question
stringlengths
10
408
answer
stringlengths
8
14.6k
category
stringclasses
4 values
ដូចម្តេចហៅថា អំពើហិង្សា?
អំពើហិង្សា < អំពើ < ហិង្សា - អំពើ៖ ទង្វើ ការធ្វើការប្រព្រឹត្តិ។ - ហិង្សា៖ ការបៀតបៀន ការធ្វើអាក្រក់ ការធ្វើអំពើឃោរឃៅ។ - អំពើហិង្សា សំដៅយកការរំលោភបំពាន ឬបង្ខិតបង្ខំផ្លូវកាយ ផ្លូវចិត្ត ផ្លូវភេទ ផ្លូវសេដ្ឋកិច្ច រួមបញ្ចូលទាំងការប្រមាថមាក់ងាយ ការគំរាមកំហែងការដាក់ឱ្យនៅឯកោដាច់ពីគេឯង និងការរំលោភបំពានផ្នែកជីវភាពសេដ្ឋកិច្ចពីសំណាក...
general
តើអំពើហិង្សាអាចប៉ះពាល់ដល់មនុស្សទូទៅលើផ្នែកអ្វីខ្លះ?
អំពើហិង្សាអាចប៉ះពាល់ដល់មនុស្សទូទៅលើផ្នែក - រាងកាយ៖ ធ្វើឱ្យមានរបួសស្នាម ពិការ - ផ្នែកផ្លូវចិត្ត៖ ពិបាកចិត្ត មានការបារម្មណ៍ សោកសង្រេង ស្តាយស្រណោះ - ផ្នែកសេដ្ឋកិច្ច៖ ធ្វើឱ្យមានការខូចខាតរបស់ទ្រព្យ និងមានការចំណាយប្រាកទៅលើការព្យាបាលរបួសស្នាមឬទិញថ្នាំព្យាបាល ដែលអាចធ្វើឱ្យជីវភាពគ្រួសារក្រីក្រជំពាក់គេជាដើម។
general
តើមនុស្សថ្លៃថ្នូរត្រូវមានឥរិយាបថដូចម្តេចចំពោះគ្រួសារ?
មនុស្សថ្លៃថ្នូរត្រូវមានឥរិយាបថល្អចំពោះគ្រួសារ គឺ៖ - ចេះរកប្រាក់ចំណូលចូលក្នុងគ្រួសារ - ចេះដោះស្រាយបញ្ហាផ្សេងៗដោយសន្តិវិធី - ចេះគោរព កោតក្រែងចិត្តគ្នា - ចេះថែទាំ ស្រឡាញ់គ្នា មានសាមគ្គីភាព - មានតម្លាភាពចំពោះគ្នា និងមានភាពស្មោះត្រង់ - មិនត្រូវមើលបំណាំគ្នា - ចេះបង្កបរិយាកាសសប្បាយរីករាយក្នុងគ្រួសារ - មានការជួបប្រជុំគ្នា ក្នុ...
general
តើមានវិធានការអ្វីខ្លះ ដើម្បីទប់ស្កាត់អំពើហិង្សា?
ការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារនិងការពារជនរងគ្រោះឱ្យមានប្រសិទ្ធភាពត្រូវមានវិធានការដូចខាងក្រោម៖ - ផ្សព្វផ្សាយច្បាប់ស្តីពីអំពើហិង្សាឱ្យយល់ដឹងគ្រប់គ្នា - ដាក់ទណ្ឌកម្មដល់អ្នករំលោភច្បាប់ និងប្រើអំពើហិង្សា - ធ្វើអន្តរាគមន៍តាមច្បាប់ឱ្យមានប្រសិទ្ធភាព ពេលមានអំពើហិង្សាក្នុងគ្រួសារ - ការពារផ្លូវច្បាប់ជាបន្ទាន់ដោយតុលាការ - ផ្តល...
general
តើសកម្មភាពអ្វីខ្លះចាត់ទុកជាអំពើហិង្សាផ្នែកសេដ្ឋកិច្ច?
សកម្មភាពដែលចាត់ទុកថា ជាអំពើហិង្សាផ្នែកសេដ្ឋកិច្ចមាន៖ - ការវាយបំផ្លាញទ្រព្យសម្បត្តិសម្ភារៈ - លួចទ្រព្យសម្ភារៈរបស់របរក្នុងផ្ទះយកទៅលក់ បញ្ចាំ - បង្ខាំងមិនឱ្យចេញទៅប្រកបមុខរបរ - ការគារបសង្កត់ពុំផ្តល់លុយឱ្យប្រពន្ធ ឬប្តី ដើម្បីរ៉ាប់រងការចំណាយផ្សេងៗ របស់គ្រួសារ - ការបង្ខិតបង្ខំ ដល់ជនរងគ្រោះ ដើម្បីយកលុយកាក់ឱ្យខ្លួនក្រោមលក្ខខណ្ឌ...
general
ដើម្បីឱ្យមនុស្សរស់នៅដោយសេចក្តីថ្លៃថ្នូរក្នុងសង្គមតើមនុស្សគ្រប់រូបត្រូវប្រតិបត្តិដូចម្តេចខ្លះ?
ដើម្បីឱ្យមនុស្សរស់នៅដោយសេចក្តីថ្លៃថ្នូរហើយរស់នៅក្នុងសង្គមទទួលស្គាល់ មនុស្សគ្រប់រូបត្រង់ប្រតិបត្តិដូចខាងក្រោម៖ - ត្រូវគោរពស្រឡាញ់ យោគយល់គ្នាទៅវិញទៅមក - ត្រូវគោរពសិទ្ធិគ្នាទៅវិញទៅមក - ត្រូវទទួលខុសត្រូវនូវទង្វើដែលខ្លួនបានធ្វើ - ត្រូវប្រកាន់ខ្ជាប់នូវវិន័យ ក្រមសីលធម៌ និងច្បាប់សង្គម - មិនត្រូវប្រើអំណាចរបស់ខ្លួនគាបសង្កត់លើអ្ន...
general
ដូចម្តេចហៅថា “ការអត់ឳនដោយភាតរភាព”?
ការអត់ឳនដោយភាតរភាព គឺបានមកពី៖ ការអត់ឳន ភាតរភាព - ការអត់ឳន សំដៅលើផ្លូវចិត្ត និងបំណងល្អ មិនចាំតែស្តីបន្ទោស ឬចាប់កំហុសអ្នកដទៃ។ - ភាតរភាព សំដៅយកភាពជាបងប្អូន សេចក្តីស្រឡាញ់រាប់អានរកគ្នាដូចបងប្អូន និយាយរកគ្នាដោយសេចក្តីស្រឡាញ់និងចេះសង្រ្គោះគ្នា ជួយគ្នារាល់ការជួបបញ្ហាលំបាក។ ជារួមមក ការអត់ឳនដោយភាតរភាព គឺជាការអត់ឳនឱ្យគ្នាលើផ្លូវ...
general
តើតម្លៃជាអ្វី? តើមនុស្សម្នាក់ៗត្រូវមានតម្លៃអ្វីខ្លះ? ចូរផ្តល់ឧទាហរណ៍។
តម្លៃ ជាលក្ខណៈនៃអ្វីដែលគេប្រាថ្នា ឬអ្វីដែលគួរឱ្យចង់បានឬជាអ្វីដែលគេជ្រើសរើសយក។ ឧទាហរណ៍ ប្រាក់ ផ្ទះ ចំណីអាហារ។ មនុស្សម្នាក់ៗត្រូវមានតម្លៃដូចខាងក្រោម៖ - តម្លៃផ្ទាល់ខ្លួន បានដល់ការស្គាល់តម្លៃខ្លួនឯងច្បាស់ និងការឱ្យតម្លៃខ្លួនឯង ការគោរពខ្លួនឯង ការថែទាំសុខភាព ភាពស្ងប់ស្ងាត់ខាងផ្លូវចិត្ត សមត្ថភាព ការច្នៃប្រឌិត ការចេះគ្រប់គ្រងខ...
general
ដូចម្តេចហៅថា កតញ្ញូតាធម៌?
កតញ្ញូតាធម៌ ជាការដឹងគុណ ការទទួលស្គាល់គុណបំណាច់ដ៏ធំធេងរបស់បុព្វការីជន មានមាតាបិតាជាដើមដែលលោកបានធ្វើចំពោះយើង។
general
តើសតិសម្បជញ្ញៈជាអ្វី?
សតិសម្បជញ្ជៈជាសញ្ចេតនា ដែលនាំមនុស្សយកធ្វើជាបង្គោល បង្អែក ដើម្បីវិនិច្ឆ័យពីសីលភាពនៃសកម្មភាពរបស់យើង។
general
តើការអត់ឳនជាអ្វី? ចូរលើកឧទាហរណ៍បង្ហាញ។
ការអត់ឳន តាមពុទ្ធលទ្ធិមានន័យថា មេត្តាដែលត្រូវបានស្តែងឡើតាមផ្លូវកាយ ផ្លូវចិត្ត និងផ្លូវវាចារ។ ការអត់ឳន ជាអកប្បកិរិយាដែលតំរូវអោយទទួលស្គាល់របៀបប្រព្រឹត្ត ការនិយាយស្តី និងការថ្លែងមតិផ្សេងៗរបស់អ្នកដទៃ រីក៏ជាការបើកចំហទទួលស្គាល់ដោយសន្តិវិធី នូវគំនិតផ្សេងការបញ្ចេញមតិផ្សេងៗរបស់អ្នកដទៃ ថ្មីបើអ្វីៗ ទាំងនោះមាន លក្ខណៈខុសពីការគិតនិង...
general
តើច្បាប់មនុស្សធម៌អន្តរជាតិមានប្រយោជន៍អ្វីខ្លះចំពោះមនុស្សជាតិ?
ច្បាប់មនុស្សធម៌អន្តរជាតិមានប្រយោជន៍ចំពោះមនុស្សជាតិដូចជា ជួយការពារមនុស្សដែលមិនចូលរួមឬបោះបង់ការប្រយុទ្ធ ដែលស្ថិតនៅក្នុងអរិភាពដូចជា៖ - ជនស៊ីវិលទាំងឡាយ - យុទ្ធជនទទួលបន្ទុកវេជ្ជសាស្រ្ត - ទាហានរបួស មានជម្ងឺ និងលិចនាវា - ឈ្លើយសឹក - យកចិត្តទុកដាក់ថែទាំអ្នករបួស និងអ្នកជម្ងឺ ប្រមទាំងការពារបុគ្គលិកវេជ្ជសាស្រ្ត - ធ្វើយ៉ាងណារក្សាសេ...
general
ចូរធ្វើការរប្រៀបធៀបលក្ខណៈខុសគ្នារវាងសិប្បកម្ម និងឧស្សាហកម្ម។
ភាពខុសគ្នារវាងសិប្បកម្ម និងឧស្សាហកម្ម៖ ក. សិប្បកម្ម - ទ្រង់ទ្រាយ៖ តូច (ជារោងជាងតូចតាចនៅតាមគ្រួសារ) - ប្រើប្រាស់កម្មករ៖ តិច (ពី២ ទៅ១០ នាក់) - ទុនវិនិយោគ៖ ចំណាយទុនតិច - មធ្យោបាយផលិត៖ ដោយកម្លាំងមនុស្សផ្ទាល់ ឬដោយគ្រឿងម៉ាស៊ីនពាក់កណ្តាលស្វ័យប្រវត្តិ - បរិមាណ និងគុណភាព៖ ផលិតសំភារៈបានតិច យឺតចំណាយពេលវេលាច្រើនគុណភាពអន់។ ខ. ឧស្សា...
general
តើការស្រឡាញ់ រាប់អាន និងគោរពជួយធុរៈអ្នកដទៃផ្តល់ផលប្រយោជន៍អ្វីខ្លះចំពោះអ្នក?
ការស្រលាញ់រាប់អាន និងគោរពជួយធុរៈអ្នកដទៃ ផ្តល់ផលប្រយោជន៍ជាច្រើន៖ - ធ្វើឱ្យមានទំនាក់ទំនងល្អ - បណ្តាលឱ្យចិត្តជ្រះថ្លា រីករាយ - ទទួលការគោរព និងកោតសសើរពីអ្នកដទៃ - ធ្វើឱ្យជីវិតរស់នៅមានសេចក្តីក្សេមក្សាន្ត - កាត់បន្ថយនូវជម្លោះទាស់ទែងក្នុងសង្គម - មានទំនុកចិត្តលើអ្នកដទៃ - ទទួលបានការតបស្នងសងគុណពីអ្នកដទៃយ៉ាងពេញចិត្ត - មានកេរ្តិ៍ឈ្...
general
តើការស្តាយក្រោយ ខុសពីវប្បដិសារីយ៉ាងដូចម្តេច? ចូរលើកឧទាហរណ៍?
ការស្តាយក្រោយ ខុសពី វិប្បដិសារី៖ - ការស្តាយក្រោយជាសេចក្តីឈឺផ្សារក្នុងសតិសម្បជញៈដែលកើតឡើងដោយកំហុសឆ្គងមួយចំនួនដែលមានទំនោរកែប្រែទៅរកផ្លូវល្អវិញ។ ឧទាហរណ៍ មនុស្សម្នាក់វាយកូនយ៉ាងខ្លាំង តែក្រោយមកគេអាណតិអាសូរកូននោះ ហើយប្តេជ្ញាលែងវាយកូនតទៅទៀត។ - វិប្បដិសារី៖ ជាសីលសញ្ចោតនាដែលទទួលរងដោយម្ចាស់អំពើប្រព្រឹត្តកំហុសយ៉ាងធ្ងន់ធ្ងរមិនអាចក...
general
ដូចម្តេចហៅថាអំពើហិង្សាក្នុងគ្រួសារ? ទម្រង់នៃអំពើហិង្សាក្នុងគ្រួសារមានដូចម្តេចខ្លះ?
ក. អំពើហិង្សាក្នុងគ្រួសារ សំដៅយកអំពើហិង្សាណាដែលកើតឡើងរវាងប្តីប្រពន្ធ កូនៅក្នុងបន្ទុក និងជនទាំងឡាយណាស្ថិតនៅក្រោមដំបូលផ្ទះតែមួយ។ ខ. អំពើហិង្សាក្នុងគ្រួសារមានទម្រង់ ដូចខាងក្រោម៖ ១. អំពើហិង្សាផ្លូវកាយ គឺការបង្ករឱ្យមានរបួសស្នាមដូចជា៖ - ការសម្លាប់ - ការវាយដំ ការទាត់ធាក់ ធ្វើទារុណ្ឌកម្មលើផ្លូវកាយ - ការបាញ់ប្រហារ។ ២. អំពើហិង្ស...
general
ដើម្បីឱ្យមនុស្សរស់នៅដោយសេចក្តីថ្លៃថ្នូរក្នុងសង្គម តើមនុស្សគ្រប់រូបត្រូវប្រតិបត្តិដូចម្តេចខ្លះ?
ដើម្បីឱ្យមនុស្សរស់នៅដោយសេចក្តីថ្លៃថ្នូរហើយរស់នៅក្នុងសង្គមទទួលស្គាល់ មនុស្សគ្រប់រូបត្រូវប្រតិបត្តិដូចខាងក្រោម៖ - ត្រូវគោរពស្រឡាញ់ យោគយល់គ្នាទៅវិញទៅមក - ត្រូវគោរពសិទ្ធិគ្នាទៅវិញទៅមក - ត្រូវទទួលខុសត្រូវនូវទង្វើដែលខ្លួនបានធ្វើ - ត្រូវប្រកាន់ខ្ជាប់នូវវិន័យ ក្រមសីលធម៌ និងច្បាប់សង្គម - មិនត្រូវប្រើអំណាចរបស់ខ្លួនគាបសង្កត់លើអ្ន...
general
បើសង្គមជាតិមួយសម្បូរអំពើហិង្សាកើតឡើង តើសង្គមជាតិនោះអាចអភិវឌ្ឍប្រទេសបានដែរឬទេ? ព្រោះអ្វី?
បើសង្គមជាតិមួយសម្បូរអំពើហិង្សាកើតឡើងសង្គមជាតិនោះមិនអាចអភិវឌ្ឍប្រទេសបានទេ។ ព្រោះ៖ - រដ្ឋាភិបាលត្រូវចំណាយថវិកាជួយរងគ្រោះ និងជួយរកដំណោះស្រាយផ្សេងៗដូចជា ផ្នែកសម្ភារៈ បង់រុំថ្នាំពេទ្យ..។ - រដ្ឋាភិបាលត្រូវចំណាយថវិកាលើក្រសួងពាក់ព័ន្ធ ដូចជាក្រសួងសុខាភិបាល ក្រសួងយុត្តិធម៌ ដើម្បីទិញថ្នាំសង្កូវព្យាបាលជនរងគ្រោះ និងចែកថ្នាំដល់ជនរងគ...
general
តើគ្រួសារដែលមានអំពើហិង្សាអាចអភិវឌ្ឍជីវភាពគ្រួសារបានដែរ ឬទេ? ព្រោះអ្វី?
គ្រួសារដែលមានអំពើហិង្សាមិនអាចអភិវឌ្ឍជីវភាពគ្រួសារបានទេ។ ព្រោះដោយសារ៖ - មានការចំណាយប្រាក់ច្រើនទៅលើការព្យាបាលរបួសស្នាម ឬសេវាព្យាបាល ឬថ្លៃថ្នាំ - ធ្វើឱ្យមានការខាតបង់ពេលវេលា កម្លាំងកាយចិត្ត - ការរស់នៅមិនចុះសម្រុងនឹងគ្នាគំនិតអស្មិមានរាងខ្លួន - គ្មានការពិគ្រោះយោបល់ ឬពិភាក្សាដើម្បីធ្វើការអភិវឌ្ឍគ្រួសារ - ជម្លោះនាំឱ្យមានការខូច...
general
ចូរប្រៀបធៀបលក្ខណៈខុសគ្នា រវាងមនោគមវិជ្ជាទាំងពីរ គឺមនោគមវិជ្ជាសេរី និងមនោគមវិជ្ជាសង្គមនិយម?
មហាអំណាចខាងមនោគមន៍វិជ្ជាសេរី និងសង្គមនិយម ពុំដូចគ្នាទេ។ ប្រៀបធៀបមនោគមវិជ្ជាទាំងពីរ៖ ក. មនោគមវិជ្ជាសេរី - លទ្ធិប្រជាធិបតេយ្យ - អំណាច៖ ប្រធានាធិបតី សភាតំណាងរាស្រ្តនិងតុលាការកំពូល - មានការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត - របបសង្គម៖ នាយកទុននិយមសេរី - សេដ្ឋកិច៖ ទីផ្សារសេរី (ប្រកួតប្រជែងផលិតផលទីផ្សារ) - វណ្ណៈមូលធននិយម (ឯកជន)។ ...
general
តើអគ្គលេខាធិការអាស៊ានមានតួនាទី ឬភាររកិច្ចដូចម្តេចខ្លះ?
អគ្គលេខាធិការអាស៊ានមានតួនាទី ឬភារកិច្ច៖ - អនុវត្តភារកិច្ចនិង ការទទួលខុសត្រូវនៃការិយាល័យជាន់ខ្ពស់នេះដោយយោងតាមបទបញ្ញត្តិនៃធម្មនុញ្ញអាស៊ាននេះលិខិតតូបករណ៍ពិធីសារ និងកិច្ចប្រតិបត្តិពាក់ព័ន្ធអាស៊ាន - សម្របសម្រួលពិនិត្យមើលការរីកចម្រើននៃការអនុវត្តកិច្ចព្រមព្រៀងននិងសេចក្តីសម្រេចរបស់អាស៊ាននិងដាក់របាយការណ៍ជាប្រចាំឆ្នាំស្តីពីរការង...
general
តើច្បាប់មនុស្សធម៌អន្តរជាតិជាអ្វី?
ច្បាប់មនុស្សធម៌អន្តរជាតិ ជាច្បាប់ការពារប្រជាជនដែលមិនចូលរួមក្នុងការប្រយុទ្ធ ឬអ្នកដែលយល់ប្រយុទ្ធ។ ច្បាប់មនុស្សធម៌អន្តរជាតិ ជាក្រិត្យកំណត់ ការប្រើប្រាស់មធ្យោបាយប្រយុទ្ធ និងវិធីសាស្រ្តនៃប្រតិបត្តិការធ្វើសង្រ្គាម។
general
តើព្រះរាជក្រិត្យស្តីពីការប្រើប្រាស់ និងការការពារបដិរូបកាកបាទក្រហម និងអឌ្ឍចន្ទក្រហមនៅកម្ពុជាធ្វើឡើងនៅថ្ងៃខែឆ្នាំណា?
ព្រះរាជក្រិត្យស្តីពីការប្រើប្រាស់ និងការការពារបដិរូបកាកបាទក្រហម និងអឌ្ឍចន្ទក្រហមឡាយព្រះហស្ថលេខា ថ្ងៃទី ៦ ខែ ឧសភា ឆ្នាំ ២០០២ មាន ៨ ជំពូកនិង១៦មាត្រា។
general
តើរដ្ឋជាសមាជិកអាចធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញអាស៊ានបានយ៉ាងដូចម្តេចខ្លះ?
រដ្ឋជាសមាជិកអាចធ្វើវិសោធន៍កម្មធម្មនុញ្ញអាស៊ានដូចជា៖ - រដ្ឋសមាជិកអាស៊ាននីមួយៗ មានសិទ្ធិស្នើសុំធ្វើវិសោធនកម្មធម្មនុញ្ញនេះបាន - ការស្នើសុំធ្វើវិសោធនកម្មធម្មនុញ្ញនេះ ត្រូវដាក់ជូនក្រុមប្រឹក្សាសម្របសម្រួលអាស៊ានសម្រេចដោយកុងសង់ស៊ីស ដើម្បីដាក់ជូនកិច្ចប្រជុំកំពូលអាស៊ានធ្វើសេចក្តីសម្រេច - ការធ្វើវិសោធនកម្មធម្មនុញ្ញ ដែលឯកភាពដោយកុង...
general
តើសហគមន៍សន្តិសុខនិង នយោបាយអាស៊ានមានអ្វីខ្លះ?
សហគមន៍សន្តិសុខ និងនយោបាយអាស៊ានមាន៖ - កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន - គណៈកម្មាការស្តីពីតំបន់អាស៊ិគ្នេយ៍ គ្មានអាវុធនុយក្លែអ៊ែរ - កិច្ចប្រជុំរដ្ឋមន្រ្តីការពារប្រទេសអាស៊ាន - កិច្ចប្រជុំរដ្ឋមន្រ្តីច្បាប់អាស៊ាន - កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអាស៊ានស្តីពីឧក្រិដ្ឋកម្មឆ្លងដែន - វេទិកាតំបន់អាស៊ាន
general
តើសហគមន៍សេដ្ឋកិច្ចអាស៊ានមានអ្វីខ្លះ?
សហគមន៍សេដ្ឋកិច្ចអាស៊ានមាន៖ - កិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានក្រុមប្រឹក្សាតំបន់ - សេរីអាស៊ាន - ក្រុមប្រឹក្សាតំបន់វិនិយោគអាស៊ាន - កិច្ចប្រជុំរដ្ឋមន្រ្តីហិរញ្ញវត្ថុអាស៊ាន - កិច្ចប្រជុំរដ្ឋមន្រ្តីអាស៊ានស្តីពីកសិកម្មនិងរុក្ខសប្រមាញ់ - កិច្ចប្រជុំរដ្ឋមន្រ្តីអាស៊ានស្តីពីថាមពលកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី - ស្តីពីធនធានរ៉...
general
តើអាស៊ានឆ្លងកាតនូវព្រឹត្តិការសំខាន់ៗប៉ុន្មានដំណាក់កាល?
អាស៊ានឆ្លងកាត់នូវព្រឹត្តការសំខាន់ៗបីគឺ៖ - ការរំដោះខ្លួនឲ្យរួចផុតពីមហាអំណាច សហរដ្ឋអាមេរិចនិងសហភាពសូវៀត - គ្រោះថ្នាក់បណ្តាលមកពី ទំនាស់មហាអំណាចកុំម្មុយនីសពីសូវៀត និងចិនជាមានិត - ទំនាស់រវាង អាស៊ាននិងឥណ្ឌូចិន (វិបត្តិកម្ពុជា)។
general
តើកម្ពុជាចូលជាសមាជិកអាស៊ានមានគុណសម្បត្តិ និងគុណវិបត្តិអ្វីខ្លះ?
គុណសម្បត្តិមាន៖ ក. ផ្នែកនយោបាយៈ ក្រោយពេលកម្ពុជាចូលជាសមាជិកអាស៊ានកម្ពុជាទទួលបាន៖ - កម្ពុជាលែងព្រួយបារម្ភចំពោះរឿងគំរាមកំហែងផ្នែកសន្តិសុខនិងលែងនៅឯកោទៀត - កម្ពុជាមានសន្តិភាពសេរីភាព ក្នុងតំបន់ព្រមទាំងអាចដោះស្រាយបញ្ហារួមជាមានអាស៊ាន បញ្ហាព្រំដែននិងបញ្ហានយយោបាយប្រចាំតំបន់ដោយសន្តិវិធី - មានការផ្លាស់ប្តូរគ្នាផ្នែកចំណេះដឹងវប្បធម៌...
general
តើកម្ពុជាមានគុណសម្បត្តិអ្វីខ្លះ ជាមួយនឹងការបង្កើតតំបន់ពាណិជ្ជកម្មសេរីអាស៊ាន?
ជាមួយនឹងការបង្កើតតំបន់ពាណិជ្ជកម្មសេរីអាស៊ានកម្ពុជាមានគុណសម្បត្តិដូចជា៖ - ការចូលរួមក្នុងសកម្មភាព ពាណិជ្ជកម្មសេរីនៅក្នុងតំបន់អាចអនុញ្ញតឲ្យប្រទេសកម្ពុជាប្រើប្រាស់បាននូវឧត្តមភាព នៃទំហំសេដ្ឋកិច្ចតាមរយៈការឈានចូលទៅក្នុងទីផ្សារ ក្នុងតំបន់និងទីផ្សារអន្តរជាតិ - ប្រទេសកម្ពុជាជាទីតាំងភូមិសាស្រ្តើស្ថិតនៅចំកណ្តាលតំបន់អាស៊ីអាគ្នេយ៍ -...
general
តើកម្ពុជាទទួលគុណវិបត្តិអ្វីខ្លះ ជាមួយនឹងការបង្កើតតំបន់ពាណិជ្ជសេរីអាស៊ាន?
ជាមួយនឹងការបង្កើតតំបន់ពាណិជ្ជសេរីអាស៊ានកម្ពុជាមានគុណវិបត្តិ៖ - ប៉ះពាល់ដល់ថវិការជាតិ ពេលកាត់បន្ថយពន្ធគយ - មានឥទ្ធិពលទៅលើជញ្ជីងពាណិជ្ជកម្ម - មិនអាចប្រជែងយកឈ្នះជាមួយ ប្រទេសក្នុងតំបន់ - ប្រឈមមុខនឹងការរៀបចំស្ថាប័ន និងកែប្រែប្រព័ន្ធច្បាប់ - គ្មានទំនិញនាំចេញគ្រប់គ្រាន់
general
តើឱកាសដែលកម្ពុជា ធ្វើជាប្រធានដឹកនាំកិច្ចប្រជុំ អាស៊ានលើកទីមួយនៅថ្ងៃ ខែឆ្នាំណា? ជាកិច្ចប្រជុំកំពូលលើកទីប៉ុន្មាន? បានដាក់ចេញនូវរបៀបវីរៈដែលមានប្រធានបទសំខាន់ៗដូចម្តេច?
កម្ពុជាធ្វើជា ប្រធានដឹកនាំកិច្ចប្រជុំអាស៊ានលើកទីមួយនៅថ្ងៃទី០៤ ០៥ ខែ វិច្ឆិកា ២០០២។ ជាកិច្ចប្រជុំកំពូលលើកទី៨ នាទីក្រុងភ្នំពេញ។ បានដាក់ចេញនូវរបៀបវីរៈ នៃទីក្រុងភ្នំពេញដែលមាននូវប្រធានបទសំខាន់ៗ៤គឺ៖ - លើកកម្ពស់កិច្ចសហប្រតិបត្តិការនៅក្នុងមហាអនុតំបន់ទន្លេមេគង្គ បំពេញបន្ថែមលើការអនុវត្តន៍គំនិតផ្តួចផ្តើមនៃសមាហរហកម្មអាស៊ាន - កិច្ច...
general
កិច្ចប្រជុំកំពូលអាស៊ានលើកទី២០ ប្រព្រឹត្តទៅនៅថ្ងៃ ខែ ឆ្នាំ ណា? នៅឯណា? ប្រទេសណាជាប្រធានអាស៊ាន?
កិច្ចប្រជុំកំពូលអាស៊ានលើកទី២០ ប្រព្រឹត្តទៅនៅថ្ងៃទី ០៣ ០៤ មេសា ឆ្នាំ ២០១២។ នៅទីក្រុងភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា។ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃប្រជុំកំពូលអាស៊ាននេះ។
general
តើរបៀបវីរៈក្រុងភ្នំពេញឆ្នាំ ២០១២នៃកិច្ចប្រជុំកំពូលអាស៊ានមានចំណុចអ្វីខ្លះសម្រាប់កសាងសហគមន៍អាស៊ាន?
របៀបវារៈក្រុងភ្នំពេញឆ្នាំ ២០១២មានចំណុច៖ - នៅក្នុងបរិការណ៍ដែលភាព មិនប្រាកដប្រជានៃវិបត្តិសេដ្ឋកិច្ច និងហិរញ្ញវត្ថុកំពុងតែបន្តគ្រប់ដណ្តប់លើសកលលោកយើងនៅឡើយ អាស៊ានត្រូវតែពង្រឹងយន្តការសម្រាប់ធានាស្ថេរភាពហិរញ្ញវត្ថុក្នុងតំបន់និងសម្រាប់ទប់ទល់និងដំណោះស្រាយពេលមានវិបត្តិហិរញ្ញវត្ថុ ឬវិបត្តិសេដ្ឋកិច្ចកើតឡើងនៅក្នុងពិផពលោក ឬក្នុងតំបន...
general
តើបច្ចុប្បន្នមានបញ្ហាចម្បងអ្វីខ្លះ ដែលប្រជាជាតិ អាស៊ានកំពុងប្រឈម? តើបញ្ហាអ្វីខ្លះដែលសំខាន់បំផុតសម្រាប់ប្រទេសកម្ពុជា?
ចំពោះអាស៊ានទាំងមូលបញ្ហាអទិភាពចម្បងរបស់យើងឥឡូវនេះគឺកសាងសហគមន៍ម អាស៊ាន នៅត្រឹមឆ្នាំ២០១៥ដូច្នេះយើងត្រូវធ្វើការពន្លឿនសមាហរណកម្ម។ ជាការពិតយើងក៏ត្រូវផ្តោត និងការធានាការកសាងសហគមន៍អាស៊ានផ្តល់អត្ថប្រយោជន៍ដល់ប្រជាជន ដូច្នេះយើងត្រូវផ្តោតការយកចិត្តទុកដាក់លើការអនុវត្តកិច្ចព្រមព្រៀងទិដ្ធាការអាស៊ានដើម្បីឲ្យប្រជាជនអាចដំណើរដើម្បីឲ្យពួក...
general
តើអ្វីខ្លះ ជាគោលដៅចម្បងសម្រាប់អាស៊ានឆ្នាំ២០១២?
គោលដៅចម្បងសម្រាប់អាស៊ានឆ្នាំ ២០១២៖ ចំពោះអាស៊ាន កំពុងធ្វើការលើបញ្ញាអាទិភាពមួយចំនួន។ អាទិភាពសំខាន់បំផុតរបស់យើងគឺ សម្រេចឲ្យបាននូវសហគមន៍អាស៊ាននៅឆ្នាំ ២០១៥។ យើងពុំមានពេលមានច្រើនទេរហូតដល់ឆ្នាំ ២០១៥ដូច្នេះវាមានន័យថាយើងត្រូវពន្លឿនដំណើរការសមាហរណកម្ម។ ទន្ទឹមនឹងនេះ យើងបានធ្វើការលើការតភ្ជាប់អាស៊ាន ដែលរួមមានការតភ្ជាប់ស្ថាប័នការតភ្ជ...
general
តើកម្ពុជាមានឱកាសអ្វីខ្លះក្នុងពេលខ្លួនធ្វើជាប្រធានអាស៊ាន?
ជាការរួមចំណែកររបស់កម្ពុជា ចំពោះអាស៊ានកម្ពុជាកំពុងខិតខំប្រឹងប្រែងអនុវត្តអ្វី ដែលឥណ្ឌូនេស៊ីមិនទាន់បានបញ្ចប់ ក្នុងពេលឥណ្ឌូនេស៊ីធ្វើជាប្រធានអាស៊ានដោយកម្ពុជាមានគំនិតផ្តួចផ្តើមផ្ទាល់ខ្លួន។ ជាការពិតកម្ពុជាអាចបញ្ចប់បញ្ហាមួយចំនួនក្នុងពេលយើងធ្វើជាប្រធានអាស៊ាន ឯកិច្ចការដទៃទៀតនឹងមិនបញ្ចប់បានទេហើយវានឹងបន្តទៅដល់ដៃប្រធានអាស៊ានបន្ទាប់...
general
តើទំនាស់បញ្ហានៅក្នុងអាស៊ានមានអ្វីខ្លះ?
ទំនាស់បញ្ហា អាស៊ានមានដូចជា៖ - វិស័យនយោបាយ - បញ្ហាសន្តិសុខ - បញ្ហាសេដ្ឋកិច្ច - បញ្ហាមនស្សធម៌។
general
តើពាក្យសាមគ្គី និងសាមគ្គីធម៌មានន័យដូចម្តេច?
ពាក្យសាមគ្គី មានន័យថា គឺជាតម្លៃមួយដែលតម្រូវឱ្យបុគ្គលម្នាក់ៗនៅក្នុងគ្រួសារ ក្រុម សហគមន៍ ឬសង្គមចេះរួបរួមគ្នាបំពេញកិច្ចការ គ្រប់បែបយ៉ាងដោយការព្យាយាមស្មោះត្រង់យោគយល់ និងអធ្យាស្រ័យគ្នាទៅវិញទៅមក។សាមគ្គីគឺជាការព្រមព្រៀងគ្នា ឬការស្រុះស្រួលគ្នា។ សាមគ្គីធម៌ មានន័យថា ជាច្បាប់ ឬលក្ខខណ្ឌសម្រាប់ប្រតិបត្តិឱ្យមានការព្រមព្រៀនគ្នា ឬសាមគ...
general
តើអ្នកត្រូវធ្វើដូចម្តេចខ្លះ ដើម្បីឱ្យចំណងសាមគ្គីមានភាពរឹងមាំ និងយូរអង្វែង?
ដើម្បីឱ្យចំណងសាមគ្គីមានភាពរឹងមាំ និងយូរអង្វែងយើងត្រូវប្រកាន់វិធី ៦ យ៉ាង៖ - ការតស៊ូ និងការអត់ធ្មត់ - ការសន្តោស និងការស្មោះត្រង់ - ការមិនប្រកាន់ ឬមិនរើសអើង - ការមិនច្រណែន និន្នាឈ្នានីស - ការស្មោះត្រង់ទៅវិញទៅមក - ការពិចារណារកហេតុផលតាមផ្លូវល្អ។
general
ចូរបង្ហាញអំពីសមិទ្ធផលដែលកើតឡើងពីការសាមគ្គីគ្នា។
សមិទ្ធផលដែលបានកើតឡើងពីការសាមគ្គីគ្នាគឺ៖ - ការរីកចម្រើនឆាប់រហ័ស ទទួលបានជោគជ័យដោយងាយនិងការចំណេញពេលវេលា - ការពារផលប្រយោជន៍សមិទ្ធផល បានឋិតថេរគង់វង្ស - ការបង្កើតបានសមិទ្ធផលកាន់តែច្រើនឡើងថែមទៀត - បុគ្គលម្នាក់ៗនឹងទទួលបានផលប្រយោជន៍គ្រប់បែបយ៉ាង - គ្រួសារ សហគមន៍ សង្គម មានកម្លាំងកាន់តែរឹងមាំ មានកិត្តិយស កេរ្តិ៍ឈ្មោះ និងមិនមានសត្រ...
general
មូលហេតុអ្វីបានជាគេជ្រើសរើសសញ្ញាកាកបាទក្រហមលើផ្ទៃស?
មូលហេតុជ្រើសរើសកាកបាទក្រហមលើផ្ទៃស ព្រោះ៖ - ងាយស្រួលគូរ - ងាយស្រួលមើលពីចម្ងាយ - លើកកិត្តិយសប្រទេសស្វីស។
general
គោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិកាកបាទក្រហមអឌ្ឍចន្ទក្រហមមានអ្វីខ្លះ? ចូររៀបរាប់។
គោលការណ៍គ្រឹះ របស់ចលនាអន្តរជាតិកាកបាទក្រហមអឌ្ឍចន្ទក្រហមមាន៖ ក. ភាពមនុស្សធម៌ ចលនាអន្តរជាតិ កើតឡើងសំដៅជួយជនរងរបួស នៅក្នុងសមរភូមិ ដោយមិនបែងចែក រើសអើង និងខិតខំ កាត់បន្ថយទុក្ខលំបាក របស់មនុស្សគ្រប់ ទីកន្លែង ដែលជួបប្រទះគឺ ការពារជីវិត សុខភាព និងលើកកំពស់ ការយោគយល់គ្នា ទៅវិញទៅមក មិត្តភាព សហប្រតិបត្តិការ និងសន្តិភាព ស្ថិតស្ថេរដល់...
general
នៅជុំវិញពិភពលោក ប្រទេសដែលមាន សមាគមជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម មានប៉ុន្មានប្រទេស? សមាសភាគទាំងនោះរួមបញ្ចូលគ្នាបង្កើតបានជាអ្វី? មានគោលដៅរួមគ្នាដូចម្តេច?
នៅជុំវិញពិភពលោកប្រទេសដែលមាន សមាគមជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម មាន ១៨៦ប្រទេស។ មានបណ្តាប្រទេសខ្លះ ហៅសមាគមជាតិរបស់ខ្លួនថា សមាគមជាតិអឌ្ឍចន្ទក្រហម។ សមាសភាគទាំង៣ នេះ រួមបញ្ចូលគ្នាបង្កើតបានជាចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម អន្តរជាតិមានគោលដៅរួមគ្នាគឺ៖ - ការពារអាយុជីវិត - កាត់បន្ថយការឈឺចាប់ខ្លោចផ្សារ - កាត់បន្ថយការទុក្ខសោក - ការ...
general
តើចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហមអន្តរជាតិមានអ្វីខ្លះ?
ចលនាកាកបាទប្រហមអឌ្ឍក្រហមអន្តរជាតិមាន៖ - គណៈកម្មាធិការអន្តរជាតិ កាកបាទក្រហម - សហព័ន្ធអន្តរជាតិនៃសមាគមកាកបាទក្រហម អឌ្ឍចន្ទក្រហម - សមាគមនជាតិ នៃបណ្តាប្រទេសលើពិភព។
general
តើបដិរូបកាកបាទក្រហម ត្រូវបានកំណត់ប្រើជាអត្តសញ្ញាណនៅពេលណា? មានព្រឹត្តិការណ៍សំខាន់អ្វីខ្លះ? ចូររៀបរាប់។
បដិរូបកាកបាទក្រហម ត្រូវបានកំណត់ប្រើជាអត្តសញ្ញាណនៅឆ្នាំ ១៨៦៣ មានព្រឹត្តការណ៍ដ៏សំខាន់ពីរ - ការកំណត់ បដិរូបកាកបាទក្រហម ជាអត្តសញ្ញាណសម្គាល់សេវាកម្ម សង្រ្គោះអ្នករបួស - ការបង្កើតឱ្យមានសមាគមជាតិផ្តល់ជំនួយនៅតាមប្រទេសនានា។ ឯកសារជាមូលដ្ឋានច្បាប់ គឺអនុសញ្ញាហ្សីណែវទី ១ ចុះហត្ថលេខា ឆ្នាំ ១៨៦៤។
general
តើស្ថាបនិកចលនកាកបាទក្រហម អឌ្ឍចន្ទក្រហមអន្តរជាតិ មានប៉ុន្មានរូប? នរណាខ្លះ?
ស្ថាបនិក ចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហមអន្តរជាតិ មាន ៥ គឺ - លោក ហង់រី ឌុយណង - ឧត្តមសេនីយ ហង់រី ឌុយហ្វួរ - ឧត្តមសេនីយ ម៉យនៀ - វេជ្ជបណ្ឌិត ធីម៉ូណ័រ - វេជ្ជបណ្ឌិតល្វីស អាភា។
general
ចូរនិយាយពីសកម្មភាពកាកបាទក្រហមនៅកម្ពុជា។
សកម្មភាពកាកបាទក្រហមកម្ពុជាមានដូចខាងក្រោម៖ តាមយុទ្ធសាស្រ្ត ២០០៣ ដល់ ២០១០ របស់ខ្លួន កាកបាទក្រហមកម្ពុជា មានទស្សនៈវិស័យ រួមចំណែកកាត់បន្ថយភាពក្រីក្រ និងការពារតម្លៃមនុស្សធម៌របស់ប្រជាពលរដ្ឋងាយរងគ្រោះនិងមានបេសកកម្មជាអង្គការមនុស្សធម៌នាំមុខគេ ដើម្បីជួយប្រជាពលរដ្ឋងាយរងគ្រោះ ដោយផ្តល់ការអប់រំសុខភាព ការត្រៀមបង្ការ និងឆ្លើយតបគ្រោះមហន...
general
តើការផ្សព្វផ្សាយសៀវភៅ “អនុស្សាវរីយ៍នៅ ស៊ុលហ្វេរីណូ” លោក ហង់រី ឌុយណង់ មានគោលគំនិតដូចម្តេចខ្លះ? ចូរបញ្ជាក់។
ក្នុងឆ្នាំ ១៨៦២ លោក ហង់រី ឌុយណង់ ផ្សព្វផ្សាយសៀវភៅ “អនុស្សាវរីយ៍នៅ ស៊ុយហ្វេរីណូ” ដែលក្នុងនោះបានផ្តល់នូវ គោលគំនិត ២គឺ៖ - បង្កើតសមាគមជួយសង្រ្គោះនៅប្រទេសស្វីសហើយតាមប្រទេសនីមួយៗ ក៏ត្រូវមានសមាគមជាតិដែលជួយសង្រ្គោះតាមប្រទេសរៀងៗខ្លួន។ - បង្កើតឱ្យមានច្បាប់សម្រាប់គោរពការជួយសង្រ្គោះ “សមាគមអន្តរជាតិសង្រ្គោះអ្នករបួស” ត្រូវបានបង្កើតន...
general
តើអង្គការកាកបាទក្រហមអន្តរជាតិ (I.C.R.C) បានចាប់បដិសន្ធិនៅពេលណា? នរណាជាអ្នកបង្កើត? ជនជាតិអ្វីមូលហេតុអ្វីបានជាគេបង្កើតអង្គការនេះឡើង?
អង្គការកាកបាទក្រហមអន្តរជាតិ (I.C.R.C) បានចាប់បដិសន្ធិនៅកើតឡើងនៅថ្ងៃទី ៨ ឧសភា ១៨៦៣។ លោក ហង់រី ឌុយណង់ ជាពាណិជ្ជករជនជាតិស្វីស។ មូលហេតុបង្កើតអង្គការនេះដើម្បីជួយសង្រ្គោះអ្នករងគ្រោះដោយសង្រ្គាម និងអ្នករបួស។
general
តើប្រជាពលរដ្ឋត្រូវមានករណីកិច្ចអ្វីខ្លះចំពោះសង្គមជាតិ?
ប្រជាពលរដ្ឋម្នាក់ៗត្រូវមានករណីយកិច្ចចាំបាច់ក្នុងការចូលរួមយ៉ាងសកម្ម ក្នុងការកសាងប្រទេសជាតិទាំងវិស័យសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ និងនយោបាយរបស់ប្រទេសឱ្យបានខ្លាំងក្លាដូចជា៖ - ត្រូវមានតួនាទីបង់ពន្ធអាករជូនរដ្ឋ - មានតួនាទីត្រូវគោរពច្បាប់រដ្ឋ - មានតួនាទីត្រូវសិក្សាវិជ្ជាផ្សេងៗ - ត្រូវបំពេញតួនាទីការពារជាតិ - បង្កបង្កើនផល - រក្...
general
ដើម្បីបង្កើត និងពង្រីងនូវវប្បធម៌សន្តិភាពពិភពលោក តើអ្នកត្រូវមានសីលធម៌ដូចម្តេចខ្លះចំពោះពិភពលោក?
ដើម្បីបង្កើតនិងពង្រឹងនូវវប្បធម៌សន្តិភាពពិភពលោកយើងត្រូវមានសីលធម៌ចំពោះពិភពលោកដូចតទៅ៖ - រាប់អានជាភាតរៈជាមួយជនជាតិដទៃដោយមិនប្រកាន់ពូជសាសន៍ សញ្ជាតិ សាសនា ឬពណ៍សម្បុរ - រួមសហការពង្រីកសេដ្ឋកិច្ច នយោបាយជាមួយប្រទេសជិតខាងក្នុងតំបន់ និងក្នុងសកលលោក - សាមគ្គីភាពជាតិ និងអន្តរជាតិ និងមានទំនាក់ទំនងល្អជាមួយជនបរទេសដែលមកស្នាក់នៅស្របច្បាប់...
general
តើស្ពានអាកាសដែលជាកិត្តិយសប្រវត្តិសាស្រ្តដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា ត្រូវបានសម្ពោធឱ្យប្រើប្រាស់នៅថ្ងៃខែឆ្នាំណា? ចូររៀបរាប់ពីសណ្ឋាននៃស្ពាននេះ។
ស្ពានអាកាសដែលជាកិត្តិយសប្រវត្តិសាស្រ្តដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា ត្រូវបានសម្ពោធឱ្យប្រើប្រាស់នៅថ្ងៃ ២៤ ខែ មិថុនា ឆ្នាំ ២០១០ វេលាម៉ោង ៨ព្រឹក។ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន និងលោកជំទាវបណ្ឌិតស្ពាននេះ៖ - ចាប់កសាងនៅថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ ២០០៩ - បញ្ចប់ជាស្ថាពរនៅថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ ២០១០ ...
general
តើសាមគ្គីភាព ជាអ្វី? សាមគ្គីរសជាអ្វី?
សាមគ្គីភាព គឺជាបែបបទ ឬរបៀបនៃការព្រមព្រៀងគ្នា។ សាមគ្គីរស គឺជារសនៃសាមគ្គីមានន័យថាការព្រមព្រៀងគ្នាដោយការពេញចិត្ត និងការស្រលាញ់រាប់អានគ្នាទៅវិញទៅមក។
general
ហេតុអ្វីបានជាមនុស្សម្នាក់ៗត្រូវការសាមគ្គី? តើការមានសាមគ្គីនឹងផ្តល់ផលប្រយោជន៍អ្វីខ្លះដល់សង្គម?
បានជាមនុស្សម្នាក់ត្រូវការសាមគ្គី ព្រោះមនុស្សម្នាក់ៗតែងមានបំណងប្រាថ្នាចង់បានសេចក្តីសុខ និងការរីកចម្រើន។ ដើម្បីសម្រេចបំណងប្រាថ្នានេះមនុស្សគ្រប់រូបតែងរកមធ្យោបាយ ការសម្រេចចិត្ត ការបំពេញភារកិច្ចផ្សេងៗពីគ្នា។ ប៉ុន្តែកិច្ចការធំៗមួយចំនួនគេមិនអាចបំពេញតែម្នាក់ឯង ឬមនុស្សពីរ បីនាក់បានទេលុះត្រាតែមានការចូលរួម ឬការរួមសាមគ្គីទាំងកាយ ទ...
general
តើចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម អន្តរជាតិមានគោលដៅដូចម្តេចខ្លះ?
ចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម អន្តរជាតិ មានគោលដៅរួមគ្នាគឺ៖ - ការពារអាយុជីវិត - កាត់បន្ថយទុក្ខសោក - កាត់បន្ថយការឈឺចាប់ ខ្លោចផ្សារ - ការពារសេចក្តីថ្លៃថ្នូរ - បំផុសឱ្យមានស្ថេរភាព សន្តិភាពលើពិភពលោក។
general
តើលក្ខ័ណអ្វីខ្លះដែលគ្រូបង្រៀនគួរប្រកាន់យក?
គ្រូបង្រៀនគួរប្រកាន់យក៖ - ការស្លៀកពាក់ សមរម្យស្របទៅតាមវ័យ ពេលវេលាទីកន្លែងសកម្មភាព មជ្ឈមណ្ឌលជុំវិញ មិនត្រូវពាក់ស្បែកជើងឃ្ថុបអត់ស្រោម។ - ឫកពានិងអាកប្បកិរិយាសាមញ្ញសុភាពរាបសារមានចិត្តអត់ធ្មត់នឹងនរប្រកាន់នូវព្រហ្មវិហាធម៌ មានទំនាក់ទំនងល្អជាមួយអ្នកគ្រប់គ្នា មិនត្រូវមានចិត្តអំនួតប្រព្រឹត្តអំពើពាលាអាវាសែ។ ជារួមមានន័យថា មានសីលធម...
general
តើប្រធាន និងអនុប្រធានរបស់អង្គភាពប្រឆាំងអំពើពុករលួយត្រូវមានលក្ខណៈសម្បត្តិអ្វីខ្លះ?
ប្រធាន និងអនុប្រធានរបស់អង្គភាពប្រឆាំងអំពើពុករលួយត្រូវមានលក្ខណៈសម្បត្តិដូចជាៈ - មានសញ្ញាតិខ្មែរពីកំណើត - មានសីលធម៌ល្អ និងមានកេរ្តិ៍ឈ្មោះស្អាតស្អំ - មិនដែលមានទោសមជ្ឈិម ឬឧក្រិដ្ឋើមិនមានក្ស័យធន - មានបទពិសោធន៍ការងារក្នុងសង្គមយ៉ាងតិច៧ឆ្នាំ - មានសញ្ញាបត្រចាប់ពីកម្រិតឧត្តមសិក្សាឡើង - មានអាយុយ៉ាងតិច ៣៥ឆ្នាំ។
general
តើក្រុមប្រឹក្សាជាតិប្រឆាំង អំពើពុករលួយមានភារកិច្ចអ្វីខ្លះ?
ភារកិច្ចរបស់ក្រុមប្រឹក្សាជាតិ ប្រឆាំងអំពើពុករលួយមានដូចជាៈ - កសាងយុទ្ធសាស្រ្ត និងនយោបាយប្រយុទ្ធប្រឆាំងអំពើពុករលួយ - ពិគ្រោះយោបល់និងផ្តល់អនុសាសន៍ដល់អង្គភាពប្រឆាំងអំពើពុករលួយពាក់ព័ន្ធនឹងការងារប្រយុទ្ធប្រឆាំងអំពើពុករលួយ - ឃ្លាំមើលដំណើរការងារនៃអង្គភាព ប្រឆាំងអំពើពុករលួយ - ស្នើអង្គភាពប្រឆាំងអំពើពុករលួយឲ្យរាយការណ៍និងបំភ្លឺ - ...
general
តើរដ្ឋសភានៃប្រទេសកម្ពុជាមាន គណៈកម្មការចំនួនប៉ុន្មាន? អ្វីខ្លះ?
រដ្ឋសភានៃប្រទេសម្ពុជាមានគណៈកម្មការចំនួនប្រាំបួនដូចជាៈ - គណៈកម្មការការពារសិទ្ធិមនុស្ស និងទទួលពាក្យបណ្តឹង - គណៈកម្មការហិរញ្ញវត្ថុ និងធនាគារ - គណៈកម្មការសេដ្ឋកិច្ច ផែនការវិនិយោគកសិកម្មអភិវឌ្ឍន៍ជនបទ និងបរិស្ថាន - គណៈកម្មការមហាផ្ទៃ ការពារជាតិ អង្កេតនិងបោសសម្អាត - គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនា និងព័ត...
general
តើសមាជិកព្រឹទ្ធសភាជ្រើសតាំងឡើងតាមលក្ខណៈដូចម្តេចខ្លះ?
សមាជិករដ្ឋចំនួនពីររូបត្រូវតែងតាំងដោយព្រះមហាក្សត្រ។ ពីររូបទៀតត្រូវបានរដ្ឋសភាជ្រើសរើសតាមមតិភាគច្រើនដោយប្រៀប។ ចំណែកឯផ្សេងៗទៀតត្រូវជ្រើសរើសតាមរយៈការបោះឆ្នោតជាអសកល។
general
តើមានលក្ខខណ្ឌខ្លះដើម្បីអាចឈរឈ្មោះជាបេក្ខជនព្រឹទ្ធសភាបាន?
ដើម្បីអាចឈរឈ្មោះជាបេក្ខជនព្រឹទ្ធសភាបានត្រូវបំពេញលក្ខខណ្ឌដូចជាៈ - មានអាយុយ៉ាងតិច៤០ឆ្នាំ - មានសញ្ជតិខ្មែរពិកំណើត។
general
តើនាយករដ្ឋមន្រ្តីមានតួនាទី និងសមត្ថកិច្ចធ្វើអ្វីខ្លះ?
នាយករដ្ឋមន្រ្តីមានតួនាទី និងសមត្ថកិច្ចៈ - នាយករដ្ឋមន្រ្តីមានតួនាទី ដឹកនាំអង្គប្រជុំហើយអាចប្រគល់ភារកិច្ចជូនឧបនាយករដ្ឋមន្រ្តីដឹកនាំអង្គប្រជុំពិនិត្យស្រាវជ្រាវបាន - នាយករដ្ឋមន្រ្តីអាចចែករំលែកអំនាចរបស់ខ្លួនទៅឲ្យឧបនាយករដ្ឋមន្រ្តីឬសមាជិកណាមួយនៃរដ្ឋាភិបាលបាន - នាយករដ្ឋមន្រ្តីជាប្រមុខរដ្ឋាភិបាល មានភារកិច្ចទទួលខុសត្រូវរួមជាមួយស...
general
យោងតាមច្បាប់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាបានចែងពីតុលាការដូចម្តេចខ្លះ?
តុលាការជាអំណាចឯករាជ្យ ធានារក្សាអនាគត់និងការពារសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ។ អំណាចនេះគ្រប់ដណ្តប់ទៅគ្រប់រឿងក្តីទាំងអស់រួមទាំងរឿងក្តីរដ្ឋបាលផង ហើយអំណាចនេះប្រគល់ឲ្យតុលាកាកំពូលនិងសាលាជំរះក្តីគ្រប់ផ្នែកនិងគ្រប់ជាន់ថ្នាក់ដើម្បីផ្តល់ភាពយុត្តិធម៌ ក្នុងមានជាប្រជាពលរដ្ឋខ្មែរតាមនីតិវិធីនិងច្បាប់ជាធរមាន។ អំណាចនេះគ្មានស្ថាប័នណាមូយជំ...
general
តើបុណ្យពិសាខបូជាប្រារព្ធឡើងនៅថ្ងៃខែណា? ហើយមានអត្ថន័យដូចម្តេច?
បុណ្យពិសាខបូជា ប្រារព្ធឡើងនៅថ្ងៃទី ១៥ កើត ខែ ពិសាខ ពេញបូរណ៍មី។ មានអត្ថន័យថា គឺជាការគោរពរំលឹកនឹកដល់ព្រឹត្តិការណ៍ធំៗបី គឺថ្ងៃដែលព្រះអង្គទ្រង់បានប្រសូតបានត្រាស់ដឹង និងបរិនិញ្វន។
general
តើក្នុងរបបរាជានិយមរបបគ្រប់គ្រងមានអ្វីខ្លះ?
ក្នុងរបបរាជានិយមរបបគ្រប់គ្រងមានបីទម្រង់ដូចខាងក្រោម៖ - រាជានិយមផ្តាច់ការ - រាជានិយមអាស្រ័យរដ្ឋធម្មនុញ - រាជានិយមអាស្រ័យសភា។
general
តើតុលាការបែងចែកជាប៉ុន្មាន? ថ្នាក់អ្វីខ្លះ?ហើយថ្នាក់នីមួយមានអ្វីខ្លះទៀត?
តុលាការបែងចែកចេញពីរថ្នាក់គឺៈ - តុលាការជាន់ខ្ពស់ - តុលាការកំពុល - សាលាឧទ្ធរណ៍ - តុលាការជាន់ទាប - តុលាការខេត្តក្រុង - តុលាការយោធា។
general
តើដើម្បីសិក្សាពីមន្រ្តីតុលាកម្ពុជា ត្រូវសិក្សាលើអ្នកណាខ្លះ?
ដើម្បីសិក្សាពីមន្រ្តីតុលាកម្ពុជាត្រូវសិក្សាលើៈ - មន្រ្តីតុលាការ និងព្រះរាជាអាជ្ញា - ក្រលាបញ្ជី - អាជ្ញាសាលា។
general
តើនៅក្នុងលទ្ធិប្រជាធិបតេយ្យមានប៉ុន្មានប្រភេទអ្វីខ្លះ?
នៅក្នុងលទ្ធិប្រជាធិបតេយ្យគេបែងចែកអំណាចជាបីគឺ៖ - អំណាចនីតិបញ្ញាត្តិ (រដ្ឋសភា និងព្រឹសភា) - អំណាចនីតិប្រតិបត្តិ (រាជរដ្ឋាភិបាល) - អំណាចតុលាការ (តុលាការ)។
general
តើអំណាចនីតិបញ្ញាត្តិបែងចែកជាប៉ុន្មាន?
អំណាចនីតិបញ្ញាត្តិចែកចេញជាពីរគឺ រដ្ឋសភានិងព្រឹទ្ធសភា។
general
តើក្រុមប្រឹក្សារាជធានីខេត្តក្រុង ស្រុកខណ្ឌត្រូវបានបង្កើតឡើងយ៉ាងដូចម្តេច?
រាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវមានក្រុមប្រឹក្សារបស់ខ្លួនដែលត្រូវបានជ្រើសរើសឡើងដោយការបោះឆ្នោតជាអសកលស្របតាមនីតិវិធី ដែលកំណត់ឡើងដោយច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។ ក្រុមប្រឹក្សានេះមានអាណត្តិប្រាំឆ្នាំ ហើយត្រូវផុតកំណត់នោពេលក្រុមប្រឹក្សាថ្មីចូលកាន់ដំណែង។ អាណត្តិរបស់ក្រុមប្រឹក្ស...
general
តើពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរមានរយៈពេលប៉ុន្មានថ្ងៃ?
ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរមានរយៈពេលបីថ្ងៃ៖ - ថ្ងៃទីមួយឈ្មោះ មហាសង្រ្កាន រឺថ្ងៃចូលឆ្នាំ - ថ្ងៃទីពីរឈ្មោះ វារៈប័នបត្រ - ថ្ងៃទីបីឈ្មោះ វារៈឡើងស័ក។
general
អ្វីខ្លះជាសិទ្ធិអំណាចក្រុមប្រឹក្សា?
ក្នុងច្បាប់ស្តីអំពីការគ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក្រុមប្រឹក្សាមានន័យថា ក្រុមប្រឹក្សារាជធានីខេត្ត ក្រុង ស្រុក ខណ្ឌគឺជា ក្រុមពិគ្រោះយោបល់ថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលមានសិទ្ធិអំណាចធ្វើសេចក្តីសម្រេចខាងបញ្ញត្តិនិងខាងប្រតិបត្តិ។ - សិទ្ធិអំណាចខាងបញ្ញតិ្ត គឺជាសមត្ថភាពក្នុងការធ្វើលិខិតបទដ្ឋាន។ ឧ...
general
តើបទចំរៀងគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជាមានប៉ុន្មានវាក្យខ័ណ្ឌ? មានអ្វីខ្លះ?
បទចំរៀងគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជាមាន ៣ វាក្យខ័ណ្ឌ។ វាក្យខ័ណ្ឌទី១ គឺសូមពួកទេវតា រក្សាមហាក្សត្រយើង ឱ្យបានរុងរឿង ដល់ជ័យមង្គល។
general
តើសមាជិកនៃក្រុមប្រឹក្សាមានចំនួនប៉ុន្មាន?
ចំនួនសមាជិកនៃក្រុមប្រឹក្សាត្រូវបានកំណត់តាមកត្តាប្រជាសាស្រ្ត និងកត្តាភូមិសាស្រ្តៈ - ក្រុមប្រឹក្សារាជធានីភ្នំពេញ មានចំនួនសមាជិកមិនលើសពី២១រូប - ក្រុមប្រឹក្សាខេត្តមានចំនួនសមាជិកពី៩ទៅ២១រូប - ក្រុមប្រឹក្សាស្រុក ខណ្ឌមានសមាជិកពី៧ទៅ១៥រូប - ក្រុមប្រឹក្សាស្រុក ខណ្ឌ មានសមាជិកពី៧ទៅ១៩រូប។
general
តើដីការ នៃក្រុមប្រឹក្សាជាអ្វី?
ដីកាគឺជា វិធានខាងផ្លូវច្បាប់ដែលបានអនុម័តដោយក្រុមប្រឹក្សារបស់ខ្លួន ដើម្បីអនុវត្តតែក្នុងដែនសមត្ថកិច្ចរបស់ខ្លួនតែប៉ុណ្ណោះ។ ដីការបស់ក្រុមប្រឹក្សាមានវិសាលភាព ដើម្បីកំណត់ដើម្បីហាមឃាត់ឬដើម្បីត្រួតពិនិត្យលើសមត្ថភាពលើនីតិវិធីឬកិច្ចការណាមួយដែលស្ថិតនៅក្នុងវិសាលភាពមុខងារភារកិច្ចនិងធនធានរបស់ក្រុមប្រឹក្សា។
general
តើពិធីសូត្រមន្ត ធ្វើឡើងដើម្បីអ្វី?
ពិធីសូត្រមន្ត ធ្វើឡើងដើម្បី - ចម្រើនសិរីសួស្តីនិងជាការបើកកម្មវិធីបុណ្យដើម្បីជាការគោរពបូជាចំពោះព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ព្រមទាំងប្រកាសចំពោះ ទេវតា ម្ចាស់ទឹកម្ចាស់ដីថែរក្សានៅទីកន្លែងនោះដូចជា បុណ្យកឋិន ផ្កា បច័្ចយបួន បញ្ចុះសីមាល។ - ដើម្បីជម្រះឧបទ្រុពចង្រៃ លើករាសីឱ្យមានសិរីមង្គលដូចជា ឡើងផ្ទះបុណ្យចូលឆ្នាំថ្មី មង្គលការ រំដោ...
general
ចូរពិពណ៌នាពិធីបំបួសនាគ។
ពិធីបំបួសនាគ ពាក្យ “នាគ” មានន័យថាប្រសើរចម្បងបរិសុទ្ធ។ “នាគ” សំដៅបុគ្គលិកបុថុជ្ជនណាម្នាក់ដែលកើតមានសេចក្តីអៀនខ្មាស ខ្លាចបាប ហើយមានចិត្តជ្រះថ្លាទៅសាងផ្នួសក្នុងសំណាក់ព្រះពុទ្ធសាសនា។ កុលបុត្រដែលបម្រុងខ្លួនចូលទៅ សាងផ្នួសជាសាមណេរនៅក្នុងព្រះពុទ្ធសាសនាត្រូវបានទទួលនាមថាជា “នាគ”។ អតីតកាលពិធីនេះគេធ្វើចំនួនពីរថ្ងៃ ឬបីថ្ងៃតែបច្ចុប្ប...
general
ចូរប្រៀបធៀបពិធីបុណ្យភ្ជំបិណ្ឌនិងពិធីបុណ្យចូលឆ្នាំខ្មែរ។
ប្រៀបធៀបពិធីបុណ្យភ្ជំបិណ្ឌ និងពិធីបុណ្យចូលឆ្នាំខ្មែរ ក. លក្ខណៈដូច - ជាពិធីបុណ្យប្រពៃណីជាតិដូចគ្នា - ឧទ្ទិសកុសលដល់វិញ្ញាណក័្ខនបេតជន ដូចគ្នា - ប្រជុំគ្នាក្នុងវត្តអារាមដូចគ្នា ខ. លក្ខណៈខុស បុណ្យភ្ជំបិណ្ឌ - គ្មានពូនភ្នំខ្សាច់ - គ្មានលេងល្បែងប្រជាប្រិយ - គ្មានស្រង់ព្រះពុទ្ធរូប - រយៈពេល១៥ថ្ងៃ (១រោចដល់១៥ ខែភទ្របទ) - គ្មានជូនស...
general
ប្រាសាទភាគច្រើនបុព្វបុរសយើងសង់បែរមុខទៅទិសខាងកើតដោយមានជំនឿថា ទិសខាងកើតផ្តល់សេចក្តីចម្រើនរុងរឿង លើកលែងតែប្រាសាទអង្គរវត្តដែលបែរមុខទៅទិសខាងលិច។ តើមូលហេតុអ្វី? ចូរពន្យល់។
ចំពោះការបែរមុខទៅទិសខាងលិចនៃប្រាសាទអង្គរវត្តនេះមានទស្សនៈជាច្រើនបានវាយតម្លៃ និងសន្និដ្ឋានខុសៗគ្នា៖ - ទស្សនៈខ្លះយល់ថា បើគេសង់ប្រាសាទនេះបែរមុខទៅទិសខាងកើត គឺជិតស្ទឹងសៀមរាបនាំឱ្យគ្នាកន្លែងប្រារព្ធពិធីបុណ្យ ហើយផ្លូវចូលមករាជធានីអង្គរធំនោះនៅខាងលិចស្រាប់។ - ទស្សនៈខ្លះទៀតសន្និដ្ឋានថា បើគេសង់អង្គរវត្តបែរទៅទិសខាងកើត ហាក់ដូចជាបែរខ្ន...
general
ហេតុអ្វីបានជាប្រជាជនខ្មែរមួយចំនួនចង់ឱ្យកូនប្រុសសាងផ្នួស?
បានជាប្រជាជនខ្មែរមួយចំនួនចង់ឱ្យកូនប្រុសសាងផ្នួសព្រោះក្នុងព្រះពុទ្ធសាសនាអ្នកដែលបានបួសជាមនុស្សល្អដឹងខុសត្រូវជាមនុស្សស្អាតបរិសុទ្ធនិងអាចស្វែករកសេចក្តីស្ងប់ចិត្ត តាមរយៈការសង្រួមកាយ វាចា ចិត្ត ដោយអាស្រ័យតាមធម៌វិន័យ។
general
តើការបួសជាសាមណេរ និងការបួសជាភិក្ខុមានលក្ខណៈខុសគ្នាដូចម្តេចខ្លះ?
ការបួសជាសាមណេរ និងការបួសជាភិក្ខុមានលក្ខណៈខុសគ្នា៖ + ការបួសជាសាមណេរ - កាលសម័យដើមការបួសនេះគេមិនកំណត់អាយុទេ បើពីសម័យពុទ្ធកាល ការបួសជាសាមណេរ ចាប់ពីអាយុ៧ ឆ្នាំប្រសិនបើក្មេងនោះនិយាយច្បាប់ និងមានប្រាជ្ញា។ ប៉ុន្តែក្រោយមក អ្នកបួសមានអាយុចាប់ពី ១២ឆ្នាំ ឬច្រើនជាងនេះរហូតដល់ ៨០ ឆ្នាំក៏បាន។ - អ្នកបួសជាសាមណេរត្រូវរក្សាសីល ១០និងសេខិយ...
general
តើការជ្រើសរើសសមាជិករដ្ឋសភាធ្វើឡើងតាមរយៈអ្វី? ហើយពួកគាត់កាន់តែតំណែងរយៈពេលប៉ុន្មានឆ្នាំ?
ការជ្រើសរើសសមាជិករដ្ឋសភាតាមរយៈការបោះឆ្នោតដោយសេរីយុត្តិធម៌ និងសម្ងាត់។ ហើយពួកគាត់អាចកាន់តំណែងរយៈពេល៥ឆ្នាំ។
general
ព្រះពុទ្ធសាសនាមិនត្រឹមតែមានឈ្មោះថាជាសាសនារបស់រដ្ឋទេ តែព្រះពុទ្ធសាសនាបានក្លាយទៅជាវប្បធម៌របស់ជាតិខ្មែរក្នុងការកំណត់វិថីជីវិតរបស់ខ្មែរ តាំងពីកើតរហូតដល់ស្លាប់។ តើពំនោលនេះមានន័យដូចម្តេច?
មានន័យថាជនជាតិខ្មែរគ្រប់រូបបានគោរព និងអនុវត្តតាមការអប់រំរបស់ពុទ្ធសាសនា ដោយហេតុថាទទួលបានសេចក្តីសុខ សុខសាន្ត ទើបជនជាតិខ្មែរប្រតិបត្តិតាម។
general
តើពាក្យ “សាសនា” មានន័យដូចម្តេច? តើនៅលើពិភពលោកមានសាសនាអ្វី? ចូររៀបរាប់ឱ្យបាន ៦។ តើព្រះរាជាណាចក្រកម្ពុជាប្រកាន់លទ្ធិសាសនាណាមួយជាសាសនារបស់រដ្ឋ? តើសាសនានោះមានទង់តំណាងពណ៌អ្វី? ចូររៀបរាប់អត្ថន័យនៃពណ៌ទង់នោះផង។
សាសនា គឺជាពាក្យទូន្មានប្រៀនប្រដៅឬពាក្យបណ្តាំ។ សាសនាដែលគេគោរពបូជានៅក្នុងពិភពលោកយើងនេះមានច្រើនដូចជា ពុទ្ធសាសនា គ្រឹស្តសាសនាឥស្លាមសាសនា ហិណ្ឌូសាសនា យូដាយសាសនាតៅសាសនា ហ្សូរ៉ូអាស់ទ្រៀនសាសនា សាសនាជេន សាសនាខុងជី ស៊ិនតូសាសនា សាសនាស៊ិក្ខ និងសាសនាបាហាយ។ ប្រទេសកម្ពុជាបានជ្រើសរើសព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ។ ទង់ព្រះពុទ្ធសាសនាមាន...
general
តើគណៈកម្មាធិការពិគ្រោះយោបល់ កិច្ចការស្រ្តីនិងកុមារមានសិទ្ធិនិងភារកិច្ចអ្វិខ្លះ?
គណកម្មាធិការពិគ្រោះយោបល់ស្រ្តី និងកុមារ - មានសិទ្ធិ និងភារកិច្ចផ្តល់យោបល់និងលើកអនុសាសន៍ជូនក្រុមប្រឹក្សាគណៈអភិបាល អភិបាលនិងគណៈកម្មធិការដទៃទៀតរបស់ក្រុមប្រឹក្សាលើបញ្ហាណាក់ព័ន្ធ នឹងសមភាពយ៉េនលឌ័របញ្ញាស្រ្តីនិងកុមារដែលស្ថិតនៅក្នុងអំណាចនិងភារកិច្ចរបស់ក្រុមប្រឹក្សា។ - អាចចាត់តាំងសមាជិករបស់ខ្លួនយ៉ាងច្រើន២នាក់ដើម្បីចូលរួមក្នុងរា...
general
តើគណៈកម្មាធិការមានលទ្ធកម្មមានសិទ្ធិ និងភារកិច្ចធ្វើអ្វីខ្លះ?
គណៈកម្មាធិការមានសិទ្ធិ និងភារកិច្ចធានាឲ្យសកម្មភាពកិច្ចលទ្ធកម្មទាំងអស់របស់រ្ឋបាលថ្នាក់ក្រោមជាតិប្រព្រឹត្តធ្វើឡើងដោយភាពស្មោះត្រង់បើកចំហ និងតម្លាភាពមិនលំអៀងដើម្បីការពារផលប្រយោជន៍របស់រដ្ឋបាលថ្នាក់ក្រោមជាតិនិងប្រជាពលរដ្ឋរបស់ខ្លួន។
general
តើគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសមានភារកិច្ចអ្វីខ្លះ?
គណៈកម្មាធិការសម្របសម្រួលបច្ចេកទេសត្រូវខិតខំធានាឲ្យបានថាផែនការអភិវឌ្ឍន៍ និងថវិការបស់ក្រសួង ស្ថាប័ន ឬមន្ទើរ អង្គនានារបស់រដ្ឋាភិបាលដែលផ្តល់សេវាសម្ភារៈ ឬហេដ្ឋារចនាសម្ព័ន្ធដោយផ្តល់នៅក្នុងដែនសមត្ថកិច្ចរបស់ក្រុមប្រឹក្សាត្រូវបានបញ្ចូលយ៉ាងត្រឹមត្រូវទៅក្នុងផែនការអភិវឌ្ឍន៍រយៈពេល៥ ឆ្នាំកម្មវិធីវិនិយោគ ៣ឆ្នាំរំកិលប្រចាំឆ្នាំក្របខណ្...
general
តើក្រុមប្រឹក្សាមានគណៈកម្មាធិការអ្វីខ្លះ?
ក្រុមប្រឹក្សាមានគណៈកម្មាធិការដូចជាៈ - គណៈកម្មាធិការសម្របសម្រួល បច្ចេកទេស - គណៈកម្មធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ - គណៈកម្មធិការលទ្ធកម្ម។
general
តើព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហមុនីប្រសូតនៅថ្ងៃខែឆ្នាំណា? ហើយព្រះករុណាអាចប្រើប្រាស់ភាសាបរទេសបានអ្វីខ្លះ?
ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហមុនីប្រសូតនៅថ្ងៃទី ១៤ ខែ ឧសភា ឆ្នាំ ១៩៥៣។ ព្រះករុណាអាចប្រើប្រាស់ភាសាបរទេសបាន ៤ ភាសាគឺ ភាសាអង់គ្លេស ភាសាឆេក ភាសាបារាំង ភាសារុស្សី។
general
ក្នុងនាមពុទ្ធសាសនិក មានពំនោលមួយពោលថា “៣ក្នុងខ្លួន ៤ក្នុងសាច់ ១សម្រេច ២ពិចារណា” តើពំនោលនេះមានន័យយ៉ាងណា? ចូរពន្យល់។
ក្នុងនាមពុទ្ធសាសនិក មានពំនោលមួយពោលថា “៣ក្នុងខ្លួន ៤ក្នុងសាច់ ១សម្រេច ២ពិចារណាពំនោលនេះមានន័យ៖ - ៣ ក្នុងខ្លួន៖ សំដៅដល់ ព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ - ៤ ក្នុងសាច់៖ សំដៅដល់ ទឹក ដី ភ្លើង មិនខ្យល់ - ១ សម្រេច៖ សំដៅដល់ ចិត្ត - ២ ពិចារណា៖ សំដៅដល់ កម្ម និងផល។
general
ពិធីបុណ្យចូលឆ្នាំខ្មែរមានកម្មវិធីឆ្លងភ្នំខ្សាច់។ ចូរបង្ហាញអត្ថន័យនៃភ្នំខ្សាច់។
ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ មានរយៈពេល ៣ថ្ងៃក្នុងពិធីនេះមានភ្ជាប់ពិធីបុណ្យព្រះពុទ្ធសាសនា គឺពិធីពូនភ្នំខ្សាច់ជាកិច្ចបង្ហើយបុណ្យ។ តាមជំនឿក្នុងព្រះពុទ្ធសាសនា ភ្នំខ្សាច់មានអត្ថន័យដូចតទៅ៖ - ភ្នំខ្សាច់តំណាងឱ្យមហាពិត្រ នៃលោកធាតុប្រចាំប្រទេសឥណ្ឌាគឺ មានកំពូល ៥ ដែលភ្នំកណ្តាលតំណាងឱ្យភ្នំព្រះសុមេរុ និងកំពូល ៤ទៀតតំណាងឱ្យទ្វីបទាំង ...
general
តើអំនាចនីតិបញ្ញត្តិចែកចេញជាប៉ុន្មាន? អ្វីខ្លះ?
អំនាចនិតីបញ្ញត្តិចែកចេញជាពីរគឺ រដ្ឋសភា និងព្រឹទ្ធសភា។
general
តើនៅក្នុងរបបរាជានិយម របបគ្រប់គ្រងមានប៉ុន្មានទម្រង់? អ្វីខ្លះ?
នៅក្នុងរបបរាជានិយមគ្រប់គ្របមានបីទម្រងដូចខាងក្រោមៈ - រាជានិយមផ្តាច់ការ - រាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ - រាជានិយមអាស្រ័យសភា។
general
មនុស្សផ្តាច់ចេញពីសត្វគឺដោយសារបាតដៃទាំងពីរ។ ចូរវិភាគ។
ពីដំបូងសត្វនិង ស្វាមនុស្សដើរដោយជើងបួនទាំងអស់គ្នា។ ដោយសារតំរូវការពលកម្មជើងមុខទាំងពីររបស់មនុស្សត្រូវបានរំដោះទទួលមុខងារថ្មីនិងក្លាយជាដៃនិងធ្វើអោយមនុស្សចេះឈរត្រង់ខ្លួនលើជើងក្រោយទាំងពីរ។ មនុស្សផ្តាច់ខ្លួនចេញពីសត្វជាលើកដំបូង។ ជាពិសេសបាតដៃរបស់មនុស្ស ខុសពីសត្វត្រង់ថាក្នុងចំនោមម្រាមដៃទាំងប្រាំរបស់មនុស្សគឺមានមេដៃមួយដើរតួនាទីសំខា...
general
នៅវត្តភ្នំក្បែរនាឡិកាធំមានសិលាចារឹតពីរផ្ទាំង និងចម្លាក់។ តើសិលាចារឹតពីរផ្ទាំងនោះនិយាយពីអ្វី? ចូរបង្ហាញពីអត្ថន័យសិលាចារឹត និងរូបចម្លាក់នោះ។
នៅវត្តភ្នំក្បែរនាឡិកាធំមាន សិលាចារឹតពីរផ្ទាំង និងរូបចម្លាក់។ សិលាចារឹតពីរផ្ទាំងនោះនិយាយពី និងរូបចម្លាក់នោះមានអត្ថន័យដូចខាងក្រោម៖ ក. សិលាចារឹត - សិលាចារឹតជាភាសាបារាំង៖ ប្រាប់ពីសន្ធិសញ្ញាបារាំង សៀម ចុះថ្ងៃទី ១៥ ខែមីនា ឆ្នាំ ១៩៧០ គឺ បារាំងបានប្រគល់ខេត្ត សៀមរាប បាត់ដុំបង សិរីសោភ័ណអោយខ្មែរវិញ។ - សិលាចារឹតភាសាខ្មែរ ប្រាប់ពីក...
general
ដូចម្តេចហៅថាគ្រឿងញៀន? តើគ្រឿងញៀនមានប្រភេទអ្វីខ្លះ?
ក. គ្រឿងញៀន ជាសារធាតុទាំងឡាយណាដែលបានចូលទៅក្នុងរាងកាយ ហើយធ្វើឱ្យផ្លាស់ប្តូរមុខងារដំណើរការនៃរាងកាយមនុស្ស។ ខ. ប្រភេទសារធាតុញៀនមាន បារី ស្រា កាហ្វេ កញ្ឆាអាភៀន ថ្នាំបាញ់ កាវ ថ្នាំជក់ ថ្នាំបំបាត់ការឈឺចាប់ថ្នាំបាយបាន ថ្នាំងងុយដេក អ៊ិស្រ្តាស៊ី ឬថ្នាំគ្រវីក្បាលហេរ៉ូអ៊ីន ម័រហ៊ីន អំហ្វេតាមីន ឬយ៉ាម៉ាយ៉ាបា ឬថ្នាំឆ្គួត។
general
តើមានមូលហេតុអ្វីខ្លះដែលបណ្តាលឱ្យជនខ្លះប្រើប្រាស់គ្រឿងញៀន?
មូលហេតុដែលនាំអោយជនខ្លះចូលចិត្តប្រព្រឹត្តគ្រឿងញៀនគឺ៖ ក. កត្តាបុគ្គលផ្ទាល់ - អវិជ្ជា ល្ងង់ ឆាប់ជឿគេ ចាញ់បោកគេ - រៀនខ្សោយ រៀនមិនចូល ចេញក្រៅសាលាទៅជួប និងពួកខិលខូចបបួល - ភាពចង់ដឹង ចង់សាក បណ្តាលអោយញៀនខ្លាំងឈប់មិនបានអត្តចរិតរឹងមាន - ចង់សប្បាយដើម្បីបំបាត់ការធុញទ្រាន់ គិតថាអាចបំភ្លេចបញ្ហាផ្សេងៗបាន - សេព្វគប់មិត្តមិនល្អ - ទទួលកា...
general
តើអ្នកប្រព្រឹត្តគ្រឿងញៀនមានផលប៉ះពាល់អ្វីខ្លះដល់ខ្លួនគ្រួសារ និងសង្គមជាតិ?
ការប្រើប្រាស់គ្រឿងញៀនបង្កអោយមានផលវិបាកអាក្រក់ ដល់ខ្លួន គ្រួសារ និងសង្គមជាតិ៖ ក. ចំពោះខ្លួន - ខូចសុខភាព (ទ្រុឌ ទ្រោម បាក់កំលាំង ចាស់មុន អាយុ) - កើតជំងឺ (ថ្លើម ក្រពះ ពោះវៀន រលាកស្រោមខួរពិសេសជំងឺមិនអាចព្យាបាលបានអេដស៍) - ខាតបង់ប្រាក់កាស ទ្រព្យសម្បត្តិ - ខាតបង់ពេលវេលា - បាត់បង់ការងារ - ខាតបង់ការរៀនសូត្រ - បាត់បង់កិត្តិយស សេ...
general
តើជនដែលប្រព្រឹត្តគ្រឿងញៀន និងត្រូវមានទោសដូចម្តេចខ្លះ?
ជនដែលប្រព្រឹត្តគ្រឿងញៀន និងត្រូវមានទោសដាក់ពន្ធដាគារពី ១ឆ្នាំដល់៥ឆ្នាំចំពោះ៖ ក. ជនណាដែលសម្រួលដោយចេតនាឱ្យជនណាម្នាក់ប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ដែលបណ្តាលឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរ ទោះយកថ្ងៃក្តី មិនយកថ្លៃក្តី។ ខ. ជនណាដែលលួចដាក់គ្រឿងញៀនដែលបណ្តាលឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរ ក្នុងអាហារ ក្នុងភេសជ្ជៈ ឬក្នុងសម្ភារៈផ្សេងៗទៀតដោយមិ...
general
តើមានវិធីណាខ្លះ ដើម្បីចៀសវាងគ្រឿងញៀន?
វិធីសំខាន់ៗក្នុងការចៀសវាងគ្រឿងញៀនមាន៖ - កុំសាកល្បងប្រើប្រាស់គ្រឿងញៀន សូម្បីតែម្តងក៏កុំប្រើដែរ? - មិនត្រូវជឿតាមការញុះញង់របស់ឈ្នួញលក់គ្រឿងញៀនឬអ្នកញៀនគ្រឿងញៀនឡើយ - បើមានគេបបួល អ្នកត្រូវនិយាយពាក្យ “ទេ” យ៉ាងជាក់ច្បាស់ - បដិសេធដោយមិនប្រព្រឹត្តគ្រឿងញៀនជាដាច់ខាត - មិនសេបគប់ជាមួយអ្នកញៀនគ្រឿងញៀន - ផ្តល់ព័ត៌មានដល់អាជ្ញាធរមានសមត្ថ...
general