question stringlengths 10 408 | answer stringlengths 8 14.6k | category stringclasses 4
values |
|---|---|---|
តើគុណធម៌ទូទៅ និងគុណធម៌ពិសេសៗខុសគ្នាដូចម្តេចខ្លះ? | គុណធម៌ទូទៅ ឬគុណធម៌គឺសំដៅយកថាមពលនៃឆន្ទះទៅរកកុសលឬតំរូវអោយមានការប្រឆាំងនឹងទំនោរជាន់ទាប។ ឯកុសលដែលបានសំរេចមែនគឺជាគុណធម៌ពិសេសៗ រឺគុណធម៌នីមួយៗ។ គុណធម៌នីមួយៗជាគុណធម៌ដែលបានមកពីការហ្វឹកហាត់និងការអប់រំដូចជាភាពទៀងពេលការចេះប្រមាណមិនអោយហួសភក្តីភាព ភាពខ្ជាប់ខ្ជួន ការគួរសម។ល។ គុណធម៌នីមួយៗខ្លះទៀតអាចទទួលមរតកពីកំណើតដូចជាចិត្តល្អ ចិត្តសន្... | general |
តើគេចែកគុណធម៌ជាប៉ុន្មានថ្នាក់? គឺអ្វីខ្លះ? | តាមអារីស្តូតគុណធម៌មានពីរថ្នាក់គឺៈ
- គុណធម៌បញ្ញាៈ គឺជាគុណធម៌ដែលធ្វើអោយបញ្ញារិះគិតកាន់តែល្អឡើងៗដើម្បីសាងពុទ្ធិសច្ចៈដូចជាសិល្បៈ ស្យង់ បំរុងប្រយ័ត្ន គតិវិញ្ញូ បញ្ញាជាដើម។
- សីលធមុណធម៌ៈ គឺជាគុណធម៌ដែលមាននៅក្នុងទំលាប់ដែលឆេះគ្រប់សង្កត់លើសំទុះជំរុញវិចារណញាណ និងក្នុងទំលាប់ប្រព្រឹត្តអោសមរម្យត្រឹមត្រូវទោះជានៅក្នុងស្ថានភាពណាក៏ដោយដូ... | general |
ក្នុងអំឡុងពេលប្រទេសកម្ពុជាស្ថិតក្រោមការត្រួតត្រារបស់ប្រទេសបារាំង តើនៅពេលណាដែលយើងប្រើពាក្យថា “អាណាព្យាបាលបារាំង” ហើយដល់ពេលណាដែលយើងប្រើពាក្យថា “អាណានិគមបារាំង”? | ប្រទេសកម្ពុជាក្រោមអាណាព្យាបាលបារាំងសន្ធិសញ្ញាថ្ងៃទី១១សីហា១៨៦៣ហើយប្រទេសកម្ពុជាបានក្លាយជាប្រទេសក្រោមអាណានិគមបារាំងដោយសន្ធិសញ្ញាទាំងបង្ខំនៅថ្ងៃទី ១៧ មិថុនា ១៨៨៤ រហូតដល់ឆ្នាំ ១៩៥៣។ | general |
តើគេអាចរកឃើញគុណធម៌នៅក្នុងសាសនាដែរឬទេ? | នៅក្នុងជំនឿផ្នែកសាសនា ក៏គេអាចរកឃើញគុណធម៌ដែរដូចជាៈ
- គ្រឹស្តសាសនា សន្តបុគ្គល តូម៉ាស់ក្រៅពីគាំទ្រទ្រឹស្តីរបស់អារីស្តូត លោកបានបន្ថែមគុណធម៌ទេវកម្មវត្ថុមួយទៀត ដែលមានជំនឿចំពោះព្រះគ្រឹស្តការសង្ឃឹមនិងសប្បុរសជន។
- ឥស្លាមសាសនាៈ គុណធម៌គឺការបូជាជីវីតខ្លួនថ្វាយព្រះអាឡាហ៍។
- ញ្រហ្មណ៍សាសនាៈ គុណធម៌គឺហ៊ានធ្វើពិធីបូជា និងធ្វើតបៈហើយតំរងស... | general |
ហេតុអ្វីបានជាគេចែកគុណធម៌ជាពីរក្រុម? | បានជាគេគេចែកគុណធម៌ជាពីរក្រុម ព្រោះគេមានចំនងបង្ហាញ បំនងរកកុសលនិងការរៀបចំអោយសមតាមវិចារណញាណនៅក្នុងជីវីតលោកីយ៍យើងនេះ។ | general |
ដូចម្តេចដែលហៅថាសុក្រឹតភាព? | - តាមន័យទូលាយគុណូបការៈជាតំលៃជាពិសេស តំលៃវិជ្ជាជីវៈនៃបុគ្គលនីមួយៗរឺតំលៃនៃស្នាដៃនីមួយៗ។
- តាមន័យចង្អៀត រឺន័យសីលវិជ្ជាគុណូបការៈ គឺសំដៅទៅលើអ្វីដែលជាសីលតំលៃ។
អំពើមួយ ប្រកបដោយគុណូបការៈ កាលណាគុណូបការៈបានមកដោយកំហំប្រឹងពុះពារការលំបាកឧបសគ្គយ៉ាងច្រើន រឺជាគុណធម៌ធំៗ។ | general |
ដូចម្តេចដែលហៅថាគុណូបការៈហើយអំពើរបៀបណាដែលចាត់ទុកជាគុណូបការៈបាន? | ឧត្តមជន គឺមនុស្សប្រកបដោយតំលៃគឺជាអ្នកមានកំរិតគុណធម៌ រឺកំរិតគុណូបការៈខ្ពស់។តួយ៉ាងឧត្តមជនខ្លះៗដែលសំខាន់ៗគឺវិញ្ញូវិរបុរស សន្តបុគ្គល។
- វិញ្ញូបើចំពោះវត្ថុ គឺសំដៅអ្វីដែលមានរស បើចំពោះមនុស្សគឺសំដៅអ្នកដែលចេះច្បាស់នូវអ្វីមូយ។ វិញ្ញូគឺមនុស្សប្រកបដោយបញ្ញានិយមមើលឆ្ងាយមានរបៀបលៀងជីវិត ប្រកបដោយលំនឹងមានឥរិយាបថស្របវិវត្តន៍ធម្មជាតិជាអ្នក... | general |
តើសង្គមវិវត្តន៍និតិសាស្រ្តមានទស្សនៈយ៉ាងណាដែរចំពោះវិបាកវិនិច្ឆ័យ? | សង្គមវិវត្តន៍នីតិសាស្រ្តធ្វើការវិនិច្ឆ័យដោយផ្អែកលើមូលដ្ឋានច្បាស់លាស់សង្គមជាកំនត់មានដំណាក់កាលប្រវត្តិសាស្រ្តនីមួយៗ។ ជាក់ស្តែងៈ
- កាលសម័យដើមចំពោះកំហុសធ្ងន់ធ្ងរ ដូចជាទណ្ឌកម្មសាច់ញាតិសាលោហិតផង។
- តមកទៀតគេប្រើច្បាប់តាល្យុង ភ្នែកសងភ្នែក ធ្មេញសងធ្មេញ។
- ក្រោយមកទៀត មានទោសប្រហារជីវីតនិងដាក់ទណ្ឌកម្មដល់សាកសពផង។
តាមការណោចារណាការ់ក... | general |
ដូចម្តេចដែលហៅថាឧត្តមជន? តួយ៉ាងប្រភេទណាខ្លះជាឧត្តមជន? | ឧត្តមជន គឺមនុស្សប្រកបដោយតំលៃគឺជាអ្នកមានកំរិតគុណធម៌ រឺកំរិតគុណូបការៈខ្ពស់។តួយ៉ាងឧត្តមជនខ្លះៗដែលសំខាន់ៗគឺវិញ្ញូវិរបុរស សន្តបុគ្គល។
- វិញ្ញូបើចំពោះវត្ថុ គឺសំដៅអ្វីដែលមានរស បើចំពោះមនុស្សគឺសំដៅអ្នកដែលចេះច្បាស់នូវអ្វីមូយ។ វិញ្ញូគឺមនុស្សប្រកបដោយបញ្ញានិយមមើលឆ្ងាយមានរបៀបលៀងជីវិត ប្រកបដោយលំនឹងមានឥរិយាបថស្របវិវត្តន៍ធម្មជាតិជាអ្នក... | general |
ចូររៀបរាប់ពីស្ថានភាពបន្ទាយលង្វែក។ | ស្ថានភាពបន្ទាយលង្វែក ជាចំណុចយុទ្ធសាស្រ្ត មានទន្លេ បឹង និងព្រៃឈើជារបាំង។ បន្ទាយនេះមានរាងបួនជ្រុង បណ្តោយ ៣គ.ម ទទឹង ២គ.ម កំពែងដីកម្ពស់ ១៥ ហ្ថត (៧.៥ម) ហ៊ុមព័ន្ធដោយគូទឹក និងដាំដើមឫស្សីកំរាស់ ២សិន (១សិន ដល់ ៤០ម) ព័ន្ធជុំវិញ។ ក្នុងបន្ទាយលង្វែកមានវាំងស្តេច បន្ទាយទាហានផ្ទះស្រីស្នំ២២ រោងដំរី រោងសេះ ប្រាសាទពីរ ជីកស្រះធំ៤ គ្រប់ទិស... | general |
ដូចម្តេចដែលហៅថា ច្បាប់? | - ច្បាប់ គឺជាសីលអំនាចមួយ។ (ឡែបនិច)
- ច្បាប់ មិនមែនអ្វីក្រៅពីការលោភលន់របស់វណ្ណៈ ឈ្នះគេ នៃសង្គមដែលមានច្បាប់ជាអ្នកបកស្រាយឆន្ទះ។ (ហេគែល)
- ច្បាប់ គឺអ្វីដែលមនុស្សពឹងផ្អែកជំនួយអាទិតេព ក្នុងការរកយុត្តិធម៌។ ប៉ុន្តែច្បាប់ដែលបង្កើតដោយសំដីចៅក្រមជាកំលាំងញោរពេញដោយអយុត្តិធម៌ហើយមានតែច្បាប់អាទិទេពដែលយុត្តិធម៌។ (សូក្រាត)
- ច្បាប់ជានិយា... | general |
តើទិដ្ឋភាពទាំងពីររបស់ច្បាប់គឺអ្វីខ្លះ? | . ទិដ្ឋភាពទាំងពីររបស់ច្បាប់គឺៈ
- ទិដ្ឋភាពវិជ្ជមានៈ ច្បាប់អនុញ្ញាតអោយយើងធ្វើច្បាប់បើកអំនាចអោយយើង ច្បាប់អោយយើងមាននិតិប្បទា និងទាមទារឬទទូចសុំអ្វីដែលត្រូវបានដោយអោយអំនាចយើងប្រើការបង្ខិតបង្ខំទៀតផងក្នុងករណីខ្លះ។ និយាយរួមទិដ្ឋភាពវិជ្ជមានស្តែងចេញជាករអនុញ្ញាត។
- ទិដ្ឋភាពអវិជ្ជមានៈ គឺជាច្បាប់មានលក្ខណៈជាឧបសគ្គមួយប្រឆាំងនឹងការទន្រ្... | general |
តើអំនាចមានប៉ុន្មានយ៉ាង? គឺអំនាចអ្វីខ្លះ? | អំនាចមានន័យពីរខុសគ្នាគឺៈ
- អំណាចរូបគឺជាអំនាចខាងផ្លូវសំភារៈ រឺកំលាំង
- សីលអំនាចជាអំនាចខាងផ្លូវគំនិត ដែលស្ថិតនៅបរិសុទ្ធជានិច្ចទោះជាគេមិនទទួលស្គាល់ ឬក៏ត្រូវគេជាន់ឈ្លីយ៉ាងណាក៏ដោយ។ | general |
ច្បាប់ និងករណីយកិច្ចខុសគ្នាត្រង់ណា? | ច្បាប់និងករណីកិច្ចមានលក្ខណៈខុសគ្នាត្រង់ច្បាប់បានបើកសិទ្ធិ អោយមនុស្សនេះធ្វើនោះបានឯករណីកិច្ចមានលក្ខណៈកំនត់ព្រំដែននៃអំពើរបស់មនុស្សក្នុងឋានៈជាលកាតព្វកិច្ច។ | general |
ច្បាប់ធម្មជាតិជាអ្វី? មានទស្សនៈណាខ្លះនិយាយពីច្បាប់ធម្មជាតិ? | ច្បាប់ធម្មជាតិ គឺជាច្បាប់ដែលកើតមកតំណាលនឹងវិចារណញាណនៃមនុស្សគឺជាកេតនភ័ណ្ឌដែលមនុស្សបានទទួលជាពិសេសពីធម្មជាតិ។
មានទស្សនៈមួយចំនួន ដែលនិយាយពីច្បាប់ធម្មជាតិដូចជាៈ
- ពួកវិចារណញាណនិយម កំនត់ថាច្បាប់គឺកេតនភ័ណ្ឌពិសេសរបស់មនុស្សដោយមនុស្សមានធម្មជាតិ ជាភាវៈប្រកបដោយវិចារណញាណប្រកបដោយលក្ខណៈសកលនិងមិនចេះប្រែប្រួល។
- ស៊ីសេរ៉ុងថា ច្បាប់ធម្មជា... | general |
ហេតុអ្វីបានជារូបបដិមានរបស់ព្រះបាទជ័យវរ្ម័នទី ៧ គ្មានព្រះហស្ថទាំងសងខាង និងមានឆែបព្រះកេស? | បានជារូបបដិមារបស់ព្រះបាទជ័យវរ្ម័នទី៧ អង្គតព្រះហស្ថទាំងពីរ និងឆែបព្រះកេសនោះគឺ៖
ក. បុព្វហេតុប្រវត្តិសាស្រ្ត៖ នៅពេលខ្មែររួចចាកផុតពីសង្រ្គាមខ្មែរយើងមានអ្នកអភិរក្សវត្ថុបូរាណនិងប្រវត្តិសាស្រ្តបានប្រទះឃើញរូបសំណាកបដិមានេះមានលក្ខណៈបាក់បែកស្រាប់ទៅហើយ (បាត់ព្រះហស្ថទាំង២និងឆែបព្រះកេស) ដោយរកបំណែកនោះមកប៉ះប៉ូវវិញមិនបានគេក៏សម្រេចទុកជា... | general |
ដូចម្តេចដែលហៅថា ច្បាប់វិជ្ជមាន? ហើយមានកំណើតពីណា? | - ច្បាប់វិជ្ជមានៈ គឺជាសីលច្បាប់ដែលមានទ្រង់ទ្រាយស្ទើរតែទាំងអស់ជាប្រពៃណីជាទំនៀមទំលាប់ ហើយមានលក្ខណៈសាសនាផង។
- ច្បាប់អវិជ្ជមានៈ មានកំនើតពីវិចារណញាណ។ ប៉ុន្តែបើវិភាគអោយល្អិតល្អន់ទៅឃើញថា ច្បាប់វិជ្ជមានពុំមែនមានកំណើតមកតែពីវិចារណញាណកសុទ្ធសាធទេគឺវាអាកកើតមកពីផលសុំាញុំានៃប្រវត្តិសាស្រ្តព្រោះថាដំបូងច្បាប់វិជ្ជមានជាច្បាប់ប្រពៃណី បន្... | general |
ក្នុងទំនាក់ទំនងរវាងគ្នានឹងគ្នា តើសមាជិកអាស៊ានទាំងអស់មានគោលការណ៍ដូចម្តេច? | ក្នុងទំនាក់ទំនងរវាងគ្នានិងគ្នាសមាជិកអាស៊ានមានគោលការណ៍ដូចតទៅ៖
- គោរពគ្នាទៅវិញទៅមកលើឯករាជ្យអធិបតីភាពសមភាពបូរណភាពទឹកដីនឹងអត្តសញ្ញាណជាតិនៃបណ្តាប្រទេសទាំងអស់។
- គោរពសិទ្ធិរបស់រដ្ឋនីមួយៗក្នុងដំនឹកនាំប្រទេសខ្លួនឱ្យចៀសផុតពីការជ្រៀតជ្រែកពីក្រៅ។
- មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់គ្នាទៅវិញទៅមក។
- ដោះស្រាយរាល់ទំនាក់ទំនងនានាតា... | general |
តើទ្រឹស្តីណាខ្លះដែលយល់ថាច្បាប់ជាកំលាំង? | - ទ្រឹស្តីប្រាកដនិយមយល់ថាៈច្បាប់គ្រាន់តែជាការសំដែងនៃកំលំាង។
- និត្សយល់ថាៈ ច្បាប់គឺជាឆន្ទះស្វែងរកអំនាច។
- ទ្រឹស្តីសព្វទេវនិយមយល់ថាៈ ច្បាប់ជាកំលាំងរឺជាការសំដែងចេញពិតប្រាកដនូវកំលាំង។
- ស្ពីណូសាយល់ថាៈ បុគ្គលម្នាក់ៗមានសិទ្ធិស្មើនឹងអំនាចដែលខ្លួនមាន។
- ម៉ាកស្ទៀន័រថាៈ អ្នកណាមានកំលាំងអ្នកនោះមានច្បាប់។
- ហេគែលៈ កំលាំងពិតប្រាដកជា... | general |
តើច្បាប់ជាកំលាំងមែនឬទេ? ហេតុអ្វី? | ច្បាប់មិនមែនជាកំលំាងទេតែវាគ្រាន់តែជានិយាមមួយសំរាប់ទប់សំរួលទំនាក់ទំនងរវាងមនុស្សនិង មនុស្សក្នុងសង្គមប៉ុននោះ។ កំលាំងនិងច្បាប់ជាសញ្ញាណពីរខុសគ្នា។ ទ្រឹស្តីដែលយល់ថាច្បាស់ឋិតនៅលើកំលាំងគឺជាទ្រឹស្តីដែលបដិសេដច្បាប់តែម្តង។ ព្រោះធាតុនៃច្បាប់គឺសីលអំនាចមួយ។ ការទាញច្បាប់អោយធ្លាក់មកត្រឹមអំនាចរូបគឺជាការបដិសេដមិនព្រមទទួលស្គាល់ថានៅពីលើទំ... | general |
តូម៉ាស់ហប្សយល់ថា ច្បាប់ជាតំរូវការ។ ចូរពន្យល់។ | ហប្សយល់ថា មនុស្សនៅក្នុងសភាពធម្មជាតិ បណ្តោយអោយសភាវគតិរក្សាជីវីតដឹកនាំហើយមនុស្សមានសិទ្ធិធ្វើអ្វីៗទាំងអស់ដើម្បីបំពេញតំរូវការរក្សាជីវីតខ្លួនអោយគង់វង់។ សិទ្ធិគ្មានព្រំដែនហើយដាច់ខាត។ ដោយមានតំរូវការដូចគ្នានាំអោយមនុស្ស ក្លាយជាសត្រូវរវាងគ្នា ជាឆ្កែចចកចំពោះមនុស្សដូចគ្នា។ វិចារណញាណបាននាំមនុស្សអោយលះបង់សិទ្ធិធម្មជាតិនិងប្រគល់អំនាចថ... | general |
តើបាវចនាអាស៊ានគឺអ្វី? តើបទភ្លេងនិងចម្រៀងអាស៊ានមានឈ្មោះអ្វី? | បាវចនា៖ “One Vision One Identity One Community" (ចក្ខុវិស័យតែមួយអត្តសញ្ញាណតែមួយសហគមន៍តែមួយ) “The ASEAN Way “បទភ្លេងនិងចំរៀង៖ (វិថីអាស៊ាន)។ | general |
តើទ្រឹស្តីប្រពៃណីនិយមមានទស្សនៈយ៉ាងណាចំពោះទ្រឹស្តីវិបាកវិនិច្ឆ័យ? | សង្គមប្រពៃណីនិយមច្រើនជឿថាវិបាកវិនិច្ឆ័យត្រូវផ្អែកទាំងស្រុងនោលើសេរីអាជ្ញា។ តែការវិនិច្ឆ័យតាមបែបសង្គមប្រពៃណីនិយមច្រើនផ្អែកទៅលើជំនឿសង្គមដេលបញ្ចេញទ្រឹស្តីរបស់ខ្លួនពីបរមត្ថវិជ្ជា។ ពោលគឺសេរីអាជ្ញារបស់អ្នកមានពុទ្ធិទេដែលធ្វើអោយការដាក់ទណ្ឌកម្មមានលក្ខណៈត្រឹមត្រូវព្រោះមកពីមនុស្សនេះបានសំរេចថា នឹងប្រព្រឹត្តអំពើអកុសលដោយស្គាល់ហេតុផលច... | general |
តើសាលាក្រុងភ្នំពេញបានរៀបចំពិធីអភិសេក និងសម្ពោធបូជនីយដ្ឋានសម្តេចព្រះមហាសុមេធាធិបតីជួន ណាត ព្រះសង្ឃរាជថ្នាក់ទី១ គណៈមហានិកាយ និងបូជនីយដ្ឋាន អ្នកភិរម្យភាសាអ៊ូ ហៅង៉ុយនៅថ្ងៃខែឆ្នាំណា? ក្រៅអធិបតីភាពថ្នាក់ដឹកនាំរូបណា? | សាលាក្រុងភ្នំពេញបានរៀបចំពិធីអភិសេក និងសម្ពោធបូជនីយដ្ឋានសម្តេចព្រះមហាសុមេធាធិបតី ជួប ណាត ព្រះសង្ឃរាជថ្នាក់ទី១ គណៈមហានិកាយ និងបូជនីយដ្ឋានអ្នកភរម្យភាសាអ៊ូ ហៅ ង៉ុយ នៅព្រឹកថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០០៨ ក្រោមអធិបតីភាពឯកឧត្តម កែប ជុតិមា និងលោកជំទាវ។ | general |
តើន័យរបស់សេរីភាពពិតដូចម្តេចខ្លះ? | សេរីភាពមិនមែនជាសេរីអាជ្ញាគ្មានហេតុផលទេពោលគឺ សេរីភាពពិតមិនមែនជាអំណាចជ្រើសរើសប្រកបដោយលក្ខណៈអាថ៌កំបាំង អវិចារណញាណហើយគ្មានទាក់ទងនឹងមូលហេតុនោះឡើយ។ មានសេរីភាពគឺរួចខ្លួនពីចំនងនៃបុរេវិនិច្ឆ័យពីទាសករនៃលំងប់តណ្ហានិងអវិជ្ជាប៉ុន្តែគឺនៅក្រោមពន្លឺត្រចេះត្រចង់នៃសច្ចភាពនិងតំលៃ។ ដូចនេះមនុស្សមានសេរីភាពពេញលេញត្រូវទទួលខុសត្រូវពេញទី ព្រោះគ... | general |
ចូរបង្ហាញពីទំនាក់ទំនងរវាងវប្បធម៌ និងសង្គមធម៌។ | វប្បធម៌ និងសង្គមធម៌មានទំនាក់ទំនងដូចជាក្នុងការនិយាយស្ដីក៏ដូចជាក្នុងការសរសេរខ្មែរយើងខ្មែរយើងក៏ដូចជាភាសាបារាំងដែរគេចូលចិត្តនិយាយថាអរិយធម៌យ៉ាងដូចនេះ។ គេចូលចិត្តនិយាយយ៉ាងនេះព្រោះវប្បធម៌មានឥទ្ធិពលទាំងសំរាប់ទ្រទ្រង់អរិយធម៌ពោលគឺបើគ្មានវប្បធម៌ អរិយធម៌ក៏គ្មានដែរ។ គេតែងនិយាយថា ដើម្បីឲ្យមានអរិយធម៍គ្រវតែបណ្តុះបណ្តាលជាមុនសិន។ មនុស្ស... | general |
ដើម្បីឪ្យសង្គមជាតិមួយមានការរីកចម្រើនតើគេត្រូវយកចិត្តទុកដាក់ដល់វិស័យណាខ្លះ? | ដើម្បីឪ្យសង្គមជាតិមួយមានការរីកចម្រើន គេត្រូវយកចិត្តទុកដល់វិស័យវប្បធម៌ ឬយកចិត្តទុកដាក់វិស័យសង្គមធម៌មួយមុខបានទេ ចាំបាច់ត្រូវយកចិត្តទុកដាក់លើវិស័យទាំងពីរ គឺធ្វើយ៉ាងណាឪ្យស៊ីចង្វាក់គ្នាជាជំហានៗ។ តាមធម្មជាតិវិស័យទាំងពីរ មានឥទ្ធិពលដល់គ្នាទៅវិញទៅមក ហើយបានធ្វើឪ្យវិស័យមួយទៀតរីកចម្រើន។ បើយកចិត្តទុកដាក់តែវិស័យមួយ ហើយមើលស្រាលវិស័យម... | general |
តើមនុស្សចាប់មានវប្បធម៌នៅពេលណា? គេថាជនជាតិខ្មែរជាជនជាតិឥណ្ឌាមែនឬទេ? | មនុស្សចាប់ពីមានវប្បធម៌ខ្លួននៅពេលដែលខ្លួនបានចាកចេញពីលក្ខណៈភាពសត្វ គឺជាពេលដែលមានគំនិតច្នៃប្រឌិតរកវត្ថុផ្សេងៗធ្វើជាឧបករណ៍ប្រើប្រាស់ និងចេះបន្លឺសូរសញ្ញាផ្សេងៗសម្រាប់មានភាសា ពាក្យសំដីជាដើមដែលគេឃើញមានរហូតដល់សព្វថ្ងៃនេះ។ | general |
តើសត្វមានវប្បធម៌ដែរឬទេ? ព្រោះអ្វី? | សត្វគ្មានវប្បធម៌ដូចមនុស្សដទេ ព្រោះថាសព្វគ្មានចំណេះដឹង គ្មានឆន្ទៈ គ្មានមនសិកា និងគ្មានគំនិតច្នៃប្រឌិតដូចមនុស្សឡើយ។ សកម្មភាពរបស់សព្វគឺជាសកម្មភាពបែបភាវគិត។ | general |
គេថាជនជាតិខ្មែរជាជនជាតិឥណ្ឌាមែនឬទេ? | ក្នុងការសិក្សាស្រាវជ្រាវពីជនជាតិខ្មែរមានមតិខ្លះយល់ថាជនជាតិខ្មែរគឺជាជនឥណ្ឌា ឥណ្ឌាគឺជាខ្មែរ ឬ ខ្មែរគឹឥណ្ឌា។ គេបានអះអាងថានៅប្រទេសឥណ្ឌាមានរដ្ឋមួយឈ្នោះកុមេរុ។ ពាក្យកុមេរុនេះអាចក្លាយទៅជាកុមេ»កមេរ»ក្មេរ»ខ្មែរ។ គេខំពន្យល់ទៀតថាជនជាតិខ្មែរយើងមានភាសា អក្សរ ពាក្យ សម្ដី ជំនឿ សាសនា... ដូចជនជាតិឥណ្ឌាដែរ។
តើឥណ្ឌាគឺខ្មែរ ឬ ខ្មែរជាឥណ្ឌា... | general |
តើអ្នកមានភស្ដុតាងអ្វីខ្លះដែលហ៊ានបញ្ជាក់ថាជនជាតិខ្មែរមានកំណើតជានៅលើទឹកដីរបស់ខ្លួន? | ភស្ដុតាងដោយបញ្ជាថាជនជាតិខ្មែរមានកំណើតកើតជានៅលើទឹកដីរបស់ខ្លួនពីព្រោះ៖
- យោងទៅតាមកំណាយស្ថានីយបុរេប្រវត្តិសាស្រ្ដស្ថានីយសំរោងសែន អន្លង់ ម្លូព្រៃ ស្ថានីយព្រែឆ្លូង ស្ថានីយភ្នំក្បាលលលរមាស និងស្ថានីយល្អាងស្អាននៅភ្នំទាកទ្រាំខេត្តបាត់ចដំបង់ដែលបញ្ជាក់ថាជនជាតិរស់នៅលើទឹកដីរបស់ខ្លួនតាំងពីច្រើនដស.វមុនគ.ស ជាពិសេសស្ថានីយល្អាងស្ពានក្នុ... | general |
តើក្បាច់សម្រាប់លំអប្រាសាទរួមមានអ្វីខ្លះ? | ក្បាច់ម្នាក់សម្រាប់លំអប្រាសាទរួមមាន ៤ ប្រភេទ គឺ៖
- ក្បាច់អង្គរ សម្រាប់លំអជាពិសេសលើសំណង់ធំស៊ីម៉ង់ ឈើ... ពីព្រោះក្បាច់នេះមានលក្ខណៈរឹងមាំ ហើយងាយក្នុងការធ្វើពុម្ព ឬ ធ្លាក់នៅលើផ្ទាំងថ្ម ឈើ....។
- ក្បាច់ភ្ញឺទេស សម្រាប់ប្រើនៅលើគ្រឿងតុបតែងសំណង់ និងសម្ភារៈប្រើប្រាស់ដែលគេធ្លាប់នៅលើស៊ីម៉ង់ ប្រាក់ ស្ពាន់ ឈើ.... ឬប៉ាក់ឌិនលើកំណាត់វា... | general |
សិល្បៈខ្មែរបុរាណ (សម័យនគរភ្នំ ចេនាឡា និងអង្គរ) ចែកចេញប៉ុន្មានរចនាបថ? ដោយលើកយកកាលបរិច្ឆេទ និងឈ្មោះមកបញ្ជាក់ផង។ | សិល្បៈខ្មែរបុរាណ (សម័យនគរភ្នំ ចេនឡា និងអង្គរ) ចែកចេញជា១៤ រចនាបថរួមមាន៖
- រចនាបថភ្នំដា (ស.វទី ១ ដល់ស.វទី ៦)
- រចនាបថសម្បូរ (ពាក់កណ្ដាលទី ១ នៃស.វទី ៧)
- រចនាបថព្រៃក្មេង (ពាក់កណ្ដាលទី ២ នៃស.វទី ៧)
- រចនាបថកំពង់ព្រះ (ស.វ ទី ៨)
- រចនាបថគូលែន (ពាក់កណ្ដាលនៃស.វទី ៩)
- រចនាបថកំពង់ (ស.វទី ៩)
- រចនាបថកំពង់ព្រះគោ (ភាគ ៤ ចុងក្រោយនៃ... | general |
ហេតុអ្វីបានជាប្រទេសកម្ពុជាសំបូរទៅដោយប្រាង្គប្រាសាទសិលា? | បានជាចែកប្រទេសកម្ពុជាសំបូរទៅដោយប្រាង្គប្រាសាទសិលាពីព្រោះ៖
- បុព្វហេតុសាសនានៅសម័យនោះ (ពិធីទេវរាជ និងពុទ្ធរាជ)
- បុព្វហេតុសង្រ្គាមជាញឹមញាប់ បណ្ដាលឪ្យមានការផ្លាស់ប្ដូររាជធានី
- បុព្វហេតុព្រះមហាក្សត្រមួយអង្គៗ ចង់បានកិត្តិយស និងមហិទ្ធិឬទ្ធិ
- បុព្វហេតុប្រវត្តិសាស្រ្ដ
- បុព្វហេតុទម្លាប់គឺ ការបន្ដស្នាដៃ។ | general |
តើដំបូន្មានរបស់ឪពុកម្តាយ បានធ្វើឱ្យកូនទទួលជោគជ័យក្នុងជីវិតដូចម្តេចខ្លះ? | ដំបូន្មានរបស់ឪពុកម្តាយ បានជួយឱ្យកូនទទួលជោគជ័យក្នុងជីវិតដូចជា៖
- រៀនសូត្របានចេះដឹង ក្លាយជាពលរដ្ឋល្អក្នុងសង្គម
- ជួយឱ្យកូនមានអនាគតល្អ
- មានអាកប្បកិរិយា មារយាទល្អត្រឹមត្រូវ ថ្លៃថ្នូរ
- ឱ្យកូនដឹងខុសត្រូវ ស្គាល់ល្អ អាក្រក់ បុណ្យ បាប
- ប្រកបរបរចិញ្ចឹមជីវិតតាមកម្លាំងប្រាជ្ញារបស់ខ្លួន
- មានចិត្តមេត្តាចំពោះអ្នកដទៃ
- មានសាមគ្គីភ... | general |
តើខ្មែរយើងប្រារព្ធពិធីបុណ្យប្រពៃណីជាតិ ក្នុងគោលបំណងអ្វីខ្លះ? | ខ្មែរយើងប្រារព្ធពិធីបុណ្យប្រពៃណីជាតិ ក្នុងគោលបំណងដូចជា៖
- ចូលរួមលើកកម្ពស់ និងកសាងសមិទ្ធផលក្នុងផ្នែកសាសនា
- ចេះសាមគ្គីគ្នា រួបរួមគ្នាក្នុងការកសាងសហគមន៍
- លះបង់នូវអំពើអាក្រក់ ដោយចេះខ្លាចបុណ្យបាប
- សងគុណមាតាបិតា និងបុព្វការីជន
- ជួយបន្ធូរសតិអារម្មណ៍ឱ្យមានភាពធូរស្បើយ បង្កបរិយាកាសសប្បាយរីករាយ។ | general |
តើមនុស្សក្នុងព្រះពុទ្ធសាសនាមានប៉ុន្មានជំពូក? អ្វីខ្លះ? | មនុស្សក្នុងព្រះពុទ្ធសាសនាមាន ៤ជំពូកគឺ៖
- មនុស្សមនុស្សោ៖ មានរូបជាមនុស្ស ចិត្តជាមនុស្ស មានមនុស្សធម៌ (មនុស្សមានចិត្តល្អឬចិត្តខ្ពស់)។
- មនុស្សទេវោ៖ មានរូបជាមនុស្ស ចិត្តជាទេវតា មានសីលធម៌ខ្ពង់ខ្ពស់។
- មនុស្សបេតោ៖ មានរូបជាមនុស្ស ចិត្តជាប្រេត។
- មនុស្សតិរច្ឆានោ៖ មានរូបជាមនុស្ស ចិត្តជាសត្វតិរច្ឆាន។ | general |
មង្គលទី១៥ គឺជាការបរច្ចាគទាន។ តើ”ទាន”ក្នុងមង្គលទី ១៥ នេះសំដៅលើទានអ្វីខ្លះ? | មង្គលទី ១៥ គឺការបរច្ចាគទាន។ “ទាន” ក្នុងមង្គលទី ១៥ នេះសំដៅលើទាន៖
ក. អាមិសទាន មាន៖ ការចែករំលែកគ្រឿងបរិភោគ (បាយម្ហូប..) គឺបិណ្ឌបាត្របច្ច័យ
- ការចែករំលែកគ្រឿងដណ្តប់ (សម្លៀកបំពាក់..) គឺចីវរបច្ច័យ
- ការចែករំលែកគ្រឿងស្នាក់អាស្រ័យ (កុដ្ឋ មុង..) គឺ សេនាសនៈត្របច្ច័យ
- ការចែករំលែកថ្នាំព្យាបាលជំងឺ (ថ្នាំសង្កូវ....) គឺគិលានភេសជ្ជៈប... | general |
តាមព្រះពុទ្ធសាសនា តើកូនដែលដឹងគុណឪពុកម្តាយត្រូវទទួលបានសម្បត្តិប៉ុន្មានយ៉ាង? គឺអ្វីខ្លះ? | តាមព្រះពុទ្ធសាសនា កូនដែលដឹងគុណឪពុកម្តាយត្រូវទទួលបានសម្បត្តិបីយ៉ាងគឺ៖
ក. សម្បត្តិមនុស្សមាន៖
- បញ្ញាសម្បត្តិ៖ ជាមនុស្សមានបញ្ញាវាងវៃ ទាំងផ្លូវលោក និងផ្លូវធម៌
- ភោគសម្បត្តិ៖ ជាមនុស្សមានទ្រព្យច្រើន រកស៊ីអ្វីចេះតែចម្រុងចម្រើនសមប្រកប
- បរិវារសម្បត្តិ៖ ជាមនុស្សមានអ្នករាប់អានច្រើន មានអ្នកបម្រើឆ្វេងស្តាំ
- យសសម្បត្តិ៖ ជាមនុស្សមា... | general |
បន្ទាប់ពីការដាក់ប្រាសាទព្រះវិហារចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកមក តើកម្ពុជានឹងដាក់ប្រាសាទអ្វីចូលជាបន្តទៀត? តើប្រាសាទនោះមានទីតាំងស្ថិតនៅត្រង់ណា? ចូរបញ្ជាក់។ | បន្ទាប់ពីការដាក់ប្រាសាទព្រះវិហារចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកមក កម្ពុជានឹងត្រៀមដាក់ប្រាសាទ “សំបូរព្រៃគុក” ចូលជាបន្តទៀត។ ប្រាសាទនោះមានទីតាំងស្ថិតនៅក្នុងភូមិ សំបូរ ឃុំសំបូរ ស្រុក ប្រាសាទសំបូរ ដែលមានចម្ងាយ ៣៥គីឡូម៉ែត្រ ពីទីរួមខេត្ត កំពង់ធំ តាមផ្លូវជាតិលេខ ៦៤ បត់ស្តាំតាមផ្លូវកូនត្នោត។ | general |
តើសញ្ញាណនៃទំនួលខុសត្រូវផ្នែកសង្គមដូចម្តេច? | សញ្ញណនៃទំនួលខុសត្រូវផ្នែកសង្គម គឺទទួលសារភាពពីអំពើរបស់ខ្លួនចំពោះមុខច្បាប់សង្គម។ ទំនួលខុសត្រូវផ្នែកសង្គមចែកជា៖
- ទំនួលខុសត្រូវផ្នែកព្រហ្មទ័ណ្ឌៈ ជាទំនួលខុសត្រូវរបស់បុគ្គល ដែលប្រព្រឹត្តល្មើសច្បាប់ព្រហ្មទ័ណ្ឌដែលត្រូវគេប្តឹងទៅតុលាការ។ ឧើទាហរណ៍ៈ ចោរប្លន់ម៉ូតូ។ មនុស្សឃាត។ ការចាប់រំលោភនារីភេទ។ល។
- ទំនួលខុសត្រូវផ្នែករដ្ឋបប្បវេណី... | general |
តើទំនួលខុសត្រូវទាំងពីរក្នុងសង្គម បានទំនាក់ទទំនងគ្នាដូចម្តេច? | ក្នុងករណីខ្លះ ទោសកម្មមួយមានទាក់ទងច្រើនផ្នែកនោះទំនួលខុសត្រូវក៏ចែកជាច្រើនផ្នែកដែរ។
ឧបមាថា អ្នកបើករថយន្តឈ្នួលបានធ្វើអោយមានគ្រោះថ្នាក់រថយន្ត មានអ្នករបួសនិងស្លាប់គឺអ្នកបើកបរត្រូវទទួលខុសត្រូវផ្នែកព្រហ្មទ័ណ្ឌ ឯម្ចាស់រថយន្តទទួលខុសត្រូវផ្នែករដ្ឋប្បវេណី។
ប្រសិនបើចោរលួចរថយន្តយើង ហើយបើកបុកអ្នកថ្មើជើងម្នាក់ស្លាប់មុនពេលយើងប្តឹងទៅស្ថ... | general |
តើភោគទ្រព្យទេសចរណ៍នៅកម្ពុជាមានអ្វីខ្លះ? ចូររៀបរាប់។ | ភោគទ្រព្យទេសចរណ៍នៅកម្ពុជាមាន៖
- ភោគទ្រព្យទេសចរណ៍ធម្មជាតិ៖ មានព្រៃឈើ សត្វព្រៃភ្នំជ្រលងភ្នំ ទឹកជ្រោះ ទឹកផុស ទឹកពុះ (តេទឹកពុះ នៅខេត្តកំពង់ស្តឺ) ដងទន្លេសាប ទន្លេមេគង្គ...។
- ភោគទ្រព្យទេសចរណ៍ប្រវត្តិសាស្រ្តនិងវប្បធម៌៖ មណ្ឌលអង្គរ មានប្រាសាទអង្គរវត្ត អង្គរធំ និងប្រាសាទដទៃទៀតជាតំបន់ទាក់ទាញទេសចរណ៍យ៉ាងសំខាន់ជាងគេនៅកម្ពុជា។ ប្រាស... | general |
តើទំនួលខុសត្រូវផ្នែករដ្ឋប្បវេណី និងទំនួលខុសត្រូវផ្នែកសីលវិជ្ជាមានទំនាក់ទំនងគ្នាដូចម្តេចខ្លះ? | ពិតមែនតែទំនាក់ទំនងនេះមិនសូវប្រត្យក្សដូចទំនាក់ទំនងរវាងទំនួសខុសត្រូវផ្នែកព្រហ្មទ័ណ្ឌ និងទំនួលត្រូវផ្នែកសីលវិជ្ជាក៏ទំនាក់ទំនងនេះនៅតែមានលក្ខណៈមិនអាចប្រកែកបាននៅក្នុងគំនិតអ្នកតាក់តែងច្បាប់ដែរ។ អ្នកយុត្តិសាស្រ្តបានខិតខំបង្ខិតបង្ខំគោលការណ៍ទំនួលខុសត្រូវផ្នែកប្បវេណីអោយទៅជិតគោលរណ៍នៃទំនួលខុសត្រូវផ្នែកសីលវិជ្ជា។ ព្រោះអ្វីដែលជាចេតនា... | general |
តើទ្រឹស្តីប្រពៃណីនិយមយល់ដូចម្តេចខ្លះ ពីសញ្ញាណទំនួលខុសត្រូវ? | ក្នុងសង្គមប្រពៃណីនិយមយល់ថាៈ ការប្រព្រឹត្តនូវអំពើអ្វីមួយ សុទ្ធតែមានការបង្គាប់ពីចិត្តរបស់ខ្លួន។ បើគ្មានសេចក្តីសម្រេចចិត្តទេ បុគ្គលពុំអាចអនុវត្តន៍នូវអំពើអ្វីមួយបានឡើយ ទោះជាមានការបង្ខិតបង្ខំក្តីឬគ្មានការបង្ខិតបង្ខំក្តី។ ឯអំណាចសំរេចដោយសេរីនៃចិត្តនោះគឺ សេរីអាជ្ញា។ ព្រោះអំពើមួយប្រកបដោយសេរីភាពគឺជាអំពើដែលគេអាចធ្វើឬមិនអាចធ្វើក៏ប... | general |
តើអាគារពាណិជ្ជកម្មពិភពលោកត្រូវបានដួលរលំនៅថ្ងៃខែឆ្នាំណា? ដោយសារអ្វី? | អាគារពាណិជ្ជកម្មពិភពលោកត្រូវបានដួលរលំនៅថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០០១ដោយសារបញ្ញាភវកម្ម (ពួកជ្រុលនិយមសាសនាឥស្លាមឬមូស្លីមអូសម៉ាប៊ីឡាឌែន) បានបើកយន្តហោះទៅបុកអាគារពាណិជ្ជកម្ម សម្លាប់ទាំងខ្លួនឯងផ្ទាល់។ | general |
តើមានការពិភាក្សាលើទ្រឹស្តីប្រពៃនិយម អំពីសញ្ញាណទំនួលខុសត្រូវដូចម្តេចខ្លះ? | ឡាសឺល្យេយល់ថា រាល់អំពើដែលកើតឡើងដោយសេរីភាពសុទ្ធសាធ ជាអំពើដែលគ្មានទាក់ទងនឹងមតិឬការដឹងរបស់យើងទេទោះជាមានពីកំនើតឬជាបំនានក៏ដោយ។ ដូចនេះយើងមិនអាចយល់បានថា តើយើងជាអ្នកប្រព្រឹត្តឬក៏ជាអ្នកទទួលខុសត្រូវឡើយ។
បើទ្រឹស្តីសេរីអាជ្ញាយល់ថាគេអាចមិនប្រព្រឹត្តនូវអំពើដែលគេត្រូវធ្វើហើយបែរជាធ្វើអំពើផ្សេងវិញបាន នោះក៏មិនអាចយល់ព្រមបានដែរព្រោះមុននឹង... | general |
តើទ្រឹស្តីវិចារណញាណនិយម យល់ដូចម្តេចអំពីសញ្ញាណទំនួលខុសត្រូវ? | ពួកវិចារណញាណនិយមយល់ថាៈ ជាការពិតគ្រប់អំពើរបស់មនុស្សទោះល្អក្តីអាក្រក់ក្តី សុទ្ធតែមានហេតុផលរបស់វាដែលលេចឡើងក្នុងឋានៈជាតំលៃមួយចំពោះញាណរបស់អ្នកប្រព្រឹត្ត។ ឧទាហរណ៍ៈ ជនអនាថាម្នាក់បានសម្លាប់មនុស្សប្លន់យកប្រាក់ គឺទំនាញនៃប្រាក់មានតំលៃខ្លាំងជាងការគោរពេជីវីតពិតមែនតែប្រាក់ជាតំលៃមួយហើយគោរពជីវីតជាតំលៃមួយប៉ុន្តែវាមានលំដាប់តំលៃខុសគ្នា។ ... | general |
ដូចម្តេចដែលហៅថា វិបាកវិនិច្ឆ័យ? | វិបាកវិន័យច្ឆ័យជាវិបាកដែលកើតឡើងពីភាពស្របគ្នា រឺភាពមិនស្របគ្នារវាងអំពើនឹងតំលៃដែលមាននិយាមជាតំណាង។ នៅក្នុងផ្នែកសីលវិជ្ជាវិបាកវិនិច្ឆ័យសសំដៅទៅលើរង្វាន់ ឬទណ្ឌកម្មដែលអនុវត្តទៅលើអ្នកប្រតិបត្តិសីលវិជ្ជា។ | general |
ដូចម្តេចដែលហៅថា វិបាកវិនិច្ឆ័យសីលវិជ្ជា? | វិបាកវិនិច្ឆ័យសីលវិជ្ជា ជាវិបាកវិនិច្ឆ័យមានលក្ខណៈជាទំនួលខុសត្រូវចំពោះអំនាចខាងក្នុងនៃបុគ្គលម្នាក់ៗ។ វាជាសំរែកនៃញាណរបស់បុគ្គលមួយផ្នែកដែលអោយតំលៃទៅលើសលគុណសម្បត្តិនៃកុសល។ វាស្តែងឡើងជាសេចក្តីរីករាយពេលបានបំពេញករណីកិច្ច រឺបានធ្វើពលីកម្មជាសការខ្មាស់អៀនពេលបានប្រព្រឹត្តកំហុសជាការសោកស្តាយ រឺវិប្បដិសារៈពេលបានប្រព្រឹត្តកំហុសធ្ងន់ធ្ង... | general |
ដូចម្តេចដែលហៅថា វិបាកវិនិច្ឆ័យសង្គម? | វិបាកវិនិច្ឆ័យសង្គម ជាវិបាកវិនិច្ឆ័យមានលក្ខណៈទំនួលខុសត្រូវវត្ថុវិស័យមានសភាពជាករណីយកិច្ចជាកាតព្វកិច្ចរបស់បុគ្គលនីមួយៗចំពោះសង្គម។ លទ្ធផលនៃវិបាក វិនិច្ឆ័យសង្គមគឺរង្វាន់រឺបទពិន័យរឹទោសជាប់គុកបើយើងមិនគោរពច្បាប់សង្គមជាគ្រឿងឥស្សរិយស ឬគុណូវការៈផ្នែកកសិកម្មបើយើងបានបំរើសង្គមដោយម៉ត់ចត់។ | general |
តើប្រទេសថៃបានរំលោភយកខេត្តបាត់ដំបង និងសៀមរាបរបស់ខ្មែរនៅឆ្នាំណា? | ប្រទេសថៃ បានរំលោភយកខេត្តបាត់ដំបូង និងសៀមរាបនៅឆ្នាំ ១៧៩៥ ហើយប្រគល់ឱ្យខ្មែរវិញនៅឆ្នាំ ១៩៤៧។ | general |
តើទស្សនៈរបស់ហប្សដែលយល់ថាតំរូវការជាមូលដ្ឋាន នៃច្បាប់ត្រឹមត្រូវឬទេ? | ទស្សនៈរបស់ហប្សដែលយល់ថា តំរូវការជាមូលដ្ឋាននៃច្បាប់គឺជាទស្សនៈមិនសមស្របទេ ព្រោះវានឹងនាំទៅដល់អំនាចផ្តាច់ការនាំទៅដល់ការឈ្លានពានគ្នាព្រោះថាតំរូវការរបស់បុគ្គល រឺរបស់សមាគមន៍ពុំមែនសុទ្ធតែចុះសំរុងគ្នាជាដរាបទេ។ ម៉្យាងទៀតតំរូវការរបស់មនុស្ស គ្មានទីបញ្ចប់ផងនិងអាចជាតំរូវការដូចគ្នាផង ដែរនាំអោយមានការប៉ះទង្គិចគ្នា និងនាំអោយកើតចំបាំងចំពោ... | general |
តើតំបន់ពាណិជ្ជកម្មសេរីអាស៊ាន ត្រូវបានបង្កើតឡើងនៅថ្ងៃខែឆ្នាំណា? តើដំណាក់កាលដំបូងមានគោលការណ៍ដូចម្តេច? | ការបង្កើតតំបន់ពាណិជ្ជកម្មសេរីអាស៊ាននៅថ្ងៃទី០១ខែមករាឆ្នាំ១៩៩៣បានត្រូវប្រកាសបង្កើតជាផ្លូវការ។ ដំណាក់ដំបូងមានគោលដៅទាក់ទងនិងការបញ្ចុះតម្លៃផលិតផលមួយចំនួនបន្ទាប់មកនឹងបើកឱ្យមានពាណិជ្ជកម្មសេរី។ ការបង្កើតអាស៊ានក៏មានគោលបំណងទាក់ទាញវិនិយោគទុននិងការរកទីផ្សារនៅតំបន់ឥណ្ឌូចិនផងដែរ។ | general |
តើសន្និសីទថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី២៧ ត្រូវបានប្រព្រឹត្តនៅទៅថ្ងៃខែឆ្នាំណា? មានទិសដៅដូចម្តេច? | សន្និសីទថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី២៧នៅទីក្រុងបាងកកពីថ្ងៃទី២២ ដល់ ២៣ ខែកក្កដា ឆ្នាំ១៩៩៤ បានចេញសេចក្តីថ្លែងការណ៍មួយបញ្ជាក់សាជាថ្មីពីទិសដៅនាំអាស៊ាន៖
- សម្រេចអនុវត្តលើកការបន្ថយតម្លៃទំនិញតាមកម្មវិធីឆ្នាំ ១៩៩៤
- លើកទឹកចិត្តចំពោះលំនាំចូលនៃវិនិយោគទុនបរទេស
- ឯកភាពចំពោះការភ្ជាប់ពាណិជ្ជកម្មជាមួយតំបន់ដទៃទៀតក្នុងពិភពលោកជា... | general |
តើគេចែកប្រាសាទខ្មែរជាប៉ុន្មានប្រភេទ? គឺអ្វីខ្លះ? | គេចែកប្រាសាទខ្មែរជា៤ ប្រភេទគឺ៖
- ប្រាសាទដែលមានប្រាង្គតែមួយ ដូចជាប្រាសាទភ្នំបាយ៉ង់ ប្រាសាទភ្នំបាសិត ប្រាសាទភ្នំប្រាសាទ....។
- ប្រាសាទដែលមានប្រាង្គច្រើន សង់នៅលើខឿនតែមួយជាន់ដូចជា ប្រាសាទព្រះគោ ប្រាសាទលលៃជាដើម។
- ប្រាសាទដែលសង់នៅលើដីរាប គឺគ្មានខឿនទេ សង់ផ្ទាល់លើដីរាបស្មើមានប្រាសាទព្រះខ័ន្ធជាដើម។
- ប្រាសាទភ្នំ គឺជាប្រាសាទជាដែ... | general |
តើពិភពលោកនាពេលបច្ចុប្បន្ននេះកំពុងរងការគំរាមកំហែងលើផ្នែកបញ្ហាបរិស្ថានយ៉ាងដូចម្តេចខ្លះ? | ពិភពលោកនាពេលបច្ចុប្បន្ននេះកំពុងរងការគំរាមកំហែងលើផ្នែកបញ្ហាបរិស្ថានដូចជា៖
- បញ្ហាគ្រោះធម្មជាតិដូចជាការរញ្ជួយផែនដី កំណើនកំដៅផែនដី ទឹកជំនន់ ភាពរាំស្ងួត។ រន្ទះបាញ់ ខ្យល់ព្យុះ...
- មហាសមុទ្រក្លាយទៅជាស្ដុតសារធាតុពុល បាត់បង់ត្រីសមុទ្រ
- ការប្រើប្រាស់សារធាតុគីមីគ្រប់ប្រភេទសម្លាប់សត្វល្អិតលើផលិតផលដំណាំប៉ះពាល់ដ់សុខភាពភាវៈមានជីវិ... | general |
តើការរីកចម្រើននៃវិទ្យាសាស្រ្ដបានបង្កើតឡើងនូវផលអាក្រក់អ្វីខ្លះ ចំពោះបរិស្ថាន និងសង្គមមនុស្ស? | ការរីកចម្រើននៃវិទ្យាសាស្រ្ដបានបង្កើតឡើងនូវផងអាក្រក់ចំពោះបរិស្ថាន និងសង្គមមនុស្សដូចជា៖
ក. ចំពោះបរិស្ថាន
- ធ្វើឪ្យធនធានធម្មជាតិរលត់រលាយអស់យ៉ាងឆាប់រហ័ស
- បានបង្កើតភាពប្រើប្រួលខុសប្រក្រតីក្នុងបរិយាកាស
- បានបង្កើតភាពកខ្វក់លើភពផែនដី បង្កជាគ្រោះថ្នាក់មហន្ដរាយនានាដល់មនុស្ស សត្វ រុក្ខជាតិ
ខ. ចំពោះសង្គម
- បង្កនូវវិបត្តិអត់ការងារ... | general |
តើបញ្ហាទូទៅដែលពិភពលោកទាំងឡាយមូលកំពុងជួបប្រទះនាពេលបច្ចុប្បន្ននេះមានបញ្ហាសំខាន់ៗអ្វីខ្លះ? | បញ្ហាទូទៅដែលពិភពលោកទាំងមូលកំពុងជួបប្រទះនាពេលបច្ចុប្បន្ននេះរួមមានបញ្ហាសំខាន់ៗដូចជា៖
- បញ្ហាបរិស្ថាន
- បញ្ហាកំណើនប្រជាជន ឬ អន្ដោប្រវេសន៍
- បញ្ហាសន្ដិសុខស្បៀង
- បញ្ហាសង្រ្គាម និងអស្ថិរភាពសន្ដិសុខសង្គម
- បញ្ហាភេរវកម្មអន្តរជាតិ។ | general |
តើត្រូវធ្វើដូចម្ដេច ដើម្បីកាត់បន្ថយការបំពុលនេះ? | ដើម្បីកាត់បន្ថយការបំពុលនេះត្រូវ៖
- សង់រោងចក្រឪ្យនៅឆ្ងាយពីទីក្រុង
- ដឹកសំរាមចេញពីក្រុង សំអាតទីក្រុង បង្កើតរោងចក្រ បំផ្លែងសំរាម ទៅជារបស់ប្រើប្រាស់
- អប់រំចំណេះដឹងអំពីការរក្សាបរិស្ថាន
- ប្រើប្រាស់យានយន្ដស្របតាមបច្ចេកទេស
- ទឹកសំបូរបែប មានអនាម័យ តម្លៃទាប
- មាសនទំនួលខុសត្រូវមានស្មារតីភ្ញាក់រលឹក
- កាត់បន្ថយការប្រើប្រាស់សារធាត... | general |
ការដាំរុក្ខជាតិលំអរជាអ្វី? ការដាំរុក្ខជាតិលំអរមានអត្ថប្រយោជន៍អ្វីខ្លះដល់មនុស្ស? | ការដាំរុក្ខជាតិលំអ គឺជាសិល្បៈនៃការតែងលំអដោយរុក្ខជាតិស្លឹក និងផ្កាក្នុងគោលបំណងធ្វើឪ្យបរិវេណជុំវិញផ្ទះ និងកន្លែងផ្សេងទៀតនៅក្នុងផ្ទះមានសោភ័ណ្ឌភាព។ រុក្ខជាតិជួយបន្ថែមសម្រស់ទីធ្លា និងគេហដ្ឋាន។ ផ្កាមានគួរជាទីពេញចិត្ត រុក្ខជាតិគ្មានផ្កាអាចផ្តល់សម្រស់តាមផ្នែកផ្សេងៗទៀតដូចជាស្លឹក និងដើម។
+ សារប្រយោជន៍នៃការដាំរុក្ខជាតិលំអមានដូចជា... | general |
ដូចម្ដេចដែលហៅថាបរិស្ថាន? ចូរនិយាយអំពើការបំពុលបរិស្ថាន។ តើកត្តាអ្វីខ្លះដែលនាំបរិស្ថានមានប្រែប្រួល? | ក. បរិស្ថានគឺយើងទាំងអស់គ្នា និងអ្វីៗដែលនៅជុំវិញខ្លួនយើង រួមមានភាវៈមានជីវិត និងគ្មានជីវិតដែលយើងអាចមើលឃើញ ឬមើលមិនឃើញស្តាប់បាន ឬស្តាប់មិនបាន ធំក្លិច ឬ មិនធំក្លិច ដឹង ឬមិនដឹងរសជាតិ ឬ សូរ ឬ មិនឭសូរហើយភាវៈទាំងនេះមានទំនាក់ទំនង ឬ ជិះឥទ្ធិពលគ្នាទៅវិញទៅមកលើផែនដីនេះ។
ខ. ការបំពុលបរិស្ថាន គឺការធ្វើឪ្យកខ្វក់ដល់បរិស្ថាន៖
- ការបំពុលទឹ... | general |
លក្ខណៈអ្វីខ្លះ ដែលចាត់ទុតថាជាការបំផ្លាញបរិស្ថាន? តើការបំផ្លាញបរិស្ថានមានផលវិបាកអ្វីខ្លះ? | លក្ខណៈដែលចាប់ទុកថាជាការបំផ្លាញបរិស្ថានមានដូចជា៖
- បំផ្លាញព្រៃឈើ
- បំពុលទឹក
- បំពុលខ្យល់
- បំផ្លាញសត្វព្រៃ
- សំឡេង
- បំពុលដី
- ការបើកខារ៉ាអូខេ
- ការប្រើប្រាស់គ្រឿងញៀន
- ល្បែងស៊ីសង
- ជួញដូរភេទ
- ជំងឺអេដស៍ កាមរោគ
- ខ្វះសីលធម៌
- ខ្វះសេវាសុខាភិបាល
- អំពើហិង្សាក្នុងគ្រួសារ សង្គម
- ជួញដូរបុរាណ បំផ្លាញវត្ថុបុរាណ
- បំផ្លាញប្រពៃ... | general |
ចូរនិយាយពីការបំពុលបរិស្ថាន។ | ការបំពុលបរិស្ថាន គឺជាការធ្វើឪ្យបរិស្ថានរងនូវការកខ្វក់ដូចជា៖
- ការបំពុលទឹក
- ការចោលសំរាម ឬ ការបញ្ចេញកាកសំណល់
- ការបំពុលដី ជាតិគីមី សំណល់រឹង រាវ រឹង ឧស្ម័ន
- ការបំពុលខ្យល់ ខ្សែងពុលពីភ្នំភ្លើង ពីរោងចក្រ ពីរថយន្ដ
- ការបំពុលដោយសូរសំឡេង...។ | general |
តើកត្តាអ្វីខ្លះដែលនាំឪ្យបរិស្ថានមានការប្រែប្រួល? | កត្តាដែលនាំឪ្យបរិស្ថានមានការប្រែប្រួលគឺ៖
- គំនិតបែបវិទ្យាសាស្រ្ដទំនើបដែលឈរលើមូលដ្ឋានថាមនុស្សជាម្ចាស់លើធម្មជាតិ មនុស្សមិនមែនជាផ្នែកមួយនៃធម្មជាតិ
- ការរីកលូតលាស់ផ្នែកឧស្សាហកម្ម ទីក្រុង និងទីក្រុង និងទីប្រជុំជនដែលឈរលើមូលដ្ឋានទាញផលចំណេញគ្មានព្រំដែនពីធម្មជាតិ ជួនកាលពីមនុស្សខ្លួនឯងផលដែរក៏មានដែរ
- បច្ចេកវិទ្យាទំនើបបានផ្ដល់លទ្... | general |
តើយើងអាចសម្គាល់និងប្រើប្រាស់គ្រឿងញៀនតាមរយៈរោគសញ្ញាដូចម្ដេច? | យើងអាចសម្គាល់ដឹងអ្នកប្រែប្រួលគ្រឿងញៀនតាមរយៈរោគសញ្ញាដូចជា៖
- ពុំសូវស្រេកឃ្លានអាហារ និងស្រក់់ទំងន់ជាប់រហូត បាត់បង់រូបឆោម ស្លេកស្លាំង ស្បែកស្រអាប់
- រូបរាងផ្លាស់ប្ដូរច្រើនដូចជាភ្នែកក្រហម សំដីជាប់គ្នា សកម្មភាពច្រើនច្រងេងច្រងាង ឆ្នាំឆ្លង ខុសពីប្រក្រតី
- អារម្មណ៍ និងអាកប្បកិរិយាផ្លាស់ប្ដូរញឹកញាប់ច្រើនដើរចោលផ្ទះរយៈពេលយូរ ចូលច... | general |
តើផ្លាកសញ្ញាចរាចរណ៍មានប៉ុន្មានប្រភេទ? | ផ្លាកសញ្ញាចរាចរណ៍មាន ៨ ប្រភេទគឺ៖
- សញ្ញាគ្រោះថ្នាក់
- សញ្ញាហាមឃាត់
- សញ្ញាបង្ហាញទិស
- សញ្ញាប្រាប់តំបន់
- សញ្ញាប្រាប់ដំណឹង
- សញ្ញានៅការដ្ឋាន
- សញ្ញាសម្គាល់សិទ្ធិអាទិភាព។ | general |
តើមូលហេតុអ្វីបានជាបណ្ដាលឪ្យយុវវ័យឬកុមារប្រើគ្រឿងញៀន? | មូលហេតុបានជាបណ្ដាលឪ្យយុវជនវ័យឬកុមារប្រើគ្រឿងញៀនគឺ៖
- ចង់ដឹង ចង់ស្គាល់ ចង់សាកអ្វីៗ ដែលប្លែកថ្មីក្នុងជីវិតគេ
- ទទួលរងនូវការគាបសង្គត់ពីមិត្តភក្ដីឬ ក្រុមបងធំ
- មិចចង់ធ្វើឪ្យខុសគេក្នុងក្រុមដែលគេសេពគប់ ឬ ចង់បង្ហាញពីស្វាមីភក្ដីរបស់គេក្នុងក្រុមរបស់ខ្លួន
- ចង់បំភ្លេចបញ្ហាផ្សេងៗដែលកើតមានក្នុងគ្រួសារ សាលា និងបំបាត់ភាព អផ្សុកពេលគ្... | general |
តើវិស័យទេសចរណ៍នៅក្នុងព្រះរាជាណាចក្រកម្ពុជាចែកចេញជាប៉ុន្មានផ្នែក? អ្វីខ្លះ? | វិស័យទេសចរណ៍នៅក្នុងព្រះរាជាណាចក្រកម្ពុជាចែកចេញជា ៥ ផ្នែកគឺ៖
- ទេសចរណ៍វប្បធម៌
- ទេសចរណ៍ធម្មជាតិ
- ទេសចរណ៍អរូបី
- ទេសចរណ៍ជំនួញ
- ទេសចរណ៍កែច្នៃ។ | general |
តើប្រព័ន្ធសេដ្ឋកិច្ចប្រទេសកម្ពុជាសព្វថ្ងៃមានប៉ុន្មានប្រភេទ? | ចែកជាបីប្រភេទគឺ៖
- សេដ្ឋកិច្ចប្រពៃណី សេដ្ឋកិច្ចធ្វើឡើងដោយយោងទៅតាមទំនៀមទម្លាប់និងប្រពៃណីដែលមានតាំងពីបុរាណយូរលង់ណាស់មកហើយ បន្តជំនាន់មួយទៅជំនន់មួយទៀតដូចជាប្រជាជនខ្មែរ តែងប្រកបរកចិញ្ចឹមជីវិតដោយប្រមាញ់សត្វធ្វើកសិដ្ឋាន នេសាទនិងធ្វើសិប្បកម្មតម្បាញដោយដៃជាដើម។ ដោយពួកគេធ្វើអ្វីដោយប្រើប្រាស់វិធីបុរាណតាមឪពុកម្ដាយ ជីដូនជីតាក្នុងទីត... | general |
តើវិស័យអ្វីខ្លះដែលមុខងារបម្រើវិស័យទេសចរណ៍? ព្រោះអ្វី? | វិស័យមានមុខងារបម្រើឪ្យវិស័យទេសចរណ៍មានដូចជា៖
- វិស័យគមនាគមន៍ ព្រោះវិស័យនេះបង្កើតឪ្យមានស្ពាន ថ្នល់ល្អៗ បង្កើតមធ្យោបាយផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស សម្រាប់ឪ្យវិស័យទេសចរណ៍ធ្វើដំណើរចុះឡើងងាយស្រួលដើរទៅកំសាន្ដទៅកន្លែងគេចង់ទៅ។
- វិស័យសន្ដិសុខ ព្រោះទេសចរណ៍ចង់បានតែសេចក្ដីសុខសុវត្ថិភាពពេលស្នាក់អាស្រ័យ ឬ ធ្វើដំណើរកន្លែងដែលគេចង់ទៅគ្... | general |
ដូចម្ដេចដែលហៅថាសុខភាពផ្លូវចិត្ត និងសង្គម? តើគ្រួសារត្រូវធ្វើសកម្មភាពអ្វីខ្លះ ដើម្បីលើកកំពស់សុខភាពផ្លវចិត្ត និងសង្គម? | សុខភាពផ្លូវចិត្ត និងសង្គមគឺជាសកម្មភាពទាំងឡាយណាដែលធ្វើឪ្យយើងម្នាក់ៗសប្បាយចិត្ត និងមានអារម្មណ៍ល្អចំពោះខ្លួនយើងជាមួយអ្នកដទៃ។ ដើម្បីលើកកំពស់សុខភាពផ្លូវចិត្តនិងសង្គមគ្រួសារត្រូវធ្វើសកម្មភាពដូចជា៖
- ទុកពេលវេលាសម្រាប់ក្រុមគ្រួសារ
- ផ្ដល់ឳកាសឪ្យសមាជិកគ្រួសារម្នាក់ៗ មានពេលវេលាជួបគ្នាជាមួយមិត្តភ័ក្ដល្អៗរបស់គេ
- យកចិត្តទុកដាក់ស្ដ... | general |
ដើម្បីទប់ស្កាត់ជំងឺអេដស៍ តើអ្នកអប់រំយុវជនដូចម្ដេចខ្លះ? | ដើម្បីទប់ស្កាត់ជំងឺអេដស៍យើងត្រូវអប់រំយុវជនដូចជា៖
- សិក្សាស្វែងយល់ពីជំងឺអេដស៍
- ការពារដើម្បីកុំឪ្យឆ្លងជំងឺនេះ
- អប់រំឪ្យគេយល់ពីគ្រោះមហន្ដរាយនេះតាមរយៈឪ្យចេះការពារខ្លួន
- ពន្យល់កុំឪ្យឆាប់ប្រឡូបរឿងការរួមភេទ
- បង្ហាញឪ្យឃើញពីតម្លៃស្នេហាស្មោះត្រង់មួយទល់នឹងមួយ
- ចេះប្រើស្រោមអនាម័យឪ្យបានត្រឹមត្រូវពេលជាមួយដៃគូរខាងក្រៅ
- ឪ្យគេជៀស... | general |
ចូររាប់នាមព្រះសត្វញ្ញូពុទ្ធទាំង៥ព្រះអង្គ។ | ព្រះសត្វញ្ញូពុទ្ធ៥ព្រះអង្គគឺ ព្រះពុទ្ធកកុសន្ធៈព្រះពុទ្ធកោនាគមនៈ ព្រះពុទ្ធគោតម និងព្រះពុទ្ធដែលនឹងបានត្រាស់នាអនាគតកាល ព្រះនាម ព្រះអរិយមេត្តេយ្យ។ | general |
ចូររៀបរាប់នាមទេពធីតាមហាសង្រ្គានទាំង ៧ អង្គដែលជាបុត្រី កបិលមហាព្រហ្ម ព្រមទាំងគ្រឿងអាភរណៈរបស់នាងផង។ | ឈ្មោះទេពធីតាមហាសង្រ្កាន្តទាំង៧ អង្គ និងគ្រឿងអាភរណៈរបស់នាងថា៖
- បើសង្រ្កាន្តជាថ្ងៃអាទិត្យ ទេពធីតាឈ្មោះ ទុង្សាទេវី សៀតផ្កាទទឹម គ្រឿងប្រដាប់បទុមរាគ ភក្សាហារផ្លែឧទុម្ពរ (ផ្លែល្វា) អាវុធស្តាំចក្រ ឆ្វេងស័ង្ខ និងពាហនៈគ្រុឌ។
- បើសង្រ្កាន្តជា ថ្ងៃចន្ទទេពធីតាឈ្មោះ គោរាគៈទេវី សៀតផ្កាអង្គាបុស្ស គ្រឿងប្រដាប់មុត្តា ភក្សាហារប្រេង អាវ... | general |
តើពិធីបុណ្យចូលឆ្នាំជារៀងរាល់ឆ្នាំគេតែងប្រារព្ធធ្វើឡើងនៅពេលណា? មានរយៈពេលប៉ុន្មានថ្ងៃ? ថ្ងៃអ្វីខ្លះ? ចូររៀបរាប់និងពន្យល់។ | បុណ្យចូលឆ្នាំថ្មីប្រព្រឹត្តទៅអស់កាល ៣ថ្ងៃ ក្នុងខែចេត្រត្រូវនឹងថ្ងៃទី ១៣ ដល់ ១៥ និង១៥ (ឬ១៤ដល់១៦) ខែមេសាមានដូចតទៅនេះ៖
- ថ្ងៃទី ១ ហៅថា ថ្ងៃមហាសង្រ្កាន្ត ជាថ្ងៃចូលឆ្នាំដំបូង។
- ថ្ងៃទី ២ ហៅថា ថ្ងៃវ័នបត ជាថ្ងៃកណ្តាល។
- ថ្ងៃទី ៣ ហៅថា ថ្ងៃវារៈឡើងស័ក ជាថ្ងៃចាប់ផ្តើមចូលសករាជថ្មី។ | general |
ដោយប្រទេសកម្ពុជា ជាប្រទេសដែលសម្បូរទៅដោយរបាំ ដែលមានប្រភេទខុសៗគ្នាទើបខ្មែរយើងមានការនិយមចែករបាំទាំងនោះជាប៉ុន្មានក្រុម? អ្វីខ្លះ? ចូររៀបរាប់និងពន្យល់។ | ដោយប្រទេសកម្ពុជាជាប្រទេសដែលសម្បូរណ៍ទៅដោយរបាំដែលមានប្រភេទខុសៗគ្នាទើបខ្មែរយើងមានការនិយមចែករបាំទាំងនោះជាបីក្រុមហើយឱ្យឈ្មោះខុសៗគ្នាទៅតាមលក្ខណៈពិសេសរបស់ក្រុមរបាំនីមួយៗគឺ របាំក្បាច់បុរាណខ្មែរ ឬរបាំព្រះរាជទ្រព្យ របាំប្រពៃណី និងរបាំប្រជាប្រិយ។
១. របាំក្បាច់បុរាណខ្មែរ ឬរបាំព្រះរាជទ្រព្យ គឺជាទម្រង់ដែលបានកើតមានជា ច្រើនសតវត្សរមក ហ... | general |
តើពិធីបុណ្យអ្វីដែលសំខាន់ជាងគេបង្អស់សម្រាប់ពុទ្ធសាសនិកជន? បុណ្យនោះប្រារព្ធនៅថ្ងៃខែឆ្នាំណា? វាមានខ្លឹមសារអ្វីខ្លះ? | ពិធីបុណ្យដែលសំខាន់ជាងគេសំរាប់អ្នកកាន់ព្រះពុទ្ធសាសនា គឺបុណ្យពិសាខបូជា។ បុណ្យនេះប្រារព្ធនៅថ្ងៃពេញបូណ៍មីខែពិសាខដែលមានអត្ថន័យជាការរំលឹកដល់ថ្ងៃខែមហាមង្គលដែលត្រូវនឹងថ្ងៃ ខែ ដែលព្រះពុទ្ធទ្រង់៖
- ប្រសូតថ្ងៃ ១៥ កើត ពេញបូណ៌មី ខែពិសាខ ឆ្នាំច។
- ការត្រាស់ដឹង ថ្ងៃពុធ ១៥កើត ខែពិសាខ ឆ្នាំរកា។
- ចូលបរិនិញ្វន ថ្ងៃអង្គារ ១៥កើត ខែពិសាខ ឆ... | general |
ដើម្បីឱ្យកុមារមានការអភិវឌ្ឍពេញលេញ និងសមស្របតាមបុគ្គលិកលក្ខណៈ តើគ្រួសារ សាលារៀននិងសមត្ថកិច្ចសាធារណៈត្រូវយកចិត្តទុកដាក់នឹងទទួលខុសត្រូវដូចម្តេចខ្លះ? | ដើម្បីសម្រេចបានសិទ្ធិទទួលបានការអប់រំរបស់កុមារសាមីខ្លួនកុមារនិងស្ថាប័នដែលពាក់ព័ន្ធត្រូវមានភារកិច្ចដូចជា៖
ក. សាមីខ្លួនកុមារ
- ត្រូវខិតខំរៀនសូត្រ
- ត្រូវគោរពបទបញ្ជា និងវិន័យរបស់សាលា
- ស្តាប់តាមការទូន្មានប្រៀបប្រដៅរបស់ឪពុកម្តាយលោកគ្រូអ្នកគ្រូ
- សេពគប់មិត្តភក្រ្កល្អៗ
- មិនប្រើប្រាស់គ្រឿងញៀន។
ខ. ស្ថាប័នដែលពាក់ព័ន្ធ
- មាតាបិត... | general |
ដូចម្តេចដែលហៅថាទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ? តើកិច្ចការណាខ្លះ ដែលអាចចាត់់ទុកថា ជាទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ? | ដែលហៅថាទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារគឺជាសកម្មភាពទាំងឡាយណាដែលធ្វើឱ្យប៉ះពាល់ដល់ការលូតលាស់ផ្នែករាងកាយ បញ្ញាសា្មរតី សញ្ចេតនានឹងសុខសុវត្ថិភាពរបស់កុមារ។ កិច្ចការ ដែលអាចចាត់ទុកថា ជាទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារមានដូចជា៖
- កុមារធ្វើការងារជាកម្មករសំណង់ ជញ្ជូនឥដ្ឋ គ្រួសារ
- កុមារធ្វើការងារជាកម្មករស្រែអំបិល លីសែង
- កុមារធ្វើការងារជ... | general |
ស្តាតមីលយល់ថា ច្បាប់កើតពីមូលដ្ឋានប្រយោជន៍។ ចូរពន្យល់? | ស្តាតមើលសរសេរថា«មានសិទ្ធិគឺមានអ្វីមួយដែលសង្គមត្រូវធានារ៉ាប់រ៉ងនូវការកាន់កាប់ចំពោះយើង «។ មានន័យថា សង្គមត្រូវការពារប្រយោជន៍រួមតាមបទពិសោធន៍ក្នុងប្រវត្តិសាស្រ្តនៃច្បាប់រ៉ូមុំាងគឺបុគ្គលជាអ្នកដឹកនាំរដ្ឋដឹកនាំប្រជាជាតិដែលជាអ្នកបង្កើតច្បាប់មែនទេន។ អ្នកដឹកនាំទាំងនេះស្គាល់ច្បាស់ជាងគេនូវភាពចាំបាច់ចំបងនៃប្រយោជន៍រួម ហើយស្របតាមការឈ្... | general |
តើអ្នកយល់ថាប្រយោជន៍ជាមូលដ្ឋាននៃច្បាប់ដូចពួកប្រយោជន៍និយមដែរឬទេ? ព្រោះអ្វី? | ប្រយោជន៍និងច្បាប់ជាសញ្ញពីរខុសគ្នាហើយច្បាប់មិនអាចច្រលំគ្នាជាមួយនឹងប្រយោជន៍ផ្ទាល់របស់បុគ្គលម្នាក់ៗឡើយ ហើយក៏មិនអាចច្រលំនឹងប្រយោជន៍ផ្ទាល់របស់បុគ្គលម្នាក់ៗឡើយ ហើយក៏មិនអាចច្រលំនឹងប្រយោជន៍រួមបានដែរ។ ព្រោះថាពុំមែនមកពីវត្ថុមួយមានប្រយោជន៍ទើបវត្ថុនោះល្អទេផ្ទុយទៅវិញ គឺមកពិវត្ថុនោះមានលក្ខណៈល្អតាមសីលវិជ្ជាទើបបានវត្ថុនោះមានប្រយោជន៍។ ... | general |
តើមតិរបស់អ្នកសង្គមវិទ្យាយល់ដូចម្តេចខ្លះអំពីច្បាប់? | សង្គមវិទ្យាដូរឹមយល់ថា ច្បាប់ជាផលនៃសង្គម។តាមដូរឹមអ្វីៗទាំងអស់សុទ្ធសឹងមានសីលតំលៃដូចច្បាប់ដែរ។ ក្រោយពីនៅលាយឡំនឹងនិយាយផ្សេងៗ ច្បាប់ក៏មានលក្ខណៈច្បាស់ឡើងៗ បែបនិតិវិធីរួចក្លាយខ្លួនជាច្បាប់លាយលក្ខណ៍អក្សរឈានពីអនុវត្តលើមនុស្សមួយក្រុម មកអនុវត្តលើបុគ្គលពីរូបមន្តមានលក្ខណៈអច្ឆរិយៈ មកឆន្ទៈនិងការប្រព្រឹត្តផ្សេងៗរបស់បុគ្គលម្នាក់ៗនាំអោយ... | general |
តើកង្វក់លើបញ្ហាបួនយ៉ាងរបស់មនុស្សជាតិលើពិភពលោកនោះគឺមកពីអ្វីខ្លះ? | កង្វល់លើបញ្ហាបួនយ៉ាងរបស់មនុស្សជាតិលើពិភពលោកនោះគឹមកពី៖
- បញ្ហាបរិស្ថាន
- បញ្ហាច្របូកច្របល់ខាងសីលធម៌
- បញ្ហារីកសាយនៃសព្វាវុធទំនើបៗ
- បញ្ហារោគសង្គម
- បញ្ហារាតត្បាតនៃជំងឺអេដស៍
- បញ្ហាកំណើនមនុស្សលើពិភពលោក។ | general |
តើប្រភពពិតរបស់ច្បាប់គឺអ្វី? | មូលដ្ឋាននៃច្បាប់គឺវិចារណញាណ។ ព្រោះវិចារណញាណក្នុងឋានៈខ្លួនជាអំនាចបង្កើតរបៀបនិងជាអំនាចបង្កើតនិយាមគឺជាប្រភពពិតប្រាកដនៃតំលៃ។ ដូចនេះ វិចារណញាណក៏ជាប្រភពនិងជាមូលដ្ឋានរបស់ច្បាប់ដែរ។ | general |
ដូចម្ដេចដែលហៅថាបរិស្ថាន? មានអ្វីខ្លះ? ចូររៀបរាប់។ | បរិស្ថានគែអ្វីៗដែលនៅជុំវិញខ្លួនយើង ដែលយើងមានទំនាក់ទំនងដោយផ្ទាល់ ឬ ដោយជាមួយវា ហើយជីវិតយើងត្រូវការវាមិនអាចខ្វះបាន។ បរិស្ថានមានដូចជា៖
- បរិស្ថានធម្មជាតិ គឺអ្វីៗដែលកើតដោយឯង ក្រៅពីសកម្មភាពពលកម្មផលិតកម្មរបស់មនុស្ស គឹវាកើតឡើងដោយធម្មជាតិខ្លួនឯងផ្ទាល់។ ឧទាហរណ៍៖ ទឹក ដី ខ្យល់ សត្វព្រៃ...។
- បរិស្ថានសង្គមវប្បធម៌ គឺអ្វីៗដែលកើតមានរូ... | general |
ចូររាប់ឈ្មោះ និងរាជធានីនៃប្រទេសសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ | រាប់ឈ្មោះ និងរាជធានីនៃប្រទេសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) មានដូចជា៖
- ប្រទេសឥណ្ឌូនេស៊ី ទីក្រុងហ្សាកាតា
- ប្រទេសម៉ាឡេស៊ី ទីក្រុងកូឡាឡាំពួរ
- ប្រទេសសិង្ហបុរី ទីក្រុងសិង្ហបុរី
- ប្រទេសថៃ ទីក្រុងបាងកក
- ប្រទេសព្រុយណេ ទីក្រុងប៊ីនដាសេរីបរកាវ៉ាន់
- ប្រទេសហ្វីលីពីន ទីក្រុងម៉ានីល
- ប្រទេសវៀតណាម ទីក្រុងហាណូយ
- ប្រទ... | general |
តើប្រាសាទភ្នំមានលក្ខណៈពិសេសដូចម្ដេចខ្លះ? | ប្រាសាទភ្នំមានលក្ខណៈពិសេសដូចជា៖
- បែរទៅរកទិសទាំងបួន
- មានខឿនច្រើនជាន់
- មានគោបុរៈជាដើម។ | general |
ចូរនិយាយពីមុខងាររបស់ប្រាសាទបុរាណ។ | ឧទ្ធិសថ្វាយអាទិទេពៈ ក្នុងសាសនាព្រាណ្មណ៍ដូចជា៖ ព្រះឥសូរ ព្រះនរាយណ៍ជាដើម។
- ឧទ្ធិសថ្វាយពោធិសត្វៈ ក្នុងពុទ្ធសាសនា មហាយាន្តដូចជាលោកកេស្វរៈ
- ឧទ្ធិសថ្វាយទេវរាជៈ តម្កល់លិង្គព្រះឥសូរក្នុងប្រាសាទតំណាងព្រះរាជា
- ឪទ្ធិសថ្វាយបុព្វបុរសព្ររាជាៈ មានព្រះមាតាបិតា វិរៈជនស្នេហាជាតិ។
ក្រៅពីនេះទៀតប្រាសាទបុរាណមានមុខងារឆ្លុះបញ្ជាំងពីតថភាពនៃ... | general |
ចូររាប់ឈ្មោះប្រាសាទដែលស្ថិតនៅក្នុងរចនាបថអង្គរវត្តឪ្យបានយ៉ាងតិចចំនួន ១០។ | រាប់ឈ្មោះប្រាសាទដែលស្ថិតនៅក្នុងរចនាបថងអង្គរវត្តឪ្យបានយ៉ាងតិចចំនួន ១០ ដូចជា៖
- ប្រាសាទបឹងមាណ
- ប្រាសាទព្រះបាលិល្យេ
- ប្រាសាទចៅសាយទេវតា
- ប្រាសាទពិម៉ាយ
- ប្រាសាទបន្ទាយសំរ៉ែ
- ប្រាសាទព្រះពិធូរ
- ប្រាសាទអង្គរវត្ត
- ប្រាសាទព្រះខ័ន (កំពង់ស្វាយ)
- ប្រាសាទធម្មនន្ទ
- ប្រាសាទវត្តអធ្វា។ | general |
ចូររាប់ឈ្មោះប្រាសាទដែលស្ថិតនៅក្នុងរចនាបថបាយ័នឪ្យបាន ១០។ | រាប់ឈ្មោះប្រាសាទដែលស្ថិតនោក្នុងរចនាបថបាយ័នឪ្យបាន ១០ គឺ៖
- ប្រាសាទតាព្រហ្ម
- ប្រាសាទបន្ទាយក្ដី
- ប្រាសាទព្រះខ័ន
- ប្រាសាទនាគព័ន្ធ
- កំពែង និងខ្លោងទ្វារទាំង ៥ នៃអង្គរធំ
- ប្រាសាទបន្ទាយឆ្មារ
- ប្រាសាទតាព្រហ្ម (ទន្លេបាទី តាកែវ)
- ប្រាសាទវត្តនគរ (កំពង់ចាម)
- ប្រាសាទព្រះណន
- ប្រាសាទបាយ័ន។ | general |
តើព្រហ្មមុខបបួននៅប្រាសាទបាយ័នមានអត្ថន័យយ៉ាងណាខ្លះ? ប្រាសាទនេះត្រូវបានកសាងឡើងនៅស.វទីប៉ុន្មាន? | ព្រហ្មមុខបួននៅប្រាសាទបាយ័នមានអត្ថន័យដូចតទៅ៖
- តំណាងឪ្យព្រហ្មវិហារធម៌ទាំងបួន មេត្តា ករុណា មុទិតា ឧបេក្ខា
- ជាមុខរបស់ព្រះពោធិលោកកេស្វរៈ ឬ អវតារ
- មុខមួន វង់ភ័ក្រ្ដញញឹមប្រិម ភ្នែកព្រឹមៗ សំឡឹងចុះក្រោម
- ញញឹម ក្នុងក្ដីសង្ឃឹមប្រកបដោយភាពអាថ៌កបាំងតាមរយៈបូបរមាត់ព្រោះព្រះពោធិសត្វបានស្ថិរភាពលើជីវិតរបស់សត្វលោក។
- ញញឹម ព្រោះព្រះអង្... | general |
តើគេចែកចម្លាក់ជាប៉ុន្មានប្រភេទ? អ្វីខ្លះ? | គេចែកចម្លាក់ជា ៣ ប្រភេទ គឺ៖
- ចម្លាក់លីប ឬ ចម្លាប់រាក់ គឺក្បាច់ដែលគេធ្លាក់នៅលើផ្ទាំងថ្មលូកចូលទៅ ក្នុងផ្ទៃថ្មលូកចូលទៅក្នុងផ្ទៃថ្ម មើលទៅមិនសូវឃើញខ្ពស់ ឬ ផុសចេញខ្លាំងពីផ្ទៃថ្មទេ។
- ចម្លាក់លោត ឬ ចម្លាប់ក្រលោត ម្ដងនេះគេធ្លាក់រូបសត្វ ឬមនុស្សពុំមែននៅលើជញ្ជាំងទេ ប៉ុន្ដែផ្អែកជាប់នឹងជញ្ជាំងទេ។ លុះក្រោយមកទៀតគេឆ្លាក់រូបបដិមាដាច់តែ... | general |
តើក្បាច់ខ្មែរសម្រាប់លំអមានកំណើតតាំងពីពេលណា? | ក្បាច់មានដើមកំណើតតាំងពីយូយារណាស់មកហើយ គឹចាប់ពីខ្មែរយើងចេះធ្វើក្អបឆ្នាំងមកម៉្លេះ។ នៅសម័យនោះខ្មែរយើងបានយកក្បាច់មកលំអ ក្អមឆ្នាំងដោយប្រើគំនូររាងកោងៗ តែមិនទាន់ចេញជាលក្ខណៈក្បាច់ពិតប្រាកដទេ។ លុះដល់សម័យក្រោយមកខ្មែរចេះសាងប្រាសាទ ទើបពេលនោះគេសង្កេតឃើញមានការតុបតែងលំអដោយក្បាច់ផ្សេងៗ។ ក្បាច់នេះមានការលូតលាស់ជាងសម័យមុនៗ ដោយមានលក្ខណៈដូ... | general |
តើគេបង្កើតបដិមាហរិហរៈដើម្បីអ្វី? | គេបង្កើតបដិមាហរិហរៈដើម្បីបង្រួបបង្រួមជាតិ ដោះស្រាយទំនាស់សាសនារវាងនិកាយព្រះសិវ និងនិកាយព្រះវិស្ណុដែលប្រជាជនខ្មែរអាចបង្ហូរឈាមគ្នាដោយសារមានជំនឿទេវៈខុសគ្នា និងចង់លើកតម្កើងទេវៈរៀងៗខ្លួនថែមទៀតផង។ | general |
តើប្រាសាទនិងរមណីដ្ឋានផ្តល់ប្រយោជន៍អ្វីខ្លះដល់វិស័យទេសចរណ៍? | ប្រាសាទនិងរមណីដ្ឋានផ្តល់ប្រយោជន៍ដល់វិស័យទេសចរណ៍ជាច្រើនដូចជា៖ ការទាក់ទាញភ្ញៀវទេសចរណ៍ចង់់ឃើញ ចង់ស្គាល់ប្រាសាទ និងរមណីដ្ឋានប្លែកៗ ល្បីៗ ស្អាតទាំងនោះដែលគេអាចវាយតម្លៃ វប្បធម៌ សេដ្ឋកិច្ច នយោបាយរបស់ជាតិបាន។ | general |
តើអាទិទេពសំខាន់ៗនៃលទ្ធិសាសនាព្រាហ្មណ៍មានអាទិទេពអ្វីខ្លះ? ហើយអាទិទេពនីមួយៗមាសនលក្ខណៈដូចម្ដេចខ្លះ? | អាទិពេទសំខាន់ៗនៃលទ្ធិសាសនាព្រាហ្មណ៍មានអាទិទេពដូចជា៖
- ព្រះព្រហ្ម
- ព្រះសិវៈ
- ព្រះវិស្ណុ។
អាទិទេពនីមួយៗ មានលក្ខណៈដូចតទៅ៖
ក. ព្រះព្រហ្ម
- មុខបួន
- ដៃបួន កាន់គម្ពីវេទ ឬ កាន់ផ្កាឈូក
- សម្បុរកោយក្រហម
- កេតនភ័នណ្ឌ ថូផ្កា ថាស ស្លាបព្រា
- យានជំនិះ សត្វហង្ស
- មហេសី នាងសរសូវតី
- បុត្របីអង្គគឺ ទស្ស ភិក្ខុ នាងសន្ធិយា
ខ. ព្រះសិវៈ
... | general |
តើព្រះសិវៈគេហៅនាមដូចម្ដេចខ្លះ? | ព្រះសិវៈគេហៅនាមដូចជា៖
១. ព្រះឥសូរ
២. ព្រះឥស្វរៈ
៣. ព្រះរុទ្រ
៤. ព្រះហរៈ
៥. ព្រះឧគ្រៈ
៦. ព្រះភៃរវៈ
៧. ព្រះមហេស្ទរៈ
៨. ព្រះអឃោសៈ។ | general |
តើព្រះមហេសីព្រះសិវមាននាមអ្វីខ្លះ? | មហេសីព្រះសិវៈមាននាមដូចជា៖
១. នាងទុគ៌ា ជាស្រីចេះធ្វើមិនដឹងមិនឮ
២. នាងឳមា ជាស្រីចេះធ្វើមិនពេញចិត្ត
៣. នាងកៅរី ជាស្រីសម្បុរទងដែង
៤. នាងកាលី ជាស្រីខ្មៅ
៥. នាងចន្ទី ជាស្រីកំណាច
៦. នាងបវ៌តី ជាបុត្រីម្ចាស់ភ្នំ
៧. នាងកុមារី ជាក្រមុំព្រហ្មចារី
៨. នាងទេវី ជាស្រីទេពកញ្ញា
៩. នាងមហេសីទេវី ជាស្រីទេពអប្សរ។ | general |
តើគេសាងលិង្គព្រះឥសូរតំណាងអ្វី? | គេសាងលិង្គព្រះឥសូរតំណាងនិមិត្តរូបនៃសរភ្លើងដែលកើតឡើងឯង (ស្វយម្ភូ) ឬ សិវលិង្គតំកល់លើយោនីនាងឧមាជានិមិត្តរូបនៃការបង្កើតលោករបស់ព្រះសិវៈ។ | general |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.