question
stringlengths
10
408
answer
stringlengths
8
14.6k
category
stringclasses
4 values
ចូររាប់ឈ្មោះអវតារទាំងដប់របស់ព្រះវស្ណុ។
ឈ្មោះអវតារទាំងដប់របស់ព្រះវិស្ណុមានដូចជា៖ ១. មត្ស្យ ជាត្រូជួយមនុស្សឪ្យរួចពីទឺកជំនន់ ២. កុម៌ៈ ជាអណ្ដើកជួយធ្វើកំណល់ភ្នំមន្ទរៈកូរសមុទ្រទឹកដោះ ៣. វរោហៈ ជាជ្រូកព្រៃបានបំផ្លាញហិរណយក្ស ៤. នរិសិង្ហ មានក្បាលជាមនុស្សខ្លួនជាសិង្ហ ៥. វាមនៈមនុស្សតឿ ប្រើកលល្បិចសុំដីបីជំហាន ៦. បរសុរាម ជារាមកាន់ពូចៅបង្រ្កាបក្សត្រអរជុរ ៧. រាមៈជាព្រះរាមក...
general
ចូររាប់ឈ្មោះទេវៈបន្ទាប់បន្សំក្នុងសាសនាព្រាហ្មណ៍។
ឈ្មោះទេវៈបន្ទាប់បន្សំក្នុងសាសនាព្រាហ្មមានដូចជា៖ - ព្រះឥន្ធ - ព្រះអាទិត្យ - ព្រះចន្ទ - ព្រះគង្គា - ព្រះអគ្គិ - ព្រះធរណី - ព្រះវាយុ - ព្រះភិរុណ - ព្រះយមៈ - ព្រះស្កន្ទៈ - ព្រះកុវេរៈ ព្រះកាលលី។
general
តើប្រទេសចំនួនប៉ុន្មានចុះហត្ថលេខាបង្កើតអាស៊ានដំបូង? ប្រទេសណាខ្លះ?
ប្រទេសដែលចុះហត្ថលេខាដំបូងបង្អស់មានចំនួន ៥ គឺ៖ - ប្រទេសឥណ្ឌនេស៊ី - ប្រទេសម៉ាលេស៊ី - ប្រទេសថៃ - ប្រទេសហ្វីលីពីន - ប្រទេសសិង្ហបុរី។
general
តើនិមិត្តសញ្ញារបស់អាស៊ានមានប៉ុន្មានពណ៌? គឺពណ៌អ្វីខ្លះ?
និមិត្តសញ្ញារបស់អាស៊ានមាន ៤ ពណ៌គឺ៖ - ពណ៌ខៀវ តំណាងឪ្យស្ថេរភាព និងសន្ដិភាព។ - ពណ៌ស តំណាងឪ្យភាពបរិសុទ្ធ និងស្មោះត្រង់។ - ពណ៌លឿន តំណាងឪ្យវិបុលភាពសម្បូររុងរឿង។ - ពណ៌ក្រហម តំណាងសេចក្ដីក្លាហាន និងភាពស្វាហាប់។
general
តើបាវចនារបស់អាស៊ានមានអត្តន័យដូចម្ដេច?
បាវចនារបស់អាស៊ានមានន័យគឺចក្ខុវិស័យមួយ អត្តសញ្ញាណមួយ និងសហគមមួយ។
general
ឈ្មោះផ្សេងៗដែលប្រើនៅក្នុងអាស៊ានមានអ្វីខ្លះ?
ឈ្មោះផ្សេងៗដែលប្រើនៅក្នុងអាស៊ាន៖ - អាស៊ាន+ ១ មានន័យថាប្រទេសសមាជិកអាស៊ានទាំង ១០ បូកជាមួយប្រទេសឥណ្ឌា។ - អាស៊ាន + ២ មានន័យថាប្រទេសអាស៊ានទាំង ១០ បូកជាមួយនិងប្រទេសញូហ្សេឡិន និងប្រទេសអូស្ដ្រាលី។ - អាស៊ាន+ ៣ មានន័យថាប្រទេសអាស៊ានទាំង ១០ រួមជាមួយប្រទេសអាស៊ីបូព៌ាចំនួនបីគឺប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូង។ - អាស៊ាន -៥ ជាឈ្មោះគេសំដ...
general
តើអក្សរកាត់ CLMV មានន័យដូចម្ដេច?
អក្សរកាត់ CLMV មានន័យសំដៅប្រទេសថ្មីទាំង ៤ គឺប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងប្រទេសវៀតណាម។
general
តើគោលការណ៍ និងវត្ថុបំណងអង្គការសមាគមអាស៊ានមានអ្វីខ្លះ? រាប់ឈ្មោះប្រទេសទាំង ១០ សមាគមន៍អាស៊ាន និងថ្ងៃ ខែ និងឆ្នាំដែលចូល?
គោលការណ៍ និងវត្ថុបំណងអង្គការសមាគមអាស៊ានមាន៖ - ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សន្ដិភាព វប្បធម៌ក្នុងតំបន់ដោយឈរលើស្មារតី សាមគ្គីភាព និងសមធម៌ - ជំរុញឪ្យមានស្ថេរភាព សន្ដិសុខ និងសន្តិភាពក្នុងតំបន់ តាមរយៈការគោរពយុត្តិធម៌និងគោរពការណ៍ច្បាប់ដទៃទៀត ក្នុងទំនាក់ទំនងរវាងប្រទេស ក្នុងតំបន់និងក្នុងធម្មនុញ្ញសហប្រជាជាតិ - ជំរុញសហប្រតិបត្តិការ...
general
ប្រទេសឡាវស្ថិតក្រោមអាណានិគមប្រទេសណា? ពីឆ្នាំណា? ទទួលបានឯករាជ្យឡើងវិញនៅឆ្នាំណ? ចូលសមាជិកអង្គការសហប្រជាតិ និងសមាជិកអាស៊ាននៅថ្ងៃខែ ឆ្នាំណា? ហើយមានដៃគូពាណិជ្ជកម្មជាមួយប្រទេសណាខ្លះ?
ប្រទេសឡាវស្ថិតក្រោមអាណនិគមបារាំង នៅឆ្នាំ ១៨៩៣។ - ទទួលបានឯករាជ្យនៅឆ្នាំ ១៩៤៥ - ចូលជាសមាជិកអង្គការសហប្រជាជាតិ នៅឆ្នាំ ថ្ងៃ ១៤ ធ្នូ ឆ្នាំ ១៩៥៥ - ចូលជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ង (អាស៊ាន) នៅថ្ងៃទី ២៤ កក្កដា ១៩៩៧។ - ដៃគូពាណិជ្ជកម្មរបស់ប្រទេសឡាវមានកម្ពុជារបស់ប្រទេសឡាវ មានកម្ពុជាមានថៃ វៀតណាម បារាំង ជប៉ុន ហុងកុង ឥណ្ឌូនេ...
general
តើគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម មានអ្វីខ្លះ?
គោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិកាកបាទក្រហម អឌ្ឈចន្ទក្រហមមាន៖ - ភាពមនុស្សធម៌ - ភាពមិនលំអៀង - អព្យាក្រឹត - ឯករាជ្យភាព - សេវាកម្មស័្មគ្រចិត្ត - ឯកភាព - សកលភាព។
general
តើអង្គការកាកបាទក្រហមអន្តរជាតិ (CRC) ចាប់ផ្ដើមបដិសន្ឋិនៅពេលណា? នរណាជាអ្នកបង្កើត? ជនជាតិអ្វី? មានគោលដៅដូចម្ដេចខ្លះ?
អង្គការកាកបាទក្រហមអន្តរជាតិ (CRC) ចាប់បដិសន្និនៅថ្ងៃទី ៨ ខែ ឧសភា ឆ្នាំ ១៨៦៣ ដោយលោក ហង់ រីឌុយណង់ជាពាណិជ្ជករជនជាតិស្វីស។ + ចលនាកាកបាទក្រហម អឌ្ឈចន្ទក្រហម អន្តរជាតិមានគោលដៅរួមមានគ្នាគឺ៖ - ការពារអាយុជីវិត - កាត់បន្ថយទុក្ខសោក - កាត់បន្ថយការឈឺចាប់ ខ្មោចផ្សារ - ការពារសេចក្ដីថ្លៃថ្លូរ - បំផុសឪ្យមានស្ថេរភាព សន្ដិភាព លើពិភពល...
general
ចូរនិយាយពីសកម្មភាពកាកបាទក្រហមកម្ពុជា។
សកម្មភាពកាកបាទក្រហមកម្ពុជាមានដូចជា៖ ក. តាមយុទ្ធសាស្រ្ដ ២០០៣-២០១០ របស់ខ្លួនកាកក្រហមកម្ពុជាមានទស្សនៈវិស័យរួមចំណែកកាត់បន្ថយភាពក្រីក្រ និងការពារតម្លៃមនុស្សធម៌របស់ប្រជាជននិងធ្វើតបគ្រោះមហន្នរាយ ដោយការអប់រំសុខភាព ការត្រៀមបង្ការនិងឆ្លើយតមគ្រោះមហន្តរាយ និងលើកកំពស់តម្លៃមនុស្សធម៌។ ខ. កាកបាទក្រហមកម្ពុជាបាននឹងកំពុងធ្វើសកម្មភាពចំបងៗ...
general
នៅទីក្រុង ខ្យល់អាកាសត្រូវបំពុល តើការបំពុលនេះមានប្រភពមកពីណា?
នៅទីក្រុងខ្យល់អាកាសត្រូវបំពុលនះមានប្រភពមកពី៖ - ផ្សេងរោងចក្រ - ផ្សេងរថយន្ដ - កាកសំណល់ស្អុយ ប្រព័ន្ធគ្មានគំរប - កាកសំណល់រោងចក្រ - សារធាតុគីមី និងឧស្ម័ន - ធូលី....។
general
តើមូលហេតុអ្វីខ្លះ បានជាប្រទេសនីមួយៗនាំមួយគ្នាបង្កើតជាសមាគមន៍អាស៊ីអាគ្នេយ៍?
មូលហេតុបានជាប្រទេសមួយៗនាំគ្នាបង្កើតជាសមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍ពីព្រោះ៖ - ដើម្បីឪ្យមានការររីកចម្រើន ផ្នែកសេដ្ឋកិច្ចវឌ្ឍនភាព សង្គម និងការអភិវឌ្ឍវប្បធម៌ - ដើម្បីឪ្យមាននូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ បច្ចេកទេស វិទ្យាសាស្រ្ដ និងរដ្ឋបាល - ជាការជួយគ្នាទៅវិញទៅមកក្នុងបណ្ដុះបណ្ដាល និងស្រាវជ្រាវ - ជាកិច្ចស...
general
តើច្បាប់មនុស្សធម៌អន្ដរជាតិជាអ្វី? មានប្រយោជន៍អ្វីខ្លះដល់មនុស្សជាតិយើងទាំងអស់?
ច្បាប់ជាមនុស្សធម៌អន្តរជាតិ គឺជាច្បាប់ការពារប្រជាជនដែលមិនចូលរួមក្នុងការប្រយុទ្ធ ឬ អ្នកដែលឈប់យុទ្ធ។ ច្បាប់មនុស្សធម៌អន្តរជាតិជាក្រិតកំណត់ការប្រើប្រាស់មធ្យោបាយ យុទ្ធសាស្រ្ដ និងវិធីសាស្រ្ដ និងប្រតិបត្តិការធ្វើសង្រ្គាម។ ច្បាប់មនុស្សធម៌អន្តរជាតិមានប្រយោជន៍ចំពោះមនុស្សដូចជា៖ ជួយ ការពារមនុស្សដែលមិនចូលរួម ឬ បោះបង់ការប្រយុទ្ធដែលស្...
general
តើការវិវត្តន៍របស់សង្គមរហូតមកទល់សព្វថ្ងៃនេះ ឆ្លងកាត់ប៉ុន្មានរបបសង្គម? គឺសង្គមអ្វីខ្លះ?
រហូតដល់សព្វថ្ងៃនេះ ការនិវត្តន៍សង្គមបានឆ្លងកាត់ប្រាំរបបសង្គមខុសៗគ្នាគឺរបបសង្គមកុំមុយនីសបុព្វកាល របបសង្គមទាសភាព របបសង្គមសក្តិភូមិ របបសង្គម មូលធននិយម និងរបបសង្គម សង្គមនិយម។
general
តើជំនប់និងចៅសង្កាត់រងមានអាណត្តិប៉ុន្មានឆ្នាំ?
ជំទប់ និងចៅសង្កាត់រងក៏មានអាណត្តិ៥ឆ្នាំ។
general
ការតស៊ូវណ្ណៈជាកំលាំងចលករជំរុញអោយសង្គមរីកចំរើន។ ចូរពន្យល់។
ដោយសារការលូតលាស់ របស់កំលាំងផលិតកម្មនាំអោយទំនាក់ទំនងបែបផែនផលិតកម្មកើតឡើងពីទំនាស់រវាងកំលាំងផលិតកម្មលូតលាស់ ជាមួយទំនាក់ទំនងផលិតកម្មអន់ថយហើយក្លាយជាទំនាស់វណ្ណៈក្នុងសង្គម។ ការតស៊ូវណ្ណៈក៏ចាប់កំណើតឡើង ដែលទីបំផុតបដិវត្តន៍សង្គមមួយផ្ទុះឡើងរបបសង្គមចាស់ត្រូវដួលរលំទំនាក់ទំនងផលិតកម្មចាស់ត្រូវបានកំទេចនិងជំនួសដោយទំនាក់ទំនងផលិតកម្មថ្មី។...
general
តើអាស៊ាន៧ មានន័យដូចម្តេច?
មានន័យថាអាស៊ាន ៦បូកប្រទេសវៀតណាម។
general
តើអាស៊ាន៩មានន័យដូចម្តេច?
មានន័យថាអាស៊ាន ៧បូកប្រទេសភូមា និងប្រទេសឡាវ។ យើងមិនមានអាស៊ាន ៨ទេព្រោះប្រទេសឡាវ និងមីយ៉ាន់ម៉ាចូលជាសមាជិកក្នុងពេលជាមួយគ្នា។
general
តើជំរឿនជាអ្វី? ជាទូទៅជំរឿនធ្វើឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំម្តង? តើប្រទេសកម្ពុជាយើងធ្លាប់បានធ្វើជំរឿនប៉ុន្មានលើកមកហើយ? ចូរបញ្ជាក់ជំរឿនក្នុងឆ្នាំនីមួយៗ។
ជំរឿន គឺជាការអប់រំចំនួនមនុស្សប្រុស ស្រី ចាស់ ក្មេង ជនពិការ ជនជាតិភាគតិច ជនបរទេសដែលបានចូលសញ្ជាតិដែលមាននៅក្នុងប្រទេសមួយដើម្បីប្រមូលទិន្នន័យសម្រាប់ធ្វើផែនការអភិវឌ្ឃប្រទេស។ ជាទទៅជំរឿនធ្វើឡើងក្នុងរយៈពេល ១០ ឆ្នាំម្តង។ ប្រទេសកម្ពុជាយើងធ្លាប់បានធ្វើជំរឿនចំនួន ៤ លើកមកហើយគឺ៖ - ការធ្វើជំរឿនក្នុងឆ្នាំ១៩២១ សម័យអាណានិគមបារាំង។ ការធ្...
general
តើជំរឿនមានអត្ថប្រយោជន៍យ៉ាងណាខ្លះចំពោះប្រទេសជាតិ? ដើម្បីអោយការធ្វើជំរឿនទទួលបានជោគជ័យ តើប្រជាពលរដ្ឋត្រូវធ្វើដូចម្តេចខ្លះ?
ជំរឿនមានអត្ថប្រយោជន៍ចំពោះប្រទេសជាតិដូចខាងក្រោម៖ - ប្រមូលទិន្នន័យពត៍មានដើម្បីស្វែងយល់ពីទិដ្ឋភាពប្រជាសាស្រ្ត (អត្រាកំនើនមរណៈ តំហយចុះអត្រាអនក្ខរជន អត្រាភាពក្រីក្រ...) បញ្ហាសេដ្ឋកិច្ចសង្គមកិច្ច នៅក្នុងសង្គមជាតិ នាពេលបច្ចុប្បន្ន និងបណ្តាលមូលហេតុផ្សេងៗ ដែលពាក់ព័ន្ធ។ - ចង្អុយបង្ហាញជាមូលដ្ឋានវិភាគពីស្ថានភាពសេដ្ឋកិច្ចសង្គមកិច្ច...
general
តើលក្ខណៈពិសេសនៃលទ្ធិប្រជាធិបតេយ្យមានអ្វីខ្លះ? ចូររៀបរាប់។
លក្ខណៈពិសេសនៃលទ្ធិប្រជាធិបតេយ្យគឺ៖ - ប្រជាពលរដ្ឋមានសិទ្ធិ និងសេរីភាពពេញលេញ - មានសេរីភាពខាងសារពត៌មាន - មានគណបក្សបនយោបាយច្រើន - ការបោះឆ្នោតមានលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌ - ពហុនិយម និងមានការអធ្យាស្រ័យ។
general
ហេតុអ្វីបានជាលទ្ធិប្រជាធិបតេយ្យទាមទារឱ្យមានការបោះឆ្នោត?
បានជាលទ្ធិប្រជាធិបតេយ្យទាមទារឱ្យមានការបោះឆ្នោតព្រោះ ក្នុងលទ្ធិប្រជាធិតេយ្យ ប្រជារាស្រ្ត គឺជាម្ចាស់ទឹកដីម្ចាស់លើជោគវាសនារបស់ប្រទេសជាតិ។ ប្រជារាស្រ្តជាអ្នកទទួលខុសត្រូវលើអនាគតរបស់ប្រទេស។ ប៉ុន្តែប្រជារាស្រ្តទាំងអស់មិនអាចទៅចាត់ចែងកិច្ចការរដ្ឋដោយផ្ទាល់ទាំងអស់គ្នាបានទេ គឺត្រូវជ្រើសរើសបេក្ខជន ដែលខ្លួនពេញចិត្តម្នាក់ ឬច្រើនធ្វើជ...
general
ដើម្បីឱ្យមានដំណើរការលទ្ធិប្រជាធិបតេយ្យអនុវត្តទៅបានល្អ តើសង្គមត្រូវទាមទារឱ្យមានអ្វីខ្លះ?
ដើម្បីឱ្យមានដំណើរការលទ្ធិប្រជាធិបតេយ្យអនុវត្តទៅបានល្អ សង្គមត្រូវទាបទារឱ្យមានតម្លាភាព ឱ្យមានការគោរពសិទ្ធិ។
general
តើពាក្យថា “អធិបតេយ្យ” មានន័យដូចម្តេច?
អធិបតេយ្យ មានន័យថាអំណាចនយោបាយឯករាជ្យនិងជាន់ខ្ពស់ ឬមានន័យថារដ្ឋឯករាជ្យផ្នែកនយោបាយ។
general
តើអធិបតេយ្យរបស់រដ្ឋមួយស្ថិតនៅលើមូលដ្ឋានអ្វីខ្លះ? អធិបតេយ្យរបស់រដ្ឋមានអ្វីខ្លះ? តើអ្នកមានកាតព្វកិច្ចនិងតួនាទីដូចម្តេចដើម្បីអធិបតេយ្យរបស់ជាតិខ្លួន?
អធិបតេយ្យរបស់រដ្ឋមួយស្ថិតនៅលើមូលដ្ឋាន ៤ យ៉ាងគឺមានទឹក ដី មានប្រជាជនរដ្ឋាភិបាលឯករាជ្យមានសមត្ថភាពក្នុងការធ្វើទំនាក់ទំនងអន្តរជាតិជាមួយសហគមន៍នានា។ ដើម្បីរក្សាអធិបតេយ្យរបស់ជាតិខ្លួន យើងត្រូវ៖ - ខិតខំរៀនសូត្រ - រក្សាការពារអត្តសញ្ញាណជាតិ វប្បធម៌ជាតិ - ស្រលាញ់ និងការពារបូរណភាពទឹកដីជាតិ ដោយចូលបម្រើក្នុងជួរកងទ័ព ក្នុងពេលចាំបាច់ -...
general
ដូចម្តេចហៅថា សិទ្ធិពលរដ្ឋ សិទ្ធិនយោបាយ សិទ្ធិសេដ្ឋកិច្ច សិទ្ធិសង្គម និងសិទ្ធិវប្បធម៌?
ក. សិទ្ធិពលរដ្ឋ៖ ជាសិទ្ធិរបស់មនុស្សក្នុងការរស់នៅនិងការពារខ្លួនស្របច្បាប់ ស្របតាមវប្បធម៌ទំនៀមទម្លាប់របស់ជាតិ។ ខ. សិទ្ធិនយោបាយ៖ គឺសំដៅទៅលើការចូលរួមចំណែកក្នុងឆាកនយោបាយ ការចូលរួមចំណែកក្នុងកិច្ចការសង្គមផ្សេងៗ និងការចូលរួមកំណត់វាសនាប្រទេសជាតិរបស់ខ្លួន (សិទ្ធិចូលរួមបោះឆ្នោត សិទ្ធិក្នុងការបញ្ចេញមិត...)។ គ. សិទ្ធិសេដ្ឋកិច្ច៖ ជា...
general
តើអ្នកបើកបរយានយន្តគ្រប់ប្រភេទ ត្រូវមានឥរិយាបថនិងសុវជីធម៌ក្នុងពេលកំពុងបើកបរដូចម្តេចខ្លះ?
អ្នកបើកបរយានយន្តគ្រប់ប្រភេទត្រូវមានឥរិយាបថនិងសុជីវធម៌ ដូចតទៅ៖ ក. សុជីវធម៌ក្នុងពេលបើកបរ - ត្រូវបន្ថយល្បឿននៅពេលដែលមានយានយន្តដទៃទៀតសុំជែង ត្រូវអែបស្តាំទុកលទ្ធភាពឱ្យយានយន្តដែលនៅក្រោយមានធុរៈប្រញាប់ទៅមុន។ - នៅកន្លែងមានទឹកដក់ ឬភក់ជ្រាំមានធូលីហុយ ឬដល់ទីប្រជុំជនយើងត្រូវបន្ថយល្បឿន ដើម្បីកុំឱ្យភក់ ឬទឹកខ្ទាតប្រឡាក់អ្នកដំណើរដែលនៅជិ...
general
ដើម្បីឱ្យមានសន្តិភាពសម្រាប់មនុស្សគ្រប់រូប តើមនុស្សត្រូវប្រតិបត្តិតាមមាគ៌ាប៉ុន្មានយ៉ាង? អ្វីខ្លះ?
ដើម្បីឱ្យមានសន្តិភាពសម្រាប់មនុស្សគ្រប់រូប គេត្រូវប្រតិបត្តិតាមមាគ៌ា ៨យ៉ាង របស់ព្រះពុទ្ធជាម្ចាស់ហៅថា អដ្ឋង្គិកមគ្គគឺ៖ - សម្មាទិដ្ឋិ៖ ការយល់ឃើញត្រឹមត្រូវ - សម្មាសង្កប្បៈ៖ ការត្រិះរិះត្រឹមត្រូវ - សម្មាវាចា៖ ពាក្យសំដីត្រឹមត្រូវ - សម្មាកម្មន្តៈ៖ ការងារត្រឹមត្រូវ - សម្មាអាជីវៈ៖ ការប្រកបរបរចិញ្ចឹមជីវិតត្រឹមត្រូវ - សម្មាវាយាមៈ...
general
ដូចម្តេចដែលហៅថា សុជីវធម៌? ហេតុអ្វីបានជាមនុស្សម្នាក់ៗត្រូវចេះសុជីវធម៌? តើសុជីវធម៌ និងសីលធម៌ មានទំនាក់ទំនងគ្នាដូចម្តេចខ្លះ?
សុជីវធម៌ គឺជាច្បាប់សម្រាប់មនុស្សឱ្យរស់នៅបានសុខស្រួលនៅក្នុងសង្គម ឬច្បាប់គួរសមក្នុងជីវិតរស់នៅ។ មនុស្សម្នាក់ៗត្រូវមានសុជីវធម៌ ព្រោះសុជីវធម៌អាចធ្វើឱ្យយើង៖ - ចេះរៀបចំខ្លួនកុំឱ្យមានការឆ្គាំឆ្គងក្នុងឥរិបទណាមួយ - ចេះរៀបចំចរិយា និងឫកពារឱ្យសមតាមកាលៈទេសៈ - ចេះរៀបចំកាយវិការក្នុងពេលសន្ទនាជាមួយអ្នកដទៃ ឬក្នុងពេលចូលរួមក្នុងពិធីអ្វីមួយ...
general
ដូចម្តេចហៅថា សេរីភាព?
សេរីភាព ជាអ្វីដែលមនុស្សគ្រប់រូបប្រាថ្នាចង់បានគ្រប់គ្នា។ - សេចក្តីប្រកាសអំពីសិទ្ធិមនុស្សនៅឆ្នាំ ១៧៨៩ របស់ប្រទេសបារាំង បានឱ្យនិយមន័យសេរីភាព ថាជាអំណាចឬសិទ្ធិក្នុងការបំពេញសកម្មភាពអ្វីមួយ ដែលមិនឱ្យធ្វើខូចខាតដល់ប្រយោជន៍អ្នកដទៃ។ - បើតាមវចនានុក្រមខ្មែរ សេរីភាព មានន័យថាអំណាចដែលអាចធ្វើអ្វីបានតាមអំពើចិត្ត ប៉ុន្តែស្ថិតក្រោមច្បាប់។...
general
ហេតុអ្វីបានជាមនុស្សត្រូវការសេរីភាព?
បានជាមនុស្សយើងត្រូវការសេរីភាពព្រោះ៖ - ចង់បង្ហាញពីឥស្សរភាពរបស់ខ្លួន ការបញ្ជាក់ឱ្យឃើញពីខ្លួនឯង - ចង់បង្ហាញពីតម្លៃជាមនុស្ស - ចង់ធ្វើអ្វីៗតាមឆន្ទៈរបស់ខ្លួន ដែលស្របទៅនឹងច្បាប់សង្គម - សេរីភាព ជាឧបករណ៍ដ៏សំខាន់មួយក្នុងការប្រឆាំងនឹងការរំលោភសិទ្ធិ។
general
តើសេរីភាពចែកចេញជាប៉ុន្មានប្រភេទ? អ្វីខ្លះ?
តាមទស្សនៈមួយចំនួនស្តីពីសេរីភាព គេបានបែងចែកសេរីភាពជា ៤ យ៉ាងតាមប្រភេទដូចខាងក្រោម៖ ក. សេរីភាពធម្មជាតិគឺ - គ្មានការគំរាមកំហែង និងការបង្ខិតបង្ខំពីអ្នកដទៃ - អាចធ្វើអ្វីៗបានតាមធម្មជាតិ ឬតាមឆន្ទៈរបស់មនុស្សម្នាក់ៗ - គ្មានឧបសគ្គមករារាំងមនសិការរបស់គេម្នាក់ៗនិងធ្វើកិច្ចការដោយសេរី ខ. សេរីភាពពលរដ្ឋ៖ ប្រជាពលរដ្ឋម្នាក់ៗមានសេរីភាពធ្វើអ...
general
តើពាក្យឯករាជភាព ឬឯករាជ្យមានន័យដូចម្តេច?
ឯករាជភាព ឬឯករាជ្យ ជាពាក្យដែលមនុស្សគ្រប់រូបចាក់ទុកថាជាពាក្យមានអត្ថន័យសំខាន់ ហើយទាក់ទងទៅនឹងការទាមទារចង់បានរបស់មនុស្សគ្រប់រូប និងប្រទេសនីមួយៗនៅលើពិភពលោក។
general
តើការងារប្រកបដោយតម្លាភាពមានប្រយោជន៍ដូចម្តេចខ្លះ?
ការងារប្រកបដោយតម្លាភាពមានប្រយោជន៍ដូចជា៖ - មានការជឿនទុកចិត្តគ្នា - មានមនសិការជាតិ ហ៊ានលាតត្រដាងការពិត - មានទំនាក់ទំនងល្អ ការគោរពសិទ្ធិគ្នា - មានការអភិវឌ្ឍន៍ឆាប់រហ័ស និងមានសន្តិភាព - មានការសហការគ្នាបានល្អ - មិនមានបក្សពួកនិយម ឬញាតិនិយម - មានស្មារតីសាមគ្គីភាព - មិនបំពានលើសិទ្ធិ និងទ្រព្យអ្នកដទៃ - មានសេចក្តីក្លាហានក្នុងការទ...
general
ចូរបង្ហាញពីសកម្មភាពផ្សេងៗ ដែលប្រកបដោយតម្លាភាព។
សកម្មភាពផ្សេងៗដែលប្រកបដោយតម្លាភាពគឺ៖ - ការនិយាយពិត និយាយត្រង់ - ការគោរពសិទ្ធិ - ការមិនរើសអើង មិននិយមបក្សពួក - មិនបោកបញ្ឆោត ប្រើល្បិចកល - មិនមូលបង្កាច់ លាក់លៀម និងច្រណែនឈ្នានីសមិនឃើញតែប្រយោជន៍ផ្ទាល់ខ្លួន និងការទទួលស្គាល់ការពិតនៅក្នុងគ្រប់សកម្មភាពទាំងអស់ពិសេសការស្គាល់ខ្លួនឯងយ៉ាងច្បាស់លាស់ពីអ្វីដែលខ្លួនមានអ្វីដែលជាចំណុចខ្...
general
ដូចម្តេចហៅថា តម្លាភាព? ចូររកឧទារហណ៍បញ្ជាក់។
ដែលហៅថាតម្លាភាពជាការបើកចំហការស្មោះត្រង់គ្មានការលាក់លៀមដោយបង្កលក្ខណឱ្យមានការចូលរួមដ៏សុទ្ធចិត្ត និងរីករាយក្នុងគ្រប់ទិដ្ឋភាពជីវភាពសង្គមនយោបាយ សេដ្ឋកិច្ច និងវប្បធម៌។
general
តើសកម្មភាពមនុស្សមានលក្ខណៈដូចម្តេចខ្លះ ទើបគេអាចចាត់ទុកថា ជាសកម្មភាពសុចរិតឬជាមនុស្សសុចរិត?
សកម្មភាពមនុស្សដែលចាត់ទុកជាសកម្មភាពសុចរិតលុះត្រាតែសកម្មភាពដែលមនុស្សប្រព្រឹត្តចេញមកោសុទ្ធតែអំពើត្រឹមត្រូវមិនប្រព្រឹត្តអំពើអាក្រក់ទាំងពួងនិងស្មោះត្រង់ជាកិច្ច។
general
តើមុខរបរសុចរិត និងមុខរបរទុច្ចរិតមានលក្ខណៈខុសគ្នាដូចម្តេចខ្លះ? ចូរលើកឧទារណ៍បញ្ជាក់។
នៅក្នុងជីវិតប្រចាំថ្ងៃមនុស្សម្នាក់ៗមានសកម្មភាពផ្សេងគ្នាដើម្បីប្រកបរបរចិញ្ចឹមជីវិតទៅតាមចំណង់ចំណូលចិត្តសមត្ថភាពមុខរបរស្របច្បាប់និងសុចរិតត្រឹមត្រូវតែទន្ទឹមនឹងនោះក៏មានមនុស្សមួយចំនួនមិនមានជំនាញច្បាស់លាស់ ឬមានមុខរបរមិនសុចរិតឬជាមុខរបរមិនត្រឹមត្រូវ ដូចជារកស៊ីល្បែងភ្នាល់ ជួញដូរមនុស្ស ជួយញដូរគ្រឿងញៀនដែល ជាអំពើទុច្ចរិតផ្ទុយនិងច្ប...
general
តើអ្វីទៅជាធម៌សន្តោស?
ធម៌សន្តោស គឺការត្រេកអរពេញចិត្ត នឹងទ្រព្យដែលជារបស់ខ្លួនមាន ទ្រព្យដែលខ្លួនរកបាននឹងទ្រព្យ ដែលគួរដល់ខ្លួន។ ការលួចប្លន់ ឬការធ្វើចោរកម្មទាំងឡាយដែលមានសព្វថ្ងៃនេះ ក៏ព្រោះតែមានមនុស្សគ្មានធម៌សន្តោសនេះឯង។
general
តើអាស៊ាន ៦មានន័យដូចម្តេច?
មានន័យថាប្រទេសអាស៊ាន៥ ប្រទេសប្រ៊ុយណេដែលចូលជាសមាជិកអាស៊ានថ្ងៃ ៧ មករា ១៩៨៤ដូច្នេះកាលណាគេនិយាយ ឬសរសេរថា អាស៊ាន៦គឺសំដៅទៅសមាជិកប្រទេសទាំង៦នោះកតែប៉ុណ្ណោះ។
general
តើមនុស្សដែលចេះប្រកាន់ធម៌សន្តោសជាមនុស្សបែបណា?
មនុស្សដែលប្រកាន់ធម៌សន្តោស គឺមនុស្សនោះដែល៖ - ចេះស្វែងរកទ្រព្យក្នុងផ្លូវល្អ - មានការព្យាយាមខិតខំរកទ្រព្យ - ចេះគ្រប់គ្រងរក្សាទ្រព្យ - ចេះស្គាល់ប្រមាណក្នុងការចាយវាយ។
general
តើការប្រកាន់ចិត្តសន្តោសនាំមកផលប្រយោជន៍អ្វីខ្លះដល់ខ្លួនឯងគ្រួសារ និងសង្គម?
ការប្រកាន់ធម៌អធ្យាស្រ័យ និងធម៌សន្តោស គឺនាំមកនូវផលប្រយោជន៍ដល់ខ្លួនឯង គ្រួសារ និងសង្គម៖ - ធ្វើឱ្យយើងត្រេកអរពេញចិត្ត នឹងសម្បត្តិខ្លួនមាននិងសម្បត្តិដែលរកបានមកដោយសុចរិត - ធ្វើឱ្យយើងចេះគិតមើលថា សម្បត្តិណាដែលគួរត្រេកអរនិងសម្បត្តិណាដែលមិនគួរត្រេកអរ - ធ្វើឱ្យយើងមានចិត្តស្ងប់ដោយគ្មានវិប្បដិសារី - ធ្វើឱ្យយើងអាចកាត់បន្ថយសត្រូវ និង...
general
ដូចម្តេចហៅថា ការសន្តោស?
ការសន្តោស គឺជាសេចក្តីត្រេកអរពេញចិត្តចំពោះវត្ថុ ដែលជារបស់ខ្លួន មានរបស់ដែលខ្លួនរកបានដោយវិធីត្រឹមត្រូវតាមសមត្ថភាព។ ការសន្តោស គឺការត្រេកអរពេញចិត្តនឹងរបស់ដែលខ្លួនគួរបាន គឺបានដោយអាជីវកម្មសុចរិត ត្រឹមត្រូវ តែមិនឱ្យត្រេកអរចំពោះរបស់ដែលមកមិនប្រកបដោយធម៌ ឬដោយអំពើទុចរិតនោះឡើយ។
general
តើការប្រកាន់ចិត្តអធ្យាស្រ័យចំពោះអ្នកដទៃ នាំមកផលប្រយោជន៍អ្វីខ្លះដល់ខ្លួនឯង គ្រួសារ និងសង្គម?
ការប្រកាន់ចិត្តអាធ្យាស្រ័យចំពោះអ្នកដទៃ នាំមកនូវផលប្រយោជន៍ដល់ខ្លួនឯង គ្រួសារ និងសង្គម ដូចតទៅ៖ ក. ចំពោះខ្លួនផ្ទាល់ - មានកិត្តិយស សេចក្តីថ្លៃថ្នូរ និងមានតម្លៃជាមនុស្ស - មានភាពទំនាក់ទំនងល្អជាមួយអ្នកដទៃ មានមិត្តភក្តិច្រើន - ធូរស្បើយក្នុងចិត្ត ស្រឡះខ្លួន មិនអំពុលចំពោះចិត្តខ្លួន - បង្ហាញពីចិត្តមេត្តា ករុណារបស់ខ្លួន - គ្មានជម្...
general
តើការអធ្យាស្រ័យមានន័យដូចម្តេច?
ការអធ្យាស្រ័យ គឺការគោរពគ្នាយោគយល់ការអត់ឳនគ្នាតាមរយៈយល់ចិត្តគ្នាទៅវិញទៅមកទាំងកាយ វាចា ទាំងចិត្ត។
general
ហេតុអ្វីបានជាមនុស្សម្នាក់ៗប្រទេសនីមួយៗ តែងតែទាមទារចង់បានឯករាជភាព?
បានជាមនុស្សម្នាក់ៗប្រទេសនីមួយៗតែងតែទាមទារចង់បានឯករាជភាពព្រោះ ការមានឯករាជអាចមានលទ្ធភាពជួយខ្លួនឯងផង និងជួយដល់សង្គមផង។ ការមានឯករាជ្យគឺមនុស្ស៖ - រស់នៅមានសេរីភាពពេញលេញទាំងក្នុងការគិត ទាំងក្នុងការប្រកបមុខបរផ្សេងៗដទៃទៀត - រស់នៅជាមនុស្សមានកិត្តិយស មានភាពថ្លៃថ្នូរ និងគ្មានការគាបសង្កត់ពីអ្នកដទៃ - មានសេរីភាពក្នុងការកសាងសុភមង្គលដោ...
general
បង្ហាញលក្ខណៈខុសគ្នារវាងតុលាការមានឯករាជ្យភាពនិងតុលាការគ្មានឯករាជ្យ។
ភាពខុសគ្នារវាងតុលាការមានឯករាជ្យភាព និងតុលាការគ្មានឯករាជ្យ។ ក. តុលាការមានឯករាជ្យភាពគឺ៖ - មិននៅក្រោមឥទ្ធិពលនៃស្ថាប័ន ឬបុគ្គលមានអំណាចណាម្នាក់ឡើយ - ការជម្រះក្តីដោយសុចរិត យុត្តិធម៌ ឥតលំអៀង និងហ៊ានធ្វើសេចក្តីសម្រេចដោយឯករាជ្យពិតៗ - មិនទទួលឥទ្ធិពល ឬបទបញ្ជាពីអ្នកដទៃ ហើយមានសិទ្ធិសេរីភាពក្នុងការសម្រេចធ្វើអ្វីមួយ - កាត់ក្តីតាមគតិយ...
general
តើការអធ្យាស្រ័យនិងការសន្តោសមានន័យដូចម្តេច?
ការអធ្យាស្រ័យ បូក ការសន្តោស - ការអធ្យាស្រ័យ គឺការគោរពគ្នា យោយល់ ការអត់ឳនគា្នតាមរយៈយល់ចិត្តគ្នាទេ វិញទៅមកទាំងកាយ វាចាទាំងចិត្ត - ការសន្តោស ជាធម៌ដែលមនុស្សគ្រប់រូប គ្រប់វណ្ណៈប្រតិបត្តិបាន ដើម្បីឈានទៅរកសុខសន្តិភាពនិងការអភិវឌ្ឍដល់មនុស្សគ្រប់រូប។ ការអធ្យាស្រ័យ និងការសន្តោស គឺជាគុណធម៌ឧត្តមដែលមនុស្សគ្រប់រូបត្រូវប្រកាន់យកទុកជាម...
general
តើសន្និសីទកំពូលអាស៊ានអ្វី?
សន្និសីទកំពូលអាស៊ាន ជាកិច្ចប្រជុំធំបំផុតរបស់អាស៊ានដែលមានការចូលរួមដោយប្រមុខរដ្ឋប្រមុខរដ្ឋាភិបាលនៃប្រទេសដែលជាសមាជិកអាស៊ានទាំងអស់។ តាមការសម្រេចនៃសន្និសីទកំពូលអាស៊ានកាលពីឆ្នាំ ១៩៩២ នៅសឹង្ហបូរីគឺប្រមុខរដ្ឋននិងប្រមុខរដ្ឋាភិបាលនៃប្រទេសអាស៊ានត្រូវជួបគ្នាជាសាមញ្ញនោរាល់៣ឆ្នាំម្តង និងជាវិសាមញ្ញតាមសកម្មភាពចាំបាច់ជាំបន្ទាន់របស់អាស៊...
general
តើអាស៊ាន ៥មានន័យដូចម្តេច?
ជាឈ្មោះគេសំដៅលើប្រទេសស្ថាបនិក អាស៊ានទាំងប្រំាប្រទេសគឹប្រទេសឥណ្ឌូនេស៊ី ប្រទេសថៃ ប្រទេសម៉ាឡេស៊ី ប្រទេសហ្វីលីពីន និងប្រទេសសឹង្ហបុរី។ ប្រទេសទាំងប្រាំនេះជាអ្នកបង្កើតអាស៊ាននាថ្ងៃ ៨ សីហា ១៩៦៧។
general
តើអាស៊ានបូក ២មានន័យដូចម្តេច?
មានន័យថាប្រទេសអាស៊ានទាំង១០បូករួមបញ្ចូលជាមួយនឹងប្រទេសញូហ្សេឡិននិងប្រទេសអូស្រា្តលី។
general
ហេតុអ្វីបានជាគ្រូចាំបាច់ត្រូវរៀបចំកិច្ចតែងការបង្រៀន?
បានជាគ្រូចាំបាច់ត្រូវរៀបចំកិច្ចតែងការបង្រៀនព្រោះ៖ - កម្មវិធីសិក្សាតំរូវអោយគ្រូមានចំណេះដឹងមួយទូលំទូលាយ និងប្លែកៗ - ក្នុងការអនុវត្តកម្មវិធីបង្រៀនទំនើបតំរូវជាចាំបាច់ឱ្យមានកិច្ចតែងការបង្រៀនមួយយ៉ាងល្អិតល្អន់។ - គ្រូបង្រៀនពុំមានលទ្ធភាពបង្រៀនដោយគ្មានការព្រាងទុកនោះទេ។ បើគ្មានការព្រាងទុកនោះការបង្រៀនរបស់យើង និងមិនមានភាពច្បាស់លាស...
general
តើអ្វីខ្លះជាបទល្មើសពុករលួយ?
បទល្មើសពុករលួយមានដូចជា៖ - បទល្មើសពុករលួយដែលមានបញ្ញត្តិនៅក្នុងក្រមព្រហ្មទណ្ឌ - បទស៊ីសំណូកនៃមន្រ្តីសាធារណៈបរទេ ឬមន្រ្តីនៃអង្គការអន្តរជាតិសាធារណៈ - បទរំលោភអំណាច - បទមានទ្រព្យសម្បត្តិខុសច្បាប់ - បទទទួលផលបន្តពីបទល្មើសពុករលួយ - បទមិនប្រកាសទ្រព្យសម្បត្តិ និងបំណុល - បទទម្លាយការសម្ងាត់នៃប្រភពព័ត៌មានស្តីពីអំពើពុករលួយបទប្តឹងបរិហា...
general
ទស្សនៈមួយបានលើកឡើងថា “ការបង្រៀនឱ្យគេចេះស្ទួចត្រី ប្រសើរជាងឱ្យត្រីគេហូប”។ ចូរពន្យល់ទស្សនៈនេះដោយលើកឧទាហរណ៍នៅក្នុងការអប់រំមកបញ្ជាក់។
ទស្សនៈ “ការបង្រៀនឱ្យគេចេះស្ទូចត្រីប្រសើរជាងឱ្យត្រីគេហូប” ក. នេះជាងទស្សនៈគរុកោសល្យមួយសំរាប់លោកគ្រូអ្នកគ្រូក៏ដូចជាសម្រាប់អ្នកអប់រំទាំងឡាយក្នុងការរបណ្តុះបណ្តាលសិស្ស និងធនធានមនុស្ស។ ខ. ការបង្រៀនអោយគេចេះស្ទួចត្រី មានន័យថាគេត្រូអប់រំមនុស្សឱ្យចេះប្រតិបត្តិ អនុវត្តរាល់ការងារ ចេះគិតគូរដោយខ្លួន ចេះបំពេញមុខវិជ្ជាជីវៈ ដើម្បីជីវិតរ...
general
តើអាស៊ានជាអ្វី? បង្កើតនៅខែឆ្នាំណា?
អាស៊ានជាសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថា អាស៊ាន។ អាស៊ានបង្កើតឡើងនោថ្ងៃទី ០៨ សីហា ១៩៦៧។ បង្កើតឡើងនៅទីក្រុងបាងកកប្រទេសថៃ។
general
ហេតុដូចម្តេចបានជាប្អូនៗមកដាក់ពាក្យសុំចូលប្រឡងក្របខណ្ឌរបស់ក្រសួងអប់រំយុវជន និងកីឡា?
បុព្វហេតុដែលនាំឱ្យខ្ញុំដាក់ពាក្យប្រឡងចូលក្របខណ្ឌរបស់ក្រសួងអប់រំយុវជន និងកីឡាហើយនាំឱ្យខ្ញុំស្រលាញ់មុខរបរវិជ្ជាជីវៈគ្រូបង្រៀនព្រោះ៖ - ជាមុខរបរគ្រូបង្រៀនជាមុខរបរមួយថ្លៃថ្នូរ ឧត្តុងឧត្តម និងមានគុណប្រយោជន៍ចំពោះមាតុភូមិក្នុងការបណ្តុះបណ្តាលធនធានមនុស្សដើម្បីអភិវឌ្ឍន៍សង្គមជាតិដូចមានពាក្យស្លោកបានពោលថា “ដាំក្នុងសាលា ផ្លែផ្កាក្នុង...
general
ប្រទេសណាខ្លះ ដែលបានចុះហត្ថលេខាបង្កើតអាស៊ានដំបូង? តំណាងប្រទេសនីមួយៗឈ្មោះអ្វីខ្លះ?
ប្រទេសដែលបានចុះហត្ថលេខា បង្កើតអាស៊ានដំបូងមានប្រាំប្រទេសគឺ ប្រទេសឥណ្ឌូនេស៊ី ប្រទេសម៉ាឡេស៊ី ប្រទេសថៃ ប្រទេសភីលីពីន និងប្រទេសសឹង្ហបុរី។ អ្នកតំណាងនៃការចុះហត្ថលេខានោះមាន៖ - លោក អាដាម មាលិកៈ រដ្ឋមន្រ្តីជាន់ខ្ពស់ ទទួលកិច្ចការនយោបាយ និងជារដ្ឋមន្រ្តីក្រសួងការបរទេសនៃប្រទេសឥណ្ឌូនេស៊ី។ - លោក ទុន អាប់ដុល រ៉ាហ៉្សាក់ៈ ជាឧបនាយករដ្ឋមន្...
general
តើអាស៊ានមានគោលដៅអ្វីខ្លះ?
គោលដៅរបស់អាស៊ានគឺ់៖ - ពន្លឿនការអភិវឌ្ឍន៍ផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌នៅក្នុងតំបន់។ - ប្រតិបត្តិការនៅតំបន់ដើម្បីសន្តិភាព និងស្ថេរភាពតាមរយៈការគោរពឲ្យបានខ្ជាប់ខ្ជូននូវយុត្តិធម៌និងគោលការច្បាប់នទាំងឡាយក្នុងកិច្ចការទំនាក់ទំនងរវាងប្រទេស នៅក្នុងតំបន់និងប្រកាន់ខ្ជាប់ខ្ជួននូវធម្មនុញ្ញនៃអង្គការសហប្រជាជាតិ។ - បង្កើតឲ្យបាននូវសហគ...
general
តើគោលការណ៍របស់អាស៊ានមានអ្វីខ្លះ? ចែងក្នុងមាត្រាទីប៉ុន្មាននៃធម្មនុញ្ញអាស៊ាន? បង្កើតឡើងនៅថ្ងៃ ខែ ឆ្នាំ ណា?
គោលការណ៍នានារបស់អាស៊ានមាន៖ - គោរពគ្នាទៅវិញទៅមកនូវ ឯករាជ្យ អធិបតេយ្យភាព សមភាព បូរណភាពដែនដី និងអត្តសញ្ញាណរបស់ប្រជាជាតិទាំងអស់។ - សិទ្ធិរបស់ប្រទេសនីមួយៗ ក្នុងការកគ្រប់គ្រងអត្ថិភាពជាតិរបស់ខ្លួនដោយគ្មានការជ្រៀតជ្រែកវិទ្ធង្សនា ឬបង្ខិតបង្ខំពីខាងក្រៅ។ - មិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងប្ររទេសណាមួយ - ដោះស្រាយទំនាស់ឬវិវាទដោយម...
general
តើត្រូវពឹងផ្អែកលើលក្ខណៈវិនិច្ឆ័យណាខ្លះ ដែលមានឱ្យយើងចាត់ទុកថា “គ្រូចំណាន”?
គ្រូចំណានត្រូវពឹងផ្អែកលើលក្ខណៈវិនិច្ឆ័យដូចតទៅ៖ - លក្ខណៈសម្បត្តិ អាកប្បកិរិយា សីលគុណធម៌ យុត្តិធម៌ខន្តី ព្យាយាម - កម្រិតវប្បធម៌ខ្ពស់ទូលំទូលាយ - គុណសម្បត្តិផ្នែកចំពោះវិទ្យាសាស្រ្តបច្ចេកទេស - មានគំនិតប្រឌិតញាណ - វិទ្យាសាស្រ្តល្អ កិច្ចតែងការបង្រៀនកំណត់វត្ថុបំណងជាក់លាក់ - ចេះជម្រុញទឹកចិត្តសិស្ស (រង្វាន់ជាពាក្យសំដី និងសម្ភារៈ...
general
តើកត្តាសំខាន់អ្វីខ្លះ ដែលបង្កលក្ខណៈដល់ការបង្ហាត់បង្រៀន ការសិក្សារៀនសូត្រឱ្យមានប្រសិទ្ធភាពនិងគុណភាព?
កត្តាសំខាន់ៗ ដែលបង្កដល់ការបង្ហាត់បង្រៀន និងរៀនមានប្រសិទ្ធភាព និងគុណភាពគឺ៖ - ធនធានមនុស្ស (បុគ្គលិកលក្ខណៈ សមត្ថភាពជំនាញរបស់គ្រូ សមត្ថភាពប្រតិបត្តិ) - សំភារៈក្នុងការបង្រៀន និងរៀនទំនើបទាន់សម័យ (អគារសិក្សាគ្រប់គ្រាន់ សំភារៈឧបទេស មន្ទីរពិសោធន៌) - បរិសា្ថនថ្នាក់រៀន (ការគ្រប់គ្រងវិន័យ សីលធម៌ ការប្រាស្រ័យទាក់ទងល្អរវាងគ្រូ និងសិ...
general
តើមាត្រា៥ នៃធម្មនុញ្ញអាស៊ានបានចែងយ៉ាងដូចម្តេច?
មាត្រា ៥នៃធម្មនុញ្ញអាស៊ានបានចែងថា៖ - ក្រោមធម្មនុញ្ញនេះ រដ្ឋសមាជិកអាស៊ានទាំងអស់មានសិទ្ធិ និងកាតព្វកិច្ចស្មើៗគ្នា។ - រដ្ឋសមាជិកត្រូវចាត់គ្រប់វិធាន ការចាំបាច់រួមមានទាំងការអនុម័តច្បាប់ក្នុងស្រុករបស់ខ្លួនឲ្យមានលក្ខណៈសមស្របដើម្បីអនុវត្តន៍ឲ្យមានប្រសិទ្ធិភាព នូវបទបញ្ញត្តិនៃរដ្ឋធម្មនុញ្ញនោះនិងឲ្យបានសមស្របគ្រប់កាតព្វកិច្ចនៃសមាជិ...
general
តើសិទ្ធិសញ្ញាតំបន់ អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែចុះហត្ថលេខានៅថ្ងៃណា? ខែណា? ឆ្នាំណា?
សន្ធិសញ្ញាតំបន់អាស៊ីអាគ្នេយ៍ គ្មានអាវុធនុយក្លេអ៊ែរចុះហត្ថលេខានៅថ្ងៃ ១៥ ខែ ធ្នូ ឆ្នាំ ១៩៩៥ នៅទៅក្រុងបាងកកប្រទេសថៃ។ សន្ធិសញ្ញាបានចូលជាធរមាននៅថ្ងៃទី ២៨ មីនា ឆ្នាំ ១៩៩៧។
general
តើអាស៊ានមានសមាជិកប៉ុន្មានប្រទេស? អ្វីខ្លះ? រៀបរាប់ពីថ្ងៃខែដែលប្រទេសនីមួយៗចូលជាសមាជិក?
អាស៊ានមានសមាជិក១០ប្រទេស។ រួមមាន៖ - ប្រទេសឥណ្ឌូនេស៊ីៈ ថ្ងៃ ៨ សីហា ១៩៦៧ - ប្រទេសម៉ាឡេស៊ីៈថ្ងៃ ៨ សីហា ១៩៦៧ - ប្រទេសហ្វីលីពីនៈ ថ្ងៃ ៨ សីហា ១៩៦៧ - ប្រទេសសឹង្ហបុរីៈ ថ្ងៃ ៨ សីហា ១៩៦៧ - ប្រទេសថៃៈ ថ្ងៃ ៨ សីហា ១៩៦៧ - ប្រទេសប៊្រុយនេដារុយសាឡឹមៈ ៧ មករា ១៩៨៤ - ប្រទេសវៀតណាមៈ ២៨ ខែ កក្កដា ១៩៩៥ - ប្រទេសឡាវៈ ២៣ កក្កដា ១៩៩៧ - ប្រទេសភូមាៈ...
general
តើអាស៊ានសម្រេចបានស្នាដៃសំខាន់អ្វីខ្លះ?
ដោយសារការបង្កើត និងការប្រកាន់ខ្ជាប់គោលការរក្សាទំនាក់ទំនងរវាងរដ្ឋនឹងរដ្ឋបានបំផុសឲ្យមានបណ្តាញសហប្រតិបត្តិការរវាងថ្នាក់ដឹកនាំ និងការអភិវឌ្ឍន៍ស្មារតីភ្ញាក់រលឹកតំបន់រវាងបណ្តាប្រជាជនកាន់តែកើនឡើងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍អាស៊ានបានចូលរួមវិភាគទានទប់ស្កាត់ជំលោះ មិនឲ្យកើតមាននៅក្នុងតំបន់់។ យើងមិនដែលឃើញប្រទេសអាស៊ានពីរបង្កជំលោះនឹងគ្ន...
general
តើអាស៊ានមានគោលជំហរបែបណាអំពីសិទ្ធិមនុស្ស?
អំពីសិទ្ធិមនុស្សគោលជំហររបស់អាស៊ានគឺ មានចែងក្នុងសេចក្តីថ្លែងការរួម ក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអាស៊ាននាខែកក្កដាឆ្នាំ១៩៩៣បានចែងថា៖ - រដ្ឋមន្រ្តីការបរទេសអាស៊ាន សូមស្វាគមន៍នុវការសម្រេចលើការព្រមព្រៀងជាអន្តរជាតិ ក្នុងអំឡុងសន្និសីទពិភពលោកស្តីពីសិទ្ធិមនុស្សទីក្រុងវីយ៉េនថ្ងៃទី ១៤ ដល់១៥ ឆ្នាំ ១៩៩៣ និងបានអះអាងឡើងវិញនៃការប្តេ...
general
តើវេទិកាតំបន់អាស៊ានជាអ្វី?
វេទិកាតំបន់អាស៊ានជាវេទិកានៃការសន្ទនា និងពិគ្រោះយោបល់របស់អាស៊ាន។ ជាកន្លែងតែមួយគត់ សម្រាប់ពិភាក្សាពីបញ្ហាសន្តិសុខ សេដ្ឋកិច្ច នយោបាយនៅតំបន់អាស៊ីប៉ាស៊ីហ្វិច និងជាមួយដៃគូសន្ទនាផ្សេងៗទៀត ជំនួបរដ្ឋមន្រ្តីក្នុងវេទិកាតំបន់អាស៊ានបានប្រព្រឹត្តទៅ នៅខែមិថុនា ឆ្នាំ ១៩៩៤ ហើយជំនួបនេះជាផ្នែកដ៏សំខាន់នៃវេទិកាតំបន់អាស៊ាន។ ជំនួបនេះប្រព្រឹត...
general
តើអាស៊ានកំពុងធ្វើអ្វី ដើម្បីកាត់បន្ថយគម្លាតនៃការអភិវឌ្ឍន៍រវាងសមាជិកចាស់ និងសមាជិកថ្មី?
គំនិតផ្តួចផ្តើមឲ្យសមាហរណកម្មអាស៊ានគឺជាកម្មវិធីមួយផ្តួចផ្តើមឲ្យសមាជិកចាស់របស់អាស៊ាន និងសហគមន៍អន្តរជាតិជួយឧបត្ថម្ភដល់សមាជិកថ្មីដែលមាន សេដ្ឋកិច្ចទាបជួយយ៉ាណាឲ្យប្រទេសទាំងនោះទទួលការអភិវឌ្ឍន៍លឿនជាងមុន។ កម្មវិធីនេះចាប់អនុវត្តន៍ដំបូងតាមរយៈការបណ្តុះបណ្តាលនិងពង្រឹងគ្រឹះស្ថានសាធារណៈជួយផ្តល់អនុសាសន៍និងបុរេសិក្សាលើគោលការណ៍សំខាន់ៗរប...
general
តើអាស៊ានបូក ១មានន័យដូចម្តេច?
មានន័យោថាប្រទេសសមាជិកអាស៊ានទាំង១០បូកជាមួយនឹងប្រទេសឥណ្ឌា។
general
តើប្រទេសប្រធានអាស៊ានមានតួនាទីដូចម្តេចខ្លះ?
តាមមាត្រា៣២ រដ្ឋជាសមាជិកដែលទទួលជាប្រធានអាស៊ានត្រូវ៖ ក. លើកស្ទួយយ៉ាងសកម្ម និងធ្វើឲ្យប្រសើរឡើងនូវផលប្រយោជន៍ និងសុខុមាលភាពរបស់អាស៊ានរួមទាំងការខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ានមតាមរយៈការផ្តួចផ្តើមគោលនយោបាយការសម្របសម្រួលកុងសង់ស៊ីស និងសហប្រតិបត្តិការ។ ខ. ធានាភាពជាស្នូលរបស់អាស៊ាន គ.ធានាការឆ្លើយតបប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេ...
general
តើអង្គការសង្គមស៊ីវិលអាស៊ានមានអ្វីខ្លះ?
អង្គការសង្គមស៊ីវិលអាស៊ានមាន៖ - អង្គការបណ្ឌិតសភា វិទ្យាសាស្រ្ត វិស្វកម្ម និងបច្ចេកទេសវិទ្យាអាស៊ាន - បណ្ឌិតសភាវិស្វកម្ម និងបច្ចេកទេសវិទ្យាអាស៊ាន - សមាគមអាស៊ានសម្រាប់វិទ្យាសាស្រ្តមន្ទីរពិសោធន៍ - សមាគមសម្រាប់ផែនការ និងលំនៅដ្ឋាន - សមាគមន៍អាស៊ានសម្រាប់វិទ្យុសាស្រ្ត - សហព័ន្ធល្បែងអុកអាស៊ាន - សហព័ន្ធនិយោជិកអាស៊ាន - សហព័ន្ធអង្គ...
general
តើអង្គការធុរកិច្ចអាស៊ានមានអ្វីខ្លះ?
អង្គការធុរកិច្ចអាស៊ានរួមមាន៖ - កិច្ចប្រជុំក្រុមហ៊ុន អាកាសចរណ៍អាស៊ាន - សម្ព័ន្ធអង្គការអាស៊ាននៃសមាគមន៍ឧបត្ថម្ភសុខភាព - សហព័ន្ធយានយន្តអាស៊ាន - ក្រុមប្រឹក្សាពិគ្រោះយោបល់ផ្នែកធុរកិច្ចអាស៊ាន - វេទិកាធុរកិច្ចអាស៊ាន - សភាពាណិជ្ជកម្ម និងឧស្សាហកម្មអាស៊ាន - ក្រុមប្រឹក្សាឧ្សាហកម្មគីមីអាស៊ាន - សហព័ន្ធឧស្សាហកម្មវាយនភ័ណ្ឌអាស៊ាន - ក្រ...
general
តើទង់ជាតិអាស៊ានតំណាងឲ្យអ្វី? មានប៉ុន្មានពណ៌?
និមិត្តសញ្ញារបស់អាស៊ានឋិតនោចំកណ្តាលនៃទង់ជាតិរបស់អាស៊ាន។ ធម្មនុញ្ញរបស់អាស៊ានបានរៀបរាប់ពីទង់ជាតិរបស់អាស៊ានដូចតទៅ៖ ទង់ជាតិរបស់អាស៊ាន តំណាងឲ្យស្ថេរភាព សន្តិភាព សាមគ្គីភាព និងភាពអង់អាច។ ទង់ជាតិអាស៊ានមានពណ៌ ខៀវផ្ទៃមេឃ ក្រហម ស និងលឿង តំណាងឲ្យពណ៌ដ៏សំខាន់នៃទង់ជាតិរបស់បណ្តាលប្រទេសអាស៊ាន។ ពណ៌ខៀវ ផ្ទៃមេឃតំណាងឲ្យស្ថិរភាពនិងសន្តិភាព...
general
តើប្រទេសណាខ្លះ ជាដៃគូសន្ទនាជាមួយនឹងអាស៊ាន?
បច្ចុប្បន្នដៃគូសន្ទនារបស់អាស៊ានមាន អូស្រា្តលីកាណាដា ចិន រុស្ស៊ី សហគមន៍អឺរ៉ុប ឥណ្ឌា ជប៉ុន សាធារណរដ្ឋកូរ៉េ ញូហ្សឺឡែន និងសហរដ្ឋអាមេរិច។ កម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិគឺជាដៃគុសន្ទនាផងដែរ និងយូរៗម្តងបានចូលរួមជាផ្នែកមួយក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍នៃសន្នោសីទថ្នាក់រដ្ឋមន្រ្តីក្រោយជំនួប។
general
តើអាស៊ានបូក ៣មានន័យដូចម្តេច?
មានន័យថាប្រទេសអាស៊ានទាំង១០រួមជាមួយប្រទេសអាស៊ីបូព៌ាចំនួនបីគឺប្រទេសចិន ប្រទេសជប៉ុនប្រទេសកូរ៉េខាងត្បូង។
general
តើភាសាអ្វីដែលអាស៊ានប្រើជាផ្លូវការ?
អាស៊ានប្រើភាសាអង់គ្លេសក្នុងការប្រជុំការថ្លែងព័ត៌មានការធ្វើកំណត់ហេតុផ្សេងៗ។ អាស៊ានជាសមាគមន៍មួយដែលគ្មានសេវាកម្មបកប្រែដោយសរសេរឬដោយនិយាយទេ។
general
តើលេខាធិការអាស៊ាន មានបុគ្គលិកប៉ុន្មាននាក់? ហើយត្រូវជ្រើសរើស និងតែងតាំងដោយវិធីណា?
លេខធិការដ្ឋានអាស៊ាន មានបុគ្គលិកអន្តរជាតិចំនួន៨២ នាក់ដែលត្រូវបានជ្រើសរើសដោយចំហនិងបុគ្គលិកក្នុងស្រុកចំនួន២០៦នាក់ ស្ថិតក្រោមការគ្រប់គ្រងរបស់អគ្គលេខាធិការម្នាក់ និងអគ្គលេខាធិការរង៤នាក់។ អគ្គលេខាធិការតត្រូវបានជ្រើសរើសតាំងដោយប្រមុខរដ្ឋាភិបាលរបស់អាស៊ាន សម្រាប់អាណត្តិ៥ឆ្នាំដោយមិនអនុសញ្ញាតបន្តអាណត្តិផ្អែកលើមូលដ្ឋាននៃការប្តូរវេន...
general
តើអាស៊ានមានជំហរបែបណាចំពោះបញ្ហាស្រ្តី?
ជាទូទៅស្រ្តីនៅអាស៊ីភាគអាគ្នេយ៍ មានឋានៈផ្លូវការស្មើនឹងបុរស។ ក៏ប៉ុន្តែស្រ្តីជាច្រើនមនោះតែងតែរងគ្រោះនៃអំពើហឹង្សាការរំលោភបំពាន ឬការជួញដូរ។ក្នុងឆ្នាំ ២០០៤ រដ្ឋមន្រ្តីការបរទេសអាស៊ានបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍អាស៊ាន ហើយធ្វើការបញ្ជាក់យ៉ាងច្បាស់ពីជំហររបស់រដ្ឋាភិបាលអាស៊ានប្រឆាំងអំពើហឹង្សាទៅលើស្រ្តី។ នៅខែ មេសា ឆ្នាំ២០១០គណៈក...
general
តើអាស៊ានបានធ្វើដូចម្តេចដើម្បីប្រឆាំងនឹងភេវរកម្មអន្តរជាតិ ឧក្រិដ្ឋកម្មឆ្លងដែននិងគ្រឿងញៀន?
អាស៊ានរួមគ្នាជាមួយនឹងបណ្តាប្រទេសផ្សេងៗទៀត ដើម្បីថ្កោលទោសចំពោះអំពើភេរវកម្ម។ បណ្តាប្រទេសអាស៊ីអាគ្នេយ៍ ក្រោមក្របខណ្ឌអាស៊ានបានធ្វើសហប្រតិបត្តិការរវាងបណ្តាប្រទេសជាសមាជិកអាស៊ានផង និងជាមួយបណ្តាប្រទេសផ្សសេងៗទៀតផងក្នុងការប្រយុទ្ធប្រឆាំងនឹងភេរវកម្មអន្តរជាតិរយមទាំងប្រឆាំងការផ្តល់មូលនិធិដល់ភេរវករ។ នៅក្នុងជំនួបកំពូលរបស់ខ្លួននាខែមករ...
general
តើអាស៊ានបានធ្វើដូចម្តេច ដើម្បីថែរក្សាបរិស្ថានតំបន់?
បញ្ហាបរិស្ថានបន្ទាប់បំផុតគឺផ្សេងអ័ព្ទដែលបណ្តាលពីភ្លើងឆេះព្រៃ និងឆេះដី។ មុននឹងហេតុការផ្សែងអ័ព្ទធ្ងន់ធ្ងរ ១៩៩៧ ១៩៩៨ អាស៊ានបានប្រកាន់យកនូវការងារសហប្រតិបត្តិការ ដើម្បីការពារផ្សែងអ័ព្ទនិងកាត់បន្ថយផលប៉ះពាល់របស់វា ដែលមានចែងក្នុងផែនការណ៍កិច្ចសហប្រតិបត្តិការ អាស៊ានឆ្នាំ ១៩៩៥ លើកករណីការសាយភាយផ្សែងឆ្លងដែន។ វិធានការណ៍ខាងលើរាប់បញ្ច...
general
តើអាស៊ានធ្វើយ៉ាងណា ដើម្បីជំរុញវិស័យទេសចរណ៍នៅក្នុងតំបន់?
វេទិកាទេសចរណ៍ប្រចាំឆ្នាំ របស់អាស៊ានដែលប្រព្រឹត្តទឿតរៀងរាល់ខែមករា ក្នុងបណ្តាប្រទេសអាស៊ានតាមការប្តូរវេនគ្នា គឺជាព្រឹត្តការណ៍ទេសចរណ៍ដ៏ធំមួយ និងជាជោគជ័យក្រៃលែងនៅលើពិភពលោក។ ក្នុងវេទិកានេះមានអង្គការទេសចរណ៍ជាតិ អាស៊ាន សណ្ឋាគារ រមណីយដ្ឋា្នន ក្រុមហ៊ុនទេសចរណ៍ និងអ្នកប្រតិបត្តិការទេសចរណ៍នានាជួបជុំគ្នាជាមួយអ្នកនិពន្ធអត្ថបទពីទេសចរណ...
general
តើអាស៊ានបានធ្វើដូចម្តេច ដើម្បីកាត់បន្ថយភាពក្រីក្រនៅក្នុងតំបន់អាស៊ីអាគ្នេយ៍?
ដើម្បីកាត់បន្ថយភាព ក្រីក្រនៅក្នុងតំបន់អាស៊ីអាគ្នេយ៍អាស៊ានបានលើកទឹកចិត្តឲ្យមានកំណើនសេដ្ឋកិច្ចបង្កើនការងារ និងកាត់បន្ថយភាពក្រីក្រគឺជាការទទួលខុសត្រូវរបស់ប្រទេសរៀងខ្លួនៗ។ អាស៊ានចូលរួមសហការក្នុងការខិតខំប្រលឹងប្រែងឲ្យសម្រេចបាននូវគោលបំណងដ៏ប្រពៃតាមរបៀបជាច្រើន។វិភាគទានមួយគឺការចូលរួមដ៏សំខាន់ ដើម្បីសន្តិភាពស្ថេរភាពតំបន់ដែលមិនអាចខ...
general
តើលេខាធិការដ្ឋានអាស៊ានទទួលការឧបត្ថម្ភមកពីណា?
សម្រាប់ឆ្នាំ ២០១០ ២០១១ ទឹកប្រាក់ដែលប្រើសម្រាប់កប្រតិបត្តិការរបស់ លេខាធិការដ្ឋានមានចំនួនប្រហែល ១៤,៣៣លានដុល្លារ អាមេរិចក្នុងមួយឆ្នាំ។ រដ្ឋជាសមាជិកអាស៊ានទាំងអស់បានផ្តល់ជាទៀងទាត់នូវចំនួនទឹកប្រាក់ស្មើៗគ្នាទៅក្នុងថវិកាប្រចាំឆ្នាំរបស់លេខាធិការដ្ឋានអាស៊ាន។ ហើយចំនួនទឹកប្រាក់ស្មើគ្នានេះក៏ត្រូវបានបង់ទៅក្នុងមូលនិធិអភិវឌ្ឍន៍អាស៊ាន ...
general
តើអង្គភាពប្រឆាំងអំពើពុករលួយ មានភារកិច្ចអ្វីខ្លះ?
អង្គភាពប្រឆាំងអំពើពុករលួយមានភារកិច្ចដូចជាៈ - អនុវត្តច្បាប់ បទបញ្ជានិងបទបញ្ញត្តិពាក់ព័ន្ធនឹងបទល្មើសពុករលួយជាធរមានរៀបចំផែនការសកម្មភាពប្រយុទ្ធប្រឆាំងអំពើពុករលួយស្របតាមយុទ្ធសាស្រ្តនិងនយោបាយរបស់ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ - ដឹកនាំការទប់ស្កាត់និង បង្រាបអំពើពុករលួយ - តាមដានស៊ើបអង្កេតត្រួតពិនិត្យនិងធ្វើការសិក្សាស្រាវជ្...
general
តើអគ្គលេខាធិការអាស៊ានធ្វើការតែង្តាំងដូចម្តេច?មានអាណត្តិប៉ុន្មានឆ្នាំ?
អគ្គលេខាធិការអាស៊ានមានអាណត្តិ៥ឆ្នាំ ហើយអាណត្តិនេះមិនបាបន្តទៀតទេត្រូវជ្រើសរើសចេញពីកក្នុងចំណោមជនជាតិនៃរដ្ឋ៊សមាជិកអាស៊ានផ្អែកទៅលើការប្តូរវេនគ្នាតាមលំដាប់អក្សរក្រមនៃឈ្មោះរដ្ឋជាសមាជិកដោយពិចារណាល្អិតល្អន់លើសច្ចធម៌ សមតត្ថភាពបទពិសោធន៍វិជ្ជាជីវៈនិងសមាសភាពយ៉េនឌ័រ។
general
តើគណៈកម្មការអចិន្ត្រៃយ៍អាស៊ានមានតួនាទីដូចម្តេចខ្លះ?
គណៈកម្មាការអចិន្ត្រៃយ៍អាស៊ានមានតួនាទី៖ - ទ្រទ្រង់ការងារក្រុមប្រឹក្សា សហគមន៍អាស៊ាននិងអង្គភាពថ្នាក់រដ្ឋមន្រ្តីជំនាញអាស៊ានតាមផ្នែកសម្របសម្រួលជាមួយលេខាធិការដ្ឋាន អាស៊ាននិងអង្គភាពថ្នាក់រដ្ឋមន្រ្តីជំនាញអាស៊ានតាមផ្នែកដទៃទៀតរបស់អាស៊ាន - ធ្វើការយ៉ាងជិតស្និទ្ធជាមួយ អគ្គលេខាធិការអាស៊ាននិងអគ្គលេខធិការរដ្ឋានអាស៊ានលើគ្រប់វិស័យពាក់ព័...
general
តើការបង្កើតសមាជជាតិមានប្រយោជន៍អ្វីខ្លះ ដល់សង្គមជាតិ?
អត្ថប្រយោជន៍ដល់សង្គមជាតិ នៃការបង្កើតសមាជជាតិមានដូចតទៅ៖ - សមាជជាតិ ជាស្ថាប័ននយោបាយមួយរបស់រដ្ឋ ដើម្បីឯកភាពនិងសាមគ្គីភាពជាតិ - សមាជជាតិ គឺជាលទ្ធផលនៃការផ្សារភ្ជាប់រវាងរដ្ឋាភិបាល រដ្ឋសភា ជាមួយមហាជន ហើយក៏ជាផ្លែផ្កានៃលទ្ធិប្រជាធិបតេយ្យរបស់កម្ពុជា ក្រោមរាជកិច្ចដឹកនាំរបស់អគ្គមគ្គុទេសក៏ដ៏ឆ្នើម គឺស្តេចព្រះបាទនរោត្តមសីហនុ ដែរ។ - ស...
general
តើប្រទេសកម្ពុជាបានចូលជាសមាជិកនៃអង្គការសហប្រជាជាតិនៅថ្ងៃខែឆ្នាំណា? រហូតដល់បច្ចុប្បន្ននេះ តើអង្គការសហប្រជាជាតិបានជួយដោះស្រាយវិបត្តិនៅកម្ពុជាមានអ្វីខ្លះ?
ប្រទេសកម្ពុជាបានចូលជាសមាជិកនៃអង្គការសហប្រជាជាតិនៅថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ ១៩៥៥។ រហូតដល់បច្ចុប្បន្ននេះ អង្គការសហប្រជាជាតិបានជួយដោះស្រាយវិបត្តិចម្បងៗនៅកម្ពុជា មានដូចជា៖ - ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ១៩៦២ តុលាការអន្តរជាតិនៅទីក្រុងឡាអេ បានបញ្ជាឱ្យថៃដកកងទ័ព និងតម្រួតចេញជាបន្ទាន់ពីតំបន់ប្រាសាទព្រះវិហារ ដែលថៃបានកាត់កាប់ដោយខុសច្បា...
general
“អាស៊ាន” មានន័យពេញលេញដូចម្តេច? ហេតុអ្វីបានជាប្រទេសកម្ពុជាចិត្តទុកដាក់ចូលជាសមាជិកអាស៊ាន?
ក. អាស៊ាន មានន័យថាពេញលេញថា សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍។ ខ. បានជាប្រទេសកម្ពុជាយកចិត្តទុកដាក់ចូលជាសមាជិកអាស៊ានពីព្រោះ វានាំឱ្យមានប្រយោជន៍ដូចជា៖ - ជម្រុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកិច្ច និងវប្បធម៌ - ឱ្យមានស្ថេរភាព សន្តិសុខ និងសន្តិភាពក្នុងតំបន់ - ជម្រុញសហប្រតិបត្តិការណ៍ និងជួយគ្នាទៅវិញទៅមកលើគ្រប់វិស័យ - ជម្រុញការអភិវឌ្ឍប្រទ...
general
តើប្រទេសដែលជាសមាជិកអាស៊ានមានតួនាទីដូចម្តេចខ្លះ?
ប្រទេសដែលជាសមាជិកអាស៊ានមានតួនាទីការបង់ភាគទានជាសមាជិកក្នុងទឹកប្រាក់មួយលានដុល្លារសហរដ្ឋអាមេរិក។ - បង់មូលនិធីវិទ្យាសាស្ត្រប្រាំម៉ីដុល្លារសហរដ្ឋអាមេរិក - បង់ថ្លៃចំណាយរដ្ឋបាល ប្រហែលជិត ៣០០លើកក្នុងមួយឆ្នាំ។ ភារកិច្ចចំពោះមុខរបស់អាស៊ាន៖ - អភិវឌ្ឍន៍សេដ្ឋកិច្ចសេរី និងការប្រឹងប្រែងជម្រុងល្បឿននៃដំណើរ កំណែទម្រង់ និងទំនើបកម្ម សម្រាប...
general
ហេតុអ្វីបានជាកម្ពុជាខិតខំយកចិត្តទុកដាក់ចូលជាសមាជិកអាស៊ាន?
បានជាកម្ពុជាខិតខំយកចិត្តទុកដាក់ចូលជាសមាជិកអាស៊ាន គឺដើម្បីរឹតចំណងសាមគ្គីភាព ជាមួយប្រទេសអាស៊ីអាគ្នេយ៍ ជាបងប្អូន និងអភិវឌ្ឍប្រទេសបានឆាប់រហ័ស។
general
តើគំនិតច្នៃប្រឌិតមានអត្ថន័យដូចម្តេច?
គំនិតច្នៃប្រឌិត សំដៅយកគំនិតផ្តួចផ្តើមធ្វើអ្វីមួយបង្កើតអ្វីមួយឱ្យលេចចេញជារូបរាង និងអាចប្រើប្រាស់តាមតម្រូវការរបស់ខ្លួន។ មនុស្សមានគំនិតច្នៃប្រឌិតមានការវិវត្តផ្នែកបញ្ញា ស្មារតី សមត្ថភាពជំនាញ និងចេះកែច្នៃអ្វីមួយពុំមានប្រយោជន៍ឱ្យក្លាយជាមានប្រយោជន៍ មានតម្លៃ មានសារៈសំខាន់ចំពោះគ្រួសារ និងសង្គម។
general
តើគំនិតច្នៃប្រឌិតអាចជួយពង្រឹងសមត្ថភាពដល់អ្នកដទៃប្រឌិត ឬទេ? ព្រោះអ្វី?
ការច្នៃប្រឌិត ត្រូវបានយកមកបណ្តុះគំនិតលើបុគ្គលម្នាក់ៗឱ្យមានសមត្ថភាពក្នុងការគិត ដើម្បីជួយយើងរកឱ្យឃើញដំណោះស្រាយមួយដ៏ប្រសើរបំផុតសម្រាប់ទប់ទល់បញ្ហាដែលយើងកំពុងជួបប្រទះ។
general
តើមូលហេតុអ្វីបានជាគេផ្តល់ការលើកទឹកចិត្ត ឬរង្វាន់ដល់អ្នកមានគំនិតច្នៃប្រឌិត និងរបកគំហើញថ្មី?
ការលើកទឹកចិត្តដល់ដល់អ្នកមានគំនិតច្នៃប្រឌិតជម្រុញឱ្យមានការច្នៃប្រឌិតខ្ពស់ និងរបកគំហើញថ្មីទាំងសង្គមនិងវិទ្យាសាស្រ្តដែលផ្តល់ផលប្រយោជន៍ដល់មនុស្សជាតិ។ ពិភពលោកចាត់ទុកថាជាការលើកទឹកចិត្តជាគន្លឹះសំខាន់សម្រាប់អភិវឌ្ឍសង្គមជាតិ ដូចជារង្វាន់ណូបែល បានផ្តល់ដល់ជនណាដែលមានស្នាដៃរកឃើញនូវគំនិតថ្មី សម្ភារៈថ្មីមធ្យោបាយថ្មីមានប្រយោជន៍សម្រាប់...
general
ដើម្បីឱ្យការច្នៃប្រឌិតមានការអភិវឌ្ឍ តើត្រូវមានគោលការណ៍អ្វីខ្លះ?
ខាងក្រោមនេះជាគោលការណ៍លើកទឹកចិត្តក្នុងការអភិវឌ្ឍគំនិតច្នៃប្រឌិត៖ - លើកទឹកចិត្តឱ្យមានការបង្កើតស្នាដៃក្នុងការឃោសនា។ ប្រសិនបើអ្នកអាចសម្តែងអារម្មណ៍និងស្នាដៃច្នៃប្រឌិតរបស់អ្នកតាមរយៈគួររូប កែច្នៃផលិតផលផ្សេងៗ ការតែងកំនាព្យ ចម្រៀង.. អ្នកពុំអាចរេរែកទេ។ - ចូរឱ្យតម្លៃលើកទឹកចិត្តដល់អ្នកខិតខំប្រឹងប្រែងបង្កើតស្នាដៃនិងច្នៃប្រឌិត។ អ្នក...
general
តើគំនិតច្នៃប្រឌិតផ្តល់ផលប្រយោជន៍អ្វីខ្លះដល់គ្រួសារ និងសង្គម?
គំនិតច្នៃប្រឌិតផ្តល់ផលប្រយោជន៍ដល់គ្រួសារ និងសង្គមគឺ៖ + ចំពោះគ្រួសារ៖ - សេដ្ឋកិច្ចគ្រួសារធូរធារ ដោយសារមានមុខរបរ - មានរបៀបរៀបរយក្នុងគ្រួសារ - កូនមានការអប់រំខ្ពស់ - គ្មានអំពើហិង្សា ចេះដោះស្រាយបញ្ហាផ្សេងៗដោយសន្តិវិធី - គ្រួសារមានសុភមង្គល មានកិត្តិយស មានសេចក្តីថ្លៃថ្នូរ - គ្រួសារមានការរីកចម្រើន អភិវឌ្ឍជាលំដាប់។ + ចំពោ...
general
តើប្អូនត្រូវធ្វើអ្វីខ្លះ ដើម្បីទទួលបានសេចក្តីសុខសុភមង្គល ក្នុងក្រុមគ្រួសាររបស់ប្អូន?
ដើម្បីទទួលបានសេចក្តីសុខ សុភមង្គល ក្នុងក្រុមគ្រួសាររបស់ខ្ញុំៗត្រូវ៖ - ស្តាប់បង្គាប់ដំបូន្មានឪពុកម្តាយ - ស្តាប់ និងយល់គ្នាទៅវិញទៅមក - ចេះជួយសម្រាលការងារឪពុកម្តាយ ឬក្រុមគ្រួសារ - មិនត្រូវមើលបំណាំគ្នានៅក្នុងគ្រួសារនោះទេ - ចេះស្រឡាញ់បងប្អូន ជួយការពារគ្នា - ចេះបង្កបរិយាកាសសប្បាយរីករាយក្នុងគ្រួសារ - មិនបង្កការលំបាកដល់ក្រុមគ្រ...
general
ហេតុអ្វីបានជាគេនិយាយថា ការកែប្រែមិត្តភក្តិឱ្យប្រាសចាកអំពើអាវាសែ ជាសកម្មភាពចូលរួមអភិវឌ្ឍសង្គមជាតិ?
បានជាគេនិយាយថាការកែប្រែមិត្តភក្តិឱ្យប្រាសចាកអំពើអាវាសែ ជាសកម្មភាពចូលរួមអភិវឌ្ឍសង្គមជាតិព្រោះ៖ - វាបានចូលរួមចំណែកកាត់បន្ថយនិងបំបាត់អំពើអសកម្មអសុវត្ថិភាព អសន្តិសុខក្នុងសង្គម - ដើម្បីឱ្យជននោះក្លាយខ្លួនជាធនធានមនុស្សល្អក្នុងសង្គមជាតិបច្ចុប្បន្ននេះត្រូវការណាស់នូវធនធានមនុស្សដើម្បីបម្រើសង្គមជាតិ - អ្នកទាំងនោះជាសសរទ្រូង ឬជាទំពា...
general