអនុប្រធានដូចព្រឹទ្ធសភា និងរដ្ឋសភា?
ច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញបានចែងយ៉ាងច្បាស់ណាស់ គឺមានតែប្រធានមិនមានអនុប្រធាននោះទេ ហើយប្រធានត្រូវនៅជាប្រចាំជាមួយស្ថាប័នផ្ទាល់ ដោយមិនអាចអវត្តមានយូរនោះទេ ទោះបីជាត្រូវបំពេញបេសកកម្មនៅឯបរទេសក៏ត្រូវមានទំនាក់ទំនងជាប់ជានិច្ចមកស្ថាប័នដែរ។
law
តើការផ្សព្វផ្សាយច្បាប់ ការពន្យល់ខ្លឹមសារមាត្រាច្បាប់ និងការបកស្រាយច្បាប់ ដែលមានតែក្រុមប្រឹក្សាធម្មនុញ្ញទើបមានសមត្ថកិច្ច) ខុសគ្នាដូចម្តេច?
ខ្ញុំសូមបញ្ជាក់ពាក្យមួយឃ្លាថា ក្រុមប្រឹក្សាធម្មនុញ្ញមានសិទ្ធិបកស្រាយរដ្ឋធម្មនុញ្ញ បកស្រាយច្បាប់ ពាក្យនេះជាពាក្យច្បាប់ ហើយច្បាប់រដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ បានចែងយ៉ាងច្បាស់ថា ក្រុមប្រឹក្សាធម្មនុញ្ញជាស្ថាប័នតែមួយគត់ដែលមានសមត្ថកិច្ចបកស្រាយរដ្ឋធម្មនុញ្ញ និងបកស្រាយច្បាប់។ ...
law
បើសិនជាក្រុមប្រឹក្សាធម្មនុញ្ញបកស្រាយមិនតាមរដ្ឋធម្មនុញ្ញ តើយ៉ាងណាទៅវិញ?
ក្រុមប្រឹក្សាធម្មនុញ្ញអនុវត្តទៅតាមសមត្ថកិច្ចដែលច្បាប់បានកំណត់ឱ្យ ពិសេសធានាការពារការ គោរពរដ្ឋធម្មនុញ្ញ បកស្រាយរដ្ឋធម្មនុញ្ញ និងច្បាប់។
law
តើស្ថាប័នណាខ្លួនជាស្ថាប័នរដ្ឋ? ហើយក្រុមប្រឹក្សាធម្មនុញ្ញជាស្ថាប័នរដ្ឋដែរឬទេ?
ស្ថាប័នដែលមានចែងក្នុងរដ្ឋធម្មនុញ្ញជាស្ថាប័នរដ្ឋទាំងអស់។ ប្រសិនបើរាជរដ្ឋាភិបាលចង់បង្កើតគណៈកម្មាធិការ ឬ អាជ្ញាធរណាមួយជាសមត្ថកិច្ចរបស់រាជរដ្ឋាភិបាលជាអ្នកបង្កើតដោយអនុក្រឹត្យ។
law
តើប្រធានក្រុមប្រឹក្សាធម្មនុញ្ញត្រូវបានជ្រើសរើសដោយរបៀបណា?
ប្រធានក្រុមប្រឹក្សាធម្មនុញ្ញត្រូវបានជ្រើសរើសដោយសមាជិករបស់ខ្លួន ០៨រូបទៀត និងដោយការបោះឆ្នោតជាសម្ងាត់។
law
តើក្រុមប្រឹក្សាធម្មនុញ្ញអាចបកស្រាយរដ្ឋធម្មនុញ្ញ និងច្បាប់នានា ដោយមានពាក្យបណ្ដឹង ឬពិនិត្យដោយខ្លួនឯង តើពិតមែនឬទេ?
បើគ្មានបណ្ដឹងត្រឹមត្រូវតាមនីតិវិធីដែលមានកំណត់ក្នុងច្បាប់ ក្រុមប្រឹក្សាធម្មនុញ្ញមិនអាចពិនិត្យបានទេ។ ក្រុមប្រឹក្សាធម្មនុញ្ញមិនអាចធ្វើស្វ័យបណ្តឹងដោយខ្លួនឯងបានទេ។
law
តើក្រុមប្រឹក្សាធម្មនុញ្ញអាចបកស្រាយពីលិខិតក្រោមច្បាប់ ឬលិខិតបទដ្ឋានគតិយុត្តនានាដែលប្រក្រតីបានដែរឬទេ?
ក្រុមប្រឹក្សាធម្មនុញ្ញអាចបកស្រាយពីលិខិតក្រោមច្បាប់ ឬលិខិតបទដ្ឋានគតិយុត្តនានាដែលប្រក្រតីមិនបានទេ ព្រោះគ្មានសមត្ថកិច្ច។
law
តើសមាជិកក្រុមប្រឹក្សាធម្មនុញ្ញម្នាក់ៗមានអភ័យឯកសិទ្ធិដែរឬទេ?
ជាគោលការណ៍ សមាជិកក្រុមប្រឹក្សាធម្មនុញ្ញមិនមានអភ័យឯកសិទ្ធិដូចសមាជិកសភាទេ តែនៅក្នុងច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ មានបទប្បញ្ញត្តិមួយចែងថា សមាជិកក្រុមប្រឹក្សាធម្មនុញ្ញមិនត្រូវទទួលខុសត្រូវខាងបទព្រហ្មទណ្ឌ ឬបទរដ្ឋប្បវេណីណាមួយចំពោះការសម្រេចដែលបានធ្វើនៅពេលដែលបំពេញភារកិច្ចឡើយ។ ករណីនេះមើលទៅហាក់ដូច...
law
តាមប្រសាសន៍ឧទ្ទេសនាមរបស់លោកជំទាវ ស៊ុំ នីផា ថាប្រធានក្រុមប្រឹក្សាធម្មនុញ្ញ មានបុព្វសិទ្ធិស្នើប្រធានរដ្ឋសភា រីឯសមាជិកស្នើអនុប្រធានរដ្ឋសភា តើឯកឧត្តមប្រធានក្រុមប្រឹក្សាធម្មនុញ្ញមានសិទ្ធិប្រើរថយន្ត ស៊ីរ៉ែននាំមុខក្នុងការធ្វើដំណើរដែរឬទេ? បើមានហេតុអ្វីឯកឧត្តមមិនប្រើ?
មានសិទ្ធិប្រើឡានស៊ីរ៉ែនបើកផ្លូវហើយមិនប្រើព្រោះពិបាកធ្វើដំណើរ។
law
តើក្រុមប្រឹក្សាធម្មនុញ្ញមានវិធានការដូចម្តេចដើម្បីកែលំអ ឬលុបបំបាត់បាតុភាពនៅស្ថាប័នខ្លួនដែលរៀបចំខ្លឹមសារលិខិតបទដ្ឋានគតិយុត្ត (ច្បាប់ ព្រះរាជក្រឹត្យ អនុក្រឹត្យ ប្រកាស...) ដែលស្របឯកសារយោង ឬមិនស្របរដ្ឋធម្មនុញឱ្យមានប្រសិទ្ធភាព ឬក្លាយជាប្រទេសប្រកាន់នីតិរដ្ឋ។
ប្រហែលមិនមែនជាសមត្ថកិច្ចរបស់ក្រុមប្រឹក្សាធម្មនុញ្ញទេ ព្រោះរដ្ឋធម្មនុញ្ញបានបញ្ជាក់ហើយថា អំណាចទាំងបីធ្វើអ្វីក៏ដោយត្រូវស្របរដ្ឋធម្មនុញ្ញ ហើយក្រុមប្រឹក្សាធម្មនុញ្ញមើល និងឱ្យយោបល់ទៅលើការសុំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និង មានសមត្ថកិច្ចពិនិត្យធម្មនុញ្ញភាពនៃច្បាប់រៀបចំអង្គការ បទបញ្ជាផ្ទៃក្នុងរដ្ឋសភា បទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភាម...
law
តើជនណាខ្លះ ឬស្ថាប័នណាខ្លះមានសិទ្ធិប្តឹងទៅក្រុមប្រឹក្សាធម្មនុញ្ញ?
អ្នកដែលមានសិទ្ធិប្តឹងទៅក្រុមប្រឹក្សាធម្មនុញ្ញមាន ព្រះមហាក្សត្រ ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា សមាជិកព្រឹទ្ធសភាចំនួនមួយភាគបួន សមាជិករដ្ឋសភាចំនួនមួយភាគដប់ នាយករដ្ឋមន្ត្រី គណបក្សនយោបាយដែលក្រសួងមហាផ្ទៃបានបដិសេធមិនព្រមចុះបញ្ជីគណបក្សនយោបាយ។ គណបក្សនយោបាយ ប្តឹងផ្ទាល់ (បណ្តឹងនេះធ្វើបានតែក្នុងរយៈពេល ៧២ ម៉ោងយ៉ាងយូរ បន្ទាប់ពីការប្...
law
តើរដ្ឋធម្មនុញ្ញ និងក្រុមប្រឹក្សាធម្មនុញ្ញទាំងពីរនេះណាមួយធំជាង? ចូរបកស្រាយ?
រដ្ឋធម្មនុញ្ញជាច្បាប់គោលជាច្បាប់កំពូលលើគេបង្អស់ ហើយរាល់ការពិនិត្យធម្មនុញ្ញភាព បកស្រាយច្បាប់នានា ក្រុមប្រឹក្សាធម្មនុញ្ញត្រូវតែគោរពតាមរដ្ឋធម្មនុញ្ញជាដាច់ខាត។
law
តើការតែងតាំងអាណត្តិនីមួយៗរបស់សមាជិកក្រុមប្រឹក្សាធម្មនុញ្ញខ្លះ៣ឆ្នាំ ខ្លះ៦ឆ្នាំ និងខ្លះ៩ឆ្នាំ ដោយរបៀបណា?
សមាជិកក្រុមប្រឹក្សាធម្មនុញ្ញមានអាណត្តិ ៩ឆ្នាំ សមាជិក ០៣រូប តែងតាំងដោយព្រះមហាក្សត្រ ០៣រូប ត្រូវជ្រើសតាំងដោយឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ហើយ ០៣រូប ត្រូវជ្រើសតាំងដោយរដ្ឋសភា។ អាណត្តិទី១ ក្រុមប្រឹក្សាធម្មនុញ្ញត្រូវមានសមាជិក ០៣រូប តែងតាំង និងជ្រើសតាំងសម្រាប់រយៈពេល ៣ឆ្នាំ ៣រូបត្រូវតែងតាំង និងជ្រើសតាំងសម្រាប់រយៈពេល ៦ឆ្នាំ ០៣...
law
ក- ដីកម្មសិទ្ធិបុគ្គលកាប់រានព្រៃមុនឆ្នាំ២០០០ ប៉ុន្តែមិនបានធ្វើលិខិតស្នាមកាន់កាប់ តើរដ្ឋអាចដកវិញដែរឬទេ? ខ- ដីដាំដំណាំហើយ ប៉ុន្តែមិនបានធ្វើលិខិតស្នាមកាន់កាប់ តើរដ្ឋអាចដកយកទៅឱ្យក្រុមហ៊ុនដាំដំណាំឧស្សាហកម្មដែរឬទេ?
ក- អាចដកបានព្រោះវាជារឿងខុសច្បាប់។ ប្រទេសយើងមានច្បាប់ ដូច្នេះធ្វើអ្វីក៏ដោយត្រូវធ្វើតាមច្បាប់ បើទៅកាប់រានដីរាប់ហិចតាអត់មានអ្នកទទួលស្គាល់ម៉េចកើត។ ខ- ត្រូវសុំច្បាប់អាជ្ញាធរដែនដី ព្រោះខេត្តព្រះវិហារបានបែងចែកទៅភូមិ ឃុំ ក្រុង សង្កាត់រួចហើយ។
law
ក- តើដីសម្បទានសេដ្ឋកិច្ចសម្រាប់ក្រុមហ៊ុនដែលរដ្ឋឱ្យបង់ពន្ធ ១ហិចតាប៉ុន្មាន ប៉ុន្តែដីសម្បទានសេដ្ឋកិច្ចរបស់រដ្ឋនេះសម្រាប់បងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់កម្មសិទ្ធិដីស្រែចំការនេះ សុំបង់ពន្ធដូចក្រុមហ៊ុនដែរដោយមិនយល់ព្រមឱ្យក្រុមហ៊ុនដកយកដីធ្លីបានដែរឬទេ? ខ- តើដីសម្បទានសេដ្ឋកិច្ចរបស់រដ្ឋ ដែលរដ្ឋគិតឱ្យក្រុមហ៊ុនប៉ុន្មានស្មើនឹងប៉ុន្មាន...
ក- ច្បាប់វិនិយោគ ហើយនិងអនុក្រឹត្យដែលស្ដីពីការប្រែក្លាយដីរដ្ឋពីដីកម្មសិទ្ធិសាធារណៈរបស់រដ្ឋ ទៅជាកម្មសិទ្ធិឯកជនរបស់រដ្ឋបានអាចធ្វើអនុបយោគទៅជាដីសម្បទាន ប៉ុន្តែគោលនយោបាយរបស់រាជរដ្ឋាភិបាល ចំពោះដីស្រែចំការរបស់កសិករដែលគាត់ដាំដុះ គឺអត់មានយកពន្ធមួយរៀលទេ លើកលែងតែដីជួលពីក្រសួងកសិកម្ម ដែលមានកុងត្រាត្រូវបង់ពន្ធ។ ខ- ខ្ញុំមិនច្បាស់ដែរ ...
law
ក្នុងមាត្រា ៦២ រដ្ឋជួយរកទីផ្សារលក់ផលិតផល តើផលិតផលនោះចាប់គិតពីចំនួនប៉ុន្មានគីឡូ ឬប៉ុន្មានតោនឡើងទៅ?
ឥឡូវនេះឱ្យតែមានកសិផល គឺឈ្មួញមកទិញដល់ទីកន្លែងតែម្តង។
law
មាត្រា ៥៧ ហេតុអ្វីបានជារាជរដ្ឋាភិបាលមិនធ្វើការបង់ពន្ធដីស្រែចំការពីប្រជាកសិករ ឬចាំដកហូតដីពីកសិករអស់សិនចាំធ្វើការបង់ពន្ធ ព្រោះបច្ចុប្បន្នរាជរដ្ឋាភិបាលធ្វើការផ្ទេរដីសម្បទានសេដ្ឋកិច្ចឱ្យទៅក្រុមហ៊ុន។ ធ្វើឱ្យផលប៉ះពាល់ដល់កសិករជាអ្នករងគ្រោះ។
រឿងដីសម្បទានសេដ្ឋកិច្ច គឺជារឿងអភិវឌ្ឍប្រទេសជាតិ ដើម្បីឱ្យមានក្រុមហ៊ុនធំៗសម្រាប់អភិវឌ្ឍកសិកម្មឧស្សាហកម្ម ពីព្រោះកសិកម្មគ្រួសារពុំអាចរកផលិតផលនាំចេញបានទេ ដូច្នេះត្រូវរកអ្នកមានលុយឱ្យគេចូលមកធ្វើ។ រឿងដីសម្បទានសេដ្ឋកិច្ចខ្ញុំមើលប្រវត្តិស្រុកខ្មែរ ពេលបារាំងចូលគឺចាប់ផ្តើមធ្វើដីសម្បទានសេដ្ឋកិច្ចពិបាកណាស់ នៅលើដីក្រហមខេត្តកំពង់ចាម...
law
តើការទាមទារឲ្យចែកចំណែកត្រូវធ្វើឡើងយ៉ាងដូចម្តេច?
ម្ចាស់បំណុលត្រូវប្រគល់លិខិតលាយលក្ខ័ណ៍អក្សរ ដោយសរសេរនូវមូលហេតុ និងចំនួនទឹកប្រាក់នៃសិទ្ធិ លើបំណុល (ប្រាក់ដើម ការប្រាក់ប្រាក់នៃសំណងការខូចខាតដោយសារការយឺតយ៉ាវ) ដាក់ជូនតុលាការអនុវត្ត (ក្រមនីតិ/ណី មាត្រា ៤២៦ កថា.២)។
law
តើអ្នកណាខ្លះដែលអាចទាមទារឲ្យចែកចំណែកបាន?
ម្ចាស់បំណុលរបស់កូនបំណុលនៃការអនុវត្តទាំងអស់មិនមែនសុទ្ធតែអាចទាមទារឲ្យចែកចំណែកបាននោះទេ គឺមានតែម្ចាស់បំណុលខាងក្រោមតែប៉ុណ្ណោះ ទើបអាចទាមទារឲ្យចែកចំណែកបាន (ក្រមនីតិ/៣ មាត្រា ៤២៦ កថា.១)៖ ក- ម្ចាស់បំណុលដែលមានឯកសារចម្លងយថាភូតនៃលិខិតអនុវត្ត ភ្ជាប់ជាមួយរូបមន្តអនុវត្ត ឬម្ចាស់បំណុល ដែលមានឯកសារចម្លងយថាភូត ដូចមានកំណត់ក្នុងក្រមនីតិវិធី...
law
ក្រោយការចុះបញ្ជីអំពីការរឹបអូស តើកូនបំណុលនៃការអនុវត្តអាចបន្តការប្រើប្រាស់អចលនវត្ថុហ៊ីប៉ូតែកបានដែរឬទេ?
ការរឹបអូសពុំត្រូវរារាំងកូនបំណុលនៃការអនុវត្តក្នុងការប្រើប្រាស់ ឬអាស្រ័យផលពីអចលនវត្ថុតាមវិធីប្រើធម្មតាឡើយ (ក្រមនីតិ/ណី មាត្រា ៤២១ កថា.៣)។ ពោលគឺ ក្នុងករណីដែលកូនបំណុលនៃការអនុវត្តមានផ្ទះផ្ទាល់ខ្លួននៅលើអចលនវត្ថុហ៊ីប៉ូតែក គឺកូនបំណុលនៃការអនុវត្តអាចបន្តការរស់នៅបានហើយ ប្រសិនបើមានរោងចក្រក៏អាចបន្តការងារនៅក្នុងរោងចក្រនោះបានដែរ។ ប្រ...
law
ក្នុងករណីដែលអចលនវត្ថុហ៊ីប៉ូតែកតែមួយត្រូវបានចុះបញ្ជីអំពីការរឹបអូសរួច ហើយត្រូវបានផ្ទុកផ្ដាក់ឲ្យចុះបញ្ជីអំពីរឹបអូសបន្ថែមទៀត តើមន្ត្រីចុះបញ្ជីត្រូវធ្វើដូចម្តេច?
ក្នុងករណីដែលដីកាសម្រេចឲ្យចាប់ផ្តើមលក់ដោយបង្ខំត្រួតគ្នាត្រូវបានចេញចំពោះអចលនវត្ថុតែមួយ គឺមិនមានបញ្ហាទេ ព្រោះមាននីតិវិធីធម្មតាដែលត្រូវបានបញ្ញត្តិក្នុងក្រមនីតិវិធីរដ្ឋប្បវេណី (ក្រមនីតិ/ណី មាត្រា ៤២៤, មាត្រា ៥១១, មាត្រា ៥១២)។ ហេតុនេះ មន្ត្រីចុះបញ្ជីត្រូវចុះបញ្ជីអំពីការរឹបអូសតាមធម្មតា។
law
តើមន្រ្តីចុះបញ្ជីដែលបានទទួលលិខិតផ្ទុកផ្ដាក់អំពីការចុះបញ្ជី ត្រូវសរសេរអ្វីខ្លះនៅក្នុងសៀវភៅគោលបញ្ជី?
របៀបនៃការចុះបញ្ជី ត្រូវបានកំណត់នៅក្នុងប្រកាសអន្តរក្រសួងស្តីពីការចុះបញ្ជីអចលនវត្ថុទាក់ទងនឹងក្រមនីតិវិធីរដ្ឋប្បវេណី ប្រការ ២៦។ យោងតាមប្រការនេះ ជាឧទាហរណ៍នៅក្នុង “ខ្ទង់បន្ទុកនៃអចលនវត្ថុ” នៃសៀវភៅគោលបញ្ជីត្រូវសរសេរដូចខាងក្រោម។ វាមានភាពចាំបាច់ក្នុងការប្រើប្រាស់ពាក្យពេចន៍ឲ្យស្របទៅនឹងការអនុវត្តជាក់ស្តែង។ “ត្រូវបានរឹបអូសកម្មសិទ្...
law
តើត្រូវបង់សោហ៊ុយ និងពន្ធដែលពាក់ព័ន្ធនឹងការចុះបញ្ជីយ៉ាងដូចម្តេច?
ក្រឡាបញ្ជីត្រូវបង់សោហ៊ុយ និងពន្ធដែលទទួលបានពីម្ចាស់បំណុលនៃការអនុវត្ត ដែលបានបង់សោហ៊ុយជាមុនទៅតុលាការអនុវត្ត។ ក្រមនីតិវិធីរដ្ឋប្បវេណីមិនមានកំណត់អំពីវិធីនៃការបង់នេះទេ ដូច្នេះ ដំណោះស្រាយគឺអាស្រ័យទៅលើការអនុវត្តជាក់ស្តែងដែលមានលក្ខណៈសមស្រប។ ឧទាហរណ៍ដូចជា វិធីដែលក្រឡាបញ្ជីធ្វើការបញ្ជូនលិខិតផ្ទុកផ្ដាក់ឲ្យចុះបញ្ជីទៅរដ្ឋបាលសុរិយោដីដ...
law
តើតុលាការអនុវត្តដែលបានទទួលការទាមទារឲ្យចែកចំណែកត្រូវធ្វើដូចម្តេច?
បើមានការទាមទារឲ្យចែកចំណែកតុលាការអនុវត្ត ត្រូវជូនដំណឹងអំពីការណ៍នោះទៅឲ្យម្ចាស់បំណុលនៃការអនុវត្ត និង កូនបំណុលនៃការអនុវត្ត (ក្រមនីតិ/ណី មាត្រា ៤២៦ កថា.៣)។ ប្រសិនបើខ្លឹមសារនៃការទាមទារឲ្យចែកចំណែកមិនពិតប្រាកដ ឬច្រើនហួសហេតុ នោះម្ចាស់បំណុលនៃការអនុវត្ត និងកូនបំណុលនៃការអនុវត្តនឹងបាត់បង់នូវផលប្រយោជន៍។ ដូច្នេះ តុលាការអនុវត្តត្រូវសរ...
law
តើលិខិតផ្ទុកផ្ដាក់ឲ្យចុះបញ្ជីត្រូវបង្កើតឡើងដោយរបៀបណា?
របៀបនៃការសរសេរលិខិតផ្ទុកផ្ដាក់ឲ្យចុះបញ្ជី គឺមានកំណត់នៅក្នុងប្រកាសអន្តរក្រសួងស្តីពីការចុះបញ្ជីអចលនវត្ថុទាក់ទងនឹងក្រមនីតិវិធីរដ្ឋប្បវេណី ប្រការ ៥, ប្រការ ១០ និង មានភ្ជាប់នៅក្នុងឧបសម្ព័ន្ធទី ៤ នៃប្រកាសអន្តរក្រសួងស្តីពីការចុះបញ្ជីអចលនវត្ថុទាក់ទងនឹងក្រមនីតិវិធីរដ្ឋប្បវេណីនេះដែរ។ កម្មវត្ថុ៖ ឧទាហរណ៍ គេសរសេរថា ផ្ទុកផ្ដាក់ឲ្យចុ...
law
ក្នុងករណីដែលតុលាការអនុវត្តបានចេញដីកាសម្រេចចាប់ផ្តើមការលក់ដោយបង្ខំលើដី បន្ទាប់មកក៏មានពាក្យសុំឲ្យអនុវត្តហ៊ីប៉ូតែក ក តើតុលាការអនុវត្តត្រូវធ្វើដូចម្តេច?
តុលាការអនុវត្តនឹងធ្វើការពិនិត្យលើពាក្យសុំឲ្យអនុវត្តហ៊ីប៉ូតែក។ ប្រសិនបើមានភាពត្រឹមត្រូវ នោះតុលាការអនុវត្តនឹងចេញដីកាសម្រេចចាប់ផ្តើមការលក់ដោយបង្ខំ (ដីកាសម្រេចចាប់ផ្តើមត្រួតគ្នា ក្រមនីតិ/ណី មាត្រា ៥១១ កថា.១)។ លើសពីនេះ តុលាការអនុវត្តត្រូវជូនដំណឹងអំពីការណ៍ដែលបានចេញដីកាសម្រេចចាប់ផ្តើមត្រួតគ្នាទៅឲ្យម្ចាស់បំណុលនៃការអនុវត្តដែលទា...
law
តើតុលាការអនុវត្ត ត្រូវធ្វើដូចម្តេចក្នុងករណីដែលឈ្មោះរបស់អ្នកបង្កើតហ៊ីប៉ូតែកដែលបានសរសេរ ក្នុងលិខិតអនុវត្តខុសពីឈ្មោះរបស់កម្មសិទ្ធិករ ដែលបានសរសេរនៅក្នុងឯកសារចម្លងដែលមានសេចក្តីបញ្ជាក់នៃសៀវភៅចុះបញ្ជីអចលនវត្ថុ?
តុលាការអនុវត្តត្រូវធ្វើការទាក់ទងទៅម្ចាស់បំណុលនៃការអនុវត្ត ដើម្បីធ្វើការបញ្ជាក់ថាបុគ្គលដែលត្រូវបានសរសេរនៅលើលិខិតអនុវត្ត និងបុគ្គលដែលត្រូវបានសរសេរនៅលើឯកសារចម្លងដែលមានសេចក្តីបញ្ជាក់នៃសៀវភៅចុះបញ្ជីជាមនុស្សតែមួយ ឬផ្សេងគ្នា។ ក្នុងករណីជាមនុស្សផ្សេងគ្នា តុលាការអនុវត្តត្រូវលើកចោលពាក្យសុំលើកលែងតែក្នុងករណីដែលត្រូវបានផ្តល់ដោយរូបមន...
law
តើត្រូវសរសេរអ្វីខ្លះនៅក្នុងដីកាសម្រេចចាប់ផ្តើមការលក់ដោយបង្ខំ?
ក្រមនីតិវិធីរដ្ឋប្បវេណី មាត្រា ៤១៩ ក.១ បានកំណត់ថា “នៅពេលចាប់ផ្តើមនីតិវិធីនៃការលក់ដោយបង្ខំតុលាការអនុវត្តត្រូវចេញដីកាសម្រេចចាប់ផ្តើមការលក់ដោយបង្ខំ ហើយត្រូវប្រកាសអំពីការរឹបអូសអចលនវត្ថុ ដើម្បីម្ចាស់បំណុលនៃការអនុវត្តក្នុងដីកាសម្រេចចាប់ផ្ដើមនេះ។ ហេតុនេះដីកាសម្រេចចាប់ផ្តើមលក់ដោយបង្ខំត្រូវសរសេរថា ឧទាហរណ៍៖ ត្រូវចាប់ផ្តើមនីតិវិធ...
law
តើពាក្យសុំឲ្យអនុវត្តហ៊ីប៉ូតែកត្រូវដាក់នៅតុលាការណា?
ពាក្យសុំឲ្យអនុវត្តហ៊ីប៉ូតែក គឺដាក់ទៅសាលាដំបូងដែលមានសមត្ថកិច្ចលើទីកន្លែងដែលអចលនវត្ថុនោះតាំងនៅ។ ឧទាហរណ៍ ប្រសិនបើ ដីនោះស្ថិតនៅខេត្តកំពត ពាក្យសុំឲ្យអនុវត្តហ៊ីប៉ូតែក ត្រូវដាក់ទៅសាលាដំបូងខេត្តកំពត (ក្រមនីតិ/ណី មាត្រា ៤១៨)។ ដោយសារតែសមត្ថកិច្ចនោះជាសមត្ថកិច្ចផ្តាច់មុខ (ក្រមនីតិ/ណី មាត្រា ៣៤៦) គូភាគីមិនអាចដាក់ពាក្យសុំទៅតុលាការផ្...
law
តើសោហ៊ុយសម្រាប់ការអនុវត្តជាបន្ទុករបស់អ្នកណា?
សោហ៊ុយសម្រាប់ការអនុវត្តជាបន្ទុករបស់កូនបំណុលនៃការអនុវត្ត (ក្រមនីតិ/ណី មាត្រា ៣៧៦ កថា.១)។ ប៉ុន្តែ នីតិវិធីអនុវត្តដោយបង្ខំមិនអាចបន្តទៅមុខទៀតបានទេ ប្រសិនបើសោហ៊ុយសម្រាប់ការអនុវត្តមិនត្រូវបានបង់ ដូច្នេះជាដំបូង ម្ចាស់បំណុលនៃការអនុវត្តត្រូវបង់សោហ៊ុយសម្រាប់ការអនុវត្តជាមុនសិន បន្ទាប់មកម្ចាស់បំណុលនៃការអនុវត្តនឹងទទួលបានសោហ៊ុយសម្រា...
law
តើពាក្យសុំឲ្យអនុវត្តហ៊ីប៉ូតែកត្រូវភ្ជាប់ជាមួយនឹងឯកសារអ្វីខ្លះ?
ពាក្យសុំឲ្យអនុវត្តហ៊ីប៉ូតែកត្រូវភ្ជាប់ជាមួយនឹងឯកសារដូចជា៖ - ឯកសារចម្លងយថាភូតនៃលិខិតអនុវត្តដែលភ្ជាប់ជាមួយរូបមន្តអនុវត្ត (ក្រមនីតិ/ណី មាត្រា ៥០៩ កថា.២) - លិខិតបញ្ជាក់អំពីការបញ្ជូន (ក្រមនីតិរ/ណី មាត្រា ៣៦០) - ឯកសារចម្លងដែលមានសេចក្តីបញ្ជាក់នៃសៀវភៅចុះបញ្ជីអចលនវត្ថុហ៊ីប៉ូតែក (ក្រមនីតិ/ណី មាត្រា៥០៩ កថា.២) - លិខិតដែលបញ្ជាក់អំព...
law
ហេតុអ្វីបានជានៅក្នុងដំណាក់កាលនេះ ការមិនទាន់បញ្ជូនដីកាសម្រេចចាប់ផ្តើមការលក់ដោយបង្ខំទៅកូនបំណុលនៃការអនុវត្តគឺការល្អជាង?
ប្រសិនបើដីកាសម្រេចចាប់ផ្តើមការលក់ដោយបង្ខំត្រូវបានបញ្ជូនទៅឲ្យកូនបំណុលនៃការអនុវត្ត នោះកូនបំណុលនៃការអនុវត្តនឹងដឹងអំពីការណ៍នៃការចាប់ផ្តើមលក់ដោយបង្ខំ ហេតុនេះ គេបារម្ភថាកូនបំណុលនៃការអនុវត្ត នឹងធ្វើអនុប្បទានអចលនវត្ថុហ៊ីប៉ូតែកទៅឲ្យតតិយជន ក្នុងគោលបំណងរារាំងការអនុវត្តនោះ។ ប្រសិនបើអចលនវត្ថុ នោះត្រូវបានចុះបញ្ជីផ្ទេរកម្មសិទ្ធិនៅមុន...
law
តើត្រូវសរសេរអ្វីខ្លះនៅក្នុងពាក្យសុំឲ្យអនុវត្តហ៊ីប៉ូតែក?
នៅក្នុងពាក្យសុំឲ្យអនុវត្តហ៊ីប៉ូតែក ត្រូវសរសេរនូវចំណុចដូចខាងក្រោម (ក្រមនីតិ/មាត្រា ៥០៩)៖ - សញ្ញាណនៃម្ចាស់បំណុលនៃការអនុវត្ត កម្មសិទ្ធិករនៃអចលនវត្ថុដែលជាកូនបំណុលនៃការអនុវត្ត កូនបំណុលនៃសិទ្ធិលើបំណុលដែលត្រូវបានធានា និងអ្នកតំណាង។ - សញ្ញាណនៃសិទ្ធិប្រាតិភោគ និងសិទ្ធិលើបំណុលដែលត្រូវបានធានា៖ ត្រូវសរសេរឲ្យបានច្បាស់អំពីថ្ងៃបង្កើត ...
law
ប្រសិនបើ ម្ចាស់បំណុលដែលទទួលការដាស់តឿន មិនបានរាយការណ៍អំពីសិទ្ធិលើបំណុល តើតុលាការអនុវត្តត្រូវធ្វើដូចម្តេច?
ម្ចាស់បំណុលដែលទទួលការដាស់តឿនមានកាតព្វកិច្ចត្រូវរាយការណ៍អំពីសិទ្ធិលើបំណុលទៅតុលាការ អនុវត្ត (ក្រមនីតិ/ណី មាត្រា ៤២៣ កថា.១)។ ប៉ុន្តែ ទោះបីជាមិនបានរាយការណ៍អំពីសិទ្ធិលើបំណុលក៏ដោយ ក៏មិនមែនមានន័យថា សិទ្ធិលើបំណុលនោះត្រូវរលត់ដែរ។ ហេតុនេះ ប្រសិនបើម្ចាស់បំណុលដែលមិនបានធ្វើសេចក្តីរាយការណ៍អំពីសិទ្ធិលើបំណុលមានលក្ខណៈដូចគ្នានឹងម្ចាស់បំ...
law
តើអ្នកវាយតម្លៃត្រូវធ្វើការគណនានូវចំនួនទឹកប្រាក់នៃការវាយតម្លៃដោយរបៀបណា?
អ្នកវាយតម្លៃ ត្រូវធ្វើការគណនាដោយយោងទៅតាមទីកន្លែងនៃអចលនវត្ថុ ទំហំវាយតម្លៃលើចំនួនទឹកប្រាក់លើពន្ធ ប៉ុន្តែ មិនត្រូវធ្វើការគណនាចំពោះតែផ្នែកដែលទទួលបានពីរបាយការណ៍ប៉ុណ្ណោះនោះទេ។ ជាក់ស្តែង អ្នកវាយតម្លៃត្រូវធ្វើការពិចារណាទៅលើកាលៈទេសៈពិសេសនៃអចលនវត្ថុនោះ ដោយមើលទៅលើអចលនវត្ថុនោះ ថាតើអ្នកណាដែលកំពុងប្រើប្រាស់អចលនវត្ថុនោះ ប្រើប្រាស់យ៉ា...
law
តើ “សច្ចាប្រណិធានស៊ីជម្រៅកម្រិតណាដល់ឆន្ទៈ និង ទស្សនៈបុគ្គល ទើបបុគ្គលក្នុងសង្គមខ្មែរនៅតែប្រព្រឹត្តិអំពើពុករលួយ?
ប្រទេសណាក៏គេស្បថដែរ អ្នកកាន់សាសនាគ្រិស្តក៏ស្បថ អឺស្លាមក៏ស្បថហិល្បក៏ស្បថ ព្រះពុទ្ធសាសនាក៏ស្បថ នេះជាជំនឿ។
law
នៅក្នុងច្បាប់រដ្ឋធម្មនុញ្ញបានដាក់ឧបសម្ព័ន្ធមាន ៥ តើឧបសម្ព័ន្ធមានន័យដូចម្តេច? ចូរពន្យល់?
ឧបសម្ព័ន្ធ គឺអ្វីដែលគេមិនបានសរសេរក្នុងមាត្រា ហើយគេយោងទៅឧបសម្ព័ន្ធនៅខាងក្រោយវិញ ដោយសារខ្លឹមសារវែង ឧទាហរណ៍ ភ្លេងជាតិ សញ្ញាជាតិ សច្ចាប្រណិធានជាដើម។
law